text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
កាលពីថ្ងៃទី៣មេសានេះនៅខេត្តបាត់ដំបង ក្នុងក្រុងបាត់ដំបង ស្រុកសង្កែ ស្រុកគាស់ក្រឡ ស្រុកថ្មគោល និងស្រុកបាណន់ មានភ្លៀងធ្លាក់ រួមទាំងលាយឡំខ្យល់កន្ត្រាក់យ៉ាងខ្លាំង។ គ្រោះធម្មជាតិក្នុងក្រុងស្រុកទាំង៥នេះ បណ្តាលឲ្យខូចខាតផ្ទះពលរដ្ឋ៥៧ខ្នង។ ក្រៅពីនេះ ក្នុងស្រុកបាណន់មានគោ២ក្បាលបានស្លាប់ ដោយសាររន្ទះបាញ់។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។ ដោយឡែក កាលពីថ្ងៃទី៤មេសានេះ នៅភូមិក្បាលស្ពាន១និងភូមិសាមគ្គីមានជ័យ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏មានភ្លៀងធ្លាក់ខ្លាំងហើយលាយឡំជាមួយខ្យល់កន្រ្តាក់ផងដែរ។ ខ្យល់កន្ត្រាក់នេះ បណ្ដាលឲ្យផ្ទះពលរដ្ឋ១៩ខ្នង និងផ្សារ២កន្លែង រងការខូចខាត។ លោក សុទ្ធ គឹមកុលមុនី ទីប្រឹក្សានៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា ផ្សារទាំងពីរទីតាំងនោះ គឺតូបលក់ទំនិញនៅជាប់អាគារ PARAMAX រងការបំផ្លាញទាំងស្រុង និងតូបលក់ផ្សាររាត្រីប្រមាណ១០០តូប ក៏រងការខូចខាតដែរ។ សូមជម្រាបថា នៅថ្ងៃទី៦មេសានេះ ក្រសួងធនធានទឹក និងឧតុនិយមបានការព្យាករណ៍ឱ្យដឹងថា ចាប់ពីថ្ងៃទី៧ដល់១៣ ខែមេសានេះ កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃសម្ពោធទាបឥណ្ឌា និងខ្យល់អាគ្នេយ៍បក់មកពីសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់មួយចំនួន នៅក្នុងប្រទេសមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ពិសេសនៅតាមបណ្ដាខេត្តនៅភាគពាយ័ព្យ៕ | ខេត្តបាត់ដំបងមានក្រុង និងស្រុកចំនួនបានរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្ដាលឲ្យមានផ្ទះពលរដ្ឋ៥៧ខ្នងរងការខូចខាត និងគោ២ក្បាលបានស្លាប់។ រីឯ ក្រុងប៉ោងប៉ែត ខេត្តបន្ទាយមានជ័យ ក៏មានខ្យល់កន្ត្រាក់បណ្ដាលឲ្យផ្ទះពលរដ្ឋ១៩ខ្នង និងផ្សារ២កន្លែង រងការខូចខាតផងដែរ។ |
តំណាងទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ TripAdvisor ដែលជាវេបសារល្បីល្បាញលើពិភពលោក លោកស្រី SARA Mathews បានលើកឡើងថា សំណង់អង្គរមានចំណុចដ៏អស្ចារ្យជាច្រើន ដែលធ្វើឱ្យភ្ញៀវទេសចរមិនអាចបំភ្លេចបាន និងចង់មកម្ដងហើយចង់មកម្ដងទៀត។ អ្វីដែលលោកស្រីចាប់អារម្មណ៍នោះ គឺការទស្សនាថ្ងៃរះ និងថ្ងៃលិចនៅអង្គរវត្ត ដែលមានពន្លឺពណ៌មាសដ៏អស្ចារ្យបំផុត ធ្វើឱ្យដក់ជាប់ក្នុងចិត្តភ្ញៀវទេសចរជាច្រើន។ ចំណុចមួយទៀតដែលលោកស្រីចាប់អារម្មណ៍ដែរនោះ គឺអង្គរវត្តបានក្លាយជាទីកម្សាន្តរបស់ប្រជាពលរដ្ឋជាច្រើន ដោយពួកគេតែងប្រើពេលសម្រាកនៅទីនេះដើម្បីជួបជុំគ្រួសារពួកគេដ៏រីករាយ។ ថ្លែងក្នុងពិធីទទួលពានរង្វាន់នៅមុខប្រាសាទអង្គរវត្ត រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងពីភាពអស្ចារ្យរបស់សំណង់ប្រាសាទអង្គរវត្ត ដែលធ្វើឱ្យមានកំណើនភ្ញៀវទេសចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបន្ថែមថា កន្លងមកបានជួបភ្ញៀវទេសចរជាច្រើន ហើយពួកគេបាននិយាយច្រើនពីភាពអស្ចារ្យរបស់សំណង់ប្រាសាទអង្គរវត្តនេះ។ អ្វីដែលលោករដ្ឋមន្ត្រីបានសិក្សា និងស្វែងយល់ពីចំណុចពិសេសរបស់សំណង់ប្រាសាទអង្គរវត្តនោះរួមមាន ស្ថាបត្យកម្ម ភាពអស្ចារ្យនៃព្រឹត្តិការណ៍សមរាត្រី ដែលតែងមានថ្ងៃរះចំកំពូលប្រាង្គកណ្ដាលនៅអំឡុងខែ មីនា និងខែកញ្ញាជារៀងរាល់ឆ្នាំ ដែលនេះបង្ហាញពីការគុនគូរយ៉ាងច្បាស់ពីបុព្វបុរសខ្មែរសម័យនោះ។ លោករដ្ឋមន្ត្រីក៏បានអរគុណដល់អាជ្ញាធរជាតិអប្សរា លើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ក៏ដូចជាអាជ្ញាធរខេត្តដែលបានរួមចំណែកក្នុងការធ្វើឱ្យអង្គរវត្តកាន់តែមានភាពល្បីល្បាញជាសាកល។ គួររម្លឹកថា ប្រាសាទអង្គរវត្ត ត្រូវបានបោះឆ្នោតគាំទ្រ៥ឆ្នាំជាប់ៗគ្នា ជាប់ចំណាត់ថ្នាក់លេខ១ តាមរយៈគេហទំព័រល្បីៗ ដែលក្នុងនោះរួមមាន ឆ្នាំ២០១៤ ប្រាសាទអង្គរវត្តជាប់លេខ១ លើគេហទំព័រ ArchaeoMadness ជាតំបន់បុរាណវិទ្យា និងប្រវត្តិសាស្ដ្រដ៏ទាក់ទាញបំផុតលើពិភពលោក។ ឆ្នាំ២០១៥ អង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ពីគេហទំព័រ TripAdvisor ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ដ្រដ៏ល្បីល្បាញលើពិភពលោក។ ឆ្នាំ២០១៦ តាមរយៈគេហទំព័រ Lonely Planet ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញបំផុតលើពិភពលោក។ និងឆ្នាំ២០១៧ និងឆ្នាំ២០១៨ គេហទំព័រ TripAdvisor បានបន្តផ្ទាល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្ត ក្នុងឋានៈជាសំណង់ប្រវត្ដិសាស្ដ្រដ៏អស្ចារ្យបំផុតលើពិភពលោក៕ | សៀមរាប៖ នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ក្រសួងទេសចរណ៍បានរៀបចំកម្មវិធីទទួលពានរង្វាន់ដែលប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់ផ្ទួនៗជាសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុតក្នុងចំណោមសំណង់ប្រវត្តិសាស្ដ្រល្បីៗក្នុងពិភពលោកសម្រាប់ឆ្នាំ២០១៨។ ថ្លែងក្នុងពិធីនេះតំណាងទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor) លោកស្រី SARA Mathews បានចូលរួមអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា ដែលអង្គរវត្តត្រូវគេអ្នកទេសចរនៅជុំវិញពិភពលោកបោះឆ្នោតគាំទ្រយ៉ាងសន្ធឹកសន្ធាប់។ |
លោកស្រី Valérie Petit សមាជិកសភាពីគណបក្សកាន់អំណាច LREM បានផ្តើមគំនិតលើសេចក្តីស្នើច្បាប់ឲ្យមានការពិភាក្សាលើការបំពេញបែបបទសម្រាប់ការសិក្សារបស់កុមារ ត្រង់ចំណុចឈ្មោះ «ឪពុក» និង «ម្តាយ»។ សម្រាប់ឯកសាររបស់កុមារដែលស្ថិតក្នុងគ្រួសារអ្នកស្រឡាញ់ភេទដូចគ្នា (LGBT) គេតែងតែសង្កេតឃើញការទើសទាល់ក្នុងការប្រើប្រាស់ពាក្យ «ឪពុក» និង «ម្តាយ»។ កាលពីពេលថ្មីៗកន្លងមកនេះ សភាជាតិបារាំង បានអនុម័តដំណាក់កាលដំបូងតាមសំណើររបស់លោកស្រី Valérie Petit មុននឹងឈានដល់កិច្ចពិភាក្សាទ្រង់ទ្រាយធំ។ កាលពីឆ្នាំ២០១៣ បារាំងក្លាយជាប្រទេសទី១៤ក្នុងពិភពលោក ដែលបានអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍ស្របច្បាប់នៃអ្នកមានភេទដូចគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ទម្រង់បែបបទមួយចំនួនរបស់រដ្ឋនៅតែមានលក្ខណៈទូទៅ និងផ្តល់ភាពស្មើគ្នាសម្រាប់អ្នកស្រឡាញ់ដូចគ្នានោះឡើយ។ យោងតាម AFP រដ្ឋាភិបាលបារាំង បង្ហាញឆន្ទៈរបស់ខ្លួនក្នុងការលើកកម្ពស់ដល់អាណាព្យាបាលគ្រប់រូប តាមរយៈការស្នើច្បាប់ស្តីពី «សាលារៀនបប្រកបដោយទំនុកចិត្ត»។ លោក Jean-Michel Balnquer រដ្ឋមន្ត្រីក្រសួងអប់រំ និងលោកស្រី Anne-Christine Lang សមាជិកសភាបក្ស LREM មើលឃើញពីផលវិជ្ជមានក្នុងសង្គមទាក់ទងនឹងសេចក្តីព្រាងច្បាប់នេះ។ ជាមួយគ្នានេះផងដែរ សមាជិកសភាមួយចំនួន ជាពិសេសលោក Xavier Breton ពីគណបក្សសាធារណរដ្ឋ និងលោក Joaquim Pueyot ពីគណបក្សសង្គមនិយម វាយតម្លៃថា សេចក្តីស្នើច្បាប់នេះ ជាការមើលឃើញតែជ្រុងម្ខាង ដោយមិនបានបញ្ជាក់ពីតថភាពនោះឡើយ។ ពួកលោកចោទជាសំណួរថា ហេតុអ្វីបានជាកុមារត្រូវមានការផ្តល់តម្លៃខុសគ្នាក្នុងសង្គម? | បារាំងនឹងមានទម្រង់បែបបទថ្មីមួយទៀតសម្រាប់ការចុះឈ្មោះនៅសាលារៀនរបស់កុមារដែលស្ថិតក្នុងក្រោមការបីបាច់របស់អាណាព្យាបាលដែលស្រឡាញ់ភេទដូចគ្នា (LGBT)។ ជាទូទៅ គេត្រូវបំពេញឈ្មោះ «ឪពុក» និង «ម្តាយ» នៅលើសំណុំបែបបទ ប៉ុន្តែនាពេលខាងមុខ ពាក្យទាំងនេះ នឹងជំនួសដោយ «ឪពុកម្តាយ ១» (Parent 1) និង «ឪពុកម្តាយ ២» (Parent 2)។ |
ទោះគ្មានវត្តមានក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនឹងគេ តែគណបក្សភ្លើងទៀន បានបង្ហាញសកម្មភាពនានារបស់ខ្លួននៅលើបណ្តាញសង្គម ដោយក្នុងនោះ ក៏មានកិច្ចសម្ភាសរវាងថ្នាក់ដឹកនាំខ្លួន ជាមួយសារព័ត៌មានអន្តរជាតិល្បីៗមួយចំនួនផងដែរ។ ប្រហែលដោយសារមានអ្នកកាសែតពីសារព័ត៌មានអន្តរជាតិទៅសម្ភាសដល់ទីស្នាក់ការបែបនេះហើយ ទើបគណបក្សជំទាស់មួយនេះ អះអាងថា ខ្លួនល្បីលើឆាកអន្តរជាតិ។ ភ្ជាប់ជាមួយរូបភាពអំពីកិច្ចសម្ភាសរវាងថ្នាក់ដឹកនាំខ្លួន ជាមួយអ្នកកាសែតនៃសារព័ត៌មានរ៉យទរ (Reuters) ជាសារព័ត៌មានលំដាប់អន្តរជាតិមួយ គណបក្សភ្លើងទៀន សរសេរលើទំព័រហ្វេសប៊ុក នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា៖«មិនបានចូលរួមការបោះឆ្នោត ប៉ុន្តែកេរ្តិ៍ឈ្មោះគណបក្សភ្លើងទៀន ល្បីល្បាញលើឆាកអន្តរជាតិ»។ អ្នកដែលផ្តល់បទសម្ភាសជាមួយសារព័ត៌មាន Reuters គឺលោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន។ ក្រៅពីសារព័ត៌មាន Reuters នៅមានសារព័ត៌មានអន្តរជាតិទៀត ដែលទៅសម្ភាសថ្នាក់ដឹកនាំគណបក្សភ្លើងទៀន។ នាពេលថ្មីៗនេះ លោក គីមសួរ ភីរិទ្ធ ទើបនឹងបានផ្តល់បទសម្ភាសដល់សារព័ត៌មានវីអូអេខ្មែរ (VOA Khmer) ហើយលោក រ៉ុង ឈុន ជាអនុប្រធានគណបក្សភ្លើងទៀន បានផ្តល់បទសម្ភាសដល់សារព័ត៌មាន អាហ្វេបប៉េ (AFP)។ លោក គីមសួរ ភីរិទ្ធ ផ្តល់បទសម្ភាសដល់សារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ (រូបពីគណបក្សភ្លើងទៀន)។ បើតាមសំណេរលើទំព័រហ្វេសប៊ុកគណបក្សភ្លើងទៀន កិច្ចសម្ភាសទាំងនេះ ជាទូទៅ ផ្តោតលើដំណើរការឃោសនាបោះឆ្នោត និងការបោះឆ្នោតឆ្នាំ២០២៣ ដោយមិនមានវត្តមានគណបក្សជំទាស់។ គណបក្សភ្លើងទៀន លើកឡើងថា ថ្នាក់ដឹកនាំខ្លួន បានផ្ដល់បទសម្ភាសផ្ទាល់ដល់សារព័ត៌មានអន្តរជាតិជាបន្តបន្ទាប់។ គណបក្សនានា កំពុងនាំគ្នាធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដោយគ្មានគណបក្សភ្លើងទៀន។ ដំណើការឃោសនានេះ ចាប់ផ្តើមដំបូង នៅថ្ងៃ១កក្កដា ហើយនឹងត្រូវបញ្ចប់នៅថ្ងៃ២១កក្កដា។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នឹងប្រព្រឹត្តទៅនៅថ្ងៃ២៣កក្កដា។ គណបក្សភ្លើងទៀន មិនត្រូវអនុញ្ញាតឲ្យចូលរួមប្រកួតក្នុងការបោះឆ្នោត ដោយសារបាត់ឯកសារដើមស្តីពីការចុះបញ្ជីគណបក្ស ដែលចេញដោយក្រសួងមហាផ្ទៃ។ លោក រ៉ុង ឈុន ប្រាប់សារព័ត៌មានថ្មីៗថា ទោះគ្មានវត្តមានក្នុងពេលឃោសនា និងមិនបានចូលរួមប្រកួតក្នុងការបោះឆ្នោត តែថ្នាក់ដឹកនាំគណបក្សភ្លើងទៀន នៅតែបន្តធ្វើសកម្មភាព ដោយចុះជួបសកម្មជន អ្នកគាំទ្រ និងថ្នាក់ដឹកនាំតាមមូលដ្ឋាន ដើម្បីលើកទឹចិត្តពួកគេ និងពង្រឹងកម្លាំង សម្រាប់ត្រៀមប្រកួតនៅពេលក្រោយ៕ | ដោយ៖ ទេពញាណ |
អ្នកភ្លេងម្នាក់មកពីប្រទេសនីហ្សេរីយ៉ា ឈ្មោះ 9ice មកចូលរួមក្នុងទិវា South By Southwest នេះដើម្បីជួបមនុស្សដទៃ។ «ខ្ញុំមកទីនេះដើម្បីប្រាស័យទាក់ទងជាមួយអ្នកដទៃ ដើម្បីស្វែងរកអ្នកគាំទ្រថ្មីថែមទៀត និងដើម្បីណែនាំឲ្យអ្នកដែលមិនដែលស្គាល់ស្នាដៃភ្លេងរបស់ខ្ញុំ បានស្គាល់ភ្លេងរបស់ខ្ញុំ»។ ការប្រគុំតន្ត្រី លែងជារឿងសំខាន់តែមួយគត់នៅក្នុងទិវា South by Southwest នេះទៀតហើយ។ លោក Raymond Wong អ្នកកាសែតផ្តោតលើបច្ចេកវិទ្យាមួយរូបបានថ្លែងថា៖ «កន្លែងនេះជាទិវាតន្ត្រីយ៉ាងធំមួយ។ នេះជាទិវាកំសាន្តមួយ។ នេះជាការបង្ហាញអំពីបច្ចេកវិទ្យាថ្មី»។ ទិវានាំមានការផ្លាស់ប្តូរ ហើយមានការរីកកាន់តែធំឡើង ដើម្បីឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូររបស់ទីក្រុង Austin។ កញ្ញា Meghan Berry ដែលបានចូលរួមកម្មវិធីនេះជាលើកទី១០ហើយបានថ្លែងថា៖ «ពីដើមគេគិតថា Austin ជាទីក្រុងតន្ត្រី ប៉ុន្តែឥឡូវយើងជាក្លាយជាទីក្រុងបច្ចេកវិជ្ជាវិញហើយ។ ខ្ញុំមានមិត្តភ័ក្តច្រើនណាស់ដែលធ្វើការក្នុងក្រុមហ៊ុនថតភាពយន្តនៅទីនេះ។ Austin កាន់តែរីកចម្រើនក្នុងវិស័យជាច្រើន ដូច្នេះវាជារឿងសមរម្យហើយដែលទិវានេះ ផ្លាស់ប្តូរដែរ»។ ឥឡូវនេះមានក្រុមជជែកគ្នាអំពីរឿងបច្ចេកវិជ្ជា ការបង្ហាញបច្ចេកវិទ្យាថ្មីដែលអនុញាតឲ្យមានការសាកល្បងប្រើប្រាស់ មានការបង្ហាញខ្សែភាពយន្តថ្មី និង មានកន្លែងអង្គុយលេងសម្រាប់ឲ្យអ្នកមកចូលរួមអាចសំណេះសំណាលជាមួយអ្នកដទៃ។ កញ្ញា Berry បានថ្លែងបន្ថែមថា៖ «មនុស្សមកពីគ្រប់ស្រទាប់អាចនិយាយគ្នាលេងនៅក្នុងពិធីជប់លៀងផ្សេងៗ ហើយថែមទាំងអាចផឹកស្រា និងញាំម្ហូបដោយឥតគិតថ្លៃទៀតផង។ ដូច្នេះវាជារឿងល្អប្រសើរណាស់»។ អ្វីដែលហៅថាពិធីជប់លៀងនោះ ការពិតជាឱកាសទាក់ទងគ្នា សម្រាប់អ្នកនិពន្ធភ្លេង អ្នកបង្កើតបច្ចេកវិទ្យាថ្មី និងអ្នកថតខ្សែភាពយន្ត ដែលមកពីឧស្សាហកម្មផ្សេងៗគ្នា អាចជួបគ្នាហើយទាក់ទងគ្នាដើម្បីស្វែងរកវិធី ដោះស្រាយបញ្ហាក្នុងឧស្សាហកម្មរបស់ពួកគេ។ លោក Jesse Needleman អ្នកចូលរួមកម្មវិធីមួយរូបទៀតបានថ្លែងថា៖ «នេះជាឱកាសយ៉ាងធំមួយសម្រាប់ឲ្យទីក្រុង Austin បង្ហាញគំនិតថ្មី និង ទំនិញថ្មី ព្រមទាំងធ្វើឲ្យពួកគេគិតអំពីវិធីដែលពួកគេអាចយកទៅប្រើប្រាស់ក្នុងមុខជំនួញរបស់ពួកគេថែមទៀតផង»។ អ្នកចម្រៀង 9ICE ឃើញរឿងនេះកើតឡើងជារៀងរាល់ថ្ងៃ ក្នុងមុខរបរភ្លេងរបស់លោក។ «ឥឡូវយើងប្រើប្រាស់វិធី digital ដើម្បីថតភ្លេង និងបញ្ចូលភ្លេង។ យើងប្រើបច្ចេកវិទ្យាថ្មីទាំងអស់។ បើសិនជាគ្មានបច្ចេកវិជ្ជាថ្មីទេ យើងមិនអាចធ្វើភ្លេងបានទេ នៅបច្ចុប្បន្ននេះ»។ គេឃើញមានការប្រើប្រាស់បច្ចេកវិជ្ជានៅក្នុងវិស័យសិល្បៈទាំងអស់ នៅក្នុងពិធី South by Southwest នេះ។ អ្នកចូលរួមមកពីជុំវិញពិភពលោក នឹងមានឱកាសដើម្បីក្រេបជញ្ចក់បច្ចេកវិជ្ជាទំនើបទាំងអស់ នៅក្នុងទីក្រុង Austin៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ក្រុង AUSTIN រដ្ឋ តិចសាស ៖នេះជាទិវាចម្រុះមួយដែលមានការប្រគុំភ្លេង បញ្ចាំងខ្សែភាពយន្ត និងបង្ហាញបច្ចេកវិទ្យាថ្មីផ្សេងៗ។ |
ជាមួយគ្នានេះ កិច្ចប្រជុំសភាក្រោមដឹកនាំរបស់សម្តេច ហេង សំរិន ក៍រៀបចំបោះឆ្នោតជ្រើសតាំងលោក លី ឆេង ធ្វើជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ផងដែរ៕ | កិច្ចប្រជុំពេញអង្គសភា នាព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូនេះ បានប្រកាសសុពលភាពលោក យិន ប៊ុនណាង ជាតំណាងរាស្ត្រថ្មីរបស់គណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលកំពង់ចាម ជំនួសលោក អ៊ឹម សិទ្ធី ដែលទើបតែទទួលមរណភាព។ |
នៅរដូវប្រាំង សត្វទុងប្រផេះ និងសត្វប្រភេទផ្សេង តែងធ្វើដំណើរចាកចេញពីតំបន់រ៉ាមសារស្ទឹងសែនទៅទីតាំងផ្សេងដើម្បីរកចំណី និងបន្តពូជនៅតាមទីជិតឬឆ្ងាយ។ ឈានចូលរដូវវស្សាទើបសត្វទាំងនោះ ត្រឡប់មកជួបជុំគ្នាវិញ និងរស់នៅតាមធម្មតានៅតំបន់នេះរហូតចប់រដូវរស្សា។ នេះជាការលើកឡើងរបស់លោក ប៊ូ វរសក្ស នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅកម្ពុជា។ លោក វរសក្ស ពន្យល់ដូច្នេះ៖«ពេលកម្ពស់ទឹកកើនឡើងក្នុងតំបន់រ៉ាមសារស្ទឹងសែន សត្វចាប់ផ្ដើមវិលត្រឡប់មកវិញ។ បើតាមការកត់ត្រាមានសត្វទុងប្រផេះប្រមាណ៤០ក្បាល និងសត្វស្លាបផ្សេងជាង២៧ប្រភេទ។ បើសួរថាចំនួនសត្វទុងប្រផេះមានការកើនឡើង ឬថយចុះ ខ្ញុំមិនអាចសន្និដ្ឋានបានទេ ដោយសត្វប្រភេទមិនទាន់ធ្វើជំរឿនដូចជាសត្វត្មាត ឬត្រយងយក្សនោះទេ»។ រូបភាពដោយ NatureLife Cambodia Organization បើតាមនាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅកម្ពុជារូបនេះ សត្វទុងប្រផេះ ជាប្រភេទសត្វដែលកំពុងឈានទៅរកការគំរាមកំហែង ដោយសារការបំផ្លាញជម្រក ការបរបាញ់ និងការបំពុល ដែលធ្វើឱ្យសត្វប្រភេទនេះ និងសត្វផ្សេងៗទៀតងាយរងគ្រោះថ្នាក់។ សូមបញ្ជាក់ថា ប្រភេទសត្វដែលកំពុងឈានទៅរកការគំរាមកំហែង (Near Threatened, NT)នៅក្នុងតំបន់រ៉ាមសារស្ទឹងសែនមានដូចជា ស្មោញ (Darter) អកត្រីក្បាលប្រផេះ (Grey-headed Fish Eagle) និងទុងប្រផេះ (Spot-billed Pelican)។ ទន្ទឹមនឹងនោះ ក្រុមឧទ្យានុរក្សក៏បានបង្រ្កាបបទល្មើសមួយចំនួន ដែលសុទ្ធតែជាបទល្មើសនេសាទខុសច្បាប់៕ | ភ្នំពេញ៖ សត្វទុងប្រផេះ ៤០ក្បាល បានវិលមកតំបន់រ៉ាមសារស្ទឹងសែន នៅក្នុងភូមិកំពង់ស្វាយ ខេត្តកំពង់ធំវិញ ខណៈពេលរដូវរស្សាចូលមកដល់។ បើតាមលោក ប៊ូ វរសក្ស នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅកម្ពុជា រដូវវស្សាតំបន់រ៉ាមសារជាទីជម្រក និងកន្លែងរកចំណីមួយដ៏សំខាន់សម្រាប់សត្វទុងប្រផេះ និងសត្វស្លាបផ្សេងទៀតនៅក្នុងតំបន់។ |
បើតាមក្រសួងធនធានទឹក និងឧតុនិយម បណ្ដាខេត្តដែលនៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងមានភ្លៀងធ្លាក់ខ្លាំង និងកើនឡើងជាបន្តបន្ទាប់ ហើយអាចប្រឈមខ្ពស់ទៅនឹងជំនន់ទឹកភ្លៀង។ ចំណែកឯបណ្ដាខេត្តដែលនៅជាប់មាត់សមុទ្រវិញ ក៏នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតខ្លាំង ព្រមទាំងមានខ្យល់បោកបក់ និងរលកសមុទ្រខ្ពស់ៗ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុក៏ចេញសេចក្ដីជូនដំណឹងផងដែរថា ឥទ្ធិពលព្យុះទី៣ ស៊ីនឡាគូ(SINLAKU) នេះ នឹងធ្វើឲ្យខេត្តព្រះសីហនុមានភ្លៀងធ្លាក់ច្រើនអាចប្រឈមនឹងជំនន់ទឹកភ្លៀង (Flash Flood) ជាមួយនឹងខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ ដូច្នេះ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែសីហា ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរ និងអ្នកប្រកបរបរនេសាទទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងផ្អាកការធ្វើដំណើរតាមផ្លូវទឹក ដើម្បីជៀសវាងគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុដដែលក៏បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់តាមដានស្ថានភាពទូទៅ ជួយផ្សព្វផ្សាយ អប់រំណែនាំដល់ប្រជាពលរដ្ឋ និងត្រៀមខ្លួនអន្តរាគមន៍ លើបញ្ហានានាកើតឡើងចំពោះមុខ។ ដោយឡែកខេត្តដទៃទៀត អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។ ក្រសួងធនធានទឹក និងឧតុនិមយម អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសប្រជានេសាទ និងអ្នកដែលធ្វើដំណើរតាមសមុទ្រ៕ | ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ ព្យុះស៊ីនឡាគូ មានប្រភពមកពីសមុទ្រចិនខាងត្បូង នឹងបោកបក់មកលើប្រទេសកម្ពុជា ដែលធ្វើឱ្យស្ថានភាពអាកាសធាតុនៅទូទាំងប្រទេសមានភ្លៀងធ្លាក់ខ្លាំង និងអាចមានជំនន់ទឹកភ្លៀង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។ |
រដ្ឋមន្ត្រីក្រសួងហរិញ្ញវត្ថុបារាំងលោក Bruno Le Maire កាលពីថ្លែងចន្ទដោយលោកបានគូសបញ្ជាក់អំពីផលប៉ះពាល់នៅទូទាំងប្រទេសថា «មានផលប៉ះពាល់យ៉ាងខ្លាំងនិងកំពុងបន្តកើតឡើង»។ ភោជនីយដ្ឋានមួយចំនួនបានបាត់បង់ប្រាក់ចំណូលពី២០ទៅ៥០ភាគរយ ហើយហាងលក់ទំនិញខ្លះបានធ្លាក់ចុះការលក់របស់ខ្លួនពី២០ទៅ៤០ភាគរយ។ លោក Le Maire និយាយថាលោកនឹងមានកិច្ចប្រជុំតាមដានជាមួយតំណាងអាជីវកម្មដែលរងផលប៉ះពាល់ដោយបាតុកម្មនេះ។ លោកបានបន្ថែមថាចំនួនកក់សណ្ឋាគារត្រូវបានធ្លាក់ចុះពី១៥ទៅ២៥ភាគរយ។ ហេតុការណ៍នេះត្រូវបានចាប់ផ្តើមដំបូងឡើងដោយបាតុកម្មមួយដែលត្រូវបានរៀបចំឡើងនៅតាមបណ្តាញសង្គមកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីតវ៉ាទៅនឹងការដំឡើងពន្ធប្រេង ហើយបន្ទាប់មកបានក្លាយជាក្រុមតវ៉ាធំមួយប្រឆាំងនឹង លោកប្រធានាធិបតី Emmanuel Macron ។ បាតុករជាច្រើនបានពាក់អាវកាក់ខាងក្រៅពណ៌លឿងដែលអ្នកបើកបរបារាំងទុកនៅក្នុងឡានរបស់ពួកគេ។ មនុស្សជិត១០០នាក់រួមទាំងប៉ូលិស១៦នាក់បានរងរបួស ហើយមនុស្សជាង២០០នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីការតវ៉ាបានក្លាយជាបាតុកម្មហិង្សានៅកណ្តាលទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍កន្លងមក៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | កាលពីថ្ងៃចន្ទម្សិលមិញហាងលក់ទំនិញ សណ្ឋាគារនិងភោគជនីយដ្ឋាននានានៅក្នុងទីក្រុងប៉ារីសបានធ្វើការវាយតម្លៃអំពីការការខូចខាតដោយសារបាតុកម្មអាវកាក់ពណ៌លឿងហិង្សាមួយដែលត្រូវបានធ្វើឡើងម្តងទៀតកាលពីចុងសប្តាហ៍។ |
ស្រែអំបិល, កោះកុង៖ ក្នុងឆ្នាំសិក្សា ២០២១-២០២២នេះ វិទ្យាល័យ ហ៊ុន សែន ជីខលើ ក្នុងភូមិជីខលើ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង មានសិស្សសរុប៦នាក់ បានបោះបង់ការសិក្សា។ ក្នុងចំណោមសិស្សទាំងនោះ មាន២នាក់ ជាសិស្សថ្នាក់ទី៩ និង៤នាក់ជាសិស្សថ្នាក់ទី១២។ លោក ម៉ែន ចាន់ឌីណា លេខានាយកវិទ្យាល័យ ហ៊ុន សែន ជីខលើ បានឱ្យដឹងថា មូលហេតុនៃការបោះបង់ការសិក្សារបស់សិស្សទាំង៦នាក់នេះ គឺមកពីគ្រួសារខ្វះខាតសាលាឆ្ងាយពីផ្ទះ និងជាប់ភារៈមើលថែម្ដាយមានជំងឺ។ ជុំវិញការបោះបង់ការសិក្សារបស់សិស្សនេះ លើកឡើងថា ទោះបីចំនួនសិស្សតិច ឬច្រើន ក៏បង្កជាក្ដីបារម្ភដល់សាលា លើអនាគតរបស់សិស្សានុសិស្ស ដោយចង់ឱ្យពួកគាត់បន្តការសិក្សា រហូតបញ្ចប់ថ្នាក់ទី១២។ លោក ចាន់ឌីណា អះអាងថា កន្លងមកលោកគ្រូអ្នកគ្រូ ក៏ធ្លាប់ចុះអន្តរាគមន៍ដែរ ប៉ុន្តែមិនអាចជួយពួកគេបានឡើយ។ តទៅនេះ សូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖ លោក ម៉ែន ចាន់ឌីណា លេខានាយកវិទ្យាល័យ និង_ជាគ្រូបង្រៀន ក្នុងវិទ្យាល័យ ហ៊ុន សែន ជីខលើ។ វិទ្យាល័យ ហ៊ុន សែន ជីខលើ ស្ថិតក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ថតពីខាងមុខ។ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) | ដោយ៖ ស៊ួង ប៉ិ |
លោក អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ មិនផ្តល់ព័ត៌មានច្រើនឡើយ ដោយលោកគ្រាន់តែឆ្លើយខ្លីថា គ្រឿងញៀនដែលចាប់បាន មានជាង២៤០គីឡូក្រាម ដូចសំណួរដែលសារព័ត៌មានថ្មីៗបានសួរនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។ ចំពោះសំណួរសួរថា តើមានមេខ្លោង ឬអ្នកពាក់ព័ន្ធផ្សេងទៀត ដែលសមត្ថកិច្ចត្រូវតាមចាប់ដែរឬទេ? លោក ប្រាប់កុំឲ្យសួរ ព្រោះជាការងារសម្ងាត់របស់សមត្ថកិច្ច ដែលមិនអាចនិយាយបាន។ របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញឿន ដែលផ្សាយដោយសារព័ត៌មានហ្វេសញូ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើ ត្រូវបានធ្វើឡើង តាំងពីថ្ងៃទី២២ ខែឧសភា ហើយកម្លាំងសមត្ថកិច្ច បានចុះដល់ទីតាំង៤ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។ ផ្នែកតាមរបាយការណ៍ដដែល ជនសង្ស័យទាំង៣នាក់ សុទ្ធតែជាបុរស ដោយក្នុងនោះ មានជនជាតិខ្មែរ២នាក់ និងជនជាតិថៃម្នាក់។ សូមរម្លឹកថា កាលពីថ្ងៃទី២០ ខែឧសភា កម្លាំងសមត្ថកិច្ច ទើបនឹងចាប់បានគ្រឿងញៀនជិត២០០គីឡូក្រាម នៅរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល ហើយជនសង្ស័យ ដែលចាប់បាន មាន៣នាក់ ជាស្រ្តីជនជាតិខ្មែរទាំងអស់៕ | កម្លាំងសមត្ថកិច្ច បានរកឃើញបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ១ទៀតក្នុងរាជធានីភ្នំ ហើយឈានទៅចាប់បានជនល្មើស៣នាក់ និងគ្រឿងញៀនជាង២៤០គីឡូក្រាម។ |
យានដ្ឋានថែទាំ និងជួសជុលរថយន្តកម្រិតអន្តរជាតិ Jaguar Land Rover Cambodia ផ្ដល់ជូនការថែទាំរថយន្តដ៏ពិសេសរួមមាន៖ បញ្ចុះតម្លៃ 20% លើគ្រឿងបន្លាស់រថយន្ត ការត្រួតពិនិត្យរថយន្តចំនួន21ចំនុច ដោយឥតគិតថ្លៃ ការលាងសម្អាតរថយន្ត នឹងសម្លាប់មេរោគដោយឥតគិតថ្លៃ រាល់ជំហាននីមួយៗនៃការត្រួតពិនិត្យ ថែទាំ និងជួសជុលខាងលើនឹងត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងផ្ចិតផ្ចង់បំផុតពីអ្នកជំនាញដែលមានវិជ្ជាជីវៈច្បាស់លាស់ ទទួលបានការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវពីភ្នាក់ងារ Jaguar Land Rover ផ្ទាល់។ គ្រប់អតិថិជនទាំងអស់ ដែលមានរថយន្តទាំងពីរម៉ាក មិនថាលោកអ្នកទិញនៅទីណាឡើយ អាចប្រើប្រាស់សេវាថែទាំយើងខ្ញុំបានដូចគ្នា។ រង់ចាំអីទៀតទំ នាក់ទំនងមកយើងខ្ញុំថ្ងៃនេះ តាមរយៈលេខទូរស័ព្ទ៖ 017 999 539 ឬទំព័រហ្វេសប៊ុកផ្លូវការ ៖ Jaguar (KH), Land Rover Cambodia លោក លោកស្រី ក៏អាចអញ្ជើញមកកាន់ទីតាំងយានដ្ឋានថែទាំ និងជួសជុលរថយន្ត Jaguar Land Rover Cambodia ដោយផ្ទាល់ ដែលមានទីតាំងនៅអគារលេខ 264A មហាវិថីសហព័ន្ធរុស្សី។ (អត្ថបទពាណិជ្ជកម្ម) | ពិសេសអស់ស្ទះសម្រាប់អ្នកដែលចង់យករថយន្តម៉ូដែល Jaguar និង Land Rover មកឆែក។ |
ភ្នំពេញ៖ លោក អ៊ឹម ឈុនលឹម បន្តជាប់ជាប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ អាណត្តិថ្មី ខណៈសមាជិកថ្មី៣រូប ចូលកាន់តួនាទី។ នេះបើតាមក្រុមប្រឹក្សាធម្មនុញ្ញថ្ងៃទី២៧ មិថុនា ឆ្នាំ២០២២។ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតជ្រើសតាំង លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ។ នេះជាអាណត្តិទី៤ របស់លោក អ៊ឹម ឈុនលឹម។ អាណត្តិ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានរយៈពេល៣ឆ្នាំ។ លោក អ៊ឹម ឈុនលឹម កាន់តួនាទីប្រធានក្រុមប្រឹក្សាធម្មនុញ្ញ តាំងពីឆ្នាំ២០១៣មក។ ជាមួយគ្នានេះ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានចូលរួមពិធីតែងតាំងសមាជិកថ្មី លោក អ៊ុជ គឹមអន ជ្រើសតាំងដោយរដ្ឋសភា , លោក ឌុយ ធៅ តែងតាំងដោយក្រុមប្រឹក្សានៃអង្គចៅក្រម និងលោក ស្រី ណូរី តែងតាំងដោយព្រះមហាក្សត្រ ជំនួសសមាជិក៣រូបគឺ សម្ដេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់, លោក អ៊ុត ឈន និង លោក អ៊ឹម សួស្តី ។ បើតាមលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ រយៈពេល២៤ឆ្នាំមកនេះ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញទទួលបានសមិទ្ធផលជាច្រើន ដែលបានរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ស្ថាប័នកំពូល និងឯករាជ្យផងដែរ៕ | ដោយ៖ វ៉ន ស៊ីចេន |
លោកស្រីអគ្គលេខាធិការទីផ្សារមូលបត្រឡាវ Saysamone Chanthachack បានឲ្យដឹងថា រដ្ឋាភិបាលឡាវ កំពុងស្ថិតនៅក្នុងដំណាក់កាល នៃការរៀបចំឯកសារ របៀបរបប និងបទបញ្ជានិងក្របខណ្ឌផ្នែកច្បាប់ចាំបាច់ដើម្បីចុះបញ្ជីសញ្ញាបណ្ណរបស់រដ្ឋាភិបាលនៅក្នុងផ្សារភាគហ៊ុនឡាវ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឡាវ Laotiane Times នៅថ្ងៃ២៥ មិថុនា។ លោកស្រីអគ្គលេខាធិការរូបនេះ ថ្លែងថា នីតិវិធីសម្រាប់ការចេញផ្សាយ ឬដាក់លក់សញ្ញាបណ្ណរបស់រដ្ឋាភិបាលឡាវ នឹងត្រូវបញ្ចប់នៅក្នុងឆ្នាំនេះហើយ។ លោកស្រីសង្កត់ធ្ងន់ថា តាមគម្រោងរដ្ឋាភិបាលគ្រោងនឹងចុះបញ្ជីសញ្ញាបណ្ណនៅក្នុងផ្សាយភាគហ៊ុននាពេលខាងមុខដ៏ខ្លី ខណស្ថាប័នដែលនឹងត្រូវទទួលខុសត្រូវលើការសម្រេចចិត្ត គឺក្រសួងហិរញ្ញវត្ថុឡាវ។ ផលិតផលដែលរដ្ឋាភិបាលគ្រោងចុះបញ្ជីដាក់លក់នោះគឺ ការតភ្ជាប់បណ្តាញ( The Local Capital Market Pipeline )។ តាមលោកស្រីអគ្គលេខាធិការនៃផ្សារមូលបត្រឡាវដដែលនោះ គម្រោងនៃបោះសញ្ញាបណ្ណរបស់រដ្ឋាភិបាល ធ្វើឡើងដោយផ្អែកតាមបទពិសោធន៍ ដែលឡាវបានរៀនសូត្រពីបណ្តាប្រទេសជិតខាង និងប្រទេសដៃគូអាស៊ានបូកបី ដែលរួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង ដែលបានអនុវត្តទៅប្រកបដោយជោគជ័យហើយនោះ។ សូមជម្រាបថា មូលបត្ររដ្ឋ ឬសញ្ញាបណ្ណ គឺជាការដាក់ធានាបំណុល ដែលចេញប្រកាសដោយរដ្ឋាភិបាល។ សញ្ញាបណ្ណ ដែលដាក់លក់នៅផ្សារភាគហ៊ុន ឬផ្សារមូលបត្ររបស់ប្រទេស បើកចំហឲ្យមានការទិញលក់ពីទាំងអ្នកវិនិយោគបរទេស និងអ្នកវិនិយោគក្នុងស្រុក។ ភាគច្រើនរដ្ឋាភិបាលចេញផ្សាយសញ្ញាបណ្ណដើម្បីទាក់ទាញអ្នកវិនិយោគដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍរបស់ខ្លួន។ ត្រលប់មកកាន់ការដំណើរការផ្សារមូលបត្រឡាវបន្តិច។ បើតាមសារព័ត៌មាន Laotian Times ផ្សារមូលបត្រឡាវ ត្រូវបានដាក់ដំណើរនៅក្នុងប្រទេសតាំងពីឆ្នាំ២០១០មក ក្រោមការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីកូរ៉េខាងត្បូង។ ថៃ ដែលជាអ្នកជិតខាងជឿនលឿនហើយនោះ កន្លងមក ក៏បានជួយជ្រោមជ្រែងឡាវផ្នែកបច្ចេកទេសផងដែរ៕ | រដ្ឋាភិបាលក្រុងវៀងចន្ទន៍ កំពុងរៀបចំចេញផ្សាយសញ្ញាបណ្ណ ឬបណ្ណបំណុលនៅលើផ្សារមូលបត្ររបស់ខ្លួន។ នេះ គឺជាដំណើរការទៅមុខមួយនៃផ្សារភាគហ៊ុនរបស់ប្រទេសក្រីក្ររបស់ពិភពលោកមួយនេះ បន្ទាប់ពីបានដាក់ដំណើរការអស់រយៈពេលជិតមួយទសវត្សរ៍ហើយនោះ។ |
ដើម្បីឆ្លើយតប និងទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩នេះ គណៈគ្រប់គ្រងរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានអនុវត្តសកម្មភាពនានាយ៉ាងយកចិត្តទុកដាក់បំផុត ស្របតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីធានាបាននូវសុខមាលភាពរបស់បុគ្គលិក ក្រុមគ្រួសារបុគ្គលិក និងអតិថិជន។សកម្មភាពដែល ហត្ថាកសិករ លីមីតធីត បាននឹងកំពុងអនុវត្តដើម្បីការពារ និង ទប់ស្កាត់ការរីករាលដាលវីរុសកូវីដ ១៩ រួមមាន៖ ១) ការចូលរួមផ្សព្វផ្សាយ និងក្រើនរំលឹកជាប្រចាំនូវវិធីសាស្ត្រការពារខ្លួនពីវីរុសកូវីដ ១៩ ដល់បុគ្គលិក អតិថិជន និងសាធារណជន ២) ធ្វើការបំពាក់នូវឧបករណ៍ត្រួតពិនិត្យ និងការពារខ្លួនសំខាន់ៗនៅតាមការិយាល័យសាខា ដូចជាទឹកអាល់កុលសម្រាប់លាងដៃ ម៉ាស់សម្រាប់ពាក់ការពារ និងឧបករណ៍សម្រាប់វាស់កំដៅជាដើម ៣) ធ្វើការវាស់កំដៅបុគ្គលិក និងអតិថិជនមុនពេលចូលការិយាល័យ ព្រមទាំងតម្រូវឲ្យពួកគាត់លាងសម្អាតដៃផងដែរ ៤) ធ្វើការសម្អាតការិយាល័យ និងកន្លែងធ្វើការយ៉ាងទៀងទាត់។ លើសពីនេះ ហត្ថាកសិករ លីមីតធីត នឹងអនុវត្តនូវវិធានការផ្សេងៗទៀត ដែលចាំបាច់ដើម្បីការពារ ចំពោះបុគ្គលិក អតិថិជន និង ក៏ដូចជាសាធារណៈជន។ ហើយជាពិសេសជាងនេះទៅទៀត ហត្ថាកសិករគាំទ្រយ៉ាងពេញទំហឹង និងធ្វើការអនុវត្តនូវវិធានការនានាដែលចេញដោយធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ ១៩ នេះ។ ឆ្លៀតក្នុងឳកាសនេះ ហត្ថាកសិករសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ក្រសួងដែលពាក់ព័ន្ធ អាជ្ញាធរដែនដី លោក/អ្នកគ្រូពេទ្យ និងបុគ្គលិកពេទ្យទាំងអស់ដែលបានប្តេជ្ញា និងប្រឹងប្រែងធ្វើការងារយ៉ាងសស្រាក់សស្រាំ និងមិនគិតពីការនឿយហត់ក្នុងការជួយការពារ និងសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា។ តាមរយៈវិធានការណ៍ដ៏មានប្រសិទ្ធភាព ហត្ថាកសិករជឿជាក់ថា ប្រជាពលរដ្ឋកម្ពុជានឹងអាចឆ្លងផុតរយៈពេលដ៏លំបាកនេះ ហើយនឹងរួបរួមគ្នាជាធ្លុងមួយដើម្បីអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសន្តិភាព និងសុខដុមរមនាតទៅមុខទៀត។ (អត្ថបទពាណិជ្ជកម្ម) | នាពេលថ្មីៗនេះ ករណីវិជ្ជមានវីរុសកូវីដ ១៩ ត្រូវបានរកឃើញជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។ ហត្ថាកសិករ លីមីតធីត បានចាត់វិធានការការពារ និងទប់ស្កាត់យ៉ាងសកម្ម និងជាបន្ទាន់នូវការរីករាលដាលវីរុសកូវីដ ១៩ នេះ ចំពោះបុគ្គលិក ក្រុមគ្រួសាររបស់បុគ្គលិក និងអតិថិជនរបស់ ហត្ថាកសិករ លីមីតធីតទាំងអស់។ |
ដូចការរំពឹងទុករបស់ទីផ្សារ ធនាគារកណ្តាលអាម៉េរិកសម្រេចចិត្តមិនដំឡើងអត្រាការប្រាក់ទេ ក្រោយពីកិច្ចប្រជុំគោលនយោបាយរយៈពេល២ថ្ងៃ ហើយកាលពីខែកញ្ញា Fed ក៏មិនបានដំឡើងអត្រាការប្រាក់ដែរ។។ អត្រាការប្រាក់យោងនៅអាម៉េរិកបច្ចុប្បន្នមានប្រហែល ៥,២៥ភាគរយទៅ ៥,៥ភាគរយដែលខ្ពស់បំផុតក្នុងរយៈពេល ២២ឆ្នាំ។ សកម្មភាពសេដ្ឋកិច្ចរបស់អាម៉េរិកមានកំណើនក្នុងល្បឿនដ៏រឹងមាំនៅត្រីមាសទី៣។ នៅក្នុងសេចក្តីប្រកាសបន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃទី១ ខែវិច្ឆិកា ទោះបីជា Fed ដំឡើងអត្រាការប្រាក់ ១១ដងចាប់តាំងពីខែមីនាឆ្នាំ២០២២ ដើម្បីទប់ស្កាត់អតិផរណា ក៏សេដ្ឋកិច្ចរបស់អាម៉េរិកមិនធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឡើយ។ មិនតែប៉ុណ្ណោះផលិផលក្នុងស្រុកសរុប (GDP) បានកើន ៤,៩ភាគរយនៅត្រីមាសទី៣ ដោយសារការប្រើប្រាសើកើនឡើង។ នេះជាហេតុផលមួយដែលទិន្នផលមូលបត្របំណុលរបស់រដ្ឋាភិបាលអាម៉េរិកបានកើនឡើងនាពេលថ្មីៗនេះ ដោយខិតជិតដល់សញ្ញា ៥ភាគរយ។ នៅក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំប្រធាន Fed លោក Jerome Powell បាននិយាយថា នឹងតាមដានរឿងនេះយ៉ាងដិតដល់ ព្រោះវាអាចប៉ះពាល់ដល់ការសម្រេចចិត្តអត្រាការប្រាក់នាពេលអនាគត។ ទោះបីជាអតិផរណាបានចុះគួរឲ្យកត់សម្គាល់ ក៏តួលេខនេះនៅតែខ្ពស់ជាងគោលដៅ ២ភាគរយនៃការចង់របស់ Fed ។ សេដ្ឋកិច្ចមានការងើបឡើងវិញ នឹងធ្វើឱ្យការពិបាកក្នុងការរារាំងការហក់ឡើងនៃអតិផរណា។ អតិផរណានៅខែកញ្ញាស្ថិតនៅអត្រា ៣,៧ភាគរយ។ យ៉ាងណាមិញ មន្ត្រីរបស់ Fed មួយចំនួនបានព្យាករថា កំណើនសេដ្ឋកិច្ចរបស់អាម៉េរិកនឹងថយចុះ ខណៈដែលផលប៉ះពាល់នៃការដំឡើងអត្រាការប្រាក់កាន់តែច្បាស់បន្តិចម្តងៗ។ សន្ទុះកើនឡើងខ្លាំងដូចនៅត្រីមាសទី៣ គឺពិបាកក្នុងការទប់ទល់អតិផរណា។ រយៈពេល ៥ឆ្នាំមុនពេលជំងឺរាលដាលបានលេចឡើង អាម៉េរិកបានមានកំណើនត្រឹមតែ ២,៦ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មអាម៉េរិក។ អ្នកសេដ្ឋកិច្ចបានព្យាករថា កំណើនសេដ្ឋកិច្ចអាម៉េរិកនឹងបាត់បង់សន្ទុះដោយសារតែសម្ពាធពីការសងបំណុលសិស្ស កាត់បន្ថយការសន្សំបន្តិចម្តងៗ និងឧបសគ្គផ្សេងទៀតដែលប្រជាជនអាម៉េរិកកំពុងប្រឈម។ Lydia Boussour សេដ្ឋវិទូនៅក្រុមហ៊ុន EY-Parthenon បាននិយាយថា យើងព្យាករពីទីផ្សារការងារកាន់តែខ្សោយ ដោយសារក្រុមហ៊ុនបង្កកការជួល និងកាត់បន្ថយបុគ្គលិក ស្របពេលមានកំណើនប្រាក់ឈ្នួលយឺត។ សន្ទស្សន៍ភាគហ៊ុនសំខាន់ៗរបស់អាម៉េរិកបានស្ទុះងើបឡើងវិញបន្ទាប់ពី Fed មិនដំឡើងអត្រាការប្រាក់។ ការបិទសន្ទស្សន៍ជួញដូរនៅថ្ងៃទី ១ខែវិច្ឆិកា ក្នុងនោះផ្សារហ៊ុន S&P 500 បានកើន១ភាគរយ ខណៈ DJIA បានកើន ០,៦៧ភាគរយ និងផ្សារហ៊ុន Nasdaq Composite កើនឡើង ១,៦ភាគរយ៕ | ធនាគារកណ្តាលអាមេរិក (Fed) បានរក្សាអត្រាការប្រាក់យោងជាលើកទី២។ បច្ចុប្បន្ននៅអាម៉េរិកអត្រាការប្រាក់យោងស្ថិតនៅចន្លោះ៥,២៥ភាគរយទៅ ៥,៥ភាគរយ ខណៈអតិផរណានៅខែកញ្ញាមានត្រឹមតែ៣,៧ភាគរយ។ |
ស្មាតហ្វូនOPPO F5 មានអេក្រង់លាត Full Screen ត្រូវបានទទួលស្គាល់ជាសកលថា ជាអ្នកឯកទេស Selfie ឈានមុខគេ និងកាមេរ៉ាក្រោយមួយគ្រាប់មានសមត្ថភាពថតរូបពិតរបស់អ្នកប្រើប្រាស់ស្អាតកប់សារី។ ចំណែកឯ OPPO F7 ត្រូវបាន Update អេក្រង់ មានកម្រិតបង្ហាញរូបភាពរហូតដល់ Full HD+ និង ផ្នែកខាងក្រោយ បំពាក់នូវ កញ្ចក់ ចាំងភ្លឺរលោង។ ចំពោះកាមេរ៉ាមុខមាននៅតែរក្សានូវកំណែទម្រង់កាន់តែល្អប្រសើរ និងកាមេរ៉ាក្រោយត្រូវបានបន្ថែមទំហំធំជាងមុន។ ជំនាន់បន្ទាប់ គឺ OPPO F9 មានអេក្រង់លាតពេញ បែបដំណក់ទឹក ភ្ជាប់ជាមួយកញ្ចក់ការពារអេក្រង់ដ៏ធន់រឹងមុំា។ F Series ជំនាន់ថ្មីនេះ មានកាមេរ៉ាមុខថតSelfie បានស្អាតដូចដើម ប៉ុន្តែក្រុមហ៊ុន OPPO បានវិវត្តន៍ និងច្នៃប្រឌិតដោយបំពាក់នូវកាមេរ៉ាភ្លោះក្រោយ។ សម្រាប់ដើមឆ្នាំ២០១៩ នេះ OPPO បានបន្ថែមនូវការUpgrade ទាំង Software និង Hardware បង្កើតបានជាទូរស័ព្ទដែលជំនាញក្នុងការថតរូបនៅទីងងឹត គឺ OPPO F11 Pro។ ជាមួយនឹងអេក្រង់លាតពេញគ្មានដំណក់ទឹក រឺ ឆក ស្មាតហ្វូន F11 Pro ជាស្មាតហ្វូនដំបូងគេបង្អស់ ដែលមានកាមេរ៉ាមុខបង្កប់ខ្លួន និង កាមេរ៉ាក្រោយភ្លោះ។ ស្របពេលទីផ្សារស្មាតហ្វូននៅកម្ពុជាកំពុងឡើងកម្តៅ ចំនួនចរាចរណ៍នៃស្មាតហ្វូនស៊េរីថ្មីៗកើនឡើងគួរឲ្យកត់សម្គាល់ ក្រុមហ៊ុនទូរស័ព្ទឈានមុខគេនៅអាស៊ីអាគ្នេយ៍ OPPO ក៏មិនអោបដៃឈរមើលដែរ គឺកំពុងតែត្រៀមអាវុធថ្មីតាមរយៈការធ្វើកំណែរទម្រង់ថ្មី និង ការអភិវឌ្ឍន៍លើ ស្មាតហ្វូនជំនាន់ក្រោយរបស់ OPPO F Series ឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ រីឯ OPPO ត្រកូល OPPO Reno Series កំពុងបង្កើនល្បឿននៃការតស៊ូ និង ភាពច្នៃប្រឌិតឥតឈប់ឈរ ដើម្បីក្តោបទីផ្សារថ្នាក់កណ្តាល និង ថ្នាក់លើ។ តាមការប៉ាន់ស្មាន ក្រុមហ៊ុន OPPO អាចនឹងត្រៀមបង្ហាញនូវ ស្មាតហ្វូន ត្រកូល F Series ចុងក្រោយ ដែលនឹងមានសមត្ថភាពខ្លាំងជាងមុន កាមេរ៉ាច្រើនជាងមុន រូបរាងស្រស់ស្អាតនឹងទាក់ទាញជាងមុន និងទំនើបជាងមុន។ យើងកំពុងតែរងចាំអ៊ុតមើលថាតើ ស្មាតហ្វូន OPPO ត្រកូល F Series ចុងក្រោយ អាចជា OPPO F15 រឺ OPPO F15 Pro ជាមួយនឹងសមាសធាតុនៃការរួមបញ្ចូលគ្នា រវាង F និង Reno Series ឬយ៉ាងណា! | ពីមួយជំនាន់ទៅមួយជំនាន់ ស្មាតហ្វូនត្រកូល F របស់ក្រុមហ៊ុន OPPO កាន់តែទំនើបឈានមុខ ភ្ជាប់មក នូវជាមួយបច្ចេកវិទ្យាថ្មីៗល្អប្លែកពីគ្នា ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ទូទាំងពិភពលោក។ |
ជាបន្តសូមស្តាប់បទយកការណ៍ដែលរៀបចំដោយ លោក រ៉ឹម ភារី នៃសារព័ត៌មានថ្មីៗដូចតទៅ៖ រោងចក្រកាត់ដេរ ចំនួន២៣៧ កំពុងព្យួរការងារ ហើយបានប៉ះពាល់ដល់កម្មករនិយោជិក ជិត១២ម៉ឺននាក់។ នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារដែលបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២១ ខែឧសភា។ តាមលោក ហេង សួរ តាមពិតរោងចក្រដែលបានព្យួរ និងកំពុងព្យួរការងារនៅកម្ពុជា មានទាំងអស់ ៣៣០រោងកច្រ ប៉ុន្តែមានរោងចក្រជាង១០០ បានដំណើរការឡើងវិញ។ ការព្យួរការងាររបស់រោងចក្រជាបន្តបន្ទាប់នេះ ដោយសារតែប្រទេសជាច្រើននៅអឺរ៉ុប និងអាមេរិក ដែលជាអ្នកបញ្ជាទិញសំខាន់ជាងគេ បានផ្អាកការបញ្ជាទិញបណ្តោះអាសន្នដោយសារតែប្រទេសទាំងនោះកំពុងមានការរីករាលដាលនៃវីរុសកូរូណា ឬជំងឺកូវីដ១៩។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល និងនិយោជក បានផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករដែលព្យួរការងារក្នុងមួយខែ៧០ដុល្លារ ដើម្បីជួយសម្រាលបន្ទុករបស់កម្មករបានខ្លះ។ ទោះបីទទួលបានប្រាក់ឧបត្ថម្ភ៧០ដុល្លារពីភាគីនិយោគ និងរដ្ឋាភិបាលមែន តែកម្មករក្នុងវិស័យកាត់ដេរ នៅតែជួបប្រទះបញ្ហាជីវភាពខ្លាំង ព្រោះបាត់បង់ចំណូលប្រចាំថ្ងៃជាងពាក់កណ្តាល។ លោក ផុន សុខដំ អាយុ២៥ឆ្នាំកម្មករនៅរោងចក្រមួយនៅឃុំលង្វែក ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ដែលត្រូវបានព្យួរការងារជាង២ខែមកហើយ បានឲ្យដឹងថា បច្ចុប្បន្ន លោកស្នាក់នៅផ្ទះដោយមិនទាន់រកការងារថ្មីនៅឡើយ។ ការបាត់បង់ការងារដែលជាប្រភពចំណូលប្រចាំថ្ងៃ បានធ្វើឲ្យសុខដំដែលមានកូនតូចផង កំពុងជួបការលំបាកជាច្រើន ដូចជា គ្មានលុយសងធនាគារ និងកង្វះថវិកាទិញទឹកដោះគោឲ្យកូន។ លោករៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់ យ៉ាងដូច្នេះថា៖ «បញ្ហាដែរហ្នឹង ណាមួយយើងត្រូវចំណាយច្រើន មានកូនតូចផង។ ត្រូវចំណាយលើទឹកដោះគោឲ្យកូនតូច។ គាត់មានអាយុ២ខួបកន្លះហើយ តែគាត់ញ៉ាំទឹកដោះគោកញ្ចប់ មួយថ្ងៃ៨កញ្ចប់ មួយកញ្ចប់មួយពាន់ តែឥឡូវឡើងថ្លៃទៀត មួយកេសឡើងជាង៤ម៉ឺនរៀល»។ ដូចគ្នាដែរ លោក កែវ ពិសែន ជាកម្មករកាត់ដេរម្នាក់នៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ដែលត្រូវបានព្យួរការងារដែរនោះ បានប្រាប់សារព័ត៌មានថ្មីៗថា ប្រាក់ឧបត្ថម្ភ៧០ដុល្លារនេះ មិនអាចទ្រទ្រង់ការចំណាយរបស់លោកបានឡើយ។ ហេតុនេះ ទើបលោកសម្រេចចិត្តមករកការងារសំណង់នៅភ្នំពេញ ដើម្បីរកលុយសងបំណុលធនាគារ និងទ្រទ្រង់ជីវភាព។ លោក កែវ ពិសែន អតីតកម្មកររោងចក្រកាត់ដេរមួយនៅខេត្តកំពង់ឆ្នាំង មានអាយុ២៣ឆ្នាំ ពិសែន រៀបរាប់ថា៖ «លុយដែលគេឲ្យមក អត់គ្រប់ទេ បើសិនជាអត់ការងារក្រៅធ្វើ។ បានអីគ្រប់ លុយប៉ុណ្ណឹង ធ្លាប់មួយខែបើកបានជាង២០០ដុល្លារ តែឥឡូវបានមិនដល់ពាក់កណ្តាលផង យើងផ្គត់ផ្គង់ម៉េចរួច បើយើងជំពាក់គេច្រើនដែរ។ វាពិបាកដែរ ព្រោះពីមុន យើងធ្លាប់ធ្វើការនៅរោងចក្រ ដឹងតែដល់ថ្ងៃបើកលុយ បានបើកលុយមក សងគេ បង់រដ្ឋ(ធនាគារ)អ៊ីចឹងទៅ។ ដល់ពេលយើងអត់ការងារ គេព្យួរការងារចឹង ដើររកការងារទម្រាំបានធ្វើ ហើយនៅធ្វើការសំណង់ ប្រាក់ខែក៏ពិបាកបើក ព្រោះមិនទៀងដូចរោងចក្រទេ។ រោងចក្រគេបើកទៀងទាត់ តែការងារសំណង់មិនដឹងបើកថ្ងៃណាថ្ងៃណី ហើយយើងជំពាក់គេ»។ តាមពិតទៅ ដំបូងឡើយ រដ្ឋាភិបាលបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ ដែលព្យួរការងារចំនួន៦០ភាគរយ នៃប្រាក់ខែគោលរបស់ពួកគេ។ ក្នុងនោះរដ្ឋាភិបាលចំណាយ២០ភាគរយ ចំណែកភាគីរោងចក្រចំណាយ៤០ភាគរយ តែដោយសារភាគីរោងចក្រ ប្រកាសថាគ្មានលទ្ធភាពនោះ រដ្ឋាភិបាលក៏សម្រេចបន្ថយប្រាក់ឧបត្ថម្ភពី ៦០ភាគរយ មក៧០ដុល្លារវិញ ដោយរដ្ឋាភិបាលចេញ៤០ដុល្លារ ឯភាគីថៅកែរោងចក្រចេញ៣០ដុល្លារ។ ទាក់ទងនឹងការព្យួរការងារកម្មករនេះ លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ បានអះអាងថា ប្រាក់ឧបត្ថម្ភ៧០ដុល្លារនេះ មិនអាចឆ្លើយតបនឹងការចំណាយក្នុងគ្រួសារបស់គាត់បាននោះទេ។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖«សម្រាប់ខ្ញុំ ខ្ញុំគិតថា សូម្បីតែប្រាក់ខែគោលគាត់ពេញ១៩០ដុល្លារ ក៏មិនអាចធ្វើឲ្យជីវភាពគាត់រុងរឿងអីបានដែរ មានន័យថា គាត់ធ្វើការមួយខែ សម្រាប់ចំណាយតែមួយខែ ក៏មិនគ្រប់ផង។ អ៊ីចឹងទម្រាំតែស្ថានភាពកូវីដនេះ ប្រាក់ឈ្នួលគាត់ត្រូវបានផ្តល់ដោយរដ្ឋាភិបាល និងនិយោជកមិនបាន៤០ភាគរយនៃប្រាក់ខែគោលរបស់គាត់ តើធ្វើម៉េចឲ្យគាត់ឆ្លើយតបនឹងការចំណាយរបស់គ្រួសារបាន បើស្ថានភាពកូវីដនេះ ទំនិញក្នុងទីផ្សារផ្សេងៗត្រូវបានឡើងថ្លៃ។ អ៊ីចឹងគាត់មិនអាចដោះស្រាយជីវភាពគ្រួសារគាត់បាននោះទេ ប៉ុន្តែយើងមិនមានជម្រើសអ្វីផ្សេងទេ មានតែឯកភាពទទួលយក»។ បើតាមប្រធានសហជីពចលនាកម្មកររូបនេះ បច្ចុប្បន្នកម្មករ ដែលជាសមាជិករបស់លោក មានប្រមាណ៦ម៉ឺននាក់ ក្នុងនោះជាង១ម៉ឺននាក់ ត្រូវបានព្យួរការងារ។ លោកបន្ថែមថា ពួកគេកំពុងតែប្រឈមមុខបញ្ហាជីវភាពខ្លាំង ព្រោះកម្មករម្នាក់ មិនមែនធ្វើការសម្រាប់តែខ្លួនឯងនោះទេ តែពួកគេមានកូន និងចាស់ជរា ដែលត្រូវចិញ្ចឹម។ ក្រៅពីនេះ កម្មករភាគច្រើនមានបំណុលធនាគារ។ ទាក់ទងនឹងប្រាក់ឧបត្ថម្ភនេះដែរ លោក កាំង ម៉ូនីកា អ្នកនាំពាក្យសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ធ្លាប់មានប្រសាសន៍ប្រាប់សារព័ត៌មានថ្មីៗកន្លងមកថា បើតាមគោលការណ៍ច្បាប់ ក្នុងកាលៈទេសៈបែបនេះ និយោជកមិនមានកាតព្វកិច្ចបង់ប្រាក់ឈ្នួលឲ្យកម្មករនោះទេ តែនេះជាការគិតគូររបស់និយោជក ចំពោះជីវភាពកម្មកររបស់ខ្លួន។ លោកពន្យល់យ៉ាងដូច្នេះថា៖ «តាមពិត បើសិនជាតាមគោលការណ៍ច្បាប់វិញ គឺក្នុងលក្ខណៈប្រធានស័កបែបនេះ និយោជកមិនមានកាតព្វកិច្ច បង់ប្រាក់ឈ្នួលទៅឲ្យកម្មករនិយោជិកទេ តែអាហ្នឹងជាការគិតគូរបន្ថែមពីភាគីនិយោជក»។ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជា បានសម្រេចបិទអាជីវកម្មជាច្រើន រួមមាន សាលារៀន ខារ៉ាអូខេ ក្លិបកម្សាន្ត ហាងម៉ាស្សា និងក្លិបហាត់ប្រាណជាដើម។ ទន្ទឹមគ្នានេះ បុគ្គលិក និងកម្មករនៅក្នុងវិស័យទាំងនេះ ក៏ត្រូវម្ចាស់អាជីវកម្មបញ្ឈប់ ឬព្យួរការងារ ដែលធ្វើពួកគេ កំពុងជួបប្រទះបញ្ហាជីវភាពជាខ្លាំង ដ្បិតពួកគេមិនទទួលបានប្រាក់ឧបត្ថម្ភ ដូចកម្មករក្នុងវិស័យកាត់ដេរនោះឡើយ។ នារីបម្រើការងារក្នុងហាងខារ៉ាអូខេមួយ ក្នុងក្រុងភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នាងក៏ប្រឈមបញ្ហាជីវភាពខ្លះដែរ បន្ទាប់ពីរដ្ឋាភិបាលបានបិទខារ៉ាអូខេមក។ នាងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទយ៉ាងដូច្នេះថា៖ «ប្រហែលជាប៉ះពាល់ខ្លះដែរ គ្រាន់យើងនិងគេវាខុសគ្នាចឹងទៅ។ គ្រាន់តែមានរឿងកូវីដហ្នឹងភ្លាម រឿងលុយកាក់ រៀងវេទនាតិច តែប៉ុណ្ណឹងឯង»។ បច្ចុប្បន្ន នាងកំពុងរស់នៅជាមួយបងប្អូននៅក្រុងភ្នំពេញ ដោយមិនទាន់រកការងារអ្វីជាដុំកំភួននោះ តែនាងបានងាកមកលក់ផលិតគ្រឿងសំអាងនៅតាមបណ្តាញសង្គមហ្វេសប៊ុក ដោយរកបានប្រាក់បន្តិចបន្តួចដែរ ដើម្បីដោះស្រាយជីវភាព ទម្រាំស្ថានភាពកូវីដធូរស្រាលឡើងវិញ។ អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) បានប្រាប់សារព័ត៌មានថ្មីៗថា បន្ទាប់ពីរដ្ឋាភិបាល បានសម្រេចបិទអាជីវកម្មក្នុងសេវាកម្មកម្សាន្ត ចាប់ពីពាក់កណ្តាលខែមីនាមក មានកម្មករ និងបុគ្គលិកប្រមាណ៨ម៉ឺននាក់នៅទូទាំងប្រទេស រងផលប៉ះពាល់។ អ្នកស្រីបន្តថា អ្នកដែលរងផលប៉ះពាល់ខ្លាំងនោះ មានកម្មករ និងបុគ្គលិកធ្វើការ នៅហាងខារ៉ាអូខេ ក្លិបកម្សាន្ត និងហាងម៉ាស្សា ដែលមានសរុបជាង៣ម៉ឺននាក់។ អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះ៖«មានខារ៉ាអូខេ មានម៉ាស្សា មានក្លិបផងដែរ ដែលបានបិទ។ ម៉ាស្សាហ្នឹង មិនមែនមានតែនៅភ្នំពេញនោះទេ នៅសៀមរាប ក៏មានច្រើនដែរដែលបិទ ព្រោះគាត់អាស្រ័យលើភ្ញៀវទេសចរ។ បើគិតពីកម្មករ និងបុគ្គលិកខារ៉ាអូខេ ម៉ាស្សា និងក្លិប មាន៣២ ០០០នាក់។ នេះបើតាមការសិក្សារបស់ UNAIDS»។ បើតាមអ្នកស្រី អ៊ូ ទេពផល្លីន បច្ចុប្បន្ន ពួកគេខ្លះកំពុងប្រឈមបញ្ហាជាច្រើន ដូចជា គ្មានលុយឲ្យបន្ទប់ជួល មើលជំងឺ សងបំណុល និងការចំណាយប្រចាំថ្ងៃសម្រាប់ខ្លួនពួកគេផ្ទាល់ និងគ្រួសាររបស់ពួកគេ។ អ្នកស្រីស្នើឲ្យរដ្ឋាភិបាល ជួយគិតគូរពីជីវភាពកម្មករ និងបុគ្គលិកសេវាកម្មកម្សាន្តផង ដូចជា ផ្តល់ការព្យាបាលនៅតាមមន្ទីរពេទ្យដោយមិនគិតថ្លៃ និងជំនួយផ្សេងៗទៀត តាមលទ្ធភាពរបស់រដ្ឋ៕ | ភ្នំពេញ៖ ស្ថានភាពជំងឺកូវីដ១៩កាន់តែអូសបន្លាយ កំពុងបង្កផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកទាំងមូល ដោយធ្វើឲ្យមនុស្សរាប់លានបាត់បង់ការងារ ឬផ្អាកការងារបណ្តោះអាសន្ន។ ចំណែកកម្ពុជាក៏ដូចគ្នាដែរ មានកម្មករ និងបុគ្គលិករាប់ម៉ឺននាក់ ត្រូវបានផ្អាក ឬព្យួរការងារ ជាពិសេសវិស័យកាត់ដេរ និងវិស័យកម្សាន្ត។ បច្ចុប្បន្ន ពួកគេ កំពុងប្រឈមបញ្ហាជីវភាពយ៉ាងខ្លាំង បន្ទាប់ពីបាត់បង់ការងារដែលជាប្រភពចំណូល តែត្រូវចំណាយកាន់តែច្រើននៅក្នុងជីវភាពប្រចាំថ្ងៃ។ |
ទទួលបាននិទ្ទេសA ការស្រាវជ្រាវពីចាប៉ីដងវែង បានបរិយាយពីប្រវត្តិសិល្បករចាប៉ីដងវែងកាលពីសម័យមុនៗ ពីឧបករណ៍ចាប៉ី ពីបទភ្លេងនិងចម្រៀង និងពីការវិភាគសាច់បទចាប៉ីជាដើម។ លោក ចាន់ រិទ្ធី ថាការស្រាវជ្រាវនេះ មានប្រយោជន៍សម្រាប់អ្នករៀនចាប៉ីដងវែង។ អង្គុយលើកៅអីស៊ីម៉ង់ក្រោមដើមល្វា ក្បែរអគារមហារិទ្យាល័យតូរ្យតន្ត្រី នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក ចាន់ រិទ្ធី និស្សិតខ្សោយគំហើញ ដែលចាប់ឯកទេស ជាតិព័ន្ធុតន្ត្រីវិទ្យា បានពន្យល់ពីគោលបំណងនៃការស្រាវជ្រាវចាប៉ីដងវែងថា៖ លោក ចាន់ រិទ្ធី កំពុងអង្គុយក្នុងបរិវេនសាលារចនា «ខ្ញុំគ្រាន់តែជានិស្សិតដែលសិក្សាឯកទេសស្រាវជ្រាវប៉ុណ្ណោះ ខ្ញុំមិនហ៊ានថាឯកសារដែលខ្ញុំស្រាវជ្រាវនោះ ល្អគ្រប់ជ្រុងជ្រោយទេ ប៉ុន្តែទោះជាយ៉ាងណាវាអាចជាទុនតិចតួចស្ដួចស្ដើងមួយ ជួយចង្អុលផ្លូវដល់អ្នកសិក្សាស្រាវជ្រាវក្រោយៗទៀត។ ខ្ញុំសង្កេតឃើញថា ឯកសារទាក់ទងនឹងចាប៉ីដងវែង ទាំងសាច់បទចម្រៀង សាច់បទភ្លេង ទាំងប្រវត្តិសិល្បករ និងពីឧបករណ៍ចាប៉ីតែម្ដង នៅរាត់រាយគ្នា ហើយមិនសូវសម្បូរបែបផង ទើបខ្ញុំចង់ស្រាវជ្រាវបន្ថែម ដើម្បីប្រមូលមកទុកក្នុងឯកសារតែមួយ»។ ទទួលបាននិទ្ទេសA ក្នុងការការពារសារណាបញ្ចប់ស្នាដៃថ្នាក់បរិញ្ញារបស់ខ្លួន លើប្រធានបទ ចាប៉ីដងវែង ការស្រាវជ្រាវនេះគឺពិតជារឿងដ៏លំបាកមួយ សម្រាប់និស្សិតខ្សោយគំហើញមួយរូបនេះ។ ជារឿងចាំបាច់បំផុត ក្នុងកិច្ចការស្រាវជ្រាវ គឺត្រូវចុះទៅដល់ទីតាំងផ្ទាល់ សម្ភាសន៍ប្រភពផ្ទាល់ និងអង្កេតផ្ទាល់ ដូច្នោះហើយលោក រិទ្ធី ត្រូវការជំនួយពីមិត្តភ័ក្ដិភ្នែកភ្លឺ ដោយចៀសមិនរួច។ «ស្រាវជ្រាវបានពាក់កណ្ដាល ខ្ញុំចង់បោះបង់ចោលដែរ ព្រោះទំហំការងារលើសពីអ្វីដែលខ្ញុំគ្រោងទុក។ ខ្ញុំធ្វើយូរទៅកាន់តែលំបាកឡើងៗ ព្រោះចាប៉ីដងវែងមានរឿងច្រើនត្រូវនិយាយ។ ការងារភាគច្រើនខ្ញុំត្រូវពឹងមិត្តដែលភ្នែកភ្លឺ ដូចជាការកត់ត្រាមួយចំនួនជាដើម។ ឧបសគ្គខ្លះធ្វើឱ្យខ្ញុំធ្លាក់ទឹកចិត្តដែរ ប៉ុន្តែទោះជាយ៉ាងណាខ្ញុំមានគ្រូ និងមិត្តភ័ក្ដិ ដែលតែងតែលើកទឹកចិត្ត និងជួយជ្រោមជ្រែងខ្ញុំ ទើបខ្ញុំតាំងចិត្តថានឹងធ្វើវាឱ្យបាន»។ ទាំងនេះជាការបញ្ជាក់បន្ថែមរបស់លោក រិទ្ធី។ តាមរយៈការស្រាវជ្រាវពីឯកសារចាស់ៗ ពីគំនូរនៅតាមវត្តអារាមនានា និងពីព្រឹទ្ធាចារ្យដែលជាសិល្បករចាប៉ីមួយចំនួនផង និស្សិតខ្សោយគំហើញ ចាន់ រិទ្ធី ទទួលបានព័ត៌មានទាក់ទងនឹងប្រវត្តិឧបករណ៍ចាប៉ីដងវែង ឈ្មោះសិល្បករចាប៉ីល្បីៗ ដែលទទួលបានគោរមងារពីព្រះរាជា នាសម័យព្រះបាទអង្គឌួង។ ទឹកសម្ដីរាងប្រយ័ត្នប្រយែង បុរសកូនច្បងក្នុងគ្រួសារដែលមានបងប្អូន៣នាក់រូបនេះ បន្ថែមថា លោកបានស្រាវជ្រាវឃើញ សាច់បទភ្លេងចាប៉ីដងវែង ដែលស្ទើរនឹងបាត់បង់បានមួយចំនួន។ ហើយបច្ចេកទេសធ្វើចាប៉ីដងវែង វត្ថុធាតុដើមសម្រាប់ធ្វើចាប៉ី រូបរាងនិងខ្នាតចាប៉ី ព្រមទាំងសំនៀងរបស់ចាប៉ីជាដើម ក៏លោក ចាន់ រិទ្ធី បានប្រមូលទុកក្នុងឯកសារស្រាវជ្រាវរបស់ខ្លួនដែរ។ ក្នុងសម្លៀកបំពាក់អាវពណ៌សដៃខ្លីលោក រិទ្ធី ដែលមានសក់ខ្មៅវែងចងទៅក្រោយដោយកៅស៊ូដូចមនុស្សស្រីនោះ បានសាកល្បងវិភាគសាច់បទភ្លេង បែបបទនៃការច្រៀង ព្រមទាំងការលេងចាប៉ីដងវែងផងដែរ។ បុរសដែលមានឪពុកជាមន្ត្រីរាជការ ហើយក៏ជាកសិករផងនោះ មិនបានខកខានក្នុងការស្រាវជ្រាវពីការវិវឌ្ឍនៃប្រភេទចាប៉ី ពីណោតភ្លេង និងពីការសម្ដែងចាប៉ីដងវែង ពីមួយសម័យកាលទៅមួយសម័យកាលទៀតនោះទេ។ អាចលេងទាំងឧបករណ៍ភ្លេងបុរាណនិងសម័យ លោក រិទ្ធី ថាបទភ្លេងចាប៉ីសំខាន់ៗមាន៧បទ ហើយលោករៀបរាប់ដូច្នេះ៖«បើតាមប្រសាសន៍របស់លោកតាភិរម្យ ប្រាជ្ញ ឈួន ចាប៉ីដងវែងមានបទភ្លេងសំខាន់ៗចំនួន៧បទ។ ទី១ បទផាត់ជាយធំ៖ ប្រើនៅពេលចាប់ផ្ដើមសាច់បទ។ ២ ផាត់ជាយក្លាយ៖ ប្រើសម្រាប់ពិពណ៌នាសាច់រឿង។ ៣ សារោមេ៖ ប្រើសម្រាប់ពិពណ៌នាសាច់រឿង (កម្សត់ស្ទើរ)។ ៤ សារោមេជើងព្រៃ៖ ប្រើសម្រាប់ពិពណ៌នាសាច់រឿង (កម្សត់ស្ទើរ)។ ៥ នគររាជជើងព្រៃ៖ ប្រើសម្រាប់ពិពណ៌នាសាច់រឿង (កម្សត់)។ ៦ នគររាជកំពង់សៀម៖ ប្រើសម្រាប់ពេលកម្សត់ខ្លាំង (បើនិយាយនៅក្នុងសាច់រឿងអ្វីមួយ បទនេះគេប្រើត្រង់ឈុតដែលមានតួអង្គណាម្នាក់ស្លាប់)។ ៧ លោម៖ ប្រើសម្រាប់ពិពណ៌នាសាច់រឿង ដែលមានបរិយាកាសបែបសប្បាយ (ឧ. ពេលព្រះរាជាយាងប្រពាតព្រៃ មានសេនា ឬភីលៀងច្រៀងរៀបរាប់ទេសភាព)»។ លោក ចាន់ រិទ្ធី ពន្យល់បន្ថែម៖«ក្រៅពីបទខាងលើ នៅមានបទផ្សេងទៀត ដែលគេយកមកធ្វើជាល្បោយ នៅក្នុងការច្រៀងចាប៉ី ដោយភាគច្រើនដកស្រង់ចេញពីបទភ្លេងការ ដើម្បីបន្ថែមបរិយាកាស។ ឧ. ដូចជាបទ បំពេ(ពោលពាក្យថ្នាក់ថ្នមលួងលោម) បទ លលកស (កំប្លុកកំប្លែង) និងបទ ដំរីយោលដៃ (សប្បាយរិករាយ)»។ សម្រាប់គម្រោងទៅថ្ងៃអនាគត លោក ចាន់ រិទ្ធី ដែលមានស្រុកកំណើតនៅខេត្តកំពង់ធំ គ្រោងចងក្រងឯកសារដែលបានស្រាវជ្រាវទាំងអស់ជាសៀវភៅ ក្រោយពីការកែសម្រួលខ្លឹមសារនិងចំណុចខ្វះខាតមួយចំនួនរួច។ សម្រាប់លោក រិទ្ធី ការចងក្រងសៀវភៅនេះមានន័យស្មើនឹងការរួមចំណែកផ្សព្វផ្សាយពីសិល្បៈចាប៉ីដងវែងឱ្យកាន់តែមានវិសាលភាព៕ | ភ្នំពេញ៖ ជានិស្សិតនៃមហាវិទ្យាល័យតូរ្យតន្ត្រីឯកទេស ជាតិព័ន្ធុតន្ត្រីវិទ្យា នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក ចាន់ រិទ្ធី បានព្យាយាមប្រមូលឯកសារនានា ដែលទាក់ទងនឹងចាប៉ីដងវែង មកទុកក្នុងឯកសារតែមួយ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការស្រាវជ្រាវទៅថ្ងៃអនាគត។ កិច្ចការស្រាវជ្រាវនេះ ស្ថិតក្នុងសារណាបញ្ចប់ថ្នាក់បរិញ្ញារបស់លោក ចាន់ រិទ្ធី។ |
ខេត្តស្ថិតនៅភាគខាងត្បូងប្រទេសស៊ីរីដែលញាំញីដោយភ្លើងសង្គ្រាមស្គាល់សនិ្តភាពជាលើកដំបូងនៅថ្ងៃអាទិត្យទី ៩ កក្កដា បន្ទាប់ពីមានការអនុវត្តបទឈប់បាញ់មួយដែលផ្តួចផ្តើមឡើងដោយរុស្ស៊ី អាមេរិកនិងហ្ស៊កដានីនោះ។ បើយោងតាមទីភ្នាក់ងារព័ត៌មាន AFP បទឈប់បាញ់ដែលទើបចូលជាធរមាននេះមានអនុភាពអនុវត្តនៅខេត្តចំនួនបីទូទាំងដែលជាប់ព្រំដែន ។ វាជាសញ្ញាវិជ្ជមានមួយនៃការឈានទៅបញ្ចប់ជម្លោះស៊ីរី ហើយវាក៏ជាសមិទ្ធផលកិច្ចសហប្រតិបត្តិការរវាងមហាអំណាចនិងអាមេរិក និងរុស្ស៊ីផងដែរ។ ប្រជាជនម្នាក់គឺលោក Ahmad al-Masalmeh ដែលរស់នៅក្នុងក្រុង Daraa ដែលស្ថិតនៅក្បែរព្រំដែនហ្ស៊កដានីនៅតែបង្ហញក្តីបារម្ភថ្ងៃបើបទឈប់បាញ់នេះចូលជាធរមានក៏ដោយ។ «វានៅតែមានការភ័យខ្លាចខ្លាំង។ យើងមានបទឈប់បាញមែន ប៉ុន្តែវាមិនមានយន្តការអ្វីដើម្បីអនុវត្តវាឡើយ។ នេះជាអ្វីដែលធ្វើឲ្យយើងបារម្ភ»។ តាំងពីសង្គ្រាមផ្ទុះឡើងនៅក្នុងឆ្នាំ ២០១១ គ្មានបទឈប់បាញ់ណាមួយដែលអាយុវែងជាង ៦ខែឡើយ ហើយអ្វីដែលសំខាន់គេមិនអាចដាក់ចេញយន្តការត្រួតពិនិត្យនិងឃ្លាំមើលដើម្បីធានាការអនុវត្តបទឈប់បាញ់ឡើយ។ ហើយបទឈប់បាញ់ដែលត្រូវបានអនុវត្តនៅពេលនេះក៏ផុយស្រួយដែរ ដោយសារការប្រឈមមុខដាក់គ្នារវាងកម្លាំងរដ្ឋាភិបាលស៊ីរីដែលគាំទ្រដោយស៊ីរីនិងអ៊ីរ៉ង់ ជាមួយក្រុមឧទ្ទាមប្រឆាំងដែលមានអាមេរិកជាខ្នងបង្អែកនោះ។ ត្រឡប់មកវិញ បទឈប់បាញ់នេះចេញជារូបរាងឡើងមកដោយសារការលួចចរចាជាសម្ងាត់រវាងអាមេរិក ហ្ស៊កដានី និងរុស្ស៊ីកាលពីប៉ុន្មានសប្តាហ៍មុន ហើយការពិភាក្សាគ្នានោះផ្តោតលើការដោះស្រាយបញ្ហាកងកម្លាំងដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកដើម្បីគាំទ្ររដ្ឋាភិបាលស៊ីរី។ កន្លងមកអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនមិនសុខចិត្តឡើយដែលអ៊ីរ៉ង់កសាងកម្លាំងអចិន្ត្រៃយ៍នៅស៊ីរីនោះ ហើយរដ្ឋជ្វីហ្វមួយនេះក៏បានបញ្ជូនទ័ពអាកាសឲ្យវាយប្រហារលើកងកម្លាំងនៅក្នុងទឹកដីស៊ីរីដែលខ្លួនសង្ស័យថាមានពាក់ព័ន្ធនឹងការផ្គង់ផ្គង់អាវុធឲ្យក្រុមប្រដាប់អាវុធលីបង់ ហេស្បូឡា ដែលជាសម្ព័ន្ធមិត្តរបស់ស៊ីរីផងដែរនោះ។ ដោយឡែក ស្របពេលដែលមានការអនុវត្តបទឈប់បាញ់នេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលទើបជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីជាលើកដំបូងលោក វ្ល៉ាឌីមៀ ពូទីន ក៏សរសេរបង្ហោះតាមគណនី Twitter ផ្លូវការរបស់ខ្លួនផងដែរ។ លោកសរសេរដូច្នេះថា៖« បទឈប់បាញ់នេះនឹងសង្គ្រោះជីវិតមនុស្សច្រើន។ ពេលនេះវាជាពេលដែលត្រូវបន្តដើរទៅមុខនិងធ្វើការងារជាមួយរុស្ស៊ីក្នុងន័យស្ថាបនាដែរ»។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ កិច្ចព្រមព្រៀងផ្អាកការបាញ់បោះនេះត្រូវបានឯកភាពនិងប្រកាសកាលពីថ្ងៃព្រហស្បតិ៍ក្រោយពីមានកិច្ចប្រជុំក្រៅវេទិកាកំពូលប្រទេសសេដ្ឋកិច្ចជឿនលឿន ២០ នៅ Hamburg ប្រទេសអាល្លឺម៉ង់ រវាងលោក ពូទីន និងលោក ត្រាំផងដែរ៕ | ក្រោមការឯកភាពគ្នារវាងមេដឹកនាំអាមេរិក និងរុស្ស៊ី នារសៀលថ្ងៃអាទិត្យទី៩ ខែកក្កដា បទឈប់បាញ់នៅស៊ីរីដែលគ្របដណ្តប់លើខេត្តចំនួនបីត្រូវបានគេចាប់ផ្តើមអនុវត្តហើយ។ ប្រជាជនស៊ីរីហាក់ស្គាល់ភាពស្ងៀមស្ងាត់គ្មានការបាញ់ផ្លោងជាលើកដំបូងតាំងពីសង្គ្រាមផ្ទុះឡើងនៅឆ្នាំ ២០១១ មកនោះ។ ចំណែកលោក ដូណាល់ ត្រាំ ក៏ស្នើពង្រីកទំនាក់ទំនងទ្វេភាគីជាមួយរុស្ស៊ីថែមទៀតដើម្បីដោះស្រាយបញ្ហប្រឈមរួមគ្នាផងដែរ។ |
១គ្រាប់ឈ្នះក្រុមរហស្សនាមស្ករគ្រាប់នេះ រកបានដោយកីឡាករ Andre Gomes ស៊ុតបាល់ពិន័យ Free Kick បំប៉ោងសំណាញ់ទីលើក្រុម Crystal Palace នៅក្នុងកីឡដ្ឋាន Goodison Park។ ឈ្នះការប្រកួតនេះ ជួយបន្ថយសម្ពាធដែលធ្លាក់លើក្រុម Everton ដែលជួបបញ្ហាចាញ់ការប្រកួតកន្លងមកនៅលីគកំពូលអង់គ្លេស។ Forest ក៏យកឈ្នះលើក្រុមមកពីលីគទី៣ Blackpool ទាំងពិបាកនៅក្នុងរយៈពេលការប្រកួត ៩០នាទី ដោយបញ្ចប់លទ្ធផលស្មើ ២-២ ប៉ុន្តែទោះយ៉ាងណា Forest នៅតែអាចរកបានគ្រាប់ជ័យជម្នះដោយស៊ុត ១គ្រាប់បន្ថែមក្នុងវគ្គបន្ថែម ១៥នាទី ២ដង។ ការប្រកួតបន្ទាប់ Everton ត្រូវធ្វើដំណើរទៅជួបក្រុម Luton Town មកពីលីគកំពូលអង់គ្លេសដូចគ្នា ខណៈដែល Forest ត្រូវជួបតទល់នឹងក្រុម Bristol City ដែលទម្លាក់ក្រុមជើងខ្លាំង West Ham United កាលពីថ្ងៃទី១៦ ខែមករា។ កាលពីសប្តាហ៍មុនក្លិបទាំង ២ នេះ ត្រូវបានរងការពិន័យពីសំណាក់ក្របខណ្ឌ Premier League ចំពោះការបំពានច្បាប់ប្រាក់ចំណេញដែលក្លិបទាំង ២ បានសាងឡើង។ ក្លិប Everton រងពិន័យជាលើកទី២ នៅក្នុងរដូវកាលនេះ ដោយកាលពីដើមរដូវកាលពួកគេត្រូវបានកាត់ ១០ពិន្ទុចេញពីការប្រកួត។ ដោយឡែក Norwich City ដែលទើបឈ្នះលើក្រុម Bristol Rovers លទ្ធផល ៣-១ ត្រូវទៅកាន់ជុំទី៤ ដោយប្រកួតទល់នឹងក្រុមកំពូលតារាងPremier League ជើងខ្លាំង Liverpool៕ | ក្រុម Everton យកឈ្នះលើក្រុម Crystal Palace លទ្ធផល ១-០ ខណៈដែល Nottingham Forest ក្រសោបជ័យជម្នះពីក្រុម Blackpool លទ្ធផល ៣-២ ក្នុងការប្រកួតរយៈពេល ១២០នាទី ដើម្បីឈានជើងទៅកាន់វគ្គជុំទី៤ ពានរង្វាន់ FA Cup។ |
នៅថ្ងៃពុធទី ២០ ខែមិថុនា នាយករដ្ឋមន្ត្រីថៃលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា នឹងជួបពិភាក្សាជាមួយសមភាគីអង់គ្លេសលោកស្រី ថេរ៉េសា ម៉េយ៍ (Theresa May) ក្នុងដំណើរទស្សនកិច្ចមកកាន់តំបន់អឺរ៉ុប។ បន្ទាប់ពីចាកចេញពីអង់គ្លេស ទើបលោក ប្រាយុទ្ធ បន្តដំណើរទៅទស្សនកិច្ចនៅប្រទេសបារាំងផងដែរ។ មុនហោះហើរទៅអង់គ្លេស លោក ប្រាយុទ្ធ បានបដិសេធមិនចង់និយាយរឿងធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ និង យីងឡាក់ ស៊ីណាវ៉ាត់ ដើម្បីកាត់ទោសនៅថៃឡើយ។ អង់គ្លេសជាទីដែលលោកស្រី យីងឡាក់ ត្រូវរាយការណ៍ថា បានទទួលទិដ្ឋាការចេញចូលរយៈពេល១០ឆ្នាំឯណោះ។ អតីតនាយករដ្ឋមន្ត្រីរូបនេះបានភៀសខ្លួនទៅកាន់រដ្ឋអឺរ៉ុបដើម្បីគេចពីការកាត់ទោសក្នុងសំណុំរឿងពុករលួយកម្មវិធីទិញស្រូវ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក ប្រាយុទ្ធ នឹងផ្ដោតសំខាន់លើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទាក់ទាញអ្នកវិនិយោគពីអឺរ៉ុបទៅរកស៊ីនៅថៃ។ ប៉ុន្តែនាយករដ្ឋមន្ត្រីរូបនេះក៏អាចជួបបញ្ហាប្រឈមមុខផ្សេងទៀតដែរ ជាពិសេសការទាមទារឲ្យអឺរ៉ុបលើកយកបញ្ហសិទ្ធិមនុស្ស។ គេក៏មិនទាន់ច្បាស់ថា រដ្ឋអឺរ៉ុបទាំងពីរនឹងលើកឡើងពីបញ្ហានេះឬយ៉ាងណាដែរ ដ្បិតពាណិជ្ជកម្មថៃ និងបារាំង ឬអង់គ្លេសជារឿងអាទិភាព មិនមែនប្រជាធិបតេយ្យ ឬសិទ្ធិមនុស្សឡើយ។ យោងតាមកាសែតបាងកកប៉ុស្តិ៍ លោក ប្រាយុទ្ធ ក៏នឹងត្រូវបានស្វាគមន៍ដោយក្រុមអ្នកតវ៉ាជាច្រើនផងដែរ។ ដោយមិនបារម្ភពីបាតុកម្ម មេដឹកនាំរបបយោធាថៃចាត់ទុកផែនការជួបជុំប្រឆាំងរូបលោកជាសិទ្ធិរបស់អ្នកតវ៉ា ហើយម្យ៉ាងប្រទេសម្ចាស់ផ្ទះក៏មានច្បាប់ធ្វើឲ្យទស្សនកិច្ចនេះដំណើរការរលូនដែរ។ លោកប្រាប់អ្នកតវ៉ាឲ្យទុកឱកាសឲ្យលោកមានទស្សនកិច្ចល្អដើម្បីធានាដល់បរទេសឲ្យជឿលើបញ្ហាផ្សេងៗដូចជាសេដ្ឋកិច្ចជាដើម។ នៅក្រុងឡុងដ៏ ជំនួបទ្វេភាគីជាមួយលោកស្រី ម៉េយ៍ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាប្រធានបទសំខាន់។ លោក ប្រាយុទ្ធ នឹងជួបអ្នកជំនួញថៃរកស៊ីនៅអង់គ្លេស និងក្រុមហ៊ុនអង់គ្លេសផង។ នៅបារាំងវិញលោក ប្រាយុទ្ធ នឹងធ្វើជាអធិបតីក្នុងការចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Airbus ជាមួយក្រុមហ៊ុនអាកាសចរណ៍ថៃ Airways ដើម្បីឈានទៅបើកកន្លែងថែទាំ និងជួសជុលយន្តហោះនៅព្រលានយន្តហោះ U-tapao និងកិច្ចព្រមព្រៀងទិញផ្កាយរណបអង្កេតការណ៍ពីក្រុមហ៊ុន Airbus ដូចគ្នាដែលមានតម្លៃ ២១៥លានដុល្លារ៕ | មេដឹកនាំរបបយោធាថៃលោក ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី២០ ខែមិថុនា នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរបស់ខ្លួនទៅកាន់ប្រទេសតំបន់អឺរ៉ុបពីរ គឺអង់គ្លេស និងបារាំង។ យ៉ាងណាមិញ សំណុំរឿងអ្នកនយោបាយត្រកូល ស៊ីណាវ៉ាត់ ដែលសុំសិទ្ធិជ្រកកោននៅអង់គ្លេស មិនមែនជាប្រធានបទសំខាន់ឡើយ។ លោក ប្រាយុទ្ធ និយាយថា ទស្សនកិច្ចរបស់លោកពេលនេះ ផ្ដោតសំខាន់លើការវិនិយោគ សេដ្ឋកិច្ច និងពាណិជ្ជកម្មតែប៉ុណ្ណោះ។ |
បើតាមការបង្ហើបពីចុងភៅជំនាញប្រចាំផាកកាហ្វេ មុខម្ហូបថ្មីនេះគឺបានយកក្តាមសេះស្រស់ៗ ធំៗយកមកបកយកតែសាច់មកឆា ដែលមានផ្សំគ្រឿងយ៉ាងពិសេសដោយបញ្ចូលគ្រឿងទេសផ្សេងៗ ដោយចូលគ្នាជាមួយពងមាន់ និងបន្លែបាយឆាមានដូចជា ការ៉ុត ខ្ទឹមបារាំង ស្លឹកខ្ទឹម ត្រសក់ ក្រូចឆ្មាដែលជាបន្លែធម្មជាតិរបស់ប្រជាកសិករនៅខេត្តកណ្តាល។ ជាងនេះទៅទៀតបាយដែលយកមកឆាជូនលោកអ្នកគឺជាបាយដាំពីអង្ករទន់ល្មើយរបស់បាត់ដំបងយើង រួមទាំងការចំអិនដោយយកចិត្តទុកដាក់ ជាមួយការលាយសម្អាតបន្លែជាមួយទឹកកំចាត់គីមី ព្រោះថាផាកកាហ្វេគឺជាភោជនីយដ្ឋានប្រចាំប្រទេសកម្ពុជាដំបូងគេបង្អស់មួយ ដែលបំរើជូនអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់មានផាសុខភាព និងមិនប្រើប៊ីចេងហើយ ក្រៅពីនេះផាកកាហ្វេក៏បានយកចិត្តទុកដាក់ក្នុងការស្វែងរកផលិតផលអាហារដែលល្អសំរាប់សុខភាពផងដែរ។ សម្រាប់សេវាដឹកជូនដល់ទីកន្លែងលោកអ្នកគ្រាន់តែហៅមកលេខ៖ ០២៣ ៩២០ ៩២០៕ (អត្ថបទពាណិជ្ជកម្ម) | ជារឿយៗស្ទើរតែគ្រប់ពេលអាហារលោកអ្នកតែងតែរកនឹកថា តើថ្ងៃនេះ! ចង់ញាំម្ហូបអាហារអ្វី?អោយប្លែកមាត់ កុំអោយរសជាតិដដែលមែនទេ? OK..! ថ្ងៃនេះយើងខ្ញុំសូមធ្វើការណែនាំអាហារថ្មីប្រចាំខែកញ្ញានេះ ដែលធានាថាលោកអ្នកពិតជាឆ្ងាញ់ប្លែកមាត់ជាមិនខាន ! ពិសេសលោកអ្នកដែលចូលចិត្តសាច់ក្តាមស្រស់ៗតែម្តង អាហារថ្មីប្រចាំខែពីផាកកាហ្វេនោះគឺ បាយឆាសាច់ក្តាមពិសេស ដែលមានដាក់លក់ជូនអតិថិជននៅគ្រប់សាខាផាកកាហ្វេ លើកលែងតែផាកកាហ្វេក្នុងព្រលានយន្តហោះភ្នំពេញតែប៉ុណ្ណោះ។ |
កសិករដាំបន្លែនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង លោក អ៊ឹម សុភ័ក្រ ដែលរងផលប៉ះពាល់បន្លែដោយសារភ្លៀងជន់ជោរបានបញ្ជាក់ថា ទោះបីស្លឹកខ្ទឹមរបស់លោកខូចមិនសូវល្អ ក៏លក់បានតម្លៃថ្លៃដែរ។ លោកបញ្ជាក់ថា តម្លៃលក់ចេញជាទូទៅគឺប្រមាណ៦ពាន់រៀលក្នុងមួយគីឡូក្រាម ហើយឥឡូវគឺឡើងថ្លៃដល់ ១២០០០រៀល។ «ដើមខ្ទឹមខ្ញុំជោរទឹកភ្លៀង ក្រហមស្លឹក ប៉ុន្តែលក់បាន១២០០០រៀលក្នុងមួយគីឡូក្រាម ឡើងថ្លៃខ្លាំងទូទៅខ្ញុំលក់បានតែ៦០០០រៀលទេ។ នេះព្រោះបន្លែដែលមានអាយុខ្លីដូចជាស្លឹកខ្ទឹម ស្ពៃ វាឆាប់ខូច មិនចាំបាច់លិចទឹកក៏អាចខូចបានដែរ ឲ្យតែភ្លៀងជាប់ហើយជោរទឹកក៏អន់និងខូចដែរ។ អ៊ីចឹងបានបន្លែប្រភេទនេះឡើងថ្លៃ»។ នេះបើតាមការលើកឡើងរបស់លោក អ៊ឹម សុភ័ក្រ ដែលដាំបន្លែលើផ្ទៃដីរាបស្មើ ទើបទឹកជន់លិច។ ដោយឡែក លោក លន សាវុធ ជាកិសករដាំបន្លែក្នុងផ្ទះសំណាញ់ នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ក៏អះអាងដែរថា បន្លែស្ពៃចង្កឹះ ស្ពៃក្រញ៉ាញ់ ស្ពៃតឿ និងសាលាដជាដើម គឺឡើងថ្លៃខ្ពស់គ្រប់មុខ ខណៈកសិករដទៃទៀតត្រូវខូចខាតបន្លែនៅពេលមានជំនន់ទឹកភ្លៀង។ ជាក់ស្ដែងសាលាដរបស់លោក កាលពីមិនទាន់មានទឹកជន់លិចលក់បាន៥ពាន់ទៅ៦ពាន់រៀលក្នុងមួយគីឡូក្រា ប៉ុន្តែឥឡូវលក់បាន១ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ «ខ្ញុំដាំបន្លែមានស្ពៃគ្រប់ប្រភេទ ក្នុងផ្ទះសំណាញ់ លើករោងខ្ពស់ តាមបច្ចេកទេស ទើបបន្លែខ្ញុំមិនខូចខាត។ ហើយបន្លែអ្នកផ្សេងនៅម្ដុំខ្ញុំ ភាគច្រើនខូចទាំងអស់ ព្រោះលើរោងបន្លែផ្ទាល់ដីធម្មតា ឆាប់ត្រូវទឹកឬលិចទឹកខូចណាស់។ បន្លែសឹក ដូចជាស្ពៃគ្រប់ប្រភេទដែលខ្ញុំដាំគឺតម្លៃឡើងគ្រប់មុខហ្នឹង គ្រាន់ខ្លះឡើងគុណនឹងពីរ ហើយខ្លះខ្ពស់ទាបជាងគ្នាតិចតួច»។ នេះបើតាមការលើកឡើងរបស់លោក សាវុធ។ ទន្ទឹមនេះ អាជីវករដែលប្រមមូលទិញបន្លែពីតំបន់ផ្សេងៗក្នុងប្រទេស បានត្អូញត្អែរពីការខ្វះបន្លែ ផ្គត់ផ្គង់ដល់អតិថិជន ខណៈដែលបន្លែខ្លះបន្តឡើងថ្លៃជាបន្តបន្ទាប់។ អ្នកស្រី ឃ្លាំង តេងអាំម៉ារ៉ា ម្ចាស់ហាងបន្លែធម្មជាតិសង្កាត់បៃតងនៅរាជធានភ្នំពេញ ពោលប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ហាងរបស់ខ្លួនកំពុងខិតខំស្វែងរកបន្លែសុវត្ថិភាពពីតំបន់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ដល់អតិថិជន។ ជាមួយគ្នាដែរ អ្នកស្រីក៏បានដំឡើងតម្លៃបន្លែដល់កសិករដែរ ដើម្បីជួយសម្រួលការខូចខាតដល់កសិករដែលរងផលប៉ះពាល់ដោយសារទឹកជនន់លិច។ «ខាងខ្ញុំបន្លែខ្លះ អតិថិជនសួររកអត់មានប្រហែលមួយអាទិត្យ តាំងពីមានទឹកជំនន់មក ពិសេសបន្លែស្លឹក ប្រភេទស្ពៃ ហើយបន្លែមើមមួយចំនួនក៏ខ្លះដែរ ដោយសារហាងខ្ញុំលក់តែបន្លែក្នុងស្រុក។ ប្រភេទបន្លែស្លឹក ដូចស្ពៃក្រញ៉ាញ់ឡើងមួយគីឡូ១ម៉ឺនរៀល រកទិញមិនបានទៀត។ ហើយបន្លែស្លឹកខ្លះ អ្នកប្រមូលទិញឡើងថ្ងៃបន្តបន្ទាប់គ្នា ហើយខ្លះគេយកមកលក់បន្តចំណេញតិច ចំណេញច្រើន ព្រោះភាគច្រើនបន្លែឥឡូវខូចខាតដោយទឹកជំនន់...»។ នេះបើតាមការបញ្ជាក់អ្នកស្រី តេងអាំម៉ារ៉ា។ រីឯ លោក ហម គ្រឹស្នា ម្ចាស់ហាងបន្លែ កសិដ្ឋានធម្មជាតិ ក៏លើកឡើងដូចអ្នកស្រីអាំម៉ារ៉ាដែរ ដោយអះអាងថា បន្ទាប់ពីមានទឹកជំនន់ បន្លែឡើងថ្លៃខ្ពស់ដោយសារបន្លែភាគច្រើនត្រូវខូចខាត។ ប៉ុន្តែលោក គ្រឹស្នា ថា ការដំឡើងថ្លៃបន្លែឲ្យកសិករ គឺជាផ្នែកក្នុងការទប់ទល់ដល់ការខាតបង់របស់កសិរ។ «ជាក់ស្ដែងកន្លងគាត់ធ្លាប់ដាំបាន១០០គីឡូក្រាម ហើយមកដល់ពេលនេះ រងការខូចខាតសល់ត្រឹម១០ទៅ២០គីឡូក្រាម។ អ៊ីចឹងចង់មិនចង់ត្រូវដំឡើងតម្លៃឲ្យគាត់ ហើយកសិករខ្លះសុំឡើងថ្លៃតែម្ដង ឡើងទប់ទល់ការខាតបង់។ បែបនេះហើយបាន បន្លែស្លឹងដែលធ្លាប់តែសម្បូរ ខ្លះឡើងថ្លៃគុណនឹងពីរ គុណនឹងបី ហើយបន្តឡើងរហូត»។ នេះបើតាមការលើកឡើងរបស់លោក គ្រឹស្នា ហើយបន្ថែមថា បញ្ហានេះ ក៏បង្កផលប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួនដែរ ព្រោះផ្គត់ផ្គង់បន្លែដល់អតិថិជនមិនគ្រប់គ្រាន់។ ជុំវិញការខូចខាតក្នុងវិស័យកសិកម្ម ដោយគ្រោះទឹកជំនន់នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តបានឲ្យ ក្រសួងកសិកម្មរៀបចំអនុវត្តផែនការស្ដារការខូចខាតជាបន្ទាន់ ដោយឲ្យមន្រី្តកសិកម្មទាំងអស់ចុះពិនិត្យនិងវាយតម្លៃលើផលប៉ះពាល់។ លើសពីនេះ មន្រី្តជំនាញកសិកម្មដែលបានរក្សាគ្រាប់ពូជស្រូវ បន្លែ និងដំណាំផ្សេងៗ ត្រូវនាំយកពូជទាំងនោះ ទៅចែកជូនពលរដ្ឋតាមតំបន់រងគ្រោះឲ្យបានទាន់ពេលវេលា។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្មដែលសារព័ត៌មានថ្មីៗទទួលបានពីលោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម។ បើតាមរបាយការណ៍ដដែល គិតត្រឹមថ្ងៃទី២៨តុលានេះ ដំណាំស្រូវ ដំណាំសាកវប្បកម្ម ដំណាំឧស្សាហកម្មររយៈពេលខ្លី រងផលប៉ះពាល់ជាង៣៨ម៉ឺនហិកតា។ ទន្ទឹមនឹងនេះ ក្នុងចំណោមដំណាំដែលរងផលប៉ះពាល់ជាង៣៨ម៉ឺនហិកតា គឺបានខូចខាតអស់ប្រមាណ១៣ម៉ឺនហិកតា ក្នុងស្រូវខូចខាតជាងម៉ឺនហិកតា ដំណាំសាកវប្បកម្មខូចខាតជាង៧ហិកតា និងដំណាំឧស្សាហកម្មរយៈពេលខ្លីខូចខាតជាងម៉ឺនហិកតា៕ | ភ្នំពេញ៖ កសិករនិងអាជីវករបន្លែអះអាងថា បន្លែក្នុងស្រុក ពិសេសប្រភេទបន្លែស្លឹកឡើងថ្លៃខ្ពស់រហូតដល់គុណនឹងពីរ ក្រោយមានគ្រោះទឹកជំនន់។ ពូកគាត់បញ្ជាក់បន្ថែមថា បន្លែស្លឹក មានដូចជា ស្ពៃក្តោប ស្ពៃក្រញ៉ាញ់ ស្ពៃតឿ ស្ពៃចង្កឹះ និងស្លឹកខ្ទឹមជាដើម ភាគីច្រើនត្រូវខូចខាតដោយសារជំនន់ទឹកភ្លៀង។ |
1. នៅពេលព្រឹក អ្នកមិនគួរក្រោកលឿនពេកនោះទេ មានន័យថា អ្នកមិនគួរក្រោកឡើងដោយតក់ក្រហលនោះទេ។ អ្នកមិនគួរម៉ោងរោទិ៍ភ្លាម ហើយក្រោកឡើងភ្លាមនោះឡើយ ព្រោះវាអាចធ្វើឲ្យឈាមអ្នកបុកឡើងខ្ពស់ ដោយធ្វើឲ្យអ្នកអាចវិលមុខបាន។ ដូចនេះ នៅពេលដែលអ្នកបើកភ្នែកភ្លាម អ្នកគួរតែធ្វើចលនានៅលើគ្រែចំនួន៥នាទីជាមុនសិន ទើបក្រោកពីលើគ្រែ។ 2. ក្រោយពេលដែលអ្នកក្រោកពីលើគ្រែ អ្នកគួរតែញ៉ាំទឹកដែលមានសីតុណ្ហភាពចំនួន៣០អង្សាសេ ទើបអាចប៉ូវជាតិទឹកដែលបាត់បង់ក្នុងរាងកាយអ្នកចំនួនមួយយប់មកវិញ។ វានឹងជួយជម្រះជាតិពុលក្នុងក្រពះរបស់អ្នក ដោយបញ្ចេញតាមលាមកចេញមក។ 3. ចុងក្រោយ អ្នកគួរតែទៅបត់ជើងធំ ព្រោះការបត់ជើងធំនៅពេលព្រឹក ជាទម្លាប់ដែលល្អចំពោះសុខភាពអ្នកជាខ្លាំង។ ជាតិពុលទាំងឡាយ នឹងមិនអាចស្តុកទុកក្នុងរាងកាយអ្នកយូរនោះទេ៕ ត្រួតពិនិត្យដោយ www.health.com.kh | ប្រសិនជាអ្នកចង់រក្សាសុខភាពអ្នកឲ្យបានល្អ អ្នកគួរតែរក្សាទម្លាប់ទាំង៣ខាងក្រោមនេះនៅពេលព្រឹក។ តើមានអ្វីខ្លះទៅ? |
លោក Johnny Hallyday ដែលត្រូវបានគេប្រសិទ្ធនាមថា «Elvis បារាំង» មានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងពិភពតន្ត្រីបារាំង រួមទាំងក្នុងវិស័យភាពយន្ត នារយៈពេលជាង៥០ឆ្នាំចុងក្រោយនេះ។ តាមសម្តីដែលដកស្រង់ដោយ AFP អ្នកស្រី Laeticia Boudou បានថ្លែងថា៖ «វាជាការពិត វីរបុរសរបស់ខ្ញុំ លែងនៅជាមួយយើងទៀតហើយ។ គាត់បានទៅចោលយើងនារាត្រីនេះ ដោយការរស់នៅក្នុងមួយឆាកជីវិតរបស់គាត់ពោរពេញទៅដោយក្តីក្លាហាន និងកិត្តិយស»។ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង តារាចម្រៀងកាណាដា Celine Dion ឥស្សរជន និងតារាល្បីៗលើពិភពលោកជាច្រើននាក់ទៀតសុទ្ធតែបានសម្តែងការសោកស្តាយចំពោះការបាត់បង់តារាចម្រៀងឆ្នើមរូបនេះ ៕ | ស្តេចចម្រៀងរ៉កបារាំង លោក Johnny Hallyday បានទទួលមរណភាពក្នុងអាយុ៧៤ឆ្នាំ ដោយសារជំងឺមហារីកសួត។ នេះបើតាមការប្រកួតរបស់អ្នកស្រី Laeticia Boudou ជាភរិយា និងលោកប្រធានាធិបតីបារាំង Emmnuel Macron នាថ្ងៃពុធ ទី៦ ខែធ្នូ។ |
ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ក្រសួងវប្បធម៌ បានបញ្ជាក់ថា មុនអាចបើកដំណើរអាជីវកម្មរបស់ខ្លួន ម្ចាស់រោងភាពយន្ត និងម្ចាស់រោងសម្តែងសិល្បៈនានា ត្រូវដាក់ពាក្យស្នើសុំ និងចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រសួងវប្បធម៌ នៅនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ ដើម្បីធានាដល់ការអនុវត្តគោលការណ៍ស្តង់ដាសុវត្ថិភាព។ ក្រោយពេលបើកដំណើរការ រាល់ម្ចាស់រោងភាពយន្ត និងម្ចាស់រោងសម្តែងសិល្បៈនានា ក៏ត្រូវសន្យាឈរលើគោលការណ៍ដោយមានការទទួលខុសត្រូវខ្ពស់ ដោយមានការសហការចូលរួមជាមួយនឹងក្រសួងវប្បធម៌ និងក្រសួងសុខាភិបាលក្នុងការត្រួតពិនិត្យដើម្បីធានាដល់សុវត្ថិភាព។ សូមបញ្ជាក់ថា ការបិទដំណើរការរោងភាពយន្ត គឺមានរយៈពេល៥ខែមកហើយ។ ចំពោះកអាជីវកម្ម KTV រដ្ឋាភិបាល មិនទាន់ឲ្យបើកទេ តែលើកទឹកចិត្ត កែប្រែទៅជាភោជនីយដ្ឋាន។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានសម្រេចឱ្យបើកកាស៊ីណូ ដែលមានតែល្បែងភ្នាល់ និងស្លតម៉ាស៊ីនប៉ុណ្ណោះ។ ចំណែកសាលារៀនវិញរដ្ឋាភិបាល ក៏អនុញ្ញាតឱ្យដំណើរការឡើងវិញចំពោះសាលាឯកជនចំនួន២០សិន នៅខែសីហា ឆ្នាំ២០២០៕ អត្ថបទទាក់ទង កម្ពុជា បិទ KTV និង រោងភាពយន្តទាំងអស់ | ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលការអនុញ្ញាតពីក្រសួងសុខាភិបាល ឲ្យបើកដំណើរការរោងភាពយន្ត និងរោងសម្តែងសិល្បៈឡើងវិញ។ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ ការឈានដល់ការបើកដំណើរការវិញនេះ ដើម្បីសម្រួលដល់សេដ្ឋកិច្ចរបស់ម្ចាស់រោងភាពយន្ត និងជួយលើកទឹកចិត្តដល់សិល្បករ និងលើកស្ទួយវិស័យវប្បធម៌ ក្រោយពីជួបវិបត្តិកូវីដ-១៩។ |
ផលិតផលធ្វើពីទឹកដោះគោ ផលិតផលធ្វើពីទឹកដោះគោគឺជាផ្នែកមួយដ៏សំខាន់នៃរបបអាហារមនុស្សយើង។ ប៉ុន្តែវាសម្បូរជាតិខ្លាញ់ ហើយក៏ទៅភ្ញោចដល់ក្រពេញបញ្ចេញញើស ដែលធ្វើឲ្យស្បែកទៅជាមានជាតិប្រេងច្រើន។ ខ្លាញ់ប្រភេទ Saturated Fats និង Trans Fats (ខ្លាញ់រលាក) បើសិនជាអ្នកមានបញ្ហាស្បែកចេញប្រេងច្រើន ចូរចៀសវាងអាហារមានជាតិខ្លាញ់។ ការញ៉ាំខ្លាញ់ប្រភេទ Saturated Fat ច្រើនអាចបង្កើនការរលាកដល់ស្បែក ដូច្នេះក៏ធ្វើឲ្យផលិតជាតិប្រេងកាន់តែច្រើនថែមទៀតដែរ។ ចូរចៀសវាងសាច់ក្រហមគ្រប់ប្រភេទ នំមានជាតិក្រែម និងនំខេក។ ជាមួយគ្នានេះដែរ ខ្លាញ់ប្រភេទ Trans Fats គឺគ្រោះថ្នាក់ខ្លាំងដល់ស្បែក។ វាត្រូវបានបង្កើតឡើងនៅពេលជាតិប្រេងចូលទៅក្នុងដំណើរការមួយឈ្មោះថា Hydorgenation។ ភាគច្រើនខ្លាញ់មួយនេះមានក្នុងសាច់កៃឆ្នៃ។ អាហារហិរ អាហារហិរដូចជា គ្រឿងការីមិនមានប្រយោជន៍សម្រាប់មនុស្សចេញជាតិខ្លាញ់លើស្បែកច្រើនឡើយ។ ជាមួយគ្នានេះដែរ អាហារហិរមិនអាចរំលាយបានយ៉ាងងាយទេ ហើយក៏បង្កើនជាតិពុលក្នុងខ្លួនថែមទៀតបើសិនជាញ៉ាំច្រើន។ យកល្អអ្នកគួរតែញ៉ាំជាប្រភេទស៊ុបវិញ៕ ត្រួតពិនិត្យដោយ www.health.com.kh | ការញ៉ាំផ្អែមនឹងធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់។ រឿងនេះអាចធ្វើឲ្យអាំងស៊ុយលីនផលិតកាន់តែច្រើន ដែលជាហេតុនាំឲ្យក្រពេញនៅស្បែកផលិតជាតិប្រេងកាន់តែច្រើន ដែលជាហេតុនាំឲ្យកើតមុន និងស្បែកមានជាតិប្រេងកាន់តែខ្លាំង។ ចូរចៀសវាងការញ៉ាំនំខេក នំផ្អែម ឬភេសជ្ជៈមានជាតិផ្អែម។ ចូរញ៉ាំជាតិផ្អែមធម្មជាតិដែលមានក្នុងបន្លែ និងផ្លែឈើក្នុងកម្រិតមធ្យមបានហើយ។ |
ព្រឹត្តិការណ៍កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រព្រឹតទៅចាប់ពីថ្ងៃទី១៨-២៧ ខែឧសភា ឆ្នាំ២០២៤ ដោយមានប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡាការិនី សរុប១៧៦៤នាក់ ក្នុងនោះស្ដ្រី មាន ៣៩១នាក់។ ប្រតិភូកីឡាទាំងនោះ មកពី៤៨គ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស។ ក្រសួងអប់រំ យុវជន និងកីឡា ដាក់១៣ប្រភេទកីឡា ដែលសរុបជាវិញ្ញាសា មានចំនួន១០៣។ ១៣ប្រភេទកីឡានោះ មានដូចជា៖ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូWT តេក្វាន់ដូITF ការ៉ាតេ សីបាក់តាក្រ និងគុនដាវ។ ក្នុងពិធីបើកព្រឹត្តិការណ៍នោះ លោក វ៉ាត់ ចំរើន បានជំរុញឲ្យគ្រឹះស្ថានអប់រំទាំងអស់ បង្កើតសកម្មភាពលេងកីឡាក្រៅម៉ោងសិក្សា ដោយចាត់ទុកថានេះជាផ្នែក លើកទឹកចិត្ត និងជំរុញឲ្យយុវជនចាប់យកកីឡាមួយ ដែលខ្លួនចូលចិត្ត និងជាផ្នែកនៃការបណ្ដុះធនធានថ្នាល កីឡាករ-កីឡាការិនីជម្រើសជាតិ នាពេលអនាគត។ ប្រតិភូចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស រូបពីអគ្គនាយកដ្ឋានកីឡា រដ្ឋលេខាធិការក្រសួងអប់រំរូបនេះ បាននិយាយដូច្នេះថា៖«បណ្ដាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសទាំងអស់ ព្យាយាមបង្កើននូវកម្មវិធីអប់រំកាយ និងកីឡា ជាពិសេសគឺត្រូវយកចិត្តទុកដាក់ក្នុងការថែមកម្មវិធីកីឡា ក្រៅម៉ោងសិក្សាជូនដល់និស្សិត របស់យើង ដែលជាថ្នាល អនាគតនៃកីឡាករ-កីឡាការិនីប្រចាំប្រទេស។»។ ក្នុងពិធីបើកនេះដែរ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងពីគោលបំណង នៃព្រឹត្តិការណ៍នេះ គឺដើម្បីការជួបជុំ ផ្លាស់ប្ដូរបទពិសោធន៍រវាងគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ក្នុងបរិបទនាំមកនូវវប្បធម៌ និងការអប់រំសកម្មភាពកីឡា។ ប្រធាននាយកដ្ឋានរូបនេះ បន្ថែមទៀតជាមួយនិងការជួបជុំយ៉ាងសប្បាយរីករាយក្នុងសកម្មភាពកីឡា ប៉ុន្ដែជាឱកាសសម្រាប់ពង្រឹងកាយសម្បទាមាំមួន។ ដោយឡែក លោក សេងទ្រី ណែនាំ ឲ្យកីឡាករ-កីឡាការិនី ប្រកួតប្រជែងឈរលើស្មារតីទទួលខុសត្រូវ ការគោរពវិន័យ និងគោរពបទបញ្ជាបច្ចេកទេស ការចេះយោគយល់គ្នា អធ្យាស្រ័យ ទើបអាចផ្សារភ្ជាប់នូវចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព ដែលជាគម្រូដ៏ល្អមួយ ប្រសើរសម្រាប់ប្រទេសជាតិយើង និងជៀសផុតពីអំពើអសកម្មផ្សេងៗ ក្នុងសង្គម៕ | ក្នុងពិធីបើកការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ នៅថ្ងៃទី១៩ ខែឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក លោក វ៉ាត់ ចំរើន បានជំរុញឲ្យគ្រឹះស្ថានអប់រំទាំងអស់ បង្កើនសកម្មភាពលេងកីឡាក្រៅម៉ោងសិក្សា ឲ្យបានច្រើន។ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡារូបនេះ ចាត់ទុកថា នេះ គឺជាផ្នែកនៃការបណ្ដុះធនធានថ្នាល និងអត្ដពលិកជាតិ ទៅថ្ងៃអនាគត។ |
សត្វ «ខ្លាភ្ញីថ្មកែវ» មានដោយកម្រ ហើយក៏មាននៅតំបន់ មួយចំនួននៃអាស៊ីអាគ្នេយ៍ កោះស៊ូម៉ាត្រា និងកោះបរណេអូ។ «ខ្លាភ្ញីថ្មកែវ» ស្ថិតនៅក្រុមប្រភេទជិតផុតពូជ ដូច្នេះហើយគេ កម្រឃើញវាបង្ហាញខ្លួន នៅក្នុងព្រៃធម្មជាតិណាស់ ហើយវាក៏កំពុងតែរងគ្រោះថ្នាក់ពីការបរបាញ់ និងបាត់បង់ទីជម្រក ដែលវាធ្លាប់រស់នៅនិង រកចំណីអាហារ។ នេះបើតាមសៀវភៅថនិកសត្វកម្ពុជា។ បើតាមសៀវភៅខាងលើ «ខ្លាភ្ញីថ្មកែវ» រស់នៅតំបន់ព្រៃខ្ពស់ៗ និងព្រៃក្រោយពីធ្វើអាជីវកម្ម ជាធម្មតាសត្វប្រភេទនេះ វាចេញរកស៊ី នៅពេលយប់ និងនៅលើដើមឈើ។ ចំណីអាហាររបស់វាមានដូចជា ត្រកួត, អន្សង, កំប្រុក, រញី, ស្វា, កណ្ដុរ, និងទន្សាយជាដើម។ សត្វ «ខ្លាភ្ញីថ្មកែវ» មានមាឌតូច ដងខ្លួន វែង ត្រចៀកមូល និងកន្ទុយវែងសំពោងសម្បុរដី ដោយផ្នែកខាងលើនិងខាងក្រោមមានពណ៌ត្នោតខ្ចី ជាពិសេសនៅ លើដងខ្លួនមានស្នាមអុចៗតូចធំរាយប៉ាយ។ ចំណែកនៅលើ ក និងខ្នងមានឆ្នូតពណ៌ខ្មៅ។ រីឯនៅលើជើង និងកន្ទុយ របស់ វាវិញមានស្នាមអុចៗពណ៌ខ្មៅ និងស្នាមអុចធំៗនៅត្រគាក ក៏ប៉ុន្តែស្នាមអុចនេះមានទំហំតូចជាខ្លាពពក។ ប្រភពនៃឯកសារសត្វនេះ សារព័ត៌មានថ្មីៗ ដកស្រង់ពីសៀវភៅថនិកសត្វកម្ពុជា ដែលរៀបរៀងដោយ ម៉ែន សូរិយន់, សួន ផល្លា, ស៊ិន ប៉ូលីន និង Joe Walston ឆ្នាំ២០០៨៕ | នៅកម្ពុជា «ខ្លាភ្ញីថ្មកែវ» ត្រូវបានកត់ត្រាជាលើកដំបូងដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងស្រុក ដែលមាននៅកែវសីមាខេត្តមណ្ឌលគិរី និងនៅឧទ្យានជាតិបូកគោ, ឧទ្យានជាតិវីរៈជ័យ, ដែនជម្រកសត្វព្រៃភ្នំពេ្រច និងតំបន់ជួរភ្នំ ក្រវាញភាគកណ្ដាល។ សត្វ «ខ្លាភ្ញីថ្មកែវ» ជាប្រភេទសត្វដែលស្ថិតនៅក្នុងក្រុមប្រភេទជិតផុតពូជ ហើយកំពុងតែរងគ្រោះថ្នាក់ពីការបរបាញ់ និងបាត់បង់ទីជម្រក។ |
Grab គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារនៃការធ្វើដំណើរប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាវិស័យមួយក្នុងចំណោមវិស័យសេវាកម្មអ៊ីនធឺណែតដែលរីកលូតលាស់លឿនបំផុត ហើយត្រូវបានគេរំពឹងថានឹងក្លាយជាវិស័យដែលមានប្រាក់ចំនូលដល់ទៅ ២៥ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២២ នៅក្នុងតំបន់នេះ។ នៅក្នុងការចូលរួមជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រដ៏ទូលំទូលាយនេះ ក្រុមហ៊ុន Grab និង Samsung នឹងបង្កើតនូវដំណោះស្រាយដែលផ្ដល់នូវលក្ខណៈងាយស្រួលនៅក្នុងវិស័យឧស្សាហកម្មដឹកជញ្ជូន មានរួមបញ្ចូលទាំងគម្រោងហិរញ្ញប្បទានខ្នាតតូចសម្រាប់ដៃគូបើកបរ របស់ក្រុមហ៊ុន Grab ជាង ២,៣ លាននាក់ ការបង្កើននូវបទពិសោធន៍ល្អៗដល់អតិថិជនទាំងនៅក្នុងការហៅរថយន្តតាក់ស៊ី ព្រមទាំងក្នុងពេលដែលគាត់កំពុងជិះ និងផ្ដល់ជូននូវដំណោះស្រាយក្នុងការធ្វើដំណើរផ្សេងៗទៀត។ ក្រុមហ៊ុនទាំងពីរនេះនឹងធ្វើការរួមគ្នាដើម្បីពង្រីកចូលក្នុងទីផ្សារ នៃការទូទាត់ប្រាក់តាមទូរស័ព្ទចល័ត តាមរយៈការផ្តល់ជូននូវមធ្យោបាយទូទាត់តាមទូរស័ព្ទដែលនឹងបំពេញតម្រូវការអតិថិជននៅអាស៊ីអាគ្នេយ៍។ លោក Anthony Tan នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Grab បានថ្លែងថា: អាស៊ីអាគ្នេយ៍គឺជាទីតាំងនៃទីផ្សារកំពុងរីកចម្រើនលឿនបំផុតនៅលើពិភពលោក ប៉ុន្តែទីប្រជុំជននិងទីក្រុងតូចៗមិនអាចចូលទៅកាន់កំណើនសេដ្ឋកិច្ចឌីជីថលបានឡើយ។ បច្ចេកវិទ្យាទូរស័ព្ទចល័តអាចជួយកាត់បន្ថយគម្លាតនៃហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចបន្ថែមទៀត។ ក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានគំនិតច្នៃប្រឌិតថ្មីបំផុតរបស់ពិភពលោក ហើយយើងមានក្តីរំភើបរីករាយក្នុងការធ្វើជាដៃគូជាមួយពួកគេ ដើម្បីផ្តល់ឱកាសដល់ប្រជាជនកាន់តែច្រើននៅអាស៊ីអាគ្នេយ៍នៅក្នុងការកែលម្អជីវភាពរស់នៅរបស់ពួកគាត់ និងផ្តល់នូវសេវាកម្មឌីជីថលកាន់តែច្រើនសម្រាប់អ្នកទាំងអស់គ្នានៅលើកម្មវិធី Grab ។ លោក Sangchul Lee ជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនអេឡិចត្រូនិក Samsung ប្រចាំនៅអាស៊ីអាគ្នេយ៍ និងអូសេអានីបានមានប្រសាសន៍ថា "សម្រាប់ក្រុមហ៊ុន Samsung របស់យើង ការបង្កើតថ្មីៗដែលមានប្រយោជន៌ ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់អ្នកប្រើប្រាស់កាន់តែមានភាពប្រសើរឡើង គឺជាបេះដូងនៃអ្វីៗទាំងអស់ដែលយើងតែងតែធ្វើ។ យើងជឿលើ បច្ចេកវិទ្យាអ៊ីនធើណេតនៃអ្វីគ្រប់យ៉ាង(Internet of Things)។ អត្ថប្រយោជន៍ជាច្រើនបានត្រូវបាននាំមកដោយការតភ្ជាប់តាមឌីជីថលកាន់តែច្រើន ហើយយើងមានការរំភើបក្នុងការធ្វើជាដៃគូជាមួយក្រុមហ៊ុន Grab ដើម្បីផ្តល់ជូនអតិថិជនក្នុងតំបន់នូវដំណោះស្រាយឌីជីថលជាច្រើនសម្រាប់តម្រូវការប្រចាំថ្ងៃរបស់ពួកគេ។ តាមរយៈការសហការនេះយើងសង្ឃឹមថានឹងស្វែងយល់ពីរបៀបដែលយើងអាចធ្វើការរួមគ្នា ដើម្បីទាញយកប្រយោជន៍ពីឱកាសកំណើនដ៏ធំនៃសេដ្ឋកិច្ចឌីជីថលនៅអាស៊ីអាគ្នេយ៍។ ការសហការជាយុទ្ធសាស្ត្រនឹងត្រូវបានអនុវត្តតាមដំណាក់កាលនៅគ្រប់ប្រទេសនៅអាស៊ីអាគ្នេយ៍ដែលកម្មវិធី Grab ដំណើរការ។ នៅដំណាក់កាលទី១ Grab និង Samsung នឹងផ្តល់ជូននូវ: ការផ្តល់ហិរញ្ញប្បទានខ្នាតតូចនៃឧបករណ៍ចល័ត (Mobile Devices)សម្រាប់អ្នកបើកបរ ដៃគូដែលជាអ្នកបើកបររថយន្តរបស់ Grab មានចំនួនជាង ២,៣លាននាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍នឹងទទួលបានកម្មវិធីមីក្រូហិរញ្ញវត្ថុដែលផ្តោតលើការផ្តល់ឱ្យពួកគេនូវបច្ចេកវិទ្យាចល័តដ៏រឹងមាំ ដែលនឹងជួយកាត់បន្ថយការចំណាយលើការទិញស្មាតហ្វូន និងការចំណាយលើការថែទាំ ដោយការផ្ដល់ឱ្យនូវកម្មវិធីល្អៗ និងប្រព័ន្ធរក្សាសុវត្ថិភាពផ្សេងៗ។ នេះគឺជាផ្នែកមួយនៃកម្មវិធី Better 365 របស់ Grab ដែលផ្តល់អត្ថប្រយោជន៍ជាច្រើន និងជួយកាត់បន្ថយការចំណាយសម្រាប់អ្នកបើកបរ។ គំនិតផ្តួចផ្តើមនេះត្រូវបានសាកល្បងនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៧ ដែលមានតែ ៣០ ភាគរយ នៃមនុស្សពេញវ័យ ដែលមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុជាផ្លូវការ ហើយនឹងត្រូវបានគេដាក់អោយប្រើប្រាស់នៅទូទាំងតំបន់។ បច្ចុប្បន្ននេះអ្នកបើកបរនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលចុះហត្ថលេខាជាមួយ Grab អាចទិញ និងធ្វើជាម្ចាស់ឧបករណ៍អេឡិចត្រូនិចដែលមានគុណភាពខ្ពស់ និងទទួលបានប្រាក់កម្ចីខ្នាតតូចពីធនាគារ CB Bank ដែលជាធនាគារធំបំផុតមួយរបស់មីយ៉ាន់ម៉ា និងជាដៃគូធនាគារក្នុងស្រុករបស់ក្រុមហ៊ុន Grab នៅក្នុងការផ្តល់ហិរញ្ញវត្ថុដល់ឧបករណ៍នេះ។ ក្នុងរយៈពេលតិចជាងបីខែនៃការសាកល្បងនេះ អ្នកបើកបរជាង ១៤០០ នាក់នៅមីយ៉ាន់ម៉ាបានទទួលប្រយោជន៍យ៉ាងច្រើនពីកម្មវិធីនេះ។ បង្កើនបទពិសោធន៍អតិថិជននៅ GrabKiosks និង GrabBooths ដើម្បីធ្វើឱ្យសេវាកម្មរបស់ Grab កាន់តែមានភាពងាយស្រួលសម្រាប់អ្នកធ្វើដំណើរ និងអតិថិជននៅអាស៊ីអាគ្នេយ៍ Grab នឹងធ្វើការណែនាំ GrabKiosks និង GrabBooths សម្រាប់អតិថិជនដែលមានភាពមមាញឹកខ្លាំងដូចជា នៅតាមផ្សារទំនើប សណ្ឋាគារ និងព្រលានយន្តហោះជាដើម។ លក្ខណៈពិសេសនៃឧបករណ៍របស់ក្រុមហ៊ុន Samsung ជាមួយនឹង កម្មវិធីដែលបានតំឡើងមុនរបស់ក្រុមហ៊ុន Grab អនុញ្ញាតឱ្យអ្នកប្រើប្រាស់ម្នាក់ៗ និងបុគ្គលិកក្រុមហ៊ុននានា អាចធ្វើការកក់រថយន្ត Grab សម្រាប់ជិះខ្លួនគេ ឬកក់ឱ្យអ្នកដទៃបាន សូម្បីតែនៅពេលដែលពួកគេមិនមានការតភ្ជាប់ទិន្នន័យ (Internet) ក៏ដោយ។ ឧបករណ៍របស់ក្រុមហ៊ុន Samsung ត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងកន្លែងសាធារណៈ។ ឧបកណ៍ផ្សេងៗរបស់ GrabKiosks និង GrabBooths នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ត្រូវបានដំឡើងជាមួយកម្មវិធីសុវត្ថិភាពចល័ត នៃសហគ្រាស Knox របស់ក្រុមហ៊ុន Samsung ដើម្បីធានានូវសុវត្ថិភាពព័ត៌មាននៃឧបករណ៍របស់ក្រុមហ៊ុន Grab កាត់បន្ថយការចំណាយពេលវេលាច្រើន និងការចំណាយប្រាក់ទៅលើការថែទាំដែលអាចឱ្យ Grab បម្រើអតិថិជនរបស់ខ្លួនកាន់តែល្អប្រសើរ។ វានឹងត្រូវបានដាក់ឱ្យប្រើប្រាស់ នៅក្នុងប្រទេសវៀតណាម និងសិង្ហបុរីនៅត្រីមាសទី១ និងប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍នៅចុងឆ្នាំនេះ។ សេវាកម្មពត៌មានកម្សាន្ត (Infotainment) នៅក្នុងរថយន្តមួយចំនួន Grab និង អ្នកបើកបររថយន្តដែលជាដៃគូរបស់ Grab បានឯកភាពគ្នានៅក្នុងការសាកល្បងប្រើប្រាស់សេវាកម្មចំរៀងនិងវីដេអូ (Multimedia) នៅក្នុងរថយន្ដនៅប្រទេសសិង្ហបុរី ដោយដំឡើងកម្មវិធីតាក់ស៊ី Samsung tablet នៅក្នុងរថយន្ត សម្រាប់អតិថិជនដែលគាត់មានបំណងចង់ស្វែងរកព័ត៌មានកម្សាន្តផ្សេងៗឱ្យគាត់អាចប្រើប្រាស់បាន។ កម្មវិធីនេះនឹងត្រូវបានសាកល្បងដាក់ឱ្យដំណើរការទូទាំងអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ។ Grab ជាបណ្តាញគមនាគមន៍ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាកម្មវិធីចល័តមួយដែលត្រូវបានប្រើញឹកញាប់បំផុតនៅក្នុងតំបន់ ដែលមានចំនួននៃការជិះរថយន្តតាក់ស៊ីប្រចាំថ្ងៃរហូតដល់ ៣,៥ លាន។ កម្មវិធី Grab ត្រូវបានគេទាញយកមកដាក់លើឧបករណ៍ចល័តជាង ៧៧លានគ្រឿងដែលផ្តល់ឱ្យអ្នកដំណើរនូវមធ្យោបាយដឹកជញ្ជូនតាមផ្លូវគោកធំបំផុតក្នុងតំបន់ដែលមានអ្នកបើកបរជាង ២,៣ លាននាក់។ Grab ផ្តល់ជូននូវឡានឯកជន ម៉ូតូតាក់ស៊ី និងសេវារថយន្តនៅទូទាំងប្រទេសចំនួន ៨ ប្រទេស និងទីក្រុងចំនួន ១៦៨ នៅអាស៊ីអាគ្នេយ៍។ ( អត្ថបទពាណិជ្ជកម្ម ) | កាលពី ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៨ - Grab ដែលជាក្រុមហ៊ុនផ្តល់មធ្យោបាយធ្វើដំណើរ និងសេវាទូទាត់ប្រាក់ដែលឈានមុខគេនៅអាស៊ីអាគ្នេយ៍និង Samsung Electronics ដែលជាក្រុមហ៊ុនអេឡិចត្រូនិកធំបំផុតមួយនៅលើពិភពលោកបានប្រកាសនូវការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្នុងរយៈពេលច្រើនឆ្នាំ ដើម្បីជំរុញការដាក់បញ្ចូលនូវប្រព័ន្ធឌីជីថលក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន Grab និង Samsung នឹងធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើមជាច្រើនដើម្បីនាំមកនូវអត្ថប្រយោជន៍នៃបច្ចេកវិទ្យាដូចជាផ្ដល់ជូននូវសេវាកម្មដែលល្អប្រសើរជាងមុន និងបង្កើនឱកាសស្វែងរកប្រាក់ចំណូលកាន់តែប្រសើរឡើងសម្រាប់អតិថិជន និងដៃគូបើកបររាប់លាននាក់របស់ Grab ទូទាំងតំបន់អាស៊ីអាគ្នេយ៍។ |
ក្រោមផែនការដាំដើមឈើក្រុងហាណូយ២០២១ ដល់២០២៥ ក្រុងហាណូយ បានដាក់គម្រោងដាំដើមឈើចំនួន ៥០ម៉ឺនដើម ដើម្បីកែលម្អសោភ័ណភាពទីក្រុង។ នៅក្នុងឆ្នាំឆ្នាំ២០២១ និង២០២២ ក្រុងហាណូយ វៀតណាម បានដាំដើមឈើប្រមាណ ១០ម៉ឺនដើមរួចមកហើយ ខណៈដើមឈើប្រមាណ ៤០ម៉ឺនដើម ត្រូវបានរំពឹងថា នឹងដាំនៅរយៈពេល ៣ឆ្នាំបន្ទាប់។ តំបន់ដែលត្រូវដាំដើមឈើមានដូចជា គម្រោងចរាចរណ៍ សួនឧទ្យាន និងតំបន់ស្ថិតជាយក្រុងហាណូយជាដើម។ បន្ថែមពីនេះ រដ្ឋបាលក្រុង ក៏បានលើកទឹកចិត្តឱ្យម្ចាស់អគារដាំរុក្ខជាតិលម្អ និងបង្កើតបរិស្ថានបៃតងនៅតាមមហាវិថីផងដែរ។ សូមបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ន ក្រុងហាណូយ មានដើមឈើប្រមាណ ១,៧លានដើម ដោយ១,៦លានដើម ត្រូវបានដាំជាថ្មីនៅចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ២០២០។ យ៉ាងណាមិញ វានៅតែមានភាពខ្វះខាត បើផ្អែកទៅតាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO)៕ | ក្រុងហាណូយ វៀតណាម គ្រោងដាំដើមឈើ ៤០ម៉ឺនដើមបន្ថែមរហូតដល់ឆ្នាំ២០២៥ ដើម្បីកែលម្អសោភ័ណភាពទីក្រុង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express នៅថ្ងៃទី១១ ខែមីនា។ |
ការផ្តាច់ទំនាក់ទំនងការទូតនេះរវាងម៉ាឡេស៊ី និងកូរ៉េខាងជើងក្លាយជាប្រធានបទក្តៅថ្មីមួយសម្រាប់តំបន់។ ការប្រែប្រួលនេះបានធ្វើឲ្យមានការចោទជាសំណួរចំពោះម៉ាឡេស៊ីថា ការលែងរាប់អានកូរ៉េខាងជើងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ម៉ាឡេស៊ីឬយ៉ាងណា។ បើតាមទូរទស្សន៍សិង្ហបុរី CNA ដោយឆ្លើយតបនឹងចំពោះសំណួរនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីអះអាងថា វានឹងមិនបង្កឱ្យមានផលប៉ះពាល់ខ្លាំងដល់ផ្នែកសេដ្ឋកិច្ចម៉ាឡេស៊ីនោះទេ។ «ខ្ញុំមិនគិតថាវាមានផលប៉ះពាល់អ្វីនោះទេ ព្រោះវាជាការចូលរួមចំណែកតូចតាចមួយប៉ុណ្ណោះ»។ លោក Tengku Zafrul Abdul Aziz បញ្ជាក់ដូច្នេះចំពោះមុខអ្នកកាសែត ក្រោយចូលរួមក្នុងកិច្ចប្រជុំ ជាមួយសហគ្រិនក្នុងស្រុក។ យ៉ាងណាមិញ ភ្លាមៗក្រោយកូរ៉េខាងជើងប្រកាសផ្តាច់ចំណងការទូតក្រសួងការបរទេស ម៉ាឡេស៊ីក៏បានបិទស្ថានទូតរបស់ខ្លួន នៅទីក្រុងព្យុងយ៉ាង ជាការឆ្លើយតបវិញ និងរិះគន់ចំពោះការសម្រេចចិត្តរបស់ក្រុងព្យុងយ៉ាងដែរ។ បុគ្គលិកការទូតនិងអ្នកនៅក្នុងបន្ទុករបស់ពួកគេទាំងអស់នៅស្ថានទូតកូរ៉េខាងជើងប្រចាំនៅក្រុងកូឡាឡាំពួ ក៏តម្រូវឲ្យចាកចេញក្នុងរយៈពេល ៤៨ ម៉ោងដែរ។ តាមពិតទៅកូរ៉េខាងជើងកាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅនេះ បានប្រកាសផ្តាច់ទំនាក់ទំនងទ្វេភាគី ជាមួយម៉ាឡេស៊ីជា ដាច់ខាត ដោយផ្ដល់ហេតុផលថា ម៉ាឡេស៊ី បានប្រព្រឹត្តទង្វើជាសត្រូវប្រឆាំងនឹង កូរ៉េខាងជើង ក្រោយតុលាការ ប្រទេសនេះកាត់សេចក្តីដោយអនុញ្ញាតដល់ការបញ្ជូនប្រជាជនកូរ៉េខាងជើងម្នាក់ ទៅសហរដ្ឋអាមេរិក ដោយប្រឈម នឹងបទចោទ លាងលុយកខ្វក់។ កូរ៉េខាងជើងអះអាងថាពលរដ្ឋខ្លួនស្អាតស្អំនិងបានរកស៊ីស្របច្បាប់ ជាច្រើនឆ្នាំ មកហើយ។ សូមបញ្ជាក់ថា ម៉ាឡេស៊ី និងកូរ៉េខាងជើង បានភ្ជាប់ទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៧៣មក។ ដោយឡែក ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅមានទំហំតូចនៅឡើយ ខណៈកូរ៉េខាងជើងនាំចូលប្រេងចម្រាញ់រួច និងជ័រធម្មជាតិពីម៉ាឡេស៊ី។ ចំណែកឯម៉ាឡេស៊ី នាំចូលដែកថែប និងផលិតផលធ្វើពីដែកពីកូរ៉េខាងជើងត្រឡប់ទៅវិញ៕ | រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីលោក Tengku Zafrul Abdul Aziz បានអះអាងកាលពីថ្ងៃទី២០ខែ មីនាថា ការផ្តាច់ចំណងការទូតជាមួយកូរ៉េខាងជើងមិនធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ម៉ាឡេស៊ីឡើយ ដ្បិត ចំណងសេដ្ឋកិច្ចជាមួយកូរ៉េខាងជើងមានតិចតួចប៉ុណ្ណោះ។ |
ពលរដ្ឋខ្មែរ-អ៊ិស្លាមមួយចំនួន ចិញ្ចឹមជីវិតដោយរបរនេសាទនិងរស់នៅជាប់ដងទន្លេចតុមុខ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ អស់រយៈពេលជិត៣០ឆ្នាំហើយ។ ពួកគាត់ បង្ហាញផលលំបាកខ្លាំង និងមិនអាចដោះស្រាយទាន់ពេលវេលា នៅពេលអាជ្ញាធររាជធានីភ្នំពេញ ចេញបញ្ជាភ្លាមៗឲ្យពួកគាត់ រុះរើរោងជាលំនៅឋាននៅជាប់តាមដងទន្លេ ព្រំទាំងឲ្យដកទូកទេសាទចេញពីទន្លេផងដែរ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ពលរដ្ឋខ្មែរ-អ៊ិស្លាម៤នាក់ បង្ហាញបំណងដូចគ្នា គឺពួកគាត់ មិនប្រឆាំងនឹងបញ្ជារបស់អាជ្ញាធរឡើយ ដោយយល់ព្រមរុះរើរោងចេញ តែស្នើសុំអាជ្ញាធរ បន្តអនុញ្ញាតឲ្យពួកគាត់ ទុកទូកទេសាទលើផ្ទៃទន្លេដដែល ដើម្បីរកត្រីលក់សម្រាប់ចិញ្ចឹមជីវិត។ ពួកគាត់ ត្អូញត្អែរថា នៅពេលអាជ្ញាធរ បណ្តេញចេញពីផ្ទៃទន្លេភ្លាមៗបែបនេះ ពួកគាត់ ពិបាកនឹងរករបរផ្សេងសម្រាប់ចិញ្ចឹមជីវិតណាស់ ខណៈកម្ពុជា កំពុងរងការយាយីដោយជំងឺកូវីដ-១៩។ ម្យ៉ាងទៀត ពួកគាត់ បានប្រាប់ពីការលំបាកទៅរដ្ឋាភិបាលថា ពួកគាត់ មិនដឹងទៅរកទីតាំងថ្មីសម្រាប់តាំងលំនៅឋាននៅទីណាឡើយ ដូច្នេះពួកគាត់ ស្នើសុំឲ្យរដ្ឋាភិបាលជួយគិតគូរ និងជួយដោះស្រាយរឿងនេះជូនពួកគាត់។ ពលរដ្ឋខ្មែរ-អ៊ិស្លាមទាំងនោះ ស្ថិតក្នុងចំណោមអ្នកនេសាទផ្សេងទៀត ដែលត្រូវអាជ្ញាធររាជធានីភ្នំពេញ ដាក់កំហិតឲ្យចាកចេញពីផ្ទៃទន្លេ ដោយមិនអនុញ្ញាតឲ្យបន្តមានលំនៅឋាន ទូកនេសាន បែចិញ្ចឹមត្រី ឬ ឧបករណ៍រកត្រី នៅលើផ្ទៃទន្លេ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញទៀតឡើយ។ ដើមឡើយអាជ្ញាធរ ទុកពេល៧ថ្ងៃ ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ឲ្យអ្នករស់នៅផ្ទៃទន្លេ ចាកចេញឲ្យអស់ តែដោយសារពួកគេ មិនអាចរើចេញទាន់ អាជ្ញាធរ ក៏ទុកពេលមួយរយៈខ្លីទៀត ដល់ពួកគេ។ គេ ដឹងថា ភាគច្រើននៃអ្នករស់នៅនិងប្រកបរបរនេសាទលើផ្ទៃទន្លេ ក្នុងភូសាសាស្រ្តរាជធានីភ្នំពេញ គឺជាជនជាតិវៀតណាម៕ | ដោយ៖ ស៊ុល រ៉វី |
ប៉ុន្តែដំរីរាប់ម៉ឺនក្បាលគឺជាដំរីដែលភៀសខ្លួនចេញពីសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ក្នុងប្រទេសអង់ហ្គោឡាដែលបានបញ្ចប់កាលពីឆ្នាំ២០០២។ អ្នកអភិរក្សដូចជាលោក Mike Chase នៃអង្គការដំរីគ្មានព្រំដែន (Elephants Without Borders)និយាយថា ចំនួនដំរីក្នុងប្រទេសបុតស្វាណាបានកើនឡើងច្រើនពេកបង្កឲ្យមានជម្លោះជាមួយកសិករនិងមានកង្វះអាហារនិងទឹក។ លោក Chase ថ្លែងថា៖«ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ គឺត្រូវបញ្ជូនដំរីទាំងនេះទៅកាន់ទីដែលមានសុវត្ថិភាព ទីដែលពួកគេអាចរស់នៅបង្កើតកូនបង្កើតចៅ និងអាចតាំងទីលំនៅឡើងវិញក្នុងភាគអាគ្នេយ៍នៃប្រទេសអង់ហ្គោឡា ដែលមិនសូវមានសត្វដំរី»។ ដើម្បីធ្វើបែបនោះបាន ប្រទេសអង់ហ្គោឡាបានយល់ព្រមសម្អាតមីនពីសង្គ្រាម ហើយប្រទេសបុតស្វាណានឹងដករបងរារាំងការធ្វើចំណាកស្រុករបស់សត្វដំរី។ អ្នកជំនាញផ្នែកគ្រប់គ្រងសត្វព្រៃលោក Erik Verreynne និយាយថា ការធ្វើដំណើររបស់សត្វនៅទាបនៅឡើយ។ «យើងនៅតែទទួលបានការរាយការណ៍ពីការប្រមាញ់សត្វក្នុងប្រទេសអង់ហ្គោឡា។ យើងដឹងថាគ្រាប់មីននៅតែជាបញ្ហា ទោះបីជាពួកគេកំពុងព្យាយាមយកវាចេញ។ ខ្ញុំមិនដឹងទេ ប៉ុន្តែអ្វីដែលខ្ញុំដឹងនៅពេលនេះគឺថាវាសំខាន់ក្នុងការបើកច្រកព្រំដែនឲ្យដំរីធ្វើដំណើរ»។ ប្រទេសបុតស្វាណាជាផ្នែកមួយក្នុងតំបន់អភិរក្ស Kavango-Zambezi Trans-frontier ដែលមានប្រាំប្រទេសជាដៃគូក្នុងការអភិរក្សធនធានធម្មជាតិរួមគ្នា។ នាយកប្រតិបត្តិនៃក្រុមនោះគឺលោក Nyambe Nyambe និយាយថា គោលដៅក្នុងភាពជាដៃគូគឺដើម្បីឲ្យសត្វព្រៃធ្វើចលនាដោយសេរីក្នុងតំបន់។ «ការរស់រានរយៈពេលវែងរបស់សត្វដំរីពឹងលើការធានាឲ្យបានថាយើងរក្សាសន្តិសុខនិងភ្ជាប់ឡើងវិញនូវច្រកសម្រាប់សត្វព្រៃឆ្លងព្រំដែន។ នៅពេលដែលយើងនិយាយអំពីអ្វីដែលប្រទេសជាដៃគូកំពុងធ្វើដើម្បីគាំទ្រប្រទេសអង់ហ្គោឡាជាពិសេស គ្រប់គ្នាកំពុងរួមចំណែកក្នុងដំណើរការនេះ»។ ប្រធានាធិបតីប្រទេសបុតស្វាណាលោក Mokgweetsi Masisi បាននិយាយថា រដ្ឋាភិបាលរបស់លោកពិតជាមានឆន្ទៈយ៉ាងខ្លាំងក្នុងការសហការជាមួយប្រទេសជិតខាង ដើម្បីបើកច្រកព្រំដែនសម្រាប់ការចំណាកស្រុករបស់សត្វដំរីនិងគ្រប់គ្រងចំនួនសត្វដំរីបានប្រសើរជាងមុន៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | សត្វដំរីច្រើនជាង១៣០.០០០ក្បាលរស់នៅក្នុងប្រទេសបុតស្វាណាដែលជាចំនួនច្រើនជាងគេបំផុតក្នុងពិភពលោក។ |
ខណៈមានកានាំចូលបន្លែពីប្រទេសជិតខាងចាប់ពី២០០ទៅ៤០០តោនក្នុងមួយថ្ងៃៗនោះ កសិករកម្ពុជាក៏មានកង្វល់ពីការខ្វះទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់ពួកគេ។ ដោយសារតែបញ្ហាទាំងនេះ ទើបអ្នកជំនាញព័ត៌មាន និងកសិកម្ម លើកយកបញ្ហានេះ មកពិភាក្សារកដំណោះស្រាយ។ បើតាមអ្នកជំនាញលើវិស័យកសិកម្ម កត្តាដែលបណ្ដាលឲ្យមានបញ្ហានេះ គឺមានកត្តាបច្ចេកទេស ការផលិតមានចំនួនតិចមិនអាចផ្គត់ផ្គងទីផ្សារគ្រប់គ្រាន់ កង្វះព័ត៌មាន និងមានកត្តាជាច្រើនទៀត។ កញ្ញា ហ៊ីន ស៊ីណាត ប្រធានកម្មវិធីនៃអង្គកា ICCO cooperation បាននិយាយថា ការបែកបាក់ក្រុមបណ្ដាញសហគមន៍ ក្នុងការដាំដុះផលិតផលដំណាំ គឺជាមូលហេតុមួយធំ ដែលធ្វើឲ្យអ្នកបញ្ជាទិញខ្វះទំនុកចិត្តលើផលិតផលពួកគេ។ វាជាចំណុចមួយ ដែលអ្នកជំនាញ ត្រូវពន្យល់ប្រជាកសិករពីបញ្ហានេះ។ កញ្ញាបានលើកឡើងថា៖ «ការខ្វះការចងក្រងជាក្រុម ក្នុងសហគមន៍មួយគាត់មានអ្នកលក់បន្លែច្រើន អ៊ីចឹងម្នាក់លក់បានប៉ុន្មានគីឡូជាលទ្ធភាពរបស់គាត់។ គាត់ម្នាក់ៗដឹកបន្លែមកទីផ្សាររៀងៗខ្លួន ដែលធ្វើឲ្យឈ្មួញចំណាយពេលយូរ ដើម្បីចាំបន្លែទំម្រាំតែគ្រប់គ្នាមកពីភូមិមួយ ដូច្នេះឈ្មួញមានអារម្មណ៍ថា គាត់ខាតពេលវេលាច្រើន។ ដូចនេះបើក្រុមកសិករមួយ គាត់ចងក្រងគ្នាជាក្រុម មានអ្នកប្រមូលរួមមួយ ដឹងតម្លៃមួយជាក់លាក់ ដឹងពីចំនួនបន្លែដែលអាចផលិតបានក្នុងមួយថ្ងៃ អ្នកទិញក៏មិនខ្លាចនឹងចាំទិញបន្លែពីពួកគាត់ទេ»។ បញ្ហារៀបចំបណ្ដាញសហគមន៍កសិករ គឺជារឿងមួយ ប៉ុន្តែបញ្ហាកង្វះព័ត៌មានទីផ្សារ គឺជារឿងមួយ ដែលត្រូវយកចិត្តទុកដាក់ផងដែរ។ លោក ប៉ែន សូនី នាយកប្រតិបត្តិសហព័ន្ទជំរុញសហគ្រាសកសិកម្មលក្ខណៈគ្រួសារនៅកម្ពុជា (ស.ស.ប) បានលើកឡើងថា កង្វះព័ត៌មានទីផ្សារសម្រាប់កសិករនេះ ជាដើមចមដែលធ្វើឲ្យផលិតផលកសិកម្មពលរដ្ឋ ផលិតលើសតម្រូវការទីផ្សារ ដែលនាំឲ្យពួកគេខាតបង់ចំណូលជាដើម។ «ព័ត៌មានទីផ្សារគឺជារឿងមួយសំខាន់ គាត់អត់ដឹងថា តម្រូវការអ្នកដែលបរិភោគ ឬតម្រូវការទីផ្សារមានទំហំប៉ុណ្ណា ហើយត្រូវការផលិតផលអ្វីជាក់លាក់ ហើយការដាំដុះរបស់កសិករតាមគ្នា បើគាត់ដាំដំណាំប្រភេទណាមួយបានផលល្អ អ្នកជិតខាងគាត់នឹងដាំតាម ដូច្នេះនៅពេលច្រើន វាធ្វើឲ្យជន់ផលិតផលហ្នឹង ដែលធ្វើឲ្យគាត់លក់មិនដាច់»។ នេះជាការបញ្ជាក់របស់លោក ប៉ែន សូនី។ ដោយមិនទាន់និយាយពីបញ្ហាបច្ចេកទេសនោះ លោក Harry Surjadi អ្នកសារព័ត៌មានជំនាញវិទ្យាសាស្ត្រ ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា អ្នកសារព័ត៌មានមានតួនាទីសំខាន់ណាស់ ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកតាមរយៈការផលិតព័ត៌មានផ្សេងៗ ដែលទាក់ទងទៅនិងវិស័យកសិកម្ម។ ក្នុងវេទិកាស្តីពីរបៀបនៃការដោះស្រាយបញ្ហានៅជនបទតាមរយៈប្រព័ន្ធផ្សព្វផ្សាយ លោក Harry បាននិយាយដូច្នេះថា៖ «កសិកគាត់ត្រូវកាចំណេះដឹង តើគាត់គួរធ្វើកសិកម្មតាមរបៀបណាដែលទទួលផលបានច្រើន ក្នុងនាមជាអ្នកការសែតយើងប្រាកដជាមិនមានចំណេះដឹងខាងផ្នែកនេះទេ តែអ្វីដែលយើងអាចធ្វើបានគឺរកអ្នកជំនាញដែលមានចំណេះដឹងផ្នែកកសិកម្ម យើងធ្វើការសម្ភាសពួកគេ បន្ទាប់មកយើងចេញផ្សាយអត្ថបទនឹង សម្រាប់កសិករ»។ កម្ពុជា មានស្ថាប័នត៌មានច្រើននិងគ្រប់ទម្រង់។ ពលរដ្ឋកម្ពុជាគួរស្វែងរកព័ត៌មានដែលមានប្រយោជន៍ដូចជាទាក់ទងនឹងវិស័យកសិកម្ម និងអបរំ ។ ចំណែកស្ថាប័នសារព័ត៌មាន គួរតែផលិតអត្ថបទដែលមានសារៈសំខាន់ ក្នុងការជួយពង្រឹងចំណេះដឹងដល់ប្រជាកសិករទៅលើបញ្ហាកសិកម្ម បញ្ហាទាក់ទងទៅនឹងបច្ចេកវិទ្យាថ្មី បរិស្ថាន សន្តិសុខស្បៀង និងការផ្លាស់ប្តូរអាកាសធាតុជាដើម។ នេះជាការលើកឡើងរបស់លោក ជា ចន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន៕ ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕ | ភ្នំពេញ៖ ផលិតផលកសិកម្មគ្មានទីផ្សារ ព្រោះកង្វះព័ត៌មាន និងបច្ចេកទេសរួមផ្សំផ្សេងទៀត។ ចំណុចទាំងនេះត្រូវបានអ្នកជំនាញព័ត៌មាន និងកសិកម្ម លើកយកទៅពិភាក្សាក្នុងវេទិកា«រកដំណោះស្រាយបញ្ហាប្រឈមនៅជនបទ» តាមរយៈប្រព័ន្ទផ្សព្វផ្សាយ កាលពីថ្ងៃទី២៥ តុលា។ |
ប្រព័ន្ធជួញដូរចល័ត គឺជាប្រព័ន្ធជួញដូរតាមអ៊ីនធឺណេត ដែលត្រូវបានអភិវឌ្ឍឡើងក្រោមការជួយគាំទ្រពីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ដើម្បីជួយសម្រួល និងជំរុញការជួញដូរមូលបត្រកម្មសិទ្ធិដែលចុះបញ្ជីនៅ CSX ។ ដំណើរការនៅលើ web browser ដែលមានស្រាប់នៅលើស្មាតហ្វូន និងថេបប្លេត ប្រព័ន្ធនេះនឹងអនុញ្ញាតឲ្យវិនិយោគិនដាក់បញ្ជាជួញដូរ កែប្រែ និងលុបចោលបញ្ជារបស់ខ្លួនបានដោយខ្លួនឯង ក៏ដូចជាពិនិត្យមើលបញ្ជា និងទិន្នន័យជួញដូរកន្លងមកផងដែរ។ វិនិយោគិនអាចតាមដានមើលទិន្នន័យទីផ្សារ សេចក្ដីជូនដំណឹងទាំងរបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ និង CSX ព្រមទាំងព័ត៌មានផ្សេងទៀតដែលផ្ដល់ដោយសមាជិករបស់ CSX ដែលមានសារៈសំខាន់សម្រាប់ការសម្រេចចិត្តវិនិយោគ។ ដើម្បីប្រើប្រាស់ប្រព័ន្ធនេះ វិនិយោគិនត្រូវមានគណនីជួញដូរនៅក្រុមហ៊ុនមូលបត្រណាមួយ ដែលជាសមាជិក CSX និងចុះឈ្មោះជាមួយ CSX ដើម្បីផ្ដល់សេវាប្រព័ន្ធជួញដូរចល័តនេះ។ ការចុះឈ្មោះប្រើប្រាស់ប្រព័ន្ធជួញដូរចល័តនេះ វិនិយោគិនអាចស្នើសុំដំណើរការគណនីនៃប្រព័ន្ធនេះ តាមរយៈការចូលទៅកាន់ https://mts.csx.com.kh ឬទាក់ទងដោយផ្ទាល់ទៅក្រុមហ៊ុនមូលបត្ររបស់ខ្លួនដើម្បីស្វែងរកជំនួយ៕ | ភ្នំពេញ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នឹងដាក់ឲ្យដំណើរការបឋមនូវប្រព័ន្ធជួញដូរចល័ត (Mobile Trading System) សម្រាប់ការជួញដូរមូលបត្រកម្មសិទ្ធិ ចាប់ពីថ្ងៃទី២៥ខែមិថុនាឆ្នាំនេះតទៅ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ CSX ។ |
បន្ទាប់ពីមានការចេញផ្សាយការពិនិត្យឡើងវិញលក្ខណៈឯករាជ្យមួយ ថ្ងៃទី១៣ កុម្ភៈ ស្ថាប័នបាល់ទាត់កំពូលអឺរ៉ុប UEFA បានបង្ហាញការសុំទោសទៅកាន់ក្រុម Liverpool ចំពោះការចោទប្រកាន់ទៅកាន់អ្នកគាំទ្រ រួមទាំងការប្រមាថផ្សេងៗ។ រឿងរ៉ាវនាការប្រកួតរវាង Liverpool ទល់ Real Madrid នាវគ្គផ្តាចព្រ័ត្រ UCL បានពន្យាពេលជាង ៣៦នាទី បន្ទាប់ពីអ្នកគាំទ្រហង្សក្រហមរាប់ពាន់នាក់ បានជួបបញ្ហាដោយមិនអាចចូលក្នុងកីឡដ្ឋាន Stade de France សម្រាប់ការប្រកួតកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២២។ ការប្រកួតនោះ Real Madrid យកឈ្នះ Liverpool ១-០ គ្រងតំណែងជើងឯកលើកទី១៤ លើសក្រុមណាទាំងអស់ក្នុងពិភពលោក។ ពេលដែលអ្នកគាំទ្រ Liverpool ច្រើននាក់ បាននាំគ្នាសម្រុកចូលកីឡដ្ឋានដើម្បីឱ្យទាន់ការប្រកួត ខណៈនោះមន្ត្រីប៉ូលិសបារាំង បានប្រើប្រាស់កាំភ្លើងឧស្ម័នបង្ហួរទឹកភ្នែកបាញ់ដាក់ពួកគេ ដែលក្នុងនោះក៏មានអ្នកគាំទ្រជាស្ត្រី និងកុមារ។ មូលហេតុនៃការកក់ស្ទះនៃអ្នកគាំទ្រក្រៅកីឡដ្ឋាន ដោយកាលនោះមន្រ្តីរៀបចំការប្រកួតបារាំង និង UEFA បានស្តីបន្ទោសថាអ្នកគាំទ្រ Liverpool បានប្រើប្រាស់សំបុត្រប្រកួតក្លែងក្លាយ។ តែទោះយ៉ាងណាការពិនិត្យឡើងវិញបញ្ជាក់ថា គ្មានភស្តុតាងគ្រប់គ្រាន់ឡើយ ដើម្បីគាំទ្រលើរឿងស្តីបន្ទោសនេះ។ «ការប្រកួតផ្តាច់ព្រ័ត្រនឹងក្លាយជាការចងចាំមួយដែលជាគ្រានៃទុក្ខសម្រាប់អ្នកគាំទ្រដ៏ច្រើន ។ប៉ុន្តែក៏គួរតែជាការំលឹកមួយអំពីស្ថានភាពដ៏អាក្រក់បែបនេះ គឺយើងពិតជាមិនចង់ធ្វើសាក្សីម្តងទៀតនោះទេនាពេលអនាគត នៅក្នុងព្រឹត្តិការណ៍កីឡាណាមួយក្នុងអឺរ៉ុប ឬកន្លែងណាផ្សេងនៅលើពិភពលោក។ ការជៀសវាងគ្រោះមហន្តរាយនាពេលអនាគត និងការកែលម្អសេវាកម្មដែលផ្តល់ទៅឱ្យក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់គឺជាគោលបំណងនៃក្រុមប្រឹក្សាអំឡុងដំណើរការស៊ើបអង្កេតនេះ។»។ នេះបើតាមសម្តីលោក Tiago Brandao Rodrigues ដែលជាសមាជិកសភាព័រទុយហ្កាល់ដែលគ្រប់គ្រងលើការស៊ើបអង្កេតរឿងការប្រកួត Liverpool និង Real Madrid។ ក្រោយការប្រកួតពីរបាយការណ៍ស៊ើបអង្កេតរួចមក អគ្គលេខាធិការ UEFA លោក Theodore Theodoridis បានតំណាងឱ្យ UEFA ចេញមុខសុំទោសដូច្នេះថា៖«សូមអភ័យទោសដោយស្មោះអស់ពីចិត្តម្តងទៀតចំពោះអ្នកគាំទ្រទាំងអស់ ដែលរងផលប៉ះពាល់ដោយព្រឹត្តិការណ៍ដែលលាតត្រដាង អំពីអ្វីដែលគួរតែជាការប្រារព្ធកម្មវិធីដ៏កំពូលឱ្យបានល្អបំផុតមួយ។ យើងពិតជាចង់សុំទោសដល់អ្នកគាំទ្រ Liverpool FC នូវបទពិសោធន៍អាក្រក់ដែលពួកគេទទួលបានក្នុងការចូលរួមការប្រកួត ហើយសុំទោសនូវអ្វីដែលយើងបានស្តីបន្ទោសទៅលើពួកគេ និងការពន្យាពេលការប្រកួត។»។ ក្រោយពេលរបាយការណ៍បានចេញផ្សាយមិនបានប៉ុន្មានម៉ោងផងនោះក្លិប Liverpool ក៏បានចេញសេចក្តីថ្លែងការណ៍បង្ហាញពីការខកចិត្តយ៉ាងខ្លាំង ចំពោះបញ្ហាដែលពួកគេបានជួបប្រទះអំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រទល់ Real Madrid។ Liverpool ក៏បានអំពាវនាវឱ្យមានការផ្សព្វផ្សាយឱ្យទូលំទូលាយនូវរបាយការណ៍ ដែលបានរកឃើញដោយក្រុមស្ថាប័នឯករាជ្យទៅកាន់អ្នកគាំទ្រខ្លួន ដើម្បីអ្នកគាំទ្រទាំងនោះ ទទួលបាននូវការសុំទោសដោយក្តីគោរព និងទទួលបានយុត្តិធម៌ក្រោយរង់ចាំអស់រយៈពេល ៨ខែពីការស៊ើបអង្កេត៕ | ការពិនិត្យឡើងវិញអំពីភាពវឹកវររមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League រវាងក្រុម Liverpool និង Real Madrid បាននិយាយថា អ្នករៀបចំ UEFA ទទួលខុសត្រូវចំពោះព្រឹត្តិការណ៍ ដែលបានកើតឡើងរួមទាំងការខកខានមួយចំនួនធំ ដែលស្ទើរតែនាំទៅរកគ្រោះមហន្តរាយ។ |
សម្រាប់ភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងរយៈពេលដូចគ្នានេះ សរុបមានចំនួន ១,០៥០,៩៩២នាក់ កើនឡើង ជាង១១ភាគរយ ធៀបនឹងឆ្នាំ២០១៧។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ ដែលជាស្ថាប័នគ្រប់គ្រងការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ចេញផ្សាយនៅថ្ងៃទី១ ឧសភា ឆ្នាំ២០១៨។ តាមគ្រឹះស្ថានអង្គរ ក្នុងខែមេសា ឆ្នាំ២០១៨ ភ្ញៀវទេសចរចូលទិញប័ណ្ណទស្សនារមណីយដ្ឋានអង្គរ សរុបមានចំនួន ១៩២,៤១២នាក់ កើនឡើង ជាង៦ភាគរយ និងគិតជាទឹកប្រាក់មានចំនួន ៨,៥៩៨,៥០៩ដុល្លារ កើនជាង ២ភាគរយ៕ | សៀមរាប៖ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៨នេះ ចំណូលពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៤៨,២៥៥,៣១៩ ដុល្លារសហរដ្ឋអាមេរិក។ ចំនួននេះ បានការកើនឡើង ជាង២២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។ |
អត្ថបទទាក់ទង កីឡាការិនី Ash Barty នឹងផ្តល់ប្រាក់ពីការប្រកួតដល់ជនរងគ្រោះ ដោយសារភ្លើងឆេះព្រៃនៅអូស្ត្រាលី ម្ចាស់ជើងឯកពិភពលោក F1 ៦ សម័យកាល ជាអ្នកចូលចិត្តរស់នៅបែបធម្មជាតិ និងការដាំបន្ថែជាដើមនោះ បានបង្ហោះឃ្លីបវីដេអូខ្លីមួយលើបណ្តាញសង្គមអំពីការជួយសង្គ្រោះសត្វកូឡាមួយក្បាលពីសំណាក់ប្រជាពលរដ្ឋដែលរងគ្រោះដោយភ្លើងឆេះព្រៃ។ «ខ្ញុំរំជួលចិត្តណាស់ ពេលឃើញការបំផ្លិចបំផ្លាញពីភ្លើងឆេះព្រៃនៅអូស្ត្រាលី ដែលកំពុងបង្កឲ្យមានមនុស្សមួយចំនួន និងសត្វស្លាប់ពាសពេញប្រទេស។ ខ្ញុំសន្យាថានឹងផ្តល់ប្រាក់ចំនួន ៥០ម៉ឺនដុល្លារ ដើម្បីជួយដល់ក្រុមអ្នកស្ម័គ្រចិត្តជួយសង្គ្រោះសត្វព្រៃ និងសេវាកម្មពន្លត់អគ្គិភ័យនៅតាមជនបទ។ ប្រសិនបើអ្នកអាចធ្វើបាន ហើយអ្នកមិនទាន់បានធ្វើទេនោះ អ្នកក៏អាចបរិច្ចាគបានដូចខ្ញុំដែរ»។ នេះជាសំណេររបស់ Hamilton នៅលើ Twitter របស់ខ្លួន។ It breaks my heart to see the devastation the Australian bushfires are causing to people and animals across the country. Im pledging $500k to support the animals, wildlife volunteers and rural fire services. If you are able to, and you havent already then you can donate too. pic.twitter.com/DXjScK5Oqq Lewis Hamilton (@LewisHamilton) January 9, 2020 ក្រៅពីបរិច្ចាគប្រាក់ផ្ទាល់ខ្លួន បុរសសញ្ជាតិអង់គ្លេសរូបនេះ បានអំពាវនាវឲ្យកីឡាករដទៃចូលរួមដូចខ្លួនផងដែរ ក្នុងយុទ្ធនាការសង្គ្រោះភ្លើងឆេះព្រៃនៅអូស្ត្រាលី ដែលកើតឡើងជិត៤ខែមកហើយនេះ។ Hamilton ក៏បានជំរុញឲ្យអ្នកគាំទ្រខ្លួនចំនួន ១៤ លាននាក់នៅលើ Instagram និង ៥,៦ លាននាក់នៅលើ Twitter ចូលរួមគិតអំពីផលប៉ះពាល់ដែលកំពុងកើតឡើងលើភពផែនដីនេះដែរ។ មកទល់ពេលនេះ វិបត្តិភ្លើងឆេះព្រៃខាងលើបានសម្លាប់មនុស្ស ២៦នាក់ ព្រមទាំងបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរាប់ពាន់ខ្នង និងធ្វើឲ្យប៉ះពាល់ដល់គុណភាពដីជាង ៣,៦ លានហិកតាផង។ រីឯចំនួនសត្វដែលឆេះងាប់ និងរបួស ត្រូវបានគេប៉ាន់ស្មានថាបានកើនឡើងដល់១ពាន់លានក្បាលទៅហើយ។ Hamilton ដែលបើកបរឲ្យក្រុម Mercedes បន្ថែមថា៖«វាធ្វើឲ្យខ្ញុំសោកសៅយ៉ាងខ្លាំងនៅពេលដឹងថាសត្វជាង ១ ពាន់លានក្បាលនៅអូស្ត្រាលីបានស្លាប់ និងរបួសយ៉ាងឈឺចាប់ ខណៈពួកគេគ្មានផ្លូវចេញពីក្នុងព្រៃដែលត្រូវឆេះ។ សេចក្តីស្រឡាញ់របស់ខ្ញុំចំពោះសត្វគឺពិតជាធំធេង ហើយខ្ញុំមិនអាចត្រឹមតែសោកស្តាយទេ តែត្រូវជំរុញឲ្យមានការការពារប្រភេទសត្វមួយចំនួនដែលជិតផុតពូជ»៕ | កំពូលអ្នកប្រណាំងរថយន្ត Formula One លំដាប់ពិភពលោក Lewis Hamilton នៅថ្ងៃទី៩ ខែមករា ថានឹងផ្តល់ថវិកាផ្ទាល់ខ្លួនចំនួន ៥០ម៉ឺនដុល្លារអាមេរិក ដើម្បីសម្រួលដល់ការជួយសង្គ្រោះ សត្វព្រៃដែលស្ថិតក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅអូស្ត្រាលី។ |
យោងតាមលិខិតដែលចុះហត្ថលេខាដោយ លោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការប្រចាំការ ការហាមប្រាមនេះ ធ្វើឡើងក្រោយពេលដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលបានសំណូមពរពីភាគីស្រីលង្កា។ រឿង «Methagu» ឆ្លុះបញ្ចាំងពីជីវិតរបស់លោក Velupillai Prabhakaran អតីតមេដឹកនាំអង្គការភេរវកម្ម Liberation Tigers of Tamil Eelam (LTTE) ដែលផលិតដោយក្រុមហ៊ុន Tamil Eelazha Thiraikalam។ អង្គការ LTTE ដែលមានគេស្គាល់ជាទូទៅថា Tamil Tigers (ខ្លាតាមិល) បានប្រតិបត្តិការទាមទារបំបែករដ្ឋនៅស្រីលង្កាចន្លោះពីឆ្នាំ១៩៧៦ ដល់ថ្ងៃដែលលោក Prabhakaran ត្រូវបានបាញ់សម្លាប់ក្នុងអាយុ៥៤ឆ្នាំ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៩។ ក្រុមខ្លាតាមិល ត្រូវបានកំណត់ថា ជាអង្គការមួយក្នុងចំណោមអង្គការភេរវកម្មដ៏ឃោរឃៅក្នុងសកលលោក។ ក្នុងសង្គ្រាមបំបែករដ្ឋ ជនស៊ីវិលរាប់ម៉ឺននាក់បានស្លាប់ ហើយពលរដ្ឋស្រីលង្កា រាប់សែននាក់ បាននិរទេសខ្លួនទៅបរទេស មានដូចជាអឺរ៉ុប អាមេរិកខាងជើង និងអាស៊ី ជាដើម៕ | ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៣ ខែកញ្ញា បានសរសេរទៅកាន់ម្ចាស់ស្ថានីយ៍ទូរទស្សន៍គ្រប់ប្រភេទស្តីពីហាមការចាក់ផ្សាយខ្សែភាពយន្តរឿង «Methagu»។ |
ដ្បិតទទួលបានលទ្ធផលល្អ ក្នុងការព្យាបាលតាមផ្ទះក្តី ក៏នៅមានប្រឈមខ្លះដែរ។ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ង៉ូវ កាង សង្កេតឃើញថា មានបញ្ហាខ្លះកើតឡើង ដោយសារអ្នកជំងឺនិងសមាជិកគ្រួសារមួយចំនួនតូច ពិបាករក្សាគម្លាត។ ក្រៅពីនេះ គឺមានអ្នកជំងឺខ្លះ បានលាក់បាំងព័ត៌មាន បន្ទាប់ពីពិនិត្យឃើញថា ខ្លួនបានឆ្លងកូវីដ-១៩។ ជុំវិញបញ្ហានេះ លោកស្នើឲ្យពលរដ្ឋរាយការណ៍ព័ត៌មានដល់ក្រសួងសុខាភិបាល បន្ទាប់ពិនិត្យឃើញកូវីដ-១៩ ។ លោកថ្លែងយ៉ាងដូច្នេះ៖ «សូមឲ្យពលរដ្ឋចុះឈរឈ្មោះរាយការណ៍ នូវពេលពិនិត្យឃើញវិជ្ជមានកូវីដ-១៩ មិនត្រូវសម្ងំលាក់ខ្លួនហើយមិនរាយការណ៍។ ពួកគាត់នឹងប្រឈមបញ្ហា ពិបាកស្វែងរកសេវាសង្គ្រោះភ្លាមៗ...និងប្រឈមមុខផ្លូវច្បាប់»។ សូមស្ដាប់ការបកស្រាយរបស់លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលសាកសួរកញ្ញា ឡាយ សុភាវតី អ្នកសារព័ត៌មានថ្មីៗ ៖ ជុំវិញការទុកដាក់សំរាមវិញ លោក ង៉ូវ កាង ក៏បានស្នើឲ្យអ្នកប្រមូលសំរាម កុំខ្លាចរអាលអី ព្រោះក្រុមគ្រូពេទ្យ និងអាជ្ញាធរបានណែនាំ អ្នកព្យាបាលតាមផ្ទះឲ្យវេចខ្ចប់បានត្រឹមត្រូវហើយ។ ម្យ៉ាងទៀតមេរោគក្នុងសំរាមទាំងនោះ មិនអាចរស់បានឡើយ រយៈពេល៧២ម៉ោង។ ត្រង់នេះ បានន័យថា អាជ្ញាធរបានឲ្យអ្នកព្យាបាលតាមផ្ទះ វេចខ្ចប់សំរាមទុក៧២ម៉ោងសិន សឹមយកមកបោះចោល។ បើតាមរដ្ឋលេខាធិការក្រសួងសុខាភិបាល ការដាក់អ្នកជំងឺកូវីដ-១៩ព្យាបាលតាមផ្ទះនេះ បានជួយកាត់បន្ថយការកកស្ទះនៅតាមមណ្ឌលព្យាបាលយ៉ាងច្រើន ពោលគឺអាចទុកបម្រុងកន្លែង សម្រាប់ជួយសង្គ្រោះអ្នកកើតកូវីដ-១៩ធ្ងន់ធ្ងរ បានច្រើនជាងមុន។ គិតត្រឹមថ្ងៃទី១៧សីហានេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៨៦.៥៩៧ នាក់ ក្នុងនោះ១៣.២៣៥នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៨១.៩១៨នាក់ និងស្លាប់សរុប១.៧១៨នាក់៕ | ភ្នំពេញ៖ អ្នកព្យាបាលកូវីដ-១៩តាមផ្ទះ មានជាង៤ពាន់នាក់ ក្នុងនោះជាសះស្បើយជាង១៤០០នាក់ និងគ្មានអ្នកស្លាប់ឡើយ។ លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល វាយតម្លៃវិជ្ជមានលើការព្យាបាលតាមផ្ទះនេះ។ |
តួលេខរបស់ CAAM បានបង្ហាញថា ភាគហ៊ុននៃទីផ្សារម៉ាករថយន្តដឹកអ្នកដំណើរចិន មាន ៤៤,៦ភាគរយនាអំឡុងខែមករា-កុម្ភៈ កន្លងមក ដោយកើនឡើងចំនួន ២,២ភាគរយ ។ យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួ ត្រឹមតែអំឡុងខែកុម្ភៈប៉ុណ្ណោះ ការលក់រថយន្តដឹកអ្នកដំណើរ (Chinese brand) នៅក្នុងប្រទេសចិន កើន ២៧,៩ភាគរយ ដោយមានប្រមាណជាង៦៣ម៉ឺនគ្រឿង។ រោងចក្រផលិតរថយន្តដឹកអ្នកដំណើរធំៗនៅចិន មានដូចជា SAIC Motor, FAW Group, Dongfeng Motor, BAIC Group, Changan Group, Brilliance Auto, Chery Automobile ដែលគ្រប់គ្រងដោយរដ្ឋ។ Fujian Motors គ្រប់ដោយរដ្ឋថ្នាក់មូលដ្ឋាន។ រីឯរោងចក្រមួយចំនួន គ្រប់គ្រងដោយក្រុមហ៊ុនសាធារណៈ ដែលរួមមាន GAC Group, BYD Company, Great Wall Motors, JAC Motors ខណៈ Geely គ្រប់ដោយឯកជន៕ | រថយន្តដឹកអ្នកដំណើរជាង១,៦៣លានគ្រឿងដែលជាផលិតផលយីហោក្នុងស្រុករបស់ចិន ត្រូវបានលក់ចេញនៅទូទាំងប្រទេស នា២ខែដើមឆ្នាំ២០២២នេះ ពោលគឺមានកំណើន២០,៣ភាគរយនារយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យរបស់សមាគមសហគ្រាសយានយន្តចិន (CAAM) ។ |
ខាងក្រោមនេះ គឺជាការបកស្រាយរបស់លោកសាស្ត្រាចារ្យ ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ តាមរយៈការសាកសួររបស់លោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ (ThmeyThmey.Com) ដូចតទៅ៖ លោក រំដួល ចិត្រា៖ លោកសាស្ត្រាចារ្យ! ខ្ញុំសង្កេតឃើញមានមជ្ឈដ្ឋានទូទៅមានការយល់ឃើញខុសគ្នាពីរឿងការប្រើពាក្យ«ជូនពរ» ដោយមានអ្នកខ្លះ គាត់លើកឡើងថា ពាក្យជូនពរនេះ គឺសម្រាប់តែអ្នកមានឋានៈធំខ្ពង់ខ្ពស់ទេ ទើបអាចប្រើប្រាស់ពាក្យ«ជូនពរ» មកកាន់អ្នកមានឋានៈតូចជាងខ្លួន ហើយអ្នកមានឋានៈតូចនោះ មិនអាចប្រើពាក្យនេះបានទេ ព្រោះមាន«បុណ្យ»មិនដល់អ្នកធំ។ ហើយបើអ្នកតូចចង់ជូនពរទៅអ្នកធំនោះ គួរតែប្រើពាក្យបួងសួងវត្ថុសក្តិសិទ្ធជំនួសវិញ។ ដូច្នេះការលើកឡើងបែបនេះ សម្រាប់លោកសាស្ត្រាចារ្យ យល់ឃើញថា វាជារឿងត្រឹមត្រូវដែរទេ? សាស្ត្រាចារ្យ ទូច គីមស្រ៊ាង៖ ទាក់ទងការងារនេះ ជាយោបល់ផ្ទាល់ខ្លួនខ្ញុំ ខ្ញុំយល់ថា ពាក្យ«ពរ»នេះ គឺពាក្យរបស់បាលីសំស្ក្រឹត ក្លាយមកពីពាក្យដើមពាក្យ «វរៈ» ។ ដូច្នេះពាក្យដើម«ពរ» នេះ ប្រែថា ប្រសើរថ្លៃថ្លាខ្ពងខ្ពស់ឧត្តុងឧត្តម។ ដូច្នេះទាក់ទងនឹងការប្រើពាក្យពីអ្នកតូចទៅអ្នកធំ ដូចជាពាក្យជូនពរ សូមជូនពរនេះ ជាគំនិតផ្ទាល់ខ្ញុំ ហើយការងារខ្ញុំ ដែលបានរៀនសូត្រចេះតិចតួចស្ដួចស្ដើង ដូចជាមិនមានខុសឆ្គងកន្លែងគម្ពីរណា ក្បួនណា ហេតុផលណានោះទេ។ ពីព្រោះពាក្យ«ពរ ឬវរៈ»នេះ វាមានន័យថាប្រសើរ យើងជូនអ្វីដែលប្រសើរ ថ្លៃថ្លាឧត្តុងឧត្តម ពីអ្នកតូចទៅឥស្សរជន ដូចគ្មានកន្លែងណាថាខុសឆ្គងអ្វីទេ ព្រោះអត់មានសៀវភៅណា គម្ពីណា ក្បួនណា ដែលថាកន្លែងណាមួយខុសនោះទេ។ ដោយឡែកបងប្អូនណា គាត់យល់ខុសគឺជារឿងរបស់គាត់។ ពីព្រោះពាក្យថា ជូនពរ គឺវាល្អហើយ ព្រោះពាក្យថា«ជូន» របស់អ្នកតូចទៅអ្នកធំ គឺសំដៅទៅលើការគោរព ជាពាក្យថ្លៃថ្នូរ ខ្ពង់ខ្ពស់ឧត្តុងឧត្តម ប្រសើរហើយ ដូច្នេះអត់ឃើញមានហេតុផលណាខុសដែរ។ នេះហេតុផលទី១។ ហេតុផលទី២ ខ្ញុំសង្កេតឃើញថា ពីដើមមក មានអ្នកប្រាជ្ញ បណ្ឌិត កវី ក្នុងឋានៈមិនមែនជាអ្នកធំអ្វីនោះទេ តែពួកគាត់ធ្លាប់បានសរសេរជូនពរតាមរយៈសៀវភៅ កាសែត ទស្សនាវដ្តីដែរ ដូចជាមិនខុសរឿងអ្វីផង។ ហើយទី៣ ក្បួនច្បាប់ពីណា មកនិយាយថា ពាក្យជូនពរនេះ ថាខុសនេះ វាក៏គ្មានដែរ ដូច្នេះជាយោបល់ផ្ទាល់ខ្លួនខ្ញុំ ដូចអត់មានខុសឆ្គងអ្វីទេ។ ដូច្នេះការបង្វែរថា អ្នកតូចប្រើពាក្យជូនពរទៅអ្នកធំមិនត្រូវ សូមប្រើពាក្យបួងសួង ដែលពួកគាត់យល់ថាត្រូវនោះ ខ្ញុំក៏យល់ថាត្រូវ ហើយវាក៏មិនខុសអ្វីដែរ។ ហើយអ្វីដែលពួកគាត់យល់ថា ការជូនពរគឺបានតែឥស្សរជន អ្នកធំមកកាន់អ្នកតូច ហើយមានតែអ្នកតូចធំជូនពរបានតែអ្នកតូចបាន ប៉ុន្តែខ្ញុំយល់ថា ការជូនពរពីអ្នកតូចទៅអ្នកធំ អ្នកធំទៅអ្នកតូច គ្មានអ្វីខុសទេ បើយើងនិយាយពីហេតុ និងផល។ អត្ថបទទាក់ទង រដ្ឋមន្ត្រីព័ត៌មាន៖ អ្នកតូចមិនត្រូវប្រើពាក្យ«ជូនពរ»ទៅកាន់អ្នកខ្ពស់ជាងខ្លួនទេ លោក រំដួល ចិត្រា៖ ក្នុងន័យលោក លើកឡើងនេះ បានន័យថា ការ«ជូនពរ» គ្មានការបែងចែក កំណត់ឋានៈ តួនាទី និងអាយុអ្វីទេ? សាស្ត្រាចារ្យ ទូច គីមស្រ៊ាង៖ មិនមានទេ! ដូចគ្មានការកំណត់អាយុ ឋានៈ តួនាទី បុណ្យសក្តិ មុខមាត់អ្វីទេ ប៉ុន្តែអ្វីដែលយើងត្រូវប្រើពាក្យឲ្យវាត្រូវ ក្នុងឋានៈ៣ចំណុច ដែលយើងហៅថារាជសព្ទ សង្ឈសព្ទ ប្រជាសព្ទ ឲ្យវាត្រឹមត្រូវទៅ គឺវាល្អហើយ។ ហើយយើងប្រើពាក្យនេះ ឲ្យត្រូវកម្រិតហ្នឹងផង និងខ្លឹមសារហ្នឹងផង ។ អ៊ីចឹងវាអត់មានខុសឆ្គងអ្វីទេ។ លោក រំដួល ចិត្រា៖ ប៉ុន្តែខ្ញុំនៅតែចង់ដឹងថា បើសិនជាកូន«ជូនពរ» ទៅឪពុកម្ដាយ ហើយបើយើងមើលទៅកូន មានបុណ្យ មានឫទ្ធិ និងទន់ទាបជាងគុណឪពុកម្ដាយទេ ដូច្នេះតើពួកគេគួរតែប្រើពាក្យ«ជូនពរ» ឬជាពាក្យបួងសួងវិញ? សាស្ត្រាចារ្យ ទូច គីមស្រ៊ាង៖ វាដដែលទេ! ដូចជាមិនអ្វីប្លែកទេ ខ្ញុំចង់និយាយក្នុងឋានៈជាកូន«ជូនពរ»ឪពុកម្ដាយ ក្នុងឋានៈសិស្ស និស្សិត«ជូនពរ»លោកគ្រូ- អ្នកគ្រូ វាដូចជាមិនខុស។ ហើយប្រជាពលរដ្ឋទូទៅជូនពរថ្នាក់ដឹកនាំ ក៏មិនឃើញខុស ហើយយើងជាពុទ្ធបរិស័ទ្ធថ្វាយព្រះពរដល់ព្រះសម្មាសម្ពុទ្ធ ក៏ដូចជាមិនឃើញខុស ដូច្នេះវាក្នុងន័យដដែលទេនូវអ្វីដែលប្អូនសួរនេះ។ លោក រំដួល ចិត្រា៖ ដូច្នេះការបួងសួង និងជូនពរ គឺអាចធ្វើបានទៅតាមអ្វីដែលយើងយល់ថា សាកសមប្រើប្រាស់ពាក្យនេះ? សាស្ត្រាចារ្យ ទូច គីមស្រ៊ាង៖ ហើយមួយទៀតទាក់ទងនឹងពាក្យជូនពរ ហើយនិងបួងសួង វាមិនដូចគ្នាទេ លក្ខណៈនៃការប្រើពាក្យហ្នឹង។ យើងនិយាយសូមថ្វាយព្រះពរ សូមប្រគេនពរ សូមជូនពរ សូមឲ្យពរនេះ គឺកម្រិតនេះវាទៅតាមរាជសព្ទ សង្ឃសព្ទ ប្រជាសព្ទ ឋានៈនៃប្រជាសព្ទ។ ដោយឡែកទាក់ទងនឹងបួងសួង ដល់វត្ថុសក្តិសិទ្ធ ឲ្យបានសម្រេច ឲ្យបានជួយទៅ យើងក៏អាចប្រើពាក្យនេះបានដែរ ប៉ុន្តែរបៀបខ្លឹមសារនៃតម្រែតម្រង់របៀបនេះ វាមិនដូចគ្នាទាំងស្រុងទេ៕ | ភ្នំពេញ៖ តើអ្វីទៅជាពាក្យជូនពរ? ពាក្យជូនពរ គឺសំដៅលើគុណជាតដ៏ប្រសើរ, គុណជាតឬអ្វីៗ ដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសរើសយកតាមគាប់ចិត្ត។ ប៉ុន្តែការប្រើពាក្យជូនពរ ត្រូវបានគេលើកឡើងថា មានតែអ្នកមានឋានៈខ្ពស់ទេ ទើបអាចប្រើប្រាស់ពាក្យ«ជូនពរ» មកកាន់អ្នកមានឋានៈតូចបាន ចំណែកអ្នកមានឋានៈតូចមិនអាចប្រើពាក្យនេះបានទេ ព្រោះមាន«បុណ្យ»មិនដល់អ្នកធំ។ ហើយបើអ្នកតូចចង់ជូនពរទៅអ្នកធំនោះ គួរតែប្រើពាក្យបួងសួងវត្ថុសក្តិសិទ្ធជំនួសវិញ។ តើការ«ជូនពរ» ត្រូវមានការបែងចែកបែបនេះមែនទេ? |
សព្វថ្ងៃនេះ សម្រាមប្លាស្ទិកមានចន្លោះពី ១៩ ទៅ ២៣លានតោនក្នុងមួយឆ្នាំ ដែលត្រូវបានហូរចាក់ចូលទៅក្នុងទឹកស្ទឹង ទន្លេ និងសមុទ្រ។ ដោយសារប្លាស្ទិកមានភាពធន់ខ្លាំង វាបានកកកុញនៅក្នុងទឹកពិសេសមហាសមុទ្រ។ តាមពិតប្លាស្ទិកអាចបំបែកបន្តិចម្តងៗទៅជាបំណែកតូចៗ តែប្រើពេលយូរ ហើយភាគល្អិតរបស់វាអាចចូលទៅក្នុងចរន្តឈាមរបស់មនុស្ស សត្វបង្កឱ្យមានការប៉ះពាល់សុខភាព។ ការស្រាវជ្រាវអន្តរជាតិ ដែលចេញផ្សាយនៅលើទស្សនាវដ្តី Nature Reviews Earth & Environment បានបង្ហាញថា ជំនន់នៃប្លាស្ទិកបានហូរទៅដល់តំបន់អាក់ទិកហើយ។ សូម្បីតែប៉ូលខាងជើងនៃពិភពលោកក្នុងតំបន់ទឹកកកអាក់ទិកក៏មិនអាចគេចផុតពីការគំរាមកំហែងនៃការបំពុលប្លាស្ទិកដែរ។ ប្លាស្ទិកយ៉ាងច្រើន ត្រូវបានរកឃើញនៅក្នុងទឹក នៅតាមមាត់សមុទ្រ ឆ្នេរដាច់ស្រយាល ក្នុងទន្លេ និងសូម្បីតែនៅក្នុងទឹកកក និងព្រិល។ ប្រភពនៃប្លាស្ទិកសំខាន់ៗមួយចំនួន មានដូចជាកាកសំណល់ទូទៅរបស់មនុស្សតាមទីប្រជុំជន សំណល់ពីសហគមន៍តំបន់អាក់ទិក និងកម្ទេចកម្ទីប្លាស្ទិកពីកប៉ាល់ ជាពិសេសកប៉ាល់នេសាទ រួមមានសំណាញ់នេសាទ និងខ្សែពួរផ្សេងៗដែលបង្កបញ្ហាធ្ងន់ធ្ងរដល់ជីវិតនៅក្នុងទឹក។ មិនថាការចោលសម្រាមប្លាស្ទិកដោយចេតនា ដោយអចេតនាក្តីទៅក្នុងមហាសមុទ្រ វាសុទ្ធតែបានរួមចំណែកដ៏ធំក្នុងការបំពុលទឹកទូទាំងពិភពលោក។ ការសិក្សាអំពីផលប៉ះពាល់នៃប្លាស្ទិកលើជីវិតក្នុងសមុទ្រតំបន់អាក់ទិកនៅមានតិចតួចណាស់។ ប៉ុន្តែព័ស្តុតាងនៃផលវិបាកនៅទីនោះ គឺស្រដៀងគ្នាទៅនឹងតំបន់ដទៃទៀតដូចជា ពពួកសត្វខ្លាឃ្មុំតំបន់ប៉ូល ឆ្មាទឹក ក្ដាន់ទឹកកក និងសត្វសមុទ្រដទៃទៀត បានទាក់ជាប់ប្លាស្ទិកនឹងខ្លួនហើយងាប់។ ចំណែកសត្វដែលបានលេបប្លាស្ទិកចូលក្នុងក្រពះដោយអចេតនា ទំនងជានាំឱ្យមានការថយចុះនៃការលូតលាស់ និងការបន្តពូជ និងមានបញ្ហារលាកនៅក្នុងជាលិការបស់សត្វ។ ម៉្យាងវិញទៀត ប្លាស្ទិកគឺជាអ្នកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រមាណ៤,៥ភាគរយនៃការបំភាយសកល ដែលប៉ះពាល់ដល់កម្ដៅផែនដីធ្វើឱ្យទឹកកករលាយកាន់តែលឿន។ ស្របពេលដែលស្ថានភាពបម្រែបម្រួលអាកាសធាតុកាន់អាក្រក់ តំបន់អាក់ទិកបានរងការកើនកម្ដៅលឿនជាងតំបន់ផ្សេងនៃពិភពលោកចំនួន ៣ដងឯណោះ។ ឥឡូវវត្តមានប្លាស្ទិកនឹងបំផ្លាញប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់អាក់ទិកបន្ថែមទៀត។ ហេតុនេះ មហាសន្និបាទបរិស្ថានរបស់អង្គការសហប្រជាជាតិបានអនុម័តសន្ធិសញ្ញាប្លាស្ទិកសកលដែលជាជំហានដំបូងដោះស្រាយបញ្ហប្លាស្ទិក។ ក្រោមសន្ធិសញ្ហានេះ គោលដៅកាត់បន្ថយការផលិតប្លាស្ទិកគឺជាវិធានការចម្បងដែលបានអនុម័ត៕ | បច្ចុប្បន្ន ប្លាស្ទិកកំពុងសាយភាយទៅគ្រប់ទីកន្លែង សូម្បីតែប៉ូលខាងជើងនៃពិភពលោកក្នុងតំបន់ទឹកកកអាក់ទិកក៏មិនអាចគេចផុតពីការគំរាមកំហែងនៃការបំពុលប្លាស្ទិកដែរ។ ការសិក្សាស្រាវជ្រាវអន្តរជាតិមួយ បានបង្ហាញថា ជំនន់ប្លាស្ទិកបានទៅដល់គ្រប់កន្លែងនៃតំបន់អាក់ទិក។ បរិមាណដ៏ច្រើននៃប្លាស្ទិកនៅមហាសមុទ្រអាក់ទិកត្រូវបានហូរតាមទឹក តាមខ្យល់ និងតាមការដឹកជញ្ជូនផ្សេងៗពីកន្លែងដែលជាទីប្រជុំជនមនុស្សរស់នៅ។ |
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃទី៦ ខែកញ្ញា ដោយបញ្ជាក់ពីការអនុវត្តការពិន័យ ចំពោះយានយន្តទាំងឡាយ ដែលកែច្នៃសំឡេងម៉ាស៊ីនឮខ្លាំង ឬមានផ្សែងខ្លាំង។ ការពិន័យនេះ ត្រូវអនុវត្តតាមមាត្រា៦៦នៃច្បាប់ចរាចរណ៍ផ្លូវគោក និងមាត្រា៧នៃអនុក្រឹតស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។ ការពិន័យនេះ ត្រូវអនុវត្តដោយសារនគរបាលរាជធានីភ្នំពេញសង្កេតឃើញថាមានប្រជាពលរដ្ឋមួយចំនួន ភាគច្រើនជាយុវជន បានកែច្នៃយានយន្តធុនស្រាល ទោចក្រយានយន្ត និងម៉ូតូកង់បីដឹកជញ្ជូនទំនិញ ឲ្យឮសំឡេងម៉ាស៊ីនខ្លាំង ឬផ្សែងខ្លាំង ខុសពីលក្ខណៈបច្ចេកទេស។ សំឡេងម៉ាស៊ីន ឬផ្សែងខ្លាំងចេញពីយានយន្តទាំងនោះ បានធ្វើឲ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវជាមួយគ្នា អ្នកដែលរស់នៅជាប់ដងផ្លូវ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ ប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាសុខភាពប្រជាពលរដ្ឋផងដែរ។ មាត្រា៦៦ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចែងថា មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកត្រូវឃាត់យានជំនិះមិនឲ្យធ្វើចរាចរណ៍ ឬឃាត់យានជំនិះ រយៈពេលមិនលើសពី៣ថ្ងៃ ដើម្បីពិន័យ និងកែតម្រូវលក្ខណៈបច្ចេកទេសទៅតាមករណីអ្នកបើកបរប្រព្រឹត្តល្មើសបទប្បញ្ញត្តិចរាចរណ៍។ ម្ចាស់យានយន្តក៏រងពិន័យតាមមាត្រា៧ នៃអនុក្រឹតស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ ដែលនឹងត្រូវបង់ប្រាក់ពិន័យ២ម៉ឺន ចំពោះទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត និងពិន័យប្រាក់ចំនួន៤ម៉ឺនរៀល ចំពោះយានយន្តធុនស្រាល និងចំនួន៧ម៉ឺន ៥ពាន់រៀល ចំពោះយានយន្តធុនធ្ងន់៕ | នគរបាលចរាចរណ៍ នឹងចាប់ឃាត់ទុក យានយន្តណាដែលបានកែច្នៃសំឡេងម៉ាស៊ីនខ្លាំង ឬផ្សែងខ្លាំងខុសពីលក្ខណៈបច្ចេកទេស ល្មើសនឹងបទបទប្បញ្ញត្តិ នៃច្បាប់ពីស្ដីចរាចរណ៍ផ្លូវគោក។ ការពិន័យនេះ នឹងអនុវត្តតាមមាត្រា៦៦នៃច្បាប់ចរាចរណ៍ផ្លូវគោក និងមាត្រា៧ នៃអនុក្រឹតស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ដែលត្រូវពិន័យជាប្រាក់ចំនួន២ម៉ឺន ចំពោះទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ពិន័យប្រាក់ចំនួន៤ម៉ឺនរៀល ចំពោះយានយន្តធុនស្រាល និងចំនួន៧ម៉ឺន ៥ពាន់រៀល ចំពោះយានយន្តធុនធ្ងន់។ |
អត្ថបទទាក់ទង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅប៉ាស៊ីហ្វិកនឹងចូលធរមាននៅចុងខែធ្នូ ទោះគ្មានអាមេរិកក្ដី ចាប់ពីថ្ងៃ១៤ មករា តទៅ វៀតណាម បានក្លាយជាសមាជិកពេញសិទ្ធិមួយដែលអាចអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតមួយរបស់ពិភពលោក CPTPP បានហើយ។ នេះ ក៏មានន័យដែរថា ដល់ពេលហើយដែលសមាជិកអាស៊ាន ដែលមានសេដ្ឋកិច្ចលូតលាស់គួរកត់សម្គាល់មួយនេះ ត្រូវទទួលបន្ទុក ក៏ដូចជាមានឱកាសថ្មីក្នុងដំណាក់កាលនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មឲ្យកាន់តែទូលំទូលាយ។ តាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News ក្រសួងផែនការ និងវិនិយោគវៀតណាម បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP នឹងបង្កើតឱកាសថ្មីកាន់តែច្រើនសម្រាប់ការធ្វើពាណិជ្ជកម្ម និង ក្លាយជាកត្តាជម្រុញថ្មីសម្រាប់វៀតណាមក្នុងការធ្វើកំណែទម្រង់អង្គភាពសេដ្ឋកិច្ច និងបរិយាកាសធុរកិច្ចផងដែរ។ តាមក្រសួងដដែល តាមរយៈកិច្ចព្រមព្រៀងនេះ វៀតណាម រំពឹងថាបង្កើនផលិតផលក្នុងស្រុកសរុប បាន ១,៧ ពាន់លានដុល្លារ និងការនាំចេញ ៤ ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣៥។ ដើម្បីទទួលយកឱកាសនេះ រដ្ឋាភិបាលវៀតណាម ក៏ត្រៀមសហការជាមួយនឹងអ្នកជំនាញដើម្បីណែនាំដល់វិស័យសេដ្ឋកិច្ចជាតិជាមួយនឹងការស្រាវជ្រាវស៊ីជម្រៅឲ្យយល់ច្បាស់ពីលំហូរនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះផងដែរ។ គួរជម្រាបផងដែរថា CPTPP មានសមាជិកសរុបទាំងអស់ ១១ ប្រទេស។ កិច្ចព្រមព្រៀងនេះ បានចូលជាធរមានក្នុងជំហានដំបូងនៅថ្ងៃ៣០ ធ្នូ ឆ្នាំ២០១៨ ក្នុងប្រទេសសមាជិកដូចជា អូស្ត្រាលី កាណាដា ជប៉ុន ម៉ិកស៊ិក ណូវែលហ្សេឡង់ និងសិង្ហបុរី។ វៀតណាម គឺជាសមាជិកទី៧ហើយ ដែលចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងនេះ ខណៈ ព្រុយណេ ម៉ាឡេស៊ី ស៊ីលី និងប៉េរូ កំពុងស្ថិតនៅក្នុងនីតិវិធីស្នើផ្តល់បត្យាប័នរបស់ប្រទេស។ សមាជិកទាំង១១ នៃកិច្ចព្រមព្រៀង CPTPP រួមគ្នាតែមួយ ស្មើនឹងទីផ្សារសរុប ៥០០លាននាក់ ដែលមានផលិតផលក្នុងស្រុកសរុប ១៣,៥ ទ្រីលានដុល្លារ និងស្មើនឹង ១៣ ភាគរយ នៃផលិតផលក្នុងស្រុកសរុបជាសកល។ ក្រោមកិច្ចព្រមព្រៀងនេះ សមាជិកទាំងអស់ត្រូវមានក្របខណ្ឌច្បាប់តឹងរ៉ឹងក្នុងវិស័យពាណិជ្ជកម្ម បន្ធូរបន្ថយរបាំងពន្ធគយ និងបើកចំហទីផ្សាររបស់ខ្លួន។ កិច្ចព្រមព្រៀងនេះក៏នឹងអនុវត្តស្តង់ដាការងារថ្មី ហើយចាប់បង្ខំឲ្យរដ្ឋាភិបាលប្រទេសសមាជិកខ្លះត្រូវបង្កើតការប្រកួតប្រជែងក្នុងវិស័យដែលកំពុងកាន់កាប់ដោយអ្នកវិនិយោគនៃប្រទេសទាំងនោះផងដែរ៕ | កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយរបស់ពិភពលោក បានចូលជាធរមាននៅក្នុងបណ្តាប្រទេសសមាជិកមួយចំនួនហើយកាលពីចុងឆ្នាំ២០១៨ កន្លងទៅ។ នៅដើមឆ្នាំ២០១៩នេះ កិច្ចព្រមព្រៀងនេះ ក៏ត្រូវអនុវត្តផងដែរនៅក្នុងប្រទេសសេដ្ឋកិច្ចកំពុងលូតលាស់នៅក្នុងតំបន់ គឺវៀតណាម។ |
រដ្ឋាភិបាលនឹងអនុម័តលើការចំណាយប្រចាំឆ្នាំ២០២២ ក្នុងទំហំថវិកាសរុប ៣៤ ៧០៨ ៦៣០ លានរៀល(ប្រមាណ៨ ៥០០លានដុល្លារ)។ ចំនួនថវិកានេះ ស្មើនឹង២៧,៩៥ភាគរយនៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស-GDP) ដែលកើនឡើង៨,៤ភាគរយ ធៀបនឹងច្បាប់ថវិកាជាតិឆ្នាំ២០២១។ នេះបើតាមយោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២ ដោយបានបញ្ជាក់ថា ក្នុងនោះចំណាយចរន្ត (ទាំងថ្នាក់ជាតិ និងក្រោមជាតិ) មានជាង២០,៨ទ្រីលានរៀល(ប្រមាណ ៥០០០លានដុល្លារ និងចំណាយមូលធន មានជាង ១៣,៨ទ្រីលានរៀល (ក្នុងរង្វង់៣ ៤០០ លានដុល្លារ)។ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុបានបង្ហាញថា ការចំណាយថ្នាក់ជាតិប្រចាំឆ្នាំ២០២២ រដ្ឋាភិបាលគ្រោងថវិកាជាង៨,៤ទ្រីលានដុល្លារ(ប្រមាណ២ ០០០លានដុល្លារ)សម្រាប់ចំណាយលើវិស័យសង្គមកិច្ច។ ទំហំថវិកានេះ គឺបានកើន៨ភាគរយ ធៀបនឹងឆ្នាំ២០២១។ ចំណាយលើវិស័យរដ្ឋបាលទូទៅ ជាង២ទ្រីលានរៀល(ប្រមាណ៥០០លានដុល្លារ) កើនជិត៦ភាគរយ, វិស័យសេដ្ឋកិច្ច ជាង៦,៥ទ្រីលានរៀល (ប្រមាណ១ ៦០០លានដុល្លារ) កើន១,៧ភាគរយ និងចំណាយវិស័យការពារជាតិ ជិត៤,៨ទ្រីលានរៀល(ប្រមាណ ១ ១៧០លានដុល្លារ) ដែលត្រឹម០,៥ភាគរយ។ ដោយឡែក ថវិកាជាង ៣ទ្រីលានរៀលទៀត (៧៣០លានដុល្លារ) គឺសម្រាប់ការចំណាយថ្នាក់ក្រោមជាតិ។ ចំពោះចំណាយមូលធនប្រចាំដែលរដ្ឋាភិបាលគ្រោងចំណាយប្រចាំឆ្នាំ២០២២ នោះ មានការវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងស្រុក មានជាង ៦,៥ទ្រីលានរៀល(ប្រមាណ ១៦០០លានដុល្លារ), ការទូទាត់ប្រាក់ខ្ចី មានជាង ១,៤ទ្រីលានដុល្លារ(ប្រមាណ៣៦០លានដុល្លារ) និងចំណាយលើការវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេសមានជាង ៥,៨ទ្រីលានរៀល(ជាង១ ៤០០លានដុល្លារ)៕ | ភ្នំពេញ៖ កម្ពុជា បានកំណត់ការចំណាយរបស់ជាតិ ប្រមាណ៨៥០០លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២២។ទំហំថវិកាចំណាយនេះ គឺកើនឡើងចំនួន៨,៤ភាគរយ បើធៀបនឹងច្បាប់ថវិកាជាតិ ឆ្នាំ២០២១។ |
ជំងឹកូវីដ-១៩ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្សក្នុងរយៈពេលវែង ហើយវាក៏អាចបង្កហានិភ័យដល់អាយុជីវិត ប្រសិនបើអ្នកជំងឺទទួលការវះកាត់ ក្នុងពេលមិនត្រឹមត្រូវ។ ការសិក្សាជាច្រើន បានបង្ហាញថា អ្នកជំងឺកូវីដ-១៩ មានហានិភ័យខ្ពស់ក្នុងការបាត់បង់ជីវិតក្រោយការវះកាត់ ដែលធ្វើក្នុងអំឡុងពេល៦សប្តាហ៍បន្ទាប់ពីឆ្លងជំងឺ។ ការសិក្សាមួយ បានលើកឡើងថា ក្រុមអ្នកស្រាវជ្រាវមួយចំនួន បានសង្កេតលើអ្នកជំងឺកូវីដ-១៩ចំនួន ៥៤៧០នាក់ និងអ្នកអវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៤៧០នាក់ ដោយអ្នកទាំងនោះ ត្រូវទទួលការវះកាត់ដូចគ្នា។ ជាលទ្ធផល វាបង្ហាញថាចំនួនអ្នកជំងឺកូវីដ-១៩ ដែលទទួលការវះកាត់ក្នុងអំឡុងពេល៦សប្តាហ៍ បានបាត់បង់ជីវិតច្រើនជាងទ្វេដង បើធៀបនឹងអ្នកគ្មានផ្ទុកជំងឺកូវីដ-១៩ ដែលទទួលការវះកាត់ដែរនោះ។ អាស្រ័យហេតុនេះ មន្ទីរពេទ្យ Yale New Heaven ក៏បានអនុវត្តគោលការណ៍ថ្មី ដោយស្នើឱ្យអ្នកជំងឺកូវីដ-១៩ ដែលត្រូវវះកាត់ ពន្យារពេលយ៉ាងហោចណាស់៧សប្តាហ៍រាប់ចាប់ពីដឹងថាខ្លួនឆ្លងជំងឺនេះ។ លើសពីនេះទៀត បើការវះកាត់មិនមានតម្រូវការបន្ទាន់ទេនោះ អ្នកជំងឺគួរតែត្រូវពន្យារពេលវះកាត់ពី៨ទៅ១០សប្តាហ៍ បន្ទាប់ពីដឹងថាឆ្លងជំងឹកូវីដ-១៩ ដើម្បីកាត់បន្ថយហានិភ័យនៃការស្លាប់។ ជាការល្អបំផុតនោះ អ្នកជំងឺគួរតែចាំរហូតដល់ជាសះស្បើយពីជំងឺកូវីដ-១៩ មុននឹងវះកាត់បើសិនជាអាចធ្វើបាន។ ជាការពិត គ្មានការវះកាត់ណាដែលគ្មានហានិភ័យនោះទេ ប៉ុន្តែវាចាំបាច់ត្រូវថ្លឹងថ្លែងរវាងហានិភ័យធៀបនឹងអត្ថប្រយោជន៍នៃការវះកាត់។ ជាក់ស្តែងដូចជាទំនាក់ទំនងរវាងជំងឺកូវីដ-១៩ ជាមួយនឹងការវះកាត់នេះដែរ។ បើសិនជាជំងឺមិនត្រូវការការវះកាត់បន្ទាន់ទេនោះ គ្រូពេទ្យត្រូវតែពន្យារពេលដើម្បីសុវត្ថិភាពអ្នកជំងឺ។ ការពន្យារពេលនេះក៏អាស្រ័យទៅលើស្ថានភាពជំងឹដែរ ថាតើអ្នកជំងឺមានសភាពធ្ងន់ធ្ងរកម្រិតណា តើវាចាំបាច់វះកាត់បន្ទាន់ឬទេ ហើយការវះកាត់បន្ទាន់នឹងអាចជួយអ្នកជំងឺឱ្យបានលទ្ធផលល្អជាងការពន្យារពេលដែរឬយ៉ាងណា។ ដូចនេះ អ្នកចាំបាច់ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ប្រសិនបើអ្នកជួបបញ្ហាដូចដែលបានរៀបរាប់ខាងលើ៕ | ប្រសិនបើអ្នកមានជំងឺដែលត្រូវការការវះកាត់ ប៉ុន្តែក៏បានឆ្លងជំងឺកូវីដ-១៩ នោះអ្នកគួរតែពន្យារពេលវះកាត់ទៅ ៧សប្តាហ៍ក្រោយ គិតចាប់ពីថ្ងៃដែលអ្នកបានឆ្លងជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព។ នេះបើតាមការសិក្សាដែលចេញផ្សាយលើទំព័រសុខភាព Yale Medicine នៅថ្ងៃទី៩ ខែមិថុនា។ |
ស្លែ ឬលីកេន ដែលដុះលើថ្ម ធ្វើឲ្យថ្មរំកិល ពិតជាមិនបានបំផ្លាញដល់លំនឹងប្រាសាទនោះទេ ថែមទាំងជួយការពារប្រាសាទទៀតផង វាជាក្រែមការពារកំដៅថ្ងៃមិនឲ្យចូលមក។ ចំណែកឯព្រៃឈើដែលដុះនៅជុំវិញប្រាសាទ ក៏មិនមែនជាហានិភ័យដល់ប្រាសាទដែរ។ ព្រៃឈើមានសន្សើម ធ្វើឱ្យប្រាសាទត្រជាក់ ទប់មិនឲ្យទទួលរងនូវឥទ្ធិពលខ្យល់ខ្លាំង និងជួយបិទបាំងពន្លឺព្រះអាទិត្យ៕ ដកស្រង់ពីសៀវភៅ អាថ៌កំបាំងអង្គរភាគ២ របស់អង្គការស៊ីប៉ា | ដើមឈើដែលដុះឬសភ្ជាប់ជាមួយប្រាសាទ មិនបានផ្តល់ផលអាក្រក់អ្វីដល់ប្រាសាទនោះទេ ដើមឈើ និងឬសដើមឈើ មានតួនាទីជាអ្នកថែរក្សាលំនឹងប្រាសាទ ជួយឲ្យច្រោះដី ដីធូរ និងឲ្យទឹកភ្លៀងជ្រាបចូលទៅក្នុងដីដើម្បីចិញ្ចឹមដង្ហើមទឹក ដែលទៅផ្សើមខ្សាច់ជាគ្រឹះប្រាសាទ។ |
លោកស្រី ជា គឹមថា ក្លាយជាឯកអគ្គរាជទូតកម្ពុជាថ្មីប្រចាំប្រទេសវៀតណាម បន្តពីលោក ចាយ ណាវុធ ដែលបានផុតអណត្តិ ហើយទទួលបានការតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ «មន្ត្រីការទូត និងបុគ្គលិកនៃស្ថានឯកអគ្គរាជទូត សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះលោកជំទាវឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម និងសូមជូនពរលោកជំទាវទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តម»។ នេះជាសារជូនពររបស់មន្ត្រីស្ថានទូតកម្ពុជាប្រចាំវៀតណាមតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត។ យោងតាមប្រវត្តិរូបដែលបង្ហោះនៅលើគេហទំព័រក្រសួងការបរទេស លោកស្រី ជា គឹមថា កើតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៦១ នៅខេត្តកំពង់ចាម។ នៅឆ្នាំ១៩៨៣ លោកស្រី ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកសង្គមវិទ្យា នៅសាកលវិទ្យាល័យ Karl Marx ប្រទេសអាល្លឺម៉ង់។ សម្រាប់ការងារការទូត លោកស្រីធ្លាប់ធ្វើជាអគ្គទីប្រឹក្សាកុលស៊ុលនៃស្ថានទូតកម្ពុជាប្រចាំក្រុងតូក្យូ ហើយក្រោយមកជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនពីឆ្នាំ២០១៥-២០១៨។ នៅក្រសួងការបរទេស លោកស្រីធ្លាប់កាន់តំណែងជាប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការមេគង្គ, ប្រធាននាយកដ្ឋានអាមេរិក និងប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ពីឆ្នាំ២០១៨ ដល់២០២០ លោកស្រីជាអគ្គនាយិកាទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក មុនក្លាយជាអនុរដ្ឋលេខាធិការក្រសួងការបរទេស៕ | លោកស្រី ជា គឹមថា កាលពីថ្ងៃទី២២ ខែកុម្ភៈ បានប្រគល់សារតាំងរបស់ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ ជូនដល់លោកស្រី Vo Thi Anh Xuan ប្រធានរដ្ឋស្តីទីនៃប្រទេសវៀតណាម។ បើគិតចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ លោកស្រីគឺជាឯកអគ្គរាជទូតស្ត្រីដំបូងរបស់កម្ពុជាប្រចាំប្រទេសជិតខាងមួយនេះ។ |
ក្លិប Inter Miami នៅថ្ងៃទី១៦ ខែកក្កដា បានចេញសេចក្តីប្រកាសដូច្នេះថា៖«ក្រោយពីការវាយតម្លៃផ្នែកវេជ្ជសាស្រ្ត គេបានកំណត់ថា Leo Messi បានជួបបញ្ហារងរបួសសរសៃពួរក៏ជើងខាងស្តាំ។ កីឡាករប្រធានក្រុមនឹងត្រូវបន្តការតាមដាន ក៏ដូចជាការកំណត់វាយតម្លៃតាមដំណាក់កាល ទៅលើវឌ្ឈនភាពនៃការជាសះស្បើយរបស់គាត់។»។ កីឡាករវ័យ ៣៧ឆ្នាំ អំឡុងពេលជួបបញ្ហារបួសភ្លាមនៅលើទីលាន ហើយត្រូវបានប្តូរចេញ រូបគេបានដើរចេញពីទីលានជាមួយនឹងក្រុមគ្រូបង្វឹក ហើយកីឡាករវ័យ ៣៧ឆ្នាំ ក៏លាយឡំជាមួយនឹងទឹកភ្នែក ខណៈមិនអាចបន្តជួយក្រុមប្រកួតប្រជែងបាន។ អាហ្សង់ទីនបានប្រកួតយកឈ្នះលទ្ធផល ១-០ លើក្រុមកូឡុំប៊ី ក្នុងរយៈពេល ១២០នាទី សម្រាប់ជំនួបវគ្គផ្តាច់ព្រ័ត្រ Copa America។ Messi បានប្តូរចេញនៅនាទី៦៤ ហើយបានអង្គុយមើលមិត្តរួមក្រុមប្រកួតពីទីតាំងអង្គុយបម្រុងរបស់ក្រុមកីឡាករ ដោយដោះស្បែកជើងខាងស្តាំរបស់គេចេញ ថែមទាំងបានដាក់ស្អំជាមួយនឹងទឹកកក ខណៈកជើងរបស់គេបានហើមយ៉ាងខ្លាំង។ ពេលស្ថិតនៅកៅអីអង្គុយបម្រុងនោះ Messi ក៏ថែមទាំងសម្រក់ទឹកភ្នែក បង្ហាញអារម្មណ៍សោកស្តាយបន្ថែមទៀត។ ចំពោះបញ្ហារបួស Messi ក៏ធ្លាប់បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram កាលថ្ងៃទី១៥ ខែកក្កដា ថា រូបគេមានក្តីរំពឹងថានឹងអាចវិលត្រឡប់ចូលការប្រកួតវិញដ៏ឆាប់។ តែទោះជាយ៉ាងណា ក្រោយការពិនិត្យបញ្ហារបួសកជើងរួច ក្រុមគ្រូពេទ្យនៅមិនទាន់បញ្ជាក់ពីពេលវេលាជាក់លាក់សម្រាប់ការប្រកួតវិលត្រឡប់ចូលទីលានវិញ៕ | ខ្សែប្រយុទ្ធ Lionel Messi ប្រឈមនឹងអវត្តមានរយៈពេលយូរ បន្ទាប់ពីការធ្វើតេស្តពិនិត្យទៅលើរបួសកជើង រកឃើញថាមានបញ្ហាដាច់សរសៃពួរកជើង (Ligament Injury) ធ្ងន់ធ្ងរ។ ប្រធានក្រុមអាហ្សង់ទីនបានរងរបួសនៅក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa America ទល់នឹងក្រុមកូឡុំប៊ី។ |
នៅថ្ងៃទី២៤ ខែកញ្ញា ក្រសួងរតនាគារអាម៉េរិកបានប្រកាសថា ខ្លួនបានចេញអាជ្ញាប័ណ្ណទូទៅពីរដែលមួយអនុញ្ញាតឱ្យរដ្ឋាភិបាលអាម៉េរិក អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិមួយចំនួន រួមមានអង្គការសហប្រជាជាតិជាដើម អាចធ្វើប្រតិបត្តិការជាមួយរដ្ឋាភិបាលបណ្ដោះអាសន្នតាលីបង់ ឬ បណ្ដាញ Haqqani ដើម្បីផ្តល់ជំនួយមនុស្សធម៌។ ក្រុមទាំងពីរ នេះសុទ្ធតែកំពុងរងទណ្ឌកម្មពីអាម៉េរិក។ ចំពោះអាជ្ញាប័ណ្ណទីពីរ ក្រសួងរតនាគារអាម៉េរិកអនុញ្ញាតឱ្យមានប្រតិបត្តិការមួយចំនួនទាក់ទងនឹង ការនាំចេញឡើងវិញចំពោះអាហារ ឱសថ និងសម្ភារផ្សេងៗ។ បន្ថែមពីនេះ អាជ្ញាប័ណ្ណក៏អនុញ្ញាតឱ្យអង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលជួយបង់ពន្ធថ្លៃពន្ធនាំចូល ឬប្រតិបត្តិការចាំបាច់ផ្សេងទៀតផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារអាម៉េរិក លោកស្រី Andrea Gacki បានបញ្ជាក់ថា៖ «ក្រសួងរតនាគារបានប្តេជ្ញា ចិត្តសម្រួលលំហូរជំនួយមនុស្សធម៌ទៅកាន់ប្រជាជនអាហ្វហ្កានីស្ថាន និងសកម្មភាពផ្សេងទៀតដែលនឹងគាំទ្រតម្រូវការមូលដ្ឋានរបស់ពួកគេ»។ លោកស្រី Gacki បន្ថែមថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តធ្វើការជាមួយស្ថាប័នហិរញ្ញវត្ថុ អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិដើម្បីសម្រួលលំហូរនៃទំនិញកសិកម្ម ថ្នាំពេទ្យ និងធនធានផ្សេងទៀត។ គួរបញ្ជាក់ថា អាម៉េរិកបានបង្កកទ្រព្យធនរបស់ធនាគារកណ្ដាលអាហ្វហ្កានីស្ថានមានជិត ៩ពាន់លានដុល្លារដែលទុកនៅទីក្រុងញូវយ៉ក និងធនាគារពិភពលោក (World Bank) ហើយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងសហភាពអឺរ៉ុបក៏បានផ្អាកការផ្តល់ហិរញ្ញប្បទានដល់គម្រោងនៅអាហ្វហ្កានីស្ថានផងដែរ។ បើមិនអាចទទួលបានថវិកាទាំងនេះទេ រដ្ឋាភិបាលបណ្តោះអាសន្នទីក្រុងកាប៊ុលនឹងមិនអាចបង់ពន្ធនាំស្បៀងអាហារពីប៉ាគីស្ថានបានឡើយ៕ | ខណៈសហគមន៍អន្តរជាតិព្រួយបារម្ភពីការដាក់ទណ្ឌកម្មលើក្រុមតាលីបង់ដែលនឹងធ្វើឱ្យវិបត្តិមនុស្ស ធម៌កាន់តែធ្ងន់ធ្ងរ នៅថ្ងៃទី២៤ ខែកញ្ញា ក្រសួងរតនាគារអាម៉េរិកក៏សម្រេច ចាត់វិធានការដើម្បីត្រួសត្រាយផ្លូវឱ្យជំនួយមនុស្សធម៌ហូរចូលអាហ្វហ្កានីស្ថាន។ យ៉ាងណាមិញ អាម៉េរិកនឹងនៅតែបន្តដាក់ទណ្ឌកម្មលើទ្រព្យធនធនាគារកណ្ដាលអាហ្វហ្កានីស្ថាន និងប្រាក់មូលនិធិផ្សេងៗផងដែរ។ |
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល មានប្រសាសន៍ទាក់ទងនឹងចំណុចនេះយ៉ាងដូច្នេះថា៖« ក្នុងនាមអាជ្ញាធរជាតិអប្សរាអប្សរា ចង់ជម្រាបថា សកម្មភាពទាំងនេះ វាជាលក្ខណៈមួយមិនសមរម្យនោះទេ ហេតុអ្វីបានថាមិនសមរម្យ ឱ្យថាខុសវាមិនខុសដែរ ក៏ប៉ុន្តែក៏មិនសមរម្យ។ មិនសមរម្យត្រង់ថា ទង់ជាកម្ពុជាគឺជានិមិត្តសញ្ញាមួយដែលយើងទាំងអស់គ្នាជាជនជាតិខ្មែរគោរព ហើយមិនមែនជនជាតិខ្មែរទេដែលគោរព តែទទួលស្គាល់ជាលក្ខណៈសកលលោក ហើយទង់ជាតិនេះត្រូវតែងតែបង្ហូតទៅលើ ដោយអមទៅនឹងភ្លេងជាតិ អមនឹងស្មារតីស្នេហាជាតិ ស្រឡាញ់ទឹកដីមាតុភូមិ អ៊ីចឹងការដែលយកទង់ជាតិមករចនាជាម៉ូដសំលៀកបំពាក់ គឺជាលក្ខណៈមិនត្រឹមត្រូវ មិនសមរម្យនោះទេ»។ ក្នុងសន្និសីទកាសែតជាមួយក្រុមអ្នកសារព័ត៌មាននារសៀលថ្ងៃទី៧ មីនា នាបរិវេណខាងមុខប្រាសាទអង្គរវត្ត លោក ឡុង កុសល បន្តថា ក្រុមយុវជនអាចបង្ហាញក្ដីស្រឡាញ់ចំពោះជាតិបានក្រៅពីការយកទង់ជាតិមកស្លៀកពាក់បាន ដូចជា ចូលរួមថែរក្សាបរិស្ថានអនាម័យអំឡុងពេលមកលេងប្រាសាទ មិនអង្គុយឬដើរលើស្មៅដែលគេដាំ ការចតយានយន្តនៅកន្លែងចំណតដែលបានរៀបចំ រួមនិងការបញ្ឈប់សកម្មភាពសង់សំណង់ខុសច្បាប់ក្នុងតំបន់ប្រាសាទ។ល។ ដែលសុទ្ធសឹងបង្ហាញពីការចូលរួមថែរក្សាមរតករបស់ដូនតា។ «ធម្មតា សំលៀកបំពាក់ដែលពាក់ហើយ គឺតែងប្រឡាក់ អ៊ីចឹងតើយកសំលៀកបំពាក់នោះទៅណា អ្នកខ្លះអាចយកបោកហើយ ទៅរក្សាទុកមិនអីទេ តែខ្លះប្រឡាក់ហើយអាចបោះចោល វាធ្វើឱ្យបាត់បង់នូវគុណតម្លៃរបស់ទង់ជាតិ»។ នេះជាការពន្យល់បន្ថែមរបស់លោក ឡុង កុសល ពីជំហររបស់អាជ្ញាធរជាតិអប្សរា ដែលយល់ថា ការប្រើប្រាស់ទង់ជាតិច្នៃជាខោអាវ មិនគួរធ្វើបន្តទៀតទេ។ ការលើកឡើងរបស់អាជ្ញាធរជាតិអប្សរានៅពេលនេះ ដោយសារនៅដើមខែ មីនា កន្លងទៅនេះ មានផលិតកម្មចម្រៀងមួយ គ្រោងថតវីដេអូចម្រៀង អមដោយសំលៀកបំពាក់រូបទង់ជាតិនៅក្នុងប្រាសាទអង្គរវត្ត ដែលបង្កើតជាមតិពេញចិត្ត និងមិនពេញចិត្តខ្លះដល់សាធារណជន។ លោក ឡុង កុសល ពន្យល់ថា អាជ្ញាធរជាតិអប្សរា ពិតជាបានយល់ព្រមសម្រាប់សកម្មភាពថតចម្រៀងនេះមែន តែមិនបានដឹងពីការស្លៀកពាក់នេះទេ ហើយភ្លាមៗ ក្រុមការងារបានបញ្ឈប់សកម្មភាពនេះ ដោយតម្រូវឱ្យផ្លាស់ប្ដូរសំលៀកបំពាក់សិន ទើបយល់ព្រមឱ្យថតបន្ត។ លោក ឡុង កុសល បកស្រាយយ៉ាងដូច្នេះថា៖« គាត់រៀបថតទៅហើយ តែអប្សរាឃើញទាន់ យើងក៏ស្នើឱ្យដកសំលៀកបំពាក់នោះវិញ គាត់ក៏ព្រមដកវិញ តែមុនដកចេញគាត់បានថត និងបានចែកចាយ [ក្នុងបណ្ដាញសង្គម] សូមបញ្ជាក់ថា យើងមិនបានអនុញ្ញាតឱ្យគាត់គ្រងនូវសំលៀកបំពាក់នោះទេ ឱ្យដូរវិញ ទើបយើងព្រមឱ្យគាត់ថត»។ ទាក់ទងនឹងការស្លៀកពាក់នេះដែរ អ្នកនាំពាក្យរូបនេះបង្ហើបថា អាជ្ញាធរជាតិអប្សរា តាមរយៈអ្នកជំនាញពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងនឹងរៀបចំ និងណែនាំដល់ម្ចាស់អាជីវកម្មជួលខោអាវប្រពៃណីចូលទស្សនាប្រាសាទផងដែរ ដែលករណីខ្លះ ការស្លៀកពាក់ទាំងនោះ មិនត្រឹមត្រូវតាមប្រពៃណីរបស់ដូនតាខ្មែរទេ។ អាជ្ញាធរនឹងកំហិត និងណែនាំសេវាកម្មទាំងនោះ ប្រសិនរកឃើញថា មានភាពខុសឆ្គងចំណុចណាមួយ៕ | សៀមរាប៖ រូបភាពច្រើនសន្លឹក បានបង្ហាញពីក្រុមយុវជនស្លៀកពាក់ខោអាវមានរូបទង់ជាតិ ឈរមុខប្រាសាទអង្គរវត្ត បានបង្កើតជាមតិផ្សេងគ្នា។ ខ្លះគាំទ្រ ឯខ្លះទៀតថា មិនទំនង។ ចំណុចនេះ អាជ្ញាធរជាតិអប្សរាពន្យល់ថា ការកំណត់ថាវាខុស គឺវាមិនខុសទេ តែវាបង្ហាញពីភាពមិនសមរម្យ និងមិនគោរពដល់ទង់ជាតិដែលជានិមិត្តរូបសំខាន់របស់ជាតិ។ |
រលកយក្សស៊ូណាមិនយោបាយពិតជាកើតឡើងនៅក្នុងការបោះឆ្នោតម៉ាឡេស៊ី ដោយបក់យកសម្ព័ន្ធគណបក្សកាន់អំណាច Barisan Nasional ទៅជាមួយផង។ វាជារឿងដែលមិនគួរឲ្យនឹកស្មានដល់ព្រោះបក្សនេះបានក្តោបក្តាប់អំណាចតាំងពីក្រោយម៉ាឡេស៊ីប្រកាសឯករាជ្យពីចក្រភពអង់គ្លេសឆ្នាំ ១៩៥៧ មកម្ល៉េះ។ ចំណែកសម្ព័ន្ធបក្សប្រឆាំងដែលមានលោក មហាធៀ មហាម៉ាត់ជាប្រមុខនោះបានដណ្តើមយកជ័យជម្នះដោយក្តាប់បានអាសនៈភាគច្រើនសរុប ១១៣ ល្មមអាចបង្កើតរដ្ឋាភិបាលសហព័ន្ធបាន។ បើតាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia គណបក្សកាន់អំណាចនេះបានដណ្តើមអាសនៈសរុបចំនួន ៧៩,គណបក្សឥស្លាមម៉ាឡេស៊ី (PAS) បានទទួល ១៨ អាសនៈ ហើយគណបក្ស Warisan ដែលជាសម្ព័ន្ធមិត្តសម្ព័ន្ធបក្សប្រឆាំងបានទទួល ៨អាសនៈ។ ក្រុមអ្នកឈរឈ្មោះឯករាជ្យបាន ៣ អាសនៈ និងចុងក្រោយបក្សសម្ព័ន្ធរួបរួម Sabah (USA) បានទទួលមួយអាសនៈ។ ក្រោយទទួលជ័យជម្នះនេះ សម្ព័ន្ធបក្សប្រឆាំងនឹងចាប់ផ្តើមរៀបចំបង្កើតរដ្ឋាភិបាលថ្មី ហើយនៅថ្ងៃនេះ បើសិនជាមិនមានបញ្ហាឬស្ថានភាពប្រែប្រួលទេ លោក មហាធៀ មហាម៉ាត់ នឹងត្រូវស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាថ្មីទៀត។ ស្ថិតក្នុងវ័យ ៩២ឆ្នាំ លោកនឹងក្លាយជានាយករដ្ឋមន្ត្រីទី ៧ របស់សហព័ន្ធម៉ាឡេស៊ី។ អត្ថបទទាក់ទង បក្សបំបែកសំឡេងឆ្នោត,គណៈកម្មការបោះឆ្នោតលម្អៀង ធ្វើឲ្យបក្សប្រឆាំងរបស់ មហាធៀ ពិបាកឈ្នះឆ្នោត មហាធៀ ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទីបួនរបស់ម៉ាឡេស៊ី ហើយក៏ជាប់ឈ្មោះជានាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេដែរពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ២០០៣ ឯណោះ។ អ្វីដែលសំខាន់លោក ត្រូវបានគេចាត់ទុកជាមេដឹកនាំផ្តាច់ការផងដែរព្រោះពេលលោកកាន់អំណាច រាល់មេដឹកនាំបក្សប្រឆាំងត្រូវប្រឈមការចាប់ចងជាដើម។ តាមពិតទៅ ក្នុងការបោះឆ្នោតលើកនេះ យុវជនជាគន្លឹះដែលធ្វើឲ្យបក្សកាន់អំណាចចាញ់ឆ្នោត។ ក្នុងការឃោសនាកន្លងមក បញ្ហាត្រូវគណបក្សនយោបាយទាំងប្រឆាំង ទាំងកាន់អំណាចប្រឹងផ្តោតសំខាន់គឺបញ្ហាជីវភាពប្រជាជន។ ការកើនឡើងនៃការចំណាយលើជីវភាពរស់នៅប្រចាំថ្ងៃ រួមទាំងការបង្កើនពន្ធលើទំនិញ និងសេវាកម្ម ក៏ដូចជាការកាត់បន្ថយការឧបត្ថម្ភធនលើប្រេង ជាកង្វល់ធំរបស់ពលរដ្ឋជាពិសេសពលរដ្ឋវណ្ណៈកណ្តាល ហើយប្រជាជនក្មេងស្រេកឃ្លានចង់បានការផ្លាស់ប្តូរដែលអាចជំរុញការកែទម្រង់ស្ថាប័ននិងដោះស្រាយបញ្ហាអំពើពុករលួយផង។ បក្សកាន់អំណាចបានព្យាយាមសន្យារក្សាកំណើនសេដ្ឋកិច្ច និងជួយប្រជាជនក្រីក្រខ្វះខ្វាតនៅតាមទីជនបទ។ រដ្ឋាភិបាលសន្យាបង្កើនប្រាក់ឈ្នួលអប្បបរមា និងធានាពង្រីកសេវាធានារ៉ាប់រងដល់កម្មករ ពលករ និងកសិករថែមទៀតបើខ្លួនជាប់ឆ្នោត។ ប្រជាជនម៉ាឡេស៊ីក្រីក្រតាមជនបទនៅតែគាំទ្របក្សកាន់អំណាចដែលដឹកនាំប្រទេសចាប់ពីពេលទទួលបានឯករាជ្យឆ្នាំ ១៩៥៧ ព្រោះបក្សនេះនាំការរីកចម្រើនដល់សង្គមម៉ាឡេស៊ីជាពិសេសសេដ្ឋកិច្ចកន្លងមក។ ឯសម្ព័ន្ធបក្សប្រឆាំង Pakatan Harapan វិញនោះ បានសន្យាដោះស្រាយកង្វល់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាសង្គមជាពិសេសរឿងអាស្រូវពុករលួយដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិកន្លងមកនោះ។ បក្សនេះសន្យាដាក់កម្រិតអាណតិ្តនាយករដ្ឋមន្ត្រីត្រឹមពីរអាណត្តិ និងដកហូតអំណាចមួយចំនួនរបស់ប្រមុខរដ្ឋាភិបាលផង ហើយបក្សនេះក៏សន្យាត្រួតពិនិត្យឡើងវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងគម្រោងវិនិយោគរបស់ចិននៅម៉ាឡេស៊ីផងដែរ។ នេះជាគោលនយោបាយដែលដែលទាក់ទាញចិត្តប្រជាជនខ្លាំង៕ | ចុងក្រោយ សម្ព័ន្ធបក្សកាន់អំណាចម៉ាឡេស៊ី Barisan Nasional ចាញ់ឆ្នោតលើកដំបូងក្រោយក្តាប់អំណាចជាង៦០ឆ្នាំ។ សម្ព័ន្ធបក្បប្រឆាំង Pakatan Harapan ឈ្នះបានអាសនៈភាគច្រើនអាចបង្កើតរដ្ឋាភិបាលបាន ហើយបើគ្មានអ្វីប្រែប្រួលទេ មេដឹកនាំសម្ព័ន្ធបក្សប្រឆាំងលោក មហាធៀ មហាម៉ាត់ ដែលធ្លាប់ជានាយករដ្ឋមន្ត្រីទីបួនរបស់ម៉ាឡេស៊ីនោះនឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃនេះតែម្តង។ |
តួលេខនាំចេញស្បែកជើងថ្មីនេះ ត្រូវបានបញ្ជាក់ឲ្យដឹងដោយប្រធានសមាគមផលិតផលស្បែកជើងវៀតណាម លោក Dip Thành Kit នៅក្នុងវេទិកាធុរៈកិច្ចមួយ ដែលបានរៀបចំឡើងក្នុងទីក្រុងហូជីមិញ នៅថ្ងៃពុធទី២០ ខែមីនា។ ថ្លែងក្នុងវេទិកាដដែលនេះ លោក Kit និយាយថា ចាប់ពីពេលនេះដល់ឆ្នាំ២០២៥ ឧស្សាហកម្មស្បែកជើងរបស់វៀតណាម នៅតែអាចប្រកួតប្រជែងបានយ៉ាងល្អក្នុងផ្នែកសំខាន់ៗមួយចំនួន រួមមាន តម្លៃពលកម្ម, ចំណូលប្រចាំឆ្នាំរបស់ប្រជាជនម្នាក់ៗ, គោលនយោបាយសេដ្ឋកិច្ច និងទីផ្សារនាំចេញ។ បើតាមលោក Kit កត្តាធំៗចំនួនពីរដែលជំរុញការនាំចេញផលិតផលស្បែកជើងរបស់វៀតណាមមានសម្ទុះខ្លាំងក្លាបែបនេះ។ សម្រាប់កត្តាទីមួយ ចិនដែលជាប្រទេសនាំចេញស្បែកជើងធំបំផុតលំដាប់ទីមួយរបស់ពិភពលោក ចាប់ផ្តើមអនុវត្តគោលនយោបាយសេដ្ឋកិច្ចថ្មី ដោយកាត់បន្ថយការវិនិយោគលើលើឧស្សាហកម្មផលិតស្បែកជើង និងសំលៀកបំពាក់ ហើយជំនួសមកវិញដោយផ្តោតសំខាន់លើឧស្សាហកម្មបច្ចេកវិទ្យាទំនើបៗ។ ការណ៍នេះ ធ្វើឲ្យក្រុមអ្នកវិនិយោគងាកទៅរកប្រទេសវៀតណាម។ សម្រាប់កត្តាទីពីរ វៀតណាម ទទួលបានឱកាសទីផ្សារកាន់តែធំទូលាយ ក្រោយក្លាយជាសមាជិកកិច្ចព្រមព្រៀង TPP ១១ ថ្មី។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ តម្រូវការជាសកលសម្រាប់ផលិតផលស្បែកជើង បានកើនឡើងដល់២៣ពាន់លានគូក្នុងមួយឆ្នាំៗ។ ប្រទេសដែលផលិតស្បែកជើងធំៗក្នុងពិភពលោក មានដូចជា ចិន, ឥណ្ឌា, វៀតណាម និងឥណ្ឌូណេស៊ី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News ដោយដកស្រង់ការលើកឡើងរបស់អ្នកជំនាញក្នុងវេទិកាខាងលើនេះ។ ដោយសារតែមានតម្រូវការច្រើនសន្ធឹកសន្ធាប់បែបនេះ ក្រុមអ្នកជំនាញវៀតណាម ស្នើឲ្យឧស្សាហកម្មផលិតស្បែកជើងខ្លួនពង្រីកទីផ្សារនាំចញ។ បន្ថែមពីនេះ ឧស្សាហកម្មក៏ត្រូវប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងវត្ថុធាតុដើមដែលពុំសូវប៉ះពាល់ខ្លាំងដល់បរិស្ថាន។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ តម្លៃនាំចេញសរុបនៃឧស្សាហកម្មផលិតស្បែងជើងវៀតណាម បានឈានដល់ជិត២០ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ ៨,៣ភាគរយ ធៀបនឹងឆ្នាំ២០១៧។ បើយោងតាមសមាគមផលិតផលស្បែកជើងវៀតណាម ឧស្សាហកម្មបានដាក់គោលដៅថ្មី ដោយដំឡើងកំណើននៃតម្លៃការនាំចេញប្រមាណ១០ភាគរយ ដែលស្មើនឹង ២១,៥ ទៅ ២២ពាន់លានដុល្លារ៕ | បច្ចុប្បន្ននេះ វៀតណាម នាំចេញស្បែកជើងចំនួន១ពាន់លានគូក្នុងមួយឆ្នាំៗ។ ជាមួយតួលេខនាំចេញនេះ ប្រទេសដែលមានប្រជាជនសរុបជាង៩០លាននាក់នេះ ក្លាយជាប្រទេសនាំចេញស្បែកជើងធំបំផុតលំដាប់ពីររបស់ពិភពលោក ដោយតាមពីក្រោយប្រទេសចិន។ |
លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ឃាតកម្មនេះ គឺកើតចេញពីគំនុំ។ លោក បញ្ជាក់បែបនេះថា «យើងមិនទាន់ហ៊ាននិយាយថា គំនុំរឿងអ្វីទេ ព្រោះយើង ត្រូវរក្សាសិទ្ធិឲ្យគេ។ តែគេថារឿងប្រចណ្ឌ គឺប្រហែលអ៊ីចឹងមែនហើយ»។ លោកស្នងការ បន្តថា ពេលនេះ សមត្ថកិច្ច កំពុងសាកសួរបុរសជាឃាតកនោះ។ លោក បន្ថែមថា ឃាតក ប្រហែលជាត្រូវបញ្ជូនទៅតុលាការនៅថ្ងៃស្អែក។ គ្រូបង្រៀន ជាជនរងគ្រោះនោះ ឈ្មោះ តូច វាសនា ចំណែកជនសង្ស័យជាឃាតក ឈ្មោះ ជួន ធានីរាសី៕ | គ្រូបង្រៀនកីឡាម្នាក់ នៅអនុវិទ្យាល័យតាំងរបង ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានបុរសម្នាក់ទៀត បាញ់សម្លាប់ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ។ ឃាតកម្មនេះ កើតឡើងនៅពេលគ្រូបង្រៀនរូបនោះ កំពុងអង្គុយពិសាអាហារថ្ងៃត្រង់ ក្នុងបរិវេណសាលារៀន។ |
បាត់ដំបង៖ ទឹកស្ទឹងសង្កែកាន់តែខ្សត់ ប្រជានេសាទ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្អូញត្អែរការដាក់លប នេសាទត្រីមិនស្រូវបាន និងពិបាករកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។អ្នកស្រី កន ថៃ និងគ្រួសារ បានមកប្រកបរបរជាអ្នកនេសាទ នៅលើទូកតាមដងស្ទឹងសង្កែ នាភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ប្រមាណជាង ១០ឆ្នាំមកហើយ ។ ប្រជានេសាទរូបនេះ រៀបរាប់ថា បច្ចុប្បន្ន របរនេសាទគ្រាន់តែបានធ្វើម្ហូបតែប៉ុណ្ណោះ។ អ្នកស្រី ថៃ រកត្រីក្នុងមួយយប់ បានតែមួយគីឡូក្រាមប៉ុណ្ណោះ ព្រោះទឹកស្ទឹងសង្កែខ្សត់កាន់តែតិចទៅៗ។ ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖ ស្រ្ដីវ័យ៣៣ឆ្នាំរូបនេះ បានរំលឹកទៀតថា ៖ «កាលពីមុនក្នុងថ្ងៃអាចរកបាន ១ ២០០ ០០០ រៀល ដោយដាក់លបប្រមាណជាង ១០០ក្នុងមួយយប់ៗ។ ត្រឹមតែកន្លះខែប៉ុណ្ណោះ អាចបានត្រឹម ៥០ ទៅ ៦០ ម៉ឺនរៀល »។ ត្រីចូលលបវិញ រួមមាន ត្រីសរ ,ត្រីកែង , ត្រីសណ្តាយ ,ត្រីផ្ទក់ និងត្រីតាអោន ដែលលក់បានថ្លៃគួរសម និងតម្រូវការលើផ្សារច្រើន ដោយក្នុងមួយគីឡូក្រាមមានតម្លៃ១២០០០ រៀល ។ លបដាក់ត្រីរបស់អ្នកស្រី កន ថៃ អ្នកស្រី បន្តថា ឆ្នាំក្រោយៗកន្លងមកទៀតត្រីកាន់តែតិច ចំណូលកាន់តែធ្លាក់ បានត្រឹម ៨ លានរៀល ក្នុងមួយរដូវ ដោយសារតែទឹកជំនន់ កាន់តែតិចទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងឆ្នាំនេះទឹកស្ទឹងសង្កែ សឹងតែរឹងដល់បាត ។ យ៉ាងណាមិញ អ្នកស្រី កន ថៃ និងស្វាមី នៅតែបន្តមុខរបរនេសាទ ឬដាក់លបនេះ និងរងចាំទឹកស្ទឹងសង្កែ ជន់ជោរឡើងវិញ អំឡុងខែកញ្ញា និងតុលា។ អ្នកស្រី ថៃ បានត្រៀមលបប្រមាណពី ៧០ ទៅ៨០ សម្រាប់ដាក់តាមមាត់ស្ទឹងនៅពេលទឹកជោរ៕ អ្នកស្រី កន ថៃ ប្រជានេសាទនៅស្ទឹងសង្កែខេត្តបាត់ដំបង | ដោយ៖ ញ៉ែម ចាន់ |
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ប្រតិបត្តិការស្រាវជ្រាវ និងការឈានទៅបង្ក្រាបឧក្រិដ្ឋជនសញ្ជាតិកាណាដា ដែលរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដល់ទៅ១៦៧គីឡូក្រាម គឺធ្វើឡើងចាប់តាំងពីថ្ងៃទី២៧ ខែតុលា រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ បើតាមមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដដែល ក្រៅពីគ្រឿងញៀន សមត្ថកិច្ច បានរឹបអូសកាំភ្លើងខ្លី១ដើម និងរថយន្ត១គ្រឿង ពីបុរសសញ្ជាតិកាណាដានោះ ដែលមានវ័យជាង៥០ឆ្នាំ។ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជាក់ថា៖«បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី»៕ | សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់បានបុរសសញ្ជាតិកាណាដាម្នាក់ ឈ្មោះ ហ្វូ យ៉ុង ឈិង (Fu Yong Qing) ដែលនាំគ្រឿងដល់ទៅ១៦៧គីឡូក្រាមចូលមកកម្ពុជា។ បុរសសញ្ជាតិកាណាដានោះ ត្រូវសមត្ថកិច្ចចាប់ នៅក្នុងរាជធានីភ្នំពេញ ក្រោមការបញ្ជាពីក្រោយរបស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកផែនការប្រឆាំងបទល្មើសគ្រឿងញៀន។ |
ប្រធានសមាគមវារីវប្បករកម្ពុជា លោក សុខ រ៉ាដែន បានបញ្ជាក់ថា ឈ្មួញខ្លះ បានយល់ព្រមអនុវត្តតាមសំណើររបស់ក្រសួងកសិកម្មហើយ ប៉ុន្តែពួកគេមិនសូវសប្បាយចិត្តក្នុងការទិញត្រីរបស់វារីវប្បករទេ ក្រោមហេតុផលត្រីគ្មានស្តង់ដារ និងគុណភាពសម្រាប់ដាក់លក់លើទីផ្សារ។ លោក សុខ រ៉ាដែន បានសង្កត់ធ្ងន់ថា បច្ចុប្បន្នវារីវប្បករកំពុងរងការទម្លាក់តម្លៃត្រី និងគ្មានការបញ្ជាទិញពីឈ្មួញ ស្របពេលសកម្មភាពផ្អាកការនាំចូលត្រីពីវៀតណាម មិនទាន់អនុវត្តឱ្យមានប្រសិទ្ធនៅឡើយ។ បើតាមលោក រ៉ាដែន សព្វថ្ងៃឈ្មួញខ្លះនៅតែបន្តសកម្មភាពនាំចូលត្រីពីវៀតណាម តាមច្រកព្រំដែនកម្ពុជា-វៀតណាម(ជ្រៃធំ) ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២១ខេត្តកណ្តល ចូលរាជធានីភ្នំពេញ។ លោក សុខ រ៉ាដែន ដែលបានដឹងព័ត៌មាននេះ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ អនុវត្តវិធានការផ្អាកនាំត្រីចូលឱ្យបានតឹងរឹង និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមទីផ្សារផលិផលវារីវប្បករនានានៅក្នុងស្រុក។ លោក សុខ រ៉ាដែន ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនាព្រឹកថ្ងៃទី១១មករា យ៉ាងដូច្នេះ៖«ព្រោះការចិញ្ចឹមត្រី ពីមួយថ្ងៃទីមួយថ្ងៃ គឺយើងដាក់ចំណីរហូត។ ហើយទឹកក្នុងស្រះកាន់តែរាំង ព្រោះតែរដូវរីងស្ងួត[រដូវប្រាំង] បានចូលមកដល់ ដែលធ្វើឱ្យប្រឈមខាតបង់យ៉ាងខ្លាំងដល់វារីវប្បករយើង»។ សារព័ត៌មានថ្មីៗមិនទាន់អាចសុំការឆ្លើយតបពីលោកសំណាក់ លោក អេង ជាសាន ប្រធានរដ្ឋបាលជលផលនិងជាអនុប្រធានគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជានៃក្រសួងកសិកម្ម ជុំវិញសំណើររបស់សមាគមវារីវប្បកម្ពុជាបានឡើយ ដោយទូរសព្ទហៅចូល ប៉ុន្តែគ្មានអ្នកទទួល។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទទី៨មករា ឆ្នាំ២០២១ មានតំណាងអាជីវករនាំចេញ-នាំចូលផលិតផលជលផល បានយល់ព្រមផ្អាកការនាំចូលប្រភេទត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ព្រមទាំងត្រីប្រភេទត្រីមួយចំនួនទៀត ដែលវារីវប្បករផលិតបាន។ លើសពីការនេះ តំណាងអាជីវករនាំចេញ នាំចូលត្រីទាំងនោះ បានឯកភាពក្នុងការបង្កើតនូវសមាគម និងបណ្តុំអ្នកប្រមូលទិញផល និងជលផល ក្នុងស្រុកនៅតាមតំបន់ ដើម្បីប្រមូលទិញផលត្រី ដែលផលិតផលនៅក្នុងស្រុក។ កាលឆ្នាំ២០១៩ កម្ពុជានាំចូលត្រីសរុបជាង១,២ម៉ឺនតោន និងរយៈពេលជិតមួយឆ្នាំ២០២០(គិតត្រឹមថ្ងៃទី២៥ធ្នូ) កម្ពុជាបាននាំចូលត្រីជាង១,៧ម៉ឺនតោន៕ | ក្រសួងកសិកម្មបានដាក់ចេញវិធានការផ្អាកនាំចូលត្រីពីប្រទេសវៀតណាម ជាបណ្តោះអាសន្ន ដើម្បីជួយដោះស្រាយបញ្ហាប្រឈមទីផ្សារផលិផលវារីវប្បករ នាពេលបច្ចុប្បន្ន។ ត្រី ដែលក្រសួងកសិកម្មសម្រេចឱ្យឈ្មួញផ្អាកនាំចូលពីវៀតណាម មានត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោជាដើម។ សមាគមវារីវប្បករកម្ពុជា បានស្នើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ អនុវត្តការផ្អាកនាំចូលត្រីចូលពីវៀតណាមឱ្យមានប្រសិទ្ធភាព ខណៈឈ្មួញនៅតែបន្តលួចនាំចូលត្រីប្រភេទទាំងនេះ ។ |
ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតដើម្បីយកឈ្នះភាពងងុយគេងខុសពេលខុសវេលាក្នុងពេលបំពេញការងារនៅពេលថ្ងៃនៅកន្លែងធ្វើការ ឬផ្ទះ។ គេងពេលយប់ឲ្យគ្រប់គ្រាន់ ហេតុផលដ៏ញឹកញាប់ដែលនាំឱ្យងងុយគេងនៅពេលថ្ងៃនោះគឺ មនុស្សយើងច្រើនតែគេងមិនបាន ៧ម៉ោងឡើយនៅពេលយប់។ ធម្មតា ទាំងចិត្ត និងរាងកាយនឹងចង់បានពេលវេលាខ្លះបន្ថែមដើម្បីលង់លក់ក្នុងសុបិន្តនៅថ្ងៃបន្ទាប់ជាមិនខាន។ ដូច្នេះចូរគេងឲ្យបានគ្រប់គ្រាន់នៅពេលយប់ ហើយអ្នកពិតជាលែងមានអាការៈងងុយគេងនៅពេលថ្ងៃទៀតហើយ។ គេងថ្ងៃ ការគេងថ្ងៃដ៏ល្អមួយគឺមានរយៈពេលតែ ១០ ទៅ២០នាទីប៉ុណ្ណោះ។។ ថ្វីបើវាមានរយៈពេលខ្លីក៏ដោយ ក៏អ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំងវិញដែរ។ ញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីនដែលមានផលរំខានតិចតួចបំផុត វាមិនមែនជាអាថ៌កំបាំងឡើយដែលថា ភេសជ្ជៈមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេ តែ និងភេសជ្ជៈមានជាតិហ្គាសផ្តល់នូវការភ្ញោចច្រើនមិនខ្វល់ថាអ្នកមានអារម្មណ៍ងងុយគេងឡើយ។ អ្នកគ្រាន់តែប្រាកដថា អ្នកបានញ៉ាំភេសជ្ជៈមួយដែលមានផលរំខានតិចតួចបំផុតទៅបានហើយ។ ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ បើសិនជាអ្នកមិនចង់ញ៉ាំរបស់មានជាតិកាហ្វេអ៊ីនទេនោះ ចូរសាកល្បងញ៉ាំទឹកធម្មតាវិញទៅ។ ទឹកក៏មានសមាសធាតុជួយឱ្យមានកម្លាំងដែរ ជាពិសេសបើសិនជាវាមានលាយទឹកកកបន្ថែមទៀតនោះ។ ហាត់ប្រាណខ្លះ ការធ្វើលំហាត់ប្រាណដោយពុតពែនខ្លួន លើកជើង ឬរត់យឺតៗក្នុងកន្លែងដែលអ្នកធ្វើការនឹងជួយពង្រឹងដល់របត់ឈាមរត់ ព្រមទាំងជួយបង្កើនការផ្គត់ផ្គង់អុកស៊ីសែនទៅខួរក្បាលដែរ។ លើកក្រោយ នៅពេលមានអារម្មណ៍ងងុយគេងទៀត ចូរចំណាយពេលពីរបីនាទីហាត់ប្រាណខ្លះទៅ។ រឿងនេះក៏ជួយរំលាយជាតិខ្លាញ់ និងពង្រឹងដល់សាច់ដុំអ្នកផងដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh | មានមនុស្សជាច្រើនកំពុងតែស្វែងរកវិធីសាស្ត្រទាំងឡាយណាដែលអាចលុបបំបាត់ការគេងមិនលក់តាមបែបធម្មជាតិ។ ជាមួយគ្នានេះដែរ ក៏មានមនុស្សជាច្រើនកំពុងតែស្វែងរកមធ្យោបាយដើម្បីកុំឲ្យងងុយគេងជ្រុលពេកនៅពេលថ្ងៃ។ បើសិនជាអ្នកអញ្ចឹងដែរនោះ ពិតជារកអូសប្រទះចង្ក្រានហ្គាសហើយ។ |
ដោយមើលឃើញពីការរីកចម្រើននៅក្នុងតំបន់នេះ គួរឱ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ និងដើម្បីជួយពង្រឹងគុណភាពអប់រំ សម្រាប់ប្អូនៗកុមារនៅតំបន់នេះ ឱ្យកាន់តែប្រសើរមួយកម្រិតទៀត សាលាបញ្ញាសាស្ត្រអន្តរជាតិ និងបុរី វីលៀម បានសម្រេចធ្វើកិច្ចសហប្រតិបត្តិការគ្នា ក្នុងការបើកដំណើរសាខាសាលាបញ្ញាសាស្ត្រអន្តរជាតិ របស់ខ្លួនបន្ថែមទៀត ហើយក៏ជាសាខាដំបូងបំផុតរបស់ខ្លួន នៅក្នុងសង្កាត់កំបូល រាជធានីភ្នំពេញ។ ជាមួយនឹងទីតាំងសាលា ដែលជាទីតាំងមានសក្តានុពលបំផុត ដែលស្ថិតនៅក្នុង បុរី វីលៀមគម្រោងថ្មី មានផ្ទៃដីបច្ចុប្បន្ន រហូតដល់ជាង១១ហិកតា និងមានវីឡាជាង២០០ ហើយក៏ជាបុរីដែលធំជាងគេក្នុងតំបន់ ហើយមានម៉ូតផ្សេងៗពីគ្នា ដែលមានភាពស្រស់ស្អាតខ្លាំង។ជាមួយគ្នានោះ នៅក្នុងគម្រោងថ្មីនេះ ក៏មានផ្សារទំនើប វីលៀម ផ្លាហ្សា ដែលកំពុងតែចាប់ផ្តើមសាងសង់ ហើយវាក៏ជាផ្សារទំនើបដំបូងគេ នៅក្នុងសង្កាត់កំបូលនេះផងដែរ។ នៅក្នុងកម្មវិធីនោះដែរ លោក វីលៀម ណារ៉ាម័រ (Mr. William Naramore) ដែលជាម្ចាស់គម្រោងបុរី វីលៀម និងជានាយកប្រតិបត្តិរបស់ បុរី វីលៀម បានលើកឡើងថា៖«ដើម្បីចូលរួមលើកកម្ពស់ការអប់រំ និងដើម្បីជួយជំរុញការសិក្សាររបស់ប្អូនកុមារនៅតំបន់នេះ ឱ្យកាន់តែប្រសើរមួយកម្រិតទៀត និងដោយមើលឃើញពីចក្ខុវិស័យ របស់ សាលាបញ្ញាសាស្ត្រអន្តរជាតិ ដូចគ្នាទៅនឹងចក្ខុវិស័យ របស់ បុរី វីលៀម ដូចនេះកិច្ចព្រមព្រៀងមួយនេះ ក៏បានធ្វើឡើងនៅថ្ងៃនេះ»។ លើសពីនោះ លោកក៏បានប្រកាសផ្តល់នូវអាហាររូបករណ៍ ដល់សិស្សក្រីក្រនៅក្នុងតំបន់នេះ ឱ្យមានឱកាសបានសិក្សា នៅសាលាបញ្ញាសាស្ត្រអន្តរជាតិ នៅទីតាំងនេះផងដែរ។ លោកបណ្ឌិត កុល ផេង ស្ថាបនិក និងប្រធានសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាលាបញ្ញាសាស្ត្រអន្តរជាតិ ក៏បានលើកឡើងបន្ថែមថា៖«សាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាលាបញ្ញាសាស្ត្រអន្តរជាតិ មានចក្ខុវិស័យវែងឆ្ងាយ ក្នុងការអប់រំសិស្ស និស្សិត ឱ្យប្រកបវិជ្ជាជីវៈ ដោយសមត្ថភាពខ្ពស់ មានលក្ខណៈ និងចរិយាសម្បត្តិប្រកបដោយសីលធម៌និងគុណធម៌។ ការបង្រៀនត្រូវប្រើភាសាអង់គ្លេស និងភាសាខ្មែរជាយាន។ គោលដៅចម្បងគឺអប់រំកូនខ្មែរ ឱ្យក្លាយជាពលរដ្ឋគំរូ ដើម្បីសាងសង្គមជាតិឲ្យបានថ្កុំថ្កើង ប្រកបដោយសីលធម៌ និងព្រហ្មវិហារធម៌។ មាតាបិតានិងគ្រូបង្រៀនមានតួនាទីសំខាន់ណាស់ ក្នុងការអប់រំទាំងកុមារ និងយុវជន។ ក្រោយពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះរួចរាល់ បុគ្គលិករបស់ បុរី វីលៀម និងសាលាបញ្ញាសាស្ត្រអន្តរជាតិ បានទៅទស្សនាផ្ទះគំរូរ និងបានថតរូបអនុស្សាវរីយ៍ជាមួយគ្នា ដោយមនោសញ្ចេតនា ដ៏ស្និទ្ធស្នាលផងដែរ។ សូមបញ្ជាក់ផងដែរថា សាលាបញ្ញាសាស្រ្តអន្តរជាតិ នឹងដាក់ឱ្យដំណើរការ នៅពេលដែលគម្រោងរួចរាល់ជាស្ថាពរ នៅឆ្នាំ២០២៣ និងបើកថ្នាក់សិក្សាចាប់ពីថ្នាក់មតេយ្យ បឋម និងមធ្យមសិក្សា។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់៖ 085 200 909 / 069 32 82 02 ៕ ទីតាំង៖ http://bit.ly/bwilliam (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បុរី វីលៀម និងសាលាបញ្ញាសាស្ត្រអន្តរជាតិ បានចុះកិច្ចព្រមព្រៀងលើការសាងសង់ និងបើកដំណើរសាលារៀន នៅ បុរី វីលៀម។ កម្មវិធីនេះ ធ្វើឡើងនៅភូមិអង្គជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលស្ថិតនៅគម្រោងបុរី វីលៀម ថ្មីផ្ទាល់តែម្តង។ |
ការសម្រេចរបស់មេពន្ធដារនៅពេលនេះ គឺដើម្បីផ្តល់ការលើកទឹកចិត្តនិងភាពងាយស្រួលបន្ថែមទៀត ដល់អ្នកជាប់ពន្ធ ក្នុងការអនុវត្តនិងទទួលបានអត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀងDTA។ ការផ្តល់នេះធ្វើឡើងបន្ទាប់ពីសង្កេតឃើញ និវាសនជន នៃយុត្តាធិការដៃគូកិច្ចព្រមព្រៀង DTA របស់កម្ពុជា លោក-លោកស្រីអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិករសហគ្រាស ពាក់ព័ន្ធ (អ្នកជាប់ពន្ធ) បានផ្តល់កិច្ចសហការនិងមានអនុលោមភាពខ្ពស់។ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា អត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀង DTA នឹងត្រូវអនុវត្តក្នុងរយៈពេលមួយឆ្នាំពេញ សម្រាប់គ្រប់ករណី ស្នើសុំដែលទទួលបានការអនុញ្ញាតពីអគ្គនាយកដ្ឋានពន្ធដារ ដោយគិតចាប់ពីថ្ងៃទី១ ខែមករា នៃឆ្នាំជាប់ពន្ធចរន្ត។ ហេតុដូច្នេះ អ្នកជាប់ពន្ធត្រូវរួសរាន់ក្នុងការដាក់ពាក្យស្នើសុំអត្ថប្រយោជន៍ ក្រោមកិច្ចព្រមព្រៀង DTA និងត្រូវអនុវត្តតាមច្បាប់និង បទប្បញ្ញត្តិនានាស្តីពីពន្ធដារជាធរមាន មុនពេលទទួលបានការអនុញ្ញាតពីអគ្គនាយកដ្ឋានពន្ធដារ។ ដើម្បីឈ្វេងយល់បន្ថែមអំពីការអនុវត្តនេះ អ្នកជាប់ពន្ធ ភ្នាក់ងារសេវាកម្មពន្ធដារ និងសាធារណជនទាំងអស់ អាចទូរស័ព្ទមក Call Center 1277 ឬចូលជជែកសួរក្នុង GDT Live Chat ដែលអាចទាញយកកម្មវិធីទូរសព្ទដៃចេញពី App Store សម្រាប់ iOS ឬ Play Store សម្រាប់ Android។ លោក គង់វិបុល សង្ឃឹមយ៉ាងមុតមាំថា អ្នកជាប់ពន្ធទាំងអស់ នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារខាងលើនេះឱ្យមានប្រសិទ្ធភាព និង ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់៕ | អគ្គនាយកពន្ធដារលោក គង់ វិបុល ប្រាប់អ្នកជាប់ពន្ធឱ្យរួសរាន់ដាក់ពាក្យស្នើសុំអត្ថប្រយោជន៍ ក្រោមកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA)។ បើតាមសេចក្តីណែនាំរបស់លោក គង់ វិបុល នាថ្ងៃទី៣មករា ដើម្បីទទួលបានអត្ថប្រយោជន៍ពីDTA អ្នកជាប់ពន្ធត្រូវអនុវត្តតាមច្បាប់និង បទប្បញ្ញត្តិនានា ស្តីពីពន្ធដារជាធរមាន មុនពេលទទួលបានការអនុញ្ញាតពីអគ្គនាយកដ្ឋានពន្ធដារ។ |
លោក ហេង សុផាន់ណារិទ្ធិ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) បានពន្យល់ពី ផ្នែកហានិភ័យការងារ ដល់សមាជិក ប.ស.ស នៅពេលជួបគ្រោះថ្នាក់ដោយចៃដន្យពេលបំពេញការងារ ឬមានជំងឺវិជ្ជាជីវៈ។ កម្មករ និងអ្នកមានប័ណ្ណ ប.ស.ស ទាំងអស់ នឹងទទួលបានការគាំទ្រផ្នែកព្យាបាលដោយឥតគិតថ្លៃ រួមទាំងអត្ថប្រយោជន៍ផ្នែកថែទាំសុខភាពជាច្រើនទៀត។ សូមអញ្ជើញស្ដាប់ការពន្យល់របស់ លោក ហេង សុផាន់ណារិទ្ធិ អគ្គនាយករង ប.ស.ស ៖ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ អគ្គនាយករង ប.ស.ស បានបញ្ជាក់ថា គ្រោះថ្នាក់ការងារ គឺកើតឡើងដោយចៃដន្យ ភ្លាមៗពុំបានដឹងមុន នៅពេលបំពេញការងារ។ គ្រោះថ្នាក់ការងារពេលធ្វើដំណើរទៅធ្វើការ ក៏ជាគ្រោះថ្នាក់ការងារដែរ ឱ្យតែបើកបរតាមដងផ្លូវឆ្ពោះទៅកន្លែងការងារ នៅអំឡុងពេលសមស្រប។ លើសពីនេះ ជំងឺវិជ្ជាជីវៈ ដែលកើតឡើងពាក់ព័ន្ធនឹងធ្វើការ រួមទាំងសាធាតុប្រើប្រាស់ បរិយាកាស ដែលបណ្ដាលឲ្យកើតជំងឺណាមួយ ក្នុងអំឡុងពេលធ្វើការ និងក្រោយពេលលែងបំពេញមុខងារទាំងនោះក្ដី ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារដែរ។ កម្មករ រួមទាំងអ្នកមាន ប័ណ្ណ ប.ស.ស ទាំងអស់ នៅពេលជួបគ្រោះថ្នាក់ការងារ ត្រូវជូនដំណឹងទៅនិយោជក។ បន្ទាប់មកនិយោជក ត្រូវជូនដំណឹងនិងធ្វើលិខិតពីគ្រោះថ្នាក់នោះ ឬទាក់ទងទៅលេខ ១២៨៦ ដើម្បីបំពេញបែបបទ និងរបាយការណ៍ ទៅ ប.ស.ស។ ពាក់ព័ន្ធនឹងផ្នែក ហានិភ័យការងារនេះ ក្នុងឆ្នាំ២០២២ កម្មករ និងអ្នកមានប័ណ្ណ ប.ស.ស មានជាង៨៦០០នាក់ បានទទួលការគាំពារថ្លៃព្យាបាលពី ប.ស.ស៕ | ភ្នំពេញ៖ គ្រោះថ្នាក់ការងារ ជាគ្រោះថ្នាក់កើតឡើងជាយថាហេតុ បូករួមទាំងការធ្វើដំណើរ។ លើសពីនេះ បើកម្មករមានជំងឺ ដែលបង្កឡើងដោយសារការបំពេញការងារ ក៏ត្រូវចាត់ទុកជា ករណីគ្រោះថ្នាក់ការងារដែរ។ |
តាមអ្នកនាំពាក្យដដែល នៅក្នុងជំនួបនោះ សហភាពអឺរ៉ុប នៅតែលើកឡើងពីកង្វល់ និងបារម្ភរបស់ខ្លួន ជុំវិញការរិតដ្បិតសេរីភាពសារព័ត៌មាន និងអង្គការសង្គមស៊ីវិលនៅកម្ពុជា និងពិសេសការចាប់ និងឃុំខ្លួន ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ទន្ទឹមនឹងនីតិវិធីរបស់តុលាការកំពូលលើបណ្តឹងសុំរំលាយគណបក្សប្រឆាំងមួយនេះ កំពុងតែដំណើរការនោះ។ ជាការកត់សម្គាល់នេះមិនមែនជាលើកទី១ទេ ដែលកម្ពុជា ជួបជាមួយសហភាពអឺរ៉ុប ជជែកគ្នាពីករណីការចាប់ខ្លួន ឯកឧត្តម កឹម សុខា និងបណ្តឹងរំលាយគណបក្សប្រឆាំងមួយនេះ។ កាលពីចុងខែតុលា លោក ប្រាក់ សុខុន ក៏បានជួបជាមួយលោក Werner Langen ប្រធានគណៈកម្មាធិការ កិច្ចការសេដ្ឋកិច្ច និងរូបិយវត្ថុរបស់សភាអឺរ៉ុបដែរ។ ក្នុងជំនួបនោះ ប្រតិភូសហភាពអឺរ៉ុប បាននិយាយភ្ជាប់រឿងអនុគ្រោះពន្ធពាណិជ្ជកម្ម នៅក្នុងសំណើឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ហើយបញ្ឈប់ការប៉ុនប៉ងរំលាយបក្សប្រឆាំងមួយនេះ៕ | លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានពន្យល់ទៅ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ថាកម្ពុជាកំពុងពង្រឹងនីតិរដ្ឋ។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា ថ្លែងប្រាប់អ្នកកាសែតដូច្នេះ បន្ទាប់ពីជំនួបពន្យល់ទៅកាន់សហភាពអឺរ៉ុប នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ នាទីស្តីការក្រសួងបញ្ចប់។ |
ដោយ ប៉ាកកាខ្មៅ -ចេះជាញចំណាប់ទាំងរឿងច្បាប់និងសង្គម ប្រកួតទាំងតូចធំមិនលំលើកទង់ជ័យ ជជែកវែកញែកមិនបែក និងមិនភិតភ័យ ឈ្នះសាសន៍គេដទៃល្បីបានពានសកល។ -រឿងវិទ្យាសាស្ត្រក៏ណាស់ច្បាស់មិនភ្លាំងភ្លាត់ ទ្រឹស្តីអនុវត្តចេះស្ទាត់កើតបានផល រឿងសិស្សពូកែខ្មែរយើងខ្លាំងខ្លះឡើងដល់ ប្រឡងសកលដល់បានចំណាត់ថ្នាក់ល្អ។ -រៀនដល់បារាំងខ្លះល្បីខ្លាំងដល់US និស្សិតខ្មែរយើងចេះជាប់អាហារូបករណ៍ រៀន IT ច្បាប់ ខ្លះចាប់គ្រប់គ្រងទេសចរណ៍ ខ្លះខ្លាំងរៀនលេខល្អគេតថ្លៃកក់ទុក។ -មានជាប់Fulbright មេដាយនៅOlympiad ក្រុងស្រែសិស្សខ្មែរឆ្លាតបរទេសចង់ជួបមុខ ទំនាក់ទំនងមិនឆ្គងចេះតាមទំនុក សិស្សឆ្នើមផ្តើមវាយលុកលើកមុខជាតិខេមរា។ ក្រៅពីសិក្សាផ្នែកកីឡាក៏សម្បូរ ប៉េតង់តេក្វាន់ដូផ្លាស់ប្តូរមិនធម្មតា ប្រយុទ្ធឆ្លងទ្វីបមានប្រៀបច្រើនលើកច្រើនសារ ប្រឹងទាំងរាស្ត្ររដ្ឋា Go Go Cambodia ! | បទ ពាក្យដប់ |
វិសាលភាពថ្មីនៃភេរវកម្ម និងការប្រឆាំងភេរវកម្ម គឺជាប្រធានបទ១ ក្នុងចំណោមប្រធានបទទាំង៥ ដែលសម្តេច ទៀ បាញ់ នឹងលើកឡើង ក្នុងកិច្ចប្រជុំនោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។ ប្រធានបទ៤ទៀត គឺ ភាពជាអ្នកដឹកនាំរបស់អាមេរិក និងបញ្ហាប្រឈមនៃសន្តិសុខឥណ្ឌូប៉ាស៊ីកហ្វិក, ការទប់ស្កាត់វិបត្តិកូរ៉េខាងជើង, ការរៀបចំសណ្តាប់ធ្នាប់សន្តិសុខអាស៊ីដែលកំពុងវិវត្ត និងការលេចឡើងនូវរបាំងសម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខតំបន់។ ប្រភពដដែល បានឲ្យដឹងទៀតថា សម្តេច ទៀ បាញ់ ក៏នឹងជួបសំណេះសំណាលជាមួយលោកស្រី Ana Birchall ឧបនាយករដ្ឋមន្ត្រីរ៉ូម៉ានី ផងដែរ ជុំវិញកិច្ចសហប្រតិបត្តិការ នៃដៃគូយុទ្ធសាស្ត្ររ៉ូម៉ានី៕ | ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេច ទៀ បាញ់ ដឹកនាំប្រតិភូយោធាជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៧ នៅសាធារណរដ្ឋសឹង្ហបុរី នៅថ្ងៃនេះ រហូតដល់ថ្ងៃទី៣ ខែមិថុនា។ |
ចិន និងអាមេរិក នឹងបើកការចរចាម្ដងទៀតដើម្បីស្វែងរកដំណោះស្រាយនៃវិបត្តិក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ខុសពីលើកមុនៗ ចិននឹងបញ្ជូនថ្នាក់មន្ត្រីថ្នាក់អនុរដ្ឋមន្ត្រីទៅចរចាជាមួយសមភាគីអាមេរិកនៅដំណាច់ខែសីហានេះ។ ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃទី១៦ ខែសីហា ប្រកាសថា អនុរដ្ឋមន្ត្រីពាណិជ្ជកម្មទទួលការចរចាអន្តរជាតិ Wang Shouwen នឹងជួបតទល់ជាមួយរដ្ឋលេខាធិការពាណិជ្ជកម្ម David Malpass តាមការអញ្ជើញរបស់អាមេរិក។ តាមការប្រកាសខាងលើ ក្រុងប៉េកាំងក៏បានបញ្ចេញជំហរប្រឆាំងដាច់ខាតសកម្មភាពឯកតោភាគីរបស់អាមេរិក ប្រឆាំងនយោបាយគាំពារនិយម និងមិនទទួលការដាក់ទណ្ឌកម្មណាមួយឡើយ។ យ៉ាងណាមិញ ចិនរីករាយស្វាគមន៍ការសន្ទនាទាំងឡាយដោយផ្អែកលើគោលការណ៍ស្មើភាព សុច្ចរិត និងការគោរពប្រយោជន៍គ្នាទៅមក។ ការចរចាថ្នាក់មន្ត្រីកម្រិតអនុរដ្ឋមន្ត្រីនេះ ទំនងជាមិនអាចដោះស្រាយការខ្វែងគំនិតគ្នាបានទេ ដ្បិតកាលពីការចរចាកន្លងមកដែលធ្វើឡើងនៅកម្រិតមន្ត្រីជាន់ខ្ពស់ផង ក៏គ្មានលទ្ធផលអ្វីដែរ។ ក្នុងការចរចាចុងក្រោយក្នុងខែមិថុនា ឧបនាយករដ្ឋមន្ត្រីចិន លីវ ហឺ បានជជែកជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម Wilbur Ross នៅទីក្រុងប៉េកាំង ប៉ុន្តែមិនអាចសម្រេចបានផ្លែផ្កាឡើយ ហើយមហាអំណាចទាំងពីរក៏ចាប់ធ្វើសង្គ្រាមពន្ធតែម្ដង។ កាលពីខែមុន រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានចាប់ផ្ដើមអនុវត្តពន្ធតម្លៃ៣៤ពាន់លានដុល្លារលើផលិតផលចិន ដែលធ្វើឲ្យចិនចាត់វិធានការដូចគ្នាត្រឡប់វិញ។ នៅខែសីហានេះ រដ្ឋបាលក្រុងវ៉ាស៊ីនតោននឹងអនុវត្តការដំឡើងពន្ធចំនួន១៦ពាន់ដុល្លារទៀត។ នៅដើមខែនេះដែរ ក្រុងប៉េកាំងបានដំឡើងពន្ធសរុបចំនួន៦០ពាន់លានដុល្លារលើទំនិញអាមេរិករាប់រយមុខ បន្ទាប់ពីលោក ត្រាំ បានប្រកាសផែនការដំឡើងពន្ធដល់ទៅ២៥ភាគរយ ស្មើនឹងជាង២០០ពាន់លានដុល្លារលើទំនិញចិន។ ការដំឡើងពន្ធនាំចូលផ្ទួនលើចិននេះ ត្រូវបានលោក ត្រាំ ចាត់ទុកជាសង្គ្រាមដែលងាយស្រួលឈ្នះ ហើយលោកនឹងបន្តចំណាត់ការនេះទៀត បើចិនមិនព្រមមានវិធានការដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អាមេរិកទេនោះ។ នេះក៏ព្រោះតែលោក ត្រាំ មិនពេញចិត្តនឹងជញ្ជីងពាណិជ្ជកម្មទ្វេភាគីជាមួយចិន ដែលអាមេរិកមានឱនភាពដល់ទៅ៣៥០ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ ៕ | រដ្ឋាភិបាលក្រុងប៉េកាំង នឹងបញ្ជូនមន្ត្រីមួយក្រុមទៅកាន់អាមេរិកដើម្បីបន្តការចរចារកដំណោះស្រាយជម្លោះពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ ខណៈភាគីទាំងសងខាងបន្តដំឡើងពន្ធលើផលិតផលគ្នាទៅមក។ ការចរចាជុំថ្មីនេះ ដែលគ្រោងធ្វើនៅចុងខែសីហា គឺជាជំនួបលើកដំបូងក្នុងរយៈពេលពីរខែមកនេះក្រោយការចរចាលើកមុនៗបានបរាជ័យ។ ទោះលទ្ធផលទៅជាយ៉ាងណា ការជួបគ្នានេះជាសញ្ញាវិជ្ជមានមួយដើម្បីឈានទៅរកច្រកចេញនៃវិបត្តិនេះ។ |
ឧត្តរមានជ័យ កែប ប៉ៃលិន ស្ទឹងត្រែង | ខាងក្រោមនេះជាលទ្ធផលថ្មីថ្នាក់វិទ្យាសាស្ត្រ សម្រាប់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឧត្តរមានជ័យ កែប ប៉ៃលិន និងស្ទឹងត្រែង។ |
រមណីយដ្ឋានត្រីមាស ជាគឺរមណីដ្ឋានកែច្នៃថ្មីមួយ ដែលមានទីតាំងនៅស្រុកត្រាំកក់ ខេត្តតាកែវ។ ទើបតែបើកដំណើរការនៅក្នុងខែសីហា ប៉ុន្តែរមណីដ្ឋានកែច្នៃ ដែលមានធម្មជាតិជុំវិញអំណោយផលនេះ បានទទួលការគាំទ្រពីទេសចរ ក្នុងស្រុកបណ្តើរៗហើយ។ ចំការផ្កាឈូករ័ត្នក្នុង រមណីយដ្ឋានត្រីមាស លោក មាស ចាន់ថេង អ្នកគ្រប់គ្រងរមណីយដ្ឋានត្រីមាស បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា ទេសចរ អាចទទួលបានឃើញនូវការកម្សាន្តចម្រុះ នៅរមណីយដ្ឋានកែច្នៃនេះ ដែលមានទាំងបែបធម្មជាតិផង ការកែច្នៃផង និងបែបកសិទេសចរណ៍ផង។ បើតាមអ្នកគ្រប់គ្រងរូបនេះ ក្រៅតែពីសម្រស់នៃធម្មជាតិ នៅក្បែរជើងភ្នំដ៏ស្រស់ត្រកាលហើយនោះ ស្រះទឹកដ៏ធំហំមួយ ដែលត្រូវបានកែច្នៃឡើង ដែលមិនត្រឹមតែអនុញ្ញាឲ្យអ្នកទេសចរ បានជិះទូកកៃយ៉ាក ឬទូកទាកម្សាន្តតែមួយមុខទេ ពួកគេក៏អាចគយគន់ត្រីរាប់ពាន់ក្បាលនៅក្នុងស្រះនោះ និងផ្តល់ចំណីទៅឲ្យពពួកត្រីបានផងដែរ។ លោក មាស ចាន់ថេង បន្ថែមដូច្នេះថា៖«ចំណុចទាក់ទាញនៃរមណីយដ្ឋាននេះ គឺដោយសារមានភ្នំព័ទ្ធជុំវិញ មានដំណាំហូបផ្លែ មានការកម្សាន្តជាច្រើន ដូចជាការមើលត្រី ឲ្យចំណីត្រី និងមានខ្យល់អាកាសបរិសុទ្ធ»។ ត្រីជាច្រើនប្រភេទ ដែលចិញ្ចឹមសម្រាប់ភ្ញៀវទស្សនាក្នុង រមណីយដ្ឋានត្រីមាស សួនផ្កាឈូករ័ត្ន ក៏ជាកត្តាទាក់ទាញទេសចរមួយដែរ ក្នុងរមណីយដ្ឋានត្រីមាសដែរ។ នេះបើតាមការបន្ថែមរបស់លោក មាស ចាន់ថេងដោយលោកបានបន្តទៀតថា ទេសចរអាចទិញ និងបរិភោគផ្លែឈើជាច្រើនប្រភេទ ដែលត្រូវបានដាំដុះនៅក្នុង រមណីយដ្ឋានត្រីមាសនេះដែរ ដូចជា ផ្លែមៀន មៀនប៉ៃលិន ឬតាង៉ែន និងទុរេនជាដើម។ រមណីយដ្ឋានត្រីមាសក៏មានរៀបចំកន្លែងអង្គុយ និងសម្រាកលម្ហែ ទទួលទានអាហារសម្រាប់ទេសចរផងដែរ៕ ភោជនីយដ្ឋាន ក្នុងរមណីយដ្ឋានត្រីមាស រូបភាពពីទំព័រហ្វេសប៊ុករមណីយដ្ឋានត្រីមាស | រមណីយដ្ឋានទេសចរណ៍កែច្នៃ ថ្មីសន្លាងមួយបានលេចខ្លួនឡើងក្នុងធម្មជាតិ ហ៊ុមព័ទ្ធទៅដោយទេសភាពជួរភ្នំ ដ៏ស្រស់ស្អាត។ រមណីយដ្ឋានត្រីមាស ដី ស្រុក ត្រាំកក់ ខេត្តតាកែវ ចម្ងាយប្រមាណ ៩៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទើបបើកដំណើរការកាលពីខែសីហាកន្លងទៅ។ នៅទីនេះ ទេសចរអាចគយគន់ទេសភាពជួរភ្នំ ជិះទូកកម្សាន្ត ផ្តល់ចំណីត្រី និងអាចទិញ ដំណាំហូបផ្លែ ដែលដាំដុះនៅក្នុងរមណីយដ្ឋានកែច្នៃមួយនេះ។ |
បើនិយាយពីសម្លដែលស្រង់យកតែសាច់ និងបន្លែមក ឬដួសយកតែទឹកចេញក៏ហៅថា កាក ដែរ។ ដោយឡែកមនុស្សដែលប្រើធ្វើការអ្វីមិនកើត ក៏គេហៅថា កាកមនុស្សផងដែរ។ ដូច្នេះឲ្យតែមានពាក្យ កាកនៅពីមុខពាក្យផ្សេងទៀត គឺសុទ្ធតែមានន័យមិនល្អនោះទេ។ ឧទាហរណ៍៖ កាកសំបុត្រ(សំបុត្រដែលគេលែងត្រូវការ)៕ | ការពិតទៅពាក្យ «កាក» មិនមែនជាពាក្យល្អនោះទេ។ «កាក» ជានាមសព្ទ មានន័យថា អ្វីៗដែលសោះ,ដែលអស់រសជាតិដោយច្របាច់ ដោយទំពា ស្ងោរជាដើម។ |
តាមប្រភពដដែល ពិធីដាំកូនឈើព្រៃនេះធ្វើឡើងក្រោមប្រធានបទ «សៀមរាបផ្ទះខ្ញុំ ភ្នំគូលែនខ្ញុំ» និងមានការចូលរួមពីសម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ទៀ សីហា អភិបាលខេត្តសៀមរាបផងដែរ។ ក្នុងពិធីនោះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថាព្រៃឈើ រក្សាបាននូវលំនឹងបរិស្ថានធម្មជាតិ រក្សាខ្យល់បរិសុទ្ធ បង្កើនអុកស៊ីសែន និងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោកបន្ថែមទៀតថា៖« ការដាំស្តារព្រៃឈើនេះ ជួយបង្កើនធនធានជីវៈចម្រុះ ធានាការការពារ និងអភិរក្សទីកន្លែងប្រវត្តិសាស្ត្រ វប្បធម៌ធម្មជាតិ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ជាពិសេសធានាការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាសហគមន៍ ដែលរស់នៅលើភ្នំគូលែន និងប្រជាពលរដ្ឋនៅខេត្តសៀមរាបទាំងមូល»។ ក្នុងពិធីនោះ សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានជំរុញ និងលើកទឹកចិត្តប្រជាសហគមន៍ឲ្យចូលរួមពង្រឹង និងអនុវត្តច្បាប់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិឲ្យគង់វង្ស។ នេះបើតាមហ្វេសប៊ុកក្រសួងបរិស្ថាន៕ | ភ្នំពេញ៖ អាជ្ញាធរ និងអ្នកពាក់ព័ន្ធបាននាំគ្នាដាំកូនឈើព្រៃជាង ១៧,០០០ដើម នៅក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន កាលពីថ្ងៃទី ៣១ សីហា ដើម្បីស្តារព្រៃឈើឡើងវិញ។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន។ |
តើសកម្មភាព ឬទម្លាប់អ្វីខ្លះទៅ ដែលអាចបង្កឲ្យកើតជំងឺមហារីកបំពង់អាហារ? ខាងក្រោមនេះ គឺជាអ្វីដែលអ្នកចង់ដឹង៖ អាយុ និងភេទ ជំងឺមហារីក បំពង់អាហារ អាចកើតមានឡើងលើមនុស្សគ្រប់វ័យទាំងអស់ ប៉ុន្តែហានិភ័យនៃជំងឺនេះ ច្រើនតែកើតឡើងតាមអាយុ។ ប្រហែលជា ៨៥ភាគរយនៃករណីនេះត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅអាយុ ៥៥ឆ្នាំ ឬច្រើនជាងនេះ។ មិនតែប៉ុណ្ណោះ ជំងឺមហារីកបំពង់អាហារ កើតឡើងចំពោះបុស ច្រើនជាងស្ត្រី។ អ្នកជក់បារី និងផឹកស្រា បើយោងតាមអ្នកជំនាញបានបង្ហាញថា គ្រឿងស្រវឹង គឺជាកត្តាដ៏សំខាន់ដែលបានផ្សារភ្ជាប់ទៅនឹងជំងឺមហារីកជាច្រើន រួមទាំងមហារីកបំពង់អាហារផងដែរ។ ការសិក្សានៅសាកលវិទ្យាល័យអាមេរិក បានរកឃើញថា ការជក់បារីមានអាត្រាកើតជំងឺមហារីកបំពង់អាហាររហូតដល់ទៅ ៤,២១ដង បើធៀបទៅនឹងអ្នកមិនជក់។ ចំណែកឯជាតិអាល់កុល មិនបង្កជំងឺមហារីកបំពង់អាហារដោយផ្ទាល់នោះទេ ប៉ុន្តែជាតិអាល់កុលរហូតដល់ទៅ ៩០ភាគរយ នៅក្នុងរាងកាយក្រោយឥទ្ធិពលនៃអង់ស៊ីម អាចត្រូវបានបម្លែងទៅជាជាតិពុល ដែលអាចធ្វើឲ្យខូចតំបន់ភ្នាសរំអិលៗនៃបំពង់អាហារ។ ខ្លាញ់ទទួលទានខ្លាញ់ច្រើនពេក អាចបង្កើនហានិភ័យនៃជំងឺមហារីកបំពង់អាហារ ប៉ុន្តែក៏ប្រឈមនឹងជំងឺមហារីកដទៃទៀតដែរ។ អ្នកជំនាញបាននិយាយថា មនុស្សដែលធាត់លើសទម្ងន់ ប្រឈមនឹងហានិភ័យកើតជំងឺមហារីកបំពង់អាហារខ្ពស់ជាងមនុស្សធម្មតា ចាប់ពី ២ទៅ ៤ដង។ ទទួលទានរបបអាហារមិនល្អ ទម្លាប់ទទួលទានអាហារ មួយចំនួនដូចជា សាច់ក្រហម អាហារកែច្នៃ ទទួលទានបន្លែផ្លែឈើតិច និងខ្វះការធ្វើលំហាត់ប្រាណ ក៏អាចបណ្តោលឲ្យកើតជំងឺមហារីកបំពង់អាហារដែរ។ ដូច្នេះហើយ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកបំពង់អាហារ អ្នកគួរតែជៀសវាងកត្តាមួយចំនួនដូចដែលបានបង្ហាញពីខាងលើនេះ។ ផ្ទុយទៅវិញ អ្នកត្រូវទម្លាប់ទទួលទានបន្លែផ្លែឈើឲ្យបានច្រើន និងធ្វើលំហាត់ប្រាណជាប្រចាំផងដែរ៕ | មួយរយៈពេលចុងក្រោយនេះ អត្រានៃការកើតជំងឺមហារីកបំពង់អាហារ បានកើនឡើងយ៉ាងខ្លាំងដោយសារតែទម្លាប់នៃការទទួលទានអាហារ ព្រមទាំអសកម្មភាពប្រចាំថ្ងៃមិនល្អ។ |
ក្រោយចិន និងសហភាពសូវៀតបាក់បែកនៅក្នុងឆ្នាំ១៩៦៩ ដោយសារតែបញ្ហាទំនាក់ទំនងទ្វេភាគី មនោគមវិជ្ជា និងសន្តិសុខ ក្រុមកីឡាប៉េងប៉ុងចិន នៅក្នុងខែមេសា ឆ្នាំ១៩៧១ បានអញ្ជើញក្រុមកីឡាប៉េងប៉ុងអាម៉េរិក ទៅលេងនៅចិន។ នេះជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៤៩មក ដែលអ្នកសារព័ត៌មានអមជាមួយកីឡាករអាម៉េរិក ធ្វើដំណើរទៅចិន។ តាមរយៈការទូតប៉េងប៉ុងនេះ វាជាការបើកផ្លូវនៃការចាប់ផ្តើមទំនាក់ទំនងអាម៉េរិក និងចិនទៅរកភាពល្អប្រសើរ ហើយក៏មានភាពរកាំរកូសដែរ។ នៅខែកក្កដា ឆ្នាំ១៩៧១ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក Henry Kissinger បានធ្វើដំណើរទស្សនកិច្ចទៅចិនយ៉ាងស្ងាត់ៗ មុនពេលអង្គការសហប្រជាជាតិ បានដកកៅអីពីតៃវ៉ាន់ និងផ្តល់ឱ្យចិនជំនួសវិញ។ រដ្ឋាភិបាលរបស់លោក Chiang Kai-shek ដែលបានភៀសខ្លួនទៅតៃវ៉ាន់ ក្រោយចាញ់សង្រ្គាមស៊ីវិលនៅក្នុងឆ្នាំ១៩៤៩ បានគ្រប់គ្រងកៅអីនៅអង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ១៩៤៥មក។ ប៉ុន្មានខែបន្ទាប់ ពេលគឺនៅខែកុម្ភៈ ឆ្នាំ១៩៧២ ប្រធានាធិបតីអាម៉េរិក លោក Richard Nixon បានធ្វើទស្សនកិច្ចរយៈពេល៨ថ្ងៃ នៅចិន និងបានជួបជាមួយលោកប្រធានម៉ៅ សេទុងថែមទៀត។ ក្នុងដំណើរទស្សនកិច្ចលើកដំបូងក្នុងនាមជាប្រធានាធិបតីអាម៉េរិកនៅចិន លោក Nixon ក៏បានចុះកិច្ចព្រមព្រៀងក្រុងសៀងហៃជាមួយលោកនាយករដ្ឋមន្រ្តី Zhou Enlai ដើម្បីកែប្រែទំនាក់ទំនង និងអាចជជែកពីបញ្ហាកោះតៃវ៉ាន់ផង។ លោក Richard Nixon ប្រធានាធិបតីអាម៉េរិក ចាប់ដៃជាមួយលោក ម៉ៅ សេទុង ក្នុងក្រុងប៉េកាំង នៅឆ្នាំ១៩៧២។ រូបភាព AP ដោយសារតែទំនាក់ទំនងកាន់តែជិតស្និទ្ធ អាម៉េរិក នៅក្នុងឆ្នាំ១៩៧៩ បានសម្រេចផ្តាច់ទំនាក់ទំនងការទូតផ្លូវការជាមួយរដ្ឋាភិបាលតៃវ៉ាន់។ យ៉ាងណាមិញ អាម៉េរិក មិនបានបោះបង់តៃវ៉ាន់ចោលទាំងស្រុងឡើយ ហើយថែមទាំងទុកផ្លូវមួយសម្រាប់លក់អាវុធឱ្យដែនកោះនោះថែមទៀត។ នៅក្នុងខែមេសា ឆ្នាំ១៩៧៩ សភាអាម៉េរិក បានអនុម័តច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដោយអនុញ្ញាតឱ្យអាម៉េរិកអាចធ្វើពាណិជ្ជកម្ម និងទំនាក់ទំនងវប្បធម៌បានជាមួយតៃវ៉ាន់។ ច្បាប់នេះ ក៏បានអនុញ្ញាតឱ្យអាម៉េរិកផ្តល់អាវុធបែបកាពារដល់តៃវ៉ាន់ផង។ ហេតុនេះហើយ ទើបក្រុងវ៉ាស៊ីនតោនតែងលក់អាវុធ និងគ្រឿងបរិក្ខារយោធាជាច្រើនឱ្យក្រុងតៃប៉ិ។ ដោយសារទំនាក់ទំនងទ្វេភាគីកាន់តែល្អូកល្អិន អាម៉េរិក ក្រោមរដ្ឋបាលរបស់លោក Ronald Reagan បានអនុញ្ញាតឱ្យចិនទិញសម្ភារយោធាពីខ្លួនថែមទៀត ក្នុងដំណើរទស្សនកិច្ចរបស់លោក Reagan ទៅចិននៅក្នុងឆ្នាំ១៩៨៤។ ទំនាក់ទំនងដ៏ល្អនេះ គឺមានត្រឹមមួយរយៈពេលប៉ុណ្ណោះ មុនពេលមានការបង្រ្កាបនៅទីលានធានអានមិននៅក្នុងឆ្នាំ១៩៨៩។ បន្ទាប់ពីមានហេតុការណ៍ដ៏អាក្រក់បែបនេះកើតឡើង អាម៉េរិក បានផ្អាកការលក់អាវុធខ្លួនឱ្យចិន ហើយថែមទាំងព្យួរកិច្ចប្រជុំថ្នាក់ខ្ពស់រវាងអាម៉េរិក និងចិនថែមទៀត។ ចំណាត់ការបែបនេះ គឺបង្ហាញពីការខឹងសម្បាររបស់អាម៉េរិកលើចិន ដែលបង្រ្កាបលើអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ទំនាក់ទំនងប្រទេសទាំងពីរនៅតែមិនល្អប្រសើរឡើងឡើយ ដោយនៅក្នុងឆ្នាំ១៩៩៩ អង្គការណាតូ បានទម្លាក់គ្រាប់បែកចំស្ថានទូតចិនក្នុងក្រុង Belgrade ថែមទៀត។ កាលនោះ កងកម្លាំងណាតូ បានប្រឆាំងកម្លាំងស៊ែប៊ី ដែលគ្រប់គ្រងកូសូវ៉ូនៅក្នុងខែឧសភា ឆ្នាំ១៩៩៩។ ក្រោយពីបញ្ហានេះ អាម៉េរិក និងសម្ព័ន្ធមិត្ត បានសុំទោសចិន។ ប៉ុន្តែប្រជាជនចិនជាច្រើន បានបាតុកម្មនៅទូទាំងប្រទេស និងបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអាម៉េរិកជាច្រើន។ ក្រោយមក ប្រធានាធិបតីអាម៉េរិក លោកBill Clinton នៅក្នុងខែតុលា ឆ្នាំ២០០០ បានចុះហត្ថលេខាលើច្បាប់ទំនាក់ទំនងចិន ដែលអនុញ្ញាតឱ្យចិនធ្វើពាណិជ្ជកម្មធម្មតាជាមួយខ្លួនឡើងវិញ។ ច្បាប់មួយនេះ ក៏បានត្រួតត្រាយផ្លូវឱ្យចិនចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក នៅក្នុងឆ្នាំ២០០១ផង។ ក្នុងឆ្នាំ២០០៧ ចិន បានប្រកាសបង្កើនការចំណាយលើយោធាចំនួន១៨ភាគរយ ដោយមានទំហំច្រើនជាង៤៥ពាន់លានដុល្លារ។ នេះជាការបង្កើនការចំណាយដ៏ច្រើនមួយ ខណៈចាប់ពីឆ្នាំ១៩៩០ ដល់២០០៥ ចិនបង្កើនការចំណាយលើយោធាត្រឹម១៥ភាគរយប៉ុណ្ណោះ។ ក្នុងដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី អនុប្រធានាធិបតីអាម៉េរិក លោក Dick Cheney បានយល់ថា ការបង្កើនការចំណាយលើយោធារបស់ចិន ហាក់មិនត្រូវគ្នានឹងការដាក់គោលដៅការកើនឡើងអំណាចដោយសន្តិភាពឡើយ។ កាលនោះ ចិនបានការពារថា ការបង្កើនការចំណាយរបស់ខ្លួន ជាការផ្តល់ការហ្វឹកហាត់ និងប្រាក់ខែដ៏ល្អសម្រាប់យោធាខ្លួន។ រហូតដល់ឆ្នាំ២០០៨ ចិនបានក្លាយជាម្ចាស់បំណុលដ៏ធំជាងគេបំផុតរបស់អាម៉េរិក ដោយនាំមុខជប៉ុន។ កាលនោះ ចិនបានក្តាប់បំណុលអាម៉េរិកប្រមាណ ៦០០ពាន់លានដុល្លារ។ ជាថ្មីម្តងទៀត នៅក្នុងឆ្នាំ២០០៩ ចិន បានក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីរ ដោយនាំមុខជប៉ុនទៀត។ នៅក្នុងត្រីមាសទី២ ឆ្នាំ២០០៩ សេដ្ឋកិច្ចចិនមានទំហំ ១,៣៣ទ្រីលានដុល្លារ ខណៈជប៉ុនចំនួន១,២៨ទ្រីលានដុល្លារ។ តាមរយៈរបាយការណ៍ ផលិតក្នុងស្រុកសរុបចិន នៅក្នុងឆ្នាំ២០១០ មានទំហំ៥,៨៨ទ្រីលានដុល្លារ ខណៈជប៉ុនមានចំនួន ៥,៤៧ទ្រីលាន។ ៥ឆ្នាំក្រោយ ថ្នាក់ដឹកនាំកំពូលបក្សកុម្មុយនីស្តចិន បានផ្លាស់ប្តូរជាច្រើនរូប ដោយលោកស៊ី ជិនភីង បានក្លាយជាអគ្គលេខាធិការបក្សនៅក្នុងឆ្នាំ២០១២ មុននឹងក្លាយជាប្រធានាធិបតីចិន នៅក្នុងឆ្នាំ២០១៣។ តាមការចុះផ្សាយរបស់ CFR សមាជិកក្បាលម៉ាស៊ីនបក្សកុម្មុយនីស្តចិន ៧០ភាគរយ ត្រូវបានផ្លាស់ប្តូរ។ នៅក្នុងឆ្នាំ២០១៣ បន្ទាប់ពីលោកស៊ី ជិនភីង បានក្លាយជាប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា បានអញ្ជើញលោកស៊ី ទៅទស្សនកិច្ចនៅរដ្ឋកាលីហ្វ័រញ្ញា ដើម្បីបន្ធូរបន្ថយភាពតាងតឹងរវាងប្រទេសទាំងពីរ។ ក្នុងជំនួបនោះ មេដឹកនាំប្រទេសទាំងពីរ បានងក់ក្បាលសហប្រតិបត្តិលើបញ្ហាទ្វេភាគី តំបន់ និងសកល រួមទាំងបញ្ហាបម្រែបម្រួលអាកាសធាតុ និងកូរ៉េខាងជើងផង។ នៅក្នុងឆ្នាំ២០១៤ លោកអូបាម៉ា ក្នុងនាមជាប្រធានាធិបតីអាម៉េរិក បានធ្វើទស្សនកិច្ចនៅចិនវិញម្តង ដើម្បីចូលរួមក្នុងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក។ កាលនោះ ប្រមុខរដ្ឋទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីកាត់បន្ថយឧស្ម័នកាបូនិក។ លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាម៉េរិក ជាមួយសមភាគីចិន លោកស៊ី ជិនភីង នៅក្នុងក្រុងប៉េកាំង នៅឆ្នាំ២០១៤។ រូបភាព AFP ទំនាក់ទំនងអាម៉េរិក-ចិន នៅក្នុងរដ្ឋបាលលោកដូណាល់ ត្រាំ ហក់មិនមានភាពល្អប្រសើរឡើយដោយអាម៉េរិកបានដំឡើងពន្ធជាច្រើនលើទំនិញនាំចូលរបស់ចិន ដែលមានទំហំយ៉ាងហោចណាស់ ៥០ពាន់លានដុល្លារ។ កាលនោះ អាម៉េរិក បានចោទចិនថា បានលួចបច្ចេកវិទ្យា និងកម្មសិទ្ធិបញ្ហារបស់អាម៉េរិក។ បន្ថែមពីនេះ អាម៉េរិក បានដំឡើងពន្ធលើទំនិញផ្សេងទៀតដូចជា សំលៀកបំពាក់ ស្បែកជើងគ្រឿងអេឡិចត្រូនិច ហើយថែមទាំងរឹតត្បិតបច្ចេកវិទ្យាចិន នៅអាម៉េរិកថែមទៀត។ ជាការឆ្លើយតប ចិនបានដំឡើងពន្ធលើទំនិញអាម៉េរិកច្រើនជាង ៥០០មុខ។ បន្ថែមពីនេះ លោកត្រាំ ថែមទាំងបានចុះហត្ថលេខាលើច្បាប់ស្តីពីសិទ្ធិមនុស្សនៅហុងកុង និងប្រជាធិបតេយ្យ ដើម្បីគាំទ្របាតុករនៅហុងកុង ក្នុងឆ្នាំ២០១៩ ថែមទៀត។ បន្ថែមពីបញ្ហាពាណិជ្ជកម្ម និងនយោបាយ ចិន និងអាម៉េរិក ក៏បានប៉ះទង្គិចពាក្យសម្តីគ្នាជុំវិញជំងឺកូវីដ-១៩ ដោយលោកត្រាំបានហៅជំងឺកូវីដ-១៩ ថាជាវីរុសចិន។ លើសពីនេះ អាម៉េរិក បានជំរុញឱ្យមានការស៊ើបអង្កេតលើប្រភពដើមនៃជំងឺកូវីដ-១៩ នៅចិនផងដែរ។ យ៉ាងណាមិញ ចិន បានចោទវិញថា យោធាអាម៉េរិកជាអ្នកនាំវីរុសបង្កជាជំងឺកូវីដ-១៩ មកចូលប្រទេសខ្លួន។ ដោយភាពតានតឹងកាន់តែហក់ឡើង អាម៉េរិកបានបញ្ជាឱ្យចិនបិទស្ថានកុងស៊ុលខ្លួននៅក្នុង ក្រុងHouston រដ្ឋ Texas ក្រោមហេតុផលចារកិច្ច និងលួចកម្មសិទ្ធិបញ្ហា។ ចំណែកចិន បានសងសឹក និងបញ្ជាអាម៉េរិកឱ្យបិទស្ថានកុងស៊ុលនៅក្រុង Chengdu វិញ។ ក្រោយរដ្ឋបាលអាម៉េរិកបញ្ចប់អាណត្តិ ចិនបានដាក់ទណ្ឌកម្មលើមន្រ្តីក្នុងរដ្ឋបាលលោកត្រាំជាច្រើនរូប ក្នុងនោះមានលោក ម៉ៃ ប៉ុមប៉េអូ អតីតរដ្ឋមន្រ្តីការបរទេសអាម៉េរិកផង។ រហូតមកដល់រដ្ឋបាលលោកចូ បៃឌិន ទំនាក់ទំនងទ្វេភាគីរវាងក្រុងវ៉ាស៊ីនតោន-ក្រុងប៉េកាំង ហាក់មិនល្អប្រសើរឡើយ។ អាម៉េរិក តែងរិះគន់ចិនលើបញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង ប្រជាធិបតេយ្យនៅហុងកុង សមុទ្រចិនខាងត្បូង និងការគំរាមសកម្មភាពយោធាលើតៃវ៉ាន់ជាដើម។ ចំណែកចិនវិញ បានរិះគន់អាម៉េរិកផងដែរ ជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រីណាន់ស៊ី ផេនឡូស៊ី ប្រធានសភាតំណាងនៅតៃវ៉ាន់។ ក្រោយដំណើរទស្សនកិច្ចនោះ ចិនបានប្រកាសដាក់ទណ្ឌកម្មលើប្រធានសភាតំណាងអាម៉េរិក។ មិនតែប៉ុណ្ណោះ អាម៉េរិកក្រោយរដ្ឋបាលរបស់លោកបៃឌិន នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើពហិការការទូតនៅកីឡាអូឡាំពិករដូវរងាក្នុងក្រុងប៉េកាំងថែមទៀត។ ការធ្វើពហិការនេះ ធ្វើឡើងក្រោមហេតុផលរដ្ឋាភិបាលចិន បានរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង៕ | មុនឆ្នាំ១៩៧១ ទំនាក់ទំនងអាម៉េរិក និងចិន មិនសូវល្អឡើយ ដោយសារតែប្រទេសទាំងពីរស្ថិតនៅប្លុកផ្សេងគ្នា ពោលគឺមួយប្លុកកុម្មុយនីស្ត និងមួយទៀតប្លុកសេរី។ ប៉ុន្តែទំនាក់ទំនងប្រទេសទាំងពីរ ហាក់ចាប់ផ្តើមល្អប្រសើរនៅក្រោយឆ្នាំ១៩៦៩ ដែលចិន និងសហភាពសូវៀតបានបែកបាក់គ្នា។ តាមរយៈការទូតប៉េងប៉ុងនៅក្នុងឆ្នាំ១៩៧១ ទំនាក់ទំនងចិន និងអាម៉េរិក បានកែប្រែយ៉ាងខ្លាំង រហូតដល់អាម៉េរិកផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ដែលជាមិត្តរបស់ខ្លួនថែមទៀត។ |
សូមស្តាប់បទសម្ភាសអំពីស្ថានភាពកីឡាគុនដាវកម្ពុជារវាងនាយ យ៉ាន និង លោក សុខ អាង អគ្គលេខាធិការរងនៃសហព័ន្ធគុនដាវ៖ | នាយ យ៉ាន បានចាប់អារម្មណ៍កីឡាគុនដាវ របស់កម្ពុជាដែលមិនសូវមានអ្នកស្គាល់ ប៉ុន្តែអ្នកដឹកនាំសហព័ន្ធកីឡាគុនដាវកម្ពុជាបានព្យាយាមដំណើរការសហព័ន្ធនេះជាមួយនឹងលទ្ធភាពដែលពួកគេមាន។ គ្មានសម្ភារសម្រាប់ហាត់ដោយខ្លួនឯង តែជាសម្ភារជំនួយ គ្មានទីលានហាត់សមរម្យ និងមិនទាន់មានវត្តមានក្លិបនៅតាមខេត្ត ទាំងនេះសុទ្ធតែជាការខ្វះខាតរបស់សហព័ន្ធគុនដាវកម្ពុជា។ |
បើតាមលោក W. Patrick Murphy ក្នុងពិធីគោរពវិញ្ញាណក្ខន្ធដល់ពលរដ្ឋខ្មែរដែលបានស្លាប់ដោយសារគ្រាប់មីន កាលពីព្រឹកថ្ងៃទី៣១សីហា ក្នុងបរិវេណស្ថានទូតអាមេរិកប្រចាំកម្ពុជា ការគាំទ្រដល់កម្ពុជាក្នុងការបោះសម្អាតគ្រាប់មីនឱ្យអស់នៅត្រឹមឆ្នាំ២០២៥ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលនេះ គឺជាការគាំទ្រជំនួយហិរញ្ញវត្ថុផ្នែកមនុស្សធម៌ ខណៈដែលសហរដ្ឋអាមេរិក មិនមែនជាប្រទេសផលិតគ្រាប់មីន។ លោក W. Patrick Murphy ឯកអគ្គរដ្ឋសហរដ្ឋអាមេរិកប្រចាំកម្ពុជា កំពុងឈរថតជាមួយ លី ធុជ អនុប្រធានអាជ្ញាធរមីន(ស្តាំ) និងមន្ត្រីរបស់អាជ្ញាធរមីន ក្នុងបរិវេណស្ថានទូតអាមេរិក កាលពីព្រឹកថ្ងៃទី៣១សីហា ឆ្នាំ២០២០។ រូបថត៖ អ៊ូ សុខមាន/thmeythmey ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជារូបនេះ មានប្រសាសន៍ថា៖«មិនមានគ្រាប់មីនសូម្បីតែមួយគ្រាប់ ដែលផលិតនៅសហរដ្ឋអាមេរិក។ ប៉ុន្តែ អាមេរិកគឺជាអ្នកដែលបានចូលរួមចំណែកធំបំផុតនៅក្នុងកិច្ចខិតខំប្រឹងប្រែងបោះសម្អាតគ្រាប់មីននៅកម្ពុជា»។ លោកបានបន្តថា តាមរយៈកិច្ចខិតខំចូលរួមបោះសម្អាតមីននៅកម្ពុជាកន្លងមកនេះ គឺពិតជាបានបង្ហាញនូវភាពជោគជ័យពិតប្រាកដមួយ ដែលបានកាត់បន្ថយជនរងគ្រោះដោយសារគ្រាប់មីន ពីចំនួន៤ពាន់នាក់ មកធ្លាក់នៅត្រឹមក្រោម៧០នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្ន កម្ពុជានៅមានមីនចន្លោះពី៤ទៅ៦លានគ្រាប់ទៀតដែលមិនទាន់ផ្ទះ ដោយមាននៅក្នុងតំបន់សង្ស័យជិត៩ពាន់កន្លែង នៅទូទាំងប្រទេស។ នេះបើយោងតាមស្ថិតិមីនរបស់អាជ្ញាធនមីន ដោយបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៧៩មក មានពលរដ្ឋកម្ពុជាចំនួន៦,៤ម៉ឺនបានស្លាប់ និង៤ម៉ឺននាក់ទៀត ពិការដោយសារតែគ្រាប់មីន។ លោក W. Patrick Murphy ឯកអគ្គរដ្ឋសហរដ្ឋអាមេរិកប្រចាំកម្ពុជា កំពុងឈរថតជាមួយ លី ធុជ អនុប្រធានអាជ្ញាធរមីន(ស្តាំ)និងជាមួយេះព្រះសង្ឃចំនួន៤អង្គក្នុងពិធីគោរពវិញ្ញាណក្ខន្ធដល់ពលរដ្ឋខ្មែរដែលបានស្លាប់ដោយសារគ្រាប់មីន កាលពីព្រឹកថ្ងៃទី៣១សីហា ឆ្នាំ២០២០។ រូបថត៖ អ៊ូ សុខមាន/thmeythmey គិតមកដល់ពេលនេះ កម្ពុជា បានរកឃើញនិងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សជាង១លានគ្រាប់ គ្រាប់មីនប្រឆាំងរថគ្រោះជាង២,៤ម៉ឺនគ្រាប់ និងសំណល់ជាតិផ្ទុះជាង២,៧លានគ្រាប់។ ចំនួនប្រជាជនដែលរងគ្រោះ បានធា្លក់ចុះពី២,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកនៅត្រឹម៥៨នាក់ ក្នុងឆ្នាំ២០១៨។ កន្លងមករដ្ឋាភិបាលកម្ពុជា បានអនុម័តផែនការយុទ្ធសាស្ត្រជាតិស្តីពីសកម្មភាពមីន២០១៨-២០២៥ ក្នុងគោលបំណងបំផ្លាញមីន សំណល់ជាតិផ្ទុះ និងគ្រាប់បែកចង្កោមឱ្យអស់ ដើម្បីឲ្យកម្ពុជាក្លាយជាទឹកដីដែលគ្មានមីន នៅត្រឹមឆ្នាំ២០២៥ ដោយត្រូវការថវិកាប្រមាណ៤០០លានដុលា្លរអាមេរិក៕ | ភ្នំពេញ៖ សហរដ្ឋអាមេរិក នឹងបន្តសកម្មភាពគាំទ្រដល់អាជ្ញាធរមីនដល់ទីបញ្ចប់នៃការបោះសម្អាតគ្រាប់មីនឱ្យអស់ពីកម្ពុជា។ នេះជាការលើកឡើងរបស់លោក W. Patrick Murphy ឯកអគ្គរដ្ឋសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដោយបានបញ្ជាក់ ចាប់តាំងពីឆ្នាំ១៩៩៣មក អាមេរិកបានផ្តល់ជំនួយដល់កម្ពុជា បានជាង១៧០លានដុល្លារ ហើយ។ |
៤ថ្ងៃមុនការប្រកួតវគ្គជម្រុះ World Cup ជាមួយប៉ាគីស្ថាន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញបញ្ជីឈ្មោះកីឡាករ២៥នាក់សម្រាប់ការហ្វឹកហាត់ដែលចាប់ផ្តើមនៅព្រឹកថ្ងៃទី៣ ខែមិថុនា នេះ ដោយមានលោក Keisuke Honda អ្នកចាត់ការទូទៅ និងលោក Filex Dalmas គ្រូបង្វឹក ដឹកនាំការហ្វឹកហាត់ផ្ទាល់នៅល្ងាចនេះ។ មិនមានការប្រែប្រួលច្រើនឡើយ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល អ្នកចាត់ការសញ្ជាតិជប៉ុន និងគ្រូបង្វឹកអាហ្សង់ទីន បានសម្រេចយកខ្សែបម្រើប្រយុទ្ធខ្មែរកម្ពុជាក្រោម ដាវ នីម របស់គិរីវង់សុខសែនជ័យ ទៅចូលរួមក្រុម។ ដាវ នីម ដែលមានកំណើតនៅខេត្តតាកែវ និងប្តូរទៅរស់នៅទឹកដីកម្ពុជាក្រោមតាំងពីតូចនោះ ជាសមាជិកកីឡាករគិរីវង់ចាប់ពីឆ្នាំ២០១៦មក ហើយបានស៊ុតបាល់បញ្ចូលទីចំនួន៤គ្រាប់ហើយ បើគិតត្រឹមសប្តាហ៍ទី១០នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីក។ ជាមួយគ្នានេះ ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ដែលទើបចែកផ្លូវជាមួយក្លិប PKNS របស់ម៉ាឡេស៊ី មិនមានឈ្មោះក្នុងបញ្ជីឡើយ។ ប៉ុន្តែស្របពេលជាមួយគ្នានោះ កីឡាករជើងចាស់ដូចជា ធារី ចន្ថាប៊ីន (Terengganu) ប្រាក់ មុន្នីឧត្តម, សឿយ វិសាល, សារ៉េត គ្រីយ៉ា (ព្រះខ័នរាជស្វាយរៀង), គួច សុគម្ភៈ, សុះ ស៊ូហាណា (ណាហ្គាវើល), កែវ សុខផេង, ឆេង ម៉េង (វិសាខា) និងអ៊ុំ វិចិត្រ, រ៉ឹង ប៊ុនហៀង (ការពារជាតិ) មាននៅក្នុងបញ្ជី។ កីឡាករផ្សេងទៀតរួមមាន កែន ច័ន្ទសុភ័ក្ត្រ, អ៊ុក សុវណ្ណ, ស៊ិន សុផាណាត, កែវ សុខសិលា (វិសាខា) ឃៀង ម៉េងហួរ (ព្រះខ័នរាជស្វាយរៀង), គួច ដានី (ណាហ្គាវើលដ៍), អន ចាន់ប៉ូលីន, ម៉ៅ ពិសិដ្ឋ, យ៉ើ សាហ្វ៊ី, , និងសាវែង សំណាង (ភ្នំពេញក្រោន), សាត រ៉ស៊ីប (បឹងកេត), សឿត បារាំង, សៀង ចន្ធា (យុវជនបាទី), ឈង់ ប៊ុនណាត (អង្គរថាយហ្គឺរ)៕ | គ្មានវត្តមានខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកាឡើយសម្រាប់បញ្ជីឈ្មោះកីឡាករ២៥រូបរបស់ជម្រើសជាតិកម្ពុជាដើម្បីប្រកួតប្រជែងជាមួយបាគីស្ថានក្នុងវគ្គជម្រុះជុំទី១ ពានរង្វាន់ FIFA World Cup Qatar 2022 និង Asian Cup 2023 ប្រចាំតំបន់អាស៊ី។ ប៉ុន្តែខ្សែបម្រើខ្មែរកម្ពុជាក្រោម ដាវ នីម នៃក្លិបគិរីវង់សុខសែនជ័យ ទទួលបានកោះហៅជាលើកដំបូងដើម្បីហ្វឹកហាត់សម្រាប់ជំនួបនាថ្ងៃទី៦ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិកខាងមុខនេះ។ |
យោងតាមសេចក្តីសម្រេចរបស់លោក ឃួង ស្រេង ចុះថ្ងៃទី១៦ ខែតុលា ក្រុមការងារប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ត្រូវទទួលដោះស្រាយរាល់បញ្ហា និងសហការជួយសង្គ្រោះបឋមនៅមានសភាពការសំខាន់ៗក្នុងភូមិសាស្ត្ររាជធានី។ ក្រុមការងាទី១ ដែលទទួលខុសត្រូវនៅភូមិសាស្ត្រតំបន់សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ខណ្ឌដង្កោ ដឹកនាំដោយ លោក នួន ផារ័ត្ន និងលោក ហួត ហៃ។ ក្រុមដែលមានសមាជិក៣១រូបនេះ ប្រចាំការនៅរង្វង់មូលស្ត្រីឱបកួរស្រូវ។ ក្រុមទី២ ទទួលខុសត្រូវភូមិសាស្ត្រតំបន់ សង្កាត់គងនយ សាក់សំពៅ និងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលដឹកនាំដោយ លោក មាន ចាន់យ៉ាដា, លោក ស៊ុយ សេរិទ្ធ និងលោកស្រី កែវ សុខពិសី។ ក្រុមនេះ ប្រចាំការនៅមុខផ្សារព្រៃជ្រៃ ដែលមានសមាជិក៣៨រូប។ រីឯក្រុមទី៣ មានលោក កើត ឆែ ជាប្រធាន ដែលត្រូវប្រចាំការនៅសាលារាជធានីភ្នំពេញ ដោយមានសមាជិក១៦នាក់។ ក្នុងករណីចាំបាច់ ក្រុមការងារទាំងបី ត្រូវរាយការណ៍ជូនអភិបាលរាជធានី ដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានីភ្នំពេញ ដើម្បីសុំគោលការណ៍បន្ថែម៕ | លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារប្រចាំការនៅតាមទីតាំងរងផលប៉ះពាល់ដោយសារទឹកជំនន់ក្នុងរាជធានីភ្នំពេញ។ ក្រុមការងារទាំងបី សុទ្ធតែដឹកនាំដោយបណ្តាអភិបាលរងរាជធានីផ្ទាល់ រួមទាំងថ្នាក់ដឹកនាំក្នុងសាលរដ្ឋបាល និងមន្ទីរនានា ជាមួយនឹងការបង្ហាញលេខទូរសព្ទផ្ទាល់របស់មន្ត្រីទាំងនោះ។ |
ក្នុងរាត្រីដ៏ឱឡារិកនេះ លោក អ៊ុច សម្បត្តិ ស្ថាបនិកក្រុមហ៊ុន គ្រួសារកក់ក្ដៅ និងជាប្រធានសមាគមប្រឹក្សាគ្រឿងសម្អាងកម្ពុជា(CCA) បានមានប្រសាសន៍ថា៖«នេះគឺជាការរៀបចំការប្រគល់ពានរង្វាន់ប្រចាំឆ្នាំ របស់ក្រុមហ៊ុន គ្រួសារកក់ក្ដៅ ដែលមានរហូតដល់ទៅ១,០០០ពាន សម្រាប់តំណាងចែកចាយ គ្រួសារកក់ក្ដៅ ដែលសុទ្ធតែសុភាពនារី ព្រមទាំងសុភាពបុរសបន្តិចបន្តួចប៉ុណ្ណោះ»។ បើតាមលោក អ៊ុច សម្បត្តិ ក្រុមហ៊ុន គ្រួសារកក់ក្ដៅ បានបើកដំណើរការរយៈពេលបួនឆ្នាំមកហើយ ប៉ុន្តែការជ្រើសរើសតំណាងចែកចាយ ទើបតែធ្វើឡើងរយៈពេល២ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ បច្ចុប្បន្នក្រុមហ៊ុនមានតំណាងចែកចាយ ១២០,០០០នាក់ ហើយក្រុមហ៊ុនមានផែនការពង្រីកសាខាទៅក្រៅប្រទេស នៅក្នុងឆ្នាំ២០២២ខាងមុខ។ នេះបើតាមស្ថាបនិកក្រុមហ៊ុន គ្រួសារកក់ក្ដៅ ដោយលោកបានបញ្ជាក់ដូច្នេះថា៖«ក្នុងឆ្នាំ២០២០ ខាងមុខនេះ យើងមានផែនការពង្រីកធំជាងមុន៤ដង គឺពីតំណាងចែក ១២០,០០០នាក់ រហូតដល់ ៥០០,០០០នាក់»។ ក្នុងកម្មវិធីនេះ គឺជាផ្ដល់ជូនដ៏អស្ចារ្យសម្រាប់តំណាងចែកចាយទាំងអស់ របស់ក្រុមហ៊ុន គ្រួសារកក់ក្ដៅ ក្នុងនោះក្រុមហ៊ុន មានការប្រគល់ជូន ផ្ទះវីឡាចំនួន៣ខ្នង និងរថយន្តស៊េរីទំនើបចំនួន១គ្រឿងផងដែរ។ លោក អ៊ុច សម្បត្តិ បានបញ្ចាក់ថា ការលក់ផលិតផលតាមអនឡាញ ជាពិសេសគ្រឿងសម្អាង មិនមែនជាការប្រកួតប្រជែងទីផ្សារនោះទេ ប៉ុន្តែគឺជាការពួតដៃគ្នា ដើម្បីឲ្យវិស័យគ្រឿងសម្អាងកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ ក្រុមហ៊ុន គ្រួសារកក់ក្ដៅ បានផ្លាស់ប្ដូរស្ត្រីកម្ពុជារាប់សែននាក់ ពីស្ត្រីមេផ្ទះ ឲ្យក្លាយខ្លួនជាអ្នកជំនួញ ដែលអាចរកប្រាក់ចំណូល ចន្លោះពី៥០០ ដុល្លារ រហូតដល់៥,០០០ដុល្លារ ឯណោះក្នុងមួយខែ។ «បើបងប្អូនកម្ពុជាចង់រកប្រាក់ចំណូលបន្ថែម ពីលើប្រាក់ចំណូលរបស់បងប្អូនបន្ថែមទៀត បងប្អូន អាចចូលរួមជាមួយ គ្រួសារកក់ក្ដៅ។ ជីវិតបងប្អូន នឹងមានជីវភាពផ្លាស់ប្ដូរ»។ នេះជាការអំពាវនាវរបស់លោក អ៊ុច សម្បត្តិ ស្ថាបនិកក្រុមហ៊ុន គ្រួសារកក់ក្ដៅ។ ក្រៅពីកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅទៅកាន់តំណាងចែកចាយ ក្រុមហ៊ុនក៏មានរៀបចំកម្មវិធីចាប់រង្វាន់ផ្សងសំណាងជាច្រើនផងដែរ។ដែលរង្វាន់ធំឡានទំនើប Land Cruiser ១គ្រឿង បានទៅ ឧកញ៉ា អ៊ុច បុទុម Super Dealer និងអ្នកដឹកនាំកំពូល របស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ។ និងរង្វាន់ធំ ផ្ទះវីឡា3ខ្នងបានទៅឈ្មោះ ទី១, លោកស្រី កែម ចន្ថា ទី២, លោកស្រី ទុយ គឹមភាង និងទី៣, លោកស្រី ហៃ ចាន់ធឿន។ គួរបញ្ជាក់ថា ក្រុមហ៊ុន គ្រួសារកក់ក្ដៅ គឺជាក្រុមហ៊ុនដែលនាំចូលគ្រឿងសម្អាងជាច្រើនប្រភេទ តាមតម្រូវការរបស់អតិថិជន ដែលមានការទទួលស្គាល់ពីក្រសួង និងស្ថាប័នពាក់ព័ន្ធផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុន បានបង្ហាត់បង្រៀនតំណាងចែកចាយគ្រប់រូបរបស់ខ្លួនឲ្យមានការលក់កាន់តែអស្ចារ្យ និងកាន់តែខ្លាំង។ កន្លងមក ក្រុមហ៊ុន គ្រួសារកក់ក្ដៅ ទទួលបានការពេញចិត្តយ៉ាងខ្លាំង ពីសំណាក់អតិថិជន និងបង្កើនតំណាងចែកចាយរាប់សែននាក់ ទូទាំងប្រទេសកម្ពុជា៕ (អត្ថបទពាណិជ្ជកម្ម) | ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៩៖ ក្រុមហ៊ុន គ្រួសារកក់ក្ដៅ បានរៀបចំកម្មវិធីរាត្រី«សមោសរ»ដ៏អស្ចារ្យមិនធ្លាប់មានពីមុនមក ដែលមានការជួបជុំពិសាអាហារបែបអភិជន ការប្រគល់រង្វាន់ជូនដល់តំណាងចែកចាយ និងកំពូលអ្នកលក់ ព្រមទាំងមានការប្រគល់ជូនរថយន្តស៊េរីទំនើប Land Cruiser ចំនួនមួយគ្រឿង និងផ្ទះវីឡាបែបថៃចំនួន ៣ខ្នងផងដែរ។ រាត្រីដ៏អស្ចារ្យ មានការចូលរួមពីតំណាងចែកចាយរាប់ពាន់នាក់របស់ក្រុមហ៊ុន គ្រួសារកក់ក្ដៅ មកពីបណ្ដាខេត្តនានា និងរាជនីភ្នំពេញ។ |
ក្រោយលុបចោលគម្រោងនៅខែកុម្ភៈក្រោយហេតុការណ៍បាញ់ទម្លាក់បាឡុងចិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន បានធ្វើទស្សនកិច្ច២ថ្ងៃនៅចិនចាប់ពីថ្ងៃទី១៨ ខែមិថុនា។ នេះជាដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់បំផុតអាម៉េរិកនៅចិនក្នុងពេលជាង៥ឆ្នាំមកនេះ និងជាលើកដំបូងក្រោមរដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ។ នៅផ្ទះសំណាក់ភ្ញៀវរដ្ឋ Diaoyutai លោក ប្លីងខិន ពិភាក្សាគ្នាជាង៧ម៉ោងកន្លះដោយស្មោះត្រង់និង ស្ថាបនាជាមួយរដ្ឋមន្ត្រីការបរទេសចិន ឈីន នាថ្ងៃទី១៨ ខែមិថុនា។ ប៉ុន្តែភាគីទាំងពីរមិនមានវឌ្ឍនភាពជាក់ស្តែងលើជម្លោះដែលរួមមានតៃវ៉ាន់ ពាណិជ្ជកម្ម សិទ្ធិមនុស្ស និងបញ្ហាប្រឈមផ្សេងៗទៀតឡើយ។ ទោះជាយ៉ាងណា ភាគីទាំងពីរបានបង្ហាញពីបំណងចង់រក្សាស្ថិរភាពទំនាក់ទំនងដែលមានស្រាប់។ ប្រមុខការទូតទាំង២ ក៏ឯកភាពគ្នារៀបចំគម្រោងទស្សនកិច្ចរបស់លោក ឈីន ទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីបន្តការសន្ទនា ទោះបីជាមិនមានកាលបរិច្ឆេទត្រូវបានប្រកាសក៏ដោយ។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំ៥ម៉ោងកន្លះផ្សេងទៀតដែលអមដោយអាហារពេលល្ងាច មន្ត្រីអាម៉េរិក និងចិន បានសង្កត់ធ្ងន់លើបំណងប្រាថ្នារបស់ពួកគេសម្រាប់ទំនាក់ទំនងស្ថិរភាព និងអាចព្យាករណ៍បាន។ ប៉ុន្តែចិនក៏បានបញ្ជាក់យ៉ាងច្បាស់ថា តៃវ៉ាន់ជាបញ្ហាសំខាន់បំផុត និងគ្រោះថ្នាក់មួយ៕ «លោក ឈីន កាង បញ្ជាក់ថា បញ្ហាតៃវ៉ាន់ជារឿងស្នូលនៃផលប្រយោជន៍ស្នូលរបស់ចិនដែលជាបញ្ហាសំខាន់បំផុតនៅក្នុងទំនាក់ទំនងចិន-អាម៉េរិកនិងជាហានិភ័យដ៏លេចធ្លោបំផុត»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនរាយការណ៍បែបនេះក្រោយជំនួបអ្នកការទូតប្រទេសទាំង២។ លោក ប្លីងខិន ក៏ត្រូវជួបជាមួយអ្នកការទូតកំពូលរបស់ចិន វ៉ាង យី នៅថ្ងៃទី១៩ ខែមិថុនា។ លោក វ៉ាង ដែលជាអតីតរដ្ឋមន្ត្រីការបរទេសដែរនោះ កំពុងកាន់តំណែងជានាយកការិយាល័យគណៈកម្មការមជ្ឈិមកិច្ចការបរទេសរបស់គណៈមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលជាតំណែងខ្ពស់ជាងលោក ឈីន ។ | រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន ឈីន កាង នៅថ្ងៃទី១៨ ខែមិថុនាក្នុងដំណើរទស្សនកិច្ចដ៏កម្រមួយនៅរដ្ឋធានីប៉េកាំង ស្របពេលមហាអំណាចទាំង២បន្តខ្វែងគំនិតគ្នាលើបញ្ហារាប់សិបជំពូក។ ទោះជំនួបមិនមានលទ្ធផលផ្លែផ្កាអ្វី ភាគីទាំង២ចាត់ទុកជំនួបនេះប្រកបដោយការស្ថាបនា ហើយសន្យាជួបគ្នាម្ដងទៀត។ |
វិបត្តិកូវីដ-១៩ នៅតែបន្តរីករាលដាលក្នុងប្រទេសកម្ពុជា ឥតឈប់ឈរ ដែលបណ្ដាលឱ្យក្រុមហ៊ុន សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ជាច្រើនផ្អាកដំណើរការ។ ដើម្បីសម្រួលជីវភាព អ្នករងផលប៉ះពាល់ទាំងនេះ រដ្ឋាភិបាលសម្រេច បន្តផ្ដល់ប្រាក់ឧបត្ថម្ភក្នុងមួយខែ ៤០ដុល្លារ និងលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម។ កម្មករ និយោជិត ក្នុងវិស័យកាត់ដេរ ដែលបានតម្រូវ និងអនុញ្ញាត ឱ្យព្យួរការងារ នឹងទទួលបានប្រាក់ឧបត្ថម្ភ ៤០ដុល្លារក្នុងមួយ១ខែ សម្រាប់មនុស្សម្នាក់ ក្នុងរយៈពេល៣ខែ។ ម្ចាស់រោងចក្រ សហគ្រាស ក្នុងវិស័យនេះត្រូវបន្ថែមប្រាក់ឧបត្ថម្ភចំនួន ៣០ដុល្លារទៀត ដល់និយោជិត។ ដូច្នេះនិយោជិតម្នាក់អាចទទួលបានប្រាក់ឧបត្ថម្ភចំនួន ៧០ដុល្លារក្នុងមួយខែ។ សម្រាប់បុគ្គលិក ក្នុងវិស័យទេសចរណ៍ ដែលព្យួរការងារ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារពីរដ្ឋាភិបាល។ ម្ចាស់អាជីវកម្ម ក្នុងវិស័យនេះអាចផ្ដល់ប្រាក់ឧបត្ថម្ភ បន្ថែមដល់និយោជិត របស់ខ្លួនតាមគោលការណ៍ស្ម័គ្រចិត្ត និងលទ្ធភាព។ រដ្ឋាភិបាលក៏បន្តលើកលែងពន្ធដល់ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ បានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដា ចំនួន ៣ខែ។ ការលើកលែងពន្ធនេះសម្រាប់ អាជីវកម្មក្នុង រាជធានីភ្នំពេញ, ព្រះសីហនុ, កែប, កំពត, សៀមរាប, ក្រុងបាវិត និងក្រុងប៉ោយប៉ែត។ គ្រួសារក្រីក្រ និងជនងាយរងគ្រោះ នឹងនៅបន្តទទួលបានប្រាក់ឧបត្ថម្ភ ពីរដ្ឋាភិបាលរយៈពេល ៣ខែ បន្ថែមទៀត គឺខែមេសា ដល់ខែមិថុនា ផងដែរ។ ក្នុងសេចក្ដីប្រកាសព័ត៌មានរដ្ឋាភិបាលថ្ងៃទី ២៥មីនា ក៏បានស្នើដល់ម្ចាស់ទីតាំងជួលនានា កុំបជ្ឈប់ការជួល ឬបណ្ដេញចេញ ករណីមានការយឺតយាវនៃការបង់ប្រាក់ថ្លៃជួល ដោយត្រូវមានការចរចាគ្នាជាមុន ទៅលើការពន្យារការបង់ប្រាក់ថ្លៃជួល៕ | ភ្នំពេញ៖ រដ្ឋាភិបាលបន្តផ្ដល់ប្រាក់ឧបត្ថម្ភ ដល់បុគ្គលិកក្នុងវិស័យទេសចរណ៍ និងនិយោជិត ក្នុងវិស័យកាត់ដេ មួយខែ៤០ដុល្លារ រយៈពេល៣ខែ គឺពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១។ ការផ្ដល់ជូននេះ គឺសម្រាប់អ្នកដែលតម្រូវឱ្យព្យួរការងារ ដែលមានលក្ខខណ្ឌត្រឹមត្រូវ។ |
ឱកាសឡើងទៅវគ្គបន្តរបស់ក្រុមណាហ្គាវើលហាក់កាន់តែមានភាពតូចចង្អៀត បន្ទាប់ពីក្រុមនេះ បានចាញ់ Hougang United ៤-១ ក្នុងជើងទី១កន្លងទៅ។ អាស្រ័យហេតុនេះ សម្រាប់ការជួបគ្នាក្នុងជើងទី២ នេះ ណាហ្គាវើលត្រូវយកឈ្នះក្រុម Hougang United ឲ្យលើសពី៣គ្រាប់ជាដាច់ខាត ដើម្បីបានឱកាសឡើងទៅវគ្គបន្ត។ រីឯក្រុម Hougang United ត្រូវការទប់ត្រឹមស្មើ ឬចាញ់ក្រោម៣គ្រាប់ប៉ុណ្ណោះនឹងបានឱកាសទៅវគ្គបន្ត។ ការប្រកួតនឹងចាប់ផ្តើមនាវេលាម៉ោង៥:៣០នាទីរសៀល(ម៉ោងនៅកម្ពុជា)ថ្ងៃទី១៥ ខែសីហា នេះ នៅកីឡដ្ឋាន Jalan Besar Stadium៕ | ក្រុមណាហ្គាវើលត្រូវជួបប្រកួតជាមួយក្រុម Hougang United ក្នុងជើងទី២នៃពានរង្វាន់ Singapore Cup 2017 នាវេលាម៉ោង៥:៣០នាទីរសៀលថ្ងៃទី១៤ ខែសីហា នេះ នៅកីឡដ្ឋាន Jalan Besar Stadium។ ណាហ្គាវើលត្រូវការឈ្នះដាច់ខាតលើក្រុម Hougang លើសពី៣គ្រាប់ ដើម្បីបន្តឱកាសឡើងទៅវគ្គបន្ត។ |
«ទិសដៅដែលសំខាន់បំផុតនោះ គឺនាំមកជូនមីយ៉ាន់ម៉ានូវលទ្ធិប្រជាធិបតេយ្យ»។ នេះជាប្រសាសន៍របស់សម្តេច ហ៊ុន សែន ទៅកាន់លោក យូហ៊ី សាសាកាវ៉ា។ ជាមួយគ្នានេះ សម្តេច បានអរគុណលោក យូហ៊ី សាសាកាវ៉ា ចំពោះពាក្យពេចន៍ដ៏ល្អរបស់លោក ជុំវិញដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ានាពេលកន្លងមក។ សម្តេច ថ្លែងថា សម្តេច និងលោក យូហ៊ី សាសាកាវ៉ា មានចំណាប់អារម្មណ៍ដូចគ្នា គឺការបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា រួមទាំងនាំអំណោយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ា។ លោក យូហ៊ី សាសាកាវ៉ា គាំទ្រដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់មីយ៉ាន់ម៉ាកាលពីពេលកន្លងទៅ។ លោក ចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាទៅមីយ៉ាន់ម៉ា ថាជាសកម្មភាព ដែលធ្វើឡើងដោយអស់ពីចិត្ត។ លើសពីនេះ លោក មើលឃើញថា ដំណើរទស្សនកិច្ចនេះ ជាសកម្មភាព ដែលទទួលបានការគោរពផង និងផ្ដល់ក្តីសង្ឃឹមកាន់តែធំផង ទៅដល់ប្រជាជនមីយ៉ាន់ម៉ា។ បេសកជនពិសេសរបស់រដ្ឋាភិបាលជប៉ុន ជូនពាក្យមួយឃ្លាដល់ប្រមុខរដ្ឋាភិបាលកម្ពុជាថា៖«ជំនួប១០០ដង មិនស្មើនឹងសកម្មភាព១ដងឡើយ នោះគឺដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់មីយ៉ាន់ម៉ា បានបើកទ្វា ដែលចាក់សោ [បិទ] »។ សម្តេច ហ៊ុន សែន បង្ហាញការប្តេជ្ញាថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេច នឹងខិតខំបន្តការងារជួយរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ មេដឹកនាំកម្ពុជារូបនេះ បានស្នើលោក យូហ៊ី សាសាកាវ៉ា ឲ្យធ្វើការជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាបេសកជនពិសេសរបស់ប្រធានអាស៊ាន លើបញ្ហាមីយ៉ាម៉ា។ ក្នុងឋានៈជាបេសជនពិសេសរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន នឹងទៅមីយ៉ាន់ម៉ា ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ កាលពីដើមខែមករា ឆ្នាំ២០២២ លោក បានអមដំណើរសម្តេច ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ា។ ក្នុងដំណើរទស្សនកិច្ចនាពេលនោះ មេដឹកនាំកម្ពុជា ស្នើឲ្យរបបយោធាមីយ៉ាន់ម៉ា បញ្ឈប់ការបាញ់គ្នា។ ទោះរបបយោធាមីយ៉ាន់ម៉ា យល់ព្រមជាមួយមេដឹកនាំកម្ពុជា ក្នុងការពន្យារពេលឈប់បាញ់ក្តី តែស្ថានភាពជាក់ស្តែង គេ នៅតែឃើញមានការផ្ទុះអាវុធនៅមីយ៉ាន់ម៉ាដដែល។ ការជួយស្វែងរកដំណោះស្រាយនៅមីយ៉ានម៉ា គឺជាបន្ទុក និងជាការទទួលខុសត្រូវដ៏ធំ១របស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២៕ | ក្នុងជំនួបផ្ទាល់មុខ នៅវិមានសន្តិភាព កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក យូហ៊ី សាសាកាវ៉ា (Yohei Sasakawa) បេសកជនពិសេសរបស់រដ្ឋាភិបាលជប៉ុន បានជជែកគ្នាអំពីវិបត្តិនៅមីយ៉ាន់ម៉ា។ ខ្លឹមសារនៃជំនួបនេះ ត្រូវបានបង្ហោះទៅលើទំព័រហ្វេសប៊ុករបស់សម្តេច។ |
ព្រៃភ្នំតាម៉ៅនៅក្នុងខេត្តតាកែវ សម្បូរដើមឈើតូចៗ មិនសូវមានដើមឈើធំៗដូចព្រៃផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្ដែព្រៃនេះអាចចាត់ទុកជាកន្លែងសម្បូរសត្វព្រៃរស់នៅ។ ព្រៃនេះ អាចជាទីតាំងធម្មជាតិតែមួយគត់ នៅជិតទីក្រុងភ្នំពេញ ដែលមានព្រៃភ្នំ និងមានវត្តមានសត្វព្រៃរស់នៅតាមបែបធម្មជាតិច្រើន។ វត្តមានសត្វព្រៃទាំងនោះ មិនមែនកើតឡើងដោយឯងៗ ឬនៅសេសសល់កាលពីជំនាន់មុននោះឡើយ ភាគច្រើននៃសត្វទាំងនោះ ត្រូវបានលែងចូលព្រៃវិញ បន្ទាប់ពីសង្គ្រោះពីទីតាំងនានានៅកម្ពុជា។ លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ព្រៃភ្នំតាម៉ៅមានផ្ទៃដីសរុបចំនួន ២៣០០ហិកតា ក្នុងនោះដីសម្រាប់សួនសត្វមានប្រហែល៤០០ទៅ៥០០ហិកតា។ បន្ទាប់ពីបានបង្កើតសួនសត្វភ្នំតាម៉ៅនៅឆ្នាំ១៩៩៥មក ក្រុមការងាររបស់រដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសហការដោះលែងសត្វព្រៃចូលព្រៃធម្មជាតិភ្នំតាម៉ៅចាប់ពីឆ្នាំ២០០២ បន្តរហូតមកដល់ពេលបច្ចុប្បន្ន។ លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បើតាមនាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រៃភ្នំតាម៉ៅជាទីតាំងធម្មជាតិនៅជិតក្រុងភ្នំពេញតែមួយគត់ដែលសម្បូរដោយសត្វព្រៃរស់នៅ និងជាព្រៃធម្មជាតិខុសពីកន្លែងផ្សេងទៀតនៅជិតរាជធានី។ « ឆ្មាំព្រៃនៅទីនោះកម្ររកឃើញអន្ទាក់ណាស់។ ខ្ញុំនិយាយបែបនេះ មិនមែនមានន័យថា អន្ទាក់នៅព្រៃភ្នំតាម៉ៅសូន្យនោះទេ គ្រាន់មានតិចណាស់។ មួយទៀតសត្វយើងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ នេះហើយទើបខ្ញុំថាព្រៃភ្នំតាម៉ៅ ជាព្រៃដ៏ល្អបំផុតសម្រាប់សត្វព្រៃ»។ នេះជាការបញ្ជាក់របស់លោក និក ម៉ាក។ ក្នុងដំណើរចូលព្រៃក្នុងបរិវេណព្រៃភ្នំតាម៉ៅ លោក និក ដើរបណ្ដើរនិយាយបណ្ដើរថា ព្រៃទាំងនេះមើលទៅមិនមានដើមឈើធំៗទេ ប៉ុន្ដែពិតជាមានសត្វច្រើនរស់នៅទីនេះ។ ជាក់ស្ដែង ក្រុមការងារអាចដឹងថាសត្វមានឬអត់ក៏ដោយសារមានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិដើម្បីអង្កេតសត្វព្រៃជាប្រចាំ។ នៅក្នុងព្រៃភ្នំតាម៉ៅ បានដាក់កាំមេរ៉ាចំនួន១៨គ្រឿង ដោយមួយគ្រឿង ថតជាប់សត្វមិនក្រោមប្រាំក្បាលទេ។ សត្វដែលសម្បូរនៅក្នុងព្រៃនេះ រួមមាន ប្រើស ឈ្លូស ជ្រូកព្រៃ ស្វា និងសត្វស្លាប។ ធម្មជាតិរបស់សត្វរស់នៅក្នុងព្រៃកម្រជួបបញ្ហាណាស់ ប្រសិនបើមិនមានមនុស្សទៅរំខានពួកវា។ លោក និក បានបញ្ជាក់ច្បាស់ៗ៖ « ព្រៃគ្រប់កន្លែងសុវត្ថិភាពបាន លុះត្រាគ្មានអន្ទាក់ និងការបៀតបៀនពីផ្នែកខាងក្រៅ។ ខ្ញុំក៏សំណូមពរឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួម ការពារនិងអភិរក្សព្រៃ ឱ្យបានគង់វង្សសម្រាប់ទុកជាជម្រក សម្រាប់សត្វព្រៃបានរស់នៅបន្តពូជពង្សតទៅ»៕ រូបភាពដោយ លោក ទ្រី ស៊ីថេង រូបភាពដោយ លោក ទ្រី ស៊ីថេង រូបភាពពីលើ ព្រៃភ្នំតាម៉ៅ | តាកែវ៖ ព្រៃភ្នំតាម៉ៅ ត្រូវការពារ និងថែរក្សាឱ្យក្លាយជាជម្រកសុវត្ថិភាពសត្វនានា ដែលត្រូវបានដោះលែងបន្ទាប់ ពីបានស្ដារនីតិសម្បទា និងសង្គ្រោះពីព្រៃនានា នៅជុំវិញប្រទេសកម្ពុជា។ បច្ចុប្បន្នព្រៃនេះ មានសត្វច្រើនប្រភេទអាស្រ័យនៅ និងអាចរស់ដោយភាពរីករាយក្នុងធម្មជាតិ។ |
ក្រសួងសុខាភិបាលបានចេញលិខិតជម្រាបជូនទៅម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជននាថ្ងៃទី៦ ខែមេសាថា បើសិនជាអ្នកមានរោគសញ្ញាជំងឺកូវីដ-១៩បានទៅត្រួតពិនិត្យនៅកន្លែងរបស់ខ្លួន គឺត្រូវដាក់អ្នកជំងឺឲ្យនៅដាច់ដោយឡែក និងត្រូវរាយការណ៍មកមន្ទីរសុខាភិបាលរាជធានីខេត្ត ដើម្បីបញ្ជូនអ្នកជំងឺទៅមណ្ឌលចត្តាឡីស័ក។ ក្រសួងសុខាភិបាលណែនាំឲ្យម្ចាស់សេវាពិនិត្យឯកជនទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវវិធានការអនាម័យជាប្រចាំ ពាក់ម៉ាស់ លាងដៃសម្លាប់មេរោគជាដើម។ លើសពីនេះ គ្រូពេទ្យនិងបុគ្គលិកទាំងអស់ដែលបានប៉ះពាល់អ្នកជំងឺដែលសង្ស័យឆ្លងកូវីដ-១៩នោះ ត្រូវធ្វើចត្តាឡីស័ក យកសំណាកទៅពិនិត្យ និងតាមដានសុខភាពជាប្រចាំ។ ទន្ទឹមនឹងនេះ ក្រុមគ្រូពេទ្យគឺត្រូវមានធុងពណ៌លឿង ដែលមានស្លាកសញ្ញាគ្រោះថ្នាក់ និងមានធុងពណ៌ខ្មៅសម្រាប់ដាក់សំណល់ឆ្លងរោគ និងសម្ភារអ្នកជំងឺដែលសង្ស័យឆ្លងជំងឺកូវីដ-១៩ និងប្រមូលសម្ភារទាំងនោះទៅដុតចោលក្នុងឡដែលមានសីតុណ្ហភាពលើស៨០០អង្សា។ ក្រសួងសុខាភិបាលបានសង្កត់ធ្ងន់ថា ក្នុងករណីដែលម្ចាស់សេវាពិនិត្យឯកជនណាមិនគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលទេ ក្រសួងនឹងព្យួរ ឬដកអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម បិទអាជីវកម្ម ពិន័យអន្តរការណ៍ ពិន័យជាទឹកប្រាក់ ឬទោសដាក់ពន្ធនាគារ៕ | ភ្នំពេញ៖ ក្រសួងសុខាភិបាលហាមមន្ទីរពេទ្យឯកជនទាំងអស់ទទួលពិនិត្យ និងព្យាបាលអ្នកសង្ស័យកើតជំងឺកូវីដ-១៩ ការធ្វើតេស្តជំងឹកូវីដ-១៩ និងចាក់វ៉ាក់សាំងកូវីដ-១៩ឡើយ។ |
លោក Lamar Alexander សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា៖ «មិនចាំបាច់ឲ្យមានភស្តុតាងបន្ថែមទៀតដើម្បីបង្ហាញពីអ្វីដែលបានបង្ហាញរួចហើយៗមិនចាំបាច់ធ្វើទៅតាមបទដ្ឋានខ្ពស់នៃរដ្ឋធម្មនុញ្ញនៃបទល្មើសដែលអាចយកមកកាន់ទោសបានដែរ។ រដ្ឋធម្មនុញ្ញ មិនផ្តល់អំណាចឲ្យព្រឹទ្ធសភាដើម្បីដកប្រធានាធិបតីចេញពីតំណែងទេ ហើយក៏មិនបានហាមឃាត់លោកប្រធានាធិបតីមិនឲ្យឈរឈ្មោះបោះឆ្នោតចំពោះសកម្មភាពដែលមិនសាកសម្យនោះដែរ»។ ភ្លាមៗមុនពេលព្រឹទ្ធសភា កោះប្រជុំកាលពីថ្ងៃសុក្រដើម្បីបោះឆ្នោតថាតើអនុញ្ញាតឲ្យមានការផ្តល់កសិណសាក្សីនិងឯកសារថ្មីដែរឬទេ លោក Charles Schumer សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ បានព្រមានថា ការបដិសេធភ័ស្តុតាងថ្មី នឹងធ្វើឲ្យចុះខ្សោយនៃលក្ខខណ្ឌនៃការបែងចែកអំណាចរបស់រដ្ឋធម្មនុញ្ញាក្នុងចំណោមផ្នែកទាំង៣របស់រដ្ឋាភិបាល៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | សមាជិកព្រឹទ្ធសភាម្នាក់របស់សហរដ្ឋអាមេរិកនិយាយថា មិនចាំបាច់កោះហៅសាក្សីដើម្បីផ្តល់កសិណសាក្សីនៅក្នុងការជំនុំជម្រះការចោទប្រកាន់ដកហូតតំណែងប្រធានាធិបតីត្រាំចេញពីតំណែងនោះទេ ពីព្រោះតែពួកគណបក្សប្រជាធិបតេយ្យ បានបង្ហាញពីសកម្មភាពរបស់លោកប្រធានាធិបតីត្រាំ ដែលបានប្រព្រឹត្តមិនត្រឹមត្រូវ ក៏ប៉ុន្តែ ការប្រព្រឹត្តិនោះ មិនអាចចោទដកហូតតំណែងប្រធានាធិបតីចេញពីតំណែងទេ។ |
លោក សុខ សុភ័ក្ត្រ លើកឡើងថា នីតិវិធីនៃការដក EBA មានរយៈពេលវែងឆ្ងាយនិងច្រើនដំណាក់កាល។ លោក បន្ថែមថា ក្នុងរយៈពេល១៨ខែនេះ បើគណៈកម្មការអឺរ៉ុប ពិតជាសម្រេចដក EBA ចេញកម្ពុជាមែននោះ សេចក្តីសម្រេចនេះ នឹងត្រូវឆ្លងកាត់ការបោះឆ្នោតពីសភាអឺរ៉ុបថែមទៀត។ លោក មានប្រសាសន៍បែបនេះថា៖«សួរថា គេ ដកឬមិនដក? ខ្ញុំថាអត់ច្រើនជាង»។ ការថ្លែងរបស់លោក សុខ សុភ័ក្ត្រ គឺធ្វើឡើងក្នុងវេទិការបស់រាជបណ្ឌិត្យសភាកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ស្តីពីសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលចាប់ផ្តើមនីតិវិធីដក EBA ពីកម្ពុជាជាបណ្តោះអាសន្ន។ មានការព្រួយបារម្ភថា កម្ពុជា អាចនឹងរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងវិស័យពាណិជ្ជកម្ម ជាពិសេសវិស័យកាត់ដេរ ប្រសិនបើគណៈកម្មការអឺរ៉ុប សម្រេចដក EBA ពីកម្ពុជា។ ប៉ុន្តែ ដើម្បីជម្រះក្តីកង្វល់នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកប្រកាសផ្ទាល់មាត់ថា កម្ពុជា នឹងមិនស្លាប់នោះទេ បើអត់មាន EBA ហើយកម្ពុជា ក៏មិនមានបាន ដោយសារតែ EBA នេះដែរ។ ប្រមុខរដ្ឋាភិបាល ប្រាប់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ កម្មករ-កម្មការិនី និងប្រជាពលរដ្ឋទូទៅ ឲ្យកុំឲ្យខ្វល់នឹងអ្នកដទៃ ដែលនិយាយបំភ័យពីរឿង EBA នេះ។ ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់ថា EBA គង់តែបាត់ទេ នៅពេលកំណើនសេដ្ឋកិច្ចកម្ពុជា កើនឡើងកាន់តែខ្លាំង។ EBA (Everything but Arms) គឺសំដៅលើប្រព័ន្ធអនុគ្រោះពន្ធ ដែលអនុញ្ញាតឲ្យកម្ពុជា នាំទំនិញនិងផលិតផលសព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែលកម្ពុជា ចូលទៅកាន់ទីផ្សារអឺរ៉ុប ដោយមិនបង់ពន្ធ ដោយលើកលែងតែអាវុធប៉ុណ្ណោះ៕ អត្ថបទទាក់ទង នាយករដ្ឋមន្ត្រី៖ ដក EBA គឺសម្លាប់អ្នកប្រឆាំង លោក សម រង្ស៊ី៖ អ្នកវិនិយោគ នឹងចេញពីកម្ពុជាពីពេលនេះ មុនទណ្ឌកម្មអន្តរជាតិមកដល់ សមាជិកព្រឹទ្ធសភាអាមេរិក៖ ច្បាប់ដែលខ្ញុំធ្វើ ក៏នឹងដាក់ទណ្ឌកម្មលើកម្ពុជា ដូចអឺរ៉ុបដែរ EBA៖ ក្រសួងការបរទេសថា អឺរ៉ុប ជឿអតីតបក្សប្រឆាំង ជាងរដ្ឋាភិបាល EBA៖ ទូតអឺរ៉ុបថា កម្ពុជាមានពេលយ៉ាងហោចណាស់២០ខែទៀត រដ្ឋាភិបាល ចាត់ទុកការសម្រេចរបស់EU ហាក់ចាប់បង្ខំឲ្យកម្ពុជាធ្លាក់ចូលសមរភូមិនយោបាយ EBA៖ អាមេរិកក៏មានកង្វល់ដូច EU ដែរ តែថាកម្ពុជានៅមានឱកាសនៅឡើយ | ១៨ខែក្រោយ ទើបគណៈកម្មការអឺរ៉ុប អាចសម្រេចបាន ថាដក EBA ចេញពីកម្ពុជាជាបណ្តោះអាសន្ន ឬមិនដក។ ប៉ុន្តែ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម សន្និដ្ឋានជាមុនថា គណៈកម្មការអឺរ៉ុប នឹងមិនដក EBA ពីកម្ពុជានោះទេ។ |
ពីជំនួបនៅកូរ៉េខាងត្បូងក្នុងថ្ងៃទី២៥ ខែវិច្ឆិកា លោកស្រី យូកូ កាមិកាវ៉ា រដ្ឋមន្រ្តីការបរទេសជប៉ុន បានជួបជាមួយសមភាគីចិន លោក វ៉ាង យី ជាលើកដំបូង ចាប់តាំងពីលោកស្រីកាន់តំណែងនៅក្នុងខែកញ្ញាកន្លងមក។ ក្នុងជំនួបរយៈពេលប្រមាណ ១ម៉ោង និង៤០នាទី លោកស្រី យូកូ បានលើកឡើងថា៖ «យើងបញ្ជាក់ថា យើងកំពុងស្វះស្វែងរកទំនាក់ទំនងយ៉ាងជិតស្និទ្ធបន្ថែមលើបញ្ហាជាច្រើន...ហើយយើងសង្ឃឹមថា នឹងមានកិច្ចពិភាក្សាសន្តិសុខក្នុងពេលឆាប់ៗខាងមុខ»។ ទន្ទឹមនេះ ប្រមុខការទូតជប៉ុន បានបន្តថា ភាគីទាំងពីរ ក៏ស្វះស្វែងរកកិច្ចពិភាក្សាជាន់ខ្ពស់ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ស្របគ្នានេះ លោកស្រី យូកូ បានជំរុញភាគីចិនឱ្យលុបចោលវិធានហាមឃាត់ការនាំចូលគ្រឿងសមុទ្រ ក្រោយជប៉ុនបានបញ្ចេញទឹកចម្រុះសារធាតុវិទ្យុសកម្មចូលទៅក្នុងសមុទ្រផងដែរ។ ជាការឆ្លើយតប លោកវ៉ាង បានរិះគន់ពីសកម្មភាពមិនទទួលខុសត្រូវរបស់ក្រុងតូក្យូ ហើយថែមទាំងបន្តជំទាស់ជាថ្មីលើការបញ្ចេញទឹកចម្រុះសារធាតុវិទ្យុសកម្មទៅក្នុងសមុទ្រ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។ ចំណែករដ្ឋមន្រ្តីការបរទេសជប៉ុនវិញ បាននិយាយការពារពីគោលការណ៍មូលដ្ឋានរបស់រដ្ឋាភិបាលក្រុងតូក្យូ ក្នុងការគោរពអធិបតេយ្យជាតិ ក៏ដូចជាអាជ្ញាធរ និងឯករាជ្យភាពរបស់ទីភ្នាក់ងារថាមពូលអាតូមិកអន្តរជាតិ (IAEA) ដែលបានដឹកនាំលើការឃ្លាំមើលបរិស្ថាននៅរោងចក្រថាមពល Fukushima។ បន្ថែមពីនេះ ប្រមុខការទូតប្រទេសទាំងពីរ ក៏បានពិភាក្សាពីការកែលម្អទំនាក់ទំនងទ្វេភាគី, ការរំដោះជនជាតិជប៉ុន ដែលឃុំខ្លួននៅចិន និងជម្លោះដែនទឹកក្នុងសមុទ្រចិនខាងកើតផង៕ | ជប៉ុន និងចិនសង្ឃឹមថា នឹងមានកិច្ចប្រជុំស្តីពីបញ្ហាសន្តិសុខក្នុងពេលឆាប់ៗ នៅពេលអនាគត។ លោកស្រី យូកូ កាមិកាវ៉ា រដ្ឋមន្រ្តីការបរទេសជប៉ុន លោកស្រីយូកូ កាមិកាវ៉ា បានសង្កត់ធ្ងន់បែបនេះ ក្រោយជំនួបជាមួយសមភាគីចិន លោក វ៉ាង យី នៅថ្ងៃទី២៥ ខែវិច្ឆិកា។ ទន្ទឹមនេះ ប្រមុខការទូតជប៉ុន ក៏បានជំរុញចិនឱ្យលុបចោលវិធានហាមឃាត់ការនាំចូលគ្រឿងសមុទ្រជប៉ុនផងដែរ។ |
លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចូលរួមអបអរសាទរ ដល់ អតិ ថិជន ដែលបានឈ្នះរង្វាន់ម៉ូតូ Zoomer X ទាំង៥០គ្រឿង។ លោកស្រីក៏ក្រើនរម្លឹក ដល់ អតិថិជន ដែលជាវផលិតផល ខ្មែរ ប៊ែវើរីជីស រួមមានភេសជ្ជៈប៉ូវកម្លាំងវើក, ទឹកក្រូចអាយស៍, ទឹកផ្លែឈើជូប, និងទឹកបរិសុទ្ធកម្ពុជាទៅពិសា ឬលក់បន្ត កុំភ្លេចកាត់សំបកកេស រួចហើយបំពេញឈ្មោះ ដាក់ទៅក្នុងធុងឆ្នោតនៅតាមដេប៉ូ និងតូបលក់ទំនិញចាប់ហួយគ្រប់ខេត្តក្រុង ដែលនៅជិតលោកអ្នក ដើម្បីមានឱកាសឈ្នះរង្វាន់ម៉ូតូ Zoomer X នេះ នៅខែបន្ទាប់ៗទៀតរហូតដល់ខែកញ្ញា ឆ្នាំ២០១៩នេះ។ កម្មវិធីកាត់សំបកកេសផ្សងសំណាងរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កំពុង ទទួលបានប្រជាប្រិយភាពខ្លាំងពីមួយខែទៅមួយខែ។ នេះបើតាមចំនួនកើនឡើងសន្លឹកឆ្នោត ដែលបានដាក់ចូលរួមផ្សងសំណាងរហូតទៅដល់២០ម៉ឺនសន្លឹក សម្រាប់ខែនេះ។ សំបកកេសដែលបានដាក់ផ្សេងសំណាង គឺមកពីណ្តាលខេត្តផ្សេងៗរួមមាន ស្វាយរៀង កណ្តាល កែប កំពត កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ បាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ រតនគិរី និងមណ្ឌលគិរី។ ព័ត៌មានលម្អិត លោកអ្នកអាចធ្វើការទាក់ទងបានតាមរយៈទូរស័ព្ទលេខ ០៦១/០៦៧/០៦៩ ៩០២ ៩០២៕ (អត្ថបទពាណិជ្ជកម្ម) | រង្វាន់ម៉ូតូ Zoomer X ចំនួន៥០គ្រឿង ត្រូវបានប្រគល់ដល់ដៃអ្នកឈ្នះ ពីការចាប់ឆ្នោតសំបកកេសផលិតផល ខ្មែរ ប៊ែវើរីជីស ជាលើកទី៣ ខណៈម៉ូតូចំនួន១៥០គ្រឿងផ្សេងទៀតកំពុងរង់ចាំអតិថិជនបន្ត។ |
ពីកិច្ចប្រជុំអន្តរជាតិប្រឆាំងអុីរ៉ង់នៅប៉ូឡូញ អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន បានរិះគន់សម្ព័ន្ធមិត្តនៅអឺរ៉ុបដែលបន្តធ្វើពាណិជ្ជកម្មជាមួយអុីរ៉ង់ មិនស្ដាប់ការព្រមានរបស់អាមេរិក។ លោក ផេន ក៏រិះគន់អឺរ៉ុបដែលនៅតែមិនអស់អាល័យនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ឆ្នាំ២០១៥ ដែលអាមេរិកបានដកខ្លួនរួចហើយបន្ទាប់ពីចោទអុីរ៉ង់ថា បំពានកិច្ចព្រមព្រៀងអន្តរជាតិនេះ ហើយបន្តកម្មវិធីមីស៊ីលបង្កការគំរាមកំហែងដាក់អាមេរិក។ អឺរ៉ុប ក៏ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ ហើយសមាជិកសំខាន់បីមានអង់គ្លេស បារាំង និងអាល្លឺម៉ង់ក៏បានចុះហត្ថលេខាជាមួយរុស្ស៊ី ចិន អាមេរិក និងអុីរ៉ង់។ អឺរ៉ុបមានតួនាទីសំខាន់ក្នុងការធានាពីការអនុវត្តកិច្ចព្រមព្រៀងនេះ និងតាមដានសកម្មភាពរបស់អុីរ៉ង់ផង។ យ៉ាងណាមិញ លោក ផេន បានប្រើពាក្យធ្ងន់ៗសំដៅសម្ព័ន្ធមិត្តទាំងបីនៅអឺរ៉ុបដែលផ្ដើមគំនិតបង្កើតប្រព័ន្ធប្រតិបត្តិការមួយដែលបើកផ្លូវឲ្យក្រុមហ៊ុនអឺរ៉ុបរកស៊ីនៅអុីរ៉ង់ដោយមិនរងទណ្ឌកម្មអាមេរិក។ អនុប្រធានាធិបតីអាមេរិករូបនេះចាត់ទុកសកម្មភាពរបស់អឺរ៉ុប ជំហានមិនត្រឹមត្រូវ ដែលនឹងជួយឲ្យអុីរ៉ង់កាន់តែខ្លាំង ធ្វើឲ្យអឺរ៉ុបចុះទន់ខ្សោយ ហើយបង្កើនគម្លាតរវាងអាមេរិក និងអឺរ៉ុបទៅទៀត។ បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក ផេន និយាយថា ពេលវេលាមកដល់ហើយសម្រាប់ដៃគូអាមេរិកនៅអឺរ៉ុបក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ ហើយចូលរួមជាមួយអាមេរិកក្នុងការដាក់សម្ពាធលើប្រទេសនេះវិញ។ បន្ថែមពីលើទណ្ឌកម្មមានស្រាប់ រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ព្រមានបង្កើនការដាក់សម្ពាធកាន់តែខ្លាំងលើរបបដឹកនាំក្រុងតេហេរ៉ង់ ព្រោះប្រជាជនអ៊ីរ៉ង់ក៏មិនពេញចិត្តនឹងរបបដឹកនាំរបស់ខ្លួន នាំគ្នាតវ៉ាតាមដងផ្លូវ ខណៈសេដ្ឋកិច្ចក៏កាន់តែធ្លាក់ចុះផង។ លោកអនុប្រធានាធិបតីអាមេរិកក៏ឆ្លៀតចោទអ៊ីរ៉ង់ថា បង្កើតការសម្លាប់រង្គាលជាថ្មីតាមរយៈការអនុវត្តនយោបាយប្រឆាំងអ៊ីរ៉ង និងមហិច្ឆតានៅស៊ីរី លីបង់ អ៊ីរ៉ាក់ និងយេម៉ែន។ យ៉ាងណាក្ដី អឺរ៉ុប ទំនងមិនស្ដាប់តាមការទាមទាររបស់អាមេរិក។ ប្រមុខការទូតអឺរ៉ុប Federica Mogherini ដែលមិនចូលរួមជំនួបនៅរដ្ឋធានីវ៉ាសូវីនោះ នៅតែប្រកាន់ជំហរគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរដដែល។ ប្រាប់អ្នកព័ត៌មានមុនការថ្លែងរបស់លោក ផេន បន្តិច លោកស្រីបញ្ជាក់ថា ការអនុវត្តកិច្ចព្រមព្រៀងនេះជាបញ្ហានៃសន្តិសុខអឺរ៉ុប ព្រោះវាកំហិតអ៊ីរ៉ង់ពីការអភិវឌ្ឍនុយក្លេអ៊ែរ ហើយអឺរ៉ុបក៏យល់ឃើញថា កិច្ចព្រមព្រៀងនេះមានប្រសិទ្ធភាពដែរ៕ | អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន នៅថ្ងៃទី១៤ ខែកុម្ភៈ បានទាមទារឲ្យសម្ព័ន្ធមិត្តនៅអឺរ៉ុបរបស់ខ្លួនឲ្យបោះបង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ជាមួយអុីរ៉ង់ ហើយចូលរួមជាមួយអាមេរិកដើម្បីប្រឆាំងមហាអំណាចមជ្ឈិមបូព៌ាមួយនេះ។ អឺរ៉ុប ដែលមិនពេញចិត្តការដើរចេញរបស់អាមេរិកពីកិច្ចព្រមព្រៀងនេះ នៅតែប្រឹងរកផ្លូវរកស៊ីជាមួយអុីរ៉ង់ដដែល ដោយមិនខ្វល់ទណ្ឌកម្មរបស់វ៉ាស៊ីនតោនឡើយ។ |
ក្នុងការចូលរូមប្រកួតនេះ ដឹកនាំដោយ លោកសាស្ត្រាចារ្យ ចាន់ មិថុនា ជាប្រធានផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច, លោកសាស្ត្រាចារ្យ អ៊ុល ដារ៉ា និងនិស្សិត ២ រូបទៀតគឺ និស្សិត ហាច ផានុង និង ដាន ចន្ទតារា។ ក្នុងនោះសាកលវិទ្យាល័យ ន័រតុន បានយកនូវស្នាដៃចំនួន ៣ ដើម្បីចូលរួមប្រកួតរួមមាន៖ ១. ឧបករណ៍ប្រកាសអាសន្ន ឆ្លាតវៃក្នុងការស្វែងរកទីតាំងទទួលបាន៖ - មេដាយមាសចំនួន១ពីកម្មវិធីនេះ - ពានរង្វាន់ពិសេសចំនួន១ ពីសមាគមគំនិតច្នៃប្រឌិតការបង្កើតថ្មី នៃសាកលវិទ្យាល័យប្រទេសកូរ៉េ - ពានរង្វាន់ពិសេសចំនួន១ ពីសមាគមគំនិតច្នៃប្រឌិតការបង្កើតថ្មី នៃទីក្រុងសៀងហៃ - ជាពិសេសនោះគឺទទួលបានពានរង្វាន់ពិសេសលំដាប់ខ្ពស់ពី សមាគមន៍ពិភពលោក នៃគំនិតច្នៃប្រឌិត និងការបង្កើតថ្មីពីកោះតៃវ៉ាន់ចំនួន១ ២. ឧបករណ៍ផ្ដល់ដំណឹងអំពីទឹកជំនន់ និងភ្លើងឆេះព្រៃទទួលបាន៖ - មេដាយមាសចំនួន១ពីកម្មវិធីនេះ - ពានរង្វាន់ពិសេសចំនួន១ ពីសមាគមគំនិតច្នៃប្រឌិតការបង្កើតនូវសមិទ្ធផលថ្មីៗនៃ កោះតៃវ៉ាន់ - ពានរង្វាន់ពិសេសចំនួន១ ពីសមាគមជំនួញសហភាពអឺរ៉ុប ហ៊ែលល័រ (Euro Business Haller) - ពានរង្វាន់ពិសេសចំនួន១ ពីសមាគមគំនិតនៃការច្នៃប្រឌិត និងការបង្កើតថ្មីនៃនិស្សិតអន្តជាតិនៅទីក្រុងហុងកុង ៣. ឧបករណ៍ពិសោធន៍ដាំទឹក សម្រាប់សិស្សអនុវិទ្យាល័យទទួលបាន៖ - មេដាយប្រាក់ចំនួន១ពីកម្មវិធីនេះ - ពានរង្វាន់ពិសេសចំនួន១ ពីសមាគមគំនិតច្នៃប្រឌិតការបង្កើតថ្មី នៃទីក្រុង តៃណាន - ពានរង្វាន់ពិសេសចំនួន១ ពីសមាគមគំនិតច្នៃប្រឌិតការបង្កើតនូវសមិទ្ធិផលថ្មីៗនៃ កោះតៃវ៉ាន់ ចំពោះលោកសាស្ត្រាចារ្យ ចាន់ មិថុនា ទទួលបាន៖ - ពានរង្វាន់ភាពជាអ្នកដឹកនាំគំរូ ពីសមាគមគំនិតច្នៃប្រឌិតការបង្កើតថ្មី នៃសាកលវិទ្យាល័យប្រទេសកូរ៉េ - ពានរង្វាន់ជាអ្នករៀបចំ និងដឹកនាំដ៏ល្អក្នុងការចូលរួមកម្មវិធីអន្តរជាតិនេះ - ពានរង្វាន់ជាគណកម្មការអន្តរជាតិ ក្នុងការវាយតម្លៃស្នាដៃក្នុងកម្មវិធីនេះ - ពានមិត្តភាពពីសាលាអនុវិទ្យាល័យ Salesians of Don Bosco Ng Siu Mui (S.D.B. Ng Siu Mui Secondary School)។ គួរបញ្ជាក់ផងដែរថា កម្មវិធីនេះមានប្រទេសជាង ២០ ចូលរួម សរុបប្រមាណ ៣៦ សមាគម ហើយមានស្នាដៃប្រហែលជាង ៣៣០ ស្នាដៃ។ តាមរយៈលទ្ធផលនេះបញ្ជាក់ឲ្យឃើញថា និស្សិតខ្មែររបស់យើងក៏មានសមត្ថភាព មិនអន់ដែរ។ នេះជាមោទកភាពមួយ ដែលទង់ជាតិខ្មែរបានបង្ហាញលើឆាកអន្តរជាតិ ជាមួយជោគជ័យ និងបទពិសោធន៍គួរឱ្យចងចាំ៕ (អត្ថបទពាណិជ្ជកម្ម) | ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩៖ និស្សិតផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច នៃសាកលវិទ្យាល័យ ន័រតុន ដែលតំណាង ឱ្យប្រទេសកម្ពុជា បានចូលរួមប្រកួតស្នាដៃជាលក្ខណៈអន្តរជាតិ នៅទីក្រុងម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយទទួលបានជោគជ័យដែលនឹកស្មានមិនដល់ ក្នុងការយកមេដាយ និងពានរង្វាន់ជាច្រើន ពីកម្មវិធីអន្តរជាតិ ឈ្មោះថា «គំនិតច្នៃប្រឌិត និងការបង្កើតថ្មី ជាលក្ខណៈអន្តរជាតិនៅទីក្រុងម៉ាកាវ ឆ្នាំ២០១៩» ។ |
ក្រុងចំនួន២ នៃសាធារណរដ្ឋ Dagestan របស់រុស្ស៊ី ដែលនៅជាប់ជាមួយហ្សកហ្ស៊ី និងអាស៊ៃបៃហ្សង់ បានរងការវាយប្រហារលើប៉ុស្តិ៍ប៉ូលិស និងព្រះវិហារ។ ក្រុងទាំងពីរនេះមានដូចជា ក្រុងDerbent និងក្រុង Makhachkala។ ឧបទ្ទវហេតុចុងក្រោយនេះ កើតមានប្រមាណ ១៤៥ថ្ងៃ ក្រោយការវាយប្រហារនៅក្រុងមូស្គូ។ «នេះជាថ្ងៃសោកនាដកម្មសម្រាប់ Dagestan និងប្រទេសទាំងមូល»។ លោក Sergei Melikov អភិបាលតំបន់ Dagestan បានលើកឡើងបែបនេះនៅក្នុងវីដេអូមួយបង្ហោះតាមប្រព័ន្ធទំនាក់ទំនង Telegram នៅព្រឹកថ្ងៃទី២៤ ខែមិថុនា។ ប្រមុខតំបន់ Dagestan បានបញ្ជាក់ថា ប៉ូលិសច្រើនជាង១៥នាក់ បានក្លាយជាជនរងគ្រោះ ប៉ុន្តែលោកមិនបានបញ្ជាក់ពីចំនួនប៉ូលិសស្លាប់ និងរងរបួសឡើយ។ តាមការចុះផ្សាយរបស់សារព័ត៌មាន BBC ក្នុងហេតុការណ៍បាញ់សម្លាប់ក្នុងពេលដំណាលគ្នានេះ ប៉ូលិស, បព្វជិត និងកងសន្តិសុខ យ៉ាងហោចណាស់ ១៥នាក់ បានស្លាប់ ខណៈខ្មាំងកាំភ្លើងចំនួន ៦នាក់ ត្រូវបានបាញ់សម្លាប់។ ពេលនេះ ប៉ូលិសរុស្ស៊ី កំពុងតាមប្រមាញ់ជនសង្ស័យផ្សេងទៀត។ យ៉ាងណាមិញ អាជ្ញាធរតំបន់ មិនទាន់បានបញ្ជាក់ឡើយពីមូលហេតុ ដែលបង្កឱ្យមានការវាយប្រហារ។ កន្លងមក តំបន់ Dagestan ធ្លាប់រងការវាយប្រហារដោយក្រុមឥស្លាមជ្រុលនិយម។ តំបន់ Dagestan ដែលនៅជាប់ហ្សកហ្ស៊ី និងអាស៊ៃបៃហ្សង់ ជាតំបន់ក្រីក្រ និងសម្បូរប្រជាជនមូស្លីមភាគច្រើន។ តំបន់ដដែលនេះ ក៏មានប្រជាជនជ្វីហ្វជំនាន់ដើមរស់នៅផងដែរ៕ | តំបន់ Dagestan របស់រុស្ស៊ី នៅថ្ងៃទី២៣ ខែមិថុនា បានរងការវាយប្រហារជាច្រើនកន្លែងដូចជាព្រះវិហារ និងប៉ុស្តិ៍ប៉ូលិស ដោយធ្វើឱ្យមានអ្នកស្លាប់យ៉ាងហោចណាស់ ១៥នាក់ និងរបួសជាច្រើននាក់។ ជនរងគ្រោះ មានមន្រ្តីប៉ូលិស និងបព្វជិត។ |
កម្ពុជា បន្តយកឈ្នះម៉ាឡេស៊ី លើការប្រកួតអុកចត្រង្គ ក្នុងវិញ្ញាសាបុរស៣ទល់៣ នៃព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ នាព្រឹកថ្ងៃទី២ ឧសភា។ វិញ្ញាសាអុកចត្រង្គបុរស ៣ទល់៣ មានលោក សុខ លឹមហេង លោក ឈាវ បូរ៉ា និងលោក ជា ស៊ីដេត តំណាងឱ្យកម្ពុជា។ កីឡាករអុកកម្ពុជាទាំង៣រូបនេះ បានទទួលជ័យជម្នះលើការប្រកួតក្ដាទី១ នៃជុំទី៤ ដោយលទ្ធផល ឈ្នះ ១ និងស្មើ ២ លើជម្រើសជាតិម៉ាឡេស៊ី ។ ក្នុងនោះកីឡាករ ជា ស៊ីដេត យកឈ្នះលើកីឡាករម៉ាឡេស៊ី ខណៈសុខ លឹមហេង និង ឈាវ បូរ៉ា បានត្រឹមស្មើជាមួយកីឡាករម៉ាឡេស៊ី។ កម្ពុជា ទទួលបាន ១ពិន្ទុបន្ថែមទៀតពីជ័យជម្នះនេះ ។ វិញ្ញាសាបុរស ៣ទល់៣ នេះ ក្រុមអត្តពលិកកម្ពុជារកបាន ៣ពិន្ទុរួចហើយ ពីការប្រកួតជុំទី១ ជុំទី២ និងជុំទី៣ ដោយយកឈ្នះលើមីយ៉ាន់ម៉ា វៀតណាម និងហ្វីលីពីន ។ ការប្រកួតត្រូវធ្វើឡើងចំនួន ៦ជុំ ដើម្បីប្រជែងយកមេដាយ។ ការប្រកួតលើវិញ្ញាសាអុកចត្រង្គបុរស ៣ទល់៣ មានប្រទេសចូលរួមដូចជា៖ កម្ពុជាម្ចាស់ផ្ទះ, ថៃ, ឡាវ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, ហ្វីលីពីន និងវៀតណាម៕ | និង គឹម មករា |
ប្រភពនានាបានប្រាប់ឲ្យដឹងថា លោក Macky Sall ប្រធានាធិបតីនៃប្រទេសសេណេហ្គាល់បានស្វាគមន៍សមភាគីរបស់លោកនៅទីក្រុងដាកា នៅក្នុងការចរចានៅពេលថ្ងៃត្រង់ ហើយកិច្ចព្រមព្រៀងជាច្រើនទៀតមានកំណត់ពេលចុះហត្ថលេខាក្រោយមក។ យោងតាមទិន្នន័យផ្លូវការប្រាប់ឲ្យដឹងថា ចិនជាដៃគូពាណិជ្ជកម្មធំទី២របស់សេណេហ្គាល់បន្ទាប់ពីប្រទេសេបារាំង ដោយពាណិជ្ជកម្មទ្វេភាគីមានចំនួន២ពាន់លានដុល្លារនៅឆ្នាំ២០១៦។ ការនាំចេញដ៏សំខាន់របស់ប្រទេសនេះទៅកាន់ប្រទេសចិនគឺគ្រាប់ផ្លែឈើ និងលោហធាតុ Zirconium និងទីតានីញ៉ូម។ ក្រុមហ៊ុនបានស្ថាបនាហេដ្ឋារចនាសំខាន់ៗជាច្រើនកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសសេណេហ្គាល់ រួមមានពហុកីឡាដ្ឋាននៅក្នុងទីក្រុងដាកា ផ្លូវថ្នល់ មហោស្រពនិងសារៈមន្ទីររបស់អារិយធម៌ជនស្បែកខ្មៅ។ ចាប់តាំងទំនាក់ទំនងខាងការទូតបានត្រូវស្តារឡើងវិញនៅឆ្នាំ២០០៥មក ការវិនិយោគ ទុននៅក្នុងប្រទេសសេណេហ្គាល់មានចំនួនលើស១៨០០លានអឺរ៉ូ។ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ទៅកាន់ប្រទេសសេណេហ្គាល់ដែលបញ្ចប់នៅថ្ងៃអាទិត្យនេះ ជាដំណើរទស្សនកិច្ចលើកទី១ទៅកាន់ទ្វីបអាហ្វ្រិកដែលលោកនឹងធ្វើដំណើរទៅកាន់ប្រទេសរវ៉ានដា និងប្រទេសអាហ្វ្រិកខាងត្បូងផងដែរ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ប្រធានាធិបតីចិន ស៊ី ជីងពីង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីថ្ងៃសៅរ៍ ដែលជាដំណើរទស្សនកិច្ចលើកដំបូងដោយមេដឹកនាំចិនទៅកាន់ប្រទេសសេណេហ្គាល់នៅក្នុងរយៈពេលជិតមួយទសវត្សរ៍ នេះតាមការបញ្ជាក់របស់ការិយាល័យប្រធានាធិបតីសេណេហ្គាល់។ |
Peterhead Wind Farm ឬ Hywind មានលទ្ធភាពក្នុងការទាញយកថាមពលពីខ្យល់ និងបំភ្លឺផ្ទះប្រជាជនបានប្រមាណ២ម៉ឺនខ្នង។ នេះបើយោងតាមការស្រាវជ្រាវរបស់អ្នកជំនាញ។ ក្រុមហ៊ុនដែលផលិតតួប៊ីនខ្យល់អគ្គីសនីនេះមានឈ្មោះថា Statoil ហើយពួកគេរំពឹងថាបច្ចេកវិទ្យាថ្មីនេះនឹងមានលទ្ធភាពក្នុងការទាញយកអគ្គីសនីបានច្រើនជាងប្រភេទតួបីនជំនាន់មុនៗ។ គោលការណ៍ចំបងក្នុងការអភិឌ្ឍ និងវិនិយោគទៅលើកិច្ចការនេះគឺដើម្បីកាត់បន្ថយតម្លៃ និងការចំណាយលើថាមពលអគ្គីសនីរបស់អ្នកប្រើប្រាស់ទូទៅ និងជួយបញ្ឈប់ការប្រើប្រាស់ឥន្ធនដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅលើបរិយាកាសដូចជាប្រេងកាត ឧស្ម័នធម្មជាតិឬធ្យូងថ្ម។ ក្នុងថ្ងៃអនាគត តួប៊ីនអគ្គីសនីធំៗ ទាំងនេះអាចនឹងដាក់អោយដំណើរការតាមបណ្តោយឆ្នេរជ្រៅៗខាងលិចប្រទេសអាមេរិក និងប្រទេសជប៉ុន។ ការបំពាក់តួប៊ីនដែលមានកំពស់១៧៥មែត្រ និងទំងន់១១៥០០តោនទៅលើឆ្នេរសមុទ្រនេះបានធ្វើឡើងក្រោមជំនួយរបស់ក្រុមហ៊ុនវិនិយោគមួយឈ្មោះថា Masdar របស់ទីក្រុង Abu Dhabi និងប្រទេសអង់គ្លេស។ បើយោងតាមសារពត៌មានBBC ក្រុមហ៊ុន Statoil នឹងដំឡើងតួប៊ីនប្រភេទចុងក្រោយអោយបាន៥គ្រឿងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕ (ដោយ៖ គី ចំណារ) | ប្រទេសស្កុតលែន ជាប្រទេសនៅទ្វីបអឺរ៉ុបដែលមានការរីកចម្រើនក្នុងការទាញយកថាមពលបៃតងពីធម្មជាតិ។ ស្កុតលែន បានផលិតតួប៊ីនជំនាន់ថ្មីម្យ៉ាងដែលអាចដាក់អោយដំណើរការក្នុងជំរៅទឹកជ្រៅ និងអាចទាញយកថាមពល រួមទាំងទ្រាំទ្រនឹងកំហូចបានល្អជាងតួប៊ីនជំនាន់មុនៗ។ |
ទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីនៃប្រទេសទាំង៣ បានប្រកាសផែនការដេញថ្លៃធ្វើម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងកិច្ចប្រជុំមួយនាទីក្រុង Buenos Aires កាលពីថ្ងៃទី៤ ខែតុលា។ ការប្រជែងដឹកនាំការប្រកួត World Cup ឆ្នាំ ២០៣០ ក៏នឹងដល់គម្រប់ខួបលើកទី១០០ឆ្នាំផងដែរ ដែលកាលនោះអ៊ុយរូហ្គាយធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ១៩៣០ ហើយបានផ្តួលអាហ្សង់ទីន ៤-២ នៅវគ្គផ្តាច់ព្រ័ត្រនៅរដ្ឋធានី Montevideo។ ចំណែកការប្រកួតពានរង្វាន់នេះនៅឆ្នាំ ២០២៦ គឺមានការដេញថ្លៃរួមគ្នា៣ប្រទេសដែរ រួមមានសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។ ចាប់ពី World Cup ឆ្នាំ២០២៦ តទៅ នឹងមានប្រទេសសរុបចូលរហូតដល់ ៤៨ប្រទេសដែលបច្ចុប្បន្នមានត្រឹម៣២ បន្ទាប់ពីមានការផ្លាស់ប្តូររបស់ FIFA កាលពីដើមឆ្នាំនេះ។ សម្រាប់ World Cup 2018 នឹងធ្វើឡើងក្នុងប្រទេសរុស្ស៊ី ខណៈ Qatar នឹងដឹកនាំព្រឹត្តិការណ៍ពិភពលោកនេះនៅឆ្នាំ ២០២២៕ | ប្រទេសមកពីអាមេរិកឡាទីន៣ មានអាហ្សង់ទីន អ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយនឹងចាប់ដៃគ្នាប្រជែងធ្វើម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០៣០។ |
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នាដំណើរទស្សនកិច្ចនៅប្រទេសឡាវ លោក យឹម សារុំ បានបញ្ជាក់ថា៖ «នៅកម្ពុជាពី៧០ទៅ៨០ភាគរយ ជាប្រភេទកាហ្វេ Robusta ហើយមានតែ២០ភាគរយ ជាArabica ដែល Arabica ត្រូវការអាកាសធាតុត្រជាក់ក្នុងរយៈកម្ពស់ខ្ពស់។ រីឯស្រុកប៉ាកសង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវវិញ មាន៨០ភាគរយជាប្រភេទ Arabica ហើយ Robusta មានត្រឹម ២០ភាគរយប៉ុណ្ណោះ»។ ដើម្បីជ្រាបច្បាស់ សូមអញ្ជើញស្ដាប់កិច្ចសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក យឹម សារុំ បុគ្គលិកសេដាកដូចតទៅ៖ អត្ថបទទាក់ទង សេដាក នាំកសិករ, អ្នកជំនួញ និងអ្នកកាសែតសិក្សាពីដំណាំកាហ្វេសរីរាង្គនៅប្រទេសឡាវ ចម្ការកាហ្វេសរីរាង្គរបស់ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី ប្រជាពលរដ្ឋរស់នៅតំបន់ប៉ាកសង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ភាគច្រើនបានដាំកាហ្វេ Arabica ដោយសារតែតំបន់នេះ មានអាកាសធាតុត្រជាក់ក្នុងរយៈកម្ពស់ជាង១២០០ម៉ែត្រ។ ក្នុងតំបន់នេះ ប្រជាពលរដ្ឋនិយមដាំកាហ្វេ Arabica ៥ប្រភេទដូចជា Arabica ទីវីកា, Arabica ចាកា, Arabica កាទួយ, Arabica កាទីម័រ និង Arabica កាតូរ៉ា។ កាហ្វេ Arabica ទាំងអស់នេះ មានរូបរាង និងគុណភាពខុសគ្នាផងដែរ។ សូមបញ្ជាក់ថា កាហ្វេ Robusta មានជាតិកាហ្វេអ៊ីនខ្លាំងជាងកាហ្វេ Arabica ពីរដង ហើយគ្រប់របស់វាមានរាងពងក្រពើ។ ចំណែក កាហ្វេ Arabica វិញ មានរសជាតិជូរ ហើយគ្រប់របស់វាមានរាងមូល។ Arabica ត្រូវការដាំនៅតំបន់ដែលមានអាកាសធាតុត្រជាក់ខ្លាំងជាង Robusta៕ | ខេត្តចម្ប៉ាសាក់ (ឡាវ)៖ ពូជកាហ្វេដែលត្រូវបានគេនិយមដាំដុះមាន២ប្រភេទធំៗ គឺកាហ្វេ Robusta និង Arabica។ សម្រាប់ទីតាំងដ៏ល្អបំផុតសម្រាប់ដំណាំកាហ្វេនៃប្រទេសកម្ពុជា គឺខេត្តមណ្ឌលគិរី និងនៅប្រទេសឡាវ គឺខេត្តចម្ប៉ាសាក់។ បើតាមលោក យឹម សារុំ បុគ្គលិកនៃអង្គការសេដាក នៅខេត្តមណ្ឌលគិរី មានរយៈកម្ពស់ត្រឹម៩០០ម៉ែត្រ គឺអំណោយផលលើដំណាំកាហ្វេ Robusta ចំណែកឯខេត្តចម្ប៉ាសាក់ មានរយៈកម្ពស់រហូតដល់១២៩៤ម៉ែត្រ ដែលអំណោយផលលើការដាំកាហ្វេ Arabica។ |
1. ចន្លោះពីម៉ោង១ដល់៣ ជាពេលវេលាល្អក្នុងការគេងថ្ងៃត្រង់។ ដូចនេះ អ្នកអាចជ្រើសរើសម៉ោងនេះដើម្បីគេងបាន។ 2. នៅពេលដែលអ្នកគេង អ្នកអាចបិទភ្លើងក្នុងបន្ទប់បាន ទើបអាចគេងលក់ស្រួល មិនមានពន្លឺរំខាន ធ្វើឲ្យខូចភ្នែក ហើយពិបាកចូលគេង។ 3. មុនពេលគេង អ្នកគួរតែញ៉ាំកាហ្វេមួយកែវ ព្រោះវានឹងជួយដាស់អ្នកឲ្យក្រោកពីគេងក្រោយ៤០នាទី។ 4. អ្នកគួរតែរកកន្លែងដែលអាចគេងបាន ព្រោះបើអ្នកគេងដោយអង្គុយ វាអាចប៉ះពាល់ដល់ឆ្អឹងខ្នងរបស់អ្នក។ ម្យ៉ាងទៀត វាក៏អាចប៉ះពាល់ដល់សុខភាពអ្នកផងដែរ៕ ផ្ដល់សិទ្ធដោយ៖www.health.com.kh | ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបគេងថ្ងៃត្រង់ដែលធ្វើឲ្យអ្នកអាចទទួលបានសុខភាពល្អ។ តើមានអ្វីខ្លះទៅ? |
សម្ដេច ហ៊ុន សែន បានប្រកាសថា ទោះបីជាឆ្នាំនេះ ទឹកទាបក្តី ក៏ត្រូវប្រារព្ធពិធីបុណ្យអុំទូកដែរ ។ ការប្រកាសរបស់សម្ដេច ហ៊ុន សែន នេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការរិះគន់ថា រដ្ឋាភិបាលនឹងផ្អាកពិធីអុំទូក ដោយសារបញ្ហានយោបាយ។ «ទោះទឹកទាបនៅសល់តែ១ម៉ែត្រ ក៏ត្រូវអុំទូកដែរ ព្រោះខ្ញុំក៏ចង់ស្គាល់រសជាតិ អារបស់ដែលហៅថា ផ្ដួលរំលំ ហ៊ុន សែន នៅថ្ងៃទី៩ វិច្ឆិកា»។ នេះជាការប្រកាសរបស់ប្រមុខរដ្ឋាភិបាល។ គួរបញ្ជាក់ថា ពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក និងសំពះព្រះខែ នៅឆ្នាំ២០១៩នេះ នឹងប្រារព្ធឡើងនៅថ្ងៃទី១០ ដល់១២ វិច្ឆិកា។ ចំណែកលោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បានប្រកាសចូលស្រុកកម្ពុជាវិញ នៅថ្ងៃទី៩ វិច្ឆិកា៕ | ភ្នំពេញ៖ ពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក និងសំពះព្រះខែ នៅឆ្នាំ២០១៩នេះ នឹងប្រារព្ធធ្វើជាធម្មតា ។ នេះបើតាមសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាសនៅក្នុងពិធីចែកសញ្ញាបត្រនិស្សិតប៊ែលធី នៅព្រឹកថ្ងៃទី២ តុលា។ |
ការបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ទៅរដ្ឋសភា ដោយមិនចាំបាច់ឆ្លងកាត់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ទំនងជារដ្ឋាភិបាល យល់ថា ការឆ្លងកាត់ត្រឹមកិច្ចប្រជុំគណៈអចិន្រ្តៃយ៍គណៈរដ្ឋមន្រ្តី គឺមានភាពគ្រប់គ្រាន់ហើយ ហើយក៏ប្រហែលជារដ្ឋាភិបាល ត្រូវការឲ្យសេចក្តីព្រាងច្បាប់នេះ ឆ្លងកាត់រដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងថ្វាយទៅព្រះមហាក្សត្រ សុំព្រះអង្គចេញព្រះរាជក្រមប្រកាសឲ្យប្រើឆាប់ៗ។ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅយប់នេះថា លោក មិនទាន់ទទួលបានសេចក្តីព្រាងច្បាប់នេះទេ។ លោក បន្ត ពេលទទួលបានសេចក្តីព្រាងច្បាប់ រដ្ឋសភា នឹងចាប់ផ្តើមប្រជុំពិភាក្សាទៅតាមនីតិវិធី។ សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានទេ ដោយសារតែលោក មិនលើកទូរស័ព្ទ។ សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំគណៈអចិន្រ្តៃយ៍គណៈរដ្ឋមន្រ្តី ដែលចេញផ្សាយនៅយប់នេះ បានសរសេរថា៖«សេចក្តីព្រាងច្បាប់នេះ នឹងកំណត់នូវបែបបទ នីតិវិធី និង លក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់ ដែលរដ្ឋាភិបាល មានសិទ្ធិដាក់ចេញ ពេលប្រទេសស្ថិតក្នុងភាពអាសន្ន...»។ ប្រមុខរដ្ឋាភិបាល ប្រកាសនាពេលថ្មីៗនេះថា កម្ពុជា ត្រូវប្រញាប់ធ្វើច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាល អំពាវនាវកុំឲ្យប្រជាពលរដ្ឋ បារម្ភចំពោះច្បាប់នេះ៕ | ដើមឡើយ រដ្ឋាភិបាល ប្រកាសថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវឆ្លងកាត់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០ ជាមុនសិន ទើបបញ្ជូនទៅរដ្ឋសភា។ តែក្រោយឆ្លងកាត់កិច្ចប្រជុំគណៈអចិន្រ្តៃយ៍គណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៣១ ខែមីនានេះរួចហើយ រដ្ឋាភិបាល ក៏សម្រេចថា នឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅរដ្ឋសភាតែម្តង។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.