text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
ដោយស្ថិតក្នុងត្រកូលរថយន្ត Range Rover ហើយឈរនៅលំដាប់ខ្ពស់ជាងគេ រថយន្តនេះ ត្រូវបានផលិតយ៉ាងប្រណិត ស័ក្តសមជាកំពូលរថយន្តប្រណិតលំដាប់ពិភពលោក។ តួខាងក្រៅត្រូវបានផលិតពីដែកអាលុយមីញ៉ូមស្វិត ហើយធុននឹងការប៉ះទង្គិច ទឹកថ្នាំភ្លឺរលោងដូចគ្រាប់ពេជ្រ រំលេចពេញតួរថយន្ត ដែលធ្វើឲ្យរឹតតែមានភាពទាក់ទាញ។ រថយន្តទំនើប២០១៨នេះ មានកំណែទម្រង់មួយចំនួន ដែលធ្វើឲ្យរថយន្តមួយនេះ កាន់តែទាក់ទាញ និងផ្តល់ភាពងាយស្រួល ដល់អ្នកបើកបរក្នុងការបញ្ជារថយន្តផងដែរ។ ភ្លើងខាងមុខ ត្រូវបានរចនាថ្មីរាងតូច ស្តើងស្អាត ជាមួយនឹងបច្ចេកវិទ្យាLEDចុងក្រោយ ដើម្បីផ្តល់ភាពងាយស្រួល ដល់ការបើកបរពេលរាត្រី ប៉ាណាខាងមុខ ត្រូវបានរចនាថ្មីយ៉ាងស្រស់ស្អាតប្លែកពីម៉ូដែលមុនៗ ។ ការរចនាផ្នែកខាងក្នុងយ៉ាងម៉ត់ចត់ ដើម្បីឲ្យស័ក្តសមនឹងកេរ្តិ៍ឈ្មោះដែលផ្នែកខាងក្នុងតុបតែង លាយជាមួយឈើប្រណិតមានតម្លៃ ពូកស្បែកទន់ដែលដេរដោយដៃផ្ទាល់យ៉ាងយកចិត្តទុកដាក់ ប្រព័ន្ធឆ្លាតវៃទំនើបថ្មីDual Touch Pro System ត្រូវបានបំពាក់ជាមួយរថយន្តស៊េរីទំនើបថ្មីនេះ The Entertainment Touch Pro System ត្រូវបានបែងចែកជាពីរ ដោយនៅផ្នែកខាងលើ សម្រាប់បញ្ជាក្នុងការស្តាប់កម្សាន្ត ដែលរួមបញ្ចូលប្រព័ន្ធសំឡេង របស់ចក្រភពអង់គ្លេស(Meridian) ធ្វើឲ្យអ្នកអង្គុយក្នុងរថយន្ត មានអារម្មណ៍ថា ពួកគេកំពុងស្ថិតនៅជាមួយការប្រគំតន្ត្រីផ្ទាល់តែម្តង។ អេក្រង់ផ្នែកខាងក្រោម សម្រាប់បញ្ជាទៅលើប្រព័ន្ធម៉ាស៊ីនត្រជាក់ និងប្រព័ន្ធបញ្ជាក្នុងរថយន្តជាច្រើនទៀតផងដែរ។ ដៃចង្កូតមានប៊ូតុងបញ្ជា ដែលលោក អ្នកអាច ប៉ះ(Touch) ស្រាលៗ ដោយមិនចាំបាច់ចុចផ្ទាល់ ដូចមុនទៀតឡើយ ប្រព័ន្ធទប់លំនឹង នៅពេលយើងបើកបរក្នុងល្បឿនលឿន ដើម្បី ផ្តល់ភាពងាយស្រួល ក្នុងការគ្រប់គ្រងរថយន្ត។ កៅអីទាំងអស់ ត្រូវបានបំពាក់ដោយឧបករណ៍ ម៉ាស្សា អេក្រង់ភ្ជាប់នឹងកៅអីខាងមុខ សម្រាប់ឲ្យអ្នកខាងក្រោយទស្សនា ចាប់ពី៨អ៊ីង រហូតដល់១០អ៊ីង គម្លាតកៅអី ពីផ្នែកខាងមុខ មកខាងក្រោយ មានចន្លោះរហូតទៅដល់១៨៦ម.ម ដើម្បីផ្តល់ភាពទូលាយ ដល់អ្នកអង្គុយខាងក្រោយ។ ឈ្នាន់ត្រូវបានទម្លាក់ ដោយស្វ័យប្រវត្តិ នៅរាល់ពេលបើកទ្វាររថយន្ត ដែលផ្តល់ភាពងាយស្រួលដល់អ្នករួមដំណើរ។ សូមអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover ដើម្បីបើកបរសាកល្បង រថយន្តដ៏ប្រណិតមួយណា ដែលលោកអ្នកពេញចិត្តឥឡូវនេះ។ ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមទំនាក់ទំនង៖ ០២៣ ៨៨៨ ៨១១ / ០៧០ ៩៩៩ ១១១ គេហទំព័រ ផ្លូវការ៖ www.landrovercambodia.com ទំព័រ Facebook ផ្លូវការ៖ Land Rover Cambodia ទំព័រ Instagram ផ្លូវការ៖ @LandRoverCambo ( អត្ថបទពាណិជ្ជកម្ម ) | កំពូលរថយន្ត Range Rover Autobiography Long Wheel Base ឆ្នាំ២០១៨ (ប្រភេទតួវែង) គឺជាប្រភេទរថយន្តប្រណិតលំដាប់ថ្នាក់ពិភពលោកដែលផលិតឡើងសម្រាប់គារវកិច្ចលោកអ្នក ឥឡូវនេះបានបើកទទួលការកម្ម៉ង់ជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌា ហើយ។ |
លោក ប៊ូ វរសក្ស ប្រធានអង្គការជីវិតសត្វនៃកម្ពុជា បានប្រាប់សារព័ត៌មានThmeyThmey25ថា ទិវាសត្វក្រៀលធ្វើឡើង ដើម្បីផ្សព្វផ្សាយពីសកម្មភាពការពារ និងអភិរក្សសត្វក្រៀលនៅក្នុងតំបន់។ សិស្សានុសិស្សចូលរួមកកម្មវិធី ទិវាសត្វក្រៀល ឆ្នាំ២០២២ កម្មវីធីនេះ នឹងមានការចូលរួមពីសិស្សានុសិស្សនៅជុំវិញតំបន់នោះ មានការប្រកួតគំនូរពីមកពីសាលាចំនួនពីរ និងមានការចូលរួមពីពលរដ្ឋសហគមន៍ ដែលកំពុងចូលរួមក្នុងកិច្ចការពារ និងអភិរក្សក្រៀល។ ទន្ទឹមនោះកូនឈើប្រមាណ៤៥០ដើម នឹងត្រូវដាំនៅតាមផ្លូវដោយ អង្គការ ស្ថាប័នរដ្ឋនិងពលរដ្ឋ។ «ទិវានេះជាផ្នែកមួយនៃការផ្សព្វផ្សាយពីកិច្ចការពារ និងថែរក្សសត្វក្រៀល និងអត្ថប្រយោជន៍ដែលប្រជាពលរដ្ឋអាចទទួលបាន។ ឆ្នាំនេះយើងក៏មានការប្រកួតគំនូរ ដោយសិស្សឆ្នើមមកពីសាលាកោះត្នោត សាលាថ្មបើកផងដែរ»។ នេះជាការពន្យល់របស់លោក វរសក្ស ដែលលោកបានបន្ថែមថា ការដាំកូនឈើនៅក្នុងតំបន់នេះ អាចជាផ្នែកមួយនែការរួមចំណែកមិនឱ្យសត្វក្រៀលផ្អើល នៅពេលធ្វើដំណើរ និងរកស៊ីនៅតំបន់ការពារទេសភាពអន្លង់ព្រីង ឬមួយនៅពេលឃើញអ្នកទេសចរទៅទស្សនានៅតំបន់នោះ។ សិស្សានុសិស្សចូលរួមកកម្មវិធី ទិវាសត្វក្រៀល ឆ្នាំ២០២២ ប្រធានអង្គការខាងលើបានលើកឡើងថា ជាការកត់សម្គាល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារសត្វកន្លងមក។ សកម្មភាពទាំងនោះ រួមមាន ការចូលរួមដាំដុះស្រូវមិត្តក្រៀល ដើម្បីបង្កើតចំណីសម្រាប់សត្វ ការចូលរួមមិនបង្អើលមិនប្រមាញ់ និងមិនប្រើឬកាត់បន្ថយថ្នាំគីមីក្នុងចម្ការ ក៏ជាការចូលរួមយ៉ាងសំខាន់។ លោក វរសក្ស បង្ហាញថា៖ « នៅតំបន់យើងមិនអាចកំណត់ថា សត្វក្រៀលមានការកើនឡើងឬថយចុះទេ ដោយសារទីនេះ គ្រាន់តែជាកន្លែងរកចំណីតែប៉ុណ្ណោះ។ ប៉ុន្ដែយើងអាចឃើញសត្វក្រៀល ធ្វើដំណើរមករកចំណីកាន់តែច្រើននៅតំបន់នេះ មានន័យថា ជាទីតាំងមួយសុវត្ថិភាពសត្វអាចទុកចិត្តបាន»៕ | ភ្នំពេញ៖ ទិវាសត្វក្រៀលនឹងត្រូវធ្វើនៅថ្ងៃទី២៨ខែកម្ភៈ ឆ្នាំ២០២៣ នៅស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងទិវានោះ នឹងមានការប្រកួតគំនូរពីសាលាចំនួនពីរ និងការដាំកូនឈើជាង៤០០ដើម នៅតាមដងផ្លូវនៅតំបន់ ដែលប្រារព្ធឡើងក្នុងគោលបំណងផ្សព្វផ្សាយបន្ថែមកិច្ចការពារ និងអភិរក្សសត្វក្រៀលនៅក្នុងតំបន់នោះ។ |
ចាប់តាំងពីមានការចរចានៅថ្ងៃទី៩ ខែមករារវាងមន្ត្រីជាន់ខ្ពស់នៃកូរ៉េទាំងពីរ ស្ថានភាពនៅឧបទ្វីបកូរ៉េបានវិវឌ្ឍយ៉ាងវិជ្ជមាន។ សហគមន៍អន្តរជាតិបានស្វាគមន៍ជំហានទៅមុខនេះ ព្រោះជាក្ដីសង្ឃឹមថ្មី និងកម្រ។ ចិន និងអាមេរិក ក៏សាទរដំណើរជាវិជ្ជមាននេះដែរ តែអាមេរិកហាក់មិនទាន់ជឿជាក់លើកូរ៉េខាងជើងនៅឡើយ និងបានស្នើឲ្យមានការប្រុងប្រយ័ត្នបន្តទៀត។ ស្ថានភាពនៅឧបទ្វីបកូរ៉េ គឺជាប្រធានបទមួយក្នុងការសន្ទនារវាងមេដឹកនាំចិន ស៊ី ជិនភីង និងលោក ដូណាល់ ត្រាំ នៅថ្ងៃទី១៦ ខែមករា។ យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ប្រធានាធិបតីចិន ស៊ី ជិនភីង ចាត់ទុកការជួបចរចាជាបន្តរបស់មន្ត្រីកូរ៉េទាំងពីរ គឺជាការផ្លាស់ប្ដូរវិជ្ជមាននៅឧបទ្វីបកូរ៉េ ដែលគ្រប់គ្នាត្រូវតែរក្សាឲ្យបាន។ លោក ស៊ី បានប្រាប់លោក ត្រាំ ថា ភាគីពាក់ព័ន្ធទាំងអស់ត្រូវធ្វើការរួមគ្នាដើម្បីរក្សាស្ថានភាពដែលរកបានដោយពិបាកនេះ សំដៅបន្ថយកម្ដៅនៅឧបទ្វីបកូរ៉េ និងបង្កើតលក្ខខណ្ឌដើម្បីឈានទៅចាប់ផ្ដើមការចរចាឡើងវិញ។ ជាមួយគ្នានោះ មេដឹកនាំចិនរូបនេះក៏បានស្នើឲ្យសហគមន៍រក្សាការរួបរួមគ្នាលើបញ្ហាឧបទ្វីបកូរ៉េ ព្រោះការរំសាយអាវុធនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ និងរក្សាស្ថិរភាព សន្តិភាពតំបន់ គឺជាប្រយោជន៍របស់ភាគីទាំងអស់។ លោក ស៊ី ក៏បានប្រកាសជំហរចិន ដែលត្រៀមរួចស្រេចក្នុងការចាប់ដៃជាមួយអាមេរិក និងរដ្ឋដទៃទៀតដើម្បីសម្រេចឲ្យបានគោលដៅរួម គឺការដោះស្រាយសំណុំរឿងនុយក្លេអ៊ែរដោយសន្តិវិធីតែម្ដង។ តាមពិតទៅ ការដែលលោក ស៊ី ស្នើឲ្យមានការរួបរួមគ្នានេះ ក៏ព្រោះលោកដឹងថា សហគមន៍អន្តរជាតិនៅតែខ្វែងគំនិតគ្នាលើសំណុំរឿងមួយនេះ។ អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅតែចង់ប្រើធម៌ក្ដៅដើម្បីបង្ខំឲ្យកូរ៉េខាងជើងត្រឡប់ចូលតុចរចាវិញ ខណៈដែលចិន និងរុស្ស៊ីប្រកាន់ជំហរត្រជាក់។ ចិន និងរុស្ស៊ីបានស្នើឲ្យអាមេរិកផ្អាកសមយុទ្ធយោធានៅឧបទ្វីបកូរ៉េ និងស្នើកូរ៉េខាងជើងឲ្យផ្អាកកម្មវិធីនុយក្លេអ៊ែរវិញ។ យ៉ាងណាមិញ សំណើខាងលើមិនត្រូវបានអាមេរិកខ្វាយខ្វល់ឡើយ។ ក្នុងការជជែកតាមទូរសព្ទនេះដែរ លោក ត្រាំ បានទទួលស្គាល់តួនាទីសំខាន់របស់ចិនក្នុងការស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនេះ និងសន្យាបន្តទំនាក់ទំនងជាមួយចិនឲ្យកាន់តែជិតស្និទ្ធថែមទៀត។ ជាការពិត លោក ត្រាំ ក៏តែងទទូចឲ្យចិនប្រើឥទ្ធិពលរបស់ខ្លួនដើម្បីដាក់សម្ពាធលើកូរ៉េខាងជើង ព្រោះចិនជាអ្នកជិតខាង និងជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កូរ៉េខាងជើង៕ | នៅថ្ងៃទី១៦ ខែមករា ប្រធានាធិបតីចិន ស៊ី ជិនភីង បានជជែកតាមទូរសព្ទជាមួយសមភាគីអាមេរិក ដូណាល់ ត្រាំ ។ លោក ស៊ី បានប្រាប់លោក ត្រាំ ពីសារសំខាន់នៃស្ថានភាពប្រសើរនៅឧបទ្វីបកូរ៉េក្នុងពេលបច្ចុប្បន្ន និងបានស្នើឲ្យលោក ត្រាំ ជួយរក្សាការវិវឌ្ឍជាវិជ្ជមាននេះ។ ក្នុងការសន្ទនានេះ មេដឹកនាំទាំងពីរក៏បានប្ដេជ្ញាសហការគ្នាដើម្បីស្វែងរកដំណោះស្រាយត្រឹមត្រូវសម្រាប់វិបត្តិនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ |
លោក TAKESHI IZUKU ប្រធានក្រុមហ៊ុន Vkirirum Resort បានជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ នៅថ្ងៃទី៩ខែឧសភា ដើម្បីពិភាក្សាលើសំណើសុំអភិវឌ្ឍន៍រមណីយដ្ឋានអេកូទេសចរណ៍នៅឧទ្យានជាតិគិរិរម្យ។ ជាការឆ្លើយតប លោក ប៉ាន សូរស័ក្ដិ បានស្វាគមន៍លើគម្រោងរបស់ក្រុមហ៊ុនជប៉ុនមួយនេះ។ លោកឲ្យដឹងថា ឧទ្យានជាតិគិរីរម្យនេះ ត្រូវបានសព្វព្រះរាជហឫទ័យដឹកនាំអភិវឌ្ឍន៍ដោយព្រះបរមរតនៈកោដ្ឋសម្ដេចព្រះនរោត្តមសីហនុ ដោយសហការជាមួយរដ្ឋាភិបាលជប៉ុន តាំងពីចន្លោះទសវត្សរ៍៦០ ទៅទសវត្សរ៍ ៧០ មកម្លេះ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរូបនេះ បានស្នើឲ្យក្រុមហ៊ុននេះរៀបចំផែនការមេស្ដីពីការថែរក្សាបរិស្ថាន និងការអភិរក្សសត្វព្រៃឲ្យស្របតាមបទស្ថានស្ដង់ដារ ដើម្បីស្នើសុំការគាំទ្របន្ថែមពីស្ថាប័នពាក់ព័ន្ធ ពិសេសប្រមុខរដ្ឋាភិបាលកម្ពុជា។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ កម្ពុជាបានស្រូបទាញភ្ញៀវទេសចរជប៉ុនចំនួនជាង ១៩ម៉ឺននាក់ ដែលឈរនៅលេខរៀងទី៧ ក្នុងចំណោមទេសចរអន្តរជាតិមកកម្ពុជាជាង ៥លាននាក់ នៅក្នុងឆ្នាំ២០១៦ ។ ហើយកាលពីពេលថ្មីៗនេះ អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានជួបរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ដើម្បីជម្រាបពីគម្រោងបើកស្ថានកុងស៊ុលនៅខេត្តសៀមរាប ដើម្បីឆ្លើយតបនឹងកំណើនទេសចរជប៉ុនមកកម្ពុជា៕ | ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន Vkirirum Resort បានចាប់អារម្មណ៍អភិវឌ្ឍតំបន់អេកូទេសចរណ៍នៅឧទ្យានជាតិគិរីរម្យ ដើម្បីទាក់ទាញភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរជនជាតិជប៉ុន ដែលចូលនិវត្តន៍ឲ្យមកកម្សាន្តក្នុងរយៈពេលវែងនៅរមណីដ្ឋាននេះ។ នេះបើតាមព័ត៌មានដែលផ្សពផ្សាយលើទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។ |
បើតាមវែបសាយ Worldometer អាមេរិកមាន COVID-19 សរុប និងអ្នកស្លាប់ដោយសារជំងឺឆ្លងនេះ ច្រើនជាងគេបង្អស់ ពោលគឺកើនលើសអ៊ីតាលីទៅទៀត។ មកដល់ថ្ងៃទី១២ ខែមេសា នេះ អាមេរិកបានរកឃើញអ្នកផ្ទុក COVID-19 ថ្មីជាង៣ម៉ឺនករណី និងអ្នកស្លាប់ជាង ១៨០០ករណី។ យ៉ាងណាក្តី តួលេខនេះ គឺធ្លាក់ចុះបន្តិចបើធៀបនឹងថ្ងៃទី១០ ខែមេសា ដែលមានចំនួនអ្នកឆ្លង ៣៣៧៥២ករណី និងអ្នកស្លាប់ ២០៣៥ករណី។ តួលេខសរុប COVID-19 របស់អាមេរិក មានចំនួន ៥៣២៨៧៩រណី អ្នកស្លាប់ ២០៥៧៧ករណី និងអ្នកជាសះស្បើយមាន ៣០៤៥៣ករណី។ ចំណែកអ៊ីតាលី ដែលពីមុនមានអ្នកស្លាប់ច្រើនជាងគេ បានធ្លាក់មកលំដាប់ទីពីរវិញ ដោយមានករណីស្លាប់សរុបចំនួន ១៩៤៦៨ករណី។ ចំណែកករណីCOVID-19 សរុបរបស់អ៊ីតាលីមានជាង ១៥ម៉ឺនករណី។ សូមបញ្ជាក់ថា បើទោះបីជាអាមេរិកមានវិធានការទប់ស្កាត់COVID-19 ដូចជាបិទរដ្ឋ បិទសាលារៀន កន្លែងកម្សាន្ត ការរឹតត្បិតការធ្វើដំណើរ ក៏ចំនួនអ្នកឆ្លងនៅអាមេរិកនៅតែបន្តកើនឡើយគំហុក៕ | គិតត្រឹមថ្ងៃទី១២ ខែមេសា អាមេរិកមានអ្នកស្លាប់ដោយសារជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុសច្រើនជាងគេបង្អស់នៅលើពិភពលោក។ ការណ៍នេះ បានធ្វើឲ្យអាមេរិកក្លាយជាប្រទេសមាន COVID-19 និងអ្នកស្លាប់ដោយសារជំងឺរលាកសួតប្រភេទថ្មីនេះច្រើនជាងគេ។ អត្រាឆ្លង និងស្លាប់កើនឡើងយ៉ាងគំហុកបែបនេះ ដោយសារមួយថ្ងៃៗអាមេរិកមានអ្នកឆ្លងជាច្រើនម៉ឺនករណី និងស្លាប់ជាច្រើនករណី។ |
គណៈគ្រប់គ្រងរបស់ផលិតកម្មដាវីត្រាមីឌៀ (Davitra Media) ប្រាប់អ្នកគាំទ្រ និងសាធារណជនថា៖«យើងខ្ញុំ សូមមិនទទួលខុសត្រូវរាល់ការបង្ហោះ (Post) រូបភាពផ្សេងៗ ឬវីដេអូណាក្រៅពីបទចម្រៀង ដែលប្រាសចាកពីក្រមសីលធម៌ ណាមួយមិនសមរម្យ ផ្ទុយនឹងច្បាប់ ដោយរាល់ការបង្ហោះ មិនមែនជាសកម្មភាពរបស់ក្រុមការងារដាវីត្រាមីឌៀ ឡើយ។ ផលិតកម្មយើងខ្ញុំនៅតែបន្តបង្ហោះបទចម្រៀង និង MV ថ្មីៗ ដើម្បីបម្រើអារម្មណ៍របស់អ្នកគាំទ្រយើងជាធម្មតា»។ បច្ចុប្បន្ន ក្រុមការងារបច្ចេកទេស កំពុងដោះស្រាយបញ្ហានេះ ជាបន្ទាន់ជាមួយក្រុមហ៊ុនហ្វេសប៊ុក ដើម្បីយកហ្វេសប៊ុករបស់ផលិតកម្មដាវីត្រាមីឌៀ មកគ្រប់គ្រងវិញ។ សូមបញ្ជាក់ថា ផលិតកម្មដាវីត្រា គឺជាផលិតកម្មក្នុងស្រុក ដែលផលិតតែបទចម្រៀងមិនចម្លងគេ (Oringal Song) ដែលកំពុងទទួលបានការកោតសរសើរ និងចាប់អារម្មណ៍ពីសាធារណជន៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ ស្របពេលដែលបទចម្រៀង និង MV ថ្មីៗរបស់ផលិតកម្មដាវីត្រា កំពុងទទួលបានការគាំទ្រ និងមានប្រជាប្រិយភាព, ហ្វេសប៊ុកកផ្លូវការរបស់ផលិតកម្មនេះ ត្រូវបានជនអនាមិក (Hacker) ចូលកាន់កាប់ (Hack) ដោយបានបង្ហោះវីដេអូ និងរូបភាពនានា ដែលមិនមែនជារបស់ផលិតកម្មដាវីត្រា។ |
បើតាមប្រភពដដែល ដំណើរការជួសជុលប្រាសាទតាព្រហ្មកិល បានចាប់ផ្តើម កាលពីពាក់កណ្តាលឆ្នាំ២០២៣ ក្រោយអ្នកជំនាញមើលឃើញពីភាពខូចខាតទ្រុឌទ្រោមខ្លាំង ដោយសារថ្មខ្លះបានធ្លាក់កប់ដី នៅរាយប៉ាយ ហើយតួប៉មកណ្តាល បានបាក់រលុះអស់មួយចំហៀង នៅជ្រុងខាងត្បូង និងខាងលិច។ លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា ត្រូវបានក្រសួងវប្បធម៌ស្រង់សម្តីថា ដំណើរការជួសជុលវិញ បានបែងចែកជាបីដំណាក់កាល រួមមាន៖ ជួសជុលខឿន ជញ្ជាំង និងកំពូលនៃប្រាសាទ។ ខណៈការជួសជុលផ្នែកខឿន និងជញ្ជាំង បានរួចរាល់ហើយ នៅសល់តែការជួសជុលរួតទាំង៥ នៃកំពូលប្រាសាទប៉ុណ្ណោះ។ សកម្មភាពរបស់អ្នកជំនាញជួសជុលប្រាសាទព្រហ្មកិល។ រូបភាព៖ ហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោយបញ្ចប់ ការជួសជុលតួប៉មហើយ ក្រុមអ្នកជំនាញ គ្រោងរៀបចំកែសម្រួល នៅចំណុចខ្លោងទ្វារច្រកចូលនៃប្រាសាទ ឱ្យមានភាពរឹងមាំឡើងវិញ។ លោក ម៉ៅ សុខនី បានដូច្នេះ។ សូមជម្រាបថា ប្រាសាទតាព្រហ្មកិល មានតួនាទីជាហោសម្រាប់មនុស្សបន់ស្រន់ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង៤ជុំវិញក្រុងអង្គរធំ កសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ នៃគ្រិស្តសករាជ ប្រាសាទនេះ មានទីតាំងនៅផ្នែកខាងលិចឈៀងខាងជើង នៃប្រាសាទអង្គរវត្ត៕ | ការងារជួសជុលប្រាសាទតាព្រហ្មកិល សម្រេចបានប្រមាណ៧០ភាគរយហើយ ខណៈក្រុមអ្នកជំនាញ អះអាងថាការងារនេះ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣នេះ បើគ្មានការប្រែប្រួលណាមួយនោះ។ នេះបើតាមការផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅលើទំព័រហ្វេសប៊ុក។ |
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ពលករជាង៨ម៉ឺននាក់ ដែលត្រឡប់មកពីក្រៅប្រទេសនេះ មិនទាន់រកឃើញមានឆ្លងជំងឺ កូវីដ-១៩ នៅឡើយទេ។ ប៉ុន្តែក្រសួង ក៏មិនចង់ឱ្យពួកគេត្រឡប់ទៅក្រៅប្រទេសវិញដែរ។ នាយកដ្ឋានព័ត៌មានវិទ្យា បានស្រង់សម្តីលោកស្រី ជូ ប៊ុនអេង នៅក្រោយបញ្ចប់កិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែងរបស់ពលករចំណាកស្រុកក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖«សូមមេត្តាកុំអាលវិលត្រឡប់ទៅរកប្រទេសគោលដៅវិញ ដោយសារប្រទេសគោលដៅហ្នឹង បច្ចុប្បន្ននេះគឺមានអត្រាឆ្លងខ្ពស់ជាងយើងទៀត។ អ៊ីចឹងប្រសិនបើពួកគាត់វិលត្រឡប់ទៅពេលនេះ គឺជួបនឹងហានីភ័យខ្ពស់ណាស់ ហើយខាងប្រទេសគេវិញក៏រឹតបន្ដឹងដែរ អំពីការបិទព្រំដែនដែរ»។ រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) រូបនេះ ក៏លើកទឹកចិត្តឱ្យពលរដ្ឋទាំងអស់ ត្រូវមានការដាំដុះបន្លែបន្ថែមនៅតាមទីលំនៅរៀងៗខ្លួន ដើម្បីរកប្រាក់ចំណូលក្នុងគ្រួសារបន្ថែមទៀត ។ ជាពិសេសត្រូវមានការអត់ធ្មត់ចំពោះដំណាក់កាលដែលកម្ពុជាកំពុងជួបប្រទះបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ កន្លងមកក្រសួងសុខាភិបាល ធ្លាប់បញ្ជាក់ថា ពលករខ្មែរជាង៤០០នាក់ ដែលត្រូវបានធ្វើតេស្តសំណាករក រកកូវីដ១៩នោះ គឺមិនមានមេរោគឡើយ។ បើតាមលោកស្រី ជូ ប៊ុនអេង ពលករខ្មែរដែលចូលដល់ព្រំដែនភ្លាមៗ គឺភាគីពាក់ព័ន្ធទាំងអស់បានចុះពិនិត្យ និងសួរប្រវត្តិពួកគាត់ ព្រមទាំងបញ្ជូនទៅធ្វើចត្តាឡីស័កផងដែរ។«បើសិនយើងរកឃើញថា មានពលករយើងណាម្នាក់មានកម្តៅ ខុសពីធម្មតា។ គឺពួកគាត់ស្ថិតនៅការតាមដានបន្ដអត់ទាន់បញ្ជូនគាត់ចេញមកទេ។ អ៊ីចឹងនៅពេលនោះ មានជាបន្ដបន្ទាប់ ដែលយើងស្នើសុំមន្ទីរពេទ្យបង្អែកព្រំដែនត្រូវពិនិត្យបន្ថែម ដើម្បីយកសំណាកក្នុងការពិនិត្យចឹង យើងរកអត់ទាន់ឃើញ យើងគិតថាពួកគាត់មានក្ដៅដោយមូលហេតុផ្សេងៗ»។ នេះជាការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។ គិតត្រឹមថ្ងៃទី២៣ មេសានេះ កម្ពុជា មានអ្នកជំងឺកូវីដ១៩ ចំនួន១២២នាក់ ក្នុងនោះជាសះស្បើយ១១០នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅសល់តែ១២នាក់ប៉ុណ្ណោះ៕ | ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានហាមឃាត់ពលករខ្មែរជាង៨ម៉ឺននាក់ មិនឲ្យវិលត្រឡប់ទៅក្រៅប្រទេសវិញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ក្រសួងស្នើឱ្យពលករទាំងនោះ ដាំបន្លែនៅតាមផ្ទះវិញ ដើម្បីរកចំណូលបណ្ដោះអាសន្នសិន ទម្រាំតែជំងឺកូវីដ១៩ ស្ងប់ស្ងាត់ទៅវិញ។ |
ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង Air Koryo បានចាកចេញទីក្រុងព្យុងយ៉ាងទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃទី២២ ខែសីហា ដែលនេះជាការហោះហើរលើកដំបូងបន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេល៣ឆ្នាំដោយសារតែជំងឺកូវីដ-១៩។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនទេសចរណ៍លោកខាងលិចដែលប្រតិបត្តិការនៅកូរ៉េខាងជើង ជើងហោះហើររបស់អាកាសចរណ៍ Air Koryo ទំនងជាជើងហោះហើរពិសេស ដែលដឹកជនជាតិកូរ៉េខាងជើងជាប់គាំងនៅចិនពេលកូរ៉េខាងជើងបានបិទព្រំដែនទៅកាន់ប្រទេសខ្លួនវិញ។ «ជើងហោះហើរមិនទាន់ដំណើរការឡើងវិញពេញលេញនៅឡើយទេ វាគឺជាជើងហោះហើរពិសេសសម្រាប់ប្រជាជនកូរ៉េដើម្បីនាំពួកគេមកផ្ទះវិញបន្ទាប់ពីជាប់គាំងនៅក្រៅប្រទេសអស់ជាច្រើនឆ្នាំ»។ អ្នកគ្រប់គ្រងទូទៅរបស់ Koryo Tours ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងនិយាយបែបនេះ។ ជើងហោះហើរពីកូរ៉េខាងជើង ក៏ទំនងបើកដំណើរការឱ្យជនជាតិកូរ៉េខាងជើងជាមុនសិន ហើយសម្រាប់អ្នកផ្សេងទៀតអាចធ្វើនៅពេលក្រោយ។ បន្ថែមពីលើគោលដៅចិន ក្រុមហ៊ុនអាកាសចរណ៍ Air Koryo ក៏បានកំណត់ជើងហោះហើរទៅកាន់ទីក្រុង Vladivostok របស់រុស្ស៉ីនាថ្ងៃទី២៥ ខែសីហាខាងមុខនេះ ដែលជើងហោះហើរមួយនេះនឺងជាជើងហោះហើរដំបូងទៅកាន់រុស្ស៊ីចាប់តាំងពីការផ្អាកដោយសារជំងឺសាកលមក។ មួយរយៈចុងក្រោយ កូរ៉េខាងជើងបានបង្ហាញសញ្ញាបើកព្រំដែនជាប្រក្រតីឡើងវិញ ដោយទទួលភ្ញៀវបរទេសផង។ គណៈប្រតិភូរដ្ឋាភិបាលចិន និងរុស្ស៊ីបានហោះហើរទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីខែមុន។ កាលពីសប្ដាហ៍មុន រថយន្តក្រុង២គ្រឿង ក៏បានដឹកអត្តពលិកកូរ៉េខាងជើងតាមច្រកចិនទៅប្រកួតកីឡាតេក្វាន់ដូនៅកាហ្សាក់ស្ថានដែរ៕ | ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ |
អាដហុក អះអាងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩នេះ សកម្មភាពនៃការរឹតត្បិតសេរីភាពជួបជុំពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច បានកើតឡើង៧១ករណី ដែលរួមមាន ការតាមដាន និងការឃ្លាំមើលការជួបជុំរបស់សមាគមអាដហុក មាន៣០ករណី និង ៤១ករណីផ្សេងទៀត គឺតាមដាននិងឃ្លាំមើលទៅលើការជួបជុំរបស់សហគមន៍មូលដ្ឋាន សកម្មជននៃគណបក្សនយោបាយ និង អង្គការ-សង្គមស៊ីវិលផ្សេងៗ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បកស្រាយថា ប្រជាពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាពគ្រប់គ្រាន់ និងរស់នៅក្នុងភាពសុខសាន្ត។ លោក បន្តថា ប្រជាពលរដ្ឋអាចបញ្ចេញមតិនិងជួបជុំគ្នាដោយសេរី តែមិនត្រូវស្ថិតក្នុងក្រុម ដែនមានគម្រោងប្រឆាំងនឹងរដ្ឋាភិបាលឡើយ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ សង្កត់ធ្ងន់ដូច្នេះថា៖«បើចង់បង្កើតក្រុម ប្រឆាំងនឹងរដ្ឋាភិបាល យើងត្រូវតែកម្ចាត់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់»។ អាដហុក លើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា សកម្មភាពនៃការរឹតត្បិត ឬ ការគំរាមកំហែងទាំងនោះ មានដូចជា មេឃុំ-ចៅសង្កាត់ បន្តទាមទាររកលិខិតអនុញ្ញតនៃការជួបជុំ ពីថ្នាក់ស្រុក-ខណ្ឌ ឬ ពីថ្នាក់ខេត្ត, កម្លាំងនគរបាល បានចូលទៅថតរូបភាពនៃការជួបប្រជុំ បានស្រង់ឈ្មោះ និង ថតបញ្ជីឈ្មោះអ្នកចូលរួម, កម្លាំងនគរបាលស្លៀកពាក់ស៊ីវិល ចូលស្តាប់ការប្រជុំ ការរៀនសូត្ររបស់សហគមន៍, អាជ្ញាធរមានសមត្ថកិច្ច បានចេញលិខិតកោះហៅតំណាងសហគមន៍ទៅជួបផ្ទាល់ និង សាកសួរតាមទូរសព្ទនៅពេលពួកគេត្រឡប់ពីការជួបប្រជុំជាមួយអង្គការ ឬសមាគមផ្សេងៗ ។ល។ អាដហុក បញ្ជាក់បែបនេះថា៖«សមាគមអាដហុកយល់ឃើញថា ចំពោះសកម្មភាពនៃការរឹតត្បិតទាំងអស់ខាងលើ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ....»។ តាមរយៈសេចក្តីថ្លែងការណ៍នេះ អាដហុក បានអំពាវនាវដល់រដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ ឲ្យជួយអន្តរាគមន៍ និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះសមត្ថកិច្ចណា ដែលនៅតែបន្តសកម្មភាពរឹតត្បិត និងគំរាមកំហែងដល់ការជួបជុំរបស់អង្គការ សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន៕ | សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយបង្ហាញក្តីបារម្ភយ៉ាងខ្លាំងរបស់ខ្លួន ចំពោះការបន្តរឹតត្បិតសកម្មភាពការជួបជុំរបស់អង្គការ-សង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសកម្មជនគណបក្សនយោបាយ ពីសំណាក់កងកម្លាំងប្រដា់អាវុធ និង អាជ្ញាធរនៅតាមមូលដ្ឋាន។ |
លោក អំ សំអាត មន្រ្តីការពារសិទ្ធិមនុស្សអង្គការលីកាដូ មានប្រសាសន៍ថា លោក ក៏បានទទួលព័ត៌មានពីការដោះលែងអ្នកនាង កឹម តុលា ដែរ។ លោក ចូលរួមត្រេកអរ ដែលបានឃើញការដោះលែងមន្រ្តីអតីតគណបក្សប្រឆាំង និងអ្នកធ្វើការងារតាមអង្គការសង្គមស៊ីវិលផ្សេងៗទៀត។ យ៉ាងណា លោក មើលឃើញថា ពួកគេ បានទទួលរងនូវភាពអយុត្តិធម៌រួចទៅហើយ តាមរយៈការចោទប្រកាន់និងការឃុំពួកគេ។ លោក នៅតែជឿងថា អ្នកទាំងនោះ មិនបានប្រព្រឹត្តបទល្មើសឡើយ។ មន្រ្តីសង្គមស៊ីវិលរូបនេះ លើកឡើងដូច្នេះថា៖«ពួកគាត់ គ្រាន់តែអនុវត្តសិទ្ធិសេរីភាពមូលដ្ឋាន ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងអនុសញ្ញាអន្តរជាតិ»។ អ្នកនាង កឹម តុលា ត្រូវតុលាការខេត្តកំពង់ស្ពឺ កាត់ទោសឲ្យជាប់ពន្ធានគាររយៈពេល១ឆ្នាំ។ អ្នកនាង បានប្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការខេត្តកំពង់ស្ពឺ។ សាលាឧទ្ធរណ៍ បានតម្រូវឲ្យអ្នកនាង ជាប់ពន្ធនាគារត្រឹមតែ៣ខែប៉ុណ្ណោះ។ ប៉ុន្តែ អ្នកនាង និយាយជាមួយវិទ្យុអាស៊ីសេរីថា អ្នកនាងជាប់ពន្ធនាគារដល់ទៅ៣ខែ២០ថ្ងៃ ទើបចេញ។ អ្នកនាង គឺជាមនុស្សម្នាក់ បានចូលរួមគាំទ្រគម្រោងមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី មេដឹកនាំកំពូលរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស។ នេះជាមូលហេតុ ដែលនាងត្រូវចាប់ខ្លួន និងត្រូវចោទប្រកាន់។ លោក សម រង្ស៊ី បានប្រកាសធ្វើមាតុភូមិនិវត្តនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តែត្រូវបរាជ័យ។ ក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ មន្ត្រីអតីតគណបក្សប្រឆាំង មន្រ្តីសង្គមស៊ីវិល និងសកម្មជនក្មេងៗ ដែលធ្វើកិច្ចការងារសង្គម ប្រមាណ២០នាក់ហើយ ត្រូវបានដោះលែងជាបន្តបន្ទាប់គ្នា៕ | អ្នកនាង កឹម តុលា មេឃុំពីអតីតគណបក្សសង្គ្រោះជាតិ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានដោះលែងវិញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ អ្នកនាង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ក្រោមបទញុះញង់បង្កឲ្យមានភាពវឹកដល់សង្គម។ |
លោក យិន ស្រាង ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា បច្ចុប្បន្ន ជនល្មើសជាជនជាតិជប៉ុនទាំងពីរនាក់នោះ កំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តសៀមរាប។ លោក បន្តថា ក្រៅពីទោសជាប់ពន្ធនាគារ ចៅក្រម នៅតម្រូវឲ្យពួកគេទាំងពីរ បង់៥០លានរៀលក្នុងម្នាក់ៗ ជូនទៅគ្រួសារជនរងគ្រោះ។ បើតាមប្រធានលេខាធិការដ្ឋានរដ្ឋបាលរូបនេះ ជនជាតិជប៉ុនឈ្មោះ Ryuji Nakakuki ជាជនដៃដល់ក្នុងការប្រព្រឹត្តបទល្មើស ហើយឈ្មោះ Reimon Ishida ជាអ្នកសមគំនិត។ អ្នកទាំងពីរ រងការសង្ស័យថា បានប្លន់ស្លាប់ យករថយន្តពីអ្នករត់តាក់ស៊ីឈ្មោះ ហ៊ឹម ចាន់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងទឹកដីភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ ពួកគេ ត្រូវឃុំខ្លួនតាំងពីថ្ងៃទី១៩ ខែមីនាមក៕ | បុរសជនជាតិជប៉ុនពីរនាក់ គឺឈ្មោះ Ryuji Nakakuki ត្រូវជាប់ពន្ធនាគារ១៣ឆ្នាំ និង ឈ្មោះ Reimon Ishida ត្រូវជាប់ពន្ធនាគារ១០ឆ្នាំ ក្នុងអំពើឃាតកម្មលើអ្នករត់តាក់ស៊ីជនជាតិខ្មែរម្នាក់ឈ្មោះ ហ៊ឹម ចាន់ នៅខេត្តសៀមរាប។ លោក យិន ស្រាង ប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃតុលាការខេត្តសៀមរាប បានឲ្យដឹងថា ចៅក្រម បានប្រកាសសាលក្រមលើសំណុំរឿងនេះ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩។ |
លោក Panya Hanphanitphan គឺជាវេជ្ជបណ្ឌិតវ័យ ៦៦ឆ្នាំ រស់នៅក្នុងខេត្ត Maha Sarakham។ វេជ្ជបណ្ឌិតវ័យ ៦៦ឆ្នាំរូបនេះ បានឆ្លងកូរ៉ូណាវីរុស ដោយសារព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន ៣រូប ដែលមកគ្លីនិករបស់លោក។ បន្ទាប់ពីដឹងថាអ្នកជំងឺទាំងនោះផ្ទុកកូវីដ-១៩ លោកPanya បានបិទគ្លិនិករបស់ខ្លួន នៅក្នុងថ្ងៃទី២៨ ខែមករា និងដាក់ចត្តាឡីស័កខ្លួនឯង។ នៅព្រឹកថ្ងៃបន្ទាប់ វេជ្ជបណ្ឌិតរូបនេះ បានទៅមន្ទីរពេទ្យ ដើម្បីធ្វើតេស្តរកកូវីដ-១៩។ ប៉ុន្តែលទ្ធផលលើកដំបូង បង្ហាញអវិជ្ជមាន។ រហូតដល់ថ្ងៃទី៣១ ខែមករា លោកវេជ្ជបណ្ឌិត បានចេញរោគសញ្ញាដូចជាឈឺសាច់ដុំ និងគ្រុនក្តៅ។ នៅថ្ងៃបន្ទាប់ លោកបានធ្វើតេស្តជាលើកទី២ និងមានលទ្ធផលវិជ្ជមាន។ ដោយសារមានផ្ទុកកូវីដ-១៩ លោក Panya ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ Maha Sarakham ក្រោមការតាមដានយ៉ាងដិតដល់ មុនពេលបញ្ជូនទៅមន្ទីរពេទ្យ Srinagarind ក្នុងខេត្ត Khon Kaen។ ចាប់ពីពេលនោះមក សុខភាពរបស់លោក បានធ្លាក់ចុះជាលំដាប់។ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ លោកPanya ទទួលមរណភាព។ នេះបើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ នេះ ថៃមានករណីឆ្លងកូវីដ-១៩ សរុបចំនួន ២៥១១១ករណី និងអ្នកស្លាប់មានចំនួន ៨៣នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ២៣៩៤៦នាក់។ តាមការបញ្ជាក់របស់រដ្ឋមន្ត្រីសុខាភិបាលថៃ លោក Anutin Charnvirakul វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac Biotech ចំនួន ២០ម៉ឺនដូស នឹងមកដល់ថៃ ក្នុងថ្ងៃទី២៤ ខែកុម្ភៈ។ ចំណែកវ៉ាក់សាំងAstraZeneca នឹងចាប់ផ្តើមផលិតនៅក្នុងប្រទេសថៃ នៅក្នុងខែមិថុនាខាងមុខ៕ | វេជ្ជបណ្ឌិតថៃម្នាក់ ដែលរស់នៅក្នុងខេត្ត Maha Sarakham នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ បានស្លាប់ដោយសារកូវីដ-១៩ ។ នេះ គឺជាករណីលើកដំបូងនៅក្នុងប្រទេសថៃ ដែលវេជ្ជបណ្ឌិត ស្លាប់ដោយសារកូវីដ-១៩ ។ |
ជាអតីតនាយករដ្ឋមន្ត្រីស្រីដំបូងបង្អស់របស់រាជាណាចក្រថៃ លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ ត្រូវបានឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទ អូចា ទម្លាក់ពីតំណែងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ក្រោមហេតុផលថា លោកស្រី បានធ្វើឲ្យប្រទេសមានការបែងបាក់នយោបាយ ។ វាសនាមិនខុសពី បងប្រុសបង្កើត គឺលោកអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីនណាវ៉ាត់ត្រា ដែលកំពុងតែរស់នៅនិរទេសក្រៅប្រទេស លោកស្រី យីងឡាក់ មិនត្រឹមតែអស់តំណែងដឹកនាំរដ្ឋាភិបាល ត្រូវសភាផ្អាកកិច្ចការនយោបាយ ប្រាំឆ្នាំប៉ុណ្ណោះនោះទេ លោកស្រី ក៏កំពុងតែរងការចោទប្រកាន់ពីតុលាការ ដែលនឹងត្រូវសម្រេចនាពេលខាងមុខដ៏ខ្លីនេះហើយ។ ជុំវិញសេចក្តីសម្រេចនេះ គេអាចមើលឃើញសេណារីយ៉ូធំពីរ ដែលអាចនឹងកើតក្រោយនៃការប្រកាសនេះ ។ នោះគឺ តុលាការសម្រេចថា លោកស្រី មិនបានប្រព្រឹត្តបទល្មើស ។ សេណារីយ៉ូនេះ គឺជាចំណុចមួយដែលប្រជាជនថៃមួយភាគចង់ឃើញ ។ នេះក៏ព្រោះថា វានឹងជួយឲ្យដំណាក់កាលនៃការផ្សះផ្សាជាតិថៃ កាន់តែល្អប្រសើរ ដ្បិត រាជាណាចក្រនេះ ឆ្លងកាត់ការបែងចែកនយោបាយជាច្រើនទសវត្សរ៍ហើយ ជាពិសេសនោះ ជាមួយនឹងត្រកូល ស៊ីនណាវ៉ាត់ត្រាតែម្តង។ រីឯសេណារីយ៉ូទី២នោះគឺ តុលាការ អាចប្រកាសថា លោកស្រី បានប្រព្រឹត្តបទល្មើស។ ហើយបើលោកស្រី ត្រូវបានប្រកាសថា បែបនេះមែន នោះលោកស្រី ត្រូវជាប់ទោសពន្ធនាគារយ៉ាងតិច១០ឆ្នាំ និងត្រូវផ្តល់សំណងរដ្ឋប្បវេណី រាប់ពាន់លានបាតទៀតផង ។ ហើយបើពិតដូច្នេះមែននោះ ក្រុមអ្នកគាំទ្រលោកស្រី គឺក្រុមអាវក្រហម ប្រាកដណាស់ ថា ពួកគេ មិននៅស្ងៀមឡើយ ដ្បិតនៅថ្ងៃប្រកាសសាលក្រមនោះ ពួកគេរាប់ពាន់នាក់អាចនឹងចូលរួមផងដែរ។ យ៉ាងណាក៏ដោយ បើតាមសារព័ត៌មានថៃ The Nation តាមរដ្ឋធម្មនុញ្ញថៃថ្មី លោកស្រី នៅមានលទ្ធភាពប្តឹងជំទាស់លើសេចក្តីសម្រេចនោះ ។ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ បើលោកស្រីអតីតនាយករដ្ឋមន្ត្រីរូបនេះ ត្រូវតុលាការកាត់ឲ្យជាប់ទោសមែន នោះ លោកស្រី នឹងកាន់តែលំបាកធ្ងន់ធ្ងរហើយ ដ្បិតពេលនេះ លោកស្រី ក៏កំពុងតែប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិពីរដ្ឋាភិបាលថៃ ក្រោមបទចោទពីរឿងគោលនយោបាយស្រូវអង្ករលោកស្រីផងដែរ ។ នៅដើមឆ្នាំ២០១៧កន្លងទៅ លោកស្រី ធ្លាប់បាននិយាយយ៉ាងដូច្នេះថា៖«ប្រសិនបើទ្រព្យសម្បត្តិរបស់ខ្ញុំ ត្រូវបានរឹបអូស ខ្ញុំនឹងត្រូវគ្រាំគ្រាយ៉ាងខ្លាំង។ នេះ គឺជាបំណុលមួយដ៏ធំមហិមា ដែលខ្ញុំមិនអាចសងបានឡើយក្នុងឆាកជីវិតរបស់ខ្ញុំ។ ខ្ញុំ នឹងត្រូវរស់នៅបែបទុរគត ហើយអារម្មណ៍ឈឺចាប់មួយនេះ ពិបាកនឹងពណ៌នាណាស់»៕ | តុលាការកំពូលថៃ នឹងប្រកាសសាលដីកាសំណុំរឿងអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ នៅថ្ងៃទី២៥ សីហានេះហើយ ។ មានសេណារីយ៉ូជាច្រើន ត្រូវបានគេរំពឹង ក្រោយមានការសម្រេចខាងមុខនេះ ។ ក្នុងចំណោមសេណារីយ៉ូទាំងនោះ ក៏រាប់បញ្ចូលទាំងការកាត់ឲ្យលោកស្រី ជាប់ទោស និងទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ។ |
យោងតាមការស្រាវជ្រាវ, តំបន់ខួរក្បាលដែលបានទាក់ទងនឹងអារម្មណ៍ និងអាកប្បកិរិយាហាក់ដូចជាផ្សារភ្ជាប់គ្នាច្រើនចំពោះអ្នកដែលមានការឈឺរ៉ាំរ៉ៃនោះ។ វានា អាប់ការៀន(Vania Apkarian) ជាសាស្ត្រាចារ្យខាងផ្នែកសរីរៈសាស្ត្រនៅឯសាកលវិទ្យាល័យវេជ្ជសាស្ត្រ Freinberg ក្នុងទីក្រុង ឈីកាហ្គោបាននិយាយថា ចំពោះលើកដំបូង, យើងអាចពន្យល់ថាតើហេតុអ្វីមនុស្សដែលអាចមានការឈឺដូចគ្នាដំបូង នឹងបន្តការឈឺនោះទៅជារ៉ាំរ៉ៃ។ អាប់ការៀនបានបន្ថែមថា ការគ្រោះថ្នាក់ដោយខ្លួនវាមិនគ្រប់គ្រាន់ដើម្បីពន្យល់ពីមូលហេតុនៃការឈឺនោះទេ។ វាត្រូវតែមានការគ្រោះថ្នាក់ដោយលាយឡំជាមួយនឹងស្ថានភាពនៃគ្រោះថ្នាក់។ ចំពោះការស្រាវជ្រាវ, អ្នកស្រាវជ្រាវបានប្រើការថតស្កេនខួរក្បាលដើម្បីពិនិត្យមើលប្រតិកម្មរវាងផ្នែក២នៃខួរក្បាលគឺផ្នែកខួរក្បាលខាងមុខ និងណ្វៃយ៉ូ អាកុមប៊េន(Nucleus accumbens) លើអ្នកជំងឺ៤០នាក់ដែលមានការឈឺខ្នង ហើយទើបតែកើតមានថ្មីៗជាលើកដំបូង។ អ្នកជំងឺត្រូវបានគេតាមដានក្នុងរយៈពេលមួយឆ្នាំ។ ដោយការវិភាគនៃការស្កេន, អ្នកស្រាវជ្រាវអាចព្យាករណ៍ថាតើអ្នកជំងឺនឹងវិវត្តទៅជាការឈឺចាប់រ៉ាំរ៉ៃ៨៥%។ ការស្រាវជ្រាវបានបង្ហាញថា ប្រតិកម្មអារម្មណ៍នៃខួរក្បាលទៅនឹងការគ្រោះថ្នាក់គឺជារឿងសំខាន់។ អាប់ការៀនបាននិយាយថា វាអាចថា ផ្នែកនៃខួរក្បាលទាំងនោះគឺងាយនឹងដឹងចំពោះបុគ្គលណាមួយ ឬវាអាចជាការជះឥទ្ធិពលសេនេទិច និងបរិស្ថានដែលងាយប៉ះពាល់ទៅតំបន់នៃខួរក្បាលទៅនឹងប្រតិកម្មនៃកម្រិតដែលងាយដឹង។យើងសង្ឃឹមថានឹងវិវត្តការព្យាបាលថ្មីចំពោះការព្យាបាលដោយពឹងផ្អែកលើការស្រាវជ្រាវនេះ។ ការប៉ាន់ស្មានប្រហែល៣០លាន ទៅ៤០លាននាក់នៃជនជាតិអាមេរិកទទួលរងការឈឺចាប់រ៉ាំរ៉ៃនេះ។ ការឈឺខ្នងគឺជារឿងដែលកើតញឹកញាប់ជាងគេ។ អាប់ការៀនបាននិយាយថា ការឈឺចាប់រ៉ាំរ៉ៃគឺជាការឈឺចាប់មួយដែលធ្វើអោយចំណាយថវិកាច្រើនជាងគេបំផុតនៅក្នុងសហរដ្ឋអាមេរិក, ផ្ទុយមកវិញ វានៅតែមិនមានការព្យាបាលច្បាស់លាស់ចំពោះការឈឺចាប់នេះ។ ត្រួតពិនិត្យដោយ www.health.com.kh | ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា បើសិនការគ្រោះថ្នាក់លើមនុស្សម្នាក់ដែលនឹងនាំអោយមានការឈឺចាប់រ៉ាំរ៉ៃ អាចអាស្រ័យលើកម្រិតនៃការទាក់ទងគ្នារវាងផ្នែកទាំងពីរនៃខួរក្បាលរបស់ពួកគេ។ |
មន្ត្រីឧទ្យានុរក្សម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវជនល្មើសកាប់នឹងកាំបិតផ្គាក់ ក្នុងពេលចុះល្បាត។ ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី ១៩ មីនា នៅតំបន់អូរដើមថ្កូវ ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ នេះបើតាមហ្វេសប៊ុក ក្រសួងបរិស្ថាន ដែលបន្តរៀបរាប់ហេតុការណ៍នេះដូច្នេះ៖«បន្ទាប់ពីប្រទះឃើញជនល្មើស២នាក់ កំពុងកាប់ឆា្ករព្រៃទន្ទ្រានយកដីធ្វើចម្ការ ក្រុមមន្ត្រីឧទ្យានុរក្សបានដេញចាប់ជនល្មើស ប៉ុន្តែមន្ត្រីឧទ្យានុរក្សម្នាក់(បានទាក់ជើងដួល ក៏ត្រូវជនល្មើសតដៃ ដោយកាប់ចំនួន ៥កាំបិតផ្គាក់ចំក្បាល, កញ្ចឹងក និងកដៃ។ ចំណែកឯមន្ត្រីឧទ្យានុរក្សផ្សេងទៀត មិនមានរបួសឡើយ»។ តាមរយៈសំណេរនៅហ្វេសប៊ុកក្រសួងបរិស្ថានដដែល លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន សោកស្តាយចំពោះហេតុការណ៍នេះ និងបញ្ជាក់ថាសមត្ថកិច្ច កំពុងស៊ើបអង្កេត និងបញ្ជូនសំណុំរឿងទៅកាន់តុលាការ ដើម្បីរកជនល្មើសដែលបានគេចខ្លួន មកផ្តន្ទាទោស។ បើតាមអ្នកនាំពាក្យរូបនេះ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ បើតាមក្រសួងបរិស្ថាន នេះជាករណីទី២ហើយ ដែលមន្ត្រីឧទ្យានុរក្សបានរងរបួសដោយការតដៃរបស់ជនល្មើស ក្នុងបទល្មើសធនធានធម្មជាតិ នៅរយៈពេល២ខែ ដើមឆ្នាំ២០១៩នេះ។ កាលពីចុងខែមករា ក៏មានមន្ត្រីឧទ្យានម្នាក់ដែរ ដែលត្រូវជនល្មើសបាញ់ចំភ្លៅ ក្នុងពេលចុះបង្ក្រាបបទល្មើសសត្វព្រៃ នាដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរី៕ | ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្សម្នាក់ដែលប្រចាំការនៅច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន ក្នុងខេត្តកំពង់ធំ បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវជនល្មើសកាប់ត្រូវចំនួន៥កាំបិតផ្គាក់។ ករណីនេះ កើតឡើងនៅថ្ងៃទី១៩ មីនា នៅពេលដែលក្រុមមន្ត្រីឧទ្យានុរក្សចុះល្បាត។ |
លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល ដែលបានដឹកនាំក្រុមការងារ និងកងកម្លាំង ចុះត្រួតពិនិត្យតាមបណ្តោយទន្លេនោះ អះអាងថា ក្រុមការងារក្រសួង រកពុំឃើញមានអាជីវកម្មរ៉ែ ខ្សាច់អនាធិតេយ្យណាមួយឡើយ ពោលគឺមានក្រហ៊ុន ដែលទទួលសិទ្ធិធ្វើអាជីវកម្មពីក្រសួងប៉ុណ្ណោះ។ ក្រសួងរ៉ែ និងថាមពល បានសរសេរដូច្នេះថា៖«ចំពោះទីតាំងអាជីវកម្មរ៉ែខ្សាច់របស់ក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណពីក្រសួង បានអនុវត្តតាម ពេលវេលាកំណត់និងលិខិតបទដ្ឋានគតិយុត្តិនៃច្បាប់ត្រឹមត្រូវ»។ បន្ថែមពីក្រសួងរ៉ែ បានបញ្ជាក់ថា យុទ្ធនាការឆ្មាំទន្លេបានអនុវត្តជាប្រចាំ ដោយមានការចុះល្បាតនិងក្រុមឃ្លាំងមើល ព្រមទាំងមានយន្តការរាយការណ៍តាមប្រព័ន្ធHotline ផងដែរ៕ | ភ្នំពេញ៖ ក្រសួងរ៉ែនិងថាមពល អះអាងថា គ្មានអាជីកម្មរ៉ែ និងខ្សាច់អនាធិបតេយ្យ នៅតាមទន្លេបួនមុខ និងស្ពានអ្នកលឿងទេ ។ ការអះអាងនេះ បន្តាប់ពីមន្ត្រីក្រសួងរ៉ែ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះពិនិត្យ នៅតាមបណ្ដោយទន្លេបួនមុខរហូតដល់ស្ពានអ្នកលឿង កាលពីថ្ងៃទី២២ ឧសភា។ នេះបើតាមហ្វេសប៊ុករបស់ក្រសួងរ៉ែ និងថាមពល។ |
របាយការណ៍សកលមួយស្តីពី «ទឹក និងសន្តិភាព» ដែលមានលក្ខណៈជាគោលនយោបាយផង និងជាការអំពាវនាវផង ត្រូវបានផ្សព្វផ្សាយជាផ្លូវការនៅក្នុងអគារសន្តិភាព (maison de la paix) នៅក្នុងទីក្រុងហ្សឺណែវនៃប្រទេសស្វីសនាពាក់កណ្តាលខែកញ្ញានេះ។ ការផ្សព្វផ្សាយរបាយការណ៍កម្រាស់១០០ទំព័រស្តីពី បញ្ហាគ្រប់គ្រងទឹក ការប្រើប្រាស់ទឹកជាឧបករណ៍នាំទៅរកសន្តិភាពត្រូវបានធ្វើឡើងមុនកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូយ៉កលើកទី៧២ ហើយរបាយការណ៍នេះក៏នឹងត្រូវដាក់បង្ហាញនៅក្នុងកិច្ចប្រជុំនេះដែរ។ របាយការណ៍ដែលមានចំណងជើងថា «បញ្ហានៃការរស់រានមានជីវិត (The matter of survival) » ត្រូវបានរៀបចំធ្វើយ៉ាងឧឡារិកដោយមានការចូលរួមពីតំណាងរដ្ឋាភិបាលទាំង១៥ប្រទេសដែលបានចូលរួមសរសេររបាយការណ៍នេះ អ្នកកាសែតនៃប្រទេសដែលមានតំណាងរដ្ឋាភិបាលចូលរួមតាក់តែងរបាយការណ៍នោះ តំណាងយុវជន សង្គមស៊ីវិលអន្តរជាតិផងដែរ។ កាលពីខែវិច្ឆិកាឆ្នាំ២០១៥ ក្រុមអ្នកជំនាញជាន់ខ្ពស់ចំនួន១៥រូប ស្តីពីបញ្ហាទឹក និងសន្តិភាព ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងហ្សឺណែវ។ រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយមរបស់កម្ពុជា លោក ថោ ជេដ្ឋា ស្ថិតនៅក្នុងចំណោមអ្នកជំនាញអន្តរជាតិ១៤រូបផ្សេងទៀតដែលមកពី ប្រទេសកូឡំប៊ី, កូស្តារីកា, អេស្តូនី, បារាំង, ហ្កាណា, ហុងគ្រី, ហ្ស៊កដានី, កាហ្សាស្ថាន, ម៉ារ៉ុក, អូម៉ង់, សេនេហ្កាល់, ស្លូវេនី, អេស្ប៉ាញ និងប្រទេសស្វីស។ អ្នកជំនាញទាំងនេះធ្វើការរួមគ្នាពីទីតាំងផ្សេងៗគ្នា ក្រោមការសម្របសម្រួលរបស់មជ្ឈមណ្ឌលទឹកនៃក្រុងហ្សឺណែវ ដែលមានមុខងារជាលេខាធិការដ្ឋាននៃក្រុមអ្នកតាក់តែងរបាយការណ៍។ ហេតុអ្វីត្រូវយកចិត្តទុកដាក់លើបញ្ហាទឹក? នៅក្នុងសន្និសីទកាសែតមួយ លោកបណ្ឌិត ដានីឡូ តួក ( Danilo Turk) ដែលជាប្រធានក្រុមអ្នកសរសេររបាយការណ៍បានថ្លែងឲ្យដឹងថា ទឹកមិនមែនត្រឹមតែជាបញ្ហានៅក្នុងការអភិវឌ្ឍ និងសិទ្ធិមនុស្សទៀតឡើយ ប៉ុន្តែវាក្លាយជាឧបករណ៍សន្តិភាព និងសន្តិសុខទៀតផង។ ដូច្នេះ សម្រាប់លោក ដានីឡូ តួក គេត្រូវតែប្រញាប់ប្រញាល់ក្នុងការលើកបញ្ហាទឹកនៅគ្រប់ជាន់ថ្នាក់ និងដល់អ្នកពាក់ព័ន្ធទាំងអស់ តាំងពីក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ រហូតដល់ថ្នាក់មូលដ្ឋាន។ លោក ដានីឡូ ពន្យល់ប្រាប់អ្នកកាសែតយ៉ាងប្រាកដប្រជាយ៉ាងដូច្នេះ៖«ការពារប្រសើរជាងព្យាបាល។ យើងដូចជាគ្រូពេទ្យ ដែលដឹងថាជំងឺអ្វីមួយ វានឹងបង្កឲ្យមានបច្ច័យយ៉ាងណា។ ហើយយើងត្រូវទប់ស្កាត់ ការពារមិនមានជំងឺនោះកើតឡើង»។ ការខ្វះខាតទឹក គោលនយោបាយគ្រប់គ្រងទឹកសម្រាប់ការប្រើប្រាស់ និងសម្រាប់កសិកម្ម ការប្រឈមចំពោះការប្រែប្រួលអាកាសធាតុ បញ្ហាទឹកនៅក្នុងតំបន់ជម្លោះប្រដាប់អាវុធ ទាំងអស់នេះសុទ្ធតែជាបញ្ហាទឹកដែលបានកើតឡើងនៅតាមតំបន់មួយចំនួនរួចហើយនៅលើពិភពលោកនេះ ហើយដែលត្រូវបានសរសេរនៅក្នុងរបាយការណ៍។ របាយការណ៍សកលស្តីពីបញ្ហាទឹក និងសន្តិភាព បានជំរុញឲ្យអង្គការសហប្រជាជាតិដើរតួនាទីស្នូលក្នុងការអំពាវនាវឲ្យកិច្ចប្រជុំអន្តររដ្ឋាភិបាលស្តីអំពីបញ្ហាទឹក ដើម្បីបង្កើតឲ្យមានយន្តការដោះស្រាយបញ្ហាទឹកជារួម ក៏ដូចជាប្រមូលមូលនិធិសម្រាប់ការងារសកលស្តីអំពីបញ្ហាទឹកនេះដែរ។ ទន្ទឹមនឹងការផ្សព្វផ្សាយរបាយការណ៍នេះ យុទ្ធនាការដែលមានឈ្មោះថា «Blue peace Campaign» ដែលដើរតួជាអ្នកផ្សព្វផ្សាយរបាយការណ៍ និងបញ្ហាទឹក និងបទភ្លេងស្តីពីបញ្ហាទឹក ក៏ត្រូវបានសម្ពោធផងដែរ៕ | ហ្សឺណែវ៖ រដ្ឋាភិបាលស្វីសបានបង្ហាញរបាយការណ៍សកលមួយស្តីពី «ទឹក និង សន្តិភាព» កាលពីពេលថ្មីៗនេះនៅក្នុងទីក្រុងហ្សឺណែវ។ តំណាងរដ្ឋាភិបាល និងអ្នកសារព័ត៌មាននៃប្រទេសចំនួន១៤ផ្សេងទៀតដែលក្នុងនោះមានកម្ពុជាផងដែរ ត្រូវបានអញ្ជើញឲ្យរួមក្នុងកិច្ចពិភាក្សាអន្តរជាតិមួយនេះ និងពិធីសម្ពោធផ្សព្វផ្សាយរបាយការណ៍ដែលមានគោលដៅអំពាវនាវដល់រដ្ឋាភិបាលក្នុងពិភពលោក យកចិត្តទុកដាក់លើបញ្ហា ទឹកឲ្យក្លាយជាឧបករណ៍នាំទៅរកសន្តិភាព ប៉ុន្តែមិនមែនជាឧបករណ៍នេះជម្លោះឡើយ។ |
កីឡាករវ័យ ៣៤ឆ្នាំ បានចូលរួមជាមួយ Dortmund តាំងពីឆ្នាំ ២០១២ និងបានចំណាយពេលជាមួយក្លិបស្ថិតក្នុងកីឡដ្ឋាន Ruhr Vally ក្នុងនាមជាកីឡាករកើតជាចេញពីក្រុមយុវជន។ Reus ដល់ពេលនេះរកបាន ១៦៨គ្រាប់ ពីការបង្ហាញខ្លួនលេងចំនួន ៤២៤ប្រកួត សម្រាប់ Dortmund។ នាមជាកីឡាករខ្សែបម្រើប្រយុទ្ធមានទេពកោសល្យពូកែខាងញ៉ាក់បាល់ និងបង្កើតឱកាសរកគ្រាប់បាល់ ដ៏ឆ្លាតវ័យ Marcus Reus បានក្លាយជាប្រធានក្រុមរយៈពេល ៥ឆ្នាំចុងក្រោយនៅត្រឹមឆ្នាំ ២០២៣។ Reus ជួយ Dortmund ឈ្នះពាន German Cup ២លើក បន្ទាប់មកទៀតមិនដែលឈ្នះពានលីគម្តងណាឡើយ ហើយកាលពីរដូវកាលមុនរូបគេក៏ខកខានឈ្នះពាន Bundesliga ផងដែរ។ ឱកាសចុងក្រោយ Reus អាចនឹងឈ្នះពានរង្វាន់លំដាប់កំពូលអឺរ៉ុប ជាមួយ Dortmund ខណៈបច្ចុប្បន្នរូបគេកំពុងជួយក្រុមប្រជែងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League។ កាលពីសប្តាហ៍មុនរូបគេរួមចំណែកជាមួយក្រុមយកឈ្នះលើ Paris Saint Germain លទ្ធផល ១-០ ជើងទីមួយ។ ការចាកចេញកីឡាករជើងចាស់ប្រចាំក្រុមបានបញ្ជាក់ថាក្លិប និងរូបគេ យល់ព្រមគ្នាមិនបន្តកិច្ចសន្យាទៀតឡើយ។ Reus បាននិយាយដូច្នេះ៖«ក្លិប និងខ្ញុំបានសម្រេចមិនបន្តកិច្ចសន្យាអ្វីទៀតឡើយ។ ខ្ញុំបានចំណាយពេលជាពាក់កណ្តាលជីវិតរបស់ខ្ញុំជាមួយនឹងក្លិប ខ្ញុំក៏មានមោទកភាព និងរីករាយដែលបានលេងឱ្យក្លិបបានច្រើនឆ្នាំរួចមកនេះ។ ខ្ញុំពិតជាគ្មានពាក្យបកស្រាយច្រើនទេ។»។ ទោះត្រូវចាកចេញក្រោយចប់រដូវកាល តែ Reus ប្តេជ្ញាចិត្តថានឹងជួយក្រោយទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley សម្រាប់ពានរង្វាន់ UEFA Champions League។ «រឿងដែលសំខាន់ដែលអ្នកត្រូវដឹង អ្នកគាំទ្រ គឺថាយើងនៅតែមានក្តីស្រមៃធំដូចគ្នា។ យើងចង់ទៅកាន់ការប្រកួតក្នុងកីឡដ្ឋាន Wembley សម្រាប់វគ្គផ្តាច់ព្រ័ត្រ ហើយនឹងនាំមកនៅពានរង្វាន់លំដាប់កំពូលមកកាន់ក្លិប Dortmund។»។ Marcus Reus បានអះអាងបែបនេះ។ Dortmund ធ្លាប់ឈ្នះ UCL កាលពីឆ្នាំ ១៩៩៧ ជាការឈ្នះចុងក្រោយបំផុត។ នៅសប្តាហ៍ក្រោយ Dortmund ត្រូវធ្វើដំណើរទៅកាន់ទឹកដីប្រទេសបារាំង សម្រាប់ជំនួបជើងទីពីរ ក្រោយក្តីរំពឹងនោះគឺជាការឡើងវគ្គផ្តាច់ព្រ័ត្រ UCL លើកដំបូងគិតចាប់តាំងពីឆ្នាំ ២០១៣៕ | Marcus Reus កីឡាករជើងចាស់ប្រចាំក្រុម Borussia Dortmund នឹងចាកចេញក្រោយចប់រដូវកាល ២០២៣-២៤ បន្ទាប់ពីរូបគេបានរួមរស់ជាមួយក្លិបអស់រយៈពេល ១២ឆ្នាំ។ Reus និងក្លិបបានព្រមព្រៀងគ្នាមិនបន្តកិច្ចសន្យាបន្ថែមទៀត។ |
ជំនួប El Clasico រវាងក្រុមយក្សរបស់អេស្ប៉ាញទាំងពីរក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Supercopa Espana ត្រូវធ្វើឡើងនៅទីក្រុងរីយ៉ាដ អារ៉ាប៊ីសាអូឌីត។ Real Madrid បច្ចុប្បន្ន ជាក្រុមកំពុងស្ថិតនៅចំណាត់លេខ១ កំពូលតារាង La Liga ដែលមានគម្លាតពិន្ទុពីក្រុម Barcelona ឈរលេខ៦រហូតដល់ទៅ១៧ពិន្ទុ។ បើទោះបីជា Barca មិនអាចប្រជែងពាន La Liga ក្នុងរដូវកាលនេះ តែ Xavi បានរំពឹងខ្លាំងលើក្រុមកីឡាករអាចជួយនាំយកពានរង្វាន់ផ្សេងមកឱ្យក្លិប ព្រមទាំងជាពានដំបូងបន្ទាប់ពីចូលមកដឹកនាំ។ រូបភាព៖ FC Barcelona «នេះជាឱកាសដែលយើងអាចឃើញថាក្រុមកំពុងស្ថិតនៅត្រង់ចំណុចណា។ ប្រកួតនេះវាពិតជាសំខាន់ខ្លាំងណាស់សម្រាប់យើង វានឹងអាចជាលទ្ធផលដល់យើង។ រឿងដំបូងគឺត្រូវតែឆ្លងឱ្យផុតទៅកាន់វគ្គផ្តាច់ព្រ័ត្រ ហើយបន្ទាប់មកយើងមានទំនុកចិត្តសម្រាប់ផ្តល់វិធីសាស្ត្រចំពោះការប្រកួតដើម្បីឈ្នះពានតែម្តង។» Xavi បាននិយាយបែបនេះមុនការប្រកួត។ Barca កំពុងជួបបញ្ហាកីឡាករមានរបួស ព្រមទាំងកីឡាករឆ្លងកូវីដ-១៩ ជាមួយគ្នា។ ប៉ុន្តែ Xavi យល់ថា កម្លាំងស្នូលសំខាន់របស់ក្រុមកំពុងតែចាប់ផ្តើមភាពលេចធ្លោឡើង។ Xavi ជឿជាក់ខ្លាំងលើកីឡាករវ័យក្មេងដូចជា Pedri, Ansu Fati, Frenkie de Jong, Ronald Araujo ដែលមានវត្តមានឡើងវិញជួយ Barca រាត្រីនេះ។ រូបភាព៖ Real Madrid CF «យើងត្រូវតែល្អប្រសើរឡើងវិញ យើងកំពុងតែកសាងគម្រោងហើយវាត្រូវការពេលវេលា ហើយប្រកួតនេះជាការធ្វើតេស្តយ៉ាងល្អ។ វាជាប្រកួត Clasico អ៊ីចឹងហើយមនុស្សគ្រប់គ្នានឹងរីករាយទស្សនាប្រកួតប្រជែងដែលមានក្រុមព្យាយាមប្រយុទ្ធទៅវគ្គផ្តាច់ព្រ័ត្របែបនេះ។ យើងគឺ Barca ហើយយើងត្រូវទៅបានផ្តាច់ព្រ័ត្រ។» គ្រូបង្វឹកវ័យ៤១ឆ្នាំ បានបន្ថែមបែបនេះ។ មូលហេតុដែលនាំឱ្យក្រុមយក្សអេស្ប៉ាញទាំង២ត្រូវជួបប្រកួតគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របែបនេះដោយសារតែរដូវកាល ២០២០-២១ Real Madrid បញ្ចប់ចំណាត់ថ្នាក់លេខ២នៅ La Liga ហើយ Barca ឈ្នះ Copa Del Rey។ ចំណែក Atletico Madrid ម្ចាស់ពាន La Liga រដូវកាល ២០២០-២០២១ ត្រូវជួបក្រុមជើងឯករង Copa Del Rey ក្រុម Athletic Bilbao នៅថ្ងៃទី១៣ខែមករា៕ | គ្រូបង្វឹកក្រុម Barcelona លោក Xavi Hernandez បានដាស់តឿនកូនក្រុមឱ្យផ្តល់មេរៀនទៅកាន់ Real Madrid សម្រាប់ការប្រកួតថ្ងៃទី១២ ខែមករានេះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Supercopa Espana ។ Xavi ចង់ឱ្យកូនក្រុមយកជ័យជម្នះ ដែលជាថ្ងៃបង្ហាញខ្លួនដំបូងខ្សែប្រយុទ្ធរបស់ Ferran Torres ផង។ |
នាជំនួបវគ្គ៨ក្រុម នៅរាត្រីថ្ងៃទី២៨ ខែមិថុនា តោកំណាចអង់គ្លេសអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីដល់ទៅ៣គ្រាប់ លើគូប្រជែងន័រវែស ដែលសម្រេចបានដោយកីឡាការិនី Jill Scott នៅនាទីទី៣ Ellen White (៤០) និង Lucy Bronze (៥៧)។ ជ័យជម្នះនេះបាននាំក្រុមដែលដឹកនាំដោយគ្រូបង្វឹកជាអតីតកីឡាករ Manchester United លោក Phil Neville ឡើងទៅកាន់វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ដោយត្រូវប៉ះម្ចាស់ផ្ទះបារាំង ឬម្ចាស់ការពារជើងឯកអាមេរិកបន្ទាប់ពីក្រុមទាំងពីត្រូវតតាំងគ្នានៅវគ្គ៨ក្រុម នារត្រីថ្ងៃទី២៨ ខែមិនានេះ។ រវាងអ៊ីតាលីនិងហូឡង់ដែលត្រូវជួបគ្នានៅជំនួបវគ្គ៨ក្រុមដែរនោះ នឹងត្រូវយកមួយក្រុមដើម្បីបន្តទៅជួប អាល្លឺម៉ង់ ឬស៊ុយអែត នៅវគ្គ១/២ផ្តាច់ព្រ័ត្រ៕ លោក Phil Neville គ្រូបង្វឹកក្រុមជម្រើសជាតិនារីអង់គ្លេស | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីអង់គ្លេសបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តាមរយៈការយកឈ្នះន័រវែសក្នុងលទ្ធផល ៣-០ នៃការប្រកួតពានរង្វាន់ FIFA Women's World Cup ឆ្នាំ២០១៩ ។ |
រថយន្តដើរដោយថាមពលអគ្គិសនី បានកើនប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសអូស្ត្រាលីនៅរយៈពេលចុងក្រោយ ដោយសារតែតម្រូវការកាន់តែច្រើននៃរថយន្តគ្មានការបំភាយឧស្ម័ន និងផែនការក្នុងការបញ្ឈប់ការលក់ម៉ាស៊ីនសាំងផង។ រថយន្តអគ្គិសនីជិត ២២,០០០ គ្រឿងត្រូវបានគេរាយការណ៍ថា បានលក់ដាច់នៅក្នុងប្រទេសអូស្ត្រាលីចាប់ពីខែមករាដល់ខែកញ្ញាឆ្នាំ ២០២២ ស្មើ៦៤ភាគរយ ឬស្មើ ៣,៣៩ ភាគរយនៃទីផ្សាររថយន្តថ្មីសរុប ខណៈដែលរថយន្តប្រើអាគុយ (Plug-in Hybrid) ប្រហែល ៤៥០០ គ្រឿងលក់ដាច់នៅឆ្នាំនេះផងដែរ។ បើទោះជាអូស្ត្រាលីកើនចំនួនអ្នកប្រើរថយន្តអគ្គិសនីក្តី ប៉ុន្តែតួលេខនេះនៅមានចំនួនតិចនៅឡើយ បើធៀបនឹងប្រទេសផ្សេងទៀតដូចជាចក្រភពអង់គ្លេស។ បើតាមការផ្សាយរបស់ការសែត Theguardian នៅអង់គ្លេស មានអ្នកប្រើរថយន្តអគ្គិសនីមួយគ្រឿង ក្នុងចំណោមអ្នកប្រើរថយន្តទូទៅចំនួន៥។ លោក Jake Whitehead ប្រធានគោលនយោបាយរបស់ក្រុមប្រឹក្សា EV អះអាងថា នេះជាលទ្ធផលគឺវិជ្ជមានសម្រាប់ប្រទេសអូស្ត្រាលី ក្នុងដំណើរឆ្ពោះទៅបញ្ចប់ការប្រើប្រាស់ម៉ាស៊ីនសាំង។ បច្ចុប្បន្ន អូស្ត្រាលីមានស្ថានីយសាកថ្មរថយន្តអគ្គិសនិចំនួន ២,១៤៧ ទីតាមងនៅទូទាំងប្រទេស គិតត្រឹមខែមិថុនា ឆ្នាំ ២០២២។ ចំនួននេះ កើនឡើង ១៥% បើធៀបនឹងដើមឆ្នាំ ២០២១ និងជិតពីរដងបើធៀបនៅក្នុងខែសីហា ឆ្នាំ ២០២០៕ | ការលក់រថយន្តអគ្គិសនី (EV) ថ្មីនៅក្នុងប្រទេសអូស្ត្រាលីបានកើនឡើង ៦៥ភាគរយ ក្នុងឆ្នាំ ២០២២។ គិតចាប់តាំងពីខែមករា ដល់ខែកញ្ញា រថយន្តអគ្គិសនីជិត ២២,០០០ គ្រឿង ត្រូវបានលក់ចេញក្នុងប្រទេសនេះ។ |
ខួប៨ឆ្នាំ នៃករណីតវ៉ាផ្លូវវេងស្រេង សង្គមស៊ីវិលបានចេញសេចក្ដីថ្លែងការរួមមួយស្ដីពី «ការចងចាំនៅវេងស្រេង៖ ៨ឆ្នាំក្នុងភាពស្ងប់ស្ងាត់ ប៉ុន្តែគ្មានយុត្តិធម៌» ដោយពួកគេបន្តស្នើឲ្យរដ្ឋាភិបាល មានការទទួលខុសត្រូវលើហេតុការណ៍ ដែលបានកើតឡើង។ សេចក្ដីថ្លែងការណ៍រួម ចេញថ្ងៃទី៣មករា ឆ្នាំ២០២២ ដោយសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) និង អង្គការតម្លាភាពកម្ពុជា (TI)ជាដើម បានលើកឡើងថា ការបាញ់ប្រហាររបស់កម្លាំងសមត្ថកិច្ច ទៅលើកម្មករតវ៉ានៅផ្លូវវេងស្រេង បណ្ដាលឱ្យមានអ្នកស្លាប់៤នាក់ ហើយរងបួស និងបាត់ខ្លួន ៣៨នាក់ ដោយពុំទាន់ឃើញមាននរណាម្នាក់ទទួលខុសត្រូវ ចំពោះមុខច្បាប់នៅឡើយទេ។ ប៉ុន្តែ ក្នុងហេតុការណ៍នោះ កម្មករនិងអ្នកការពារសិទ្ធិមនុស្ស២៣នាក់ ត្រូវបានចាប់ខ្លួនទៅវិញ ហើយក៏ត្រូវជាប់ទោសពីបទហិង្សាដោយចេតនា បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចតនា បទរារាំងចរាចរណ៍សាធារណៈ និងបទប្រមាថពាក់ព័ន្ធនឹងការតវ៉ានេះ។ ជាមួយគ្នានេះ ក្មេងប្រុសម្នាក់ឈ្មោះ ខឹម សុផាត បានបាត់ខ្លួនដល់សព្វថ្ងៃ។ អ្នកស្រី អ៊ីន លក្ខិណា ម្ដាយរបស់សុផាត បានលើកឡើងថា បើទោះបីជា កូនខ្លួនត្រូវបានគេបាញ់ស្លាប់ក្នុងហេតុការណ៍នោះ ក៏គួរទុកសាកសពឲ្យធ្វើបុណ្យដែរ។ អ្នកស្រីពោលថា៖ «ខ្ញុំធ្វើបុណ្យឲ្យកូនរាល់ឆ្នាំនៅស្រុក ដោយមិនមានសាកសព មិនដឹងកូនស្លាប់ឬនៅរស់»។ កម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិ ស្ដីពីការការពារជនគ្រប់រូប ពីការបាត់ខ្លួនដោយបង្ខំ។ ដូច្នេះកម្ពុជា ត្រូវមានកាតព្វកិច្ចស្វែងរកក្មេងប្រុសដែលបាត់ខ្លួននេះ ដើម្បីឲ្យគ្រួសាររបស់សុផាត ដឹងព័ត៌មានជុំវិញការបាត់ខ្លួន និងទទួលសំណងខូចខាតនិងយុត្តិធម៌។ នេះបើតាមការលើកឡើងរបស់ក្រុមសង្គមស៊ីវិល ដោយទទូចដល់រដ្ឋាភិបាលជួយរកយុត្តិធម៌ដល់ពួកគេ។ សង្គមស៊ីវិល បានបន្ថែមថា៖«ចាត់វិធានការជាបន្ទាន់ ក្នុងការស៊ើបសួរពីបាត់ខ្លួនរបស់សុផាត ដើម្បីឲ្យដឹងស្លាប់ឬរស់។ ត្រូវកំណត់អត្តសញ្ញាណនិងសាកសួរលើកងកម្លាំងសមត្ថកិច្ច និងទាហានទាំងអស់ដែលមាននៅក្នុងព្រឹត្តិការណ៍បង្ក្រាបការតវ៉ា។ បន្ទាប់មកចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកពាក់ព័ន្ធទាំងអស់ឲ្យទទួលខុសត្រូវ ពិសេសបាញ់ប្រហារលើកម្មករ។ ត្រូវបង្ហាញលទ្ធផលនៃការសង្កេតលើករណីទាំងនេះ ចាប់តាំងពីដើម រហូតដល់បច្ចុប្បន្ន»។ ជុំវិញការស្នើំសំណុំរឿងនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលឆ្លើយតបវិញថា ករណីដែលកើតឡើងនៅផ្លូវវេងស្រេង ជាបទល្មើសព្រហ្មទណ្ឌដែលមិនទាន់បានបិទបញ្ចប់។ លោកប្រាប់ឲ្យអ្នកដែលដឹងពីហេតុការណ៍ ឬស្គាល់អ្នកពាក់ព័ន្ធដែលប្រព្រឹត្តបទល្មើស អាចរៀបចំសំណុំរឿងទៅតុលាការ ។ លោកថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅល្ងាចថ្ងៃនេះថា៖ «បើជនណាដឹងពីករណីឬស្គាល់អ្នកបង្កហេតុច្បាស់ ដាក់ពាក្យរាយការណ៍ទៅតុលាការទៅ។ ព្រះរាជអាជ្ញានឹងបន្តនីតិវិធីហើយ»។ ជាមួយគ្នាដែរ លោកបន្ថែមថា ករណីកើតហេតុនាពេលនោះ ពុំមែនតែកងកម្លាំងនោះទេ ដែលប្រើប្រាស់អាវុធ គឺមានជនស៊ីវិលជាច្រើនទៀតប្រើប្រាស់អាវុធ។ សូមជម្រាបថា កាលពីថ្ងៃទី៣មករា ឆ្នាំ២០១៤ សមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាលបានបាញ់ប្រហារនិងសម្លាប់ មនុស្សយ៉ាងតិច៤នាក់បានស្លាប់ និង៣៨នាក់រងរបួសក្នុងហេតុការណ៍បង្ក្រាបកូដកម្មនៅផ្លូវវេងស្រេង។ ការតវ៉ានោះ គឺទាមទារឲ្យប្រាក់ឈ្នួលអប្បរមាសមរម្យ។ អ្នកស្លាប់ក្នុងហេតុការណ៍នោះ មានលោក គឹម ផាលាប លោក សាម រ៉ាវី លោក យាន រឹទ្ធី និង លោក ផេង កុសល។ រីឯ ក្មេង សុផាត ត្រូវបានគេប្រទះឃើញចុងក្រោយ គឺដេកផ្កាប់មុខក្នុងថ្លុកឈាម បន្ទាប់ពីរងការបាញ់ប្រហារដោយគ្រាប់កាំភ្លើងចំទូ្រង។ ក្រោយពីការបាញ់ប្រហារចប់ អ្នកតវ៉ាបានទៅទីតាំងកើតហេតុ សុផាតក៏បាត់ពីកន្លែងកើតហេតុ។ នេះបើតាមរបាយការណ៍របស់ក្រុមសង្គមស៊ីវិល៕ | ភ្នំពេញ៖ សង្គមស៊ីវិលចំនួន៥៩ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយស្នើឲ្យរដ្ឋាភិបាលស៊ើបសួរ និងបង្ហាញលទ្ធផល លើកងកម្លាំងសមត្ថកិច្ច ដែលជាប់ពាក់នឹងករណីកើតហេតុនៅផ្លូវវេងស្រេង កាលពី២០១៤។ ៨ឆ្នាំមកនេះ សំណុំរឿងបង្ក្រាបកម្មករតវ៉ា ស្ថិតក្នុងភាពស្ងប់ស្ងាត់ ខណៈជនរងគ្រោះ រួមទាំងគ្រួសាររបស់ពួកគេពុំទាន់ទទួលបានយុត្តិធម៌។ |
ជាទូទៅ យើងសង្កេតឃើញមានការសរសេរ «បច្ចាមិត្ត» [អានថា ប៉័ច-ចាមិត] ច្រើនជាង «ប្រត្យាមិត្រ» [អានថា ប្រ័ត-ត្យាមិត]។ ទោះបីជាយ៉ាងណាក៏ដោយ ពាក្យទាំងពីរមានន័យដូចគ្នា។ ឧទាហរណ៍៖ បច្ចាមិត្តតូចតាច អាចនឹងបង្កឲ្យកើតជាទោសសត្រូវធំបាន, ដូចជាបូសទ្រនិចតូចមួយ ឬដូចជារលកកែវតូចមួយ អាចនឹងក្លាយទៅជាជំងឺធ្ងន់បានដូច្នោះដែរ ៕ | «បច្ចាមិត្ត» ជាភាសាបាលី រីឯ ប្រត្យមិត្រ ឬ ប្រត្យាមិត្រ ជាភាសាសំសង្ក្រឹត។ បើតាមវចនានុក្រមខ្មែរ សម្តេចព្រះមហាសង្ឃរាជ ជួន ណាត ពាក្យទាំងនេះ មានន័យថា អមិត្ត, សត្រូវ។ |
២៥ កក្កដា ២០១៨ គឺជាថ្ងៃប្រវត្តិសាស្ត្រមួយរបស់ប្រទេសស៊ូដង់ខាងត្បូង ដោយអ្នកនយោបាយ ដែលជាភាគីបញ្ឆេះសង្គ្រាមប្រឆាំងគ្នានោះបានសម្រេចចុះហត្ថលេខាផ្លូវការលើកិច្ចព្រមព្រៀងបែងចែកអំណាច និងអភិបាលកិច្ចរបស់ប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មានចិន Xinhua។ តាមកិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយភាគីជម្លោះស៊ូដង់ខាងត្បូង លោក Salva Kiir នឹងត្រូវបន្តកាន់អំណាចជាប្រធានាធិបតីស៊ូដង់ខាងត្បូងដដែលក្នុងអំឡុងពេលនៃអន្តរកាលនេះ ខណៈមេដឹកនាំបក្សប្រឆាំង គឺលោក Riek Machar នឹងត្រូវកាន់អំណាចជាអនុប្រធានាធិបតីទី១។ នេះបើយោងតាមប្រភពព័ត៌មានដដែល។ អ្វីគួរកត់សម្គាល់នោះ តាមកិច្ចព្រមព្រៀងនោះដែរ អនុប្រធានាធិបតី ត្រូវមាន៤រូប ខណៈសមាជិកគណៈរដ្ឋមន្ត្រី ដែលជាប្រភេទរដ្ឋាភិបាលចម្រុះ ត្រូវមានរដ្ឋមន្ត្រីរហូតដល់៣៥រូប មកពីខាងរដ្ឋាភិបាលផង និងខាងបក្សប្រឆាំងផង។ យ៉ាងណាក៏ដោយ នេះគឺជាតែចំណុចចាប់ផ្តើមនៃការបែងចែកអំណាចរបស់អ្នកនយោបាយនៃរដ្ឋវ័យក្មេង និងក្រីក្របំផុតរបស់ពិភពលោកនោះទេ ពោលគឺ ស្របនឹងការចែកអំណាចជាន់ខ្ពស់របស់រដ្ឋាភិបាល ភាគីពាក់ព័ន្ធ ក៏កំពុងតែបន្តចរចាគ្នាក្នុងការបែងចែកអំណាចគ្នានៅថ្នាក់តំបន់ ឬមូលដ្ឋានផងដែរ។ សូមរម្លឹកជាថ្មីផងដែរថា រយៈពេល៧ឆ្នាំមកហើយ ដែលស៊ូដង់ខាងត្បូង បានប្រកាសឯករាជ្យជាផ្លូវការ និងត្រូវបានទទួលស្គាល់ជារដ្ឋសមាជិកចុងក្រោយរបស់អង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ រដ្ឋក្មេងខ្ចីបំផុតរបស់ពិភពលោកមួយនេះ នៅមិនទាន់អាចរកសុខសន្តិភាពជូនប្រជាជនខ្លួនបានឡើយ។ គិតចាប់ពីឆ្នាំ២០១៣មក ប្រទេសបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល ដោយសារតែភាពមិនត្រូវរូវគ្នារបស់អ្នកនយោបាយ ដែលមានម្ខាងជាប្រធានាធិបតីស៊ូដង់ខាងត្បូង លោក Salva Kiir និងម្ខាងទៀតជាអតីតអនុប្រធានាធិបតីរបស់លោក ដែលជាមេដឹកនាំបក្សប្រឆាំង។ ភាគីទាំងពីរ ដែលសុទ្ធតែមានអ្នកគាំទ្រដូចគ្នា បានប៉ះទង្គិចគ្នាទាំងផ្នែកប្រដាប់អាវុធ ដែលបានសម្លាប់ប្រជាជនស៊ីវិលរាប់ពាន់នាក់មកហើយ៕ | ភាគីជម្លោះនៃសង្គ្រាមស៊ីវិលរបស់ស៊ូដង់ខាងត្បូង ដែលរាប់បញ្ចូលទាំងខាងរដ្ឋាភិបាល និងខាងបក្សប្រឆាំង បានសម្រេចចុះកិច្ចព្រមព្រៀងរួមគ្នាដើម្បីបែងចែកអំណាច និងលក្ខខណ្ឌសម្រាប់ការគ្រប់គ្រងប្រទេសជាថ្មី។ នេះជាឥរិយាបទទន់ភ្លន់រវាងអ្នកនយោបាយក្នុងការធ្វើសម្បទានអំណាចនៅក្នុងរដ្ឋក្មេងខ្ចីបំផុតលើពិភពលោកដើម្បីស្តារសន្តិភាពឡើងវិញ ក្រោយធ្វើសង្គ្រាមប្រឆាំងគ្នាជាច្រើនឆ្នាំហើយនោះ។ |
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា កម្ពុជានឹងសហការជាមួយគណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ពិភពលោករបស់បារាំង Tour de France ដើម្បីរៀបចំព្រឹត្តិការណ៍ប្រណាំងកង់អាជីពលំដាប់អន្តរជាតិនៅកម្ពុជាជាលើកដំបូងនៅឆ្នាំ២០២០។ ក្រៅពីផ្សព្វផ្សាយនិងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឲ្យមកកម្ពុជា ព្រឹត្តិការណ៍នេះ ក៏រៀបចំដើម្បីពង្រឹងសមត្ថភាពកីឡាករកីឡាការិនីកម្ពុជា សម្រាប់ត្រៀមឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ ផងដែរ។ «នៅឆ្នាំ២០២០យើងនឹងរៀបចំឲ្យមានការប្រណាំងកង់អាជីពអន្តរជាតិមួយនៅតំបន់ឆ្នេរសមុទ្រ ដែលមានអ្នកចូលរួមពី៨០ទៅ១០០នាក់មកពីប្រទេសទូទាំងពិភពលោក។ ការប្រណាំងនេះ គឺដើម្បីបង្ហាញពីទេសភាពដ៏ស្រស់ស្អាតនៃតំបន់ឆ្នេររបស់កម្ពុជា និងផ្តល់ជាបទពិសោធដល់អ្នកជិះកង់អាជីពកម្ពុជា សម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣»។ នេះជាការប្រសាសន៍របស់លោក ថោង ខុន ពេលផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ Angkor Ultra Trail កាលពីពេលថ្មីៗ។ ព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិនេះ នឹងឆ្លងកាត់ខេត្តជាប់មាត់សមុទ្រចំនួន៤ ដោយចេញដំណើរពីតំបន់ទេសចរណ៍គីរីសាគរក្នុងខេត្តកោះកុង ឆ្ពោះទៅខេត្តកែប រួចបន្តដំណើរទៅភ្នំបូកគោក្នុងខេត្តកំពត និងបញ្ចប់នៅខេត្តព្រះសីហនុ។ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ខាងលើ។ លោក ថោង ខុន ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងនោះរំពឹងថា ព្រឹត្តិការណ៍នេះ នឹងជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ឆ្នេរសមុទ្រកម្ពុជាឲ្យពិភពលោកស្គាល់កាន់តែច្បាស់ និងទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន៕ | កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងកង់អាជីពលំដាប់អន្តរជាតិជាលើកដំបូង ដែលមានកីឡាករកីឡាការិនីអាជីពលំដាប់អន្តរជាតិទូទាំងពិភពលោកជាច្រើនចូលរួម។ ការប្រណាំងកង់ ដែលឆ្លងកាត់ខេត្តជាប់សមុទ្រទាំង៤របស់កម្ពុជានេះ គឺដើម្បីបង្ហាញពីទិដ្ឋភាពតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា ក៏ដូចជាផ្តល់បទពិសោធ និងចម្រាញ់រកធនធានស៊ីហ្គេមឆ្នាំ២០២៣។ |
អត្ថបទទាក់ទង ជប៉ុន ចង់ដំឡើងថវិកាសម្រាប់ការពារជាតិដល់ ២ភាគរយនៃGDP នៅឆ្នាំ២០២៧ ដោយមើលឃើញថាស្ថានភាពតំបន់ជុំវិញប្រទេសខ្លួនមានការគំរាមកំហែងជាពិសេសការកើនឡើងឥទ្ធិពលចិន និងសង្រ្គាមនៅអ៊ុយក្រែន គណៈរដ្ឋមន្រ្តីជប៉ុន នៅថ្ងៃទី១៦ ខែធ្នូ បានអនុម័តលើឯកសារចំនួន ៣ច្បាប់ពាក់ព័ន្ធវិស័យការពារ។ ក្រោយការឯកភាពលើ លោក គីស៊ីដា ហ្វូមីអូ ប្រមុខរដ្ឋាភិបាលជប៉ុន ក្នុងសន្និសីទកាសែតមួយ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ៣១៥ពាន់លានដុល្លារលើវិស័យការពារជាតិសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ NHK។ ទន្ទឹមនេះ នាយករដ្ឋមន្រ្តីជប៉ុន បានយល់ឃើញថា បច្ចេកវិទ្យាមីស៊ីល បានវិវដ្ដយ៉ាងរហ័ស ហើយថែមទាំងមានលទ្ធផលក្នុងការវាយប្រហារមីស៊ីលដ៏ច្រើនក្នុងពេលតែមួយ។ ត្រង់ចំណុចនេះ លោក គីស៊ីដា បានចាត់ទុកបញ្ហាខាងលើ កំពុងកើតមាននៅជុំវិញជប៉ុន ហើយវាពិតជាសំខាន់ណាស់សម្រាប់ជប៉ុន ក្នុងការមានសមត្ថភាពវាយប្រហារតបវិញរហូតដល់សត្រូវបញ្ឈប់ការវាយប្រហារ។ ឯកសារចំនួន ៣ច្បាប់ពាក់ព័ន្ធវិស័យការពារ ដែលគណៈរដ្ឋមន្រ្តីជប៉ុនអនុម័តនៅក្នុងថ្ងៃទី១៦ ខែធ្នូនេះ បានអនុវត្តឱ្យជប៉ុន មានសមត្ថភាពវាយប្រហារតបសត្រូវ ក្នុងកាលៈទេសៈពិសេសណាមួយ។ គួររំឭកថា នាពេលកន្លងមក នាយករដ្ឋមន្រ្តីជប៉ុន បានប្រាប់រដ្ឋមន្រ្តីរបស់ខ្លួនឱ្យដំឡើងការចំណាយលើវិស័យការពារជាតិដល់ ២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេល ៥ឆ្នាំខាងមុខ៕ | រដ្ឋាភិបាលជប៉ុន គ្រោងចំណាយថវិកាប្រមាណ ៣១៥ពាន់លានដុល្លារលើវិស័យការពារជាតិ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៦ ខែធ្នូ ក្រោយគណៈរដ្ឋមន្រ្តីបានផ្តល់ការឯកភាពលើឯកសារការពារចំនួន ៣ច្បាប់។ |
តាមសេចក្តីសម្រេច លោក ឃួង ស្រេង បានបញ្ជាក់ថា គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការប្រក្រតី និងទទួលភ្ញៀវវិញបាន ជាពិសេសប្រកាន់ខ្ជាប់នូវវិធានការបីការពារបីកុំ។ ទោះបីជាយ៉ាងណាក៏ដោយ សកម្មភាពការងារ មុខរបរ និងអាជីវកម្មក្លិបកម្សាន្តគ្រប់ប្រភេទ ដូចជាខារ៉ាអូខេ រង្គសាល បៀហ្គាដិន ម៉ាស្សា កាស៊ីណូ រោងភាពយន្ត រោងសម្តែងសិល្បៈ សារមន្ទីរ ក្លិបហាត់ប្រាណ មជ្ឈមណ្ឌលកីឡា និងអាជីវកម្ម-សេវាកម្ម ផ្សេងទៀត ត្រូវបន្តផ្អាកដំណើរការជាបណ្តោះអាសន្ន៕ | អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចបញ្ចប់បម្រាមគោចរ និងអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋានមួយចំនួននៅតំបន់លឿងចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែឧសភាតទៅ។ |
សូមស្តាប់សម្ភាស និងទស្សនាវីដេអូខាងក្រោមនេះ រវាងនាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ម៉ៅ ដូចតទៅ៖ | ភ្នំពេញ៖ លោក ពុតាង ម៉ៅ បានច្នៃម៉ូតូមួយគ្រឿងដែលមានកង់បីយ៉ាងប្លែក ដោយលោកបានយកកង់ឡាន២ ធ្វើជាកង់មុខ និងរក្សាកង់ក្រោយនៅខាងក្រោយដដែល។ ក្រៅពីនេះ លោក ម៉ៅ ដែលមានវ័យ៤៥ឆ្នាំ បានបន្ថែមរានសម្រាប់ដាក់ជើង និងបន្ថែមកេសមួយនៅខាងមុខ ដើម្បីដាក់ទំនិញ និងសម្ភារផ្សេងៗ។ |
សម្ដេច ហ៊ុន សែន មើលឃើញថា សព្វថ្ងៃ វិស័យកសិកម្មរបស់កម្ពុជា មានកំណើនជាបន្តបន្ទាប់ ខណៈការកែច្នៃ នៅមានទំហំតិចតួចនៅឡើយ។ ជាក់ស្ដែង ស្វាយចន្ទី ដែលជាដំណាំសក្ដានុពល ទទួលបានការវិនិយោគតិចតួចប៉ុណ្ណោះ ស្របពេល កម្ពុជា ជាអ្នកផលិត និងចែកចាយគ្រាប់ស្វាយចន្ទីធំមួយ នៅទីផ្សារអន្តរជាតិ។ ក្នុងមួយឆ្នាំ កម្ពុជា អាចនាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ បានប្រមាណ ១លានតោន។ វៀតណាម និងឥណ្ឌា គឺជាអ្នកចែកចាយស្វាយចន្ទី ច្រើនជាងលើពិភពលោក។ ប៉ុន្តែ ប្រទេសទាំងពីរនេះ ក៏ត្រូវបញ្ជាទិញគ្រាប់ស្វាយចន្ទីមួយចំនួនពីអាហ្វ្រិក និងកម្ពុជា ដើម្បីយកមកកែច្នៃ ផងដែរ។ ដូច្នេះ កម្ពុជា មានវត្ថុធាតុដើមស្រាប់ តែទាមទារឱ្យមានការវិនិយោគ លើការកែច្នៃ ថែមទៀត ដើម្បីជួយបង្កើតការងារ និងបន្ថែមតម្លៃ នៃផលិតកម្មកសិកម្ម របស់ខ្លួន។ បើតាមសម្ដេច ហ៊ុន សែន គោលដៅសំខាន់របស់កម្ពុជា គឺចង់ទាញអ្នកវិនិយោគ ក្នុងវិស័យឧស្សាហកម្មកែច្នៃ ដោយប្រើប្រាស់វត្ថុធាតុដើម ដែលកម្ពុជា មានស្រាប់។ សម្ដេច ហ៊ុន សែន លើកឡើងដូច្នេះថា៖«យើងកែច្នៃខ្លួនឯង បានតិចតួចណាស់ ដែលយកមកតាំងពិពណ៌ ឬលក់អីហ្នឹង។ អ៊ីចឹង សម្រាប់ការអភិវឌ្ឍស្វាយចន្ទី គឺសំដៅទាក់ទាញការកែច្នៃ នៅក្នុងស្រុក។ ចំណុចនេះ គឺជាចំណុច ដែលវានឹងបង្កើតបានការងារ និងតម្លៃបន្ថែម សម្រាប់ផលិតកម្មរបស់យើង»។ ក្រៅពី ស្វាយចន្ទី កម្ពុជា ក៏មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការកែច្នៃស្រូវ-អង្ករ សម្រាប់ការនាំចេញតាមផែនការ នៅឡើយដែរ ដោយសារកង្វះខាត រោងម៉ាស៊ីន ឡសម្ងួត និងដើមទុន ជាដើម ។ បច្ចុប្បន្ន ការផលិតស្រូវ បានសល់ប្រមាណ ៦លាន ៦សែនតោន និងអង្ករ មាន ៤លាន ២សែនតោន ខណៈអង្ករដែលបាននាំចេញមានត្រឹម ៥០ ទៅ៦០ម៉ឺនតោន ប៉ុណ្ណោះក្នុងមួយឆ្នាំ។ ករណីនេះ សម្ដេច ហ៊ុន សែន បានឱ្យដឹងថា គោលនយោបាយស្រូវ និងនាំចេញរបស់កម្ពុជា មិនទាន់ជោគជ័យទាំងស្រុងទេ ពោល គឺជោគជ័យលើការផលិតបានច្រើន ប៉ុន្តែមិនជោគជ័យលើការនាំចេញអង្ករឱ្យបាន ១លានតោន តាមផែនការកំណត់។ នៅពេល ការនាំចេញបានតិច និងការផលិតលើសតម្រូវការបែបនេះ ក៏បានធ្វើឱ្យតម្លៃស្រូវ ក្នុងស្រុកធ្លាក់ចុះ ដូច្នេះ រដ្ឋាភិបាល ត្រូវបញ្ចុះដើមទុន ដើម្បីឱ្យរោងម៉ាស៊ីនកិនស្រូវ មានលទ្ធភាពទុនគ្រប់គ្រាន់ ក្នុងការទិញស្រូវពីកសិករ និងទប់ស្កាត់ការធ្លាក់តម្លៃស្រូវ។ សម្ដេច ថ្លែងថា៖« គោលនយោបាយផលិតកម្មស្រូវ និងការនាំចេញអង្ករ យើងជោគជ័យតែមួយទេ ក្នុងចំណោម២ គឺជោគជ័យអំពីការដែលយើងខ្វះស្រូវ-អង្ករ ហូប ទៅជាប្រទេសអធិរាជស្រូវ-អង្ករ។ ប៉ុន្តែ យើងមិនជោគជ័យ ក្នុងការនាំចេញ ១លានតោន គឺយើងនាំចេញតែ ៥០ ទៅ៦០ម៉ឺនតោន ប៉ុណ្ណឹង។ នេះ ដោយសារយើងខ្វះមូលដ្ឋាន នៃការកែច្នៃ»។ ទន្ទឹមនេះ កៅស៊ូ ដំឡូងមី និងអំពៅ ក៏ជាដំណាំសក្ដានុពលរបស់កម្ពុជាផងដែរ។ ប៉ុន្តែ សុទ្ធសឹងទទួលបាន ការវិនិយោគ និងកែច្នៃ តិចតួច នាពេលបច្ចុប្បន្ន៕ | ភ្នំពេញ៖ «កម្ពុជា ត្រូវអូសទាញអ្នកវិនិយោគ លើការកែច្នៃកសិកម្មបន្ថែមទៀត ដើម្បីពង្រីកការនាំចេញ បន្ធូយបន្ថយការផលិតលើសតម្រូវការ និងបន្ថែមតម្លៃដល់ផលិតកម្ម ដែលមានស្រាប់»។ នេះជាការលើកឡើងរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ។ |
កិច្ចប្រជុំរដ្ឋបាលកណ្តាលស្តីពីCOVID-19 ដែលមានលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ជាប្រធាន បានសម្រេចលើកថ្ងៃសង្ក្រាន្តរបស់ថៃ ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ទៅពេលថ្ងៃក្រោយ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Rachada Thanadirek។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថារដ្ឋាភិបាលថៃ នឹងលើកយកថ្ងៃសង្ក្រាននេះ ទៅដាក់ថ្ងៃណាឡើយ ព្រោះមិនទាន់មានការបញ្ជាក់ពី រដ្ឋាភិបាលថៃ។ ប៉ុន្តែការលើកថ្ងៃនេះ គឺធ្វើឡើងដើម្បីកាត់បន្ថយការរីកសាយភាយ COVID-19 នៅក្នុងប្រទេស និងការឆ្លងជាសហគមន៍ តាមរយៈការរឹតត្បិតការធ្វើដំណើររបស់ប្រជាជនទាំងនៅក្នុងស្រុក និងទៅក្រៅប្រទេស។ ចំណែកសំណងនៃថ្ងៃឈប់សម្រាក រដ្ឋាភិបាលថៃ នឹងគិតគូរតាមក្រោយ។ សូមបញ្ជាក់ថា ចំណាត់ការចុងក្រោយនេះធ្វើឡើង បន្ទាប់ពីថៃបានរកឃើញករណីឆ្លងនៅក្នុងប្រទេសយ៉ាងគំហុក។ គ្រាន់តែថ្ងៃទី១៥ ខែមីនា ថៃបានរកឃើញអ្នកផ្ទុកCOVID-19 រហូតដល់ ៣២ករណីឯណោះ ដែលតួលេខនេះ គឺជាអត្រារកឃើញដ៏ខ្ពស់បំផុតរបស់ថៃ ចាប់តាំងពីផ្ទុះកូរ៉ូណាវីរុសមក៕ | ថៃ នាថ្ងៃទី១៦ ខែមីនា បានប្រកាសលើកថ្ងៃសង្ក្រាន្តឆ្នាំថ្មីរបស់ខ្លួន ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា។ ការលើកថ្ងៃសង្ក្រាន្តនេះ គឺដើម្បីទប់ស្កាត់ករណីឆ្លង និងកាត់បន្ថយការធ្វើដំណើររបស់ប្រជាជន ដែលអាចបង្កឲ្យមានករណីឆ្លងជាសហគមន៍។ |
ស្រុកទឹកឈូ, កំពត៖ ក្នុងឆ្នាំ២០២២នេះ បញ្ហាគ្រឿងញៀនក្នុងឃុំត្រពាំងសង្កែ បានថយចុះ ក្រោយអាជ្ញាធរបានបង្រ្កាបយ៉ាងស្វះស្វែង។ លោក ម៉ី សាវុធ មេប៉ុស្ដិ៍នគរបាលឃុំត្រពាំងសង្កែ បានឱ្យដឹងថា ការករណីបង្ក្រាបកន្លងមក កម្លាំងសមត្ថកិច្ច បានឃាត់ចាប់ខ្លួនជនល្មើសដោយអនុវត្តតាមនីតិវិធីបញ្ជូនទៅថ្នាក់លើធ្វើតាមផ្លូវច្បាប់។ ជាមួយគ្នានេះ លោកសារុធ ក៏នៅតែបន្តតាមដានបញ្ហាជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាប្រចាំ ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀន និងធានាថាគ្មានបញ្ហានេះក្នុងឃុំទៀត។ សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ លោក ម៉ី សាវុធ ដែលជាមេប៉ុស្ដិ៍នគរបាលឃុំត្រពាំងសង្កែ បានបញ្ជាក់ថា សព្វថ្ងៃនេះមុខសញ្ញាញៀនក្នុងឃុំ សេសសល់តែពីរប៉ុណ្ណោះ ដែលពួកគេបានចេញពីពន្ធនាគារ។ «បញ្ហានេះយើងបានតាមដានជាប្រចាំ ជាមុខសញ្ញាដែលនៅសេសសល់ ហើយយើងមានវិធានការសហការជាមួយប្រជាការពារ ក្នុងការតាមដាននិងគ្រប់គ្រង ជាប្រចាំ»។ ជាមួយគ្នានេះ លោកមេប៉ុស្តិ៍ ម៉ី សាវុធ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ឱ្យជួយរាយការណ៍ជូនសមត្ថកិច្ចនៅពេលឃើញ និងដឹងថាអ្នកណាប្រើប្រាស់ឬក៏ជួញដូរគ្រឿងញៀន ដើម្បីងាយស្រួល ដល់សមត្ថកិច្ចដោះស្រាយបានទាន់ពេលវេលា។ បើតាមលោក សាវុធ ប្រជាពលរដ្ឋខ្លះ មានភាពភ័យខ្លាច មិនហ៊ានរាយការណ៍ជូនសមត្ថកិច្ចឡើយ ព្រោះពួកគេគិតថាជារឿងអ្នកដទៃប៉ុណ្ណោះ។ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)។ | ដោយ៖ម៉ាត់ ម៉ាស៊ីតោះ (យុវជនត្រពាំងសង្កែ) |
លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា បន្ទាប់ពីផ្ទុះករណីជំងឺប៉េស្ដជ្រូកអាហ្វ្រិកនៅវៀតណាមប៉ុន្មានថ្ងៃមកនេះ ប្រជាពលរដ្ឋកម្ពុជាបានសម្ដែងការព្រួយបារម្ភក្នុងការបរិភោគសាច់ជ្រូក។ លោក ព្រំ វិច បញ្ជាក់ថា សាច់ជ្រូកដែលនាំចេញពីសត្តឃាតដ្ឋានក្នុងខេត្តសៀមរាប គឺមិនមានឆ្លងមេរោគខាងលើឡើយ ហើយប្រជាពលរដ្ឋអាចបរិភោគបានដោយសុវតិ្ថភាព។ ក្នុងជំនួបជាមួយម្ចាស់សត្តឃាតនៅខេត្តសៀមរាប នាថ្ងៃទី២៨ កុម្ភៈ លោក ព្រំ វិច បានពន្យល់ថា សត្វជ្រូកទាំងអស់ដែលដឹកចូលសត្តឃាតដ្ឋាន មុន និងក្រោយពិឃាត គឺមានការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញ បើដឹងថា សត្វជ្រូកទាំងនោះពុំមានសុខភាពល្អទេ ខាងមន្ត្រីជំនាញមិនអនុញ្ញាតឱ្យយកលក់នៅលើទីផ្សារឡើយ។ យ៉ាងណាលោកថា មិនហ៊ានធានាចំពោះសត្វជ្រូកដែលចិញ្ចឹមជាលក្ខណៈគ្រួសារ និងពិឃាតយកសាច់ហូប ឬលក់តាមផ្ទះនោះឡើយ ដ្បិតមិនមានការត្រួតពិនិត្យត្រឹមត្រូវ។ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប លោក ទា គឹមសុទ្ធ បានលើកឡើងថា ដ្បិតបច្ចុប្បន្ននេះ ខេត្តសៀមរាបមិនទាន់មានជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះក៏ពិតមែន តែមន្ត្រីជំនាញរបស់លោកមិននៅស្ងៀមទេ គឺបាននិងកំពុងចុះត្រួតពិនិត្យជារឿយៗ ដើម្បីឱ្យប្រាកដថា ជំងឹនេះបានឆ្លងមកដល់ខេត្តសៀមរាបហើយឬយ៉ាងណា។ លោកសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ បើទទួលដំណឹងពីការសង្ស័យថាមានសត្វជ្រូក ឬសត្វផ្សេងៗទៀតមានជំងឺ ឬឆ្លងជំងឺណាមួយនោះ សូមរាយការណ៍ទៅមន្ត្រីជំនាញ ដើម្បីទប់ស្កាត់ឱ្យទាន់ពេលវេលា។ គួរបញ្ជាក់ថា បច្ចុប្បន្នខេត្តសៀមរាប មានតម្រូវការសាច់ជ្រូកប្រមាណជាង ១៣តោនក្នុងមួយថ្ងៃ សម្រាប់ផ្តត់ផ្គង់នៅតាមទីផ្សារ ហើយសត្វជ្រូកភាគច្រើន គឺជ្រូកស្រុក និងមួយចំនួនតូចនាំចូលពីប្រទេសថៃ៕ | សៀមរាប៖ បន្ទាប់មានការចែកចាយព័ត៌មានអំពីការឆ្លងជំងឺប៉េស្ដជ្រូកអាហ្វ្រិក ឬជំងឺជ្រូកត្រចៀកខៀវ មកដល់ខេត្តសៀមរាបរួចមក មន្ត្រីជំនាញបសុពេទ្យខេត្តសៀមរាប បានចេញមុខបកស្រាយថា ជំងឺនេះមិនទាន់ឆ្លងមកដល់ឡើយ។ ការអះអាងនេះ បន្ទាប់ពីមន្ត្រីជំនាញបានចុះត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់នៅតាមទីសត្តឃាតនានាក្នុងខេត្ត និងសន្មតថាមិនទាន់មានឆ្លងជំងឺនេះចូលមកខេត្តទេសចរណ៍នេះឡើយ។ |
នាការប្រកួតនៅកីឡដ្ឋាន Emirate ក្រុមភ្ញៀវ Valencia ជាអ្នករកគ្រាប់បាល់នាំមុខមុនដែលធ្វើបានដោយខ្សែការពារ Mouctar Diakhaby នៅ១១នាទីដំបូង មុនពេលខ្សែប្រយុទ្ធ Alexandre Lacazette រកគ្រាប់តាមស្មើឲ្យ Arsenal វិញនៅ៧នាទីបន្ទាប់។ ៨នាទីបន្ទាប់ពីរកគ្រាប់បាល់តាមស្មើ ខ្សែប្រយុទ្ធសញ្ជាតិបារាំងដដែលនេះ នៅតែបន្តរកគ្រាប់បាល់នាំមុខសម្រាប់ក្រុមកាំភ្លើងធំថែមទៀត ហើយលទ្ធផល ២-១ នៅរក្សារហូតដល់ចប់តង់ទី១។ ចូលដល់តង់ទី២ ក្រុមទាំងពីរសុទ្ធតែមានឱកាសរកគ្រាប់បាល់រៀងខ្លួនប៉ុន្តែធ្វើមិនបានសម្រេចព្រោះមានការរារាំងពីខ្សែការពារ និងអ្នកចាំទី។ យ៉ាងណា ហៀបនឹងចប់ការប្រកួតទៅហើយពោលគឺនៅនាទី៩០ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានបន្ថែមគ្រាប់ទី៣ ដើម្បីជួយ Arsenal ឈ្នះ Valencia ៣-១។ លទ្ធផលនេះបាននាំឲ្យក្រុមរបស់លោក Unai Emery ក្លាយជាក្រុមមានប្រៀបលើគូប្រជែងសម្រាប់ជំនួបជើងទី២នៅទឹកដី Mestalla ដើម្បីកាត់សេចក្តីថា Arsenal ឬ Valencia ជាក្រុមដែលអាចឈានទៅវគ្គផ្តាច់ព្រ័ត្រ។ ដោយឡែកក្រុមពីអង់គ្លេសមួយទៀត តោខៀវ Chelsea ទទួលbanលទ្ធផលស្មើគ្នា ១-១ ជាមួយ Eintracht Frankfurt សម្រាប់ជំនួបជើងទី១នេះ។ បើទោះទទួលបានត្រឹមលទ្ធផលស្មើក្តី ប៉ុន្តែក្រុមរបស់លោក Maurizio Sarri មានគ្រាប់បាល់ចំណេញក្រៅដី១គ្រាប់ដែលនាំឲ្យពួកគេមានប្រៀបជាងដៃគូសម្រាប់ជំនួបជើងទី២នៅទឹកដីខ្លួនវិញ។ ទាំង៤ក្រុមខាងលើ នឹងត្រូវប្រកួតកាត់សេចក្តីជើងទី២ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩៕ | ២គ្រាប់របស់ Alexandre Lacazette និង១គ្រាប់របស់ Pierre-Emerick Aubameyang បានជួយ Arsenal វាយបកយកឈ្នះក្រុម Valencia ដោយលទ្ធផល ៣-១ នាជំនួបជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League នៅយប់ថ្ងៃទី២ ខែឧសភា។ Chelsea ដែលតទល់ជាមួយម្ចាស់ផ្ទះ Eintracht Frankfurt បញ្ចប់ទៅក្នុងលទ្ធផល ១-១។ |
លោកស្រី ង៉ែត សុវណ្ណថន ប្រធានហូលខ្មែរ អម្ពររាជិនី បានអះអាងថា ទីផ្សារហូលខ្មែរ ដែលផលិតចេញពីសូត្រសរីរាង្គក្នុងស្រុក មិនសូវមានការគាំទ្រនោះទេ។ អ្នកស្រី សុវណ្ណថន អាចលក់បានពី៦ ទី៨ក្បិនប៉ុណ្ណោះ ក្នុងមួយឆ្នាំ។ អ្នកស្រីក៏ទទួលបានការបញ្ជាទិញពីក្រៅប្រទេសផងដែរ។ លោកស្រី សុវណ្ណថន ចិញ្ចឹមកង្កូវនាង នៅភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ សរសៃសូត្រឆៅចេញមកពីដង្កូវនាងមានពណ៌ទឹកមាស។ ដើម្បីធ្វើឱ្យហូល មានពណ៌ផ្សេងៗ លោកស្រីផលិតពណ៌ខ្លួនឯងពីធាតុដើមធម្មជាតិ ដូចជា ផ្លែឈើ ស្លឹកឈើ និងសំបកឈើ និងត្រូវយកខ្សែទៅត្បាញ ដោយដៃ។ ហាងហូលខ្មែរ អម្ពររាជិនី មានទីតាំងស្ថិតនៅ ផ្ទះលេខ១៤១ ផ្លូវ២០១១ សង្កាត់គោកឃ្លាង ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ មនុស្សបានចាប់ផ្ដើមធ្វើសូត្រតាំងពី ២៥០០ឆ្នាំមុនគ្រិស្តសករាជ នៅប្រទេសចិន៕ | ភ្នំពេញ៖ ហាងហូលខ្មែរ អម្ពររាជិនី នៅរាជធានីភ្នំពេញ ផលិតសូត្រខ្លួនឯង ដើម្បីយកមកត្បាញជាហូលខ្មែរ។ តាមពិត បុគ្គលិក ដែលធ្វើសរសៃសូត្រ គឺជាសត្វ សត្វដង្កូវនាង។ អ៊ីចឹង អម្ពររាជិនី កាត់សម្លៀកបំពាក់ ដោយចាប់ផ្ដើមពីចិញ្ចឹមសត្វល្អិត។ |
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប ស្រ្ដីជាគ្រូពេទ្យខាងលើមានឈ្មោះ សួន សីហា អាយុ៣០ឆ្នាំ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ជាគ្រូពេទ្យបម្រើការងារនៅមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II។ ចំពោះករណីនេះ គឺមានទំនាក់ទំនងជាមួយឈ្មោះ ឈួន សុជាតា ភេទស្រី ដែលត្រូវក្រុមគ្រូពេទ្យរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២ ឧសភា កន្លងទៅ ហើយមានប្រវត្តិចូលសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលខាងលើ។ ពាក់ព័ន្ធនឹងករណីនេះដែរ នៅយប់ថ្ងៃទី២ ឧសភា អាជ្ញាធរបានសម្រេចបិទមន្ទីរសម្រាកព្យាបាលខាងលើ ដើម្បីស្រាវជ្រាវអ្នកពាក់ព័ន្ធបន្ត។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ឧសភា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៧នាក់ បានព្យាបាលជាសះស្បើយចំនួន១៦នាក់ ស្លាប់១នាក់ (ដោយសារជំងឺតម្រងនោមធ្ងន់ធ្ងរ) និង៣០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕ | សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នាយប់ថ្ងៃទី៣ ខែឧសភា បានប្រកាសពីការរកឃើញអ្នកវិជ្ជមានថ្មីម្នាក់ទៀត ដែលជាគ្រូពេទ្យ បម្រើការក្នុងមន្ទីរសម្រាកព្យាបាលមួយកន្លែង ដែលឆ្លងពីអ្នកជំងឺម្នាក់ដែលចូលទៅសម្រាកព្យាបាលមួយថ្ងៃមុនការរកឃើញនេះ។ |
ក្រោយប្រកួតអស់រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២-៤ ខែមិថុនា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យគ្រប់គ្រងសិង្ហបុរី ក្រុមអត្តពលិកកីឡាគុនដាវកម្ពុជាដណ្តើមបានមេដាយប្រាក់១ និងសំរឹទ្ធ៤ ពីព្រឹត្តិការណ៍ Asian Varsity Fencing Championship ប្រចាំឆ្នាំ២០១៨។ ការប្រកួតនេះ មានអត្តពលិកមកពី១៩សាកលវិទ្យាល័យចូលរួម ខណៈកម្ពុជាបានបញ្ជូនអត្តពលិក៩រូប(ស្រី៣រូប)ឲ្យចូលរួម។ មេដាយប្រាក់១របស់កម្ពុជាទទួលបានលើវិញ្ញាសាដាវតូចបុរសជាក្រុម ដែលជាការចាប់ដៃគ្នារវាងកីឡាករ ជឹម ធារ៉ា, ឃឹម សាមាន, ថុង តាំងជីន និងកីឡាករ សំ សិទ្ធិបញ្ញា ក្រោយពួកគេប្រកួតចាញ់ក្រុមសិង្ហបុរីក្នុងលទ្ធផល ៤១-៤៥។ រីឯមេដាយសំរឹទ្ធទាំង៤បានលើវិញ្ញាសាក្រុមនារីដាវធំ, ក្រុមនារីដាវកាប់, ឯកត្តជនដាវធំបុរស និងដាវធំបុរសជាក្រុម។ ប្រតិភូ គ្រូបង្វឹក និងអត្តពលិកបាននាំយកមេដាយទាំងនេះមកដល់មាតុប្រទេសកាលពីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨។ កីឡាករ ថុង តាំងជីន តំណាងក្រុមដែលឈ្នះមេដាយមេដាយប្រាក់ពីសិង្ហបុរីបាននិយាយថា ទោះបីមិនទទួលបានមេដាយមាសក៏ដោយ តែពួកគេទទួលបានបទពិសោធល្អៗជាច្រើនក្នុងការអភិវឌ្ឍសមត្ថភាពឲ្យកាន់តែប្រសើរឡើង ដើម្បីត្រៀមប្រជែងនៅលើក្រោយៗទៀត។ កីឡាករ តាំងជីន បានអះអាងថា ក្នុងចំណោម៤៥ពិន្ទុរបស់ក្រុមសិង្ហបុរី គឺកីឡាករដែលមានសមត្ថភាពឈានដល់អូឡាំពិករកបាន៤០ពិន្ទុម្នាក់ឯង។ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកីឡាករ ថុង តាំងជីន បានរៀបរាប់យ៉ាងដូច្នេះថា៖«ថ្វីដ្បិតយើងមិនទទួលបានជោគជ័យដល់មេដាយមាស ប៉ុន្តែយើងទទួលបានបទពិសោធប្រកួតជាមួយគូប្រកួតដែលគាត់អាចឈានដល់អូឡាំពិក ពិសេសទទួលបានវិធីសាស្ត្រល្អក្នុងការរៀបចំក្រុម ដើម្បីទទួលបានលទ្ធផលល្អនៅលើកក្រោយ។ តាមរយៈការប្រកួតនេះយើងដឹងថា យើងគួរដាក់កីឡាកររូបណាមុន និងកីឡាករណាប្រកួតក្រោយកាន់តែច្បាស់»។ ជាមួយគ្នានេះ លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជាបាននិយាយថា ការណ៍ដែលកម្ពុជាមិនអាចទទួលបានមេដាយមាសលើកនេះ ដោយសារសិង្ហបុរីបានដាក់កីឡាករជម្រើសជាតិជើងខ្លាំងរបស់គេឲ្យចូលរួម ដែលធ្វើកម្ពុជាពិបាកក្នុងការយកឈ្នះ ពិសេសមានកំហុសឆ្គងរៀបចំកីឡាករក្នុងអំឡុងពេលប្រកួត។ អគ្គលេខាធិការរូបនេះបានអះអាងថា កីឡាករដែលរកបាន៤០ពិន្ទុម្នាក់ឯងសម្រាប់ក្រុមសិង្ហបុរីមានសមត្ថភាពឈានដល់កម្រិតអូឡាំពិកឯណោះ។ បើនិយាយពីកម្រិតសមត្ថភាពនិងបច្ចេកទេសសម្រាប់ការចូលរួមប្រកួតលើកនេះរបស់កីឡាករកីឡាការិនី លោក សុខ អាង បានវាយតម្លៃថា មានការកើនឡើងបើធៀបនឹងលើកនេះ។ ប៉ុន្តែបើមើលពីកម្រិតសមត្ថភាពក្នុងការឈានទៅវគ្គជម្រុះអូឡាំពិក កម្ពុជានៅមានកម្រិតទាបនៅឡើយបើធៀបនឹងសិង្ហបុរី។ កង្វះធនកីឡាករ និងបទពិសោធចូលរួមប្រកួតលើឆាកអន្តរជាតិ ត្រូវបានលោក សុខ អាង ចាត់ទុកជាកត្តាចម្បងដែលរាំងស្ទះក្នុងការអភិវឌ្ឍវិស័យកីឡាគុនដាវនៅកម្ពុជា។ លោកបន្ថែមថា៖«ទោះបីយើងធ្លាប់ចូលរួមប្រកួតច្រើនក្នុងកម្រិតអាស៊ីអាគ្នេយ៍ក៏ដោយ ប៉ុន្តែក្នុងតំបន់អាស៊ានមានតែវៀតណាម និងសិង្ហបុរីប៉ុណ្ណោះដែលខ្លាំង។ តែបើយើងចង់ចូលកម្រិតអាស៊ីអាចមានការលំបាកខ្លាំង។ ចាប់ពីឆ្នាំក្រោយទៅយើងនឹងរៀបចំគម្រោងឲ្យពួកចូលរួមប្រកួតចាប់ពីកម្រិតអាស៊ីឡើងទៅ។ ព្រោះបើយើងចង់ឈានដល់កម្រិតអូឡាំពិក ឬចង់បានមេដាយមាសពីការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំក្រោយ យើងគួរយកកម្រិតអូឡាំពិកជាគោល។ ហើយយើងចាប់ផ្តើមបញ្ជូនពួកគាត់ទៅចូលរួមប្រកួតលើឆាកអន្តរជាតិឲ្យច្រើន ដើម្បីជាបទពិសោធសម្រាប់ពួកគាត់»៕ | ក្រុមអត្តពលិកកីឡាគុនដាវដណ្តើមបានមេដាយប្រាក់១ និងសំរឹទ្ធ៤ពីការប្រកួតជើងឯកអាស៊ីកម្រិតសាកលវិទ្យាល័យ Asian Varsity Fencing Championship នៅប្រទេសសិង្ហបុរី។ ប្រតិភូ គ្រូបង្វឹកនិងកីឡាករបាននាំយកមេដាយទាំងនេះមកដល់កម្ពុជាកាលពីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨។ ទោះបីមិនអាចដណ្តើមបានមេដាយមាសក៏ដោយ តែអគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជាវាយតម្លៃថា កីឡាករកីឡាការិនីមានសមត្ថភាពនិងបច្ចេកទេសកើនឡើង បើធៀបនឹងការចូលរួមកន្លងមក។ |
នាយករដ្ឋមន្ត្រីទីបួន និងជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេរបស់ម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ សង្ឃឹមថា ប្រជាជនម៉ាឡេស៊ីនឹងចូលរួមនិងផ្តល់សេចក្តីទុកចិត្តចំពោះលោកដើម្បីដោះស្រាយបញ្ហាប្រទេសជាតិជាពិសេសលាងកំហុសចាស់របស់លោកតែម្តង។ ថ្លែងទៅកាន់អ្នកគាំទ្ររាប់រយនាក់ដែលអង្គុយរង់ចាំលោកទាំងកណ្តាលភ្លៀងនៅតំបន់ Titiwangsa មហាធៀ បានថ្លែងថា លោកសោកស្តាយដែលបានបង្កើតកំហុសឆ្គងដ៏ធំមួយក្នុងជីវិត។ កំហុសឆ្គងដ៏ធំនោះគឺការជ្រើសរើសយកលោក ណាជីប រ៉ាហ្សាក់ ដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្នឲ្យកាន់អំណាចនោះ។ យោងតាមទូរទស្សន៍សិង្ហបុរី Channel News Asia អ្នកនយោបាយជើងចាស់វ័យ ៩២ ឆ្នាំរូបនេះបានថ្លែងថា៖«កំហុងឆ្គងធំបំផុតដែលខ្ញុំបានបង្កើតឡើងក្នុងជីវិតនេះគឺជ្រើសរើសយកលោក ណាជីប។ បងប្អូនប្រជាជនទាំងអស់គ្នា ខ្ញុំចង់លុបលាងកំហុសឆ្គងនេះ ហើយខ្ញុំកំពុងព្យាយាមឲ្យអស់ពីសមត្ថភាព»។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលកាន់តំណែងយូរជាងគេពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ២០០៣ នេះ ត្រឡប់មកចូលឆាកនយោបាយជាថ្មី ហើយគោលដៅចម្បងរបស់លោកក្នុងការចាប់ដៃសត្រូវចាស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងឈរជើងក្នុងជំរំបក្សប្រឆាំងគឺ ទម្លាក់លោក ណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្ត្រីដែលហ៊ុមព័ទ្ធដោយរឿងអាស្រូវពុករលួយពីតំណែង។ បច្ចុប្បន្នលោកជាប្រធានសម្ព័ន្ធបក្សប្រឆាំង Pakatan Harapan ហើយក៏ជាបេក្ខជននាយករដ្ឋមន្ត្រីឈរជាតំណាងរាស្ត្រនៅកោះ Langkawi ផងដែរ។ វាហាក់បីដូចជាស្រដៀងនឹងការលើកឡើងរបស់លោកកន្លងមកដែរ ដោយលោកបង្ហាញការសោកស្តាយចំពោះអ្នកស្នងតំណែងក្រោយលោកចុះចេញពីតំណែងឆ្នាំ ២០០៣។ អ្នកស្នងតំណែងលោកកាលនោះគឺលោក Abdullah Badawi ហើយក្រោយមកលោក មហាធៀក៏តស៊ូមតិជំរុញឲ្យលោក ណាជីប ឡើងកាន់តំណែងម្តង ដោយលោកមានជម្លោះជាមួយនាយករដ្ឋមន្ត្រីទីប្រាំ Badawi ។ យ៉ាងណាមិញ លោក មហាធៀ និងលោក ណាជីប មានជម្លោះជាមួយគ្នាទៀត ដោយសារលោក មហាធៀ រិះគន់នាយករដ្ឋមន្ត្រីបច្ចប្បន្នមិនសំចៃមាត់រឿងពាក់ព័ន្ធពុករលួយលុយរដ្ឋ 1MDB ដែលជារឿងអាស្រូវធំបំផុតមួយសម្រាប់ម៉ាឡេស៊ី។ ក្រោយមានជម្លោះពាក្យសម្តី លោក មហាធៀ បានសម្រេចដើរចេញពីបក្សកាន់អំណាច UMNO ដែលជាបក្សដែលគ្រប់គ្រងម៉ាឡេស៊ីចាប់ពីពេលប្រទេសនេះប្រកាសឯករាជ្យពីចក្រភពអង់គ្លេសឆ្នាំ ១៩៥៨ មកនោះ។ បន្ទាប់មក លោកចាប់ផ្តើមបើកគណបក្សផ្ទាល់ខ្លួនដែលមានឈ្មោះជាភាសាម៉ាឡាយូថា Parti Pribumi Bersatu Malaysia ឬគណបក្សរួបរួមជាតិជាតិភាគតិចម៉ាឡេស៊ី (MUIP) នៅឆ្នាំ ២០១៦ ហើយចូលរួមជាមួយសម្ព័ន្ធបក្សប្រឆាំង Pakatan Harapan តែម្តង។ ក្នុងការដណ្តើមអាសនៈក្នុងការបោះឆ្នោតសភាខាងមុខ លោកជាបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សប្រឆាំងនេះ ហើយលោកនឹងត្រឡប់ទៅធ្វើជានាយករដ្ឋមន្ត្រីបើបក្សប្រឆាំងឈ្នះឆ្នោតកាន់កាប់រដ្ឋាភិបាលនោះ។ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នឹងត្រូវមកជំនួសតំណែងលោក មហាធៀ នៅពេលដែលលោករួចពីពន្ធនាគារផងដែរ។ អាន់វ៉ា ជាប់ទោសដោយសារលោកមានពាក់ព័ន្ធការរួមភេទជាមួយបុរសដូចគ្នាដែលវាជាអំពើខុសច្បាប់នៅម៉ាឡេស៊ី ប៉ុន្តែខាងសិទ្ធិមនុស្សចាត់ទុកវាជារឿងនយោបាយ៕ | អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាមេដឹកនាំសម្ព័ន្ធបក្សប្រឆាំងលោក មហាធៀ មហាម៉ាត់ បានថ្លែងនៅថ្ងៃអង្គារទី ១ ខែឧសភាថា កំហុសធំបំផុតរបស់លោក គឺបណ្តោយឲ្យលោក ណាជីប រ៉ាហ្សាក់ កាន់អំណាច។ លោកអះអាងថា លោកចង់លាងកំហុសឆ្គងនេះ ខណៈដែលម៉ាឡេស៊ីកំពុងត្រៀមខ្លួនបោះឆ្នោតសភានៅថ្ងៃ ៩ ខែឧសភាខាងមុខនេះផង។ |
ភ្នំពេញ៖ លោក ហួ ឆៃងន់ ម្ចាស់សិប្បកម្ម Areca Cam នឹងកែច្នៃស្រទបស្លា ទៅជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃដូចជា ចាន ស្លាបព្រា សម និងប្រអប់។ សិប្បកម្ម ដែលគ្រោងដំណើរការនាខែមេសាខាងមុខនេះ នឹងរួមចំណែកកាត់បន្ថយប្លាស្ទិក ជួយបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ និងបង្កើតការងារដល់ក្រុមយុវជនស្រឡាញ់បរិស្ថាន។ ស្លា ជាដំណាំមួយប្រភេទដែលមានដើមមូលរលូនត្រង់ ផ្លែមានរសជាតិចត់ ដែលភាគច្រើនគេនិយមដាំយកផ្លែ។ ដំណាំមួយប្រភេទនេះ ក្រៅពីប្រជាកសិករដាំក្នុងចម្ការ ក៏មានការនិយមដាំនៅតាមផ្ទះជាលក្ខណៈគ្រួសារផងដែរ។ បើនិយាយពីស្រទបស្លាវិញ តែងជ្រុះចោល មិនសូវបានគេយកប្រើប្រាស់ទេ ប៉ុន្តែ លោក ហួ ឆៃងន់ បានប្រកាសតាមគណនីហ្វេសប៊ុករបស់ខ្លួនថា៖«ខ្ញុំត្រូវការស្រទបស្លា ចំនួន១០០,០០០ (ដប់ម៉ឺន) ស្រទបក្នុងមួយខែៗ។ បើបងប្អូនណាមាន ឬដឹង សូមជួយប្រាប់ផង»។ លោក ហួ ឆៃងន់ បានប្រាប់សារព័ត៌មានThmeythmey25 ថា លោកកំពុងត្រូវការស្រទបស្លាចំនួន១០ម៉ឺនស្រទប រៀងរាល់ខែ ដើម្បីច្នៃធ្វើ ចាន ស្លាបព្រា សម និងប្រអប់ ដែលអាចប្រើជំនួសប្រអប់ស្នោបាន។ លោក ហួ ឆៃងន់ បញ្ជាក់ទៀតថា៖« ស្រទបស្លាចំនួន ១០០ស្រទប យើងទិញក្នុងតម្លៃ ៨ពាន់រៀល ទៅ ១ម៉ឺនរៀល ដោយគិតទៅតាមស្រទបស្អាត មិនស្អាត ធំ មិនធំ»។ ប្រភព៖ គណនីហ្វេសប៊ុល លោក ហួ ឆៃហុក បើតាមម្ចាស់សិប្បកម្ម Areca Cam អាជីវកម្មខ្នាតតូចនេះ គ្រោងដំណើរការជាផ្លូវការនាខែមេសា ឆ្នាំ២០២១នេះ ដោយលោកកំពុងស្ទាបស្ទង់លើសន្ទុះនៃការផ្គត់ផ្គង់ស្រទបស្លា និងទីតាំងដាក់ស្រទបស្លា ក្នុងខេត្តកំពង់ចាម ដើម្បីងាយស្រួលរៀបឧបករណ៍ក្នុងការប្រើប្រាស់ និងផលិត។ គោលដៅអតិថិជនរបស់លោក ហួ ឆៃងន់ ផ្តោតទៅលើអ្នកស្រឡាញ់បរិស្ថាន ភោជនីយដ្ឋាន សណ្ឋាគារ ឬក៏នាំចេញទៅក្រៅប្រទេស។ ចានស្រទបស្លា ដែលគ្រោងលក់ចេញ គឺចាន ១មានតម្លៃ ៨រយរៀល ទៅ ១ពាន់រៀល ដើម្បីជាការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ ក្នុងការរួមចំណែកកាត់បន្ថយប្លាស្ទិក។ លើសពីនេះ លោក ហួ ឆៃងន់ ក៏គ្រោងប្រើប្រាស់ថវិកា ដែលចំណេញពីការលក់ ដើម្បីលើកស្ទួយផ្នែកបរិស្ថាននៅកម្ពុជា។ ម្ចាស់សិប្បកម្មរូបនេះ រំពឹងថា នឹងទទួលបានការគាំទ្រច្រើន ដោយមើលឃើញពីការលើកទឹកចិត្តរបស់រដ្ឋាភិបាលលើការកាត់បន្ថយប្លាស្ទិក ហើយសង្គមទាំងមូលក៏មានការចាប់អារម្មណ៍ច្រើន ទៅលើការប្រើប្រាស់សម្ភារជួយដល់បរិស្ថានផងដែរ៕ ប្រភព៖ គណនីហ្វេសប៊ុល លោក ហួ ឆៃហុក ប្រភព៖ គណនីហ្វេសប៊ុល លោក ហួ ឆៃហុក | ដោយ៖ ហុង ស្រីណា |
ព្រឹត្តិការណ៍បង្ក្រាបនៅទីលានធានអានមិន គឺកើតចេញពីចលនាតវ៉ានឹងរដ្ឋាភិបាលចិននៅក្នុងឆ្នាំ១៩៨៩ ពីសំណាក់ក្រុមនិស្សិត និងប្រជាជនចិនផ្សេងទៀត ដើម្បីទាមទារសិទ្ធិសេរីភាព ការចូលរួមក្នុងសកម្មភាពនយោបាយ និងសិទ្ធិបុគ្គលបន្ថែម។ ក្នុងការបង្ក្រាបការតវ៉ារបស់ប្រជាជននៅក្នុងឆ្នាំ១៩៨៩ មនុស្សជាច្រើននាក់ ត្រូវបានសម្លាប់ ខណៈមនុស្សជាច្រើនពាន់នាក់ផ្សេងទៀត បានបាត់ខ្លួន និងត្រូវគេឃុំខ្លួន។ ដោយសារវាជារឿងដ៏រសើបមួយសម្រាប់រដ្ឋាភិបាលចិន ក៏ដូចជាបក្សកុម្មុយនីស្តចិន គ្មានឡើយការអនុញ្ញាតឲ្យប្រារព្ធពិធីរំឭកខួបនៅក្នុងប្រទេស ហើយតួលេខអ្នកស្លាប់ អ្នកឃុំខ្លួន និងអ្នកបាត់ខ្លួន នៅតែមិនទាន់ត្រូវបានគេបញ្ចេញដដែល រហូតមកដល់ថ្ងៃនេះ។ នៅចំថ្ងៃរំឭកខួបលើកទី៣១ នៃការបង្ក្រាបនេះ អាមេរិកបានចេញមុខឲ្យចិនបញ្ចេញតួលេខអ្នកស្លាប់ អ្នកឃុំខ្លួន ហើយថាចាត់ទុកព្រឹត្តិការណ៍នៅទីលានធានអានមិននេះ គឺជាការសម្លាប់រង្គាល។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAFP លោកស្រី Kayleigh McEnany អ្នកនាំពាក្យសេតវិមានអាមេរិក បានលើកឡើងយ៉ាងដូច្នេះ៖ «ការសម្លាប់រង្គាលរបស់បក្សកុម្មុយនីស្តចិនលើប្រជាជនស៊ីវិល គឺជាសោកនាដកម្ម ដែលមិនអាចបំភ្លេចបាន»។ ទាក់ទិននឹងបញ្ហានេះ លោកស្រីអ្នកនាំពាក្យសេតវិមានអាមេរិក បានអំពាវនាវឲ្យចិន បញ្ចេញតួលេខជុំវិញអ្នកស្លាប់ អ្នកឃុំខ្លួន និងអ្នកបាត់ខ្លួន ជុំវិញព្រឹត្តិការណ៍ធានអានមិន។ ជារៀងរាល់ឆ្នាំ អាមេរិកតែងតែចេញសេចក្តីថ្លែងការណ៍ ដើម្បីឲ្យចិនចេញមុខទទួលខុសត្រូវពីការបង្ក្រាបដ៏សាហាវនេះ។ សូមបញ្ជាក់ថា សម្រាប់ទឹកដីចិន មានតែហុងកុងតែមួយប៉ុណ្ណោះ ដែលប្រារព្ធពិធីរំឭកខួបការបង្ក្រាបនៅទីលានធានអានមិន ចាប់តាំងពីឆ្នាំ ១៩៨៩មក។ ប៉ុន្តែនៅក្នុងឆ្នាំ២០២០នេះ រដ្ឋបាលស្វយ័តហុងកុង បានហាមប្រជាជនរបស់ខ្លួន មិនឲ្យជួបជុំគ្នា ដើម្បីប្រារព្ធពិធីនេះឡើយ ដោយផ្អែកទៅតាមហេតុផលទប់ស្កាត់ការរាតត្បាតនៃ COVID-19។ យ៉ាងណាក៏ដោយ ប្រជាជនហុងកុងមួយចំនួន បានបដិសេធគោរពការហាមឃាត់នេះ និងជួបជុំគ្នាដុតទៀន ដើម្បីប្រារព្ធពិធីរលឹកខួបដដែល៕ | ការសម្លាប់រង្គាលនៅទីលានធានអានមិន នៅក្នុងឆ្នាំ១៩៨៩ គឺជារឿងមិនអាចបំភ្លេចបាន។ មន្ត្រីជាន់ខ្ពស់សេតវិមានអាមេរិកមួយរូប បានលើកឡើងបែបនេះ នៅថ្ងៃទី៤ ខែមិថុនា ដោយបន្ថែមថា ចិន គួរតែបញ្ចេញតួលេខអ្នកស្លាប់ អ្នកឃុំខ្លួន និងអ្នកបាត់ខ្លួន ដែលទាក់ទងនឹងព្រឹត្តិការណ៍នេះ។ |
សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាកាលពីពេលថ្មីៗបានរៀបចំសន្និបាតបូកសរុបការងារ ដើម្បីបង្ហាញពីសមិទ្ធផល ដែលពួកគេសម្រេចបាននៅឆាកជាតិនិងអន្តរជាតិក្នុងឆ្នាំ២០១៨ និងដាក់ផែនការអនុវត្តសម្រាប់ឆ្នាំ២០១៩។ ទោះបីសហព័ន្ធទើបបង្កើតឡើងបានជាង១ឆ្នាំក៏ដោយ តែពួកគេទទួលបានជោគជ័យដ៏ធំធេងនៅលើឆាកអន្តរជាតិ ដែលអាចចាត់ទុកជាសមិទ្ធផលប្រវត្តិសាស្ត្រ។ បើតាមរបាយការណ៍ដែលបង្ហាញដោយលោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា នៅឆ្នាំ២០១៨អត្តពលិកកីឡាម៉ូតូទឹកកម្ពុជាដណ្តើមបានមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ៤ សម្រាប់ការចូលរួមប្រកួត៤លើកក្នុងព្រឹត្តិការណ៍អន្តរជាតិកន្លងមក។ ឆ្នាំ២០១៨ អាចទុកជាឆ្នាំជោគជ័យមួយដំណាក់សម្រាប់សហព័ន្ធកីឡាម៉ូតូ តែសមិទ្ធផលនេះនៅតែមិនទាន់អាចបំពេញមហិច្ឆតារបស់ថ្នាក់ដឹកនាំសហព័ន្ធ ដែលចង់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍អូឡាំពិកនាអនាគតនៅឡើយទេ។ «សហព័ន្ធនីមួយៗខិតខំរៀបចំយុទ្ធសាស្ត្រ ការហ្វឹកហាត់ជាច្រើន មិនមែនមានតែសហព័ន្ធម៉ូតូទឹកនោះទេ។ យើងសង្កេតឃើញថា ការខិតខំប្រឹងប្រែងទាំងនេះ គឺសុទ្ធតែដើម្បីជោគជ័យ។ ដោយឡែកសម្រាប់សហព័ន្ធម៉ូតូទឹក ក៏មានមោទកភាពផងដែរ ដែលបានទទួលមេដាយកន្លងមកជាបន្តបន្ទាប់តាមរយៈកីឡាកររបស់យើង ដែលបញ្ជូនទៅចូលរួមប្រកួតម្តងៗភាគច្រើនមិនដែលអត់នោះទេ គឺកីឡាករយើងដណ្តើមបានមេដាយគ្រប់ព្រឹត្តិការណ៍ទាំងអស់»។ នេះជាការលើកឡើងរបស់លោក ណុះ ស្លេះ។ សមិទ្ធផលធំៗដែលសហព័ន្ធកីឡាម៉ូតូទឹកសម្រេចបាននៅឆ្នាំ២០១៨ វីរៈកីឡាករ សាលី អ៊ូមើត បានសាងភាពល្បីល្បាញក្នុងព្រឹត្តិការណ៍ Asian Games នៅឥណ្ឌូណេស៊ី តាមរយៈការដណ្តើមបានមេដាយមាស១លើវិញ្ញសា Ski Modified និងមេដាយសំរឹទ្ធ១លើវិញ្ញាសា Runabout 1100 Stock សម្រាប់ការចូលរួមប្រកួតលើកដំបូងរបស់គេ។ តាមរយៈមេដាយរបស់ អ៊ូមើត បូករួមជាមួយមេដាយមាសរបស់កីឡាការិនី ខាន់ ចេសា លើប្រភេទកីឡាជឺជិតស៊ូ(Jui-Jetsu)បានជួយឲ្យកម្ពុជាសាងប្រវត្តិសាស្ត្រថ្មីក្នុងព្រឹត្តិការណ៍ Asian Games ក្នុងនាមប្រទេសឈ្នះមេដាយមាសលើសពីមួយ។ សមិទ្ធផលនេះ ក៏ជួយឲ្យកម្ពុជាបំបែកកំណត់ត្រា៦៥ឆ្នាំសម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។ នាការប្រកួតជើងឯកពិភពលោក Blowsion World Final 2018 នៅសហរដ្ឋអាមេរិក កីឡាករខ្មែរ-អ៊ិស្លាម សាលី អ៊ូមើត ទទួលបានមេដាយប្រាក់១លើវិញ្ញាសា Ski Modified។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចន្លោះពីថ្ងៃទី១-៧ តុលា ឆ្នាំ២០១៨ ដែលមានកីឡាករមកពី៦៣ប្រទេសចូលរួម។ អ៊ូមើត បានឈ្នះមេដាយមាស១ និងសំរឹទ្ធ១បន្ថែមទៀត នាព្រឹត្តិការណ៍ Balililiujiang International Jet Ski Open នៅប្រទេសចិន ចន្លោះពីថ្ងៃទី២៦-២៨ ខែតុលា ដោយមានជាង៤០ប្រទេសចូលរួម។ នាការប្រកួតកម្រិតពិភពលោក Jet Ski World Cup នៅទីក្រុមប៉ាត់តាយ៉ាប្រទេសថៃ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨ កីឡាករ សាលី អ៊ូមើត សហការជាមួយកីឡាករ ម៉ឺន មូស្តាន ដណ្តើមបានមេដាយមាស១ និងសំរឹទ្ធ២។ ក្រៅពីសមិទ្ធផលធំៗទាំងនេះ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ បានរៀបចំការប្រកួតមិត្តភាពអន្តរជាតិកម្ពុជា-ថៃ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅខេត្តព្រះសីហនុពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨។ បន្ថែមលើនេះ គឺការប្រកួតមិត្តភាពអន្តរជាតិ ដើម្បីអបអរពិធីបុណ្យសមុទ្រនៅខេត្តកោះកុងពីថ្ងៃ១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ដោយមានកីឡាករមកពី៣ប្រទេសចូលរួម គឺម្ចាស់ផ្ទះកម្ពុជា ថៃ ម៉ាឡេស៊ី។ ផែនការអនុវត្តការងារសម្រាប់ឆ្នាំ២០១៩ ដើម្បីអភិវឌ្ឍន៍សមត្ថភាពកីឡាករ គ្រូបង្វឹក ក៏ដូចជារៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែប្រសើរ ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យបន្ថែមលើសមិទ្ធផលនៅឆ្នាំ២០១៨ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្ត្រ៩ចំណុច ដើម្បីអនុវត្តការងារឲ្យមានដំណើរការកាន់តែរលូនក្នុងឆ្នាំ២០១៩។ ផែនការយុទ្ធសាស្ត្រទាំងនោះរួមមាន ពង្រឹងការហ្វឹកហាត់ និងសមត្ថភាពរបស់កីឡាករ ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជាតិនិងអន្តរជាតិនានា, រៀបចំសំណើរថវិកាដើម្បីដំណើរការហ្វឹកហាត់របស់កីឡាករទាំង៧រូប, កៀរគរជំនួយពីសប្បុរសជន អង្គការនានា និងរដ្ឋាភិបាល សម្រាប់ទិញសម្ភារដែលបម្រើឲ្យការហ្វឹកហាត់និងប្រកួត, បណ្តុះបណ្តាលគ្រូបង្វឹក អាជ្ញាកណ្តាលចៅក្រមត្រៀមរៀបចំការប្រកួតក្នុងប្រទេស, បណ្តុះបណ្តាលកីឡាករថ្នាល គ្រូបង្វឹក អាជ្ញាកណ្តាលចៅក្រមបន្ថែមតាមបណ្តារាជធានីខេត្ត, បណ្តុះបណ្តាលជាងមេកានិច ដើម្បីបម្រើក្នុងការហ្វឹកហាត់ និងប្រកួត, ពង្រីកទីតាំងហ្វឹកហាត់នៅតាមខេត្តជាប់មាត់សមុទ្រ ទន្លេ និងស្ទឹង, បង្កើនចំនួនម៉ូតូ និងសម្ភារៈផ្សេងៗសម្រាប់បម្រើដល់ការហ្វឹកហាត់ និងចូលរួមប្រកួតនានា និងបន្តកិច្ចសហប្រតិបត្តិការណ៍ជាមួយសហព័ន្ធម៉ូតូទឹកទាំងក្នុងតំបន់ និងពិភពលោក។ ទន្ទឹមនឹងលើកពីសមិទ្ធផលដែលសម្រេចបានក្នុងចាស់ និងដាក់ទិសដៅអនុវត្តការងារសម្រាប់ឆ្នាំថ្មី ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាលោក ណុះ ស្លេះ ក៏បានលើកពីបញ្ហាប្រឈមនានាផងដែរ។ ទោះបីសហព័ន្ធអាចបញ្ជូនកីឡាករទៅហ្វឹកហាត់និងប្រកួតនៅក្រៅប្រទេស និងរៀបចំការប្រកួតនៅក្នុងស្រុក តែសហព័ន្ធពុំទាន់មានប្រភពចំណូលច្បាស់លាស់នៅឡើយទេ ខណៈថវិកាដែលចំណាយកន្លងមកភាគច្រើនបានមកពីក្រៅប្រទេស។ កង្វះហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស(កីឡាករ គ្រូបង្វឹក ជាងមេកានិច អាជ្ញាកណ្តាលចៅក្រម និងគ្រូពេទ្យ) និងសម្ភារ សុទ្ធសឹងជាបញ្ហាប្រឈមរបស់សហព័ន្ធក្នុងការអភិវឌ្ឍន៍កីឡានៅកម្ពុជា៕ | ទោះបីសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាទើបបង្កើតឡើងនៅអំឡុងឆ្នាំ២០១៧ក៏ដោយ ប៉ុន្តែសហព័ន្ធនេះ បានសាងកេរ្តិ៍ឈ្មោះជូនជាតិមាតុភូមិនៅលើឆាកអន្តរជាតិគួរឲ្យស្ងប់ស្ងែង។ នៅក្នុងឆ្នាំ២០១៨កន្លងមក សហព័ន្ធនេះបានបញ្ជូនកីឡាករទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិចំនួន៤លើក ដោយទទួលបានលទ្ធផលជាប្រវត្តិសាស្ត្រមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ៤។ សហព័ន្ធបានដាក់ចេញផែនការ៩ចំណុចនៅឆ្នាំ២០១៩ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនិងហេរដ្ឋារចនាសម្ព័ន្ធដែលទ្រទ្រង់ដល់ការហ្វឹកហាត់និងប្រកួត។ |
វាក្លាយជារឿងធម្មតាទៅហើយ ដែលរាល់ឆ្នាំ អ្នកនយោបាយ តែងប្រើវោហារសាស្ត្រវាយប្រហារគ្នាទៅវិញទៅមក ជុំវិញទិវាជ័យជម្នះ៧មករា។ សម្រាប់អ្នកគាំទ្ររដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ឬនិយាយឲ្យចំតែម្តង ចំពោះអ្នកដែលស្រឡាញ់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃ៧មករា គឺមានតម្លៃជាពន់ពេក។ ប៉ុន្តែ ថ្ងៃ៧មករាមានតម្លៃតិចតួចណាស់ នៅក្នុងកែវភ្នែករបស់អតីតក្រុមអ្នកប្រឆាំង និងក្រុមដែលមិនសូវពេញចិត្តនឹងរដ្ឋាភិបាល។ គេសង្កេតឃើញថា សាររបស់អ្នកដែលមានទុទិដ្ឋិនិយមចំពោះរដ្ឋាភិបាល ត្រូវបានបង្ហោះលើបណ្តាញសង្គមនានាជាហូរហែ ក្នុងន័យមិនឲ្យតម្លៃថ្ងៃ៧មករា ដែលនឹងត្រូវប្រារព្ធឡើងនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅឯបរទេស ក៏មិននៅស្ងៀមដែរ។ តាមរយៈសារលើទំព័រហ្វេសប៊ុក លោក សម រង្ស៊ី បានចំអកឲ្យភាគីរដ្ឋាភិបាលនិងគណបក្សកាន់អំណាច ដែលតែងលើកឡើងថា ថ្ងៃ៧មករា គឺជាថ្ងៃរំដោះប្រជាពលរដ្ឋកម្ពុជា ពីរបបខ្មែរក្រហម។ លោក សម រង្ស៊ី ក៏ឆ្លើយតបនឹងការលើកឡើងបែបនេះទៅវិញថា បើគ្មានថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ ដែលជាថ្ងៃកើតឡើងនូវរបបខ្មែរក្រហមទេ ក៏គ្មានថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ដែរ។ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួន ដោយសារតែការហ៊ុមព័ទ្ធទៅដោយបណ្តឹងនៅក្នុងតុលាការកម្ពុជារូបនេះ បានសរសេរសារលើទំព័រហ្វេសប៊ុក យ៉ាងដូច្នេះថា៖«ថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺជាឆាកល្ខោនដែលវៀតណាម បានរៀបចំទាំងអស់។ [.] មួយផ្នែកធំនៃរឿងរ៉ាវទាំងអស់ក្នុងរយៈពេលជិត៥០ឆ្នាំ កន្លងមកនេះ គឺមានការរៀបចំយ៉ាងសកម្មដោយវៀតណាម ដើម្បីលេបទឹកដីយើង និងបំភ័ន្ដភ្នែកប្រជារាស្ត្រខ្មែរ»។ សាររបស់លោក សម រង្ស៊ី រួមទាំងអ្នកគាំទ្រអតីតគណបក្សប្រឆាំង ផ្ទុយស្រឡះនឹងសាររបស់អ្នកគាំទ្រ និងមន្ត្រីគណបក្សកាន់អំណាច។ ហើយមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច ដែលចេញមុខចេញមាត់ជាងគេ ក្នុងការសរសើរថ្ងៃ៧មករា គឺលោក សុខ ឥសាន។ លោក សុខ ឥសាន ដែលមានតួនាទីជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបង្ហោះសារចូលទៅក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម (Telegram) ស្ទើរតែរាល់ថ្ងៃ ដើម្បីរៀបរាប់ពីគុណតម្លៃនៃថ្ងៃ៧មករា។ លោក បានលើកតម្កើនសម្តេច ហ៊ុន សែន ជាឥស្សរជន ដែលមានគុណសម្បតិ្តច្រើនជាងគេ ក្នុងការពុះពារផ្តួលរំលំរបបខ្មែរក្រហម ក្នុងថ្ងៃ៧មករា ឆ្នាំ១៩៧៩។ លោក សុខ ឥសាន រម្លឹកគុណរបស់កងទ័ពវៀតណាមថា កងទ័ពវៀតណាម បានចូលមកជួយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត តាមសំណូមពររបស់ប្រជាជនកម្ពុជា រួមទាំងអ្នកស្នេហាជាតិនៃគណបក្សប្រជាជនកម្ពុជា។ លោក បន្តថា បើគ្មានការជួយជាបន្ទាន់នោះទេ ប្រជាជនកម្ពុជាទូទាំងប្រទេស ប្រាកដជាត្រូវវិនាសសាបសូន្យជាក់ជាមិនខាន។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ថ្លែងការពារថា ថ្ងៃ៧មករា មិនមែនជាថ្ងៃដែលកងទ័ពវៀតណាម ចូលមកឈ្លានពានកម្ពុជានោះទេ។ លោក និយាយបញ្ច្រាស់មកវិញថា ប្រសិនបើវៀតណាម ចង់លេបទឹកដីខ្មែរ ដូចការលើកឡើងខាងលើមែននោះ ប្រហែលជាគ្មានប្រជាពលរដ្ឋកម្ពុជានៅថ្ងៃនេះ ឬទៅថ្ងៃអនាគតឡើយ។ តាមរយៈបណ្តាញទំនាក់ទំនងតេឡេក្រាម ដែលប្រមូលផ្តុំដោយក្រុមអ្នកកាសែត លោក សុខ ឥសាន បានសរសេររៀបរាប់យ៉ាងដូច្នេះ៖«ប្រវត្តិសាស្ត្រ បានបញ្ជាក់ច្បាស់ណាស់ថា ដោយសារថ្ងៃ៧មករា ទើបប្រជាជនកម្ពុជា បានរស់ជីវិតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយមិនអាចបំភ្លៃការពិតបានជាដាច់ខាត។ ថ្ងៃ៧មករា មិនមែនជាសត្រូវរបស់អ្នកណាទេ។ អ្នកប្រមាថថ្ងៃ៧មករា គឺប្រមាថជីវិតខ្លួនឯង និងជាជនអកត្តញ្ញូ។ ថ្ងៃ៧មករា គឺជាជីវិតទី២របស់ប្រជាជនកម្ពុជា ហើយមានថ្ងៃ៧មករា គឺមានអ្វីៗទាំងអស់នៅថ្ងៃនេះ»។ ដោយឡែក លោក មាស នី អ្នកវិភាគនយោបាយមួយរូបនៅកម្ពុជា មិនបន្ទោស ហើយក៏មិនកាន់ជើងខាងគណបក្សណាដែរ ចំពោះការលើកឡើងពីថ្ងៃ៧មករា។ ប៉ុន្តែលោក ហាក់មិនសប្បាយចិត្តទាល់តែសោះ ដែលអ្នកនយោបាយ និយមបកស្រាយយកត្រូវរៀងៗខ្លួន ចំពោះថ្ងៃ៧មករា។ លោក អះអាងថា ថ្ងៃ៧មករា ល្អឬអាក្រក់ គឺអាស្រ័យលើអ្នកបកស្រាយ។ អ្នកវិភាគរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ យ៉ាងដូច្នេះថា៖«អ្នកនយោបាយ ឈ្លោះតែគ្នា មិនចេះចប់។ បើនិយាយពីធុញវិញ លើសពីធុញផង។ មានរឿងខ្លះ អ្នកនយោបាយចេះតែនិយាយទាំងមិនទំនងក៏មាន។ យូរៗទៅ វាក្លាយជារឿងគួរអស់សំណើចទៅវិញ។ ដល់ពេលអ៊ីចឹងទៅ អ្នកនយោបាយ ដូចជាអស់តម្លៃ»។ ទោះយ៉ាងណា លោក មាស នី ចង់ឲ្យមានការកំណត់និយមន័យនៃពាក្យថា «ថ្ងៃបុណ្យជាតិ» ឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងការទាស់ទែងគ្នា។ លោកយល់ថា អាចចាត់ទុកជាបុណ្យជាតិបាន លុះត្រាណាតែបុណ្យនោះ ទទួលបានការស្រុះស្រួល និងឯកភាពគ្នាពីប្រជាពលរដ្ឋគ្រប់រូប និងគ្រប់និន្នាការនយោបាយ ដូចជាបុណ្យចូលឆ្នាំជាដើម។ លោកបញ្ជាក់ចុងក្រោយថា ការដែលមិនបានកំណត់ឲ្យច្បាស់លាស់ថាបុណ្យណាជាបុណ្យជាតិ ហើយបុណ្យណាជាបុណ្យបក្ស ជាហេតុនាំឲ្យមានការខ្វែងគំនិតគ្នារវាងអ្នកនយោបាយនិងអ្នកនយោបាយ៕ អត្ថបទទាក់ទង វីដេអូឯកសារសង្គ្រោះជាតិរបស់លោក ហ៊ុន សែន ត្រូវផ្សព្វផ្សាយមុនខួបកំណើត៧មករា | ភ្នំពេញ៖ អតីតមេដឹកនាំនៃគណបក្សប្រឆាំង ចាត់ទុកថ្ងៃ៧មករា ជាឆាកល្ខោន ដែលត្រូវបានវៀតណាមបង្កើតឡើង ដើម្បីបំភ័ន្តភ្នែកប្រជាពលរដ្ឋខ្មែរ។ តែមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច បានឲ្យតម្លៃថ្ងៃ៧មករា ថាជាជីវិតទី២របស់ប្រជាពលរដ្ឋខ្មែរ។ ឯអ្នកវិភាគ ធុញទ្រាន់នឹងអ្នកនយោបាយ ដែលតែងតែទាស់គំនិតគ្នាអំពីថ្ងៃ៧មករា។ |
មន្ទីរសាធារណការ ខេត្តតាកែវ បានចាត់ទុកការផ្សាយរបស់បុគ្គលខាងលើ មានលក្ខណៈញុះញុង និងប៉ះពាល់កិត្តិយសថាក់ដឹកនាំខេត្ត។ លិខិតបំភ្លឺ ចេញថ្ងៃទី២៣មេសា មន្ទីរសាធារណការខេត្តតាកែវ បានឱ្យដឹងពីការគ្រប់គ្រង និងថែទាំកំណាត់ផ្លូវជាតិលេខ៣ មានប្រវែង៣០គីឡូម៉ែត្រ ដោយគិតចាប់ពីខាងត្បូងស្ពានស្លាគូរ ដល់នរាយណ៍ ព្រំប្រទល់ខេត្តតាកែវ-កំពត។ ហេតុនេះ មន្ទីរសាធារណការបានអះអាងយ៉ាងដូច្នេះ៖ «សម្រាប់ទីតាំងដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ គ្រប់គ្រង គឺបានយកចិត្តទុកដាក់ចំពោះកូនឈើតាមបណ្ដោយទ្រូងផ្លូវនេះ ដោយមានឡានស្រោចទឹករាល់ថ្ងៃជាប្រចាំ»។ ចំពោះទីតាំងដែលមានដើមឈើងាប់ច្រើននោះ មន្ទីរសាធារណការខេត្តតាកែវ បានបកស្រាយថា ជាទីតាំងក្នុងឃុំព្រៃវិហារ ស្រុកគងពិសី ក្នុងដែនថែទាំរបស់មន្ទីរសាធារណការខេត្តកំពង់ស្ពឺ។ ជុំវិញករណីនេះ សារព័ត៌មានថ្មីៗពុំអាចសុំការបកស្រាយបន្ថែមពី លោក ស៊ូ សុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ និងលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឡើយ។ ទាក់ទិននឹងករណីនេះ លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ សុំឱ្យមានការយោគយល់ និងសង្កេតមើលទិដ្ឋភាពជាក់ស្ដែង ខណៈអាកាសធាតុកំពុងក្ដៅហួតហែង ដែលធ្វើឱ្យដើមឈើភាគច្រើន នៅតាមដងផ្លូវអាចនឹងងាប់ ហើយមិនមែនមាននៅតែតាមផ្លូវជាតិលេខ៣ ក្នុងខេត្តកំពង់ស្ពឺឡើយ។ «កន្លែងខ្លះអាចនឹងស្រោចទឹកពុំបានដិតដល់ទើបងាប់ ហើយកន្លែងខ្លះក៏ល្អព្រោះត្រូវទឹកនិងស្រោចជាប្រចាំ ប៉ុន្តែដើមឈើងាប់វាមានកត្តាច្រើនទៀត ខ្លះដោយសារដីដែលយកដាក់ដាំពុំល្អ ឬដើមឈើនោះ មានមេរោគឆ្លងក៏ងាប់បានដែរ»។ លោក វី សំណាង បកស្រាយបែបនេះ ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២៤ មេសា។ ចំពោះបញ្ហានេះ លោក វី សំណាង ស្នើសុំឱ្យប្រធានមន្ទីរសាធារណខេត្តកំពង់ស្ពឺ ជាអ្នកបកស្រាយបន្ថែម។ មន្ទីរសាធារណការខេត្តកំពង់ស្ពឺ មិនបកស្រាយអ្វីឡើយ ដោយគ្រាន់តែបង្ហាញសកម្មភាពការងារជួសជុល និងថែទាំសួន តាមបណ្ដោយផ្លូវជាតិលេខ៣ ជាប្រចាំ លើហ្វេសប៊ុកប៉ុណ្ណោះ៕ | ភ្នំពេញ៖ នាពេលថ្មីៗនេះ ម្ចាស់គណនីហ្វេសប៊ុកមួយ ឈ្មោះ ហង្ស សំណាង បានចុះទៅផ្សាយផ្ទាល់ពី កូនឈើលើកំណាត់ផ្លូវជាតិលេខ៣នៅក្នុងខេត្តតាកែវ មានការងាប់ច្រើន ព្រោះខ្វះការថែទាំ។ ប៉ុន្តែ ករណីនេះ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានចេញសេចក្ដីបំភ្លឺព័ត៌មាន បដិសេធថា មិនមែនស្ថិតក្នុងដែនសមត្ថកិច្ចខ្លួនឡើយ។ |
តំណាងរាស្ត្រទាំង១២៥រូប ដែលសុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា នឹងត្រូវប្រកាសសុពលភាពជូន នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់រដ្ឋសភា។ ពេលរសៀលក្នុងថ្ងៃដដែល តំណាងរាស្ត្រទាំងនោះ នឹងត្រូវចូលទៅស្បថក្នុងព្រះបរមរាជវាំង មុននឹងចូលកាន់តំណែង។ ក្រោយមកមួយថ្ងៃ គឺថ្ងៃទី៦ ខែកញ្ញា រដ្ឋសភា នឹងបើកកិច្ចប្រជុំជាលើកទីពីរ ដើម្បីរៀបចំរចនាសម្ព័ន្ធនៃថ្នាក់ដឹកនាំរដ្ឋសភា និងបង្កើតរដ្ឋាភិបាលក្នុងពេលជាមួយគ្នាតែម្តង (បោះឆ្នោតជាកញ្ចប់)។ ការបង្កើតក្បាលម៉ាស៊ីនរដ្ឋសភានិងសមាសភាពរដ្ឋាភិបាលអាណត្តិទី៦ តាមរយៈការបោះឆ្នោតជាកញ្ចប់នេះ គឺធ្វើឡើងតាមនីតិវិធី ដែលមានចែងក្នុងមាត្រា៤នៃរដ្ឋធម្មនុញ្ញបន្ថែម។ ថ្នាក់ដឹកនាំរដ្ឋសភា ដែលសំដៅនោះ រួមមាន ប្រធានរដ្ឋសភា និងអនុប្រធានរដ្ឋសភាទាំងពីររូប រួមទាំងប្រធាននិងអនុប្រធាននៃគណៈកម្មការជំនាញនានារបស់រដ្ឋសភា។ ចំណែកសមាសភាពរដ្ឋាភិបាល រួមមាន នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី៕ | ភ្នំពេញ៖ រដ្ឋសភា បើកកិច្ចប្រជុំដំបូងនៃនីតិកាលទី៦ ក្រោមព្រះរាជាធិបតី នៃព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ។ |
ក្រោមទឹកមុខញញឹមញញែម និងរួសរាយរាក់ទាក់ លោក លាង ពៅ បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជារីករាយ ដែលបានផ្តល់នូវបទពិសោធន៍ជីវិតដ៏គួរឱ្យរំភើបនេះទៅកាន់អតិថិជនរបស់ស្រាបៀកម្ពុជា និងសូមជូនពរពួកគាត់ឱ្យធ្វើដំណើរប្រកបដោយសុវត្ថិភាព សប្បាយរីករាយ ទាំងពេលទៅ និងពេលត្រលប់មកវិញ»។ អ្នកឈ្នះមួយរូបមកពីខណ្ឌច្បារអំពៅ រាជធានី ដែលកំពុងរង់ចាំឡើងយន្តហោះទាំងទឹកមុខរំភើប ញញឹមស្ទើរបិទមាត់មិនជិត លោក កែម ពេជ្រ បានសម្តែងក្តីរីករាយថា៖ «នេះជាលើកទីមួយហើយសម្រាប់ខ្ញុំដែលត្រូវធ្វើដំណើរទៅអង់គ្លេស។ អារម្មណ៍ខ្ញុំពេលនេះ គឺភ័យផងអរផងរកថាមិនត្រូវ បន់ឱ្យតែដល់ទឹកដីអង់គ្លេសឆាប់ៗទេ»។ ក្រោមទឹកមុខរីករាយ ព្រមទាំងនិយាយផងសើចផង កញ្ញា ស្រី រតនៈពិសី ដែលជាអ្នកឈ្នះរង្វាន់ម្នាក់ទៀតមកពីរាជធានីភ្នំពេញដូចគ្នាបានឱ្យដឹងថា៖ «ក្តីស្រមៃ និងការទន្ទឹងរង់ចាំបានសម្រេចហើយ។ គិតៗទៅ ខ្ញុំគ្រាន់តែគាស់ស្រាបៀរកម្ពុជាមកដឹងថាឈ្នះភ្លាម រំភើបបុកពោះម្តង។ ពេលទៅសម្ភាសនៅស្ថានទូត ហើយជាប់បានទៅ គឺបុកពោះម្ដងទៀត។ ដូច្នេះថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ខ្ញុំហើយ»។ គួរឱ្យដឹងថា អ្នកឈ្នះរង្វាន់ទាំង៣៩នាក់នឹងទៅដល់អាកាសយានដ្ឋាន Manchester នៅម៉ោង ១១:១៥ នាទីថ្ងៃទី១៧ មករា។ តាមដានទាំងអស់គ្នាថាតើ ដំណើរកម្សាន្តនាំមកជូនដោយស្រាបៀកម្ពុជា លើកទីបីនេះសប្បាយ និងគួរឱ្យចងចាំខ្លាំងប៉ុណ្ណា! (អត្ថបទពាណិជ្ជកម្ម) | លោក លាង ពៅ អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា បានចូលរួមជូនដំណើរអ្នកឈ្នះរង្វាន់ពីក្រវិលកំប៉ុងស្រាបៀកម្ពុជា ចំនួន៣៩នាក់ទៅកាន់ចក្រភពអង់គ្លេស ក្នុងដំណើរកម្សាន្ត ដែលមានរយៈពេល៥ថ្ងៃ។ |
បើតាមគ.ជ.ប. គណបក្សមួយចំនួនទៀត ដូចជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាដើម កំពុងបំពេញបែបបទ និងត្រៀមយកទៅដាក់នៅគ.ជ.ប.។ ការចុះឈ្មោះគណបក្សនៅគ.ជ.ប. ដែលចាប់ផ្តើមពីថ្ងៃទី៣០ ខែមេសាមក នឹងត្រូវបិទបញ្ចប់ទៅវិញនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ។ គណបក្ស៤ គឺគណបក្សសិទ្ធិមនុស្ស ដែលបង្កើតដោយលោក កឹម សុខា គណបក្សភ្លើងទៀន ដែលបង្កើតដោយលោក សម រង្ស៊ី គណបក្សអំណាចខ្មែរ ដែលមានលោក សួង សុភ័ណ្ឌជាប្រធាន និងគណបក្សមហាសាមគ្គីជាតិខ្មែររបស់លោក ញ៉ែម វណ្ណថន បានប្រកាសធ្វើពហិការមិនចូលរួមការបោះឆ្នោតនោះទេ ដោយពួកគេលើកហេតុផលប្រហាក់ប្រហែលគ្នាថា ស្ថានការណ៍នយោបាយ មិនសូវអំណោយផល។ បច្ចុប្បន្ន កម្ពុជា មានគណបក្សនយោបាយស្របច្បាប់ចំនួន៣៨។ នេះបើតាមបញ្ជីឈ្មោះគណបក្សនយោបាយ ដែលក្រសួងមហាផ្ទៃ បានបញ្ចេញ កាលពីប៉ុន្មានថ្ងៃមុន៕ | មកដល់ពេលនេះ មានគណបក្ស៣ ដែលរួមមានគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) សម្រេចទទួលស្គាល់ជាផ្លូវការ ដើម្បីឲ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ |
វិធានការខាងលើនេះ ធ្វើឡើងដើម្បីការពារទ្រព្យសម្បត្តិសាធារណៈ ផ្លូវថ្នល់ស្ពាន ឲ្យជាប់រឹងមាំបានយូរ និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៦ខែមិថុនា។ សេចក្ដីជូនដំណឹងបានឲ្យដឹងដូច្នេះថា៖«ក្រុមការងារនេះនឹងចាប់ផ្ដើមត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយផាកពិន័យអន្តរការណ៍ និងកែតម្រូវលក្ខណៈបច្ចេកទេសចំពោះយានយន្តធុនធ្ងន់ និងអ្នកបើកបរ ដែលមិនបានបំពេញតាមលក្ខខណ្ឌតម្រូវដូចមានចែងក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន នៅគោលដៅដើមទី ក្នុងកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៩ តទៅ»៕ | ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងចាត់ក្រុមការងារចុះត្រួតពិនិត្យរថយន្តកែច្នៃដឹកលើសទម្ងន់ នៅគោលដៅដើមទី គឺនៅកំពង់ផែភ្នំពេញ និងកំពង់ផែព្រះសីហនុ ចាប់ពីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៩ តទៅ។ |
គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ឈ្មោះ G-EVERGREAT (CAMBODIA) KNITTING Co., Ltd ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។ ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងបង្កើតការងារ ៩៥៧ កន្លែង។ គម្រោងទី២ ជាក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ឈ្មោះ FOREVER COLOUR GARMENT Co., Ltd ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌដង្កោ)។ ក្រុមហ៊ុនកាត់ដេរនេះ វិនិយោគទុនប្រមាណ ២,២ លានដុល្លារអាមេរិក និងបង្កើតការងារចំនួន ៨៥៩ កន្លែង៕ | ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន២ ដែលនឹងបើករោងចក្រនៅរាជធានីភ្នំពេញ។ ក្រុមហ៊ុនទាំង២នេះ នឹងបង្កើតការងារប្រមាណ ១,៨១៦ កន្លែងដល់កម្មករ-កម្មការិនី នៅកម្ពុជា។ នេះបើតាមការផ្សាយរបស់ CDC កាលពីថ្ងៃទី២៨ ខែមីនា។ |
តាមរបាយការណ៍ដដែល ក្នុងចំណោមអ្នកស្លាប់ទាំង៤នាក់នោះ មានប្រុស២នាក់ និងស្រី២នាក់ ហើយជាបងប្អូនបង្កើតនឹងគ្នា រស់នៅក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងនោះ មានបងស្រី១នាក់ ឈ្មោះ ឡេង ឌៀប អាយុ២៥ឆ្នាំ ហើយបងប្រុសម្នាក់ទៀត ឈ្មោះ ឡេង ជ្រូក អាយុ២០ឆ្នាំ និងស្រីម្នាក់ទៀត ឈ្មោះ ឡេង សុជាតា អាយុ១៦ឆ្នាំ ដោយពួកគេទាំង៣នាក់ជាកម្មកររោងចក្រ។ ចំណែកឯ ប្អូនប្រុសម្នាក់ទៀត ដែលបានស្លាប់នោះ ឈ្មោះ ឡេង ដាវ ជាសិស្ស អាយុ១២ឆ្នាំ។ រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ ដោយឡែក ក្មេងប្រុស១នាក់ ដែលអាជ្ញាធរជួយសង្គ្រោះបាននោះ ឈ្មោះ ឡេង សុខជា អាយុ១០ឆ្នាំ ជាប្អូនប្រុសពៅ របស់អ្នកស្លាប់ទាំង៤។ លោក ឡេង យ៉ឹង ដែលជាឪពុករបស់ជនរងគ្រោះ បានបញ្ជាក់ថា កូនៗរបស់ខ្លួនបានចុះលេងទឹកសមុទ្រនៅកន្លែងកើតហេតុ ហើយជនរងគ្រោះ ឈ្មោះ ឡេង ដាវ បានលង់ទឹក បន្ទាប់មកបងៗបានទៅជួយ ទើបបណ្ដាលឱ្យរលកសមុទ្របោកទាញទៅតាមទឹកបាត់អស់។ លោក បន្ថែមថា កូនរបស់លោក ឈ្មោះ ឡេង សុខជា ដែលនៅមានជីវិតនោះ បានពាក់ពោងរូបក្ងាន ហើយត្រូវបានអាជ្ញាធរជួយសង្គ្រោះបានទាន់ពេលវេលា។ កន្លងមក កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ក៏មានករណីក្មេងស្រីអាយុ១១ឆ្នាំម្នាក់ បានលង់ទឹកសមុទ្រផងដែរ ប៉ុន្តែត្រូវបានក្រុមឆ្មាំសមុទ្រជួយសង្គ្រោះទាន់ពេលវេលា។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក៏អំពាវនាវដល់ពលរដ្ឋ និងអ្នកទេសចរទាំងអស់ ដែលមកកម្សាន្តតាមរមណីយដ្ឋាន តំបន់ឆ្នេរសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នជៀសវាងគ្រោះថ្នាក់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕ | កាលពីល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃភ្ជុំបិណ្ឌចុងក្រោយ មនុស្ស៥នាក់ បានលង់ទឹក នៅឆ្នេរសមុទ្រជំទាវម៉ៅ ក្នុងខេត្តព្រះសីហនុ។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយបញ្ជាក់ថា ជនរងគ្រោះទាំងនោះជាបងប្អូនបង្កើតនឹងគ្នា ហើយអាជ្ញាធរជួយ សង្គ្រោះបានម្នាក់ប៉ុណ្ណោះ ចំណែកឯ ៤នាក់ទៀតបានស្លាប់។ |
លោក Morrison បាននិយាយថា រដ្ឋរបស់អូស្ត្រាលីកំពុងធ្វើការងារដើម្បីឆ្ពោះទៅរកច្បាប់មួយដែលនឹងអនុញ្ញាតឲ្យកីឡដ្ឋានដែលមានសមត្ថភាពផ្ទុកមនុស្ស៤ម៉ឺននាក់ មកដាក់អ្នកគាំទ្រត្រឹម ១០០០០ នាក់វិញ។ លោកនាយករដ្ឋមន្ត្រីរូបនេះ ក៏បន្ថែមថា ការផ្លាស់ប្តូរនេះនឹងអាចអនុវត្តសម្រាប់ការប្រគំតន្ត្រី និងពិធីបុណ្យផ្សេងៗផងដែរ។ ប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Morrison អះអាងថា ទីតាំងកីឡដ្ឋានត្រូវតែជាតំបន់ធំទូលាយ ដែលអាចដាក់ឲ្យមានគម្លាតក្នុងចំងាយសមរម្យ។ ព្រឹត្តិការណ៍កីឡាកម្រិតអាជីពធំបំផុតចំនួនពីររបស់អូស្ត្រាលី រួមមានកីឡាបាល់ឱប (NRL) និងកីឡាបាល់ទាត់អូស្ត្រាលី (AFL) បានបន្តរដូវកាលរបស់ពួកគេវិញ ជាមួយនឹងការប្រកួតនៅកីឡដ្ឋានបិទទ្វារ ប៉ុន្តែត្រូវបានផ្តល់ភ្លើងបៃតងក្នុងការអនុញ្ញាតឲ្យក្រុមអ្នកគាំទ្រមួយចំនួនតូចចូលរួមទស្សនាផងដែរ។ គិតត្រឹមថ្ងៃទី១២ ខែមិថុនានេះ អូស្ត្រាលីមានចំនួនអ្នកឆ្លងជំងឺ COVID-19 ជាង៧ពាន់នាក់ និង ១០២ នាក់បានស្លាប់៕ | អូស្ត្រាលីនឹងអនុញ្ញាតឲ្យមានអ្នកគាំទ្រ ១០០០០ នាក់នៅក្នុងកីឡដ្ឋានដើម្បីទស្សនាការប្រកួតកីឡា ដែលនេះជាផ្នែកមួយដើម្បីបន្ធូរបន្ថយការរឹតត្បិតពីគោលការគម្លាតសុវត្តិភាព ដោយសារជំងឺ COVID-19។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison អះអាងបែបនេះនៅថ្ងៃ១២ ខែមិថុនា។ |
សម្ដេច ហ៊ុន សែន បានលើកយកភាពជោគជ័យរបស់កម្ពុជា ក្នុងការរើបម្រាសចេញពីភ្លើងសង្គ្រាម ហើយផ្លាស់ប្តូរមុខមាត់ថ្មី ក្លាយទៅជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុយមួយ នៅក្នុងពិភពលោក ទៅថ្លែងចំពោះមុខថ្នាក់ដឹកនាំបណ្ដាប្រទេសនានាមុនគេ ។ បន្ទាប់ពីលើកពីភាពជោគជ័យរបស់រដ្ឋាភិបាលហើយ សម្ដេច ហ៊ុន សែន ក៏បន្តរាយការណ៍ពីស្ថានភាពបោះឆ្នោតនៅកម្ពុជាកាលពីពេលថ្មីៗនេះ ដោយមានពីរចំណុចផ្សេងគ្នា។ ត្រង់ចំណុចនេះសម្ដេច ហ៊ុន សែន បាននិយាយពីចំណុចវិជ្ជមាន នៃចំនួនអ្នកបោះឆ្នោត៨៣, ០២ ភាគរយ ដែលសម្ដេច ចាត់ទុកថា ជាការបង្ហាញពីដំណើរការលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពនិងការអភិវឌ្ឍនៅកម្ពុជា។ និយាយចំណុចនេះហើយ ប្រមុខរដ្ឋាភិបាល ក៏ផ្ដើមថ្លែងបែបការទូត ទៅកាន់ប្រទេសមួយចំនួន ដែលធ្លាប់រិះគន់ និងប្រឆាំងការបោះឆ្នោតកម្ពុជា យ៉ាងដូច្នេះថា៖«មជ្ឈដ្ឋានខាងក្រៅមួយចំនួន ដែលចិញ្ចឹមជាប់នូវមហិច្ឆតាប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា នៅតែធ្វើជាមើលមិនឃើញនូវគុណភាព និងសុចរិតភាពនៃដំណើរការបោះឆ្នោតរបស់យើង តាមរយៈការចេញសេចក្តីថ្លែងការណ៍នានាប្រឆាំងនឹង ឬវាយប្រហារលើលទ្ធផលនៃការបោះឆ្នោតនេះ ដែលទង្វើបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះឆន្ទៈរបស់ប្រជាជនកម្ពុជា»។ ដោយមិនទាន់អស់សេចក្តីនោះ សម្ដេច ហ៊ុន សែន បាននិយាយដោយប្រយោលពីសកម្មភាពប្រទេសមហាអំណាចមួយចំនួន ដែលបានប្រើប្រាស់បញ្ហាសិទ្ធិមនុស្ស ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ។ សម្ដេច កត់សម្គាល់ឃើញថា បញ្ហាសិទ្ធិមនុស្សកំពុងក្លាយជាលេសមួយ សម្រាប់ពួកគេលូកដៃចូលអធិបតេយ្យរបស់រដ្ឋឯករាជ្យ។ «ខ្ញុំសូមទាញអារម្មណ៍សមាជិកអង្គការសហប្រជាជាតិទាំងអស់ អំពីសារៈសំខាន់នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ វាអាស្រ័យលើយើងគ្រប់គ្នា នៅក្នុងការផ្ដល់ការគោរពដ៏ត្រឹមត្រូវចំពោះធម្មនុញ្ញដ៏មានសារៈសំខាន់នេះ ដោយត្រូវចៀសវាងការជ្រៀតជ្រែក ការធ្វើឲ្យអន្តរាយ ឬការរំខានដល់កិច្ចការអធិបតេយ្យរបស់រដ្ឋឯករាជ្យ។ យើងមានការសោកស្ដាយជាពន់ពេក ក្នុងការរំលេចនូវតថភាពដែលថាសិទ្ធិមនុស្សនាពេលបច្ចុប្បន្ននេះ បានក្លាយទៅជា«បេសកកម្មដើម្បីបំពាក់អរិយធម៌» សម្រាប់ប្រទេសមានអំណាចមួយចំនួន ឬក៏អាចនិយាយបានថា ជានិយាមប្រតិបត្តិថ្មីរបស់ពួកគេ ដែលជាលេសសម្រាប់រាល់ការលូកដៃជ្រៀតជ្រែក ក្រោមផ្លាកការពារសិទ្ធិនយោបាយ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន។ លោកនាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយបន្ថែមថា សម័យកាលចក្រពត្តិនិយម និងអាណានិគមនិយមសម្រាប់ពិភពលោក វាបានក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទៅហើយ។ ដូច្នេះប្រទេសធំៗ មិនគួរដាក់បន្តុបប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់ពួកគេមកលើប្រទេសនានា ដែលតូចជាងខ្លួននោះឡើយ ព្រោះប្រទេសតូចៗទាំងនេះ ក៏មានអធិបតេយ្យភាព និងមានសេចក្តីប្រាថ្នាស្របច្បាប់ក្នុងការរក្សានូវអត្តសញ្ញាណរបស់ខ្លួន។ សម្រាប់សម្ដេច ហ៊ុន សែន សម័យកាលបច្ចុប្បន្ននេះ ជាសម័យកាលដែលប្រទេសទាំងអស់នៅលើពិភពលោកពឹងផ្អែកគ្នាទៅវិញទៅមក ហើយផ្នត់គំនិតចាប់បង្ខំដ៏ចាស់គំរិលនោះ គួរតែត្រូវបានបានបញ្ចប់។ «ទាំងអស់គ្នា ទាំងប្រទេសធំ ប្រទេសតូច ត្រូវតែរួមគ្នាគោរព និងលើកតម្កើងវិធាននៃច្បាប់អន្តរចាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ »។ នេះការថ្លែងរបស់ប្រមុខរដ្ឋាភិបាល៕ | ភ្នំពេញ៖ បញ្ហាសិទ្ធិមនុស្ស កំពុងក្លាយទៅជា«បេសកកម្មដើម្បីបំពាក់អរិយធម៌» សម្រាប់ប្រទេសមហាអំណាច ក្នុងការជ្រៀតជ្រែកប្រទេសដទៃ ក្រោមស្លាកការពារសិទ្ធិនយោបាយ។ នេះជាការថ្លែងរបស់សម្ដេច ហ៊ុន សែន នៅចំពោះមុខមេដឹកនាំបណ្ដាប្រទេសជុំវិញពិភពលោក ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ កញ្ញា។ |
លោក Boseman ដែលមានឈាមជ័រសេរ៉ាឡេអូន និងនីហ្សេរីយ៉ា បានកើត និងធំធាត់នៅក្រុង Anderson រដ្ឋ South Carolina។ តំណាងម្នាក់ បានបញ្ជាក់ប្រាប់ AP ថា តារាសំដែងរូបនេះ បានទទួលមរណភាពនៅគេហដ្ឋានរបស់ខ្លួនក្នុងរដ្ឋ Los Angeles ដែលគាត់ស្នាក់នៅជាមួយភរិយា និងសមាជិកគ្រួសារផ្សេងទៀត។ នាអំឡុងសម្រាកព្យាបាលកន្លងមក លោក Boseman មិនដែលនិយាយជាសាធារណៈនោះឡើយ។ លោកបានទទួលមរណភាពនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ ក្រៅពីរឿង Black Panther នៅឆ្នាំ២០១៨ លោក Boseman ដែលជាតួអង្គក្នុងរឿងផ្សេងទៀតដូចជា Marshall, Avengers: Infinity War, Avengers: Endgame, 21 Bridges និង Da 5 Bloods ជាដើម។ តាមរយៈរឿង Black Panther លោក Boseman បានឈ្នះពាន Best Hero ពីកម្មវិធី MTV Movies & TV Awards, ពាន Oustanding Performance ពី Screen Actors Guild Awards និងពាន NAACP Image Award ផងដែរ៕ | លោក Chadwick Boseman ដែលជាតួអង្គវីរបុរស (superhero) ក្នុងរឿង Black Panther របស់ផលិតកម្មអាមេរិក Marvel Cinematic Universe បានទទួលមរណភាពក្នុងអាយុ៤៣ឆ្នាំ ក្រោយតស៊ូប្រយុទ្ធនឹងជំងឺមហារីកពោះវៀនអស់រយៈពេល៤ឆ្នាំ។ |
យោងតាមរបាយការណ៍ចំណូលប្រចាំខែពីទេសចរអន្តរជាតិរបស់គ្រឹះស្ថានអង្គរ ចាប់តាំងពីខែមករាឆ្នាំ២០២២មក ទេសចរអន្តរជាតិទៅកម្សាន្តនៅរមណីយដ្ឋានអង្គរកើនឡើងជាបន្តបន្ទាប់។ ជាក់ស្ដែងក្នុងខែកក្កដា បើទោះអាកាសធាតុមិនសូវអំណោយផល តែទេសចរអន្តរជាតិ ដើរកម្សាន្តនៅរមណីយដ្ឋានអង្គររហូតដល់ជាង ២ម៉ឺននាក់ ដែលអាចឱ្យគ្រឹះស្ថានអង្គរទទួលបានចំណូលបានជាង ៩០ម៉ឺនដុល្លារ។ យ៉ាងណាមិញ តាមរយៈរបាយការណ៍សរុបពីខែមករា ដល់ខែកក្កដា រមណីយដ្ឋានអង្គរទទួលបានទេសចរអន្តរជាតិ ៨៣ ៨៥៤នាក់។ ជាមួយនឹងទិន្នន័យទេសចរនេះ គ្រឹះស្ថានអង្គរទទួលបានចំណូល ៣ ២០២ ៨៧០ដុល្លារ ពីការលក់សំបុត្រឱ្យទេសចរអន្តរជាតិ ចូលទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។ សូមជម្រាបថា តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ មានតម្លៃ ៣៧ដុល្លាររយៈពេល ១ថ្ងៃ និង៦២ដុល្លារសម្រាប់៣ថ្ងៃ ហើយតម្លៃ ៧២ដុល្លារសម្រាប់រយៈពេល១សប្តាហ៍។ ប៉ុន្តែក្នុងបរិបទកូវីដ-១៩ គ្រឹះស្ថានអង្គរបានសម្រេចពន្យារពេលឱ្យទេសចរអន្តរជាតិ មានន័យថាសំបុត្ររយៈពេល ១ថ្ងៃអាចដើរកម្សាន្តបាន ២ថ្ងៃ និងមានសុពលភាព ៥ថ្ងៃ។ ចំណែកសំបុត្រ ២ថ្ងៃអាចទស្សនាបាន ៥ថ្ងៃ មានសុពលភាព៥ថ្ងៃ និងសំបុត្រ១សប្តាហ៍ អាចទស្សនាបាន ១០ថ្ងៃ មានសុពលភាព ៣០ថ្ងៃ៕ | ភ្នំពេញ៖ រយៈពេល៧ខែនៃឆ្នាំ២០២២ ទេសចរអន្តរជាតិដើរកម្សាន្តនៅរមណីយដ្ឋានអង្គរប្រមាណ ៨ម៉ឺននាក់។ តាមរយៈភ្ញៀវទេសចរទាំងនោះធ្វើឱ្យរមណីយដ្ឋានអង្គរអាចរកចំណូលបាន ៣.២លានដុល្លារ ដោយក្នុងខែកក្កដា គ្រឹះស្ថានអង្គរអាចរកចំណូលបានច្រើនជាងគេ។ |
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានកោះប្រជុំបន្ទាន់មួយតាមសំណើរបស់អាមេរិកនៅថ្ងៃទី៥ ខែមករា ដើម្បីជជែកលើបាតុកម្មនៅអ៊ីរ៉ង់។ ក្រុងវ៉ាស៊ីនតោនអះអាងថា ប៉ះពាល់សិទ្ធិមនុស្សយ៉ាងខ្លាំង ព្រោះការបង្ក្រាបរបស់កម្លាំងសន្តិសុខអ៊ីរ៉ង់បង្កឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន។ ប៉ុន្តែ បារាំង រុស្ស៊ី និងចិន បានរិះគន់សំណើកោះប្រជុំរបស់អាមេរិក ខណៈរបៀបវារៈ គឺជាបញ្ហាក្នុងស្រុករបស់អ៊ីរ៉ង់សុទ្ធសាធ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters តំណាងរបស់បារាំងលោក Francois Delattre និយាយរិះគន់ដោយមិនចំឈ្មោះអាមេរិកថា បាតុកម្មមិនបានបង្កផលប៉ះពាល់សន្តិសុខ និងសន្តិភាពពិភពលោកឡើយ ទោះជាស្ថានការណ៍ពិតជាគួរឲ្យបារម្ភមែនក្ដី។ លោកក៏ស្នើឲ្យមានការប្រុងប្រយ័ត្នចំពោះការប៉ុនប៉ងនាំយកបញ្ហានៅអ៊ីរ៉ង់ដើម្បីប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ដែលផ្ដល់លទ្ធផលដែលគ្រប់គ្នាមិនចង់បាន។ ចំណែកឯអគ្គរដ្ឋទូតរុស្ស៊ី Vassily Nebenzia បានហៅសំណើរបស់អាមេរិកជាការបំពានអំណាច។ លោក Nebenzia អះអាងថា អាមេរិកបានព្យាយាមបំពានវេទិកាក្រុមប្រឹក្សាសន្តិសុខ ហើយការកោះប្រជុំបន្ទាន់នេះ គឺជាប៉ុនប៉ងរបស់អាមេរិកដើម្បីបង្កបញ្ហាដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលអាមេរិកមិនពេញចិត្តខ្លួនឯង។ តំណាងរុស្ស៊ីក៏រិះគន់អាមេរិកដែលចង់ពិភាក្សាបញ្ហាអ៊ីរ៉ង់ និងមិនបំភ្លេចប្រធានសំខាន់ដូចជាវិបត្តិស៊ីរី នុយក្លេអ៊ែកូរ៉េខាងជើង និងជម្លោះនៅយេម៉ែន។ ទន្ទឹមគ្នានោះ តំណាងចិនរបស់លោក Wu Haitao ក៏លើកឡើងដែរថា ការពិភាក្សាស្ថានការណ៍អ៊ីរ៉ង់នៅក្រុមប្រឹក្សាសន្តិសុខ មិនអាចដោះស្រាយបញ្ហាអ៊ីរ៉ង់បានទេ។ លោកស្រី Nikki Haley ប្រេសិតអាមេរិកនិយាយថា បាតុកម្មនៅអ៊ីរ៉ង់ នឹងមិនស្ងប់ស្ងាត់ឡើយ ហើយអាមេរិកក៏បានកត់ឈ្មោះអ៊ីរ៉ង់រួចហើយដែរ។ ដោយឡែក អគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ Gholamali Khoshroo បានប្រាប់សមាជិកក្រុមប្រឹក្សាសន្តិសុខថា អ៊ីរ៉ង់មានភស្តុតាងគ្រប់គ្រាន់រឹងមាំ ដែលបង្ហាញពីការលូកលាន់របស់បរទេសក្នុងបាតុកម្មនេះ។ លោកក៏មិនភ្លេចរិះគន់អាមេរិក ដែលអាងខ្លួនសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ ស្នើកោះប្រជុំបន្ទាន់លើបញ្ហានេះ ទាំងមិនស្ថិតក្នុងអាណត្តិតរបស់ខ្លួនផងនោះ៕ | អាមេរិកបានរងការរិះគន់ខ្លាំងក្នុងកិច្ចប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីបាតុកម្មនៅអ៊ីរ៉ង់នៅថ្ងៃទី៥ ខែមករា។ សមាជិក្រុមប្រឹក្សាសន្តិសុខខ្លះបានបង្ហាញការមិនពេញចិត្តចំពោះអាមេរិក ដែលស្នើឲ្យកិច្ចប្រជុំបន្ទាន់លើបញ្ហាដែលមិនទាក់ទងសន្តិសុខពិភពលោក ឯរុស្ស៊ីវិញបានហៅសំណើរបស់អាមេរិក ជាការបំពានអំណាច។ |
ជំនួប១០គូដើម្បីបិទរដូវកាល ២០២០-២១ ដ៏តានតឹង Liverpool បានយកឈ្នះ Crystal Palace ២-០ ដែលសម្រេចទីបានដោយ Sadio Mane ទាំងពីរគ្រាប់។ ជ័យជម្នះនេះ បានជួយក្រុមលោក Juergen Klopp បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ក្នុងតារាងលីគកំពូលអង់គ្លេស និងបានសិទ្ធិលេង Champions League ផងដែរ។ Chelsea បើទោះជាពួកគេចាញ់ Aston Villa ២-១ ក៏ពួកគេនៅតែទទួលបានកៅអីអឺរ៉ុបរដូវកាលក្រោយដែរ ដ្បិតគូប្រជែង Leicester ក៏បរាជ័យក្រោមថ្វីជើង Tottenham Hotspur ដែលសុទ្ធសឹងត្រូវការជ័យជម្នះដូចគ្នាក្នុងលទ្ធផល ៤-២។ តោខៀវបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ ឯ កញ្ជ្រោងបានលេខ៥ ត្រូវលេងនៅ Europa League វិញ។ West Ham United ដែលឈ្នះ Southampton ៣-០ បានកៅអីស្វ័យប្រវត្តិសម្រាប់ក្របខណ្ឌទី២អឺរ៉ុប។ ចំណែក Spurs ដែលរកបាន៣ពិន្ទុបន្ថែមក្នុងជំនួបដ៏សំខាន់នេះ បានជួយពួកគទទួលបានកៅអីវគ្គជម្រុះ Europa League ផងដែរ ដោយរកបាន៦២ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៧ លើសគូប្រជែង Arsenal តែ១ពិន្ទុប៉ុណ្ណោះ។ Arsenal ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៨ ស្ទើតែបានឱកាស play-off ក្របខណ្ឌ Europa League ទៅហើយ ប្រសិនបើ Spurs បរាជ័យ។ Manchester City ដែលបានក្លាយជាជើងឯក Premier League តាំងពីប៉ុន្មានសប្តាហ៍មុន បានលើកពានរង្វាន់របស់ពួកគេនៅកីឡដ្ឋាន Etihad បន្ទាប់ពីយកឈ្នះ Everton នៅជំនួបចុងក្រោយក្នុងលទ្ធផលដល់ទៅ ៥-០។ Sergio Aguero ដែលត្រូវចាកចេញពីក្រុមចាប់ពីរដូវកាលក្រោយរកបាន២គ្រាប់ម្នាក់ឯង ខណៈ Kevin De Bruyne, Gabriel Jesus និង Phil Foden រកបានម្នាក់១គ្រាប់។ Harry kane ខ្សែប្រយុទ្ធ Spurs ក្លាយជាម្ចាស់ស្បែកជើងមាស (Golden Shoes) ក្រោយស៊ុតបញ្ចូលទីច្រើនជាងគេដល់ទៅ២៣គ្រាប់ នាំមុខ Mohamed Salah របស់ Liverpool តែមួយគ្រាប់គត់។ Bruno Fernandes ខ្សែបម្រើ Man Utd ស្ថិតនៅចំណាត់ថ្នាក់ទី៣ក្នុងនាមអ្នករកគ្រាប់ច្រើនជាងគេប្រចាំរដូវកាល ២០២០-២១ ក្នុងចំនួន ១៨គ្រាប់ ខណៈ Son Heung-Min និង Patrick Bamford នៅលេខរៀងបន្តបន្ទាប់ដោយរកបាន១៧គ្រាប់ដូចគ្នា។ Kane ខ្សែប្រយុទ្ធឆ្នើមនិងជាប្រធានក្រុមជម្រើសជាតិអង់គ្លេស ក៏ជាអ្នកបញ្ចូនបាល់ឱដៃគូសម្រេចទី (Assists) ច្រើនជាងគេផងដែរចំនួន១៤លើក តាមពីក្រោយដោយ Bruno Fernandes និង Kevin De Bruyne ចំនួន១២លើកដូចគ្នា។ ដោយឡែក Ederson Moraes មិនត្រឹមជួយមេឃខៀវឈ្នះជើងឯកលីគ ហើយថែមទាំងក្លាយជាអ្នកចាំទីល្អបំផុតប្រចាំរដូវកាល Golden Glove ទៀតផង។ អ្នកចាំទីសញ្ចាតិប្រេស៊ីលរូបនេះរារាំងមិនឱ្យមានការសម្រេចទី (clean sheets) ចំនួន ១៩លើក ដោយនាំមុខ Edouard Mendy អ្នកចាតំទី Chelsea ដែលធ្វើបាន១៦ដង៕ | Liverpool និង Chelsea ទទួលបានកៅអីលេង UEFA Champions League រដូវកាលក្រោយ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញនៅជំនួនបិទរដូវកាលក្របខណ្ឌ Premier League នៅយប់ថ្ងៃទី២៣ ខែឧសភា។ Leicester City ខកចិត្តក្នុងការប្រជែងគ្នានេះ ដោយសល់កៅអីលេង Europa League ជាមួយ West Ham United ខណៈ Tottenham Hotspur បានសិទ្ធិលេងជម្រុះសម្រាប់ក្របខណ្ឌទី២អឺរ៉ុប។ |
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដែលជួយបញ្ចុះជាតិស្រក្នុងឈាមបានយ៉ាងប្រសើរ ៖ ១. ចាប់ផ្ដើមទទួលទានទឹកឲ្យកាន់តែច្រើន នៅពេលកម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់ អ្នកត្រូវរក្សាជាតិទឹកក្នុងរាងកាយឲ្យគ្រប់គ្រាន់ជាប្រចាំ។ ការទទួលទានទឹកច្រើនជាងធម្មតានឹងជួយរក្សាស្ថេរភាពនៃជាតិស្ករក្នុងឈាមយ៉ាងឆាប់រហ័ស។ ២. ទទួលទានត្រីសម្បូរខ្លាញ់ ត្រីសាលម៉ុន ត្រីធូណា ត្រីសាឌីន ត្រី Halibut និងត្រី mackerel សុទ្ធតែជាប្រភេទនៃត្រីដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ជួយកាត់បន្ថយភាពធន់នឹងអាំងស៊ុយលីនចំពោះអ្នកជំងឺទឹកនោមផ្អែម ក៏ដូចជាអ្នកកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះ។ លើសពីនេះទៅទៀតអាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏ល្អសម្រាប់សុខភាពសន្លាក់ឆ្អឹង បេះដូង និងខួរក្បាលផងដែរ។ ដូច្នេះដើម្បីជាការប្រសើរចូរទទួលទានត្រីសម្បូរខ្លាញ់ឲ្យបាន ២ ដងក្នុងមួយសប្តាហ៍។ ៣. រួមបញ្ចូលខ្ទឹមសនិងខ្ទឹមបារាំងក្នុងរបបអាហារ ខ្ទឹមទាំងពីរនេះមានផ្ទុកសារធាតុដែលមានប្រសិទ្ធភាពខ្ពស់ជួយបញ្ចុះជាតិស្ករក្នុងឈាម និងទប់ស្កាត់ព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី ២។ ដូច្នេះហើយទើបការទទួលទានខ្ទឹមស និងខ្ទឹមបារាំងឱ្យបានញឹកញាប់ ឬរួមបញ្ចូលវាក្នុងអាហារជាគំនិតប្រសើរបំផុត។ ៤. ធ្វើលំហាត់ប្រាណ ការធ្វើលំហាត់ប្រាណ គឺជាវិធីដ៏ប្រសើរបំផុតមួយដើម្បីបញ្ចុះកម្រិតនៃជាតិស្ករក្នុងឈាម។ នៅពេលអ្នកធ្វើលំហាត់ប្រាណ រាងកាយនឹងអាចគ្រប់គ្រងកម្រិតនៃគ្លុយកូសក្នុងលំហូរឈាមមិនឲ្យឡើងខ្ពស់ខុសប្រក្រតី។ លើសពីនេះទៅទៀត នៅពេលអ្នកចាប់ផ្ដើមបែកញើស បេះដូងនឹងច្របាច់ឈាមខ្លាំងជាងមុន ហើយឈាមរបស់អ្នកនឹងហូរកាន់តែច្រើនដែលជួយឲ្យប្រើប្រាស់ជាតិស្ករក្នុងឈាមកាន់តែលឿន។ ៥. ទទួលទានអាហារសម្រន់ដែលមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន នោះក៏ព្រោះតែប្រូតេអ៊ីន គឺជាសារធាតុចិញ្ចឹមមួយដែលអាចគ្រប់គ្រងរក្សាស្ថេរភាពនៃកម្រិតជាតិស្ករក្នុងឈាម។ វាក៏ជួយពន្យឺតការស្រូបយកជាតិគ្លុយកូសផងដែរ។ ប៉ុន្តែកុំទទួលទានអ្វីដែលមានផ្ទុកសម្បូរទៅដោយជាតិស្ករខ្ពស់ បើទោះវាជាប្រភពដ៏ប្រសើរនៃជាតិប្រូតេអ៊ីនក៏ដោយ។ ៦ ទទួលទានជាតិកាបូអ៊ីដ្រាត ឬជាតិស្ករតិចជាងមុន ព្យាយាមទទួលទានអាហារមានផ្ទុកជាតិកាបូអ៊ីដ្រាតតិចជាងមុន ១៥ ក្រាមនៅពេលក្រោយដែលអ្នកទទួលទាន។ មិនបាច់តមអាហារទេ គ្រាន់តែទទួលទានកាបូអ៊ីដ្រាតតិចជាងមុនទៅបានហើយ។. ៧. ដឹងពីអ្វីដែលគួរទទួលទាន ត្រូវប្រាកដថាអ្វីដែលអ្នកទទួលទានគ្មានផ្ទុកសន្ទស្សន៍គ្លីសេមិច ឬជាតិស្ករខ្ពស់។ ហើយបើទោះជាអាហារសុខភាពល្អក៏ដោយ ប្រសិនបើវាមានផ្ទុកជាតិស្ករ ឬគ្លីសេមិចខ្ពស់ វាគឺមិនល្អសម្រាប់អ្នកឡើយ៕ ត្រួតពិនិត្យដោយ www.health.com.kh | ជាញឹកញយភាពមិនប្រក្រតីនៃកម្រិតជាតិស្ករក្នុងឈាមបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។ ប៉ុន្តែកុំបារម្ភ វាមិនមែនជាអ្វីដែលមិនអាចទប់ស្កាត់ ឬគ្រប់គ្រងបានឡើយ! |
ពីទីក្រុងប៉េកាំង ថ្ងៃចន្ទទី ៤ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានលើកឡើងថា ចិនគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការរក្សាសន្តិសុខ ស្ថិរភាពនិងសន្តិភាពក្នុងប្រទេស។ អ្នកនាំពាក្យឆ្លើយបែបនេះក្នុងសន្និសីទកាសែតប្រចាំថ្ងៃ ពេលអ្នកកាសែតចោទសួរពីជំហររបស់ចិន ជុំវិញការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិឯកឧត្តម កឹម សុខា កន្លងមក។ អ្នកនាំពាក្យក្រសួងការបរទេសចិនខាងលើបានថ្លែងដូច្នេះ៖ «យើងបានកត់សម្គាល់ឃើញព័ត៌មាននេះដែរ។ ជាអ្នកជិតខាងល្អ ជាមិត្ត ជាដៃគូ និងបងប្អួនរបស់កម្ពុជា ភាគីចិនតែងតែគាំទ្រការអភិវឌ្ឍរបស់កម្ពុជាដែលស្របតាមលក្ខខណ្ឌក្នុងស្រុករបស់ខ្លួន និងការប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការរក្សាសន្តិសុខជាតិ និងស្ថិរភាពផងដែរ»។ តាមពិតទៅ ឯកឧត្តម កឹម សុខា ត្រូវបានអាជ្ញាធរចាប់ខ្លួននៅអធ្រាត្រឈានចូលថ្ងៃទី ៣ ខែកញ្ញា ដោយលោកត្រូវបានគេចោទ ក្បត់ជាតិដោយចូលដៃចូលជើងជាមួយបរទេស និងមានផែនការផ្តួលរំលំរដ្ឋាភិបាលថែមទៀតផង។ developments relating to restrictions of the political space in #Cambodia https://t.co/shTgXmKCGT Maja Kocijančič (@MajaEUspox) September 3, 2017 ថ្វីបើមហាយក្សចិន គាំទ្រចំណាត់ការរដ្ឋាភិបាលកម្ពុជាដូច្នេះក្តី បណ្តាប្រទេសលោកខាងលិច និងស្ថាប័នសិទ្ធិមនុស្សបានបង្ហាញក្តីបារម្ភចំពោះការចាប់ខ្លួនប្រធានបក្សប្រឆាំងខាងលើនេះដែរ។ គេសង្កេតឃើញ ប្រធានស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប អាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី និងបារាំងជាដើម ក៏បានចេញសេចក្តីថ្លែងការណ៍រៀងខ្លួនដោយបង្ហាញក្តីបារម្ភខ្លាំងចំពោះព្រឹត្តិការណ៍នយោបាយចុងក្រោយនៅកម្ពុជានេះ៕ Canada is concerned by the arrest of Kem Sokha and urges the Government of #Cambodia to ensure democratic space and respect for rule of law Foreign Policy CAN (@CanadaFP) September 3, 2017 | រដ្ឋាភិបាលក្រុងប៉េកាំង បានបង្ហាញជំហរខ្លួនគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាសន្តិសុខ និងស្ថិរភាពដោយចាប់ខ្លួនឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិកន្លងមកពាក់ព័ន្ធទោសក្បត់ជាតិ។ ចិនក៏បញ្ជាក់ឡើងវិញថាខ្លួនគាំទ្រការអភិវឌ្ឍរបស់កម្ពុជាដែលស្របតាមស្ថានភាពជាក់ស្តែងក្នុងស្រុករបស់ខ្លួន។ |
នូវែលសេឡង់ ជាគោលដៅទស្សនកិច្ចចុងក្រោយរបស់លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិកក្នុងតំបន់ប៉ាស៊ីហ្វិក។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Wellington លោកស្រី Sherman បាននិយាយថា អនាគតរបស់ពិភពលោកនឹងត្រូវពឹងផ្អែកលើតំបន់ប៉ាស៊ីហ្វិក។ លោកស្រី Sherman ក៏បានលើកឡើងពីសារសំខាន់សម្រាប់អាម៉េរិកនៅពេលចូលរួមកិច្ចការក្នុងតំបន់ប៉ាស៊ីហ្វិក ហើយលោកស្រីជឿថា អនាគតនឹងត្រូវបានកត់ត្រានៅតំបន់ប៉ាស៊ីហ្វិកផងដែរ។ ជាមួយគ្នានេះ មន្រ្តីការទូតដដែល ក៏បញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់អាម៉េរិកចំពោះតំបន់នេះ ខណៈដែលចិនកំពុងបញ្ជា្របឥទ្ធិពលកាន់តែខ្លាំងនោះ។ «យើងកំពុងបង្កើនការវិនិយោគទ្វេដងនៅទីនេះក្នុងតំបន់ប៉ាស៊ីហ្វិក»។ លោកស្រី Sherman បានបញ្ជាក់បែបនេះមុនបន្ថែមថា អាម៉េរិកកំពុងធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីចូលរួមកិច្ចការក្នុងតំបន់ និងលើកកម្ពស់ច្បាប់ដោយផ្អែកលើសណ្តាប់ធ្នាប់អន្តរជាតិ ដើម្បីធានាថាមនុស្សគ្រប់គ្នារស់នៅដោយរុងរឿងក្នុងសន្តិភាព និងសន្តិសុខ។ នៅទីក្រុងវែលីងតោន លោកស្រី Sherman បានជួបជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស៊ីនដា អាឌើន ដើម្បីពិភាក្សាអំពីការសម្របសម្រួលទំនាក់ទំនងរវាងអាម៉េរិក និងនូវែលសេឡង់នៅតំបន់ប៉ាស៊ីហ្វិក រួមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដោយសេរី និងបើកចំហនៅឥណ្ឌូប៉ាស៊ីហ្វិក។ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាក់ទងនឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រងអវកាស និងកិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រាអាសន្នផងដែរ។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី Sherman នៅតំបន់ប៉ាស៊ីហ្វិក ធ្វើចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែសីហា នៅសាម័រ តុងហ្គា កោះសូឡូម៉ុន អូស្ត្រាលី និងនូវែលសេឡង់ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់អាម៉េរិកចូលរួមជាមួយបណ្តាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកក្នុងស្មារតីនៃភាពជាដៃគូ និងមិត្តភាព។ អាម៉េរិក កំពុងព្រួយបារម្ភអំពីមហិច្ឆតារបស់ចិនដែលចង់ពង្រីកវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិក បន្ទាប់ពីចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូម៉ុន៕ | ថ្លែងពីទឹកដីនូវែលសេឡង់ អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោកស្រី Wendy Sherman បានអះអាងថា អាម៉េរិកកំពុងបោះទុនវិនិយោគទ្វេដងនៅតំបន់ប៉ាស៊ីហ្វិក ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុងវ៉ាស៊ីនតោនចំពោះតំបន់ប៉ាស៊ីហ្វិក ស្របពេលចិនកំពុងបង្កើនវត្តមានផងនោះ។ |
២៥០ឆ្នាំក្រោយមក គឺនៅឆ្នាំ១៤៤០ ទើបមានប្រទេសនៅតំបន់អឺរ៉ុប គឺនៅបារាំងបានចាប់ផ្តើមរៀបចំប្រព័ន្ធនេះឡើង។ នេះជាភាពរុងរឿង នៃប្រវត្តិវិស័យសុខាភិបាលនាសម័យអង្គរ។ ព័ត៌មានពិស្ដារសូមស្ដាប់ និងអានបទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក អ៊ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ដូចតទៅ៖ អ៊ីសា រ៉ហានី៖ កន្លងមកលោកគ្រូនិយាយបានច្រើនទាក់ទងនឹងវិស័យសុខាភិបាល តែសាធារណជនច្រើនទៀតនៅមានចម្ងល់អំពីការកកើតដំបូងនៃការរៀបចំប្រព័ន្ធសុខាភិបាលនៅសម័យអង្គរ មុននឹងបន្ដិចតើប្រព័ន្ធនេះប្រទាក់ក្រឡាអ្វីខ្លះជាមួយនឹងការរីកចម្រើននៃចក្រភពខ្មែរនាសម័យនោះ? អ៊ឹម សុខរិទ្ធី៖ ជាផ្នែកមួយនៃអារ្យធម៌របស់ប្រទេសធំៗលើលោកនេះគឺគេគិតគេឱ្យតម្លៃទៅលើអារ្យធម៌មួយ នគរមួយ ចក្រភពមួយស៊ីវីល័យ គឺគេមើលទៅវិស័យច្រើន។ ក្នុងវិស័យច្រើនហ្នឹង វិស័យមួយដែលជាការ ចាំបាច់សម្រាប់នគរមួយៗគឺរឿងសុខាភិបាល រឿងការថែទាំសុខភាព ព្យាបាលជំងឺ និយាយឱ្យចំគឺវិស័យវេជ្ជសាស្រ្តទាក់ទងនឹងពេទ្យហ្ម។ វិស័យនេះគឺជាភស្ដុតាងមួយដែលអាចឱ្យយើងដឹងអំពីអារ្យធម៌ នៃនគរមួយ នៃជនជាតិមួយ នៃចក្រភពមួយថ្កុងថ្កើងរីកចម្រើនស៊ីវិល័យ គឺវិស័យនេះសំខាន់ដែលធ្វើឱ្យ មនុស្សមានសុខភាពបរិបូរណ៍ មានអាយុច្រើន ដែលនេះហើយជាចំណុចចាប់ផ្តើមដែលធ្វើឱ្យសង្គម ខ្លាំងទៅៗដែលអាចកសាងនគរខ្លួនឯងបាន ដែលអាចមានពេលធ្វើអីផ្សេងៗបាន។ យើងត្រឡប់មកមើលស្រុកយើងវិញ។ ស្រុកខ្មែរដែលឃើញលេចឭជាព័ត៌មាន លេចឭដែលធ្វើឱ្យគេស្គាល់ មិនត្រឹមតែនគរតូចៗទេដែលស្គាល់យើង ប៉ុន្តែជាមហានគរមួយយ៉ាងសំខាន់ដែលគេស្គាល់យើង យើងមានចក្រភពពីរសំខាន់ៗ មហាអំណាចសំខាន់ៗគឺនៅខាងកើតមានចិន ហើយនៅខាងលិចមានឥណ្ឌា។ នគរពីរនេះស៊ីវិល័យណាស់។ វិស័យសុខាភិបាលវេជ្ជសាស្រ្តនៃនគរទាំងពីរក៏វាស៊ីវិល័យណាស់ដែរ។ យើងមើលភស្ដុតាងដែលចាស់ជាងគេដែលដឹងអំពី វិស័យសុខាភិបាល ការព្យាបាលជំងឺទាក់ទងនឹងវេជ្ជសាស្រ្តគឺយើងដឹងតាមឯកសារចិន មុននឹងយើងរកឃើញសិលាចារិកប៉ុន្មានរយឆ្នាំក្រោយ។ មានភស្ដុតាងមួយនៅក្នុងសំណេរនៃកំណត់ត្រារបស់រាជ្យការថាងនៅសតវត្សទី៧ គឺថារាជ្យថាងហ្នឹងគឺបានឱ្យអ្នកសាសនា គាត់ឈ្មោះថា ប៊ុនឈរតី ដែលជាព្រះសង្ឃដែលមកពីឥណ្ឌាហើយបានយកគម្ពីរច្រើនទាក់ទងនឹងពុទ្ធសាសនាផង ទាក់ទងនឹងថ្នាំសង្កូវផងផ្សព្វផ្សាយដល់រាជ្យការថាង។ ហើយនៅក្នុងរាជ្យថាងគឺគេបានឭតាមអ្នកជំនួញ ពីដើមយើងកាលសតវត្សទី៧ហ្នឹង យើងនៅក្នុងសម័យហ្វូណន គឺសម័យដែលយើងជាចក្រភពនៃដំណើរសមុទ្រយ៉ាងធំ ដូច្នេះមានការទាក់ទងគ្នាទៅលិចទៅកើត ពេលហ្នឹងហើយឭដំណឹងនៃនគរហ្វូណនហ្នឹង មានអ្នកពូកែ មានអ្នកចេះដឹងអំពីថ្នាំ ពីឱសថ។ល។ ដូច្នេះហើយបានរាជ្យការថាងបានបញ្ជូនព្រះសង្ឃនោះ មកស្រុកខ្មែរដើម្បីស្វែងរកឱសថកម្រៗយកទៅព្យាបាលជំងឺ។ ពេលមកដល់ខ្មែរនោះហើយ ដែលការប្រាស្រ័យជាមួយម្ចាស់ស្រុកដែលខ្លួនបានយករបស់នោះជាមុខជំនួញមួយសម្រាប់ដោះដូរនគរខាងលិច នគរខាងកើត។ នេះហើយជាភស្ដុតាងដែលចេញដំណើរឱ្យយើងឃើញការវិវត្តន៍នៃវិស័យវេជ្ជសាស្រ្តថ្នាំសង្កូវ សុខាភិបាល ដែលយើងបានភស្ដុតាងសំខាន់ពីរាជ្យការថាង និយាយអំពីយើងស្គាល់ថ្នាំ ហើយស្រុកយើងមានថ្នាំច្រើន មានឱសថច្រើនដែលគេយកមកប្រើប្រាស់នៅក្នុការជួញដូរ ហើយយកមកសម្រាប់ជាដោះដូរគ្នាក្នុងផ្នែកទំនាក់ទំនង។ នេះជាភស្ដុតាងមួយដែលឱ្យយើងឃើញថា នគរយើង ចក្រភពយើងបានវិវត្តន៍ឃើញដំណើរទាក់ទងនឹងឱសថ ទាក់ទងនឹងវិស័យវេជ្ជសាស្រ្ត គឺធ្វើដំណើរយ៉ាងហោចណាស់ត្រឹមសតវត្សទី៧តៗមក។ អ៊ីសា រ៉ហានី៖ អាចថាពេលហ្នឹងយើងរៀនសូត្រវិស័យវេជ្ជសាស្រ្តពីឥណ្ឌា ហើយនិងចិនឬយ៉ាងណាដែរ? អ៊ឹម សុខរិទ្ធី៖ ហ្នឹងហើយ ដូចយើងមើលត្រឡប់ទៅពឹងផ្អែកទៅលើឯកសាររាជ្យការថាង គឺយើងដឹងហើយថា ព្រះសង្ឃលោកមកពីឥណ្ឌាគឺអ្នកដែលដឹងឮចេះច្រើន មានគម្ពីរក្បួនខ្នាតមួយ មិនមែនចិនអត់ទេ ចិនគេមានវេជ្ជសាស្រ្តគេក៏ខ្លាំងដែរ ប៉ុន្តែវិស័យវេជ្ជសាស្រ្តមួយតាមពុទ្ធសាសនា ដែលយើងដឹងថា សាសនាទាំងព្រហ្មញ្ញ ទាំងពុទ្ធសាសនាតែងមានវិស័យវេជ្ជសាស្រ្តនៅភ្ជាប់ជាមួយ ឧទាហរណ៍ព្រហ្មញ្ញសាសនាក្បួនពេទ្យដែលក្បួនព្យាបាលជំងឺដែលយើងដឹងដល់សព្វថ្ងៃនេះដែលនៅប្រើ គឺគម្ពីរ Ayurved របស់សាសនា។ យើងមកខាងពុទ្ធសាសនាវិញ វាមានក្បួនគម្ពីរព្យាបាលជំងឺដែលមកពី ពុទ្ធសាសនាមហាយាន និកាយទន្តរ ហើយមហាយានមកជាមួយ។ ដូច្នេះហើយគម្ពីរហ្នឹងដែលគេយកមក ប្រើប្រាស់ ហើយរុញឱ្យចំណេះវិជ្ជា ចំណេះដឹងនៅក្នុងស្រុក ប្រទេសមួយតែងមានវិស័យហ្នឹងរៀងខ្លួន មិនមែនថា ទាល់តែគេមកបានពីក្រៅអ្នកប្រាប់ ប៉ុន្តែអ្នកមកពីក្រៅនោះគ្រាន់តែជាកត្តាមួយឱ្យវិស័យវេជ្ជសាស្រ្តក្នុងស្រុកហ្នឹងឱ្យតម្រូវទៅតាមក្បួនវេជ្ជសាស្រ្ត ហើយគេយកមករៀនសូត្រ។ អាហ្នឹងហើយ យើងពិបាកថានៅនគរណា ប៉ុន្តែយើងឃើញថា ដើមទីដែលចេញជាក្បួនវេជ្ជសាស្រ្តហើយរហូតដល់គេទទួលស្គាល់ដល់បច្ចុប្បន្នគឺខាងមកពីឥណ្ឌាមានពីរ ខាងព្រហ្មញ្ញសាសនាគឺក្បួនគម្ពីរ Ayuved ហើយទីពីរ គឺគម្ពីរ Tanta នៅក្នុងពុទ្ធសាសនាមហាយាន។ ហើយយើងនេះដែលទទួលមរតករបស់ឥណ្ឌា និងចិន ផ្នែកវិស័យវប្បធម៌នេះគឺមកទាំងពីរ គឺមកទាំងពុទ្ធសាសនាផង ទាំងព្រហ្មញ្ញសាសនាផង។ ដូច្នេះហើយទាំងពីរហ្នឹងដែលចូលជ្រាបចូលក្នុង សង្គមខ្មែរ គឺទាំងពីរចូលគ្នា យកអាហ្នឹងមកអនុវត្តន៍ ឱសថដែលមានក្នុងស្រុកយកមកភ្ជាប់គ្នា ប៉ុន្តែទន្ទឹមនឹងនោះ ក៏យើងមិនមានរបស់អស់ដែរ របស់ខ្លះយកមកដោះដូរគ្នា។ អ៊ីសា រ៉ហានី៖ អីចឹងបានន័យថា ក្បួនវេជ្ជសាស្រ្តដែលប្រើប្រាស់លើមនុស្សជាតិរាល់ថ្ងៃនេះ ចេញពីគម្ពីរសាសនាទាំងពីរនោះដែរឬយ៉ាងណាដែរ? អ៊ឹម សុខរិទ្ធី៖ មនុស្សជាតិទាំងមូលមាននគរផ្សេងៗគ្នា ប៉ុន្តែគ្រាន់ថាយើងនៅក្នុងពិភពនៃតំបន់អាស៊ីយើងទាំងមូល ដែលទទួលឥទ្ធិពលពីចិននិងឥណ្ឌានេះគឺក្បួននេះហើយដែលសាយភាយ វិវត្តន៍ ហើយក្បួនខ្លះបានរុញទៅដល់អឺរ៉ុបដល់សព្វថ្ងៃ តែជាក្បួនប្រើប្រាស់ឱសថធម្មជាតិ មិនមែនជាគីមី។ អ៊ីសា រ៉ហានី៖ ងាកមកចក្រភពខ្មែរវិញ តើយើងបានស្រាវជ្រាវឃើញថាវិស័យវេជ្ជសាស្រ្តនៅពេលណា ដែលមានការរីកចម្រើខ្លាំង ហើយវាមានភាពរីកសាយភាយទៅដល់ប្រទេសជិតខាងដែលគាត់មក រៀនសូត្រពីយើងដែរ។ អ៊ឹម សុខរិទ្ធី៖ ពាក់ព័ន្ធអ្នកណាមករៀនសូត្រពីយើង យើងពុំមានព័ត៌មានទេ។ ប៉ុន្តែតាំងពីសតវត្សទី៧មក យើងឃើញថាមានទំនាក់ទំនងចិនធំ ដែលជាភស្ដុតាងសំខាន់ ឆ្លើយឆ្លងគ្នារវាងនគរជិតខាង ហើយយើងមានអ្វី គេមានអ្វីយកមកដោះដូរគ្នា។ យើងត្រឡប់មករឿងរបស់យើងវិញ ការអភិវឌ្ឍវិស័យវេជ្ជសាស្រ្តនេះ គឺយើងចាប់ផ្តើមចេញបន្ដិចម្ដងៗរហូតមកដល់រាជ្យការព្រះបាទជ័យវរ្ម័នទី៧នេះ យើងឃើញប្រព័ន្ធជាតិដែលដាក់ចេញដោយព្រះមហាក្សត្រ គឺប្រព័ន្ធសុខាភិបាលហ្នឹងឃើញរីកចម្រើនខ្លាំង មិនត្រឹមវិស័យវេជ្ជសាស្រ្តទេ គឺថារហូតដល់យើងបង្កើតជាប្រព័ន្ធក្នុងការព្យាបាលជំងឺទូទាំងចក្រភព ប្រព័ន្ធការសិក្សានៃវិស័យវេជ្ជាសាស្រ្ត ហើយនិងរបៀបថែទាំជំងឺ និងភ្ជាប់នឹងសង្គមកិច្ចបញ្ចូលគ្នា។ ហើយយើងមើលប្រព័ន្ធបែបហ្នឹង ប្រវត្តិសាស្រ្តនៃមនុស្សជាតិដែលអ្នកស្រាវជ្រាវទៅលើពេទ្យហ្មបុរាណ គេឃើញថា មានតែចក្រភពខ្មែរទេ ដែលចាប់ពីចុងសតវត្សទី១២មកគឺជានគរទីមួយលើលោកដែលបង្កើតឱ្យមានប្រព័ន្ធសុខាភិបាល ថែទាំអ្នកជំងឺដោយព្យាបាលជំងឺជូនមហាជនជាទូទៅ គ្រប់ស្រទាប់វណ្ណៈអាចចូលព្យាបាលបាន ហើយប្រព័ន្ធហ្នឹងដែលឃើញថាមានតែមួយនៅលើប្រវត្តិសាស្រ្តមនុស្សជាតិមុនគេនៅចុងសតវត្សទី១២។ ហើយប្រព័ន្ធបែបហ្នឹងនៅអឺរ៉ុបទាល់តែ២៥០ឆ្នាំក្រោយ បានន័យថានៅក្នុងឆ្នាំ ១៤៤០ ទើបយើងឃើញប្រព័ន្ធថែទាំសុខភាពផ្តល់ចំពោះអ្នកក្រ នគរយកចិត្តទុកដាក់ សេ្ដចយកចិត្តទុកដាក់ រាជ្យការយកចិត្តទុកដាក់ដល់មហាជន គឺនៅស្រុកបារាំង នៅឯតំបន់ប៊ូន នៅឆ្នាំ១៤៤០ ទើបយើងឃើញមាន ដែលយើងបានដើរមុនមួយជំហានឱ្យជាគំរូគេនៅលើពិភពលោក ដែលអានេះហើយជាភាពស៊ីវិល័យនៃអារ្យធម៌អង្គរ។ ភាពរុងរឿងនៃអារ្យធម៌អង្គរក្រៅពីសំណង់ស្ថាបត្យកម្ម វិស័យវេជ្ជសាស្រ្តនេះដើរតួសំខាន់ ហើយយើងបង្កើតជាប្រព័ន្ធមួយដែលកកើតមុនគេ ហើយចងជាបណ្ដាញជាមន្ទីរពេទ្យទូទាំងចក្រភពសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺក្នុងសហគមន៍តំបន់អង្គរ រហូតដល់មានមន្ទីរពេទ្យចំនួន១០២។ អ៊ីសា រ៉ហានី៖ អាចថាបណ្ដាប្រទេសអឺរ៉ុបទាំងនោះគាត់សិក្សាពីប្រព័ន្ធសុខាភិបាលរបស់យើងដែរ ទើបគេយកទៅអនុវត្តន៍តាមឬយ៉ាងណា? អ៊ឹម សុខរិទ្ធី៖ អត់ទេ គេអនុវត្តន៍ជារឿងរបស់គេ គឺសុខាភិបាល សុខភាពចេញពីសាសនាជាធំដំបូងឡើយ។ គេក៏មានសាសនា ក៏គេបង្កើតដែរ។ ដូចជានៅបារាំងនៅឆ្នាំ១៤៤០ ដែលបង្កើតជាប្រព័ន្ធ សុខាភិបាលមើលការខុសត្រូវទូទាំងប្រទេសបារាំងនោះ ដោយសារតែសាសនាគ្រីស្តដូចគ្នា គេអត់បានរៀនពីយើងទេ។ ប៉ុន្តែមានវិស័យខ្លះ មានឱសថខ្លះដែលនៅលើលោកយើងនេះដែលគេប្រើ គេរកឃើញ គេយកគំរូតាមយើង។ របៀបដែលព្យាបាលជំងឺមួយដែលពិបាក ដែលមនុស្សជាតិកំពុងប្រឈមមុខខ្លាំងនឹងជំងឺហ្នឹង គឺជំងឺឃ្លង់។ យើងដឹងហើយថានៅពិភពលោកនេះជំងឺសើរស្បែកកើតឃ្លង់នេះ វាប្រវត្តិសាស្រ្តបង្ហាញឱ្យឃើញថាជាមហន្តរាយមួយធំ ជាជំងឺព្យាបាលមិនជា។ ប៉ុន្តែជំងឺនេះ ពេលដែលអាណានិគមបារាំង អ្នកស្រាវជ្រាវបារាំងមកដល់ស្រុកខ្មែរនៅសតវត្សទី១៩គឺបានឃើញ របៀបព្យាបាលជំងឺឃ្លង់នៅត្រឿង ខេត្តកំពង់ចាម មជ្ឈមណ្ឌលព្យាបាលឃ្លង់ហ្នឹង ហើយបានទៅអង្កេតមើលគ្រូពេទ្យហ្មដែលព្យាបាលឃ្លង់ហ្នឹង គឺគេយកដើមក្របៅ យកផ្លែក្របៅយកមកព្យាបាល រៀបចំជាថ្នាំឱសថព្យាបាលជំងឺ ហើយធ្វើឱ្យជំងឺហ្នឹងជា។ ដូច្នេះហើយពេលត្រឡប់ទៅវិញ អ្នកដែលស្រាវជ្រាវនោះយកផ្លែក្របៅទៅស្រាវជ្រាវបែបវិទ្យាសាស្រ្តដេញដោលទៅវិភាគឃើញថា ក្នុងផ្លែក្របៅនេះគឺមានសារធាតុអាចព្យាបាលជំងឺឃ្លង់បាន។ ដូច្នេះចាប់ពីពេលហ្នឹងមក ពិភពលោកស្គាល់ថ្នាំព្យាបាលជំងឺឃ្លង់ជា ហើយទៅឈ្មោះថ្នាំដែលព្យាបាលជំងឺឃ្លង់លើសាកលលោកនេះ ប្រើឈ្មោះចេញពីដើមក្របៅ។ អានេះគ្រាន់តែជាផ្នែកមួយយើងឃើញថា នគរយើងនៅមានអ្នកដែលចេះជំងឺអីដែរ។ ក្រៅពីហ្នឹង បើយើងត្រឡប់ទៅសតវត្សទី៧វិញ គឺអ្នកប្រាជ្ញឱសថនៃរាជ្យការថាងមករកឱសថនៅស្រុកខ្មែរ ដើម្បីព្យាបាលជំងឺ។ ឃើញថា មានភស្ដុតាងឱសថនៅប្រទេសយើង ទឹកដីរបស់យើងនេះបង្កើតឱ្យមានរុក្ខជាតិខ្លះអាចព្យាបាលជំងឺ។ ដូច្នេះហើយបើយើងមើលរូបចម្លាក់តូចៗនៅតាមមន្ទីរពេទ្យទាំង១០២ ឧទាហរណ៍មន្ទីរពេទ្យមួយនៅមុខអង្គរវត្ត ប្រាសាទតាព្រហ្មកិលនេះ ឃើញចម្លាក់តូចៗច្រើននៅខ្លោងទ្វារចូលប្រាសាទ បង្ហាញពីរូបមនុស្សរែកមានថ្នាំ មានដើមរុក្ខជាតិធំតូច អាចមានស្លឹកឈើ ដែលគេបេះប្រមូលមក ហើយរែក នេះជាភស្ដុតាង។ យើងមានភស្ដុតាងអ្វីដែលគេសរសេរក្នុងសិលាចារិកក្នុងរាជ្យការព្រះបាទជ័យវរ្ម័នទី៧ ដែលមន្ទីរពេទ្យមួយៗមាននិយាយពីឈ្មោះថ្នាំ ហើយយើងមានរូបភាពទៀត។ អានេះហើយជាតឹកតាងយ៉ាងសំខាន់បែបបុរាណវិទ្យាឱ្យយើងស្វែងយល់ អំពីវេជ្ជសាស្រ្តយ៉ាងសំខាន់នៃចក្រភពខ្មែរ។ អ៊ីសា រ៉ហានី៖ ងាកទៅមើលមន្ទីរពេទ្យទាំង១០២នៅសម័យចក្រភពខ្មែរវិញ លោកគ្រូអាចរំឭកឡើងវិញ បានទេ តើការរៀបចំហើយនិងការដាប់រូបចម្លាក់អី តើគេយកគំរូតែមួយទេឬយ៉ាងណា? អ៊ឹម សុខរិទ្ធី៖ មន្ទីរពេទ្យដែលបានរៀបចំឡើងនៅក្រោមរាជ្យការព្រះបាទជ័យវរ្ម័នទី៧នេះ ទម្រង់រចនាសម្ពន្ធទូទៅដូចគ្នាទាំងអស់ បានន័យថា មានប្រាសាទ ហើយនិងមានពេទ្យ។ ប្រាសាទមិនមែនជាកន្លែងព្យាបាលជំងឺទេ។ ប្រាសាទជាកន្លែងធ្វើបុណ្យ ប្រាសាទជាកន្លែងសាសនា មានរូបចម្លាក់អីផ្សេងៗដែលឆ្លាក់ក្នុងហ្នឹង។ ក្រៅពីហ្នឹងជុំវិញប្រាសាទ ក្បែរប្រាសាទមានរោងព្យាបាល ជាផ្ទះពេទ្យ ដែលធ្វើពីឈើប្រក់ក្បឿង។ មានកន្លែងព្យាបាលជំងឺ កន្លែងអ្នកជំងឺស្នាក់នៅ កន្លែងពេទ្យ កន្លែងពិនិត្យជំងឺ កន្លែងថែទាំសុខភាព។ល។ គឺនៅក្នុងសំណង់ធ្វើពីឈើប្រក់ក្បឿង។ មួយទៀតរឿងសំខាន់ដែលនៅក្នុងការព្យាបាលជំងឺរបស់យើង គឺថាមានវិស័យពីរជាប់គ្នា វិស័យវេជ្ជសាស្រ្ត ហើយនិងសាសនា។ អ៊ីចឹងហើយបានជាយើងមានប្រាសាទនៅក្នុងពេទ្យ ដោយសារវិស័យសាសនាដើរទន្ទឹមគ្នាដើម្បីឱ្យអ្នកដែលឈឺចូលមកពេទ្យ ចេញទៅវិញកាន់តែជា។ ដោយសារអី បើសិនជាពេទ្យខាងវេជ្ជសាស្រ្តធ្វើរោគវិនិច្ឆ័យទៅលើអ្នកជំងឺមិនឃើញ ឬក៏មើលមិនយល់ ដាក់ថ្នាំមិនចំ ពេលហ្នឹងគ្រូពេទ្យផ្ដល់យោបល់ថា ឱ្យអ្នកជំងឺទៅខាងសាសនា។ នៅក្នុងប្រាសាទដែលនៅក្នុងមន្ទីរពេទ្យហ្នឹង គឺមានអាចារ្យព្រាហ៍ពីរនាក់ ម្នាក់ទទួលខុសត្រូវរៀបចំបុណ្យទានទៅតាមសាសនា អ្នកដែលគ្រូពេទ្យខ្លួនឯងហ្នឹង អ្នកជំងឺមកបន់ស្រន់ពេលវេលាតាមប្រតិទិនបុណ្យ។ អាចារ្យទីពីរ មានតួនាទីសំខាន់ខាងមើលជំងឺ ប្រមើមើល៍ជំងឺតាមសាសនា ឧទាហរណ៍ឥឡូវនេះនៅតាមសហគមន៍យើងទោះបីជាសាសនាណាក៏ដោយទាំងខាងគ្រីស្តក៏ដោយ អ៊ីស្លាម ពុទ្ធសាសនា ហិណ្ឌូ គឺអាចារ្យព្រាហ៍តែងមើលជំងឺទៅលើអ្នកឈឺ ធ្វើរោគវិនិច្ឆ័យរបៀបសាសនា។ ឬក៏ប្រពៃណីរបស់យើង បូល ដើម្បីមើលអាការៈរោគ ទើបដឹងថាអ្នកនេះខុសរឿងនេះទេ។ល។ ដែលឈឺគ្រូពេទ្យដាក់ថ្នាំមិនចំ ឬមិនទាន់ត្រូវ អ៊ីចឹងអ្នកខាងសាសនាគេឃើញ។ យើងតែងទៅដាក់សែន បន់ស្រន់ អាហ្នឹងបានថា យើងធ្វើទាំងពីរជាប់ទន្ទឹមគ្នាម្ដង មិនត្រឹមតែរឿងវិស័យវេជ្ជសាស្រ្តតែមួយទេ គឺយើងបូករួមសាសនាមួយទៀត ដែលជាទំនុកចិត្តសំខាន់ណាស់ដែលធ្វើឱ្យសង្គមមានទំនុកចិត្ត ចូលពេទ្យដឹងតែជា បើគ្រូពេទ្យវិនិច្ឆ័យមិនឃើញ ចូលពេទ្យខាងសាសនា។ រឿងនេះសំខាន់ដែលយើងនៅ ប្រតិបត្តិតាំងពីសម័យបុរាណហើយវានៅតែតៗ។ ដូចគ្នានេះដែរនៅតាមមន្ទីរពេទ្យសព្វថ្ងៃ តែងមានខ្ទមអ្នកតា។ អ្នកជំងឺខ្លួនឯងក៏ទៅបន់ គ្រូពេទ្យខ្លួនឯងមុនវះកាត់ក៏ទៅបន់ខ្លាចវះគេខុស។ល។ អាហ្នឹងបានវានៅត វាជាស្មារតី ទំនុកចិត្តនៅពីក្រោយ៕ | សៀមរាប៖ នៅសម័យចក្រភពខ្មែរប្រព័ន្ធសុខាភិបាលមានការរីកចម្រើនខ្លាំង និងរៀបចំជាប្រព័ន្ធថែទាំសុខភាពប្រជាជនទូទៅពីចុងសតវត្សទី១២។ ប្រព័ន្ធនេះបានក្លាយជាគំរូមុនគេបង្អស់ នៅលើសកលលោកដែលមិនទាន់មានអ្នកធ្វើនៅឡើយពេលនោះ។ |
មានជំងឺមហារីកខ្លះមិនមានរោគសញ្ញាអ្វីទេ។ ដូចជាមហារីកថង់ប្រមាត់ រោគសញ្ញាភាគច្រើនមិនលេចចេញមកទេដរាបណាជំងឺមិនទាន់ឈានដល់ដំណាក់កាលធ្ងន់ធ្ងរទៅហើយនោះ។ មហារីកភាគច្រើនមានរោគសញ្ញាដូចៗគ្នា ដូចខាងក្រោមនេះ : រងាញាក់ អស់កម្លាំង គ្រុនក្តៅ ហូបមិនបាន រសាប់រសល់ បែកញើសពេលយប់ ស្រកទម្ងន់។ ត្រួតពិនិត្យដោយ៖ www.health.com.kh | ជំងឺមហារីកមានរោគសញ្ញាអាស្រ័យទៅតាមប្រភេទនិងទីកន្លែងដែលដុះសាច់។ ឧទាហរណ៍ មហារីកសួតអាចបណ្តាលធ្វើឲ្យក្អក មានដង្ហើមញាប់ ឬឈឺទ្រូង។ មហារីកពោះវៀនធំអាចធ្វើឲ្យរាករុះ ទល់លាមក និងមានឈាមក្នុងលាមក។ |
The two-day event brought together EU funded projects in the region, education agencies and scholarship providers from both ASEAN and EU Member States, and ASEAN youth. Attended by over 4500 ASEAN students, the event also brought together ASEAN youth leaders in a series of talk shows and discussion sessions. Yin Mazatin, winner of the ASEAN Data Science Explorers of the ASEAN Foundation shared his journey of mastering data analytics in a special session on Emerging data scientist. Using technology to empower small busineses in Cambodia, Seng Rothsethamony with her Bamnang Creative Innovation spoke in the Go Digital: How businesses can thrive during & post-COVID-19 session. As both speakers exchanged ideas and experiences with speakers from other ASEAN countries, the event is a testament as to how digitalization enhances connectivity, a topic that drives Kounila Keo to establish her blog www.wheninphnompenh.com in Connecting youth, creating impacts. Empowering ASEAN youth as the future of the region remains as one of the key priorities for the EU. Besides the annual ASEAN-EU Cooperation and Scholarship Day, the EU Delegation to ASEAN also holds regular bimonthly ASEAN Youth Talkshow and is currently holding an ASEAN Youth Photography Competition to further empower youth to use photography as a medium of expression. Information on youth related events and EU-ASEAN cooperation is regularly updated on the @euinasean social media channels. | The 4th ASEAN-EU Cooperation and Scholarship 2021 concluded on a high note with closing remarks from EU Ambassador to ASEAN, Igor Driesmans and ASEAN Deputy Secretary General for Socio Cultural Community, Kung Phoak. |
លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖ អតិថិជនដែល កក់ទុកមុន ជាមួយនឹងកំពូលស្មាតហ្វូន ស៊េរីថ្មី Huawei P20 Pro នឹងទទួលបានតម្លៃពិសេសគឺត្រឹមតែ ៨៥៩ ដុល្លារ ថែម កាស Wireless Huawei FreeBuds, និង ស៊ីមស្មាត កញ្ចប់ធំហ្មង ២៤ សប្តាហ៍ គិតជាសាច់ប្រាក់សរុប ២៥៩ ដុល្លារ។ Huawei P20 Pro គឺជាកំពូលស្មាតហ្វូនស៊េរីថ្មី ដែលត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ស្រស់ស្អាតទាក់ទាញ តួរធ្វើពីកញ្ចក់ និងលោហធាតុដ៏រលើបរលោង ប្រើប្រាស់នូវប្រព័ន្ធ IP67សម្រាប់ការពារធូលី និងការពារទឹកថែមទៀតផង។ ជាពិសេស Huawei P20 Pro ក៏ប្រើប្រាស់នូវ IR Blaster នៅលើ Board មានរន្ធដោតកាសស្តាប់ 3.5mm Headphone Jack បំពាក់នូវ អេក្រង់ទំហំ 6.1-inch OLED Display ជាមួយកម្រិតភាពច្បាស់ ២២៤០x1080 ភិចសែល មាន Notch នៅលើអេក្រង់ ភ្ជាប់នូវបច្ចេកវិទ្យា 2D Mapping សម្រាប់ការស្កេនទៅលើផ្ទៃមុខ មានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ភ្ជាប់ជាមួយនឹង microSD Card មានរ៉េមទំហំ 6GB ។ Huawei P20 Pro ប្រើប្រាស់មុខងារ AI មានកាមេរ៉ាមុខ Leica ទំហំ 24MP និងកាមេរ៉ាខាងក្រោយ Leica ចំនួន 3 គ្រាប់ គឺ 40MP+8MP+20MP។ ស្មាតហ្វូននេះមានថាមពលថ្ម 4,000mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Huaweis SuperCharger fast charging technology នឹងការភ្ជាប់ទំនាក់ទំនងដូចជា WIFI, Bluetooth 4.2 (not 5.0), NFC និង LTE 28 ក្រុមផ្សេងគ្នា ដែលមានន័យថា គឺអាចប្រើប្រាស់បាននៅជុំវិញពិភពលោកបាន។ សម្រាប់ព័ត៌មានលម្អិតពីការកម្ម៉ង់ទុកមុន សម្រាប់ស្មាតហ្វូនស៊េរីថ្មី Huawei P20 Pro សូម អញ្ជើញទៅកាន់ ហាងលក់ទូរស័ព្ទដែលនៅជិតអ្នកជាងគេ រឺ ហាងលក់ទូរស័ព្ទដែលមាន ស្លាកសញ្ញា រឺបុគ្គលិកលក់ Huawei។ សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖ Youtube link: www.youtube.com/c/HuaweiMobileKH Instagram link:www.instagram.com/huaweimobilekh Facebook link:www.facebook.com/huaweimobilekh (អត្ថបទពាណិជ្ជកម្ម) | ទីបំផុត មិនបាច់រងចាំទៀតទេ អតិថិជនអាចកម្ម៉ង់ កំពូលស្មាតហ្វូនស៊េរីថ្មី Huawei P20 Pro នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាពិសេសហាងដែលមានស្លាកសញ្ញា និង បុគ្គលិកលក់ Huawei ចាប់ពីពេលនេះតទៅ តម្លៃត្រឹមតែ ៨៥៩ដុល្លារ ថែមកាដូកប់។ |
ហ្វីលីពីនបានធ្វើការចោទប្រកាន់ចិនជាថ្មី នៅថ្ងៃទី២៣មីនាថា ជាអ្នកបង្កឱ្យមានប៉ះទង្គិចគ្នានៅក្នុងសមុទ្ទចិនខាងត្បូង ត្រង់តំបន់ជាប់ជម្លោះនឹងគ្នា។ បើតាមសេចក្តីថ្លែងការណ៍របស់យោធាហ្វីលីពីន នៅថ្ងៃអាទិត្យទី ២៤មីនា២០២៤ ឆ្មាំសមុទ្ទចិនបានប្រើកាណុងបាញ់ទឹកមកលើនាវាដឹកស្បៀងហ្វីលីពីន បង្កឱ្យមានការខូចខាតជាដំណំ។ ទាហានហ្វីលីពីន បីនាក់បានរងរបួស។ ឧប្បត្តិហេតុឆ្មាំសមុទ្ទចិនវាយប្រហារដោយបាញ់ទឹកមកលើនាវាដឹកស្បៀងហ្វីលីពីន រយៈពេលជិតមួយម៉ោង បានកើតឡើងក្នុងព្រឹកថ្ងៃសៅរ៍ទី ២៣មីនានេះ នៅជិតម្តុំប្រជុំកូនកោះថ្មប៉ប្រះទឹកSecond Thomas ត្រង់កន្លែងដែលនាវាចិននិងហ្វីលីពីនធ្លាប់ប៉ះទង្គិចគ្នាកាលពីខែមុន។ បើតាមរូបភាពវីដេអូ ផ្សព្វផ្សាយដោយយោធាហ្វីលីពីន គេឃើញនាវាពណ៌ស ភ្ជុងកាណុងបាញ់ទឹកប្រសាចជាច្រើនលើកច្រើនសាទៅលើនាវាមួយនៅក្បែរនោះ។ នាវាពណ៌សទាំងពីរគ្រឿងនោះបាញ់ទឹកទន្ទឹមគ្នាសំដៅលើនាវាតែមួយ។ នៅក្នុងវីដេអូមួយទៀត គេឃើញផ្លាកឈ្មោះរបស់នាវាពណ៌សរសេរថា « China Cost Guard បើកស្ទាក់មុខនាវាពណ៌ប្រផេះUnaizah May4 របស់ហ្វីលីពីន។ នាវាហ្វីលីពីននេះ មានផ្ទុកស្បៀងនិងទាហានមួយក្រុមតូច ដែលត្រូវទៅផ្លាស់វេនប្រចាំការនៅលើខ្មោចនាវាសង្គ្រាម BRP Sierra Madre។ នៅក្នុងសេចក្តីថ្លែងការណ៍ យោធាហ្វីលីពីន បានអះអាងនាវាដឹកស្បៀងហ្វីលីពីនបានរងការខូចខាតជាដំណំ តែមិនបានលម្អិតថាតើជាការខូតខាតអ្វី ឬមានជនរងគ្រោះដែរឬអត់ទេ។ ហេតុការណ៍បានស្ងប់ស្ងាត់ទៅវិញ បន្ទាំប់ពីនាវាយោធានៃកងកម្លាំងឆ្មាំសមុទ្ទហ្វីលីពីន បានធ្វើដំណើរចូលមកជួយ។ តែទោះមានការរារាំងក្តី ក៏នាវាដឹកស្បៀងបានធ្វើដំណើរទៅដល់ទិសដៅ និងបំពេញបេសកកម្មរបស់ខ្លួនបានសម្រេច។ នេះបើតាមប្រភពយោធាហ្វីលីពីនដដែល។ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍របស់ចិនវិញ អ្នកនាំពាក្យកងឆ្មាំសមុទ្ទចិនបានប្រកាសថា ទូកហ្វីលីពីនបានចចេសចូលក្នុងតំបន់ហាមឃាត់ ទោះបីជាមានការព្រមានដដែលៗពីសំណាក់ភាគីចិន និងក្រុមត្រួតពិនិត្យចរាចរណ៍ផ្លូវនេះក៏ដោយ។ ចិនបានដំណើរការត្រួតពិនិត្យ រារាំង និងបណ្តេញនាវាហ្វីលីពីនស្របតាមច្បាប់។ ឯឆ្មាំសមុទ្ទចិនត្រៀមជាស្រេចនឹងការពារបូរណភាពដែនទឹក សិទ្ធិនិងផលប្រយោជន៍ផ្លូវទឹករបស់ប្រទេស។ នេះបើតាមសារបន្ថែមរបស់អ្នកនាំពាក្យឆ្មាំសមុទ្ទចិនដដែល។ ចិនទាមទារគ្រប់គ្រងសមុទ្ទចិនខាងត្បូងតែម្នាក់ឯង ប្រជែងរហូតមានជម្លោះជាមួយបណ្តាប្រទេសជិតខាងជាច្រើនរាប់ទាំងហ្វីលីពីនមួយផង និងចិនបានថែមទាំងព្រមានអាមេរិកថាគ្មានសិទ្ធិចូលលាន់ក្នុងជម្លោះនៅសមុទ្ទចិនខាងត្បូងនេះទេ ក្រោយពីលោកប្រមុខការទូតអាមេរិកប្រកាសនៅថ្ងៃអង្គារពីទីក្រុងម៉ានីល ការពារហ្វីលីពីនប្រឈមគ្រប់បញ្ហា។ ពីរថ្ងៃមុន ឆ្មាំសមុទ្ទចិនបានច្រានអ្នកវិទ្យាសាស្ត្រហ្វីលីពីន មិនឱ្យទៅតោងចតនៅប្រជុំកូនកោះថ្មប៉ប្រះទឹកScarborough ទីតាំងជាប់ជម្លោះមួយកន្លែងទៀតនៃសមុទ្ទចិនខាងត្បូងដែរ៕ | ដោយ៖អៀង សុខម៉ិញ |
ក្រោយប្រកាសដាក់ចេញ «យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត» កាលពីថ្ងៃទី១៨ ឧសភាកន្លងទៅ ក្រសួងយុត្តិធម៌ បានដោះស្រាយសំណុំរឿងដែលកកស្ទះនៅតាមសាលាដំបូង បានចំនួន ៨,១១៣សំណុំរឿង ស្មើនឹង ៦៣ភាគរយ នៃសំណុំរឿងកកស្ទះ។ សេចក្ដីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ បញ្ជាក់ថា ការខិតខំដោះស្រាយបញ្ហាប្រឈមនានា នៅតាមបណ្ដាសាលាដំបូងរាជធានី-ខេត្ត ជាការចូលរួមយ៉ាងសកម្មប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវ។ អត្ថបទទាក់ទង លោក កើត រិទ្ធ៖ មន្ត្រីយុត្តិធម៌ កុំធ្វើជា «ត្រីងៀតឆ្លៀតពង» នៅក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង តាមរយៈលទ្ធផលនៃការដោះស្រាយសំណុំរឿង ក្នុងរយៈពេល ១០០ថ្ងៃនេះ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត រំពឹងថា សាលាដំបូងរាជធានី-ខេត្ត នឹងបន្តខិតខំដោះស្រាយការកកស្ទះសំណុំរឿងនៅតាមអង្គភាពឲ្យចប់សព្វគ្រប់នៅត្រឹមដំណាច់ឆ្នាំ២០២០នេះ ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារក្នុងយុទ្ធនាការ គឺ «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»៕ | ភ្នំពេញ៖ រយៈពេល១០០ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ក្រសួងយុត្តិធម៌ បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលបានជំនុំជម្រះរួចនៅតាមសាលាដំបូងរាជធានី-ខេត្ត បានជាង ៨ពាន់សំណុំរឿង។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ ចេញផ្សាយថ្ងៃទី២៨ សីហា សំណុំរឿងដែលបានកកស្ទះនាពេលកន្លងមក នឹងបន្តដោះស្រាយឲ្យចប់សព្វគ្រប់នៅត្រឹមដំណាច់ឆ្នាំ២០២០នេះ។ |
ព្រះតេជគុណ មានសង្ឃដីកា ថា ដើម្បីបង្ក្រាបកំហឹងបាន ទាមទារឲ្យមនុស្សត្រូវទទួលស្គាល់កំហឹង ថាមិនល្អសិនជាមុនសិន តាំងចិត្តក្នុងការទប់កំហឹង អានអត្ថបទ ឬសៀវភៅទាក់ទងនឹងការអប់រំចិត្តឲ្យបានច្រើន សេពគប់មនុស្សពូកែអត់ធ្មត់ គិតថាជីវិតមិនមែនសម្រេចអ្វីទាំងអស់ដូចចិត្តនោះទេ ត្រូវអត់ឱនឲ្យអ្នកដទៃ និងត្រូវមានបញ្ញាជាដើម។ តើកំហឹងបណ្តាលមកពីមូលហេតុអ្វី? តើធ្វើដូចម្តេច ដើម្បីបង្ក្រាបកំហឹង? សូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗ ជាមួយ ភិក្ខុ វជិរប្បញ្ញោ គូ សុភាព សាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដូចតទៅ៖ | ភ្នំពេញ៖ កំហឹង បានជះឥទ្ធិពលអាក្រក់ណាស់ ចំពោះទង្វើរបស់មនុស្ស។ កំហឹងអាចធ្វើឲ្យមនុស្សសម្លាប់ខ្លួនឯង ឬអ្នកដទៃ ឬសម្រេចិត្តធ្វើទង្វើខុសឆ្គងទាំងឡាយ។ ហេតុនេះហើយទើប ព្រះតេជគុណ គូ សុភាព សាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានណែនាំនូវវិធី៧យ៉ាង ដើម្បីបង្ក្រាបកំហឹង។ |
ការប្រកួតប្រជែងសិស្សពូកែទូទាំងប្រទេសសម្រាប់ថ្នាក់ទី៩ និងទី១២ ផ្តោតលើផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា។ សម្រាប់មុខវិជ្ជាអក្សរសាស្ត្រខ្មែរថ្នាក់ទី៩ វិទ្យាល័យព្រៃព្នៅ ខេត្តព្រៃវែង មានជ័យលាភីដល់ទៅ៤នាក់ក្នុងចំណោម១០នាក់។ ឡៃ កន្និកា, លី ម៉ូនីតា, សុភ័ក្ត សុម៉ារីតា និងម៉ុង គិមហុង ដែលសុទ្ធតែជាសិស្សស្រី ទទួលបានចំណាត់ថ្នាក់លេខ១, លេខ២, លេខ៣ និងលេខ៥ ទៅតាមលំដាប់ ខណៈ សិស្សប្រុស រិច ភារា ពីវិទ្យាល័យ ដូនតី ខេត្តត្បូងឃ្មុំ បានលេខ៤។ សិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរថ្នាក់ទី៩។ រូបថត MoEYS Cambodia ជ័យលាភី៥រូបទៀតពីលេខ៦ដល់លេខ១០ មាន រស់ ដា (ស្រី) ពីវិទ្យាល័យ ហ៊ុន សែន ពងទឹក ខេត្តស្វាយរៀង, រ៉េត ចំរើន ពីវិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង, អ៊ា សុផល (ស្រី) ពីវិទ្យាល័យសុខអាន សំរោង ខេត្តតាកែវ, ខាំ ឃុនសារ៉ាវត្តី (ស្រី) ពីសាលាអន្តរជាតិយូ អេស អេ ខេត្តបាត់ដំបង និង ឌុច ឆៃដែន ពីសាលាអន្តរជាតិបេស ខេត្តបន្ទាយមានជ័យ។ ចំពោះមុខវិជ្ជាគណិតវិទ្យាវិញ សិស្សប្រុសមានដល់ទៅ៨នាក់ក្នុងចំណោម១០នាក់ ដោយ សុន បូរីនរិន្ទ ពីវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង បានចំណាត់ថ្នាក់លេខ១, ធីដេត ដាវីដ ពីអនុវិទ្យាល័យអនុវត្ត ខេត្តព្រៃវែង បានលេខ២, នី លីហួរ ពីសលាអន្តរជាតិ យូ អេស អេ ខេត្តបាត់ដំបង បានលេខ៣, សួងហាន ឫទ្ធីសក្តិ ពីវិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំងបានលេខ៤ និងឡាន បញ្ញាវ័ន ពីអនុវិទ្យាល័យភ្នៀត ខេត្តព្រៃវែង បានលេខ៥។ សិស្សពូកែផ្នែកគណិតវិទ្យាថ្នាក់ទី៩។ រូបថត MoEYS Cambodia លេខ៦ បានលើ ម៉េង សុខឡុងពីវិទ្យាល័យនេត យ៉ង់ ខណៈ ឈាង សំណាង ពីសាលាប៊ែលធីអន្តរជាតិទី៥ រាជធានីភ្នំពេញ បានលេខ៧, ឃឿន ម៉ានី (ស្រី) ពីអនុវិទ្យាល័យហ៊ុន សែន ពពេល ខេត្តត្បូងឃ្មុំ បានលេខ៨, តាំង ប៉េងហ៊ី ពីសាលាអន្តរជាតិ យូ អេស អេ សាខាច្បារអំពៅ រាជធានីភ្នំពេញ បានលេខ៩ និង ជឹម ឆាយយី (ស្រី) ពីវិទ្យាល័យព្រែកដំបូក ខេត្តកំពង់ចាម បានលេខ១០។ ដោយឡែកមុខវិជ្ជារូបវិទ្យា សិស្សឈ្មោះ ផល អរុណវតី (ស្រី) ពីសាលាវេស្ទើនអន្តរជាតិ (ភ្នំពេញថ្មី) រាជធានីភ្នំពេញ បានលេខ១, ទាន សុក្ររម្នី (ស្រី) ពីវិទ្យាល័យឯកជនឧត្តមវិជ្ជា ខេត្តកំពត បានលេខ១។ ព្រៃវែង មានជ័យលាភី៤រូប ក្នុងនោះ ពីវិទ្យាល័យមេសាង មាន ផន បូរ៉ី (ស្រី) លេខ៣, សំណាង ស៊ីថា (ស្រី) លេខ៨, វិទ្យាល័យ ហ៊ុនសែន អង្គរ ស មាន ជា ច័ន្ទពណ៌ លេខ៥, វាសនា វុត្ថា លេខ៩។ សិស្សពូកែផ្នែករូបវិទ្យាថ្នាក់ទី៩។ រូបថត MoEYS Cambodia នៅខេត្តកណ្តាលវិញ សិស្សពូកែ២រូប ចេញពីសាលាអន្តរជាតិវេស្ទលែនដ៍ គឺ ស៊ឹម មុយឈីវ លេខ៤, ហុង គឹមម៉េង លេខ៦ និងវាសនា សុកញ្ចនៈ ពីអនុវិទ្យាល័យសំប៉ាន បានលេខ៧។ ង៉ែត បញ្ញាឧត្តម ពីវិទ្យាល័យ១០មករា ១៩៧៩ ខេត្តសៀមរាប បានចំណាត់ថ្នាក់លេខ១០។ សរុបសិស្សពូកែទាំង៣០នាក់លើ៣មុខវិជ្ជានៃថ្នាក់ទី៩ ព្រៃវែង មានជ័យលាភីដល់ទៅ១០នាក់ បាត់ដំបង ស្ថិតនៅលំដាប់លេខ២ ដោយមាន៤នាក់, ភ្នំពេញមាន៣នាក់, កណ្តាលមាន៣នាក់, ត្បូងឃ្មុំមាន២នាក់, កំពង់ឆ្នាំង២នាក់, ស្វាយរៀងមាន១នាក់, តាកែវមាន១នាក់, បន្ទាយមានជ័យមាន១នាក់, កំពង់ចាមមាន១នាក់, កំពតមាន១នាក់ និងសៀមរាបមាន១នាក់។ ចំពោះរង្វាន់វិញ ក្រៅពីវិញ្ញាបនបត្របញ្ជាក់សិស្សពូកែ ជ័យលាភីចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ទទួលបានមេដាយម្នាក់១គ្រឿង។ រីឯប្រាក់រង្វាន់ លេខ១បាន៣,៥លានរៀល, លេខ២បាន៣,២លានរៀល, លេខ៣បាន២,៩លានរៀល, លេខ៤បាន២,៦លានរៀល, លេខ៥បាន២,៣លានរៀល, លេខ៦បាន២លានរៀល, លេខ៧បាន១,៧លានរៀល, លេខ៨បាន១,៤លានរៀល, លេខ៩បាន១,១លានរៀល និងលេខ១០ បាន៨០ម៉ឺនរៀល។ ជ័យលាភីទាំងអស់ក៏នឹងអាចទទួលបានប្រាក់រង្វាន់ ឬវត្ថុលើកទឹកចិត្តផ្សេងៗបន្ថែមពីសប្បុរសជនផងដែរ។ នេះបើយោងតាមប្រកាសរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចុះកាលពីថ្ងៃទី១៨ ខែមិថុនា៕ | វិទ្យាល័យព្រៃព្នៅ ខេត្តព្រៃវែង រក្សាកេរ្តិ៍ឈ្មោះដ៏ល្អរបស់ខ្លួន ដោយមានសិស្សរហូតដល់ទៅ៤នាក់ស្ថិតក្នុងចំណោមសិស្សពូកែមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ ក្នុងការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ទី៩ នាសម័យប្រឡង ១២ មិថុនា ២០២៣ ដែលប្រព្រឹត្តទៅនៅខេត្តបាត់ដំបង។ ក្រៅពីនេះ ព្រៃវែង មានសិស្សពូកែគណិតវិទ្យា២នាក់ និងរូបវិទ្យា៤នាក់ទៀត។ |
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ការស្នើឲ្យបារាំង ផ្ទេរផែនទីពីខ្នាត ១លើ១០០.០០០ មកផែនទីខ្នាត ១លើ៥០.០០០ គឺដើម្បីយកមកដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ឡាវ។ ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា៖«មូលដ្ឋានដែលបារាំងផ្តល់ឲ្យ គឺផែនទីខ្នាត ១លើ១០០.០០០។ ប៉ុន្តែ ការធ្វើខ្សែព្រំដែន មិនអាចប្រើនូវខ្នាត ១លើ១០០.០០០ បានទេ ត្រូវប្រើខ្នាត១លើ៥០.០០០។ ដូច្នេះ វិធីដែលល្អជាងគេ គឺសូមអ្នកបច្ចេកទេសរបស់បារាំង មកជួយផ្ទេរផែនទី ពីខ្នាត ១លើ១០០.០០០ មកខ្នាត ១លើ៥០.០០០ ដែលជាផែនទីដើមរបស់បារាំង»។ បើតាមសម្តេច ហ៊ុន សែន កម្ពុជា-ឡាវ ក៏នឹងស្នើសុំពីបារាំង នូវឯកសារផ្សេងៗទៀតដែរ ដែលទាក់ទងនឹងបញ្ហាព្រំដែន។ សម្តេច អះអាងថា បារាំង ដែលធ្លាប់ដាក់អាណានិគមលើកម្ពុជា-ឡាវ បានបន្សល់ទុកមរតកនេះ ដូច្នេះត្រូវតែចូលរួមដោះស្រាយ។ លោក ថោងលន់ ស៊ីសូលីន បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ការដោះស្រាយបញ្ហាព្រំដែននេះ គឺឈរលើមូលដ្ឋានមិត្តភាពនិងស្មើភាព ដោយគ្មានភាគីណាខាត ឬភាគីណា ចំណេញ នោះទេ។ នាយករដ្ឋមន្ត្រីឡាវរូបនេះ បាននិយាយយ៉ាងដូច្នេះ៖«យើង ក៏បានឯកភាពគ្នាដែរថា ពួកយើងនឹងព្យាយាមរក្សាឲ្យមានសន្តិសុខ និងសន្តិភាពនៅតាមព្រំដែន ដែលមិនទាន់បានដោះស្រាយហើយ ព្រោះបញ្ហានេះ គឺសំខាន់ខ្លាំងណាស់ ដើម្បីឲ្យតំបត់តាមព្រំដែនមានសន្តិភាព»។ សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១៧ កន្លងទៅ កម្ពុជា មានបញ្ហាព្រំដែនជាមួយឡាវ។ ការបណ្តាលឲ្យមានបញ្ហាព្រំដែននេះ កើតឡើង គឺដោយសារតែកងទ័ពឡាវ បានចូលមកឈរជើងក្នុងតំបន់ក្បែរអូរអាឡៃ និងតំបន់អូរតាង៉ាវ ស្ថិតក្នុងខេត្តស្ទឹងត្រែង។ ប៉ុន្តែកងទ័ពទាំងនោះ សម្រេចដកចេញវិញ ក្រោយការចរចារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីឡាវ៕ | ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ថោងលន់ ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ បានឯកភាពជាមួយគ្នា ថានឹងសរសេរលិខិត ជូនលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ដើម្បីឲ្យជួយផ្ទេរផែនទីពីខ្នាត១លើ១០០.០០០ មកផែនទីខ្នាត ១លើ៥០.០០០។ សម្តេច ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ នៅពេលធ្វើសន្និសីទសារព័ត៌មាន ជាមួយលោក ថោងលន់ ស៊ីសូលីត នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧នេះ។ |
ក្រសួងអប់រំយុវជននិងកីឡាព្រមានប្រើវិធានដាក់ពិន័យមន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តណាដែលអនុវត្តប្រាសចាកពីវិធាន និងគោលការណ៍របស់ខ្លួន ដែលបានដាក់ចេញឲ្យអនុវត្ត។ ការព្រមាននេះ ធ្វើឡើងក្រោយក្រសួងសង្កេតឃើញនៅមានមន្ទីរមួយចំនួនមិនបានអនុវត្តតាមអ្វីដែលក្រសួងបានកំណត់។ ប៉ុន្តែ ពួកគេ ក៏សង្កេតឃើញមន្ទីរមួយចំនួនធំបានអនុវត្តត្រឹមត្រូវបានគោលការណ៍ផងដែរ។ «ការតាមដាន ការចុះឈ្មោះរបស់កីឡាករកីឡាការិនីគឺសំខាន់ណាស់ ព្រោះធ្វើឲ្យយើងដឹងថាពួកគាត់មកពីខាងណា។ បើយើងមើលឧទាហរណ៍ក្រុមបាល់ទះមួយមានកីឡាករ៥នាក់មកពីសាលាតែមួយ យើងត្រូវតែដាក់សញ្ញាសួរ ហើយយើងអាចឈានទៅដាក់ពិន័យមន្ទីរមួយចំនួនដែលមិនគោរពតាមគោលការណ៍របស់ក្រសួងអប់រំយុវជននិងកីឡា»។ លោក ស សុខា លើកឡើងដូចនេះក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយនិងកីឡាឆ្នាំ២០១៨-២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ២០១៩-២០២០ កាលពីថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២០ នៅភោជនីយដ្ឋានទន្លេបាសាក់។ វិធាននិងគោលការណ៍ដែលមន្ទីរអប់រំយុវជននិងកីឡាអនុវត្តមិនបានត្រឹមត្រូវរួមមាន ខ្វះការយកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យកីឡាតាមសាលា ពុំមានរបាយការណ៍ជាក់លាក់ពាក់ព័ន្ធនឹងផែនការសកម្មភាព និងហិរញ្ញវត្ថុ ខ្វះការទំនាក់ទំនងរវាងថ្នាក់លើនិងថ្នាក់ក្រោម។ ជាពិសេស មានភាពមិនប្រក្រតីក្នុងការបញ្ជូនកីឡាករឲ្យមកចូលរួមការប្រកួតថ្នាក់ជាតិ និងការបញ្ជូនមន្ត្រីមកចូលរួមវគ្គបណ្តុះបណ្តាលជាដើម។ នេះជាការកត់សម្គាល់របស់លោក ស សុខា រដ្ឋាលេខាធិការក្រសួងអប់រំយុវជននិងកីឡា។ មុនឈានដល់ការដាក់ពិន័យ ដែលនឹងអនុវត្តចាប់ឆ្នាំ២០២០ ក្រសួងអប់រំ នឹងណែនាំដល់មន្ទីរ ការិយាល័យ ដែលទទួលបន្ទុកលើវិស័យកីឡាឲ្យចូលរួមនិងកែប្រែរាល់ចំណុចខ្វះខាតរបស់ពួកគេ។ ប៉ុន្តែបើរកឃើញថាមន្ទីរ ឬការិយាល័យណានៅតែអនុវត្តផ្ទុយពីវិធាន ឬគោលការណ៍ ក្រសួងអាចឈានដល់ប្រើវិធានការកំណែទម្រង់ ឬវះកាត់សាច់ស្អុយក៏ថាបាន។ «សម្រាប់ការប្រកួតកីឡាជាតិលើកទី៣នាពេលខាងមុខ ចំពោះកីឡាករកីឡាការិនីមកតាមរយៈសាលាក្តី ក្រុមក្តីដែលតំណាងឲ្យខេត្តនីមួយៗ យើងនឹងមានការណែនាំបន្ថែមទៅដល់មន្ទីរ ក៏ដូចជាប្រធានការិយាដែលទទួលបន្ទុកលើវិស័យកីឡា ឲ្យគាត់ចូលរួមកែទម្រង់ទាំងអស់គ្នា ព្រោះការងារនេះបើគាត់ពុំមានភាពស្មោះត្រង់ និងភាពទទួលខុសត្រូវទេ អ្នកដែលឡើងមកគឺដដែលៗ គ្មានគុណភាពដល់ទីបញ្ចប់។ ដូច្នេះការអភិវឌ្ឍធនធានមនុស្សនឹងសាបសូន្យតាមនឹង»។ នេះជាការបន្ថែមរបស់លោក ស សុខា។ កូនប្រុសសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ក៏ព្រមានប្រើវិធានការកែទម្រង់ និងវះកាត់លើមន្ត្រីដែលបម្រើការងារនៅតាមនាយដ្ឋានកីឡា និងសហព័ន្ធកីឡាជាតិផងដែរ។ លោកសង្កត់ធ្ងន់ថា មានមន្ត្រីខិលខូចមួយចំនួនបានប្រើវិស័យកីឡាធ្វើជាមុខជំនួញ ដើម្បីរកប្រាក់ចំណូលសំងំសុខផងដែរ។ លោកប្តេជ្ញាថា នឹងព្យាយាមកាត់បន្ថយបញ្ហានេះ ដើម្បីឈានទៅសម្រេចគោលដៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣៕ | លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមានចាត់វិធានដាក់ពិន័យមន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តណា ដែលមិនអនុវត្តតាមគោលការណ៍របស់ក្រសួង។ លោក ក៏ព្រមានប្រើវិធានការវះកាត់លើមន្ត្រីខិលខូច ដែលប្រើវិស័យកីឡា ដើម្បីសំងំសុខផងដែរ។ លោកចាត់ទុកបញ្ហាទាំងនេះ ជាកត្តារាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា។ |
បើតាមលោកអភិបាលខេត្តកំពង់ឆ្នាំង មនុស្សប្រមាណ៤០នាក់នោះ ភាគច្រើនជាកម្មករសំណង់ និងបុគ្គលិកធ្វើការនៅរាជធានីភ្នំពេញ ហើយបច្ចុប្បន្ន ក្រុមគ្រូពេទ្យ កំពុងតាមដានសុខភាពពួកគេ។ លោក មានប្រសាសន៍ថា៖«ពេលនេះក្រុមគ្រូពេទ្យបានយកសំណាកពួកគាត់ ដើម្បីពិនិត្យរកជំងឺកូវីដ-១៩ហើយ កំពុងរង់ចាំលទ្ធផល និងដាក់ពួកគាត់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ»។ មនុស្សទាំងប្រមាណ៤០នាក់នោះបានធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ជាអំឡុងពេលដែលរាជរដ្ឋាភិបាលដាក់បំរាម មិនឲ្យធ្វើដំណើរឆ្លងខេត្ត ដោយលើកលែងតែខេត្តកណ្ដាល និងរាជធានីភ្នំពេញប៉ុណ្ណោះ៕ | មនុស្សប្រមាណ៤០នាក់ ដែលលួចដំណើរចេញពីភ្នំពេញ ទៅខេត្តកំពង់ឆ្នាំង ត្រូវអាជ្ញាធរខេត្តកំពង់ឆ្នាំង យកទៅធ្វើចត្តាឡីស័ក និងបន្តតាមដានសុខភាពរបស់របស់ពួកគេ។ នេះបើតាមលោក ឈួរ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅថ្ងៃទី៩ មេសា។ |
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអះអាងថា រដ្ឋបាលខេត្ត នឹងរៀបចំកម្មវិធីសង្រ្កាន្ត រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅមុខសាលាខេត្តកំពង់ចាម។ ក្នុងនោះមានការប្រគំតន្រ្តីសម័យ-បុរាណ រយៈពេល៣ថ្ងៃ ៣យប់ លេងល្បែងប្រជាប្រិយ ការតុបតែងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងកំពង់ចាម តាមគោលដៅទេសចរណ៍នានា និងរមណីយដ្ឋានជាដើម។ អភិបាលខេត្តរូបនេះ លើកឡើងថា៖«រដ្ឋបាលខេត្ត នឹងរៀបចំឱ្យមានកម្មវិធីកម្សាន្តជាច្រើនទាំងសម័យ និងបុរាណ អំឡុងពេលនៃកម្មវិធីរយៈពេល៣ថ្ងៃនោះ ប៉ុន្តែយើងមិនទាន់អនុញ្ញាតឱ្យមានការលេងបាញ់ទឹកឡើយ»។ លោក បន្តថា នៅតាមទីវត្តអារាម និងសាលារៀននានា ទូទាំងខេត្តកំពង់ចាម ក៏មានរៀបចំកម្មវិធីសង្រ្កាន្តតាមតំបន់រៀងៗខ្លួនផងដែរ។ ចំណែកឯខេត្តកំពង់ឆ្នាំង ក៏នឹងរៀបចំសង្រ្កាន្តកំពង់ឆ្នាំង នាថ្ងៃទី១៤ ដល់ទី១៦ មេសា នេះផងដែរ។ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានលើកឡើងថា៖«សង្រ្កាន្តកំពង់ឆ្នាំង នឹងរៀបចំ នៅទីតាំងចំនួន២ គឺនៅសួនច្បារសម្ដេច គង់ សំអុល មុខមជ្ឈមណ្ឌលស៊ីម៉ាក់ ក្នុងសង្កាត់ប្អេរ។ មួយទៀតគឺនៅសួនឈ្វាំងសែនជ័យ»។ រូបភាពពីមន្ទីរទេសចរណ៍ខេត្តកំពង់ចាម លោក ស្រ៊ន សំឫទ្ធី បញ្ជាក់បន្ថែមថា ចំពោះទីតាំងទាំង២នេះ នឹងរៀបចំតុបតែងភ្លើងលម្អ និងការប្រគំតន្រ្តី លេងល្បែងប្រជាប្រិយ រយៈពេល៣ថ្ងៃដូចគ្នា។ ចំពោះសង្រ្កាន្តកំពង់ឆ្នាំង នៅទីតាំង សួនច្បារសម្ដេចជហ្វាវាំង គង់ សំអុល នឹងមានការលេងបាញ់ទឹកទៀតផង។ លោក សឿម ប៊ុនរិទ្ធី អភិបាលរងខេត្តបាត់ដំបង ក៏បានប្រាប់សារព័ត៌មានថ្មីៗផងដែរថា នឹងរៀបចំសង្រ្កាន្តបាត់ដំបង រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៦ ខែមេសា នៅមុខសាលាខេត្តបាត់ដំបង។ លោក បញ្ជាក់ថា៖«យើងមានការប្រគំតន្រ្តីបុរាណ-សម័យ និងលេងល្បែងប្រជាប្រិយដូចជា បោះអង្គញ់ ទាញព្រ័ត្រ និងការសម្ដែងសិល្បៈ និងទស្សនីយភាពបែបបុរាណរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ»។ ជាមួយគ្នានេះ ខេត្តត្បូងឃ្មុំ ក៏រៀបចំសង្រ្កាន្ត រយៈពេល៣ថ្ងៃ អំឡុងពេលចូលឆ្នាំផងដែរ។ តាមការប្រកាសរបស់រដ្ឋបាលខេត្ត សង្រ្កាន្តត្បូងឃ្មុំ នឹងធ្វើឡើងនៅទីតាំងចំនួន២ នៅមាត់ទន្លេមុខរដ្ឋបាលខេត្ត និងនៅរមណីយដ្ឋានហ្លួងព្រះស្ដេចកន (វត្តព្រះអង្គរក្នុង)។ ចំពោះទីតាំងទី១ នឹងមានរៀបចំការតាំងពិព័រណ៍ផលិតផល សួនកម្សាន្តសម្រាប់កុមារ និងការប្រគំតន្រ្តី។ ចំពោះទីតាំងទី២ នៅវត្តព្រះអង្គរក្នុង នឹងមានការលេងល្បែងប្រជាប្រិយដូចជា ចោលឈូង ទាញព្រ័ត្រ លោតបាវ ឡើងសសរខ្លាញ់ និងវាយក្អម ការប្រគំតន្រ្តីសម័យ-បុរាណ ពិធីពូនភ្នំខ្សាច់ រាប់បាត្រ និងស្រង់ព្រះផងដែរ។ រីឯខេត្តពោធិ៍សាត់ នឹងរៀបចំ «សង្រ្កាន្តកោះសំពៅមាសពោធិ៍សាត់» នៅថ្ងៃទី១៣ ដល់ទី១៥ ខែមេសា។ តាមរដ្ឋបាលខេត្ត «សង្រ្កាន្តកោះសំពៅមាសពោធិ៍សាត់» រៀបចំដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់ពលរដ្ឋដោយស្មារតីសាមគ្គីភាពជិតស្និទ្ធទៅតាមទំនៀមទម្លាប់ជាតិ និងអនុវត្តតាមវិធានការសុខាភិបាលផងដែរ។ កម្មវិធីនេះ នឹងរៀបចំធ្វើឡើងនៅលើដងផ្លូវលេខ១០១ទល់មុខសាលាខេត្ត ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដែលមានការសម្ដែងរបាំប្រពៃណីខ្មែរ លេងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្ត បង្ហោះគោម បាញ់កាំជ្រួច និងការពិព័ណ៌ផលិតផលក្នុងស្រុកផងដែរ។ សូមជម្រាបដែរថា ក្រៅពីខេត្តទាំង៥ខាងលើ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែ មេសា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ នៅរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ។ ចំណែកទីតាំងវិមានឈ្នះ-ឈ្នះ និងបណ្តាខេត្តដូចជាសៀមរាប កំពង់ស្ពឺ បន្ទាយមានជ័យ និងស្វាយរៀង ក៏ប្រកាសរៀបចំព្រឹត្តិការណ៍សង្រ្កាន្តតាមខេត្តរៀងៗខ្លួនផងដែរ៕ | ខេត្តកំពង់ចាម កំពង់ឆ្នាំង បាត់ដំបង ត្បូងឃ្មុំ និងពោធិ៍សាត់ នឹងរៀបចំសង្រ្កាន្ត រយៈពេល៣ថ្ងៃ តាមខេត្តរៀងៗខ្លួន ដើម្បីសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ក្រោយខកខាន ដោយសារការរាលដាលនៃជំងឺកូវីដ-១៩។ |
គួរបញ្ជក់ផងដែរថាបច្ចុប្បន្ននេះផាកកាហ្វេបានពង្រីកសាខារបស់ខ្លួនបានចំនួន ១១ នៅក្នុងរាជាធានីភ្នំពេញ ហើយក៏ជាភោជនីយដ្ឋានដែលមានបទពិសោធន៍ជាង១២ឆ្នាំមកហើយលើការបម្រើអាហារដោយគ្មានការប្រើប្រាស់សារធាតុប៊ីចេង ប៉ុន្តែនៅតែអាចរក្សារសជាតិឈ្ងុយឆ្ងាញ់នៃអាហារ។ ក្រៅពីអាហារច្រើនជម្រើស ផាកកាហ្វេក៏ បម្រើជូនលោកអ្នកនូវ កាហ្វេ ទឹកផ្លែឈើស្រស់ៗផងដែរ សម្រាប់អាហារពេលព្រឹក ថ្ងៃត្រង់ ពេលរសៀល និងពេលល្ងាចផង ក្នុងតម្លៃសមរម្យ និងបរិយាកាសមានផាសុខភាព មិនតែប៉ុណ្ណោះគឺជាទីកន្លែងបង្កើនមិត្តភាពដៃគូរពាណិជ្ជកម្ម អាជីវកម្ម ការងាររបស់លោកអ្នកផងដែរ។ ( អត្ថបទពាណិជ្ជកម្ម ) | កាន់តែពិសេស ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំ ២០១៨ ផាកកាហ្វេបានរៀបចំកម្មវិធីប្រូម៉ូសិនយ៉ាងពិសេស ជូនអតិថិជនទាំងអស់ ចាប់ពីថ្ងៃ នេះរហូតដល់ថ្ងៃទី ១៩ កុម្ភៈ រាល់ការញ៉ាំអាហារ ឬភេសជ្ជៈទាំងអស់នៅផាកកាហ្វេគ្រប់សាខា ដែលមានការចំណាយ ចាប់ពី ៥ដុល្លារ ឡើងទៅ លោកអ្នកនឹងទទួលបានកាតទឹកប្រាក់ភ្លាមៗ។ លោកអ្នកក៏អាចប្រើកាតទឹកប្រាក់ទាំងនោះសម្រាប់ធ្វើការប្តូរជាមួយកាតសមាជិកផាកកហ្វេបានផងដែរ។ |
ក្រោយកូរ៉េខាងជើងបាញ់សាកល្បងកាំជ្រួចមីស៊ីលជាថ្មីទៀត និងអួតថាខ្លួនជារដ្ឋនុយក្លេអ៊ែរ បណ្តាប្រទេសមហាអំណាចមានចិន និងរុស្ស៊ីបានចេញមុខទទូចឲ្យមានការអនុវត្តវិធានការដាក់សម្ពាធលើកូរ៉េខាងជើង និងមានការអត់ធ្មត់ដើម្បីបញ្ចៀសការប្រឈមមុខគ្នាខ្លាំង។ ថ្ងៃព្រហស្បតិ៍ទី ៣០ ខែវិច្ឆិកានេះ ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតំណាងក្រុងប៉េកាំងនៅអង្គការសហប្រជាជាតិបានបង្ហាញក្តីបារម្ភខ្លាំងចំពោះស្ថានការនៅឧបទ្វីបកូរ៉េ ហើយអំពាវនាវឲ្យមានការបន្តអនុវត្តដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងចាប់ផ្តើមចរចាគ្នាឡើងវិញដែរ។ ទីភ្នាក់ងារព័ត៌មាន Xinhua ស្រង់សម្តីលោក Wu Haitao ភារធារីនៃបេសកកម្មការទូតអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិដូច្នេះ៖« ស្ថានការនៅឧបទ្វីបកូរ៉េនៅតែគួរឲ្យបារម្ភខ្លាំង។ រឿងអាទិភាពឥឡូវនេះសម្រាប់រាល់ភាគីគឺរក្សាការអត់ធ្មត់ និងបន្តការអនុវត្តដំណោះស្រាយនានាដែលពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខឲ្យបានពេញលេញដែលវាធានាបាននូវការចាប់ផ្តើមសន្ទនាគ្នាឡើងវិញ»។ ក្រៅពីនេះតំណាងក្រុងប៉េកាំងខាងលើបានបង្ហាញជំហរជាក់លាក់មួយប្រឆាំងនឹងការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងជាថ្មីទៀតកាលពីថ្ងៃពុធម្សិលមិញ និងស្នើឲ្យកូរ៉េខាងជើងគោរពច្បាប់អន្តរជាតិ និងឈប់បង្ករឿង។ ដោយឡែ បេសកជនពិសេសរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិក៏បានទទូចឲ្យភាគីនានាអត់ធ្មត់និងចៀសវាងរាល់សកម្មភាពទាំងឡាយណាដែលអាចធ្វើឲ្យបញ្ហាធ្ងន់ធ្ងរកើតឡើងផងដែរ។ «វាជារឿងពិសេសដែលត្រូវដើរថយក្រោយ និងប៉ាន់ស្មានដោយប្រុងប្រយ័ត្នចំពោះរាល់សកម្មភាពទាំងអស់។ ក្រៅពីនេះគេក៏ចាំបាច់ត្រូវកែតម្រូវរាល់គោលនយោបាយគំរាមកំហែង និងសម្លុតគ្នាទៅវិញទៅមកព្រោះវានាំមកតែផលអាក្រក់ និង សម្រេចបានតែអ្វីដែលផ្ទុយពីការចាប់បានរបស់យើងប៉ុណ្ណោះ»។ នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក Vassily Nebenzia ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្រៅពីទទូចទៅភាគីពាក់ព័ន្ធ តំណាងក្រុងម៉ូស្គូខាងលើក៏បានថ្កោលទោសការបន្តបាញ់សាកល្បងមីស៊ីលរបស់ក្រុងព្យុងយ៉ាងដែលមិនញរញើតច្បាប់អន្តរជាតិបន្តិចសោះនោះ។ រុស្ស៊ីថា ការបាញ់សាកល្បងមីស៊ីលជាថ្មីនេះធ្វើឲ្យខ្លួនខកចិត្តខ្លាំង និងជាសកម្មភាពដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់ច្បាប់អន្តរជាតិ និងសនិ្តសុខ ស្ថិរភាពតំបន់ផង។ អ្វីដែលសំខាន់នោះ រុស្ស៊ីបានបញ្ជាក់ជាមុនថា ខ្លួននឹងមិនទទួលស្គាល់កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរជាដាច់ខាត៕ | ក្រុងប៉េកាំង និងក្រុងម៉ូស្គូបានអំពាវនាវឲ្យបណ្តាភាគីពាក់ព័ន្ធក្នុងបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងបន្តអត់ធ្មត់ និងចៀសវាងឲ្យបានរាល់ការបង្កបញ្ហាដែលធ្វើឲ្យមានការប្រឈមមុខគ្នាខ្លាំង។ ភាគីទាំងពីរក៏បានទទូចឲ្យមានការអនុវត្តដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខឲ្យបានពេញលេញដើម្បីដាក់សម្ពាធលើកូរ៉េខាងជើងឲ្យបោះបង់អាវុធនុយក្លេអ៊ែរផងដែរ។ |
នាជំនួបជើងទីពីរនៅកីឡដ្ឋានខេត្តព្រៃវែង ក្រុមម្ចាស់ផ្ទះបានលត់ក្រុមសៀមរាបក្នុងលទ្ធផល ៧-០។ ជ័យជម្នះនេះជួយឲ្យព្រៃវែងឡើងទៅវគ្គផ្តាច់ព្រ័ត្រពានសម្តេច ហ៊ុន សែន ជាមួយលទ្ធផលសរុបទាំងពីរជើង ៩-០។ ព្រៃវែងត្រូវប្រជែងដណ្តើមជើងឯកជាមួយត្បូងឃ្មុំ ដែលបានទម្លាក់ក្រុមកែបក្នុងលទ្ធផលទាំងពីរជើង ៥-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នេះជាការប្រកួតការពារតំណែងជើងឯកសម្រាប់ត្បូងឃ្មុំ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ៕ | ក្រុមកីឡាបាល់ទាត់ព្រៃវែង និងត្បូងឃ្មុំ ត្រូវប្រជែងគ្នាដណ្តើមជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត បន្ទាប់ពីពួកគេបានយកឈ្នះគូប្រកួតរៀងៗខ្លួននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ |
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិក Thmeyyhmey.com និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាពីវត្តសៅលីង ក្បែរជើងភ្នំក្នុងខេត្តហឺណាន ដូចតទៅ៖ អត្ថបទទាក់ទង លោក វ៉ាត់ ចំរើន ទៅអញ្ជើញអ្នកគុននិយម សៅលីង ឲ្យមកប្រកួតជាមួយអ្នកគុននិយមខ្មែរនៅពិធីបុណ្យសមុទ្រ | ពីខេត្ត ហឺណាន ចិន៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើដំណើរទៅទស្សនាសាលាក្បាច់គុន និងវត្តសៅលីង ដោយផ្ទាល់នៅក្នុងខេត្ត ហឺណាន (Henan) នៃប្រទេសចិនប្រជាមានិតកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩កន្លងមក។ នៅក្នុងបទសម្ភាសជាមួយលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិក Thmeyyhmey.com នៅក្នុងប្រទេសចិន, លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា លោកប៉ងបង្កើតព្រឹត្តិការណ៍យុទ្ធសិល្ប៍អន្តរជាតិនៅក្នុងខេត្តសៀមរាបរាល់ពីរឆ្នាំម្តង។ ក្បាច់គុនខ្មែរ និងក្បាច់គុនសៅលីង គឺជាសហអ្នករៀបចំព្រឹត្តិការណ៍ខាងលើនេះ ដោយអញ្ជើញក្បាច់គុននៃប្រទេសផ្សេងៗឲ្យចូលរួមផងដែរ។ |
Saudi Arabia's leadership will "see to it that the investigation is thorough and complete and that the truth is revealed and those responsible will be held to account", al-Jubeir told reporters after meeting with his Indonesian counterpart in Jakarta. "And that mechanism and procedures are put in place to ensure that something like this can never happen again." His comments, following a bilateral meeting in the Indonesian capital, come after al-Jubeir appeared on Fox News Sunday to blame a "rogue operation" by individuals who "exceeded their responsibilities" and then "tried to cover up for it". Indonesian Foreign Minister Retno Marsudi said Tuesday that Jakarta was "deeply concerned" about Khashoggi's killing at the Saudi consulate in Istanbul this month, which Ankara has said was "savagely planned". Turkish President Recep Tayyip Erdogan is expected later Tuesday to reveal what he has said is the "naked truth" about the murder. Omer Celik, spokesman of Erdogan's ruling party, said the killing "was planned in an extremely savage manner," and that "there has been a lot of effort to whitewash this". A tough critic of Saudi Crown Prince Mohammed bin Salman, Khashoggi, 59, disappeared after he entered the Saudi consulate in Istanbul on October 2 to collect a document for his upcoming marriage. A few days later, a Turkish government source said police believed he was murdered by a team sent to Istanbul, and on October 17, a Turkish newspaper said he was tortured and decapitated inside the consulate. After more than two weeks of near silence, Saudi Arabia admitted on Saturday that Khashoggi was killed in an altercation at the consular office -- an explanation rejected by friends and foes alike. US President Donald Trump, who said he found Riyadh's initial explanations credible, told reporters at the White House Monday: "I am not satisfied with what I have heard", and that he expected to know more "very soon". US Treasury Secretary Steven Mnuchin meanwhile met the Crown Prince behind closed doors in Riyadh for talks while CIA Director Gina Haspel headed for Turkey, although details of her trip were not immediately clear. White House advisor and Trump son-in-law Jared Kushner said he had urged Prince Mohammed to be "fully transparent" stressing that "the world is watching". The case has shone the spotlight on the Crown Prince, who was credited with spearheading a reform drive but is now accused of having ordered Khashoggi's murder -- a claim Riyadh denies. bur-pb/rma © Agence France-Presse | Jakarta, Indonesia | The killing of a critic like Jamal Khashoggi is something that must "never happen again", Saudi Arabia's Foreign Minister Adel al-Jubeir said Tuesday, as he pledged a full investigation into the journalist's death. |
ថ្ងៃនេះយើង នឹងបកស្រាយចម្ងល់របស់អ្នក ហើយបន្ទាប់ពីអានចប់ អ្នកក៏ប្រហែលជាគ្មានថ្ងៃចង់ត្រឡប់ទៅជក់បារីវិញទៀតដែរ ៖ ១. ចរន្តឈាមរត់មានលក្ខណៈប្រសើរឡើង ដឹងទេថានេះ គឺជារឿងដំបូងគេបង្អស់ដែលកើតឡើងនៅពេលអ្នកឈប់ជក់បារី! ក្នុងរយៈពេលពីរបីម៉ោង ចរន្តឈាមរបស់អ្នកនឹងមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយអត្រាបេះដូង និងសម្ពាធឈាមរបស់អ្នកត្រលប់ទៅកាន់ស្ថានភាពធម្មតាវិញ។ ខណៈដែលជាតិនីកូទីនដែលទទួលខុសត្រូវចំពោះការឡើងខ្ពស់នៃសម្ពាធឈាម និងការកើនឡើងនៃអត្រាចង្វាក់បេះដូង គឺគ្មានវត្តមាននៅក្នុងរាងកាយទៀត ។ នេះក៏នឹងធ្វើឱ្យចុងម្រាមដៃរបស់អ្នកមានកម្ដៅជាងមុនផងដែរ ក៏ព្រោះតែចរន្តឈាមរត់បានត្រឹមត្រូវក្នុងរាងកាយ។ ២. រាងកាយនឹងឆ្លងកាត់ដំណាក់កាលពិបាកមួយចំនួន នៅខណៈពេលអ្នកសម្រេចចិត្តឈប់ជក់បារី វាប្រាកដជាពិបាកណាស់ក្នុងការចាប់ផ្ដើមដំបូង ដោយរាងកាយ និងចិត្តរបស់អ្នក គឺបានញៀនខ្លាំងទៅនឹងជាតិនីកូទីន ហេតុនេះបញ្ហាមួយចំនួននឹងកើតមានឡើងចំពោះអ្នក។ មនុស្សភាគច្រើនមើលស្រាលឥទ្ធិពលនៃជាតិនីកូទីន ហើយមិនដឹងថាខ្លួនកំពុងញៀននឹងវាទេ រហូតទាល់តែពេលឈប់ប្រើវា។ ប្រសិនបើអ្នកសម្រេចចិត្តថាឈប់ជក់បារីយ៉ាងប្រាកដហើយនោះ អ្នកប្រហែលជានឹងប្រឈមមុខជាមួយបញ្ហាមួយចំនួនដូចជាឈឺក្បាល ស្ត្រេស វិលមុខ អស់កម្លាំង ចង្អោរចង់ក្អួត ឃ្លានចង់ជក់បារីខ្លាំង ក្អក ពិបាកក្នុងការគេង បាត់បង់ចំណង់អាហារ រួមទាំងបញ្ហាសម្ពាធឈាម និងអត្រានៃចង្វាក់បេះដូងធ្លាក់ចុះ។ ទោះជាយ៉ាងណាប្រសិនបើអ្នកពិតជាចង់ឈប់ជក់បារីមែន អ្នកនឹងអាចជំនះនូវបញ្ហាទាំងអស់នេះបាន។ ហើយកុំបារម្ភអាការៈទាំងនេះនឹងបាត់ទៅវិញយឺតៗតាមពេលវេលា និងអាស្រ័យលើពេលវេលាដែលអ្នកធ្លាប់បានជក់កន្លងមក។ ៣. ខួរក្បាលភ័ន្តភាំង នេះមានន័យថាខួរក្បាលនឹងប្រែជាភ័ន្តភាំង ហើយបញ្ចេញសកម្មភាពចម្លែក។ វានឹងបញ្ជូនសញ្ញាទាមទារឱ្យអ្នកទៅរកបារីយកមកជក់ដោយសារតែជាតិនីកូទីនបានធ្វើឱ្យមានភាពញៀន ហើយបង្កភាពច្របូកច្របល់ក្នុងការសម្រេចចិត្ត។ ក្នុងកំឡុងពេលនេះអ្នកនឹងអាចជួបប្រទះនូវបញ្ហាប្រែប្រួលនៃអារម្មណ៍ ខឹងឆេវឆាវ ធ្លាក់ទឹកចិត្ត ស្លន់ស្លោរ ថប់អារម្មណ៍ ធុញទ្រាន់ និងឃ្លានចង់ជក់បារីជាខ្លាំង។ ទោះជាយ៉ាងណាបញ្ហាទាំងនេះនឹងបាត់ទៅវិញតាមពេលវេលា និងអាស្រ័យលើរយៈពេលដែលអ្នកធ្លាប់បានជក់កន្លងមក។ ៤. កើនទម្ងន់ ជាតិនីកូទីននៅពេលចូលទៅក្នុងលំហូរឈាមនឹងបញ្ជូនសញ្ញាមួយទៅកាន់ខួរក្បាលឱ្យបញ្ចេញជាតិខ្លាញ់ទៅក្នុងរាងកាយដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែត។ ដូច្នេះហើយទើបអ្នកជក់បារីមិនសូវជាឃ្លានអាហារ ប៉ុន្តែនៅពេលអ្នកឈប់ជក់បារីវិញនោះ គឺគ្មានជាតិនីកូទីនណាជះឥទ្ធិពលលើមុខងារខួរក្បាលទៀតដែរ ខណៈនោះអ្នកនឹងមានអារម្មណ៍ថាឃ្លានខ្លាំងនៅរាល់ពេលអ្នកចង់ជក់បារី។ ជាលទ្ធផលចុងក្រោយ អ្នកនឹងកើនទម្ងន់ បន្ទាប់ពីទទួលទានច្រើនជាងមុន។ ៥. ខ្យល់ដង្ហើមប្រែជាប្រសើរជាងមុន ដរាបណាអ្នកនៅតែជក់បារី នោះសួតរបស់អ្នកនឹងពោរពេញទៅដោយផ្សែងពុលគ្រោះថ្នាក់យ៉ាងក្រាស់ ហើយរារាំងដល់មុខងារសម្អាតភាពកង្វក់របស់រោមតូចៗដែលនៅក្នុងសួត។ ប៉ុន្តែនៅពេលអ្នកឈប់ជក់បារីមុខងាររបស់អ្នករោមតូចៗទាំងនោះនឹងត្រឡប់ទៅរកភាពធម្មតាវិញ ហើយចាប់ផ្ដើមដំណើរបានត្រឹមត្រូវធ្វើឲ្យអ្នកងាយស្រួលដកដង្ហើម និងផ្ដល់ក្លិនខ្យល់ដង្ហើមល្អប្រសើរ។ ៦. សរសៃឈាមរីកធំ ការជក់បារី គឺធ្វើអោយសរសៃឈាមរួមតូច ហើយឈាមហូរទៅកាន់ខួរក្បាលមិនត្រឹមត្រូវដែលធ្វើឲ្យខួរក្បាលមិនសូវសកម្ម និងស្ពឹក។ បញ្ហានៃសរសៃឈាមរួមតូចក៏បង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងធ្វើឲ្យអ្នកងាយប្រឈមមុខជាមួយហានិភ័យនៃជំងឺសរសៃឈាមបេះដូងផងដែរ។ ដូច្នេះក្នុងកំឡុងពេលប្រហែលជា ១៨ ខែ ទៅ ១៥ ឆ្នាំ បន្ទាប់ពីផ្ដាច់ ឬឈប់ជក់បារី ហានិភ័យនៃជំងឺបេះដូងនឹងត្រូវបានកាត់បន្ថយយ៉ាងខ្លាំង រួមជាមួយការធ្វើឲ្យអ្នកមានសុខភាពល្អប្រសើរជាងមុន ហើយជៀសផុតពីគ្រោះថ្នាក់ដល់ជីវិតផ្សេងៗ។ ៧. ធ្មេញស ការជក់បារី ជាប្រចាំអាចបណ្ដាលឲ្យកើតមានការរលាក ឈឺមាត់ ធ្មេញប្រែជាលឿង ហើយនឹងធ្វើឱ្យមានខ្យល់ដង្ហើមមិនល្អថែមទៀត។ ទោះជាយ៉ាងណាផលវិបាកភាគច្រើននៃបញ្ហាសុខភាពមាត់ធ្មេញដូចជា ធ្មេញលឿង ក៏ដូចជាខ្យល់ដង្ហើមមិនល្អ នឹងបាត់ទៅវិញភ្លាមៗបន្ទាប់ពីអ្នកឈប់ជក់បារី។ ការឈប់ជក់បារីក៏ជួយការពារអ្នកពីជំងឺអញ្ចាញធ្មេញផងដែរ។ ៨. ប្រព័ន្ធភាពស៊ាំមានភាពប្រសើរឡើង ប្រព័ន្ធភាពស៊ាំល្អនឹងជួយការពារអ្នកឲ្យចៀសផុតពីជំងឺផ្សេងៗ។ ការជក់បារីជាប្រចាំធ្វើឱ្យប្រព័ន្ធភាពស៊ាំដំណើរការមុខងារមិនបានត្រឹមត្រូវ ហើយចុះខ្សោយដែលបណ្ដាលឱ្យជំងឺផ្សេងៗងាយនឹងជ្រៀតចូលក្នុងរាងកាយ។ វាក៏បង្កើនហានិភ័យនៃការឆ្លងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរដូចជា ជំងឺរលាកទងសួត និងជំងឺរលាកសួត ហើយចុងក្រោយជាលិកាសួតទាំងអស់នឹងត្រូវបំផ្លាញ ដោយសារទម្លាប់នៃការជក់បារី។ ប៉ុន្តែហានិភ័យនៃជំងឺគ្រោះថ្នាក់ទាំងនេះ គឺនឹងមិនកើតឡើងបានទេ ប្រសិនបើអ្នកឈប់ជក់បារី៕ ត្រួតពិនិត្យដោយ www.health.com.kh | តើនឹងមានអ្វីកើតឡើងចំពោះរាងកាយនៅពេលដែលអ្នកឈប់ជក់បារី? |
ស្របពេលអាមេរិក អូស្ត្រាលី អង់គ្លេស និងកាណាដាពួតដៃគ្នាចេញសេចក្ដីថ្លែងការណ៍រិះគន់ចិនខ្លាំងរឿងការបង្កើតច្បាប់សន្តិសុខដែលអាចប៉ះពាល់សិទ្ធិស្វ័យភាពហុងកុង ជប៉ុនឯណោះវិញ ហាក់មានជំហរប្រុងប្រយ័ត្នខ្លាំងចំពោះបញ្ហានេះ។ តាមកាសែតជប៉ុនក្យូដូ ជប៉ុនបានសម្រេចចិត្តមិនចូលរួមជាមួយប្រទេសទាំង៤នេះដើម្បីវាយប្រហារចិនឡើយ។ ដ្បិតមិនចូលរួមជាមួយគេឯងក្តី ជប៉ុនក៏បានចេញយោបល់បង្ហាញក្ដីបារម្ភផងដែរតាំងពីពេលសភាចិនអនុម័តដំណោះស្រាយមួយដែលបើកផ្លូវឲ្យមានការតាក់តែងច្បាប់សន្តិសុខដែលហាមឃាត់ការផ្ដាច់ខ្លួន ការធ្វើវិទ្ធង្សនា និងអំពើភេរវកម្ម។ កាលនោះ ទីក្រុងតូក្យូ ក៏បានកោះហៅអគ្គរដ្ឋទូតចិនដើម្បីប្រាប់ពីជំហររបស់ខ្លួនផងដែរ។ មកដល់ថ្ងៃទី៨ ខែមិថុនា នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ក៏ចេញមុខដោយផ្ទាល់ ដោយបានបង្ហាញការព្រួយបារម្ភពីស្ថានការណ៍នៅហុងកុង។ លោក អាបេ ប្រាប់សមាជិកសភាជប៉ុនថា ទីក្រុងតូក្យូ តាមដានដោយក្ដីបារម្ភ ហើយចង់ឃើញគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» បន្តអនុវត្តនៅហុងកុងដដែល ព្រោះហុងកុងក៏ជាដៃគូសេដ្ឋកិច្ចដ៏ធំមួយរបស់ជប៉ុន និងមានទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជនផងដែរ។ អាចមានមូលហេតុពីរដែលជប៉ុនមិនចូលដៃជាមួយអាមេរិកដើម្បីរិះគន់ចិន។ ទីមួយ ជប៉ុនចង់រក្សាទំនាក់ទំនងបច្ចុប្បន្នដែលមានភាពល្អប្រសើរគួរសម មិនឲ្យរអិលទៅរកភាពយ៉ាប់យ៉ឺនដើម្បីរក្សាបរិយាកាសល្អត្រៀមទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង ។ តាមគម្រោង លោក ស៊ី ត្រូវទៅកាន់តូក្យូនៅខែមេសា ប៉ុន្តែជំងឺ COVID-19 បានរារាំងដំំណើរទស្សនកិច្ចនេះ។ ភាគីទាំងពីរ បន្តទំនាក់ទំនងគ្នាដើម្បីកំណត់កាលបរិច្ឆេទថ្មី។ ជប៉ុន ពិតជាចង់ឲ្យលោក ស៊ី ទៅកាន់តូក្យូឲ្យបានឆាប់ ព្រោះប្រធានាធិបតីចិនអាក់ខានទៅជប៉ុន១២ឆ្នាំមកហើយ។ លោក ហ៊ូ ជិនតាវ ជាប្រមុខរដ្ឋចិនចុងក្រោយដែលធ្វើដំណើរទៅកាន់ជប៉ុនតាំងពីឆ្នាំ២០០៨ មកម្ល៉េះ។ ដូចនេះ ទស្សនកិច្ចលោក ស៊ី ពិតជាសំខាន់សម្រាប់ជប៉ុនក្នុងកាលៈទេសៈដែលទំនាក់ទំនងរវាងប្រទេសហ៊ុមព័ទ្ធដោយបញ្ហាជាច្រើននោះ។ ទីពីរ ជប៉ុនចង់ដើរផ្លូវរបស់ខ្លួនក្នុងការឆ្លើយតបនឹងបញ្ហាក្នុងតំបន់ជាជាងចូលរួមជាប្រទេសឯទៀត។ អ្នកនាំពាក្យជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន លោក Yoshihide Suga បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា ជប៉ុនបានបង្ហាញជំហររបស់ខ្លួនដោយផ្ទាល់ និងឆាប់រហ័សទៅកាន់ចិននៅកម្រិតខ្ពស់ ហើយក៏បានបង្ហាញជំហរនេះទៅកាន់អន្តរជាតិផងដែរ។ ប្រភពមន្ត្រីរដ្ឋាភិបាលជប៉ុនម្នាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ប្រទេសជាច្រើនសរសើរជំហរឯករាជ្យរបស់ជប៉ុន។ តាមពិតទៅ ការណ៍ដែលជប៉ុនចូលរួមជាមួយអាមេរិក និងសម្ព័ន្ធមិត្តឯទៀត ក៏ព្រោះតែជប៉ុនមិនចង់ឲ្យត្រូវបានមើលឃើញថា ខ្លួនមានប្រឆាំងចិនដូចដែលជាប្រទេសទាំងនោះចេញមុខប្រឆាំងដោយឥតលាក់លៀមដែរ។ ក្រោយការចេញសេចក្ដីថ្លែងការណ៍របស់អាមេរិក និងសម្ព័ន្ធមិត្ត អ្នកនាំពាក្យក្រសួងការបរទេសចិនបានព្រមានទីក្រុងតូក្យូឲ្យនៅឆ្ងាយពីអាមេរិក និងប្រទេសអឺរ៉ុបនៅពេលដែលដោះស្រាយបញ្ហារសើប ហើយសង្ឃឹមថា ជប៉ុននឹងបង្កើតបរិយាកាស និងលក្ខខណ្ឌល្អដើម្បីឲ្យទស្សនកិច្ចលោក ស៊ី លេចជារូបរាង។ ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី នៅតែជាអ្វីដែលជប៉ុនចង់បានឲ្យបានឆាប់ ទោះជាបញ្ហាខ្លះក្ដី។ ដ្បិតមិនពេញចិត្តគម្រោងបង្កើតច្បាប់សន្តិសុខជាតិសម្រាប់ហុងកុង ជប៉ុនក៏ត្រូវគិតគូរពីបញ្ហាធំជាងនេះ៕ | គម្រោងច្បាប់សន្តិសុខជាតិសម្រាប់ហុងកុង ធ្វើឲ្យចិនរងការរិះគន់យ៉ាងខ្លាំង។ ប្រទេសលោកខាងលិចមួយចំនួនមានអាមេរិក កាណាដា អូស្ត្រាលី និងអង់គ្លេសដែលជាអតីតម្ចាស់អាណានិគមហុងកុង បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាដើម្បីរិះគន់ចិន។ ជប៉ុនវិញ ក៏មិនស្ងៀមដែរ ដោយបានបង្ហាញក្ដីបារម្ភចំពោះការវិវត្តិនៅហុងកុង ប៉ុន្តែមិនខ្លាំងក្លាដូចមហាអំណាចផ្សេងឡើយ។ គេមើលឃើញថា ក្រុងតូក្យូកំពុងព្យាយាមថ្នាក់ថ្នមទំនាក់ទំនងជាមួយក្រុងប៉េកាំង។ |
តាមរយៈការបោះឆ្នោតនៅក្នុងកិច្ចប្រជុំលើកទី៧នៃរដ្ឋភាគីនៃពិធីសារទីពីរ ឆ្នាំ១៩៩៩ របស់អនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ស្ដីពីការកាពារសម្បត្តិវប្បធម៌ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៧ នៅទីក្រុងប៉ារីសប្រទេសបារាំង កម្ពុជាបានបន្តជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការអន្តររដ្ឋាភិបាល នៃពិធីសារទីពីរឆ្នាំ១៩៩៩ របស់អនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ សម្រាប់អាណត្តិឆ្នាំ២០១៧-២០២១។ លើសពីនេះ កម្ពុជាត្រូវបានអង្គប្រជុំបោះឆ្នោតជ្រើសតាំងជាប្រធាននៃគណៈកម្មាធិការនេះទៀតផង។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងថា ជោគជ័យទាំងនេះ គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិ ចំពោះគោលនយោបាយវប្បធម៌ជាតិដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា។ ក្រសួងបន្ថែមថា កម្ពុជានឹងប្ដេជ្ញាបេសកកម្មរបស់ខ្លួនយ៉ាងជិតស្និតថែមទៀត ជាមួយគណៈកម្មាធិការនានា ក៏ដូចជារដ្ឋភាគីទាំងអស់ សំដៅលើកកម្ពស់ការអនុវត្តអនុសញ្ញាដ៏មានសារៈសំខាន់នេះ និងដើម្បីរួមចំណែកថែរក្សា ការពារសម្បត្តិវប្បធម៌ដ៏មានតម្លៃសម្រាប់អនុជនជំនាន់ក្រោយ៕ | ភ្នំពេញ៖ កម្ពុជាមិនត្រឹមតែបន្តធ្វើជាសមាជិកនៃគណៈកម្មាធិការអន្តររដ្ឋាភិបាល នៃពិធីសារទីពីរឆ្នាំ១៩៩៩ របស់អនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ស្ដីពីការកាពារសម្បត្តិវប្បធម៌ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ សម្រាប់អាណត្តិ៤ឆ្នាំប៉ុណ្ណោះទេ តែត្រូវបានជ្រើសតាំងជាប្រធាននៃគណៈកម្មាធិការនេះទៀតផង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១ខែធ្នូ។ |
ទឹកប្រាក់ប្រមាណ ១ លានអឺរ៉ូ ត្រូវបានសហភាពអឺរ៉ុប ផ្តល់ជូនទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងអង្គការអភិវឌ្ឍន៍ហុល្លង់ (SNV) ដើម្បីអនុវត្តកម្មវិធីមីក្រូហិរញ្ញវត្ថុបៃតង នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ ធ្វើការតែជាមួយក្រុមហ៊ុនផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យមួយចំនួន ដែលមានគុណភាពនិងទទួលស្គាល់ដោយកម្មវិធីប៉ុណ្ណោះ។ អ្នកផ្គត់ផ្គង់ដែលបានជ្រើសរើសទាំងនេះ ប្ដេជ្ញាចិត្តផ្សព្វផ្សាយលក់តែផលិតផលដែលមានគុណភាពខ្ពស់ និងផ្ដល់សេវាថែទាំដល់អតិថិជន។ ប្រការនេះ បង្កើតឲ្យមានការជឿទុកចិត្តនៅក្នុងទីផ្សារ ហើយស្លាកសម្គាល់គុណភាពបានក្លាយជានិមិត្តសញ្ញាដែលគេទទួលស្គាល់សម្រាប់បញ្ជាក់គុណភាព។ កម្មវិធីមីក្រូហិរញ្ញវត្ថុបៃតង ក៏សហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាឈានមុខគេ ដែលបានបង្កើតកម្មវិធីមីក្រូឥណទានថាមពលពន្លឺព្រះអាទិត្យដំបូងគេបង្អស់នៅកម្ពុជា ដល់អតិថិជនរបស់ខ្លួន ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់ប្រជាជននៅជនបទ។ គ្រួសារអ្នកស្រី ឆយ យ៉ៃ រស់នៅក្នុងភូមិអង្គរពាក់ ឃុំដំណាក់សុក្រំ ស្រុកដងទង់ គឺជាគ្រួសារមួយក្នុងចំណោមប្រជាជនជាច្រើនពាន់គ្រួសារនៅតំបន់ជនបទនៃប្រទេសកម្ពុជា ដែលបានទទួលផលប្រយោជន៍ពី«កម្មវិធីមីក្រូហិរញ្ញវត្ថុបៃតង» ដែលមានឈ្មោះថាជា «ថាមពលពន្លឺព្រះអាទិត្យល្អ»។ គ្រួសាររបស់អ្នកស្រីសម្ដែងសេចក្ដីរីករាយជាមួយនឹងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ (SHS) ពីព្រោះវាមិនត្រឹមតែផ្ដល់ថាមពលសម្រាប់ការបំភ្លឺផ្ទះដល់ពួកគេប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏អាចឲ្យពួកគេរីករាយជាមួយនឹងការទស្សនាកម្មវិធីកម្សាន្តលើកញ្ចក់ទូរទស្សន៍ និងប្រកបអាជីវកម្មខ្នាតតូចរបស់ខ្លួននៅផ្ទះបានទៀតផង។ លោក Dennis Barbian ប្រធានកម្មវិធីថាមពលប្រចាំប្រទេសកម្ពុជា បានថ្លែងថា កម្មវិធីនេះ បានបង្រៀនសិស្សសាលារាប់ពាន់នាក់នៅទូទាំងប្រទេស ឲ្យយល់ពីរបៀបផលិតអគ្គិសនីថាមពលព្រះអាទិត្យ និងបានបណ្ដុះបណ្ដាលមន្ត្រីឥណទានជាច្រើនរយនាក់ ដែលផ្ដល់កម្ចីថាមពលពន្លឺព្រះអាទិត្យ ព្រមទាំងបានផ្ដល់ព័ត៌មានដល់ប្រជាជនអំពីថាមពលពន្លឺព្រះអាទិត្យ តាមរយៈការធ្វើបទបង្ហាញនៅតាមមូលដ្ឋាន និងវីដេអូគ្លីបខ្លីៗ។ បើតាមលោក Dennis Barbian គិតត្រឹមខែកញ្ញា ឆ្នាំ ២០១៦ គ្រួសារនៅជនបទចំនួន ១៣៨៧គ្រួសារ បានទិញផលិតផលថាមពលពន្លឺព្រះអាទិត្យដែលមានការបញ្ជាក់គុណភាព ពីក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់ទាំង ៦ ដែលមានការទទួលស្គាល់ត្រឹមត្រូវ។ ផលិតផលមានគុណភាពនិងសេវាអតិថិជនពាក់ព័ន្ធ ក៏ត្រូវបានផ្ដល់ជូនផងដែរ នៅក្នុងខេត្តក្រុងចំនួន ១៤ ក្នុងចំណោមខេត្តទាំង ២៤ នៅទូទាំងប្រទេសកម្ពុជា។ លោក សម សុគុន នាយកប្រតិបត្តិក្រុមហ៊ុនសូឡាខ្ញុំ និយាយថា ប្រព័ន្ធអគ្គិសនីដើរដោយថាមពលព្រះអាទិត្យខ្នាតតូចនៅតាមផ្ទះ គឺជាឱកាសដ៏ល្អមួយដើម្បីពង្រីកសេវាថាមពលទំនើបទៅកាន់ប្រជាជនកាន់តែច្រើន។ លោកបន្តថា ទោះជាបច្ចេកវិទ្យានេះ កើតមានជាច្រើនឆ្នាំមកហើយក្ដី ទើបតែថ្មីៗនេះទេដែលតម្លៃបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យថយចុះច្រើន ដែលធ្វើឲ្យផលិតផលប្រកបដោយគុណភាពនេះក្លាយជាដំណោះស្រាយដែលគ្រួសារជាច្រើនអាចទិញប្រើបាន។ | បន្ទាប់ពីមានការគាំទ្រពីសហភាពអឺរ៉ុប (EU) «កម្មវិធីមីក្រូហិរញ្ញវត្ថុបៃតង» ត្រូវបានបង្កើតឡើងដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងអង្គការអភិវឌ្ឍន៍ហុល្លង់ (SNV) ដើម្បីពង្រីកលទ្ធភាព ក្នុងការទទួលបានថាមពលពន្លឺព្រះអាទិត្យដំឡើងតាមផ្ទះ ដែលមានគុណភាពខ្ពស់និងតម្លៃសមរម្យនៅក្នុងប្រទេសកម្ពុជា។ |
បើតាមលោក ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន ស្តារអូតូ ខេមបូឌា នេះមិនមែនជាលើកទី១នោះទេ ដែលក្រុមហ៊ុនស្តារអូតូ ខេមបូឌា បានដាំកូនឈើនៅតាមសាលារៀន និងទីជនបទនានានោះ។ លោកបន្តថា សកម្មភាពដាំកូនឈើនេះ គឺដាំឈើដើម្បីភពផែនដី និងចូលរួមបណ្តុះ និងដឹកនាំក្មេងៗសិស្សានុសិស្សឲ្យស្រឡាញ់បរិស្ថាន។ លោក ឃុន ចាន់ថា បញ្ជាក់ដូច្នេះថា៖« យើងដាំដើមឈើ ឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន។ កុំរង់ចាំរហូតដល់គេប្រាប់ឲ្យយើងដាំទើបយើងដាំ ប៉ុន្តែត្រូវមានគំនិត និងស្មារតីស្រឡាញ់ការដាំដើមឈើ ឲ្យបានគ្រប់ៗគ្នា»។ សូមបញ្ជាក់ក្រោយពីការដាំកូនឈើប្រណិតៗរួច ក្រុមការងារនៃក្រុមហ៊ុន ស្តារអូតូ ខេមបូឌា ក៏បាននាំយកសម្ភារសិក្សាដែលមានដូចជា ប៊ិច សៀវភៅ ខ្មៅដៃ កូល័រផាត់រូប កាបូបស្ពាយ សម្លៀកបំពាក់ ស្បែកជើង និងថវិកាខ្លះៗ ចែកជូនដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្ស ជាពិសេសសិស្សានុសិស្សឆ្នើមៗ ដើម្បីលើកទឹកចិត្តឲ្យពួកគាត់ខិតខំរៀនសូត្របន្ថែមទៀត។ ក្រុមហ៊ុនស្តារអូតូ ខេមបូឌា ជាក្រុមហ៊ុនតែមួយគត់ដែលទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Mercedes ប្រចាំនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនស្តារអូតូ ខេមបូឌា មានទីតាំងនៅបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិត សូមអញ្ជើញទំនាក់នងមកកាន់៖ 017-231-488 / 023-231-488 ៕ | កាលពីថ្ងៃទី ២៩ ខែកញ្ញា កន្លងទៅ ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនស្តារអូតូ ខេមបូឌា ដែលនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Mercedes-Benz ប្រចាំកម្ពុជាបាននាំគ្នាទៅដាំកូនឈើប្រណិតជាច្រើនដើម នៅក្នុងវិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ដែលស្តិតក្នុងភូមិរការទង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ កម្មវិធីដាំដើមឈើនេះ ក៏មានការសហការចូលរួមពីប្រិយមិត្តអ្នកស្តាប់វិទ្យុប្រជាជន ដើម្បីប្រជាជន FM 91 មេហ្គាហឺត ដោយមាន DJ Lux ជាតំណាង និងសប្បុរសជនមកពីស្ថាប័នរដ្ឋ និងឯកជនផងដែរ។ |
ក្នុងដំណើរទស្សនកិច្ចរបស់សមាជិកមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមរូបនេះ មានគោលបំណងលើកស្ទួយទំនាក់ទំនង និងសាមគ្គីភាពរវាងបក្សនិងបក្ស រដ្ឋនិងរដ្ឋ ប្រជាជននិងប្រជាជន ធ្វើឲ្យទំនាក់ទំនងកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ស្របតាមយន្តការទ្វេភាគី និងពហុភាគី។ ជាមួយគ្នានេះសម្ដេច ហ៊ុន សែន ជំរុញឱ្យភាគីវៀតណាម ជំរុញទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ឲ្យកាន់តែខ្លាំងថែមទៀត ជាពិសេស បន្តកែប្រែតំបន់អតីតសង្គ្រាមនៅតំបន់ព្រំដែន ឲ្យទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។ ក្នុងជំនួបនេះ សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ៖«ទំនាក់ទំនងសេដ្ឋកិច្ច គួរគាំទ្រឱ្យទំនាក់ទំនងនយោបាយ»។ គួរបញ្ជាក់ថា វត្តមាននៃដំណើរទស្សនកិច្ចរបស់សមាជិកមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ពេលនេះ ធ្វើឡើង បន្ទាប់ពីលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានធ្វើដំណើរទស្សនកិច្ចនៅវៀតណាម កាលពីថ្ងៃទី៨-៩ ខែសីហា កន្លងទៅ។ ក្នុងដំណើរទស្សនកិច្ច កូនប្រុសច្បងនាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ បានចូលជួបពិភាក្សាការងារជាមួយបណ្តាមេដឹកនាំវៀតណាមមួយចំនួន ព្រមទាំងឥស្សរជននយោបាយ រាប់ទាំងប្រធានាធិបតីផងដែរ។ សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងវៀតណាម សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ៣,៧៦ពាន់លានដុល្លារ នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ។ ទំហំនេះ បានកើនឡើងរហូតដល់ ២២,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ជាង ៣,០៨ពាន់លានដុល្លារ ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕ | ទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា និងវៀតណាម គាំទ្រដល់ទំនាក់ទំនងនយោបាយទ្វេភាគី។ សម្ដេច ហ៊ុន សែន និយាយទៅកាន់លោក ឡេ ហាយជុង សមាជិកមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នាថ្ងៃទី ២២ សីហា នៅវិមានសន្តិភាព។ |
ពោធី៍សាត់៖ លោក ចាន់ វី ប្រកបរបបរត់តាក់ស៊ីម្នាក់ ពីទីរួមខេត្តពោធិ៍សាត់ ទៅកាន់ឃុំអូរសោម រយៈពេល៧ឆ្នាំមកហើយ។ លោកបានប្រាប់សារព័ត៌មានThmeyThmey25ថា នៅរដូវប្រាំង ការរត់តាក់ស៊ីរបស់ខ្លួនមិនមានបញ្ហាទេ ប៉ុន្តែក្នុងរដូវវស្សា គឺត្រូវខ្ញុំសម្រាកតាមផ្លូវ១ ទៅ ២យប់ ព្រោះផ្លូវពិបាក មានជង្ហុកធំៗ ហើយជ្រៅ មិនអាចធ្វើដំណើរទៅមុខបាន។ មិនមែនតែ លោក ចាន់ វី ដែលជាម្ចាស់រថយន្តនោះទេ ភ្ញៀវក្នុងឡាន ក៏ត្រូវដេកផ្លូវជាមួយគ្នាដែរ។ លោក ចាន់ វី រៀបរាប់ដូច្នេះ៖«ផលលំបាកនៃការរត់តាក់ស៊ី ពីទីរួមខេត្តពោធិ៍សាត់ ទៅកាន់អូរសោម ចំពោះខែប្រាំងមិនមានបញ្ហាទេ បើខែប្រាំងពិបាកវេទនាមែនទែន ផ្លូវដេកចំណោតក៏មាន ឡានត្រាក់អូសក៏មាន ពាក់ច្រវាក់ឡើងក៏មាន អ្នកជិះជួយរុញក៏មាន ហើយជួនកាលដេកផ្លូវកណ្តាលព្រៃក៏មាន។ ភ្ញៀវដែលដឹកជាធម្មតា ៦នាក់ ទៅ ៧នាក់ ហើយក្នុងម្នាក់តម្លៃ ៤ម៉ីនរៀល ដោយសារវាប្រើប្រេងអស់ច្រើន»។ សូមអញ្ជើញទស្សនាបទសម្ភាស រវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មាននៃសារព័ត៌មាន ThmeyThmey25 ជាមួយលោក ចាន់ វី ជាអ្នករត់តាក់ស៊ីទៅឃុំអូរសោម ដូចតទៅ៖ | ដោយ៖ ជឿន ស្រីណយ និងហុង ស្រីណា |
ក្នុងសារសម្រាប់ទិវាអន្តរជាតិនៃការរំឭក និងគោរពដល់ជនរងគ្រោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងការទប់ស្កាត់ឧក្រិដ្ឋកម្មនេះ លោក អាន់តូនីញូ ហ្គូតេរ៉េស សរសេរថា ថ្ងៃនេះជាថ្ងៃដែលត្រូវចងចាំ និងគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអ្នករស់រានមានជីវិតពីអំពើប្រល័យពូជសាសន៍ទូទាំងពិភពលោក។ ប្រមុខ UN រូបនេះបន្តថា វាក៏ជាថ្ងៃដែលត្រូវពិនិត្យមើលបរាជ័យកន្លងមកឡើងវិញ ហើយបង្កើនកិច្ចប្រឹងប្រែងទ្វេដងដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅពេលបច្ចុប្បន្ន និងអនាគត ស្របពេលការរើសអើង និងការនិយាយមាក់ងាយដែលជាសញ្ញាព្រមានដំបូងនៃអំពើប្រល័យពូជសាសន៍កើនឡើងគ្រប់ទីកន្លែង។ ក្នុងសារដដែល លោក ហ្គូតេរ៉េស ក៏ជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ចាត់វិធានការបន្ថែមប្រឆាំងនឹងនិន្នាការដ៏គ្រោះថ្នាក់ទាំងនេះ ខណៈអនុសញ្ញាស្តីពីការទប់ស្កាត់ និងដាក់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ត្រូវបានអនុម័តជាង៧០ឆ្នាំមកហើយ។ «ខ្ញុំអំពាវនាវរដ្ឋសមាជិកទាំងអស់ចាត់វិធានការឱ្យបានម៉ឺងម៉ាត់ដើម្បីការពារសហគមន៍ដែលស្ថិតក្នុងគ្រោះថ្នាក់រួមមានជនភាគតិច ហើយដោះស្រាយការរើសអើង និងការបៀតបៀន។ រដ្ឋមានកាតព្វកិច្ចចម្បងក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ប៉ុន្តែមេដឹកនាំសហគមន៍ និងសាសនា សង្គមស៊ីវិល វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយដើរតួយ៉ាងសំខាន់»។ លោក ហ្គូតេរ៉េស លើកឡើងបែបនេះនៅថ្ងៃទី៩ ខែធ្នូ ដោយសង្កត់ធ្ងន់ឱ្យគ្រប់ភាគីពាក់ព័ន្ធប្រើមធ្យោបាយដែលមានទប់ស្កាត់ និងបញ្ចប់ឧក្រិដ្ឋកម្មនេះ។ លោក ហ្គូតេរ៉េស ក៏បានរំឭកឡើងវិញពីទស្សនកិច្ចរបស់លោកកាលពីខែមុននៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងដែរ។ អំឡុងទស្សនកិច្ចនោះ លោកបានជួបជាមួយអ្នកដែលរួចជីវិតពីរបបខ្មែរក្រហមដែលរងការធ្វើបាបយ៉ាងវេទនាដោយសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងអំពើដ៏ឃោរឃៅអំឡុងរបបនោះ៕ | អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) លោក អាន់តូនីញូ ហ្គូតេរ៉េស នៅថ្ងៃទី៩ ខែធ្នូ អំពាវនាវឱ្យប្រទេសជាសមាជិកទាំងអស់ចាត់វិធានការឱ្យម៉ឺងម៉ាត់ ក៏ដូចជាបន្តកិច្ចប្រឹងប្រែងទ្វេដងដើម្បីការពារមនុស្សជាតិពីការរងទុក្ខដោយសារអំពើប្រល័យពូជសាសន៍ទាំងនាពេលបច្ចុប្បន្ន និងអនាគត។ លោកក៏បានព្រមានដែរថា សញ្ញាដំបូងដែលនាំឱ្យមានអំពើប្រល័យពូជសាសន៍ដូចជាការរើសអើង និងការនិយាយមាក់ងាយកំពុងកើនឡើងគ្រប់ទីកន្លែង។ |
កម្ពុជានឹងរងឥទ្ធិពលពីខ្យល់មូសុងនិរតី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែឧសភា។ អំឡុងពេលរងឥទ្ធិពលនេះ រដូវវស្សាក៏ឈានមកដល់ ផងដែរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា រដូវវស្សានឹងឈានមកដល់ នៅថ្ងៃទី១៥ ខែឧសភា។ ការឈានមកដល់នូវរដូវវស្សា រួមទាំងកម្ពុជានឹងរងឥទ្ធិពលពីខ្យល់មូសុងនិរតីផងនោះ នឹងធ្វើឱ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនៅថ្ងៃទី១០ឧសភា ទំនាបកណ្ដាល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម, តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ខណៈតំបន់ខ្ពង់រាបវិញ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន៕ | ដោយ៖ ញឹក សំអូន |
សូមទស្សនាទិដ្ឋភាពដែលថតដោយ អ៊ីសា រ៉ហានី នៃសារព័ត៌មានថ្មីៗ៖ | ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានដំណើរការជាប្រក្រតីនាព្រឹកថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា នេះ ដោយមិនមានការឆែកឆេរតឹងរ៉ឹង និងវត្តមានកងកម្លាំងប្រដាប់អាវុធដ៏ច្រើនសន្ធឹកសន្ធាប់ដូច កាលពីថ្ងៃម្សិលមិញនោះឡើយ។ |
លោក មាស ចាន់ណា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ ទាំងអារម្មណ៍សប្បាយចិត្តចំពោះការគ្រងជើងឯកពានសម្ដេច ហ៊ុន សែន រដូវកាល២០២២ ថានៅតង់ទី១ បឹងកេត លេងបានយ៉ាងល្អ ព្រោះមានយុទ្ធសាស្ដ្រវាយបក ដែលមានគុណភាព។ បន្ថែមទៀតនោះ ខ្សែប្រយុទ្ធ ២ សំខាន់ៗ គឺ ម៉ាត់ ណូរុន និង សៀង ចន្ធា ជាកីឡាករល្អ ដែលធ្វើឲ្យខ្សែការរបស់វិសាខា មានការពិបាកក្នុង បិទអ្នកទាំង២នេះ។ នៅតង់ទី១ បឹងកេត នាំមុខ វិសាខា លទ្ធផល ២-០ ដោយកីឡាករ សៀង ចន្ធា ជាអ្នកស៊ុតបញ្ចូលទី។ ដោយឡែក វិសាខា ក៏វាយបកខ្លះ ប៉ុន្ដែការបញ្ចប់ទី ប៉ះជាមួយបង្គោលទីជាច្រើនលើក។ លុះចូលដល់តង់ទី២ វិសាខា បានផ្លាស់ប្ដូរយុទ្ធសាស្ដ្រប្រកួត ដោយដឹងថា បឹងកេត នឹងបន្ថែមការការពារ ព្រោះមានប្រៀបជាងវិសាខា ក្នុងគ្រាប់បាល់នាំមុខ ២-០។ «យើង បានប្ដូយុទ្ធសាស្ដ្រប្រកួតនៅតង់ទី២។ ហើយ១គ្រាប់ដំបូងរបស់វិសាខា រកបានដោយ ស៊ិន សុផាណាត់ ធ្វើឲ្យក្រុមមានកម្លាំងចិត្តកាន់តែខ្លាំង។»។ លោក មាស ចាន់ណា និយាយបែបនេះ។ ក្រុមបាល់ទាត់វិសាខា កីឡាករ ស៊ិន សុផាណាត់ វាយបកគ្រាប់ទី១ នៅនាទី៧៩ នាំឲ្យលទ្ធផល ២-១។ លុះចូលដល់នាទី ៩០+៦ នាទីចុងក្រោយ អ្នកចាំទី កែវ សុខសិលា លោតប្រើខ្នងរបស់ខ្លួន តែតបញ្ចូលទី បន្ទាប់ពីមិត្តរួមក្រុមទាត់បាល់ជ្រុង។ នៅម៉ោងប្រកួតបន្ថែម ១៥នាទី លើកទី១ នាទី៩០+៨ វិសាខា នាំមុខ ៣-២ ដោយ ប៊ិន ចន្ថាធារី ខ្សែការពាររបស់វិសាខា ហើយតាមស្មើ ដោយ ឱ ភារុណ របស់បឹងកេត នៅនាទី៩០+១២។ ២នាទីបន្ទាប់ កីឡករ កែវ សុខផេង របស់វិសាខា បន្ថែមបាន ១គ្រាប់ទៀត នាំឲ្យលទ្ធផល ៤-៣។ បឹងកេត បានព្យាយាមច្រើនលើក ប៉ុន្ដែត្រូវបានខ្សែការពាររបស់វិសាខា សង្គ្រោះបាន។ បាល់ជ្រុងជាច្រើនលើកនៅ ៣នាទីចុងក្រោយ របស់បឹងកេត ធ្វើឲ្យវិសាខា មានសម្ពាធជាខ្លាំង ដោយស៊ុតចំបង្គោលទីជាច្រើនលើក។ «យើង បានផ្លាស់ប្ដូយុទ្ធសាស្ដ្រប្រកួត។ នៅតង់ទី១ យើងមិនមានសំណាង ដូចតង់ទី២ទេ ព្រោះកីឡាករ ស៊ុតចំបង្គោលទី ក្លិបបឹងកេត ២ ទៅ ៣លើក ប៉ុន្ដែ ចុងតង់ទី២ បឹងកេត បែរទៅជាមិនមានសំណាងវិញ ព្រោះស៊ុតចំបង្គោលទីដូចគ្នា។ បាល់ទាត់ ត្រូវការយុទ្ធសាស្ដ្រល្អ ប៉ុន្ដែក៏ត្រូវបូករួមជាមួយសំណាងខ្លះដែរ។»។ គ្រូបង្វឹកក្លិបវិសាខា រូបនេះ បានបញ្ជាក់ដូច្នេះ។ ពានសម្ដេច ហ៊ុន សែន លើកទី១៦ ចំណែក លោក ហៅ សុជាតិ គ្រូបង្វឹកស្ដីទីក្លិបបឹងកេត បានបញ្ជាក់ថា កីឡាករ របស់បឹងកេត ខូចទម្រង់លេង ក្រោយពីផ្លាស់ប្ដូរកីឡាករ មួយចំនួនចេញ។ គ្រូបង្វឹករូបនេះ និយាយថា៖«ចំពោះការប្រកួតម្សិលមិញយើងធ្វើបានល្អ តែពិតជាគួរឲ្យស្ដោយស្ដាយមែនទែន ដែលយើងបាត់បង់ឱកាសល្អមួយនេះ។ យើង ធ្វើបានល្អនៅតង់ទី១ ដោយនាំមុខគេដល់ទៅ ២-០ ហើយនៅផ្ដើមតង់ទី២ យើងនៅតែបន្ដល្អ តែបន្ទាប់ពី យើងផ្លាស់ប្ដូរកីឡាករមួយចំនួន យើងឃើញថាចាប់ផ្ដើមមានបញ្ហា ទាំងទម្រង់ក្រុម និងការប្រមូលអារម្មណ៍កីឡាករ មានការធ្លាក់ចុះ។»។ ក្នុងថ្ងៃជាមួយគ្នានេះដែរ មុនពេលជំនួប វិសាខា និងបឹងកេត ក្នុងការប្រជែងយកជើងឯក ក្លិបអគ្គិសនីកម្ពុជា បានចាញ់ម្ចាស់ផ្ទះ ភ្នំពេញក្រោន ក្នុងលទ្ធផល ៥-០ ក្នុងការប្រកួតយកជ័យលាភីលេខ៣។ គួរបញ្ជាក់ផងដែរ វិសាខា បានឈ្នះតំណែងជើង ៣ឆ្នាំជាប់គ្នា គឺ ២០២០, ២០២១ និង ឆ្នាំ២០២២នេះ រីឯ បឹងកេត ធ្លាប់ជាជើងឯក ១សម័យកាល នៅឆ្នាំ២០១៩៕ | លោក មាស ចាន់ណា គ្រូបង្វឹកក្លិបបាល់ទាត់វិសាខា បានបញ្ជាក់ពីជ័យជម្នះលើក្រុមបឹងកេត ក្នុងលទ្ធផល ៤-៣ ពីការប្រកួតពានសម្ដេច ហ៊ុន សែន លើកទី១៦ វគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន Smart RSN កាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា ថា ជោគជ័យនេះ មិនមែនមានតែយុទ្ធសាស្ដ្រប្រកួតតែម្យ៉ាង អាចយកឈ្នះលើក្រុមបឹងកេតបាន ប៉ុន្ដែវិសាខា មានសំណាងច្រើនជាង នៅចុងតង់ទី២។ |
ភ្នំពេញ៖ លោក ម៉ៅ វុត្ថា ដែលជាភោជនីយដ្ឋានយីហោផ្ទះត្រី សាល់ ម៉ុន បានប្រើប្រាស់ការស្រឡាញ់ ចូលចិត្តការសរសេររបស់ខ្លួន ជាមធ្យោបាយបន្ថយភាពតានតឹងនានា ដែលខ្លួនជួបប្រទះនៅក្នុងជីវិតរស់នៅ និងក្នុងអាជីវកម្ម។ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ម្ចាស់យីហោផ្ទះត្រី សាល់ ម៉ុន បញ្ជាក់ថា ការសរសេរចែករំលែកពីចំណេះដឹង និងការយល់ឃើញរបស់ខ្លួន ជុំវិញបញ្ហា ឬរឿងរ៉ាវដែលកើតឡើងក្នុងសង្គមមិនត្រឹមតែបានធ្វើឱ្យលោកមានសមាធិចិត្តនោះទេ តែវាជារួមចំណែកជួយសង្គមដោយប្រយោល តាមរយៈសំណេររបស់ខ្លួនទៀតផង។ លោក ម៉ៅ វិត្ថា បញ្ជាក់ដូច្នេះ៖ «សម្រាប់ខ្ញុំ វាជាគុណប្រយោជន៍ សម្រាប់ខ្លួនខ្ញុំវិញទេ។ ព្រោះបើឱ្យខ្ញុំអង្កុយតែរកស៊ី ហើយមិនបានសរសេរសោះ នោះខ្ញុំអាចនឹងឆ្កួតក៏ថាបាន។ ដូច្នេះហើយ ខ្ញុំត្រូវតែផ្លាស់ប្តូរអាម្មណ៍ ពីរបៀបធ្វើការងារទាំងនេះ។ មួយទៀតអាចនិយាយបានថា វាជាចែករំលែក នូវចំណេះដឹង បទពិសោធន៍ ហើយជាសំណេរទូទៅ ងាយយល់ តាមបែបភាសាសន្ទនាទូទៅ ដោយមិនមែនផ្លូវការខ្លាំងពេកនោះដែរ»។ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ និងលោក ម៉ៅ វុត្ថា ម្ចាស់យីហោផ្ទះត្រីសាល់ម៉ុន ដូចតទៅ៖ | ដោយ៖ សុង សុធាវី |
លោក លូ ម៉េង ដែលជាចុងភៅល្បីឈ្មោះបានមានប្រសាសន៍ថា៖ «រូបខ្ញុំមានក្តីសោមនស្សជាខ្លាំង ដែលមានឱកាស ចូលរួមក្នុងយុទ្ធនាការ «បុគ្គលល្អឯក» របស់ស្រាបៀរ ABC អមជាមួយនឹងបុគ្គលឆ្នើម ៩រូបផ្សេងទៀត។ ដោយបានឮនូវរឿងរ៉ាវរបស់បុគ្គលល្អឯកផ្សេងទៀតរបស់កម្ពុជារួចហើយ ធ្វើឱ្យខ្ញុំក្តុកក្តួល ដោយសារពួកគាត់សុទ្ធតែបានតស៊ូនឹងភាពលំបាក និងជម្នះបញ្ហាប្រឈមនានា ដោយការតាំងចិត្តឈានមកដល់ជំហរដូចសព្វថ្ងៃ។ ពួកគាត់ពិតជាបំផុសទឹកចិត្តដល់រូបខ្ញុំខ្លាំងមែន ហើយខ្ញុំប្រាកដថាពួកគេនឹងជំរុញទឹកចិត្តដល់យុវជនកម្ពុជាជាច្រើន ឲ្យបន្តក្តីសុបិន្ដរបស់ខ្លួន និងជំនះនូវរាល់ឧបសគ្គ ដើម្បីសហការគ្នាបង្កើតប្រទេសកម្ពុជាមួយឱ្យកាន់តែប្រសើរជាមួយគ្នា»។ លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនស្រាបៀរ ABC តែងតែឈរសម្រាប់ការនាំមុខគេ និងសម្រាប់ការអបអរសាទរដល់បុគ្គល ដែលមានភាពក្លាហាន និងរឹងមាំ ដូចជានិមិត្តសញ្ញា ABC Lion របស់យើង។ ក្នុងនាមជាម៉ាកយីហោដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនស្រាបៀរ ABC មានការពេញចិត្តជាខ្លាំងក្នុងការផ្តល់ការលើកទឹកចិត្ត ដល់យុវជនកម្ពុជាជំនាន់ថ្មី ដើម្បីកំណត់ភាពជោគជ័យរបស់ខ្លួន តាមលក្ខខណ្ឌ ក៏ដូចជាអ្វីដែលពួកគេចង់ធ្វើ និងមានភាពល្អឯកនៅក្នុងអ្វីគ្រប់យ៉ាងដែលពួកគេធ្វើ។ វាពិតជាមិនគួរឱ្យជឿក្នុងការស្វែងយល់ អំពីរឿងរ៉ាវរបស់បុគ្គលល្អឯកកម្ពុជា និងការធ្វើដំណើររបស់ពួកគេ ដើម្បីឈានមកដល់ទីកន្លែង ដែលពួកគេកំពុងស្ថិតនៅដូចសព្វថ្ងៃនេះ ហើយវាជាកិត្តិយសរបស់យើង ក្នុងការអបអរសាទរពួកគេក្នុងរដូវកាលនេះ»។ ដើម្បីអបអរឱកាសដ៏សំខាន់នេះ លោក លូ ម៉េង បានបង្ហាញជំនាញចម្អិនអាហារដ៏ល្អឯករបស់លោក នៅក្នុងកម្មវិធីរាត្រីដ៏ល្អឯក របស់ក្រុមហ៊ុនស្រាបៀរ ABC តាមរយៈការច្នៃ ឈុតម្ហូបជាច្រើនមុខលាយជាមួយស្រាបៀរ ABC គួរឱ្យចង់ពិសា សម្រាប់ពិធីលាងសាយភោជន៍ល្ងាច បែបសមោសរ។ លោក លូ ម៉េង មានជោគជតាជាចុងភៅស្រាប់។ ជីដូនរបស់លោកបានដុសខាត់ជំនាញរបស់គាត់ខាងចម្អិនអាហារ ថ្វាយរាជវង្ស នៅដំណាក់ក្រយារបស់ព្រះបរមរាជវាំង រីឯម្តាយរបស់លោកក៏មានចំណង់ចំណូលចិត្ត ចំពោះការធ្វើម្ហូបផងដែរ។ លោកបានចាប់ផ្តើមការងារដំបូងនៅសណ្ឋាគារ Cambodiana ដ៏ល្បីល្បាញ មុនពេលពង្រីកបទពិសោធន៍ធ្វើម្ហូបលំដាប់ផ្កាយប្រាំរបស់លោកទៅកាន់សណ្ឋាគារ Sofitel និង សម្ព័ន្ធក្រុមហ៊ុន Sunway Group។ នៅឆ្នាំ២០០៥ លោកក៏បានសហស្ថាបនាភោជនីយដ្ឋាន «ម្លិះ» ដោយមានគោលបំណងបញ្ចូលទម្រង់សហសម័យ ដល់រូបមន្តម្ហូបខ្មែរដែលមានអាយុកាលយូរមកហើយ។ ភោជនីយដ្ឋាននេះបានវិវត្តខ្លួន ក្លាយជាកន្លែងផ្តល់បរិយាកាសទទួលទានអាហារបែបថ្លៃថ្នូរបំផុតមួយ នៅកម្ពុជាដូចសព្វថ្ងៃនេះ។ មិនតែប៉ុណ្ណោះ លោក លូ ម៉េង ក៏បានឆ្លាប់ភ្ជាប់រសជាតិអាហារប្លែកមាត់របស់កម្ពុជា លើផែនទីអន្តរជាតិដែរ តាមរយៈការងារជាមួយ ចុងភៅល្បីថ្នាក់អន្តរជាតិគឺលោក Anthony Bourdain និងបង្ហាញខ្លួនជាមួយ Gordon Ramsay ក្នុងកម្មវិធីទូរទស្សន៍ "Great Escape" របស់គាត់ផងដែរ។ អមជាមួយលោក លូ ម៉េង ក្រុមហ៊ុនស្រាបៀរ ABC ក៏បានអបអរសាទរដល់បុគ្គលល្អឯកកម្ពុជាចំនួន ៩រូបផ្សេងទៀតដូចជា៖ ១. លោក នាង កាវិច៖ ជាផលិតករ និងសមិទ្ធករ ល្បីល្បាញតាមរយៈភាពយន្តខ្នាតវែងរឿង «ប៊ូឌីញស» ២. លោក ជុំ សុធា៖ ជាអ្នកដឹកនាំភាពយន្តឯកសារ ភាពយន្តខ្លី កម្មវិធីល្បែងតាមទូរទស្សន៍ និងស្ពតពាណិជ្ជកម្ម ៣. អ្នកនាង ប៉ុល គឹមសាន៖ជាចុងភៅត្រួសត្រាយផ្លូវ នៅពីក្រោយភោជនីយដ្ឋាន Embassy គួរឱ្យស្ញប់ស្ញែង នៅសៀមរាប ៤. លោក ស៊ឹម ចាន់គិរីរ័ត្ន៖ ជាសហគ្រិន អគ្គនាយកប្រតិបត្តិ និងស្ថាបនិកជ័យលាភី នៃធុរកិច្ចបង្កើតថ្មីបែបបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺ BanhJi (បញ្ជី) ៥. លោក ជា ឡង់ដា៖ ជាស្ថាបនិក ត្រួសត្រាយផ្លូវខាងបច្ចេកវិទ្យា របស់ប្រព័ន្ធកក់ការធ្វើដំណើរអនឡាញគឺ BookMeBus ៦. កញ្ញា ឃុន វឌ្ឍានិត (DJ ម៉ៃលី)៖ ជា DJ បែបតន្រ្ដីអេឡិចត្រូនិច (EDM) រហ័សនាមថា «Cambodias Queen of Clubbing» ៧. កញ្ញា រិទ្ធី លំអរកេសរ៖ ជាសកម្មជនក្នុងវិស័យតន្ត្រីសហសម័យ និងជាសហស្ថាបនិកនៃក្រុមច្នៃប្រឌិត «ភ្លើង គប់» និងមហោស្រពវប្បធម៌ប្រចាំឆ្នាំ ឈ្មោះថា «បុណ្យភូមិ» ៨. លោក ណាត សុខណាន៖ ជាអ្នករចនាម៉ូដ និងជាស្ថាបនិកហាងសម្លៀកបំពាក់ Soknans Boutique ៩. អ្នកនាង វ៉ាន់ ណាតាសា៖ អ្នករចនាម៉ូដ និងជាស្ថាបនិកហាងម៉ូដ Natacha Van ។ ចាប់តាំងពីយុទ្ធនាការនេះបានចាប់ផ្តើមនៅថ្ងៃទី ១៦ ខែវិច្ឆិកា កន្លងទៅ គណៈមេប្រយោគដ៏គួរឱ្យគោរពរបស់យើងរួមមាន ជ័យលាភីបុគ្គលល្អឯក កាលពីឆ្នាំមុន លោក សាយ; ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសសូ; ជើងខ្លាំងវិស័យកម្សាន្តបែបឌីជីថល លោក ជី សិលា; ស្ថាបត្យករឈានមុខរបស់កម្ពុជា លោក ហ៊ុន ចាន់សាន; និងសហគ្រិនស្រ្ដី និងជាស្ថាបនិក Lyly Foods គឺលោកជំទាវឧកញ៉ា កែវ មុំ ពិតជាមានការងារដ៏លំបាក និងសម្រេចចិត្តក្នុងការជ្រើសរើសបុគ្គលល្អឯក ១រូប ក្នុងចំណោម បុគ្គលល្អឯកទាំង ១០រូប ដែលនឹងទទួលបាននូវថវិការង្វាន់ចំនួន ២ម៉ឺនដុល្លារ។ ថ្វីបើបេក្ខភាពនៅឆ្នាំនេះសុទ្ធតែមានភាពល្អឯក នៅក្នុងវិស័យរបស់ពួគគេរៀងៗខ្លួន ប៉ុន្ដែមានតែបុគ្គលល្អឯក ១រូបប៉ុណ្ណោះដែលក្លាយជាបុគ្គលល្អឯករបស់ ស្រាបៀរ ABC ប្រចាំឆ្នាំ ២០២២ ហើយនោះគឺ លោក លូ ម៉េង។ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីយុទ្ធនាការ «បុគ្គលល្អឯក» របស់ក្រុមហ៊ុនស្រាបៀរ ABC ឬដើម្បីទស្សនាភាពយន្តខ្លីរបស់បុគ្គលល្អឯក សូមចូលទៅកាន់៖ ABCs Website: https://abcbeerkh.com ABCs Facebook Page: https://www.facebook.com/abcbeer.cambodia ABCs Instagram Page: https://www.instagram.com/abcbeer.cambodia/ ABCs YouTube Channel: https://www.youtube.com/c/ABCBeerCambodia អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ចាប់ផ្តើមបើក ប្រតិបត្តិការ អាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ១៩៩៤។ យោងទៅតាមបំណងក្នុងការបង្កើតនូវក្តីរីករាយក្នុងការជួបជុំគ្នាពិតប្រាកដ ដើម្បីបំផុស ឱ្យពិភពលោកកាន់តែប្រសើរ ក្រុមហ៊ុន បង្កើតនូវបទពិសោធន៍អស្ចារ្យនានា សម្រាប់អ្នកពិសា និងអតិថិជន ជាមួយនឹងផលបត្រស្រាបៀរអន្ដរជាតិ ព្រមទាំង ស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken®, Tiger, ABC, Anchor, និង Gold Crown ជាដើម។ តាមរយៈការបោះទីតាំង និងរោងចក្រ ទំនើបសម្បូរបែបរបស់ខ្លួន ក្រុមហ៊ុន ផ្តល់ការងារឱ្យបុគ្គលិកសរុបប្រមាណ ៧០០នាក់ ហើយទ្រទ្រង់ដល់ការងារដោយប្រយោល ឱ្យមនុស្សជាង ១២០ ០០០នាក់ តាមរយៈសង្វាក់ផលិតកម្មរបស់ខ្លួន។ ដោយប្រកាន់គោលការណ៍អភិវឌ្ឍ ប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានគោលបំណង «កសាងកម្ពុជាឱ្យប្រសើរ» ដោយផ្តោតលើផ្នែកបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយទំនួលខុសត្រូវ ឆ្ពោះទៅរកពិភពលោក ដែលគ្មានការបំពុល មានតុល្យភាព និងសុខភាពល្អជាងមុន។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនចំណុះឱ្យ HEINEKEN Company ដែលជាសម្ព័ន្ធក្រុមហ៊ុនផលិតស្រាបៀរ កម្រិតអន្តរជាតិជាងគេលើពិភពលោក៕ អត្ថបទពាណិជ្ជកម្ម | យុទ្ធនាការ «បុគ្គលល្អឯក» របស់ស្រាបៀរ ABC ដែលទន្ទឹងរង់ចាំយូរមកហើយនោះ បានកៀកមកដល់ទីបញ្ចប់ហើយ បន្ទាប់ពីការអបអរស្នាដៃល្អឯកនានារបស់បុគ្គលល្អឯកនៅកម្ពុជាចំនួន១០រូប មកពីវិស័យ៥ ផ្សេងៗគ្នា។ បន្ទាប់ពីការពិភាក្សាជាច្រើនដោយគណៈមេប្រយោគទាំង ៥រូប រួចមក យុទ្ធនាការ ដែលដំណើរការដោយ ក្រុមហ៊ុនស្រាបៀរដ៏ល្បីរបស់កម្ពុជា បានរកឃើញបេក្ខភាព បុគ្គលល្អឯក ជាចុងភៅដ៏ល្បីល្បាញទទួលស្គាល់ជាអន្ដរជាតិគឺ កំពូលចុងភៅ លោក លូ ម៉េង។ គាត់នឹងទទួលបានថវិកាចំនួន ២ម៉ឺនដុល្លារ ជានិមិត្តសញ្ញា សម្រាប់ការរួមចំណែកដ៏ល្អឯករបស់គាត់ ចំពោះសង្គមកម្ពុជា។ |
«វាសំខាន់ណាស់សម្រាប់ប្រយោជន៍ជាតិអាមេរិកក្នុងការជួយជ្រោមជ្រែងជប៉ុនអភិវឌ្ឍ និងរក្សាសមត្ថភាពស្វ័យការពារប្រកបដោយប្រសិទ្ធភាពនិងខ្លាំងក្លា»។ ក្រសួងការបរទេសអាមេរិក សរសេរបែបនេះក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី៩ ខែកក្កដាដែលប្រកាសពីគម្រោងទិញលក់ ដោយបន្ថែមថា ផែនការលក់សព្វាវុធនេះ នឹងពុំផ្លាស់ប្ដូរតុល្យភាពយោធាក្នុងតំបន់ឡើយ។ ក្នុងសេចក្តីថ្លែងការណ៍ ដែលដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ក្រសួងការបរទេសអាមេរិក បញ្ជាក់ទៀតថា រដ្ឋាភិបាលជប៉ុន បានស្នើទិញយន្តហោះចម្បាំង F-35A ចំនួន ៦៣គ្រឿង និងយន្តហោះចម្បាំង F-35B ចំនួន ៤២ គ្រឿង, ម៉ាស៊ីនយន្តហោះ Pratt and Whitney F135 ចំនួន ១១០គ្រឿង ព្រមទាំងសម្ភារយោធាពាក់ព័ន្ធផ្សេងទៀត ។ ការអនុវត្តគម្រោងលក់យន្តហោះសម្រាប់ជប៉ុននេះ ដែលរាប់បញ្ចូលទាំងការហ្វឹកហាត់ និងការគាំទ្របច្ចេកទេស នឹងចំណាយពេលរហូតដល់២៥ឆ្នាំ។ តាមការចុះផ្សាយរបស់សារព័ត៌មាន Defense News ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខផ្នែកការពារជាតិនៃក្រសួងការបរទេសអាមេរិក បានផ្ដល់ដំណឹងនៃផែនការលក់យន្តហោះដែលគិតជាទឹកប្រាក់២៣ពាន់លានដុល្លារនេះទៅកាន់សភា ។ យ៉ាងណា តម្លៃអាចប្រែប្រួលខ្លះ អំឡុងពេលការចរចារវាងរដ្ឋាភិបាលនិងក្រុមហ៊ុនឯកជនផលិតយន្តហោះ Lockheed Martin ដែលមានរោងចក្រផលិតនៅរដ្ឋ Texas ។ ការចរចា នឹងចាប់ផ្ដើម ក្រោយសភាអនុម័តគម្រោងលក់។ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ ជប៉ុន នឹងក្លាយជាប្រទេសប្រើយន្តហោះចម្បាំង F-35 ធំបំផុតលំដាប់ទី២ ក្រោយតែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ ហើយក៏ជាអតិថិជនបរទេសធំបំផុតរបស់យន្តហោះចម្បាំងទំនើបផុតលេខមួយនេះផងដែរ។ មែនទែនទៅ ជប៉ុន គឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចប៉ុណ្ណោះ ក្នុងនោះ អ៊ីស្រាអែល ដែលជាម្ចាស់យន្តហោះចម្បាំង F-35 ដ៏ទំនើបរបស់សហរដ្ឋអាមេរិក។ កាលពីខែមេសា ឆ្នាំ២០១៩ កងទ័ពជើងអាកាសជប៉ុន ធ្លាប់បានអះអាងពីករណីបាត់ដានយន្តហោះ F-35A មួយគ្រឿង អំឡុងពេលហោះហើរចេញពីមូលដ្ឋានទ័ពអាកាស Misawa ជាមួយយន្តហោះចម្បាំង F-35A ៣គ្រឿងទៀត៕ | ក្រសួងការបរទេសអាមេរិក បានអនុម័តគម្រោងទិញយន្តហោះចម្បាំងស៊េរី F-35 របស់ក្រុមហ៊ុន Lockheed Martin ពីសំណាក់ជប៉ុនសរុប១០៥គ្រឿង ដែលប៉ាន់ស្មានថាតម្លៃ២៣ពាន់លានដុល្លារ។ ទីក្រុងតូក្យូ នឹងក្លាយជាអតិថិជនបរទេសធំបំផុតរបស់យន្តហោះចម្បាំងទំនើបមួយប្រភេទនេះ។ |
យ៉ាងណាមិញឪពុកម្តាយ ឬអាណាព្យាបាលស្ទើរតែទាំងអស់ ក៏កំពុងតែមានការព្រួយបារម្ភផងដែរ ចំពោះបច្ចេកវិទ្យា និងគ្រឿងអេឡិចត្រូនិកទាំងនោះ។ ព្រួយបារម្ភ ក៏ព្រោះតែពួកគាត់មិនអាចគ្រប់គ្រង និងដឹងថា តើកូនៗរបស់ពួកគាត់ប្រើប្រាស់វាបានត្រឹមត្រូវក្នុងផ្លួវល្អបានកម្រិតណានោះទេ ហើយឪពុកម្ដាយខ្លាចក្រែងថា កូនៗនឹងអាចប្រើប្រាស់វាខុសបែបបទ។ ប៉ុន្តែចាប់ពីពេលនេះទៅ លោកអ្នកឈប់បារម្ភទៀត! ព្រោះមុខងារនៃកម្មវិធី Kids Home ដែលបំពាក់មកស្រាប់ក្នុង Samsung Galaxy Tab A 2019 អាចជួយលោកអ្នកក្នុងការគ្រប់គ្រង និងកំណត់ការកម្សាន្តដ៏មានសុវត្ថិភាពជូនបុត្រធីតារបស់លោកអ្នកផងដែរ។ ជាពិសេសមុខងារ Kids Home នេះ អាចធ្វើឱ្យកូនលោកអ្នកមានការរីកចម្រើនផ្នែកខួរក្បាល និងកាន់តែវៃឆ្លាតផ្នែកឌីជីថល (Digital Development) ក្នុងពេលវេលាកម្សាន្តរបស់ពួកគាត់ បន្ទាប់ពីការសិក្សាស្ទើរតែពេញមួយថ្ងៃ។ សរុបសេចក្តីមកកម្មវិធីមុខងារ Kids Home ដែលភ្ជាប់ជាមួយ Samsung Galaxy Tab A 2019 គឺជាកន្លែងនៃការកម្សាន្តដ៏មានសុវត្ថិភាព និងសប្បាយរីករាយបំផុត សម្រាប់បុត្រធីតារបស់លោកអ្នកក្នុងការភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោកសម័យទំនើបនេះ។ ដូច្នេះលោកអ្នកប្រាកដជាមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការកម្សាន្ត និងប្រើប្រាស់គ្រឿងអេឡិចត្រូនិករបស់កូនៗជាទីស្រឡាញ់របស់លោកអ្នក។ «ពេលនេះខ្ញុំហ៊ានធានាថា Samsung Galaxy Tab A 2019 នេះជាជម្រើសTablet ដែលល្អបំផុតសម្រាប់លោកអ្នក និងក្រុមគ្រួសាររបស់អ្នក»។ សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅទស្សនាផលិតផលដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផលរបស់ សាមសុង ណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ ៖ ដូចយើងដឹងហើយថាបច្ចុប្បន្ននេះ បច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង ខណៈពេលដែលគ្រឿងឧបករណ៍អេឡិចត្រូនិក កំពុងក្លាយជាឧបករណ៍ដែលពេញនិយមបំផុត និងមានស្ទើរតែគ្រប់ផ្ទះ។ ជាពិសេសសម្រាប់កូនៗជាទីស្រឡាញ់ទាំងអស់តែម្តង។ |
QE Extension ជាកម្មវិធីដែលដំណើរការជាមួយ QuickBooks និងជួយអោយលោកអ្នកអាចធ្វើប្រតិបត្តិការជាភាសាខ្មែរបាន មានអាត្រាប្តូរប្រាក់ស្វ័យប្រវត្តិ អាចបញ្ចូលព័ត៌មានលម្អិត និងរូបភាពលើមុខទំនិញនីមួយៗ មានទម្រង់វិក្កយបត្រពន្ធសម្បូរបែប អាចបោះពុម្ពប័ណ្ណចំណាយ ឬសក្ខីបត្រផ្សេងៗ មានការគណនា និងចុះបញ្ជីពន្ធស្វ័យប្រវត្តិ អាចទាញយករបាយកាណ៍ទិញ-លក់ និងតារាងលម្អិតពន្ធកាត់ទុកសម្រាប់ធ្វើការ Upload ទៅក្នុងប្រព័ន្ធ E-Filing របស់អគ្គនាយកដ្ឋានពន្ធដារបានយ៉ាងឆាប់រហ័សសម្រាប់ការប្រកាសពន្ធ រួមទាំងរបាយការណ៍ហិរញ្ញវត្ថុជាច្រើនផ្សេងទៀជាភាសាខ្មែរ និងអង់គ្លេស។ ពិសេសលើសពីនេះទៅទៀត QE Extension មានមុខងារ Import & Export ដែលអាចអោយគណនេយ្យករ ទាញយកគ្រប់ទិន្នន័យ ឬដោយផ្នែកពី QuickBooks, POS ឬ Excel ហើយអាចបញ្ចូលអាត្រាប្តូរប្រាក់ និងបំប្លែងរូបិយបណ្ណគោលពីប្រាក់ដុល្លារ ទៅប្រាក់រៀល និងអាចបញ្ជូនទិន្នន័យទាំងអស់នោះទៅក្នុងកម្មវិធី QuickBooks ថ្មីបានទៀតផង។ ដូច្នេះពុំចាំបាច់ផ្លាស់ប្តូរកម្មវិធីគណនេយ្យ QuickBooks នោះទេ QE Extension អាចជួយបាន។ ចាំអីទៀតសូមកុំស្ទាក់ស្ទើរទិញ QE Extension ឥឡូវនេះតាមដំណភ្ជាប់ខាងក្រោម ៖ https://speedaccount.com/qe/#price សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទាក់ទងមកកាន់ក្រុមការងារ QE Extension យើងខ្ញុំតាមរយៈ ៖ លេខទូរស័ព្ទ ៖ 070 60 6666 អ៊ីម៉ែល ៖ [email protected] គេហទំព័រ ៖ http://speedaccount.com/qe អាសយដ្ឋាន ៖ ផ្ទះលេខ 997 ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ភ្នំពេញ ៕ (អត្ថបទពាណិជ្ជកម្ម) | QuickBooks ជាកម្មវិធីគណនេយ្យមួយដែលពេញនិយមសម្រាប់គណនេយ្យករប្រើប្រាស់ក្នុងការគ្រប់គ្រង និងកត់ត្រា នូវរាល់ប្រតិបត្តិការគណនេយ្យ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ អ្វីដែលជាបញ្ហាគឺ QuickBooks គ្មានទិន្នន័យ និងមុខងារជាភាសាខ្មែរឲ្យស្របតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាហេតុធ្វើអោយម្ចាស់អាជីវកម្ម ក្រុមហ៊ុន ឬសហគ្រាសផ្សេងៗ សម្រេចស្វែងរកកម្មវិធីគណនេយ្យថ្មីដែលមានមុខងារជាភាសាខ្មែរ។ សូមលោកអ្នកកុំបារម្ភពីបញ្ហាទាំងអស់នោះដោយគ្រាន់តែប្រើប្រាស់កម្មវិធី QE Extension ភ្ជាប់ជាមួយ QuickBooks របស់លោកអ្នក បញ្ហាទំាងអស់នោះនឹងត្រូវបានដោះស្រាយ។ |
សត្វត្រយងចង្កំកស មានឈ្មោះជាភាសាអង់គ្លេសថា Pseudibis davisoni។ សត្វនេះ ត្រូវបានគេប្រទះឃើញនៅទូទាំងទ្វីបអាស៊ី។ ប៉ុន្តែសព្វថ្ងៃនេះ គេប្រទះឃើញ ប្រភេទសត្វសត្វត្រយងចង្កំកស មានវត្តមាននៅតំបន់ព្រៃរល្បោះភាគខាងជើង និងខាងកើតនៃប្រទេសកម្ពុជា និងចំនួនរបាយផ្សេងទៀតត្រូវបានគេរកឃើញនៅលើកោះ Borneo នៃឧបទ្វីបអាស៊ីខាងត្បូងប៉ុណ្ណោះ។ សត្វប្រភេទនេះ ត្រូវបានគេចាត់ចូលជាប្រភេទរងគ្រោះជិតផុតពូជក្នុងបញ្ជីក្រហម IUCN Red List។ រូបភាពយកចេញពីNatureLife Cambodia Organization ការធ្វើជំរឿន ត្រូវបានធ្វើឡើងចាប់ពីខែកក្កដា ដល់ខែតុលា។ គេរាប់ចំនួនរបស់វា ពេលសត្វនេះហើរចូលទ្រនំនៅពេលល្ងាច និងពេលសត្វហើរចាកចេញសម្បុកវិញព្រឹកបន្ទាប់។ វត្តមានសត្វនេះនៅកម្ពុជា បានកើនឡើង បើធៀបទៅទិន្នន័យខ្ពស់បំផុតក្នុងឆ្នាំ២០១៣ ដែលមានចំនួន ៩៧៣ក្បាល និងការកត់ត្រាទាបបំផុតត្រឹមចំនួន៥៣១ក្បាល ក្នុងឆ្នាំ២០១៨ ដែលមានការថយចុះប្រមាណ ៤៧ភាគរយ។ សត្វត្រយងចង្កំកស មានវត្តមានច្រើនបំផុតនៅដែនជម្រកសត្វព្រៃសៀមប៉ាង ចំនួន ៣៧៧ក្បាល។ នៅតំបន់ព្រៃលិចទឹកទន្លេមេគង្គ សត្វត្រយងចង្កំកស មានចំនួន ៣២៦ក្បាល។ ចំណែកឯ ការរាប់ចំនួនផ្សេងទៀត ត្រូវបានធ្វើឡើងនៅតំបន់កោះស្រឡាយ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព លំផាត់ ស្រែពក និងភ្នំព្រេច។ ការធ្វើជំរឿនប្រចាំឆ្នាំ ត្រូវបានសម្របសម្រួលដោយក្រុមការងារអភិរក្សសត្វត្រយងកម្ពុជា CIWG ដែលបានបង្កើតឡើងដោយ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ACCB អង្គការជីវិតធម្មជាតិនៅកម្ពុជាNLC ក្រុមហ៊ុន រ៉ាយហ្ស៊ីងហ្វីនិក RP អង្គការសមាគមអភិរក្សសត្វព្រៃ WCS និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិWWF។ រូបភាពយកចេញពីNatureLife Cambodia Organization ទន្ទឹមគ្នានេះ ចំនួនកើនឡើងសម្រាប់សត្វប្រភេទនេះ នៅតែមានបញ្ហាប្រឈមដូចជា ការបរបាញ់ ការដាក់អន្ទាក់ និងបញ្ហាបាត់បង់ទីជម្រក ដែលធ្វើឱ្យអង្គការ និងស្ថាប័នពាក់ព័ន្ធនៅតែព្រួយបារម្ភពីស្ថិរភាពនៃចំនួនរបស់វានៅក្នុងជម្រកធម្មជាតិ។ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា៖ «រាជរដ្ឋាភិបាលកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ដែលលទ្ធផលពេលនេះបានបង្ហាញពីការកើនឡើងនូវប្រភេទសត្វព្រៃមួយចំនួនក្នុងនោះមានសត្វត្រយងចង្កំកសផងដែរ។ ជាមួយគ្នានេះ ពលរដ្ឋ ឬជនឆ្លៀតឱកាសគួរបញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ និងការហូបសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃ ដើម្បីឱ្យសត្វទាំងនោះនៅបន្តកើនឡើងតទៅទៀត»។ លោក សេង ទៀក នាយកអង្គការ WWF បានពន្យល់ថា សត្វត្រយងចង្កំកសចំនួន ៣២៦ ក្បាល ព្រមទាំងទ្រនំរបស់ពួកវាចំនួន ១៧កន្លែង ត្រូវបានកត់ត្រាថានៅដែនជម្រកសត្វព្រៃសំបូរក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ នាខេត្តក្រចេះ ដែលចំនួននេះបានកើនឡើង ២៩ភាគរយ ក្នុងឆ្នាំ២០២២ ធៀបនឹងចំនួន ២៥២ ក្បាល ដែលបានកត់ត្រាក្នុងឆ្នាំ២០២១។ លោក សេង ទៀក ថ្លែងតាមទូរសព្ទដូច្នេះ៖ «អង្គការWWF ពិតជារីករាយសម្រាប់លទ្ធផលនេះ។ អង្គការWWF ប្តេជ្ញាបន្តកិច្ចសហការរួមគ្នាជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីការពារ និងអភិរក្សសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុតរួមជាមួយសត្វព្រៃផ្សែងទៀត។ ជាមួយគ្នានេះ អង្គការWWF ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមក្នុងកិច្ចសហប្រតិបត្តិការក្នុងផែនការសកម្មភាពអភិរក្សរួម ដើម្បីធ្វើយ៉ាងណាអាចអោយសត្វស្លាបដ៏កម្រនេះរស់រាន្តកាន់តែប្រសើរនាថ្ងៃអនាគត»។ ជាមួយគ្នានេះ លោក ប៊ូ វរសក្ស នាយកអង្គការធម្មជាតិនៅកម្ពុជា លើកឡើងដូច្នេះ៖ «ប្រទេសកម្ពុជាគាំទ្រដល់ចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកសច្រើនជាងគេនៅលើពិភពលោក លទ្ឋផលជំរឿងក្នុងឆ្នាំ ២០២២នេះ បានបង្ហាញពីអនាគតដ៏ជោគជ័យ។ នេះអាចជាសញ្ញាល្អ ដើម្បីបន្តរៀបចំនិងអនុវត្តផែនការសកម្មភាពអភិរក្សសត្វត្រយងចង្កំកសកម្ពុជាកុំឱ្យផុតពូជ»។ លោក Jonathan Charles Eames OBE, ប្រធានក្រុមហ៊ុន Rising Phoenix Co. Ltd ប្រាប់ ThmeyThmey25 ថា កន្លងមកក្រុមហ៊ុនបានចូលរួមប្រឹងប្រែង លើកការងារពាក់ព័ន្ធការការពារ និងអភិរក្សសត្វ។ « ក្រុមការងាររបស់យើង បានខិតខំប្រឹងប្រែង និងលះបង់ពេលវេលា ក្នុងការការពារធនធានដ៏សំខាន់នេះ ដោយធ្វើការស្វែងរក និងតាមដានទ្រនំសត្វត្រយងចង្កំកស ដែលបានរកឃើញសម្បុកប្រមាណ៤៥ ក្នុងមួយឆ្នាំ» លោក Jonathan ប្រាប់ ThmeyThmey25៕ | ភ្នំពេញ៖ សត្វត្រយងចង្កំកស មានចំនួន ៧៩២ក្បាលនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២ តាមរយៈការជំរឿនលើកទី៤។ ចំនួននេះ បង្ហាញថា វាមានវត្តមាននៅកម្ពុជា ច្រើនជាងគេក្នុងពិភពលោក។ |
ក្ដីស្រមៃរបស់តួកគីក្នុងការក្លាយជាសមាជិកថ្មីរបស់សហភាពអឺរ៉ុបទំនងជាមិនអាចកើតឡើងបានទេ។ បន្ថែមពីលើបញ្ហាជនភៀសខ្លួនដែលបានស្ងប់ស្ងាត់មួយរយៈមកនោះ ការបង្ក្រាបចលនារដ្ឋប្រហារនៅតួកគីកាលពីឆ្នាំមុន បានធ្វើឲ្យក្ដីសង្ឃឹមរបស់ក្រុងអង់ការ៉ាកាន់តែរសាត់ឆ្ងាយ។ ការចាប់ឃុំមនុស្សជាច្រើន និងការចាប់ខ្លួនអ្នកកាសែតនៅចុងក្រោយនេះ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់សហភាពអឺរ៉ុប ដែលរិះគន់តួកគីថាបានបំពានសេរីភាពបញ្ចេញមតិធ្ងន់ធ្ងរ។ ទំនងជាចាំយូរពេក តួកគីហាក់អស់អារម្មណ៍ក្លាយជាសមាជិកអង្គការតំបន់នេះទៅហើយ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន BBC ប្រធានាធិបតីតួកគី រៃស៊ីប តៃយីប អ៊ែរដូហ្កាន់ និយាយថា តួកគីមិនមានបញ្ហាអ្វីឡើយ បើសហភាពអឺរ៉ុបមិនទទួលជាសមាជិកថ្មីនោះ។ លោកបន្តថា តួកគីអាចពឹងផ្អែកខ្លួនឯងបាន ហើយម្យ៉ាងទៀតតួកគីក៏មិនចង់ត្រូវការអឺរ៉ុបដើម្បីជួយខ្លួនដែរ ព្រោះតួកគីខាតពេលវេលារាប់ឆ្នាំហើយ។ ប្រធានាធិបតីតួកគីរូបនេះបន្តថា តួកគីគោរពសម្ដីរបស់ខ្លួន ប៉ុន្តែបើអឺរ៉ុបមិនចង់ឲ្យតួកគីចូលជាសមាជិក ក៏តួកគីសុខចិត្ត ព្រោះតួកគីមិនមែនមានផែនការ A តែមួយឡើយ តែតួកគីនឹងអនុវត្តផែនការ B និង C ជាបន្តបន្ទាប់។ ដោយចង់សំដៅថាតួកគីលែងចង់ក្លាយជាសមាជិកអឺរ៉ុប លោក អ៊ែរដូហ្កាន់ បន្ថែមថា ប្រជាជនតួកគីភាគច្រើនលែងចង់នៅជាមួយអឺរ៉ុបហើយ ដ្បិអឺរ៉ុបមិនប្រកាន់ពាក្យសម្ដីឡើយ។ លោក អ៊ែរដូហ្កាន់ ក៏បានរំឭកពីពាក្យសម្ដីសរសើររបស់កិច្ចប្រជុំកំពូលអឺរ៉ុបចំពោះតួកគី ពេលលោកកាន់តំណែងនាយករដ្ឋមន្ត្រីនៅឡើយ។ ប៉ុន្តែលោកថា អឺរ៉ុបដដែលនេះ មិនបានហៅលោកឲ្យចូលរួមកិច្ចប្រជុំកំពូលរបស់ខ្លួនដូចមុនទៀតឡើយ។ លោក អ៊ែរដូហ្កាន់ ចាត់ទុកទង្វើរបស់មេដឹកនាំអឺរ៉ុបជាការបំផ្លាញពេលវេលារបស់លោកតួកគី។ ដូចបានប្រាប់ពីខាងលើ ការបង្ក្រាបលើក្រុមនៅពីក្រោយរដ្ឋប្រហារឆ្នាំ២០១៦ ពិតជាបង្កឧបសគ្គខ្លាំងដល់ដំណើរការចូលជាសមាជិកសហភាពអឺរ៉ុបរបស់តួកគី។ មនុស្សជាង២០០នាក់បាត់បង់ជីវិតក្នុងការបំផ្ទុះគ្រាប់បែកអំឡុងពេលរដ្ឋប្រហារ ខណៈមនុស្ស៥ម៉ឺននាក់ទៀតត្រូវបានចាប់ខ្លួន។ មនុស្សរាប់ម៉ឺននាក់ទៀតដែលជាទាហាន មន្ត្រីរាជការ និងបុគ្គលិកស្ថាប័នរដ្ឋ ក៏ត្រូវបណ្ដេញចេញ ឬត្រូវព្យួរពីការងារ។ ចំណែកខាងប្រព័ន្ធផ្សព្វផ្សាយវិញ ក៏ត្រូវរងការបង្ក្រាបពីសំណាក់រដ្ឋាភិបាលផងដែរ៕ | ការចរចារវាងតួកគី និងសហភាពអឺរ៉ុបដើម្បីបើកផ្លូវឲ្យតួកគីក្លាយជាសមាជិកទី២៩ បានជាប់គាំង និងមិនមានដំណើរការទៅមុខអ្វីឡើយ។ ដោយមិនឃើញមានសញ្ញាវិជ្ជមានអ្វីសោះនោះ ប្រធានាធិបតីតួកគី លោក រៃស៊ីប តៃយីប អ៊ែរដូហ្កាន់ (Recep Tayyip Erdogan) និយាយថា តួកគីលែងចង់ក្លាយជាសមាជិកអឺរ៉ុបទៀតហើយ ព្រោះតួកគីអាចរស់ដោយខ្លួនបាន ដោយមិនចាំបាច់ពឹងអឺរ៉ុបអ្វីឡើយ។ លោក អ៊ែរដូហ្កាន់ ក៏រិះគន់អឺរ៉ុបថាឲ្យតួកគីចាំអត់អំពើអស់ពេលច្រើនឆ្នាំ។ |
សៀមរាប៖ អស់រយៈពេលខ្ទង់៥ឆ្នាំមកហើយ ដែលលោក សុខ សំអាត ជាអ្នកធ្វើគោមផ្កាយ តាំងលម្អពេលចូលឆ្នាំ ដោយងាកមកប្រើក្រមា ឬក្រណាត់វិញ ជំនួសដោយការប្រើថង់ប្លាស្ទិក។ អ្នកធ្វើគោមរូបនេះប្រាប់ថា ការប្រើក្រមា ឬក្រណាត់ មានភាពស្រស់ស្អាត និងមាំល្អជាងប្លាស្ទិក។ ប្លាស្ទិកងាយរហែកពេលថ្ងៃភ្លៀង និងផ្ទុះពេលត្រូវថ្ងៃខ្លាំង។ ជាងនេះទៅទៀត គោមក្រមា ឬក្រណាត់ មានការពេញនិយមខ្លាំងនាពេលបច្ចុប្បន្ននេះ និងលក់បានតម្លៃថ្លៃ៕ | ដោយ៖ ផា ធីតា |
សម្រាប់ការអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ទាំង៤នេះ គឺមិនមានការពិភាក្សា និងសួរដេញដោលគ្នាអ្វីឡើយ ដោយគ្រាន់តែមានការថ្លែងអង្គហេតុ នៃការធ្វើវិសោធនកម្មច្បាប់នេះ ពីលោក ជាម យៀប និងលោក ប៉ែន បញ្ញា តំណាងសមាជិកសភាពីខាងគណបក្សប្រជាជន ។ បន្ទាប់ពីថ្លែងរួច ក្រុមតំណាងរាស្ត្រគណបក្សប្រជាជន បានលើកដៃអនុម័តជាឯកច្ឆ័ន តាមខ្លឹមសារមាត្រាច្បាប់នីមួយៗ នៃច្បាប់ទាំង៤នេះ។ សំណើវិសោធនកម្មច្បាប់ពីខាងសមាជិករដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា នោះរួមមានទី១ ច្បាប់ស្ដីពីច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ទី២ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា។ ទី៣ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងទី៤ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។ គួរបញ្ជាក់ថា ការធ្វើវិសោធកម្មច្បាប់បោះឆ្នោតទាំង៤នេះ ធ្វើឡើងស្របពេលបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ បានធ្លាក់ដល់ដៃតុលាការកំពូលហើយ ដើម្បីត្រួតពិនិត្យនឹងសម្រេចលើជោគវាសនាគណបក្សនេះ៕ | ភ្នំពេញ៖ សេចក្តីស្នើកែប្រែច្បាប់ចំនួន៤ ដែលបានដាក់ចូលទៅក្នុងកិច្ចប្រជុំសភាពេញអង្គ នៅព្រឹកថ្ងៃទី១៦ តុលានេះ ត្រូវបានអនុម័តជាឯកច្ឆ័ន ដោយក្រុមតំណាងរាស្ត្រ៦៧រូប មកពីខាងគណបក្សប្រជាជនកម្ពុជា។ កិច្ចប្រជុំសភាពេញអង្គនេះ គ្មានវត្តមានគណបក្សសង្គ្រោះជាតិឡើយ។ |
អត្ថបទទាក់ទង សម្ព័ន្ធភាពកាន់អំណាចចាប់ផ្ដើមប្រេះឆា ក្រោយបក្ស UMNO ជំរុញឱ្យនាយករដ្ឋមន្រ្តីចុះចេញ បក្សអង្គការបង្រួបបង្រួមជាតិម៉ាឡេ នៅថ្ងៃទី៨ ខែកក្កដា បានដកការគាំទ្ររបស់ខ្លួន ចេញពីសម្ព័ន្ធនយោបាយ Perikatan Nasional (PN) ដែលដឹកនាំដោយនាយករដ្ឋមន្រ្តី មូហ៊ីឌីន យ៉ាស៊ីន ក្រោមហេតុផល រដ្ឋាភិបាលទប់ស្កាត់កូវីដ-១៩ មិនបានល្អ និងថែមទាំងជំរុញឱ្យលោក មូហ៊ីឌីន ចុះចេញពីអំណាចថែមទៀត។ បន្ទាប់ពីបាក់បែកសម្ព័ន្ធកាន់អំណាចបែបនេះ អគ្គរាជអាជ្ញាម៉ាឡេស៊ី លោក Idrus Harun បានប្រកាសថា បើទោះមានការដកការគាំទ្រពីបក្សនយោបាយក្តី រដ្ឋាភិបាល នៅតែអនុវត្តអំណាចប្រតិបត្តិរបស់ខ្លួនបានដដែល។ អគ្គរាជអាជ្ញារូបនេះ បានបន្តអះអាងថា ដោយផ្អែកទៅតាមរដ្ឋធម្មនុញសហព័ន្ធ មេដឹកនាំ ត្រូវបានផ្តល់សេចក្តីទុកចិត្តដោយសភាតំណាង ពោលគឺមិនមែនបក្សនយោបាយ ឬមេដឹកនាំនយោបាយណាមួយនេះ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia។ «ដូចនេះ ក្នុងន័យច្បាប់ នាយករដ្ឋមន្រ្តី មូហ៊ីឌីន និងគណៈរដ្ឋមន្រ្តី នៅតែអាចអនុវត្តអំណាចប្រតិបត្តិបាន»។ លោក Idrus បានសង្កត់ធ្ងន់បែបនេះ។ មិនខុសពីអគ្គរាជអាជ្ញាឡើយ ប្រធានផ្នែកព័ត៌មានបក្ស Bersatu លោក Wan Saiful Wan Jan បានបញ្ជាក់ថា នៅក្នុងលទ្ធិប្រជាធិបតេយ្យ រដ្ឋាភិបាល ដែលដឹកនាំដោយនាយករដ្ឋមន្រ្តី គឺផ្អែកលើការគាំទ្រពីសំណាក់សមាជិកសភា។ ចំណែកបក្សនយោបាយមិនមានឥទ្ធិពលអ្វីឡើយ មកលើរដ្ឋាភិបាល។ នៅក្នុងសភាតំណាងសហព័ន្ធម៉ាឡេស៊ី បក្ស UMNO បានកាន់កាប់កៅអីចំនួន៣៨ ។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ឡើយ ថាតើអ្នកតំណាងរាស្រ្តទាំងនោះ គោរពតាមការសម្រេចរបស់បក្សឬយ៉ាងណា។ សូមបញ្ជាក់ថា បើទោះបក្ស UMNO ដកការគាំទ្រក្តី ប៉ុន្តែបក្សម៉ាឡេស៊ីមួយនេះ បានប្រកាសថា ខ្លួននឹងមិនគាំទ្រ លោក អាន់វ៉ា អ៊ីប្រាហ៊ីម មេដឹកនាំបក្សប្រឆាំងជានាយករដ្ឋមន្រ្តី និងសម័្ពន្ធនយោបាយផ្សេងទៀតឡើយ៕ | នាយករដ្ឋមន្រ្តី លោកមូហ៊ីឌីន យ៉ាស៊ីន និងគណៈរដ្ឋមន្រ្តី នៅតែអាចបន្តអនុវត្តអំណាចរបស់ស្ថាប័ននីតិប្រតិបត្តិ បើទោះមានការប្រកាសដកការគាំទ្រពីបក្សអង្គការបង្រួបបង្រួមជាតិម៉ាឡេ (UMNO)។ លោក Idrus Harun អគ្គរាជអាជ្ញាម៉ាឡេស៊ី ថ្លែងបែបនេះ នៅថ្ងៃទី៨ ខែកក្កដា។ |
ចំពោះមុខសភាពការណ៍ប្របូកច្របល់ និងហានិភ័យ អាចកើតឡើងពីបាតុកម្ម ដែលកំពុងរាលដាល និងកាន់តែមានភាពហិង្សា តាមបណ្តាទីក្រុងនានានៅអាមេរិក ស្ថានទូតកម្ពុជា បានអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ រួមទាំងទ្រព្យសម្បត្តិផងដែរ។ តាមរយៈសេចក្តីអំពាវនាវ ធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ស្ថានទូតកម្ពុជា ណែនាំឲ្យពលរដ្ឋខ្មែរ នៅឲ្យឆ្ងាយពីការជួបជុំ ឬការប្រមូលផ្តុំនានា ទោះក្រោមរូបភាព ឬមូលហេតុអ្វីក៏ដោយ ហើយត្រូវកាត់បន្ថយឲ្យបានច្រើនបំផុត ក្នុងការចេញទៅខាងក្រៅ។ ជាមួយគ្នានេះ ស្ថានទូតកម្ពុជា ក៏បានឆ្លៀតរម្លឹកពលរដ្ឋខ្មែរ ឲ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះពីការឆ្លងជំងឺ (កូវីដ-១៩) ផងដែរ។ លើសពីនេះ ស្ថានទូតកម្ពុជា បន្តជំរុញពលរដ្ឋខ្មែរ ឲ្យគោរពឲ្យបានខ្ជាប់ខ្ជួន តាមបម្រាមគោចរ និងបម្រាមនានា របស់អាជ្ញាធរមូលដ្ឋាន ដែលខ្លួនកំពុងស្ថិតនៅ។ ម្យ៉ាងទៀត ស្ថានទូតកម្ពុជា ប្រាប់ពលរដ្ឋខ្មែរ ឲ្យទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីជួយអន្តរាគមន៍ បើមានអាសន្នណាមួយ។ ស្ថានទូតកម្ពុជា បានផ្តល់លេខទូរស័ព្ទនិង Email របស់ស្ថានកុងស៊ុល ឲ្យពលរដ្ឋខ្មែរទាក់ទង។ អាមេរិក កំពុងប្រឈមនឹងជំងឺកូវីដ-១៩ផង និងបាតុកម្មហិង្សាផង។ បាតុកម្មនេះ ផ្ទុះឡើងដោយសារមរណភាពរបស់បុរសអាមេរិកស្បែកខ្មៅឈ្មោះ George Floyd ដើមកំណើអាហ្រ្វិក។ Floyd ស្លាប់ ដោយសារតែប៉ូលិសអាមេរិកស្បែកសម្នាក់ បានដាក់ជង្គង់ឆ្វេងពីលើក្បាល និងក របស់ Floyd ធ្វើឲ្យ Floyd ដកដង្ហើមមិនរួច។ Floyd ត្រូវប៉ូលិសវាយខ្នោះ ក្រោយបុគ្គលិកហាងលក់ដូរមួយកន្លែង ក្នុងទីក្រុង Minneapolis ប្តឹងថា Floyd ប្រើប្រាស់ក្រដាសប្រាក់២០ដុល្លារក្លែងក្លាយ ទិញបារី។ បច្ចុប្បន្ន បាតុកម្មទាមទាររកយុត្តិធម៌ឲ្យ Floyd កាន់តែពុះកញ្ជ្រោលខ្លាំងឡើងៗ ហើយក៏មានការបង្ក្រាបពីប៉ូលិសដែរ។ ចំណែកជំងឺកូវីដ-១៩ នៅអាមេរិក ក៏មិនទាន់ស្រាកស្រាន្ត ដោយនៅតែមានអ្នកឆ្លងច្រើនជាងគេលើពិភពលោក។ គិតត្រឹមថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ ជាង៦,៣លាននាក់ លើពិភពលោក អាមេរិក មានអ្នកឆ្លងជាង១,៨លាននាក់ ស្លាប់ជាង១សែននាក់ និង ជាសះស្បើយជាង៦សែននាក់៕ | ស្ថានទូតកម្ពុជានៅអាមេរិក ទទួលបានព័ត៌មានថា ទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរមួយចំនួន ក្នុងទីក្រុងឡុងប៊ិច (Long Beach) រងការខូចខាត ដោយសារបាតុកម្មទាមទាររកយុត្តិធម៌ឲ្យបុរសអាមេរិកស្បែកខ្មៅម្នាក់។ ស្ថានទូតកម្ពុជានៅអាមេរិក សម្តែងការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បតិ្តនេះ និងមានការព្រួយបារម្ភថា ករណីបែបនេះ ក៏អាចកើតមានចំពោះពលរដ្ឋខ្មែរ នៅតាមទីក្រុងផ្សេងទៀតដែរ។ |
«ឥឡូវ ខ្ញុំព្រមានអ្នករាល់គ្នា។ ខ្ញុំបានជូនដំណឹងដល់កងកម្លាំងយោធា និងប៉ូលិស។ ខ្ញុំប្រហែលជាប្រកាសច្បាប់អាជ្ញាសឹក ហើយវានឹងគ្មានការត្រលប់ក្រោយនោះឡើយ»។ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ បញ្ជាក់បែបនេះ នៅថ្ងៃទី២៤ ខែមេសា នាដើមជំនួបស្តីពីការពន្យារពេលចំណាត់ការទប់ស្កាត់COVID-19 ដែលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍។ មេដឹកនាំវ័យ៧៥រូបនេះ បញ្ជាក់ទៀតថា លោកគ្រាន់តែសុំឲ្យគ្រប់គ្នាមានវិន័យល្អជាងនេះ ហើយបើមិនដូច្នោះទេនោះ យោធា និងប៉ូលិសនឹងចូលចាត់ចែងហើយ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក ឌូទើតេ សង្កត់ធ្ងន់ថា កងកម្លាំងប៉ូលិសនិងយោធា នឹងអនុវត្តចំណាត់ការគម្លាតសុវត្ថិភាពកាន់តែតឹងតែង ហើយវាគឺដូចជាច្បាប់អាជ្ញាសឹក។ មែនទែនទៅ លោក ឌូទើតេ ពុំមានទំនាក់ទំនងល្អឡើយជាមួយកងទ័ពរបស់ប្រជាជនថ្មី ដែលជាពួកកុម្មុយនីស្ត។ ភាពតានតឹងគឺកាន់តែធ្ងន់ធ្ងរក្រោយពីដំណើរការសន្តិភាពរវាងរដ្ឋាភិបាលហ្វីលីពីន និងក្រុមដែលរដ្ឋាភិបាលចាត់ទុកជា «ក្រុមឧទ្ទាម» នេះ បន្តបរាជ័យ ចាប់តាំងពីលោក ឌូទើតេ ចូលកាន់តំណែងជាប្រធានាធិបតីមក។ នៅថ្ងៃTI២៣ មេសា ប្រទេសហ្វីលីពីន បានរាយការណ៍ករណីស្លាប់ដោយសារ COVID-19 ចំនួន១៦ករណីថ្មី និងករណីឆ្លង ២១៧នាក់បន្ថែម ដែលធ្វើឲ្យអ្នកស្លាប់សរុបឡើងដល់៤៦២នាក់ និងការឆ្លងឡើងដល់ជិត៧ពាន់ករណី។ យ៉ាងណាមិញ នៅថ្ងៃសុក្រ ទី២៤ មេសាដដែល លោកប្រធានាធិបតី ឌូទើតេ បានសម្រេចប្រកាសពន្យារការបិទក្រុងម៉ានីលដែលមានប្រជាជន១៣លាននាក់ រហូតដល់ថ្ងៃទី១៥ ខែឧសភា។ ទន្ទឹមនេះ បើតាមអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Harry Roque លោក ឌូទើតេ ក៏បានសម្រេចផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តជិត១លានដុល្លារសម្រាប់ពលរដ្ឋហ្វីលីពីនរូបណាដែលអាចបង្កើតវ៉ាក់សាំង COVID-19 បានជោគជ័យ៕ | ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានគំរាមប្រកាសច្បាប់អាជ្ញាសឹក ប្រសិនបើក្រុមបះបោរកុម្មុយនីស្តបង្កការរំខានដល់លំហូរសម្ភារជំនួយសម្រាប់ពលរដ្ឋហ្វីលីពីនរងគ្រោះដោយសារការបិទប្រទេសព្រោះ COVID-19 ។ ប្រមុខរដ្ឋាភិបាលរូបនេះ សង្កត់ធ្ងន់ថា លោកបានប្រាប់ឲ្យកងកម្លាំងយោធាត្រៀមលក្ខណៈរួចរាល់ហើយ។ ទន្ទឹមនេះ លោក ឌូទើតេ ក៏សម្រេចប្រកាសពន្យារការបិទក្រុងម៉ានីលរហូតដល់ថ្ងៃទី១៥ ខែឧសភា។ |
ពាក់ម៉ាស់ និងសម្លៀកបំពាក់ការពារយ៉ាងត្រឹមត្រូវ លោក លី ខឹឈាំង នាយករដ្ឋមន្ត្រីចិន បានចុះត្រួតពិនិត្យប្រតិបត្តិការគ្រប់គ្រង និងបង្ការការសាយភាយកូរ៉ូណាវីរុសនៅទីក្រុងវូហានក្នុងខេត្តភាគកណ្ដាលហ៊ូប៉ី។ នេះបើតាមការផ្សាយរបស់កាសែតរដ្ឋចិន Peoples Daily ដែលបន្តថា ប្រធានាធិបតី ស៊ី ជិនភីង ជាអ្នកប្រគល់ភារកិច្ចនេះឲ្យលោក លី ផ្ទាល់។ អំឡុងពេលចុះត្រួតពិនិត្យការងារទប់ស្កាត់ការរាលដាលមេរោគនៅវូហាន លោក លី បានសួរសុខទុក្ខអ្នកជំងឺ និងបុគ្គលិកសុខាភិបាលជាច្រើននាក់។ ខេត្តហ៊ូប៊ី ដែលជាកន្លែងផ្ទុះមេរោគនេះ មានករណីអ្នកស្លាប់ច្រើនជាងគេ គឺដល់ទៅ៧៦នាក់ក្នុងចំណោមជនរងគ្រោះទាំងអស់៨០នាក់។ ខណៈអ្នកឆ្លងមេរោគកើនដល់ជាង២៨០០នាក់ហើយនោះ ករណីឆ្លងជំងឺនេះនៅចិនទាំងមូលមានចំនួន២៧៦១នាក់ ព្យាបាលសះស្បើយចំនួន៥១នាក់ និងករណីសង្ស័យជិត៥៨០០។ វិធានការជាច្រើន ត្រូវបានដាក់ចេញដើម្បីទប់ស្កាត់ការរាលដាល និងការព្យាបាល។ បច្ចុប្បន្ន អាជ្ញាធរចិន កំពុងសម្រុកសាងសង់មន្ទីរពេទ្យចំនួនពីរដដើម្បីទទួលព្យាបាលអ្នកជំងឺ។ សម្ភារ និងគ្រឿងបរិក្ខារទាំងឡាន ត្រូវបានបញ្ជូនទៅកាន់វូហានដើម្បីពន្លឿនការសាងសង់មន្ទីរពេទ្យ។ ជាមួយគ្នានេះ ចិនក៏បន្តបញ្ជូនបុគ្គលិកពេទ្យរាប់រយនាក់ទៀត ព្រមទាំងសម្ភារចាំបាច់ទៅទីក្រុងវូហានដើម្បីជួយក្នុងប្រតិបត្តិការគ្រប់គ្រងមេរោគផងដែរ៕ | នាយករដ្ឋមន្ត្រីចិន លី ខឹឈាំង នៅថ្ងៃទី២៧ ខែមករា បានទៅដល់ទៅក្រុងវូហាន ខេត្តហ៊ូប៊ី មេរោគថ្មីបង្កដោយកូរ៉ូណាវីរុសកំពុងរាតត្បាតយ៉ាងខ្លាំង និងបង្កការព្រួយបារម្ភពេញពិភពលោក។ លោក លី ជាមន្ត្រីជាន់ខ្ពស់ចិនដំបូងគេដែលធ្វើដំណើរទស្សនកិច្ចនៅតំបន់នៅកណ្ដាលរាតត្បាតនេះ ខណៈចំនួនអ្នកស្លាប់កើនដល់៨០នាក់ និងជិតបីពាន់នាក់ទៀត ត្រូវបានបញ្ជាក់ថា បានឆ្លងមេរោគដែលគ្មានថ្នាំព្យាបាលមួយនេះ។ |
តាមរយៈវិធានការលម្អិតនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ រឹតបន្តឹងការត្រួតពិនិត្យនៅតាមផ្សារ និងទីកន្លែងលក់ដូរគ្រឿងឱបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋានវេចខ្ចប់ ជាពិសេត្រូវហាមឃាត់មិនឱ្យបើកដំណើរការផ្សារ ឬទីតាំងណាដែលមិនរៀបរយ ឬមានហានិភ័យខ្ពស់ក្នុងការចម្លង និងរាលដាលជំងឺកូវីដ-១៩។ «គណៈកម្មការប្រតិបត្តិការនៃ គ.ប.ខ ត្រូវបង្កើតក្រុមការងារមួយ ដើម្បីទទួលបន្ទុកការងារត្រួតពិនិត្យនេះ ដោយសហការជាមួយក្រសួងពាណិជ្ជកម្ម»។ នេះជាសេចក្តីណែនាំរបស់ប្រមុខរដ្ឋាភិបាល ចុះថ្ងៃទី១៩ មេសា។ បន្ថែមពីលើនេះ លោកនាយករដ្ឋមន្រ្តី ក៏បញ្ជាឱ្យអាជ្ញាធរ ហាមឃាត់ ឬផ្អាកជាដាច់ខាតនូវរាល់ទីតាំងសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលត្រូវបានអនុញ្ញាតស្របតាមប្រការ៣ថ្មី របស់រដ្ឋាភិបាល ។ ដូច្នេះរាល់ទីកន្លែងនៃសកម្មភាពការងារ មុខរបរ ឬអាជីវកម្មនោះ ជាពិសេសផ្សារនិងទីកន្លែងលក់ដូរគ្រឿងឱបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋានត្រូវបានរកឃើញ ឬសង្ស័យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ គឺត្រូវផ្អាក។ ប៉ុន្តែរដ្ឋាភិបាល ក៏មានការលើកលែងចំពោះទីតាំងមួយចំនួន ដែលទាក់ទងនឹងសកម្មភាពការងារផ្សេងដូចជា សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី , សេវាផ្គត់ផ្គង់ទឹកស្អាត , សេវាសង្គ្រោះបន្ទាន់, សេវាសុខាភិបាល, ឱសថស្ថាន, ទីតាំងផលិត និងផ្គត់ផ្គង់អាល់កុល និងអុកស៊ីហ្សែន, ទីតាំងផលិតនិងផ្គត់ផ្គង់មី, ទីតាំងលក់ហ្គាសសម្រាប់ចម្អិនអាហារ និងទីតាំងឃ្លាំងស្តុកទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការធម្មតា បន្ទាប់ពីអាជ្ញាធរបានចាត់វិធានការផ្នែកសុខាភិបាល ក្នុងការកំណត់អ្នកពាក់ព័ន្ធ ដែលត្រូវយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កហើយ។ ក្រៅពីនេះប្រមុខរដ្ឋាភិបាល ក៏បញ្ជាឱ្យអាជ្ញាធរ កំណត់តំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ជា«តំបន់ក្រហម» ហើយត្រូវរឹតបន្តឹងការអនុវត្តវិធានការលម្អិតឱ្យបានម៉ឺងម៉ាត់។ ត្រង់ចំណុចនេះ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបញ្ជាហាមបុគ្គលគ្រប់រូបចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ដោយរួមទាំងការមិនអនុញ្ញាតឱ្យធ្វើសកម្មភាពកីឡានៅខាងក្រៅលំនៅឋានខ្លួន នៅតំបន់ក្រហមនេះ។ លើកលែងតែការធ្វើដំណើរក្នុងមូលហេតុសុខភាពបន្ទាន់ និងការធ្វើដំណើរទៅជួបមន្ត្រីសុខភិបាល ដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងចាក់វាក់សាំងបង្ការជំងឺកាចសាហាវនេះ នៅដូសទី២ នៅជិតតំបន់ក្រហម តាមការកំណត់ ដោយមានការអនុញ្ញាតពីអាជ្ញាធរ។ ដោយឡែកផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់នៅតំបន់ក្រហម ត្រូវផ្អាកជាបណ្ដោះអាសន្ន។ លើកលែងសេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី , សេវាផ្គត់ផ្គង់ទឹកស្អាត , សេវាសង្គ្រោះបន្ទាន់, សេវាសុខាភិបាលរដ្ឋ និងឯកជន, ឱសថស្ថាន, ទីតាំងផលិត និងផ្គត់ផ្គង់អាល់កុល និងអុកស៊ីហ្សែន, ទីតាំងផលិតនិងផ្គត់ផ្គង់មី, ទីតាំងលក់ហ្គាសសម្រាប់ចម្អិនអាហារ , ទីតាំងផ្គត់ផ្គង់ស្បៀងរបស់រដ្ឋ និងជំនួយសង្គ្រោះបន្ទាន់ រួមទាំងសេវាប្រមូលនិងដឹកជញ្ជូនសំរាម-សំណល់រឹង។ សម្រាប់មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ , មន្ត្រីនិងបុគ្គលិកពន្លត់អគ្គិភ័យ, បុគ្គលិកអគ្គិសនី និងទឹកស្អាត រួមទាំងមន្ត្រី បុគ្គលិក ចេញចូលឃ្លាំងស្ដុកទំនិញ និងផ្គត់ផ្គង់ស្បៀង ត្រូវមានលិខិតបញ្ជាក់បេសកកម្មជាប់ខ្លួន នៅពេលធ្វើដំណើរឆ្លងកាត់តំបន់ក្រហម ដែលផ្ទុះកូវីដ-១៩ធ្ងន់ធ្ងរ។ ចំណែកមន្ត្រី និងបុគ្គលិកផ្នែកសុខាភិបាល រួមទាំងមន្ត្រីសេវាសង្គ្រោះបន្ទាន់ ទាំងរដ្ឋ និងឯកជន ត្រូវមានលិខិតអនុញ្ញាតចេញដោយក្រសួងសុខាភិបាល។ រីឯបុគ្គលិកនៃទីតាំងផលិត និងផ្គត់ផ្គង់មី, ផលិតនិងផ្គត់ផ្គង់អាល់កុល និងអុកស៊ីហ្សែន , លក់និងចែកចាយហ្គាសសម្រាប់ចម្អិនអាហារ ព្រមទាំងសកម្មភាពធ្វើដំណើរចុះចែកជំនួយសង្គ្រោះបន្ទាន់ ត្រូវមានលិខិតអនុញ្ញាតធ្វើដំណើររបស់គណៈកម្មការប្រតិបត្តិនៃគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ)។ «ក្នុងករណីមានការបំពានវិធានការហាមឃាត់ការធ្វើដំណើរ និងវិធានការហាមឃាត់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មខាងលើនេះ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ ត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្ដោះអាសន្ននូវមធ្យោបាយធ្វើដំណើរ និងទណ្ឌកម្មរដ្ឋបាលផ្សេងៗ ដោយអនុលោមតាមបទប្បញ្ញត្តិនិងនិតិវិធីជាធរមាន»។ នេះជាការបញ្ជាករបស់សម្ដេច ហ៊ុន សែន។ មិនតែប៉ុណ្ណោះប្រមុខរដ្ឋាភិបាល ក៏បានបញ្ជាឱ្យក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ ជួយសម្រួល និងចាត់ចែង ការចែកចាយនូវជំនួយសង្គ្រោះបន្ទាន់ រួមមានស្បៀង អង្ករ មី ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ និងទឹកត្រី ដល់ពលរដ្ឋរងគ្រោះ និងក្រីក្រ នៅតំបន់ក្រហមផងដែរ។ មកដល់ពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៧នាក់ហើយ ដែលល្មើសបម្រាមបិទខ្ទប់ របស់រដ្ឋាភិបាល នៅក្នុងតំបន់រាជធានីភ្នំពេញ ។ ក្នុងចំណោមអ្នកទាំងនោះ មានមនុស្ស៥នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។ នេះបើតាមលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕ | ភ្នំពេញ៖ រដ្ឋាភិបាល ចេញវិធានការលម្អិតមួយ ដើម្បីរឹតបន្តឹងការអនុវត្តសេចក្តីសម្រេចស្តីពីការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៅខេត្តកណ្ដាល ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់ ជាអតិបរមា។ វិធានការលម្អិតនេះ គឺផ្ដោតលើការរឹតបន្តឹងតំបន់ផ្សារ ឬទីតាំងមានហានិភ័យខ្ពស់ ជាពិសេសតំបន់ផ្ទុះកូវីដ-១៩ខ្លាំង ដែលត្រូវកំណត់ជា«តំបន់ក្រហម» ហើយទប់ស្កាត់ជាបន្ទាន់។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.