text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  សៀមរាប៖ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងសិក្សា និងរៀបចំវង់ទស្សនានៅប្រាសាទតាកែវ ដើម្បីធានាសណ្តាប់ធ្នាប់កាន់តែប្រសើរ និងលើកតម្លៃបេតិកភណ្ឌនៅរមណីយដ្ឋានអង្គរ។   កញ្ញា ចំរើន វិនា មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានបញ្ជាក់ថា ការងារវង់ទស្សនានេះ គឺផ្តោតលើការកែលម្អបរិស្ថាននៅជុំវិញប្រាសាទ ដូចជាការកាត់លះមែកឈើខ្លះៗ, រៀបចំផ្លូវថ្មើរជើងជុំវិញប្រាសាទ, រៀបចំផ្ទាំងព័ត៌មានស្តីពីប្រវត្តិប្រាសាទ និងដាក់ស្លាកសញ្ញាបង្ហាញទិសដែលអាចឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្វែងយល់ដោយខ្លួនឯងបាន។ មន្រ្តីបច្ចេកទេសដដែលបន្តថា រង់ទស្សនានេះ នឹងនាំទេសចរទាំងឡាយឲ្យដើរទស្សនាបានគ្រប់ជ្រុងជ្រោយ និងផ្តិតយករូបភាពស្អាតៗនៃប្រាសាទតាកែវ។ ជាមួយគ្នានេះ ភ្ញៀវទេសចរ អាចដើរក្រោមម្លប់ឈើធម្មជាតិយ៉ាងត្រជាក់ មុននឹងមកដល់ប្រាសាទ ដែលជាលក្ខណៈពិសេសមួយនៃប្រាសាទតាកែវ។    ការរៀបចំវង់ទស្សនានៅប្រាសាទតាកែវ។ រូបភាពពីអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ដែលចូលមកទស្សនាប្រាង្គប្រាសាទនានាក្នុងរមណីដ្ឋានអង្គរ ត្រូវគោរពនូវក្រមប្រត្តិបត្តអង្គរ និងស្លាកសញ្ញាផ្សេងៗនៅតាមប្រាសាទ ដើម្បីធានាបានសុខសុវត្ថិភាព សេចក្តីថ្លៃថ្នូរ ព្រមទាំងលើកកម្ពស់គុណតម្លៃបេតិកភណ្ឌអង្គរ៕  
ដោយ៖ លុយ សិរីរក្សា
  ច្រើនទសវត្សរ៍ក្រោយការដឹកនាំរបស់របបសឹក អ្នកស្រី អ៊ុងសាន ស៊ូជី ដែលបានឈ្នះពានរង្វាន់ណូបែលសន្តិភាពសម្រាប់យុទ្ធនាការទាមទារប្រជាធិបតេយ្យ បានចូលកាន់អំណាចក្នុងឆ្នាំ២០១៦ ក្រោយយកឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតថ្នាក់ជាតិ។ ក៏ប៉ុន្តែរដ្ឋាភិបាលអ្នកស្រី ត្រូវបានបង្ខំឲ្យចែកអំណាចជាមួយពួកយោធា។   នៅថ្ងៃទី ៤ ខែសីហា អ្នកស្រី ស៊ូជី អាយុ ៧៥ឆ្នាំ បានបក់ដៃទៅកាន់អ្នកគាំទ្រប្រមាណ៥០នាក់ នៅជាយក្រុងយ៉ាំងហ្គោន មុនពេលដាក់ពាក្យស្នើសុំដើម្បីឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតនៅគណៈកម្មការរៀបចំការបោះឆ្នោត។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អ្នកគាំទ្រខ្លះរបស់អ្នកស្រី ស៊ូជី បានពាក់ម៉ាស់ពណ៌ក្រហម ដើម្បីបង្ហាញភាពស្មោះស្ម័គ្រចំពោះបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ហើយស្រែកថា៖«អ្នកម្ដាយ ស៊ូ សូមឲ្យមានសុខភាពល្អ»។   កេរ្តិ៍ឈ្មោះអ្នកស្រីលើឆាកអន្តរជាតិ ត្រូវបានធ្លាក់ចុះជាទម្ងន់ពាក់ព័ន្ធនឹងសំណុំរឿងធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចកាន់សាសនាឥស្លាម រ៉ូហ៊ីងយ៉ា ។ យ៉ាងណា អ្នកស្រីនៅតែទទួលការគោរពស្រលាញ់ច្រើនពីពលរដ្ឋអ្នកស្រីផ្ទាល់ ដែលភាគច្រើនជាអ្នកកាន់សាសនាព្រះពុទ្ធ។     ក្នុងឆ្នាំ ២០១៧ យុទ្ធនាការវាយបង្ក្រាបដឹកនាំដោយក្រុមយោធាមីយ៉ាន់ម៉ា បានបង្ខំឲ្យជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាង ៧៣ម៉ឺននាក់រត់ភៀសខ្លួនទៅតាមព្រំដែនបង់ក្លាដែស។ នៅទីនោះ ពួកគេស្នាក់អាស្រ័យនៅជំរំជនភៀសខ្លួន។    ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីសន្និដ្ឋានថា យុទ្ធនាការយោធានេះ ត្រូវបានអនុវត្តឡើងដោយមានចេតនាប្រល័យពូជសាសន៍។ ក្នុងខែមករា អ្នកស្រី អ៊ុងសាន ស៊ូជី បានសារភាពថា ឧក្រិដ្ឋកម្មសង្គ្រាម ប្រហែលត្រូវបានប្រព្រឹត្តទៅប្រឆាំងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ក៏ប៉ុន្តែច្រានចោល ការធ្វើប្រល័យពូជសាសន៍ ។ ត្រង់នេះ អ្នកស្រីបកស្រាយថា ជនភៀសខ្លួនទាំងនោះ បាននិយាយពន្លើសពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញពួកគេ។    យ៉ាងណា កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ប្រទេសអាហ្វ្រិក ហ្កំប៊ី បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយចោទប្រកាន់មីយ៉ាន់ម៉ាថាកំពុងធ្វើប្រល័យពូជសាសន៍ប្រឆាំងជនភាគតិចរ៉ូហ៊ីងយ៉ា ៕ 
មេដឹកនាំមីយ៉ាន់ម៉ា អ្នកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃទី ៤ ខែសីហា បានប្រកាសជាផ្លូវការក្នុងការឈរឈ្មោះប្រជែងអាណត្តិទី២ក្នុងការបោះឆ្នោត ដែលនឹងរៀបចំឡើងនាខែវិច្ឆិកាខាងមុខ។ ការបោះឆ្នោតនេះដែរ ត្រូវបានគេមើលឃើញថាជាការពិសោធកំណែទម្រង់ប្រជាធិបតេយ្យមិនប្រាកដប្រជារបស់ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។
អ្នករៀបចំកីឡារដូវរងា នៅថ្ងៃទី៣០ ខែមករាបានបង្ហាញករណីឆ្លងកូវីដ-១៩ថ្មីចំនួន៣៧នាក់ទៀតដែលពាក់ពាន់អូឡាំពិក ក្រោយពួកគបានធ្វើតេស្តនៅពេលទៅដល់ព្រលានយន្តហោះក្រុងប៉េកាំង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។   ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៣៧ករណី មានអត្តពលិក២៨រូប មន្ត្រី៨រូប និងបុគ្គលិកម្នាក់ ក្រោយការធ្វើតេស្តលើអ្នកពាក់ព័ន្ធប្រហែលពាននាក់ ដែលរួមមានគ្រូបង្វឹក មន្ត្រី អាជ្ញាកណ្តាល ប្រតិភូសហព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយ។   គិតត្រឹមថ្ងៃទី៣១ ខែមករានេះ ម្ចាស់ផ្ទះចិនបានរកឃើញអ្នកឆ្លងសរុប១១៩ករណីហើយ ខណៈព្រឹត្តិការណ៍កីឡាអូឡាំពិកនឹងបើកដំណើរការប្រកួតផ្លូវការពីថ្ងៃទី៤ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។   ក្រោយករណីឆ្លងកាន់តែកើនឡើងច្រើន អ្នករៀបចំកីឡារដូវរងា បានបង្កើនការរឹតបន្តឹងបន្ថែមទៀតជាពិសេសនៅភូមិអូឡាំពិក ដោយមានការដឹកនាំជញ្ចូនអត្តពលិក មន្ត្រី បុគ្គលិក រួមទាំងប្រព័ន្ធផ្សព្វផ្សាយដោយផ្ទាល់ ដើម្បីការពារមិនឱ្យពួកគេពាក់ព័ន្ធនៅទីសារធារណៈ។   អ្វីដែលគួរសោកស្តាយ កីឡាការិនី Valeria Vasnetsova អត្តពលិកប៊ីយ៉ាថ្លុងដ៏ល្បីរបស់រុស្សី បានធ្វើតេស្តចេញលទ្ធផលវិជ្ជមានកូវីដ-១៩ ដល់ទៅ២ដង នៅពេលទៅដល់ក្រុងប៉េកាំង។ Vasnetsova វ័យ២៤ឆ្នាំ បានបង្ហោះលើបណ្តាញសង្គមថា មហិច្ឆតាកីឡាអូឡាំពិកឆ្នាំ២០២២របស់នាងបានបញ្ចប់ហើយ៕  
នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍អូឡាំពិកក្រុងប៉េកាំងនឹងបើកការប្រកួតជាផ្លូវការ។ ស្របពេលនេះ ម្ចាស់ផ្ទះចិនបានរកឃើញករណីឆ្លងកូវីដ-១៩ បន្ថែមទៀត ដែលកើនដល់ ១១៩ករណី។ អ្នករៀបចំកីឡាអូឡាំពិកចិន បង្កើនការរឹតបន្តឹង ដោយឱ្យអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងប្រព័ន្ធផ្សព្វផ្សាយត្រូវនៅដាច់ដោយឡែកពីសាធារណៈជន។
  រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខមួយ ខេត្តសៀមរាប បានចំណាត់ថ្នាក់លេខពីរ ខណៈខេត្តកែប បានចំណាត់ថ្នាក់លេខបី សម្រាប់ជ័យលាភី Best Countdown City of Year ដែលឆ្លងចូលឆ្នាំ២០១៩។   លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងលោក កែន សត្ថា អភិបាលខេត្តកែប បានឡើងទទួលជ័យលាភីដោយផ្ទាល់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ នេះ បានចែករង្វាន់ដល់ជ័យលាភីទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ (Best Countdown City of Year) ក្រោមការវិនិច្ឆ័យរបស់គណៈកម្មាធិការវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ)។
ព្រមពេលជាមួយគ្នា សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទ្រង់សព្វព្រះរាជហឫទ័យលើគម្រោងអភិរក្សសត្វដំរី ដោយព្រះអង្គក៏បានផ្តល់ព្រះរាជទាននូវថវិកាសរុប២ម៉ឺនដុល្លារអាមេរិកដល់សមាគមអភិរក្សដំរីខ្មែរ អៃរាវត្តា ដើម្បីឲ្យសមាគមយកទៅប្រើប្រាស់ក្នុងគោលបំណងជួយអភិរក្សសត្វដំរី។  ជាកិច្ចឆ្លើយតប លោក ស្រី ខៃ ចិន្តា តំណាងសមាគមអភិរក្សដំរីខ្មែរ អៃរាវត្តា ថ្លែងអំណរព្រះគុណជាអនេកប្បការចំពោះព្រះទ័យដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងការជួយជ្រោមជ្រែងថែរក្សា និងអភិរក្សសត្វដំរី ដែលនៅមានចំនួនតិចតួចនៅក្នុងប្រទេសកម្ពុជា៕   
ភ្នំពេញ៖ សមាគមអភិរក្សដំរីខ្មែរ អៃរាវត្តា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨កន្លងមក បានចូលក្រាបថ្វាយបង្គំគាល់ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅក្នុងព្រះរាជដំណាក់គន្ធបុប្ឆា ព្រះបរមរាជវាំង។  នៅក្នុងពិធីជំនួបនោះ សម្តេចព្រះវររាជមាតា បានកោតសរសើរ គាំទ្រ លើកទឹកចិត្ត ព្រមទាំងប្រទានពរជ័យដល់ក្រុមការងារឲ្យបន្តកិច្ចការងារប្រកបជោគជ័យ។ 
  វាក៏អាចធ្វើការព្យាបាលបាននូវ អាការៈឈឺក្បាលប្រកាំង ដោយសារតែទាំងសកម្មភាព ពោះវៀន និង ការសម្រាលអារម្មណ៍ផ្នែកប្រព័ន្ធប្រសាទ ត្រូវបានលើកស្ទួយ តាមរយៈការប្រើឱសថបុរាណនេះ ។ ខ្ញី អាចជួយ ជម្រុញដល់ចរន្តឈាមរត់ និង ដំណើរនៃការបែកញើស ។ វាក៏បានជួយផងដែរដល់ការផ្គត់ផ្គង់ សារជាតិបំប៉ន និង វាជាសារធាតុព្យាបាលមួយ នៅក្នុងឈាម ហើយវាក៏បានជួយយកចេញនូវ កាកសំណល់នៃជាតិពុល តាមរយៈការបែកញើសនេះផងដែរ។   ដើម្បីជៀសវាងនូវបញ្ហា នៃការបាត់បង់លំនឹងផ្នែករាងកាយ និង ការក្អួត អ្នកអាចទទួលទានខ្ញីស្រស់ នៅថ្ងៃណាមួយ មុនពេលដែលអ្នកត្រូវធ្វើដំណើរតាម យន្តហោះ, ឡាន ឬ កាប៉ាល់ ឬ ក៏អ្នកអាចទទួល ទានវាផងដែរ ក្នុងអំឡុងពេលដែលអ្នកកំពុងធ្វើដំណើរនោះ ។អ្នកអាចប្រើខ្ញីបាន ដោយឆៅ ឬ ក៏ចំអិនវា ទាំងមូល ឬ ក៏ជាម្ស៉ៅ ។ អ្នកអាចងូតទឹក ក្នុងអាងដែលមានត្រាំជំនិតខ្ញីដែលជិតស្តើងៗ ដែលវិធីនេះ អាចជួយកាត់បន្ថយ នូវអាការៈតឹងណែន និង ការឈឺចាប់សាច់ដុំបាន។ អ្នកអាចហាន់ខ្ញីស្រស់ ជាជំនិតស្តើងៗ រួច ដាក់វាចូលទៅក្នុងទឹកតែក្តៅៗ ដោយប្រើវាពី ៥ ទៅ ៦ជំនិត ។ អ្នកអាចទំពារនូវជំនិត ខ្ញីស្រស់ៗ ទាំងនេះ ។ អ្នកអាចយកវាទៅប្រឡាក់ជាមួយសាច់ ឬ បន្ថែមនូវខ្ញីស្រស់ៗ នេះទៅក្នុងអាហាររបស់អ្នក ៕   ត្រួតពិនិត្យដោយ www.health.com.kh
ខ្ញីត្រូវបានគេទទួលស្គាល់ថា វាអាចមានប្រសិទ្ធភាពជាពិសេស ក្នុងការដោះស្រាយនូវបញ្ហា នៃ ប្រព័ន្ធរំលាយអាហារ ដែលមានដូចជា៖ អាការៈចាញ់កូន របស់ស្ត្រីមានផ្ទៃពោះ, ការបាត់បង់លំនឹងរាង កាយ, ការក្អួតចង្អោរ, ការពុលអាហារ, រាគ, ហើមពោះ,ការមិនរំលាយអាហារ និង ការក្អួត។
រដ្ឋាភិបាលចិន បានផ្តល់ភ្លើងបៃតងឲ្យអ្នកស្រាវជ្រាវរបស់ខ្លួនចាប់ផ្តើមពិសោធវ៉ាក់សាំង COVID-19 ទៅលើមនុស្ស។ នេះបើយោងតាមទីភ្នាក់ងារព័ត៍មាន Reuters ដែលស្រង់ប្រភពពីបណ្ដាញព័ត៌មានចិន។ ការប្រកាសនេះ ធ្វើឡើងមួយថ្ងៃក្រោយ អាមេរិក បានធ្វើការសាកល្បងវ៉ាក់របស់ខ្លួនលើកដំបូងដូចគ្នាលើអ្នកកើត COVID-19 នៅក្រុង Seattle។     អត្ថបទទាក់ទង   អាមេរិក ធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្សជាលើកដំបូង  បើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិន នៅថ្ងៃទី១៧ ខែមីនា បណ្ឌិតសភាវិទ្យាសាស្ត្រសុខាភិបាលយោធាចិន ដែលជាផ្នែកមួយរបស់កងទ័ពរំដោះប្រជាជនចិន ទទួលការអនុញ្ញាតឲ្យចាប់ផ្តើមការធ្វើតេស្តលើមនុស្សពីសប្តាហ៍នេះទៅ។ ការធ្វើតេស្តនេះស្ថិតនៅក្នុងដំណាក់កាលទីមួយនៅឡើយ ដោយគ្រោងនឹងពិសោធលើមនុស្សដែលមានសុខភាពល្អចំនួន ១០៨នាក់ ចាប់ផ្តើមពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី៣១ ខែធ្នូ។    បណ្ឌិតសភាវិទ្យាសាស្ត្រសុខាភិបាលយោធាចិន និងក្រុមហ៊ុន CanSino Biologics ដែលចុះបញ្ជីនៅទីក្រុងហុងកុង ជាអ្នកទទួលបន្ទុកក្នុងការពិសោធខាងលើនេះ។ នេះបើតាមការផ្សាយរបស់ Reuters ។ អ្នកជំនាញផ្នែកជំងឺឆ្លងរបស់កងទ័ពចិន Chen Wei ដឹកនាំក្រុមគ្រូពេទ្យក្នុងការធ្វើកិច្ចការនេះ។     ចំណែកឯ នៅសហរដ្ឋអាមេរិកវិញ ការពិសោធលើមនុស្សបានចាប់ផ្តើមតាំងតែពីថ្ងៃចន្ទ ១៦ មីនា ដោយមានការចូលរួមពីវិទ្យាស្ថានជាតិ អាលែកស៊ី និងជំងឺឆ្លង និងក្រុមហ៊ុន Moderna នៅក្រុង Seattle។ វ៉ាក់សាំងការពារកូរ៉ូណាវីរុសឈ្មោះ mRNA- 1273 ត្រូវបានវិទ្យាស្ថានសុខាភិបាលអាមេរិក (NIH) ចាក់សាកល្បងលើមនុស្សជាលើកដំបូងនាថ្ងៃទី១៦ ខែមីនា ក្នុងទីក្រុងSeattle។ ចំណែកលទ្ធផលនៃការធ្វើតេស្តលើវ៉ាក់សាំង គេមិនទាន់មានរបាយការណ៍នៅឡើយទេ។   ទាក់ទងនឹងរឿងវ៉ាក់សាំងនេះផងដែរ អ្នកជំនាញរបស់អង្គការសុខភាពពិភពលោកបានលើកឡើងថា គេត្រូវរងចាំដល់ពាក់កណ្តាលឆ្នាំក្រោយទើបវ៉ាក់សាំងដែលកំពុងអភិវឌ្ឍត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ និងមានវត្តមានក្នុងទីផ្សារ៕   
ដោយ៖ គយ រតនបុរិន្ទ
  គណបក្សនយោបាយនានាក្នុងប្រទេសថៃ នឹងរៀបចំសមាជបក្សរបស់ខ្លួនជាលើកដំបូងនៅពេលខ្លីខាងមុខនេះ បន្ទាប់ពីរបបដឹកនាំយោធាបានផ្អាកការហាមឃាត់ធ្វើសកម្មភាពរបស់ពួកគេ។ លោក ប្រាយុទ្ធ ចន្ទអូចា ក្នុងនាមប្រធានក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្ដាប់ធ្នាប់ ជាអ្នកចេញបញ្ជាដែលអនុញ្ញាតឲ្យបក្សនយោបាយនានា មានសិទ្ធិធ្វើសកម្មភាពខ្លះៗមុនការបោះឆ្នោតមកដល់នៅខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ។   អតីតបក្សកាន់អំណាចភឿថៃ ដែលត្រូវលោក ប្រាយុទ្ធ ធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៤ គ្រោងជួបជុំសមាជិកបក្សនៅថ្ងៃទី២០ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំបក្សថ្មី។ ប៉ុន្តែបក្សដែលមានសម្ព័ន្ធភាពជាមួយត្រកូល ស៊ីណាវ៉ាត់ មួយនេះ មិនសូវពេញចិត្តនឹងការសម្រេចចិត្តលើកលែងការហាមឃាត់របស់របបយោធាឡើយ។ អគ្គលេខាធិការស្ដីទីបក្ស លោក Phumtham Vechayachai និយាយថា របបយោធាកំណត់ឲ្យសមាជមានសមាជិកមិនលើសពី២៥០នាក់ ហើយវាជាបញ្ហា។   បើតាមកាសែតបាងកកប៉ុស្តិ៍ បក្សធំមួយទៀត គឺបក្សប្រជាធិបតេយ្យ នឹងរៀបចំសមាជបក្សនៅថ្ងៃទី២៤ ខែកញ្ញា។ អនុប្រធានបក្ស Ongart Klampaiboon និយាយថា បក្សនឹងមានជំនួបមួយនៅថ្ងៃទី១៧ ខែកញ្ញា ដើម្បីកំណត់លក្ខខណ្ឌនៃបេក្ខជនប្រធានបក្សថ្មី។ ឯបក្សតូចៗផ្សេងទៀត ក៏មានផែនការជួបជុំសមាជិករបស់ខ្លួននៅដំណាច់ខែនេះ ឬដើមខែក្រោយ ដើម្បីត្រៀមលក្ខណៈតាមច្បាប់សម្រាប់ការបោះឆ្នោតឆ្នាំក្រោយ។   ស្របពេលបក្សនយោបាយធំៗកំពុងគិតគូររឿងសមាជបក្សនោះ បក្សថ្មីខ្លះដែលមិនទាន់ចុះឈ្មោះត្រឹមត្រូវ កំពុងប្រឈមមុខនឹងការគ្មានសិទ្ធិចូលរួមការបោះឆ្នោតខាងមុខ។ បក្ស Pracharat ដែលប្រកាសជាចំហថា គាំទ្រលោក ប្រាយុទ្ធ ជានាយករដ្ឋមន្ត្រីបន្តទៀតនោះ នឹងជួបជុំសមជិកបក្សរបស់ខ្លួនដើម្បីដាក់ពាក្យបង្កើតបក្ស។ គណៈកម្មការរៀបចំការបោះឆ្នោតថៃបានព្រមានថា បើបក្សនេះមិនអាចចុះឈ្មោះទាន់ថ្ងៃទី២៤ ខែកញ្ញាទេ បេក្ខជនបក្សនេះគ្មានសិទ្ធិប្រជែងឡើយ។   ក្រៅពីបក្សនយោបាយចាស់ៗ ឬបក្សថ្មីបង្កើតដោយអ្នកនយោបាយជើងចាស់នោះ គេក៏ឃើញមានបក្សនយោបាយថ្មីដែលបង្កើតដោយយុវជនដែរ។ គណបក្សអនាគតឆ្ពោះទៅមុខ( Future Forward )  ដែលជាបក្សនយោបាយថ្មីរបស់ថៃ បង្កើតដោយលោក Thanathorn Juangroongruangkit ជាអ្នកជំនួញវ័យក្មេងមានអាយុមិនដល់៤០ឆ្នាំផង។ លោកចេញមុខនិយាយប្រឆាំងរបបយោធាជាងគេ រហូតដល់មានការគំរាមប្ដឹងទៀតផង៕   
របបយោធាថៃ នៅចុងសប្ដាហ៍មុន ទើបចេញបញ្ជាមួយដែលអនុញ្ញាតឲ្យបក្សនយោបាយអាចធ្វើសកម្មភាពឡើងវិញ បន្ទាប់ពីហាមឃាត់ជាង៤ឆ្នាំមក។ ក្រោយមានការអនុញ្ញាតនេះ បក្សនយោបាយនានារបស់ថៃ ក៏ចាប់ផ្ដើមសកម្មភាពឡើងវិញដែរ ជាពិសេសត្រៀមខ្លួនដើម្បីប្រកួតក្នុងការបោះឆ្នោតដែលរំពឹងថា នឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៩ ។ ការរើសក្បាលម៉ាស៊ីនដឹកនាំបក្សថ្មី ជារឿងអាទិភាពសម្រាប់ពួកគេ។
  រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ បានពន្យល់ថា វិធានការដែលសហភាពអឺរ៉ុប ដាក់លើលើកម្ពុជានេះ វាមិនមែនពាក់ព័ន្ធលើការអនុគ្រោះពន្ធទេ ពោលគឺការយកពន្ធនេះ អនុវត្តលើពន្ធដែលកម្ពុជាត្រូវបង់ឲ្យគយអឺរ៉ុប ដែលមានចែងនៅក្នុងច្បាប់ជាធរមានស្រាប់។ ត្រង់ចំណុចនេះលោក សុខ សុភ័ក្ត្រ ពន្យល់ដោយលើកឧទាហរណ៍ថា បើកម្ពុជានាំអង្ករទៅទីផ្សារអឺរ៉ុប ដោយគិតពន្ធ១០០ដុល្លារក្នុងមួយតោននោះ បានន័យថា វិធានការកម្រិតពន្ធថ្មីនេះ គេនឹងអនុវត្តតម្លៃពន្ធបូកបន្ថែមលើពន្ធអង្ករ ដែលកម្ពុជាត្រូវអនុវត្តស្រាប់។    ឆ្លើយនឹងសំនួររបស់អ្នកព័ត៌មាន នៅក្នុងសន្និសីទកាសែតជុំវិញការយកពន្ធអង្ករកម្ពុជាពីសំណាក់សហភាពអឺរ៉ុប លោក សុភ័ក្ត្រ ពន្យល់បន្ថែមដូច្នេះថា«បើយើងនាំអង្ករទៅអឺរ៉ុប ហើយពន្ធយើងនាំអង្ករចេញទៅអឺរ៉ុប ១០០ដុល្លារក្នុងមួយតោន គេដាក់វិធាននេះ គឺគេបូកលើពន្ធដែលមានស្រាប់។ តែយើងនៅក្រោមEBA (ពន្ធ)យើងសូន្យបាត់ទៅហើយ អ៊ីចឹងគេបូកបន្ថែមពីលើសូន(តម្លៃពន្ធសូន្យ)ហ្នឹង ដូច្នេះវាមិនមែនមកពីEBAទេ ហើយនិយាយឲ្យខ្លីទៅមិនមែនEBAទេ»។    សូមស្ដាប់សំឡេង៖   ដើម្បីកុំឲ្យមានយល់ច្រឡំនោះ រដ្ឋលេខាក្រសួងពាណិជ្ជកម្មរូបនេះ បានបញ្ជាក់ទៀតថា ករណីគិតពន្ធអង្ករលើកម្ពុជានេះ មិនមែនស្ថិតនៅក្នុងរឿងនយោបាយ ដែលតម្រូវឲ្យសហភាពអឺរ៉ុប ចាត់វិធានការគិតពន្ធអង្ករលើកម្ពុជា ដូចការលើកឡើងឡើយ។ បើតាមលោក សុភ័ក្ត្រ មូលហេតុដែលមានការគិតពន្ធអង្ករលើកម្ពុជានេះ ដោយសារតែខាងគណៈកម្មការសហភាពអឺរ៉ុប រៀបចំបង្កើតបច្ចេកទេស(បន្ទាត់ពន្ធគយ)ទៅបំភ័ន្តឲ្យស្របតាមបញ្ញតក្នុងស្រុករបស់ពួកគេ ដើម្បីធ្វើយ៉ាងម៉េចទាញអង្ករកម្ពុជា ធៀបទៅដូចអង្ករអ៊ីតាលីផលិតលក់ ហើយឲ្យបង់ពន្ធដូចគ្នា ។ ដោយសារតែបញ្ហានេះហើយ ទើបធ្វើឲ្យមជ្ឈដ្ឋានទូទៅយល់ច្រឡំថា សហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធលើផ្នែកអង្ករពីកម្ពុជា ខណៈដែលអង្ករកម្ពុជា ក៏ជាមុខទំនិញមួយ ដែលស្ថិតក្រោមការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបដែរ។    អត្ថបទទាក់ទង   EUយកពន្ធអង្ករ៖ កម្ពុជាបាត់បង់ជិត ៥០លានដុល្លារក្នុងមួយឆ្នាំ ដោយមិនទាន់គិតស្រូវធ្លាក់ថ្លៃ   រដ្ឋាភិបាល ហៅការយកពន្ធអង្ករកម្ពុជា ថាជាការធ្វើឃាតកសិករក្រីក្រ និងត្រៀមតវ៉ានឹងអឺរ៉ុប   EU ចាប់ផ្ដើមគិតពន្ធលើអង្ករកម្ពុជាចាប់ពីថ្ងៃទី១៨មករា   លោក ឈាង វុន៖ លោកស្រី Mogherini មានចេតនាទាញប្រយោជន៍ដល់អ៊ីតាលី ជាងជួយប្រជាធិបតេយ្យកម្ពុជា  ការសម្រេចយកពន្ធលើអង្ករនេះ ត្រូវគិតចាប់ពីថ្ងៃទី១៨ខែមករានេះតទៅ តែការដកហូតពន្ធនេះត្រូវបន្ធូរបន្ថយតាមដំណាក់កាលក្នុងរយៈពេល៣ឆ្នាំ។ ឆ្នាំដំបូងគិតពន្ធ ១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុងមួយតោន ឆ្នាំទី២មកទៀត ពន្ធនេះធ្លាក់មកត្រឹម ១៥០អឺរ៉ូ និង ១២៥អឺរ៉ូនៅឆ្នាំទី៣។ ការយកពន្ធនេះ គឺអនុវត្តសម្រាប់អង្ករនាំចេញពីកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា។ ការសម្រេចយកពន្ធនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការសហភាពអឺរ៉ុបបានបើកការស៊ើបអង្កេតជុំវិញសំណុំរឿងអង្ករនេះ ក្រោយពីមានបណ្ដឹងរបស់ប្រទេសអ៊ីតាលី និងមានការគាំទ្រពីប្រទេសមួយចំនួន ដែលបានចោទថាអង្ករកម្ពុជា និងមីយ៉ាន់ម៉ាដែលនាំចូលសហភាពអឺរ៉ុប បានធ្វើឲ្យប៉ះពាល់អ្នកផលិតនៅប្រទេសទាំងនោះ។   អង្ករកម្ពុជានាំចូលទីផ្សារអឺរ៉ុប មានតម្លៃទាបជាងអង្កររបស់អ៊ីតាល៣ទៅ៤ដង ដែលជាមូលហេតុនាំឲ្យអង្កររបស់អ៊ីតាលី ជាប្រទេសផ្គត់ផ្គង់អង្ករនៅអឺរ៉ុបដ៏ធំមួយនេះ បាត់បង់ទីផ្សារ។ ដូច្នេះរដ្ឋាភិបាលអ៊ីតាលី គឺមិនសប្បាយចិត្តចំពោះកម្ពុជាឡើយ។ នេះជាការលើកឡើងរបស់លោក ឈាង វុន អ្នកនាំពាក្យគណបក្សកាន់អំណាចនៅរដ្ឋសភាកម្ពុជា ដែលធ្លាប់រិះគន់លោកស្រី Federica Mogherini រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ដែលជាជនជាតិអ៊ីតាលី ហើយតែងតែលើករណីបញ្ហាអនុគ្រោះពន្ធកម្ពុជា ដាក់ក្នុងកិច្ចប្រជុំគណៈកម្មការអឺរ៉ុប ដើម្បីសងសឹកនឹងកម្ពុជា ដែលដណ្ដើមបានទីផ្សារអង្ករពីអ៊ីតាលី៕    
ភ្នំពេញ៖ បញ្ហាគិតពន្ធលើថ្លៃអង្ករកម្ពុជា នាំចូលទីផ្សារសហភាពអឺរ៉ុប កំពុងក្លាយជាប្រធានបទក្តៅ ដែលមជ្ឈដ្ឋានទូទៅកំពុងគិតថា សហភាពអឺរ៉ុបដកប្រពន្ធអនុគ្រោះពន្ធពីកម្ពុជា (Everything But Arms)។ ការគិតបែបនេះជារឿងយល់ច្រឡំប៉ុណ្ណោះ ព្រោះការយកពន្ធលើថ្លៃអង្ករកម្ពុជានេះ គ្មានពាក់ព័ន្ធអ្វីលើប្រព័ន្ធអនុគ្រោះពន្ធឡើយ។
  ដៃនិងជើងត្រជាក់   នៅក្នុងខ្លួនមនុស្សយើង មុខងាររបស់តម្រងនោមគឺជួយរំលាយកាកសំណល់ ចិញ្ចឹមឈាម និងធ្វើឱ្យរាងកាយទាំងមូលមានភាពកក់ក្តៅ។ ដូច្នេះហើយ ប្រសិនបើបុរសមានដៃ និងជើងកក់ក្តៅ ជាធម្មតាគាត់មានតម្រងនោមរឹងមាំ និងមានសរីរវិទ្យាច្រើន។ ផ្ទុយទៅវិញ សម្រាប់អ្នកដែលមានដៃ និងជើងត្រជាក់ អ្នកត្រូវពិនិត្យសរីរាង្គតម្រងនោមរបស់អ្នក ដើម្បីស្វែងរកផែនការព្យាបាលត្រឹមត្រូវ។ ឧស្សាហ៍ភ្ញាក់កណ្តាលយប់   អ្នកដែលគេងលក់ស្កប់ស្កល់រហូតដល់ព្រឹក គឺជាមនុស្សដែលមានរាងកាយមាំមួន និងមានស្មារតីល្អ។ ផ្ទុយទៅវិញ ប្រសិនបើមនុស្សម្នាក់គេងមិនលក់ ជារឿយៗមានការគេងមិនលក់ រើ និងប្រែខ្លួនច្រើន នោះគឺជាការបង្ហាញពីជំងឺ។ ជាពិសេស វាទំនងជាការបង្ហាញនៃជំងឺតម្រងនោម ដូច្នេះអ្នកគួរតែទៅជួបអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។   មូលហេតុនៃការគេងមិនលក់អាចមកពីតម្រងនោមអាចស្រូបយកទឹកដោយស្វ័យប្រវត្តិនៅពេលដែលរាងកាយមនុស្សគេង ដូច្នេះប្រសិនបើមុខងារតម្រងនោមមានបញ្ហា អ្នកនឹងក្រោកពីគេង ហើយចូលបង្គន់នៅពេលយប់។ បែកញើសញឹកញាប់ពេលគេង   វាមិនមែនជារឿងធម្មតាទេ ដែលបែកញើសច្រើននៅពេលយប់។ ជាពិសេស ប្រសិនបើអ្នកបែកញើសច្រើននៅលើបាតដៃ ខ្នងដៃ នៅពេលអ្នកគេងនៅពេលយប់ អ្នកត្រូវយកចិត្តទុកដាក់បន្ថែមទៀតថាតើសរីរាង្គតម្រងនោមរបស់អ្នកមានបញ្ហាឬអត់។   ជារឿយៗវិលមុខបន្ទាប់ពីភ្ញាក់ពីគេង   យោងតាមវេជ្ជសាស្ត្របូព៌ា តម្រងនោមមានផ្ទុកទឹកកាម តម្រងនោមចម្រាញ់បង្កើតតម្រងនោម យិន និងក្រលៀនយ៉ាង ដើម្បីរក្សាសរីរាង្គខាងក្នុងឱ្យមានភាពកក់ក្តៅ។ តម្រងនោម យិន និង ក្រលៀន យ៉ាង ពឹងផ្អែកលើ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីរក្សាតុល្យភាពសរីរវិទ្យារបស់រាងកាយ។ ប្រសិនបើតុល្យភាពនេះមិនត្រូវបានរក្សាទេ ឬមួយចំហៀងនៃតម្រងនោមអវិជ្ជមាន ឬ yang ចុះខ្សោយនោះ ជំងឺនឹងកើតឡើង។ ចំពោះបុរសនឹងមានភាពមិនស្រួលក្នុងខ្លួន វិលមុខ បាត់បង់ភាពរឹងមាំ។   វិលមុខ គេងមិនលក់ សុបិន្តអាក្រក់   តម្រងនោមដើរតួនាទីយ៉ាងសំខាន់ក្នុងរាងកាយក្នុងសរីរាង្គខាងក្នុងទាំងប្រាំ។ តម្រងនោមចិញ្ចឹម និងផ្តល់ភាពកក់ក្តៅដល់សរីរាង្គខាងក្នុងផ្សេងទៀត។ នៅពេលដែលផ្នែកផ្សេងទៀតនៃរាងកាយឈឺរយៈពេលយូរ វានឹងមិនល្អសម្រាប់តម្រងនោមនោះទេ។ ជំងឺរ៉ាំរ៉ៃដូចជា ជំងឺរលាកថ្លើម ជំងឺសរសៃឈាមបេះដូង ជំងឺហឺត ជារឿយៗត្រូវបានអមដោយរោគសញ្ញានៃជំងឺខ្សោយតម្រងនោម៕ ត្រួតពិនិត្យដោយ www.health.com.kh
ប្រសិនបើក្នុងអំឡុងពេលគេង អ្នកតែងតែឃើញរោគសញ្ញា ដូចខាងក្រោម សូមទៅពិនិត្យសុខភាពទូទៅភ្លាមៗ!
ក្រោយហ៊ុមព័ទ្ធទីតាំផ្សារទំនើបមួយកន្លែងនៅក្រុង Korat នាខេត្តនគរាជសីមា អស់ប្រហែល ១២ម៉ោង កងកម្លាំងសន្តិសុខបានបញ្ចប់ប្រតិបត្តិការរបស់ខ្លួនដោយបានបាញ់សម្លាប់ ជនជាខ្មាន់កាំភ្លើងដែលជាទាហានមានឈ្មោះថា Jakraphanth Thomma នៅព្រឹកថ្ងៃអាទិត្យនេះ។ បើតាមការបញ្ជាក់ពីសំណាក់អាជ្ញាធរក្នុងតំបន់ ទិន្ន័យអ្នកស្លាប់បឋមគឺមានរហូតដល់ ២១ នាក់ ហើយមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស។ យ៉ាងណាក៏ដោយ អាជ្ញាធរនៅតែមិនទាន់អាចសន្និដ្ឋានបានច្បាស់ពីមូលហេតុដែលបណ្តាលឲ្យជននេះធ្វើសកម្មភាពបាញ់ប្រហារយ៉ាងព្រៃផ្សៃដូច្នេះនៅឡើយទេ។   តាមពិតទៅ ហេតុការណ៍នៃការបាញ់ប្រហារនេះកើតឡើងនៅរសៀលថ្ងៃសៅរ៍ទី ៨ខែកុម្ភៈ ដោយជនជាខ្មាន់កាំភ្លើង Jakraphanth បានបាញ់សម្លាប់មេបញ្ជាការខ្លួន មុនបន្តលួចអាវុធពីបន្ទាយដើម្បីធ្វើសកម្មភាពបាញ់ប្រហារនៅក្នុងទីតាំងផ្សារទំនើបខាងលើនេះ។  ក្នុងពេលតតាំងគ្នាដោយអាវុធក្នុងពេលហ៊ុមព័ទ្ធរយៈពេល ១២ ម៉ោងនេះដែរ មន្ត្រីសន្តិសុខម្នាក់បានបាត់បង់ជីវិត និងពីរនាក់ផ្សេងទៀតបានរងរបួសដែរ។  បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលមានអ្នករាយការណ៍ព័ត៌មានខ្លួននៅកន្លែងកើតហេតុនោះ ពេលធ្វើសកម្មភាព Jakraphanth បានបន្តបង្ហោះរូបភាពរបស់ខ្លួនភ្ជាប់ជាមួយសំណេរជាច្រើនបន្តគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ រូបភាពត្រូវបានគេបន្តចែកចាយ ប៉ុន្តែក្រោយមករូបភាព រួមជាមួយគណនីហ្វេសប៊ុករបស់ជនបង្កត្រូវបានលុបចោលដោយក្រុមហ៊ុនហ្វេសប៊ុក។  
ខ្មាន់កាំភ្លើងដែលជាទាហាន វ័យ៣២ឆ្នាំ ដែលបើកការបាញ់ប្រហារធ្វើឲ្យមនុស្សស្លាប់អស់រហូតដល់ ២១ នាក់នៅខេត្ត នគរាជសីមា នោះត្រូវបានប៉ូលិសបាញ់ស្លាប់ហើយនៅព្រឹកថ្ងៃអាទិត្យទី ៩ ខែកុម្ភៈ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍។ 
  អ៊ុយក្រែននិងរុស្ស៊ី បានដោះដូរអ្នកទោសគ្នាទៅវិញទៅមក ចំនួន៩៥នាក់ កាលពីថ្ងៃពុធទី១៧កក្កដា។ ជាការដោះដូរអ្នកទោស លើកទី២ហើយ ក្នុងរយៈពេលមិនដល់មួយខែផង។ បើទោះបីការប្រយុទ្ធនៅសមរភូមិនៅតែបន្ត តែគេសង្កេតឃើញថា ភាគីទាំងសងខាងហាក់ កំពុងព្យាយាមបើកផ្លូវ បង្កើតឱកាសដើម្បីដោះស្រាយបញ្ហានឹងគ្នា។ យ៉ាងណាមិញ លោកហ្សេឡេនស្គី បានប្រកាសថា នៅជំនួបកំពូលដើម្បីសន្តិភាពលោកក្រោយ លោកចង់ឃើញ រុស្ស៊ីចូលរួមដែរ។ លោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានបង្ហោះសារលើបណ្តាញតេឡាក្រាម អបអរសាទរ ចំពោះការរំដោះបានអ្នកទោសមកវិញ ចំនួន៩៥នាក់ ដែលជាកងកម្លាំងក្នុងជួរទាហាន កងការពារជាតិ និងឆ្មាំព្រំដែន។ លោកហ្សេឡេនស្គី បានបន្ថែមថា ដូចកាលពីការដោះដូរអ្នកទោសជាមួយរុស្ស៊ីលើកមុន បេសកកម្មលើកនេះ អាចប្រព្រិត្តិទៅបានជោគជ័យ គឺដោយសារមានការជួយជ្រោមជ្រែង របស់ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម។   មុននឹងលោកហ្សេឡេនស្គីបង្ហោះសារបន្តិច ក្រសួងការពារជាតិរុស្ស៊ី ក៏បានបញ្ជាក់ឲ្យដឹងដែរ អំពីការដោះដូរអ្នកទោសគ្នានេះ ដោយភាគីទាំងសងខាងបានសុខចិត្តដោះលែងអ្នកទោសចំនួន៩៥នាក់ រៀងៗខ្លួន។   គួររំលឹកថា ចាប់តាំងពីផ្ទុះសង្គ្រាមជាង២ឆ្នាំមកនេះ រុស្ស៊ីនិងអ៊ុយក្រែន ធ្លាប់បានដោះដូរអ្នកទោសគ្នាច្រើនដងហើយ។ កាលពីថ្ងៃទី៥មិថុនា លោកពូទីន បានអះអាងថា រាល់ថ្ងៃនេះ រុស្ស៊ីមានអ្នកទោសនៅក្នុងដៃ ចំនួន៦៤៦៥នាក់ ដែលសុទ្ធតែជាទាហានអ៊ុយក្រែន។ ចំណែកអ៊ុយក្រែនវិញមានទាហានរុស្ស៊ីក្នុងដៃ ចំនួន១៣៤៨នាក់។ តែយ៉ាងណា តួលេខនេះ មិនត្រូវបានភាគីអ៊ុយក្រែន បញ្ជាក់ថាពិតឬយ៉ាងណាទេ។   កាលពីថ្ងៃទី២៥មិថុនា គូសត្រូវតាំង២ បានដោះដូរអ្នកទោសគ្នាម្តងដែរ ចំនួន៩០នាក់ទៅវិញទៅមក។ ហើយបន្ថែមពីនេះ ក្រុមការងារចរចារុស្ស៊ីនិងអ៊ុយក្រែន បានជួបគ្នាដោយផ្ទាល់ជាលើកទី១ ចាប់តាំងពីផ្ទុះសង្គ្រាមមក។ នេះបើផ្អែកតាមបញ្ជាក់ឲ្យដឹង ពីលោក Dmytro Loubinets ប្រធានក្រុមសម្របសម្រួលផ្នែកសិទ្ធិមនុស្សខាងអ៊ុយក្រែន។ ហើយបើផ្អែកតាមការអះអាង របស់លោកស្រី Tatiana Moskalkova ប្រធានក្រុមសម្របសម្រួលខាងរុស្ស៊ីវិញ គឺក្នុងពេលដោះដូរអ្នកទោសគ្នា កាលពីថ្ងៃពុធទី១៧កក្កដា ក៏ភាគីទាំងសងខាងបានជួបប្រជុំគ្នាដោយផ្ទាល់ដែរ ដោយគេបាននិយាយគ្នា អំពីបញ្ហាជួបជុំគ្នាវិញនៃក្រុមគ្រួសារដែលព្រាត់ប្រាសគ្នាដោយសារតែសង្គ្រាម។   គួរបញ្ជាក់ថា អ៊ុយក្រែនបានចោទរុស្ស៊ីថា បានចាប់ពង្រត់កុមារអនីតិជនអ៊ុយក្រែន ចំនួន២ម៉ឺននាក់ យកទៅខាងរុស្ស៊ី ដោយបំបែកពួកគេពីឪពុកម្តាយក្រុមគ្រួសារ។ តែភាគីរុស្ស៊ីអះអាងថាមិនបានចាប់ពង្រត់ទេ គឺគេបញ្ជូនយកទៅកន្លែងមានសុវត្ថិភាពឆ្ងាយពីសង្គ្រាមប៉ុណ្ណោះ។ តុលាការព្រហ្មទណ្ឌអន្តរជាតិ បានចេញដីកាតាមចាប់លោកពូទីន ពីបទឧក្រិដ្ឋកម្មសង្គ្រាម ក្នុងនោះគឺមានជាអាទិ៍ ការចាប់ពង្រត់យកកុមារអ៊ុយក្រែនទៅរុស្ស៊ី។ ប៉ុន្មានខែមកនេះ រុស្ស៊ីបានបញ្ជូនត្រលប់មកឲ្យអ៊ុយក្រែនវិញ នូវកុមារក្នុងចំនួនបន្តិចបន្តួច ដោយមានការសម្របសម្រួលពីប្រទេសកាតា។ តែទន្ទឹមគ្នានេះ គេបានចោទថារុស្ស៊ីបានយកកុមារអ៊ុយក្រែន ឲ្យជនជាតិរុស្ស៊ីសុំយកទៅចិញ្ចឹម ទាំងដែលការពិត កុមារទាំងនោះមានឪពុកម្តាយនិងក្រុមគ្រួសារនៅអ៊ុយក្រែន។   គួរកត់សំគាល់ថា ការដោះដូរអ្នកទោសគ្នា២លើក ក្នុងរយៈពេលមិនដល់មួយខែ ព្រមទាំងតំណាងក្រុមចរចាទាំងសងខាង បានជួបនិយាយគ្នាដោយផ្ទាល់ថែមទៀតនេះ វាបានបង្ហាញអំពីការបើកចំហទ្វារខ្លះ ក្នុងការប្រាស្រ័យទាក់ទងគ្នា រវាងអ៊ុយក្រែននិងរុស្ស៊ី បើទោះការប្រយុទ្ធគ្នានៅសមរភូមិនៅតែបន្ត។ កាលពីពេលថ្មីៗនេះ លោកប្រធានាធិបតីហ្សេឡេនស្គី បានប្រកាសថា លោកចង់ឃើញរុស្ស៊ីចូលរួម នៅក្នុងជំនួបកំពូលដើម្បីសន្តិភាពលើកក្រោយ ដែលគ្រោងធ្វើនៅខែវិច្ឆិកា។    ការបន្ទន់ឥរិយាបទខ្លះរបស់លោកហ្សេឡេនស្គីនេះ ត្រូវបានអ្នកវិភាគខ្លះប្រមើមើលឃើញថា លោកហ្សេឡេនស្គីប្រហែលជាបានត្រៀមចិត្តក្នុងការចរចាជាមួយលោកពូទីន ព្រោះថាលោកដូណាល់ ត្រាំអាចនឹងឈ្នះឆ្នោត ហើយអាមេរិកអាចនឹងឈប់ជួយទំនុកបម្រុងអ៊ុយក្រែនតទៅទៀត៕  
ដោយ៖ ដោយ៖ម៉ម ពិសី (RFI ខេមរភាសា)
  សេវាកម្មតាក់ស៊ីផ្លូវទឹក នឹងមានចំនួន១២ខ្សែទៅកាន់តំបន់ផ្សេងៗនៅក្នុងទីក្រុងម៉ុមបៃ ដែលប្រតិបត្តិការដោយក្រុមហ៊ុនឯកជន ចាប់ពីខែឧសភា ហើយនឹងមានការបន្ថែមផ្លូវទឹកផ្សេងទៀតនាដំណាច់ខែធ្នូ ឆ្នាំ២០២១ នេះ។   បច្ចុប្បន្ន ដំណើរផ្លូវគោកលើចម្ងាយផ្លូវ១៣៤គីឡូម៉ែត្រ ពីភាគខាងត្បូងក្រុងម៉ុមបៃ ទៅកាន់ក្រុង Kashid ត្រូវចំណាយពេលជាង៣ម៉ែត្រ។ ប៉ុន្តែសម្រាប់ផ្លូវទឹកវិញ វាមានចម្ងាយតែ៦០ម៉ែត្រប៉ុណ្ណោះ ហើយនឹងត្រូវចំណាយពេលត្រឹម២ម៉ោង។   អាជ្ញាធរក្រុងម៉ុមប៉ៃ បានអះអាងថា ដំណាក់កាលដំបូង តាក់ស៊ីផ្លូវទឹក អាចផ្ទុកអ្នកដំណើរពី១០ទៅ១៤នាក់ក្នុងមួយលើក ហើយរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន គ្រោងពង្រីកចំនួនអ្នកដំណើរឲ្យបាន៣០នាក់ក្នុងមួយលើកនាពេលអនាគត៕  
អាជ្ញាធរក្រុងម៉ុមបៃ ប្រទេសឥណ្ឌា បានប្រកាសពីគម្រោងដំណើរការសេវាកម្មតាកស៊ីផ្លូវទឹក (Water Taxi) ចាប់ពីខែឧសភា ឆ្នាំ២០២១ ដែលជាផ្នែកមួយនៃកាត់បន្ថយការកកស្ទះចរាចរណ៍ផ្លូវគោក និងផ្លូវដែក។ នេះបើតាមការផ្សាយរបស់ Mumbai LIVE។
  ទឹកទន្លេសាបបានរួមតូច រាក់ និងមានពណ៌ក្រហមនារដូវប្រាំង។ ផ្ទះរបស់ពលរដ្ឋនៅតាមមាត់ព្រែកចុងឃ្នៀស ក៏មិនអាចចល័តដូចនៅរដូវវស្សាបានទៀតនោះដែរ គឺនៅទើរជាប់ភក់ជ្រាំ ដែលលាយឡំដោយសំរាមចម្រុះជាច្រើន ដូចជាកាកសំណល់ផ្ទះបាយ បង្គន់ និងថង់ប្លាស្ទិករាប់សិបម៉ឺន។ល។ ការណ៍នេះកំពុងធ្វើឱ្យពលរដ្ឋនៅតំបន់មិនរៀបរយនេះ មានជំងឺជាច្រើន ពិសេសបញ្ហាផ្លូវដង្ហើម និងជំងឺពោះវៀន។   គ្រូពេទ្យបានប្រាប់អ្នកស្រី គា សុគន្ធ ថាកូនស្រីទី២របស់អ្នកស្រី មានជំងឺផ្លូវដង្ហើម និងសួត ដោយបានរកឃើញផ្សែងពុលជាច្រើននៅក្នុងសួនទារកតូចមួយនេះ។ ស្រ្តីរូបនេះ ក៏មិនសង្ស័យដែរ ដ្បិតតំបន់ខ្លួនរស់នៅពិតជាមានការបំពុលដោយសារផ្សែងថង់ប្លាស្ទិក និងបរិស្ថានជុំវិញ មិនមានអនាម័យពិតមែន។   អ្នកស្រី គា សុគន្ធ ជាមួយកូនតូចនៅលើផ្ទះបណ្ដែតទឹកនាតំបន់ចុងឃ្នៀស។  មានវ័យ៣៣ឆ្នាំ អ្នកស្រី គា សុគន្ធ កំពុងថែទាំកូនស្រីទី២អាយុខ្ទង់មួយឆ្នាំ ដែលទើបចេញពីមន្ទីរពេទ្យ ដោយសារជំងឺសួត និងគ្រុនពោះវៀនកាលពីពេលថ្មីៗនេះ។ ទារកនេះ បានរកឃើញថាមានជំងឺផ្លូវដង្ហើម កាលពីទើបសម្រាលបានខ្ទង់៥ខែ។ អ្នកភូមិចុងឃ្នៀសរូបនេះបន្ថែមថា កូនខ្លួនចូលគេងមន្ទីរពេទ្យម្ដងៗចូលដល់ខែ ដោយសារជំងឺសួតពីកំណើត ធ្វើឱ្យទារកពិបាកដកដង្ហើម។ អ្នកស្រីបន្តថា៖« ទៅពេទ្យគាត់ពិនិត្យទៅឃើញថា ដកដង្ហើមចេញមកស្រូបសុទ្ធតែផ្សែងជាតិពុល គាត់ថាកុំឱ្យដុតសំរាម ប្លាស្ទិក និងសំបកកង់ឡានអី ព្រោះវាគ្រោះថ្នាក់ណាស់»។    មុនកើតជំងឺសួតនេះ កូនរបស់អ្នកស្រី សុគន្ធ ក៏ធ្លាប់កើតជំងឺហឺតផងដែរ។ ដោយសារកូនឧស្សាហ៍ឈឺដូច្នេះ ធ្វើឱ្យជីវភាពនៅក្នុងគ្រួសាររបស់ប្រជានេសាទរូបនេះ មិនបានប្រសើរប៉ុន្មានទេ។ ប្ដីអ្នកស្រី សុគន្ធ ចេញទៅនេសាទបាត់ៗ រហូតដល់រសៀលបានត្រឡប់មកផ្ទះវិញ ហើយរកត្រីក៏មិនសូវបានទៀត ហើយរកបានល្មមទិញថ្នាំ និងយកកូនទៅពេទ្យ។ អ្នកស្រី សុគន្ធ រៀបរាប់ដូច្នេះដូចទឹកមុខក្រៀមក្រំ។   ព្រែកចុងឃ្នៀសរួមតូចនារដូវប្រាំង និងធ្វើឱ្យផ្ទះបណ្ដែតទឹករបស់ប្រជានេសាទ គោកទើរលើដីភក់ សល់ទឹកមិនដល់កន្លះម៉ែត្រ។ ទឹកមានពណ៌ក្រហមល្អក់ខ្លាំង និងធុំក្លិនស្អុយ។ កំពុងយោលអង្រឹងបណ្ដើរ ងាកមកនិយាយបណ្ដើរនៅលើផ្ទះបណ្ដែតទឹក អ្នកស្រី សុគន្ធ បំន្លឺថា៖« ធំក្លិនណាស់ ស្អុយណាស់ ធ្វើម៉េចយើងគ្មានដីអីនៅលើគោក នៅតែក្នុងទឹក ធំហួសពីធំហើយ តែមិនដឹងធ្វើម៉េច ចេះតែទ្រាំ ទម្រាំទឹកវាឡើងមកទៅ»។   កុមារីម្នាក់នៅផ្ទះបណ្ដែតទឹកតំបន់ចុងឃ្នៀស កំពុងផឹកទឹកធុងដែលទិញពីឈ្មួញខាងលើ។ សំដីមួយៗ និងដកដង្ហើមធំ អ្នកស្រី សុគន្ធ បន្តរអ៊ូដូច្នេះថា៖« រោគាដោយសារដូច្នេះឯង កូនចៅឧស្សាហ៍ឈឺ គ្រុនពោះវៀន ក្រពេះពោះវៀន ផ្ដាសាយធំ គ្រុនឈាម មូសច្រើន ដោយសារសំរាម មិនដឹងអណ្ដែតមកពីណាខ្លះ»។   ដោយសារទឹកព្រែកមានក្លិនស្អុយ និងមិនអាចប្រើប្រាស់បាននារដូវនេះ ដូច្នេះគ្រួសារអ្នកស្រី សុគន្ធ យកទឹកអណ្ដូងដែលជីកនៅជាប់មាត់ព្រែក សម្រាប់ប្រើប្រាស់ដូចជាងូត បោកខោអាវ និងលាងសម្អាតសម្ភារទូទៅ។ ដោយឡែកទឹកសម្រាប់ផឹក និងដាំស្ល គឺត្រូវទិញទឹកធុងធំដែលគេដាក់លក់នៅខាងលើមាត់ព្រែក។ ដោយសារមានសមាជិកជិត១០នាក់ ដូច្នេះក្នុងមួយថ្ងៃគ្រួសារនេះត្រូវប្រើទឹកអស់២ធុង ដែលក្នុងមួយធុងតម្លៃ២០០០រៀល។    មានទីកំណើតនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម អ្នកស្រី ស៊ន គាត មានវ័យ៥១ឆ្នាំ បានមករស់នៅតំបន់ ចុងឃ្នៀសនេះរយៈពេល៣០ឆ្នាំមកហើយ។ អ្នកស្រីក៏រអ៊ូពីការចំណាយប្រាក់លើការទិញទឹកប្រើប្រាស់ច្រើននារដូវនេះផងដែរ។ ក្រៅពីចំណាយលុយ៤០០០រៀលក្នុងមួយថ្ងៃសម្រាប់ទិញទឹកស្អាតផឹក ស្រ្តីចំណាស់រូបនេះ ក៏រអ៊ូពីជីវិតលំបាកនៅលើផែបណ្ដែតទឹកនេះដែរ។ ការនេសាទក៏រកពុំសូវបាន តែត្រូវចំណាយប្រាក់ទិញទឹកស្អាតប្រើប្រាស់ ដ្បិតមិនចង់កើតរោគាផ្សេងៗ។  អ្នកស្រី ស៊ុន គាត នៅលើផ្ទះបណ្ដែតទឹកនាតំបន់ចុងឃ្នៀស។ និយាយបណ្ដើរចង្អុលទៅស្រែនៅផ្នែកខាងលើបណ្ដើរ អ្នកស្រី ស៊ន គាត ថាករណីកសិករបាញ់ថ្នាំសម្លាប់សត្វល្អិត ហើយថ្នាំទាំងនោះខ្លះហូរចូលក្នុងទឹក និងហើរតាមបរិយាកាស ដែលធ្វើឱ្យអ្នកភូមិមានជំងឺផ្លូវដង្ហើមផ្សេងៗ។ ក្នុងបញ្ហាដែលកំពុងជួបប្រទះនេះ អ្នកស្រី ស៊ន គាត ចង់ឱ្យអាជ្ញាធរ ក៏ដូចជាអង្គការ សមាគមទឹកស្អាត ជួយជីកអណ្ដូងខ្នាតធំ និងមានគម្របលូដាក់ត្រឹមត្រូវ ខណៈដែល សព្វថ្ងៃ គ្រួសារមួយនេះប្រើប្រាស់ទឹកអណ្ដូងជីកមានជម្រៅជាង២ម៉ែត្រ និងចំហ មិនមានអនាម័យនោះទេ។    ចំណែកលោក វណ្ណ វី កំពុងលើកទឹកធុងដែលទើបទិញពីកំពង់ដាក់លើទូកសម្រាប់យកទៅផ្ទះ បានប្រាប់ថា រដូវនេះទឹកអណ្ដូងធម្មតាមិនអាចយកប្រើប្រាស់ដាំស្ល និងផឹកបានទេ ដោយសារធុំក្លិន។ បុរសវ័យ៥៤ឆ្នាំរូបនេះបន្តថា៖« ទី១បារម្ភសុខភាពផង ទី២យើងប្រើប្រាស់ទឹកនោះមិនសូវល្អ អាចមានមេរោគ ជួនកាលគេបាញ់ថ្នាំស្រូវ វាជះមកដល់ មានច្រើន»។    លោក វណ្ណ វី បន្តថា ទាំងរដូវប្រាំង និងរដូវវស្សា នៅតំបន់ទន្លេសុទ្ធតែមានបញ្ហារឿងទឹកប្រើប្រាស់ តួយ៉ាងនៅខែវស្សាវិញ ដ្បិតមានទឹកច្រើនពិតមែន តែទឹកទាំងនោះមិនអាចយកមកប្រើទេ ពេលទឹកទើបជន់ឡើងថ្មីៗ ព្រោះទឹកហូរពីតំបន់ផ្សេងៗ ធ្វើឱ្យទឹកនោះមានជាតិរមាស់។ លោកពន្យល់ដូច្នេះថា៖« ព្រែកយើងរាក់ហើយ វាពិបាកអារឿងទឹកប្រើប្រាស់ ហើយយើងបានទឹកអណ្ដូង បើថាអត់ពីអណ្ដូងយើងដូរគេមិនមែនធម្មតាទេ ខ្ញុំដូរមួយថ្ងៃអី២ម៉ឺនអីក៏មានដែរនៅរដូវទឹកឡើង ព្រោះយកមិនអាចងូតទឹកទន្លេបានទេ»។   លោក វណ្ណ វី កំពុងដងទឹកក្នុងអណ្ដូងជីកមិនមានគម្របត្រឹមត្រូវ។ ក្នុងទឹកមុខស្ងប់ស្ងាត់ និងគិតទៅឆ្ងាយ ពលរដ្ឋចុងឃ្នៀសលោក វណ្ណ វី ក៏មានការបារម្ភចំពោះជំងឺផ្សេងៗ ដែលតែងមានយីយារគ្រួសាររបស់ខ្លួន ដូចជាផ្ដាសាយ គ្រុនពោះវៀន គ្រុនក្ដៅ ដោយសារការបរិភោគទឹក និងរស់នៅមិនមានអនាម័យ។ លោកបន្ថែមថា៖« ការដេក អង្គុយលេង គ្រាន់តែកាណូតបើកកាត់មក ក៏ធុំចំហាយស្អុយចូលដង្ហើមដែរ មិនដឹងស្រែកប្រាប់ទៅអ្នកណាឱ្យផុត មានតែទ្រាំ អត់ធ្មត់ ទើបអាចនៅបាន»។    កំពុងអង្គុយបោកខោអាវជាមួយម្ដាយ និងក្មួយៗនៅអណ្ដូងជីកដែលអង្គការមួយធ្វើឱ្យ អ្នកស្រី ឃុន ពី និយាយថា ទឹកអណ្ដូងនេះប្រើបានតែសម្រាប់ងូត និងបោកខោប៉ុណ្ណោះ ហើយមិនសូវថ្លាប៉ុន្មានទេ។ ទឹកធុំក្លិនច្រេះ និងក្រហម បើយកទៅបោកខោអាវពណ៌ស នោះនឹងឆាប់ប្រឡាក់។ អ្នកស្រី ឃុន ពី បានប្រាប់អ្នកសារព័ត៌មានថ្មីៗថា៖« ទឹកពណ៌ក្រហម ពិបាកប្រើដែរ ជួនកាលកូរសាជូអី ដាំស្លទិញទឹកគេ (ទឹកធុង)»។   អ្នកធ្វើការសកម្មទាក់ទងនឹងបរិស្ថានបឹងទន្លេសាប លោក ស៊ា សុផល ក៏បង្ហាញក្ដីបារម្ភជុំវិញបញ្ហា សុខភាពអ្នករស់នៅតំបន់នេះដែរ។ លោក សុផល ពន្យល់ដូច្នេះថា៖« ភូមិបណ្ដែតទឹកនៅពេលដែលទឹក រីងខ្លាំង គោកខ្លាំង ធ្វើឱ្យពួកគាត់ប្រឈមនឹងការរស់នៅខ្លាំងមែនទែន ពិសេសទាក់ទងនឹងការប្រើប្រាស់ ទឹកស្អាត គឺគាត់អត់មានទឹកប្រើទេ ពីព្រោះទឹកនោះវាមានកំហាប់ភក់ខ្លាំង មុននឹងអាចប្រើប្រាស់ទឹកនោះបាន គាត់ត្រូវយកដាក់សាជូររងឱ្យថ្លា»។   អ្នកភូមិចុងឃ្នៀស កំពុងបោកខោអាវនៅអណ្ដូងទឹកក្នុងភូមិនៅរដូវប្រាំងនេះ។ សម្រាប់នៅតំបន់ចុងឃ្នៀសនេះទៀតសោត ប្រធានអង្គការមូលនិធិទំពាំងស្នងឬស្សី លោក សុផល ក៏កត់សម្គាល់ពីកខ្វះអនាម័យខ្លាំងផងដែរ ពិសេសនារដូវប្រាំង។ លោកលើកឡើងដូច្នេះថា៖« ខែប្រាំងគាត់ទៅនៅផ្ដុំគ្នានៅប្រឡាយមួយ ហើយពេលមនុស្សច្រើននៅកកកុញ ហើយប្រឡាយទឹកមួយ ដែលទឹកល្អក់ខាប់ គឺបញ្ហាអនាម័យវាអាក្រក់មែនទែន កុំថាឡើយយើងប្រើប្រាស់ទឹកហ្នឹង សូម្បីតែយើងយូរៗទៅម្ដង គ្រាន់តែក្លិនទឹកនោះមកក៏ឈឺដែរ។ ទោះគាត់មិនប្រើប្រាស់ទឹកនោះផ្ទាល់ ដាក់ថ្នាំឱ្យថ្លា យកមកងូត ក៏ទឹកនោះតែនៅជាទឹកដែលគ្មានអនាម័យ»។   ជុំវិញបញ្ហានេះ ចៅសង្កាត់ចុងឃ្នៀស លោក អ៊ុំ ណារី ប្រាប់ថា បញ្ហាកខ្វះទឹកស្អាតប្រើប្រាស់នៅតំបន់ ផ្ទះបណ្ដែតទឹករបស់ប្រជានេសាទនេះមានយូរមកហើយ និងមិនទាន់ដំណោះស្រាយនៅឡើយ។ លោក ណារី ថាកន្លងមកអាជ្ញាធរក៏បានចុះទៅសិក្សា និងបានត្រឹមជួយជីកអណ្ដូងខ្នាតតូចជូនពួកគេតែប៉ុណ្ណោះ តែទឹកនោះមិនអាចផឹកបានទេ។ ពួកគេនៅតែបន្តទិញទឹកធុងគេផឹកដដែល។    ចៅសង្កាត់ដដែលបន្ថែមថា កន្លងធ្លាប់មានអង្គការមួយ ដែលបានសង់ស្ថានីយទឹកស្អាតនៅក្នុងភូមិ និងបានលក់ក្នុងតម្លៃសមរម្យជូនពលរដ្ឋប្រើប្រាស់ផងដែរ។ យ៉ាងណា លោកទទួលស្គាល់ថា តំបន់នេះនៅតែប្រឈមបញ្ហាកខ្វះទឹកស្អាត ដែលជាបញ្ហាធំគួររួមគ្នាដោះស្រាយ។ លោក អ៊ុំ ណារី បន្តថា៖« បើមានគម្រោងទីតាំងជាក់លាក់ នោះប្រហែលនឹងអាចមានគម្រោងផ្តល់ទឹក ភ្លើងជូនពួកគាត់ ដល់តែការរសាត់អណ្ដែតនេះ មិននៅមួយកន្លែងដូច្នេះ មិនដឹងជួយគាត់យ៉ាងម៉េច»៕ ភូមិបណ្ដែតទឹកចុងឃ្នៀសនារដូវប្រាំង។
សៀមរាប៖ មានផ្ទះនៅក្នុងទឹកទន្លេ មិនប្រាកដថាមានទឹកប្រើប្រាស់ប្រាស់គ្រប់គ្រាន់នោះទេ។ ជាក់ស្ដែងនារដូវក្ដៅនេះ ពលរដ្ឋនៅតំបន់ចុងឃ្នៀស នៃបឹងទន្លេសាប កំពុងប្រឈមការខ្វះទឹកស្អាត ប្រើប្រាស់ និងរស់នៅដោយកង្វះអនាម័យ។
  សន្និសីទនេះនឹងនាំមកនូវស្ថាបនិកផ្ទាល់ និង អគ្គនាយកក្រុមហ៊ុនដែលមានសមិទ្ធិផលគួរឲ្យកត់សំគាល់ ដើម្បីចែករំលែករឿងរ៉ាវល្អៗ និង មេរៀនសំខាន់ទាំងជោគជ័យ និង បរាជ័យៗ ដកស្រង់ចេញពីដំណើរនៃការធ្វើជំនួញរបស់ពួកគេ។ សហគ្រិនទាំង១២រូបសុទ្ធសឹងជាបុគ្គល ដែលបានចាប់ផ្តើមជំនួញពីចំនុចសូន្យ ឬ ក៏បានកែប្រែជំនួញលក្ខណ:គ្រួសារឲ្យក្លាយជាជំនួញស្តង់ដា និងនាំមុខនៅកម្ពុជា។ ភាគច្រើនស្ថិតក្នុងវ័យ៣០ និងក្រោម៤៥ឆ្នាំ សហគ្រិនវ័យក្មេងទាំងនេះ មិនត្រឹមតែបានចូលរួមបង្កើតការងារ សរុបរាប់ពាន់កន្លែងនិងជំនាញដល់ទីផ្សារកម្ពុជានោះទេ ពួកគេបានបង្កើតយីហោ(brand)ដ៏រឹងមាំ និងស្តង់ដាគុណភាពនៅក្នុងវិស័យរៀងៗខ្លួន។ ចំណុចសំខាន់នៃកិច្ចពិភាក្សាតុមូលនឹងផ្តោតទៅលើ ការចាប់ផ្តើមអាជីវកម្មដំបូង ការប្រមូលគំនិត  វិភាគទីផ្សារ គ្រប់គ្រងប្រតិបត្តិការ ធ្វើទីផ្សារ និង ទប់ទល់នឹងការប្រកួតប្រជែង ដែលចេញពីយុទ្ធសាស្ត្រផ្ទាល់ដែលវាគ្មិនធ្លាប់បានអនុវត្ត។ ត្រៀមសំណួររបស់អ្នកឫនៅ ដើម្បីសួរទៅកាន់វាគ្មិនផ្ទាល់នៅក្នុងកម្មវិធី៖ លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុនថ្នាំពណ៌ជាតិ (ផ្នែកឧស្សាហកម្មសំណង់)   លោក ហ៊ុន ចាន់សាន អគ្គនាយកក្រុមហ៊ុនRe-Edge (ផ្នែកស្ថាបត្យកម្ម)   លោក ហេង ម៉េងហូ អគ្គនាយកក្រុមហ៊ុនLibra (ផ្នែកសេវាកម្មសន្តិសុខ)   លោក កែវ ឡង់ឌី ម្ចាស់ភាគហ៊ុន និង ជាប្រធានផ្នែកអភិវឌ្ឍជំនួញ Baby Outlet (ផ្នែកចែកចាយសម្ភារៈកុមារ)   លោកស្រី សំ លីណា អគ្គនាយិកាក្រុមហ៊ុនEllesse (ផ្នែកចែកចាយគ្រឿងសង្ហារិម)   លោកស្រី ឃី មុន្នី អគ្គនាយិកាក្រុមហ៊ុនAmru Rice (ផ្នែកកសិកម្មស្រូវ និង នាំចេញអង្ករ)   លោក Thai Jerry អគ្គនាយកក្រុមហ៊ុន@home Photography (ផ្នែកថតរូប និង វីដេអូ)   លោក ឃួន សុភ័ទ្ទ អគ្គនាយកក្រុមហ៊ុន Morakot Technology (ផ្នែកព័ត៌មានវិទ្យា)   លោក ទិត សុធារ៉ា អគ្គនាយក NOIR COFFEE (ផ្នែកកាហ្វេ)   លោក សៀង សុបញ្ញា អគ្គនាយកវិទ្យាស្ថាន Cam-ASEAN (ផ្នែកអប់រំ)   កញ្ញា ហៃ អែលណា អគ្គនាយិការងក្រុមហ៊ុន T-Shop  (ផ្នែកចែកចាយគ្រឿងអេឡិចត្រូនិចទូរស័ព្ទ)   លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនអនុស្សា (ផ្នែករៀបចំព្រឹត្តិការណ៍) សន្និសីទនេះរៀបចំដោយក្រុមហ៊ុន អនុស្សា និងឧបត្ថម្ភធំដោយ ថ្នាំពណ៌ជាតិ សហការណ៍ឧបត្ថម្ភដោយBerocca។ សំបុត្រចូលរួមតម្លៃ ៦ដុល្លា នៅមុនថ្ងៃ ២៩ តុលា និង ៧ដុល្លា នៅថ្ងៃ ២៩តុលា។ ទំនាក់ទំនងទិញសំបុត្រតាមភ្នាក់ងារនៅតាមសកលវិទ្យាល័យ៖ PUC 070 848 171, IFL 086 71 25 33, 096 67 07 063, 096 38 38 566, 070 425 654, ACE 016 555 003, 077 59 59 90, BIU 093 374 537, 092 264 219, 078 947496, CJCC 098 414 717, ITC 069 738 728, 093 392520, Beltei 069 727 228, RUPP 086 66 35 49, Norton 012 235 843, SITEC 010 44 64 62, RUFA 098 884 106, NIB 010 463 798 ព័ត៌មានបន្ថែមអាចទទួលបានតាមហ្វេសប៊ុក Anussa Event Planner ឬ ទូរស័ព្ទលេខ 012 230 140 / 010 911 776 ។ www.businessconference-anussa.com  (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ៖ ឆ្នាំនេះ សហគ្រិន១២រូប ដែលមកពីអាជីវកម្ម១២ផ្សេងគ្នា នឹងចូលរួមកិច្ចពិភាក្សាតុមូល ក្នុងសន្និសីទ រៀនធ្វើជំនួញ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែតុលា នៅវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា (តិចណូ) រយៈពេលមួយថ្ងៃពេញ ក្រោមប្រធានបទ ចាប់ផ្តើមកុំឲ្យក្ស័យធន ។
ទ្វីបអាស៊ី នឹងក្លាយជាមេដឹកនាំពិភពលោកក្នុងវិស័យផលិតថាមពលដោយកម្លាំងខ្យល់ នៅប៉ុន្មានទសវត្សរ៍ខាងមុខនេះ ហើយគ្រប់គ្រងទាំងឧស្សាហកម្មផលិតថាមពលខ្យល់លើគោក និងក្នុងសមុទ្រ។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ នៅថ្ងៃទី២១ ខែតុលា។ បើយោងតាមរបាយការណ៍ខ្យល់នាពេលអនាគត អាស៊ី នឹងមានចំណែកច្រើនជាង៥០ភាគរយនៃថាមពលខ្យល់ផលិតចេញពីម៉ាស៊ីនដំឡើងលើគោក និង៦០ភាគរយនៃថាមពលដែលផលិតដោយម៉ាស៊ីនដំឡើងក្នុងសមុទ្រនៅឆ្នាំ២០៥០ខាងមុខ។ ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិបានកត់សម្គាល់ថា ចិន គឺជាប្រទេសដែលចំណែកធំជាងគេសម្រាប់តំបន់អាស៊ី។ ចិន នឹងទាយយកថាមពលពីខ្យល់ដែលមានកម្លាំងសរុប ២៥២៥ ជីហ្គាវ៉ាត់ បពីម៉ាស៊ីនដែលដំឡើងនៅលើដីនិងនៅលើឆ្នេរសមុទ្រនៅឆ្នាំ២០៥០។ បន្ទាប់ពីចិន គឺឥណ្ឌាដែលអាចផលិតថាមពលខ្យល់បាន ៤៤៣ ជីហ្គាវ៉ាត់។ កូរ៉េខាងត្បូងនៅលំដាប់បន្ទាប់ជាមួយថាមពលចំនួន ៧៨ជីហ្គាវ៉ាត់ និងអាស៊ីអាគ្នេយ៍ចំនួន ១៦ជីហ្កាវ៉ាត់ផងដែរ។ នៅពាក់កណ្តាលសតវត្សរ៍ខាងមុខ ខ្យល់មួយភាគបី ត្រូវបានប្រើប្រាស់ជាប្រភពនៃថាមពលសកលរួមជាមួយប្រព័ន្ធអគ្គិសនី។ ការណ៍នេះ នឹងជួយកាត់បន្ថយការបំភាយកាបូនស្របតាមគោលដៅអាកាសធាតុទីក្រុងប៉ារីស។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ Channel NewsAsia ។ យ៉ាងណាមិញ ក្នុងរបាយការណ៍ដដែល ដើម្បីឈានដល់គោលដៅនេះ សមត្ថភាពទាញយកថាមពលខ្យល់នៅលើគោកត្រូវបង្កើនឲ្យបានបួនដង ហើយនៅឆ្នេរសមុទ្រត្រូវការបង្កើនចំនួន១០ដងរៀងរាល់ឆ្នាំ បើប្រៀបធៀបទៅនឹងបច្ចុប្បន្ននេះ។ ថាមពលកកើតឡើងវិញដែលមានតម្លៃទាបដូចជាថាមពលខ្យល់នេះ គឺជាដំណោះស្រាយដែលមានប្រសិទ្ធភាព និងបន្ទាន់បំផុតសម្រាប់ការកាត់បន្ថយការបំភាយកាបូន។ ថាមពលខ្យល់អាចជាប្រភពថាមពលតែមួយធំជាងគេបំផុតនៅពាក់កណ្តាលសតវត្សរ៍នេះផងដែរ។ ប្រការនេះមិនត្រឹមតែអាចជួយបំពេញគោលដៅអាកាសធាតុនាពេលអនាគតប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារដើម្បីអភិវឌ្ឍប្រកបដោយចីរភាពទៀតផង៕ ទន្ទឹមនឹងថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ នឹងក្លាយជាផ្លូវសម្រាប់ការផ្លាស់ប្តូរនៃវិស័យថាមពលពិភពលោក។ នេះក៏ព្រោះតែខ្យល់នៅលើគោកនិងឆ្នេរសមុទ្រ បង្កើតបានជាអគ្គិសនីច្រើនជាងមួយភាគបីនៃតម្រូវការអគ្គិសនីសរុប ហើយដែលនឹងក្លាយជាប្រភពថាមពលលេចធ្លោនៅឆ្នាំ ២០៥០ ៕
ដោយ៖ ឈួន ឈីវអ៊ីង
គេ បានឮសំឡេងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាង២០នាទី ដែលនិយាយរឿងធ្វើចត្តាឡីស័កនេះ ទៅកាន់មន្ត្រី។ សម្តេច ទំនងជានិយាយទៅកាន់មន្ត្រីពាក់ព័ន្ធទាំងនោះ តាមបណ្តាញទំនាក់ទំនងសង្គមណាមួយ។    តាមរយៈសារជាសំឡេង ផ្ញើទៅកាន់បណ្តាមន្ត្រីពាក់ព័ន្ធ ដែលត្រូវបានផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ដូច្នេះថា៖«ខ្ញុំ បានទទួលបានព័ត៌មានដ៏គួរឲ្យសោកស្តាយថា ការធ្វើចត្តាឡីស័ករបស់មន្ត្រីយើងខ្លះ គឺមិនបានត្រឹមត្រូវទេ ហាក់ដូចជាមានដើរហាត់ប្រាណនៅក្រៅផ្ទះ ការកាន់ដៃគ្នា ការជួបប្រាស្រ័យជាមួយអ្នកនេះ អ្នកនោះ»។    ជាមួយគ្នានេះ សម្តេចប្រមុខរដ្ឋាភិបាល បានណែនាំទៅរដ្ឋមន្ត្រី និងមន្ត្រីទាំងអស់ ដែលបានជួបនិងបានប្រាស្រ័យទាក់ទងជាមួយលោក Péter Szijjártó  រដ្ឋមន្ត្រីការបរទេសហុងគ្រី និងគណៈប្រតិភូរបស់លោក ឲ្យធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។ សម្តេច សង្កត់ធ្ងន់ថា ការធ្វើចត្តាឡីស័កបានត្រឹមត្រូវ គឺមានសារសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាលដាលជំងឹកូវីដ-១៩។  សម្តេច បន្តថា អ្នកដែលកំពុងស្ថិតក្នុងការធ្វើចត្តាឡីស័ក មិនត្រូវឲ្យភរិយាឬកូនចៅ ទៅជិតនោះទេ។ សម្តេច បន្ថែមថា ការមានភាពច្បាស់លាស់ក្នុងការធ្វើចត្តាឡីស័កនេះ មិនមែនគ្រាន់តែដើម្បីបង្ការជំងឺកូវីដ-១៩ កុំឲ្យឆ្លងដល់ខ្លួនិងគ្រួសារនោះទេ តែក៏ដើម្បីបង្ការកុំឲ្យរាលដាលដល់សហគមន៍ដែរ។    ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានផ្តល់ព័ត៌មានដល់មន្ត្រីដែរ ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និង Péter Szijjártó។ សម្តេច អះអាងដូច្នេះថា៖«គាត់ បានសុំការអធ្យាស្រ័យចំពោះយើង អំពីផលប៉ះពាល់មកដល់យើង បណ្តាលមកពីខ្លួនគាត់ ដែលគាត់បានធ្វើតេស្ត មិនមានកូវីដ-១៩នោះទេ ទើបគាត់ចេញមកទស្សនកិច្ច [នៅកម្ពុជា]....»។   ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា រដ្ឋមន្ត្រីការបរទេសហុងគ្រីនិងគណៈប្រតិភូរបស់លោក បានជួបថ្នាក់ដឹកនាំកម្ពុជាមួយចំនួន ដោយរួមមានទាំងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី ប្រកាសរួចហើយថា សម្តេច បានធ្វើតេស្តអវិជ្ជមានពីជំងឺកូវីដ-១៩ តែសម្តេចត្រូវបន្តធ្វើចត្តាឡីស័ក។   រដ្ឋមន្ត្រីកម្ពុជា ដែលបានជួបរដ្ឋមន្ត្រីការបរទេសហុងគ្រី រួមមាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស លោក លឹម គានហោ រដ្ឋមន្ត្រីធនធានទឹក លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម និង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ លោកតំណាងរាស្ត្រ សួស យ៉ារ៉ា ក៏បានជួបរដ្ឋមន្ត្រីការបរទេសហុងគ្រីដែរ។   រដ្ឋាភិបាល តម្រូវឲ្យថ្នាក់ដឹកនាំនិងមន្ត្រីកម្ពុជាទាំងអស់ ដែលបានប្រាស្រ័យទាក់ទងជាមួយគណៈប្រតិភូហុងគ្រី ដឹកនាំដោយលោក Péter Szijjártó ត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ ហើយត្រូវធ្វើចត្តាឡីស័ក។   មកដល់ថ្ងៃទី៦ ខែវិច្ឆិកានេះ មានមនុស្ស៨៤០នាក់ហើយ ដែលបានប្រាស្រ័យទាក់ទងទាំងផ្ទាល់និងប្រយោលជាមួយគណៈប្រតិភូហុងគ្រី បានឆ្លងកាត់ការធ្វើតេស្ត ហើយលទ្ធផល បង្ហាញថា ពួកគេ គ្មានជំងឺកូវីដ-១៩នោះទេ។ តែពួកគេ នៅតែត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ សាជាថ្មីទៀត។   លោក Péter Szijjártó និងគណៈប្រតិភូរបស់លោក មកបំពេញទស្សនកិច្ចនៅកម្ពុជាតែ១ថ្ងៃប៉ុណ្ណោះ គឺមកដល់ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ហើយពេលល្ងាច បន្តធ្វើដំណើរទៅបំពេញបេសកកម្មការទូតនៅថៃ។ ពេលទៅដល់ថៃ លោក ក៏ត្រូវបានរកឃើញថាមានជំងឺកូវីដ-១៩ នៅថ្ងៃទី៤ ខែវិច្ឆិកា។ រដ្ឋាភិបាលរបស់លោក បានបញ្ជូនយន្តហោះ ដឹកលោកទៅហុងគ្រីវិញ ដោយជំនួបនានារបស់លោកនិងមេដឹកនាំថៃ ត្រូវលុបចោល។ បច្ចុប្បន្ន លោក កំពុងតែសម្រាកព្យាបាលជំងឺកូវីដ-១៩។    យ៉ាងណាក៏ដោយ គេ មិនទាន់ឃើញមានប្រភពច្បាស់លាស់ណាមួយ ដែលបញ្ជាក់ថា ប្រមុខការទូតហុងគ្រីរូបនេះ ឆ្លងជំងឺកូវីដ-១៩ តាំងពីពេលណា និងនៅទីណានោះទេ៕       
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានព័ត៌មានថា មានមន្ត្រីខ្លះ ធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលឡើយ។ សម្តេច ចាត់ទុក ការអនុវត្តមិនបានល្អរបស់មន្ត្រី ក្នុងការធ្វើចត្តាឡីស័ក ថាជាព័ត៌មានដ៏គួរឲ្យសោកស្តាយ។
សប្តាហ៍នេះចិននិងអាស៊ានបានរៀបចំលំហាត់យោធាជើងទឹករួមគ្នាដោយផ្តោតលើការជួយសង្គ្រោះមនុស្សពេលមានគ្រោះថ្នាក់ពេលធ្វើដំណើរនៅសមុទ្រ។ វាជាសមយុទ្ធទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរវាងចិន និងអាស៊ាន។     បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ សមយុទ្ធនេះធ្វើឡើងដោយរៀបចំឲ្យមានការប៉ះទង្គិចគ្នារវាងនាវាដឹកអ្នកដំណើរចិន ជាមួយកប៉ាល់ដឹកទំនិញកម្ពុជានៅដែនសមុទ្រជិតខេត្តក្វាងទុង។ កងទ័ពប្រហែល មួយពាន់នាក់ នាវាសង្គ្រោះ ២០គ្រឿង រួមជាមួយឧទ្ធម្ភាគចក្រ បី គ្រឿងទៀតមកពីប្រទេសចិន កម្ពុជា ហ្វីលីពីន ថៃ ឡាវ មីយ៉ាន់ម៉ា និងព្រុយណេ បានចូលរួមក្នុងប្រតិបត្តិការសង្គ្រោះនេះ។ ប៉ុន្តែគេមិនឃើញមានវត្តមានកងទ័ពវៀតណាមនោះឡើយ។ មន្ត្រីទទួលបន្ទុកកិច្ចការងារព្រំដែន និងកិច្ចការងារសមុទ្រនៃក្រសួងការបរទេសចិនលោក He Xiangqi បានបញ្ជាក់ថា ការរៀបចំកិច្ចសហប្រតិបត្តិការសង្គ្រោះរវាងចិន និងសមាជិកអាស៊ាននេះបានជួយពង្រឹងនិងពង្រីកសមត្ថភាពសង្គ្រោះនៅក្នុងសមុទ្រចិនខាងត្បូង។ មិនត្រឹមតែប៉ុណ្ណោះវាក៏ចូលរួមចំណែកធ្វើឲ្យទំនាក់ទំនងរវាងអាស៊ាន និងចិនកាន់តែល្អប្រសើរផងដែរ។ តាមពិតទៅ ការរៀបចំលំហាត់យោធារវាងចិន និងអាស៊ានកើតឡើងក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus)  នៅហ្វីលីពីន និងប៉ុន្មានថ្ងៃប៉ុណ្ណោះមុនកិច្ចប្រជុំកំពូលអាស៊ាននោះ។ វាក៏កើតឡើងនៅពេលបញ្ហាសមុទ្រចិនខាងត្បូងដែលជាជម្លោះរវាងចិន និងរដ្ឋអាស៊ានហាក់ស្ងប់ស្ងាត់ផង។ មហាយក្សចិនទាមទារយកដែនទឹកស្ទើរតែទាំងអស់នៃដែនទឹកជម្លោះសមុទ្រចិនខាងត្បូងដោយផ្អែកលើអំណះអំណាងប្រវត្តិសាស្ត្រ ខណៈដែលសមាជិកអាស៊ានដូចជាវៀតណាម ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ីផង នោះក៏ទាមទារដូចគ្នា។ ប៉ុន្តែចិនបានបន្តវាតទីក្នុងតំបន់ជម្លោះដោយកសាងកោះសិប្បនិម្មិតផង និងដំឡើងហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើប្រយោជន៍ស៊ីវិល និងយោធាថែមទៀត ដែលវាធ្វើឲ្យប្រទេសជម្លោះឯទៀតព្រួយបារម្ភនិងក្តៅក្រហាយខ្លាំងដែរ។ យ៉ាងណាមិញបញ្ហាចម្រូងចម្រាសហាក់ថមថយកម្តៅ ដោយសារប្រធានអាស៊ានហ្វីលីពីប្តូរជំហរទាំងស្រុងចំពោះចិន។ ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានបដិសេធប្រើប្រាស់ការសម្រេចរបស់តុលាការមជ្ឈត្តការអន្តរជាតិដើម្បីដាក់សម្ពាធលើចិន ហើយបែរជាបន្ទន់ជំហរដាក់ចិនវិញដើម្បីទទួលបានជំនួយ ទុនវិនិយោគ និងពាណិជ្ជកម្មរាប់ពាន់លានដុល្លារពីចិន៕
អាស៊ាននិងចិនធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាទ្រង់ទ្រាយធំជាលើកដំបូង។ កងទ័ពប្រហែលមួយពាន់នាក់មកពីចិន រួមទាំងហ្វីលីពីន ថៃ មីយ៉ាន់ម៉ា កម្ពុជា ឡាវ និងព្រុយណេ បានចូលរួមក្នុងលំហាត់យោធាសង្គ្រោះផ្លូវសមុទ្រនេះ តែគ្មានវត្តមានវៀតណាមឡើយ។
គុណភាពល្អឥតខ្ចោះរបស់ផលិតផលក្រុមហ៊ុនខ្មែរ ប៊ែវើរិជីស បានធ្វើឲ្យក្រុមហ៊ុនខ្មែរ មួយនេះគ្រងមេដាយមាសបញ្ជាក់ពីគុណភាពអន្តរជាតិចំនួន៦បន្ថែមទៀត ពី Monde Selection សម្រាប់ការវាយតម្លៃលើគុណភាពផលិតផលស្រាបៀរ និងភេសជ្ជៈក្នុងឆ្នាំ២០១៩នេះ។   លោក អេឡិច សូរ៉ា សិល្បករ បានឲ្យដឹងថា នេះគឺជាមោទនភាពមួយរបស់ខ្មែរយើង ដែលមានក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈក្នុងស្រុក ដែលបង្កើតនិងគ្រប់គ្រងដោយកូនខ្មែរ ហើយមិនត្រឹមតែប៉ុណ្ណោះ អាចផលិតបានផលិតផលដែលគុណភាពទទួលស្គាល់ជាអន្តរជាតិទៀតផង។    ថ្លែងក្នុងកម្មវិធីសន្និសីទព័ត៌មាន លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា «ជាសហគ្រិនក្នុងស្រុក ខ្ញុំជឿជាក់ថាខ្មែរយើងអាចធ្វើបាន។ ដូចយើងបានបង្កើតរោងចក្រខ្មែរដ៏ធំមួយនេះ ហើយមិនត្រឹមតែប៉ុណ្ណោះយើងអាចធ្វើល្អជាងគេរហូតដល់សូម្បីតែអន្តរជាតិក៏គេមកសិក្សាពីយើងដែរ។ យុទ្ធសាស្ត្ររបស់យើង គឺធ្វើយ៉ាងណាឲ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរិជីស អាចឈរជើងក្នុងវិស័យផលិតស្រាបៀរ និងភេសជ្ជៈបានជារៀងរហូត។»  គួរបញ្ជាក់ផងដែរ ផលិតផលទាំង៦ដែលទទួលបានមេដោយមាសពីMonde Selection រួមមាន ស្រាបៀរកម្ពុជា ស្រាបៀរ Barrley Black អ៊ិចស្ត្រាស្តោត ទឹកក្រូចអាយស៍កូឡា ទឹកក្រូចអាយស៍រសជាតិក្រូចឆ្មា ទឹកក្រូចអាយស៍រសជាតិផ្លែឈើចំរុះ ទឹកផ្លែឈើជូបរសជាតិគូលែន។ បើគិតមកត្រឹមឆ្នាំ២០១៩នេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសទទួលបានមេដាយសរុបចំនួន១៨ សម្រាប់ផលិតផលស្រាបៀរ និងភេសជ្ជៈ មេដាយអន្តរជាតិ និង ISO ចំនួនពីរសម្រាប់ការគ្រប់គ្រងគុណភាព និងសម្រាប់ការគ្រប់គ្រងបរិស្ថានពីស្ថាប័នមកពីចក្រភពអង់គ្លេស៕
ក្នុងឱកាសអបអរសាទរការឈ្នះមេដាយមាស Monde Selection របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រាជិនីក្រមា កញ្ញា មាន សូនីតា បានឲ្យដឹងថា «បន្ទាប់ពីដើរមើលរោងចក្រនេះហើយ ខ្ញុំចាប់អារម្មណ៍ទៅលើគ្រឿងចក្រ និងបច្ចេកវិទ្យាដែលប្រើប្រាស់សម្រាប់ផលិតស្រាបៀរ និងភេសជ្ជៈនៅទីនេះ ព្រោះក្នុងរោងចក្រប្រើសុទ្ធបច្ចេកវិទ្យាទំនើបៗទាំងអស់ និងពិសេសជាងនេះទៅទៀត គឺការរៀបចំក្នុងរោង ចក្រដែលមានកន្លែងទទួលភ្ញៀវដ៏ស្រស់ស្អាត កន្លែងភ្លក់ស្រាបៀរនិងភេសជ្ជៈ និងហាងលក់វត្ថុអនុស្សាវរីយ៍ បន្ទាប់ពីឃើញហើយ ប្លែកភ្នែកមែនទែនរហូតដល់ខ្ញុំគិតថាខ្លួនឯងកំពុងតែស្ថិតនៅក្នុងរោងចក្រនៅបរទេស។»
  ដោយសារតែបញ្ហាលួចចម្លងកម្មសិទ្ធបញ្ញាកើតឡើងច្រំដែលនេះ សមាគមភាពយន្ត ប្រកាសលែងទទួលយកពាក្យ«សុំទោស»ហើយ ពីជនខិលខូចណា ដែលខាងសមាគម ចាប់កំហុសបាននោះ។ សម្រាប់សកម្មភាពលួចថតចម្លងបែបនេះ សមាគមភាពយន្ត ចាត់ទុកជាអំពើមិនគួរគប្បី ដែលត្រូវប្រឈមចំពោះមុខច្បាប់។   តាមរយៈហ្វេសប៊ុកផ្លូវការនោះ សមាគមភាពយន្តកម្ពុជា បានសរសេរដូច្នេះថា៖«សូមផ្តន្ទាទោសចំពោះការលួចថតចម្លងរាល់កម្មសិទ្ធបញ្ញាទាំងឡាយ។ រាល់ស្នាដៃទាំងឡាយតែងមានម្ចាស់កម្មសិទ្ធ ជនទាំងឡាយណាដែលលួចចម្លងកម្មសិទ្ធ ដោយគ្មានការអនុញ្ញាតិ ជននោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ចាប់ពីថ្ងៃនេះទៅយើងខ្ញុំលែងទទួលពាក្យ«សូមទោស» ឆ្លើយថាមិនដឹងទៀតហើយ អ្នកប្រព្រឹត្តខុសនឹងត្រូវទទួលទោសចំពោះមុខច្បាប់»។   ទាក់ទងនឹងការលួចថតចម្លងសាច់រឿងយកទៅបង្ហោះលើបណ្ដាញសង្គមនេះ តែងតែមានការហាមប្រាមពីសំណាក់សមាគមភាពយន្ត និងម្ចាស់រោងកុង ព្រមទាំងព្រមានដាក់ពិន័យចំពោះអថិតិជនលួចថតចម្លងកម្មសិទ្ធបញ្ញានេះផងដែរ។ ប៉ុន្តែករណីនេះ នៅតែបន្តកើតមាន។   ដើម្បីដោះស្រាយបញ្ហានេះ ស្របតាមផ្លូវច្បាប់នោះ សមាគមភាពយន្តកម្ពុជា គ្រោងធ្វើរបាយការណ៍ដាក់ទៅដាក់ទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចាត់វិធានការចំពោះជនខិលខូចតាមផ្លូវច្បាប់។«រួមគ្នាកម្ចាត់ក្រុមលួចចម្លងដើម្បីឱ្យវិស័យសិល្បៈភាពយន្តជាតិយើងរីកចម្រើន។យើងខ្ញុំនឹងរៀបចំរបាយការណ៍ដាក់ជូនក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ»។ នេះជាការបញ្ជាក់របស់សមាគមភាពយន្តកម្ពុជា។   អត្ថបទទាក់ទង   សមាគមភាពយន្តកម្ពុជា ស្នើក្រសួងវប្បធម៌ឲ្យរឹតបន្តឹងវិធានការដែលដាក់ចេញ ដើម្បីការពារវិស័យភាពយន្តខ្មែរ    កន្លងមកសមាគមភាពយន្តកម្ពុជា បានអំពាវនាវដល់ក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធ រឹតបន្តឹងវិធានការនានាដែលបានដាក់ចេញទាក់ទងនឹងការណែនាំការចាក់បញ្ចាំងភាពយន្តខ្មែរ និងវិធានការមួយចំនួនទៀត ដើម្បីការពារវិស័យភាពយន្តខ្មែរ និងបញ្ចៀសទំនាស់នៅក្នុងវិស័យនេះ៕  
ភ្នំពេញ៖ សមាគមភាពយន្តកម្ពុជា គ្រោងធ្វើរបាយការណ៍ជុំវិញករណីលួចថតចម្លងកម្មសិទ្ធបញ្ញា ដាក់ទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចាត់វិធានការចំពោះជនខិលខូចតាមផ្លូវច្បាប់។ យន្តការរបស់សមាគមភាពយន្តនេះ ធ្វើឡើងបន្ទាប់ពីមានជនខិលខូច បានលួចថតចម្លងសាច់រឿង«ជួបស៊យវគ្គ២» យកទៅបង្ហោះលើបណ្ដាញយូធូប (Youtube) កាលពីពេលថ្មីៗនេះ។
អ្នកជំងឺទាំង២នាក់ ដែលជាសះស្បើយនេះ គឺជាបុរសខ្មែរនៅខេត្តបាត់ដំបង និងជនជាតិបារាំង១នាក់ ដែលជាភ្ញៀវទេសចរស្នាក់នៅខេត្តព្រះសីហនុ។ ពួកគេទាំង២ ត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ ក្រោយពីធ្វើតេស្តអវិជ្ជមាន២ដង។ អ្នកជំងឺកូវីដ១៩ នៅកម្ពុជា មានចំនួន១២២នាក់ ក្នុងនោះជាសះស្បើយ១០៧នាក់ និងកំពុងសម្រាលព្យាបាល១៥នាក់ប៉ុណ្ណោះ។ ប៉ុន្តែការទប់ស្កាត់ជំងឺកូវីដ១៩នេះ ត្រូវតែបន្តអនុវត្តយ៉ាងតឹងរឹង ដើម្បីបញ្ចៀសការឆ្លងចូលដល់សហគមន៍។ នេះជាការបញ្ជាក់របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។
ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី២០ មេសានេះ អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀត បានជាសះស្បើយ ហើយមិនមានករណីថ្មីឡើយ។ នេះបើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានប្រកាសនៅក្នុងសន្និសីទកាសែត នាទីស្តីក្រសួង។
  របាយការណ៍ក្រសួងសាធារណការ បានបង្ហាញថា ចំនួនយានយន្តអគ្គិសនី ដែលបានចុះបញ្ជីមានតែ០២គ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំ២០២០ ហើយកើនឡើង ៦២គ្រឿងនៅឆ្នាំ ២០២១ ។ ដោយឡែករយៈពេល ៣ខែឆ្នាំ២០២២នេះ ការចុះបញ្ជីយានយន្តអគ្គិសនីមានរហូតដល់៤៧គ្រឿង ដែលបង្ហាញពីការកើនឡើងយ៉ាងខ្លាំង។    ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់សា្ថនីយថាមពល សម្រាប់យានយន្តអគ្គិសនី នៅថ្ងៃទី២៦ ខែមីនា បញ្ជ្រាបការយល់ដឹង ដល់សាធារណជនអំពី បច្ចេកទេស ឧបករណ៍ បរិក្ខារ និងអត្ថប្រយោជន៍នានា នៃការប្រើប្រាស់យាន្តយន្តអគ្គិសនី។  ពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងបើកសម្ពោធស្ថានីយបញ្ជូលថាមពលយានយន្តអគ្គិសនី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបភាពពី ទំព័រហ្វេសប៊ុក ក្រសួងសាធារណ និងដឹកជញ្ជូន។   លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ លើកឡើងថា ការតាំងពិព័រណ៍ សំដៅលើការលើកកម្ពស់ ការប្រើប្រាស់យានយន្តអគ្គិសនី នៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។    រដ្ឋមន្ត្រីរូបនេះ ក៏បានសំណូមពរដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់សហការគ្នាឱ្យកាន់តែប្រសើរថែមទៀត ដើម្បីអភិវឌ្ឍ និងលើកកម្ពស់វិស័យយានយន្តអគ្គិសនីនៅកម្ពុជា។ ក្រសួងក៏លើកទឹកចិត្ត ឱ្យមានការបង្គុំដំឡើង និងការផលិតយានយន្តអគ្គិសនីនៅកម្ពុជាផងដែរ៕    ពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងបើកសម្ពោធស្ថានីយបញ្ជូលថាមពលយានយន្តអគ្គិសនី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបភាពពី ទំព័រហ្វេសប៊ុក ក្រសួងសាធារណ និងដឹកជញ្ជូន។  
ភ្នំពេញ៖ លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ចំនួនយានយន្តអគ្គិសនីបានចុះបញ្ជីមានការកើនឡើង ៦៧១ភាគរយ ក្នុងរយៈពេលបីខែ ក្នុងឆ្នាំ២០២២ បើធៀបនឹងឆ្នាំទៅ។
លោកយាយ Baba Vanga ដែលមានរហស្សនាមថា «ព្យាការី Nostradamus តំបន់បាល់កង់» បានទទួលមរណភាពតាំងពី២២ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែឈ្មោះរបស់គាត់នៅតែត្រូវបានគេលើកយកមកនិយាយជារៀងរាល់ឆ្នាំ ព្រោះគាត់បានបន្សល់ទុកនូវការទស្សន៍ទាយជាច្រើនអំពីវាសនាពិភពលោក។ បើតាមការលើកឡើងរបស់អ្នកជំនាញតាមដានព្រឹត្តិការណ៍នានា ការទស្សន៍ទាយរបស់ស្ត្រីពិការភ្នែករូបនេះ ត្រូវបានវាយតម្លៃថា បានកើតឡើងពិតប្រាកដជាង៨០ភាគរយ។ ការទស្សន៍ទាយឆុតដ៏ភ្ញាក់ផ្អើលមានដូចជា ការវាយលុករបស់ក្រុមភេរវកម្ម ISIS ការវាយប្រហារអាគារភ្លោះ រលកយក្សស៊ូណាមី ឆ្នាំ២០០៤ និងបញ្ហាបំរែបំរួលអាកាសធាតុ ជាដើម។ សម្រាប់ឆ្នាំ២០១៨នេះ លោកយាយ Baba Vanga ដែលមានឈ្មោះដើមថា Vangelia Pandeva Dimitrova បានទស្សន៍ទាយពីព្រឹត្តិការណ៍ធំៗចំនួនពីរនៅលើពិភពលោក។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Sun។ លោកយាយ Baba បានលើកឡើងថា ចិននឹងក្លាយជាកំពូលមហាអំណាចថ្មី (Super Power) បន្ទាប់ពីសហរដ្ឋអាមេរិក។ រីឯការទស្សន៍ទាយមួយទៀតនោះ គឺ ថាមពលថ្មីមួយនឹងត្រូវបានរកឃើញនៅភពព្រះសុក្រ។ ទោះបីជាយ៉ាងណាក៏ដោយ ការមើលឃើញពីអនាគតរបស់គ្រូទាយពិការរូបនេះ ទំនងជាមិនមានឥទ្ធិពលធំដល់របបនយោបាយ ឬការស្រាវជ្រាវវិទ្យាសាស្ត្រនោះឡើយ ពីព្រោះការទស្សន៍ទាយមួយចំនួនក៏មិនត្រឹមត្រូវនោះដែរ។ The Sun បានបង្ហាញឲ្យដឹងថា លោកយាយ Baba បានទស្សន៍ទាយត្រឹមត្រូវលើព្រឹត្តិការណ៍ពិភពលោកជាច្រើនទៀត រួមមាន ការកាន់តំណែងប្រធានាធិបតីអាមេរិកស្បែកខ្មៅលើកដំបូងនៅឆ្នាំ២០០៨ ចលនាចាកចេញពីអឺរ៉ុប Brexit ។ នៅឆ្នាំ៥០៧៩ លោកយាយថា អ្វីៗទាំងអស់នឹងផុតរលត់៕
លោកយាយ Baba Vanga កំពូលគ្រូទាយពិការភ្នែកជនជាតិប៊ុលហ្គារី ដែលបានទទួលមរណភាពកាល ពីឆ្នាំ១៩៩៦ក្នុងអាយុ៨៥ឆ្នាំ បានទស្សន៍ទាយអំពីព្រឹត្តិការណ៍ជាច្រើននៅលើពិភពលោក។ ក្នុងនោះ លោកបានមើលឃើញពីសន្ទុះរីកចម្រើនរបស់ចិន ដែលនឹងក្លាយជាកំពូលមហាអំណាច (Super Power) លើសសហរដ្ឋអាមេរិកនាឆ្នាំ២០១៨។
  លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រឡាយទឹក ផ្លូវថ្នល់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ធានាបាននូវសោភ័ណភាពទីក្រុង និងបង្ការទប់ស្កាត់ការរំលោភយកដីប្រឡាយសាធារណៈរបស់រដ្ឋ។    ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌឬស្សីកែវ ដែលចុះហត្ថលេខាដោយលោក ជា ពិសី បានចាត់ឲ្យក្រុមការងារចម្រុះចុះធ្វើការវាស់វែង និងបោះគោលកំណត់ទំហំប្រឡាយអូវែងរួចមកហើយ ។ ប៉ុន្តែជាលទ្ធផលលោកសង្កេតឃើញថា ពលរដ្ឋមួយចំនួនបានចាក់ដី និងសាងសង់សំណង់ផ្សេងៗ ដែលរំលោភលើដីប្រឡាយយ៉ាងបំពាន។    ជាមួយគ្នានេះលោក ជា ពិសី បានទុករយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃជូនដំណឹងនេះ ដើម្បីឲ្យពលរដ្ឋរុះរើសំណង់ទាំងឡាយ ដែលរំលោភលើដីប្រឡាយ ដើម្បីផ្តល់ភាពងាយស្រួលឲ្យគ្រឿងចក្រចូលឈូសឆាយ និងការធ្វើបុកស៊ីផាយស្ថាបនាប្រឡាយ និងស្ថាបនាផ្លូវស្របខាងប្រឡាយ។    អភិបាលខណ្ឌឬស្សីរូបនេះ ក៏បានប្រាប់ដល់លោកចៅសង្កាត់ច្រាំងចំរេះទី១ ត្រូវផ្សព្វផ្សាយព័ត៌មាននេះឲ្យបានទូលំទូលាយទៅពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់នោះ ។ ជាពិសេសគ្រប់គ្រងដីនៅជាប់មាត់ប្រឡាយឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់៕    
ភ្នំពេញ៖ អភិបាលខណ្ឌឬស្សីកែវ បានបង្គាប់ឲ្យពលរដ្ឋដែលរស់នៅលើដីប្រឡាយអូរវែង នៅក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ត្រូវរុះរើសំណង់គ្រប់ប្រភេទណាដែលរំលោភដីប្រឡាយជាបន្ទាន់ ដើម្បីស្តារសាជាថ្មី និងស្ថាបនាផ្លូវសងខាងប្រឡាយ។
  ទាក់ទិននឹងការបិទតារាងបាល់ទះមួយកន្លែងនៅខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២៦ ខែតុលា ថ្មីៗនេះមានបណ្តាមហាជនជាច្រើនលើកឡើងដោយមតិប្រយោលថាការបិទនោះប៉ះពាល់ដល់វិស័យកីឡាបាល់ទះ និងជាការជាន់ពន្លិចដល់វិស័យកីឡាបាល់ទះដែលលេងត្រឹមដាក់ទឹកសុទ្ធ និងបែកញើសដើម្បីសុខភាព។   អ្នកខ្លះទៀតលើកឡើងជាបទវិភាគថាការលេងបាល់ទះចាក់លុយតិចតួចវាមិនមែនជាល្បែងស៊ីសងនោះទេ។ រដ្ឋបាលស្រុកសាមគ្គីមានជ័យ នៅថ្ងៃទី២៧ ខែតុលា បានចេញលិខិតបំភ្លឺព័ត៌មាន ទាក់ទងនឹងមហាជនបញ្ចេញមតិនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ចំណាត់ការនៅតារាងបាល់ទះមួយកន្លែងស្ថិតនៅភូមិ មានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង គឺបិទព្រោះមានការភ្នាល់ប្រាក់រហូតជិតដល់ពាន់ដុល្លារ។ គណៈបញ្ជាការរដ្ឋបាលស្រុកពុំមានការហាមឃាត់នោះទេចំពោះការលេងដើម្បីសុខភាព មានតែការលើកស្ទួយបន្ថែម។   លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានពន្យល់បន្ថែមអំពីបញ្ហានៃការបិទអាជីវកម្ម(តារាងបាល់ទះជនបទ)ដែលលេងភ្នាល់ដាក់លុយរហូតដល់ជិតពាន់ដុល្លារនោះផងដែរ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២៧ ខែតុលា តាមទូរសព្ទថា ការលេងដើម្បីសុខភាពមិនមានការហាមឃាត់ឡើយ តែហាមដាច់ខាតចំពោះការភ្នាល់ល្បែងស៊ីសង ដែលក្នុងទំហំលុយច្រើនៗ។   «គោលនយោបាយឃុំសង្កាត់មានសុវត្ថិភាពគឺល្បែងស៊ីសងមិនអាចមានបានទេ។ ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំសហព័ន្ធបានចុះណែនាំនៅតាមតារាងបាល់ ដែលយើងចង់ដឹងថាគាត់មានបង្កប់នៅល្បែងស៊ីសង»។ នេះជាការបញ្ជាក់របស់អគ្គលេខាធិការ មុនបន្ថែមថា តារាងបាល់ខ្លះ មានបង្កប់ល្បែងស៊ីសង និងភ្លាល់ដល់រាប់លានរៀងគួរត្រូវបិទ ប៉ុន្តែបើគ្រាន់តែដាក់ទឹក មិនចាត់ទុកជាល្បែងស៊ីសងទេ គឺគ្រាន់តែជាការកម្សាន្តប៉ុណ្ណោះ។ លោក អាំង សិរីពិសិដ្ឋ បានបន្តថា៖«ពេលខ្លះគាត់បើកជាតារាងបាល់ ឬក៏ជាកីឡាផ្សេងៗប៉ុន្តែធាតុពិតនៅខាងក្នុងមានបង្កប់ល្បែងស៊ីសងរួចជាស្រេចហើយ។ មែនទែនទៅបើគ្រាន់តែភ្នាល់ដាក់ទឹក វាគ្រាន់ជាការកម្សាន្តប៉ុណ្ណោះ ប៉ុន្តែតារាងខ្លះតាមដែលការសង្កេតមានការភ្នាល់រហូតដល់រាប់លានរៀលក៏មានដែរ ខ្ញុំជឿជាក់ថាយើងមិនមានការតឹងរ៉ឹងត្បិតត្បៀតដល់ថ្នាក់ហ្នឹងទេ»៕  
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បកស្រាយជុំវិញបញ្ហា«ការបិទតារាងបាល់ទះមួយកន្លែងនៅខេត្តកំពង់ឆ្នាំង» ថាដោយសារពាក់ព័ន្ធនឹងការលេងភ្នាល់លុយធំរាប់ពាន់ដុល្លារ ដែលជាលក្ខណៈប្រព្រឹត្តបទល្បែងស៊ីសង។ ក្នុងករណីនេះ លោក សិរីពិសិដ្ឋ គាំទ្រឱ្យបិទតារាង ឬក្លិបបាល់ទះណាមានការភ្លាល់ច្រើន តែក្នុងកម្រិតតិចតួចគួរលើកលែង។
  ក្នុងជំនួបពិភាក្សាជាមួយគណៈប្រតិភូនៃមជ្ឈមមណ្ឌលសហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិន  កាលពីថ្ងៃទី២៨ ខែកញ្ញា លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានរំលឹកពីអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងអប់រំកម្ពុជា ជាមួយសមភាគីចិនស្តីពី «ការអភិវឌ្ឍកម្មវិធីសិក្សាភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា»។   ក្រោយអនុស្សរណៈ រដ្ឋមន្ត្រីអប់រំកម្ពុជា បានអះអាងពីការខិតខំអនុវត្តការងារ ដោយបង្កើតបានបង្កើតគណៈកម្មាធិការសម្របសម្រួលសម្រាប់ការអប់រំភាសាចិន ហើយទទួលបានឯកភាពជាគោលការណ៍ឱ្យជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន ចំនួន ២០ នាក់ ដោយភាគីកម្ពុជាផ្តល់ជូន ៧១ ម៉ឺនរៀល ប្រហែល ១៨០ ដុល្លារ ហើយស្នើសុំឱ្យភាគីចិនជួយឧបត្ថម្ភបន្ថែម ៤០០ ដុល្លារ ក្នុងមួយខែ។  ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ឈ្មោះសាលាមធ្យមសិក្សាសាធារណៈ ចំនួន ២០ នៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ សម្រាប់ការសាកល្បងបង្រៀនភាសាចិន។ ជាមួយគ្នានេះ កម្ពុជាបានស្នើសុំទៅកាន់ភាគីចិន ឱ្យចាត់តាំងមន្ត្រីអចិន្ត្រៃយ៍អប់រំភាសាចិននៅកម្ពុជាផងដែរ។   តាមការផ្សាយរបស់ហ្វេសប៊ុកផ្លូវការក្រសួងអប់រំ កម្ពុជាបានរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ការអប់រំភាសាចិនរយៈពេល៥ឆ្នាំ (២០២៣ - ២០២៨) ហើយលោក ហង់ជួន ណារ៉ុន បានស្នើភាគីចិនពន្លឿនលក្ខណៈវិនិច្ឆ័យ នៃការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ការតេស្តប្រឡងភាសាចិន ថែមទៀតផង។   ភាគីចិនបានផ្តល់ចម្លើយវិជ្ជមានអំពីប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់មន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន ការជួយរៀបចំតេស្តប្រឡងភាសាចិនសម្រាប់មន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន ក៏ដូចជារៀបចំឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងការបង្រៀនភាសាចិនដល់មន្ត្រីជាប់កិច្ចសន្យា៕    ប្រភពរូប៖ Moeys Cambodia  
ដោយមើលឃើញពីអត្ថប្រយោជន៍ជាច្រើននៃភាសាចិននៅកម្ពុជា ទាំងទីផ្សារ និងការសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកសាលាមធ្យមសិក្សាសាធារណៈចំនួន២០នៅក្នុងរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ ដើម្បីសាកល្បង បង្រៀនភាសាចិន។
  ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញ លោក អ្នកនាង ទស្សនាបទសម្ភាសរវាង កញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និងលោក ស៊ឹម សុជាតិ កសិករក្នុងឃុំអូរសោមដូចតទៅ៖      ដើម្បីឲ្យទុរេន ទទួលបានទិន្នផលខ្ពស់ ប្រៀបដូចជាការមើលថែកូនក្នុងគ្រួសារអីចឹង។ នេះជាការបញ្ជាក់របស់លោក ស៊ឹម សុជាតិ អ្នកដាំទុរេន នៅឃុំអូរសោម។ តាមលោក សុជាតិ ទុរេនអាចផ្ដល់ទិន្នផលខ្ពស់ ឬទាប អាស្រ័យលើការមើលថែ ការធ្វើដីសម្រាប់បណ្ដុះកូនដើមទុរេន និងការដាក់ជី។ កសិករ រូបនេះ សង្កត់ធ្ងន់ថា ការដាក់ជី ជារឿងសំខាន់បំផុត សម្រាប់ការដាំដុះទុរេន។     លោក សុជាតិ បានលើកឡើងដូច្នេះថា៖ « ជីមានច្រើនប្រភេទណាស់ មុននឹងយើងដាក់ជី យើងត្រូវមកមើលវាសិនថាត្រូវការជីប្រភេទណា។ យើងមិនអាចចេះតែដាក់ជីផ្ដេសផ្ដាសទេ។ សម្រាប់ការពារសត្វល្អិតវិញ យើងត្រូវប្រើជីសរីរាង្គ និងជីគីមី ព្រោះយើងមិនអាចរកជីសរីរាង្គ មកផ្គត់ផ្គង់សម្រាប់ចម្ការទាំងមូលបានទេ។ កសិករក៏មិនត្រូវចាញ់បោក អ្នកលក់ជី ថាប្រភេទជីទាំងនោះសុទ្ធតែជីសរីរាង្គអី ព្រោះគេមិនអាចមានជីគ្រប់គ្រាន់មកលក់ឲ្យទេ»។   មុននឹងយើងអាចបណ្ដុះកូនទុរេន កសិករ ក៏ត្រូវចេះរបៀបលាយដីសម្រាប់បណ្តុះដែរ។ បើតាម លោក ស៊ឹម សុជាតិ ទូទៅដីដែលលាយសម្រាប់ទុរេនគឺត្រូវការ ប្រភេទដីចំនួន៧០ភាគរយ និងអង្កាមចំនួន៣០ ភាគរយ។ ការលាយដីនេះ គឺដើម្បីឲ្យកូនទុរេន ចាក់ឫស និងលូតលាស់បានលឿន។   កសិករ គួរដាំទុរេន ចន្លោះ៤ម៉ែត្រពីដើមមួយ ទៅដើមមួយទៀត។ ចន្លោះប៉ុណ្ណេះ បើតាម លោក សុជាតិ ទុរេន នឹងហុចផលច្រើនជាងការដាំឃ្លាតគ្នាចម្ងាយ៨ម៉ែត្រក្នុងមួយដើមៗទៅទៀត។ កសិកររូប ក៏បានឲ្យដឹងដែរថា កន្លងមកលោក អាចលក់ផ្លែទុរេនបាន ប្រមាណ៥ម៉ឺនដុល្លារ ពីទុរេនចំនួន ៥៣ដើម ដែលមាននៅក្នុងចម្ការនេះ៕  
ពោធិ៍សាត់៖ ការបណ្ដុះទុរេនមិនត្រូវការប្រភេទដីនោះទេ តែកសិករត្រូវមានបច្ចេកទេស ក្នុងការធ្វើជីសម្រាប់ដាក់ដើមទុរេន។ បច្ចេកទេសប្រើប្រាស់ជី គឺចាប់ផ្តើមតាំងពីការបណ្តុះ ទទួលដល់ទុរេនហុចផល។ នេះជាការលើកឡើងរបស់លោក ស៊ឹម សុជាតិ កសិករដាំទុរេននៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។  សម្រាប់ លោក ស៊ឹម សុជាតិ ការដាក់ជីឲ្យទុរេន ប្រៀបបាននឹងគ្រូពេទ្រមើលថែអ្នកជំងឺ ព្រោះត្រូវច្បាស់ថា តើទុរេនរបស់ខ្លួន ត្រូវការជីប្រភេទអ្វីខ្លះ។
  ម៉ាឡេស៊ីកំពុងអនុវត្តវិធីសាស្រ្តមួយចំនួន ដើម្បីជំរុញភ្ញៀវទេសចរចិនមកកម្សាន្តម៉ាឡេស៊ីកាន់តែច្រើន ដោយផ្លាស់ប្តូរលើសពីវិធីសាស្ត្រផ្សព្វផ្សាយបែបប្រពៃណី។ នេះបើតាមអគ្គនាយកទេសចរណ៍ម៉ាឡេស៊ីលោក Manoharan Periasamy បានសារព័ត៌មានចិន Xinhua នៅថ្ងៃទី១១ ខែមេសា។    «យើងមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដែលប្រតិបត្តិការជាមួយចិន ហើយកំពុងធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅចិនដូចជា Loong Air, China Eastern និង China Southern»។ លោក Manoharan បានប្រាប់ Xinhua បែបនេះ ដោយបន្ថែមថា ទីភ្នាក់ងាររបស់លោកស្ថិតនៅក្រោមក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ កំពុងសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ ដើម្បីធានាការមកដល់ប្រកបដោយរលូនសម្រាប់ភ្ញៀវទេសចរ។   លោកបន្តថា ម៉ាឡេស៊ីបានដាក់មន្ត្រីដែលចេះនិយាយភាសាចិន ដើម្បីជួយសម្រួលភ្ញៀវទេសចរទាក់ទងឯកសារឌីជីថល  និងនីតិវិធីនៃការចូល ព្រមទាំងផ្តល់នូវបទពិសោធន៍ការចូលមកប្រកបដោយសុវត្ថិភាព។    ចំណុចទាក់ទាញពិសេសដែលម៉ាឡេស៊ីមានសក្តានុពលរួមទាំង ឆ្នេរសមុទ្រស្អាត ទេសចរណ៍ធម្មជាតិចម្រុះ កន្លែងធ្វើម្ហូបពិសេស និងហាងទិញទំនិញដ៏សម្បូរបែប ដែលប្រជាជនចិនបានស្គាល់រួចហើយ។ ក្រៅពីនេះ ម៉ាឡេស៊ីជាប្រទេសមួយដែលមានប្រជាជនចិនរស់នៅច្រើនស្រាប់។    បើតាមលោក Manoharan ជនជាតិចិនអាចសម្របខ្លួនបានយ៉ាងងាយស្រួលដូចជាផ្ទះរបស់ពួកគេដែលទៅកម្សាន្ត។ វានឹងជួយបង្កើនការទាក់ទាញភ្ញៀវទេសចរចិនរបស់ម៉ាឡេស៊ី។   កម្មវិធី Homestay កំពុងត្រូវបានផ្សព្វផ្សាយអំពីវប្បធម៌ដ៏អស្ចារ្យនៅម៉ាឡេស៊ី។ លោក Manoharan ពន្យល់ថា វាជាបទពិសោធន៍ខុសគ្នាទាំងស្រុងក្នុងការស្នាក់នៅជាមួយគ្រួសារក្នុងតំបន់ ដើម្បីស្វែងយល់ពីរបៀបរស់នៅ និងចែករំលែកការទទួលទានអាហារជាមួយគ្នា។   កម្មវិធីទាំងនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងគំនិតផ្តួចផ្តើមក្រុមនិស្សិតចិនដែលទទួលការអប់រំ នៅម៉ាឡេស៊ី ដើម្បីឲ្យគ្រួសាររបស់ពួកគេបានទៅកម្សាន្ត និងទទួលយកបទពិសោធន៍នៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះដោយផ្ទាល់។   ជាចុងក្រោយ លោក Manoharan បានបញ្ជាក់ថា ទីភ្នាក់ងាររបស់លោកបានចាប់ដៃគូជាមួយបុគ្គលល្បីៗ (Influencer) លើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅចិន ដើម្បីបង្ហាញពីទីកន្លែងទាក់ទាញមួយចំនួនរបស់ម៉ាឡេស៊ីដែរ។    ក្រៅពីយុទ្ធសាស្រ្តខាងលើ ម៉ាឡេស៊ីក៏មានគោលនយោបាយលើកលែងទិដ្ឋាការរយៈពេល ៣០ថ្ងៃដល់ជនជាតិចិនរហូតដល់ថ្ងៃដំណាច់ឆ្នាំ២០២៤។    នៅឆ្នាំ ២០២៣ ម៉ាឡេស៊ីបានស្វាគមន៍ភ្ញៀវអន្តរជាតិប្រមាណ ២៩លាននាក់។ ភ្ញៀវដែលមកលេងម៉ាឡេស៊ីច្រើនជាងគេមាន សិង្ហបុរី ជាង៨,៣លាននាក់, ឥណ្ឌូណេស៊ី ជាង៣,១លាននាក់, ថៃជាង១,៥លាននាក់, ចិនជាង១,៤លាននាក់, ប្រ៊ុយណេជាង ៨សែននាក់, ឥណ្ឌាជាង ៦សែននាក់, កូរ៉េខាងត្បូងជាង ៤សែននាក់, វៀតណាមជាង ៣សែននាក់, អូស្ត្រាលីជាង ៤សែននាក់ និងហ្វីលីពីនជាង ៣សែននាក់។   ការចំណាយរបស់ភ្ញៀវចិននៅម៉ាឡេស៊ីជាមធ្យមចន្លោះ ១៤០-១៦២ដុល្លារក្នុងមួយថ្ងៃនៅចន្លោះឆ្នាំ២០១៧ និង២០១៩។ នេះបើយោងតាមការស្រាវជ្រាវដោយធនាគារ Hong Leong Investment៕    អត្ថបទទាក់ទង   ទេសចរចិនសម្រុកមកអាស៊ីអាគ្នេយ៍ ជាពិសេសសិង្ហបុរី ថៃ ម៉ាឡេស៊ី ក្រោយការលើកលែងទិដ្ឋាការ   ម៉ាឡេស៊ី ទទួលបានភ្ញៀវទេសចរច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ 
ម៉ាឡេស៊ីបានប្រើវិធីសាស្រ្តមួយចំនួនដើម្បីទាក់ទាញភ្ញៀវទេសចរចិនដូចជា ការដាក់ពង្រាយបុគ្គលិកដែលចេះភាសាចិននៅតាមច្រកចេញ-ចូលសំខាន់ៗ ដោយសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ដើម្បីផ្តល់ការហោះហើរត្រង់ពីទីក្រុងនានារបស់ចិន ជាពិសេសសហការជាមួយស្ថាប័នអប់រំ និងប្រើប្រាស់ឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយសង្គមចិន។
សូមលោកអ្នកអានបទសម្ភាសរវាងលោក លាង ដឺលុច អគ្គនាយកនៃសារព័ត៌មានថ្មីៗ និងលោក ទូច រដ្ឋា នាយកគ្រប់គ្រងទូទៅនៃអាជីវកម្ម សេង ហុកហេង៖ លោក លាង ដឺលុច៖ តើលោក រដ្ឋាអាចដឹងទេថា នៅក្នុងរាជធានីភ្នំពេញនេះ មានអាជីវកម្មចុងភៅ ប្រហែលប៉ុន្មាន? លោក ទូច រដ្ឋា៖ ជាដំបូងខ្ញុំចង់បញ្ជាក់ថា ជាទូទៅអាជីវកម្មរបស់ពួកយើងបានផ្តល់សេវាលើសពីចុងភៅ។ បានន័យថា វាមានសេវាផ្សេងៗទៀតដូចជា សេវាកាហ្វេ រចនារោង ម៉ាស៊ីនត្រជាក់ចល័តជាដើម។ ត្រឡប់មកសំណួររបស់លោកវិញ វាមានជាង១០០អាជីវកម្មចុងភៅនៅភ្នំពេញ។ លោក លាង ដឺលុច៖ តើអាជីវកម្មប្រភេទនេះ មានការប្រកួតប្រជែងតានតឹងយ៉ាងណាខ្លះ? លោក ទូច រដ្ឋា៖ តាមពិត អាជីវកម្មនេះមានការប្រកួតប្រជែងខ្លាំងមែនទែន ហើយខ្ញុំគិតថា ចំនួនអាជីវកម្មក៏នឹងអាចធ្លាក់ចុះវិញដែរ ដោយសារតែការប្រកួតប្រជែងនេះ។ របរនេះ យើងមិនត្រឹមគិតតែអំពីអនាម័យ និងសេវាប៉ុណ្ណោះទេ។ នៅពីក្រោយបញ្ហាពីរនេះ គឺគំនិតច្នៃប្រឌិត នានាជាច្រើនទៀត។ អតិថិជនតែងចង់បានសេវាមួយដែលប្លែកហើយល្អ។ ឧទាហរណ៍ដូចជា ការរៀបចំតុបតែងរោងការ ឆាក ការច្នៃម៉ូតកំណាត់ផ្សេងៗ។ បន្ទាប់មកគឺគុណភាពនៃសម្ភារនេះឯង ដែលទាមទារឲ្យជាម្ចាស់សេវាត្រូវធ្វើផ្លាស់ប្តូរញឹកញាប់ និងថ្មីរហូត។ បើយើងធ្វើបច្ចុប្បន្នភាពបានលឿនប៉ុណ្ណា នោះយើងនឹងចាប់យកបានទីផ្សារបានច្រើន និងមុនគេ។ លោក លាង ដឺលុច៖ លោកនិយាយអំពីគំនិតច្នៃប្រឌិត ពិសេសអំពីការតុបតែងនានា។ តើគេបានគំនិតទាំងនោះមកពីណា? លោក ទូច រដ្ឋា៖ ពួកយើងមានក្រុមការងារដែលទទួលបន្ទុកលើផ្នែកនេះ។ ព្រោះយើងត្រូវការគំនិតច្រើន។ គ្មានសាលាបនណ្តុះបណ្តាលវិជ្ជាជំនាញផ្នែកនេះទេ ប៉ុន្តែខ្ញុំគ្រាន់តែអាចបង្ហើបបានថា កិច្ចការនេះវាស្ថិតនៅក្នុងក្របខណ្ឌនៃជំនាញបដិសណ្ឋារកិច្ច និងទេសចរណ៍។ ម្យ៉ាងវិញទៀត ក្នុងសម័យអ៊ីនធឺណិតនេះ អ្វីៗគឺនៅក្នុងនោះទាំងអស់។ លោក លាង ដឺលុច៖ ដោយសារតែលោកស្ថិតនៅក្នុងវិស័យនេះយូរឆ្នាំ តើលោកអាចប៉ាន់ស្មានបានទេថា តើមានទឹកប្រាក់ទំហំប៉ុណ្ណាដែលបានចរាចរណ៍នៅក្នុងវិស័យនេះក្នុងមួយឆ្នាំៗ? ហើយថា តើវាបានជួយអ្វីខ្លះដល់សេដ្ឋកិច្ចកម្ពុជា? លោក ទូច រដ្ឋា៖ ជាការពិត ខ្ញុំមិនមែនអ្នកសេដ្ឋកិច្ចទេ ខ្ញុំគ្រាន់តែអាចប៉ាន់ស្មានបានខ្លះ។ ខ្ញុំថា នៅទូទាំងប្រទេសទឹកប្រាក់ដែលចរាចរណ៍ក្នុងវិស័យនេះមានប្រហែលជាង១០០លានដុល្លារក្នុងមួយឆ្នាំ ហើយគ្រាន់តែនៅក្នុងភ្នំពេញ វាមានពី៥០ទៅ៦០លានដុល្លារហើយ។ លោក លាង ដឺលុច៖ ខ្ញុំឆ្ញល់អំពីការទទួលផលពីអាជីវកម្មនេះវិញ។ ខ្ញុំទទួលស្គាល់ថា អាជីវកម្មបានផ្តល់កម្លាំងពលកម្ម ផ្តល់ផលទៅដល់អ្នកធ្វើសិប្បកម្មផលិតរោង កៅអី តុ ជាដើម។ ប៉ុន្តែអ្វីដែលខ្ញុំចង់ដឹងវិញ គឺទាក់ទងនឹងការផ្គត់ផ្គង់បន្លែ ត្រី សាច់ និងម្ហូបនានា។ សព្វថ្ងៃ កម្ពុជានាំចូលបន្លែ ត្រី សាច់ ពីប្រទេសជិតខាង។ ពេលខ្លះ អ្នកមានទ្រព្យសម្បត្តិបានបញ្ជាទិញមុខម្ហូបថ្លៃៗដែលត្រូវតែនាំចូលពីបរទេសទៀត។ ដូច្នេះ តើបានន័យថា អាជីវកម្មចុងភៅនេះ ហាក់កំពុងតែផ្តល់ផលទៅប្រទេសជិតខាងវិញច្រើនដែរមែនទេ? លោក ទូច រដ្ឋា៖ ឆ្លើយទៅនឹងសំណួរនេះ វាពាក់ព័ន្ធនឹងអ្នកផ្គត់ផ្គង់របស់ខ្ញុំវិញ។ អ្នកផ្គត់ផ្គង់ក៏ជួបឧបសគ្គក្នុងការរកផលិតផលក្នុងស្រុក។ ហើយខ្ញុំក៏ត្រូវប្រយ័ត្នប្រយែងអំពីលទ្ធភាពនៃការផ្គត់ផ្គង់ ទាំងគុណភាព ទាំងបរិមាណ និងឲ្យទាន់ពេលវេលា។ ដូច្នេះពួកខ្ញុំ ត្រូវបង្កើតនីតិវិធីផ្តត់ផ្គង់សម្ភារ។ យើងទទួលបានការត្អូញត្អែរ ដែលថាពិបាករកផលិផលក្នុងស្រុកដែលមានគុណភាព។ ភាគច្រើនគ្រឿងទេស គ្រឿងផ្សំ និងមានផលិតផលមួយចំនួន ដែលត្រូវតែនាំចូលពីបរទេស។ ប៉ាវហ៊ឺ ព្រុយត្រី មានគ្រឿងផ្សំផ្សេង គ្រឿងកំប៉ុង ផ្សិត សុទ្ធតែជាផលិតផលនាំចូល គ្មានរោងចក្រកែច្នៃនៅស្រុកយើងទេ។ មិនមែនតែខាងខ្ញុំទេ ប៉ុន្តែតាមសណ្ឋាគារក៏ប្រើប្រាស់ផលិផលនាំចូលដូចគ្នាដែរ។ លោក លាង ដឺលុច៖ តើអាជីវកម្ម សេង ហុក ហេង របស់លោកទូច រដ្ឋា បានផ្តល់ការងារប៉ុន្មាននាក់? លោក ទូច រដ្ឋា៖ យើងមានកម្លាំងពលកម្មក្នុងដៃ៣៥០នាក់។ ពួកគេមិនទទួលប្រាក់ខែទេ តែទទួលបានកម្រៃនៅពេលមានការងារ។ ពួកគេមិនទាន់មានបរិញ្ញាបត្រទេ។ ខ្ញុំបានព្យាយាមឲ្យពួកគេអាចទទួលបានកម្រៃសមរម្យដើម្បីបង្កើនគុណភាពរស់នៅរបស់ពួកគេ៕
វិស័យផ្តត់ផ្គង់សេវាសម្រាប់អាពាហ៍ពិពាហ៍ ជាពិសេសផ្នែកម្ហូបអាហារ (ចុងភៅ) កាន់តែមមាញឹកឡើង នៅពេលដែលកម្ពុជាត្រូវបានមើលឃើញថា មានកំណើនប្រជាសាស្ត្រ និងកំណើននៃកម្មវិធីជាច្រើន។ ក្រៅពីពិធីអាពាហ៍ពិពាហ៍ វាក៏នៅមានកម្មវិធីបុណ្យជាប្រពៃណីជាច្រើនផ្សេងទៀតដែលតម្រូវឲ្យសេវាកម្មផ្គត់ផ្គង់អាហារកាន់តែមានទំហំធំ។ តើអ្វីខ្លះជាចំនុចប្រកួតប្រជែងនៅក្នុងវិស័យនេះ? តើវិស័យនេះបានចូលរួមចំណែកច្រើនប៉ុណ្ណាក្នុងសេដ្ឋកិច្ចកម្ពុជា?
  រដ្ឋាភិបាលចិន បានបញ្ចេញផែនការដើម្បីគ្រប់គ្រងបរិមាណហ្គេមអនឡាញ ដែលជាឧស្សាហកម្មមួយមានប្រជាប្រិយភាពខ្ពស់ និងមានកំណើនលឿន។ ប៉ុន្តែវាក៏បានបង្កការព្រួយបារម្ភខ្លាំងដែរ ព្រោះបានប៉ះពាល់ដល់សុខភាផ្នែករបស់ប្រជាជនចិន ជាពិសេសក្នុងចំណោមកុមារតែម្ដង។ បទបញ្ញត្តិថ្មីនេះ ត្រូវបានប្រកាសនៅថ្ងៃទី៣០ ខែសីហា ពោលគឺមួយថ្ងៃក្រោយប្រធានាធិបតីចិន ស៊ី ជិនភីង ដាក់ចេញសេចក្ដីណែនាំមួយឲ្យមានការគ្រប់គ្រងភ្នែកកុមារ។   ក្រសួងអប់រំចិននៅថ្ងៃទី៣០ ខែសីហាដដែល ប្រកាសថា អាជ្ញាធរនឹងគ្រប់គ្រងចំនួនហ្គេមតាមប្រព័ន្ធអ៊ីនធឺណិត ក៏ដូចជាហ្គេមដែលត្រូវបានប្រើប្រាស់ផង។ ទីភ្នាក់ងារព័ត៌មាន AFP ផ្សាយថា ក្នុងបទបញ្ជាថ្មីដែលប្រកាសរួមគ្នាដោយក្រសួងចំនួន៨ អាជ្ញាធរចិនក៏នឹងស្វែងរកលទ្ធភាពក្នុងការបង្កើតប្រព័ន្ធកំណត់អាយុ និងចាត់វិធានការផ្សេងៗដើម្បីកម្រិតចំនួនពេលវេលាសម្រាប់កុមារលេងហ្គេមតាមប្រព័ន្ធអនឡាញនេះ។   មិនយូរក្រោយការប្រកាសរបស់អាជ្ញាធរ តម្លៃហ៊ុនរបស់ក្រុមហ៊ុនហ្គេមអនឡាញទាំងតូចទាំងធំ បានធ្លាក់ចុះខ្លាំងនៅថ្ងៃទី៣១ ខែសីហា។ តម្លៃហ៊ុនរបស់ក្រុមហ៊ុន Tencent បានធ្លាក់ចុះច្រើនជាង៥ភាគរយក្នុងផ្សារហ៊ុននៅហុងកុង ខណៈហ៊ុនរបស់ក្រុមហ៊ុន Perfect World Co បានធ្លាក់ចុះជិត៩ភាគរយនៅឯសិនជិន។ តម្លៃហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាតូចៗដូចជា Youzu Interactive Co និងក្រុមហ៊ុន Sichuan Xun You Network Technology បានធ្លាក់ចុះប្រមាណ៨ភាគរយផងដែរ។   ក្នុងបទបញ្ជាដែលផ្សាយទីភ្នាក់ងារព័ត៌មានរដ្ឋ លោក ស៊ី ជិនភីង អះអាងថា ចិនមានអត្រាជំងឺម្ញ៉ូបខ្ពស់ក្នុងចំណោមសិស្សនៅវ័យក្មេង។ ដោយសារតែជំងឺនេះបង្កបញ្ហាខ្លាំងដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់កុមារ វាក៏ជាការគំរាមកំហែងដល់អនាគតរបស់ប្រទេសជាតិដែរ។   ការកំណត់ចំនួនហ្គេមតាមអ៊ីធឺណិត គឺជាចំណាត់ចុងក្រោយមួយរបស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការទប់ស្កាត់ការកើនឡើងជំងឺម្ញ៉ូប។ កន្លងមក អាជ្ញាធរក៏បានបញ្ឈប់ការផ្ដល់ការអនុញ្ញាតដល់ហ្គេមអនឡាញជាច្រើនរួចហើយដែរ។ ក្នុងទិន្នន័យរបស់រដ្ឋបាលទូរទស្សន៍ និងវិទ្យុជាតិដែលត្រួតពិនិត្យចំនួនហ្គេមអនឡាញនេះ តាំងពីខែឧសភាមក គេមិនឃើញមានហ្គេមថ្មីៗចូលទីផ្សារចិនឡើយ ហើយក៏គ្មានការនាំចូលហ្គេមពីបរទេសទៀតដែរ បើរាប់ចាប់ពីខែកុម្ភៈមក៕    
អជ្ញាធរចិន នៅថ្ងៃទី៣០ ខែសីហា បានចេញវិធានការមួយ សំដៅរឹតបន្តឹងការគ្រប់គ្រងលើហ្គេមអនឡាញ។ ការដាក់ចេញវិធានការនេះ ធ្វើឡើងតាមការណែនាំរបស់ប្រធានាធិបតី ស៊ី ជិនភីង ក្នុងគោលដៅកាតបន្ថយការកើតជំងឺម្ញ៉ូបក្នុងចំណោមកុមារ ស្របដែលការប្រើប្រាស់អ៊ីនធឺណិតបានកើនឡើងយ៉ាងខ្លាំងនៅប្រទេសមហាអំណាចមួយនេះ។ វិធានការនេះ បានធ្វើឲ្យតម្លៃហ៊ុននៃក្រុមហ៊ុនផលិតហ្គេមធ្លាក់ចុះខ្លាំង។
  នៅពេលដែលសង្រ្គាមលោកលើកទី២ត្រូវបានបញ្ចប់ដោយគ្រាប់បែកបរមាណូ មនុស្សជាតិហាក់ដូចជាចាប់ផ្ដើមយល់ថា ការពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈការប្រើប្រាស់កម្លាំង ដូចជាមិនសូវមានប្រសិទ្ធិភាពច្រើនទេ ព្រោះមោទនភាពរបស់ប្រទេសនីមួយៗ នៅក្នុងសហសវត្សរ៍សម័យថ្មីនេះ គឺការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងវិទ្យាសាស្ត្រ។ និយមន័យសេដ្ឋកិច្ចត្រូវបានបង្កើតឡើងដោយពឹងផ្អែកលើផ្នត់កំនិតនៃការបង្កើតគុណតម្លៃ ដែលគុណតម្លៃនោះភាគច្រើនត្រូវបានចំរេញចេញពីការបំប្លែងរូបធាតុផ្សេងៗដែលមាននៅក្នុងធនធានធម្មជាតិទៅជាផលិតផលនិងទំនិញផ្សេងៗ ដែលមនុស្សអាចដោះដូរទៅជាមាសប្រាក់នៅលើផ្សារបាន ដើម្បីបង្កើនទ្រព្យសម្បត្តិ លក្ខណៈជាបុគ្គល ជាក្រុមហ៊ុន និងជំរុញកំណើនសេដ្ឋកិច្ចលក្ខណៈជារួម។  ធម្មជាតិឬសត្វ ដែលមនុស្សសម័យដើមធ្លាប់គោរពឬចាត់ទុកថាជាសរណវត្ថុ និងទុកថាជាព្រះអាទិទេព ដូចជាព្រះធរណី ព្រះគង្គា ព្រះវាយោ ព្រះអគ្គី ព្រះគោ ព្រះស្វា ឬព្រះហនុមាន ជាដើម ក៏ត្រូវបានមនុស្សសម័យទំនើបចាត់ទុកថាត្រឹមតែជា «រូបធាតុដើម» ដែលពួកគេអាចយកទៅផលិតឱ្យចេញជា «ផលិតផលពាក់កណ្ដាលសម្រេច» ឬ «ផលិតផលសម្រេច» ក្នុងគោលបំណងជំរុញកំណើនឧស្សាហកម្ម និងបង្កើនទ្រព្យសម្បត្តិផ្ទាល់ខ្លួនប៉ុណ្ណោះ។   ក្រុមមនុស្សដែលអាចបំប្លែងរូបធាតុដើមទាំងនោះបានច្រើន និងលឿនជាងគេ គឺអាចបង្កើនប្រាក់ចំណូលបានច្រើនជាងគេ ហើយត្រូវបានគេចាត់ទុកថាអ្នកមាន ឧកញ្ញ៉ា ឬសេដ្ឋីជាដើម។ ឬក៏អាចនិយាយជារួមថា ប្រទេសណាដែលមានក្រុមមនុស្សដែលអាចបំប្លែងរូបធាតុដើមទាំងនោះបានច្រើននិងលឿនជាងគេ គឺអាចបង្កើនចំណូលថវិកាជាតិបានច្រើន ត្រូវបានគេចាត់ទុកថាជាប្រទេសអ្នកមាន ឬជាប្រទេសមហាអំណាចសម័យថ្មី។ ការពង្រឹងជំនាញផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការបំប្លែងធម្មជាតិ ដើម្បីយកទៅបម្រើផលប្រយោជន៍របស់មនុស្ស ក្នុងគោលបំណងធ្វើឱ្យការរស់នៅរបស់មនុស្សមានភាពងាយស្រួលជាងមុន និងស្រួលជាងប្រទេសដទៃ គឺជាដំណើរអភិវឌ្ឍន៍សំខាន់របស់ប្រទេសនីមួយៗ នាបច្ចុប្បន្ន។ នៅក្នុងឆ្នាំ ១៩៣០ សូចនាករសេដ្ឋកិច្ច ឬរង្វាស់នៃការវាយតម្លៃទៅលើសកម្មភាពសេដ្ឋកិច្ច ដែលហៅថា ផលទុនសារុបផលិតផលក្នុងស្រុក ឬ GDP សម័យទំនើប ត្រូវបានបង្កើតឡើងដោយលោក Simon Kuznets សញ្ជាតិអាមេរិក ដើម្បីវាស់ស្ទង់តម្លៃរូបិយវត្ថុទំនិញ សេវាកម្មដែលកើតចេញពីសកម្មភាពនៃការ ផលិតនៅក្នុងរយៈពេលកំណត់ណាមួយ អាចជាត្រីមាស ឬប្រចាំឆ្នាំ។ ក្នុងរង្វាស់នេះ ការរីកចម្រើន GDP ប្រចាំឆ្នាំ គឺជាដំណឹងល្អ ទោះបីជាកំណើននោះកើតចេញពីការលក់អាវុធ ល្បែងស៊ីសង ការបូមប្រេងកាត ការកាប់បំផ្លាញធនធានធម្មជាតិ ឬការលក់គ្រឿងញៀនក៏ដោយ។ ជាក់ស្ដែង ដូចជាករណីអត្រាកំណើនសេដ្ឋកិច្ច ១០ ពាន់លានផោន ឬ ប្រមាណជាជិត១៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំនៃចក្រភពអង់គ្លេស ដែលកើតចេញពីការជួញដូរគ្រឿងញៀន និងពេស្យាកម្មនៅក្នុងឆ្នាំ ២០១៤ ជាដើម។ រីឯការធ្លាក់ចុះ GDP ជាដំណឹងអាក្រក់។ ជាដំណឹងអាក្រក់ដោយសារតែចំណូលពលរដ្ឋធ្លាក់ចុះ ឬនិយាយបែបម្យ៉ាងទៀតថា ប្រទេសនោះមិនទាន់ចេះបំប្លែងធនធានធម្មជាតិដែលខ្លួនមាន ឱ្យទៅជាទំនិញសម្រាប់ជួញដូរនៅលើទីផ្សារបានគ្រប់គ្រាន់នៅឡើយ។ ការធ្លាក់ចុះនៃកំណើន GDP ក្នុងឆ្នាំ២០២០នេះ ដោយសារជំងឺឆ្លងកូវីដ ១៩ Covid-19 និង ភាពតាន់តឹងផ្នែកនយោបាយនៅតាមតំបន់នានា គឺពិតជាដំណឹងនិងស្ថានភាពដ៏អាក្រក់សម្រាប់ពិភពលោកនា បច្ចុប្បន្ន។    បន្តិចម្ដងៗ មនុស្សជាតិគិតថាកំណើនផលទុនជាតិសរុប គឺជាសញ្ញាតំណាងឱ្យភាពរីកចម្រើន មោទកភាពជាតិ និងជាប្រភពនៃវិបុលភាពសង្គម ដោយការពឹងផ្អែកលើការរីកចម្រើនសម្ភារៈទំនើបៗ។ ដូច្នេះហើយបានជាពួកគេ ព្យាយាមជំរុញអត្រាកំណើនផលទុនជាតិសរុប តាមរយៈការរីកចម្រើនផ្នែកសម្ភារៈនិយម ការបរិភោគនិងប្រើប្រាស់ឱ្យកាន់តែច្រើននិងខ្ពស់ តាមលទ្ធភាពដែលពួកគេអាចធ្វើបាន រួមទាំងការប្រមូលធនធានពីធម្មជាតិ និងប៉ះពាល់ដល់ការបាត់បង់ជម្រកសត្វគ្រប់ប្រភេទក៏ដោយ។  ចំណែកនាមធម៌ ឬរបស់ដែលមិនអាចមើលឃើញឬចាប់ដោយដៃបាន ដូចជាទស្សនវិទ្យា ការអប់រំ សុខភាពផ្លូវចិត្តតាមបែបសាសនា ការជជែកពិភាក្សាគ្នាប្រកបដោយបញ្ញា ការធ្វើឱ្យមនុស្សនៅជុំវិញខ្លួនសប្បាយចិត្ត ការស្រឡាញ់ធម្មជាតិ ការឱ្យអភ័យទានដល់ជីវិតសត្វ និងការចូលរួមកសាងសង្គមតាមរយៈការធ្វើវិភាគទានគំនិត គឺមិនត្រូវបានគេរាប់បញ្ចូលនៅក្នុងកំណើនសេដ្ឋកិច្ចទេ។ ជាឧទាហរណ៍ ខ្ញុំសរសេរអត្ថបទមួយឱ្យអ្នកអានដោយមិនយកតម្លៃសេវាកម្ម ការធ្វើបែបនេះមិនត្រូវបានគេចាត់ទុកថាជាសកម្មភាពដែលធ្វើឱ្យសេដ្ឋកិច្ចមានកំណើនធំដុំទេ ដោយសារតែវាគ្មានចរន្តចំណូលចំណាយនៅក្នុងប្រព័ន្ធសង្គម។   ខ្ញុំសុំបង្វែរអារម្មណ៍លោកអ្នកបន្តិច ដើម្បីមកសម្លឹងមើលគុណតម្លៃសេដ្ឋកិច្ចបែបពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើង។  ព្រះសម្មាសម្ពុទ្ធ ព្រះអង្គបានបង្កើតសង្គមមួយដែលមានមូលដ្ឋាននៅលើគោលការណ៍   «មធ្យម» ឬ «មជ្ឈិមាបដិបទា» ឬ ភាពជាកណ្ដាល រវាងការឱ្យតម្លៃខ្លាំងទៅលើសម្ភារៈនិយម (កាមសុខល្លិកានុយោគ) និងភាពលំបាកនិយម (អត្តកិលមដ្ឋានុយោគ) ដើម្បីលុបបំបាត់សេចក្តីទុក្ខចេញពីជីវិត។ ព្រះអង្គយល់ថា សេចក្តីទុក្ខរបស់មនុស្សគឺមិនអាចត្រូវបានដោះស្រាយដោយការបង្កើនកំណើនទ្រព្យសម្បតិ្តតែម្យ៉ាងនោះទេ ឬបើនិយាយតាមភាសាសេដ្ឋកិច្ចថា ការរីកចម្រើនខ្លាំងផ្នែកសេដ្ឋកិច្ចតែម្យ៉ាង មិនអាចធ្វើឱ្យប្រជាជនមានសេចក្តីសុខពេញលេញឡើយ។ ប្រព័ន្ធសេដ្ឋកិច្ចមួយដែលដំណើរការដោយពឹងផ្អែកលើភាពលោភលន់របស់មនុស្ស គឺប្រាកដណាស់ ភាពលោភលន់នោះមិនអាចធ្វើឱ្យមនុស្សមានអារម្មណ៍ថាគ្រប់គ្រាន់បានឡើយ ដែលការមិនគ្រប់គ្រាន់នេះឯង គឺជាប្រភពនៃបញ្ហាក្នុងវិស័យសេដ្ឋកិច្ច។    ព្រះពុទ្ធអង្គលោកបានសម្ដែងនៅក្នុងគាថាធម្មបទ ត្រង់ពុទ្ធវគ្គថា៖ ទោះបីជាមានប្រាក់កហាបណៈ(ទ្រព្យសម្បត្តិ) ធ្លាក់ចុះមកដូចទឹកភ្លៀងយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឱ្យចំណង់មនុស្សឆ្អែតស្កប់ស្កល់បានដែរ។ ព្រះអង្គពន្យល់ថា ចំណង់នេះធ្វើឱ្យមនុស្សមានសេចក្តីសុខតិចតួចណាស់ តែធ្វើឱ្យពួកគេមានសេចក្តីទុក្ខច្រើន។   ការលើកឡើងបែបនេះ មិនមានន័យថាព្រះពុទ្ធអង្គទ្រង់ឱ្យតម្លៃភាពក្រីក្រ ឬសរសើរលើទុគ៌តភាពនោះទេ។ ដូចដែលយើងធ្លាប់បានដឹងហើយថា ព្រះពុទ្ធអង្គទទួលស្គាល់ការស្រេកឃ្លានថាជាសេចក្តីទុក្ខរបស់ពិភពលោក។ បទពិសោធន៍៦ឆ្នាំ នៃការធ្វើទុក្ករកិរិយារបស់ព្រះអង្គ គឺល្មមគ្រប់គ្រាន់អាចប្រាប់យើងបានថា មនុស្សមិនអាចធ្វើចិត្តឱ្យសុខស្ងប់បាននោះទេ បើក្រពះរបស់ពួកគេកំពុងតែស្រេកឃ្លាននោះ។ អាហារអាចបំបាត់សេចក្តីទុក្ខគឺការស្រេកឃ្លានមួយរយៈពេលបាន ប៉ុន្តែវាមិនអាចផ្ដល់សេចក្តីសុខទាំងមូលដល់មនុស្សនោះទេ។ អត្រាកំណើនសេដ្ឋកិច្ចខ្ពស់ធ្វើឱ្យប្រជាជនមានសម្ភារៈទំនើបប្រើប្រាស់ច្រើន មានលុយកាក់ចាយវាយច្រើន មានអាហារហូបគ្រប់គ្រាន់ ប៉ុន្តែវាមិនអាចផ្ដល់សុភមង្គលជីវិតដល់ពលរដ្ឋទាំងស្រុងបានឡើយ ប្រសិនបើកំណើននោះវាកើតចេញពីការខ្ចីបុលធនាគារទៅទិញរបស់ទំនើបប្រើប្រាស់ ការបំផ្លាញធនធានធម្មជាតិ ឬកំណើនដែលបានមកពីការប្រើប្រាស់គ្រឿងញៀន។ល។ ជាដើមនោះ។   ព្រះពុទ្ធអង្គបានបង្រៀនមនុស្សឱ្យយល់ដល់កម្រិតមួយថា បើទោះបីជាពួកគេមានត្រឹមតែបាត្រមួយ និងស្បង់ចីវរ ឬខោអាវជាប់នឹងខ្លួនតែមួយឬពីរបន្លាស់ ក៏ពួកគេអាចទទួលបានអារម្មណ៍សុខស្ងប់ ឬគ្រប់គ្រាន់បានដែរ។ ពួកគេមិនចាំបាច់ទៅជីកកកាយរកសេចក្តីសុខស្ងប់ពីក្នុងដី ពីក្នុងទឹក ពីក្នុងខ្យល់ ពីក្នុងភ្នំ ឬក្នុងជីវិតសត្វដទៃនោះទេ។ វិថីជីវិតកណ្ដាលនិយមរបស់ព្រះពុទ្ធអង្គនេះ មិនបានបង្រៀនមនុស្សឱ្យក្រឬខ្ជិលនោះទេ ប៉ុន្តែបង្រៀនមនុស្សឱ្យចេះកំណត់នូវការលោភលន់ខ្លួន ដើម្បីបញ្ចៀសវិនាសកម្មដែលកើតចេញពីការលោភលន់នោះទៅលើសង្គម ធម្មជាតិ ឬជីវិតសត្វដទៃទៀត។ ដូច្នេះនិយមន័យនៃរីកចម្រើនរបស់ប្រជាជាតិនីមួយៗ មិនគួរត្រូវបានកំណត់ត្រឹមតែការរីកចម្រើនផ្នែករូបធម៌ សម្ភារៈ ផលទុនជាតិសរុប ឬ GDP តែម្យ៉ាងនោះទេ ប៉ុន្តែគួរតែងាកមកចាប់អារម្មណ៍លើនាមធម៌ តម្លៃគំនិត ទស្សនវិទ្យា សាសនា គុណធម៌ និងសុភមង្គលជីវិត ផងដែរ ថាតើក្នុងមួយឆ្នាំៗតម្លៃនៃនាមធម៌នោះ វាធ្លាក់ចុះឬងើបឡើងដល់កម្រិតណា។   ខ្ញុំសូមបញ្ចប់អំណះអំណាងរបស់ព្រះពុទ្ធអង្គ ដែលបានសម្តែងតាំងពីជាងពីរពាន់ឆ្នាំមកហើយនោះ ដោយសុំស្រង់យកនូវសុន្ទរកថាមួយ របស់លោក រូប៊ឺត អែហ្វ ខេនឌី (Robert F Kennedy) ដែលជា អគ្គព្រះរាជអាជ្ញាទី៦៤ នៃសហរដ្ឋអាមេរិក ដែលបានថ្លែងទៅកាន់និស្សិតនៅសាកលវិទ្យាល័យកានសាស (University of Kansas) នាឆ្នាំ ១៩៦៨ ដោយលោកបានរិះគន់ការកំណត់និយមន័យនៃការរីកចម្រើននៃប្រជាជាតិមួយដោយពឹងផ្អែកតែលើកកំណើនសេដ្ឋកិច្ច ជាពិសេសគឺសហរដ្ឋអាមេរិក ថា៖    ពួកយើងមិនគួរវាយតម្លៃសហរដ្ឋអាមេរិកនេះ ដោយផ្អែកតែលើកំណើនផលទុនជាតិសរុបឡើយ ពីព្រោះថាបើយើងធ្វើបែបនេះ យើងត្រូវតែទទួលស្គាល់ថា កំណើនទាំងនោះវាបានមកពីការបំពុលខ្យល់ ការផ្សព្វផ្សាយពាណិជ្ជកម្មបារី.ការបំផ្លាញសម្រស់ធម្មជាតិនិងការផលិតអាវុធជាដើម។ល។ កំណើននេះ មិនបានរាប់បញ្ចូលភាពរណ្ដំពិរោះនៃព្យាង្គកំណាព្យរបស់យើង..ភាពរឹងមាំនៃចំណងអាពាហ៍ពិពាហ៍របស់យើងសុចរិតភាពនៃមន្ដ្រីបម្រើការសាធារណៈរបស់យើង.ឬបញ្ញានិងករុណាធម៌របស់យើងឡើយ។ល។ និយាយ ដោយខ្លីទៅ កំណើន GDP នេះ វារាប់បញ្ចូលអ្វីៗទាំងអស់ លើកលែងតែអ្វីដែលធ្វើឱ្យជីវិតយើងមានតម្លៃប៉ុណ្ណោះ (ដែលវាមិនអាចរាប់បញ្ចូលបាន)៕   តេជានន្ទភិក្ខុ សាន ពិសិទ្ធិ សាកលវិទ្យាល័យ TalTech ក្រុងតាលីន, ប្រទេសអ៊ីស្តូនី, សហភាពអ៊ឺរ៉ុប  ថ្ងៃសៅរ៍ ៩ កើត ខែស្រាពណ៏ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២២    
ដោយ តេជានន្ទភិក្ខុ សាន ពិសិទ្ធិ 
ប្រធានាធិបតីដូណាល់ ត្រាំ បានសម្រេចកាត់បន្ថយថវិកាសម្រាប់ក្រសួងការបរទេសជាង ២៨ ភាគរយ  ប៉ុន្តែរដ្ឋបាលនេះនឹងដំឡើងថវិកាសម្រាប់វិស័យយោធារហូតដល់ ១០ភាគរយឯណោះ។ គេបារម្ភថា ការកាត់បន្ថយលុយសម្រាប់ស្ថាប័នដែលអនុវត្តគោលនយោបាយការបរទេស នឹងធ្វើឲ្យប៉ះពាល់ដល់ការពង្រឹងឥទ្ធិពលនិងតួនាទីអាមេរិកលើកឆាកអន្តរជាតិផង។  ទោះមានការបារម្ភពីការបង្រួមកញ្ចប់លុយសម្រាប់ក្រសួងការបរទេសក៏ដោយ ប្រធានស្ថាប័នលោក Rex Tillerson បានឆ្លើយតបថា លោកនៅតែមានសុទិដ្ឋិនិយមចំពោះការកំណត់ថវិការបស់ប្រធានាធិបតីដែលបន្ថយលុយសម្រាប់ប្រើប្រាស់ក្នុងស្ថាប័នលោករហូតដល់ជាង ២៨,៧ ភាគរយ។ លោកពន្យល់បន្ថែមថា តាំងពីដើមមកថវិកានៅក្រសួងការបទេសមិនមាននិរន្តរភាពទេ ហើយរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ កំពុងព្យាយាមកែតម្រូវនិងកាត់បន្ថយការចំណាយខ្ជះខ្ជាយ ដោយចំណាយកាន់តែតិចតែមានប្រសិទ្ធភាពការងារខ្ពស់។   ក្នុងសន្និសីទសារព័ត៌មានថ្ងៃ ១៦ មីនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន Fumio Kishida លោក Rex Tillerson បានថ្លែងដូច្នេះថា៖«ខ្ញុំទទួលស្គាល់ថា ក្រសួងការបរទេសកំពុងដើរចេញឆ្ងាយពីការចំណាយធនធានច្រើនក្នុងកញ្ចប់ថវិកាឆ្នាំ ២០១៧។ហើយវាក៏បង្ហាញឲ្យឃើញពីការអនុវត្តតាមសម្រេចចិត្តដែលមានជាច្រើនឆ្នាំមកហើយ។ខ្ញុំមើលឃើញច្បាស់ថាកម្រិតនៃការចំណាយរបស់ក្រសួងការបរទេសដែលមានពីមុននិងដល់បច្ចុប្បន្នមិនមាននិរន្តរភាពទេ»។ ប្រមុខការទូតអាមេរិករូបនេះបានបន្ថែមថា រដ្ឋបាលអាមេរិកកាត់បន្ថយថវិកានេះដោយសារមានក្តីរំពឹងធំពីរ។  «ទីមួយ អាមេរិកនឹងចូលលូកដៃដោយផ្ទាល់ក្នុងបញ្ហាជម្លោះប្រដាប់អាវុធកាន់តែតិចជាងមុន។ ហើយមួយទៀត ដូចយើងដឹងស្រាប់ហើយកម្មវិធីជំនួយរបស់យើងកាន់តែមានប្រសិទ្ធភាព យើងនឹងចាប់ផ្តើមទាញធនធានពី ប្រទេសផ្សេងទៀត,សម្ព័ន្ធមិត្ត និងប្រភពផ្សេងទៀតដើម្បីបំពេញការខ្វះខាតក្នុងកម្មវិធីជំនួយអភិវឌ្ឍនិងជំនួយដោះស្រាយគ្រោះមហន្តរាយនានា»។ នេះជាការបញ្ជាក់របស់លោក Rex Tillerson។ តាមពិតទៅ ការកាត់បន្ថយថវិកាសម្រាប់វិស័យការទូតនិងងាកទៅបង្កើនលុយយោធា ជាយុទ្ធសាស្ត្ររបស់ក្រុងវ៉ាស៊ីនតោនក្នុងការពង្រឹងអំណាចយោធារបស់ខ្លួនក្នុងការដោះស្រាយបញ្ហានៅក្រៅប្រទេស។ ប៉ុន្តែការបន្ថយលុយសម្រាប់វិស័យការទូតនេះ វានឹងធ្វើឲ្យប៉ះពាល់ដល់គម្រោងអភិវឌ្ឍ និងជំនួយមួយចំនួនដែលអាមេរិកផ្តល់ឲ្យសហគមន៍អន្តរជាតិជាពិសេសអង្កការសប្រជាជាតិនិងបណ្តាប្រទេសកំពុងអភិវឌ្ឍដែលពឹងផ្អែកលើជំនួយអាមេរិកកន្លងមកនោះ។
រដ្ឋមន្ត្រីការបរទេសអាមេរិកបានបញ្ជាក់ថា សំណើរបន្ថយថវិកាសម្រាប់ក្រសួងការបរទេសរហូតដល់ ១០ភាគរយ វាជាវិធានការសម្រួលការប្រើប្រាស់ថវិការរដ្ឋព្រោះថវិកាដែលប្រើប្រាស់កន្លងមកវាគ្មាន«និរន្តរភាព»ឡើយ។ ហើយលោកជឿជាក់ថា វាមិនប៉ះពាល់ដល់គោលនយោបាយការបរទេស និងប្រតិបត្តិការអាមេរិកទេ តែអាមេរិកនឹងបន្ថយការលូកដៃខ្លួនចូលជម្លោះប្រដាប់អាវុធនៅបរទេសផង។
  ពលរដ្ឋជប៉ុនប្រមាណ១០លានគ្រួសារ ក្នុងចំណោម៥៨លានគ្រួសារ រំពឹងថា នឹងមានសិទ្ធិសម្រាប់កម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភ។ នេះបើតាមប្រភពពីមន្ត្រីជប៉ុនដឹងពីរឿងនេះ ដែលដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Kyodo។ ប្រភពរដ្ឋាភិបាលជប៉ុនដដែលនេះ បន្ថែមថា កម្មវិធីផ្ដល់ប្រាក់២៨០០ដុល្លារដល់ពលរដ្ឋនេះ គឺជាសសរស្ដម្ភចម្បងមួយក្នុង «កញ្ចប់សេដ្ឋកិច្ចអាសន្ន» ដែលរដ្ឋាភិបាលគ្រោងដាក់ចេញនាថ្ងៃដើមសប្តាហ៍ក្រោយ។    ប្រាប់នៅសន្និសីទព័ត៌មានមួយ រដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុន Yasutoshi Nishimura លើកឡើងថា ការផ្ដល់ជូនសាច់ប្រាក់សុទ្ធនេះ នឹងត្រូវតែសម្រាប់គ្រួសារដែលប្រឈមការលំបាកតែប៉ុណ្ណោះ។ ចំណែកមន្ត្រី, អ្នកនយោបាយ និងប្រធានក្រុមហ៊ុនធំៗ ដែលពុំសូវមានផលប៉ះពាល់ដោយសារការរីករាលដាល COVID-19 នឹងពុំត្រូវរាប់បញ្ចូលក្នុងកម្មវិធីនេះឡើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo ។   ម្យ៉ាងវិញទៀត រដ្ឋាភិបាលជប៉ុន នឹងដាក់ចេញព័ត៌មានលម្អិតជុំវិញកម្មវិធីជំនួយនេះ ដូចជា កម្រិតនៃការបាត់បង់ប្រាក់ចំណូល ដែលនឹងផ្ដល់សិទ្ធិដល់គ្រួសារជប៉ុនមានឈ្មោះក្នុងកម្មវិធីនេះ និងរបៀបដែលពួកគេដាក់ពាក្យសុំជាដើម។    ទាក់ទិនរឿងនេះ លោកនាយករដ្ឋមន្ត្រី អាបេ បានបញ្ជាក់ថា រដ្ឋាភិបាលលោក នឹងប្រគល់ប្រាក់នេះឆាប់ៗតាមដែលអាចធ្វើបាន ហើយពុំមែនតែសម្រាប់គ្រួសារជប៉ុនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមដែលខាតប្រាក់ចំណូលពួកគេផងដែរ។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា កញ្ចប់ថវិកាដោះស្រាយវិបត្តិ COVID-19 នឹងមានទំហំលើស ៥២៥ពាន់លានដុល្លារឯណោះ។    សូមបញ្ជាក់ថា គិតត្រឹមថ្ងៃ៣ ខែមេសា ប្រទេស ជប៉ុន មានករណីឆ្លងCOVID-19សរុប ២៦១៧ករណី ក្នុងនោះជាសះស្បើយ៤៧២នាក់។ អ្នកស្លាប់ដោយសារជំងឺនេះមានចំនួន៦៣នាក់ ខណៈ៦០ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ នេះបើតាមវេបសាយ worldometers.info ដែលតាមដានតួលេខ COVID-19 នៅទូទាំងពិភពលោក៕
នាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ និងបក្សកាន់អំណាចលោក បានយល់ព្រមនៅថ្ងៃទី៣ ខែមេសាថា រដ្ឋាភិបាលនឹងផ្ដល់ជូនប្រាក់ ២៨០០ដុល្លារដល់គ្រួសារជប៉ុនរងគ្រោះដោយសារការបាត់បង់ចំណូលព្រោះជំងឺរាតត្បាតសាកល COVID-19 ។ ប្រធានផ្នែកគោលនយោបាយរបស់បក្សកាន់អំណាច (LDP) លោក Fumio Kishida បានទម្លាយការព្រមព្រៀងគ្នានេះទៅកាន់អ្នកសារព័ត៌មានក្រោយជំនួបជាមួយលោក អាបេ។
  រដ្ឋាភិបាលជប៉ុនបានបង្កើតក្រុមអ្នកស្រាវជ្រាវលើបញ្ហារូបរាងកាយ របបអាហារ និងទម្លាប់រស់នៅដែលសុទ្ធតែជាផ្នែកពាក់ព័ន្ធនឹងស្តង់ដាទម្ងន់មនុស្ស។ នេះដោយសាររដ្ឋាភិបាលចង់កាត់បន្ថយអត្រាស្ត្រីមិនគ្រប់ទម្ងន់នៅក្នុងប្រទេស តាមរយៈការបង្ហាញពីផលប៉ះពាល់នៅថ្ងៃអនាគត។ ការសិក្សាបង្ហាញថា ការមានទម្ងន់ក្រោមស្តង់ដាអាចបង្កហានិភ័យផ្នែកសុខភាពដល់ខ្លួនឯង និងអាចបង្កគ្រោះថ្នាក់ដល់កូននៅថ្ងៃអនាគត។   ការកំណត់របបអាហារអាចនាំឱ្យមនុស្សខ្វះអាហារូបត្ថម្ភ និងស្លេកស្លាំង ហើយមានអ្នកខ្លះចង់ស្គមរហូតដល់កើតជំងឺមិនឃ្លានអាហារទៀតផង។ ក្រៅពីផលប៉ះពាល់លើខ្លួនឯង វាក៏ប៉ះពាល់ដល់កូននៅថ្ងៃអនាគតដែរ។ ស្ត្រីដែលមានទម្ងន់មិនគ្រប់មានហានិភ័យខ្ពស់ក្នុងការសម្រាលកូនមិនគ្រប់ទម្ងន់ដែរ។ ទារកអាចមានទម្ងន់ត្រឹម ២,៥ គីឡូក្រាម ឬតិចជាងនេះ។ យោងតាមអ្នកជំនាញ ទារកដែលកើតមកមិនគ្រប់ទម្ងន់ គឺងាយនឹងកើតជំងឺដូចជាមហារីក ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមនៅពេលពេញវ័យ។ នេះបើតាមសារព័ត៌មាន South China Morning Post។   ក្រសួងសុខាភិបាលជប៉ុននៅថ្ងៃទី៤ ខែកក្កដា បានប្រកាសថា ខ្លួនមានបំណងប្រើប្រាស់ការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវដើម្បីបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការរក្សាទម្ងន់ធម្មតាឱ្យត្រឹមត្រូវតាមស្តង់ដា ដែលជាដំណោះស្រាយកាត់បន្ថយអត្រាស្ត្រីមានទម្ងន់ក្រោយស្តង់ដា។    ស្ដង់ដាទម្ងន់ត្រូវបានគិតតាមក្បួនគណនាសន្ទស្សន៍ម៉ាសរាងកាយ (BMI)។ BMI អាចជួយឱ្យមនុស្សដឹងពីស្ថានភាពសុខភាពតាមរយៈសមាមាត្ររវាងកម្ពស់ និងទម្ងន់។ ដើម្បីដឹងថាបុគ្គលមួយមានទម្ងន់លើស ឬខ្វះ គេត្រូវយកទម្ងន់ខ្លួនធៀបនឹងកម្ពស់លើកជាការេ (BMI = kg/m2)។    បើចម្លើយក្រោយការគណនាឃើញនៅចន្លោះ ១៨,៥ដល់២៥ នោះមានន័យថាបុគ្គលនោះមានទម្ងន់ធម្មតា។ បើឃើញចាប់ពី ២៥ ឡើងទៅមានន័យថាលើសទម្ងន់ ហើយបើក្រោម ១៨,៥ មានន័យថាមិនគ្រប់ទម្ងន់។    តាមការស្ទង់មតិសុខភាព និងអាហារូបត្ថម្ភជាតិជប៉ុននៅឆ្នាំ ២០១៩ ស្ត្រីវ័យក្មេងជប៉ុនមានអាយុខ្ទង់ ២០ឆ្នាំ ជាង២០ភាគរយឯណោះ មានទម្ងន់មិនគ្រប់តាមស្ដង់ដា គឺ BMI ក្រោម ១៨,៥។ ខណៈដែល ៧០,៤ភាគរយមាន BMI ចន្លោះពី ១៨,៥ ទៅ ២៤,៩ ចាត់ទុកថាមានទម្ងន់ធម្មតា ហើយ ៨,៩ភាគរយមាន BMI ចាប់ពី ២៥ ឡើងទៅដែលចាត់ទុកថាលើសទម្ងន់។    គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៣ រដ្ឋាភិបាលជប៉ុន បានបង្កើតគម្រោងការកាត់បន្ថយអត្រាស្ត្រីមានអាយុខ្ទង់ ២០ឆ្នាំ ដែលមានទម្ងន់ក្រោមស្តង់ដាឱ្យសល់ក្រោម ២០ភាគរយ។ តែវាបានបរាជ័យ ដោយការស្ទង់មតិចុងក្រោយ ជប៉ុននៅតែមានអត្រាស្ត្រីមិនគ្រប់ទម្ងន់ជាង ២០ភាគរយ។ យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវជប៉ុនមានគោលបំណងស្ទង់មតិឡើងវិញម្តងទៀតមុនខែមីនាឆ្នាំ ២០២៣ ដើម្បីដឹងអំពីទម្លាប់នៃការទទួលទានអាហារ និងអាហារូបត្ថម្ភរបស់ស្ត្រី៕  
ការសិក្សារបស់អ្នកស្រាវជ្រាវជប៉ុនមួយក្រុមបានបង្ហាញថា ស្ត្រីដែលមានទម្ងន់ក្រោមស្តង់ដាអាចសម្រាលកូនមិនគ្រប់ទម្ងន់ ហើយប្រឈមហានិភ័យជំងឺមហារីក បេះដូង និងទឹកនោមផ្អែមនៅពេលពេញវ័យ។ ការសិក្សានេះ បានប្រើដើម្បីកាត់បន្ថយអត្រាស្ត្រីវ័យក្មេងដែលមានទម្ងន់ក្រោមស្តង់ដា នៅជប៉ុន។ នៅឆ្នាំ ២០១៩ ស្ត្រីវ័យក្មេងជប៉ុនមានអាយុខ្ទង់ ២០ឆ្នាំ ជាង២០ភាគរយឯណោះមានទម្ងន់មិនគ្រប់តាមស្ដង់ដា។ ស្ដង់ដាទម្ងន់ត្រូវបានគិតតាមក្បួនគណនាសន្ទស្សន៍ម៉ាសរាងកាយ (BMI)។
នៅថៃ អ្នកជំងឺកូវីដ-១៩ ជិត១០ម៉ឺននាក់ ត្រូវបានដាក់ឱ្យព្យាបាលតាមផ្ទះ ខណៈដែលសន្ទុះករណីឆ្លងនៅតែរាលដាលខ្លាំងក្លា។ នេះបើតាមប្រកាសរបស់មន្រ្តីថៃនៅថ្ងៃទី៥ ខែសីហា។ រដ្ឋាភិបាលថៃ កំពុងធ្វើការញាប់ដៃញាប់ជើងដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ នេះ។ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីប្រចាំថ្ងៃនៅថៃ ហាក់មិនទាន់ថមថយឡើយ។ នៅថ្ងៃទី៥ ខែសីហា ករណីឆ្លងមានចំនួន២០,៩២០នាក់ ដោយក្នុងនោះ២០,៦៥៨នាក់ជាប្រជាជនទូទៅ និង២៦៤នាក់លើអ្នកទោសក្នុងពន្ធនាគារ។ ចំណែកចំនួនអ្នកស្លាប់មាន១៦០នាក់។ មន្ទីរពេទ្យថៃ រងសម្ពាធកាន់តែខ្លាំង ដោយអ្នកជំងឺពេញណែនពេក។ ចំនួនអ្នកព្យាបាលតាមផ្ទះ ក៏កើនឡើងដែរ។   «តួលេខអ្នកជំងឺកូវីដ-១៩ ដែលដាក់ដាច់ដោយឡែកឱ្យនៅតាមផ្ទះ មានជិត១០ម៉ឺននាក់ហើយ គិតត្រឹមថ្ងៃទី៥ ខែសីហា»។ នេះបើតាមការអះអាងពីលោកស្រី Apisamai Srirangson អ្នកនាំពាក្យរងមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ ។   នៅក្នុងក្រុងបាងកក មណ្ឌលចំនួន ២៣២កន្លែង ត្រូវបានបង្កើតឡើង សម្រាប់មើលថែអ្នកជំងឺនៅតាមផ្ទះ។ មណ្ឌលដាក់ដោយឡែក មាន៦២កន្លែង ដែលមានគ្រែចំនួន៦៥៩៨ និងមណ្ឌលដាក់ដោយឡែក ចំនួន១០០ទៀត ត្រូវបានបង្កើតឡើងដោយសហគមន៍មួយចំនួន។   លោកស្រី Apisamai បន្តថា នាយកដ្ឋានគាំទ្រសេវាកម្មសុខភាពនៃក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យប្រជាជន អាចទិញឧបករណ៍តេស្តរហ័សសម្រាប់តេស្តខ្លួនឯង។ ឧបករណ៍តេស្តរហ័ស ត្រូវបានហាមឃាត់មិនឱ្យលក់តាមប្រព័ន្ធអនឡាញ ឬហាងផ្សេងក្រៅពីមន្ទីរពេទ្យ និងឱសថស្ថាន។   ចំណែក ការិយាល័យសន្តិសុខសុខាភិបាលជាតិ បានអនុម័តថវិកាចំនួន១ពាន់លានបាត លើការទិញឧបករណ៍តេស្តរហ័ស ចំនួន៨,៥លាន សម្រាប់ឱ្យប្រជាជនធ្វើតេស្តខ្លួនឯង។ ទាក់ទិននឹងធ្វើតេស្តខ្លួនឯងនេះ ប្រសិនបើលទ្ធផលតេស្តវិជ្ជមាន អ្នកជំងឺត្រូវជូនដំណឹងជាបន្ទាន់។   បើតាសែតបាងកកប៉ុស្តិ៍ ថៃបានផ្ដល់វ៉ាក់សាំងឱ្យប្រជាជន ជិត១៩លានដូសហើយ។ យុទ្ធនាការផ្ដល់វ៉ាក់សាំង កំពុងធ្វើឡើងយ៉ាងសស្រាក់សស្រាំ ទោះជាមានការមិនពេញចិត្តខ្លះ ក្នុងចំណោមប្រជាជន ទាក់ទងប្រភេទវ៉ាក់សាំងក្ដី។   ចាប់តាំងពីករណីឆ្លងជំងឺកូវីដ-១៩ ផ្ទុះឡើងកាលពីដើមឆ្នាំ២០២០ ថៃមានករណីឆ្លងរហូតដល់ ៦៩៣,៣០៥នាក់ និងជាសះស្បើយចំនួន៤៧៣,៧៣២នាក់៕  
ដោយ៖ឈួ ស៊ាវយីងជាវ
  ពីការដាំបន្លែជាលក្ខណៈគ្រួសារ បានក្លាយជា «ភូមិឋានកសិករ» ដែលស្ថិតនៅក្នុងភូមិទ្រា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង កំពុងទាក់ទាញភៀវទេសចរទៅលំហែកាយ និងកម្សាន្តតាមរយៈការស្ទូចត្រី រួមទាំងការទទួលទានអាហារធម្មជាតិ និងសរីរាង្គផងដែរ។   ដើម្បីជ្រាបច្បាស់ សូមអញ្ជើញស្ដាប់កិច្ចសម្ភាសន៍រវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក អៀង យ៉ន កសិករដែលបង្កើតកសិ-ទេសចរណ៍ នៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង៖    ភ្ញៀវទេសចរ អាចដើរបេះបន្លែនានានៅតាមផ្ទះរបស់សមាជិកនៃ «ភូមិឋានកសិករ» ជាពិសេស ភ្ញៀវទេសចរ អាចទស្សនាសត្វស្លាបនៅក្នុងតំបន់នោះផងដែរ។ ដើមឡើយអ្នកភូមិទ្រាមួយចំនួន មិនចេះដាំបន្លែនោះទេ ប៉ុន្តែក្រោយពីអង្គការសេដាក ចុះទៅបង្រៀន ទើបប្រជាពលរដ្ឋនៅទីនោះ ចាប់ផ្ដើមដាំហូប និងដាំលក់ រួមទាំងបង្កើតជាកសិ-ទេសចរណ៍។   «ភូមិឋានកសិករ» នេះ ទើបបង្កើតបានរយៈពេល ៣ខែប៉ុណ្ណោះ ប៉ុន្តែមានការគាំទ្រច្រើន។ លោក យ៉ន ជាសមាជិក១រូប នៃភូមិឋានកសិករ បានប្រាប់ឲ្យដឹងថា៖ «ភូមិឋានកសិករ» នេះ មានការគាំទ្រច្រើនគួរសម ព្រោះភ្ញៀវទេសចដែលមកកម្សាន្តនៅទីនេះ តែងតែចាប់អារម្មណ៍លើកសិកម្មសរីរាង្គ និងការរស់នៅរបស់កសិករ»។ លោក យ៉ន បន្តថា តាមរយៈការដំណើរការនៃ «ភូមិឋានកសិករ» នេះ ក្នុង១ខែ អាចរកចំណូលបានពី ៥០០ ទៅ ៦០០ដុល្លារ។    ការប្រែក្លាយទៅជាកសិ-ទេសចរណ៍នេះ លោក យ៉ន បញ្ជាក់យ៉ាងដូច្នេះថា៖ «ការបង្កើតទៅជាកសិ-ទេសចរណ៍នេះ គឺចង់បង្ហាញទៅមហាជនពីជីវភាពការរស់នៅរបស់កសិករ និងលើកកម្ពស់កសិករ ដោយគាំទ្រផលិតផលកសិកម្ម»។    «ភូមិឋានកសិករ» នេះ មានផ្ដល់សេវាដូចជា ផ្ទះស្នាក់, សាលប្រជុំ, បណ្ដុះបណ្ដាលកសិកម្មទូទៅ, និងទស្សនកិច្ចសិក្សាជាដើម។ ជាមួយគ្នានេះ ភ្ញៀវទេសចរ អាចមកបរិភោគនៅទីនេះ ដែលជាអាហារសរីរាង្គដាំដុះដោយកសិករផ្ទាល់។ សហគមន៍នេះ មានពលរដ្ឋចំនួន ២៣គ្រួសារ ដែលបានចូលរួមបង្កើតកសិដ្ឋានរបស់ពួកគេ ទៅជាកសិ-ទេសចរណ៍។ ជាពិសេសភ្ញៀវទេសចរដែលទៅកម្សាន្តនៅទីនោះ ក៏អាចទៅកម្សាន្តនៅតំបន់រមណីយដ្ឋាននានា ក្នុងខេត្តព្រៃវែងបានផងដែរ។   ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕  
ព្រៃវែង៖ អ្នកភូមិទ្រា បានប្រែក្លាយពីការដាំបន្លែហូប និងលក់ ទៅជា «កសិ-ទេសចរណ៍» ដើម្បីបង្កើនប្រាក់ចំណូល។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន ThmeyThmey លោក យ៉ន បានលើកឡើងថា លោក និងអ្នកជិតខាងរបស់លោក បានប្រែក្លាយពីការដាំបន្លែតាមផ្ទះធម្មតា ទៅជាកសិ-ទេសចរណ៍ ដ៏ទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ត។ «ភូមិឋានកសិករ» ដែលមានសមាជិក២៣គ្រួសារចូលរួមបង្កើតនេះ មានបន្លែ-ផ្លែឈើជាង៥០ប្រភេទ។ ក្នុង១ខែ ពួកគាត់អាចរកចំណូលបានពី ៥០០ ទៅ ៦០០ដុល្លារ ចូលភូមិឋានកសិកររបស់ពួកគាត់។
លើវិញ្ញាសាឯកត្តជន Attack Online 2 កីឡាករកម្ពុជាឡើងទៅវគ្គ Grand Final ដល់ទៅ៤រូប។ ជាលទ្ធផល កីឡាករ សៅ រិទ្ធចេស្តា (AHMAB) ដណ្តើមបានមេដាយមាស, កីឡាករ ស្រ៊ន ចាន់ធឿន (KBEM) បានមេដាយប្រាក់ ខណៈមេដាយសំរឹទ្ធ បានទៅលើកីឡាករថៃ Nattapon Nakpinpart (AMBITION)។   មេដាយមាស១ទៀតរបស់កម្ពុជា បានទៅលើវិញ្ញាសា Attack Online 2 ជាក្រុម ដោយមានកីឡាករ បុល វិសាល, ជា សុខពេជ្រ, ម៉ៅ ស្ត្រាបុត្រ, អ៊ុក សុថា, សៅ រិទ្ធចេស្តា, ស្រ៊ន ចាន់ធឿន និងទៀ សុផាន់ណា។ នាការប្រកួតវគ្គជម្រុះ កម្ពុជាបានឈ្នះថៃ ៣-០ និងឈ្នះម៉ាឡេស៊ី ៣-០ ដូចគ្នា។     ឈានដល់វគ្គ Grand Final កម្ពុជាបានយកឈ្នះម៉ាឡេស៊ី ៣-០ សារជាថ្មី ដើម្បីទទួលបានមេដាយមាសលើវិញ្ញាសា Attack Online 2 ជាក្រុម។ ម៉ាឡេស៊ី បានមេដាយប្រាក់ រីឯក្រុមថៃ បានមេដាយសំរឹទ្ធ។   មេដាយមាសទី៣របស់កម្ពុជា បានលើវិញ្ញាសា PUBG Mobile ឯកត្តជន ដែលមានកីឡាករ ត្រា ឆានី។ ឆានី បានមេដាយមាសដោយរកបាន៨៤ពិន្ទុ។ កីឡាករឥណ្ឌូណេស៊ី Alan Raynold Kumaseh បានមេដាយប្រាក់ (៨៣ពិន្ទុ) ខណៈមេដាយសំរឹទ្ធស្ទួន បានលើកីឡាករវៀតណាម Dinh Chien Nguyen និងកីឡាករហ្វីលីពីន Abdul Barrientos Barode ដែលរកបាន៨១ពិន្ទុដូចគ្នា។   សម្រាប់មេដាយសំរឹទ្ធ១ កម្ពុជាទទួលបានលើវិញ្ញាសា Mobile Legends: Bang Bang ជាក្រុមបុរសដែលមានកីឡាករ ជាង ពិសិដ្ឋ, ញ៉ែម ច័ន្ទដាវណ្ណ, ឃួន អាម៉ី, ទី ឧត្តម, សុខ រដ្ឋ, ពេជ្រ សុភ័ក្រ និងកុសល ពិសិដ្ធ។ នៅវគ្គជម្រុះតាមពូល កម្ពុជាស្ថិតនៅពូល B ដោយឈ្នះឥណ្ឌូណេស៊ី ១-០, ចាញ់មីយ៉ាន់ម៉ា ១-០, ឈ្នះសិង្ហបុរី ១-០។   កម្ពុជាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែបានចាញ់ម៉ាឡេស៊ី ២-១។ នាការប្រកួតបន្ទាប់ បើទោះបីជាបានចាញ់មីយ៉ាន់ម៉ា ២-០ ប៉ុន្តែកម្ពុជា និងមីយ៉ាន់ម៉ា នៅតែចែករំលែកមេដាយសំរឹទ្ធស្ទួន ខណៈមេដាយមាសបានលើក្រុមហ្វីលីពីន ដែលបានយកឈ្នះក្រុមម៉ាឡេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ។   សម្រាប់ការប្រកួតកីឡាអេឡិចត្រូនិកនៅស៊ីហ្គេមលើកទី៣២នេះ ឥណ្ឌូណេស៊ី ឈរចំណាត់ថ្នាក់លេខ១ ដោយឈ្នះមេដាយមាស៣ និងប្រាក់២។ កម្ពុជាជាប់លេខ២ ជាមួយមេដាយមាស៣ ប្រាក់១ សំរឹទ្ធ១ ដោយឈរលើហ្វីលីពីន (មាស១ ប្រាក់១ សំរឹទ្ធ៣)។   វៀតណាមដែលនៅលេខ៤ ជាមួយមេដាយមាស១ ប្រាក់២ សំរឹទ្ធ៤, សិង្ហបុរី បានមេដាយមាស១ សំរឹទ្ធ១, ម៉ាឡេស៊ី បានមេដាយប្រាក់២ សំរឹទ្ធ២, ថៃ បានមេដាយសំរឹទ្ធ២ រីឯឡាវ និងមីយ៉ាន់ម៉ា រកបានសំរឹទ្ធ១រៀងៗខ្លួន៕   រាយការណ៍បន្ថែមដោយ៖ ធៀន ភារិន្ទ, សេង សុភារម្យ និងស៊ឹម កូលាប  
ជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កម្ពុជាទទួលបានកំណត់ត្រាយ៉ាងល្អលើការប្រកួតកីឡាអេឡិចត្រូនិក (Esports) ពីថ្ងៃទី៦ ដល់ថ្ងៃទី១៥ ខែឧសភា នៅសណ្ឋាគារណាហ្គាវើល២ និងផ្សារទំនើបអូឡាំព្យា តាមរយៈការឈ្នះមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១។
  នៅក្នុងការឆ្លើយសំណួរទៅកាន់សភាអូស្រ្តាលីពាក់ព័ន្ធនឹងការបិទមាតិកាព័ត៌មាន ពាក់ព័ន្ធការផ្តល់កម្រៃលើអាជ្ញាប័ណ្ណ លោកស្រី Mia Garlick នាយកគោលនយោបាយតំបន់របស់ក្រុមហ៊ុន Meta បានលើកឡើងថា វាមានគ្រប់ជម្រើសទាំងអស់។ ក្រុមហ៊ុន Meta មិនអាចផ្តល់កម្រៃអាជ្ញាប័ណ្ណដល់ស្ថាប័នព័ត៌មាននៅអូស្រ្តាលីបានទេ ដោយសារមានចំនួនច្រើន។    «វាមានចំនួនស្ថាប័នជាច្រើន ដែលប្រជាជនអាចទទួលបានព័ត៌មាន»។ លោកស្រី Mia Garlick បានបញ្ជាក់បែបនេះ ទៅកាន់សភា នៅថ្ងៃទី២៨ ខែមិថុនា ដោយបន្តថា ពេលនេះ ក្រុមហ៊ុនខ្លួន កំពុងរង់ចាំការសម្រេចចិត្តពីរដ្ឋាភិបាលអូស្រ្តាលី។   កន្លងមក ក្រុមហ៊ុន Meta ក៏ធ្លាប់បិទមាតិកាព័ត៌មាន នៅកាដាណា ក្រោមហេតុផលស្រដៀងអូស្រ្តាលីផងដែរ៕   
បណ្តាញសង្គម Facebook អាចនឹងបិទមាតិកាព័ត៌មាននៅអូស្រ្តាលី ប្រសិនបើរដ្ឋាភិបាលសម្រេចទារកម្រៃថ្លៃអាជ្ញាប័ណ្ណ។ លោកស្រី Mia Garlick នាយកគោលនយោបាយតំបន់របស់ក្រុមហ៊ុន META បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៨ ខែមិថុនា។
បែបនេះក្តី ឆន្ទះចង់ចេះរៀនភាសាខ្មែររបស់អ្នកគ្រូ ហ៊ីហ្វូមី មិនលះបង់ឡើយ អ្នកគ្រូប្រឹងរៀនដោយខ្លួនឯង រហូតអាចនិយាយបានយ៉ាងល្អ។ កាលពីឆ្នាំ២០១៥ អ្នកគ្រូបានជាប់ពានរង្វាន់ លេខ២ សម្រាប់ជនជាតិជប៉ុនដែលនិយាយភាសាខ្មែរបានល្អ ដែលរៀបចំឡើងដោយស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា៕ ចង់ដឹងថា ការខិតខំប្រឹងប្រែងរបស់អ្នកគ្រូ ហ៊ីហ្វូមី យ៉ាងណាខ្លះ ទើបអាចរៀនភាសាខ្មែរបាន ល្អ និងមានទំនាក់ទងជិតស្និទ្ធជាមួយប្រជាជនកម្ពុជា សូមស្តាប់ការសន្ទនារបស់អ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយអ្នកគ្រូដូចតទៅ៖
សៀមរាប៖ អ្នកគ្រូ ហ៊ីហ្វូមី គឺជាជនជាតិជប៉ុន និងដែលបានមករស់នៅខេត្ត សៀមរាប តាំងពីឆ្នាំ១៩៩៥មក។ ផលលំបាកក្នុងការរស់នៅកម្ពុជា មិនមែនម្ហូបអាហារ បរិយាកាស ឬអាកាសធាតុនោះទេ សម្រាប់អ្នកគ្រូ គឺចង់រៀនភាសាខ្មែរ តែគ្មានអ្នកជួយបង្រៀន។
  អ្នកម្តាយគួរតែឲ្យកូនញ៉ាំផ្លែប៉ោម ព្រោះក្នុងផ្លែឈើមួយនេះសម្បូរទៅដោយសារធាតុចិញ្ចឹមខ្ពស់ណាស់ ថែមទាំងមានផ្ទុកវីតាមីនជាច្រើន ដោយអាចធ្វើឲ្យប្រព័ន្ធការពាររាងកាយកូនរឹងមាំខ្លាំង ហើយអាចការពារភ្នែករបស់កូនបានទៀតផង។ ផ្លែចេក ក៏ជាផ្លែឈើដែលអ្នកម្តាយគួរតែយកឲ្យកូនញ៉ាំដែរ ព្រោះក្នុងនោះក៏សម្បូរទៅដោយសារធាតុដែលអាចជួយដល់សុខភាពកូន ព្រមទាំងភ្នែកកូនផងដែរ។ ដូចនេះ អ្នកគួរតែឲ្យកូនញ៉ាំផ្លែចេកនេះ ទើបល្អចំពោះសុខភាពរបស់គេ។ ផ្លែក្រូច ក៏ជាផ្លែឈើដែលធ្វើឲ្យប្រព័ន្ធការពាររាងកាយកូនរឹងមាំ ថែមទាំងជួយឲ្យភ្នែកកូនមិនឆាប់ម្ញូប។ ចំពោះកូនដែលម្ញូប ផ្លែក្រូចនេះ អាចជួយឲ្យភ្នែកគេមិនឡើងដឺក្រេខ្ពស់បាន៕   ត្រួតពិនិត្យដោយ www.health.com.kh
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចជំនួយដល់ភ្នែករបស់កូន ធ្វើឲ្យភ្នែកកូនមិនឆាប់ម្ញូបឡើយ។ តើមានអ្វីខ្លះទៅ?
ថ្លែងនៅក្នុងសន្ធិសីទសារព័ត៌មាននៅក្រសួងការបរទេស ប្រមុខការទូតអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានលើកឡើងថា ចិន បានធ្វើសកម្មភាពជ្រុលដៃខ្លាំងពេកនៅក្នុងការប៉ះទង្គិចជាមួយឥណ្ឌាតាមព្រំដែន តែឥណ្ឌា បានឆ្លើយតបនឹងសកម្មភាពរបស់ចិនយ៉ាងល្អវិញដែរ។    លោក ប៉ុមប៉េអូ និយាយសំដៅការប៉ះទង្គិចជាមួយឥណ្ឌានៅថ្ងៃទី១៥ ខែមិថុនា ចិន បានបង្កឲ្យទាហានឥណ្ឌាស្លាប់ចំនួន២០នាក់ និងរបួសជាច្រើននាក់។ ប៉ុន្តែនេះមិនមែនជាលើកដំបូងដែលលោកនិយាយរិះគន់ចិនលើរឿងនេះឡើយ។    «កាយវិការរបស់ចិនបែបនេះ មិនមានត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែមាននៅជុំវិញពិភពលោក។» លោកប៉ុមប៉េអូ បានលើកឡើងដូច្នេះ ដោយបន្ថែមថា ចិនធ្វើសកម្មភាពបំពានតាំងពីជួរភ្នំ Himalayas ដល់តំបន់សមុទ្រសេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម រហូតដល់ប្រជុំកោះ Senkaku របស់ជប៉ុនថែមទៀត។ សកម្មភាពភាពទាំងនេះ សុទ្ធតែបង្កឲ្យមានជម្លោះទឹកដី។ សម្រាប់លោក ប៉ុមប៉េអូ ពិភពលោកមិនគួរបណ្តោយឲ្យចិនធ្វើសកម្មភាពបង្កជម្លោះបែបនេះតទៅទៀតទេ។    ក្នុងពេលកន្លងមក បន្ទាប់ពីជំនួបរដ្ឋមន្ត្រីការបរទេសចិន និងទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា កងទ័ពចិនបានដកទ័ពមួយចំនួនចេញពីតំបន់ព្រំដែនជម្លោះ ចំណែកសំណង់យោធា តង់ និងរថយន្តមួយចំនួន ក៏ដកចេញដែរ។ យ៉ាងណាក៏ដោយ តាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post នៅថ្ងៃទី៩ ខែកក្កដា ចិនកំពុងប្រើប្រាស់គ្រឿងយន្ត ដើម្បីធ្វើផ្លូវ និងកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅក្បែរតំបន់ព្រំដែនជម្លោះចិន និងឥណ្ឌា។    សូមបញ្ជាក់ថា ការវិវត្តនៃទំនាក់ទំនងចិន និងអាមេរិក ក្នុងរយៈពេលចុងក្រោយនេះ គឺមានស្ថានភាពអាក្រក់យ៉ាងខ្លាំង។ ប្រទេសទាំងពីរ បានរិះគន់ និងដាក់ទណ្ឌកម្មលើគ្នាទៅវិញទៅមក។ បញ្ហាមានចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ បញ្ហា COVID-19 បញ្ហាហុងកុង និងជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ទីបេ និងនៅបញ្ហាសិទ្ធមនុស្សនៅស៊ីនជាំងទៀតផង៕ 
ចិន បានធ្វើសកម្មភាពជ្រុលពេក នៅក្នុងការប៉ះទង្គិចជាមួយឥណ្ឌាក្នុងរយៈពេលថ្មីៗនេះ។ ប្រមុខការទូតអាមេរិក លោកម៉ៃ ប៉ុមប៉េអូ បានចោទចិនបែបនេះ នៅថ្ងៃទី៨ ខែកក្កដា បន្ទាប់ពីការប៉ះទង្គិចរវាងចិន និងឥណ្ឌា បានបណ្តាលឲ្យទាហានឥណ្ឌាស្លាប់២០នាក់ និងរបួសជាច្រើននាក់។ ទន្ទឹមនេះ ប្រមុខការទូតអាមេរិក បានបន្តថាពិភពលោក មិនគួរបណ្តោយឲ្យចិនធ្វើសកម្មភាពបែបនេះតទៅទៀតឡើយ។
នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ថា ពាក្យ «ឡុងចុង» គឺជាកិរិយាវិសេសន៍ ឬគុណសព្ទ ដែលខ្ចីពីភាសាចិនមកប្រើ។ ពាក្យនេះមានន័យថា ទាំងអស់ដែលខាតបង់ ឬខូចខាតទាំងអស់។ ខាតឡុងចុង; មិនកើតការទេ ឡុងចុងអស់ទៅហើយ! ។ ខាតបង់ឡុងចុង បាត់ដើមទាំងស្រុង លង់ព្រោះយល់ឃ្វាង តទៅខាងមុខ ត្រូវគិតត្រូវរាង កុំគិតឱ្យឃ្វាង ដូចកាលមុនទៀត ៕
ពលរដ្ឋខ្មែរភាគច្រើន ជាពិសេសអាជីវកដែលប្រកបរបរជួញដូរ តែងតែនិយាយពេញៗមាត់ថា រកស៊ី«ឡុងចុង»អស់ហើយ។ ក្នុងន័យនេះ ពួកគេចង់សំដៅលើការប្រកបរបររកស៊ីមិនចំណេញ ឬខាតដើម។ ប៉ុន្តែ ពួកគេមិនបានដឹងថាពាក្យនេះជាពាក្យកម្ចីមកពីភាសាបរទេសឡើយ។ តើពាក្យ «ឡុងចុង» មានប្រភពមកពីប្រទេសណា?
  មាត្រា ដែលត្រូវធ្វើវិសោធនកម្មនោះរួមមាន មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ ការធ្វើវិសោធនកម្មនេះ គឺកំណត់ឱ្យមេដឹកនាំកំពូលនៅស្ថាប័នជាតិ៤ មានសញ្ជាតិតែមួយ ក្នុងនោះ មានប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តី។   ក្នុងកិច្ចពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់នេះ លោក សេរី កុសល តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ  បានលើកឡើងថា ការធ្វើវិសោធនកម្មគឺត្រឹមត្រូវ និងស្របតាមកាលៈទេសៈ។ «គេនិយាយតែកិច្ចព្រមព្រៀងទីក្រុងប៉ារីស គេឲ្យយើងបំភ្លេចចោលនូវរដ្ឋធម្មនុញ្ញរបស់យើង ដែលកើតឡើងចេញពីញើសឈាមនៃខ្មែរទាំងអស់នៅពេលនោះ។ ហើយអ្វីដែលសំខាន់ទៀតនោះ ចំពោះខ្ញុំ  ចេតនារបស់ពួកគេមិនមែនត្រឹមតែចង់ឲ្យយើងបំភ្លេចទេ គឺឈានចង់ទៅធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញទៅទៀត{}តាមប្រព័ន្ធឃោសនារបស់គេ គេបានលើកឡើងថា គេត្រូវការសាធារណរដ្ឋ»។ នេះបើតាមការលើកឡើងរបស់លោក សេរី កុសល ក្នុងសម័យប្រជុំរដ្ឋសភាពេញអង្គ ដោយលោកគាំទ្រគំនិតផ្ដួតផ្ដើមរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា។    លោក ទី សុគន្ធ តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល បានលើកឡើងថា សេចក្ដីព្រាងច្បាប់នេះ នឹងជួយលើកគុណតម្លៃជាតិ និងមានភាពជាម្ចាស់នៃឯករាជ្យជាតិ។ ជាមួយគ្នាដែរ លោកក៏មើលឃើញថា សេចក្តីព្រាងច្បាប់នេះ ក៏ឆ្លើយតបទៅក្រុមនយោបាយប្រឆាំងមួយចំនួន ដែលតែងតែព្យាយាមធ្វើទុកបុកម្នេញមកលើរដ្ឋាភិបាល៕  
ភ្នំពេញ៖ រដ្ឋសភា សម្រេចអនុម័តលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់សញ្ជាតិតែមួយរបស់មេដឹកនាំជាតិកំពូល នាសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា។ ការសម្រេចនេះ ត្រូវបានគាំទ្រជាឯកច្ឆ័ន្ទក្រោមសំឡេង ១១១។
  Ce qui pourrait être une évidence relevait au départ du défi puisque SDPO et son partenaire local Phœnix à lorigine de la course étaient tous deux européens. Les coureurs inscrits sont encore à majorité étrangers mais J.-C. Le Cornec affirme que dès lan prochain la nation la mieux représentée pourrait bien être le Cambodge ! Lassociation avec le Comité National Olympique du Cambodge ny est certainement pas pour rien. Bientôt un vainqueur cambodgien sur les 128 km ?   LUltra-Trail dAngkor est organisé tous les ans en janvier par SDPO. Lépreuve phare est celle des 128 kilomètres constituée de deux boucles de 64 kilomètres, lune à lest et lautre à louest dAngkor Thom. Il sagit de la plus longue distance de compétition de course à pied sans étape du royaume.  
Alors que la cinquième édition de lUltra-Trail dAngkor se tient ce week-end son organisateur le Français Jean-Claude Le Cornec proclame fièrement quà présent les responsabilités sont confiées en priorité à des Cambodgiens.
  លោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ «ភាពជាដៃគូអាជីវកម្មប៊េងកាសួរេន គឺជាបណ្តាញយុទ្ធសាស្ត្រផ្នែកលក់ដ៏សំខាន់មួយរបស់ក្រុមហ៊ុន FWD ទូទាំងតំបន់អាស៊ីរួមទាំងក្នុងប្រទេសកម្ពុជាផងដែរ។ ភាពជាដៃគូនេះ ជាសមិទ្ធផលដ៏ធំមួយសម្រាប់យើង ដែលដើរទន្ទឹមគ្នាជាមួយការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មធានារ៉ាប់រងដែលអាចជួយឱ្យក្រុមគ្រួសារកម្ពុជារស់នៅប្រកបដោយភាពរីករាយ ។ ការប្តេជ្ញាចិត្តរបស់ធនាគារ ជីប ម៉ុង ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាទំនើប ដើរស្របគ្នាយ៉ាងល្អទៅនឹងចក្ខុវិស័យរបស់ក្រុមហ៊ុន FWD ក្នុងការផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងដោយការយកអតិថិជនជាគោល និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលលើរាល់សកម្មភាពដែលយើងធ្វើ។ ខ្ញុំជឿជាក់ថា ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យភាគីទាំងពីររីកចម្រើនទៅមុខកាន់តែខ្លាំងឡើង និងទទួលបានជោគជ័យក្នុងភាពជាដៃគូអាជីវកម្មប៊េងកាសួរេននៅប្រទេសកម្ពុជា។»   លោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានមានប្រសាសន៍ថា៖ «ពិធីចុះហត្ថលេខាថ្ងៃនេះគ្រាន់តែជាការចាប់ផ្តើមនៃដំណើររបស់យើងតែប៉ុណ្ណោះ យើងនឹងមានកិច្ចការជាច្រើនដែលត្រូវសហការគ្នា ដើម្បីធានាពីការរួមគ្នាត្រួសត្រាយផ្លូវទៅកាន់ភាពជោគជ័យ។ ជាមួយនឹងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ខ្ញុំអាចធានាថាកិច្ចសហប្រតិបត្តិការនេះនឹងនាំមកនូវគុណតម្លៃថ្មី និងការរីកចម្រើននាពេលអនាគត សម្រាប់ក្រុមហ៊ុនយើងទាំងពីរ ខណៈដែលយើងត្រៀមខ្លួនប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវសេវាធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈ និងសេវាធនាគារដោយផ្ទាល់ជាមួយអតិថិជន ក៏ដូចជាតាមអនឡាញ។»   អំពីក្រុមហ៊ុន FWD Cambodia ក្រុមហ៊ុន FWD Group ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។    ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ ២០២១ និងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជា ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.fwd.com.kh    អំពីធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៩ មក ធនាគារ ជីប ម៉ុង បានផ្ដល់ជូននូវដំណោះស្រាយសេវាហិរញ្ញវត្ថុដែលបានរៀបចំឡើងយ៉ាងល្អប្រកបដោយការប្ដេជ្ញាចិត្តយ៉ាងរឹងមាំ ដើម្បីជួយអតិថិជនរបស់យើងឱ្យមានការរីកចម្រើនផ្នែកហិរញ្ញវត្ថុ។ ធនាគារ ជីប ម៉ុង មានផ្ដល់ជូននូវបទពិសោធន៍សេវាធនាគារតាមតម្រូវការរបស់អតិថិជនម្នាក់ៗដោយមានការយល់ដឹងគ្រប់ជ្រុងជ្រោយអំពីវិស័យ ទីផ្សារ និងតម្រូវការអាជីវកម្មរបស់លោកអ្នក។ ជាផ្នែកមួយនៃសមិទ្ធផលដ៏ជោគជ័យរបស់ ជីប ម៉ុង ចាប់តាំងពីឆ្នាំ១៩៨២ មក នៅធនាគារ ជីប ម៉ុង យើងខ្ញុំមានបំណងចង់ក្លាយទៅជាធនាគារដ៏មានទំនុកចិត្តខ្ពស់បំផុតមួយនៅក្នុងប្រទេស ដែលផ្ដល់ជូននូវដំណោះស្រាយសេវាមានភាពច្នៃប្រឌិត តាមរយៈបច្ចេកវិទ្យាទំនើប សេវាឆាប់រហ័ស និងនៅជិតអតិថិជនបុគ្គល និងអតិថិជនជាក្រុមហ៊ុនរបស់យើងទាំងអស់។  
រាជធានីភ្នំពេញ, ២៤ សីហា ២០២២ - ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia និង ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង (ធនាគារ ជីប ម៉ុង) បានប្រកាសជាផ្លូវការពីការចុះកិច្ចព្រមព្រៀងជាដៃគូអាជីវកម្មប៊េងកាសួរេន ដើម្បីផ្តល់ដំណោះស្រាយលើសេវាធានារ៉ាប់រងអាយុជីវិត និងការការពារផ្នែកហិរញ្ញវត្ថុដល់អតិថិជនរបស់ធនាគារ ជីប ម៉ុង ទូទាំងប្រទេស។ ក្នុងភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ ជីប ម៉ុង នឹងអាចទទួលបានដំណោះស្រាយធានារ៉ាប់រងបែបឌីជីថលដែលសមស្របបំផុតទៅតាមតម្រូវការរបស់អតិថិជន។
  សម្រាប់ក្រុមប្រឹក្សាក្រុង-ស្រុកទាំង១០នៅតាកែវ គណបក្សប្រជាជនកម្ពុជា ឈ្នះអាសនៈទាំង១៩២ ដែលក្នុងនោះមានស្ត្រីចំនួន៣២នាក់។   បញ្ជីរាយនាមបេក្ខជនជាប់ឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ ទី៣ ឆ្នាំ២០១៩ ប្រចាំខេត្តតាកែវ៖ https://www.necelect.org.kh  
លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បានចូលរួមជាអធិបតីភាពក្នុងពិធីតែងតាំងក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី៣។ លោក យស ណាស៊ី ជាប្រធាន និងសមាជិក២៦រូបទៀត (ស្រី៦នាក់) សុទ្ធតែជាបេក្ខជនជាប់ឆ្នោតកូតាគណបក្សប្រជាជនកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួមមួយ ផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី ជាយុទ្ធសាស្ត្រ ដែលមានចក្ខុវិស័យ និងគោលដៅអភិវឌ្ឍន៍រយៈពេលវែង (២០២១-២០៤០) ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃសហគមន៍មូលដ្ឋាន  ការប្រែប្រួលនៃប្រព័ន្ធបរិស្ថាន វប្បធម៌ និងសេដ្ឋកិច្ចសង្គមនៅក្នុងខេត្ត។ ផែនការនេះក៏ជាការបង្ហាញផ្លូវសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការទទួលខុសត្រូវ តុល្យភាពនៃការបែងចែក ប្រើប្រាស់ដី ធនធានធម្មជាតិ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនិងសង្គម ។   លោក ម៉េង បុណ្ណារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម បានលើកឡើងថា៖ « ផែនការរៀបចំដែនដីនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ខេត្តមណ្ឌលគិរី ដែលមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍនៅក្នុងយុគសម័យនៃភាវូបនីយកម្មថ្នាក់តំបន់និងសកលភាវូបនីយកម្មប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ឱ្យនូវទិសដៅជាយុទ្ធសាស្ត្រ ដើម្បីកំណត់ទម្រង់នៃការអភិវឌ្ឍដែនដីខេត្តក្នុងរយៈពេល ២០ ឆ្នាំខាងមុខ »។  រូបភាពពីទំព័រហ្វេសប៊ុកអង្គការ WWF-Cambodia  សេចក្ដីប្រកាសព័ត៌មានបានអះអាងថា ការរៀបចំដែនដីក្នុងខេត្តមណ្ឌលគិរីជា ទិសដៅជាក់លាក់សម្រាប់ការអភិវឌ្ឍដែនដីខេត្ត ដើម្បីធានាឲ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តភាពដែលផ្សារភ្ជាប់និងការអភិរក្ស។   លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការរៀបចំដែនដី និង នគរូបនីយកម្មខេត្ត បានលើកឡើងផងដែរថា៖ « ផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី មានទិសដៅផ្តល់ឥទ្ធិពលលើការសម្រេចចិត្តនិងកសាងភាពជាម្ចាស់រួមគ្នាលើការអភិវឌ្ឍប្រកបដោយតុល្យភាពរវាងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងការទទួលបាននូវសេវាសាធារណៈប្រកបដោយសមធម៌ »។ រូបភាពពីទំព័រហ្វេសប៊ុកអង្គការ WWF-Cambodia  « ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិសង្ឃឹមថាផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី នឹងត្រូវបានប្រើជាឧបករណ៍យុទ្ធសាស្ត្រមួយដើម្បីតម្រង់ទិសដៅជាអាទិភាពសម្រាប់ការអភិវឌ្ឍ និងការអភិរក្សខេត្តដ៏ស្រស់ស្អាតមួយនេះ តាមរយៈការដោះស្រាយតម្រូវការបច្ចុប្បន្ន និងការធានាបាននូវការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយនិរន្តភាពរយៈពេលវែង និងមានការបំភាយឧស្ម័នកម្រិតទាប » ។ នេះជាការលើកឡើងរបស់លោកស្រី ហាញ ងូយយេន(Hanh Nguyen) នាយកបេសកកម្មស្តីទី របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាត(USAID) ។   លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានលើកឡើងថា៖ « អង្គការWWF ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្ររដ្ឋាភិបាលក្នុងការរៀបចំផែនការប្រើប្រាស់ដីធ្លីប្រកបដោយនិរន្តភាពដើម្បីថែរក្សាការពារជីវៈចម្រុះសម្បូរបែបនៅក្នុងខេត្តមណ្ឌលគិរី»។   សូមជម្រាបផងដែរថា ដំណើរការនៃការបង្កើតផែនការរៀបចំដែនដី មានការចូលរួមពីពហុភាគី និងត្រូវបានផ្តួចផ្តើមឡើងនៅខែមករា ឆ្នាំ ២០១៧ ដោយមានការបង្កើតឡើងនូវរចនាសម្ព័ន្ធអភិបាលកិច្ច ក្រោមការគាំទ្រថវិកាពីសហភាពអ៊ឺរ៉ុប (EU)។ ការបង្កើតផែនការរៀបចំដែនដី ត្រូវបានចាប់ផ្តើមនៅខែ តុលា ឆ្នាំ ២០១៨ ក្រោមការគាំទ្រថវិកាពីគម្រោងគាំទ្រដែនជម្រកសត្វព្រៃរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) តាមរយៈអង្គការ WWF កម្ពុជា៕ រូបភាពពីទំព័រហ្វេសប៊ុកអង្គការ WWF-Cambodia  
ភ្នំពេញ៖ នៅថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២១ ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បានឯកភាពទទួលយកផែនការរៀបចំដែនដីរយៈពេល២០ឆ្នាំ ដែលត្រូវបានរៀបចំជាលើកដំបូង។ ផែនការនេះ ត្រូវបានឯកភាពទទួលយកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងប្រកបដោយភាពរស់រវើក និងនិរន្តភាព។
  ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ឃួង ស្រេង បាននិយាយថា សន្ទុះនៃការច្រាលទឹកពីស្ទឹងព្រែកត្នោត មានសភាពខ្លាំង ដែលបណ្ដាលឱ្យលិចសង្កាត់គងនយ និងសង្កាត់ទៀន ក្នុងខណ្ឌដង្កោរ រហូតជន់លិចដល់ផ្លូវ២១៧ នៅក្បែររង្វង់នាងកួរស្រូវតែម្ដង។   អភិបាលរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ដូច្នេះថា៖ «ការបិទផ្លូវនេះ ទី១ បើឡានធំធ្វើដំណើរទៅនាំឱ្យខូចផ្លូវ ហើយបើឡានតូចទៅនាំឱ្យខូចឡាន ហើយអាចគ្រោះថ្នាក់ អ៊ីចឹងហើយបានជាយើងបិទផ្លូវហ្នឹង»។   បើតាមលោក ឃួង ស្រេង មកដល់ពេលនេះ មានគ្រួសារ៥ពាន់ហើយ នៅក្នុងខណ្ឌដង្កោររងគ្រោះដោយសារការជន់លិចនេះ ដោយមិនទាន់រាប់ខណ្ឌផ្សេងទៀត។   ក្រៅពីកំណាត់ផ្លូវ២១៧នេះ កំណាត់ផ្លូវជាតិលេខ២ ,៣ ,៤ ,៥ ,២០ ,២០អា ,២១ ,២១អា និងផ្លូវជាតិលេខ២១បេ ស្ថិតនៅភូមិសាស្រ្ត ខេត្តកណ្ដាល ក៏ហាមឡានដឹកទំនិញធុនធំគ្រប់ប្រភេទចរាចរណ៍ដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន។   
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បញ្ជាឱ្យបិទកំណាត់ផ្លូវ២១៧ ជិតរង្វង់កួរស្រូវបណ្ដោះអាសន្ន ដោយសារទឹកជន់ពីស្ទឹងព្រែកត្នោត។
  ស្ថានទូតវៀតណាម បានសរសេរថា រយៈពេល៥៣ឆ្នាំកន្លងមកនេះ ទោះត្រូវជួបការលំបាកនិងបញ្ហាប្រឈបដ៏ច្រើនរាប់មិនអស់ក្តី ប៉ុន្តែចំណងទំនាក់ទំនង សាមគ្គីភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាម ត្រូវបានពង្រឹងនិងអភិវឌ្ឍជាបន្តបន្ទាប់ និងបានក្លាយជា «ទ្រព្យសម្បតិ្តដ៏ពិសិដ្ឋ ប្រកបដោយភាពរឹងមាំ ដែលមិនអាចកាត់ថ្លៃបាន សម្រាប់ប្រទេសជាតិទាំងពីរ ហើយក៏ជាកេរមរតកមួយ សម្រាប់បន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយដែរ»។    ជាមួយគ្នានេះ ស្ថានទូតវៀតណាម ឆ្លៀតលើកយកប្រសាសន៍របស់សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ថា គ្មានអ្វីដែលអាចបំបែកបំបាក់ចំណងមិត្តភាពរបស់កម្ពុជានិងវៀតណាមបានឡើយ។ រដ្ឋមន្ត្រីការពារជាតិកម្ពុជា និយាយបែបនេះ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ក្នុងពិធីរម្លឹកខួប៤៣ឆ្នាំ នៃទិវាចងចាំពីដំណើរឆ្ពោះទៅផ្តួលរំលំរបបខ្មែរក្រហម។    លើសពីនេះ ស្ថានទូតវៀតណាម បង្ហាញក្តីជឿជាក់យ៉ាងមុតមាំថា ទោះស្ថានភាពក្នុងតំបន់និងលើពិភពលោក មានការវិវត្តយ៉ាងណា ប៉ុន្តែកម្ពុជានិងវៀតណាម នៅតែរួមគ្នាពូនជ្រំបន្ថែមទៀតនូវចំណងមិត្តភាព ឲ្យមានការអភិវឌ្ឍកាន់តែល្អប្រសើរ ស្រស់បំព្រង និង រឹងមាំជានិរន្តរ៍តរៀងទៅ ដើម្បីប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ។   អត្ថបទទាក់ទង   បក្សកុម្មុយនីស្តវៀតណាម ប្រកាសជំហរឥតងាករេ ក្នុងការចងមិត្តភាពជាមួយកម្ពុជា   ស្ថានទូតវៀតណាម បានរម្លឹកប្រវត្តិដំបូងនៃការបង្កើតទំនាក់ទំនងការទូតជាមួយកម្ពុជា។ ស្ថានទូតវៀតណាម បានឲ្យដឹងថា លោក ហូជីមិញ អតីតមេដឹកវៀតណាម បានសរសេរសារលិខិតមួយ កាលពីនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៦៧ ថ្វាយព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាក្សត្រនិងប្រមុខរដ្ឋកម្ពុជា ស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងវៀតណាម។    តាមសំណេររបស់ស្ថានទូតវៀតណាមដដែល ក្នុងសារលិខិតនោះ លោក ហូជីមិញ បានពោលទៅកាន់ព្រះបាទ នរោត្តម សីហនុ ថា ការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងវៀតណាម ជាការបង្ហាញពីភ្លឺស្វាងឲ្យចំណងមិត្តភាពដ៏ស្និទ្ធស្នាល រាក់ទាក់ និង សាមគ្គី ក្នុងការរួមគ្នាប្រយុទ្ធ។ ស្ថានទូតវៀតណាម សរសេរបន្តថា មួយថ្ងៃក្រោយមក គឺនៅថ្ងៃ២៤ ខែមិថុនា ឆ្នាំ១៩៦៧ កម្ពុជានិងវៀតណាម បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។    ស្ថានទូតវៀតណាម បន្ថែមថា ក្រោយរបបខ្មែរក្រុមដួលរលំ និងក្រោយពីកម្ពុជា មានសន្តិភាពពេញលេញ ទំនាក់ទំនងកម្ពុជានិងវៀតណាម ក៏បានឈានឡើងជាដំណាក់កាលថ្មីមួយទៀត៕   
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ ជាខួប៥៣ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរបស់កម្ពុជា-វៀតណាម។ ស្ថានទូតវៀតណាមប្រចាំកម្ពុជា បានបង្ហោះសារលើទំព័រហ្វេសប៊ុក  ដោយបានរំលេចពីតម្លៃនិងដើមទងនៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ។
មកទល់ពេលនេះកម្ពុជា មានឆ្លងកូវីដ-១៩ សរុប១២១ ០០០នាក់(អូមីក្រុងមាន១៦៨នាក់), អ្នកជាសះស្បើយមាន១១៧ ១៩៥នាក់ និងស្លាប់ មាន១ ០១៥នាក់៕
នាថ្ងៃទី២២មករានេះ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩បំប្លែងថ្មីប្រភេទ«អូមីក្រុង»ចំនួន៤៤នាក់ទៀត។  ក្នុងនោះមាន ១៦នាក់ ជាករណីឆ្លងក្នុងសហគមន៍។ ថ្ងៃជាមួយគ្នានេះក្រសួង ក៏បានប្រកាសដំណឹងល្អចំពោះអ្នកជំងឺកូវីដ-១៩ ចំនួន១៥នាក់ទៀត បានជាសះស្បើយពីជំងឺផងដែរ។
អាមេរិកប្រកាន់ ចិនប្រកែក។ ក្នុងកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) អាមេរិកនៅតែបន្តចោទចិនជុំវិញការផ្ទេរបច្ចេកវិទ្យាពីក្រុមហ៊ុនរបស់អាមេរិកទៅឲ្យក្រុមហ៊ុនចិន។ តំណាងអាមេរិកប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោក Dennis Shea និយាយថា ការបង្ខំឲ្យផ្ទេរបច្ចេកវិទ្យាទៅក្រុមហ៊ុនចិន ជាបញ្ញត្តិដែលក្រុមហ៊ុនបរទេសត្រូវគោរពតាម បើចង់រកស៊ីក្នុងទីផ្សាររបស់ចិន ជាពិសេសនោះក្នុងករណីរកស៊ីជាមួយក្រុមហ៊ុនរដ្ឋចិនទៅទៀត។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Shea អះអាងថា នីតិវិធីអាជ្ញាបណ្ណ និងរដ្ឋបាលរបស់ចិនបានបង្ខំឲ្យក្រុមហ៊ុនបរទេសចែករំលែកបច្ចេកវិទ្យារបស់ខ្លួន ប្រសិនចង់ធ្វើជំនួញនៅទឹកដីចិន។ ជាមួយគ្នាដែរ មន្ត្រីរដ្ឋាភិបាលអាចកេងចំណេញពីច្បាប់វិនិយោគដើម្បីអនុវត្តលក្ខខណ្ឌតម្រូវឲ្យផ្ទេរបច្ចេកវិទ្យាដូចគ្នា។ ថ្លែងក្នុងកិច្ចប្រជុំនៃស្ថាប័នដោះស្រាយទំនាស់របស់ WTO តំណាងអាមេរិកចាត់ទុកសកម្មភាពរបស់ចិន មិនមែនជាការអនុវត្តនីតិរដ្ឋឡើយ។ ជាការពិត ការផ្ទេបច្ចេកវិទ្យានេះ ជាផ្នែកមួយនៃទំនាស់ផ្នែកពាពិជ្ជកម្មរវាងមហាអំណាចពិភពលោកទាំងពីរនេះ ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ អះអាងថា លោកនឹងដោះស្រាយបញ្ហានេះឲ្យបាន ដ្បិតក្រុមហ៊ុនអាមេរិកខាតបង់ច្រើនណាស់។ យ៉ាងណាមិញ តំណាងរបស់ចិនប្រចាំ WTO បានទាត់ចោលការចោទប្រកាន់ទាំងឡាយរបស់អាមេរិក ដែលជាដើមហេតុនាំឲ្យមានការដំឡើងពន្ធលើផលិតផលគ្នាទៅវិញទៅមកនោះ។ អគ្គរដ្ឋទូតចិនប្រចាំ WTO លោក Zhang Xiangchen បានប្រាប់កិច្ចប្រជុំដូចគ្នា ថា មិនមានការបង្ខំឲ្យផ្ទេរបច្ចេកវិទ្យានៅចិនឡើយ ឯបញ្ញត្តិបង្ខំឲ្យក្រុមហ៊ុនបរទេសរំលែកគំនិតរបស់ខ្លួនក៏គ្មានដែរ។ ដោយចាតទុកការចោទប្រកាន់របស់អាមេរិកធ្វើឡើងដោយការសន្មត់ទុកមុនរបស់ មន្ត្រីការទូតចិនដដែលនេះលើកឡើងថា ការិយាល័យតំណាងពាណិជ្ជកម្មរបស់អាមេរិកក៏គ្មានភស្តុតាងដើម្បីការពារអំណះអំណាងរបស់ខ្លួនដែរ។ ផ្ទុយពីការអះអាងរបស់លោក ត្រាំ តំណាងរបស់ចិនដដែលលើកឡើងថា ការផ្ទេរបច្ចេកវិទ្យាជាសកម្មភាពពាណិជ្ជកម្មបានផ្ដល់ផលចំណេញច្រើនដល់អាមេរិក។ ចំណែកឯការច្នៃប្រឌិតរបស់ចិនវិញបានមកពីការព្យាយាមរបស់ប្រជាជនចិនផ្ទាល់ ការវិនិយោគលើវិស័យអប់រំ និងការស្រាវជ្រាវ ក៏ដូចជាការជំរុញការការពារកម្មសិទ្ធិបញ្ញាផង៕
អគ្គរដ្ឋទូតអាមេរិក និងចិនបានឆ្លើយឆ្លងសម្ដីគ្នាទៅមកក្នុងកិច្ចប្រជុំមួយនៅឯអង្គការពាណិជ្ជកម្មអន្តរជាតិនៅថ្ងៃទី២៨ ខែឧសភា។ ទូតអាមេរិកបានលើកយកសម្ដីចោទប្រកាន់របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលថា ចិនលួចយកបច្ចេកវិទ្យារបស់ក្រុមហ៊ុនអាមេរិករកស៊ីនៅចិន ប៉ុន្តែតំណាងរបស់ចិនបានទាត់ចោលពាក្យប្រកាន់ទាំងនេះ។ ដោយសារតែការខ្វែងគំនិតគ្នាលើរឿងពាណិជ្ជកម្មនេះ អាមេរិកនិងចិនបានដាក់ពន្ធលើផលិតផលគ្នាទៅមក។
  បើយោងតាមការផ្សាយរបស់ក្រសួងទេសចរណ៍ ក្រៅពីកំណត់ខេត្តកំពត ជាវិថីម្ហូបអាហារជំរុញ ក៏មានការជំរុញកឱ្យយកចិត្តទុកដាក់ពង្រឹងគុណភាពសេវាកម្ម អនាម័យចំណីអាហារ ត្រូវបានបដិសណ្ឋារកិច្ចល្អ ត្រូវមានឯកសណ្ឋានឱ្យបានត្រឹមត្រូវ និងត្រូវមានការលើកទឹកចិត្តចំពោះមូលដ្ឋានអាជីវកម្មណា ដែលអនុវត្តបានត្រឹមត្រូវតាមនីតិវិធីនៃការត្រួតពិនិត្យ វាយតម្លៃរបស់ក្រសួងទេសចរណ៍។   ជាមួយគ្នានេះ លោក ថោង ខុន បានជំរុញឱ្យរដ្ឋបាលខេត្តកំពត រៀបចំឆ្នេរខ្សាច់ថ្មី ដើម្បីបង្កើតជាផលិតផលទេសចរណ៍ទាក់ទាញបន្ថែម ជាមួយនឹងការផ្សព្វផ្សាយគោលដៅទេសចរណ៍ ពិសេសរមណីយដ្ឋានឋានសួគ៌បូកគោ តំបន់កសិទេសចរណ៍កូនសត្វ ចម្ការម្រេច និងផលិផលម្រេចកំពត ភ្នំកំពង់ត្រាច រមណីយដ្ឋានទឹកឈូ និងរមណីយដ្ឋានទេសចរណ៍ជាច្រើនទៀត ឱ្យកាន់តែទូលាយ ។   បុណ្យសមុទ្រដែលធ្វើឡើងនៅចុងឆ្នាំ២០១៩នេះ ក៏មានការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ដែលជាផលិតផលកសិកម្មនាំចេញនៅនឹងកន្លែង ដូចជា ធូរេន ចេក សាវម៉ាវ ដូង ស្រកានាគជាដើម  ជាមួយនឹងការ សម្តែងសិល្បៈ និងការប្រកួតកីឡាជាតិផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទទេសចរណ៍៕  
ភ្នំពេញ៖ បុណ្យសមុទ្រលើកទី៨ នឹងប្រារព្ធធ្វើឡើងនៅខេត្តកំពត ចាប់ពីថ្ងៃទី២០-២២ធ្នូ ឆ្នាំ២០១៩។ ក្នុងឱកាសប្រារព្ធពិធីនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកំណត់យកខេត្តកំពត ជាខេត្តគំរូក្នុងការរៀបចំឱ្យមាន «វិថីម្ហូបអាហារ» ដែលហៅជាភាសាអង់គ្លេស Street Food» ឱ្យបានលេចធ្លោរឡើង។
អ្នកស្រី Sun និងអ្នកវិភាគផ្សេងទៀតបានចង្អុលទៅលើការពឹងផ្អែកខ្លាំងក្លារបស់ប្រទេសចិនលើប្រេងឆៅពីតំបន់ឈូងសមុទ្រពែក្សសម្រាប់សេដ្ឋកិច្ចរបស់ខ្លួន ហើយដោយសារតែតម្រូវការថាមពលរបស់ខ្លួនចំនួន ៥៣% គឺបានមកពីតំបន់នោះ ចិនមើលឃើញស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ាថាមានសារៈសំខាន់បំផុត។   ប៉ុន្តែ អ្នកស្រី Sun បាននិយាយថា៖ «ចិនបានតាំងខ្លួនជាយូរមកហើយថាជាអតិថិជនទិញប្រេងពីតំបន់មជ្ឈិមបូព៌ា» ដែលជាតួនាទីមួយដែលផ្ដល់ថាមពលដល់ចិន «ដោយចិនមិនចាំបាច់រងសម្ពាធថានឹងផ្ដល់សន្តិភាព»។   លោក Hesham Alghannam ដែលជាប្រធានកម្មវិធីសិក្សាយុទ្ធសាស្ត្រនិងសន្តិសុខជាតិនៃសាកលវិទ្យាល័យ Naif Arab University for Security Sciences ក្នុងទីក្រុងរីយ៉ាដនៃប្រទេសអារ៉ាប៊ីសាអូឌីត បានថ្លែងកាលពីពេលថ្មីៗនេះក្នុងសិក្ខាសាលាតាមអនឡាញមួយរបស់អង្គការ Carnegie Endowment for International Peace ដោយបានសរសើរទស្សនៈដែលចិនបានចែករំលែកជាមួយនឹងបណ្ដាប្រទេសអារ៉ាប់ ដែលក្នុងនោះរួមមានទាំងការជំរុញឱ្យមានបទឈប់បាញ់នៅពេលដំបូងៗនៃសង្គ្រាមនៅតំបន់ហ្កាហ្សា (Gaza) ផងដែរ។   ប៉ុន្តែ លោក Alghannam បានបន្ថែមថា ការប្រឡូកផ្នែកនយោបាយរបស់ចិននៅក្នុងតំបន់មជ្ឈិមបូព៌ា «នៅតែមានកម្រិត»។   លោកបាននិយាយថា៖ «តំបន់មជ្ឈិមបូព៌ាមិនមែនជាចំណាប់អារម្មណ៍សំខាន់របស់ចិននោះទេ។ ខ្ញុំគិតថា គ្មាននរណាម្នាក់គួរតែនិយាយពន្លើសអំពីអំណាចនិងតួនាទីរបស់ចិននៅក្នុងតំបន់មជ្ឈិមបូព៌ានោះឡើយ។ ស្រដៀងទៅនឹងសហរដ្ឋអាមេរិកដែរ ចិនខ្វះយុទ្ធសាស្ត្រសន្តិសុខគ្រប់ជ្រុងជ្រោយដែលដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខចម្បងនានានៅក្នុងតំបន់ដូចជាការបញ្ចប់សង្គ្រាមនៅក្នុងតំបន់ហ្កាហ្សាជាដើម។ យើងមិនបានឃើញថាចិនបានធ្វើអ្វីដូចដែលយើងបានរំពឹងទុកនោះទេ។ មកទល់នឹងពេលនេះ ជាឧទាហរណ៍ ចិនមិនបានចាត់វិធានការណាមួយដែលនឹងបញ្ចប់សង្គ្រាមដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ហ្កាហ្សានោះឡើយ»។   លោក Ahmed Aboudouh អ្នកសិក្សាស្រាវជ្រាវនៃកម្មវិធីមជ្ឈិមបូព៌ារបស់អង្គការ Chatham House នៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា ប្រទេសចិនបានដាក់សម្ពាធលើអ៊ីរ៉ង់ទាក់ទិននឹងការវាយប្រហាររបស់ក្រុមហ៊ូធី (Houthi) នៅសមុទ្រក្រហម «ប៉ុន្តែគឺដើម្បីការពារកប៉ាល់របស់ខ្លួនតែប៉ុណ្ណោះ»។   លោកបានបន្ថែមថា៖ «ចិននឹងមិនប្រើឥទ្ធិពលមានកម្រិតរបស់ខ្លួនដើម្បីគាំទ្ររបៀបវារៈរបស់សហរដ្ឋអាមេរិក» នៅក្នុងការស្វះស្វែងដើម្បីការពារការដឹកជញ្ជូនពាណិជ្ជកម្មសាកលតាមផ្លូវសមុទ្រនៅក្នុងតំបន់នោះឡើយ។   លោក Aboudouh បានសរសេរថា៖ «កិច្ចប្រឹងប្រែងរបស់ចិនគឺផ្ដោតតែលើការធ្វើយ៉ាងណាឱ្យមានការធានាការការពារផលប្រយោជន៍ដោយផ្ទាល់របស់ខ្លួនតែប៉ុណ្ណោះ។ គេមិនឃើញមានភ័ស្តុតាងណាមួយបង្ហាញថាចិនមានចំណាប់អារម្មណ៍នៅក្នុងការធ្វើឱ្យគេទុកចិត្តខ្លួនលើការជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹងទាំងស្រុងនៅសមុទ្រក្រហមនោះទេ»។ លោកបានចង្អុលបង្ហាញថា ការគំរាមកំហែងរបស់ចិនបានបណ្ដាលឱ្យក្រុមហ៊ូធីផ្ដល់អភ័យឯកសិទ្ធិដល់កប៉ាល់របស់ចិននិងរុស្ស៊ី។   លោក Aboudouh បានថ្លែងថា ចិនបានប្រើ «វិធីសាស្ត្ររង់ចាំមើលដែលមានហានិភ័យទាប ដោយសារតែខ្លួនមិនអាចប្រើវិធីសាស្ត្រផ្សេងទៀតបាន។ ចិនមិនចង់បង្ខំខ្លួនផ្លាស់ប្ដូរគោលនយោបាយខ្លាំងក្លានិងលោតចូលទៅក្នុងការវាយប្រហារភ្លាមៗដោយសារតែកប៉ាល់របស់ខ្លួនត្រូវបានពន្លិចឬរងការខូចខាតធ្ងន់ធ្ងរនោះឡើយ»។   លោកសាស្ត្រាចារ្យ Degang Sun ដែលជាប្រធានផ្នែកសិក្សាអំពីតំបន់មជ្ឈិមបូព៌ានៃសាកលវិទ្យាល័យ Fudan ក្នុងទីក្រុងសៀងហៃ ប្រទេសចិន បានបញ្ជាក់នៅក្នុងការពិភាក្សាតាមអនឡាញមួយរបស់អង្គការ Chatham House ថា ចិនមើលឃើញការលេចឡើងនៃក្រុមមិនមែនរដ្ឋាភិបាល [ដូចជាក្រុមហ៊ូធីជាដើម] ថាជាការគំរាមកំហែងដោយផ្ទាល់ចំពោះផលប្រយោជន៍របស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ដោយសារតែតំបន់នេះគឺជាការវិនិយោគដ៏ធំបំផុតនិងជាដៃគូពាណិជ្ជកម្មរបស់ខ្លួន។   លោកបានថ្លែងថា៖ «ចិនថាសហរដ្ឋអាមេរិកមិនអាចចាកចេញពីតំបន់មជ្ឈិមបូព៌ាបានទេ។ តំបន់មជ្ឈិមបូព៌ាត្រូវការសហរដ្ឋអាមេរិក ដោយសារតែសហរដ្ឋអាមេរិកអាចជាកម្លាំងដែលធ្វើឱ្យមានស្ថិរភាពសម្រាប់ប្រទេសចិននិងបណ្ដាប្រទេសផ្សេងទៀតនៅទូទាំងពិភពលោក»។   លោកបានបន្ថែមថា ចិន «ចង់បញ្ជូនសញ្ញាទៅកាន់សហរដ្ឋអាមេរិកថា ចិនមិនមែនជាគូប្រជែងរបស់សហរដ្ឋអាមេរិកទេ ប៉ុន្តែជាដៃគូរបស់សហរដ្ឋអាមេរិកនៅក្នុងអភិបាលកិច្ចតំបន់មជ្ឈិមបូព៌ា» និងថា ការលេចឡើងនៃក្រុមមិនមែនរដ្ឋាភិបាលនៅតំបន់មជ្ឈិមបូព៌ា «គឺជាលទ្ធផលនៃកង្វះអភិបាលកិច្ច»។   លោក Sun ជឿថា សម្រាប់បញ្ហាកង្វះអភិបាលកិច្ចនេះ សហរដ្ឋអាមេរិកនិងចិនអាចបំពេញបានតាមរយៈកិច្ចសហប្រតិបត្តិការលើកិច្ចការសន្តិសុខនៅតំបន់មជ្ឈិមបូព៌ា៕
នៅក្នុងអត្ថបទមួយក្នុងទស្សនាវដ្ដី Foreign Policy កាលពីពេលថ្មីៗនេះ អ្នកស្រី Yun Sun ប្រធានកម្មវិធីអំពីប្រទេសចិននៃមជ្ឈមណ្ឌល Stimson ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក បាននិយាយថា តួនាទីរបស់ចិននៅក្នុងការសម្របសម្រួលការផ្សះផ្សាជម្លោះរវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់កាលពីឆ្នាំមុនបានបង្កើនក្ដីសង្ឃឹមថាចិនអាចធ្វើផែនការដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាបាន។ ផ្ទុយទៅវិញ អ្នកស្រីបាននិយាយថា៖ «ចិនមិនទាន់សម្រេចបានជោគជ័យនោះទេ»។
    សមាជិកគ្រួសារដែលមានទំនាក់ទំនងជាមួយស្ត្រីរូប ក៏បានសម្រេចអនុវត្តវិធានចត្តាឡីស័កផងដែរ។ ករណីនេះ នាំឲ្យក្រិកក្លាយជាប្រទេសទី៤០ ដែលមានករណីឆ្លង COVID-19 និងជាប្រទេសទាំង១៤នៅតំបន់អឺរ៉ុប។ គិតមកត្រឹមពេលនេះ អ្នកស្លាប់ដោយសារ COVID-19 មានចំនួន២៧៧១នាក់ហើយ ក្នុងចំណោមអ្នកឆ្លងជាង៨១០០០នាក់។ អ្នកស្លាប់ដ៏ច្រើនលើសលុបបំផុតគឺស្ថិតក្នុងប្រទេសចិន ជាពិសេសខេត្តហ៊ូប៉ី។ ក្រៅពីនេះ អ៊ីរ៉ង់មាន១៩នាក់ កូរ៉េខាងត្បូង១២នាក់ អ៊ីតាលី១២នាក់ ជប៉ុន ៦នាក់ (ក្នុងនោះករណីនាវា Diamond Princess ៤) បារាំង២នាក់ និងហ្វីលីពីន ១នាក់។ ប្រទេសទាំង៣៩ដែលមានករណីឆ្លង COVID-19 រួមមាន ចិន (បញ្ចូលទាំងតំបន់រដ្ឋបាលពិសេសហុងកុង តៃវ៉ាន់ និងម៉ាកាវ) កូរ៉េខាងត្បូង ជប៉ុន (+ករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា និងស្រីលង្កា។   បណ្តាប្រទេសនៅអឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អ៊ីស្រាអែល អេស្ប៉ាញ ហ្វាំងឡង់ បែលហ្ស៊ិក អូទ្រីស ក្រូអាស៊ី និងស្វីស។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេហ្ស៊ីប អាល់ហ្សេរី និងប្រេស៊ីល៕
ស្ត្រីវ័យ៣៨ឆ្នាំម្នាក់នៅក្រុង Thessaloniki មានលទ្ធផលតេស្តវិជ្ជមានកូរ៉ូណាវីរុស (COVID-19) ក្រោយធ្វើដំណើរពីភាគខាងជើងអ៊ីតាលី។ នេះបើយោងតាមតំណាងក្រសួងសុខាភិបាលក្រិកដែលដកស្រង់ដោយ CNN។
សេចក្តីជូនដំណឹងរបស់គ.ជ.ប បានឲ្យដឹងថា សមាសភាពនៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត រួមមាន ប្រធាន១រូប អនុប្រធាន១រូប លេខាធិការ១រូប និងសមាជិក៣រូប។ បើតាមសេចក្តីជូនដំណឹងដដែល ប្រជាពលរដ្ឋ អាចដាក់ពាក្យសុំចូលបម្រើការងារនេះ នៅតាមលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៦ ដល់ថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២0១៨។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤នេះ មានគណបក្ស៤ ដែលចូលរួមប្រកួតប្រជែង គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា។ បន្ទាប់ពីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គ.ជ.ប នឹងរៀបចំការបោះឆ្នោតមួយទៀត គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២0១៨៕
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសជ្រើសរើសមន្ត្រី១៩៨នាក់ ដើម្បីបម្រើការងារក្នុងការិយាល័យនៃគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២0១៨។
  ក្នុងរយៈពេល៣ឆ្នាំនេះ លោក ស៊ា សុផល បានរៀបចំយុទ្ធនាការប្រមូលសំរាម សម្អាតបរិស្ថាន ចំនួន២លើកក្នុងមួយឆ្នាំ គឺនៅរដូវទឹកឡើង ចន្លោះខែមិថុនា និងនៅរដូវទឹកស្រកចន្លោះខែវិច្ឆិកា ឬខែធ្នូ។ តាមរយៈយុទ្ធនាការនេះ ក្រុមប្រជាពលរដ្ឋ និងអ្នកស្រលាញ់បរិស្ថាន ដែលដឹកនាំដោយប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី ប្រមូលសំរាមប្លាស្ទិកបានជាង៥០តោនក្នុងមួយលើក។ ដូច្នេះក្នុងយុទ្ធនាការ២លើកនោះ គឺមានសំរាមជាង១០០តោន ដែលបានយកចេញពីបឹងទន្លេសាប។   ជាបន្តសូមលោក អ្នកនាងស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី ដូចតទៅ៖   «ពេលទឹកស្រកយើងមើលនៅតាមមាត់ទន្លេ មានសំរាមគ្រប់ប្រភេទ មានទាំងច្រាសដុសធ្មេញ កែវជ័រ ក្រាសសិតសក់ជាដើម»។ នេះជាការបញ្ជាក់របស់លោក ស៊ា សុផល ដែលបានបន្ថែមថា សំរាមប្លាស្ទិកនៅបឹងទន្លេសាប គឺហូរចូលមកពីតំបន់គ្រប់ទិសទីនៅជុំវិញប្រទេសកម្ពុជា នៅពេលរដូវទឹកឡើងម្ដងៗ ព្រោះបឹងទន្លេសាប មានរូបរាងជាបាតខ្ទះ (តំបន់ទំនាប)។    អង្គការមូលនិធិទំពាំងស្នងឫស្សី បានរៀបចំទិវាបរិស្ថានរដូវទឹកសម្រកបឹងទន្លេសាបឆ្នាំ២០១៩ ក្រោមប្រធានបទ «សហគមន៍ស្អាត ទន្លេសាបស្អាត ដោយគ្មានប្លាស្ទិក» ចាប់ពីថ្ងៃទី២៨ វិច្ឆិកា ដល់ថ្ងៃទី១ ធ្នូ ឆ្នាំ២០១៩។ ទិវានេះរៀបចំឡើងដើម្បីបំផុសចលនាឱ្យពលរដ្ឋ ឈប់ចោលសំរាមក្នុងទន្លេសាប និងឈប់ឲ្យទន្លេសាបរងការបំពុលដោយសំរាម តទៅទៀត។ នៅក្នុងកម្មវិធីនេះ នឹងមានសកម្មភាពសម្អាតបរិស្ថាន ការអប់រំនៅតាមសហគមន៍បឹងទន្លេសាប រួមមានសង្កាត់សៀមរាប សហគមន៍ចុងឃ្នៀស សហគមន៍មេជ្រៃ និងសហគមន៍កំពង់ឃ្លាំង។នេះបើតាមប្រធានអង្គការមូលនិធីទំពាំងស្នងឫស្សី ដែលបន្ថែមថា បើពលរដ្ឋមិនយកចិត្តទុកដាក់កាត់បន្ថយការប្រើប្រាស់សំរាមប្លាស្ទិកនោះទេ វានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងជីវចម្រុះគ្រប់ប្រភេទ៕
សៀមរាប៖ ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី លោក ស៊ា សុផល បានដឹកនាំប្រជាពលរដ្ឋប្រមូលសំរាម ដើម្បីសម្អាតបរិស្ថាននៅតំបន់បឹងទន្លេសាប អស់រយៈពេល៣ឆ្នាំមកហើយ។ លោក ស៊ា សុផល បានរៀបចំយុទ្ធនាការសម្អាតបរិស្ថានចំនួន២ដងក្នុងមួយឆ្នាំ ដើម្បីបំផុសចលនាឱ្យពលរដ្ឋ ឈប់ចោលសំរាមក្នុងទន្លេសាប និងឈប់ឲ្យទន្លេសាបរងការបំពុលដោយសំរាមតទៅទៀត។ បើតាមលោក ស៊ា សុផល សំរាមប្លាស្ទិកគ្រប់ប្រភេទជាង១០០តោន ត្រូវបាននាំចេញពីតំបន់បឹងទន្លេសាប តាមរយៈយុទ្ធនាការសម្អាតបរិស្ថាននេះ។
គណៈប្រតិភូកម្ពុជា ដែលមានលោកហោ សារុន ជាបេសកជនពិសេស CAMSOC ទទួលបានការស្វាគមន៍ពីលោក Francisco Kalbuadi Lay ប្រធានគណៈកម្មាធិការជាតិអូឡាំពិកទីម័រខាងកើត។ ប្រតិភូកម្ពុជា នឹងត្រូវចូលជូបលោក Jose Ramos-Horta ប្រធានាធិបតីទីម័រខាងកើត នៅរសៀលថ្ងៃច័ន្ទដដែលនេះ ផងដែរ។ គណៈប្រតិភូកម្ពុជាទៅដល់ប្រទេសទីម័រខាងកើត។ រូបភាព៖ Cambodia2023   មុនពេលទៅដល់ ទីម័រខាងកើត ពិធីរត់ដង្ហែភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានធ្វើនៅក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃទី១ ខែមេសា ដោយក្បូនដង្ហែរ មានការចូលរួមពីអត្តពលិកល្បីៗរបស់ឥណ្ឌូណេស៊ី ក៏ដូចជាវត្តមាន លោក អ៉ីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជាប្រចាំឥណ្ឌូណេស៊ី លោក Raja Sapta Oktohari ប្រធានគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូណេស៊ី និងលោក Muhadjir Effendy រដ្ឋមន្ដ្រីក្រសួងយុវជន និងកីឡាឥណ្ឌូណេស៊ីផងដែរ។   ទីម័រខាងកើត ជាប្រទេសទី៤ដែលត្រូវរត់ដង្ហែភ្លើងគប់ បន្ទាប់ពី ឥណ្ឌូណេស៊ី វៀតណាម និងហ្វីលីពីន បានបញ្ចប់ការដង្ហែក្បូនភ្លើងគប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះជាលើកដំបូងក្រោយរង់ចាំ៦៤ឆ្នាំ។    ពិធីដង្ហែផ្លូវការ ក្នុងក្រុងឌីលី ប្រទេសទីម័រខាងកើត នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ ខែមេសា ដោយមានមន្រ្តីជាន់ខ្ពស់ និងថ្នាក់ដឹកនាំជាច្រើនចូលរួម ក្នុងនោះក៏នឹងមានវត្តមានប្រធានាធិបតីទីម័រខាងកើតផងដែរ។   ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ដែលចូលរួមហែភ្លើងគប់កីឡា ឡាវជាប្រទេសចុងក្រោយ ដែលត្រូវទទួលភ្លើងគប់ មុនត្រឡប់ចូលទឹកដីកម្ពុជាវិញតាមជ្រកព្រំដែនខេត្តចំប៉ាសាក់របស់ឡាវ តាមខេត្តស្ទឹងត្រែងរបស់កម្ពុជា។   ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា និងបិទបញ្ចប់ទៅវិញ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕  
ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ បានចាកចេញពីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ទៅដល់ទីក្រុងឌីលី ប្រទេសទីម័រខាងកើតហើយ នៅព្រឹកថ្ងៃទី៣ ខែមេសានេះ។ ទីម័រខាងកើត ជាប្រទេសទី៤ ក្នុងចំណោមប្រទេសទាំង១១ដែលត្រូវចូលរួមដង្ហែភ្លើងគប់កីឡា បន្ទាប់ពីវៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ីបានបញ្ចប់ដោយជោគជ័យ។
តទៅនេះសូមលោកអ្នកនាងទស្សនាកម្រងរូបភាពដូចខាងក្រោម៖  
សៀមរាប៖ ទេសចរបរទេស នាំគ្នាចោមរោម នារីអប្សរា ដែលឈររាក់ទាក់ នៅពីមុខប្រាសាទអង្គរ។ ដោយភាពស្រស់ស្អាត នៃគ្រឿងរណ្ដាប់ និងឈុតអប្សរា បានទាក់ទាញទេសចរបរទេស នាំគ្នាថតរូបទុកជាអនុស្សាវរីយ៍ ទាំងសេចក្ដីត្រេកអរ។ ត្រេកអរ ព្រោះទេសចរទាំងឡាយមិនងាយបានជួប ឬផ្តិតរូបភាពនាងអប្សរបែបនេះ នៅចំពោះមុខប្រាសាទដូនតាអច្ឆរិយៈនេះឡើយ៕ 
  ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បានក្លាយជាស្ថាប័នផ្សព្វផ្សាយអប់រំក្នុងស្រុកឈានមុខគេ។ ស្ថាប័ននេះ ជាធនធានដ៏មានតម្លៃដើម្បីលើកកម្ពស់ការសិក្សាពេញមួយជីវិត ការអភិវឌ្ឍជំនាញ និងការចែករំលែកចំណេះដឹងដែលមិនអាចខ្វះបាន សម្រាប់អភិវឌ្ឍន៍ការយល់ដឹងរបស់ប្រជាជនកម្ពុជាគ្រប់វ័យ និងគ្រប់ជាន់ថ្នាក់។   ការចុះអនុស្សរណៈនេះ បានប្រារព្ធឡើងនៅសណ្ឋាគារ Hyatt Regency ក្នុងរាជធានីភ្នំពេញ និងជាជំហានយ៉ាងសំខាន់ ដើម្បីបង្កើនឱកាសទទួលបានការអប់រំ សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។ កម្មវិធីដ៏អធិកអធមនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា លោក Ziad Shatara នាយកប្រតិបត្តិ នៃក្រុមហ៊ុន Smart Axiata និង លោកស្រី ចេង ស្រីតំ នាយិកានៃស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)។     ពីឆ្វេងមកស្ដាំ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកស្រី ចេង ស្រីតំ នាយិកានៃស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) និង លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata Smart ជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា ដែលតែងតែខិតខំបំពេញភារកិច្ច ជាក្រុមហ៊ុនប្រកបដោយទំនួលខុសត្រូវ និងបណ្ដុះធនធានមនុស្សទូទាំងប្រទេស ដើម្បីធានាថាបរិវត្តកម្មសង្គមឌីជីថល អាចប្រព្រឹត្តិទៅប្រកបទៅដោយបរិយាបន្ន។ កិច្ចសហការនេះ បានលេចចេញជារូបរាងឡើង ដើម្បីបើកឱកាសឱ្យសិស្សានុសិស្សអាចទស្សនាវីដេអូនៅលើប្រព័ន្ធ EBC បានយ៉ាងងាយស្រួល។ ការសហការនេះ ជាកិច្ចចាប់ផ្ដើមដំបូងនៃចក្ខុវិស័យរួម ក្នុងការផ្ដល់កញ្ចប់ទិន្នន័យអុីនធឺណិតបន្ថែម ដល់សិស្សានុសិស្ស សម្រាប់ប្រើប្រាស់ថ្នាលមាតិកាឌីជីថល ដែលរៀបចំឡើងដោយ EBC ដោយចាប់ផ្ដើមដំបូងចេញពីវិទ្យាល័យ ហ៊ុន សែន សេរីភាព ដែលមានសិស្សានុសិស្សប្រមាណជាង ៥ពាន់នាក់។   លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata  បានមានប្រសាសន៍ថា៖ «ការប្តេជ្ញារបស់យើងក្នុងការលើកកម្ពស់សង្គមឌីជីថលនៅក្នុងប្រទេសកម្ពុជា ជាមូលហេតុយ៉ាងសំខាន់ពីក្រោយការគាំទ្រថ្នាលមាតិកាឌីជីថលនេះ។ ជាជំហានដំបូង យើងបានឧបត្ថម្ភទិន្នន័យអុីនធឺណិតប្រចាំថ្ងៃ ដល់សិស្សពីវិទ្យាល័យ ហ៊ុន សែន សេរីភាព ហើយយើងកំពុងផ្ដល់ឱកាសឱ្យពួកគេ ចូលទស្សនាវីដេអូអប់រំនៅលើថ្នាលមាតិកា EBC ដោយមិនចាំបាច់ចំណាយប្រាក់បន្ថែម។ ហើយដើម្បីបំពេញតម្រូវការរបស់អ្នកសិក្សាឱ្យបានកាន់តែសម្បូរបែប យើងក៏មានផ្ដល់នូវកញ្ចប់សេវាកម្ម Home internet រួមទាំងគម្រោងនានា ដើម្បីឱ្យពួកគេអាចប្រើប្រាស់ EBC ដោយគ្មានក្ដីបារម្ភ។»      Smart នឹងនៅតែបន្តបណ្ដុះអ្នកដឹកនាំវ័យក្មេងឱ្យប្រកបដោយចំណេះដឹង តាមរយៈមាតិកាអប់រំដែលបង្កើនការយល់ដឹង និងបង្កើនការចូលរួមពីសិស្សានុសិស្ស។ ការលើកទឹកចិត្តសិស្សឱ្យចេះទាញយកនូវអត្ថប្រយោជន៍ និងចំណេះដឹងពីស្ថាប័ន EBC នេះ គឺជាជំហានយ៉ាងសំខាន់ ក្នុងការកសាងមូលធនមនុស្សប្រកបដោយគុណភាព ចីរភាព និងបរិយាប័ន្ន។    លោក Ziad Shatara ក៏បានបន្តថា៖ «ការចុះអនុស្សរណៈនេះ គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ យើងនឹងបន្តសហការជាមួយ EBC ឱ្យកាន់តែស្អិតល្មួត ដើម្បីពង្រីកវិសាលភាពនៃគម្រោងនេះដល់សិស្ស និងប្រជាពលរដ្ឋឱ្យកាន់តែច្រើនឡើងៗនៅទូទាំងប្រទេស»។ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ «គំនិតផ្តួចផ្តើមនេះ បង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនរបស់យើង ក្នុងការលើកកម្ពស់ឱកាសទទួលយកការអប់រំ សម្រាប់សិស្សានុសិស្សកម្ពុជាទាំងអស់»។     ក្រុមហ៊ុន Smart នឹងបន្តភារកិច្ចនេះឱ្យកាន់តែប្រសើរ ដោយមានការផ្ដល់ជូនពិសេស សម្រាប់អ្នកសិក្សាកំពូលនៅលើថ្នាល EBC ដែលនឹងត្រូវបានប្រកាស នៅពេលដែលកម្មវិធីនេះចាប់ផ្តើម។ នេះជាសក្ខីភាពដែលបង្ហាញឱ្យឃើញថា ក្រុមហ៊ុន Smart កំពុងធ្វើដំណើររួមគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើឱ្យការសិក្សាបែបឌីជីថល បានទៅដល់អ្នកសិក្សាទាំងអស់។ ភាពជាដៃគូនេះជាចំណែកមួយ នៃការប្តេជ្ញារបស់ក្រុមហ៊ុន Smart ក្នុងការជំរុញការអប់រំឌីជីថលនៅកម្ពុជា។ កិច្ចសហការនេះ នឹងបើកឱកាសឱ្យកាន់តែទូលំទូលាយដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ ដោយផ្តល់ឱ្យពួកគេនូវចំណេះដឹងសំខាន់ៗ ដើម្បីទទួលបានជោគជ័យក្នុងសង្គមឌីជីថលនាពេលខាងមុខនេះ៕ (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ នាថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន Smart Axiata និងស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីបង្កើនឱកាសដល់សិស្សានុសិក្សា និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានការអប់រំបន្ថែម តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងគោលបំណងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។
Ronaldo អាចបានកម្រៃពលកម្មក្នុងរង្វង់ ៣៥លានដុល្លារអាមេរិកក្នុង១រដូវកាល ឬ ៧៣០០០០ដុល្លារក្នុងមួយសប្តាហ៍ ខណៈប្រាក់ឈ្នួលថ្លៃជាងគេទី២ ត្រឹម៩,២៤លានដុល្លារប៉ុណ្ណោះក្នុង១ឆ្នាំ។ ក្រៅពីវត្តមានរបស់អតីតសមាជិក Manchester United រូបនេះ ក្នុងរហស្សនាមសេះបង្កង់ក៏បាននាំចូលកីឡាករថ្លៃៗមួយចំនួនទៀតដូចជា ខ្សែការពារ João Cancelo ពី Valencia និង ខ្សែបម្រើ Douglas Costa ពី Bayern Munich ក្នុងតម្លៃ ៤៧លានដុល្លារដូចគ្នា រួមទាំងបានទិញយកខ្សែការពារ Leonardo Bonucci ត្រឡប់ពី AC Milan វិញក្នុងតម្លៃ ៤០លានដុល្លារ។ យ៉ាងណាក៏ដោយ Juventus ក៏បានសម្រេចបញ្ចេញកីឡាករដែលមានប្រាក់ឈ្នួលថ្លៃម្នាក់ផងដែរនៅរដូវកាលថ្មីនេះដោយឲ្យខ្សែប្រយុទ្ធ Gonzalo Higuain ទៅចូលរួមជាមួយ AC Milan លើកិច្ចសន្យាខ្ចីជើង១ឆ្នាំមុនឈានដល់កិច្ចព្រមព្រៀងទិញផ្ដាច់នៅរដូវកាលបន្ទាប់ ដើម្បីកុំឲ្យប៉ះពាល់ដល់ការចំណាយរបស់ក្លិបក្រោយមានវត្តមានរបស់ Ronaldo។ ខាងក្រោមនេះជាតារាងប្រាក់ឈ្នួលរបស់កីឡាករទាំងអស់ដែល Juventus ត្រៀមនៅរដូវកាល ២០១៨-២០១៩ ដែលរំពឹងថានឹងត្រូវចំណាយរហូតដល់១២៤លានដុល្លារ ខណៈរដូវកាលមុនបានចំណាយអស់ ៨៩លានដុល្លារក្នុង១ឆ្នាំ៖
Juventus បានធ្វើឲ្យអ្នកគាំទ្រកីឡាបាល់ទាត់នៅជុំវិញពិភពលោកមានការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីហ៊ានចំណាយប្រាក់រហូតដល់ ១០០លានផោន (១៣០លានដុល្លារអាមេរិក)ដើម្បីទិញយកខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ពី Real Madrid។ ការផ្ទេរដ៏ភ្ញាក់ផ្អើលលើកីឡាករវ័យ៣៣ឆ្នាំរូបនេះ នឹងធ្វើឲ្យក្លិបម្ចាស់ជើងឯកលីគកំពូលអ៊ីតាលីត្រូវចំណាយប្រាក់ឈ្នួលយ៉ាងច្រើនផងដែរក្នុងរដូវកាលថ្មីនេះ។
សម្រាប់បេក្ខជន សម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៨ ជ័យលាភីលេខ១ បានទៅលើ លោក ឌិន សិត និងលេខ២ បានលើលោក គង់ វិតាក់ ដែលសុទ្ធជាបេក្ខភាពនៅរាធធានីភ្នំពេញ ខណៈលេខបី បានទៅលើលោក ទូត ទិត្យា ពីមណ្ឌលខេត្តព្រះសីហនុ។ ចំណែកឯបេក្ខនារី សម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៨ ជ័យលាភីលេខ១ បានទៅលើបេក្ខនារី ញឿន ស៊ូវិកញ្ញា មកពីមណ្ឌលភ្នំពេញ។ ជ័យលាភីលេខ២ បានទៅលើបេក្ខនារី ប៊ិន អ៊័ន មកពីមណ្ឌលព្រះសីហនុ និង លេខ៣ បានលើបេក្ខនារី ហុក ណាគ្រី មកពីមណ្ឌលបន្ទាយមានជ័យ។ ចំពោះរង្វាន់សម្រាប់បេក្ខជន-បេក្ខនារី ដែលចូលរួមក្នុងការប្រឡងវិញ រួមមាន៖ ជ័យលាភីលេខ១ ទទួលបានថវិកាចំនួន ៥លានរៀល និងម៉ូតូ ១គ្រឿង។ ជ័យលាភីលេខ២ ទទួលបានចំនួន ៤លានរៀល និងម៉ូ ១គ្រឿង។ ជ័យលាភីលេខ៣ ទទួលបានចំនួន ៣លានរៀល និងម៉ូតូ ១គ្រឿង។ ជាមួយគ្នានេះ ជ័យលាភីកិត្តិយសទទួលបានថវិកាចំនួន ២លានរៀល ចំណែកអ្នកមិនទទួលបានជ័យលាភី ក៏ទទួលបានថវិកាចំនួន ១លានរៀលផងដែរ។ នាព្រឹត្តិការណ៍សម្រស់ឯកវាយនភណ្ឌដែលឈានចូលឆ្នាំទី៤ នេះ មានការចូលរួមជាអធិបតីភាពពីសំណាក់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
ភ្នំពេញ៖ បេក្ខជន និងបេក្ខនារីមកពីមណ្ឌលរាជធានីភ្នំពេញ បានចំណាត់ថ្នាក់លេខ១ក្នុងកម្មវិធីប្រឡងសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៨ ក្រោយការសម្រេចរបស់គណៈកម្មការវាយតម្លៃនៃការប្រកួតកាលពីល្ងាចថ្ងៃទី១ ខែឧសភា នៅសាលមហោស្រពកោះពេជ្រ។ នេះបើតាមការផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
  ថៃ កំពុងពិនិត្យមើលយន្តហោះចម្បាំងថ្មីបន្ថែម ស្របពេលយន្តហោះចម្បាំង F-5 និងយន្តហោះចម្បាំង F-16 មានអាយុកាន់តែចាស់ និងដាក់ឱ្យបំពេញបេសកកម្មច្រើនជាង ៣ទសវត្សរ៍មកហើយ។ យន្តហោះ ដែលមានអាយុកាន់តែចាស់ ការថែទាំកាន់តែអស់ច្រើន ខណៈហានិភ័យកាន់តែខ្ពស់។    ដើម្បីជំនួសយន្តហោះចម្បាំងមានវ័យចំណាស់បែបនេះ ថៃពិចារណាចង់ទិញយន្តហោះចម្បាំង F-35 ជំនាន់ទី៥ និងមានបច្ចេកវិទ្យាខ្ពស់ ចំនួន៨គ្រឿង។ ប៉ុន្តែយន្តហោះ ដែលអភិវឌ្ឍក្រុមហ៊ុន Lockheed Martin មានតម្លៃថ្លៃ ដោយតម្លៃមានចាប់ពី ៨១លានដុល្លារ ទៅ១៤២លានដុល្លារ ក្នុងមួយគ្រឿង។ យ៉ាងណាមិញ លោក Napadej Dhupatemiya មេបញ្ជាការទ័ពអាកាសថៃ អះអាងថា តម្លៃ F-35 អាចនៅសល់ត្រឹម ៧០លានដុល្លារ ក្នុងមួយគ្រឿងដោយផ្អែកលើការចរចា។    បើតាមមេបញ្ជាការកងទ័ពអាកាសរូបនេះ គម្រោងថវិកាសម្រាប់ទិញយន្តហោះ F-35 នឹងធ្វើឡើងនៅក្នុងឆ្នាំ២០២៣ ខណៈកម្លាំងទ័ពអាកាសថៃ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្រាយចម្ងល់នានាមុននឹងទិញយន្តហោះចម្បាំង។ មិនតែប៉ុណ្ណោះ ក្រុមប្រឹក្សាមួយ នឹងត្រូវបានបង្កើតឡើង សម្រាប់សិក្សាពីកម្មវិធីទិញយន្តហោះចម្បាំង និងសម្រាប់មូលនិធិទិញយន្តហោះ។    ជាមួយគ្នានេះ លោក Napadej បានការពារថា កម្លាំងទ័ពអាកាសមិនមែនទិញអាវុធឡើយ ប៉ុន្តែវាជាការការពារសន្តិសុខប្រជាជន និងផលប្រយោជន៍ប្រទេស។ ស្របពេលថៃ កំពុងរងគ្រោះដោយសារជំងឺកូវីដ-១៩ បែបនេះ មេបញ្ជាការទ័ពអាកាស បានទទួលស្គាល់ថា ផែនការថវិកាអាចរងការរឹតត្បិត ប៉ុន្តែយន្តហោះ F-35  នឹងសាកសមសម្រាប់តម្រូវការប្រទេស ដើម្បីពង្រឹងសមត្ថភាពផ្លូវអាកាស ដែលជាផ្នែកមួយដ៏សំខាន់នៃសង្រ្គាមសម័យទំនើប។ ក្រោមគម្រោងនេះ យន្តហោះចម្បាំងF-35 នឹងដាក់ឱ្យប្រតិបត្តិនៅមូលដ្ឋានយោធា ក្នុងខេត្ត Nakhon Ratchasima។    សូមបញ្ជាក់ថា យន្តហោះចម្បាំង F-35 ជាយន្តហោះចម្បាំងមួយប្រភេទរបស់អាម៉េរិក ដែលបំពាក់បច្ចេកវិទ្យាដ៏ទំនើបក្នុងការវាយប្រហារសត្រូវលើអាកាស។ ប៉ុន្តែយន្តហោះប្រភេទនេះ ក៏ត្រូវចំណាយថវិកាច្រើនដែរ ក្នុងការថែទាំ។ កន្លងមក សិង្ហបុរី ក៏បានបញ្ជាយន្តហោះចម្បាំង F-35B ផងដែរ៕ 
មេបញ្ជាការទ័ពអាកាសថៃ ឧត្តមសេនីយ៍ Napadej Dhupatemiya បានបញ្ជាក់ថា កម្លាំងទ័ពអាកាសថៃ កំពុងពិនិត្យមើលលទ្ធភាពទិញយន្តហោះចម្បាំង F-35 ជំនាន់ទី៥ របស់អាម៉េរិកចំនួន៨គ្រឿង ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ខណៈយន្តហោះចម្បាំងថៃមួយចំនួន មានអាយុចាស់ៗ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី៣១ ខែធ្នូ។ 
មួយខែបន្ទាប់ពីមានការព្រមានរបស់ធនាគារជាតិ  គណៈកម្មការមូលបត្រកម្ពុជា (SECC) នៅថ្ងៃទី១៦ខែមករា បានចេញសេចក្ដីជូនដំណឹងមួយ ដើម្បីបង្ការហានិភ័យ ជុំវិញការជួញដូររូបិយបណ្ណឌីជីថល របស់សាធារណជន។ SECC បានឲ្យដឹងថា រូបិយបណ្ណឌីជីថល ជាឧបករណ៍ហិរញ្ញវត្ថុថ្មី មិនទាន់មានការសិក្សាច្បាស់លាស់ ដែលការជួញដូរ ឬជាប់ពាក់ព័ន្ធអាចមានហានិភ័យខ្ពស់ និងបង្កឲ្យខាតបង់ប្រាក់ច្រើនជាយថាហេតុ។ SECC បានអំពាវនាវយ៉ាងដូច្នេះថា៖«សូមសាធារណជន មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការជាប់ពាក់ព័ន្ធ ឬប្រឡូក ក្នុងការជួញដូររូបិយបណ្ណឌីជីថលទាំងនេះ ដែលនាំដល់ការទទួលខុសត្រូវ និងរ៉ាប់រងដោយខ្លួនឯងលើហានិភ័យ និងការខាតបង់ជាយថាហេតុ»។ SECC អះអាងថា ខ្លួនមិនទាន់បានផ្ដល់ការអនុញ្ញាតដល់ក្រុមហ៊ុនណាមួយ ឲ្យធ្វើប្រតិបត្តិការបោះផ្សាយ ឬជួញដូររូបិយបណ្ណឌីជីថលនោះទេ។ អត្ថបទទាក់ទង   ធនាគារជាតិ៖ ប្រយ័ត្នការឆបោកបែបថ្មីមួយទៀត «លុយអេឡិចត្រូនិក» ជុំវិញរូបិបណ្ណឌីជីថលនេះដែរ SECC ក្នុងពេលថ្មីៗនេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Camnext Global Ltd ដើម្បីសិក្សាលើយន្តការ ប្រភេទឧបករណ៍ហិរញ្ញវត្ថុឌីជីថល និងឧបករណ៍ផ្សេងទៀត ដែលប្រើប្រាស់ជាមធ្យោបាយប្រមូលសាច់ប្រាក់ពីសាធារណជន ឬជាមធ្យោបាក្នុងការជួញដូរ។ សេចក្ដីជូនដំណឹងខាងលើនេះ លើកឡើងទៀតថា SECC ត្រូវការសិក្សាហានិភ័យពាក់ព័ន្ធឲ្យបានច្បាស់ជាមុនសិន មុនឈានដល់ការរៀបចំបទបញ្ញត្តិគ្រប់គ្រងឧបករណ៍ហិរញ្ញវត្ថុឌីជីថលថ្មីៗទាំងនោះក្នុងវិស័យមូលបត្រ ឲ្យមានប្រសិទ្ធភាព ដើម្បីជាប្រយោជន៍ និងទំនុកចិត្តសម្រាប់អ្នកចូលរួមក្នុងទីផ្សារ៕
ភ្នំពេញ៖ គណៈកម្មការមូលបត្រកម្ពុជា (SECC) បានព្រមានពីហានិភ័យខ្ពស់ ចំពោះការជួញដូររូបិយបណ្ណឌីជីថល។ SECC អះអាងថា ខ្លួនមិនទាន់បានផ្ដល់ការអនុញ្ញាតដល់ក្រុមហ៊ុនណាមួយ ឲ្យធ្វើប្រតិបត្តិការបោះផ្សាយ ឬជួញដូររូបិយបណ្ណឌីជីថលនោះទេ។ 
សូមបញ្ជាក់ថា នៅចុងខែមេសាកន្លងទៅប្រេងសាំងធម្មតានៅលើទីផ្សារកម្ពុជា មានតម្លៃ ៤០៨០រៀល ក្នុង១លីត្រ។ តម្លៃនេះ កើនឡើង២៧ភាគរយ បើធៀបនឹងពេលដូចគ្នាក្នុងឆ្នាំ២០១៦ ខណៈពេលដែលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ កើនឡើង៦៣ភាគរយ៕
មួយរយៈចុងក្រោយនេះ តម្លៃប្រេងឥន្ធនៈនៅកម្ពុជា បានហក់ឡើងជាបន្តបន្ទាប់។ ហេតុអ្វីប្រេងសាំង, ម៉ាស៊ីត ឡើងថ្លៃខ្ពស់? នេះជាចម្ងល់របស់សាធារណជន។ ឆ្លើយតបនឹងចម្ងល់នេះនៅថ្ងៃទី៤ ខែឧសភា ក្រសួងពាណិជ្ជកម្ម បានចេញមុខបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈនៅទីផ្សារកម្ពុជាកើនឡើងថ្លៃ ដោយសារតែ តម្លៃប្រេងឥន្ធនៈអន្តរជាតិ បានកើនឡើងខ្លាំងដែរ។ តាមក្រសួងពាណិជ្ជកម្មប្រេងឥន្ធនៈនៅកម្ពុជាស្ទើរតែទាំងអស់ គឺនាំចូលពីប្រទេសសិង្ហបុរី។
  ជនជាប់ចោទទាំងពីរនេះ បានបើកកន្លែងផឹកស៊ី នៅចំណុចភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ពួកគេទាំងពីរ ត្រូវបានអាជ្ញាធរឃាត់ខ្លួន នឹងបញ្ជូនសំណុំរឿងទៅតុលាការ។   ក្រោយពិនិត្យ និងសាកសួររួច ចៅក្រមសើបសួរសាលាដំបូងខេត្តសៀមរាប សម្រេចបង្គាប់ឱ្យឃុំខ្លួន ពួកគេទាំងពីរនៅពន្ធនាគារខេត្ត នៅថ្ងៃទី២៥ ខែកក្កដា។ ជនជាប់ចោទទាំងពីរនេះ មាន១នាក់ ជាថៅកែហាង «ហេងហេងបាខែង២» និងម្នាក់ទៀតជាមេការហាងនេះ។ កន្លងមករដ្ឋបាលខេត្តសៀមរាប បានដាក់ចេញវិធានការរដ្ឋបាលនានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងនោះមានការបិទជាបណ្តោះអាសន្ន នូវការជួបជុំប្រមូលផ្តុំគ្នាពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ និងមណ្ឌលកម្សាន្តគ្រប់ប្រភេទ សម្រាប់មនុស្សពេញវ័យជាដើម។ ចំពោះបុគ្គលទាំងឡាយណា ដែលល្មើសនឹងវិធានការទប់ស្កាត់ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត។   ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប អំពាវនាវឱ្យពលរដ្ឋ អនុវត្តតាមវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យបានត្រឹមត្រូវ។ «សូមម្ចាស់អាជីវកម្មដ្ឋានទាំងអស់ចូលរួមសហការជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ថ្នាក់ ដើម្បីកាត់ផ្តាច់ជំងឺកូវីដ-១៩ ចេញពីសហគមន៍ ដែលនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច សង្គមរបស់យើងវិលទៅរកប្រក្រតីភាពឡើងវិញ»។ នេះបើតាមរដ្ឋបាលខេត្តសៀមរាប។ អត្ថបទទាក់ទង   តុលាការខេត្តសៀមរាបសម្រេចឃុំខ្លួនមនុស្ស៤នាក់ មិនគោរពវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៤ កក្កដា សាលាដំបូងខេត្តសៀមរាប ក៏បានសម្រេចឃុំខ្លួនមនុស្ស៤នាក់ដែរ ពីបទមិនគោរពវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បណ្ដាលឱ្យជំងឺនេះឆ្លងរាលដាលនៅក្នុងសហគមន៍។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ខេត្តសៀមរាបរកឃើញករណីឆ្លងកូវីដ-១៩ សរុប ៣៨២២នាក់ ក្នុងនោះ ១៩៧៨នាក់ បានជាសះស្បើយ ៤០នាក់ស្លាប់ និង១៨០៤នាក់ កំពុងសម្រាកព្យាបាល៕
សាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនជាប់ចោទចំនួន ២នាក់បន្ថែមទៀត ពីបទមិនគោរពវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ ជនត្រូវចោទ២នាក់នេះ បានប្រព្រឹត្តផ្ទុយពីវិធានការរដ្ឋបាលខេត្ត ដែលសម្រេចបិទជាបណ្តោះអាសន្ន នូវការជួបជុំប្រមូលផ្តុំគ្នាពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ និងមណ្ឌលកម្សាន្តជាដើម។
  អត្ថបទទាក់ទង   កូរ៉ូណាវីរុស៖ WHO ថា ចិនស្ថិតក្នុងស្ថានភាពអាសន្ន ខណៈអ្នកស្លាប់កើនដល់២៥នាក់  លុយមួយកញ្ចប់នេះ នឹងផ្តល់ទៅជួយគាំទ្រដល់យុទ្ធនាការរបស់ខេត្ត Hubei ដែលក្រុង វូហានរបស់ខ្លួន ជាសម្បុកនៃណូវែលកូរ៉ូណាវីរុស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ។ នេះជាចំណាត់ការចុងក្រោយបង្អស់របស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការគ្រប់គ្រង់ការផ្ទុះឡើងនៃវីរុសឆ្លងមួយប្រភេទថ្មីនេះ ដែលស្រដៀងនឹងវីរុស SARS ។   អាជ្ញាធរសុខាភិបាលចិន បានប្រកាសថា ករណីជំងឺឆ្លងចំនួន ៨៣០ ករណី ត្រូវបានបញ្ជាក់ថាបង្ករឡើងដោយណូវែលកូរ៉ូណាវីរុស (២០១៩-nCoV) ក្នុងប្រទេសចិន គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ២៣ មករា។ ជាលទ្ធផល ជំងឺរលាកសួត វូហាន នេះ បានសម្លាប់មនុស្ស ២៦ នាក់ ហើយសុទ្ធសឹងតែក្នុងខេត្ត Hubei នៃប្រទេសចិន ហើយប្រជាជនចិន បានឆ្លងមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះរហូតដល់ ៨៣០ករណី។    ក្រៅពីប្រទេសចិន មេរោគកូរ៉ូណាវីរុសថ្មីនេះ ក៏ត្រូវបានរកឃើញនៅកន្លែងផ្សេងៗផងដែរ ដូចជា អាមេរិក១ករណី ថៃ៤ករណី វៀតណាម ២ករណី សិង្ហបុរី ១ករណី តៃវ៉ាន់ ១ករណី ម៉ាកាវ ២ករណី ហុងកុង ២ករណី ជប៉ុន ២ករណី និងកូរ៉េខាងត្បូង ២ករណី។   ដើម្បីទប់ស្កាត់កុំឲ្យមានការរីកសាយភាយជំងឺកាន់តែខ្លាំងឡើង រដ្ឋាភិបាលចិន បានផ្អាកជើងហោះហើរបណ្តោះអាសន្នសិន នៅក្នុងទីក្រុងវូហាន នាថ្ងៃទី២៣ ខែមករា នៅម៉ោង១០ព្រឹក។ ចំណែកប្រព័ន្ធដឹកជញ្ជូនផ្សេងទៀត ក៏ត្រូវផ្អាកដែរ រហូតដល់មានការជូនដំណឹងថ្មី ទើបបើកដំណើរការវិញ។ ដោយឡែកប្រជាជន នៅក្នុងក្រុងវូហាន កំពុងអំពាវនាវរកជំនួយ អាហារ ម៉ាស់ជាដើម។ ទីក្រុងក្បែរៗវូហាន បានបិទការធ្វើដំណើរផងដែរ។   សូមបញ្ជាក់ថា អ្នកដែលឆ្លងវីរុសអាចមានរោគសញ្ញា  ក្តៅខ្លួន ក្អក ហៀរសំបោរ ឈឺក ដង្ហើមខ្លីៗ ហើយបើធ្ងន់ធ្ងរ វានឹងធ្វើឲ្យប៉ះពាល់ដល់ផ្លូវដង្ហើម និងបាត់បង់ជីវិតទៀតផង ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ អង្គការសុខភាពពិភពលោក បានបើកកិច្ចប្រជុំមួយនាទីក្រុង ហ្សឺណែវ ប្រទេសស្វ៊ីស។ ដោយមើលឃើញថា ជំងឺនេះគឺមានលក្ខណៈធ្ងន់ធ្ងរតែនៅចិន និងការសាយភាយមានចំនួនតិចទៅប្រទេសមួយចំនួន អង្គការសុខភាពពិភពលោក បានប្រកាសអាសន្នមេរោគកូរ៉ូណាវីរុសថ្មីនេះ ត្រឹមតែជាបញ្ហាបារម្ភនៅក្នុងប្រទេសចិនប៉ុណ្ណោះ៕
ក្រសួងហិរញ្ញវត្ថុចិន នៅថ្ងៃសុក្រ ទី២៤ ខែមករា បានផ្តល់លុយ១ពាន់លានយ័ន ឬស្មើនឹង ១៤៥ លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួត ក្រុង វូហាន ។ ការផ្តល់ជូននេះ ធ្វើឡើងខណៈជំងឺនេះ បានសម្លាប់មនុស្ស ២៦នាក់ និងឆ្លងជាង៨០០ករណី។
  បើតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី ៣០ ខែមករានេះ ក្រុមហ៊ុនទាំង៤ ដែល CDC បានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដើម្បីឱ្យអនុវត្តគម្រោងវិនិយោគនៅកម្ពុជារួមមាន ក្រុមហ៊ុន TAPERITE PLASTIC CO.LTD ក្រុមហ៊ុន XIN YUNFENG (CAMBODIA) FASHION CO. LTD ក្រុមហ៊ុន UNICORN FOOTWEAR CO.LTD និង ក្រុមហ៊ុន LAURENCE FOOTWEAAR CO.LID។   ក្រុមហ៊ុន TAPERITE PLASTIC CO.LTD វិនិយោគក្នុងថវិកា២,៧លានដុល្លារ លើការបង្កើតបង់ស្អិតគ្រប់ប្រភេទ នៅភូមិត្រាញ់តាបាញ់ និងភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ គម្រោងនេះ ផ្ដល់ឱកាសការងារដល់ពលរដ្ឋបានចំនួន ២០០កន្លែង។    គម្រោងវិនិយោគ របស់ក្រុមហ៊ុន TAPERITE PLASTIC CO.LTD។ រូបភាពពី CDC ក្រុមហ៊ុន XIN YUNFENG (CAMBODIA) FASHION CO. LTD វិនិយោគក្នុងថវិកា ២,៤លានដុល្លារ លើការដេសម្លៀកបំពាក់ ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយបានផ្ដល់ការងាចំនួន៦១៤កន្លែង។    ក្រុមហ៊ុន UNICORN FOOTWEAR CO.LTD វិនិយោគក្នុងថវិកា ៥,៥ លានដុល្លារ លើការផលិតស្បែកជើង មានទីតាំងនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ រោងចក្រថ្មីនេះ នឹងផ្ដល់ឱកាសការងារដល់ពលរដ្ឋចំនួណ ១,៩១០កន្លែង។    ក្រុមហ៊ុន LAURENCE FOOTWEAAR CO.LID  វិនិយោគទឹកប្រាក់ចំនួន ៥,៦លានដុល្លារ លើការផលិតស្បែកជើង នៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយបានផ្ដល់ការងាចំនូន១,១៣៨នាក់៕    គម្រោងវិនិយោគ របស់ក្រុមហ៊ុន XIN YUNFENG (CAMBODIA) FASHION CO. LTD ។ គម្រោងវិនិយោគ ក្រុមហ៊ុន UNICORN FOOTWEAR CO.LTD ។ គម្រោងវិនិយោគ របស់ក្រុមហ៊ុន LAURENCE FOOTWEAAR CO.LID  ។      
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនថ្មីចំនួន៤ទៀត បង្កើតរោងចក្រនៅកម្ពុជា។ ក្រុមហ៊ុនថ្មីទាំងនេះ មានទុនវិនិយោគប្រមាណ១៦លានដុល្លារ ហើយអាចផ្ដល់ការងារដល់ពលរដ្ឋបានជិត៤ពាន់កន្លែង។   
  អត្ថបទទាក់ទង   Lampard នាំ Derby ឡើងប៉ះ Aston Villa ដើម្បីប្រជែងកៅអីទៅលេង Premier League    Lampard អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស វ័យ៤០ឆ្នាំ បានជួយ Derby ទម្លាក់ Leeds United ដោយលទ្ធផលទាំងពីរជើង ៤-៣ ក្នុងការប្រកួត play-off វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។   Aston Villa ដែលមានគ្រូជំនួយលោក Terry វ័យ៣៨ឆ្នាំដែលជាមិត្តរួមក្រុមជាមួយ Lampard  បានឈានដល់វគ្គផ្តាច់ព្រ័ត្រតាមរយៈការឈ្នះ West Bromwich Albion ដោយបាល់កាត់សេចក្តី១១ម៉ែត្រ បន្ទាប់ពីបញ្ចប់ការប្រកួតទាំងពីរជើងក្នុងលទ្ធផល ២-២។ ដូច្នេះ Derby និង Aston Villa ត្រូវតទល់គ្នាវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៧ ខែឧសភា នាកីឡដ្ឋាន Wembley។   នេះជាការតតាំងគ្នាលើកដំបូងហើយសម្រាប់ Lampard និង Terry ក្នុងនាមជាអ្នកដឹកនាំក្រុមរដូវកាលនេះ បន្ទាប់ពីអ្នកទាំងពីរជាសមាជិកសំខាន់បំផុតក្នុងការនាំ Chelsea ឈ្នះពាន Champions League ឆ្នាំ ២០១២ និង Premier League ៣លើក ពោលនៅរដូវកាល ២០០៥-០៦, ២០០៦-០៧ និង ២០១០-១១។   Aston Villa ដែលធ្លាប់ជាម្ចាស់ពានកំពូលអឺរ៉ុប១លើកកំពុងស្វែងរកការវិលត្រឡប់ទៅកាន់លីគកំពូលអង់គ្លេសវិញក្រោយអវត្តមានរយៈពេល៣ឆ្នាំ។ ដោយឡែក Derby បានអាក់ខានបង្ហាញមុខនៅ Premier League តាំងពីឆ្នាំ ២០០៨ បន្ទាប់ពីពួកគេទទួលបានលទ្ធផលអាក្រក់បំផុតមិនធ្លាប់មាន ដោយរកបានត្រឹមតែ១១ពិន្ទុប៉ុណ្ណោះក្នុងមួយរដូវកាល។   Norwich City ជើងឯក Championship និងក្រុមលេខ២ Sheffield United ឡើងទៅលីគកំពូលដោយស្វ័យប្រវត្តិ ខណៈ Fulham, Cardiff City និង Huddersfield Town ធ្លាក់ទៅលេងលីគទី២វិញនៅរដូវកាលក្រោយ៕  
អតីតមិត្តរួមក្រុម Chelsea លោក Frank Lampard និង John Terry នឹងប្រឈមមុខគ្នាក្នុងនាមជាគ្រូបង្វឹកក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ play-off រវាង Derby County និង Aston Villa ដើម្បីដណ្តើមកៅអីទៅកាន់ក្របខណ្ឌ Premier League រដូវកាលក្រោយ។ Lampard ជាអ្នកចាត់ការក្រុម Derby រីឯ Terry ជាជំនួយការលោក Dean Smith អ្នកចាត់ការ Aston Villa។
  អត្ថបទទាក់ទង   រដ្ឋមន្រ្តីសុខាភិបាលនិងចៅហ្វាយក្រុងហាណូយ ត្រូវបណ្ដេញចេញពីបក្ស ព្រោះពាក់ព័ន្ធអំពើពុករលួយ    រដ្ឋមន្រ្តីសុខាភិបាល លោក Nguyen Thanh Long, អភិបាលក្រុងហាណូយ លោក Chu Ngoc Anh និងអនុរដ្ឋមន្រ្តីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា លោក Pham Cong Tac ជាមន្ត្រីដែលត្រូវបានចាប់ខ្លួន។ ការចាប់ខ្លួននេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយបក្សកុម្មុយនីស្តវៀតណាម ដករដ្ឋមន្រ្តីសុខាភិបាល និងអភិបាលក្រុងហាណូយចេញពីសមាជិកព្រោះជាប់ពាក់ព័ន្ធក្នុងសំណុំរឿងពុករលួយទាក់ទងការផ្គត់ផ្គង់ឧបករណ៍តេស្តរហ័សរកជំងឺកូវីដ-១៩ ក្នុងទំហំទឹកប្រាក់ប្រមាណ១៧២លានដុល្លារ និងខុសវិន័យបក្ស។   តាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News រដ្ឋមន្រ្តីសុខាភិបាលវៀតណាម បានរងបទចោទ «រំលោភអំណាចក្នុងពេលបំពេញការងារ» ខណៈអភិបាលក្រុងហាណូយ និងអនុរដ្ឋមន្រ្តីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានរងបទចោទបំពាន «បទបញ្ញាត្តិលើការគ្រប់គ្រង ការខាតបង់ និងការខ្ចះខ្ជះខ្ជាយទ្រព្យសម្បត្តិរដ្ឋ»។ បទល្មើសទាំងនេះ សុទ្ធតែមានចែងនៅក្នុងច្បាប់ព្រហ្មទណ្ឌវៀតណាមមាត្រា ៣៥៦ និង២១៩។    ក្នុងថ្ងៃដដែលនោះ សភាជាតិវៀតណាម បានបោះឆ្នោតដកតំណែង លោក Long ចេញពីតំណែងរដ្ឋមន្រ្តីសុខាភិបាល។ លោក Long បានកាន់តំណែងនេះចាប់តាំងពីឆ្នាំ ២០២០មក។ ចំណែកក្រុមប្រឹក្សាប្រជាជនវៀតណាម ក្នុងកិច្ចប្រជុំថ្ងៃទី៧ ខែមិថុនា បានឯកភាពដកលោក Anh ជាចាហ្វាយក្រុងហាណូយ។ ចំណែកលោក Tac វិញ ត្រូវបានប្រាប់ឱ្យលាលែងពីតំណែងនៅថ្ងៃទី៦ ខែមិថុនា។    ពេលនេះ វៀតណាមបានតែងតែងអនុរដ្ឋមន្រ្តីសុខាភិបាល លោក Do Xuan Tuyen ជារដ្ឋមន្រ្តីស្តីទី ខណៈអភិបាលក្រុងរងហាណូយ លោក Le Hong Son ជាអភិបាលក្រុងបណ្តោះអាសន្ន។    សូមបញ្ជាក់ថា មួយរយៈចុងក្រោយ វៀតណាម បានចាប់ខ្លួនមន្រ្តីខ្លួនជាច្រើនរូប ជុំវិញការប្រព្រឹត្តកំហុសលើការទិញសម្ភារវេជ្ជសាស្រ្ត រួមទាំងឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ-១៩៕   
វៀតណាម នៅថ្ងៃទី៧ ខែមិថុនា បានចេញដីកាចាប់ខ្លួនមន្រ្តីជាន់ខ្ពស់ចំនួន៣រូប ជុំវិញសំណុំរឿងពុករលួយលើការផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ-១៩។
ក្រុមបិសាចក្រហមបានប្រយុទ្ធយកឈ្នះលើក្រុម Norwich City ទទួលបាន៣ពិន្ទុ កាលពីថ្ងៃទី១៧ ខែមេសា តាមពីក្រោយក្រុមលេខ៤ Tottenham Spurs ក្នុងការប្រជែងកៅអី Champions League រដូវកាលក្រោយ។    សេចក្តីរាយការណ៍ពីសំណាក់សារព័ត៌មានមួយចំនួន បានឱ្យដឹងថាក្រុមបិសាចក្រហមនឹងប្រកាសតែងតាំង លោក Erik Ten Hag  បន្ទាប់ពីការប្រកួតរបស់ក្រុម Ajax Amsterdam ទល់ក្រុម PSV Eindhoven រួច។   គ្រូបង្វឹកបណ្តោះអាសន្នសញ្ជាតិអាល្លឺម៉ង់ លោក Ralf Rangnick បានបញ្ជាក់ថា លោកមិនបានខ្វាយខ្វល់ពីរឿងនេះឡើយ។ សម្រាប់លោក ផ្តោតអារម្មណ៍លើក្រុម ដែលត្រៀម ប្រកួតជាមួយ Liverpool ដើម្បីទទួលបានលទ្ធផលនៅទឹកដី Anfield តែប៉ុណ្ណោះ។   «ខ្ញុំមិនដឹងឡើយ ព្រោះមិនមែនជាកិច្ចការរបស់ខ្ញុំ វាជាកិច្ចការរបស់ក្លិបព្រមទាំងផ្នែកប្រតិបត្តិខាងលើ ឆាប់ៗនេះពួកគេនឹងប្រកាស។ ពេលនេះ ហើយរឿងនេះ មិនបានប៉ះពាល់ដល់ការត្រៀមខ្លួន សម្រាប់ការប្រកួតនៅថ្ងៃស្អែកឡើយ»។ លោក Rangnick បាននិយាយក្នុងសន្និសីទ មុនការប្រកួតបែបនេះ។   មិនត្រឹមតែប៉ុណ្ណោះ គ្រូបង្វឹកវ័យ៦៣ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា បិសាចក្រហមត្រូវឈ្នះ៦ប្រកួត ដែលនៅសល់នេះ ដើម្បីឈរចំណាត់ថ្នាក់លេខ៤។ យ៉ាងណាមិញ លោកក៏បានផ្តាំទៀតថា Man Utd ត្រូវស្វែងរកកីឡាករឱ្យបានត្រឹមត្រូវ ក្នុងទីផ្សារដោះដូររដូវកាលក្រោយ ប្រសិនបើចង់កសាងក្រុមឡើងវិញ៕      
លោក Ralf Rangnick ថ្ងៃទី១៨ ខែមេសា បានអះអាងថា ភាពមិនច្បាស់លាស់ជុំវិញការប្រកាសតែងតាំងលោក Erik Ten Hag ដែលបច្ចុប្បន្នជាគ្រូបង្វឹក Ajax Amsterdam មិនប៉ះពាល់ដល់ Manchester United ក្នុងការផ្តោតអារម្មណ៍លើការប្រកួតទល់ Liverpool ឡើយ។
ទស្សនកិច្ចនេះ ជាផ្នែកមួយនៃកម្មវិធី Thailand-Cambodia Business Matching ដែលរៀបចំដោយ  កម្មវិធីបណ្តាញនៃសហគ្រិនវ័យក្មេង ឬYen-D is Young Entrepreneur Network Program (YEN-D) និងគាំទ្រដោយនាយកដ្ឋានពាណិជ្ជកម្មបរទេស(DFT) នៅក្នុងប្រទេសថៃ ។ បច្ចុប្បន្ន DFT បានបង្កើតកម្មវិធីជាច្រើន ដើម្បីផ្សព្វផ្សាយពីអាជីវកម្មសម្រាប់កម្ពុជា និងថៃ និងរវាងថៃ និងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម(CLMVT)។   ជាទូទៅសហគ្រិនទាំងអស់តែងជួបគ្នានៅក្នុងប្រទេសថៃ ប៉ុន្តែលើកនៃសហគ្រិនវ័យក្មេងប្រមាណ៩០នាក់ មកពីក្រុមហ៊ុនផ្សេងៗគ្នា នៅក្នុងប្រទេសថៃ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីមើលឲ្យឃើញជាក់ ពីសក្តានុពលអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។ ពួកគេបានធ្វើទស្សនកិច្ចផ្សារម៉ាក្រូ និងក្រុមហ៊ុនធំៗចំនួន៣ផ្សេងទៀត ហើយបេប៊ី អោតឡេត ស្ថិតក្នុងចំណោមក្រុមហ៊ុនបី ដែលសហគ្រិនវ័យក្មេងពីប្រទេសថៃ បានធ្វើទស្សនកិច្ច និងស្វែងយល់ពីកត្តាជោគជ័យយ៉ាងសហ័សនៃហាងទំនិញកុមារដែលធំជាងគេនៅកម្ពុជាមួយនេះ។    ការរីកចម្រើនដ៏ឆាប់រហ័សរបស់ហាងទំនិញកុមារ Baby Outlet ជាហេតុផលចម្បង ដែលនៃទស្សនកិច្ចនេះ។    ក្នុងទស្សនកិច្ចនោះ ក្រុមសហគ្រិនថៃបានបង្ហាភាពភ្ញាក់ផ្អើលចំពោះ យ៉ាងខ្លាំង ចំពោះការភិវឌ្ឍន៍ដ៏ឆាប់រហ័ស និងគួរឲ្យកត់សម្គាល់របស់ហាងទំនិញបេប៊ីអោតឡេត និងការនាំចូលផលិតផលដោយផ្ទាល់ពីប្រទេសជាង៤០ នៅជុំវិញពិភពលោក។ ពួកគេអះអាងថា ហាងទំនិញ ដូចហាងបេប៊ីអោតឡេត គឺកម្រមានណាស់ បើទោះជានៅប្រទេសថៃក៏ដោយ។ ពួកគេបានស្នើឲ្យ បេប៊ី អោតឡេត ឲ្យពង្រីកសាខាទៅដល់ប្រទេសថៃផងដែរ។     បេប៊ី អោតឡេត បង្កើតឡើងនៅក្នុងឆ្នាំ២០១៤ ដែលមិនត្រឹមតែផ្តោតលើគ្រប់ទំនិញដែលជាតម្រូវការរបស់ទារកនោះទេ ប៉ុន្តែក៏មានទំនិញសម្រាប់កុមារ និងស្ត្រីមានផ្ទៃពោះផងដែរ។  បច្ចុប្បន្ន បេប៊ី អោតឡេត ដែលទំនិញប្រមាណជា១ម៉ឺន ៥ពាន់មុខទំនិញ បានពង្រីកខ្លួនដល់៣សាខា ដោយសាខានីមួយៗ សុទ្ធតែមានទំហំធំទូលាយ និងស្ថិតនៅចំតំបន់សក្តានុពលនៅក្នុងទីក្រុងភ្នំពេញ។ ហាងបេប៊ី អោតឡេត នីមួយៗ ទទួលបានអតិថិជនប្រមាណ១ពាន់នាក់ ជារៀងរាល់ថ្ងៃ ហើយបេប៊ី អោតឡេត មានគោលដៅឲ្យហាងរបស់ខ្លួនក្លាយជាគោលដៅ ដ៏ទំនើបប្រណីតមួយ ដែលអាណាព្យាបាលអាចរកសម្ភារសម្រាប់កូនៗបាននៅក្នុងហាងតែមួយ ជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យ៕ 
ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែកក្កដា សហគ្រិនវ័យក្មេងថៃជាច្រើនរូប មកពីក្រុមហ៊ុនផ្សេងៗនៅក្នុងប្រទេស បានធ្វើទស្សនកិច្ចនៅហាទំនិញកុមារ បេប៊ី អោតឡេត ដើម្បីសិក្សា និងស្វែងយល់ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ហាងទំនិញកុមារមួយនេះ។
  សហគមន៍វត្តស្វាយអណ្ដែតដែលស្ថិតក្នុងភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល បានថែរក្សាល្ខោនខោល និងបង្រៀនគ្នាពីមួយជំនាន់ទៅមួយជំនាន់ពីគ្រូទៅសិស្ស រួមទាំងការសម្ដែងទៅតាមជំនឿប្រពៃណីទំនៀមទម្លាប់របស់សហគមន៍។   កាលពីពេលថ្មីៗកន្លងមកនេះ ក្រុមការងារសារព័ត៌មានថ្មីៗ បានជិះកង់កម្សាន្តទៅដល់វត្តស្វាយអណ្តែត ហើយកញ្ញា ញឹក ស្រីល័ក្ខ បានជួបសម្ភាសកុមារបីនាក់ ដែលបង្ហាញពីការតាំងចិត្តរបស់ខ្លួនក្នុងការបន្តកេរដំណែលដូនតា។   កុមារា  ធា  ណារីន  ដែលហាត់ តួអង្គ ស្វា កុមារា  ផា  ណាវីន  និងកុមារា  ពន្លក  មេត្តា  ដែលហាត់តួអង្គយក្ស សង្ឃឹមថា ពលរដ្ឋខ្មែរនៅតែបន្តគាំទ្រល្ខោនខោល និងរួមគ្នាផ្សព្វផ្សាយឲ្យអន្តរជាតិបានស្គាល់។   សូមតាមដានបទសម្ភាសខ្លីដូចខាងក្រោម៖        
វត្តស្វាយអណ្តែត ស្ថិតនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល និងជាទីកន្លែងប្រវត្តិសាស្ត្រនៃល្ខោនខោល។ ល្ខោនខោលវត្តស្វាយអណ្តែត (Lkhon Khol Wat Svay Andet) ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូផ្លូវការ នាអំឡុងនៃសម័យប្រជុំលើកទី១៣នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីនៅមជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេសម៉ូរីស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
  នារយៈពេល១១ខែឆ្នាំ២០២០ ព្រុយណេលក់រថយន្តបាន១២ ៥០៥គ្រឿង ពោលគឺកើន១៤,២ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ របាយការណ៍ AAF មិនបានបង្ហាញតួលេខដែលព្រុយណេលក់រថយន្តបាននាអំឡុងខែធ្នូនោះឡើយ ប៉ុន្តែបើគិតជាភាគរយរួម ព្រុយណេនៅតែមានកំណើនទីផ្សារ៥ភាគរយ។   របាយការណ៍ AAF បានបង្ហាញពីការធ្លាក់ចុះទីផ្សារយានយន្តនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោកទាំងមូល ដោយសារតែការរឹតត្បឹតការធ្វើដំណើរក្នុងបរិបទកូវីដ-១៩ និងក្រោមហេតុផលហិរញ្ញវត្ថុ ខណៈព្រុយណេ ជាប្រទេសដ៏កម្រមួយដែលមានអត្រាកំណើន។   AAF បានបង្ហាញពីតួលេខធ្លាក់ចុះនៃការលក់រថយន្តនៅសមាជិកអាស៊ានផ្សេងទៀត ដែលក្នុងនោះ ឥណ្ឌូណេស៊ី ធ្លាក់ ជាង៤៨ភាគរយ, ម៉ាឡេស៊ីធ្លាក់ ១៣,៥ភាគរយ, មីយ៉ាន់ម៉ាធ្លាក់ជាង១៩ភាគរយ, ហ្វីលីពីនធ្លាក់៣៩,៥ភាគរយ, សិង្ហបុរីធ្លាក់ជាង៣៧,៥ភាគរយ, ថៃធ្លាក់ជិត២១,៥ភាគរយ និងវៀតណាមធ្លាក់៨ភាគរយ។   បើប្រៀបធៀបរយៈពេលចន្លោះខែមករា ដល់ខែវិច្ឆិកា  កាលពីឆ្នាំ២០១៩ ការលក់រថយន្តអាស៊ីអាគ្នេយ៍ ធ្លាក់ចុះ២៩ភាគរយ ពោលគឺពីជាង៣,៤៦លានគ្រឿង មកត្រឹម២,៤៥លានគ្រឿង។   រីឯតួលេខនៃការផលិតឯណោះវិញ AAF មានទិន្នន័យតែពីឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាមប៉ុណ្ណោះ ដោយជារួមមានការធ្លាក់ចុះ៣១,១ភាគរយ ដោយធ្លាក់ពីជាង២,១លានគ្រឿងនៅឆ្នាំ២០១៩ មកត្រឹមជាង២,៨លានគ្រឿងនៅឆ្នាំ២០២០៕  
ព្រុយណេ បានក្លាយជាប្រទេសតែមួយគត់នៅតំបន់អាស៊ាន ដែលមានតួលេខកើនលើការលក់រថយន្តចន្លោះពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធយានយន្តអាស៊ាន (AAF)។
  បំណងរបស់អឺរ៉ុបដែលចង់បានយោធាផ្ទាល់ខ្លួន បានក្លាយជារឿងចម្រូងចម្រាស់ថ្មីក្នុងទំនាក់ទំនងអឺរ៉ុប និងអាមេរិក។ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដែលជាអ្នកផ្ដួចផ្ដើមគំនិតនេះ ចង់ឃើញអឺរ៉ុបមានឯករាជ្យផ្នែកយោធា និងមិនចង់ពឹងអាស្រ័យលើកម្លាំងទ័ពរបស់អាមេរិកទៀតឡើយ។ សម្រាប់មេដឹកនាំបារាំងរូបនេះ កម្លាំងទ័ពថ្មីនឹងជួយអឺរ៉ុបការពារខ្លួនពីការគំរាមកំហែងនានាពីរុស្ស៊ី ចិន និងសូម្បីអាមេរិកផង។   ខណៈលោក ត្រាំ មិនពេញចិត្តនឹងការលើកឡើងរបស់លោក ម៉ាក្រុង នោះ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ហាក់គ្មានការព្រួយបារម្ភអ្វីឡើយ។ ខណៈអឺរ៉ុបចាត់ទុករុស្ស៊ីជាការគំរាមកំហែង លោក ពូទីន យល់ឃើញថា បំណងរបស់អឺរ៉ុបមិនមែនជារឿងមិនសមហេតុផលឡើយ ហើយវាក៏ជារឿងវិជ្ជមានសម្រាប់ពិភពលោកពហុប៉ូលដែរ។    ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន RT ប្រធានាធិបតីរុស្ស៊ីបញ្ជាក់ដូច្នេះថា អឺរ៉ុបជាមហាអំណាចសហភាពសេដ្ឋកិច្ចមួយ ហើយវាជារឿងធម្មជាតិដែលអឺរ៉ុបចង់ឯករាជ្យ និងអធិបតេយ្យក្នុងវិស័យសន្តិសុខ និងការពារជាតិ។ លោក ពូទីន ដែលស្ថិតក្នុងទឹកដីបារាំងដើម្បីចូលរួមពិធីខួបទី១០០ ថ្ងៃបញ្ចប់សង្គ្រាមលោកលើកទី១ ចាត់ទុកបំណងរបស់អឺរ៉ុបដែលចង់បង្កើតកម្លាំងយោធាផ្ទាល់ខ្លួនជាដំណើរការវិជ្ជមានសម្រាប់ពិភពលោក ។   មហិច្ឆតារបស់បារាំងដែលលែងចង់ពឹងផ្អែកលើសម្ព័ន្ធមិត្តនៅម្ខាងមហាសមុទ្រអាត្លង់ទិក រងប្រតិកម្មខ្លាំងពីក្រុងវ៉ាស៊ីនតោន។ មុនធ្វើដំណើរទៅដល់បារាំងនៅចុងសប្ដាហ៍មុន លោក ត្រាំ បានហៅសម្ដីរបស់លោក ម៉ាក្រុង ជាការមាក់ងាយអាមេរិកយ៉ាងធ្ងន់ធ្ងរ។ ជំនួសឲ្យការបង្កើតទ័ពផ្ទាល់ខ្លួន លោក ត្រាំ ចង់ឲ្យអឺរ៉ុបបង្កើនការចំណាយសម្រាប់សម្ព័ន្ធយោធាណាតូវិញ ព្រោះអាមេរិករែកពុនម្នាក់ឯងច្រើនណាស់នាពេលកន្លងមក។   ទោះបានឆ្លើយឆ្លងគ្នាមួយប្រាវក្ដី មេដឹកនាំបារាំង និងអាមេរិកបានព្យាយាមលុបបំបាត់ភាពខ្វែងគំនិតគ្នានេះ ពេលជួបគ្នាទល់មុខនៅប៉ារីស។ ទាំងលោក ម៉ាក្រុង ទាំងលោក ត្រាំ បានយល់ស្របលើគំនិតដែលអឺរ៉ុបកាន់តែរឹងមាំ និងចាត់ទុកការទាស់គំនិតគ្នាលើការបង្កើតកងទ័ពនេះ ជាការយល់ច្រឡំប៉ុណ្ណោះ។ យ៉ាងណាមិញ ភាគីទាំងពីរនៅតែមិនត្រូវគ្នាលើការចំណាយសម្រាប់ណាតូ ខណៈលោក ម៉ាក្រុង នៅតែចិញ្ចឹមចិត្តចង់បានកងទ័ពរបស់អឺរ៉ុបដដែល៕   
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបង្ហាញជំហរគាំទ្រអឺរ៉ុបដែលចង់មានយោធាផ្ទាល់ខ្លួន ហើយឈប់ពឹងផ្អែកលើអាមេរិកទៀត។ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ជាអ្នកលើកឡើងពីគម្រោងរបស់អឺរ៉ុបក្នុងការពង្រឹងឯករាជ្យលើវិស័យការពារជាតិរបស់តំបន់មួយនេះ ប៉ុន្តែបំណងនេះត្រូវបានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ខ្លាំងទៅវិញ។ ពីទឹកដីបារាំង លោក ពូទីន យល់ឃើញថា គម្រោងរបស់អឺរ៉ុបជារឿងវិជ្ជមានសម្រាប់ពិភពលោក។
កីឡាការិនី Angela Lee ដែលមានរហស្សនាម «Unstoppable» ជាកីឡាការិនីគុនចម្រុះលេចធ្លោលំដាប់ពិភពលោកសម្រាប់អ្នកគាំទ្រ។ ជាពិសេស កីឡាការិនីវ័យក្មេងរូបនេះ ទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងពិភពក្បាច់លំដាប់ពិភពលោកមួយនេះ។ ម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Womens Atomweight World Champion បានតស៊ូជម្នះរាល់ឧបសគ្គ តាំងពីនៅក្មេងវ័យ មុនទទួលបានកេរ្តិ៍ឈ្មោះ ត្រដែតលើឆាកអន្តរជាតិ។ យ៉ាងណាក្ដី កីឡាការិនីរូបនេះ អះអាងថា មានស្ត្រីជាគំរូល្អនៅពីក្រោយភាពជោគជ័យដ៏សំខាន់នេះ គឺម្ដាយ Jewelz និងជីដូនរបស់ខ្លួន។ ម្ដាយរបស់ Lee មានកម្រិតខ្សែក្រវាត់ខ្មៅ ខាងក្បាច់គុនដែលជួយណែនាំផ្លូវ និងការចិញ្ចឹមបីបាច់ថែរក្សាយ៉ាងល្អ តាំងពីតូចរៀងមក។ កីឡាការិនី សញ្ជាតិសិង្ហបុរីរូបនេះ នឹងឡើងការពារខ្សែក្រវាត់របស់ខ្លួនទល់នឹង Xiong Jing Nan  ឬ គេស្គាល់រហស្សនាមថា «The Panda» នៅសង្វៀន  ONE: CENTURY PART I នាថ្ងៃទី១៣ ខែតុលា ខាងមុខនៅក្រុងតូក្យូប្រទេសជប៉ុន។ «ម៉ាក់របស់ខ្ញុំ ជាមនុស្សដ៏ខ្លាំងម្នាក់សម្រាប់គ្រួសារ។ គាត់ធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីគ្រួសារ ហើយជីដូនរបស់ខ្ញុំ ក៏ជាគំរូ ល្អម្នាក់សម្រាប់ជីវិតរបស់ខ្ញុំដែរ»។ កីឡាការិនីវ័យ ២៣ ឆ្នាំថ្លែងបែបនេះ។ កីឡាការិនីដដែលបញ្ជាក់ថា៖«ជីដូនរបស់ខ្ញុំជួយចិញ្ចឹមខ្ញុំ គាត់ជួយមើលថែខ្ញុំ។ នោះជាក្ដីស្រលាញ់សម្រាប់គ្រួសារ។ គាត់តែងតែមើលថែចៅៗ។ តាំងពីខ្ញុំក្លាយជាជើងឯកពិភពលោក ជីដូន និងជីតា គឺជាអ្នកគាំទ្រលេខ១»។ Lee និង ប្អូនប្រុស Christian Lee ជាម្ចាស់ខ្សែក្រវាត់ ONE Lightweight World Champion បានចាប់ផ្ដើមហ្វឹកហាត់តាំងពីក្មេងដោយសារមានការណែនាំពីសំណាក់ឪពុកម្ដាយ។ Ken ដែលជាឪពុករបស់ Lee គឺជាគ្រូបង្វឹក ហើយលោកនាំផ្លូវឲ្យកូនរបស់ខ្លួន ទទួលជោគជ័យដល់បច្ចុប្បន្ន។ Lee សង្កត់ធ្ងន់ថា៖«ខ្ញុំនៅតែទទួលការណែនាំ និង ដំបូន្មានរបស់គាត់ដល់បច្ចុប្បន្ននេះ»។ Lee បានអះអាងបន្តទៀតថា រូបគេមានសំណាងខ្លាំងណាស់ដែលមានម្ដាយ និងលោកយាយដ៏អស្ចារ្យ ប្រកបដោយចំណេះដឹងនៅក្នុងជីវិតរបស់ខ្លួន។ កីឡាការិនីម្ចាស់ខ្សែក្រវាត់ពិភពលោករូបនេះរៀបរាប់ទៀតថា៖«ពេលជួបរឿង អាក្រក់ ឬរឿងល្អ ខ្ញុំតែងតែទទួលបានដំបូន្មានល្អៗពីពួកគាត់ដើម្បីជម្នះឧបសគ្គ។ ពួកគាត់ជួយពង្រឹងស្មារតីដល់ខ្ញុំ បង្រៀនខ្ញុំអំពីការដោះស្រាយបញ្ហា ក្នុងជីវិត»។ បច្ចុប្បន្ននេះ Lee បានបន្តធ្វើជាគំរូល្អដល់ប្អូនៗបង្កើត ៣ នាក់ផ្សេងទៀត។ Lee តែងតែជួយមើលថែដល់ប្អូនៗដោយយកលំនាំតាមជីដូន និងម្ដាយរបស់ខ្លួនបន្ទាប់ពីរូបគេជោគជ័យក្នុងពិភពក្បាច់គុនលើឆាកអន្តរជាតិ។ «Unstoppable»  គូសបញ្ជាក់យ៉ាងដូច្នេះ៖« ខ្ញុំធ្វើជាគំរូល្អ និងជាលំនាំល្អ ដែលខ្ញុំបានទទួលកន្លងមក។ វាជារឿងធម្មជាតិសម្រាប់ខ្ញុំ។ ខ្ញុំចូលចិត្តធ្វើវា។ ឥឡូវនេះប្អូនស្រីរបស់ខ្ញុំ Victoria មានចំណែកការលើកទឹកចិត្តពីខ្ញុំ។ ប្អូនខ្ញុំទើប ១៥ ឆ្នាំតែនាងពិតជាអស្ចារ្យណាស់ »។ Victoria ដែលជាប្អូនបង្កើតរបស់ Lee ទទួលការលើកទឹកចិត្តផ្នែកស្មារតីពីសំណាក់កីឡាការិនីលំដាប់ពិភពលោកនៅក្នុងគ្រួសារ និង អាចមានឈ្មោះសំឡេងទៅថ្ងៃមុខ។ ONE: CENTURY ជាការប្រកួតគុនចម្រុះលំដាប់ពិភពលោកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះមានការប្រកួតដណ្ដើមខ្សែក្រវាត់ ជាច្រើនដូចជាវគ្គផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង៣ប្រភេទទម្ងន់ផ្សេងគ្នា ហើយមានគូប្រកួតជើងឯកពិភពលោក ប៉ះជើងឯកពិភពលោក។ កុំភ្លេចតាមដាន កម្មវិធីកក្រើកមិនធ្លាប់មានគម្រប់១០០លើកនៃការរៀបចំការប្រកួតរបស់ស្ថាប័ន ONE Championship ត្រូវបានដាក់ឈ្មោះថា ONE: CENTURY។ ONE CENTURY នឹងរៀបចំឡើងនៅថ្ងៃទី ១៣ តុលា ខាងមុខនឹងផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៩ យប់តទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA។
អត្ថបទ៖ ស៊ីធី
  ដើម្បីបំពេញចិត្ត និងបង្ហាញការកក់ក្ដៅក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំ APEC ប៉ាពួអាស៊ីនូវែលហ្គីណេដែលជារដ្ឋក្រីក្របំផុតមួយរបស់ APEC និងនៅលើពិភពលោកផងនោះ បានទិញឡានក្រុមហ៊ុន Maserati ស៊េរី Quattroporte ជាច្រើនគ្រឿងតម្លៃ៥,៦លានដុល្លារឯណោះ។ រដ្ឋាភិបាលប៉ាពួអាស៊ីនូវែលហ្គីណេកាលនោះ អះអាងថា រថយន្តទំនើបៗនេះ នឹងត្រូវលក់ចេញវិញដោយមិនលំបាកឡើយ។        ការទិញរថយន្តថ្លៃៗបែបនេះ ក៏ធ្វើឱ្យរដ្ឋាភិបាលប៉ាពួអាស៊ីនូវែលហ្គីណេ រងការរិះគន់មិនស្ទើរដែរ។ មេដឹកនាំប្រទេស APEC ខ្លះ ថែមទាំងមិនជិះរថយន្តរបស់ម្ចាស់ផ្ទះទៅទៀត។ លោក Justin Tkatchenko ដែលជារដ្ឋមន្រ្តីទទួលបន្ទុករៀបចំកិច្ចប្រជុំ ធ្លាប់អះអាងថា ការប្រើឡានថ្លៃនេះ គឺស្របស្តង់ដា   បីឆ្នាំក្រោយ ប្រទេសនេះ នៅតែមិនទាន់អាចលក់រថយន្តស៊េរីទំនើបបានដដែល ដោយរថយន្តស្ថិតក្នុងឃ្លាំងទាំងអស់។ រដ្ឋាភិបាលទីក្រុងព័រម៉ូរេសប៊ី ក៏សម្រេចចិត្តលក់រថយន្តទាំងនេះក្នុងតម្លៃទាបជាងថ្លៃទិញ២០ភាគរយ ដោយមួយគ្រឿងលក់ក្នុងតម្លៃ១១៤ ០០០ដុល្លារប៉ុណ្ណោះ។    រដ្ឋមន្រ្តីហិរញ្ញវត្ថុប៉ាពួអាស៊ីនូវែលហ្គីណេ លោក John Pundari ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា បើរដ្ឋាភិបាលគិតគូរជាងនេះ ក៏មិនបាច់ទិញរថយន្តថ្លៃបែបនេះ ដែលបង្កការឈឺក្បាលដល់សព្វថ្ងៃ។   ប៉ាពួអាស៊ីនូវែលហ្គីណេ ដែលជារដ្ឋក្រីក្របំផុតមួយរបស់ពិភពលោក មានប្រជាជនប្រមាណ៤០ភាគរយរស់នៅក្រោមបន្ទាត់ភាពក្រីក្រ៕   
រដ្ឋាភិបាលប៉ាពួអាស៊ីនូវែលហ្គីណេ កំពុងស្វែងរកអតិថិជនដែលចង់ទិញឡាន Maserati ដែលគ្រោងលក់ក្នុងតម្លៃថោកជាងតម្លៃដើម២០ភាគរយ។ ឡានស៊េរី Maserati ត្រូវបានរដ្ឋាភិបាលប៉ាពួអាស៊ីនូវែលហ្គីណេ ទិញដើម្បីដឹកភ្ញៀវពេលប្រទេសនេះធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅឆ្នាំ២០១៨ ។
ថ្លែងចំពោះមុខសិស្សមន្ត្រី និងនិស្សិត ជាង១ពាន់នាក់ សម្ដេច ហ៊ុន សែន បានរំឭកដល់មន្ត្រីខ្លួនថា មន្ត្រីគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ពលរដ្ឋនោះឡើយ។ ក្នុងន័យនេះប្រមុខរដ្ឋាភិបាល បាននិយាយថា មន្ត្រីល្អ គឺតែងតែគិតពីសុខទុក្ខប្រជាពលរដ្ឋ និងចេះដោះស្រាយរាល់បញ្ហានៅកន្លែងភ្លាមៗ តាមកាតព្វកិច្ចរបស់ខ្លួន ដោយមិនចាំបាច់រង់ចាំបទបញ្ជានាយករដ្ឋមន្ត្រីនោះទេ។ សម្រាប់សម្ដេច ហ៊ុន សែន មន្ត្រីល្អ និងមានសមត្ថភាពខ្ពស់បែបនេះ គឺត្រូវផ្ដល់ឱកាសឲ្យកាន់តំណែង កាន់តែធំ ដើម្បីជួយដល់ការងាររដ្ឋាភិបាលឲ្យបានច្រើន។ ប៉ុន្តែសម្រាប់មន្ត្រីដែលពូកែរាយការណ៍មកថ្នាក់លើ ហើយទម្លាក់កំហុសទៅថ្នាក់ក្រោម គឺជាមន្ត្រីអាក្រក់ ដែលមិនត្រូវឲ្យមានមុខតំណែងខ្ពស់ក្នុងរដ្ឋាភិបាលឡើយ។ នេះជាលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានព្រលយសម្តីរិះគន់ដោយប្រយោលថា មន្ត្រីប្រភេទនេះ គឺជាមន្ត្រីពូកែអែបអប ឡេមឡឺម ហើយខ្វះការទទួលខុសត្រូវលើការងារ ប៉ុន្តែរង់ចាំតែទទួលផលប្រយោជន៍។ សូមស្ដាប់សំឡេងនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖«មន្ត្រីដែលយកជាគ្នាបាន គឺមន្ត្រីដែលស្រវាស្រទេញដោះស្រាយបញ្ហានៅហ្នឹងកន្លែង ហើយដោយប្រមូលផ្ដុំនូវការឈ្លាសវៃរបស់ខ្លួន ដោះស្រាយបញ្ហានៅហ្នឹងកន្លែង។ នេះគឺជាមន្ត្រីដែលយើងត្រូវបង្កលក្ខណៈយកចិត្តទុកដាក់ ហើយរៀបចំឲ្យទៅជាមន្ត្រីដឹកនាំកាន់តែខ្ពស់ កាន់តែល្អ។ ប៉ុន្តែមន្ត្រីដែលមិនបានការ ដែលគួរតែចៀសវាង គឺគាត់ធ្វើការងារពីរ ដែលសំខាន់គឺទី១ រាយការណ៍ទៅថ្នាក់លើ ទី២ ស្តីបន្ទោសថ្នាក់ក្រោម ។ មន្ត្រីបែបនេះ ត្រូវចងចាំចំណាំទុក មិនគួរតែងតាំងឲ្យកាន់ការងារបន្តទេ»។ អត្ថបទទាក់ទង   សម្ដេច ហ៊ុន សែន រិះគន់មន្ត្រីមានសញ្ញាបត្រខ្ពស់ ដែលអសមត្ថភាពបំពេញការងារនៅក្នុងជួររដ្ឋាភិបាល ជាមួយគ្នានេះសម្ដេច ហ៊ុន សែន បានដាស់តឿនថា មន្ត្រីទាំងអស់ មិនត្រូវក្តិចត្រួយ ឬមូលបង្កាច់មន្ត្រីដទៃ ដើម្បីអំណាចខ្លួនទេ ក្នុងនាមជាអ្នកបំពេញការងារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋដូចគ្នា។ ប៉ុន្តែមន្ត្រីទាំងអស់ ត្រូវរួមគ្នាដោះស្រាយរាល់បញ្ហាជាតិ ទើបជារឿងប្រសើរ។ កន្លងមកប្រមុខរដ្ឋាភិបាល ក៏ធ្លាប់ព្រមានរដ្ឋមន្ត្រី និងមន្ត្រីតាមក្រសួង ស្ថាប័ននានា ដែលអសកម្មការងារថា ពួកគេអាចនឹងគ្មានមុខ ក្នុងជួររដ្ឋាភិបាលទៀតឡើយ នៅក្នុងអាណត្តិទី៦ខាងមុខ៕
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកយកបញ្ហាការងារមន្ត្រីរាជការ មកពន្យល់ប្រាប់សិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី៥ មិថុនានេះ។
Here is what we know so far about the Lion Air crash involving a brand new Boeing-made plane, and the investigation.   - What happened? -   Lion Air flight JT-610 took off from Jakarta en route to Pangkal Pinang city at 6:20 am (2320 GMT) on Monday. It crashed into the sea some 12 minutes later. Two minutes after takeoff, Indian-born Captain Bhavye Suneja reported a flight control problem and requested permission to rise to 5,000 feet from 1,700 feet, according to the National Transportation Safety Committee (NTSC).   The plane vanished from radar at 6:32 am, after the captain asked for permission to return to the airport.   The Flightradar website tracked the plane and showed it looping south on take-off and then heading north before its flight path ended abruptly over the Java Sea, not far from the coast.   Witnesses said they did not hear an explosion but saw the Boeing 737 MAX plunge into the sea.   - Who was in the cockpit? -   Captain Suneja and his co-pilot had more than 11,000 hours of combined flying time, and both had recent medical checkups and drug testing, Lion Air has said. The Boeing 737 MAX 8 was built in 2018 and went into service just two months ago.   Lion Air said the plane had an unspecified technical issue fixed in Bali before it was flown back to Jakarta.   A technical logbook detailed an "unreliable" airspeed reading instrument on the Bali-Jakarta flight on Sunday and different altitude readings on the captain and first officer's instruments, according to the BBC.   Copies of several Lion Air technical documents have been circulating on social media, but they could not be immediately confirmed as authentic and the carrier did not return calls seeking comment.   Boeing reportedly suspended release of the 737 MAX just days before its first commercial delivery last year due to an engine issue, according to airline safety and product review site airlineratings.com.   The engines were a product of a joint venture between US-based General Electric and France's Safran Aircraft Engines. It is not clear what, if any, role the engine issue or the reported instrument problem played in the accident.   - What will investigators focus on? -   As search teams collect body parts, personal effects and debris, dozens of divers are taking part in the recovery effort and a specialist team from Singapore is helping to look for the plane's black box.    The cockpit voice and flight data recorder could be key pieces of evidence. "It is far too early to speculate what happened to the airplane," said Scott Hamilton, managing director of US-based aerospace consultancy Leeham Co.   "There is just too much we don't know, other than FlightTracker showed what appeared to be a rapid descent into the water."   Investigators will consider a range of factors, including crew proficiency, unusual cockpit activity that could point to a hijacking or pilot suicide, the role weather may have played and the jet's mechanical condition, Hamilton said.   Lion's safety record -- including a fatal 2004 crash and a collision between two Lion Air planes at Jakarta's Soekarno-Hatta airport -- will also be looked at, he added. - Fake News -   A string of fake news stories have been circulating in the aftermath of the crash, including one that falsely claims to show a baby who survived the accident and a video purportedly showing panicked passengers just before the crash.   Indonesian disaster agency spokesman Sutopo Purwo Nugroho has knocked down both claims.  
Jakarta, Indonesia | An Indonesian Lion Air jet with 189 passengers and crew plunged into the sea Monday in what could be the country's deadliest aviation accident since 234 people died when an Airbus A-300B4 operated by national carrier Garuda crashed in 1997.
ពាក្យ«ចិត្ត»មានន័យថា ធម្មជាតិសម្រាប់សន្សំអារម្មណ៍, សម្រាប់គិត គឺវិញ្ញាណ។ ចិត្តត្រង់,ចិត្តវៀច,ចិត្តល្អ, ចិត្តអាក្រក់។ «ចិត្ត»ជាគុណសព្ទ មានន័យ ដែលគេវិចិត្តហើយ,ដែលគេធ្វើឲ្យផ្ចិតផ្ចង់រួចស្រេចហើយ។ «ចិត្ត» ភាគច្រើនប្រើជាគុណសព្ទសម្រាប់ផ្សំជាមួយនាមសព្ទដទៃ ដូចជា ចិត្តកម្ម រូបភាព រូបដែលគេគូរ ដែលគេឆ្លាក់, ចិត្តការ ឬចិត្រការ្យ ឬចិត្តករ ជាងគំនូរ ,ជាងលាបថ្នាំ, ចិត្តវិជ្ជា ឬចិត្តវិទ្យា គឺវិទ្យាខាងវិចិត្រ។ ចំណែក«មនោសញ្ចេតនា» មានន័យថា សេចក្តីរិះគិតក្នុងចិត្ត,ចំណុចរបស់ចិត្ត,ការទទួលដឹងនូវអារម្មណ៍ ដែលមកប៉ះដល់ចិត្ត អធ្យាស្រ័យប្រកបដោយករុណា៕
«ចិត្ត»សំដៅលើវិញ្ញាណ សម្រាប់គិត។ ចំណែក«មនោសញ្ចេតនា»សំដៅលើការទទួលបាននូវអារម្មណ៍ដែលប៉ះទង្គិចដល់ចិត្ត។ នេះបើយោងតាមវចនានុក្រមសម្តេច ជួន ណាត។
របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី២៨ ខែកញ្ញា ដោយមជ្ឈមណ្ឌលការចូលរួមជាសាកលរបស់ក្រសួងការបរទេសអាម៉េរិកបានចោទប្រកាន់ប្រទេសចិនពីការឃោសនាដោយផ្តល់ហិរញ្ញប្បទាន ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការត្រួតពិនិត្យ តែជំរុញឱ្យមានព័ត៌មានវិជ្ជមានអំពីប្រទេស និងការដឹកនាំកុម្មុយនីស្តរបស់ខ្លួន។   មន្ត្រីនៃមជ្ឈមណ្ឌលខាងលើ បាននិយាយថា ប្រសិនបើគ្មានការត្រួតពិនិត្យទេ វាអាចបណ្តាលឱ្យមាន ការបំផ្លាញតម្លៃលទ្ធិប្រជាធិបតេយ្យថែមទៀត។   ទីក្រុងប៉េកាំងបានឆ្លើយតបដោយចាត់ទុករបាយការណ៍នេះព័ត៌មានមិនពិត ព្រោះវាមិនបានតំណាងការពិតឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua នៅថ្ងៃទី៣០ ខែកញ្ញាថា អាម៉េរិកជាយកព័ត៌មានជាអាវុធ។   «ការពិតបានបង្ហាញឱ្យឃើញម្តងហើយម្តងទៀតថាអាម៉េរិកជាអាណាចក្រនៃការកុហក។» សេចក្ដីថ្លែងការណ៍ចិនសរសេរបែបនេះ។   បន្ថែមពីលើនេះ របាយការណ៍របស់ក្រសួងការបរទេសអាម៉េរិកបានចោទប្រកាន់ចិនថា បានបំបិទសង្កត់ព័ត៌មានដែលផ្ទុយនឹងផលប្រយជន៍របស់ខ្លួនដូចជាកំណត់ត្រាសិទ្ធិមនុស្សនៅស៊ីនជាំងជាដើម។ ត្រង់នេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងពីការកុហកដ៏ធំសម្បើមដែលមានគោលដៅបង្ខូចគោលនយោបាយនៅស៊ីនជាំង។   មន្រ្តីនាំពាក្យខាងលើ បន្តថា មនុស្សកាន់តែច្រើនឡើងនៅលើពិភពលោកបានឃើញរួចមកហើយតាមរយៈការប៉ុនប៉ងអាក្រក់របស់អាម៉េរិកដើម្បីបន្តភាពខ្ពង់ខ្ពស់របស់ខ្លួនតាមការលាបពណ៌អ្នកដទៃ៕  
អាម៉េរិក និងចិន បានចង្អុលមុខគ្នាទៅវិញទៅមកជុំវិញការសាយភាពព័ត៌មានមិនពិតលើពិភពលោក។ ក្នុងរបាយការណ៍មួយ ក្រសួងការបរទេសអាម៉េរិកចោទចិនថា ចាយលុយរាប់ពាន់លានដុល្លារដើម្បីធ្វើរឿងនេះ តែត្រូវបានរដ្ឋាភិបាលប៉េកាំងឆ្លើយវិញថា អាម៉េរិកឯណោះទេជាអាណាចក្រនៃការភូតកុហក។
  សេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការជ្រើសរើសមន្ត្រីជាង១០០នាក់នេះ ដើម្បីទៅបម្រើការងារនៅអង្គភាពនានា មាននៅទីស្តីការក្រសួងមហាផ្ទៃ មណ្ឌលអប់រំកែប្រែទី៤នៃអគ្គនាយកដ្ឋានពន្ធនាគារ រួមទាំងរដ្ឋបាលក្រុងស្រុកថ្មីចំនួន៥ ដែលទើបត្រូវបានបង្កើតថ្មី។    មន្ត្រីក្របខ័ណ្ឌឆ្នាំ២០២៣ ដែលនឹងជ្រើសរើសចូលទៅបម្រើការងាររដ្ឋបាលថ្នាក់ជាតិ នៅស្ដីការក្រសួងមហាផ្ទៃ និងមណ្ឌលអប់រំកែប្រែទី៤នៃអគ្គនាយកដ្ឋានពន្ធនាគារ គឺមានចំនួន៨០កន្លែង។ ចំណែក រដ្ឋបាលថ្នាក់ក្រោមជាតិវិញ មាន៥១កន្លែង គឺនៅរដ្ឋបាលក្រុងសំពៅពូន រដ្ឋបាលក្រុងអរិយក្សត្រ រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ និងរដ្ឋបាលស្រុកអូរគៀងសែនជ័យ។    ចំពោះអ្នកដែលមានបំណងចង់ដាក់ពាក្យប្រឡង ក្រសួងបានណែនាំឲ្យទៅតាមកន្លែងរដ្ឋបាលនៃស្ថាប័ននីមួយៗ ដើម្បីសុំចុះឈ្មោះប្រឡង។ ជាក់ស្ដែង ដូចជា បេក្ខជនអាចទៅនាយករដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ដើម្បីដាក់ពាក្យស្នើសុំបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។ ចំណែក ការងារនៅក្រុងស្រុកដទៃទៀត គឺអាចទៅសាលាខេត្ត ឬរដ្ឋបាលក្រុងស្រុកនោះ ដើម្បីចុះឈ្មោះ។    ចំណែក កាលបរិច្ឆេទទទួលពាក្យប្រឡង គឺចាប់ផ្ដើមទទួលពីពេលនេះ រហូលដល់ថ្ងៃទី២១មេសា ឆ្នាំ២០២៣។ រីឯ ការប្រឡង នឹងធ្វើឡើងនៅថ្ងៃទី២១ឧសភា ដែលគណៈកម្មការប្រឡងនៃក្រសួងមហាផ្ទៃចាត់ចែង៕  
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សម្រេចបើកឱ្យមានការប្រឡងជ្រើសរើសសិស្ស-និស្សិត សម្រាប់បញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ដែលមានចំនួន១៣១កន្លែង។ 
ស្របពេលប្រទេសរុស្ស៊ីកំពុងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក FIFA World Cup 2018 សមត្ថកិច្ចនៃការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយនគរបាលក្រុងតាខ្មៅបានចុះបង្ក្រាបទីតាំងភ្នាល់បាល់និងកត់កន្ទុយលេខជ្រកក្រោមយីហោ «ស្ពតកាហ្វេ» មួយកន្លែងនៅភូមិតាខ្មៅ១ ក្រុងតាខ្មៅ ខេត្ដកណ្ដាល កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។ ព្រឹត្តិការណ៍ World Cup ដែលមាន៣២ក្រុមចូលរួមឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១៤ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨។  ប្រតិបត្តិការបង្ក្រាបក្រោមការដឹកនាំរបស់លោក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនេះ សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលិកបម្រើការងារនៅទីតាំងខាងលើចំនួន៣នាក់និងអ្នកភ្នាល់បាល់ចំនួន៣នាក់។  ជាមួយគ្នានេះ សមត្ថកិច្ចបានរឹបអូសបានវត្ថុតាងមួយចំនួនដូចជា ម៉ាស៊ីនម៉ូនីទ័រ៤គ្រឿង, កំព្យូទ័រ៦គ្រឿង, ម៉ូតូ៦គ្រឿង, ថវិកា១,៧០០,០០០រៀលនិង១៣៣ដុល្លារ, ម៉ាស៊ីនគិតលេខ៣គ្រឿង, ម៉ាស៊ីនព្រីនវិក័យបត្របាល់២គ្រឿង, រ៉ូលបាល់៤ដុំ, ធុងហិបឆ្នោត១, សន្លឹកឆ្នោតផ្សងសំណាង៧ដុំ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។ នេះបើយោងតាមសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ដែលបានបន្តថា បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕ 
សមត្ថកិច្ចបានបង្ក្រាបទីតាំងភ្នាល់បាល់និងចាក់កន្ទុយលេខជ្រកក្រោមយីហោ«ស្ពតកាហ្វេ» ដ៏ធំមួយកន្លែងនៅក្រុងតាខ្មៅ ក្នុងរដូវកាលប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ FIFA World Cup នេះ។ ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចឃាត់ខ្លួនបុគ្គលិកនិងអ្នកភ្នាល់បាល់បានចំនួន៦នាក់ រួមជាមួយវត្ថុតាងមួយចំនួន។
នាជំនួបថ្ងៃទី១៨ ខែសីហានោះរដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ ជាមួយភាគីចិន បានឯកភាពបង្កើតក្រុមការងារជំនាញដើម្បីរួមគ្នារៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា។ ក្រុមការងារជំនាញនេះផ្ដោតសំខាន់លើ អង្ករ ពោត កៅស៊ូ ដំឡូងមី ចេក ផលិតកម្មសត្វ និងវារីវប្បកម្ម។     ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងកសិកម្មក៏បានស្នើដល់ក្រុមការងារជំនាញពីក្រសួងប្រទេសទាំង២ ពិនិត្យពិចារណាជំរុញការធ្វើទំនើបកម្មកសិកម្ម ការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្មគ្រប់ជ្រុងជ្រោយដោយផ្តោតសំខាន់ លើការផ្សាភ្ជាប់អ្នកផលិត វិស័យឯកជន និងទីផ្សារការពង្រឹងការងារដាំដុះ ការកែច្នៃ និងការវេចខ្ចប់ប្រកបដោយគុណភាព សុវត្ថិភាពនិងស្តង់ដា ស្របតាមតម្រូវការ និងតម្រូវចិត្តរបស់អ្នកបរិភោគទាំងក្នុងនិងក្រៅប្រទេស។ក្នុងកិច្ចប្រជុំនោះ លោក វេង សាខុនក៏បានស្នើក្រុមការងារជំនាញបន្ថែមមុខដំណាំមានសក្តានុពលផ្សេងទៀតដូចជា ស្វាយស្វាយចន្ទីក្នុងផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា។    គួរជ្រម្រាបផងដែរថា ថ្មីៗនេះភាគីចិនបានអនុញ្ញាតឱ្យកម្ពុជានាំចូល ផ្លែស្វាយ ត្រីប្រា ទៅកាន់ប្រទេសខ្លួនខណៈផ្លែមៀននឹងគ្រោងនាំចេញនៅខែសីហា ឆ្នាំ២០២២នេះផងដែរ។   ដោយឡែកនៅថ្ងៃទី៨ ខែសីហាវិញ ក្រសួងកសិកម្មក៏បានចុះអនុស្សារណៈយោគយល់គ្នាជាមួយភាគីមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ពីការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិផងដែរ៕      
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើទៅភាគីចិនឱ្យពន្លឿនការបើកកិច្ចចរចាលក្ខខណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យលើផលិតផលកសិកម្មកម្ពុជាដទៃទៀត ដូចជាម្រេច ទឹកមាត់ត្រចៀកកាំនិងទុរេន។ សំណើរខាងនេះ ធ្វើឡើងនាជំនួប រវាងលោក វេង សាខុន និង លោក Zhang Lubiao គណៈប្រតិភូមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន។
  រដ្ឋមន្រ្ដីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចុះពិនិត្យទីតាំងដើម្បីសង់អគារនៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅរសៀលថ្ងៃទី២៤ កញ្ញា ដែលលោកប្រាប់អ្នកសារព័ត៌មានថា អគារមន្ទីរពិសោធន៍ខាងលើនេះ អាចមានសមត្ថភាពរកមេរោគកូរ៉ូណាបានឆាប់រហ័ស។ បច្ចុប្បន្ន មន្ទីរពិសោធន៍ជំងឺកូវីដ១៩បានរៀបចំជាបណ្ដោះអាសន្ន និងខ្នាតតូចនៅក្នុងបន្ទប់នៃមន្ទីរពេទ្យបង្អែកខេត្ត ដែលត្រូវបានដាក់ឱ្យដំណើរការកាលពីចុងខែ កក្កដា កន្លងទៅ។   លោក ម៉ម ប៊ុនហេង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖«ឥឡូវនេះរដ្ឋាភិបាលកម្ពុជាបានគ្រោងចំណាយថវិកាចំនួន៣០ម៉ឺនដុល្លា សម្រាប់សាងសង់អគារមន្ទីពិសោធន៍ធ្វើតេស្ដរកមេរោគនៃកូវីដ-១៩ថ្មីមួយ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប  ហើយអាចធ្វើតេស្ដបានលឿន និងច្រើននាក់ក្នុងមួយថ្ងៃៗ»។ បើតាមការបញ្ជាក់របស់លោករដ្ឋមន្រ្តី ក្រសួងបានត្រៀមបំពាក់នូវម៉ាស៊ីនពិសោធន៍ PRC ឱ្យមានលក្ខណៈជាមន្ទីរពិសោធន៍ស្តង់ដារ ក្នុងការពិនិត្យធ្វើតេស្ដរកមេរោគកូវីដ-១៩ និងរកមេរោគនៃជំងឺឆ្លងផ្សេងៗទៀតផងដែរ។    គួរបញ្ជាក់ថា ក្រៅពីខេត្តសៀមរាប រាជរដ្ឋាភិបាលក៏គ្រោងសាងសង់នូវអគារពិសោធន៍ខាងលលើនេះ នៅតំបន់មួយចំនួន មានខេត្តបាត់ដំបង និងខេត្តព្រះសីហនុ៕          
សៀមរាប៖ ខេត្តសៀមរាប ជាគោលដៅមួយដែលរាជរដ្ឋាភិបាលកម្ពុជា ជ្រើសរើសសម្រាប់សង់អគារពិសោធន៍ធ្វើតេស្ដរកជំងឺកូវីដ១៩។ អគារនេះ គ្រោងសង់នាពេលឆាប់ៗខាងមុខនេះ ដោយចំណាយថវិកាចំនួន ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ចាប់តាំងពី Haaland ចូលប្រកួតប្រជែងក្នុងក្របខណ្ឌ Premier League មក រូបគេអាចរកគ្រាប់បាល់ ១គ្រាប់គ្រប់ការប្រកួត ដោយប្រើពេលត្រឹម ៤៣នាទីប៉ុណ្ណោះ។ ពេលនេះខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះចាប់ផ្តើមអាជីពដ៏រីកចម្រើន ជាមួយការបំបែកកំណត់ត្រាថ្មីនានាជាមួយ Man City។   រកបាន ៣គ្រាប់ម្នាក់ឯង ត្រឹម ៣៨នាទីលើក្រុម Nottingham Forest ជាគ្រាប់បាល់ទី៩ របស់ Haaland នៅលីគកំពូលអង់គ្លេស និងជា Hat-Trick លើកទីពីរសម្រាប់អាជីពនៅ Premier League។ Haaland ក្លាយជាកីឡាករដំបូងគេបង្អោះដែលរកបាន ៩គ្រាប់ គិតត្រឹមការបង្ហាញខ្លួន ៥ប្រកួតដំបូងនៃ Premier League ដោយបំបែកកំណត់ត្រាវីរបុរស Man City កីឡាករ Sergio Aguero និងលោក Micky Quinn ដែលធ្វើបាន ៨គ្រាប់ដូចគ្នា។   ប៉ះបាល់ត្រឹម ១៦លើក ធ្វើបាន ៣គ្រាប់ លោក Guardiola បាននិយាយថាលោកពិតជាសប្បាយចិត្តពេលឃើញកូនក្រុមបំបែកកំណត់ត្រា Premier League ដ៏លឿនបែបនេះ។ «ខ្ញុំដឹងថាគេសប្បាយចិត្តដែលបានរកគ្រាប់បាល់ ខ្ញុំកាន់តែសប្បាយចិត្តចំពោះរូបគេ ហើយខ្ញុំគិតថាអ្វីដែលជាចង់បាននោះគឺជ័យជម្នះ។ កំណត់ត្រាថ្មីគឺមិនជាអ្វីនោះទេ ប្រសិនបើអ្នកតាមស្មើកំណត់ត្រានោះហើយពេលនោះអ្នកស៊ុតមិនចូល មិនអាចឈ្នះការប្រកួត ទើបជារឿងដ៏ដែលអ្នកនឹងមិនពេញចិត្ត ជាពិសេសចំពោះ Haaland គេមានទេពកោសល្យពិសេសមួយសម្រាប់ការបំបែកកំណត់ត្រាអស់ទាំងនេះ។»។ លោក Pep និយាយប្រាប់ទូរទស្សន៍ BT Sports បែបនេះ។   មិនត្រឹមតែ Haaland ឡើយដែលអាចបំបែកកំណត់ត្រា ក្រុម Man City ផ្ទាល់ក៏ធ្វើបានកំណត់ត្រាថ្មីមួយដែរ ដោយក្លាយជាក្រុមមានគ្រាប់ស៊ុតគូប្រកួតលើស ៥គ្រាប់ ជាលើកទី៣២ នៅលីគកំពូលអង់គ្លេស ក្រោមការដឹកនាំ ២៣៣ប្រកួតរបស់លោក Guardiola។   ក្រុមមេឃខៀវ Man City នឹងធ្វើដំណើរទៅប្រកួតនៅទឹកដីក្រុម Aston Villa ថ្ងៃទី៣ ខែកញ្ញា សម្រាប់យុទ្ធនាការ Premier League សប្តាហ៍ទី៦។ បច្ចុប្បន្ន Man City ឈរលំដាប់លេខ ២ មាន ១៣ពិន្ទុ តាមពីក្រោយ Arsenal ឈរកំពូលតារាងមាន ១៥ពិន្ទុ ពីជ័យជម្នះទាំង ៥សប្តាហ៍៕    
លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City សរសើរខ្សែប្រយុទ្ធ Erling Haaland ថាមានទេពកោសល្យពិសេសដែលអាចស៊ុត Hat-Trick បានតាំងពីវគ្គទីមួយ នៃការប្រកួតដែលក្រុមមេឃខៀវឈ្នះ Nottingham Forest ក្នុងលទ្ធផល ៦-០ នៅថ្ងៃទី១ ខែកញ្ញា។
ក្នុងចំណោមរូបថតដែលដាក់តាំងពិព័រណ៍ទាំងនោះ រូបខ្លះបង្ហាញពីការទាញហែកថង់ប្លាស្ទិក ឱ្យរហែកចេញពីមុខដោយដៃខ្លួនឯង។ មនុស្សខ្លះដេកក្នុងទឹក ឃើញតែប្រឡុងមុខបន្តិច ផុសចេញពីទឹក ហើយខ្លះទៀតមុខត្រូវបានផាត់ពណ៌ជាច្រើន។ ទាំងនោះបង្ហាញអំពីសម្ពាធផ្លូវចិត្ត របស់ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា ដែលតែងតែរងប្រតិកម្មពីគ្រួសារ សង្គម កន្លែងការងារ និងសាលារៀនជាដើម។   ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាបានត្អូញត្អែរថា សូម្បីតែសិទ្ធិសេរីភាពក្នុងការ ស្លៀកសម្លៀកបំពាក់ដែលខ្លួនស្រឡាញ់ ក៏ពួកគេត្រូវបានរឹតត្បិតពីមជ្ឈដ្ឋានជុំវិញដែរ។ ការទទួលបានឱកាសការងារ ការទទួលស្គាល់ពីសង្គម និងសូម្បីតែរបៀបរបបរស់នៅ ក៏ពួកគេមិនទទួលបានការលើកទឹកចិត្ត ពីសង្គមពេញលេញដែរ។    លោក ហួរ ពៅ ដែលមានពណ៌ផាត់លើដងខ្លួន ក្នុងកម្មវិធីតាំងពិព័រណ៍រូបថត ស្ដីពីអ្នកស្រឡាញ់ភេទដូចគ្នា នៅ[ផ្ទះមេត្តា] កាលពីពេលកន្លងទៅ មានភ្ញៀវជាតិនិងអន្តរជាតិ ចូលរួមប្រមាណជាង៦០នាក់។ រូបថតតាំងពិព័រណ៍ភាគច្រើន បានផ្សារភ្ជាប់ជាមួយទឹក ពណ៌ផាត់ ផ្កា និងរុក្ខជាតិបៃតង។ គ្រប់រូបភាពគេរំលេចរង្វង់មុខបន្តិច ផុសចេញពីទឹក។ ផ្កា សម្បកពោត និងរុក្ខជាតិបៃតងផ្សេងៗ ត្រូវបានរាយពាសពេញទឹក ព័ទ្ធជុំវិញផ្ទៃមុខតួ។    ខណៈពេលសាលពិព័រណ៍ កំពុងអ៊ូអរដោយភ្ញៀវជាតិនិងអន្តរជាតិ ជជែកគ្នាអំពីអត្ថន័យរូបថត ដែលពួកគេបានឃើញលោក ហួរ ពៅ ដែលមានសក់ស្លូតវែងស្ទើរត្រឹមចង្កេះ ជាតួសម្ដែងនិងដើរបង្ហាញម៉ូតមួយរូបក្នុងកម្មវិធីនេះ កំពុងសំងំតុបតែងខ្លួន នៅក្នុងបន្ទប់ខាងក្រោយយ៉ាងស្ងប់ស្ងាត់។ ជាសកម្មជនតស៊ូមតិ សម្រាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងខេត្តបាត់ដំបងលោក ពៅ ត្រូវបានអ្នកសម្អាងផាត់ពណ៌ចម្រុះ លើដងខ្លួន និងលើអាវយឺតសបែបចោមពុង រហូតដល់ត្រឹមក។ មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបងរូបនេះ ថាពណ៌ដែលផាត់លើដងខ្លួនអ្នកនាងនោះ គឺជាពណ៌ទង់ជ័យ៧ពណ៌ តំណាងឱ្យក្ដីស្រឡាញ់ របស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។     លោក ឡឹក រ៉ាពេជ្រ «ពណ៌ដែលផាត់លើខ្លួនខ្ញុំនេះ តំណាងឱ្យក្ដីស្រឡាញ់ របស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ ពណ៌ច្រើនមានន័យថា ក្ដីស្រឡាញ់របស់យើងមានច្រើន ហើយយើងស្រឡាញ់មនុស្សគ្រប់គ្នា យើងមិនប្រកាន់ថាគេនោះភេទអ្វី សាសន៍អ្វី ឬពណ៌សម្បុរអ្វីឡើយ។ ខ្ញុំចង់បានន័យថា ក្ដីស្រឡាញ់របស់យើង មិនមានការរើសអើងទេ»។ នេះជាការបញ្ជាក់របស់លោក ពៅ។   បុរសដែលមានសម្រស់និងរូបរាង ស្ទើរតែដូចស្រីទាំងស្រុងទៅហើយនោះ ថាបើទោះបីជាក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ព្យាយាមបង្ហាញក្ដីស្រឡាញ់របស់ពួកគេ ទៅគ្រប់វិធីយ៉ាងណាក្ដីប៉ុន្តែពួកគេនៅតែពិបាកទទួលបានក្ដីស្រឡាញ់ និងការផ្ដល់សិទ្ធិពេញលេញត្រឡប់មកវិញ។ បុរសភេទទី៣រូបនេះ អះអាងបន្ថែមថា សូម្បីតែការស្វែងរកការងារធ្វើ ក៏ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ពិបាកទទួលបានដែរ។    ងាកចេញពីអ្នកនាងពៅ យើងទៅជួបជាមួយអ្នកសម្ដែង និងបង្ហាញម៉ូតមួយរូបទៀត ដែលកំពុងឈរឱ្យអ្នកសម្អាងជាបុរសផាត់ពណ៌លើដងខ្លួនឱ្យ នោះគឺលោក ឡឹក រ៉ាពេជ្រ។ ត្រៀមខ្លួនដើម្បីដើរចេញទៅបង្ហាញម៉ូតជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនា រ៉ាពេជ្រ ត្រូវបានអ្នកសម្អាង យកក្រដាសពណ៌សមួយផ្ទាំងធំ មករុំព័ទ្ធជុំវិញខ្លួនត្រឹមក ធ្វើដូចជាអាវដូច្នោះដែរ។ ពេជ្រ ថាការតុបតែងកាយបែបនេះ គឺប្រៀបទៅនឹងការបិទបាំងអត្តចរិតពិត ដូចដែលខ្លួនធ្លាប់ធ្វើកន្លងមក។ ក្នុងដំណើរបង្ហាញម៉ូត ដែលពោរពេញដោយភាពជឿជាក់ បុរសរាងខ្ពស់ស្រឡះរូបនេះ បានទាញក្រដាសសចេញពីដងខ្លួន ក្រោយដើរបង្ហាញម៉ូដបានប៉ុន្មានជុំ។ ភ្ញៀវទាំងអស់ក្នុងសាល បានទះដៃលើកទឹកចិត្តនាង។    រូបថតអនុស្សាវរីយ៍ អ្នកចូលរួម «ទឹកដែលយើងថតភ្ជាប់ជាមួយរូបសិល្បៈ យើងចង់បង្ហាញពីការលាងសម្អាត ភាពមិនមែនជាខ្លួនយើង។ ក្រដាសប្រៀបបាននឹងសង្គមមួយ ដែលរើសអើងសូម្បីតែការស្លៀកពាក់ រូបរាង និងពណ៌សម្បុរ។ ក្រដាសដែលដាក់ត្រឹមករ បង្ហាញថាពួកយើងថប់បារម្ភ និងមិនហ៊ានធ្វើអ្វីដែលខ្លួនចង់ធ្វើ ព្រោះតែសម្ពាធពីមនុស្សខាងក្រៅ»។ នេះជាការពន្យល់របស់ រ៉ាពេជ្រ។   អ្នកនាង ឈួន ធីតា ជាសហស្ថាបនិករបស់ទីសុវត្ថិភាពបាត់ដំបង បានប្រាប់សារព័ត៌មានថ្មីៗថា គោលបំណងនៃការរៀបចំពិព័រណ៍ថ្ងៃនេះ គឺចង់បន្លឺសំឡេងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ឱ្យមានឱកាសជួបមនុស្សគ្រប់មជ្ឈដ្ឋាន បង្ហាញពីទេពកោសល្យ និងសមត្ថភាព។ បញ្ឈប់ការតូចចិត្ត បង្អាប់ខ្លួនឯង បាក់ទឹកចិត្ត និងគិតថាខ្លួនឯងធ្វើមិនបាន។ ការតាំងពិព័រណ៍មួយនេះ បង្ហាញថាពួកគេអាចធ្វើបាន គ្រាន់តែថាតើសង្គមមួយ ផ្ដល់ឱកាសឱ្យពួកគេកម្រិតណា? នារីសម្បុរស្រអែមរូបនេះ ថាការតាំងពិព័រណ៍នេះ គឺជាមធ្យោបាយបង្កើតសន្តិភាពផ្លូវចិត្ត។   សហស្ថាបនិក ទីសុវត្ថិភាពបាត់ដំបងរូបនេះ ថាការតាំងពិព័រណ៍រូបថត ស្ដីពីអ្នកស្រឡាញ់ភេទដូចគ្នានេះ គឺជាគម្រោងមួយបង្ហាញពីផលប៉ះពាល់ ទាំងផ្លូវចិត្តនិងផ្លូវកាយ របស់អ្នកស្រឡាញ់ភេទដូចគ្នា ដែលទទួលរងពីសង្គម និងគ្រួសារ។ អ្នកខេត្តបាត់ដំបង វ័យ៣៥ឆ្នាំរូបនេះ ថាខ្លួនចង់ឱ្យមានទីកន្លែងសុវត្ថិភាពមួយ សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា អាចបញ្ចេញអារម្មណ៍ និងបង្ហាញការគិតរបស់ខ្លួន ទៅកាន់អ្នកណាដែលពួកគេទុកចិត្តបាន ទើបបានជាអ្នកនាង បង្កើតទីសុវត្ថិភាពបាត់ដំបង ឡើង។     លោក ហួរ ពៅ ដើរបង្ហាញម៉ូត ក្នុងកម្មវិធីតាំងពិព័រណ៍ អ្នកនាង ធីតា ពន្យល់៖«យើងចង់បង្ហាញអ្វីដែលជាខ្លួនយើង។ នៅភូមិស្រុករបស់យើង នៅជិតក្រុមគ្រួសារ និងអ្នកដែលយើងស្រឡាញ់ ដូច្នេះហើយទើបយើងនឹកឃើញបង្កើតទីសុវត្ថិភាពបាត់ដំបង ក្នុងខេត្តបាត់ដំបងឡើង តាំងពីឆ្នាំ២០១៩។ អ្នកខ្លះមានជំនាញខាងរចនាម៉ូត អ្នកខ្លះមានជាថវិកា ហើយយើងកៀរគរសហគមន៍ ដើម្បីឱ្យបានជួបជជែកគ្នា ពីរឿងក្នុងចិត្ត ដើម្បីឱ្យអាចជួយដោះស្រាយ លើកទឹកចិត្តគ្នាទៅវិញទៅមក។    ម្ចាស់ស្នាដៃទាញហែកថង់ប្លាស្ទិក ឱ្យរហែកចេញពីមុខដោយដៃខ្លួនឯង ធីតា ថារូបរបស់អ្នកនាង ចង់បង្ហាញពី ការជំនះសម្ពាធផ្លូវអារម្មណ៍។ តាមរយៈរូបរបស់ខ្លួន នាងក៏ចង់បង្ហាញថា បើទោះបីជាសង្គម និងគ្រួសារដាក់សម្ពាធយ៉ាងណា ក៏នាងនៅតែឈរ នៅតែរឹងមាំ ហើយហែករនាំងទាំងអស់នោះ ដើម្បីបញ្ជាក់ថា នាងមានសិទ្ធិរស់នៅជាខ្លួននាង។    «ខ្ញុំតែងសួរថា សិទ្ធិរបស់ខ្ញុំនៅទីណា? សំឡេងរបស់ខ្ញុំម្ដេចក៏គេមិនឮសោះ? អ្វីដែលខ្ញុំចង់សំដៅ គឺក្រុមមួយដែលតូច សង្គមតែងតែគិតថា គាត់មិនមែនជាផ្នែកមួយរបស់សង្គមទេ។ ខ្ញុំធ្លាប់និយាយទៅកាន់គ្រួសារខ្ញុំ ប៉ុន្តែគ្រួសារខ្ញុំគិតថាមិនសំខាន់ទេ។ ប៉ុន្តែពាក្យដដែលនេះ ចេញពីមាត់មនុស្សមាន(ភេទ) ដែលក្រុមគ្រួសារខ្ញុំទទួលយក បែរជាសម្ដីនោះត្រូវបានឱ្យតម្លៃ ហើយគិតថានោះគឺជាគំនិតល្អ»។ នេះជាការត្អូញត្អែររបស់ នារីស្រឡាញ់ភេទដូចគ្នា ធីតា។   វិលទៅលោក ពៅ វិញ លោកបានបង្ហាញថាខ្លួនជាមនុស្សភេទទី៣ ទៅកាន់គ្រួសារ តាំងពីអាយុ១៧ឆ្នាំ។ បុរសសប្បុរស ពៅ ថាកាលនោះគ្រួសាររបស់លោក ពិតជាពិបាកទទួលយកការពិតនេះណាស់។ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលរូបនេះបន្ថែមថា តាំងពីដើមរៀងមក អ្នកស្រឡាញ់ភេទដូចគ្នា ទទួលបានការរើសអើងច្រើនពីក្នុងគ្រួសារ សង្គមខាងក្រៅ និងកន្លែងការងារជាដើម។     បុរសរូបនេះ កំពុងគូររូបបង្ហាញពីអារម្មណ៍របស់ខ្លួន នៅចំពោះមុខរូបថតរបស់លោក «ពេលពួកយើងទៅដាក់ពាក្យធ្វើការ ត្រូវបានគេបដិសេធ ដោយសារតែគេមើលតែសម្បកក្រៅ។ បើទោះបីជាការរើសអើង បានកាត់បន្ថយខ្លះក្ដី ប៉ុន្តែវានៅតែមាន។ ខ្ញុំចង់ឱ្យមានការលុបបំបាត់ ការរើសអើង។ ខ្ញុំក៏ធ្លាប់មិនទទួលបាន ការគាំទ្រពីគ្រួសារដែរ។ ខ្ញុំបានប្រាប់គ្រួសារថា កុំបង្ខំខ្ញុំអី នេះគឺជាក្ដីស្រឡាញ់របស់ខ្ញុំ នេះគឺជាខ្លួនរបស់ខ្ញុំ។ ខ្ញុំមិនអាចធ្វើខ្លួនជាមនុស្សប្រុសបានទេ។ ខ្ញុំក៏ចង់បានសិទ្ធិ រស់នៅក្នុងសង្គមដូចគេដែរ»។ នេះជាការត្អូញត្អែររបស់អ្នកនាងពៅ។   រ៉ាពេជ្រ ដែលមានអាយុ ២១ឆ្នាំ បានប្រាប់ពីអត្តចរិតរបស់ខ្លួន ទៅគ្រួសារពិសេសម្ដាយឪពុក កាលពីគេអាយុប្រហែល១៧ឆ្នាំ។ ជាកូនពៅក្នុងចំណោមបងប្អូនប្រុស៥នាក់ ពេជ្រ  ថាដើមឡើយគ្រួសាររបស់លោក មិនសូវគាំទ្រខ្លួនឡើង ដ្បិតអីពួកគេគិតថា ពេជ្រ នៅក្មេងគិតមិនបានវែងឆ្ងាយ។ បន្ថែមពីនោះ គ្រួសាររបស់បុរសភេទទី៣រូបនេះ ក៏ព្រួយបារម្ភអំពីជីវភាពទៅថ្ងៃមុខរបស់គេដែរ។   និយាយបណ្ដើរញញឹមបណ្ដើរ រ៉ាពេជ្រ ថាពេលនេះគ្រួសាររបស់លោក បានគាំទ្រលោកហើយ។ គាំទ្រដោយសាគ្រួសារទុកចិត្ត ព្រោះឃើញ ពេជ្រ មានចំណេះនិងជំនាញអាចរកប្រាក់ចិញ្ចឹមខ្លួនបាន ក្នុងនាមជាមនុស្សភេទទី៣។ បុរសមកពីខេត្តបាត់ដំបងរូបនេះ បានចូលរៀនជំនាញរបាំប្រពៃណី របាំសហសម័យ និងរបាំប្រជាប្រិយ នៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង កាលពីឆ្នាំ២០១៧។ ពេលនេះបុរសសម្បុរស្រអែមស្រស់រូបនេះ អាចយកជំនាញទាំងនោះ រកប្រាក់ចិញ្ចឹមខ្លួនបាន។ បើទោះបីជាឆ្លងផុតដំណាក់កាលគ្រួសារក៏ពិតមែន ប៉ុន្តែការរើសអើងក្នុងសង្គមទូទៅ នៅតែជាឧបសគ្គសម្រាប់គេដដែល។    អ្នកចូលរួមដើរទស្សនាគំនូរ «តាំងពីដើមដល់បច្ចុប្បន្ន នៅតែមានគេរើសអើង ប៉ុន្តែពេលនេះវាក្លាយជារឿងធម្មតាវិញ។ ពេលខ្ញុំស្លៀកពាក់ដូចស្រី ផាត់មុខដូចស្រី គេថាធ្វើបែបនោះធ្វើអី គេហាមមិនឱ្យខ្ញុំធ្វើអ្វីដែលខ្ញុំពេញចិត្ត។ ចំពោះខ្ញុំពាក្យសម្ដីប៉ះពាល់អារម្មណ៍ខ្លាំង។ ខ្ញុំមិនចង់ឱ្យគេហៅខ្ញុំថាជាខ្ទើយ បងស្រី ឬអ្នកនាងទេ ប៉ុន្តែខ្ញុំចង់ឱ្យហៅឈ្មោះខ្ញុំល្អជាង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ឡឹក រ៉ាពេជ្រ។   អ្នកនាង ធីតា ថាឆ្លងកាត់ពេលវេលាដែលនាង រស់នៅក្នុងប្រអប់ មិនមែនជាខ្លួនឯង នាងមានភាពតានតឹង មានសម្ពាធផ្លូវចិត្ត។ ប៉ុន្តែនៅពេលនាងចាប់ផ្ដើមរស់ជាខ្លួនឯង នាងអាចរកឃើញមិត្តភ័ក្ដិពិតប្រាកដ ក្រុមគ្រួសារពិតប្រាកដ អ្នកគាំទ្រនាងពិតប្រាកដ ហើយនាងរស់នៅដោយភាពជឿជាក់ មានសុភមង្គល និងស្រាលខ្លួន។    ក្នុងទឹកមុខស្មើហាក់បង្កប់ទុក្ខកង្វល់ លោក ពៅ ដែលមានវ័យជាង៥០ឆ្នាំ ចង់ឱ្យរាជរដ្ឋាភិបាល ផ្ដល់សិទ្ធិឱ្យអ្នកស្រឡាញ់ភេទដូចគ្នា ទទួលបានច្បាប់រៀបអាពាហ៍ពិពាហ៍ ដូចមនុស្សទូទៅ ដ្បិតអីការទាមទារនេះ ធ្វើឡើងតាំងពីឆ្នាំ១៩៩២ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន នៅមិនទាន់ទទួលបានចម្លើយ។    «សុំសិទ្ធិរៀបអាពាហ៍ពិពាហ៍ពេញច្បាប់។ សុំសិទ្ធិប្ដូរអត្តសញ្ញាណបណ្ណ បញ្ជាក់ពីយេនដ័រ។ និងសុំច្បាប់ស្មុំកូន»។ នេះជាការស្នើរសុំរបស់អ្នកនាង ហួរ ពៅ។   អ្នកនាង ធីតា បានបញ្ជាក់ថា កន្លងទៅក្រុមរបស់អ្នកនាង បានធ្វើវេទិកាសិល្បៈផ្សេងៗ ដើម្បីបន្លឺសំឡេងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ដើម្បីបញ្ឈប់ការរើសអើង ពីសង្គម ពីកន្លែងធ្វើការ សាលារៀន និងក្រុមគ្រួសារ។ មធ្យោបាយនោះ ត្រូវបាននារីរាងតូចសក់ខ្លីត្រឹមករូបនេះ អះអាងថាការគិតរបស់សង្គម ទៅកាន់អ្នកស្រឡាញភេទដូចគ្នា មានការកែប្រែច្រើន។ អ្នកនាងស្នើឱ្យសង្គមបន្តគាំទ្រ ដើម្បីបន្លឺសំឡេងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងដំណើរការអភិវឌ្ឍន៍សង្គមជាតិ។    អ្នកនាងក៏បានសំណូមពរ ដល់អ្នកស្រឡាញ់ភេទដូចគ្នា រស់នៅជាខ្លួនឯង ហ៊ានបង្ហាញថាខ្លួនឯងជានរណា។ ប៉ុន្តែមិនមែនមានន័យថា ត្រូវតែបង្ខំខ្លួនឯងឱ្យទៅប្រាប់អ្នកដទៃឡើង។ ផ្ទុយទៅវិញអ្នកនាងមានន័យថា នៅពេលដែលពួកគេត្រៀមខ្លួនរួចរាល់ហើយ ជឿជាក់ និងស្រឡាញ់ខ្លួនឯង ហើយគិតថាការបង្ហាញភាពជាខ្លួនឯងជាសាធារណៈ គឺជាសុភមង្គល ចាំពួកគេបង្ហាញ៕   
ភ្នំពេញ៖ ពិព័រណ៍រូបថត៩ផ្ទាំង ឆ្លុះបញ្ចាំងពីបទពិសោធ អ្នកស្រឡាញ់ភេទដូចគ្នាចំនួន៩រូប នៅក្នុងខេត្តបាត់ដំបង ដែលព្យាយាមបង្ហាញអត្តសញ្ញាណរបស់ខ្លួនជាសាធារណៈ។ រូបថតទាំងនោះ ក៏បានឆ្លុះបញ្ចាំងពីការបាត់បង់ និងការជម្នះឧបសគ្គក្នុងជីវិតរបស់ពួកគេដែរ។
សៀមរាប៖ អ្នកជំនាញមកពីស្ថាប័ន GIZ ប្រទេសអាល្លឺមង់ កំពុងបណ្ដុះបណ្ដាលជំនាញអភិរក្សថ្ម ប្រាសាទបុរាណជំនាន់ទី២ ដល់សិក្ខាកាម២០រូប ដែលជាបុគ្គលិក និងមន្ត្រីមកពីផ្នែកនានា នៃអាជ្ញាធរជាតិអប្សរា។   លោក រីក រ៉េត មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលជាង២ឆ្នាំ ដែលជាកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន GIZ អាល្លឺម៉ង់ និងនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា។ សម្រាប់លោក រីក រ៉េត វគ្គបណ្ដុះបណ្ដាលនេះ មានសារសំខាន់យ៉ាងខ្លាំង ដែលអាចផ្ដល់អត្ថប្រយោជន៍ដល់សិក្ខាកាមទាំងឡាយ ឱ្យយកចំណេះ ដឹងទាំងនេះ ទៅប្រើប្រាស់លើការងារថែរក្សា និងការពារប្រាសាទបុរាណនៅតាមកន្លែងផ្សេងៗនាពេលអនាគត ហើយពួកគេក៏អាចផ្សព្វផ្សាយជំនាញនេះ ទៅកាន់អ្នកជំនាន់ក្រោយផងដែរ។    កញ្ញា Helen Jacobsen ជាគ្រូបង្រៀនជនជាតិអាល្លឺម៉ង់ បញ្ជាក់ថាខ្លួនកំពុងបណ្តុះបណ្តាលកូនខ្មែរ ឱ្យចេះលាងសម្អាតថ្មប្រាសាទបុរាណ ចេះបន្សាបជាតិអំបិល ចេញពីថ្ម ការលាងសម្អាតថ្មដោយប្រើទឹក និងប្រើសារជាតិគីមី ព្រមទាំងចេះជំនាញពង្រឹងថ្មប្រាសាទបុរាណឱ្យរឹងមាំឡើងវិញផង។   សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះ មានកម្មវិធីដែលត្រូវសិក្សាទាំងអស់ចំនួន១៣ ហើយគ្រោងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៤។ តាមរយៈការបណ្តុះបណ្តាលនេះ គេរំពឹងថានៅពេលអនាគត កម្ពុជា មានអ្នកជំនាញផ្នែកអភិរក្សថ្មប្រាសាទបុរាណកាន់តែច្រើន៕
ដោយ៖ ថោង ប្រណី
កម្មវិធីនេះត្រូវបានរៀបចំ ដើម្បីលើកកំពស់ «ភូមិភាគឦសាន» ឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចថៃ ទៅកាន់តំបន់អាស៊ាន ដោយរំលេចចំណុចខ្លាំងចំនួន៣ រួមមាន៖ ការច្នៃប្រឌិត, ការអភិវឌ្ឍន៍ និងនិរន្តរភាព។    លោកបណ្ឌិត Pichet Durongkaveroj នាយកក្រុមហ៊ុន Mitr Phol Group មានប្រសាសន៍ថា៖«Isan BCG ក្រោមគោលគំនិតនៃ Collaboration រួមរស់ រួមគ្នាបង្កើនភាពរីកចំរើនគឺជាចំណុចចាប់ផ្តើមនៃការជំរុញការអភិវឌ្ឍន៍តំបន់ភូមិភាគឦសានរហូតដល់៨ឆ្នាំខាងមុខ ឬនៅឆ្នាំ២០៣០។ យើងដឹងថា ភូមិភាគឦសានមានធនធានមានកម្រិត និងមានបរិបទបែបភូមិភាគឦសាន។ ភូមិភាគឦសានមានផ្ទៃដី ១៦៨ ០០០ គីឡូម៉ែត្រកា, មានមួយភាគបីនៃចំនួនប្រជាជនរបស់ប្រទេស ឬប្រហែល ២២,៧លាននាក់។ ប្រហែល ១២,៤ លាននាក់ធ្វើការក្នុងវិស័យកសិកម្ម ប្រហែល ៦០% ឬ ៦-៧ លាននាក់ ដែល GDP សរុបរបស់តំបន់ភូមិភាគឦសាន បានកើនឡើងដល់ ១.៨ ពាន់ពាន់លានបាត ធៀបនឹង 10% នៃ GDP សរុបរបស់ប្រទេស។ ដូច្នេះ មានឱកាសកើនឡើងជាង ២០% រួមទាំងការមាន Multimodal Transport & Logistic Hub ដែលរួមមានដូចជា ស្ពានតភ្ជាប់ពីប្រទេសឡាវ អាកាសយានដ្ឋានចំនួន ៩ នៅក្នុងខេត្តចំនួន ២0 និងយ៉ាងហោចណាស់រថភ្លើងក្នុងស្រុកសំខាន់ៗចំនួន 2 រួមទាំងរថភ្លើងល្បឿនលឿន ថៃ-ចិន ដែលនឹងជួយកែលម្អការដឹកជញ្ជូនទំនិញ និងដឹកជញ្ជូនអ្នកដំណើរ ដោយគេស្គាល់ថាជា រថភ្លើងអន្តរជាតិ ហើយនឹងឆ្លងកាត់ខេត្តខនកេនក្នុងពេលឆាប់ៗនេះ។   ក្នុងន័យនេះ គម្រោងនេះអាចបង្កើតតម្លៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពសម្រាប់ភូមិភាគឦសាន នៅក្រោមយុទ្ធសាស្ត្រ BCG គឺ៖ 1) BCG ដែលកើតចេញពី Bio ដែលជាប្រព័ន្ធជីវសេដ្ឋកិច្ច ដោយប្រើធនធានជីវសាស្រ្តដើម្បីបង្កើតតម្លៃ សេដ្ឋកិច្ចបន្ថែម, Circular economy ប្រើប្រព័ន្ធសេដ្ឋកិច្ចរាងជារង្វង់ ដើម្បីរក្សាតម្លៃនៃធនធានដោយកាត់បន្ថយការប្រើប្រាស់ កែច្នៃ ឬកែច្នៃឡើងវិញ និងGreen ដែលជាសេដ្ឋកិច្ចបៃតង បង្កើតតុល្យភាពរវាងសេដ្ឋកិច្ច សង្គម និងបរិស្ថាន ជាមួយនឹងក្របខ័ណ្ឌគំនិតកាន់តែស៊ីជម្រៅ ពោលគឺការអភិរក្ស ស្តារ និងគ្រប់គ្រងការប្រើប្រាស់ធនធានជីវសាស្រ្តឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត តម្លៃបន្ថែម និងការពឹងផ្អែកលើខ្លួនឯង។ ២) ពាណិជ្ជកម្មឆ្លងព្រំដែន និងតំបន់សេដ្ឋកិច្ចពិសេស (Cross-Border Trade & Special Economic Zones ) ដោយធ្វើឱ្យខនកេនជាច្រកចូលសេដ្ឋកិច្ចពិសេសនៃច្រកចូលសេដ្ឋកិច្ចភាគឦសាន ឬ Northeastern Economic Corridor ៖ NeEC-Bioeconomy  ដោយការបែងចែកអត្ថប្រយោជន៍ អភិវឌ្ឍខ្សែសង្វាក់ផលិតកម្ម និងសេវាកម្មស្រាវជ្រាវនិងអភិវឌ្ឍ និងផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍កម្លាំងពលកម្ម ក៏ដូចជាការជួយដល់សហគ្រិន។ ៣) ការប្រែក្លាយភូមិភាគឦសាន ទៅជាជ្រលងឌីជីថល(Digital Valley) និង ៤) ការនាំយកវត្ថុទាំង ៣ មករួមគ្នាបង្កើត BCG Hub of Isaan ដែលអ្វីៗមានទំនាក់ទំនងគ្នាជាលទ្ធផល ISAN 2030 ទាំងអស់នេះ គ្រប់វិស័យត្រូវតែជួយនិងជំរុញរួមគ្នា»។     លោក Kawin Vongkusolkit នាយកមជ្ឈមណ្ឌលនវានុវត្តន៍ខនកេន (KKIC) មានប្រសាសន៍ថា គោលគំនិតនៃកិច្ចសហប្រតិបត្តិការ រួមរស់ រួមគ្នាបង្កើនភាពរីកចំរើនគឺជាគោលគំនិតនៃឆ្នាំដំបូង ដែលជំរុញសង្គម ដោយប្រកាន់យកគំរូសេដ្ឋកិច្ច BCG៖ ជីវ សេដ្ឋកិច្ចរង្វង់ និងសេដ្ឋកិច្ចបៃតង (Bio, Circular economy and Green economy) ក្លាយជាគ្រឹះដ៏រឹងមាំ កសាងសហគមន៍ កសាងយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងការបំផុសគំនិតច្នៃប្រឌិត ខនកេនត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលដឹកជញ្ជូននៃតំបន់ភាគឦសាន និងជាច្រកចូលទៅភាគឦសាន ជាមួយនឹងសក្តានុពលនិងភាពសម្បូរបែបនៃវប្បធម៌ រួមទាំងជីវចម្រុះដែលមានតុល្យភាព និងមានអត្ថប្រយោជន៍វិនិយោគជាយុទ្ធសាស្ត្រ វាត្រូវបានបញ្ជាក់ជា MICE និង Smart City អាចតភ្ជាប់ ១ ក្នុងចំណោម ៣ នៃចំនួនប្រជាជនរបស់ប្រទេសថៃជាមួយប្រទេសជិតខាង។ នេះគឺជាភូមិសាស្ត្រដែលអំណោយផលដល់ការបង្កើតការផ្លាស់ប្តូរសង្គម និងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។   សម្រាប់ពិព័រណ៍ Isan BCG Expo 2022 និងវេទិកា Isan BCG ឆ្នាំ 2022 នេះជាការចាប់ផ្តើមនៃឱកាសដ៏ល្អសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅក្នុងខេត្ត Khon Kaen ដែលយើងបានរៀបចំសម្រាប់ប្រទេសថៃ និងប្រទេសជិតក្នុងតំបន់ CLMVT ដើម្បីមានឱកាសសម្របសម្រួលគំនិត ពិព័រណ៍ Isan BCG មានគោលបំណងភ្ជាប់ចំណេះដឹង និងគំនិតរួមគ្នា ខណៈពេលដែលវេទិកា Isan BCG ផ្តោតលើការពិភាក្សាដោយអ្នកដឹកនាំមកពីគ្រប់វិស័យ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមដែលនឹងកើតឡើងនាពេលអនាគត ទោះយ៉ាងណាព្រឹត្តិការណ៍នេះ។ មិនត្រឹមតែបំផុសគំនិត និងគំនិតក្នុងការធ្វើអាជីវកម្មប៉ុណ្ណោះទេ។ ប៉ុន្តែក៏បង្កើតឱកាសផ្គូផ្គងអាជីវកម្មពីអាជីវកម្មជាច្រើន ទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីបង្កើតនិរន្តរភាព និងរីកចម្រើនក្នុងសេដ្ឋកិច្ចលោតផ្លោះសម្រាប់ខុនកែន និងភូមិភាគឦសាន រួមទាំងការត្រៀមខ្លួនឈានជើងចូលទៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចនៅឆ្នាំ 2018 ឆ្នាំ 2030។ អត្ថបទពាណិជ្ជកម្ម      
Isan BCG Expo 2022 ដែលជាការតាំងពិព័រណ៍នវានុវត្តន៍ប្រកបដោយនិរន្តរភាពដ៏ធំបំផុតនៅក្នុងតំបន់ភូមិភាគឦសាន និងជាលើកដំបូងនៅក្នុងប្រទេសថៃ ត្រូវបានរៀបចំឡើងដោយ KKIC ឬ Khon Kaen Innovation Center និង Mitr Phol Group រួមជាមួយដៃគូបណ្តាញចំនួន៥០ មកពីវិស័យសាធារណៈ និងឯកជន។
  The increase in the countrys GDP has resulted in a change in the Cambodians lifestyle. Cambodians are now gradually looking to reside in condominiums or high-rise apartments. In addition, the fast-growing economy also attracts an abundance of foreign investors and young professionals to invest and work in the country.   Thereinafter, the sudden influx of investors has encouraged the swift development of many residential projects in prominent cities such as Phnom Penh to satisfy the ever-growing demand. Specifically, foreign direct investment is undeniably one of the most fundamental contributors to Cambodias rapidly-growing economy over recent years. That being said, fostering foreign investment in the country has always been one of the governments utmost priorities. As a result, the Cambodian government has made the countrys investment schemes to be as favorable as possible.   In Cambodia, foreigners are allowed to buy any properties except for the landed ones. Hence, a foreigner would be able to buy units in a condominium or apartment for their own residence or investment without much restriction. Naturally, this results in an intense competition between developers in the market to offer the most flexible payment plans, which includes the option for their clients to apply for loans from their respective collaborating banks.   Winner of the Property Guru Asia Property Awards 2019 for Best Condo Architectural Design and Best Condo Interior-Design, The Peninsula Private Residences is in a class of its own. Located just 150 meters from the iconic Cambodia-Japan Friendship Bridge, commuting to the citys CBD by car from the Peninsula takes only 5 minutes.   During a quick interview with the Managing Director of CC Peninsula Co., Ltd, the managing company of the Peninsula, Mr. Kam Chin Seng emphasised that in order to sustain the business and persist in the market, in addition to offering high-quality products, his company also focuses on providing various flexible payment plans for their clients and assisting them to acquire home loans from their collaborating financial providers.   Developers have to provide proper products that perfectly match the sales and leasing market. Clients have more choices now and know what to watch out for when picking their favorite investment. Only the experienced developers with both foreign exposure and local culture knowledge would survive in the last battle, he said.   When asked about the distinctive feature of the Chroy Changvar district of which the Peninsula is located in, Mr. Kam Chin Seng explained that Chroy Changvar has a natural feature that no other district in Phnom Penh possess, a 360 degree view surrounded by the rivers and close proximity to the bustling CBD, allowing it to be the most family-oriented district with an unrivalled air quality and panoramic view.   There are a lot of other new retails, malls, education entities and universities, government institutions, and various international theme parks further solidifying its status. Not to mention, the biggest exhibition hall in Cambodia and 60,000 pax national stadium to be completed next year will be in the Chroy Changvar Peninsula region.   With over 50% of units sold at the Peninsula, Mr. Kam Chin Seng attributes the projects success to its companys solid work philosophy and effective teamwork in placing their clients as their top priority. The company believes in sheer hard work and doing things in the most fundamental and yet most efficient way, which is to ask themselves how they can serve their clients better and how to further improve the Peninsula in terms of product delivery and its associated management services.   When we see the locals and expatriates who have stayed in Phnom Penh for many years become our clients and move here after its completion, we know we are on the right path and this motivates us to work harder, he added.   In this regard, the Peninsula Private Residences offers attractive flexible payment plans. Rising 25 storeys over the serene district of Chroy Changvar, and encompassing 161 residential units from studio to 3-bedroom consisting of gross sizes ranging from 56.16 to 237.27 square meters, the Peninsula is now offering a huge promotion for potential or walk-in clients to its sales gallery. Better yet, heavy discounts are being offered for a few exclusive units of this award-winning project.   For those looking to own an affordable boutique living or an investment with solid returns with flexible payment plans, come to the sales gallery and learn about The Peninsula Private Residences today.    You can contact The Peninsula Private Residences at 017 222 760 to schedule an appointment or find them on Facebook, The Peninsula Private Residences Facebook page.   Learn more about The Peninsula Private Residences, please click here.    Link to the original story here: https://www.realestate.com.kh/news/peninsula-offers-flexible-payment-plans/  
Cambodia is one of Southeast Asias fastest-growing countries with a robust Growth Domestic Product (GDP) growth of 7.5% recorded by the World Bank in 2018 and according to the Asian Development Bank, forecasted to be at a rate of 7% in 2019.
  ព្រះអង្គ ហ៊ុន ម៉ាណែត អាចនឹងបួសមុខភ្លើងរយៈពេល៧ថ្ងៃ ដែលអនុវត្តតាមបែបបទប្រពៃណីខ្មែរ មុននឹងចូលបម្រើការងារវិញ។ នេះបើតាមលោក ឡេង លីម នាយកខុទ្ធកាល័យមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដែលបានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៧ ឧសភា។   បច្ចុប្បន្នលោក ជា សារ៉ន មេបញ្ជាការរងនាយសេនាធិការនៃកងទ័ពជើងគោក ជាអ្នកទទួលភារកិច្ចជំនួសលោក ហ៊ុន ម៉ាណែត ដែលបានសាងផ្នួសមុខភ្លើងរយៈពេលខ្លី។   
ភ្នំពេញ៖ ព្រះអង្គ ហ៊ុន ម៉ាណែត បាននិមន្តបិណ្ឌបាតជាមួយព្រះសង្ឃផ្សេងទៀត នៅក្នុងខេត្តត្បូងឃ្មុំ តាមសង្ឃកិច្ច ឬកិច្ចវត្ត (កាតព្វកិច្ច)នៃការបំបួសមុខភ្លើងជូនជីដូន ប៊ុន ស៊ាងលី ដែលបានទទួលមរណភាពកាលពីថ្ងៃទី៤ ឧសភា។ នេះបើតាមរយៈហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដែលបានបង្ហោះរូបភាព ព្រះអង្គ ហ៊ុន ម៉ាណែត។
  ខណៈដែលលោកខាងលិច ព្រមទាំងបណ្ដាប្រទេសអាស៊ីបានដាក់ទណ្ឌកម្មស្ទើរគ្រប់ច្រកលើរុស្ស៊ី ចិនឯណោះបានបដិសេធមិនហៅការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនថាជា ការលុកលុយនោះឡើយ ហើយព្រមទាំងបានស្នើឱ្យប្រទេសលោកខាងលិចគោរពកង្វល់សុវត្ថិភាពរបស់រុស្ស៊ីផងដែរ។ អូស្ត្រាលី ដែលមិនត្រូវគ្នាជាមួយចិន ចង់ឃើញចិនបង្កើនសកម្មភាពរបស់ខ្លួន។   អំឡុងការថ្លែងសុន្ទរកថាទៅកាន់ស្ថាប័ន Lowy Institute នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន លើកឡើងថា ចិនបានអះអាងជាយូរមកហើយពីតួនាទីជាមហាអំណាចមួយក្នុងពិភពលោក និងជាអ្នករួមចំណែកដល់សន្តិភាព និងស្ថិរភាពពិភពលោក។ លោក បន្តថា គ្មានប្រទេសណាមួយនឹងមានឥទ្ធិពលដូចចិនក្នុងការបញ្ចប់សង្គ្រាមដ៏អាក្រក់នៅអ៊ុយក្រែនឡើយ។      រដ្ឋមន្រ្តីការបរទេសការបរទេសចិន វ៉ាង យី នាសន្និសីទសារព័ត៌មានថ្ងៃទី៧ ខែមីនា។ រូបថត Xinhua មេដឹកនាំរូបនេះក៏បានបន្តថា លោកស្រងាកចិត្តជាខ្លាំងនៅពេលដែលចិនមិនបានថ្កោល ទោសរុស្ស៊ីហើយបែរជាស្ងាត់ឈឹងទៅវិញ។ សម្រាប់លោក ម៉ូរីសុន ការនៅស្ងៀមស្ងាត់បែបនេះបង្ហាញពីភាពជិតស្និទ្ធយ៉ាងខ្លាំងរវាងរស្ស៊ីនិងចិនដែលនឹងផ្ដល់ផលវិបាករយៈពេលវែង។ នាយករដ្ឋមន្ត្រីរូបនេះបានរិះគន់ការលុកលុយរបស់រុស្ស៊ីថាជាការរំលោភច្បាប់អន្តរជាតិទាំងស្រុង និងជាឧទាហរណ៍ចុងក្រោយបង្អស់នៃរបបផ្តាច់ការដែលស្វែងរកការផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្នតាមរយៈការគំរាម និងអំពើហិង្សា និងជាស្ថានភាពគ្រោះថ្នាក់សម្រាប់ពិភពលោក។   ទាក់ទងនឹងស្ថានការណ៍នៅអ៊ុយក្រែន លោក ម៉ូរីសុន ក៏បានព្យាករណ៍ថាការតស៊ូប្រឆាំងនឹងកម្លាំងរុស្ស៊ីនឹងនៅតែកើនឡើងបន្ថែមទៀត ហើយអ្វីដែលប្រធានាធីបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីនចង់បាននឹងមិនបានសម្រេចនោះឡើយ។ លោកក៏ បានរិះគន់ថាលោក ពូទីន ប៉ាន់ស្មានខុសចំពោះសមត្ថភាពនៃស្ថាប័នអន្តរជាតិដែលនឹងអាចកាត់ទោសសង្រ្គាមខុសច្បាប់នេះ។   អំឡុងសន្និសីទព័ត៌មានប្រចាំឆ្នាំក្រៅកិច្ចប្រជុំសភារបស់ចិនវិញ រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បញ្ជាក់ថា ការដោះស្រាយបញ្ហានៅអ៊ុយក្រែនដែលស្មុគ្រស្មាញ ទាមទារភាពស្ងប់ស្ងាត់ សមហេតុផល និងការចរចាដោយសន្តិភាព ហើយចិននឹងគាំទ្រការចរចារវាងភាគីពាក់ព័ន្ធ។ ប៉ុន្តែប្រមុខការទូតរូបនេះ សង្កត់ធ្ងន់ថា ទំនាក់ទំនងជិតស្និទ្ធរវាងចិននិងរុស្ស៊ីនឹងនៅតែបន្ត ព្រោះមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរឡើយ តែក៏សម្រាប់ប្រជាជនពិភពលោកដែរ ហើយចិននឹងមិនឱ្យមានការជ្រៀតជ្រែកពីភាគីទីបីឡើយ៕  
នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន នៅថ្ងៃទី៧ ខែមីនាបានទទូចឱ្យទីក្រុងប៉េកាំងត្រូវតែធ្វើតាមសេចក្តីប្រកាសរបស់ខ្លួនក្នុងការលើកកម្ពស់សន្តិភាពពិភពលោក និងចូលរួមកិច្ចខិតខំដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោកក៏ព្រមានថា ពិភពលោកកំពុងប្រឈនឹងស្ថានភាពគ្រោះថ្នាក់ដោយសាររបបផ្ដាច់ការ។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសចិន ចាត់ទុកបញ្ហានេះជារឿងស្មុគស្មាញ។
អត្ថបទទាក់ទង   ព្រឹទ្ធាចារ្យ ព្រីង សាឃន មរតកមនុស្សរស់មួយរូបទៀតរបស់កម្ពុជា បានទទួលមរណភាព ក្នុងលិខិតចែករំលែកទុក្ខនាថ្ងៃចន្ទនេះ សម្ដេចនាយករដ្ឋមន្ត្រី និងសម្តេច ប៊ុនរ៉ានី ហ៊ុន សែន បានសម្ដែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យ ចំពោះការបាត់បង់វីរសិល្បករដ៏ឆ្នើមរូបនេះ។ សូមរំឭកផងដែរថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ក្នុងទិវាវប្បធម៌ជាតិ ព្រឹទ្ធាចារ្យនាដកោសល្យវដ្ដី ព្រីង សាឃន បានឡើងរាំ ចង្វាក់រាំវង់ ជាមួយទេវនាដនិម្មិត ឯម ធាយ ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាពសម្ដេច ហ៊ុន សែន៕
ភ្នំពេញ៖ ការបាត់បង់លោក ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី គឺជាការបាត់បង់វីរសិល្បករដ៏ឆ្នើមមួយរូប ដែលបានលះបង់ពេលវេលា រួមចំណែកលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិពេញមួយជីវិតរបស់លោក។ នេះគឺជាខ្លឹមសារក្នុងលិខិតរំលែកទុក្ខរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើជូនអ្នកស្រី អ៊ឹម សុវណ្ណ ភរិយារបស់សពលោកព្រឹទ្ធាចារ្យ ព្រីង សាឃន។
អាចទៅកន្លែងនានាតែម្នាក់ឯងបានដែរ។ យុវតីវ័យ ២០ឆ្នាំរូបនេះ ជឿថាការដើរលេងជាមេរៀនជីវិតដែល ផ្សារភ្ជាប់នឹងក្ដីស្រមៃរបស់ខ្លួន។ ការសម្រេចចិត្តទៅកម្សាន្តតាមតំបន់ឆ្ងាយៗ ម្នាក់ឯងជារឿងកម្រកើតមានណាស់ សម្រាប់មនុស្សស្រី ប៉ុន្តែសម្រាប់នារីចល័តចរ ការដើរលេងម្នាក់ឯងជាចំណង់ចំណូលចិត្តរបស់នាង។ តរុណីវ័យ ២០ឆ្នាំរូបនេះ សម្រេចចិត្តដើរលេងជាច្រើនកន្លែងតែម្នាក់ឯង ដើម្បីស្គាល់មេរៀនជីវិតថ្មីៗ។     រូបភាព៖ កញ្ញា ឃន លាងអេង   កញ្ញា ឃន លាងអេង ចាប់ផ្ដើមចេះដើរលេងម្នាក់ឯងប្រហែល២ឆ្នាំមកហើយ ដោយរាល់ការធ្វើដំណើរម្នាក់ឯងកញ្ញាតែងស្រាវជ្រាវពីទីតាំងដែលខ្លួនចង់ទៅយ៉ាងច្បាស់លាស់ដើម្បីធានាសុវត្ថិភាព។ សម្រាប់ដំណើរកម្សាន្តម្នាក់ឯងកញ្ញា លាងអេង ធ្លាប់ទៅគីរីរម្យ តំបន់សមុទ្រ និងកន្លែងជាច្រើនទៀត។   ការដើរលេងម្នាក់ឯងមិនមានផលលំបាកប៉ុន្មានទេ។ កញ្ញា រៀបរាប់ដូច្នេះថា៖ «វាជាការដែលល្អនៅពេលយើងធ្វើដំណើរតែម្នាក់ឯង ព្រោះយើងបានបង្កើតសម្ព័ន្ធភាពថ្មីៗ។ យើងអាចទទួលបានបទពិសោធន៍ថ្មី និងរស់ជាតិជីវិតថ្មី។ ពេលយើងទៅណាម្នាក់ឯងគឺយើងចេះពឹងខ្លួនឯង ព្រោះគ្មានអ្នកចាំជួយយើងទេ ដូច្នេះពេលមានបញ្ហាយើងត្រូវដោះស្រាយដោយខ្លួនឯង ជាពិសេសយើងអាចអប់រំផ្លូវចិត្តខ្លួនឯងបានច្រើន »។      រូបភាព៖ កញ្ញា ឃន លាងអេង   កញ្ញាលាងអេង មានមហិច្ឆតាចង់ផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជាឱ្យមានភាពល្បីរន្ទឺ។ កញ្ញាចង់បង្ហាញភាពអស្ចារ្យនៃតំបន់ទេសចរណ៍ មួយចំនួនដែលធម្មជាតិបង្កើតឡើងយ៉ាងប្រណិត។ បន្ទាប់ពីដើរលេងជាច្រើនកន្លែងកញ្ញា លាងអេង បានបង្កើតទំព័ហ្វេសប៊ុក និងគណនី TikTok មានឈ្មោះ នារីចល័តចរ ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា។ «ខ្ញុំចង់លើកកម្ពស់រមណីយដ្ឋាននៅក្នុងប្រទេសកម្ពុជា ឱ្យមានភាពល្បីល្បាញទាំងក្នុងនិងក្រៅប្រទេសឱ្យកាន់តែច្រើន។    រូបភាព៖ កញ្ញា ឃន លាងអេង   ខ្ញុំសប្បាយចិត្តក្នុងការធ្វើរឿងនេះទោះបីជាអត់ទទួលបានថវិកាត្រឡប់មកវិញក៏ដោយ»។ នេះជាការតាំងចិត្តរបស់យុវតី ឃន លាងអេង អ្នកខេត្តកណ្ដាលរូបនេះ មានក្ដីស្រមៃចង់ក្លាយជាបុគ្គលម្នាក់ដែលអាចចែករំលែកពី សិល្បវប្បធម៌ តំបន់ទេសចរណ៍ និងលើកកម្ពស់នារី នៅក្នុងបណ្ដាញសង្គម។   នារីចល័តចរ ក៏បានផ្ដាំដល់នារីទាំងអស់ឱ្យហ៊ានធ្វើអ្វីមួយដោយខ្លួនឯង ទៅកន្លែងណាមួយដោយខ្លួនឯង ព្រោះយើងមិនអាចរងចាំអ្នកមានគំនិតដូចគ្នាដើម្បីធ្វើដំណើរជាមួយគ្នានោះទេ ដូច្នេះជាមនុស្សស្រីត្រូវ មានភាពរឹងមាំ និងក្លាហាន ហ៊ានធ្វើវាដោយខ្លួនឯង៕  រូបភាព៖ កញ្ញា ឃន លាងអេង    
ការដើរលេង ការផ្សងព្រេង ជាចំណង់ចំណូលចិត្តរបស់កញ្ញា ឃន លាងអេង ដែលគេស្គាល់ថាជា នារីចល័តចរ។ ដោយចូលចិត្តការដើរកម្សាន្ត ទោះគ្មានគ្នាក៏កញ្ញា លាងអេង
ក្នុងសន្និសីទសារព័ត៌មានក្រោយត្រឡប់ពីទីក្រុងព្យុងយ៉ាង លោក Chung Eui-yong និយាយថា ជំនួបរវាងលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន និងមេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន នឹងធ្វើឡើងនៅចុងខែមេសា នៅឯអាគារសន្តិភាពនៅភូមិប៉ាន់មុនជុមដែលខណ្ឌចែកកូរ៉េទាំងពីរ។ វានឹងក្លាយជំនួបលើកទីបីរវាងមេដឹកនាំកូរ៉េទាំងពីរខាង ដែលបែកបាក់គ្នាក្រោយចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ។ អាគារសន្តិភាពដែលមន្ត្រីកូរ៉េខាងត្បូងលើកឡើងនេះ មានទីតាំងស្ថិតនៅតំបន់សន្តិសុខរួមរបស់ភូមិប៉ាន់មុនជុម និងស្ថិតនៅប៉ែកខាងត្បូងនៃខ្សែព្រំដែនរវាងកូរ៉េទាំងពីរ។ នេះមានន័យថា បើជំនួបនេះកើតឡើងតាមការគ្រោងទុកមែននោះ លោក គីម ជុងអ៊ុន នឹងក្លាយជាមេដឹកនាំកូរ៉េខាងជើងដំបូងគេ ដែលជាន់ទឹកដីកូរ៉េខាងត្បូង ពោលចាប់តាំងពីជីតារបស់ខ្លួន គឺលោក គីម អ៊ីលស៊ុង ដល់ឪពុកខ្លួនលោក គីម ជុងអ៊ីល ។ អាគារសន្តិភាពនៅឯភូមិប៉ាន់មុនជុម (រូបភាព៖ Wikicommons) មុនជំនួបលើកដំបូងក្នុងពេលជាង១០ឆ្នាំនៅខែក្រោយ លោក មូន ចេអ៊ីន និងលោក គីម ជុងអ៊ុន រំពឹងថា នឹងជជែកគ្នាតាមទូរសព្ទជាលើកដំបូងផង។ លោក Chung Eui-yong ដែលជាទីប្រឹក្សាសន្តិសុខជាតិប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់អ្នកសារព័ត៌មានថា សេអ៊ូល និងព្យុងយ៉ាងបានយល់ព្រមបង្កើតទូរសព្ទ Hotline ដើម្បីឲ្យមេដឹកនាំទាំងពីរមានទំនាក់ទំនងជិតស្និទ្ធ និងកាត់បន្ថយភាពតានតឹងផ្នែកយោធា។ ជំនួបទីមួយរវាងមេដឹកនាំកូរ៉េទាំងពីរធ្វើនៅឆ្នាំ២០០០ នៅទីក្រុងព្យុងយ៉ាងរវាងអតីតមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ីល និងអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក គីម ដេជុង ។ ជំនួបទីពីរក៏កើតឡើងនៅឆ្នាំ២០០៧ ដែលពេលនោះអតីតប្រធានាធិបតីកូរ៉េខាងត្បូង រ៉ូ មូយុន ដែលជាមេកើយរបស់លោក មូន បានទៅទស្សនកិច្ចរដ្ឋធានីព្យុងយ៉ាង និងទទួលដោយលោក គីម ជុងអ៊ីល ដដែល។ លោក គីម ដេជុង និងលោក រ៉ូ មូយុន សុទ្ធតែជាមេដឹកនាំមាននយោបាយទន់ភ្លន់ដាក់កូរ៉េខាងជើង។ ទីភ្នាក់ងារព័ត៌មាន Yonhap ផ្សាយថា ក្នុងន័យពង្រឹងទំនាក់ទំនងអន្តរកូរ៉េ កូរ៉េខាងជើងក៏បានអញ្ជើញក្រុមសម្ដែងក្បាច់គុនតេក្វាន់ដូ និងក្រុមសម្ដែងសិល្បៈកូរ៉េខាងត្បូងទៅធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងផងដែរ។ អំឡុងព្រឹត្តិការណ៍អូឡាំពិករដូវរងាក្នុងខែកុម្ភៈ ក្រុងព្យុងយ៉ាងបានបញ្ជូនក្រុមកីឡាតេក្វាន់ដូ និងក្រុមសិល្បៈមួយក្រុមធំ ទៅសម្ដែងនៅទឹកដីកូរ៉េខាងត្បូង៕
កូរ៉េខាងត្បូង និងកូរ៉េខាងជើងបានព្រមព្រៀងគ្នារៀបចំជំនួបកំពូលមេដឹកនាំលើកទីបីនៅខែមេសាខាងមុខ។ នេះបើតាមការប្រកាសរបស់ទីប្រឹក្សាសន្តិជាតិកូរ៉េខាងត្បូង Chung Eui-yong នៅថ្ងៃទី៦ ខែមីនា បន្ទាប់ពីបញ្ចប់ត្រឡប់ដំណើរទស្សនកិច្ចពីរថ្ងៃនៅកូរ៉េខាងជើង។ ខុសពីជំនួបពីរលើកមុន ជំនួបមេដឹកនាំអន្តរកូរ៉េលើកនេះ នឹងធ្វើនៅទឹកដីកូរ៉េខាងត្បូងវិញម្ដង មិនមែននៅរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើងឡើយ។
សារលើទំព័រហ្វេសប៊ុកនោះ បានសរសេរថា ការចុះអនុស្សរណៈខាងលើ គឺធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល និងលោក លីវ យុនសាន សមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន។ សារលើទំព័រហ្វេសប៊ុក បានបញ្ជាក់ថា ការសម្រេចចុះអនុស្សរណៈនេះ គឺក្រោយពីបញ្ចប់កិច្ចពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់រវាងសម្តេច ហ៊ុន សែន និងលោក លីវ យុនសាន។ ប្រភពដដែល បានឲ្យដឹងទៀតថា ក្រៅពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន អនុស្សរណៈចំនួន៥ផ្សេងទៀត ក៏ត្រូវបានចុះហត្ថលេខាផងដែរ ដែលរួមមាន អនុស្សរណៈស្តីពី «ការជំរុញទំនាក់ទំនងនិងសហប្រតិបត្តិការ រវាងអង្គការមិនមែនរដ្ឋាភិបាល នៃប្រទេសចិន និងប្រទេសកម្ពុជា» អនុស្សរណៈ ស្តីពី «ការអនុវត្តគម្រោងលើកកម្ពស់ជីវភាព រវាងក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា និងមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ» អនុស្សរណៈស្តីពី «ការអនុវត្តគម្រោងលើកកម្ពស់ជីវភាព រវាងក្រសួងអប់រំ នៃប្រទេសកម្ពុជា និងមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ អនុស្សរណៈស្តីពី «កិច្ចសហការថតភាពយន្តឯកសារ រវាងស្ថានីយទូរទស្សន៍មជ្ឈឹមចិន និង ស្ថានីយទូរទស្សន៍ជាតិកម្ពុជា និង អនុស្សរណៈស្តីពី «ការសហប្រតិបត្តិការសិក្សាលើគម្រោងសាងសង់បណ្តាញទូរទស្សន៍ឌីជីថលទូទាំងប្រទេសកម្ពុជា រវាងក្រសួងព័ត៌មាន នៃប្រទេសកម្ពុជា និង ទូរទស្សន៍យួណាន នៃប្រទេសចិន»។ សូមបញ្ជាក់ថា លោក លីវ យុនសាន បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ច នៅកម្ពុជា។ លោកនិងគណៈប្រតិភូ បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២0១៧៕
ភ្នំពេញ៖ អនុស្សរណៈយោគយល់គ្នាស្តីពី «ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និង ការសហប្រតិបត្តិការ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន» ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព នាថ្ងៃទី២0 ខែកញ្ញា ឆ្នាំ២0១៧នេះ។ នេះបើតាមទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
តាមសេចក្តីប្រកាសមួយ លោកស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសថា ភាពអាសន្ន មានគោលដៅលើផ្នែកខ្លះ មិនមែនជប៉ុនទាំងមូលឡើយ។ តំបន់ ដែលស្ថិតក្នុងភាពអាសន្ននេះ រួមមានទីក្រុងតូក្យូ ទីក្រុងអូសាកា និងខេត្តចំនួន ៥ផ្សេងទៀតរបស់ជប៉ុន។ បើធៀបទៅនឹងចំនួនប្រជាជនជប៉ុនសរុប គឺស្មើនឹង ៤៤ភាគរយ។ បើសិនគ្មានការប្រែប្រួលទេ ការដាក់រដ្ឋក្នុងភាពអាសន្ននេះ នឹងធ្វើឡើងរយៈពេល ១ខែ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Kyodo។ នេះគឺជាការប្រកាសអាសន្នលើកទីមួយជប៉ុន ដែលអាចរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាជន។ យ៉ាងណាក៏ដោយ ការប្រកាសអាសន្ននេះ គឺមិនតឹងរឹងដូចចិន ឬបារាំងខ្លាំងពេកទេ ព្រោះវាគ្មានការដាក់ពិន័យទៅលើប្រជាពលរដ្ឋជប៉ុន។ ម្យ៉ាងអភិបាលក្រុង ឬអាជ្ញាធរមានសិទ្ធិត្រឹមតែអំពាវនាវឲ្យប្រជាជនស្នាក់នៅផ្ទះ និងឲ្យជំនួញមួយចំនួន បិទបណ្តោះអាសន្នតែប៉ុណ្ណោះ។ ប៉ុន្តែការចាប់បង្ខំឲ្យគោរព អាចនឹងធ្វើឡើងនៅពេលក្រោយ ប្រសិនបើប្រជាជននៅតែមិនគោរព។ ថ្លែងនៅក្នុងសភា លោកអាបេ បានលើកឡើយយ៉ាងដូច្នេះថា៖ «ខ្ញុំបានសម្រេចប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ដោយសារយើងឈានដល់ចំណុច ជំងឺឆ្លងបានរាតត្បាតលឿង និងសាយភាយនៅទូទាំងប្រទេស និងកំពុងគំរាមកំហែងជីវិតមនុស្ស និងសេដ្ឋកិច្ច»។ បន្ថែមពីលើការដាក់ប្រទេសក្នុងភាពអាសន្ន រដ្ឋាភិបាលជប៉ុន ក៏បានបញ្ចេញកញ្ចប់ថវិការគាំទ្រប្រមាណជា ៩៩០ពាន់លានដុល្លារ ដែលស្មើនឹង ២០ភាគរយនៃទំហំសេដ្ឋកិច្ចសរុបរបស់ជប៉ុន ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចរបស់ខ្លួន ដែលកំពុងតែរងគ្រោះដោយសារ COVID-19។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ជប៉ុនមានករណី COVID-19 សរុប ៤១១១ករណី អ្នកស្លាប់ ៩៧ករណី និងអ្នកជាសះស្បើយមានចំនួន ៥១៤ករណី។ ទីក្រុងតូក្យូមានចំនួនអ្នកឆ្លងច្រើនជាងគេនៅជប៉ុន រហូតដល់ប្រមាណជា ១២០០ករណី៕
នាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី៧ ខែមេសា បានប្រកាសដាក់ជប៉ុន ក្នុងភាពអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។ បន្ថែមពីលើនេះ ជប៉ុនក៏បានបញ្ចេញទឹកប្រាក់គាំទ្រសេដ្ឋកិច្ចជិត ១ទ្រីលានដុល្លារផងដែរ។
ម្ចាស់ក្លិប «សិល្បៈ» និង ជាកីឡាករគុនចម្រុះ ចាន់ រតនា ត្រូវជួបជើងខ្លាំងមកពីគុយបា Gustavo Balart នៅសង្វៀន ONE: DREAM OF GOLD នាថ្ងៃទី១៦ ខែ សីហា ឆ្នាំ ២០១៩ នៅក្រុងបាងកក ប្រទេសថៃ។ មុនការប្រកួតមកដល់ អ្នកលេងគុនចម្រុះមានឈ្មោះបោះសំឡេងនៅកម្ពុជាពីររូប ខុន ស៊ីចាន់ និង ស៊ឹម ប៊ុនស្រ៊ន់ បានបង្ហាញទំនុកចិត្តដល់មិត្តរួមជាតិ ចាន់ រតនា ដែលអាចមានភាគរយខ្ពស់ដើម្បីទទួលជ័យជម្នះជូនអ្នកគាំទ្រកម្ពុជា។   ស៊ឹម ប៊ុនស្រ៊ន់ ដែលមានបទពិសោធន៍ប្រកួតលើសង្វៀនគុនចម្រុះជាច្រើនដងកន្លងមកបានបង្ហើបទស្សនៈផ្លាល់ខ្លួនថា ៖«ខ្ញុំគិតថា បង រតនា អាចមានភាគរយពី ៦០ ទៅ៧០ ភាគរយដើម្បីឈ្នះការប្រកួតនេះ។ បើសិន បង រតនា អាចទាត់កាត់ និង បោះជង្គង់ច្រើន ប្រហែលជា Balart អាចសន្លប់ទៀតផង។ កម្លាំងស៊ុហ្វ របស់ បង រតនា ក៏ល្អណាស់ដែរឥឡូវនេះ»។     ប៊ុនស្រ៊ន់ អះអាងទៀតថា បើសិន ចាន់ រតនា ទាត់ច្រើនកាលណា នោះវាកាន់តែល្អសម្រាប់ការប្រកួតនេះ។ លើសពីនេះទៅទៀត ប៊ុនស្រ៊ន់ មើលឃើញថា ម្ចាស់ក្លិប «សិល្បៈ» មានជំនាញប្រើកណ្ដាប់ដៃ  ទាត់ និង ដោះឃ្លេបានល្អទៀតផង ហើយបើគូបដិបក្ខប្រើក្បាច់ចាប់ច្រើន នោះត្រូវព្យាយាមដោះដូចរាល់ដង។ ការប្រើក្បាច់បែបនេះនឹងទទួលបានលទ្ធផលល្អជាក់ជាមិនខាន។  កូនសិស្សមកពី Cambodian Top Team សង្កត់ធ្ងន់ថា ៖«ខ្ញុំខ្លាចបន្តិច បើគាត់ចាប់ឃ្លេជាមួយគេច្រើន ឬ វៃដេក គឺ អាចចាញ់ប្រៀបគេហើយ ព្រោះ គេ[Balart] ស្អិតដូចតុកកែ និង ជំនាញចំបាប់ល្អ។ គេរាងតឿបន្តិច ប៉ុន្តែកម្លាំងគេល្អណាស់។ ដូច្នេះ បង រតនា គាត់ធ្វើការងារធ្ងន់ជាងលើកមុនៗឆ្ងាយ។ ប៉ុន្តែខ្ញុំជឿថា គាត់អាចដោះបានបើសិនជាជាប់ឃ្លេ»។    កូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ គូសបញ្ជាក់ថា Balart មានកម្លាំងស៊ុហ្វល្អណាស់ និង ពូកែចាប់បោក ហើយ ចាន់ រតនា ដាច់ត្រូវតែការពារឲ្យបាន។    ងាកមកកាន់ ខុន ស៊ីចាន់ ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ១ ក៏មានពាក្យពេចន៍ខ្លះដើម្បីជម្រាបជូនអ្នកគាំទ្ររវាងជើងខ្លាំងទាំងពីរនេះដែរ។ ខុន ស៊ីចាន់ ថ្លែងបែបនេះ៖ «Balart ពូកែចាប់ណាស់ តែ ចាន់ រតនា ក៏ពូកកែដោះហើយការពារ និង ហ្វឹកហាត់ការដោះក្បាច់ រួមកម្លាំងស៊ុហ្វល្អដែរ។ ខ្ញុំសង្ឃឹមថា រតនា ឈ្នះតែម្ដង»។    អ្នកលេងគុនចម្រុះមកពីស្រុកអន្លង់វែងសង្កត់ធ្ងន់ថា៖«បើរតនា វ៉ៃក្នុងជំហរដេក ខ្ញុំគិតថាចាញ់គេពី ៦០ ទៅ ៧០ ភាគរយ ប៉ុន្តែបើវ៉ៃជំហរឈរ នោះនឹងឈ្នះ ១០០ភាគរយតែម្ដង»។ កូនសិស្សលោក Alan Mccune រៀបរាប់ទៀតថា សមត្ថភាព និង កម្លាំងស៊ុហ្វប្រហាក់ប្រហែលគ្នា ប៉ុន្តែ ពេលចាប់ផ្ដើមប្រកួត Balart នឹងស្រវាចូលចាប់ឃ្លេជាក់ជាមិនខានទៅលើបុរសវ័យ ៣៣ ឆ្នាំរបស់កម្ពុជា។    ជើងខ្លាំងជំនាញចំបាប់សញ្ជាតិគុយបា Balart  ឈ្នះ ៨ លើកក្នុងការបង្ហាញខ្លួន ១០ លើកនៅសង្វៀនគុនចម្រុះកន្លងមក។ ប៉ុន្តែ បុរសវ័យ ៣២ ឆ្នាំសញ្ជាតិគុយបា រូបនេះ ចាញ់កីឡាករសញ្ជាតិជប៉ុន Tatsumitsu Wada កាលខែ មេសា កន្លងទៅ។ រឿងដ៏អស្ចារ្យ ចន្លោះ ២០១៥ ដល់ ២០១៧ ម្ចាស់មេដាយមាស Pan American Games ឆ្នាំ ២០១១ មិនដែលស្គាល់ពាក្យថាចាញ់ទេក្នុងការប្រកួត ៦ លើក (ឈ្នះទាំងអស់)។    ចំណែក ចាន់ រតនា ឈ្នះ ២លើកចុងក្រោយជាប់គ្នាលើកីឡាករមកពីឥណ្ឌូណេស៊ី ពោល រតនា វ៉ៃ Abrou Fernandes ឲ្យចុះចាញ់ និង បំបាក់កីឡាករ Rudy Agustian ឲ្យចុះចាញ់ កាលដើមខែ ឧសភា ឆ្នាំ ២០១៩ នេះ៕ 
ដោយ៖ ស៊ីធី 
លោក Blatter បានរិះគន់ចំពោះការសម្រេចចិត្តទៅរស់នៅកាតារបស់លោក Infantino មុនការប្រកួតពានរង្វាន់ World Cup 2022 ។ នៅថ្ងៃទី២០ ខែមករា FIFA បញ្ជាក់ថា លោក Infantino បានផ្លាស់ប្តូរការស្នាក់នៅពីទីក្រុងហ្សូរិច ទឹកដីស្វ៊ីសទៅស្នាក់នៅទីក្រុងដូហា ប្រទេសកាតាជាបណ្ដោះអាសន្ន ដើម្បីត្រួតពិនិត្យការរៀបចំព្រឹត្តិការណ៍ World Cup ក្នុងខែធ្នូ ឆ្នាំ២០២២។   លោក Blatter បាននិយាយក្នុងវិទ្យុ French Radio ថា ការសម្រេចចិត្តរបស់លោក Infantino ជារឿងដ៏ចម្លែកបំផុត និងជារឿងហួសហេតុដែលពិបាកទទួលយក។   «គាត់មិនមែនជាប្រធានដែលល្អម្នាក់ឡើយ ហើយខ្ញុំអាចនិយាយបានបែបនេះ។ គាត់មិនបានធ្វើការងារមិនត្រឹមត្រូវក្នុងនាមជាប្រធាន។ កន្លែងដែលប្រធាន FIFA ស្នាក់នៅ គឺជាកន្លែងដែលជាទីស្នាក់ការកណ្តាលរបស់ FIFA ក្នុងទីក្រុងហ្សូរិច។»លោក Blatter បាននិយាយបែបនេះ។   លោក Sepp Blatter វ័យ៨៥ឆ្នាំ ជាអតីតប្រធាន FIFA ឆ្នាំ ១៩៩៨ រហូតដល់ឆ្នាំ ២០១៥ ត្រូវបានគេបណ្តេញចេញពីតំណែងព្រមទាំងហាមមិនឱ្យមានសកម្មភាពក្នុងបាល់ទាត់រយៈពេល៦ឆ្នំពីបទរំលោភលើក្រមសីលធម៌៕  
អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) លោក Sepp Blatter បាននិយាយ ថ្ងៃទី២១ ខែមករាថា លោក Gianni Infantino ប្រធាន FIFA បច្ចុប្បន្ន មិនមែនជាប្រធានសហព័ន្ធដ៏ល្អមួយឡើយ។
    សម្រាប់ជនណា ដែលជាប់ចោទពីបទរារាំង មិនឲ្យពលរដ្ឋទៅ ឬបង្ខំឲ្យទៅបោះឆ្នោត អាចត្រូវពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល ដោយមិនទាន់រាប់បញ្ចូលពីបទព្រហ្មទណ្ឌ។ អគ្គលេខាធិការខាងលើ បានបន្ថែមថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការដាក់ពាក្យបណ្ដឹង ទៅគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំ សង្កាត់ តែរាល់ករណីដែលប្រព្រឹត្តមិនលើសពី៣ថ្ងៃឡើយ។   នៅក្នុងករណី ដែលពលរដ្ឋដាក់ពាក្យបណ្ដឹងហើយ នៅមិនទាន់ទទួលបានដំណោះស្រាយសមស្រប ពលរដ្ឋអាចបន្តដាក់ពាក្យបណ្ដឹងទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានី ខេត្ត ឬអាចបន្តមកកាន់ គណៈកម្មាការជាតិរៀបចំការបោះឆ្នោតផ្ទាល់។   ជាក់ស្ដែងកាលពីថ្ងៃទី២៦ ខែកក្កដា គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង បានសម្រេចដាក់ទោសបុគ្គល៥នាក់ ពីបទញុះញ៉ង់មិនឲ្យពលរដ្ឋទៅបោះឆ្នោត និងបានពិន័យជាប្រាក់ក្នុងម្នាក់១០លានរៀល៕  
ភ្នំពេញ៖ ជនណាដែលហាមឃាត់ ឬជំរុញឲ្យ ឬ មិនឲ្យពលរដ្ឋទៅបោះឆ្នោត គឺជាអំពើខុសច្បាប់។ មិនតែប៉ុណ្ណោះ គ.ជ.ប ក៏បានស្នើឲ្យពលរដ្ឋ ដាក់ពាក្យបណ្ដឹងមក គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ឬគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំ សង្កាត់ ដើម្បីដោះស្រាយតាមនីតិច្បាប់។ នេះបើតាមលោក ទេព នីថា អគ្គលេខាធិការគ.ជ.ប ដែលថ្លែងក្នុងកិច្ចប្រជុំជាមួួភាគីពាក់ព័ន្ធ នៅល្ងាចថ្ងៃទី២៧ ខែកក្កដានេះ ជុំវិញការបោះឆ្នោត។
  តម្លៃប្រេងពិភពលោកបានធ្លាក់ចុះនៅក្នុងសន្ទស្សន៍ជួញដូរថ្ងៃទី២១ ខែសីហា នៅពេលដែលទីផ្សារលែងមានការរំពឹងទុកខ្ពស់អំពីតម្រូវការនៅចិន។ នៅពេលបិទការជួញដូរ ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ០,៤ភាគរយមកនៅត្រឹម ៨៤,៤៦ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅ WTI របស់អាម៉េរិកបានធ្លាក់ចុះ ០,៦៥ភាគរយនៅតម្លៃ ៨០,៧២ដុល្លារក្នុងមួយបារ៉ែល។    ជុំវិញការរំពឹងទុកនៃតម្រូវការនៅចិននេះ លោក John Kilduff អ្នកជំនាញនៃក្រុមហ៊ុនគ្រប់គ្រង Again Capita បានលើកឡើងថា ចិនមិនរំពឹងទិញប្រេងបន្ថែមឡើយ ព្រោះកាលពីដើមឆ្នាំ ប្រទេសនេះបាននាំចូលប្រេងឆៅយ៉ាងច្រើនសម្រាប់ស្តុកទុក។    យោងតាមទិន្នន័យគយចិន ការនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីតទៅកាន់ចិនក្នុងខែកក្កដាបានធ្លាក់ចុះ ៣១ភាគរយបើធៀបនឹងខែមិថុនា ខណៈដែលរុស្ស៊ីនៅតែជាប្រទេសផ្គត់ផ្គង់ប្រេងឆៅច្រើនជាងគេដល់ប្រទេសអាស៊ីមួយនេះ ។ អ្នកវិភាគព្យាករថា ការនាំចូលប្រេងឆៅរបស់ចិនពីអារ៉ាប៊ីសាអូឌីតនឹងបន្តធ្លាក់ចុះក្នុងត្រីមាសទីបី។   ការស្តុកប្រេងឆៅរបស់ចិនបានកើនឡើងដល់កម្រិតខ្ពស់នៅឆ្នាំនេះ ដោយសារក្រុមហ៊ុនចម្រាញ់ប្រេងបានកាត់បន្ថយការទិញប្រេងឡើងវិញ បន្ទាប់ពីតម្លៃប្រេងឆៅបានកើនឡើងលើសពី ៨០ដុល្លារក្នុងមួយបារ៉ែល ក្រោមឥទ្ធិពលនៃកិច្ចព្រមព្រៀងកាត់បន្ថយផលិតកម្មដោយអង្គការនាំចេញប្រេង OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន OPEC+។   កាលពីសប្តាហ៍មុន Brent និង WTI ទាំងពីរបានធ្លាក់ចុះ២ភាគរយ ក្រោយពីការកើនឡើងរយៈពេល ៧សប្តាហ៍ជាប់ៗគ្នា ស្របពេលមានការព្រួយបារម្ភថាកំណើនសេដ្ឋកិច្ចធ្លាក់ចុះ របស់ចិននឹងទប់ស្កាត់តម្រូវការប្រេង។ ទន្ទឹមនេះ លទ្ធភាពដែលធនាគារកណ្តាលអាម៉េរិក (Fed) នឹងបន្តដំឡើងអត្រាការប្រាក់ ក៏បង្កើនការព្រួយបារម្ភអំពីទស្សនវិស័យសម្រាប់តម្រូវការប្រេងផងដែរ។  
ភាពមិនច្បាស់លាស់ពីដំណើរសេដ្ឋកិច្ចចិន បានជំរុញឱ្យតម្លៃប្រេងឆៅពិភពលោកថយចុះ ។ ប្រេងឆៅ Brent មានតម្លៃ៨៤,៤៦ដុល្លារ ខណៈ WTI មានតម្លៃ៨០,៧២ដុល្លារក្នុងមួយប៉ារ៉ែល។