text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
ចាប់តាំងពីការបង្កើតនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ បានឆ្លងកាត់វិបត្តិជាច្រើន ទម្រាំក្លាយជាអង្គការតំបន់ដែលមានតួនាទីស្នូល និងអាចទាក់ទាញមហាអំណាចពិភពលោក ដើម្បីកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខ និងសេដ្ឋកិច្ច។ ថ្ងៃនេះសារព័ត៌មានថ្មីៗសូមលើកយកកាលបរិច្ឆេទនៃការចូលជាសមាជិកអាស៊ានរបស់សមាជិកទាំង ១០ ដើម្បីរំលឹកខួបនៃការបង្កើតអង្គការ... | ត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) មានវ័យ ៥៦ឆ្នាំហើយ។ ឆ្លងតាមប្រវត្តិសាស្ត្រយូរអង្វែងនេះ តំបន់ដែលមានប្រជាជនជាង៦០០លាននាក់នេះ កំពុងដើរតួយ៉ាងសំខាន់លើឆាកអន្តរជាតិ។ មកទល់ពេលនេះ សមាគមមួយនេះ មានសមាជិកពេញសិទ្ធិចំនួនដប់ប្រទេស និងដៃគូសន្ទនាជាច្រើនប្រទេសទៀត។ |
លោក ង៉ូវ សេងកាក់ បានធ្វើរបាយការណ៍ទេសចរណ៍ជម្រាបទៅរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពីចំនួនទេសចរមកកម្សាន្តខេត្តសៀមរាប នារដូវបុណ្យចូលឆ្នាំចិន។ ក្នុងរបាយការណ៍នោះ មានទេសចរសរុបចំនួន ៩៣,៦០៥នាក់ដែលមកកម្សាន្តខេត្តសៀមរាប ដែលចំនួននេះមានការកើនឡើងជិត ៤ភាគរយធៀបនឹងឆ្នាំទៅ។ ក្នុងនោះទេសចរអន្ដរជាតិមានជាង ៤ម៉ឺននាក់ កើនជាង២២ភាគរយ និងទេសចរជាតិ ... | សៀមរាប៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១៩ មានភ្ញៀវទេសចរសរុបជាង ៩ម៉ឺននាក់បានធ្វើដំណើរមកកម្សាន្តខេត្តសៀមរាប។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលចេញផ្សាយនៅថ្ងៃទី៧ កុម្ភៈ។ |
នាយកប្រតិបត្តិអង្គការមរតកវប្បធម៌ខ្មែរ លោក អ៊ុន មណីនីតា បានឱ្យដឹងថា អនុស្សរណៈនេះ ធ្វើឡើងក្នុងបំណងបណ្ដុះបណ្ដាលគ្រូបង្គោល និងផ្តល់សម្ភារៈសិក្សា សម្រាប់ការអប់រំបេតិកភណ្ឌនៅតំបន់កោះកេរ និងព្រះវិហារ។ លោកបន្តថា គម្រោងនេះ ធ្វើឡើងស្របតាមគោលដៅរបស់អង្គការ ដែលចង់ពង្រីកការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សទៅតាមតំបន់ដែលមានរមណីយដ្ឋានបេ... | សៀមរាប៖ អង្គការមរតកវប្បធម៌ខ្មែរ បានចុះអនុស្សរណៈយោគយល់ ជាមួយអាជ្ញាធរជាតិព្រះវិហារ ស្ដីពីការអប់រំ ផ្សព្វផ្សាយ ការថែរក្សាបេតិកភណ្ឌ នៅតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិព្រះវិហារ។ ពិធីចុះអនុស្សរណៈនេះ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែមករា រវាងលោក គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងលោក អ៊ុន មណីនីតា នាយកប្រតិបត្តិអង្គការមរតកវប្... |
អគ្គលេខាធិការបក្សឆន្ទៈខ្មែរថា តាមការគ្រោងទុកក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បក្សឆន្ទៈខ្មែរ រំពឹងទទួលបាន៦អាសនៈ ខណៈអង្គបោះឆ្នោត ឬសំឡេគាំទ្រមានជាង២ពាន់សំឡេង ឬស្មើនឹង៩អាសនៈ។ ប៉ុន្តែជាក់ស្ដែង លទ្ធផលបឋមបក្សនេះ ទទួលបានត្រឹមតែ៣អាសនៈប៉ុណ្ណោះ គឺនៅភូមិភាគទី២ ភូមិភាគទី៤ និងភូមិទី៦។ អត្ថបទទាក់ទង លទ្ធផលបឋមបោះឆ្នោតព្... | ភ្នំពេញ៖ លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ សោកស្ដាយដែលបក្សខ្លួនពុំទទួលសំឡេងគាំទ្រតាមការគ្រោងទុក ក្រោយលោកឃើញលទ្ធផលបឋម ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានប្រកាស។ |
នាវេលាម៉ោង៦ល្ងាចនេះ ក្រុមបឹងកេតបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុមភ្នំពេញក្រោន ក្នុងជើងទី២នៃពានរង្វាន់ក្របខណ្ឌលីកកំពូលកម្ពុជា ដើម្បីបំបាត់ភាពហ្មងសៅដែលភ្នំពេញក្រោនបានជូនកាដូខកចិត្ត ៤-០ កាលពីជើងទី១កន្លងទៅនៅលើទឹកដីរបស់គេ។ ក្រោមការដឹកនាំបណ្តោះអាសន្នរបស់គ្រូបង្វឹកថ្មីលោក ហៅ សុជាតិ បឹងកេតរំពឹងទទួលជ័យជម្នះក្នុងជើងទី២នេះ ដើម... | ក្រោយរងបរាជ័យ ៤-០ ក្នុងជើងទី១ បឹងកេតត្រូវបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ភ្នំពេញក្រោនក្នុងជើងទី២នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកនៅល្ងាចថ្ងៃទី២៥ ខែឧសភា នេះ ដើម្បីស្តារមុខមាត់ឡើងវិញ និងដើម្បីជាកាដូលើកទឹកចិត្តមុនថ្ងៃប៉ះក្រុមសិង្ហបុរីក្នុងពានរង្វាន់ RHB Singapore Cup 2017។ |
«បះបើក» ចេញមកពីពាក្យ «បើកដោយទម្ងន់មិនស្មើគ្នានាំឲ្យកម្រះ គឺបះ ដោយទម្ងន់មិនស្មើគ្នា នាំឲ្យកម្រើក»។ ពាក្យនេះ ក៏មានន័យស្រដៀង «របះរបើង» ផងដែរ។ ដកស្រង់ចេញពី «បរិវារស័ព្ទក្នុងភាសាខ្មែរ» និពន្ធដោយ លោក ស៊ីសុវត្ថិ ប៉ូរក្ខស៊ី និងផ្សាយចេញពីសមាគមសម្តេច ជួន ណាត ឆ្នាំ១៩៧២ | តាមវចនានុក្រម កិរិយាសព្ទ «បះ» មានន័យថា ហើបខ្ពស់ម្ខាងជាងម្ខាងឬងើបហើបឡើង, កម្រើកងើបឡើង ក្ដារបះចុងម្ខាង, ជាន់ខាងគល់បះខាងចុង; ជាន់ទប់សង្កត់ទាំងពីរខាងទៅ កុំឲ្យវាបះ ។ |
អត្ថបទទាក់ទង ជម្លោះពាណិជ្ជកម្ម៖ អាមេរិក និងចិនឈានដល់កិច្ចព្រមព្រៀងដំណាក់កាលទីមួយ ជម្លោះពាណិជ្ជកម្ម៖ អាមេរិកថា ការចរចាជាមួយចិនទទួលបានផ្លែផ្កាលើសពីការរំពឹងទុក បន្ទាប់ពីជំនួបថ្នាក់ខ្ពស់អាមេរិក និងចិន ទទួលបានផ្លែផ្កានាពេលកន្លងមក ឥឡូវដល់វេនកិច្ចចរចាថ្នាក់អនុរដ្ឋមន្ត្រីម្តង។ ជំនួបខាងលើ គ្រោងនឹងជជែកពិភាក្សាតាមទូរសព្ទក្នុង... | រដ្ឋមន្ត្រីរតនាគារអាមេរិក Steven Mnuchin នៅថ្ងៃទី១៤ ខែតុលា ថា កិច្ចចរចាពាណិជ្ជកម្មរវាងអាមេរិក ចិន នឹងកើតមានម្តងទៀតនៅសប្តាហ៍ក្រោយ ខណៈពេលភាគីទាំងពីរ មានបំណងបញ្ចប់កិច្ចព្រមព្រៀងដំណាក់ទីមួយ នៅវេទិកាមេដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅខែវិច្ឆិកាខាងមុខ។ |
នៅពេលដែលសារធាតុអាល់កុលចូលទៅក្នុងរាងកាយអ្នកច្រើនពេក នឹងធ្វើឲ្យប៉ះពាល់ជាងគេគឺថ្លើម ដោយថ្លើមអ្នកអាចមានខ្លាញ់រុំព័ទ្ធជុំវិញ ហើយក៏អាចធ្វើឲ្យថ្លើមអ្នកប្រែជារឹង។ បើធ្ងន់ធ្ងរបំផុត ថ្លើមអ្នកនឹងអាចកើតមហារីកតែម្តង។ ដូចនេះ បើចង់ឲ្យថ្លើមអ្នកមានសុខភាពល្អ គួរតែចៀសឲ្យឆ្ងាយពីស្រាទាំងឡាយ។ នៅពេលដែលអ្នកតែងតែញ៉ាំសាច់ច្រើនជាងបន្លែ នោះថ្លើ... | ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យខ្លាញ់រុំថ្លើមរបស់អ្នក។ តើមានអ្វីខ្លះទៅ? |
គំរូកូនផ្កាយរណបមួយ ដែលមានឈ្មោះថា «COSMOS» ត្រូវបានបង្កើតឡើងដោយសិស្សវិទ្យាល័យមួយក្រុមនៅសាលាអ៊ីធូស្ទែម (E2STEM) នៃវិទ្យាល័យព្រះយុគន្ធរ ដែលមានយុវជន ជាង ថនសុបញ្ញ ជាប្រធានក្រុម។ គំរូកូនផ្កាយរណបនេះ មានសមត្ថភាពក្នុងការចាប់យកសំណើម សម្ពាធ សីតុណ្ហភាព រយៈកម្ពស់នៅស្រទាប់ទី២នៃផែនដី និងចាប់យករូបភាពពីលើអាកាស។ នេះជាការលើកឡើងរបស់យុវស... | ភ្នំពេញ៖ សិស្សវិទ្យាល័យមួយក្រុមនៅសាលាអ៊ីធូស្ទែម (E2STEM) នៃវិទ្យាល័យព្រះយុគន្ធរ ទទួលបានជោគជ័យ ក្នុងការបង្ហោះកូនផ្កាយរណប ទៅកាន់ស្រទាប់ទី២នៃបរិយាកាសរបស់ផែនដី។ លទ្ធផលនៃភាពជោគជ័យនេះ បន្ទាប់ពីក្រុមយុវសិស្សទាំងនោះ មានចំណាយពេលអស់៥សប្តាហ៍ ក្នុងការសិក្សាស្រាវជ្រាវ និងបង្កើតកូនផ្កាយរណបនេះឡើង។ |
បើតាមលោក អ៊ូច ភា អភិបាលខេត្តតាកែវ ការសម្រេចបិទផ្សារសៃវ៉ា គឺដើម្បីកុំឲ្យជំងឺកូវីដ-១៩រាលដាលកាន់តែខ្លាំងឡើង បន្តទៅកាន់ភូមិសាស្ត្រផ្សេងទៀត។ អភិបាលខេត្តតាកែវបានអំពាវនាវដល់ ជីវករលក់ដូរ ព្រមទំាងគ្រួសារ ត្រូវទៅផ្តល់សំណាកដល់មន្ត្រីសុខាភិបាល។ ក្រោយធ្វើតេស្តរួច អាជីវករ និងគ្រួសារទាំងអស់ ក៏ត្រូវធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ និងតា... | ភ្នំពេញ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវបានសម្រេចបិទផ្សារសៃវ៉ា ក្នុងភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាបណ្តោះអាសន្នសិនចាប់ពីថ្ងៃទី៣១ ខែឧសភានេះតទៅ ក្រោយពីមានពលរដ្ឋឆ្លងជំងឺកូវីដ-១៩នៅទីនោះ។ នេះបើតាមការផ្សាយរបស់រដ្ឋបាលខេត្តតាកែវ។ |
គណៈកម្មការសិទ្ធិមនុស្ស ស៊ើបង្កេតនិងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បានអនុញ្ញាតឲ្យតំណាងសហគមន៍ខ្មែរកម្ពុជាក្រោម ៥ នាក់ ចូលទៅក្នុងរដ្ឋសភា ដើម្បីដាក់ញត្តិ ដែលសុំឲ្យយកថ្ងៃទី ៤ ខែមិថុនា ធ្វើជាថ្ងៃបុណ្យជាតិ។ ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ១៩៤៩ ជាថ្ងៃដែលសម័យអាណានិគមបារាំងកាត់ទឹកដីកម្ពុជាក្រោម (កូសាំងស៊ីន) ឲ្យទៅឲ្យវៀតណាមត្រួត្រា។ ប្រធានសហ... | សហគមន៍ខ្មែរកម្ពុជាក្រោមបានជួបជុំគ្នា នៅវត្តចាស់ស្ថិតនៅសង្កាត់ជ្រោយចង្វា ដើម្បីហែនិងដាក់ញត្តិជូនរដ្ឋភាជាតិកម្ពុជាសុំបញ្ចូល ថ្ងៃទី០៤ ខែមិថុនា ជាទិវាបុណ្យជាតិ។ គណៈកម្មការទី ១ នៃរដ្ឋសភា គឺគណៈកម្មាធិការសិទ្ធិមនុស្ស ស៊ើបអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បានអនុញ្ញាតឲ្យតំណាងសហគមន៍ខ្មែរកម្ពុជាក្រោម ៥ នាក់ ចូលក្នុងរដ្ឋសភា... |
គ្រូបង្វឹក៖ លោក Gernot Rohr (អាល្លឺម៉ង់) លោក Rohr គឺជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកដែលមានបទពិសោធន៍ច្រើនបំផុតដែលធ្លាប់ដឹកនាំក្រុមជម្រើសជាតិនៅក្នុងទ្វីបអាហ្វ្រិក ដូចជាហ្គាបុង នីហ្សេ និងបូគីណាហ្វាសូ។ គ្រូសញ្ជាតិអាល្លឺម៉ង់វ័យ៦៤ឆ្នាំរូបនេះ បានឡើងដឹកនាំនីហ្សេរីយ៉ានៅក្នុងខែសីហាឆ្នាំ ២០១៦ ហើយតែងតែទទួលជ័យជំនះស្ទើគ្រប់ការ... | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនីហ្សេរីយ៉ាដែលបានកៅអីទៅរុស្ស៊ីសម្រាប់ការប្រកួតពានរង្វាន់ FIFA World Cup ឆ្នាំ២០១៨ ស្ថិតនៅពូល D ត្រូវប៉ះជាមួយអាហ្សង់ទីន អ៊ីស្លង់ និងក្រូអាស៊ី។ នេះជាការបង្ហាញវត្តមានលើកទី៦ហើយ សម្រាប់ក្រុមមកពីទ្វីបអាហ្វ្រិកមួយនេះ ចាប់តាំងពីចូលរួមលើកដំបូងឆ្នាំ ១៩៩៤។ |
ដើម្បីអភិវឌ្ឍន៍វិស័យកីឡាវូស៊ូឲ្យកាន់តែរីកចម្រើន សហព័ន្ធកីឡាវូស៊ូកម្ពុជា នឹងដាក់សំណើរតាមរយៈស្ថានទូតចិន ស្នើសុំគ្រូបង្វឹកពីចិន មកបង្វឹកកីឡាករកីឡាការិនីនៅកម្ពុជា។ គម្រោងស្នើនេះ ធ្វើឡើងក្រោយសហព័ន្ធកីឡាវូស៊ូទទួលបានការបង្រួបបង្រួម និងផ្សះផ្សារផ្ទៃ ដែលធ្លាប់មានវិបត្តិកន្លងមក។ នេះបើតាមការបញ្ជាក់របស់លោក វ៉ា ឈូដា ប្រធានសហព័ន្ធ... | ទីបំផុតសហព័ន្ធកីឡាវូស៊ូកម្ពុជា ដែលមានវិបត្តិផ្ទៃក្នុង ទទួលបានការបង្រួបបង្រួមនិងឯកភាពផ្ទៃក្នុងវិញហើយ។ កត្តានេះហើយ ដែលធ្វើឲ្យសហព័ន្ធវូស៊ូ រួចផុតពីការព្យួរបេក្ខភាពពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សហព័ន្ធវូស៊ូ បានរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីអបអរលទ្ធផលការបង្រួបបង្រួម និងផ្សះផ្សារផ្ទៃក្នុង កាលពីថ្ងៃទី១៣ ខែសីហា នៅវិមានព... |
អ្នកមានបំណងដើរកម្សាន្តលក្ខណៈផ្សងព្រេងទៅកាន់ភ្នំខ្នងផ្សា នឹងលែងសូវបារម្ភទៀតហើយពីការខ្វះខាតបន្ទប់ទឹក។ ក្រសួងបរិស្ថាន គ្រោងសាងសង់បន្ទប់ទឹកចំនួន២០បន្ថែមទៀត ដែលធ្វើឱ្យបន្ទប់ទឹកនៅលើភ្នំខ្នងផ្សាមានរហូតដល់២៥បន្ទប់។ ទន្ទឹមនឹងការរីករាយចំពោះការមានបន្ទប់ទឹកសម្រាប់បំពេញតម្រូវការភ្ញៀវទេសចរ ប៉ុន្តែការខ្វះខាតអ្នកថែររក្សាអនាម័យនៅតែជា... | ប្រធានសហគមន៍ និងក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងសម្រាប់សាងសង់បន្ទប់ទឹកចំនួន ២០ទៀតនៅភ្នំខ្នងផ្សា បន្ថែមលើបន្ទប់ទឹកដែលមានស្រាប់។ ស្របពេលគម្រោងសាងសង់បន្ទប់ទឹកចាប់ផ្ដើម ការខ្វះមនុស្សសម្រាប់ថែរក្សាអនាម័យ នៅតែជាក្ដីបារម្ភរបស់ប្រធានសហគមន៍។ |
អ្នកសារព័ត៌មានដែលនឹងត្រូវចូលរួមកម្មវិធីផ្សព្វផ្សាយគោលដៅទេសចរណ៍នៅប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី២០ដល់ទី២៥ មិថុនា ក្នុងនោះរួមមាន អ្នកនាង អ៊ីសា រ៉ហានី អ្នកយកព័ត៌មាននៃគេហទំព័រសារព័ត៌មានអនឡាញថ្មីៗ និងលោក ពិសិដ្ឋ មកពីអង្គភាពសារព័ត៌មានហ្វ្រេសញូ។ អ្នកសារព័ត៌មានទាំងពីរ នឹងត្រូវធ្វើទស្សនកិច្ចនៅតាមរមណីយដ្ឋាននិងគោលដៅទេសចរណ៍មួយចំនួនក្... | ក្រសួងទេសចរណ៍ម៉ាឡេស៊ី តាមរយៈក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីប្រចាំកម្ពុជា បានអញ្ជើញអ្នកសារព័ត៌មានកម្ពុជាពីរនាក់ ពីស្ថាប័នផ្សេងគ្នាដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍ Malaysia Mega Familiarisation Tour Programme (MEGA FAM) ក្នុងពិធីបើកការប្រារព្ធពិធីបុណ្យ EID Al-FITR ឆ្នាំ២០១៩។ ព្រឹត្តិការណ៍នេះ នឹងប្រារព្ធធ្វើរយៈពេល... |
«ទិវា១ម៉ោងសម្រាប់ភពផែនដី» ឬ «Earth Hour» នេះ ប្រព្រឹត្តឡើងស្របពេលពិភពលោកប្រឈមបញ្ហាមួយចំនួនដូចជា ការប្រែប្រួលអាកាសធាតុ ការបាត់បង់ធនធាន ជីវចម្រុះ ការបំពុលបរិស្ថាន ការរិចរិលដី កង្វះខាតទឹក និងហានិភ័យលើសុខភាពមនុស្ស។ ការបិទភ្លើង១ម៉ោង ជានិមិត្តរូបនៃការចូលរួមការពារភពផែនដីឲ្យមានលក្ខណៈប្រសើរឡើង ក្នុងចំណោមវិធីសាស្ត្រដូចជា ការសន្... | កម្ពុជា និងបណ្តាប្រទេសនានាលើពិភព នឹងប្រារព្ធ «ទិវា១ម៉ោងសម្រាប់ភពផែនដី» តាមរយៈការបិទភ្លើងជានិមិត្តរូបរយៈពេល១ម៉ោង ចាប់ពីម៉ោង៨កន្លះយប់ ដើម្បីបង្ហាញការប្តេជ្ញាចិត្តក្នុងការចាប់យកឥរិយាបទរស់នៅប្រកបដោយនិរន្តរភាព។ |
សេដ្ឋកិច្ចកោះតៃវ៉ាន់ដែលពឹងផ្អែកលើការនាំចេញ និងការផ្គត់ផ្គង់បច្ចេកវិទ្យាសកលសម្រាប់ផលិតផលរួមមានបន្ទះឈីប បានកើនឡើង៦,៤៥ភាគរយក្នុងឆ្នាំ២០២១ ដែលជាអត្រាលឿនបំផុតចាប់តាំងពីឆ្នាំ២០១០។ ខណៈកំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងកើនឡើងយឺតក្នុងឆ្នាំ២០២២ និង២០២៣ រដ្ឋាភិបាល ចាក់បញ្ចូលប្រាក់៣៨០ពាន់លានដុល្លារតៃវ៉ាន់ទៅក្នុងសេដ្ឋកិច្ចក្នុងឆ្ន... | កោះតៃវ៉ាន់គ្រោងនឹងផ្ដល់ប្រាក់ប្រមាណ២០០ដុល្លារក្នុងម្នាក់សម្រាប់ប្រជាជនទាំងអស់ក្នុងការអបអរឆ្នាំថ្មី។ នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់លោក Su Tseng-chang ប្រកាសបែបនេះនៅថ្ងៃទី៤ ខែមករា ដោយបញ្ជាក់ថា កំណើនសេដ្ឋកិច្ច នឹងត្រូវបានចែករំលែកជាមួយប្រជាជនគ្រប់ៗគ្នា។ |
ក្រោយចូលកាន់តំណែងជាគ្រូបង្គោលក្លិបខេមបូឌានថាយហ្គឺរតាំងពីថ្ងៃទី១៨ ខែមេសា លោក Oiriol Mehedano ដឹកនាំក្លិបមួយនេះមិនឲ្យស្គាល់ពាក្យបរាជ័យនោះទេក្នុងចំណោម៤ប្រកួតក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីរូបនេះ ក្នុងជំនួបដំបូងខេមបូឌានថាយហ្គឹរយកឈ្នះក្រុមគីរីវង់សុខសែនជ័យក្នុងលទ្ធផល ៦-... | ចាប់តាំងពីការតែងតាំង លោក Oriol Mehedano ជាគ្រូបង្គោលជំនួស លោក Kenichi Yatsuhashi ក្លិបខេមបូឌានថាយហ្គឺរមិនដែលស្គាល់ពាក្យថា បរាជ័យនោះឡើយក្នុងចំណោម៤ប្រកួតនាពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧។ លើសពីនេះលោក Oriol បានជួយឲ្យក្លិបនេះឡើងចំណាត់ថ្នាក់៣កម្រិតនៅក្នុងតារាងពិន្ទុថែមទៀតផង។ |
ក្រុងបាត់ដំបង ដែលជាក្រុងមួយ សម្បូរបែប មានទាំងទេសចរណ៍ធម្មជាតិ ទេសចរណ៍កែច្នៃ និងសំណង់បុរាណជាដើម។ បច្ចុប្បន្នរដ្ឋបាលខេត្តបាត់ដំបង កំពុងចាប់ផ្ដើមរៀបចំក្រុងឱ្យក្លាយទីក្រុងឆ្លាតវៃស្របតាមគម្រោងដែលបានដាក់ចេញ។ រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តបាត់ដំបង»... | ភ្នំពេញ៖ លោក សុខ លូ បានឱ្យដឹងថា ក្រុងបាត់ដំបង នឹងប្រែជាទីក្រុងឆ្លាតវៃនាពេលអនាគត។ បច្ចុប្បន្នរដ្ឋបាលខេត្តបាត់ដំបង កំពុងចាប់ផ្ដើមរៀបចំក្រុងឱ្យក្លាយទីក្រុងឆ្លាតវៃ។ |
ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏ធំនៅកម្ពុជា និងមានសាខាច្រើនជាងគេនៅកម្ពុជា បានចូលរួមក្នុងការ ផ្តល់ភាពងាយស្រួលជូនដល់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ជូន សេវាផ្ទេរប្រាក់ ដែលមានភាពសាមញ្ញ និងសុវត្ថិភាពខ្ពស់។ បច្ចុប្បន្ននេះ អតិថិជនប្រាសាក់ អាចផ្ទេរប្រាក់ទៅកាន់ដៃគូជំនួញ មិត្តស្និទ្ធស្នាល សាច់ញាតិ ពីគណនី ទៅគណនី ឬ ផ្ទេរប្រាក់ទៅអ... | សេវាផ្ទេរប្រាក់ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ព្រោះប្រជាជនអាចវេរលុយ និងទទួលប្រាក់បានយ៉ាងងាយ សុវត្ថិភាព និងកាត់បន្ថយការមមាញឹកប្រចាំថ្ងៃ ព្រមទាំងសម្រួលដល់សកម្មភាពអាជីវកម្ម និងការរស់នៅផងដែរ។ |
នៅពេលដែលអ្នកមិនការពារកម្តៅថ្ងៃ នោះវានឹងធ្វើឲ្យអ្នកកើតមានស្នាមអ៊ុចខ្មៅជាមិនខាន។ ការចូលចិត្តផាត់មុខក្រាស់ៗ ក៏នាំឲ្យអ្នកកើតស្នាមអ៊ុចខ្មៅដែរ។ នៅពេលដែលអ្នកមានទម្លាប់សម្អាតមុខមិនស្អាត យូរទៅស្មាមអ៊ុចខ្មៅទាំងនោះនឹងកើតឯងលើមុខអ្នក។ ការប្រើកុំព្យូទ័រយូរ ក៏ជាមូលហេតុមួយក្នុងចំណោមមូលហេតុខាងលើផងដែរ។ ចំណុចចុងក្រោយ ... | ប្រសិនជាអ្នកមានទង្វើទាំងឡាយខាងក្រោមនេះ អ្នកគួរតែចៀសឲ្យផុត មិនគួរប្រព្រឹត្តឡើយ។ វាជាទង្វើដែលអាចប៉ះពាល់ដល់សម្រស់អ្នកជាខ្លាំង ដោយធ្វើឲ្យមុខអ្នកពោរពេញដោយស្នាមអ៊ុចខ្មៅ។ តើមានអ្វីខ្លះទៅ? |
ធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វេទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្តេច ស ខេង ថ្លែងដូច្នេះថា៖«យើងទាំងអស់គ្នា ប្តេជ្ញារួមគ្នាត្រូវយកជ័យជំនះឲ្យបាន២ ក្នុងពេលតែមួយ។ ជ័យជំនះទី១ គឺសម្រាប់គណបក្ស ជ័យជំនះទី២ គឺសម្រាប់ប... | សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខសម្រាប់ការបោះឆ្នោត ស្នើដល់រដ្ឋបាល មន្ត្រីរាជការ គណៈបញ្ជាការឯកភាព កម្លាំងប្រដាប់អាវុធ ប្រជាការពារ ឲ្យប្រឹងប្រែងរួមគ្នា ដើម្បីការពារការិយាល័យបោះឆ្នោត និង ចាត់ចែងដំណើរការបោះឆ្នោត ឲ្យប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ យុត្តិធម៌ និង គ្មាន... |
ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បានទៅដល់រដ្ឋ Rio Grande do Sul នៅថ្ងៃទី៥ ខែឧសភា (ម៉ោងក្នុងតំបន់) ជាមួយសមាជិកគណៈរដ្ឋមន្ត្រីភាគច្រើនរួបដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការកសាងឡើងវិញជាមួយរដ្ឋាភិបាលក្នុងតំបន់។ តាមទីភ្នាក់ងារការពារជនស៊ីវិលរបស់រដ្ឋ Rio Grande do Sul ចំនួនអ្នកស្លាប់ដោ... | ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់នៅរដ្ឋ Rio Grande do Sul ភាគខាងត្បូងប្រេស៊ីលបានកើនឡើងដល់ ៧៨ នាក់ ហើយមនុស្សជាង ១១៥០០០ នាក់ត្រូវជម្លៀសចេញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែឧសភា។ |
អ្នកឈ្នះរង្វាន់ម៉ូតូ Zoomer X មួយរង្វាន់បានទៅលើ ឈ្មោះ ពៅ ស្រនិច អតិថិជនប្រើ Huawei អេ 7 ដែលបានទិញនៅហាង ឆាយ គីម (តាខ្មៅ) ។ ពៅ ស្រនិច មានអារម្មណ៍រំភើបចង់ហោះ ស្ទើរនិយាយមិនចេញ នៅពេលដែលក្រុមហ៊ុនទំនាក់ទំនងទៅក្នុងពេលកំពុងផ្សាយផ្ទាល់ ហើយគាត់បាននិយាយថា នេះជាលើកទីមួយក្នុងឆាកជិវិតហើយ ដែលគាត់បានឈ្នះរង្វាន់។ រីឯអ្នកឈ្នះទូរទស្ស... | ភ្នំពេញ ៖ អតិថិជនសំណាងបីរូបទៀត បានឈ្នះរង្វាន់ពីក្រុមហ៊ុន Huawei ក្នុងការចាប់រង្វាន់លើកទី៣ ពីប្រូម៉ូសិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 ដែលធ្វើឡើងនៅផ្សារទំនើប Exchange Square កាលពីថ្ងៃ ១៥ មីនា។ |
ចុះអ្នកមានរថយន្តទំនើប ហ៊ឺហារ ប៉ុន្តែនាំគ្នាជិះបំពានច្បាប់ចរាចរណ៍ និងខ្វះការអត់ធ្មត់ ជាមនុស្សប្រភេទណា? នៅក្នុងសង្គម អ្នកក្រ ឬជនអវិជ្ជា ពិតជាត្រូវការភាពជាគំរូខ្លាំងណាស់ ជាពិសេសពីសំណាក់អ្នកមាន និងអ្នករៀនសូត្រចេះដឹង ប៉ុន្តែបើផ្អែកតាមរូបថតដែលចែករំលែកតៗគ្នាតាមរយៈបណ្តាញ សង្គម ភាពជាគំរូ ពិតជាពិបាករកខ្លាំងណាស់។ រថយន្តរហូតដល់ទៅ៦... | អ្នកក្រ និងអ្នករៀនសូត្រមិនសូវបានជ្រៅជ្រះ តែងតែទទួលរងនូវការស្តីបន្ទោសទាក់ទងនឹងភាពគ្មានសណ្តាប់ធ្នាប់ និងស្ថានភាពច្របល់ច្របល់ក្នុងកម្មវិធីអ្វីមួយ។ |
កីឡាករ សោម សុខវិសាល ប្រធានក្រុម Avatar FC បានស្តែងចេញនូវការតាំងចិត្តដ៏មោះមុតថា មុនក្លាយជាម្ចាស់ជើងឯកប្រចាំមណ្ឌលខេត្តកំពង់ស្ពឺនេះ ថាក្រុមរបស់ខ្លួន បានពុះពារឆ្លងកាត់ឧបសគ្គជាច្រើន ដោយក្នុងមួយថ្ងៃ ត្រូវលេងចាប់ពី៣ប្រកួតទៅ៤ប្រកួត ដើម្បីដណ្តើមយកលទ្ធផលឡើងទៅកាន់វគ្គផ្តាច់ព្រ័តក្លាយជាម្ចាស់ជើងឯក។ បន្ទាប់ពីគ្រងតំណែងជើងឯកនៅមណ្... | ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នា ២០២០ ការប្រកួតបាល់ទាត់ Tiger Street Football 2020 រដូវកាលទី៨ មណ្ឌលទី១ ខេត្តកំពង់ស្ពឺ ដែលមានក្រុមចូលរួមប្រជែងចំនួន ៥២ក្រុម ដំណើរការប្រកួតអស់រយៈពេល២ថ្ងៃ នៅដីឡូត៍ឧកញ៉ា ឈួន គឹមសាន្ត។ នៅក្នុងការប្រកួតនេះ ក្រុម Avatar FC ក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះក្រុមបាល់ទាត់ TN Kandal ក្នុងលទ... |
កីឡាការិនីកម្ពុជា នៅ ស្រីពៅ នឹងត្រូវតតាំងជាមួយកីឡាការិនីម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol នៅសង្វៀន ONE: FOR HONOR នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ ក្នុងជំនួបនេះមានរឿងមួយចំនួនគួរឲ្យកត់សម្គាល់ដែលត្រូវដឹងមុនការប្រកួតចាប់ផ្ដើម។ កីឡាការិនី Priscilla Hertati Lumban Gaol មានវ័យ ៣០ឆ្... | អត្ថបទ៖ ស៊ីធី |
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប ១១៨ ៧០២នាក់ ខណៈអ្នកជាសះស្បើយ១១៥ ០១៧នាក់ និងអ្នកស្លាប់សរុបកើនដល់ ២ ៨០០នាក់៕ | ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៨៩នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន៤នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន១១៥នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន ៦នាក់ទៀតដែរ ក្នុងនោះមាន៤នាក់ដែលមិនបានចាក់វ៉ាក់សាំង។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែវិច្ឆិកានេះ។ |
គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Georginio Wijnaldum និង James Milner បានជួយក្រុមលោក Jurgen Klopp កើនដល់៨៨ពិន្ទុពីការប្រកួត៣៥លើក។ ហង្សក្រហមនាំមុខក្រុម Man City ចំនួន២ពិន្ទុ ប៉ុន្តែពួកគេក៏លើសការប្រកួត១លើកដែរ។ Liverpool ក្រៅពីត្រូវប្រជែងពានកំពូលអង់គ្លេសជាមួយមេឃខៀវរដូវកាលនេះពួកគេក៏មានភារកិច្ចធំដើម្បីដណ្តើមពាន Champions Leag... | Liverpool បានបន្តជ័យជមុះ្នរបស់ខ្លួនដើម្បីឡើងទៅឈរកំពូលតារាង Premier League ក្រោយយកឈ្នះ Cardiff City ២-០ ក្នុងការប្រកួតសប្តាហ៍ទី៣៥របស់ខ្លួន ដោយនាំមុខគូប្រជែង Manchester City ដែលលេងបាន៣៤ប្រកួតចំនួន២ពិន្ទុ។ Spurs, Arsenal, Man Utd ដែលត្រូវប្រជែងគ្នាយកតំបន់ Top4 សុទ្ធតែបរាជ័យរៀងខ្លួននាការប្រកួតសប្តាហ៍ទី៣៤។ |
ខ្លោងទ្វារនៃអាគារព្រះឥសូរ មានទីតាំងស្ថិតនៅផ្នែកខាងជើង នៃតួកណ្តាលរបស់ប្រាសាទព្រះខ័ន។ ប្រាសាទព្រះខ័នជាប្រាសាទចំណាស់មួយ ដែលបានសាងសង់នៅចុងសតវត្សទី១២ ដើមសតវត្សទី១៣ ក្នុងភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ ប្រាសាទនេះ សាងសង់តាមរចនាបថនៃប្រាសាទបាយ័ន ដោយប្រើថ្មបាយក្រៀម និងថ្មភក់។ សកម្មភាពអ្នកជំនាញកំពុងជួសជុលខ្លោងទ្វារ... | អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលខ្លោងទ្វារនៃអាគារព្រះឥសូរ ក្នុងប្រាសាទព្រះខ័ន ក្រោយតួនៃខ្លោងទ្វារមានភាពទ្រុឌទ្រោមខ្លាំង។ អាយុកាលនៃថ្មកាន់តែចាស់រេចរឹល រួមផ្សំនឹងការយាយីពីអាកាសធាតុផង បានធ្វើឱ្យគ្រឹះខ្លោងទ្វារចំណាស់នេះបាក់ស្រុត និងបាក់ធ្នឹមផងដែរ។ អ្នកជំនាញបានលើកឡើងថា ការជួសជុលខ្លោងទ្វារនេះ នឹងចំណាយពេល១ឆ្នាំ ដោយគិ... |
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទា បាននិយាយថា ជាងមួយឆ្នាំនេះ រដ្ឋបានឧបត្ថសាច់ប្រាក់ជាង៤០០លានដុល្លារ ដល់ពលរដ្ឋជាង៧០ម៉ឺនគ្រួសារ ស្មើនឹងពលរដ្ឋ៣លាននាក់។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ក្នុងមួយគ្រួសារនៃពលរដ្ឋដែលមានបណ្ណសមធម៌ បានទទួលប្រាក់ឧបត្ថម្ភប្រមាណ២០ទៅ៥០ម៉ឺនរៀល ដោយផ្អែកតាមសម... | ភ្នំពេញ៖ តាមរយៈការជួយឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះរបស់រដ្ឋាភិបាល បានជួយរក្សាលំនឹងសេដ្ឋកិច្ចពលរដ្ឋជាង៧០ម៉ឺនគ្រួសារ ខណៈពេលជួបវិបត្តិកូវីដ-១៩។ លើសពីនេះ រដ្ឋនៅតែបន្តជួយឧបត្ថម្ភ និងចុះធ្វើបណ្ណសមធម៌ដល់ពលរដ្ឋជាប្រចាំ ជាពិសេសសម្រាប់ពលរដ្ឋចំណាកស្រុក។ |
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីផ្លែឈើមួយចំនួនដែលអាចជួយទប់ស្កាត់ជំងឺមហារីក ៖ ១. ផ្លែទទឹម ផ្លែឈើនេះមានផ្ទុកបរិមាណសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ ជាពិសេស សារធាតុ Polyphenols ដែលជួយតាមដានត្រួតពិនិត្យលើព្រឹត្តិការណ៍ជីវសាស្ត្រផ្សេងៗដែលពាក់ព័ន្ធនឹងជំងឺមហារីក រួមទាំងការវិវត្តទៅជាជំងឺមហារីក។ ផ្លែទទឹមមានប្រសិទ្ធភាពក្នុងការកាត់ប... | ជំងឺមហារីកជាបញ្ហាសុខភាពដ៏គួរឱ្យព្រួយបារម្ភបំផុតមួយដែលអាចឆក់យកអាយុជីវិតមនុស្សបានយ៉ាងងាយ។ ទោះជាយ៉ាងណា ជំងឺមហារីកមិនលូតលាស់ភ្លាមៗត្រឹមរយៈពេលតែមួយយប់នោះទេ ហើយមានវិធីបង្ការបែបសាមញ្ញច្រើនណាស់ដែលអ្នកគួរអនុវត្តដើម្បីកាត់បន្ថយហានិភ័យនៃជំងឺគ្រោះថ្នាក់នេះដោយគ្រាន់តែកែប្រែសកម្មភាពប្រចាំថ្ងៃដូចជាការទទួលទានអាហារ និងភេសជ្ជៈ ព្រមទាំងក... |
ក្រុមបិសាចក្រហមបានឈានទៅវគ្គ១/៨ផ្តាច់ព្រ័ត្រនៃក្របខណ្ឌលំដាប់ទី២អឺរ៉ុប ក្រោយយកឈ្នះ Club Brugge ដោយលទ្ធផលទាំងពីរជើង ៦-១ ក្នុងវគ្គ៣២ក្រុម។ ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Solskjaer នឹងត្រូវបន្តជួយក្រុម LASK របស់អូទ្រីសនៅវគ្គ១/៨ផ្តាច់ព្រ័ត្រ ខណៈក្រុមពីអ៊ីតាលី Inter Milan ត្រូវជួប Getafe របស់អេស្ប៉ាញ។ ប្រសិនបើ Man Utd ... | លោក Ole Gunnar Solskjaer សារភាពថាក្រុម Manchester United មានការព្រួយបារម្ភខ្លាំងពីជំងឺកូរ៉ូណាវីរុស (COVID-19) ប្រសិនបើក្រុមលោកត្រូវប៉ះ Inter Milan ក្នុងក្របខណ្ឌ UEFA Europa League នៅវគ្គបន្តបន្ទាប់ណាមួយ។ |
ឃ្លាំងស្តុកខេត្តកំពង់ធំ ដែលទើបដាក់ប្រើប្រាស់នេះ ស្ថិតក្នុងគម្រោងកសាងឃ្លាំង និងឡសម្ងួតចំនួន ៤ខេត្តរួមមាន បាត់ដំបង កំពង់ធំ តាកែវ និងខេត្តព្រៃវែង ដែលរដ្ឋាភិបាលជាអ្នកផ្ដល់ឥណទាន។ គម្រោងឃ្លាំងស្តុកខ្នាតធំចំណុះ ២០ម៉ឺនតោនក្នុងខេត្តបាត់ដំបង ប្រើទុន ១៥លានដុល្លារ រី ឯគម្រោងនៅខេត្តបីផ្សេងទៀត ប្រើទុន ៥លានដុល្លារក្នុងមួយទីតាំង។ ហ... | កំពង់ធំ៖ ក្រុមហ៊ុន Amru Rice បានសម្ពោធឃ្លាំងស្តុកស្រូវ និងឡសម្ងួត នៅខេត្តកំពង់ធំ បន្ទាប់ពីឃ្លាំងស្តុកខ្នាតធំរបស់ធនាគារស្រូវក្នុងខេត្តបាត់ដំបង ទើបត្រូវបានដាក់ឲ្យដំណើរការក្នុងខែកក្កដាដូចគ្នានេះផងដែរ។ ឃ្លាំងស្តុកនេះអាចស្តុកស្រូវចំណុះ ៥ម៉ឺនតោន និងឡសម្ងួតសមត្ថភាព ១៥០០តោនក្នុងមួយថ្ងៃ។ ឃ្លាំងស្តុកមួយនេះ នឹងទទួលលំហូរស្រូវក្នុង... |
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ António Guterres នៅថ្ងៃទី០៥ កញ្ញា បានសម្តែងការព្រួយបារម្ភជាខ្លាំងអំពីហិង្សា ដែលផ្ទុះឡើងពីខែសីហារបស់មីយ៉ាន់ម៉ា ដែលបង្ខំឲ្យប្រជាជនរាប់ម៉ឺននាក់ភៀសខ្លួនចេញពីប្រទេស និងធ្វើឲ្យស្ថានភាពក្នុងតំបន់ប្រឈមនឹងអស្ថិរភាព។ លោក António ក៏ទទូចឲ្យមានការផ្តល់ទាំងសញ្ជាតិ និងឋានៈជាប្រជាជនស្របច្បាប់ដល់ជនជាត... | ប្រមុខអង្គការសហប្រជាជាតិ បានថ្កោលទោសលើហិង្សាប្រដាប់អាវុធនៅមីយ៉ាន់ម៉ា ដែលបណ្តាលឲ្យជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់ម៉ឹននាក់ភៀសខ្លួនចេញពីប្រទេសនេះទៅកាន់បណ្តាប្រទេសជិតខាង។ លោកអគ្គលេខាធិការ បានទទូចទាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងសហគមន៍អន្តរជាតិចេញចំណាត់ការក្នុងការបញ្ឈប់ហិង្សានេះដើម្បីចៀសវាងអស្ថិរភាពនៅក្នុងតំបន់ ។ |
The Chang'e-4 mission -- named after a moon goddess -- made the world's first soft landing on the moon's far side on January 3, a major step in China's ambitions to become a space superpower. A rover dubbed Yutu-2 -- the name of the moon goddess's pet, the 'Jade Rabbit' -- successfully separated from the lander and d... | China's lunar probe has sent the first panoramic image of its landing site since its historic arrival on the far side of the moon, showing the cratered landscape it is exploring. |
In his speech at the signing ceremony on Tuesday, Wang congratulated the successful application for Lao projects under Lancang-Mekong cooperation fund, saying this is another milestone in the Lancang-Mekong cooperation framework. The Chinese side highly appreciates the enthusiastic participation of Lao side... | VIENTIANE, Chinese Ambassador to Laos Wang Wentian and Lao Deputy Minister of Foreign Affairs Khamphao Ernthavanh have signed an agreement on Lancang-Mekong cooperation funding for Lao projects here. |
លោកស្រី Fatimata សញ្ជាតិម៉ាលី ប្រធានគម្រោង តំណាង FIFA បាននិយាយថា ការបណ្ដុះគំនិតលេងកីឡាបាល់ទាត់នៅក្នុងសាលា ទាំងកម្រិតបឋម និងយុវជន គឺជាគុណតម្លៃវិជ្ជមាន ដែលស្របតាមគ្នា ជាមួយវិស័យអប់រំ សម្រាប់កុមារ និងយុវជន។ ម្យ៉ាងវិញទៀត នេះ ក៏ជាផ្នែកមួយរក្សាបាននូវអត្ដចរិតដ៏ល្អ សម្រាប់កុមារ តាមរយៈការអប់រំឲ្យទទួលបាននូវភាពសប្បាយរីករាយ និងបង្... | បង្កើតកីឡាបាល់ទាត់តាមសាលារៀន និងជំរុញឱ្យកុមារ លេងកីឡាបាល់ទាត់ ជាមធ្យោបាយអប់រំមួយដ៏មានប្រសិទ្ធភាព និងសន្ដិភាពក្នុងសង្គម។ លោកស្រី Fatimata Sidibe ប្រធានគម្រោងអភិវឌ្ឍន៍កីឡាបាល់ទាត់តាមសាលារៀន និងជាតំណាងសហព័ន្ធបាល់ទាត់អន្ដរជាតិ (FIFA) បានថ្លែងដូច្នេះក្នុងពិធីសម្ពោធទីលាន និងសាលាតម្រង់ទិសកីឡាបាល់ទាត់រាជធានីខេត្តទាំង២៥ នៅថ្ងៃទ... |
«កីឡាករ Aymeric Laporte អាចលេងតំណាងឲ្យសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញបាន»។ នេះជាការប្រកាសរបស់ FIFA បន្ទាប់ពីស្ថាប័នបាល់ទាត់ពិភពលោកមួយនេះ បានកែប្រែលក្ខន្តិកៈរបស់ខ្លួន ទាក់ទងនឹងការអនុញ្ញាតឲ្យកីឡាករប្តូរក្រុមជម្រើសជាតិ។ Laporte អាយុ២៦ឆ្នាំ បានចូលរួមជាមួយ Manchester City កាលពីឆ្នាំ២០១៨។ គេបានលេងក្រុមឈុតយុវជនជម្រើសជាតិបារាំ... | សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានអនុម័តយល់ព្រមឲ្យ Aymeric Laporte អាចលេងឲ្យជម្រើសជាតិអេស្ប៉ាញ ដោយប្តូរពីបារាំងដែលគេធ្លាប់លេងឈុតជម្រើសជាតិយុវជន ក្រោយពីខ្សែការពារក្លិបManchester City រូបនេះ ទទួលបានសញ្ជាតិអេស្ប៉ាញផ្លូវការ។ |
ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុនទេសចរណ៍ ABOUTAsia លោក យី សំអាង ដែលរៀបចំទទួលស្វាគមន៍ទេសចរខាងលើបានឱ្យដឹងថា រថយន្តចំនួន២៦គ្រឿង បានដឹកអ្នកទេសចរអឺរ៉ុបសរុប៥២នាក់ ធ្វើដំណើរពីប្រទេសវៀតណាម ឆ្លងចូលតាមច្រកអូរយ៉ាដាវ ខេត្តរតនគិរី និងស្នាក់នៅទីនោះ រួចបន្តមកដល់ខេត្តសៀមរាបឆ្លងកាត់ស្រុកបន្ទាយស្រី នារសៀលថ្ងៃទី៣ កុម្ភៈ។ ទេសចរទាំងនោះ ន... | សៀមរាប៖ ប្រតិភូទេសចរណ៍ការ៉ាវ៉ាន់រថយន្តបុរាណប្រភេទក្លាស៊ីកនៃទេសចរអឺរ៉ុបចំនួន ២៦គ្រឿង បានធ្វើដំណើរមកដល់ខេត្តសៀមរាបនារសៀលថ្ងៃទី៣ ខែកុម្ភៈ ដែលជាផ្នែកនៃ ដំណើរកម្សាន្តមកកាន់តំបន់អាស៊ី។ |
ព័ត៌មានលម្អិត សូមទស្សនាវីដេអូខាងក្រោមនេះ៖ | ភ្នំពេញ៖ ArrowDot គឺជាក្រុមហ៊ុនបច្ចេកវិទ្យាខ្មែរ ដែលបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មផ្សេងៗ ជាពិសេសដូចជារ៉ូបូតមួយឈ្មោះថា AGV ដែលអាចយកទំនិញទៅដាក់ទីតាំងផ្សេងដោយស្វ័យប្រវត្តិ។ គម្រោងរ៉ូបូត AGVនេះ មានគោលដៅ រួមចំណែកដល់ការរីកចម្រើនវិស័យឧស្សាហកម្មនៅកម្ពុជា ដែលវាអាចជំនួសកម្លាំងមនុស្សបានមួយផ្នែក និងបង្កើតបរិយាកាសសុវត្តិភាពសម្រា... |
សូមស្តាប់បទសម្ភាសរវាងនាយ យ៉ាននិងពិរោទ៖ | ចេង ពិរោទ ពេលនេះជាកីឡាករជម្រើសជាតិផ្នែកហែលទឹក។ ពិរោទ ដែលមានកំណើតនៅក្នុងខេត្តកំពង់ចាមដែលមានទន្លេបឹងបួរច្រើន បានហាត់រៀនហែលទឹកនៅក្នុងរដូវទឹកឡើងម្តងៗ។ នៅពេលមួយ ពិរោតបានចូលរួមប្រឡងហែលទឹក ដោយទទួលបានជ័យជម្នះ ហើយក៏ត្រូវបានជ្រើសរើសដោយសហព័ន្ធកីឡាហែលទឹកដើម្បីបណ្តុះបណ្តាលរូបគេឲ្យក្លាយជាជម្រើជាតិតែម្តង។ ពិរោទ បានចូលរួមប្រឡងជាលក្ខណអ... |
របាយការណ៍វាយតម្លៃរបស់គណៈកម្មការសហភាពអឺរ៉ុបផ្ញើជូនរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ហើយដែលវីអូអេទទួលបានច្បាប់ចម្លងមួយបានរកឃើញពីការរំលោភលើសិទ្ធិសេរីភាពក្នុងការចូលរួមសកម្មភាពនយោបាយនេះជាបន្តបន្ទាប់ជាពិសេសមាត្រា២៥នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ដែលបានចែងអំពីសិទ្ធិនិងឱកាសស្មើគ្នារបស់ពលរដ្ឋគ្រ... | វ៉ាស៊ីនតោន រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅខ្វះខាតសកម្មភាពផ្សះផ្សារជាមួយនឹងគណបក្សប្រឆាំង ហើយបានរំលោភ«ជាប្រព័ន្ធនិងយ៉ាងធ្ងន់ធ្ងរ»ដល់គោលការណ៍នៃសិទ្ធិចូលរួមសកម្មភាពនយោបាយ ដែលមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយនៅកម្ពុជា។ នេះបើតាមរបាយការណ៍របស់គណៈកម្មការសហភាពអឺរ៉ុប។ |
ប្រធានាធិបតីអាមេរិកទី៤៤ លោក បារ៉ាក់ អូបាម៉ា នឹងទៅថ្លែងសុន្ទរកថានៅថ្ងៃទី ១៦ ធ្នូ នៅឯមជ្ឈមណ្ឌលសន្និបាត Singapore Expo ។ សម្រាប់ប្រធានបទ លោកនឹងនិយាយពីការដឹកនាំលោកក្នុងអាណត្តិ៨ឆ្នាំជាប្រធានាធិបតី និងការយល់ឃើញផ្ទាល់លោកចំពោះភាពជាអ្នកដឹកនាំក្នុងពិភពលោក។ ចំណែក ភរិយាលោក គឺ អតីតស្ត្រីទី១អាមេរិក លោកស្រី មីឈែល អូបាម៉ា ក៏នឹងផ្ដល់ស... | លោក បារ៉ាក់ អូបាម៉ា និងភរិយា មីឈែល នឹងធ្វើដំណើរទៅកាន់សិង្ហបុរី នាខែធ្នូ ឆ្នាំ២០១៩ ដើម្បីផ្តល់សុន្ទរកថាសាធារណៈពីរដាច់ដោយឡែកពីគ្នា។ កម្មវិធីនេះ រៀបចំឡើងដោយក្រុមហ៊ុនបង្កើតព្រឹត្តិការណ៍សម្រាប់ជំរុញការធ្វើជំនួញ ឈ្មោះថា The Growth Faculty ។ |
មាឌល្អិត សម្បុរស្រអែម លី ម៉េង ដើរលក់វត្ថុអនុស្សាវរីយ៍នៅអង្គររយៈពេល៧ឆ្នាំមកហើយ។ រៀងរាល់ព្រឹកព្រលឹម លី ម៉េង តែងស្ពាយកន្ត្រង ឫកាបូបតូចជាប់ខ្លួន ដែលផ្ទុកសម្ភារ ដើរសំដៅរកភ្ញៀវឲ្យជួយទិញ។ ជាក្មេងរួសរាយម្នាក់ លី ម៉េង អាចប្រើភាសាបរទេសបានប្រមាណ ៥ទៅ៦ភាសា។ យ៉ាងណា ភាសាដែល លី ម៉េង ប្រើសម្រាប់ដោះដូរការលក់ដូររបស់គេ តែបន្តិចបន្តួចប៉ុណ្... | សៀមរាប៖ លី ម៉េង គឺជាកុមារាម្នាក់ក្នុងចំណោមកុមារច្រើនទៀត ដែលដើរលក់វត្ថុអនុស្សាវរីយ៍ក្នុងប្រាសាទអង្គរវត្ត។ រៀងរាល់ព្រឹក លី ម៉េង តែងក្រោកពីព្រលឹមស្រាងៗ ដើម្បីដើរលក់វត្ថុអនុស្សាវរីយ៍។ ដោយសារភ្ញៀវទេសចរមានច្រើនជនជាតិ ដូច្នេះ លី ម៉េង ក៏ត្រូវតែចេះភាសាទាំងនោះ ដើម្បីងាយស្រួលទំនាក់ទំនងផងដែរ។ លី ម៉េង ចេះភាសាដូចជា ចិន អង់គ្លេស បារ... |
កាលពីថ្ងៃពុធ ទី៦ ខែកញ្ញា កម្មវិធីអាហារពិភពលោកនៃអង្គការសហប្រជាជាតិបានវាយតម្លៃថា ចំនួនជនភៀសខ្លួនពីមីយ៉ាន់ម៉ាអាចនឹងកើនឡើងខ្លាំង ខណៈដែលស្បៀងអាហារជនជនភៀសខ្លួនស្ថិតនៅទឹកដីបង់ក្លាដែសកាន់តែខើចខ្លីទៅហើយនោះ។ ទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយដោយស្រង់របាយការណ៍អង្គការសហប្រជាជាតិថា ចាប់តាំងពីមានការប៉ះទង្គិចចុងក្រោយបង្អស់រវាងកងទ័ពស... | ទីភ្នាក់ងារអង្គការសហប្រជាជាតិបានអះអាងថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រហែល ៣០ម៉ឺននាក់ទៀត អាចភៀសខ្លួនទៅជំរំជនភៀសខ្លួននៅបង់ក្លាដែស។ ស្ថានប័ននេះក៏ព្រមានផងដែរថា ស្បៀងអាហារផ្គត់ផ្គង់សម្រាប់ជនភៀសខ្លួនអាចនឹងខ្វះខាត ហើយគេក៏បានអំពាវនាវឲ្យមានការឧបត្ថម្ភហិរញ្ញវត្ថុបន្ថែមដែរ។ |
លោក សុខ ឡាក់ សហស្ថាបនិកបណ្ណាល័យបញ្ញវន្ត បានប្រាប់សារព័ត៌មានថ្មីៗថា ការបង្កើតបណ្ណាល័យ នៅតាមតំបន់នីមួយៗ ទោះធំក្ដីតូចក្ដី ទោះចល័តឬអចិន្ត្រៃយ៍ក្ដី នឹងជាផ្នែកដ៏សំខាន់ ក្នុងការជំរុញការអានរយៈពេលវែង។ ឆ្លងកាត់ការធ្វើយុទ្ធនាការ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យកន្លងទៅ ឃើញថាបើទោះបីជាយុទ្ធនាការបានបញ្ចប់ហើយក្ដី ប៉ុន្តែនៅ... | ភ្នំពេញ៖ សៀវភៅមួយ សហគមន៍មួយ គឺជាយុទ្ធនាការជំរុញការអាន នៅទូទាំង២៥ខេត្តក្រុង ទៅដល់យុវជន កុមារ និងសាធារណជន។ យុទ្ធនាការអាន បានបង្កឱ្យមានការបង្កើតបណ្ណាល័យ នៅតាមតំបន់ដែលយុទ្ធនាការបានទៅដល់ ហើយនោះគឺជាកត្តា ជំរុញការអានរយៈពេលវែង។ |
ការបង្រៀន និងរៀនបែបចម្រុះ គឺជាការរួមបញ្ចូលគ្នានៃការប្រើប្រាស់បច្ចេកវិទ្យា និងជាយុទ្ធសាស្ត្របង្រៀន និងរៀនពីចម្ងាយ បូករួមជាមួយសកម្មភាពនៅក្នុងថ្នាក់រៀនផ្ទាល់ជាដើម។ វិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះ គឺជាគំនិតផ្តួចផ្តើមដែលបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីអភិវឌ្ឍនជំនាញ នាយកដ្ឋានស្តង់ដា និងកម្មវិធីសិក្សា នៃក្រសួង... | ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដែលជាគម្រោងរបស់ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ បាននិងកំពុងបន្តផ្តល់ការគាំទ្រដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការអនុវត្តវិធីសាស្រ្តបង្រៀន និង រៀនបែបចម្រុះដើ ម្បីធានាថាយុវជនងាយរងគ្រោះអាចទទួលបានការបណ្តុះបណ្តាលប្រកបដោយគុណភាព និងមានភាពច្នៃប្រឌិតក... |
អត្ថបទទាក់ទង ពានសម្តេច ហ៊ុន សែន៖ ជ័យជម្នះបើកឆាកសម្រាប់បន្ទាយមានជ័យ ឧត្តរមានជ័យ និងត្បូងឃ្មុំ នៅក្នុងពូល A មន្ទីរអយក ខេត្តកំពង់ឆ្នាំង ប្រើប្រាស់ទីលានវិទ្យាល័យកំពង់ត្រឡាច ស្វាគមន៍រដ្ឋបាលខេត្តតាកែវ។ ក្រុមដែលទទួលបានជ័យជម្នះអាចឡើងឈរលេខមួយបណ្តោះអាសន្ន បន្ទាប់ពីជំនួបបើកឆាករវាងភ្នំពេញហ្គាឡាក់ស៊ី និងមន្ទីរ អយក ខេត្តកំពង់ស្ពឺ... | សប្តាហ៍ទីមួយនៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២១ បន្តដំណើរនាវេលាម៉ោង៣រសៀលនេះ នៅ៤ទីលាននៃបណ្តាខេត្តផ្សេងៗគ្នា។ |
លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ក្រើនរំលឹកឲ្យកីឡាករកីឡាការិនី ដែលចូលប្រកួតប្រជែងដណ្តើមជើងថ្នាក់ជាតិឆ្នាំនេះ ត្រូវប្រកួតឲ្យអស់ពីសមត្ថភាព ដោយឈរលើភាពយុត្តិធម៌ សាមគ្គីភាព គោរពវិន័យ និងគោរពបទបញ្ជានៃការប្រកួត។ លើសពីនេះ លោកប្រាប់ឲ្យអាជ្ញាកណ្តាល ចៅក្រម ដែលចូលរួមកាត់ក្តី ត្រូវឈរលើភាពសុក្រឹត និងយុត្តិធម៌។ ការជំរ... | ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ប្រាប់កីឡាករកីឡាការិនី និងអាជ្ញាកណ្តាលចៅក្រម ឲ្យប្រកួតអស់ពីសមត្ថភាព និងកាត់ក្តីឲ្យបានត្រឹមត្រូវ ដោយឈរលើគោលការណ៍សមធម៌។ ការក្រើនរំលឹកបែបនេះ ធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី២ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។ |
ស្ថានភាពបែបនេះ នឹងធ្វើឲ្យទឹកទន្លេមេគង្គកើនឡើងជាលំដាប់ ដោយនៅថ្ងៃទី២៤ ខែតុលា ស្ថានីយជលសាស្ត្រ មេគង្គស្ទឹងត្រែង អាចឡើងដល់កម្រិត៩.៥០ម៉ែត្រ។ នៅថ្ងៃទី២៥ ខែតុលា ទឹកអាចឡើងដល់កម្រិត២០ម៉ែត្រនៅស្ថានីយជលសាស្ត្រមេគង្គ-ក្រចេះ ហើយនាថ្ងៃទី២៦ ខែកក្កដា កម្ពស់ទឹកអាចដល់១៤.១០ម៉ែត្រនៅស្ថានីយមេគង្គ-កំពង់ចាម។ ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងបានប... | ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី២០ ខែតុលា នេះថា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) ភ្ជាប់នឹងវិសម្ពាធ បានធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅអាងទន្លេមេគង្គក្នុងប្រទេសឡាវ និងតំបន់ភាគឦសានប្រទេសកម្ពុជា។ |
នៅកីឡដ្ឋានស្មាត អ.អេស.អិន ខ្សែបម្រើ ឡុង ភារ៉ាត់ បានស៊ុតបាល់បញ្ចូលទីលើកដំបូងសម្រាប់ព្រះខ័នរាជស្វាយរៀង ក្រោយប្រកួតបានត្រឹម៥នាទី ហើយ៦នាទីក្រោយ ខ្សែប្រយុទ្ធអាហ្វហ្គានីស្ថាន Fareed Sadat វាយបកតាមស្មើសម្រាប់ក្រុមម្ចាស់ផ្ទះ។ ពីរគ្រាប់បន្ថែមទៀតបានកើតឡើងនៅក្នុងតង់ទីមួយ ដែលសុទ្ធតែជាគ្រាប់បាល់របស់ក្រុមភ្ញៀវពីស្វាយរៀង ដែលសម្រេ... | ក្រុមម្ចាស់ផ្ទះដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ សុទ្ធតែរងនូវការខកចិត្តនាសប្តាហ៍ទីពីរនៃក្របខណ្ឌជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ (CPL 2022) កាលពីថ្ងៃសៅរ៍ ទី១២ ខែមីនា។ បឹងកេត បានចាញ់កងយោធពលខេមរភូមិន្ទ ១-០, វិសាខា ចាញ់ណាហ្គាវើលដ៍ ១-០ ដូចគ្នា ខណៈម្ចាស់ការពារជើងឯកភ្នំពេញក្រោន រងគ្រោះដោយសារព្រះខ័នរាជស្វាយរៀង ៣-១។ នៅសៀមរា... |
អ្វីដែលគួរឲ្យកក់សម្គាល់ថ្ងៃបើកលក់ដំបូង (First Sale) លើស្មាតហ្វូនស៊េរីថ្មី OPPOReno7 | OPPO Reno7 Z 5G សង្កេតឃើញថា មានអតិថិជនតម្រង់ជួររង់ចាំ តាំងពីព្រឹកដល់រសៀលនៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ ដើម្បីទទួលយកសមាជិកថ្មី ដែលបានកក់ទុកតាំងពី ១ សប្តាហ៍មុនឯណោះ។អ៊ីចឹងចង់ដឹងអត់ អ្វីដែលទាក់ទាញបំផុត នាំឲ្យអតិថិជនសម្រេចចិត្តជ្រើសរើស និង... | ថ្មីៗនេះ ក្រោយពីដាក់សម្ពោធ និងប្រកាសតម្លៃជាផ្លូវការរបស់ស្មាតហ្វូនស៊េរីថ្មី OPPO Reno7 Series ក្នុងប្រទេសកម្ពុជាបានធ្វើឲ្យទីផ្សារស្មាតហ្វូនកក្រើកសាហាវ និងក្លាយជាប្រធានបទដ៏ក្តៅគគុក ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។អ្វីដែលមិននឹកស្មាន គឺគ្រាន់តែថ្ងៃលក់ដំបូង (First Sale) លើOPPO Reno7 Series អាចបំបែកកំណត់ត្រាលក់ ដាច់ខ្លាំងបំផុត... |
ឧត្ដរមានជ័យ៖ បញ្ហាគ្រឿងញៀននៅក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ២០២២ មានការថយចុះច្រើនជាងឆ្នាំ២០២១ ដោយការចូលរួមសហការគ្នាបានល្អរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ។ លោក អឿន ពៀត មេប៉ុស្ដិ៍សង្កាត់សំរោង បានឱ្យដឹងថា ដើម្បីទប់ស្កាត់បទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀន អាជ្ញាធរបានចុះល្បាត និងផ្សព្វផ្សាយពីផលប៉ះពាល់ជារៀ... | ដោយ៖ ផល សម្ផស្ស (យុវជនសង្កាត់សំរោង) |
ការឡើងកម្ដៅខ្លាំង អាចបង្កហានិភ័យដល់សុខភាពដូចជា ជំងឺបេះដូង ជំងឺសួត រលាកស្បែកឡើងក្រហម និងអាចបង្កជាជំងឺផ្សេងៗដូចជា ជំងឺរាក ជំងឺកង្វះអាហារូបត្ថម្ភ ឬក៏អាចមានបញ្ហាសុខភាពផ្លូវចិត្តជាដើម។ ដើម្បីថែរក្សាសុខភាពនិងបង្ការជំងឺនានាអំឡុងពេលអាកាសធាតុក្ដៅខ្លាំងនេះ ក្រសួងអប់រំ បានណែនាំដល់បុគ្គលិកអប់រំ និងអ្នកសិក្សានៅគ្រប់ គ្រឹះស្ថានសិក... | ភ្នំពេញ៖ អំឡុងពេលអាកាសធាតុកើនកម្ដៅខ្លាំង ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យលោកគ្រូ អ្នកគ្រូ តាមសាលាបើកទ្វារ បង្អួចបន្ទប់រៀន ឱ្យស្រឡះ ហើយត្រូវតែបាញ់ទឹកនៅទីធ្លាគ្រឹះស្ថានសិក្សា និងដំបូលអគារសិក្សា តាមលទ្ធភាពជាក់ស្ដែង ដើម្បីបន្ថយកម្ដៅ។ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ។ |
Rooney មានបំណងចង់បង្កើតកេរ្តិ៍ឈ្មោះឡើងវិញបន្ទាប់ពីដឹកនាំក្រុម Birmingham មិនបានល្អ ដោយក្រុមនេះបានធ្លាក់ទៅលីគដំដាប់ទី៣អង់គ្លេស រដូវកាលក្រោយ។ ១៥ប្រកួតក្រោមការដឹកនាំរបស់ អតីតប្រធានក្រុមអង់គ្លេស Birmingham ចាញ់ ៩ប្រកួតឯណោះ មុនចាកចេញពីតំណែង។ ស្របពេល Plymouth ស្វែងរកអ្នកចាត់ការថ្មី បន្ទាប់ពីបញ្ចប់លោក Ian Foster តំណែង Roone... | Wayne Rooney បានដំណើរការពិភាក្សាជាមួយក្លិប Plymouth Argyle ជុំវិញតួនាទីអ្នកចាត់ការទូទៅ ស្របពេលក្រុមក្នុងលីគលំដាប់ទីពីរអង់គ្លេស Championship មូយនេះ នៅកៅអីទំនេរ។ |
ក្នុងព្រឹត្តិការណ៍ «កំពតសង្ក្រាន្ត» នៅថ្ងៃទី១៤-១៦ ខែមេសា មានការលេងល្បែងប្រជាប្រិយ, ការសម្ដែងសិល្បៈ, ការប្រគំតន្ត្រី និងការបាញ់ទឹករាំកម្សាន្ត នៅតំបន់ត្រជាក់រង្វង់មូលទុរេន។ រដ្ឋបាលខេត្តកំពត អំពាវនាវឱ្យប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ចូលរួមលេងកម្សាន្តសប្បាយឱ្យបានច្រើនកុះករ។ រូបភាពពីបេះដូងកំពត ក្រៅពីព្រឹត្តិការសង្ក្រាន្... | ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នឹងរៀបចំព្រឹត្តិការណ៍«កំពតសង្ក្រាន្ត» ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងរក្សានូវទំនៀមទម្លាប់ប្រពៃណី។ |
ប៉ូលិសបង្រ្កាបបាតុកម្មអ៊ីស្រាអែល បានប៉ះគ្នាជាមួយជនជាតិប៉ាឡេស្ទីន នៅបរិវេនអាគារព្រះវិហារAl-Aqsa ក្នុងទីក្រុងហ៊េ្សរុសាឡិម ដែលពេលនោះមានអ្នករបួសទាំងសងខាងនៅសប្តាហ៍មុន។ ការប៉ះទង្គិចគ្នានៅតែបន្តកើតឡើង ដែលបង្កឲ្យមានអ្នករបួសជាច្រើនរយអ្នក នៅថ្ងៃទី១០ ខែឧសភា។ បញ្ហានេះ បានធ្វើឱ្យក្រុមយុទ្ធជនប៉ាឡេស្ទីន Hamas ដែលមានវត្តមាននៅតំបន់កា... | ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមយុទ្ធជនប៉ាឡេស៊្ទីនពីតំបន់កាហ្សា(Gaza)ទៅវិញទៅមក នៅថ្ងៃទី១១ ខែឧសភា បានបង្កឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៣៥នាក់។ ការប៉ះទង្គិចនេះ ត្រូវបានប្រេសិតអង្គការសហប្រជាជាតិ (UN) ព្រមានថា អាចនឹងវិវឌ្ឍទៅជាសង្រ្គាមទ្រង់ទ្រាយធំ។ |
គ្រូបង្វឹកទ័ព អះអាងថា បើអាជ្ញាកណ្ដាលសម្រេចចិត្តទាន់ពេលវេលា ក្នុងជំនួបដែលភ្នំពេញក្រោន ឈ្នះទ័ព ២-១ ក្នុងការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League សប្តាហ៍ទី២១ នៅថ្ងៃទី១៨ ខែកុម្ភៈ នោះនឹងមិនមានរឿងរឿងប្រទូសរ៉ាយកើតឡើងរវាងកីឡាករទាំងសងខាងឡើយ។ ការប្រកួតរវាងភ្នំពេញក្រោន និងកងយោធពលខេមរភូមិន្ទ ហាក់បីដូចជាមិនទាក់ទាញប៉ុន្ម... | លោក ភា សុភក្ដ្រា គ្រូបង្វឹក្រុមកងយោធពលខេមរភូមិន្ទ ចាត់ទុកការប្រទូសរ៉ាយរបស់កីឡាករ ទាំងអំឡុងពេលប្រកួត និងក្រោយការប្រកួតទល់នឹងភ្នំពេញក្រោនក្នុងជំនួបលីគកំពូលកម្ពុជា ជាភាពអវិជ្ជមាន និងជាគំរូអាក្រក់ ក្នុងវិស័យកីឡាបាល់ទាត់។ លោក សុភក្ដ្រា ហាក់ដាក់បន្ទុកទៅអាជ្ញាកណ្តាល ដែលធ្វើឱ្យរឿងហេតុនេះកើតឡើង។ |
អ្នកស្រី សុខុន បានចាប់ផ្ដើមដាំបន្លែសរីរាង្គជិត២ឆ្នាំហើយ នៅក្នុងកសិដ្ឋានអង្គការសេដាក ស្ថិតក្នុងភូមិព្រៃក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ អ្នកស្រី សុខុន និងស្វាមី ដែលបោះបង់ការធ្វើចំណាកស្រុកទៅគាស់ដំឡូងនៅជាយដែនមកដាំបន្លែ បានប្រាប់សារព័ត៌មានថ្មីៗថា បន្លែសរីរាង្គដែលគាត់ដាំរួមមានត្រប់ស្រួយ,ពពាយ,គូឆាយ,ត្រសក់,ស... | តាកែវ៖ អ្នកស្រី អ៊ី សុខុន ជាកសិករដាំបន្លែក្នុងកសិដ្ឋានអង្គការសេដាក ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ អ្នកស្រី សុខុន ដែលបានដាំដុះបន្លែសរីរាង្គជិត២ឆ្នាំមកហើយ មិនដែលខ្វាយខ្វល់សោះឡើយចំពោះរឿងខ្វះទីផ្សារលក់ ព្រោះបន្លែរបស់គាត់ ត្រូវបានក្រុមការងាររបស់អង្គការសេដាកជួយយកទៅលក់បន្ត និងកំពុងផ្គត់ផ្គង់រាល់ថ្ងៃក្នុងទីផ្សារមូលដ្ឋានក្នុងស្... |
ទីក្រុងអាំស្ទែដាំ និងប៉ារីសបានឈ្នះការប្រកួតដណ្តើមយកទីភ្នាក់ងារធំៗពីររបស់អឺរ៉ុប នៅថ្ងៃ ២០ ខែវិច្ឆិកា ក្រោយឆ្លងកាត់ការបោះឆ្នោតច្រើនជុំយ៉ាងស្មុគស្មាញ។ ភ្នាក់ងារធំៗទាំងពីរនឹងត្រូវចាកចេញពីចក្រភពអង់គ្លេសនៅត្រឹមដើមឆ្នាំ ២០១៩ ខាងមុខនេះ។ ទីភ្នាក់ងារព័ត៌មាន AFP ផ្សាយថា ស្ថាប័នធំៗរបស់អឺរ៉ុបទាំងពីរនោះមាន ទីភ្នាក់ងារឱសថអឺរ៉ុប និងអា... | ស្ថាប័នធំៗពីរនឹងត្រូវប្តូរទីតាំងពីចក្រភពអង់គ្លេសទៅកាន់ប្រទេសហូឡង់ និងបារាំងមុនអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការឆ្នាំ ២០១៩។ ទីភ្នាក់ងារឱសថអឺរ៉ុប (European Medicines Agency) នឹងប្តូរទៅតាំងទីនៅរាជធានីអាំស្ទែដាំ ខណៈដែលអាជ្ញាធរហិរញ្ញវត្ថុអឺរ៉ុប (European Banking Authority) នឹងទៅតាំងទីនៅរដ្ឋធានីប៉ារីសវិញ។ |
ផ្សារទំនើបនេះ មានទំហំសម្រាប់ជួលជាង ៩ ០០០ ម៉ែត្រការ៉េ។ មកដល់ពេលបច្ចុប្បន្ននេះ គឺទទួលបានការកក់នៃការជួល ៨០% ហើយ ដែលទីតាំងជួលទាំងអស់នេះ ស្ថិតនៅជិតផ្ទះវីឡា សណ្ឋាគារ សាលារៀន កន្លែងលេងកីឡា និងផ្សារទំនើបពីរផ្សេងទៀត នៅឯកណ្ដាលនៃទីក្រុងភ្នំពេញ ដែលជាតំបន់មមាញឹក និងមានភាពងាយស្រួលក្នុងការស្វែងរក។ ជាមួយនឹងការសាងសង់ផ្លូវក្រាលក្រួសថ្... | ភ្នំពេញ ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ ៖ នៅដើមឆ្នាំ២០២១ ខាងមុខនេះ អ្នករស់នៅទីក្រុងភ្នំពេញ នឹងមានជម្រើសទិញទំនិញមួយបន្ថែមទៀតជាមួយ នឹងការបើកសម្ពោធជាផ្លូវការ នៃផ្សារទំនើប View Park Mall ។ ផ្សារទំនើបបួនជាន់ដ៏ស្រស់ស្អាតនេះ មានទីតាំងស្ថិតនៅក្នុងតំបន់បឹងកក់ ជាមួយការផ្តល់ជូនអតិជននូវម៉ាកយីហោល្បីៗជាច្រើនប្រភេទដូចជា អាហារ និងភេសជ្... |
លោកអនុប្រធានាធិបតី ម៉ៃ ផេន ដែលជាអ្នកដឹកនាំក្រុមការងារប្រឆាំងកូរ៉ូណាវីរុសរបស់សេតវិមាន បានធ្វើទស្សនកិច្ចទៅកាន់មន្ទីរពេទ្យ Mayo Clinic ក្នុងរដ្ឋមីនីសូតា។ នៅក្នុងទស្សនកិច្ចនៅមន្ទីរពេទ្យនោះ លោក ផេន គឺជាមនុស្សតែម្នាក់គត់ ដែលមិនមានឧបករណ៍បិទបាំងមុខ។ ក្នុងសារលើបណ្ដាញសង្គម Twitter របស់មន្ទីរពេទ្យដែលបន្ទាប់មកបានលុបចេញវិញ លោកអ... | លោកម៉ៃ ផេន អនុប្រធានាធិបតីអាមេរិក នៅថ្ងៃទី២៨ ខែមេសា បានធ្វើទស្សនកិច្ចនៅមន្ទីពេទ្យមួយកន្លែងនៅអាមេរិក តែលោកបានពាក់ម៉ាស់ឡើយ បើទោះបីជាវិន័យរបស់មន្ទីរពេទ្យ តម្រូវឲ្យអ្នកមកកាន់ទីនោះ ពាក់ឧបករណ៍ការពារខ្លួនក៏ដោយ។ នេះបើតាមសារព័ត៌មាន BBC ។ |
ផលិតផលកសិកម្មរបស់កម្ពុជាដែលមានសក្តានុពលក្នុងការនាំចេញទៅកាន់ទីផ្សារបរទេសនោះ រួមមាន ស្វាយ ចេក មៀនប៉ៃលិន ម្រេចកំពត ទុរេន ដូង ស្រកានាគ និងអង្ករ។ លោក ប៉ាន សូរស័ក្ត បានរៀបរាប់ដូច្នេះទៅកាន់អ្នកស្រី Teo Lay Cheng ដោយបញ្ជាក់ថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម កំពុងជំរុញការបង្កើតអត្តសញ្ញាណផលិតផលជាតិមួយចំនួន ដូចជា៖ ផលិតផលសម្គាល់ភូម... | ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើដល់ប្រទេសសិង្ហបុរី តាមរយៈលោកស្រីTeo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ឱ្យជួយសម្រួលការនាំចូលផលិតផលកសិកម្ម ពីប្រទេសកម្ពុជា។ ការស្នើសុំនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី ២០ឧស... |
លោក គង់ មុនីកា ដែលមានតំណែងស្មើទេសរដ្ឋមន្ត្រីក្នុងឧត្តមក្រុមប្រឹក្សានេះ ត្រៀមលើកយកបញ្ហាពុករលួយ ទៅផ្ដល់គំនិត និងពិភាក្សាជាមួយរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហានេះ។ ដើម្បីជ្រាបព័ត៌មាននេះ សូមលោក-អ្នកនាងស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ដូចតទៅ៖... | ភ្នំពេញ៖ គណបក្សចំនួន១៥ ដែលមិនជាប់ឆ្នោត បានចូលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ជាមួយរដ្ឋាភិបាល។ ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា យល់ឃើញថា គណបក្សនយោបាយ ដែលបានចូលរួមឧត្តមក្រុមប្រឹក្សានេះ គឺជាសំណាងមួយរបស់ខ្លួន ដែលអាចយកបញ្ហានានាក្នុងសង្គម ទៅដាក់ជូនរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាពលរដ្ឋ។ |
នេះគឺម៉ាស៊ីនថតជាដំបូងរបស់ខ្ញុំ។ ខ្ញុំមានកាមេរ៉ា 1/1,7អ៊ីង ប្រើហ្វីល ដែលបានទិញកាលពីឆ្នាំ ២០១១ ម៉ាករីខូ GRDIV។ ម៉ាស៊ីនថតមួយនេះ មានសមាសភាពពន្លឺខ្លាំងស្រាប់ ហើយដើរតួជាម៉ាស៊ីនបម្រុង SLRរបស់ខ្ញុំ។ វា ទៅណាមកណាជាមួយខ្ញុំគ្រប់កន្លែង និងផ្តិតបានរូបថត ដែលខ្ញុំចូលចិត្តយ៉ាងច្រើនផងដែរ។ នៅពេលដែល Huawei P20 Pro បញ្ចេញលក្ខណៈពិសេសដ៏ច្បា... | កំពូលស្មាតហ្វូនស៊េរីថ្មី Huawei P20 Pro ត្រូវបានអ្នកប្រើប្រាស់ចាត់ទុកថា ប្រៀបបាននឹងកាមេរ៉ាអាជីពដូច្នោះដែរ ដោយសារតែ Huawei P20 Pro មាន Optical Zoom 3ដង និង Mixed Zoom 5ដង ផ្លាស់ប្តូរលើប៊ូតុងតែមួយ រូបភាពច្បាស់ល្អ ជាមួយនឹងឡេន ទំហំ 27mm 81mm និង135mm ។ អ្វីដែលអស្ចារ្យបំផុត គឺមុខងារថតរូបអាជីព AI ថតរូបពេលរាត្រីរបស់ទូរសព្ទមួ... |
ថ្លែងទៅកាន់អ្នកសារព័ត៌មានមកពីប្រទេសប្រាំនៃសមាជិក LMC នៅថ្ងៃទី១៨ ខែធ្នូ អគ្គនាយករងវិទ្យាស្ថានខុងជឺទីក្រុងប៉េកាំងលោក Yu Yunfeng ចាត់ទុកវិទ្យាស្ថានខុងជឺ ជាស្ពានសម្រាប់ភ្ជាប់ ទំនាក់ទំនងរវាងចិន និងប្រទេសទាំងប្រាំនៃទន្លេមេគង្គ ក៏ដូចជាទ្វារសម្រាប់ការស្វែងយល់ពីចិនដែរ។ លោកបន្តថា វិទ្យាស្ថានខុងជឺ មិនត្រឹមបង្រៀនភាសាចិនឡើយ តែក៏ជួយ... | ប៉េកាំង៖ វិទ្យាស្ថានខុងជឺ នឹងបង្កើនវត្តមានរបស់ខ្លួននៅតាមប្រទេសតាមបណ្ដោយទន្លេមេគង្គ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរទំនាក់ទំនងរវាងចិន និងប្រទេសចំនួនប្រាំផ្សេងទៀតដែលជាសមាជិកកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (LMC) ។ នេះបើតាមការលើកឡើងរបស់អគ្គនាយក រងនៃវិទ្យាស្ថានខុងជឺផ្ទាល់ ដែលបន្តថា វិទ្យាស្ថានខុងជឺជាទ្វារសម... |
ជាបុត្រីច្បងព្រះអង្គម្ចាស់អាគីស៊ីណុ ដែលជាបុត្រាទី២ របស់អធិរាជអាគីហ៊ីតុ ព្រះនាងម៉ាកុ នឹងត្រូវអស់ឋានៈក្នុងខ្សែរាជវង្សជប៉ុន ពេលព្រះនាងរៀបការជាមួយគូស្នេហ៍ជារាស្ត្រសាមញ្ញ។ រាជវាំងជប៉ុន បានចេញមកបញ្ជាក់ថា ព្រះនាងម៉ាកុ នឹងភ្ជាប់ពាក្យជាមួយមិត្តរួមថ្នាក់នៅសកលវិទ្យាល័យរបស់ទ្រង់ បន្ទាប់ពីបានទាក់ទងគ្នាអស់ពេលជាច្រើនឆ្នាំ។ អនាគតគូស្រ... | ព្រះនាងម៉ាកុ (Mako) ព្រះរាជនត្តាក្សត្រីយ៍ (ចៅស្រី) របស់ព្រះចៅអធិរាជជប៉ុនអាគីហ៊ីតុ នឹងភ្ជាប់ពាក្យជាមួយជាមួយគូស្នេហ៍ជារាស្ត្រសាមញ្ញនៅពេលខ្លីខាងមុខ មុននឹងរៀបការនៅឆ្នាំក្រោយ។ ទូរទស្សន៍ជប៉ុន NHK ផ្សាយថា ព្រះនាងម៉ាកុ នឹងភ្ជាប់ពាក្យជាមួយលោក Kei Komuro ដែលធ្លាប់រៀនជាមួយគ្នានៅសកលវិទ្យាល័យ International Christian University ។ រឿ... |
មិនខុសពីបណ្តាមេដឹកនាំ នៃប្រទេសកំពុងអភិវឌ្ឍ ឬប្រទេសក្រីក្រដទៃផ្សេងទៀតនោះទេ លោកនាយករដ្ឋមន្ត្រីឡាវ ថងលួន ស៊ីសូលីត តាមរយៈកិច្ចប្រជុំរបស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីការឆ្លើយតបជំងឺរាតត្បាតកូរ៉ូណានាពេលថ្មីៗនេះ បានទទូចឲ្យសហគមន៍អន្តរជាតិគាំទ្រ COVAX ដែលជាគំនិតផ្តួចផ្តើមមួយបង្កើតឡើងដើម្បីធានាពីការទទួលបានវ៉ាក់សាំងកូវីដ-១៩ ... | រដ្ឋាភិបាលក្រុងវៀងចន្ទន៍ បានស្នើដល់សហគមន៍អន្តរជាតិផ្តល់ការការពារជាតិដល់ប្រជាជនសកលតាមរយៈការផ្តល់នូវវ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងតម្លៃសមរម្យ និងធូរថ្លៃ។ សម្រាប់ក្រុងវៀងចន្ទន៍ប្រសិនបើអន្តរជាតិ មិនអាចធានាបានពីការយោគយល់គ្នាមួយនេះនោះទេ ប្រជាជនប្រទេសក្រីក្រ នឹងរងការគំរាមសុខភាពសាធារណៈជាក់ជាពុំខាន។ |
យោងតាមសេចក្ដីសម្រេច ការបិទខ្ទប់នេះលើកលែងចំពោះការធ្វើដំណើរទៅទិញគ្រឿងបរិភោគ ទៅមន្ទីរពេទ្យ ចំពោះបញ្ហាសុខភាពបន្ទាន់ការធ្វើដំណើទៅបំពេញភារកិច្ច របស់ក្រុមគ្រូពេទ្រ ក្រុមពន្លត់អគ្គិភ័យនិងមន្ត្រីរាជការ។ សម្រាប់ការផ្ដល់សេវាសាធារណៈ ដូចជាការផ្គត់ផ្គង់ទឹក អគ្គិសនីការដឹកជញ្ជូនសំរាម ក៏ត្រូវបានលើកលែងផងដែរ។ តាមលោក វ៉ី សំណាង អភិបាលខ... | ផ្នែកខាងត្បូង និងផ្នែកខ្លះនៃផ្លូវចូលភូមិប៉ាំងណា ឃុំជង្រុក ស្រុកគងពិសី ត្រូវបិទខ្ទប់ជាបណ្ដោះអាសន្ន ក្រោយមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ការបិទខ្ទប់នេះ មានរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី ៦ឧសភា ដល់២០ឧសភា។នេះបើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ។ |
ក្រោយបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅ ក្នុងឆ្នាំ១៩៩៨ លោក ឃួន ថោងស៊ីន បានកា្លយជាមន្ត្រីជាន់ខ្ពស់ក្នុងកិច្ចការផ្ទៃក្នុង និងជាមន្ត្រីព័ត៌មានទ័ពអាកាសកម្ពុជា មកទល់បច្ចុប្បន្ន។ មិនត្រឹមតែជាទាហានទ័ពអាកាសនោះទេ លោក ថែមទាំងជាគ្រូបង្ហាត់បង្រៀនបុគ្គលិកមុនចូលបម្រើការងារក្នុងយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (Cambodia Airport... | ភ្នំពេញ៖ ជិត៣០ឆ្នាំហើយ ដែលលោក ឃួន ថោងស៊ីន ស្ថិតក្នុងវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។ លោក ចាត់ទុកការងារផ្នែកអាកាសចរណ៍ស៊ីវិលនេះ ថាមានសារៈសំខាន់ក្នុងការជួយអភិវឌ្ឍប្រទេស។ |
ជំនួបលើកដំបូងរវាងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន និងប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបញ្ចប់ទៅហើយដោយគ្មានកិច្ចព្រមព្រៀងអ្វីឡើយ។ អាចនិយាយបានថា ជំនួបនៅទីក្រុងវ៉្លាឌីវ៉ូស្តុកនេះ ជាការសំណេះសំណាលគ្នា និងរៀបរាប់ពីសុខទុក្ខគ្នាទៅមក ដ្បិតលោក ពូទីន មិនដែលបានជួបលោក គីម សោះឡើយតាំងពីលោក គីម ក្លាយជាមេដឹកនាំកូរ៉េខាងជើងមកនោ... | ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បានជួបគ្នាជាលើកដំបូងជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃទី២៥ ខែមេសានៅទីក្រុងវ៉្លាឌីវ៉ូស្តុកនៃតំបន់ចុងបូព៌ា។ ជារួម ជំនួបទល់មុខលើកទីមួយនេះ គ្មានលទ្ធផលអ្វីធំដុំឡើយ ប៉ុន្តែភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហានុយក្លេអ៊ែរដែលជាសំណុំរឿងក្ដៅប្រចាំឧបទ្វីបកូរ៉េ។ លោក គីម បានប្រាប់លោក... |
បច្ចុប្បន្ន ប្រេស៊ីល មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ខ្ពស់លំដាប់លេខ២លើពិភពលោក ហើយលោកប្រធានាធិបតី បុលសូណារ៉ូ នៅតែបន្តមើលស្រាលភាពធ្ងន់ធ្ងរនៃជំងឺរាតត្បាតសកលកូវីដ-១៩ បើទោះជាធ្លាប់ឆ្លងជំងឺនេះកាលពីខែកក្កដាក៏ដោយក្តី។ «ខ្ញុំប្រាប់អ្នក ខ្ញុំនឹងអត់ចាក់វា[ថ្នាំវាក់សាំងកូវីដ-១៩]ឡើយ។ នេះជាសិទ្ធិខ្ញុំ»។ លោក បុលសូណារ៉ូ លើកឡើង... | ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ (Jair Bolsonaro) នៅថ្ងៃទី ២៦ ខែវិច្ឆិកា បានបញ្ជាក់ថា លោកនឹងមិនចាក់ថ្នាំវ៉ាក់សាំងកូវីដ-១៩ឡើយ។ នេះជាការលើកឡើងចុងក្រោយដែលបង្ហាញការមិនទុកចិត្តចំពោះកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ទោះជាករណីឆ្លងក្នុងប្រទេសនៅតែកើនឡើង។ លោកក៏ធ្លាប់និយាយលេងសើចថា នឹងយកវ៉ាក់សាំងទៅចាក់ឲ្យឆ្កែខ្លួន។ |
កាលពីថ្ងៃទី១៦ កុម្ភៈ រដ្ឋបាលព្រៃឈើ និងក្រុមបង្ក្រាបបទល្មើសសត្វព្រៃកម្ពុជា បានរឹបអូសសត្វក្ងោកចំនួន ២០ក្បាល ពីផ្ទះពលរដ្ឋឈ្មោះ យឹម សំអឿន នៅស្រុកបរិបូណ៍ ខេត្ដកំពង់ឆ្នាំង។ ការរឹបអូសសត្វក្ងោករបស់ពលរដ្ឋនេះ ត្រូវបានធ្វើឡើងក្រោមហេតុផល «គ្មានច្បាប់អនុញ្ញាត» ដែលនេះជារឿងខុសច្បាប់។ សត្វក្ងោកទាំង២០ក្បាលនោះ មានក្ងោកបៃតង ជាពូជក្ងោ... | ភ្នំពេញ៖ នៅថ្ងៃទី២៨ កុម្ភៈនេះ សម្ដេច ហ៊ុន សែន បានអន្តរាគមន៍លើសំណុំរឿងសត្វក្ងោក ដែលរដ្ឋបាលព្រៃឈើ និងក្រុមបង្ក្រាបបទល្មើសសត្វព្រៃកម្ពុជា រឹបអូសពីផ្ទះពលរដ្ឋកាលពីថ្ងៃទី១៦ ខែកុម្ភៈ នៅស្រុកបរិបូណ៍ ខេត្ដកំពង់ឆ្នាំង។ នេះជាករណីទី២ ដែលសម្ដេច ជួយដោះស្រាយលើបញ្ហាចិញ្ចឹមសត្វព្រៃនៅផ្ទះ។ |
អាហ្វហ្គានីស្ថាន បង់ក្លាដែស កម្ពុជា ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន និងស្រីលង្កា ជាប្រទេសទាំង១០ ដែលមហាសេដ្ឋីចិន ជេក ម៉ា ផ្ដល់សម្ភារសម្រាប់ការទប់ទល់នឹងជំងឺផ្លូវដង្ហើម COVID-19 ។ លោក ជេក ម៉ា បានប្រកាសលើបណ្ដាញសង្គម Twitter របស់ខ្លួនថា សម្ភារបន្ទាន់សម្រាប់ទាំង១០រួមមាន ម៉ាស់១,៨លានសន្លឹក, ឧបករណ៏ធ្... | មហាសេដ្ឋីចិន លោក ជេក ម៉ា (Jack Ma) នៅថ្ងៃទី២១ ខែមីនា បានប្រកាសចែកម៉ាស់ និងសម្ភារចាំបាច់ជាច្រើនទៀតសម្រាប់ប្រទេសចំនួន១០នៅតំបន់អាស៊ី ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។ ប្រទេសទាំង១០នេះ មិនទាន់មានការឆ្លងរាលដាល COVID-19 ខ្លាំងក្លាឡើយ ប៉ុន្តែត្រូវបានមើលឃើញថា មានហានិភ័យក្នុងការឆ្លង។ នៅលើ Twitter របស់ខ្លួន អ្នកមានលំដាប់កំពូលនៅអាស៊ីរ... |
ក្រុមឈរលេខរៀងទី៤សប្តាហ៍ទី៦ បឹងកេត បានឡើងមកឈរលេខរៀងទី៣ក្នុងសប្តាហ៍ទី៧នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧ ដោយមាន១៤ពិន្ទុ។ បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៤-០ កាលពីម្សិលមិញនៅពហុកីឡដ្ឋានជាតិ។ ក្រុមអគ្គិសនីកម្ពុជាក្រោយចាញ់បឹងកេត បានធ្លាក់មកឈរលេខរៀងទី៦ ដោយរក្សា១០ពិន្ទុដូចកាលឈរលេខរៀងទី៥សប្តាហ៍ទី៦... | ក្រោយយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៤-០ កាលពីម្សិលមិញ ក្រុមបឹងកេតបានឡើងចំណាត់ថ្នាក់មួយកម្រិតក្នុងសប្តាហ៍ទី៧នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧ ខណៈណាហ្គាវើល ឡើងពីរកម្រិតបន្ទាប់ពីយកឈ្នះអាស៊ីអឺរ៉ុប ៤-០ នៅពហុកីឡដ្ឋានជាតិដូចគ្នា។ ចំណែក ភ្នំពេញក្រោន និងអគ្គិសនីកម្ពុជាបានធ្លាក់ចំណាត់ថ្នាក់ក្រោយចាញ់គូប្រជែង។ |
ដោយយល់ឃើញថា ការសម្រេចរបស់គ.ជ.ប លើកូនក្តីខ្លួនមិនសមហេតុផលនោះ លោក សំ សុគង់ បានរៀបចំបណ្ដឹងដាក់ទៅក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី១០ សីហានេះ ដើម្បីរកយុត្តិធម៌សម្រាប់ពួកគេ។ លោក សំ សុគង់ ដែលចាត់ទុកការសម្រេចរបស់គ.ជ.ប មិនត្រឹមត្រូវនោះ បានពន្យល់ថា ករណីកូនក្តីខ្លួន ដែលបានថតបង្ហោះរូបភាពម្រាមដៃស្អាតនេះ គឺជាសិទ្ធិបញ្ចេញមតិរបស់ពួកគេក្... | ភ្នំពេញ៖ មេធាវីការពារក្តីឲ្យសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដាក់ពាក្យបណ្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីប្រឆាំងការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធករណីម្រាមដៃស្អាត។ សកម្មជនអតីតគណបក្សសង្គ្រោះជាតិ៣នាក់ រងការផាកពិន័យពី៥ ទៅ១០លានរៀល។ |
ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងមានពន្លាជាតិកម្ពុជា និងរៀបចំស្តង់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា សម្រាប់ស្វែងរកទីផ្សារនៅ ក្រៅប្រទេស។ រៀបចំ ដំណើរទស្សនកិច្ចពាណិជ្ជកម្ម នៅតាមបណ្តាក្រុមហ៊ុន សហគ្រាស ចូលរួមវេទិកាធុរកិច្ច វេទិកាស្តីពី ពាណិជ្ជកម្ម វិនិយោគកម្ពុជា-ចិន លើកទី៤ វេទិកាធុរកិច្ច ទេសចរណ៍ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល... | ភ្នំពេញ៖ គណ:កម្មការអន្តរក្រសួង នៃក្រសួងពាណិជ្ជកម្មកម្ពុជា ជូនដំណឹងដល់ធុរជន សហគ្រិន វិនិយោគិន និងផលិតករទាំងអស់ ចូលរួមពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី ១៦ ឆ្នាំ ២០១៩ The 16th China-ASEAN Expo 2019 ចាប់ពីថ្ងៃទី ២០-២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ |
តាមទំព័រហ្វេសប៊ុករបស់ខ្លួន អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា អ្នកភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប បានសម្រេចរុះរើសំណង់ដោយខ្លួនឯង ក្រោយពេលអាជ្ញាធរបានជូនសេចក្តីជូនដំណឹង នាពេលកន្លងមក។ ការសម្រេចរុះរើនេះ គឺធ្វើឡើងក្រោយកម្លាំងចម្រុះ ដែលមានអាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប នគរបាលការពារបេតិកភណ្ឌ រដ្ឋបាលក្រុង និងអាជ្ញាធរភូមិឃុ... | សៀមរាប៖ នៅថ្ងៃទី១៩ មិថុនា គឺជាថ្ងៃដំបូងនៃការចាប់ផ្តើមការងារចុះរុះរើសំណង់ខុសច្បាប់ ក្នុងតំបន់អង្គរ។ សំណង់ខុសច្បាប់ប្រមាណជាង៥០០សំណង់ ត្រូវបានលួចសាងសង់អំឡុងពេលមុនបោះឆ្នោត។ ក្នុងការងារចុះរុះរើថ្ងៃដំបូង អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ម្ចាស់សំណង់ដែលសង់កៀកនឹងប្រាសាទបន្ទាយក្តី បានព្រមរុះរើដោយស្ម័គ្រចិត្ត ក្រោយពេលមានការពន្យល់ពី... |
មន្ត្រីប៉ូលីសអូស្ត្រាលី បានឲ្យដឹងថា បុរសដែលត្រូវចាប់ខ្លួននេះ មានអាយុ៤២ឆ្នាំ បានពាក់ស្បែកមុខដូចតារាចម្រៀង Pop សញ្ជាតិកាណាដា Justin Beiber រួចបានបង្ហោះរូបភាពនោះនៅលើ Online ដើម្បីបញ្ឆោតក្មេងស្រីយកទៅរួមភេទ ខណៈដែលតារាចម្រៀង Justin Beiber កំពុងធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសអូស្ត្រាលីនេះ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យរូបនេះហើយ ប៉... | បុរសម្នាក់ដែលបានក្លែងខ្លួន ដូចតារាចម្រៀង Justin Beiber ត្រូវបានប៉ូលីសអូស្ត្រាលីចាប់ខ្លួនកាលពីថ្ងៃទី៩មីនា ពាក់ព័ន្ធនឹងករណីលួងលោមអនីតិជនរួមភេទជាង៩០០លើក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ |
ខាងក្រោមនេះ ជាទិដ្ឋភាពថ្ងៃអស្តង្គត នៅឆ្នេរប៉ាក់ខ្លង៖ | ឆ្នេរប៉ាក់ខ្លង ដែលមានទីតាំងក្នុងភូមិប៉ាក់ខ្លង ឃុំមណ្ឌលសីមា ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាទីគយគន់ទស្សនីយភាពថ្ងៃលិចយ៉ាងត្រកាលមួយ សម្រាប់អ្នកទេសចរ។ មានចម្ងាយប្រមាណ៨គីឡូម៉ែត្រពីទីរួមខេត្ត ឆ្នេរសមុទ្រដ៏វែងអន្លាយអមដោយដើមស្រល់ខ្ពស់ទាប គួបផ្សំជាមួយទេសភាពភ្នំផងនោះ បានបង្កើតជាបរិយាកាសយ៉ាងស័ក្តិសមសម្រាប់ទេសចរលម្ហែកាយ។ វេលាថ្ងៃហៀបល... |
ពាក្យ «កម្ដៅតំបន់ទីក្រុង» Urban Heat Island គឺជាកម្ដៅក្នុងតំបន់ទីក្រុងមួយ ធៀបទៅនឹងតំបន់ជនបទដែលនៅជុំវិញ ហើយបណ្ដាលមកពីសកម្មភាពមនុស្ស ការប្រែប្រួលលំហូរច្រោះ ការរាំងខ្ទប់ កម្ដៅមកពីព្រៃក្រាស់ ការប្រែប្រួលផ្ទៃអាល់បេដូ (Albedo) ការបំពុល និងអាអេរ៉ូសូល (Aerosol) ។ល។ ពាក្យ «កម្ដៅភពផែនដី» Global warming ការប្រែប្រួលសីតុណ្ហភាពខ្យល... | ភ្នំពេញ៖ «កម្ដៅតំបន់ទីក្រុង» និង «កម្ដៅភពផែនដី» ជាពាក្យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមការប្រែប្រួលអាកាសធាតុ។ |
ក្នុងកិច្ចប្រជុំលើកដំបូងតាំងពីសភាម៉ាឡេស៊ីមានរដ្ឋាភិបាលថ្មី លោក Datuk Johari Abdul អតីតសមាជិកសភាមកពីបក្សរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបច្ចុប្បន្នត្រូវបានជ្រើសតាំងជាប្រធានសភាជាន់ទាបម៉ាឡេស៊ី។ បេក្ខភាពរបស់លោក Johari ត្រូវបានស្នើឡើងដោយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម និងគាំទ្រដោយឧបនាយករដ្ឋមន្រ្តី Ahmad Zahid Hamid... | បេក្ខភាពដែលស្នើដោយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម នៅថ្ងៃទី១៩ ខែធ្នូ ត្រូវបានតែងតាំងជាប្រធានសភាម៉ាឡេស៊ីថ្មី។ នេះសបញ្ជាក់ពីសំឡេងគាំទ្ររបស់លោក អាន់វ៉ា ក្នុងសភាម៉ាឡេស៊ី ក៏ដូចជាលទ្ធភាពដែលលោកអាចឆ្លងផុតការបោះឆ្នោតស្ដីពីទំនុកចិត្តដែរ។ |
Fr. acte de procédure ចំណាត់ការ ឬកិច្ចផ្សេងៗដែលត្រូវបានអនុវត្តស្របតាមច្បាប់ស្តីពីនីតិវិធី។ https://salatraju.com/lexique/ | Eng. procedural act |
«យើងនឹងប្រើប្រាស់ Video Assistant Referees នៅក្នុងព្រឹត្តិការណ៍ FIFA World Cup នៅឆ្នាំក្រោយ ពីព្រោះយើងបានទទួលផលវិជ្ជមានច្រើនពីការដាក់សាកល្បងជំនួយការជាវីដេអូនេះនាពេលកន្លងមក»។ នេះជាការលើកឡើងរបស់លោក Infantino នាសន្និបាតរបស់សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាមេរិកឡាទីនក្នុងរដ្ឋធានី Santiago ប្រទេសស៊ីលី កាលពីថ្ងៃទី២៥ ខែមេសាកន្... | លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសដាក់ឲ្យប្រើប្រាស់ជំនួយការអាជ្ញាកណ្ដាលជាវីដេអូ (Video Assistant Referees) ទៅក្នុងការប្រកួតពានរង្វាន់ពិភពលោក World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី។ |
ក្នុងជំនួបតាមអនឡាញប្រមាណ២០នាទី ជាមួយអ្នកពាក់ព័ន្ធក្នុងវិស័យអប់រំ លោកស្រី Jill Biden ដែលមានរហស្សនាមថា «Dr.B,» បានសន្យាលើកកម្ពស់ការងារគ្រូបង្រៀន និងសហជីព ជាពិសេសនាអំឡុងពេលនៃការរាតត្បាត COVID-19 នេះ។ លោកស្រី ក៏ដូចជាលោកប្រធានាធិបតី បៃឌិន និងលោកស្រីអនុប្រធានាធិបតី Kamala Harris សុទ្ធតែដឹងគុណចំពោះការជួយជ្រែងកន្លងនាការបោះឆ្... | មួយថ្ងៃបន្ទាប់ពីលោក Jo Biden ស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦អាមេរិក (POTUS) លោកស្រី Jill Biden ដែលជាភរិយា បានរៀបចំជំនួបជាមួយថ្នាក់ដឹកនាំសហជីពគ្រូបង្រៀន ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនលើវិស័យអប់រំ ក្នុងនាមជាស្ត្រីទី១របស់សហរដ្ឋអាមេរិក (FLOTUS)។ |
ច្បាប់ស្តីពីការអបអរលក្ខណៈឯកជននៅតាហ្ស៊ីគីស្ថាន ត្រូវបានអនុម័តកាលពីឆ្នាំ២០០៧ ដោយរឹតត្បិតការចំណាយ និងការអបអរសាទរផ្សេងៗ នាពិធីអាពាហ៍ពិពាហ៍ និងពិធីផ្សេងៗ នៅក្នុងប្រទេសអាស៊ីកណ្តាលមួយនេះ ។ Hafizova ត្រូវបានរងការចោទប្រកាន់ថា បានរំលោភលើច្បាប់ដោយនាងរំលងក្រុមគ្រួសារ បែរជាទៅជប់លៀងជាមួយមិត្តភក្តិទៅវិញ។ រដ្ឋអាជ្ញាក្រុង Dushanbe ... | Firuza Hafizova អាយុ៣៣ឆ្នាំ ជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់នៅប្រទេសតាហ្ស៊ីគីស្ថាន ដោយឃ្លីប Youtube របស់នាង មានការចូលទស្សនារាប់លានដង។ កាលពីពេលថ្មីៗកន្លងមកនេះ រដ្ឋអាជ្ញានៅក្រុង Dushanbe បានអះអាងថា នាងត្រូវបានពិន័យជាទឹកប្រាក់ចំនួន៥៣០ដុល្លារអាមេរិក ដោយសារតែនាងរៀបចំពិធីជប់លៀងជាមួយមិត្តភក្តិ ដែលមិនមែនជាសមាជិកគ្រួសាររបស់ខ្លួន។ |
កម្ពុជា-វៀតណាម ជឿជាក់ថា ឯកសារពាក់ព័ន្ធផ្លូវច្បាប់ ដើម្បីទទួលស្គាល់សមិទ្ធផលទាំងនេះ នឹងត្រូវរៀបចំឲ្យរួចរាល់សម្រាប់ចុះហត្ថលេខា ក្នុងអំឡុងឆ្នាំ២០១៩នេះ។ សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ដូច្នេះថា៖«ភាគីទាំងពីរ បានប្តេជ្ញាជាថ្មីថា ខិតខំពន្លឿនការរកដំណោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់១៦ភាគរយ ដោយអនុលោមតាមច្បាប់អន្តរជាតិ និងគោលការណ៍ខ្ស... | មកដល់ពេលនេះ ការងារខណ្ឌសីមាព្រំដែនកម្ពុជា-វៀតណាម សម្រេចបាន៨៥ភាគរយហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយក្រោយពីលោក Nguyen Quoc Dung អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានបញ្ចប់កិច្ចប្រជុំនៅកម្ពុជា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការពិគ្រោះយោបល់នយោបាយរវាងកម្ពុជា-វៀតណាមលើកទី៨។ |
សម្រាប់លោក សម រង្ស៊ី គណបក្សសង្គ្រោះជាតិដែលមាននិមិត្តសញ្ញាព្រះអាទិត្យ មិនទាន់បាត់រូបពីប្រទេសកម្ពុជានោះទេ ហើយក៏មិនទាន់អស់ផ្លូវដើរដែរ ទោះជាត្រូវតុលាការកំពូល ប្រកាសរំលាយចោល ដោយបិទផ្លូវតវ៉ាក៏ដោយ។ លោក សន្និដ្ឋានថា យ៉ាងយូររយៈពេលបីខែទៀត ដំណោះស្រាយអំពីបញ្ហានយោបាយនៅកម្ពុជា នឹងកើតមានឡើង ហើយនឹងអាចឲ្យគណបក្សសង្គ្រោះជាតិ លេចរូបរាងឡើង... | ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ទប់ទល់នឹងសម្ពាធអន្តរជាតិ មិនបានយូរនោះទេ ហើយចុងក្រោយ ត្រូវតែបង្ខំចិត្ត កែលម្អស្ថានការណ៍នយោបាយ ដោយអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ដំណើរឡើងវិញ ដើម្បីបានចូលរួមការបោះឆ្នោតក្នុងឆ្នាំ២០១៨។ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ យល់ឃើញដូច្នេះ ស្របពេលសម្តេច ហ៊ុន សែន... |
ក្នុងឃ្លីបវីដេអូរយៈពេល១៧នាទី សុគម្ភៈ បានឆ្លើយសំណួរជាច្រើនរបស់អ្នកគាំទ្រខ្លួន។ ប្រឡូកតាំងពីកម្រិតបឋមសិក្សា ហើយចាប់អាជីពជាកីឡាករតាំងពីឆ្នាំ២០០៥មក អ្នកខេត្តកំពង់ធំរូបនេះ មិនទាន់គិតដល់ការចូលនិវត្តន៍ឡើយ ដោយប្រាប់ទៅអ្នកគាំទ្រថា «ក្លិបនៅតែត្រូវការ នៅតែបន្តលេង»។ មានអតីតខ្សែប្រយុទ្ធប្រេស៊ីល Ronaldo ជានិមិត្តរូប និងជាអ្នកគាំ... | ប្រឡូកអាជីពជាកីឡាករបាល់ទាត់តាំងពីឆ្នាំ២០០៥មក ប៉ុន្តែ គួច សុគម្ភៈ នៅតែមានឈ្មោះក្នុងក្រុមជម្រើសជាតិ និងជាកីឡាករដ៏សំខាន់របស់ណាហ្គាវើល។ ហេតុអ្វី? កីឡាករវ័យ៣៣ឆ្នាំរូបនេះ បានផ្តល់ចម្លើយ តាមរយៈកម្មវិធី សំណួរ/ចម្លើយ (Q&A) ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កាលពីពេលថ្មីៗកន្លងមក។ |
ភ្នំពេញ៖ មេសហជីពគម្រោងដាក់តួលេខជាង២០ដុល្លារ ក្នុងកិច្ចចរចាប្រាក់ឈ្នួលអប្បបរមាកម្មករសម្រាប់ឆ្នាំ២០២៣ នាខែក្រោយនេះ។ មេសហជីព និងកម្មករ រំពឹងទទួលបានប្រាក់ខែគោលខ្ពស់ជាមុន ខណៈអតិផរណាកម្ពុជា ត្រូវបានព្យាករណ៍កើនឡើង៤ភាគរយ។ លោក អាត ធន់ ប្រធានសហភាពការងារកម្ពុជា រំពឹងថា ឆ្នាំ២០២៣ កម្មករទទួលបានប្រាក់ខែគោលខ្ពស់ ក្រោយកម្ពុជាអាចគ... | ដោយ៖ វ៉ន ស៊ីចេន |
តើកីឡាករត្រូវធ្វើដូចម្តេច ដើម្បីទទួលបានឱកាសចូលហ្វឹកហាត់នៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី? នេះជាចម្ងល់ និងជាសំណួររបស់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ ក៏ដូចជាយុវជន ដែលមានបំណងចង់ចូលហ្វឹកហាត់នៅទីនោះ។ ប៉ុន្តែសំណួរនេះមិនទាន់ទទួលបានចម្លើយ ឬការបកស្រាយពីភាគីពាក់ព័ន្ធណាមួយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដើម្បីជម្រះមន្ទិលរបស់អ្នកគាំទ្រ... | សហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីប្រកាសរំសាយការហ្វឹកហាត់របស់យុវជនសាលាបាល់ទាត់ជាតិបាទីចំនួន១២រូប ដែលដល់អាយុកំណត់។ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធអះអាងថា យុវជនទាំង១២រូប សុទ្ធតែមានក្លិបចែវចូវរួចហើយ។ ជាមួយគ្នានេះ លោក ក៏បានប្រាប់ពីលក្ខខណ្ឌក្នុងការទទួលបានការហ្វឹ... |
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នាថ្ងៃទី៣០ មករានេះ លោក ស្រី វុឌ្ឍី និយាយថា តម្លៃស្រូវអុីអ៊ែរ ដែលកំពុងធា្លក់ថ្លៃនៅឆ្នាំ២០១៩នេះ បណ្តាមកពីឈ្មូញវៀតណាម មានចំនួនតិចជាងឆ្នាំចាស់ៗ ហើយការផលិតផលរបស់កសិករ មានចំនួននៅដដែល ទើបតម្លៃស្រូវនេះធ្លាក់ថ្លៃ។ លោកបានអះអាង ដូច្នេះថា៖«ស្រូវអ៊ីអ៊ែរ មានតម្លៃថោក តែនៅខេត្តដែលជាប់ព្រំដែនវៀត... | ក្រោយពេលប្រមូលផលស្រូវ ពិសេសស្រូវអុីអ៊ែរគ្រប់ប្រភេទ ដែលប្រជាកសិករបានលក់ទៅ ឲ្យឈ្មួញក្នុងនិងក្រៅស្រុក នៅតាមខេត្តនីមួយៗ មានតម្លៃទាបជាងឆ្នាំ២០១៨។ ពិសេសខេត្តជាប់ព្រំដែនវៀតណាម អាចលក់ស្រូវបានចន្លោះពី ៦៨០រៀល ទៅ៧២០រៀល ក្នុងមួយគីឡូក្រាម។ នេះជាការលើកឡើងរបស់លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ |
សំណើរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវខាងលើនេះ ធ្វើឡើងនាជំនួប ជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅទីក្រុងគឹម៉ាម៉ូតូ ប្រទេសជប៉ុន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។ មេដឹកនាំកម្ពុជា-ឡាវ បានទៅចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពី បញ្ហាទឹកតំបន់អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសជប៉ុន។ មេដឹកនាំទាំង២ បានឆ្លៀតជ... | ភ្នំពេញ៖ នាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ បានស្នើដល់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យសាងសង់ស្ពានភ្ជាប់ព្រំដែនកម្ពុជា-ឡាវ នៅចំណុចខេត្តចំប៉ាសាក់ និងចំប៉ាលើ។ បំណងនៃសំណើសាងសង់ស្ពាននេះ គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឲ្យកាន់តែជិតស្និទ្ធ។ |
កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ អង្គការ Aide Et Action និងអង្គការ Heifer បានចុះកិច្ចព្រមព្រៀង ក្នុងការអនុវត្តន៍គម្រោង CO-SAVED រួមគ្នា នៅខេត្តជាប់មាត់សមុទ្រចំនួន៤។ លោក វន សំភាស់ នាយកប្រចាំប្រទេសនៃអង្គការ Aide Et Action (AEA) បានប្រាប់សារព័ត៌មានថ្មីៗថា សហគមន៍ក្នុងខេត្តកោះកុង កែប កំពត និងព្រះសីហនុ នឹងទទួលបានការបណ្ដុះ... | ភ្នំពេញ៖ ខេត្តជាប់សមុទ្រទាំង៤របស់កម្ពុជា មានកោះកុង កែប កំពត និងព្រះសីហនុ ដែលអង្គការ Aide Et Action មើលឃើញថា កំពុងរស់ក្រោមបន្ទាត់ភាពក្រីក្រ ក្រោយវិបត្តិកូវីដ-១៩ ត្រូវបានជ្រើសរើសដើម្បីអនុវត្តន៍ គម្រោង Consortium Sustainable Alternatives Voice for Equitable Development (CO-SAVED)។ គម្រោង CO-SAVED ដែលមានទំហំថវិកា៨លានដុល្លា... |
នាកិច្ចប្រជុំលើកទី៣៧ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានលើកយកបញ្ហា ដែលជាក្តីបារម្ភសិទ្ធិមនុស្សរបស់ប្រទេសអាស៊ានចំនួន ៥ រួមមាន មីយ៉ាន់ម៉ា កម្ពុជា ហ្វីលីពីន ថៃ និង ឥណ្ឌូណេស៊ី ក្នុងចំណោមបញ្ហាសិទ្ធិមនុស្សជាច្រើនផ្សេងទៀត ដែលបានកើតឡើងទូទាំងពិភពលោកទៅកាន់អង្គប្រជុំដើម្បីពិចារណា និងរកដំណោះស្រាយ... | ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Zeid Ra'ad Al Hussein នៅថ្ងៃ៧ មីនាកន្លងទៅ បានថ្លែងរាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអំពីបច្ចុប្បន្នភាពនៃក្តីបារម្ភសិទ្ធិមនុស្សជារួម ។ តាមរយៈវេទិកានោះ លោកឧត្តមស្នងការ ក៏បានលើកយកបញ្ហាសិទ្ធិមនុស្សរបស់បណ្តាប្រទេសអាស៊ានមួយចំនួនដើម្បីសុំគោលការណ៍ពីក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់ចាត... |
ក្នុងជំនួបសន្ទនាជាមួយអ្នកសារព័ត៌មានអាស៊ានថ្ងៃចន្ទ ទី ៦ ខែសីហា រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក វីវៀន បាឡាគ្រីស្នាន់ បានលើកឡើងថា ក្នុងនាមជាប្រទេសទទួលរៀបចំកិច្ចប្រជុំពិសេសរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កាលពីខែមិថុនា សិង្ហបុរីមើលឃើញថា ការឈានទៅសម្រេចគោលដៅដូចជារំសាយសព្វាវុធ និងបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវដ៏វែងឆ្ងាយ។... | សិង្ហបុរី៖ ប្រមុខការទូតសិង្ហបុរីជឿជាក់ ជំនួបពិសេសរវាងមេដឹកនាំអាមេរិក និងមេដឹកនាំកំពូលកូរ៉េខាងជើងជាចំណុចចាប់ផ្តើមដ៏សំខាន់ ប៉ុន្តែបញ្ហាចម្បងបំផុតពេលនេះគឺ អាមេរិក និងកូរ៉េខាងជើងនៅតែខ្វះការជឿទុកចិត្តគ្នា។ ជាភាគីរៀបចំជំនួប សិង្ហបុរីសង្ឃឹម ភាគីពាក់ព័ន្ធនឹងបន្តជួបជំនួបពិភាក្សាគ្នាញឹកញាប់ដើម្បីកសាងទំនុកចិត្ត និងភាពជឿជាក់រវាងគ្... |
ការសិក្សាផ្សេងទៀត ដែលបានបោះពុម្ភផ្សាយនៅ ក្នុងចិត្តវិជ្ជានៃជីវសាស្ត្របានរកឃើញថាការរួមភេទញឹកញាប់គឺបានមានទំនាក់ទំនងនឹង ការបន្ថយនូវសម្ពាធដ្យាស្តូលិក ( ចំនួនតួលេខនៃលទ្ធផលសម្ពាធឈាម ដែលស្ថិតនៅខាងក្រោម ឬ ទីពីរ)។ ការសិក្សានេះ គឺផ្តោតទៅលើក្រុមមនុស្សដែលរស់នៅជាមួយនឹង ដៃគូរួមភេទរបស់ពួកគេ។នៅមានការសិក្សាស្រាវជ្រាវបន្ថែមទៀត បានរកឃើញ... | អត្ថប្រយោជន៍ដ៏ធំនៃការរួមភេទ គឺការធ្វើអោយសម្ពាធឈាមចុះទាប និង សរុបមកគឺកាត់បន្ថយស្ត្រេស យោងតាមមតិរបស់អ្នកស្រាវជ្រាវ ពីប្រទេសស្កុតឡេន ( Scotland) ដែលបានរាយការណ៍ពី ការរកឃើញរបស់ពួកគេនៅក្នុងកាសែត កត្តាជីវីសាស្ត្រនៃចិត្តវិជ្ជា។ពួកគេបានធ្វើការសិក្សាទៅលើ ស្ត្រី២៤នាក់ និង បុរស ២២នាក់ ដែលបានកត់ត្រាទុកពី សកម្មភាពនៃការរួមភេទរបស់ពួកគ... |
យោងតាមទិន្នន័យដែលសារព័ត៌មានថ្មីៗទទួលបានពីរដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ រោងចក្រទាំង៤៣ដែលបានផលិតទំនិញក្នុងវិស័យវាយនភ័ណ្ឌនាំទៅអាមេរិកនោះ មាន រោងចក្រកាត់ដេរសម្លៀកបំពាក់១៤កន្លែង រោងចក្រផលិតកាបូប១៩កន្លែង រោងចក្រផលិតស្បែកជើង៤កន្លែង រោងចក្រផលិតផលិតផលសម្រាប់ធ្វើដំណើរ៤កន្លែង និង រោងចក្រផលិតផលខ្សែរ៉ូត១កន្លែង... | កំពង់ស្ពឺ៖ ក្នុងចំណោមរោងចក្រកាត់ដេរ១៤៥កន្លែង នៅខេត្តកំពង់ស្ពឺ មាន៤៣រោងចក្រ បានផលិតទំនិញសម្រាប់នាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ នេះជាការលើកឡើងរបស់លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដោយលោករំពឹងថា ខេត្តកំពង់ស្ពឺ នឹងទាក់ទាញវិនិយោគិន ពិសេសជនជាតិអាមេរិក បានកាន់តែច្រើន។ |
The announcement of the cuts to its manufacturing workforce comes despite a new deal with Google, completed in January, which boosted HTC's first quarter performance after a dismal 2017. Once a star of the intensely competitive smartphone sector, HTC has been struggling in the face of stiff competition from Apple and ... | Taipei, Taiwan | Taiwan's struggling smartphone maker HTC announced Tuesday it would slash 1,500 jobs, around a fifth of its total workforce, in the biggest staff cull for three years following heavy losses. |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.