text
stringlengths
31
26.1k
summary
stringlengths
11
1.19k
ក្រោយការប្រកួតវគ្គសន្សំពិន្ទុពី A ដល់ D រួចរាល់ គេបានរកឃើញ៨ក្រុម ឡើងទៅវគ្គខ្វែង ក្នុងនោះមានម្ចាស់ផ្ទះកាតា ជប៉ុន អ៊ីរ៉ាក់ វៀតណាម ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង អ៊ូសបេគីស្ថាន និងម្ចាស់ការពារតំណែងជើងឯកអារ៉ាប៊ីសាអូឌីត។   ឈានដល់វគ្គ៨ក្រុម U23 វៀតណាម ត្រូវជួបអ៊ីរ៉ាក់ ស្របពេលឥណ្ឌូណេស៊ី ប៉ះក្រុមខ្លាំងកូរ៉េខាងត្បូង។ ចំណោមពីក្រុមនេះ វៀតណាម ហាក់មានប្រៀបជាងឥណ្ឌូណេស៊ី ក្នុងការបន្តទៅកាន់វគ្គ៤ក្រុមចុងក្រោយ Asian Cup ដែលជាតំបន់ត្រូវទទួលបានកៅអីជម្រុះទៅអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ឆ្នាំ២០២៤។   ដោយមើលលើស្តិតិការប្រកួតនៅវគ្គចែកពូល វៀតណាម ឈ្នះ២ និងចាញ់មួយ ដូចគ្នានឹងអ៊ីរ៉ាក់ដែរ។ ប៉ុន្តែបើមើលលើទម្រង់លេង អ៊ីរ៉ាក់ បានចាញ់ថៃ ដែលជាក្រុមមានកម្រិតប្រហាក់ប្រហែលវៀតណាមដែរ។ ដូច្នេះ វៀតណាម ក៏ទំនងអាចយកឈ្នះអ៊ីរ៉ាក់បានដូចគ្នា។   ចំណែកឥណ្ឌូណេស៊ី ដែលបានកោះហៅកីឡាករចូលសញ្ជាតិច្រើន ពិតជាបង្ហាញភាពខ្លាំងរបស់ខ្លួនមែន បើទោះចាញ់ផ្ទះកាតា នៅជំនួបបើកឆាកតាមពូល ប៉ុន្តែពួកគេបានយកឈ្នះក្រុមខ្លាំងដូចជាអូស្ត្រាលី និងហ្សកដានី ដើម្បីឈានទៅវគ្គ៨ក្រុម។ នៅវគ្គ៨ក្រុម ឥណ្ឌូណេស៊ី ទំនងជាពិបាកនឹងរកឱកាសបន្តទៅវគ្គ៤ក្រុម ដ្បិតជួបក្រុមខ្លាំងកូរ៉េខាងត្បូង ដែលឈ្នះទាំង៣ប្រកួត នៅវគ្គចែកពូល ក្នុងនោះឈ្នះទាំងជប៉ុនថែមទៀត។   ៨ក្រុមដែលត្រូវជួបគ្នានៅវគ្គខ្វែង ដែលនឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី២៥ ខែមេសា៖   - កាតា ជួប ជប៉ុន - អ៊ីរ៉ាក់ ជួប វៀតណាម - កូរ៉េខាងត្បូង ជួប ឥណ្ឌូណេស៊ី - អ៊ូសបេគីស្ថាន ជួប អារ៉ាប៊ីសាអូឌីត៕  
ពីតំបន់អាស៊ីអាគ្នេយ៍ មានតែវឿតណាម និងឥណ្ឌូណេស៊ីប៉ុណ្ណោះ ដែលអាចបន្តទៅវគ្គ៨ក្រុមចុងក្រោយ U-23 AFC Asian Cup ស្របពេលថៃ និងម៉ាឡេស៊ី ត្រឡប់ទៅផ្ទះវិញក្រោយបញ្ចប់វគ្គចែកពូល។ វគ្គ១/៤ ផ្តាច់ព្រ័ត្រ វៀតណាម ជួបអ៊ីរ៉ាក់ ឯឥណ្ឌូណេស៊ី ប៉ះកូរ៉េខាងត្បូង។
  នាពាក់កណ្តាលឆ្នាំ២០១៩ ប្រជាជនហុងកុងជាច្រើននាក់ បានចេញមកបាតុកម្ម ដោយសារសំណើច្បាប់បត្យាប័ន និងបញ្ហាផ្សេងទៀត។ បាតុកម្ម ដែលមានរយៈពេលប្រមាណជា ៧ខែមកនេះ បានស្ងប់ស្ងាត់ទៅវិញ ដោយសារការផ្ទុះឡើងនៃ COVID-19។ សំណើច្បាប់ភ្លេងជាតិចិន បូករួមទាំងច្បាប់ស្តីពីសន្តិសុខជាតិ បានក្លាយជាប្រធានបទក្តៅគគុកថ្មី ដែលក្រុមបាតុករចេញមកធ្វើបាតុកម្ម បើទោះបីជាមានការគំរាមកំហែងពីសំណាក់COVID-19 ក៏ដោយ។    ប្រជាជនហុងកុង ដែលមិនពេញចិត្តនឹងសំណើច្បាប់ភ្លេងជាតិថ្មីនេះ បានអំពាវនាវឲ្យប្រជាជនហុងកុង ចេញមកបាតុកម្មជាថ្មី និងក្នុងទ្រង់ទ្រាយធំ នៅពេលសភាហុងកុងបើកកិច្ចពិភាក្សាលើសំណើច្បាប់ភ្លេងជាតិជាលើកទី២។ កិច្ចប្រជុំសភាហុងកុង ស្តីពីសំណើច្បាប់ភ្លេងជាតិជាលើកទី២ប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែឧសភា។    ទាក់ទិននឹងកិច្ចប្រជុំនេះ រដ្ឋបាលហុងកុង បានពង្រាយសមត្ថកិច្ចជាច្រើននាក់ ដើម្បីមើលការខុសត្រូវ និងគ្រប់គ្រងក្រុមបាតុករ និងជៀសវាងការបង្ហបញ្ហាណាមួយ។ ក្រៅពីកម្លាំងសមត្ថកិច្ច រដ្ឋបាលហុងកុង បានដាក់របាំង ១,៨៣ម៉ែត្រនៅតាមបរិវេណសភាហុងកុង ក្នុងគោលបំណងការពារក្រុមបាតុករហុងកុងពីការបង្កហេតុណាមួយ។    សម្រាប់សំណើច្បាប់ភ្លេងជាតិ និងច្បាប់ស្តីពីសន្តិសុខជាតិហុងកុងនេះ ត្រូវបានប្រជាជនហុងកុងជាច្រើន មើលឃើញថា គឺជាការចាប់ផ្តើមលុកដៃចូលមកក្នុងកិច្ចផ្ទៃក្នុងរបស់ហុងកុង និងជាការបំបិទសិទ្ធិសេរីភាពរបស់ប្រជាជននៅលើទឹកដីដែនកោះ និងជាការបំផ្លាយគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» ពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង។    បើតាមការបញ្ជាក់របស់ប្រជាជនហុងកុងម្នាក់ ដែលបានចូលរួមបាតុកម្មនៅក្នុងថ្ងៃពិភាក្សាសំណើច្បាប់ភ្លេងជាតិចិនលើកទី២ ៖« បើទោះបីជា អ្នកមានភាពភ័យខ្លាចនៅក្នុងចិត្តក៏ដោយ អ្នកត្រូវតែនិយាយវាចេញមក»។ ជាមួយគ្នានេះ យុវជនវ័យ២៩ឆ្នាំរូបនេះ បានបន្តថា រាល់ការទាក់ទងប្រជាជនផ្សេងទៀត គឺត្រូវប្រើប្រាស់ VPN ដើម្បីការពារពីការបញ្ឈប់សកម្មភាពលើបណ្តាញអ៊ីនធឺណិត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    បើសិនបើសំណើច្បាប់ភ្លេងជាតិចិនចូលជាធរមាន ប្រជាជនក្នុងទីក្រុងហុងកុងទាំងអស់ ត្រូវតែគោរពតាម។ បើមិនដូច្នោះទេ នឹងទៅរងពិន័យជាប្រាក់រហូតដល់ជាង ៦ពាន់ដុល្លារ ឬអាចជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬអាចពិន័យជាប្រាក់ និងដាក់ពន្ធនាគារជាមួយគ្នា។ មិនត្រឹមតែប៉ុណ្ណោះ គ្រប់បឋមសិក្សា និងអនុវិទ្យាល័យ ត្រូវតែបង្រៀនសិស្សឲ្យចេះច្រៀងភ្លេងជាតិចិន។ ចំណែកបុគ្គល និងអង្គការផ្សេងទៀត ត្រូវតែគោរពនិងប្រតិបត្តិភ្លេងជាតិនេះឲ្យបានត្រឹមត្រូវក្នុងឱកាសឬពិធីណាមួយ។    សូមបញ្ជាក់ថា សភាហុងកុង អាចនឹងអនុម័តច្បាប់ភ្លេងជាតិចិននេះ មុនដំណាច់នីតិកាលរបស់ខ្លួន ក្នុងខែកក្កដា ខាងមុខ។ យ៉ាងណាក៏ដោយ វាមិនទាន់ប្រាកដទេ ថាតើសំណើច្បាប់ភ្លេងជាតិ ត្រូវអនុម័តនៅពេលណា ចំណែកប្រជាជនហុងកុងវិញ អាចបន្តធ្វើបាតុកម្មទៀត ឬកាន់តែធំជាងមុន ប្រសិនបើសំណើមួយនេះនៅតែបន្តពិភាក្សា ឬចូលជាធរមាន។ ក្នុងន័យនេះ ក្រុមបាតុករហុងកុងមិនចង់ឲ្យមានច្បាប់ស្តីពីភ្លេងជាតិចិនឡើយ៕
បន្ទាប់ពីសំណើច្បាប់បត្យាប័ន សំណើច្បាប់ភ្លេងជាតិចិន បានក្លាយជាបញ្ហាចម្រូងចម្រាស់ជាថ្មីនៅលើដែនកោះស្វយ័តហុងកុង។ បាតុករ បានចេញមកបាតុកម្មជាថ្មី ដោយសារសំណើច្បាប់មួយនេះ បូករួមទាំងសំណើច្បាប់សន្តិជាតិហុងកុង ដែលបានដាក់ចូលទៅក្នុងកិច្ចប្រជុំសភាប្រជាជនចិន ក្នុងពេលថ្មីៗនេះ។ ប្រសិនបើសំណើច្បាប់ភ្លេងជាតិ ចូលជាធរមានមែននោះ អ្នកល្មើសច្បាប់ នឹងត្រូវពិន័យជាប្រាក់ និងឈានទៅដល់ការដាក់ពន្ធនាគារថែមទៀត។
  ក្នុងសេចក្ដីណែនាំថ្មី ស្ដីពីការពង្រឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ចូលក្នុងសហគមន៍ រដ្ឋបាលខេត្តសៀមរាប ណែនាំឱ្យប្រតិបត្តិករទេសចរណ៍ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ អាជីវកម្មដ្ឋាននិងតាមគោលដៅទេសចរណ៍ទាំងអស់ ត្រូវរៀបចំទឹកអាល់កុលឬជែល តាមច្រកចេញ-ចូល និងឱ្យបុគ្គលិកចាំវាស់កំដៅភ្ញៀវ។ ក្នុងនោះតម្រូវឱ្យភ្ញៀវប្រើប្រាស់ប្រព័ន្ធ QR Code ផងដែរ។    បន្ថែមពីនេះ មន្ទីរទេសចរណ៍ និងមន្ទីរពាណិជ្ជកម្ម ត្រូវណែនាំឱ្យអ្នកគ្រប់គ្រងអាជីវកម្មដ្ឋាន សេវាកម្មដ្ឋាននានា ឱ្យបង្កើតការការពារខ្លួនពីជំងឺកូវីដ១៩ និងត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ដូចជាលាងដៃជាប្រចាំ ពាក់ម៉ាស់ និងរក្សាគម្លាតសង្គមជាដើម។ ចំណែករដ្ឋបាលក្រុង ស្រុក ត្រូវបន្តគ្រប់គ្រងចលនារបស់ប្រជាពលរដ្ឋ ពិសេសត្រួតពិនិត្យការចូល-ចូលភូមិសាស្រ្ដរបស់ខ្លួន សម្រាប់អ្នកដំណើរដែលមកពីតំបន់ដែលមានផ្ទុះជំងឺកូវីដ១៩ខ្លាំង ឬពីតំបន់បិទខ្ទប់ជាដើម។ល។   សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹង និរាករណ៍សេចក្ដីណែនាំចុះថ្ងៃទី៥ ខែឧសភា ដែលតម្រូវឱ្យអ្នកដំណើរឆ្លងខេត្ត ត្រូវយកសំណាក និងធ្វើចត្តាឡីស័ក១៤ថ្ងៃ។ យ៉ាងណា ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៦ ខែឧសភា រដ្ឋបាលខេត្តនៅបន្តដាក់ប៉ុស្ដិ៍ត្រួតពិនិត្យសុខភាពបឋម និងស្រង់ទិន្នន័យនៅតាមច្រកព្រំប្រទល់ចំនួន៣ ដែលរួមមាន ព្រំប្រទល់ស្រុកក្រឡាញ់-ស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ ព្រំប្រទល់ស្រុកជីក្រែង-ស្រុកស្ទោង នៃខេត្តកំពង់ធំ និងព្រំប្រទល់ ស្រុកស្រីស្នំ-ស្រុកចុងកាល់នៃខេត្តឧត្តរមានជ័យ៕               
សៀមរាប៖ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឹកូវីដ១៩ចូល ក្នុងសហគមន៍ខេត្តសៀមរាប រដ្ឋបាលខេត្តបានចេញសេចក្ដីណែនាំ ស្ដីពីការអនុវត្តវិធានការចាំបាច់នានា ក្នុងនោះបានតម្រូវឱ្យមន្រ្តីរាជការ និងអ្នកដំណើរទាំងអស់ មុនចូលមកខេត្តមួយនេះ ត្រូវទៅយកសំណាក និងធ្វើចត្តាឡីស័កជាចាំបាច់សម្រាប់អ្នកមកពីតំបន់ប្រឈម ឬធ្វើចត្តាឡីស័កនៅតាមផ្ទះ ឬនៅមណ្ឌលចត្តាឡីស័ក ទៅតាមការសម្រេចពីមន្រ្តីសុខាភិបាលខេត្ត។ យ៉ាងណា ក្រោយនាយករដ្ឋមន្រ្តីស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបន្ធូរវិធានការចេញ-ចូល អភិបាលខេត្តសៀមរាប បានកែសម្រួលសេចក្ដីណែនាំថ្មី ដោយគ្រាន់តែឱ្យអ្នកធ្វើដំណើរឆ្លងខេត្ត ពិនិត្យសុខភាពបឋមធម្មតា ហើយករណីសង្ស័យត្រូវយកសំណាក ឬធ្វើចត្ដាឡីស័ក។
  Our full discussion on the topic How to encourage more women and girls to take STEM majors?" will be released this weekend.   If you want to get updates on our program and also want to know our new topics, you can subscribe to our YouTube channel: https://goo.gl/D6xQBv or like our Facebook page: The Reflection
"Women think that STEM subjects are more complicated for them to study. They think more complicated things should belong to men, not them. So it is better to distritute the knowledge on STEM to them since their young age," TY Boreborey, lecturer at Institute of Technology of Cambodia tells the Relfection when asked how to encourage more girls and women to take STEM majors.   
  បើតាមសម្ដេចនាយករដ្ឋមមន្រ្តី ហ៊ុន សែន ការខិតខំរបស់រដ្ឋាភិបាល និងការចូលរួមផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន បានធ្វើឱ្យពលរដ្ឋកម្ពុជាស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងដ៏ច្រើនលើសលប់ ដែលធ្វើឱ្យកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១នៅអាស៊ី និងលេខ៥នៅលើសកលលោកក្នុងការចាក់វ៉ាក់សាំងបានច្រើនជាងគេ។    នាឱកាសអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ សម្ដេច ហ៊ុន សែន បានកោតសរសើរចំពោះការខិតខំពុះពារឧបសគ្គ ប្រឈមគ្រោះថ្នាក់ និងជម្នះរាល់ការលំបាក ក្នុងការផ្សព្វផ្សាយព័ត៌មានបានរហ័ស និងទាន់ពេលវេលាជូនពលរដ្ឋក្នុងអំឡុងពេលកូវីដ-១៩ ។    សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះ៖« ខ្ញុំក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់បងប្អូនអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយពួកឱកាសនិយមមួយក្ដាប់តូចវាយប្រហារមកលើរដ្ឋាភិបាល បំភ្លៃសភាពការណ៍ពិតធ្វើឱ្យមានការភាន់ច្រឡំ និងបំផុសមិនឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ-១៩ ជាដើម»។   វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៨ នៅថ្ងៃទី ១១ ខែធ្នូ ។   សម្ដេច ហ៊ុន សែន សង្ឃឹមថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលបានលើកយកប្រធានបទ«កូវីដ-១៩៖ បញ្ហាប្រឈម និងឱកាសសម្រាប់អ្នកសារព័ត៌មាន» ពិតជាមានការពិភាក្សាស៊ីជម្រៅអំពីការលំបាករបស់អ្នកសារព័ត៌មានក្នុងការបំពេញភារកិច្ចក្នុងបរិបទកូវីដ-១៩នាពេលកន្លងមក។ ជាមួយគ្នានេះ សម្ដេច ក៏អំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ចៀសវាងបំពានច្បាប់ និងវិជ្ជាជីវៈ ប៉ះពាល់ដល់កិត្តិយស និងចូលរួមឱ្យកាន់តែសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានអប់រំ វិធានការរបស់រដ្ឋាភិបាល ប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕ 
ភ្នំពេញ៖ កម្ពុជា បានទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំចូលក្នុងសហគមន៍ ដែលមានការថយចុះជាលំដាប់។ សម្ដេច ហ៊ុន សែន បានលើកឡើងថា ជោគជ័យដែលកម្ពុជាសម្រេចបាននេះ គឺដោយសារការខិតខំរបស់រដ្ឋាភិបាល ដែលបានអនុវត្តគោលនយោបាយផ្ដល់វ៉ាក់សាំងកូវីដ-១៩ និងមានការចូលរួមពីពលរដ្ឋ ពិសេស ការរួមចំណែកផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានផងដែរ។ 
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រាប់អ្នកកាសែតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖«[យើង] នៅតែធ្វើការ ចង់ធ្វើការឲ្យច្រើនជាងមុនផង ដើម្បីកុំឲ្យមករលកទីពីរ [នៃជំងឺកូវីដ១៩] ទៀត»។ លោក ទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីជូនដំណើរអ្នកជំងឺកូវីដ១៩ចុងក្រោយគេ ដែលទើបនឹងជាសះស្បើយ វិលត្រឡប់ទៅផ្ទះវិញ។   លោករដ្ឋមន្ត្រី បន្តថា កម្ពុជា អាចគ្រប់គ្រងបានចំពោះអ្នកជំងឺកូវីដ១៩ ទាំង១២២នាក់ រហូតព្យាបាលពួកគេ ឲ្យជាសះស្បើយទាំងអស់គ្នា។ លោក មានប្រសាសន៍នៅចំពោះមុខអ្នកកាសែតថា៖«យើង ត្រូវយកការរៀនសូត្រពីការគ្រប់គ្រង [លើអ្នកជំងឺ] ១២២នាក់នេះ ដើម្បីបន្តការងារយើងតទៅមុខទៀត ពង្រឹងការងារតទៅមុខទៀត ដើម្បីកុំឲ្យមានការចម្លង ឬមួយបើមានការអី យើងត្រូវគ្រប់គ្រងឲ្យបាន។ នេះជាជំហាននៃការរៀនសូត្រ-ដកពិសោធរបស់យើង»។   រដ្ឋមន្ត្រីសុខាភិបាល ថ្លែងថា ភាគច្រើននៃអ្នកជំងឺកូវីដ១៩ គឺនាំចូលមកពីក្រៅប្រទេស ដូច្នេះ រដ្ឋាភិបាលកម្ពុជា នៅតែត្រួតពិនិត្យគ្រប់ច្រកចេញចូល និងប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើដំណើចូលមករបស់ភ្ញៀវបរទេស។ លើសពីនេះ លោក បន្តអំពាវនាវឲ្យប្រជាជន រក្សាអនាម័យនិងការពារកុំឆ្លងជំងឺកូវីដ១៩។      ព្រោះតែបារម្ភនឹងរលកទីពីរនៃការផ្ទុះជំងឺកូវីដ១៩ ទើបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនទាន់ឲ្យបើកសាលារៀនឡើងវិញ។ នាកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ប្រមុខរដ្ឋាភិបាល បង្ហាញក្តីបារម្ភថា៖«ក្រែងលោផ្ទុះឡើងវិញ ហើយទប់ស្កាត់លែងបាន ជាពិសេសការស្នើសុំឲ្យបើកសាលាឡើងវិញ គឺមិនគួរប្រញាប់ប្រញាល់ក្នុងការបើកទេ...ប្រសិនបើវាចូលក្នុងសាលា គឺវាស្មើនឹងការចូលក្នុងសហគមន៍តែម្តង»។    ចំណែកអាជីវកម្មនានា ដូចជា  ក្លិបកម្សាន្ត រោងកុន ខារ៉ាអូខេ ប៊ីហ្កាឌិន កាស៊ីណូ កន្លែងម៉ាស្សា-ស្ប៉ា និង កន្លែងហាត់ប្រាណ ជាដើម ក៏រដ្ឋាភិបាល មិនទាន់អនុញ្ញាតឲ្យបើកវិញដែរ។  នាយករដ្ឋមន្ត្រី ក៏ដូចរដ្ឋមន្ត្រីសុខាភិបាលដែរ គឺនៅតែទទូចកុំឲ្យប្រជាជន មើលស្រាលចំពោះជំងឺកូវីដ១៩ ថ្វីបើពេលនេះ ហាក់មានសភាពធូរស្បើយខ្លាំងក៏ដោយ៕ 
ទោះពេលនេះ កម្ពុជា ទទួលជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ទាំង១២២នាក់ ឲ្យជាសះស្បើយអស់ហើយក្តី តែក្រសួងសុខាភិបាល មិនហ៊ានបន្ធូរដៃឡើយ ចំពោះការទប់ស្កាត់ជំងឺនេះ។ អ្វីដែលក្រសួងសុខាភិបាល ក៏ដូចជារដ្ឋាភិបាលទាំងមូល នៅតែបារម្ភ គឺរលកទីពីរនៃការផ្ទុះជំងឺកូវីដ១៩នៅកម្ពុជា។
  បើតាមសេចក្ដីប្រកាសដដែល ការផ្អាកនេះ ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលកំពុងរីករាលដាលខ្លាំង៕   
ភ្នំពេញ៖ នៅថ្ងៃទី ២១ ខែមីនា នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹង ផ្អាកដំណើរការ រោងភាពយន្ត រោងសម្ដែងសិល្បៈ និងសារមន្ទីរទូទាំងប្រទេស ជាបណ្ដោះអាសន្ន។ 
កំពង់ចាម៖ «តស់អាន» គឺជាបណ្ណាល័យសាធារណៈ ដែលបង្កើតឡើងដោយនិស្សិតវ័យក្មេង៤នាក់ មានទីតាំងនៅមាត់ទន្លេក្រុងកំពង់ចាម ខេត្តកំពង់ចាម។ បណ្ណាល័យនេះ បើកពី ៥ល្ងាច ដល់ម៉ោង ៨យប់ រៀងរាល់ថ្ងៃចុងសប្តាហ៍ ដើម្បីសាធារណជនអានមកអានសៀវភៅ ឬខ្ចីសៀវភៅទៅអានដោយឥតគិតថ្លៃ។ សមាជិកក្រុម«តស់អាន» លោក ថេង ធី បានឱ្យសារព័ត៌មានឌីជីថលថ្មីៗដឹងថា ក្រុមខ្លួនរៀបចំបណ្ណាល័យនេះ ព្រោះចង់បណ្ដុះទម្លាប់អាននៅទីសាធារណៈ ដល់ពលរដ្ឋ ជាពិសេសយុវជន។   ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖    ស្ថិតនៅតាមបណ្ដោយមាត់ទន្លេនៃក្រុងកំពង់ចាម និស្សិត ៤នាក់ បានយកសៀវភៅជាច្រើនប្រភេទដាក់តាំងសម្រាប់ឱ្យពលរដ្ឋអាន និងខ្ចី។ លោក ថេង ធី ជានិស្សិតឆ្នាំទី៣ និងជាសមាជិកក្រុម«តស់អាន» បានឱ្យដឹងថា ការបង្កើតបណ្ណាល័យនៅទីសាធារណៈនេះ ព្រោះក្រុមរបស់លោកមានឆន្ទៈចង់បណ្ដុះការអានដល់ពលរដ្ឋ ជាពិសេសយុវជននៅតាមទីសាធារណៈ។  លោក ថេង ធី  បានអះអាងដូច្នេះ៖ «ខ្ញុំឃើញថានៅកំពង់ចាម មិនសូវមានអ្នកអាននៅតាមទីសាធារណៈទេ ភាគច្រើនគាត់មកលេង មកកាន់ទូរសព្ទ ដើរលេងកម្សាន្តធម្មតា ។ ប៉ុន្តែបើយើងមកអានសៀវភៅគេគិតថាជារឿងប្លែក។ ពេលពួកខ្ញុំដាក់បណ្ណាល័យនេះ ក៏ជួយជំរុញឱ្យមានភាពក្លាហានក្នុងការអានសៀវភៅក្នុងទីសាធារណៈដែរ»។      បើតាមនិសិ្សតរូបនេះ ការចាប់ផ្តើមដំបូងក្រុមរបស់ខ្លួន ចូលជាសៀវភៅគ្នា  មានប្រហែល ៣០-៤០ក្បាលប៉ុណ្ណោះ។ ប៉ុន្តែដោយមានការជួយពីសប្បុរសជន បច្ចុប្បន្នបណ្ណាល័យ«តស់អាន» មានសៀវភៅរហូតដល់៦០០ក្បាល ដែលផ្ដល់ភាពងាយស្រួល និងជម្រើសអានដល់ពលរដ្ឋច្រើនជាងមុន។ បណ្ណាល័យសាធារណៈមួយនេះ បើកតែចុងសប្ដាហ៍ ចាប់ពី ៥ ល្ងាច ដល់ម៉ោង ៨យប់ប៉ុណ្ណោះ ដោយសារសមាជិកក្រុមទាំងអស់ជាប់រវល់រៀន និងធ្វើការ។    រយៈពេល៧ខែ នៃបេសកកម្មរបស់បណ្ណាល័យសាធារណៈ«តស់អាន» យុវជនវ័យ២២ឆ្នាំ ថេង ធី និងក្រុម មើលឃើញថាមានពលរដ្ឋជាច្រើនបានគាំទ្រ បើទោះបីបណ្ណាល័យពួកគេបើក ត្រឹមតែ២ថ្ងៃក្នុងមួយសប្ដាហ៍ក្ដី។      ជាមួយនឹងកំណើនគាំទ្រនេះ ក្រុមនិស្សិត«តស់អាន»មានមោទកភាពដែលពួកគេអាចជាចំណែកមួយ ជួយជំរុញការអានរបស់ពលរដ្ឋជាពិសេសយុវជននៅតាមទីសាធារណៈ និងជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ក្រុមខ្លួន បន្តសកម្មភាពនេះតទៅមុខទៀត។   លោក ថេង ធី រៀបរាប់ថា៖«ពួកខ្ញុំរីករាយនឹងធ្វើការងារនេះ ព្រោះមានអារម្មណ៍ថាយើងជួយដល់អ្នកដទៃ។ ហើយពេលគេចូលមកអានច្រើនមានអារម្មណ៍ថាសប្បាយចិត្តខ្លាំង ហើយចង់ឱ្យយុវជនយើងចូលចិត្តអាចសៀវភៅ»៕   
ដោយ៖ ជៃ ភានិត
  ភ្នំពេញក្រោន បានទទួលជ័យជម្នះរហូតដល់ទៅ ១២-១ លើក្រុមយុវជនបាទី នៅកីឡដ្ឋាន អ អេស អិន របស់ខ្លួន។ Dzama Bata រកបានតែម្នាក់ឯង៦គ្រាប់, Paolo Victor, យ៉ើ ម៉ូស្លីម, ម៉ៅ ពិសិដ្ឋ, លឹម ពិសុទ្ធ, Mustafa Zazai រួមចំណែកបានម្នាក់១គ្រាប់ រីឯគ្រាប់ទី១២ ជាការភ្លាត់ធ្វើឲ្យចូលទីខ្លួនឯងរបស់ ជា សុខម៉េង ខណៈ១គ្រាប់របស់យុវជនបាទី សម្រេចបានដោយ សេង សម្បត្តិ។   ៦គ្រាប់ក្នុងមួយប្រកួត នាំឲ្យ Bata ឡើងឈរលើតារាង Top Scorer  និងជាគ្រាប់បាល់ទី៧របស់គេ ក្នុងនាមជាកីឡាករភ្នំពេញក្រោន ចាប់ពីជើងទីពីរ រីឯ១៣គ្រាប់ទៀត គេធ្វើបានសម្រេចក្នុងនាមជាកីឡាករក្រសួងការពារជាតិ។   ខ្សែប្រយុទ្ធកាមេរូន Jean Marie Privat បានស៊ុតបាល់បញ្ចូលទី៤គ្រាប់ ខណៈព្រះខ័នរាជស្វាយរៀង ស៊ី សូលទីឡូអង្គរ ៦-១ នៅកីឡដ្ឋានខេត្តស្វាយរៀង។ ហួយ ផល្លីន និង ប្រាក់ មុនីឧត្តម រួមចំណែកបានម្នាក់១គ្រាប់ ខណៈ លី សារ័ត្ន ដែលជាអតីតកីឡាករព្រះខ័នរាជ ជាអ្នករកគ្រាប់បាល់ឲ្យសូលទីឡូ។   នៅកីឡដ្ឋានខេត្តសៀមរាប អង្គរថាយហ្គឺរ បានយកឈ្នះក្រុមភ្ញៀវកំពង់ចាម ៤-០។ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា រកបាន២គ្រាប់ ដើម្បីឈរលំដាប់លេខ២ស្ទួនជាមួយ Jean Marie Privat ដែលមានសរុប១៩គ្រាប់។ ពីរគ្រាប់ទៀតរបស់អង្គរថាយហ្គឺរ សម្រេចបានដោយ Fernando Torres និង Alexis Ramos។   បឹងកេត រីករាយជាមួយ៣ពិន្ទុ នាការប្រកួតដំបូងក្នុងក្របខណ្ឌកំពូលនៅកីឡដ្ឋានរបស់ខ្លួន ជាមួយនឹងជ័យជម្នះ ៤-០ លើអគ្គិសនីកម្ពុជា។ Samuel Gbenga រកបាន២គ្រាប់ ចាន់ វឌ្ឍនាកា និង Julius Oiboh បន្ថែមបានម្នាក់១គ្រាប់។   ចំណាត់ថ្នាក់៖   ១.ព្រះខ័នរាជស្វាយរៀង ៣៦ពិន្ទុ (+៣៣) ២.ណាហ្គាវើលដ៍ ៣១ពិន្ទុ (+៤១) ៣.អង្គរថាយហ្គឺរ ៣០ពិន្ទុ (+២៩) ៤. វិសាខា ២៨ពិន្ទុ (+២៥) ៥.បឹងកេត ២៧ពិន្ទុ (+១៤) ៦.ភ្នំពេញក្រោន ២៥ពិន្ទុ (+១៩) ៧.ក្រសួងការពារជាតិ ២៣ពិន្ទុ (+១៣) ៨.សូលទីឡូអង្គរ ២១ពិន្ទុ (+៥) ៩.អាស៊ីអឺរ៉ុបយូណាយធីត ១៦ពិន្ទុ (-៥) ១០.គិរីវង់សុខសែនជ័យ ១៥ពិន្ទុ (+៧) ១១.អគ្គស្នងការដ្ឋាននគរបាលជាតិ ១៣ពិន្ទុ (-៣) ១២.អគ្គិសនីកម្ពុជា ១៣ពិន្ទុ (-១៦) ១៣.យុវជនបាទី ៣ពិន្ទុ (-៣៤) ១៤.កំពង់ចាម ៣ពិន្ទុ (-១២៨)  
នាការប្រកួតសប្តាហ៍ទី១៥នៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៩ កាលពីថ្ងៃអាទិត្យ ក្រុមម្ចាស់ផ្ទះទាំង៤សុទ្ធតែបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយភ្នំពេញក្រោនឈ្នះយុវជនបាទី ១១-១ ព្រះខ័នរាជស្វាយរៀងឈ្នះសូលទីឡូអង្គរ ៦-១ រីឯលទ្ធផលនៃជ័យជម្នះ ៤-០ កើតឡើងនាជំនួបរវាងអង្គរថាយហ្គឺរលើកំពង់ចាម និងបឹងកេតលើអគ្គិសនីកម្ពុជា។ ៦គ្រាប់ក្នុង១ប្រកួតរបស់ Dzarma Bata សម្រាប់ភ្នំពេញក្រោន នាំឲ្យខ្សែប្រយុទ្ធនីហ្សេរីយ៉ារូបនេះ ឡើងលើកំពូលតារាង Top Scorer ដោយមាន២០គ្រាប់។
  សារព័ត៌មានថ្មីៗ ផ្ដល់ជម្រើសផ្សព្វផ្សាយជាច្រើនប្រភេទដ៏មានប្រសិទ្ធភាព ជូនដល់លោកអ្នករួមមាន ការផ្សព្វផ្សាយជាផ្ទាំងពាណិជ្ជកម្ ម(Banner Advertising), ការផ្សព្វផ្សាយជាអត្ថបទពាណិជ្ជកម្ ម(Press Release), ការផ្សព្វផ្សាយតាមរយៈវីដេអូពាណិជ្ជកម្មជាមួយសារព័ត៌មានថ្មីៗ, ការផលិតជាវីដេអូពាណិជ្ជកម្មគ្រប់កម្មវិធី, ការផ្សាយបន្តផ្ទាល់កម្មវិធីពាណិជ្ជកម្មលើទំព័រហ្វេសប៊ុក។ ទាំងអស់នេះ សុទ្ធតែជាការផ្សព្វផ្សាយដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងយុគសម័យឌីជីថល។   គួររំលឹកថា  បណ្តាញផ្សព្វផ្សាយរបស់សារព័ត៌មានថ្មីៗ មានអ្នកចូលចិត្ត និងមានអ្នកចូលទស្សនាជាមធ្យម ច្រើនជាង ៧០ម៉ឺននាក់ ក្នុងមួយថ្ងៃ។ រីឯទំព័រ Facebook របស់យើងមានអ្នកតាមដាន (Followers) ច្រើនជាង ៩០ម៉ឺននាក់ (Followers 908K) ខណៈ YouTube Thmeythmey មាន Subscribers ជាង ៣២ ម៉ឺននាក់ (Subscribers 326K)។ ដោយឡែក ThmeyThmey App មានអ្នកទាញយកជិត៨ម៉ឺននាក់ផងដែរ។    ប្រសិនលោកអ្នក ចង់ផ្សព្វផ្សាយជំរុញការលក់ផលិតផល ឬសេវាកម្មរបស់លោកអ្នក សូមទាក់ទងមកកាន់ តាមរយៈលេខទូរសព្ទ 086 654 846, 012 900 132, 096 98 111 85 (Telegram) ឬតាមរយៈអ៊ីម៉ែល [email protected] ឬ [email protected]។    ThmeyThmey ផ្តល់ការផ្សព្វផ្សាយ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងយូរអង្វែងសម្រាប់លោកអ្នក៕
សារព័ត៌មានថ្មីៗគឺជាគេហទំព័រ ព័ត៌មានអេឡិចត្រូនិក ដែលមានប្រជាប្រិយភាពជាងគេក្នុងប្រទេសកម្ពុជា ដោយមានអ្នកទស្សនាជារាងរាល់ថ្ងៃ ច្រើនជាងកន្លះលាននាក់។ មិនត្រឹមតែជាគេហទំព័រនាំដំណឹង, ផ្ដល់ចំណេះដឹង, ការវិភាគព្រឹត្តិការណ៍នោះទេ តែសារព័ត៌មានថ្មីៗ ក៏ជាដៃគូផ្សព្វផ្សាយ ដ៏មានប្រសិទ្ធភាព និងយូរអង្វែង ជូនដល់ក្រុមហ៊ុនធំៗ, ធនាគារ, អាជីវកម្មខ្នាតតូច និងមធ្យម, អង្គការ ។ ល ។ ជាមួយនឹងតម្លៃសមរម្យ។ 
  តួយ៉ាង លោក កង ផល្លី អាជីវករលក់នាឡិកាដៃតាមអនឡាញ ឲ្យដឹងថា៖ «ឥឡូវនេះ ខ្ញុំមិនទាន់ដឹងថា ត្រូវបែងចែកយ៉ាងម៉េចនៅឡើយទេ ព្រោះខ្ញុំជាអ្នកចេញលុយទិញស្រាបៀរប៉ាវពួកគាត់ពិសាទាំងអស់ ហើយបងប្អូនម្នាក់ជាអ្នកគាស់ឈ្នះរង្វាន់នេះ»។   លោកបន្តថា៖ «ជម្រើសល្អបំផុតនៅពេលនេះ គឺមានតែបែងចែកគ្នាខ្លះ ម្នាក់មួយចំណែកៗតែប៉ុណ្ណោះ ព្រោះពួកយើងអត់បាននិយាយគ្នាមុន។ ហើយចំណែកដែលខ្ញុំទទួលបាន នឹងយកទៅធ្វើផ្ទះមួយនៅលើដីកេរប្រពន្ធរបស់ខ្ញុំនៅឯស្រុកកំណើតខេត្តកំពង់ចាម»។    នេះជាមេរៀនមួយសម្រាប់អ្នកពិសាស្រាបៀរ កម្ពុជា ទាំងអស់គ្នា គប្បីនិយាយគ្នាមុននឹងគាស់ក្រវិលកំប៉ុង ព្រោះឱកាសនៃការឈ្នះរង្វាន់ធំពីស្រាបៀរមួយនេះគឺមានច្រើន៕   ពិសាដោយការទទួលខុសត្រូវ! (អត្ថបទពាណិជ្ជកម្ម)  
ភ្នំពេញ៖ សំណួរខាងលើនេះត្រូវបានអ្នកពិសាស្រាបៀរឧស្សាហ៍សួរគ្នាមុននឹងគាស់ក្រវិលកំប៉ុងស្រាបៀរ កម្ពុជា ដោយសារតែរង្វាន់ពីស្រាបៀរមួយនេះមានច្រើនសន្ធឹកសន្ធាប់ រាប់ចាប់ពីរថយន្ត Porsche ស៊េរីទំនើបចុងក្រោយ រហូតដល់ទឹកប្រាក់សុទ្ធ៥០លានរៀល ៥លានរៀល និងរងា្វន់ជាច្រើនទៀត។ ប្រសិនបើមិនបាននិយាយគ្នាមុនទេ មុខជាត្រូវចែកស្មើមិនខាន។
  ចាប់តាំងពីក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាក្នុងឆ្នាំ២០១៤ លោក ហង់ ជួនណារ៉ុន បានធ្វើកំណែទម្រង់វិស័យអប់រំ ដោយចាប់ផ្តើមពីការរឹតបន្តឹងវិន័យក្នុងសម័យប្រឡងនានា ជាពិសេសសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ អ្នកចេះគឺជាប់ គឺជាពាក្យស្លោកនៃយុទ្ធនាការនៃកំណែទម្រង់សម័យប្រឡងបាក់ឌុប ដែលលោករដ្ឋមន្ត្រីបានបង្កើតតាំងពីឆ្នាំ២០១៤នោះ។   ៦ឆ្នាំក្រោយ ពាក្យសោ្លកនេះនៅតែមានតម្លៃខ្លាំងដដែល។ នៅថ្ងៃទី៧ខែកក្កដានេះ លោករដ្ឋមន្ត្រីបានបង្ហោះកំណាព្យបទកាកគតិដែលមានពាក្យស្លោក អ្នកចេះគឺជាប់ ជាចំណងជើងតែម្តង ដើម្បីក្រើនរំឭកបេក្ខជនបាក់ឌុប ត្រៀមបញ្ចេញសមត្ថភាពពិតប្រាកដ ដោយមិនមានការលួចចម្លង ឬយកសំណៅឯកសារចូលមណ្ឌលប្រឡងឡើយ។ កំណាព្យរបស់លោករដ្ឋមន្ត្រីអប់រំ បានឲ្យតម្លៃចំណេះវិជ្ជា ជាទ្រព្យសម្បត្តិតកូនតចៅ។    ក្រោយកំណែទម្រង់ការប្រឡង ចំនួនបេក្ខជនប្រឡងជាប់មានការកើនឡើង  ដោយសារសិស្សានុសិស្សប្រឹងប្រែងរៀនសូត្រជាងមុន និងមិនរំពឹងការលួចចម្លង ឬបែកធ្លាយវិញ្ញាសាណាមួយនោះទេ។ ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា តែងចែករំលែកចំណេះដឹង វិញ្ញាសាប្រឡង ឬព័ត៌មានអំពីការប្រឡងផ្សេងៗទៅដល់សិស្សានុសិស្ស តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង។    ដំណើរការប្រឡងបាក់ឌុបខិតជិតមកដល់ តាមវិទ្យាល័យមួយចំនួននៅបណ្ដារាជធានី-ខេត្ត គ្រូបង្រៀនបានបើកវគ្គបំប៉នត្រៀមប្រឡងដល់សិស្សានុសិស្សដោយឥតគិតថ្លៃ នៅរៀងរាល់ថ្ងៃអាទិត្យ។   សូមបញ្ជាក់ថា សម័យប្រឡង ១៩ សីហានេះ មានបេក្ខជនដាក់ពាក្យសរុប ១១៩, ២១៧នាក់  ដោយក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមានចំនួន  ៤៥,៤១៤នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ៧៣,៨០៣នាក់។ សម្រាប់ឆ្នាំនេះ មណ្ឌលប្រឡងនៅទូទាំងប្រទេស មានចំនួន ២០២មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល ស្មើនឹង ៤៨០៩បន្ទប់។    ខាងក្រោមនេះ ជាកំណា្យរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន   អ្នកចេះគឺជាប់   (បទកាកគតិ)   រដូវប្រឡង         ដែលសិស្សយើងប៉ង បានមកដល់ហើយ ទាំងប្រុសទាំងស្រី កុំនៅកន្ដើយ           រៀនសូត្រមិនស្បើយ         ដើម្បីអនាគត។ រៀនគ្រប់វិជ្ជា         ដែលបានសិក្សា ឲ្យបានគត់មត់ អ្នកចេះគឺជាប់ តាំងចិត្តមោះមុត មិនត្រូវសម្រុត         ដើម្បីគុណភាព។ មិនត្រូវបើកចាក់ ព្រោះនេះជាធ្នាក់ គ្រោះអសមត្ថភាព ចំណេះជាទ្រព្យ ប្រើគ្រប់ស្ថានភាព  ហើយទុកជាលាភ         តកូនតចៅ៕ អត្ថបទទាក់ទង   សាស្រ្តាចារ្យ នាង បូ ផ្តល់គន្លឹះ៥ចំណុច ដើម្បីប្រឡងជាប់គណិតវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម   តើសិស្សគួរត្រៀមបែបណា ទើបបានពិន្ទុខ្ពស់លើមុខវិជ្ជា«រូបវិទ្យា»?   និទ្ទេសAលំដាប់ពិន្ទុខ្ពស់ ថន រតនា ប្រាប់គន្លឹះ ៧យ៉ាង ដើម្បីត្រៀមខ្លួនមុនប្រឡងបាក់ឌុប   សាស្រ្តាចារ្យគណិត នាង បូ៖ «ចេះ៨ចំណុចនេះ ដឹងតែប្រឡងជាប់ហើយ»   បាក់ឌុបឆ្នាំនេះ មានបេក្ខជនប្រឡងជិត១២មុឺននាក់ និងមណ្ឌលប្រឡង២០២មណ្ឌល
ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបង្ហោះកំណាព្យមួយ មានចំណងជើងថា «អ្នកចេះគឺជាប់» ដើម្បីរំឭកបេក្ខជនបាក់ឌុបដែលនឹងចូលរួមក្នុងសម័យប្រឡងថ្ងៃទី ១៩ ខែសីហាខាងមុខនេះ។
តំបន់ប្រាសាទសំបូរព្រៃគុក បានបញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៧ នៅប្រទេសប៉ូឡូញ។ ក្រុមប្រាសាទសំបូរព្រៃគុក កសាងឡើងនៅសតវត្សរ៍ទី៧ (៦១៦-៦៣៧) ក្នុងរជ្ជកាលស្ដេច ឥសានវរ្ម័នទី១ សម័យចេនឡា។ បច្ចុប្បន្ន តំបន់ប្រាសាទនេះ ក្លាយជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ ដែលស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ៕ សូមអញ្ជើញទស្សនាវីដេអូខ្លីខាងក្រោម៖
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស បានមានប្រសាសន៍ថា ជនបរទេស សរសើរបុព្វបុរសខ្មែរដែលបានសាងសង់ប្រាសាទ។ ការថ្លែងរបស់លោក កែវ រ៉េមី បានធ្វើឡើងក្នុងខណៈពេលដែលលោក ធ្វើទស្សនកិច្ចក្នុងតំបន់ប្រាសាទសំបូរព្រៃគុក កាលពីថ្ងៃទី ២៥ កក្កដា។
មហោស្រពនេះនឹងចាក់បញ្ចាំងភាពយន្តរបស់ខ្លួននៅថ្ងៃទី១៣ដល់ថ្ងៃទី២២ ខែមីនា លើសពី១៥០លើក នៅតាមរោងភាពយន្តមួយចំនួននៅរាជធានីភ្នំពេញ ដូចជារោងភាពយន្ត LEGEND រោងភាពយន្ត MAJOR CINEPLEX មជ្ឈមណ្ឌលបុប្ផាណា សាលមហោស្រពចតុមុខ សណ្ឋាគារ ROSEWOOD និង THE CIFF នៅផ្សារទំនើប EXCHANGE SQUARE។   សម្រាប់ភាពយន្តស្ដីពីកម្ពុជា រួមមានភាពយន្តខ្នាតធំដ៏ថ្មីសន្លាង គឺរឿង រសាត់អណ្ដែត ដែលបានឈ្នះពានរង្វាន់ក្នុងមហោស្រពភាពយន្តអន្តរជាតិជាច្រើន។ ភាពយន្តរសាត់អណ្ដែតនេះ បង្ហាញពីប្រធានបទការជួញដូរមនុស្សនៅកម្ពុជា និងនៅអាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះដែរ ភាពយន្តរឿង នាឡិកាដាស់វិញ្ញាណ ដែលដឹកនាំដោយលោ លៀក លីដា  ជាភាពយន្តដែលរកបានចំណូកខ្ពស់ និងទទួលបានងារជាភាពយន្តឆ្នើមក្នុងមហោស្រពភាពយន្តជាតិ កាលពីឆ្នាំ២០១៩ ក៏នឹងត្រូវចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១០នេះផងដែរ។   ក្រៅពីនោះភាពយន្តខ្មែរដ៏ពិសេស គឺជាការចាក់បញ្ចាំងលើកដំបូងបង្អស់ នៃទស្សនីយភាព«បង្សុកូល៖ការរំឭកដល់កម្ពុជា» ជាទស្សនីយភាពបង្កើតឡើងថ្មី ដោយអង្គការសិល្បៈខ្មែរអមតៈ និងថតដោយមជ្ឈមណ្ឌលបុប្ផាណា។ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ក៏មានការចាក់បញ្ចាំងភាពយន្ត ពិធីគោរពរំឭក និងពិព័រណ៍ពិសេសមួយស្ដីពីរបាំព្រះរាជទ្រព្យ នៅសណ្ឋាគារ Rosewood ផងដែរ។ ជាងនោះទៅទៀត មហោស្រពនេះនឹងបង្ហាញខ្សែភាពយន្តពីសហគមន៍ខ្មែរដែលរស់នៅសហរដ្ឋអាមេរិក បារាំង កាណាដា អូស្ត្រាលី និងនូវែលហ្សេឡង់ទៀតផង។    សម្រាប់ភាពយន្តខ្នាតខ្លីកម្ពុជា គឺជាស្នាដៃរបស់សមិទ្ធករភាពយន្តវ័យក្មេងកម្ពុជា ដែលសុទ្ធសឹងតែជាស្នាដៃថ្មីៗរបស់ពួកគេ។ ទោះជាយ៉ាងណាឆ្នាំនេះ មហោស្រពនឹងបង្ហាញវត្តមានអ្នកដឹកនាំភាពយន្តដែលជាស្ត្រី ដូចជាអ្នកស្រី គីម សោភា (ការចាក់បញ្ចាំងលើកដំបូងរឿងស្លាបប្រផេះ។ និងលោកស្រី មាស ស្រីលីន (ភាពយន្តរឿង សុបិនកាលីហ្វរញ៉ា ដែលអ្នកស្រីគឺជាសមិទ្ធករភាពយន្តលើកដំបូងដែលត្រូវបានបណ្ដុះបណ្ដាលដោយ មជ្ឈមណ្ឌលបុប្ផាណា។ ជាមួយគ្នានោះក៏នឹងកម្រងភាពយន្តឯកសារខ្នាតខ្លីស្ដីពី សំឡេងស្ត្រីជនជាតិដើមភាគតិច ព្រមទាំងភាពយន្តឯកសារស្ដីពីបរិស្ថានក្រោមចំណងជើងថា ឆ្មាំព្រៃ ដឹកនាំដោយ អ៊ូច មករា។   ចំណែកភាពយន្តខ្នាតធំអន្តរជាតិថ្មីៗ ដែលមានគុណភាពខ្ពស់មកពីអាស៊ី ក៏ដូចជាទ្វីបដទៃទៀត រួមមានរឿង PARASITE ឬ បរាសិត (កូរ៉េខាងត្បូង) THE CAVE ឬ រូងភ្នំអាថ៌កំបាំង (ថៃ) ONCE UPON A TIME IN HOLLYWOODឬ កាលពីព្រេងនាយនៅហូលីវូដ (អាមេរិក) ព្រមទាំងភាពយន្តល្អៗគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត។    រីឯភាពយន្តឯកសារផ្ដោតសំខាន់លើ បញ្ហាបម្រែបម្រួលអាកាសធាតុ ធនធានធម្មជាតិ និង បរិស្ថាន ដោយទាំងអស់នេះមាននៅក្នុងកម្មវិធី ដែនដ៏ស្រស់ស្អាត ដែលប្រមូលផ្ដុំភាពយន្តរហូតទៅដល់ជាង២០ចំណងជើង។ បន្ថែមពីនោះក៏មានភាពយន្តគំនូរជីវចលខ្លីៗចម្រុះប្រកបដោយគុណភាព សម្រាប់កុមារផងដែរ។   សំបុត្រចូលទស្សនាអាចរកបានមុនការបញ្ចាំងនីមួយៗ ១ម៉ោងមុន ដោយមាននៅតាមបញ្ជរចំបុត្ររបស់មហោស្រព ដែលស្ថិតនៅខាងមុខទីតាំងបញ្ចាំងផ្ទាល់។ សំបុត្រឥតគិតថ្លៃ សម្រាប់អ្នកមកមុន និងមានចំនួនកំណត់។ សម្រាប់អ្នកមកយឺត ឬមិនចង់តម្រង់ជួរ តម្លៃសំបុត្រ ៥,០០០រៀល។   សម្រាប់ព័ត៌មានលម្អិតស្ដីពីកម្មវិធី កាលវិភាគបញ្ចាំង និងព្រឹត្តិការណ៍ផ្សេងៗទៀតជុំវិញមហោស្រព និងភ្ញៀវកិត្តិយសដែលនឹងត្រូវបង្ហាញខ្លួន មាននៅក្នុងគេហទំព័រនិង Facebook របស់មហោស្រពភាពយន្តអន្តរជាតិកម្ពុជា https://cambodia-iff.com/    https://www.facebook.com/cambodiaiff/ ៕
ភ្នំពេញ៖ មានអាយុ១០ឆ្នាំ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា(CIFF) នៅឆ្នាំនេះមានភាពយន្តសរុបចំនួន ១៥៧ចំណងជើង មកពី៤៤ប្រទេស រួមមានភាពយន្តខ្នាតខ្លី ភាពយន្តខ្នាតធំ ភាពយន្តឯកសារ និងភាពយន្តគំនូរជីវចល សម្រាប់បញ្ចាំងជូនសាធារណជនទស្សនាដោយមិនគិតថ្លៃ។
ទិន្នន័យពីប្រទេសចំនួន១៥០ និងការស្រង់ទិន្នន័យរួមពីយូណេស្កូ យូនីសែហ្វ និងធនាគារពិភពលោក លើការឆ្លើយតបថ្នាក់ជាតិជុំវិញការបិទសាលាដោយសារវិបត្តិកូវីដ-១៩ បានបង្ហាញថា ប្រទេសចំនួន១៧ប៉ុណ្ណោះដែលផ្តល់អាទិភាពដល់គ្រូបង្រៀនក្នុងក្រុមទីមួយសម្រាប់ការចាក់វ៉ាក់សាំង ខណៈ១៩ប្រទេសទៀតដាក់ក្នុងអាទិភាពក្រុមទីពីរ។ កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន១៧ដែលផ្តល់អាទិភាពក្រុមទីមួយ (Priority Group 1) លើការចាក់វ៉ាក់សាំងសម្រាប់គ្រូបង្រៀន ដោយប្រទេសផ្សេងទៀតមានវៀតណាម ហ្គំប៊ី រវ៉ាន់ដា អ៊ូហ្កង់ដា  តួកមេនីស្ថាន គៀរហ្ស៊ីស្ថាន តាហ្ស៊ីគីស្ថាន អ៊ូសបេគីស្ថាន រុស្ស៊ី កូតឌីវ័រ កុងហ្គោ អេមីរ៉ាតអារ៉ាប់រួម ម៉ារ៉ុក ចិន បេឡារុស និងកាតា។ អាល្លឺម៉ង់ ម៉ាលត៍ អេស្ប៉ាញ និងអាហ្វ្រិកខាងត្បូង ស្ថិតក្នុងចំណោមប្រទេសចំនួន១៩ដែលបានផ្តល់អាទិភាពដល់គ្រូបង្រៀនក្នុងក្រុមទីពីរសម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ រីឯ២០ប្រទេសទៀតដាក់គ្រូបង្រៀនក្នុងអាទិភាពក្រុមទីបី ដែលរួមមានដូចជា ប្រេស៊ីល អេក្វាឌ័រ ហ្គាតេម៉ាឡា វេណេស៊ុយអេឡា អៀរឡង់ អ៊ីតាលី អ៊ុយក្រែន និងស៊ីលី ជាដើម។ បើតាមយូណេស្កូ ៥៤ប្រទេសទៀត មិនបានបញ្ចូលគ្រូបង្រៀនក្នុងក្រុមអាទិភាពនោះឡើយ ជាពិសេសនៅអង់ហ្គោឡា ប៊ួគីណាហ្វាសូ ឆាត ម៉ាដាហ្គាស្កា ម៉ាលី នីហ្សេ សេរ៉ាឡេអូន មីយ៉ាន់ម៉ា និងហ្វីលីពីន ជាដើម។ នាកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាលពីខេធ្នូ ឆ្នាំ២០២០ កន្លងមក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា គ្រូបង្រៀនស្ថិតក្នុងចំណោមមនុស្សជួរមុខដែលមានទំនាក់ទំនងជាមួយពលរដ្ឋច្រើនជាងគេ ដូចគ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធយ៉ាងដូច្នោះដែរ។ នាពេលនោះ ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ទៅកាន់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាងដូច្នេះថា៖«គ្រូពេទ្យ ត្រូវទទួលបាន [វ៉ាក់សាំងការពារជំងឺកូវីដ-១៩] មុនគេ ប្រើគ្រូពេទ្យទៅ គ្រូពេទ្យគ្មានប្រដាប់ការពារខ្លួនផង តើឲ្យគ្មាធ្វើយ៉ាងម៉េច។ គ្រូបង្រៀន ដែលត្រូវបង្រៀនសិស្ស ត្រូវតែមានការការពារឲ្យខានតែបាន។ បន្ទាប់ទៅ គឺកងកម្លាំងប្រដាប់អាវុធ ដែលត្រូវធ្វើបេសកកម្ម មានភារកិច្ចការពារប្រជាពលរដ្ឋ...»។ បច្ចុប្បន្នកម្ពុជាកំពុងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ទូទាំងប្រទេសលើក្រុមអាទិភាពជាបន្តបន្ទាប់។ កាលពីយប់ថ្ងៃទី៦ ខែមេសា សម្តេច ហ៊ុន សែន បានណែនាំឲ្យបន្តដំណើរការចាក់ ហើយសម្រុកយុទ្ធនាការសម្រាប់ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានករណីឆ្លងច្រើនជាងគេ។ សារព័ត៌មានថ្មីៗ មិនមានរបាយការណ៍ទាក់ទងនឹងចំនួនគ្រូបង្រៀនដែលបានទទួលវ៉ាក់សាំងនោះឡើយ៕
អង្គការយូណេស្កូ បានអំពាវនាវដល់បណ្តាប្រទេសទាំងអស់ផ្តល់អាទិភាពសម្រាប់គ្រូបង្រៀនក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដើម្បីធានាដល់វិស័យអប់រំលើការដំណើរការសាលារៀនប្រកបដោយសុវត្ថិភាព។ តែមកដល់ពេលនេះ មានតែ១៧ប្រទេសប៉ុណ្ណោះដែលអនុវត្តគោលការណ៍អាទិភាពសម្រាប់គ្រូបង្រៀន ក្នុងនោះមានកម្ពុជាផងដែរ។
  ក្បូនរថយន្តជំនួយចំនួន២០គ្រឿងបានចូលក្នុងតំបន់ជ្រោយហ្កាហ្សានៅថ្ងៃទី២១ ខែតុលាពីអេហ្ស៊ីប ដោយផ្ទុកដោយថ្នាំ និងអាហារ។ ឡានដឹកទំនិញជាង២០០គ្រឿងទៀតដែលផ្ទុក ជំនួយប្រហែល៣ពាន់តោន ត្រូវបានដាក់ត្រៀមនៅជិតផ្លូវឆ្លងកាត់អស់រយៈពេលជាយូរដើម្បីរង់ចាំទទួលការអនុញ្ញាតដូចគ្នា។   «ក្បួនរថយន្តជំនួយសង្គ្រោះដែលនឹងចូលថ្ងៃនេះ រួមមានរថយន្តចំនួន២០គ្រឿង ដែលដឹកថ្នាំ គ្រឿងបរិក្ខារពេទ្យ និងការផ្គត់ផ្គង់អាហារកំប៉ុង»។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ហាម៉ាសរាយការណ៍បែបនេះនៅថ្ងៃដដែល។   អ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិ (UN) លោក Martin Griffiths បានស្វាគមន៍ការបើកផ្លូវមួយនេះ ដែលសម្រេចបានក្រោយការ ចរចាយ៉ាងស៊ីជម្រៅជាច្រើនថ្ងៃជាមួយភាគីពាក់ព័ន្ធទាំងអស់។   បន្ថែមពីនេះ ប្រមុខជំនួយ UN មានទំនុកចិត្តថា ការដឹកជញ្ជូននេះនឹងក្លាយជាការចាប់ផ្តើមនៃកិច្ចខិតខំ ប្រកបដោយនិរន្តរភាពក្នុងការផ្តល់ ការផ្គត់ផ្គង់សំខាន់ៗ រួមទាំងអាហារ ទឹក ថ្នាំពេទ្យ និងប្រេងឥន្ធនៈ ដល់ប្រជាជននៅតំបន់ហ្កាស្សាប្រកបដោយសុវត្ថិភាព ដែលអាចទុកចិត្តបាន គ្មានលក្ខខណ្ឌ និងគ្មានការរារាំង។   នាយកប្រតិបត្តិនៃកម្មវិធីអាហារពិភពលោក លោកស្រី Cindy McCain បានប្រាប់ទូរទស្សន៍ Al Jazeera ថា រថយន្តជំនួយចំនួន ២០ គ្រឿងគឺមិនគ្រប់គ្រាន់នោះទេ។ លោកស្រីព្រមាន ថា ស្ថានភាពអាចក្លាយទៅជា កង្វះស្បៀងអាហារធ្ងន់ធ្ងរ ព្រមទាំងជំងឺផងដែរ៕  
រថយន្តដឹកជំនួយ២០គ្រឿងបានបើកចូលទឹកដីហ្កាស្សាតាមច្រកព្រំដែន Rafah រវាងអេហ្ស៊ីប និងដែនដីមួយនេះ។ ទោះជាចំនួនតិច ជំនួយនេះ នឹងផ្ដល់ការគាំទ្រទៅកាន់ប្រជាជនប៉ាឡេស្ទីនដែលកំពុងខ្វះខាត អាហារ ឱសថ និងទឹកនៅក្នុងទឹកដីដែលស្ថិតនៅក្រោមការឡោមព័ទ្ធរបស់អ៊ីស្រាអែល។
ក្រោយបង្ក្រាបបទល្មើសជួញដូរមនុស្សទ្រង់ទ្រាយធំតាមភាគខាងត្បូងថៃចូលម៉ាឡេស៊ីឆ្នាំ ២០១៥ និងរកឃើញសាកសពមនុស្ស ៣៦នាក់ អាជ្ញាធរថៃបានបន្តស៊ើបអង្កេត និង ចាប់ខ្លួនមនុស្សរហូតដល់ ៦២នាក់ឯណោះ។ ក្នុងចំណោមពួកគេនោះមានឧត្តមសេនីយ៍យោធាមួយរូប មន្ត្រីប៉ូលិស និងអ្នកនយោបាយមួយចំនួនផងដែរ។ ក្នុងសប្តាហ៍នេះ តុលាការព្រហ្មទណ្ឌថៃបានសម្រេចកាត់ទោសអ្នកជាប់ពាក់ព័ន្ធទាំងអស់ជាផ្លូវការ ហើយអ្នកទាំងនោះទទួលទោសធ្ងន់ៗភាគច្រើន។បើតាមសារព័ត៌មានថៃ Bangkok Post មនុស្សមួយចំនួនត្រូវបានកាត់ទោសពាក់ព័ន្ធអំពើឧក្រិដ្ឋឆ្លងដែន រំលោភសេពសន្ធវៈនិង ចាបបង្ខាំងមនុស្សខុសច្បាប់រហូតដល់ស្លាប់ផងដែរ។ ពួកគេភាគច្រើននាក់រងការកាត់ទោសធ្ងន់ធ្ងរ ដោយមានខ្លះជាប់ពន្ធនាគារជិត ១០០ឆ្នាំ ហើយខ្លះទៀតជាង ៧០ឆ្នាំក៏មាន។ ជនជាតិមីយ៉ាន់ម៉ាម្នាក់ដែលទទួលបន្ទុកមើលការខុសត្រូវជំរុំក្នុងព្រៃសម្រាប់ប្រជាជនដែលលួចឆ្លងដែននោះត្រូវតុលាការកាត់ទោសឲ្យជាប់គុក ៩៤ឆ្នាំឯណោះ។  ចំណែកឧត្តមសេនីយ៍យោធាថៃ Manas Kongpan ដែលស្ថិតក្នុងចំណោមជនល្មើសនោះត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ២៧ឆ្នាំ ហើយលោកក៏ត្រូវបានគេរកឃើញថា មានជាប់ព័ន្ធសកម្មភាពឧក្រិដ្ឋផ្សេងទៀតជាច្រើនដែរក្រៅពីសមគំនិតជាក្រុមជួញដូរមនុស្ស។  លោក Manas ជាមន្ត្រីយោធាជាន់ខ្ពស់ទទួលបន្ទុកច្រកព្រំដែនភាគខាងត្បូង ដែលជាតំបន់ដែលមានការជួញដូរមនុស្សកើតឡើងញឹកញាប់។ តុលាការថៃរកឃើញថា លោកបានទទួលលុយពីក្រុមរត់ពន្ធមនុស្សជិត ១៥លានបាត ឬជាង ៤០ ម៉ឺនដុល្លារឯណោះ។ ក្រៅពីនេះ ឧត្តមសេនីយ៍យោធារូបនេះថែមទាំងប្រើអំណាចខ្លួននាំផ្លូវក្រុមទុច្ចរិតជួញដូរមនុស្សឲ្យរួចផុតពីប៉ុស្ត៍ ត្រួតពិនិត្យថែមទៀត។  មន្ត្រីជាន់ខ្ពស់ដែលជាអ្នកនយោបាយថ្នាក់តំបន់ពីរនាក់ផ្សេងទៀតដែលត្រូវបានតុលាការកាត់ទោសនោះមានដូចជា អតីតមន្ត្រីអភិបាលខេត្ត Satun លោក Patchuban Angchotipan និងអតីតអភិបាលក្រុង Padang Besar នៃខេត្តសុងខ្លាផងដែរ។ រយៈពេលចុងក្រោយនេះ បណ្តាប្រជាជនថៃនាំគ្នារិះគន់ទាហានថៃពាក់ព័ន្ធបញ្ហាជួញដូរមនុស្សដែរ ហើយការកាត់ទោសមន្ត្រីយោធាជាន់ខ្ពស់នេះរឹតតែធ្វើឲ្យសាធារណជនថៃមិនពេញចិត្តយោធាថែមទៀត។ ដោយសារឃើញបែបនេះ ប្រមុខរបបសឹកថៃលោក ប្រាយុទ្ធ ចន្ទអូចា បានអំពាវនាវឲ្យប្រជាជនជឿជាក់លើយោធា និងកុំវាយតម្លៃយោធាជារួម។ លោកបានលើកឡើងថា ប្រជាជនមិនគួរចាត់ទុកថា «ត្រីមួយត្រកស្អុយមួយស្អុយទាំងអស់»ឡើយ។ ក្នុងចំណោម ទាហានទាំងអស់មានអ្នកល្អ មានអ្នកអាក្រក់ជារឿងធម្មតាប៉ុណ្ណោះ។ «វាមានមនុស្សជាច្រើនដែលជាប់ក្នុងបណ្តាញនៃក្រុមជួញដូរមនុស្ស។ កុំចាត់ទុកទាហានទាំងអស់ទូទាំងប្រទេសថាជាប្រភេទមនុស្សតែមួយអី»។ នេះជាសម្តីរបស់លោក ប្រាយុទ្ធថ្លែងទៅអ្នកកាសែតក្រោយមានការកាត់ទោសមន្ត្រីយោធាជាន់ខ្ពស់នេះ៕
ឧត្តមសេនីយ៍មួយរូប រួមជាមួយមន្ត្រីប៉ូលិសនិងអ្នកនយោបាយខ្លះផងនោះត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំព្រោះពាក់ព័ន្ធសំណុំរឿងជួញដូរមនុស្សទ្រង់ទ្រាយធំ។ ប្រមុខរបបសឹកថៃលោក ប្រាយុទ្ធ ចន្ទអូចា បានស្នើឲ្យពលរដ្ឋថៃកុំបន្ទោសទាហាន និងវាយតម្លៃថា ទាហានទាំងអស់សុទ្ធតែអាក្រក់អី។
ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៤រសៀល មានវត្តមានតារាល្បីៗជាច្រើន ដែលនឹងត្រូវចូលរួមក្នុងពិធីសម្ពោធរឿងពស់កេងកងនេះមានដូចជា៖ លោកទេព រិនដារ៉ូ លោកជា សំណាង លោកណា ខន លោកតា ចេក លោករស់ វុទ្ធី កញ្ញាដួង ម៉ានិច្ច កញ្ញាសក្កដា រួមទាំងតារាល្បីៗជាច្រើនរូបទៀត។ រឿង ពស់កេងកង ត្រូវបានផលិតឡើងវិញជារឿងភាគ និងត្រូវចែកចេញជាពីរវគ្គ ដោយវគ្គទីមួយត្រូវបានរក្សាទម្រង់ដើមទាំងស្រុង មានចំនួន១២ភាគ ចំណែកវគ្គទីពីរមានចំនួន២៦ភាគ។ ក្រុមការងារផលិតក៏បានសហការគ្នាយ៉ាងល្អ និងបានចូលរួមពីអ្នកជំនាញមកពីបីប្រទេសផ្សេងៗគ្នាដូចជា៖ ប្រទេសកាណាដា ហ្វីលីពីន និងកម្ពុជា។ ក្នុងដំណើរការនៃការចាក់ផ្សាយរឿង ពស់កេងកង ស្ថានីយទូរទស្សន៍PNN បានទទួលសិទ្ធពីប្រធាននាយកដ្ឋានអ្នកនិពន្ធ និងសិទ្ធប្រហាក់ប្រហែល ក្នុងការផលិតបន្តជាខ្សែភាពយន្តភាគខ្មែរ និងចាក់ផ្សាយជាសាធារណៈជូនប្រិយមិត្តទស្សនិកជន។ កញ្ញា ទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍PNN បាននិយាយថា៖ កន្លងមកPNN បានជ្រើសរើសយ៉ាងសម្រិតសម្រាំងនូវប្រភេទសាច់រឿងបែបកប្លែង មនោសញ្ចេតនា ទាំងសម័យនិងបុរាណមកផលិតជាភាពយន្តភាគទូរទស្សន៍ ដើម្បីជាចំណីអារម្មណ៍ថ្មីសម្រាប់ទស្សនិកជននៅតាមគេហដ្ឋាន ហើយយើងយល់ឃើញថា ប្រភេទរឿងព្រេងខ្មែរមួយចំនួន គឺទទួលបានភាពទាក់ទាញគួរអោយចាប់អារម្មណ៍ ហើយយើងជឿជាក់ថា ទស្សនិកជនភាគច្រើនគឺចង់ទស្សនាជាភាពយន្តភាគ ដូច្នេះទើបយើងលើករឿង ពស់កេងកងនេះ មកផលិតជាភាពយន្តភាគទូរទស្សន៍។ កញ្ញាបានបន្តទៀតថា៖ យើងសង្ឃឹមថា ការពង្រឹងនូវគុណភាពផលិតភាពយន្តភាគទូរទស្សន៍នេះ នឹងធ្វើអោយទស្សនិជនខ្មែរទាំងអស់ងាកមកចាប់អារម្មណ៍ទស្សនា និងគាំទ្រភាពយន្តខ្មែរ។ នៅពេលដែលមានការគាំទ្រខ្លាំងពីមហាជន នោះនឹងធ្វើអោយបណ្តាម្ចាស់ឧបត្តមកម្មវិធីទាំងអស់យល់ព្រមផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់ខ្លួនក្នុងកម្មវិធីភាពយន្នទូរទស្សន៍ ហើយក្នុងការដែលយើងមានម្ចាស់ឧបត្តមកម្មវិធីទាំងអស់នេះហើយទើបធ្វើអោយទូរទស្សន៍ និងផលិតករខិតខំបន្តពង្រឹងនូវស្នាដៃផលិតកុនខ្មែរបន្តទៀត នេះជាចំណែកដ៏ធំសម្បើម ដើម្បីអោយវិស័យភាពយន្តខ្មែររីកចម្រើនទៅមុខ។ ស្ថានីយទូរទស្សន៍PNN តែងតែគាំទ្រលើកស្ទួយ និងលើកតម្កើងរឿងខ្មែរ មានទាំងរឿងបែបអក្សរសិល្បិ៍ រឿងព្រេងខ្មែរ រឿងប្រលោមលោក និងស្នាដៃផលិតថ្មីដើម្បីអោយខ្សែភាពយន្តខ្មែរទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនទាំងក្នុងស្រុកនិង ក្រៅប្រទេស។ (អត្ថបទពាណិជ្ជកម្ម)
សិល្បៈករ សិល្បៈការនីល្បីៗជាច្រើនរូប ដែលជាតួរសម្តែងក្នុងខ្សែភាពយន្តភាគថ្មីរបស់PNN រឿង ពស់កេងកង នឹងចូលរួមក្នុងពិធីសម្ពោធខ្សែភាពយន្តថ្មីនេះ នៅឯសណ្ឋាគារភ្នំពេញក្នុងបន្ទប់ Crystal Ballroom។
  ក្នុងសន្និសីទកាសែតនារសៀលនេះ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហ៊ុន បានពិនិត្យឃើញថា ការធ្វើសមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ ដោយបានបោះឆ្នោតជ្រើសតាំងឯកឧត្តម កឹម សុខា ជាប្រធាន លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ធ្វើជាអនុប្រធាន គឺមិនត្រឹមត្រូវឡើយ។    ត្រង់ចំណុចនេះលោក ប៊ុន ហ៊ុន បានរំឮកភ្លាមពីប្រកា៤៧ នៃលក្ខន្តិកៈគណបក្សសង្គ្រោះជាតិ ដែលបានចែងថា បើប្រធានបាត់បង់សមត្ថភាពដឹកនាំគណបក្ស ដែលបញ្ជាក់ដោយគណៈកម្មាធិការនាយក ហើយអាណត្តិនៅសល់តិចជាង១៨ ខែ អនុប្រធានគណបក្សត្រូវទទួលនាទីជាប្រធានស្តីទី។ ហើយគណៈកម្មាធិការនាយក ត្រូវរៀបចំជ្រើសរើសអនុប្រធានគណបក្សថ្មីមួយរូប ក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរពីក្នុងចំណោមសមាជិករបស់ខ្លួន ដោយសំឡេងដាច់ខាត៥០បូក១ នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ដើម្បីជួយការងារប្រធានស្តីទីគណបក្សរហូតដល់ចប់អាណត្តិ។ ដូច្នេះបញ្ហាខាងលើនេះ ក្រសួងមហាផ្ទៃ ទំនងចង់រំឮកថា ក្រោយពីលោក សម រង្ស៊ី បានលាលែងចេញពីតំណែងប្រធានបក្សនោះ គឺមិនមានសល់រយៈពេល១៨ខែ ដូចចែងក្នុងលក្ខន្តិកៈរបស់គណបក្សទេ ។ ហេតុនេះហើយគណបក្សសង្គ្រោះជាតិ មិនអាចជ្រើសប្រធានគណបក្ស ជំនួសលោក សម រង្ស៊ី ដែលបានលាលែងពីតំណែងកាលពីថ្ងៃទី១១ កុម្ភៈ បានឡើយ។ ហើយឯកឧត្តម កឹម សុខា ដែលត្រូវបានជ្រើសរើសជាប្រធានបក្សកាលពីថ្ងៃទី២ មីនា នោះ ត្រូវមកកាន់តួនាទីជាប្រធានស្តីទីគណបក្សវិញ រហូតដល់ចប់អាណត្តិនេះ។   ចំណែកអនុប្រធាន៣រូបនេះ ដែលគណបក្សសង្គ្រោះជាតិ ជ្រើសតាំងនោះ ក៏មិនអាចអនុញ្ញាតឲ្យកាន់តំណែងជាអនុប្រធានបានដែរ ពោលគឺលក្ខន្តិកៈចាស់របស់គណបក្ស បានកំណត់ឲ្យមានតែអនុប្រធានតែមួយរូបប៉ុណ្ណោះ។   តែយ៉ាងណាគណបក្សសង្គ្រោះជាតិ ក៏បានកែប្រែលក្ខន្តិកៈគណបក្សថ្មី ត្រង់ប្រការ៤៥ និងប្រការ៤៧ យកទៅដាក់តម្កល់នៅទីក្រសួងមហាផ្ទៃហើយដែរ ដើម្បីសម្រួលឲ្យបានត្រឹមត្រូវស្របតាមសមាជរបស់ខ្លួន។ បើផ្អែកលើលក្ខន្តិកៈគណបក្សថ្មី ដែលបានកែប្រែត្រង់ប្រការ៤៧ នោះ បានចែងថា បើប្រធានគណបក្សបាត់បង់សមត្ថភាពដឹកនាំគណបក្ស ដែលបញ្ជាក់ដោយគណៈកម្មាធិការនាយក ហើយអាណត្តិនៅសល់តិចជាង១៨ ខែ អនុប្រធានគណបក្សដែលមានអាយុច្រើនជាងគេ ត្រូវទទួលនាទីជាប្រធានគណបក្ស។ ហើយបើគ្មានអនុប្រធានគណបក្ស គណៈកម្មាធិការនាយក ត្រូវរៀបចំជ្រើសរើសអនុប្រធានគណបក្សថ្មីយ៉ាងតិចមួយរូប ក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូពីក្នុងចំណោមសមាជិករបស់ខ្លួន ដោយសំឡេងដាច់ខាត៥០បូក១ នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ដើម្បីជួយការងារប្រធានស្តីទីគណបក្សរហូតដល់ចប់អាណត្តិ។   បើទោះជាគណបក្សសង្គ្រោះជាតិ កែប្រែលក្ខន្តិកៈថ្មី ឲ្យត្រឹមត្រូវស្របតាមសមាជគណបក្សខ្លួនក្តី តែក្រសួងមហាផ្ទៃ នៅតែអះអាងថា ការជ្រើសតាំងប្រធានថ្មីមួយរូប និងអនុប្រធានថ្មី៣រូប របស់គណបក្សសង្គ្រោះជាតិខាងលើ ខុសពីលក្ខន្តិកៈ ប្រការ៤៧ ចាស់ និងប្រការ៤៧ថ្មី របស់គណបក្សដដែល៕      
ភ្នំពេញ៖ បន្ទាប់ពីជួបពិភាក្សាគ្នា ជុំវិញបញ្ហាសមាជគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៩ មីនា រួចមក ក្រសួងមហាផ្ទៃ នៅតែអះអាងថា សមាជគណបក្សសង្គ្រោះជាតិផ្ទុយពីលក្ខន្តិកបក្ស ដែលបានដាក់តម្កល់នៅក្រសួងកាលពីឆ្នាំ២០១៣ ទាក់ទងនឹងការរៀបចំក្បាលម៉ាស៊ីនបក្ស ក្រោយពីបាត់បង់ប្រធានគណបក្ស។ ក្រសួងមហាផ្ទៃ ទំនងជាចង់បញ្ជាក់ថា គណបក្សសង្គ្រោះជាតិមិនអាចជ្រើសរើសប្រធានបក្សបានទេ ពោលគឺត្រូវមានតែប្រធានស្តីទីគណបក្សប៉ុណ្ណោះ។
TripAdvisor បានជ្រើសរើសសណ្ឋាគារល្អបំផុត ចំនួន២៥ ដែលផ្ដល់ជាជម្រើសរបស់អ្នកធ្វើដំណើរ (Travelers Choice) ប្រចាំឆ្នាំ២០២០។ ក្នុងចំណោមសណ្ឋាគារទាំង២៥នោះ សណ្ឋាគារវិរតន៍ ឈរនៅលេខរៀងទី១ ខណៈសណ្ឋាគារ Jaya House RiverPark នៅខេត្តសៀមរាបដែរនោះ ជាប់ចំណាត់ថ្នាក់លេខ១១ នៅទូទាំងពិភពលោក។    ខាងក្រោមនេះ គឺឈ្មោះ សណ្ឋាគារទាំង២៥ ដែលជាប់ចំណាត់ថ្នាក់ល្អ ទូទាំងពិភពលោក៖ ១ Viroth's Hotel សៀមរាប ,កម្ពុជា ២ Hanoi La Siesta Hotel & Spa , Hanoi, វៀតណាម ៣ Tulemar Bungalows & Villas ,Manuel Antonio,កូស្ដារីកា  ៤ Quinta Jardins do Lago , Funchal,ព័រទុយហ្គាល់  ៥ THE OMNIA ,Zermatt, ស្វីស ៦ The Upper House ,Hong Kong, ចិន ៧ Valle D'incanto Midscale Hotel ,Gramado, ប្រេស៊ីល ៨  Grand Velas Los Cabos ,San Jose del Cabo, ម៉ិកស៊ិក ៩   Constance Prince Maurice ,Pointe de Flacq, ម៉ូរីស ១០ Raffles Dubai ,Dubai, អេមីរ៉េតអារ៉ាប់រួម ១១ Jaya House River Park ,Siem Reap, កម្ពុជា ១២ La Siesta Hoi An Resort & Spa , Hoi An, វៀតណាម ១៣ Lawton & Lauriston Court Hotel ,Llandudno, ចក្រភពអង់គ្លេស ១៤ Baros Maldives ,Baros Island, ម៉ាល់ឌីវ ១៥ The Suites at Hotel Mulia Senayan ,Jakarta, ឥណ្ឌូណេស៊ី ១៦ JM Marvel Hotel & Spa Hanoi, វៀតណាម ១៧ Chandys Windy Woods Chithirapuram, ឥណ្ឌា ១៨ Ikos Dassia Dassia, ក្រិក ១៩ Sani Dunes Sani, ក្រិក ២០ Maxx Royal Kemer Resort Kemer, តួកគី ២១ Nayara Gardens Relais & Chateaux La Fortuna de San Carlos, កូស្ដារីកា ២២ Waldorf Astoria Los Cabos Pedregal Cabo San Lucas, ម៉ិកស៊ិក ២៣ Royal Savoy Hotel and Villas Sharm El Sheikh, អេហ្ស៊ីប ២៤ French Quarter Inn Charleston, South Carolina ២៥ LUX* Belle Mare Belle Mare, ម៉ូរីស   ចំណែកនៅតំបន់អាស៊ីវិញ សណ្ឋាគារវីរតន៍ ក៏នៅតែឈរលេខ១ដដែល ស្របពេលសណ្ឋាគារ៤ទៀតនៅសៀមរាប ជាប់ចំណាត់ថ្នាក់លេខ៤ លេខ១០ លេខ១២ និងលេខ១៦។ ១ Viroth's Hotel Siem Reap, កម្ពុជា ២ Hanoi La Siesta Hotel & Spa ,Hanoi, វៀតណាម ៣ The Upper House ,Hong Kong, ចិន ៤ Jaya House River Park ,Siem Reap, កម្ពុជា ៥ La Siesta Hoi An Resort & Spa ,Hoi An, វៀតណាម ៦ Baros Maldives ,Baros Island, ម៉ាល់ឌីវ ៧ The Suites at Hotel Mulia Senayan ,Jakarta, ឥណ្ឌូណេស៊ី ៨ JM Marvel Hotel & Spa ,Hanoi, វៀតណាម ៩ Chandys Windy Woods ,Chithirapuram, ឥណ្ឌា ១០ Central Suite Residence ,Siem Reap, កម្ពុជា ១១ Evolve Back, Kabini ,Beeramballi, ឥណ្ឌា ១២ Metta Residence & Spa ,Siem Reap, កម្ពុជា ១៣ Aira Boutique Sapa Hotel & Spa ,Sapa, វៀតណាម ១៤ The Oberoi Rajvilas ,Jaipur, ឥណ្ឌា ១៥ Evolve Back, Coorg ,Siddapura, ឥណ្ឌា ១៦ Memoire Palace Resort & Spa ,Svay Dangkum, កម្ពុជា ១៧ Evolve Back, Hampi ,Kamalapur, ឥណ្ឌា ១៨ Kanuhura Maldives ,Kanuhura, ម៉ាល់ឌីវ ១៩ Six Senses Laamu ,Olhuveli Island, ម៉ាល់ឌីវ ២០ Constance Moofushi ,Moofushi Island, ម៉ាល់ឌីវ ២១ Padma Resort Ubud ,Payangan, ឥណ្ឌូណេស៊ី  ២២ Kenting Amanda Hotel ,Hengchun, Pingtung ២៣ Four Seasons Resort Maldives at Kuda Huraa , Huraa Island, ម៉ាល់ឌីវ ២៤ Milaidhoo Island Maldives , Milaidhoo Island, ម៉ាល់ឌីវ ២៥ The Legian Bali ,Seminyak, ឥណ្ឌូណេស៊ី   ក្រៅពីជាប់ចំណាត់ថ្នាក់លេខ១ ទាំងនៅអាស៊ី និងពិភពលោកហើយ សណ្ឋាគារ វិរតន៍ ក៏ជាប់ចំណាត់ថ្នាក់លេខ៥ ផ្នែកសេវាកម្មល្អផងដែរ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ សណ្ឋាគារវិរតន៍ ក៏ជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ី និងជាប់លេខ៣នៅទូទាំងពិភពលោក ក្នុងចំណោមសណ្ឋាគារ២៥ ដែលគេហទំព័រទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក TripAdvisor ចុះផ្សាយ។
ភ្នំពេញ៖ សណ្ឋាគារវិរតន៍ បានជាប់ចំណាត់ថ្នាក់លេខ១ ទាំងនៅក្នុងតំបន់អាស៊ី និងពិភពលោក នៅឆ្នាំ២០២០នេះ តាមការចុះផ្សាយរបស់គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក TripAdvisor កាលពីថ្ងៃទី២៨ កក្កដា។
សូមស្តាប់សំឡេង៖ ថ្លែងក្នុងពិធីសម្ពោធព្រះវិហារឥស្លាម នៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៤ កញ្ញានេះ សម្តេចនាយករដ្ឋមន្ត្រី បាននិយាយដោយសម្ដីធ្ងន់ៗថា រដ្ឋាភិបាលនឹងមិនឲ្យជនបរទេសណា ប្រើប្រាស់ដៃខ្មែរ ដើម្បីវាយប្រហារខ្មែរគ្នានោះទេ។ បន្ថែមពីនេះប្រមុខរដ្ឋាភិបាល ក៏ប្រកាសអនុវត្តតាមផ្លូវតុលាការស្រាវជ្រាវរកជនបរទេស ដែលនៅពីក្រោយខ្នងប្រធានគណបក្សប្រឆាំងផងដែរ។ បើតាមសម្ដេច ហ៊ុន សែន ជនបរទេស ដែលជួយឯកឧត្តម កឹម សុខា កន្លងមក គឺមានជនជាតិអាមេរិក និងកាណាដាជាដើម៕
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់សេចក្តីថ្លែងការណ៍អាមេរិក ដែលបង្ហាញពីភាពសោកស្ដាយចំពោះការចាប់ខ្លួនឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ សម្ដេច ចាត់ទុកក្តីព្រួយបារម្ភរបស់អាមេរិកនេះ គឺជាការការពារ«អាយ៉ងខ្លួន» ដែលទំនងសំដៅលើឯកឧត្តម កឹម សុខា។
  «ពន្ធនាការ» គឺអាការៈចង, អាការៈដែលជាប់, ដែលជំពាក់នៅ :  មានពន្ធនាការរួបរឹត។  តាមការពន្យល់នេះ យើងឃើញថា «ពន្ធនាការ» ចេញពីពាក្យ «ពន្ធ» (ចង, ជាប់, ជំពាក់, ចំណង..) ជាមួយនឹងពាក្យ «អាការៈ» (គ្រឿងសម្គាល់, រូបរាង, ទ្រង់ទ្រាយ, សភាព, កិរិយា)។   រីឯ «ពន្ធនាគារ» គឺ ផ្ទះសម្រាប់ឃុំខាំង, គុក :  ជាប់ពន្ធនាគារ, ជាប់ឃុំនៅក្នុងពន្ធនាគារ, នាយកពន្ធនាគារ។  «គុក» ជាភាសាទូទៅដែលសំដៅលើកន្លែងសម្រាប់ដាក់ឃុំខាំងមនុស្សទោស៕  
វចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ពន្យល់ អំពីពាក្យ «ពន្ធនាការ» និង «ពន្ធនាគារ» ដោយមិនមានការបន្ថែមបន្ថយលើវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ឡើយ។
អត្ថបទទាក់ទង   ប្រធានាធិបតីអាម៉េរិក ទៅដល់ទីក្រុងកៀវក្នុងដំណើរទស្សនកិច្ចមិនប្រកាសមុន  ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២០ ខែកុម្ភៈ បានធ្វើទស្សនកិច្ចនៅក្រុងកៀវ ដោយមិនប្រកាសជាមុន។ នេះជាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិក ទៅអ៊ុយក្រែនលើកដំបូង ចាប់តាំងពីសង្រ្គាមផ្ទុះ និងធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនខួបរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ។    ក្នុងដំណើរទស្សនកិច្ចនេះ លោកបៃឌិន បានសន្យាផ្តល់ជំនួយយោធាក្នុងទំហំ ៥០០លានដុល្លារ ឱ្យក្រុងកៀវ ដើម្បីទប់នឹងការវាយប្រហាររបស់រុស្ស៊ី។ អាវុធទាំងនោះរួមមាន គ្រាប់កាំភ្លើងធំ, កាំភ្លើងធំ howitzer និងមីស៊ីលប្រឆាំងរថក្រោះ Javelin។ ទន្ទឹមនេះ ប្រធានាធិបតីអាម៉េរិក ក៏បានសន្យាដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ីផង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។    «មួយឆ្នាំក្រោយ ក្រុងកៀវនៅតែបន្តឈរ ហើយអ៊ុយក្រែននៅតែឈរ។ ប្រជាធិបតេយ្យនៅតែបន្តឈរ»។ លោក បៃឌិន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្នុងថ្ងៃទី២០ ខែកុម្ភៈ ដោយបន្តថាប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន យល់ថាអ៊ុយក្រែន មានសមត្ថភាពខ្សោយ ហើយលោកខាងលិច នឹងបែកបាក់ ប៉ុន្តែវាគឺខុសទាំងស្រុង។    ត្រង់ចំណុចនេះ មេដឹកនាំអាម៉េរិក បាននិយាយឌឺដងយ៉ាងច្បាស់ៗថា សង្រ្គាមដែលបង្កដោយលោកពូទីន កំពុងតែបរាជ័យហើយ។    ជាការឆ្លើយតប លោក ហ្សេលេនស្គី បានប្រកាសសាទរចំពោះដំណើរទស្សនកិច្ចខាងលើ ជាសញ្ញាគាំទ្រដ៏សំខាន់មួយ។ បើតាមប្រធានាធិបតីអ៊ុយក្រែន លោក បានជជែកជាមួយលោកបៃឌិន ជុំវិញការផ្តល់ជំនួយទាក់ទិននឹងមីស៊ីលមានចម្ងាយឆ្ងាយ ដែលបានស្នើសុំជាយូរមកហើយ។ ទាក់ទិននឹងមីស៊ីលមានចម្ងាយឆ្ងាយនេះ អាម៉េរិកតែងបារម្ភថា អ៊ុយក្រែននឹងប្រើប្រាស់វា ដើម្បីវាយប្រហារទៅក្នុងដីរុស្ស៊ី។    ក្នុងដំណើរទស្សនកិច្ចនៅអ៊ុយក្រែន លោកបៃឌិន ត្រូវបានការពារយ៉ាងខ្លាំង ហើយបានជូនដំណឹងដល់រុស្ស៊ីជាមុនផង។ តាមការបញ្ជាក់របស់លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានជូនដំណឹងទៅក្រុងមូស្គូអំពីដំណើរទស្សនកិច្ចរបស់លោកបៃឌិន នៅប៉ុន្មានម៉ោងមុនទៅអ៊ុយក្រែន៕   
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២០ ខែកុម្ភៈ បានសន្យាផ្តល់ជំនួយយោធាជាថ្មី ក្នុងទំហំ៥០០លានដុល្លារទៅអ៊ុយក្រែន ក្នុងដំណើរទស្សនកិច្ចដោយមិនប្រកាសជាមុននៅក្រុងកៀវ។ បើតាមលោក បៃឌិន សង្រ្គាមដែលបង្កដោយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កំពុងតែបរាជ័យ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ប្រាប់សារព័ត៌មានថ្មីៗថា ក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ ដែលរួមទាំងយោធា កងរាជអាវុធហត្ថ និង កងអង្គរក្ស មានឧកញ៉ា៩៩នាក់។ លោក លើកឡើងថា ក្នុងចំណោម៩៩នាក់នោះ មានអ្នកខ្លះ សម្រេចិត្តបោះបង់ងារជាឧកញ៉ា ដើម្បីរក្សាឋានន្តរសក្តិឬក្របខ័ណ្ឌក្នុងក្រសួងការពារជាតិ ហើយអ្នកខ្លះ សុខចិត្តឈប់ធ្វើជាកងកម្លាំងប្រដាប់អាវុធ ដើម្បីរក្សាងារជាឧកញ៉ា។ លោកនាយឧត្តមសេនីយ៍ ពុំបានចាំឡើយថា មកដល់ពេលនេះ មានប៉ុន្មាននាក់ បោះបង់ងារជាឧកញ៉ា ហើយប៉ុន្មាននាក់ បោះបង់ក្របខ័ណ្ឌនៅក្រសួងការពារជាតិ។ ប៉ុន្តែ លោក បានប្រាប់ Fresh News ថា មាន១៦នាក់ បោះបង់តំណែងក្នុងជួរកងកម្លាំងប្រដាប់អាវុធ ហើយ៤៥នាក់ បោះបង់ងារជាឧកញ៉ា។ ចំណែក ៣៨នាក់ទៀត មិនទាន់មានព័ត៌មាននៅឡើយទេ ថាពួកគេ បោះបង់មួយណា ហើយជ្រើសរើសយកមួយណា។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានអះអាងដូច្នេះថា៖«អាហ្នឹងនិយាយហើយតើ...មានប៉ុន្មាននាក់សុំចេញ [ពីកងកម្លាំងប្រដាប់អាវុធ] សល់ប៉ុន្មាននាក់ គេនៅ....តែខ្ញុំអត់ចាំ។ ហើយពួកគាត់ ពាក់សក្តិប៉ុន្មាន ខ្ញុំនិយាយអត់កើតទេ....»។ ចំណែកនគរបាល ដែលស្ថិតក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ មានងារជាឧកញ៉ា៣៣នាក់។ នេះបើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដោយលោក អះអាងថា  ក្នុងចំណោម៣៣នាក់នោះ ទើបតែមាន១នាក់ប៉ុណ្ណោះ ដែលសម្រេចចិត្តបោះបង់ក្របខ័ណ្ឌក្រសួងមហាផ្ទៃ ហើយការសម្រេចចិត្តរបស់មន្ត្រីនគរបាលរូបនោះ គឺតាំងពីសម្តេចនាយករដ្ឋមន្ត្រី មិនទាន់ដាក់បញ្ជាមកម្ល៉េះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងថា ក្រសួងមិនបង្ខំឬកំណត់ពេល ឲ្យនគរបាលដែលមានងារជាឧកញ៉ាទាំងនោះ សម្រេចចិត្តឡើយ។ លោក បញ្ជាក់ដូច្នេះថា៖«យើងចង់បានការស្ម័គ្រចិត្ត វាល្អប្រសើរជាង»។ ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីចុងខែសីហា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសធ្វើកំណែទម្រង់លើវិស័យកម្លាំងប្រដាប់អាវុធបន្តទៀត ដោយបញ្ជាទៅកងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងក្របខ័ណ្ឌក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃ ដែលមានងារជាឧកញ៉ា ឲ្យសម្រេចចិត្តជ្រើសរើសយកមួយ គឺបន្តធ្វើជាកងកម្លាំងប្រដាប់អាវុធ ឬ ចង់បានងារជាឧកញ៉ា។ បើបន្តធ្វើជាកងកម្លាំងប្រដាប់អាវុធ ត្រូវបោះបង់ងារជាឧកញ៉ា តែបើយកងារជាឧកញ៉ា ត្រូវឈប់ធ្វើជាកងកម្លាំងប្រដាប់អាវុធ៕ 
កងកម្លាំងប្រដាប់អាវុធ ទាំងនៅក្នុងក្របខ័ណ្ឌក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃ មាន១៣២នាក់ ដែលមានងារជាឧកញ៉ា។ អ្នកខ្លះ បោះបង់ក្របខ័ណ្ឌក្រសួង អ្នកខ្លះ បោះបង់ងារជាឧកញ៉ា ហើយអ្នកខ្លះ មិនទាន់សម្រេចចិត្ត។
«វិញ្ញាសា» ជាពាក្យផ្សំដោយ «វិញ្ញា» មានន័យថា ការយល់, ដឹងច្បាស់, ជាក់លាក់ និង«អាសា» មានន័យថា បំណង, ប្រាថ្នា។ ដូច្នេះ «វិញ្ញាសា» មានពេញលេញថា បំណងដើម្បីឲ្យដឹងច្បាស់លាស់។ វចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា «វិញ្ញាសា» ជាការសាកល្បងដឹងពីអ្វីមួយ, ជាក្រដាសអក្សរផ្តិតពុម្ពដែលត្រូវពិនិត្យកែ។ ពិនិត្យវិញ្ញាសា, កែវិញ្ញាសា, វិញ្ញាសាសរសេរ, វិញ្ញាសាសួរផ្ទាល់មាត់, វិញ្ញាសាប្រឡង ជាដើម៕
បើគេសរសេរ «វិញ្ញាសារ» គឺខុសទាំងស្រុងតែម្តង។ តែបើគេសរសេរ ជា «វិញ្ញាសា» ទើបត្រឹមត្រូវទៅតាមវចនានុក្រមខ្មែរ។ នេះជាការបញ្ជាក់ពីសម្តេចព្រះសង្ឃរាជ ជួន ណាត។
  តុលាការសហព័ន្ធអូស្រ្តាលី នៅថ្ងៃទី៦ ខែមិថុនា បានប្រកាសឱ្យក្រុមហ៊ុន Alphabet Inc. ដែលជាក្រុមហ៊ុនធំរបស់ Google សងថ្លៃជំងឺចិត្តជាច្រើនម៉ឺនដុល្លារ ទៅអ្នកនយោបាយអូស្រ្តាលី ក្រោមហេតុផលអនុញ្ញាតឱ្យបង្ហោះវីដេអូបែបបំពាន និងរើសអើងជាតិសាសន៍ នៅលើបណ្តាញសង្គម Youtube។    វីដេអូទាំងពីរនោះ បានបង្ហោះកាលពីឆ្នាំ ២០២០ ដោយអ្នកកំប្លែងជនជាតិអូស្រ្តាលី លោក Jordan Shanks ដែលបានវាយប្រហារ និងបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក John Barilaro អតីតឧបនាយករដ្ឋមន្រ្តីរដ្ឋ New South Wales នៅអូស្រ្តាលី។ លោក Shanks បានចោទលោក Barilaro ថាប្រព្រឹត្តិអំពើពុករលួយ និងប្រើប្រាស់សំឡេងជនជាតិអ៊ីតាលី ដើម្បីលេងសើចលើទ្រព្យសម្បត្តិរបស់លោក Barilaro។    «ក្រុមហ៊ុន Google បានបរាជ័យក្នុងការប្រកាន់ខ្ជាប់គោលការណ៍របស់ខ្លួនដោយមិនបានធ្វើអ្វីសោះដើម្បីទប់ស្កាត់ការនិយាយបំពាន ការគំរាមតាមប្រព័ន្ធអ៊ីនធឺណិត និងការយាយីរបស់លោក Shank ទៅលើលោក Barilaro»។ នេះបើតាមសេចក្តីសម្រេចរបស់ចៅក្រមអូស្រ្តាលីលោក Steven Rares។ បន្ថែមពីនេះ ក្រុមហ៊ុន Google ត្រូវសងថ្លៃជំងឺចិត្តក្នុងទំហំទឹកប្រាក់សរុបជាង ៥០ ម៉ឺនដុល្លារដល់អ្នកនយោបាយអូស្រ្តាលីរូបនេះថែមទៀត។    កន្លងមក មេធាវីរបស់ឧបនាយករដ្ឋមន្រ្តីរដ្ឋ New South Wales ក៏បានស្នើឱ្យក្រុមហ៊ុន Google លុបវិដេអូនោះដែរ។ ដោយក្រុមហ៊ុន Google បានបដិសេធមិនលុបចោលវីដេអូទាំងពីរនោះ តុលាការអូស្រ្តាលី បានបញ្ជាក់ថា ក្រុមហ៊ុន Google មានឆន្ទៈចូលរួមជាមួយលោក Shanks ផ្សព្វផ្សាយវីដេអូ ដើម្បីទទួលបានប្រាក់ចំណេញ។ តាមរយៈសាលក្រមរបស់តុលាការ ក្រុមហ៊ុន Google បានប្រានចោលបទចោទបរិហាកេរ្តិ៍ ជាមួយនឹងការអះអាងថា អ្នកប្រើប្រាស់បណ្តាញសង្គម Youtube មានសិទ្ធិបញ្ចេញមតិដោយទៀងត្រង់ ព្រមទាំងគួរតែត្រូវបានការពារក្រោមសិទ្ធិ ក្នុងការរិះគន់អ្នកនយោបាយផង។    នៅចុងឆ្នាំ២០២១ លោក Barilaro បានផ្សះផ្សា ជាមួយអ្នកកំប្លែងរូបនោះ ដោយមានការកែសម្រួលវីដេអូឡើងវិញ និងទទួលបានថ្លៃជំងឺចិត្តជាង ៧ម៉ឺនដុល្លារ។ ដោយសារតែវីដេអូនោះ វាបានធ្វើឱ្យលោក Barilaro ត្រូវលាលែងពីអាជីពអ្នកនយោបាយ មុនពេលកំណត់៕  
តុលាការសហព័ន្ធអូស្រ្តាលី នៅថ្ងៃទី៦ ខែមិថុនា បានសម្រេចឱ្យក្រុមហ៊ុន Google សងជំងឺចិត្ត ក្នុងទំហំទឹកប្រាក់ប្រមាណ ៥០ម៉ឺនដុល្លារ ដល់លោក John Barilaro អតីតឧបនាយករដ្ឋមន្រ្តីរដ្ឋ New South Wales អូស្រ្តាលី បន្ទាប់ពីតុលាការបានរកឃើញថា លោក Barilaro ទទួលរងការវាយប្រហារ និងបំពានតាមប្រព័ន្ធអ៊ីនធឺណិតឥតឈប់ឈរ។
គិតត្រឹមថ្ងៃទី២៤ ខែមីនា អ៊ីរ៉ង់មានតួលេខអ្នកស្លាប់ដោយសារ COVID-19 សរុបជិត ២ពាន់ករណី ខណៈប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ មានករណីសរុបCOVID-19 លើសពី ២ម៉ឺនករណី។ ដើម្បីជួយដោះស្រាយបញ្ហា និងកាត់បន្ថយចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ អង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) បានគ្រោងបញ្ជូនក្រុមគ្រូពេទ្យមួយក្រុម (សមាជិក ៩នាក់) សម្ភារមួយចំនួន និងគ្រែអ្នកជំងឺចំនួន ៥០។ ពាក់ព័ន្ធនឹងរឿងជំនួយនេះ លោក Alireza Vahabzadeh ទីប្រឹក្សារដ្ឋមន្រ្តីសុខាភិបាល បានបញ្ជាក់ថា អ៊ីរ៉ង់បានរៀចចំរួចរាល់ហើយ ក្នុងការប្រយុទ្ធប្រឆាំងជាមួយCOVID-19 ចំណែកកងកម្លាំងយោធាទៀតសោត ក៏មានសមត្ថភាពប្រើប្រាស់ប្រព័ន្ធវេជ្ជសាស្រ្តរបស់ខ្លួនយ៉ាងត្រឹមត្រូវដែរ។ អ៊ីរ៉ង់មិនត្រូវការឡើយ ជំនួយរបស់ក្រុមគ្រូពេទ្យគ្មានព្រំដែន ចំណែកវត្តមានរបស់ក្រុមគ្រូពេទ្យ ក៏មិនត្រូវឲ្យមានឡើយនៅលើទឹកដីអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ ការបដិសេធរបស់មន្រ្តីអ៊ីរ៉ង់នៅពេលនេះ ធ្វើឡើងដោយទំនងជាសង្ស័យថា ក្រុមគ្រូពេទ្យ ដែលបញ្ជូនមកអ៊ីរ៉ង់ អាចជាចារកិច្ចរបស់បរទេស។ កន្លងទៅ អ៊ីរ៉ង់  ក៏បដិសេធសំណើរបស់អាមេរិកដែលចង់ជួយដោះស្រាយបញ្ហា COVID-19 នេះដែរ។ សូមបញ្ជាក់ថា តាមរយៈចំណាត់ការរបស់អ៊ីរ៉ង់ ក្នុងការទប់ស្កាត់ COVID-19 នាពេលកន្លងមក អាជ្ញាធរ បានអំពាវនាវឲ្យប្រជាជនស្នាក់នៅផ្ទះបណ្តោះអាសន្ន មន្រ្តីរាជការត្រូវធ្វើការនៅផ្ទះ ការបិទសាលារៀន ទីសាធារណៈ និងវិធានការមួយចំនួន៕
មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់នាថ្ងៃទី២៤ ខែមីនា បានទាត់ចោលជំនួយបរទេសមួយ មានមូលដ្ឋាននៅក្នុងប្រទេសបារាំង ដែលមានបំណងជួយអ៊ីរ៉ង់ក្នុងការទប់ស្កាត់ករណីស្លាប់នៅក្នុងប្រទេស ដោយសារជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។
ការរំពឹងពីការទទួលបានអ្នកគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់បន្ថែមទៀតនៅក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ នេះមិនអាចកើតឡើងដូចអំឡុងការប្រកួតវគ្គចែកពូលឡើយ ខណៈ World Cup 2022 នៅសល់ត្រឹមតែ ៨ប្រកួតទៀតប៉ុណ្ណោះ ចំណោម ៦៤ប្រកួតទាំងមូលក្នុងព្រឹត្តិការណ៍ដែលចាប់ផ្តើមការប្រកួតតាំងពីថ្ងៃទី២០ ខែវិច្ឆិកា។   អ្នករៀបចំកម្មវិធីប្រកួតនៅកាតា ក៏ធ្លាប់បានកំណត់អត្តសញ្ញាណអ្នកគាំទ្រអន្តរជាតិដ៏ច្រើនបំផុតដែលបានធ្វើដំណើរចូលក្នុងទីក្រុងដូហាចាប់ពីថ្ងៃ២៤ ដល់ ២៨ ខែវិច្ឆិកា អំឡុងការប្រកួតដ៏មមាញឹកក្នុងវគ្គចែកពូល ដែលមួយថ្ងៃលេងដល់ទៅ ៤ប្រកួត។   បើតាមរបាយការណ៍នៅថ្ងៃទី៧ ខែធ្នូ របស់គណៈកម្មាធិការកំពូលផ្នែកដឹកជញ្ជូននិងវប្បធម៍ (SC) កាតា ដែលជាអ្នករៀបចំកម្មវិធីប្រកួត ក្នុងរយៈពេលប្រកួត១៧ថ្ងៃ មានអ្នកគាំទ្រអន្តរជាតិជាង ៧៦៥,៨៥៩នាក់បានមកទស្សនាការប្រកួត ហើយមកដល់ពេលនេះអ្នកគាំទ្រជាងពាក់កណ្តាលបានចាកចេញ។   តាមរបាយការណ៍នៃការលក់សំបុត្របានចុះបញ្ជីអ្នកបានកាន់សំបុត្រទស្សនាការប្រកួតជាង ១,៣៣លាននាក់ ហើយសំបុត្រ ៣,០៩លានសន្លឹកត្រូវបានលក់ចេញទូទាំងកីឡដ្ឋានទាំង៨ក្នុងប្រទេសកាតា។   យ៉ាងណាមិញការប្រកួតនៅសល់ជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចប់។ មន្រ្តីកាតាដែលជាអ្នករៀបចំកម្មវិធីប្រកួតម្នាក់បានបង្ហាញក្តីរំពឹងថា ការប្រកួតនៅសល់ទាំង ៨នឹងទទួលបានអ្នកគាំទ្រដ៏ច្រើនបន្ថែមទៀតពីប្រទេសកំពុងមានវត្តមានប្រកួតទាំងនោះ។   «ជាមួយការប្រកួតប្រជែងដែលនៅសល់ជាង ១សប្តាហ៍ ទំហំនៃអ្នកគាំទ្រថ្មីដែលនឹងធ្វើដំណើរមកកាន់កាតាកំពុងចាប់ផ្តើមពីប្រទេសដែលក្រុមពួកគេបានឈានជើងឡើងមកដល់វគ្គ ៨ក្រុមចុងក្រោយ។»។ មន្ត្រីកាតារៀបចំការប្រកួតដែលមិនបញ្ចេញឈ្មោះប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។   ការប្រកួតទាំង ៥២ដែលបានបញ្ចប់ ដោយធ្វើឡើងនៅតាមកីឡដ្ឋានទាំង ៨ ក្នុងប្រទេសកាតា មានចំនួនអ្នកគាំទ្រទាំងជាតិ និងអន្តរជាតិប្រមាណ ២,៦៥លាននាក់។ នេះបើតាមរបាយការណ៍ដដែលនោះ។   វគ្គជម្រុះ ៨ក្រុមចុងក្រោយមានក្រុមដែលនឹងត្រូវប្រកួតប្រជែងដូចជា ហូឡង់, អាហ្សង់ទីន, អង់គ្លេស, បារាំង, ក្រូអាស៊ី, ប្រេស៊ីល, ម៉ារ៉ុក និងព័រទុយហ្កាល់៕  
គិតត្រឹម ២សប្តាហ៍ដំបូងនៃព្រឹត្តិការណ៍ World Cup 2022 មានអ្នកគាំទ្រអន្តរជាតិជាង ៧៦,៥ម៉ឺននាក់ប៉ុណ្ណោះមានវត្តមានក្នុងប្រទេសកាតា។ ចំនួននេះ ទាបជាងការរំពឹងទុកដែលម្ចាស់ផ្ទះកាតាគិតទុកថាមានដល់ ១,២លាននាក់។ នេះបើតាមរបាយការណ៍របស់អ្នករៀបចំកម្មវិធីដែលទីភ្នាក់ងារសារព័ត៌មាន Reuters ទទួលបាន។--
បើតាមការផ្សាយរបស់កាសែត BBC នៅថ្ងៃទី១៩ ខែធ្នូ ខ្សែប្រយុទ្ធបារាំង Kingsley Coman និងខ្សែបម្រើ Aurelien Tchouameni ត្រូវបានទទួលរងការបំពានដោយរើសអើងជាតិសាសន៍តាមអ៊ីនធឺណិត បន្ទាប់ពីអ្នកទាំងពីរខកឱកាសសម្រេចទីបាល់កាត់សេចក្តី១១ម៉ែត្រ ទល់អហ្សង់ទីន។   អ្នកចាំទី Emiliano Martinez របស់អាហ្សង់ទីនបានសង្គ្រោះបាល់របស់ Coman និង Tchouameni ដែលធ្វើឱ្យបារាំងមិនអាចការពារតំណែងជើងឯករបស់ខ្លួនបាននៅឆ្នាំ២០២២នេះ។ FFF បាននិយាយនៅលើ Twitter ថាមិនត្រឹមតែ Coman និង Tchouameni ឡើយកីឡាករក្រុមជម្រើសជាតិបារាំងជាច្រើនទៀតបានរងការរើសអើងជាតិសាសន៍ និងការបញ្ចេញមតិស្អប់ខ្ពើមពួកគេពេញបណ្តាញសង្គម ដោយសារតែបរាជ័យនៅ World Cup នៅកាតា។   FFF ថ្កោលទោសជនរើសអើងទាំងនោះ ហើយនឹងដាក់ពាក្យបណ្តឹងទៅកាន់សា្ថប័នពាក់ព័ន្ធដើម្បីស្វែងរកជនទាំងនោះទៅអប់រំ។   មិនត្រឹមតែស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់បារាំងឡើយ ក្លិង Bayern Munich ក៏បានបង្ហោះសារគាំទ្រកីឡាកររបស់ខ្លួន Coman ផងដែរ ដោយថ្កោលទោសចំពោះមតិរើសអើងជាតិសាសន៍ដែលបង្កឡើងក្នុងបណ្តាញសង្គម៕  
សហព័ន្ធកីឡាបាល់ទាត់បារាំង (FFF) ថ្កោលទោសចំពោះការរើសអើងជាតិសាសន៍តាមប្រព័ន្ធអ៊ីនធឺណិត ដែលសំដៅទៅលើកីឡាកររបស់ខ្លួន ក្រោយក្រុមចាញ់អាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រ FIFA Worl Cup នៅកាតា។ FFF សន្យាថានឹងចាត់វិធានការលើក្រុមរើសអើងទាំងនោះ ក្រោយកំណត់គោលដៅបាន។
  តាមការប្រកាសរបស់ទីបញ្ជាការយោធាភូមិភាគខាងកើតរបស់ចិន សមយុទ្ធនេះនឹងធ្វើឡើងនៅជិតឆ្នេរនៃខេត្ត Zhejiang ភាគខាងត្បូងក្រុងសៀងហៃពីថ្ងៃទី២១ ខែធ្នូ ដល់ថ្ងៃទី២៧ ខែធ្នូ។    «លំហាត់រួមនេះសំដៅលើការបង្ហាញពីការប្តេជ្ញា និងសមត្ថភាពភាគីទាំងពីរក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខនៅដែនសមុទ្រនិងធ្វើឱ្យភាពជាដៃគូសម្របសម្រួលជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីឱ្យកាន់តែស៊ីជម្រៅ»។ ទីបញ្ជាការយោធាភូមិភាគខាងកើតរបស់ចិនប្រកាសបែបនេះនៅថ្ងៃទី២០ ខែធ្នូ។    ឯក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់ថា នាវាចម្បាំងបំពាក់មីស៊ីល Varyag នាវាពិឃាត Marshal Shaposhikov និងកងនាវាចម្បាំងប៉ាស៊ីហ្វិករបស់រុស្ស៊ីពីរគ្រឿងនឹងត្រូវពង្រាយចូលរួមក្នុងសមយុទ្ធជាមួយចិន។ ខណៈចិនមិនទាន់បញ្ជាក់ពីកងកម្លាំងរបស់ខ្លួន ក្រសួងការពារជាតិរុស្ស៊ីលើកឡើងថា ក្នុងសមយុទ្ធនេះកងទ័ពជើងទឹកចិនគ្រោងនឹងពង្រាយនាវាចម្បាំងជាច្រើន និងនាវាមុជទឹកមួយគ្រឿង ហើយយន្តហោះចម្បាំងរបស់ភាគីទាំងពីរក៏ចូលរួមដែរ។   សម្ព័ន្ធភាពចិន និងរុស្ស៊ីដែលមានទំនោរប្រឆាំងលោកខាងលិចកាន់តែខិតរកគ្នា ក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ប៉ុន្មានសប្តាហ៍មុនប្រតិបត្តិការសឹករបស់រុស្ស៊ី ចិនដែលជាម៉ូយប្រេង និងហ្គាសដ៏ធំរបស់រុស្ស៊ីប្រកាសចំណងមិត្តភាពគ្មានដែនកំណត់ជាមួយក្រុងមូស្គូទៀតផង។    ប៉ុន្មានខែចុងក្រោយនេះ ចិន និងរុស្ស៊ីបានធ្វើសមយុទ្ធរួមគ្នាប្រភេទនេះជាញឹកញយដែលជាផ្នែកនៃគោលនយោបាយការបរទេសរបស់ពួកគេប្រឆាំងនឹងសណ្តាប់ធ្នាប់នយោបាយសេរីរបស់លោកខាងលិចដែលដឹកនាំដោយអាម៉េរិក។    ក្នុងខែវិច្ឆិកា យន្តហោះទម្លាក់គ្រាប់បែកចិន H-6K និងរុស្ស៊ី Tu-95 ហោះល្បាតរួមគ្នាលើសមុទ្រជប៉ុន និងសមុទ្រចិនខាងកើត។ ជាផ្នែកនៃសមយុទ្ធនេះ យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីបានចុះចតលើទឹកដីចិនជាលើកដំបូង ហើយយន្តហោះទម្លាក់គ្រាប់បែកចិនហោះទៅកាន់មូលដ្ឋានទ័ពអាកាសរុស្ស៊ីដូចគ្នា។ នៅខែកញ្ញា ចិនបញ្ជូនទាហានជាងពីរពាន់នាក់ជាមួយរថយន្តយោធាជាងបីរយគ្រឿង យន្តហោះចម្បាំង២១គ្រឿង និងនាវាចម្បាំង៣គ្រឿងដើម្បីចូលរួមក្នុងសមយុទ្ធរួមជាមួយរុស្ស៊ី៕        
សមយុទ្ធកងទ័ពជើងទឹករួមគ្នារវាងចិន និងរុស្ស៊ី នឹងចាប់ផ្តើមពីថ្ងៃទី២១ ខែធ្នូ ក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅ តាំងពីក្រុងមូស្គូបើកការវាយប្រហារនៅអ៊ុយក្រែន។
នាសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងទិសដៅការងារ ឆ្នាំ២០១៨ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានលើកឡើងអំពីលទ្ធផលនៃកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសបានចំនួន៧០ករណី ឃាត់ខ្លួន ១៤៧នាក់ ក្នុងនោះមានបទឧក្រិដ្ឋ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ បទល្មើសមជ្ឈឹម ៥៨ករណី ឃាត់ខ្លួនជនសង្ស័យ ១២៧នាក់ និងបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូង។ នៅក្នុងសន្និបាតនេះដែរ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានណែនាំមន្ត្រីក្រោមឱវាទ ក៏ដូចជាសមត្ថកិច្ចទាំងអស់ ខិតខំប្រឹងប្រែងបំពេញការងារឲ្យបានល្អ ដោយគោរពតាមផែនការ និងបទបញ្ជារបស់ថ្នាក់លើតាមឋានានុក្រម ហើយនិងមានស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ជាមួយគ្នានេះដែរ ត្រូវធ្វើការប្រកដោយឆន្ទៈ ជាមួយការទទួលខុសត្រូវខ្ពស់៕
របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា បទល្មើសព្រហ្មទណ្ឌ បានកើតឡើងចំនួន ៧៤ករណី ពោលថយចុះ ១២ករណី ស្មើនឹង១៤ភាគរយ។ ចំណែក គ្រោះថ្នាក់ចរាចរណ៍កើតឡើង ២១៣លើក ថយចុះ ៩៨លើក ដែលក្នុងនោះមនុស្សស្លាប់ចំនួន ៧៦នាក់ និងរបួសសរុប ៣៦៧នាក់។ រីឯ អគ្គីភ័យកើតឡើង ១៩លើក មានមនុស្សស្លាប់១នាក់ និងរបួស៤នាក់។
ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយនៅថ្ងៃទី៣ ខែមីនានេះថា ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំនេះបានធ្វើដំណើរពីទីក្រុងប៉ារីសទៅដល់ក្រុង Rio de Janeiro ប្រទេសប្រេស៊ីលហើយដើម្បីត្រៀមពិនិត្យរបួសនៅថ្ងៃសៅរ៍ស្អែកនេះមុនពេលវះកាត់។ លោក Rodrigo Lasmar ជាគ្រូពេទ្យខាងវះកាត់ដែលបានធ្វើដំណើរជាមួយ Neymar បាននិយាយកាលពីថ្ងៃទី១ ខែមីនាថា៖«រយៈពេលជាសះស្បើយគឺប្រហែលពីពីរខែកន្លះ ទៅបីខែ»។ អតីតសមាជិក Barcelona បានរងរបួសកជើងក្នុងជំនួបដែល PSG ឈ្នះ Marseille ក្នុងការប្រកួតពាន Ligue 1  កាលថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ នៅពេលព្យាយាមប្រជែងគ្នាជាមួយកីឡាករ Bouna Sarr ហើយក៏បានសែងចេញពីទីលានភ្លាមៗតែម្តង។ ការរងរបួសនេះមិនត្រឹមតែធ្វើឲ្យកីឡាករថ្លៃជាងគេលើលោកត្រូវអាក់ខានក្នុងការប្រកួតពានរង្វាន់ Champions League ជើងទី២ វគ្គ១៦ក្រុមចុងក្រោយជាមួយ Real Madrid នៅអាទិត្យក្រោយនេះទេ តែកំពុងមានការព្រួបារម្ភខ្លាំងពីវត្តមានរូបគេក្នុងក្រុមជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍ World Cup ផងដែរ។ ប្រេស៊ីលនឹងធ្វើដំណើរទៅរុស្ស៊ីនៅថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៨។ យ៉ាងណាក៏ដោយ លោក Lasmar ដែលនឹងដឹកនាំការវះកាត់នៅមន្ទីរពេទ្យមួយក្នុងទីក្រុង Belo Horizonte បានអះអាងបន្ថែមថា នៅមិនទាន់មានដំណោះស្រាយភ្លាមៗសម្រាប់ Neymar ក្រោយវះកាត់ ដើម្បីសម្រាកក្នុងរយៈពេលខ្លីជាងនេះនោះទេ។ លោកថា នេះមិនមែនជារបួសបាក់ឆ្អឹងធម្មតាៗនោះទេ តែនេះជាការបាក់ឆ្អឹងនៅក្នុងឆ្អឹងសំខាន់នៅចំកណ្តាលជើង៕
Neymar នឹងត្រូវសម្រាកក្រោយពេលវះកាត់របួសជើងរយៈពេល ៣ខែ ពោលគឺជិតដល់ពេលការប្រកួតកីឡាបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០១៨ នៅរុស្ស៊ីតែម្តង។ នេះបើតាមសម្តីអះអាងរបស់គ្រូពេទ្យដែលជាអ្នកវះកាត់តារាឆ្នើមរបស់ Paris Saint-Germain រូបនេះ។
   រីឯសំបកដាំទឹកផឹក ជំនួយកម្លាំង និងរំលាយអាហារ និងសំបករបស់ផ្លែក្រូចឆ្មារ មានប្រសិទ្ធភាពសម្លាប់មេរោគរលាកខួរ មេរោគគ្រុនពោះវៀន និងមេរោគខាន់ស្លាក់។ ចំណែកស្លឹកក្រូចឆ្មារឆុងទឹកផឹក បំបាត់ចុកពោះ ចុកចាប់ក្នុងខ្លួន។    កម្រិតប្រើប្រាស់ ទឹកក្រូចឆ្មារប្រើ ៣០-១២០ក្រម ក្នុងមួយថ្ងៃ និងសំបក ដើមប្រើ៦-១០ក្រាមក្នុងមួយថ្ងៃ៕   (សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)  
ក្រូចឆ្មារ ជាចុល្លព្រឹក្សដើមតូច មានកម្ពស់៤ម៉ែត្រ។ បើតាមសៀវភៅរុក្ខជាតិឱសថកម្ពុជា ទឹកក្រូចឆ្មារលាយជាមួយស្ករជាថ្នាំបញ្ចុះកម្ដៅ បន្ទន់លាមក ស្ពឹកស្រពន់ដៃជើង ឈឺសន្លាក់ឆ្អឹង ឈឺបំពង់ក និងរាក់ស៊ីធ្មេញ។
បុរសជនជាតិបង់ក្លាដែសម្នាក់ ត្រូវបានចាប់ខ្លួន ក្រោយចាប់កោរសក់ប្រពន្ធខ្លួនឯងបន្ទាប់ពីរូបគេរកឃើញសក់មួយសរសៃក្នុងអាហារពេលព្រឹកដែលនាងរៀបចំ។ ប៉ូលិសបង់ក្លាដែស នៅថ្ងៃទី៨ខែតុលាននិយាយថា បុរសជាប្ដី នឹងត្រូវចោទពីបទអំពើហិង្សា។ ក្រុមសិទ្ធិមនុស្សបង់ក្លាដែស អះអាងថា អំពើហិង្សាលើស្ត្រីនៅក្នុងប្រទេសកាន់សាសនាឥស្លាមមួយនេះ បានកើនឡើងគួរអោយកត់សម្គាល់។ ប៉ូលិសបានឆ្មក់ចូលក្នុងភូមិមួយនៅភាគខាងកើតនៃសង្កាត់ Joypurhat និងបានចាប់ខ្លួនបុរសឈ្មោះBablu Mondal អាយុ ៣៥ឆ្នាំ ដែលអ្នកភូមិបានអះអាងថាចាប់ប្រពន្ធខ្លួនឯងកោរសក់។ អធិការប៉ូលិសប្រចាំតំបន់លោក Shahriar Khan បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា អំពើហិង្សានេះបានកើតឡើងដោយសារជនបង្កបានរកឃើញសក់មនុស្សក្នុងបាយ និងទឹកដោះគោដែលស្ត្រីជាប្រពន្ធបានរៀបចំអោយ។ មន្ត្រីប៉ូលិសរូបនេះបានប្រាប់ទៀតថា លោក Bablu ជាប់ចោទពីបទបង្កការឈឺចាប់ដោយចេតនា ហើយបទល្មើសនេះអាចលោកធ្វើអោយត្រូវជាប់ពន្ធនាគារយូរបំផុតរហូតដល់១៤ឆ្នាំ និងពីបទប្រមាថលើប្រពន្ធខ្លួនផងដែរ។ ក្រុមសកម្មជនសិទ្ធិមនុស្សនិយាយថា ហេតុការណ៍នេះ បានឆ្លុះបញ្ចាំងអោយឃើញពីកំណើននៃការមើលងាយលើស្ត្រីនៅបង់ក្លាដែស បើទោះបីជាមានច្បាប់ការពារលើស្ត្រីទាំងនេះក៏ដោយ។ ក្រុមសិទិ្ធមនុស្សបង់ក្លាដែស Ain o Salish Kendra អះអាងថា ជាមធ្យមក្នុងមួយថ្ងៃមានស្ត្រី៣នាក់ត្រូវបានរំលោភបើគិតត្រឹមពាក់កណ្តាលឆ្នាំនេះ។ បើតាមអង្គការដដែល មនុស្សស្រីប្រមាណ៦៣០នាក់ ត្រូវបានគេរំលោភនៅចន្លោះខែមករាមកខែមិថុនានេះ ហើយមនុស្សស្រី៣៧ត្រូវបានគេសម្លាប់ក្រោយរំលោភ និង៧នាក់ផ្សេងទៀតបានសម្លាប់ខ្លួន។ក្នុងនោះដែរក៏មានស្ត្រី១០៥ត្រូវបានគេប៉ុនប៉ងរំលោភផងដែរ។ គួររំលឹកថា កាលពីខែមេសាកន្លងទៅ មានការផ្ទុះការតវ៉ាយ៉ាងធំមួយនៅបង់ក្លាដែសបន្ទាប់ក្មេងស្រីអាយុ១៩ឆ្នាំមួយរូបបានដុតខ្លួនរហូតដល់ស្លាប់ ដោយចោទគ្រូបង្រៀននាងថាបានរំលោភបំពានលើរូបនាង៕
ដោយ៖ ងួន សុភាវត្តី
អ្នកសារព័ត៌មានជនជាតិខ្មែរ ដែលមានស្ថាប័នពិតប្រាកដ ឬធ្វើការងារដោយឯករាជ្យ (Freelance Journalists) ទាំងផ្នែកបោះពុម្ពផ្សាយ វិទ្យុ ទូរទស្សន៍ សារព័ត៌មានអនឡាញ និងអ្នកសារព័ត៌មានតាមបណ្តាញសង្គមប្លុក (Blogger) មានឱកាសប្រកួតប្រជែងយកពានរង្វាន់អ្នកសារព័ត៌មានឆ្នើម ដែលមានទឹកប្រាក់១០០០ដុល្លារអាមេរិក លើប្រធានបទ «គ្រួសារ សុខភាព និងកីឡា»។ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២០ ខែតុលា លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងនេះ បង្កើតឡើងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា។ លោកបានអះអាងបន្ថែមថា នេះជាការប្រកួតដ៏ធំសម្រាប់អ្នកសារព័ត៌មាននៅក្នុងឆ្នាំ២០១៧ ។ អត្ថបទដែលអាចទទួលជ័យលាភី គឺត្រូវគោរពតាមវិជ្ជាជីវៈ មានលក្ខណៈគ្រប់ជ្រុងជ្រោយ មានទិន្នន័យ មានអំណះអំណាងពេញលេញ មានខ្លឹមសារគ្រប់គ្រាន់ ហើយអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ ក៏ស្ថិតក្នុងចំណែកនៃការជ្រើសរើសនេះផងដែរ។ ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់១០០០ដុល្លារអាមេរិក លេខ២ បាន៧០០ដុល្លារ លេខ៣ បាន៥០០ដុល្លារ លេខ៤ និងលេខ៥ ក៏ទទួលបាន១០០ដុល្លារអាមេរិកផងដែរ។ បន្ថែមពីលើនេះ ម្ចាស់ជ័យលាភីទាំង៥នាក់ នឹងទទួលបាននូវការរៀបចំដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាបដើម្បីចូលរួមព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុននៅមុខប្រាសាទអង្គរវត្ត ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៧ ។ ក្លិបអ្នកកាសែតកម្ពុជា ទទួលយកស្នាដៃប្រកួតប្រជែងជាអត្ថបទ ឬជាបទយកការណ៍ជាសំឡេង ឬវីដេអូ របស់បេក្ខជន ចាប់ផ្តើមទទួលពីពេលនេះទៅ រហូតដល់ថ្ងៃទី ១២ ខែវិច្ឆិកា ខាងមុខនេះ។ បេក្ខជនអាចទាញយកពាក្យចូលរួមប្រកួតប្រជែងពីគេហទំព័រ www.ccj.com.kh/applicationform ឬចូលទៅកាន់ទំព័រហ្វេសប៊ុក www.facebook.com/CCJCambodia/ ឬក៏អាចកាន់ការិយាល័យ ក.អ.ក ផ្ទះលេខ១២ ផ្លូវលេខ ០៥ (ក្នុងបុរីប៉េងហួតទល់មុខផ្សារប៉េសេ) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕
ក្លិបអ្នកកាសែតកម្ពុជា ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ បានរៀបចំឲ្យមានការប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌មានឆ្នើមប្រចាំឆ្នាំ២០១៧ លើប្រធានបទ «គ្រួសារ សុខភាព និងកីឡា»។ កម្មវិធីប្រកួតប្រជែងស្នាដៃនេះមានគោលបំណង ជំរុញនិងលើកទឹកចិត្តអ្នកសារព័ត៌មានកម្ពុជាឲ្យចូលរួមសរសេរអត្ថបទដែលទាក់ទងនឹងសុខុមាលភាពគ្រួសារ ព្រមទាំងលើកកម្ពស់ការយល់ដឹងទូទៅសម្រាប់សាធារណជនពីវិស័យកីឡានៅកម្ពុជាឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។
លោក ឡឹង សុផុន មន្ត្រីតំណាងអង្គការសង់ត្រាល់ប្រចាំនៅប្រទេសថៃ បានឱ្យដឹងថា ដើមឆ្នាំ២០២៣នេះ ពលករខ្មែរមួយចំនួន ពិបាកស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ ដោយសាររោងចក្រខ្លះនៅទីនោះ បានបិទទ្វារជាបន្តបន្ទាប់ ហើយពុំសូវសម្បូរការងារធ្វើដូចមុន។ បើតាមលោក សុផុន កាលពីដើមខែកុម្ភៈនេះ មានរោងចក្រផលិតថង់ប្លាស្ទិក នៅខេត្តរ៉ាយ៉ងមួយកន្លែង បានបញ្ឈប់កម្មករខ្មែរចំនួន ២៤នាក់ ដោយមិនបានជូនដំណឹងជាមុន។   ក្រោយមានបញ្ហាវិវាទការងារជាមួយរោងចក្រនេះ កម្មករទាំងនោះបានស្វែងរកជំនួយពីស្ថានទូតកម្ពុជា ,អង្គការសង់ត្រាល់ និងអាជ្ញាធរថៃ ដើម្បីជួយសម្របសម្រួល និងដោះស្រាយជាមួយភាគីថៅកែ ។ លោក សុផុន បានបញ្ជាក់ថា ថោកែរោងចក្រ បានយល់ព្រមផ្ដល់សំណងជូនកម្មករ ស្របតាមច្បាប់ការងារនៅក្នុងប្រទេសថៃ និងត្រូវបានបញ្ចប់វិវាទការងារនេះ ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ។   ចំពោះកម្មករដែលថៅកែបញ្ឈប់ពីការងារនោះ គឺត្រូវបានអនុព័ន្ធស្ថានទូតកម្ពុជា សហការជាមួយអាជ្ញាធរថៃ និងតំណាងអង្គការសង់ត្រាល់ចុះសួរសុខទុក្ខ និងផ្ដល់ស្បៀងជូនពួកគេ។ នេះបើតាមលោក ឡឹក សុផុន ដែលបាននិយាយថា ពលរដ្ឋខ្មែរមួយចំនួន នៅបន្តស្វែងរកការងារធ្វើនៅថៃ តែអ្នកខ្លះទៀតបានត្រឡប់មកកម្ពុជាវិញ ក្រោយមានបញ្ហាអត់ការងារធ្វើនេះ។   លោក សុផុន មិនបានបញ្ជាក់ប្រាប់ពីមូលហេតុច្បាស់លាស់ ដែលពលករជាង ២០នាក់ ត្រូវបានគេបញ្ឈប់ពីការងារនោះទេ ។ តែលោកបានលើកឡើងថា ពលករភាគច្រើនមានបញ្ហាដោយសារឈប់ពីកន្លែងចាស់ ទៅធ្វើនៅកន្លែងថ្មី ដោយមិនបានប្ដូរឯកសារការងារឱ្យបានត្រឹមត្រូវ ហើយពេលជួបបញ្ហានោះ អាជ្ញាធរ ក៏ពិបាកក្នុងដោះស្រាយឱ្យពួកគេដែរ។ លោកបន្តថា ក្រៅពីកម្មករប្រមាណ ២០នាក់ ជួបបញ្ហាថៅកែបញ្ឈប់ការងារ ក៏មានពលករសំណង់នៅក្រុងថែប បានទំនាក់ទំនងឱ្យសង់ត្រាល់ជួយដោះស្រាយ និងមានបញ្ហាផ្សេងៗទៀតផងដែរ។   តំណាងអង្គការសង់ត្រាល់ប្រចាំនៅថៃរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា៖«ស្ថានភាពការងារនៅថៃបច្ចុប្បន្ន គឺមិនសូវសម្បូរដូចឆ្នាំមុនៗទេ ការងារថយចុះច្រើនមែនទែន ពលករមួយចំនួនធំអត់បានថែមម៉ោង។ ពិបាកស្វែងរកការងារធ្វើ អ្នកខ្លះក៏បារម្ភពីការរកការងារធ្វើអត់បាន»។    បើតាមលោក ឡឹក សុផុន នៅដើមឆ្នាំនេះ ក៏មានពលករជាង ៣ពាន់នាក់ហើយ ដែលបានទៅធ្វើការងារនៅប្រទេសថៃ តាមរយៈក្រុមហ៊ុននាំចូល ឬតាមប្រព័ន្ធ MOU។   អ្នកស្រី ជីន ស្រីឡាត មានស្រុកកំណើតនៅស្រុកអង្គរបូរី ខេត្តបន្ទាយមានជ័យ បានទៅធ្វើការនៅប្រទេសថៃជាង ១០ឆ្នាំហើយ ប៉ុន្តែរយៈពេល ៣ខែចុងក្រោយនេះ រូបគេបានផ្លាស់ប្ដូរទៅធ្វើការនៅក្នុងរោងចក្រប្លាស្ទិកវិញ ហើយក៏ត្រូវបានថៅកែបញ្ឈប់ពីការងារ។   អ្នកស្រី ឡាត បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅថ្ងៃទី២៤ ខែកុម្ភៈថា អ្នកស្រី ត្រូវបានប្រធានផ្នែកហៅទៅចុះហត្ថលេខាលើក្រដាសលាឈប់ពីការងារ កាលពីថ្ងៃទី៣ កុម្ភៈ  ដោយមិនបានទទួលដំណឹងជាមុន និងមិនបានប្រាប់ពីមូលហេតុនៃការបញ្ឃប់នោះទេ។ អ្នកស្រី បន្ថែមថា មិនមែនគេបញ្ឈប់តែពលករខ្មែរជាង ២០នាក់នោះទេ គឺមានជនជាតិម៉ាឡេស៊ី និងជនជាតិផ្សេងៗទៀតដែរ។   ស្រ្តីអាយុ ២៨ឆ្នាំរូបនេះ និងពលករផ្សេងទៀត បានទៅដាក់ពាក្យបណ្ដឹងនៅក្រសួងការងារថៃ និងស្ថានទូតកម្ពុជាប្រចាំទីនោះ ដើម្បីជួយរកដំណោះស្រាយជាមួយថៅកែរោងចក្រហើយ។ បើតាមពលកររូបនេះ ភាគីថៅកែរោងចក្រ បានយល់ព្រមដោះស្រាយបញ្ហាជូនកម្មករអស់ហើយ។   អ្នកស្រី ជីន ស្រីឡាត បានបញ្ជាក់យ៉ាងដូច្នេះ៖«ខ្ញុំធ្វើការបាន ៣ខែ ក៏ត្រូវបានគេបញ្ឈប់ គិតតាមច្បាប់ការងារនៅថៃ ខ្ញុំទទួលបានសំណងជិត ២លានរៀល ហើយអ្នកផ្សេងទៀត ក៏ទទួលបានសំណងដូចៗគ្នាដែរ។ ដំបូងខ្ញុំពិបាកដែរ ព្រោះគេបញ្ឈប់ការងារភ្លាមៗ ហើយនៅនេះអត់សូវមានការងារធ្វើទេ ព្រោះអីវ៉ាន់គេលក់អត់សូវដាច់! ខ្ញុំសប្បាយចិត្ត ពេលពួកគាត់(អាជ្ញាធរថៃ និងស្ថានទូត)ជួយរកដំណោះស្រាយឱ្យពួកខ្ញុំអ៊ឹចឹង»។   ក្រោយថៅកែរោងចក្របញ្ឈប់ពីការងារ អ្នកស្រី ឡាត បានទៅធ្វើការនៅកន្លែងហាងលក់បាយមួយកន្លែង ។ រូបគេ បានអះអាងថា មិនទាន់ត្រឡប់មកកម្ពុជាវិញនោះទេ ព្រោះត្រូវនៅរកប្រាក់ផ្គត់ផ្គង់គ្រួសារសិន។ អ្នកស្រី ឡាត ជាពលករទៅធ្វើការស្របច្បាប់នៅប្រទេសថៃ ចាប់តាំងពីអាយុប្រមាណ ១៦ឆ្នាំ។ កន្លងមករូបគេ មិនដែលជួបបញ្ហាថៅកែបញ្ឈប់ការងារដោយមិនបានជូនដំណឹងនោះឡើយ។   លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា អាជ្ញាធរថៃ បានអនុញ្ញាតឱ្យពលករខ្មែរ ដែលបាត់បង់ការងារដោយសារថៅកែក្ស័យធន ឬវិបត្តិសេដ្ឋកិច្ច អាចបន្តស្នាក់នៅទីនោះ រហូតចប់ទិដ្ឋាការ ដើម្បីស្វែងរកការងាថ្មី និងបំពេញបែបបទថ្មី។   អ្នកនាំពាក្យរូបនេះ បានបន្តថា ជាទូទៅពលករនៅប្រទេសផ្សេងៗ ដែលត្រូវបានថៅកែបញ្ឈប់ ឬបាត់បង់ការងារ ពួកគេមានរយៈពេលត្រឹម ១ខែ ដើម្បីស្វែងរកការងារថ្មី។   លោក ហេង សួរ បានបន្តថា៖« វិស័យសំណង់នៅថៃ ក៏ប្រឈមបញ្ហាការធ្លាក់ចុះនៃតម្រូវការដែរ ដែលអាចបង្កើតជាសម្ពាធដល់កម្លាំងពលកម្មផ្នែកសំណង់»។ លោកបន្តថា បញ្ហាទាំងនេះ ដោយសារសង្រ្គាមនៅអ៊ុយក្រែន ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចអឺរ៉ុបជួបការលំបាក ខណៈការនាំចេញពីប្រទេសនានា ទៅកាន់ទីផ្សាអឺរ៉ុបមានការថយចុះ។   ពលករខ្មែរ ដែលមានបញ្ហាត្រូវបានថៅកែបញ្ឈប់ ឬបាត់បង់ការងារ អាចបន្តស្នាក់នៅថៃ និងបន្តស្វែងរកការងារថ្មី។ ជម្រើសមួយទៀត ពួកគេអាចវិលត្រឡប់មកស្រុកកំណើត ដើម្បីស្វែងរកការងារធ្វើនៅក្នុងស្រុកខ្មែរ ស្របពេលកម្ពុជាកំពុងខ្វះកម្លាំងពលកម្មច្រើន ។ ប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកវិនយោគ ឬម្ចាស់រោងចក្រ ពិបាកក្នុងការជ្រើសរើសកម្លាំងពលកម្មផងដែរ។ នេះបើតាមលោក ហេង សួរ៕      
ភ្នំពេញ៖ អង្គការសង់ត្រាល់នៅប្រទេសថៃ បានជួយដោះស្រាយវិវាទការងារជូនកម្មកររោងចក្រនៅទីនោះ ជាង ២០នាក់ហើយ ក្រោយថៅកែបញ្ឈប់ពីការងារ ដោយមិនបានប្រាប់ដំណឹងជាមុន។ លោក ឡឹង សុផុន បានបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសថៃ មិនសូវមានការងារធ្វើដូចកាលពីឆ្នាំមុនៗនោះទេ។
មូលនិធិសប្បុរសធម៍ ដើម្បីកុមារនៅជនបទ (CFRC) ដែលដឹកនាំដោយលោក ស៊្រឹង ឆវ័ន្ត នឹងរៀបចំជាលើកទី១០ ក្រោមប្រធានបទ«សប្បុរសដែនកោះដើម្បីការអប់រំកុមារនិងយុវជន»។ មូលនិធិនេះ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការអប់រំកុមារជនបទ ដែលផ្តោតសំខាន់លើអប់រំចំណេះដឹងទូទៅថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យនៅលើដែនដីកោះ។     ក្រុមការងារមូលនិធិសប្បុរសធម៍ ដើម្បីកុមារនៅជនបទ (CFRC)។ រូបភាពដោយ៖លោក ស៊្រឹង ឆវ័ន្ត    មូលនិធិនេះ ក៏នឹងរួមចំណែកក្នុងការលើកទឹកចិត្តចំពោះការលះបង់របស់លោកគ្រូអ្នកគ្រូ ដែលស្ម័គ្រចិត្តបង្រៀនលើកោះ នៃភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។ ក្រៅពីនេះ ក៏ជាឱកាសក្នុងការទំនាក់ទំនងរវាងយុវជននិងយុវជន ដើម្បីលើកកម្ពស់ការអប់រំរបស់កុមារនៅជនបទបន្ថែម។    មូលនិធិសប្បុរសធម៍ ដើម្បីកុមារនៅជនបទ (CFRC) នឹងនាំយកសម្ភារៈសិក្សា កីឡា អំពូលភ្លើងសូឡា របង់អង្គុយលេងសម្រាប់សិស្សានុសិស្សនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យព្រែកស្វាយ រួមទាំងប្រមូលថវិកាដើម្បីសាងសង់ខ្លោងទ្វារថ្មីផងដែរ។ ទន្ទឹមនឹងភាពទ្រុឌទ្រោមនៃខ្លោងទ្វារ សាលានេះនៅមិនទាន់កម្រិតសិក្សាថ្នាក់វិទ្យាល័យឡើយ ដ្បិតជាទីអប់រំដែលនៅលើកោះ។     ទិដ្ឋភាពលោក ស៊្រឹង ឆវ័ន្ត និងយុវជន ក្នុងមូលនិធិសប្បុរសធម៌ ដើម្បីកុមារជនបទ។ រូបភាពដោយ៖ លោក ស៊្រឹង ឆវ័ន្ត   ក្រៅពីការនាំយកសម្ភារៈសិក្សា លោក ស៊្រឹង ឆវ័ន្ត ប្រធានក្រុមមូលនិធិសប្បុរសធម៍ ដើម្បីកុមារនៅជនបទ (CFRC) បានប្រាប់សារព័ត៌មានថ្មីៗឱ្យដឹងថា កម្មវិធីនេះ ជាការរួមចំណែកពីបណ្ដាសប្បុរសជននានា ជាពិសេសយុវជន ដែលនឹងចែករំលែកក្តីស្រឡាញ់ ភាពសប្បុរស និងការយកចិត្តទុកដាក់ចំពោះការអប់រំកុមារនិងយុវជននៅដែនកោះរ៉ុង។    ដ្បិតការធ្វើដំណើរតាមផ្លូវគោកផង និងផ្លូវទឹកផង លោក ឆវ័ន្ត ក៏បានអំពាវនាវឱ្យមានការចូលរួមសហការពីសប្បុរសជននានាទាំងវិស័យឯកជន ស្ថាប័នរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ជាពិសេសការចូលរួមពីយុវជន និងមហាជនក្នុងការគាំទ្រ និងរួមចំណែកបរិច្ចាគសម្ភារៈ ឬថវិកា ដើម្បីកម្មវិធីនេះប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក៕  លោក ស៊្រឹង ឆវ័ន្ត និងកុមារ ក្នុងមូលនិធិសប្បុរសធម៌ដើម្បីកុមារជនបទ។ រូបភាព៖ លោក ស៊្រឹង ឆវ័ន្ត    
ភ្នំពេញ៖ កម្មវិធីសប្បុរសធម៌ ដើម្បីកុមារនិងយុវជន ក្រោមប្រធានបទ «សប្បុរសដែនកោះដើម្បីការអប់រំកុមារនិងយុវជន» នឹងធ្វើឡើងនូវថ្ងៃទី២៤ និង២៥ ខែធ្នូ ឆ្នាំ២០២២។ កម្មវិធីនេះ នឹងនាំយកសម្ភារៈសិក្សា ជូនដល់សិស្សានុសិស្សក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យព្រែកស្វាយ ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ទន្ទឹមនឹងនេះ លោក ស៊្រឹង ឆវ័ន្ត ប្រធានក្រុមមូលនិធិ ក៏បានអំពាវនាវឱ្យមានការចូលកាន់តែច្រើនពីវិស័យឯកជន ស្ថានប័នរដ្ឋ អាជ្ញាធរមូលដ្ឋាន ជាពិសេសយុវជន។
  ព្រះរាជក្រម ដែលឡាយព្រះហស្តលេខាដោយព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ បញ្ជាក់ថា មាត្រា១៤០ថ្មី គណៈអភិបាលរាជធានីភ្នំពេញ មានចំនួនយ៉ាងច្រើន ១១រូប, គណៈអភិបាលខេត្តមានចំនួនពី ៧ ទៅ១១រូប និងគណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៥ ទៅ ៧រូប។ ជាមួយគ្នានេះ ចំនួនជាក់ស្ដែងនៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។   ការសម្រេចដាក់ឱ្យប្រើមាត្រា១៤០ថ្មីនេះ ធ្វើឡើងក្រោយគណៈរដ្ឋមន្ត្រីសម្រេចអនុម័តទាំងស្រុងលើ «សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ» កាលពីថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២។ ច្បាប់ស្ដីពីវិសោធនកម្មមាត្រា១៤០ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ និងត្រូវបានព្រឹទ្ធសភាពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់ទាំងស្រុង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។ លើសពីនេះ ច្បាប់នេះ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្ដីសម្រេចលេខ ២១៧/០០២/២០២២ កបធ.ច ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។   សូមបញ្ជាក់ថា ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨៕
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ មាត្រា១៤០ថ្មីនេះ ចែងថាគណៈអភិបាលរាជធានី-ខេត្ត មានចំនួនពី៧ ទៅ១១រូប។ ចំណែកគណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៥ទៅ៧រូប។
  នាជំនួបក្រៅផ្លូវការដែលធ្វើឡើងនៅទីស្នាក់ការអាស៊ាននៅថ្ងៃទី២៤ ខែមេសា មេដឹកនាំអាស៊ានបាន ជជែកដោយជិតស្និទ្ធលើការវិវត្តនៅមីយ៉ាន់ម៉ា ហើយបង្ហាញក្ដីបារម្ភចំពោះស្ថានការណ៍ក្នុងប្រទេសនេះ រាប់ទាំងការបាត់បង់ជីវិត និងការរាលដាលអំពើហិង្សា។ បើតាមសេចក្ដីថ្លែងការណ៍របស់ព្រុយណេ ដែលជាប្រធានអាស៊ាន មេដឹកនាំរដ្ឋសមាជិកបានមូលមតិគ្នាលើចំណុចមួយចំនួនស្ដីពីវិបត្តិនៅ មីយ៉ាន់ម៉ា។   មិនមានចំណាត់ការខ្លាំងអ្វីដែលមេដឹកនាំអាស៊ានឯកភាពគ្នាឡើយ ខណៈអំពើហិង្សានៅមីយ៉ាន់ម៉ា នៅតែបន្ត ហើយការតវ៉ារបស់ប្រជាជន នៅតែមិនដាច់នោះ។ យ៉ាងណា មេដឹកនាំអាស៊ាន បានស្នើឱ្យ បញ្ចប់អំពើហិង្សាទាំងអស់ ហើយភាគីទាំងអស់ត្រូវរក្សាការអត់ធ្មត់ឱ្យបាន។ មេដឹកនាំអាស៊ាន ក៏ស្នើឱ្យ កិច្ចសន្ទនារវាងភាគីពាក់ព័ន្ធដែលប្រកបដោយការស្ថាបនា ចាប់ផ្ដើមឡើងសំដៅដោះស្រាយបញ្ហា ដោយសន្តិវិធី និងប្រកាសត្រៀមផ្ដល់ជំនួយផងដែរ។   «ប្រេសិតពិសេសរបស់ប្រធាន (អាស៊ាន) នឹងសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពី អគ្គលេខាធិការអាស៊ាន។» នេះបើតាមសេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ាន ដែលបន្តថា ប្រេសិត ពិសេស និងប្រតិភូអាស៊ាន នឹងធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ាដើម្បីជួបជាមួយគ្រប់ភាគី។    ត្រង់ចំណុចនេះ នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង បញ្ជាក់ក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបថា ប្រមុខរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មិនជំទាស់នឹងដំណើរទស្សនកិច្ចប្រេសិត ពិសេស ឬបដិសេធមិនទទួលជំនួយឡើយ។ លោក លី បន្តថា ប្រេសិតពិសេសកំពុងស្ថិតក្រោមការ រៀបចំរបស់អាស៊ាន។ បើតាម លោក លី មេដឹកនាំយោធាមីយ៉ាន់ម៉ាអះអាងថា ទទួលយកមតិមាន ប្រយោជន៍ដែលស្នើដោយមេដឹកនាំអាស៊ាន។   ទាក់ទងការមូលមតិគ្នានេះ គេមិនទាន់ដឹងថា របបសឹកមីយ៉ាន់ម៉ា នឹងគោរពតាមប៉ុណ្ណាឡើយ។ គេក៏ មិនច្បាស់ថា នឹងមានរឿងអ្វីកើតឡើងដែរ ក្នុងករណីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃទី១ ខែកុម្ភៈ មិនធ្វើតាមនោះ។   អ្វីគួរកត់សម្គាល់នោះ សេចក្ដីថ្លែងការណ៍ប្រធានអាស៊ាន មិនមានចំណុចនិយាយពីការស្នើឱ្យមានការ ដោះលែងលោកស្រី ស៊ូជី និងថ្នាក់ដឹកនាំរដ្ឋាភិបាលស៊ីវិល ឬក៏ការផ្ទេរអំណាចឱ្យរដ្ឋាភិបាលស៊ីវិលវិញ ដែរ។ ប៉ុន្តែក្នុងបទអន្តរាគមន៍របស់មេដឹកនាំរដ្ឋសមាជិកភាគច្រើន សុទ្ធតែស្នើឱ្យដោះលែងអ្នកជាប់ឃុំ ទាំងអស់៕          
ព្រុយណេ ដែលជាប្រធានអាស៊ានឆ្នាំ២០២១ បានចេញសេចក្ដីថ្លែងការណ៍មួយក្រោយកិច្ចប្រជុំមេដឹកនាំនៅទីក្រុងហ្សាការតានៅថ្ងៃទី២៤ ខែមេសា។ ក្នុងសេចក្ដីថ្លែងការណ៍នេះ មេដឹកនាំអាស៊ានបានឯកភាពគ្នាលើចំណុចមួយចំនួនដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដោយក្នុងនោះក៏មានការតែងតាំងប្រេសិតពិសេសដែលតួនាទីសម្របសម្រួលកិច្ចសន្ទនាក្នុងចំណោមគ្រប់ភាគីទាំងអស់នៅមីយ៉ាន់ម៉ា។ គ្មានឡើយការស្នើឱ្យដោះលែងលោកស្រី អ៊ុងសាន ស៊ូជី និងអ្នកជាប់ឃុំឯទៀត។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាននិយាយថា ក្រសួងបានទទួលឯកសារលក្ខន្តិកៈថ្មីរបស់គណបក្សសង្គ្រោះជាតិ ដែលបានសម្រេចកាលពីថ្ងៃទី២ មេសា ដាក់តម្កល់នៅក្រសួងម្ដងទៀតហើយ។ លោកថា ការសម្រេចមិនកែប្រែនេះ គឺជាសិទ្ធិរបស់គណបក្សសង្គ្រោះជាតិ។ លោក ខៀវ សុភ័គ បានបញ្ជាក់ដូច្នេះថា៖«គណបក្សសង្គ្រោះជាតិ បានដាក់ឯកសារមកក្រសួងមហាផ្ទៃហើយ ទាក់ទងនឹងការជ្រើសរើសប្រធាននិងអនុប្រធានឡើងវិញ។ ខ្ញុំមិនអាចសម្រេចយ៉ាងម៉េចនោះទេ។ ការសម្រេចយ៉ាងណានោះ គឺអាស្រ័យលើសម្តេច ស ខេង។ ខ្ញុំ នឹងបញ្ជូនឯកសារទៅជូនសម្តេច ឥឡូវហ្នឹងតែម្តង»។ លោក ខៀវ សុភ័ក្រ អះអាងថា ក្រសួងមហាផ្ទៃ មិនលូកដៃចូលទៅក្នុងផ្ទៃក្នុងគណបក្សសង្គ្រោះជាតិនោះទេ ទោះបីជាបក្សប្រឆាំងដ៏ធំមួយនេះ មិនផ្លាស់ប្តូរប្រធាននិងអនុប្រធានក្តី។ បើតាមអ្នកនាំពាក្យរូបនេះ លិខិតរបស់ក្រសួងមហាផ្ទៃប្រាប់ទៅគណបក្សសង្គ្រោះជាតិកន្លងមក គឺគ្រាន់តែចង់ដាស់តឿនគណបក្សមួយនេះ ពិនិត្យមើលលក្ខន្តិកៈរបស់ខ្លួនឲ្យបានច្បាស់ ក្នុងការជ្រើសរើសឯកឧត្តម កឹម សុខា ធ្វើជាប្រធាន និងអនុប្រធានបីនាក់ទៀតប៉ុណ្ណោះ។ ក្រសួងមហាផ្ទៃ ចាត់ទុកសមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២មីនាកន្លង ស្របតាមលក្ខន្តិកៈហើយ តែក្រសួងនេះក៏ចោទគណបក្សនេះថា ធ្វើសមាជរើសប្រធាន និងអនុប្រធានបក្សបំពានលក្ខន្តិកៈដែរ។ ក្រៅពីនេះក្រសួងមហាផ្ទៃ ក៏ស្នើឲ្យគណបក្សសង្គ្រោះជាតិឈប់ប្រើពាក្យស្លោក«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ទៀតផង។ ចំពោះពាក្យស្លោក«ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ដែលគណបក្សសង្គ្រោះជាតិ បានដាក់ចូលក្នុងគោលនយោបាយអាទិភាពចំនួន៥ចំណុច កាលពីសមាជបក្សថ្ងៃទី២ មីនានោះ មិនត្រូវបានអនុញ្ញាតឲ្យសមាជិកគណបក្សខ្លួន លើកយកទៅឃោសនាសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ខាងមុខនេះទៀតទេ។ គណបក្សសង្គ្រោះជាតិ សម្រេចលុបចោលពាក្យស្លោកនេះ ចេញគោលនយោបាយខ្លួនតែម្ដង តាមសំណើរបស់ក្រសួងមហាផ្ទៃ ដើម្បីបញ្ចៀសកុំឲ្យមានបញ្ហាណាមួយកើតឡើង នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ បើទោះជាឈប់ប្រើប្រាស់សារនយោបាយនេះក្តី តែបញ្ហាក្បាលម៉ាស៊ីនគណបក្ស ដែលក្រសួងមហាផ្ទៃចាត់ទុកថា ខុសលក្ខន្តិកៈគណបក្សនោះ ត្រូវបានគណបក្សសង្គ្រោះជាតិរក្សាទុកដដែល។ សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ បានចុះថ្ងៃទី២ មេសា បានបញ្ជាក់ដូច្នេះថា៖«បន្ទាប់ពីបានឃើញ និងពិនិត្យលើខ្លឹមសាររបស់ក្រសួងមហាផ្ទៃ អង្គប្រជុំគណៈកម្មាធិការនាយកគណបក្ស បានសម្ដែងការអប់អរសាទរជាថ្មីម្ដងទៀត ដល់លោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិរហូតដល់ចប់អាណត្តិ ជំនួសលោក សម រង្ស៊ី ដែលបានលាឈប់ ស្របតាមប្រការ៤៧ថ្មី នៃលក្ខន្តិកៈគណបក្ស»។ ជាមួយគ្នានេះគណកម្មាធិការនាយកគណបក្ស ក៏បានសម្រេចជាឯកច្ឆ័ន ដោយបានគាំទ្រជាថ្មីម្ដងទៀត ដល់សមាភាពអនុប្រធានគណបក្ស គឺលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ស្របតាមប្រការ៤៧ថ្មី នៃលក្ខន្តិកៈគណបក្សដដែល៕
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានសម្រេចលុបចោលពាក្យស្លោក«ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ហើយ ក្រោយពីក្រសួងមហាផ្ទៃ ស្នើឲ្យបញ្ឈប់ការប្រើប្រាស់សារនយោបាយបែបនេះ ដែលខុសពីច្បាប់ស្តីពីគណបក្សនយោបាយ។ តែចំពោះសមាភាពក្បាលម៉ាស៊ីនដឹកនាំគណបក្សវិញ គណបក្សសង្គ្រោះជាតិ មិនមានការផ្លាស់ប្ដូរនោះទេ បើទោះជាក្រសួងមហាផ្ទៃ អះអាងថា ខុសលក្ខន្តិកៈក្តី។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងពិចារណាលើលក្ខន្តិកៈថ្មីគណបក្សសង្គ្រោះជាតិ ត្រង់ចំណុចក្បាល់ម៉ាស៊ីនដឹកនាំបក្សម្ដងទៀត។
  ក្រុមដែលមកពីតំបន់ Catalonia ក៏ទើបតែធ្លាក់ចេញពី UEFA Champions League ត្រឹមវគ្គចែកពូលកាលពីថ្ងៃទី៧ខែធ្នូ ហើយវាជាលើកដំបូងក្នុងរយៈពេល១៧ឆ្នាំដែល Barcelona មិនបានឆ្លងទៅកាន់វគ្គខ្វែងនៃពានរង្វាន់លំដាប់ទី១នេះ។ នាជំនួបទល់ Osasuna ដែលបញ្ចប់លទ្ធផល២-២ កីឡាករវ័យក្មេង៣រូប រួមមាន Gavi, Nico Gonzalez និង Abdessamad Ezzalzoili បានធ្វើឱ្យ Xavi ចាប់អារម្មណ៍ជាខ្លាំងដោយពួកគេបានបង្ហាញទម្រង់លេងល្អ និងការប្រឹងប្រែងរកជ័យជម្នះ។ រូបភាព៖FC  Barcelona    «Abde, Gavi និង Nico ពិតជាប្លែកខុសពីធម្មតាខ្លាំងណាស់ ពួកគេកំពុងតែជួយពង្រឹងក្រុមក្នុងគ្រាដែលក្រុមជួបការលំបាកបែបនេះ។ កីឡាករក្មេងៗតែងបង្កើតភាពប្លែកៗខុសគ្នារាល់ការប្រកួត ប៉ុន្តែភាពវិជ្ជមាននិងអវិជ្ជមានតែងតែមានព្រោះពួកគេនៅក្មេង ឯទម្រង់លេង ប្រួលប្រែរហូត។» Xavi និយាយបែបនេះក្នុងសន្និសីទព័ត៌មានក្រោយចប់ការប្រកួត។   បើទោះជាលើកសរសើពីកីឡាករវ័យក្មេងយ៉ាងនេះក្តី ប៉ុន្តែ Xavi អះអាងថា ក្រុមលោកកំពុងតែស្ថិតក្នុងស្ថានភាពមួយលំបាកនៅឡើយ។   «កីឡាករវ័យក្មេងៗ បើពឹងតែលើពួកគេគឺមិនអាចពង្រឹងក្រុមឱ្យខ្លាំងឡើយ។ កីឡាករផ្សេងទៀតក៏ត្រូវតែខិតខំធ្វើការងាររបស់ខ្លួនដូចគ្នា ហើយយើងគួរតែមានក្តីរំពឹងលើក្រុមទាំងមូល។ ការបាត់បង់ពិន្ទុជារឿងដែលពិបាកទទួលយកខ្លាំងណាស់ ហើយនេះជារសជាតិដល់សែនឈឺចាប់បំផុតមួយ។» អ្នកចាត់ការវ័យ៤១ឆ្នាំ បន្តបែបនេះ។   រូបភាព៖FC  Barcelona    Barcelona ពេលបច្ចុប្បន្ន កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ៨ ដោយមាន ២៤ពិន្ទុ ហើយមាន គម្លាតពិន្ទុពីក្រុមកំពូលតារាង Real Madrid រហូតដល់ទៅ ១៨ពិន្ទុឯណ្ណោះ គិតត្រឹមប្រកួតសប្តាហ៍ទី ១៦៕
Barcelona បន្តខកខានស្វែងរកជ័ជម្នះរបស់ខ្លួននៅក្របខណ្ឌ La Liga បន្ទាប់ពីប្រកួតស្មើជាមួយក្លិប Osasuna ក្នុងលទ្ធផល ២-២ នាថ្ងៃទី១២ខែធ្នូ។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Xavi Hernandez លើកឡើង ថា ខ្លួនពិបាកទទួលយកខ្លាំងពេលដែលក្លិបមានកីឡាករជាច្រើន ប៉ុន្តែមានតែកីឡាករវ័យក្មេងៗប៉ុន្មាននាក់ខំប្រឹងជួយក្រុមក្នុងគ្រាលំបាកបែបនេះ។
ក្រៅពីប្រធានបទសំខាន់លើការចូលរួមរបស់កូរ៉េខាងជើងក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១៨ កូរ៉េខាងត្បូងនឹងលើករបៀបវារៈពីរទៀតទៅកាន់កូរ៉េខាងជើង។ មន្ត្រីជាន់ខ្ពស់មកពីកូរ៉េទាំងពីរនឹងជួបជជែកគ្នានៅថ្ងៃទី៩ ខែមករា នៅភូមិប៉ាន់មុនជុម ដែលខណ្ឌចែកកូរ៉េទាំងពីរ។ នេះគឺជាជំនួបទល់មុខលើកទីមួយក្នុងរយៈពេលច្រើនជាងពីរឆ្នាំមកនេះ ខណៈជំនួបចុងក្រោយបំផុតរៀបចំឡើងនៅក្នុងខែធ្នូ ឆ្នាំ២០១៥ ។ យោងតាមទីភ្នាក់ងារព័ត៌មាន Yonhap មួយថ្ងៃមុនជួបគ្នាជាមួយសមភាគីកូរ៉េខាងជើង លោក Cho Myoung-gyon រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េ និយាយថា កូរ៉េទាំងពីរនឹងពិភាក្សាលើប្រធានបទអូឡាំពិក។ នៅពេលជជែកគ្នាលើទំនាក់ទំនងកូរ៉េទាំងពីរ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងព្យាយាមលើកពីប្រធានបទផ្សេងទៀត គឺការជួបជុំរបស់គ្រួសារកូរ៉េដែលបែកបាក់ដោយសង្គ្រាម និងវិធីសាស្ត្រដើម្បីស្ដារទំនាក់ទំនងទ្វេភាគី។ លោក Cho Myoung-gyon នឹងដឹកនាំប្រតិភូចំនួន៥នាក់ដើម្បីជួបតទល់ជាមួយតំណាង៥នាក់របស់កូរ៉េខាងជើងដែលដឹកនាំដោយ Ri Son-gwon ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការកូរ៉េខាងត្បូង។ ក្រៅពីការចរចាថ្នាក់ខ្ពស់រួចហើយ កូរ៉េទាំងពីរក៏នឹងមានការពិភាក្សាថ្នាក់ក្រុមការងារផងដែរ ដោយផ្ដោតលើអ្វីដែលសម្រេចក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី។ លោក Cho បញ្ជាក់ថា កូរ៉េខាងត្បូងស្ដាប់យោបល់កូរ៉េខាងជើង ហើយធ្វើយ៉ាងណាឲ្យកូរ៉េខាងជើងមានវត្តមានក្នុងអូឡាំពិកនៅខែក្រោយ។ ស្ថានការណ៍នៅឧបទ្វីបកូរ៉េបានមកដល់ចំណុចរបត់ថ្មី ក្រោយការថ្លែងសារឆ្នាំថ្មីរបស់មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ។ ការបន្ទន់ជំហររបស់កូរ៉េខាងជើង ធ្វើឲ្យកូរ៉េខាងត្បូង និងចិន សប្បាយចិត្តខ្លាំង ប៉ុន្តែអាមេរិក និងជប៉ុន នៅតែបន្តសកម្មភាពប្រុងប្រយ័ត្នដដែល។ គេក៏មិនទាន់អាចមានសុទិដ្ឋិនិយមខ្លាំងពេកលើជំនួបលើកដំបូងតាំងពីឆ្នាំ២០១៥នេះដែរ ដ្បិតកូរ៉េខាងជើងប្រកាន់ជំហររឹងរូសខ្លាំងរហូតមក។ តាមពិតទៅ កូរ៉េខាងត្បូងពិតជាចង់ឃើញវត្តមានកូរ៉េខាងជើងក្នុងព្រឹត្តិការណ៍ពិភពលោកនេះខ្លាំងណាស់។ វត្តមានរបស់ប្រតិភូកូរ៉េខាងជើង គឺជារឿងល្អសម្រាប់អូឡាំពិក ព្រោះបង្ហាញថា អូឡាំពិកខែក្រោយមិនមានការគំរាមកំហែងឡើយ។ ដើម្បីឲ្យអូឡាំពិកឆ្នាំ២០១៨ ធ្វើដោយរលូន កូរ៉េខាងត្បូងថែមទាំងផ្អាកសមយុទ្ធយោធារួមគ្នាដ៏ធំជាមួយអាមេរិក សំដៅបញ្ចៀសភាពតានតឹងនៅឧបទ្វីបកូរ៉េទៀតផង៕ 
កូរ៉េខាងត្បូង នឹងព្យាយាមពិភាក្សាជាមួយកូរ៉េខាងជើងលើប្រធានបទសំខាន់ចំនួនពីរទៀតក្នុងជំនួបកម្ររវាងកូរ៉េទាំងពីរនៅថ្ងៃទី៩ ខែមករា។ រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េ និងជាប្រធានក្រុមចរចារបស់កូរ៉េខាងត្បូងលោក Cho Myoung-gyon និយាយថា កូរ៉េខាងត្បូងនឹងលើកឡើងពីការកាត់បន្ថយកម្ដៅយោធានៅឧបទ្វីបកូរ៉េ ដែលកំពុងតានតឹងខ្លាំង និងការចាប់ផ្ដើមឡើងវិញការជួបជុំរបស់គ្រួសារកូរ៉េដែលព្រាត់ប្រាសគ្នាដោយសារសង្គ្រាម។
បើតាមការចុះផ្សាយរបស់កាសែតអ៊ីតាលី Gazzetta dello Sport អំឡុងការប្រកួតដែលក្រុម Lecce យកឈ្នះលើក Lazio ដោយលទ្ធផល ២-១ ត្រូវបានផ្អាក់រយៈពេលខ្លី ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងកីឡដ្ឋានបានប្រកាសឱ្យអ្នកគាំទ្រក្នុងកីឡដ្ឋានបញ្ឈប់ការស្រែកដោយប្រើពាក្យមិនសមរម្យលើកីឡាករ។   ក្នុងហេតុការណ៍នោះអ្នកគាំទ្រក្រុម Lazio បានស្រែកដោយប្រើពាក្យរើសអើងជាតិសាសន៍សំដៅចំៗទៅកាន់ Umtiti និង Banda ដែលកំពុងលេងឱ្យក្រុមម្ចាស់ផ្ទះ Lecce ខណៈដែលក្រុម Lazio បានបើកការនាំមុខមុន ១-០។ ភ្លាមៗនោះ អ្នកគាំទ្រក្រុមម្ចាស់ផ្ទះក៏បាននាំគ្នាស្រែកឈ្មោះ Umtiti ខ្សែការពារសញ្ជាតិបារាំង ដើម្បីលុបបំបាត់ការស្រែករើសអើងពីសំណាក់អ្នកគាំទ្រក្រុម Lazio ហើយប្រធានក្លិប Lecce លោក Saverio Sticchi Damiani បាននិយាយប្រកាសលើកទឹកចិត្តដល់ Umtiti ថាធ្លាប់ជាជើងឯក World Cup ផងដែរ។    Umtiti ដែលបានផ្លាស់ទៅកាន់ក្លិប Lecce ពីក្រុម Barcelona ក្នុងនាមជាកីឡាករខ្ចីជើង នាហេតុការណ៍នោះរូបគេបានស្នើសុំឱ្យអាជ្ញាកណ្តាលបន្តការប្រកួតឡើងវិញ ខណៈរូបគេបានសុំប្តូរចេញ មុនដើរចាកចេញពីទីលានទាំងទឹកភ្នែកទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់។    «ការប្រមាថរើសអើងជាតិសាសន៍ត្រូវបានលុបបំបាត់ ប្រែមកវិញដោយការលើកទឹកចិត្តចំពោះកីឡាករម្ចាស់ជើងឯករបស់យើង។»។ ក្លិប Lecce បានចេញសេចក្តីថ្លែងការណ៍ក្រោយចប់ការប្រកួតបែបនេះ។   ក្រោយតែពីមានហេតុការណ៍នេះកើតឡើង ក៏បានលេចឮទៅដល់លោក Infantino ប្រធាន FIFA។ ប្រធានស្ថាប័នបាល់ទាត់កំពូលមួយនេះក៏បានបង្ហាញអំពីការគាំទ្រចំពោះ Umtiti និង Banda នៅបណ្តាញសង្គមដូច្នេះថា៖«សាមគ្គីភាពជាមួយ Samuel Umtiti និង Lameck Banda យើងគួរតែស្រែកឱ្យឮៗថា ប្រឆាំងនឹងការរើសអើងជាតិសាសន៍។ សូមឱ្យមនុស្សល្អក្រោកឈរឡើង ដើម្បីបិទមាត់អ្នករើសអើងជាតិសាសន៍ទាំងអស់តែម្តង។»៕        
លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានដាស់តឿនទៅកាន់អ្នកគាំទ្រឱ្យបញ្ឈប់ការរើសអើងជាតិសាសន៍ចំពោះកីឡាករខ្សែការពារ Samuel Umtiti និងមិត្តរួមក្រុមកីឡាករ Lameck Banda អំឡុងពួកគេលេងឱ្យក្រុម Lecce ទល់ Lazio នាថ្ងៃទី៤ ខែមករា។
«Momo Challenge» ដែលប្រភពជាច្រើនអះអាងថាជារឿងប្រឌិត បានក្លាយជាក្តីកង្វល់មួយសម្រាប់មហាជនទូទៅជាពិសេសអាណាព្យាបាលតែម្តង ព្រោះថាប្រសិនបើរបាយការណ៍នោះគឺជារឿងពិតវិញនោះ កុមារតូចៗងាយស្រួលនឹងក្លាយជាជនរងគ្រោះ។ កន្លងទៅប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានចុះផ្សាយថា វីដេអូគួរឲ្យខ្លាចឈ្មោះថា «Momo» បានលេចមុខលើ YouTube និង YouTube Kids និងបានគំរាមកំហែងអ្នកដែលបានមើលវីដេអូនោះឲ្យធ្វើបាបខ្លួនឯង។ បើតាមរបាយការណ៍ខ្លះ ក្មេងៗមួយចំនួនបានធ្វើតាមការគំរាមនោះ ដោយយកកាំបិតមកកាត់ក.ដៃរបស់ពួកគេទៀតផង។ ទាក់ទិននឹងរឿង «Momo Challenge» ដែលបង្កភាពភ័យខ្លាចដល់អាណាព្យាបាលទូទាំងពិភពលោកនេះ ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្តរបស់ថៃ លោកវេជ្ជបណ្ឌិត Kiattibhoom Vongrachit គូសបញ្ជាក់ថា លោកបានដឹងថា Momo នេះអាចជ្រៀតចូលទៅក្នុង YouTube ដោយជោគជ័យ ព្រោះអ្នកបង្កើតវាបានប្រើប្រាស់រូបតុក្កតាដើម្បីគេចពីប្រព័ន្ធតាមចាប់។ បើតាមសារព័ត៌មានថៃ The Nation លោក Kiattibhoom ព្រមានថា៖«ឪពុកម្តាយ ឬអាណាព្យាយាលគួរតែឃ្លាំមើលឲ្យល្អិតល្អន់លើកូនតូចៗរបស់ពួកគេ នៅពេលដែលក្មេងៗទាំងនោះប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយអនឡាញ ជាពិសេស YouTube ជាម្តង»។ លោកថា ប្រសិនបើ Momo Challenges ពិតជាកើតមានមែននោះ ជនរងគ្រោះដែលភាគច្រើនជាកូនក្មេងតូចៗ អាចធ្លាក់ចូលក្នុងវិបត្តិផ្លូវចិត្ត និងចុងក្រោយធ្វើបាបខ្លួនឯងតែម្តង។ យ៉ាងណាមិញ យោងតាមទស្សនាវដ្តី Forbes គេមិនទាន់មានភស្តុតាងដែលបញ្ជាក់ពីគ្រោះថ្នាក់កើតឡើងដោយសារ Momo Challenge នេះនៅឡើយទេ។ តាមទស្សនៈរបស់កវីនិពន្ធម្នាក់របស់ Forbes ឈ្មោះថា Andy Robertson វាគ្រាន់តែជារឿងខ្មោចដែលបែកធ្លាយតាមប្រព័ន្ធអនឡាញប៉ុណ្ណោះ។ ដោយពុំបង្ហាញការព្រួយបារម្ភចំពោះរឿងនេះ លោកបានផ្តល់យោបល់ឲ្យយកចិត្តទុកដាក់លើការផ្តល់ដំបូន្មានល្អៗដល់កូនតូចៗ និងចាប់អារម្មណ៍លើសកម្មភាពតាមប្រព័ន្ធអនឡាញរបសពួកគេ៕
នាយកដ្ឋានសុខភាពផ្លូវចិត្តរបស់ថៃ (MHD) បានទទូចឲ្យឪពុកម្តាយ ឬអាណាព្យាបាលទាំងអស់ឃ្លាំមើលឲ្យបានដិតដល់ចំពោះសកម្មភាពលើប្រព័ន្ធអនឡាញរបស់កូនៗរបស់ពួកគេ ជាពិសេស ការប្រើប្រាស់ YouTube។ ការស្នើសុំនេះ គឺធ្វើឡើងក្រោយពីលេចធ្លាយរបាយការណ៍ជាច្រើនដែលបង្ហាញពី «Momo Challenge» ដែលគួរឲ្យភ័យខ្លាចពិសេសដល់កុមារតូចៗ។
សូមស្តាប់បទសម្ភាសរវាងនាយ យ៉ាន និងអ្នកប្រកបរបរបញ្ចូលអាគុយ ពូ ស៊ុន មិនគិតថាខ្លួនជាអ្នករងគ្រោះនៃការអភិវឌ្ឍ ដោយសារតែការរីកចម្រើននៃវិស័យអគ្គិសនីឡើយ។ ពូ ស៊ុន បានប្រាប់នាយ យ៉ាន ថាលោកនឹងស្វែងរកប្រកបរបរផ្សេងបន្ទាប់ពីលោកនឹងបិទទ្វារទីតាំងបញ្ចូលអាគុយដែលផ្តល់ចំណូលកាន់តែទាបទៅៗនេះ។
នាយយ៉ានបានធ្វើដំណើរទៅដល់ភូមិព្រៃធំ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ រកអុសប្រទះឈើងាប់។ តាមពិតនាយយ៉ានកំពុងរកអគ្គិសនីដើម្បីបញ្ចូលភ្លើងទូរសព្ទ។ នាយយ៉ានស្រាប់តែជួបទីតាំងបញ្ចូលអាគុយរបស់ពូ ស៊ុន ដែលគេអាច«សាកថ្ម»ទូរសព្ទបាន។ នៅក្នុងភូមិនេះ មានទីតាំងបញ្ចូលអាគុយ២កន្លែង។ ប៉ុន្តែបើតាមពូ ស៊ុន អាជីវកម្មនេះនឹងកាន់តែថយចុះថែមទៀត ដោយសារតែបណ្តាញចរន្តអគ្គិសនីកាន់តែទូលំទូលាយ។
បើតាមព្រះរាជសារចុះថ្ងៃទី ១៦សីហាកន្លងទៅ ព្រះករុណា និងព្រះមាតា នឹងគង់នៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី២១ ខែសីហាតទៅ ដោយពុំបញ្ជាក់ពីថ្ងៃ ដែលយាងត្រឡប់នោះទេ។ បើតាមព្រះរាជសារដដែល នាឱកាសអវត្តមានរបស់ព្រះអង្គ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងបំពេញភារកិច្ចថ្វាយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្តីទី។ សូមជម្រាបថា ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ តែងតែយាងទៅពិនិត្យព្រះរាជសុខភាពមួយឆ្នាំពីរដងនៅចិន។ ហើយនៅឆ្នាំ២០២២នេះ ព្រះអង្គទាំងទ្វេបានយាងទៅម្តងរួចហើយកាលពីថ្ងៃទី ៤មីនា កន្លងទៅ៕
នរោត្តម សីហមុនី ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី មហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ យាងចាកចេញពីមាតុភូមិ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ ទៅកាន់ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ ព្យាបាលព្រះរាជសុខភាពតាមការកំណត់របស់គ្រូពេទ្យ។
  ពាក្យរាជសព្ទ គឺ «ស្នងព្រះនេត្រ» ឯសម្រាប់ភិក្ខសង្ឃហៅ «ស្នងនេត្រា»។ សម្តេចព្រះមហាសង្ឃរាជ ជួន នាត បានណែនាំឲ្យទម្លាប់ហៅតាមនេះ ឲ្យត្រូវនឹងខ្មែរក្នុងបុរាណសម័យវិញ ហៅយូរៗទៅគង់នឹងថ្នឹកមាត់ពុំខាន។ គេអាចហៅជាបាលីថា ចក្ខុបត្ថម្ភក ( ច័ក-ខុ-ប៉ាត់-ថ័ម-ភក់ ) "កែវជាជំនួយភ្នែក" ) បានផងដែរ៕  
វចនានុក្រមខ្មែរ ពន្យល់ពាក្យ «វ៉ែនតា» ថា កែវស្នងភ្នែក ពោលគឺកែវសម្រាប់ពាក់ជាជំនួយភ្នែក ដែលស្រវាំងឲ្យភ្លឺច្បាស់ឬជាជំនួយឲ្យស្រួលភ្នែក : ភ្នែកស៊ីវ៉ែនតា ភ្នែកដែលទទួលពន្លឺវ៉ែនតា។ 
-មុនត្រឹមបានបួសរៀន អាចធ្វើស្មៀនគ្រូអាចារ្យ បើខ្លាំងទាំងភាសា ចាត់ទុកថាធនធានល្អ។   -បន្ទាប់ត្រឹមបាក់ឌុប ទោះបីឈប់ការមិនក្រ រកបានការងារល្អ រួចរៀនតទៅទៀតបាន។   -ឥឡូវត្រូវតែខំ ចប់ឧត្តមខ្លះខកខាន រកការងារមិនបាន ត្រូវត្រៀមប្រាណទាំងប្រុសស្រី។   -ទៅមុខកុំនៅទ្រឹង ជំនាញរឹងទន់ថែមថ្មី ប្រឹងឲ្យទាន់លោកិយ ឆ្លងទី៣ដល់៤ហើយ។   -លោកឧស្សាហកម្ម ត្រូវសស្រាំកុំកន្តើយ គ្រប់ផ្នែក Smart អស់ហើយ មិនចាំឡើយអ្នកទ្រមក់។   -បច្ចេកវិទ្យា ត្រូវស្ទុះស្ទាកុំនៅស្ទក់ រៀនប្រើស្នើដូរលក់ ដេកទ្រមក់គេទុកចោល៕    
បទ ព្រហ្មគីតិ
  ប្រធានាធិបតីចិន ស៊ី ជិនភីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងជើងចាប់ពីថ្ងៃទី២០ ដល់ទី២១ ខែមិថុនា តាមការអញ្ជើញរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់ប្រធានាធិបតីចិនទៅកាន់កូរ៉េខាងជើងក្នុងរយៈពេល១៤ឆ្នាំមកនេះ។ ទស្សនកិច្ចចុងក្រោយបំផុតរបស់ប្រមុខដឹកនាំកំពូលចិនទៅកាន់ព្យុងយ៉ាង មានតាំងពីឆ្នាំ២០០៥ ដោយប្រធានាធិបតី ហ៊ូ ជីនថាវ ។   ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ធ្វើឡើងចំខួប៧០ឆ្នាំ នៃការបង្កើតចំណងការទូតចិន និងកូរ៉េខាងជើង ដែលត្រូវបានគេមើលឃើញថា ជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិច។ ទស្សនកិច្ចនេះ ក៏ជាការឆ្លើយតបនឹងដំណើរទស្សនកិច្ចបួនដងរបស់លោក គីម នៅទឹកដីចិនផងដែរ។ ទូរទស្សន៍រដ្ឋចិន CCTV ផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ថា ភាគីទាំងពីរ នឹងផ្លាស់ប្ដូរទស្សនៈគ្នាជុំវិញសភាពការណ៍នៅឧបទ្វីបកូរ៉េ និងជំរុញដំណើរការឈានទៅរកដំណោះស្រាយសម្រាប់វិបត្តិនៅឧបទ្វីបមួយនេះ។   វិបត្តិនៅឧបទ្វីបនេះ គ្មានអ្វីក្រៅពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងឡើយ។ បច្ចុប្បន្ន ការចរចាររវាងអាមេរិក និងកូរ៉េខាងជើង មិនមានដំណើរការអ្វីឡើយចាប់តាំងពីជំនួបបរាជ័យនៅវៀតណាមក្នុងខែកុម្ភៈមក។ ទីក្រុងព្យុងយ៉ាង បានរិះគន់វ៉ាស៊ីនតោនយ៉ាងចាស់ដៃចំពោះបរាជ័យនេះ ហើយប្រាបឲ្យវ៉ាស៊ីនតោផ្លាស់ប្ដូរឥរិយាបថដូចបច្ចុប្បន្ន បើចង់ឲ្យការចរចាមានដង្ហើមទៀតនោះ។ នៅអាមេរិកវិញ រដ្ឋការលោក ដូណាល់ ត្រាំ នៅតែមានជំហរវិជ្ជមានក្នុងការចរចាដដេល។   ជំនួបរវាងលោក ស៊ី និងលោក គីម នៅព្យុងយ៉ាងនៅប៉ុន្មានថ្ងៃខាងមុខនេះ ធ្វើឡើងមុនជំនួបប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំងម្ភៃ (G20) ។ គេរំពឹងថា លោក ស៊ី នឹងជួបលោក ត្រាំ នៅក្រៅកិច្ចប្រជុំនេះផងដែរ។ បើពិតមែន ប្រធានាធិបតីចិនទំនងមានពាក្យផ្ដាំផ្ញើពីសំណាក់ប្រមុខដឹកនាំកូរ៉េខាងជើងសម្រាប់លោក ត្រាំ ជុំវិញបញ្ហានុយក្លេអ៊ែរ ដ្បិតទាំងលោក គីម និងលោក ត្រាំ ក៏មិនទាន់បោះបង់ផ្លូវចរចានៅឡើយដែរ។   តួនាទី និងឥទ្ធិពលរបស់ចិនលើកូរ៉េខាងជើង ជាកត្តាមិនអាចមើលស្រាលបានឡើយ។ ចិនជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើង និងជាខ្នងបង្អែករឹងមាំរបស់របបដឹកនាំក្រុងព្យុងយ៉ាងផងដែរ។ ការលូកដៃរបស់ប៉េកាំង អាចជះផលវិជ្ជមាន ឬអវិជ្ជមានលើដំណើរការដោះស្រាយបញ្ហានុយក្លេអ៊ែររបស់ព្យុងយ៉ាង។ ដោយសាររឿងនេះ ប៉េកាំងអាចយកសំណុំរឿងនេះ ដើម្បីតថ្លៃជាមួយអាមេរិកក្នុងការបញ្ចប់ជម្លោះពាណិជ្ជកម្មផង៕  
ប្រធានាធិបតីចិន ស៊ី ជិនភីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងជើងនៅសប្ដាហ៍នេះ។ នេះបើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅល្ងាចថ្ងៃទី១៧ ខែមិថុនា។ ទំនាក់ទំនងទ្វេភាគី និងស្ថានការណ៍នៅឧបទ្វីបកូរ៉េ ជារបៀបវារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ដែលធ្វើឡើងស្របពេលដែលការចរចាដើម្បីរំសាយនុយក្លេអ៊ែររវាងវ៉ាស៊ីនតោន និងព្យុងយ៉ាងជាប់គាំង។ សំណុំរឿងនុយក្លេអ៊ែរ ក៏ទំនងជាស្ថិតក្នុងរបៀបវារៈផងដែរ។
   Russia is also ready to deepen practical cooperation with China in various areas and enhance coordination on international and regional affairs, Putin said here when meeting Yang Jiechi, member of the Political Bureau of the Communist Party of China (CPC) Central Committee.    Putin said he and Chinese President Xi Jinping reached new and important consensuses on the sidelines of the BRICS summit in South Africa last month, and that Russia-China relations are significant to both countries and the whole world.    Putin said he is looking forward to meeting Xi again.    Yang, also director of the Office of the Foreign Affairs Commission of the CPC Central Committee, said this year marked a milestone in the development of China-Russia ties.    Xi and Putin has met twice this year, charting the course for further cooperation, Yang said.    Under the leadership of both presidents, the China-Russia comprehensive strategic partnership of coordination maintains a strong momentum and sets an example as a new type of international relations featuring mutual respect, fairness, justice and win-win cooperation, he said.    The senior official said China is willing to work with Russia to implement the important consensuses reached between the two presidents, continue high-level strategic coordination, help make the international order more just and reasonable, and open up broad prospects for bilateral ties.    Earlier in the day, Yang and Russian Security Council Secretary Nikolai Patrushev co-hosted the 14th round of China-Russia strategic security consultation in Moscow.    Yang and Patrushev exchanged views on China-Russia ties as well as global and regional issues of mutual concern, with extensive consensuses reached.
SOCHI, Aug. 15 (Xinhua) -- Russian President Vladimir Putin said Wednesday that his country is willing to improve strategic communication with China and strengthen bilateral comprehensive strategic partnership of coordination.
  បើតាមអ្នកនាង ហេង វណ្ណថា ជាបុគ្គលិករបស់សមាគមសិល្បៈសុវណ្ណភូមិ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា សមាគមមិនមានលទ្ធភាពឈរជើងបន្តទៀតឡើយ ព្រោះមិនមានចំណូលទាល់តែសោះ ក្នុងដំណាក់កាលកូវីដ១៩នេះ។ ទោះជាយ៉ាងណា ឧបករណ៍ និងគ្រឿងសិល្បៈទាំងអស់ របស់សមាគមសិល្បៈសុវណ្ណភូមិ នឹងយកទៅឧបត្ថម្ភដល់សាលាមធ្យមវិចិត្រសិល្បៈទុកជាសម្បត្តិរដ្ឋ។    អ្នកនាង ហេង វណ្ណថា បញ្ជាក់បន្ថែមដូច្នេះ៖«ក្នុងមួយខែយើងត្រូវចំណាយទៅលើថ្លៃជួលទីតាំង និងទឹកភ្លើងអស់ប្រហែល១,០០០ដុល្លារ។ យើងអស់លទ្ធភាពហើយ។ ពេលនេះសូម្បីតែប្រាក់ ២,០០០រៀល សម្រាប់ជិះម៉ូតូឌុបមកសមាគម ក៏ពួកយើងសឹងមិនមានផង។ តាំងពីមានកូវីដ១៩ ពួកយើងយ៉ាប់មែនទែន។ សម្ភារសិល្បៈទាំងអស់ហ្នឹង គេសុំទិញដែរ តែពួកយើងមិនលក់ទេ យើងយកទៅជូនសាលាមធ្យមវិចិត្រសិល្បៈទាំងអស់»។   សូមបញ្ជាក់ថា សមាគមសិល្បៈសុវណ្ណភូមិ ដែលមានសម្ដែងសិល្បៈល្ខោនស្បែកតូច និងស្បែកធំ បានជួបវិបត្តិសេដ្ឋកិច្ចអស់រយៈជាច្រើនឆ្នាំមកហើយ។ ប្រធានសមាគមសិល្បៈសុវណ្ណភូមិ លោក ម៉ាន កុសល ធ្លាប់បានប្រាប់សារព័ត៌មានថ្មីៗថា សមាគមចង់បិទទ្វារជាច្រើនដងរួចមក ហើយដោយសារតែមិនមានភ្ញៀវចូលទស្សនា។ ប៉ុន្តែដោយក្ដីស្រឡាញ់ និងចង់ថែរក្សាសម្បត្តិសិល្បៈវប្បធម៌ជាតិ លោក ព្រមទាំងសមាជិកទាំងអស់ ចេះតែខំត្រដាបត្រដួសដំណើរការបន្ត ព្រោះសង្ឃឹមថាប្រហែលជាអាចសង្គ្រោះបាន។ ទោះជាយ៉ាងណា នៅជិតពាក់កណ្ដាលឆ្នាំ២០២០នេះ ដង្ហើមក្ដីសង្ឃឹមត្រូវរលត់តែត្រឹមកូវីដ១៩៕
ភ្នំពេញ៖ មានអាយុ២៦ឆ្នាំ សមាគមសិល្បៈសុវណ្ណភូមិ ដែលកើតឡើងតាំងពីឆ្នាំ ១៩៩៤នោះ ពេលនេះត្រូវបានផ្អាកសកម្មភាព ព្រោះមិនមានភ្ញៀវចូលទស្សនា និងមិនមានប្រាក់ជួយទីតាំងសម្ដែង។
«តើអ្នកនឹងដឹកនាំប្រទេសបែបណាក្នុងរយៈពេល២៤ម៉ោង?» នេះជាសំណួរដ៏សំខាន់មួយក្នុងកម្មវិធីកុមាររបស់ទូរទស្សន៍ CBC របស់កាណាដា។ កុមារី Bella អាយុ៥ឆ្នាំដែលរស់នៅក្រុង Thomson ខេត្ត Manitoba បានឆ្លើយថា៖ «ក្នុងតួនាទីជានាយករដ្ឋមន្ត្រី ខ្ញុំធានាថា អ្នកទាំងអស់គ្នាមានផ្ទះនៅ អ្នកទាំងអស់គ្នាមានសុវត្ថិភាព។ ខ្ញុំនឹងឱបអ្នកទាំងអស់គ្នាក្នុងរង្វង់ដៃខ្ញុំ។ ខ្ញុំនឹងជំរុញឲ្យមានការការពារសត្វ និងបរិស្ថាន។ ខ្ញុំធានាថា ជនជាតិកាណាដាទាំងអស់នឹងមានសុខភាពល្អ។ ខ្ញុំនឹងធ្វើល្អជាមួយអ្នកទាំងអស់គ្នា»។ ម្ចាស់ជ័យលាភីរូបនេះ ត្រូវបាននាំទៅកាន់ការិយាល័យលោកនាយករដ្ឋមន្ត្រីកាដាណា Justin Trudeau នៅអូតាវ៉ា ដោយនាងអាចមានសិទ្ធិបញ្ជាប្រមុខរដ្ឋាភិបាលកាដាណាឲ្យកិច្ចការតាមបំណងរបស់ខ្លួន ហើយសកម្មភាពដែលថតនៅថ្ងៃទី១៦ ខែឧសភា នឹងចាក់បញ្ចាំងតាមទូរទស្សន៍ CBC នាថ្ងៃទី១ ខែកក្កដា ក្នុងកម្មវិធីពិសេស «CBC Kids Canada Day Special»។ Bella បានសម្តែងធ្វើនាយករដ្ឋមន្ត្រីរយៈពេលពេញមួយថ្ងៃ។ តាមរយៈសកម្មភាពដែលថតដោយ CBC កុមារីរូបនេះ បានបញ្ជាឲ្យលោក Trudeau រៀបចំខ្នើយ សាឡុង និងរបស់នានានៅក្នុងការិយាល័យ ដើម្បីសង់ជាកូនបន្ទាយមួយ។ តាមពិតទៅនេះ មិនមែនជាលើកទីមួយឡើយសម្រាប់លោក Trudeau ដោយកាលពីថ្ងៃទី១០ ខែឧសភា កន្លងមក លោកក៏បាននាំកូនប្រុសឈ្មោះ Hadrien ទៅការិយាល័យរបស់ខ្លួនផងដែរ៕
Bella បានជាប់ជ័យលាភីក្នុងកម្មវិធីទូរទស្សន៍ «CBC Kids Canada Day Special»  ។ បើតាមគណៈកម្មការ ផ្តល់ពិន្ទុ ក្មេងស្រីកាណាដាស្រស់ស្អាតវ័យ៥ឆ្នាំរូបនេះ ផ្តល់ចម្លើយដ៏ល្អឥតខ្ចោះទាក់ទងនឹងតួនាទីជាអ្នកដឹកនាំប្រទេស។ កាលពីថ្ងៃទី១៦ ខែឧសភា នាងត្រូវនាំទៅកាន់ការិយាល័យនាយករដ្ឋមន្ត្រី ហើយមានសិទ្ធិបញ្ជាលោក Justin Trudeau ពេញមួយថ្ងៃ។
នាឱកាសនេះផងដែរ ក្រុមហ៊ុន Vietjet បានធ្វើការផ្តល់ជូនពិសេសរយៈពេល ២ ថ្ងៃគឺនៅថ្ងៃទី ២៧-២៨ ខែមេសា ឆ្នាំ ២០១៧ ដែលអនុវត្តសម្រាប់ផ្លូវហោះហើរថ្មីនេះ ដោយតម្លៃសំបុត្រគឺមិនត្រូវបានគិតថ្លៃឡើយ។ ពេលវេលាសម្រាប់កក់គឺចាប់ពីម៉ោង ១២ ថ្ងៃត្រង់ (GMT+7) ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៧ រហូតដល់ម៉ោង ២៣:៥៩ (GMT+7) ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៧ នៅក្នុងគេហទំព័រ www.vietjetair.com ហើយរយៈពេលធ្វើដំណើរគឺផ្តល់ជូនចាប់ពីថ្ងៃថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧ (មិនគិតបញ្ចូលថ្ងៃឈប់សម្រាក)។  ជើងហោះហើរហាណូយ-សិង្ហបុរីគឺប្រតិបត្តិការជារៀងរាល់ថ្ងៃដោយក្នុងមួយជើងគឺមានរយៈពេល ២ ម៉ោង ៥៥ នាទី។ ជើងហោះហើរចេញពីហាណូយគឺចាប់ផ្តើមហោះនៅម៉ោង ១០ (ម៉ោងក្នុងស្រុក) និងមកដល់សិង្ហបុរីនៅម៉ោង ១៣:៥៥នាទី (ម៉ោងក្នុងស្រុក)។ ជើងហោះហើរត្រលប់មកវិញគឺចាកចេញនៅម៉ោង ១៤:៥៥ និងចុះចតនៅហាណូយម៉ោង ១៦:៥០នាទី។ ពេលនេះអ្នកអាចធ្វើការកក់សំបុត្រយន្តហោះសម្រាប់ជើងហោះហើរថ្មីនេះរួមគ្នាជាមួយប្រូម៉ូស្សិនប្រចាំថ្ងៃរបស់ក្រុមហ៊ុនចាប់ពីម៉ោង ១២:០០ រហូតដល់ម៉ោង ១៤:០០ (GMT+7) ដោយចូលទៅកាន់គេហទំព័រ www.vietjetair.com (អាចប្រើជាមួយទូរសព្ទឆ្លាតវៃដោយចូលទៅកាន់ https://m.vietjetair.com) ឬចូលទៅក្នុងហ្វេសប៊ុករបស់ក្រុមហ៊ុន www.facebook.com/vietjetvietnam (លោកអ្នកគ្រាន់តែចុចប៊ូតុង Booking) ឬអាចទូរសព្ទទៅកាន់លេខ 19001886 ឬអញ្ជើញមកកាន់ការិយាល័យលក់សំបុត្ររបស់ក្រុមហ៊ុន Vietjet នៅទូទាំងប្រទេស។ ការទូទាត់ប្រាក់អាចធ្វើបានយ៉ាងងាយជាមួយកាតឥណទាន និងកាតឥណពន្ធ Visa, MasterCard, JCB, KCP និង American Express និងកាត ATM ដែលចេញដោយធនាគារវៀតណាមទាំង ២៩ ដែលបានចុះបញ្ជីជាមួយនឹងសេវាកម្មធនាគារតាមអ៊ីនធើណេត។ ជាមួយនឹងសេវាកម្មគុណភាពខ្ពស់ និងការលក់សំបុត្រតម្លៃទាបពិសេស និងសំបុត្រថ្នាក់ចម្រុះជាច្រើន ក្រុមហ៊ុន VietJet ផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ហោះហើរដ៏រីករាយអមជាមួយក្រុមការងារបម្រើលើយន្តហោះដ៏រួសរាយរាក់ទាក់ កៅអីអង្គុយដ៏មានផាសុកភាព អាហារក្តៅៗឈ្ងុយឆ្ងាញ់ និងកម្មវិធីសប្បាយៗពោរពេញដោយការភ្ញាក់ផ្អើលដែលក្រុមហ៊ុនបានរៀបចំក្នុងអំឡុងពេលហោះហើរ។ អំពីក្រុមហ៊ុនអាកាសចរណ៍ Vietjet Vietjet ជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេបង្អស់ក្នុងប្រទេសវៀតណាមដែលបានប្រតិបត្តិការជាក្រុមហ៊ុនអាកាសចរណ៍ដ៏ថ្មីសន្លាងជាមួយនឹងតម្លៃថោកសមរម្យ ព្រមទាំងសេវាកម្មដ៏ល្អដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុននេះមិនមែនត្រឹមតែផ្ដល់ជូនសេវាកម្មហោះហើរតែមួយមុខសម្រាប់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែវាបានប្រើប្រាស់បច្ចេកវិជ្ជាពាណិជ្ជកម្មអេឡិចត្រូនិកចុងក្រោយបង្អស់ដើម្បីផ្ដល់ជូននូវផលិតផល និងសេវាកម្មជាច្រើនដល់អតិថិជនផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ជាសមាជិកនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ International Air Transport Association (IATA) ដែលទទួលបានវិញ្ញាប័នបត្របញ្ជាក់ពីការត្រួតពិនិត្យសុវត្ថិភាពនៃប្រតិបត្តិការ IATA Operational Safety Audit (IOSA)។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីនៃ Top 500 Brands ប្រចាំតំបន់អាស៊ីក្នុងឆ្នាំ ២០១៦ ដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារសកលលោក Nielsen និងទទួលបានពានរង្វាន់ Best Asian Low Cost Carrier នៅក្នុងការប្រគល់រង្វាន់នៃកម្មវិធី TTG Travel Awards កាលពីឆ្នាំ ២០១៥ ដែលទទួលបានការបោះឆ្នោតគាំទ្រពីសំណាក់អតិថិជន ភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិការទេសចរណ៍ទូទាំងតំបន់អាស៊ី។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏ត្រូវបានគេចាត់ទុកជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងក្រុមហ៊ុនអាកាសចរណ៍ទាំងបីដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅលើបណ្ដាញសង្គមហ្វេសប៊ុកទូទាំងពិភពលោកដោយក្រុមហ៊ុនវិភាគផ្នែកបណ្ដាញសង្គមសកលលោក Socialbakers។ ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ដែលមានយន្តហោះចំនួន ៤៥ គ្រឿងដែលរួមមានយន្តហោះម៉ូដែល A320s និង A321s ព្រមទាំងប្រតិបត្តិការហោះហើរចំនួន ៣៥០ ជើងក្នុងមួយថ្ងៃ។ ផ្លូវហោះហើរចំនួន ៦៣ ខ្សែក្នុងប្រទេសវៀតណាមត្រូវបានដាក់ឱ្យដំណើរការ និងការហោះហើរទៅកាន់គោលដៅអន្តរជាតិដែលក្នុងនោះមានដូចជាប្រទេសថៃ ប្រទេសកូរ៉េខាងត្បូង ប្រទេសតៃវ៉ាន់ ប្រទេសម៉ាឡេស៊ី ប្រទេសចិន និងប្រទេសមីយ៉ាន់ម៉ា។ មកដល់សព្វថ្ងៃនេះក្រុមហ៊ុននេះបានដឹកជញ្ជូនអ្នកដំណើរចំនួនដល់ទៅជិត ៣៥ លាននាក់ហើយ។ ទៅថ្ងៃអនាគត ក្រុមហ៊ុនអាកាសចរណ៍នេះនឹងពង្រីកបណ្ដាញរបស់ខ្លួនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកបន្ថែមទៀត។ ដើម្បីសម្រេចគោលដៅនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុនផលិតយន្តហោះឈានមុខគេបង្អស់ក្នុងពិភពលោកដើម្បីទិញយន្តហោះម៉ូដែលថ្មីៗ និងទំនើបបន្ថែមទៀត។ ចុច Like ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនអាកាសចរណ៍តាមរយៈ  https://www.facebook.com/VietjetVietnam តាមដានយើងខ្ញុំនៅលើបណ្ដាញសង្គម Twitter តាមរយៈ @Vietjetvietnam និងទស្សនាវីដេអូរបស់យើងខ្ញុំតាមរយៈhttps://www.youtube.com/user/Vietjetvietnam ។ ( អត្ថបទពាណិជ្ជកម្ម )
កាលពីថ្មីៗនេះ នៅឯអាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរី ក្រុមហ៊ុនអាកាសចរណ៍ Vietjet  បានរៀបចំការសម្តែងរាំជាក្រុមក្នុងហ្វូងមហាជនដើម្បីធ្វើការអបអរសាទរដល់ការសម្ពោធផ្លូវហោះហើរហាណូយ-សិង្ហបុរី ក៏ដូចជាធ្វើការស្វាគមន៍អ្នកដំណើរដំបូងបំផុតនៃជើងហោះហើរនេះក្រោមអធិបតីភាពនៃក្រុមនាយកក្រុមហ៊ុន និងអ្នកដំណើរនានានៅអាកាសយានដ្ឋាន Changi។ អ្នកដំណើរទាំងអស់ទទួលបានអំណោយយ៉ាងស្រស់ស្អាតពីក្រុមអ្នកបម្រើលើយន្តហោះរបស់ក្រុមហ៊ុន Vietjet ។ ផ្លូវហោះហើរថ្មីនេះត្រូវបានគេរំពឹងថានឹងបំពេញតាមតម្រូវការកើនឡើងនៃភ្ញៀវទេសចរណ៍ឯកជន អ្នកដំណើរ អ្នកជំនួញ ក៏ដូចជាដើម្បីជំរុញពាណិជ្ជកម្ម និងធ្វើសមាហរណកម្មក្នុងតំបន់។
  តាមរយៈអក្សរសរសេរលើបដា «នាំកូនពួកយើងត្រលប់មកវិញ»  ម្តាយឪពុកដែលមានកូនទៅសិក្សានៅក្នុងខេត្តហ៊ូប៉ី បានស្រែកទាមទារបែបនេះ ដើម្បីឲ្យរដ្ឋាភិបាលប៉ាគីស្ថាន ជួយអន្តរាគមន៍នាំកូនរបស់ពួកគេត្រលប់មកផ្ទះវិញ។ ពេលនេះ និស្សិតប៉ាគីស្ថានប្រមាណជា ១ពាន់កំពុងជាប់នៅក្នុងខេត្តហ៊ូប៉ី។    ប្រាប់អ្នកកាសែតបណ្តើរ ជូតទឹកភ្នែកបណ្តើរ ស្ត្រីបាតុករម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះនិយាយដូច្នេះថា៖ «យើងស្នើឲ្យអ្នកតំណាងរដ្ឋាភិបាល ជួយមេត្តានាំកូនរបស់យើងត្រលប់មកផ្ទះវិញ។ សូមមេត្តាស្តាប់ការទាមទាររបស់ម្តាយម្នាក់នេះផង»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    បាតុកម្មនេះ ធ្វើឡើងដោយសារតែឪពុកម្តាយបារម្ភពីសុវត្ថិភាពកូនរបស់ពួកគេ នៅក្នុងខេត្តហ៊ូប៉ី ខណៈពេលចំនួនអ្នកស្លាប់ និងអ្នកជំងឺ បានកើនឡើងយ៉ាងគំហុក។ លើសពីនេះ ក្រុមបាតុករប៉ាគីស្ថាន ក៏បានលើកឡើងពីប្រតិបត្តិការរបស់ប្រទេសជិតខាងដូចជាឥណ្ឌា និងបង់ក្លាដែស ដែលបានជម្លៀសប្រជាជនផងដែរ។    លោករដ្ឋមន្ត្រីសុខាភិបាល Zafar Mirza បានសរសេរលើបណ្តាញសង្គមTwitter របស់ខ្លួននាថ្ងៃទី១៤ ខែកុម្ភៈ ថា លោក និងរដ្ឋមន្ត្រីពាក់ព័ន្ធផ្សេងទៀត អាចជជែកពីបញ្ហាជម្លៀសប្រជាជន នៅថ្ងៃទី១៩ ខែកុម្ភៈ។ ចំណែកនិស្សិត ដែលមានវត្តមាននៅក្នុងខេត្តហ៊ូប៉ី រដ្ឋាភិបាលប៉ាគីស្ថាន បានស្នើឲ្យរដ្ឋាភិបាលចិនយកចិត្តទុកដាក់លើបញ្ហានេះហើយ។    បាតុកម្មនានាក្រុង Karachi ខេត្ត Sindh មិនមែនជាលើកទីមួយទេ ដែលប្រជាជនប៉ាគីស្ថានបាតុកម្មទាមទារឲ្យរដ្ឋាភិបាលជម្លៀសប្រជាជនចេញពីខេត្តហ៊ូប៉ី។ ពេលកន្លង នៅក្នុងក្រុង Lahore ខេត្ត Punjab ប្រជាជនប៉ាគីស្ថាន បានបាតុកម្មមុខកុងស៊ុលចិន ដើម្បីទាមទារឲ្យជម្លៀសប្រជាជនចេញពីចិនដែរ។    សូមបញ្ជាក់ថា ប្រជាជនប៉ាគីស្ថាន ដែលមានវត្តមាននៅក្នុងខេត្តហ៊ូប៉ី មាន៧នាក់កើតជំងឺ COVID-19 ហើយក្នុងចំណោមនោះ ៦នាក់បានជាសះស្បើយរួចហើយ ខណៈពេល ១នាក់ទៀត កំពុងស្ថិតនៅក្រោមការព្យាបាល៕ 
ប្រជាជនប៉ាគីស្ថានប្រមាណ ១០០នាក់ នាក្រុង Karachi ខេត្ត Sindh នៅថ្ងៃទី១៦ ខែកុម្ភៈ បានទាមទារឲ្យរដ្ឋាភិបាលជម្លៀសប្រជាជនរបស់ខ្លួន ចេញពីខេត្តហ៊ូប៉ី ប្រទេសចិន។ ការទាមទារឲ្យមានចំណាត់ការពីខាងរដ្ឋាភិបាលប៉ាគីស្ថានបែបនេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលចិន បានបិទក្រុងហ៊ូប៉ី ខណៈពេលនិស្សិតប៉ាគីស្ថានជាង ១ពាន់នាក់មានវត្តមាននៅក្នុងខេត្តមួយនេះ។
បើសិនជាគ្រូពេទ្យរកឃើញថា អ្នកមានចំនួនអ័រម៉ូនមួយនេះចុះទាប គាត់ប្រហែលជាចេញជាថ្នាំព្យាបាលជាប្រភេទអ័រម៉ូនឲ្យប្រើប្រាស់ហើយ។ វិធីសាស្ត្រញឹកញាប់ដើម្បីបំប៉នរាងកាយឲ្យផលិតអ័រម៉ូនមួយនេះមានដូចជា ការចាក់ថ្នាំ លាបជែល បង់បិទស្បែក ឬថ្នាំគ្រាប់លេប។ ការប្រើប្រាស់វិធីព្យាបាលដោយអ័រម៉ូនតេស្តូស្តេរ៉ូនរយៈពេលយូរក៏អាចប្រឈមនឹងបញ្ហាសុខភាពដែឬដូចជា៖     ក្រពេញប្រូស្តាតរីកធំ     ចំនួនកោសិកាគ្រាប់ឈាមក្រហមឡើងខ្ពស់     កើតមុន     គេងបាត់ដង្ហើម     កើនឡើងជាតិទឹកក្នុងកែងជើង ប្រអប់ជើង និងជើង៕ ត្រួតពិនិត្យដោយ www.health.com.kh
អ័រម៉ូនតេស្តូស្តេរ៉ូនគឺជាការឆ្លើយតបមួយប្រភេទសម្រាប់បង្ហាញលក្ខណៈជាមនុស្សប្រុសដូចជា ការដុះរោមនៅមុខ និងរាងកាយ រីកសាច់ដុំ សម្រួលចំណង់ផ្លូវភេទ ការផលិតមេជីវិតឈ្មោល និងសុខភាពឆ្អឹង។ ការដែលមានកម្រិតអ័រម៉ូនមួយនេះចុះទាបអាចបណ្តាលឲ្យជ្រុះសក់ និងបាត់បង់ទំហំសាច់ដុំ អារម្មណ៍ប្រែប្រួល មិនសូវមានកម្លាំង និងពងស្វាសកាន់តែតូចជាងមុន។
កម្មវិធីប្រូម៉ូសិននេះ ចាប់ពីថ្ងៃនេះ រហូតដល់ខែធ្នូ ឆ្នាំ២០២៣។ អ្នកឈ្នះពីការចាប់រង្វាន់ប្រចាំខែតុលា៖ វិធីសាស្រ្ដទទួលបានពិន្ទុ៖ អតិថិជនទាំងអស់នឹងទទួលបាន ១ពិន្ទុ នៅពេលធ្វើការទូទាត់វិក្កយបត្តិដូចខាងក្រោម៖ បញ្ចូលលុយទូរស័ព្ទ បង់ទឹក ឬបង់ភ្លើង ឬបង់ថ្លៃប្រមូលសំរាម បង់ប្រាក់កម្ចី និងប័ណ្ណឥណទាន បង់អ៊ីនធឺណិត និងទូរទស្សន៍ខ្សែកាប បង់ថ្លៃការសិក្សា និងបង់វិក្កយបត្រផ្សេងៗ ការប្ដូរពិន្ទុ៖ ប្ដូរ ២ពិន្ទុ ដើម្បីទទួលបានឱកាសលេងកម្សាន្ដ ឆ្លើយសំណួរជាមួយនឹង អេ អឹម ខេ ល្បងប្រាជ្ញា (របៀបប្ដូរពិន្ទុ) ប្ដូរ ៥ពិន្ទុ ដើម្បីទទួលបានឱកាសផ្សងសំណាងចាប់ឆ្នោតរៀងរាល់ ២សប្ដាហ៍ម្ដង (របៀបប្ដូរពិន្ទុ) លក្ខន្ដិក៖ ប្តូរ ៥ពិន្ទុ ទទួលបានឱកាសផ្សងសំណាង ដើម្បីឈ្នះរង្វាន់សាច់ប្រាក់ម្តង។ ឱកាសផ្សងសំណាងយករង្វាន់សាច់ប្រាក់ចំនួន១០ម៉ឺនរៀល ចំនួន ៣០រង្វាន់ រៀងរាល់ថ្ងៃទី១០ និងទី២៥ ជារៀងរាល់ខែរហូតដល់ខែវិច្ឆិកា និងរង្វាន់សាច់ប្រាក់ចំនួន១លានរៀល ចំនួន ៤០រង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ២០២៣។ ប្រសិនបើការចាប់រង្វាន់ចំថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក នឹងលើកទៅថ្ងៃធ្វើការបន្ទាប់។ ប្រាក់រង្វាន់នឹងបញ្ចូលទៅគណនីរបស់អ្នកឈ្នះបន្ទាប់ពីបញ្ចប់កម្មវិធីចែករង្វាន់នៅ អេ អឹម ខេ។ អតិថិជនម្នាក់អាចឈ្នះបានតែមួយរង្វាន់ប៉ុណ្ណោះក្នុងការចាប់ឆ្នោតមួយលើក។ ការចាប់រង្វាន់នឹងធ្វើការផ្សាយបន្ដផ្ទាល់នៅលើហ្វេសប៊ុកផេក AMK អេ អឹម ខេ។ ចំនួនឱកាសផ្សងសំណាងនឹងត្រូវរាប់ឡើងវិញនៅក្រោយថ្ងៃទី៩ និងទី២៤ ម៉ោង១១:៥៩យប់ ព្រោះចំនួនឱកាសរបស់លោកអ្នកត្រូវបានបញ្ចូលទៅក្នុងកម្មវិធីផ្សងសំណាងរួចហើយ។ គណនីដែលបានបិទ គិតត្រឹមពេលចាប់រង្វាន់ នឹងមិនមានឱកាសចូលរួមការចាប់រង្វាន់នេះទេ។ ***យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខន្តិកផ្សេងៗនៅពេលណាមួយដោយពុំចាំបាច់ផ្តល់ជូនដំណឹងជាមុន!   អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន៕   (អត្ថបទពាណិជ្ជកម្ម)    
អេ អឹម ខេ សូមចូលរួមអបអរសាទរដល់អតិថិជនទាំង ៣០នាក់ដែលបានឈ្នះរង្វាន់ទឹកប្រាក់ចំនួន ១០ម៉ឺនរៀល កាលពីថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០២៣  ពីការប្ដូរពិន្ទុផ្សងសំណាង និងការលេងឆ្លើយសំណួរល្បងប្រាជ្ញានៅលើ AMK Mobile។ គួរបញ្ជាក់ផងដែរថាសម្រាប់អ្នកមិនទាន់បានឈ្នះរង្វាន់កុំទាន់អាលមានការបារម្ភលោកអ្នកនៅតែមានឱកាសឈ្នះរង្វាន់ក្រោយៗបន្តទៀតដោយ អេ អឹម ខេ នឹងមានការចាប់រង្វាន់រៀងរាល់ថ្ងៃទី១០ និងទី២៥ ជារៀងរាល់ខែរហូតដល់ខែវិច្ឆិកា និង រង្វាន់សាច់ប្រាក់ចំនួន ១លានរៀលចំនួន ៤០រង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ២០២៣។ នៅចាំអីទៀត តោះទៅលេងទាំងអស់គ្នាដើម្បីផ្សងសំណាងយករង្វាន់។
ក្រោយរងបរាជ័យជាបន្តបន្ទាប់ក្រោមថ្វីជើងហ្វីលីពីន ២-០, វៀតណាម ៤-១, ថៃ ៣-០ និងទីម័រខាងកើត ១-០ ក្រុម U22 កម្ពុជាត្រូវជួបប្រកួតចុងក្រោយជាមួយក្រុមឥណ្ឌូណេស៊ីក្នុងជំនួបបញ្ចប់ពូល B ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ីនាវេលាម៉ោង៣រសៀលថ្ងៃទី២៤ ខែសីហានេះនៅកីឡដ្ឋាន Shah Alam Stadium។ ទោះបីជាការប្រកួតបង្គ្រប់កិច្ចសម្រាប់ U22 កម្ពុជា តែកម្ពុជាត្រូវការឈ្នះឥណ្ឌូនេ ដើម្បីស្តារប្រវត្តិសាស្ត្រកុំឲ្យវិលត្រឡប់ទៅរកស្ថានភាពអាក្រក់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ព្រោះ៤ប្រកួតកន្លងមកកម្ពុជាមិនដែលស្គាល់ជ័យជម្នះនោះឡើយ។ យ៉ាងណាមិញ U22 ហ្វីលីពីនត្រូវការឈ្នះកម្ពុជាជាច្រើនគ្រាប់ដាច់ខាត ដើម្បីបន្តឱកាសក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត។ ក្នុងករណីចាញ់ ឬស្មើជាមួយកម្ពុជា ក្រុមនេះនិងបាត់កៅអីឡើងទៅវគ្គបន្តទោះបីលទ្ធផលរវាងថៃនិងវៀតណាមយ៉ាងណាក៏ដោយ។   ទន្ទឹមនឹងនេះការជួបគ្នារវាង U22 ថៃជាមួយវៀតណាមនាវេលាម៉ោង៣រសៀលនៅកីឡដ្ឋាន Selayang Municipal Council Stadium វានឹងក្លាយជាការប្រកួតដ៏ជក់ចិត្ត និងតានតឹងបំផុត ព្រោះក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះដូចគ្នា ដើម្បីបានកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្នុងករណី U22 ហ្វីលីពីនយកឈ្នះកម្ពុជា ក្រុមមួយក្នុងចំណោមថៃ និងវៀតណាមអាចបាត់បង់អីឡើងទៅវគ្គបន្ត បើសិនជំនួបនេះមានការស៊ុតបញ្ចូលទីគ្នា។ នៅម៉ោង៣រសៀលថ្ងៃនេះ ក្រុមហ្វីលីពីនជួបប្រកួតបង្គ្រប់កិច្ចជាមួយក្រុមទីម័រខាងកើតនៅកីឡដ្ឋាន UM Arena Stadium។ សម្រាប់ការប្រកួតបញ្ចប់ពូល A កាលពីថ្ងៃទី២៣ ខែសីហា ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ីបានយកឈ្នះឡាវក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន Shah Alam Stadium ខណៈសិង្ហបុរីយកឈ្នះព្រុយណេ ១-០ ក្នុងជំនួបបង្គ្រប់កិច្ចនៅកីឡដ្ឋាន Selayang Stadium។ ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី និងមីយ៉ាន់ម៉ាដឹកដៃគ្នាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតំណាងឲ្យពូល A៕  
ក្រុមកីឡាជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជាជួបក្រុមឥណ្ឌូណេស៊ី ខណៈថៃប៉ះវៀតណាម ហ្វីលីពីនជួបបង្គ្រប់កិច្ចជាមួយទីម័រខាងកើតនាវេលាម៉ោង៣រសៀល(ម៉ោងនៅកម្ពុជា)ថ្ងៃទី២៤ ខែសីហា នាការប្រកួតបញ្ចប់វគ្គជម្រុះពូល B ប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។
  ក្រុមបិសាចក្រហម Manchester United កំពុងតែខិតកាន់តែកៀកក្នុងការចុះកុងត្រាយកខ្សែការពារ២រូបមាន Rafael Varane និង Kieran Trippier ដើម្បីពង្រឹងតំបន់ការពារសម្រាប់រដូវកាលក្រោយ។ ការចរចានិងកិច្ចព្រមព្រៀងបានធ្វើរួចទៅហើយប៉ុន្តែរងចាំតែការប្រកាសពីក្លិបក្នុងពេលឆាប់ៗប៉ុណ្ណោះ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ Sky Sports។ ខ្សែការពារ Rafael Varane វ័យ ២៨ឆ្នាំ ដែលនឹងផ្ទេរមកពីក្លិប Real Madrid ក្នុងតម្លៃខ្លួន ៥០លានអឺរ៉ូ។ បច្ចុប្បន្ន រូបគេក៏នៅសល់កុងត្រាជាមួយក្លិប Real Madrid រយៈពេល១ឆ្នាំទៀតដែរ។ ការដោះដូររូបគេមកកាន់បិសាចក្រហម ទំនងជាងដោយសារក្លិបអធិរាជសកំពុងតែត្រូវការប្រាក់ជាចាំបាច់ ក្រោយខាតបង់ខ្សែការពារមួយរូប Sergio Ramos ដែលចាកចេញដោយគ្មានតម្លៃខ្លួន។    ចំណែកខ្សែការពារស្លាបស្តាំ Kieran Trippier វ័យ៣០ឆ្នាំ ដែលទើបជួយក្រុមអង់គ្លេសប្រកួតព្រឹត្តិការណ៍ Euro 2020 ចប់នោះក៏មានចំណាប់អារម្មណ៍ចង់ផ្ទេរមកក្លិបបិសាចក្រហមផ្ទាល់ដែរ ហើយស្របពេលក្លិបត្រូវការខ្សែការពារស្លាបខាងស្តាំផងនោះ។ បិសាចក្រហម អាចទិញយក Trippier ក្លិប Atletico Madrid ក្នុងតម្លៃ១៨លានអឺរ៉ូតែម្តង។   សម្រាប់ការដោះដូរកីឡាករក្នុងរដូវក្តៅនេះ ក្រុមបិសាចក្រហមបានកើនឡើងប្រាក់ចំណាយប្រមាណខ្ទង់ ១៤០លានអឺរ៉ូទៅហើយ ដោយបានយកកីឡាករ Jadon Sancho ពីក្លិប Borussia Dortmund ក្នុងតម្លៃ៧៣លានអឺរ៉ូ បូករួមទាំងខ្សែការពារ Varane និង Trippier ផង។   ក្នុងរដូវកាល ២០២០-២០២១ បិសាចក្រហម ទទួលចំណាត់ថ្នាក់លេខ២ ខណៈក្លិបដែលមានទីតាំងនៅក្រុង Manchester មួយនេះហាក់មានភាពមិននឹងនរនៅតំបន់ការពារនៅឡើយ ខណៈតំបន់ប្រយុទ្ធ និងតំបន់បម្រើមានភាពល្អប្រសើខ្លាំងរួចមកហើយនោះ៕  
ដោយ៖ជា យូគៀង
ពីថ្ងៃពុធទី ១ ខែសីហា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) នឹងចាប់ផ្តើមទស្សនកិច្ចរបស់ខ្លួនចេញពីម៉ាឡេស៊ី ហើយបន្តមកកាន់សិង្ហបុរី និងបញ្ចប់នៅឥណ្ឌូណេស៊ី។ មុនចាប់ផ្តើមទស្សនកិច្ចនេះ មន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោនបានបន្តអំពាវនាវឲ្យអាស៊ានគាំទ្រគោលគំនិតឥណ្ឌូប៉ាស៊ីហ្វិកដែរ។ ក្នុងវេទិកាធុរកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific Business Forum) នារដ្ឋធានីវ៉ាស៊ីនតោនថ្ងៃចន្ទទី ៣០ ខែកក្កដា លោក ប៉ុមប៉េអូ បានពន្យល់ជាថ្មីពីគោលគំនិតឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ ប៉ុន្តែការពន្យល់របស់រដ្ឋមន្ត្រីរូបនេះហាក់មានគោលដៅផ្តោតលើមហាយក្សចិនដែលកំពុងមានជម្លោះជាមួយប្រទេសអាស៊ាននៅសមុទ្រចិនខាងត្បូងផង។ ១.អាមេរិកជំទាស់រាល់អ្នកដែលចង់ក្តោបក្តាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូល លោក ប៉ុមប៉េអូ បានបកស្រាយថា គោលគំនិតឥណ្ឌូប៉ាស៊ីហ្វិកគឺជាទស្សនវិស័យច្បាស់លាស់របស់រដ្ឋបាលអាមេរិកក្នុងសតវត្សទី ២១នេះ។ គោលបំណងធំផុតរបស់អាមេរិកគឺភ្ជាប់ទំនាក់ទំនងកាន់តែស៊ីជម្រៅលើផ្នែកសេដ្ឋកិច្ច នយោបាយ, វប្បធម៌ និងសន្តិសុខជាមួយតំបន់អាស៊ាន។ «ដូចប្រទេសសម្ព័ន្ធមិត្តនិងមិត្តនៅអាស៊ីជាច្រើន អាមេរិកប្រយុទ្ធដើម្បីឯករាជ្យពីចក្រភពដែលចង់បានភាពខ្ពង់ខ្ពស់ផុតគេ។ ដូច្នេះយើងនឹងស្វែងរកឱកាសក្តោបក្តាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកឡើយ ហើយយើងក៏ប្រឆាំងរាល់ប្រទេសដែលចង់ធ្វើបែបនោះដូចគ្នា»។ លោក ប៉ុមប៉េអូ បាននិយាយដូច្នេះ។     ទាក់ទិននឹងគោលគំនិតឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី និងបើកចំហវិញ លោក ប៉ុមប៉េអូ បានបកស្រាយថា សេរីភាពមានន័យថា ប្រទេសទាំងអស់អាចការពារអធិបតេយ្យរបស់ខ្លួន រួចផុតពីការគំរាមកំហែងរបស់ប្រទេសដទៃ។ ក្នុងកម្រិតជាតិ សេរីភាពគឺសំដៅលើអភិបាលកិច្ចល្អ និងការធានាថា ប្រជាជនអាចទទួលបានសិទ្ធិជាមូលដ្ឋាននិងសេរីភាពពេញលេញ។ លោកបន្ថែមដូច្នេះ៖«ពេលនិយាយដល់ការបើកចំហវិញ យើងចង់មានន័យថា រាល់ប្រទេសទាំងអស់អាចទទួលបានសិទ្ធិប្រើប្រាស់ និងភ្ជាប់ទៅកាន់សមុទ្រ និងផ្លូវអាកាសបានដោយសេរី។ យើងចង់បានដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាជម្លោះដែនដី និងដែនសមុទ្រ។ វាជាគន្លឹះសំខាន់ក្នុងការរក្សាសន្តិភាពអន្តរជាតិ»។ ក្នុងន័យសេដ្ឋកិច្ចវិញ លោក ប៉ុមប៉េអូ បានអះអាងថា  ការបើកចំហនេះផ្តោតសំខាន់លើពាណិជ្ជកម្មដែលមានយុត្តិធម៌ និងបំពេញប្រយោជន៍គ្នាទៅវិញទៅមក។ វាមានន័យថា ភាគីទាំងអស់អាចបង្កើតបរិយាកាសល្អសម្រាប់ការវិនិយោគ រក្សាតម្លាភាពក្នុងការបង្កើតកិច្ចព្រមព្រៀង និងការផ្សាភ្ជាប់ផង។ វាអាចធានាឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពដូចគ្នាដែរ។ ២.អាមេរិកស្វែងរកការគាំទ្រពីអាស៊ានចំពោះ«គោលគំនិតឥណ្ឌូប៉ាស៊ីហ្វិក» ត្រឡប់មកផ្តោតលើទស្សនកិច្ចរបស់ប្រមុខការទូតអាមេរិកនេះវិញម្តង។ ពេលទៅដល់ម៉ាឡេស៊ី លោក ប៉ុមប៉េអូ នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ី ដោយលោកជជែកពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ, ទំនាក់ទំនងផលប្រយោជន៍សេដ្ឋកិច្ច និងសហប្រតិបត្តិការសន្តិសុខរវាងអាមេរិកជាមួយម៉ាឡេស៊ីផងដែរ។ ទស្សនកិច្ចរបសរដ្ឋមន្ត្រីការបរទេសអាមេរិកនៅម៉ាឡេស៊ីកើតឡើងជាលើកដំបូងបំផុត ចាប់ពីម៉ាឡេស៊ីជ្រើសរើសរដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោក មហាធៀ មហាម៉ាត់។  ចាកចេញពីម៉ាឡេស៊ី លោកនឹងបន្តទៅសិង្ហបុរីទៀត ដោយលោកនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង និងសមភាគីសិង្ហបុរីលោក វីវៀន បាឡាសគ្រីស្នាន់ (Vivian Balakrishnan) និង ចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ជាច្រើនក្នុងនោះមានវេទិកាតំបន់អាស៊ាន (ARF), កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ីបូព៌ា (EAS), កិច្ចប្រជុំរដ្ឋមន្ត្រីអាមេរិក-អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីនៃគំនិតផ្តួចផ្តើមមេគង្គក្រោម (LMI)។ បើតាមក្រសួងការបរទេសអាមេរិក លោក ប៉ុមប៉េអូ នឹងយកលើកយកគោលគំនិតឥណ្ឌូប៉ាស៊ីហ្វិកដាក់ក្នុងកិច្ចពិភាក្សាជាមួយបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន និងជំរុញឲ្យមានការគាំទ្រគោលគំនិតនេះកាន់តែទូលំទូលាយផងក្នុងក្របខណ្ឌអាស៊ាន។ ចំណែកបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ការប្រឆាំងភេរវកម្ម និងសមុទ្រចិនខាងត្បូងក៏ជាប្រធានបទចម្បងនៃជំនួបកំពូលរវាងរដ្ឋមន្ត្រីការបរទេសអាមេរិកជាមួយប្រមុខការទូតនៃប្រទេសក្នុងតំបន់នាពេលខាងមុខនេះដូចគ្នា។ នាវេទិកាធុរកិច្ចឥណ្ឌូប៉ាស៊ីហ្វិកម្សិលមិញដែរ លោក ប៉ុមប៉េអូ បានប្រកាសរួចរាល់ហើយពីគំនិតផ្តួចផ្តើមផ្នែកហិរញ្ញវត្ថុសម្រាប់គាំទ្រ និងជំរុញការផ្សាភ្ជាប់ឲ្យកាន់តែជិតស្និទ្ធរវាងអាមេរិក និងអាស៊ានដែរ ហើយលោកសង្កត់ធ្ងន់ថាវានឹងមានគំនិតផ្តួចផ្តើមផ្សេងទៀតដែលនឹវត្រូវដាក់ចេញពេលលោកមកប្រជុំនៅសិង្ហបុរី។ លោក ប៉ុមប៉េអូ បានអធិប្បាយដូច្នេះថា៖«អាស៊ានស្ថិតនៅចំកណ្តាលនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយវាមានតួនាទីស្នូលក្នុងការជំរុញគោលគំនិតឥណ្ឌូណេស៊ីប៉ាស៊ីហ្វិកដែលអាមេរិកកំពុងតំណាងឲ្យផង។ នេះជាហេតុផលមួយដែលអាមេរិកបញ្ចេញកញ្ចប់ហិរញ្ញវត្ថុ ១១៣ លានដុល្លារសម្រាប់គាំទ្រស្ថាប័នសំខាន់ៗក្នុងតំបន់រួមមាន អាស៊ាន គំនិតផ្តួជផ្តើមផ្សាភ្ជាប់អាស៊ាន-អាមេរិក (US-ASEAN Connect), កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC), គំនិតផ្តួចផ្តើមមេគង្គក្រោម (LMI) ក៏ដូចជាសមាគមរង្វង់មហាសមុទ្រឥណ្ឌា (IORA)ផងដែរ។ វានឹងមានគម្រោងផ្សេងទៀតចុងសប្តាហ៍នេះ»។ គំនិតផ្តួចផ្តើមហិរញ្ញវត្ថុរបស់អាមេរិកសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកខាងលើនេះដែរ ផ្តោតលើវិស័យស្នូលមួយចំនួនមានដូចជាសេដ្ឋកិច្ចឌីជីថល, ថាមពល និងហេរដ្ឋារចនាសម្ព័ន្ធជាដើម។ ប្រទេសចុងក្រោយដែលជាគោលដៅនៃទស្សនកិច្ចរបស់លោក ប៉ុមប៉េអូ គឺឥណ្ឌូណេស៊ី។ វត្តមានរបស់លោក ប៉ុមប៉េអូ នៅឥណ្ឌូណេស៊ី គឺកើតឡើងមុនពេលខួប៧០ឆ្នាំនៃការបង្កើតចំណងការទូតរវាងអាមេរិកនិងឥណ្ឌូណេស៊ី។ ក្នុងទស្សនកិច្ចនេះ ប្រមុខការទូតឥណ្ឌូណេស៊ីនឹងពិភាក្សាពីជាមួយសមភាគីឥណ្ឌូណេស៊ីពីលទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ, ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីផងដែរ។ តំណាងរដ្ឋបាលលោក ដូណាល់ ត្រាំ នឹងបង្ហាញជំហររបស់អាមេរិកក្នុងការគាំទ្រតួនាទីស្នូលរបស់អាស៊ាន និងគាំទ្រភាពជាអ្នកដឹកនាំរបស់ឥណ្ឌូណេស៊ីក្នុងការរក្សាសេរីភាព និង ការបើកចំហនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដូចគ្នា៕
រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងបំពេញទស្សនកិច្ចនៅតំបន់អាស៊ាននៅសប្តាហ៍នេះដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់។ ប្រមុខការទូតអាមេរិករូបនេះនឹងបន្តពពាយនាយឲ្យបណ្តាប្រទេសក្នុងតំបន់ចូលរួមគាំទ្រ«គោលគំនិតឥណ្ឌូប៉ាស៊ីហ្វិក» ដែលមានសេរីភាព និងការបើកចំហផង។
  គណៈសង្ឃនាយកកម្ពុជា បានចេញសង្ឃប្រកាសឱ្យព្រះសង្ឃគ្រប់រូប ត្រូវស្វែងយល់ពីជំងឺCovid-19 តាមរយៈព័ត៌មានផ្សព្វផ្សាយនានារបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ ព្រះសង្ឃនិងពុទ្ធបរិស័ទទាំងអស់ ត្រូវមានវិធានការអនាម័យ និងសុវត្ថិភាពចំណីអាហារ ហើយប្រសិនបើមានអ្នកមានអាការក្តៅខ្លួន ក្អក កណ្តាស់ ផ្តាសាយ ហៀរសំបោ ឈឺបំពង់ក ត្រូវតែជួយបញ្ជូនទៅមណ្ឌលសុខភាព។    ជាមួយគ្នាដែរ គ្រប់វត្ដទូទាំងប្រទេស នឹងទូងស្គរសូធ្យព្រះធម៌ នៅថ្ងៃទី២៣ មីនា ឆ្នាំ២០២០ ដើម្បីកំចាត់គ្រោះមហន្តរាយ ដែលពាក់ព័ន្ធនឹងជំងឺCovid-19។ នេះបើតាមគណៈសង្ឃនាយកកម្ពុជា។   កម្ពុជារកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន៣៥នាក់ហើយ គិតត្រឹមម៉ោង២រសៀលថ្ងៃទី១៨ មីនានេះ។ ក្នុងចំណោមនោះ ជនជាតិខ្មែរមាន២២នាក់ ម៉ាឡេស៊ី៥នាក់ អង់គ្លេស៣នាក់ បារាំង២នាក់ កាណាដា១នាក់ បែលហ្ស៊ិក១នាក់ និងចិន១នាក់ ដែលជាករណីដំបូង ហើយសះស្បើយ៕
ភ្នំពេញ៖ គណៈសង្ឃនាយកកម្ពុជា បានអំពាវនាវដល់ព្រះសង្ឃគ្រប់វត្តអារាម ឱ្យស្វែងយល់ពីជំងឺCOVID-19 និងតាមការដានព័ត៌មាន ដើម្បីផ្សព្វផ្សាយដល់គ្រប់ពុទ្ធបរិស័ទតាមគ្រប់មធ្យោបាយ ។
ឆ្លើយប្រាប់សារព័ត៌មានថ្មីៗ អតីតតារាភាពយន្តជើងចាស់លោក រិទ្ធិ សារី ថា ក្រោយពេលលោកសម្រាកព្យាបាលជំងឺត្បៀតសរសៃខួរក្បាល និងរលាកក្រពះ នៅមន្ទីរពេទ្យឯកជន រយៈពេល៧ថ្ងៃ អស់ប្រាក់១ពាន់ដុល្លារមក លោកខ្វះខាតប្រាក់ខ្លាំង។   លោក រិទ្ធិ សារី បន្ថែមថា ក្នុងរយៈពេល១០ថ្ងៃម្ដង លោកត្រូវទៅបើកថ្នាំពីមន្ទីរពេទ្យ ដើម្បីបន្តការព្យាបាល។ ប៉ុន្តែលោកពុំបានដឹងឡើយ ថាលោកត្រូវចំណាយអស់ប្រាក់ថ្លៃថ្នាំប៉ុន្មាន ខណៈនៅក្នុងខ្លួនរបស់លោកពុំមានប្រាក់នៅសេសសល់។    «ខ្ញុំបារម្ភខ្លាចមិនមានប្រាក់ឱ្យថ្លៃថ្នាំគេ សម្រាប់១០ថ្ងៃម្ដងនោះ។ កាលទៅពេទ្យអស់១ពាន់ដុល្លារ ខ្ញុំផ្សំប្រាក់ខ្លួនឯងខ្លះ ប្រាក់កូនធ្វើសំណង់ខ្លះ និងខ្ចីប្រាក់គេខ្លះ។ ខ្ញុំអត់ហ៊ានជំពាក់ពេទ្យទេ ខ្មាសគេ។ សព្វថ្ងៃនេះ មានកូនចៅញាតិជិតខាង និងមិត្តក្នុងសិល្បៈ បានជួយតិចតួចដែរ ខ្ញុំបានផ្សំទុកខ្លះៗ។ ដូច្នេះខ្ញុំសូមអំពាវនាវដល់បងប្អូនជិតឆ្ងាយ ទាំងក្នុងស្រុក និងក្រៅស្រុក ដែលធ្លាប់បានស្គាល់ខ្ញុំ សូមជួយខ្ញុំផង»។ នេះជាការត្អូញត្អែររបស់លោក រិទ្ធិ សារី។   តារាភាពយន្ត លោក រិទ្ធិ សារី ដែលបច្ចុប្បន្នមានជន្មាយុ៨១ឆ្នាំ កំពុងរស់ក្នុងជីវភាពខ្វះខាត រួមទាំងមានជំងឺប្រចាំកាយផង។ រស់ក្នុងខេត្តបាត់ដំបង ជាមួយភរិយាទី២ និងកូនស្រីច្បង លោក សារី ថា តាំងពីលោកចាកចេញពីវិស័យសិល្បៈ ក្នុងអំឡុងឆ្នាំ២០០២រហូតមក លោកត្រូវពឹងផ្អែកលើកូនទាំងស្រុង។   លោក រិទ្ធិ សារី គឺជាតារាសម្ដែងជើងចាស់មួយរូប ដែលបានប្រឡូកក្នុងវិស័យសិល្បៈភាពយន្តតាំងពីឆ្នាំ១៩៩០ ដោយថតឱ្យផលិតកម្មព្រហ្មមានជ័យ នៅរាជធានីភ្នំពេញ។ ក្រោយពីវិស័យភាពយន្តជួបវិបត្តិ ហើយត្រូវបិទជាបន្តបន្ទាប់ នៅឆ្នាំ២០០២ លោក សារី ក៏សម្រេចចិត្តចាកចេញពីវិស័យភាពយន្ត ក្នុងអាយុ៦១ឆ្នាំ ដោយធ្វើដំណើរពីរាជធានីភ្នំពេញ ទៅខេត្តបាត់ដំបង ដើម្បីរស់នៅជុំប្រពន្ធកូន។   សព្វថ្ងៃអតីតតារាភាពយន្តរូបនេះ រស់នៅជាមួយភរិយាទី២ ដោយមានកូនស្រីច្បងរបស់ប្រពន្ធទី២ ជាអ្នកមើលថែរក្សា។ ចំណែកភរិយារបស់លោក មានមុខរបរលក់បន្លែនៅចិញ្ចើមថ្នល់បន្តិចបន្តួច ដើម្បីដោះស្រាយជីវភាព។ តួល្ខោនបាសាក់ លោក សារី បញ្ជាក់ថា ជីវភាពរបស់លោកក្នុងពេលបច្ចុប្បន្ននេះ មិនខ្វះខាតធ្ងន់ធ្ងរពេកឡើយ គ្រាន់តែមិនអាចមានអាហារពេញបរិបូណ៍រាល់ថ្ងៃប៉ុណ្ណោះ។    ក្រោយពីបានទៅរស់នៅក្នុងខេត្តបាត់ដំបង យូរៗម្ដងក៏មានផលិតកម្មមួយចំនួន ដែលបានទៅថតភាពយន្តនៅទីនោះ បានអញ្ជើញលោកឱ្យទៅសម្ដែងខ្លះដែរ(គ្រាលោកនៅមានកម្លាំង)។ ដោយក្នុងមួយថ្ងៃលោកអាចទទួលបានប្រាក់ចន្លោះពី១០ ទៅ២០ដុល្លារអាម៉េរិក។   លោក រិទ្ធិ សារី មានស្រុកកំណើតក្នុងខេត្តបាត់ដំបង ក្នុងស្រុកមង្គលបូរី ឃុំឫស្សីកោក ភូមិវត្តអញ្ចាញ ប៉ុន្តែបច្ចុប្បន្នទីនោះ ត្រូវបានដូរឈ្មោះជាខេត្តបន្ទាយមានជ័យវិញ។ ដោយឡែក បច្ចុប្បន្នលោករស់នៅក្នុង ភូមិកន្ទួត សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាមួយកូននិងភរិយាទី២របស់លោក។    សិល្បករជើងចាស់រូបនេះ មានកូន១០នាក់ ស្រី៥ ដោយលោកមានប្រពន្ធ២។ ប្រពន្ធដើមមានកូន៦នាក់ សុទ្ធតែបានរៀនសូត្រខ្ពង់ខ្ពស់ និងមានការងារធ្វើសមរម្យ។ ចំណែកប្រពន្ធទី២ មានកូន៤នាក់ ហើយកូនទាំងអស់ពុំបានរៀនច្រើនឡើយ ហើយពួកគេមានការងារជាកម្មករសំណង់ និងជាងដែក។ ក្នុងចំណោមកូនទាំងអស់ មានតែកូនស្រីច្បងតែម្នាក់គត់របស់លោក ជាមួយប្រពន្ធដើម ដែលមានឧបនិស្ស័យខាងចម្រៀងសម័យ ប៉ុន្តែជាអកុសលគាត់បានស្លាប់ទៅហើយ។   បុរសវ័យចំណាស់រូបនេះ មានជំនាញល្ខោនបាសាក់ អាយ៉ៃរឿង និងលេងកំប្លែង។ ក្នុងវិស័យល្ខោនបាសាក់ ទស្សនិកជនស្គាល់លោកច្បាស់ តាមរយៈឈ្មោះដែលមហាជនដាក់ឱ្យគឺ អ្នកកំប្លែង ឈុន ទិវ។ កាលលោកនៅសម្ដែងកុន ក្នុងឆ្នាំ១៩៩០ ប្រាក់ឈ្នួលដែលលោកទទួលបាន ក្នុងចន្លោះ១០ម៉ឺនរៀល ឬ២០ម៉ឺនរៀល ហើយថ្លៃបំផុតត្រឹម៥០ម៉ឺនរៀល ក្នុងមួយរឿង ដោយអាស្រ័យលើការសម្ដែងនោះយូរថ្ងៃ ឬឆាប់។ ជាទូទៅក្នុងមួយរឿង លោកថតក្នុងរង្វង់ពីកន្លះខែ ទៅដល់មួយខែ៕  
ភ្នំពេញ៖ អតីតតារាភាពយន្តជើងចាស់លោក រិទ្ធិ សារី មានការព្រួយបារម្ភខ្លាំង ចំពោះការខ្វះខាតប្រាក់ទិញថ្នាំព្យាបាលជំងឹ ក្រោយចេញពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លោកបានអំពាវនាវសុំជំនួយពីសប្បុរសជនជិតឆ្ងាយ ដើម្បីអាចបន្តទិញថ្នាំព្យាបាលជំងឹរបស់ខ្លួន។
  ក្នុងចំណោមជើងហោះហើរសរុប របស់ភ្ញៀវទេសចរជនជាតិ ក្នុងមួយសប្តាហ៍ៗ ខាងលើនេះ មានប្រមាណ ៣៣៩ជើង ចុះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយភ្ជាប់ពីទីក្រុងចំនួន៣៩ ដោយក្រុមហ៊ុនអាកាសចរណ៍២៥។  ចំណែកជើងហោះហើរប្រមាណ២៤០ ចុះនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ភ្ជាប់ពីទីក្រុងចំនួន៥៨ ដោយក្រុមហ៊ុនអាកាសចរចំនួន១៩ ខណៈជើងហោះហើរ៥៧ទៀត ចុះនៅអាកាសអន្តរជាតិខេត្តព្រះសីហនុ  ភ្ជាប់ពីទីក្រុង ចំនួន២២ ដោយក្រុមហ៊ុនអាកាសចរណ៍ ចំនួន១១។    ដោយឡែក ភ្ញៀវទេសចរចិន ដែលបានធ្វើដំណើរហោះហើរត្រង់ មកកម្ពុជាមាន ២០៧ជើង តាមក្រុមហ៊ុនអាកាសចរចិនចំនួន១២ក្រុមហ៊ុន។  សរុបក្នុងមួយឆ្នាំៗ កម្ពុជាមានភ្ញៀវទេសចរចិន ដែលបានដំណើរហោះហើរត្រង់មកកម្ពុជាមាន ចំនួន១,៥០៤ជើង។  នេះបើតាម លោក ហោ ណាំហុង តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រីថ្លែងក្នុងឱកាសប្រារព្ធទិវា«ឆ្នាំវប្បធម៌-ទេសចរណ៍ រវាងកម្ពុជានិងចិន» កាលពីថ្ងៃទី២៩ មករា ។   ឧបនាយករដ្ឋមន្ត្រីរូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំមានការជឿជាក់ថា  នឹងមានការកើនឡើង នៃការហោះហើរច្រើនថែមទៀត រវាងកម្ពុជានិងចិន  ដែលនឹងនាំអោយមាន ទេសចរណ៍ចិន មកទស្សនាកម្ពុជា កាន់តែច្រើនថែមទៀត»។    សូមបញ្ជាក់ផងដែរ កាលពីថ្ងៃទី ៧ មករា ឆ្នាំ២០១៩ មានការបើកសម្ពោធជើងហោះហើរថ្មី ពីប៉េកាំង មកភ្នំពេញ ដែលប្រតិបត្តិការដោយក្រុមហ៊ុន Air China និងបានហោះហើរទៀតទាត់ ក្នុងមួយថ្ងៃ មួយជើង៕   
ភ្នំពេញ៖ គិតត្រឹមខែមករា ឆ្នាំ២០១៩ ទេសចរចិន បានធ្វើដំណើរមកកម្ពុជា តាមជើងយន្តហោះ៦៣៦ជើងហោះហើរទៅវិញទៅមក ក្នុងមួយសប្តាហ៍ ( Regular Flights & Charter Flights) តាមរយៈអាកាសយានដ្ឋានភ្នំពេញ សៀមរាប និងព្រះសីហនុ។ បើយោងតាមយោងប្រភពពត៌មានពីក្រុមហ៊ុន Cambodia Airport ដែល លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងក្នុងជំនួបទ្វេភាគីជាមួយមន្រី្តក្រសួងវប្បធម៌ និងទេសចរណ៍ នៃប្រទេសចិន កាលពីថ្ងៃទី២៩ មករា។ 
  លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ថវិកាជាង៩,៣លានដុល្លារនេះ បានប្រមូលពីរដ្ឋមន្ត្រី និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៅតាមក្រសួង និងស្ថាប័ន ចំនួន៤១ ។ ថវិកាទាំងនេះ កាត់ចេញពីប្រាក់បៀវត្សរ៍ របស់សាម៉ីជន ដោយរយៈពេលឧបត្ថម្ភខុសគ្នា ចន្លោះពី១ខែ ដល់៧ខែឡើងទៅ។   ក្រសួងសុខាភិបាល ក៏ទទួលបានថវិកាពីសប្បុរសជន ជាង១៤លានដុល្លារ (ប្រើប្រាស់អស់ជាង៧លានដុល្លារ) ខណៈដៃគូអភិវឌ្ឍន៍ ក្នុងនោះមានធនាគារពិភពលោក ផ្ដល់ថវិកា២០លានដុល្លារដល់រដ្ឋាភិបាល សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។ ថវិការបស់ដៃគូអភិវឌ្ឍន៍ ត្រូវបានក្រសួងសុខាភិបាល ប្រើប្រាស់អស់ជាង៨លានដុល្លារហើយ ក្នុងការទិញសម្ភារពេទ្យ។   រដ្ឋាភិបាល ក៏បានត្រៀមកញ្ចប់ថវិកា៣០លានដុល្លារ សម្រាប់ប្រើប្រាស់រយៈពេល៦ខែ និងថវិកា៦០លានដុល្លារ សម្រាប់រយៈពេល១ឆ្នាំ បើសិនជាជំងឺកូវីដ-១៩ អូសបន្លាយរយៈពេលវែង។ គិតត្រឹមថ្ងៃទី៤ ឧសភា  ក្រសួងសុខាភិបាល បានទទួលថវិកា៨,៥លានដុល្លារ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ប្រើប្រាស់។ ក្រសួងសេដ្ឋកិច្ច ក៏បានទម្លាក់ប្រាក់ជិត៣លានដុល្លារ សម្រាប់ឧបត្ថម្ភ ដល់លោកគ្រូ-អ្នកគ្រូពេទ្យជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះដែរ។ គ្រូពេទ្យទាំងនោះ ទទួលបានប្រាក់ឧបត្ថម្ភ ៥០ដុល្លារក្នងមួយថ្ងៃ លើប្រាក់បៀវត្សរ៍មូលដ្ឋាន។   «មកដល់ពេលនេះ យើងបានធ្វើបុរេប្បទាន ជូនដល់មន្ទីរសុខាភិបាលខេត្តក្រុងទាំងអស់ ក៏ដូចជានាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង ក៏ដូចជាមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យផ្សេងៗទៀត ដែលមានមន្ត្រីយើងជួរមុខ ប្រយុទ្ធប្រឆាំងកូវីដ»។ នេះជាការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។   គិតត្រឹមថ្ងៃទី៥ មេសានេះ កម្ពុជានៅសល់តែអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ប៉ុណ្ណោះ ខណៈអ្នកជាសះស្បើយ១១៩នាក់។ ដ្បិតកម្ពុជា គ្មានករណីឆ្លងថ្មីជាង២០ថ្ងៃក្តី ប៉ុន្តែពលរដ្ឋកម្ពុជា ត្រូវស្ថិតនៅក្នុងសភាពប្រុងប្រយ័ត្នជានិច្ច។ នេះជាការដាស់តឿន របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល៕
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានទទួលប្រាក់ជាង៩លានដុល្លារ ពីរដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាល តាមរយៈការកាត់ប្រាក់បៀវត្សរ៍តាមសទ្ធា ដល់រដ្ឋាភិបាល សម្រាប់យកទប់ស្កាត់ និងដោះស្រាយបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩។
  តើមានអ្វីខ្លះទៅ?   1. អ្នកអាចយកប៉េងប៉ោះទៅកិនទឹកញ៉ាំបាន ព្រោះក្នុងនោះសម្បូរទៅដោយវីតាមីនសេ ដែលអាចជួយបំបាត់ស្នាមអ៊ុចខ្មៅ ថែមទាំងធ្វើឲ្យស្បែកអ្នកទន់ និងសទៀតផង។ 2. អ្នកអាចញ៉ាំបបរត្រសក់បាន ដោយយកបបរមកដាំជាមួយត្រសក់ញ៉ាំ ព្រោះបបរមួយប្រភេទនេះ អាចជួយធ្វើឲ្យមុខអ្នកមិនមានស្នាមអ៊ុចខ្មៅឡើយ។ ជាពិសេស ស្បែកមុខអ្នកក៏អាចសជាងមុនផងដែរ។ 3. អ្នកអាចពិសារទឹកក្រូចឆ្មារបាន ប៉ុន្តែមិនគួរដាក់ស្ករសឡើយ ដោយអ្នកគួរតែដាក់ស្ករក្រាម(អាចរកទិញបានក្នុងហាងថ្នាំចិន)។ ការពិសារទឹកក្រូចឆ្មារលាយជាមួយស្ករក្រាម អាចជួយបំបាត់ស្នាមអ៊ុចខ្មៅ ថែមទាំងអាចជួយការពារមិនឲ្យសរសៃឈាមអ្នកកករឹងនោះទេ៕   ត្រួតពិនិត្យដោយ www.health.com.kh
ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យមុខអ្នកគ្មានស្នាមអ៊ុចខ្មៅ។
ផ្លែផ្ញៀវភ្លើងប្រភេទនេះ នៅកម្ពុជាមានដុះនៅ២តំបន់ដូចជា ភ្នំបូកគោ និងជួរភ្នំក្រវ៉ាញ។ វាអាចមានផ្លែនៅពេលលូតលាស់បាន៣ឆ្នាំ។ ប្រភេទដើមឈើព្រៃប្រភេទនេះ អាចរស់នៅបានរាប់រយឆ្នាំ ដោយខ្លួនឯង នៅលើភ្នំក្នុងព្រៃ នៃទ្វីបអាស៊ីអាគ្នេយ៍ មានរយៈកម្ពស់១០០០ម៉ែត្រ ឡើងពីនេវូទឹកសមុទ្រ។ ដើមផ្ញៀវភ្លើងនេះ អាចមានកម្ពស់លូតលាស់ចាប់ពី៣ទៅ១៥ម៉ែត្រ។ នេះបើតាមលោក សុខ វិជ្ចា អ្នកបច្ចេកទេសនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។   លោក វិជ្ចា បានលើកឡើងថា មិនមែនចេញផ្លែមកភ្លាមពណ៌ក្រហមទេ ផ្លែផ្ញៀវភ្លើង ពេលខ្ចីមានពណ៌ផ្កាឈូក ហើយចេញពណ៌ក្រហមឆ្អៅនៅពេលវាទុំប៉ុណ្ណោះ។ ផ្លែឈើព្រៃប្រភេទនេះ ចេញផ្លែជាចង្កោមៗពីដើមរបស់វាតែម្ដង មិនចេញផ្លែពីមែកនោះទេ។    ផ្លែផ្ញៀវភ្លើង ក៏មានរដូវកាលចេញផ្លែផងដែរ គឺចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា ហើយផ្លែឈើប្រភេទនេះមិនមែនមាននៅតែកម្ពុជានោះទេ ប្រទេសថៃ និងម៉ាឡេស៊ី ក៏មានផ្លែផ្ញៀវភ្លើងនេះផងដែរ។ នេះជាការបញ្ជាក់របស់លោក សុខ វិជ្ចា ដោយបន្តទៀតថា នៅប្រទេសទាំង២នេះ គេដាំយកធ្វើអាជីវកម្មលក់តែម្ដង គេមានចម្ការផ្លែផ្ញៀវភ្លើងនេះ។  ជាផ្លែឈើព្រៃធម្មជាតិ ផ្ញៀវភ្លើងមានផ្ទុកវីតាមីនសេ ជំនួយដល់ស្បែក ឆ្អឹង និងសន្លាក់ ហើយក៏ជួយគ្រប់គ្រងដល់ចង្វាក់ និងសម្ពាធឈាម រួមទាំងជំនួយដល់ប្រព័ន្ធរំលាយអាហារផងដែរ។ នេះបើតាមការបញ្ជាក់ពីការស្រាវជ្រាវរបស់លោក សុខ វិជ្ចា៕ រូបភាពពីហ្វេសប៊ុកផេក ជីវចម្រុះនៃប្រទេសកម្ពុជា
ភ្នំពេញ៖ ផ្ញៀវភ្លើង ជាផ្លែឈើព្រៃមួយប្រភេទ ដុះតាមតំបន់ព្រៃ ពិសេសនៅលើភ្នំខ្ពស់ៗ។ ផ្លែឈើប្រភេទនេះមានរសជាតិជូរអែម និងខ្លះជូរតែម្ដង ប្លែកពីផ្លែផ្ញៀវលក់តាមទីផ្សារ និងមានសំបកពណ៌ក្រហមឆ្អៅ។ បើតាមលោក សុខ វិជ្ចា អ្នកបច្ចេកទេសនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ដើមផ្ញៀវភ្លើងប្រភេទនេះ អាចរស់បានរាប់រយឆ្នាំដោយធម្មជាតិ។
  ក្នុងបោះឆ្នោតប្រជែងកៅអីប្រធានសភាតំណាងនៅថ្ងៃទី៣ ខែមករា លោកស្រី ណាន់ស៊ី ផេឡូស៊ី របស់បក្សប្រជាធិបតេយ្យទទួលបានសំឡេងគាំទ្រ២១៦ ឯលោក Kevin McCarthy ទទួលបានសំឡេង២០៩ ។ លោកស្រី ផេឡូស៊ី ដឹកនាំសភាសម្រាប់អាណត្តិទីបួន ឯលោក McCarthy បន្តធ្វើជាប្រធានមតិភាគតិចដូចអាណត្តិមុន។ សម្រាប់ការបោះឆ្នោតនេះ មិនមានបេក្ខជនបក្សប្រជាធិបតេយ្យណា ឈរឈ្មោះប្រជែងលោកស្រីឡើយ។   ជ័យជម្នះនេះ មិនមែនជារឿងងាយស្រួលឡើយសម្រាប់មេដឹកនាំបក្សប្រជាធិបតេយ្យវ័យ៨០ឆ្នាំរូបនេះ។ បន្ថែមពីលើការត្រួតត្រាសភាតំណាងដោយសំឡេងស្ដួចស្ដើង២២២ទល់២១១ លោកស្រី ផេឡូស៊ី ត្រូវជម្នះមតិប្រឆាំងក្នុងបក្សចំពោះវ័យកាន់តែចាស់ ហើយសមាជិកបក្សខ្លះក៏ត្រូវអវត្តមានទៅទៀតដោយសារមានជំងឺកូវីដ-១៩ ។    លោក McCarthy ដែលជាមេដឹកនាំបក្សសាធារណរដ្ឋប្រចាំសភាតំណាង បានរិះគន់ជ័យជម្នះរបស់លោកស្រី ផេឡូស៊ី ពិសេសការអនុញ្ញាតឲ្យសមាជិកសភាដែលមិនមានវត្តមាន អាចបោះឆ្នោតបាន និងការពន្យារពេលផ្ដល់ជួយឲ្យប្រជាជនអាមេរិកដែលរងគ្រោះដោយសារជំងឺកូវីដ-១៩ ។ លោកបន្តថា ក្រុមប្រជាធិបតេយ្យមិនគិតគូរពីតម្រូវការរបស់ប្រជាជនអាមេរិក។    អាណត្តិនេះ ទំនងជាអាណត្តិចុងក្រោយសម្រាប់លោកស្រី ផេឡូស៊ី ក្នុងការអង្គុយកៅអីប្រធានសភាតំណាង។ កន្លងទៅ លោកស្រីធ្លាប់សន្យាចំពោះសមាជិកបក្សប្រជាធិបតេយ្យថា នឹងលែងឈរឈ្មោះទៀតហើយនៅការបោះឆ្នោតពាក់កណ្ដាលអាណត្តិឆ្នាំ២០២២។ តាមច្បាប់អាមេរិក ប្រធានសភាតំណាង ជាតំណែងទីពីរដែលមានឱកាសក្លាយជាប្រធានាធិបតីអាមេរិក បន្ទាប់ពីអនុប្រធានាធិបតី។ ប្រធានសភា ក៏ជាឥស្សរជនសំខាន់ទីបីរបស់អាមេរិកផងដែរ។    ការបន្តគ្រប់គ្រងសភាតំណាងរបស់បក្សប្រជាធិបតេយ្យ នឹងជួយលោក ចូ បៃឌិន ក្នុងការអនុវត្តគោលនយោបាយសំខាន់ៗ ទាំងកញ្ចប់ជំនួយកូវីដ-១៩ បម្រែបម្រួលអាកាសធាតុ និងសេដ្ឋកិច្ចជាដើម។ បើបក្សប្រជាធិបតេយ្យអាចគ្រប់គ្រងព្រឹទ្ធសភាបានមួយទៀត លោក បៃឌិន នឹងកាន់តែងាយស្រួលដឹកនាំអាមេរិកថែមទៀត។    ការបោះឆ្នោតជុំទីពីរនៅរដ្ឋចចជីដែលមានពីរកៅអី នឹងកំណត់ថា បក្សណាត្រួតត្រាព្រឹទ្ធសភា ខណៈបច្ចុប្បន្ន បក្សប្រជាធិបតេយ្យមាន៤៨កៅអី ឯបក្សសាធារណរដ្ឋមាន៥០កៅអី។ បើបក្សប្រជាធិបតេយ្យឈ្នះបានពីរកៅអីនេះ បក្សនេះនឹងគ្រប់គ្រងព្រឹទ្ធសភា ព្រោះអនុប្រធានាធិបតី កាម៉ាឡា ហារីស ជាប្រធានព្រឹទ្ធសភាស្រាប់៕
លោកស្រី ណាន់ស៊ី ផេឡូស៊ី បានបន្តជាប់ឆ្នោតជាប្រធានសភាតំណាងរបស់អាមេរិកក្នុងការបោះឆ្នោតថ្ងៃទី៣ ខែមករា។ លោកស្រី ផ្ដួលគូប្រជែងមកពីបក្សសាធារណរដ្ឋ Kevin McCarthy ដោយសំឡេងបន្តិចបន្តួចប៉ុណ្ណោះ ខណៈបក្សប្រជាធិបតេយ្យបានរបូតកៅអីច្រើនកាលពីការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០។ ជាប្រធានសភាតំណាង លោកស្រី ផេឡូស៊ី ឈរលេខរៀងទីពីរដើម្បីស្នងតំណែងប្រធានាធិបតីអាមេរិក។
  និស្សិតចិនប្រមាណ ៨,៧លាននាក់ នឹងបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២០នេះ ហើយតួលេខនេះគឺលើសឆ្នាំមុន ប្រមាណជិត៥០ម៉ឺននាក់។ អនាគតរបស់និស្សិតទាំងនេះ ស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈក្រុមហ៊ុនឯកជន ដែលរងគ្រោះដោយសារ COVID-19 កាត់បន្ថយការជ្រើសរើសបុគ្គលិកចូលធ្វើការថ្មី។    តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters មន្ត្រីចិន អះអាងថា និស្សិតទើបរៀនចប់ ដែលជាទូទៅចូលបម្រើការងារក្នុងខែមិថុនា ឬខែកក្កដា ប្រឈមស្ថានភាពដ៏ធ្ងន់ធ្ងរ។ យោងតាមរបាយការណ៍របស់ស្ថាប័នស្រាវជ្រាវ BOSS Zhipin កៅអីការងារទំនេរសម្រាប់និស្សិតទាំងនោះ អំឡុងរដូវកាលជ្រើសរើសមុនពេលរៀនចប់ ធ្លាក់ចុះ២២ភាគរយ បើធៀបនឹងឆ្នាំមុន។    ទោះជាកំណើនសេដ្ឋកិច្ចចិន ស្ទុះឡើងវិញក្នុងត្រីមាសទី២ ភាពអត់ការងារក្នុងចំណោមនិស្សិតរៀនចប់អាយុចន្លោះ ២០ ទៅ ២៤ ឆ្នាំ គឺមានជាង៣ដង បើធៀបនឹងអត្រាប្រជាជនអត់ការងារទាំងមូល ដែលស្មើនឹង ១៩,៣ ភាគរយក្នុងខែមិថុនា ។    ស្ថិរភាពទីផ្សារការងារសម្រាប់យុវជន គឺជាកង្វល់នយោបាយដែលកើតឡើងយូរមកហើយក្នុងប្រទេសចិន។ ខណៈជំងឺរាតត្បាត COVID-19 ធ្វើឲ្យទីផ្សារការងារឯកជនកាន់តែចង្អៀត ប្រធានាធិបតីចិន ទទូចឲ្យមានការជ្រើសរើសបន្ថែម។ យ៉ាងណាមិញ កន្លងទៅ លោក ស៊ី ជិនភីង ធ្លាប់ព្រមានថា និស្សិតអត់ការងារ អាចធ្វើឲ្យមានបញ្ហាដល់ប្រទេសជាតិ។     ទាក់ទិនបញ្ហានេះ សហគ្រាសរដ្ឋ (SOEs) រដ្ឋាភិបាលមូលដ្ឋាន និងស្ថាប័នសាធារណៈ កំពុងឆ្លើយតបនឹងការអំពាវនាវរបស់លោកប្រធានាធិបតី ស៊ី ។ ក្រុមហ៊ុនប្រេងរដ្ឋដ៏ធំ Sinopec បង្កើនការជ្រើសរើសបុគ្គលិកជាង២ដងក្នុងឆ្នាំ២០២០ ជាមួយការងារ៣៥០០កន្លែងបន្ថែមសម្រាប់និស្សិតទើបរៀបចប់ថ្មីថ្មោង។ ដូចគ្នានេះដែរ សហគ្រាសរដ្ឋក្នុងខេត្តចិនដទៃទៀត ក៏ត្រូវបានណែនាំឲ្យពង្រីកការជ្រើសរើសបុគ្គលិកថ្មី ហើយទុកកន្លែងខ្លះសម្រាប់ក្រុមនិស្សិតទើបរៀនចប់ផងដែរ។    ផែនការរដ្ឋាភិបាលបញ្ជូនយុវជនទៅធ្វើការនៅតំបន់មិនសូវអភិវឌ្ឍក្នុងប្រទេសចិន ក៏ត្រូវបានបង្កើនចំនួនផងដែរ ពោលគឺបន្ថែមជាង៥០០០កន្លែង បើធៀបនឹងឆ្នាំមុន។ ទន្ទឹមនេះ ខេត្ដហ៊ូប៉ី ភាគកណ្ដាលប្រទេសចិន ក៏បានដំឡើងកូតាជ្រើសរើសមន្ត្រីបន្ថែមជាង៤០ភាគរយផងដែរ ខណៈបណ្ដាខេត្តភាគខាងជើង បានដំឡើងកូតា៤ដង៕     
ស្ថាប័នសាធារណៈ រដ្ឋាភិបាលមូលដ្ឋាន និងសហគ្រាសរដ្ឋរបស់ចិនរាប់ពាន់កន្លែង កំពុងពង្រីកការជ្រើសរើសមន្ត្រីវ័យក្មេងចូលបម្រើការងារ ខណៈវិស័យឯកជនដែលជាទីផ្សារការងារដ៏ធំសម្រាប់និស្សិតបញ្ចប់ការងារថ្មីថ្មោង រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារ COVID-19 ។ ការពង្រីកនេះ ធ្វើឡើងតាមការអំពាវនាវរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង ។
Fulham បានក្លាយជាក្រុមចុងក្រោយដែលបានផ្តល់មេរៀនឈឺចាប់សម្រាប់ក្រុមការពារតំណែងជើងឯកនាជំនួបលីគកំពូលអង់គ្លេសសប្តាហ៍ទី២៨ នៅរាត្រីថ្ងៃទី៧ ខែមីនា។ តាមរយៈលទ្ធផល ១-០ នេះ បានជួយក្រុមលោក Scott Parker មានឱកាសកាន់តែច្រើនក្នុងការប្រជែងដើម្បីគេចផុតពីតំបន់ត្រូវកាត់ចោល។   Liverpool ដែលបានឈ្នះជើងឯក Premier League រដូវកាលមុន ដោយមានពិន្ទុនាំមុខដាច់ដល់ទៅ១៨ពិន្ទុ បានរក្សាកំណត់ត្រាមិនចាញ់សោះនៅ Anfield ដល់ទៅ ៦៨ប្រកួតក្រោមការដឹកនាំរបស់លោក Klopp។ ប៉ុន្តែសម្រាប់រដូវកាលនេះ មិនត្រឹមតែមិនរក្សាកំណត់ត្រាបាន ហើមថែមទាំងបរាជ័យនៅដីខ្លួនឯងដល់ទៅ៦លើកជាប់ៗគ្នាទៀតផង។   «ខ្ញុំមិនចាំបាច់មានកំណត់ត្រាដ៏ល្អបំផុតទៀតនោះទេ។ នេះជាស្ថានភាពដ៏លំបាក និងការដឹកនាំដ៏អន់បំផុតក្នុងអាជីពអ្នកចាត់ការរបស់ខ្ញុំក្នុងរយៈពេល២០ឆ្នាំ»។ Klopp ប្រាប់អ្នកសារព័ត៌មានដូច្នេះបន្ទាប់ពីចាញ់ Fulham។   មូលហេតុដែល Liverpool ធ្លាក់ទម្រង់លេងយ៉ាងខ្លាំងបែបនេះ ត្រូវបានគេមើលឃើញថា ដោយសារកីឡាករសំខាន់ៗរងរបួសច្រើន ជាពិសេសខ្សែការពារដូចជា Virgil van Dijk, Joel Matip និង Joe Gomez ជាដើម។   បរាជ័យផ្ទួនៗគ្នានៅរយៈពេលចុងក្រោយនេះ ធ្វើឱ្យពួកគេទទួលបានតែ៤៣ពិន្ទុប៉ុណ្ណោះ ពីការប្រកួត ២៨លើក និងស្ថិតនៅចំណាត់ថ្នាក់ទី៨ក្នុងតារាងលីគកំពូលអង់គ្លេស ដែលប្រឈងអស់កៅអី Champions League និង Europa League រដូវកាលក្រោយ៕  
លោក Jurgen Klopp សារភាពថា Liverpool ចាញ់ក្នុងដី៦ប្រកួតជាប់ៗគ្នា ជាការដឹកនាំដ៏អន់និងស្ថិតក្នុងស្ថានភាពអាក្រក់បំផុតក្នុងអាជីពជាអ្នកចាត់ការទូទៅរយៈពេល២០ឆ្នាំ របស់ខ្លួន។ Klopp អះអាងដូច្នេះ បន្ទាប់ពីហង្សក្រហមចាញ់ក្រុមបាតតារាង Fulham ១-០ នៅ Anfield។
ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា កម្ពុជា នឹងទទួលឥទ្ធិពលពីសម្ពាធទាប ចាប់ពីថ្ងៃទី២៧-២៩ តុលា និងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ពីថ្ងៃទី ២៩ តុលា ដល់ថ្ងៃទី២ វិច្ឆិកា។   ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំជាមួយខ្យល់កន្ទ្រាក់ ចាប់ពីថ្ងៃទី២៧- ២៨ ខែតុលា ដែលអាចបង្កជាជំនន់ទឹកភ្លៀងនៅខេត្តព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងរាជធានីភ្នំពេញ។ ក្រសួងធនធានទឹក បន្តថា បន្ទាប់ពីនោះ ភ្លៀងអាចនឹងបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទីមធ្យមតែប៉ុណ្ណោះ។    រូបភាពដោយគណៈកម្មាធិកាគ្រប់គ្រងគ្រោះមហន្តរាយ ដោយឡែក បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានវិញ នៅថ្ងៃទី២៧-២៨ ខែតុលានេះ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរទៅខ្លាំង លាយឡំខ្យល់កន្រ្ទាក់ អាចបង្កជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ត្បូងឃ្មុំ  និងកំពង់ចាម។ បន្ទាប់ពីនោះ ភ្លៀងអាចនឹងធ្លាក់ក្នុងកម្រិតខ្សោយ ទៅមធ្យម។   ចំណែកឯ តំបន់មាត់សមុទ្រ ក៏អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង លាយឡំខ្យល់កន្រ្ទាក់ ហើយអាចបង្កជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តខេត្តកំពត កោះកុង និងខេត្តព្រះសីហនុផងដែរ។ ជាមួយគ្នានេះ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀង ខ្យល់និងរលកសមុទ្រខ្ពស់ៗ។ បើតាមក្រសួងធនធានទឹកដដែល បន្ទាប់ពីនោះ ភ្លៀងនឹងធ្លាក់ចុះក្នុងកម្រិតខ្សោយទៅមធ្យមប៉ុណ្ណោះ។    រូបភាពដោយគណៈកម្មាធិកាគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យពលរដ្ឋនៅរាជធានីភ្នំពេញ និងខេត្តចំនួន១៤ ខាងលើត្រូវប្រុងប្រយ័ត្ន ចំពោះបញ្ហាដែលអាចកើតមានជាយថាហេតុ។ លើសពីនេះ ចាស់ជរា ក្មេង ត្រូវការពារ និងប្រយ័ត្នខ្ពស់បំផុត ដើម្បីរក្សាសុវត្ថិភាពក្នុងរដូវកាលគ្រោះទឹកជំនន់តាមបណ្ដាខេត្តនិងក្រុងក្នុងប្រទេស៕ 
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា កម្ពុជា នឹងមានភ្លៀងធ្លាក់កម្រិតបង្គួរ ទៅខ្លាំងតាមតំបន់ និងអាចធ្វើឱ្យរាជធានីភ្នំពេញ និងខេត្តចំនួន១៤ រងគ្រោះដោយសារជំនន់ទឹកភ្លៀង។ ស្ថានភាពនេះ បណ្ដាលមកពីឥទ្ធិពលពីសម្ពាធទាប និងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់។ នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម។
កាលពីជើងទី១ ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ វៀតណាមជាអ្នកឈ្នះដោយលទ្ធផល ២-១។ ត្រឡប់ទៅទឹកដីវៀតណាវិញ ម្ចាស់ផ្ទះក៏នៅតែអាចបន្តជ័យជម្នះជាលើកទី២របស់ខ្លួនក្នុងលទ្ធផល ២-១ ដដែល។      ការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFF Suzuki Cup ឆ្នាំ២០១៨ នេះ នឹងត្រូវធ្វើឡើងចំនួន២ជើងដូចវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ។ ម៉ាឡេស៊ីនឹងធ្វើជាម្ចាស់ផ្ទះមុន នៅថ្ងៃទី១១ ខែធ្នូ ហើយត្រឡប់ទៅដីវៀតណាមវិញសម្រាប់ជំនួបលើកទី២ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៨៕
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមបានឈានទៅដណ្តើមពានរង្វាន់ AFF Suzuki Cup 2018 ជាមួយម៉ាឡេស៊ី បន្ទាប់ពីយកឈ្នះហ្វីលីពីន ២-១ នាជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី៦ ខែធ្នូនេះ ក្នុងកីឡដ្ឋាន My Dinh ក្នុងទីក្រុងហាណូយ។ សរុបលទ្ធផលទទាំងពីរជើង (Aggregate) វៀតណាឈ្នះហ្វីលីពីន ៤-២។
  ១. អ្នកទទួលទានកាបូអ៊ីដ្រាតដែលមានជាតិម្សៅៗ   ធ្លាប់សម្គាល់ឃើញដែរទេថា នៅពេលអ្នកទទួលទាននំឃុកគី ឬនំដូណាត់ ត្រឹម ១ដុំហាក់ដូចជាមិនគ្រប់គ្រាន់ឱ្យឆ្អែតសោះ ហើយអ្នកមានអារម្មណ៍ចង់ញ៊ាំថែមទៀត? ពិតណាស់វាជាប្រតិកម្មនៃខួរក្បាលឆ្លើយតបនឹងអាហារបែបកាបូអ៊ីដ្រាតដែលមានជាតិម្សៅ។ នំឃុកគី នំស្រួយ និងអាហារផ្អែមៗផ្សេងទៀតអាចបង្កើនកម្រិតនៃគ្លុយកូសក្នុងឈាមដែលងាយស្រកចុះភ្លាមៗក្នុងរយៈពេលខ្លី។ នៅពេលជាតិស្ករក្នុងឈាមឡើងចុះឆាប់រហ័ស វាអាចបណ្ដាលឱ្យអ្នកកាន់តែឃ្លានអាហារផ្អែមខ្លាំងឡើងប្រៀបបាននឹងវដ្ដមួយ។ ដូច្នេះដើម្បីទប់ស្កាត់ហានិភ័យនៃបញ្ហានេះ ចូរព្យាយាមចៀសវាងអាហារកាបូអ៊ីដ្រាតមានជាតិស្ករខ្ពស់។ ចូរព្យាយាមទទួលទានផ្លែប៉ោម គ្រាប់អាល់ម៉ុន គ្រាប់ជី និងគ្រាប់រីករាយជាដើម។   ២. អ្នកកំពុងស្ថិតក្រោមភាពស្ត្រេស ឬតានតឹងក្នុងអារម្មណ៍ខ្លាំង   នៅពេលជួបប្រទះបញ្ហាតានតឹងក្នុងអារម្មណ៍មនុស្សមួយចំនួនមិនឃ្លានទទួលទានអ្វីឡើយ ខណៈដែលអ្នកខ្លះទៀតឃ្លានទទួលទានអាហារជាច្រើនទប់ទល់នឹងស្ថានភាពនេះ។ ភាពតានតឹងក្នុងអារម្មណ៍អាចបណ្ដាលឱ្យអ័រម៉ូនស្ត្រេស cortisol និង adrenaline កើនឡើង។ ជាលទ្ធផលខួរក្បាលបែរជាចាត់ទុកថារាងកាយកំពុងត្រូវការថាមពលបន្ថែម ដូច្នេះទើបធ្វើឱ្យអ្នកចង់ញ៊ាំអាហារផ្សេងៗខ្លាំងដើម្បីបំពេញភាពឃ្លាន។ ស្ត្រេសក៏បន្ថយកម្រិតនៃសេរ៉ូតូនីនក្នុងខួរក្បាលធ្វើឱ្យអ្នកមានអារម្មណ៍ឃ្លានទាំងដែលការពិតទៅមិនដូច្នេះឡើយ។ ដើម្បីជាការប្រសើរ ចូរព្យាយាមគ្រប់គ្រងកម្រិតនៃភាពស្ត្រេសរបស់អ្នក។   ៣. អ្នកទទួលទានគ្រឿងស្រវឹងច្រើនជ្រុល   គ្រឿងស្រវឹងងាយនឹងបណ្ដាលឱ្យរាងកាយខ្សោះជាតិទឹក។ ពិតណាស់ កង្វះជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយអាចបណ្ដាលឱ្យអ្នកមានអារម្មណ៍ឃ្លាន។   ៤. ស្រេកទឹក   ប្រសិនបើអ្នកទើបនឹងទទួលទានច្រើនឆ្អែតហើយសោះ ស្រាប់តែឃ្លានទៀតនោះអ្នកប្រហែលជាកំពុងស្រេកទឹក។ ទទួលទានទឹកធម្មតា ១ កែវ ហើយរងចាំបន្តិច។ ប្រសិនបើអារម្មណ៍ឃ្លានបាត់ថយចុះនោះមួយស្របក់ទៀតអ្នកនឹងឈប់ឃ្លានតែម្ដង។ ជម្រើសដ៏ប្រសើរបំផុត គឺហ្វឹកហាត់រាងកាយឱ្យទទួលទានទឹកច្រើននៅពេលព្រឹក និងកន្លះម៉ោងមុនរាល់ពេលអាហារ។   ៥. គេងមិនគ្រប់   ជាមួយនឹងការគេងបានស្កប់ពី ៧ ទៅ ៨ ម៉ោង នោះអារម្មណ៍ឃ្លានមិនធ្វើឱ្យអ្នកភ្ញាក់ឡើងកំឡុងពេលយប់ឡើយ។ នៅពេលយប់រាងកាយផលិតអ័រម៉ូនមេឡាតូនីនដែលទទួលខុសត្រូវមិនត្រឹមតែចំពោះដំណើរការប្រក្រតីនៃសរីរាង្គ, គ្រប់គ្រងការឃ្លានប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះរូបរាងផងដែរ។ ដើម្បីទទួលបានភាពស្រស់ស្រាយ និងសម្រស់ស្រស់ស្អាត ចូរព្យាយាមគេងលក់មុនពាក់កណ្ដាលយប់។   ៦. ចូលគេងយប់ជ្រៅពេក   នោះក៏ព្រោះតែការគេងជះឥទ្ធិពលដល់អ័រម៉ូនគ្រប់គ្រងការឃ្លាន ghrelin និង leptin។   ៧. រំលងការទទួលទានអាហារសម្រន់   មនុស្សភាគច្រើនយល់ថាការទទួលទានច្រើនជាង ៣ ដងក្នុងមួយថ្ងៃ គឺមិនល្អ។ ទោះជាយ៉ាងណាដើម្បីរក្សាបាននូវសុខភាពល្អនិងបញ្ឈប់អារម្មណ៍ឃ្លានមិនឈប់យើងគួរទទួលទានអាហារ ៥ ដងក្នុងមួយថ្ងៃ គឺអាហារពេលព្រឹក អាហារពេលថ្ងៃត្រង់ អាហារពេលល្ងាច និងអាហារសម្រន់តិចតួច ២ ដង។ប៉ុន្តែដើម្បីជាការប្រសើរ អ្នកគួរជ្រើសរើសអាហារសម្រន់អោយបានត្រឹមត្រូវដូចជា គ្រាប់ធញ្ញជាតិ  និងអាហារបែបសាឡាដ។   ៨. កង្វះប្រូតេអ៊ីន   កុំភ្លេចរួមបញ្ចូលជាតិប្រូតេអ៊ីនក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ក៏ព្រោះវាអ្វីដែលធ្វើឱ្យអ្នកមានថាមពល, ស្វាហាប់, រស់រវើក និងឆ្អែតស្កប់ស្កល។ បន្លែ និងផ្លែឈើ គឺល្អសម្រាប់សុខភាព ប៉ុន្តែប្រូតេអ៊ីនគួរមានជាចាំបាច់ក្នុងរបបអាហារ។ ប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនមានដូចជា សាច់គ្មានខ្លាញ់, សាច់មាន់, ស៊ុត និងច្រើនទៀត៕   ត្រួតពិនិត្យដោយ www.health.com.kh
តើមានអ្វីកើតឡើងទៅប្រសិនបើអ្នកចេះតែឃ្លានរហូតមិនឈប់សោះ?  ដំបូងអ្នកត្រូវដឹង ឬយល់ថាតើហេតុអ្វីបានជាអ្នកឃ្លាន ហើយឃ្លានបែបណាជាមុនសិន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលបណ្ដាលឱ្យអ្នកចេះតែឃ្លានមិនឈប់ ៖
ទោះវ៉ាក់សាំងប្រឆាំង COVID-19 កំពុងស្ថិតក្នុងដំណាក់អភិវឌ្ឍក្ដី បណ្ដាប្រទេសអ្នកមានជាច្រើនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថដើម្បីបញ្ជាទិញវ៉ាក់សាំងទុកជាមុន ដែលការណ៍នេះធ្វើឲ្យមានក្ដីបារម្ភចំពោះប្រទេសកំពុងអភិវឌ្ឍដែលមិនសូវមានលុយកាក់។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Retno Marsudi បាននិយាយថា ប្រទេសកំពុងអភិវឌ្ឍត្រូវតែមានសិទ្ធិទទួលបានវ៉ាក់សាំង COVID-19 ។   ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AFP រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Retno Marsudi បាននិយាយថា វាជារឿងសំខាន់ណាស់សម្រាប់ប្រទេសអ្នកមាននិងអ្នកក្រក្នុងការធ្វើការជាមួយគ្នាដើម្បីអាចធានាបានថា គ្រប់ប្រទេស មានសិទ្ធិទទួលបានវ៉ាក់សាំងស្មើគ្នាហើយមានសុវត្ថិភាពនិងតម្លៃសមរម្យ។    «តើអ្នកអាចស្រមៃបានទេ ប្រសិនបើវ៉ាក់សាំងភាគច្រើនទៅប្រទេសអភិវឌ្ឍន៍? តើជោគវាសនារបស់ប្រទេសកំពុងអភិវឌ្ឍន៍នឹងទៅជាយ៉ាងណា?» លោកស្រី Marsudi បានប្រាប់ AFP បែបនេះក្នុងបទសម្ភាសជាវីដេអូពីទីក្រុងឡុងផ្សាយថ្ងៃទី១៤ ខែតុលា។    ការអត្ថាធិប្បាយរបស់លោកស្រី Marsudi ធ្វើឡើងក្រោយរបាយការណ៍របស់អង្គការ Oxfam កាលពីខែមុនដែលបានរកឃើញថា ក្រុមប្រទេសអ្នកមានដែលតំណាង១៣ភាគរយនៃប្រជាជនពិភពលោកបានទិញច្រើនជាងពាក់កណ្តាលនៃចំនួនវ៉ាក់សាំង COVID-19 ដែលត្រូវបានសន្យាផ្គត់ផ្គង់នាពេលអនាគត។ ទាក់ទងរឿងវ៉ាក់សាំងវិញ លោកស្រី Marsudi ជួបជាមួយក្រុមហ៊ុនផលិតឱសថ AstraZeneca ដែលមានមូលដ្ឋាននៅអង់គ្លេសដើម្បីពង្រឹងកិច្ចព្រមព្រៀងផ្តល់វ៉ាក់សាំងឲ្យឥណ្ឌូណេស៊ីដែរ។    យ៉ាងណាមិញ លោកស្រី Marsudi បានបដិសេធមិនពិភាក្សាលម្អិតរឿងការទិញវ៉ាក់សាំងនេះដែរ។ ទេប៉ុន្តែប្រមុខការទូតឥណ្ឌូណេស៊ីបង្ហាញសុទិដ្ឋិនិយមថា ឥណ្ឌូណេស៊ី នឹងទទួលបានវ៉ាក់សាំងមួយចំនួនពី AstraZeneca ដោយការចរចាកំពុងតែដំណើរការហើយ។ លោកស្រី Marsudi ក៏គ្រោងនឹងទៅប្រទេសស្វីសដើម្បីចូលរួមការដេញថ្លៃវ៉ាក់សាំងដែរ។   ឥណ្ឌូណេស៊ី ដែលរងគ្រោះខ្លាំងដោយសារ COVID-19 កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធានាបានវ៉ាក់សាំងសម្រាប់ប្រជាជនរបស់ខ្លួន។ បន្ថែមពីលើការស្វែងរកវ៉ាក់សាំងនៅអឺរ៉ុប ឥណ្ឌូណេស៊ី ចាប់ផ្តើមសាកល្បងការចាក់វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Sinovac Biotech របស់ចិនទៅលើអ្នកស្ម័គ្រចិត្តប្រមាណ ១,៦០០ នាក់ក្នុងការសិក្សារយៈពេល ៦ ខែដែលចាប់ផ្ដើមនៅខែសីហា។   ឥណ្ឌូណេស៊ី មានករណីឆ្លងវីរុសថ្មីចំនួនជាង៣៤ម៉ឺននាក់ និងមានមនុស្សស្លាប់ជាង ១២,០០០ នាក់។ ប៉ុន្តែគេជឿថា ករណីឆ្លងអាចមានច្រើនជាងនេះ ព្រោះឥណ្ឌូណេស៊ី ជាប្រទេសមានអត្រាធ្វើតេស្តទាបបំផុតមួយនៅលើពិភពលោក៕
ដោយ៖ កង ម៉េងហុង 
តារាបាល់ទាត់វ័យ ៣៥ឆ្នាំ រួមជាមួយនឹងមិត្តរួមក្រុម Paris Saint Germain ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe និងកីឡាករវ័យក្មេង Erling Haaland មកពីក្រុម Manchester City សុទ្ធសឹងតែក្នុងចំណោមកីឡាករចំនួន ១៤នាក់សម្រាប់ពានរង្វាន់ The Best FIFA Mens Player។ នេះបើតាមសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA ) ប្រកាសថ្ងៃទី១២ ខែមករា។ Messi, Mbappe និង Haaland ត្រូវបានចូលរួមប្រជែងដោយកីឡាករម្ចាស់ពានរង្វាន់នេះកាលពីឆ្នាំកន្លងទៅ Robert Lewandowski មកពី Barcelona ខ្សែបម្រើ Kevin De Bruyne មកពី Man City និង Mohamed Salah មកពីក្រុមហង្សក្រហម Liverpool។   ពានរង្វាន់អ្នកចាំទីល្អ កីឡាករចាំទី Alisson Becker មកពីក្រុម Liverpool អ្នកចាំទីសញ្ជាតិបែលហ្ស៊ិក Thibaut Courtois និង ម្ចាស់ជើងឯក World Cup 2022 អ្នកចាំទី Martinez មកពី Aston Villa សុទ្ធសឹងតែនៅក្នុងចំណោមបញ្ជីបេក្ខភាពអ្នកចាំទីល្អ The Best FIFA Mens Goalkeeper។   លោក Carlo Ancelotti គ្រូបង្វឹក Real Madrid និង Pep Gaurdiola អ្នកចាត់ការក្រុម Manchester City លោក Lionel Scaloni គ្រូបង្វឹកអាហ្សង់ទីន និងលោក Didier Deschamps រួមជាមួយលោក Walid Regragui សុទ្ធសឹងតែជាប់ក្នុងបញ្ជីបេក្ខភាពគ្រូបង្វឹកល្អ The FIFA Best Mens Coach។   ចំណែកផ្នែកនារីវិញកីឡាការិនីមកពី Barca និង Arsenal វ៉ាដាច់ក្នុងបញ្ជីពានរង្វាន់នារី The FIFA Best Womens Player ដោយម្ខាងៗមានកីឡាការិនីចំនួនដល់ទៅ ៣រូបរៀងៗខ្លួនស្ថិតក្នុងបញ្ជី រួមមានកីឡាការិនី Alexia Putellas, Keira Walsh និង Aitana Bonmati សម្រាប់ក្រុមម្ចាស់ជើងឯកពានរង្វាន់លីគអេស្ប៉ាញ។ ចំណែកមកពីកាំភ្លើងធំរបស់អង់គ្លេសរួមមាន Leah Williamson, Vivianne Miedema និង Beth Mead។   កីឡាការិនីមកពីក្រុម Chelsea មានចំនួន ២រូបដែលជាមិត្តរួមក្រុមដ៏ល្អ Sam Kerr និង Jessie Fleming និងកីឡាការិនី Ada Hegerberg និង Wendie Renard របស់ក្រុម Olympique Lyonnais សុទ្ធតែជាកីឡាការិនីមកពីក្រុមដូចគ្នាតែមួយមានឈ្មោះក្នុងបញ្ជីបេក្ខភាព។   សម្រាប់ផ្នែកគ្រូបង្វឹកស្ត្រីវិញ អ្នកស្រី Sarina Wiegman ដែលដឹកនាំក្រុមជម្រើសជាតិនារីអង់គ្លេសឈ្នះពានរង្វាន់ UEFA Euro កាលពីឆ្នាំមុន បានក្លាយជាគ្រូបង្វឹកស្ថិតក្នុងបញ្ជីបេក្ខភាពគ្រូបង្វឹកល្អប្រចាំឆ្នាំ ហើយដោយប្រជែងដោយគ្រូបង្វឹក Chelsea អ្នកស្រី Emma Hayes និងអ្នកស្រី Martina Voss-Tecklenburg គ្រូបង្វឹកក្រុមជម្រើសជាតិនារីអាល្លឺម៉ង់។   បើតាមសេចក្តីថ្លែងការរបស់ FIFA ដដែលបានឱ្យដឹងថាការប្រកួតបេក្ខភាពចំនួន ៣នាក់ចុងក្រោយ សម្រាប់តាមប្រភេទនៃពានរង្វាន់នីមួយៗនៅប្រកាសនៅដើមខែកុម្ភៈខាងមុខនេះ។ មិនត្រឹមតែប៉ុណ្ណោះ FIFA ក៏បានប្រកាសបញ្ជីឈ្មោះបេក្ខភាពកីឡាករ ១១នាក់សម្រាប់ពានរង្វាន់ Pukas Award ដែលជាពានកីឡាករស៊ុតបាល់បញ្ចូលទីល្អស្អាតជាងគេដ៏អស្ចារ្យផងដែរ ហើយ Mbappe ក៏ស្ថិតក្នុងចំណោមបញ្ជីឈ្មោះបេក្ខភាពនេះដែរជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទីលើអាហ្សង់ទីនដែលជាគ្រាប់បាល់ទី២ របស់គេនៅវគ្គផ្តាច់ព្រ័ត្រ World Cup៕  
ប្រធានក្រុមអាហ្សង់ទីន Lionel Messi កំពុងតែបង្ហាញឥទ្ធិពលខ្លួនយ៉ាងខ្លាំងបន្ថែមទៀត ដោយបានជាប់ឈ្មោះក្នុងបញ្ជីសម្រិតសម្រាំងកីឡាករល្អប្រចាំឆ្នាំនៃពានរង្វាន់ FIFA Best Mens Player ឆ្នាំ២០២២ ក្រោយរូបគេបានឈ្នះពានរង្វាន់ World Cup នៅកាតា។ Kylian Mbappe, Erling Haaland សុទ្ធតែស្ថិតក្នុងចំណោមបេក្ខភាព១៤នាក់ចុងក្រោយប្រជែង Best FIFA Player។ គ្រូបង្វឹកអាហ្សង់ទីនលោក Lionel Scaloni ក៏ស្ថិតក្នុងបញ្ជីប្រជែង FIFA Award ដែរ។
កំពុងធ្វើការបណ្ដើរ រៀនបណ្ដើរ និងព្យាបាលជំងឺប្រចាំកាយបណ្ដើរនៅសហរដ្ឋអាមេរិក លោក បណ្ឌិត ចិន្ត ច័ន្ទរតនា ដែលត្រៀមបន្តការសិក្សាទៅថ្នាក់ក្រោយបណ្ឌិត ជំនាញប្រព័ន្ធផ្សព្វផ្សាយនោះ មិនដែលបោះបង់ចោលការសិក្សាម្ដងណាឡើយ បើទោះបីជាលោកទទួលបានសញ្ញាបត្របណ្ឌិត ពីប្រទេសបារាំងហើយក៏ដោយចុះ។    មានជំនាញពាក់ព័ន្ធនឹងបុរាណវិទ្យា និងប្រវត្តិសិល្បៈអាស៊ីអាគ្នេយ៍ លោក រតនា មានឱកាសធ្វើជាទីប្រឹក្សារបស់ក្រុមហ៊ុន Walt Disney ដើម្បីផលិតរឿង RAYA AND THE LAST DRAGON ដែលបាននិយាយពីអរិយធម៌ខ្មែរផងនោះ។ លោក ចិន្ត ច័ន្ទរតនា ជាមគ្គុទេសក៍ទេសចរណ៍ ក្នុងអំឡុង ឆ្នាំ១៩៩៧  លោក ច័ន្ទរតនា ដែលមានឪពុកឈ្មោះ ចិន្ត នាគ ជាតួឯកល្ខោនក្នុងសម័យសង្គមរាស្ត្រនិយម និងជាអ្នកដឹកនាំរឿងផងនោះបានបញ្ជាក់ថា ដើមហេតុដែលនាំឱ្យលោក ខំប្រឹងប្រែងរៀន មិនមែនត្រឹមតែការស្អប់ភាពក្រប៉ុណ្ណោះទេ តែក៏ព្រោះលោកចង់ទៅលេងក្រៅប្រទេស ដូចឪពុករបស់ខ្លួនដែរ។   ចាប់កំណើតនៅរាជធានីភ្នំពេញ ហើយរស់នៅនិងធំធាត់ក្នុងអគារបូឌិញ(អគារស) ដែលជាតំបន់ហ៊ុមព័ទ្ធទៅដោយសំណង់អនាធិបតេយ្យ ជនអនាថា អ្នកសេពគ្រឿងញៀន និងការលេងល្បែងស៊ីសងជាដើម ប៉ុន្តែ កុមារ ច័ន្ទរតនា ដែលកើតក្នុងឆ្នាំ១៩៨០ ពុំបានរងឥទ្ធិពលពីរឿងទាំងនោះឡើយ។ គ្មានពេលចាប់អារម្មណ៍ពីមជ្ឈដ្ឋាននៅជុំវិញខ្លួន ក៏ព្រោះតែគេខំផ្ដោតតែលើការសិក្សា ក្នុងបំណងបានជិះយន្តហោះដើរលេងក្រៅប្រទេស ដោយពុំចាំបាច់ចំណាយប្រាក់ផ្ទាល់ខ្លួននោះឯង។   «ឪពុករបស់ខ្ញុំជាសិល្បករ គាត់បានចេញទៅបរទេសច្រើន។ រាល់ដងខ្ញុំតែងសួរគាត់ពីប្រទេសគេ គាត់ប្រាប់ថាស្រុកគេធ្លាក់ទឹកកកធ្លាក់ព្រឹល ស្អាតបែបនេះ ស្អាតបែបនោះ។ ខ្ញុំពិតជាចង់ទៅលេងស្រុកគេ ហើយក៏ចង់ជិះយន្តហោះដែរ។ ឪពុកខ្ញុំប្រាប់ថា បើកូនចង់ទៅកូនត្រូវតែខំរៀន ពេលកូនរៀនពូកែ កូនទៅដើរលេងស្រុកគេ មិនអស់លុយខ្លួនឯងទេ។ តាំងពីពេលនោះ ខ្ញុំគិតតែខំរៀនមួយមុខគត់»។   ធ្វើការភាគច្រើនលើផ្នែកស្រាវជ្រាវ និងបកប្រែភាសា បុរសដែលមានបងប្អូន៤នាក់រូបនេះ ចូលចិត្តមុខវិទ្យាពាក់ព័ន្ធនឹងប្រាសាទ ពិសេសប្រវត្តិសាស្ត្រក្នុងសម័យអង្គរ និងសម័យហ្វូណន តាំងពីកុមារភាព។    យុវជនដែលមានទម្លាប់អានសៀវភៅតាំងតែពីក្មេងរាល់ពេលទំនេររូបនេះ ថាក្រោយសម័យសង្គ្រាម គ្រួសាររបស់លោកចាប់ផ្ដើមពីបាតដៃទទេ ដូចគ្រួសារដទៃដែរ ដោយរកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹក។ បើទោះបីជាគ្រួសារទីទាល់ក្រយ៉ាងណា ក៏ម្ដាយឪពុករបស់លោក តែងជំរុញឱ្យលោកនៅកៀកនឹងការសិក្សាជានិច្ច។ លោក ចិន្ត ច័ន្ទរតនា ជាមគ្គុទេសក៍ទេសចរណ៍ ក្នុងអំឡុងឆ្នាំ ១៩៩៧    បានបញ្ចប់ថ្នាក់វិទ្យាល័យក្នុងអាយុ១៦ឆ្នាំ គឺក្នុងឆ្នាំ១៩៩៦ ដោយក្ដីស្រឡាញ់ខាងវប្បធម៌ និងប្រវត្តិសាស្ត្រ យុវជន ចិន្ត ច័ន្ទរតនា បានដាក់ពាក្យប្រឡងចូលរៀនខាងមគ្គុទេសក៍ទេសចរណ៍ ក្នុងអំឡុងឆ្នាំ១៩៩៧ ដោយយកភាសាអង់គ្លេស។ កាលនោះភាសាបរទេសរបស់បុរស ដែលមានម្ដាយជាសិល្បការិនីស្មូត្រកំណាព្យឈ្មោះ ម៉ិញ យុន រូបនេះ ពុំទាន់អាចប្រើប្រាស់បានល្អឡើយ។ ប៉ុន្តែដោយភាពក្លាហាន ផ្សំជាមួយចិត្តចង់ធ្វើការងារផ្នែកនោះផង លោកមិនរារែកក្នុងការដាក់ពាក្យប្រឡងឡើយ។   លោក រតនា បញ្ជាក់៖«ប្រឡងជាប់ចូលរៀនខាងមគ្គុទេសក៍ទេសចរណ៍ភ្លាម ខ្ញុំរៀនគួរអង់គ្លេសផង រៀនបារាំងផង រៀនជប៉ុនផង រៀនថៃផង និងរៀនបកប្រែកាសែតផង។ ពេលខ្ញុំរៀនមិនចេះ ខ្ញុំតែងគិតថា ហេតុអ្វីគេរៀនចេះ ហើយហេតុអ្វីខ្ញុំរៀនមិនចេះ? ខ្ញុំតូចចិត្តនឹងខ្លួនឯង ខ្ញុំជិះកង់បណ្ដើរនិយាយបណ្ដើរ សួរខ្លួនឯង ឆ្លើយខ្លួនឯង ធ្វើយ៉ាងណាឱ្យចេះនិយាយ»។    ក្រោយរៀនចប់ ហើយចូលធ្វើការក្នុងក្រុមហ៊ុនទេសចរណ៍មួយ ជាមគ្គុទេសក៍ទេសចរណ៍ ក្នុងលក្ខខណ្ឌស្ម័គ្រចិត្ត យុវជនដែលមិនបានរៀនគួរភាសាបរទេសបានដិតដល់ព្រោះជីវភាពខ្វះខាតរូបនេះ កាន់តែចង់ដឹងរឿងរ៉ាវពាក់ព័ន្ធនឹងប្រាសាទខ្មែរខ្លាំងឡើយ។ លោកបានប្រឡងអាហារូបករណ៍ យកមហាវិទ្យាល័យបុរាណវិទ្យា ប៉ុន្តែជាអកុសលលោកប្រឡងធ្លាក់រហូតដល់ទៅ២ឆ្នាំ។ «កាលពីក្មេងឪពុកខ្ញុំឧស្សាហ៍នាំខ្ញុំចូលព្រះបរមរាជរាំង និងសារមន្ទីរជាតិ ធ្វើឱ្យខ្ញុំកាន់តែចាប់អារម្មណ៍ខាងបុរាណវិទ្យា។ ជាភ័ព្វសំណាង ដែលខ្ញុំបានស្វែងរកខ្លួនឯងឃើញ ថាខ្ញុំស្រឡាញ់អ្វី ហើយខ្ញុំបានដើរតាមវាជាដរាបមក»។ នេះជាការពន្យល់របស់បណ្ឌិត រតនា។ លោក ចិន្ត ច័ន្ទរតនា ជាមគ្គុទេសក៍ទេសចរណ៍ ក្នុងអំឡុងឆ្នាំ១៩៩៧    ព្រោះតែជាអ្នកស្រឡាញ់ការសិក្សា ដូច្នោះហើយក្នុងអំឡុងពេលដែលលោក ប្រឡងធ្លាក់ផ្នែកបុរាណវិទ្យា នោះ លោកមិនទុកខ្លួនឱ្យនៅទំនេរឃ្លាតពីការសិក្សាឡើយ ពោលគឺលោកបានប្រឡងជាប់អាហារូបករណ៍ រៀនផ្នែកសេដ្ឋកិច្ចក្នុងឆ្នាំ១៩៩៧-១៩៩៨ ដោយនៅបន្តការងារជាមគ្គទេសសក៍ទេសចរណ៍។   ការតស៊ូមិនព្រមបោះបង់ចំពោះអ្វីដែលខ្លួនស្រឡាញ់ ជាសំណាងល្អ នៅឆ្នាំ១៩៩៩ និស្សិត ចិន្ត ច័ន្ទរតនា បានជាប់អាហារូបករណ៍ រៀនជំនាញបុរាណវិទ្យាដូចបំណងប្រាថ្នា ដោយរៀនបណ្ដើរធ្វើការបណ្ដើរ។ ទោះជាយ៉ាងណាក៏ដោយ លោកបានឈប់រៀនជំនាញសេដ្ឋកិច្ច  ក្រោមហេតុផលលោកមិនស្រឡាញ់ជំនាញនោះ។    រៀនបុរាណវិទ្យារយៈពេល៥ឆ្នាំ ហើយឯកសាររៀនជាង៩០ភាគរយ ជាភាសាបារាំង ដូច្នោះតម្រូវឱ្យលោក រតនា ត្រូវរៀនភាសាបារាំង២០ម៉ោងក្នុងមួយសប្ដាហ៍ ដើម្បីងាយស្រួលស្រាវជ្រាវឯកសារសិក្សា។ ដេប៉ាឌីម៉ងភាសាបារាំងនោះហើយ ដែលធ្វើឱ្យលោក ច័ន្ទរតនា បានជិះយន្តហោះទៅលេងប្រទេសបារាំង  ដោយមិនគិតថ្លៃ ជាលើកដំបូងបង្អស់ក្នុងជីវិត។   លោកបន្ថែម៖«រៀនបានប្រាក់ហើយ មានឱកាសទៅលេងបារាំងដោយមិនគិតថ្លៃទៀត ខ្ញុំកាន់តែសប្បាយចិត្តរៀន។ គេប្រឡងជម្រុះយកតែអ្នករៀនពូកែទៅលេងបារាំង។ ក្នុងឆ្នាំ២០០១ ខ្ញុំបានស្គាល់រស់ជាតិនៃការជិះយន្តហោះដំបូងក្នុងជីវិត»។    ក្រោយពីបានធ្វើសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឯកទេសបុរាណវិទ្យាក្នុងឆ្នាំ២០០៤ លោក ចិន្ត ច័ន្ទរតនា បានបន្តប្រឡងយកអាហារូបករណ៍ ផ្នែកប្រវត្តិសិល្បៈ ថ្នាក់អនុបណ្ឌិតទៅសិក្សានៅប្រទេសបារាំង ក្នុងឆ្នាំ២០០៥។ បើទោះបីជាភាសាបារាំងរបស់ខ្លួន ពុំទាន់ស្ទាត់ជំនាញក្ដី ក៏លោកប្រាប់ខ្លួនឯងថា លោកត្រូវតែទៅរៀន។ លោក ចិន្ត ច័ន្ទរតនា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាបុរាណវិទូ    «ពេលនោះខ្ញុំសប្បាយចិត្តផង ភ័យផង ព្រោះបញ្ហាភាសាមិនសូវស្ទាត់ ហើយខ្ញុំត្រូវរៀនជាមួយកូនបារាំង។ ពេលទៅរៀនដំបូង ខ្ញុំចង់យំក៏យំមិនចេញដែរ។ ខ្ញុំភ័យមែន តែខ្ញុំក្លាហាន ខ្ញុំដឹងថាខ្ញុំត្រូវតែតស៊ូ។ ខ្ញុំសួរគ្រូថាភាសាខ្ញុំនៅខ្សោយ តើខ្ញុំត្រូវធ្វើម៉េច? គ្រូថាមានតែរស់នៅក្នុងសង្គមរបស់បារាំង ឧស្សាហ៍និយាយគ្នាជាមួយជនជាតិបារាំង ខ្ញុំធ្វើតាមគាត់គ្រប់យ៉ាង»។ នេះជាការពន្យល់របស់លោក ច័ន្ទរតនា។    ដើម្បីហ្វិកហាត់ភាសាបារាំងឱ្យខ្លាំង និស្សិតទៅពីកម្ពុជារូបនេះ បានទៅធ្វើការងារជាអ្នកលក់ភ្លៅមាន់ នៅក្នុងផ្សារមួយក្នុងប្រទេសបារាំង រាល់ពេលទំនេរពីការសិក្សា។ ការងារនេះមិនត្រឹមតែជួយឱ្យលោក អាចនិយាយ ស្ដាប់ និងប្រើភាសាម្ចាស់ស្រុកបានល្អប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយលោកឱ្យទទួលបានចំណូលខ្លះ ដើម្បីផ្គត់ផ្គង់ការចំណាយបានមួយកម្រិតដែរ។  បុរសវ័យ៤១ឆ្នាំរូបនេះបន្ថែម៖«ពេលវិស្សមកាល ខ្ញុំទៅលក់មាន់ដុត ដំឡូង និងសាំងវិច នៅផ្សារដែលមានថៅកែខ្មែរ ពេលនោះខ្ញុំចេះភាសាអ្នកផ្សារ។ ប្រាក់អាហារូបករណ៍បានតិច គ្រាន់ជួលផ្ទះនិងចំណាយលើអាហារ ហើយពេលខ្លះក៏ខ្វះខាតដែរ។ បានប្រាក់ធ្វើការនេះខ្ញុំអាចទិញសម្ភារប្រើប្រាស់បានខ្លះ»។   បន្ទាប់ពីបញ្ចប់សារណាថ្នាក់អនុបណ្ឌិតដោយជោគជ័យ បុរសដែលចូលចិត្តអានសៀវភៅប្រវត្តិសាស្ត្រតាំងពីអាយុ១១ឆ្នាំរូបនេះ មានសំណាងទទួលបានការផ្ដល់ឱកាសជាថ្មី ដើម្បីដាក់ពាក្យសុំអាហារូបករណ៍ថ្នាក់បណ្ឌិតបន្តទៀត។ បើទោះបីជាគ្រូបានមើលឃើញពីសមត្ថភាពរបស់និស្សិតរូបនេះ ថាអាចបន្តទៅថ្នាក់បណ្ឌិតក៏ពិតមែន ប៉ុន្តែសាមីខ្លួន នៅតែមានភាពស្រពេចស្រពិលនឹងសមត្ថភាពខ្លួនឯង។    «រៀនអនុបណ្ឌិតទើបចប់មិនទាន់ដឹងឯណាឯណីផង ឥឡូវចង់យកបណ្ឌិតទៀត មិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេ។ ខ្ញុំដូចជ្រូកឃើញទឹកក្ដៅរាអ៊ីចឹងដែរ។ ប៉ុន្តែចិត្តមួយទៀតគិតថា ត្រូវតែរៀនទៀត។ អ្នកគ្រូគាត់ជួយចុះឈ្មោះឱ្យខ្ញុំ ប៉ុន្តែខ្ញុំត្រូវមកខ្មែរវិញសិន ដើម្បីសុំអាហារូបករណ៍។ ខ្ញុំអត់ចង់ឱ្យខាតពេល ខ្ញុំរៀនចប់អនុបណ្ឌិតភ្លាម ខ្ញុំតយកបណ្ឌិតភ្លាម»។ នេះជាការពន្យល់របស់លោក រតនា។ លោក ចិន្ត ច័ន្ទរតនា ទីប្រឹក្សាក្រសួងព័ត៌មាននិងជាបុរាណវិទូ    អំឡុងពេលនៃការសិក្សាថ្នាក់បណ្ឌិតនោះ បុរសដែលដើរតាមឪពុកទៅថតចម្រៀងខារ៉ាអូខេ តាំងពីអាយុប្រមាណ១០ឆ្នាំរូបនេះ ត្រូវត្រឡប់មកកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវលើនិក្ខេបបទស្ដីពីប្រាសាទកោះកេរ ដែលមានរយៈពេលស្រាវជ្រាវ៥ឆ្នាំ។ ពេលវេលានោះ លោកស្រាវជ្រាវបណ្ដើរ និងឆ្លៀតធ្វើការបណ្ដើរ ផ្នែកមគ្គទេសទេសចរណ៍ ដឹកនាំថតខារាអូខេ និងធ្វើការងារខាងផលិតកម្មវិធីទូរទស្សន៍ផ្នែកវប្បធម៌ផង នៅរវាងឆ្នាំ ២០០៧-២០០៩។   និក្ខេបបទថ្នាក់បណ្ឌិតដែលលោកស្រាវជ្រាវស្ដីពី កោះកេរនិងព្រះបាទជ័យវរ្ម័នទី៤» នោះ ពិជាពិបាករកឯកសារ ព្រោះមិនសូវមានអ្នកសរសេរ និងមិនសូវមានអ្នកនិយាយ។ លោកត្រូវចំណាយពេលប្រមាណ៤ឆ្នាំដើម្បីសិក្សាស្រាវ នៅតំបន់ប្រាសាទកោះកេរ។ លោក រតនា សារភាពថា ពេលខ្លះលោកសឹងតែបោះបង់ចោល ព្រោះមិនដឹងត្រូវសរសេរយ៉ាងណា។    «គេចោទព្រះបាទជ័យវរ្ម័នទី៤ ជាស្ដេចជ្រែករាជ ប៉ុន្តែខ្ញុំមិនគិតថាទ្រង់ជាស្ដេចជ្រែករាជឡើយ ទ្រង់ជាស្ដេចគ្រងរាជស្របច្បាប់ ដូច្នេះខ្ញុំត្រូវរកអំណះអំណាងដើម្បីការពារ។ កាលនោះខ្ញុំមិនបានគេងទេ មួយខែទល់មួយខែខ្ញុំនៅបណ្ណាល័យរហូត តាំងពីម៉ោង១០ដល់ម៉ោង៦ល្ងាច។ ខ្ញុំស្រឡាញ់ប្រាសាទកោះកេរ ខ្ញុំទៅតាំងពីឆ្នាំ២០០៣ កាលនោះមានមីនច្រើន។ ខ្ញុំដើរជាមួយគ្រូខ្ញុំ ទៅកន្លែងគេដាក់ផ្លាកប្រយ័ត្នគ្រាប់មីនដើម្បីថតរូប ពួកយើងដើរថតនៅជុំវិញហ្នឹង ប៉ុន្តែយើងដើរមិនប៉ះគ្រាប់មីនឡើយ។ មួយឆ្នាំខ្ញុំទៅប្រាសាទកោះកេរ៣ទៅ៤ដង ប្រហែលជាង១០ឆ្នាំ ដើម្បីស្រាវជ្រាវ និងសន្សំឯកសារទុក»។    ក្នុងអំឡុងឆ្នាំ ២០១០ លោកបានត្រឡប់ទៅប្រទេសបារាំងវិញ ហើយនៅចុងឆ្នាំ២០១១ លោកបានបញ្ចប់ថ្នាក់បណ្ឌិតដោយជោគជ័យ។ ទទួលបានជោគជ័យលើការសិក្សាក៏ពិតមែន ប៉ុន្តែនោះក៏ជាឆ្នាំដែលលោកសោកស្ដាយនិងឈឺចាប់បំផុតក្នុងជីវិតដែរ។ ឈឺចាប់ក៏ព្រោះតែឪពុកដែលតែងតែជំរុញ លើកទឹកចិត្ត និងចង់ឃើញលោកទទួលបានសញ្ញាបត្របណ្ឌិតនោះ បានទទួលមរណភាព ទាំងដែលលោកគ្មានប្រាក់ជិះយន្តហោះមកមើលមុខឪពុកជាលើកចុងក្រោយ។     លោក រតនា ពន្យល់៖«ឪពុកខ្ញុំស្លាប់ ដោយសាដួលក្នុងបន្ទប់ទឹក ដាច់សរសៃឈាមខួរក្បាល។ ខ្ញុំមិនបានមកបុណ្យគាត់ទេ ព្រោះមិនមានប្រាក់ជិះយន្តហោះ ម្យ៉ាងខ្ញុំជាប់បញ្ចប់ការសិក្សា។ ម្ដាយរបស់ខ្ញុំប្រាប់ថា ទោះកូនមកក៏ជួយគាត់មិនបានដែរ កូនទុកប្រាក់ធ្វើបុណ្យជូនគាត់វិញល្អជាង។ ពេលនោះហើយដែលខ្ញុំមានបញ្ហាផ្លូវចិត្តខ្លាំង ខ្ញុំគិតអ្វីមិនចេញទេ បានត្រឹមតែយំ។ ខ្ញុំត្រូវរៀនឱ្យចប់ ដើម្បីតបគុណឪពុកខ្ញុំ ព្រោះខ្ញុំបានសន្យាជាមួយលោកថានឹងរៀនឱ្យចប់»។   ក្រោយពេលបញ្ចប់ថ្នាក់បណ្ឌិត លោកបានត្រឡប់មកប្រទេសកម្ពុជាវិញ ហើយចូលធ្វើការងារជាគ្រូនៅសាកលវិទ្យាល័យស្សាម៉ាន់ និងសកលវិទ្យាល័យUC ដោយបង្រៀនផ្នែកប្រវត្តិសាស្ត្រ បុរាណវិទ្យា និងសិល្បៈ ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងថ្នាក់បណ្ឌិត។ បន្ថែមពីនោះលោកបានចូលរួមធ្វើការងារ ជាមួយរាជបណ្ឌិត្យសភា ពាក់ព័ន្ធនឹងការងារសិក្សាស្រាវជ្រាវមួយចំនួន។ ចុងក្រោយលោកបានទៅបង្រៀន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខាងប្រវត្តិវិទ្យា ថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិត មុនពេលលោកចេញទៅបន្តការសិក្សាថ្នាក់ក្រោយបណ្ឌិតនៅសហរដ្ឋអាមេរិក។   ក្រៅពីការងារខាងលើ បុរសដែលមានឪពុកតែងដើរប្រមូលសៀវភៅចាស់ៗ ទាក់ទងនិងប្រវត្តិសាស្ត្រ ប្រាសាទ និងសិល្បៈ (ភាគច្រើនជាភាសាបារាំង) មកទុកក្នុងផ្ទះក្រោយសម័យសង្គ្រាមរូបនេះ ក៏បានបង្កើតក្រុមការងារស្រាវជ្រាវមួយ ដែលមានឈ្មោះថា កេរតំណែលខ្មែរ តាំងពីឆ្នាំ២០០៨ផងដែរ។ កេរតំណែលខ្មែរ មានតួនាទីពង្រីកការស្រាវជ្រាវ ការផ្សព្វផ្សាយ ក៏ដូចជាការចងក្រងឯកសារស្ដីពីវប្បធម៌ អរិយធម៌ខ្មែរ សម្រាប់កូនខ្មែរជំនាន់ក្រោយ បានសិក្សាស្វែងយល់។   លោកជាទីប្រឹក្សាក្នុងរឿង ហ្លួងព្រះស្ដេចកន។ បណ្ឌិតរូបនេះ ក៏ទទួលបានការសព្វព្រះរាជហឫទ័យ ពីព្រះមហាក្សត្រខ្មែរផងដែរ ដោយទ្រង់បានតែងតាំងលោកជាទីប្រឹក្សាអមក្រសួងព័ត៌មាន ឋានៈស្មើអនុរដ្ឋលេខាធិការ ដោយជួយលើការងារស្រាវជ្រាវផ្នែកវប្បធម៌ធម៌។     ទៅអនាគត បុរសដែលកើតក្នុងគ្រួសារមន្ត្រីរាជការមានជីវភាពមធ្យមរូបនេះ មានគោលបំណងបណ្ដុះធនធានមនុស្សផ្នែកវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្រជាតិ តាមរយៈការអប់រំតាមអនឡាញ ក៏ដូចជាការផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុក កេរដំណែលខ្មែរ និងឆានែលយូធូបជាដើម។ លោកថាសារសំខាន់នៃការផ្សព្វផ្សាយនោះ នឹងជួយឱ្យកូនខ្មែរដឹងថាអ្វីជាអត្តសញ្ញាណខ្លួន អ្វីជាសម្បត្តិជាតិ ហើយពួកគេអាចឈប់វង្វេងតទៅទៀត។   លោក ច័ន្ទរតនា បានបោះពុម្ពនិក្ខេបបទស្រាវជ្រាវថ្នាក់បណ្ឌិតរបស់ខ្លួន ស្ដីពីប្រាសាទកោះកេរ បាន២ភាសាហើយ។ ជាភាសាបារាំងបានបោះពុម្ពជាសៀវភៅ ក្នុងឆ្នាំ២០១២ និងភាសាខ្មែរជា E-Book ក្នុងឆ្នាំ២០២០។ ជាភាសាខ្មែរដដែល នឹងបោះជាសៀវភៅប្រហែលក្នុងខែកក្កដា ឬខែសីហាឆ្នាំ២០២១នេះ។ ដោយឡែកសៀវភៅចំណងជើងដដែល ជាភាសាអង់គ្លេស អាចចេញជារូបរាងនៅឆ្នាំ២០២២ខាងមុខ។    បណ្ឌិត ចិន្ត ច័ន្ទរតនា បញ្ជាក់ជាចុងក្រោយថា ការសិក្សាបានខ្ពង់ខ្ពស់ដែលរួចផុតពីភាពក្រ មិនសំដៅតែលើទ្រព្យសម្បត្តិឡើយ ប៉ុន្តែក៏សំដៅលើប្រាជ្ញាស្មារតីផងដែរ ហើយលោកពន្យល់ដូច្នេះ៖«បើយើងកំណត់គោលដៅយ៉ាងណា នោះវានឹងក្លាយទៅជាយ៉ាងនោះ។ កើតមកជាកូនអ្នកក្រ មិនមែនជាកំហុសឡើយ ប៉ុន្តែបើស្លាប់ទៅ នៅតែជាអ្នកក្រនោះទើបជាកំហុស៕          
ភ្នំពេញ៖ មានតួនាទីជាទីប្រឹក្សាក្រសួងព័ត៌មាន បុរាណវិទូ ចិន្ត ច័ន្ទរតនា បច្ចុប្បន្នកំពុងត្រៀមបន្តការសិក្សាថ្នាក់ក្រោយបណ្ឌិត ជំនាញប្រព័ន្ធផ្សព្វផ្សាយ នៅសហរដ្ឋអាមេរិក។ លោក ចិន្ត ច័ន្ទរតនា ដែលកើតក្នុងគ្រួសារសិល្បករនាសម័យសង្គមរាស្ត្រនិយម អះអាងថា ព្រោះតែលោកមិនចង់ក្រ ទើបបានជាលោកតែងប្រាប់ខ្លួនឯងជានិច្ចថា «ត្រូវតែខំរៀន»។
លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកអន្តរជាតិ MATIC នៅឆ្នាំក្រោយ។ ការអះអាងបែបនេះ ពេលលោកដឹកនាំក្រុមកីឡាអេឡិចត្រូនិកកម្ពុជាចូលរួមប្រកួតជើងឯក MATIC ឆ្នាំ២០១៨ នៅថៃ។  បើគិតទាំងលើកនេះវាជាលើកទី២ដែលកម្ពុជាទទួលសិទ្ធធ្វើម្ចាស់ផ្ទះការប្រកួតមួយនេះ ពោលគឺកម្ពុជាធ្លាប់ធ្វើម្ចាស់ផ្ទះម្តងកាលពីឆ្នាំ២០១៤ ដោយកាលណោះថៃជាម្ចាស់ជើងឯក។ សម្រាប់ការប្រកួតនៅលើទឹកដីថៃក្រុម Never Care មិនអាចការពារតំណែងជើងឯករបស់ខ្លួនបាននោះឡើយ ពោលគឺក្រុមនេះទទួលបានចំណាត់ថ្នាក់លេខ២ក្រោយចាញ់ក្រុមម៉ាឡេស៊ី Sync Gaming ក្នុងលទ្ធផល ២-០ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ជើងឯកអន្តរជាតិ MATIC ប្រចាំឆ្នាំ២០១៨ កាលពីយប់ថ្ងៃទី១៤ ខែមករា។ នាការប្រកួតវគ្គ៨ក្រុមចុងក្រោយ Never Care ដែលបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ក្នុងវគ្គជម្រុះសន្សំពិន្ទុជុំដំបូងបានទម្លាក់ក្រុមចិនក្នុងលទ្ធផល ៥-០។ ហើយបានបន្តទម្លាក់ក្រុមសិង្ហបុរី EDP ROG ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយជ័យជម្នះ ៥-៣។ ប៉ុន្តែបានចាញ់ក្រុមម៉ាឡេស៊ី Sync Gaming ២-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីគ្រងជើងឯករងនៅឆ្នាំនេះ។ សម្រាប់ប្រាក់រង្វាន់លើកទឹកចិត្តក្រុមជើងឯកទទួលបាន១៥,០០០ដុល្លារ, ក្រុមលេខ២បាន៧ពាន់ដុល្លារ, ក្រុមលេខ៣បាន៤ពាន់ដុល្លារ និងក្រុមលេខ៤បាន២,៥០០ដុល្លារ។    ការប្រកួតជើងឯកអន្តរជាតិ MATIC ប្រចាំឆ្នាំ២០១៨ ដែលថៃធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ជាស្ថាពរក្រោយប្រកួតអស់រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។ ការប្រកួតនេះមាន១២ក្រុមមកពី៥ប្រទេសចូលរួម ខណៈកម្ពុជាបញ្ជូនពីរក្រុមឲ្យចូលរួម។ ប៉ុន្តែក្រុមចំណូលថ្មីជាជើងឯករងថ្នាក់ជាតិប្រចាំឆ្នាំ២០១៧ Infinity បានធ្លាក់ត្រឹមវគ្គជម្រុះជុំដំបូង។    ព្រឹត្តិការណ៍ពានរង្វាន់អន្តរជាតិ MATIC បានបង្កើតឡើងតាំងពីឆ្នាំ២០១២ ដែលបើកទូលាយឲ្យប្រទេសក្នុងតំបន់អាស៊ាន និងអាស៊ីដែលជាសមាជិកចូលរួម។ ហើយប្រទេសនីមួយៗមានសិទ្ធទទួលធ្វើជាម្ចាស់ផ្ទះតាមរូបមន្តវិលជុំ។ គិតត្រឹមឆ្នាំ២០១៨ពានរង្វាន់នេះបានដំណើរ៧ឆ្នាំហើយ ក្នុងនោះប្រទេសម៉ាឡេស៊ីធ្លាប់ធ្វើម្ចាស់ផ្ទះ២លើក ថៃ២លើក កម្ពុជា, ចិន និងឥណ្ឌូណេស៊ីបានម្នាក់១លើកដូចគ្នា៕
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា Never Care ទទួលបានចំណាត់ថ្នាក់លេខ២សម្រាប់ការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកអន្តរជាតិ Mission Against Terror International Championship (MATIC)ប្រចាំឆ្នាំ២០១៨ នៅប្រទេសថៃ។ គណៈកម្មការរៀបចំការប្រកួតបានសម្រេចប្រគល់សិទ្ធឲ្យកម្ពុជាធ្វើជាផ្ទះការប្រកួតជើងឯកអន្តរជាតិ MATIC នៅឆ្នាំក្រោយ។
ថ្លែងក្នុងជំនួបគ្នានោះ លោក Liu Shaobin បានបញ្ជាក់ថា រដ្ឋាភិបាលចិន នៅតែរក្សាជំហរខ្លួន មិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា។ លោកថា ចិនគោរពអធិបតេយ្យភាព និងសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា លើការចាត់វិធានការនានា ក្នុងការការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពក្នុងប្រទេសកន្លងមក។ នេះបើតាមលោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែលបានបន្ថែមថា ចិនក៏បានប្រកាសគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជាផងដែរ។ ដើម្បីផ្ដល់សេចក្តីទុកចិត្តដល់ការគាំទ្ររបស់ចិននេះ រដ្ឋមន្ត្រីក្រសួងការបទេសលោក ប្រាក់ សុខុន បានអះអាងថា ដំណើរការបោះឆ្នោតនៅកម្ពុជា នឹងប្រព្រឹត្តទៅតាមផែនប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ដោយសារមានការចូលរួមពីគ្រប់ភាគីគណបក្សនយោបាយ ក្នុងការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។ លោក ជុំ សន្ទរី បានស្រង់សម្ដីលោក ប្រាក់ សុខុន ដែលបាននិយាយជាមួយប្រតិភូចិន មកប្រាប់អ្នកកាសែតយ៉ាងដូច្នេះថា៖«ការខិតខំរបស់រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក្នុងការរៀបចំការបោះឆ្នោតខាងមុខ ដែលប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងរលូន ដោយមានការចូលរួមតាមការប៉ាន់ស្មាន មិនតិចជាង១០គណបក្សនយោបាយទេ ។ ហើយគណបក្សនយោបាយដែលចូលរួមការបោះឆ្នោតនោះ ភាគច្រើនជាគណបក្សនយោបាយមួយចំនួន ដែលមាននិន្នាការប្រឆាំងជាមួយនឹងរដ្ឋាភិបាលផងដែរ»។ អត្ថបទទាក់ទង   អ្នកវិភាគ៖ CPP នៅតែឈ្នះឆ្នោតនៅឆ្នាំ២០១៨   លោក អាបេ ប្រាប់លោក ហ៊ុន ម៉ាណែត ថា ជប៉ុនគាំទ្រដំណើរកាបោះឆ្នោតនៅកម្ពុជា   ចិនគាំទ្រឲ្យសម្ដេច ហ៊ុន សែន ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអាណត្តិថ្មី តែអ្នកវិភាគថា ជាសម្ដីគ្មានន័យ   ចិន និងជប៉ុន គឺជាអ្នករ៉ាប់រងដំណើការបោះឆ្នោតនៅឆ្នាំ២០១៨ ក្រៅពីរដ្ឋាភិបាលចិននេះ ក៏មានជប៉ុន ដែលប្រកាសគាំទ្រដល់ដំណើការបោះឆ្នោតនៅកម្ពុជាដែរ។ ជំហរគាំទ្ររបស់ជប៉ុន បានបង្ហាញនៅក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ កាលពីពេលថ្មីៗនេះ។ ទាំងរដ្ឋាភិបាលចិន និងជប៉ុន សុទ្ធតែធានារ៉ាប់រងដល់ដំណើរការបោះឆ្នោតនៅកម្ពុជា។ ចិនផ្ដល់ថវិកា២០លានដុល្លារ ខណៈជប៉ុនផ្ដល់ជំនួយ៧,២លានដុល្លារសម្រាប់ទ្រទ្រង់ដំណើរការបោះឆ្នោតនេះ ។ ការធានារ៉ាប់រងរបស់ចិន និងជប៉ុន ធ្វើឡើងបន្ទាប់ពីមានបដិមតិពីសហភាពអឺរ៉ុប និងអាមេរិក ដែលសម្រេចផ្អាកជំនួយបោះឆ្នោត ដោយភ្ជាប់លើបញ្ហានយោបាយកម្ពុជាកន្លងមក។ គិតត្រឹមថ្ងៃទី៤ ឧសភានេះ មានគណបក្សចំនួន៦ហើយ ដែលបានចុះឈ្មោះគណបក្ស និងបេក្ខជន ចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដាខាងមុខ។ បើទោះជាលទ្ធផលការបោះឆ្នោតមិនទាន់មកដល់ក្តី តែលទ្ធភាពឈ្នះឆ្នោតនោះ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ។ នេះជាការយល់ឃើញរបស់អ្នកវិភាគនយោបាយ ដែលបានបន្ថែមថា គណបក្សកាន់អំណាច និងលេងនយោបាយយកឈ្នះការបោះឆ្នោតនេះ។ សម្រាប់លោក ហង្ស វិទូ ការយកឈ្នះនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលលេងយ៉ាងមានប្រសិទ្ធភាពនោះ គឺការបិទផ្លូវមិនឲ្យអតីតគណបក្សសង្គ្រោះជាតិរស់ឡើងវិញ និងគ្មានផ្លូវចូលរួមការបោះឆ្នោត បើទោះជាត្រូវប្រឈមមុខនឹងការរិះគន់ពីសំណាក់សហគមអន្តរជាតិក្តី។ វិធីមួយទៀត ដែលលោក ហង្ស វិទូ មើលឃើញគណបក្សប្រជាជននៅតែឈ្នោះឆ្នោតនោះ ត្រង់ថា បើសិនជាអតីតគណបក្សសង្គ្រោះជាតិ និងមេដឹកនាំ មានផ្លូវចូលរួមប្រកួតប្រជែងនយោបាយ វាក៏ស្ថិតនៅក្នុងរូបភាពចរចាសម្បទាននយោបាយអ្វីមួយ ដែលគណបក្សប្រជាជនកម្ពុជា មានប្រៀបជាងគណបក្សប្រឆាំងនេះដែរ។ សម្រាប់លោក វិទូ គណបក្សប្រជាជនកម្ពុជា នឹងលេងសន្លឹកបៀធំនៅក្នុងដៃស្រាប់នេះ ដើម្បីការឈ្នះឆ្នោតដឹកនាំប្រទេសអាណត្តិក្រោយនេះ៕  
ភ្នំពេញ៖ ចិន ប្រកាសជំហរគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ។ ការប្រកាសរបស់ចិននេះ ធ្វើឡើងនៅក្នុងជំនួបរវាងលោក Liu Shaobin អគ្គនាយកនៃអគ្គនាយកដ្ឋានសន្តិសុខក្រៅប្រទេសរបស់ក្រសួងការបរទេសចិន និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣ ឧសភា។
  ដំណើរការកំណែនៅមណ្ឌលកំណែទាំង១០ក្នុងរាជធានីភ្នំពេញ បានប្រព្រឹត្តិទៅដោយរលូន ហើយមិនមានភាពមិនប្រក្រតីណាមួយកើតឡើយ។ លទ្ធផលប្រឡង នឹងត្រូវប្រកាសនៅតាមមណ្ឌលក្នុងរាជធានីភ្នំពេញនិងខេត្តកណ្ដាល នៅរសៀលថ្ងៃទី១០ ខែកញ្ញា ចំណែកឯតាមបណ្ដាលខេត្តនានា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។  សូមបញ្ជាក់ថា បេក្ខជនប្រឡង មានជាង១,១សែននាក់ (ស្រីជាង៦ម៉ឺននាក់)។ បេក្ខជន ដែលអវត្តមាន មានជិត២ពាន់នាក់ (ស្រីជិត៧រយនាក់)៕   
ដំណើរការកំណែនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវបានបញ្ចប់ បន្ទាប់ពីបានប្រព្រឹត្តិទៅអស់រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។ ដំណើរការបន្ទាប់ គឺការបូកនិងស្រង់ពិន្ទុដោយកំព្យូទ័រ។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសហ៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។
សំដៅទៅលើការផ្លាស់ប្តូររចនាសម្ព័ន្ធ ប្រព័ន្ធ នីតិវិធី និងរបៀបរបបធ្វើការងារ រួមទាំងខ្សែគណនេយ្យភាព ទំនាក់ទំនង និងដំណើរការនៃការធ្វើសេចក្តីសម្រេចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ https://salatraju.com/lexique/
Eng. Institutional Reform
លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានប្រាប់សារព័ត៌មានថ្មីៗថា ដោយសារថ្មីៗករណីបរបាញ់សត្វព្រៃនៅក្នុងតំបន់ការពារ និងសួនសត្វភ្នំតាម៉ៅនៅតែបន្តកើតមាន បានធ្វើឱ្យ ក្លាយជាបញ្ហាដែលត្រូវយកចិត្តទុកដាក់។ ដោយលោក បន្ថែមថាក្រុមការងារការពារ នៅភ្នំតាម៉ៅ ជាមួយប្រជាសហគមន៍ការពារសត្វព្រៃប្រឹងប្រែងធ្វើការងារនេះមិនស្រាក់ស្រាន្ត ប៉ុន្ដែសកម្មភាពដាក់អន្ទាក់ និងប្រមាញ់សត្វនៅមាននៅឡើយ។    លោក និក បញ្ជាក់ដូច្នេះ៖ « យើងចង់ឱ្យសកម្មភាពនៅកាត់បន្តយ លុះត្រាត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់។ ជាមួយគ្នានេះ យើងហ៊ានផ្តល់រង្វាន់លើកទឹកចិត្តដល់ អ្នកជូនដំណឹងច្បាស់ពីសកម្មបរបាញ់ ឬដាក់អន្ទាក់ ឈានដល់ការចាប់ខ្លួនរបស់ជនល្មើស ក្រុមការងារនឹងជូនប្រាក់លើកទឹកចិត្តមួយពាន់ដុល្លា»។ ទន្ទឹមនេះលោកបានពន្យល់ថា ការឱ្យជារង្វាន់សាច់ប្រាក់នេះលោកធ្វើឡើងនៅក្នុងតំបន់ការពារសត្វព្រៃក្រោមការជួយឧបត្ថមរបស់លោក មានដូចជា ព្រៃនៅភ្នំតាម៉ៅ សហគមន៍ការពារព្រៃឈើប្រាំបីមុមខេត្តកំពង់ស្ពឺ ព្រៃនៅក្នុងខេត្តកោះកុងជាដើម។     លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ រូបភាព៖ លោក ទ្រី ស៊ីថេង   ទន្ទឹមនេះ លោកលើកឡើងថា វិធីខាងលើជាផ្នែកមួយជំរុញលើកទឹកចិត្តឱ្យពលរដ្ឋការពារព្រៃ និងសត្វព្រៃកាន់តែច្រើន។ នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តរូបនេះបញ្ជាក់ថា គិតត្រឹមខែ៣ ក្នុងឆ្នាំ២០២៣ នៅក្នុងសហគមន៍ការពារព្រៃឈើប្រាំបីមុមខេត្តកំពង់ស្ពឺជាង២០០អន្ទាក់ ត្រូវបានដក់ចេញពីចម្ការអំពៅនៅជាប់ដីសហគមន៍ ជាមួយគ្នានេះអន្ទាក់នៅកន្លែងផ្សេងៗ ក្រៅពីតំបន់នេះ ក៏មិនសូវខុសគ្នាដែរ។    ជុំវិញបញ្ហាខាងលើ លោកទ្រី ស៊ីថេង ជាអ្នកសម្របសម្រួលសហគមន៍របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃប្រចាំនៅភ្នំតាម៉ៅបានលើកឡើងថា សម្រាប់នៅភ្នំតាម៉ៅករណីដាក់អន្ទាក់មិនសូវមានោះឡើយ ប៉ុន្ដែបញ្ហានៃការលួចបរបាញ់កំពុងប្រឈម។  សកម្មភាពរបស់អ្នកបរបាញ់ក្នុងព្រៃភ្នំតាម៉ៅ។ រូបភាព៖ លោក ទ្រី ស៊ីថេង   « អ្នកបរបាញ់ដូចជាអត់ខ្លាចរអាអ្នកណាទេ។ ឥឡូវឧបករណ៍ដែលប្រើក៏ទំនើបជាងមុនដែរ បើនិយាយពីកាំភ្លើងវិញ ប្រើសុទ្ធតែអាចាញ់គ្មានសម្លេងឯណោះ។ និយាយទៅអ្នកភូមិ និងប្រជាពលរដ្ឋធម្មតាគេមិនហ៊ានធ្វើបែបនេះទេ»។ នេះជាការលើកឡើងរបស់លោក ស៊ីថេង ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ក្នុងករណីដែលពលរដ្ឋ ឬ អ្នកដែលបានជូនដំណឹងទាក់ទងបទល្មើសចាប់សត្វព្រៃ មកអង្គការសម្ព័នមិត្តសត្វព្រៃនោះ អង្គការនឹងធានា១០០ភាគរយក្នុងការរក្សាការសម្ងាត់ជូន ដូច្នេះមិនមានជនណាម្នាក់ដឹងពីការចូលរួកក្នុងការរាយការណ៍នោះឡើយ។    តាមបទពិសោធចុះតាមសហគមន៍កន្លងមក លោកបានពោលថា៖ « ខ្ញុំសូមនិយាយបន្ដិច ខ្ញុំដើរតាមព្រៃជាច្រើនកន្លែងណាស់ហើយក្នុងនាមជាអ្នកអភិរក្សសត្វព្រៃ ប៉ុន្ដែបើនិយាយថា សត្វព្រៃមានច្រើនទេ គឺពិតជាសល់មិនច្រើនទេ ជាពិសេសសត្វប្រើស។ សូមកុំចូលភ្នំតាម៉ៅឃើញសត្វច្រើនៗ គិតថានៅព្រៃធម្មជាតិមានច្រើនដូចនៅក្នុងកន្លែងនេះឱ្យសោះ។ បើនៅក្នុងព្រៃកោះកុងវិញយើងបានដាក់កាំមេរ៉ាច្រើនឆ្នាំគួរសម ប៉ុន្ដែរូបភាពសត្វប្រើសដែលចាប់បានមានត្រឹម ៤ ទៅ៥ សន្លឹកប៉ុណ្ណោះ»។     អ្នកថែរក្សសត្វព្រៃទាំងពីររូបខាងលើបានលើកឡើងប្រហែលគ្នាថា អ្នកអភិរក្សគ្រប់រូប ពិតជាចង់ ឱ្យពលរដ្ឋ រួមជាមួយមន្ត្រី និងអាជ្ញាធរជាប់ពាក់ព័ន្ធគ្រប់រូបចូលរួមការពារ និងថែរក្សាសត្វព្រៃដែលសលើតិចតួចនៅក្នុងប្រទេសកម្ពុជា ឱ្យបានគង់រង្ស សម្រាប់អ្នកជំនាន់ក្រោយបានស្គាល់៕ សត្វដែលត្រូវបានបរបាញ់ ដោយយកផ្នែកខ្លះចេញ។ រូបភាព៖ លោក ទ្រី ស៊ីថេង  
ភ្នំពេញ៖ ករណីបរបាញ់សត្វ និងការអន្ទាក់កើតមានជាបន្តបន្ទាប់នៅតាមសហគមន៍ការពារ និងអភិរក្សសត្វព្រៃ ជាច្រើននៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ អង្គការសម្ព័ន្ធភាពសត្វព្រៃនឹងប្រគល់ទឹកប្រាក់ចំនួន១ពាន់ដុល្លាជាការលើកទឹកចិត្ត និងក្នុងន័យកាត់បន្ដយហានិភ័យសម្រាប់សត្វព្រៃនៅក្នុងតំបន់ការពារ។
Although their nations are separated by a heavily militarised border, North and South Korean restaurants operate side by side in Xita, the Korean neighbourhood in the city of Shenyang. Billboards and signs in Korean script hang across the area, which boasts South Korean beer and fried chicken joints, cosmetics counters and clothing stores. But North Korean businesses now face a Tuesday deadline to clear out as China enforces United Nations sanctions banning their presence following Pyongyang's nuclear and missile tests. After months of tensions that raised fears of nuclear warfare, North and South Korean officials will hold their first dialogue for more than two years on Tuesday. But in this corner of China, relations between Koreans are tense and show no signs of thawing. "We're one ethnicity, a big family, but they have a different way of thinking than us," said a North Korean waitress who works at the Pyongyang Rungrado restaurant. She has lived in Xita for three years but has never spoken to a South Korean. She declined to give her name. Across the street, the owner of a South Korean restaurant called Number 8 Storeroom said she has never had any contact with the owners of the two North Korean eateries near her establishment. "I don't want to talk to them," said Jin Meihua, 43, whose restaurant serves eel and steak barbecue to a mostly Chinese clientele. - Caught in the middle - Shenyang, a city of 8.3 million, is not far from China's border with the North and houses many of China's ethnic Koreans. In recent years it became a destination for North Koreans privileged enough to travel overseas. North Korean eateries and small hotels popped up to feed and lodge them. South Korean boutiques became popular for shopping. But both sides of Shenyang's Korea town have become ensnared in international disputes. South Korean businesses took a major financial hit after China imposed punitive economic measures on Seoul over its decision to host the THAAD US anti-missile defence system, which Beijing sees as a threat to its own security. "The whole area is in a slump," said Lu Chao, director of the Border Studies Institute at the Liaoning Academy of Social Sciences in Shenyang. "Last year there was the THAAD issue with South Korea. Then North Korea created problems with its nuclear testing. Chinese have lost interest in spending their money in Xita." Many South Koreans packed up and went home as their businesses failed, locals say. "Things haven't been good since then," said 27-year old Jin Zhenyou, an ethnic Korean waiter at a South Korean restaurant. The North's own dining establishments are likely to be hard hit by dwindling visitors and a blanket order from China's commerce ministry to shut down North Korean businesses by Tuesday. Some estimates put their number at around 100 across China. In Xita, only one has apparently closed so far and waitresses at other establishments said they had no plans to close come Tuesday. - Socialists vs capitalists - China's ethnic Koreans could bridge the divide between the two sides, but even they say making friends with North Koreans can be difficult.   "They don't like South Koreans. They won't eat in our restaurants. There's no overlap at all," Jin said. With the shifting geopolitical situation now hitting the North, South Koreans say they won't be sad to see them go. South Koreans and North Koreans "don't share any special relationship", said a man surnamed Gong at the local Korea Society in Shenyang. The citizens "don't hold any events for building friendly relations, they don't know each other and don't communicate with each other," Gong said. In 2016 the South Korean embassy told citizens to avoid the North's restaurants for safety reasons, according to Chung Young-June, a scholar with the Institute for Sinology at Yonsei University. The government warning filtered into North Korean eateries, further straining relations between the neighbouring restaurant owners. "The South Korean government doesn't allow them to eat our food," said the North Korean restaurant waitress. She had no interest in speaking with South Koreans. "We are a socialist country, they are capitalist," she said. "We work for each other, we work hard for each other. They are all for themselves, earning for their own lives. We are not like this." rwm/lth/sm © Agence France-Presse
Shenyang, China | While North and South Korean officials hold rare talks this week, in a bustling Korea town in northeast China the rival communities have little to say to each other.
     Speaking at a Security Council meeting on Venezuela, Jerry Matjila, Permanent representative of South Africa to the UN, said, "South Africa draws from its experience in overcoming one of the most repressive and insidious racist regimes through dialogue, and believes that internal, inclusive dialogue remains the only viable and sustainable path to ending the political crisis in Venezuela."      "We, on the African continent, have suffered a great deal as external forces used undemocratic tools of regime change to solve problems on the continent," the South African diplomat said, adding that "we are strongly opposed to this way of solving any problem."      This approach, he said, "takes away the basic rights of the people of the country to determine their own future."    "Let the people of Venezuela decide their future. All that we can do is to help them, but the decision remains theirs," he said.      Political dialogue should seem obvious and the first logical port of call, yet actions of some in the international community have not been conducive and encouraging to this approach, Matjila said.      "Isolating and vilifying one party, and calling for a specific prescribed course of action, will only foment possible recourse to armed conflict," he said.    "Forcing the parties to accept a prescript to resolving their own crisis, including through ultimatums, will only encourage further antagonism and division," the South African diplomat said.      "We believe that humanitarian aid should not be used for the political ends of parties to the crisis, but should be delivered through the United Nations Office for the Coordination of Humanitarian Affairs to ensure its neutrality and impartiality," he said.  
   UNITED NATIONS, Feb. 26 (Xinhua) -- A South African envoy said Tuesday "Let the people of Venezuela decide their future."
  សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែនបានធ្វើឱ្យប្រទេសប្រកាន់ជំហរមិនចូលសម្ព័ន្ធយោធាមានហ្វាំងឡង់ និង ស៊ុយអែត កែប្រែគោលនយោបាយរាប់សិបឆ្នាំ មកសុំចូលរួមជាមួយណាតូដើម្បីការពារសុវត្ថិភាព និងសន្តិសុខរបស់ខ្លួន។ ប្រទេសទាំងពីរនៅថ្ងៃទី១៨ ខែឧសភា ក៏បានដាក់ពាក្យស្នើសុំចូលជាសមាជិកសម្ព័ន្ធយោធាណាតូនេះជាផ្លូវការរួចហើយ ទោះបីជាក្រុងមូស្គូបានព្រមានពីផលវិបាកជាច្រើនដងក្ដី។   នៅថ្ងៃដដែល ក្រសួងការពារជាតិហ្វាំងឡង់បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយថា ប្រទេសជិតខាងទាំងពីរ នឹងបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងការធ្វើលទ្ធកម្មការពារជាតិដោយហ្វាំងឡង់បានចូលរួមក្នុងកិច្ចព្រមព្រៀងមួយដើម្បីទទួលបានអាវុធប្រឆាំងរថក្រោះពីក្រុមហ៊ុនផលិតអាវុធស៊ុយអែត Saab Dynamics។    សេចក្ដីថ្លែងការណ៍ដដែលនោះក៏បន្តថា រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ Antti Kaikkonen ក៏បើកផ្លូវដល់ការទិញអាវុធធុនតូចរួមគ្នាជាមួយស៊ុយអែតដូចជាកាំភ្លើងខ្លី កាំភ្លើងធុនស្រាល និងអាវុធសម្រាប់ការពារខ្លួនដែរ។   «លទ្ធកម្មរួមគ្នា នឹងធ្វើឱ្យចំនួនអាវុធការពារសំខាន់ៗនៅហ្វាំងឡង់និងស៊ុយអែតប្រសើរឡើងព្រោះប្រទេសទាំងពីរអាចធ្វើប្រតិបត្តិការតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដូចគ្នា»។ សេចក្ដីថ្លែងការណ៍ខាងលើបញ្ជាក់បែបនេះ។ ចំណែកកិច្ចព្រមព្រៀងសម្រាប់អាវុធប្រឆាំងនឹងរថក្រោះ, កាំភ្លើងធុនធ្ងន់, មីស៊ីល, គ្រាប់រំសេវ និងឧបករណ៍ពាក់ព័ន្ធផ្សេងកំពុងរង់ចាំការសម្រេចចិត្តវិនិយោគដាច់ដោយឡែកពីគ្នា៕        
ក្រោយដាក់ពាក្យសូមចូលសម្ព័ន្ធយោធាណាតូជាផ្លូវការមិនបានមួយថ្ងៃផង ហ្វាំងឡង់ និងស៊ុយអែតក៏ព្រមព្រៀងទិញអាវុធ កាំភ្លើងចល័ត និងអាវុធការពាររថក្រោះជាមួយគ្នា។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិហ្វាំងឡង់នៅថ្ងៃទី ១៨ ខែឧសភា។
បើតាមការអះអាងរបស់ការិយាល័យ ប្រធានាធិបតីអាហ្សង់ទីនលោក Javier Milei ថ្ងៃទី១៩ ខែកក្កដា ខ្លួនបានបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់ស្ថានទូតបារាំង ដើម្បីពន្យល់ពីករណីនេះ។   កន្លងមកសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានប្រកាសថានឹងស៊ើបអង្កេត ចំពោះការស្រែកច្រៀង លាយឡំពាក្យប្រមាថរើសអើងជាតិសាសន៍ ពីសំណាក់ក្រុមកីឡាករជម្រើសជាតិអាហ្សង់ទីន ពេលអបអរជ័យជម្នះពាន Copa America។   មូលហេតុដែលនាំឱ្យឈានដល់ការប្តឹងទៅកាន់ FIFA ពីសំណាក់សហព័ន្ធបាល់ទាត់បារាំង FFF ព្រោះតែមានប្រតិ្តកម្មយ៉ាងខ្លាំងទៅលើការបង្ហោះវីដេអូមួយពីសំណាក់កីឡាករ Enzo Fernandez ដែលបង្ហាញពីការច្រៀងរបស់មិត្តរួមក្រុមអាហ្សង់ទីន ដោយប្រើពាក្យទាក់ទងទៅនឹងកីឡាករបារាំង។    កីឡាករវ័យ ២៣ឆ្នាំ លេងឱ្យក្រុម Chelsea ក៏បានបង្ហោះសារសុំទោសជាសាធារណៈនៅលើបណ្តាញសង្គម Instagram។ ក្លិប Chelsea ក៏បានអះអាងថា នឹងចាត់វិធានការតឹងរឹងចំពោះអាកប្បកិរិយា បែបររើសអើងជាតិសាសន៍ របស់កីឡាករខ្លួននេះ។   ចំណែក លោក Julio Garro ជាអនុលេខាធិការផ្នែកកីឡាករ របស់ក្រុមជម្រើសជាតិអាហ្សង់ទីន ត្រូវបានបណ្តេញចេញពីតំណែង ក្នុងសប្តាហ៍នេះផងដែរ៕    
ប្រទេសអាហ្សង់ទីន បានសុំទោសទៅកាន់បារាំង ជុំវិញការស្រែកច្រៀង ដោយប្រើពាក្យប្រមាថទៅលើកីឡាករបារាំង អំឡុងពេលអបអរជ័យជម្នះពាន Copa America 2024។
  ទស្សនាវដ្ដីប្រចាំសប្តាហ៍មួយរបស់ជប៉ុន កាលពីសប្តាហ៍មុន បានចុះផ្សាយរូបថតរបស់លោក Shotaro Kishida កូនប្រុសលោក គីស៊ីដា ហ្វូមីអូ និងសាច់ញាតិដែលមើលទៅហាក់ដូចជាសម្ដែងធ្វើសន្និសីទសារព័ត៌មាននៅឯវេទិកាដែលនាយករដ្ឋមន្ត្រីឈរថ្លែងសារនៅនិវេសនដ្ឋានផ្លូវការ។ ការមិនពេញចិត្ត ជាពិសេសពីបក្សប្រឆាំង ក៏បានផ្ទុះឡើង។   ដើម្បីរម្ងាប់ការមិនសប្បាយចិត្ត លោក គីស៊ីដា សម្រេចឱ្យកូនប្រុសលាលែងពីតំណែងលេខានាយករដ្ឋមន្រ្តី។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក គីស៊ីដា បញ្ជាក់ថា កូនប្រុសរបស់នឹងចុះចេញពីតំណែងជាលេខារបស់លោកចាប់ពីថ្ងៃទី២ ខែមិថុនា។ ការផ្លាស់ប្តូរនេះ គឺដោយសារតែអាកប្បកិរិយាមិនសមរម្យនៅឯនិវេសនដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រី។   «អាកប្បកិរិយានៅកន្លែងសាធារណៈគឺមិនសមរម្យក្នុងនាមជាអ្នកដែលមានតួនាទីផ្លូវការជាជំនួយការនាយករដ្ឋមន្រ្តីឡើយ»។ លោក គីស៊ីដា សង្កត់ធ្ងន់បែបនេះរួចបន្តថា លោកបានសម្រេចចិត្តជំនួសកូនប្រុសរបស់លោកដើម្បីបង្ហាញពីការទទួលខុសត្រូវ។   រឿងនេះកើតឡើងនៅពេលវេលាមិនសក្តិសមមួយសម្រាប់លោក គីស៊ីដា ដែលនាពេលថ្មីៗនេះ ត្រូវបានរិះគន់យ៉ាងខ្លាំងពីក្រុមប្រឆាំង។ បើយោងតាមទីភ្នាក់ងារព័ត៌មាន Kyodo សមាជិកសភាជាន់ខ្ពស់ និងជាសមាជិកគណបក្សប្រជាធិបតេយ្យធម្មនុញ្ញជប៉ុនដែលជាគណបក្សប្រឆាំងដ៏ធំបំផុត លោក Seiji Osaka បាននិយាយថា ការបណ្តេញចេញគួរតែកើតឡើងមុននេះ៕  
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ អះអាងថា កូនប្រុសរបស់លោកនឹងលាលែងពីតំណែងជាជំនួយការនាយករដ្ឋមន្រ្តី បន្ទាប់ពីការចេញផ្សាយរូបថតកូនប្រុសរបស់លោក និងសាច់ញាតិផ្សេងទៀតនៅឯវេទិកាធ្វើសន្និសីទសារព័ត៌មានរបស់នាយករដ្ឋមន្ត្រីដែលបានធ្វើឱ្យមានការមិនពេញចិត្តជាខ្លាំង។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ក្រៅពីជ្រើសតាំងប្រធាន គណបក្សមានអនុប្រធានថ្មី៣រូប គឺលោក ឆឹង ចំរើន, លោក ពៅ អេងគ្រី និងលោក ប៉ោ ប៊ុនស្រ៊ឺ។ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានកាន់តួនាទីជាប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិច ចាប់តាំងពីព្រះសុខភាពសម្តេចក្រុមព្រះចុះខ្សោយ រហូតដល់យាងចូលទិវង្គត កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ សមាជជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំនេះ គឺធ្វើឡើងតាមការតម្រូវរបស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែមករា៕
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បុត្រាច្បងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ត្រូវបានជ្រើសតាំងឲ្យធ្វើជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ផ្លូវការ តាមរយៈអង្គសមាជគណបក្ស ដែលរៀបចំឡើងនៅព្រះដំណាក់វាលស្បូវ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន១លាន៥សែននាក់ ដែលមកពីនៅគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០២៣នេះទៅ ដោយរដ្ឋ ជាអ្នកឧបត្ថម្ភប្រាក់ដល់ពួកគេ។ នេះជាការប្រកាសរបស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ក្នុងពិធីបើកសន្និបាតស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២២ ក្នុងវិស័យការងារ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។   លោក អ៊ិត សំហេង អះអាងថា ការរៀបចំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រនេះ គឺអនុវត្តតាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោករដ្ឋមន្រ្តី លើកឡើងថា ក្រសួងការងារ កំពុងអនុវត្តផែនការមេ សម្រាប់អភិវឌ្ឍគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្តោតលើយុទ្ធសាស្ត្រ៤ គឺ ទី១ ការកសាង និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធគ្រឹះស្ថានសិក្សា ទី២ ការបំពាក់ឧបករណ៍ និងសម្ភារៈបណ្តុះបណ្តាល ទី៣ ការពង្រឹងសមត្ថភាពអ្នកគ្រប់គ្រង មន្រ្តីជំនាញ និងគ្រូបច្ចេកទេស ទី៤ ការបង្កើនបរិមាណ និងគុណភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។    លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ថ្លែងក្នុងពិធីបើកសន្និបាតស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២២ ក្នុងវិស័យការងារ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុករបស់ោក អ៊ិត សំហេង គេ ទើបនឹងបានឮសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសអំពីគម្រោងនៃការបណ្តុះបណ្តាលយុវជន១លាន៥សែននាក់នេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ប្រមុខរដ្ឋាភិបាល បញ្ជាក់ដូច្នេះថា៖«យុវជនទាំងនោះ ពេលចូលរៀន មិនត្រឹមតែមិនបង់ប្រាក់ទេ តែរដ្ឋ ផ្តល់ប្រាក់ឧបតម្ភឲ្យ [ទៀត]»។    សម្តេចនាយករដ្ឋមន្រ្តី បន្តថា ការរៀបចំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនរហូត១លាន៥សែកនាក់នេះ គឺដើម្បីឲ្យកម្ពុជា មានធនធានមនុស្ស ក្នុងការបម្រើសេចក្តីត្រូវការ និងការវិនិយោគ ដែលមកពីក្រៅប្រទេស។ សម្តេច បន្តថា បច្ចុប្បន្ន កម្ពុជា បានក្លាយជាគោលដៅនៃការទាក់ទាញវិនិយោគ៕   
ដោយ៖ ទេពញាណ 
ក្រោយការប្រកួតយកឈ្នះលើក្រុម Toronto FC ៤-០ រួចក្រុម Inter Miami នឹងត្រូវប្រជែងពានរង្វាន់ US Open Cup វគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុម Houston Dynamo នៅថ្ងៃទី២៧ ខែកញ្ញា។ គ្រូបង្វឹកក្រុមលោក Gerardo Martino ថានឹងមិនដាក់ Messi និង Alba ក្នុងបញ្ជីក្រុមបើសិតជានៅមានបញ្ហារបួស។   «វាគ្មានជម្រើសទេ ដែលថាពួកគេនឹងអាចមានវត្តមាននៅការប្រកួតដ៏សំខាន់ពេលខាងមុខ។ ខ្ញុំដឹងថាយើងមានការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលត្រូវប្រជែង ប៉ុន្តែពួកគេនឹងមិនស្ថិតក្នុងទីលាន ឬសូម្បីតែនៅជិតប្រសិនបើពួកគេមិនអាចលេងបាន។»។ លោក Martino បាននិយាយក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតដូច្នេះ។   Messi នឹង Alba បានចាប់ផ្តើមបង្ហាញខ្លួនក្នុងការប្រកួតឡើងវិញសម្រាប់ក្រុម Inter Miami ក្រោយខកខានក្នុងការប្រកួតដែលក្រុមចាញ់ក្រោមថ្វីជើងក្រុម Atlanta United លទ្ធផល ៥-២ ក្នុងកីឡដ្ឋាន Mercedez Benz ដ៏ប្រណិតត្រៀមរៀបចំព្រឹត្តិការណ៍ World Cup 2026។ ១១ប្រកួតដែលមានវត្តមាន Messi ក្រុម Inter Miami តែងយកឈ្នះការប្រកួត។   យ៉ាងណាលេងបានត្រឹម ៣៧នាទី ខ្សែប្រយុទ្ធម្ចាស់ពាន Ballon dOr ៧សម័យ បានផ្លាស់ប្តូរចេញ បន្ទាប់មកប៉ុន្មាននាទីក្រោយ មិត្តរួមក្រុមរបស់គេ Jordi Alba ក៏បានប្តូរចេញដោយសារបញ្ហារបួសដូចគ្នា។ កាលពីប្រកួតរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនទល់នឹងក្រុមបូលីវីក៏ Messi មិនត្រូវបានលោក Lionel Scaloni ដាក់ឱ្យចូលលេងផងដែរ ព្រោះតែបញ្ហរបួសនេះ កាលពីសប្តាហ៍មុន។   ក្រោយការប្តូរចេញរបស់ Messi នៅក្នុងវគ្គទីមួយក្នុងការប្រកួតទល់ Toronto FC ដោយប្តូរជាមួយកីឡាករ Robert Taylor  ក្រុម Inter Miami អាចរកបានគ្រាប់បាល់ ៤គ្រាប់ពីការប្រកួតដើម្បីក្រសោបបាន ៣ពិន្ទុសម្រាប់បន្តការប្រជែងឆ្លងទៅកាន់ការប្រកួតវគ្គ Play0ff នៃក្របខណ្ឌ MLS។ ៤គ្រាប់ធ្វើបានដោយកីឡាករ Facundo Farias ១គ្រាប់នៅនាទី ៤៥+៣ កីឡាករខ្សែប្រយុទ្ធ Robert Taylor នៅនាទី៥៤ និង៨៧ ហើយកីឡាករ Benjamin Cremaschi ១គ្រាប់នៅនាទី៧៣៕    
ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានបង្ខំចិត្តផ្លាស់ប្តូរចេញពីការប្រកួតនៅត្រឹមនាទី៣៧ ខែវគ្គទីមួយក្នុងជំនួបដែលក្រុម Inter Miami បានយកឈ្នះ Toronto FC លទ្ធផល ៤-០ នៃក្របខណ្ឌ Major League Soccer នាថ្ងៃទី២១ ខែកញ្ញា។ Messi និងមិត្តរួមក្រុម Jordi Alba ជួបបញ្ហារបួស មុនពេលការប្រកួតសំខាន់មកដល់ដូចគ្នា។
បន្លែ និងផ្លែឈើមានសារធាតុចិញ្ចឹម វីតាមីន និងជាតិសរសៃខ្ពស់។ ដូច្នេះ ចាប់ពីថ្ងៃនេះតទៅ ចូរញ៉ាំបន្លែ និងផ្លែឈើឲ្យបានយ៉ាងហោចណាស់ ៥ មុខក្នុងមួយថ្ងៃ ឬច្រើនជាងនេះតាមដែលអ្នកអាចធ្វើបាន។ របបអាហារមួយចំនួន ដែលអ្នកគួរព្យាយាមទទួលទាន ៖     អាហារពេលព្រឹក ៖ ស្ពៃស្ពីណាច ប៉េងប៉ោះ ផ្សិត ចេក បឺរីខៀវ និងរបបអាហារធម្មតារបស់អ្នក។     អាហារពេលថ្ងៃត្រង់ ៖ ចូរញ៉ាំសាឡាដ គ្រាប់ធញ្ញជាតិ ការ៉ុត ម្ទេស ប្រូខូលី រួមជាមួយនឹងអាហារតាមធម្មតារបស់អ្នក។     ពេលល្ងាច ៖ ខ្ទឹម ប៉េងប៉ោះ ម្ទេស និងប្រេងអូលីវ រួមជាមួយអាហារធម្មតារបស់អ្នក៕ ត្រួតពិនិត្យដោយ www.health.com.kh
ការទទួលទានរបបអាហារសំបូរបន្លែ និងផ្លែឈើ ជួយឲ្យអ្នកមានសុខភាពល្អ និងសម្រកទម្ងន់បានដោយប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់ទៀតផង។
ក្រុមគោព្រៃកម្ពុជា បានប្ដេជ្ញាយ៉ាងមោះមុតសម្រាប់ការប្រកួតនេះ បើទោះជាត្រូវប្រឈមមុខ និងម្ចាស់ជើងឯក និងជើងឯករង ក្នុងពូលតែមួយក៏ដោយ ។ កីឡាករ គួច សុកុម្ភៈ បាននិយាយថា៖ «ពួកយើង នឹងខំប្រឹងលេងឲ្យអស់សមត្ថភាព ដើម្បីជាការតបស្នងដល់អ្នកគាំទ្រ» ។    ដូចគ្នានេះដែរ កីឡាករ មកពីក្លិបវិសាខា ច្រឹង ពលរដ្ឋ បានបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ «ចេញដំណើរ បំពេញបេសកកម្មជូនជាតិ ពួកយើងប្តេជ្ញាធ្វើឲ្យបានល្អបំផុត» ។    កម្ពុជា ត្រូវត្រៀមខ្លួនជួប ម៉ាឡេស៊ី នាថ្ងៃទី៦ ខែធ្នូ នៅក្នុងពូលB ។ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្ពុជា បានចាញ់ ម៉ាឡេស៊ី ១-០ នៅក្នុងព្រឹត្តិការណ៍នេះ ។ គួរបញ្ជាក់ដែរថា វៀតណាម គឺជាម្ចាស់ជើងឯក ដោយឈ្នះទៅលើម៉ាឡេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ ដោយស្មើមួយ និងឈ្នះមួយ នាកាលប្រកួតឆ្នាំ ២០១៨ ។
ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរ ទៅប្រទេសសិង្ហបុរី កាលពេលព្រឹកថ្ងៃទី២ ខែធ្នូ ដើម្បីចូលរួមប្រកួតពានរង្វាន់ AFF Suzuki Cup 2020 ដែលប្រព្រឹត្តធ្វើ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ។ នៅមុនពេលចេញដំណើរ កីឡាករជម្រើសជាតិកម្ពុជា ប្ដេជ្ញាថា នឹងធ្វើឲ្យបានល្អ សម្រាប់ការប្រកួតនេះ ។
  លោក Lee Tae Hoon ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតាំងឲ្យដឹកនាំក្រុមជម្រើសជាតិកម្ពុជាដំបូងពី២០១០-២០១២។ បន្ទាប់មកគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះ ត្រូវបានតែងតាំងឲ្យដឹកនាំជាលើកទី២ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៦ មុនផ្លាស់ទៅដឹកនាំក្រុមជម្រើសជាតិបាទីអាយុក្រោម១៥ឆ្នាំពីឆ្នាំ២០១៦-២០១៨។ ការផ្លាស់ប្តូរនេះ ធ្វើឡើងក្រោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតែងតាំងលោក Leonardo Vitorino ជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា។      ក្រៅពីដឹកនាំក្រុមជម្រើសជាតិឈុតធំ លោក Lee ធ្លាប់ដឹកនាំក្រុមជម្រើសជាតិអាយុក្រោម២១ឆ្នាំ និង២៣ឆ្នាំចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិជាច្រើនដូចជា វគ្គជម្រុះ World Cup(២០១៤, ២០១៨), SEA Games (២០១១, ២០១៣, ២០១៥) និង AFF Suzuki Cup (២០១០, ២០១៤, ២០១៦)ជាដើម។   អ្វីដែលគួរឲ្យកត់សម្គាល់គ្រូបង្វឹកកូរ៉េខាងត្បូងរូបនេះ ជាអ្នកសាងប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា តាមរយៈការដឹកនាំក្រុមជម្រើសជាតិកម្ពុជាឡើងជុំទី២នៃព្រឹត្តិការណ៍ FIFA World Cup 2018 ក្រោយយកឈ្នះក្រុមម៉ាកាវក្នុងលទ្ធផលសរុបទាំងពីរជើង ៤-១ នាការប្រកួតជម្រុះប្រចាំតំបន់អាស៊ី៕   
កិច្ចសន្យារវាងលោក Lee Taehoon អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឈានដល់ពេលកំណត់។ ក្រោយរួមរស់ជាង៧ឆ្នាំនៅកម្ពុជា គ្រូបង្វឹកកូរ៉េខាងត្បូងរូបនេះថា ភាពសប្បាយរីករាយ និងឈឺចាប់លាយឡំគ្នា។ តែយ៉ាងណា លោក អរគុណដល់ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ និងអ្នកគាំទ្រ ដែលបានជួយជ្រោមជ្រែង ទំនុកបម្រុង និងផ្តល់កម្លាំងចិត្តកន្លងមក។  
  ១. អស់កម្លាំង   ទឹក ជាប្រភពថាមពលដ៏សំខាន់បំផុតមួយនៅក្នុងរាងកាយ។ ការទទួលទឹកមិនបានគ្រប់គ្រាន់ ឬកង្វះជាតិទឹកក្នុងរាងកាយអាចពន្យឺតដំណើរការសកម្មភាពនៃអង់ស៊ីមដែលបណ្ដាលឱ្យអ្នកអស់កម្លាំង។   ២. ស្បែកស្ងួត   ស្បែក គឺជាសរីរាង្គដ៏ធំបំផុតនៃរាងកាយ ដូច្នេះវាត្រូវការរក្សាបាននូវជាតិសំណើម ឬជាតិទឹកជាប់ជានិច្ច។ ជាញឹកញយ ស្បែកស្ងួតជាអាការៈដែលលេចឡើងដំបូងបំផុតនៃកង្វះជាតិទឹកក្នុងរាងកាយដែលបង្កបញ្ហាគួរឱ្យព្រួយបារម្ភផ្សេងៗ។   ៣. រមួលសាច់ដុំ   នៅពេលជាតិទឹកក្នុងរាងកាយតិចពេកនោះចុងនៃសសៃប្រសាទត្រូវច្របាច់បញ្ចូលគ្នាហើយជាតិទឹក ឬសារធាតុរាវខាងក្រៅកោសិកាសាច់ដុំត្រូវថយចុះជាងហេតុនាំឱ្យអាការៈរមួលសាច់ដុំលេចឡើង។ ភាពប្រែប្រួលនៃកម្រិតសូដ្យូម អេឡិចត្រូលីត្រ និងប៉ូតាស្យូមក៏អាចបណ្ដាលឱ្យរមួលសាច់ដុំផងដែរ។   ៤. ឈឺសន្លាក់   ឆ្អឹងខ្ចី និងឆ្អឹងខ្នងបានបង្កើតឡើងពីជាតិទឹកប្រមាណ ៨០ ភាគរយ។ ទឹក គឺចាំបាច់ណាស់ក្នុងការរក្សាឆ្អឹងពីការសង្កៀតគ្នានៅពេលយើងធ្វើចលនា។ ដូច្នេះប្រសិនបើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់ទេនោះ អ្នកនឹងជួបប្រទះបញ្ហាឈឺសន្លាក់ជាក់ជាមិនខានក្រោយពេលចលនាភ្លាមៗដូចជា រត់ ឬលោត។   ៥. ឈឺក្បាល   ប្រសិនបើមិនទទួលទានទឹកប្រមាណ ២ លីត្រក្នុងមួយថ្ងៃជាប្រចាំទេនោះអ្នកប្រាកដជាងាយនឹងជួយប្រទះអាការៈឈឺក្បាលគួរឱ្យរំខាន។ នេះក៏ព្រោះតែខួរក្បាលត្រូវការជាតិទឹកដល់ទៅ ៧៥ ភាគរយ! ដូច្នេះប្រសិនបើអ្នកទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់ ខួរក្បាលអាចនឹងប្រែជារួមតូចហើយត្រូវធ្វើការខ្លាំងច្រើនជាងមុខបង្កជាបញ្ហាឈឺក្បាលគួរឱ្យបារម្ភ។ ម្យ៉ាងវិញទៀតកង្វះជាតិទឹកក្នុងរាងកាយ គឺជាមូលហេតុទូទៅបំផុតមួយនៃអាការៈឈឺក្បាល។ ដូច្នេះដើម្បីជៀសផុតពីបញ្ហានេះចូរទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជាប្រចាំ។   ៦. ខ្យល់ដង្ហើមមិនល្អ   កង្វះជាតិទឹកក្នុងរាងកាយអាចបណ្ដាលឱ្យការផលិតទឹកមាត់ត្រូវថយចុះជាហេតុនាំឱ្យបញ្ហាធុំក្លិនមាត់លេចឡើង។ បរិមាណទឹកមាត់តិចពេកក៏មិនអាចកម្ចាត់បាក់តេរីចេញពីក្នុងមាត់បានដែរ ហើយបរិមាណនៃបាក់តេរីក៏កាន់តែកើនឡើង។   ៧. វិលមុខ   ពេលខ្លះដំណោះស្រាយដ៏ល្អបំផុតនៃអាការៈវិលមុខ គឺទទួលទានទឹក ១ កែវ។ នោះក៏ព្រោះតែកង្វះជាតិទឹកក្នុងរាងកាយអាចកាត់បន្ថយបរិមាណឈាមដែលធ្វើឱ្យខួរក្បាលទទួលបានអុកស៊ីសែនតិចជាងធម្មតាបង្កអាការៈវិលមុខ។ ដើម្បីជាការប្រសើរចូរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ពិសេសនៅពេលឈឺ។ ប្រសិនបើអ្នកឧស្សាហ៍វិលមុខទោះបីជាបានទទួលទានទឹក ២ លីត្រក្នុងមួយថ្ងៃហើយនោះចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យ៕   ត្រួតពិនិត្យដោយ www.health.com.kh
ទឹក ជាភេសជ្ជៈដ៏ប្រសើរបំផុតមួយសម្រាប់រក្សាសុខភាពរាងកាយ និងទ្រទ្រង់ជីវិត។ អ្នកជំនាញជាច្រើនណែនាំឲ្យទទួលទានប្រមាណជា ២ លីត្រ ឬពី ៨ ទៅ ៩ កែវក្នុងមួយថ្ងៃដើម្បីរក្សាបានសុខភាពល្អប្រសើរជៀសផុតពីបញ្ហាផ្សេងៗ។ ប៉ុន្តែថាតើនឹងមានអ្វីកើតឡើងទៅប្រសិនបើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលអាចលេចឡើងនៅពេលខ្សោះជាតិទឹកក្នុងរាងកាយ ៖
  លោក Jake Sullivan ស្ថិតនៅឥណ្ឌាដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី ទៅកាន់ទីក្រុងវ៉ាស៊ីនតោនថ្ងៃទី២២ ខែមិថុនា ដែលជាទស្សនកិច្ចត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសប្រជាធិបតេយ្យទាំងពីរ។   «ចំណុចមួយចំនួននៃរបៀបវារៈសម្រាប់ការពិភាក្សា ត្រូវបានរៀបចំឡើងជាមូលដ្ឋានដើម្បីដកចេញឧបសគ្គទាំងឡាយនៅក្នុងផ្នែកពាណិជ្ជកម្ម ការការពារជាតិ និងបច្ចេកវិទ្យាខ្ពស់»។ លោក Sullivan សង្កត់ធ្ងន់បែបនេះ រួចបន្តថា ប្រទេសទាំង២ ក៏ចង់បានកិច្ចសហប្រតិបត្តិារលើផ្នែកផ្សេងទៀតដូចជាការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍ 5G និង 6G ខ្សែច្រវាក់ផ្គត់ផ្គង់ បន្ទះឈីប សឺមីកុងឌុចទ័រ បញ្ញាសិប្បនិម្មិត កុំព្យូទ័រទំនើប និងបច្ចេកវិទ្យាជីវសាស្រ្ត។   កាលពីខែមុន ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា រដ្ឋបាលប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យក្រុមហ៊ុន General Electric ផលិតម៉ាស៊ីនយន្តហោះសម្រាប់យន្តហោះយោធាឥណ្ឌានៅទឹកដីឥណ្ឌាផ្ទាល់។   អំឡុងពេលស្នាក់នៅទឹកដីឥណ្ឌា លោក Sullivan បានជួបលោក ម៉ូឌី និងបានពិភាក្សាជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval នៅថ្ងៃទី១៣ ខែមិថុនា។ លោកក៏ត្រូវជួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា Subrahmanyam Jaishankar ក្នុងទស្សនកិច្ចរយៈពេលពីរថ្ងៃផងដែរ៕      
ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក Jake Sullivan អះអាងថាអាម៉េរិកកំពុងតែខិតខំលុបបំបាត់ឧបសគ្គដែលរារាំងដល់ការធ្វើពាណិជ្ជកម្មជាមួយឥណ្ឌា ដែលការដកនេះនឹងជំរុញការផ្ដោះប្ដូររវាងប្រទេសទាំង២ កាន់តែរលូនក្នុងវិស័យសំខាន់ៗដូចជាវិស័យការពារជាតិ និងបច្ចេកវិទ្យាខ្ពស់។
  ខាងក្រោមនេះ គឺជាមូលហេតុមួួយចំនួនដែលនាំឲ្យពងបែកក្នុងមាត់ ហើយអ្នកគ្រាន់តែព្យាបាលមូលហេតុ នោះវានឹងងាយជាទៅវិញហើយ៖   កំពុងតែមានការបង្ករោគដោយមេរោគផ្សិត បាក់តេរី ឬវីរុស កំពុងតែមានការរលាកដោយសារតែប្រភពជាច្រើនដូចជា ខ្សែពុតធ្មេញដែលរលង់ ឬធូរ ធ្មេញដាក់មិនបានល្អ ឬមុតគែមធ្មេញដែលបែក ឬធ្មេញដែលប៉ះកំពុងតែមានជំងឺណាមួយ ដែលធ្វើឲ្យកើតជាពងបែកក្នុងមាត់ជាផលរំខានរបស់វា៕   ត្រួតពិនិត្យដោយ www.health.com.kh
ពងបែកក្នុងមាត់ច្រើនតែជាទៅវិញដោយខ្លួនឯងក្នុងរយៈពេលមួយសប្តាហ៍ ប៉ុន្តែពងបែកដែលមានរយៈពេលយូរជាងនេះគួរតែឲ្យពេទ្យធ្មេញ ឬគ្រូពេទ្យពិនិត្យ។
  គណបក្សប្រជាធិបតេយ្យសេរីរបស់លោកនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ និងបក្សដៃគូ Komeito បានឈ្នះអាសនៈចំនួនយ៉ាងហោច៧១ ក្នុងចំណោមអាសនៈព្រឹទ្ធសភាចំនួន១២៤ ដែលត្រូវដាក់ឲ្យប្រកួតប្រជែងក្នុងការបោះឆ្នោតថ្ងៃទី២១ ខែកក្កដា។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK ។ ជាមួយនឹងលទ្ធផលនេះ ប្លុកកាន់អំណាច នឹងគ្រប់គ្រងអាសនៈភាគច្រើនក្នុងព្រឹទ្ធសភាជប៉ុនដែលអាសនៈសរុប២៤៥ ខណៈសម្ព័ន្ធភាពកាន់អំណាចនេះ មានអាសនៈចំនួន៧០ក្នុងដៃស្រាប់។    លោក អាបេ បានប្រកាសពីជោគជ័យរបស់សម្ព័ន្ធភាពកាន់អំណាច និងសន្យាបំពេញការងាតាមការចង់បានរបស់ប្រជាជនជប៉ុន។ ថ្លែងពីទីស្នាក់ការបក្សកាន់អំណាចក្នុងទីក្រុងតូក្យូ លោក អាបេ ដែលកំពុងស្ថិតលើផ្លូវក្លាយជានាយករដ្ឋមន្ត្រីកាន់តំណែងយូរជាងគេក្នុងប្រវត្តិសាស្ត្រជប៉ុន និយាយថា ប្រជាជនបានផ្ដល់សំឡេងភាគច្រើនឲ្យបក្សកាន់អំណាច ដើម្បីជំរុញការអនុវត្តគោលនយោបាយក្នុងលក្ខខណ្ឌនយោបាយមួយដ៏មានស្ថិរភាព។    យ៉ាងណាមិញ លោក អាបេ នៅតែមិនអាចរកសំឡេងគ្រប់គ្រាន់ដើម្បីបង្គ្រប់ឲ្យសំឡេងពីរភាគបីដែលចាំបាច់ក្នុងការកែរដ្ឋធម្មនុញ្ញ។ នៅជប៉ុន ការកែរដ្ឋធម្មនុញ្ញ ត្រូវបានសំឡេងពីរភាគបីទាំងនៅរដ្ឋសភា និងនៅព្រឹទ្ធសភា និងការយល់ព្រមក្នុងប្រជាមតិ ហើយបច្ចុប្បន្ននេះ សម្ព័ន្ធភាពកាន់អំណាចមានសំឡេងគ្រប់គ្រាន់ហើយនៅរដ្ឋសភា វៀរលែងតែព្រឹទ្ធសភាប៉ុណ្ណោះ។ ដូចនេះគម្រោងកែមាត្រា៩ នៃធម្មនុញ្ញសន្តិនិយមរបស់លោក អាបេ ទំនងជួបឧបសគ្គធំ។   ទាក់ទងរឿងនេះ លោក អាបេ ផ្ទាល់ លើកឡើងថា ទំហំនៃជ័យជម្នះនេះបង្ហាញពីការចង់បានរបស់អ្នកបោះឆ្នោតជប៉ុនក្នុងការជជែកពីវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួន។ លោក អាបេ ដែលអាណត្តិបច្ចុប្បន្នចប់នៅខែកញ្ញា ឆ្នាំ២០២១ នោះ ចង់ឲ្យការកែប្រែដែលសំដៅធ្វើឲ្យកងស្វ័យការពារជប៉ុនក្លាយជាកងទ័ពប្រយុទ្ធ កើតមានក្នុងអាណត្តិដឹកនាំរបស់លោក។ ខណៈគ្មានសំឡេងគ្រប់គ្រាន់ លោក អាបេ ត្រូវបញ្ចុះបញ្ចូលបក្សប្រឆាំងឲ្យចូលរួមក្នុងការគម្រោងដ៏ចម្រូងចម្រាសនេះ។   វា នឹងក្លាយជារឿងលំបាកមួយសម្រាប់លោក អាបេ ក្នុងការអូសទាញក្រុមប្រឆាំងដែលមានជំហរជំទាស់គំនិតកែរដ្ឋធម្មនុញ្ញនោះ ពិសេសតួនាទីកងទ័ពជប៉ុនតែម្ដង។ កន្លងមក លោក អាបេ ធ្លាប់សន្យាហើយពីតួនាទីថ្មីរបស់កងស្វ័យការពារជប៉ុន ដែលរងការរឹតត្បិតពីការប្រកាសសង្គ្រាមជាមួយប្រទេសផ្សេងនោះ។ សព្វថ្ងៃនេះ យោធាជប៉ុនមានលក្ខណៈការពារខ្លួនសុទ្ធសាធ និងចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពពិភពលោក៕   
នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ នៅថ្ងៃទី២១ ខែកក្កដា បានប្រកាសជ័យជម្នះក្នុងការបោះឆ្នោតព្រឹទ្ធសភា។ បក្សប្រជាធិបតេយ្យសេរី (LDP) របស់លោក អាបេ និងដៃគូ បានឈ្នះអាសនៈព្រឹទ្ធសភាភាគច្រើនដែលដាក់ឲ្យប្រកួតប្រជែង ហើយនេះក៏ជាការជំរុញគោលនយោបាយលោក អាបេ ផងដែរ។ យ៉ាងណាមិញ សម្ព័ន្ធភាពកាន់អំណាច នៅតែមិនអាចរកសំឡេងឲ្យគ្រប់គ្រាន់ក្នុងការកែប្រែរដ្ឋធម្មនុញ្ញតាមការចង់បានរបស់លោក អាបេ ដដែល។   
  ក្រោយរដ្ឋាភិបាលបានបញ្ចេញផែនការបង្កើនចំនួនសិស្សឱ្យចូលរៀនពេទ្យត្រឹម ២ពាន់នាក់ នៅក្នុងឆ្នាំ២០២៥ វេជ្ជបណ្ឌិតកម្មសិក្សាប្រមាណ ៨ ៨១៦នាក់ បានដាក់ពាក្យលាលែងពីការងារ បើគិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ។ ក្នុងចំណោមអ្នកទាំងនោះ មានវេជ្ជបណ្ឌិតកម្មសិក្សាចំនួន ៧ ៨១៣នាក់ បានចាកចេញពីកន្លែងការងារហើយ។ នេះបើតាម អនុរដ្ឋមន្រ្តីសុខាភិបាលទីពីរ លោក Park Min-soo បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២១ ខែកុម្ភៈ។    «រដ្ឋាភិបាលបានបញ្ជាឱ្យវេជ្ជបណ្ឌិតកម្មសិក្សាចំនួន ៦ ១១២នាក់ ត្រលប់ទៅធ្វើការវិញ»។ អនុរដ្ឋមន្រ្តីសុខាភិបាលទីពីរ បានសង្កត់ធ្ងន់បែបនេះ ក្នុងគោលបំណងការពារប្រព័ន្ធសុខាភិបាលក្នុងប្រទេស ពីការបង្អាក់ និងអាចជួយសង្រ្គោះ អ្នកជំងឺកម្រិតធ្ងន់បានទាន់ពេលវេលា។ វេជ្ជបណ្ឌិតកម្មសិក្សា មានចំនួនសរុបប្រមាណ ១៣ ០០០នាក់។ នេះបើតាមលោក Park Min-soo ដដែល។   ទំនងបន្ទោសលើវេជ្ជបណ្ឌិតកម្មសិក្សាទាំងនោះ មន្រ្តីសុខាភិបាលរូបនេះ បានបន្ថែមថា នៅលើពិភពលោក វាមិនធ្លាប់មានឡើយ ដែលបុគ្គលិកវេជ្ជសាស្រ្ត ចាត់វិធានការរួមគ្នាប្រឆាំងរដ្ឋាភិបាល ដោយមិនគិតពីអ្នកជំងឺធ្ងន់ធ្ងរ និងជួយសង្រ្គោះបន្ទាន់។    ត្រង់ចំណុចនេះ លោក Part បានកត់សម្គាល់ថា ការតវ៉ាត្រូវតែមានដែនកំណត់ ហើយមិនត្រូវប៉ះពាល់ដល់មូលដ្ឋានជីវិតរបស់មនុស្ស។ ដើម្បីបង្ការហានិភ័យព្រោះគ្មានវេជ្ជបណ្ឌិត កូរ៉េខាងត្បូង បានត្រៀមមន្ទីរពេទ្យយោធាចំនួន ១២បន្ទប់ និងបើកប្រតិបត្តិការជាច្រើនម៉ោង នៅមន្ទីរពេទ្យចំនួន ៩៧កន្លែងទៀត។    ជុំវិញការបង្កើនចំនួននិស្សិតចូលរៀនពេទ្យនេះ រដ្ឋាភិបាលបានបញ្ជាក់ថា វាចាំបាច់សម្រាប់សង្គមកូរ៉េ ដោយសារតែតំបន់ជនបទខ្វះវេជ្ជបណ្ឌិត និងត្រូវការវេជ្ជបណ្ឌិតក្នុងវិស័យសំខាន់ៗដូចជា ផ្នែកវះកាត់ជាដើម។ ចំណែកវេជ្ជបណ្ឌិតកម្មសិក្សាយល់ថា ការបង្កើនចំនួននិស្សិតពេទ្យ នឹងអាចកាត់បន្ថយប្រាក់បៀវត្ស និងឋានៈសង្គមរបស់ខ្លួន៕
វេជ្ជបណ្ឌិតកម្មសិក្សាកូរ៉េខាងត្បូងលើសពី ៧០ភាគរយនៃចំនួនសរុប បានដាក់ពាក្យលាលែងពីការងារ ដើម្បីតវ៉ានឹងផែនការរបស់រដ្ឋាភិបាល ក្នុងការបង្កើនចំនួននិស្សិតចូលរៀនពេទ្យ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីកូរ៉េខាងត្បូង នៅថ្ងៃទី២១ ខែកុម្ភៈ។ ដោយសារវេជ្ជបណ្ឌិតកម្មសិក្សាច្រើនពេកដាក់ពាក្យលាឈប់ រដ្ឋាភិបាល បានអំពាវនាវឱ្យត្រលប់ទៅធ្វើការវិញ ដើម្បីបង្ការការបង្អាក់ប្រព័ន្ធវេជ្ជសាស្រ្ត។
 លោកនាយករដ្ឋមន្ត្រីស្រីលង្កា Ranil Wickremesinghe បានផ្តន្ទាទោសការវាយប្រហារទាំងនេះ ដោយលោកបានចាត់ទុកថា ជាអំពើហិង្សាដ៏សាហាវបំផុត បើគិតចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលប្រមាណ១ទសវត្សកន្លងមក។ អាជ្ញាធរកំពុងស៊ើបអង្កេតជុំវិញការប្រហារទាំងនេះ។ កាលពីព្រឹកថ្ងៃអាទិត្យ ការបំផ្ទុះចំនួន៦លើកបានកើតឡើងនៅសណ្ឋាគារចំនួន៣ និងព្រះវិហារចំនួន៣ ខណៈដែលមនុស្សម្នាកំពុងប្រារព្ធពិធីបុណ្យ Easter Sunday។ ប៉ុន្មានក្រោយមក ការផ្ទុះពីរលើកទៀតបានកើតឡើង។ AFP បានដកស្រង់សម្តីរបស់អ្នកនាំពាក្យប៉ូលិសលោក Ruwan Gunasekera ដែលអះអាងថា យ៉ាងហោចណាស់ ការផ្ទុះចំនួនពីរបង្កឡើងដោយអ្នកផ្ទុកគ្រាប់បែកអត្តឃាត។ មកដល់ពេលនេះ មនុស្សយ៉ាងហោចណាស់២០៧នាក់ បានស្លាប់ និងជាង៤៥០នាក់រងរបួស ហើយ៣នាក់ត្រូវបានឃាត់ខ្លួន។ តាមប្រភពពីមន្ទីរពេទ្យ ជនបរទេស៣៥នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ ដែលក្នុងនោះមានជនជាតិអង់គ្លេស ហូឡង់ អាមេរិក និងព័រទុយហ្គាល់។ ជនជាតិជប៉ុន ក៏ត្រូវបានរាយការណ៍ថា ស្ថិតក្នុងចំណោមអ្នករបួសផងដែរ៕
ការវាយប្រហារជាបន្តបន្ទាប់រហូតដល់ទៅ៨លើកនៅសណ្ឋាគារ និងព្រះវិហារនាថ្ងៃអាទិត្យ ទី២១ ខែមេសា នេះ បានបណ្តាលឲ្យមនុស្សជាង២០០នាក់ហើយ បានស្លាប់ និងរបួសជាច្រើននាក់។ ជនបរទេសក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ផងដែរ។ នេះបើតាមការផ្សាយរបស់ AFP គិតត្រឹមល្ងាចថ្ងៃដដែល។
  នេះជាមេដាយមាសទី៤របស់កម្ពុជាពីគុនល្បុក្កតោ។    ម្ចាស់មេដាយមាស៣ដែលទទួលបានពីគុនល្បុក្កតោកន្លងមកនោះ រួមមាន កីឡាករពន្លឺ ពេជ្រមរកត (សម្តែងទ្វាមេគុនព្រលឹងល្បុក្កតោបុរស), កីឡាការិនី ម៉ៅ លក្ខិណា (សម្តែងទ្វាមេគុនព្រលឹងល្បុក្កតោនារី) និងកីឡាករ គឹម ទិត្យសុវឌ្ឍនៈ (ទ្វាមេគុនអាវុធឥតមុខបុរស)។    អត្តពលិកដែលបានឈ្នះមេដាយប្រាក់២រូបរួមមាន កីឡាការិនី ពុធ ចាន់ឆវី (ទ្វាមេគុនអាវុធនារី), កីឡាករ ពេជ្រ ពន្លឺ (មេគុនដៃឯកត្តជនបុរស)៕  
កីឡាការិនីល្បុក្កតោ យស សញ្ចនា បានមេដាយមាសលើវិញ្ញាសាទ្វាមេគុនដៃឯកត្តជន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ នេះ។ សញ្ចនាសម្រេចបាន៧,៧៥ពិន្ទុ ដោយនាំមុខកីឡាការិនីហ្វីលីពីន ឡាវ ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា។
អង្គការទស្សនៈពិភពលោក បានអនុវត្តវិធីសាស្រ្តចំនួន៣ ដើម្បីបង្កើនចំនួនកុមារដែលមានសុខភាពល្អ រួមមាន កិច្ចអន្តរាគមន៍សុខភាព អាហារូបត្ថម្ភ កម្មវិធីទឹកស្អាត និងអនាម័យ និងគម្រោងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។     កម្មវិធីអប់រំរបស់អង្គការទស្សនៈពិភពលោក បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ ដើម្បីគាំទ្រការសិក្សាកុមារអំឡុងពេលកូវីដ-១៩។ រូបភាពពី៖ World Vision   ទន្ទឹមនឹងនោះ អង្គការទស្សនៈពិភពលោក បានពង្រឹងសមត្ថភាពក្រុមទ្រទ្រង់សុខភាពភូមិជាង ១៦០០នាក់។ ក្រុមទ្រទ្រង់សុខភាពភូមិ បានចុះប្រឹក្សាដល់អាណាព្យាបាលរបស់កុមារជាង ១០០០នាក់ និងផ្តល់ការគាំទ្រដល់ប្រជាជនជាង ៦០០០០នាក់ ដើម្បីទទួលបានទឹកស្អាត បង្គន់អនាម័យ និងគាំទ្រដល់សហគមន៍កសិកម្មចំនួន៥៧ និងក្រុមអ្នកផលិតចំនួន៤៩ ដើម្បីបង្កើនជីវភាពរស់នៅ និងភាពធន់ផ្នែកសេដ្ឋកិច្ចរបស់គ្រួសារ។   កម្មវិធីអប់រំរបស់អង្គការទស្សនៈពិភពលោក បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ ដើម្បីគាំទ្រការសិក្សាកុមារអំឡុងពេលកូវីដ-១៩ជាង ១៨៦ ៩០០ នាក់ ដោយមានកុមារីជាង ៩១ ៥០០នាក់។ ក្នុងនោះក៏មាន កម្មវិធីកញ្ចប់សិក្សាបំប៉នសមត្ថភាពសម្រាប់កុមារថ្នាក់មតេ្តយ្យ និងសកម្មភាពផ្សេងៗទៀតដូចជាជំរំអំណាន ការបំពាក់បំប៉នសមត្ថភាពដល់គ្រូបង្រៀន និងលទ្ធភាពដែលសិស្សទទួលបានសៀវភៅអាន។    អង្គការទស្សនៈពិភពលោក បានយកចិត្តទុកដាក់លើការប្រើប្រាស់ហិង្សាដល់កុមារ ដោយសហការជាមួយក្រសួងសង្គមកិច្ច។ រូបភាព៖ World Vision អង្គការទស្សនៈពិភពលោក បានយកចិត្តទុកដាក់លើការប្រើប្រាស់ហិង្សាដល់កុមារ ដោយសហការជាមួយក្រសួងសង្គមកិច្ច ដើម្បីបណ្តុះបណ្តាលកុមារជិត ២៥ ០០០ នាក់ អំពីជំនាញបំណិនជីវិតពាក់ព័ន្ធនឹងកិច្ចការពារកុមារ។ ចំណែកការបណ្តុះបណ្តាលអាណាព្យាបាលមានប្រមាណ ១២ 000នាក់ ពីការចិញ្ចឹមកូនតាមបែបវិជ្ជមាន និងគាំទ្រដល់ការបង្កើត កសាងសមត្ថភាពក្រុមការពារកុមារតាមឃុំ ផងដែរ។    សូមបញ្ជាក់ថា អង្គការទស្សនៈពិភពលោក (World Vision) ជាស្ថាប័នដំបូងគេក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិដទៃទៀត នៅក្នុងឆ្នាំ២០២២ ដែលបានឆ្លើយតបនឹងគ្រោះទឹកជំនន់ សន្តិសុខស្បៀង ទឹកស្អាត និងអនាម័យ សម្ភារៈប្រើប្រាស់ និងការយល់ដឹងពីការការពារកុមារ ជាដើម៕    
ភ្នំពេញ៖ នៅឆ្នាំ២០២២ អង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា(World Vision) បានសហការជាមួយអាជ្ញាធរ ដៃគូ  និង សហគមន៍ ដើម្បីគាំទ្រដល់កុមារ យុវជន និងគ្រួសារងាយរងគ្រោះបំផុត។ អង្គការទស្សនៈនេះ បានផ្តល់ផលវិជ្ជមានដល់ប្រជាជនជាង ៤,៥លាននាក់ ក្នុងនោះមានកុមារជាង ១,៣លាននាក់ នៅតាមបណ្តាខេត្តចំនួន ១៤ និងរាជធានីភ្នំពេញ ដែលទទួលការយកចិត្តទុកដាក់ផងដែរ។
  ក្រុមបាតុករបានធ្វើឱ្យកកស្ទះចរាចរណ៍និងបានរាំងខ្ទប់ផ្លូវដ៏សំខាន់មួយឆ្ពោះទៅកាន់សភាក្រុងហុងកុង ដែលរដ្ឋាភិបាលបានបិទទ្វារនៅថ្ងៃសុក្រនេះ។   ក្រុមបាតុករនៅថ្ងៃសុក្រនេះ ក៏បានជំរុញឱ្យមន្ត្រីហុងកុងដកចេញវិញនូវការពិពណ៌នាបាតុកម្មកាលពីថ្ងៃទី១២ខែមិថុនាថាជាការបះបោរ ហើយក៏ជំរុញឱ្យអាជ្ញាធរដោះលែងបាតុករដែលត្រូវបានចាប់ខ្លួនទាំងអស់ ព្រមទាំងទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងបាតុករទាំងនោះ។   ក្រុមបាតុករនៅថ្ងៃសុក្រនេះ ក៏បានទាមទារឱ្យអាជ្ញាធរបើកការស៊ើបអង្កេតទៅលើការប្រើប្រាស់កម្លាំងរបស់ក្រុមប៉ូលិស ក្នុងអំឡុងពេលមានបាតុកម្មក្នុងពេលថ្មីៗនេះផងដែរ។ ប៉ុន្តែ រដ្ឋាភិបាលមិនទាន់ឆ្លើយតបដោយផ្ទាល់ទៅនឹងការទាមទារទាំងនេះនៅឡើយទេ។   កាលពីថ្ងៃអង្គារ អ្នកស្រី Carrie Lam បានធ្វើការសុំទោសចំពោះវិបត្តិនយោបាយនិងការរំជើបរំជួលក្នុងទីក្រុងហុងកុងដែលបណ្ដាលមកពីសេចក្ដីស្នើច្បាប់ស្ដីពីបត្យាប័ននោះ៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ក្រុមបាតុករជានិស្សិតរាប់ពាន់នាក់ ដែលស្លៀកពាក់ខោអាវពណ៌ខ្មៅបានដើរហែក្បួនតវ៉ាក្នុងទីក្រុងហុងកុងនៅថ្ងៃសុក្រនេះ ដោយទាមទារឱ្យរដ្ឋាភិបាលដកចេញទាំងស្រុងនូវសំណើច្បាប់បត្យាប័នដ៏ចម្រូងចម្រាសមួយ និងទាមទារឱ្យមេដឹកនាំនៃដែនដីនេះគឺអ្នកស្រី Carrie Lam ដែលគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំង ចុះចេញពីតំណែង។
  ក្រុមជម្រើសជាតិកម្ពុជាដែលដឹកនាំដោយលោក Felix Agustin Gonzalez Dalmas នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកដើម្បីទទួលភ្ញៀវម៉ាឡេស៊ីសម្រាប់ការប្រកួតបើកឆាកពូល A នាថ្ងៃទី៨ ខែវិច្ឆិកា វេលាម៉ោង ៦:៣០នាទី។    ឆ្លើយតបនឹងសំណួររបស់អ្នកការសែតក្នុងសន្នីសីទសារព័ត៌មានដែលបានសួរថាតើក្នុងពូល A នេះតើក្រុមណាគ្រោះថ្នាក់សម្រាប់ម៉ាឡេស៊ី លោក Cheng Hoe បានឆ្លើយថា វៀតណាម និងមីយ៉ាន់ម៉ា ដែលសុទ្ធតែជាក្រុមខ្លាំង ព្រោះពួកគេធ្វើបានយ៉ាងល្អ និងជាគូប្រជែងដ៏ធំសម្រាប់ក្រុមរបស់លោកកាលពីឆ្នាំ២០១៦។   យ៉ាងណាក៏ដោយគ្រូបង្វឹករបស់ម៉ាឡេស៊ីដែលផ្តាស់ប្តូរសមាសភាពកីឡាករថ្មីរបស់ខ្លួនរហូតដល់១០រូប ជឿជាក់ជាក់ថា ក្រុមគោព្រៃនឹងធ្វើបានល្អក្នុងជំនួបថ្ងៃស្អែកសម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ២០១៨នេះ ដ្បិតកម្ពុជាកៀកនឹងកម្មវិធីបុណ្យឯករាជ្យជាតិនៅថ្ងៃ ៩ វិច្ឆិកា ដែលនឹងជំរុញទឹកចិត្តកីឡាករក្នុងការប្រកួតនោះ។   កម្ពុជាបានទទួលរងបរាជ័យក្រោមថ្វីជើងរបស់ម៉ាឡេស៊ីរូចមកហើយក្នុងលទ្ធផល ៣-១ ក្នុងទឹកដីខ្លួនឯងនាការប្រកួតមិត្តភាពអន្តរជាតិកន្លងមក បើទោះស្ថិតក្រោមការដឹកនាំផ្ទាល់របស់អ្នកចាត់ការទូទៅថ្មី Keisuke Honda ក៏ដោយ។   ក្រោយជំនួបទល់នឹងម៉ាឡេស៊ី កម្ពុជានឹងត្រូវទទួលភ្ញៀវឡាវនៅទីលានដដែលនៅថ្ងៃទី ២០ ខែវិច្ឆិកាសម្រាប់ការប្រកួតវគ្គសន្សំពិន្ទុពូល A នេះ៕  
គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីលោក Tan Cheng Hoe និយាយថាលោកមិនសូវបារម្ភពីជំនួបទល់នឹងកម្ពុជាឡើយ តែវៀតណាម និងមីយ៉ាន់ម៉ាឯណោះទេដែលជាឧបសគ្គដើម្បីនាំក្រុមឈានទៅវគ្គបន្តនៃការប្រកួតពានរង្វាន់ AFF Suzuki Cup 2018។