text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
នាថ្ងៃទី២៣ ខែមករាតុលាការយុត្តិធម៌អន្តរជាតិ បានចេញបញ្ជាឲ្យមីយ៉ាន់ម៉ាទម្លាក់ចោលការធ្វើទុក្ខបុកម្នេញ អំពើហិង្សា អំពើប្រល័យពូជសាសន៍លើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ លើសពីនេះ អឺរ៉ុបក៏បានព្រមានពីការដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ាផងដែរ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ រដ្ឋមន្ត្រីពាណិជ្ជកម្មមីយ៉ានម៉ា Than Myint បានព្រមានយ៉ាងដូច្នេះថា៖ « ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចកាន់តែច្រើនមកលើយើង មីយ៉ាន់ម៉ានឹងមានលទ្ធភាពកាន់តែច្រើន ក្នុងការពង្រីកទំនាក់ទំនងជាមួយសម្ពន្ធមិត្តអាស៊ី»។ ក្នុងនេះន័យនេះ មីយ៉ាន់ម៉ា នឹងបើកទ្វារចាំទទួលអ្នកវិនិយោគទាំងអស់។ បើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី មីយ៉ាន់ម៉ាធ្លាប់បានបញ្ជាក់ប្រាប់អឺរ៉ុបរួចហើយថា កុំបារម្ភពីបញ្ហារកស៊ីនៅប្រទេសមួយនេះ ប៉ុន្តែបើក្រុមហ៊ុនទាំងនោះ នៅតែមិនទុកចិត្តទៀត វាគឺជារឿងរបស់គេ ហើយមីយ៉ាន់ម៉ា ក៏មិនដឹងធ្វើយ៉ាងណាដែរ ពោលគឺមីយ៉ាន់ម៉ា មានតែសហការរកស៊ីជាមួយបណ្តាប្រទេសនៅអាស៊ី។ ចិនអាចជាដៃគូមួយដ៏សំខាន់សម្រាប់មីយ៉ាន់ម៉ា។ ជាក់ស្តែងតាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ជិនភីងនៅដើមខែមករា ឆ្នាំ ២០២០នេះ ចិន និងមីយ៉ាន់ម៉ា បានចុះហត្ថលេខា៤ ឬ៥គម្រោង ដែលទាក់ទិនទៅនឹងគំនិតផ្តួចផ្តើម«ផ្លូវមួយខ្សែក្រវាត់មួយ»។ ប៉ុន្តែបញ្ហានេះត្រូវបាន គេមើលឃើញថាមីយ៉ាន់ម៉ា អាចធ្លាក់ក្នុង «អន្ទាក់បំណុល» របស់ចិន។ ជាការឆ្លើយតប រដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថាមីយ៉ាន់ម៉ា ចេះមើលមេរៀនពីប្រទេសដ៍ទៃ និងគ្រប់គ្រងបំណុលខ្លួនឯងហើយ។ ក្រៅពីនេះ លោក Than Myint ក៏បានលើកឡើងពីបញ្ហាបាត់បង់សិទ្ធិពាណិជ្ជកម្មពិសេស ជាមួយអ៊ឺរ៉ុបផងដែរ។ លោករដ្ឋមន្ត្រី បានអះអាងថា ប្រសិនបើមីយ៉ាន់ម៉ា បាត់បង់ឯកសិទ្ធិពាណិជ្ជកម្មនេះមែន ក្រុមហ៊ុនច្រើន នឹងបង្វែរគោលដៅវិនិយោគពីមីយ៉ានម៉ា ហើយវានឹងប៉ះពាល់ដល់កម្មកររោងចក្រ និងមនុស្សជាច្រើននាក់ទៀតផងដែរ ៕ | បទបញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិ និងទណ្ឌកម្មពាណិជ្ជកម្មលើទីក្រុងណៃពិដោ នឹងរុញមីយ៉ាន់ម៉ា ឲ្យកាន់តែខិតទៅរកចិនខ្លាំងជាងមុន និងប្រទេសអាស៊ីដទៃទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នាថ្ងៃទី ២៧ ខែមករា។ |
បើទោះបីជាទើបតែប្រព្រឹត្តខុសលើកដំបូងក៏ដោយចុះ ក៏បុគ្គល ឬក្រុម ដែលបានធ្វើឱ្យប៉ះពាល់ដល់តម្លៃសិល្បៈ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា និងសេចក្ដីថ្លៃថ្នូររបស់ជាតិ ត្រូវតែទទួលការពិន័យ តាមទំហំកំហុសរបស់ខ្លួនដែរ។ មានន័យថា ក្រសួងវប្បធម៌ គួរតែកំណត់ឱ្យច្បាស់ ពីកំហុសលើកទី១ ក្នុងកម្រិតណា គួរអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ចប់រឿង ហើយកំហុសលើកទី១ក្នុងកម្រិតណា គួរមានការដាក់ពិន័យ។ ទាំងនេះជាការផ្តល់យោបល់របស់លោក ប៉ា ចន្ទរឿន។ អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គមរូបនេះ បន្ថែមថា បុគ្គលឬក្រុមដែលបានប្រព្រឹត្តខុសក្នុងផ្នែកវប្បធម៌ ក្រសួងត្រូវតែឱ្យពួកគេ ចូលរួមសកម្មភាពមនុស្សធម៌ក្នុងសង្គម ឬធ្វើការងារផ្ដល់សេវាកម្មណាមួយ សម្រាប់សហគមន៍ជាដើម ទៅតាមពេលវេលាកំណត់ណាមួយ។ ទោះជាយ៉ាងណា ដើម្បីឱ្យការដាក់ពិន័យនេះ មានប្រសិទ្ធភាព ក្រសួងត្រូវតែបង្កើតគណៈកម្មការវាយតម្លៃមួយ ចាំឃ្លាំមើលពីលទ្ធផលការងារ ដើម្បីប្រាកដថាពួកគេពិតជាបានកែប្រែប្រាកដមែន។ លោក ចន្ទរឿន ជឿថាការធ្វើបែបនេះ មិនត្រឹមតែធ្វើឱ្យបុគ្គល ឬក្រុមទាំងនោះ កែប្រែឥរិយាបថ ដេក ដើរ ឈរ អង្គុយ និងក្រមសីលធម៌ផ្ទាល់ខ្លួនឡើយ តែថែមទាំងជាគំរូសម្រាប់មនុស្សដទៃទៀតផងដែរ។ «កន្លងមក ក្រសួងចេះតែលើកឡើងថា នេះជាកំហុសលើកទីមួយ គេមិនអាចដាក់ទោសទណ្ឌឡើយ។ ប៉ុន្តែក្រសួងគួរតែគិតផង ថាកំហុសលើកទីមួយនោះ មានទំហំប៉ុណ្ណា មិនមែនគ្រាន់តែអប់រំណែនាំ ហើយធ្វើកិច្ចសន្យា ក៏ចប់រឿងនោះទេ ព្រោះអ្នកខ្លះធ្វើឱ្យប៉ះពាល់វប្បធម៌ សីលធម៌ខ្លាំង។ បើនៅតែសុំទោស ហើយធ្វើកិច្ចសន្យាក៏ចប់រឿង មនុស្សនៅតែមិនខ្លាចហ្នឹង។នៅស្រុកគេ បើបុគ្គល ឬក្រុមណាមួយធ្វើខុស ដែលមិនទាន់ដល់កម្រិតទោសព្រហ្មទណ្ឌធ្ងន់ធ្ងរ គេឱ្យទទួលទោសជាលាយលក្ខណ៍អក្សរ ប៉ុន្តែគេឱ្យបុគ្គលហ្នឹង ចុះទៅធ្វើកិច្ចការងារបម្រើសហគមន៍៣ខែ ឬ៦ខែ។ ក្រុមហ្នឹង ត្រូវស្ថិតក្រោមការឃ្លាំមើលរបស់ក្រុមប្រឹក្សាពិន័យ ផ្នែកសីលធម៌របស់សង្គម រហូតគេពិនិត្យផ្ទៀងផ្ទាត់ថា បុគ្គល ឬក៏ក្រុមនោះ បានកែប្រែឥរិយាបថ តាមលក្ខខណ្ឌកំណត់ហើយ ទើបគេឱ្យរួចខ្លួន»។ លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកនាំពាក្យនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាសិរីវត្ថ បានគាំទ្រចំពោះការលើកឡើងរបស់លោក ប៉ា ចន្ទរឿន ហើយលោកថា នឹងយកគំនិតខាងលើទៅពិភាក្សាក្នុងអង្គប្រជុំ។ មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីនៃក្រសួងវប្បធម៌រូបនេះ ក៏ស្វាគមន៍ ចំពោះមតិយោបល់ របស់សាធារណជនផ្សេងទៀតដែរ ដើម្បីចូលរួមធ្វើឱ្យកាន់តែប្រសើរឡើង ក្នុងវិស័យវប្បធម៌។ «គំនិតនេះល្អ ខ្ញុំនឹងយកទៅពិភាក្សា។ រឿងខ្លះ ក្រសួងត្រូវការការផ្ដល់យោបល់ពីមហាជនដែរ ថាគួរធ្វើយ៉ាងណាល្អ ពាក់ព័ន្ធនឹងរឿង សិល្បៈ វប្បធម៌ជាតិយើង។ បានគាត់ប្រាប់អ៊ីចឹង យើងទទួលយក ហើយមហាជនដទៃទៀត ក៏អាចផ្ដល់យោបល់កែលម្អផ្សេងៗ មកក្រសួងបានដែរ ដើម្បីជួយស្ថាបនាវប្បធម៌យើង ឱ្យកាន់តែប្រសើរឡើង»។ លោក ប៉ា ចន្ទរឿន បានទទួលស្គាល់ថា ជាង២០ឆ្នាំចុងក្រោយនេះ ការរីកចម្រើនផ្នែកសម្ភារ មានឡាន ម៉ូតូ និងអគារខ្ពស់ៗជាដើម មានការកើនឡើង។ ប៉ុន្តែលោកក៏បានមើលឃើញផងដែរថា ការអភិវឌ្ឍន៍ផ្នែកស្មារតី មនសិការជាតិ ស្មារតីស្នេហាជាតិ ការឱ្យតម្លៃទៅលើវប្បធម៌ និងសីលធម៌ក្នុងសង្គម របស់ប្រជាជនខ្មែរ មានការធ្លាក់ចុះកាន់តែខ្លាំង។ ការតែងនិពន្ធបទចម្រៀងខ្វះក្រមសីលធម៌ ការផលិតភាពយន្ត ឬវីដេអូខ្លី ដែលមិនបានផ្ដល់សារអប់រំ ការស្លៀកពាក់បង្ហាញភាពស៊ីចស៊ីជ្រុល រួមទាំងការជេរប្រមាថគ្នាទៅវិញទៅមក ក្នុងបណ្ដាញសង្គមជាដើម ជាអ្វីដែលលោក ប៉ា ចន្ទរឿន មើលឃើញថា ជាវិបត្តិរបស់សង្គមខ្មែរ ដែលត្រូវតែរួមគ្នាដោះស្រាយ។ នៅពេលបុគ្គល ឬក្រុមណាមួយ បានបង្ហាញពីភាពអវិជ្ជមានទៅក្នុងសង្គម នោះគេពុំអាចវាស់វែងថាសង្គមនោះ នឹងរងឥទ្ធិពលអាក្រក់ ក្នុងកម្រិតណាបានឡើយ។ ពុំអាចស្ទង់បាន ព្រោះលទ្ធផល វាអាចកើតឡើងក្នុងរយៈពេលឆាប់ និងរយៈពេលយូរ។ គេក៏ពុំអាចនិយាយបានថា ក្នុងចំណោមមនុស្សរាប់លាននាក់ មានតែមនុស្សមួយក្រុមតូច ដែលធ្វើរឿងមិនគួរគម្បី គួរតែមិនមានអ្វីត្រូវបារម្ភនោះដែរ។ សូមចាំថា ទឹកខ្មៅតែមួយតំណក់ អាចធ្វើឱ្យទឹកសមួយកែវពេញ ប្រែពណ៌បាន ប៉ុន្តែទឹកសមួយពាង មិនអាចធ្វើឱ្យទឹកខ្មៅមួយប៉ោត ប្រែទៅជាសបានឡើយ។ អគារមួយ គេត្រូវការពេលសាងសង់យ៉ាងហោចណាស់មួយខែ ប៉ុន្តែគេត្រូវការពេលមិនដល់មួយម៉ោងផង ដើម្បីវាយកម្ទេចឱ្យរាបដល់ដី។ ការសាបព្រោះគ្រាប់ពូជទៅក្នុងសង្គមដូចគ្នា កុមារនឹងក្លាយទៅជាជនរងគ្រោះ ដោយពុំដឹងខ្លួន ប្រសិនបើគេព្រោះគ្រាប់ពូជមិនល្អ៕ | ភ្នំពេញ៖ អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម លោក ប៉ា ចន្ទរឿន ថាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួរតែឱ្យបុគ្គល ឬក្រុមដែលបានធ្វើឱ្យប៉ះពាល់ដល់តម្លៃ សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សាសនា និងសេចក្ដីថ្លៃថ្នូរបស់ជាតិ ទៅធ្វើការងារបម្រើសង្គម ក្នុងរយៈពេលកំណត់ណាមួយ។ ការដាក់ពិន័យនេះ ត្រូវតែមានក្រុមប្រឹក្សាវាយតម្លៃ នឹងចាំឃ្លាំមើល ដើម្បីប្រាដកថាពួកគេ ពិតជាបានកែប្រែឥរិយាបថមែន។ លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គាំទ្រចំពោះការលើកឡើងនេះ ហើយលោកថា នឹងនាំយកយោបល់នេះ ទៅពិភាក្សាក្នុងអង្គប្រជុំ។ |
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានអះអាង នៅចំពោះមុខអ្នកសារព័ត៌មាន ភាគីបរទេស និងបុគ្គលិក គ.ជ.ប ថា៖ «ខ្ញុំរៀនច្បាប់យូរហើយ តាំងពី ក្មេងមក ហើយខ្ញុំមិនដែលធ្វើអ្វីដែលល្មើសច្បាប់ម្តងណាទេ»។ ការថ្លែងរបស់ប្រធាន គ.ជ.ប រូបនេះ គឺដើម្បីពន្យល់មនុស្សនៅក្នុងសង្គម ឲ្យគោរពសិទ្ធិគ្នាទៅវិញទៅមក និងស្គាល់ពីករណីកិច្ចក្នុងការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន។ លោកបន្តថា សិទ្ធិ និងសេរីភាព គឺបានចែងក្នុងច្បាប់ ដែលមនុស្សទូទៅត្រូវតែគោរព ដើម្បីទទួលបានសេចក្តីសុខ។ លោកបានរិះគន់ លើអ្នករិះគន់ច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល ដែលចេះតែលើកឡើងថា ច្បាប់នេះ កម្រិតសិទ្ធិនិងសេរីភាពរបស់ខ្លួន។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំស្តាយ មានអ្នកខ្លះលើកឡើងថា តាំងពីមានច្បាប់សមាគមមក វាទៅកម្រិតអីណា ចុះបើរដ្ឋធម្មនុញ្ញចែងអ៊ីចឹង មិនឲ្យគេធ្វើច្បាប់ម៉េច? សហជីព មិនចង់ឲ្យគេធ្វើច្បាប់ម៉េច ចុះបើរដ្ឋធម្មនុញ្ញចែងអ៊ីចឹង»។ លោកបន្តថា៖ «ស្ថិតក្នុងក្របខ័ណ្ឌច្បាប់ អស់លោកយកអាហ្នឹង (ច្បាប់) ទៅ ចាត់ទុកវាត្រីវិស័យ ណែនាំសកម្មភាពរបស់យើង ទាំងអាកប្បកិរិយា ទាំងសម្តីសំដៅ។ អស់លោកដាច់ខាត គឺគ្មានទោសទេ ព្រោះយើងអត់ប៉ះគេ»។ ជាបន្តសូមអញ្ជើញស្តាប់ប្រសាសន៍ លោក ស៊ិក ប៊ុកហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដូចតទៅ៖ | ភ្នំពេញ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានថ្លែងថា មួយជីវិតរបស់លោក លោកមិនដែលធ្វើអំពើខុសច្បាប់ម្តងណាឡើយ។ ការថ្លែងបែបនេះ គឺធ្វើឡើងនៅទីស្តីការ គ.ជ.ប កាលពីព្រឹកថ្ងៃទី១៥ ខែសីហា។ |
កាលពីអំឡុងចុះឈ្មោះបោះឆ្នោតឃុំ-សង្កាត់កន្លងមក គេសង្កេតឃើញថា មានពលរដ្ឋដែលរស់នៅ និងធ្វើការនៅប្រទេសជិតខាង បាននាំគ្នាមកចុះឈ្មោះបោះឆ្នោតខ្លះដែរ ទើបពួកគេចាកចេញទៅបម្រើការងារនៅក្រៅប្រទេសវិញ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញលទ្ធផលផ្លូវការនៃបញ្ជីឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧ មានចំនួន ៧,៨៦៥,០៣៣ នាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលមានអាយុគ្រប់បោះឆ្នោតចំនួន ៩,៦៦៤,២១៦ លាននាក់។ ពាក់ព័ន្ធនឹងបញ្ហានេះ សមាជិក គ.ជ.ប លោក សូ សុផាត ធ្លាប់បានបញ្ជាក់ថា មូលហេតុដែលពលរដ្ឋចុះឈ្មោះមិនគ្រប់ចំនួនតាមការប៉ាន់ស្មានស្ថិតិនោះ បណ្ដាលមកពីពលរដ្ឋដែលចំណាកស្រុក បម្រើការងារនៅក្រៅប្រទេសទាំងស្របច្បាប់ និងខុសច្បាប់នោះ មានចំនួនជាង១លាននាក់។ ចំណែកពលរដ្ឋពលរដ្ឋមិនអាចទៅចុះឈ្មោះបាននោះ មកពី កំពុងស្ថិតនៅក្នុងស្ថានភាពជាប់ពន្ធនាគារ។ កំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីពេទ្យ។ ជនចាស់ជរា ឬជនពិការ ដែលពិបាកធ្វើដំណើរ និងករណីទទួលមរណភាព។ បើតាមលោក សូ សុផាត ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមួយចំនួន ក៏ពុំសូវយកចិត្តទុកដាក់ក្នុងការចុះឈ្មោះបោះឆ្នោត បើទោះជាមានការជំរុញ និងបង្កលក្ខណៈងាយស្រួលយ៉ាងណាក៏ដោយ៕ | ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្នើទៅរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួយសម្រួលដល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅក្រៅប្រទេស អាចចូលមកបោះឆ្នោតឃុំ-សង្កាត់ នៅថ្ងៃទី៤ មិថុនា ។ នេះបើតាមលិខិតដែលប្រធានគ.ជ.ប លោក ស៊ិក ប៊ុនហុក ផ្ញើជូនលោក ប្រាក់ សុខុន ឲ្យពិនិត្យមើលលទ្ធភាពដោះស្រាយបញ្ហាពលករ និងនិស្សិតខ្មែរ ដែលមានឈ្មោះបោះឆ្នោត និងកំពុងរស់នៅក្រៅប្រទេស។ |
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឡាវនេះ ធ្វើឡើងក្រោយពេលដែលលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានទៅទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីពិភាក្សាពីរឿងព្រំដែននៃប្រទេសទាំងពីរ។ក្នុងពេលដែលលោក ប្រាក់ សុខុន ជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក សាលើមសៃ គុំម៉ាស៊ីត គឺបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ត្រង់ទៅត្រង់មក ទាក់ទងដំណោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងកាបរទេសកម្ពុជា។ កាលពីថ្ងៃទី១៤ ខែសីហា កងទ័ពឡាវ មានគ្នាប្រមាណ២០នាក់ បានចូលមកកាន់កាប់តំបន់នេះ ដោយសំអាងថា តំបន់នោះជាទឹកដីរបស់ពួកគេ។ក្រោយទទួលបានដំណឹងនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចរចាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត តាមទូរសព្ទ នៅថ្ងៃទី២៤ សីហា ដោយស្នើសុំឱ្យរក្សាភាពស្ងៀមស្ងាត់នៅតំបន់ព្រំដែននេះដែរ។ តាមរយៈការចរចាគ្នានោះប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីឡាវដកទ័ពចេញពីតំបន់មុំបីនោះ ហើយកម្ពុជាក៏ដកកម្លាំងចេញដូចគ្នាដែរ ដើម្បីទុកពេលចរចាបន្តទៀត។ កងទ័ពកម្ពុជា និងឡាវ បានដកចេញរៀងខ្លួនពីព្រំដែន នៅចំណុចតំបន់មុំ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៩ សីហា៕ | ភ្នំពេញ៖ នាយករដ្ឋមន្រី្តឡាវ លោក ថងលូន ស៊ីស៊ូលីត បានមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី១២ កញ្ញានេះ។ លោក ថងលូន ស៊ីស៊ូលីត នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ កញ្ញា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បម្រើផលប្រយោជន៍ប្រទេសទាំងពីរ។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី៧កញ្ញា ឆ្នាំ២០១៩។ |
ទិន្នន័យបានបង្ហាញថា ចរាចរណ៍យានយន្តនៅប៉ារីស បានថយចុះ ៤,៨ភាគរយនៅឆ្នាំ២០១៧ ថយ ៥ភាគរយនៅឆ្នាំ២០១៨ ហើយបន្តថយ ៨,១ភាគរយទៀតនៅឆ្នាំ២០១៩។ តួលេខនេះ ផ្តល់នូវភាពរីករាយសម្រាប់លោកស្រី Anne Hidalgo ដែលជាអភិបាលក្រុងប៉ារីស ដោយលោកស្រី បានអនុវត្តការផ្តល់អាទិភាពការធ្វើចរាចរណ៍ទៅតាមប្រភេទយានយន្ត។ តាម Les Echos ដដែល ក្រោមអណត្តិរបស់លោក Anne Hidalgo ចរាចរណ៍យានយន្ត បានថយចុះក្នុងរង្វង់១៩ភាគរយ ដែលជានិន្នាការថ្មីមួយនារយៈពេលជិត៣០ឆ្នាំចុងក្រោយ។ បើគិតចាប់តាំងពីឆ្នាំ១៩៩២មក ចរាចរណ៍នៅក្រុងបារីស ក៏បានថយចុះ ៥២ភាគរយផងដែរ។ អត្រាថយចុះនេះ បណ្តាលមកពីការអនុវត្តគោលការណ៍ចំណតចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ការបិទចរាចរណ៍នៅតាមដងទន្លេ (ឆ្នាំ២០១៦) ក៏ដូចជាការបង្កើតផ្លូវអាទិភាពផ្សេងៗសម្រាប់អ្នកជិះកង់ និងថ្មើរជើង ជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ កម្រិតនៃការកកស្ទះចរាចរណ៍ក៏មិនទាន់មានភាពវិជ្ជមានផងដែរ ដោយការកកស្ទះកើន ៣៩ភាគរយ ពោលគឺកើន៣ពិន្ទុបើប្រៀបធៀបនឹងឆ្នាំ២០១៨។ នៅបារាំង ប៉ារីស មានការកកស្ទះចរាចរណ៍ជាងក្រុង Marseille, Bordeaux, Grenoble និង Nice។ របាយការណ៍ក៏បង្ហាញផងដែរថា ការកកស្ទះនៅឲ្យអ្នកបើកបរ ខាតម៉ោងការងារសរុបចំនួន១៦៣ម៉ោងនៅឆ្នាំ២០១៩ ដែលលើសពីឆ្នាំ២០១៨៕ | នារយៈពេលបីឆ្នាំចុងក្រោយនេះ ចរាចរណ៍យានយន្តនៅតាមដងផ្លូវក្នុងក្រុងប៉ារីស បានបន្តថយចុះដ៏គួរឲ្យកត់សម្គាល់។ នេះបើយោងតាមការផ្សាយរបស់ Les Echos ដោយផ្អែកលើទិន្នន័យរបស់អង្គភាពផ្លូវថ្នល់ និងដឹកជញ្ជូនក្រុងប៉ារីស។ |
ការលើកឡើងរបស់ប្រធានាធិបតីរបស់រុស្សីបែបនេះ គឺធ្វើឡើងនៅក្នុងសន្និសីទកាសែតជាមួយលោកប្រធានាធិបតី Hassan Rouhani និងលោកប្រធានាធិបតីតួកគី Recep Tayyip Erdogan ប៉ុន្មានថ្ងៃក្រោយការវាយប្រហារទៅលើរោងចក្រផលិតប្រេងរបស់អារ៉ាប៊ីសាអូឌីត។ ទំនងចង់ឌឺដងផ្លែផ្កាឲ្យអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អារ៉ាប៊ីសាអូឌីត លោក ពូទីន ប្រាប់ក្រុងរីយ៉ាដឲ្យប្រើប្រាស់ប្រព័ន្ធការពាររបស់រុស្ស៊ី។ «យើងរួចរាល់ក្នុងការជួយអារ៉ាប៊ីសាអូឌីតការពារប្រជាជនរបស់ពួកគេ»។ នេះជាសម្តីរបស់លោក ពូទីនបន្ទាប់ពីមានជំនួបត្រីភាគីរវាង រុស្ស៊ី អ៊ីរ៉ង់ និងតួកគី នៅទីក្រុងអង់ការ៉ា។ ក្នុងន័យនេះ ប្រធានាធិបតីរុស្សីវ័យ ៦៦ឆ្នាំ បានបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតត្រូវតែឆ្លាតដូចអ៊ីរ៉ង់ ដែលទិញប្រព័ន្ធខែលការពារមីស៊ីល S-300 និងតួកគីដែលបានសម្រេចចិត្តទិញប្រព័ន្ធខែលការពារមីស៊ីល S-400។ សម្រាប់មូលហេតុត្រូវទិញប្រព័ន្ធខែលការពារនេះ ព្រោះពួកវាមានសមត្ថភាពការពារហេដ្ឋារចនាសម្ពន្ធគ្រប់ទាំងអស់របស់អារ៉ាប៊ីសាអូឌីតពីការវាយប្រហារផ្សេងៗ។ នេះបើតាមសារព័ត៌មាន Politico ។ ជាការពិតរុស្ស៊ី ឈរនៅចំណាត់ថ្នាក់ទី៣ នៃប្រទេសផលិតប្រេងបន្ទាប់ពីអាមេរិក និងអារ៉ាប៊ីសាអូឌីត។ បានសេចក្តីថា នៅពេលផលិតកម្មប្រេង របស់ទីក្រុងរីយ៉ាដត្រូវបានកាត់បន្ថយ រុស្ស៊ីក៏ទទួលបានូវផលប្រយោជន៍ទៅតាមនោះដែរ ទាំងតម្លៃប្រេង និងបរិមាណនៃការលក់។ ក្រៅពីបញ្ហាការវាយប្រហារលើរោងចក្រប្រេងពីសំណាក់ក្រុមឧទ្ទាមហ៊ូធី លោកពូទីនក៏បាននិយាយពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជា ការគាំទ្រកិច្ចព្រមព្រៀងរំសាយអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងបីជាដើម។ សូមបញ្ជាក់ថា អាមេរិកបានជំទាស់ទីក្រុងតេហេរ៉ង់មិនឲ្យទិញប្រព័ន្ធខែលការពារមីស៊ីលពីរុស្ស៊ីជាយូរមកហើយ។ ចំណែករុស្ស៊ីវិញក៏មិនព្រមលក់ទៅឲ្យអ៊ីរ៉ង់ដែរ ព្រោះវាស្ថិតនៅក្រោមកិច្ចព្រមព្រៀងឆ្នាំ ២០០៧ ដែលខ្លួនបានចុះហត្ថលេខា ប៉ុន្តែទើបតែឆ្នាំ២០១៦ទេ ដែលរុស្ស៊ីបានសម្រេចលក់ប្រព័ន្ធខែលការពារមីស៊ីលឲ្យអ៊ីរ៉ង់។ អាមេរិកក៏បានជំទាស់តួកគីមិនឲ្យទិញប្រព័ន្ធខែលមីស៊ីល S-400 របស់រុស្ស៊ីដែរ តែឲ្យតួកគីទិញប្រព័ន្ធខែលការពារមីស៊ីល Patriot របស់ខ្លួនវិញ៕ | ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីននៅថ្ងៃទី១៦ ខែកញ្ញា បានផ្តល់សំណើឲ្យអារ៉ាប៊ីសាអូឌីតទិញប្រព័ន្ធខែលការពារមីស៊ីលរបស់ខ្លួន ដើម្បីការពារហេដ្ឋារចនាសម្ពន្ធ និងប្រជាជន។ ការលើកឡើងរបស់លោក ពូទីន ធ្វើឡើងបន្ទាប់ពីក្រុមឧទ្ទាមហ៊ូធីបានវាយប្រហារលើរោចក្រផលិតប្រេង។ |
អត្ថបទទាក់ទង ប្រវត្តិសាស្ត្រ! ចិនយកកីឡាករប្រេស៊ីលចូលជម្រើសជាតិ ព្រោះចង់លើកពាន World Cup Lippi ទៅដឹកនាំជម្រើសជាតិចិនលើកទីពីរ ដោយផ្តោតលើ World Cup 2022 នៅកាតា បរាជ័យលើកដំបូងរបស់ចិនក្នុងពូល A ជាជ័យជម្នះរបស់ស៊ីរីគ្រប់ការប្រកួតក្នុងវគ្គជម្រុះតាមពូលនៅតំបន់អាស៊ីនេះ។ បើទោះត្រូវលេងនៅទឹកដីកណ្តាល ដ្បិតប្រទេសជួបវិបត្តិនយោបាយ ស៊ីរីនៅតែអាចរក្សាភាពឈ្នះរបស់ខ្លួនជាលើកទី៤ ដោយទទួលបានពិន្ទុសរុប១២ពិន្ទុពេញ។ ចិន ដែលប្រកួតឈ្នះ២ ស្មើ១ និងចាញ់១ ឈរលេខរៀងទី២ មាន៧ពិន្ទុ តាមពីក្រោយដោយហ្វីលីពីនដែលមាន៧ពិន្ទុដូចគ្នាតែចាញ់គ្រាប់ស៊ុត។ ហ្វីលីពីន យកឈ្នះម៉ាល់ឌីវ ២-១ ក្នុងជំនួបទី៤ របស់ខ្លួន។ គម្លាតរហូតដល់៥ពិន្ទុនេះ បានធ្វើឲ្យគ្រូសញ្ជាតិអ៊ីតាលី Lippi សម្រេចចុះចេញពីកៅអីគ្រូបង្វឹកចិនជាលើកទី២ បន្ទាប់ពីឡើងទៅដឹកនាំជាថ្មីបានត្រឹមរយៈពេល៦ខែ ពោលគឺកាលពីខែឧសភាកន្លងទៅ។ បុរសវ័យ ៧១ឆ្នាំ ដែលជួយជម្រើសជាតិអ៊ីតាលីឈ្នះពាន World Cup ឆ្នាំ២០០៦ ក្លាយជាគ្រូចិនលើកដំបូងក្នុងខែវិច្ឆិកា ឆ្នាំ ២០១៦ ហើយលែងលែងពីតំណែងវិញ ក្រោយដឹកនាំចិនធ្លាក់ត្រឹមវគ្គ ១/៤ ផ្តាច់ព្រ័ត្រពានរង្វាន់ Asian Cup និងខកខានជួយក្រុមពីតំបន់អាស៊ីនេះទៅបង្ហាញខ្លួនក្នុងការប្រកួត World Cup នៅរុស្ស៊ីក្នុងឆ្នាំ២០១៨។ «ពួកគេ [ស៊ីរី] លេងបានល្អជាងយើង ហើយសមនឹងទទួលបានជ័យជម្នះនេះ។ ខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះបរាជ័យនេះ ដោយប្រកាសលាលែងពីតំណែងគ្រូបង្វឹកជាផ្លូវការនៅពេលនេះតែម្តង»។ លោក Lippi លើកឡើងបែបនេះនៅក្រុងឌូបៃ នៅក្រោយបញ្ចប់ការប្រកួតភ្លាមៗ។ ចិន ពិតជាចង់ឲ្យវិស័យកីឡាបាល់ទាត់របស់ពួកគេរីកចម្រើនដូចប្រទេសខ្លាំងៗដទៃ ដោយហ៊ានចំណាយប្រាក់ដ៏ច្រើនសន្ធឹកដើម្បីអភិវឍ្ឍតាមរយៈការនាំយកអ្នកដែលមានឈ្មោះល្បីៗទៅបំផុសគំនិតកីឡាកររបស់ពួកគេដើម្បីឈានដល់កម្រិតខ្ពស់មួយ។ តួយ៉ាងដូចជាលោក Lippi នេះគឺចិនត្រូវចំណាយប្រាក់រាប់សិបលានដុល្លារក្នុងមួយឆ្នាំៗ។ អ្វីទាំងអស់នេះ លោក Lippi ពិតជាយល់ច្បាស់រហូតលះបង់តំណែង៕ | លោក Marcello Lippi បានលាឈប់ពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិចិន បន្ទាប់ពីដឹកនាំក្រុមចាញ់ស៊ីរី ២-១ ក្នុងការប្រកួតវគ្គជម្រុះ World Cup 2020 ជុំទី២។ ជ័យជម្នះរបស់ស៊ីរី ដែលធ្វើឡើងនៅទឹកដីកណ្តាលក្នុងក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួមនៅថ្ងៃទី១៤ ខែវិច្ឆិកា បានបង្កើនគម្លាតពិន្ទុលើសចិនដល់ទៅ៥ពិន្ទុ។ |
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសនិស្សិត និងមន្ត្រីរាជការទូទៅឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌ ប្រភេទ «ក» ៦២ កន្លែង សម្រាប់ឆ្នាំ២០១៨។ ដោយការងារក្នុងក្របខ័ណ្ឌប្រភេទ «ក» ទាំង ៦២ កន្លែងនេះ បានបែងចែកជាពីរប្រភេទ រួមមានទីស្ដីការក្រសួង ជ្រើសរើស ចំនួន ២០កន្លែង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ជ្រើសរើស ចំនួន ៤២ កន្លែង។ ការងារក្នុងក្របខ័ណ្ឌ ប្រភេទ «ក» នៅទីស្ដីការក្រសួង ចំនួន ២០កន្លែង រួមមានជំនាញ វិស្វកម្ម ស្ថាបត្យកម្ម រៀបចំដែនដី សូរិយោដី នីតិសាស្ត្រ និងរដ្ឋបាលសាធារណៈ ព័ត៌មានវិទ្យា និងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំណែកឯ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ជ្រើសរើស ចំនួន ៤២ កន្លែង បានបែងចែកទៅតាមខេត្តមួយចំនួនរួមមាន ខេត្តកោះកុង ឧត្តរមានជ័យ ត្បូងឃ្មុំ បន្ទាយមានជ័យ រតនគិរី ស្ទឹងត្រែង ស្វាយរៀង ប៉ែលិន ព្រះវិហារ ពោធិ៍សាត់ កែប និងខេត្តកំពង់ស្ពឺ។ លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនទាំងអស់ ត្រូវមានសញ្ជាតិខ្មែរ។ បេក្ខជន មិនត្រូវមានអាយុលើសពី ៣៥ឆ្នាំ ក្នុងករណីមានសញ្ញាបត្របរិញ្ញាបត្រ។ ដោយឡែក បេក្ខជន មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមានអាយុមិនលើសពី៤០ឆ្នាំ។ ចំពោះបេក្ខជនមន្ត្រីរាជការទូទៅ និងបេក្ខជនជានិស្សិតដែលមានសញ្ញាបត្របណ្ឌិត នឹងត្រូវលើកលែងអាយុ។ ជាពិសេស ផ្ដល់អាទិភាព និងលើកទឹកចិត្ត ចំពោះនិស្សិត និងមន្ត្រីរាជការ ជាជនជាតិដើមភាគតិច និងជនពិការ។ និស្សិត និងមន្ត្រីរាជការទូទៅ ដែលមានបំណងប្រឡងប្រជែង ចូលបម្រើការក្នុងក្របខ័ណ្ឌនេះ ត្រូវដាក់ពាក្យសុំចុះឈ្មោះប្រឡងនៅទីស្ដីការក្រសួង ឬទាញពាក្យស្នើសុំតាមរយៈគេហទំព័រ www.mlmupc.gov.kh ចាប់ពីថ្ងៃទី ០១ ខែឧសភា រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។ សម្រាប់ការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែកក្កដា នាវិទ្យាល័យបឹងត្របែក ដោយមានមុខវិជ្ជា ចំណេះដឹងទូទៅ និងមុខវិជ្ជាជំនាញ៕ | ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសនិស្សិត និងមន្ត្រីរាជការទូទៅឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌ ប្រភេទ «ក» ៦២ កន្លែង សម្រាប់ឆ្នាំ២០១៨។ និស្សិត និងមន្ត្រីរាជការទូទៅ ដែលមានសញ្ញាបត្រ ចាប់ពីបរិញ្ញាបត្រឡើងទៅ អាចដាក់ពាក្យប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌនៅក្រសួងរៀបចំដែនដីបាន។ សម្រាប់ជនពិការ និងជនជាតិដើមភាគតិច ត្រូវបានលើកទឹកចិត្ត និងផ្ដល់អាទិភាព។ |
ប្រសិនបើគ្មានការប្រែប្រួលទេ មន្ទីរពេទ្យក្រុងព្យុងយ៉ាង (Pyongyang General Hospital) នឹងសាងសង់រួចរាល់ត្រឹមថ្ងៃទី១០ ខែតុលា ដែលត្រូវជាថ្ងៃខួបលើកទី៧៥ នៃបក្សពលករកូរ៉េ។ សំណង់មន្ទីរពេទ្យមួយនេះ ត្រូវបានលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ចាត់ទុកថា គឺជា«កិច្ចការដ៏សំខាន់» សម្រាប់កម្មវិធីសុខភាពសាធារណៈរបស់ប្រទេស។ នៅក្នុងដំណើរត្រួតពិនិត្យការដ្ឋានមន្ទីរពេទ្យនេះ លោក គីម បានចង្អុលបង្ហាញពីបញ្ហាធ្ងន់ធ្ងរ លើការខ្វះខាតហិរញ្ញវត្ថុក្នុងការសាងសង់សំណង់អគារមន្ទីរពេទ្យនេះ។ បើតាមការស្រង់សម្តីពីសំណាក់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងKCNA លោកគីម បានអះអាងថា គណៈកម្មការទទួលបន្ទុករៀបចំហិរញ្ញវត្ថុ គឺធ្វើការខ្ជីខ្ជា ព្រោះគ្មានកញ្ចប់ថវិកាសម្រាប់សាងសង់សំណង់មន្ទីរពេទ្យឲ្យបានត្រឹមត្រូវ។ ក្នុងន័យនេះ លោក គីម ចង់សំដៅថា អាគារមួយនេះ គឺធ្វើឡើងសម្រាប់ប្រជាជនកូរ៉េខាងជើង ផ្ទុយទៅវិញ វាបែរជាធ្លាក់ជាបន្ទុករបស់ប្រជាជនទៅវិញតាមរយៈការស្នើសុំជំនួយ។ យ៉ាងណាក៏ដោយ ព័ត៌មានលំអិតពាក់ព័ន្ធនឹងអាគារនេះ មិនត្រូវបានគេបញ្ចេញឡើយ។ ដោយសារមន្ត្រីធ្វើការខ្ជីខ្ជា លោកគីម បានបញ្ជាឲ្យគណៈមជ្ឈិបក្សពលករស៊ើបអង្កេតលើបញ្ហានេះ និងដាក់មន្ត្រីផ្សេងដែលមានការទទួលខុសត្រូវ ជំនួសវិញ។ ការសាងសង់អាគារមន្ទីរពេទ្យនេះ ធ្វើឡើងក្នុងបរិបទ COVID-19 ដែលកូរ៉េខាងជើងរឹតបន្តឹងតាមព្រំដែន និងស្របពេលប្រទេសមួយនេះ កំពុងស្ថិតក្រោមទណ្ឌកម្មអន្តរជាតិ។ បញ្ហានេះ ធ្វើឲ្យកូរ៉េខាងជើងពិបាកនាំចូលគ្រឿងបរិក្ខាពេទ្យ និងសម្ភារសាងសង់មួយចំនួន។ សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ កូរ៉េខាងជើង មិនបានរាយការណ៍ពីករណីឆ្លងCOVID-19 នៅក្នុងប្រទេសនៅឡើយទេ ខណៈពិភពលោកមានCOVID-19 សរុបចំនួនជាង ១៤,៦លានករណី៕ | មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់មន្ត្រីរបស់ខ្លួនថា ធ្វើការខ្ជីខ្ជាក្នុងការសាងសង់សំណង់មន្ទីរពេទ្យមួយកន្លែងនៅក្នុងទីក្រុងព្យុងយ៉ាង។ មេដឹកនាំកូរ៉េខាងជើង ក៏បានបញ្ជាឲ្យដកតំណែងមន្ត្រីទទួលបន្ទុកលើសំណង់មន្ទីរពេទ្យដែលមិនបំពេញការងារបានល្អ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃទី២០ ខែកក្កដា។ |
ថ្លែងនៅក្នុងវេទិកាជួបជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោត ខេត្តកំពត-កែប នៅព្រឹកថ្ងៃទី២៣ មិថុនា នេះ ឯកឧត្តម កឹម សុខា បានប្រាប់ទៅបេក្ខជនមេឃុំ-សង្កាត់ខ្លួន ដែលត្រៀមឡើងកាន់តំណែងខាងមុខនេះថា ទោះបីជាកិច្ចការមានច្រើនក្តី តែរឿងសំខាន់គឺការបម្រើជាតិ និងប្រជាពលរដ្ឋខ្មែរ។ ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានបញ្ជាក់ដូច្នេះថា៖« ក៏ប៉ុន្ដែកិច្ចការគណបក្ស និងតួនាទីជាមេឃុំ-ចៅសង្កាត់ ជាក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបែងចែកគ្នាឲ្យដាច់ មិនត្រូវយកតួនាទី សាលាឃុំ-សង្កាត់ មកធ្វើកិច្ចការឲ្យគណបក្ស ដូចគេនោះទេ។ ត្រូវយកសាលាឃុំ-សង្កាត់ តួនាទី ឬ ម៉ោងការងាររបស់រដ្ឋ មកធ្វើកិច្ចការបម្រើជាតិ បម្រើប្រជាពលរដ្ឋខ្មែរ»៕ | ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិ ផ្ដាំឲ្យមេឃុំ ឬចៅសង្កាត់ យកម៉ោងការងាររដ្ឋ មកបំពេញការងារបម្រើពលរដ្ឋ និងប្រទេសជាតិជាធំ ដោយមិនត្រូវធ្វើកិច្ចការបម្រើតែគណបក្សនោះឡើយ។ |
អត្ថបទទាក់ទង ប្រមុខការទូតចិន នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ៣ថ្ងៃ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដោយផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា លោកវ៉ាង យី នាយកការិយាល័យនៃគណៈកម្មការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស និងរដ្ឋមន្រ្តីការបរទេសចិន បានលើកឡើងជាថ្មីពីការលើកតម្កើងការអភិវឌ្ឍសហគមន៍ដែលមានអនាគតរួមគ្នា។ «ចិន មានឆន្ទៈធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងទំនុកចិត្តទៅវិញទៅមកជាយុទ្ធសាស្រ្ត, ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ, ពង្រឹងមូលដ្ឋានផលប្រយោជន៍ទៅវិញទៅមក និងលើកតម្កើងពីការអភិវឌ្ឍក្នុងការកសាងសហគមន៍ចិន និងកម្ពុជា ដែលមានអនាគតរួមគ្នា»។ ទីភ្នាក់ងារព័ត៌មាន Xinhua បានស្រង់សម្តីលោកវ៉ាងបែបនេះ នៅក្នុងជំនួបជាមួយសមភាគីកម្ពុជា លោកសុខ ចិន្តាសោភា នៅថ្ងៃទី២១ ខែមេសា។ បើតាមលោកវ៉ាង ភាគីទាំងពីរ គួរតែពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យជាច្រើន, ធ្វើឱ្យប្រសើរឡើងលើការរួបរួម និងកិច្ចសហប្រតិបត្តិការ រួមទាំងលើកតម្កើងពីការផ្តោះប្តូរប្រជាជន និងប្រជាជន និងពង្រីកកិច្ចសហប្រតិបត្តិការបែបពហុភាគី។ ត្រង់ចំណុចនេះ ប្រមុខការទូតចិន បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើឱ្យភាគីទាំងពីរមានការស៊ីសង្វាក់គ្នា និងអភិវឌ្ឍរួមគ្នាលើវិស័យចំនួន ៦ដូចជា នយោបាយ, ផលិតកម្ម, សមត្ថភាព, កសិកម្ម, ថាមពល, សន្តិសុខ និងការផ្តោះប្តូរប្រជាជន និងប្រជាជន។ ជាការឆ្លើយតប លោកសុខ ចិន្តាសោភា ដែលជាឧបនាយករដ្ឋមន្រ្តីផងនោះ បានបញ្ជាក់ពីការរំពឹងទុកលើកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយចិន និងស្វាគមន៍អ្នកវិនិយោគចិន ជាច្រើនបន្ថែមទៀត មករកស៊ីនៅកម្ពុជា។ នៅចំពោះមុខលោកវ៉ាង លោក សុខ ចិន្តាសោភា បានបង្ហាញពីកាយវិការមិនយល់ស្របនឹងការលូកដៃរបស់កម្លាំងបរទេសនៅក្នុងតំបន់។ ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្រ្តីការបរទេសកម្ពុជា បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយចិន និងធានាឱ្យតំបន់អាស៊ីបូព៌ាមានការអភិវឌ្ឍ រួមទាំងសន្តិភាព និងស្ថិរភាព។ ក្នុងថ្ងៃដដែលនោះ លោកវ៉ាង ក៏បានចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីផងដែរ។ ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា ចិននៅតែជាដៃគូដ៏ទុកចិត្តរបស់កម្ពុជា។ ជាការឆ្លើយតប លោកវ៉ាង បានប្តេជ្ញាថា ចិន នឹងបន្តជាដៃគូដ៏ទុកចិត្ត និងអ្នកគាំទ្រខ្លាំងបំផុតរបស់កម្ពុជា។ សូមបញ្ជាក់ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន នៅក្នុងឆ្នាំ២០២៣ មានចំនួន២,២៦ពាន់លានដុល្លារ ដោយកម្ពុជានាំទៅចិនចំនួន ១,៤៧ពាន់លានដុល្លារ ហើយចិននាំមកកម្ពុជាមានចំនួន ១០,៧៨ពាន់លានដុល្លារ៕ | ចិន មានឆន្ទៈធ្វើការជាមួយកម្ពុជា ដើម្បីធ្វើឱ្យស៊ីជម្រៅទំនុកចិត្តទៅវិញទៅមកប្រកបដោយយុទ្ធសាស្រ្ត, ពង្រឹងការរួបរួម និងកិច្ចសហប្រតិបត្តិការ និងលើកតម្កើងពីការអភិវឌ្ឍដ៏ខ្លាំង ក្នុងការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នា។ ប្រមុខការទូតចិន លោកវ៉ាង យី បានប្រាប់សមភាគីកម្ពុជា លោកសុខ ចិន្តាសោភា បែបនេះ នៅថ្ងៃទី២១ ខែមេសា។ |
កាលពីការប្រកួតជើងទីមួយ ថ្ងៃបើកឆាកជម្រុះ World Cup 2026 តំបន់អាស៊ី នៅថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅ ក្រុមតំបន់អាស៊ីចំនួន ៧ មានតែវៀតណាម និងម៉ាឡេស៊ី ដែលឈ្នះការប្រកួត។ ថៃ, សិង្ហបុរី, ហ្វីលីពីន, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, សុទ្ធសឹងតែចាញ់ការប្រកួតដូចៗគ្នា។ ជំនួបពូល C ក្រុមម្ចាស់ផ្ទះសិង្ហបុរី ត្រូវស្វាគមន៍ក្រុមខ្លាំងក្នុងតំបន់អាស៊ានថៃ នៅក្នុងកីឡដ្ឋាន Singapore វេលាម៉ោង ៧យប់ ដើម្បីប្រជែងស្វែងរកពិន្ទុលើកដំបូង ដែលក្រុមទាំងពីរ សុទ្ធសឹងតែត្រូវការជាចាំបាច់ដូចគ្នា។ មុនប៉ះគ្នា សិង្ហបុរីចាញ់ក្រុមកូរ៉េខាងត្បូងលទ្ធផល ៥-០ ចំណែកថៃចាញ់ក្រុមចិនដល់ក្នុងផ្ទះលទ្ធផល ២-១ កាលពីសប្តាហ៍មុន។ ថៃ ជាក្រុមដែលមានការប្រកាសលើកទឹកចិត្តពីសំណាក់អ្នកចាត់ការក្រុមលោកស្រី Nualphan Lamsam ឬ Madam Pang សន្យាផ្តល់ប្រាក់លើកទឹកចិត្តកីឡាករម្នាក់ ៣លានបាត (៨៤,៤៥៩ដុល្លារ) ប្រសិនបើអាចប្រជែងឡើងទៅកាន់ជុំទី៣។ ខណៈដែលសិង្ហបុរី និងថៃ ត្រូវប្រជែងគ្នាដើម្បីស្វែងរកពិន្ទុលើកដំបូងរៀងៗខ្លួន ស្ថិតក្នុងពូល C ដូចគ្នានេះ ក្រុមចិន ក៏នឹងត្រូវស្វាគមន៍ក្រុមជើងខ្លាំងប្រចាំទ្វីបកូរ៉េខាងត្បូង ក្នុងកីឡដ្ឋាន Shenzhen នាវេលាម៉ោង ៧យប់ (ម៉ោងនៅកម្ពុជា)។ ដោយឡែកពូល F ហ្វីលីពីន ត្រូវបើកទ្វាកីឡដ្ឋាន Philippine Arena ស្វាគមន៍ក្រុមឥណ្ឌូណេស៊ី ដែលជាការប្រកួតប្រជែងដ៏ខ្លាំង ខណៈដែលក្រុមទាំងពីរកំពុងស្រែកឃ្លានពិន្ទុដូចៗគ្នា ក្រោយរងបរាជ័យពីការប្រកួតលើកទីមួយដូចគ្នា វេលាម៉ោង ៦ល្ងាច។ ការប្រកួតថ្ងៃទី១៦ ហ្វីលីពីនចាញ់ក្រុមវៀតណាម ២-០ ស្របពេលដែលក្រុមឥណ្ឌូណេស៊ី ត្រូវបានក្រុមអ៊ីរ៉ាក់លុត ៥-១។ ការប្រកួតក្នុងពូល F ដូចគ្នា វៀតណាម ក៏នឹងត្រូវប្រជែងជាមួយអ៊ីរ៉ាក់ ជាក្រុមខ្លាំងមួយស្ថិតក្នុងតំបន់អាស៊ី ដើម្បីបន្តប្រជែងតំណែងកំពូលតារាង។ ចំណែកមីយ៉ាន់ម៉ា នឹងត្រូវស្វាគមន៍ក្រុមកូរ៉េខាងជើង សម្រាប់ការប្រកួតលើកទីពីរនៃជើងទីមួយ នៅក្នុងការប្រកួតរបស់ពូល B វេលាម៉ោង ៤:៣០រសៀល។ ពូល B ដូចគ្នាជំនួបក្រុមខ្លាំង ស៊ីរី ត្រូវទទួលក្រុមជប៉ុន ដែលធ្លាប់បង្ហាញខ្លួននៅ World Cup 2022។ ម៉ាឡេស៊ីស្ថិតក្នុងពូល D ដែលឈ្នះការប្រកួតលើកទីមួយ ជើងទីមួយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ពួកគេនឹងត្រូវបន្តស្វែងរកពិន្ទុបន្ថែមទៀត ដោយត្រូវធ្វើដំណើរទៅប៉ះក្រុមម្ចាស់ផ្ទះឆាយនីតាយប៉ិ វេលាម៉ោង ៦ល្ងាច។ ចំណែកក្រុមកៀហ្ស៊ីស៊ីស្ថាន ក៏នឹងត្រូវស្វាគមន៍ក្រុមអូម៉ង់។ ខាងក្រោមនេះជារកប្រកួតរបស់ក្រុមដទៃផ្សេងទៀត វគ្គជម្រុះជុំទីពីរ World Cup 2026 តំបន់អាស៊ី ៖ ពូល A ឥណ្ឌា ទទួល កាតា ម៉ោង ៨:៣០យប់ ពូល E ហុងកុង ទទួល តួកម៉េនីស្ថាន ម៉ោង ៧យប់ អ៊ូសបេគីស្ថាន ទទួល អ៊ីរ៉ង់ ម៉ោង ៨យប់ ពូល G ប៉ាគីស្ថាន ទទួល តាជីគីស្ថាន ម៉ោង ៤រសៀល ហ្ស៊កដានី ទទួល អារ៉ាប៊ីសាអូឌីត ម៉ោង ១១យប់ ពូល H ណេប៉ាល់ ទទួល យេម៉ែន ម៉ោង ៨:១៥យប់ បារែន ទទួល អេម៊ីរ៉ាត់អារ៉ាប់រួម ម៉ោង ៨:៤៥យប់ ពូល I បង់ក្លាដែស ទទួល លីបង់ ម៉ោង ៦:៤៥យប់ ប៉ាឡេស្ទីន ទទួល អូស្ត្រាលី ម៉ោង ៩យប់៕ | ការប្រកួតវគ្គជម្រុះជុំទីពីរពានរង្វាន់ World Cup 2026 តំបន់អាស៊ី បានវិលត្រឡប់មកការប្រកួតនារាត្រីថ្ងៃទី២១ ខែវិច្ឆិកា ដោយក្នុងនោះក្រុមស្ថិតក្នុងតំបន់អាស៊ានចំនួន ៧ ក៏នឹងត្រូវឆ្លងកាត់ការប្រកួតប្រជែងរៀងៗខ្លួន ដើម្បីឱកាសកៅអីទៅកាន់វគ្គជម្រុះជុំទី៣ បន្តទៀត។ សិង្ហបុរី ទទួល ថៃ ខណៈដែលក្រុមហ្វីលីពីន ស្វាគមន៍ក្រុមឥណ្ឌូណេស៊ី ដើម្បីប្រជែងស្វែងរកពិន្ទុលើកដំបូងរៀងៗខ្លួន ស្របពេលវៀតណាម ត្រូវជួបក្រុមខ្លាំងអ៊ីរ៉ាក់ មីយ៉ាន់ម៉ា ទទួលកូរ៉េខាងជើង និងម៉ាឡេស៊ី ប៉ះឆាយន្នីសតាយប៉ិ។ |
ការប្រកួតលីគ និងពានសម្ដេច ហ៊ុន សែន កាន់តែទាក់ទាញ។ លីគ ឈានមកដល់ជុំទី៣ ហើយក៏ជិតសម្រេចយក ៤ក្រុម លើកំពូលតារាង ទៅប្រកួតខ្វែងគ្នាដើម្បីរកម្ចាស់ជើងឯក។ រីឯពានសម្ដេច ហ៊ុន សែន ក៏ដូចគ្នា បានឈានមកដល់វគ្គ៨ក្រុមចុងក្រោយ។ បឹង កេត ត្រូវប្រកួតជាមួយ អាយ អេស អាយ ដង្កោសែនជ័យ ក្នុងជើងទី២ នៃពានសម្ដេច ហ៊ុន សែន លើកទី១៧ វគ្គ៨ក្រុម ជម្រុះថ្នាក់ជាតិ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅកីឡដ្ឋាន AIA KMH Park។ ដោយឡែក សៀង ចន្ធា កីឡាករបឹងកេត ដែលជាខ្សែប្រយុទ្ធទើបត្រឡប់មកពីកាតា ក្រោយបញ្ចប់កុងត្រាខ្ចីជើង មិនអាចចូលប្រកួតឲ្យបឹងកេតបានទេ នាចុងរដូវកាលនេះ ព្រោះចប់ទីផ្សារដោះដូកីឡាករ។ លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា គឺជារឿងសោកស្ដាយ ប្រសិនជាកីឡាករដ៏ល្អម្នាក់ មិនបានបញ្ចេញសមត្ថភាពលើទីលាន។ ប្រធានក្លិបរូបនេះ បន្ថែមទៀត ក្លិបបឹងកេត កំពុងស្នើទៅសហព័ន្ធបាល់ទាត់កម្ពុជា រកដំណោះស្រាយណាមួយ ឲ្យកីឡាកររូបនេះអាចចូលលេងវិញបាន ហើយក៏សុំអនុគ្រោះដល់ក្លិបក្នុងលីគ យោគយល់ចំពោះសំណើក្រោយបញ្ចប់ទីផ្សារដោះដូរកីឡាករនេះដែរ។ បឹងកេត ប្រកួតជាមួយ អាយ អេស អេស ដង្កោសែនជ័យ រូបពី Cambodian Premier League «យើងបានដាក់សំណើ ហើយគេកំពុងសិក្សាពីរឿងនេះ ព្រោះតែគេបិទទីផ្សារដោះដូរកីឡាករ។ គ្នាកំពុងលេងល្អផង។ ខ្ញុំបារម្ភ ហើយសហព័ន្ធ ក៏បានខ្នះខ្នែងរឿងនេះដែរ។ ខ្ញុំស្ដាយសក្ដានុពលកីឡាករកំពុងល្អ។»។ លោកស្រី ពុធ ធីតា បាននិយាយដូច្នេះ។ សម្រាប់ការប្រកួតជើងទី២ នៃពានសម្ដេច ហ៊ុន សែន ក្លិបបឹងកេត មានពីគ្រាប់ចំណេញលើ អាយ អេស អាយ ដង្កោសែនជ័យ ព្រោះជើងទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី៧ ខែកុម្ភៈ បឹងកេត ឈ្នះ ក្នុងលទ្ធផល ៤-២។ ទោះមាន២គ្រាប់ចំណេញក៏ដោយ បឹងកេត នៅតែមិនទាន់ធានាថា អាចមានកៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើយ ព្រោះអាយ អេស អាយ ដង្កោសែនជ័យ ជាក្រុមដែលមានកម្រិតដ៏ពិបាកប៉ានស្មាន។ នៅពេលប្រកួតជាមួយក្រុមខ្លាំង ក្រុមនេះ ក៏ខ្លាំង ហើយនៅពេលប្រកួតជាមួយក្រុមខ្សោយ កម្រិតនៃការលេង ក៏ខ្សោយ។ ជាឧទាហរណ៍ ក្នុងការប្រកួតលីគ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ក្រុមនេះ បានឈ្នះ វិសាខា ៣-១ នៅកីឡដ្ឋានព្រីនស៍។ ក្នុងពានសម្ដេចហ៊ុន សែន ដដែលនេះ នាថ្ងៃទី២១ ខែកុម្ភៈ វិសាខា ត្រូវស្វាគមន៍ ព្រៃវែង នៅម៉ោង ៦:០០ ល្ងាច នៅកីឡដ្ឋានព្រីនស៍ ខណៈពេល ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ ណាហ្គាវើលដ៍ នៅកីឡដ្ឋានខេត្តស្វាយរៀង។ សម្រាប់ការប្រកួតជើងទី១ វិសាខា បានឈ្នះ ព្រៃវែង ១-០ រីឯ ព្រះខ័នរាជស្វាយរៀង ឈ្នះ ណាហ្គាវើលដ៍ ៤-១៕ | សៀង ចន្ធា ដែលត្រឡប់ពីក្លិបនៅកាតាក្នុងលក្ខខណ្ឌខ្ចីជើង មិនអាចបង្ហាញខ្លួនឱ្យបឹងកេតបានទេ ដោយសារផុតទីផ្សារដោះដូកីឡាករ។ ក្លិបបឹងកេត កំពុងចចារជាមួយសហព័ន្ធបាល់ទាត់កម្ពុជា (FFC) និងបណ្ដាក្លិបក្នុងលីគ រកដំណោះស្រាយណាមួយ ឱ្យចន្ធា អាចចូលប្រកួតបាន។ លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត និយាយថាជារឿងគួរឲ្យសោកស្ដាយ ដែលកីឡាករមានសមត្ថភាពម្នាក់មិនបានប្រកួត ហើយទុកឲ្យទំនេរចោល។ |
គណៈវិនិច្ឆ័យបានកោតសរសើរយ៉ាងខ្លាំង ចំពោះយុទ្ធសាស្ត្ររបស់ធនាគារ ដែលផ្តោតសំខាន់ទៅលើបច្ចេកវិទ្យា នៃភាពរីកចម្រើនរបស់កម្មវិធីទូរស័ព្ទ ABA Mobile និងការផ្តល់ជូននូវមុខងារងាយស្រួលប្រើជាច្រើនដូចជា ការបង្កើតកាតនិម្មិតនៅក្នុងកម្មវិធីទូរស័ព្ទ ការផ្ញើប្រាក់សម្រាប់ដកតាមម៉ាស៊ីន ATM និងសេវាផ្សេងៗដោយឥតគិតថ្លៃ ក៏ដូចជាការពង្រីកបណ្តាញសាខាធំទូលាយ និងភាពជោគជ័យផ្នែកប្រព័ន្ធទូទាត់ប្រាក់សម្រាប់អាជីវកម្មអនឡាញ PayWay របស់ខ្លួននៅក្នុងទីផ្សារ។ លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA បានមានអនុសាសន៍នៅក្នុងឱកាសនេះថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ABA ច្បាស់ណាស់ បានក្លាយជាធនាគារឈានមុខគេនៅក្នុងទីផ្សារ ដោយសារយើងប្រើយុទ្ធសាស្ត្រផ្តោតលើអតិថិជនជាអាទិភាព និងឈានចូលទៅក្នុងវិស័យធនាគារតាមទូរស័ព្ទមុនគេ។ ធនាគារបានវិនិយោគច្រើនទៅលើបច្ចេកវិទ្យាថ្មីៗ ប្រកាន់ភ្ជាប់យុទ្ធសាស្ត្រឆ្លើយតបរហ័ស ហើយជាលទ្ធផល សម្រេចបាននូវលទ្ធផលយ៉ាងល្អនៅក្នុងវិស័យឌីជីថលហិរញ្ញវត្ថុ។ ឧត្តមភាពផ្នែកឌីជីថលរបស់យើង ត្រូវបានដំណើរការបានយ៉ាងល្អជាមួយនឹងយុទ្ធសាស្ត្រផ្តល់ឥណទានមានផលិតភាព ទៅដល់អាជីវកម្មតូចៗ និង សហគ្រាសខ្នាតតូចនិងមធ្យម នៅក្នុងវិស័យសេដ្ឋកិច្ចជាក់ស្តែង»។ «វាជាកិត្តិយសណាស់ ដែលយើងត្រូវបានទទួលស្គាល់ពីទស្សនាវដ្ដីហិរញ្ញវត្ថុដ៏គួរឲ្យគោរពបំផុតមួយ ហើយលោកសូមថ្លែងអំណរគុណចំពោះអតិថិជនរបស់យើង សម្រាប់ការជឿជាក់របស់ពួកគេ និងក្រុមការងារសម្រាប់ការតាំងចិត្តដើម្បីសម្រេចបានភាពជោគជ័យនេះ»។ លោកបានបន្ថែមបែបនេះ។ នៅក្នុងសំណេរអំពីពានរង្វាន់សម្រាប់ឆ្នាំនេះ ការីនិពន្ធរបស់ The Banker បានបញ្ជាក់ថា ធនាគារ ABA បានអនុវត្តកម្មវិធីពង្រីកបណ្តាញ ដើម្បីនាំយកនូវផលិតផលនិងសេវារបស់ធនាគារ ទៅជិតអតិថិជននៅទូទាំងប្រទេសកម្ពុជា។ ការពង្រីកវិសាលភាព មិនសំដៅតែលើវត្តមានរបស់ធនាគារប៉ុណ្ណោះទេ គឺថែមទាំងវិសាលភាពធំទូលាយផ្នែកបណ្តាញឌីជីថលផងដែរ។ កម្មវិធី ABA Mobile របស់ធនាគារ បានរីកលូតលាស់យ៉ាងខ្លាំងក្នុងអំឡុងឆ្នាំនេះ ដែលរួមមានការពង្រីកកាតនិម្មិត ដោយអនុញ្ញាតឲ្យអតិថិជនអាចបង្កើតកាតនិម្មិត បានរហូតដល់ទៅ ១០កាត សម្រាប់ប្រើប្រាស់ និងការទូទាត់អនឡាញផ្សេងៗ។ ហើយដើម្បីលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ឲ្យផ្លាស់ប្តូរពីការប្រើប្រាស់ក្រដាសប្រាក់ ធនាគារក៏បានពង្រីកអានុភាព PayWay របស់ខ្លួនសម្រាប់វិស័យអាជីវកម្មអនឡាញផងដែរ។ ពានរង្វាន់ «ធនាគារឆ្នើមបំផុតប្រចាំឆ្នាំ ២០១៩» គឺបន្ថែមពីលើពានរង្វាន់កំពូលពីរទៀត ដែលធនាគារ ABA បានទទួលពីទស្សនាវដ្ដី The Banker កាលពីឆ្នាំ ២០១៤ និងឆ្នាំ ២០១៦។ ធនាគារក៏បានទទួលពានរង្វាន់ «ធនាគារឆ្នើមបំផុតនៅកម្ពុជា» ប្រាំឆ្នាំជាប់គ្នា ពីទស្សនាវដ្តី Global Finance និង ពានរង្វាន់ «ធនាគារឆ្នើមបំផុតនៅកម្ពុជា» ប្រាំមួយឆ្នាំជាប់គ្នាពីទស្សនាវដ្តី Euromoney។ ធនាគារ ABA មានទ្រព្យសកម្មសរុបចំនួន ៤.១១ ប៊ីលានដុល្លារ (គិតមកត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩) ហើយបច្ចុប្បន្នផ្តល់សេវាជូនដល់អតិថិជនជាង ៧០០,០០០ នាក់ តាមរយៈបណ្តាញសាខាចំនួន ៧៤សាខា កន្លែងស្វ័យសេវាធនាគារជាង ៥៥០កន្លែង និងប្រព័ន្ធធនាគារអនឡាញនិងធនាគារតាមទូរស័ព្ទឈានមុខជាច្រើនទៀត។ អំពីទស្សនាវដ្តី The Banker ទស្សនាវដ្តី The Banker គឺជាធនធានធនាគារ និងហិរញ្ញវត្ថុពិភពលោករបស់ក្រុមហ៊ុន Financial Times Group។ ចាប់ផ្តើមបោះពុម្ពផ្សាយនៅក្នុងឆ្នាំ ១៩២៩ ទស្សនាវដ្តីបានក្លាយជាប្រភពព័ត៌មានអំពីវិស័យធនាគារដ៏មានទំនុកចិត្ត និងអានដោយនាយកប្រតិបត្តិ នាយកហិរញ្ញវត្ថុ ហេរញ្ញិករបស់សាជីវកម្ម ទេសភិបាលធនាគារកណ្តាល និងនិយតករហិរញ្ញវត្ថុនៅជាង១៨០ប្រទេសទូទាំងពិភពលោក។ ជារៀងរាល់ខែ ទស្សនាវដ្តីនេះបានចេញផ្សាយទាំងនៅក្នុងប្រទេស និងនៅក្នុងតំបន់ នូវរបាយការណ៍អំពីទីផ្សារមូលធន និងហិរញ្ញវត្ថុមានរចនាសម្ព័ន្ធ ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងមូលធនបង្វិល និងសេវាមូលបត្រ ហិរញ្ញវត្ថុបរិស្ថាន ហិរញ្ញវត្ថុពាណិជ្ជកម្ម និងគម្រោង ការធ្វើពាណិជ្ជកម្ម បច្ចេកវិទ្យា បញ្ហាគ្រប់គ្រង និងអភិបាលកិច្ច ក៏ដូចជាតាមដានយ៉ាងដិតដល់ នូវដំណើរការរបស់ធនាគារពិភពលោកកំពូលៗ ចំនួន ១,០០០ ធនាគារ។ | ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំទីបីនៅកម្ពុជា និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ត្រូវបានប្រសិទ្ធនាមជា ធនាគារឆ្នើមបំផុតប្រចាំឆ្នាំ ២០១៩ នៅកម្ពុជា ដោយទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker របស់ Financial Times Group (ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស)។ ពានរង្វាន់ ត្រូវបានផ្តល់ជូនដល់ធនាគារ ABA ក្នុងអំឡុងពេលប្រារព្ធពិធីប្រចាំឆ្នាំនៅក្នុងទីក្រុងឡុងដ៍ ដែលចូលរួមដោយនាយកប្រតិបត្តិធនាគារល្បីៗជាច្រើននៅទូទាំងពិភពលោក។ |
ការដកតំណែងនេះ ត្រូវបានគេមើលឃើញថា ទំនងមកពីលោក ចាន់ យ៉េត លូកដៃចូលរឿងទំនាស់ដីធ្លីមួយ នៅខេត្តបន្ទាយមានជ័យ។ សារព័ត៌មានថ្មីៗ បានទាក់ទងលោក ឈឹម ផលវរុណ អគ្គលេខាធិការដ្ឋានឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីសាកសួរជុំវិញករណីនេះ ប៉ុន្តែលោកសុំមិនអត្ថាធិប្បាយ ដោយស្នើឲ្យសួរសំនួរទៅកាន់លោក ចាន់ យ៉េត ដែលជាសាមីខ្លួនផ្ទាល់វិញ។ សារព័ត៌មានថ្មីៗ ទាក់ទងលោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ មិនទាន់បានឡើយ ដោយទូរសព្ទចូល ប៉ុន្តែមិនមានអ្នកទទួល។ តែយ៉ាងណាការបញ្ចប់មុខតំណែងលោក ចាន់ យ៉េត នេះ ធ្វើឡើងក្រោយពីលោក ប្រកាសដកខ្លួនចេញពីដំណើរការដោះស្រាយវិវាទដីធ្លីមួយ រវាងប្រជាពលរដ្ឋ២៣០គ្រួសារ និងក្រុមហ៊ុនឯកជនមួយ នៅតំបន់បឹងជង្រុក និង៦៧១ នៅឃុំទួលពង្រ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៧ ធ្នូ។ ប្រធានគណបក្សនគរប្រជាធិបតេយ្យលោក ចាន់ យ៉េត គឺជាមនុស្សទី៤ហើយ ដែលអស់តំណែងពីឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ ដោយសារបញ្ហាដីធ្លីនេះ។ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ព្រះមហាក្សត្រ ក៏បានបញ្ចប់តំណែងមេដឹកនាំគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដោយសារចុះសិក្សា និងដោះស្រាយបញ្ហាវិវាទដីធ្លីមួយកន្លែង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានបញ្ហាប្រទាំងប្រទើសជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋាននៅទីនោះ។ ដោយឡែកអ្នកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា អតីតប្រធានគណបក្សនគរប្រជាធិបតេយ្យ និង លោក ច័ន្ទ ភាព ជាអតីតអនុប្រធានគណបក្ស(ពីមុនឈ្មោះថាគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ) ក៏ត្រូវបានបញ្ចប់ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ដែរ ក្រោយមានរឿងអាស្រូវពាក់ព័ន្ធនឹងដីធ្លីនៅខេត្តព្រះវិហារ កាលពីអំឡុងខែឧសភា ឆ្នាំ២០១៩។ កាលនោះ លោក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បកស្រាយថា អ្នកទាំងពីរ ដើរបំផុសបំផុលប្រជាពលរដ្ឋ ឲ្យទៅកាន់កាប់និងរស់នៅលើដីមួយកន្លែង ដែលរដ្ឋប្រគល់ឲ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍ។ ក្រោយកើតហេតុការណ៍ទាំងនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានដាក់ចេញបម្រាមមួយចំនួន ដល់លេខាធិការដ្ឋាននិងសមាជិក-សមាជិកានៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ដោយហាមមិនឲ្យចុះដោះស្រាយរាល់ទំនាស់ ដែលសម្តេចបានដោះស្រាយ និង មានសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី (ស.ជ.ណ) រួចហើយ។ អត្ថបទទាក់ទង រដ្ឋាភិបាល លែងបណ្តោយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មិនតែប៉ុណ្ណោះ ការចុះដោះស្រាយរាល់ទំនាស់ដីធ្លី ដែលកំពុងដំណើរការតាមនីតិវិធីរបស់តុលាការ និង ទំនាស់ដីធ្លី ដែលបានដោះស្រាយដោយតុលាការ និងមានសាលក្រមឬសាលដីការួចហើយ ក៏សម្ដេច មិនអនុញ្ញាតឲ្យសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានសកម្មភាព ឬលូកដៃចូលកិច្ចការទាំងនេះដែរ។ ជាមួយគ្នានេះ រដ្ឋាភិបាល ណែនាំលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឲ្យពិនិត្យគោលដៅនិងកម្មវត្ថុ ដែលសមាជិក-សមាជិកាអង្គភាពនេះ បម្រុងចុះទៅដោះស្រាយ ដោយមិនត្រូវចេញលិខិតបេសកកម្មជូនឡើយ បើស្ថិតក្នុងបម្រាមទាំងបីខាងលើ។ រដ្ឋាភិបាល សង្កត់ធ្ងន់ថា សមាជិក-សមាជិកាឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តក់យោបល់ ក៏មិនត្រូវបញ្ជូនសំណុំរឿងវិវាទដីធ្លីរវាងបុគ្គលនិងបុគ្គល ជូនទៅសម្តេចនាយករដ្ឋមន្ត្រី ដោះស្រាយដែរ៕ | ភ្នំពេញ៖ ព្រះមហាក្សត្រ បានសម្រេចបញ្ចប់មុខលោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ (ពីមុនឈ្មោះថាគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ) ពីសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ កាលពីថ្ងៃទី៩ ធ្នូ តាមសំណើរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ |
Albon សញ្ជាតិអង់គ្លេស-ថៃ អាយុ ២២ ឆ្នាំបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ នៅក្នុងការប្រណាំងរថយន្ត Formula Two រដូវកាលនេះ និងធ្លាប់ចូលរួមប្រកួតប្រជែងជាមួយក្រុមហ៊ុន Nissan ក្នុងក្របខណ្ឌ Formula E series។ រូបគេនឹងធ្វើជាដៃគូជាមួយអ្នកប្រណាំងសញ្ញាតិរុស្ស៊ី Daniil Kvyat ជំនួសកីឡាករនូវែលសេឡង់ Brendon Hartley សម្រាប់ក្រុម Toro Rosso នៅឆ្នាំ២០១៩។ ការចូលរួមរបស់ Albon មានន័យថានឹងមានអ្នកបើកបរ៤នាក់ដែលកើតនៅចក្រភពអង់គ្លេសក្នុងយុទ្ធនាការណ៍ប្រណាំងរថយន្ត F1 ឆ្នាំ២០១៩ ប៉ុន្តែរូបគេនឹងប្រណាំងក្នុងនាមកីឡាករថៃ និងប្រើប្រាស់ទង់ជាតិថៃនោះទេ។ Albon នឹងប្រជែងជាមួយកីឡាកររួមជាតិអង់គ្លេសដូចគ្នាដូចជា Lando Norris របស់ McLaren កីឡាករ George Russell របស់ក្រុម Williams និងម្ចាស់ជើងឯក ៥ សម័យ Lewis Hamilton របស់ Mercedes។ «វាជាអារម្មណ៍ដ៏អស្ចារ្យមួយនៅពេលដឹងថាខ្ញុំបានចូលរួមប្រកួត Formula 1 ឆ្នាំក្រោយ។ ពេញមួយអាជីពរបស់ខ្ញុំ ខ្ញុំបានឆ្លងកាត់ឧបសគ្គជាច្រើន។ ខ្ញុំធ្លាប់ត្រូវបានក្រុម Red Bull ជម្រុះចេញកាលពីឆ្នាំ ២០១២ ដូច្នេះតាំងពីពេលនោះមកខ្ញុំបានដឹងថាផ្លូវរបស់ខ្ញុំទៅកាន់ Formula 1 គឺកាន់នឹងកាន់តែលំបាក»។ Albon រៀបរាប់ពីអារម្មណ៍របស់ខ្លួនដូច្នេះ។ រូបគេបន្ថែមថា៖«បន្តែខ្ញុំបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងហើយព្យាយាមនៅរាល់ពេលដែលខ្ញុំចូលឡាន ហើយខ្ញុំត្រូវអរគុណដល់ Red Bull និងលោក Helmut Marko ជាប្រធានក្រុមប្រណាំង ដែលមានការជឿជាក់លើខ្ញុំ និងផ្តល់ឲ្យខ្ញុំសម្រាប់ឱកាសទីពីរនេះ»៕ អត្ថបទទាក់ទង វៀតណាមជារដ្ឋអាស៊ានទីបីដែលនឹងរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត F1 | ក្រុមប្រណាំងរថយន្ត Toro Rosso ដែលជាកម្មសិទ្ធិរបស់ក្រុម Red Bull បានប្រកាសថាកីឡាករថៃ Alexander Albon នឹងចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តលំដាប់ពិភពលោក Formula One ឲ្យក្រុមខ្លួនចាប់ពីរដូវកាលក្រោយទៅ។ |
ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤៖ មូលនិធិព្រីនស៍ ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មានសេចក្តីសោមនស្សរីករាយក្នុងការបើកទទួលពាក្យលើប្រព័ន្ធអនឡាញសម្រាប់ កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ជំនាន់ទី៣។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយដល់សិស្ស និសិ្សតក្រីក្រ និងខ្វះខាតដែលមានសមត្ថភាពស័ក្តិសមទទួលបាន អាហារូបករណ៍ដើម្បីបន្តការសិក្សានៅថ្នាក់ ឧត្តមសិក្សាចំនួន ១០០ នាក់សម្រាប់ឆ្នាំសិក្សា ២០២៤។ កម្មវិធី អាហារូបករណ៍ ចេន ហ្ស៊ី ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ លោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលធ្វើការសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ដើម្បីផ្តល់លទ្ធភាព និងការបណ្ដុះបណ្ដាលបុគ្គលដែលមានទេពកោសល្យ និងស័ក្តិសម ទទួលបានអាហារូបករណ៍មួយនេះ។ បេក្ខជនដែលជ្រើសរើសត្រូវតែបង្ហាញឧត្តមភាពសិក្សា គុណភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តចំពោះវឌ្ឍនភាព សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ និស្សិតដែលជាប់អាហារូបករណ៍ ចេន ហ្ស៊ី នឹងទទួលបានកញ្ចប់ជំនួយរួមបញ្ចូល ថ្លៃសិក្សារយៈពេលបួនឆ្នាំពេញ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីហាត់ការ និងឱកាសការងារនៅក្នុងក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប និងកម្មវិធី អភិវឌ្ឍខ្លួននានាផងដែរ។ និស្សិតដែលមានអាទិភាពចំពោះអាហារូបករណ៍ជំនាន់ទី៣នេះ ត្រូវមានលក្ខខណ្ឌដោយមានសញ្ជាតិខ្មែរហើយជាសិស្សបញ្ចប់ថ្នាក់ទុតិយភូមិឆ្នាំ ២០២២ ឬ ២០២៣ និងបានចុះឈ្មោះចូលរៀននូវមុខជំនាញសិក្សា នៅសាកលវិទ្យាល័យណាមួយដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ផ្នែកវិស្វកម្មព័ត៌មានវិទ្យា ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ និងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ផ្នែកវិស្វកម្មសំណង់ស៊ីវិល និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ផ្នែកសេដ្ឋកិច្ចឌីជីថល និងផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច។ តំណភ្ជាប់ប្រព័ន្ធអនឡាញនៃបែបបទបំពេញពាក្យអាហារូបករណ៍ (CZSBatch32024.com) នឹងបើកទទួល ពាក្យចាប់ពីថ្ងៃទី ១៥ ខែមករា និងផុតកំណត់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ សិស្សដែលជាប់ក្នុងវគ្គជម្រុះនឹងត្រូវបានអញ្ជើញឱ្យចូលរួមសម្ភាសនៅកំឡុងដើមខែមីនា ហើយជ័យលាភី អាហារូបករណ៍ចំនួន ១០០នាក់ នឹងត្រូវបានប្រកាសនៅក្នុងកំឡុងពាក់កណ្ដាលខែមីនា។ ជាមួយគ្នានេះដែរ អាហារូបករណ៍ ចេន ហ្ស៊ី ត្រូវបានទទួលស្គាល់សម្រាប់តួនាទីរបស់ខ្លួនក្នុងការពង្រឹង ការអភិវឌ្ឍសង្គម ដោយទទួលបានពានរង្វាន់ពីឆាកអន្តរជាតិដូចជា ពានរង្វាន់ Social Empowerment Category នៅកម្មវិធី Asia Responsible Enterprise Awards (AREA) និង the Best Country Award for Overall CSR Excellence នៅក្នុងកម្មវិធី 14th Annual Global CSR & ESG Summit & Awards ក្នុងឆ្នាំ2022។ ពានរង្វាន់ the Silver Award for Best Community Program នៅក្នុងកម្មវិធី the 15th Annual Global CSR & ESG Awards និងពានរង្វាន់ the Best Community Program in Cambodia នៅក្នុងកម្មវិធី World Business Outlook Awards ក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប្រាំពីរឆ្នាំ កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ លោក ឃាង អ៊ួយស៊ីង តាមរយៈលេខទូរស័ព្ទ +៨៥៥ ៨១ ៦៨០ ១៩០ ឬតាមរយៈអ៊ីម៉ែល [email protected]។ អំពីអាហារូបករណ៍ ចេន ហ្ស៊ី៖ កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី គឺជាគម្រោងកម្មវិធីអាហារូបករណ៍ប្រចាំឆ្នាំដែលត្រូវបានបង្កើតឡើង និងដឹកនាំ ដោយសប្បុរសជន អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប រួមសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) សម្រាប់ផ្តល់អត្ថប្រយោជន៍ដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ។ ចាប់តាំងពីវត្តមានដំបូងរបស់កម្មវិធី អាហារូបករណ៍ ចេន ហ្ស៊ី បានជួយដល់និស្សិតកម្ពុជាជាច្រើននាក់ ដែលផ្តល់ឱកាសនិងអនុញ្ញាតឱ្យពួកគេបន្តមានលិទ្ធិភាពក្នុងការសិក្សានូវជំនាញដែលខ្លួនស្រឡាញ់ ដើម្បីមានចំណេះជំនាញរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើននាពេលអនាគត។ អំពីមូលនិធិព្រីនស៍៖ មូលនិធិព្រីនស៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា ។ ក្នុងនាមជា សមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មូលនិធិនេះមានគោលបំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែលលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ប្រជាជនស្របតាមចក្ខុវិស័យ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា» ។ ដោយផ្តោតលើវិស័យអប់រំ ការអភិវឌ្ឍយុវជន វិស័យសុខាភិបាល និងកិច្ចផ្តួចផ្តើមសហគមន៍ មូលនិធិព្រីនស៍ បានបន្តធ្វើការជាមួយដៃគូនានាដើម្បីផ្តល់នូវកម្មវិធីដែលមាននិរន្តរភាពនិងឱកាសជាច្រើនដល់យុវជនកម្ពុជា ការបង្កើតសហគមន៍ និងការចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជានិរន្តរភាព ។ គម្រោងដ៏លេចធ្លោរបស់មូលនិធិ គឺជាគម្រោងកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងអាហារូបករណ៍ប្រចាំឆ្នាំដែលផ្តល់ជូនការបង់ថ្លៃសិក្សាពេញលេញ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីអភិវឌ្ឍន៍ខ្លួន ឱកាសកម្មសិក្សា និងឱកាសការងារជូនទៅដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ និងមជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍នាឡិកា ដែលជាសាលាបណ្ដុះបណ្ដាលតែមួយគត់ក្នុងការផ្ដល់ឱកាសសិក្សាអំពីសិល្បៈនៃការផលិតនាឡិកាស្តង់ដាប្រទេសស្វីស ។ មូលនិធិព្រីនស៍ បានផ្តួចផ្តើមកម្មវិធីមនុស្សធម៌ជាង ២៥០ កម្មវិធី ដែលបានជួយទៅដល់មនុស្សប្រមាណជាង ១.២លាន នាក់ ព្រមទាំងធ្វើការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបលើសពី ១៦ លានដុល្លារ ។ ចុះឈ្មោះអាហារូបករណ៍ក្នុងឆានែលតេឡេក្រាម តំណភ្ជាប់៖ https://t.me/CZSInfoBatch3 កូដ QR សម្រាប់ការចុះឈ្មោះអាហារូបករណ៍ (អត្ថបទពាណិជ្ជកម្ម) | ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក។ |
បន្ទាប់ពីបានទទួលបានគ្រឿងឥស្សរិយយសពីលោកប្រធានាធិបតីឥណ្ឌានៅថ្ងៃទី២មេសា លោក ហ៊ុន ម៉ានី បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនដើម្បីបង្ហាញពីមោទកភាពរបស់លោកប្រាប់ប្រជាពលរដ្ឋខ្មែរ។ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានសរសេរជាភាសាអង់គ្លេសដែលមានន័យយ៉ាងដូច្នេះថា៖«សម្រាប់គ្រឿងឥស្សរិយយសនេះ ខ្ញុំសូមគោរពដឹងគុណចំពោះគ្រួសារ សហការីដ៏គួរឲ្យទុកចិត្ត គ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាដែលមានការលះបង់ខ្ពស់ និងជាសំខាន់ទៅទៀតនោះ ខ្ញុំគោរពដឹងគុណចំពោះប្រទេសជាតិជាទីស្រឡាញ់របស់ខ្ញុំ»។ ដោយមានរូបថតអមជាមួយផងនោះ លោក ហ៊ុន ម៉ានី ក៏បានសរសេរបញ្ជាក់ផងដែរថា ពិធីផ្តល់ និងទទួលពានរង្វាន់ និងគ្រឿងឥស្សរិយយស Padma Shri ពីលោកប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind នោះ បានប្រព្រឹត្តិទៅដោយមានការចូលរួមពីមេដឹកនាំជាន់ខ្ពស់របស់ប្រទេសឥណ្ឌា ដូចជាអនុប្រធានាធិបតី នាយករដ្ឋមន្ត្រីឥណ្ឌាលោក ម៉ូឌី រួមទាំងមនុស្សល្បីល្បាញ និងជ័យលាភី Padma Shri ជាច្រើនរូប។ អត្ថបទទាក់ទង លោក ហ៊ុន ម៉ានី នឹងចេញទៅទទួលពានរង្វាន់ Padma Award ពីរដ្ឋាភិបាលឥណ្ឌា នៅល្ងាចថ្ងៃសៅរ៍នេះ ជ័យលាភី១០អង្គ/នាក់នៅអាស៊ាន ដែលបាន Padma Awards ពីរដ្ឋាភិបាលឥណ្ឌា Padma Awards ជាគ្រឿងឥស្សរិយសដ៏មានកិត្យានុភាពមួយដែលរដ្ឋាភិបាលឥណ្ឌាផ្តល់ទៅឥស្សរជនឆ្នើមក្នុងបេសកកម្មបម្រើជនស៊ីវិលនៅផ្នែកផ្សេងៗគ្នា ចាប់តាំងពីឆ្នាំ១៩៥៤មក។ លោក ហ៊ុន ម៉ានី អាយុ៣៥ឆ្នាំ ជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។ ក្នុងតួនាទីជាប្រធាន ស.ស.យ.ក លោក ហ៊ុន ម៉ានី បានជំរុញការចូលរួមរបស់យុវជនក្នុងសកម្មភាពមនុស្សធម៌ វប្បធម៌ ជាពិសេសតាមរយៈកម្មវិធីអង្គរសង្ក្រាន្ត។ លោកក៏ជាអ្នកគាំទ្រដ៏សកម្មនៃក្រុមការងារ Go Go Cambodia ដែលមានបេសកកម្មលើកកម្ពស់ស្នាដៃ សមិទ្ធផល ក៏ដូចជាអ្នកមានស្នាដៃរបស់កម្ពុជា។ កាលពីឆ្នាំ២០១៥ លោកទទួលបានពានរង្វាន់សន្តិភាព « The Gusi Peace Prize » ពីហ្វីលីពីនក្នុងភាពជាអ្នកដឹកនាំយុវជន ការគោរពសិទ្ធិមនុស្ស និងជាអ្នកការពារស្រឡាញ់សម្បត្តិវប្បធម៌បេតិកភណ្ឌពិភពលោក។ ជ័យលាភីទាំងអស់សុទ្ធតែជាអ្នកដែលបានបំពេញបេសកកម្មគួរឲ្យកត់សម្គាល់ទៅតាមជំនាញរបស់ខ្លួន ក្នុងនោះមានដូចជាសិល្បៈ អក្សរសាស្ត្រ អប់រំ កីឡា វេជ្ជសាស្ត្រ ការងារសង្គម វិទ្យាសាស្ត្រ វិស្វកម្ម កិច្ចការសាធារណៈ សេវាកម្មស៊ីវិល ជំនួញ និងឧស្សាហកម្ម៕ | សន្និសីទកាសែតមួយនឹងត្រូវរៀបចំទទួលលោក ហ៊ុន ម៉ានី នាយប់ថ្ងៃទី៣ខែមេសានេះ ម៉ោង៧និង៤៥នាទី នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅច្រកសាធារណៈ ដើម្បីទទួលលោក ហ៊ុន ម៉ានី ដែលទទួលបានពានរង្វាន់ជាគ្រឿងឥស្សរិយយស Padma Shri ពីរដ្ឋាភិបាលឥណ្ឌា។ |
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងអញ្ជើញទៅទស្សនកិច្ចនៅបារាំងនៅថ្ងៃ ២៩ ឧសភាខាងមុខនេះ ហើយលោកនឹងជួបជជែកពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីបារាំងទើបជាប់ឆ្នោតលោក អេម៉ានុយអែល ម៉ាក្រុងផងដែរ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP ជំនួបទ្វេរភាគី លោក ពូទីន និងលោក ម៉ាក្រុង នឹងយកឱកាសជជែកពិភាក្សាពីបញ្ហាប្រឈមនៃទំនាក់ទំនងទ្វេភាគី និងស្វែងរកវិធីជំរុញទំនាក់ទំនងនេះទាំងក្នុងវិស័យនយោបាយ, សន្តិសុខ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌ ក៏ដូចជាវិស័យមនុស្សធម៌ផងដែរ។ បន្ថែមពីនេះ អ្នកទាំងពីរក៏នឹងចំណាយពេលវេលាជជែកពិភាក្សាគ្នាពីបញ្ហាប្រឈមផ្សេងទៀតក្នុងក្រោមខណ្ឌអន្តរជាតិជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មនិង និងបង្កើតសន្តិភាពនៅស៊ីរីនិងអ៊ុយក្រែនផងដែរ។ បន្ទាប់ពីជជែកពិភាក្សាគ្នា លោក ពូទីន និងលោក ម៉ាក្រុង ក៏នឹងបន្តទៅបើកពិធីតាំងពិព័រណ៌ មួយនៅសារព័ត៌មានវប្បធម៌រុស្ស៊ីនៅ Versailles ដែលកម្មវិធីនេះគឺរំលឹកពីខួបលើកទី ៣០០នៃដំណើរទស្សនកិច្ចរបស់ស្តេចរុស្ស៊ី Peter the Great មកកាន់ប្រទេសបារាំងផងដែរ។ តាមពិតទៅ ទំនាក់ទំនងរវាងបារាំងនិងរុស្ស៊ី នៅតែល្អក់កករ ហើយបញ្ហាជម្លោះអ៊ុយក្រែនក៏ដូចជាតួនាទីរុស្ស៊ីក្នុងជម្លោះស៊ីរី នៅតែជាឧបសគ្គធំសម្រាប់ទំនាក់ទំនងការទូតរវាងបារាំងនិងរុស្ស៊ីរហូតមក។ បារាំងនិងអាលឺម៉ង់សុទ្ធតែជាប្រទេសដែលមានជំហររឹងត្អឹងជាងគេក្នុងការរក្សាទុកទណ្ឌកម្មប្រឆាំងរុស្ស៊ីកន្លងមក ហើយមេដឹកនាំបារាំងបច្ចុប្បន្នក៏មិនមែននិន្នាការទន់ភ្លន់ដាក់រុស្ស៊ីដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ នៅក្នុងពេលឃោសនាបោះឆ្នោតកន្លងមក ក្រុមឃោសនារបស់លោក ម៉ាក្រុង បានចោទប្រកាន់ក្រុងម៉ូស្គូចំៗ ពាក់ព័ន្ធការលួចចូលយកទិន្នន័យតាមអ៊ីនធឺណិត ហើយក្រុមនេះក៏ចោទប្រកាន់ផងដែរថា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីទាំង RT និងSputnik បានព្យាយាមចែកចាយព័ត៌មានក្លែងក្លាយដើម្បីជួយឲ្យលោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) ឈ្មោះឆ្នោត។ ប៉ុន្តែរុស្ស៊ីបានច្រានចោលការចោទប្រកាន់និងបកស្រាយថា ខ្លួនមិនមានជាប់ពាក់ព័ន្ធក្នុងសកម្មភាពលូកលាន់ចូលក្នុងការបោះឆ្នោតបារាំងឡើយ៕ | ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នឹងទទួលជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅចុងខែឧសភាខាងមុខ។ ជំនួបទ្វេភាគីលើកដំបូងនេះនឹងត្រួសត្រាយផ្លូវសម្រាប់ការពង្រឹងចំណងការទូតទាំងវិស័យសន្តិសុខ,នយោបាយនិងសេដ្ឋកិច្ច ក៏ដូចជាបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការដោះស្រាយបញ្ហាប្រឈមរួមគ្នាផង។ |
App Thmeythmey25 និងវេប Thmeythmey25.com បាន និងកំពុងក្លាយទៅជាទីផ្សារផ្សព្វផ្សាយព័ត៌មាន(ដំណឹង)ដ៏សំខាន់ និងជាទីផ្សារលក់ផលិតផលដ៏មានប្រសិទ្ធភាព។ អ្នកផលិត អ្នកលក់ និងអ្នកទិញអាចជួបគ្នានៅលើ App Thmeythmey25។ App Thmeythmey25: Info Store iOS: https://apple.co/2ub9pdj, Android: http://bit.ly/2KSe1MB និង YouTube Channel: https://goo.gl/D6xQBv ។ បន្ថែមពីនេះ ThmeyThmey25 ក៏មានផ្សាយនៅឡើង Website: thmeythmey25.com , Facebook Page: ThmeyThmey25 និង YouTube Channel: https://goo.gl/D6xQBv ។ ដើម្បីជំរុញការលក់ផលិតផល ឬសេវាកម្មរបស់ម្ចាស់សិប្បកម្ម កសិកម្ម ទេសចរណ៍ និងផលិតផលអត្តសញ្ញាតាមមូលដ្ឋាន, ThmeyThmey25 ផ្តល់ជូនការផ្សព្វផ្សាយក្នុងតម្លៃទាប។ សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈលេខទូរស័ព្ទ 012 39 84 82 , 096 98 111 85 , 089 820 832 ៕ | App Thmeythmey25 ដែលមានប្រជាប្រិយភាពសម្រាប់ការផលិតព័ត៌មានទាក់ទងទៅនឹងផលិតផលថ្នាក់តំបន់ និងខេត្ត ត្រៀមផ្តល់ការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងតម្លៃថោកបំផុតសម្រាប់ផលិតផលខ្មែរនៅតាមបណ្តាខេត្តនានា។ App Thmeythmey25 ផលិតព័ត៌មានកសិកម្ម ទេសចរណ៍ ផលិតផលប្រពៃណី ផលិតផលអត្តសញ្ញាណតាមតំបន់។ល។ |
ក្នុងចំណោមអ្នកទាំង៥ លោក គឹម សុខ ជាមនុស្សមុនគេ ដែលត្រូវបានដោះលែង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។ អ្នកវិភាគនយោបាយរូបនេះ មានឱកាសទទួលបានសេរីភាពឡើងវិញ បន្ទាប់ពីជាប់ពន្ធនាគារគ្រប់តាមកាលកំណត់ មិនមែនដោយសារតែនាយករដ្ឋមន្ត្រី ថ្វាយសំណើទៅព្រះមហាក្សត្រ សុំព្រះរាជទានលើកលែងទោសឲ្យនោះទេ។ លោក គឹម សុខ ជាប់ពន្ធនាគារ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមបណ្តឹងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ មូលហេតុដែលនាំឲ្យលោករងបណ្តឹងនេះ ដោយសារតែលោក និយាយថា សម្តេច ហ៊ុន សែន ស្ថិតនៅពីក្រោយអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី។ តុលាការ បានកាត់ទោសលោក ឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ។ អ្នកទី២ ដែលមានសំណាងបានចេញពីពន្ធនាគារ គឺលោកស្រី ទេព វន្នី ជាស្ត្រីដ៏សកម្មក្នុងការតវ៉ារឿងដីធ្លីនៅតំបន់បឹងកក់ និងតែងជំទាស់នឹងរឿងអយុត្តិធម៌ផ្សេងៗ។ លោកស្រី ត្រូវបានតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះ។ ប៉ុន្តែ ក្រោយជាប់ឃុំបាន២ឆ្នាំ លោកស្រី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលែងទោស កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ តាមសំណើរបស់នាយករដ្ឋមន្ត្រី។ តុលាការ ចោទប្រកាន់សកម្មជនបឹងកក់រូបនេះ ថាបានប្រមាថនិងប្រើអំពើហិង្សាលើសន្តិសុខ នៅក្បែរវិមានឯករាជ្យ កាលពីឆ្នាំ២០១៣។ បន្ទាប់មកទៀត គឺលោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា អតីតអ្នកកាសែតនៃវិទ្យុអាស៊ីសេរី ដែលបានរួចផុតពីពន្ធនាគារ ក្រោមការសម្រេចចិត្តរបស់ចៅក្រមស៊ើបសួរ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។ ប៉ុន្តែ ចៅក្រមសើបសួរ ពុំទាន់ទម្លាក់ចោលបទចោទលើអតីតអ្នកកាសែតទាំង២នាក់នេះទេ។ ហេតុដូច្នេះ ពួកគេ នៅតែស្ថិតក្រោមការឃ្លាំមើលរបស់ចៅក្រោមស៊ើបសួរដដែល។ ចៅក្រមស៊ើបសួរ អាចហៅពួកគេ ទៅសួរបានគ្រប់ពេល បើចាំបាច់។ ចៅក្រមស៊ើបសួរ អនុញ្ញាតឲ្យអតីតអ្នកកាសែតទាំង២នាក់ រស់នៅក្រៅពន្ធនាគារជាបណ្តោះអាសន្ន ក្រោយពីពួកគេ បានជាប់ឃុំជិត១ឆ្នាំ។ អ្នកទាំង២ ត្រូវបានចោទពីបទផលិតព័ត៌មានខុសច្បាប់ ដែលប៉ះពាល់ដល់សន្តិសុខជាតិ និងបទផលិតវីដេអូអាសអាភាស។ ចុងក្រោយ គឺលោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ដែលបានចេញពីពន្ធនាគារ កាលពីថ្ងៃ២៣ ខែសីហា ឆ្នាំ២០១៨។ លោក បានរួចទោស ដោយអំណាចព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី។ អតីតប្រធានគណបក្សអំណាចខ្មែររូបនេះ មានទោស ព្រោះតែសរសេរសារលើបណ្តាញសង្គមហ្វេសប៊ុក ដោយរិះគន់រដ្ឋាភិបាល ក្នុងការបញ្ជាកងទ័ពឲ្យទៅកាន់ព្រំដែនកម្ពុជា-ឡាវ កាលពីអំឡុងខែសីហា ឆ្នាំ២០១៧។ មូលហេតុដែលរដ្ឋាភិបាលបញ្ជូនកងទ័ពទៅព្រំដែនកម្ពុជា-ឡាវ នាពេលនោះ គឺដោយសារតែកងទ័ពឡាវ ចូលមកឈរជើងនៅលើទឹកដីកម្ពុជា។ តុលាការ ចាត់ទុកសាររបស់លោក សួន សេរីរដ្ឋា ថាធ្វើឲ្យកងទព័មិនស្តាប់បញ្ជា។ ក្រោយមក តុលាការ ក៏កាត់ទោសលោក ឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ។ ប៉ុន្តែ ក្រោយជាប់ឃុំអស់រយៈពេល១ឆ្នាំ លោក ក៏ត្រូវបានព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោស។ មុនរួចទោស លោក បានសរសេរលិខិតសុំទោសនាយករដ្ឋមន្ត្រី ដល់ទៅ២លើក។ ប្រហែលជាមិនទាន់អស់ទេ អ្នកដែលអាចត្រូវបានដោះលែង។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ សម្តេច ហ៊ុន សែន បានប្រកាសដំណឹងដ៏ល្អមួយ គឺគម្រោងលើកលែងទោសជាលក្ខណទ្រង់ទ្រាយធំតែម្តង។ ប្រមុខរដ្ឋាភិបាល បង្ហើបថា ក្នុងនោះ ក៏មានមនុស្ស១២ផងដែរ។ ទោះជាមិននិយាយឲ្យចំក្តី តែគេ សន្និដ្ឋានថា មនុស្ស១២នាក់នោះ ប្រហែលជាលោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ និងសកម្មជន១០នាក់ទៀត ហើយក៏អាចមានអតីតតំណាងរាស្ត្រនៃគណបក្សប្រឆាំងនេះផងដែរ។ សម្តេច ហ៊ុន សែន បកស្រាយថា គម្រោងដោះលែងនេះ គឺជាទឹកចិត្តរបស់ខ្លួនក្នុងនាមជានាយករដ្ឋមន្ត្រី មិនមែនដោយសារតែខ្លាចសម្ពាធពីអន្តរជាតិឡើយ។ នាយករដ្ឋមន្ត្រីរូបនេះ ព្រមានថា គម្រោងលើកលែងទោសនេះ អាចនឹងត្រូវផ្អាក បើមានបុគ្គលណា អត្ថាធិប្បាយថា រដ្ឋាភិបាលកម្ពុជា រងសម្ពាធពីអន្តរជាតិ។ មជ្ឈដ្ឋានជាច្រើន ជាពិសេសសហគមន៍អន្តរជាតិ សាទរចំពោះការដោះលែងអ្នកទោសខាងលើ។ មជ្ឈដ្ឋានទាំងនោះ ថែមទាំងអំពាវនាវឲ្យរដ្ឋាភិបាល និងតុលាការ បន្តដោះលែងអ្នកផ្សេងទៀត រួមទាំងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិផងដែរ ដើម្បីធ្វើឲ្យស្ថានការណ៍នយោបាយនៅកម្ពុជា កាន់តែមានភាពល្អប្រសើរ៕ | ភ្នំពេញ៖ ប្រមាណ២០ថ្ងៃ ក្រោយការបោះឆ្នោតត្រូវបានបញ្ចប់ អ្នកជាប់ឃុំ៥នាក់ ដែលគេដឹងថាមិនសូវត្រូវជាមួយរដ្ឋាភិបាល ត្រូវបានដោះលែងជាបន្តបន្ទាប់។ អ្នកទាំង៥នោះ គឺលោក គឹម សុខ អ្នកវិភាគនយោបាយ លោកស្រី ទេព វន្នី សកម្មជនបឹងកក់ លោក អ៊ួន ឈិន-លោក យ៉ាង សុជាមេត្តា អតីតអ្នកកាសែតនៃវិទ្យុអាស៊ីសេរី និងលោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ។ |
នៅពេលដែលអ្នកផ្លាស់ប្តូរខោទឹកនោមឲ្យកូន អ្នកមិនគួរឈរ ហើយអោនចុះផ្លាស់ឲ្យកូនទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ចង្កេះអ្នកជាខ្លាំង។ ដូចនេះ អ្នកគួរតែអង្គុយជិតកូន ដើម្បីប្តូរឲ្យគេ ទើបអាចរក្សាសុខភាពចង្កេះអ្នកបានល្អ។ នៅពេលដែលអ្នកបំបៅទឹកដោះអ្នកដល់កូន អ្នកគួរតែរកកន្លែងផ្អែក ព្រោះបើគ្មានកន្លែងណាផ្អែក នោះនឹងអាចធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងខ្នងអ្នកជាខ្លាំង ដោយធ្វើឲ្យអ្នកងាយចុកខ្នងណាស់។ នៅពេលដែលអ្នកងូតទឹកឲ្យកូន អ្នកនឹងត្រូវការកម្រើកច្រើន។ ដូចនេះ អ្នកគួរតែស្លៀកពាក់ខោអាវដែលស្តើង ហើយរលុង ទើបអ្នកអាចធ្វើចលនាបានសេរី។ ផ្ទុយទៅវិញ បើអ្នកស្លៀកពាក់ក្រាស់ៗ ហើយរឹបៗ នោះនឹងអាចប៉ះពាល់ដល់រាងកាយអ្នកជាខ្លាំង។ រទេះរបស់កូន អ្នកគួរតែជ្រើសរើសរទេះដែលរាងខ្ពស់ ព្រោះបើទាបពេក អ្នកនឹងពិបាកដាក់កូនចូល ហើយលើកកូនឡើងមកណាស់។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់ចង្កេះអ្នកជាខ្លាំង ដោយអាចរបួសគ្រប់ពេល។ នៅពេលដែលអ្នកពរកូន អ្នកគួរតែលុតជង្គង់ចុះសិន ទើបអាចពរបាន ព្រោះបើអ្នកពរទាំងអញ្ចឹង នោះនឹងអាចធ្វើឲ្យចង្កេះអ្នកឆាប់របួសខ្លាំងណាស់។ ដូចនេះ នៅពេលដែលអ្នកម្តាយ មើលថែទាំងកូន គួរតែប្រយ័ត្នពីចំណុចទាំងនេះ ទើបមិនធ្វើឲ្យអ្នករបួសយ៉ាងងាយ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលអ្នកម្តាយគួរតែប្រយ័ត្នពេលដែលមើលថែទាំទារកតូច។ តើមានអ្វីខ្លះទៅ? |
AT-Madrid បានចំណាយប្រាក់ដ៏ច្រើនសន្ធឹកមិនធ្លាប់មានដើម្បីនាំយកខ្សែបម្រើ Joao Felix ពី Benfica នៅរដូវកាលនេះក្នុងតម្លៃកំណត់ត្រាក្លិប ១៤០លានដុល្លារអាមេរិក។ ការបង្ហាញខ្លួនក្នុងក្របខណ្ឌអឺរ៉ុបលើកដំបូងសម្រាប់ក្រុម Felix ត្រូវប្រឈមមុខនឹងសិស្សច្បង Ronaldo ដែលសមាជិកក្រុម Juventus នៅយប់នេះ។ ការប៉ះគ្នារវាង AT-Madrid និង Juventus អាចជាការតទល់គ្នាដ៏គួរឲ្យចាប់អារម្មណ៍ផងដែរក្នុងក្របខណ្ឌ Champions League រដូវកាលនេះ។ Felix វ័យ១៩ឆ្នាំ ត្រូវបានគេចាត់ទុកថាជាអ្នកស្នងតំណែងនៃភាពល្បីល្បាញរបស់ Ronaldo ដែលមានវ័យ៣៤ឆ្នាំទៅហើយ ដ្បិតការបង្ហាញខ្លួនរបស់ខ្សែបម្រើវ័យក្មេងរូបនេះកន្លងមកពិតជាអស្ចារ្យ។ ការជួបគ្នារបស់ Super Star ទាំងពីរ ក៏ជាការទន្ទឹងរង់ចាំរបស់អ្នកតាមដានវិស័យកីឡាបាល់ទាត់នៅជុំវិញពិភពលោកផងដែរ។ ក្រុមអ្នកគាំទ្រពិតជាចង់ដឹងពីកម្រិតលេងរបស់ពួកគេ ហើយក៏ចង់ដឹងថា AT-Madrid ឬ Juventus ដែលអាចទទួលបាន៣ពិន្ទុពីការប្រកួតដំបូងនេះ៕ សម្រាប់ជំនួបគូផ្សេងទៀត៖ | Atletico Madrid នឹងបើកទ្វារកីឡដ្ឋាន Estadio Wanda Metropolitano ដើម្បីទទួលភ្ញៀវ Juventus ក្នុងជំនួបបើកឆាកវគ្គសន្សំពិន្ទុពូល D នៃការប្រកួតពានរង្វាន់ UEFA Champions League នៅរាត្រីថ្ងៃទី១៨ ខែកញ្ញា វេលាម៉ោង ២:០០នាទីអាធ្រាត្រ [ម៉ោងនៅកម្ពុជា]។ ជំនួបនេះ ក៏មានការប៉ះគ្នារវាងតារាឆ្នើមរបស់ព័រទុយហ្គាល់ពីររូបគឺ Cristiano Ronaldo និងកីឡាករវ័យក្មេង Joao Felix ផងដែរ។ |
សេចក្ដីសម្រេច ដែលចេញនៅថ្ងៃទី២៣នេះ បានអំពាវនាវឲ្យពលរដ្ឋ ដែលមានការពាក់ព័ន្ធផ្ទាល់ ឬដោយប្រយោល ក្នុងព្រឹត្តិការណ៍ខាងលើនេះ ត្រូវទៅយកសំណាកទៅធ្វើតេស្តជាបន្ទាន់ នៅមណ្ឌលសុខភាពឃុំពង្រ ចាប់ពីថ្ងៃទី២៤មីនាតទៅ៕ | ភ្នំពេញ៖ អភិបាលខេត្តកំពង់ឆ្នាំង លោក ឈូរ ច័ន្ទឌឿន បានចេញសេចក្ដីសម្រេចបិទការចេញចូលផ្សារពង្រ ក្នុងឃុំពង្រ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលខេត្ត រកឃើញអ្នកមានឆ្លងកូវីដ-១៩ម្នាក់ កាលពីថ្ងៃទី២៣មីនា ហើយអ្នកផ្ទុករូបនោះបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយអ្នកលក់ដូរនៅក្នុងផ្សារពង្រនេះ។ |
ក្នុងនាមជាកសិករគំរូ លោក កែន ហេង មិនត្រឹមតែបានផ្ទេរបច្ចេកទេសចិញ្ចឹមត្រី និងកង្កែប ដល់កសិករផ្សេងទៀតនោះទេ លោក ហេង ក៏មានចែកចាយពូជត្រី និងកង្កែបនេះ ទៅដល់កសិករផងដែរ។ នេះបើតាមលោក វេង សាខុន ដែលបានបន្តបញ្ជាក់ទៀត កសិករ កែន ហេង អាចរកចំណូល បានពី ២៥លានរៀល ទៅ៣០លានរៀល ក្នុងមួយឆ្នាំៗពីការចិញ្ចឹមត្រី-កង្កែប និងការលក់ពូជសត្វទាំងពីរប្រភេទនេះ។ ខេត្តកំពង់ស្ពឺ មានបណ្តុំវារីវប្បករចំនួន១១កន្លែង ស្មើនឹងជាង២០០គ្រួសារ ក្នុងនោះមានកន្លែងបង្កាត់ និងភ្ញាស់កូនត្រី៣ កន្លែង ដែលអាចផលិតកូនបាន ៤៨៥ ០០០ក្បាល។ កន្លែងបង្កាត់ និងភ្ញាស់កូនកង្កែបមាន ៤ កន្លែង អាចផលិតកូនបាន ២៣៥ ០០០ក្បាល។ ១២គ្រួសារ ចិញ្ចឹមបង្កងអូស្ត្រាលីចំនួន ៣៣២០ក្បាល និងមួយគ្រួសារទៀត ចិញ្ចឹមបង្កងទឹកសាបចំនួន ៧០ ០០០ក្បាល។ នេះបើតាមរបាយការណ៍ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ៕ | លោក កែន ហេង ជាកសិករគំរូ ដែលរស់នៅភូមិត្រពាំងឈូក ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ គាត់ បានចាប់ផ្ដើមការចិញ្ចឹមត្រី និងកង្កែប តាំងពីឆ្នាំ២០០១មកម្ល៉េះ។ ក្រៅពីចិញ្ចឹមត្រី និងកង្កែប លោក កែន ហេង ក៏ស្ទាត់ជំនាញ ការងារបង្កាត់ពូជត្រី និងកង្កែបផងដែរ ដោយគាត់ទទួលបានការបណ្តុះបណ្តាលបច្ចេកទេស ជាហូរហែ ពីអ្នកជំនាញកសិកម្ម។ នេះបើតាមបញ្ជាក់របស់លោក វេង សាខុន នៅគណនីហ្វេសប៊ុក អមដោយរូបភាពនាពេលលោក ចុះសួរសុខទុក្ខ ពលរដ្ឋខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។ |
គំនិតបំផុសឱ្យមានការរួមចំណែកគាំទ្រសិល្បៈវប្បធម៌ជាតិ និងបណ្ដុះចំណូលចិត្តកូនចៅជំនាន់ក្រោយឱ្យស្រឡាញ់សិល្បៈបុរាណខ្មែរនេះ លើកឡើងដោយលោក ភឿង កុម្ភៈ ប្រធានសមាគមសិល្បករគោកធ្លោក។ តទៅនេះសូមអញ្ជើញស្ដាប់បទយកការណ៍ ពីដើមហេតុក្នុងការបំផុសគំនិតគាំទ្រសិល្បៈវប្បធម៌ជាតិ ដែលរៀបចំដោយកញ្ញា ប៉ូ សាគុន ដូចតទៅ ៖ «គាត់ជាវកាតអ្នកគាំទ្រសិល្បៈបុរាណខ្មែរ ជាវិភាគទានមួយឆ្នាំ៣០ដុល្លារ នោះមួយគ្រួសារគាត់មកមើលសេរី។ មួយឆ្នាំយើងលេង១០រឿងឯណោះ។ ហើយបន្តិចទៀតមួយសប្ដាហ៍លេងដល់ទៅ៣ថ្ងៃ។ ៣០ដុល្លារក្នុងមួយឆ្នាំ យើងគិតទៅមួយខែមិនដល់៣ដុល្លារផងហ្នឹង»។ នេះគឺជាសម្ដីរបស់លោក ភឿង កុម្ភៈ ប្រធានសមាគមសិល្បករគោកធ្លោក ។ មិនត្រឹមតែអាចនាំគ្រួសារទាំងមូលទៅមើលការសម្ដែងនៅសមាគមសិល្បករគោកធ្លោកប៉ុណ្ណោះទេ តែបើអ្នកជាវបណ្ណនេះមិនទាន់រៀបអាពាពិពាហ៍ ឬគ្រួសារនៅខេត្តមិនមានពេលមកមើល ពួកគេអាចនាំមិត្ត២នាក់ទៅទស្សនាបាន។ លោក កុម្ភៈ បន្ថែម ៖«គាត់មិនទាន់រៀបការគាត់អាចនាំឪពុកម្ដាយបងប្អូនបង្កើតមើលបានមួយគ្រួសារ។ តែបើគាត់ចង់អញ្ជើញមិត្តភក្ដិវិញគឺបាន២នាក់ មកមើលសេរីក្នុងមួយឆ្នាំ»។ កម្មវិធីជាវបណ្ណនេះអាចនិយាយបានថាជាចំណែកមួយជួយបញ្ជ្រាបសិល្បៈវប្បធម៌ជាតិជាប្រព័ន្ធ ទៅប្រជាជនខ្មែរគ្រប់រូប។ ទោះជាយ៉ាងណាកម្មវិធីនេះ លេចចេញជារូបរាងឡើងក៏ដោយសារ៖«យើងចាប់ផ្ដើមសម្ដែងមួយខែហ្នឹង ថ្ងៃដែលមិនលក់សំបុត្រមនុស្សមកមើលពេញរោង តែដល់យើងលក់សំបុត្រ តម្លៃតែ១២,០០០ រៀល ឃើញមនុស្សមិនសូវមក។ ខ្ញុំបែរមកដាក់ធុងចូលរួមវិភាគទានវិញ។ ក្មេងៗនិស្សិតភាគច្រើនខ្ញុំហៅឱ្យចូលមើលមិនឱ្យបង់ប្រាក់អ្វីទេ»។ ដោយមើលឃើញថាការដាក់ធុងមូលនិធិមិនមែនជាដំណើររឹងមាំសម្រាប់ជីវិតសិល្បៈបុរាណជាតិ ទើបបានជាលោក ភឿង កុម្ភៈ ប្រធានសមាគមសិល្បករគោកធ្លោក បង្កើតបណ្ណគាំទ្រសិល្បៈបុរាណនេះ ៖«នាំគ្នាមើលបែបហ្នឹងទៅ ធ្វើឱ្យសិល្បៈបុរាណលែងស្លាប់ហើយ។ រាល់ថ្ងៃនេះមិនស្លាប់ទេ តែរស់ទាំងត្រដរ មិនមានសុខភាពមាំមួនទេ។ ដូច្នេះដើម្បីឱ្យរស់ឪពុកម្ដាយហ្នឹងឯង គាត់ជំរុញគាំទ្រ»។ អង្គុយទស្សនាការសម្ដែងល្ខោនស្បែកធំនៅក្នុងរោង ស្ថិតក្នុងបរិវេណបណ្ណាល័យជាតិ កញ្ញា ផៃ សុនីតា ថាបើសិនជាគេមិនមកទស្សនាព្រោះមិនដឹងដំណឹង នោះមិនជាបញ្ហាឡើយ តែបើដឹងហើយបែរជាមិនមក គឺជារឿងគួរឱ្យសង្វេគ។ កញ្ញានិយាយទាំងសោកស្ដាយ ៖«គាត់មិនបានមកដោយសារមិនដឹងគឺអត់បញ្ហាទេ តែបើគាត់ដឹងថាមានកម្មវិធីលេងបែបហ្នឹងហើយគាត់មិនមក ខ្ញុំមានអារម្មណ៍ថាមិនសប្បាយចិត្តខ្លាំង។ ឥឡូវចាំតែពេលបាត់បានយើងចាប់ផ្ដើមថែវប្បធម៌។ មួយទៀតឱ្យតែលេងកម្មវិធីបែបហ្នឹង អត់សូវមានអ្នកមើលច្រើនទេ។ ចំពោះខ្ញុំផ្ទាល់ ខ្ញុំមានអារម្មណ៍ពិបាកចិត្តខ្លាំងមែនទែន ក្នុងការដែលប្រជាជនខ្មែរ ក៏ដូចជាក្មេងៗជំនាន់ក្រោយ គាត់មិនគាំទ្រសិល្បៈខ្មែរយើង»។ ទោះជាយ៉ាងណាលោក ស៊ំ ស៊ីធឿន ជាសិល្បករដែលចូលសិល្បៈតាំងពីឆ្នាំ១៩៩៥ ថាទោះបីជាអ្នកទស្សនាមានតែម្នាក់ ក៏បេះដូងសិល្បករនៅតែសប្បាយចិត្តក្នុងការសម្ដែង ៖«សម្រាប់ខ្ញុំអ្នកមើលតិចច្រើនមិនមានបញ្ហាទេ សំខាន់យើងចង់ផ្សព្វផ្សាយ អ្វីដែលជាសិល្បៈវប្បធម៌បុរាណ។ ឥឡូវមានសកម្មភាពបណ្ដើរៗហើយ គេមកមើលច្រើនដែរ តែថ្ងៃនេះដោយសារសិស្សសម្រាករៀនផង ទើបមានអ្នកមើលតិច។ យើងជាសិល្បករ ភ្ញៀវម្នាក់ក៏យើងត្រូវសម្ដែងឱ្យគេមើលដែរ។ យើងសង្ឃឹមថាថ្ងៃបន្តបន្ទាប់នឹងមានអ្នកមកមើលច្រើន»។ ថ្វីដ្បិតមិនសូវបានទស្សនាសិល្បៈបុរាណច្រើនក្ដី តែនារីមកពីខេត្តបាត់ដំបងវ័យ២៦ឆ្នាំ រូបនេះ បង្ហាញអារម្មណ៍រំភើបរបស់ខ្លួនតាមរយៈសម្ដី៖«ខ្ញុំធ្លាប់មើលល្ខោនធំៗគេសម្ដែងនៅចតុមុខ។ ពេលហ្នឹងខ្ញុំរំភើបខ្លាំងមែនទែន សូម្បីតែទៅបន្ទប់ទឹក ក៏ខ្ញុំមិនចង់ហ៊ានទៅដែរ ព្រោះខ្លាចបាត់ផ្នែកណាមួយ។ ពេលនោះក៏ជាលើកដំបូងដែរ ដែលខ្ញុំបានមើលព្រឹត្តិការណ៍ដ៏ធំ។ កាលហ្នឹងមានរបាំ ទេពមនោរម្យ មានរាមកេរ្តិ៍ មានច្រើនកម្មវិធីណាស់ ឡើងជិត២ម៉ោង ខ្ញុំមិនចង់ហ៊ានងើបពីកៅអីទេ ខ្ញុំសប្បាយចិត្តខ្លាំង»។ ដើម្បីតបស្នងទឹកចិត្តអ្នកទស្សនា ទោះសិល្បករតិចក្ដី តែលោក ស៊ីធឿន ខំសម្ដែងបន្ថែមជំនួយឱ្យតួអវត្តមានទាំងញើសហូរជោគអាវដូចទើបនឹងងូតទឹករួចដូច្នោះដែរ៖«ថ្ងៃនេះមិត្តរួមក្រុមគេរវល់ពីរនាក់ យើងសម្ដែងអំបាញ់មិញនេះគឺរត់ទាំងអស់គ្នាតែម្ដង សូម្បីខ្ញុំកាន់រូប៧ទៅ៨រូបដែរក្នុងម្នាក់។ រូបត្លុកអំបាញ់មិញហ្នឹងតាមពិតត្រូវចេញទាំងអស់គ្នា ប៉ុន្តែដោយសារខ្ញុំត្រូវលើករូបព្រះរាជរថមុនគេ ក៏ត្រូវលួចបន្តិចដើម្បីរត់ទៅចាប់រូបហ្នឹងឱ្យហើយ ហើយអ្នកក្រោយរត់ទៅចាប់រូបហនុមាន និងរូបផ្សេងទៀត។ មិនសូវលំបាកប៉ុន្មានទេ ឱ្យតែចាំសាច់រឿង នឹងតួអង្គនីមួយៗ ហើយយើងបែបចែកគ្នាកាន់»។ ពីដើមឡើយសមាគមសិល្បករគោកធ្លោក ដាក់គោលដៅផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិទៅតាមបណ្ដាខេត្តទូទាំងប្រទេសកម្ពុជាតែប៉ុណ្ណោះ ដើម្បីបញ្ជ្រាបដល់អ្នកនៅតាមជនបទ៖«ពីដំបូងទីយើងបង្កើតសមាគមនេះឡើងដើម្បីដើរផ្សព្វផ្សាយទម្រង់សិល្បៈបុរាណខ្មែរនៅតាមជនបទទេ។ ភ្នំពេញមិនមែនជាកន្លែងដែលយើងចាប់អារម្មណ៍ប៉ុន្មានទេ ព្រោះយើងចង់ផ្ដល់សកម្មភាពសិល្បៈវប្បធម៌ ទៅដល់អ្នកនៅតាមជនបទ ដែលគាត់មិនសូវបានសប្បាយ។ យើងចង់ឱ្យគាត់បានស្គាល់ទម្រង់សិល្បៈខ្មែរចាស់ៗ ដែលជិតបាត់បង់ទៅផង»។ ទឹកចិត្តស្រឡាញ់តែមួយមុខមិនគ្រប់គ្រាន់ឡើយសម្រាប់សិល្បករ តែថវិកាជាកត្តាដ៏ចំបាច់មួយសម្រាប់ក្រពះ៖« យើងសុំមូលនិធិនៅស្រុកខ្មែរពិបាកណាស់។ ពីដំបូងយើងសុំពីអាមេរិក ក្រោយមកពីប្រទេសបារាំង ដែលសុទ្ធតែជាមិត្តខ្ញុំដែរទេ ដែលគេជួយខ្លះៗ។ ទៅសម្ដែងតាមខេត្តសិល្បករយើងផ្ដល់ប្រាក់កម្រៃជូនគាត់ ហើយអ្នកដឹកនាំសមាគមហ្នឹងសុទ្ធតែជាអ្នកស្ម័គ្រចិត្តទាំងអស់ ផ្នែករដ្ឋបាល ផ្នែកគ្រប់គ្រង ដូចខ្ញុំអីមានតែមួយខែចំណាយប្រាក់ផ្ទាល់ខ្លួន យ៉ាងណា៤រយទៅ៥រយដុល្លារដែរ»។ ក្នុងទឹកមុខស្រងូត សុនីតា សុំឱ្យជនរួមជាតិខ្មែរគាំទ្រទាំងសិល្បៈបុរាណនិងសម័យ៖«មិនមែនឱ្យគាត់គាំទ្រសិល្បៈបុរាណអត់សម័យទេ គាត់អាចគាំទ្រទាំងពីរបាន តែកុំគាំទ្រសម័យភ្លេចបុរាណ។ សិល្បៈបុរាណខ្មែរបង្ហាញពីភាពទន់ភ្លន់ សុភាពរាបសា។ មិនមែនមានតែប្រទេសយើងទេ ដែលអាចលេងល្ខោន និងធ្វើកម្មវិធីបែបហ្នឹងបាន សូម្បីតែប្រទេសជិតខាងក៏គេធ្ចើបានដែរ ។ ដូច្នេះខ្ញុំមិនចង់ឱ្យអ្វីដែលជាកម្មសិទ្ធិរបស់ខ្មែរ ធ្លាក់ទៅក្នុងដៃប្រទេសគេ ហើយបានយើងមកស្ដាយក្រោយទេ»។ លោក កុម្ភៈ បានរៀបរាប់ពីទម្រង់សិល្បៈដែលសមាគមសម្ដែងយ៉ាងដូច្នេះ ៖«ក្នុងកម្មវិធី៦ខែដំបូងនេះយើងបង្ហាញ៤ទម្រង់ មានល្ខោនស្បែកតូច ស្បែកធំ យីកេដំកង់ និងល្ខោនចម្រុះ។ គោលបំណងធំរបស់ខ្ញុំ គឺចង់បង្កើតទម្លាប់ថ្មីមួយទៅដល់ឪពុកម្ដាយ ជាពិសេសមនុស្សនៅវ័យកណ្ដាល ឱ្យគាត់ទម្លាប់នាំកូនមកមើលសិល្បៈបុរាណ ព្រោះនេះជាផ្នែកមួយនៃអត្តសញ្ញាណជាតិដែរ។ ពេលមកមើលកូនគាត់សប្បាយ។ កូនក្មេងគាត់ដក់អារម្មណ៍ ពេលគាត់ចាស់ទៅគាត់មានប្រពន្ធមានកូន គឺគាត់នឹងផ្ដល់ទម្លាប់ហ្នឹងទៅដល់កូនគាត់ទៀត»។ សម្រាប់ម៉ោងសម្ដែងលោកបញ្ជាក់យ៉ាងដូច្នេះ ៖«ចាប់ផ្ដើមដំបូងនេះយើងសម្ដែងតែល្ងាចថ្ងៃសុក្រនិងល្ងាចថ្ងៃអាទិត្យ ពីម៉ោង៦កន្លះ ដល់ម៉ោង៧កន្លះ។ ចាប់ពីខែមិថុនាទៅ យើងសម្ដែង៣ថ្ងៃក្នុងមួយសប្ដាហ៍ យើងថែមថ្ងៃពុធមួយទៀត ហើយរឿងកាន់តែច្រើនទៅៗ»។ លោកបន្ថែម ៖«ចាប់ពីខែ៩ទៅយើងថែល្ខោនប៉ាមោយទៃមួយទៀត។ បើយើងមើលតាមទម្រង់សិល្បៈនេះ លក្ខណៈពាក់កណ្ដាលបុរាណពាក់កណ្ដាលសម័យ ឆ្លុះតាមតថភាពសង្គម។ ក្នុងសាច់រឿងហ្នឹងបើគាត់ជាអ្នកស្រែចម្ការ ស្លៀកពាក់លក្ខណៈអ្នកស្រែ បើគាត់ជាអ្នកស៊ីវីឡៃ គេស្លៀកពាក់តាមហ្នឹង បើជាស្តេចទ្រង់គ្រឿង ជាស្តេច។ ចំណែកភ្លេងមានបុរាណផងនិងសម័យផង អាស្រ័យទៅតាមសាច់រឿង»។ ប្រធានសមាគមរូបនេះបញ្ជាក់ពីគម្រោងទៅថ្ងៃអនាគត ប្រសិនបើដំណើរការបណ្ណគាំទ្រសិល្បៈបុរាណដើរ ៖«ពេលមានអ្នកជាវកាតគាំទ្រសិល្បៈបុរាណខ្មែរចាប់ពី៥០០នាក់ឡើងទៅ ខ្ញុំបើកឱ្យនិស្សិតទូទាំងប្រទេសជាពិសេសក្រុងភ្នំពេញគាត់មកមើលសេរីដោយមិនគិតថ្លៃ។ បើមានអ្នកគាំទ្រឡើងដល់១,០០០នាក់ បានន័យថាមនុស្ស១,០០០នាក់ជាវកាត គឺយើងបើកកម្មវិធីបង្រៀនភ្លេងដល់កូនរបស់គាត់។ គាត់អាចរៀនធ្វើឧបករណ៍ភ្លេង ឬរៀនភ្លេងបុរាណខ្មែរ ឬរៀនគូរគំនូរក៏បាន ព្រោះនៅទីនេះយើងមានទាំងគ្រូភ្លេង គ្រូគំនូរ និងគ្រូចម្លាក់»៕ | ភ្នំពេញ៖ អ្នកទស្សនាគ្រាន់តែជាវបណ្ណគាំទ្រសិល្បៈបុរាណ របស់សមាគមសិល្បករគោកធ្លោក ១សន្លឹកតម្លៃ៣០ដុល្លារ នោះគេអាចនាំគ្រួសារទាំងមូលទៅមើលការសម្ដែងពេញមួយឆ្នាំ។ បើសិនជាការជាវបណ្ណសមាជិកគាំទ្រសិល្បៈបុរាណកើនដល់មួយពាន់សន្លឹក នោះសមាគមនិងបើកបង្រៀនភ្លេងបុរាណ និងជំនាញសិល្បៈផ្សេងៗទៀតដល់អ្នកគាំទ្រដោយមិនគិតថ្លៃ។ |
ក្នុងដំណើរចុះល្បាតនៅតំបន់ព្រៃឡង់នេះ ដឹកនាំដោយលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន។ លោក សៅ សុភាព បានលើកឡើងថា ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងសហគមន៍ការពារព្រៃឡង់ បានឯកភាពគ្នាល្បាតរួមគ្នាជាប្រវត្តិសាស្ត្រលើកទី១ ដើម្បីបានឃើញនូវទិដ្ឋភាពជាក់ស្តែង។ រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ អះអាងយ៉ាងដូច្នេះថា៖ «អ្វីដែលបានមើលឃើញ និងកត់សម្គាល់ពីការចុះល្បាតនេះ នឹងគិតគូរជាយុទ្ធសាស្ត្រ និងដំណោះស្រាយ ដើម្បីរៀបចំយន្តការទ្រទ្រង់ដល់ការការពារ និងអភិរក្សធនធានធម្មជាតិនៅព្រៃឡង់»។ រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន បើតាមលោក សៅ សុភាព ក្រុមល្បាតបានពិនិត្យឃើញថា ធនធានព្រៃឈើ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៃដែនជម្រកសត្វព្រៃព្រៃឡង់នៅល្អ ជាពិសេសត្រង់ចំណុចត្រីកោណខេត្តកំពង់ធំ ,ក្រចេះ ,ស្ទឹងត្រែង។ ជាមួយគ្នានេះ ក្នុងផែនការគ្រប់គ្រង កម្លាំងឧទ្យាននុរក្សនៃខេត្តទាំងបី នឹងធ្វើការរួមគ្នាបង្កើតជាស្នាក់ការរួម ដើម្បីទប់ស្កាត់បទល្មើសនានា នៅតំបន់ប្រសព្វគ្នានៃភូមិសាស្ត្រដែនជម្រកសត្វព្រៃព្រៃឡង់។ រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃ ព្រៃឡង់ បង្កើតឡើងដោយ អនុក្រឹត្យលេខ ០៧៤ អនក្រ .បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦ មានផ្ទៃដីសរុប ៤៣១,៦៨៣ ហិចតា ស្ថិតនៅជាប់ភូមិសាស្ត្រខេត្តក្រចេះ,កំពង់ធំ,ព្រះវិហារ និងខេត្តស្ទឹងត្រែង។ ដែនអភិរក្សនេះ មានសក្តានុពលធនធានធម្មជាតិ និងជីវៈចម្រុះ ដែលជាជម្រាលផ្ទៃរងទឹកសម្រាប់ស្ទឹងសែន និងហូរចាក់ទៅទន្លេសាប។ នេះបើតាមក្រសួងបរិស្ថានដដែល៕ រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន | ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកុម្ភៈនេះ មន្ត្រីក្រសួងបរិស្ថាន, អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍មកពីខេត្តកំពង់ធំ,ក្រចេះ,ស្ទឹងត្រែង និងខេត្តព្រះវិហារ បានធ្វើដំណើររួមគ្នា ចុះពិនិត្យទីតាំងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដើម្បីរៀបចំផែនការគ្រប់គ្រងឲ្យកាន់តែប្រសើរ។ បន្ទាប់ពីចុះល្បាតក្នុងតំបន់ព្រៃឡង់ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា នឹងគិតគូរជាយុទ្ធសាស្ត្រ និងដំណោះស្រាយ ដើម្បីរៀបចំយន្តការទ្រទ្រង់ដល់ការការពារ និងអភិរក្សធនធានធម្មជាតិនៅព្រៃឡង់។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន។ |
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំលឹកសារជាថ្មី ដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។ តាមរយៈការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ។ ក្រោយពីមានការរីករាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុងបានកើនឡើង ដែលកំពុងកើតជាក្តីបារម្ភជាខ្លាំង។ ក្រសួងអប់រំ បានចេញសេចក្តីណែនាំពីគោលការណ៍មួយចំនួនដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ឱ្យបានខ្ជាប់ខ្ជួនបំផុត តាមរយៈ ការត្រួតពិនិត្យទៅលើសុខភាពសិស្សានុសិស្ស គ្រូបង្រៀន រួមទាំងបុគ្គលិកទាំងអស់ជាប្រចាំ រួមទាំងចូលរួមសម្អាតសម្ភារៈ និងបរិវេណក្នុងសាលារៀនឱ្យបានស្អាតជានិច្ច។ ក្នុងនោះផងដែរ ក្រសួងក៏បានលើកឡើងពីការកាត់បន្ថយរបស់សិស្ស ជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីរក្សាគម្លាត សុវត្ថិភាពដល់សិស្ស និងគ្រូបង្រៀន។ រីឯគ្រឹះស្ថានសិក្សាដែលស្ថិតក្នុងតំបន់ហានិភ័យខ្ពស់ត្រូវរៀបចំប្រព័ន្ធសិក្សា និងត្រៀមលក្ខណៈសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់សិស្សដែលមិនអាចរៀនផ្ទាល់។ ក្នុងករណីមានការឆ្លងរីករាលដាលចូលគ្រឹះស្ថានសិក្សា នោះនឹងត្រូវផ្អាកជាបណ្តោះអាសន្ន និងត្រូវជំនួសដោយសិក្សាតាមប្រព័ន្ធអនឡាញវិញ។ ជាមួយគ្នានេះ ក្រសួងតម្រូវឲ្យត្រួតពិនិត្យនូវដំណើរការ នៃការលក់ដូរ ឬអាហារដ្ឋាន ដោយហាមឃាត់ការប្រមូលផ្តុំ។ ត្រូវពង្រឹងលើវិធានការទប់ស្កាត់ នៅក្នុងបរិវេណសាលារៀនឱ្យបានម៉ត់ចត់ និងប្រកាន់ខ្ជាប់វិធានការ «៣ការពារ និង៣កុំ» ដោយត្រូវពាក់ម៉ាស់ និងរក្សាគម្លាតពីគ្នា។ ក្រសួងក្រើនរំលឹកថា តំបន់ដែលមានហានិភ័យ មិនអនុញ្ញាតឱ្យរៀបចំទស្សនកិច្ចសិក្សាអ្វីឡើយ ដោយត្រូវបន្តតាមដានការវិវត្តថ្មី យ៉ាងយកចិត្តទុកដាក់ និងដាក់ចេញវិធានការឆ្លើយតបឱ្យទាន់ពេលវេលា ក្នុងករណីមានការរីករាលដាលមេរោគកូវីដ-១៩ ចូលសហគមន៍៕ | ដោយ៖ ហេង ស្រីលីន |
ក្នុងកិច្ចសម្ភាសជាមួយកាសែតក្នុងតំបន់មួយ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី៤ ខែមិថុនា បានលើកឡើងថា ពិភពលោក មិនត្រូវបង្អាប់រុស្ស៊ីឡើយ ដើម្បីទុកផ្លូវរៀបចំទំនាក់ទំនងការទូតឡើងវិញ នៅពេលការប្រយុទ្ធគ្នានៅអ៊ុយក្រែន ត្រូវបានបញ្ចប់។ លោកម៉ាក្រុង បានចាត់ទុកបារាំង មានតួនាទី ជាអ្នកសម្របសម្រួល ដើម្បីឱ្យក្រុងមូស្គូ និងក្រុងកៀវ ឈានដល់កិច្ចចរចាបញ្ចប់ជម្លោះ។ ប៉ុន្មានម៉ោងបន្ទាប់ពីការបញ្ជាក់បែបនេះ ប្រមុខការទូតអ៊ុយក្រែន លោក Dmytro Kuleba បានរិះគន់លោកម៉ាក្រុងយ៉ាងខ្លាំង ជុំវិញការទទូចឱ្យទុកមុខដោយរុស្ស៊ី។ «ការអំពាវនាវឱ្យបញ្ចៀសការបំបាក់មុខរុស្ស៊ី មានតែធ្វើឱ្យបារាំងអាម៉ាស់មុខ...»។ លោក Kuleba បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ដោយសាររុស្ស៊ី បានធ្វើឱ្យអាម៉ាស់ខ្លួនឯង ហេតុនេះបណ្តាប្រទេសផ្សេងទៀត យល់ល្អមានតែធ្វើឱ្យរុស្ស៊ីស្ថិតនៅកន្លែងដែលគួរនៅ។ កន្លងមក លោក ម៉ាក្រុង បានជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាច្រើនលើក ដើម្បីជជែកពីការបញ្ឈប់សង្រ្គាម ការបើកច្រកមនុស្សធម៌ និងបញ្ហាផ្សេងទៀត។ យ៉ាងណាមិញ ប្រធានាធិបតីបារាំង នៅតែមិនអាចបញ្ចុះបញ្ចូលឱ្យសមភាគីរុស្ស៊ី បញ្ឈប់សង្រ្គាមនៅអ៊ុយក្រែនបានឡើយ។ មកទល់ពេលនេះ វាមានរយៈពេលជាង ១០០ថ្ងៃហើយ ដែលសង្រ្គាមនៅតែអូសបន្លាយ ខណៈប្រជាជនអ៊ុយក្រែនជាច្រើនពាន់នាក់ បានរងរបួស និងស្លាប់។ ចំណែកកិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តជាប់គាំង ស្របពេលប្រធានាធិបតីអ៊ុយក្រែន ទាមទារជួបចរចាផ្ទាល់ជាមួយលោក ពូទីន តែម្តង៕ | ប្រមុខការទូតអ៊ុយក្រែន នៅថ្ងៃទី៤ ខែមិថុនា បានថ្កោលទោសប្រធានាធិបតីបារាំង ដែលបានអំពាវនាវកុំអោយបំបាក់មុខរុស្ស៊ី ដើម្បីទុកផ្លូវស្តារទំនាក់ទំនងការទូតនៅក្រោយពេលសង្រ្គាមអ៊ុយក្រែនត្រូវបញ្ចប់។ បើតាមមន្រ្តីជាន់ខ្ពស់អ៊ុយក្រែនរូបនេះ ការអំពាវនាវរបស់ប្រធានាធិបតីបារាំង មានតែធ្វើឱ្យបារាំងអាម៉ាស់មុខប៉ុណ្ណោះ។ |
នៅភូមិតាកុះ យុវតី អឿម ធា អាយុ១៨ឆ្នាំ កំពុងជួយម្ដាយធ្វើស្ករត្នោតនេះដែរ។ កំពុងរៀបចំស្ករដែលចាក់ដាក់ពុម្ពរួចបណ្ដើរ អឿម ធា ប្រាប់ថា ក្នុងមួយថ្ងៃគ្រួសារខ្លួនអាចផលិតស្ករត្នោតបានប្រមាណ១០គីឡូក្រាម។ ស្ករត្នោតរបស់គ្រួសារ ធា ផលិតជាស្កររឹងចាក់ដាក់ស្រាក់ និងធ្វើជាស្ករជ្រាយលក់ធម្មតា ដែលក្នុងមួយគីឡូក្រាមលក់បានពី៥ពាន់ទៅ៦ពាន់រៀល។ ធា ប្រាប់ថា គ្រួសារនាងមានដើមត្នោតច្រើនដើម ដែលបន្សល់ទុកពីដូនតា ហើយដើមត្នោតទាំងនោះ ជួយសម្រាលជីវភាពគ្រួសារខ្លួនបានមួយចំណែកធំ។ គ្រួសាររបស់យុវតី ធា តែងផលិតស្ករត្នោតលក់នៅក្រោយរដូវច្រូតកាត់រួច ហើយដើមត្នោតផ្តល់ផលពី៤ទៅ៥ខែទើបអស់ទឹក៕ | សៀមរាប៖ រដូវកាលស្ករត្នោតអ្នកស្រុកបន្ទាយស្រីបានមកដល់ទៀតហើយ។ ស្ករត្នោតបន្ទាយស្រី ត្រូវបានគេស្គាល់ថាមានឱជារសឈ្ងុយឆ្ងាញ់ និងរក្សាទុកបានយូរ។ តាមផ្លូវចាប់ពីភូមិតាកុះ ភ្ញៀវទេសចរអាចឃើញអ្នកបន្ទាយស្រីផលិតស្ករត្នោត ដោយមានជើងចង្ក្រាន្តកូរនៅតាមតូបនីមួយៗផងដើម្បីទាក់ទាញអ្នកទិញ។ |
ដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិករបស់នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុងចាប់ផ្តើមឡើងនៅថ្ងៃ ២៣ ខែតុលាម្សិលមិញនេះ។ វត្តមានរបស់លោក នៅសហរដ្ឋអាមេរិកបង្ហាញឲ្យឃើញពីទំនាក់ទំនងស្និទ្ធស្នាលរវាងលោក សិង្ហបុរី និងសហរដ្ឋអាមេរិកផង។ លោក លី សៀនឡុង បានជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងការិយាល័យពងក្រពើជាកន្លែងដែលទទួលស្វាគមន៍មេដឹកនាំបរទេសនោះ។ ក្នុងឱកាសនោះ លោក ត្រាំ បានលើកសរសើរលោក លី សៀនឡុង ដែលបានដឹកនាំសិង្ហបុរីឲ្យរីកចម្រើនទៅមុខរៀងរហូតមក ហើយលោកក៏អះអាងថា ទំនាក់ទំនងទ្វេភាគីរវាងអាមេរិកនិងសិង្ហបុរីពេលនេះល្អូកល្អឺនជាពេលណាៗទាំងអស់ដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ មេដឹកនាំទាំងពីរក៏បានធ្វើជាអធិបតីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះប៊ូអ៊ីងចំនួន ៣៩ គ្រឿងពីសហរដ្ឋអាមេរិកផងដែរក្នុងទំហំទឹកប្រាក់ ១៦ពាន់លានដុល្លារអាមេរិក។ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា លោក លី សៀនឡុង ក៏បានពិព៌ណនាពីសម្ព័ន្ធភាពរវាងអាមេរិក និងសិង្ហបុរីបច្ចុប្បន្នដែរ។ ទំនាក់ទំនងរវាងអាមេរិក និងសិង្ហបុរីស្ថិតក្នុងស្ថានភាពស៊ីជម្រៅ និងមានវិសាលភាពធំទូលាយគ្របដណ្តប់លើច្រើនវិស័យទាំងសេដ្ឋកិច្ច សន្តិសុខ និង ការពារជាតិ។ ពាក់ព័ន្ធវិស័យសេដ្ឋកិច្ច លោក លី សៀនឡុងបាន រៀបរាប់អាមេរិកជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដោយទំហំសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសទាំងពីរកើនដល់ច្រើនជាង ៦៨ពាន់លានដុល្លារឯណោះនៅឆ្នាំ ២០១៦ ។ បន្ថែមពីនេះ ទំនិញ និងសេវារបស់អាមេរិកនាំចេញទៅសិង្ហបុរីកើនឡើងច្រើនជាង៤៣ពាន់លានដុល្លាររៀងរាល់ឆ្នាំ។ ក្រៅពីសេដ្ឋកិច្ចទំនាក់ទំនងសន្តិសុខនិងការពារជាតិរវាងសិង្ហបុរី និងសហរដ្ឋអាមេរិកក៏កាន់តែរឹងមាំនិងស៊ីជម្រៅដូចគ្នា។ ដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនេះបន្ថែម សិង្ហបុរីក៏បានប្រកាសបន្តចូលរួមប្រតិបត្តិការយោធាជាមួយសម្ព័ន្ធអន្តរជាតិដឹកនាំដោយអាមេរិកដើម្បីកម្ចាត់ក្រុមភេរវជនរដ្ឋឥស្លាមឬដែស្ហនៅមជ្ឈិមបូព៌ាឆ្នាំក្រោយទៀត។ សិង្ហបុរីក្លាយជាប្រទេសក្នុងតំបន់អាស៊ានតែមួយគត់ដែលបានបញ្ជូនកងកម្លាំងរបស់ខ្លួនដើម្បីទៅចូលរួមក្នុងប្រតិបត្តិការកម្ចាត់ក្រុមដែស្ហ។ ហើយចាប់ពីឆ្នាំ ១៩៩០ ប្រទេសនេះបានទទួលកងទ័ពអាកាស និងកងទ័ពជើងទឹកអាមេរិកដែលពង្រាយមកកាន់តំបន់អាស៊ីអាគ្នេយ៍រហូតមក។ ចំណែកអាមេរិកវិញ ក៏ទទួលកងទ័ពសិង្ហបុរីច្រើនជាង ១ពាន់នាក់ឲ្យមកហ្វឹកហ្វឺននៅក្នុងទឹកដីខ្លួនរៀងរាល់ឆ្នាំផងដែរ។ សិង្ហបុរីទទូចឲ្យអាមេរិកយកចិត្តទុកដាក់ចំពោះតំបន់អាស៊ាន ក្នុងសន្និសីទសារព័ត៌មានរួមគ្នានោះដែរ លោក លី សៀនឡុង បានគូសបញ្ជាក់ពីសារសំខាន់នៃទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ នៅខែក្រោយមកកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយលោកនឹងទៅចូលរួមកិច្ចប្រជុំកិច្ចវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅក្នុងប្រទេសវៀតណាម និងកិច្ចប្រជុំអាស៊ាននៅហ្វីលីពីននោះ។ ទូរទស្សន៍សិង្ហបុរី Channel News Asia បានស្រង់សម្តីលោក លី សៀនឡុងដូច្នេះថា៖« វត្តមានរបសើលោក ត្រាំនៅអាស៊ីមានន័យខ្លាំងណាស់ចំពោះមិត្ត និងសម្ព័ន្ធមិត្តរបស់អាមេរិកក្នុងតំបន់ ហើយវាក៏នឹងបើកទ្វារ និងអភិវឌ្ឍទីផ្សារសម្រាប់អាមេរិកក្នុងតំបន់»។ នៅឆ្នាំក្រោយនេះ សិង្ហបុរីដែលនឹងធ្វើជាប្រធានអាស៊ានប្តូរវេននឹងប្រើប្រាស់តួនាទីរបស់ខ្លួនក្នុងនាមជាប្រធានអង្គការតំបន់ពង្រឹងទំនាក់ទំនងប្រទេសតំបន់ជាមួយសហរដ្ឋអាមេរិកឲ្យកាន់តែរឹងមាំថែមទៀត។ ដូចឃើញស្រាប់លោក លី ក៏បានឆ្លៀតឱកាសអំពានាវទៅកាន់មេដឹកនាំអាមេរិកឲ្យយកចិត្តទុកដាក់ចំពោះតំបន់អាស៊ីអាគ្នេយ៍ និងកុំឲ្យបាត់បង់ឱកាសបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់ឲ្យសោះ។ យ៉ាងណាមិញ ក្នុងដំណើរទស្សនកិច្ចលើកដំបូងមកអាស៊ីនេះ លោក ត្រាំ មិនបានមកទស្សនកិច្ចនៅសង្ហបុរីឡើយ។ ប៉ុន្តែលោក លី បានអញ្ចើញលោក ត្រាំ ឲ្យមកបំពេញទស្សនកិច្ចនៅសិង្ហបុរីនៅឆ្នាំក្រោយ ហើយលោក ត្រាំក៏ទទួលយកការអញ្ជើញរបស់លោក លី រួចរាល់ដែរ៕ | នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុងចាប់ផ្តើមដំណើរទស្សនកិច្ចរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកជាលើកដំបូងក្នុងអាណត្តិរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ក្នុងដំណើទស្សនកិច្ចប្រមុខរដ្ឋាភិបាលសិង្ហបុរីនេះ គេឃើញមានការចុះកិច្ចព្រមព្រៀងទ្វេភាគីរវាងអាមេរិក និងសិង្ហបុរីក្នុងការទិញយន្តហោះដឹកអ្នកដំណើរ Boeing ចំនួន ៣៩ គ្រឿងដែលមានតម្លៃរហូតដល់ ១៦ពាន់លានដុល្លារ។ មេដឹកនាំទាំងពីរក៏ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេសផ្នែកសន្តិសុខ និងសេដ្ឋកិច្ចដើម្បីសម្រេចផលប្រយោជន៍រួម។ អ្វីដែលសំខាន់មេដឹកនាំសិង្ហបុរីក៏បានទទូចឲ្យរដ្ឋបាលអាមេរិកបន្តវត្តមានរបស់ខ្លួន និងកុំបោះបង់ឱកាសក្រសោបតំបន់អាស៊ានឲ្យសោះនៅពេលអនាគត។ |
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាននៃកិច្ចប្រជុំទីក្រុងអាស៊ាន បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិនិត្យលើការងាររៀបចំកិច្ចប្រជុំទីក្រុងអាស៊ាននេះ។ ការផ្សាយរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កិច្ចប្រជុំទីក្រុងអាស៊ាន ឆ្នាំ២០២២ មានគោលបំណងពង្រឹងកិច្ចសហការ តាមរយៈការជំរុញការកសាងទីក្រុងវៃឆ្លាត។ ក្រសួងមហាផ្ទៃ សរសេរទៀតថា កិច្ចប្រជុំទីក្រុងអាស៊ាន នឹងពិភាក្សាអំពីបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្ន ព្រមទាំងចែករំលែកការអនុវត្តល្អៗ និងទស្សនៈជាមួយគ្នា សម្រាប់ការកសាងសហគមន៏អាស៊ាន។ កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ទើបនឹងបញ្ចប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ៕ | អភិបាល និងតំណាងទីក្រុងមិនតិចជាង១០០ទីក្រុងនោះទេ ដែលនៅក្នុងតំបន់អាស៊ាន និងទាំងនៅក្រៅតំបន់អាស៊ាន នឹងមកកាន់រាជធានីភ្នំពេញរបស់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំទីក្រុងអាស៊ាន ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២។ នេះបើតាមការផ្សាយរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។ |
លោក នេត ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ទាមទារឲ្យបណ្តាញសហគមន៍ព្រៃឡង់ បង្ហាញភស្តុតាងឬឯកសារជាក់លាក់ ស្តីពីមន្រ្តីឧទ្យានុរក្ស ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ដើម្បីក្រសួងបរិស្ថាន ពិនិត្យនិងចាត់វិធានការលើមន្រ្តីឧទ្យានុរក្សនោះ។ លើសពីនេះ លោក ចង់ឲ្យបណ្តាញសហគមន៍ព្រៃឡង់ បង្ហាញឲ្យចំមន្រ្តីឧទ្យានុរក្សណាម្នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ជាជាងចោទប្រកាន់ជារួមទៅលើមន្រ្តីឧទ្យានុរក្ស ដោយគ្មានភស្តុតាងឬឯកសារត្រឹមត្រូវ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅល្ងាចថ្ងៃទី២២ ខែមីនា អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់ទៅបណ្តាញសហគមន៍ព្រៃឡង់ថា៖«បញ្ជាក់ឲ្យច្បាស់មក អ្នកណាគេ បុគ្គលណាមួយ កុំឲ្យវាយ [មន្រ្តី] ទាំងមូលអ៊ីចឹង អាហ្នឹង គ្រាត់តែជាការលាបពណ៌ ឬនិយាយឲ្យតែបានទេ។ យើង មិនការពារមន្រ្តីរបស់យើង យើង មិនការពារមន្រ្តី ដែលខូចទេ»។ លោក បន្តថា ក្រសួងបរិស្ថាន មានគណៈកម្មការវិន័យ ដើម្បីពិនិត្យមន្រ្តី ដែលប្រព្រឹត្តខុសច្បាប់។ លោក បន្ថែមថា បើរកឃើញមន្រ្តីណា ដែលប្រព្រឹត្តបទល្មើសខុសច្បាប់ ក្រសួង នឹងមិនការពារមន្រ្តីនោះឡើយ ហើយនឹងចាត់វិធានការតាមច្បាប់។ លោក ឯក សុវណ្ណា អ្នកសម្របសម្រួលបណ្តាញសហគមន៍ព្រៃឡង់ប្រចាំខេត្តក្រចេះ លើកឡើងថា បណ្តាញសហគមន៍ព្រៃឡង់របស់លោក មិនបានឃើញផ្ទាល់នឹងភ្នែកនោះទេ ចំពោះមន្រ្តីឧទ្យានុរក្ស ដែលប្រព្រឹត្តបទល្មើសព្រៃ ហើយក៏មិនធ្លាប់បានឃើញផ្ទាល់នឹងភ្នែកដែរ ចំពោះមន្រ្តីឧទ្យានុរក្ស ដែលទទួលសំណូកពីឈ្មួញ ដើម្បីអនុញ្ញាតឲ្យឈ្មួញ ដឹកឈើចេញ។ ប៉ុន្តែ លោក អះអាងថា បណ្តាញសហគមន៍ព្រៃឡង់ បានទទួលព័ត៌មាននិងធ្លាប់ជួបប្រទះជាច្រើន ពីករណីដឹកឈើចេញ។ លោក លើកឡើងថា ពេលខ្លះ បណ្តាញសហគមន៍ព្រៃឡង់ បានឃើញករណីដឹកឈើចេញ ហើយបណ្តាញសហគមន៍ព្រៃឡង់ បានសួរអ្នកដឹកនាំឈើនោះថា ហេតុអ្វី អាចដឹកឈើចេញបាន? អ្នកដឹកឈើ បានប្រាប់ទៅបណ្តាញសហគមន៍ព្រៃឡង់ថា រូបគេ បានបង់លុយ ទើបអាចដឹកឈើចេញបាន។ ព័ត៌មាន ដែលលោក និងបណ្តាញសហគមន៍ព្រៃឡង់ ធ្លាប់ទទួលបានពីអ្នកដឹកឈើ បានឲ្យដឹងថា ពេលខ្លះ អ្នកដឹកឈើ បង់លុយ២០ម៉ឺនរៀលទៅមន្រ្តី សម្រាប់ឈើមួយគោយន្ត ដើម្បីអាចដឹកឈើនោះចេញបាន។ អ្នកសម្របសម្រួលបណ្តាញសហគមន៍ព្រៃឡង់ប្រចាំខេត្តក្រចេះរូបនេះ ថ្លែងមកកាន់សារព័ត៌មានថ្មីៗថា៖«តើពួកគាត់ [ជាមន្រ្តីនិងជាអ្នកដឹកឈើ] មានទំនាក់ទំនងបែបម៉េច បានបទល្មើស [ដឹកឈើ] ចេញចូលបានស្រួលអ៊ីចឹង? ពួកគាត់ ជាមន្រ្តីការពារព្រៃឈើ ដែលឈរនៅតាមតំបន់នីមួយៗ ដើម្បីទប់ស្កាត់ កុំឲ្យមានបទល្មើស តែអ្វីដែលសំខាន់ បទល្មើស [ដឹកឈើ] ចេញចូលបានដោយសេរី»។ ក្នុងសេចក្តីថ្លែងការណ៍ បណ្តាញសហគមន៍ព្រៃឡង់ ថែមទាំងបានស្នើឲ្យក្រសួងបរិស្ថាន អនុញ្ញាតឲ្យប្រជាពលរដ្ឋ ក្នុងបណ្តាញសហគមន៍ព្រៃឡង់ អាចដើរល្បាតព្រៃឡើងវិញ។ មួយរយៈកន្លងមកនេះ ក្រសួងបរិស្ថាន បានដាក់បម្រាមមិនឲ្យបណ្តាញសហគមន៍ព្រៃឡង់ ដើរល្បាតព្រៃតទៅទៀត ក្រោមហេតុផលថា បណ្តាញសហគមន៍ព្រៃឡង់ មិនទាន់បានចុះបញ្ជីផ្លូវការជាសមាគមន៍ឬជាអង្គការក្រៅរដ្ឋាភិបាល នៅក្រសួងមហាផ្ទៃ។ លោក នេត ភក្រ្តា មានប្រសាសន៍ថា ដើម្បីអាចដើរល្បាតព្រៃបានឡើងវិញ បណ្តាញសហគមន៍ព្រៃឡង់ ត្រូវបំពេញកាតព្វកិច្ចផ្លូវច្បាប់ជាមុនសិន ពោលគឺ ត្រូវទៅចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ លោក ចោទសួរថា៖«ហេតុអី ពួកគាត់មិនស្ថិតនៅក្រោមច្បាប់ ហើយព្យាយាមនៅក្រៅច្បាប់? ចង់បន្តអនាធិបតេយ្យ ឬក៏យ៉ាងណា?»។ លោក អធិប្បាយថា ក្រសួងបរិស្ថាន ស្វាគមន៍ចំពោះការចូលរួមការពារធនធានធម្មជាតិ ហើយមិនប្រឆាំងនឹងអ្នកចូលរួមជួយការពារធនធានធម្មជាតិឡើយ តែភាគីទាំងនោះ ត្រូវគោរពច្បាប់ និងការណែនាំរបស់ក្រសួង-ស្ថាប័ន។ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានរូបនេះ បញ្ជាក់ថា៖«[យើង] មិនហាមឃាត់អ្នកណាទេ តែត្រូវមានភាពត្រឹមត្រូវតាមច្បាប់»។ លោក ឯក សុវណ្ណា ប្រាប់ថា បណ្តាញសហគមន៍ព្រៃឡង់ មានបំណងចង់ចុះបញ្ជីនៅក្រសួងមហាផ្ទៃ តែមិនទាន់អាចចុះបញ្ជីបាន ដោយសារមានបញ្ហាមួយចំនួន។ បើតាមលោក ឯក សុវណ្ណា បញ្ហាធំនោះ គឺការចុះបញ្ជី ទាមទារឲ្យមានលក្ខន្តិកៈ ដើម្បីយកទៅតម្កល់នៅក្រសួងមហាផ្ទៃ តែសព្វថ្ងៃ បណ្តាញសហគមន៍ព្រៃឡង់ មិនទាន់មានអ្នកណា ដែលអាចតាក់តែងលក្ខន្តិកៈរបស់ខ្លួនឡើយ។ លោក និយាយត្រង់ៗថា ប្រជាពលរដ្ឋភាគច្រើន ក្នុងបណ្តាញសហគមន៍ព្រៃឡង់ សិក្សារៀនសូត្របានតិច។ លោក និយាយទៀតថា បណ្តាញសហគមន៍ព្រៃឡង់ ក៏បញ្ហាខាងថវិកាដែរ។ លោក បើកបង្ហាញពីបញ្ហាថា ជួនកាល គឺត្រូវកាថវិកា ដើម្បីបំពេញកិច្ចការណាមួយ តែបណ្តាញសហគមន៍ព្រៃឡង់ មិនមានប្រភពចំណូលច្បាស់លាស់នោះទេ ហើយក៏មិនទទួលបានជំនួយពីអង្គការណាដែរ។ លោក ឯក សុវណ្ណា ដែលជាអ្នកស្ម័គ្រចិត្តចូលរួមការពារព្រៃឈើម្នាក់ដែរនោះ បរិយាយថា៖«ទោះបីថា ពួកយើង មិនទាន់បានចុះឈ្មោះ [នៅក្រសួងមហាផ្ទៃ] ក៏ពួកយើង នៅចង់ចូលរួមការពារ [ព្រៃឈើ] ដែរ មិនមែនទាល់តែថា បានចុះឈ្មោះហើយ បានចូលរួមការពារទេ ចុះទម្រាំតែបានទៅចុះឈ្មោះ បទល្មើសវា កាប់ [ឈើ] អស់បាត់ហើយ»។ តាមរយៈសេចក្តីថ្លែងការណ៍ដដែល បណ្តាញសហគមន៍ព្រៃឡង់ ស្នើឲ្យក្រសួងបរិស្ថាន រៀបចំផែនការជាក់លាក់ ក្នុងការប្រយុទ្ឋប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើនិងការបរបាញ់សត្វព្រៃ។ បណ្តាញសហគមន៍ព្រៃឡង់ទាំងបួន ដែលចេញសេចក្តីថ្លែងការណ៍នេះ គឺសហគមន៍ព្រៃឡង់នៅខេត្តក្រចេះ សហគមន៍ព្រៃឡង់នៅខេត្តស្ទឹងត្រែង សហគមន៍ព្រៃឡង់នៅខេត្តកំពង់ធំ និង សហគមន៍ព្រៃឡង់នៅខេត្តព្រះវិហារ។ បើតាមសម្តីរបស់លោក នេត ភក្រ្តា នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ បច្ចុប្បន្ន កម្ពុជា លែងមានបទល្មើសព្រៃឈើទ្រង់ទ្រាយធំហើយ គឺនៅមានតែបទល្មើសព្រៃឈើទ្រង់ទ្រាយតូចប៉ុណ្ណោះ ហើយក្រសួងបរិស្ថាននិងស្ថាប័នពាក់ព័ន្ធ កំពុងនាំគ្នាទប់ស្កាត់តទៀត។ នៅថ្ងៃ២១ ខែមីនា ដែលជាទិវាព្រៃឈើអន្តរជាតិ លោក នេត ភក្រ្តា បានបង្ហោះសារមួយលើគណនីហ្វេសប៊ុករបស់លោក ពាក់ព័ន្ធនឹងធនធានធម្មជាតិនៅកកម្ពុជា និងដើម្បីអបអរសាទរទិវានេះ។ សំណេររបស់លោក បង្ហាញថា បច្ចុប្បន្ន កម្ពុជា មានផ្ទៃដីអភិរក្សទំហំ៧,៣លានហិកតា ស្មើនឹង៤១ភាគរយនៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។ លោក រំលេចក្នុងសំណេរថា កម្ពុជា មានចលនាដាំដើមឈើស្តារគម្របព្រៃឈើនៅតំបន់រេចរឹល ដោយក្នុងមួយឆ្នាំៗ កូនឈើរាប់សែនដើម ត្រូវបានដាំនៅតាមតំបន់នានា។ «ព្រៃឈើ ពិតជាមានសារៈសំខាន់សម្រាប់ជីវិតមនុស្សសត្វ និងជីវៈចម្រុះផ្សេងទៀត ដូច្នេះយើង ត្រូវរួមគ្នាដោយឈរលើមូលដ្ឋានច្បាប់ ការទទួលខុសត្រូវ និងស្មោះត្រង់ ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមានឲ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត»។ នេះជាសម្តីរបស់លោក នេត ភក្រ្តា នៅចុងបញ្ចប់ក្នុងសំណេររបស់លោក៕ | បណ្តាញសហគមន៍ព្រៃឡង់តាមបណ្តាខេត្ត៤ បានស្នើទៅរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន ដែលជាសេធិការដ៏សំខាន់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ឲ្យតាមដានមើលមន្រ្តីឧទ្យានុរក្ស ហើយត្រូវដកចេញពីតួនាទី បើរកឃើញថា មន្រ្តីឧទ្យានុរក្សណា ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ឬអសកម្មក្នុងការបំពេញតួនាទី។ ការស្នើរបស់បណ្តាញសហគមន៍ព្រៃឡង់ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ដើម្បីអបអរសាទរទិវាព្រៃឈរអន្តរជាតិ។ |
ផ្ញើប្រាក់ដោយផ្ទាល់ពីកម្មវិធី ABA Mobile ទៅកាន់កាត Visa ណាមួយ ដែលបើកដោយធនាគារនានានៅកម្ពុជា និងប្រទេសចូលរួមមួយចំនួនរួមមានប្រទេសឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ដើម្បីរីករាយទទួលបានសេវាផ្ទេរប្រាក់ភ្លាមៗ និងមានសុវត្ថិភាព ជាមួយតម្លៃសេវាសមរម្យ។ លោកអ្នកផ្ទេរប្រាក់ ជាមួយសេវាផ្ទេរប្រាក់ Visa Direct កាន់តែច្រើន លោកអ្នកមានឱកាសកាន់តែច្រើនក្នុងការឈ្នះរង្វាន់។ ដើម្បីដឹងបន្ថែមពីប្រូម៉ូសិនសេវាផ្ទេរប្រាក់នេះ សូមចូលទៅទំព័រ : https://www.ababank.com/km/aba-promotions/use-visa-direct-in-aba-mobile-and-stand-a-chance-to-win-25/ ។ តោះសាកល្បងប្រើប្រាស់សេវានេះទាំងអស់គ្នា។ មិនទាន់មានកាត ABA Visa មែនទេ? សូមចូលទៅទំព័រកាតទូទាត់ ដើម្បីបើកកាតនេះ ឬដឹងអំពីរបៀបបើក កាតនិម្មិត Visa ដោយខ្លួនឯង នៅទីនេះ https://www.ababank.com/km/debit-cards/។ លោកអ្នកក៏អាចស្នើសុំកាត Visa ដោយផ្ទាល់ពីកម្មវិធី ABA Mobile ដោយចូលទៅកាន់ https://www.ababank.com/km/mobile-plastic-cards/៕ (អត្ថបទពាណិជ្ជកម្ម) | ធនាគារ ABA និងក្រុមហ៊ុន Visa ផ្តល់រង្វាន់ជាទឹកប្រាក់ $25 ជូនអ្នកឈ្នះចំនួន 600 រូប ដែលត្រូវជ្រើសរើសសម្រាប់ការផ្ទេរប្រាក់តាមកម្មវិធី ABA Mobile ទៅកាន់កាត Visa ចាប់ពីថ្ងៃទី ០១ វិច្ឆិកា ២០២០ ដល់ថ្ងៃទី៣១ មករា ឆ្នាំ២០២១។ |
ក្រសួងការពារជាតិតៃវ៉ាន់បញ្ជាក់ថា នៅថ្ងៃទី ១ ខែតុលា យន្តហោះចម្បាំងចិនប្រភេទ J-16 ចំនួន១៨គ្រឿង យន្តហោះចម្បាំង Su-30 ចំនួន៤គ្រឿង រួមជាមួយយន្តហោះទម្លាក់គ្រាប់បែក H-6 ដែលមានសមត្ថភាពនុយក្លេអ៊ែរចំនួន២គ្រឿង និងយន្តហោះប្រឆាំងនាវាមុជទឹក១គ្រឿង ហោះចូលទឹកដីដែលគ្រប់គ្រងដោយតៃវ៉ាន់នៅក្បែរកោះ Pratas ។ កោះនេះ តែងជាទីតាំងយន្តហោះចម្បាំងចិនបើកកាត់កន្លងមក។ នៅព្រឹកថ្ងៃទី២ ខែតុលា ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានរាយការណ៍បន្ថែមថា យន្តហោះចិនចំនួន ១៣ គ្រឿងបន្ថែមទៀត ក៏បានចូលរួមក្នុងបេសកកម្មនេះដែលមានយន្តហោះ J-16 ចំនួន១០គ្រឿង និងយន្តហោះ H-6 ចំនួន២គ្រឿង និងយន្តហោះផ្ដល់សញ្ញាព្រមានទុកមួយគ្រឿងទៀត។ យន្តហោះចម្បាំងចិនមួយក្រុមនេះ ធ្វើដំណើរពីលើដែនអាកាសចន្លោះតៃវ៉ាន់ និងហ្វីលីពីន។ យៅងតាមក្រសួងការពារតៃវ៉ាន់ យន្តហោះចម្បាំងទ័ពអាកាសតៃវ៉ាន់ ក៏ត្រូវបានបញ្ជូនទៅបណ្តេញយន្តហោះចិនទាំងនេះចេញ ខណៈប្រព័ន្ធមីស៊ីលត្រូវបានដាក់ដំណើរការផងដែរ។ ទាក់ទិននឹងរឿងនេះ ចិនមិនទាន់ធ្វើអត្ថាធិប្បាយអំពីសកម្មភាពរបស់ខ្លួននៅឡើយទេ។ យ៉ាងណាមិញ កន្លងមក ចិនបានលើកឡើងថា ការហោះហើរបែបនេះគឺដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេស និងមានគោលបំណងព្រមានការគប់គិតគ្នារវាងកោះតៃវ៉ាន់និងអាម៉េរិកដែលជាអ្នកគាំទ្រដ៏សំខាន់បំផុតរបស់តៃវ៉ាន់នេះ។ គួររំលឹកថា សកម្មភាពយោធាធំបំផុតពីមុន បានកើតឡើងនៅក្នុងខែមិថុនាកន្លងទៅដោយមានយន្តហោះរបស់កងទ័ពអាកាសចិនចំនួន២៨គ្រឿងចូលដែនការពារអាកាសតៃវ៉ាន់។ ចិនបានបង្កើនសម្ពាធទាំងផ្នែក យោធា និងនយោបាយលើតៃវ៉ាន់ ដើម្បីបង្ខំតៃវ៉ាន់ឱ្យទទួលយកអធិបតេយ្យភាពរបស់ចិន៕ | កោះតៃវ៉ាន់ នៅថ្ងៃទី២ ខែតុលា បានរាយការណ៍ពីវត្តមានដ៏ធំបំផុតដែលមិនធ្លាប់មាននៃយន្តហោះកងទ័ពអាកាសចិនក្នុងតំបន់ការពារអាកាសរបស់ខ្លួន។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ យន្តហោះចម្បាំងចិនសរុបចំនួន៣៨គ្រឿងបានហោះទៅកៀកតៃវ៉ាន់ចំនួនពីរលើកនៅថ្ងៃទី១ និងព្រឹកព្រលឹមថ្ងៃទី២ ខែតុលា ខណៈទីក្រុងប៉េកាំងបានប្រារព្ធខួប៧២ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ |
ក្រសួងបានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ថ្មីទាំងនោះ ត្រូវបានរកឃើញក្រោយពីក្រសួងបានយកសំណាករបស់ពួកគេទៅវិភាគរកមេរោគកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រជាលើកទីពីរ ដោយបង្ហាញលទ្ធវិជ្ជមាន កាលពីយប់ថ្ងៃទី១៣ កក្កដា ឆ្នាំ២០២០។ អ្នកជំងឺកូវីដ-១៩ទាំង៩នាក់ខាងលើនោះ មាន៦នាក់ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ, ១នាក់ នៅរាជធានីភ្នំពេញ, ១នាក់ នៅខេត្តកណ្តាល និង១នាក់ទៀត នៅខេត្តកំពង់ធំ។ បច្ចុប្បន្ន្ន អ្នកជំងឺថ្មីទាំង៩នាក់នោះ ត្រូវបានក្រសួង ដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ដោយឡែក អ្នកធ្វើដំណើរជាមួយអ្នកទាំង៩នាក់នោះ ដែលនៅសល់៧០នាក់ទៀត ក្រោយធ្វើតេស្តចេញលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានក្រសួង ដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន។ គិតត្រឹមថ្ងៃទី១៤ កក្កដានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប១៦៥នាក់ ដោយក្នុងនោះជាសះស្បើយ១៣៣នាក់៕ | ភ្នំពេញ៖ ក្រសួងសុខាភិបាល បន្តរកឃើញករណីថ្មីនៃជំងឺកូវីដ-១៩ (COVID-19) លើបុរសជនជាតិខ្មែរ៩នាក់ទៀត ដែលបានវិលត្រឡប់ពីប្រទេសអារ៉ាប៊ីសាអូឌីត ដោយបន្តជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី មកកម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១៤ កក្កដា។ |
ទោះការលូតលាស់របស់កុមារ បានចាត់ទុកជារឿងសាមញ្ញយ៉ាងណាក្តី តែសម្រាប់អ្នកម្តាយសម័យថ្មីមួយចំនួន ក៏ដូចជាអ្នកដែលចង់សិក្សាពីការលូតលាស់កុមារ ក៏អាចស្វែងយល់បន្ថែមពីការលូតលាស់របស់កុមារផងដែរ។ ការជួយអភិវឌ្ឍកុមារទំាង ៤ចំណុចនោះរួមមាន៖ ការលូតលាស់ផ្នែករាងកាយ ការលូតលាស់ផ្នែករាងកាយរបស់កុមារមានដូចជា ការអង្គុយ វារ ដើរ រត់ លូន និងឡើងដើមឈើជាដើម។ ឪពុកម្តាយអាចជួយជំរុញការលូតលាស់នេះ តាមរយៈសកម្មភាព ឱប ថើប និងថ្នាក់ថ្នមឱ្យបានដិតដល់ ព្រោះការប៉ះពាល់រាងកាយរបស់កុមារ អាចជួយឱ្យខួរក្បាលគេបញ្ចេញអ័រម៉ូន ដែលគេត្រូវការដើម្បីលូតលាស់។ ជាមួយគ្នានោះ អាណាព្យាបាល ក៏អាចបង្រៀនកុមារឱ្យធ្វើដៃចាប់ចាប វារចាប់បាល់ លើកទឹកចិត្តឱ្យកូនគូររូប និងផាត់ពណ៌ជាដើម។ ករណី កូនអាយុបីខួបហើយនៅតែមិនទាន់ចេះលាដៃ ឬក្តាប់ដៃ មិនចេះកាន់វត្ថុស្រាលៗ មិនចេះទប់ក្បាលឬទ្រូង ម្តាយឪពុកត្រូវនាំកូនទៅពេទ្យជំនាញដើម្បីពិនិត្យ។ ការលូតលាស់ផ្នែកភាសា កុមាររៀនទាក់ទងជាមួយនឹងមនុស្សជុំវិញខ្លួនតាមរយៈការនិយាយ និង ស្ដាប់។ ម្ដាយឪពុកត្រូវជួយកូនឱ្យចេះនិយាយបានត្រឹមត្រូវ និងច្បាស់តាមរយៈការឆ្លើយតបទៅនឹងសញ្ញាផ្សេងៗ ដូចជា សម្លឹងភ្នែក ឬបញ្ចេញសំឡេង ហើយត្រូវច្រៀង និទានរឿង អានរឿង និយាយជាមួយ និងលើកទឹកចិត្តឱ្យកូននិយាយ។ ការអភិវឌ្ឍភាសាដល់កូនៗមានដូចជា ម្ដាយបំបៅដោះកូនបណ្ដើរ និយាយជាមួយកូនបណ្ដើរ ធ្វើត្រាប់តាមទារកបញ្ចេញសំឡេងកកែកករពេលរីករាយ បង្ហាញរូបភាពសត្វ និងប្រាប់ឈ្មោះសត្វ។ ឪពុកម្តាយ ត្រូវឧស្សាហ៍និទានរឿងឱ្យកុមារស្ដាប់ លើកទឹកចិត្តឱ្យកុមារសួរម្តាយពេលកំពុងធ្វើអ្វីមួយ ផ្ដល់ឱកាសឱ្យកុមារនិទានរឿងដោយប្រើតុក្កតា។ អាណាព្យាបាល មិនគួរនិយាយភាសាដែលខ្លួននិយាយមិនច្បាស់ទៅកូនឡើយ ព្រោះវាធ្វើឱ្យកូនទទួលបានភាសារដឺន។ ការលូតលាស់ផ្នែកប្រាជ្ញា ប្រាជ្ញារបស់កុមារកើតចេញពីការរៀនគិត ស្រមើស្រមៃ ដោះស្រាយបញ្ហា និងវិភាគស្ថានការណ៍ និងបទពិសោធន៍ដែលជួបប្រទះ។ ម្ដាយឪពុក ជួយឱ្យកូនក្លាយជាមនុស្សចង់ចេះដឹងពេញមួយជីវិតតាមរយៈការផ្ដល់ឱកាសឱ្យកូនបានលេងក្នុងកន្លែង ដែលសម្បូរកត្តាជំរុញការចង់ដឹងដូចជា រូបភាព របស់លេង សៀវភៅ និងចូលរួមលេងសប្បាយជាមួយគេ ព្រមទាំងលើកទឹកចិត្ត និងសរសើរគេឱ្យបានច្រើន។ ទន្ទឹមនឹងនោះ ឪពុកម្តាយក៏ត្រូវជួយបង្កើនសកម្មភាព និងល្បែងមួយចំនួនដូចជា យកវត្ថុលាក់ខាងក្រោយ និងឱ្យកុមារជាអ្នករក បង្ហាញរូបភាពពណ៌នៅក្នុងសៀវភៅ និងប្រាប់ឈ្មោះពណ៌នីមួយៗ លើកទឹកចិត្តឱ្យកុមារលេងល្បែងផ្គុំរូប និងបង្ហាត់ឱ្យកុមារស្លៀកពាក់ខ្លួនឯងជាដើម។ ការផ្តល់វត្ថុលេងច្រើន ពណ៌ ច្រើនសណ្ឋាន ព្រមទាំងផ្តល់ពេលវេលាឱ្យកុមារលេងបានគ្រប់គ្រាន់ ដែលអាចជួយឱ្យកុមារឆាប់ចេះ គិតបានល្អ។ ការលូតលាស់ផ្នែកទំនាក់ទំនង ម្តាយឪពុកត្រូវជួយកូនឱ្យរៀនយល់ដឹងអារម្មណ៍ រីករាយ ខឹង ទុក្ខព្រួយ ខ្លាច ភ្ញាក់ផ្អើល និងរបៀបបង្ហាញអារម្មណ៍។ សកម្មភាព និងការលេងល្បែងមួយចំនួន ជាកត្តាជួយឱ្យកុមារអភិវឌ្ឍមនោសញ្ចេតនា ឬទំនាក់ទំនងដូចជា បង្ហាញទឹកមុខញញឹម ថើប ឱបកុមារ លួងលោមពេលកុមារមិនសប្បាយចិត្ត ឬឈឺ ផ្តល់ឱកាសឱ្យកុមារចេះសម្រេចចិត្ត៕ (ដកស្រង់ពីសៀវភៅបំណិនជីវិត មានចំណងជើងថា«វិធីចិញ្ចឹមកូនឱ្យបានល្អពី០ ដល់៦ឆ្នាំ របស់អង្គការស៊ីប៉ា)។ | ភ្នំពេញ៖ ការលូតលាស់នៃសរីរាង្គកាយរបស់កុមារគ្រប់រូប ត្រូវឆ្លងកាត់ពីមួយជំហាន ទៅមួយជំហាន ដូចជា ការដេក ដើរ ឈរ អង្គុយជាដើម។ ដំណាក់កាលទាំងនោះ ក៏រាប់បញ្ជូលទាំងការលូតលាស់ចំនួន ៤ចំណុចរបស់កុមារបន្ថែមទៀតដូចជា ការលូតលាស់ផ្នែកសរីរាង្គកាយ ផ្នែកភាសា ផ្នែកប្រាជ្ញា និងផ្នែកទំនាក់ទំនង។ |
នៅដើមខែសីហា ឆ្នាំ២០២១ មានបណ្តុំមនុស្សមួយក្រុមទៀត ទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ ក្នុងការបង្កើតគណបក្សថ្មី គឺគណបក្សសំឡេងសហគមន៍កម្ពុជា។ ការទទួលបានការអនុញ្ញាតនេះ បន្ទាប់ពីលោក សា លីម ដែលសាធារណជន មិនធ្លាប់ស្គាល់ពីមុនមក បានធ្វើជាតំណាងដាក់សំណើសុំបង្កើតគណបក្សសំឡេងសហគមន៍កម្ពុជាទៅក្រសួងមហាផ្ទៃ។ នៅមុនគណបក្សសំឡេងសហគមន៍កម្ពុជា លេចឈ្មោះឡើង មានគណបក្សមួយចំនួនរួចមកហើយ ដែលត្រូវបានបង្កើតឡើង។ គណបក្សថ្មីទាំងនោះ មានដូចជា គណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឫទ្ធិ, គណបក្សកែទម្រង់កម្ពុជារបស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន, គណបក្សខ្មែរស្រឡាញ់ជាតិរបស់លោក ជីវ កក្តា និងលោក កង គឹមហាក់, គណបក្សខ្មែរអភិរក្សរបស់លោក រៀល ខេមរិន្ទ្រ, និង គណបក្សបេះដូងជាតិរបស់លោក សៀ ភ្លុក ជាដើម។ ជាការកត់សម្គាល់ គណបក្សថ្មីទាំងនោះ សុទ្ធតែកើតចេញពីអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ លើកលែងតែគណបក្សសំឡេងសហគមន៍កម្ពុជា ដែលសាធារណជន មិនទាន់ដឹងច្បាស់លាស់ថា មានប្រវត្តិចេញពីណាមក។ គេ មិនដឹងថា ទម្រាំតែដល់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣ នឹងមានគណបក្សថ្មីចំនួនប៉ុន្មានទៀតទេ ដែលនឹងត្រូវបង្កើតឡើង។ ជាមួយគ្នានេះ មានគណបក្ស៣ រួមមាន គណបក្សសង្គមប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យខ្មែរ និង គណបក្សវង្គតខេមរៈមហានគរ ត្រូវបានតុលាការកំពូល រំលាយចោល កាលពីចុងខែកក្កដា ឆ្នាំ២០២១ ដោយសារតែល្មើសនឹងច្បាប់ស្តីពីគណបក្សនយោបាយ ដូចជា ខកខានរយៈពេលយូរ ក្នុងការផ្ញើរបាយការណ៍អំពីហិរញ្ញវត្ថុនិងសកម្មភាពរបស់ខ្លួនទៅក្រសួងមហាផ្ទៃ។ គណបក្សទាំងនេះ ហាក់មិនដែលមានសកម្មភាពនយោបាយឡើយ។ ក្រោយតុលាការកំពូលរំលាយចោល នៅដើមខែសីហានេះ ក្រសួងមហាផ្ទៃ ក៏សម្រេចលុបឈ្មោះគណបក្សទាំង៣នេះ ចេញពីបញ្ជីគណបក្សនយោបាយ។ របាយការណ៍របស់ក្រសួងមហាផ្ទៃ ចេញកាលពីឆ្នាំ២០១៨ បង្ហាញថា កម្ពុជា មានគណបក្សនយោបាយចំនួន៤១៕ | ស្របពេលគណបក្សថ្មី ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ក៏មានគណបក្ស ដែលត្រូវបានបង្កើតឡើងពីមុនៗ ត្រូវបានលុបចេញពីបញ្ជីដែរ។ |
អ្នកស្រី មិន ចិន្តា ជាស្រ្តីខ្មែរមានពិការភាពដំបូង បានរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅអូស្រ្តាលី លើជំនាញគោលនយោបាយ និងការអភិវឌ្ឍពិការភាព ក្នុងឆ្នាំ២០២២។ អ្នកស្រី ចិន្តា ត្រូវមករស់នៅលើទឹកដីអូស្ដ្រាលី ដោយបាននាំកូនស្រីអាយុជាង១ឆ្នាំ និងមិត្តភកិ្តមករស់នៅជាមួយ ដើម្បីជួយមើលថែកូនស្រី និងរូបអ្នកស្រីដែលមានពិការភាពភ្នែកពីកំណើត។ កន្លងទៅជិតមួយឆ្នាំ លោក វ៉ាន សុខវ៉ាត ដែលជាស្វាមី អ្នកស្រី ចិន្តា ដែលមានពិការភាពភ្នែកដូចគ្នានោះ ក៏បានជាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត លើជំនាញបរិយាប័ន្ន និងវិធីសាស្រ្តអប់រំ នៅសកលវិទ្យាល័យ Flinders ក្នុងឆ្នាំ២០២៣។ ជួបជុំគ្រួសារជាថ្មីលើទឹកដីអូស្រ្តាលី ក្រោយបែកគ្នាអស់រយៈពេលជាង១ឆ្នាំ ដោយភរិយា និងកូនស្រី នៅអូស្រ្តាលី និងស្វាមីនៅកម្ពុជា ពេលនេះ ក្រុមគ្រួសារប្ដីប្រពន្ធពិការភ្នែកមួយគូនេះ បានសម្រេចបំណងរស់នៅជួបជុំគ្នាវិញហើយ។ វាជាអារម្មណ៍រំភើបពិបាកពណ៌នាសម្រាប់ប្ដីប្រពន្ធមួយគូនេះ ក្រោយពេលបានរួមរស់ជាមួយគ្នាវិញលើទឹកដីដ៏សែនឆ្ងាយ។ អ្នកស្រី ចិន្តា បានបង្ហាញអារម្មណ៍ថា៖ «ពេលបានគ្រួសារមកនៅជាមួយជុំជួបគ្នា មានអារម្មណ៍សប្បាយចិត្ត ហើយមានឱកាសបានរស់នៅជុំគ្នា នៅស្រុកគេ បានរៀនពីបទពិសោធការរស់នៅ វប្បធម៌របស់គេខុសពីយើងយ៉ាងម៉េច របៀប រស់នៅយ៉ាងម៉េច។ ហើយគាត់ទៅជួយមើលកូនគ្នា ជួយទុក្ខធុរៈគ្នាទៅវិញទៅមក ។ ធម្មតាពេលនៅតែឯងអ៊ីចឹង ពេលយប់ព្រលប់អ៊ីចឹង ធ្វើការអីពិបាកអ៊ីចឹង មានគ្រួសារនៅជិតគេហុចនេះ ហុចនោះ ហើយជួយមើលការខុសគ្នាអ៊ីចឹង»។ មិនខុសពីភរិយា លោក វ៉ាន សុខវ៉ាត ក៏សប្បាយចិត្តឥតគណនា ដែលបានរស់ជួបជុំគ្រួសារ។ «ពេលទទួលបានអាហារូបករណ៍ យើងមានអារម្មណ៍សប្បាយរីករាយខ្លាំង។ ជាពិសេសអ្វីដែលកាន់តែរីករាយទៀតនោះ គឺយើងបានមកជួបនឹងក្រុមគ្រួសាររបស់យើង ដែលគាត់បានមកមុនហើយជាពិសេស កូនស្រីតូចដែលឥលូវនេះ អាយុទើបបាន២១ខែទេ ។ ពេលគាត់បែកមកហ្នឹងគឺអាយុ ៦-៧ ខែ ។ អ៊ីចឹងពិតជានឹក និងមានអារម្មណ៍រីករាយមែនទែន»។ នេះជាការរៀបរាប់របស់ លោក វ៉ាន សុខវ៉ាត។ ជារឿងដ៏រីករាយជាមួយនឹងដំណើរជីវិតលើទឹកដីថ្មី តែប្តីប្រពន្ធមានពិការភាពមួយគូនេះ ក៏មានបេសកកម្មដ៏ធំមួយ គឺត្រូវក្រេបយកចំណេះវិជ្ជាពីបរទេស។ ទោះជាយ៉ាងណា ប្ដីប្រពន្ធមួយគូនេះ យល់ថាការសិក្សានៅអូស្រ្ដាលី ហាក់ងាយស្រួលសម្រាប់ពួកគេដែលមានពិការភាព ព្រោះប្រព័ន្ធសិក្សាទីនេះ មានលក្ខណៈទំនើប និងមានកម្មវិធីសិក្សាដល់អ្នកមានពិការភាព ដូចទៅនឹងអ្នកធម្មតាដែរ។ មានពិការភាពភ្នែកដូចគ្នា រៀនដល់អនុបណ្ឌិតដូចគ្នា ប្ដីប្រពន្ធមួយគូនេះ ក៏មានឆន្ទៈ ដូចគ្នាដែរ គឺចង់យកចំណេះដឹងខ្លួន ជួយដល់អ្នកមានពិការភាព និងចង់អភិវឌ្ឍន៍ប្រព័ន្ធអប់រំសិក្សា អ្នកមានពិការភាពនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរ និងដូចនឹងមនុស្សធម្មតាដែរ៕ | ភ្នំពេញ៖ លោក វ៉ាន សុខវ៉ាត និង អ្នកស្រី មិន ចិន្តា ជាប្ដីប្រពន្ធមានពិការភាពភ្នែក ដែលបានទទួលអាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់ នៅសកលវិទ្យាល័យ Flinders ប្រទេសអូស្រ្តាលី តាមរយៈអាហារូបករណ៍ Australia Awards។ ទោះបីមានពិការភាពភ្នែកទាំងសងខាងក៏ដោយ ក៏ប្ដីប្រពន្ធមួយគូនេះ ជម្នះវាសនា តស៊ូរៀនឱ្យបានខ្ពង់ខ្ពស់ ដើម្បីកែប្រែជីវិតឱ្យល្អប្រសើរ និងមានឆន្ទៈ ចង់ជួយដោះស្រាយបញ្ហាដល់អ្នកមានពិការភាព រួមទាំងចង់បញ្ឈប់ការរើសអើងក្នុងសង្គម។ |
ភ្នំពេញ៖ កុមារា ឡុង រិទ្ធីស័ក្តិ បានរៀនសរសេរជំនាញ អភិវឌ្ឍកម្មវិធីកុំព្យូទ័រ ( programming) តាំងពីវ័យ ៨ឆ្នាំ។ រិទ្ធីស័ក្តិ ចង់ក្លាយជាអ្នកជំនាញអភិវឌ្ឍកម្មវិធីកុំព្យូទ័រមួយរូបនាពេលអនាគត។ រយៈពេល២ឆ្នាំ រិទ្ធីស័ក្តិ បានចំណាយពេលរៀនសរសេរជំនាញ អភិវឌ្ឍកម្មវិធី នាពេលទំនេរពីការសិក្សាប៉ុណ្ណោះ។ បច្ចុប្បន្ន កុមារា ឡុង រិទ្ធីស័ក្តិ កំពុងរៀនថ្នាក់ទី៥ នៃសាលាអន្តរជាតិហ៊ែរឺថេជ ។ រិទ្ធីស័ក្តិ ចំណាយពេលរៀនផ្នែកព័ត៌មានវិទ្យាថ្នាក់ក្រៅម៉ោង និងស្វែងយល់បន្ថែមតាមបណ្ដាញអ៊ីនធឺណិត។ ការចាប់ជំនាញផ្នែកព័ត៌មានវិទ្យានេះ រិទ្ធីស័ក្តិ តែងតែទទួលបានការលើកទឹកចិត្តពីឪពុកម្ដាយ។ កុមារា ឡុង រិទ្ធីស័ក្តិ រៀនសរសេរកូដនៅមជ្ឍមណ្ឌម Champion Coders ។ ការចាប់ផ្តើមមុនដំបូង រិទ្ធីស័ក្តិ ហាក់ដូចពិបាកសម្រាប់កុមារារូបនេះ ប៉ុន្តែគ្រូបង្រៀនរបស់កុមារារូបនេះ តែងតែជំរុញ និងខិតខំបង្រៀនបន្ថែម។ រិទ្ធីស័ក្តិ យល់ថាការរៀនជំនាញនេះនៅវ័យក្មេង ធ្វើឱ្យរូបគេកាន់យល់ដឹងស៊ីជម្រៅ និងមានមូលដ្ឋានគ្រឹះជំនាញបច្ចេកវិទ្យាច្បាស់លាស់។ រិទ្ធីស័ក្តី យល់ថា នៅថ្ងៃអនាគត ការងារជាច្រើន ពាក់ព័ន្ធជាមួយបច្ចេកវិទ្យា។ លោក ប៉ុន ពិសិដ្ឋ គ្រូបង្រៀនជំនាញសរសេរកម្មវិធីកុំព្យូទ័រនៅមជ្ឍមណ្ឌល Champion Coders លើកទឹកចិត្តឱ្យឪពុកម្តាយជំរុញកូនៗសិក្សាបច្ចេកវិទ្យាពីក្មេង ដើម្បីស្វែងយល់ និងជំនួយការគិតកុមារកាន់មានភាពច្នៃប្រឌិត ។ កុមារតូចៗ មិនអាចយកមេរៀនដូចនិស្សិតបានទេ។ លោក ពិសិដ្ឋ ត្រូវពិចារណា និងរិះគិតធ្វើលំហាត់តូចៗ ដើម្បីបង្រៀន។ ការចាប់ផ្ដើមធ្វើលំហាត់តូចៗ ធ្វើឱ្យកុមារងាយយល់ និងចូលចិត្តទេជំនាញព័ត៌មានវិទ្យា។ លោក ពិសិដ្ឋ ថ្លែងថា៖ «ការសិក្សា ទៅលើ កម្មវិធី HTML, CSS , Java script កុមារ អាចរៀនបង្កើតគេហទំព័រ(Website) និងបង្ហាញលទ្ធផល ដែលពួកគាត់បានធ្វើ និងអនុវត្តន៍ផ្ទាល់ផងដែរ ។ មានបទពិសោធន៍ក្នុងការបង្រៀនកុំព្យូទ័រកុមាររយៈពេល ៤ឆ្នាំ លោក ប៉ុន ពិសិដ្ឋ កំពុងបង្រៀនវគ្គបណ្តុះបណ្តាលជំនាញសរសេរកម្មវិធីកុំព្យូទ័រ ដល់សិស្សប្រមាណ ១០០នាក់។ លោក ពិសិដ្ឋ យល់ថា ភាគច្រើនឪពុកម្តាយរបស់សិស្សនៅជនបទ មិនសូវទទួលបានព័ត៌មាន អំពីសារៈសំខាន់នៃការរៀនជំនាញបច្ចេកវិទ្យានោះទេ។ សាលាបណ្ដុះបណ្តាលជំនាញនេះ ក៏មិនមានច្រើននៅតាមបណ្តាខេត្ត៕ | ដោយ៖ ជៃ ភានិត |
ផលិតករត្រូវផលិតវីដេអូថ្មីបង្ហាញពីតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាកម្រិត Full HD មានរយៈពេលវែងបំផុតត្រឹម ២នាទី ឲ្យស្របតាមប្រធានបទ ដោយមិនកំណត់ឧបករណ៍ថត។ បេក្ខជនត្រូវប្រគល់វីដេអូដែលបានថត និងកាត់តរួច ភ្ជាប់ជាមួយនឹងបែបបទប្រឡងប្រណាំងមកកាន់ក្រសួងទេសចរណ៍។ នេះបើតាមក្រសួងទេសចរណ៍។ សម្រាប់វីដេអូដែលស្អាតជាងគេចំនូន ៣ នឹងត្រូវជ្រើសរើសដើម្បីបង្ហោះនៅ Facebook Page របស់ក្រសួងទេសចរណ៍។ វីដេអូតែមួយដែលទទួលបានការ Like ច្រើនជាងគេ នឹងក្លាយជាម្ចាស់ជ័យលាភី ដែលទទួលបានលិខិតសរសើរ១ និងទឹកប្រាក់ចំនួន៤លានរៀល។ ចំពោះការប្រឡងប្រជែងថតវីដេអូនេះ ចូលរួមដោយសេរី ទាំងជនជាតិខ្មែរ និងជនបរទេស។ នេះជាការបញ្ជាក់របស់ក្រសួងទេសចរណ៍។ បេក្ខជនអាចផ្ញើបែបបទប្រឡងប្រណាំង និងVideo Link តាមរយៈ google drive https://sites.google.com/view/motvideocontest របស់ក្រសួងទេសចរណ៍ ឱ្យបានមុនថ្ងែទី២០ ខែកក្កដា ឆ្នាំ២០១៨។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅលោក ពីជិត សិរីរិទ្ធ ០៨៩ ៩៦៦ ៦៦១ និងកញ្ញា នៅ ហ្គេចហ៊ួ ០១១ ២២៦ ៧៦៧៕ | ភ្ភ្នំពេញ៖ ក្រសួងទេសចរណ៍បានរៀបចំការប្រឡងប្រណាំងថតវីដេអូ ក្រោមប្រធានបទ«កម្ពុជាមាតុភូមិខ្ញុំ» ដើម្បីជំរុញកំណើនភ្ញៀវទេសចរក្នុងស្រុក ក្នុងទិសដៅផ្សព្វផ្សាយពីសក្ដានុពលតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាក្រោមពាក្យស្លោក«ទាំងអស់គ្នាអាចធ្វើដំណើរបាន»(everyone can go) ។ |
កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចុះស្រាវជ្រាវស៊ើបអង្កេតករណីគ្រឿងញៀនឆ្លងដែន រហូតឈានទៅការបង្ក្រាបនៅចំណុចក្នុងភូមិវាលព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ករណីនេះ កើតឡើងកាលពីថ្ងៃទី២៥ឧសភា។ ការចុះប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ មានថៃ៣នាក់ និងខ្មែរ១នាក់។ សមត្ថកិច្ចបានអះអាងថា ការចុះបង្ក្រាបនេះ មានជនសង្ស័យប្រមាណ២ទៅ៣នាក់ទៀត បានរត់គេចខ្លួន។ រូបពី GCNP វត្ថុតាងដែលសមត្ថកិច្ច រកឃើញលើរថយន្តឆ្លងដែននេះ មានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់២២២៩០០ក្រាម និងគ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់៣១៨០៨ក្រាម។ គ្រឿងញៀនសរុបទាំងនេះ ទម្ងន់២៥៤គីឡូក្រាម។ ជាមួយគ្នាដែរ សមត្ថកិច្ចបានឃាត់រថយន្ត៤គ្រឿង, ទូរស័ព្ទដៃចំនួន១២គ្រឿង, វិទ្យុទាក់ទងចំនួន ៣គ្រឿង, គ្រាប់បែកដៃ២គ្រាប់ ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវមន្ទីរប្រឆាំងគ្រឿងញៀន សាកសួរនាំ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ រូបពី GCNP | ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែននៅខេត្តស្ទឹងត្រែង ដោយបានឃាត់ខ្លួនជនសង្ស័យ៤នាក់ និងរឹបអូសថ្នាំញៀនជាង២៥៤គីឡូក្រាម។ នេះបើតាមការចេញផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។ |
ផ្តល់ជាអង់ទីអុកស៊ីដង់យ៉ាងច្រើន មើមឈូកក៏ផ្ទុកទៅដោយអង់ទីអុកស៊ីដង់ច្រើនដូចគ្រាប់ និងផ្កាឈូកដែរ។ សារធាតុ methanol ដែលយកចិត្តពីមឺើមឈូកគឺមានសកម្មភាពខ្លាំងបំផុតសម្រាប់សុខភាពរាងកាយ ប៉ុន្តែបើញ៉ាំធម្មតាក៏ទទួលបានជីវជាតិមួយនេះដែរ។ ក្នុងរាងកាយយើង អង់ទីអុកស៊ីដង់នឹងជួយការពារកោសិកាពីការមានរបួសនានា។ វាក៏នឹងជួយជំរុញដល់សុខភាពរបស់ឈាម ការពារបេះដូង និងជំងឺមហារីកមួយចំនួនថែមទៀត។ គ្រប់គ្រងជំងឺអេដស៍ អង់ទីអុកស៊ីដង់របស់មើមឈូកក៏មានប្រយោជន៍សម្រាប់អ្នកផ្ទុកជំងឺអេដស៍ដែរ។ នេះដោយសារតែវាមានសមត្ថភាពប្រឆាំងនឹងវីរុស ដែលអាចទប់ស្កាត់អង់ស៊ីមមេរោគអេដស៍កុំឲ្យធ្វើការបាន។ តាមរយៈអត្ថប្រយោជន៍មួយនេះ មឺមឈូកអាចដើរតួនាទីជាវិធីព្យាបាលជំងឺអេដស៍ដ៏សំខាន់ហើយ។ បំបាត់ការរាករូស ការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Ethnopharmacology បានរកឃើញថា មឺើមឈូកអាចជួយសម្រួលភាពតានតឹងរបស់ពោះវៀនតូច ហើយក៏ជួយបំបាត់អាការៈរាករូសបានដែរ។ សម្រួលដល់ការរំលាយអាហារ ដោយសារតែមើមឈូកក៏មានជាតិសរសៃក្នុងកម្រិតមធ្យមដែរនោះ ដូច្នេះវាពិតជាអាហារដ៏អស្ចារ្យដែលអ្នកត្រូវចាប់ផ្តើមហើយបើឧស្សាហ៍មានអាការៈទល់លាមក។ ការដែលទទួលបានជាតិសរសៃគ្រប់គ្រាន់គឺល្អណាស់ចំពោះផ្លូវរំលាយអាហារ។ វាមិនត្រឹមតែជួយបំបាត់ការទល់លាមកទេ តែក៏ជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកពោះវៀនធំដែរ។ ទប់ស្កាត់ជំងឺថ្លើម មឺើមឈូកមានអង់ទីអុកស៊ីដង់មួយឈ្មោះថា Polyphenols ដែលវាអាចជួយទប់ស្កាត់ការកើតជាជំងឺថ្លើមភាគច្រើនបាន។ ក្រៅពីនេះវាក៏ជួយសម្របសម្រួលដល់កម្រិតជាតិស្ករក្នុងឈាម និងអាស៊ីតខ្លាញ់ផងដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh | កាលពីអត្ថបទមុនៗ ខ្ញុំបាននិយាយអំពីប្រយោជន៍ច្រើនមកហើយអំពីគ្រាប់ឈូក។ យ៉ាងណាមិញ សម្រាប់រុក្ខជាតិក្នុងសែស្រឡាយជាមួយគ្នាទៀតនោះគឺ មឺើមឈូកនេះឯង។ វាគឺជារុក្ខជាតិប្រភេទមឺើមមែន តែមានប្រយោជន៍ច្រើនមិនចាញ់គ្រាប់ឈូកប៉ុន្មានទេ ជាពិសេសម្បូរទៅដោយជីវជាតិសំខាន់ៗដែលរាងកាយត្រូវការតែម្តង។ |
១០២ថ្ងៃក្រោយគ្មានករណីឆ្លង COVID-19 ក្នុងសហគមន៍ នូវែលសេឡង់ក៏មានការឆ្លងជាចង្កោមថ្មីក្នុងប្រទេស។ នៅថ្ងៃទី១៣ ខែសីហា ក្រសួងសុខាភិបាលនូវែលសេឡង់ ប្រកាសពីការរកឃើញករណីឆ្លង១៣នាក់ថ្មីនៅទីក្រុង Auckland បន្ទាប់ពីរកឃើញមួយគ្រួសារបួននាក់ ជាករណីឆ្លង COVID-19 ថ្មីរបស់នូវែលសេឡង់កាលពីពីរថ្ងៃមុន។ ប្រទេសនេះក៏មានករណីឆ្លងនាំចូលពីបរទេសមួយផងដែរ ដែលធ្វើឲ្យករណីឆ្លងបច្ចុប្បន្នមាន៣៦ ខណៈករណីឆ្លងសរុបទូទាំងប្រទេសមាន១៥៨៩នាក់។ នាសន្និសីទសារព័ត៌មានថ្ងៃទី១៣ ខែសីហា នាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស៊ីនដា អាឌើន និយាយថា នូវែលសេឡង់កំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺន តែវានឹងត្រូវបានដោះស្រាយយ៉ាងប្រញាប់ តាមវិធីសាស្ត្រសមស្រប។ អ្នកស្រី ក៏កត់សម្គាល់ដែរថា ស្ថានភាពនឹងអាក្រក់ មុនប្រែទៅជាល្អនៅពេលក្រោយ ហើយករណីឆ្លងថ្មីទំនងជាត្រូវប្រកាសនៅថ្ងៃខាងមុខទៀត។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ ពេលនេះ អាជ្ញាធរនូវែលសេឡង់ កំពុងតាមរកប្រភពចម្លងថ្មីនេះ។ ក្នុងចំណោមករណីឆ្លងថ្មី មានករណីបីធ្វើការនៅកន្លែងស្តុក ដែលជាទីតាំងសមាជិកម្នាក់ក្នុងចំណោមគ្រួសារបួននាក់ឆ្លង COVID-19 មុនគេ ធ្វើការដែរ។ អគ្គនាយកសុខាភិបាលនូវែលសេឡង់ Ashley Bloomfield និយាយថា អាជ្ញាធរខិតកាន់តែជិតក្នុងការរកអ្នកជំងឺដំបូងគេបង្អស់។ លោក Bloomfield ធ្លាប់និយាយថា វីរុសទំនងចូលនូវែលសេឡង់តាមការទំនិញកកដែលដឹកជញ្ជូនពីក្រៅប្រទេស។ ជាមួយករណីឆ្លងថ្មី ទីក្រុង Auckland ដែលជាទីក្រុងធំជាងគេនៅនូវែលសេឡង់ ត្រូវស្ថិតក្រោមការរឹតត្បិតកម្រិតបី ហើយផ្នែកឯទៀតរបស់ប្រទេសនេះ ស្ថិតក្រោមវិធានការកម្រិតពីរ។ ប្រជាជនទីក្រុងនេះ នាំគ្នាទិញសម្ភារចាំបាច់ផ្សេងទុក ព្រោះប្រជាជនមិនត្រូវបានអនុញ្ញាតឲ្យដើរហើរក្រៅផ្ទះឡើយ បើគ្មានការចាំបាច់អំឡុងពេលការរឹតបន្តឹងនេះ។ ប្រជាជនខ្លះទៀត តម្រង់ជួរទទួលការធ្វើតេស្តរកជំងឺ COVID-19 ផងដែរ៕ | នូវែលសេឡង់ កំពុងញាប់ដៃជើងក្នុងការរកប្រភពចម្លងជំងឺ COVID-19 នៅទីក្រុង Auckland ដែលមកទល់ពេលនេះមានករណីឆ្លងថ្មីសរុប១៧ហើយ។ ប្រជាជនក្នុងទីក្រុង Auckland នាំគ្នាសម្រុកទៅផ្សារទំនើបដើម្បីទិញសម្ភារប្រើប្រាស់ចាំបាច់ទុក ខណៈរដ្ឋាភិបាលប្រកាសរឹតបន្តឹងជាថ្មីក្នុងទីក្រុងមួយនេះ។ នាយករដ្ឋមន្ត្រី ចាស៊ីនដា អាឌើន ព្រមាននៅថ្ងៃទី១៣ ថា ករណីឆ្លងថ្មីទំនងនឹងត្រូវបានរកឃើញបន្ថែមទៀត។ |
លោក ហង់ជួន ណារ៉ុន បានប្រាប់ដល់គ្រប់គ្រឹះស្ថានអប់រំរដ្ឋ និងឯកជន ត្រូវពង្រឹងការអនុវត្តវិធានការសុខាភិបាល ដោយការពាក់ម៉ាស់ការពារឱ្យខ្ជាប់ខ្ជួន និងការរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់។ ក្រៅពីនេះគ្រប់គ្រឹះស្ថានអប់រំទាំងអស់ត្រូវត្រួតពិនិត្យសុខភាព និងអាការៈ របស់គ្រូបង្រៀន បុគ្គលិកអប់រំ និងសិស្ស ឱ្យបានជាប្រចាំ។ សេចក្តីណែនាំរបស់លោក ហង់ជួន ណារ៉ុន នាថ្ងៃទី២០មករា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្នុងករណីបុគ្គលិកគ្រឹះស្ថានអប់រំ និងសិស្សមមានកម្តៅលើសពី ៣៧,៥ អង្សាសេ ឬមានរោគសញ្ញា ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវណែនាំឱ្យទៅរកសេវាសុខាភិបាលសមស្រប និងអាចឈប់សម្រាករហូតបានធូរស្រាលសុខភាពជាប្រក្រតី ទើបត្រលប់មកបំពេញភារកិច្ច និងបន្តការសិក្សា ដោយផ្ទាល់នៅគ្រឹះស្ថានសិក្សាវិញ។ ជាមួយគ្នានេះ លោក ហង់ជួន ណារ៉ុន ក៏បានកំណត់ឱ្យមានការរបង្រៀន និងរៀនតាមបណ្តុំ ត្រូវមានសិស្សលើសពី២០នាក់ និងត្រូវឆ្លាស់វេនសិក្សា ចំពោះគ្រឹះស្ថានអប់រំដែលមានចំណុះសិស្សច្រើន រួមជាមួយការនឹងបង្រៀនតាមអនឡាញ។ ជុំវិញសេចក្តីណែនាំរបស់ក្រសួងអប់រំនេះ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ បានប្រាប់សារព័ត៌មានថ្មីៗថា ការពង្រឹងវិធានការរបស់ក្រសួងអប់រំ គឺជាការល្អសម្រាប់វិស័យអប់រំនៅកម្ពុជា ប៉ុន្តែប្រសិទ្ធភាពជាក់ស្តែងមិនទាន់ទទួលយកបានឡើយ។ បើតាមអ្នកស្រី ឆាយ៉ាវី បច្ចុប្បន្នសិស្សក្នុងថ្នាក់រៀននីមួយៗ គឺមានចំនួនច្រើន ដោយថ្នាក់ខ្លះមានសិស្សរហូតដល់៤០នាក់ ដែលវាជាហានិភ័យក្នុងការឆ្លងមេរោគបំប្លែងថ្មី អូមីក្រុង ដែលអាល់កុល និងម៉ាស់ក៏មិនអាចការពារបាន។ ប្រធានសមាគមគ្រូបង្រៀនឯករាជ្យរូបនេះ បានសង្កត់ធ្ងន់ដូច្នេះ៖ « ការកំណត់ចំនួនសិស្សរបស់ក្រសួងអប់រំ គឺជារឿងត្រឹមត្រូវ។ ប៉ុន្តែការកំណត់ចំនួនសិស្ស ហើយចែកវេនសិក្សា វានឹងបង្កការលំបាកសម្រាប់លោកគ្រូ-អ្នកគ្រូ ដែលត្រូវបង្រៀនច្រើនវេនក្នុងមួយថ្ងៃ»។ ទន្ទឹកនឹងគ្នានេះ អ្នកស្រី ឆាយ៉ាវី ក៏បានអំពាវនាវដល់ក្រសួងអប់រំ ឱ្យមានការដំឡើងប្រាក់ប្រចាំខែសម្រាប់លោកគ្រូ-អ្នកគ្រូ ព្រោះការបង្រៀនច្រើនវេនពិតជានឿយហត់ និងមានហានិភ័យខ្ពស់ ក្នុងការឆ្លងអូមីក្រុង ផងដែរ៕ | ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ប្រាប់ដល់គ្រឹះស្ថានអប់រំទាំងអស់ ត្រូវពង្រឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី«អូមីក្រុង»។ ការណែនាំនេះ បានធ្វើឡើងបន្ទាប់ពី ចំនួនអ្នកឆ្លងមេរោគថ្មីនេះនៅកម្ពុជា បានកើនឡើងពីថ្ងៃទៅមួយថ្ងៃ ខណៈមេរោគនេះបានរីករាលដាល ដល់ខេត្តមួយចំនួន។ |
របាយការណ៍បានបង្ហាញថា ស្ថានភាពនៃការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្លាយជាក្តីបារម្ភកាន់តែខ្លាំងដោយជ្រូកងាប់បានរីករាលដាលចេញពីឃុំមៀនដែលមានជ្រូកងាប់ចំនួន ១៨៣ ក្បាល ដល់ឃុំអំពិលតាពក ដែលមានជ្រូកងាប់ចំនួន ៥៨ ក្បាល ឃុំព្រះធាតុមានជ្រូកងាប់ចំនួន ៦២ក្បាល។ ចំណែកឃុំ ៤ ទៀតរបស់ស្រុកនេះក៏មានជ្រូកងាប់ផងដែរ។ ពលរដ្ឋនៅក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងទទួលរងនូវការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក បានអំពាវនាវដល់មន្ត្រីជំនាញក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកដ៏សាហាវនេះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ សុខភាពសាធារណៈផង និងអាចធ្វើឱ្យប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ ដោយសារតែអាចធ្វើឱ្យមុខរបរចិញ្ចឹមជ្រូករបស់ពលរដ្ឋប្រឈមមុខ នឹងការខាតបង់ដើមទុនកាន់តែខ្លាំង។ ក្រុមការងារចុះជួយស្រុកអូររាំងឪ ដឹកនាំដោយលោក អ៊ាង សុផល្លែត រួមជាមួយមន្ត្រីជំនាញកសិកម្ម បានចុះអប់រំប្រជាពលរដ្ឋ និងណែនាំពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ក្នុងគោលបំណងលុបបំបាត់មេរោគក្នុងតំបន់ ដើម្បីដំណើរការអាជីវកម្មឡើងវិញ។ លោក អ៊ាង សុផល្លែត ដែលជារដ្ឋលេខាធិការក្រសួងបរិស្ថានបានសំណូមពរឱ្យមានកិច្ចសហការល្អប្រសើរក្នុងការចាត់វិធានបសុពេទ្យក្នុងការរំងាប់មេរោគទូទាំងឃុំ និងចូលរួមអនុវត្តនូវវិធានការនានាតាមការណែនាំរបស់ជំនាញ ព្រមទាំងរាយការណ៍ជាបន្ទាន់ពីករណីសត្វឈឺ និងស្លាប់ ដើម្បីធ្វើយ៉ាងណាឱ្យឲ្យតំបន់នេះ ឆាប់បានប្រកាសរំសាយពីជំងឺនេះ៕ | តុល្យការចុងក្រោយដោយគិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ បានបង្ហាញថា មហន្តរាយដោយសារតែការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក បានបណ្តាលឲ្យជ្រូក៣៣៧ក្បាល ងាប់ក្នុងចំណោមជ្រូកជាង៩០០០ក្បាលដែលចិញ្ចឹមក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ នេះបើយោងតាមរបាយការណ៍ពីអាជ្ញាធរខេត្តត្បូងឃ្មុំ។ |
គិតចាប់ពីខែវិច្ឆិកា យើងទាំងអស់គ្នាមានពេល១ឆ្នាំទៀតរហូតដល់កិច្ចប្រជុំលើកទី២៦ស្តីពីការប្រែប្រួលអាកាសធាតុ(COP26) ដែលចក្រភពអង់គ្លេសនឹងត្រូវធ្វើជាម្ចាស់ផ្ទះ។ វាជាពេលវេលាដ៏សំខាន់សម្រាប់ពិភពលោកក្នុងការរួមគ្នានិងយល់ព្រមដាក់នូវគោលដៅប្រកបដោយមហិច្ឆតាក្នុងការទប់ស្កាត់គ្រោះមហន្តរាយនៃការកើនឡើងកំដៅផែនដី។ នេះគឺជាបញ្ហាមួយដែលមានសារៈសំខាន់ មិនត្រឹមតែនៅពេលដែលយើងកំពុងដោះស្រាយជាមួយនឹងជំងឺរាតត្បាតក្នុងពិភពលោកនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ជាច្រើនទសវត្សរ៍ខាងមុខទៀត។ ខណៈពេលដែលពិភពលោកកំពុងតែដោះស្រាយជាមួយវីរុសកូរ៉ូណា គ្រោះថ្នាក់នៃការឡើងកំដៅផែនដីក៏បានបន្តលេចឡើងកាន់តែច្បាស់។ ក្នុងឆ្នាំនេះយើងបានឃើញរលកកម្តៅដែលមិនធ្លាប់មានពីមុនមក នៅស៊ីបេរីទឹកជំនន់រហ័សហូរកាត់ទ្វីបអាហ្វ្រិកខាងកើត និងតំបន់ធំៗនៅភាគខាងលិចនៃសហរដ្ឋអាមេរិកដែលត្រូវបានភ្លើងឆេះបំផ្លិចបំផ្លាញ។ រីឯនៅប្រទេសកម្ពុជាវិញ ភ្លៀងមូសុងធំនៅឆ្នាំនេះបានបង្កឱ្យមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ហើយគួរឱ្យស្តាយបើយើងក្រឡេកមើលទៅអនាគត ទឹកជំនន់និងគ្រោះរាំងស្ងួតនឹងកើតមានកាន់តែច្រើននៅទូទាំងអាស៊ីអាគ្នេយ៍ ដែលធ្វើឱ្យសន្តិសុខសុខុមាលភាពសកលលោកប្រឈមនឹងហានិភ័យ និងសេដ្ឋកិច្ចពិភពលោកបន្តរងសម្ពាធ។ នៅពេលដែលបណ្តាប្រទេសនាៗ បន្តគ្រប់គ្រងផលប៉ះពាល់ដែលបង្កដោយការប្រែប្រួលអាកាសធាតុ ពួកគេក៏ប្រឈមមុខនឹងជម្រើសដ៏សំខាន់មួយដែរ។ ពួកគេគួរវិនិយោគលើការកសាងសេដ្ឋកិច្ចបៃតង ឬបន្តការបំភាយឧស្ម័នជាច្រើនទសវត្សទៅមុខទៀត។ ផ្អែកតាមវិទ្យាសាស្ត្រ ការងើបឡើងវិញដ៏ប្រសើរនៅអាស៊ីអាគ្នេយ៍នឹងធ្វើឱ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារនៅក្នុងឧស្សាហកម្មនាពេលអនាគត ជំរុញការវិនិយោគអន្តរជាតិ និងធានាសន្តិសុខការងារ និងកាត់បន្ថយការបំភាយឧស្ម័នដែលអនុញ្ញាតឱ្យយើងសម្រេចគោលដៅរួមលើកិច្ចព្រមព្រៀងស្តីពីការអាកាសធាតុទីក្រុងប៉ារីសឆ្នាំ ២០១៥។ ជាពិសេសសេដ្ឋកិច្ចនាថ្ងៃអនាគតដែលនឹងត្រូវបានបង្កើតឡើងប្រកបដោយនិរន្តរភាព ដោយផ្អែកលើថាមពលស្អាត។ ថាមពលស្អាតដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបំភាយឧស្ម័ននូវទូទាំងពិភពលោកនិងបន្ធូរបន្ថយផលប៉ះពាល់អាកាសធាតុដែលធ្ងន់ធ្ងរបំផុត ប៉ុន្តែវាក៏នឹងផ្តល់ឱកាសក្នុងការជំរុញសេដ្ឋកិច្ចផងដែរ។ ការវិនិយោគលើថាមពលកកើតឡើងវិញអាចបង្កើតការងារ កំណើនសេដ្ឋកិច្ច សន្តិសុខផ្នែកថាមពលនិងបញ្ចុះតម្លៃអគ្គិសនី។ នៅអាស៊ីអាគ្នេយ៍ថាមពលកកើតឡើងវិញអាចផ្គត់ផ្គង់តម្រូវការថាមពលបានពាក់កណ្តាលនៃតម្រូវការសរុបត្រឹមឆ្នាំ ២០៣០ និងជំរុញកំណើនសេដ្ឋកិច្ចជាង ៤% និងបង្កើនឱកាសការងារជិត ៥០% ។ Alok Sharma បច្ចុប្បន្នជាប្រធាននៃកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP26។ រូបថត AFP ពន្លឺព្រះអាទិត្យមានកម្រិតខ្ពស់នៅកម្ពុជាផ្តល់នូវឱកាសដ៏ល្អក្នុងការផលិតថាមពលបៃតង និងមានតម្លៃថោក។ យោងតាមរបាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិហៅកាត់ថា យូអិនឌីភី ការកាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា បានរកឃើញថាការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យត្រឹមតែ ៧០០ មេហ្គាវ៉ាត់អាចកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីត ៨,៧ លានតោនដោយផ្ទាល់នៅត្រឹមឆ្នាំ ២០៤៥ ។ ការវិនិយោគទៅក្នុងថាមពលកកើតឡើងវិញជួយឱ្យប្រទេសនេះកាត់បន្ថយការបំភាយឧស្ម័ន បំពេញតម្រូវការថាមពលអគ្គីសនីដែលកំពុងកើនឡើង និងស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ «បន្តការលើកទឹកចិត្ត និងបង្កើនការវិនិយោគលើថាមពលស្អាតនិងថាមពលកកើតឡើងវិញ ជាពិសេសថាមពលពន្លឺព្រះអាទិត្យ ដោយកាត់បន្ថយការផលិតថាមពលពីប្រភពមិនស្អាត ដើម្បីធានាបាននូវសន្តិសុខផ្នែកថាមពលរយៈពេលវែង»។ ក្នុងនាមជាអ្នកដឹកនាំកិច្ចប្រជុំលើកទី២៦ស្តីពីការប្រែប្រួលអាកាសធាតុ(COP26) ខ្ញុំត្រូវបានលើកទឹកចិត្តពីអ្វីដែលខ្ញុំបានឃើញរហូតមកនូវការប្រមូលផ្តុំគ្នារបស់រដ្ឋាភិបាលនិងអាជីវកម្មនៅពីក្រោយគោលដៅនៃការបញ្ឈប់ការបំភាយឧស្ម័នផ្ទះកញ្ចក់ត្រឹមឆ្នាំ ២០៥០។ ក្នុងនោះវាមាន ប្រធានាធិបតី ស៊ី ជិនភីង ប្រកាសថាប្រទេសចិននឹងឈានដល់ការធ្វើអព្យាក្រឹតភាពឧស្ម័នកាបូនឌីអុកស៊ីតមុនឆ្នាំ ២០៦០, រដ្ឋមួយចំនួនដូចជារដ្ឋមីឈីហ្គិននៅសហរដ្ឋអាមេរិកក៏កំពុងរៀបចំផែនការដូចគ្នានេះនៅឆ្នាំ ២០៥០ ឬក្រុមហ៊ុនធំៗ ជាង ១០០០ស្ថាប័នបានកំពុងប្តេជ្ញាក្នុងការបញ្ឈប់ការបំភាយឧស្ម័នផ្ទះកញ្ចក់នៅឆ្នាំ ២០៥០។ កាលពីដើមឆ្នាំនេះប្រទេសសិង្ហបុរីបានបោះជំហានទៅមុខក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុដោយប្រកាសពីមហិច្ឆតារបស់ខ្លួនក្នុងការឈានទៅដល់ការបញ្ឈប់ការបំភាយឧស្ម័នផ្ទះកញ្ចក់នៅចន្លោះពីឆ្នាំ ២០៥០ ទៅដល់ ២១០០ តាមរយៈយុទ្ធសាស្ត្រអភិវឌ្ឍន៍ការបំភាយឧស្ម័នទាបរយៈពេលវែង (Long-Term Low-Emissions Development Strategy)ដែលជាប្រទេសទី១ក្នុងតំបន់អាស៊ាន។ យោងទៅតាមអ្នកតាមដានសកម្មភាពអាកាសធាតុ បច្ចុប្បន្នមានប្រទេសចំនួន ១២៦ ដែលមានចំណែកបំភាយឧស្ម័នកាបូនិចជាងពាក់កណ្តាលនៅទូទាំងពិភពលោក បានប្រកាសអំពីឆន្ទៈក្នុងការធានាឲ្យបាននូវអព្យាក្រឹតនៃការបញ្ចេញឧស្ម័នកាបូនិចឬអព្យាក្រឹតអាកាសធាតុ។ ចំណែកស្ថាប័នក្រៅរដ្ឋាភិបាលក៏កំពុងចូលរួមចំណែកផងដែរ។ ឧទាហរណ៍ ពួកគេចូលរួមតាមរយៈការចុះឈ្មោះចូលរួមក្នុងយុទ្ធនាការសកលដើម្បីបញ្ឈប់ការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលកំពុងប្រមែរប្រមូលដៃគូពីទីក្រុង តំបន់ផ្សេងៗ អាជីវកម្ម និងវិនិយោគិនទាំងអស់ដើម្បីសម្រេចគោលដៅរួមក្នុងការបញ្ឈប់ការបំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងយូរបំផុតនៅត្រឹមឆ្នាំ២០៥០។ នេះជាមធ្យោបាយដ៏ល្អសម្រាប់អាជីវកម្ម និងអង្គការដទៃទៀតក្នុងការជួយដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ទោះបីមានបញ្ហាប្រឈមនឹងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីត១៩ ក៏ដោយ ក៏ខ្ញុំសង្ឃឹមថា វានឹងមានអ្នកដឹកនាំអាជីវកម្មពីកម្ពុជាចូលរួមជាមួយយើងឆ្ពោះទៅកាន់កិច្ចប្រជុំលើកទី២៦ស្តីពីការប្រែប្រួលអាកាសធាតុខាងមុខនេះ។ មេដឹកនាំពិភពលោកជាច្រើនដែលមានមហិច្ឆតាបានបង្កើតឱ្យមានការចាប់ផ្តើមជាវិជ្ជមាន ប៉ុន្តែមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។ ដូចដែរយើងបានដឹងរួចហើយការដោះស្រាយនិងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុគឺមិនអាចរង់ចាំបានទេ។ នៅថ្ងៃទី១២ ខែធ្នូ ចក្រភពអង់គ្លេសបានរៀបចំកិច្ចប្រជុំកំពូលស្តីពីមហិច្ឆតាអាកាសធាតុជាមួយអង្គការសហប្រជាជាតិ ប្រទេសបារាំង និងក្នុងភាពជាដៃគូជាមួយប្រទេសឈីលី និងអ៊ីតាលី ដើម្បីប្រារព្ធខួបលើកទី ៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ រាល់ប្រទេសទាំងអស់ដែលមាននៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍នេះតាមប្រព័ន្ធអ៊ិនធឺណិត ដែលផ្តោតលើសកម្មភាពកាត់បន្ថយការបំភាយឧស្ម័ននិងកសាងភាពធន់នឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ តាមរយៈការបន្សាំឬតាមរយៈការផ្តល់ហិរញ្ញវត្ថុអាកាសធាតុ។ មុនពេលកិច្ចប្រជុំកំពូលស្តីពីមហិច្ឆតាអាកាសធាតុ ចក្រភពអង់គ្លេសបានបង្ហាញការចូលរួមចំណែករបស់ជាតិ (Nationally Determined Contribution ឬ NDC) ថ្មីរបស់ខ្លួនដោយប្តេជ្ញាកាត់បន្ថយការបំភាយឧស្ម័នដោយលឿនបំផុតមួយក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចធំ។ ផែនការថ្មីនេះមានគោលបំណងកាត់បន្ថយយ៉ាងហោចណាស់ ៦៨% នៃការបំភាយឧស្ម័នផ្ទះកញ្ចក់នៅចុងទសវត្សរ៍នេះបើប្រៀបធៀបទៅនឹងកម្រិតនៃការបំភាយឧស្ម័ននៅឆ្នាំ ១៩៩០ ។ គោលដៅទាំងនេះត្រូវបានកំណត់ដំបូងដោយចក្រភពអង់គ្លេសបន្ទាប់ពីការចាកចេញរបស់ខ្លួនពីសហភាពអឺរ៉ុបដែលបង្ហាញពីការដឹកនាំរបស់ចក្រភពអង់គ្លេសក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកចក្រភពអង់គ្លេសបានកាត់បន្ថយឧស្ម័នកាបូនិចច្រើនជាងប្រទេសដែលមានការអភិវឌ្ឍប្រហាក់ប្រហែលគ្នា និងជាប្រទេសមានសេដ្ឋកិច្ចធំដំបូងគេដែលមានច្បាប់សម្រាប់បញ្ឈប់ការបំភាយឧស្ម័នផ្ទះកញ្ចក់នៅឆ្នាំ ២០៥០ ។ ខ្ញុំសូមអបអរសាទរប្រទេសកម្ពុជាចំពោះការបង្កើនការប្តេជ្ញាបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុតាមរយៈការលើកកម្ពស់ការចូលរួមចំណែកដែលកំណត់ដោយថ្នាក់ជាតិ(NDC)ដែលនឹងត្រូវបញ្ជូនទៅលេខាធិការដ្ឋាននៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នៅក្នុងខែនេះ។ សមិទ្ធផលរបស់ប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ដោយការអញ្ជើញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនទៅថ្លែងការណ៍នៅក្នុងកិច្ចប្រជុំស្តីពីមហិច្ឆតាអាកាសធាតុ។ តាមរយៈការទទួលស្គាល់សមិទ្ធផលទាំងនេះ ខ្ញុំលើកទឹកចិត្តដល់ប្រទេសកម្ពុជាបន្តការអភិវឌ្ឍយុទ្ធសាស្ត្រអាកាសធាតុរយៈពេលវែងជាមួយនឹងគោលដៅឆ្ពោះទៅរកការបញ្ឈប់ការបំភាយឧស្ម័នផ្ទះកញ្ចក់។ ដូច្នេះខ្ញុំសូមអំពាវនាវដល់ប្រទេសទាំងអស់ឱ្យនាំយកមហិច្ឆតាអាកាសធាតុខ្ពស់បំផុតរបស់ខ្លួនមកដាក់លើតុដើម្បីពិភាក្សា ហើយខ្ញុំសង្ឃឹមថាវានឹងក្លាយជាពេលវេលាដ៏សំខាន់សម្រាប់ភពផែនដីរបស់យើង៕ លោក Alok Sharma បច្ចុប្បន្នជាប្រធាននៃកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP26 | ដោយ: Alok Sharma |
បង្ហោះលើទំព័រហ្វេសប៊ុក អ្នកស្រីអ្នកនាំពាក្យថៃ Narumon Pinyosinwat គូសបញ្ជាក់ថា ការិយាល័យប៉ូលិសភូមិន្ទថៃ (RTPO) បានដាក់ចេញវិធានការចាំបាច់ខ្លះ ដែលនឹងត្រូវអនុវត្តក្នុងគោលដៅសម្រួលចរាចរណ៍កាន់តែប្រសើរក្នុងព្រឹត្តិការណ៍នៃក្បួនរាជទីនាំងរថយន្ត។ អ្នកស្រី Narumon សង្កត់ធ្ងន់ថា មហាក្សត្រ សម្តែងព្រះទ័យព្រួយបារម្ភថា ការធ្វើព្រះរាជដំណើររបស់ទ្រង់ ឬសែរាជវង្សទ្រង់ អាចប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាជនថៃ។ តាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍ វិធានការទាំងនោះ គឺរួមមាន អនុញ្ញាតឲ្យចរាចរណ៍ក្នុងគន្លងបញ្ចៀសពីក្បួនរាជទីនាំងរថយន្ត ធ្វើសកម្មភាពធម្មតា និងអនុញ្ញាតឲ្យប្រជាជនបន្តប្រើស្ពានអាកាសពីលើផ្លូវក្បួនរាជទីនាំងរថយន្ត ជាដើម។ នេះមានន័យថា ប៉ូលិសថៃ នឹងបិទតែគន្លងដែលក្បួនរាជទីនាំងរថយន្ត បើកបរលើប៉ុណ្ណោះ។ បាងកក ដែលជារាជធានីនៃប្រទេសថៃ គឺជាទីក្រុងមួយដែលមានការកកស្ទះខ្លាំងបំផុតលើពិភពលោក។ បើតាមក្រុមហ៊ុនវិភាគចរាចរណ៍មួយ INRIX ដែលមានមូលដ្ឋាននៅអាមេរិក ទីក្រុង បាងកក ក្នុងឆ្នាំ ២០១៧ ជាប់ចំណាត់ថ្នាក់លេខ ១១ ។ មែនទែនទៅ រាជបញ្ជារបស់ស្តេចរាមាទី១០អង្គនេះ ធ្វើឡើងក្រោយមានការរិះគន់ដ៏កម្រលើក្បួនរាជទីនាំងរថយន្ត ដោយពលរដ្ឋខ្លះ បានសម្តែងមាតិរិះគន់ពួកគេលើអនឡាញ កាលពីប៉ុន្មានខែចុងក្រោយនេះ។ កាលពីចុងឆ្នាំ២០១៩ ឃ្លាថា « #royalmotorcade» ក្លាយជាប្រធានបទដ៏ក្តៅគគុកមួយលើបណ្ដាញសង្គម Twitter ជាភាសាថៃ។ ឃ្លាមួយផ្សេងទៀត «#islandsclosure» ក៏បានស្ទុះឡើងលើបញ្ចីពេញនិយម (trending list) អំឡុងពេលថ្ងៃឈប់សម្រាកឆ្លងឆ្នាំថ្មីផងដែរ ព្រោះតែប្រជុំកោះទេសចរណ៍នៅភាគខាងត្បូង បានបិទសម្រាប់ព្រះរាជទស្សនកិច្ចរបស់ព្រះអនុជពៅរបស់មហាក្សត្រថៃ។ សូមបញ្ជាក់ថា ប្រទេសថៃ មានច្បាប់តឹងតែងមួយប្រឆាំងនឹងការប្រមាថស្តេច ព្រះអគ្គមហេសី និងរាជទាយាទ។ បុគ្គលរូបណាដែលបំពាន់ច្បាប់នេះ ប្រឈមនឹងការជាប់គុករហូតដល់ ១៥ ឆ្នាំ៕ | មហាក្សត្រថៃ មហា វជិរាលង្ករណ៍ បានចេញព្រះរាជបញ្ជាឲ្យប៉ូលិសបញ្ឈប់ការបិទផ្លូវទាំងស្រុង ក្នុងទីក្រុង បាងកក សម្រាប់ក្បួនរាជទីនាំងរថយន្ត។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ បញ្ជាក់បែបនេះ នៅថ្ងៃ១៣ មករា ។ |
ខាងក្រោមនេះ គឺជាការសន្ទនាខ្លីជាភាសាអង់គ្លេសរវាងកញ្ញា ឡៅ ដានេ គ្រូបង្រៀនភាសាអង់គ្លេសនៅឯសកលវិទ្យាបញ្ញាសាស្ត្រក្នុងរាជធានីប្រាសាទនៃខេត្តសៀមរាប និងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com) នៅក្នុងខេត្តសៀមរាបដូចតទៅ៖ | ទីក្រុងអង្គរ ខេត្តសៀមរាប (កម្ពុជា)៖ កើតក្នុងត្រកូលក្រីក្រក្នុងខេត្តសៀមរាប កញ្ញា ឡៅ ដានេ បច្ចុប្បន្ន មានអាយុ២៥ឆ្នាំ គឺជានារីម្នាក់ដែលបានតស៊ូរៀនសូត្ររហូតទទួលបានសញ្ញាបត្របរិញ្ញាបត្រកាលពីឆ្នាំ២០១៧កន្លងមក ហើយបច្ចុប្បន្ននេះ កញ្ញាបានក្លាយទៅគ្រូបង្រៀនភាសាអង់គ្លេសនៅឯសកលវិទ្យាបញ្ញាសាស្ត្រក្នុងរាជធានីប្រាសាទនៃខេត្តសៀមរាប។ នៅក្នុងសេចក្តីសម្ភាសមួយផ្នែកនៃបទសម្ភាសជីវិតទាំងមូលរបស់នាង កញ្ញា ដានេ បានប្រាប់ពីវិធីសាស្ត្រមួយចំនួនដើម្បីរៀនភាសាអង់គ្លេសឲ្យឆាប់ចេះបំផុត។ កញ្ញាបានបញ្ជាក់ថា ដើម្បីរៀនភាសាអង់គ្លេសឲ្យឆាប់ចេះ សិស្សានុសិស្ស និស្សិតទាំងឡាយ មិនត្រូវបង្ខំខ្លួនឯងដើម្បីរៀនភាសាឡើយ។ ផ្ទុយទៅវិញ សិស្ស និស្សិត ត្រូវចាត់ទុកភាសាអង់គ្លេសជាប្រដាប់ប្រដា«លេងសប្បាយ» និងចាត់ទុកវាជាកម្មវិធីកម្សាន្ត។ និយាយជារួម, សម្រាប់កញ្ញា ដានេ, ការសិក្សាភាសាអង់គ្លេសនាពេលបច្ចុប្បន្នមានពីររបៀប។ ទី១ សិស្ស និស្សិតអាចរៀននៅតាមសាលា និងទី២ សិស្ស និស្សិតអាចសិក្សាតាមអនឡាញបាន៕ |
អត្ថបទទាក់ទង លោក គីម ជុងអ៊ុន បញ្ចប់ទស្សនកិច្ចនៅរុស្ស៊ី ដោយទទួលបានអំណោយជាដ្រូនមកវិញ លោក ពូទីន ទទួលការអញ្ជើញពីលោក គីម ទៅទស្សនកិច្ចនៅកូរ៉េខាងជើង លោកគីមប្រាប់លោកពូទីនថា កូរ៉េខាងជើងគាំទ្ររុស្ស៊ីប្រយុទ្ធប្រឆាំងលោកខាងលិច ពីកិច្ចពិភាក្សាទូទៅ (General Debate) នៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីស្នាក់ការកណ្តាលក្នុងក្រុងញូវយ៉កនៅថ្ងៃទី២០ ខែកញ្ញា លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងពីក្តីបារម្ភ ដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាង និងក្រុងមូស្គូ អាចមានកិច្ចព្រមព្រៀងអាវុធជាមួយគ្នា ដោយលោកបានចាត់ទុកកិច្ចព្រមព្រៀងនេះ ជាការបង្កអរិភាពប្រឆាំងនឹងកូរ៉េខាងត្បូងដោយផ្ទាល់។ «ប្រសិនកូរ៉េខាងជើងទទួលបានព័ត៌មាន និងបច្ចេកវិទ្យាក្នុងការពង្រឹងអាវុធបំផ្លាញលោក (WMD) ក្នុងការផ្លាស់ប្តូរនឹងការគាំទ្ររុស្ស៊ី ជាមួយអាវុធ កិច្ចព្រមព្រៀងនេះ នឹងជាការគំរាមកំហែងដល់សន្តិភាព សន្តិសុខ មិនត្រឹមអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែដល់កូរ៉េខាងត្បូងដែរ»។ ប្រធានាធិបតីកូរ៉េខាងត្បូង បានសង្កត់ធ្ងន់បែបនេះ ដោយបន្តរិះគន់រុស្ស៊ី ដែលឈ្លានពានប្រទេសដទៃ បើទោះខ្លួនជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។ ការលើកឡើងរបស់លោកយូននេះ ធ្វើឡើងក្រោយដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន មេដឹកនាំទៅរុស្ស៊ីនៅសប្តាហ៍មុន ដោយរុស្ស៊ី បានសន្យាជួយកូរ៉េខាងជើងលើផ្កាយរណបចារកិច្ច ដែលកូរ៉េខាងជើង មិនទទួលបានជោគជ័យផង។ មិនតែប៉ុណ្ណោះ ប្រទេសលោកខាងលិច បានបង្ហាញក្តីបារម្ភថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង អាចផ្តល់អាវុធទៅរុស្ស៊ី ដើម្បីជាថ្នូរនឹងការផ្តល់ព័ត៌មានអាវុធពីរុស្ស៊ីវិញ។ មុនកូរ៉េខាងត្បូង នឹងចូលកាន់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខចាប់ពីឆ្នាំ២០២៤ ដល់ ២០២៥ លោកយូន បានបញ្ជាក់ពីការប្តេជ្ញា ក្នុងការដើរតួនាទីប្រកបដោយការទទួលខុសត្រូវលើការការពារសន្តិភាពអន្តរជាតិ និងសុវត្ថិភាព។ មេដឹកនាំកូរ៉េខាងត្បូងរូបនេះ ក៏បានសន្យាផ្តល់ជំនួយប្រមាណ ២,៣ពាន់លានដុល្លារ ក្នុងរយៈពេលខ្លី និងវែង ចំពោះអ៊ុយក្រែនផង។ លើសពីនេះ ប្រធានាធិបតីកូរ៉េខាងត្បូង បានប្តេជ្ញាចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន រួមទាំងពន្លឿនការប្រើប្រាស់ថាមពលកកើតឡើងវិញ។ ទាក់ទិនឹងបញ្ហានេះ លោកយូនថា កូរ៉េខាងត្បូង នឹងផ្តល់ជំនួនប្រមាណ ៣០០លានដុល្លារបន្ថែមទៅក្នុងមូលនិធិអាកាសធាតុបៃតង (Green Climate Fund)៕ | ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បានព្រមានលើកិច្ចសហប្រតិបត្តិការយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី ក្រោយរុស្ស៊ីសន្យាជួយកូរ៉េខាងជើងលើការជួយបាញ់ផ្កាយរណបចារកិច្ច។ ទាក់ទិននឹងបញ្ហានេះ មេដឹកនាំកូរ៉េខាងត្បូង បានចាត់ទុករាល់កិច្ចព្រមព្រៀងអាវុធរវាងកូរ៉េខាងជើង និងរុស្ស៊ី ជាសកម្មភាពបង្ករឿងចំពោះខ្លួន។ |
ស្ថានទូតចិន បានបញ្ជាក់ដូច្នេះថា៖«តាមការប៉ាន់ស្មានទុកមុន នារាត្រីថ្ងៃទី១៧ ខែមីនា សារធាតុDetection ReagentជំងឺវីរុសCOVID-19សម្រាប់មនុស្ស២០០០នាក់ ដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជានឹងមកដល់រាជធានីភ្នំពេញតាមជើងហោះហើរ ហើយជំនួយសារធាតុទាំងនេះនឹងត្រូវបានទទួលដោយក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា»។ ក្រៅពីសារធាតុគីមីនេះ ប្រទេសចិន ក៏នឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាសវេជ្ជសាស្ត្រ និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ ព្រមទាំងផ្តល់ជាកម្លាំងគាំទ្រកម្ពុជា ក្នុងការទប់ស្កាត់នឹងជំងឺវីរុសCOVID-19នេះ។ សារធាតុគីមីប្រតិកម្ម (Detection Reagent) គឺជាសារធាតុគីមី សម្រាប់តាមដានរកវត្តមានរបស់វីរុសCOVID-19។ បើសិនជាដាក់សារធាតុប្រភេទនេះ ចូលទៅក្នុងឧបករណ៍ធ្វើតេស្ត គេអាចរកឃើញវីរុសCOVID-19 ក្នុងរយៈពេល១៥នាទី ដែលវាលឿនជាងការប្រើប្រាស់តេស្តប្រភេទ Polymerase Chain Reaction ឬ PCR ដែលទាមទារថវិកា និងពេលវេលាច្រើនក្នុងការតាមដានលទ្ធផល។ ជាធម្មតា តេស្ត PCR ត្រូវការប្រើប្រាស់ពេលពី៤ ទៅ៦ម៉ោងក្នុងការដឹងវត្តមាននៃវីរុស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Japan Times ។ អត្ថបទទាក់ទង COVID-19៖ កម្ពុជារកឃើញ១២ករណីទៀតហើយ ក្រុមហ៊ុនជប៉ុនមួយនឹងចេញលក់ឧបករណ៍តេស្តរកឃើញ COVID-19 ត្រឹម១៥នាទី គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី១៧ មីនានេះ កម្ពុជា រកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន២៤នាក់ហើយ។ ក្នុងនោះមានជនជាតិខ្មែរឥស្លាម១៣នាក់ ខ្មែរ៣នាក់ អង់គ្លេស៣នាក់ បារាំង២នាក់(ទារក១នាក់) និង៣នាក់ទៀត គឺជនជាតិកាណាដា ,បែលហ្ស៊ិក និងចិន (ជាសះស្បើយ) ៕ | ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេ! រដ្ឋាភិបាលចិន នឹងបញ្ជូនសារធាតុDetection Reagent ដែលជាសារធាតុម្យ៉ាងសម្រាប់ពិនិត្យរកវីរុស COVID-19 មកកម្ពុជា នៅថ្ងៃទី១៧ មីនានេះ។ នេះបើតាមហ្វេសប៊ុកស្ថានទូតចិនប្រចាំកម្ពុជា។ |
ទំនាក់ទំនងការទូតរវាងម៉ាឡេស៊ី និងកូរ៉េខាងជើង បានធ្លាក់ដល់ចំណុចទាបបំផុត បន្ទាប់ពីរដ្ឋាភិបាលក្រុងកូឡាឡាំពួរ ប្រកាសដាក់អគ្គរដ្ឋទូតកូរ៉េខាងជើង Kang Chol ជាជនមិនត្រូវបានស្វាគមន៍ និងត្រូវរៀបចំបង្វេចចេញពីទឹកដីម៉ាឡេស៊ីនៅត្រឹមល្ងាចថ្ងៃទី៦ ខែមីនា។ ម៉ាឡេស៊ី មិនពេញចិត្តឡើយដែលលោក គីម ជុងណាំ បងប្រុសម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ត្រូវធ្វើឃាតលើទឹកដីខ្លួន ហើយថែមទាំងស្លាប់ដោយសារធាតុគីមីហាមឃាត់ទៅទៀត។ ការបណ្ដេញចេញអគ្គរដ្ឋទូតកូរ៉េខាងជើង ធ្វើឡើងក្រោយម៉ាឡេស៊ីមិនទទួលបានពាក្យសុំទោសជាលាយលក្ខណ៍អក្សរពីមន្ត្រីទូតជាន់ខ្ពស់កូរ៉េខាងជើង ដែលប្រើពាក្យមិនសមរម្យលើការស៊ើបអង្កេតករណីឃាតកម្ម គីម ជុងណាំ ។ លោក Kang Chol បានរិះគន់ការស៊ើបអង្កេតរបស់អាជ្ញាធរម៉ាឡេស៊ី ដោយបានចោទប្រកាន់ថា ម៉ាឡេស៊ី ចូលដៃជាមួយសត្រូវកូរ៉េខាងជើង ដើម្បីបង្ខូចមុខមាត់ខ្លួន។ ម្យ៉ាងទៀតនោះ កូរ៉េខាងជើងក៏មិនទទួលស្គាល់សពលោក គីម ជុងណាំ ជាសពបងប្រុសមេដឹកនាំខ្លួនដែរ។ នាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ បាននិយាយប្រាប់អ្នករាយការណ៍ព័ត៌មាននៅថ្ងៃទី៦ ខែមីនា ថា កូរ៉េខាងជើង គួរតែសុំទោសម៉ាឡេស៊ី ប៉ុន្តែលោកមិនរំពឹងថា កូរ៉េខាងជើងសុំទោសឡើយ ដូច្នេះហើយបានម៉ាឡេស៊ីដាក់ទូតកូរ៉េខាងជើងជាជនមិនត្រូវបានស្វាគមន៍។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោកនិយាយទៀតថា ចំណាត់ការរបស់លោក គឺដើម្បីការពារមុខមាត់ប្រទេសជាតិ ព្រោះគ្មាននរណាអាចបំពានម៉ាឡេស៊ីឡើយ។ ទាក់ទិនទំនាក់ទំនងជាមួយកូរ៉េខាងជើង ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី ក៏បញ្ជាក់ថា ម៉ាឡេស៊ី ចាត់វិធានការម្ដងមួយជំហានសិន និងរង់ចាំមើលសកម្មភាពរបស់កូរ៉េខាងជើង ទើបឆ្លើយបន្តទៀត។ នៅពេលនេះ រដ្ឋាភិបាលបានហៅអគ្គរដ្ឋទូតរបស់ខ្លួនមកវិញដែរ ហើយក៏ទើបតែបញ្ឈប់ការអនុញ្ញាតឲ្យជនជាតិកូរ៉េខាងជើងចូលទឹកដីម៉ាឡេស៊ីដោយមិនចាំបាច់មានទិដ្ឋាការទៀតដែរ។ ទាក់ទងសំណុំរឿងឃាតកម្ម គីម ជុងណាំ វិញ មកទល់ពេលនេះមានតែស្ត្រី២នាក់ប៉ុណ្ណោះដែលត្រូវតុលាការម៉ាឡេស៊ីចោទប្រកាន់ផ្លូវការ ខណៈអាជ្ញាធរម៉ាឡេស៊ីកំពុងតាមរកចាប់ខ្លួនជនជាតិកូរ៉េខាងជើងច្រើននាក់ទៀត ដែលជាប់សង្ស័យក្នុងសំណុំរឿងនេះ។ កាលពីសប្ដាហ៍មុន ក្រុងកូឡាឡាំពួរ ក៏បានដោះលែងជនជាតិកូរ៉េខាងជើងដែរ ព្រោះគ្មានភស្តុតាងគ្រប់គ្រាន់ដាក់បន្ទុក ហើយជននេះក៏ត្រូវបានបណ្ដេញចេញពីទឹកដីម៉ាឡេស៊ីដែរ៕ | នាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ បាននិយាយការពារការបណ្ដេញអគ្គរដ្ឋទូតកូរ៉េខាងជើង Kang Chol ចេញពីទឹកដីម៉ាឡេស៊ី ជុំវិញការអធិប្បាយមិនសមរម្យរបស់អគ្គរដ្ឋទូតរូបនេះក្នុងឃាតកម្មលោក គីម ជុងណាំ កាលពីថ្ងៃទី១៣ ខែកុម្ភៈ។ លោកនាយករដ្ឋមន្ត្រី ណាជីប បានហៅចំណាត់ការរដ្ឋាភិបាលរបស់លោក ជាជំហរដ៏រឹងមាំដើម្បីការពារមុខមាត់ម៉ាឡេស៊ី ដែលរងការចោទប្រកាន់ពីសំណាក់កូរ៉េខាងជើងថាព្យាយាមបំបាក់ខ្លួន។ |
សូមស្ដាប់បទសម្ភាសខ្លីរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប លោក លី ប៊ុនណា ដូចតទៅ៖ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប លោក លី ប៊ុនណា មានប្រសាសន៍ថា ឆ្លងកាត់ការប្រជុំនៅថ្ងៃទី៣ ខែ កញ្ញា អាជ្ញាធរខេត្តស្នើឱ្យមានការពិនិត្យពីផលប៉ះពាល់ជាក់លាក់ ដើម្បីដាក់ជូនក្រុមការងារ ក្នុងការពិនិត្យលទ្ធភាពបើកសាលាឡើងវិញ។ លោកប្រធានមន្ទីរបញ្ជាក់ថា ការងារនេះបានដាក់ជាកិច្ចការប្រញាប់បំផុត។ លោក លី ប៊ុនណា ពន្យល់ពីចំណុចដែលអាជ្ញាធរតម្រូវឱ្យពិចារណាឱ្យមែនទែន មុននឹងសម្រេចបើកសាលារៀនអំឡុងពេលនេះគឺ៖« ទាក់ទងតំបន់ហានិភ័យ ផលប៉ះពាល់នៃការបើកឡើងវិញ ពិសេសចង់ពិនិត្យលក្ខណៈវិនិច្ឆ័យក្នុងការបើកឡើងវិញ គ្រប់សាលាត្រូវពិនិត្យតាមតំបន់ហានិភ័យខ្ពស់ តែក្នុងក្រុង ទីប្រជុំជន អាចដំណើរការបាន តែឆ្លងកាត់ការវាយតម្លៃ»។ លោកប្រធានមន្ទីរបញ្ជាក់ថា មិនទាន់កំណត់ថ្ងៃបើកសាលារៀននៅពេលណានោះទេ តែលោកថាកិច្ចការងារនេះមិនយូរទេ អាចលឿនបំផុត ព្រោះនេះជាកិចការបន្ទាន់ និងប្រញាប់។ យ៉ាងណាក្ដី អាជ្ញាធរនៅបង្ហាញការព្រួយបារម្ភចំពោះការបើកសាលារៀនឡើងវិញនៅពេលនេះ ហើយជំហានដំបូងអាចបើកពីកម្រិតថ្នាក់បឋមសិក្សាឡើងតែប៉ុណ្ណោះ។ ចំពោះថ្នាក់មតេយ្យ ស្ថិតក្នុងជំហានបន្ទាប់។ នេះបើតាមការបញ្ជាក់ពីលោក លី ប៊ុនណា៕ | សៀមរាប៖ មន្ទីរអប់រំ យុវជន និងកីឡា កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីពិនិត្យលទ្ធភាពជាបន្ទាន់មួយ ក្នុងការបើកសាលារៀនឡើងវិញ នាពេលឆាប់ៗ នេះ ។ ប្រធានមន្ទីរអប់រំខេត្ត បានប្រាប់សារព័ត៌មានថ្មីៗថា សាលារៀនប្រមាណ៦០ភាគរយ អាចនឹងបើកដំណើរការឡើងវិញ។ |
ដំបូងអ្នកត្រូវតែទិញដំឡូងបារាំងស្រស់ចំនួនមួយផ្លែ បន្ទាប់មកលាងវាឲ្យស្អាត ហើយចិតវាជាបន្ទះស្មើរៗ រួចលាយជាមួយទឹកកិនវាឲ្យម៉ត់ ទើបយកស្បៃម៉ង់មកច្រោះយកទឹកវា មិនយកកាកទេ ចុងក្រោយយកទឹកនៃដំឡូងបារាំងនោះលាយជាមួយទឹកឃ្មុំបរិមាណល្មមជាការស្រេច ដោយអ្នកអាចពិសារនៅរៀងរាល់ព្រឹកពេលមិនទាន់បរិភោគអាហារពេលព្រឹកចំនួន២០មីលីលីត្រ ដោយអាចហូបចំនួន២០ថ្ងៃបាន។ នៅពេលដែលអ្នកប្រើរូបមន្តនេះដើម្បីព្យាបាល អ្នកមិនអាចផឹកស្រា និងប្រើថ្នាំផ្សេងៗឡើយ ជាពិសេសអាហារដែលហិរក៏មិនអាចបរិភោគបានដែរ រួមជាមួយអាហារបំពងខ្លាញ់ ប្រសិនជាអ្នកមិនប្រយ័ត្ន ហើយប៉ះអាហារទាំងនោះ វាមិនអាចជួយព្យាបាលជំងឺអ្នកបានឡើយ ម្យ៉ាងទៀតអ្នកដែលមានជំងឺទឹកនោមផ្អែមមិនអាចប្រើរូបមន្តនេះបានទេ៕ ត្រួតពិនិត្យដោយ www.health.com.kh | ជំងឺក្រពះគឺជាជំងឺមួយដែលកើតឡើងភាគច្រើនលើមនុស្សគ្រប់រូប ហើយនៅពេលដែលវាឈឺម្តងៗគឺធ្វើឲ្យអ្នកពិបាកទ្រាំខ្លាំងណាស់ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរូបមន្តថ្មីមួយក្នុងការបំបាត់អាការៈនេះ។ តើមានរបៀបធ្វើបែបណាទៅ? |
ថ្លែងចំពោះមុខថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ត្រីអាជ្ញាធរនានា សម្ដេច ស ខេង បានលើកយកបញ្ហាដីធ្លី សំណង់ និងការវិនិយោគនៅខេត្តព្រះសីហនុ ជំរុញឲ្យលោក គួច ចំរើន ដែលត្រូវគ្រប់គ្រងខេត្តនេះ ជំនួសលោក យន្ត មីន យកចិត្តទុកដាក់ដោះស្រាយឲ្យបានល្អ ដើម្បីបញ្ចៀសហានិភ័យណាមួយ ដែលអាចកើតឡើងជាយថាហេតុ។ តាមរយៈការណែនាំនេះ សម្ដេច ស ខេង ក៏ផ្ដាំឲ្យលោក គួច ចំរើន បន្តអភិវឌ្ឍន៍ខេត្តព្រះសីហនុប្រកបដោយសមធម៌ ក្នុងការផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពោលគឺមិនត្រូវឲ្យមានការរិះគន់ថា ការអភិវឌ្ឍផ្ដល់ផលទៅមនុស្សមួយក្រុមនោះទេ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងដូច្នេះថា៖« ត្រូវធានាដល់ការបែងចែកផលប្រកបដោយសមធម៌ និងយុត្តិធម៌។ នេះគឺជាកត្តាគន្លឹះមួយ ព្រោះមានការអភិវឌ្ឍខ្លះ វាបានទៅតែមនុស្សមួយក្រុម វាមិនបានទៅដល់ប្រជាពលរដ្ឋទូទៅ។ សួរថាតើ ការអភិវឌ្ឍនោះវាល្អទេ ប្រជាជនសប្បាយទេ ប្រជាជនគាំទ្រទេ គាត់មិនគាំទ្រទេ។ អ៊ីចឹងហើយខិតខំរកវិធី និងចាត់វិធានការនានាជាច្រើនដើម្បីធានាឲ្យការអភិវឌ្ឍនេះ វាបានទៅដល់មនុស្សគ្រប់គ្នា ទោះបីតិចឬច្រើន ដែលគេហៅថា សមធម៌។ វាមិនអាចថា ម្នាក់ៗអាចបាន១០០ដុល្លារគ្រប់គ្នាទេ ព្រោះជួនអីអ្នកខ្លះបាន៥០ដុល្លារ អ្នកខ្លះបាន១០០ដុល្លារ អ្នកខ្លះបាន១០០០ដុល្លារ អ្នកខ្លះបាន១០០០០ដុល្លារ ប៉ុន្តែធ្វើម៉េចឲ្យវាសមធម៌ ហើយបានទៅលើមនុស្សទូទៅ មិនមែនសម្រាប់មនុស្សមួយក្រុមទេ។ អ្នកមាន មានកប់ពពក អ្នកក្រ ក្របាត់ដី។ បញ្ហានេះ វាបង្កើតឲ្យមានសង្គមមួយអយុត្តិធម៌»។ ក្រៅពីនេះសម្ដេច ស ខេង ក៏ជំរុញឲ្យថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តព្រះសីហនុ ជួយដោះស្រាយការរកស៊ីរបស់ប្រជាពលរដ្ឋផង ខណៈដែលការវិនិយោគ និងអាជីវកម្មបរទេសមួយចំនួននៅក្នុងខេត្តនេះ កំពុងប្រជែងមុខរបរពលរដ្ឋក្នុងស្រុកជាខ្លាំង។ «ខ្ញុំបានឮប្រតិកម្មរបស់ប្រជាពលរដ្ឋដែរ ទាក់ទងនឹងការប្រកបមុខរបរគាត់។ គាត់ថាពីមុនអាចរកស៊ីបាន (គាត់ប្រាប់ថា)ខ្ញុំកាត់ក្រចក ធ្វើមុខ ធ្វើមាត់ កែសម្ផស្សអីហ្នឹង ឬក៏ហាងតូចតាចអីរបស់ខ្ញុំលក់ដាច់ ប៉ុន្តែឥឡូវដល់មានគេមក(លក់ដែរ) លែងដាច់។ ហើយយើងក៏ពិចារណាដែរថា ត្រូវធ្វើយ៉ាងម៉េចឥឡូវហ្នឹង តើយើងអាចធ្វើច្បាប់មួយ ហាមឃាត់ជនបរទេស មិនឲ្យប្រកបរបរណាមួយទេ។ ពីសង្គមមុនមាន(កំណត់) ទុកមុខរបរងាយៗឲ្យខ្មែរអ្នកធ្វើ ។ប៉ុន្តែយើងក៏គិតកត្តាមួយទៀតថា បើ(ហាមជនបរទេសលក់ដូរ) វាហាក់ដូចជាមានការរើសអើង។ ទី២ វាអត់មានការប្រកួតប្រជែង វាមិនទៅមុខទេ។ អ៊ីចឹងហើយបានថា បើគាត់ចង់លក់ដាច់ យើងត្រូវជួយគាត់ ការពារគាត់ ធ្វើម៉េចឲ្យគាត់មានមុខរបរហ្នឹងតទៀត ហើយអាចប្រកួតប្រជែងជាមួយគេបាន ហើយស្រូបយកអតិថិជនបាន ឧទាហរណ៍ម្ហូបអាហារ ណែនាំគាត់ឲ្យមានអនាម័យ ធានាសុវត្ថិភាពអ្នកហូប»។ នេះជាការលើកឡើងរបស់ប្រមុខក្រសួងមហាផ្ទៃ។ ងាកមកបញ្ហាដីធ្លីវិញ សម្ដេច ស ខេង បានសម្គាល់ឃើញថា វាកើតឡើងដោយសារតែអ្នកមានអំណាច រំលោភអំណាច ឬមានការក្លែងបន្លំឯកសារទិញលក់ រួមទាំងការរត់ការឯកសារខុសច្បាប់ជាដើម។ ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ជំរុញឲ្យមានការដោះស្រាយបញ្ហាដីធ្លី ដោយផ្អែកលើគោលការណ៍ច្បាប់ជាធំ ចៀសវាងការប្រើប្រាស់ហិង្សា និងអំណាចរំលោភច្បាប់។ ចំណែកបញ្ហាគុណភាពសំណង់ , ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ , ប្រព័ន្ធប្រឡាយលូ ទឹកកខ្វក់ ជំនន់ទឹកភ្លៀង រួមទាំងសន្ដិសុខនៅកោះរ៉ុង និងបណ្ដាកោះដែលចំណុះក្រុងព្រះសីហនុ សុទ្ធតែជាគោលដៅដែលថ្នាក់ដឹកនាំខេត្ត ត្រូវដោះស្រាយឲ្យមានប្រសិទ្ធភាព ដើម្បីឲ្យស្របតាមគោលការណ៍រដ្ឋាភិបាល ដែល គ្រោងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕ | ភ្នំពេញ៖ ពីពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តព្រះសីហនុថ្មី នៅព្រឹកថ្ងៃទី២៩ មិថុនា សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដាំឲ្យលោក គួច ចំរើន បន្តការដឹកនាំអភិវឌ្ឍន៍ខេត្តទេសចរណ៍ ឲ្យកាន់តែមានសក្ដានុពលខ្លាំងក្លាថែមទៀត ដោយធ្វើយ៉ាងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ហើយចៀសវាងផ្ដល់ផលផ្លែផ្កាទៅដល់មនុស្សមួយក្រុម។ |
៣គ្រាប់របស់ក្រុមភ្ញៀវម៉ាឡេស៊ីនៅតង់ទី២ ដែលធ្វើបានដោយកីឡាករ Shahrul Saad, Syazwan Andik និង Shahrel Fikri ជាគ្រាប់បាល់វាយបកយកឈ្នះក្រុមរហស្សនាមគោព្រៃដែលបាននាំមុខ ១-០ មុននៅតង់ទី១ ដែលធ្វើបានដោយខ្សែការពារសឿយ វិសាល។ បរាជ័យនេះមានន័យថាកម្ពុជាក្រោមការដឹកនាំដំបូងរបស់ Keisuke Honda នៅតែមិនអាចបំបែកកំណត់ត្រាក្នុងការយកឈ្នះម៉ាឡេស៊ីវិញតាំងពីឆ្នាំ១៩៧៣មកបានឡើយ។ យ៉ាងណាក៏ដោយសម្រាប់ក្រុមម៉ាឡេស៊ីបើទោះពួកគេនៅរក្សាកំណត់ត្រាឈ្នះកម្ពុជាសម្រាប់ជំនួប១២លើកចុងក្រោយឈ្នះ១១ និងស្មើ១លើកនោះ ក៏មិនអាចនាំក្រុមរួមតំបន់មួយនេះឈរនៅលើកម្ពុជាក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA Ranking នៅឡើយដែរ។ ចំណាត់ថ្នាក់ FIFA Ranking បច្ចុប្បន្នគិតត្រឹមខែកញ្ញា ឆ្នាំ២០១៨នេះ កម្ពុជានៅបន្តឈរលេខរៀងទី១៦៦ ពិភពលោក (លេខរៀងទី៦ក្នុងតំបន់អាស៊ាន) ដដែលពោលគឺនៅពីលើម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ ប៉ុន្តែយ៉ាងណា ការឈ្នះកម្ពុជា ៣-១ បានជួយឲ្យម៉ាឡេស៊ីអាចឈានឡើងទៅឈរលើសិង្ហបុរីវិញ៕ | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីបានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ៣ទល់នឹង១នាការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃទី១០ ខែកញ្ញា នាពហុកីឡដ្ឋានជាតិអូឡាំពិក។ ប៉ុន្តែជ័យជម្នះនេះមិនអាចនាំម៉ាឡេស៊ីឈរលើកម្ពុជាក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA Ranking នោះទេ។ |
តួលេខសរុប គិតមកដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ គឺ អ្នកឆ្លង មាន៤២៧១១នាក់ អ្នកជាសះស្បើយ មាន៣៧៤៨៩នាក់ និង អ្នកស្លាប់ មាន៤៣១នាក់៕ | កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៦៥៩នាក់ តែក៏បានជាសះស្បើយថែមចំនួន៦២១នាក់ដែរ ខណៈ១៧នាក់ទៀត បានទទួលមរណភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ |
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បាននិយាយថា បញ្ហាគ្រឿងញៀនជារឿងគួរឲ្យព្រួយបារម្ភបំផុត ដែលសមត្ថកិច្ចខិតខំយកចិត្តទុកដាក់ទប់ស្កាត់។ ប៉ុន្តែវាមិនអាចបានមួយភាគរយឡើយ។ នោះក៏ព្រោះតែឈ្មួញទុច្ចរិត មានល្បិចកលខ្ពស់។ បើតាមសម្ដេច ស ខេង តំបន់ដែលចែកគ្រឿងញៀនខ្លាំងនោះ គឺចេញពីតំបន់ត្រីកោណមាស ជាពិសេសពីច្រកប្រទេសឡាវ មកកម្ពុជា។ សូមស្ដាប់សំឡេងសម្ដេច ស ខេង៖ ថ្លែងក្នុងឱកាសចុះទៅត្រួតពិនិត្យការរៀបចំទីតាំងសម្រាប់សាងសង់មជ្ឈមណ្ឌលអាងហែលទឹក និងបណ្តាល័យនៅសាកលវិទ្យាបាត់ដំបង នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះ ប្រមុខក្រសួងមហាផ្ទៃ បាននិយាយថា មូលហេតុដែលនាំឲ្យឈ្មួញទុច្ចរិត យកគ្រឿងញៀនមកចែកចាយនៅកម្ពុជា នោះក៏ព្រោះតែកម្ពុជា គ្មានច្បាប់ដាក់ទោសប្រហារជីវិតដូចគេ ។ តែយ៉ាងណាសមត្ថកិច្ចនៅតែព្យាយាមបង្ក្រាបករណីគ្រឿងញៀន ដោយមិនឲ្យវាមកបំផ្លាញសង្គមឡើយ។ | ភ្នំពេញ៖ រយៈពេលជាង២ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបានជាង៧០០គីឡូក្រាម តាមរយៈយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់រដ្ឋាភិបាល កាលពីឆ្នាំ២០១៧។ |
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានទៅដល់ភូមិធម្មជាតិរុនតាឯក នាថ្ងៃទី២៦ ខែសីហា ស្របពេលដែលក្រសួងទើបនឹងបញ្ជូនមន្រ្តីច្រើនរូប ដើម្បីជួយការងាររៀបចំភូមិធម្មជាតិរុនតាឯក។ រាជរដ្ឋាភិបាល តាមរយៈក្រុមការងារតម្រង់ទិសដោះស្រាយបញ្ហាសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ បានសម្រេចរៀបចំផ្ទៃដីរាប់សិបហិកតា ដើម្បីដោះស្រាយគោលនយោបាយដល់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ។ នាឱកាសនោះ លោក សាយ សំអាល់ ក៏បានសួរសុខទុក្ខ និងពិនិត្យការងាររបស់មន្រ្តីមន្ទីរបរិស្ថាន និងមន្រ្តីឧទ្យានុរក្ស ដែលកំពុងសហការជាមួយកម្លាំងនានា ក្នុងការរៀបចំឆ្ការព្រៃ ឱ្យទាន់ផែនការបំលាស់ទីពលរដ្ឋដែលមានសំណង់ខុសច្បាប់ចេញពីតំបន់ក្បែរប្រាសាទ ដើម្បីលើកគុណតម្លៃបេតិកភណ្ឌជាតិឡើងវិញ។ ក្នុងបំណងលើកកម្ពស់ជីវភាពសហគមន៍ ក្រសួងបរិស្ថានក៏បានប្រកាសចូលរួមការរៀបចំសួនដំណាំ និងដើមឈើហូបផ្លែដល់ពលរដ្ឋផងដែរ តែមិនបានបញ្ជាក់លម្អិតពីការងារនេះឡើយ។ ក្រសួងបរិស្ថានបានទទួលភារកិច្ចចូលរួមគាំទ្រដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាបក្នុងបេសកកម្មរៀបចំភូមិធម្មជាតិរុនតាឯក ដោយក្នុងនោះមានការសម្អាតផ្ទៃដី និងការរៀបចំសួនដំណាំដែលមានការ ដាំដើមឈើហូបផ្លែនានាសម្រាប់ជូនប្រជាពលរដ្ឋ និងចូលរួមដាំដើមឈើឡើងវិញនៅតំបន់ដែលត្រូវបានប្រជាពលរដ្ឋរុះរើ ក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន។ បើតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតត្រឹមថ្ងៃទី២៧ ខែសីហា មានពលរដ្ឋជិត៨០០គ្រួសារហើយ ដែលព្រមព្រៀងចាប់ឆ្នោតទទួលយកដីឡូតិ៍ទំហំ ២០គុណ៣០ម៉ែត្រ នៅភូមិធម្មជាតិរុនតាឯក។ ខណៈការចុះវាស់វែងដីធ្លីបានជាង៣ម៉ឺនក្បាលដី គិតត្រឹមថ្ងៃទី២៥ ខែសីហា៕ | សៀមរាប៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចុះពិនិត្យមើលការងាររៀបចំភូមិថ្មី គឺភូមិធម្មជាតិរុនតាឯក ដែលរាជរដ្ឋាភិបាលកំពុងរៀបចំដើម្បីបំលាស់ទីពលរដ្ឋដែលសង់សំណង់មិនរៀបរយនៅឧទ្យានអង្គរ ចេញទៅនៅទីនោះនាពេលឆាប់ៗនេះ។ ក្នុងនោះលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថានឹងចូលរួមគាំទ្រការរៀបចំនេះ ដោយបង្កើតជាសួនដំណាំ និងដើមឈើហូបផ្លែសម្រាប់ពលរដ្ឋក្នុងភូមិនេះ។ |
សារលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖«ការអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលសំខាន់ៗនៅប្រទេសក្នុងសហភាពអឺរ៉ុបក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនភាពសំរាប់ប្រជាជន និងប្រទេសកម្ពុជា ដែលបានផ្ដល់នូវឧត្តមប្រយោជន៍យ៉ាងច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសនៅសហគមន៍អឺរ៉ុបក៏ដូចជាប្រទេសនៅក្នុងតំបន់ និងអន្តរជាតិ»៕ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូ បានមកដល់កម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ក្រោយពីបញ្ចប់កិច្ចប្រជុំរយៈពេលជិត១០ថ្ងៃ នៅប៊ែលហ្ស៊ិក តួកគី និង ស្វីស។ |
អត្ថបទទាក់ទង ធ្វើបាតុកម្មរាប់ខែមកនេះ! តើអ្វីជាការទាមទាររបស់ក្រុមបាតុករហុងកុង? ហុងកុង ប្រកាសព្យួរសំណើច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស ក្រោយបាតុកម្មផ្ទួនៗ ការសម្រេចចិត្តនេះ មានន័យថា រដ្ឋាភិបាលហុងកុង យល់ព្រមតាមការទាមទារមួយក្នុងចំណោមប្រាំរបស់ក្រុមបាតុករហុងកុង ដែលបានធ្វើសកម្មភាពតវ៉ាអស់ពេល ១៣សប្តាហ៍មកហើយ។ កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ លោកស្រី ការី ឡាំ បានផ្អាកសេចក្តីព្រាងច្បាប់បត្យាប័ន ដែលនឹងបើកផ្លូវឲ្យធ្វើបត្យាប័នឧក្រិដ្ឋជនពីហុងកុង ទៅចិនដីគោកបាន។ ប្រភពរដ្ឋាភិបាល ដែលបានប្រាប់ទៅកាន់កាសែតហុងកុង South China Morning Post បានបញ្ជាក់ថា លោកស្រី ឡាំ នឹងជួបជាមួយសមាជិកសភាហុងកុង នៅរសៀលថ្ងៃទី ៤ កញ្ញា នៅគេហដ្ឋានផ្លូវការលោកស្រី ក្នុងវិមានរដ្ឋាភិបាលហុងកុង។ ក្រុមអ្នកតាក់តែងច្បាប់ហុងកុងទាំង៤៣នាក់ ត្រូវបានអញ្ជើញទៅជួបលោកស្រី ការី ឡាំ នៅម៉ោង ៤ រសៀល ថ្ងៃពុធនេះ។ លើសពីនេះ បុគ្គលសំខាន់ៗមួយចំនួនទៀតរបស់រដ្ឋាភិបាលចិន ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំរសៀលនេះផងដែរ។ ប្រភពដដែល បញ្ជាក់បែបនេះ។ ទាក់ទិននឹងការប្រកាសជំហរបែបនេះ ប្រភពរដ្ឋាភិបាលមួយទៀត តាមរយៈកាសែតហុងកុងដដែល បកស្រាយថា ការដកហូតសេចក្តីព្រាងច្បាប់ធ្វើបត្យាប័នទាំងស្រុងបែបនេះ គឺជាវិធីសាស្ត្រដ៏ងាយស្រួលបំផុតដើម្បីបន្ថយភាពតានតឹងដែលកំពុងបន្តក្នុងទីក្រុងនេះ។ «ប្រធានប្រតិបត្តិហុងកុង បានចាប់ផ្តើមផ្លាស់ប្តូរគំនិតលោកស្រី ក្រោយពីជួបប្រជុំជាមួយនឹងមេដឹកនាំទីក្រុងចំនួន ១៩នាក់ កាលពី២សប្តាហ៍មុន។ លោកស្រី ចាប់អារម្មណ៍នឹងការយល់ឃើញរបស់ពួកគេជុំវិញមធ្យោបាយកាត់បន្ថយភាពតានតឹង»។ ប្រភព បញ្ជាក់បែបនេះ។ គួររំលឹកថា កាលពីថ្ងៃទី ២៤ សីហា មេដឹកនាំ និងអ្នកនយោបាយជាន់ខ្ពស់នៃទីក្រុង ហុងកុង ចំនួន ១៩នាក់ បានជួបជុំគ្នានៅឯផ្ទះលោកស្រី ការី ឡាំ ដើម្បីគិតគូររកដំណោះស្រាយវិបត្តិបាតុកម្មប្រឆាំងរដ្ឋាភិបាលដ៏កក្រើកនេះ៕ | «រដ្ឋាភិបាល [ហុងកុង] នឹងដកហូតសេចក្តីព្រាងច្បាប់ [បត្យាប័ន] ជាផ្លូវការ ដើម្បីសម្រាលកង្វល់របស់សាធារណៈ»។ លោកស្រី ការី ឡាំ (Carrie Lam) លើកឡើងបែបនេះ ក្នុងវីដេអូមួយ ដែលបានចុះផ្សាយដោយការិយាល័យលោកស្រី នៅល្ងាចថ្ងៃពុធទី ៤ កញ្ញា។ សេចក្តីព្រាងច្បាប់បត្យាប័ននេះ ជាដើមចមធំបំផុតដែលនាំឲ្យមានការផ្ទុះបាតុកម្ម ដែលអូសបន្លាយពេល ៣ខែមកនេះ ។ |
ផ្សែងខ្មួលខ្មាញ់ បានផុសចេញពីបន្ទាយទ័ពអ៊ីរ៉ាក់ Ain al-Asad ជាទីដែលទ័ពអាមេរិកឈរជើង បន្ទាប់ពីរងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់នៅថ្ងៃទី៨ ខែមករា។ អ៊ីរ៉ង់ បានចេញមុខទទួលស្គាល់ពីប្រតិបត្តិការផ្លូវការអាកាសរបស់ខ្លួនភ្លាមៗផងដែរ ដោយប្រកាសថា នេះជាការសងសឹកនឹងការធ្វើឃាតឧត្តមសេនីយ៍ Qassem Soleimani ក្នុងការវាយប្រហារដែនអាកាសក្នុងទឹកដីអ៊ីរ៉ាក់កាលពីថ្ងៃទី៣ ខែមករាកន្លងទៅ។ ប្រភពសន្តិសុខប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា រ៉ុក្កែត៩គ្រាប់ បានធ្លាក់ចូលបន្ទាយ Ain al-Asad ដែលជាបន្ទាយទ័ពធំជាងគេរបស់អ៊ីរ៉ាក់។ ប្រភពដដែលបន្តថា ការវាយប្រហារនេះ ធ្វើឡើងចំនួនបីជុំឯណោះ។ ប៉ុន្តែទូរទស្សន៍រដ្ឋអ៊ីរ៉ង់ អះអាងថា អ៊ីរ៉ង់បានបាញ់មីស៊ីលដល់ទៅ១០គ្រាប់ឯណោះដាក់បន្ទាយនេះ ហើយក៏គំរាមបាញ់បន្ថែមទៀត ប្រសិនអាមេរិកបើកប្រតិបត្តិការវាយបកវិញនោះ។ យ៉ាងណាមិញ ចំនួនមីស៊ីលដែលបាញ់នេះ អាចមានច្រើនជាងនេះ។ មន្ទីរបញ្ចកោណអះអាងថា អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកច្រើនជាង១០គ្រាប់ចេញពីទឹកដីរបស់ខ្លួន សំដៅបន្ទាយ Ain al-Asad និងទីតាំងឈរជើងមួយទៀតរបស់សម្ព័ន្ធមិត្តចម្រុះប្រឆាំងក្រុមរដ្ឋឥស្លាម។ ឧបការីរដ្ឋមន្ត្រីការពារជាតិទទួលបន្ទុកកិច្ចការសាធារណៈ Jonathan Hoffman និយាយថា ក្រៅពីមូលដ្ឋាន al-Asad បន្ទាយមួយទៀតនៅ Irbil ក៏ត្រូវមីស៊ីលរបស់អ៊ីរ៉ង់ដែរ។ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់ សេតវិមានក៏ចេញសេចក្ដីថ្លែងការណ៍មួយដែលបញ្ជាក់ថា ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងតាមដានសភាពការណ៍ និងពិភាក្សាជាមួយមន្ត្រីសន្តិសុខជាតិរបស់លោក។ បន្ទាយ al-Asad ជាទីដែលលោក ត្រាំ ចុះសួរសុខទុក្ខកងទ័ពអាមេរិកពេលលោកធ្វើទស្សនកិច្ចនៅអ៊ីរ៉ាក់កាលពីឆ្នាំ២០១៨ ។ ការវាយប្រហារនេះ ជារឿងដែលអាមេរិកគិតទុកមុនទៅហើយក្រោយការស្លាប់របស់មេបញ្ជាការកម្លាំង Qud ដ៏មានអំណាចនោះ។ នៅថ្ងៃទី៧ ខែមករា រដ្ឋមន្ត្រីការពារជាតិអាមរិក ម៉ាក អេស្ពើ និយាយថា អាមេរិក បានត្រៀមផែនការទុកជាស្រេចទៅនឹងការសងសឹកណាមួយរបស់អ៊ីរ៉ង់ ហើយក៏ត្រៀមឆ្លើយតបឲ្យបានសមស្របនឹងសកម្មភាពទាំងឡាយរបស់ទីក្រុងតេហេរ៉ង់ផងដែរ៕ | នៅថ្ងៃទី៨ ខែមករានេះ យោធាអ៊ីរ៉ង់ បានផ្លោងមីស៊ីលជាបន្តបន្ទាប់ដាក់បន្ទាយទ័ពអ៊ីរ៉ាក់ដែលទ័ពអាមេរិកឈរជើង ដើម្បីសងសឹកការស្លាប់ឧត្តមសេនីយ៍ Qassem Soleimani ក្រោមសា្នដៃអាមេរិក។ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏បានចេញមុខព្រមានអាមេរិកថែមទៀត បើវ៉ាស៊ីនតោនហ៊ានវាយបកនឹងការវាយប្រហារនេះ។ មន្ត្រីយោធាអាមេរិក អះអាងថា ខ្លួនបានរំពឹងពីការវាយប្រហារនេះរាប់ថ្ងៃមកហើយ។ បើតាមសេតវិមាន ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងតាមដានព្រឹត្តការណ៍នេះយ៉ាងជាប់។ |
ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សាផ្ទៃក្នុងបក្ស រយៈពេល៣ថ្ងៃមកនេះ គណបក្សប្រជាជន បានសម្រេចលទ្ធផលចំនួន១១ចំណុច ដែលមានទាំងការកែសម្រួលរចនាសម្ព័ន្ធក្បាលម៉ាស៊ីនបក្ស ,បញ្ហានយោបាយជាតិ និងអន្តរជាតិ។ ផ្ដើមចេញពីការកែសម្រួលរចនាសម្ព័ន្ធហើយ គណបក្សប្រជាជនកម្ពុជា បានលើកយកសមិទ្ធផលដែលសម្រេចបានក្នុងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងប្រទេស មកបរិយាយ មុននឹងឈានដល់ការរៀបចំពីយុទ្ធសាស្ត្រនយោបាយជាតិ និងត្រៀមខ្លួនទប់ទល់ជាមួយនយោបាយអន្តរជាតិ។ ដោយនិយាយពីបញ្ហានយោបាយអន្តរជាតិ គណបក្សប្រជាជន បានវាយតម្លៃថា សភាពការណ៍អន្តរជាតិ ដែលមានការវិវត្តន៍កាន់តែស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់ទាំងខាងយោធា សេដ្ឋកិច្ច នយោបាយ និងច្បាប់។ ជាពិសេសការប្រព្រឹត្តរបស់ប្រទេសមហាអំណាច ដែលប្រកាន់នយោបាយឯកតោភាគីនិយម និងគាំពារនិយម តែងតែប្រើប្រាស់ទណ្ឌកម្មជាមធ្យោបាយគាបសង្កត់ប្រទេសអធីបតេយ្យដទៃឲ្យធ្វើតាមឆន្ទៈរបស់ខ្លួន។ ក្រោមមូលហេតុទាំងនេះហើយ ទើបគណបក្សប្រជាជន ហ៊ាននិយាយថា ប្រទេសទន់ខ្សោយនៅតែរងការបំពានសិទ្ធិស្វ័យសម្រេច ពីប្រទេសមហាអំណាច ដែលប្រើប្រាស់តម្លៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ។ តាមរយៈសេចក្តីជូនដំណឹងចំនួន៤សន្លឹក អំពីលទ្ធផលប្រជុំសន្និបាតគណៈកម្មាធិការកណ្ដាលបក្ស រយៈពេល៣ថ្ងៃមកនេះ គណបក្សប្រជាជន បានលើកឡើងដូច្នេះថា៖«ការប្រព្រឹត្តរបស់ប្រទេសអ្នកខ្លាំង ដែលប្រកាន់នយោបាយឯកតោភាគីនិយម និងគាំពារនិយម ប្រើប្រាស់ទណ្ឌកម្មជាមធ្យោបាយគាបសង្កត់ប្រទេសអធីបតេយ្យដទៃឲ្យធ្វើតាមឆន្ទៈរបស់ខ្លួន ហើយយកតម្លៃសិទ្ធមនុស្ស និងប្រជាធិបតេយ្យយកមកប្រើប្រាស់ ដើម្បីជ្រែកជ្រៀតចូលកិច្ចការផ្ទៃក្នុង បំពានអធិបតេយ្យ បំពានសិទ្ធិស្វ័យសម្រេចរបស់ប្រទេសទន់ខ្សោយជាង ធ្វើឲ្យពិភពលោកត្រូវជួបបញ្ហាប្រឈមនិងហានិភ័យកាន់តែច្រើនឡើង ក្នុងពេលដែលបណ្ដាប្រជាជាតិ កំពុងរួមគ្នាប្រឹងប្រែងឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ»។ ស្ថិតក្នុងស្ថានភាពបែបនេះ គណបក្សប្រជាជន បានប្រកាសជាថ្មីថា កម្ពុជានៅតែប្រកាន់ខ្ជាប់នយោបាយការបរទេស អព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធ និងសន្តិសហវិជ្ជមាន ដោយខិតខំពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសទាំងអស់ក្នុងពិភពលោក ។ ជាពិសេសការចូលរួមវិភាគទានកាន់តែសកម្មដល់បុព្វហេតុ ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ វឌ្ឍនភាព និងវិបុលភាពតំបន់ និងពិភពលោក។ ប៉ុន្តែអ្វីដែលកម្ពុជាមិនអាចធ្វើបាននោះ គឺការឱនក្បាលចំពោះការដាក់សម្ពាធមកលើខ្លួនឡើយ។ «ការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា ការមួលបង្កាច់ភាពត្រឹមត្រូវនៃនយោបាយ និងសកម្មភាពរបស់កម្ពុជា ដោយមិនឱនក្បាលចំពោះការដាក់សម្ពាធណាមួយពីខាងក្រៅ» ។ នេះជាការប្រកាសជំហររបស់គណបក្សកាន់អំណាច។ បច្ចុប្បន្ននេះ កម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធពីសំណាក់សហភាពអឺរ៉ុប ដោយសារបញ្ហានយោបាយកន្លងមក។ សហភាពអឺរ៉ុប កំពុងដំណើរការនីតិវិធីដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដោយត្រូវប្រើពេល១ឆ្នាំ ដើម្បីប្រមូលព័ត៌មាន និងត្រួតពិនិត្យជុំវិញស្ថានការណ៍នយោបាយ និងសង្គមកម្ពុជា មុននឹងឈានដល់ការសម្រេចចុងក្រោយលើបញ្ហានេះ។ ហើយប្រសិនជារកឃើញថា កម្ពុជាគ្មានបញ្ហាអ្វីទេ កម្ពុជានឹងអាចទទួលបានការអនុគ្រោះពន្ធរហូតដល់ឆ្នាំ២០២៧ខាងមុខ។ នេះបើតាមលោក George Edgar អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ តែយ៉ាងណាបញ្ហាប្រព័ន្ធអនុគ្រោះពន្ធនេះ ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា ធ្លាប់អះអាងថា ទោះជាសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ក៏កម្ពុជាគ្មានបញ្ហាហានិភ័យសេដ្ឋកិច្ច ឬធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ដាំក្បាលចុះនោះដែរ ។ ប៉ុន្តែអ្វីដែលកម្ពុជាខាតបង់នោះ គឺថវិកាជាង៦០០លានដុល្លារ ដែលកម្ពុជាទទួលបានផលចំណេញពីការនាំចូលទំនិញទៅទីផ្សារអឺរ៉ុប តាមរយៈការអនុគ្រោះពន្ធប៉ុណ្ណោះ៕ | ភ្នំពេញ៖ ប្រទេសទន់ខ្សោយនៅតែរងការបំពានសិទ្ធិស្វ័យសម្រេច ពីប្រទេសមហាអំណាច ដែលប្រើប្រាស់តម្លៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ។ នេះជាការយល់ឃើញរបស់សន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដែលបានលើកយកបញ្ហានយោបាយជាតិ និងអន្តរជាតិទៅពិភាក្សា ក្នុងកិច្ចប្រជុំផ្ទៃក្នុងបក្ស។ |
Mercedes-Benz ប្រចាំឥណ្ឌា បានប្រកាសកាលពីសប្តាហ៍មុនថា ពួកគេលក់រថយន្តដាច់អស់៨០៦១គ្រឿងនារយៈពេល៦ខែនៃឆ្នាំ២០១៨នេះ។ ក្រុមហ៊ុនបានបង្ហាញពីកំណើន ១២.៤ភាគរយ នៃការលក់ចន្លោះពីខែមករា ដល់ខែមិថុនា ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំមុន លក់បានចំនួន៧១៧១គ្រឿង។ Mercedes-Benz បានអះអាងពីភាពជោគជ័យនៃផលិតផល New Generations Cars របស់ខ្លួន តាមរយៈការបង្ហាញផលិតផលថ្មីៗនៅលើទីផ្សារ។ ម៉ូដែល AMG ទាក់ទាញអតិថិជនដ៏មានសក្តានុពលជាច្រើន ចាប់តាំងពីត្រីមាសដំបូង។ លោក Roland Folger នាយកគ្រប់គ្រង និងជាអគ្គនាយក Mercedes-Benz India បានលើកថា៖ «ទស្សនវិស័យរបស់ក្រុមហ៊ុនគឺភាពល្អផ្តាច់រក្សាការនាំមុខ [The Best Keeps Leading] ដូច្នេះ Mercedes-Benz បន្តទាក់ទាញអតិថិជនលើទីផ្សាររថយន្តទំនើបដដែល ដោយកំណើនការលក់ឡើងដល់១២.៤ភាគរយនារយៈពេល៦ខែដំបូងនៃឆ្នាំ២០១៨នេះ»។ លោក Roland រំពឹងថា ចំនួននៃការលក់នឹងបន្តកើនឡើងនៅក្នុងប្រទេសឥណ្ឌា ជាពិសេសអតិថិជនដែលនិយមម៉ូដែលថ្មីៗ ដូចជា New Generation Cars, sedans, SUVs និង AMG ជាដើម៕ | ក្រុមហ៊ុន Mercedes-Benz របស់អាល្លឺម៉ង់ បានបង្ហាញតួលេខជោគជ័យរបស់ខ្លួននៅលើទីផ្សារឥណ្ឌា បើគិតពីចន្លោះខែមករា ដល់ខែមិថុនា ឆ្នាំ២០១៨នេះ។ កាសែត India Times បានលើកឡើងថា ផលិតផលថ្មីៗគ្រប់ម៉ូដែល New Generation Cars រថយន្តក្រុមគ្រួសារប្រភេទ សេឌែន (Sedan), SUVs និង AMG ជាផ្នែកដ៏សំខាន់ក្នុងការជំរុញទីផ្សារ។ |
ឡុង ឡា ដែលខកខានប្រឡូកលើសង្វៀនគុនចម្រុះយូរមកហើយនោះបង្ហើបពីការតាំងចិត្តយ៉ាងមោះមុតថានឹងធ្វើឲ្យបានល្អពេលបង្ហាញមុខលើសង្វៀន ONE: WARRIOR SERIES នាដើមខែ តុលា។ កីឡាករមកពីខេត្តឧត្ដរមានជ័យរូបនេះ ដែលតំណាងឲ្យក្លិប Cambodian Top Team ត្រូវតតាំងជាមួយអ្នកលេងគុនចម្រុះសញ្ជាតិជប៉ុន Asuka Tsubaki ដែលមកពីក្លិប Trident Gym នៅយប់ថ្ងៃទី៥ តុលា នាក្រុងតូក្យូ។ ឡុង ឡា ដែលទទួលបានឈ្មោះបោះសំឡេងតាមរយៈការចេញទៅប្រកួតនៅថៃញឹកញាប់ បូកទាំងសង្វៀនក្នុងស្រុកផងនោះបានថ្លែងថា៖«ឥឡូវនេះខ្ញុំបុកហាត់គុនចម្រុះដូចជាក្បាច់ចាប់ឃ្លេ និង ដោះបានប្រហែលជា ២ សប្ដាហ៍ហើយជាមួយ គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ នៅ ក្លិប Cambodian Top Team។ ពីមុនខ្ញុំធ្លាប់ប្រកួតវ៉ៃដាក់ទ្រុងប្រហែល ៧ ដងដែរនៅស្រុកខ្មែរ ប៉ុន្តែបច្ចុប្បន្នអត់មានការប្រកួត ហើយខ្ញុំតែងឡើងគុនខ្មែរតាមសង្វៀននានា»។ មួយរយៈចុងក្រោយនេះ កីឡាករវ័យ ១៩ ឆ្នាំ បានចេញទៅប្រកួតនៅថៃក្នុងកម្មវិធី Super Champ ចំនួន ២ ដង និង សង្វៀន MX ETREME ចំនួន ៣ ដង។ បើសរុបកំណត់ត្រានៃការប្រកួតត្រួសៗ ឡុង ឡា ឡើងប្រកួតលើសង្វៀនប្រហែល ៧០ ដង ដោយទទួលបានលទ្ធផលឈ្នះច្រើនជាងចាញ់។ អតីតកូនសិស្សលោកផល សុភា សង្កត់ធ្ងន់ថា៖« ខ្ញុំពូកែខាងគុនខ្មែរជាងក្បាច់ចាប់។ ខ្ញុំមិនពូកែចូលចាប់ និង ឃ្លេ តែខ្ញុំពូកែចូលវ៉ៃ។ លោកគ្រូ ច័ន្ទរាជ្យ គាត់បង្ហាត់របៀបដោះច្រើនជាង ហើយរល់ថ្ងៃ គាត់ឲ្យគេចូលចាប់ខ្ញុំច្រើននាក់ ដើម្បីឲ្យខ្ញុំរៀនដោះឃ្លេ និង ការប៉ុនប៉ងចាប់ពីគូប្រជែង។ នេះជាការរំលឹក និងប្រឹងហាត់គុនចម្រុះឡើងវិញ។ ពីមុខ ខ្ញុំធ្លាប់ហាត់ក្បាច់ចាប់ ឃ្លេ យូដូ ជាមួយគ្រូបង្វឹកយូដូជម្រើសជាតិ ឡាច វុទ្ធីដែរ»។ កីឡាករតំណាងកម្ពុជា ឡុង ឡា មិនទាន់មានបទពិសោធន៍លើងសង្វៀន ONE ប៉ុន្តែ ឆ្លងតាមការប្រកួតដាក់ទ្រុងក្នុងស្រុក និង ធ្លាប់ប្រកួតដាក់ទ្រុងនៅថៃម្ដងផងនោះនឹងធ្វើឲ្យរូបគេទទួលបានលទ្ធផលល្អប្រសើរ។ ចំណែកគូប្រជែងជនជាតិជប៉ុន Asuka Tsubaki បានបង្ហាញខ្លួននៅសង្វៀន ONE ចំនួន ២ លើករួចហើយ ក្នុងនោះឈ្នះ ១ និង ចាញ់ ១ ដង។ Asuka ឈ្នះពិន្ទុកីឡាករចិន ZHUOJIANGCUO LUO កាលខែ កុម្ភៈ បន្ទាប់ពីចាញ់កីឡាករ អាស៊ែបៃហ្សង់ Anvar Amirli ក្នុងទឹកទី១កាល ខែតុលា ឆ្នាំ ២០១៨ ដែលប្រកួតនៅសិង្ហបុរីដូចគ្នា។ ទោះជាបែបណាក្ដី ឡុង ឡា បានអះអាងថា ជំហានដំបូងគឺទប់មិនឲ្យគេចូលចាប់ និង ស្ទាបស្ទង់ដើម្បីរកវិធីវ៉ៃបកដោយជំហរគុនខ្មែរវិញ ព្រោះខ្លួនមិនពូកែចូលចាប់បោក ប៉ុន្តែគេបានត្រៀមក្បាច់ដោះឃ្លេបានយ៉ាងក្រាស់ក្រែលមុនប្រកួតមកដល់។ គួរដឹងដែរថា ឡុង ឡា ចូលហាត់ប្រដាល់តាំងពីឆ្នាំ ២០១២ មកក្រោមការបង្វឹករបស់លោក ផល សុភា នៅក្លិបមួយនាខេត្តឧត្តរមានជ័យ មុនប្ដូរមកក្លិប អប់រំកាយខេត្តខេត្តឧត្ដរមានជ័យដូចគ្នា។ ឡុង ឡា មានស្រុកកំណើតនៅ ភូមិ សែនសម ឃុំ អូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ ONE: CENTURY ជាការប្រកួតគុនចម្រុះលំដាប់ពិភពលោកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះមានការប្រកួតដណ្ដើមខ្សែក្រវាត់ ជាច្រើនដូចជាវគ្គផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង៣ប្រភេទទម្ងន់ផ្សេងគ្នា ហើយមានគូប្រកួតជើងឯកពិភពលោក ប៉ះជើងឯកពិភពលោក។ កុំភ្លេចតាមដាន កម្មវិធីកក្រើកមិនធ្លាប់មានគម្រប់១០០លើកនៃការរៀបចំការប្រកួតរបស់ស្ថាប័ន ONE Championship ត្រូវបានដាក់ឈ្មោះថា ONE: CENTURY។ ONE CENTURY នឹងរៀបចំឡើងនៅថ្ងៃទី ១៣ តុលា ខាងមុខនឹងផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៩ យប់តទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA។ | អត្ថបទ៖ ស៊ីធី |
បើតាមសាលាដំបូងរាជធានីភ្នំពេញ លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ននិស្សិតបញ្ញវន្តខ្មែរ និងគូកន កាលពីអំឡុងខែមីនា បានរៀបចំផែនការ អូសទាញប្រជាពលរដ្ឋ ឱ្យប្រព្រឹត្តអំពើកាប់ទន្ទ្រានដីខុសច្បាប់ និងចេញប្រឆាំងដោយហិង្សាជាមួយអាជ្ញាធរ។ អ្នកនាំពាក្យតុលាការ បានសង្កត់ធ្ងន់លើលោក កើត សារ៉ាយ ថា៖ «បំផុសឱ្យពលរដ្ឋមានការភ័យខ្លាច រត់ភៀសខ្លួនចូលព្រៃ និងរៀបចំរូបភាពជាការភ័យខ្លាចមកលើអាជ្ញាធរ និងទុក្ខលំបាកវេទនា បើទោះបីជាអាជ្ញាធរខេត្តព្រះវិហារសុំឱ្យសហការដើម្បីជួយប្រជាពលរដ្ឋ ក៏ក្រុមជនសង្ស័យមិនព្រមទទួលយកជំនួយពីអាជ្ញាធរខេត្តដែរ»។ កាលពីថ្ងៃទី២១ មីនា ប្រធានសមាគមសម្ព័ននិស្សិតបញ្ញវន្តខ្មែរ បានដឹកនាំយុវជន៤រូបទៀត ទៅជួបពលរដ្ឋមានវិវាទដីធ្លីក្នុងស្រុកគូលែន ខេត្តព្រះវិហារ ដែលរត់ចូលក្នុងព្រៃ និងបានធ្វើបទសម្ភាស រួមទាំងថតសកម្មភាពពលរដ្ឋរស់នៅក្នុងព្រៃទៀតផង។ សកម្មភាពទាំងនេះ លោក សារ៉ាយ ក៏បានផ្សាយលើគណនីហ្វេសប៊ុកដែរ។ អ្នកនាំពាក្យតុលាការបានឱ្យដឹងថា ក្រុមជនសង្ស័យខាងលើនេះ បានផ្ញើរូបភាពមួយចំនួន ទៅឱ្យបណ្ដាញផ្សព្វផ្សាយក្រៅប្រទេស ដែលជាហេតុបង្កឱ្យសាធារណជន ភ័ន្តច្រឡំ លើរដ្ឋាភិបាល។ ករណីនេះ តុលាការបានដាក់បន្ទុកលើ លោក សារ៉ាយ ថា៖ «បានធ្វើការអះអាងផ្សព្វផ្សាយជាសាធារណៈដោយបំភ្លៃព័ត៌មានមិនពិត ក្នុងចេតនាបញ្ជោះកំហឹង ពលរដ្ឋឱ្យមានការថ្នាំងថ្នាក់ជាមួយរដ្ឋាភិបាល»។ តាមរយៈហេតុផលទាំងនេះ តុលាការបានសម្រេចចោទប្រកាន់លើជនសង្ស័យ កើត សារ៉ាយ និងគូកន ពីបទ «មិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៨៨ ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ យោងតាមមាត្រា៨៨ នៃក្រមព្រហ្មទណ្ឌ ចែងថា រយៈពេល៥ឆ្នាំ បើបុគ្គលណាមិនរាងចាលក្នុងការប្រព្រឹត្តបទមជ្ឈិម បន្ទាប់ពីការផ្ដន្នាទោសជាស្ថាពររួចពីបទមជ្ឈិម គឺទោសថ្មី ត្រូវទ្វេឡើង។ សូមជម្រាបថា ប្រធានសមាគមសម្ព័ននិស្សិតបញ្ញវន្តខ្មែរ ត្រូវសមត្ថកិច្ចចាប់ខ្លួន ហើយបញ្ជូនទៅតុលាការនៅថ្ងៃទី៦ មេសា។ កន្លងមក លោក កើត សារ៉ាយ ធ្លាប់បានតុលាការរាជធានីភ្នំពេញ សម្រេចឱ្យជាប់ពន្ធនាគារ២០ខែ និងពិន័យប្រាក់ពីរលានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ តែលោក អនុវត្តទោសនោះ តែ១៤ខែប៉ុណ្ណោះ។ ចំណែកទោសនៅសល់ត្រូវព្យួរសាកល្បង រយៈពេល២ឆ្នាំ។ នេះបើតាមសាលក្រមព្រហ្មទណ្ឌចេញថ្ងៃទី២៦តុលា ឆ្នាំ២០២១៕ អត្ថបទទាក់ទង បញ្ហាដីធ្លី៖ រដ្ឋបាលខេត្តព្រះវិហារ អះអាងថា រកពុំឃើញពលរដ្ឋណាម្នាក់ រត់គេចខ្លួនចូលព្រៃឡើយ បញ្ហាដីធ្លីនៅព្រះវិហារ៖ អ្នកនាំពាក្យស្នើឱ្យពលរដ្ឋ ដោះស្រាយតាមផ្លូវច្បាប់ ជាជាងប្រើកំហឹង | ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន លោក កើត សារ៉ាយ ពីបទ«មិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ |
ក្នុងសេចក្តីណែនាំចុះកាលពីថ្ងៃទី១ វិច្ឆិកា សម្តេចព្រះសង្ឃនាយករងទី១ អំ លីមហេង សង្កេតឃើញថា ព្រះសង្ឃបព្វជិតពុទ្ធសាសនាមួយចំនួន កំពុងតែយកបណ្ដាញទំនាក់ទំនងសង្គម ដូចជាហ្វេសប៊ុក តិកតុក យូធូប និងគេហទំព័រជាដើម ដើម្បីផ្សព្វផ្សាយ និងចែកចាយរូបភាព សារជាសំឡេង ជាអក្សរ និងវីដេអូប្រាសចាកក្រមសីលធម៌ អភិសមាចារ វិន័យសង្ឃ និងច្បាប់រដ្ឋ ព្រមទាំងបានវាយប្រហារ ដៀមដាមពីបុគ្គលម្ខាង ទៅបុគ្គលម្ខាងទៀត ដែលកំពុងប្រណិប័តន៍ អនុវត្តជំនឿនិងរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ ពីបុរាណរៀងមក។ គណៈសង្ឃនាយកមើលឃើញថា ការណ៍នេះជាហេតុបច្ច័យ បង្កឱ្យមានផលប៉ះពាល់ ដល់តម្លៃព្រះពុទ្ធសាសនា តម្លៃព្រះសង្ឃទូទៅ ទំនៀមទម្លាប់ប្រពៃណី អត្តសញ្ញាណ និងកិត្យានុភាពជាតិខ្មែរ ពុំអាចទទួលយកបានឡើយ។ ដើម្បីចៀសវាងផលប៉ះពាល់ និងឥទ្ធិពលអាក្រក់ ក៏ដូចជាការរក្សាបាននូវសេចក្ដីថ្លៃថ្នូរ គុណតម្លៃព្រះសង្ឃខ្មែរទូទៅ តម្លៃព្រះពុទ្ធសាសនា ប្រពៃណីទំនៀមទម្លាប់ អត្តសញ្ញាណ សីលធម៌សង្គម និងកិត្យានុភាពជាតិ សម្តេចសង្ឃនាយករងទី១ បានណែនាំដល់ព្រះសង្ឃ ដែលកំពុងស្ថិតក្នុងស្ថានភាពប្រាស់ចាក វិន័យសីលធម៌ ហើយប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់រាល់ការផ្សព្វផ្សាយ និងចែកចាយព័ត៌មានអវិជ្ជមាន និងអកុសល ដែលរួមមានសារជាអក្សរ សារជាសំឡេង និងវីដេអូ ព្រមទាំងសារមានចរិតលក្ខណៈញុះញង់ អុជអាល បំបែកបំបាក់សាមគ្គីភាព ឱ្យខាងតែបាន និងរួសរាន់បំផុត។ ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗ សម្ដេចសង្ឃ ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានមានថេរដីការថា ដោយសារមួយរយៈចុងក្រោយនេះ បព្វជិតមួយចំនួនបានរិះគន់គ្នាតាមបណ្ដាញសង្គមច្រើន ទើបបានជាគណៈសង្ឃ ចង់ទាញអារម្មណ៍បព្វជិតកម្ពុជា ឱ្យបានយល់និងងាកមកផ្លូវវិជ្ជមានវិញ។ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា កាន់កោដ្ឋ (រូប_ពីលេខាធិការដ្ឋានគណៈសង្ឃនាយក) ព្រះអង្គបន្ថែមថា គណៈសង្ឃមានបំណងល្អមួយ ដែលចង់ឱ្យបព្វជិត ដើរតួនាទីសំខាន់ ទាំងការប្រតិបត្តិខ្លួនឯងផ្ទាល់ ទាំងការយកពាក្យប្រៀនប្រដៅ របស់ព្រះសម្មាសសម្ពុទ្ធ ទៅផ្សព្វផ្សាយបន្តដល់ពុទ្ធបរិស័ទ ឱ្យប្រព្រឹត្តសេចក្ដីល្អក្នុងសង្គមដែរ។ ន័យនេះព្រះអង្គចង់សំដៅថា ព្រះសង្ឃមានតួនាទី ផ្សាយសេចក្ដីល្អ ពីជ្រុងណាមួយនៃសង្គម ទាំងខាងពុទ្ធិចក្រ និងអាណាចក្រ ឱ្យពុទ្ធបរិស័ទ កើនចំណេះដឹង ខាងប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ អក្សរសាស្ត្រ និងអរិយធម៌ជាតិ។ ការណ៍នោះ នឹងធ្វើឱ្យមានការចូលរួមថែរក្សា អត្តសញ្ញាណជាតិខ្មែរ ឱ្យកាន់តែរីកចម្រើនឡើង។ ព្រះអង្គពន្យល់បន្ថែម៖«ព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធសម្ដែងថា អ្នកបួស បើបានរៀនចេះដឹង ក្នុងពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធហើយ យកពាក្យប្រៀនប្រដៅនោះ ទៅប្រាប់អ្នកដទៃឱ្យបានដឹង និងបានប្រព្រឹត្តល្អ ដូចជីវិតអ្នកបួសផង»។ រូបពីលេខាធិការថដ្ឋានគណៈសង្ឃនាយក ទោះជាយ៉ាងណាក៏ដោយ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក សង្កត់ធ្ងន់ថា ក្រោយការទូន្មាន អប់រំ និងផ្សព្វផ្សាយ ប្រសិនបព្វជិត ឬអ្នកកាន់ព្រះពុទ្ធសាសនា នៅតែប្រព្រឹត្តអ្វី ដែលមិនគិតពីផលប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងសង្គមជាតិទៀត នោះក្រសួងធម្មការនិងសាសនាក្ដី គណៈសង្ឃនាយកក្ដី នឹងចាត់វិធានការទៅតាមច្បាប់។ សូមបញ្ជាក់ថា គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមឱ្យព្រះមេគណគ្រប់រាជធានី-ខេត្ត ព្រះគ្រូអនុគណ គ្រប់ក្រុង-ស្រុក-ខណ្ឌ និងព្រះចៅអធិការគ្រប់វត្តអារាម ណែនាំព្រះសង្ឃបព្វជិត ពុទ្ធសាសនាខ្មែរទាំងអស់ទូទាំងប្រទេស ដែលប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ឱ្យផ្សព្វផ្សាយនិងចែកចាយព័ត៌មាន តាមរយៈប្រព័ន្ធបច្ចេកវិទ្យា ដូចជាសារជាសំឡេង សារជាអក្សរ និងសារជាវីដេអូ ប្រកបដោយការអប់រំ ឱ្យប្រព្រឹត្តល្អ និងការអប់រំសីលធម៌ សុជីវធម៌ ក្នុងផ្លូវវិជ្ជមាន ព្រមទាំងកុសលតែម្យ៉ាង សំដៅនាំមកនូវឧត្តមប្រយោជន៍ ដល់ព្រះពុទ្ធសាសនា និងសង្គមជាតិ៕ | ភ្នំពេញ៖ ដោយមើលឃើញថា មួយរយៈកាលចុងក្រោយនេះ មានព្រះសង្ឃមួយចំនួនតូច បានយកប្រព័ន្ធផ្សព្វផ្សាយសង្គម ធ្វើជាទីលានវាយប្រហារគ្នា ទៅវិញទៅមក គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីណែនាំ ឱ្យព្រះសង្ឃទាំងនោះ បញ្ឃប់ទង្វើអសីលធម៌ទាំងនោះ ឱ្យខាងតែបាន និងរួសរាន់បំផុត។ |
ជើងឯកអង្គរសង្ក្រាន្តឆ្នាំ២០១៥ ឈាវ បូរ៉ា ជាកីឡាករម្នាក់គត់ដែលសាកសមទទួលបានតំណែងស្តេចអុកអង្គរសង្ក្រាន្តឆ្នាំ២០១៧។ នេះបើតាមការយល់ឃើញរបស់ម្ចាស់ពានឆ្នាំចាស់ ហូយ សូណា ដែលបានធ្លាក់ចេញពីការប្រកួតកាលពីម្សិលមិញ ក្រោយប្រកួតចាញ់កីឡាករ កែវ វឌ្ឍនា ក្នុងវគ្គជម្រុះជុំទី៣។ «ក្នុងចំណោមកីឡាករទាំង២០នាក់ដែលបានឡើងមកលេងក្នុងវគ្គវិលជុំដើម្បីចម្រាញ់យកកីឡា៨នាក់ឡើងទៅលេងក្នុងដំណាក់កាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ខ្ញុំគិតថា ប្រហែលជាកីឡាករ ឈាវ បូរ៉ា ដែលអាចគ្រងតំណែងជើងឯកនៅឆ្នាំនេះ»។ នេះជាសម្តីរបស់កីឡាករ ហូយ សូណា។ គួរបញ្ជាក់ថា បីប្រកួតរបស់កីឡាករ ឈាវ បូរ៉ា ក្នុងវគ្គជម្រុះកន្លងមក រូបគេបានយកឈ្នះពីរប្រកួតដោយដៃគូអវត្តមាន និងមួយប្រកួតទៀតឈ្នះកីឡាករ ទី គីមហេង។ ជ័យជម្នះ៣ប្រកួតជាប់គ្នាបានជួយឲ្យកីឡាកររូបនេះ ឡើងទៅកាន់វគ្គជម្រុះវិលជុំ៥នាក់ចុងក្រោយប្រចាំក្រុម«ខ» ដើម្បីចម្រាញ់យកកីឡាករពីរនាក់ឡើងទៅលេងក្នុងដំណាក់កាលផ្តាច់ព្រ័ត្រតំណាងឲ្យក្រុម«ខ»៕ | ភ្នំពេញ៖ កីឡាករ ហូយ សូណា អតីតជើងឯកអុកចត្រង្គប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦ បានបាត់បងឱកាសក្នុងការឈានទៅកាន់វគ្គបន្ត ក្រោយចាញ់កីឡាករ កែវ វឌ្ឍនា ក្នុងវគ្គជម្រុះជុំទី៣កាលពីរសៀលថ្ងៃទី២៨ ខែមីនា នៅទីស្នាក់ការ NOCC។ ក្រោយធ្លាក់ពីការប្រកួតកីឡាករ ហូយ សូណា យល់ថា កីឡាករ ឈាវ បូរ៉ា អាចនឹងគ្រងតំណែងជើងឯកនៅឆ្នាំនេះ។ |
ខេត្តចំនួន៣ ដែលរដ្ឋាភិបាល សម្រេចដោះស្រាយបញ្ហាវិវាទដីធ្លីនោះ រួមមាន ខេត្តកោះកុង កំពង់ស្ពឺ ព្រះវិហារ ។ ចំណែកដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនផលិតស្ករសនាំចេញចំនួន៣ នៅឧត្តរមានជ័យ ត្រូវបានរដ្ឋាភិបាល ប្រគល់ទៅឲ្យក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តបន្ទាយមានជ័យ គ្រប់គ្រងនឹងចាត់ចែងជាសមត្ថកិច្ច។ តាមរយៈការសម្រេចរបស់រដ្ឋាភិបាល ដែលមានការចូលរួមរកដំណោះស្រាយពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា , រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន់ សូរសក្តិ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក George Edgar រួមទាំងអភិបាលខេត្តទាំង៤នោះ បានសម្រេចចេញដំណោះស្រាយជូនពលរដ្ឋ តាមរយៈវិធីសាស្ត្រផ្សេងៗគ្នា ។ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា សម្រាប់ពលរដ្ឋខេត្តកោះកុង រដ្ឋាភិបាលសម្រេចបន្តដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ ដែលមានវិវាទជាមួយក្រុមហ៊ុន ហេង ហ៊ុយ, ក្រុមហ៊ុន Koh Kong Plantation Co,ltd និងក្រុមហ៊ុន Koh Kong Sugar Industry Co,ltd។ សេចក្តីប្រកាសព័ត៌មានរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះថា រដ្ឋាភិបាលនឹងបន្តដោះស្រាយបញ្ហាជូនពលរដ្ឋនៅសល់ចំនួន៩គ្រួសារ ដែលមានវិវាទជាមួយក្រុមហ៊ុន ហេង ហ៊ុយ។ រដ្ឋាភិបាល ទទួលដោះស្រាយប្រជាពលរដ្ឋចំនួន ១៧១គ្រួសារ ដែលមិនទាន់បានដោះស្រាយ ក្នុងចំណោម២០០គ្រួសារ ដែលបានដាក់ពាក្យបណ្ដឹងទៅសហគមន៍អឺរ៉ុប តាមគោលការណ៍ដែលបានព្រមព្រៀងគ្នាជាមួយក្រុមហ៊ុន កាលពីឆ្នាំ២១០៥ នូវទំហំដី៣០០ហិកតា ដែលបានព្រមព្រៀងគ្នារួចជាស្រេច ដោយមួយគ្រួសារត្រូវទទួលបានដីទំហំ១,៥០ហិកតា។ ចំពោះចំណែកដីដែលនៅសល់២៩គ្រួសារ ដែលទទួលបានការដោះស្រាយកន្លងមក ទុកធ្វើជារចនាសម្ព័ន្ធ។ រដ្ឋាភិបាល ទទួលយកមកពិនិត្យនិងស្វែងរកដំណោះស្រាយនូវសំណើររបស់ប្រជាពលរដ្ឋ ១៤០គ្រួសារ ក្នុងចំណោម១៧៥គ្រួសារ ដោយ១៦គ្រួសារ ធ្លាប់បានទទួលការដោះស្រាយរួច និង១៩គ្រួសារមិនទាន់មានលក្ខខណ្ឌគ្រប់គ្រាន់។ ចំណែកពលរដ្ឋចំនួន២១១គ្រួសារ ដែលបានមកបំពេញសលាកបត្រព័ត៌មាន និងគ្មានលក្ខខណ្ឌគ្រប់គ្រាន់នោះ រដ្ឋាភិបាល មិនទទួលយកមកដោះស្រាយឡើយ។ ហ្វេសប៊ុក៖ លោក ប៉ាន់ សូរសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចំណែកពលរដ្ឋខេត្តកំពង់ស្ពឺ ដែលមានវិវាទជាមួយក្រុមហ៊ុនភ្នំពេញស៊ូហ្គើ ក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្គើរ និងក្រុមហ៊ុនផ្លេនថេសិន នោះអាជ្ញាធរខេត្ត នឹងចុះផ្ទៀងផ្ទាត់ជាមួយសៀវភៅគ្រួសារប្រជាពលរដ្ឋចំនួន១៣គ្រួសារនៅស្រុកថ្ពង និងប្រជាពលរដ្ឋចំនួន១៦៦គ្រួសារ នៅស្រុកឱរ៉ាល់ ដើម្បីកំណត់ពលរដ្ឋដែលរងផលប៉ះពាល់ពិតប្រាកដ ក្នុងការដោះស្រាយ។ អាជ្ញាធរ នឹងបន្តពិនិត្យផ្ទៀងផ្ទាត់សលាកបត្រព័ត៌មាន ដែលក្រុមការងារទទួលបាន ដើម្បីរកអ្នកដែលមិនធ្លាប់ទទួលបានការដោះស្រាយ អ្នកដែលមិនព្រមទទួលយកការដោះស្រាយ ជាដើម។ រូបពីហ្វេសប៊ុក៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយឡែកអាជ្ញាធរខេត្តព្រះវិហារ និងត្រូវដោះស្រាយបញ្ហាជូនពលរដ្ឋ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនចំនួន៥ ផ្សេងគ្នា ដោយក្នុងនោះ អាជ្ញាធរដោះស្រាយបញ្ហាពលរដ្ឋនៅសល់១១គ្រួសារ និងពិនិត្យដោះស្រាយបញ្ហាពលរដ្ឋ១៤គ្រួសារ ដែលមិនធ្លាប់បានទទួលការដោះស្រាយកន្លងមក។ ជាពិសេសបន្តសម្របសម្រួលជូនជលរដ្ឋ១៨គ្រួសារ ដែលមិនព្រមទទួលយកដំណោះស្រាយ។ រដ្ឋាភិបាលមិនទទួលយកពលរដ្ឋចំនួន២៣០គ្រួសារ ដែលបានបំពេញសលាកបត្រព័ត៌មានឡើយ ដោយសារពលរដ្ឋ៣០គ្រួសារ ធ្លាប់ទទួលបានដំណោះស្រាយកាលពីឆ្នាំ២០១២រួចហើយ រីឯពលរដ្ឋ២០០គ្រួសារទៀត មិនទាក់ទងនឹងវិវាទនេះទេ។ ដោយឡែកសហគមន៍ជនជាតិដើមកួយចំនួន៣សហគមន៍ ដែលសុំចុះបញ្ជីនោះ ក្រសួងនឹងរៀបចំពិនិត្យចាត់ចែងតាមគោលការណ៍នីតិវិធី។ ជុំវិញបញ្ហាវិវាទដីធ្លីនេះ ខាងភាគីសហគមន៍អឺរ៉ុប អង្គការក្រៅរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ នឹងបន្តកិច្ចសហការដោះស្រាយបញ្ចប់បញ្ហាដីធ្លីទាំងស្រុង របស់ពលរដ្ឋនៅក្នុងខេត្តកោះកុង កំពង់ស្ពឺ និងព្រះវិហារ៕ | ភ្នំពេញ៖ រដ្ឋាភិបាល បានសម្រេចដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ ចំនួន៣ខេត្ត ដែលកំពុងមានវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ច ដំណាំអំពៅផលិតស្ករសនាំចេញទៅក្រៅប្រទេស។ ការសម្រេចរបស់រដ្ឋាភិបាលនេះ ធ្វើឡើងក្រោមកិច្ចប្រជុំអន្តរក្រសួង និងតំណាងអង្គទូតប្រចាំប្រទេសកម្ពុជា។ |
ព្រៃវែង អេហ្វស៊ី បានលុត កំពត អេហ្វស៊ី យ៉ាងចាស់ដៃក្នុងកីឡដ្ឋានខេត្តព្រៃវែង ដោយលទ្ធផល ៩-១។ ការប្រកួតក្នុងទឹកដីនេះ ព្រៃវែង មានប្រៀបច្រើនជាង កំពត បើទោះជាព្រៃវែង មានកីឡាករសំខាន់ជាប់ជម្រើសជាតិខ្លះក៏ដោយ។ ការប្រកួតជើងទី១ នៅទឹកដីខេត្តកំពត ក្រុមព្រៃវែង យកឈ្នះ ក្នុងលទ្ធផល ៥-២។ ក្រុមបាល់ទាត់ ព្រៃវែងក្នុងជំនួបជាមួយខេត្តកំពត នៅកីឡដ្ខានខេត្តព្រៃវែង រូបពីពានសម្ដេច ហ៊ុន សែន ក្នុងពេលជាមួយគ្នា នៅទីលានបាល់ទាត់ខេត្តកោះកុង ដែលជាម្ចាស់ផ្ទះ បានយកឈ្នះលើក្រុមឬទ្ធិសែន ក្នុងលទ្ធផល ៦-៣។ ប្រកួតជើងទីមួយ នាថ្ងៃទី២១ ខែមិថុនា ឬទ្ធិសែន បានចាញ់កោះកុង ២-៣ នៅកីឡដ្ឋាន ខេត្ដកំពង់ឆ្នាំង។ អាយ អេស អាយ ដង្កោសែនជ័យ ឡើងទៅវគ្គបន្ត ក្រោយយកឈ្នះ ក្រុមបាល់ទាត់ខេត្តឧត្តរមានជ័យ នៅកីឡដ្ឋាន Smart RSN ដោយលទ្ធផល ៦-០ ។ ចំណែកជើងទី១ អាយ អេស អាយ ដង្កោសែនជ័យ ក៏ឈ្នះក្រុមឧត្តរមានជ័យ នៅកីឡដ្ឋានខេត្តឧត្ដរមានជ័យ ដោយលទ្ធផល៣-១ ដែរ។ ដោយឡែកនៅថ្ងៃទី៧ ខែកក្កដា ណិចស្ដិប ត្រូវប្រកួតជាមួយ ក្រុមបាល់ទាត់សៀមរាប អេហ្វស៊ី វេលាម៉ោង៣:៣០រសៀល នៅកីឡដ្ឋានហុនមាន។ ជើងទីមួយនៅទីលានបាល់ទាត់ខេត្តសៀមរាប ណិចស្ដិប បានចាញ់ សៀមរាប ៣-២។ លទ្ធផលនេះ មិនបានធ្វើឲ្យ ក្រុមបាល់ទាត់សៀមរាប អាចជឿជាក់ទៅវគ្គបន្ដបាន១០០ភាគរយទេ ប្រសិនជាប្រកួតនេះចាញ់ច្រើនគ្រាប់។ ទន្ទឹមពេលគ្នានេះដែរ បន្ទាយមានជ័យ ត្រូវស្វាគមន៍ សូលទីឡូអង្គរ នៅទីលានបាល់ទាត់ មន្ទី អ.យ.ក ខេត្តបន្ទាយមានជ័យ។ កាលពីថ្ងៃទី២២ ខែមិថុនា នៅកីឡដ្ឋានហនុមាន សូលទីឡូអង្គរ បានយកឈ្នះ បន្ទាយមានជ័យ ម្ដងរួចហើយ។ តើក្នុងទឹកដីបន្ទាយមានជ័យ ម្ចាស់ផ្ទះ អាចវាយបកវិញបានដែរទេ? រូប ISI ដង្កោសែនជ័យ ក្នុងជំនួបជាមួយឧត្ដរមានជ័យ នៅកីឡដ្ឋាន Smart RSN រូបពី ពានសម្ដេច ហ៊ុន សែន | ក្រុមបាល់ទាត់ព្រៃវែង អេហ្វស៊ី, ISI ដង្កោសែនជ័យ, កោះកុង អេហ្វស៊ី ទៅវគ្គបន្ទាប់ នៃពានរង្វាន់សម្ដេច ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៦ កាលពីថ្ងៃទី៦ ខែកក្កដា ។ ដោយឡែក ណិចស្ដិប ត្រូវប្រកួតជាមួយ ក្រុមបាល់ទាត់សៀមរាប អេហ្វស៊ី ខណៈពេល បន្ទាយមានជ័យ ត្រូវស្វាគមន៍ សូលទីឡូអង្គរ នៅថ្ងៃទី៧ កក្កដា នាសប្ដាហ៍ទី១៧ ។ |
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា ពលរដ្ឋចំនួន ១៩៦, ៣០៧ នាក់ ដែលជួបបញ្ហាធ្លាក់ចុះចំណូល អំឡុងពេលជំងឺកូវីដ១៩ រីករាលនេះ បានដាក់ពាក្យស្នើសុំឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឱ្យជួយរៀបចំឥណទាន (កម្ចី)ឡើងវិញ។ ក្រោយពិនិត្យលើឯកសារ និងស្ថានការណ៍ជាក់ស្ដែងនៃការស្នើសុំនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏បានជួយសម្រាលបន្ទុកលំបាកពលរដ្ឋ ចំនួន ១៨០ ,៣០១ គឺជាង៩០ភាគរយ ដែលទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំទឹកប្រាក់សរុប ៨១៧ ,៧២៥ ,៤៣៦ ដុល្លាសហរដ្ឋអាមេរិក។ ដោយឡែកអតិថិជនជាង១ម៉ឺននាក់ទៀត ស្មើនឹង១០ភាគរយ មិនអាចទទួលបានដំណោះស្រាយឥណទាននោះទេ ដោយសារលក្ខខណ្ឌ និងបែបបទឯកសារមិនទាន់គ្រប់គ្រាន់។ នេះបើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ តាមរយៈឥណទានរៀបចំឡើងវិញនេះ ធនាគារជាតិ បានកំណត់លក្ខខណ្ឌមួយចំនួន ដើម្បីសម្រាលបន្ទុកពលរដ្ឋ ដែលប្រឈមមុខនឹងបញ្ហាជំងឺCOVID-19។ លក្ខខណ្ឌអនុគ្រោះទាំងនោះរួមមាន១៖ ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន,២៖ ការកាត់បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម, ៣៖ ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់,៤៖ ការពន្យារឥណទានប្រតិទាន,៥៖ ការបន្ថែម និង/ឬ ការផ្លាស់ប្តូរអ្នករួមខ្ចី និង/ឬ អ្នកធានា ប្រសិនបើមាន, ៦៖ ការផ្លាស់ប្តូរពីឥណទានមានការទូតទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់តែការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន, ៧៖ ការលើកលែង ឬបន្ថយទ្រព្យធានា ,៨៖ ការបន្ថយលក្ខខណ្ឌកិច្ចសន្យា ឬ/និងចុងក្រោយការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង ដែលអាចមានរយៈពេលរហូតដល់៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី។ អត្ថបទទាក់ទង COVID-19៖ លោក ជា ចាន់តូ ផ្ដាំគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ដោះស្រាយបញ្ហាអតិថិជនដោយទន់ភ្លន់ និងអនុគ្រោះ កន្លងមកលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានរំឭកថា ធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ត្រូវអនុវត្តវិធានការនានារបស់ធនាគារជាតិកម្ពុជា ដែលបានដាក់ចេញកន្លងមក និងនាពេលអនាគតឱ្យបានត្រឹមត្រូវ ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ និងការពារផលប្រយោជន៍ប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩។ លោក ជា ចាន់តូ ក៏ស្នើឱ្យអតិថិជនត្រូវមានភាពស្មោះត្រង់ និងទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាលំបាកជាក់ស្តែងរបស់ខ្លួន ជាមួយគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ។ បើតាមលោក ជា ចាន់តូ កាលៈទេសៈនៃជំងឺកូវីដ១៩នេះ មិនត្រូវឱ្យមានការញុះញង់ណាមួយ ដែលបង្កចលាចលសង្គម នាំឱ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុឡើយ។ គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៃសមាជិករបស់សមាគម បានបញ្ចេញប្រាក់កម្ចីដល់ប្រជាជនកម្ពុជា ជាង២,១លាននាក់ ដែលមានទំហំឥណទានសរុប ជាង៣០ទ្រីលានរៀល (៧,៤ប៊ីលានដុល្លា) ខណៈអតិថិជនបញ្ញើសរុបមានជាង២,៨លាននាក់ និងមានប្រាក់បញ្ញើសរុប ជាង១៥ទ្រីលានរៀល (៣,៧ប៊ីលានដុល្លា) ៕ | ភ្នំពេញ៖ ពលរដ្ឋជាង១៨ម៉ឺននាក់ ដែលរងផលប៉ះពាល់ជីវភាព ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩នោះ ទទួលបានដំណោះស្រាយឥណទានជាង៨០០លានដុល្លារ ពីមីក្រូហិរញ្ញវត្ថុកម្ពុជា។ នេះបើតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ។ |
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ប៉ោ ភក្តិ បានថ្លែងតាមរយៈការអានរបាយការណ៍យ៉ាងដូច្នេះថា៖«អាជ្ញាធរវៀតណាម មិនទទួលយកជនអន្តោប្រវេសន៍វៀតណាមគ្រប់រូប ឬជនអន្តោប្រវេសន៍វៀតណាម ដែលមានបំណងត្រឡប់ទៅវៀតណាមវិញ»។ លោក ប៉ោ ភក្តិ អានរបាយការណ៍ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ ដោយគិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញតែ១ បច្ចុប្បន្ន មានជនជាតិវៀតណាមប្រមាណ៣ម៉ឺននាក់ ដែលកំពុងរស់នៅ។ នេះបើតាមរបាយការណ៍ពីសមាគមន៍ខ្មែរ-វៀតណាមនៅកម្ពុជា ដែលដកស្រង់ទៅចុះផ្សាយដោយសារព័ត៌វីអិនអ៊ិចប្រេសរបស់វៀតណាម (VNEXPRESS) កាលពីចុងខែធ្នូ ឆ្នាំ២០២១។ លោក ង្វៀន សួនហ៊្វុក ប្រធានាធិបតីវៀតណាម ធ្លាប់និយាយថា៖«នៅកម្ពុជា គ្មានសហគមន៍ណា ដែលជួបការលំបាកច្រើនដូចសហគមន៍ជនជាតិវៀតណាមភាគតិចនោះទេ។ ការជួបការលំបាកច្រើនជាងគេ គឺដោយសារពួកគេ មានស្ថានភាពមិនច្បាស់លាស់អំពីភាពស្របច្បាប់ ហើយភាគច្រើនក្នុងចំណោមពួកគេ មិនមានឯកសារសម្គាល់ខ្លួន ដូចជា អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន ជាដើម»។ លោកប្រធានាធិបតីវៀតណាម និយាយសម្តីខាងលើនេះ ទៅកាន់មន្រ្តីទូតវៀតណាម តំណាងពាណិជ្ជករវៀតណាម និង តំណាងសហគមន៍វៀតណាមនៅកម្ពុជា ក្នុងអំឡុងលោក មកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីចុងខែធ្នូ ឆ្នាំ២០២១។ បច្ចុប្បន្ន ក្នុងចំណោមជនអន្តោប្រវេសន៍បរទេសទាំងអស់នៅកម្ពុជា មានជនអន្តោប្រវេសន៍ជិត១ម៉ឺននាក់ ពុំបានទៅសុំបណ្ណស្នាក់នៅថ្មី និងពុំបានទៅសុំបន្តសុពលភាពបណ្ណស្នាក់នៅ ពីអាជ្ញាធរកម្ពុជា។ ក្រៅពីជនអន្តោប្រវេសន៍ជិត១ម៉ឺននាក់នោះ នៅមានជនអន្តោប្រវេសន៍ ដែលទើបគ្រប់អាយុ១៨ឆ្នាំមួយចំនួនទៀត ក៏ពុំបានទៅសុំធ្វើបណ្ណស្នាក់នៅដែរ។ ជាមួយគ្នានេះ ម្ចាស់លំនៅឋានខ្លះ មិនសហការក្នុងការរាយការណ៍អំពីការរស់នៅរបស់ជនអន្តោប្រវេសន៍ ទៅកាន់អាជ្ញាធរកម្ពុជា។ ទាំងអស់នេះ សុទ្ធតែជាបញ្ហាប្រឈមក្នុងការគ្រប់គ្រងជនអន្តោប្រវេសន៍ ដែលលោក ប៉ោ ភក្តិ រំលេចឡើងក្នុងរបាយការណ៍របស់លោក។ នៅមានបញ្ហាប្រឈម១ទៀត នោះគឺជនអន្តោប្រវេសន៍ ដែលត្រូវអាជ្ញាធរកម្ពុជា បណ្តេញចេញហើយ បានលួចឆ្លងដែនខុសច្បាប់ត្រឡប់មកកម្ពុជាវិញ។ លោក ប៉ោ ភក្តិ បញ្ជាក់ដូច្នេះថា៖«នៅតែមានវត្តមានជនបរទេសឆ្លងដែនខុសច្បាប់ ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងនោះ មានការលេចឡើងនូវបាតុភូតបង្ខាំងមនុស្សឲ្យធ្វើការល្មើសនឹងលក្ខខណ្ឌការងារ និងរំលោភសិទ្ធិមនុស្ស»៕ | លោកនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានរាប់រៀបពីបញ្ហាប្រឈមមួយចំនួន ដែលអាជ្ញាធរកម្ពុជា ជួបប្រទះក្នុងការគ្រប់គ្រងជនអន្តោប្រវេសន៍ ពិសេសជនអន្តោប្រវេសន៍ខុសច្បាប់។ ក្នុងចំណោមបញ្ហាទាំងអស់នោះ ការដែលអាជ្ញាធរវៀតណាម មិនព្រមទទួលយកជនអន្តោប្រវេសន៍របស់ខ្លួនវិញ ដែលត្រឡប់ទៅពីកម្ពុជា គឺជាបញ្ហាប្រឈម១ សម្រាប់អាជ្ញាធរកម្ពុជា។ |
ដោយមិននិយាយចំឈ្មោះអាមេរិក ប្រមុខការទូតចិន បានអះអាងថា ចិនមិនបានព្យាយាមយកឈ្នះប្រទេសណាមួយឡើយ។ ពីខេត្តយូណា អំឡុងទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសហ្វីលីពីននៅទីនោះ លោក វ៉ាង យី និយាយដូច្នេះថា៖«យើងគ្មានឆន្ទៈប្រកួតជាមួយប្រទេសដទៃសម្រាប់ភាពជាអ្នកដឹកនាំ [ពិភពលោក] តែ [យើង] កំពុងផ្ដោតសំខាន់លើកិច្ចប្រឹងប្រែងក្នុងការដោះស្រាយបញ្ហារបស់យើងប៉ុណ្ណោះ»។ បើតាមកាសែត South China Morning Post ឆ្លៀតក្នុងឱកាសជំនួបជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន Teodoro Locsin នៅថ្ងៃទី១០ ខែតុលា ទីប្រឹក្សារដ្ឋចិន វ៉ាង យី ក៏បានបញ្ជាក់ទៀតថា ប្រទេសទាំងពីរ គួរតែធ្វើជាមិត្តល្អជារៀងរហូត។ ម្យ៉ាងវិញទៀត លោក វ៉ាង យី ក៏បានប្រើជំនួបនេះលើកឡើងពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូផងដែរ ដោយអះអាងថា ប្រទេសចិននិងហ្វីលីពីន គួរបន្តធ្វើការរួមគ្នាដើម្បីដោះស្រាយជម្លោះលំហសមុទ្រនេះ។ ក្នុងសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយក្រសួងការបរទេសចិន លោក វ៉ាង ប្រាប់លោក Locsin ទៀតថា ប្រទេសចិនកំពុងស្វះស្វែងរកមាគ៌ាអភិវឌ្ឍន៍ ដែលខុសស្រឡះពីបណ្ដាប្រទេសលោកខាងលិច។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា សិទ្ធិអភិវឌ្ឍន៍របស់ប្រទេសមួយ ពុំគួរត្រូវបានបង្អាក់ ឬរំខានពីសំណាក់កម្លាំងបរទេសដទៃឡើយ។ នៅមុនជំនួបជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន ប្រមុខការទូតចិន ក៏បានជួបពិភាក្សាជាមួយប្រេសិតពិសេសរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី Luhut Binsar Panjaitan ក្នុងខេត្តយូណានផងដែរ ដោយភាគីទាំងសងខាងបានសន្យាពង្រឹងចំណងទាក់ទងនិងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ក្នុងសប្ដាហ៍នេះ លោក វ៉ាង យី កំពុងធ្វើដំណើរទស្សនកិច្ចរយៈ៥ថ្ងៃនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន៤ រួមមាន កម្ពុជា ម៉ាឡេស៊ី ឡាវ ថៃ រួចឈប់សំចតនៅសិង្ហបុរី៕ | ប្រទេសចិន គ្មានបំណងប្រកួតដណ្ដើមតំណែងជាមេដឹកនាំពិភពលោកឡើយ។ រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី អះអាងបែបនេះ ហើយបន្ថែមថា រដ្ឋាភិបាលក្រុងប៉េកាំង កំពុងស្វះស្វែងរកមាគ៌ាអភិវឌ្ឍន៍ដែលផ្ទុយពីក្រុមប្រទេសលោកខាងលិចកំពុងអនុវត្ត។ |
អត្ថបទទាក់ទង Solskjaer ទំនងជាអ្នកជំនួស Mourinho ដ្បិតក្លិប Man Utd ច្រឡំប្រកាសលើវេបសាយរបស់ខ្លួន Solskjaer ធ្លាប់ស៊ុតបញ្ចូលទី ១២៦ គ្រាប់សម្រាប់ Man United សម្រាប់ការបង្ហាញខ្លួន៣៦៦ប្រកួត ក្នុងរយៈពេលរួមរស់ ១១ រដូវកាលនៅទឹកដី Old Trafford នៅក្រោមការដឹកនាំរបស់លោក Sir Alex Ferguson។ អ្នកចាត់ការសញ្ជាតិន័រវែស វ័យ៤៥ឆ្នាំរូបនេះ នឹងត្រូវធ្វើការជាមួយគ្រូជំនួយលោក Mike Phelan រួមជាមួយ Michael Carrick និង Kieran McKenna។ Solskjaer បច្ចុប្បន្នក៏ជាអ្នកចាត់ការក្លិប Molde Fotballklubb នៃលីគកំពូលន័រវែសផងដែ ប៉ុន្តែពួកគេបានបញ្ចប់រដូវកាលសម្រាប់រដូវរងា ឆ្នាំ២០១៨នេះ ហើយនឹងចាប់ផ្តើមវិញនៅខែមីនាឆ្នាំ២០១៩។ លោកនឹងត្រូវចូលខ្លួនមកដឹកនាំ Man Utd ពេលជួបក្រុម Cardiff City ក្នុងការប្រកួត Premier League នៅថ្ងៃទី២៣ ខែធ្នូខាងមុខ។ | លោក Ole Gunnar Solskjaer ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅ Manchester United បណ្តោះអាសន្នដើម្បីជំនួសលោក Jose Mourinho រហូតដល់ចប់រដូវកាលតែម្តង។ នេះបើតាមការផ្សាយរបស់គេហទំព័រផ្លូវការរបស់ក្លិប Man United។ |
លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ បាននិយាយថា «សង្រ្កាន្តខេត្តព្រះវិហារ» ក្នុងបរិវេណសាលាខេត្ត គឺមានទីឆ្លាធំទូលាយដែលងាយស្រួលលេងកម្សាន្ត ការលេងល្បែងប្រជាប្រិយខ្មែរគ្រប់ប្រភេទ ដូចជា របាំប្រពៃណីជាតិខ្មែរ, ការរាំកម្សាន្ត, កម្មវិធីប្រគុំតន្ត្រី, បោះអង្គញ់, ទាញព្រ័ត្រ និងទម្រង់សិល្បៈបែបបុរាណ។ លោក គង់ វិបុល បានបន្ថែមថា ទីតាំងភ្នំត្បែង និងទឹកធ្លាក់ព្រះនិម្មិត ក៏រៀបចំសង្រ្កាន្តដែរ។ ចំពោះទីតាំងទាំង២នេះ នឹងរៀបចំតុបតែងភ្លើងលម្អ និងការប្រគំតន្រ្តី លេងល្បែងប្រជាប្រិយ រយៈពេល៣ថ្ងៃដូចគ្នា។ « ភ្ញៀវនឹងមកលេងច្រើនជាងឆ្នាំមុន ពីព្រោះខេត្តយើងសម្បូរ តំបន់គោលដៅទេសចរណ៍ជាច្រើន ជាពិសេសឆ្នាំនេះយើងមានព្រឹតិត្តការណ៍សង្រ្កាន្ត»។ប្រធានមន្ទីរទេសចរណ៍ រំពឹងបែបនេះ។ ប្រធានមន្ទីរទេសចរណ៍រូបនេះ បន្តថា នៅតាមទីវត្តអារាម និងសាលារៀននានា ទូទាំងខេត្តព្រះវិហារ ក៏មានរៀបចំកម្មវិធីសង្រ្កាន្តតាមតំបន់រៀងៗខ្លួនផងដែរ។ យ៉ាងណាមិញ នៅពេលរាត្រី ភ្ញៀវទេសចរ អាចរាំលេងកម្សាន្ត ទស្សនាការប្រគំតន្ត្រី ការតាំងពិព័រណ៍ផលិតផល នៅទីតាំងសាលាខេត្ត ។ អាជ្ញាធរ និងអង្គភាពជុំវិញខេត្ត កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត និងតាមរមណីយដ្ឋានទេសចរណ៍ នឹងរៀបចំលម្អភ្លើងពណ៌ ដើម្បីស្វាគមន៍ទេសចរក្នុងថ្ងៃសង្ក្រាន្តខាងមុខ។ ដោយឡែក ទេសចរដែលមកកម្សាន្តក្នុងខេត្តព្រះវិហារ មានដូចជា ប្រាសាទព្រះវិហារ, ប្រាសាទកោះកែរ, ប្រាសាទព្រះខ័នកំពង់ស្វាយ, តំបន់សត្វស្លាប, ទឹកជ្រោះព្រះនិម្មិត និងភ្នំត្បែង។ នេះជាការបញ្ជាក់បន្ថែមរបស់លោក គង់ វិបុល។ សូមបញ្ជាក់ដែរ រដ្ឋបាលខេត្តព្រះវិហារ ក៏បានណែនាំដល់ម្ចាស់អាជីវកម្មពង្រឹងការទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់ និងពង្រឹងអាជីវករទាំងអស់ឱ្យរក្សាតម្លៃ និងគុណភាពម្ហូបអាហារ កុំដំឡើងថ្លៃក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ៕ | ភ្នំពេញ៖ រដ្ឋបាលខេត្តព្តះវិហារ នឹងរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី នៅ៣ទីតាំងធំៗ គឺភ្នំត្បែង ទឹកធ្លាក់ព្រះនិម្មិត និងបរិវេណសាលាខេត្ត ក្រោយខកខានរយៈពេល២ឆ្នាំ។ ព្រឹត្តិការណ៍ជាលក្ខណៈទ្រង់ទ្រាយធំនេះ ធ្វើឡើងនៅថ្ងៃទី១៤-១៦ ខែមេសា ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយសម្បត្តិវប្បធម៌ជាតិ និងបង្ហាញពីភាពរីកចម្រើនរបស់ខេត្តព្រះវិហារ។ |
អ្នកចាំទីសញ្ជាតិអេស្ប៉ាញកាលពីរដូវកាលមុន បានបំបែកកំណត់ត្រារបស់អតីតអ្នកចាំទី Peter Schmeichel ដែលជាអ្នកចាំទីប្រចាំប្រវត្តិសាស្ត្រក្រុមដែលរក្សាសំណាញ់ទីមិនឱ្យគេស៊ុតចូលច្រើនជាងគេ និងជាកីឡាករដែលទទួលបានការពេញចិត្ត ពីសំណាក់អ្នកគាំទ្រច្រើនជាងគេ ៤ រដូវកាលជាប់គ្នា។ យ៉ាងណាអ្នកចាំទីវ័យ ៣២ឆ្នាំ មានភាពរអាក់រអួលមួយចំនួននៅក្នុងការប្រកួតរដូវកាលមុន ហើយរូបគេ ទទួលបានការរិះគន់ ព្រមទាំងពិបាកក្នុងការសម្របខ្លួនទៅនឹងទម្រង់លេងនៅក្រោមការដឹកនាំរបស់អ្នកចាត់ការ លោក Erik ten Hag។ តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម De Gea បានអរគុណដល់អ្នកគាំទ្រ Man United សម្រាប់ការគាំទ្រ ប៉ុន្តែរូបគេបាននិយាយថា ជាពេលវេលាដ៏ត្រឹមត្រូវក្នុងការទទួលការប្រកួតប្រជែងថ្មី។ «ពេលនេះជាពេលវេលាដ៏ត្រឹមត្រូ វក្នុងការទទួលយកការប្រកួតប្រជែងថ្មី និងជំរុញខ្លួនឯងឱ្យទៅកាន់កម្រិតការប្រកួតដ៏ខ្លាំងឡើងវិញ។ Manchester នឹងតែងតែស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំ Manchester បានកែទម្រង់ខ្ញុំ ហើយនឹងមិនចាកចេញពីខ្ញុំឡើយ។»។ De Gea បាននិយាយបែបនេះលើការបង្ហោះរបស់ខ្លួនលើបណ្តាញសង្គម។ De Gea ផុតកិច្ចសន្យាជាមួយក្រុមកាលពីខែមិថុនា ដោយមានសារព័ត៌មានជាច្រើនបានរាយការណ៍ថា កីឡាករបានយល់ព្រមលើការបន្តកិច្ចសន្យា ប៉ុន្តែក្លិបបានដកសំណើនោះវិញ ហើយត្រលប់មកវិញជាមួយនឹងការកាត់បន្ថយលក្ខខណ្ឌ។ នាពេលបច្ចុប្បន្ន ក្រុមបិសាចក្រហម នឹងអាចនាំយកកីឡាករចាំទីរបស់ក្រុម Andre Onana ដែលជាអតីតអ្នកចាំទី ស្ថិតក្រោមការដឹកនាំរបស់លោក Ten Hag នៅក្រុម Ajax Amsterdam។ De Gea បានបង្ហាញខ្លួនលេងចំនួន ៥៤៥ប្រកួត ឱ្យក្រុម ដោយបានរក្សាមិនឱ្យគេស៊ុតចូលទីចំនួន ១៩០លើក បន្ទាប់ពីផ្ទេរមកពីក្រុមដោយលោក Alex Ferguson តាំងពីឆ្នាំ ២០១១។ ការចាកចេញរបស់ក្រុម Man United ពីសំណាក់ De Gea នោះ នឹងគ្មានកីឡាករណាម្នាក់ឡើយ នៅក្នុងទឹកដី Old Trafford ដែលឈ្នះពានរង្វាន់ Premier League លើកចុងក្រោយបំផុត នៅក្នុងរដូវកាលចុងក្រោយ របស់លោក Sir Alex Ferguson ក្នុងរដូវកាល ២០១២-១៣។ De Gea ក៏បានឈ្នះពានរង្វាន់ FA Cup ក្នុងឆ្នាំ ២០១៦, EFP Cup ចំនួន ២លើក និងពានរង្វាន់ Europa League ឆ្នាំ ២០១៩៕ | David de Gea នៅថ្ងៃទី៨ ខែកក្កដា បានប្រកាសពីការចាកចេញពីក្លិប Manchester United បន្ទាប់ពីរួមរស់អស់រយៈពេល ១២ឆ្នាំ ក្នុងនាមជាអ្នកចាំទី ដៃទីមួយក្នុងក្រុមនឹងពាក់អាវលេខ ១ ដ៏អស្ចារ្យ ក្នុងក្រុម ឮស្ថិតនៅក្របខណ្ឌ Premier League។ |
សូមទស្សនាពីទិដ្ឋភាពឃុំកំពង់ឃ្លាំង នារដូវវស្សាដូចតទៅ (រូបថត៖លោក នួន រ័ត្នន៍) | សៀមរាប៖ ទឹកជំនន់បានចាប់ផ្តើមជន់លិចឃុំកំពង់ឃ្លាំង ដែលមានភូមិសាស្ដ្រជាប់នឹងបឹងទន្លេសាប។ ឃុំនេះមានចំងាយប្រមាណ ៧០គីឡូម៉ែត្រពីទីរួមខេត្ត សៀមរាប។ អ្នកភូមិកំពង់ឃ្លាំង មានរបរ៨០ភាគរយជាអ្នកនេសា។ ក្រៅពីនោះពួកគេមានរបរជាអ្នកលក់ដូរ បើកកាណូតទេសចរណ៍ និងស្រែចម្ការ។ នារដូវវស្សា ផ្ទះជាច្រើនរយខ្នងនៅឃុំកំពង់ឃ្លាំង ចាប់ផ្តើមអណ្ដែតលើផ្ទៃទឹកទន្លេសាប ដែលរីកមាឌធំល្វឹងល្វើយ។ |
គណៈមេធាវី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា មានមន្ត្រីអាជ្ញាធរខ្លះ បានទទួលនិងចាត់ការមកលើមេធាវី តាមរយៈបណ្ដឹងនានា រួមមាន ការឃាត់ខ្លួនមេធាវីដែលបានតំណាងឱ្យកូនក្តីក្នុងការចរចា និងអមកូនក្តី, ការបង្ខំឱ្យមេធាវីអន្ទងកូនក្តីមកកាន់អង្គភាពនគរបាលយុត្តិធម៌ , កាបង្ខំមេធាវីឱ្យទម្លាយការសម្ងាត់នៃទំនាក់ទំនងជាមួយកូនក្តី, ការប្ដឹងមេធាវីពីបទគំរាមកំហែង ហែកកេរ្តិ៍ចំពោះការតាក់តែងលិខិតជូនដំណឹង និងការប្ដឹងមេធាវីពីបទញុះញង់ចំពោះការផ្ដល់យោបល់ផ្នែកច្បាប់ដល់កូនក្តីជាដើម។ តាមរយៈសកម្មភាពអាជ្ញាធរទាំងនេះ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានអះអាងថា អាជ្ញាធរកំពុងរំលោភសិទ្ធិ ក៏ដូចជាច្បាប់ស្តីពីការគ្រប់គ្រងមេធាវីផង។ បើតាមលោក លី ច័ន្ទតុលា រាល់សកម្មភាពមេធាវីទាំងអស់ គឺមិនអាចទម្លាយការសម្ងាត់ណាមួយពីកូនក្តី ទៅឱ្យអ្នកដទៃដឹង ដែលខុសពីវិជ្ជាជីវៈខ្លួនឡើយ។ ប៉ុន្តែបើសិនជាសមត្ថកិច្ចរកឃើញករណីមិនប្រក្រតីជុំវិញការអនុវត្តភារកិច្ចរបស់មេធាវីនោះ សមត្ថកិច្ចអាចដាក់បណ្ដឹងទៅគណៈមេធាវីដោះស្រាយបញ្ហានេះ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ប្រធានគណៈមេធាវីរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖«(ចំណាត់ការរបស់សមត្ថកិច្ច) វាប៉ះពាល់(មេធាវី)សំខាន់ នៅត្រង់ថា នៅក្នុងច្បាប់ស្តីពីលក្ខន្តិកៈមេធាវី គឺថាការងារទាំងអស់ហ្នឹង គឺគេត្រូវប្ដឹងមកគណៈមេធាវី ដើម្បីគណៈមេធាវីមានវិធានការលើករណីដែលមេធាវី គាត់អត់គោរពតាមក្រមសីលធម៌វិជ្ជាជីវៈ»។ ក្នុងរយៈពេល៤ទៅ៥ខែចុងក្រោយនេះ មានករណីសមត្ថកិច្ចធ្វើចំណាត់ការលើមេធាវី ចំនួន៥ករណីហើយ ក្រោមហេតុផលថា ជាករណីព្រហ្មទណ្ឌ ដែលត្រូវអនុវត្តភ្លាមៗ។ នេះបើតាមលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី។ ជុំវិញបញ្ហានេះ គណៈមេធាវី ក៏បានអំពាវនាវឱ្យអាជ្ញាធរ ពិនិត្យតាមផ្លូវច្បាប់លើសកម្មភាពប្រកបវិជ្ជាជីវៈមេធាវីសិន មុននឹងចាត់វិធានការប្ដឹងមេធាវីលើករណីណាមួយ។ គណៈមេធាវី ក៏ស្នើឱ្យមេធាវីទាំងអស់ អនុវត្តការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈមេធាវីឱ្យបានខ្ជាប់ខ្លួនដែរ។ «លើសពីនេះ មេធាវីដែលត្រូវបានគេប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ចណាមួយ ឬមេធាវីដែលបានដឹងអំពីការប្ដឹងមេធាវីណាមួយ សូមផ្ដល់ព័ត៌មាននេះ មកគណៈមេធាវីជាព័ត៌មានបន្ថែម និងធ្វើអន្តរាគមន៍បានទាន់ពេលវេលា»។ នេះជាការលើកឡើងរបស់គណៈមេធាវី៕ | ភ្នំពេញ៖ គណៈមេធាវី បារម្ភពីចំណាត់ការអាជ្ញាធរមានសមត្ថកិច្ច មកលើវិជ្ជាជីវៈមេធាវី ក្នុងការបំពេញតួនាទីខ្លួន។ ការបារម្ភរបស់គណៈមេធាវីនេះ ធ្វើឡើងក្រោយពីកត់សម្គាល់ឃើញថា អាជ្ញាធរខ្លះ បានបង្ខំឱ្យមេធាវីទម្លាយការសម្ងាត់វិជ្ជាជីវៈខ្លួន។ |
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីកម្ទេចគ្រឿងសម្អាងក្លែងក្លាយខុសច្បាប់ជាង៦០តោននៅទីលានចាក់សំរាមក្នុងបឹងជើងឯក ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែតុលា។ នេះបើតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២ ខែតុលានេះ។ បើតាមសេចក្តីប្រកាសខាងលើ សមត្ថកិច្ចចម្រុះរបស់កម្ពុជា បានចាប់រឹបអូសគ្រឿងសម្អាងក្លែងក្លាយដែលបានចរាចរណ៍ ស្តុកទុក ផលិត និងចែកចាយដោយខុសច្បាប់នៅកម្ពុជានៅពេលកន្លងមក សរុបជាង៦០តោន៕ | ភ្នំពេញ៖ គ្រឿងសម្អាងជាង៦០តោន ត្រូវបានសមត្ថកិច្ចកម្ពុជារកឃើញ និងរឹបអូសយកពីជនល្មើស និងគ្រោងប្រារព្ធពិធីកម្ចេចចោលនៅថ្ងៃទី៣ ខែតុលា។ |
មិនខុសពីប្រទេសដទៃឡើយ សេដ្ឋកិច្ចកូរ៉េខាងត្បូង បានរងផលប៉ះពាល់ខ្លាំង ដោយសារជំងឺកូវីដ-១៩ នៅក្នុងក្រុងសេអ៊ូល និងតំបន់ផ្សេងៗ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ កូរ៉េខាងត្បូងបានប្តេជ្ញាស្តារសេដ្ឋកិច្ចខ្លួនឡើងវិញ តាមរយៈការបណ្តុះប្រព័ន្ធភាពស៊ាំជាសហគមន៍ ប្រឆាំងនឹងកូវីដ-១៩។ នៅក្នុងខួប ៤ឆ្នាំ នៃការចូលកាន់តំណែងជាប្រធានាធិបតី លោក មូន ចេអ៊ីន បានលើកឡើងពីបញ្ហាជាច្រើន ក្នុងនោះ ក៏មានការជួយសង្រ្គោះសេដ្ឋកិច្ចកូរ៉េខាងត្បូងផងដែរ។ បើតាមលោកប្រធានាធិបតី កូរ៉េខាងត្បូង នឹងពង្រឹងសមត្ថភាពរដ្ឋាភិបាល និងសមាជិករដ្ឋាភិបាលទាំងអស់ ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ច ៤ភាគរយ។ «រដ្ឋាភិបាល នឹងសម្រេចកាន់តែឆាប់រហ័ស និងមានសេដ្ឋកិច្ចកាន់តែប្រសើរជាងមុន»។ លោក មូន បានសង្កត់ធ្ងន់បែបនេះនៅក្នុងបន្ទប់សន្និសីទសារព័ត៌មាន នៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង Cheong Wa Dae នៅថ្ងៃទី១០ ខែឧសភា។ លើសពីនេះ ប្រមុខរដ្ឋកូរ៉េខាងត្បូងរូបនេះ ក៏បានប្តេជ្ញាពង្រឹងវិស័យឯកជនផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap។ ក្នុងសន្និសីទសារព័ត៌មានដដែលនេះ លោក មូន ក៏បានលើកឡើងពីកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់កូរ៉េខាងខាងត្បូងផងដែរ។ កូរ៉េខាងត្បូងនឹងចាក់វ៉ាក់សាំងមួយដូសសម្រាប់ប្រជាជនដែលអាចចាក់បានទាំងអស់ ត្រឹមខែកញ្ញា និងឆ្ពោះទៅរកគោលដៅផ្សេងទៀត ដែលបានកំណត់ទុក ដើម្បីបង្កើនប្រព័ន្ធភាគស៊ាំជាសហគមន៍ចាប់ពីខែវិច្ឆិកាខាងមុខ។ មកទល់ពេលនេះ កូរ៉េខាងត្បូងបានចាក់វ៉ាក់សាំងបានចំនួនជាង៤លានដូស។ ប្រជាជនកូរ៉េខាងត្បូងចំនួនជាង៥០ម៉ឺននាក់ បានទទួលវ៉ាក់សាំងពេញលេញ។ សូមបញ្ជាក់ថា គិតត្រឹមតួលេខចុងក្រោយ កូរ៉េខាងត្បូងមានករណីឆ្លងកូវីដ-១៩ សរុបចំនួន ១២៧៧៧២ ករណី និងអ្នកស្លាប់មានចំនួន ១៨៧៥នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង ១១ម៉ឺននាក់៕ | ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន នៅថ្ងៃទី១០ ខែឧសភា បានប្តេជាខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីពន្លឿនសេដ្ឋកិច្ចកូរ៉េខាងត្បូងឱ្យមានកំណើន ៤ភាគរយក្នុងឆ្នាំ២០២១ ស្របពេលប្រទេសអាស៊ីខាងកើតមួយនេះ កំពុងតែរងគ្រោះដោយសារជំងឺកូវីដ-១៩។ |
ថ្លែងក្នុងកម្មវិធីសប្ដាហ៍គាំពារសង្គមនេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន បានពន្យល់ថា គោលការណ៍នៃការពង្រឹងប្រសិទ្ធភាព និងតម្លាភាព នឹងផ្ដោតលើដំណើរការគ្រប់គ្រង និងចាត់ចែងកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមនីមួយៗ។ សប្ដាហ៍គាំពារសង្គម លើកទីពីរ ដែលរៀបចំឡើងនៅសប្ដាហ៍ទីពីរ ក្នុងខែកុម្ភៈនេះ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច កត់សម្គាលឃើញថា ប្រព័ន្ធកិច្ចគាំពារសង្គមកម្ពុជា កំពុងបោះជំហានទៅមុខកានតែប្រសើរឡើង។ រដ្ឋមន្ត្រីសេដ្ឋកិច្ច និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងបែបនេះ៖ «គោលការណ៍នៃការពង្រឹងប្រសិទ្ធភាព និងតម្លាភាព ពិតជាមានសារៈសំខាន់ក្នុងការធានាថា ទាំងថវិការដ្ឋ និងថវិកាភាគទាន ដែលបង់ដោយនិយោកជន និងកម្មករ ត្រូវបានប្រើប្រាស់ចំគោលដៅ និងមិនខ្ចះខ្ជាយ»។ រដ្ឋមន្ត្រីរូបនេះ ចាត់ទុកប្រព័ន្ធគាំពារសង្គមជាសសរស្តម្ភ ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសង្គមមួយ ប្រកបដោយសុខដុម និងជាមូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់ និងការអភិវឌ្ឍប្រទេសឲ្យរឹមមាំ និរន្តភាព និងបរិយាបន្ន។ ដោយមើលឃើញពីភាពសំខាន់នេះ រដ្ឋាភិបាលក៏សម្រេចអនុម័តអនុក្រឹត្យស្ដីពីនិយ័កម្មប្រព័ន្ធសន្តិសុខសង្គម ដើម្បីផ្ដល់មូលដ្ឋានគ្រឹះ សម្រាប់ការចាប់ផ្ដើមបំពេញការងារនិយតករសន្តិសុខសង្គម។ រដ្ឋមន្ត្រីសង្កត់ធ្ងន់ថា និយ័តកម្មលើប្រព័ន្ធសន្តិសុខសង្គម ជាប្រធានបទសំខាន់មួយរបស់សប្ដាហ៍គាំពារសង្គម ក្នុងឆ្នាំនេះ ។ លោកជំរុញឲ្យមានកិច្ចពិភាក្សាលើប្រធានបទនេះ ឲ្យបានផុសផុលផងដែរ។ បើទោះបីជាស្ថានភាពកូវីដ-១៩ ថមថយហើយក៏ដោយ តែផលអវិជ្ជមានលើស្ថានភាពសង្គម-សេដ្ឋកិច្ច និងជីវភាពរស់នៅពលរដ្ឋនៅតែជួបប្រឈម។ ក្រៅពីនេះ កម្ពុជាក៏កំពុងរងសម្ពាធនៃការឡើងអតិផរណា ទំនិញនិងភាពមិនប្រាកដជាច្រើនទៀត។ ហេតុនេះ ទើបរដ្ឋសម្រេចបន្តឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ បន្តទៀត។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដោយបានបញ្ជាក់ថា រដ្ឋាភិបាលនឹងបន្តពង្រឹងប្រព័ន្ធគាំពារសង្គមទាំងមូល ឲ្យកាន់តែល្អប្រសើរ នៅឆ្នាំ២០២៣នេះ៕ | ភ្នំពេញ៖ រដ្ឋាភិបាល និងក្រុមសង្គមស៊ីវិល រួមគ្នារៀបចំសប្ដាហ៍គាំពារឆ្នាំ២០២៣ ដោយ ផ្ដោតសំខាន់លើពង្រឹងប្រសិទ្ធភាព និងតម្លាភាពប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដើម្បីធានាដល់ការគ្រប់គ្រងថវិកាមិនខ្ជះខ្ជាយ។ |
រដ្ឋាភិបាលមីយ៉ាន់ម៉ាសម្រេចពន្យារការរឹតបន្តឹងរាល់ជើងហោះហើរពាណិជ្ជកម្មអន្តរជាតិ និង ការចេញទិដ្ឋាការគ្រប់ប្រភេទសម្រាប់ទេសចរណ៍រហូតដល់ចុងវិច្ឆិកា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid 19 នៅមុនការបោះឆ្នោតបានចូលមកដល់។ ក្រសួងដឹកជញ្ជូននិងគមនាគមន៍របស់មីយ៉ាន់ម៉ាបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃ ២៦ ខែតុលាថា ការហាមឃាត់ជនបរទេសចូលក្នុងប្រទេសនឹងត្រូវបានពន្យារពេលមួយខែទៀតរាប់ចាប់ពីថ្ងៃប្រកាស។ បើតាមសារព័ត៌មានថៃ Bangkok Post ការពន្យារពេលទទួលជនបរទេសដែលជាវិធានការក្នុងការទប់ស្កាត់តាមពិតទៅត្រូវបញ្ចប់នៅថ្ងៃទី ៣១ ខែតុលានេះ ហើយវាត្រូវបានរៀបចំដោយគណៈកម្មាធិការមួយដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី។ ដោយឡែក នាយកដ្ឋានអាកាសចរណ៍ស៊ីវិលមីយ៉ាន់ម៉ាឯណោះវិញបានប្រកាសដែរថា វិធានការបន្ថែមក្នុងការការហាមឃាត់ការហោះហើរក្នុងស្រុករយៈពេល ២ សប្តាហ៍នឹងត្រូវដាក់ឲ្យអនុវត្តផងដែរពោលគឺដល់ថ្ងៃទី ១៥ ខែវិច្ឆិកា។ យ៉ាងណាក៏ដោយ ធុរជនដែលចាំបាច់ត្រូវធ្វើដំណើរចាំបាច់នោះ ត្រូវស្នើសុំការអនុញ្ញាតពីខាងក្រសួងការបរទេស និងត្រូវធ្វើយ៉ាងណាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលផង។ សូមបញ្ជាក់ថា មីយ៉ាន់ម៉ាបានបិទតំបន់ជាច្រើននៅក្នុងតំបន់ Yangon ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ ប៉ុន្តែយ៉ាងណាមិញរដ្ឋាភិបាលបានសម្រេចបន្ធូរបន្ថយការរឹតត្បិតលើការប្រមូលផ្តុំគ្នាជាសាធារណៈនៅថ្ងៃទី ២៥ ខែតុលាដើម្បីអនុញ្ញាតឱ្យគណបក្សនយោបាយធ្វើយុទ្ធនាការមុនពេលប្រជាជនទៅបោះឆ្នោតនៅថ្ងៃទី ៨ ខែវិច្ឆិកា។ ប៉ុន្តែបទបញ្ជាស្នាក់នៅក្នុងផ្ទះសម្រាប់ ៧៤ តំបន់ រួមទាំងតំបន់ Yangon ទាំងមូល និង រដ្ឋ Rakhine នៅតែមានប្រសិទ្ធភាព៕ | ដោយ៖កង ម៉េងហុង |
«វាគឺជាស្ថានភាពដ៏លំបាកបំផុតមួយ ព្រោះយើងពុំមានវិធីអ្វីផ្សេងទៀតឡើយ» ។ លោកCasseem វ័យ៣០ឆ្នាំ បញ្ជាក់បែបនេះ ដោយបន្ថែមថា៖«យើងពុំដឹងថានរណា នឹងជួយពួកយើងឡើយ។ ដូច្នេះយើងពុំមានជម្រើសអ្វី ក្រៅពីដេកតាមចិញ្ចើមផ្លូវ»។ តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia នៅថ្ងៃទី១ ខែមិថុនា ប្ដីប្រពន្ធជនជាតិស្រីលង្កាមួយគូនេះ បានទៅដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១១ ខែមីនាសម្រាប់គម្រោងក្រេបទឹកឃ្មុំរយៈពេល២សប្តាហ៍។ កាលនោះ សិង្ហបុរីមានករណីឆ្លង COVID-19 តិចជាង២០០ករណីប៉ុណ្ណោះ។ លោក Casseem បញ្ជាក់ថា លោក និងភរិយាជ្រើសរើសសិង្ហបុរី ព្រោះពួកគេពុំត្រូវការមានទិដ្ឋាការទេសចរណ៍ ដើម្បីចូលទៅកាន់ប្រទេសនេះឡើយ។ លោកបន្តថា៖«យើងដឹងអំពីកូរ៉ូណាវីរុស តែយើងគិតថា វានឹងមិនទៅជាអាក្រក់ខ្លាំងបែបនេះទេ។ ក្នុងប្រទេសស្រីលង្កា វាគ្មានព័ត៌មានពាក់ព័ន្ធជំងឺ COVID-19 ឡើយពេលនោះ ហើយយើងដឹងព័ត៌មានតែស្ត្រីចិនម្នាក់ក្នុងស្រីលង្កាប៉ុណ្ណោះ»។ ប្ដីប្រពន្ធមួយគូនេះ បានសន្សំប្រាក់សម្រាប់ដំណើរក្រេបទឹកឃ្មុំ២សប្តាហ៍នេះ។ ថ្លៃសំបុត្រយន្តហោះសរុប ស្មើ ៤៣៤ ដុល្លារ ហើយពួកគេក៏យកថ្លៃសម្រាប់ចំណាយជាង៧១១ដុល្លារផងដែរ។ ពេលទៅដល់ប្រទេសសិង្ហបុរី លោក Casseem និងអ្នកស្រី Dilukshi ទើបដឹងខ្លួនថា បញ្ហាជំងឺ COVID-19 ពុំស្ថិតនៅស្ថានភាពល្អប្រសើរដូចពួកគេគិតឡើង។ ប្ដីប្រពន្ធទាំងពីរនាក់ ត្រូវបានអាជ្ញាធរប្រាប់ឲ្យទៅស្នាក់នៅទីតាំំងរឹតត្បិតការដើរហើរមួយកន្លែង ដោយរង់ចាំតាមដានស្ថានការណ៍ COVID-19 នៅសិង្ហបុរី។ ជិតដល់ថ្ងៃបញ្ចប់ដំណើរកម្សាន្ត២សប្តាហ៍ពួកគេនៅសិង្ហបុរី ប្ដីប្រពន្ធមួយគូនេះ ទទួលបានព័ត៌មានថា ប្រទេសស្រីលង្កាបានអនុវត្តបទបញ្ជាបិទប្រទេស។ ជើងហោះហើរត្រលប់ទៅផ្ទះពួកគេ ត្រូវបានលុបចោល។ យ៉ាងណាមិញ អ្នកទាំងពីររក្សាគំនិតវិជ្ជមាន ព្រោះពួកគេនៅសល់ប្រាក់ខ្លះ និងក្នុងគណនីសន្សំជាង៣០០ដុល្លារទៀត។ បុរសជាប្ដី និយាយថា៖«យើងគិតថាក្នុងពេល១ខែ យើងនឹងអាចចាកចេញទៅផ្ទះវិញ ព្រោះស្ថានការណ៍ COVID-19 នៅស្រីលង្កានឹងល្អប្រសើរ ហើយព្រលានយន្តហោះនឹងបើកឡើងវិញ»។ ក៏ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ ប្តីប្រពន្ធមួយគូនេះ យល់ឃើញថា ពួកគេប្រហែលជាប់គាំងក្នុងប្រទេសសិង្ហបុរីរយៈពេលយូរជាងពួកគេបានរំពឹងទុក។ ពួកគេបានទាក់ទងសុំជំនួយពីមន្ត្រីស្រីលង្កា។ គ្រួសារពួកគេនៅប្រទេសស្រីលង្កា កាន់តែខ្វល់ខ្វាយចិត្តជាខ្លាំង តែពុំអាចជួយអ្វីបានឡើយ។ ចុងក្រោយ ពួកគេត្រូវបានជួយជ្រោមជ្រែងដោយអង្គការក្រៅរដ្ឋាភិបាលមួយ។ បច្ចុប្បន្នពួកគេកំពុងសម្រាកនៅសណ្ឋាគារមួយកន្លែងក្នុងប្រទេសសិង្ហបុរី ខណៈរង់ចាំជើងហោះហើរត្រលប់ទៅផ្ទះពួកគេវិញ។ បើតាមទូរទស្សន៍ Channel News Asia ប្ដីប្រពន្ធទាំងពីរនាក់នេះ សង្ឃឹមនឹងត្រលប់ទៅផ្ទះតាមជើងហោះហើរមួយ នាថ្ងៃទី២ ខែមិថុនា៕ | ក្នុងពេលត្រឹមមួយខែ ប្ដីប្រពន្ធស្រីលង្កាមួយគូ ស្ទើរប្រែក្លាយពីអ្នកក្រេបទឹកឃ្មុំទៅជាអ្នកគ្មានផ្ទះសម្បែង។ គ្មានកន្លែងជ្រកកោន ហើយលុយសល់ត្រឹមជាង១៤ដុល្លារក្នុងហោប៉ៅ ប្ដីប្រពន្ធមួយគូ ដែលប្ដីឈ្មោះ Brahim Casseem និងភរិយាឈ្មោះ Dilka Dilukshi ទ្រាំរស់យ៉ាងលំបាកលំបិន។ |
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) សម្រេចប្តូរទីតាំងការប្រកួតវគ្គជម្រុះព្រឹត្តិការណ៍ World Cup ២០២២ ពូល A ពីចិនទៅកាន់អេមីរ៉ាត់អារ៉ាប់រួមវិញដោយសារបញ្ហាកូវីដ-១៩។ ការប្រកួតវគ្គជម្រុះ World Cup ២០២២ ជើងទីពីរ សម្រាប់ការប្រកួតក្នុងពូល A ទើបចាប់ផ្តើមបានត្រឹមមួយប្រកួតប៉ុណ្ណោះរវាងចិន និងកោះហ្គាម។ ចំណែកការប្រកួតដែលនៅសល់ទាំងអស់សម្រាប់ពូល A ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងស៊ូចូវនោះ ត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារតែរកឃើញជំងឺកូវីដ-១៩ លើកីឡាករស៊ីរី និងម៉ាល់ឌីវ ដែល ធ្វើឱ្យប្រទេសទាំងពីរមិនទាន់អាចហោះហើរទៅប្រកួតនៅចិនទាន់ពេលវេលា។ សហព័ន្ធបាល់ទាត់អាស៊ី AFC បញ្ជាក់ថា កាលវិភាគនៃការប្រកួតសម្រាប់ពូល A ត្រូវបានរៀបចំថ្មីរួចជាស្រេច ហើយការប្រកួតដែលនៅសល់ទាំងអស់នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Sharjah របស់អេមីរ៉ាត់អារ៉ាប់រួម។ «ទាំងនេះសុទ្ធសឹងតែជាពេលវេលាដែលមិនធ្លាប់មានពីមុនមកសម្រាប់មនុស្សគ្រប់គ្នាព្រមទាំងសហព័ន្ធ AFC។ ពិតជាអរគុណយ៉ាងខ្លាំងណាស់ដល់អេមីរ៉ាត់អារ៉ាប់រួមសម្រាប់ផ្តល់ទីតាំងក្នុងការប្រកួតសម្រាប់ពូល A ក្នុងតំបន់អាស៊ីមួយនោះ។ អគ្គលេខាធិការ AFC លោក Windsor John និយាយបែបនេះ មុនបញ្ជាក់ពីការទទួលខុសត្រូវ និងបំណងរបស់ AFC ក្នុងការធានាឲ្យបានសុវត្ថិភាព និង ជោគជ័យសម្រាប់ការប្រកួតជម្រុះនៅអាស៊ី។ លើសពីនោះ AFC ក៏ប្តេជ្ញាផ្ដល់ការការពារសុខភាពរបស់កីឡាករ និងអ្នកគាំទ្រទាំងអស់ផងដែរ។ ជាមួយការផ្លាសប្ដូរនេះ មិនត្រឹមតែពូល A ប៉ុណ្ណោះទេដែលត្រូវប្រកួតនៅអេមីរ៉ាត់អារ៉ាប់រួម។ អេមីរ៉ាត់អារ៉ាប់រួម ក៏ត្រូវទទួលបន្ទុកធ្វើម្ចាស់ផ្ទះការប្រកួតវគ្គជម្រុះ World Cup ២០២២ ជើងទីពីរ ពូល G ដែលរួមមានវៀតណាម ម៉ាឡេស៊ី ថៃ និងឥណ្ឌូណេស៊ី៕ | ដោយ៖ជា យូគៀង |
ក្រុមហ៊ុនស្រាវជ្រាវ Gallup Korea កូរ៉េខាងត្បូងបានស្ទង់មតិប្រជាជនរបស់ខ្លួនដែលក្នុងចំណោមនេះមានប្រជាជនអាយុលើសពី១៩ឆ្នាំចំនួន ១០០៤ នាក់ពាក់ព័ន្ធបញ្ហានុយក្លេអ៊ែរកូរ៉េ ចាប់ពីថ្ងៃទី៥ដល់ ៧ខែកញ្ញា។ លទ្ធផលបានបង្ហាញថា ៥៨ភាគរយនៃប្រជាជនកូរ៉េខាងត្បូងយល់ថា កូរ៉េខាងជើងនឹងមិនបង្កសង្គ្រាមឡើយ ខណៈពេលដែល ៣៧ ភាគរយទៀតយល់ថា កូរ៉េខាងជើងអាចនឹងធ្វើសង្គ្រាម។ នៅថ្ងៃសុក្រទី ៨ ខែកញ្ញា លទ្ធផលនៃការស្ទង់មតិនេះត្រូវបានចេញផ្សាយ ហើយវាបង្ហាញថា ប្រជាជនកូរ៉េខាងត្បូងមិនសូវភ័យខ្លាចថាសង្គ្រាមផ្ទុះឡើងឡើយ ទោះកូរ៉េខាងជើងបន្តបាញ់សាកល្បងអាវុធនុយក្លេអ៊ែរនិងមីស៊ីលជាបន្តបន្ទាប់ក្ដី។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters របាយការណ៍ស្ទង់មតិនេះបង្ហាញដូច្នេះ៖«ក្រោយសង្គ្រាមរវាងកូរ៉េទាំងពីរបញ្ចប់ទៅអស់ ៦០ឆ្នាំ ប្រជាជនកូរ៉េខាងត្បូងស៊ាំនឹងសកម្មភាពគំរាមកំហែងរបស់កូរ៉េខាងជើងទៅហើយ»។ ត្រឡប់ទៅឆ្នាំ២០០៧ បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកដំបូងរយៈពេល ប្រាំបួនខែ លទ្ធផលស្ទង់មតិកាលនោះបានបង្ហាញថា ប្រជាជនកូរ៉េខាងត្បូង៥១ភាគរយយល់ថា សង្គ្រាមអាចផ្ទុះឡើងមែន ខណៈ ៤៥ភាគរយទៀតយល់ថា វាជារឿងមិនអាចឡើយ។ អ្វីដែលសំខាន់ ប្រជាជនកូរ៉េខាងត្បូងចំនួម ៣៣ ភាគរយប៉ុណ្ណោះចង់ឃើញអាមេរិកវាយប្រហារកូរ៉េខាងជើងមុន ស្របពេលដែល ៥៤ភាគរយទៀតមិនគាំទ្រសកម្មភាពនោះទេ។ យោងតាមរបាយការណ៍ដដែល ពលរដ្ឋកូរ៉េខាងត្បូង ៦០ ភាគរយដែលមានវ័យលើសពី៥០ឆ្នាំ ស្នើឲ្យរដ្ឋាភិបាលខ្លួនផលិតនុយក្លេអ៊ែរ ដើម្បីការពារខ្លួន។ ក្រៅពីនេះ ៣៣ ភាគរយទៀតដែលមានវ័យលើសពី២០ឆ្នាំ មិនយល់ស្របឡើយចំពោះគម្រោងផលិតនុយក្លេអ៊ែរនោះ៕ | លទ្ធផលស្ទង់មតិមួយបានបង្ហាញថា ប្រជាជនកូរ៉េខាងត្បូង ៥៨ភាគរយយល់ថាកូរ៉េខាងជើង មិនបង្កសង្គ្រាមឡើយ ខណៈពេល ៣៧ ភាគរយផ្សេងទៀតយល់ថាកូរ៉េខាងជើងអាចនឹងធ្វើសង្គ្រាម។ វាអាចបញ្ជាក់ឲ្យឃើញថា កូរ៉េខាងត្បូងមិនបានព្រួយបារម្ភពីការផ្ទុះសង្គ្រាមឧបទ្វីបកូរ៉េឡើយ ទោះមានក្តីបារម្ភខ្លាំងក្តី។ |
សូមជម្រាបថាដំបូងឡើយប្រជាជននៅឃុំអូរសោម ខេត្តពោធិ៍សាត់ ហៅផ្លែផាសិនយក្សនេះថា ផ្លែតាសក់បារាំង ហើយអ្នកខ្លះទៀតហៅថាផ្លែ ល្ហុងទ្រើង។ ប៉ុន្តែបន្ទាប់ពីពិនិត្យមើលឃើញថា ផ្លែនេះមានរសជាតិ និងក្លិនប្រហែលផ្លែផាសិន ទើបប្រជាជននៅទីនោះសម្រេច ហៅផ្លែនោះថា ផាសិនយក្ស៕ សូមអញ្ជើញលោក អ្នកនាងទស្សនារូបភាពផ្លែសិនយក្ស ដែលផ្ដល់ឱ្យដោយ អ្នកស្រី អុន ផល្លា ជាអ្នកដាំផ្លែផាសិន យក្សក្នុង ឃុំអូរសោម ដូចតទៅ៖ | ផ្លែផាសិនយក្ស មានទំហំធំ សម្បកក្រាស់ និងក្លិនឈ្ងុយ ជាងផ្លែផាសិនធម្មតា ប៉ុន្តែមានរសជាតិប្រហែលគ្នា ។ ផាសិនយក្ស អាចមានទម្ងន់ចាប់ពីកន្លះគីឡូក្រាម ទៅដល់ ១គីឡូកន្លះក្នុងមួយផ្លែ។ ដើមរបស់វា ជាប្រភេទវល្លិ៍ ដែលតម្រូវឱ្យអ្នកដាំត្រូវធ្វើទ្រើង។ សម្បករបស់វា គេអាចយកទៅកិនជាមួយស្ករ ឬទឹកដោះគោ បរិភោគជាបង្អែម។ ផាសិនយក្សផ្លែគ្រប់រដូវកាល ប៉ុន្តែសម្បូរនាខែវស្សា។ បច្ចុប្បន្នប្រជាជននៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កំពុងប្រមូលផលផ្លែផាសិននេះ។ ផ្លែផាសិនយក្សមានតម្លៃ ៨០០០រៀល ក្នុងមួយគីឡូក្រាម ហើយអតិថិជន ដែលទិញផ្លែនេះ ភាគច្រើននៅរាជធានីភ្នំពេញ។ |
នាជំនួបលីគ CPL សប្ដាហ៍ទី៤ នៅយប់ថ្ងៃទី២៧ ខែសីហា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ម្ចាស់ផ្ទះបឹងកេត បានវាយបកយកឈ្នះវិសាខាក្នុងលទ្ធផល ៤-២។ ៤គ្រាប់ជ័យជម្នះ របស់បឹងកេតនោះ រកបានដោយកីឡាករ Zogbe Anderson នាទី៤២, ចន្ថា ចន្ទាកា ២គ្រាប់ នាទី៦៦ និង៩០+៤ រួមជាមួយកីឡករ Golubovic Stefen ១គ្រាប់ នៅនាទី៩០+៧។ ចំពោះការដាក់កីឡាករ ចន្ថា ចន្ទាកា ឲ្យប្រកួតក្នុងនាមជាកីឡាករបម្រុង លោក Clement Teo មិនមែនសាកល្បងសមត្ថភាពទេ ប៉ុន្ដែ ជាការមើលឃើញពីសក្ដានុពលរបស់ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះ រួចស្រេចអំឡុងពេលហ្វឹកហាត់។ ការប្រកួតបឹងកេត និងវិសាខា រូបពី Cambodian Premier League «ចន្ថា ចន្ទាកា មិនបានហ្វឹកហាត់ជាមួយក្រុមជិត១សប្ដាហ៍។ ប៉ុន្ដែ ពេលខ្ញុំ ឃើញគាត់ ហ្វឹកហាត់នៅទីនេះ គាត់ហាក់បីដូចជា មានសក្ដានុពលណាស់។ នេះ គឺជាអ្វី ដែលគ្រូបង្វឹកមានចំណាប់អារម្មណ៍ជាមួយគាត់។»។ គ្រូបង្វឹកវ័យ ៥៦ឆ្នាំរូបនេះ បានប្រាប់ដូច្នេះនៅពេលផ្តល់បទសម្ភាសក្រោយចប់ការប្រកួត។ បន្ទាប់ពីដណ្ដើមបាន ៣ពិន្ទុពីក្រុមវិសាខា គ្រូបង្វឹកបឹកកេត លោក Clement Teo ថា ជោគជ័យមួយនេះ មិនមែនជាការឈ្នះជើងឯកទេ ព្រោះនៅមានប្រកួតជាច្រើនទៀត នៅក្នុងលីគកំពូលកម្ពុជា។ បឹងកេត ត្រូវប្រឹងបន្ថែមដើម្បីឈ្នះ ប្រកួតផ្សេងៗទៀត។ គ្រូបង្វឹករូបនេះ បន្ថែមទៀតថា ជ័យជម្នះនេះ គឺបានមកដោយការជឿជាក់ និងជឿលើខ្លួនឯង របស់កីឡាករទាំងអស់។ «ច្បាស់ណាស់ ពេល ដែលអ្នកឈ្នះ អ្នកប្រកដជាសប្បាយចិត្ត យើងឈ្នះ ១ប្រកួត ប៉ុន្ដែ មិនមែនមានន័យថា យើង គឺជាជើងឯកទេ។ យើង ត្រូវបន្ដការប្រឹងប្រែងបន្ថែមជាងនេះ។ កីឡាករ ពិតជាអស្ចារ្យណាស់ថ្ងៃនេះ។ ពួកគេ មានជំនឿចិត្តថា ពួកគេអាចសម្រេចការងារ (ការប្រកួត) បាន។ ខ្ញុំ អត់បានធ្វើអ្វីទេ ប៉ុន្ដែ កីឡាករ ដែលធ្វើគ្រប់យ៉ាង។ យើង ផ្លាស់ប្ដូរ ហើយពិតជាត្រឹមត្រូវ។ កីឡាករទាំងអស់ ជឿជាក់ថា ពួកគេ មានឱកាសប្រកួត។»។ លោក Clement Teo បានប្រាប់ដូច្នេះ ទៅកាន់សារព័ត៌មានក្នុងស្រុក។ ដោយឡែក នៅនាទី២៨ កីឡាករ ចាន់ វឌ្ឍនាកា របស់បឹងកេត បានបណ្ដើបាល់ចូលតំបន់គ្រោះថ្នាក់ ហើយត្រូវបានប៉ះទង្គិចជាមួយអ្នកចាំទីវិសាខា ប៉ុន្ដែអាជ្ញាកណ្ដាល មិនបានឲ្យបាល់ពិន័យ ១១ម៉ែត្រទេ។ រឿងនេះ ត្រូវបានអ្នកគាំទ្រជាច្រើន មិនគាំទ្រចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល។ ចំពោះបញ្ហានេះ លោក Clement Teo បានបញ្ចេញមតិថា អាជ្ញាកណ្ដាល ក៏ជាមនុស្សសមញ្ញាធម្មតាម្នាក់ ដូចជាមនុស្សទូទៅដែរ។ ដូច្នេះ អ្នកទាំងនោះ មានពេលខ្លះ ក៏អាចនឹងបង្កើតកំហុស ជាអចេតនា ដូចមនុស្សទូទៅដែរ។ គ្រូបង្វឹកក្លិបបឹងកេត បាននិយាយដូច្នេះ៖«សម្រាប់ខ្ញុំ មិនចង់បញ្ចេញមតិអ្វី ចំពោះអាជ្ញាកណ្ដាលទេ។ អាជ្ញាកណ្ដាល ក៏ជាមនុស្សធម្មតាដូចយើងដែរ។ សម្លឹងមើលពីចម្ងាយ ខ្ញុំ ឃើញថាបាល់នោះគួរត្រូវបានពិន័យ។ ប៉ុន្ដែ គាត់ នៅជិតណាស់។ ដូច្នេះ ខ្ញុំ មិនដឹងថា ខ្ញុំបានឃើញច្បាស់ឬអត់។ ខ្ញុំ មិនចង់បញ្ចេញមតិចំពោះអាជ្ញាកណ្ដាលទេ។ នេះ ជាការសម្រេច ចិត្តរបស់គាត់។ ខ្ញុំ មិនទាន់ឃើញច្បាស់ពី VDO ថាតើអ្នកចាំទី ទាត់ត្រូវកីឡាករ ឬក៏ទាត់បាល់។ ដូច្នេះ ខ្ញុំ នឹងមិនបញ្ចេញមតិទេ»។ គ្រូបង្វឹកសញ្ជាតិសិង្ហបុរី បន្ថែមថា បើទោះជាថ្ងៃនេះ បឹងកេតចាញ់ ក៏ដោយ ក៏លោកមិនរិះគន់អាជ្ញាកណ្ដាលដែរ ព្រោះការប្រកួតបានចប់រួចរាល់ហើយ។ អាជ្ញាកណ្ដាល ក៏ជាមនុស្សជាតិ ដូច្នេះ អាជ្ញាកណ្ដាល ក៏អាចមានកំហុសកំហុសបានដែរ។ ការប្រកួតនៅក្នុងសប្ដាហ៍ទី៤នោះ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ព្រះខ័នរាជ ស្វាយរៀង ជោគជ័យ ៤ប្រកួតជាប់គ្នា ដោយបានយកឈ្នះ លើ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន AIA KMH Park ក្នុងលទ្ធផល ២-១។ លុះចូលដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ អង្គរថាយហ្គឺ ចាញ់ កងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋានហនុមាន ស្របពេល ព្រៃវែង ឈ្នះ គិរីវងសុខសែនជ័យ លទ្ធផល ២-១។ ចំណែក ណាហ្គាវើលដ៍ បរាជ័យ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ បន្ទាប់ពីចេញ ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ក្នុងលទ្ធផល ២-៣។ គួរបញ្ជាក់ផងដែរថា ព្រះខ័នរាជ ស្វាយរៀង ឈ្នះ ៤សប្ដាហ៍ជាប់គ្នា មាន ១២ពិន្ទុ ឈរចំណាត់ថ្នាក់លេខ១ (បណ្ដោះអាសន្ន) តាមពីក្រោយដោយ វិសាខា មាន ៩ពិន្ទុ។ ចំណែកលេខ ៣ ព្រៃវែង មាន ៧ពិន្ទុ ស្មើគ្នាជាមួយ បឹងកេត ដែលឈរលេខ៤។ ក្លិបភ្នំពេញក្រោន ឈរលេខ៥ មាន៦ពិន្ទុ និងលេខ៦ កងយោធពលខេមរភូមិន្ទ មាន៤ពិន្ទុ។ រីឯ ណាហ្គាវើលដ៍ លេខ៧, អង្គរថាយហ្គឺរ លេខ៨ និងអាយ អេស អាយដង្កោសែនជ័យ លេខ៩ សុទ្ធតែមាន ៣ពិន្ទុដូចគ្នា។ ដោយឡែក គិរីវង់សុខសែនជ័យ រក្សាបាតតារាង ឈរលេខ១០ មាន ១ពិន្ទុ៕ | លោក Clement Teo គ្រូបង្វឹកក្រុមបឹងកេត លើកសរសើរ ចន្ថា ចន្ទាកា ជាកីឡាករមានសក្តានុពល ក្រោយរូបគេរកបាន២គ្រាប់ ក្នុងជ័យជម្នះរបស់បឹងកេត លើវិសាខាក្នុងលទ្ធផល ៤-២ ក្នុងការប្រកួតលីគកីឡាបាល់ទាត់កំពូលកម្ពុជា (CPL) សប្តាហ៍ទី៤។ បាន៣ពិន្ទុទាំងលំបាក គ្រូសិង្ហបុរីរូបនេះ ផ្តាំកូនក្រុមប្រឹងប្រែងបន្ថែមទៀតសម្រាប់ជំនួបក្រោយៗ ដ្បិតជ័យជម្នះនេះ មិនមែនមានន័យថាបឹងកេតឈ្នះជើងឯកនោះឡើយ។ |
លោក Albert del Rosario អតីតរដ្ឋមន្ត្រីការបរទេស នៃរដ្ឋបាលអតីតប្រធានាធិបតី Benigno Aquino ថ្មីៗនេះ បានផ្តល់អនុសាសន៍ដល់រដ្ឋបាលរបស់លោកប្រធានធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ឲ្យគាំទ្រ និងសហការជាមួយនឹងនឹងរដ្ឋាភិបាលវៀតណាមក្នុងកិច្ចចរចាធ្វើក្រមសមុទ្រចិនខាងត្បូង ដើម្បីការពារផលប្រយោជន៍ ដែលជាប់ពាក់ព័ន្ធជាមួយនឹងចិន។ អតីតរដ្ឋមន្ត្រីរូបនេះ បានព្រមានថា ចិន អាចប្រើប្រាស់ក្រមប្រតិបត្តិដែលអាស៊ាននិងចិនកំពុងតែចរចានិងកសាងដើម្បីផ្តល់ភាពស្របច្បាប់លើសកម្មភាព និងតំបន់សិប្បនិម្មិតរបស់ខ្លួនមួយចំនួននៅសមុទ្រចិនខាងត្បូង ប្រសិនបើក្រមប្រតិបត្តិនេះ មិនត្រូវបានធ្វើឡើងគ្រប់ជ្រុងជ្រោយនោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានហ្វីលីពីន Philstar នៅថ្ងៃ៣ មករា កន្លងទៅ។ « វា ច្បាស់ណាស់ថា ការចូលរួមពិគ្រោះយោបល់ជាមួយវៀតណាមលើបញ្ហានេះ នឹងផ្តល់ឱកាសសម្រាប់ហ្វីលីពីនក្នុងការចែករំលែក និងទទួលដឹងលឺទស្សនៈគ្នាទៅវិញទៅមក ដែលអាចឈានដល់ការឯកភាពគ្នាលើផែនការសកម្មភាពមួយ ដែលផ្តល់ប្រយោជន៍មិនត្រឹមតែប្រទេសទាំងពីរប៉ុណ្ណោះនោះទេ តែប្រទេសដទៃទៀតផង»។ លោកអតីតរដ្ឋមន្ត្រី សង្កត់ធ្ងន់យ៉ាងដូច្នេះ។ អនុសាសន៍របស់អតីតរដ្ឋមន្ត្រីហ្វីលីពីនរូបនេះ បង្ហាញឡើង បន្ទាប់ពី មានការលេចចេញជំហរថ្មីរបស់វៀតណាម ដែលមានចេតនាដាក់បញ្ចូលបទបញ្ញត្តិមួយចំនួននៅក្នុងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងដែលភាគីអាស៊ាន និងចិន កំពុងតែចរចាគ្នាក្នុងការដាក់តាក់តែង។ តាមភ្នាក់ងារព័ត៌មាន Reuters រដ្ឋាភិបាលក្រុងហាណូយ បានរៀបចំប្រការមួយចំនួន ដោយមិនទទួលស្គាល់កោះសិប្បនិម្មិត និងតំបន់ដែលចិនចាក់ដីបន្ថែមនៅក្នុងសមុទ្រចិនខាងត្បូង ពោលគឺចាត់ទុកសកម្មភាពរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងមិនស្របច្បាប់។ វៀតណាម ថែមទាំងហាមមិនឲ្យមានការកំណត់ដែនកំណត់អត្តសញ្ញាណអាកាស និងការធ្វើសមយុទ្ធយោធានៅក្នុងដែនសមុទ្រ ដែលចិន កំពុងតែរៀបចំធ្វើនោះ។ គួរជម្រាបផងដែរថា សមុទ្រចិនខាងត្បូង គឺជាដែនសមុទ្រជម្លោះមួយ ដែលមានភាគីពាក់ព័ន្ធរដ្ឋអាស៊ានរួមមាន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជាមួយនឹងចិន។ ចិន បានទាមទារគ្រប់គ្រងតំបន់ស្ទើរតែទាំងស្រុងនៃតំបន់ជម្លោះដោយយោងតាមប្រវត្តិសាស្ត្ររបស់ខ្លួន ខណៈរដ្ឋអាស៊ាន បានទាមទារដោយយោងតាមកត្តាច្បាប់អន្តរជាតិ។ ដោយសារការខ្វែងគំនិតគ្នាលើកត្តា នៃការទាមទាររួមទាំងការប្រឈមុខគ្នានៅក្នុងតំបន់ជម្លោះរហូតដល់មានការប្រឈមមុខការទូត យោធា និងរួមទាំងហិង្សាផងនោះ អាស៊ាន និងចិន បានឯកភាពក្នុងការតាក់តែងក្រមប្រតិបត្តិមួយនៅក្នុងតំបន់នោះ ក្នុងគោលបំណងដើម្បីគ្រប់គ្រងសកម្មភាពពាក់ព័ន្ធនានា។ ភាគីទាំងពីរ បានឯកភាពគ្នារួមហើយលើក្របខណ្ឌនៃក្រមប្រតិបត្តិការ ហើយបច្ចុប្បន្ន កំពុងតែបន្តចរចាគ្នាថាតើគួរបញ្ចូលលក្ខខណ្ឌបែបណាដើម្បីធានាផលប្រយោជន៍ទាំងសងខាង។ តាមពិតទៅ មុនពេលហ្វីលីពីន ដឹកនាំដោយរដ្ឋបាលរបស់លោកប្រធានាធិបតី ឌូទើតេ ហ្វីលីពីន ហាក់ដូចជាស៊ីសង្វាក់គ្នាជាមួយនឹងវៀតណាមក្នុងការតទល់ខ្លាំង ជាមួយចិនរួមទាំងតាមរយៈសេចក្តីថ្លែងការណ៍ថ្កោលទោសផ្លូវការ និងការធ្វើកិច្ចសហប្រតិបត្តិការដាក់សម្ពាធតាមរយៈវេទិការអន្តរជាតិ។ ក៏ប៉ុន្តែក្រោយលោកប្រធានាធិបតី ឌូទើតេ កាន់តំណែង ហ្វីលីពីន ហាក់ស្អិតល្មួតទៅនឹងចិនវិញ ហើយថែមទាំងមិនប្រើប្រាស់សាលក្រមដែលមជ្ឈត្តការក្រុងឡាអេ សម្រេចឲ្យហ្វីលីពីនឈ្នះក្តីចិនទៀតផង៕ | អតីតប្រមុខការទូតហ្វីលីពីន បានទទូចឲ្យរដ្ឋាភិបាលរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ គាំទ្រ និងចូលរួមផ្លាស់ប្តូរគំនិតជាមួយនឹងរដ្ឋាភិបាលវៀតណាម ដើម្បីជាមូលដ្ឋានកសាងក្រមប្រតិបត្តិបត្តិសមុទ្រចិនខាងត្បូងរឹងមាំ និងការពារផលប្រយោជន៍ដល់ប្រទេសរងផលប៉ះពាល់។ ការលើកឡើងរបស់ប្រមុខការទូត ធ្វើឡើងស្របពេលហ្វីលីពីន និងចិន កំពុងតែមានទំនាក់ទំនងត្រូវរូវគ្នាខ្លាំង។ |
យ៉ាងហោចណាស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវចំណាយថវិកាប្រមាណ២០ម៉ឺនដុល្លារលើកាំជ្រួច ដើម្បីបង្កើតផ្ទាំងទស្សនីយភាពដ៏អស្ចារ្យដល់ទស្សនិកជនក្នុងថ្ងៃបើកព្រឹត្តិការណ៍កីឡាជាតិលើកទី២កាលពីយប់ថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៨។ ទំហំចំណាយនេះមានការកើនឡើងស្ទើរពាក់កណ្តាលបើធៀបនឹងលើកមុន។ បើតាមការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC។ «សម្រាប់ព្រឹត្តិការណ៍បើកកីឡាជាតិឆ្នាំនេះយើងអាចវាយតម្លៃបានថា យើងចំណាយអស់ថវិកាប្រមាណពី៣០ទៅ៤០ម៉ឺនដុល្លារ ព្រោះគ្រាន់តែថ្លៃកាំំជ្រួចយើងបានចំណាយអស់ប្រមាណ២០ម៉ឺនដុល្លារ»។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន។ លោក វ៉ាត់ ចំរើន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយចប់ពិធីបើកកីឡាជាតិនៅពហុកីឡដ្ឋានជាតិ សម្រាប់ការរៀបចំពិធីបើកនេះដែរ ទទួលការវាយតម្លៃខ្ពស់ពីមន្ត្រីក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងសហព័ន្ធកីឡាក្នុងតំបន់អាស៊ានដែលបានមកសង្កេតការណ៍ក្នុងកម្មវិធីបើកនេះ។ ពួកគេទាំងនោះបានវាយតម្លៃថា កម្ពុជាអាចសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាំឆ្នាំ២០២៣។ លោក វ៉ាត់ ចំរើន បន្ថែមថា៖«យើងមិនមានមោទកភាពនោះទេ យើងត្រូវការដុះខាត់ និងអភិវឌ្ឍន៍សមត្ថភាពបន្ថែម ទោះបីយើងអាចរៀបចំបានកម្រិតនេះក៏ដោយ។ យើងត្រូវការបទពិសោធថ្មីៗជាច្រើនទៀត ដើម្បីកែតម្រូវចំណុចខ្វះខាតបន្តិចបន្តួចដែលយើងនៅមាន»។ ក្រៅពីការបាញ់កាំជ្រួចដ៏អស្ចារ្យនេះ ពិធីបើកកីឡាជាតិលើកទី២ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេច ប៊ុនរ៉ានី ហ៊ុន សែន ក៏មានការសម្តែងផ្ទាំងទស្សនីយភាពជាច្រើនទៀតផងដែរ រួមមានការសម្តែងគុនល្បុក្កតោ ការសម្តែងកាយសមស្របរបស់គរុសិស្សកីឡា កាយសមស្របរបស់តេក្វាន់ដូ WTF និងផ្ទាំងទស្សនីយភាព«យើងខ្មែរ»របស់ ស.ស.យ.ក។ លើសពីនេះមានការប្រគំតន្ត្រី ដែលមានការចូលរួមពីតារាចម្រៀងជួរមុខកម្ពុជាលោក ព្រាប សុវត្ថិ រួមទាំងកូនទាំងបី, កញ្ញា មាស សុខសោភា និងក្រុម Small World Small Band៕ | ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលទទួលបន្ទុករៀបចំពិធីបើក និងបិទព្រឹត្តិការណ៍កីឡាជាតិលើកទី២បានវាយតម្លៃថា កាំជ្រួចដែលបាញ់ក្នុងថ្ងៃបើកកីឡាជាតិកាលពីយប់ថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៨ ចំណាយថវិកាអស់ប្រមាណជា២០ម៉ឺនដុល្លារ។ តែជារួម NOCC បានចំណាយថវិកាប្រមាណ៤០ម៉ឺនដុល្លារក្នុងថ្ងៃបើកនេះ។ |
ចាប់តាំងពីរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា និងអាហ្វហ្កានីស្ថាន ត្រូវបានទម្លាក់ចេញពីតំណែងនាពេលកន្លងទៅ បញ្ហាអាសនៈរបស់ប្រទេសទាំងពីរនៅអង្គការសហប្រជាជាតិប្រទាញប្រទង់យ៉ាងខ្លាំង។ សម្រាប់មីយ៉ាន់ម៉ា របបសឹកចង់ឱ្យមន្រ្តីខ្លួនកាន់តំណែងជំនួសឱ្យលោក Kyaw Moe Tun ដែលតំណាងឱ្យរដ្ឋាភិបាលស៊ីវិល ហើយបានសុំបន្តតំណែង។ ខណៈនៅអាហ្វហ្កានីស្ថាន ក្រុមតាលីបង់ ចង់តែងតាំងមន្រ្តីខ្លួន ជំនួសលោក Ghulam Isaczai ដែលជាអគ្គរដ្ឋទូតអាហ្វហ្កានីស្ថានតំណាងឱ្យរដ្ឋាភិបាលចាស់។ គណៈកម្មាធិការលិខិតសារតាំងរបស់មហាសន្និបាតអង្គការសហប្រជាជាតិ នៅសប្តាហ៍មុន បានអនុម័តពន្យារពេលលើសំណើទទួលស្គាល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដែលដឹកនាំដោយក្រុមតាលីបង់។ នេះមានន័យថា អគ្គរដ្ឋទូតដែលតំណាងឱ្យរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា និងរដ្ឋាភិបាលអាហ្វហ្កានីស្ថានចាស់ ត្រូវអង្គុយនៅអាសនៈអង្គការសហប្រជាជាតិដដែល។ បន្ទាប់ពីអនុម័តដោយគណៈកម្មាធិការលិខិតសារតាំង សេចក្តីសម្រេចនោះ បានធ្លាក់មកមហាសន្និបាតម្តង។ ប្រធាន UNGA លោក Abdulla Shahid នៅថ្ងៃទី៦ ខែធ្នូ បានដំញញួរឯកភាពចំណាត់ការមួយនេះ ដោយការយល់ព្រមបែបកុងសង់ស៊ីស។ ការអនុម័ត ក៏ធ្វើឡើងបន្ទាប់ពីលោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ។ ប្រេសិតស៊ុយអែតប្រចាំនៅអង្គការសហប្រជាជាតិ អ្នកស្រី Anna Eneström នៅពេលកន្លងមក បានប្រាប់អ្នកសារព័ត៌មានថា គណៈកម្មាធិការលិខិតសារតាំង មិនទាន់បានកំណត់ពីកិច្ចប្រជុំម្តងទៀតឡើយ។ គណៈកម្មាធិការនេះ មានសមាជិកចំនួន ៩ប្រទេស ក្នុងនោះមានដូចជា ស៊ុយអែត, អាមេរិក, រុស្ស៊ី, ចិន, បាហាម៉ា, ប៊ូតង់, ស៊ីលី, ណាមីប៊ី និងសៀរ៉ាឡេអូន។ គួររំឭកថា យោធាមីយ៉ាន់ម៉ា និងក្រុមតាលីបង់ នៅសប្តាហ៍មុន បានបង្ហាញការមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។ របបសឹកមីយ៉ាន់ម៉ា បានចាត់ទុកថា ការសម្រេចរបស់គណៈកម្មាធិការមិនបានឆ្លុះបញ្ចាំងពីការពិតជាមូលដ្ឋាន និងអត្ថិភាពមីយ៉ាន់ម៉ា ខណៈក្រុមតាលីបង់ បានចាត់ទុកថា វាជាការដកហូតសិទ្ធិស្របច្បាប់របស់ប្រជាជនអាហ្វហ្កានីស្ថាន៕ អត្ថបទទាក់ទង យោធាមីយ៉ាន់ម៉ា និងក្រុមតាលីបង់មិនសប្បាយចិត្ត ក្រោយត្រូវបដិសេធអាសនៈនៅ UN | មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃទី៧ ខែធ្នូ បានអនុម័តសេចក្តីសម្រេចមួយពន្យារពេលទទួលស្គាល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងក្រុមតាលីបង់ ចំពោះកៅអីនៅអង្គការអន្តររដ្ឋាភិបាលមួយនេះ។ |
អាជ្ញាធរជាតិអប្សរា បានស្រង់សំដីរបស់លោក ភឿន សុឃីម មន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងទឹក ថា តាមអាងស្ដុកទឹក ដូចជាបារាយណ៍ខាងលិច បារាយណ៍ខាងជើង កសិណក្រុងអង្គរធំ និងកសិណអង្គរវត្តជាដើម មានទឹកជាអតិបរិមា។ លោក ភឿន សុឃីម ពន្យល់ថា ដោយសារបរិមាណទឹកភ្លៀងចេះតែបន្តធ្លាក់ជាបន្តបន្ទាប់ ធ្វើឱ្យទឹកក្នុងអាងមានបរិមាណលើសលុប ដែលបច្ចុប្បន្នអាជ្ញាធរជាតិអប្សរាបានកំពុងបើកបង្ហៀរចេញតាមប្រឡាយចុះទៅក្រោយ តួយ៉ាងនៅបារាយណ៍ខាងលិចជាដើម។ នារយៈពេលចុងក្រោយនេះ ខេត្តសៀមរាបក៏ដូចជាបណ្ដាខេត្តក្រុងដទៃទៀតដែរ ទទួលបានទឹកភ្លៀងជាច្រើនក្នុងអំឡុងពេលនៃការរងសម្ពាធនៃព្យុះ។ គេសង្កេតឃើញថា តំបន់វាលទំនាបមួយចំនួនក្នុងក្រុងសៀមរាប ក៏ដូចជាតំបន់អង្គរ បានលិច ក្នុងនោះមានលិចផ្ទះរបស់ប្រជាពលរដ្ឋ ហើយកំណាត់ផ្លូវខ្លះក៏បានលិចក្នុងរយៈពេលខ្លីផងដែរ។ យ៉ាងណា លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ជំនន់ទឹកភ្លៀងមិនអាចជន់លិចក្រុងសៀមរាបបានទេ ដ្បិតថាក្រោយការស្ដារប្រព័ន្ធធារាសាស្ដ្របុរាណរួចរាល់ពីឆ្នាំ២០១២មក អាជ្ញាធរមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ជៀសទឹក ទម្លាក់ទៅតំបន់ទន្លេសាបទាន់ពេលវេលា៕ | សៀមរាប៖ ទឹកជាច្រើនលានម៉ែត្រគូប ត្រូវបានអាជ្ញាធរជាតិអប្សរាគ្រប់គ្រងនិងប្រមូលរក្សាទុកនៅតាមកសិន្ធុ បារាយណ៍ ក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រៀមសម្រាប់ប្រើប្រាស់នារដូវប្រាំងខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា។ |
លោក លាង ចន្ថា អ្នកចិញ្ចឹមជ្រូកម្នាក់នៅខេត្តកំពត បានប្រាប់សារព័ត៌មាន Thmey Thmey 25 នៅថ្ងៃទី៣ មករា នេះថា ជ្រូករបស់លោកបានងាប់ទាំងទ្រុងៗក្នុងរយៈពេលត្រឹមតែ៣ទៅ៤ថ្ងៃ ដោយមិនដឹងឆ្លងជំងឺប៉េស្តអាហ្រ្វិក ឬជំងឺអ្វីផ្សេង ដ្បិតជ្រូកទាំងនោះបានចាក់វ៉ាក់សាំងរួចរាល់។ ជ្រូករបស់លោកងាប់អស់៤១ក្បាល ដែលធ្វើឲ្យលោក ចន្ថា ខាតបង់ប្រាក់ប្រមាណ៥ពាន់ដុល្លារ។ លោក ចន្ថា បានផ្អាកចិញ្ចឹមជ្រូកទាំងស្រុង ទៅរកមុខរបរផ្សេង ដើម្បីរកលុយបង់ធានាគារ។ លោក ចន្ថា ប្រាប់ថ្មីៗ២៥ដូច្នេះ៖«ជ្រូកងាប់ស្ទើរពេញភូមិ គ្មានឈ្មួញណាមកទិញទេ។ យើងត្រូវសងលុយធានាគារ។ អ៊ីចឹង [ខ្ញុំ] ត្រូវងាកចេញពីមុខរបរហ្នឹងសិន។ យើងផ្អាកការចិញ្ចឹម១ឆ្នាំអីសិន រង់ចាំជំងឺស្ងប់ស្ងាត់។ ចិញ្ចឹមទៀតយ៉ាងមិចកើត បើជ្រូកមេចិញ្ចឹមបាន៥ ឬ៦ខែងាប់អស់។ អ៊ីចឹង វាខាតទាំងចំណី ខាតទាំងអស់ហ្នឹង»។ លោក បន្ថែមថា ការងាប់ជ្រូកជាច្រើនក្បាលនេះ ទំនងមកពីការនាំចូលជ្រូកពីប្រទេសវៀតណាម ដែលមានជំងឺមកកាន់ទីផ្សារកម្ពុជា។ រូបភាពពី សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ចំណែក លោក សែម វណ្ណា អ្នកចិញ្ចឹមជ្រូកម្នាក់ទៀតនៅខេត្តកំពង់ស្ពឺ បានលើកឡើងថា ក្នុងរយៈពេល១ថ្ងៃ ជ្រូករបស់លោកប្រមាណ ២៣ក្បាលបានឈឺទាំងអស់ ដោយមិនដឹងឆ្លងជំងឺអ្វីឲ្យពិតប្រាកដ។ លោកបានខាតបង់ប្រាក់អស់ប្រមាណ ២ ៥០០ដុល្លារ និងសម្រេចឈប់ចិញ្ចឹមជ្រូក។ លោក វណ្ណា ប្រាប់ដូច្នេ៖« ជ្រូកទាំងនោះ ជិតដល់ថ្ងៃលក់ចេញហើយ។ ប៉ុន្តែ ជំងឺនេះចម្លែក យើងអត់ដឹង។ យើងហៅពេទ្យមកចាក់ថ្នាំធម្មតា ហើយពេទ្យហ្នឹងក៏គាត់អត់ដឹងថាជំងឺអ្វីដែរ។ ដំបូងជ្រូក វាអត់សូវស៊ីចំណីតែ១ ឬ២ក្បាលទេ បន្ទាប់មកវាឆ្លងទាំងអស់»។ លោក សែម វណ្ណា បន្តថា ការបន្តបើកឲ្យនាំចូលជ្រូកពីក្រៅប្រទេស គឺជាប្រភពចម្លងជំងឺផ្សេងៗ។ លោកស្នើឲ្យក្រសួងកសិកម្ម ទប់ស្កាត់ការនាំចូលខុសច្បាប់ និងពង្រឹងការត្រួតពិនិត្យផលិតសត្វ ដើម្បីធ្វើឲ្យប្រសើរដល់កសិករចិញ្ចឹមជ្រូកក្នុងស្រុក ដែលកំពុងប្រឈមតម្លៃថោក គ្មានទីផ្សារ និងបញ្ហាជំងឺផ្សេងៗ។ ជុំវិញបញ្ហានេះ លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម បានប្រាប់សារព័ត៌មាន Thmey Themy 25 នៅថ្ងៃនេះដែរថា ជ្រូកងាប់ភាគច្រើនបណ្ដាលមកពីជំងឺប៉េស្តអាហ្រ្វិក។ កសិករចិញ្ចឹមគ្មានរបៀបរាបរយ និងមិនស្ដាប់ការណែនាំរបស់ក្រសួងកសិកម្ម។ លោក រៀបរាប់ថា ការចិញ្ចឹមជ្រូកបែបថ្មី គឺត្រូវចិញ្ចឹមជាលក្ខណៈបិទជិត ឬហៅថាជីវៈសុវត្ថិភាព ប៉ុន្តែកសិករមួយចំនួនចិញ្ចឹមតាមលក្ខណៈគ្រួសារ។ អ្នកខ្លះ យកសាច់ជ្រូកពីខាងក្រៅចូល ដែលអាចជាប្រភពនៃជំងឺ។ រដ្ឋមន្រ្តីរូបនេះ អះអាងដូច្នេះ៖« ភាគច្រើននៃជ្រូក ដែលងាប់ទាំងនោះ គឺជាជំងឺប៉េស្តអាហ្រ្វិក ព្រោះកន្លងទៅនេះឃើញថាប្រទេសជិតខាងយើងដូចជាថៃ និងវៀតណាមឆ្លង»។ កន្លងទៅ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានដាក់លិខិតស្នើតាមបណ្ដាខេត្តជាប់ព្រំដែន ឱ្យជួយទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ពីវៀតណាម ដើម្បីកុំឲ្យប៉ះពាល់ដល់តម្លៃទីផ្សារជ្រូកក្នុងស្រុក និងបង្ការកុំឲ្យឆ្លងជំងឺប៉េស្តអាហ្រ្វិកចូលក្នុងប្រទេសកម្ពុជា។ បើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វរូបនេះ ការផ្អាកមិនឲ្យនាំចូលជ្រូកពីប្រទេសជិតខាង ពិសេសវៀតណាមនៅមានចន្លោះប្រហោង ដោយសារឈ្មួញមួយចំនួនលួចនាំចូលខុសច្បាប់តាមផ្លូវទឹក និងច្រករបៀងផ្សេងៗតាមផ្លូវគោក ដែលអាចធ្វើឲ្យកម្ពុជាប្រឈមឆ្លងជំងឺប៉េស្តអាហ្រ្វិក ប្រសិនទប់ស្កាត់មិនទាន់ពេលវេលា។ លោក ស៊្រុន ពៅ បានអះអាងដូច្នេះ៖«ខ្ញុំដាក់លិខិតស្នាមទៅតាមបណ្ដាខេត្តជាប់ព្រំដែន គឺដើម្បីការពារឈ្មួញលួចនាំចូលហ្នឹង មិនមែនការពារអ្នកចូលស្របច្បាប់នោះទេ។ គឺទប់ការលួចនាំចូល ទាំងសាច់ជ្រូក ទាំងជ្រូករស់។ អ៊ីចឹងហើយ វាធ្វើឲ្យធ្ងន់ធ្ងរដល់ប្រទេសយើង ដោយសារការលួចនាំចូលហ្នឹងឯង។ បើយើងសន្និដ្ឋានទៅ កម្ពុជា និងវៀតណាម តិច ឬច្រើននៅតែមានការនាំចូលមក»។ លោក ស្រ៊ុន ពៅ បន្ថែមថា ប្រសិនបើកម្ពុជា ជួបប្រទះជំងឺប៉េស្តជ្រូកអាហ្រ្វិកនេះ កសិករនឹងប្រឈមក្ស័យធន ឬបិទកសិដ្ឋានលែងចិញ្ចឹមដូចនឹងឆ្នាំ២០១៩។ លោកក៏បានអំពាវនាវឲ្យ កសិករប្រុងប្រយ័ត្នខ្ពស់ និងត្រូវធ្វើអនាម័យ ឬជីវៈសុវត្ថិភាពតាមទ្រុងនីមួយៗឲ្យបានត្រឹមត្រូវ៕ | ភ្នំពេញ៖ជ្រូកជាច្រើនក្បាលបានងាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលបានធ្វើឲ្យកសិករមួយចំនួនខាតបង់យ៉ាងខ្លាំង។ អ្នកខ្លះ ចង់បោះបង់ការចិញ្ចឹម ទៅស្វែងរកមុខរបរផ្សេង។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា ជ្រូកងាប់ភាគច្រើនបណ្ដាលមកពីជំងឺប៉េស្តអាហ្រ្វិក ខណៈកសិករចិញ្ចឹមគ្មានរបៀបត្រឹមត្រូវ និងមិនស្ដាប់ការណែនាំជីវៈសុវត្ថិភាពរបស់ក្រសួងកសិកម្ម។ |
គេបានស្រាវជ្រាវឃើញថានៅពេលដែលមនុស្ស១៥៣នាក់ត្រូវបានដាក់អោយនៅកន្លែងមួយដែលងាយឆ្លងជំងឺផ្តាសាយនោះ អ្នកដែលដេកតិចជាង៧ម៉ោងនៅក្នុង រយ:ពេល ពីរសប្តាហ៍គឺងាយនឹងកើតជំងឺផ្តាសាយជាងគេដល់ទៅបីដង បើប្រៀបធៀបជាមួយ អ្នក ដែលដេកបាន៨ម៉ោងក្នុងមួយយប់។ ដូច្នេះបើសិនជាអ្នកដេកមិនគ្រប់គ្រាន់ទេឬក៏អ្នកមានបញ្ហាដេកមិនលក់នោះ អ្នកត្រូវ ឆាប់រកដំណោះស្រាយដូចខាងក្រោម។ -ហាត់ប្រាណរាល់ថ្ងៃនិងទៀងទាត់ ដូចជាការដើរនិងធាក់កង់ -ចៀសវាងការលេងទូរស័ព្ទមុនចូលដេក -រៀបចំបន្ទប់ ដេក អោយមានផាសុខភាពត្រជាក់ល្មម -ចៀសវាងការផឹកកាហ្វេនៅពេលរសៀល -សម្រាកអោយស្រួលខ្លួនដោយមិនធ្វើការងារអ្វីទាំងអស់មុនចូលដេក។ -អ្នកក៏អាចប្រើថ្នាំបានដែរ បើសិនជាចាំបាច់។ គ្រូពេទ្យច្រើនណែនាំអោយប្រើ ថ្នាំកាល់ស៊ីប្រូណាត Calcibronate ផលិតនៅប្រទេសបារាំង ត្រូវបាន គេដឹង ថា មានប្រសិទ្ឋភាព អាចជួយ អោយអ្នក ដេកលក់ស្រួលបាន។ ត្រួតពិនិត្យដោយ www.health.com.kh | តើអ្នកចេះតែឈឺមិនព្រមជាសោះ ពិសេសគឺកើតមានជំងឺផ្តាសាយញឹកញាប់មែនទេ? បើសិនជាដូច្នេះមែនមានមូលហេតុដ៏សំខាន់មួយនៅពីក្រោយសុខភាពខ្សោយរបស់អ្នក។ នោះគឺការដេកមិនគ្រប់គ្រាន់។ |
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី៣០តុលានេះថា អ្នកនេសាទម្នាក់បានរាយការណ៍ទៅកងទ័ពជើងទឹកនៅតំបន់ខេត្តកោះកុង បន្ទាប់ពីប្រទះឃើញសាកសពអណ្ដែតនៅក្បែរកោះស្ដេច ចំណុចទឹកដីខេត្តកោះកុង កាលពីម៉ោងប្រមាណ១០ព្រឹក ដែលមានចម្ងាយប្រមាណជាង៦០គីឡូម៉ែត្រ ពីកោះរ៉ុង។ អ្នកនេសាទមើលឃើញសាកសពអណ្តែតផ្ងារ ដែលទូទៅអ្នកនេសាទសនិដ្ឋានថា សពអណ្តែតផ្ងារ ជាសពមនុស្សស្រី។ លោក បញ្ជាក់ថា៖«នៅថ្ងៃទី២៩ ទើបសមត្ថកិច្ច ទទួលបានដំណឹងថា អ្នកនេសាទប្រទះឃើញសាកសពអណ្ដែតកាលពីថ្ងៃទី២៧តុលានេះ។ អ្នកនេសាទគ្រាន់តែប្រទះឃើញ ហើយមករាយការណ៍ប៉ុណ្ណោះ។ មកដល់ពេលនេះ នៅមិនទាន់រកឃើញសាកសពនៅឡើងទេ ហើយយើងក៏មិនទាន់ប្រាកដថាសាកសពនោះ ជានារីជនជាតិអង់គ្លេសដែលបាត់ខ្លួនដែរ»។ លោក បន្ថែមថា សមត្ថកិច្ចកំពុងស្វែងរកសាកសព ដែលអ្នកនេសាទនោះ ប្រទះឃើញ។ គិតមកដល់ថ្ងៃនេះ មានរយៈពេល៧ថ្ងៃហើយ ដោយអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា នៅមិនទាន់រកឃើញនារីជនជាតិអង់គ្លេស Bambridge Amelia Louise ដែលបានបាត់ខ្លួនននោះទេ។ សូមបញ្ជាក់ថា នារីដែលបាត់ខ្លួន បានចេញពីខេត្តព្រះសីហនុ ទៅកោះរ៉ុងសន្លឹម កាលពីល្ងាចថ្ងៃទី១៩ខែតុលា ហើយចូលស្នាក់នៅផ្ទះសំណាក់ Ness Beach។ កម្លាំងជំនាញថា គេប្រទះឃើញនាងលើកចុងក្រោយនៅក្នុងកម្មវិធីជប់លៀង នៅឆ្នេរកោះរ៉ុងសន្លឹមប្រមាណម៉ោង៣កន្លះទៀបភ្លឺ ឈានចូលថ្ងៃទី២៤តុលា ឆ្នាំ២០១៩។ ក្រោយពេលកើតហេតុ សមត្ថកិច្ច បានរកឃើញកាបូប និងសម្ភារមួយចំនួន នៅលើផ្ទាំងថ្មក្បែរឆ្នេរជិតកន្លែងជប់លៀង៕ | អ្នកនេសាទប្រទះឃើញសាកសពអណ្ដែតនៅក្បែរកោះស្ដេច កាលពីម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី២៧តុលា ដែលសនិដ្ឋានថាអាចជាសាកសពមនុស្សស្រី តែមិនប្រាកដថាជាសាកសពរបស់នារីជនជាតិអង់គ្លេស Bambridge Amelia Louise ដែលបាត់ខ្លួន កាលពីថ្ងៃ២៤តុលា នៅកោះរ៉ុងសន្លឹមនោះទេ។ |
ពីមួយឆ្នាំទៅមួយឆ្នាំ ព្រឹត្តិការណ៍មនុស្សធម៌ជិះកង់រៃអង្គាសថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផារបស់ក្លឹបអ្នកជិះកង់ដើម្បីសហគមន៍ កាន់តែទាក់ទាញអ្នកចូលរួមមកពីគ្រប់ទិសទី។ នៅឆ្នាំទី៦របស់ខ្លួន ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមចំនួន ៩៦៣នាក់ ដែលសរុបជាថវិកាមានចំនួន ២៧,៦១៤ដុល្លារ និង២លានរៀល។ នេះបើតាមការលើកឡើងរបស់លោក គិម ប៊ុនថាន់ ប្រធានក្លឹបអ្នកជិះកង់ដើម្បីសហគមន៍។ ថវិកាទាំងនេះត្រូវបាននាំទៅប្រគល់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ឬគន្ធបុប្ផាខេត្តសៀមរាបនៅព្រឹកថ្ងៃទី១ មិថុនា៕ | សៀមរាប៖ ក្លឹបអ្នកជិះកង់ដើម្បីសហគមន៍ តាមរយៈព្រឹត្តិការណ៍ជិះកង់ដើម្បីរៃអង្គាសជួយមន្ទីរពេទ្យគន្ធបុប្ផាឆ្នាំទី៦របស់ខ្លួន បានប្រមូលថវិកាបានជិត៣ម៉ឺនដុល្លារពីព្រឹត្តិការណ៍មួយនេះ។ ព្រឹត្តិការណ៍នៅឆ្នាំនេះ បានទាក់ទាញអ្នកចូលរួមមកពីបណ្ដាខេត្តក្រុងផ្សេងៗ ដែលសរុបមានជាង៩០០នាក់។ |
៤គ្រាប់របស់ក្រុមភ្ញៀវ Barca ធ្វើបានដោយកីឡាករ Pierre Emerick Aubameyang ២គ្រាប់ម្នាក់ឯង ខ្សែការពារ Ronald Araujo និងខ្សែប្រយុទ្ធ Ferran Torres នៅកីឡដ្ឋាន Santiago Bernabeu។ ក្នុងចំណោមជំនួប El Clasico ៦លើកចុងក្រោយរវាង Barca ជាមួយ Real Madrid ក្រុមស្ថិតនៅតំបន់ Catalonia ប្រកួតចាញ់៥លើកទៅហើយ។ នេះការសងសឹករបស់ Barca ដល់ផ្ទះ Real Madrid តែម្ដ។ ជាមួយទម្រង់លេងដែលមានប្រៀបទៅលើក្រុមម្ចាស់ផ្ទះ និងស្វែងរកគ្រាប់បានច្រើនបែបនេះ គ្រូបង្វឹកវ័យ៤១ឆ្នាំ ជឿជាក់លើកូនក្រុមថា នឹងបន្តលេងទម្រង់យ៉ាងល្អមួយនេះជាមួយក្រុមណាក៏បាន ប្រសិនបន្តប្រើទម្រង់ល្អបែបនេះ។ «យើងមិនបានរំពឹងថាអាចធ្វើបានល្អបែបនេះនៅទឹកដីរបស់ពួកគេឡើយ។ ខ្ញុំសប្បាយចិត្តដែល Barca បានផ្លាស់ប្តូរសក្តានុពលរបស់ខ្លួនពេលបច្ចប្បន្ន ហើយក៏នៅពេលអនាគត ជាមួយទម្រង់លេងល្អខ្លាំងបែបនេះ យើងអាចប្រកួតជាមួយក្លិបណាក៏បាន»។ Xavi និយាយបែបនេះក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត។ មិនត្រឹមតែប៉ុណ្ណោះ Xavi ក៏បានអះអាងបន្ថែមថា ពេលនេះ Barca ត្រលប់មកកាន់ការប្រជែងពានរង្វាន់វិញហើយ ហើយរំពឹងថា នឹងទទួលបានអ្វីមួយក្នុងរដូវកាលនេះ។ ពេលនេះ Barcelona ស្ថិតនៅលំដាប់ថ្នាក់ទីបីនៅតារាង La Liga ដោយមាន៥៤ពិន្ទុ មានគម្លាតពិន្ទុពីក្រុមកំពូលតារាង Real Madrid ចំនួនត្រឹមតែ១២ពិន្ទុ៕ | ក្លិបបាល់ទាត់ Barcelona យកឈ្នះការប្រកួត El Clasico ក្នុងលទ្ធផល ៤-០ លើ Real Madrid នាថ្ងៃទី២១ខែមីនា។ លោក Xavi Hernandez និយាយថា ជ័យជម្នះនេះ ជាគំរូមួយយ៉ាងល្អឥតខ្ចោះសម្រាប់ទម្រង់ដែលលោកចង់ឱ្យក្រុមលេង។ |
ជំនួបចុងក្រោយពូល C ហូឡង់បានបន្តយកឈ្នះម៉ាសេដ្វានដោយលទ្ធផល ៣-០ ដែលសម្រេចទីបានដោយ Memphis Depay និងប្រធានក្រុម Georginio Wijnaldum ពីគ្រាប់ម្នាក់ឯង។ នេះជាការទទួលបានជ័យជម្នះទាំង៣ប្រកួតក្នុងវគ្គសន្សំពិន្ទុរបស់ក្រុមរហស្សនាមទឹកក្រូច ក្នុងនោះជំនួបដំបូងពួកគេឈ្នះអ៊ុយក្រែន ៣-២ មុនឈ្នះអូទ្រីស ២-០ នៅជំនួបលើកទី២។ ហូឡង់រកបាន៩ពិន្ទុពេញឈរកំពូលតារាងពូល C តាមពីក្រោយដោយអូទ្រីសដែលមាន៦ពិន្ទុក្រោយឈ្នះអ៊ុយក្រែន ១-០។ ហូឡង់ និងអូទ្រីសបានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ។ នៅឯប្រទេសហូឡង់ឯណោះវិញ ទង់ជាតិ និងបដាពណ៌ទឹកក្រូច ត្រូវបានប្រើដើម្បីគ្របលើផ្លូវ ដើម្បីគាំទ្រដល់ក្រុមជម្រើសជាតិ។ ផ្ទះទាំងអស់នៅលើដងផ្លូវត្រូវបានរុំដោយផ្លាស្ទិកពណ៌ទឹកក្រូចនិងទង់ជាតិហូឡង់។ ពាក្យស្លោកលាបពាសពេញ ខណៈទង់ជាតិពណ៌ទឹកក្រូចតូចៗរាប់ពាន់បានលាតសន្ធឹងលើដងផ្លូវទាំងមូល។ បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Danny van Dijk ដែលជាប្រជាជនហូឡង់ បានប្រាប់ថាការប្រែដងផ្លូវឱ្យទៅជាពណ៌ទឹកក្រូចនេះ មានរយៈពេលជាង១ខែមកហើយមុនការប្រកួតពានរង្វាន់អឺរ៉ុបចាប់ផ្តើម។ លោក Van Dijk បញ្ជាក់ថា អ្នកនៅតំបន់នោះរាប់សិបនាក់បាននាំគ្នាតុបតែង ដោយឆ្លៀតពេលក្រោយសម្រាកពីការងារ និងប្រើថវិការផ្ទាល់ខ្លួន។ លោក Raymond Zwennes វ័យ៣៧ឆ្នាំ ក៏បានរៀបរាប់ដែរថា ការតុបតែងតាមដងផ្លូវនេះមិនចំណាយប្រាក់តិចនោះទេ ប៉ុន្តែយ៉ាងណាលោកមិនរួចរានោះទេក្នុងការបង្ហាញពីការគាំទ្រក្រុមជម្រើសជាតិរបស់ខ្លួន។ «យើងបានធ្វើការនៅទីនេះប្រហែល៦សប្តាហ៍ ហើយការចំណាយខ្ញុំពិបាកនឹងប្រាប់អ្នកណាស់ ប៉ុន្តែវាពិតជាមានតម្លៃដល់ម៉ឺនដុល្លារដែរ»។ នេះជាការអះអាងរបស់លោក Raymond៕ | តាមដងផ្លូវនានានៅទូទាំងប្រទេសហូឡង់ត្រូវបានប្រែទៅជាពណ៌ទឹកក្រូច ដើម្បីជាការគំាទ្រក្រុមកីឡាបាល់ទាត់ជម្រើសជាតិរបស់ពួកគេក្នុងព្រឹត្តិការណ៍ Euro 2020។ ហូឡង់ឈ្នះទាំង៣ប្រកួតជាប់គ្នាក្នុងវគ្គសន្សំពិន្ទុតាមពូល។ |
ជំរុញការរំលាយអាហារក្នុងរាងកាយ នៅថ្ងៃក្តៅ ការដេកក្នុងស្ថានភាពត្រជាក់នឹងជួយជំរុញការរំលាយអាហាររបស់អ្នក និងបង្កើនបរិមាណខ្លាញ់ ល្អ នៅក្នុងខ្លួនរបស់អ្នក។ ក្នុងពេលជាមួយគ្នានេះ ការដេកដោយមិនដណ្តប់ភួយនឹងជួយឱ្យអ្នកដុតកាឡូរីបានលឿន និងជួយឱ្យរាងកាយកម្ចាត់ជាតិស្ករលើសក្នុងឈាម។ ទន្ទឹមនឹងនេះ នៅពេលដែលអ្នកគេងមិនដណ្តប់ភួយ វាជួយឱ្យឈាមរត់បានល្អប្រសើរ កាត់បន្ថយការកកស្ទះសរសៃឈាមវ៉ែន និងការពារជំងឺដាច់សរសៃឈាមខួរក្បាល។ គុណភាពនៃការគេងរបស់អ្នកអាចប្រសើរឡើង សីតុណ្ហភាពត្រជាក់នៅពេលយប់ជួយឱ្យអ្នកគេងលក់ស្រួល។ ផ្ទុយទៅវិញ ប្រសិនបើវាក្តៅពេក វាអាចរំខានដល់ដំណាក់កាលនៃចលនាភ្នែកលឿន ធ្វើឱ្យអ្នកភ្ញាក់ពីដំណេក អស់កម្លាំង ទោះបីជាអ្នកមានអារម្មណ៍ថាអ្នកបានគេងគ្រប់គ្រាន់ក៏ដោយ។ សីតុណ្ហភាពរាងកាយរបស់យើងចាប់ផ្តើមធ្លាក់ចុះប្រហែល 60-90 នាទីមុនពេលគេងលក់ ហើយប្រសិនបើបរិយាកាសរបស់អ្នកក្តៅពេកក្នុងអំឡុងពេលនេះ រាងកាយរបស់អ្នកនឹងខ្ជះខ្ជាយថាមពលកាន់តែច្រើន ដោយព្យាយាមកែតម្រូវសីតុណ្ហភាព ធ្វើឱ្យអ្នកភ្ញាក់បានយូរ។ កាន់តែប្រសើរសម្រាប់ស្បែករបស់អ្នក នៅពេលដែលអ្នកដណ្តប់ភួយក្រាស់ និងកក់ក្តៅដែលអាចទប់កំដៅក្នុងខ្លួនរបស់អ្នក ហើយបន្ថែមពីលើការរំខានដល់ដំណេករបស់អ្នក វាក៏អាចបណ្តាលឱ្យបែកញើសផងដែរ។ ភួយក្រាស់ និងធ្ងន់ធ្វើពីក្រណាត់សំយោគមិនអនុញ្ញាតឱ្យរាងកាយរបស់អ្នកគ្រប់គ្រងសីតុណ្ហភាព និងអាចបណ្តាលឱ្យបែកញើស។ ញើសរួមជាមួយកំដៅ និងការកកិតអាចស្ទះរន្ធញើសរបស់អ្នក ដែលអាចនាំឱ្យកើតមុន និងមុនក្បាលខ្មៅ ។ ការគេងមិនដណ្តប់ភួយជួយសម្រកទម្ងន់ និងការពារការបាត់បង់ការចងចាំ បើចង់សម្រកទម្ងន់ កុំដេកដណ្តប់ភួយ។ ជាមួយគ្នានេះ ការដេកដោយគ្មានភួយជួយឱ្យរាងកាយមនុស្សមានសេរីភាពច្រើន កោសិកាក្នុងរាងកាយធ្វើចរាចរបានល្អ ដែលអាចរុញឈាមទៅកាន់ខួរក្បាលបានកាន់តែចង្វាក់ ជួយឱ្យមនុស្សមានសុខភាពល្អ និងការពារការថយចុះការចងចាំ៕ ត្រួតពិនិត្យដោយ www.health.com.kh | ការគេងដោយមិនដណ្តប់ភួយមើលទៅហាក់ដូចជារឿងគួរឱ្យអស់សំណើច ប៉ុន្តែវាផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពដែលមិននឹកស្មានដល់។ |
នៅថ្ងៃព្រហស្បតិ៍ទី ១៥ ខែកុម្ភៈ លោកស៊ីរីល រ៉ាម៉ាផូសា អនុប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានឡើងកាន់តំណែងជាប្រធានធិបតី ជំនួសលោក ចាខុប ស៊ូម៉ា ដែលបង្ខំចិត្តចុះចេញពីតំណែងកាលពីថ្ងៃពុធដោយសាររងសម្ពាធពីគណបក្ស។ យោងតាមទីភ្នាក់ព័ត៌មាន AFP ប្រធានាធិបតីថ្មីអាហ្វ្រិកខាងត្បូង ស៊ីរីល រ៉ាម៉ាផូសា ដែលធ្លាប់ជាអ្នកជំនួញ និងជាអ្នកប្រឆាំងរបបរើសអើងពូជសាសន៍អាផាថេតផងនោះ បានសន្យាបោសសម្អាតអំពើពុករលួយដើម្បីលើកមុខមាត់រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងផងដែរ។ ប្រធានាធិបតីថ្មីអាហ្វ្រិកខាងត្បូងហាក់មានសុទិដ្ឋិនិយមខ្លាំងចំពោះវិធានការដោះស្រាយបញ្ហាប្រឈមរបស់ប្រទេសជាពិសេសអំពើពុករលួយនេះ។ លោកបានសង្កត់ធ្ងន់ដូច្នេះ៖« បញ្ហាពាក់ព័ន្ធអំពើពុករលួយ បញ្ហាដែលដោះស្រាយជាមួយសហគ្រាសសាធារណៈ ក៏ដូចជាស្វែងរកដំណោះស្រាយសម្រាប់រឿងអាស្រូវពុករលួយក្នុងវិស័យនយោបាយនោះស្ថិតក្នុងគោលនយោបាយរបស់យើង»។ «ថ្ងៃស្អែកយើងនឹងមានលទ្ធភាពក្នុងការដាក់ចេញចំណាត់ការខ្លះយកទៅអនុវត្តដើម្បីដោះស្រាយបញ្ហាទាំងនេះ»។ លោក រ៉ាម៉ាផូសា បានថ្លែងបន្ថែមដូច្នេះ។ ក្រោយស្បថចូលកាន់តំណែង លោក រ៉ាម៉ាផូសា ដែលជាអតីតអ្នកជំនាញមានទ្រព្យសម្បតិ្តស្តុកស្តម្ភផងនោះ ក៏នឹងត្រៀមថ្លែងសុន្ទរកថាប្រជាជាតិទៅកាន់សភាជាផ្លូវការជាលើកដំបូងផងដែរនៅយប់ថ្ងៃសុក្រ ទី ១៦ កុម្ភៈនេះ។ តាមពិតទៅ ការងារច្រើនសន្ធឹកដែលមេដឹកនាំអាហ្វ្រិកខាងត្បូងថ្មី ត្រូវយកចិត្តទុកដាក់ដោះស្រាយ ក្រៅពីកម្ចាត់អំពើពុករលួយ ក្នុងនោះមានការសង្គ្រោះសេដ្ឋកិច្ចដែលកំពុងដាំក្បាលចុះ និងស្តារមុខមាត់គណបក្សវិញឲ្យបានមុនការបោះឆ្នោតសាកលចូលមកដល់នៅឆ្នាំក្រោយ។ ប្រជាប្រិយភាពរបស់លោក រ៉ាម៉ាផូសា មានខ្ពស់គ្រាន់បើដោយសារលោក ក៏មិនខុសពីលោក ចាខុប ស៊ូម៉ា សុទ្ធតែជាសកម្មជនប្រឆាំងក្រុមម្ចាស់អាណានិគមស្បែកស និងទាមទារសិទ្ធិសេរីភាពសម្រាប់ពលរដ្ឋអាហ្វ្រិកខាងត្បូង។ លោកក៏ជាមនុស្សជំនិតរបស់អ្នកបដិវត្តន៍ប្រឆាំងរបបអាផាសថេត និងអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក ណេលសិន មិនដេឡា ផងដែរ។ ត្រឡប់មកវិញ បញ្ហាពុករលួយក្នុងវិស័យនយោបាយជារឿងអាស្រូវធំបំផុតដែលហ៊ុមព័ទ្ធអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក ចាខុប ស៊ូម៉ា។ លោក ស៊ូម៉ា បានរងការចោទប្រកាន់ច្រើនដងពាក់ព័ន្ធការស៊ីសំណូកសូកប៉ាន់ ប៉ុន្តែគេមិនដែលរកឃើញសោះឡើយថា អ្នកនយោបាយរូបនេះពិតជាបានប្រព្រឹត្តអំពើពុករលួយមែននោះ។ យ៉ាងណាមិញ រឿងអាស្រូវនេះធ្វើឲ្យគណបក្សបាត់បង់ប្រជាប្រិយភាព បាត់បង់ការគាំទ្រពីអ្នកបោះឆ្នោត ហើយម្យ៉ាងទៀតសេដ្ឋកិច្ចអាហ្វ្រិកខាងត្បូងក៏លូតលាស់យឺតយ៉ាវថែមទៀតផង។ ដោយសាររឿងអាស្រូវនេះទើបគណបក្សកាន់អំណាច សមាជជាតិអាហ្វ្រិក (ANC) សម្រេចដកសេចក្តីទុកចិត្តចំពោះលោកកាលពីដើមសប្តាហ៍ ដើម្បីបង្ខំឲ្យលោកចុះចេញពីតំណែង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅពេលចុះចេញពីតំណែង លោក ស៊ូម៉ាបានឆ្លៀតលើកឡើងពីអារម្មណ៍ទលសទាល់និងមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់បក្សកាន់អំណាចដែលលោកបានចូលរួមជីវភាពនយោបាយតាំងពីឆ្នាម ១៩៥៩ និងប្រយុទ្ធប្រឆាំងក្រុមអាណានិគមស្បែកសរហូតមកនេះ។ លោកហៅការសម្រេចចិត្តរបស់បក្សកាន់អំណាចជារឿងអយុត្តិធម៌សម្រាប់លោកផ្ទាល់ ព្រោះគេមិនមានភស្តុតាងសូម្បីតែបន្តិចដែលអាចបង្ហាញថា លោកប្រព្រឹត្តអំពើខុសច្បាប់ ឬពុករលួយនោះ៕ | ក្រោយលោក ចាខុប ស៊ូម៉ា (Jacob Zuma) បង្ខំចិត្តចុះចេញពីតំណែង សភាអាហ្វ្រិកខាងត្បូងបានសម្រេចតែងតាំងអតីត សកម្មជនប្រឆាំងនឹងរបបរើសអើងពូជសាសន៍អាផាថេត (Apartheid) លោក ស៊ីរីល រ៉ាម៉ាផូសា (Cyril Ramaphosa) ជាប្រធានាធិបតីថ្មី។ ក្រោយស្បថចូលកាន់តំណែង អ្នកនយោបាយរូបនេះក៏បានប្រកាសកម្ចាត់អំពើពុករលួយក្នុងប្រទេសផងដែរ។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.