text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
កញ្ញា រស់ ពៅធីតា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង» រយៈពេល៣ថ្ងៃនេះ មានមនុស្សចូលរួមកម្សាន្តជាង ៧០ម៉ឺននាក់ ។ អនុប្រធានស.ស.យ.ក ខេត្តបាត់ដំបងរូបនេះ ចាត់ទុកព្រឹត្តិការណ៍នេះជាជោគជ័យរបស់ខេត្តបាត់ដំបង ដែលបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋមកកម្សាន្តយ៉ាងច្រើនកុះករ។ ជាពិសេសនៅតំបន់ត្រជាក់ចិត្ត ដែលពលរដ្ឋបានមកកម្សាន្តជាមួយការបាញ់ទឹក ចាប់ពីម៉ោង ២ដល់ម៉ោង ៦ល្ងាច។ ចំពោះបញ្ហាសន្តិសុខវិញ អនុប្រធានស.ស.យ.ក ខេត្តបាត់ដំបងរូបនេះ អះអាងថា រៀបចំសណ្ដាប់ធ្នាប់បានល្អ និងផ្ដល់សុវត្តិភាពជូនពលរដ្ឋ ដោយមិនមានអ្វីជាបញ្ហាប្រឈមនោះទេ។ អនុប្រធានស.ស.យ.ក ខេត្តបាត់ដំបងរូបនេះ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ដែលសហការរៀបចំការកម្សាន្តក្នុងព្រឹត្តិការណ៍នេះ។ សូមបញ្ជាក់ថា «សង្ក្រាន្តបាត់ដំបង» រៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង ដែលប្រារព្ធនៅទីតាំងចំនួន ៣ រួមមាន បរិវេណលោកតាដំបងក្រញ៉ូង, វិទ្យាល័យនេតយ៉ង និង គរុកោសល្យខេត្ត៕ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖ ១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។ ២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។ ៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។ ៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។ | បាត់ដំបង៖ ព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង» នឹងបន្តរៀបចំនៅឆ្នាំក្រោយទៀត បន្ទាប់ពីជោគជ័យក្នុងឆ្នាំ២០១៨នេះ។ «សង្ក្រាន្តបាត់ដំបង» ដែលរៀបតែលើកដំបូង បានទទួលភ្ញៀវទេសចរទៅកម្សាន្តជាង ៧០ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ |
ចំពោះបែចិញ្ចឹមត្រីចំនួន៤៦ ដែលនៅសល់ លោកចេង មុនីរ៉ា មិនបានបញ្ជាក់ពីថ្ងៃរុះរើឡើយ ដោយលោកអះអាងថា ម្ចាស់បែត្រីសុំពេលវេលាពន្យារសិន។ លោក ចេង មុនីរ៉ា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទយ៉ាងខ្លីថា៖ «មកដល់ម៉ោងនេះ មានតែ៤៦បែទៀតទេ ដែលពួកគាត់សុំពេលវេលា ដើម្បីគាត់ដួសត្រីគាត់ឡើង និងគាត់ចល័តចេញ»។ គួររម្លឹកថា កាលពីថ្ងៃទី២មិថុនា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញលិ ខិតជូនដំណឹង ដល់អ្នកមានផ្ទះបណ្ដែតទឹកលើផ្ទៃទន្លេទាំងអស់ ឱ្យរុះរើចេញជាបន្ទាន់ ត្រឹមថ្ងៃទី៩មិថុនា។ លោក បានបញ្ជាក់ថា ក្នុងករណីបើនរណារឹងរូស មិនព្រមរុះរើផ្ទះបណ្ដែតទឹក, ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹក និងបែចិញ្ចឹមត្រី អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោះស្រាយតាមច្បាប់។ ប្រជាពលរដ្ឋដែលមានបែរចិញ្ចឹមត្រី និងសំណង់មិនរៀបរយ នៅតាមទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ ភាគច្រើនជាជនជាតិខ្មែរឥស្លាម និងពលរដ្ឋមានដើមកំណើតរៀតណាម៕ | ភ្នំពេញ៖ សំណង់មិនរៀបរយ និងបែចិញ្ចឹមត្រី ជាង៤០០ ក្នុងចំណោមសរុប៥០០ នៅខណ្ឌច្បារអំពៅ បានរុះរើពីទន្លេហើយ។ នេះបើតាមលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដោយបញ្ជាក់ថា នៅសល់តែបែត្រី ចំនួន៤៦ទៀតប៉ុណ្ណោះ ដែលមិនទាន់រុះរើ។ |
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ថា វត្តមាននៃការរីករាលដាលមេរោគបំប្លែងថ្មីអូមីក្រុង កំពុងបង្កផលប៉ះពាល់ដល់ការងើបឡើងវិញ នូវវិស័យទេសចរណ៍សៀមរាប ព្រោះថាខេត្តមួយនេះ ពឹងផ្អែកភាគច្រើនលើទេសចរអន្ដរជាតិ។ លោកស្រីបន្តថា ដ្បិតថាកន្លងមកទេសចរក្នុងស្រុក បានទទួលសេវាកម្មខ្លះក៏ដោយ តែតម្រូវមានមួយផ្នែកតូចប៉ុណ្ណោះ ខណៈការផ្គត់ផ្គង់មានច្រើន។ លោកស្រី ឆាយ ស៊ីវលីន ពន្យល់ថា៖« សៀមរាបជាតំបន់វប្បធម៌ដែលទាក់ទាញទេសចរបំផុត ការផ្គត់ផ្គង់ច្រើនជាងគេ តែបរទេសប៉ុណ្ណោះ បើទោះបីមានទេសចរក្នុងស្រុក ទៅទទួលសេវាកម្មក៏ពិតមែន តែការផ្គត់ផ្គង់សម្បូរបែប សម្រាប់បរទេសរាប់លាននាក់ជារៀងរាល់ឆ្នាំ។ អ្វីដែលរំពឹងបរទេសច្រើន ហើយមេរោគបំប្លែងថ្មីនេះ កំពុងយីយាប្រទេសអឺរ៉ុប និងអាស៊ីមួយចំនួន គឺគេមានការរិតត្បិត ដល់ចឹងទៅ ការហោះហើរដឹកជញ្ជូនភ្ញៀវតាមអាកាសក៏ពិបាក»។ ប្រធានសមាគមសណ្ឋាគារកម្ពុជា សាខាខេត្តសៀមរាប លោក ដេវីដ ចាយ៉ាពីយ៉តធ៍ មើលឃើញថា ភ្ញៀវទេសចរអន្ដរជាតិ ធ្វើដំណើរមកកាន់ខេត្តនាឱកាសបុណ្យណូអែល និងចូលឆ្នាំសកល ក្នុងចំនួនមួយតិចតួចនៅឡើយ។ ចំណែកបច្ចុប្បន្ន តាមរយៈការកក់សំបុត្រ ក៏មិនទាន់មានច្រើនដែរ ភ្ញៀវទេសចរ មិនទាន់មានទំនុកចិត្តក្នុងការធ្វើដំណើរ ខណៈបញ្ហាមេរោគបំប្លែងថ្មី ធ្វើឱ្យមានការរិតត្បិតនៅអឺរ៉ុប អាម៉េរិក ហើយប្រទេសថៃ ប្រកាសបិទប្រទេសសាជាថ្មី។ យ៉ាងណា លោកដេវីដ មានសុទិដ្ឋិនិយមថា ទេសចរអន្ដរជាតិ នឹងចាប់មានឡើងវិញនៅចុឆ្នាំ២០២២នេះ។ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន មើលឃើញថា ក្រោយពេលប្រកាសបើកវិស័យទេសចរណ៍ឡើងវិញ មានទេសចរមួយចំនួនបានសាកសួរព័ត៌មាន និងខ្លះបានកក់សំបុត្ររួចហើយដែរ ពិសេសអំឡុងចុងខែនេះ និងខែកុម្ភៈ ខណៈដែលអ្នកខ្លះមកជាបណ្ដើរៗ គួរឱ្យកត់សម្គាល់។ យ៉ាងណា លោកស្រី ប្រធានសមាគមមានការសោកស្ដាយបន្ដិចដែរ នៅពេលមានលេចឡើងនូវមេរោគបំប្លែងថ្មីអូមីក្រុង ដែលធ្វើឱ្យភ្ញៀវទេសចរខ្លះ ពន្យារពេល និងពិចារណាចំពោះដំណើរកម្សាន្តខ្លួន មកកាន់ខេត្តសៀមរាប។ ចំណែកអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក មានប្រសាសន៍ថា ដ្បិតមានការរំខានដោយមេរោគកូវីដ-១៩ថ្មី អូមីក្រុង តែផែនការទទួលទេសចរអន្ដរជាតិនៅខេត្តសៀមរាប នៅដដែល គ្រាន់តែអ្នកទេសចរដែលចូលមក ត្រូវគោរពទៅតាមលក្ខខណ្ឌ ការធ្វើដំណើរចូលរបស់កម្ពុជា។ លោកបន្តថា អ្នកទេសចរតម្រូវឱ្យគោរពតាមវិធានការសុខាភិបាលរបស់កម្ពុជា ដោយត្រូវមានតេស្ដបញ្ជាក់ PCR ពេលមកដល់កម្ពុជា ហើយត្រូវតេស្តរហ័សបញ្ជាក់ម្ដងទៀត មុនធ្វើដំណើរកម្សាន្តតាមតំបន់ផ្សេងៗបាន។ លោក តុប សុភ័ក បន្ថែមថា៖«មិនទាន់មានអីupdate(ធ្វើបច្ចុប្បន្នភាព)ថ្មីទេ ពេលមកដល់តេស្ដវិជ្ជមាន សុខាភិបាលចាត់ចែងតាមនោះ«។ ទោះកម្ពុជាប្រកាសទទួលទេសចរអន្ដរជាតិតាំងពីចុងឆ្នាំ២០២១ កន្លងទៅក៏ដោយ តែមន្រ្តីក្រសួងទេសចរណ៍បញ្ជាក់ថា ភ្ញៀវដែលធ្វើដំណើរមក ពុំទាន់មានទេសចរជាលក្ខណៈកញ្ចប់នៅឡើយ ភាគច្រើនពួកគេមកជាលក្ខណៈឯកជន ទេសចរធុរកិច្ច និងមកចម្រុះគ្នា។ យ៉ាងណា លោក តុប សុភ័ក រំពឹងថា នឹងមានទេសចរលក្ខណៈកញ្ចប់មកឆាប់ៗ ដើម្បីជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិទាំងមូល៕ | សៀមរាប៖ ការលេចឡើងនូវមេរោគបំប្លែងថ្មីអូមីក្រុង កំពុងរំខានដល់ការបើកទទួលទេសចរអន្ដរជាតិឡើងវិញនៅខេត្តសៀមរាប ខណៈដែលប្រតិបត្តិករទេសចរណ៍ មានការបារម្ភកាន់តែខ្លាំងចំពោះជោគវាសនានៃអ្នករកស៊ីលើវិស័យមួយនេះ។ ក្រសួងទេសចរណ៍បញ្ជាក់ថា ផែនការទទួលទេសចរអន្ដរជាតិដើមឆ្នាំ២០២២នេះ សម្រាប់ខេត្តសៀមរាប គឺពុំមានការផ្លាស់ប្ដូរទេ តែថាទេសចរ ពុំទាន់មកច្រើន ដូចការរំពឹងទុកទេ។ |
ថ្ងៃនេះសារព័ត៌មានThmeyThmey25 សូមលើកយកបច្ចេកទេសដាំម្នាស់ ដែលដកស្រង់ពីឯកសារបច្ចេកទេសដាំដុះ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដល់បងប្អូនដែលមានបំណងដាំដុះម្នាស់។ ដើម្បីអាចដាំម្នាស់បានទទួលទិន្នផលល្អ កសិករត្រូវគិតលើបច្ចេកទេសមួយចំនួន។ ការរៀបចំរង និងការដាំ៖ មុនពេលដាំម្នាស់ កសិករត្រូវភ្ជួរដីឲ្យស្អាតទុកចោល រយៈពេល១សប្ដាហ៍សិន។ កសិករ ត្រូវភ្ជួរឆូតជារងបណ្ដោយ ២០ម៉ែត្រ និងចន្លោះចង្អូរប្រមាណ ១ម៉ែត្រ ដើម្បីដាក់ជីលាមកគោតាមចង្អូរ រួចលប់ដីពីលើ។ កូនម្នាស់ អាចដាំចន្លោះគុម្ពពី ៣ ទៅ ៤តឹក និងចន្លោះរង ៦ ទៅ ៨តឹក ហើយត្រូវកប់កូនម្នាស់ប្រវែង១តឹក។ ការថែទាំ៖ រយៈពេល១ខែក្រោយពេលដាំ ម្ចាស់ចម្ការ ត្រូវឧស្សាហ៍ធ្វើស្មៅ និងពូនគល់ ដើម្បីឲ្យម្នាស់លូតលាស់បានល្អ។ ការដាក់ជីលាមក និងជីបំប៉ន ត្រូវធ្វើទៅតាមដំណាក់កាលរបស់ដំណាំម្នាស់។ កសិករ ចៀសវាងការប្រើប្រាស់ជីគីមី ដែលអាចប្រើទឹកនោមគោ ត្រាំជាមួយលាមកសត្វ និងដើមកន្ត្រាំងខែត្រ ដើម្បីស្រោចគល់ម្នាស់ជំនួសជីអ៊ុយរ៉េ។ ចំពោះការផ្ដល់ទឹកវិញ ម្នាស់មិនចាំបាច់ផ្ដល់ទឹកញឹកញាប់នោះទេ។ គេអាចស្រោច១ខែម្ដងនៅរដូវប្រាំង។ ដើម្បីឲ្យម្នាស់លូតលាស់ល្អ និងមានផ្លែធំ កសិករត្រូវកាត់ខ្នែងម្នាស់ និងត្រូវទុកតែដើមមេមួយប៉ុណ្ណោះ។ ជាទូទៅរយៈពេល ៦ខែទៅ ៧ខែ ម្នាស់នឹងចាប់ផ្ដើមចេញផ្លែ ហើយរយៈពេល ៩ខែទៅ ១០ខែ ម្នាស់នឹងចាប់ផ្ដើមទុំ ដែលអាចឲ្យកសិករប្រមូលផលបាន៕ | ម្នាស់ ជាផ្លែឈើ ដែលគេអាចយកធ្វើជាម្ហូប និងទទួលទានទាំងឆៅបាន។ ម្នាស់ ជាប្រភេទដំណាំដែលស្រួលដាំ លើដីគ្រប់ប្រភេទ និងងាយថែទាំ។ ផ្លែឈើនេះ មានតម្រូវការច្រើននៅលើទីផ្សារ។ ពលរដ្ឋនៅតាមជនបទមួយចំនួន ចូលចិត្តដាំនៅតាមរបងផ្ទះ។ ដ្បិតតែម្នាស់ងាយដាំ ប៉ុន្តែដំណាំនេះ ទាមទារបច្ចេកទេសខ្លះ ដើម្បីទទួលបានទិន្នផលល្អ។ |
ប៉ុន្តែហាមដាច់ខាតធ្វើរឿងខុសច្បាប់នៅពីក្រោយនោះ។ ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ គ.ជ.ប.ជ ថ្ងៃទី២៣មីនា សម្ដេច ស ខេង បានអំពាវនាដល់ក្រុមហ៊ុនឯកជនទាំងអស់ អនុវត្តតាមច្បាប់ ពិសេសការគោរពសិទ្ធិមនុស្ស។ការទប់ស្កាត់ និងបង្ក្រាបការជួញដូរមនុស្សគឺត្រូវការភាគីក្រុមហ៊ុនឯកជនចូលរួមសហការគ្នា ទើបទទួលបានការលទ្ធផលល្អប្រសើរ។ សម្ដេច ស ខេង ក៏បានជំរុញឱ្យមានការវិនិយោគនៅកម្ពុជាបន្ថែមផងដែរប៉ុន្តែត្រូវជៀសវាងការធ្វើអាជីវកម្មខុសច្បាប់។ «យើងលើកទឹកចិត្តឱ្យមានការវិនិយោគនិងធ្វើអាជីវកម្ម ប៉ុន្ដែមិនមែនបើកអាជីវកម្ម ដើម្បីខែល និងបិទបាំងដើម្បីឱ្យសកម្មភាព ខុសច្បាប់ ការជួញដូរមនុស្ស ការរំលោភសិទ្ធិមនុស្សដោយជ្រកក្រោមស្លាកអាជីវកម្មស្របច្បាប់នោះទេ»។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសង្កត់ធ្ងន់បែបនេះ។ ជាមួយគ្នាដែរសម្ដេចបន្ថែម ត្រូវរួមគ្នាធ្វើយ៉ាងណាកុំឱ្យកម្ពុជាមានឈ្មោះជាប្រទេសដែលត្រូវបានគេយកធ្វើជាជម្រក នៃការជួញដូរមនុស្ស។ ទន្ទឹមនឹងនេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ. បានបង្ហាញបាយការណ៍លទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងឆ្នាំ២០២២។ នៅឆ្នាំ២០២២សមត្ថកិច្ចបង្ក្រាបបាន១៦៦ករណី ធៀបនឹងឆ្នាំ២០២១ មាន៣៥៩ករណី។ ចំពោះ ការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូង ពីករណីជួញដូរមនុស្សនេះ គឺមាន២០២នាក់ ក្នុងនោះជនសង្ស័យជាជនបរទេសចំនួន៣៣នាក់។ ចំណែក ការជួយសង្គ្រោះជនរងគ្រោះគឺមាន៣៥៨នាក់ ក្នុងនោះស្រីរហូតដល់២៦៥នាក់៕ | ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)លើកទឹកចិត្តដល់ក្រុមអ្នកវិនិយោគបើកអាជីវកម្ម |
ទូរទស្សន៍បារាំងដ៏ល្បីមួយឈ្មោះ Canal France International (CFI) ផ្នែក Media/Development និងសារព័ត៌មានអេឡិចត្រូនិច Thmeythmey.com បានបង្កើតកម្មវិធីទូរស័ព្ទដៃ «ថ្មីៗ២៥ រាជធានី-ខេត្ត» គឺជា App ថ្មីមួយ ដែលបានដាក់ឱ្យប្រើប្រាស់នៅលើប្រព័ន្ធ IOS: https://apple.co/2ub9pdj និងAndroid: http://bit.ly/2KSe1MB ។ App «ថ្មីៗ២៥ រាជធានី-ខេត្ត» នេះ នឹងក្លាយទៅជាទីផ្សារមួយដែលអនុញ្ញាតឲ្យអ្នកផ្គត់ផ្គង់ និងអ្នកស្វែងរកផលិតផលកសិកម្ម, ទេសចរណ៍, ផលិតផលអត្តសញ្ញាណ។ល។ អាចជួបគ្នាបានដោយងាយនៅលើ App នេះ។ លោកអ្នកដែលជាកសិករ, ម្ចាស់កសិដ្ឋាន, សហគ្រាសខ្នាតតូច និងមធ្យម, ម្ចាស់សណ្ឋាគារ-ទេសចរ។ល។ អាចផ្ញើរូបភាព, វីដេអូ និងអត្ថបទ ដោយភ្ជាប់មកជាមួយនឹងព័ត៌មានមួយចំនួនដូចជា ឈ្មោះរបស់លោកអ្នក, ឈ្មោះប្រភេទផលិតផល ឬសេវាកម្ម, លក្ខណពិសេសនៃផលិត ឬសេវាកម្មនោះ, ទីតាំង និងលេខទូរស័ព្ទទំនាក់ទំនងរបស់លោកអ្នក មក «ថ្មីៗ២៥ រាជធានី-ខេត្ត» តាមរយៈ Email: [email protected] , ទំព័រហ្វេសប៊ុក Thmey Thmey 25 ឬតាម Telegram ដែលមានលេខទូរស័ព្ទ 016 248 359 ឬផ្ញើតាមមធ្យោបាយណាមួយដែលលោកអ្នកចេះប្រើ។ ព័ត៌មានលម្អិតសូមទំនាក់ទំនងលេខទូរស័ព្ទ៖ 012 39 84 82 | 016 248 359 ។ រាល់ព័ត៌មានជារូបភាព, វីដេអូ និងអត្ថបទរបស់លោកអ្នកដែលបានផ្ញើមក ក្រុមការងារសារព័ត៌មាន «ថ្មីៗ២៥ រាជធានី-ខេត្ត» នឹងពិនិត្យខ្លឹមសារ មុននឹងផ្សាព្វផ្សាយនៅលើគេទំព័រ Thmeythmey.com និងទំព័រហ្វេសប៊ុក Thmey Thmey 25 ។ App «ថ្មីៗ២៥ រាជធានី-ខេត្ត» នឹងផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់លោកអ្នកទៅកាន់ទីផ្សាររបស់ខ្លួនកាន់តែធំជាងមុន។ ជាពិសេស លោកអ្នកបានរួមចំណែកលើកម្ពស់ផលិតផលក្នុងស្រុករបស់ខ្មែរទៅកាន់ទីផ្សារក្នុងស្រុក និងទៅកាន់ទីផ្សារនៅក្រៅប្រទេស។ ដូច្នេះ ដើម្បីទទួលបានព័ត៌មានទាំងនោះ សូម ចុច Download for IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ៕ | ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាខេត្ត-ក្រុងនានា នៃប្រទេសកម្ពុជា ជាពិសេស កសិករ, ម្ចាស់កសិដ្ឋាន, សហគ្រាសខ្នាតតូច និងមធ្យម, សណ្ឋាគារ និងអ្នកទេសចរ។ល។ អាចផ្ញើរូបភាព, វីដេអូ និងអត្ថបទ មក «ថ្មីៗ២៥ រាជធានី-ខេត្ត» (Thmey Thmey 25) ដើម្បីផ្សព្វផ្សាយផលិតផលរបស់លោកអ្នកទៅកាន់ទីផ្សាររបស់ខ្លួនកាន់តែធំជាងមុន។ |
នាយកដ្ឋានផ្សព្វផ្សាយអប់រំនៃក្រសួងមហាផ្ទៃ បានផ្សាយលើគេហទំព័រ ដោយផ្អែកតាមសម្តីរបស់លោកវរសេនីយ៍ទោ ប៉ាង ផង់ អធិការស្តីទីនៃនគរបាលស្រុកថ្មគោលថា មូលហេតុ គឺបណ្តាលមកពីក្បាលរថភ្លើងតូច តែសណ្តោងទូចំនួន១២ទូ ដែលផ្ទុកស្រូវដល់ទៅ៧២០តោន ដែលលើសកម្លាំងម៉ាស៊ីន ទើបធ្វើឲ្យម៉ាស៊ីន ប្រឹងអូសរហូតកកិតចេញផ្កាភ្លើង ហើយក៏ឆាបឆេះតែម្តង។ លោកអធិការស្តីទីរូបនេះ អះអាងថា ក្បាលម៉ាស៊ីនរថភ្លើង ខូចប្រហែល៥០ភាគរយ តែមិនបង្កឲ្យមានរបួសដល់មនុស្ស និងមិនមានការខូចខាតដល់ស្រូវឡើយ។ កម្លាំងនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងទៅចុះពន្លត់អគ្គិភ័យនេះ រហូតដល់អាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕ | រថភ្លើង១គ្រឿងរបស់ក្រុមហ៊ុន Royal Rail Way បានឆេះក្បាលម៉ាស៊ីនភ្លើង ក្នុងអំឡុងកំពុងរត់ដឹកទំនិញ។ ហេតុការណ៍ឆេះក្បាលម៉ាស៊ីនរថភ្លើងនេះ កើតឡើងនៅចំណុចភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។ |
១. យ៉ាអួរ Greek គួបផ្សំជាមួយផ្លែឈើស្រស់ៗនោះអ្នកនឹងទទួលបានអាហារពេលព្រឹកដែលមានផ្ទុកប្រូតេអ៊ីនគុណភាពខ្ពស់ល្អបំផុតមួយ។ យ៉ាអួរ Greek មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីននិងជាប្រភេទនៃអាហារសុខភាពល្អជាងគេក្នុងចំណោមយ៉ាអួរប្រភេទផ្សេងទៀត។ ២. សាច់គ្មានខ្លាញ់ ជាប្រភពដ៏ល្អបំផុតមួយនៃជាតិប្រូតេអ៊ីន។ អ្នកអាចទទួលបានប្រូតេអ៊ីនដល់ទៅ ៧ ក្រាមក្នុង ២៣ ក្រាមនៃសាច់គ្មានខ្លាញ់។ ៣. ទឹកដោះគោ មួយពែងនៃទឹកដោះគោស្រស់មានផ្ទុកប្រូតេអ៊ីនដល់ទៅ ៨ ក្រាមឯណោះ។ វាក៏ជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូមផងដែរ។ ៤. ទឹកសណ្ដែក អ្នកក៏គួរទទួលទានទឹកសណ្ដែកជាអាហារពេលព្រឹកផងដែរដោយវាមានផ្ទុកប្រូតេអ៊ីន ៨ ក្រាមក្នុងមួយពែងដូចនឹងទឹកដោះគោ។ ៥. បឺរសណ្ដែកដី ការទទួលទានក្នុងកម្រិតមធ្យម ២ ស្លាបព្រាបាយអាចផ្ដល់ឱ្យរាងកាយនូវជាតិប្រូតេអ៊ីនដល់ទៅ ៨ ក្រាម។ ក្រៅពីប្រូតេអ៊ីន បឺរសណ្ដែកដីក៏មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៣ ផងដែរ។ ៦. គ្រាប់ធញ្ញជាតិ អ្នកក៏គួររួមបញ្ចូលគ្រាប់ធញ្ញជាតិក្នុងអាហារពេលព្រឹកផងដែរ។ ប្រមាណ ២៣ ក្រាមនៃគ្រាប់ធញ្ញជាតិមានផ្ទុកប្រូតេអ៊ីនពី ៤ ទៅ ៦ ក្រាមឯណោះ៕ ត្រួតពិនិត្យដោយ www.health.com.kh | ភាគច្រើននៃពួកយើងសុទ្ធតែដឹងថាស៊ុតជាអាហារពេលព្រឹកដែលមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន។ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាអាហារពេលព្រឹកមួយចំនួនផ្សេងទៀតក៏ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនដែរ? ថាតើអាហារអ្វីខ្លះដែលអ្នកគួរទទួលទាន ឬរួមបញ្ចូលក្នុងអាហារពេលព្រឹកដើម្បីទទួលបានប្រូតេអ៊ីនគុណភាពខ្ពស់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារពេលព្រឹកដែលសម្បូរប្រូតេអ៊ីន ក្រៅពីស៊ុត ៖ |
នេះជាលើកទីមួយហើយដែលមន្រ្តីថ្នាក់រដ្ឋបានប្រកាសថា ពួកគេកំពុងស៊ើបអង្កេតការចោទប្រកាន់បែបនេះនៅឯកន្លែងសង្គ្រោះបន្ទាន់មួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានរៀបចំឡើងយ៉ាងប្រញ៉ាប់នៅរដ្ឋតិចសាសពេលមានការកើនឡើងយ៉ាងខ្លាំងនៃការឆ្លងព្រំដែនរបស់ក្មេងៗដែលមិនមានឪពុកម្តាយមកជាមួយ។ មន្ត្រីប្រចាំតំបន់ដែលជាអ្នកស្ម័គ្រចិត្តនៅមជ្ឈមណ្ឌល Freeman Coliseum ដែលប្រើជាជម្រកជនអន្តោប្រវេសន៍ ក្រុង San Antonio បាននិយាយថា ការចោទប្រកាន់នេះ មិនស៊ីគ្នានឹងអ្វីដែលគាត់បានឃើញនៅពេលគាត់ធ្វើទស្សនកិច្ចនៅកន្លែងនោះទេ។ មន្ត្រីសុខុមាលភាពកុមារមិនបង្ហាញព័ត៌មានលម្អិតអំពីអ្នកដែលបានធ្វើការចោទប្រកាន់នោះទេ ប៉ុន្តែលោក Greg Abbott អភិបាលរដ្ឋមកពីគណបក្សសាធារណរដ្ឋបាននិយាយថា លោកយល់ថា អ្នកចោទប្រកាន់អាចជាអ្នកធ្លាប់នៅកន្លែងនោះ។ ការចោទប្រកាន់មួយរួមមានការរំលោភបំពានផ្លូវភេទ ប៉ុន្តែពុំមានព័ត៌មានលម្អិតទេ។ លោក Abbott និយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា ការចោទប្រកាន់ផ្សេងទៀតរួមមាន ការមិនមានបុគ្គលិកគ្រប់គ្រាន់ កុមារមិនបរិភោគ និងអ្នកដែលធ្វើតេស្តវិជ្ជមានកូវីដ១៩ មិនត្រូវបានបំបែកចេញពីអ្នកមិនទាន់ឆ្លងវីរុសនេះ។ ជាច្រើនសប្តាហ៍មកហើយ ដែលលោក Abbott បានចូលរួមជាមួយគណបក្សសាធារណរដ្ឋក្នុងការរិះគន់រដ្ឋបាលរបស់លោក Joe Biden ចំពោះការដោះស្រាយបញ្ហាជនចំណាកស្រុកនៅព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | មន្រ្តីសុខុមាលភាពកុមារនៅរដ្ឋតិចសាសបាននិយាយកាលពីថ្ងៃពុធថា ពួកគេទទួលបានរបាយការណ៍ចំនួន៣ ដែលចោទប្រកាន់ពីការរំលោភបំពាន និងការធ្វេសប្រហែសនៅជម្រកជនអន្តោប្រវេសន៍ក្រុង San Antonio ដែលមានក្មេងជំទង់អន្តោប្រវេសន៍ជាង១.៦០០នាក់ ដែលបានឆ្លងព្រំដែនខាងត្បូង។ |
ពូល K គ្រូពេទ្យចាក់វ៉ាក់ស៊ាំងកូវីដ-១៩ ចាញ់ យុវជនសមាគមន៍បាល់ទាត់អគ្គិសនីកម្ពុជា យ៉ាងចាស់ដៃក្នុងលទ្ធផល ១០-១ វេលាម៉ោង ២:០០ រសៀល នៅទីលានបាល់ទាត់ AIB។ ដោយឡែកនៅរសៀលម៉ោង ៤:០០ល្ងាច Mayura Royal Resort ឈ្នះលើក្រុម AGE FC យ៉ាងត្រដាបត្រដួសក្នុងលទ្ធផល ៣-២។ ពូល I ពូល I ត្រូវប្រកួតនៅទីលានបាល់ទាត់សកលវិទ្យាល័យអាមេរិកាំភ្នំពេញ។ នៅវេលាម៉ោង ២:០០ រសៀលយុវជនឥន្ទ្រីខ្មៅ ប្រកួតស្មើជាមួយ Mighty Man FT ក្នុងលទ្ធផល ១-១ រីឯ ស.ស.យ.ក ខេត្តបាត់ដំបង យកឈ្នះលើគូប្រកួតក្នុងលទ្ធផល ៨-០ ដោយក្រុម White Tiger FC មិនមានគ្រាប់បាល់វាយបក នៅវេលាម៉ោង ៤:០០ល្ងាច។ ពូល J ស្នងការរដ្ឋាននគរបាល ខេត្តព្រៃវែង បរាជ័យក្នុងជំនួបជាមួយ ក្រុមស.ស.យ.ក. ស្រុកខ្សាច់កណ្ដាល ក្នុងលទ្ធផល ៣-០ នៅទីលានប្រកួតបាល់ទាត់វិទ្យាល័យបឹងត្របែកនាវេលាម៉ោង ២:០0រសៀល។ លុះចូលដល់ម៉ោង ៤:០០ល្ងាច ក្រុមសេនាស្វា អេហ្វស៊ី ឈ្នះក្រុមបាល់ទាត់ខ្មែរស្ដារ ក្នុងលទ្ធផល ៥-០។ ពូល L ស.ស.យ.ក. រាជធានីភ្នំពេញ ចាញ់ក្រុមបាល់ទាត់ Try All FC ក្នុងលទ្ធផល ២-០ នៅទីលានបាល់ទាត់វិទ្យាល័យបឹងកេងកង នាវេលាម៉ោង ២:០០រសៀល។ នៅកីឡដ្ឋានដដែរនោះ ក្រុមស្រមោចក្រហម និងលោកអ៊ុំ FC បានត្រឹមស្មើក្នុងលទ្ធផល៣-៣។ ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ចាប់ប្រកួតពីថ្ងៃទី៨ ខែមករា រហូតដល់ថ្ងៃទី១៩ ខែមករា ដោយមាន៦៤ក្រុមចូលរួម ដោយចែកចេញជា ១៦ពូល។ បន្ទាប់ពីការប្រកួតជម្រុះក្នុងពូលទៅ ការប្រកួតវគ្គបន្ទាប់ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ នឹងបន្ដដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣៕ | ការប្រកួត Soccer League នៅថ្ងៃទី១០ ខែមករា មាន ៤ពូលស្មើ១៦ក្រុម ប្រកួតប្រជែងគ្នា។ ក្នុងពូល K ក្រុមយុវជនសមាគមន៍បាល់ទាត់ អគ្គិសនីកម្ពុជា ឈ្នះ ក្រុមគ្រូពេទ្យចាក់វ៉ាក់ស៊ាំងកូវីដ-១៩ ស.ស.យ.កក្នុងលទ្ធផល ១០-១ ឯក្រុម ស.ស.យ.ក ខេត្តបាត់ដំបង លត់ក្រុម White Tigher FC ក្នុងលទ្ធផល ៩-០ ក្នុងការប្រកួតសន្សំពិន្ទុពូល I។ |
ដំណាក់កាលទី១ ទឹកប្រាក់ចំនួន ៤៤៨ លានដុល្លារនៃប្រាក់សររុបនឹងត្រូវចំណាយលើប្រទេសទាំង ៣២ ដែលគិតចាប់ពីវគ្គជម្រុះតាមពូល រហូតដល់វគ្គផ្តាច់ព្រ័ត្រ។ ក្នុងវគ្គជម្រុះតាមពូលចាប់ពីពូល A ដល់ H ក្រុមនិមួយៗនឹងទទួលបានប្រាក់ពី FIFA ១.៥លានដុល្លារ ហើយសរុបទាំង៣២ក្រុមត្រូវចំណាយអស់ ៤៨លានដុល្លារ។ ក្រុមណាដែលអាចឈានដល់វគ្គ ១៦ចុងក្រោយនឹងទទួលបានក្នុងមួយក្រុម ៨លានដុល្លារទៀត សរុប ១២៨លានដុល្លារ។ ឈានដល់វគ្គ ៨ក្រុមផ្តាច់ព្រ័ត្រ ក្នុងមួយក្រុមទទួលបាន ១២លានដុល្លារ សរុប៩៦លានដុល្លារ ហើយក្រុមណាឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងទទួលបាន ១៦លានដុល្លារទៀត សរុប ៦៤លានដុល្លារ។ លើសពីនេះទៀតនោះ ប្រទេសណាដែលអាចឈ្នះតំណែងជើងឯក World Cup ឆ្នាំ២០១៨ នេះ នឹងទទួលបានប្រាក់រង្វាន់បន្ថែមចំនួន ៣៨លានដុល្លារ ខណៈក្រុមរងជើងឯកទទួលបាន ២៨លានដុល្លារ ក្រុមលេខ៣ បាន ២៤លានដុល្លារ និងចំណាត់ថ្នាក់លេខ ៤ ទទួលបាន ២២លានដុល្លារ។ ដំណាក់កាលទី២ FIFA ត្រូវចំណាយថ្លៃសេវាធានារ៉ាប់រងរបស់កីឡាករទាំងអស់ដែលមានឈ្មោះក្នុងព្រឹត្តិការណ៍ក្នុងចំនួនទឹកប្រាក់ ១៣៤លានុល្លារ។ ដំណាក់កាលទី៣ ត្រូវចំណាយទៅឲ្យក្លិបដែលកីឡាករទាំងអស់នោះប្រកបអាជីពចំនួនទឹកប្រាក់ ២០៩លានដុល្លារ។ សរុបការចំណាយទាំង ៣ដំណាក់កាលនេះ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិត្រូវចំណាយ ៧៩១លានដុល្លារ ដែលកើនលើសឆ្នាំ ២០១៤ នៅប្រេស៊ីល ៤០ភាគរយ ពោលគឺ ២៣៣លានដុល្លារ៕ | សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសអំពីទឹកប្រាក់ដែលត្រូវចំណាយក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ី ក្នុងចំនួនសរុប ៧៩១លានដុល្លារអាមេរិក។ ប្រាក់ទាំងអស់នោះ នឹងត្រូវគិតគូលើការចំណាយ ៣ដំណាក់កាល គឺទី១លើប្រាក់រង្វាន់សម្រាប់ក្រុមនិមួយៗ ទី២ ការបង់ទៅឲ្យក្លិបដែលកីឡាប្រកបអាជីព និងទី៣ ថ្លៃសេវាធានារ៉ាប់រងរបស់កីឡាករទាំងអស់។ |
នាយករដ្ឋមន្ត្រីលីបង់ Saad Hariri បំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ ហើយលោកបានជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែរដើម្បីពិភាក្សាពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ចំណុចស្នូលនៃការកិច្ចពិភាក្សារវាងមេដឹកនាំទាំពីរគឺ ការពួតដៃគ្នាកម្ចាត់ក្រុមភេរវជនអន្តរជាតិ និងបន្តដោះស្រាយបញ្ហាជនភៀសខ្លួនជាដើម។ ក្រោយកិច្ចពិភាក្សាទ្វេភាគី លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីលីបង់បានចូលក្នុងសន្និសីទសារព័ត៌មានរួមគ្នាដែរ។ លោក ត្រាំ បានកោតសរសើរមេដឹកនាំលីបង់ដែលមានសមត្ថភាពក្នុងការការពារព្រំដែននិងទប់ស្កាត់ក្រុមភេរវជនចូលធ្វើសកម្មភាពនិងកសាងកម្លាំងក្នុងទឹកដីរបស់ខ្លួន។ យោងតាមសារព័ត៌មាន abc News នាយករដ្ឋមន្ត្រីលីបង់បានលើកឡើងពេលឈរទន្ទឹមជាមួយលោក ត្រាំ ថា លោកសង្ឃឹមថាកិច្ចសហប្រតិបត្តិការជាមួយអាមេរិកក្នុងការប្រឆាំងភេរវកម្មនឹងបន្តទៅមុខរហូតដល់ក្រុមភេរវជនត្រូវកម្ចាត់អស់។ តបនឹងការលើកឡើងនេះ លោក ត្រាំ បានឆ្លើយថា អាមេរិកនឹងបន្តគាំទ្រនិងសហការជាមួយលីបង់ដើម្បីយកឈ្នះលើក្រុមភេរវជននៅពេលខាងមុខ។ តាមពិតទៅ ជំនួយសន្តិសុខដែលអាមេរិកផ្តល់ឲ្យទាហានលីបង់កើនឡើងដលើ មួយពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែគេបារម្ភថា ជំនួយនេះនឹងត្រូវកាត់បន្ថយស្របពេលដែល ត្រាំ ស្នើកាត់បន្ថយជំនួយបរទេសនោះ។ ដោយឡែកក្នុងវេទិកានោះដែរ លោក ត្រាំ ក៏បានសរសើរលីបង់ផងដែរដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការទទួលជនភៀសខ្លួនស៊ីរី ១,៥លាននាក់ឲ្យជ្រកកោននៅក្នុងទឹកដីខ្លួនកន្លងមក។ ជនភៀសខ្លួន ១,៥លាននាក់វាស្មើនឹង មួយភាគបួននៃប្រជាជនលីបង់ទាំងមូលផងដែរ។ ចាប់តាំងពីសង្គ្រាមស៊ីវិលស៊ីរីផ្ទុះឡើងនៅដើមឆ្នាំ ២០១៦ មក អាមេរិកបានចំណាយថវិការាប់ពាន់លានដុល្លារដើម្បីរួមចំណែកផ្គត់ផ្គង់ជំនួយមនុស្សធម៌ដល់ជនភៀសខ្លួនស៊ីរី ក្នុងនោះមានទឹកស្អាត, ជំរក និង សេវាសុខាភិបាលផងដែរ។ ១. ត្រាំ ត្រៀមដាក់ទណ្ឌកម្មប្រឆាំងក្រុមប្រដាប់អាវុធលីបង់ហេស្បូឡា ? ចំណែកទាក់ទិនក្រុមប្រដាប់អាវុធលីបង់ ហេស្បូឡា លោក ដូណាល់ បានទិតៀនក្រុមនេះខ្លាំងព្រោះក្រុមនេះបន្តលូកលាន់ក្នុងជម្លោះស៊ីរីនិងគាំទ្ររបបដឹកនាំ បាសា អាសាដ។ លោកចោទថា ក្រុមហេស្បូឡាប្រកាន់និយកាយស៊ីអ៊ីតនេះកំពុងបង្កគ្រោះមហន្តរាយមនុស្សជាតិនៅស៊ីរីដោយទទួលបានជំនួយពីអ៊ីរ៉ង់។ លោកបានថ្លែងដូច្នេះថា៖« ក្រុមហេស្បូឡានេះជាគ្រោះថ្នាក់ចំពោះប្រទេសលីបង់ ប្រជាជនលីបង់ និងតំបន់ទាំងមូលផង។ ក្រុមនេះបន្តបង្កើនកម្លាំងយោធារបស់ខ្លួនដែលគំរាមកំហែង និងអាចបង្កើតជម្លោះជាមួយអ៊ីស្រាអែលផង»។ លោក ត្រាំ បានបង្ហើបផងដែរថា រដ្ឋាភិបាលរបស់លោកនឹងពិភាក្សាជាមួយទីប្រឹក្សាយោធាថាដើម្បីសម្រេចចិត្តពាក់ព័ន្ធការដាក់ទណ្ឌកម្មក្រុមប្រដាប់អាវុធនេះ។ ថ្វីបើប្រធានាធិបតីអាមេរិករូបនេះមិនមានបង្ហាញជំហរពិតប្រាកដរឿងដាក់ទណ្ឌកម្មក្រុមហេស្បូឡាក៏ដោយ បេសកជន ពិសេសអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley នាថ្ងៃអង្គារទី ២៥ កក្កដា បានទទូចសុំឲ្យក្រុមប្រឹក្សាសន្តិសុខចាត់ក្រុមហេស្បូឡាជាក្រុមភេរវជនដ៏គ្រោះថ្នាក់មួយ និងជាឧបសគ្គធំបំផុតសម្រាប់សន្តិភាពនៅក្នុងតំបន់។ លោកស្រីបានបន្ថែមថា វាជាគ្រោះថ្នាក់ព្រោះក្រុមនេះមានគោលដៅសំខាន់បំផ្លាញអ៊ីស្រាអែល ហើយលោកស្រីចង់ឃើញក្រុមប្រឹក្សាសន្តិសុខមានអនុវត្តដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខឲ្យបានតឹងរ៉ឹងខ្ជាប់ខ្ជូន រួមទាំងទាមទារឲ្យក្រុមនេះរំសាយអាវុធរបស់ខ្លួនផង។ ត្រឡប់មកវិញ ក្រៅពីបញ្ហាទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងលីបង់ លោក ដូណាល់ ត្រាំ ក៏បានផ្តោតលើបញ្ហាជម្លោះស៊ីរីផងដែរ។ លោកឆ្លៀតឱកាសបន្ទោសលោក បារ៉ាក់ អូបាម៉ា ដែលអសមត្ថភាពដោះស្រាយបញ្ហា និងប្តេជ្ញាបង្ខំឲ្យមេដឹកនាំស៊ីរី បាសា អាល់អាសាដ ទទួលខុសត្រូវចំពោះបញ្ហាគ្រោះមហន្តរាយមនុស្សជាតិដែលកើតឡើងក្នុងទឹកដីស៊ីរីផង។ ២.ត្រាំ៖ បើអូបាម៉ា កម្ចាត់អាសាដ គ្មានរុស្ស៊ី និងអ៊ីរ៉ង់លូកដៃក្នុងជម្លោះស៊ីរីដូចឥឡូវឡើយ ប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា លោកមិនដែលចូលចិត្តមេដឹកនាំស៊ីរី បាសា អាល់អាសាដឡើយ ហើយលោកក៏មិនអាចបណ្តែតបណ្តោយឲ្យមេដឹកនាំស៊ីរីរូបនេះរួចខ្លួនដែរ ក្នុងកាលៈទេសៈណាក៏ដោយ។ «ខ្ញុំគិតច្បាស់ណាស់ថា អ្វីដែលអាសាដ បានធ្វើចំពោះប្រទេស និងចំពោះប្រជាជនខ្លួនគឺ អាក្រក់ព្រៃផ្សៃណាស់។ ដូច្នេះហើយខ្ញុំបានជានិយាយជាយូរមកហើយថា ខ្ញុំមិនមែនជាមេដឹកនាំដែលនៅឈរមើលនិងបណ្តោយឲ្យអាសាដ រួចខ្លួនមិនទទួលខុសត្រូវចំពោះអ្វីដែលខ្លួនធ្វើឡើយ»។ នេះជាការបញ្ជាក់របស់លោក ដូណាល់ ត្រាំ ប្រាប់អ្នកសារព័ត៌មាន។ មិនត្រឹមតែគំរាម អាសាដ ប៉ុណ្ណោះទេ ប្រធានាធិបតីអាមេរិករូបនេះបានឆ្លៀតទិតៀនលោក បារ៉ាក់ អូបាម៉ា ផងដែរពាក់ព័ន្ធការដោះស្រាយជម្លោះស៊ីរី។ លោកជឿជាក់ថា បើសិនជា លោក អូបាម៉ា ប្រើកម្លាំងយោធាកម្ចាត់ អាសាដ តាំងពីយូរមកហើយនោះ ប្រហែលជារុស្ស៊ី និងអ៊ីរ៉ង់មិនអាចលូកលាន់បញ្ហាស៊ីរីបានដូចសព្វថ្ងៃទេ។ ក្រោយមានការប្រើប្រាស់អាវុធគីមី ឆ្នាំ ២០១២នៅស៊ីរី លោក បារ៉ាក់ អូបាម៉ា បានថ្លែងថា បើសិន អាសាដ ប្រើប្រាស់អាវុធគីមីមានន័យថា អាសាដ ឆ្លងបន្ទាត់ក្រហមហើយ។ ប៉ុន្តែលោកមិនបានដាក់ទណ្ឌកម្ម អាសាដ ឡើយនៅពេលដែលលោក អាសាដ ប្រើប្រាស់អាវុធគីមីនៅឆ្នាំ ២០១៣នោះ។ លោក ត្រាំ អួតអាងបន្ថែមលោក ហ៊ាននិយាយ គឺហ៊ានធ្វើ។ ត្រាំ រម្លឹកពីចំណាត់ការរបស់លោកដែលប្រើប្រាស់កន្លងមក។ នោះគឺ ការបាញ់ផ្លោងមីស៊ីលជាង ៥០គ្រាប់ចូលមូលដ្ឋានទ័ពអាកាស៊ីរីដើម្បីកំញើញរបបដឹកនាំស៊ីរី ដែលហ៊ានប្រើប្រាស់អាវុធគីមីប្រឆាំងជនស៊ីវិលនោះ។ ដោយសារចំណាត់ការរបស់លោក ស្ថានភាពជម្លោះនៅស៊ីរីកាន់តែប្រសើរឡើង ខុសពីជំនាន់លោក បារ៉ាក់ អូបាម៉ា។ ដូចឃើញស្រាប់អាមេរិកនិងរុស្ស៊ីឯកភាពគ្នាបង្កើតបទឈប់បាញ់នៅស៊ីរីដើម្បីរក្សាជីវិតជនស៊ីវិល ក្រោយជំនួបរវាងលោក វ្ល៉ាឌីមៀ ពូទីន និងលោក ដូណាល់ ត្រាំ នៅក្រៅកិច្ចប្រជុំប្រទេស២០ នៅក្រុង Hamburg ប្រទេសអាល្លឺម៉ង់ដើមខែកក្កដា។ | ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយមេដឹកនាំលីបង់ថ្ងៃអង្គារទី ២៥ ខែកក្កដា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថាលោកមិនអនុញ្ញាតឲ្យ ប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ រួចខ្លួនឡើយ។ លោកឆ្លៀតបន្ទោសលោក បារ៉ាក់ អូបាម៉ា ផងដែរដែលបណ្តែតបណ្តោយឲ្យរុស្ស៊ីនិងអ៊ីរ៉ង់លូកដៃក្នុងជម្លោះបាន ដោយមិនព្រមកម្ចាត់អាសាដ ចេញឲ្យឆាប់។ ក្រៅពីនេះ ត្រាំ ក៏រិះគន់ក្រុមប្រដាប់អាវុធលីបង់ហេស្បូឡា (Hezbollah) ផងដែរ ព្រោះក្រុមនេះកំពុងបន្តប្រយុទ្ធគាំទ្ររបបដឹកនាំស៊ីរីដូចគ្នា។ |
១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ សណ្ដែកកួរ ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយអោយកាន់តែខ្លាំងក្លាឡើងទប់ស្កាត់ជំងឺជាច្រើន។ ២. បង្កើនសុខភាពក្រចក, សក់ និងស្បែក វីតាមីន C ដែលមានក្នុងសណ្ដែកកួរក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារក្រចក, សក់ និងស្បែកពីការបំផ្លាញផងដែរ។ វីតាមីននេះក៏ជម្រុញបង្កើនការផលិតកូឡាជែនដែលជួយទប់ស្កាត់ស្នាមជ្រីវជ្រួញ។ ៣. បង្កើនថាមពល សណ្ដែកកួរក៏មានផ្ទុកសម្បូរទៅវីតាមីន B, សារធាតុ niacin, riboflavin និង pantothenic acid ដែលជួយក្នុងការបំលែងអាហារទៅជាថាមពល។ លើសពីនេះទៅទៀត វីតាមីន B ក៏ចាំបាច់សម្រាប់សុខភាពខួរក្បាល និងកោសិកាសសៃប្រសាទកាន់តែល្អប្រសើរដែរ។ ៤. ពង្រឹងសុខភាពភ្នែក សណ្ដែកកួរក៏ជាប្រភពនៃវីតាមីន A ដែលចាំបាច់សម្រាប់សុខភាពភ្នែកល្អប្រសើរ និងមើលឃើញបានច្បាស់។ ៥. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម នោះក៏ព្រោះតែសណ្ដែកកួរមានផ្ទុកជាតិដែកខ្ពស់ដែលជួយទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហមដោយសារកង្វះជាតិដែកក្នុងរាងកាយបានយ៉ាងប្រសើរ។ ៦. កាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង សណ្ដែកកួរជាប្រភពនៃជាតិផូស្វ័រដែលធ្វើការរូួមគ្នាជាមួយជាតិកាល់ស្យូមដើម្បីរក្សាបាននូវសុខភាពឆ្អឹងរឹងមាំជៀសផុតពីហានិភ័យនៃជំងឺពុកឆ្អឹង។ ៧. ទប់ស្កាត់បញ្ហាទល់លាមក សណ្ដែកកួរជាប្រភពដ៏ល្អនៃជាតិសសៃដែលមានប្រសិទ្ធិភាពកាត់បន្ថយ និងដោះស្រាយបញ្ហាទល់លាមកបានយ៉ាងឆាប់រហ័សគួរអោយកត់សម្គាល់។ ៨. គ្រប់គ្រងសម្ពាធឈាម នោះក៏ព្រោះតែសណ្ដែកកួរមានផ្ទុកប៉ូតាស្យូមដែលជួយរក្សាសម្ពាធឈាមប្រក្រតី។ ហើយជាលទ្ធផលអ្នកនឹងអាចជៀសផុតពីហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល, គាំងបេះដូង និងជំងឺបេះដូងផ្សេងទៀត៕ ត្រួតពិនិត្យដោយ www.health.com.kh | សណ្ដែកកួរ ជាបន្លែមួយប្រភេទដែលពេញនិយម និងសំបូរណាស់ដែរក្នុងប្រទេសកម្ពុជា។ បើទោះជាភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងឧស្សាហ៍ទទួលទានបន្លែនេះ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាពឡើយ។ ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងនូវឥទ្ធិពលវិជ្ជមានគួរអោយភ្ញាក់ផ្អើលនៃការទទួលទានសណ្ដែកកួរ៖ |
នៅថ្ងៃទី១ និងទី២ ខែវិច្ឆិកា អាជ្ញាធរហុងកុង បានចាប់ខ្លួនអ្នកនយោបាយដែលមាននិន្នាការទៅរកលទ្ធិប្រជាធិបតេយ្យចំនួន ៨នាក់ ដែលក្នុងនោះមានសមាជិកសភាចំនួន៥នាក់ពាក់ព័ន្ធការបង្អាក់កិច្ចប្រជុំសភាកាលពីខែឧសភាកន្លងទៅ។ បើតាមអាជ្ញាធរហុងកុង ពួកគេត្រូវចាប់ខ្លួន ដោយសារពាក់ព័ន្ធការស្រែកតវ៉ា និងការវាយតបគ្នាក្នុងកិច្ចប្រជុំសភា។ ប្រមុខការទូតអាមេរិក ម៉ៃ ប៉ុមប៉េអូ បានចេញមកប្រតិកម្មទង្វើបែបនេះ។ ក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី២ ខែវិច្ឆិកា លោក ប៉ុមប៉េអូ បានលើកឡើងយ៉ាងដូច្នេះថា៖ «ការចាប់ខ្លួនសមាជិកសភា បន្ទាប់ពីហេតុការណ៍បានកើតឡើងរយៈពេល ៦ខែ គឺច្បាស់ណាស់ថា ជាការរំលោភបំពានការអនុវត្តច្បាប់ និងក្រោមគោលបំណងនយោបាយ»។ បើតាមលោកប៉ុមប៉េអូ អាមេរិក ថ្កោលទោសលើការចាប់ខ្លួននេះ និងទាមទារឲ្យអាជ្ញាធរហុងកុងគោរពសិទ្ធិមនុស្ស។ លោកប្រមុខការទូតអាមេរិក បានបន្ថែមទៀតថា ការចាប់ខ្លួនសមាជិកសភា និងអ្នកនយោបាយខាងលើនេះ ជាចេតនារបស់រដ្ឋាភិបាលក្រុងហុងកុង ដើម្បីបំបិទចោលការប្រឆាំងនៅក្នុងទីក្រុងដែលតែងតែបង្កភាពស្មុគស្មាញដល់បក្សកុម្មុយនីស្តចិន។ ចំណែកអ្នកដែលជិតស្និទ្ធនឹងសមាជិកសភាត្រូវគេចាប់ខ្លួនវិញ បានរិះគន់អាជ្ញាធរហុងកុងថាលម្អៀង និងចាប់ខ្លួនតែមួយភាគី បើទោះបីជាការវាយតបគ្នានេះក៏ចូលរួមដោយសមាជិកសភាមាននិន្នការរកប៉េកាំងក្ដីក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post។ ការស្រែកតវ៉ា និងការប៉ះទង្គិចគ្នារវាងសមាជិកសភាដែលមានទំនោរទៅរកទីក្រុងប៉េកាំង និងសមាជិកសភាមានទំនោរទៅរកលទ្ធិប្រជាធិបតេយ្យ បានកើតឡើងនៅថ្ងៃទី៨ ខែឧសភា។ នៅពេលនោះ គណៈកម្មាធិការសភាហុងកុងកំពុងប្រជុំត្រួតពិនិត្យលើសេចក្តីស្នើច្បាប់មួយចំនួន រួមទាំងសេចក្តីស្នើច្បាប់ភ្លេងជាតិចិនផងដែរ មុននឹងដាក់ឲ្យកិច្ចប្រជុំសភាពេញអង្គពិនិត្យ។ ក្នុងកិច្ចប្រជុំនេះ សមាជិកសភាដែលមានទំនោរទៅរកទីក្រុងប៉េកាំង បានបណ្តេញសមាជិកសភាដែលមានទំនោរទៅរកលទ្ធិប្រជាធិបតេយ្យចំនួន១១នាក់ចេញ ដើម្បីគ្រប់គ្រងគណៈកម្មាធិការសភានោះ។ ដោយសារបញ្ហានេះ ទើបធ្វើឲ្យសមាជិកសភាទាំងពីរក្រុមវាយតបគ្នា និងស្រែកដាក់គ្នា។ សូមបញ្ជាក់ថា ចាប់តាំងពីច្បាប់សន្តិសុខជាតិហុងកុង ចូលជាធរមានមក អាមេរិក តែងតែរិះគន់ចិន ក៏ដូចជាអាជ្ញាធរហុងកុង ជាញឹកញាប់ ជុំវិញការបំពានសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ និងសិទ្ធិផ្សេងទៀតនៅក្នុងទីក្រុង។ លើសពីនេះ អាមេរិក ក៏បានអនុម័តច្បាប់ ដើម្បីដាក់ទណ្ឌកម្មលើប្រមុខដឹកនាំហុងកុង លោកស្រី ការី ឡាំ និងអ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ៕ | ប្រមុខការទូតអាមេរិក លោកម៉ៃ ប៉ុមប៉េអូ នៅថ្ងៃទី២ ខែវិច្ឆិកា បានថ្កោសទោសអាជ្ញាធរហុងកុងជុំវិញការចាប់ខ្លួនអ្នកនយោបាយចំនួន៨នាក់ ដែលមាននិន្នាការគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ក្នុងចំណោម៨នាក់នោះ ក៏មានសមាជិកសភាហុងកុងចំនួន ៥នាក់។ |
មុនការបោះឆ្នោតនៅក្នុងរដ្ឋសភា លោកប្រធានាធិបតី Joe Biden បាននិយាយថា រដ្ឋបាលរបស់លោក«ជិតអស់ប្រាក់»ដើម្បីបញ្ជូនអាវុធនិងឧបករណ៍យោធាផ្សេងៗទៀតពីឃ្លាំងក្រ សួងការពារជាតិអាមេរិកទៅឱ្យអ៊ុយក្រែនហើយ។ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken និងលោករដ្ឋមន្ត្រីការពារជាតិ Lloyd Austinបានចេញការអំពាវនាវស្រដៀងគ្នានៅក្នុងលិខិតមួយច្បាប់ទៅកាន់សមាជិកសភា អាមេរិក ដោយបានជំរុញសមាជិកសភាឱ្យអនុម័តសេចក្តីព្រាងច្បាប់នេះមុនថ្ងៃទី១៩ ខែឧសភា នៅពេលដែលពួកអស់លោករំពឹងថា អាវុធដែលនៅសេសសល់នឹងអស់ពីឃ្លាំង។ មេដឹកនាំសំឡេងភាគតិចព្រឹទ្ធសភាលោក Mitch McConnell បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា ខណៈដែលវិធានការថ្មីស្ថិតនៅក្នុងការពិចារណានោះ លោកនឹងផ្តោតលើ «ការ ធ្វើឱ្យសេចក្តីព្រាងច្បាប់នេះ ដើម្បីទទួលបានការអនុម័តបានឆាប់រហ័ស»។ លោកប្រធានាធិបតី Biden បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយកាលពីថ្ងៃចន្ទដែលផ្តល់អំណាចថ្មីដល់លោក ដើម្បីពន្លឿនការដឹកជញ្ជូនឧបករណ៍យោធានិងគ្រឿងផ្គត់ផ្គង់ដល់អ៊ុយក្រែន នៅក្រោមកម្មវិធីមួយដែលមានលំនាំតាមច្បាប់ក្រោយសង្គ្រាមលោកលើកទី២ដែលបានជួយប្រទេសនានានៅទ្វីបអឺរ៉ុបដើម្បីប្រយុទ្ធប្រឆាំងនឹងពួកណាហ្ស៊ីអាល្លឺម៉ង់នោះ។ វិធានការថ្មីនេះនឹងផ្តល់ឱ្យមេដឹកនាំអាមេរិកនូវអំណាច ដើម្បីធ្វើឱ្យមានការព្រមព្រៀងឆាប់រហ័សជាមួយអ៊ុយក្រែនក៏ដូចជាប្រទេសនានានៅទ្វីបអឺរ៉ុបដើម្បីដឹកជញ្ជូនឧបករណ៍ ដោយការបញ្ចៀសនូវច្បាប់ការិយាធិបតេយ្យដ៏ធ្ងន់ធ្ងរនៅពេលបច្ចុប្បន្ននេះនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ សភាអាមេរិកបានអនុម័តក្នុងសំឡេងដ៏ច្រើនលើសលប់នូវសេចក្តីព្រាងច្បាប់មួយកាលពីខែមុន នៅក្នុងការបន្តការបង្ហាញការគាំទ្រដល់រដ្ឋាភិបាលអ៊ុយក្រែនដើម្បីប្រយុទ្ធប្រឆាំងនឹងកង ទ័ពរុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទថា ប្រវត្តិសាស្ត្រនឹងធ្វើឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ហើយថា អឺរ៉ុបត្រូវតែពិចារណាអំពីផលវិបាកធ្ងន់ធ្ងរដែលរុស្ស៊ីត្រូវទទួល «ចំពោះការបង្កើតនូវសង្គ្រាមដ៏ព្រៃផ្សៃនៅក្នុងទ្វីបអឺរ៉ុបជាថ្មីម្តងទៀតនេះ»៕ | សភាសហរដ្ឋអាមេរិកអាចបោះឆ្នោតនៅថ្ងៃអង្គារនេះ លើសេចក្តីព្រាងច្បាប់មួយដែលអនុញ្ញាតឱ្យផ្តល់ជំនួយយោធានិងមនុស្សធម៌ដែលមានទឹកប្រាក់យ៉ាងហោចណាស់ក៏៣៣ពាន់លានដុល្លារផងដែរសម្រាប់ប្រទេសអ៊ុយក្រែន។ |
ពាក្យដែលមានន័យទាក់ទងគ្នាជាសន្តានមានដូចជា ទស្សនៈ(ការឃើញ), ទស្សនា(មើល), ទស្សនីយភាព(រូបភាពដែលគួរឱ្យគយគន់), ទស្សនិកជន(អ្នកមើល), ការិយកម្ម(កិច្ចការដែលត្រូវធ្វើ), ការិយបរិច្ឆទ(រយៈកាលកំណត់នៃកិច្ចការដែលត្រូវធ្វើ), ការិយាល័យ(កន្លែងធ្វើការ បន្ទប់ ឬអគារធ្វើការ)។ ពាក្យទាំងនេះសុទ្ធតែមានន័យទាក់ទងនឹងការមើល និងធ្វើការ ដូចគ្នា៕ | មិនថាមនុស្សមានសន្តាន សូម្បីតែពាក្យក៏មានសន្តានរបស់វាផងដែរ។ សន្តានពាក្យ តែងបញ្ជាក់ថាជាពាក្យដែលទាក់ទងគ្នា ហើយមានតែមួយដូចគ្នា។ |
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ សម្តេច ហ៊ុន សែន បានប្រសាសន៍ថា៖«យើងនឹងផ្តើមចុះហត្ថលេខានៅម៉ោង២រសៀលថ្ងៃនេះ អំពីការសិក្សាផ្លូវល្បឿនលឿន តភ្ជាប់ភ្នំពេញទៅសៀមរាប និងសៀមរាប ទៅប៉ោយប៉ែត។ ផ្លូវល្បឿនលឿននេះវានឹងកើតមុនពេលដែលខ្ញុំស្លាប់ បើទោះបីជាខ្ញុំមិនធ្វើនាយករដ្ឋមន្ត្រីបន្តទៀតក៏ដោយ»។ គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងក្លាយជាផ្លូវល្បឿនលឿនទី៣របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលដាក់ឱ្យប្រើប្រាស់បានរយៈពេលជិត១ឆ្នាំមកនេះ ខណៈផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត ត្រូវបានបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ ផ្លូវទាំងនេះ គឺសុទ្ធសឹងជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន។ តាមគំរូប្លង់សិក្សាដោយក្រុមហ៊ុនចិនដែលបង្ហាញនាពេលកន្លងមក គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប នឹងត្រូវឆ្លងកាត់រាជធានីខេត្តចំនួន៥ មានប្រវែងសរុប២៧២គីឡូម៉ែត្រ។ ក្នុងនោះគឺឆ្លងកាត់រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ និងខេត្ដសៀមរាប។ ការសាងសង់ផ្លូវនេះត្រូវការទុនវនិយោគប្រមាណ ២ ៥០០លានដុល្លារ៕ | កម្ពុជា ចុះហត្ថលេខាលើការសិក្សាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយក្រុមហ៊ុនចិន នារសៀលថ្ងៃទី៧មិថុនា ឆ្នាំ២០២៣។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្រោមទុនវនិយោគជាង ១ ៣០០លានដុល្លារ របស់ចិន។ |
ក្នុងសុន្ទរកថារយៈពេលជិតមួយម៉ោងក្នុងនាមជាភ្ងៀវ លោក ម៉ាក្រុង បានលើកឡើងពីសារសំខាន់ និងកាតព្វកិច្ចរបស់មនុស្សគ្រប់គ្នាក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុដើម្បីអនាគតមនុស្សជំនាន់ក្រោយ។ មេដឹកនាំបារាំងរូបនេះបានសង្កត់ធ្ងន់ថា មនុស្សគ្រប់គ្នាបច្ចុប្បន្នកំពុងបំផ្លាញផែនដី ដែលជាអនាគតរបស់មនុស្សជំនាន់ក្រោយ។ ដូច្នេះហើយគ្មានអ្នកណាម្នាក់គួររត់គេចពីការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាឡើយ។ «អ្វីទៅជានិយមន័យនៃជីវិតរបស់យើង បើសិនជាយើងធ្វើការងារនិងរស់នៅបំផ្លាញផែនដី និងលះបង់អ្វីៗដែលជាអនាគតរបស់កូនចៅយើង។ អ្វីដែលជានិយមន័យនៃជីវិត បើសិនជាការសម្រេចចិត្តរបស់យើងគឺកាត់បន្ថយឱកាសសម្រាប់កូនចៅរបស់យើងនោះ»។ នេះជាការលើកឡើងរបស់លោក ម៉ាក្រុង។ «ដោយការបំពុលសមុទ្រ និងមិននាំគ្នាដោះស្រាយការបញ្ចេញឧស្ម័នកាបូនិច ហើយបំផ្លាញជីវចម្រុះ យើងទាំងអស់គ្នានេះកំពុងសម្លាប់ផែនដីហើយ។ យើងត្រូវប្រឈមជាមួយបញ្ហានេះ។ វាគ្មានឡើតផែនការបន្ទាប់នោះ។ យើងត្រូវសហការគ្នាដើម្បីធ្វើឲ្យផែនដីអស្ចារ្យជាថ្មីម្តងទៀត»។ លោកបន្តដូច្នេះហើយសមាជិកសភាអាមេរិកទាំងពីរក្រោកឈរ និងទះដៃសាទរកងរំពងផង។ ក្រៅពីលើកឡើងពីសារសំខាន់នៃការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនេះ លោក ម៉ាក្រុង បានបង្ហាញភាពសុទិដ្ឋិនិយមថា អាមេរិកអាចនឹងត្រឡប់ចូលមកក្នុងកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥ នៅពេលខាងមុខ។ គួររម្លឹកបនិ្តចផងដែរថា វាជាកិច្ចព្រមព្រៀងអន្តរជាតិមួយដែលលោក បារ៉ាក់ អូបាម៉ា ប្រឹងប្រែងគាំទ្រកាលលោកនៅជាប្រធានាធិបតីផងនោះ។ តាមពិតទៅ លោក ដូណាល់ ត្រាំ មិនជឿលើការប្រែប្រួលអាកាសធាតុឡើយ ហើយប្រាំខែក្រោយពេលដែលលោកចូលកាន់តំណែង មេដឹកនាំអាមេរិករូបនេះប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិនេះទៀត។ ដូច្នេះហើយ អាមេរិកក្លាយជាប្រទេសតែមួយលើពិភពលោក ដែលមិនចូលរួមជាមួយគេ ខណៈដែលប្រទេស ១៩៧ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះរួចទៅហើយ។ កិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសមានគោលដៅសំខាន់ចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសាកល ដោយជំរុញឲ្យបណ្តាប្រទេសជាភាគីចូលរួមធ្វើយ៉ាងណាកម្រិតការកើនឡើងនៃកម្តៅផែនដីត្រឹម ១,៥ ទៅ ២ អង្សាសេប៉ុណ្ណោះនៅត្រឹម២០១០០នោះ។ ក្រៅពីនេះ វាក៏មានគោលដៅជំរុញការប្រមែរប្រមូលហិរញ្ញវត្ថុឲ្យបានរហូតដល់ ១០០ពាន់លានដុល្លារដើម្បីជួយប្រទេសកំពុងអភិវឌ្ឍដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនេះត្រឹមឆ្នាំ ២០២០៕ | ថ្ងៃពុធ ទី២៥ ខែមេសា ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានពន្យល់ប្រាប់សមាជិកសភាអាមេរិកថា ពិភពលោកទាំងមូលត្រូវរួបរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសាកល ហើយលោកសង្ឃឹមថាអាមេរិកនឹងត្រឡប់មកចូលរួមជាមួយគេឯងវិញដើម្បីដោះស្រាយបញ្ហានេះ។ |
អាហារូបករណ៍ មានន័យថា គ្រឿងឧបករណ៍ដើម្បីអាហារ; ប្រាក់ដែលបើកឲ្យនិស្សិត ដើម្បីទំនុកបម្រុងឬទប់ទល់នឹងថ្លៃអាហារក្នុងពេលកំពុងរៀនសូត្រ ។ សម្រាប់អ្នកដែលបានទទួលនូវអាហារូបករណ៍ គឺ អាហារូបករណិក [អានថា អាហារូ-ប៉ៈកៈរ៉ៈណិក] ហើយបានបើស្ត្រីវិញ គឺ អាហារូបករណិកា៕ | សិស្សអាហារូបករណ៍, និស្សិតអាហារូបករណ៍។ នេះជាពាក្យដែលយើងតែងនិយាយសំដៅចំពោះអ្នកទទួលបានអាហារូបករណ៍។ តាមពិត វចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត មានពាក្យច្បាស់លាស់សម្រាប់អត្ថន័យខាងលើនេះ។ |
តាមទំព័រហ្វេសបុករបស់ខ្លួន ធនាគារជាតិ បានប្រាប់ឲ្យប្រជាពលរដ្ឋ ប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ បើជួបប្រទះបញ្ហាមិនព្រមទទួល ឬប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា។ មាត្រា៤៣ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិកម្ពុជា បានចែងថា៖«ក្នុងពេលដែលមិនបានដកចេញពីចរាចរទេនោះ ក្រដាសប្រាក់ ដែលបោះផ្សាយដោយធនាគារកណ្តាល គឺជារូបិយវត្ថុមានតម្លៃនីត្យានុកូល ក្នុងព្រះរាជាណាចក្រកម្ពុជា»៕ | ភ្នំពេញ៖ ធនាគារជាតិ បានលើកយកច្បាប់ មកព្រមានថា ជនណា ដែលពុំព្រមទូទាត់ប្រាក់រៀល នឹងត្រូវផ្តន្ទាទោសដោយពិន័យជាប្រាក់ ១០០ដង នៃទឹកប្រាក់ដែលពុំព្រមទូទាត់នោះ។ |
ស្រុកទឹកឈូ,កំពត៖ ការប្រើប្រាស់ទូរសព្ទរបស់កុមារការនាពេលបច្ចុប្បន្ន ចាប់ផ្តើមមានការកើនឡើង។ ការកើនឡើងនេះបានក្លាយជាក្តីកង្វល់សម្រាប់នាយកសាលា និងលោកគ្រូ-អ្នកគ្រូ នៃសាលាមួយចំនួន។ សម្រាប់ លោក ស៊ីវ ប៊ូន ដែលជានាយកសាលាបឋមសិក្សាក្បាលរមាស លោកមើលឃើញថា កុមារចាប់ពីថ្នាក់ទី៤ ដល់ទី៦ មួយចំនួនធំ មានទូរសព្ទក្នុងដៃ ហើយវាបានក្លាយជាកត្តាជំរុញឱ្យសិស្សខ្លះលេងទូរសព្ទដល់យប់ជ្រៅ និងខកខានមិនទៅរៀនពេលព្រឹក។ សូមទស្សនាវីដេអូខាងក្រោមនេះ៖ លោក ស៊ីវ ប៊ូន នាយកសាលាបឋមសិក្សាក្បាលរមាស នៃស្រុកទឹកឈូ ខេត្តកំពត ព្រួយបារម្ភចំពោះសិស្សដែលមានទូរសព្ទក្នុងដៃ ក្រោយឪពុកម្តាយទិញឱ្យប្រើប្រាស់អំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩។ ការប្រើប្រាស់ទូរសព្ទទាំងវ័យក្មេង អាចជាកត្តាល្អ សម្រាប់កុមាររៀនសូត្រចំណេះដឹងថ្មីៗ ប៉ុន្តែវាក៏អាចជះឥទ្ធិពលអាក្រក់ដែរ បើពួកគេប្រើប្រាស់មិនចំគោលដៅ។ កុមារពីរនាក់កំពុងលេងហ្គេម នៅសាលាបឋមសិក្សាក្បាលរមាស នាយកសាលាបឋមសិក្សាក្បាលរមាសរូបនេះ បានប្រដូចទូរសព្ទដៃ ទៅនឹងថ្នាំព្យាបាលជំងឺដែលវាគឺជាអាវុធមុខពីរ។ លោកថា ថ្នាំពេទ្យមួយដែលប្រើប្រាស់ត្រឹមត្រូវ អាចជួយព្យាបាលសុខភាព តែបើប្រើប្រាស់ខុស វានឹងបំផ្លាញសុខភាពវិញ។ មិនខុសពីទូរសព្ទឡើយ វាអាចជួយឱ្យកើនចំណេះដឹង ហើយវាក៏អាចបង្ខូចអារម្មណ៍របស់សិស្សក្នុងការសិក្សាផងដែរ។ «មួយរយៈនេះមានបញ្ហាថ្មីៗ សិស្សមួយចំនួនញៀនលេងទូរសព្ទរហូតភ្លេចការរៀនសូត្រ លែងមកសាលារៀន។ ពួកគាត់ញៀនលេងដល់ម៉ោង ២-៣ភ្លឺ អ៊ីចឹងដល់ម៉ោងរៀន គាត់ងងុយដេក គាត់អត់មករៀន ហើយសាលាក៏បានចុះទៅដល់ផ្ទះ ប្រាប់ពីផលអាក្រក់នៃទូរសព្ទដែរ»។ នេះជាការលើកឡើងរបស់លោកនាយកសាលាក្បាលរមាស ក្រោយសង្កេតឃើញភាពថមថយ នៃចំនួនសិស្សមកសិក្សា។ លោកក៏បានអំពាវនាវឱ្យអាណាព្យាបាលឆ្លៀតពេលឃ្លាំមើលកូន ដ្បិតសាលា មិនអាចតាមដានសិស្សក្រៅពីក្នុងបរិវេណសាលាឡើយ៕ លោក ស៊ីវ ប៊ូន នាយកសាលាបឋមសិក្សាក្បាលរមាស អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) | ដោយ៖ យុវជនឃុំត្រពាំងសង្កែ |
ដូចនេះតើមានសកម្មភាពអ្វីខ្លះដែលជះឥទ្ធិពលដល់កូននោះ? 1. ឪពុកដែលចូលចិត្តលេងទូរស័ព្ទឬលេងGame ធ្វើឱ្យកូនមិនចង់រៀនទេ ហើយចង់តែលេងដូចអ្នក។ 2. ឪពុកដែលមានចិត្តឆេវឆាវ ចូលចិត្តបញ្ចេញកំហឹងដាក់ប្រពន្ធ ធ្វើឱ្យប៉ះពាល់ខ្លាំងណាស់ដល់ការលូតលាស់របស់កូន។ 3. បើអ្នកចូលចិត្តជក់បារី កូននឹងរៀនតាមនៅថ្ងៃណាមួយជាមិនខានឡើយ។ 4. បើអ្នកគេងស្រមុក អ្នកមិនត្រូវគេងជិតកូនទេព្រោះវារំខានដល់ការគេងរបស់កូនជាខ្លាំង។ 5. បើអ្នកមានប្រពន្ធចុង ហើយព្រោះតែរឿងនេះឈ្លោះគ្នាជាមួយប្រពន្ធ នៅពេលដែលកូនឮ វានឹងធ្វើឱ្យកូនបាត់បង់ភាពកក់ក្តៅ ហើយកូននឹងមានជំងឺភ័យខ្លាច៕ ត្រួតពិនិត្យដោយ www.health.com.kh | ឪពុកគឺជាគំរូដល់កូន បើឪពុកដែលធ្វើអ្វីដែលល្អៗ នោះកូននឹងអាចក្លាយជាមនុស្សល្អ តែបើឪពុកដែលចូលចិត្តប្រព្រឹត្តរឿងដែលអាក្រក់ នោះកូននឹងធ្វើតាមជាមិនខាន។ |
អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីទី ២៩ មេសា ដែលដឹកនាំលោកលោក ចូកូ វីដូដូ ក្រសួងផែនការ និងអភិវឌ្ឍន៍ជាតិឥណ្ឌូណេស៊ី បានលើកឡើងពីការសិក្សាបឋមស្តីពីគម្រោងផ្លាស់ប្តូរទីតាំងរដ្ឋធានី។ អំឡុងជំនួបនេះ ក្រុមមន្ត្រីកំពូលៗរបស់ឥណ្ឌូណេស៊ី បានបើកកិច្ចពិភាក្សាស្តីពីជម្រើសចម្បងៗ ដើម្បីបង្កើតរដ្ឋាភិបាលកណ្តាលថ្មី ដោយលើកឡើងពីបញ្ហាប្រឈមរួមមាន បរិស្ថាន និងប្រជាជនច្រើនលើសលប់នៅក្នុងរដ្ឋធានីហ្សាការតា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Jakarta Post រដ្ឋមន្ត្រីក្រសួងផែនការឥណ្ឌូណេស៊ី លោក Bambang Brodjonegoro បញ្ជាក់ឲ្យដឹងថា៖ «អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកប្រធានាធិបតី ចូកូវី បានសម្រេចរើរដ្ឋធានីហ្សាកាតាចេញពីកោះជ្វា»។ ទន្ទឹមនឹងគ្នានេះដែរ លោក Bambang បន្តថា ទីតាំងថ្មីនៅពុំទាន់ត្រូវបានកំណត់នៅឡើយទេ។ យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋឥណ្ឌូណេស៊ី ចុះផ្សាយថា ទីតាំងដែលសាកសមបំផុតគឺជាទីក្រុង Palangkaraya ដែលស្ថិតលើកោះ Borneo ។ ឥណ្ឌូណេស៊ី នឹងយកគំរូតាមគោលគំនិតដែលបានអនុវត្តដោយសហរដ្ឋអាមេរិក (រដ្ឋធានីវ៉ាស៊ីនតោន) អូស្ត្រាលី (រដ្ឋធានី Canberra) កូរ៉េខាងត្បូង (ទីក្រុង Sejong) និងម៉ាឡេស៊ី (ទីក្រុង Putra Jaya) ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់មជ្ឈមណ្ឌលរដ្ឋបាលរបស់រដ្ឋាភិបាល។ នេះបើតាមការបញ្ជាក់របស់លោក Bambang ។ មែនទែនទៅ ការប្រកាសស្តីពីគម្រោងផ្លាស់ប្តូររដ្ឋធានីនេះ ធ្វើឡើងក្រោយពីលោក វីដូដូ បានប្រកាសជោគជ័យក្នុងការបោះឆ្នោតថ្នាក់ជាតិកាលពីដើមខែមេសាកន្លងទៅ ទោះជាលទ្ធផលផ្លូវការនៅមិនទាន់បានប្រកាសក៏ដោយក្តី។ លទ្ធផលផ្លូវការ គឺប្រកាសថ្ងៃទី២២ ខែឧសភា។ ហេតុអ្វីត្រូវផ្លាស់ប្តូររដ្ឋធានីបែបនេះ? តាមពិតទៅ គម្រោងរើរដ្ឋធានីនេះ ត្រូវបានគេយកមកពិភាក្សាជាច្រើនលើកមកហើយ ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យពីហូឡង់ក្នុងឆ្នាំ១៩៤៥មកម្ល៉េះ។ បញ្ហាស្នូលនោះគឺបណ្តាលមកពី បញ្ហាកកស្ទះចរាចរណ៍ ការគំរាមគំហែងពីទឹកជំនន់ជាប្រចាំ និងការលិចចូលក្នុងជម្រៅទឹករបស់រដ្ឋធានីនេះបន្តិចម្តងៗ។ បច្ចុប្បន្ន រដ្ឋធានីហ្សាកាតា មានប្រជាជនរស់នៅជាង១០លាននាក់ ប៉ុន្តែមនុស្សច្រើនជាងបីដងនៃចំនួននេះ កំពុងរស់នៅទីក្រុងជុំវិញនោះ ដែលស្ថិតលើកោះជ្វា ។ កោះជ្វា គឺជាកោះដែលមានប្រជាជនរស់នៅច្រើនបំផុតមួយ ដែលស្មើនឹងជិត៦០ភាគរយនៃប្រជាជនឥណ្ឌូណេស៊ីសរុបទាំង ២៦០លាននាក់ ហើយសកម្មភាពសេដ្ឋកិច្ចប្រមូលផ្តុំនៅទីនោះ។ ក្នុងឆ្នាំ២០១៦ ការស្ទង់មតិមួយ បានរកឃើញថា រដ្ឋធានីហ្សាការតា មានបញ្ហាកកស្ទះចរាចរណ៍អាក្រក់បំផុតលើពិភពលោក។ បណ្តារដ្ឋមន្ត្រីរបស់រដ្ឋាភិបាល ទាមទារឲ្យមានសមត្ថកិច្ចអមដំណើរ និងសម្រួលចរាចរណ៍ឲ្យ ទើបអាចទៅចូលរួមប្រជុំទាន់ពេលវេលា។ លើសពីនេះ ប្រភពរដ្ឋាភិបាលឥណ្ឌូណេស៊ី អះអាងថា បញ្ហាកកស្ទះចរាចរណ៍នៅហ្សាការតា ធ្វើឲ្យខាតបង់ថវិកាជាតិជាង ៧ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ។ តួលេខនេះ កើតឡើងជាង៥០ភាគរយ ចាប់តាំងពីឆ្នាំ២០១៣មក។ មួយវិញទៀត ហ្សាការតា គឺជាទីក្រុងដែលលិចទឹកលឿនបំផុតមួយក្នុងពិភពលោក។ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ផ្នែកធំៗមួយចំនួននៃទីក្រុងនេះ អាចត្រូវលិចបាត់ទាំងស្រុងនាឆ្នាំ២០៥០។ ជាក់ស្តែង ភាគខាងជើងហ្សាការតា លិច ២,៥ម៉ែត្រ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ និងកំពុងបន្តលិចជាមធ្យម ១សង់ទីម៉ែត្រទៅ១៥សង់ទីម៉ែត្រក្នុងមួយឆ្នាំ។ ភូមិសាស្ត្រនៃទីក្រុងនេះ ស្ថិតនៅលើឆ្នេរ ប្រភេទដីភក់ល្បប់ និងហ៊ុមព័ទ្ធខ្វាត់ខ្វែងដោយទន្លេចំនួន ១៣។ ផ្ទៃដីពាក់កណ្តាលនៃទីក្រុងហ្សាការតា ស្ថិតក្រោមកម្រិតនីវ៉ូទឹកសមុទ្រ។ មូលហេតុចម្បងនៃបញ្ហាលិចដ៏លឿនរហ័សនេះ កឺបណ្តាលមកពីការទាញយកប្រភពទឹកក្រោមដី ដែលយកប្រើប្រាស់សម្រាប់សកម្មភាពប្រចាំថ្ងៃរួមមាន បរិភោគ និងការងូតទឹកដើម។ តើមានជម្រើសចម្បងៗបែបណាខ្លះ? ក្នុងពេលបិទបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ជម្រើសចំនួនបីធំៗ ត្រូវបានពិភាក្សា និងលើកឡើងទៅកាន់ ប្រធានាធិបតី។ ជម្រើសទីមួយគឺពាក់ព័ន្ធនឹងការបង្កើតតំបន់ពិសេសមួយសម្រាប់ការិយាល័យរដ្ឋាភិបាលក្នុងរដ្ឋធានីបច្ចុប្បន្ន ដូចអ្វីដែលលោករដ្ឋមន្ត្រីក្រសួងផែនការបានលើកឡើង។ ជម្រើសទីពីរ គឺបង្កើតរដ្ឋធានីថ្មី ដែលស្ថិតនៅរង្វង់ពី៥០ ទៅ ៧០គីឡូម៉ែត្រ ចេញក្រៅពី ហ្សាការតា។ ចំណែកជម្រើសទីបី ដែលជាអ្វីដែលប្រធានាធីបតីឥណ្ឌូណេស៊ីចង់បាននោះ គឺបង្កើតរដ្ឋធានីថ្មីមួយ នៅលើកោះថ្មីមួយផ្សេងទៀត ក្រៅពីកោះជ្វា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឥណ្ឌូណេស៊ី ទីតាំងដែលសាកសមជាងគេគឺទីក្រុង Palangkaraya ដែលជាផ្នែកមួយនៃកោះ Borneo របស់ឥណ្ឌូណេស៊ី។ អ្វីដែលពិសេសនោះ ភូមិសាស្ត្រនៃទីក្រុងនេះ គឺស្ទើរតែស្ថិតនៅចំកណ្តាលនៃប្រទេសដែលសម្បូរប្រជុំកោះឥណ្ឌូណេស៊ី ហើយវាក៏ជាទីតាំងដែលបិតាស្ថាបនិកឥណ្ឌូណេស៊ីលោក Sukarno ធ្លាប់បានស្នើដាក់ធ្វើជារដ្ឋធានីផងដែរ៕ ជាសារនយោបាយដ៏មានឥទ្ធិពលមួយ តាមសំណេររបស់អតីតកវីនិពន្ធរបស់ BBC ប្រចាំឥណ្ឌូណេស៊ី លោក Rebecca Henschke ប្រជាជនឥណ្ឌូណេស៊ី ហាក់មានមន្ទិលសង្ស័យជុំវិញការផ្លាស់ប្តូររដ្ឋធានីរបស់ពួកគេ។ ពួកគេធ្លាប់បានដឹងលឺរឿងនេះពីមុនមក ប៉ុន្តែពុំទាន់មានប្រធានាធិបតីណាមួយរបស់ឥណ្ឌូណេស៊ី យកចិត្តទុកដាក់នឹងគំនិតនេះឡើយ។ យ៉ាងណាមិញ ប្រធានាធិបតី វីដូដូ បានសម្រេចការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមហិមាជាច្រើនក្នុងអាណត្តិ៥ឆ្នាំរបស់លោក។ ដូច្នេះលោកអាចជាមេដឹកនាំសាកសមជាងគេ ដែលចុងបញ្ចប់អនុវត្តគម្រោងផ្លាស់ប្តូររដ្ឋធានីនេះ។ យោងតាមសំណេររបស់លោក Rebecca ដដែល ឥណ្ឌូណេស៊ី ជាប្រជាជាតិចម្រុះជាតិសាសន៍ដ៏មិនគួរឲ្យជឿមួយ ដែលបង្កើតឡើងដោយក្រុមជនជាតិរាប់រយ ហើយពួកគេកំពុងរស់នៅលើកោះរាប់ពាន់។ ប៉ុន្តែការអភិវឌ្ឍសេដ្ឋកិច្ច អត្តសញ្ញាណវប្បធម៌ជាតិ និងអំណាចនយោបាយ ត្រូវបានគ្រប់គ្រងដោយជនជាតិជ្វា ដែលមានជិត១០០លាននាក់ក្នុងប្រទេសនេះ។ ប្រជាជនឥណ្ឌូណេស៊ី ពុំធ្លាប់បោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលមិនអាចជាជនជាតិជ្វាឡើយក្នុងប្រវត្តិសាស្ត្រប្រទេសនេះ។ ហើយភាគច្រើននៃអ្នកមានឥណ្ឌូណេស៊ី ប្រមូលផ្តុំគ្នាក្នុងរដ្ឋធានី ហ្សាកាតា។ ចំណែកប្រជាជនដែលរស់នៅក្រៅកោះជ្វា ជាពិសេសនៅភាគខាងកើត ជាយូរមកហើយ បានលើកឡើងថា ពួកគេត្រូវបានមេដឹកនាំព្រងើយកន្តើយ និងបំភ្លេចចោល។ ជាចុងក្រោយ លោក Rebecca បានទាញសេចក្តីសន្និដ្ឋានថា ការផ្លាស់ប្តូររដ្ឋធានីចេញពីកោះជ្វា នឹងផ្ញើសារនយោបាយដ៏មានឥទ្ធិពលមួយ ដោយថា «នេះជាការផ្លាស់ប្តូរ» ប្រសិនបើវាកើតឡើងមែននោះ៕ | គំនិតបង្កើតរដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ី ដែលបានលើកឡើងជាច្រើនទសវត្សរ៍មកហើយនោះ កំពុងបោះជំហានទៅមុខ ក្រោយពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានអនុម័តគម្រោងរយៈពេលវែងមួយសម្រាប់រដ្ឋាភិបាលលោក។ គម្រោងនេះ មានគោលដៅបោះបង់រដ្ឋធានីបច្ចុប្បន្នរបស់ឥណ្ឌូណេស៊ីគឺ ហ្សាការតា ខណៈទីតាំងភូមិសាស្ត្រនៃរដ្ឋធានីនេះគ្របដណ្តប់ដោយបញ្ហាការបំពុល លិចទឹក និងការកកស្ទះចរាចរណ៍។ |
អត្ថបទទាក់ទង លើកដំបូង ដែលលោក សុខ ទូច ត្រូវតុលាការកោះហៅ ក្រោមបណ្តឹងបក្សខ្មែរក្រោក | លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចូលទៅជួបព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីបំភ្លឺជុំវិញបណ្តឹងរបស់គណបក្សខ្មែរក្រោក។ |
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប៉ាន់ស្មានថាការនាំចេញកសិផលក្នុងរយៈពេល១១ខែ អាចរកចំណូលគិតជាទឹកប្រាក់មានចំនួន ៣៣៦២ ៤០១ ៤០៣,៩៦លានដុល្លារ។ ក្នុងចំណោមចំណូលខាងលើ មាន៤៧៨ ០២៨ ៧៩០ដុល្លារ ជាចំណូលពីការនាំចេញអង្ករ, ចំណូលពីការនាំចេញស្រូវ មានចំនួន ៥៩១ ៤៦០ ២៤២ដុល្លារ និងចំណូលពីការនាំចេញកសិផលក្រៅពីស្រូវអង្ករ មានចំនួន ២ ២៩២ ៩១២ ៣៧១,៩៦ដុល្លារ។ ចំណូលទាំងនេះ បានមកពីការនាំចេញស្រូវ, អង្ករ, ដំឡូងមី, គ្រាប់ស្វាយចន្ទី, គ្រាប់ពោត, គ្រាប់សណ្ដែក, ផ្លែស្វាយ, ផ្លែចេកស្រស់, ដូងប្រេង, ម្រេច, ថ្នាំជក់, បន្លែចម្រុះ និងផលិតផលផ្សេងទៀត។ បើតាមរបាយការណ៍ខាងលើ ការនាំចេញអង្ករ, ដំឡូងមី, គ្រាប់សណ្ដែក, ដូងប្រេង ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ មានកើនឡើង ខណៈកសិផលផ្សេងទៀត មានការធ្លាក់ចុះ៕ | ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កម្ពុជា រកចំណូលបានជាង ៣ពាន់លានដុល្លារ ពីការនាំចេញស្រូវ អង្ករ និងកសិផលផ្សេងៗ។ នេះបើតាមរបាយការណ៍ស្ដីពីសភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចុះហត្ថលេខាដោយលោក ឌិត ទីណា កាលពីថ្ងៃទី១៥ ធ្នូ។ |
អ្នកស្រី មូរ សុខហួរ គឺជាថ្នាក់ដឹកនាំប្រឆាំងដំបូងគេ ដែលត្រូវបានអាជ្ញាធរថៃ ហាមឃាត់មិនឲ្យចូលទឹកដីថៃនាពេលថ្មីៗនេះ។ អ្នកស្រី បម្រុងនឹងហោះចេញពីម៉ាឡេស៊ី ចូលទៅថៃ។ ក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ អ្នកស្រី បំភ្លឺថា៖«ការដែលគេ មិនឲ្យខ្ញុំចូល [ថៃ] គឺជាការពិត»។ អត្ថបទទាក់ទង មន្ត្រីការបរទេសខ្មែរថា អ្នកស្រី មូរ សុខហួរ ត្រូវហាមឃាត់មិនឲ្យចូលទឹកដីថៃ អាជ្ញាធរថៃ ប្រកាសថា អាចនឹងមិនផ្តល់ទិដ្ឋាការដល់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំរបស់លោក ប្រសិនបើ ពួកលោក បង្កចលាចលក្នុងទឹកដីថៃ ពីព្រោះ កាលៈទេសៈនេះ អាជ្ញាធរថៃ ត្រូវរក្សាការពារសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត ក្នុងនាមជាម្ចាស់ផ្ទះ ដែលត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ យ៉ាងណាក៏ដោយ អ្នកស្រី មូរ សុខហួរ បកស្រាយថា ថ្នាក់ដឹកនាំប្រឆាំង មិនទាន់បោះបង់ចោលនោះទេ ដោយនៅបន្តចរចាជាមួយរដ្ឋាភិបាលថៃ ដើម្បីបានចូលទឹកដីថៃ ដោយគោលបំណងចុងក្រោយ គឺនាំពលករខ្មែរ វិលមកកម្ពុជាវិញជាមួយលោក សម រង្ស៊ី។ អ្នកស្រី លើកឡើងថា៖«យើង បានផ្ញើសារជូនទៅភាគីថៃហើយ ថា យើងមិនដែលមានគំនិតថា ទៅធ្វើឲ្យមានអសន្តិសុខ ឲ្យមានចលាចលនៅប្រទេសថៃទេ»។ អ្នកស្រី ថ្លែងទៀតថា ការដែលភាគីថៃសម្រេចមិនឲ្យចូលនាពេលនេះ មិនមែនជាដំណាក់កាលចុងក្រោយឬក៏ជាការបិទផ្លូវតែម្តងនោះទេ ដោយអ្នកស្រី នៅមានជំនឿថា អាចនឹងមានភាពប្រែប្រួល។ ប៉ុន្តែ អ្នកស្រី បញ្ជាក់ថា បើទោះបីជាភាគីថៃ នៅតែមិនយល់ព្រមឲ្យចូលទឹកដីថៃក៏ដោយ ក៏ថ្នាក់ដឹកនាំប្រឆាំង មិនទល់ច្រកដែរ ពោលគឺនឹងស្វែងរកប្រទេសផ្សេងទៀត ដើម្បីបានចូល។ ប្រធានគណៈកម្មការរៀបចំមាតុភូមិនិវត្តរូបនេះ បរិយាយថា៖«...បើចូលទៅប្រទេសថៃមិនកើត យើងនៅប្រទេសដទៃទៀត។ ចូលតាមផ្លូវគោកមិនកើត យើងនៅផ្លូវអាកាស យើងនៅផ្លូវទឹក។ ដូច្នេះ យើង ត្រូវតែបត់បែនដូចជាទឹកទន្លេ ដែលហូរអ៊ីចឹង មិនដែលទើរទេ។ ឆន្ទៈយើងជាឆន្ទៈអ្នកប្រយុទ្ធ ដើម្បីប្រជាធិបតេយ្យ ដើម្បីសិទ្ធិសេរីភាព និងប្រជាពលរដ្ឋទាំងអស់គ្នា»។ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង បានបង្ហោះវីដេអូឃ្លីបថ្មីមួយទៀត អំពីមាតុភូមិនិវត្តរបស់លោក។ តាមរយៈវីដេអូឃ្លីបនោះ លោក នៅតែអំពាវនាវដដែល ឲ្យពលករខ្មែរនៅថៃ ចូលរួមធ្វើមាតុភូមិនិវត្តជាមួយលោក។ រដ្ឋាភិបាលកម្ពុជា ប្រកាសថាបានត្រៀមកម្លាំងរួចហើយ ដើម្បីចាប់លោក សម រង្ស៊ី និង បក្សពួករបស់លោក តាមដីកាតុលាការ៕ | អ្នកស្រី មូរ សុខហួរ មនុស្សស្និទ្ធរបស់លោក សម រង្ស៊ី និង ជាប្រធានគណៈកម្មការរៀបចំមាតុភូមិនិវត្ត អះអាងថា ក្រុមអ្នកប្រឆាំង កំពុងប្រឹងប្រែងគ្រប់មធ្យោបាយនិងស្វែងរកគ្រប់ច្រកល្ហក ដើម្បីបានវិលមកកម្ពុជាវិញ តាមការគ្រោងទុកនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ បើតាមអ្នកស្រី ប្រទេសដែលក្រុមប្រឆាំង កំពុងសម្លឹងមើលនិងដាក់គោលដៅចូល មានដូចជា ថៃ ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី ជាដើម។ |
បើតាមគេទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បុរសរងគ្រោះឈ្មោះ ឡឹម វិសុទ្ធ វ័យ៧៥ឆ្នាំ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូតូត្រូវរនាំងដែកកាត់ទទឹងផ្លូវបាក់រលំសង្កត់ចំក្បាល ស្របពេលដែលរថយន្តស្ទូចមួយគ្រឿង កំពុងស្ទូចតម្រង់ផ្សារឡើងវិញ។ រនាំងបានធ្លាក់ត្រូវបុរសម្នាក់កំពុងជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែង។ រូបភាពីស្នងការដ្ឋាននគរបាលជាតិ សមត្ថកិច្ចក៏បានឃាត់ជនបង្កចំនួនបីនាក់ ឈ្មោះ ញ៉ែម គឿន ជាអ្នកបើកបររថយន្ត ដែលបើកបុករនាំងកាត់ទទឹងផ្លូវបណ្ដាលឲ្យវៀចនៅព្រឹកម៉ោង៨ថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០១៩ និងជាងផ្សារដែក២នាក់ ឈ្មោះ ឆាយ លក្ខភក្រ័ណា និង អ៊ាត វុទ្ធី។ ជនបង្កទាំង៣នេះ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។ នគរបាលជាតិ ផ្សាយថា បន្ទាប់ពីបើកបុករនាំងកាត់ទទឹងផ្លូវ សមត្ថកិច្ចបានឲ្យលោក ញ៉ែម គឿន ផ្សាររនាំងដែកឲ្យត្រង់។ បុរសឈ្មោះ ញ៉ែម គឿន ក៏ហៅជាងផ្សារ២នាក់ និងហៅរថយន្តស្ទូចមួយគ្រឿងដែលមានគ្នា២នាក់ទៀត។ បន្ទាប់មក លោក ញ៉ែម គឿន បានជិះម៉ូតូទៅទិញដែកសម្រាប់ផ្សារ ប៉ុន្តែពេលជិះត្រឡប់មកវិញ មានគេទូរស័ព្ទប្រាប់ថា រនាំងកាត់ទទឹងផ្លូវបានធ្លាក់ត្រូវបុរសម្នាក់ស្លាប់៕ | សមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធនឹងករណីបាក់រនាំងដែកកាត់ទទឹងផ្លូវ ធ្លាក់ចំបុរសម្នាក់កំពុងជិះម៉ូតូបណ្ដាលឲ្យស្លាប់ភ្លាមៗនៅចំណុចផ្លូវ២០៩ កែងផ្លូវ៤៣០ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្នុងចំណោមអ្នកទាំង៣ ម្នាក់ គឺជាម្ចាស់រថយន្តដែលបើកបុករនាំងដែក និង២នាក់ទៀត ជាជាងផ្សារដែក។ |
អតីតគណបក្សប្រឆាំងនៅក្រៅប្រទេស បានប្រកាសរួចហើយថា នឹងប្រមូលផ្តុំគ្នា នៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក ដើម្បីប្រឆាំងនឹងវត្តមានគណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយសម្តេច ហ៊ុន សែន។ តាមរយៈខិត្តប័ណ្ណ ដែលគណបក្សប្រឆាំង បានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លោក សម រង្ស៊ី នឹងដឹកនាំធ្វើបាតុកម្មដោយផ្ទាល់តែម្តង។ គោលបំណងដ៏ធំមួយនៃការធ្វើបាតុរបស់អតីតអ្នកប្រឆាំង គឺដើម្បីកុំឲ្យសហគមន៍អន្តរជាតិ ទទួលស្គាល់រដ្ឋាភិបាលកម្ពុជា។ នេះបើតាមខ្លឹមសារ ដែលមានសរសេរលើខិត្តប័ណ្ណរបស់អតីតគណបក្សប្រឆាំង។ សម្តេច ហ៊ុន សែន មិនមែនមានតែអ្នកចាំប្រឆាំងនោះទេ តែក៏មានអ្នកចាំគាំទ្រដែរ។ ស្របពេល ថ្នាក់ដឹកនាំ និងអ្នកគាំទ្រខាងប្រឆាំង ប្រកាសធ្វើបាតុកម្ម ខ្មែរ-អាមេរិកខ្លះ ដែលស្រឡាញ់មេដឹកនាំកម្ពុជា ក៏បានចេញមកប្រកាសថា នឹងទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ សហគមន៍មួយ ឈ្មោះ «សហគមន៍ខ្មែរ អាមេរិកាំង» បានផ្ញើលិខិតជូនសម្តេច ហ៊ុន សែន ដើម្បីបញ្ជាក់ថា ខ្មែរ-អាមេរិក ដែលជាសមាជិកនៃសហគមន៍នេះ ពិតជារីករាយចំពោះដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់សហរដ្ឋអាមេរិក។ លិខិតនោះ បានចេញដោយលោក ឥក ង៉ូយ អគ្គលេខាធិការនៃសហគមន៍ខ្មែរ-អាមេរិកាំងប្រចាំកម្ពុជា។ តាមរយៈលិខិត ដែលធ្វើនៅថ្ងៃទៅទី២១ ខែកញ្ញា ឆ្នាំ២០១៨ ខ្មែរ-អាមេរិកទាំងនោះ បានបញ្ជាក់យ៉ាងដូច្នេះថា៖«ទោះជាខ្មែរ-អាមេរិក មិនសូវបញ្ចេញមតិនយោបាយជាសាធារណៈក្តី តែពួកខ្ញុំ ប្រាកដណាស់ថា ពួកគេភាគច្រើន មានជំនឿ និងគាំទ្រសម្តេច តាមរយៈរូបភាពមកទទួលស្វាគមន៍សម្តេច»។ សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។ សេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស បានបញ្ជាក់ថា៖«សម្តេចនាយករដ្ឋមន្ត្រី នឹងធ្វើសេចក្តីថ្លែងការណ៍មួយ ផ្តោតលើការវិវត្តថ្មីៗ និងសមិទ្ធផលសំខាន់ៗ ដែលរដ្ឋាភិបាលសម្រេចបាន រួមទាំងបញ្ហាតំបន់ និងបញ្ហាអន្តរជាតិ ដែលជាការព្រួយបារម្ភរួម»៕ អត្ថបទទាក់ទង សម្តេច ហ៊ុន សែន នឹងយកសមិទ្ធផលកម្ពុជា ទៅប្រាប់គេនៅ UN | ភ្នំពេញ៖ ដំណើរទៅកាន់ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកិច្ចប្រជុំលើកទី៣៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ, សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងទទួលបានការរាក់ទាក់ផង និងប្រឈមការស្រែកតវ៉ាផង។ |
បើតាមសម្តេច ហេង សំរិន កម្ពុជា ជាប្រទេសនាំចេញអង្ករច្រើនក្នុងលំដាប់ទី២ ទៅកាន់ប្រទេសបារាំង ដែលមានប្រមាណជិត៨ម៉ឺនតោន។ ប្រធានរដ្ឋសភាកម្ពុជា បន្តថា ក្រៅពីទំហំទឹកប្រាក់វិនិយោគ ប្រទេសបារាំងក៏បានផ្តល់ជំនួយសំខាន់ៗដល់កម្ពុជា ពិសេសបារាំងបានដើរតួនាទីយ៉ាងសកម្មនៅក្នុងការស្វែងរកសន្តិភាពឲ្យកម្ពុជា រហូតបង្កើតបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ ប្រធានរដ្ឋសភាកម្ពុជា លើកឡើងថា៖«រហូតមកដល់ពេលនេះ កម្ពុជា-បារាំង បានផ្លាស់ប្តូរដំណើរទស្សនកិច្ចពីគ្នាទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌនីតិប្រតិបត្តិនិងនីតិប្បញ្ញតិ»។ ចំណែក អនុប្រធានរដ្ឋសភាបារាំង កោតសរសើរលើកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពរវាងប្រទេសកម្ពុជា-បារាំង ដោយភាពជិតស្និទ្ធ ជឿជាក់ និងបើកចំហ ដែលបានជំរុញឲ្យមានគម្រោងនិងជំនួយជាច្រើនរបស់បារាំងមកកាន់កម្ពុជា។ លោក ក៏បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌នៃប្រទេសទាំងពីរផងដែរ។ លោក និយាយថា៖«នៅកម្ពុជាមានពលរដ្ឋនិងមន្ត្រីរាជការជាច្រើន នៅតែប្រើប្រាស់ភាសាបារាំង»។ សម្តេច ហេង សំរិន ជំរុញអ្នកវិនិយោគ និងអ្នកទេសចរបារាំង មកវិនិយោគ និងទស្សនានៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត៕ | ពាណិជ្ជកម្មរវាងកម្ពុជានិងបារាំង បានកើនដល់ជាង១ពាន់លានដុល្លារ។ នេះជាការលើកឡើងរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ក្នុងជំនួបជាមួយលោក សីវ៉ង់ វ៉ាសឺម៉ង់ (Sylvain WASERMAN) អនុប្រធានសភាបារាំង ដែលកំពុងដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា។ |
លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងថា៖ «ខណៈដែលយើងកំពុងអបអរខួបគម្រប់៧០ឆ្នាំនៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ការការពារលំហនយោបាយ និងលំហស៊ីវិល នៅតែជាកិច្ចការសំខាន់ជាងនៅជុំវិញពិភពលោក ដូច្នេះហើយ យើងសូមអរគុណអ្នកស្រី ចក់ សុភាព ដែលក្រោកឈរឡើងដើម្បីសិទ្ធិមនុស្ស និងការពារនីតិរដ្ឋ»។ លោក Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា៖ «ការគោរពសិទ្ធិមនុស្ស ត្រូវបានរាប់បញ្ចូលក្នុង កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលជាមូលដ្ឋានគ្រឹះនៃសហប្រតិបត្តិការជាមួយនឹងកម្ពុជា។ សកម្មជនដ៏ក្លាហាន ដូចជា អ្នកស្រី ចក់ សុភាព ជារឿយៗបានរំលឹក ពួកយើងទាំងអស់គ្នា អំពីគុណតម្លៃនៃសិទ្ធិមនុស្ស» ។ ស្ថានទូតបារាំង បានលើកឡើងថា អ្នកស្រី ចក់ សុភាព ក៏ជាជនដ៏សកម្មក្នុងបណ្តាញសង្គម និងដែលក្រោកឈរឡើងដើម្បីសិទ្ធិមនុស្ស ហើយអង្គការដែលគាត់កំពុងដឹកនាំបានលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និង សេរីភាពមូលដ្ឋាន ជាពិសេសការលើកកម្ពស់ សហគមន៍ ដូចជា ក្រុមអ្នកការពារសិទ្ធិមនុស្ស ក្រុមជនជាតិភាគតិច យុវជន ស្ត្រី និងក្រុម LGBTIQ+ ។ នៅឆ្នាំ២០១៨នេះ អ្នកស្រី ចក់ សុភាព ស្ថិតក្នុងចំណោមសកម្មជន១៥រូបទូទាំងពិភពលោក ដែលទទួលបានពានរង្វាន់ Prix Franco-Allemand des droits de lHomme et de lEtat de droit (Franco-German Prize for Human Rights and the Rule of Law)។ ពានរង្វាន់នេះ ត្រូវបានប្រកាសរួមគ្នាដោយលោក Jean-Yves Le Drian រដ្ឋមន្ត្រីបារាំងទទួលកិច្ចការអឺរ៉ុប និងការបរទេស រួមជាមួយសមភាគីអាល្លឺម៉ង់ លោក Heiko Mass។ ជ័យលាភីផ្សេងទៀតរួមមាន Vuyiseka Dubula-Majola (អាហ្វ្រិក), Yu Wensheng (ចិន), Aminata Traoré (កូតឌីវ័រ), Mohamed Lotfy (អេហ្ស៊ីប), Alfredo Okenve (ហ្គីណេអេក្វាទ័រ), Nityanand Jayaraman (ឥណ្ឌា), Hessen Sayah Corban (លីបង់), Mekfoula Mint Brahim (ម៉ូរីតានី), Liz Chicaje Churay (ប៉េរូ), Oyub Titiev (រុស្ស៊ី), Anwar al-Bunni (ស៊ីរី), Daoud Nassar (ប៉ាឡេស្ទីន), Sirikan Charoensiri (ថៃ) និង Susana Raffalli Arismendi (វេណេស៊ុយអេឡា)។ អត្ថបទទាក់ទង លោក ធន សារាយ ទទួលពានរង្វាន់លំដាប់អន្តរជាតិពីរដ្ឋាភិបាលបារាំង និងអាល្លឺម៉ង់ កាលពីឆ្នាំ២០១៦ លោក ធន សារាយ ប្រធានសមាគមការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍នៅកម្ពុជា អាដហុក ស្ថិតក្នុងចំណោមសកម្មជនការពារសិទ្ធិមនុស្សលើពិភពលោកចំនួន១៥នាក់ ដែលទទួលបានពានដូចគ្នានេះ នាពិធីមួយនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ រដ្ឋាភិបាលបារាំង និងអាល្លឺម៉ង់ បានរៀបចំពិធីប្រគល់ពានរង្វាន់សិទ្ធិមនុស្ស និងនីតិរដ្ឋ ក្នុងគោលបំណងលើកទឹកចិត្តដល់អ្នកដែលតស៊ូរ និងបរិច្ចាគពេលវេលាដើម្បីការពារសិទ្ធិមនុស្សនៅលើពិភពលោក៕ | អ្នកស្រី ចក់ សុភាព បានទទួលបានពានរង្វាន់សិទ្ធិមនុស្ស និងនីតិរដ្ឋ បារាំង-អាល្លឺម៉ង់ (Prix Franco-Allemand des droits de lHomme et de lEtat de droit) ឆ្នាំ២០១៨ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៨។ នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) រូបនេះ ត្រូវបានវាយតម្លៃថា បានចូលរួមយ៉ាងសកម្ម ក្នុងការការពារសកម្មជនសិទ្ធិមនុស្ស ព្រមទាំងការតស៊ូមតិ ដើម្បីសិទ្ធិនយោបាយ និងសិទ្ធិស៊ីវិល។ |
តាមវចនានុក្រម ជ្រញ់មានន័យថា ជាឈើមូលឬកំណាត់ឈើ សម្រាប់ទ្រាប់ត្រី, សាច់ឬបន្លែជាដើម ដែលត្រូវកាប់, ត្រូវចិញ្ច្រាំ។ ជាពាក្យពេញនិយមនាសម័យរឹតបន្តឹងប្រលងបាក់ឌុប ពាក្យថា «ឡើងជ្រញ់» ត្រូវបានគេសំដៅលើ ការត្រៀមខ្លួនប្រលងបាក់ឌុប ឬប្រឡងចូលក្របខណ្ឌ ឬប្រលងទូទៅ ឬការត្រៀមខ្លួនក្នុងការធ្វើអ្វីមួយ។ សិស្សានុសិស្ស និងនិស្សិត ត្រូវតែឡើងជ្រញ់ ដើម្បីឲ្យគេចិញ្រាំ្ច និងលុតដំ និងធ្វើតេស្តសមត្ថភាព។ សិស្ស និងនិស្សិត ត្រូវតែឆ្លងកាត់ការប្រឡង ដើម្បីវាស់ស្តង់កម្រិតចំណេះដឹង៕ | ពាក្យថា «ឡើងជ្រញ់» មិនមែនជាពាក្យកម្ចីពីបរទេស តែជាពាក្យថ្មីដែលយុវវ័យនិយមហៅនៅក្នុងសម័យការរឹតបន្តឹងការប្រឡងបាក់ឌុបនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រហូតមកដល់បច្ចុប្បន្ន ពាក្យនេះ នៅតែជាពាក្យពេញនិយមសម្រាប់ សិស្ស និងនិស្សិត។ ទោះបីពាក្យនេះ ត្រូវបានយុវវ័យប្រើជាយូរមកហើយក៏ដោយ តែមនុស្សចាប់ពីវ័យចំណាស់ឡើងទៅ នៅតែមិនទាន់យល់ច្បាស់ពាក្យនេះនៅឡើយ។ |
យោងតាមវីឌីអូសម្ភាសរបស់ក្លិបណាហ្គាវើលដ៍ លោក ឃឹម បុរី បាននិយាយដូច្នេះថា ទម្រង់លេងរបស់វិសាខា គឺមិនដូចជាការប្រកួតរាល់លើក នៅក្នុងរដូវកាលមុននោះទេ ព្រោះតែបានផ្លាស់ប្ដូគ្រូបង្វឹកថ្មី។ ដោយឡែក គ្រូបង្វឹករូបនេះក៏មានជំនឿចិត្តក្នុងការប្រកួតខ្លាំងដែរ ដោយជើងទីមួយនេះ គឺជាការប្រកួតក្នុងទឹកដីកីឡដ្ឋានខេត្តកំពង់ស្ពឺ ដែល ជាមូលដ្ឋានរបស់ក្រុមណាហ្គាវើលដ៍។ អ្វី ដែលធ្វើឲ្យ លោក ឃឹម បុរី មានជំនឿចិត្តបន្ថែមនោះ គឺអ្នកគាំទ្រ ដែលធ្វើឲ្យកីឡាករ មានកម្លាំងចិត្ត និងឆន្ទៈប្រកួតកាន់តែខ្លាំង។ លោក ឃឹម បុរី គ្រូបង្វឹកណាហ្គាវើលដ៍ រូបពី Cambodian Premier League «ការផ្លាស់ប្ដូគ្រូរបស់ក្លិបវិសាខា គឺបានផ្លាស់ប្ដូទម្រង់លេងទាំងស្រុង។ ការផ្លាស់ប្ដូរបស់ក្រុមវិសាខា គឺជាចំណុចមួយ ដែលយើងត្រូវសិក្សាពីក្រុមនេះ។ រឿងនេះ ពិតជាមានសារសំខាន់មែនទែន។ ការមករបស់គ្រូថ្មី វិសាខា ផ្លាស់ប្ដូយ៉ាងខ្លាំងសម្រាប់ក្រុម។»។ គ្រូបង្វឹកវ័យ ៣៤ឆ្នាំរូបនេះ បានប្រាប់ដូច្នេះ។ សម្រាប់ការប្រកួតក្នុងទឹកដីខេត្តកំពង់ស្ពឺនេះ លោក ឃឹម បុរី ក៏បានសំណូមពរឲ្យអ្នកគាំទ្រ ចូលរួមទស្សនាឲ្យបានច្រើន ដើម្បីឲ្យកូនក្រុមខ្លួន មានកម្លាំងចិត្តកាន់តែខ្លាំង ក្នុងការប្រជែងវគ្គ ៤ក្រុមចុងក្រោយនេះ។ ក្នុងការប្រកួតវគ្គជាមួយគ្នានេះដែរ ក្លិបគិរីវង់សុខសែនជ័យ ត្រូវស្វាគមន៍ក្រុមការពារតំណែងជើងឯក ឆ្នាំ២០២២ ភ្នំពេញក្រោន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅកីឡដ្ឋានគិរីវង់សុខសែន វេលាម៉ោង ៣:៤៥ រសៀល។ ចំណែកជើងទី២ វិសាខា នឹងត្រូវទទួលណាហ្គាវើលដ៍ នៅថ្ងៃទី២៧ ខែមិថុនា ចំណែក ភ្នំពេញក្រោន ស្វាគមន៍ គិរីវង់សុខសែនជ័យ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣៕ | ណាហ្គាវើលដ៍ នឹងបើកទ្វារកីឡដ្ឋានខេត្តកំពង់ស្ពឺ ទទួលក្រុមភ្ញៀវ វិសាខា នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅវេលាម៉ោង ៦:៣០ យប់ ក្នុងការប្រកួតពានរង្វាន់ខេមប៊ូឌាលីគខាប់ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ លោក ឃឹម បុរី គ្រូបង្វឹកណាហ្គាវើលដ៍ បាននិយាយប្រាប់ថា ទម្រង់ប្រកួតរបស់ក្រុមវិសាខា មានការកែប្រែជាខ្លាំង ដែលមិនអាចស្មានដឹងព្រោះក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី គឺលោក Simon McMenemy។ |
សម្តេចនាយករដ្ឋមន្រ្តី តបទៅនឹងសំណើរបស់ប្រធានាធិបតីអាមេរិក ក្នុងន័យវិជ្ជមានដូច្នេះថា៖«ខ្ញុំ មានសេចក្តីរីករាយ ឲ្យក្រុមការងារកិច្ចការបរទេសរបស់យើងខ្ញុំ ធ្វើការជាមួយក្រុមការងារកិច្ចការបរទេសរបស់ឯកឧត្តម [ប្រធានាធិបតី] ដើម្បីស្តារទំនុកចិត្តនិងភាពជឿជាក់ឡើងវិញ និងកសាងឡើងវិញនូវចំណងមិត្តភាពរវាងប្រទេសនិងប្រជាជនយើងទាំងពីរ ដូចដែលឯកឧត្តម បានបញ្ជាក់ក្នុងលិខិតរបស់ឯកឧត្តម»។ លើសពីនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណទៅលោក ដូណាល់ ត្រាំ ដែលមានការយោគយល់និងការអត់ធ្មត់ ចំពោះរាល់បញ្ហាទាំងអស់នាពេលកន្លងមក។ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានយកលិខិតរបស់លោក ដូណាល់ ត្រាំ ទៅជូនសម្តេច ហ៊ុន សែន នៅវិមានសន្តិភាព។ ក្នុងលិខិតនោះ លោក ដូណាល់ ត្រាំ បង្ហាញជំហរថា អាមេរិក មិនជ្រៀតជ្រែកឬធ្វើអ្វីឲ្យប៉ះពាល់ដល់អធិបតេយ្យកម្ពុជាឡើយ។ លោកប្រធានាធិបតី ថែមទាំងអះអាងថា អាមេរិក មិនគាំទ្រឲ្យមានការប្តូររបបនៅកម្ពុជាឡើយ។ ប៉ុន្តែ ទន្ទឹមនេះ លោក ដូណាល់ ត្រាំ បានលើកឡើងពីរឿងប្រជាធិបតេយ្យនៅកម្ពុជា។ លោកប្រធានាធិបតី សរសេរក្នុងលិខិតដូច្នេះថា៖«វា សំខាន់ណាស់ សម្រាប់អនាគតនៃទំនាក់ទំនងរវាងអាមេរិកនិងកម្ពុជា ដែលសម្តេចនាយករដ្ឋមន្រ្តី [គួរ] នាំកម្ពុជា ទៅកាន់មាគ៌ាប្រជាធិបតេយ្យវិញ»។ លោក ដូណាល់ ត្រាំ បញ្ជាក់ថា លោក នឹងឲ្យមន្រ្តីគោលនយោបាយការបរទេសរបស់លោក ពិភាក្សាជាមួយភាគីកម្ពុជា បើសម្តេច ហ៊ុន សែន យល់ស្របនឹងអ្វីលោកជំរុញនិងស្នើឡើង។ ក្នុងលិខិតឆ្លើយតប សម្តេច ហ៊ុន សែន ឯកភាពជាមួយលោក ដូណាល់ ត្រាំ ដែលលើកឡើងថា ទំនាក់ទំនងកម្ពុជា-អាមេរិក បានឆ្លងកាត់ដំណាក់កាលតឹងតែង និងធូរស្រាលមកវិញជាបន្តបន្ទាប់។ សម្តេចនាយករដ្ឋមន្រ្តី ប្រាប់លោក ដូណាល់ ត្រាំ ថា មានដំណាក់កាលដ៏ស្រស់បំព្រងជាច្រើនទៀត ដែលមានសារប្រយោជន៍ ក្នុងការធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា-អាមេរិក កាន់តែរីកលូតលាស់។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានលើកឡើងពីការជួយរបស់អាមេរិកថា មួយផ្នែកនៃវិបុលភាពរបស់ប្រជាជនកម្ពុជា គឺបានមកពីការចូលរួមវិភាគទានរបស់ប្រជាជននិងរដ្ឋាភិបាលអាមេរិក ដោយចាប់ផ្តើមពីការធ្វើប្រជាធិបតេយ្យនូបនីយកម្មនៅកម្ពុជា រហូតឈានដល់ការកសាងប្រទេស។ សម្តេច ហ៊ុន សែន សរសេរបែបនេះថា៖«ខ្ញុំ សូមថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះកាយវិការដ៏សប្បុរសធម៌នេះ»។ ប្រមុខរដ្ឋាភិបាល បន្តថា៖«ជាប្រទេសមួយ ដែលមានប្រជាធិបតេយ្យដ៏ក្មេងខ្ចី ឯកឧត្តម ប្រហែលជាអាចទទួលស្គាល់ការតស៊ូរបស់យើងខ្ញុំ ក្នុងការស្វែងរកសន្តិភាពពេញលេញមួយ ដែលជាលក្ខខណ្ឌមិនអាចខ្វះបាន មុនពេលដែលយើងខ្ញុំអាចកសាងប្រទេសឡើងវិញ ដោយប្រកាន់ភ្ជាប់នូវប្រព័ន្ធប្រជាធិបតេយ្យពហុបក្ស»។ ភាពល្អក់កកររវាងកម្ពុជានិងអាមេរិក គឺចាប់ផ្តើមឡើងនៅពេលលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៧។ លោក ត្រូវចាប់ខ្លួន ដោយសារតែរដ្ឋាភិបាលកម្ពុជា សង្ស័យថា លោក លួចទៅសហការជាមួយបរទេស ពិសេសអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ អាមេរិក តែងទទូចឲ្យដោះលែងលោក កឹម សុខា និងធ្លាប់បដិសេធថា អាមេរិក មិននៅពីក្រោយលោក កឹម សុខា ឬអតីតគណបក្សប្រឆាំង ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជានោះទេ។ សម្តេចនាយករដ្ឋមន្រ្តី ធ្លាប់ស្នើឲ្យស្ថានទូតអាមេរិក ចេញមុខបកស្រាយជំវិញសម្តីរបស់លោក កឹម សុខា ដោយប្រមុខរដ្ឋាភិបាលកម្ពុជា ចង់ដឹងថា អាមេរិក ជួយលោក កឹម សុខា រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាពិតមែន ឬក៏លោក កឹម សុខា ចេះតែនិយាយ។ តែអាមេរិក បានត្រឹមតែបដិសេធជាដដែលៗថា មិនពាក់ព័ន្ធនឹងរឿងនេះ។ សមត្ថកិច្ចនិងតុលាការ ពឹងផ្អែកលើវីដេអូឃ្លីបមួយ ក្នុងការចោទប្រកាន់និងចាប់លោក កឹម សុខា។ វីដេអូឃ្លីបនោះ គឺជាការថ្លែងសារនយោបាយរបស់លោក កឹម សុខា ទៅកាន់អ្នកគាំទ្រនៅអូស្ត្រាលី តាំងពីឆ្នាំ២០១៣មកម្ល៉េះ។ ក្នុងវីដេអូឃ្លីបនោះ លោក កឹម សុខា ប្រាប់អ្នកគាំទ្រថា លោក មានអ្នកជំនាញបរទេសនៅពីក្រោយ ដូចជាសាស្រ្តាចារ្យរបស់អាមេរិក ជាដើម ដើម្បីផ្តល់យោបល់ពីការផ្លាស់ប្តូររដ្ឋាភិបាលកម្ពុជា។ ហើយលោក ក៏បានថ្លែងដែរថា លោក តែងតែត្រូវបានរដ្ឋាភិបាលអាមេរិក អញ្ជើញលោកទៅជួបមួយដងក្នុងមួយឆ្នាំ ដើម្បីណែនាំពីរបៀបផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជា។ ផ្តើមចេញពីរឿងលោក កឹម សុខា នេះហើយ ដែលតុលាការកំពូល សម្រេចរំលាយអតីតគណបក្សប្រឆាំងចោល កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ដោយភ្ជាប់ហេតុផលថា មេដឹកនាំនៃគណបក្សនេះ ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ។ តុលាការកំពូល ថែមទាំងហាមថ្នាក់ដឹកនាំជាង១០០នាក់នៃអតីតគណបក្សប្រឆាំង មិនឲ្យធ្វើនយោបាយ៥ឆ្នាំ។ ទាំងសហរដ្ឋអាមេរិក ទាំងសហភាពអឺរុប សុទ្ធតែយល់ថា សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហាក់ធ្លាក់ចុះ ម្ល៉ោះហើយទើបបានជាសមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភាអាមេរិក ទទូចឲ្យរដ្ឋាភិបាលរបស់ពួកគេ ព្យួរប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP នៅកម្ពុជា ខណៈសហភាពអឺរ៉ុប ព្រមានដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញ EBA។ យ៉ាងណាម មេដឹកនាំកម្ពុជា ប្រកាសជាច្រើនលើករួចមកហើយ ថា មិនអាចយកអធិបតេយ្យ ទៅដោះដូរនឹងជំនួយឬការអនុគ្រោះឡើយ។ មេដឹកនាំកម្ពុជា ប្រកាន់ជំហរថា សុខចិត្តឲ្យបាត់ប្រព័ន្ធអនុគ្រោះពន្ធឬលែងទទួលបានជំនួយពីបរទេស តែមិនឲ្យបាត់អធិបតេយ្យជាដាច់ខាត៕ | សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានសរសេរលិខិតជូនទៅលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកវិញ។ តាមរយៈលិខិតដែលធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេច ហ៊ុន សែន រំលេចខ្លឹមសារបែបទន់ភ្លន់ ចំពោះអ្វីដែលលោក ដូណាល់ ត្រាំ ស្នើឡើង។ |
ការប្រកួតប្រជែងដណ្តើម ៣ពិន្ទុដ៏ស្វីតស្វាយរវាងទុយនីស៊ីនិងអូស្ត្រាលីបានចាប់ផ្តើមការប្រកួតសម្រាប់ជំនួបពូល D ដោយអូស្ត្រាលីផ្ទាល់ជាក្រុមដែលវាយសម្រុកខ្លាំងលើគូប្រកួតនៅដើមវគ្គនេះ។ កីឡាករមកពីក្រុមសងខាងបានបង្ហាញសមត្ថភាពរៀងៗខ្លួនលើទីលានដើម្បីជួយក្រុមក្នុងការស្វែករកគ្រាប់បាល់ អំឡុងជាការប្រកួតទីពីរដ៏សំខាន់មិនអាចបណ្តែតបណ្តោយឱ្យឱកាសរសាត់ទៅឆ្ងាយបានដើម្បីប្រជែងកៅអីទៅកាន់វគ្គបន្ទាប់។ អូស្ត្រាលីបានបើកការនាំមុខមុនលើទុយនីស៊ីត្រឹមនាទី ២៣ ដោយការតែតបាល់បញ្ជូលទីយ៉ាងល្អបំប៉ោងសំណាញ់ទីពីសំណាក់ខ្សែបម្រើ Mitchell Duke។ ក្រោយនាំមុខលើទុយនីស៊ី អូស្ត្រាលីបានបន្តដាក់គំនាបលើទុយនីស៊ីតែយ៉ាងណាក្រុមមកពីទ្វីបអាហ្រ្វិកក៏អាចកែប្រែស្ថានកាលមកវិញ ដោយពួកគេក៏អាចមានឱកាសស៊ុតនៅតំបន់ប្រអប់ទីរបស់អូស្ត្រាលីមួយលើកជាពីរលើកដែរ។ ការប្រកួតអូសបន្លាយដល់ចប់វគ្គទីមួយក្នុងលទ្ធផល ១-០។ ជំនួបដ៏តានតឹងនេះបានចាប់ផ្តើមការប្រកួតនៅវគ្គទីពីរ មិនមែនអូស្រ្តាលីទៀតឡើយដែលបន្តដាក់សម្ពាធលើគូប្រកួត តែផ្ទុយទៅវិញទុយនីស៊ីបានរៀបចំយុទ្ធសាស្ត្រលក្នុងការវាយសម្រុកលើអូស្ត្រាលីដើម្បីស្វែករកគ្រាប់បាល់តាមស្មើ។ គំនាប ការសម្រុកក្នុងប្រអប់ទីពីសំណាក់កីឡាករទុយនីស៊ីជារឿយៗបានបង្កគ្រោះថ្នាក់ដល់អូស្ត្រាលី តែរនាំងដ៏រឹងមាំនៃខ្សែការពារក៏ដូចជាអ្នកចាំទីបានជួយសង្គ្រោះគ្រាប់បាល់ទាំងនោះ មិនឱ្យទុយនីស៊ីមានឱកាសតាមស្មើ ១មកវិញបានឡើយ។ បញ្ចប់ការប្រកួតអូស្ត្រាលីអាចទប់ស្កាត់ការសម្រុកខ្លាំងពីទុយនីស៊ី និងរក្សាលទ្ធផល ១-០ ឱ្យនៅដដែល។ លទ្ធផល ១-០ ជួយពាំនាំជ័យជម្នះលើកដំបូងសម្រាប់អូស្ត្រាលីក្នុងការប្រកួតវគ្គចែកពូលនៃព្រឹត្តិការណ៍ FIFA World Cup 2022 ក៏ដូចជាជ័យជម្នះក្នុងវគ្គចែកពូលលើកដំបូងដែរតាំងពីឆ្នាំ ២០១០ ដែលអូស្ត្រាលីបង្ហាញខ្លួននៅ World Cup។ ៣ពិន្ទុដ៏សំខាន់បានជួយឱ្យអូស្ត្រាលីបន្តក្តីសង្ឃឹមខ្លួនប្រជែងទៅវគ្គបន្ត ខណៈពួកគេនឹងត្រូវជួបដាណឺម៉ាកជំនួបចុងក្រោយ៕ | ក្រុមបាល់ទាត់កង់ហ្គូរូជម្រើសជាតិអូស្ត្រាលីបន្តក្តីសង្ឃឹមខ្លួនក្នុងការប្រកួតប្រជែងដណ្តើមកៅអីទៅវគ្គ ១៦ក្រុមបន្ត ក្រោយពួកគេបានយកឈ្នះលើទុយនីស៊ីក្នុងលទ្ធផល ១-០ នៃការប្រកួតជុំទីពីរវគ្គចែកពូលថ្ងៃទី ២៦ខែវិច្ឆិកា នាកីឡដ្ឋាន Al Janoub ប្រទេសកាតា។ |
តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា គោលបំណងនៃសិក្ខាសាលា គឺដើម្បីពិនិត្យមើលសមិទ្ធផលដែលសម្រេចបាន ក្នុងតំបន់ប្រតិបត្តិកម្មវិធក្នុងរយៈពេលកន្លងមក និងការប្រគល់សមិទ្ធផលទាំងនេះ ជូនដល់អាជ្ញាធរខេត្តអនុវត្តបន្ត។ លោក យី គីមថាន នាយករងប្រចាំប្រទេស ផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិ បានឲ្យដឹងថា ការបិទបញ្ចប់តំបន់ប្រតិបត្តិនៅត្បូងឃ្មុំនេះ គឺដោយសារតែអង្គការភ្លែនអន្តរជាតិ មើលឃើញថាស្ថានភាព ជីវភាពប្រជាជនក៏ដូចជាស្ថានភាពសិទ្ធិកុមារ ជាពិសេសកុមារី នៅក្នុងតំបន់គោលដៅនេះ មានភាពប្រសើរឡើងគួឲ្យកត់សម្គាល់។ លោក គីមថាន បន្ថែមថា វាជាពេលវេលាដ៏សមរម្យ ក្នុងការដកខ្លួនចេញពីខេត្តនេះ។ លោក យី គីមថាន បន្ថែមថា៖«កម្មវិធីរបស់យើង រួមចំណែកធ្វើឲ្យស្ថានភាពសិទ្ធិកុមារ ជាពិសេសកុមារី មានភាពប្រសើរឡើងច្រើន ជាពិសេសគឺពាក់ព័ន្ធនឹងសិទ្ធិទទួលបានសុខភាពល្អពីកំណើត, សិទ្ធិទទួលបានការអប់រំ ,សិទ្ធិទទួលបានទឹកស្អាត និងអនាម័យ សិទ្ធិចូលរួម និងទទួលបានការការពារពីគ្រប់ទម្រង់នៃការរើសអើង។ រយៈពេល១៥ឆ្នាំមកនេះ យើងបានធ្វើការជាមួយកុមារ និងគ្រួសាររបស់គាត់ប្រមាណ ២.៥សែននាក់»។ សូមបញ្ជាក់ថា អង្គការភ្លែនអន្តរជាតិ ចាប់ផ្តើមប្រតិបត្តិការក្នុងខេត្តត្បូងឃ្មុំ នៅក្នុងពីឆ្នាំ២០០៤ ដោយធ្វើការក្នុងស្រុកចំនួន២ គឺ ស្រុកតំបែរ និងពញាក្រែក។ ក្នុងតំបន់គោលដៅនេះ អង្គការភ្លែនអន្តរជាតិ ផ្តោតលើកកម្មវិធីមួយចំនួនរួមមាន កាគាំពារនិងអភិវឌ្ឍន៍កុមារតូច,កិច្ចការពារកុមារ,ទឹកស្អាត និងអនាម័យ, អាហារូបត្ថម្ភ, ការបង្កើនកម្រិតជីវភាពគ្រួសារ,និងការអប់រំថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យ ការចូលរួមរបស់កុមារ, ការបណ្តុះបណ្តាលវិជ្ជាជីវៈ, បម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ។ បើតាមលោក យី គីមថាន គម្រោងនេះទទួលបានសមិទ្ធផលសំខាន់ៗគួរឲ្យសារទររួមមាន បង្កើតក្លិបកុមារ គាំទ្របណ្តាញការពារកុមារ បង្កើតក្រុមអប់រំ និងបណ្តុះបណ្តាលការអប់រំសុខភាពបន្តពូជដល់យុវជន សាងសង់សាលារៀនថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា និងអនុវិទ្យាល័យ មតេ្តយ្យសហគមន៍ មណ្ឌលសុខភាព អគារសម្រាកក្រោយពេលសម្រាល ស្ថានីយ៍ផលិតទឹក អណ្តូងទឹក និងបង្គន់អនាម័យ ជាពិសេសពង្រឹងសម្ថភាពអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញនានានៅថ្នាក់ខេត្ត និងអង្គការដៃគូ៕ | ភ្នំពេញ៖អង្គការភែ្លនអន្តរជាតិកម្ពុជា បានរៀបចំសិក្ខាសាលា បិទបញ្ចប់តំបន់ប្រតិបត្តិកម្មវិធី ប្រចាំខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៨ ខែឧសភា បន្ទាប់ពីបានអនុវត្តគម្រោងលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី ក្នុងខេត្តនេះ អស់រយៈពេល១៥ឆ្នាំមកហើយ។ |
អត្ថបទទាក់ទង ក្រៅពីបរិភោគ «ផ្លែទទឹម» ជាថ្នាំដ៏ស័ក្តិសិទ្ធិសម្រាប់ព្យាបាលជំងឺ | ទទឹម ជាឈ្មោះផ្លែឈើផង និងជាឈ្មោះត្បូង ដ៏មានតម្លៃផង។ តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ផ្លែទទឹម ជាឈ្មោះឈើតូចមួយប្រភេទ ដែលផ្លែរបស់វា មានគ្រាប់ក្រហមព្រឿង ប្រើជាចំណីស្រស់។ ទទឹម ក៏អាចសរសេរថា ទាឌិម, ឌាឌិម ឬឌាលិម បានដែរ។ ពាក្យ«ទទឹម» ដដែលនេះ ក៏សំដៅទៅលើត្បូងពណ៌ក្រហម ប្រហែលនឹងគ្រាប់ទទឺម ដែលគេ ស្គាល់ថា «ត្បូងទទឹម»។ ពាក្យ«បទុមរាគ» និង «កែវមណី» ក៏មានន័យដូចនឹងពាក្យ «ត្បូងទទឹម»ដែរ៕ |
ជាការប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់លក្ខណមហាជនក៏ពិតមែន តែពានរង្វាន់វិទ្យាល័យ ជា ស៊ីម សាមគ្គីត្រូវបានបង្កើតឡើងដើម្បីអបអរខួបលើកទី១៦ នៃព្រះរាជពិធីឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី។ នេះបើតាមការបញ្ជាក់របស់លោក ផាន់ ណិល នាយកសាលាវិទ្យាល័យ ជា ស៊ីម សាមគ្គី ដែលជាអ្នកផ្តួចផ្តើមបង្កើតឲ្យមានការប្រកួតនេះឡើង។ ការអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចលុបចោល ក៏ស្ថិតក្នុងគោលបំណងនៃការរៀបចំពានរង្វាន់នេះដែរ។ នេះបើតាមការលើកឡើងរបស់លោក ផាន់ ណិល ដែលបានបន្ថែមថា ការប្រកួតនេះ ក៏ធ្វើឡើងដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ និងចម្រាញ់រកជើងខ្លាំង ដើម្បីឡើងទៅលេងពានរង្វាន់«គរុគុណ» ដែលរៀបចំដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់ចន្លោះពីថ្ងៃទី៦-៨ ខែវិច្ឆិកា ឆ្នាំ២០២០ ផងដែរ។ អ្នកផ្តួចផ្តើមបង្កើតពានរង្វាន់វិទ្យាល័យ ជា ស៊ីម សាមគ្គីរូបនេះបង្ហាញក្តីរំពឹងថា ពានរង្វាន់នេះ នឹងក្លាយជាចលករក្នុងការលើកកម្ពស់សុខភាពកីឡាករ បង្កើនមិត្តភាព សាមគ្គីភាពរវាងគ្រូៗនៅវិទ្យាល័យ ជា ស៊ីម សាមគ្គី និងរវាងគ្រូក្នុងវិទ្យាល័យនេះជាមួយកីឡាករមកពីតាមក្លិបសមាគមរាជធានីខេត្តផ្សេងទៀតឲ្យកាន់តែល្អប្រសើរ និងមានភាពស្និតស្នាលថែមទៀត។ លោកបានបន្ថែមថា៖«ខ្ញុំគិតថា យើងមានវ័យចំណាស់ដែរហើយ យើងមិនអាចទៅលេងកីឡាបាល់ទាត់ ឬបាល់ទះនោះទេ ខ្ញុំក៏មានគំនិតមួយថា ប៊ូលនេះយើងអត់មានសកម្មភាពអីខ្លាំងនោះទេ គ្រាន់តែដើរបោះអីធម្មតា។ អ៊ីចឹងខ្ញុំបានបង្កើតតារាងប៊ូលនេះ ឲ្យគាត់លេងដើម្បីសុខភាព។ ខ្ញុំមានគំនិតមួយថា ទោះបីយ៉ាងណាក៏ដោយ ខ្ញុំឲ្យគ្រូៗរបស់ខ្ញុំលេងកីឡាឲ្យបានច្រើន នៅក្នុងម៉ោងទំនេរណា ដែលគាត់អាចលេងបាន តែយើងមិនឲ្យគាត់ប៉ះពាល់ដល់ម៉ោងសិក្សាឡើយ»។ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាលោក សុខ សប្បាយណា អគ្គលេខាធិការនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលធ្វើជាអធិបតីក្នុងពិធីបើកការប្រកួតពានរង្វាន់ខាងលើ បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ និងកោតសរសើរចំពោះគំនិតផ្តួចផ្តើមបង្កើតឲ្យការប្រកួតនេះឡើងរបស់លោក ផាន់ ណិល នាយកវិទ្យាល័យ ជា ស៊ីម សាមគ្គី។ លោកអះអាងថា សហព័ន្ធគាំទ្រយ៉ាងពេញទំហឹងចំពោះទង្វើ ដែលបម្រើដល់ផលប្រយោជន៍របស់មហាជន និងការរួមចំណែកជួយបំផុស ផ្សព្វផ្សាយ និងអភិវឌ្ឍន៍វិស័យកីឡាប៉េតង់កម្ពុជាឲ្យកាន់តែមានភាពផុសផុល និងរីកចម្រើន។ លោកសង្ឃឹមថា ពានរង្វាន់នេះ នឹងអាចស្វែងរកកីឡាករមានសមត្ថភាពខ្ពស់ក្នុងការប្រជែងដណ្តើមពាន«គរុគុណ»របស់សហព័ន្ធនៅខែវិច្ឆិកា។ បើតាមលោក ផាន់ ណិល ថវិកាដែលទ្រទ្រង់ឲ្យការរៀបចំពានរង្វាន់នេះ ជាជំនួយរបស់សប្បុរសជន និងថវិការបស់លោកផ្ទាល់។ នាយកសាលារូបនេះរំពឹងថា ការរៀបចំការប្រកួតនេះនឹងដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។ ហើយ លោក ប្តេជ្ញាថា នឹងបន្តរៀបចំឲ្យមានការប្រកួតបែបនេះ នៅឆ្នាំក្រោយៗទៀត។ ការប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់វិទ្យាល័យ ជា ស៊ីម សាមគ្គីនេះ មានកីឡាករចំនួន៩៦រូបមកពី៦រាជធានីខេត្តចូលរួម។ ខេត្តរាជធានីទាំងនោះរួមមានព្រែវែង កំពង់ស្ពឺ កំពង់ធំ កណ្តាល តាកែវ រាជធានីភ្នំពេញ ដោយបែងចែកជា២៤ក្រុមក្នុងក្រុមមានគ្នា៤នាក់។ នេះជាលើកទីពីរហើយ ដែលវិទ្យាល័យនេះ បង្កើតឲ្យមានការប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់ប្រចាំវិទ្យាល័យរបស់ខ្លួន តែជាលើកទី១ ដែលរៀបចំជាលក្ខណមហាជន ខណៈកាលលើកទី១ធ្វើក្នុងក្របខណ្ឌសាលាតែប៉ុណ្ណោះ៕ លោក សុខ សប្បាយណា បោះប៊ូលតំណាងក្នុងពិធីបើកការប្រកួតពានរង្វាន់វិទ្យាល័យ ជា ស៊ីម សាមគ្គី | លោក ផាន់ ណិល នាយកវិទ្យាល័យ ជា ស៊ីម សាមគ្គីបានរៀបចំការប្រកួតកីឡាប៉េតង់លក្ខណមហាជន ដើម្បីដណ្តើមពានរង្វាន់ប្រចាំវិទ្យាល័យ។ ក្រៅពីលើកកម្ពស់សុខភាពដល់មហាជន ពានរង្វាន់នេះ ក៏ធ្វើឡើង ដើម្បីចម្រាញ់រកក្រុមខ្លាំងឡើងទៅលេងពានរង្វាន់«គរុគុណ»ដែលរៀបចំដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានាអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខផងដែរ។ |
ក្នុងបេសកកម្មដើម្បីសហគមន៍បឹងទន្លេសាបគ្មានប្លាស្ទិក និងសង្រ្គោះប្រព័ន្ធជីវៈចម្រុះ បឹងទន្លេសាប អង្គការ NGO2 និងអង្គការដៃគូឈ្មោះថា Ocean Recovery Alliance សហការ ជាមួយអាជ្ញាធរមូលដ្ឋាន បានប្រកាសចាប់ផ្តើមគម្រោងកម្មវិធីគ្រប់គ្រងសំរាម និងប្រមូលយកតែ ប្លាស្ទិក (Waste Management and Harvest Plastice Program) ដោយបំផុសសហគមន៍ ចុងឃ្នៀស ពិសេសអ្នករស់នៅលើផ្ទះបណ្ដែតទឹក ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ លោក ស៊ា សុផល ប្រធានអង្គការ NGO2 លើកឡើងថា កម្មវិធីខាងលើនេះធ្វើលើគ្រួសារជិត ៧០០ ដោយមានការប្រើទូក និងឧបករណ៍ដូសយកតែសំរាមប្លាស្ទិកដែលអណ្ដែត។ លោកបន្ថែម ថា កម្មវិធីនេះធ្វើឡើងស្របជាមួយទិវាបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «មាតុភូមិយើងស្អាត និងបៃតង»។ ក្នុងកម្មវិធីសម្អាតបរិស្ថានដែលរៀបចំនៅសហគមន៍ចុងឃ្នៀស នាព្រឹកថ្ងៃទី២៦ វិច្ឆិកា លោក ស៊ា សុផល រៀបរាប់ថា សកម្មភាពខាងលើបែងចែកជាពីរក្រុម ដោយមួយក្រុម សម្រាប់ស្រង់សំរាមចេញពីទឹក និងមួយក្រុមទៀតជាយុវជនស្ម័គ្រចិត្តចុះអប់រំតាមខ្នងផ្ទះ ឱ្យពួកគាត់ដូរទម្លាប់ថ្មីឈប់បោះចោលសំរាមទៅក្នុងទឹក។ នេះជាកម្មវិធីប្រចាំឆ្នាំ ដែលអង្គការធ្វើ ការលើបរិស្ថានរបស់លោក ស៊ា សុផល ប្រកាសអនុវត្តន៍គម្រោងរយៈពេល៣ឆ្នាំ។ ចៅសង្កាត់ចុងឃ្នៀស លោក អ៊ុំ សារី បានឱ្យដឹងថា ការគ្រប់គ្រងសំរាមក្នុងសហគមន៍រស់នៅលើ ទឹកមានការលំបាកបន្ដិច ដែលពលរដ្ឋភាគច្រើនទម្លាប់ចោលសំរាមក្នុងទឹកដែលបង្កឱ្យប៉ះពាល់ ដល់ធនធានជីវៈចម្រុះក្នុងទឹក ក៏ដូចជាសុខភាពរបស់ពលរដ្ឋដែរ។ យ៉ាងណា ទាំងកម្មវិធីសម្អាត នាន ក៏ដូចជាកម្មវិធីគ្រប់គ្រងសំរាម និងប្រមូលសំរាមដែលរៀបចំនៅពេលនេះ លោកចៅសង្កាត់ យល់ថា វានឹងបន្តជំរុញទឹកចិត្ត និងស្មារតីដល់សហគមន៍ឱ្យយល់ដឹងពីបញ្ហាខាងលើ បានមួយកម្រិតទៀត ដើម្បីឱ្យសហគមន៍មានបរិស្ថានស្អាត។ ចូលរួមក្នុងពិធីខាងលើដែរ អភិបាលរងខេត្តសៀមរាប លោក ពិន ប្រាកដ បានលើកឡើង ពីសារប្រយោជន៍សំខាន់ៗនៃប្រព័ន្ធជីវៈចម្រុះ និងសក្កានុពលដែលមានក្នុងបឹងទន្លេសាប។ ក្រៅពីអង្គរវត្ត បឹងទន្លសាបបានទាក់ទាញទេសចរចូលទស្សនាជាច្រើន ហើយប្រសិនបើ សហគមន៍កាន់តែស្អាត នោះចំណូលដែលហូរតាមវិស័យទេសចរដល់សហគមន៍ ក៏កើនឡើងដែរ។ នេះជាសាររបស់លោក ពិន ប្រាកដ ទៅកាន់អ្នកចូលរួមកម្មវិធីសម្អាត បរិស្ថាននៅសហគមន៍ចុងឃ្នៀស៕ | សៀមរាប៖ អង្គការមូលនិធិទំពាំងស្នងឫស្សី (NGO2) ដោយមានកិច្ចសហការជាមួយអាជ្ញាធរ បានប្រកាសអនុវត្តកម្មវិធីគ្រប់គ្រង និងប្រមូលសំរាមប្លាស្ទិក នៅសហគមន៍ចុងឃ្នៀស បឹងទន្លេសាប។ |
KHQR Codeជាស្តង់ដារឃ្យូអរកូតតែមួយ សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ដើម្បីការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា តាមរយៈអេស៊ីលីដាម៉ូបាល (ACLEDA Mobile) កម្មវិធីបាគង (Bakong App) និងអាចស្កែន KHQR Code របស់ធនាគារផ្សេងៗបាន។ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ីបានមានប្រសាសន៍ថា ដោយសង្កេតឃើញថានៅតាមបញ្ជរហាងទំនិញ និងអ្នកផ្តល់នូវសេវាកម្មនានាបានដាក់ឃ្យូអរកូតសម្រាប់ទូទាត់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើន មានភាពចង្អៀត ដែលធ្វើឲ្យអ្នកប្រើប្រាស់មានការលំបាកក្នុងការជ្រើសរើសដើម្បីទូទាត់។ លោកបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ថា៖«ធនាគារ អេស៊ីលីដា ភីអិលស៊ី រួមទាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុសរុបចំនួន៥៤ បានធ្វើការអភិវឌ្ឍរួមគ្នានូវសេវា "KHQR" ដែលជាប្រព័ន្ធទូទាត់ស្វ័យប្រវត្តិកម្មរួមបញ្ចូលគ្នានូវ ឃ្យូអរកូតសម្រាប់វិស័យធនាគារនិងហិរញ្ញវត្ថុដើម្បីធ្វើប្រតិបត្តិការទូទាត់រវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដែលជាសមាជិកសំដៅផ្តល់នូវភាពងាយស្រួលជូនអ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ទាន់សម័យ មានសុវត្ថិភាព និងទំនុកចិត្តខ្ពស់»។ លោកបានថ្លែងបន្តទៀតថា៖ ការបង្កើត"KHQR" ក្នុងវិស័យធនាគារនេះស្ថិតក្រោមគំនិតផ្តួចផ្តើម និងការគាំទ្រពីធនាគារជាតិនៃកម្ពុជា ជាពិសេសលោកជំទាវបណ្ឌិត ជា សេរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា និងជាស្ថាបនិកប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់កន្លោង និងប្រើបច្ចេកវិទ្យា Blockchain។ លោកជំទាវបណ្ឌិត ជា សេរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្ន ការរីកចម្រើននៃបច្ចេកវិទ្យា និងការប្រកួតប្រជែងក្នុងវិស័យហិរញ្ញវត្ថុបានផ្តល់ឱកាសនិងជំរុញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដាក់ចេញនូវឧបករណ៍និងសេវាទូទាត់ប្រកបដោយនវានុវត្តន៍ដល់សាធារណជន ដូចជាការទូទាត់តាមប្រព័ន្ធអ៊ីនធឺណិត តាមទូរស័ព្ទចល័ត និងតាមឃ្យូអរកូត ជាដើម។ លោកជំទាវបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ទោះជាយ៉ាងនេះក៏ដោយ ការទូទាត់តាមឃ្យូអរកូតកន្លងមកនៅពុំទាន់មានប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួលសម្រាប់អតិថិជននៅឡើយ ព្រោះអតិថិជនមិនអាចធ្វើការទូទាត់សងប្រាក់ឆ្លងគ្រឹះស្ថានទៅវិញទៅមកបាន»។ «ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ និងដើម្បីអនុវត្តស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិ នៃកម្ពុជាបានដាក់ចេញនូវប្រកាសស្តីពីគំរូបរិច្ឆិនភាពបច្ចេកទេសខេអេចឃ្យូអរកូត (KHQR Code) សម្រាប់ទូទាត់សងប្រាក់ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០កន្លងមក» នេះបើយោងតាមការថ្លែងបញ្ជាក់របស់លោកជំទាវបណ្ឌិត ជា សេរី ៕ | ភ្នំពេញ៖ ជាកាបោះជំហានថ្មីមួយទៀត ធនាគារ អេស៊ីលីដា បានអភិវឌ្ឍ និងបានដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាម KHQR Codeក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា។ |
អ្នកនាំពាក្យ បំភ្លឺទៀតថា នៅសប្តាហ៍ក្រោយ គឺគ្រាន់តែជូនដំណឹងប៉ុណ្ណោះ តែមិនមែនមានន័យថា ក្រសួង បើកសាលាវិញនោះទេ។ ម្យ៉ាងទៀត ការបើកសាលារៀនឡើងវិញ ក្នុងដំណាក់កាលទី១នេះ នៅពេលណា លោក ក៏ពុំបានបញ្ជាក់ដែរ។ យ៉ាងណា ទូរទស្សន៍ CNC បានស្រង់សម្តីរបស់អ្នកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ អគ្គនាយករដ្ឋបាល-ហិរញ្ញវត្ថុ នៃក្រសួងសុខាភិបាល អះអាង ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី៣ ខែកក្កដានេះថា ក្រសួងសុខាភិបាល និងក្រសួងអប់រំ បានឯកភាពគ្នាអនុញាតឲ្យបើកសាលារៀនជាបណ្តើរៗឡើងវិញ នៅក្នុងខែសីហា ឆ្នាំ២០២០។ CNC សរសេរពីសម្តីរបស់អ្នកស្រីទៀតថា ជាជំហានដំបូង ក្រសួង នឹងបើកសាកល្បងសាលាអន្តជាតិ១៥ ដែលមានស្តង់ដារខ្ពស់ ដូចជា សាលាភាសាជប៉ុន អង់គ្លេស និង បារាំង ជាដើម ដោយមានសិស្សប្រមាណ២ម៉ឺននាក់។ យោងតាម CNC អ្នកស្រី មានប្រសាសន៍ថា មុននឹងបើកដំណើរការ សាលានីមួយៗ ត្រូវដាក់ពាក្យស្នើសុំ ទៅក្រសួង ដើម្បីឲ្យក្រុមការងារក្រសួង ចុះទៅវាយតម្លៃ និងពិនិត្យមើលជាមុនសិន។ បើតាមអ្នកនាំពាក្យ ការបើកសាលារៀនទាំងអស់ឡើងវិញ ត្រូវបានក្រសួងអប់រំ បែងចែកជា៣ដំណាក់កាល គឺ ដំណាក់កាលទី១ សាលារៀន មានស្តង់ដាសុវត្ថិភាពខ្ពស់ ដំណាក់កាលទី២ សាលារៀន មានស្តង់ដាមធ្យម និង ដំណាក់កាលទី៣ សាលារៀនមានស្តង់ដាអប្បបរមា។ លោក អះអាងថា ការកំណត់នេះ គឺផ្អែកតាមអនុសាសសន៍របស់ប្រមខុរដ្ឋាភិបាល។ លោក ពន្យល់ថា សម្រាប់ដំណាក់កាលទី១ ក្រសួងអប់រំ កំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ដោយពិភាក្សាលើវិធានការសុខុមាលភាព និងកត្តាសង្គម-សេដ្ឋកិច្ច។ លោក បន្តថា នាពេលខាងមុខនេះ ក្រសួងអប់រំ នឹងជម្រាបសាធារណជនពីកាលបរិច្ឆេទ និង វិធានការចាំបាច់នានា សម្រាប់ដំណាក់កាលទី១។ ចំណែកឯ ដំណាក់កាលទី២ និងដំណាក់កាលទី៣ ចំណុះឲ្យដំណាក់កាលទី១។ នេះបើតាមសាររបស់អ្នកនាំពាក្យដដែល ដោយលោក បញ្ជាក់ដូច្នេះថា៖«ក្រសួងអប់រំ នឹងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់លើដំណាក់កាលទី១ រួចនឹងបន្តពិនិត្យករណីដំណាក់កាលទី២ និងដំណាក់កាលទី៣ យោងលើផែនការដែលក្រសួងបានរៀបចំជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ»។ មកដល់ពេលនេះ កម្ពុជា បិទសាលានៅទូទាំងប្រទេស ជាង៣ខែហើយ។ ចំណែកអាជីវកម្មផ្សេងៗ ដូចជា ក្លិប ខារ៉ាអូខេ ប៊ីហ្កាឌិន រោងកុន កន្លែងម៉ាស្សា និង កន្លែងហាត់ប្រាណ ជាដើម។ ទើបនឹងថ្ងៃនេះ (៣កក្កដា) ប្រមុខរដ្ឋាភិបាល ប្រកាសអនុញ្ញាតឲ្យកាស៊ីណូ បើកដំណើរឡើងវិញ។ កម្ពុជា ត្រូវគេ វាយតម្លៃថា ស្ថានការណ៍ជំងឺកូវីដ-១៩ មានភាពធូរស្រាល ក្រោយអ្នកជំងឺ ត្រូវបានព្យាបាលឲ្យជាសះស្បើយជាបន្តបន្ទាប់ ហើយករណីឆ្លងថ្មី មិនសូវកើតឡើង។ ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល នៅតែដាស់តឿនជាញយៗ ឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្ននឹងរលកទី២នៃជំងឺកូវីដ-១៩៕ | តាមរយៈបណ្តាញទំនាក់ទំនងតេឡេក្រាម នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ លោក រស់ សុវាចា ប្រាប់សារព័ត៌មានថ្មីៗថា នៅសប្តាហ៍ក្រោយ ក្រសួងអប់រំ នឹងជូនដំណឹងលម្អិតពីការបើកសាលារៀនឡើងវិញ ក្នុងដំណាក់កាលទី១។ ប៉ុន្តែ លោក មិនទាន់អាចបញ្ជាក់ឲ្យជាក់លាក់ ថា ក្រសួង នឹងជូនដំណឹងនេះ នៅថ្ងៃណានោះទេ។ |
តំណាងគណបក្សប្រជាជនកម្ពុជា បានប្ដឹងដកបេក្ខជន១១រូបរបស់បក្សភ្លើងទៀន ក្នុងស្រុកកងមាស ចេញពីបញ្ជីបោះឆ្នោត។ តំណាងរូបនេះ ចោទលោក គង់ រ៉ៃយ៉ា បេក្ខជនមេឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម របស់បក្សភ្លើងទៀនថា ធ្វើសកម្មភាពចែកថវិកាដល់បេក្ខជនដទៃ។ សេចក្ដីសម្រេចរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម បានសម្រេចយ៉ាងដូច្នេះ៖ «ផាកពិន័យ លោក គង់ រ៉ៃយ៉ា ប្រាំលានរៀលគង់ ស្របតាមមាត្រា១៧១ និងមាត្រា១៨១ ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់»។ យ៉ាងណាក្ដី មន្រី្តរៀបចំការបោះឆ្នោត នៅតែរក្សាឈ្មោះបេក្ខជននៃគណបក្សភ្លើងទៀនខាង ក្នុងបញ្ជីបេក្ខជនដដែល។ បើតាមមាត្រា ១៨១ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវផាកពិន័យ៥លានរៀល ទៅ១០លានរៀល រួមទាំងព្រមានជាលាយលក្ខណ៍អក្សរ ចំពោះជនណាដែលប្រើគ្រប់មធ្យោបាយ ប្រមាថជាសាធារណៈចំពោះគណបក្សនយោបាយមួយ ឬបេក្ខជនឈរឈ្មោះបោះឆ្នោត ឬញុះញង់ឲ្យមានការរើសអើង នៅអំឡុងពេលឃោសនាបោះឆ្នោត និងពេលបោះឆ្នោត។ ចំណែក មាត្រា១៧១ ចែងថា បើជនណារារាំង បេក្ខជន ឬអ្នកគាំទ្រគណបក្សនយោបាយ មិនឲ្យឃោសនាបោះឆ្នោត តាមការកំណត់, ធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត, ធ្វើឲ្យខូចរបៀបរៀបរយក្នុងពេលបោះឆ្នោត និងទិញសន្លឹកឆ្នោតដោយសម្ភារ ឬដោយប្រាក់កាស នឹងត្រូវពិន័យ៥លានរៀល ទៅ២០លានរៀល៕ | ភ្នំពេញ៖ គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម សម្រេចពិន័យបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀន លោក គង់ រ៉ៃយ៉ា ៥លានរៀល។ នេះបើតាមលិខិតសម្រេចរបស់គណកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ផ្សាយលើទំព័រហ្វេសប៊ុក ថ្ងៃទី២៩ ឧសភា។ |
Transfermarkt គណនាតម្លៃរបស់កីឡាករដោយប្រើទិន្នន័យផ្សេងៗគ្នា និងការប៉ាន់ស្មានសរុបរបស់អ្នកប្រើប្រាស់លើគេហទំព័រ។ ក្នុងនោះការព្យាករពីការធ្លាក់ចុះ នៃតម្លៃរបស់ក្រុម Manchester City គឺទទួលរងការធ្លាក់ចុះច្រើនជាងគេប្រមាណ ២២៥ លានផោន (២៧៩លានដុល្លារអាមេរិក) ខណៈ Liverpool នៅលេខរៀងទីពីរខែលខាត ២៥៤លានដុល្លារ។ លោក Matthias Seidel ស្ថាបនិក Transfermarkt លើកឡើងថាតម្លៃទីផ្សារភាគហ៊ុនបានធ្លាក់ចុះជាលំដាប់។ ក្លិបជាច្រើនអាចត្រូវគំរាមកំហែងដោយការក្ស័យធនហើយផែនការផ្ទេរកីឡាករបានក្លាយជាឧបសគ្គដោយសារតែភាពមិនប្រាកដប្រជាជាច្រើន។ Transfermarkt បានពិនិត្យមើលលើស្ថិតិជាច្រើន រាប់បញ្ចូលទាំងអាយុរបស់កីឡាករ រយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន និងថ្លៃផ្ទេរពីមុនដែលត្រូវបានបង់។ ស្ថិតិទាំងនោះត្រូវបានពិភាក្សាលម្អិតជាមួយបណ្តាសហគមន៍តាមតំបន់មុនពេលប៉ាន់ស្មានពីតម្លៃ។ ដោយសារតែវិបត្តិជំងឺ COVID-19 ទើបធ្វើឲ្យក្លិបនៅអឺរ៉ុបត្រូវផ្អាកការប្រកួត ដែលនេះនឹងធ្វើឲ្យធ្លាក់ចុះចំណូលដ៏ច្រើន។ ផែនការនៃការផ្ទេរកីឡាកររបស់ក្រុមជាច្រើនត្រូវបានរក្សាទុក ដែលគេជឿជាក់ថានឹងមានការធ្លាក់ចុះលើតម្លៃផ្ទេរ។ ទិន្នន័យខាងលើ ក៏វាយតម្លៃកីឡាករដែលកើតមុនឆ្នាំ ១៩៩៨ ត្រូវខាតថ្លៃខ្លួន ២០ ភាគរយ ហើយអ្នកដែលកើតក្រោយឆ្នាំ ១៩៩៨ ឃើញថាតម្លៃរបស់ពួកគេត្រូវកាត់បន្ថយ ១០ ភាគរយ។ នេះក៏ព្រោះតែតម្លៃរបស់កីឡាករដែលមានអាយុ ២២ឆ្នាំ ឬក្មេងជាងនេះមានភាពរ៉ឹងមាំជាងកីឡាករវ័យចំណាស់ ដូច្នេះក្រុមដែលមានកីឡាករសំខាន់ៗជាច្រើនដែលមានអាយុលើសពី ២២ឆ្នាំ ទំនងជាទទួលរងការធ្លាក់ចុះខ្លាំងជាងគេ។ ក្រុមនៅលីគកំពូលអង់គ្លេសចំនួន១០ ដែលប្រឈមធ្លាក់ថ្លៃច្រើនជាងគេអំឡុងវិបត្តិ COVID-19 មាន Manchester City, Liverpool, Tottenham Hotspur, Chelsea, Manchester United, Arsenal, Everton, Leicester City, Wolves និង West Ham United៕ | តាមការប៉ាន់ស្មាន តម្លៃកីឡាករក្នុងក្រុមនៅ Premier League បានធ្លាក់ចុះរហូតដល់ចំនួន ១,៦ ពាន់លានផោន (១,៩៩ពាន់លានដុល្លារអាមេរិក) ដោយសារតែវិបត្ដិនៃជំងឺ COVID-19។ នេះបើយោងតាមទិន្នន័យពីគេហទំព័រស្ថិតិកីឡាបាល់ទាត់ Transfermarkt។ |
យុទ្ធនាការ Whats Your Why? នេះបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញារបស់ភាគីទាំងពីរ ដើម្បីជួយប្រជាពលរដ្ឋទាំងឡាយឲ្យរស់នៅបានកាន់តែយូរអង្វែង មានសុខភាពកាន់តែល្អ និងមានជីវិតរស់នៅកាន់តែប្រសើរ។ តាមរយៈយុទ្ធនាការនេះ AIA សង្ឃឹមថានឹងអាចលើកទឹកចិត្តមនុស្សគ្រប់រូបទូទាំងតំបន់ ដោយរួមមានប្រជាពលរដ្ឋកម្ពុជា ឲ្យពិចារណាអំពីគោលដៅរយៈពេលវែង និងតម្រូវការរបស់ខ្លួន ដោយផ្តោតលើការរស់នៅដោយមានសុខភាពល្អ។ ជាផ្នែកមួយនៃការសម្ពោធនេះដែរ លោក David Beckham នឹងមានដំណើរទេសចរណ៍សុខភាព AIA Healthy Living Tour ទៅកាន់ទីក្រុងហុងកុង ប្រទេសកូរ៉េ សិង្ហបុរី និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី ១៨ ខែកញ្ញា នេះ។ យុទ្ធនាការ Whats Your Why? មានបង្ហាញវីដេអូថ្មីមួយដែលបានដឹកនាំ និងថតដោយម្ចាស់ពានរង្វាន់ Academy Award គឺលោក Wally Pfsiter នៅទីក្រុងបាងកក។ វីដេអូនេះបង្ហាញអំពីរឿងរ៉ាវ និងការលើកទឹកចិត្តផ្ទាល់ខ្លួនរបស់អ្នកដែលកំពុងរស់នៅដោយមានសុខភាពល្អប្រសើរ ដែលក្នុងនោះក៏រួមមានហេតុផលរបស់លោក David Beckham ផ្ទាល់ សម្រាប់ការរស់នៅដោយមានសុខភាពល្អផងដែរ។ នាយកផ្នែកទីផ្សាររបស់ AIA Group គឺលោក Stuart A. Spencer បានមានប្រសាសន៍ថា៖ «យើងពិតជារីករាយណាស់ចំពោះ ការចាប់ដៃគូជាផ្លូវការជាមួយលោក David Beckham តាមរយៈដំណើរទេសចរណ៍សុខភាព AIA Healthy Living Tour និងយុទ្ធនាការ Whats Your Why? ដែលចង្អុលបង្ហាញនូវហេតុផលជាច្រើន ដែលមនុស្សទូទៅចង់រស់នៅឲ្យមានសុខភាពល្អ។ យុទ្ធនាការនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាយ៉ាងមុតមាំរបស់ AIA ក្នុងការចាប់ដៃគូជាមួយនឹងអតិថិជនរបស់យើងនៅក្នុងទីផ្សារទាំង ១៨ ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីជួយពួកគាត់ឲ្យឈានទៅរកជីវិតដែលមានសុខភាពកាន់តែប្រសើរ»។ លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានបន្ថែមថា៖ «AIA គឺជាក្រុមហ៊ុនធានារ៉ាប់រងជីវិតមួយដែលប្លែកមិនធ្លាប់មានពីមុនមក។ យើងមិនគ្រាន់តែជាដៃគូសម្រាប់តែពេលមានហេតុការណ៍អកុសលនោះឡើយ។ យើងថែមទាំងជាដៃគូប្រចាំថ្ងៃ ដើម្បីទទួលបាលការរស់នៅប្រកបដោយសុខភាពល្អ។ យុទ្ធនាការ Whats Your Why? របស់យើងជាមួយលោក David Beckham ជួយឲ្យប្រជាពលរដ្ឋទាំងអស់ស្វែងរកការលើកទឹកចិត្តរបស់ខ្លួនដើម្បីសុខភាព។ នៅពេលដែលពួកគាត់មានហេតុផលដើម្បីសុខភាពល្អហើយនោះ AIA អាចជួយគាត់លើមធ្យោបាយសម្រាប់សុខភាពល្អនោះបាន»។ លោក David Beckham ក៏បានលើកឡើងថា៖ «ខ្ញុំសប្បាយរីករាយដែលបានក្លាយទៅជាផ្នែកមួយនៃយុទ្ធនាការ Whats Your Why?។ ខ្ញុំសង្ឃឹមថាខ្លឹមសារនៃយុទ្ធនាការនេះ ស្របគ្នាជាមួយនឹងហេតុផលរបស់មនុស្សទូទៅ ដែលព្យាយាមថែរក្សាបែបផែនរស់នៅដោយមានសុខភាពល្អ។ ខ្ញុំមានសំណាង ដែលអាជីពរបស់ខ្ញុំបានអនុញ្ញាតឲ្យខ្ញុំរក្សាភាពរឹងមាំបានល្អ។ មនុស្សទូទៅមានការរវល់ខ្លាំងក្នុងជីវិតរស់នៅរបស់គេ។ ដូច្នេះហើយ ខ្ញុំសង្ឃឹមថាយើងអាចជួយគ្រួសារទាំងឡាយឲ្យមានភាពសកម្ម និងសុខភាពល្អតាមរយៈវិធីសាស្ត្រសាមញ្ញៗ»។ កាលពីខែមិនា ដើមឆ្នាំនេះ AIA បានធ្វើកិច្ចព្រមព្រៀងរយៈពេលវែងមួយ ជាមួយលោក David Beckham ដែលតែងតាំងលោកជាឯកអគ្គរដ្ឋទូតតំណាងក្រុមហ៊ុន។ តាមរយៈតួនាទីនេះ លោក David Beckham នឹងមានវត្តមាននៅក្នុងសហគមន៍សំខាន់ៗមួយចំនួន ព្រមទាំងសកម្មភាពអាជីវកម្មនានារបស់ AIA ដើម្បីតំណាង និងបង្ហាញអំពីអត្ថប្រយោជន៍ និងសារៈខាន់ជាច្រើននៃការថែរក្សាការរស់នៅឲ្យមានសុខភាពល្អ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://whatsyourwhy.aia.com (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ៖ ក្រុមហ៊ុន AIA Group Limited បានប្រកាសការសម្ពោធជាផ្លូវការនូវការចាប់ដៃគូរបស់ខ្លួនជាមួយនឹងលោក David Beckham ដោយរំលេចនូវយុទ្ធនាការថ្មីដ៏ធំមួយ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺយុទ្ធនាការ Whats Your Why? ។ |
អត្ថបទទាក់ទង ក្រសួងបង្កើតពានរង្វាន់សិស្សឆ្នើមទូទាំងប្រទេស ដើម្បីឲ្យសិស្សចេះរៀបចំគម្រោង និងដោះស្រាយបញ្ហា សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី១០ ខែមិថុនាបានបញ្ជាក់ពីដំណាក់កាលមួយចំនួន សម្រាប់ឲ្យបេក្ខជនចូលរួមប្រកួត ក្នុងកម្មវិធីប្រកួតពានរង្វាន់សិស្សឆ្នើមទូទាំងប្រទេស។ក្នុងដំណាក់កាលដំបូង បេក្ខជនត្រូវចុះឈ្មោះ នៅលើវេទិកាឌីជីថល ដោយសិស្សត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួននិងត្រូវជ្រើសរើសប្រធានបទ ដោយដកស្រង់ចេញពីមេរៀន ណាមួយនៃមុខវិជ្ជាណាមួយសម្រាប់យកមកជាសរសេរគម្រោង។ ជំហានទី២ គឺបេក្ខជនត្រូវរកដៃគូ និងបង្កើតក្រុមជាមួយនឹងសិស្សដែលមកពីថ្នាក់របស់ខ្លួន ឬសាលារៀនដទៃ។ ជំហានទី៣គឺបេក្ខជនត្រូវរៀបចំបង្កើតគម្រោង ប្រមូលព័ត៌មាននិងសរសេររបាយការណ៍អំពីបញ្ហាជាក់លាក់មួយ ដែលកើតមាននៅក្នុងសង្គម ឬជីវភាពប្រចាំថ្ងៃដែលទាក់ទងនឹងបរិស្ថាន សង្គម វប្បធម៌ ទឹកស្អាត អនាម័យ សុខភាព អគ្គិសនី និងអប់រំជាដើម។ ជំហានទី៤ គឺពិគ្រោះយោបល់ និងកែលម្អ ជាមួយនឹងគរុសិស្ស និស្សិតឬនិស្សិតដែលចូលរួមប្រកួតដែលមានប្រធានបទដូចគ្នា។ ចំណែកជំហានចុងក្រោយគឺបេក្ខជនគឺត្រូវផ្ញើរូបថត បទបង្ហាញ វីដេអូ និងរបាយការណ៍នៃគម្រោងមកកាន់គណៈកម្មការព្រឹត្តិការណ៍ដើម្បីពិនិត្យវាយតម្លៃ និងផ្តល់លទ្ធផល។ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថាកម្មវិធីប្រកួតពានរង្វាន់សិស្សឆ្នើមទូទាំងប្រទេសនេះ នឹងជួយសិស្សឲ្យសិក្សាដោយប្រើវិធីសាស្ត្ររៀនបែបថ្មីគឺរៀនដោយត្រិះរិះពិចារណា,ការរៀនដោយដោះស្រាយបញ្ហា,ការរៀនតាមបែបសហការ,ការរៀនដោយបង្កើតគម្រោង, ការពិភាក្សាការកែលម្អ និងការដកស្រង់បទពិសោធក្នុងចំណោមបេក្ខជនដទៃទៀត។ អ្នកនាំពាក្យក្រសួងអប់រំ បានរៀបរាប់ដូច្នេះថា៖«ព្រឹត្តិការណ៍ដែលមានឈ្មោះថាបំណងប្រាថ្នានេះនឹងផ្សារភ្ជាប់ការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ លើមេរៀននៃមុខវិជ្ជា ក្នុងថ្នាក់ជាមួយនឹងជីវភាពជាក់ស្តែងនៅក្នុងសង្គម។ សិស្សអាចចូលរួមដោយសកម្មបំផុត នៅក្នុងដំណើរការនៃការរៀននិងដោយផ្សារភ្ជាប់ការរៀន ជាមួយនឹងចំណង់ចំណូលចិត្ត ចំណាប់អារម្មណ៍ បំណិននិងទំនាក់ទំនងសង្គមរបស់ពួកគេ»។ បើតាមក្រសួងអប់រំ សិស្សដែលជាប់ជាជ័យលាភីសិស្សឆ្នើមក្នុងកម្មវិធីនេះនឹងទទួលបានពិន្ទុបន្ថែម៥ ទៅ១៥ភាគរយ លើពិន្ទុមធ្យមភាគប្រចាំឆ្នាំបញ្ចូលទៅក្នុងព្រឹត្តិបត្រពិន្ទុ រួមទាំងប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តផងដែរ។ លើសពីនេះ សិស្សជាប់ជ័យលាភី ក៏មានឱកាសទទួលបានប្រាក់ឧបត្ថម្ភ សម្រាប់ស្រាវជ្រាវអនុវត្តលើគម្រោង, អាហារូបករណ៍ និងការលើកទឹកចិត្តពិសេសបន្ថែមទៀតរួមទាំងចុះបញ្ជីជាសិស្ស ដែលមានសក្តានុពលសម្រាប់ស្រាវជ្រាវ គំនិតច្នៃប្រឌិតនិងនវានុវត្តន៍។ ទាក់ទងនឹងព័ត៌មានលំអិតនៃការរៀបចំ និងការប្រព្រឹត្តទៅ អំពីកម្មវិធីប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី១នេះក្រសួងអប់រំ នឹងប្រកាសនៅពេលក្រោយ។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា៕ | ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានបង្កើតកម្មវិធីប្រកួតពានរង្វាន់សិស្សឆ្នើមទូទាំងប្រទេសលើកទី១ស្តីពីប្រធានបទការសិក្សាដោយបង្កើតគម្រោង «បំណងប្រាថ្នា» ដោយតម្រូវឲ្យសិស្សជ្រើសរើសមេរៀនក្នុងមុខវិជ្ជាណាមួយ មកបង្កើតជាគម្រោង។ កម្មវិធីនេះ គឺធ្វើឡើង ដើម្បីជំរុញឲ្យសិស្សទី៧ដល់ទី១២ យល់ច្បាស់ពីមេរៀន ដើម្បីយកទៅដោះស្រាយបញ្ហា និងបង្កើតជាគម្រោង។ |
វិមាន Cheong Wa Dae ត្រូវបានប្រើប្រាស់ជាការិយាល័យ និងជានិវេសដ្ឋានប្រធានាធិបតីជាច្រើនទសវត្សរ៍មកហើយ។ ប៉ុន្តែទីតាំងរបស់វិមាន Cheong Wa Dae ទោះស្ថិតនៅកណ្ដាលរដ្ឋធានីសេអ៊ូលក្ដី រងការរិះគនថា ស្ថិតនៅឆ្ងាយពីប្រជាជនទៅវិញ ដែលបញ្ហានេះ បានបង្កឱ្យមានការរិះគន់ថា ប្រធានាធិបតីកូរ៉េខាងត្បូង មិនសូវជិតស្និទ្ធជាមួយសាធារណៈ និងមន្រ្តីខ្លួន។ ទាក់ទិននឹងបញ្ហានេះ លោក យូន សុកយ៉ល ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង បានប្រកាសថា ការិយាល័យរដ្ឋាភិបាលថ្មី នឹងប្តូរទៅក្នុងបរិវេណក្រសួងការពារជាតិក្នុងសង្កាត់ Yongsan ក្នុងក្រុងសេអ៊ូលភ្លាមៗ បន្ទាប់ពីស្បថចូលកាន់តំណែងនៅថ្ងៃទី១០ ខែឧសភាខាងមុខ។ បើតាមលោក យូន ក្នុងថ្ងៃដដែលនោះ វិមាន Cheong Wa Dae នឹងបើកជាសាធារណៈផងដែរ។ ចំណែកការិយាល័យក្រសួងការពារជាតិវិញ នឹងត្រូវប្តូរទៅក្នុងអាគារអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង នៅបរិវេណក្រសួងការពារជាតិដដែល។ «វាជាកិច្ចការពិបាក ប៉ុន្តែការសម្រេចចិត្តនេះ ខ្ញុំធ្វើសម្រាប់អនាគតប្រទេស»។ លោក ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង បានសង្កត់ធ្ងន់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងថ្ងៃទី២១ ខែមីនា ដោយបន្ថែមថា លោកអំពាវនាវឱ្យប្រជាជនយល់ពីបញ្ហាការប្តូរទីតាំងការិយាល័យប្រធានាធិបតី ព្រោះការធ្វើបែបនេះ គឺដើម្បីបម្រើប្រជាជន និងធ្វើការឱ្យបានត្រឹមត្រូវ ដូចការសន្យាប៉ុណ្ណោះ។ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតកន្លងមក លោក យូន បានសន្យាប្តូរការិយាល័យប្រធានាធិបតីទៅអាគាររដ្ឋាភិបាល Gwanghwamun ។ ការប្តេជ្ញានេះ ធ្វើឡើងក្នុងគោលបំណងសហការជាមួយមន្រ្តី និងរក្សាទំនាក់ទំនងជាមួយប្រជាជន។ ប៉ុន្តែការប្តូរទៅអាគារ Gwanghwamun ត្រូវលុបចោលវិញ ដោយសារចំណាយច្រើន ពោលគឺមានទំហំជាង៦០លានដុល្លារ ខណៈការផ្លាស់ប្តូរទៅក្រសួងការពារជាតិ មានទំហំជាង ៣៣លានដុល្លារប៉ុណ្ណោះ។ ម្យ៉ាង មន្រ្តីកូរ៉េខាងត្បូងក៏បារម្ភពីបញ្ហាសុវត្ថិភាពដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ បើតាមលោក យូន ការប្តូរការិយាល័យប្រធានាធិបតីអាចនឹងឆាប់រហ័ស ដោយវាមានរយៈពេលតែជាង ៥០ថ្ងៃប៉ុណ្ណោះ រហូតដល់ថ្ងៃលោកចូលកាន់តំណែង។ ប៉ុន្តែបើលោកចូលធ្វើការក្នុងវិមាន Cheong Wa Dae វានឹងពិបាកសម្រាប់លោកក្នុងការដើរចេញ ដោយសារវិមាន Cheong Wa Dae ជានិមិត្តសញ្ញានៃអំណាចចក្រពត្តិ។ បន្ទាប់ពីការប្រកាសរបស់លោក យូន បែបនេះ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងពីការបារម្ភជុំវិញបញ្ហាសន្តិសុខ ខណៈភាពតានតឹងនៅឧបទ្វីបកូរ៉េ កំពុងតែកើនឡើង។ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោក Park Soo-hyun លេខាធិការប្រធានាធិបតីទទួលបន្ទុកទំនាក់ទំនងសាធារណៈ បានអះអាងថា ការប្តូរទីតាំងក្រសួងការពារជាតិ និងអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងដ៏ឆាប់រហ័សបែបនេះ នឹងបង្កឱ្យមានការភាន់ច្រឡំ និងចន្លោះប្រហោងផ្នែកសន្តិសុខ។ បើតាមលេខាធិការប្រធានាធិបតីរូបនេះ វិមាន Cheong Wa Dae នឹងប្រាប់ក្តីបារម្ភនេះ ទៅក្រុមការងារផ្ទេរតំណែងរបស់លោក យូន៕ | លោក យូន សុកយ៉ល ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង នៅថ្ងៃទី២១ ខែមីនា បានប្រកាសពីការសម្រេចចិត្តផ្លាស់ប្តូរការិយាល័យប្រធានាធិបតីពីវិមាន Cheong Wa Dae ទៅអាគារក្នុងក្រសួងការពារជាតិវិញ។ ការប្រកាសរបស់លោក យូន ធ្វើឡើងក្នុងគោលបំណងឱ្យរដ្ឋបាលថ្មីខ្លួនមានភាពជិតស្និទ្ធជាមួយប្រជាជន និងដើរចេញពីនិមិត្តសញ្ញានៃអំណាចចក្រពត្តិ។ |
អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «កិច្ចប្រឹងប្រែងនេះនឹងធានាថា កម្មវិធីផ្ដល់ជំនួយបរទេសទាំងអស់ដែលផ្តល់មូលនិធិដោយអ្នកបង់ពន្ធអាមេរិក ត្រូវតែមានប្រសិទ្ធភាព និងគាំទ្រគោលនយោបាយការបរទេសអាទិភាពរបស់យើង»។ កម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនទៀតដែលស្ថិតនៅក្រោមការវាយតម្លៃ គឺជំនួយបរទេសរបស់អាមេរិកទៅកាន់ប្រទេសអែលសាល់វ៉ាឌ័រ ក្វាតេម៉ាឡា និងហុងឌូរ៉ាស។ ក្រសួងការបរទេសនិយាយថា ប្រទេសទាំងនេះមិនបានចាត់វិធានការម៉ត់ចត់ដើម្បីកាត់បន្ថយចំនួនជនចំណាកស្រុកខុសច្បាប់ដែលចូលមកក្នុងសហរដ្ឋអាមេរិកនោះទេ។ លោកប្រធានាធិបតី ត្រាំ បានពិចារណាកាត់បន្ថយការចំណាយនៅក្នុងប្រទេសនានា ដោយយល់ថា វាជាចំណាយមិនចាំបាច់ និងខ្ជះខ្ជាយ ប៉ុន្តែលោកបានដកការពិចារណានេះវិញ នៅពេលតំណាងរាស្ត្រសំខាន់ៗមួយចំនួនបានប្រឆាំងនឹងផែនការនេះ។ មន្ត្រីនៃរដ្ឋបាលលោកប្រធានាធិបតី ត្រាំ បានផ្អាកការចំណាយរបស់ក្រសួងការបរទេស និងទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដោយពិនិត្យដិតដល់លើសំណើថវិកាដែលគេហៅថា «ការដកថវិកាមកវិញ» ដើម្បីកាត់បន្ថយទឹកប្រាក់ចំនួន ៤ពាន់បីរយលានដុល្លារ ពីខ្ទង់ចំណាយដែលអនុម័តយល់ព្រមរួចហើយដោយព្រឹទ្ធសភា និងរដ្ឋសភាអាមេរិក។ មន្ត្រីជាន់ខ្ពស់នៃសេតវិមានម្នាក់បានប្រាប់ VOA ថា៖ «លោកប្រធានាធិបតីច្បាស់ក្នុងចិត្តថា វាជាការខ្ជះខ្ជាយ និងការបំពាននៅក្នុងជំនួយបរទេសរបស់យើង ហើយយើងត្រូវមានភាពឆ្លាតវៃ ថាតើប្រាក់របស់យើងត្រូវបានចំណាយលើអ្វីខ្លះ។ នេះជាមូលហេតុដែលលោកបានស្នើសុំឲ្យរដ្ឋបាលរបស់លោកសិក្សាពីជម្រើសក្នុងការកាត់បន្ថយ»។ ប៉ុន្តែបន្ទាប់ពីអ្នកតំណាងរាស្ត្ររបស់គណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យបានប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់សេតវិមានក្នុងការបង្កកជំនួយបរទេសដែលបានអនុម័តពីសភារួចហើយនោះ រដ្ឋបាលលោក ត្រាំ ក៏បញ្ឈប់ការជំទាស់ទៅនឹងការទាមទាររបស់តំណាងរាស្ត្រទាំងនោះ។ ជំនួយការនៃសេតវិមានម្នាក់បាននិយាយថា៖ «វាច្បាស់ណាស់ថា មានតំណាងរាស្ត្រជាច្រើននៅក្នុងសភាដែលមិនចង់ទប់ស្កាត់ការចំណាយខ្ជះខ្ជាយនេះទេ»។ ការកាត់បន្ថយថវិកាធំៗរបស់លោកត្រាំគឺការកាត់បន្ថយជំនួយបរទេសឲ្យសល់ត្រឹមតែជំនួយចាំបាច់នានា ដែលជាសញ្ញានៃវិបត្តិថវិកា បន្ទាប់លោកត្រាំបានចុះហត្ថលេខាលើផែនការចំណាយប្រាក់២,៧ លានលានដុល្លាររយៈពេល២ឆ្នាំ។ ប៉ុន្តែប្រធានរដ្ឋសភាលោកស្រី Nancy Pelosi ដែលដឹកនាំតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យបាននិយាយថា ការកាត់មិនផ្ដល់ថវិកានោះនឹងបំពានដល់ «គោលការណ៍សុច្ចរិត» នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ជំនួយរយៈពេលវែង។ សភាតំណាងរាស្ត្រពីររូបពីគណបក្សសាធារណរដ្ឋ គឺលោក Lindsey Graham ដែលសមាជិកព្រឹទ្ធសភា និងលោកតំណាងរាស្ត្រ Hal Rogers និយាយថា ការបង្កកជំនួយបរទេសនឹងប៉ះពាល់ «យ៉ាងខ្លាំង» ដល់សន្តិខុសជាតិ និងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ហើយវាក៏ធ្វើឲ្យមានភាពស្មុគស្មាញក្នុងការចរចាលើចំណាយរវាងសភា និងសេតវិមាននៅពេលអនាគត។ លោក ត្រាំ បានបង្ហាញជំហរមិនច្បាស់លាស់ចំពោះបញ្ហានេះ។ លោកប្រធានាធិបតីបានប្រាប់អ្នកសារព័ត៌មាននៅពាក់កណ្តាលខែសីហា ថា៖ «យើងបានផ្តល់ប្រាក់រាប់លានដុល្លារទៅឲ្យប្រទេសដែលមិនចូលចិត្តយើង សូម្បីតែបន្តិច។ ខ្ញុំកំពុងតែកាត់បន្ថយចំណាយនេះ។ យើងទើបតែផ្តល់កញ្ចប់ថវិកាចំនួន៤ប៊ីលានដុល្លារ។ ក្នុងករណីខ្លះ ខ្ញុំយល់ថា វាមានផ្លូវពីរ។ នៅក្នុងករណីខ្លះ ប្រទេសទាំងនោះមិនមែនជាប្រទេសដែលយើងគួរតែផ្តល់ថវិកាឲ្យនោះទេ»។ អតីតមន្ត្រីទីភ្នាក់ងារ USAID បានរិះគន់ផែនការរបស់សេតវិមានក្នុងការកាត់បន្ថយជំនួយបរទេសរបស់អាមេរិក ដែលជាឧបករណ៍មួយសម្រាប់ជាប្រយោជន៍ដល់អាមេរិក។ នៅក្នុងសារតាមបណ្តាញ Twitter មួយ លោកស្រី Gayle Smith អតីតអ្នកគ្រប់គ្រងទីភ្នាក់ងារ USAID បាននិយាយថា ផែនការ «ដកប្រាក់រាប់សិបលាននៅក្នុងមូលនិធិអភិវឌ្ឍន៍ គ្មានប្រសិទ្ធភាពនោះទេ និងជាការមិនចេះខ្មាស់គេ»។ លោកស្រីបានបន្ថែមថា មូលនិធិអភិវឌ្ឍន៍ «មិនគ្រាន់តែដើម្បីសប្បុរសធម៌នោះទេ» ប៉ុន្តែជាវិធីមួយដើម្បីបង្កើនគុណតម្លៃ គោលនយោបាយបរទេស សន្តិសុខជាតិ និងប្រយោជន៍សេដ្ឋកិច្ចរបស់អាមេរិក៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយកាលពីថ្ងៃទី២៣ ខែសីហាថា៖ «ជាផ្នែកមួយនៃការពិភាក្សា យើងបានព្រមព្រៀងបន្តវាយតម្លៃកម្មវិធីរបស់យើង និងប្តូរទិសដៅមូលនិធិទាំងអស់ ដែលមិនបានជួយគាំទ្រដោយផ្ទាល់ដល់គោលដៅអាទិភាពរបស់យើង»។ |
ចាប់ពីឆ្នាំ២០១៤មក ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមិនអនុញ្ញាតឲ្យសិស្សានុសិស្សយកសំណៅឯកសារ ឬឧបករណ៍អេឡិចត្រនិកចូលបន្ទប់ប្រឡង និងមិនឲ្យលួចចម្លងឡើយ។ តាមរយៈការកំណែទម្រង់ការប្រឡង បានធ្វើឲ្យសិស្សានុសិស្សគ្រប់រូបខិតខំប្រឹងប្រែងរៀនសូត្រ និងយកចំណេះដឹងពិតប្រាកដមកប្រឡង។ ក្នុងសម័យកាលកំណែទម្រង់នេះ ក្រសួងអប់រំ ក៏បានកំណត់ពាក្យស្លោកមួយ គឺ «អ្នកចេះ គឺជាប់» ដើម្បីក្រើនរំឭកដល់សិស្សានុសិស្ស ឲ្យប្រឹងសិក្សាផងដែរ។ សូមអញ្ជើញទស្សនាការឡើងរបស់យុវតី ថន រតនា សិស្សនិទ្ទេស A លំដាប់ពិន្ទុ ១០០ ក្នុងសម័យប្រឡង ២០ សីហា ២០១៨ ដូចតទៅ៖ សម្រាប់យុវតី ថន រតនា ដែលជាជ័យលាភីនិទ្ទេស A លំដាប់ខ្ពស់ នៃឆ្នាំទី៥ ក្នុងសម័យកំណែទម្រង់របស់ក្រសួងអប់រំ បានចាត់ទុកការកំណែទម្រង់នេះ ជាកត្តាជំរុញទឹកចិត្តឲ្យខំប្រឹងរហូតដល់ប្រឡងជាប់និទ្ទេស A បែបនេះ។ សិស្សនិទ្ទេស A រូបនេះ បញ្ជាក់ថា បានចាប់ផ្ដើមប្រឹងរៀនខ្លាំង នៅថ្នាក់ទី១០មក ហើយគួបផ្សំនឹងមានគ្រឹះតាំងថ្នាក់ក្រោមស្រាប់ផង។ កញ្ញា ថន រតនា បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖ «កត្តាសំខាន់ទី ១ ដោយសារតែកំណែទម្រង់របស់រាជរដ្ឋាភិបាលតាំងពីឆ្នាំ២០១៤មក ក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់» ជាកត្តាជំរុញទឹកចិត្តខ្ញុំឲ្យខំប្រឹង។ បើសិនខ្ញុំប្រឹងរៀនឲ្យខ្លាំង ខ្ញុំនឹងលទ្ធផលល្អ ទទួលបាននិទ្ទេស A និងប្រាក់រង្វាន់ផ្សេងៗ។ ហើយជួយខ្ញុំឲ្យបានរៀនបន្តនៅសាកលវិទ្យាល័យ»។ សូមបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៨ មានការប្រកាសលទ្ធផលចំនួន ២លើក។ ការប្រកាសលទ្ធផលលើកទី១ យុវតី ថន រតនា ទទួលបាននិទ្ទេស C លំដាប់ពិន្ទុ ៩៧,២៨២ និងលើកទី២ រតនា បានក្លាយជាសិស្សស្រីដំបូងបង្អស់ ដែលទទួលនិទ្ទេស A លំដាប់ពិន្ទុ ១០០។ មូលហេតុដែលក្រសួងអប់រំប្រកាសលទ្ធផលចំនួន ២លើកនេះ ដោយសារតែបញ្ហាកុំព្យូទ័រ៕ | ភ្នំពេញ៖ យុវតី ថន រតនា ជាបេក្ខជននិទ្ទេស A លំដាប់ពិន្ទុ ១០០ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីឆ្នាំ២០១៨។ ក្នុងពេលសិក្សានៅថ្នាក់ទី ១២ យុវតីវ័យ ១៩ ឆ្នាំរូបនេះ បានកំណត់គោលដៅយកនិទ្ទេស A ជូនក្រុមគ្រួសារ និងសាលារៀន ដោយខិតខំប្រឹងប្រែងរៀនសូត្រ ក្នុងស្ថានភាពគ្រួសារក្រីក្រ។ សម្រាប់ ថន រតនា ការកំណែទម្រង់គុណភាពអប់រំ ក្រោមពាក្យស្លោក«អ្នកចេះ គឺជាប់» ជាកត្តាសំខាន់ ដែលជំរុញឲ្យនាងប្រឹងរៀនរហូតទទួលបាននិទ្ទេស A នេះ។ |
ពានរង្វាន់ Soccer League លើកទី៦ នេះបានកើតឡើងចេញពីគំនិតនៃការផ្តួចផ្តើមដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ការប្រកួតពានរង្វាន់ Soccer League នេះ ជាការប្រមូលផ្តុំនៃក្រុមបាល់ទាត់ នៅកម្ពុជា រួមទាំងនៅតាមស្ថាប័នរដ្ឋ និងអង្គភាពនានា ដើម្បីប្រកួតប្រជែងដណ្តើមពានរង្វាន់ក្នុងគោលបំណងបង្កើនភាពសហការរវាងស្ថាប័ន និងស្ថាប័នក៏ដូចជាសាមគ្គីភាព និងលើកស្ទួយវិស័យកីឡា។ ព្រឹត្តិការណ៍ Soccer League ចាប់ផ្តើមការប្រកួតលើកដំបូងក្នុងឆ្នាំ ២០១២ និងលើកចុងក្រោយបង្អស់បានធ្វើឡើងនៅឆ្នាំ ២០១៩ មុនពេលជំងឺរាតត្បាតកូវីដ-១៩ រាលដាលទូទាំងពិភពលោក។ ការប្រកួត Soccer League លើកទី៦ លោក ស សុខា ដែលជាប្រធានគណៈកម្មាធិការរៀបចំការប្រកួតបាល់ទាត់ នេះ បានលើកឡើងថាការប្រកួតនេះនឹងក្លាយជាការបង្ហាញផ្លូវមួយដ៏ល្អសម្រាប់យុវជនថ្នាល បញ្ចេញសមត្ថភាពក្នុងវិស័យបាល់ទាត់ និងការលើកស្ទួយឱ្យខ្លាំងឡើងបន្ថែមកីឡានេះបន្ថែមទៀត។ «[] ជាការពិតណាស់ការបង្កើតព្រឹត្តិការណ៍ពានរង្វាន់ Soccer League នេះយើងមានគោលដំណងដ៏ច្រើន ក្នុងនោះគោលបំណងដ៏ចម្បងនៃការរៀបចំព្រឹត្តិការណ៍ Soccer League នេះគឺដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា។ ជាពិសេសដើម្បីពង្រឹងសមត្ថភាពដល់យុវជនយើង ក្នុងការប្រកួតកីឡាដើម្បីសុខភាព សាមគ្គីភាព និងការជៀសឆ្ងាយពីគ្រឿងញៀន ហើយគោលបំណងធំបំផុតការរៀបចំកីឡាមួយគឺដើម្បីជាស្ពាន ក្នុងការយកនូវបទពិសោធន៍ល្អៗដើម្បីត្រៀមទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅឆ្នាំ ២០២៣ ក្នុងពេលខាងមុខ។»។ នេះបើតាមសម្តីរបស់លោក ស សុខា។ មួយវិញទៀតលោក ស សុខា ក៏ចាត់ទុកការប្រកួតពានរង្វាន់ Soccer League លើកទី៦ នេះជាប្រវត្តិសាស្រ្តលើកដំបូងសម្រាប់សហភាពសហព័ន្ធយុវជនកម្ពុជាដែលទទួលបានរៀបចំការព្រឹត្តិការណ៍កីឡាបាល់ទាត់មួយនេះ។ បើតាមការលើកឡើងរបស់លោក ខៀវ ភារិន្ទ ប្រធានប្រតិបត្តិការៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ព្រឹត្តិការណ៍ Soccer League ឆ្នាំ ២០២៣ មានក្រុមចូលរួមចំនួន ៧៤ក្រុម កើនឡើងចំនួន ២ក្រុមខុសពីឆ្នាំ ២០១៩។ មិនត្រឹមតែប៉ុណ្ណោះលោក ខៀវ ភារិន្ទក៏បានបន្ថែមថា Soccer league លើកទី៦ ក៏នឹងមានវត្តមានការប្រកួតរបស់ក្រុមបាល់ទាត់នារីថែមទៀត ដែលមានចំនួន ១០ក្រុមបានចូលរួម៕ | ព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់ Soccer League នឹងក្លាយជាស្ពាន ដើម្បីឱ្យយុវជនថ្នាល់បានបង្ហាញសមត្ថភាព។ នេះបើតាមសម្តី លោក ស សុខា អនុប្រធានគណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្លែងនៅក្នុងកម្មវិធីចាប់ឆ្នោតចែកពូលការប្រកួតពានរង្វាន់បាល់ទាត់ Soccer League លើកទី៦ នាថ្ងៃទី៣០ ខែធ្នូ។ |
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា កន្លងទៅប្រទេស ជាច្រើន មិនបានដឹងថា កម្ពុជាជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីដ៏សំខាន់មួយ នៅលើ ពិភពលោកនោះទេ ដោយសារតែគ្មានទិន្ន័យគ្រប់គ្រាន់ ក្នុងការបញ្ជាក់ទៅអន្តរជាតិ។ ដោយឡែក នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ លោកសង្កេតឃើញថា អ្នកធ្វើធុរកិច្ច ស្វាយចន្ទីមួយចំនួនបានផ្លាស់ប្ដូរឥរិយាបថ ក្រោយសមាគមរបស់លោក ខ្នះខ្នែង ប្រមូលទិន្ន័យគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្ហាញទៅកាន់ពួកគេ។ ក្រៅតែពីមានទិន្ន័យគ្រប់គ្រាន់ សមាគមស្វាយចន្ទីកម្ពុជា ក៏បានចូលរួមក្នុងពិព័រណ៍ និងជំនួបធុរកិច្ច យ៉ាងច្រើនផងដែរ ដើម្បីអូសទាញឱ្យអ្នកវិនិយោគបរទេសបង្កើត រោងចក្រកែច្នៃ នៅកម្ពុជា។ ជាក់ស្ដែង នៅឆ្នាំ២០២៣ តាមរយៈក្រសួងពាណិជ្ជកម្ម សមាគមមួយនេះ បានពាំនាំកេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជា ទៅកាន់ប្រទេសអារ៉ាប់ និងកូរ៉េ។ ដោយឡែក នៅខែវិច្ឆិកាខាងមុខនេះ សមាគមមួយនេះក៏នឹងចូលរួមតាំងពិព័រណ៍ និងជំនួបធុរកិច្ច នៅអាម៉េរិក ផងដែរ។ លោក អួន ស៊ីឡុត ប្រាប់ដូច្នេះថា៖«តាមរយៈកិច្ចសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម សមាគមស្វាយចន្ទីកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរកទីផ្សារនៅក្រៅប្រទេស ដូចជា កូរ៉េ អារ៉ាប់។ ខែក្រោយ យើងនឹងទៅតាំងពិព័រណ៍នៅអាម៉េរិកទៀត ដើម្បីស្វែងរកទីផ្សារថ្មីៗ ជាពិសេស ចង់ឱ្យគេបង្កើតរោងចក្រកែច្នៃនៅកម្ពុជា»។ តាមរយៈផ្សព្វផ្សាយកន្លង ស្វាយចន្ទីកម្ពុជា ទទួលបានការចាប់អារម្មណ៍ និងទទួលស្គាល់កាន់ច្រើនពីបណ្ដាអ្នកវិនិយោគអន្តរជាតិ។ ក្នុងនោះ មានក្រុមហ៊ុនចំនួន៤ (ចិន២, សិង្ហបុរី១, កូរ៉េ១) បានចុះមកសិក្សាអំពីបរិយាកាសវិនិយោគនៅកម្ពុជា។ ជាលទ្ធផលមានក្រុមហ៊ុនចំនួន២ មកពីសិង្ហបុរី និងកូរ៉េ ដែលសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបាន៧ពាន់តោន ក្នុង១ឆ្នាំ បង្ហាញតម្រុយចង់វិនិយោគ។ លោក អួន ស៊ីឡុត អះអាងថា កម្ពុជា ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីដ៏ធំមួយនៅលើពិភពលោក ប៉ុន្តែ កសិផលនៃដំណាំនេះ ស្ទើរតែ៩៥ភាគរយទៅហើយ ត្រូវបាននាំចេញទៅវៀតណាម ដើម្បីកែច្នៃបន្ត។ ការលក់ឱ្យវៀតណាមតែមួយមុខ បានធ្វើឱ្យកសិករបាត់បង់តម្លៃបន្ថែម និងកម្លាំងពលកម្ម ក្នុងប្រទេស ដូច្នេះ ទាមទារឱ្យមានការបង្កើតរោងចក្រកែច្នៃ ក្នុងស្រុកដោយខ្លួនឯង។ លោក ប្រាប់ដូច្នេះថា៖«យើងមានសក្ដានុពលស្វាយចន្ទីច្រើន ប៉ុន្តែ ស្ទើរតែ ៩៥ភាគរយ នៃវត្ថុធាតុដើមរបស់យើង ត្រូវបាននាំចេញទៅវៀតណាម ដែលធ្វើឱ្យកសិករបាត់បង់តម្លៃបន្ថែម និងកម្លាំងពលកម្មក្នុងសហគមន៍។ ដូច្នេះ យើងត្រូវប្រឹងប្រែង ដើម្បីត្រួសត្រាយរកទីផ្សារថ្មីៗ នៅគ្រប់បណ្ដាប្រទេសទាំងអស់ លើពិភពលោក»។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានប្រមាណ៦៣.៩ម៉ឺនតោន ក្នុងនោះ នាំចេញទៅវៀតណាម៦១.៣ម៉ឺនតោន ដោយទទួលបានចំណូល៨២៩លានដុល្លា។ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណតែ ៧០ម៉ឺនហិកតា ធៀបនឹងឆ្នាំ ២០២១ មាន៨០ម៉ឺនហិកតា៕ | ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា កំពុងបញ្ជ្រាបការផ្សព្វផ្សាយអំពី សក្ដានុពលស្វាយ ចន្ទីកម្ពុជា ទៅកាន់អន្តរជាតិ តាមរយៈការចូលរួមតាំងពិព័រណ៍ និងជំនួបធុរកិច្ចនានា។ ការធ្វើបែបនេះ មានគោលបំណងស្វែងរកទីផ្សារថ្មីៗ ក្រៅពីវៀតណាម ដើម្បីបង្កើត រោងចក្រកែច្នៃនៅកម្ពុជា។ |
ក្រោយប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិនថ្ងៃទី១ខែតុលាឆ្នាំ ១៩៤៩ លោកប្រធាន ម៉ៅ សេទុង បានចាប់ផ្តើមបដិវត្តន៍វប្បធម៌ និងនយោបាយក្នុងគោលដៅកសាងប្រជាជាតិចិនឲ្យរុងរឿងដោយជម្រះឲ្យអស់កម្អែលមូលធននិយម។ បដិវត្តន៍មហាអស្ចារ្យនេះបានក្លាយជាបទពិសោធន៍ និងមេរៀនប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិចិនទាំងមូលតមកដល់បច្ចុប្បន្ន។ ដល់សករាជនយោបាយថ្មីរបស់លោក តេង ស៊ាវភីង អំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ វិញ បដិវត្តន៍ថ្មីមួយទៀតបានចាប់ផ្តើមឡើងដែលផ្តោតសំខាន់លើការកែទម្រង់សេដ្ឋកិច្ច និងការបើកចំហទំនាក់ទំនងពាណិជ្ជកម្មជាមួយពិភពខាងក្រៅ។ បដិវត្តន៍នេះហើយដែលបាននាំចិនឲ្យឈានឆ្ពោះមកកាន់តំណែងជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីរដូចរាល់ថ្ងៃនេះ។ បច្ចុប្បន្ន សេដ្ឋកិច្ចចិនរីកលូតលាស់ទៅមុខជាបន្តបន្ទាប់ ហើយប្រជាពលរដ្ឋរាប់លាននាក់បន្តរួចផុតពីភាពក្រីក្រ និងកានតែមានជីវភាពធូរធារសម្បូរសប្បាយ។ ប៉ុន្តែមានជីវភាពប្រសើរតែមួយមុខមិនគ្រប់គ្រាន់ឡើយ ហើយរដ្ឋាភិបាលចិនបច្ចុប្បន្នដឹកនាំដោយប្រធានាធិបតី ស៊ី ជិនភីង ក៏មិនទាន់ពេញចិត្តពេញថ្លើមនឹងស្ថានភាពដូចបច្ចុប្បន្ននេះដែរ។ ដូចមេដឹកនាំឯទៀតដែរ លោក ស៊ី យល់ឃើញថា ការអភិវឌ្ឍមិនមែនសំដៅតែលើកំណើនសេដ្ឋកិច្ចខ្ពស់ ហើយភាពក្រីក្រចុះទាបប៉ុណ្ណោះទេ។ វាសំដៅលើគុណភាពនៃជីវភាពរស់នៅរបស់ពលរដ្ឋគ្រប់រូបដែលប្រកបដោយសុខុមាលភាព និងអនាម័យផង។ ឡើងកាន់តំណែងឆ្នាំ ២០១២ លោក ស៊ី ជិនភីង មានទស្សនវិស័យវែងឆ្ងាយមួយគឺធ្វើយ៉ាងណាកែប្រែមុខមាត់ប្រទេសចិនឲ្យសក្តិសមជាមហាអំណាចប្រកបដោយការទទួលខុសត្រូវក្នុងបរិបទអន្តរជាតិ និងមានភាពស៊ីវិលនៅក្នុងស្រុកផង។ សម្រាប់គោលនយោបាយការបរទេស លោក ស៊ី ជំរុញការកសាងអំណាចទន់ និងធ្វើឲ្យចិនមានកេរ្តិ៍ឈ្មោះល្អប្រសើរនោះ។ ឯគោលនយោបាយក្នុងស្រុកវិញគឺលោកយកចិត្តទុកដាក់លើការកសាងសេដ្ឋកិច្ច បង្កើតការងារ កម្ចាត់ពុករលួយ និង សាងសង់បង្គន់អនាម័យឲ្យបានគ្រប់គ្រាន់។ ឆ្នាំ ២០១៣ លោក ស៊ី បានប្រកាសដាក់ដំណើរការគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយវិថីមួយ»ដែលប្រកបដោយមហិច្ឆតាធំមហិមា និង ផ្អែកលើគោលគំនិតនៃផ្លូវសូត្រសម័យបុរាណរាប់ពាន់ឆ្នាំមុននោះ។ គោលគំនិតថ្មីរបស់លោក ស៊ី គឺប្រមែរប្រមូលការចូលរួមពីប្រទេសនានាពីអាស៊ីដល់អឺរ៉ុប ដល់អាមេរិក និងអាហ្វ្រិកដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដែលជំរុញការផ្សាភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជនផង។ ទាំងអស់នេះជាយុទ្ធសាស្ត្រពង្រឹងឥទ្ធិពលនយោបាយ និងការទូតរបស់ចិននាសតវត្សទី ២១នេះ។ ដល់ឆ្នាំ ២០១៥ លោក ស៊ី បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ដោយលោកប្រកាសពីបដិវត្តន៍ថ្មីមួយ។ នោះគឺ បដិវត្តន៍បង្គន់អនាម័យ (Toilet Revolution)។ ថ្វីបើចិនជាប់ឈ្មោះជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីរក្តី មានប្រជាជនប្រហែល ១៤០០លាននាក់ ចិនក៏ធ្លាប់ស្ថិតក្នុងចំណោមប្រទេសដែលខ្វះខាតបង្គន់អនាម័យដែរ។ ដូច្នេះហើយ បដិវត្តន៍បង្គន់ គឺមានគោលដៅធានាសុខុមាលភាពប្រជាជនចិន និងលើកមុខមាត់ប្រជាជាតិចិនឲ្យសមជាអារ្យប្រទេសដែលមានវប្បធម៌ និងអរិយធម៌ចំណាស់លើសគេលើលោកមួយផង។ ពេលប្រកាសដាក់ចេញគោលនយោបាយនេះ លោក ស៊ី ជិនភីង នេះទទួលស្គាល់ថា ការធានាកសាងបង្គន់អនាម័យល្អ និងមានស្តង់ដាសម្រាប់ប្រជាជនចិនជាផ្នែកមួយអាទិភាពក្នុងគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ។ មេដឹកនាំចិនដែលជាប់ឈ្មោះជាមេដឹកនាំដែលមានអំណាចផុតគេលើរាប់ចាប់ពីសម័យលោកប្រធានម៉ៅនោះបាននិយាយដូច្នេះ៖ «បញ្ហាបង្គន់មិនមែនជារឿងតូចតាចឡើយ។ វាជារឿងសំខាន់ក្នុងការកសាងភាពស៊ីវិល័យនៅតាមទីក្រុង និងជនបទ។ ការងារនេះត្រូវតែជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍប្រទេស ហើយយើងត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការដោះស្រាយបញ្ហាកង្វះខាតដែលប៉ះពាល់ដល់គុណភាពជីវភាពរស់នៅរបស់ពលរដ្ឋភាគច្រើន»។ តាមពិតទៅ «បដិវត្តន៍បង្គន់»នេះមិនមែនសំដៅលើការផ្លាស់ប្តូរលើការកែច្នៃ ការរចនា និងអភិវឌ្ឍបង្គន់អនាម័យឲ្យមានគុណភាព ស្តង់ដា និងនិរន្តរភាពប៉ុណ្ណោះទេ តែវាបូករួមជាមួយការប្រឹងប្រែងសហការជាមួយភាគីពាក់ព័ន្ធជាពិសេសនៅតាមសហគមន៍ដើម្បីលើកម្ពស់ចំណេះដឹង និងកែប្រែឥរិយាបទប្រជាពលរដ្ឋក្នុងការប្រើប្រាស់បង្គន់អនាម័យ។ រដ្ឋាភិបាលចិនស្ថិតក្នុងចំណោមរដ្ឋាភិបាលប្រទេសចំនួន ១៩៣ សមាជិកអង្គការសហប្រជាជាតិ ដែលប្តេជ្ញាចិត្តក្នុងការសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍដោយចីរភាពត្រឹមឆ្នាំ ២០៣០។ គោលដៅទីប្រាំមួយស្តីពីទឹក និងអនាម័យ មានបំណងសំខាន់ធានាឲ្យមនុស្សគ្រប់គ្នាមានលទ្ធភាពប្រើប្រាស់បង្គន់ស្អាតនិងសុវត្ថិភាព។ នៅប្រទេសចិនទាំងមូល ប្រជាជនសរុបប្រហែល ៥៥៥ លាននាក់ត្រូវការបង្គន់អនាម័យដែលមានគុណភាព ហើយនៅត្រឹម ២០៣០ ចិនត្រូវសម្រេចកិច្ចការនេះឲ្យបាន។ តាំងពីឡើងកាន់តំណែងមក ក្នុងកិច្ចប្រជុំជាមួយសមាជិកបក្សកុម្មុយនីស្តម្តងៗ លោក ស៊ី ជិនភីង តែបន្តដាស់តឿនសមាជិកបក្សថា ការលើកស្ទួយគុណភាពជីវភាពរស់នៅរបស់ប្រជាជនជាពិសេសផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពជារឿងសំខាន់បំផុត។ ការធានាអនាម័យ និងផ្គត់ផ្គង់បង្គន់អនាម័យស្ថិតក្នុងសេវាសាធារណៈដែលបក្សកុម្មនីស្ត និងរដ្ឋាភិបាលចិនត្រូវធានាឲ្យបាន។ ក្រៅពីប្តេជ្ញា និងដាស់តឿនមន្ត្រី លោក ស៊ី ក៏តែងតែបន្តចុះជួបប្រជាជនតាមទីជនបទដាច់ស្រយាល ដើម្បីស្វែងយល់ពីពួកគេ និងដើម្បីតាមដានថាតើពួកគេពិតជាមានមានបង្គន់អនាម័យប្រើប្រាស់ត្រឹមត្រូវហើយឬយ៉ាងណា។ ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ផ្សាយថា បីឆ្នាំក្នុងការអនុវត្តគោលនយោបាយនេះ រដ្ឋាភិបាលវិនិយោគលុយប្រហែល បីពាន់លានដុល្លារលើការសាងសង់ឬកែច្នៃបង្គន់។ ក្រោមគោលនយោបាយបដិវត្តន៍បង្គន់អនាម័យនេះ ក្នុងជំហានដំបូង បង្គន់ និងបន្ទប់ទឹកសាធារណៈជាច្រើនត្រូវបានអាជ្ញាធរចិនសាងសង់នៅតាមទីកន្លែងទេសចរណ៍សំខាន់។ ការធ្វើបែបនេះគឺ ជាការធានាមិនឲ្យមានបញ្ហា និងការរិះគន់ចិនពីសំណាក់ភ្ញៀវទេសចរបរទេសដែលមកកម្សាន្តនៅចិន។ បើតាមសារព័ត៌មាន BBC រដ្ឋបាលទេសចរណ៍ចិនដែលជាទីភ្នាក់ងាររដ្ឋបានប្រកាសនៅចុងឆ្នាំ ២០១៧ថា រដ្ឋាភិបាលចាប់ផ្តើមកសាងបង្គន់ និងបង្កើនកម្រិតបង្គន់អនាម័យប្រហែល ៦៤០០០ចន្លោះពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ បង្គន់ភាគច្រើនត្រូវបានសាងសង់ស្របតាមស្តង់ដា ដោយមានការបំពាក់គ្រឿងបរិក្ខាចាំបាច់មួយចំនួនសម្រាប់មនុស្សពិកា, ចាស់ជរា និងក្មេងៗតូចផងដែរ។ បើតាមរបាយការណ៍រដ្ឋាភិបាលចិន ប្រជាជនច្រើនជាង ៨០ភាគរយនៅតាមទីជនបទអាចមានបង្គន់អនាម័យដែលមានគុណភាពអាចទទួលយកបាន គិតត្រឹមឆ្នាំ ដោយកើនឡើងពីត្រឹម ៧,៥ភាគរយនៅឆ្នាំ ១៩៩៣។ កាលនោះប្រជាជនភាគច្រើននៅទូទាំងប្រទេសចិនត្រឹមចេះជីកដីដើម្បីបន្ទោបង់ប៉ុណ្ណោះ។ បង្គន់មានគុណភាពទទួលយកបាននោះគឺសំដៅលើបង្គន់ចុចទឹកឬបង្គន់ស្ងួតធម្មតាដែលមានលូបង្កប់ក្រោមដី មានជញ្ជាំង ដំបូល ទ្វារឬបង្អួច និងមានទំហំយ៉ាងហោចណាស់ ពីរម៉ែត្រការ៉េ។ តាមទិន្នន័យផ្លូវការនេះបង្ហាញឲ្យឃើញពីការប្រែប្រួលមួយប្រកបដោយភាពវិជ្ជមាននៅក្នុងប្រទេសចិនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ ប៉ុន្តែរឿងដែលមិនអាចប្រកែកបាននោះគឺ ការប្រែប្រួលខ្លាំងគឺកើតឡើងនៅក្រោមអាណត្តិលោក ស៊ី ជិនភីង នៅពេលដែលយុទ្ធនាការបដិវត្តន៍បង្គន់ត្រូវបានដាក់ចេញជាផ្លូវការនោះ៕ | ដើមខែវិច្ឆិកាឆ្នាំមុន មហាសេដ្ឋីអាមេរិក និងជាស្ថាបនិកក្រុមហ៊ុន Microsoft ជ្រើសរើសយកប្រទេសចិនជាទីតាំងរៀបចំសន្និសីទអន្តរជាតិស្តីពីបង្គន់អនាម័យ។ លោក Bill Gates ដោយដាក់ដបលាមកក្បែរខ្លួនព្យាយាមពន្យល់ទៅពិភពលោកថា កង្វះបង្គន់អនាម័យជាអ្វីដែលប្រទេសទាំងអស់ត្រូវដោះស្រាយ។ ហេតុអ្វីចិនជាទីតាំងនៃកម្មវិធីជំរុញការប្រើប្រាស់បង្គន់អនាម័យពិភពលោកនេះទៅវិញ? គេមិនអាចយល់ពីមូលហេតុបានឡើយ បើសិនមិនបានដឹងពីគោលនយោបាយ «បដិវត្តន៍បង្គន់»ដែលដាក់ចេញដោយលោក ស៊ី ជិនភីងនោះ។ អ្វីទៅជាបដិវត្តន៍បង្គន់អនាម័យ? |
ទីភ្នាក់ងារព័ត៌មាន Reuters ផ្សាយថា នៅក្នុងកិច្ចប្រជុំមួយនាថ្ងៃទី១៤ តុលា ក្លិបទាំង២០ក្នុងលីគកំពូលអង់គ្លេសបានព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទថា ទាំង Premier League និងសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) នឹងមិនយល់ព្រមសំណើផ្លាស់ប្តូររចនាសម្ព័ន្ធបោះឆ្នោតក្នុងក្របខណ្ឌលីគកំពូល។ សំណើគម្រោង «Project Big Picture» របស់ហង្សក្រហម ដែលគាំទ្រដោយបិសាចក្រហម គឺចង់ឲ្យមានការបង្កើនថវិកាសម្រាប់ក្លិបចំនួន៧២ នៅ EFL ប៉ុន្តែក៏មានបញ្ចូលសិទ្ធិបោះឆ្នោតពិសេសសម្រាប់ក្លិបកំពូលៗនៅលីគកំពូល និងការកាត់បន្ថយក្រុមក្នុងក្របខណ្ឌកំពូលពី២០ ទៅ ១៨ ក្រុមវិញផងដែរ។ ផែនការដែលដឹកមុខដោយប្រធាន EFL លោក Rick Parry ក៏រួមបញ្ចូលថវិកាសង្គ្រោះចំនួន ២៥០ លានផោន (៣២៥,៨៥ លានដុល្លារអាមេរិក) ផង សម្រាប់ក្លិបរបស់លោកដែលប្រឈមបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតសកល COVID-19។ យ៉ាងណាក៏ដោយ សំណើររបស់ Liverpool និង Man Utd នេះ ត្រូវបដិសេធដោយក្លិបនៅលីគកំពូលដូចគ្នា ហើយក្លិបបានយល់ព្រមធ្វើការរួមគ្នា ដោយតម្លាភាពលើផែនការអនាគតដែលពាក់ព័ន្ធនឹងរចនាសម្ព័ន្ធ ឬហិរញ្ញវត្ថុរបស់ក្លិបបាល់ទាត់នៅអង់គ្លេស៕ | ក្លិបនៅ Premier League បានច្រានចោលគម្រោង «Project Big Picture» ដែលដាក់ចេញពីសំណាក់ក្លិប Liverpool និង Manchester United ក្នុងការកាត់បន្ថយក្រុមពី ២០ ទៅ១៨ ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស។ ក្លិបទាំងនោះ ក៏បដិសេធផែនការផ្លាស់ប្តូររចនាសម្ព័ន្ធ និងហិរញ្ញវត្ថុរបស់លីគរបស់ក្លិបយក្សអង់គ្លេសនេះដែរ។ នេះបើតាមបណ្តាញសារព័ត៌មានអង់គ្លេសដែលបានចុះផ្សាយថ្ងៃទី១៤ ខែតុលា។ |
សៀវភៅដដែល បានបញ្ជាក់ថា ចំពោះស្ត្រីមានផ្ទៃពោះហាមប្រើឬផឹករុក្ខជាតិនេះ៕ (សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។ | កន្ទ្រាំងបាយស ឬស្លឹកស្រួច ជាប្រភេទរុក្ខជាតិតូចដើមឈរត្រង់ មានកម្ពស់ពី ១-១,៥០ម៉ែត្រ ដើមនិងមែកមានរោមល្អិតៗ និងមានដុះលើដីសើម។ បើតាមសៀវភៅរុក្ខជាតិឱសថកម្ពុជា ដើមរបស់កន្ទ្រាំងបាយស ឬស្លឹកស្រួច ជាថ្នាំព្យាបាលកញ្ជ្រឹល រាកមូល និងឫសដាំផឹក ព្យាបាលគ្រុនក្ដៅខ្លាំង ហើមឆ្អល់ពោះ ទល់លាមក និងឈឺសន្លាក់ឆ្អឹង៕ |
ពាក្យត្រុដិ ជាភាសាសំស្ក្រឹត។ គេ ឃើញមានពាក្យមួយទៀត គឺពាក្យត្រស្តិ ដែលក្លាយមកពីពាក្យត្រុដិ។ ត្រស្តិ គឺសំដៅលើឈ្មោះព្រះរាជពិធីមួយប្រភេទ ដែលក្នុងរជ្ជកាលពីបុរាណហៅថា ពិធីបញ្ជាន់ត្រស្ដិ។ ពិធីបញ្ជាន់ត្រស្ដិនេះ គឺជាពិធីផ្ដាច់ឆ្នាំ។ ក្នុងព្រះរាជពិធីនេះ សំដៅយកសេចក្ដីថា «ដំណើរផ្ដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី»។ កាលពីសម័យបុរាណ គេហៅព្រះរាជពិធីនេះថា ពិធីត្រុដិ ឬ ពិធីបញ្ជាន់ត្រុដិ ព្រោះសព្វថ្ងៃនេះ បណ្ដាជនក្នុងខេត្តសៀមរាប នៅហៅភ្លេង និងចម្រៀងមួយប្រភេទថា ភ្លេងត្រុដិ ឬ ច្រៀងត្រុដិ ។ ប្រភព៖ វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖ ១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។ ២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។ ៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។ ៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។ | ពាក្យត្រុដិ មានន័យថា ដំណើរកាត់ ឬការផ្ដាច់។ ប៉ុន្តែ ពាក្យនេះ ក៏អាចសំដៅលើឈ្មោះភ្លេង និង ចម្រៀងមួយប្រភេទ សម្រាប់បណ្ដាជនក្នុងខេត្តសៀមរាប លេងតែក្នុងឱកាសចូលឆ្នាំថ្មីប៉ុណ្ណោះ ដែលយើងហៅជាទូទៅថា ភ្លេងត្រុដិ ឬលេងត្រុដិ។ |
ទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនៅម៉ាឡេស៊ី ដែលជាប្រទេសទី៥ បើគិតចាប់តាំងពីសម្តេចឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជាង៦ខែ។ តបតាមការអញ្ជើញរបស់សមភាគីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម ដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត នៅក្រុងគូឡាឡាំពួរ ជាការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ បន្ទាប់ពីចិន វៀតណាម បារាំង និងថៃ ម៉ាឡេស៊ី ជាប្រទេសទី៥នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រោយចូលកាន់តំណែងសម្រាប់អាណត្តិទី៧ ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ មក។ បើរាប់បញ្ចូលទាំងកិច្ចប្រជុំ ការចូលរួមក្នុងសន្និបាត និងពិរព័ណ៌នានា នេះជាដំណើរបេសកកម្មការទូតនៅក្រៅប្រទេសលើកទី១១របស់ប្រមុខរដ្ឋាភិបាលថ្មី ដោយសម្តេចធ្លាប់បានទៅ ក្រុងហ្សាការតា ឥណ្ឌូណេស៊ី, រាជធានីរីយ៉ាដ អារ៉ាប៊ីសាអូឌីត, ក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក, ក្រុងតូក្យូ ជប៉ុន, ក្រុងដាវ៉ូស-ខ្លូស្ទ័រ ស្វីស និងរដ្ឋធានីប៉េកាំង ចិន ជាលើកទីពីរ៕ | សម្តេច ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ នេះ បានចេញទៅបំពេញទស្សនកិច្ចផ្លូវការ |
វេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាលផ្សេងទៀត ដែលសុទ្ធតែពាក់ម៉ាស់ពេទ្យការពារ បានប្រមុំផ្ដុំគ្នាតាមដងផ្លូវ ហើយលើកក្រវីបដា និងទង់ជាតិ ខណៈពួកគេបានដើរជាក្បួនពីរូបសំណាក Les Invalides របស់ទីក្រុងនេះ ឆ្ពោះទៅកាន់ក្រសួងសុខាភិបាល។ ក្រៅពីទីក្រុងប៉ារីស ការតវ៉ានេះ ក៏បានកើតឡើងក្នុងទីក្រុងមួយចំនួនទៀតរបស់បារាំងផងដែរ រួមមាន Annecy, Besançon, Saint-Étienne និង Rennes ។ ខណៈអត្រាករណីឆ្លងជំងឺកូវីដ-១៩បន្តកើនឡើងជាលំដាប់ ហើយគ្រែសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ពេញណែនយ៉ាងលឿនរហ័ស បុគ្គលិកសុខាភិបាលបារាំង ទាមទារប្រាក់បៀវត្សរ៍បន្ថែម លក្ខខណ្ឌការងារល្អប្រសើរជាងមុន និងជ្រើសរើសបុគ្គលិកថែមទៀតដើម្បីឆ្លើយតបការផ្ទុះរាលដាលឲ្យទាន់ពេល។ សហជីបសុខាភិបាលនិងសង្គមកិច្ចបារាំង (CGT Santé et Action Sociale) ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា មន្ទីរពេទ្យ និងគ្រឹះស្ថានសាធារណៈដទៃ ជួបប្រទះការលំបាកខ្លាំងដោយសារការងារច្រើនលើសលប់ ចាប់តាំងផ្ទុះជំងឺរាតត្បាតសកលកូវីដ-១៩មក ដោយគ្មានធនធានមនុស្សគ្រប់គ្រាន់។ កាលពីសប្ដាហ៍មុន ចំនួនអ្នកជំងឺកូវីដ-១៩ ដែលសម្រាកនៅមន្ទីរពេទ្យព្យាបាលកើនឡើង ៦៥២៩នាក់ ។ នេះបើតាមតួលេខចុងក្រោយរបស់ទីភ្នាក់ងារសុខភាពសាធារណៈរដ្ឋាភិបាលបារាំង (Santé Publique France) ដោយក្នុងនោះអ្នកជំងឺ១៧៥០នាក់ត្រូវបញ្ជូនទៅសម្រាកនៅបន្ទប់សង្គ្រោះបន្ទាន់។ ការធ្វើកូដកម្មពីសំណាក់បុគ្គលិកសុខាភិបាលនេះ ធ្វើឡើងក្រោយមួយថ្ងៃប៉ុណ្ណោះក្រោយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានប្រកាសវិធានការរឹតត្បិតកូវីដ-១៩ថ្មីមួយចំនួន រួមមាន បម្រាមគោចរចន្លោះពីម៉ោង៩យប់ដល់៦ព្រឹក ក្នុងទីក្រុងប៉ារីស និងក្នុងតំបន់រងគ្រោះខ្លាំង៨ទីតាំងទៀត ។ លោក ម៉ាក្រុង ក៏ទទួលស្គាល់ពីបន្ទុកការងារធ្ងន់របស់វិស័យសុខាភិបាលរបស់ប្រទេសបារាំងផងដែរ។ នាយករដ្ឋមន្ត្រីបារាំង លោក Jean Castex នៅថ្ងៃទី ១៥ ខែតុលា បានប្រកាសថា រដ្ឋាភិបាលលោកមានផែនការពន្លឿនពេលវេលានៃដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកសុខាភិបាល។ លោកបន្ថែមថា បុគ្គលិកណាដែលលើកគម្រោងឈប់សម្រាកអំឡុងពេលថ្ងៃបុណ្យសប្ដាហ៍ក្រោយ នឹងទទួលប្រាក់ឧបត្ថម្ភបន្ថែមចន្លោះពី ១២៨ដុល្លារ ទៅ២៣៤ដុល្លារក្នុងមួយថ្ងៃផងដែរ។ ប៉ុន្តែសម្រាប់បុគ្គលិកសុខាភិបាលរាប់រយនាក់ដែលបានធ្វើបាតុកម្មនេះ ការប្រឹងប្រែងរដ្ឋាភិបាលនៅមិនទាន់គ្រាប់គ្រាន់ឡើយ។ តំណាងអ្នកតវ៉ាម្នាក់និយាយថា ស្ថានភាពក្នុងមន្ទីរពេទ្យ គឺកាន់តែអាក្រក់ខ្លាំងជាងរលកជំងឺកូវីដ-១៩ទីមួយទៀតផង ខណៈសេវាកម្មសង្គ្រោះបន្ទាន់ គឺច្រើនលើសលប់។ បច្ចុប្បន្ន ជំងឺកូវីដ-១៩ នៅបារាំង មានសរុប ៨០៩ ៦៨៤ករណី ដែលធ្វើឲ្យបារាំងក្លាយជាប្រទេសមានអត្រាចម្លងខ្ពស់លំដាប់ទី២ក្នុងតំបន់អឺរ៉ុប បន្ទាប់ពីអេស្ប៉ាញ៕ | បុគ្គលិកសុខាភិបាលបារាំងរាប់រយនាក់ បានដើរតវ៉ាតាមដងផ្លូវទីក្រុង ប៉ារីស នៅថ្ងៃទី ១៥ ខែតុលា ដើម្បីប្រឆាំងលក្ខខណ្ឌការងារក្នុងមន្ទីរពេទ្យដែលពួកគេធ្វើការ។ ការធ្វើកូដកម្មនេះ ធ្វើឡើងខណៈករណីឆ្លងជំងឺកូវីដ-១៩ ហក់ឡើងនៅទូទាំងប្រទេស។ |
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ ក្រុម Ahsora World ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ បានរចនាអាវសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ចំនួន៦ម៉ូត រួមមានអាវមួកស្លឹកត្នោត , ផ្ការំដួល ,សមរាត្រីអង្គរ, នំអន្សមខ្មែរ , យុគសម័យមាស និងគោព្រៃ។ អាវខ្មែរទាំង៦ម៉ូតនេះ ទទួលបានការចាប់អារម្មណ៍ជាច្រើនពីមហាជន ជាពិសេសអ្នកលេងបណ្ដាញសង្គម ដោយសារតែការរចនាដ៏ប៉ិនប្រសប់ និងបង្ហាញពីវប្បធម៌ខ្មែរ។ លោក ពេជ្រ ពង្សបុញ្ញឫទ្ធិ បានអះអាងដូច្នេះ៖ «យើងមើលឃើញថា ប្រជាពលរដ្ឋរបស់យើងមានការជួបជុំគ្នាលក្ខណៈគ្រួសារ ក្នុងព្រឹត្តិការណ៍ហ្នឹងដែរភាគច្រើនយើងដើរលេងជុំគ្នា ពីមួយឆ្នាំទៅមួយឆ្នាំ ពួកគាត់មានតម្រូវការក្នុងការដើរលេង។ យើងមើលឃើញថាការរចនាមានលក្ខណៈអរិយធម៌ និងសិល្បៈបែបខ្មែរមិនសូវមាន ទើបយើងគិតថាការរចនាបែបហ្នឹងធ្វើឱ្យមានភាពទាក់ទាញ និងអាចស្លៀកពាក់បែបហ្នឹងជុំគ្នា»។ សហស្ថាបនិក Ahsora World រូបនេះ រំពឹងថាម៉ាក់យីហោសំលៀកបំពាក់ដែលបានបង្កើតឡើងនេះ នឹងមានការគាំទ្រច្រើនពីពលរដ្ឋខ្មែរ និងបរទេស និងអាចប្រកួតប្រជែងជាមួយបរទេសបាន៕ | ភ្នំពេញ៖ ក្រុមហ៊ុន Ahsora World បានរចនាអាវចំនួន៦ម៉ូត ដែលបានរំលេចនូវអត្តសញ្ញាណជាតិខ្មែរ សម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរ។ លោក ពេជ្រ ពង្សបុញ្ញឫទ្ធិ សហស្ថាបនិក Ahsora World បានលើកឡើងថា ការរចនាអាវម៉ូតខ្មែរនេះ គឺដើម្បីបង្ហាញ និងផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងភាពសម្បូរបែបនៃសិល្បៈតាមរយៈសម្លៀកបំពាក់។ |
យុវជន ហេង ច័ន្ទបញ្ញា ជាមួយមិត្តភក្ដិមួយក្រុម បានយកសំរាមប្លាស្ទិក មានដូចជាទុយោ ថង់ បាវ ស្នោ ទៅច្នៃជាម៉ូតសម្លៀកបំពាក់យ៉ាងទាក់ទាញ ដាក់តាំងបង្ហាញក្នុងពិព័រណ៍ស្នាដៃសិស្ស។ រយៈពេល៦ខែមកនេះ បញ្ញា ច្នៃម៉ូតសម្លៀកបំពាក់ពីប្លាស្ទិកបានចំនួន១០ឈុតប្លែកៗពីគ្នា ដោយដេរភ្ជាប់ជាក្រណាត់ចាស់ៗផងដែរ។ យុវសិស្ស ច័ន្ទបញ្ញា យល់ថា ពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ នៃសាលាជំនាន់ថ្មី ជាឱកាសដ៏សម្រាប់គេអាចបង្ហាញស្នាដៃ គំនិតច្នៃប្រឌិត ដល់សិស្សានុសិស្សជាច្រើន ពិសេសបង្ហាញការច្នៃសំរាមប្លាស្ទិកឱ្យទៅជារបស់ប្រើប្រាស់ឡើងវិញផងដែរ។ សិស្សថ្នាក់ទី១១រូបនេះ ក៏ចង់ឱ្យយុវជនយល់ពីបញ្ហាបរិស្ថាន ពិសេសផលប៉ះពាល់នៃសំរាមប្លាស្ទិក ហើយចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមលទ្ធភាពអាចធ្វើបាន។ យុវជន ហេង ច័ន្ទបញ្ញា ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា៖ «ខ្ញុំយកសំរាមមកធ្វើសម្លៀក បំពាក់ ដោយសារខ្ញុំចង់បង្ហាញមួយផ្នែកតូចដល់សិស្សផ្សេងឱ្យឃើញពីការប្រើប្រាស់ច្រើន គឺធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ហើយអ៊ីចឹងខ្ញុំក៏ចង់យកប្លាស្ទិកមកច្នៃឡើងធ្វើសម្លៀកបំពាក់ យ៉ាងហោចណាស់ប្រសើរជាងគ្រាន់តែប្រើម្ដងហើយចោល»។ ទោះបីមិនទាន់ល្អឥតខ្ចោះ តែយុវសិស្សថ្នាក់ទី១១រូបនេះ ពេញចិត្តចំពោះសមិទ្ធិផលរបស់ខ្លួន ហើយប្ដេជ្ញាខំប្រឹងបន្ថែម ដើម្បីក្លាយជាអ្នកច្នៃម៉ូតដ៏ពូកែម្នាក់នៅថ្ងៃអនាគត៕ | ភ្នំពេញ៖ យុវជន ហេង ច័ន្ទបញ្ញា ជាសិស្សថ្នាក់ទី១១នៃសាលាជំនាន់ថ្មី វិទ្យាល័យព្រែកលៀប បានយកសំរាមប្លាស្ទិក ច្នៃជាម៉ូតសម្លៀកបំពាក់យ៉ាងទាក់ទាញ ដាក់តាំងបង្ហាញក្នុងពិព័រណ៍ស្នាដៃសិស្ស កាលពីថ្ងៃទី២៩ មិថុនា ដែលរៀបចំឡើងក្នុងបរិវេណវិទ្យាល័យព្រែកលៀប។ យុវសិស្សរូបនេះ យកប្លាស្ទិកច្នៃជាសម្លៀកបំពាក់ ដើម្បីបញ្ជ្រាបការយល់ពីបរិស្ថានដល់យុវសិស្សដទៃទៀត និងលទ្ធភាពនៃការកែច្នៃឡើងវិញផងដែរ។ |
កញ្ចប់ថវិកានេះ ត្រូវបានធនាគារពិភពលោក ផ្ដោតលើគម្រោងពង្រឹងការគ្រប់គ្រងការអប់រំគ្រប់មុខវិជ្ជាសិក្សា និងគុណភាពគ្រូបង្រៀននៅកម្រិតអនុវិទ្យាល័យ ក្នុងទិសដៅរយៈពេល៥ឆ្នាំ ដែលមានទឹកប្រាក់ប្រមាណ៤០លានដុល្លារ ហើយផ្ដល់ដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ ជាភ្នាក់ងាររបស់ធនាគារពិភពលោក។ ចំណែកទឹកប្រាក់ផ្សេងទៀត ត្រូវផ្ដោតលើគម្រោងស្ថាបនាឡើងវិញនូវអនុវិទ្យាល័យចំនួន១០០កន្លែង និងការសាងសង់ថ្មីចំនួន៣០ កន្លែង ដែលអាចបំពេញផលប្រយោជន៍ដល់សិស្សជាង១៦០០០នាក់, គ្រូជាង ២២០០នាក់ ,នាយកនិងនាយករងអនុវិទ្យាល័យ៣១០នាក់ និងមន្ត្រីនៃអនុវិទ្យាល័យ ព្រមទាំងមន្ត្រីមន្ទីរអប់រំខេត្ត និងការិយាល័យអប់រំស្រុក ចំនួន១៥០០នាក់។ ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី អ៊ីហ្គូណា ដូប្រាចា បានបញ្ជាក់ថា កញ្ចប់ថវិកា ១០០លានដុល្លារនេះ ក៏ជួយទៅដល់ការស្ថាបនាឡើងវិញ ចំពោះផ្លូវជនបទ ប្រវែង២៥០ គីឡូម៉ែត្រក្នុងខេត្តចំនួន៦ តាមដងទន្លេមេគង្គ និងទន្លេសាប ដែលវានឹងផ្តល់ប្រយោជន៍ដល់ប្រជាជនប្រមាណ៣,៥លាននាក់ ។ ខេត្តដែលត្រូវស្ថាបនាផ្លូវទាំងនោះរួមមាន ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ សៀមរាប និងខេត្តកណ្តាល ។ រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បាននិយាយថា គម្រោងនេះនឹងជួយពង្រឹងដល់ការលើកកម្ពស់គុណភាពអប់រំ និងទំនាក់ទំនងផ្នែកដឹកជញ្ជូនបន្ថែមទៀត ដែលវាស្របទៅនឹងអាទិភាព នៃផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រជាតិឆ្នាំ២០១៤-២០១៨ របស់រដ្ឋាភិបាលផងដែរ៕ ប្រភពពីAKP | ភ្នំពេញ៖ ធនាគារពិភពលោក សម្រេចផ្តល់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅក្នុងកម្ពុជា។ |
ជាក់ស្តែងចំពោះអ្នកដែលមានបញ្ហាជ្រុះសក់ ឬក្រចកមានបញ្ហា អ្នកគួរតែព្យាយាមញ៉ាំចំណីអាហារ ដែលទៅប៉ូវ ឬព្យាបាលសក់ និងក្រចករបស់អ្នក ប្រសើរជាងការប្រើប្រាស់ ផលិតផលគ្រឿងសម្អាងនានា។ បើយើងនិយាយអំពីស្បែក សក់ និងក្រចក អ្នកគួរនឹកគិតដល់របបអាហារ ក៏ដូចជាសារធាតុចិញ្ចឹម និងវីតាមីន ដែលវាត្រូវការរាល់ថ្ងៃ។ សក់ និងក្រចក ត្រូវបានបង្កើតឡើងដោយសារធាតុ keratin ដូច្នេះ របបអាហារដែលសំបូរសារធាតុមួយនេះ ពិតជាអាចជួយអ្នកបានច្រើន។ អាហារដែលអ្នកគួរទទួលទាន ម្សៅស្រូវសាឡី សាច់ក្រហម ផ្លែប្ល៊ូបឺរី គ្រាប់អាល់ម៉ុន ស្រាបៀរ (ក្នុងកម្រិតទាប) អយស្ទ័រ ទឹកដោះគោ ស៊ុត ត្រីសាលម៉ុន គ្រាប់ធញ្ញជាតិ ឬគ្រាប់ផ្លែឈើ៕ ត្រួតពិនិត្យដោយ www.health.com.kh | ចូរថែរក្សាសម្រស់របស់អ្នក តាមរយៈការទទួលទាន និងថែរក្សាសុខភាពខាងក្នុងរាងកាយរបស់អ្នកវិញម្តង ពីព្រោះ ការប្រើប្រាស់ផលិតផល ឬគ្រឿងសម្អាងនានានៅខាងក្រៅ មិនអាចជួយអ្នកបានទាំងស្រុងនោះទេ។ |
ក្នុងកិច្ចសន្ទនាអាស៊ាន-អូស្ត្រាលីនៅថ្ងៃអង្គារទី ១៣ ខែមីនា លោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Julie Bishop បានថ្លែងថា អាស៊ាន ក្លាយជាដៃគូអាទិភាពក្នុងវិស័យសេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខរបស់អូស្ត្រាលី ហើយគេអាចនិយាយបានថា អាស៊ានជាបេះដូងនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់អូស្ត្រាលីផង។ យោងតាមសារព័ត៌មាន Financial Review លោកស្រី Bishop បានអះអាងថា អូស្ត្រាលីនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីធ្វើយ៉ាងណារក្សាសណ្តាប់ធ្នាប់ពិភពលោកដោយផ្អែកលើច្បាប់ និងទប់ទល់បញ្ហាប្រឈមនានាផងដែរ។ លោកស្រីបានអះអាងដូច្នេះ៖ «អាស៊ានអង្គុយនៅចំពីលើបេះដូងនៃតំបន់អាស៊ីប៉ាស៊ីហ្វិក និងមានរៀបចំកិច្ចប្រជុំពហុភាគីសំខាន់ៗជាច្រើន»។ លោកស្រី Bishop បានបន្ថែមថា ផ្អែកលើសារសំខាន់នេះ អូស្ត្រាលីក៏នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ានដើម្បីធានារក្សាសន្តិភាព ស្ថិរភាពតំបន់ និងគ្រប់គ្រងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់អន្តរជាតិ។ បើតាមលោកស្រី ប្រទេសធំៗខ្លះនោះកំពុងប្រើប្រាស់ទម្ងន់សេដ្ឋកិច្ច និងយោធាគំរាមកំហែងប្រទេសដទៃដែលតូចតាចជាងខ្លួនថែមទៀត។ «សណ្តាប់ធ្នាប់អន្តរជាតិពឹងផ្អែកលើច្បាប់ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងឥរិយាបថរបស់បណ្តាប្រទេសនានា ហើយក៏ដើម្បីធានាថា ប្រទេសទាំងនោះប្រកួតប្រជែងគ្នាដោយត្រឹមត្រូវ ដោយមិនបង្កការគំរាមកំហែងឬបង្កអស្ថិរភាពនៅក្នុងតំបន់ ឬក្នុងពិភពលោកឡើយ។ សណ្តាប់ធ្នាប់គ្រប់គ្រងសិទ្ធិរបស់រដ្ឋតូចៗ និងប្រទេសធំតាមរយៈការបង្កើតបទបញ្ញត្តិរួម»។ លោកស្រីរដ្ឋមន្ត្រីកាបរទេសអូស្ត្រាបានបន្ថែមដូច្នេះ។ យ៉ាងណាក៏ដោយ លោកស្រីរដ្ឋមន្ត្រីការបរទេសរូបនេះមិនបានបញ្ជាក់ឲ្យចំឈ្មោះរបស់មហាអំណាចនោះឡើយ។ ប៉ុន្តែគេអាចយល់បានថា លោកស្រីកំពុងសំដៅលើមហាយក្សចិនដែលកំពុងរះត្រដែតឡើងនៅក្នុងតំបន់ និងកំពុងមានជម្លោះអធិបតេយ្យជាមួយបណ្តារដ្ឋអាស៊ានលើសមុទ្រចិនខាងត្បូងផងនោះ។ ចិនជាភាគីជម្លោះសមុទ្រចិនខាងត្បូង ហើយមហាអំណាចនេះបានទាមទារយកតំបន់ជម្លោះស្ទើរតែទាំងស្រុងដោយផ្អែកលើកត្តាប្រវត្តិសាស្ត្រ និងផែនទីប្រាំបួនត្រេដែលចិនបានគូសជាឯកតោភាគីនោះ។ អ្វីដែលសំខាន់ចិនរក្សាជំហរកោងកាចក្នុងជម្លោះ ហើយមហាអំណាចនេះបានបន្តវាតទីដោយកសាងកោះសិប្បនិម្មិត និងធ្វើយោធូបនីយកម្មនៅក្នុងតំបន់ជម្លោះផងដែរ។ ត្រឡប់មកវិញ កិច្ចប្រជុំកំពូលអាស៊ានអូស្ត្រាលី នឹងត្រូវរៀបចំឡើងចាប់ថ្ងៃ ១៧ ដល់ថ្ងៃ ១៨ ខែមីនា ហើយវាជាជំនួបលើកដំបូងបំផុតដែលរៀបចំឡើងនៅលើទឹកដីអូស្ត្រាលី។ កិច្ចប្រជុំនេះនឹងផ្តោតសំខាន់លើបញ្ហាសន្តិសុខជាពិសេសប្រយុទ្ធប្រឆាំងភេរវកម្ម និង បញ្ហាសេដ្ឋកិច្ច នយោបាយ ក៏ដូចជាការទូតផងដែរ។ ការរៀបចំកិច្ចប្រជុំនេះ ក៏ជាយុទ្ធសាស្ត្ររបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី ម៉ាល់ខុម ធើនប៊ូល ក្នុងការពង្រឹងចំណងមិត្តភាពជាមួយអាស៊ាន និងពង្រឹងឥទ្ធិពលរបស់អូស្ត្រាលីក្នុងតំបន់ផងដែរ។ | ប្រមុខការទូតអូស្ត្រាលីបានចាត់ទុកអាស៊ានជាបេះដូងនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយអង្គការតំបន់នេះក៏មានតួនាទីស្នូលក្នុងការរក្សាស្ថិរភាព សន្តិភាព និងវិបុលភាពតំបន់ផងដែរ។ ការថ្លែងបែបនេះធ្វើឡើងមុន ប្រមុខរដ្ឋ និងរដ្ឋាភិបាលអាស៊ានចំនួនប្រាំបួនអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានអូស្ត្រាលី នៅក្នុងទីក្រុងស៊ីដនី។ |
១. ការទទួលទានថ្នាំគ្រាប់ខ្លាញ់ត្រី ពិតណាស់ខ្លាញ់ត្រី គឺល្អចំពោះអារម្មណ៍ ខួរកា្ល និងសុខភាពសសៃឈាមបេះដូងដោយវាមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣។ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាការទទួលទានថ្នាំគ្រាប់ខ្លាញ់ត្រីអាចបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះ? ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមទទួលទានត្រីឱ្យបានច្រើនជំនួសការប្រើប្រាស់ថ្នាំគ្រាប់ខ្លាញ់ត្រី។ ២. ការទទួលទានសូកូឡា នេះក៏ព្រោះតែសូកូឡាមានផ្ទុកជាតិកាហ្វេអ៊ីន ជាតិខ្លាញ់ និងកាកាវដែលសុទ្ធតែមានឥទ្ធិពលអាចបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ដើម្បីជាការប្រសើរចូរកម្រិតការទទួលទានអាហារនេះ។ ៣. ការជក់បារី ការជក់បារីអាចផ្ដល់ផលប៉ះពាល់គួរឱ្យព្រួយបារម្ភជាច្រើនចំពោះសុខភាព រួមបញ្ចូលទាំងបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ដូច្នេះប្រសិនបើអ្នកជាអ្នកជក់បារី ហើយតែងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះក្នុងពេលជាមួយគ្នានោះ អ្នកគួរតែពិចារណាបោះបង់ចោលនូវទម្លាប់នេះជាចាំបាច់។ ៤. ការទទួលទានភេសជ្ជៈកាបូណាត ឬភេសជ្ជៈកំប៉ុង អ្នកក៏ចាំបាច់គួរចៀសវាងទទួលទានភេសជ្ជៈកំប៉ុងផងដែរ ប្រសិនបើមិនចង់ជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ភេសជ្ជៈប្រភេទនេះអាចបណ្ដាលឱ្យក្រពះរីកធំ ហើយបង្កើនសម្ពាធលើផ្ទៃជញ្ជាំងក្រពះបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ណាមួយភាគច្រើននៃភេសជ្ជៈកំប៉ុងមានផ្ទុកជាតិអាស៊ីតនិងកាហ្វេអ៊ីន។ ៥. ធាត់លើសទម្ងន់ អ្នកធាត់លើសទម្ងន់ គឺងាយនឹងជួបប្រទះអាការៈច្រាលទឹកអាស៊ីតក្រពះជាញឹកញាប់។ នេះក៏ព្រោះតែជាតិខ្លាញ់ដែលស្ថិតត្រង់ផ្នែកកណ្ដាលនៃរាងកាយបង្កសម្ពាធក្នុងក្រពះ។ ម្យ៉ាងវិញទៀតអ្នកដែលធាត់លើសទម្ងន់មានទម្លាប់ទទួលទានអាហារមិនល្អ។ ៦. ការប្រើប្រាស់ថ្នាំមួយចំនួន ថ្នាំប្រភេទប្រឆាំងការរលាក ថ្នាំអង់ទីប៊ីយូទិក ថ្នាំសម្ពាធឈាមឡើងខ្ពស់ និងថ្នាំប្រភេទ non-steroidal សុទ្ធតែមានឥទ្ធិពលបង្កអាការៈច្រាលទឹកអាស៊ីតក្រពះ៕ ត្រួតពិនិត្យដោយ www.health.com.kh | ឧស្សាហ៍ជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះមែនទេ? ក្រៅពីការទទួលទានអាហារមានផ្ទុកជាតិអាស៊ីត អាហារហឹរ និងការគេងភ្លាមៗក្រោយពេលអាហារនោះអាការៈច្រាលទឹកអាស៊ីតក្រពះក៏អាចកើតមានឡើងដោយសារកត្តាមួយចំនួនផ្សេងទៀតផងដែរ។ ថាតើកត្តាទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាដែលអាចបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះ ៖ |
«សំឡេងអ្នកជំនាញអង្គការសេដាក»។ នេះជាសំឡេងរបស់អ្នកជំនាញកសិកម្ម នៃអង្គការសេដាក ដែលកំពុងធ្វើបទបង្ហាញពីផលិតផលបន្លែ និងដំណាំសរីរាង្គដល់ក្រុមអ្នកសារព័ត៌មាន និងតំណាងជនជាតិដើមភាគតិច អំពីអត្ថប្រយោជន៍នៃដំណាំប្រភេទនេះ។ គោលការណ៍សរីរាង្គ គឺតម្រូវឲ្យកសិករទាំងអស់ ប្រើប្រាស់ជីធម្មជាតិពីលាមកសត្វ ថ្នាំធម្មជាតិ ពូជធម្មជាតិ រួមទាំងទឹក ដែលគ្មានសារធាតុពុល ឬគីមីជាដើម ។ លោក យ៉ង សាំងកុមារ ស្ថាបនិកអង្គការសេដាក និងក្រុមអ្នកជំនាញផ្នែកកសិកម្ម ដែលប្រឹងជំរុញឲ្យជនជាតិដើមភាគតិច នៅមណ្ឌលគីរី ផលិតកសិកម្មបែបសរីរាង្គនេះ ដោយសារតែលោកមើលឃើញថា ទីផ្សារដំណាំប្រភេទនេះ កំពុងនៅសល់ទីផ្សារទំនេរច្រើន ដែលជាឱកាសល្អសម្រាប់ពលរដ្ឋជនជាតិដើមភាគតិចប្រកបរបរកសិកម្មប្រភេទនេះ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ អ្វីដែលលោក យ៉ង សាំងកសិកម្ម ចង់បាននោះ គឺការផ្លាស់ប្ដូរកម្រិតជីវភាពរបស់ឲ្យពលរដ្ឋជនជាតិដើមភាគតិច តាមរយៈការធ្វើបដិវត្តកសិកម្ម ពីការដាំដំណាំវិលជុំ ឬដំណាំពនេចរ មកជាដំណាំសរីរាង្គ ដែលផ្គត់ផ្គង់ទីផ្សារវិញ ដោយមានអង្គការសេដាក និងដៃគូពាក់ព័ន្ធជាអ្នកប្រមូលទិញ ខណៈប្រទេសជិតខាង និងប្រទេសក្នុងតំបន់អាស៊ាន កំពុងបញ្ជារទិញផលិតផលសរីរាង្គពីកម្ពុជា។ សំឡេងលោក យ៉ង សាំងកុមារ៖ ក្នុងដំណើរទស្សកិច្ចរយៈពេល២ថ្ងៃ ក្រុមអ្នកជំនាញកសិកម្មនៃអង្គការសេដាក និងក្រុមអ្នកសារព័ត៌មាន រួមទាំងដៃគូពាក់ព័ន្ធ បាននាំចុះទៅដល់ចំការកាហ្វេសរីរាង្គរបស់លោក រ៉ូយ ទើប ដែលជាប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង រស់នៅក្នុងឃុំប៊ូស្រា ស្រុកពេចជ្រាដា ខេត្តមណ្ឌល។ ស្ថិតនៅក្នុងចំការកាហ្វេ លើផ្ទៃដី៤ហិកតា លោក រ៉ូយ ទើប កំពុងមមាញឹកប្រមូលផលកាហ្វេ សម្រាប់ផ្គត់ផ្គង់ទៅដល់ក្រុមហ៊ុនទីម័រកាហ្វេ ដែលបានបញ្ជាទិញកាហ្វេទាំងអស់ពីចំការលោក ។ លោក រ៉ូយ ទើប ដែលបានប្រកបរបរដាំកាហ្វេ៥ឆ្នាំមកហើយ បានប្រមូលផលកាហ្វេ២តោនក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ឲ្យក្រុមហ៊ុនទីម័រកាហ្វេ។ ដើមឡើយជនជាតិដើមព្នងរូបនេះ បានដាំកាហ្វេសម្រាប់ផ្គត់ផ្គង់ឲ្យទៅក្រុមហ៊ុនវៀតណាម ដែលប្រមូលទិញពីចំការគាត់ប៉ុណ្ណោះ។ តែក្រោយពីលោកបានចាប់ផ្ដើមជួបលោក យស ចាន់ថា ប្រធានក្រុមហ៊ុនទីម័រកាហ្វេ ដែលផ្ដោតទៅលើកាហ្វេសរីរាង្គមក លោក ទើប ក៏បានងាកមកដាំកាហ្វេសរីរាង្គនេះវិញ។ តាមរយៈការដាំកាហ្វេសរីរាង្គរយៈពេលជាង៥ឆ្នាំ ជីវភាពរបស់កសិករជនជាតិដើមភាគតិចរូបនេះ បានផ្លាស់ប្ដូរច្រើន ដោយសារតែរូបគាត់អាចរកចំណូលបានពី២០លានរៀល ទៅ៣០លានរៀល(ពី៧០០០ទៅ៨០០០ដុល្លារ)ក្នុងមួយឆ្នាំ ។ ដោយសារតែទទួលបានអត្ថប្រយោជន៍ច្រើនពីការដាំកាហ្វេសរីរាង្គនេះ លោក រ៉ូយ ទើប ក៏បានពង្រីកការដាំដុះកាហ្វេនេះ នៅលើផ្ទៃដី៤ហិកតាបន្ថែមទៀត ដែលអាចទទួលផលនៅឆ្នាំក្រោយនេះ ។ សំឡេងលោក រ៉ូយ ទើប៖ របៀបដាំដុះដំណាំសរីរាង្គ គឺត្រូវការថែទាំ និងការយកចិត្តទុកដាក់ខ្ពស់ជារឿងសំខាន់មួយ ប៉ុន្តែការជំរុញឲ្យពលរដ្ឋដាំដុះដំណាំសរីរាង្គនេះ វាក៏មិនមែនជារឿងងាយស្រួលនោះដែរ។ ជាពិសេសការធ្វើការជាមួយពលរដ្ឋជនជាតិដើមភាគតិច។ នេះជាការលើកឡើងរបស់លោក យស ចាន់ថា ប្រធានក្រុមហ៊ុនទីម័រកាហ្វេ ដែលបានប្រើពេលវេលា៥ឆ្នាំ ដើម្បីពន្យល់ហេតុផល និងជំរុញឲ្យពលរដ្ឋជនជាតិដើមភាគតិច ងាកមកផលិតកសិកម្មសរីរាង្គ ហើយបញ្ឈប់ការដាំដុះដំណាំពនេចរ និងចំការវិលជុំ។ ដើមឡើយមានតែជនជាតិដើមភាគតិចតែ៥គ្រួសារប៉ុណ្ណោះ យល់ព្រមដាំដំណាំសរីរាង្គតាមការពន្យល់ក្រុមហ៊ុនទីម័រកាហ្វេ ហើយក្រោយពីជនជាតិដើមទាំង៥គ្រួសារនោះ ទទួលបានលទ្ធផលវិជ្ជមានច្រើនពីការផលិតដំណាំសរីរាង្គនេះ ទើបមានជនជាតិដើមភាគតិចផ្សេងទៀត មកសុំការអន្តរាគមន៍ពីក្រុមហ៊ុនទីម័រកាហ្វេ និងក្រុមអ្នកជំនាញសរីរាង្គ ឲ្យជួយបង្រៀនពួកគេពីការដាំដុះនេះ។ បើតាមលោក យស ចាន់ថា បច្ចុប្បន្ននេះមានជនជាតិដើមភាគតិច៤០គ្រួសារ ដែលបានប្រកបរបរកសិកម្មកាហ្វេសរីរាង្គ លើផ្ទៃដីដាំដុះកាហ្វេចំនួន១១៨ហិកតា ដោយក្នុងនោះផ្ទៃដីដែលបង្កើនផលបាន៤៨ហិកតា។ ប៉ុន្តែផ្ទៃដី៤៨ហិកតា គឺអាចប្រមូលផលបានតែ២០ហិកតាប៉ុណ្ណោះ ដោយអាចផ្តល់ទិន្នផលកាហ្វេពី២២តោន ទៅ២៥តោន សម្រាប់ក្រុមហ៊ុនទីម័រកាហ្វេលោក ប្រមូលទិញយកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅស្រុក ។ សម្រាប់ទីផ្សារក្រៅស្រុក ក្រុមហ៊ុនទីម័រកាហ្វេត្រូវផ្គត់ផ្គង់ទៅប្រទេសជប៉ុន១២តោន កូរ៉េ១០តោន និងតៃវ៉ានជាដើម។ សំឡេងលោក យស ចាន់ថា៖ ក្រៅពីក្រុមហ៊ុនក្រៅប្រទេស កាហ្វេសរីរាង្គនៅខេត្តមណ្ឌលគីរី ក៏មានលក់ជាបណ្ដើរៗហើយនៅទីផ្សារនានា នៅក្នុងរាជធានីភ្នំពេញ ដែលមានការគាំទ្រពីក្រុមហ៊ុនមួយចំនួនដូចជា ផ្សារកសិផលសរីរាង្គសេដាក (ផ្សារអូក្រា) ហាងកាហ្វេ F Cafe (អេហ្វកាហ្វេ) ហាងរ៉ូប៊ូស្ដាប៊ូស្រាកាហ្វេ ហាងប៊ីងហ្គោកាហ្វេ ។ មានវ័យ៦៦ឆ្នាំ លោកស្រី ប្រុក វ៉ាន្នី បានបើកអាជីវកម្មហាងប៊ីងហ្គោកាហ្វេ ជាង១ឆ្នាំមកហើយ ដែលគាំទ្រដល់ផលិតផលកាហ្វេសេរីរាង្គ ។ ស្ត្រីវ័យចំណាស់ ដែលចូលនិវត្តពីការងារអង្គការសង្គមស៊ីវិល បាននិយាយថា មូលហេតុលោកស្រី បើកអាជីវកម្មនេះ គឺដោយសារតែខ្លួនមានបំណងជួយគាំទ្រ និងលើកកម្ពស់ដល់ជីវភាពពលរដ្ឋ ជាពិសេសជនជាតិដើមភាគតិច ដែលប្រកបរបរកសិកម្មបែបសរីរាង្គនេះ។ មិនមែនត្រឹមតែដាក់លក់ផលិតផលកាហ្វេសរីរាង្គប៉ុណ្ណោះទេ សូម្បីតែអថិតិជនចូលពិសារកាហ្វេសរីរាង្គនេះ ក៏ទទួលបានចំណេះដឹងពីកសិកម្មសរីរាង្គ តាមរយៈការធ្វើបទបង្ហាញពីក្រុមការងារ និងបុគ្គលិក ហាងប៊ីងហ្គោកាហ្វេរបស់លោកស្រីផងដែរ។ សំឡេងលោកស្រី ប្រុក វ៉ាន្នី៖ មិនមែនមានតែដំណាំកាហ្វេសរីរាង្គនោះទេ ដែលដាំដុះនៅលើទឹកដីមណ្ឌលគីរី ។ នៅទីនេះ ក៏មានដំណាំផ្លែផាសិន ឬក្រូចវល្លិ៍ រួមទាំងដំណាំផ្លែត្រសក់ ស្ពៃ សណ្ដែកគួរ ននោង ល្ហុង ប័រ និងចេកជាដើម ដែលសុទ្ធជាដំណាំបែបសរីរាង្គ ដែលដាំដោយគ្រួសារជនជាតិដើមភាគតិច ដោយមានការគាំទ្រពីអង្គការសេដាក និងដៃគូពាក់ព័ន្ធ។ ងាកចេញពីរឿងកាហ្វេសរីរាង្គនេះ យើងបន្តដំណើរទៅចំការដំណាំផ្លែផាសិន ឬក្រូចវល្លិ៍សរីរាង្គរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅឃុំដាក់ដាំវិញម្ដង ដែលកំពុងវាយលុកទីផ្សារកម្ពុជា មិនចាញ់កាហ្វេសរីរាង្គប៉ុន្មានដែរ។ លោកស្រី ធាង ត្រាត់ ដែលជាម្ចាស់ចំការផាសិនលើផ្ទៃដី៦០ បានប្រកបរបរដាំផ្លែផាសិននេះ រយៈពេលជាង១ឆ្នាំហើយ ក្រោយពីលោកស្រី បានបញ្ឈប់ការស៊ីឈ្នួលធ្វើស្រែចំការឲ្យគេក្នុងភូមិ។ ក្នុងសំនៀងរដឺន ជាភាសាបែបជនជាតិដើមភាគតិចព្នងលោកស្រី ធាង ត្រាត់ បាននិយាយថា ការងារកសិកម្មសរីរាង្គនេះ មានការពិបាកថែទាំបន្តិចមែន ប៉ុន្តែវាអាចផ្តល់ចំណូលឲ្យលោកស្រីបានច្រើន ពោលគឺចាប់ពី១លានរៀលឡើងទៅក្នុងមួយខែ។ លោកស្រី ធាង ត្រាត់ ជនជាតិដើមភាគតិច៖ បើតាមអង្គការសេដាក កសិផលផ្លែសិន ឬក្រូចវល្លិ៍សរីរាង្គនេះ កំពុងមានទីផ្សារខ្ពស់នៅក្នុងស្រុក ហើយក៏ប្រកួតប្រជែងខ្លាំងជាមួយផ្លែផាសិនវៀតណាមផងដែរ។ បច្ចុប្បន្នដំណាំអចិន្ត្រៃយ ដែលមានសក្តានុពលក្រៅពីស្រូវ រួមមានមានចេក ទុរេន ស្វាយចន្ទីជាដើម មានផ្ទៃដីដាំដុះទូទាំងខេត្តមណ្ឌលគីរី មានចំនួន៧៤៨៩ហិកតា ។ ដែលក្នុងនោះមានដំណាំកាហ្វេ មានផ្ទៃដីសរុប២៨៦ហិកតា ដោយមិនទាន់បូកបញ្ចូលផ្ទៃដី ទីតាំងមួយចំនួនទៀត។ តួលេខនេះ បង្ហាញថា ផ្ទៃដីដាំកាហ្វេកើនឡើង២១១ហិកតា ក្នុងឆ្នាំ២០១៨។ នេះបើតាមលោក សេង សៅ អនុប្រធានការិយាល័យសេដ្ឋសាស្ត្រ ខេត្តមណ្ឌលគីរី។ ដោយសារមើលឃើញពីសក្ដានុពល និងទីតាំងដីក្រហម ដែលមានគុណភាពខ្ពស់នៅក្នុងខេត្តមណ្ឌលគីរី លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម ជឿជាក់ថា កម្ពុជានឹងអាចបង្កើនកសិកម្មសរីរាង្គ ជាពិសេសផលិតកាហ្វេសរីរាង្គដោយខ្លួនឯងបានកាន់តែច្រើន និងអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ហើយកាត់បន្ថយការនាំចូលបានកាន់តែច្រើន នៅរយៈពេល៥ឆ្នាំទៀត។ | មណ្ឌលគីរី៖ ប្រជាពលរដ្ឋជនជាតិដើមភាគតិចមួយចំនួន នៅក្នុងខេត្តមណ្ឌលគីរី បានផ្លាស់ប្ដូរជីវភាពមកល្អប្រសើរជាងមុន ក្រោយពីពួកគេបានងាកមកផលិតដំណាំដាំដុះបែបសរីរាង្គ តាមរយៈការជួយជ្រោមជ្រែងពីអ្នកជំនាញកសិកម្មរបស់អង្គការសេដាក (CEDAC)។ អ្នកជំនាញហៅការដាំដុះបែបសរីរាង្គ ដែលកំពុងរីកចម្រើននៅខេត្តមណ្ឌលគីរីនេះថា ការធ្វើបដិវត្តកសិកម្ម ។ |
មនុស្សយើងប្រហែលជាមាន ១០ភាគរយនឹងកើតជាជំងឺគ្រួសក្នុងតម្រងនោមក្នុងឆាកជីវិតពួកគេ។ គ្រួសក្នុងតម្រងនោមឃើញកើតមានច្រើនបំផុតលើមនុស្សប្រុស ប៉ុន្តែឥឡូវនេះ គ្រូពេទ្យជាច្រើនកំពុងតែឃើញជំងឺនេះកើតច្រើនលើស្ត្រី និងកូនក្មេងទៅវិញ។ កត្តារបបអាហារប្រហែលជាដើរតួយ៉ាងសំខាន់ក្នុងការបង្កើនអត្រានៃការកើតជំងឺគ្រួសក្នុងតម្រងនោម។ គ្មានរោគសញ្ញា មនុស្សជាច្រើនដែលមានគ្រួសក្នុងតម្រងនោមមិនឃើញមានរោគសញ្ញាអ្វីឡើយ។ បើសិនជាអ្នកមានគ្រួសក្នុងតម្រងនោមដែលមានទំហំតូចបំផុត អ្នកប្រហែលជាជុះវាចេញដោយមិនដឹងខ្លួនទៀតផង។ ពេលខ្លះគ្រួសតូចៗបែបនេះអាចរកឃើញតាមរយៈការធ្វើថតរូបភាពវេជ្ជសាស្ត្រ (កាំរស្មីអ៊ិច, CT Scan, ឬអេកូ) សម្រាប់រកមើលជំងឺដែលមិនទាក់ទងនឹងតម្រងនោម។ គ្រូពេទ្យប្រហែលជាប្រើវិធីសាស្ត្រមើល និងតាមដានបើសិនជារកឃើញថាអ្នកមានគ្រួសក្នុងតម្រងនោមហើយគ្មានរោគសញ្ញាអ្វីជាបញ្ហាទេ។ ឈឺចាប់ ការឈឺចាប់ដោយសារតែគ្រួសក្នុងតម្រងនោមអាចមានលក្ខណៈពីស្រាលទៅធ្ងន់ធ្ងរ ហើយលក្ខណៈឈឺនោះមានចាប់ពីងុំ រហូតដល់ឈឺដូចគេចាក់។ គ្រួសតម្រងនោមដែលធំៗទំនងជាងាយបង្កការឈឺចាប់ណាស់ព្រោះវានឹងត្រូវរមៀលចូលទៅក្នុងបំពង់ Ureter និងចេញពីក្នុងខ្លួនតាមទឹកនោម។ កន្លែងឈឺចាប់ដោយសារសារតែគ្រួសក្នុងតម្រងនោមដែលគេជួបប្រទះញឹកញាប់ជាងគេនោះគ ចង្កេះ (ខាងចំហៀងខ្លួន), ពោះផ្នែកខាងក្រោម និងគ្រលាន ព្រមទាំងក្រោមឆ្អឹងជំនី។ ការឈឺចាប់ប្រហែលជាកើតមានដូចជាទឹករលកអញ្ចឹង។ អ្នកក៏ប្រហែលជាធ្លាប់មានបញ្ហានោមញឹក និងនោមឈឺបើសិនជាមានគ្រួសក្នុងតម្រងនោមមែន។ ក្អួត និងចង្អោរ ការឈឺចាប់ដែលអ្នកមានពេលកើតគ្រួសក្នុងតម្រងនោមប្រហែលក្លាយទៅជាកាន់តែធ្ងន់ធ្ងរបើសិនជាមានអាការៈក្អួត និងចង្អោរថែមទៀត។ ដោយសារតែគ្រួសតម្រងនោមរមៀលចុះទៅក្នុងបំពង់ Ureter និងបណ្តាលអោយស្ទះលំហូរទឹកនោម ទើបធ្វើអោយមានការឈឺចាប់ខ្លាំងក្លា និងធ្ងន់ធ្ងរជាងការសម្រាលកូនទៅទៀត។ ការឈឺចាប់, ក្អួត និងចង្អោធ្ងន់ធ្ងរត្រូវតែព្យាបាលដោយប្រើថ្នាំបំបាត់ការឈឺចាប់ដែលខ្លាំង, ថ្នាំបំបាត់ក្អួត និងព្យួរសេរ៉ូម។ ក្តៅខ្លួន និងគ្រុនញាក់ ការក្តៅខ្លួន និងគ្រុនញាក់ពេលខ្លះគឺជារោគសញ្ញារបស់ជំងឺគ្រួសក្នុងតម្រងនោម។ ទាំងនេះហើយគឺជាសញ្ញាដែលត្រូវការវាយតម្លៃពីគ្រូពេទ្យអោយបានលឿនព្រោះវាអាចនឹងមានន័យថា អ្នកមានការបង្ករោគ (ដែលអាចគំរាមគំហែងដល់អាយុជីវិតបានបើសិនជាមិនបានព្យាបាលទេ)។ អ្នកគួរតែស្វែងរកការព្យាបាលអោយបានលឿនបើសិនជាមានអាការៈក្តៅខ្លួន និងគ្រុនញាក់ទាក់ទងនឹងគ្រួសក្នុងតម្រងនោម ទោះបីជាការឈឺចាប់នោះមានលក្ខណៈតិចតួចក៏ដោយ។ ឈាមក្នុងទឹកនោម វត្តមានឈាមក្នុងទឹកនោមគឺជារោគសញ្ញាមួយផ្សេងៗទៀតរបស់ជំងឺគ្រួសក្នុងតម្រងនោម។ ដោយសារតែគ្រួសក្នុងតម្រងនោមត្រូវឆ្លងការផ្លូវបង្ហួរនោម វានឹងធ្វើអោយកកិតដល់បំពង់ Ureter ដែលជាហេតុនាំអោយមានការហូរឈាមដូច្នេះ។ ទឹកនោមរបស់អ្នកប្រហែលជាមើលទៅឃើញពណ៌ផ្កាឈូក ឬក្រហមអាស្រ័យទៅតាមភាពធ្ងន់ធ្ងរនៃការហូរឈាមនោះ។ ឈាមក្នុងទឹកនោមគឺជារោគសញ្ញាធ្ងន់ធ្ងរបំផុតដែលត្រូវការអោយគ្រូពេទ្យធ្វើការវាយតម្លៃអោយបានលឿន។ ការប្រែប្រួលទឹកនោមផ្សេងៗទៀត បើសិនជាអ្នកឃើញទឹកនោមទៅជាពណ៌ល្អក់ ឬមានក្លិនស្អុយខ្លាំង នោះអាចជាសញ្ញាមួយនៃការបង្ករោគដែលទាក់ទងនឹងគ្រួសក្នុងតម្រងនោម។ ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះអាចជាសញ្ញានៃជំងឺដូចជា ជំងឺរលាកផ្លូវទឹកម៉ូដ, ជំងឺរលាកផ្លោកនោម, ឬជំងឺកាមរោគដូចជាជំងឺប្រមេះទឹកបាយជាដើម។ បើសិនជាអ្នកឃើញទឹកនោមទៅជាពណ៌ល្អក់ ឬក្លិនស្អុយចូរទៅជួបគ្រូពេទ្យភ្លាម៕ ត្រួតពិនិត្យដោយ www.health.com.kh | ជំងឺគ្រួសក្នុងតម្រងនោមគឺជាជំងឺមួយប្រភេទដែលកើតមានជាដុំគ្រួសរឹងក្រោយពីសារធាតុជាច្រើនដែលរលាយបានក្នុងទឹកនោមក្លាយទៅជាមានកំហាប់ខ្ពស់។ សារធាតុនោះច្រើនតែកើតឡើងដោយសារជាតិកាលស្យូម, អុកសាឡាត និងផូស្វាត។ ជំងឺគ្រួសក្នុងតម្រងនោមប្រហែលជាមានកម្រាស់ពីរបីមីលីម៉ែត្រ ឬធំជាងដូចដុំថ្មតូចៗអញ្ចឹង។ |
អត្ថបទទាក់ទង ក្រសួងសេដ្ឋកិច្ចប្រាប់៦ចំណុច មុនសម្រេចចិត្តទិញដីឡូត៍ ឬផ្ទះ ប្រសាសន៍របស់លោក ស៊ា រិទ្ធី អគ្គនាយកក្រុមហ៊ុន WorldBridge Group ដែលថ្លែងក្នុងពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩ នៅថ្ងៃទី៤ខែតុលា ៖ | ភ្នំពេញ៖ លោក ស៊ា រិទ្ធី ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំមួយ បានប្រាប់ឲ្យអ្នកដែលទិញដីពុះឡូត៍ ត្រូវប្រុងប្រយ័ត្នចំពោះហានិភ័យ។ លោកបញ្ជាក់ដូច្នេះថា៖«ឃើញថាមួយរយៈចុងក្រោយ ពួកគាត់ផ្អើលទៅទិញដីពុះឡូត៍ តែគាត់ត្រូវពិចារណាថា ការទិញដីឡូត៍គឺមានហានិភ័យខ្ពស់ណាស់ ព្រោះអ្នកដែលពុះដីឡូត៍លក់ យើងអត់ដឹងថាគាត់ជានរណាទេ ពេលដែលគាត់ទៅបាត់ ក្រោយមកយើងទៅសាងសង់ ឯណាផ្លូវ ឯណាប្រព័ន្ធលូ?»។ |
ថ្នាំ AMBRONOL SYRUP សម្រាប់កុមារ ផលិតពីរោងចក្រ MARION BIOTECH PVT.LTD នៅប្រទេសឥណ្ឌា កំពុងចរាចរណ៍លើទីផ្សារកម្ពុជា នាំចូលដោយក្រុមហ៊ុនQuramax (Cambodia) Limited ត្រូវបានក្រសួងសុខាភិបាលហាមពលរដ្ឋប្រើប្រាស់ជាបន្ទាន់ និងត្រូវប្រមូលពីទីផ្សារមកវិញទាំងអស់។ ការហាមនេះ គឺបន្ទាប់ពីអង្គការសុខភាពពិភពលោក រកឃើញថាឱសថ AMBRONOL SYRUP មានផ្ទុកសារធាតុសកម្មឱសថ Ambroxol Hydrochloride 15mg/5mL ផលិតដោយរោងចក្រផលិតឱសថ MARION BIOTECH PVT. LTD, India (មានលេខឡូតិ៍ AAS2103, AAS2201, AAS2202 និង AAS2204 ដែលកំពុងចរាចរនៅប្រទេស Uzbekistan) មានផ្ទុកសារជាតិគីមី Diethylene Glycol និង Ethylene Glycol លើសកម្រិតបទដ្ឋានស្តង់ដារ អាចបង្កឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមារ ឬឈានដល់បាត់បង់ជីវិត។ សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនាថ្ងៃទី១២មករា បានបញ្ជាក់ថា៖ «ការផ្ទុកសារជាតិគីមីកម្រិតបទដ្ឋានស្តង់ដារនេះ នឹងផលរំខានធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ដែលជាកុមារ ដូចជា៖ ឈឺពោះ ក្អួត រាគ ពិបាកនោម ឈឺក្បាល ស្ថានភាពផ្លូវចិត្តប្រែប្រួល និងវិបត្តិតម្រងនោមស្រួចស្រាល់ដែលអាចបង្កឱ្យស្លាប់បាន»។ ដើម្បីធានាបាននូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ក្រសួងសុខាភិបាល បានតម្រូវឱ្យក្រុមហ៊ុន Quramax (Cambodia) Limited ដែលបាននាំចូល និងចែកចាយថ្នាំ AMBRONOL SYRUP ត្រូវប្រមូលយកមកវិញ ពីគ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន)នានា នៅកម្ពុជា។ ជាមួយគ្នានេះ គ្រប់មន្ទីរពេទ្យរដ្ឋ ឯកជន គ្លីនីក បន្ទប់ពិគ្រោះជំងឺ បន្ទប់ព្យាបាលជំងឺ គ្រប់សេវាសុខាភិបាលផ្សេងៗទៀត និងសាធារណជនត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំ AMBRONOL SYRUP រួមទាំងហាមឱសថស្ថានទាំងអស់ ត្រូវឈប់លក់ឱសនេះចាប់ពីថ្ងៃនេះតទៅ។ ចំពោះក្រុមហ៊ុនអាហរ័ណ នីហរ័ណឱសថ និងឱសថស្ថានឱសថស្ថានរង ទាំងឡាយណាដែលនៅតែបន្ត លក់ថ្នាំAMBRONOL SYRUP នេះ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់។ ក្នុងករណីពលរដ្ឋប្រទះឃើញថ្នាំនេះ សូមប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង តាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៣៥៥ ១៦១, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០៕ | ក្រសួងសុខាភិបាល ប្រកាសឱ្យពលរដ្ឋទាំងអស់ឈប់ប្រើប្រាស់ថ្នាំAMBRONOL SYRUP ជាបន្ទាន់ ព្រោះវាមានសារធាតុគីមីលើសកម្រិតបទដ្ឋានស្តង់ដារ ដែលអាចបង្កឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមារ ឬឈានដល់បាត់បង់ជីវិត។ |
រដ្ឋសភា ដែលជាស្ថាប័នប្រជាធិបតេយ្យតែមួយគត់នៅសេសសល់នៅវ៉េណេស៊ុយអេឡា កំពុងក្លាយជាមុខសញ្ញាត្រូវកម្ចាត់ពីសំណាក់ប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ ។ រដ្ឋសភា ស្ថិតក្រោមការគ្រប់គ្រងដោយក្រុមប្រឆាំងតាំងពីឆ្នាំ២០១៥ មក ហើយបានដើរតួជាមូលដ្ឋាននយោបាយសម្រាប់លោក ហ័ន ក្វៃដូ ក្នុងយុទ្ធនាការផ្ដូលរំលំលោក ម៉ាឌុយរ៉ូ ។ លោក ម៉ាឌុយរ៉ូ បានប្រកាសនៅថ្ងៃទី២០ ខែឧសភា ពីគម្រោងរៀបចំការបោះឆ្នោតរដ្ឋសភាមុនកំណត់។ ក្នុងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានៅឆ្នាំ២០១៥ ក្រុមប្រឆាំងបានគ្រប់គ្រងកៅអីចំនួន១០៩ ក្នុងចំណោមកៅអីសរុប១៦៩ ខណៈបក្សដែលគាំទ្រលោក ម៉ាឌុយរ៉ូ កាន់កាន់ចំនួន៥៥ កៅអី។ ការបោះឆ្នោតអាណត្តិក្រោយ គ្រោងធ្វើនៅឆ្នាំ២០២០ ឯណោះ។ ទោះជាយ៉ាងណា លោក ម៉ាឌុយរ៉ូ មិនបញ្ជាក់ឲ្យច្បាស់ពីកាលបរិច្ឆេទរៀបចំការបោះឆ្នោតដែលលោកចង់បានឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ ត្រូវបានគ្រប់គ្រងដោយបក្សប្រឆាំង រដ្ឋសភា បានក្លាយជាឆ្អឹងទទឹងកសម្រាប់រដ្ឋបាលលោក ម៉ាឌុយរ៉ូ ។ ទីបំផុត លោក ម៉ាឌុយរូ ក៏បង្កើតសភាធម្មនុញ្ញថ្មី ដែលដើរតួជំនួសរដ្ឋសភា ហើយអំណាចរបស់រដ្ឋសភាក៏សាបរលាប។ សភាធម្មនុញ្ញថ្មីនេះដែលពោរពេញដោយមនុស្សលោក ម៉ាឌុយរ៉ូ ក្លាយជាស្ថាប័ននីតិបញ្ញត្តិជំនួសរដ្ឋសភា ហើយក្ដោបក្ដាប់អំណាចពេញដៃទៀតផង។ ប៉ុន្តែសភាធម្មនុញ្ញ គ្មានអន្តរជាតិទទួលស្គាល់ឡើយ។ លោក ម៉ាឌុយរ៉ូ ចង់ផ្ដាច់ផ្លូវលោក ក្វៃដូ? ថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួនដើម្បីអបអរជ័យជម្នះការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន លោក ម៉ាឌុយរ៉ូ ចាត់ទុករដ្ឋសភាដែលមានលោក ក្វៃដូ ជាមេដឹកនាំ ជាស្ថាប័នខុសច្បាប់។ ដូចនេះ ការបោះឆ្នោតមុនកំណត់នេះ មានគោលដៅធ្វើឲ្យរដ្ឋសភាទៅជាស្របច្បាប់វិញ។ ធ្វើឲ្យស្របច្បាប់ លោក ម៉ាឌុយរ៉ូ ទំនងចង់ឲ្យស្ថាប័នមួយនេះ លែងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រឆាំងវិញ។ បើសិនជាអាចគ្រប់គ្រងរដ្ឋសភាបាននោះ លោក ម៉ាឌុយរ៉ូ ក៏អាចដកបន្លាចេញពីទ្រូងដែរ។ នេះក៏ព្រោះរដ្ឋសភាជាទីប្រមូលផ្ដុំអំណាចរបស់លោក ក្វៃដូ ។ បើបាត់បង់កៅអីសភា លោក ក្វៃដូ ក៏អស់មានអំណះអំណាងដើម្បីតាំងខ្លួនជាប្រធានាធិបតីបណ្ដោះអាសន្នទៀតដែរ។ មេដឹកនាំប្រឆាំងរូបនេះ អាចប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្ដោះអាសន្នបាន ក្នុងនាមជាប្រធានរដ្ឋសភាប៉ុណ្ណោះដែលចែងតាមរដ្ឋធម្មនុញ្ញ។ បាត់បង់តំណែងប្រធានរដ្ឋសភា លោក ក្វៃដូ ទំនងជាមិនអាចផ្ដួលរំលំលោក ម៉ាឌុយរ៉ូ បានទៀតឡើយ បន្ថែមពីលើស្ថានភាពបច្ចុប្បន្នដែលមិនល្អស្រាប់ផងនោះ។ យ៉ាងណាមិញ បើសិនជាសភាពការណ៍ដើរដល់ចំណុចនោះមែន លោក ម៉ាឌុយរ៉ូ ផ្ទាល់ក៏ទំនងជាពិបាកដែរ ព្រោះប្រាកដជារងសម្ពាធកាន់តែខ្លាំងថែមទៀត៕ | ប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌុយរ៉ូ នៅថ្ងៃទី២០ ខែឧសភា បានស្នើរៀបចំការបោះឆ្នោតរដ្ឋសភាដែលសព្វថ្ងៃគ្រប់គ្រងដោយក្រុមប្រឆាំង។ គម្រោងបោះឆ្នោតជ្រើសរើសសមាជិកសភាមុនកំណត់នេះ ត្រូវបានលោក ម៉ាឌុយរ៉ូ អះអាងថា ជាការធ្វើឲ្យស្ថាប័នមួយនេះស្របច្បាប់ឡើងវិញ។ ប៉ុន្តែគេបារម្ភថា គោលដៅពិតរបស់លោក ម៉ាឌុយរ៉ូ គឺផ្ដាច់ផ្លូវរបស់ក្រុមប្រឆាំងប៉ុណ្ណោះ ព្រោះរដ្ឋសភាដែលមានលោក ហ័ន ក្វៃដូ ជាប្រធាននេះ ជាស្ថាប័នតែមួយគត់ទទួលស្គាល់ដោយអន្តរជាតិ។ |
ក្រុមអភិរក្សស្រាវជ្រាវមកពីក្រសួងបរិស្ថាន អង្គការWCS និងប្រជាសហគមន៍ បានរួមគា្នបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិនៅទីតាំងសំខាន់ៗ ដើម្បីសិក្សាស្រាវជ្រាវពពួកថនិកសត្វមានមាឌតូច និងមធ្យម ដែលកំពុងរស់នៅក្នុងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ខេត្តព្រះវិហារ។ តាមប្រកាសព័ត៌មានរបស់អង្គការ WCS តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង មាននៅសេសសល់ទីជម្រកប្រភេទព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង នៃតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា ដែលមានសារៈសំខាន់ខ្លាំងសម្រាប់ការអភិរក្សប្រភេទសត្វព្រៃសំខាន់ៗ និងផ្តល់សេវាកម្មអេកូឡូស៊ីផងដែរ ហើយព្រៃឈើនៅតំបន់នេះ ក៏ជួយផ្គត់ផ្គង់ទឹកសាបដល់ប្រជាសហគមន៍ ដែលរស់នៅជុំវិញ និងការពារកុំឲ្យមានការហូរច្រោះដីពីតំបន់ខ្ពស់។ សត្វព្រៃជាច្រើនប្រភេទដូចជា ទោចម្កុដ ខ្លាឃ្មុំ និងស្វាព្រាម ក៏មានវត្តមានរស់នៅក្នុងតំបន់នេះដែរ ប៉ុន្តែសកម្មភាពបរបាញ់ និងការកាប់ឈើខុសច្បាប់ដែលនៅតែបន្តកើតមាន កំពុងគំរាមកំហែងដល់ធនធានព្រៃឈើ និងជីវចម្រុះនៅតំបន់នេះ។ នេះបើតាមប្រកាសព័ត៌មានដដែល។ ក្រុមស្រាវជ្រាវបានចំណាយពេល៤ថ្ងៃ និងបែងចែកគ្នាជា៣ក្រុម ដើម្បី បំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន២៤គ្រឿងតាមទីតាំងដែលបានកំណត់។ នេះបើតាមលោក ម៉ៅ ឃៀន អ្នកសម្របសម្រួលគម្រោងស្រាវជ្រាវសត្វព្រៃ ប្រចាំតំបន់ខ្ពង់រាបភាគខាងជើងរបស់អង្គការWCS។ លោក ឃៀន បន្តទៀតថា លទ្ធផលដែលបានពីការសិក្សាស្រាវជ្រាវនេះ មានសារៈសំខាន់សម្រាប់ក្រុមអភិរក្ស ដើម្បីរៀបចំផែនការគ្រប់គ្រង និងអភិរក្សសត្វព្រៃសំខាន់ៗទាំងអស់នោះឲ្យនៅគង់វង្ស។ ភ្នំត្បែង ត្រូវបានបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិនៅក្នុងឆ្នាំ២០១៦ គឺជាផ្នែកដ៏សំខាន់នៃអាងស្តុកទឹកផ្នែកខាងលើស្ទឹងសែនដែលជាដៃរបស់បឹងទន្លេសាប។ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង គ្របដណ្តប់លើផ្ទៃដីប្រមាណ២,៥២៩ ហិកតា និងមានកម្ពស់រហូតដល់ ៤០០ម៉ែត្រ៕ | ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវពីក្រសួងបរិស្ថាន អង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា(WCS) និងប្រជាសហគមន៍ បានរួមគា្ន បំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិនៅទីតាំងចំនួន២៤សំខាន់ៗ ក្នុងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ខេត្តព្រះវិហារ ដើម្បីសិក្សាស្រាវជ្រាវ ពពួកថនិកសត្វមានមាឌតូច និងមធ្យម ដែលកំពុងរស់នៅតំបន់នេះ។ តាមអង្គការ WCS សត្វព្រៃជាច្រើនប្រភេទដូចជា ទោចម្កុដ ខ្លាឃ្មុំ និងស្វាព្រាម ក៏មានវត្តមានរស់នៅក្នុងតំបន់នេះដែរ ហើយលទ្ធផលពីការស្រាវជ្រាវនេះ ផ្តល់សារៈសំខាន់សម្រាប់ក្រុមអភិរក្ស ក្នុងការរៀបចំផែនការគ្រប់គ្រង និងអភិរក្សសត្វព្រៃសំខាន់ៗទាំងអស់នោះឲ្យនៅគង់វង្ស។ |
អគារសាលាមត្តេយ្យនៅខេត្តបាត់ដំបង ដែលត្រូវបានសង់ឡើងក្រោមជំនួយរបស់ជប៉ុននេះ គឺមាន២បន្ទប់ ស្ថិតក្នុងបរិវេណសាលាមត្តេយ្យសិក្សាបណ្តុះកុមារ និងអគារសាលាមត្តេយ្យនៅកោះកុង គឺមាន៥បន្ទប់ ដែលស្ថិតក្នុងបរិវេណអនុវិទ្យាល័យតានី។ ថវិកាជំនួយសម្រាប់សាងសង់សាលាមត្តេយ្យសិក្សាទាំងនោះ ត្រូវបានចុះហត្ថលេខាលើកិច្ចសន្យាដោយ លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា រវាងតំណាងប្រធានមន្ទីរអប់រំ យុជន និងកីឡានៃខេត្តទាំងពីរនេះ នៅថ្ងៃទី១ធ្នូ។ ជំនួយនេះ ត្រូវបានរំពឹងជួយដល់សិស្សមត្តេយ្យជិត២៧២នាក់ និងគ្រូបង្រៀន១២នាក់ តាមរយៈការកែលម្អបរិស្ថានសិក្សា និងគុណភាពនៃការអប់រំ។ លោក តានិណៃ អ៊ិឈិតុម៉ុ មានប្រសាសន៍ដូច្នេះ៖ «យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ»។ គួររំឭកថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅកម្ពុជាតាំងពីឆ្នាំ១៩៩១មក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នំា១៩៩១ មកទល់បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង៦៥លានដុល្លារអាម៉េរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន៦៦៥គម្រោង នៅទូទាំងប្រទេសកម្ពុជា៕ | រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ជំនួយឥតសំណងចំនួន ១៧១ ៦៤១ដុល្លារអាម៉េរិក សម្រាប់សាងសង់អគារមត្តេយ្យសិក្សានៅខេត្តបាត់ដំបង និងកោះកុង។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ជំនួយមកកម្ពុជា គឺស្ថិតក្នុងគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិគូសាណូណិ។ |
អត្ថបទទាក់ទង វិមានក្រេមឡាំងថា សម្ដីលោក បៃឌិន លើការផ្លាស់ប្តូររបបដឹកនាំនៅរុស្ស៊ី ជាការបង្ករឿង ក្នុងដំណើរទស្សនកិច្ចនៅប៉ូឡូញ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានធ្លោយមាត់ថា លោកវ្ល៉ាឌីមៀ ពូទីន មិនគួរនៅបន្តកាន់អំណាចឡើយ ហើយថែមទាំងហៅ លោកពូទីនជាឃាតករថែមទៀត។ ជាការឆ្លើយតប វិមានក្រេមឡាំង បានលើកឡើងថា មានតែប្រជាជនរុស្ស៊ីប៉ុណ្ណោះ ដែលអាចសម្រេចលើមេដឹកនាំរបស់ខ្លួនបាន។ ឆ្លើយនឹងសំណួរអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយនាសេតវិមាន នៅថ្ងៃទី២៨ ខែមីនា លោក បៃឌិន នៅតែការពារជំហររបស់ខ្លួនដដែលថា អាម៉េរិក គ្មានចេតណាផ្លាស់ប្តូររបបដឹកនាំរបស់មូស្គូឡើយ ប៉ុន្តែលោកក៏មិនសុំទោសដែរ។ «ខ្ញុំគ្រាន់តែបញ្ចេញកំហឹង ដែលខ្ញុំមានចំពោះគាត់ (លោក ពូទីន) ប៉ុណ្ណោះ»។ លោក បៃឌិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា អាម៉េរិក មិនបានផ្លាស់ប្តូរគោលនយោបាយអ្វីឡើយ ហើយលោក ក៏មិនសុំទោសលោកពូទីន ចំពោះពាក្យសម្តី ដែលបាននិយាយនៅប៉ូឡូញដែរ។ នៅពេលអ្នកសារព័ត៌មានសួរលោកបៃឌិន ថាតើពាក្យសម្តីរបស់លោក អាចធ្វើឱ្យស្ថានភាពកាន់តែស្មុគស្មាញឬយ៉ាងណា ប្រធានាធិបតីអាម៉េរិក បានបកស្រាយថា សកម្មភាពរបស់លោក មិនបានធ្វើឱ្យស្ថានភាពស្មុគស្មាញឡើយ ផ្ទុយទៅវិញ វាជាកំហុសរបស់លោកពូទីនទៅវិញទេ ដែលធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ។ កន្លងមក ប្រមុខការទូតអាម៉េរិក ក៏ធ្លាប់បានចេញមកការពារពាក្យសម្តីរបស់លោកបៃឌិនដែរ ដោយលោកបានអះអាងថា អាម៉េរិក នឹងមិនផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនចំពោះរុស្ស៊ីឡើយ ហើយមិនចង់ប្តូររបបដឹកនាំនៅរុស្ស៊ីទេ។ ក្នុងសន្និសីទសារព័ត៌មានដដែលនេះ អ្នកសារព័ត៌មាន ក៏បានសួរមេដឹកនាំអាម៉េរិករូបនេះ ជុំវិញជំនួបជាមួយមេដឹកនាំរុស្ស៊ីដែរ។ ជាចម្លើយ លោក បៃឌិន មិនបានច្រានចោលពីជំនួបជាមួយលោក ពូទីន ទេ ដោយលោកបានលើកឡើងថា វាអាស្រ័យលើអ្វីដែលលោក ពូទីន ចង់ពិភាក្សា។ មុនពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន អាម៉េរិក និងរុស្ស៊ី បានគ្រោងរៀបចំជំនួបមេដឹកនាំប្រទេសទាំងពីរ ប៉ុន្តែត្រូវលុបចោលវិញ ក្រោយក្រុងមូស្គូ បើកប្រតិបត្តិការពិសេសលើក្រុងកៀវ។ ទោះមិនទាន់ជួបលោក បៃឌិន លោក ពូទីន នឹងជួបជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ម្ដងទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Tass ។ ជំនួបតាមទូរស័ព្ទនេះ នឹងស្វែងរកច្រកចេញនៃជម្លោះ រួមទាំងផ្តល់ជំនួយមនុស្សធម៌ និងជម្លៀសប្រជាជនចេញពីក្រុង Mariupol ដែលត្រូវបានយោធារុស្ស៊ីឡោមព័ទ្ធ។ កិច្ចសន្ទនានេះ ធ្វើឡើងស្របពេលតំណាងអ៊ុយក្រែន និងរុស្ស៊ី រៀបចំជំនួបចរចានៅតួកគី៕ | ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២៨ ខែមីនា បានអះអាងថា លោកនឹងមិនសុំទោសចំពោះពាក្យសម្តីរបស់ខ្លួនលើសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឡើយ។ |
លោក Ian Watson នាយកប្រតិបត្តិនៃក្រុមហ៊ុន Cellcard បាននិយាយថាដោយសារតែ ការផ្គត់ផ្គង់អគ្គិសនីនាពេលបច្ចុប្បន្នមានការខ្វះខាត ក្រុមហ៊ុន Cellcard ដឹងថាតម្រូវការម៉ាស៊ីនភ្លើង គឺពិតជាមានភាពចាំបាច់ ហើយតម្លៃរបស់វាក៏មានការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃដែរ។ នាយកប្រតិបត្តិនៃក្រុមហ៊ុន Cellcard បញ្ជាក់ដូច្នេះ៖«ជាធម្មតាក្រុមហ៊ុន នឹងផ្តល់រង្វាន់ជាទូរស័ព្ទ ម៉ូតូ ទិន្នន័យអ៊ីនធើណិត និងនាទីបន្ថែមសម្រាប់ហៅក្នុងប្រព័ន្ធ ប៉ុន្តែពួកយើងចង់ផ្តល់អ្វី ដែលជាតម្រូវការចាំបាច់ដូចជា ម៉ាស៊ីនភ្លើងទៅដល់ក្រុមគ្រួសារ ដែលកំពុងរងផលប៉ះពាល់ ពីកង្វះថាមពលអគ្គិសនី»។ សម្រាប់លោក Ian Watson ម៉ាស៊ីនភ្លើងទាំងនេះ នឹងជួយសម្រួលដល់គ្រួសារដែលរងផលប៉ះពាល់ក្នុងការបំពេញកិច្ចការងារដូចជាបូមទឹក ផ្គត់ផ្គង់អគ្គិសនីនៅក្នុងផ្ទះ និងការប្រកបរបរផ្សេងៗជាដើម។ ក្រុមហ៊ុន Cellcard ក៏កំពុងបន្ថែមចំនួនម៉ាស៊ីនភ្លើងចល័ត នៅតាមតំបន់ផ្គត់ផ្គត់សេវា ក៏ដូចជាតាមទីតាំងបង្គោលអង់តែន នៅតាមបណ្តាខេត្តផងដែរ ដើម្បីរក្សាបានគុណភាពផ្គត់ផ្គង់សេវាទូរសព្ទ។ លោក Watson បាននិយាយថា៖«៧០% នៃអង់តែនសេវារបស់ពួកយើង គឺត្រូវបានផ្គត់ផ្គង់ដោយថាមពលពន្លឺព្រះអាទិត្យ ហើយជាមួយនឹងជំនួយបន្ថែមពីម៉ាស៊ីនភ្លើង អតិថិជនរបស់ពួកយើង នឹងនៅតែអាចប្រើប្រាស់បណ្តាញទូរស័ព្ទ ប្រកបដោយគុណភាព និងប្រើបាស់សេវាកម្មដែលអាចជឿទុកចិត្តបាន។ អ៊ីនធើណេត Cellcard 4G LTE គឺជាបណ្តាញទូរស័ព្ទដែលលឿនបំផុត និងគួរជាទីទុកចិត្តនៅក្នុងប្រទេសកម្ពុជា ហើយពួកយើងនឹងនៅតែបន្តផ្តល់ជូនសេវាកម្មរបស់ពួកយើងអោយបានល្អ ទោះបីក្នុងកាលៈទេសៈណាក៏ដោយរួមទាំងបញ្ហាកង្វះអគ្គិសនីនេះផងដែរ»។ សូមបញ្ជាក់ថា កម្មវិធីបញ្ចូលលុយហើយឈ្នះ ដែលមានម៉ាស៊ីនភ្លើងជារង្វាន់ បន្ថែមលើរង្វាន់ផ្សេងៗទៀត ចាប់ផ្ដើមដំណើរការរយៈពេល ៦០ថ្ងៃ គិតចាប់ពីថ្ងៃទី ២៧ ខែមីនា ដល់ថ្ងៃទី២៥ ខែឧសភា៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ ក្រុមហ៊ុន Cellcard បានប្រកាសថាខ្លួននឹងផ្ដល់ជូនម៉ាស៊ីនភ្លើងចំនួន ៦០គ្រឿង ទៅដល់អតិថិជនរបស់ខ្លួន ដែលកំពុងជួបបញ្ហាខ្វះថាមពលអគ្គិសនីប្រើប្រាស់ នារដូវក្តៅនេះ។ ក្រុមហ៊ុន Cellcard នឹងបញ្ចូលរង្វាន់នេះ ទៅក្នុងចំណោមរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត នៅក្នុងកម្មវិធីដែលទទួលបានការគាំទ្រដ៏ច្រើនរបស់ខ្លួន គឺកម្មវិធី«បញ្ចូលលុយ ហើយឈ្នះ» ដែលរង្វាន់នឹងផ្តល់ជូនជារៀងរាល់ថ្ងៃ ដល់អ្នកដែលបានបញ្ចូលទឹកប្រាក់យ៉ាងតិច ១ដុល្លារ ទៅក្នុងគណនី។ |
ចំណូលជាតិនេះត្រូវបានលើកឡើងដោយលោក គុណ ញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករត្រីមាសទីមួយ នាថ្ងៃទី១១មេសាឆ្នាំ២០២៣។ លោកបានបញ្ជាក់ថា លទ្ធផលដែលសម្រេចបាននេះ គឺស្មើ២០,៥ភាគរយនៃផែនការដែលកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ របាយការណ៍ដែលបង្ហាញដោយលោក គុណ ញឹម បានបញ្ជាក់ថាក្នុងចំណោមចំណូលគយសរុប ៥៦៤,១លានដុល្លារ គឺមាន ៩៤៩,៨ពាន់លានរៀល បានពីអាករលើតម្លៃបន្ថែម(VAT)។ អាករពិសេសមាន ៧៥២,២ ពាន់លានរៀល, ពន្ធគយមាន៤៥៩,៥ ពាន់លានរៀល, អាករបន្ថែមលើផលិតផលប្រេងមាន៨៧,៦ពាន់លានរៀល និងអាករនាំចេញនិងកម្រៃផ្សេងៗមាន៥៣,៨ពាន់លានរៀល ។ ប្រមូលពីពន្ធ យានយន្ត និងគ្រឿងចក្រមានចំនួន ៨៣៥,៦ពាន់លានរៀល(ប្រមាណ២០,៥០លានដុល្លារ), ទំនិញចម្រុះមានចំនួន ៧៥៧,២ពាន់លានរៀល (១៨,៦លានដុល្លារ), តេលសិលាមានចំនួន ៥៥៣,៥ពាន់លានរៀល, គ្រឿងសំណង់ និងកម្រៃផ្សេងៗមាន១៥៦,៦ ពាន់លានរៀល។ កាលឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារកចំណូលបានចំនួន ១០ ៩៩៨,៩ ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ២ ៦៩០,៥ លានដុល្លារ។ ចំនួនកើនឡើង ១៨,៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១៕ | អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលចូលជាតិបានប្រមាណ ៥៦៤,១លានដុល្លារក្នុងត្រីទីមួយនៃឆ្នាំ២០២៣។ ចំណូលដែលប្រមូលបាននេះ ធ្លាក់ចុះជាង៥ភាគរយបើធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២២។ |
មេដឹកនាំរុស្ស៊ី និងអ៊ីស្រាអែល បានជជែកគ្នាតាមទូរស័ព្ទនៅថ្ងៃទី៥ ខែឧសភា ដោយក្នុងឱកាសនោះ លោក វ៉្លាឌីមៀ ពូទីន បានសូមទោសនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Naftali Bennett ចំពោះការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក ស៊ែហ្គេយ៍ ឡាវរ៉ូវ ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអ៊ីតាលី Rete 4 នៅថ្ងៃទី១ ខែឧសភា លោក ឡាវរ៉ូវ បានប្រាប់អ្នកកាសែតថា ហ៊ីត្លែរអាចមានឈាមជាជនជាតិជ្វីហ្វ។ ក្រោយការលើកឡើងនេះ អ៊ីស្រាអែលបានថ្កោលទោសលោក ឡាវរ៉ូវ និងបានពណ៌នាការអត្ថាធិប្បាយនេះថា ជាការមិនពិត និងមិនអាចលើកលែងបាន។ បន្ទាប់ពីបញ្ចប់កិច្ចសន្ទនាជាមួយលោក ពូទីន លោក Bennett ថ្លែងក្នុងទិវាឯករាជ្យអ៊ីស្រាអែលថា លោកបានទទួលយកការសូមទោសនេះ ហើយអរគុណមេដឹកនាំរុស្ស៊ីសម្រាប់ការបញ្ជាក់ពីការយកចិត្តទុកដាក់របស់លោកចំពោះប្រជាជនជ្វីហ្វ និងចងចាំនៃការសម្លាប់រង្គាល Holocaust ។ ក្រៅតែពីបញ្ហានេះ ក្នុងកិច្ចជំនួបតាមទូរស័ព្ទដដែល មេដឹកនាំទាំងពីរក៏បានពិភាក្សាពីបញ្ហានៅអ៊ុយក្រែនផងដែរ។ បើតាមលោក Bennett លោក ពូទីន អះអាងថា រុស្ស៊ីនឹងអនុញ្ញាតឱ្យពលរដ្ឋស៊ីវិលនៅទៅក្រុង Mariupol ចាកចេញតាមរយៈច្រករបៀងមនុស្សធម៌ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ (UN) និងកាកបាទក្រហមអន្តរជាតិ។ ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែនមក អ៊ីស្រាអែលបានព្យាយាមរក្សាទំនាក់ទំនងល្អទាំងជាមួយទីក្រុងកៀវ និងទីក្រុងមូស្គូ។ អ៊ីស្រាអែលក៏បានដើរតួជាអន្តរការីផងដែរ។ នាជំនួបតាមទូរស័ព្ទចុងក្រោយបំផុតជាមួយលោកពូទីន និងប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី អ៊ីស្រាអែលត្រូវបានស្នើឱ្យបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលឡើងវិញរវាងភាគីជម្លោះទាំងពីរ៕ | នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Naftali Bennett នៅថ្ងៃទី៥ ខែឧសភា អះអាងថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានសូមទោសចំពោះការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដែលអះអាងថា ជនផ្ដាច់ការ អាដុលហ្វ៍ ហ៊ីត្លែរ មានដើមកំណើតជាជនជាតិជ្វីហ្វ។ |
ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសកាណាដា នឹងផ្ដល់ការពិនិត្យព្យាបាល វះកាត់ជំងឺត្រចៀក ច្រមុះ និងបំពង់ ដោយឥតគិតថ្លៃនៅមន្ទីពេទ្យបង្អែកជ័យជម្នះ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ ការធ្វើឡើងនេះគឺ ដើម្បីជួយដល់ប្រជាជន និងជួយកាត់បន្ថយអត្រាអ្នកជំងឺ ពិសេសអ្នកជំងឺដែលមានជីវភាពក្រីក្រលំបាកផងដែរ។ អ្នកជំនាញផ្នែកស្ដាប់នៃអង្គការយល់ឃើញថា ការបើកពិនិត្យព្យាបាលជូនដល់អ្នកជំងឺដោយឥតគិតថ្លៃនេះជាការជួយសម្រួលដល់ការចំណាយរបស់ប្រជាជន ក៏ព្រោះតែប្រជាជនកម្ពុជាភាគច្រើនកំពុងជួបប្រទះនូវបញ្ហាដូចជា ពិបាកក្នុងការលេបចំណីអាហារ អស់កម្លាំង កាត់បន្ថយក្លិនវិញ្ញាណ ក្ដៅខ្លួន ឈឺក្បាល ឈឺខ្លួនប្រាណ ហៀរសំបោរ ក្អក មិនឃ្លានចំណីជាដើម។ កម្មវិធីព្យាបាលនេះដែរមានគោលដៅសំខាន់២ គឺចង់ជួយឲ្យអ្នកជំងឺដែលមានបញ្ហាមិនចាំបាច់ទៅរកសេវាកម្មព្យាបាលនៅក្រៅប្រទេស ហើយមួយវិញទៀតផ្ដោតទៅលើអ្នកជំងឺដែលមានបញ្ហាត្រចៀក។ ដោយសារតែ បញ្ហាត្រចៀកដូចជាការវះកាត់នោះពិបាកស្វែងរកសេវា ហើយមានតែនៅមន្ទីរពេទ្យអង្គឌួង និងមន្ទីរពេទ្យបង្អែកជ័យជំនះតែប៉ុណ្ណោះ។ ក្នុងនោះខាងអង្គការក៏សូមជម្រាបដល់ប្រជាជនដែលមានបញ្ហាទាំងអស់អាចទៅទទួលការពិនិត្យ និងព្យាបាលទាំងអស់គ្នាក្នុងរយៈពេល៤ថ្ងៃ។ សូមបញ្ជាក់ផងដែរថា អង្គការបង្ការពិការភាពកម្ពុជា (Impact Cambodia) បានសហការជាមួយមន្ទីរពេទ្យបង្អែកជ័យជំនះ តាំងពីឆ្នាំ២០០៩មក ហើយបានវះកាត់ព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក ជូនពលរដ្ឋបានចំនួនជាង ៣ពាន់នាក់៕ | ភ្នំពេញ៖ អង្គការបង្ការពិការភាពកម្ពុជា (Impact Cambodia) បានសហការជាមួយក្រុមគ្រូពេទ្យជំនាញមកពីប្រទេសកាណាដា នឹងផ្ដល់ការពិនិត្យព្យាបាល វះកាត់ជំងឺត្រចៀក ច្រមុះ និងបំពង់ក ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកជ័យជម្នះ ក្នុងខេត្តកណ្ដាល។ នេះបើតាមការផ្សាយ របស់ក្រសួងព័ត៌មាន។ |
តាមរយៈទិន្នន័យបឋម ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិ The Global Carbon Project ពិភពលោក បានបញ្ចេញឧស្ម័នកាបូនិក ចូលទៅក្នុងបរិយាកាស៣៧ពាន់លានតោននៅក្នុងឆ្នាំ ២០២០។ ចំនួននេះ ធ្លាក់ចុះជាង ៣លានតោន ឬប្រមាណ ៧ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៩ ដែលពិភពលោក បានបញ្ចេញឧស្ម័នកាបូនិករហូតដល់ ៤០,១ពាន់លានតោន។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ក្រុមអ្នកវិទ្យាសាស្រ្តខាងលើ បានបញ្ជាក់ថា ការធ្លាក់ចុះនៃការបញ្ចេញឧស្ម័នកាបូនិករបស់ពិភពលោកបែបនេះ ដោយសារប្រជាជនស្នាក់នៅផ្ទះ ការបិទប្រទេស ឬទីក្រុង ការធ្វើដំណើរតាមរថយន្ត និងយន្តហោះតិចជាងមុន និងបញ្ហាផ្សេងទៀត។ យ៉ាងណាមិញ ការបញ្ចេញឧស្ម័នកាបូននេះ នឹងកើនឡើងវិញ នៅពេលជំងឺកូវីដ-១៩ ត្រូវបញ្ចប់។ ការវាយតម្លៃនេះ គឺផ្នែកលើរបាយការណ៍ស្តីពីការប្រើប្រាស់ថាមពល ផលិតផលឧស្សាហកម្ម និងការធ្វើដំណើរប្រចាំថ្ងៃជាដើម។ កន្លងមក ក្រុមអ្នកវិទ្យាសាស្រ្តមួយក្រុមនេះ ក៏ធ្លាប់វាយតម្លៃផងដែរថា ការបញ្ចេញឧស្ម័ននឹងធ្លាក់ចុះពី ៤ភាគរយ ទៅ ៧ភាគរយ ដោយផ្អែកលើការវិវឌ្ឍរបស់កូវីដ-១៩ ។ ដោយសារករណីឆ្លង និងការបិទតំបន់នៅតែបន្តកើតមាន វាបានធ្វើឲ្យការបញ្ចេញឧស្ម័នកាបូនិក ធ្លាក់ចុះរហូតដល់ ៧ភាគរយបែបនេះ។ សម្រាប់ទិន្នន័យតាមប្រទេស ការបញ្ចេញកាបូនរបស់អាមេរិក បានធ្លាក់ចុះ១២ភាគរយ ខណៈអឺរ៉ុបធ្លាក់ចុះរហូតដល់ ១១ភាគរយ។ ដោយឡែកចិនវិញ ធ្លាក់ចុះត្រឹមតែ ១,៧ភាគរយប៉ុណ្ណោះ ដោយសារតែប្រទេសមួយនេះ អាចទប់ស្កាត់កូវីដ-១៩ ល្អ និងអាចឲ្យសេដ្ឋកិច្ចដំណើរការបានល្អជាងប្រទេសផ្សេង ហើយសកម្មភាពធ្វើដំណើរនានាអាចចាប់ផ្ដើមឡើងវិញមុនគេ ដែលនាំឲ្យការបញ្ចេញឧស្ម័នពុលកកើនវិញដែរ។ បើទោះបីជាបរិមាណបញ្ចេញលើពិភពលោកធ្លាក់ចុះចំនួន៧ភាគរយក៏ពិតមែន ទំហំដែលពិភពលោកបញ្ចេញកាបូនចូលទៅក្នុងបរិយាកាសនៅតែច្រើនដដែល។ ក្នុងឆ្នាំ២០២០ កាបូនត្រូវបានប៉ាន់ប្រមាណថា បានបញ្ចេញទៅក្នុងខ្យល់ចំនួន១១៨៥តោនក្នុងមួយវិនាទី៕ | ការបញ្ចេញកាបូនទៅក្នុងបរិយាកាសបានធ្លាក់ចុះប្រមាណ ៧ភាគរយ នៅក្នុងឆ្នា២០២០ បើធៀបនឹងឆ្នាំ២០១៩។ ការធ្លាក់ចុះនេះ បណ្តាលមកពីការរាតត្បាតរបស់កូវីដ-១៩ ។ នេះបើតាមបើតាមទិន្នន័យវិទ្យាសាស្រ្តមួយដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ។ ប៉ុន្តែគេរំពឹងថា ការបញ្ចេញឧស្ម័នកាបូនិក នឹងកើនឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតសកលត្រូវបញ្ចប់។ |
យោងទៅលើការផ្សាយរបស់ក្លិបភ្នំពេញក្រោន លោក Oleg Starynskyi បានបង្ហាញការយល់ឃើញរបស់លោក ទៅលើកីឡាករ លឹម ពិសុទ្ធ ដែលស្ថិតក្នុងន័យថា កីឡាកររូបនេះ ជាធនធានល្អ ប៉ុន្ដែមិនទាន់មានភាពចាស់ទុំគ្រប់គ្រាន់ ទៅលើការរិះគន់លើបណ្ដាញសង្គម។ ជាក់ស្ដែងមួយរយៈចុងក្រោយនេះ ជាពិសេសព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលក្រុមជម្រើសជាតិកម្ពុជា បានចាញ់ត្រឹមវគ្គចែកពូល ធ្វើឱ្យអ្នកគាំទ្រជាច្រើន មិនពេញចំពោះលទ្ធផលនេះ ហើយកីឡាករមួយចំនួន ក្លាយជាតួអង្គរងការរិះគន់ ពីអ្នកគាំទ្រ។ ចំណែក កីឡាករ លឹម ពិសុទ្ធ ក៏ជាកីឡាករម្នាក់ក្នុងនោះដែរ។ លោក Oleg Starynskyi និយាយថា បច្ចុប្បន្ន លឹម ពិសុទ្ធ ស្ថិតក្នុងដំណាក់កាលមួយល្អ ព្រោះបានកែប្រែ និងអភិវឌ្ឍន៍របៀបលេងរបស់ខ្លួន។ គ្រូបង្វឹករូបនេះ សម្លឹងឃើញចំណុចវិជ្ជមាន ពិសុទ្ធ ដែលបានព្យាយាមបង្កើតកន្លែងទូលាយជាច្រើន នៅតំបន់ប្រយុទ្ធ ដែលធ្វើឲ្យមានភាពងាយស្រួល ដល់មិត្តរួមក្រុម ក្នុងការរកគ្រាប់បាល់។ ម្យ៉ាងវិញទៀតនោះ ការទទួលខុសត្រូវក្នុងការប្រកួតកាន់តែល្អ ព្រោះមានសមត្ថភាព ក្នុងការសម្រេចចិត្តបានត្រឹមត្រូវ។ «នៅពេលនេះគេកំពុងស្ថិតក្នុងតំណាក់កាលមួយល្អ ប៉ុន្តែក៏មានចំនុចមួយចំនួន ដែលគេត្រូវកែប្រែផងដែរ។ សម្រាប់ចំណុចវិជ្ជមានរបស់គេនោះគឺ គេព្យាយាមបង្កើតចំណុចទូលាយច្រើន នៅតំបន់ប្រយុទ្ធ ដែលធ្វើឲ្យមានភាពងាយស្រួល។ ម្យ៉ាងវិញទៀតគេក៏មានភាពទំនួលខុសត្រូវល្អ ក្នុងការប្រកួត ព្រោះគេមានសមត្ថភាពក្នុងការសម្រេចចិត្តបានល្អផងដែរ។»។ គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះ។ លោក Oleg Starynskyi ទំនងជាយល់ថា លឹម ពិសុទ្ធ ត្រូវតែមានការអត់ធ្មត់ឲ្យធ្ងន់ជាងនេះទៀត ចំពោះការទទួលយកពាក្យរិះគន់របស់អ្នកគាំទ្រលើបណ្ដាញសង្គម ហើយនេះ ក៏បង្ហាញពីការផ្លាស់ប្ដូរខ្លួន ពីក្មេងប្រុសទៅជាបុរសល្អម្នាក់ យ៉ាងពិតប្រាកដ។ «បន្ទាប់ពីស៊ីហ្គេម ២០២៣ ពិសុទ្ធ ទទួលបានការរិះគន់ច្រើន ខណៈពេលដែលគេត្រឹមតែជាក្មេងប្រុសម្នាក់ប៉ុណ្ណោះ។ គេមិនទាន់មានភាពអត់ធ្មត់ក្នុងការគ្រប់គ្រងការរិះគន់ នៅលើប្រព័ន្ធផ្សព្វផ្សាយនៅឡើយទេ។ ខ្ញុំគិតថាពេលខ្លះគេមានភាពភ័យខ្លាចក្នុងការបង្កើតកំហុស។ គេត្រូវការការបង្កើតកំហុស និងត្រលប់មករកភាពល្អវិញ។ នេះគឺជាផ្នែកមួយ ក្នុងការអភិវឌ្ឍន៍ខ្លួន ដែលតម្រូវឲ្យប្រើប្រាស់ពេលវេលាច្រើនផងដែរ ក្នុងការកែប្រែពីក្មេងប្រុសល្អម្នាក់ ទៅជាមនុស្សប្រុសដែលរឹងមាំ។» លោក Oleg Starynskyi បានបង្ហាញការយល់ឃើញបែបនេះ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន កីឡាករ លឹម ពិសុទ្ធ មានអាយុ ២២ឆ្នាំ ។ រូបគេបានចាប់អាជីពបាល់ទាត់ជាមួយក្លិបភ្នំពេញក្រោន តាំងពីក្រុមយុវជន ឆ្នាំ២០១២-២០១៩ ហើយបានចូលជាក្រុមឈុតធំរបស់ភ្នំពេញក្រោន នៅឆ្នាំ២០២០ មកទល់ពេលនេះ៕ | លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន យល់ថា ខ្សែបម្រើប្រយុទ្ធ លឹម ពិសុទ្ធ មិនទាន់មានភាពអត់ធ្មត់គ្រប់គ្រាន់នៅឡើយទេ ចំពោះការរិះគន់ និងដាក់សម្ពាធផ្សេងៗពីបណ្ដាអ្នកគាំទ្រ មកលើរូបគេ តាមប្រព័ន្ធផ្សព្វផ្សាយ ។ ខ្សែបម្រើប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះ ត្រូវព្យាយាមកែប្រែ និងប្រឹងអភិវឌ្ឍខ្លួនថែមទៀត។ |
ឡើងភ្នំ, គយគន់ព្រៃព្រឹក្សា, គយគន់ពពក, បោះតង់, ស្តាប់សត្វយំ, មើលផ្កាយ, ស្នាក់នៅក្នុងព្រៃ។ ទាំងអស់នេះ គឺជានិន្នាការថ្មីនៃចំណីអារម្មណ៍របស់ទេសចរជនជាតិខ្មែរក្នុងអំឡុងកូវីដឆ្នាំ២០២០-២០២១។ និន្នាការថ្មីនេះបានកើតឡើងស្របពេលដែលមាន មតិរិះគន់មួយចំនួនបានលើកឡើងថា ភ្ញៀវជនជាតិខ្មែរ នាពេលកន្លងមក ច្រើនមើលរំលងសម្បត្តិទេសចរណ៍ក្នុងប្រទេស។ កូវីដ-១៩ បានជំរុញ និងបង្កើតឱកាសឲ្យភ្ញៀវក្នុងស្រុកស្គាល់សម្បត្តិទេសចរណ៍ស្រុកខ្មែរកាន់តែច្បាស់ជាងមុន។ ផលិផលទេសចរណ៍ធម្មជាតិ វប្បធម៌ កីឡា បេះផ្លែឈើ ផ្សងព្រេង ម្ហូបអាហារ បាននិងកំពុងទាក់ទាញភ្ញៀវទេសចរក្នុងស្រុក។ «ពីមុនកូវីដ ភ្ញៀវជនជាតិខ្មែរធ្វើដំណើរទៅក្រៅប្រទេស។ តែតាំងពីកូវីដមក ភ្ញៀវជនជាតិខ្មែរធ្វើដំណើរកម្សាន្តក្នុងស្រុក។ ការកម្សាន្តក្នុងស្រុកធ្វើឲ្យចំណេញសេដ្ឋកិច្ច និងបង្រៀនកូនៗឲ្យស្រឡាញ់ធម្មជាតិ ឲ្យស្រឡាញ់ប្រទេសយើងដែលមានធនធានធម្មជាតិសម្បូរបែប»។ នេះ គឺជាការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជានៅក្នុងកម្មវិធី«អាជីវកម្មជំនាន់ថ្មី»ស្តីពីភាពបទបែននៃជំនួញក្នុងវិស័យទេសចរណ៍ក្នុងបរិបទកូវីដ-១៩។ អ្នកជំនាញផ្នែកទេសចរណ៍លោកស្រី ឆាយ ស៊ីវលីន បានរម្លឹកថា កាលពីពេលមុន ភ្ញៀវជនជាតិខ្មែរបានចំណាយថវិកាដើរកម្សាន្តនៅបរទេស។ តែឥឡូវនេះ កូវីដ គឺជាឱកាសដែលកម្ពុជាអាចបង្ហាញសក្តានុពលទេសចរណ៍ក្នុងស្រុក។ លោកស្រី ឆាយ ស៊ីវលីន កត់សម្គាល់ឃើញថា៖«ភ្ញៀវក្នុងស្រុក(ខ្មែរ)ចំណាយមិនតិចជាងភ្ញៀវជនជាតិបរទេសឡើយ»។ លោក សា ឌីណា ស្ថាបនិកនៃ Cambodia Amazing ដែលជាសេវាកម្មជំរុញ និងលើកម្ពស់ទេសចរណ៍ក្នុងស្រុកនោះ ធ្លាប់បានលើកឡើងថា ទេសចរណ៍សហគមន៍ មិនថា សម្រាប់ទេសចរជនជាតិបរទេស ឬទេសចរជនជាតិខ្មែរទេ គឺពិតជាបានចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចថ្នាក់មូលដ្ឋាន។ នាពេលកន្លងមក សេវាកម្ម Cambodia Amazing បានប្រឹងប្រែងធ្វើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ក្នុងស្រុកទៅកាន់ភ្ញៀវខ្មែរ និងបរទេស។ សូមបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២០រហូតមកដល់ពេលនេះ វិស័យទេសចរណ៍កម្ពុជាស្ទើរតែគ្មានសកម្មភាពដោយសារតែឥទ្ធិពលមេរោគកូវីដ-១៩។ មុនពេលនៃការរាតត្បាតពីមេរោគកូវីដ ក្រសួងទេសចរណ៍ធ្លាប់បានប្រកាសថា ប្រទេសកម្ពុជា កាលពីឆ្នាំ២០១៩ ទទួលភ្ញៀវទេសចរអន្តរជាតិបានចំនួន៦,៦លាននាក់ និងទទួលបានប្រាក់ចំណូលពីវិស័យឧស្សហកម្មគ្មានផ្សែងមួយនេះប្រមាណជា៥ពាន់លានដុល្លារ៕ | ភ្នំពេញ៖ បន្ទាប់ពីមើលរំលងអស់រយៈពេលជាច្រើនទសវត្សរ៍រួចមក ភ្ញៀវទេសចរជនជាតិខ្មែរបានងាកមកចាប់ចិត្តលើសម្បត្តិទេសចរណ៍ស្រុកខ្មែរកាន់តែច្រើនឡើងក្នុងរយៈពេលចុងក្រោយនេះ ជាពិសេស ចាប់តាំងពីការរីករាលដាលនៃមេរោគកូវីដកាលពីឆ្នាំ២០២០កន្លងមក។ កូវីដ-១៩ បានកាត់ផ្តាច់ការធ្វើដំណើរឆ្លងប្រទេស ដូច្នេះ ទេសចរជនជាតិខ្មែរ ដែលធ្លាប់តែធ្វើដំណើរទៅកម្សាន្តនៅក្រៅប្រទេស ក៏ងាកមកគយគន់ និងចំណាយថវិកាលើកស្ទួយផលិតផលទេសចរណ៍ក្នុងប្រទេស។ |
វិធានការរបស់អង្គភាពប្រឆាំងអំពើពុករលួយ គឺធ្វើឡើងបន្ទាប់ពី អ្នកប្រើប្រាស់បណ្តាញសង្គម នាំគ្នារិះគន់លោក ស្រេង សុខា ថា មានទ្រព្យសម្បត្តិច្រើន រហូតដល់មានលទ្ធភាពបង្គាប់១០ម៉ឺនដុល្លារ និង លុចស៊ីស៥៧០ ដល់ខាងស្រី។ អ្នកប្រើប្រាសបណ្តាញសង្គម ងឿងឆ្ងល់ថាហេតុអ្វីបានជាស្នងការរងរូបនេះ មានលុយច្រើនយ៉ាងនេះ? យ៉ាងណាក៏ដោយ មកដល់ពេលនេះ លោក ស្រេង សុខា គ្រាន់តែប្រឈមនឹងការស៊ើបអង្កេតពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយប៉ុណ្ណោះ តែតំណែងរបស់លោក មិនទាន់ប៉ះពាល់នោះទេ។ សេចក្តីជូនដំណឹង បានបញ្ជាក់ថា៖«ក្រុមប្រឹក្សាអង្គភាពប្រឆាំងអំពើពុករលួយ គាំទ្ររាល់ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការពង្រឹងការអនុវត្តច្បាប់ ការបង្ការ ការទប់ស្កាត់ និងការបោសសម្អាតអំពើពុករលួយ ដើម្បីពង្រឹងអភិបាលកិច្ចល្អ»។ ចំណាត់ការលើលោក ស្រេង សុខា គឺដូចគ្នាទៅនឹងចំណាត់ការលើលោក គឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ដែលទើបនឹងត្រូវបានដកចេញពីតំណែង ដោយសារតែសម្ញែងទ្រព្យសម្បត្តិ។ តាមរយៈវីដេអូដែលបែកធ្លាយ ក្នុងថ្ងៃចូលឆ្នាំចិនកន្លងទៅ លោក គឹម រស្មី បានចែកលុយឲ្យកូន៥នាក់ ដោយម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ។ អង្គភាពប្រឆាំងអំពើពុករលួយ សរសេរក្នុងសេចក្តីជូនដំណឹងថា ការស៊ើបអង្កេតលើទ្រព្យសម្បត្តិរបស់លោក គឹម រស្មី ជិតចប់សព្វគ្រប់ហើយ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្នើឲ្យព្រះមហាក្សត្រ បញ្ចប់តំណែងរបស់លោក គឹម រស្មី បានហៅថា ជាការវះកាត់ដ៏ឈឺចាប់៕ | អង្គភាពប្រឆាំងអំពើពុករលួយ (ACU ) ដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន បានចាប់ផ្តើបស៊ើបសង្កេតទ្រព្យសម្បត្តិរបស់លោក ស្រេង សុខា ស្នងការរងខេត្តកណ្តាល។ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីជូនដំណឹងពីចំណាត់ការនេះ នៅថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ |
មជ្ឈមណ្ឌលផ្តល់វ៉ាក់សាំងបង្ការជំងឹកូវីដ-១៩ ក្នុងទីក្រុងតូក្យូ និងអូសាកា នឹងចាប់ផ្តើមចាក់វ៉ាក់សាំង ឱ្យប្រជាជនជប៉ុនរាប់ពាន់នាក់ជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី២៤ ខែឧសភាតទៅ។ ការបើកមជ្ឈមណ្ឌល វ៉ាក់សាំងនេះ នឹងជំរុញល្បឿននៃដំណើរការចាក់វ៉ាក់សាំងរបស់ជប៉ុនកន្លងមក និងជួយប្រយុទ្ធប្រឆាំង ការវាយប្រហារដោយរលកទីបួននៃជំងឺកូវីដ-១៩ ក្នុងប្រទេសផង។ «វាជាការល្អប្រសើរដែលអាចចាក់វ៉ាក់សាំងបានឆាប់រហ័ស។ វាបានប្រព្រឹត្តទៅ ដោយរលូន»។ នេះជា សម្ដីលោក Tetsuya Urano វ័យ ៦៦ ឆ្នាំ ជាអ្នកដំបូងគេដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅឯមជ្ឈមណ្ឌលផ្តល់វ៉ាក់សាំងក្នុងទីក្រុងតូក្យូ។ ជប៉ុនសង្ឃឹមថា នៅចុងខែកក្កដា ខ្លួននឹងអាចចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យប្រជាជនអាយុ លើស៦៥ឆ្នាំនៅទូទាំងប្រទេស។ អាគាររដ្ឋបាលពន្ធដារក្នុងទីក្រុងតូក្យូ ត្រូវបានយកមកធ្វើជាមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ដែលនឹង ដំណើរការ១២ម៉ោងក្នុងមួយថ្ងៃដើម្បីចាក់វ៉ាក់សាំងឱ្យប្រជាជនប្រមាណ១ម៉ឺននាក់ក្នុងមួយថ្ងៃសម្រាប់ រយៈពេល៣ខែ។ ចំណែកមជ្ឈមណ្ឌលនៅទីក្រុងអូសាកាវិញ គ្រោងនឹងចាក់វ៉ាក់សាំងឱ្យប្រជាជនឱ្យ បាន៥០០០នាក់ក្នុងមួយថ្ងៃ។ ស្របគ្នានេះ ជប៉ុន គ្រោងបើកទីតាំងចាក់វ៉ាក់សាំងបន្ថែមនៅទីក្រុង Nagoya, Kobe និងទីក្រុងធំៗផ្សេងទៀតផងដែរ។ នេះបើតាមពីភ្នាក់ងារព័ត៌មាន Reuters។ មជ្ឈមណ្ឌលទាំងពីរ នឹងប្រើប្រាស់វ៉ាក់សាំងចាក់២ដងរបស់ក្រុមហ៊ុន Moderna ដែលទើបត្រូវបាន អនុម័តឱ្យប្រើប្រាស់នៅថ្ងៃទី២១ ខែឧសភា។ កន្លងមក ជប៉ុនប្រើប្រាស់វ៉ាក់សាំងតែមួយប្រភេទដែល អភិវឌ្ឍដោយក្រុមហ៊ុន Pfizer-BioNTech។ បច្ចុប្បន្ន ជប៉ុនទើបតែមានប្រជាជន ១,៩ភាគរយ ប៉ុណ្ណោះនៃប្រជាជនសរុប ១២៥លាននាក់ ដែលបានចាក់វ៉ាក់សាំងរួចរាល់។ រលកទីបួននៃជំងឺកូវីដ-១៩ បានវាយប្រហារប្រទេសអាស៊ីខាងកើតមួយនេះយ៉ាងខ្លាំង ដែលបង្ខំឱ្យ អាជ្ញាធរជប៉ុនសម្រេចដាក់ទីក្រុង និងខេត្តមួយចំនួនក្នុងស្ថានភាពអាសន្នកាលពីចុងខែមេសា។ ទីក្រុងតូក្យូ ក៏ស្ថិតក្រោមភាពអាសន្នផងដែរ។ កាសែត Yomiuri របស់ជប៉ុនបានរាយការណ៍ថា ភាពអាសន្ននឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែឧសភាខាងមុខ ប៉ុន្តែរដ្ឋាភិបាលជប៉ុនគ្រោងពន្យារឱ្យដល់ថ្ងៃ ទី២០ ខែមិថុនា ដោយសារករណីឆ្លងជំងឺកូវីដ-១៩ នៅតែបន្តកើនឡើង។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ជប៉ុនមានករណីវិជ្ជមានកូវីដ-១៩ សរុបជាង៧០ម៉ឺន ករណី ខណៈអ្នកស្លាប់មានជាង១ម៉ឺននាក់៕ | ជប៉ុន នៅថ្ងៃទី២៤ ខែឧសភា បានបើកមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដ៏ធំចំនួនពីរ កន្លែងនៅទីក្រុងតូក្យូ និងអូសាកា។ ទីតាំងទាំងពីរ នឹងដាក់គោលដៅផ្ដល់ចាក់វ៉ាក់សាំងឱ្យក្រុម ប្រជាជនវ័យចំណាស់ឱ្យបានច្រើនបំផុត មុនពេលព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូចាប់ផ្តើម។ |
ប្រមុខការពារជាតិអាល្លឺម៉ង់ ឧត្តមសេនីយ៍ Eberhard Zorn នៅថ្ងៃទី៣១ ខែសីហា បានប្រាប់ ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងកិច្ចសម្ភាសមួយនៅក្រសួងការពារជាតិអាល្លឺម៉ង់ពីផែនការរបស់កងកម្លាំងប្រដាប់អាវុធជាតិអាល្លឺម៉ង់ (Bundeswehr) ក្នុងការបញ្ជូនទ័ពឱ្យទៅចូលរួមហ្វឹកហាត់ក្នុងសមយុទ្ធរួមគ្នានៅអូស្ត្រាលីក្នុងឆ្នាំ២០២៣។ បន្ថែមពីនេះ កងទ័ពជើងទឹកអាល្លឺម៉ង់ នឹងបញ្ជូននាវាមួយចំនួនទៅតំបន់នោះក្នុងឆ្នាំ២០២៤ ដែរ។ «នេះជារបៀបដែលយើងចង់បង្រួបបង្រួមវត្តមានរបស់យើងនៅក្នុងតំបន់»។ លោក Zorn បាន បញ្ជាក់បែបនេះ រួចឆ្លើយតបនឹងសំណួរទាក់ទងនឹងការបញ្ជូននាវាចម្បាំងទៅឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ថា ការបញ្ជូននាវាទៅច្រកសមុទ្រនោះគឺជាបញ្ហារសើបដែលត្រូវសម្រេចដោយអ្នកនយោបាយជាន់ខ្ពស់បំផុត។ ប្រមុខយោធារូបនេះ បន្តថា អាល្លឺម៉ង់មិនចង់បង្ករឿងជាមួយអ្នកណានោះឡើយចំពោះវត្តមានរបស់ខ្លួននៅតំបន់ ហើយផ្ទុយទៅវិញអាល្លឺម៉ង់ចង់បញ្ជូនសញ្ញាពីការពង្រឹងសាមគ្គីភាពជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។ អាល្លឺម៉ង់នឹងឈរជាមួយដៃគូដើម្បីរក្សាសេរីភាពនៃការធ្វើនាវាចរណ៍ និងការការពារច្បាប់អន្តរជាតិ។ ទាក់ទិននឹងឥទ្ធិពលក្រុងប៉េកាំងនៅក្នុងតំបន់ លោក Zorn និយាយថា កងកម្លាំងប្រដាប់អាវុធចិនមានទាំងចំនួនច្រើន ហើយឥឡូវមានទាំងការបំពាក់ដោយបច្ចេកវិទ្យាទំនើបទៀតផង។ ដូចនេះ អាល្លឺម៉ង់ នឹងបន្តតាមដានលើកងកម្លាំងអាវុធចិនដ៏សម្បើមនេះយ៉ាងដិតដល់។ កាលពីឆ្នាំមុន ទីក្រុងបែរឡាំងបានបញ្ជូននាវាចម្បាំងដំបូងរបស់ខ្លួនក្នុងរយៈពេលជិត២០ឆ្នាំទៅកាន់ដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូង។ ក្នុងខែសីហាឆ្នាំនេះ អាល្លឺម៉ង់ក៏បានបញ្ជូនយន្តហោះយោធាចំនួន១៣គ្រឿងទៅធ្វើសមយុទ្ធរួមគ្នានៅអូស្ត្រាលីផងដែរ៕ | យោធាអាល្លឺម៉ង់ នឹងពង្រីកវត្តមានកម្លាំងយោធារបស់ខ្លួននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយនឹងបញ្ជូនបន្ថែមនាវាចម្បាំង និងចូលរួមក្នុការធ្វើសមយុទ្ធយោធាជាមួយសម្ព័ន្ធមិត្តក្នុងតំបន់។ យ៉ាងណាមិញ ប្រមុខកងទ័ពអាល្លឺម៉ង់ បញ្ជាក់ថា ការបង្កើនវត្តមាននេះមិនមែនជាការបង្កឱ្យមានភាពតានតឹងណាមួយឡើយ ហើយនេះត្រឹមជាការពង្រឹងសាមគ្គីភាពជាមួយដៃគូតែប៉ុណ្ណោះ។ |
បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងសរុប១២០ ២០៧នាក់ ជាសះស្បើយ១១៦ ៥៦៩នាក់ និងស្លាប់២៩៥៣នាក់៕ | ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២៤នាក់ទៀត ដែល៤នាក់ជាអ្នកដំណើរពីបរទេស តាមរយៈម៉ាស៊ីន PCR ។ ចំណែកអ្នកជាសះស្បើយវិញ មាន២១នាក់ ខណៈអ្នកស្លាប់៤នាក់ ក្នុងនោះ៣នាក់ មិនបានចាក់វ៉ាក់សាំង។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី៣ ធ្នូ។ |
យន្តហោះប្រភេទ KC-135R របស់កងទ័ពសិង្ហបុរី នៅថ្ងៃទី១០ តុលា បានដឹកជំនួយមនុស្សធម៌ សិង្ហបុរី ដែលមានតម្លៃ ២៧០ ០០០ ដុល្លារសិង្ហបុរីទៅកាន់ប្រទេសបង់ក្លាដែស។ នេះ គឺជាការនាំយកជំនួយមនុស្សធម៌លើកដំបូងរបស់សិង្ហបុរីទៅជួយជនភៀសខ្លួនមីយ៉ាន់ម៉ា ដែលកំពុងស្នាក់នៅបង់ក្លាដែសដោយសារជម្លោះប្រដាប់អាវុធដែលផ្ទុះឡើងកាលពីចុងខែសីហា។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia ។ ជំនួយមនុស្សធម៌ដែលកងទ័ពសិង្ហបុរី បានដឹកជញ្ជូនទៅដល់បង់ក្លាដែសហើយនោះ រួមមានទាំងអាហារ ភួយ អំពូលភ្លើង សាប៊ូ និងសម្ភារៈចាំបាច់មួយចំនួនទៀត ដែលភាគច្រើនផ្តោតលើស្ត្រី និងកុមារ ដែលសុទ្ធសឹងតែជាជនងាយរងគ្រោះ ។ រដ្ឋលេខាធិការក្រសួងការពារជាតិសិង្ហបុរីលោក Mohamad Maliki Osman បាននិយាយថា វិបត្តិជនភៀសខ្លួននេះ គឺជារឿងដែលនឹកស្មានមិនដល់ ហើយសិង្ហបុរីសង្ឃឹមថា ជំនួយរបស់សិង្ហបុរីក្នុងនាមជាប្រទេសតូចមួយ នឹងអាចជួយចូលរួមចំណែកក្នុងការជួយសហគមន៍ដែលរងគ្រោះនៅក្នុងប្រទេសបង់ក្លាដែស ក៏ដូចជានៅមីយ៉ាន់ម៉ាផងដែរ ។ បើតាមរបាយការណ៍របស់ភ្នាក់ងារអង្គការសហប្រជាជាតិ មានជនភៀសខ្លួនមិនតិចជាង៣០ម៉ឺននាក់ឡើយ ដែលបានចាកចេញពីរដ្ឋ Rakhine ទៅកាន់បង់ក្លាដែស ដោយសារតែការប៉ះទង្គិចនៅចុងខែសីហាកន្លងទៅ ។ របាយការណ៍ដដែលក៏បានអះអាងដែរថា ជនភៀសខ្លួននៅតែបន្តចាកចេញ បើទោះបីជាការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមឧទ្ទាម បានស្ងប់ស្ងាត់ទៅហើយក្តី។ ជុំវិញវិបត្តិជនភៀសខ្លួននេះដែរ មានរដ្ឋអាស៊ានមួយចំនួនដែលរួមមាន ថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីជាដើមនោះកន្លងទៅ បានដឹកជញ្ជូនស្បៀងទៅកាន់ជំរំបណ្តោះអាសន្នដែលជនភៀសខ្លួនកំពុងតែស្នាក់នៅរួចខ្លះហើយ ខណៈ ប្រទេសមួយចំនួន ក៏បានប្រកាសត្រៀមរៀបចំទទួលពួកគេដើម្បីស្នាក់នៅជាបណ្តោះអាសន្នរហូតដល់ស្ថានភាពនៅរដ្ឋមានជម្លោះប្រដាប់អាវុធខាងលើវិលទៅរកភាពល្អប្រសើរវិញ ៕ | កងទ័ពជើងគោកសិង្ហបុរី បានដឹកជញ្ជូនជំនួយមនុស្សធម៌មានតម្លៃជាង ពីរសែនដុល្លារសិង្ហបុរីទៅកាន់បង់ក្លាដែសដើម្បីជួយដល់ប្រជាជនរ៉ូហ៊ីងយ៉ា ដែលបានភៀសខ្លួនទៅកាន់ទីនោះ ក្រោយពីមានការប៉ះទង្គិចប្រដាប់អាវុធនៅក្នុងរដ្ឋ Rakhine កាលពីចុងខែសីហាកន្លងទៅ ។ |
ពាក្យ «និង» ជាឈ្នាប់ សម្រាប់និយាយតពាក្យមួយទៅពាក្យមួយ ពីឃ្លាមួយទៅឃ្លាមួយ ឬពីល្បះមួយទៅល្បះមួយទៀត។ ឧទាហរណ៍៖ ខ្ញុំ និងអ្នក, គោ និងក្របី, សុខ និងទុក្ខ, ខ្មៅ និងស។ ចំពោះពាក្យ«នឹង»គឺសម្រាប់ប្រើក្នុងន័យច្រើនបែប។ «នឹង»ជាពាក្យកិរិយានុគ្រោះសម្រាប់និយាយនាំមុខកិរិយាសព្ទ ដើម្បីបញ្ជាក់ពីអនាគតកាលទៅខាងមុខថា មុខជា ប្រាកដជា គង់ ឬគង់តែ។ ឧទាហរណ៍៖ ថ្ងៃស្អែក ខ្ញុំនឹងធ្វើបាយសម្លទៅប្រគេនដល់ព្រះសង្ឃដើម្បីឧទ្ទិសដល់សាច់ញាតិដែលបានចែកឋានទៅ។ «នឹង»ដែលជាកិរិយាសព្ទវិសេសន៍ ប្រើនៅក្នុងន័យម្យ៉ាងទៀត គឺមានថ្នាក់ពាក្យជាគុណសព្ទ ឬកិរិយាវិសេសនៈ ដែលមានន័យថា ស្ងៀម, ជើយ, មិនកម្រើក។ ឧទាហរណ៍៖ អង្គុយនឹងថ្កល់ គឺអង្គុយនឹងដូចគេថ្កល់។ «នឹង» ប្រើជាគុណនាម សម្រាប់បញ្ជាក់ពី ភាពមិនប្រែប្រួល,មិនឡើង មិនចុះ,នៅដូចដែល។ ឧទាហរណ៍៖ជំងឺនុ៎ះនៅនឹង។ បុរសនោះនៅតែអង្គុយនៅនឹង, ទឹកនឹង គឺទឹកដែលមិនឡើងមិនស្រកឬមិនហូរ។ «នឹង»ជាអាយតនិបាត សម្រាប់ប្រាប់ដំណើរសម្រេចនូវអំពើ, សម្រាប់ប្រើនិយាយនាំមុខនាមស័ព្ទជាមួយពាក្យ ដោយ,ជាមួយ,ដោយសារ,ព្ធដ៏,នៅត្រង់។ ឧទាហរណ៍៖ ដួសសម្លនឹងវែក,ដាំបាយនឹងឆ្នាំង,កាប់ឈើនឹងប៉ូវថៅ។ ទៅនឹងខ្ញុំ,នៅនឹងខ្ញុំ,ផឹកនឹងខ្ញុំ(ដែលមានន័យថា ទៅជាមួយនឹងខ្ញុំ,នៅជាមួយនឹងខ្ញុំ,ផឹកជាមួយខ្ញុំ)។ ទៅនឹងគេ(ទៅដោយសារគេ)។ បោះដែកគោលនឹងជញ្ជាំង(បោះដែកគោលនៅត្រង់ជញ្ជាំង)។ កាលណាគេប្រើពាក្យ«ហ្នឹង» ឯនេះវិញ មានន័យថា ហ្នឹងហើយ(នុះហើយ), ហ្នឹងឯង(នុះឯង), ដំណើរហ្នឹង(ដំណើរនុះ),ហ្នឹងឯង(អ៊ីចឹងឯង)។ កាលណាបើគេនិយាយមានសំឡេងខ្ពស់ស្រួចខ្លាំង គេត្រូវសរសេរដាក់ជើងក្អែក(+) នេះពីលើ ហ្នឹ៎ងហើ៎យ !; ហ្នឹ៎ងឯ៎ង ! (សម្រាប់សម្តីសាមញ្ញ)៕ | «និង»,«នឹង» និង«ហ្នឹង»ជាពាក្យដែលពលរដ្ឋប្រើជាញឹកញាប់នៅក្នុងសំណេរ តែក៏មានអ្នកខ្លះប្រើច្រឡំគ្នាផងដែរ។ ដើម្បីជៀសកុំឲ្យប្រើខុសនៃពាក្យទាំងអស់នេះពលរដ្ឋត្រូវតាមចំណាំឲ្យបានច្បាស់លាស់។ |
មន្ត្រីមកពីប្រទេសចំនួន៤០ ព្រមទាំងម្ចាស់ជំនួយឯកជន និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ បានជួបជុំគ្នានៅទីក្រុងហ្សឺណែវក្នុងសន្និសីទអន្តរជាតិមួយដែលធ្វើឡើងដើម្បីប្រមូលលុយជួយប៉ាគីស្ថានស្រោចស្រង់ប្រទេសពីគ្រោះទឹកជំនន់។ ការខាតបង់សរុបមាន១៦,៣ពាន់លានដុល្លារឯណោះ។ កិច្ចប្រជុំដែលដឹកនាំរួមដោយអង្គការសហប្រជាជាតិ (UN) និងប៉ាគីស្ថាន ប្រមូលមូលនិធិរហូតដល់៩ពាន់លានដុល្លារ ដែលលើសការរំពឹងទុករបស់រដ្ឋាភិបាលប៉ាគីស្ថានទៅទៀត។ ក្នុងចំណោមម្ចាស់ជំនួយនានា ធនាគារអភិវឌ្ឍន៍ឥស្លាមនឹងផ្ដល់៤,២ពាន់លានដុល្លារ ធនាគារពិភពលោក២ពាន់លានដុល្លារ អារ៉ាប៊ីសាអូឌីតមួយពាន់លានដុល្លារ និងថវិកាមួយចំនួនពីសហភាពអឺរ៉ុបនិងចិន។ បារាំង និងអាម៉េរិកក៏ចូលរួមផ្ដល់ជំនួយថវិកាដែរ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីព័ត៌មានប៉ាគីស្ថានលោកស្រី Marriyum Aurangzeb។ ជុំវិញទឹកប្រាក់ដែលសន្យាផ្ដល់ឱ្យប៉ាគីស្ថាននេះ ប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ Achim Steiner ចាត់ទុកជាលទ្ធផលមិនធ្លាប់មានពីមុនមកពីព្រោះគោលដៅបែបនេះមិនងាយ សម្រេចនោះឡើយ។ នៅថ្ងៃដដែល ប្រមុខ UN លោក អាន់តូនីញ៉ូ ហ្គោតេរ៉េស បានអំពាវនាវឱ្យមានការវិនិយោគដ៏ធំដើម្បីប៉ាគីស្ថានងើបឡើងវិញ។ គួរបញ្ជាក់ថា ទឹកជំនន់បានសម្លាប់មនុស្សយ៉ាងហោចណាស់១៧០០នាក់ មនុស្សត្រូវជម្លៀសខ្លួនមាន៨លាននាក់ និងធ្វើឱ្យខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធជាច្រើន៕ | ក្រុមអ្នកជំនួយអន្តរជាតិ នៅថ្ងៃទី៩ ខែមករា បានសន្យាផ្ដល់ជំនួយ៩ពាន់លានដុល្លារដើម្បីជួយ ប៉ាគីស្ថានងើបឡើងវិញពីគ្រោះទឹកជំនន់កាលពីឆ្នាំមុន។ ថវិកានេះលើសពីអ្វីដែលប៉ាគីស្ថានបានរំពឹងទុក ហើយនឹងជួយត្រួសត្រាយផ្លូវសម្រាប់គំរូថ្មីនៃការកៀរគរថវិកាដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រោះធម្មជាតិនៅប្រទេសក្រីក្រ។ |
ក្នុងចំណោមបរិមាណអង្គរដែលនាំចេញ មានទៅកាន់សហភាពអឺរ៉ុបចំនួន ៩៩,១៣៨តោន តំបន់អាស៊ានចំនួន ២០,៧៥០តោន និងតំបន់ផ្សេងទៀតចំនួន៧៧,៤៧៦តោន៕ | កម្ពុជានាំអង្ករចេញបាន ១៩៧,៣៥៤តោន ក្នុងរយៈពេល៤ខែ ឆ្នាំ២០១៨នេះ។ ចំនួននេះ ធ្លាក់ចុះ ៧,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ដែលកម្ពុជាបាននាំចេញអង្ករបាន២១២,៣៩៤តោន។ តួលេខពីលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ។ |
«គំរូរបស់ទឹកទន្លេសែន មិនបានបំពេញតាមស្តង់ដារដែលយើងត្រូវការ និងតម្រូវឱ្យមាននៅការប្រកួតរដូវកាលក្តៅ នាពេលខាងមុខនេះឡើយ។»។ នេះបើតាមសម្តីលោក Marc Guillaume អភិបាលតំបន់ប៉ារីស កាលពីថ្ងៃទី២១ មិថុនា។ ទន្លេសែន ក៏នឹងត្រូវក្លាយជាទីតាំងសំខាន់មួយ សម្រាប់ការប្រកួតព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា។ របាយការណ៍នៃការធ្វើតេស្តរយៈពេល ១សប្តាហ៍ទៅលើគុណភាពទឹកទន្លេសែន ត្រូវបានបង្ហាញដោយអភិបាលតំបន់ប៉ារីស និងការិយាល័យអភិបាលក្រុង ដោយបានស្តីបន្ទោសកត្តាអាកាសធាតុ ភ្លៀងធ្លាក់ ដែលបង្កឱ្យកម្រិតកខ្វក់ មានបាក់តេរីជាច្រើន នៅតែកើតឡើងនៅក្នុងប្រព័ន្ធផ្លូវទឹកទន្លេសែន។ ដងទន្លេសែន ជាទីតាំងសំខាន់បំផុតមួយបន្ថែមទៀត សម្រាប់កម្មវិធីបើកព្រឹត្តិការណ៍អូឡាំពិក ដែលនឹងត្រូវធ្វើនៅក្រៅកីឡដ្ឋានលើកដំបូង ដែលបានរៀបចំដោយម្ចាស់ផ្ទះបារាំង។ អាជ្ញាធរទីក្រុងប៉ារីស នៅតែសង្ឃឹមថា ទឹកទន្លេសែន និងប្រែមកជាសភាពស្អាតល្មម ដើម្បីអនុញ្ញាតឱ្យការប្រកួតដំណើរការទៅបាន នៅពេលព្រឹត្តិការណ៍មកដល់។ កាលពីខែសីហា ឆ្នាំ ២០២៣ ការប្រកួតហែលទឹកម៉ារ៉ាតុន ដើម្បីធ្វើតេស្តទឹកទន្លេសែន ធ្លាប់បានលុបចោលម្តងរួចមកហើយ ព្រោះតែបញ្ហាទឹកកខ្វក់នេះ៕ | ទឹកទន្លេសែន (Seine) ទីក្រុងប៉ារីស នៅតែមានភាពកខ្វក់ខ្លាំង នៅពេលធ្វើតេស្តកាលពីថ្ងៃទី១៦ ខែមិថុនា ក្នុងការអនុញ្ញាតដល់ការប្រកួតប្រជែងប្រភេទវិញ្ញាសារកីឡាទ្រីយ៉ាត្លុង ក្នុងព្រឹត្តិការណ៍អូឡាំពិក និងព្រឹត្តិការណ៍ហែលទឹកបើកជំហរនានា ។ |
លោក Ten Hag ត្រូវបានក្លិបបិសាចក្រហមតែងតាំងជាអ្នកចាត់ការថ្មី ដោយជំនួសគ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick ដែលដឹកនាំបានត្រឹម៦ខែ។ អតីតគ្រូបង្វឹកក្រុម Ajax Amsterdam ក៏បានបង្ហាញខ្លួនក្នុងជំនួប Man United ចាញ់ Crystal Palace លទ្ធផល ១-០ នាជំនួបចុងក្រោយ Premier League។ ក្រុម Man United ចាប់តាំងពីការចាកចេញរបស់លោក Sir Alex Ferguson រដូវកាល ២០១២-១៣ មកដល់ ២០២១-២២ ក្រុមមិនដែលឈ្នះ Premier league ម្តងឡើយ។ បិសាចក្រហមធ្លាប់ប្រជែងបានត្រឹមចំណាត់ថ្នាក់លេខ ២ មួយលើកដោយកាលនោះស្ថិតក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer រដូវកាល ២០២០-២១។ ទោះជាយ៉ាងនេះក្តីលោក Avram Glazer បាននិយាយប្រាប់ទៅកាន់ទូរទស្សន៍ Sky sports ថា ការជ្រើសរើសលោក Ten Hag ជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់ក្លិប ហើយក្លិបនឹងចំណាយប្រាក់លើកីឡាករថ្មីបន្ថែម។ «យើងដឹងថាគាត់ (Erik ten Hag) នឹងធ្វើការងារនេះបានល្អនិងអស្ចារ្យបំផុត នេះជាហេតុផលដែលយើងជ្រើសរើសគាត់។យើងនឹងចំណាយប្រាក់ទិញកីឡាករថ្មីៗបន្ថែមទៀតសម្រាប់លោក Ten Hag ទោះមានការរិះគន់ពីអ្នកគាំទ្រក្តី។»។លោក Avram Glazer និយាយបែបនេះ។ យ៉ាងណាមិញលោក Avram ជាមនុស្សម្នាក់ក្នុងចំណោមគ្រួសារ Glazer ក៏បានបង្ហាញអារម្មណ៍ខកចិត្ត ទាក់ទងនឹងចំណាត់ថ្នាក់ក្រុមរដូវកាលនេះ ហើយលោកក៏សន្យានឹងធ្វើគ្រប់យ៉ាង ដើម្បីជួយក្លិបឱ្យល្អប្រសើឡើងវិញ៕ | ក្លិប Manchester United ស្ថិតក្រោមការគ្រប់គ្រងពីសំណាក់លោក Erik ten Hag នឹងមានភាពល្អអស្ចារ្យឡើងវិញ។ នេះបើតាមការលើកឡើងរបស់លោក Avram Glazer ថ្ងៃទី២៣ ខែឧសភា។ |
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com) និងលោក កែវ រ៉េមី ដែលជាអនុប្រធានសហព័ន្ធតៃក្វាន់ដូអន្តរជាតិ និងជាប្រធានសហព័ន្ធកីឡាតៃក្វាន់ដូ ITF កម្ពុជា ដូចតទៅ៖ | ភ្នំពេញ៖ សហព័ន្ធតៃក្វាន់ដូអន្តរជាតិទើបសម្រេចផ្តល់កម្រិតខ្សែក្រវ៉ាត់ខ្មៅ«ប្រយុទ្ធ»៧ដាន់ជូនលោក កែវ រ៉េមី ដែលជាអនុប្រធានសហព័ន្ធតៃក្វាន់ដូអន្តរជាតិ និងជាប្រធានសហព័ន្ធកីឡាតៃក្វាន់ដូ ITF កម្ពុជា។ ក្រៅពីអាជីពជាអ្នកនយោបាយ, លោក កែវ រ៉េមី បានចូលប្រឡូកក្នុងពិភពក្បាច់គុនតាំងពីវ័យក្មេងមកម្ល៉េះ។ លោក កែវ រ៉េមី បានហ្វឹកហាត់ក្បាច់គុននៅក្នុងប្រទេសកម្ពុជាផង និងនៅក្នុងសហរដ្ឋអាមេរិកផង។ស្រង់ក្បាច់ជាច្រើនចេញពីសកម្មភាពរបស់សត្វ និងធម្មជាតិ។ |
ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន ស្ថាប័នជាតិដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានក្រើនរំលឹកដល់រាល់បុគ្គលដែលត្រូវតែងតាំងដោយព្រះរាជក្រឹត្យ អនុក្រឹត្យ ឬមានឋានៈ និងតួនាទីចាប់ពីប្រធាននាយកដ្ឋាន, កងកម្លាំងប្រដាប់អាវុធ ចាប់ពីវីរសេនីយ៍ឯក និងមន្ត្រីសាធារណៈដែលមានអាណត្តិជ្រើសតាំងដោយការបោះឆ្នោត ឱ្យប្រញាប់បញ្ជូនឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនទៅ អ.ប.ព. ។ ដោយយោងតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ អ.ប.ព. បានលើកឡើងពីលក្ខខណ្ឌសំខាន់ៗ ទាក់ទងនឹងកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំពោះអ្នកដែលត្រូវទទួលបានតំណែងថ្មី, អ្នកលាលែងពីមុខតំណែង ឬបញ្ឈប់ពីមុខតំណែង, អ្នកចូលនិវត្តន៍ ឬចប់អាណត្តិ។ អ្នកត្រូវទទួលបានតំណែងថ្មី ត្រូវប្រកាសលើកទីមួយ៣០ថ្ងៃយ៉ាងយូរ ក្រោយពេលចូលកាន់មុខតំណែង។ ដូចគ្នាផងដែរសម្រាប់អ្នកលាលែងពីមុខតំណែង និងបញ្ឈប់ពីមុខតំណែង រីឯអ្នកចូលនិវត្តន៍ ឬចប់អាណត្តិ ត្រូវប្រកាស៣០ថ្ងៃយ៉ាងយូរ មុនពេលចូលនិវត្តន៍ ឬចប់អាណត្តិ។ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង។ បុគ្គដែលមានមុខតំណែងទាំងនេះ នឹងធ្វើការប្រកាសបន្តបន្ទាប់នៅរៀងរាល់ខែមករា នៃឆ្នាំទី៣ គិតចាប់ពីថ្ងៃប្រកាសលើកទី១។ បុគ្គលដែលចប់អាណត្តិ ដោយគោរពតាមបែបបទបោះឆ្នោត ហើយជាប់ឆ្នោតអាណត្តិថ្មី មិនតម្រូវឱ្យប្រកាសពេលចប់អាណត្តិ និងពេលចូលកាន់តំណែងថ្មីនោះទេ។ តាមការបូកសរុបមិនទាន់ចប់សព្វគ្រប់ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា មានអ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន៣១៥នាក់ ដែលមានមិនអាចទាក់ទងបាន ក្នុងនោះ២៧០នាក់នៅក្រសួងការពារជាតិ ២៣នាក់នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា, ៩នាក់នៅក្រសួងធម្មការ និងសាសនា, ៣នាក់នៅក្រសួងរ៉ែ និងថាមពល, ៣នាក់នៅក្រសួងកិច្ចការនារី, ២នាក់នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ២នាក់នៅក្រសួងបរិស្ថាន, ២នាក់នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង១នាក់នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ មាត្រា៣៨នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ចែងថា ជនណាដែលមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬប្រកាសមិនត្រឹមត្រូវនោះ នឹងរងការផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀលទៅ២លានរៀន ហើយត្រូវបង្ខំឱ្យធ្វើការប្រកាសជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងករណីរឹងរូសមិនព្រម ត្រូវផ្តន្ទាទោសទ្វេដង៕ | អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នាថ្ងៃទី២២ ខែកញ្ញា បានចេញសេចក្តីជូនដំណឹងដល់អ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្យ និងបំណុលប្រញាប់បញ្ជូនឯកសារ។ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា អ.ប.ព. និង ប្រធានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយប្រចាំក្រសួងស្ថាប័ន មិនអាចទាក់ទងបានអ្នកជាប់កាតព្វកិច្ចចំនួន៣១៥នាក់ ដោយភាគច្រើនជាមន្ត្រីក្រសួងការពារជាតិ។ |
មិនពីរសប្ដាហ៍ចុងក្រោយ កងទ័ពអាកាសចិន បានសកម្មភាព៨ដងនៅក្បែរៗកោះតៃវ៉ាន់។ ក្នុងនោះ យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែករបស់កងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិន បានហោះចូលដែនកំណត់អត្តសញ្ញាណការពារអាកាសរបស់តៃវ៉ាន់ ហើយហោះចេញវិញបន្ទាប់ពីទទួលការព្រមានពីទ័ពអាកាសតៃវ៉ាន់។ សកម្មភាពយោធា ដែលកើតឡើងស្របគ្នានឹងការកើនឡើងករណីឆ្លងជំងឺ COVID-19 នៅរដ្ឋធានីប៉េកាំង បានរងការរិះគន់ពីសំណាក់នាយករដ្ឋមន្ត្រីតៃវ៉ាន់ Su Tseng-chang ។ លោក Su ប្រាប់អ្នកសារព៏ត៌មាននៅថ្ងៃទី២៣ ខែមិថុនា ថា ចិនដែលជាប្រទេសធំ មិនបានបោះបង់គំនិតយកតៃវ៉ាន់ដោយប្រើកម្លាំងយោធាឡើយ។ ចិនក៏បានបញ្ជូនយន្តហោះចម្បាំង និងនាវាប្រយុទ្ធទៅក្បែរតៃវ៉ាន់ ដែលជាសកម្មភាពគួររំខាន។ «តៃវ៉ាន់ គ្រាន់តែចង់ជាអ្នកចូលរួមសម្រាប់សន្តិភាពតំបន់ប៉ុណ្ណោះ។» នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី Su ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ។ មេដឹកនាំតៃវ៉ាន់រូបនេះ ក៏និយាយដល់បញ្ហា COVID-19 នៅចិនដែលលោកអះអាងថា ជារលកទីពីរ។ នាយករដ្ឋមន្ត្រីរូបនេះ បន្តថា ចិនគួរប្រមូលផ្ដុំកម្លាំងរបស់ខ្លួនដើម្បីមើលថែប្រជាជនខ្លួន កាត់បន្ថយផលប៉ះពាល់ដោយសារជំងឺឆ្លងនេះ និងការពារសន្តិភាពតំបន់ ដែលជាទង្វើប្រសើរជាង។ នៅប៉េកាំង ករណីឆ្លង COVID-19 បានផ្ទុះឡើងគួរឲ្យបារម្ភ បន្ទាប់ពីការរកឃើញករណីឆ្លងពីផ្សារបោះដុំមួយកន្លែង ដែលធ្វើឲ្យគេគិតថា រលកទីពីរអាចកើតមានមិនខាន។ ជាវិធានការ ផ្សារបោះដុំ Xinfadi ត្រូវបានបិទ ផ្នែកខ្លះនៃប៉េកាំង ក៏ស្ថិតក្រោមការបិទទាំងស្រុង សាលារៀនក៏បានបិទបន្តទៀត ព្រមគ្នានឹងរោងចក្រក្រុមហ៊ុន Pepsi មួយកន្លែងផងដែរ។ ការធ្វើតេស្តទ្រង់ទ្រាយធំ ក៏កំពុងឡើងផងដែរ ដើម្បីទប់ស្កាត់ការឆ្លងថែមទៀត។ ដូចដឹងស្រាប់ ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកមួយរបស់ខ្លួន។ ការធ្វើសមយុទ្ធនៅក្បែរៗកោះមួយនេះ ត្រូវបានទីក្រុងប៉េកាំង ចាត់ទុកជាសកម្មភាពជាទម្លាប់របស់ខ្លួនដើម្បីពង្រឹងកម្លាំងការពារអធិបតេយ្យជាតិ។ រឿងតៃវ៉ាន់នេះ ចិនក៏មិនដែលបោះបង់ជម្រើសប្រើប្រាស់យោធាដើម្បីគ្រប់គ្រងឡើងវិញដែរ ហើយការប្រើប្រាស់យោធា គឺជាជម្រើសចុងក្រោយ បើតៃវ៉ាន់ដែលកាន់តែខ្សត់ដង្ហើមការទូតហ៊ានប្រកាសឯករាជ្យនោះ៕ | នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Su Tseng-chang ប្រាប់ឲ្យចិនប្រឹងប្រែងទប់ស្កាត់ការផ្ទុះឡើងជាថ្មីជំងឺ COVID-19 ជាជាងការធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់។ លោក Su និយាយរិះគន់បែបនេះ បន្ទាប់ពីកងទ័ពអាកាសរបស់ចិនដីគោកបានហោះឆ្វែលកោះតៃវ៉ាន់ជាច្រើនក្នុងប៉ុន្មានសប្ដាហ៍មកនេះ។ មេដឹកនាំតៃវ៉ាន់រូបនេះ បញ្ជាក់ថា តៃវ៉ាន់មិនចង់មានរឿងអ្វីឡើយ ហើយចង់បានតែសន្តិភាពក្នុងតំបន់ប៉ុណ្ណោះ។ |
ដើម្បីជាចំណែកមួយក្នុងការផ្ដល់នូវចំណេះដឹងបន្ថែម សម្រាប់អ្នកដែលមានបំណងបង្កើតអាជីវកម្មផ្ទាល់ខ្លួនក៏ដូចជាចំណេះដឹងមួយផ្សេងទៀត សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម (SME) មជ្ឈមណ្ឌលសហប្រតិ្ដការកម្ពុជា-ជប៉ុន (CJCC) នឹងរៀបចំថ្នាក់សហគ្រិនភាពជំនាន់ទី២១ ដែលនឹងចាប់ផ្ដើមសិក្សាពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៩ ខាងមុខនេះ។ វគ្គនេះនឹងផ្តោតលើប្រធានបទជាច្រើនដូចជា ផ្នត់គំនិតអាជីវកម្ម ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុ, ការគ្រប់គ្រងហានិភ័យក្នុងមុខជំនួញ, គំរូអាជីវកម្មខេនវ៉ាស, ការលក់និងការធ្វើទីផ្សារ និងការរៀបចំផែនការអាជីវកម្មជាដើម។ វគ្គទាំងអស់នេះ នឹងត្រូវបង្ហាត់បង្ហាញ និងចែករំលែកដោយគ្រូបណ្តុះបណ្តាល និងម្ចាស់អាជីវកម្មជោគជ័យ និងល្បីឈ្មោះជាច្រើនរូបដូចជា លោក សោម សម្បត្តិ,លោក ឌិន សុមេធារិទ្ធិ,លោក ឃីម សុខហេង លោក សុខ ស៊ាង, លោក យន ម៉ាលីមឆេង និងគ្រូបណ្តុះបណ្តាលម្ចាស់អាជីវកម្ម និងប្រធានក្រុមហ៊ុនជាច្រើនរូបទៀត។ ក្រៅពីចំណេះដឹងទាំងនេះ សិក្ខាកាមទាំងអស់ នឹងទទួលបានអត្ថប្រយោជន៍បន្ថែមជាច្រើនដូចជា ការចុះទស្សនកិច្ចសិក្សាផ្ទាល់តាមក្រុមហ៊ុន និងអាជីវកម្មនានា,ការផ្តល់ប្រឹក្សាយោបល់ផ្ទាល់,ឱកាសទៅប្រទេសជប៉ុន និងឱកាសបង្កើតបណ្តាញជាមួយគ្រូបណ្តុះបណ្តាល ម្ចាស់អាជីវកម្ម និងអ្នកចូលរួមឯទៀត។ សិក្ខាកាម នឹងបានចូលជាសមាជិកជាមួយសិក្ខាកាមជំនាន់មុន (Alumni) ដែលមកទល់សព្វថ្ងៃ មានសមាជិកជាង៥០០នាក់ សុទ្ធសឹងតែជាសហគ្រិន ម្ចាស់អាជីវកម្មជោគជ័យក្នុងវិស័យផ្សេងៗគ្នាជាច្រើន។ តម្លៃសិក្សាគឺ៤៨០ដុល្លារ សិក្សារយៈសិក្សា៥ខែ។ ក្នុងមួយសប្ដាហ៍ និងមានកាលវិភាគសិក្សារយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន។ លើសពីនេះទៅទៀត ដើម្បីបង្ហាញការគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យម ថ្នាក់សហគ្រិនភាព នឹងផ្តល់ជូនអាហារូបករណ៍ សម្រាប់សិក្ខាកាម៥រូបផងដែរ។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចមកកាន់មជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន (CJCC) ឬទាក់ទងមកកាន់លេខទូរសព្ទ 012 583 398 និង 098 333 033៕ (អត្ថបទពាណិជ្ជកម្ម) | ការគ្រប់គ្រងធនធានមនុស្ស ហិរញ្ញវត្ថុ ការធ្វើទីផ្សារ និងលក់ផលិតផលឲ្យបាន ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នកដែលមានបំណងបង្កើតអាជីវកម្មផ្ទាល់ខ្លួន ឬក៏អ្នកដែលជាម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម(SME)។ |
អ្នកនាំពាក្យរូបនេះ បានបង្ហោះរូបយុវជន ដែលបង្កហេតុ និងសាររបស់សាច់ញាតិជនរងគ្រោះ ដែលបានទាមទាររកយុត្តិធម៌។ សាររបស់សាច់ញាតិជនរងគ្រោះ រៀបរាប់ថា ភាគីនៃគ្រួសារជនបង្កហេតុ បានយកលុយចូលបុណ្យសពប្ដីខ្លួន នូវទឹកប្រាក់១០០០ដុល្លារ ហើយមានបំណង ដោះស្រាយក្រៅប្រព័ន្ធតុលាការ ដើម្បីកុំឱ្យមានរឿងវែងឆ្ងាយ។ បើតាមសាររៀបរាប់ដដែល គ្រួសារជនបង្កហេតុ បានស្នើសុំឱ្យគ្រួសារជនរងគ្រោះដកពាក្យបណ្ដឹងចេញវិញ បើមិនចង់ខូចអនាគតទាំងសងខាង។ ប៉ុន្តែគ្រួសារជនរងគ្រោះ មិនយល់ព្រម ព្រោះយល់ថា ភាគីនៃគ្រួសារជនបង្កហេតុ ហាក់មានបំណងចង់គំរាម និងប្រើប្រាស់លុយ ដើម្បីដោះស្រាយបញ្ហា។ ដោយសារតែឃើញបណ្ដាញសង្គម បានចែករំលែកសារជនរងគ្រោះជាបន្តបន្ទាប់នោះ ទើបរដ្ឋមន្រ្តីយុត្តិធម៌ លោក កើត រិទ្ធ បញ្ជាឱ្យព្រះរាជអាជ្ញា យកចិត្តទុកដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានហ្មត់ចត់ និងត្រឹមត្រូវតាមផ្លូវច្បាប់។ សូមជម្រាបថា កាលពីថ្ងៃទី១៤ធ្នូនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ត១គ្រឿង ម៉ាក Jeep overland បានបើកបុកជនរងគ្រោះជាបុរសម្នាក់ដែលជិះម៉ូតូ បណ្ដាលឱ្យស្លាប់ នៅចំណុចខណ្ឌទួលគោក។ សមត្ថកិច្ចរកឃើញថា រថយន្តបង្កហេតុ ជារបស់ សុខ លីណា ប៉ុន្តែអ្នកបើកបររថយន្តនាពេលនោះ ត្រូវគេសង្ស័យថា ជាកូនប្រុសរបស់ម្ចាស់រថយន្ត៕ | ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ សរសេរបញ្ជាក់លើបណ្ដាញសង្គមថា លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ពិនិត្យ ស្រាវជ្រាវ និងដោះស្រាយឱ្យបានម៉ឺងម៉ាត់តាមផ្លូវច្បាប់ លើករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅ ខណ្ឌទួលគោក ។ ជនបង្កហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានគេផ្សព្វផ្សាយថា ឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ជាកូនរបស់ម្ចាស់រថយន្ត ឈ្មោះ សុខ លីណា ។ |
លីគកីឡាបាល់ទាត់កំពូលហូឡង់ចំនួនពីរកម្រិត ត្រូវបានឆាចោលតែម្តងដោយសារវិបត្តិជំងឺ COVID-19។ ក្នុងការលុបចោលនេះ KNVB បានសម្រេចមិនឲ្យមានការកាត់ចោលក្រុម និងក្រុមត្រូវឡើងទៅលីគកំពូល ហើយក៏គ្មានក្រុមជើងឯកដែរ។ ក្រោយលុបចោលការប្រកួតក្របខណ្ឌក្នុងស្រុកនេះ លោក Just Spee ប្រធាន KNVB ថែមទាំងអះអាងទៀតថា ឱកាសនៃការបន្តលេងក្នុងក្របខណ្ឌផ្សេងទៀតនៅតំបន់អឺរ៉ុបដោយបិទទ្វារកីឡដ្ឋាននោះគឺមានភាគរយតិចតួចបំផុត។ ក្រុម Ajax បាននាំមុខគេក្នុងតារាង Eredivisie រដូវកាលនេះ ដោយមានពិន្ទុស្មើគ្នាជាមួយក្រុម AZ Alkmaar ចំនួន ៥៦ពិន្ទុ (តែមានគ្រាប់បាល់ស៊ីសងល្អជាង) បន្ទាប់ពីឆ្លងកាត់ការប្រកួត២៥លើករួចមក។ ខណៈនៅសល់ ៩ប្រកួតទៀតនឹងបញ្ចប់នោះលីគនេះត្រូវសម្រេចឆាចោលតែម្តងដោយសារតែ COVID-19 ។ បើទោះជាគ្មានការផ្តល់ពាន ឬកាត់ចោលក្រុម ប៉ុន្តែទាំង Ajax និង AZ Alkmaar នឹងទទួលបានកៅអីប្រកួតវគ្គជម្រុះក្របខណ្ឌអឺរ៉ុប Champions League រដូវកាលក្រោយ ខណៈ Feyenoord ដែលជាក្រុមឈរលេខ៣ បានលេងវគ្គជម្រុះ Europa League ។ ហូឡង់ក៏ជាប្រទេសមួយនៅតំបន់អឺរ៉ុបដែលមានចំនួនអ្នកឆ្លង COVID-19 ច្រើនផងដែររហូតដល់ជិត៤ម៉ឺននាក់ ក្នុងនោះស្លាប់ជិត៤៥០០នាក់។ ដោយសារតែឥទ្ធិពលជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មីនេះ ទើបព្រឹត្តិការណ៍កីឡាធំៗនៅហូឡង់ ត្រូវហាមមិនឲ្យមានសកម្មភាពរហូតដល់ខែកញ្ញា៕ | ប្រធានសហព័ន្ធកីឡាបាល់ទាត់ហូឡង់ (KNVB) បានប្រកាសលុបចោលការប្រកួតក្របខណ្ឌ Eredivisie រដូវកាល ២០១៩-២០ នេះដោយគ្មានការផ្តល់ជើងឯងទៅឲ្យក្រុមណាឡើយ។ សម្រាប់ក្រុមកំពូលតារាង នៅតែទទួលបានកៅអីសម្រាប់ការប្រកួតជម្រុះពាន Champions League រដូវកាលក្រោយ។ |
ពលរដ្ឋវ័យប្រមាណ៦០ឆ្នាំម្នាក់ ដែលទៅកាន់នូវែលសេឡង់ កាលពីថ្ងៃពុធ តាមជើងហោះហើរ Emirates ពីក្រុងតេហេរ៉ង់ ដោយឆ្លងកាត់ក្រុងបាលី ជាករីណឆ្លង COVID-19 ដំបូងបំផុតនៅនូវែលសេឡង់។ នេះជាករណីទីពីរនៅអូសេអានី បន្ទាប់ពីអូស្ត្រាលី។ ព័ត៌មាននេះ ត្រូវបានអះអាងដោយលោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern។ នៅបេឡារុសឯណោះវិញ ក្រសួងសុខាភិបាលនៃប្រទេសនេះ បានបញ្ជាក់ពីករណីសិស្សម្នាក់ពីអ៊ីរ់ង់ ដែលត្រូវបានរកឃើញវិជ្ជមាន COVID-19 ដំបូង កាលពីថ្ងៃទី២៧ ខែកុម្ភៈ។ អ្នកជំងឺដែលចេញពីអ៊ីរ៉ង់រូបនោះ បានទៅដល់ក្រុង Minsk ដោយឆ្លងកាត់ក្រុង Baku ប្រទេសអាសែបៃហ្សង់។ ប្រទេស៥៣ដែលមានករណីឆ្លង COVID-19 រួមមាន ចិន (បញ្ចូលទាំងតំបន់រដ្ឋបាលពិសេសហុងកុង តៃវ៉ាន់ និងម៉ាកាវ) កូរ៉េខាងត្បូង ជប៉ុន (បូកករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន។ បណ្តាប្រទេសនៅអឺរ៉ុប មាន អ៊ីតាលី បារាំង ចក្រភពអង់គ្លេស (មានករណីនៅអង់គ្លេស និងអៀរឡង់ខាងជើង) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អ៊ីស្រាអែល អេស្ប៉ាញ ហ្វាំងឡង់ បែលហ្ស៊ិក អូទ្រីស ក្រូអាស៊ី ស្វីស ក្រិក រូម៉ានី ន័រវេស ម៉ាសេដ្វានខាងជើង ហ្សកហ្ស៊ី ដាណឺម៉ាក អេស្តូនី ហូឡង់ និងសាំងម៉ារាំង លីទុយអានី និងបេឡារុស។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេហ្ស៊ីប អាល់ហ្សេរី នីហ្សេរីយ៉ា ប្រេស៊ីល និងនូវែលសេឡង់៕ | នូវែលសេឡង់ និងបេឡារុស បានអះអាងពីការរកឃើញករណីឆ្លងកូរ៉ូណាវីរុស (COVID-19) នៅប្រទេសរៀងៗខ្លួននៅថ្ងៃនេះ។ ករណីថ្មីទាំងនេះ នាំឲ្យចំនួនប្រទេសដែលរកឃើញ COVID-19 ឡើងដល់៥៣ប្រទេសហើយ។ |
ការប្រកួតរវាងបឹងកេត និង អាយ អេស អាយ ដង្កោសែនជ័យទាក់ទាញយ៉ាងខ្លាំង ដោយសារការវាយបកគ្នាទៅវិញទៅមកលឿន ហើយលាយឡំជាមួយសម្រែកពីអ្នកគាំទ្រទាំងសងខាង ក្នុងកីឡដ្ឋាន AIA KMH Park។ កីឡាករ TAKAHASHI Mahiro ជួយបឹងកេតរកបានគ្រាប់នាំមុខ អាយ អេស អាយ ដង្កោសែនជ័យ ១-០ នៅនាទី៣២ មុនពេល សំអុល ទីណា តែតបញ្ចូលទី វាយបក១គ្រាប់វិញឱ្យ ដង្កោសែនជ័យ តាមស្មើ ១-១ នៅនាទី៤៥+២។ ៣នាទី ដែលនៅសល់ក្នុងការថែម៥នាទី នៃតង់ទី១ ធ្វើឱ្យកីឡដ្ឋាន AIA KMH Park កាន់តែឡើងកម្ដៅ ទាំងកីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រទាំង២ក្រុម។ ដោយដង្កោសែនជ័យ បានចាញ់បឹងកេតជើងទី១ ក្នុងលទ្ធផល៤-២ នៅកីឡដ្ឋានអូឡាំពិក ដូច្នេះ ម្ចាស់ផ្ទះនេះ មិនបន្ធូរហើយប្រឹងធ្វើយ៉ាងណា អាចរកគ្រាប់បាល់តាមស្មើក្នុងជើងទី២ បើទោះជាត្រូវប៉ះទង្គិចគ្នាជាច្រើនលើក ក៏ដោយ។ រីឯ បឹងកេត ក៏ដូចគ្នា មិនបន្ធូរ ហើយកាន់តែដាក់សម្ពាធបន្ថែមទៅកាន់ម្ចាស់ផ្ទះ។ កីឡាករកាន់តែប្រឹង សម្រែកអ្នកគាំទ្រកាន់តែខ្លាំង។ កីឡាករបឹងកេត អបអរគ្រាប់បាល់ជាមួយអ្នកគាំទ្រ រូបពីពានសម្ដេចហ៊ុន សែន លុះចូលដល់នាទី៤៥+៤ លោក ហុង ផេង គ្រូបង្វឹកបឹងកេត និង លី រ៉ាវី ជំនួយការគ្រូបង្វឹកបឹងកេត ទទួលបានកាតក្រហម ដោយសារការស្រែកតវ៉ាពីខាងក្រៅទីលាន។ អ្នកគាំទ្របឹងកេតខ្លះ បានស្រែកបន្ទោសអាជ្ញាកណ្ដាល ចំពោះការកាត់សេចក្ដីនេះ។ ១នាទីបន្ទាប់ ជា វេសលី របស់បឹងកេត ទទួលបានកាតលឿង១ បន្ទាប់ពីតវ៉ារកបាល់ហ្វ្រីឃីក ក្រោយពីមានការប៉ះទង្គិចជាមួយ ក្រុមម្ចាស់ផ្ទះ នៅតំបន់ប្រយុទ្ធ។ លោក ជា សាមឌី អាជ្ញាកណ្ដាលក្នុងទីលាន មិនឲ្យបាល់ហ្វ្រីឃី ប៉ុន្ដែឲ្យកាតលឿងទៅជា វេសលី វិញ។ កីឡាករបឹងកេតនេះ តវ៉ាម្ដងហើយម្ដងទៀត រហូតលោក ជា សាមឌី ឈានដល់ការដកកាតលឿងទី២ និងកាតក្រហម។ អ្នកគាំទ្រខ្លះមិនអស់ចិត្ត ក៏ស្រែកជេរម្ដងទៀត ហើយក៏មានមួយចំនួនតូចរត់ចូលទីលាន សំដៅទៅអាជ្ញាកណ្ដាល ប៉ុន្ដែត្រូវកីឡាករ និងមន្ដ្រីក្នុងកីឡដ្ឋានឃាត់ទាន់។ ចប់តង់ទី១ បឹងកេត ស្មើជាមួយ អាយ អេស អាយ ដង្កោសែនជ័យ ១-១។ ក្នុងតង់ទី២ បឹងកេត មានសមាសភាពកីឡាករ ត្រឹមតែ១០នាក់ប៉ុណ្ណោះ។ លទ្ធផលស្មើ និងសមាសភាពកីឡាករត្រឹមតែ១០នាក់ អ្នកគាំទ្របឹងកេត ប្រឹងស្រែកខ្លាំងៗ ដើម្បីលើកទឹកចិត្តកីឡាករ ហើយក៏មានការស្រែកជេរអាជ្ញាកណ្ដាលខ្លះៗដែរ។ ផ្ទុយទៅវិញក្នុងតង់ទី២នេះ បឹងកេត លេងបានល្អជាង តង់ទី១ ដោយរកបាន៣គ្រាប់បន្ថែម។ ៣គ្រាប់នោះ រកបានដោយ ម៉ាត់ ណូរុន ២គ្រាប់ (នៅនាទី៥៤ និង៥៧) និងកីឡាករ Yoshihama Ryohei នៅនាទី៧៥។ លទ្ធផល ៤-១ នាំមុខម្ចាស់ផ្ទះ បានធ្វើឲ្យអ្នកគាំទ្រ ឈប់ជេរអាជ្ញាកណ្ដាល ប៉ុន្ដែសម្រែកច្រៀងគាំទ្រកាន់តែខ្លាំងឡើង។ ចូលដល់នាទី៧៧ អៀម រតនា របស់អាយ អេស អាយ ដង្កោសែនជ័យវាយបកបាន១គ្រាប់ លទ្ធផល ៤-២។ បញ្ចប់ការប្រកួត បឹងកេតឈ្នះ អាយ អេស អាយ ដង្កោសែនជ័យ ក្នុងជើងទី២ លទ្ធផល ៤-២។ ក្រៅពីបឹងកេត ដែលបានកក់កៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រះខ័នរាជស្វាយរៀង និងវិសាខា ក៏បានឡើងទៅដែរ។ ព្រះខ័នរាជស្វាយរៀង ឈ្នះ ណាហ្គាវើលដ៍ លទ្ធផល ៦-០ នៅកីឡដ្ឋានខេត្តស្វាយរៀង ខណៈ វិសាខា ស្មើជាមួយព្រៃវែង នៅកីឡដ្ឋានព្រីនស៍ ប៉ុន្ដែវិសាខា មានគ្រាប់បាល់ចំណេញ១រួចជាស្រេច ព្រោះបានយកឈ្នះព្រៃវែង ១-០ ក្នុងជើងទី១។ ចំណែក ១ក្រុមទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ត្រូវរង់ចាំការប្រកួតរវាង ភ្នំពេញក្រោន និងគិរីវង់សុខសែនជ័យ នៅថ្ងៃទី២៨ ខែកុម្ភៈ នៅកីឡដ្ឋាន Smart RSN។ ការប្រកួតជើងទី១ ភ្នំពេញក្រោន បានឈ្នះគិរីវង់សុខសែនជ័យ ២-០៕ | បឹងកេតដែលសល់គ្នា១០នាក់ ទម្លាក់ អាយ អេស អាយ ដង្កោសែនជ័យ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានសម្ដេច ហ៊ុន សែន លើកទី១៧ ក្រោយបន្តរកបានជ័យជម្នះ ៤-២ នៅជើងទី២ នៅកីឡដ្ឋាន AIA KMH Park ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងជំនួបដ៏តានតឹងរវាងក្រុមទាំងពីរ ធ្វើឲ្យការប្រកួតហាក់បីដូចជាឡើងកម្ដៅ ព្រោះការបញ្ចេញអស់ពីសមត្ថភាពរៀងខ្លួន ទាំងអ្នកគាំទ្រ និងកីឡាករលើទីលាន។ |
ក្នុងនាមជាប្រទេសរៀបចំធ្វើជាម្ចាស់ផ្ទះ លោក ខេស៊ី បាណេត សម្ដែងការអរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិ CAMSOC, សហព័ន្ធកីឡាចំបាប់អន្ដរជាតិ (UWW) និងគ្រប់ស្ថាប័នពាក់ព័ន្ធ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការរៀបចំការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ហើយលោក បាណេត ស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូ និងអត្តពលិក ដែលចូលរួមការប្រកួតនេះ។ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២២ ជុំទី១ នៅសាលដំបូលទូក នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោក ខេស៊ី បាណេត និយាយថា៖«ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាអន្ដរជាតិមួយយ៉ាងសំខាន់សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែជាការបន្ដកសាងសមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីរៈរបស់កីឡាករ-កីឡាការិនីកម្ពុជា ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ការប្រកួតនេះ គឺក្នុងគោលបំណង ជួយលើកកម្ពស់ អប់រំ សុខុមាលភាព ខាងផ្លូវចិត្ត ផ្លូវកាយ និងបច្ចេកទេស ដល់កីឡាករ-កីឡាការិនីទាំងអស់ ដើម្បីត្រៀមលក្ខណៈសម្បត្តិក្នុងការប្រកួត ហើយដែលជាឱកាសផ្ដល់នូវមេរៀនបទពិសោធន៍ល្អៗផងដែរ»។ លោក ខេស៊ី បន្តថា៖«វិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនក់ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាព ហើយតាមរយៈព្រឹត្តិការណ៍នេះ ក៏រួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេចបានសុខដុមនីយកម្មក្នុងសង្គមជាតិ។ ជាងនេះទៀត ព្រឹត្តិការណ៍កីឡា ផ្ដល់ឱកាសល្អសម្រាប់ការផ្លាស់ប្ដូរបច្ចេកទេស និងបទពិសោធន៍ ដែលជាមរតកវប្បធម៌ជាតិ ព្រមទាំងជួយបំផុសស្មារតីមហាជន ឲ្យស្រលាញ់គាំទ្រវិស័យកីឡា និងលើកកម្ពស់កិត្តិសព្ទកីឡាជាតិឲ្យកាន់តែល្បីល្បាញ លើឆាកអន្ដរជាតិទៀតផង»។ គួរបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ មានកីឡាករ-កីឡាការិនីចូលរួមសរុប១១៥នាក់ មកពី៧ប្រទេស រួមមានកម្ពុជា(ម្ចាស់ផ្ទះ) វៀតណាម, ថៃ, សិង្ហបុរី, ហ្វីលីពីន, ឥណ្ឌូណេស៊ី, និងឡាវ រួមទាំងមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិ មកពី១០ប្រទេស ចូលរួមកាត់សេចក្ដី និងរៀបចំការប្រកួតនេះ ជាមួយមន្ដ្រីបច្ចេកទេស និងអាជ្ញាកណ្ដាល-ចៅក្រមកម្ពុជាផងដែរ៕ | លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ជាការត្រៀមលក្ខណៈរួចរាល់ សម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ លោក ខេស៊ី មានប្រសាសន៍ដូច្នេះបន្ទាប់ពីអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ។ |
កម្មវិធីនោះនឹងធ្វើឡើងចេញពីបងប្អូន PassApp ទាំង ៦ ដែលពួកគាត់នឹងធ្វើដំណើរផ្សងព្រេងទៅតាមទីកន្លែងសំខាន់ៗនៃខេត្តសៀមរាប ដើម្បីចែកជូនកាដូរឆ្នាំថ្មី ព្រមនឹងផ្ដល់ឱកាសឲ្យបងប្អូនទាំងអស់អាចថតរូប Cute! Cute!ជាមួយពួកគាត់ ។ ដូច្នេះ! សម្រាប់ប្រិយមិត្តទាំងដែលមានដំណើរកម្សាន្តទៅខេត្តសៀមរាប ឬក៏អ្នករស់នៅទីនោះផ្ទាល់ សូមកុំភ្លេចស្វែងរកគាត់ ដើម្បីទទួលបានកាតបញ្ចុះតម្លៃពិសេសទាំងអស់គ្នា។ ហើយខាងក្រោមនេះជាទិដ្ឋភាពមួយចំនួនដែលបងប្អូន PassApp ទាំង ៦ ត្រៀមខ្លួន ដើម្បីជួបបងប្អូនយើងទាំងអស់គ្នា៖ >> របៀបបញ្ចូលកូដបញ្ចុះតម្លៃ បន្ទាប់ពីទទួលបានកាដូរកូដបញ្ចុះតម្លៃ ពីបងប្អូនទាំង ៦ របស់ PassApp ហើយប្រិយមិត្តទាំងអស់អាចរីករាយជាមួយការធ្វើដំណើរព្រមជាមួយការបញ្ចុះតម្លៃពិសេសពី PassApp ដោយគ្រាន់តែលោកអ្នកធ្វើការបញ្ចូលកូដបញ្ចុះតម្លៃតាមជំហានខាងក្រោម៖ ជំហានទី 1: ចុចលើ Promo ដើម្បីចូលមកកាន់ទំព័របញ្ចុះតម្លៃ ជំហានទី 2: វាយបញ្ចូលកូដបញ្ចុះតម្លៃ (ដែលមានបង្ហាញលើកាត) រួចចុចលើ Activate ** ចុច Share promotion code ទៅកាន់មិត្តភក្តិរបស់អ្នកកាន់តែច្រើននឹងទទួលបានកាន់តែច្រើន តាមរយៈ Social Media។ ចុចលើ VDO ខាងក្រោមដើម្បីមើលសកម្មភាពបង PassApp ទាំង ៦ នាក់ត្រៀមខ្លួន សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក [email protected] ឫមកកាន់លេខ 016 789 123/077 789 323 | ដើម្បីអបអរពិធីឆ្លងឆ្នាំថ្មី ២០១៨ - ២០១៩ ក្រុមហ៊ុនផ្ដល់សេវាកម្មដឹកអ្នកដំណើរ PassApp នឹងនាំភាពសប្បាយរីករាយមួយសម្រាប់អ្នកខេត្តសៀមរាប ក្នុងថ្ងៃឆ្លងឆ្នាំ គឺថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ ពេញមួយថ្ងៃតាមរយៈបងប្អូន PassApp ទាំង ៦ នាក់។ |
កីឡាករច្រើនរូបរបស់ Man City បានឡោមព័ទ្ធ និងប្រើសម្តី ឥរិយាបថមិនសមរម លើអាជ្ញាកណ្តាលលោក Simon Hooper បន្ទាប់ពីអាជ្ញាកណ្តាលអង់គ្លេសរូបនេះ បានបញ្ឈប់ការលេងរបស់ Jack Grealish ស្របពេលជាបាល់ចំណេញ និងមានប្រៀបក្នុងការរកគ្រាប់បាល់ដើម្បីតាមឈ្នះ។ ពេលនោះ ខ្សែការពារ Spurs បានបង្កកំហុសលើ Haaland បន្តែខ្សែប្រយុទ្ធកំពុងឡើងជើងរូបនេះ នៅតែអាចបញ្ជូនបាល់យ៉ាងល្អទៅ Grealish។ ជុំវិញករណីនេះ FA បានដាក់ពិន័យ Man City រួចមកហើយ ដោយឡែកបន្ថែមលើសនេះ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អង់គ្លេស បានពិន័យជាប្រាក់សម្រាប់ក្លិបម្ចាស់ការពារជើងឯក Premier League មួយនេះ ១៥ម៉ឺនដុល្លារទៀត។ ការដាក់ពិន័យនេះ FA ចោទ Man City ថាមិនអាចមើលការខុសត្រូវកីឡាករខ្លួនឱ្យបានល្អ។ ក្លិបមេឃខៀវ ក៏បានសារភាពថាខ្លួនបរាជ័យក្នុងការដឹកនាំកីឡាករឱ្យមានអាកប្បកិរិយាត្រឹមត្រូវក្នុងអំឡុងការប្រកួតនោះ។ គណៈកម្មការនិយតកម្មឯករាជ្យបានដាក់ទណ្ឌកម្មនេះបន្ទាប់ពីសវនាការ" ។ ចាប់តាំងពីស្មើ Spurs មក ចំណោម៤ប្រកួតចុងក្រោយរបស់ Man City រកបានជ័យជម្នះតែមួយលើកប៉ុណ្ណោះ ក្រៅពីនោះស្មើ២ និងចាញ់១។ ១៧ប្រកួតរដូវកាលនេះ ម្ចាស់ការពារជើងឯង រកបាន៣៤ពិន្ទុ ឈរលេខ៤បណ្តោះអាសន្ន តាមពីក្រោយក្រុមកំពូលតារាង Arsenal ៥ពិន្ទុ៕ | សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) ពិន័យក្លិប Manchester City ជាប្រាក់ ១៥ម៉ឺនដុល្លារ បដោយសារកីឡាកររបស់ពួកគេ ជាពិសេស Erling Haaland រត់ទៅព័ទ្ធមន្ត្រីអាជ្ញាកណ្តាល អំឡុងប្រកួតស្មើ Tottenham Hotspur ៣-៣ ក្របខណ្ឌ Premier League កាលពីដើមខែធ្នូ។ |
មួយរយៈពេលចុងក្រោយ ឥណ្ឌា មានករណីឆ្លងកូវីដ-១៩ ច្រើនៗស្ទើររាល់ថ្ងៃ។ នៅក្នុងរបាយការណ៍អ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃទី៤ ខែមេសា របស់ក្រសួងសុខាភិបាលសហព័ន្ធ ឥណ្ឌាមានករណីឆ្លងសរុបចំនួន ៩៣២៤៩ ករណី។ ក្នុងចំណោមករណីឆ្លងនេះ រដ្ឋMaharashtra មានករណីឆ្លងថី្មចំនួន ៤៩៤៤៧ករណីឯណោះ។ ទាក់ទិននឹងករណីឆ្លងនេះ លោក Nawab Malik រដ្ឋមន្រ្តីនៃរដ្ឋ Maharashtra បានអះអាងថា អាជ្ញាធរនឹងបិទកន្លែងលក់ទំនិញ, រោងភាពយន្ត, បារ, ភោជនីយដ្ឋាននៅក្នុងរដ្ឋមានជាងគេនៅឥណ្ឌា ចាប់ពីល្ងាចថ្ងៃទី៥ ខែមេសាទៅ។ ទន្ទឹមនេះ រដ្ឋាភិបាល ក៏បានដាក់ចេញបម្រាមគោចរចាប់ពីម៉ោង ៨យប់ ដល់ម៉ោង៧ព្រឹកផងដែរ។ ម្ចាស់រោងចក្រដែលបានចូលរួមក្នុងកិច្ចប្រជុំជាមួយប្រធានរដ្ឋមន្រ្តី បានអះអាងថា ការឹតបន្តឹងនៅក្នុងរដ្ឋបែបនេះ ធ្វើឡើងដោយសារស្ថានភាពកាន់តែធ្ងន់ធ្ងរ អ្នកជំងឺកាន់តែច្រើន ខ្វះគ្រែសម្រាប់ដាក់អ្នកជំងឺ ខ្វះវេជ្ជបណ្ឌិត និងអុកស៊ីសែន។ យ៉ាងណាមិញសកម្មភាពមួយចំនួន នៅតែត្រូវបានអនុញ្ញាតឱ្យបន្តសកម្មភាពដដែល។ ក្នុងនោះសកម្មភាពសំណង់ និងដំណើរការផលិតកម្ម នៅតែបន្តដដែល ស្របពេលព្រឹត្តិការណ៍កីឡាវាយកូនបាល់ក្នុងអំឡុងពេល ថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែមេសា នៅបន្តដដែល ប៉ុន្តែត្រូវហាមឃាត់ មិនឱ្យមានអ្នកចូលរួមទស្សនា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ចាប់តាំងពីបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅខែមករាមក វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួនជាង ៧៩លានដូស ត្រូវបានចាក់ឱ្យប្រជាជននៅទូទាំងប្រទេស ។ ករណីឆ្លងកូវីដ-១៩ សរុប បានហក់ឡើងដល់ជាង ១២,៥លានករណី និងអ្នកស្លាប់មានចំនួន ជាង ១៦ម៉ឺននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ១១លាននាក់៕ | រដ្ឋ Maharashtra ដែលជារដ្ឋមានជាងគេបំផុតរបស់ឥណ្ឌា នៅថ្ងៃទី៥ ខែមេសា បានចាប់ផ្តើមដាក់ចេញវិធានការរឹតបន្តឹង ដើម្បីទប់ស្កាត់ការរីកសាយនៃកូវីដ-១៩ ដែលកំពុងតែហក់ឡើងខ្លាំងនៅក្នុងរដ្ឋមួយនេះ។ រដ្ឋ Maharashtra មានករណីឆ្លងច្រើនជាងពាក់កណ្តាលនៃករណីឆ្លងដែលប្រកាសប្រចាំថ្ងៃ។ |
គូដណ្តើមខ្សែក្រវាត់ខ្សែក្រវាត់ជើងឯកម៉ាសេរី ទី១ លើប្រភេទទម្ងន់ ៥៤គីឡូក្រាម កីឡាករ អេលីត សេងទ្រី ជួបរិទ្ធ វិបុល និងគូទី២ សុដា សូសែង តទល់ ឃួន សុម៉ាលី ។ លោក ស៊ីថូណាថាន់ តំណាងស្ថាបនិកពានរង្វាន់ខ្សែក្រវាត់លោកគ្រូម៉ាសេរី បានបញ្ជាក់ថា ការបង្កើតពានរង្វាន់នេះឡើង ដើម្បីនឹករឭកគុណលោកគ្រូ ម៉ា សេរី ដែលលោកតែងតែស្រលាញ់វិស័យកីឡា ក៏ដូចជាគុនខ្មែរជាដើម។ លោក ស៊ីថូ ណាថាន់ ដែលជាកូនប្រុសលោក ម៉ា សេរី បានលើកឡើងថា៖ «យើងបង្កើតជាខ្សែក្រវាត់ហ្នឹង ក្នុងនាមជាកូនចៅនៅនឹករឭកគុណគាត់ដែលមានសមាជិក MSR និងអ្នកផ្សេងទៀតដែលសហការគ្នាបង្កើត ដើម្បីនឹករឭកដល់ស្នាដៃគាត់ ការចងចាំអនុស្សាវរីយ៍សព្វបែបយ៉ាងដែលគាត់បានប្រលោកក្នុងវិស័យប្រដាល់ ដែលយើងគ្រប់គ្នានៅនឹករឭក»។ លោក ម៉ា សេរី បានទទួលមរណភាព កាលពីថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០១៧ ដោយរោគាពាធ ក្នុងវ័យ៥៦ឆ្នាំ។ មុនមរណភាពលោក គឺជាពិធីករ និងជាអ្នកផលិតកម្មវិធីកីឡាប្រដាល់ដ៏ល្បីមួយរូបនៅកម្ពុជា។ កីឡាករ អេលីត សាន់(ឆ្វេង) ក្នុងនិងកីឡាករ ធន់ ផានិត ត្រូវវាយដណ្តើមខ្សែក្រវាត់អលស្តារ។ រូបពី ស៊ន អេលីត ដោយឡែកគូអន្តរជាតិផ្សេងទៀត ក្នុងព្រឹត្តិការណ៍«មហាជនគុនខ្មែរអលស្តារ» នោះមាន កីឡាករ ឡៅ ចិត្រា ទទួលភ្ញៀវមកពីថៃ Seksan Or Kwanmuang លើប្រភេទទម្ងន់ ៦៥គីឡូក្រាម និងគូដណ្តើមខ្សែក្រវាត់រវាងម្ចាស់ខ្សែក្រវាត់គុនខ្មែរអលស្តារ អេលីត សាន់ ទទួលកីឡាករ ធន់ ផានិត វាយលើប្រភេទទម្ងន់៦០គីឡូក្រាម។ ប្រភេទទម្ងន់ ៥៧គីឡូក្រាម បឺត សង្ឃឹម ស្វាគមន៍កីឡាករថៃ Kiatban Dit រីឯអេលីត សម្ភស្ស ទទួល Khunphonnoi Sor Sammai។ ចំណែកកីឡាករ ប៊ុន សុធា ត្រូវប្រកួតជាមួយ Harn Sor Sakarin មកពីថៃ វាយលើប្រភេទទម្ងន់៥៥គីឡូក្រាម ។ ដោយឡែក អេលីត រង្សី ប៉ះកីឡាករ វៀតណាម Di Tien Duong ប្រកួតលើប្រភេទទម្ងន់ ៥១គីឡូក្រាម ។ គូបន្ទាប់ ធន់ ស៊ីហុង ជួបកីឡាករថៃ Jaruadsuek Chor Champion វាយលើប្រភេទទម្ងន់ ៥៧គីឡូក្រាម។ | កីឡាករកម្ពុជា ៧រូប នឹងត្រូវទទួលស្វាគមន៍កីឡាករបរទេស ក្នុងព្រឹត្តិការណ៍«មហាជនគុនខ្មែរអលស្តារ» ទី៦ ខែវិច្ឆិកា នៅសង្វៀនកីឡដ្ឋានកងយោពលខេមរភូមិន្ទ ស្តាតចាស់។ ក្នុងនោះ ក៏មានការប្រកួតគូដណ្តើមខ្សែក្រវាត់ជើងឯកម៉ាសេរី ផងដែរ។ |
អ្នកលេងក្បាច់គុនចម្រុះដែលមានបទពិសោធន៍លើសង្វៀន ONE Championship ចំនួន ៣ រូប បានបង្ហាញទស្សនៈរៀងៗខ្លួនមុនការប៉ះគ្នារវាង ចាន់ រតនា ជាមួយម្ចាស់ផ្ទះឥណ្ឌូណេស៊ី Rudy Agustian នៅលើសង្វៀន ONE: FOR HONOR នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ក្នុងក្រុងហ្សាការតា។ កីឡាករគុនចម្រុះ រិន សារ័ត្ន បានបង្ហើបដូច្នេះថា៖« ទាំង ចាន់ រតនា និង Rudy មានចំណុចល្អផ្សេងៗគ្នា ប៉ុន្តែខ្ញុំ ខ្លាចណាស់ ចាន់ រតនា ចាញ់កម្លាំងស៊ុហ្វគេ។ បង រតនា មានតែមបន្តិចលើការប្រើក្បាច់គុនខ្មែរ ប៉ុន្តែ ខ្លាចគេឃ្លេបាន គឺលំបាក។ មួយទៀត ខ្ញុំបារម្ភអំពីចំណុចខ្វះខាត មួយចំនួនដូចជា ការវាយដេក គឺ គាត់មិនសូវប៉ិនទេ គេនៅពីលើ ឬ គេនៅពីក្រោម គាត់មិនសូវប៉ិនទប់ ហើយ បើគេឃ្លេ បាន ខ្លាចគាត់ឆាបអស់កម្លាំងស៊ុហ្វ»។ បែបណាក្ដី សារ័ត្ន ជឿជាក់ថា កីឡាករកីឡាករមានបទពិសោធន៍ច្រើនរបស់កម្ពុជាអាច វាយការពារទប់បានល្អ តាមរយៈភាពរហ័សរហួនក្នុងការប្រើក្បាច់គុនខ្មែរ។ ប៉ុន្តែ ក្នុងករណីដែល ម្ចាស់ក្លឹបប្រដាល់ «សិល្បៈ» ចេញក្បាច់យឺតទំនងលំបាកបន្តិចរបស់ Rudy។ ចំណែកអ្នកលេងក្បាច់គុនចម្រុះម្នាក់ទៀត កីឡាករ ស៊ឹម ប៊ុនស្រន់ បានបញ្ចេញទស្សនៈថា គូនេះប្រហាក់ប្រហែលគ្នា។ កូនសិស្សរបស់លោក ហ៊ុន ច័ន្ទរាជ្យ វ័យ ២៦ ឆ្នាំរូបនេះបានមើលវីដេអូចុងក្រោយរបស់ Rudy Agustian ទល់នឹងកីឡាករកម្ពុជា ខុន ស៊ីចាន់ កាលខែ កុម្ភៈ នៅសិង្ហបុរី ហើយ ថ្លែងបែបនេះ៖«ខុន ស៊ីចាន់ កាលហ្នឹងដូចជាជ្រាយពេក ទើបឡើងវាយវិញក្រោយឈប់មួយរយៈ គេមិនបានហ្វឹកហាត់ដិតដល់ ហើយ កម្លាំងស៊ុហ្វក្រោមគេទៀត ដូច្នេះពេលគេឃ្លេគឺចាញ់ហើយ។ ប៉ុន្តែខ្ញុំគិតថា បើចាន់ រតនា វ៉ៃក្នុងជំហរដេក ច្បាស់ជាចាញ់ស្រាបគេហើយ មានតែវ៉ៃដោះ និង វ៉ៃឈរទេដែលអាចមានប្រៀប»។ យ៉ាងក្ដី ប៊ុនស្រ៊ន់ ដាក់ជំនឿចិត្តថា ចាន់ រតនា នឹងធ្វើបានល្អព្រោះមានភាពរហ័សរហួនក្នុងការគេច និង វ៉ៃសងគូប្រកួត ជាពិសេសត្រូវប្រើក្បាច់គុនខ្មែរ ដែលធ្លាប់ប្រកួតលើរេញកន្លងមកឲ្យបានច្រើន។ ទន្ទឹមគ្នានោះដែរ ខុន ស៊ីចាន់ ដែលចាញ់ក្រោមក្បាច់ឃ្លេរបស់ Rudy កាលខែកុម្ភៈ ត្រឹមទឹកទី១ នោះបានបញ្ចេញមតិថា ៖«ខ្ញុំលំបាកសន្និដ្ឋានបន្តិច គូនេះ ព្រោះចាន់ រតនា គីឡូគាត់ធំ ហើយគាត់បញ្ចុះមក ៦១ គីឡូក្រាម ដូច្នេះឆាប់អស់កម្លាំងណាស់។ ខ្ញុំសង្ឃឹមថាគាត់អាចឈ្នះត្រឹមទឹកទី១ តែបើចូលទឹកទី២ និង ទី៣អាចចាញ់គេហើយ។ ខ្ញុំជឿជាក់លើគាត់ត្រឹមតែ ១ ទឹកប៉ុណ្ណោះ»។ កីឡាករមកពីក្លឹប Phnom Penh MMA រូបនេះបញ្ជាក់ទៀតថា ជំនាញរបស់ Rudy ល្អចាប់ល្អគាប ប៉ុន្តែជំនាញ ឈរវ៉ៃ និង តិកនិកវ៉ៃ ចាញ់ ចាន់ រតនា ទេ។ អ្នកលេងគុនខ្មែរនិងគុនចម្រុះរូបនេះនៅតែមានជំនឿចិត្តលើមិត្តរួមជាតិថាអាចសងសឹកជំនួសខ្លួនបាន បើសិនប្រើក្បាច់ខ្មែរបុរាណឲ្យបានច្រើន និង មិនឲ្យគេចូលចាប់បាន ពោលអាចឈ្នះដល់ ៩០% ឯណោះ។ នៅថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៩ ខាងមុខនារដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី មិនត្រឹមតែ Rudy Agustian និង ចាន់ រតនា ធ្វើឲ្យកក្រើកអ្នកគាំទ្រនៅកម្ពុជាទេ ប៉ុន្តែ ថែមទាំងមានកីឡាការិនីជម្រើសជាតិ នៅ ស្រីពៅ ប៉ះ កីឡាការិនីម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol ទៀតផងនៅសង្វៀន ONE: FOR HONOR៕ | អត្ថបទ៖ ស៊ីធី |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.