text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
ការបោះឆ្នោតជ្រើសរើសសមាជិកសភាចំនួន នៅហុងកុង បានបញ្ចប់ទៅ ដោយមានប្រជាជនចេញទៅបោះឆ្នោតក្នុងអត្រាដ៏ទាបបំផុតក្នុងប្រវត្តិសាស្រ្តហុងកុង។ នេះជាការបោះឆ្នោតលើកដំបូងក្រោយការកែទម្រង់ប្រព័ន្ធបោះឆ្នោតពីសំណាក់រដ្ឋាភិបាលប៉េកាំង។ ចំនួនប្រជាជនចេញមកបោះឆ្នោតដ៏ទាបបែបនេះ អាចមានមូលហេតុមកពីការធ្វើកំណែទម្រង់ការបោះឆ្នោតនេះតែម្ដងដែលបាន បន្ថយចំនួនបេក្ខភាពនៃសមាជិកសភាត្រូវជ្រើសរើសផ្ទាល់ដោយប្រជាជន និងច្បាប់សន្តិសុខជាតិជាដើម។ ទាក់ទិននឹងការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនេះ រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) បានសេចក្តីសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី២០ ខែធ្នូ ដែលបានបង្ហាញពីក្តីបារម្ភលើការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យហុងកុង បន្ទាប់ពីធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត។ «ការកែទម្រង់លើប្រព័ន្ធបោះឆ្នោតហុងកុងនៅដើមឆ្នាំនេះ...បានបំផ្លាញស្វ័យភាពហុងកុង ក្រោមគោលការណ៍ ប្រទេសមួយ ប្រព័ន្ធពីរ»។ រដ្ឋមន្រ្តីការបរទេសG7 បានសង្កត់ធ្ងន់បែបនេះ មុនអំពាវនាវឱ្យចិន គោរពតាមសេចក្តីប្រកាសរួមគ្នារវាងចិន និងអង់គ្លេសឆ្នាំ១៩៨៤ ស្តីពីហុងកុង និងកាតព្វកិច្ចច្បាប់ផ្សេងទៀត រួមទាំងមូលដ្ឋានសិទ្ធិ និងសេរីភាពនៅហុងកុង។ ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ ប្រមុខការទូតក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ បានជំរុញឱ្យអាជ្ញាធរចិន និងហុងកុង រៀបចំស្ថាប័ននយោបាយឡើងវិញ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើបុគ្គលលើកតម្កើងលទ្ធិប្រជាធិបតេយ្យ និងការពារសិទ្ធិ និងសេរីភាពនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ។ បន្ទាប់ពីសេចក្តីថ្លែងការណ៍នោះ អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅអង់គ្លេស បានចាត់ទុកប្រតិបត្តិកម្មរបស់ក្រុមប្រទេស G7 ជាការមិនទទួលខុសត្រូវ និងបកស្រាយខុសពីការពិត ជុំវិញការបោះឆ្នោតនៅហុងកុង។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរូបនេះ បានហៅសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងបំពានមូលដ្ឋាននៃបទដ្ឋានទំនាក់ទំនងអន្តរជាតិ។ សូមបញ្ជាក់ថា សភាហុងកុង ក្នុងអាណត្តិទី៧ ត្រូវបានបង្កើនពី ៧០អាសនៈ មក ៩០អាសនៈ។ ប៉ុន្តែប្រជាជនហុងកុង អាចបោះឆ្នោតរើសសមាជិកសភាដោយផ្ទាល់តែ ២០រូបប៉ុណ្ណោះ ដែលចំនួននេះ ថយចុះពី ៤៥រូប នៅក្នុងការបោះឆ្នោតសភាអាណត្តិមុន។ អាណត្តិទី៧ នៃសភាហុងកុង នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខាងមុខ៕ អត្ថបទទាក់ទង បោះឆ្នោតសភាហុងកុង៖ អ្នកទៅបោះឆ្នោតមានតិច ក្រោយការកែទម្រង់របស់ប៉េកាំង | ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) នៅថ្ងៃទី២០ ខែធ្នូ បានចេញសេចក្តីថ្លែងការណ៍មួយ ដែលបង្ហាញពីក្តីបារម្ភលើការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅហុងកុង បន្ទាប់ការបោះឆ្នោតសភានៅថ្ងៃទី១៩ ខែធ្នូកន្លងទៅ។ ចំនួនអ្នកទៅបោះឆ្នោត ធ្លាក់ចុះដល់កម្រិតមិនធ្លាប់មាន។ ក្រុម G7 ក៏បានជំរុញឱ្យចិនគោរពកាតព្វកិច្ចច្បាប់ មូលដ្ឋានសិទ្ធិមនុស្ស និងសេរីភាពនៅហុងកុងដែរ។ |
ប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani បានស្នើបទឈប់បាញ់និងការចចាសន្តិភាពដោយគ្មានលក្ខខណ្ឌជាមួយក្រុមឧទ្ទាមតាលីបង់ ដើម្បីស្វែងរកសន្តិភាពក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមតាំងពីឆ្នាំ២០០១ មក។ លោក Ashraf Ghani បានស្នើបែបនេះក្នុងកិច្ចប្រជុំអន្តរជាតិស្ដីពីអាហ្វហ្គានីស្ថាននៅថ្ងៃទី២៨ ខែកុម្ភៈ ដែលមានគោលដៅបញ្ចប់ជម្លោះជាង១៦ឆ្នាំ និងការកសាងសន្តិភាពឡើងវិញ។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំអន្តរជាតិនេះ លោក Ashraf Ghani និយាយថា ការឈប់បាញ់គួរធ្វើឡើង ហើយក្រុមតាលីបង់ត្រូវបានទទួលស្គាល់ជាបក្សនយោបាយ ឯដំណើការកសាងទំនុកចិត្តក៏គួរចាប់ផ្ដើមដែរ។ លោកបន្តថា នៅពេលនេះ ការសម្រេចចិត្តធ្លាក់ទៅក្នុងក្រុមតាលីបង់ ហើយក្រុមនេះគួរទទួលសំណើនេះ ដើម្បីនាំយកស្ថិរភាពសម្រាប់អាហ្វហ្គានីស្ថាន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ ក្នុងផែនការស្វែងរកសន្តិភាពនេះ ប្រធានាធិបតីអាហ្វហ្គានីស្ថានរូបនេះក៏ស្នើឲ្យក្រុមតាលីបង់ទទួលស្គាល់រដ្ឋាភិបាលក្រុងកាប៊ុល និងរដ្ឋធម្មនុញ្ញ។ បញ្ហានេះ គឺជាចំណុចរាំងស្ទះដល់ការប៉ុនប៉ងការចរចាសន្តិភាពកន្លងមក។ លើសពីនោះ លោក Ghani បានផ្ដល់សម្បទានមួយចំនួនទៀតដូចជាការដោះលែងអ្នកទោសក្រុមតាលីបង់ ការបង្កើតការិយាល័យក្រុមនេះក្នុងរដ្ឋធានីកាប៊ុល ឬទីក្រុងផ្សេងដើម្បីងាយស្រួលចរចា និងការលុបចោលមេដឹកនាំតាលីបង់ពីបញ្ជីភេរវកម្មអន្តរជាតិផងដែរ។ សំណើរបស់ប្រធានាធិបតីអាហ្វហ្គានីស្ថាន ធ្វើឡើងពីរថ្ងៃក្រោយក្រុមជ្រុលនិយមមួយនេះប្រកាសជំហរចរចាជាមួយអាមេរិក។ ក្នុងសេចក្ដីប្រកាសថ្ងៃទី២៦ ខែកុម្ភៈ ក្រុមតាលីបង់និយាយថា ខ្លួនត្រៀមរួចស្រេចដើម្បីជជែកជាមួយអាមេរិកដើម្បីស្វែងរកដំណោះស្រាយសន្តិភាព។ ប៉ុន្តែក្រុមនេះមិនបានបញ្ជាក់ពីការចរចាជាមួយរដ្ឋាភិបាលកាប៊ុលឡើយ។ សម្រាប់អាមេរិក វត្តមានក្រុងកាប៊ុល គឺជារឿងសំខាន់ក្នុងការចរចាទាំងឡាយ។ សូមបញ្ជាក់ថា ក្រុមជ្រុលនិយមមួយនេះបានបង្កើនការវាយប្រហារជាច្រើនលើនៅតាមទីក្រុងនានា និងនៅរដ្ឋធានីកាប៊ុល ដើម្បីឆ្លើយតបនឹងនយោបាយយោធាថ្មីនៅអាហ្វហ្គានីស្ថានរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ។ ជនស៊ីវិលស្លូតត្រង់រាប់រយនាក់ បានស្លាប់ និងរបួសក្នុងការវាយប្រហារអត្តឃាតផង និងការវាយប្រហារទីតាំងយោធាផង។ មកទល់ពេលនេះ គេមិនទាន់ឃើញការឆ្លើយតបណាមួយរបស់អាមេរិកទៅនឹងសំណើរបស់ក្រុមតាលីបង់ឡើយ៕ | នៅថ្ងៃទី២៨ ខែកុម្ភៈ ប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani បានបញ្ចេញផែនការស្វែងរកសន្តិភាពជាមួយក្រុមឧទ្ទាមតាលីបង់ ដើម្បីឈានទៅបញ្ចប់ជម្លោះរ៉ាំរ៉ៃច្រើនជាង១៦ឆ្នាំ។ ក្រោមផែនការនេះ ក្រុមតាលីបង់អាចបង្កើតបក្សនយោបាយដើម្បីចូលរួមការបោះឆ្នោតជាតិ ហើយបណ្ដាមេដឹកនាំក្រុមនេះអាចត្រូវបានដកឈ្មោះពីបញ្ជីទណ្ឌកម្មអន្តរជាតិផង។ ប៉ុន្តែក្រុមឧទ្ទាមនេះមិនចង់ចរចាជាមួយរដ្ឋាភិបាលក្រុងកាប៊ុលឡើយ តែចង់ជជែកផ្ទាល់ជាមួយក្រុងវ៉ាស៊ីនតោនវិញ។ |
ដើម្បីបង្ហាញពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា (MPTC) ក្នុងការអភិវឌ្ឍវិស័យ ICT និងសេដ្ឋកិច្ចឌីជីថលរបស់របស់ជាតិ ក្រុមហ៊ុនស្មាតបានផ្តល់ថវិកាចំនួន ៣៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់អាហារូបករណ៍ចំនួន ៣០ កន្លែង ដែលជាផ្នែកមួយនៃអនុស្សរណៈយោគយល់គ្នារយៈពេល ៣ឆ្នាំ ជាមួយ វិទ្យាស្ថានជាតិ NIPTICT ។ នៅក្នុងកម្មវិធីចុះហត្ថលេខានេះ ឯកឧត្តម រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានអបអរសាទរដល់ភាពជាដៃគូរវាងក្រុមហ៊ុនស្មាត និង វិទ្យាស្ថានជាតិ NIPTICT ហើយបានមានប្រសាសន៍ថា៖ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានឃើញនូវសមិទ្ធផលថ្មីនេះ ដែលកើតចេញពីភាគីទាំងពីរ។ ក្រុមហ៊ុនស្មាត តែងតែជាដៃគូអភិវឌ្ឍន៍ដ៏ខ្លាំងខ្លាមួយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា តាមរយៈគំនិតផ្តួចផ្តើមជាច្រើនក្នុងវិស័យ ICT ។ តាមរយៈកិច្ចសហការថ្មីមួយនេះ យើងនឹងបន្តអភិវឌ្ឍយុវជនដែលមានទេពកោសល្យ និងអ្នកជំនាញបន្ថែមទៀត ស្របទៅតាមចក្ខុវិស័យ ដែលបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០២០។ អាហារូបករណ៍ចំនួន ១០កន្លែង ដែលត្រៀមសម្រាប់និស្សិតប្រឡងយកនេះ គឺស្ថិតក្នុងចំណោមអាហារូបករណ៍ចំនួនសរុប ២០កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ SmartEdu នាឆ្នាំនេះ ដែលកម្មវិធីនេះក៏ត្រូវបានគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ ការផ្ដល់ជូនអាហារូបករណ៍ពិសេសសម្រាប់ជំនាញ ICT ត្រូវបានបង្កើតឡើងនៅឆ្នាំនេះ ស្របតាមចក្ខុវិស័យរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការពង្រឹងជំនាញ ICT នៅកម្ពុជា។ ឯកឧត្តមបណ្ឌិត សំ សិទ្ធសេរី នាយករងវិទ្យាស្ថានជាតិ NIPTICT មានប្រសាសន៍ថា៖ យើងមានសេចក្តីរីករាយជាខ្លាំង ដែលក្រុមហ៊ុនស្មាតបានពង្រីកកម្មវិធីអាហារូបករណ៍ SmartEdu របស់ខ្លួន និងផ្តល់អាហារូបករណ៍ជំនាញ ICT ចំនួន ១០ កន្លែងក្នុងមួយឆ្នាំ សម្រាប់និស្សិតដែលជួបបញ្ហាហិរញ្ញវត្ថុ ហើយមានបំណងចង់សិក្សានៅវិទ្យាស្ថានជាតិ NIPTICT។ តាមរយៈកម្មវិធីនេះ និស្សិតអាហារូបករណ៍ ក៏នឹងអាចអាចចូលរួម ក្នុងគំនិតផ្តួចផ្តើម និងសិក្ខាសាលាជាច្រើនទៀត ដែលក្រុមហ៊ុនស្មាត កំពុងបង្កើតឡើងសម្រាប់យុវជនកម្ពុជា។ នៅដើមឆ្នាំ២០១៦ ក្រុមហ៊ុនស្មាត បានបរិច្ចាកទឹកប្រាក់ជាង ៣៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក សាងសង់អន្តេវាសិកដ្ឋានក្នុងវិទ្យាស្ថានជាតិ NIPTICT សម្រាប់ឲ្យនិស្សិតយ៉ាងហោចណាស់ ១០០នាក់បានស្នាក់នៅ ដែលនិស្សិតខ្លះមកពីទីជនបទ ហើយដែលការឧបត្ថម្ភនេះ បានអនុញ្ញាតឲ្យពួកគេបានប្រើប្រាស់ធនធានផ្នែក ICT ដើម្បីជាការអភិវឌ្ឍជំនាញមានសមត្ថភាពប្រកួតប្រជែងថ្នាក់សាកល។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនស្មាត ក៏ជាដៃគូសំខាន់របស់កម្មវិធីអ្នកស្ម័គ្រចិត្ត ICT កម្ពុជា និងកម្មវិធីពានរង្វាន់ ICT កម្ពុជា របស់វិទ្យាស្ថានជាតិ NIPTICT ផងដែរ។ លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុនស្មាត បានពន្យល់ថា៖ ស្របពេលដែលក្រុមហ៊ុនស្មាតនៅតែបន្តជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មទូរគមនាគមន៍ចល័ត និងជាអ្នកគាំទ្រយ៉ាងពេញទំហឹងចំពោះការអភិវឌ្ឍសហគមន៍ ដូច្នេះជាធម្មតា យើងតែងលើកទឹកចិត្តដល់ការអភិវឌ្ឍជំនាញ ICT តាមរយៈការអប់រំ។ ដូច្នេះហើយ បានជាយើងសម្រេចចិត្តពង្រីកកម្មវិធីអាហារូបករណ៍ SmartEdu នៅឆ្នាំនេះ! ខ្ញុំសង្ឃឹមថាកម្មវិធីនេះ នឹងបើកឱកាសបន្ថែមសម្រាប់យុវជនខ្មែរដែលមានទេពកោសល្យ នៅពេលដែលពួកគេបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងមានភាពឆ្លាតវៃ។ កម្មវិធីអាហារូបករណ៍ SmartEdu បានចាប់អនុវត្តនៅឆ្នាំ ២០១៦ ដើម្បីជួយសម្រួលជាពិសេសសម្រាប់សិស្សានុសិស្សកម្ពុជាដែលពុំមានលទ្ធភាពគ្រប់គ្រាន់។ ក្រៅពីការឧបត្ថម្ភលើថ្លៃសិក្សាប្រចាំឆ្នាំ ក្រុមហ៊ុនស្មាត ថែមទាំងផ្តល់ជាប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់រយៈពេលទាំងមូលនៃការសិក្សាថ្នាក់បរិញ្ញាប័ត្ររបស់ពួកគេ ដែលសរុបរួម គឺមានទំហំទឹកប្រាក់រហូតដល់ ១៥០០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់និស្សិតអាហារូបករណ៍ម្នាក់។ អ្នកដាក់ពាក្យសុំអាហារូបករណ៍ SmartEdu គឺត្រូវតែបំពេញតាមលក្ខខណ្ឌជានិស្សិតដែលខ្វះខាតផ្នែកហិរញ្ញវត្ថុ ហើយយ៉ាងហោចណាស់ទទួលបាននិទ្ទេស B ពីការប្រលងទុតិយភូមិកាលពីពេលថ្មីៗ និងមានការព្រមព្រៀងបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រ នៅតាមសកលវិទ្យាល័យរដ្ឋនានា រួមបញ្ចូលទាំងវិទ្យាស្ថានជាតិ NIPTICT ផង។ សម្រាប់ព័ត៌មានលម្អិត ទាក់ទងនឹងកម្មវិធីអាហារូបករណ៍ SmartEdu លោកអ្នកអាចស្វែងរកបាននៅលើគេហទំព័រ https://www.smart.com.kh/scholarship ។ សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងកម្មវិធីទំនួលខុសត្រូវសង្គម និងនិរន្តរភាពរបស់ក្រុមហ៊ុនស្មាត សូមចូលមកកាន់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនស្មាត ឈ្មោះ Smart for Cambodia តាមរយៈwww.facebook.com/smart4cambodia ឬចូលមកកាន់ www.smart.com.kh ។ ( អត្ថបទពាណិជ្ជកម្ម ) | ក្រុមហ៊ុន ស្មាតអាស្យាតា និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានពង្រឹងកិច្ចព្រមព្រៀង ដើម្បីគាំទ្រដល់យុវជនកម្ពុជាដែលមានទេពកោសល្យ ក្នុងវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (ICT)។ នៅក្នុងពិធីចុះហត្ថលេខាក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុនស្មាតបានសន្យាថានឹងផ្តល់មូលនិធិផ្គត់ផ្គង់ពេញលេញសម្រាប់ការសិក្សារបស់និស្សិតចំនួន ១០នាក់ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញទាក់ទងនឹង ICT នៅវិទ្យាស្ថានជាតិ NIPTICT ។ |
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាកិច្ចសម្ភាស រវាងសារព័ត៌មានThmeythmey និងកញ្ញា ណាង ស្រីណុច អ្នកគ្រប់គ្រងហាង ហ្វេមឹលី ឃីត ឃែរ (Family Kids Care) សាខាសែនសុខដូចតទៅ៖ ហាង ហ្វេមឹលី ឃីត ឃែរ Family Kids Care មានចំនួន ៣សាខា ដែលសាខាទី១ ស្ថិតនៅផ្ទះលេខ 41CDE ផ្លូវលេខ 271 ក្បែរខ្លោងទ្វារ វត្តដំបូកខ្ពស់(https://goo.gl/maps/FvedGpQtmsbUC7cN9 ) និងទំនាក់ទំនងលេខ ទូរសព្ទ 085744444 / 0968606060 ។ សាខាទី២ ស្ថិតនៅផ្ទះលេខ17-19 ផ្លូវសឡា ឬផ្លូ371( https://goo.gl/maps/JP4MrNv2NftGkuK28) ឬទំនាក់ទំនាក់តាមលេខទូរសព្ទ 0967606060 / 099336376 / 015336376។ និងសាខាទី៣ មានទីតាំងយ៉ាងធំទូលាយគឺផ្ទះនៅផ្ទះលេខ 1084 ផ្លូវ1986 សែនសុខ https://goo.gl/maps/V1psEsjZrNkrEWjL9 ឬទំនាក់ទំនាក់តាមលេខទូរសព្ទ 0965606060 / 070806550 ៕ | ហ្វេមឹលី ឃីត ឃែរ (Family Kids Care) ជាហាងលក់សម្ភារទារក កុមារ និងអ្នកម្តាយយ៉ាងច្រើនសម្បូរបែប ដែលមានទំនិញប្រមាណ ១ម៉ឺនមុខឯណោះ។ មាតាបិតាអាចរីករាយ នឹងការទិញសម្ភារសម្រាប់បុត្រធីតា ឬសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនបានយ៉ាងស្រួល ពីព្រោះថាលោកអ្នកមិនចាំបាច់ត្រូវធ្វើដំណើរពីកន្លែងមួយ ទៅកន្លែងមួយទៀតដើម្បី ស្វែងរកសម្ភារដែលជាតម្រូវការចាំបាច់សម្រាប់កូនលោកអ្នកនោះទេ។ អ្វីដែលកាន់តែពិសេសនោះ គឺមុខទំនិញជាច្រើនកំពុងតែផ្តល់ជូនប្រូម៉ូសិនពិសេស គឺការបញ្ចុះតម្លៃ និងថែមជូនកាដូបន្ថែមរហូតអស់ពីស្តុក ជូនអតិថិជនផងដែរ។ |
ទោះបីជាយ៉ាងណាក៏ដោយ ខ្នែងពោះវៀនប្រហែលជាត្រូវស្ទះ មានការបង្ករោគ និងហើម ដែលនាំឲ្យវាទៅជារលាក។ ករណីបែបនេះ គឺជាជំងឺដែលត្រូវសង្គ្រោះបន្ទាន់ ដោយវះកាត់យកខ្នែងពោះវៀននេះចេញ។ ក្រៅពីនេះ វាអាចនឹងធ្លាយ និងបញ្ចេញបាក់តេរី ចូលទៅក្នុងស្រោមពោះទៀត ដែលនាំឲ្យគ្រោះថ្នាក់ ដល់អាយុជីវិតបាន បើសិនជាមិនបានព្យាបាល ដោយថ្នាំផ្សះដែលខ្លាំងទេនោះ។ រោគសញ្ញាសំខាន់ៗ ដែលអាចបញ្ជាក់ថា រលាកខ្នែកពោះវៀននោះ គឺការឈឺជាប់ក្នុងផ្នែកខាងលើនៃពោះ ឬជិតផ្ចិត។ ការឈឺចាប់នេះ គឺខ្លាំងក្លា ព្រមទាំងប្តូរមកឈឺ នៅផ្នែកខាងក្រោមនៃពោះវិញ។ ពេលខ្លះ ក៏មានការឈឺចាប់នៅខ្នង និងរន្ធគូថដែរ។ ខាងក្រោមនេះ គឺជាសញ្ញាផ្សេងៗទៀត នៃជំងឺរលាកខ្នែងពោះវៀន ៖ ចង្អោ និងក្អួតភ្លាមៗ ក្រោយពីឈឺចាប់ជាប់ ហើមនៅតំបន់ពោះ ពិបាកផោម មិនឃ្លានអាហារ ក្តៅខ្លួនស្ទិញៗ។ ការនោមឈឺ ឈឺពោះបែបរមួល និងរាក ឬទល់លាមក ក៏អាចជាសញ្ញារបស់ ជំងឺរលាកខ្នែងពោះវៀនដែរ។ កាលណាមានសញ្ញា នៃជំងឺរលាកខ្នែងពោះវៀន កាន់តែលឿន យកល្អ គួរតែស្វែងរកការយកចិត្តទុកដាក់ ពីគ្រូពេទ្យភ្លាមៗ ព្រោះការកំណត់រោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា គឺជារឿងសំខាន់បំផុត៕ ត្រួតពិនិត្យដោយ www.health.com.kh | ខ្នែងពោះវៀន គឺជារចនាសម្ព័ន្ធដ៏តូចទ្រវែងមួយ ដែលមានប្រវែងប្រហែល ៨,៥ សង់ទីម៉ែត្រ ដែលស្ថិតនៅគល់នៃដើមពោះវៀនធំ។ អ្នកអាចរកវាឃើញ នៅផ្នែកខាងក្រោម ឈាងខាងស្តាំនៃពោះ ប៉ុន្តែ គ្មាននរណាម្នាក់ អាចប្រាប់ឲ្យដឹងថា ហេតុអ្វីបានជាខ្នែងពោះវៀនហ្នឹងនៅទីនោះទេ។ កាពិតនោះគឺថា អ្នកអាចរស់នៅក្នុងជីវិតមួយធម្មតា ដោយមាន ឬគ្មានវត្តមានខ្នែងពោះវៀននេះ។ |
ក្រោយពី Evra ទទួលកាតក្រហម ដោយសារខ្សែការពាររូបនេះ ប្រើក្បាច់កុងហ្វូលោតធាក់អ្នកគាំទ្រនៅពេលដែលគេកំដៅសាច់ដុំដែលក្រុម Marseille បានចាញ់ Vitoria Guimaraes ១-០ ក្នុងពានរង្វាន់ UEFA Europa League កាលពីថ្ងៃទី២ ខែវិច្ឆិកាកន្លងមកនោះ ក្លិបដែលមានមូលដ្ឋានក្នុងលីកកំពូលបារាំងនេះក៏បានព្យួររូបគេបណ្តោះអាសន្ន។ ប៉ុន្តែអ្វីដែលធ្ងន់ធ្ងរជាងនេះនោះ គឺក្រុមអ្នកគាំទ្ររបស់ Marseille ស្ទើរពេញកីឡដ្ឋាន បានស្រែកតវ៉ាប្រឆាំងនឹងអតីតខ្សែការពារ Manchester United នេះឲ្យចេញពីក្រុម នៅអំឡុងការប្រកួតក្របខណ្ឌ Ligue 1 ដែលក្រុមនេះឈ្នះ Caen ៥-០។ ក្រុមអ្នកគាំទ្រទាំងនោះលើកបដានិងស្រែកថា៖«អ្នកឯងគិតថាអ្នកនៅពីលើស្ថាប័នដែលជាអ្នកគាំទ្ររបស់ខ្លួនមែនទេ?។ យើងលែងចង់ឲ្យអ្នកពាក់អាវរបស់ក្រុមយើងទៀតហើយ។ Evra F***off។ យើងចង់សួរថា អ្នកមានការគោរពចំពោះអ្នកគាំទ្រទេ មានវិជ្ជាជីវៈជាកីឡាករទេ?»។ សូមបញ្ជាក់ថា ខណៈដែលក្រុមប្រឹក្សាវិន័យ EUFA កំពុងពិចារណាលើទោសកំហុសរបស់ខ្សែបម្រើសញ្ជាតិបារាំង វ័យ៣ឆ្នាំខាងនេះ ក្លិប Marseille ក៏បានសម្រេចចិត្តព្យួររូបគេដែរ ដោយមិនទាន់បញ្ជាក់កាលកំណត់ច្បាស់លាស់នោះទេ បន្ទាប់ពីជំនួបរវាងលោក Jacques-Henri Eyraud ដែលជាប្រធានក្លិប និង Patrice Evra ដោយផ្ទាល់ ជាពិសេសក្រោយការស៊ើបអង្កេតផ្ទៃក្នុងជំហានទីមួយ៕ | ក្រុមអ្នកគាំទ្រក្លិប Marseille បានបញ្ចេញកំហឹងទៅកាន់កីឡាករ Patrice Evra ដោយលើកបដាបណ្តេញរូបគេចេញ និងសូម្បីតែឯកសណ្ឋាបក្រុមនេះក៏មិនឲ្យពាក់ដែរ។ |
ក្រសួងកសិកម្ម បានចាត់ក្រុមការងារ ចុះធ្វើអធិការកិច្ចលើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុងហើយ ជាពិសេសដីចំនួន ៣កន្លែង របស់ខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់វិធានការតាមនីតិវិធីផងដែរ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម៖«ក្នុងករណីពិតជាមានកំហុសឆ្គង ក្រសួងនឹងចាត់វិធានការ ស្របតាមច្បាប់ស្ដីពី សហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិលនៃកម្ពុជា»។ ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងកសិកម្មលោក ស្រី វុឌ្ឍី បានប្រាប់សារព័ត៌មានថ្មីៗថា លោកមិនទាន់បានព័ត៌មានលម្អិតនៃការធ្វើអធិការកិច្ចនៅឡើយទេ។ « ឥឡូវនេះខ្ញុំមិនទាន់ទទួលបានព័ត៌មានហ្នឹងនៅឡើយទេ។ ហើយចំពោះដីនឹងខ្ញុំមិនបានចាំទីតាំងរបស់វានៅតំបន់ណាទេ។ ខ្ញុំអត់ចាំទំហំប៉ុន្មានទេ ។ ចាំខ្ញុំស្រាវជ្រាវសិន»។ បន្ថែមពីនេះក្រសួងកសិកម្ម ក៏បានបដិសេធថា ក្រសួងមិនបានចេញគោលការណ៍អនុញ្ញាតឲ្យមានការលក់ដូរដីរដ្ឋ និងពុំមានការពាក់ព័ន្ធដូចសារព័ត៌មានចុះផ្សាយនោះទេ។ ក្រសួង អះអាងថា ខ្លួនបានដាក់ចេញនូវវិធានការចំនួន ១៧ចំណុចឲ្យមន្ទីរអនុវត្ត និងកែលម្អហើយ។ ទាក់ទងបញ្ហាខាងលើនេះ លោក អ៊ី ម៉េងហេង ប្រធានមន្ទីរក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខត្តកកោះកុង បានប្រាប់កាសែតភ្នំពេញប៉ុស្តិ័ថា លោកមិនបានប្រព្រឹត្តិដូចការចុះផ្សាយនោះទេ៕ | ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើប្រធានមន្ទីរកសិកម្មខេត្តកោះកុង បើសិនជារកឃើញថា ពិតជាបានយកដីរដ្ឋលក់មែននោះ។ ការព្រមានរបស់ក្រសួងកសិកម្មនេះ ធ្វើឡើងក្រោយពីមានការចុះផ្សាយរិះគន់ភាពមិនប្រក្រតីនៃការយកដីរដ្ឋទៅលក់នេះ។ |
លោក ស៊ី ជិនភីង បានអញ្ជើញមកដល់ប្រទេសប៉ាណានៅយប់ថ្ងៃអាទិត្យទៅហើយ ហើយវាក៏ជាដំណើរទស្សនកិច្ចជាលើកដំបូងនៅប៉ាណាម៉ារបស់ប្រមុខរដ្ឋចិនផង ចាប់ពីរដ្ឋអាមេរិកមួយនេះបោះបង់ចោលតៃវ៉ាន់កាលពីឆ្នាំមុននោះ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក ស៊ី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសមភាគីប៉ាណាម៉ាលោក Juan Carlos Varela។ ក្នុងជំនួបទ្វេភាគីមេដឹកនាំទាំងពីរបានឯកភាពគ្នាពង្រឹងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចឲ្យបានខ្លាំងក្លាផងដែរ។ ក្នុងគោលដៅសាទរចំណងមិត្តភាពជាមួយប៉ាណាម៉ា ប្រមុខរដ្ឋចិនលោក ស៊ី បានសរសេរបទវិចារណកថាមួយចុះផ្សាយនៅលើសារព័ត៌មានប៉ាណាម៉ា Estrella de Panama ដោយលោកថ្លែងថា លោកមានក្តីរំពឹងខ្ពស់ចំពោះទស្សនកិច្ចលើកដំបូងដោយមេដឹកនាំចិននេះ។ លោកសរសេរដូច្នេះ៖«ទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងចាប់ផ្តើមឡើងដោយភាពរឹងមាំថ្វីបើមានវ័យ មួយឆ្នាំកន្លះក៏ដោយ។យើងត្រូវពង្រឹងភាពជាដៃគូដែលអាចធានាបាននូវការចែករម្លែកផលប្រយោជន៍ស្មើគ្នាដែរ»។ ក្រោយកិច្ចពិភាក្សា លោក ស៊ី និងលោក Varela ក៏បានសម្រេចចុះកិច្ចព្រមព្រៀងសហប្រតិបត្តិចំនួន ១៩ ផ្សេងគ្នា ហើយកិច្ចព្រមព្រៀងទាំងនោះផ្តោតលើពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ធនាគារ ទេសចរណ៍ អប់រំ និងការអភិវឌ្ឍផ្សេងទៀតដែរ។ ស្របពេលជាមួយគ្នានោះ ប៉ាណាម៉ានេះក៏បានក្លាយជារដ្ឋអាមេរិកឡាទីនដំបូងគេក្នុងតំបន់ដែលជ្រើសរើសផ្លូវចូលរួមជាមួយគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ចិន«ខ្សែក្រវាត់មួយវិថីមួយ» ផង។ មិនត្រឹមតែប៉ុណ្ណោះទេ ចិន និងប៉ាណាម៉ាក៏ឯកភាពគ្នាចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរដើម្បីធានាប្រយោជន៍ពាណិជ្ជកម្មយូរអង្វែងទៅមុខផង។ មេដឹកនាំបាណាម៉ាលោក Varela ព្យាយាមវាយតម្លៃខ្ពស់ចំពោះវត្តមានមេដឹកនាំចិនទីមួយក្នុងទឹកដីរបស់ខ្លួន បន្ទាប់ពីខ្លួនដោះដៃចោលកោះតៃវ៉ាន់ដែលធ្លាប់ជាកល្យាណមិត្តប៉ុន្តែមិនសូវមានលុយគ្រាក់ៗដូចចិន។ លោកអះអាងពេញមាត់ថា ទស្សនកិច្ចរបស់លោក ស៊ី មិនត្រឹមតែនាំទុនវិនិយោគចូលមកប៉ាណាម៉ាទេ ប៉ុន្តែវានឹងប្រែក្លាយប៉ាណាម៉ាជាច្រកទ្វារសម្រាប់ចិនទៅកាន់តំបន់អាមេរិកឡាទីនផង។ រឿងដែលមិនអាចប្រកែកបាននោះគឺ ការចូលរួមរបស់ប៉ាណាម៉ាក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ខ្សែក្រវាត់មួយវិថីមួយ ចិននឹងមានលទ្ធភាពកាន់តែខ្ពស់ក្នុងការបង្កើនឥទ្ធិពលរបស់ខ្លួនបន្ថែមទៀតក្នុងតំបន់ទាំងមូលផង។ សម្រាប់ចិន ទីតាំងភូមិសាស្ត្ររបស់ប៉ាណាម៉ា ជារឿងយុទ្ធសាស្ត្រ និងអាចជាមជ្ឈមណ្ឌលដែលបម្រើឲ្យសកម្មភាពពាណិជ្ជកម្មនៅក្នុងតំបន់អាមេរិកឡាទីន និងការ៉ាអ៊ីបផង។ ស្ថិរភាពសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងព្រែកជីកប៉ាណាម៉ាជាឧទាហរណ៍ស្រាប់។ ដូច្នេះហើយ ចិនមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយប៉ាណាម៉ានេះដើម្បីជាស្ពានក្នុងចូលរួមចំណែកអភិវឌ្ឍតំបន់ផង និងពង្រីកឥទ្ធិពលរបស់ខ្លួនផងក្នុងនាមជាមហាអំណាចពិភពលោកមួយ។ ប៉ុន្តែវត្តមានចិន និងការកើនឡើងនៃឥទ្ធិពលរបស់មហាអំណាចអាស៊ីមួយនេះមិនមែនជារឿងដែលក្រុងវ៉ាស៊ីនតោនសប្បាយចិត្តឡើយ។ រដ្ឋបាលអាមេរិកធ្លាប់ព្រមានច្រើនដងដែរពីការពង្រីកឥទ្ធិពលរបស់ចិនដល់ដែនឥទ្ធិពលរបស់ខ្លួននាពេលបច្ចុប្បន្ន។ ក្នុងពេលទស្សនកិច្ចនៅប៉ាណាម៉ាកាលពីខែមុន រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ បានព្រមានរដ្ឋាភិបាលប៉ាណាម៉ាពីផលលំបាកដែលអាចកើតមានព្រោះឥទ្ធិពលចិនសាយភាយពាសពេញតំបន់នោះ៕ | បន្ទាប់ពីសម្រេចបានបទឈប់បាញ់ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ៩០ថ្ងៃនៅក្នុងជំនួបទល់មុខមួយនាក្រុងប៊ុយណូស៊ែ រដ្ឋធានីរបស់អាហ្សង់ទីន ប្រធានាធិបតីចិនលោក ស៊ី ជិនភីង បានបន្តដំណើរមកទស្សនកិច្ចនៅប៉ាណាម៉ាទៀត។ វត្តមានមេដឹកនាំចិនជាលើកដំបូងនៅរដ្ឋអាមេរិកឡាទីននេះ ធ្វើឡើងគោលបំណងពង្រឹងទំនាក់ទំនងការទូតទ្វេភាគីផង និងពង្រឹងឥទ្ធិពលរបស់ចិនក្នុងតំបន់ផង។ |
ទោះបីសេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងវិញពីវិបត្តិកូវីដ-១៩ពិតមែនក្តី ប៉ុន្តែ កម្ពុជានៅតែរងសម្ពាធឬ បរិយាកាសអាក្រក់ពីពិភពលោក។ ភាពអូសបន្លាយសង្រ្គាមនៅប្រទេសអ៊ុយក្រែន, ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅសហរដ្ឋអាម៉េរិក និងកំណើនសេដ្ឋកិច្ចយឺតនៅប្រទេសចិន ដែលទាំងអស់នេះគឺជាកត្តាជះឥទ្ធិពលអវិជ្ជមានមកលើវិស័យពាណិជ្ជកម្មរបស់កម្ពុជាយ៉ាងខ្លាំង។ ទន្ទឹមនេះកម្ពុជាក៏ងាយរងគ្រោះខ្លាំងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ផងដែរ ដូចជា៖ ត្រូវប្រឈមនឹងទឹកជំនន់ និងគ្រោះរាំងស្ងួតញឹកញាប់។ ដោយមើលឃើញពីបញ្ហាទាំងអស់នេះ រួមនឹងអត្រានៃភាពក្រីក្រនៅកម្ពុជាបានកើនឡើងដល់២,៨ភាគរយ ដោយរុញមនុស្សប្រហែល៤៦ម៉ឺននាក់ ឱ្យធ្លាក់ក្នុងភាពក្រីក្រវិញព្រោះតែកូវីដ-១៩ ធនាគារពិភពលោក(World Bank) បានអនុម័តផ្តល់កម្ចីចំនួន២៧៤លានដុល្លារទៀតឱ្យកម្ពុជា នៅថ្ងៃ២០ធ្នូ ឆ្នាំ២០២២ ដើម្បីស្តារសេដ្ឋកិច្ច និងបង្កើនភាពធន់របស់ខ្លួន។ អត្ថបទទាក់ទង លោក អូន ព័ន្ធមុនីរ័ត្ន អះអាង កម្ពុជាអាចគ្រប់គ្រងបានលើបំណុលជិត៩,៥ពាន់លានដុល្លារ ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ តែជួបឧបសគ្គច្រើន យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ World Bank ហិរញ្ញប្បទាននេះក្រៅពីទ្រទ្រង់ដល់កំណែទម្រង់នៃដំណើរការចុះបញ្ជីអាជីវកម្ម, លើកកម្ពស់ការប្រកួតប្រជែង និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យមហើយនោះ ក៏ជួយបង្កើនភាពធន់នៃសារពើពន្ធ រួមទាំងការកែលម្អការគ្រប់គ្រងភាពជាដៃគូរវាងផ្នែកសាធារណៈនិងឯកជន និងការសម្រួលដល់ការលក់ប័ណ្ណបំណុលរបស់ រដ្ឋាភិបាលក្នុងទីផ្សារក្នុងស្រុក ផងដែរ។ ប្រតិបត្តិការក្រោមហិរញ្ញប្បទាននេះក៏នឹងជួយសម្រួលដល់ការផ្តល់ជំនួយទាន់ពេលវេលាដល់ក្រុមគ្រួសារដែលងាយរងគ្រោះ ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិសេដ្ឋកិច្ច ណាមួយកើតឡើង។ លោកស្រី ម៉ារៀម សាលីម ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជា បានបញ្ជាក់ដូច្នេះ៖« ប្រតិបត្តិការរបស់ហិរញ្ញប្បទាននេះ នឹងជួយកម្ពុជាក្នុងការជំរុញភាពប្រកួតប្រជែងរបស់ផ្នែកឯកជន, ពង្រឹងស្ថានភាពសារពើពន្ធរបស់កម្ពុជា និងផ្តល់ជំនួយដល់ប្រជាជនងាយរងគ្រោះបំផុតរបស់ខ្លួន»។ កម្ចី ដែលកម្ពុជាទទួលបានពីធនាគារពិភពលោកចំនួន២៧៤លានដុល្លារនេះ គឺបានបន្ថែមពីលើកម្ចី២០០ លានដុល្លារ ដែលឈរលើផែនការរបស់រដ្ឋាភិបាលសម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយសម័យជំងឺរាតត្បាតក្នុងគោលដៅ ស្តារសេដ្ឋកិច្ច កំណែទម្រង់ និងការបង្កើនភាពធន់(Cambodia Relief, Recovery, and Resilience Development Policy Financing) ដែលអនុម័តនៅក្នុងឆ្នាំ២០២១។ World Bank បន្ថែមថា ហិរញ្ញប្បទាននេះនឹងជួយសម្រាលសម្ពាធផ្នែកសារពើពន្ធខ្លះដែលរដ្ឋាភិបាលកំពុងជួបប្រទះ ដោយសារតែមានឱនភាពក្នុងប៉ុន្មានឆ្នាំកន្លងមក។ គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២ កម្ពុជាមានបំណុលសាធារណៈសរុប ៩ ៤៧៤លានដុល្លារអាម៉េរិក ក្នុងនោះ កម្ពុជា World Bank ចំនួន៨៥១,៧លានដុល្លារ ស្មើ៩ភាគរយនៃបំណុលសរុប។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕ | ធនាគារពិភពលោក សម្រេចផ្តល់ឥណទានចំនួន២៧៤លានដុល្លារទៀតឱ្យកម្ពុជា ដើម្បីជួយដល់ការអនុវត្តគោលនយោបាយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនភាពធន់។ បើតាមធនាគារពិភពលោក ហិរញ្ញប្បទាននេះ នឹងទ្រទ្រង់ដល់កំណែទម្រង់របស់រដ្ឋាភិបាលដែលសម្រួលដំណើរការចុះបញ្ជីអាជីវកម្ម, លើកកម្ពស់ការប្រកួតប្រជែង និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម។ |
កម្មវិធី ពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី ត្រូវបានផ្តូចផ្តើម និងអនុវត្តឡើងដោយសហគ្រិនខ្មែរ ក្រោមការគំាទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដំបូងក្នុងឆ្នាំ២០២១ ក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយវប្បធម៌សហគ្រិនភាពក្នុងស្រុក និងបង្កើតបណ្តាញក្នុងចំណោមសហគ្រិននៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ នៅក្នុងឆ្នាំ២០២២នេះ សហគ្រិនខ្មែរបានអនុវត្តកម្មវិធី ពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី ម្តងទៀត ដើម្បីបន្តបង្កើតគុណតម្លៃតាមរយៈការបង្កើតគំនិត ការតភ្ជាប់ និងការផ្លាស់ប្តូរស្មារតីនៃភាពជាសហគ្រិន ក៏ដូចជាការលើកកម្ពស់ការកសាងបណ្តាញក្នុងចំណោមសហគ្រិននៅក្នុងប្រព័ន្ធអេកូឡូស៊ី។ កម្មវិធីនេះនឹងផ្តោតសំខាន់ទៅលើវិស័យចំនួន៤ រួមមាន កសិកម្ម ផលិតកម្ម សេវាកម្ម និងបច្ចេកវិទ្យា។ បេក្ខជនដែលត្រូវបានជ្រើសរើសនឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីដូចខាងក្រោម៖ ឱកាសដើម្បីចូលរួមវគ្គបណ្តុះបណ្តាល ឱកាសដើម្បីពង្រីកបណ្តាញអាជីវកម្មជាមួយបេក្ខជនផ្សេងទៀត ឱកាសក្លាយជាសមាជិកបណ្តាញសហគ្រិនខ្មែរ ឈ្នះប្រាក់រង្វាន់សរុបប្រមាណ ៥០ លានរៀលបែងចែកទៅតាមជ័យលាភីដែលបានកំណត់។ ម្ចាស់អាជីវកម្មដែលមានបំណងចង់ដាក់ពាក្យចូលរួមក្នុងកម្មវិធីនេះត្រូវអនុវត្តតាមលក្ខន្តិកៈក្នុងការចូលរួមដូចខាងក្រោម៖ បេក្ខជនត្រូវមានអាយុចាប់ពី ១៨ ដល់ ៣៤ ឆ្នាំ អ្នកដាក់ពាក្យត្រូវតែជាស្ថាបនិក ឬសហស្ថាបនិកនៃអាជីវកម្ម អាជីវកម្មត្រូវមានការិយាល័យនៅក្នុងប្រទេសកម្ពុជា អាជីវកម្មត្រូវមានបុគ្គលិកពេញសិទ្ធិយ៉ាងតិច ២ នាក់ អាជីវកម្មចាប់ផ្តើមដំណើរការមិនលើសពី ៤ ឆ្នាំនៅក្នុងទីផ្សារ បេក្ខជនត្រូវមានពេលវេលាដើម្បីចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ១០ ម៉ោង។ កម្មវិធីពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី ២០២២ បានបើកទទួលការចុះឈ្មោះហើយ។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ សូមបំពេញពាក្យតាមរយៈតំណភ្ជាប់នេះ https://forms.office.com/r/yYYtkyXa7P ឬ QR Code ថ្ងៃផុតកំណត់នៃការទទួលពាក្យនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកយើងតាមរយៈ [email protected] និង CC: [email protected] ឬ ទាក់ទងមកក្រុមការងាររបស់យើងតាមរយៈលេខទូរស័ព្ទ ០៩៨ ៥៤៦ ៣៦៥/០៨១ ២៣២ ៤៩៩។ គួរបញ្ជាក់ថា កម្មវិធីប្រកួត ពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី ២០២២ ជាកម្មវិធីប្រកួតប្រជែងផ្នែកសហគ្រិនភាពមួយក្នុងចំណោមកម្មវិធីប្រកួត២ផ្សេងទៀតដែលរៀបចំឡើងដោយសហគ្រិនខ្មែរក្នុងឆ្នាំ២០២២នេះ ដែលរួមមាន ពានរង្វាន់សហគ្រិនខ្មែរសហគ្រាសធុនតូចនិងមធ្យម ២០២២ (Khmer Enterprise SMEs Awards Competition) និងពានរង្វាន់សហគ្រិនខ្មែរកម្រិតវិទ្យាល័យ ២០២២ (Khmer Enterprise High schools Awards Competition)។ អំពីគណៈកម្មការរៀបចំ សហគ្រិនខ្មែរ សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើងជាស្ថាប័នក្រោមចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។ គោលបំណងរបស់សហគ្រិនខ្មែរ គឺដើម្បីកៀរគរ វិនិយោគ និងគ្រប់គ្រងបរធនពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុដល់អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អត្ថគាហកៈរួមមាន សហគ្រិនធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៍ (Innovative Startups), សហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពល (Potential SMEs) និងស្ថាប័នដៃគូដែលចូលរួមជំរុញសកម្មភាពសហគ្រិនភាពផ្សេងៗសំដៅជំរុញនវានុវត្តន៍ (Innovation) និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖ ទំព័រហ្វេសប៊ុក៖ https://www.facebook.com/mangotangoasia, https://www.facebook.com/ke.khmerenterprise (អត្ថបទពាណិជ្ជកម្ម) | សហគ្រិនខ្មែរ ក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសបើកការទទួលពាក្យក្នុងកម្មវិធី ពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី ដែលជាកម្មវិធីធំប្រចំាឆ្នាំរបស់ខ្លួន។ |
ខាងក្រោមនេះគឺជាជំនឿមិនត្រឹមត្រូវដ៏ពេញនិយមបំផុតអំពីការសម្គាល់ភេទរបស់កូនក្នុងផ្ទៃ៖ ឃ្លានអាហារ ស្ទើរតែ ៩០ភាគរយហើយនៃស្ត្រីមានផ្ទៃពោះ មានអាការឃ្លានអាហារ ហើយប្រភេទនៃការញ៉ាំអាហារវិញក៏អាចប្រែប្រួលច្រើនដែរ។ ជាអកុល រឿងនេះមិនមែនជាការពិតទេ ក្នុងការសម្គាល់ភេទរបស់ទារកក្នុងផ្ទៃ។ គេជឿថា ស្ត្រីមានផ្ទៃពោះជាកូនប្រុស គឺឃ្លានតែអាហារប្រៃៗ។ បើសិនជាគេឃ្លានរបស់ផ្អែមៗ មានន័យថា ទារកក្នុងផ្ទៃគឺភេទស្រី។ អារម្មណ៍មិនល្អ វាគឺជារឿងញឹកញាប់មួយ សម្រាប់ស្ត្រីមានផ្ទៃពោះ មានអារម្មណ៍ប្រែប្រួលច្រើន។ រឿងនេះពិតប្រាកដខ្លាំង ក្នុងត្រីមាសដំបូង និងត្រីមាសចុងក្រោយ។ សម្រាប់ពាក្យចរចាមអារាមវិញនិយាយថា ស្ត្រីមានផ្ទៃពោះដែលមិនធ្លាប់មានអារម្មណ៍ប្រែប្រួលទេ គឺពរពោះកូនប្រុស ខណៈពេលដែលស្ត្រីដែលមានអាការអារម្មណ៍ប្រែប្រួលច្រើន ពរពោះកូនស្ត្រីវិញ។ អ្នកជំនាញនិយាយថា អារម្មណ៍ប្រែប្រួលបង្កឡើងដោយកត្តាច្រើនណាស់ ដូចជាបម្រែបម្រួលអ័រម៉ូន និងស្ត្រេស ហើយក៏មិនមែនកើតឡើងដោយភេទរបស់ទារកក្នុងផ្ទៃដែរ។ ជំហររបស់ពោះដែលធំទៅៗ កត្តាច្រើនណាស់ ដែលកំណត់ទៅលើទំហំ និងរូបរាងរបស់ពោះ ដូចជាទំហំរបស់ទារក ព្រមទាំងជំហររបស់គេផងដែរ។ គ្មាននរណាអាចកំណត់ដឹង ពីភេទរបស់ទារកក្នុងផ្ទៃ ដោយផ្អែកទៅលើទំហំពោះតែមួយមុខឡើយ។ គេនិយាយថា កាលណាទំហំពោះកាន់តែទាប នោះទារកកំពុងតែលូតលាស់នោះ គឺជាភេទប្រុស។ ម្យ៉ាងវិញទៀត មនុស្សជាច្រើនជឿថា បើសិនជាទំហំពោះឡើងមកលើខ្ពស់ គឺជាសញ្ញាច្បាស់មួយបញ្ជាក់ថា ទារកនោះគឺភេទស្រី។ តាមការសិក្សាក្នុងឆ្នាំ១៩៩៩ បានធ្វើការសនិ្នដ្ឋានថា ស្ត្រីដែលប្រើប្រាស់ទំហំ រូបរាង និងជំហររបស់ពោះ ក្នុងការទាយលើភេទរបស់ទារក គឺជារឿងដែលមិនត្រឹមត្រូវឡើយ។ សក់ និងស្បែក យោងទៅតាមបម្រែបម្រួលអ័រម៉ូនជាច្រើន ដែលកើតឡើងក្នុងរាងកាយស្ត្រីមានផ្ទៃពោះ វាក៏អាចមានការប្រែប្រួលច្រើនមួយចំនួន ទៅលើរូបរាងរបស់នាងដែរ ជាពិសេសស្បែក និងសក់តែម្តង។ មនុស្សជាច្រើនជឿថា ស្ត្រីដែលមិនធ្លាប់មានការប្រែប្រួលច្រើន ទៅលើស្បែក និងសក់ របស់អ្នកនឹងមានកូនស្រី។ ប៉ុន្តែបើសិនជានាងកើតមុន និងស្បែកស្រអាប់ ព្រមទាំងខូចសក់ច្រើន។ មានន័យថា នាងប្រហែលជាមានកូនប្រុសហើយ។ ជាថ្មីម្តងហើយ រាល់ការអតុល្យភាពអ័រម៉ូនទាំងនេះ គឺមិនអាចប្រើដើម្បីបញ្ជាក់អំពីភេទរបស់ទារកបានឡើយ។ អ្នកជំនាញជាច្រើននិយាយថា ខាងក្រោមនេះគឺជាមធ្យោបាយតែមួយគត់ដែលអាចទាយដឹងអំពីភេទរបស់ទារកបានយ៉ាងសុក្រិត នោះគឺ តេស្តឈាម ថតអេកូ ការបូមទឹកភ្លោះទៅពិនិត្យ និងការធ្វើតេស្តទៅលើសុក (Chorionic Villus Sampling) ៕ ឧបត្ថម្ភដោយហាងលក់ផលិតផលសម្រាប់កុមារ ទារក និងស្ត្រីមានផ្ទៃពោះធំជាគេបង្អស់នៅកម្ពុជា Baby Outlet។ ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរសព្ទ 017 222 978 / 017 886 685 និងលេខ 017 888 292៕ (ត្រួតពិនិត្យដោយ៖ http://www.health.com.kh) | ការដែលអាចបង្កើតគ្រួសារបាន គឺជារឿងដែលភ្ញាក់ផ្អើលណាស់សម្រាប់ស្ត្រីគ្រប់រូប។ រឿងមួយដែលកាន់តែសប្បាយចិត្តថែមទៀត គឺការមានផ្ទៃពោះ ហើយដឹងថាកូនភេទអី។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកត្រូវដឹងពីជំនឿមិនត្រឹមត្រូវ និងការពិត ពីការសម្គាល់ភេទរបស់កូន ក្នុងផ្ទៃ។ ស្ត្រីភាគច្រើនដឹងថា ពួកគេកំពុងតែមានផ្ទៃពោះជាកូនស្រី ឬប្រុស គឺផ្អែកទៅលើរឿងច្រើនដូចជា អាហារដែលពួកគេកំពុងតែញ៉ាំ ឬសភាពស្បែក និងសក់។ ជាអកុសល គ្រូពេទ្យនិយាយថា រឿងទាំងអស់ខាងលើ ដែលប្រើដើម្បីសម្គាល់ភេទរបស់ទារកក្នុងផ្ទៃ គឺជារឿងដំណាលចាស់ៗបុរាណប៉ុណ្ណោះ ឬអាចនិយាយថា ជាជំនឿមិនត្រឹមត្រូវ។ |
សេចក្ដីប្រកាសព័ត៌មានដែលចុះហត្ថលេខាដោយលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានរៀបរាប់ក្នុងសេចក្តីជូនព័ត៌មានថា៖ «បុរសជនជាតិខ្មែរដែលជាករណីទី១២៥នេះ បានទៅចូលរួមសិក្សាសាសនាមួយ នៅសាលាមួយនៃខេត្តយ៉ាឡាក្នុងប្រទេសថៃ ហើយបានវិលត្រឡប់មកពីប្រទេសថៃវិញ ដោយបានធ្វើដំណើរតាមរថយន្តទេសចរណ៍ ១២កៅអី រហូតមកដល់ច្រកចូលអូរបីជាន់ រួចបានឆ្លងចូលមកកម្ពុជា នៅថ្ងៃទី២៨ ឧសភា។ បុរសរូបនេះ ត្រូវបានគ្រូពេទ្យយកសំណាកទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ ដោយទទួលបានលទ្ធផលវិជ្ជមាន នៅថ្ងៃទី២៩ ឧសភា»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសុខាភិបាល។ បើតាមលោកស្រី ឱ វណ្ណឌីន បុរស ៨នាក់ផ្សេងទៀត មានតេស្ដអវិជ្ជមាន និងបន្តធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលធ្វើចត្តាឡីស័ករបស់ខេត្ត។ ចំណែកឯបុរសម្នាក់ទៀត កំពុងរង់ចាំយកវត្ថុសំណាកទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ឡើងវិញ និងត្រូវបានដាក់ឲ្យតាមដាននៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា កម្ពុជាមានអ្នកឆ្លង COVID-19 សរុប១២៥នាក់ ដោយ១២៣នាក់បានជាសះស្បើយ និងនៅសល់ករណី២ទៀត។ កាលពីថ្ងៃទី២៣ ក្រសួងបានប្រកាសពីករណីទី១២៤ដែលជាស្ត្រីខ្មែរវ័យ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលទើបវិលត្រឡប់ពីសហរដ្ឋអាមេរិក និងឆ្លងកាត់កូរ៉េខាងត្បូង៕ | ភ្នំពេញ៖ ក្រសួងសុខាភិបាលនាព្រឹកថ្ងៃសៅរ៍ទី ៣០ ឧសភា នេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 មួយករណីទៀត ដោយអ្នកជំងឺជាបុរសខ្មែរវ័យ២៦ឆ្នាំ រស់នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានចូលរួមសិក្ខាសាលានៅប្រទេសថៃ។ ក្នុងសេចក្ដីប្រកាសដដែល ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ដែរថា ស្ត្រីខ្មែរវ័យ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលវិលត្រឡប់ពីសហរដ្ឋអាមេរិក បច្ចុប្បន្នបានព្យាបាលជាសះស្បើយ និងវិលត្រឡប់ទៅគេហដ្ឋានវិញ។ |
ថ្លែងតាងនាមប្រមុខរដ្ឋអាហ្វ្រិកឯទៀតដែលមានវត្តមាននៅក្នុងសន្និសីទអាកាសធាតុនៅអាហ្វ្រិក ប្រធានាធិបតីប្រទេសកេនយ៉ាលោក William Ruto បាននិយាយថាកិច្ចព្រមព្រៀងត្រូវបានសម្រេចនៅក្នុងសន្និសីទនេះបង្ហាញអំពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ពួករដ្ឋអាហ្វ្រិកក្នុងការជួយដោះស្រាយវិបត្តិប្រែប្រួលអាកាសធាតុ។ លោកថ្លែងថា៖ «សន្និសីទធាតុអាកាសអាហ្វ្រិកជាការបង្ហាញការប្តេជ្ញារួមគ្មានងាករេរបស់ពលរដ្ឋអាហ្វ្រិកដល់ទស្សនៈវិស័យរបស់ពួកគេក្នុងការធ្វើឱ្យកន្លែងរស់នៅដំបូងរបស់មនុស្សជាតិនៅទីនេះ ក្នុងទ្វីបអាហ្វ្រិក ជាដីមួយសំបូរសក្តានុពល មានឱកាសច្រើនគ្មានដែនកំណត់និងលទ្ធភាពនៃការចែករំលែកភាពសំបូររុងរឿងនេះ។ វាក៏បង្ហាញការប្តេជ្ញារបស់យើងក្នុងការប្រមែប្រមូលក្រុមចម្រុះសាកលនៃពួកអ្នកឆ្លើយតបគ្រាមានអាសន្នដើម្បីធ្វើឱ្យប្រាកដប្រជាថាឧស្សាហូបនីយកម្មដើម្បីកែប្រែសេដ្ឋកិច្ចនៅពេលអនាគតស្តារឡើងវិញភាពក្លៀវក្លានៃផែនដីយើងនិងធ្វើឱ្យមាន តុល្យភាពប្រព័ន្ធអេកូឡូស៊ីផងដែរ»។ សន្និសីទកំពូលនេះដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទទី៤កញ្ញាបានផ្តោតការយកចិត្ត ទុកដាក់លើការជំរុញការលូតលាស់សេដ្ឋកិច្ចនិងការអភិវឌ្ឍដោយគិតគូរពីបរិស្ថានផងដែរនិងលើការរកដំណោះស្រាយហិរញ្ញវត្ថុសម្រាប់គាំទ្រកម្មវិធីមានគោលដៅបន្ធូរផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់ដល់មនុស្សប្រមាណ ១.៣០០លាននាក់ក្នុងទ្វីបនោះ។ ក្រុមមេដឹកនាំអាហ្វ្រិកគូសបញ្ជាក់ថាពួកគេប្តេជ្ញាអភិវឌ្ឍនិងអនុវត្តគោលនយោបាយ និយតកម្មនិងការលើកទឹកចិត្តដើម្បីទាក់ទាញវិនិយោគក្នុងមូលដ្ឋាន តំបន់និងសាកលក្នុងការជំរុញការលូតលាស់សេដ្ឋកិច្ចនិងការអភិវឌ្ឍដោយគិតគូរពីបរិស្ថាន។ ពួកមេដឹកនាំទាំងនេះបានថ្លែងថាសេចក្តីប្រកាសនៅក្រុងណៃរ៉ូប៊ីនេះនឹងបម្រើការជាគ្រឹះសម្រាប់គោលជំហររួមគ្នារបស់ទ្វីបអាហ្វ្រិកក្នុងការផ្តើមគំនិតសាកលអំពីការប្រែប្រួលអាកាសធាតុ។ លោក Raphael Chesori មេដឹកនាំយុវជនកេនយ៉ានិយាយថាពួកមេដឹកនាំនិងក្រុមប្រតិភូចូលរូមក្នុងសន្និសីទកំពូលនេះបង្ហាញចំណង់របស់ពួកគេក្នុងការប្រយុទ្ធនឹងការប្រែប្រួលធាតុអាកាស។ លោកថ្លែងថា៖ «អ្វីដែលខ្ញុំបានឃើញគឺការប្រឹងប្រែងដោយពួកប្រមុខរដ្ឋនៅអាហ្វ្រិកនិងក្រុមដៃគូសាកលដើម្បីស្វែងរកវិធីប្រយុទ្ធនឹងការប្រែប្រួលធាតុអាកាស។ ហើយក៏មានការប្តេជ្ញាដែរក្នុងការផ្តល់ប្រាក់កាសដើម្បីដោះស្រាយបញ្ហាអាកាសធាតុ។ ក្រៅពីនេះ ពួកតួអង្គមិនមែនជារដ្ឋក៏មានឆន្ទៈធ្វើជាដៃគូជាមួយរដ្ឋាភិបាលក្នុងការធ្វើឱ្យមានការចូលរួមពីមនុស្សសាមញ្ញផងដែរ»។ លោក Michael Otitoju ដែលជាប្រតិភូម្នាក់មកពីប្រទេសនីហ្សេរីយ៉ា និយាយថាទ្វីបអាហ្វ្រិកបានបង្ហាញថាខ្លួនអាចដោះស្រាយវិបត្តិនេះបានដោយពឹងពាក់លើប្រភពធនធានខ្ឡួននិងពលរដ្ឋវ័យក្មេង។ លោកថ្លែងថា៖ «ខ្ញុំយល់ថាការពិភាក្សាគ្នាអំពីការងាកទៅរកប្រភពថាមពលដែលផលិតឡើងវិញបាននាំឱ្យយើងសង្ឃឹមថាជនជាតិអាហ្វ្រិកអាចដោះស្រាយបញ្ហារបស់យើងជាមួយប្រភពធនធានយើងផ្ទាល់ ជាមួយសមត្ថភាពមនុស្សរបស់យើងផ្ទាល់ ដូច្នេះខ្ញុំយល់ថាមានសង្ឃឹមសម្រាប់ជនជាតិអាហ្វ្រិក»។ លោក Andrew Monari អ្នកធ្វើការសហគមន៍ម្នាក់នៅកេនយ៉ា បានថ្លែងថា លោកបានដឹងអំពីវិធីដែលសហគមន៍ដែលងាយរងគ្រោះអាចទទួលប្រាក់កាសខាងការប្រែប្រួលអាកាសធាតុដើម្បីគាំទ្រកម្មវិធីកាត់បន្ថយបញ្ហានេះ។ «ខ្ញុំបានចូលរួមក្នុងការប្រជុំអំពីការផ្តល់លុយខាងការប្រែប្រួលធាតុអាកាស។ឧទាហរណ៍ យើងបានបញ្ចប់ការប្រជុំមួយនៅសណ្ឋាគារមួយនៅថ្ងៃនេះ ដែលនៅទីនោះមនុស្សងាយរងគ្រោះនិងក្រុមជនភាគតិចមានផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុបានពិភាក្សាគ្នាអំពីការផ្តល់ប្រាក់កាស។ ដូច្នេះ យើងមានមនុស្សសាកលម្នាក់ដែលទទួលបន្ទុកមូលនិធិដែលបានថ្លែងប្រាប់យើងអំពីវិធីស្វែងរកលុយ»។ បើតាមអ.ស.ប.ថា បណ្តាប្រទេសអាហ្វ្រិកបានចំណាយពី៥%ទៅ១៥%នៃផលិតផលសរុបក្នុងស្រុកដើម្បីប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ ទោះជាខ្លួនរួមចំណែកតិចបំផុតដល់ការធ្វើឱ្យសីតុណ្ហភាពសាកលក្តៅជាងមុនក៏ដោយ។ ពួកប្រទេសអភិវឌ្ឍបានសន្យាថានឹងផ្តល់ប្រាក់យ៉ាងតិច១០០ពាន់លានដុល្លាររៀងរាល់ឆ្នាំដើម្បីប្រយុទ្ធនឹងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ។ តែ មនុស្សច្រើននាក់និយាយថានេះជាមូលនិធិនេះពិបាករកបានណាស់កន្លងមក។ នៅក្នុងសន្និសីទកំពូលនោះ អគ្គលេខាធិការអ.ស.ប.លោក Antonio Guterres បានមានប្រសាសន៍ថាគេត្រូវការប្រាក់២០ពាន់លានដុល្លារថែមទៀតដើម្បីជួយបន្ថយធាតុអាកាសមិនអាចទស្សន៍ទាយបានជាមុននៅអាហ្វ្រិក។ លោកប្រធានាធិបតី Ruto បានពោលថាអាហ្វ្រិកត្រូវការហិរញ្ញវត្ថុសាកលដើម្បីគាំទ្រសហគមន៍និងសងបំណុល។ «យើងទាមទារឱ្យមានស្ថានភាពយុត្តិធម៌សម្រាប់ឱ្យប្រទេសពួកយើងទទួលការបណ្តាក់ទុនដើម្បីឱ្យមានសក្តានុពលនិងឱកាស។ យើងថែមទាំងទាមទារឱ្យមានការសម្របសម្រួលហិរញ្ញវត្ថុអភិវឌ្ឍពហុភាគីដើម្បីរំដោះសេដ្ឋកិច្ចយើងពីបំណុលគួរឱ្យស្អប់ខ្ពើមនិងរបាំងដែលរារាំងដល់ប្រភពហិរញ្ញវត្ថុចាំបាច់»។ ពួកមេដឹកនាំអាហ្វ្រិកគូសបញ្ជាក់ថាដើម្បីធ្វើឱ្យទ្វីបនេះមានការផ្លាស់ប្តូរសេដ្ឋកិច្ច ទ្វីបនេះត្រូវការបង្កើនសមត្ថភាពផលិតថាមពលដែលអាចផលិតឡើងវិញបាន។ ក្រុមមេដឹកនាំទាំងនេះក៍បានថ្លែងដែរថាអាហ្វ្រិកត្រូវការយន្តការបច្ចេកវិទ្យានិងយន្តការពាណិជ្ជកម្មដែលអាចឱ្យផលិតកម្មពីទ្វីបនេះប្រកួតប្រជែងដោយយុត្តិធម៌និងសមភាពបាន៕ | សន្និសីទមួយស្តីពីអាកាសធាតុនៅអាហ្វ្រិកបានបញ្ចប់ក្នុងប្រទេសកេនយ៉ាដោយពួកមេដឹកនាំអំពាវនាវដល់សហគមន៍សាកលឱ្យកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ បំពេញតាមកាតព្វកិច្ចរបស់ខ្លួននិងធ្វើតាមការសន្យាហិរញ្ញវត្ថុដើម្បីដោះស្រាយការប្រែប្រួលធាតុអាកាស។ |
អង្គការតម្លាភាពកម្ពុជា បានចេញរបាយការណ៍មួយពី «ការស្ទង់មតិយុវជនស្ដីពីគោលនយោបាយ» ដែលមានយុវជន១៦០០នាក់បានចូលរួម ក្នុងការស្ទង់មតិ ពីបណ្ដាភូមិចំនួន២០០ នៅទូទាំង២៥រាជធានីខេត្ត។ ការស្រាវជ្រាវនេះ រកឃើញថា យុវជនយល់ដឹងពីយុទ្ធសាស្រ្តអភិវឌ្ឍន៍ និងគោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាល នៅមានកម្រិតទាប។ យុវជនចំនួន៩០ភាគរយ ក្នុងចំណោមយុវជន១៦០០នាក់ មិនទាន់បានដឹងពីយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ ហើយ៨៩ភាគរយ ក៏មិនធ្លាប់ឮពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។ ជាមួយគ្នាដែរ មានយុវជន៨៤ភាគរយ ពុំបានដឹងពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។ យ៉ាងណាក្ដី មានយុវជន១៥ភាគរយ បានដឹងឮពីគោលនយោបាយស្ដីពីការអភិវឌ្ឍន៍យុវជន។ នេះបើតាមរបាយការណ៍ស្រាវជ្រាវរបស់ TI។ ការស្រាវជ្រាវរបស់ TI ក៏បានរកឃើញដែរថា យុវជនសព្វថ្ងៃមានស្ថានភាពហិរញ្ញវត្ថុប្រសើរ ប៉ុន្តែពួកគេនៅតែជួបបញ្ហាប្រឈមជាច្រើនទៀត ដូចជា ការថែទាំសុខភាព ការអប់រំ ការងារ និងការចូលរួមសង្គមនយោបាយ។ ទោះយ៉ាងនេះក្ដី ក៏យុវជនកម្ពុជា មានសុទិដ្ឋិនិយមថា សេវាសាធារណៈនឹងល្អប្រសើរឡើង នាពេលអនាគតដ៍ខ្លីខាងមុខ។ «ឆ្ពោះទៅពេលខាងមុខ យុវជនកម្ពុជាដែលចូលរួមក្នុងការស្ទង់មតិបាននិយាយថា ការកាត់បន្ថយអំពើពុករលួយគួរតែជាគោលនយោបាយអាទិភាពទីមួយ សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ បន្ទាប់មកគឺការបង្កើនការងារ (៤៣ភាគរយ) ការកាត់បន្ថយភាពក្រីក្រ (៤០ភាគរយ) និងការបង្កើនគុណភាពនៃការអប់រំ (៣៨ភាគរយ) »។ នេះជាអ្វីដែលTI បានរកឃើញ។ ជុំវិញការស្រាវជ្រាវនេះ លោក ជុនលី សិរីវិចិត្រ ដែលជាអ្នកដឹកនាំការសិក្សាស្រាវជ្រាវខាងលើយល់ថា ចំណេះដឹងមានកម្រិតរបស់យុវជនស្ដីពីឯកសារគោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាល បានឆ្លុះបញ្ចាំងពីភាពខ្វះខាតការចាប់អារម្មណ៍ និងការយល់ដឹងកិច្ចការសាធារណៈជាទូទៅក្នុងសង្គម។ ប៉ុន្តែក៏បានបង្ហាញដែរថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកន្លងមក សម្រាប់យុវជន នៅមិនទាន់គ្រប់គ្រាន់នៅឡើយ។ ទន្ទឹមនឹងនេះ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាក៏បាន លើកឡើងដែរ ជុំវិញការស្រាវជ្រាវខាងលើថា ទិន្នន័យដែលរកឃើញគឺជាភស្តុតាងច្បាស់លាស់ ហើយអាចទុកចិត្តបានសម្រាប់ជួយដល់អ្នកបង្កើតគោលនយោបាយ។ ក្រុមអ្នកបង្កើតគោលនយោបាយ នឹងយល់ច្បាស់អំពីបញ្ហាដែលបានរកឃើញ ហើយធានាថាគោលនយោបាយដែលពួកគេបង្កើតឡើង គឺមានភាពស៊ីជម្រៅ និងទទួលបានជោគជ័យ។ «ដូច្នេះហើយ យើងសង្ឃឹមថា លទ្ធផលនៃការសិក្សានេះនឹងផ្តល់ឱ្យភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងប្រទេសកម្ពុជា ជាពិសេសរដ្ឋាភិបាល នូវព័ត៌មាន ឬធាតុចូលដ៏មានសារៈសំខាន់ ថាតើយុវជនកម្ពុជាយល់ឃើញដូចម្ដេចអំពីសុខុមាលភាពសង្គម និងសេដ្ឋកិច្ចរបស់ពួកគេ ធៀបនឹងគោលនយោបាយសាធារណៈដែលមានផលជះ ឬមានទំនាក់ទំនងជាមួយនឹងជីវិតរស់នៅរបស់ពួកគេ»។ លោក ប៉ិច ពិសី បន្ថែម៕ | ភ្នំពេញ៖ អង្គការតម្លាភាពកម្ពុជា (TI) រកឃើញថា យុវជនជិត៩០ភាគរយ ពុំខ្វាយខ្វល់នឹងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឡើយ។ យ៉ាងណាក្ដី យុវជន៤៣ភាគរយ ចង់ឲ្យមានយន្តការកាត់បន្ថយអំពើពុករលួយ ជាគោលនយោបាយអាទិភាព។ |
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ការដាក់បញ្ចូលប្រភេទកីឡាតេក្វាន់ដូកូរ៉េខាងជើង (International Taekwondo Ferderation) និងតេក្វាន់ដូកូរ៉េខាងត្បូង (World Taekwondo Ferderation ) នៅក្នុងស៊ីហ្គេមនេះ ដើម្បីបង្រួមបង្រួបឧបទ្វីបកូរ៉េ។ ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់ដល់កីឡាការិនី អ៊ុក ស្រីមុំ នៅព្រឹកថ្ងៃទី៥ មករា ២០២២នេះ សម្ដេច បានបញ្ជាក់ថា ៖«អ៊ីចឹងដាក់ទាំងពីរ ITF របស់កូរ៉េខាងជើង , WTFរបស់កូរ៉េខាងត្បូង អ៊ីចឹងយើងដាក់ប្រកួតទាំងពីរ។ ជាផ្នែកមួយនៃការខិតខំ ដើម្បីឱ្យកូរ៉េទាំងពីរ ឈានខ្ពស់ទៅរកការបង្រួបបង្រួមជាតិ»។ សម្ដេច ហ៊ុន សែន បានបន្ថែមថា ការដាក់បញ្ចូលប្រភេទកីឡាទាំងពីរ ក្នុងការប្រកួតស៊ីហ្គេមលើកទី៣២ ក៏ស្របតាមគោលបំណងរបស់ប្រធានធិបតីកូរ៉េខាងត្បូង ម៉ូន ចេអ៊ីន ដែលខិតខំប្រឹងប្រែងឱ្យមានកិច្ចព្រមព្រៀងសម្របសម្រួលរវាងកូរ៉េទាំងពីរ មុនខ្លួនចប់អាណត្តិ។ «ដូច្នេះបើសិនជាដំណើរការឆ្ពោះទៅកាន់ការសម្របសម្រួលនេះ វាគួរតែយើងដែលជាអ្នកខាងក្រៅ ដែលចង់ឃើញឧបទ្វីបកូរ៉េ មានសុខសន្តិភាពគួរគាំទ្រឱ្យកីឡាទាំងពីរនេះ បានចូលទៅ(ការប្រកួត) អ៊ីចឹងបើមួយបានចូល ហើយមួយអត់បានចូល វាមានចរិតរើសអើងរបស់វា»។ សម្ដេច បានបន្ថែមបែបនេះ។ ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏ស្នើឱ្យគណៈកម្មាធិការអូឡាំពិកអន្តរជាតិ គួរតែរៀបចំប្រភេទកីឡាតេក្វាន់ដូរបស់កូរ៉េទាំងពីរ ចូលគ្រប់ព្រឹត្តិការណ៍ប្រកួតទាំងអស់។ «បើចង់បង្រួបបង្រួមកូរ៉េ លើកទឹកចិត្តទៅដល់កូរ៉េ ដើម្បីធ្វើការសម្របសម្រួលជាតិ គួរណាស់តែគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដាក់កីឡាទាំងពីរប្រភេទ ។ របស់កូរ៉េខាងត្បូង បានចូលហើយ នៅសល់តែកូរ៉េខាងជើង។ នេះជាសំណូមពររបស់ខ្ញុំទេ»។ នេះបើតាមប្រមុខរដ្ឋាភិបាល។ បើតាមប្រមុខរដ្ឋាភិបាល កីឡាតេក្វាន់ដូកូរ៉េខាងជើង ដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក កែវ រ៉េមី នេះ ជាប្រភេទកីឡាមួយដ៏ខ្លាំង ដែលធ្លាប់ទទួលបានមេដាយមាសច្រើនផងដែរ។ ចំពោះគោលបំណងដាក់បញ្ចូលកីឡាតេក្វាន់ដូកូរ៉េខាងជើង នៅក្នុងការប្រកួតស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ លុះត្រាតែមានការគាំទ្រពីប្រទេសដទៃទៀតដែរ។ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការរៀបចំដាក់តេក្វាន់ដូកូរ៉េខាងជើង ចូលស៊ីហ្គេម មានការគាំទ្រពីប្រទេសចំនួន៤ ដូច្នេះប្រភេទកីឡានេះ អាចដាក់ចូលការប្រកួតបានហើយ។ កាលពីអំឡុងខែសីហា ឆ្នាំ២០២១ កម្ពុជាដណ្ដើមបានមេដាយ៥វិញ្ញាសា ពីការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកពិភពលោក លើកទី១៤ សម្រាប់យុវជនថ្នាល និងលើកទី២១ សម្រាប់ក្រុមជម្រើសជាតិ នៅប្រទេស ប៊ុលហ្គារី ។ ប្រភេទកីឡាតេក្វាន់ដូ ITF កម្ពុជាដណ្តើមបានពីព្រឹត្តិការណ៍ជើងឯក ពិភពលោកនេះ រួមមាន៖ មេដាយមាស១គ្រឿង ដោយកីឡាករ ប៉ាល់ ជីវ័ន លើវិញ្ញាសាសម្ដែងមេគុនឯកត្តជន កម្រិត៥ដាន់ និងមេដាយប្រាក់២ វិញ្ញាសា ដណ្ដើមបានលើវិញ្ញាសាប្រយុទ្ធឯកត្តជនទម្ងន់៤៥គីឡូក្រាម ដោយកីឡាករ បួនចាន់ ថារ៉ាត់ និងវិញ្ញាសាសម្ដែងពិសេស៦នាក់។ រីឯមេដាយសំរឹទ្ធិ ដណ្ដើមបាន២វិញ្ញាសាលើ វិញ្ញាសាសម្ដែងបុរសជាក្រុម៤នាក់ និងវិញ្ញាសាបំបែកក្ដារអាយុ៤០ ដល់ ៤៩ឆ្នាំឯកត្តជន។ សម្រាប់ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ ដែលរៀបចំឡើងនៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជា នឹងមិនលើកពេលនោះទេ ទោះស្ថិតនៅក្នុងស្ថានភាពបែបណាក្តី។ មូលហេតុដែលកម្ពុជា មិនលើកពេលនេះ ដោយសារនៅឆ្នាំ២០២៣ នឹងមានព្រឹត្តិការណ៍ជាច្រើនកើតឡើងនៅកម្ពុជា ដូចជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រជាដើម។ នេះបើតាមសម្ដេច ហ៊ុន សែន៕ | ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រាប់ឱ្យគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ ដាក់បញ្ចូលកីឡាតេក្វាន់ដូកូរ៉េខាងជើង ក្នុងការប្រកួតស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។ សម្ដេច ថ្លែងបែបនេះ នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ ដែលដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់ នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ |
វត្តមានកីឡាករ២៥រូប បានបង្ហាញជាផ្លូវការហើយ បន្ទាប់ពីគ្រូបង្វឹកកម្ពុជា បានសម្រេចចិត្តយ៉ាងតឹងរឹង។ សម្រាប់លោក Felix Dalmas ទម្រង់លេងលើទីលាន និងសកម្មភាពខាងក្រៅ ជាអាទិភាពរបស់កីឡាករក្នុងការជាប់ជម្រើសជាតិ។ ក្នុងន័យនេះលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បាននិយាយថា កីឡាករមានសមត្ថភាពខ្លាំងតែមួយមុខ វាមិនគ្រប់គ្រាន់ក្នុងការជួយឱ្យពួកគេជាប់ជម្រើសជាតិនោះទេ ពោលគឺទាមទារឱ្យពួកគេត្រូវមានអាកប្បកិរិយា និងចរិកលក្ខណៈថ្លៃថ្នូរ ដែលជាធាតុផ្សំដ៏សំខាន់នៅក្រៅទីលានផងដែរ។ បើតាមលោក Felix កីឡាករជម្រើសជាតិ គឺតំណាងឱ្យជាតិ ដូច្នេះក្រៅពីលេងនៅលើទីលានជាមួយគោលការណ៍ Fair Play ពួកគេត្រូវមានអាកប្បកិរិយា ឥរិយាបទ និងទំនាក់ទំនងល្អជាមួយកីឡាករដទៃទៀតផង។ «យើងបានពិចារណារាល់កីឡាករទាំងអស់ក្នុងការប្រកួតលីគរបស់យើង ហើយសម្រាប់ការពិចារណា គឺយើងមើលទាំងទម្រង់លេងលើទីលាន និងសកម្មភាពខាងក្រៅផងដែរ»។ នេះជាការលើកឡើងរបស់លោក Felix Dalmas ពេលឆ្លើយនឹងសំនួររបស់អ្នកសារព័ត៌មាន ដែលចោទសួរពាក់ព័ន្ធការជ្រើសរើសកីឡាករជម្រើសជាតិ ដើម្បីត្រៀមប្រកួតជាមួយក្រុមហុងកុងនាវគ្គជម្រុះ FIFA World Cup Qatar 2022 ជុំទី២ជើងទី១នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នាពហុកីឡដ្ឋានជាតិ។ ការជ្រើសរើសកីឡាករជម្រើសជាតិនេះ វាពិតជាពិបាកសម្រាប់លោក Felix Dalmas ខណៈអ្នកគាំទ្រមួយចំនួន សម្ដែងការមិនពេញចំពោះការសម្រេចរបស់លោក។ មូលហេតុដែលពួកគេមិនពេញចិត្តនោះ ដោយសារតែក្រុមជម្រើសជាតិលើកនេះ គ្មានវត្តមានកីឡាករ ចាន់ វឌ្ឍនាកា ដែលជាខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា។ ពាក់ព័ន្ធវត្តមានកីឡាករ ចាន់ វឌ្ឍនាកា គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បាននិយាយថា វឌ្ឍនាកា ទំនងជាអាចក្លាយជាផ្នែកមួយនៃក្រុមជម្រើសជាតិ សម្រាប់ជំនួបនៅលើកក្រោយ។ «ខ្ញុំសង្កេតឃើញថា កីឡាករដែលយើងបានជ្រើសរើសបច្ចុប្បន្ន គឺពួកគេសុទ្ធសឹងជាកីឡាករមានឆន្ទៈខ្ពស់ក្នុងការលេង ខិតខំប្រឹងប្រែងហ្វឹកហាត់ និងលេងនៅលើទីលានបានល្អ។ កត្តាទាំងនេះជាមូលហេតុ ដែលជួយឲ្យ ដាវ នីម ស្ថិតក្នុងបញ្ជី២៥នាក់នៃក្រុមជម្រើសជាតិ ព្រោះរូបគេជាកីឡាករមានឆន្ទៈលេងនៅលើទីលាន និងព្យាយាមហ្វឹកហាត់»។ នេះជាការបន្ថែមរបស់លោក Felix។ គ្រូបង្វឹករូបនេះជឿជាក់ថា ការប្រកួតជាមួយហុងកុងនឹងក្លាយជាជំនួបដ៏តានតឹង និងជក់ចិត្តបំផុតសម្រាប់ទស្សនិកជន។ លោករំពឹងថា ទស្សនិកជនយ៉ាងច្រើនកុះករ នឹងមកទស្សនាការប្រកួតដ៏ជក់ចិត្តមួយនេះ ទោះបីគ្មានកីឡាករឆ្នើម(Idol)មួយចំនួនក្តី ។ សម្រាប់លោក Felix ពណ៌និងទង់ជាតិនៅលើអាវកីឡាករ វាបង្ហាញពីអត្ថន័យខ្លាំងជាងការបង្ហាញរបស់កីឡាករ ដែលជានិមិត្តរូប។ បើតាមគ្រូបង្វឹកកម្ពុជារូបនេះ កីឡាករជម្រើសជាតិទាំង២៥រូប ក៏នៅជម្រុះ២នាក់ចេញទៀតផងដែរ៕ | ភ្នំពេញ៖ ទម្រង់លេងល្អរបស់កីឡាករ គឺជារឿងមួយ ប៉ុន្តែសកម្មភាពខាងក្រៅរបស់ពួកគេ ក៏ជារឿងសំខាន់ដែរ ក្នុងការជាប់ជម្រើសជាតិ។ នេះជាការលើកឡើងរបស់លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា។ |
សេតវិមាននៅថ្ងៃទី៦ ខែធ្នូ ប្រកាសថា គ្មានគណៈប្រតិភូផ្លូវការណាមួយ នឹងត្រូវបញ្ជូនទៅក្នុងព្រឹត្តិការណ៍កីឡារដូវរងាក្រុងប៉េកាំងដែលនឹងចាប់ផ្តើមនៅខែកុម្ភៈឆ្នាំក្រោយឡើយ។ នេះបើតាមការផ្សាយរបស់កាសែតចិន CGTN នៅថ្ងៃទី៧ ខែធ្នូ។ ការប្រកាសនេះ ធ្វើឡើងក្រោយប្រធានាធិបតី ចូ បៃឌិន កាលពីខែមុនអះអាងថា អាម៉េរិកពិចារណាធ្វើពហិការការទូតនៃព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលជាវិធានមួយដើម្បីប្រឆាំងនឹងកំណត់ត្រាសិទ្ធិមនុស្សដ៏អាក្រក់របស់ចិនទៅលើជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចដទៃទៀតនៅស៊ីនជាំង។ ក្រុងវ៉ាស៊ីនតោនបានចាត់ទុកទង្វើរបស់ចិនថាជាអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិច ដែលកំពុងរស់នៅលើទឹកដីពួកគេ។ «ការសម្រេចចិត្តរបស់អាម៉េរិកជុំវិញការធ្វើពហិការការទូតអូឡំាពិក បានឆ្លុះបញ្ចាំងពីចិត្តគំនិតនៃសង្រ្គាមត្រជាក់។ នេះគ្រាន់តែជាការស្វែងរកការធ្វើនយោបាយដើម្បីបំបែកបំបាក់ និងបង្កឱ្យមានការប្រឈមមុខគ្នាប៉ុណ្នោះ។ នេះជាការអះអាងរបស់អ្នកនាំពាក្យបេសកកម្មចិនប្រចាំ UN។ ចំណែក អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian នៅថ្ងៃទី៦ ខែធ្នូ បានប្រឡះអាម៉េរិកថាជានយោបាយបំផ្លើសការពិតតាមរយៈការធ្វើពហិការការទូតនេះ។ អ្នកនាំពាក្យរូបនេះបន្ថែមបែបបញ្ចើចបញ្ចើរអាម៉េរិកថា ការធ្វើពហិការការទូតព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ ដោយមិនមានការអញ្ជើញនោះពិតជាមានកិត្តិយសណស់៕ | មិនទុកយូរឡើយ ចិនបានប្រតិកម្មតបនឹងការប្រកាសធ្វើពហិការការទូតរបស់អាម៉េរិកតាមរយៈការមិនបញ្ជូនមន្ត្រីទៅចូលរួមព្រឹតិ្តការណ៍អូឡាំពិកក្រុងប៉េកាំង។ ដោយហៅទង្វើអាម៉េរិក ជានយោបាយដឹកនាំបែបសង្គ្រាមត្រជាក់។ បេសកកម្មចិនប្រចាំ UN អះអាងថា ជោគជ័យរបស់អូឡាំពិករដូវរងាឆ្នាំ២០២២ មិនពឹងលើការចូលរួមរបស់មន្ត្រីទាំងនោះឡើយ។ |
ការធ្វើរបៀបនេះផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់ម្ចាស់សួនដូចជា៖ រុក្ខជាតិអាចចាក់ឫសបានស្រួល ដោយសារដីផុសល្អ រក្សាសំណើមក្នុងដីបានយូរ ហើយមិនសូវទាមទារឱ្យមានការស្រោចទឹកញឹកញាប់ (ជាពិសេសនៅពេលឫសចាក់ដល់ស្រទាប់ជីដែលរលួយ) ផ្តល់ជីជាតិបន្តិចម្តងៗតាមរយៈភាពពុកនៃសារធាតុសរីរាង្គដែលមានក្នុងរណ្ដៅ ឬពំនូន ទប់ស្កាត់ការហូរសឹក ឬហូរច្រោះដោយទឹកជ្រាបចូលក្នុងដីបានលឿន អាចដាំដំណាំបន្លែមមួយសារទៀត ក្រោយពីប្រមូលផលដោយមិនទាមទារឱ្យលើកជារងថ្មីទេ គឺគ្រាន់តែជ្រោយដីប៉ុណ្ណោះ។ ប៉ុន្តែគេត្រូវដូរប្រភេទដំណាំ។ ទន្ទឹមនឹងគុណសម្បត្តិរងខ្ពស់ ក៏អាចនាំបញ្ហាមួយចំនួនដែរដូចជា៖ ត្រូវការសារធាតុសរីរាង្គច្រើន ត្រូវការកម្លាំងច្រើនជាងការធ្វើរងធម្មតា ពេលដំបូងការលូតលាស់របស់បន្លែរាងយឺត ដោយសារធាតុសរីរាង្គមិនទាន់ពុកផុយ។ របៀបធ្វើ និងដាំ ក- គូសចំណាំនូវកន្លែងដែលត្រូវធ្វើរង ហើយចាំងស្មៅចេញ ដោយយកស្មៅទុកមួយដុំសម្រាប់ប្រើដាក់ចូលក្នុងរណ្ដៅវិញ។ ខ- ជីករណ្ដៅឱ្យបានជ្រៅ៣តឹក ហើយយកអាចម៌ដីគរទុកមួយដុំ។ គ- បន្ទាប់ពីជីកហើយបំផុសបាតរណ្ដៅ។ ឃ- កប់បញ្ចូលនូវស្លឹកឈើស្មៅ និងកាកសំណល់រុក្ខជាតិផ្សេងៗ រួមទាំងលាមកសត្វខ្លះៗ ឬបន្តិចបន្តូច (ប្រហែល១/៤នៃបរិមាណណស្លឹកឈើ)។ ង- យកអាចម៌ដីមកកប់ពីលើរណ្ដៅវិញទាំងអស់ ហើយកំរាស់សាច់ដីគឺត្រូវយ៉ាងតិចបំផុតក៏ប្រវែងមួយចំអាមដែរ ច- យកជីកំប៉ុស្តមកលាយជាមួយអាចម៌ដីនេះ បើអត់ជីកំប៉ុស្តយើងអាចប្រើលាមកសត្វដែលពុកៗ ឬយកដីស្រទាប់លើដែលមានជីជាតិ។ ឆ- ស្រោចទឹកលើផ្ទៃរងឱ្យជោក។ ជ- យកស្លឹកឈើគ្របលើផ្ទៃរង ហើយទុកចោលប្រហែល១អាទិត្យទៅ២អាទិត្យមុនដាំ។ នៅពេលដាំបើយើងដាំពេលល្ងាចគឺស្រោចទឹកពេលព្រឹក (ស្រោចមុនពេលដាំ)។ ឈ- ចាប់ផ្តើមដាំ បន្ទាប់ពីស្រោច ហើយបានប្រហែល៥ម៉ោងក្រោយមក។ សូមកុំស្រោចទឹកថែមទៀត មុនពេលដាំភ្លាមហើយក្រោយពេលដាំ។ សូមរក្សាគម្របដីនៅដដែល។ ញ- មួយថ្ងៃឬ២ថ្ងៃក្រោយមក បើរងមានសភាពស្ងួតយើងអាចស្រោចទឹកបន្ថែម។ កំណត់សម្គាល់ផ្សេងៗក្នុងការធ្វើរងនេះ៖ បរិមាណជីលាមកសត្វគួរតែស្មើប្រហែលមួយ១/៤នៃសារធាតុសរីរាង្គទាំងអស់។ បើពិបាកកាប់ចូលទៅជ្រៅខ្លាំង យើងអាចធ្វើជារបៀបពូនឡើងវិញ។ យើងអាចប្រើដើមចេកឬកំណាត់ឈើជារបាំងសងខាងរង ដើម្បីងាយស្រួលគរសារធាតុសរីរាង្គនិងពូនដី ប្រសិនបើនៅកន្លែងដែលជាដីខ្សាច់ យើងគួរលាយដីដំបូកន្លះៗ ជាមួយដីដែលពូនជារងខាងលើ។ ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv។ ប្រភពនៃឯកសារកសិកម្មនេះ ផ្ដល់សិទ្ធដោយលោកបណ្ឌិត យ៉ង សាំងកុមារ៕ | «រងលើកខ្ពស់ ឬរងកាប់ជ្រៅ» ជាប្រភេទរងមួយ ជារណ្តៅ ឬពំនូន។ រណ្ដៅ ឬពំនូននេះ គេកប់បញ្ចូលនូវសារធាតុសរីរាង្គ ជាពិសេសរុក្ខជាតិផ្សេងៗ។ រងនេះមានល្ខណៈសមស្របបំផុត ចំពោះតំបន់ណាដែលដីមិនសូវផុសល្អ ឬមានការជាំទឹកខ្លាំង។ |
រដ្ឋសមាជិកអាស៊ានចំនួនបី គឺមីយ៉ាន់ម៉ា ថៃ និងកម្ពុជា បានអបអរថ្ងៃប្រយុទ្ធប្រឆាំងគ្រឿងញៀនពិភពលោក ២៦ ខែមិថុនា ដោយបានដុតកម្ទេចគ្រឿងញៀនរាប់រយតោន។ គ្រឿងញៀនទាំងនេះ ហូរចេញពីតំបន់ព្រំដែនមីយ៉ាន់ម៉ា ឡាវ និងតំបន់ភាគខាងជើងថៃ ក៏ដូចជាតំបន់ភាគខាងត្បូងចិន ហើយត្រូវបានរឹបអូសពេលដឹកជញ្ជូន និងចែកចាយក្នុងរដ្ឋសមាជិកអាស៊ានទាំងបី។ គ្រឿងញៀន គឺជាបញ្ហាដែលបន្តអុកឡុកប្រទេសក្នុងតំបន់ បើទោះជាមានការបង្ក្រាបក្ដី។ គ្រឿងញៀនមានតម្លៃប្រមាណ៣៨៥លានដុល្លារដូចជាអាភៀន ហេរ៉ូអ៊ីន និងកូកាអ៊ីន ត្រូវបានដុតកម្ទេចក្នុងពិធីចំនួនបីផ្សេងគ្នានៅទូទាំងមីយ៉ាន់ម៉ា ដោយគ្រាន់តែទីក្រុងយ៉ាំងហ្គោន គ្រឿងញៀនតម្លៃជិត២៣០លានដុល្លារ ក៏ត្រូវបានកម្ទេចចោល។ ដូចបានដឹងស្រាប់ មីយ៉ាន់ម៉ា គឺជាប្រទេសផលិតគ្រឿងញៀនដ៏ធំមួយលើពិភពលោក ខណៈក្រុមឧទ្ទាមដែលប្រយុទ្ធជាមួយរដ្ឋាភិបាល បានបន្តធ្វើជំនួញមួយនេះដើម្បីគាំទ្រហិរញ្ញវត្ថុរបស់ខ្លួន និងបានរត់ពន្ធគ្រឿងញៀនទៅកាន់គោលដៅជាច្រើន។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ក្នុងថ្ងៃជាមួយគ្នានេះដែរ អាជ្ញាធរថៃក៏បានដុតកម្ទេចគ្រឿងញៀនរាប់ពាន់គីឡូក្រាមដែរ។ ក្នុងពិធីមួយនៅខាងក្រៅទីក្រុងបាងកក អាជ្ញាធរថៃបានដុតកម្ទេចគ្រឿងញៀនមានតម្លៃប្រមាណ៥៨៩លានដុល្លារ ក្នុងនោះមានគ្រាប់ថ្នាំយ៉ាបាចំនួន៧៨០០គីឡូក្រាម និងមេតំហ្វេតាមីនទឹកកកចំនួន១១៨៥គីឡូក្រាម។ នៅកម្ពុជាវិញ ថ្នាំញៀនទម្ងន់១២៦គីឡូក្រាម ស្មើ៤លានដុល្លារ ក៏ត្រូវបានកម្ទេចដែរ។ ការចាប់រឹបអូស និងដុតកម្ទេចគ្រឿងញៀនក្នុងបរិមាណសន្ធឹកសន្ធាប់បែបនេះ គឺជាភស្តុតាងបង្ហាញពីយុទ្ធនាការរបស់រដ្ឋសមាជិកអាស៊ានខាងលើក្នុងការបោសសម្អាតពាណិជ្ជកម្មគ្រឿងញៀនក្នុងតំបន់។ ប៉ុន្តែមន្ត្រីអនុវត្តច្បាប់ក្នុងប្រទេសទាំងនោះប្រឈមមុខការលំបាកខ្លាំងក្នុងការបោសសម្អាត ខណៈដែលក្រុមឈ្មួញប្រឹងបង្កើនផលិតផលគ្រឿងញៀនដើម្បីបំពេញតម្រូវការនៅអាស៊ីអាគ្នេយ៍ និងនៅឥណ្ឌា ក៏ដូចជាបងក្លាដែសជាដើម។ ខុសពីតំបន់អាមេរិកឡាទីនដែលជាទីតាំងផលិតគ្រឿងញៀនដ៏ធំលើពិភពលោក ឈ្មួញគ្រឿងញៀននៅតំបន់ត្រីកោណមាស កម្រត្រូវបានចាប់ខ្លួន និងយកទៅកាត់ទោសណាស់ ព្រោះពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយពួកឧទ្ទាម។ ពេលខ្លះទៀត ក្រុមឧទ្ទាមផ្ទាល់ជាអ្នកផលិតគ្រឿងញៀនតែម្ដងដូចជានៅមីយ៉ាន់ម៉ាតែម្ដង។ ជាក់ស្ដែង ក្រុមឧទ្ទាមវ៉ានៅមីយ៉ាន់ម៉ា ជាអ្នកផលិត និងជួញដូរគ្រឿងញៀនដ៏ធំ ហើយក៏ជាក្រុមឧទ្ទាមប្រដាប់អាវុធដ៏ធំនៅតាមបណ្ដោយព្រំដែនជាមួយចិន៕ | អាជ្ញាធរមីយ៉ាន់ម៉ា ថៃ និងកម្ពុជា បានដុតកម្ទេចគ្រឿងញៀនដែលមានតម្លៃដល់ទៅជិតមួយពាន់លានដុល្លារនៅថ្ងៃទី២៦ ខែមិថុនា ដែលជាថ្ងៃប្រយុទ្ធប្រឆាំងគ្រឿងញៀនពិភពលោក។ ការដុតកម្ទេចគ្រឿងញៀនពេលនេះ គឺជាការបង្ហាញឆន្ទៈរបស់រដ្ឋសមាជិកអាស៊ានក្នុងការបោសសម្អាតគ្រឿងញៀន ដែលកំពុងហូរចូលក្នុងតំបន់យ៉ាងគគ្រឹកគគ្រេង ជាពិសេសមកពីតំបន់ត្រីកោណមាសរវាងឡាវ មីយ៉ាន់ម៉ា និងថៃតែម្ដង។ |
ក្រុមព្រះសុរិយា បានតាមដានពីស្ថានភាពជំងឺរបស់អ្នកម្នាង សៀង ឌី ជាប់រហូតមក ចាប់តាំងពីអ្នកម្នាង ដួលត្រូវក្បាល កាលពីថ្ងៃ១៥ ខែសីហា ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។ ក្រុមព្រះសុរិយា បានសរសេរដូច្នេះថា៖«យេីងខ្ញុំក្រុមព្រះសុរិយានិងបងប្អូនអ្នកស្នេហាវិស័យសិល្បៈទាំងអស់ សូមសម្តែងសេចក្តីក្តុកក្តួលអួលអាក់ជាពន់ពេកចំពោះការបាត់បង់វរសិល្បករខ្មែរដ៏ល្បីល្បាញរូបនេះ។ សូមវិញ្ញាណក្ខន្ធអ្នកម្នាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ»។ អ្នកម្នាង សៀង ឌី មានឈ្មោះដើមថា សូ សុវណ្ណារី ប្រសូតក្នុងឆ្នាំ១៩៤៦។ ពេលអាយុ៨ឆ្នាំ អ្នកម្នាង បានចូលហាត់ច្រៀងក្នុង «វង់ភ្លេងរាជសីហ៍តន្ដ្រី»។ កាលនោះ មានអ្នកចម្រៀង៩នាក់ទៀត កំពុងហាត់ច្រៀងក្នុង «វង់ភ្លេងរាជសីហ៍តន្ដ្រី» ដោយក្នុងនោះ ក៏មានលោក ស៊ីន ស៊ីសាមុត និង លោក សុះ ម៉ាត់ ផងដែរ។ នៅឆ្នាំ១៩៥៥ (សម័យសង្គមរាស្រ្តនិយម) អ្នកម្នាង សៀង ឌី លោក ស៊ីន ស៊ីសាមុត លោក សុះ ម៉ាត់ និងអ្នកផ្សេងទៀត បានចូលប្រឡងចម្រៀងក្នុងពិធីសិល្បៈជាតិមួយ។ យោងតាមសៀវភៅមាសស្រោបនគររបស់លោក សេង តារា កាលប្រឡងនាពេលនោះ អ្នកម្នាង បានជាប់លេខ១ ផ្នែកស្រ្តី។ ចំណែក បុរសដែលជាប់លេខ១ គឺលោក ឆេង អ៊ន។ ឯលោក ស៊ីន ស៊ីសាមុត ជាប់លេខ២។ លោក សេង តារា សរសេរថា លោក ស៊ីន ស៊ីសាមុត ត្រូវបានគេវិនិច្ឆ័យថា ច្រៀងពីរោះ តែធ្លាក់កាយវិកា គឺលោក ច្រៀងឈរនឹងថ្កល់អត់កម្រើក។ ដោយឡែក លោក សុះ ម៉ាត់ ជាប់លេខ៣។ អ្នកម្នាង សៀង ឌី បានចាកចេញពី «វង់ភ្លេងរាជសីហ៍តន្រ្តី» ហើយចូលក្នុង «វង់ភ្លេងយោធាភិរម្យ» នៅចុងទសវត្ស១៩៥០។ អ្នកម្នាង បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ចរិយា ដែលជាអ្នកគ្រប់គ្រង «វង់ភ្លេងសុរាគាខ្មែរ SKD» ហើយត្រូវជាបុត្រារបស់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ។ អ្នកម្នាង មានបុត្រា-បុត្រីតែពីរនាក់ប៉ុណ្ណោះ។ លោក សេង តារា បញ្ជាក់ក្នុងសៀវភៅរបស់លោកថា ក្រោយជាប់សាច់ឈាមនឹងសែរាជវង្ស អ្នកម្នាង ក៏ឃ្លាតឆ្ងាយពីសិល្បៈស្ទើរតែទាំងស្រុង រហូតទាល់តែប្រទេសកម្ពុជា កើតរបបខ្មែរក្រហម តែសំណាងល្អ អ្នកម្នាងនិងស្វាមី បានចាកចេញរួចមុនរបបនេះ ទៅរស់នៅប្រទេសបារាំង។ លុះដល់អំំឡុងទសវត្ស១៩៨០ អ្នកម្នាងនិងស្វាមី ក៏បន្តទៅរស់នៅអាមេរិក។ អ្នកសិក្សាស្រាវជ្រាវពីប្រវត្តិសិល្បៈខ្មែរសម័យដើមរូបនេះ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា រហូតដល់ឆ្នាំ១៩៩១ អ្នកម្នាង និង ស្វាមី ក៏ចូលមករស់នៅក្នុងប្រទេសកម្ពុជា ហើយតែងទៅមកៗ រវាងកម្ពុជា-អាមេរិក ជាញឹកញាប់ រហូតដល់អំឡុងឆ្នាំ២០០០ ទើបអ្នកម្នាង និង ស្វាមី រស់នៅក្នុងប្រទេសកម្ពុជាជាប់លាប់។ លោក បន្តថា ក្រោយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចរិយា សុគត កាលពីខែតុលា ឆ្នាំ២០១៧ អ្នកម្នាង ក៏ចេញទៅរស់នៅអាមេរិក រហូតដល់បច្ចុប្បន្ន។ បទចម្រៀងរបស់អ្នកម្នាង មានដូចជា រាត្រីដែលបានជួបភ័ក្រ្ត (ច្រៀងជាមួយលោក ស៊ីន ស៊ីសាមុត), ឱ!ផ្កាយលើមេឃ, ច័ន្ទរះពេញ, រាំតាមសិល្បករ, កុលាបអូនស្នេហ៍, ចម្រៀងអស់សង្ឃឹម, សម្រស់ខេត្តមណ្ឌលគីរី ជាដើម។ អ្នកម្នាង ក៏ធ្លាប់ដើរតួក្នុងខ្សែភាពយន្តផងដែរ ដូចជា រឿងរស់ដោយសប្បាយ ជាដើម៕ | អ្នកម្នាង ស៊ីសុវត្ថិ សៀង ឌី តារាភាពយន្តដ៏ល្បីល្បាញ និង ជាអ្នកចម្រៀងជំនាន់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ហើយក៏ធ្លាប់ច្រៀងរួមគ្នាជាមួយលោក ស៊ីន ស៊ីសាមុតដែរនោះ បានសុគត ក្នុងព្រះជន្មាយុ៧៣ឆ្នាំ នៅមន្ទីរពេទ្យនៃរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក នាវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ (ម៉ោងនៅកម្ពុជា)។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមព្រះសុរិយា ដែលជាក្រុមសិក្សាស្រាវជ្រាវពីសិល្បៈខ្មែរសម័យដើម។ |
អត្ថបទទាក់ទង ចិន និងហ្វីលីពីន ប្តេជ្ញាធ្វើការរួមគ្នាលើការដោះស្រាយការខ្វែងគំនិតគ្នាក្នុងសមុទ្រចិនខាងត្បូង ក្នុងដំណើរទស្សនកិច្ចនៅហ្វីលីពីន លោក ឈីន កាង ប្រមុខការទូតចិន បានជួបជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃទី២២ ខែមេសា ដោយបានពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ពាណិជ្ជកម្ម និងជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងជាដើម។ «យើងបានឯកភាពបង្កើតប្រព័ន្ធទំនាក់ទំនងឱ្យកាន់តែច្រើន។ ដូច្នេះរាល់ហេតុការណ៍កើតឡើងនៅសមុទ្រហ្វីលីពីនខាងលិច ដែលមានពាក់ព័ន្ធជាមួយចិន និងហ្វីលីពីន អាចដោះស្រាយបានភ្លាមៗ»។ លោក Marcos Jr បានបញ្ជាក់បែបនេះ នៅក្នុងក្នុងសេចក្តីថ្លែងការណ៍ចេញដោយវិមានប្រធានាធិបតីហ្វីលីពីន។ សមុទ្រចិនខាងត្បូង ត្រូវបានហ្វីលីពីនហៅថា សមុទ្រហ្វីលីពីនខាងលិច។ ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោកឈីន បានលើកឡើងថា ប្រទេសទាំងពីរចាំបាច់ធ្វើការជាមួយគ្នា ដើម្បីបន្តមិត្តភាពបែបប្រពៃណី ពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះស្រាយជម្លោះឱ្យបានត្រឹមត្រូវ។ បើតាមប្រមុខការទូតចិន ការសហការជាមួយគ្នា នឹងជួយលើកតម្កើងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ រួមទាំងពិភពលោក។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ឈីន ធ្វើឡើងក្រោយហ្វីលីពីន បានអនុញ្ញាតឱ្យអាម៉េរិកប្រើមូលដ្ឋានទ័ពចំនួន ៤ នៅក្នុងខេត្តដែលទល់មុខសមុទ្រចិនខាងត្បូង។ ជាញយៗ ហ្វីលីពីន តែងតែដាក់ការតវ៉ាជាមួយចិន ជុំវិញនាវាល្បាតចិនចូលមកក្នុងដែនទឹករបស់ខ្លួន៕ | ហ្វីលីពីន និងចិន បានឯកភាពបង្កើតប្រព័ន្ធទំនាក់ទំនងឱ្យកាន់តែច្រើន ដើម្បីគ្រប់គ្រងជម្លោះនៅក្នុងដែនទឹក ក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមសេចក្តីប្រកាសរបស់វិមានប្រធានាធិបតីហ្វីលីពីន នៅថ្ងៃទី២២ ខែមេសា។ |
អ្នកស្រុកតំបន់អង្គរមានទំនៀមប្រារព្ធពិធីបុណ្យឆ្លងចេត្រ ដែលគេតែងធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំរួច។ មើលមួយភ្លេតគេអាចច្រឡំថា «ឆ្លងចេត្រ» មានន័យថាឆ្លងឆ្នាំ តែតាមពិតទៅគេសំដៅដល់ឆ្លងវដ្ដស្រូវ ឬរដូវធ្វើស្រែឯណោះទេ។ តាមឯកសារស្រាវជ្រាវរបស់លោកសាស្រ្ដាចារ្យ អាំង ជូលាន ដែលចុះផ្សាយក្នុងគេហទំព័រ យសោធរ ឆ្លងចេត្រមិនមែនមានន័យត្រឹមថាផុតខែចេត្រចូលទៅខែពិសាខ ដែលជាខែចាប់ផ្តើមធ្លាក់ភ្លៀង ជាខែដាស់ដីភ្ជួររាស់ប៉ុណ្ណោះទេ តែគេក៏អាចធ្វើពិធីនេះក្រោយចូលខែពិសាខមួយអាទិត្យ ពីរអាទិត្យក៏បាន ព្រោះអត្តន័យពិតនៃពិធីនេះគឺចប់រដូវធ្វើស្រែមួយជាស្ថាពរ ហើយចូលទៅរដូវធ្វើស្រែមួយថ្មីភ្លាម។ តាមលោក អាំង ជូលាន ពិធីបុណ្យនេះធ្វើនៅតាមសហគមន៍នីមួយៗ និងមិនធំដុំប៉ុន្មានទេ ដែលធ្វើតាមរោងអ្នកតា ដូចករណីសហគមន៍ភូមិធ្លក ស្រុកបន្ទាយស្រី ធ្វើនៅកន្លែងអ្នកតាដោក ដែលមានដុំថ្មមួយជាដំណាងនៅខ្ទម។ បុណ្យនេះគេធ្វើនៅតាមរោងអ្នកតា ដែលជំនឿកន្លងមក ជំនឿអ្នកតានេះគឺទាក់ទងនឹងកសិកម្ម ឬស្រូវនេះតែម្ដង។ សម្រាប់កិច្ចពិធីឆ្លងចេត្រនៅវត្តទេពប្រណម្យវិញ ដឹកនាំដោយព្រះសង្ឃ តាអាចារ្យ និងពុទ្ធបរិស័ទជិតឆ្ងាយ បានរៀបចំពិធីនៅរសៀលថ្ងៃទី២៦ មេសា ដោយមានចាក់ចេក កាច់បាសី ពូនភ្នំខ្សាច់ លុះព្រឹកឡើងថ្ងៃទី២៧ សូត្រមន្ត រាប់បាត្រ លុះរសៀលម៉ោង១ ពិធីហែផ្កែប្រាក់ ស្រង់ព្រះ និងការកម្សាន្ត។ល៕ | សៀមរាប៖ ប្រជាពលរដ្ឋចំណុះវត្តទេពប្រណម្យ ក្រុងអង្គរធំ នៃរមណីយដ្ឋានអង្គរ បានប្រារព្ធពិធីបុណ្យឆ្លងចេត្រ ដែលជាទំនៀមពីបុរាណ ដែលគេតែងធ្វើក្រោយពីពិធីបុណ្យចូលឆ្នាំ។ |
ប្រព័ន្ធផ្សព្វផ្សាយហូឡង់NOS នៅថ្ងៃទី២ ខែមីនា បានចាក់ផ្សាយពីឧស្សាហកម្មបន្ទះឈីបនៅតៃវ៉ាន់ ហើយថែមទាំងហៅដែនកោះមួយជាប្រទេសថែមទៀត។ សារព័ត៌មានហូឡង់ ដែលមានកិច្ចសម្ភាសន៍ជាមួយ លោក Roy Chun Lee អតីតអនុរដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ផងនោះ បានបន្តថា បន្ទះឈីប នឹងធានាតៃវ៉ាន់ពីការឈ្លានពានរបស់ចិន។ ការចុះផ្សាយបែបនេះ បានធ្វើឱ្យចិនខឹងសម្បារយ៉ាងខ្លាំង ដ្បិតចិនតែងចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃដែនកោះរបស់ខ្លួន។ ជាការឆ្លើយតប ស្ថានទូតចិនប្រចាំនៅហូឡង់ បាននិយាយថា ទូរទស្សន៍ហូឡង់គួរតែប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ លុបបំបាត់ផលប៉ះពាល់អវិជ្ជមាន និងមិនគួរផ្តល់ជាវេទិកាសម្រាប់កងកម្លាំងឯករាជ្យតៃវ៉ាន់ឡើយ។ យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយ NOS មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះឡើយ។ ថ្មីៗនេះ ទីក្រុងប៉េកាំងបានពង្រឹងជំហររបស់ខ្លួននៅចំពោះមុខកោះតៃវ៉ាន់។ ក្នុងពេលបើកកិច្ចប្រជុំសភាប្រជាជនចិន (NPC) លោកលី ឈាំង នាយករដ្ឋមន្រ្តីចិន បានប្រកាសជាថ្មីជុំវិញការបង្រួបបង្រួមដោយសន្តិភាពជាមួយតៃវ៉ាន់ និងចិន។ កន្លងមក លោក ស៊ី ជិនភីង ប្រធានាធិបតីចិន បានចាត់ទុកការបង្រួបបង្រួមដែនដីទាំងពីរ ជាបេសកកម្មប្រវត្តិសាស្រ្ត។ គួរបញ្ជាក់ថា ចិនបានទាមទារកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយថែមទាំងព្រមានប្រើកម្លាំងទ័ពទៀត បើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ។ យ៉ាងណាមិញតៃវ៉ាន់ បានជំទាស់នឹងការទាមទារអធិបតេយ្យភាពរបស់ចិន ហើយតែងសង្កត់ធ្ងន់ថា មានតែប្រជាជនកោះនេះទេដែលអាចសម្រេចអនាគតរបស់ខ្លួនឯងបាន៕ | ចិន នៅថ្ងៃទី៦ ខែមីនា បានបង្ហាញការមិនពេញចិត្តចំពោះការចុះផ្សាយរបស់ទូរទស្សន៍សាធារណៈហូឡង់ NOS ស្តីពីកោះតៃវ៉ាន់។ បើតាមស្ថានទូតចិន សារព័ត៌មានហូឡង់គួរតែគោរពគោលការណ៍ចិនតែមួយ និងមិនគួរផ្តល់ជាវេទិកាសម្រាប់កម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់។ |
យុវតីជាជនរងគ្រោះ បានត្រឡប់មកដល់កម្ពុជាវិញហើយ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី។ ជាមួយគ្នាដែរ ស្ថានទូតបានបញ្ជាក់ថា យុវតីជាជនរងគ្រោះ គឺឆ្លងដែនទៅម៉ាឡេស៊ីខុសច្បាប់។ ស្ថានទូតបញ្ជាក់ថាយ៉ាងដូច្នេះថា៖«យុវតីរូបនោះ បានចូលមកប្រទេសម៉ាឡេស៊ីដោយខុសច្បាប់ ហើយត្រូវស្រ្តីជនជាតិខ្មែរ-អ៊ិស្លាមឈ្មោះទីចៅ វាយធ្វើបាប»។ អាជ្ញាពាក់ព័ន្ធ បានទទួលព័ត៌មានអំពីយុវតីខាងលើ រងការធ្វើបាប តាមរយៈការចែករំលែកតៗគ្នាលើបណ្តាញសង្គម។ អ្នកប្រើប្រាស់បណ្តាញសង្គម ផ្សាយតៗគ្នាថា យុវតីរូបនោះ ត្រូវបានស្ត្រីម្ចាស់ផ្ទះវាយធ្វើបាបធ្ងន់ធ្ងររហូតដល់កាត់ស្លឹកត្រចៀក ហើយអំពាវនាវឲ្យអាជ្ញាធរកម្ពុជា ជួយសង្គ្រោះនាង។ យ៉ាងណាក៏ដោយ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស អះអាងថា នាង ពិតជាត្រូវបានស្រ្តីម្ចាស់ផ្ទះជាខ្មែរ-អិស្លាមដូចគ្នា ធ្វើទារុណកម្មត្រូវចំស្លឹកត្រចៀកមែន តែមិនដាច់នោះទេ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា៖«អត់ [ដាច់] ទេ គ្រាន់តែរយះតិចតួចដែរទេ ហើយគេ ព្យាបាលបានទាំងអស់វិញតើ»។ លោក បន្តថា មកដល់នេះ លោក មិនទាន់ដឹងព័ត៌មាននៅឡើយទេថា អាជ្ញាធរម៉ាឡីស៊ី ចាប់ស្រ្តីជាជនល្មើសនោះបានហើយឬនៅ។ ម្យ៉ាងទៀត ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី ក៏មិនទាន់ឃើញផ្សាយអំពីព័ត៌មាននេះដែរ។ ជុំវិញករណីនេះ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានឲ្យដឹងថា ក្រុមការងាររបស់លោក និងក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន កំពុងប្រជុំពិភាក្សាគ្នាដើម្បីផ្ដល់ជំនួយគាំទ្រដល់យុវតីជាជនរងគ្រោះ។ លោក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា៖«ខាងខ្ញុំកំពុងប្រជុំជាមួយក្រសួងសង្គមកិច្ច អំពីការផ្ដល់ការគាំទ្រផ្សេងៗ ដល់គាត់(ជនរងគ្រោះ)។ លោក បន្តថា រាល់ព័ត៌មានលម្អិត លោក មិនអាចផ្ដល់ជូននៅពេលនេះបានឡើយ គឺរង់ចាំក្រុមការងារស្រាវជ្រាវបន្ថែម។ បើតាមការផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ យុវតីខ្មែរ-អ៊ិស្លាមនោះ បម្រើការងារជាជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ី។ នគរបាលជាតិ បានឲ្យដឹងថា បច្ចុប្បន្ន នាង កំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ រាជធានីភ្នំពេញ។ នគរបាលជាតិ បានផ្សាយទៀតថា ពេលនាង ធ្វើវិធានចត្តាឡីស័ករួចហើយ អាជ្ញាធរពាក់ព័ន្ធ ស៊ើបអង្កេតស្វែងរកជនសង្ស័យជាមេខ្យល់ ដែលនាំនាង ទៅបម្រើការងារនៅម៉ាឡេស៊ី ដើម្បីឈានដល់ការចាប់មេខ្យល់នោះ យកទៅកផ្ដន្ទាទោសតាមច្បាប់។ ទន្ទឹមនឹងនេះ ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា បញ្ឈប់ធ្វើការចំណាកស្រុកដោយខុសច្បាប់ ដើម្បីសុវត្ថិភាពផងដែរ៕ | ភ្នំពេញ៖ អាជ្ញាធរម៉ាឡេស៊ី កំពុងបន្តស្វែងរកចាប់ស្រ្តីខ្មែរ-អ៊ិស្លាម ដែលវាយធ្វើបាបយុវតីខ្មែរ-អ៊ិស្លាមអាយុ១៦ឆ្នាំ ដើម្បីយកទៅផ្ដន្ទាទោសតាមច្បាប់។ នេះបើតាមការអះអាងរបស់ស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។ |
ចំពោះរោគសញ្ញារបស់វាវិញអាចមានដូចជា៖ នោមញឹក ជាពិសេសពេលយប់ រមាស់ប្រដាប់ភេទ ឬមានការបង្ករោគផ្សិត ស្រេកទឹក អស់កម្លាំង និងល្ហិតល្ហៃ ស្រកទម្ងន់ របួសក្រជា ព្រឹលភ្នែក ដូច្នេះដើម្បីចង់ដឹងថាជំងឺទឹកនោមផ្អែមទាំងពីរប្រភេទនេះមានលក្ខណៈខុសគ្នាដូចម្តេចនោះ សូមតាមដានជាមួយខ្ញុំដូចតទៅ៖ ជំងឺទឹកនោមផ្អែមប្រភេទទី១ អត្រានៃអ្នកកើតជំងឺនេះមានប្រហែល ៥ ទៅ១០ភាគរយប៉ុណ្ណោះនៃអ្នកជំងឺទឹកនោមផ្អែមទាំងអស់ ហើយជំងឺនេះច្រើនតែកើតឡើងលើមនុស្សអាយុក្រោម ៣០ឆ្នាំ ហើយពេលខ្លះចាប់ផ្តើមកើតមុនអាយុ ១៥ឆ្នាំក៏មានដែរ ដូច្នេះទើបគេឲ្យឈ្មោះវាម្យ៉ាងទៀតថា Juvenile Diabetes។ យ៉ាងណាមិញ ជំងឺនេះក៏ត្រូវបានគេរកឃើញទៀតថា មានការកើតឡើងលើក្មេងប្រុសច្រើនជាងគេ។ វាគឺជាប្រភេទជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតីរ៉ាំរ៉ៃ ដែលច្រើនតែកើតឡើងតាមរយៈដំណរពូជ ខូចប្រព័ន្ធភាពស៊ាំ ជាពិសេសកោសិកាផលិតអ័រម៉ូនអាំងស៊ុយលីនក្នុងលំពែងខូចតែម្តង។ ដូច្នេះហើយទើបធ្វើឲ្យជាតិស្ករក្នុងឈាមមិនអាចចូលទៅចិញ្ចឹមកោសិកាបាន និងឡើងខ្ពស់ក្នុងឈាមតែម្តងទៅ។ ជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺទឹកនោមផ្អែមប្រភេទទី២គឺជាជំងឺដែលកើតញឹកញាប់ជាងគេ ហើយភាគរយៈរបស់វាមានប្រហែល ៩០ភាគរយឯណោះនៃអ្នកជំងឺទឹកនោមផ្អែមទាំងអស់។ ជំងឺនេះភាគច្រើនឃើញមានលើអ្នកអាយុចាប់ពី ៤០ឆ្នាំឡើងទៅ។ ទាក់ទងនឹងជំងឺនេះដែរ មូលហេតុរបស់វាអាចដោយសារតែលំពែងមិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ ឬកោសិកាទាំងអស់មិនអាចប្រើប្រាស់អាំងស៊ុយលីនដើម្បីអនុញ្ញាតិឲ្យជាតិស្ករចេញពីចរន្តឈាមចូលកោសិកាបាន។ សម្រាប់មនុស្សធាត់ជ្រុល ជាពិសេសធាត់ក្បាលពោះ អាចនឹងធ្វើឲ្យសមត្ថភាពរបស់កោសិកាចាប់យកអាំងស៊ុយលីនថយចុះបាន។ ហើយវាក៏ជាហេតុផលដ៏ចំបងបំផុតមួយនៃជំងឺទឹកនោមផ្អែមប្រភេទទី២ដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh | សម្រាប់សង្គមស្រុកខ្មែរយើងនាពេលបច្ចុប្បន្ន ក៏មិនសូវខុសពីប្រទេសគេទេ គឺមានអ្នកជំងឺទឹកនោមផ្អែមច្រើនណាស់ ដោយសារតែកង្វះការយល់ដឹងអំពីរបៀបរស់នៅ ជាពិសេសការទទួលទានអាហារតែម្តង។ យ៉ាងណាមិញ តាមទ្រឹស្តីវេជ្ជសាស្ត្រគេបានរកឃើញថា ជំងឺទឹកនោមផ្អែមគឺជាជំងឺទាក់ទងនឹងការរំលាយអាហារ ដែលវាត្រូវបានចែកចេញជាពីរប្រភេទគឺប្រភេទទី១ និងទី២។ |
ការទាស់ទែងផ្នែកទិដ្ឋាការរវាងកោះណូរូ និងចិន សឹងធ្វើឲ្យជំនួបមេដឹកនាំប្រទេសនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកជួបបញ្ហា ក្រោយអាជ្ញាធរណូរូមិនព្រមបោះត្រាលើលិខិតឆ្លងដែនរបស់មន្ត្រីចិន។ ចិនមិនមែនជាសមាជិកនៃវេទិកាកោះមហាសមុទ្រប៉ាស៊ីហ្វិក តែតែងបានចូលរួមជំនួបនេះរហូតមក ស្របពេលដែលឥទ្ធិពលរបស់ខ្លួនក៏កើនឡើងជាលំដាប់នៅតំបន់មួយនេះ រហូតធ្វើឲ្យប្រទេសមួយចំនួនបារម្ភក្នុងចិត្ត។ ចិន និងណូរូ គ្មានទំនាក់ទំនងការទូតនឹងគ្នាឡើយ ព្រោះណូរូទទួលស្គាល់តៃវ៉ាន់ជាតំណាងស្របច្បាប់របស់ចិន មិនមែនចិនដីគោកឡើយ។ តៃវ៉ាន់បានជួយឧបត្ថម្ភមិត្តរបស់ដើម្បីរៀចំវេទិកាមួយនេះ។ ដោយសារហេតុនេះ អាជ្ញាធរណូរូបានបដិសេធផ្ដល់ទិដ្ឋាការឲ្យប្រតិភូចិនដែលកាន់លិខិតឆ្លងដែនការទូត តែនឹងដំណើរឲ្យតែលិខិតឆ្លងដែនធម្មតាប៉ុណ្ណោះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ផ្សាយនៅថ្ងៃទី៤ ខែកញ្ញា។ អាចថា នេះជាបញ្ហាតិចតួចក្នុងការរៀបចំជំនួបនេះក្ដី ប៉ុន្តែសមាជិកវេទិកាដទៃទៀតដែលជាសម្ព័ន្ធមិត្តនិងបានទទួលជំនួយ ឬកម្ចីជាច្រើនពីចិន បានប្រតិកម្មយ៉ាងខ្លាំង។ នាយករដ្ឋមន្ត្រីកោះសាម័រ Tuilaepa Sailele Malielegaoi បានផ្ញើលិខិតមួយទៅកាន់មេដឹកនាំណូរូ Baron Waqa ដោយបានគំរាមដកខ្លួនចេញពីកិច្ចប្រជុំ និងបានព្រមានទៀតថា មេដឹកនាំកោះប៉ាស៊ីហ្វិកផ្សេងទៀត ក៏អាចធ្វើតាមសាម័រដែរ។ ក្នុងលិខិតរបស់ខ្លួន លោកនាយករដ្ឋមន្ត្រីសាម័រប្រាប់លោក Waqa ថា សកម្មភាពជាឯកតោភាគីរបស់លោកក្នុងនាមជាប្រធានាធិបតីណូរូ គឺជាគ្រោះថ្នាក់មិនធ្លាប់មាន។ លោក Malielegaoi ជឿថា មេដឹកនាំប្រទេសនៅតំបន់ប៉ាស៊ីហ្វិកផ្សេងទៀត ក៏ទំនងជាមិនអាចទទួលបានយកបានដែរ។ មេដឹកនាំសាម័របន្តថា ការសម្រេចចិត្តរបស់ណូរូ បង្កើតជាសំណួរលើសុចរិត ភាពគួរឲ្យទុកចិត្ត និងមូលដ្ឋានគ្រឹះរបស់អង្គការតំបន់មួយនេះ។ ចុងក្រោយបញ្ហាក៏ត្រូវបានដោះស្រាយវិញ ដោយណូរូបានយល់ព្រមបោះត្រាលើលិខិតស្នើសុំទិដ្ឋាការរបស់មន្ត្រីចិន ជំនួសឲ្យការបោះត្រាលើលិខិតឆ្លងដែន។ បញ្ហាមួយនេះ ក៏បានបង្ហាញឥទ្ធិពលចិនក្នុងចំណោមប្រទេសនៅតំបន់ប៉ាស៊ីហ្វិក ដែលបានទទួលជំនួយយ៉ាងច្រើនពីចិននាពេលកន្លងមក។ មិនបាច់និយាយឆ្ងាយ កោះសាម័រនេះក៏ទទួលបានជំនួយ និងកម្ចីយ៉ាងច្រើនពីចិនរហូតដល់ជំពាក់បំណុលច្រើនដែរ៕ | វេទិកាកោះមហាសមុទ្រប៉ាស៊ីហ្វិក ដែលកោះណូរូជាម្ចាស់ផ្ទះ ប៊ិះតែនឹងមិនអាចកើតមានទៅហើយ ខណៈដែលកោះណូរូបានប្រទាំងប្រទើសជាមួយចិនរឿងផ្ដល់ទិដ្ឋាការ។ កោះណូរូ ដែលទទួលស្គាល់ឯករាជ្យរបស់តៃវ៉ាន់ បានបដិសេធបោះត្រាទិដ្ឋាការលើលិខិតឆ្លងដែនការទូតរបស់ប្រតិភូចិនដែលត្រូវចូលរួមជំនួបដ៏ធំប្រចាំប៉ាស៊ីហ្វិក។ ការណ៍នេះធ្វើឲ្យសមាជិកវេទិកាផ្សេងទៀតដែលមានទំនាក់ទំនងជាមួយចិនមិនពេញចិត្ត ហើយគំរាមដកខ្លួនចេញពីវេទិកានេះផង។ |
ជំនួបវគ្គ១៦ក្រុមចុងក្រោយ មាន់គកបារាំង ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ពួល D នឹងត្រូវប្រកួតជាមួយប៉ូឡូដែលឈរលេខ២ពូល C។ ឆ្លងកាត់៣ប្រកួតនៅវគ្គសន្សំពិន្ទុ បារាំង បរាជ័យមួយលើក និងឈ្នះ២ មាន៦ពិន្ទុ ដោយឡែកប៉ូឡូញ ឈ្នះ១ ស្មើ១ និងចាញ់១ មាន៤ពិន្ទុ។ បារាំង បច្ចុប្បន្នឈរចំណាត់ថ្នាក់ទី4ពិភពលោក ខណៈប៉ូឡូញស្ថិតនៅលេខរៀងទី២៦ ក្នុងចំណាត់ថ្នាក់ FIFA Ranking។ ដោយឡែកជំនួបវគ្គ១៦ក្រុមមួយគូទៀត រវៀងអង់គ្លេស និងសេណេហ្កាល់នឹងត្រូវឡើងនៅម៉ោង២អាធ្រាត្រ។ ក្រុមរហស្សនាមតោកំណាចបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងពូល B ដោយឈ្នះ២ និងស្មើ១ មាន៧ពិន្ទុ ខណៈក្រុមអាហ្វ្រិកសេណេហ្កាល់ស្ថិតនៅលេខរៀងទី២ ពូល A មាន៦ពិន្ទុ ក្រោយឈ្នះ២ និងចាញ់១។ អង់គ្លេស សព្វថ្ងៃស្ថិននៅចំណាត់ថ្នាក់ទី៥ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោល ឯសេណេហ្កាល់ ស្ថិតនៅលេខរៀងទី១៨។ ក្រុមដែលកក់កៅអីទៅកាន់វគ្គ៨ក្រុមរួចហើយ រួមានអាហ្សង់ទីន និងហូឡង់។ អាហ្សង់ទីនបានយកឈ្នះអូស្ត្រាលី ២-១ ឯ ហូឡង់ ឈ្នះអាម៉េរិក ៣-១ នៅវគ្គ១៦ក្រុមចុងក្រោ៦យ៕ | ម្ចាស់ការពារតំណែងជើងឯកបារាំង ត្រូវតតាំងជាមួយប៉ូឡូញនៅវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup កាតា នៅវេលាម៉ោង១០យប់ថ្ងៃទី៤ ខែធ្នូ មុនពេលអង់គ្លេសជួបសេណេហ្កាល់នៅម៉ោង២អាធ្រាត្រ។ |
ម៉ារ៉ុក យកឈ្នះក្រុមយក្សអឺរ៉ុបអេស្ប៉ាញដោយបាល់កាត់សេចក្តី ១១ម៉ែត្រក្នុងលទ្ធផល ៣-០ ក្រោយការប្រកួតដ៏តានតឹងក្នុងរយៈពេល ១២០នាទីបញ្ចប់ដោយលទ្ធស្មើ ០-០ នៃជំនួបក្នុងកីឡដ្ឋាន Education City ប្រទេសកាតា។ អ្នកចាំទី Yassine Bounou ក្លាយជាវីរបុរសសង្គ្រោះបាល់កាត់សេចក្តី ១១ម៉ែត្រ ដែលបានសង្គ្រោះការស៊ុត ២លើករបស់កីឡាករអេស្ប៉ាញ និងមួយគ្រាប់ទៀតកីឡាករអេស្ប៉ាញស៊ុតចំបង្គោលទី។ ម៉ារ៉ុកឡើងមកវគ្គ ១៦ក្រុមក្នុងនាមជាក្រុមឈរនៅកំពូលតារាងនៃពូល F ដោយប្រកួតឈ្នះបែលហ្ស៊ុក ២-០ ស្មើក្រូអាស៊ី ០-០ និងឈ្នះកាណាដា ២-១ នៃព្រឹត្តិការណ៍ World Cup 2022។ ក្រោយទម្លាក់អេស្ប៉ាញជាមួយលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើល ម៉ារ៉ុកដែលជាប្រទេសស្ថិតក្នុងទ្វីបអាហ្រ្វិក បានក្លាយជាក្រុមតំណាងអាហ្រ្វិកទី៤ ដែលបានឈានជើងឡើងដល់វគ្គ ៨ក្រុមចុងក្រោយនៃ World Cup បន្ទាប់ពីក្រុមកាមេរូនធ្វើបានក្នុងឆ្នាំ ១៩៩០ សេណេហ្កាល់ក្នុងឆ្នាំ ២០០២ និងហ្កាណាក្នុងឆ្នាំ ២០១០។ ភាពរីករាយបានកើតឡើងជាថ្មីសម្រាប់ម៉ារ៉ុក មិនមែនត្រឹមប្រជាជនម៉ារ៉ុកនោះឡើយ អ្នកគាំទ្រពីពិភពអារ៉ាប់ក៏បង្ហាញក្តីរីករាយផងដែរ។ ប្រជាជនក្នុងទ្វីបអាហ្រ្វិក និងតំបន់មជ្ឈឹមបូពា៍ប្រជាជាតិអារ៉ាប់មួយចំនួនបានបង្ហោះសារអបអរជាមួយក្រុមម៉ារ៉ុកនៅលើបណ្តាញសង្គម Twitter យ៉ាងច្រើន។ «នេះជាសុបិនក្លាយជាការពិត ខ្ញុំពិបាករកពាក្យអ្វីក្នុងការបង្ហាញអារម្មណ៍សប្បាយចិត្តនៅពេលនេះ។ ពួកគេជាវីរបុរសរបស់យើងទាំងអស់គ្នា ពួកគេធ្វើឱ្យយើងមានមោទកភាពថ្ងៃនេះ បើទោះបីយើងមិនឈ្នះ World Cup ឬក៏អត់ ប៉ុន្តែយើងបានបង្កើតប្រវត្តិសាស្ត្រ។»។ នេះបើតាមអ្នកគាំទ្រម្នាក់ឈ្មោះ Fadoua Chernane វ័យ៤២ឆ្នាំបាននិយាយប្រាប់កាសែត Al Jazeera។ ខណៈបង្ហាញការអបអរដូចប្រជាជនអារ៉ាប់ដទៃទៀតក្នុងទីក្រុងដូហា អ្នកគាំទ្រជនជាតិអារ៉ាប់ម្នាក់ក៏បានបង្ហោះរូបនៅលើបណ្តាញសង្គម Twitter អំពីរូបរបស់ Hakimi ឱបថើបម្តាយរបស់គេក្រោយចប់ការប្រកួត។ អ្វីដែលលើសពីនេះទៅទៀត ព្រះមហាក្សត្រីរបស់ប្រទេសហ្ស៊កដានី ទ្រង់ក៏បានបង្ហោះលើបណ្តាញសង្គម Twitter អបអរជ័យជម្នះរបស់ម៉ារ៉ុកលើអេស្ប៉ាញផងដែរថា៖«អបអរទៅកាន់ក្រុមម៉ារ៉ុក អ្នកធ្វើឱ្យយើងរីករាយខ្លាំងណាស់ ពិតជាអស្ចារ្យម៉ារ៉ុក ធ្វើវាបានម្តងទៀតហើយ។»។ ឡើងវគ្គ ៨ក្រុមលើកដំបូងក្នុងប្រវត្តិសាស្រ្ត ម៉ារ៉ុកនឹងត្រូវបន្តជួបក្រុមព័រទុយហ្កាល់ វគ្គ៨ក្រុមចុងក្រោយនៅថ្ងៃទី១០ ខែធ្នូ ក្នុងកីឡដ្ឋាន Al Thumama៕ | ទម្លាក់អេស្ប៉ាញវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup បានជួយម៉ារ៉ុកក្លាយជាក្រុមទី៤របស់អាហ្វ្រិកបានកៅអីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក។ ម៉ារ៉ុក ក៏ទទួលបានការសារទរពីប្រជាជាតិអារ៉ាប់ជាច្រើនផងដែរ ដោយពួកគេបានបង្ហោះរូបក្រុមកីឡាករអាហ្វ្រិកមួយនេះកក្រើកបណ្តាញសង្គម Twitter។ |
ក្នុងឆ្នាំ២០២២ខាងមុខ រដ្ឋាភិបាល បានត្រៀមថវិកាឥណទានចំនួន២៥០លានដុល្លារ ដល់វិស័យឯកជន សម្រាប់ជំរុញវិស័យកសិកម្ម។ ក្រៅពីនេះ រដ្ឋាភិបាលក៏គ្រោងបន្ថែមទុនវិនិយោគចំនួន ៤០ភាគរយដល់កសិករ ដែលជាក្រុមអ្នកផលិតតាមសហគមន៍ដែលមានចម្ការដែលមានទំហំចាប់ពី៥ហិកតាឡើងទៅ សម្រាប់សាងសង់ផ្ទះកញ្ចក់ សំណាញ់ដាំបន្លែ ចំពោះ ក្នុងអត្រាការប្រាក់៤ភាគរយប៉ុណ្ណោះ។ នេះបើតាមសេចក្ដីព្រាងក្របខណ្ឌយុទ្ធសាស្រ្ត ស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបភាពពីហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងសេចក្ដីព្រាងក្របខណ្ឌយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានេះ រដ្ឋាភិបាល ក៏បញ្ជាក់ពីការលើកលែងតម្លៃពន្ធនាំចូលសម្ភារកសិកម្ម ដើម្បីសម្រួលដល់កសិករ និងការវិនិយោគឯកជន លើប្រព័ន្ធដឹកជញ្ជូនទៅទីផ្សារអន្តរជាតិដែរ។ បន្ថែមទៀតនោះ រដ្ឋាភិបាលក៏ពង្រឹងការផ្សព្វផ្សាយកសិកម្មល្អ GAP អនាម័យ លើផលិតផលមួយចំនួន ដូចជា ស្វាយ មៀនប៉ៃលិន ម្រេច ទុរេន និងដូងក្រអូបជាដើម។ រដ្ឋាភិបាល ក៏នឹងសិក្សាថ្លៃធាតុចូលក្នុងវិស័យកសិកម្មដូចជា ដី ថ្នាំ ចំណីសត្វ និងពិនិត្យលទ្ធភាពកាត់បន្ថយការនាំចូលផងដែរ៕ | ភ្នំពេញ៖ រដ្ឋាភិបាល ត្រៀមថវិកាចំនួន២៥០លានដុល្លារ ក្នុងឆ្នាំ២០២២ខាងមុខ សម្រាប់ផ្ដល់ឥណទានដល់វិស័យឯកជនលើការងារកសិកម្ម ដូចជាការដាំដុះ ចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្ម និងវិស័យអេកូទេសចរណ៍ជាដើម។ ឥណទាននេះ នឹងសម្រួលដល់អ្នកវិនិយោគ ក្នុងអត្រាការប្រាក់ទាប ចន្លោះពី៥ ទៅ៥.៥ភាគរយ ប៉ុណ្ណោះក្នុងមួយឆ្នាំ។ |
កម្ចី ពីPROPACO នឹងអនុញ្ញាតឲ្យក្រុមហ៊ុន Golden Rice ពង្រីកសមត្ថភាពផលិតកម្មរបស់ខ្លួន ព្រមទាំងអាចផលិតថាមពលអគ្គិសនី១មេហ្កាវ៉ាត់ (ដើរដោយការដុតអង្កោម) បន្ថែមទៀត។ កម្ចីនេះក៏បានលើកទឹកចិត្ត ដល់បច្ចេកវិទ្យាបង្កើតថ្មី និងលើកស្ទួយការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលអាចកាត់បន្ថយការចំណាយលើថាមពលរបស់ក្រុមហ៊ុន Golden Riceផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ PROPACO។ ការផ្តល់កម្ចីនេះ គឺជាលើកទី៣ហើយ ដែល PROPACO បានផ្តល់ឲ្យក្រុមហ៊ុន Golden Rice។ PROPACO បានផ្តល់កម្ចី លើកទីមួយចំនួន ៧លានដុល្លារ ក្នុងឆ្នាំ២០០៩ និងកម្ចីលើកទីពីរចំនួន ១០លានដុល្លារ ក្នុងឆ្នាំ២០១៣ ។ ក្រុមហ៊ុន Golden Rice គឺជាក្រុមហ៊ុនផលិត និងនាំចេញអង្ករក្រអូប ដ៏ធំមួយក្នុងចំណោមក្រុមហ៊ុននាំចេញអង្ករធំៗ ទាំង១០របស់កម្ពុជា។ ទីផ្សារធំៗសម្រាប់នាំអង្ករចេញក្រុមហ៊ុន Golden Rice មានអឺរ៉ុប, ចិន និងប្រទេសម៉ាឡេស៊ី៕ | ក្រុមហ៊ុន Golden Rice ដែលជាក្រុមហ៊ុននាំចេញអង្ករកម្ពុជា បានទទួលកម្ចី ១៤លានដុល្លារពីស្ថាប័នហិរញ្ញវត្ថុ PROPACO ដែលជាបុត្រសម្ព័ន្ធ របស់ទីភ្នាក់ងារអភិវឌ្ឍបារាំង (AFD) ជំនាញលើការអភិវឌ្ឍវិស័យឯកជន។ កិច្ចព្រមព្រៀងហិរញ្ញវត្ថុនេះ ត្រូវបានចុះហត្ថលេខាដោយតំណាងស្ថាប័នទាំងពីរ កាលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។ |
មន្ត្រីទទួលបន្ទុកការពារជនស៊ីវិលរបស់ហ្វីលីពីន បានអះអាងថា ចំនួនអ្នកស្លាប់នៅជ្រោយ Zamboaonga បានកើនឡើង៧៨នាក់ ខណៈនៅខេត្ត Lanao del Sur បានដល់ចំនួន២៧នាក់ ខណៈ១៣៥នាក់ទៀត ស្លាប់នៅភាគខាងជើងនៃកោះមិនដាណាវតែម្តង។ បច្ចុប្បន្ន ក្រុមសង្គ្រោះកំពុងស្រាវជ្រាវរកមនុស្សជាង១០០នាក់ដែលកំពុងបាត់ខ្លួន ខណៈពលរដ្ឋជាង១៣០០០គ្រួសារ ដែលស្មើចំនួន៥២០០០នាក់ កំពុងបាត់បង់ទីជម្រក៕ | ខ្យល់ព្យុះ Tembin ដែលបានបោកបក់ទៅលើកោះមិនដាណាវ ប្រទេសហ្វីលីពីន កាលពីថ្ងៃសុក្រកន្លងមក បានបង្កឲ្យមនុស្សស្លាប់ឡើងដល់ទៅជាង២៤០នាក់ហើយ។ នេះបើតាមការផ្សាយរបស់ AFP ដោយទទួលបានរបាយការណ៍ពីមន្ត្រីហ្វីលីពីន គិតត្រឹមថ្ងៃចន្ទ។ |
កាសែតអាមេរិក Huffington Post បានផ្សាយនៅថ្ងៃព្រហស្បតិ៍ពីលទ្ធភាពនៃការតែងតាំងកូនប្រសាររបស់ខ្លួនជានាយខុទ្ទកាល័យសេតវិមាន បន្ទាប់ពីមានកិច្ចប្រជុំរវាងលោក Kuhsner ជាមួយប្រធានាធិបតីដើម្បីពិភាក្សាពីការងារនេះ។ ទោះបីជាយ៉ាងណាក្តី អ្នកនាំពាក្យសេតវិមាន បានឆ្លើយប្រាប់អ្នកកាសែតនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនមិនបានដឹងទាល់តែសោះពីការឈានទៅតែងតាំងលោក Kushner ជានាយខុទ្ទកាល័យថ្មី។ លោកស្រី Sarah Sanders បានថ្លែងដូច្នេះ៖« ខ្ញុំមិនបានដឹងច្បាស់ឡើយថា លោក Kushner ស្ថិតក្រោមការពិចាណា ប៉ុន្តែខ្ញុំគិតថា យើងគ្រប់គ្នាទទួលស្គាល់ដែលពីសមត្ថភាពរបស់លោកដែលសក្តិសមនឹងកាន់រាល់តួនាទីដែលប្រធានាធិបតីចង់ឲ្យលោកដឹកនាំ»។ មកដល់បច្ចុប្បន្នប្រធានាធិបតី ត្រាំ កំពុងបន្តស្វែងរកអ្នកដែលសក្តិសមនឹងកាន់តំណែងជានាយខុទ្ទកាល័យថ្មីនៃសេតវិមានអាមេរិក ក្រោយប្រកាសថា ឧត្តមសេនីយ៍ចូលនិវត្តន៍និងជានាយខុទ្ទកាល័យបច្ចុប្បន្នលោក John Kelly នឹងចាកចេញពីតំណែងត្រឹមចុងឆ្នាំនេះហើយ។ តាមពិតទៅ លោក Kusher ដែលមានវ័យ ៣៧ឆ្នាំ ជាតួអង្គសំខាន់មួយក្នុងការរៀបចំគោលនយោបាយការបរទេសរបស់រដ្ឋបាលលោក ត្រាំ ជាពិសេសការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកាណាដា និងម៉ិកស៊ិក។ លោកក៏ជាដឹកនាំក្រុមការងារព្រាងគម្រោងចរចាសន្តិភាពនៅមជ្ឈិមបូព៌ា ដែលនឹងត្រូវដាក់ចេញជាផ្លូវការដោយប្រធានាធិបតីនៅឆ្នាំ ២០១៩ដែរ។ កន្លងមក គេមើលឃើញថា បេក្ខជនដែលសក្តិសមនឹងតំណែងជាអ្នកដឹកនាំនិងគ្រប់គ្រងបុគ្គលិកនៅសេតវិមាននោះរួមមានលោក Nick Ayres និង Mark Meadows ។ ប៉ុន្តែ Nick Ayres បច្ចុប្បន្នជានាយខុទ្ទកាល័យអនុប្រធានាធិបតី ម៉ៃ ផេន បានប្រកាសហើយថាលោកសម្រេចដកបេក្ខភាពចេញការប្រជែងយកតំណែងមួយនេះ។ ចំណែក Mark Meadows ដែលបច្ចុប្បន្នជាតំណាងរាស្ត្រ បក្សសាធារណរដ្ឋនៅ រដ្ឋ North Carolina ធ្លាប់បង្ហាញឆន្ទៈចង់កាន់កាប់ការងារនេះដែរ ប៉ុន្តែក្រោយមកក៏សម្រេចដកបេក្ខភាពខ្លួនដូចគ្នា។ ប៉ុន្តែការតែងតាំងលោក Kushner ជានាយខុទ្ទកាល័យសេតវិមាននៅពេលខាងមុខនឹងទាក់ទាញការទិតៀនជាថ្មីពីសាធារណជន ជុំវិញការបង្កើតចរន្តបក្សពួក និងគ្រួសារនិយមក្នុងរដ្ឋបាលដឹកនាំរបស់លោក ត្រាំ ផងដែរ។ កន្លងមកគេធ្លាប់រិះគន់ម្តងហើយ ដោយលោក Kushner ក្លាយជាទីប្រឹក្សារបស់លោក ត្រាំ ទាំងមិនដែលបទពិសោធន៍ពាក់ព័ន្ធការងាររដ្ឋាភិបាលសោះ៕ | កូនប្រសារប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លោក Jared Kushner ស្ថិតក្នុងចំណោមបេក្ខជនមានសមត្ថភាពដែលអាចនឹងក្លាយជានាយខុទ្ទកាល័យសេតវិមានថ្មីជំនួសលោក John Kelly។ Kushner បច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីស្រាប់។ |
លោកស្រី Marine Le Pen កើតនៅឆ្នាំ ១៩៦៨ ជាកូនស្រីពៅ នៃក្រុមគ្រួសារអ្នកនយោបាយស្តាំនិយមជ្រុលដ៏ល្បីឈ្មោះលោក Jean Marie Le Pen អតីតិមេដឹកនាំបក្សរណសិរ្សជាតិ (Front National) ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ លោកស្រីបានចូលបម្រើបក្សនយោបាយក្នុងវ័យ ១៨ឆ្នាំ ហើយលោកស្រីដើរតាមមនោគមន៍វិជ្ជានយោបាយស្តាំនិយមជ្រុល ដូចឪពុកខ្លួន។ ក្នុងវ័យទើប១៨ឆ្នាំ Marine Le Pen ចាប់ផ្តើមប្រឡូកវិស័យនយោបាយយ៉ាងជោគជាំដែរ មុនពេលលោកស្រីបន្តជីវិតការងារជាអ្នកច្បាប់។ លោកស្រីទទួលបានការអប់រំ ពីសាកលវិទ្យាល័យ Panthéon-Assas ស្ថិតនៅក្រុងប៉ារីស ហើយលោកស្រីក៏បានបន្តសិក្សាយកបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ និងច្បាប់ព្រហ្មទណ្ឌផងដែរ។ ក្រោយមកលោកស្រីបានបំពេញតួនាទីជា រដ្ឋអាជ្ញាពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៨។ ថ្វីបើលោកស្រីបំពេញការងារជាអ្នកច្បាប់ក្តី លោកស្រីតែងតែភ្ជាប់ខ្លួនជាមួយការងារគណបក្សរណសិរ្សជាតិដដែល។ ក្នុងវ័យជាង ៣០ ឆ្នាំ លោកស្រីទទួលតួនាទីកាន់តែធំ និងលេចធ្លោក្នុងផ្នែកនយោបាយ ព្រោះលោកស្រីបានក្លាយជាសមាជិកក្រុមប្រឹក្សាថ្នាក់តំបន់ និងថ្នាក់ក្រុងជាដើម។ ដល់ឆ្នាំ ២០០៩ លោកស្រីបានក្លាយជាសមាជិកសភាអឺរ៉ុបថែមទៀត។ ក្នុងឆ្នាំ ២០១០ ពេលដែលឪពុកលោកស្រីចុះចេញពីតំណែងជាប្រធានបក្សរណសិរ្សជាតិ អំណាចគ្រប់គ្រងបក្ស ធ្លាក់ក្នុងកណ្តាប់ដៃលោកស្រីទាំងស្រុង។ អ្វីដែលគួរឲ្យកត់សម្គាល់ លោកស្រីបានយកតំណែងជាមេដឹកនាំគណបក្ស ដើម្បីប្រឹងប្រែងកែប្រែរូបភាពគណបក្ស ដែលមិនសូវល្អ ជ្រុលនិយមពេក និងចូលចិត្តប្រើប្រាស់វោហាសព្ទនយោបាយ បង្កប់ន័យរើសអើងពូជសាសន៍ និងសាសនាជាដើម។ យោងតាមសារព័ត៌មាន Al Jazeera ក្នុងនាមជាប្រធានបក្ស Marine Le Pen បានសម្រេចបណ្តេញឪពុកខ្លួនចេញពីបក្ស នៅក្នុងឆ្នាំ ២០១៥ ដោយសារលោក ប្រើប្រាស់ពាក្យសម្តីប្រឆាំង និងរើសអើងជនជាតិជ្វីព្វ។ ការបណ្តេញលោក Jean Marine Le Pen ចេញពីបក្ស បានធ្វើឲ្យបក្សមានមុខមាត់ប្រសើរឡើង និងគួរឲ្យទាក់ទាញសម្រាប់បណ្តាអ្នកអភិរក្សនិយមដែរ។ ថ្វីបើគណបក្សនេះ ផ្លាស់ប្តូររូបភាពក៏ដោយ តែគោលនយោបាយចម្រូងចម្រាស មិនត្រូវបានគេផ្លាស់ប្តូរឡើយ។ និន្នាការប្រឆាំងអ្នកកាន់សាសនាឥស្លាម ប្រឆាំងអឺរ៉ុប ប្រឆាំងជនអន្តោប្រវេសន៍ និងប្រឆាំងសាកលភាវូបនីយកម្ម នៅតែជាស្នូលនៃគោលនយោបាយរបស់លោកស្រី Marine Le Pen ដដែល។ បើនិយាយដល់គោលនយោបាយការបរទេស លោកស្រីមាននិន្នាការលម្អៀង ទៅរករបបដឹកនាំក្រុងម៉ូស្គូរបស់លោក វ្ល៉ាឌីមៀ ពូទីន។ បើលោកស្រីជាប់ឆ្នោត Marine Le Pen នឹងចាប់ផ្តើមចរចាជាមួយស្ថាប័នព្រុចសែល ក្នុងករណីដែលលោកស្រីជាប់ឆ្នោត ដើម្បីឈានទៅទាមទារសិទ្ធិអធិបតេយ្យ និងភាពឯករាជ្យ ដើម្បីកំណត់ព្រំដែនបារាំង ការពារការហូតចូលនៃជនអន្តប្រវេសន៍។ លោកស្រីគំរាមរៀបចំប្រជាមតិ យកបារាំងចេញពីសហភាពអឺរ៉ុប និងតំបន់ចាយលុយអឺរ៉ូ ក្នុងករណីដែលព្រុចសែលមិនព្រមផ្តល់អំណាចឲ្យបារាំង តាមការទាមទាររបស់លោកស្រីនោះ។ វាជាអ្វីដែលគ្រប់គ្នា ជាពិសេសសហភាពអឺរ៉ុប និងបណ្តាអ្នកនយោបាយសេរីនិយមបារាំងបារម្ភខ្លាំង។ លើសពីនេះ ស្រដៀងមេដឹកនាំអាមេរិកដែរ លោកស្រី Le Pen កំណត់គោលនយោបាយ«តម្កល់ប្រយោជន៍បារាំងជាធំ ក្នុងនោះមានបិទព្រំដែនចំពោះជនអន្តោប្រវេសន៍,ឈប់ផ្តល់សញ្ជាតិបារាំងតាមការកើតនៅបារាំង តែផ្តល់សិទ្ធិទទួលបានសញ្ជាតិបារាំងដោយស្វ័យប្រវត្តិ ដល់អ្នកមានប្តី ឬប្រពន្ធជនជាតិបារាំង។ លោកស្រី ក៏បានសន្យាបង្កើនប្រយោជន៍សង្គម ដូចជាផ្តល់ការអប់រំឥតគិតថ្លៃ និងសេវាសាធារណៈផ្សេងទៀត ដល់ជនជាតិបារាំង។ លោកស្រីក៏បន្តឃោសនាទាមទារដំឡើងពន្ធ លើក្រុមហ៊ុនដែលជួលជនបរទេសឲ្យធ្វើការងារ ដើម្បបង្ខំឲ្យក្រុមហ៊ុននោះជួលតែប្រជាជនបារាំងឲ្យធ្វើការងារ។ លើសពីនេះ លោកស្រីក៏សន្យាបន្ថយអាយុចូលនិវត្តន៍ និងបន្ថយពន្ធលើប្រាក់បៀវត្សរ៍ផងដែរ៕ | លោកស្រី Marine Le Pen ប្រធានគណបក្សរណសិរ្សជាតិ ដែលមាននិន្នាការស្តាំនិយមជ្រុល បានឆ្លងផុតជុំទីមួយដើម្បីឆ្ពោះទៅកាន់តំណែងប្រធានាធិបតីហើយ។ វត្តមានលោកស្រីនៅក្នុងការបោះឆ្នោតវគ្គផ្តាច់ព្រ័ត្រ ក្លាយជាដំណឹងអាក្រក់សម្រាប់បារាំង និងអឺរ៉ុបទាំងមូលដែរ។ តើលោកស្រី Marine Le Pen មានប្រវត្តិដូចម្តេច បានជាគ្រប់គ្នាមិនចង់ឃើញលោកស្រីក្លាយជាប្រធានាធិបតីបែបនេះ? |
ការប្រកួតពានរង្វាន់ MSC 2023 ចាប់ផ្តើមឡើងក្រោយប្រទេសកម្ពុជាបានបញ្ចប់ដោយជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាធំៗចំនួន ២ គឺព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ MSC 2023 ជាការប្រកួតកីឡាអេឡិចត្រូនិក Mobile Legends ដ៏ធំមួយនៅតំបន់អាស៊ី ដែលមានក្រុមខ្លាំងៗចំនួន ១២មកពីប្រទេសនានាក្នុងតំបន់អាស៊ី ព្រមទាំងមកពីតំបន់អាហ្រ្វិក និងអាម៉េរិកចូលរួម។ បន្ទាប់ពីបានធ្វើដំណើរមកដល់កម្ពុជាក្នុងការត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់ដ៏ធំនៃកីឡាអេឡិចត្រូនិកលើប្រភេទ Mobile Legends កីឡាករមកពីក្រុមល្បីៗដូចជា Kairi Rayos del Sol មកពីក្រុម ONIC Esports របស់ឥណ្ឌូណេស៊ី, កីឡាករ Yawi មកពីក្រុម ECHO ម្ចាស់ជើងឯកពានរង្វាន់ M4 World Championship 2022 និងគ្រូបង្វឹកមកពីក្រុម EVO Esports ដែលមានឈ្មោះក្នុងការប្រកួត Flashonee បានកោតសរសើរទៅលើរៀបចំ និងការទទួលយ៉ាងកក់ក្តៅរបស់ម្ចាស់ផ្ទះកម្ពុជា។ «ចាប់តាំងពីខ្ញុំបានមកដល់ប្រទេសកម្ពុជា ខ្ញុំបានសម្លឹងមើលឃើញអ្នកគាំទ្រ បានមកទទួលស្វាគមន៍ខ្ញុំបានយ៉ាងល្អ និងកក់ក្តៅ ហើយមកដល់ទីកន្លែងប្រកួតដូចគ្នា ពិតជាអរគុណខ្លាំងណាស់។»។ នេះជាសម្តីរបស់ Kairi ដែលជាតារាកីឡាអេឡិចត្រូនិក Mobile Legends ដ៏ល្បីប្រចាំឥណ្ឌូណេស៊ី និងហ្វីលីពីន។ ចំណែកកីឡាករ Tristan Cabrera ឬឈ្មោះក្នុងការប្រកួត Yawi ក៏បានបង្ហាញពីចំណាប់អារម្មណ៍ស្រដៀងគ្នាទៅនឹងកីឡាករ Kairi អំពីការរៀបចំទទួលបដិសណ្ឋារកិច្ចពីសំណាក់ម្ចាស់ផ្ទះកម្ពុជា។ Yawi បាននិយាយដូច្នេះថា៖« ប្រទេសកម្ពុជាពិតជាល្អមែនទែន ប្រជាជននៅទីនេះពិតជាមានចិត្តល្អ ពួកគេតែងតែជួយរាល់ទុកធុរៈនៅពេលពួកគេយើងត្រូវការអ្វីមួយ ជាពិសេសខ្ញុំពេញចិត្តចំពោះម្ហូបអាហារនៅទីនេះ។»។ បើទោះបីជាក្រុម EVO Esports មកពីឡាវមិនសូវជាទទួលបានលទ្ធផលល្អក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល A ទល់នឹងក្រុម ECHO របស់ហ្វីលីពីន ប៉ុន្តែគ្រូបង្វឹកប្រចាំក្រុម EVO Esports លោក Flashonee បានបង្ហាញអារម្មណ៍ល្អចំពោះលទ្ធផលនៃការប្រកួត មិនតែប៉ុណ្ណោះបានកោតសរសើរការយកចិត្តទុកដាក់លើក្រុមរបស់ពួកគេ ពីសំណាក់ម្ចាស់ផ្ទះ។ លោក Flashonee បាននិយាយដូច្នេះថា ៖«ជាលើកទីមួយដែលខ្ញុំបានមកកម្ពុជា កម្ពុជាជាម្ចាស់ផ្ទះបានមើលថែពួកខ្ញុំបានយ៉ាងល្អ។»៕ | កីឡាករប្រកួតអេឡិចត្រូនិកមកពីក្រុមល្បីៗក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ បានកោតសរសើរដល់ការធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតពានរង្វាន់ Mobile Legends Bang Bang Southeast Asia Cup 2023 (MSC 2023) ព្រមទាំងសរសើរពីការយកចិត្តទុកដាក់នៃការទទួលបដិសណ្ឋារកិច្ច។ |
លោក ហ័ន ក្វៃដូ បានប្រកាសតាំងខ្លួនជាប្រធានាធិបតីបណ្ដោះអាសន្នកាលពីថ្ងៃទី២៣ ខែមករា ដោយចោទលោក នីកូឡាស់ ម៉ាឌុយរ៉ូ ថា ជាអ្នកដណ្ដើមអំណាច និងជាប់ឆ្នោតជាប្រធានាធិបតីក្នុងការបោះឆ្នោតដែលអន្តរជាតិមិនទទួលស្គាល់។ ភ្លាមៗក្រោយប្រកាសនេះ អាមេរិក កាណាដា និងប្រទទេសតំបន់ឡាទីនជាច្រើន បានទទួលស្គាល់លោក ក្វៃដូ ជាមេដឹកនាំស្របច្បាប់តែមួយគត់របស់វ៉េណេស៊ុយអេឡា ឯលោក ម៉ាឌុយរ៉ូ ជាមេដឹកនាំខុសច្បាប់ដែលត្រូវចាកចេញពីតំណែង។ នៅថ្ងៃទី៤ ខែមករា មហាអំណាចតំបន់អឺរ៉ុបមានអង់គ្លេស បារាំង អេស្ប៉ាញ អូទ្រីស ហូឡង់ និងហ្វាំងឡង់ជាដើមបានប្រកាសទទួលស្គាល់លោក ក្វៃដូ ជាប្រធានាធិបតីបណ្ដោះអាសន្នរបស់វ៉េណេស៊ុយអេឡា។ ការប្រកាសធ្វើឡើងបន្ទាប់ពីលោក ម៉ាឌុយរ៉ូ បដិសេធរៀបចំការបោះឆ្នោតតាមការទាមទាររបស់ប្រទេសទាំងនេះដែលទុកពេលចំនួន៨ថ្ងៃរួចមក និងបន្ទាប់ពីសភាអឺរ៉ុបបោះឆ្នោតគាំទ្រមេដឹកនាំប្រឆាំងដែរនោះ។ ចំណែកលោក ម៉ាឌុយរ៉ូ វិញ ក៏មានខ្នងបង្អែករឹងមាំដដែល។ រុស្ស៊ី ចិន អ៊ីរ៉ង់ និងតួកគី ជាអ្នកគាំទ្រសំខាន់របស់ប្រធានាធិបតីរូបនេះ ខណៈក្នុងស្រុកលោកក៏មានកងទ័ព តុលាការកំពូល និងស្ថាប័នរដ្ឋក្នុងដៃផងដែរ។ ស្របពេលដែលមហាអំណាច និងប្រទេសជាច្រើនចែកគ្នាគាំទ្រភាគីម្ខាងៗនោះ គេក៏ឃើញប្រទេសមានឥទ្ធិពលខ្លះទាំងក្នុងតំបន់ និងអន្តរជាតិមិនកាន់ជើងខាងណាដែរ។ អ៊ុយរូហ្កាយ និងម៉ិកស៊ិក ដែលជាប្រទេសមានទឹកមាត់ប្រៃនៅតំបន់ មិនបានគាំទ្រលោក ក្វៃដូ ឡើយ និងស្នើឲ្យមានការចរចាដើម្បីបញ្ចប់វិបត្តិនៅវ៉េណេស៊ុយអេឡា ឯរដ្ឋអឺរ៉ុបអ៊ីតាលីវិញមិនទទួលស្គាល់លោក ម៉ាឌុយរ៉ូ តែចង់ឃើញការរៀបចំការបោះឆ្នោតម្ដងទៀតឲ្យបានឆាប់។ បែលហ្ស៊ិក និងន័រវ៉េសដែលល្បីខាងជំហរអព្យាក្រឹតនោះ ក៏មិនគាំទ្រក្រុមប្រឆាំងដែរ។ ដូចគ្នានឹងអ៊ីតាលី ប្រទេសទាំងពីរចង់ឲ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឡើងវិញឲ្យបានលឿន។ បន្ថែមពីលើនេះ ប្រទេសជាច្រើនទៀតសុទ្ធតែចង់ឃើញភាគីពាក់ព័ន្ធចូលតុចរចាដើម្បីស្វែងរកច្រកចេញ ជាជាងប្រកែកគ្នារកត្រូវរៀងៗខ្លួន រហូតធ្វើឲ្យជម្លោះកាន់តែស្មុគស្មាញ ខណៈអាមេរិកឯណោះក៏ព្រមានពីការប្រើកម្លាំងយោធាទៅទៀត។ ជុំវិញជម្រើសយោធានេះ លោក ម៉ាឌុយរូ បានព្រមានលោក ត្រាំ ជាមុនហើយថា បាតដៃរបស់ប្រធានាធិបតីអាមេរិកនឹងជាប់ដោយឈាមដូចសង្គ្រាមវៀតណាម បើកងទ័ពអាមេរិកធ្វើអន្តរាគមន៍ចូលវ៉េណេស៊ុយអេឡាមែននោះ។ ទោះទទួលស្គាល់ថា ការប្រយុទ្ធជាមួយអាមេរិកប្រៀបដូចជាព្រេងនិទានដេវីដ និងយក្សក្ដី ប្រធានាធិបតីវ៉េណេស៊ុយអេឡារូបនេះត្រៀមខ្លួនរួចហើយដើម្បីការពារទឹកដីរបស់ខ្លួន៕ | ប្រធានសភាវ៉េណេស៊ុយអេឡា ហ័ន ក្វៃដូ ដែលតាំងខ្លួនជាប្រធានាធិបតីបណ្តោះអាសន្ននោះ បានទទួលការគាំទ្រកាន់តែច្រើនពីប្រទេសធំៗនៅតំបន់អឺរ៉ុប។ ងាកទៅលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ វិញ កំពុងតែរងសម្ពាធកាន់តែខ្លាំងពីបរទេសដូចគ្នា ពិសេសអាមេរិកដែលដឹកនាំយុទ្ធនាការការទូតដើម្បីទម្លាក់លោកចេញពីតំណែង។ លោក ម៉ាឌុយរ៉ូ ដែលមានរុស្ស៊ី និងចិននៅពីក្រោយនោះ បានព្រមានអាមេរិកដែលចង់ប្រើយោធាដោះស្រាយបញ្ហា។ |
មហាសេដ្ឋីអាម៉េរិក Elon Musk ផ្ដល់គំនិតថា ភាពតានតឹងរវាងចិន និងតៃវ៉ាន់អាចត្រូវបានដោះស្រាយបាន ដោយបង្កើតតំបន់រដ្ឋបាលពិសេសដូចហុងកុង តែមានលក្ខណៈធូរស្រាលជាង។ អស់ពីផ្ដល់ដំណោះស្រាយសម្រាប់សង្គ្រាមរុស្សី-អ៊ុយក្រែន ដែលត្រូវបានបដិសេធដោយអ៊ុយក្រែនព្រោះផ្ដល់ផលចំណេញដល់រុស្ស៊ី ម្ចាស់ក្រុមហ៊ុន Tesla លោក Elon Musk ក៏ស្នើជាគំនិតសម្រាប់វិបត្តិតៃវ៉ាន់ដែរ។ «ការណែនាំរបស់ខ្ញុំ...គឺត្រូវរកតំបន់រដ្ឋបាលពិសេសមួយដែលមានការយល់ព្រមពីតៃវ៉ាន់។ ខ្ញុំគិតថាជម្រើសនេះអាចទៅរួច ហើយភាគីទាំងពីរនឹងអាចមានការរៀបចំមួយដែលមានលក្ខណៈធូរស្រាលជាងហុងកុង»។ លោក Musk និយាយបែបនេះនៅក្នុងកិច្ចសម្ភាសជាមួយកាសែត Financial Times ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា។ ជុំវិញរឿងនេះ ក្រសួងការបរទេសតៃវ៉ាន់បដិសេធយោបល់របស់លោក Elon Musk។ ឯមន្រ្តីជាន់ខ្ពស់តៃវ៉ាន់ម្នាក់ប្រាប់ទីភ្នាក់ងារពត៌មាន Reuters ថា លោក Elon Musk ត្រូវការស្វែងរកទីប្រឹក្សានយោបាយម្នាក់ ដែលមានសមត្ថភាពគិតឱ្យបានច្បាស់។ លោក Musk នៅថ្ងៃទី៤ ខែតុលាបានបង្ហោះផែនការសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននៅលើបណ្តាញសង្គម Twitter។ ផែនការនេះ គឺស្នើទៅUN ឱ្យរៀបចំធ្វើប្រជាមតិជាថ្មីនៅតំបន់៤ដែលរុស្ស៊ីបញ្ចូលជាទឹកដីខ្លួន និងទទួលស្គាល់តំបន់គ្រីមៀជាទឹកដីរុស្សី។ ផែនការរបស់លោកនេះបានធ្វើឱ្យមានប្រតិកម្មរិះគន់ពីមហាជនជាច្រើន ជាពិសេសប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀ ហ្សេលេនស្គី៕ | ដោយ៖ ហ៊ួយ ស៊ីវលី |
នៅថ្ងៃទី៨ ខែកុម្ភៈ លោក Brad Raffensperger មន្ត្រីរៀបចំការបោះឆ្នោតនៅរដ្ឋ Georgia បើកការស៊ើបអង្កេតលើអតីតប្រធានាធិបតី ដូណាល់ ត្រាំ ក្រោយពេលលោក ត្រាំ បានទូរសព្ទមកលោក Raffensperger ផ្ទាល់ និងជំរុញឱ្យប្តូរលទ្ធផលបោះឆ្នោត។ ក្នុងកិច្ចសន្ទនាថ្ងៃទី២ ខែមករា លោក ត្រាំ អះអាងថា មានការបន្លំសន្លឹកឆ្នោត តែពុំបានបង្ហាញភស្តុតាងអ្វីឡើយ។ អត្ថបទទាក់ទង មេធាវីថា លោក ត្រាំ នឹងមិនផ្តល់សក្ខីកម្មក្នុងសវនាការនៅព្រឹទ្ធសភា សភាតំណាង បញ្ជូនមាត្រាចោទប្រកាន់លោក ត្រាំ ទៅព្រឹទ្ធសភាហើយ: «អ្វីដែលខ្ញុំចង់ធ្វើនោះគឺ ស្វែងរកសន្លឹកឆ្នោត១១,៧៨០បន្ថែម»។ នេះជាការលើកឡើងរបស់លោក ត្រាំ ក្នុងកិច្ចសន្ទនាទូរសព្ទជាមួយលោក Raffensperger ខណៈលោកត្រូវការសំឡេងឆ្នោត១១,៧៨០បន្ថែមទៀតដើម្បីឈ្នះលោក បៃឌិន វិញ។ អ្នកជំនាញច្បាប់លើកឡើងថា លោកត្រាំ អាចនឹងបំពានច្បាប់បោះឆ្នោតចំនួន៣គឺ ការសមគំនិតក្នុងការបន្លំការបោះឆ្នោត ការញុះញង់ឱ្យប្រព្រឹត្តការបន្លំការបោះឆ្នោត និងការមានបំណងជ្រៀតជ្រែកចូលក្នុងកិច្ចការបោះឆ្នោត។ ក្នុងកិច្ចសន្ទនាដោយឡែកមួយទៀតនៅខែ ធ្នូ លោក ត្រាំ ក៏បានជំរុញឱ្យមន្ត្រីស៊ើបអង្កេតការបោះឆ្នោតជ្រៀតជ្រែកចូលលទ្ធផលបោះឆ្នោតផងដែរ។ នេះបើតាមលោក Walter Jones អ្នកនាំពាក្យការិយាល័យលេខាធិការរដ្ឋ Georgia ។ ក្រោយការស៊ើបអង្កេតនេះចប់រួចរាល់ របាយការណ៍ នឹងត្រូវបង្ហាញទៅក្រុមប្រឹក្សាបោះឆ្នោតប្រចាំរដ្ឋ។ ក្រុមប្រឹក្សានោះនឹងត្រូវពិចារណាលើសកម្មភាពផ្លូវច្បាប់ ហើយបញ្ជូនសំណុំរឿងនេះទៅរដ្ឋមន្ត្រីយុត្តិធម៌ប្រចាំរដ្ឋចាត់ការបន្ត។ ក្រោយអស់តំណែង លោក ត្រាំ អាចនឹងប្រឈម បណ្តឹងជាច្រើនទៀត ព្រោះលោកលែងមានអភ័យឯកសិទ្ធិ ដែលការពារប្រធានាធិបតីពីការកាត់ទោសដោយតុលាការ។ ការស៊ើបអង្កេតលើលោក ត្រាំដោយមន្ត្រីរដ្ឋ Georgia ធ្វើឡើងចំពេលដែលព្រឹទ្ធសភាអាមេរិក ចាប់ផ្តើមការកាត់ក្តីលោកត្រាំលើបទចោទបះបោរប្រឆាំងរដ្ឋាភិបាលអាមេរិក បន្ទាប់ពីអ្នកគាំទ្រលោកត្រាំបានអុកឡុកវិមានសភាដែលកំពុងប្រជុំបញ្ជាក់ជ័យជម្នះលោក បៃឌិន។ នៅថ្ងៃទី៨ កុម្ភៈ មេដឹកនាំសំឡេងភាគច្រើនព្រឹទ្ធសភា លោក Chuck Schumer នៃបក្សប្រជាធិបតេយ្យ និយាយថា នីតិវិធីក្នុងការកាត់ក្តីលោក ត្រាំ ទទួលបានការយល់ព្រមពីសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ រដ្ឋអាជ្ញា និងមេធាវីលោក ត្រាំ ។ នៅថ្ងៃទី៩ ខែកុម្ភៈ ព្រឹទ្ធសភានឹងពិភាក្សាពីធម្មនុញ្ញភាពនៃកាត់ក្តី បន្ទាប់មកបោះឆ្នោតអនុម័តនីតិវិធី។ នៅថ្ងៃទី១០ កុម្ភៈ តំណាងរាស្ត្រ៩រូបនៃបក្សប្រជាធិបតេយ្យ ដែលដើរតួនាទីជារដ្ឋអាជ្ញាក្នុងការកាត់ក្តី និងក្រុមមេធាវីលោក នឹងលើកអំណះអំណាង និងភស្តុតាងមកការពាររៀងៗខ្លួន។ ក្រោយមក សមាជិកព្រឹទ្ធសភាអាចលើកជាសំណួរដោយសសេរទៅរដ្ឋអាជ្ញា និងក្រុមមេធាវីបាន។ ក្នុងការកាត់ក្តីលោក ត្រាំ លើកនេះ រដ្ឋអាជ្ញាពឹងផ្អែកច្រើនលើភស្តុតាងជាវីដេអូ។ ចំណែកការកោះហៅសាក្សីវិញ អាចធ្វើទៅបានដរាបណាមានការយល់ព្រមពីព្រឹទ្ធសភា។ យោងតាមវិសោធនកម្មបន្ថែមទី១៤ នៃរដ្ឋធម្មនុញ្ញអាមេរិក បើព្រឹទ្ធសភារកឃើញថា មានទោសក្នុងការបះបោរមែន នោះលោក ត្រាំ នឹងមិនអាចឈរឈ្មោះបោះឆ្នោត ឬកាន់តំណែងក្នុងរដ្ឋាភិបាលបានទៀតឡើយ។ លោក ត្រាំ ធ្លាប់បានបង្ហាញពីបំណងក្នុងការបង្កើតបក្សនយោបាយថ្មី ដើម្បីឈរឈ្មោះប្រធានាធិបតីឆ្នាំ២០២៤។ បន្ថែមពីនេះ លោកក៏នឹងអាចបាត់បង់អត្ថប្រយោជន៍ដែលអតីតប្រធានាធិបតីទទួលបានដូចជាប្រាក់ចូលនិវត្តន៍ ការការពារ និងការទទួលបានព័ត៌មានសម្ងាត់ជាដើម៕ | ការិយាល័យមន្ត្រីរៀបចំការបោះឆ្នោតរដ្ឋ Georgia បានប្រកាសបើកការស៊ើបអង្កេតលើអតីតប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះការព្យាយាមប្តូរលទ្ធផលបោះឆ្នោតក្នុងរដ្ឋនេះ។ លោក ត្រាំ ចាញ់ លោក ចូ បៃឌិន នៅរដ្ឋ Georgia ហើយស្នើឱ្យមន្ត្រីក្នុងរដ្ឋនេះ ស្វែងរកសន្លឹកឆ្នោតបន្ថែមដើម្បីឱ្យលោកឈ្នះវិញ។ ការស៊ើបអង្កេតនេះ អាចនឹងឈានដល់ការស៊ើបអង្កេតព្រហ្មទណ្ឌដោយអាជ្ញាធររដ្ឋ និងសហព័ន្ធផងដែរ។ |
អត្ថបទទាក់ទង តើលោកស្រី ស៊ូជី នឹងបន្តធ្វើជាទីប្រឹក្សារដ្ឋដ៏មានឥទ្ធិពលទៀតឬទេ? បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតទូទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមក។ ជ័យជម្នះនេះ នាំឱ្យមានពាក្យលេចឡើងថា លោកស្រីអ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា នឹងបន្តកាន់តំណែងនេះបន្តទៀត នៅក្នុងអាណត្តិរដ្ឋាភិបាលខាងមុខ។ ទាក់ទិននឹងបញ្ហានេះ អនុប្រធានបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ លោក U Zaw Myint Maung បានបញ្ជាក់ថា លោកស្រីស៊ូជី នឹងបន្តកាន់តំណែងទីប្រឹក្សារដ្ឋ។ «ដោយវាជារឿងចាំបាច់ យើងនឹងបន្តតំណែងរបស់លោកស្រី អ៊ុងសាន ស៊ូជី ជាទីប្រឹក្សារដ្ឋមួយអាណត្តិទៀត»។ អនុប្រធានបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានបញ្ជាក់បែបនេះនៅថ្ងៃទី២៤ ខែមករាកន្លងទៅ។ នៅក្នុងរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ា លោកស្រី ស៊ូជី មិនអាចកាន់តំណែងជាប្រធានាធិបតីបានឡើយ ព្រោះលោកស្រីស៊ូជី មានកូនកាន់សញ្ជាតិអង់គ្លេស ដែលរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ា ហាមឃាត់លើចំណុចនេះ។ យ៉ាងណាមិញ បន្ទាប់ពីឈ្នះការបោះឆ្នោតនៅក្នុងឆ្នាំ២០១៥ តំណែងទីប្រឹក្សារដ្ឋនេះ ត្រូវបានបង្កើតឡើង ដើម្បីអនុញ្ញាតឱ្យលោកស្រី ស៊ូជី ដឹកនាំប្រទេសបាន។ តាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy អាណត្តិទីប្រឹក្សារដ្ឋនេះ មានរយៈពេលស្មើនឹងអាណត្តិប្រធានាធិបតី។ តំណែងទីប្រឹក្សារដ្ឋ និងប្រធានាធិបតី នឹងអស់អាណត្តិនៅក្នុងខែមីនា ខាងមុខ។ ដើម្បីកាន់តំណែងជាទីប្រឹក្សារដ្ឋបាន លោកស្រីស៊ូជី ត្រូវលាលែងពីសមាជិកសភាជាន់ទាបជាមុនសិន។ នៅក្នុងការបោះឆ្នោតខែវិច្ឆិកា លោកស្រី បានជាប់ឆ្នោតជាសមាជិកសភាជាន់ទាបរបស់មីយ៉ាន់ម៉ា។ ក្នុងអាណត្តិមុនដែលនឹងបញ្ចប់ លោកស្រី ស៊ូជី ក៏បានកាន់តំណែងពីរទៀតមានរដ្ឋមន្ត្រីការិយាល័យប្រធានាធិបតី និងរដ្ឋមន្ត្រីបរទេស។ ប៉ុន្តែនៅក្នុងអាណត្តិថ្មីខាងមុខ គេមិនទាន់ច្បាស់នៅឡើយទេ ថាតើទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ារូបនេះ នឹងបន្តកាន់តំណែងទាំងពីរនោះ ឬយ៉ាងណា។ បើសិនគ្មានការប្រើប្រួលទេ សភាថ្នាក់ជាតិមីយ៉ាន់ម៉ា នឹងបើកកិច្ចប្រជុំលើកដំបូង នៅថ្ងៃទី១ ខែកុម្ភៈ និងសភាតំបន់ និងរដ្ឋ ត្រូវបើកកិច្ចប្រជុំរបស់ខ្លួន នៅថ្ងៃទី៩ ខែកុម្ភៈ។ នៅក្នុងរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ា សភា ត្រូវបើកកិច្ចប្រជុំជាលើកដំបូង ក្នុងរយៈពេល ៩០ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត។ បើទោះបីជា លទ្ធផលចុងក្រោយ បានបង្ហាញថា បក្ស NLD បានកាន់កាប់កៅអីសភា ៣៩៦អាសនៈក៏ពិតមែន ប៉ុន្តែបក្សសាមគ្គី និងអភិវឌ្ឍសហភាព (USDP) និងយោធាមីយ៉ាន់ម៉ា នៅតែបន្តអះអាងថា ការបោះឆ្នោតមានការលួចបន្លំសន្លឹកឆ្នោត និងទាមទារឱ្យមានការស៊ើបអង្កេតនៅក្នុងលទ្ធផលបោះឆ្នោតលើកនេះ៕ | លោកស្រី អ៊ុងសាន ស៊ូជី នឹងបន្តកាន់តំណែងជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា នៅក្នុងអាណត្តិរដ្ឋាភិបាលខាងមុខ។ លោក U Zaw Myint Maung អនុប្រធានបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) បានលើកឡើងបែបនេះ នៅថ្ងៃទី២៤ ខែមករា។ បក្ស NLD ឈ្នះការបោះឆ្នោតសម្រាប់អាណត្តិទីពីរកាលពីការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០។ |
មូលហេតុចំបងគឺដើម្បីធានាសុវត្ថិភាពរបស់អ្នកធ្វើដំណើរនៅលើយន្តហោះនោះ។ គេហទំព័រ howstuffswork.com បានពន្យល់ថា យន្តហោះដឹកអ្នកដំណើរប្រភេទមួយចំនួនត្រូវបានគេរចនាឡើងដោយទាមទារឲ្យមានទម្ងន់ស្រាលជាងនៅពេលចុះចត បើប្រៀបទៅកាន់ពេលធ្វើការត្រៀមហោះហើរ ពេលខ្លះរហូតទៅដល់ជាង៩០តោនខុសគ្នាឯណោះ ទើបយន្តហោះនោះអាចចុះចតដោយធានានូវសុវត្ថិភាពបាន។ មតិខ្លះអាចគិតថា ការចេញហោះហើរជាមួយនឹងទម្ងន់ធ្ងន់អាចបង្កភាពលំបាកដល់យន្តហោះ។ តែវាមិនមែនដូច្នេះរហូតនោះទេ។ យន្តហោះដែលចុះចតជាមួយនឹងទម្ងន់ធ្ងន់អាចបង្កឲ្យតួររបស់យន្តហោះ រួមទាំងកង់ទទួលសម្ពាធសង្កត់ខ្លាំង ងាយបង្កឲ្យមានហានិភ័យនានា។ យន្តហោះធុនតូចដូចជាប្រភេទ Airbus A320-200 អាចផ្ទុកសាំងរហូតទៅដល់ប្រមាណជាង២៣ពាន់លីត្រ ដោយអាស្រ័យលើរយៈចម្ងាយហោះ ស្ថានភាពផ្លូវអាកាស និងទម្ងន់ផ្ទុក។ ២៣ពាន់លីត្រមិនមែនជាទម្ងន់សាមញ្ញប៉ុន្មាននោះទេ។ តែមុនពេលដែលយន្តហោះជិតទៅដល់គោលដៅដែលបានព្រាងទុក យន្តហោះនោះនឹងបានប្រើប្រាស់សាំងរបស់ខ្លួនអស់មួយចំនួនធំរួចមកហើយ ដែលបានធ្វើឲ្យយន្តហោះមានទម្ងន់ស្រាលជាងមុន និងមានសុវត្ថិភាពក្នុងការចុះចត។ ប៉ុន្តែការហោះហើរលើអាកាសមិនប្រព្រឹត្តិទៅដោយរលូនគ្រប់ពេលវេលានោះទេ។ ពេលខ្លះការចុះចតដោយអាសន្នត្រូវបានគេធ្វើឡើងដោយហេតុផលសំខាន់ៗនានា ពេលខ្លះទោះបីជាទើបតែចេញផុតពីអាកាសយានដ្ឋានភ្លាមក៏ពិតមែន។ ហេតុដូចនេះ ពីលុតត្រូវហោះហើរត្រលប់ទៅអាកាសយានដ្ឋានវិញជាមួយនឹងបរិមាណសាំងនៅពេញល្អ។ តែគេមិនអាចចុះចតដោយសុវត្ថិភាពជាមួយនឹងទម្ងន់សាំងដ៏ធ្ងន់នេះទេ។ ពីលុតមានជម្រើសផ្សេងៗដូចជាការហោះក្រឡឹងទៅវិញទៅមកដើម្បីចំណាយសាំងដែលមាន ឬគេអាចបង្ហូរសាំងទាំងនោះចោលភ្លាមៗ។ តែនៅក្នុងកាលៈទេសៈអាសន្នខ្លាំង ការហោះក្រឡឹងមិនមែនជាជម្រើសល្អនោះទេ។ ពីលុតគ្រាន់តែកាច់កុងតាក់តូចមួយក្នុងកន្លែងបើកករ រួចសាំងជាច្រើនពាន់លីត្រនឹងហូរចេញពីធុងសាំងនៅតាមស្លាបទាំងពីរយ៉ាងងាយក្នុងមួយនាទីៗ។ ការព្រមព្រាងគ្នារវាងអ្នកគ្រប់គ្រងដែនអាកាសនៅតាមអាកាសយានដ្ឋាន និងពីលុតត្រូវបានធ្វើឡើងមុនពេលដែលយន្តហោះអាចបង្ហូរសាំងបាន។ ចុះវាបង្កផលអាក្រក់ដល់អ្នកនៅលើដីដែរឬទេ? ភាគច្រើនវាមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរប៉ុន្មាននោះទេ ម្យ៉ាងវិញទៀតការបង្ហូរសាំងយន្តហោះក៏មិនកើតឡើងជាញឹកញាប់ដែរ។ ជារួម សាំងដែលហូរចេញមកនឹងហួតទៅវិញនៅក្នុងបរិយាកាស ជាពិសេសនៅពេលមេឃក្តៅ។ រយៈកម្ពស់ដែលល្អសម្រាប់ពីលុតក្នុងការបង្ហូរសាំងគឺខ្ពស់ជា១៥០០ម៉ែត្រពីដី។ តែបើគ្មានជម្រើសនោះទេ ពីលុតត្រូវបង្ខំចិត្តទាមទារចុះចតទាំងលើសទម្ងន់។ វាមិនប្រាកដថានឹងបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរនោះទេ តែការធ្វើដូចនេះទាមទារឲ្យមានការពិនិត្យមើល និងជុសជួលផ្នែកមួយចំនួននៃយន្តហោះ ដែលពេលខ្លះអាចចំណាយថវិកាច្រើនជាងការបង្ហូរសាំងចោលនៅលើអាកាសទៅទៀត៕ | នៅក្នុងករណីចាំបាច់មួយចំនួន ពីលុតដែលបើកបរយន្តហោះដឹកអ្នកដំណើរមានសិទិ្ធក្នុងការបង្ហូរសាំងយន្តហោះចោលពីលើអាកាស។ ចុះបើសាំងជាធនធានមួយដ៏សំខាន់ មានតម្លៃថ្លៃ និងកម្រគួរសម ហេតុអ្វីបានជាពីលុតត្រូវបង្ខំចិត្តបង្ហូរសាំងចោល? តើអ្នកនៅលើដីគួរព្រួយបារម្ភដែរឬទេ? |
OPPO Find X បានក្លាយជាប្រធានបទដ៏ក្តៅបំផុត សម្រាប់អ្នកដែលចូលចិត្តប្រើទូរស័ព្ទស្មាតហ្វូនទាំងឡាយ។ ទោះបីជាយើងមានការយល់ដឹងជាទូទៅ អំពីស្មាតហ្វូននេះរួចហើយក៏ដោយ ក៏នៅតែមានព័ត៌មានលម្អិតជាច្រើនទៀត ដែលអ្នកប្រើប្រាស់អាចខ្វល់ខ្វាយ ថាតើទូរស័ព្ទនេះ មានគុណសម្បត្តិអ្វីខ្លះ? តើវាបានបំពេញលក្ខខណ្ឌស្ដង់ដារ នៃការផលិតដែរឬទេ? តើអាយុកាលនៃការងើបឡើង និងលឹបចុះរបស់កាមេរ៉ា ត្រូវបានធានាដែរឬទេ? តោះស្វែងយល់ពីគុណសម្បត្តិរបស់OPPO Find ទាំងអស់គ្នា។ ស្មាតហ្វូនកំពូលរបស់OPPOមួយនេះ មានចំនុចពិសេសៗច្រើន ដែលអ្នកប្រើប្រាស់ទាំងអស់គួរតែបានដឹង រួមមានដូចជា៖ អេក្រង់លាតពេញបែបPanoramic ដែលវាធ្វើឲ្យOPPO Find X មួយនេះមានភាពឡូយជាងទូរស័ព្ទផ្សេងទៀត។ OPPO Find X ស្ទើរតែគ្មានសល់គែមទេ ហើយវិមាត្រនៃផ្ទៃអេក្រង់ទាំងមូល មានទំហំរហូតដល់៩៣.៨% គឺធំជាងគេនាពេលបច្ចុប្បន្ន។ មួយវិញទៀត កាមេរ៉ា3Dបង្កប់ខ្លួន ក៏ជាភាពទាក់ទាញមួយរបស់ OPPO Find X ដែរ។ លក្ខណៈទំនើបដែលទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ត្រូវបានលាក់បង្កប់ក្នុងតួនៃទូរស័ព្ទ លក្ខណៈងើបឡើង នៅពេលដែលយើងប្រើប្រាស់នូវមុខងារកាមេរ៉ា និងស្កេនមុខប៉ុណ្ណោះ។ លើសពីនេះទៀត OPPO Find X មានកម្លាំងម៉ាស៊ីនខ្លាំងកប់ ដែលប្រើប្រាស់ឈីបSnapdragon 845 ជំនាន់ចុងក្រោយ ហើយបំពាក់RAM ទំហំ 6GB និងROM ទំហំ 256GB ។ វាក៏បានបំពាក់មកនូវមុខងារថ្មីៗជាច្រើនផងដែរ។ ការធ្វើតេស្តពិសោធន៍អំពីគុណភាព៖ OPPO Find X ត្រូវតែឆ្លងកាត់បន្ទប់ពិសោធន៍ QE ដើម្បីធ្វើតេស្តយ៉ាងហ្មត់ចត់ ដូចជាការធ្វើតេស្តទៅលើការធ្លាក់ ការបើកកាមេរ៉ាឡើងចុះ ការតេស្តលើប៊ូតុងចុច ការការពារទឹក និងធូលីជាដើម។ ទោះក្នុងដំណាក់កាល នៃការផលិតចំនួនច្រើនក្តី ក៏នៅតែមានការដកនូវគំរូសម្រាប់ពិសោធន៍ផងដែរ ដើម្បីឲ្យកាន់តែធានាបាននូវគុណភាព។ ចំពោះការធ្វើតេស្តក្នុងបន្ទប់ពិសោធន៍យ៉ាងណានោះ សូមមើលការបង្ហាញដូចខាងក្រោម៖ ការធ្វើតេស្តទៅលើការធ្លាក់ ការបើកកាមេរ៉ាឡើងចុះ ការតេស្តលើប៊ូតុងចុច ការតេស្តលើការការពារធូលី ការពិសោធន៍ចំពោះការឡើងចុះ នៃកាមេរ៉ាវិញ OPPO Find X ត្រូវបានធ្វើតេស្តពិសោធន៍ដល់ទៅជាង ៣០ម៉ឺនដង ដែលនេះអាចធានាបាន នូវការប្រើប្រាស់រហូតដល់រយៈពេល៥ឆ្នាំ។ ដូចនេះ លែងជាការបារម្ភទៀតហើយ។ សូមរម្លឹកផងដែរថា OPPO Find X ត្រូវបានប្រកាសសម្ពោធជាផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ហើយនឹងមានលក់នៅទីផ្សារស្រុកខ្មែ ក្នុងតម្លៃ៨៩៩ដុល្លារ នាថ្ងៃទី៥ខែសីហា ខាងមុខ៕ (អត្ថបទពាណិជ្ជកម្ម) | ទូរស័ព្ទ OPPO Find X ត្រូវបានដាក់សម្ពោធជាផ្លូវការជាងមួយខែហើយ និងក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងទូរស័ព្ទចល័តមុនៗដែរ ដោយសារវាមានទម្រង់អេក្រង់ថ្មីដ៏ទូលាយពេញគែម ដែលមានមូលដ្ឋានលើរចនាបទកាមេរ៉ាបង្កប់ មានលក្ខណៈងើបឡើង និងលឹបចុះបាន។ |
បើតាម JICA អាគារនេះ មានបំពាក់គ្រែអ្នកជំងឺចំនួន ២១២ នៅក្នុងអាគារផ្នែកសង្រ្កោះបន្ទាន់ វះកាត់ ពិគ្រោះជំងឺក្រៅ និងផ្នែកផ្សេងទៀត។ គម្រោងនេះ ក៏នឹងផ្ដល់ឧបករណ៍វេជ្ជសាស្រ្តមួយចំនួនទៀតដូចជា ឧបករណ៍ថតកាំរស្មី និងឧបករណ៍អេកូសាស្រ្ត រួមទាំងសម្ភារប្រើប្រាស់សម្រាប់សាលអាគារនៅក្នុងមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកទាំង៤ផងដែរ។ រូបភាពពី JICA ការសាងសង់អាគារនេះ ត្រូវចំណាយទឹកប្រាក់សរុប ១៨.៩៥លានដុល្លារ លើផ្ទៃដី៧,២៦០ម៉ែត្រការ៉េ នៅក្នុងបរិវេណមន្ទីរពេទ្យខេត្តសៀមរាប ក្រោមកិច្ចព្រមព្រៀងលើគម្រោងហិរញ្ញប្បទានឥតសំណងរបស់ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA) និងក្រសួងសេដ្ឋកិច្ច៕ រូបភាពពី JICA រូបភាពពី JICA | ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA) បានប្រកាសបើកដំណើរការសាងសង់អាគារមន្ទីរពេទ្យខេត្តសៀមរាប កាលពីថ្ងៃទី៨ធ្នូ ។ ការសាងសង់អាគារមន្ទីរពេទ្យ នឹងក្លាយជាផ្នែកធំមួយសម្រាប់ពង្រឹងសេវាថែទាំសុខភាព នៅមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យបង្អែកស្រុកចំនួន ៤ផ្សេងទៀត។ |
មូលហេតុជាក់ច្បាស់នៃការសន្លប់អំឡុងពេលនោមមិនត្រូវបានគេដឹងនោះទេ។ ប៉ុន្តែវាអាចត្រូវបានផ្សារភ្ជាប់ទៅនឹងការរីកសរសៃឈាមដែលកើតមានឡើងនៅពេលក្រោកពីដំណេក និងឈរនៅបន្ទប់ទឹក ឬកើតមានឡើងនៅពេលដែលប្លោកនោមអស់ទឹកនោមភ្លាមៗពេក។ នេះត្រូវបានគិតពីការធ្លាក់ចុះសម្ពាធឈាមភ្លាមៗ។ កត្តាដទៃទៀតដែលអាចដើរតួក្នុងការសន្លប់អំឡុងពេលនោមនោះរួមមានៈ ការផឹកស្រា ការឃ្លាន ការអស់កម្លាំង ការខ្វះជាតិទឹក ការប្រើប្រាស់ថ្នាំដូចជា ថ្នាំប្រឆាំងនឹងការឆ្លងមេរោគនៅផ្លូវដង្ហើម ការប្រើប្រាស់ថ្នាំ alpha blockers ដើម្បីផ្តល់ភាពប្រសើរឡើងដល់ការនោមចំពោះបុរសដែលមានបញ្ហាក្រពេញប្រូស្តាត ការការពារពីការសន្លប់អំឡុងពេលនោម ការសន្លប់អំឡុងពេលនោមគឺមិនកើតជាញឹកញាប់ទេ ហើយគួរតែត្រូវបានវាយតម្លៃដោយគ្រូពេទ្យដោយសារតែវាអាចបង្ហាញពីបញ្ហាសុខភាពមួយចំនួន។ ការការពារពីការសន្លប់អំឡុងពេលនោមអាស្រ័យទៅលើការយល់ដឹងពីកត្តាដែលនាំអោយសន្លប់អំឡុងពេលនោម និងជៀសវាងវា។ យុទ្ធសាស្ត្រមួយចំនួនដែលអាចជៀសវាងការសន្លប់អំឡុងពេលនោមរួមមានៈ ជៀសវាងផឹកស្រាច្រើនពេក សូមកុំងើបពីដំណេកលឿនពេក។ ដំបូង សូមអង្គុយ និងក្រោកបន្តិចម្តងៗ ហើយសូមប្រាកដថា អ្នកមិនវិលមុខ ឬធីងធោងនោះទេ សូមនោមដោយការអង្គុយ សូមសួរគ្រូពេទ្យថាតើថ្នាំដែលអ្នកកំពុងប្រើប្រាស់អាចបណ្តាលអោយមានបញ្ហានេះឬយ៉ាងណា? ត្រួតពិនិត្យដោយ៖ www.health.com.kh | ការសន្លប់អំឡុងពេល ឬក្រោយការនោមគឺជាការវិលមុខអំឡុងពេល ឬភ្លាមៗក្រោយពេលនោមដោយសារតែការធ្លាក់ចុះភ្លាមៗនៃសម្ពាធឈាម។ ការសន្លប់អំឡុងពេលនោមគឺជារឿងជួបញឹកញាប់ចំពោះបុរសវ័យចំណាស់ និងជាធម្មតាកើតមានឡើងនៅពេលយប់ក្រោយការគេងលក់ដ៏ស្កប់ស្កល់។ |
សេចក្តីប្រកាសព័ត៌មាន ដែលចេញនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងទៀតថា ក្រៅពីការដើរពិនិត្យតាមទីតាំងដែលទិញឈើ គណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ បួករួមទាំងក្រសួង ស្ថាប័ន កងកម្លាំង និងមន្រ្តីជំនាញពាក់ព័ន្ធ នឹងបន្តពង្រឹងការទប់ស្កាត់ការកាប់ឈើ ទប់ស្កាត់ឈើ និងធ្យូង ដែលឆ្លងកាត់ព្រំដែន។ លើសពីនេះ សេចក្តីប្រកាសព័ត៌មាន សង្កត់ធ្ងន់ថា ស្ថាប័នពាក់ព័ន្ធទាំងអស់នេះ ត្រូវបង្ក្រាបមេខ្លោង ដែលផ្តល់ធនធាន មធ្យោបាយក្នុងការកាប់ឈើនិងការដឹកឈើ ហើយប្រមូលទិញឈើដោយខុសច្បាប់។ នៅចុងខែធ្នូ ឆ្នាំ២០២២ កន្លងនៅ គណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ ដែលមានលោកនាយឧត្តមសេនីយ៍ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាន បានបើកកិច្ចប្រជុំ និងធ្វើរបាយការណ៍អំពីលទ្ធផលការងារក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ចាប់ពីចុងឆ្នាំ២០២០ ដល់ចុងឆ្នាំ២០២២ ជូនទៅរដ្ឋាភិបាល។ បើយោងតាមសេចក្តីប្រកាសព័ត៌មានខាងលើ កិច្ចប្រជុំ បានវាយតម្លៃថា បទល្មើសធនធានធម្មជាតិ នៅបន្តកើតមានឡើង ប៉ុន្តែបានផ្លាស់ប្តូរពីទ្រង់ទ្រាយធំ ទៅជារូបភាពតូចៗ៕ | គណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ បានដាក់ចេញទិសដៅបន្តក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅកម្ពុជា ដោយទិសដៅនោះ រួមទាំងការដើរត្រួតពិនិត្យឈើ តាមដេប៉ូ និងតាមទីតាំងសិប្បកម្មកែច្នៃ ដែលទិញឈើខុសច្បាប់ផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់លោក អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ |
ជាមួយនឹងស្មាតហ្វូនស៊េរីចុងក្រោយ Samsung Galaxy A80 ដែលកំពុងអង្រួនចិត្តអ្នកប្រើប្រាស់នេះបានបំពាក់មកជាមួយ អេក្រង់ពេញតួ New Infinity Display និងការផ្លាស់ប្ដូររចនាបថថ្មី មួយទំហឹងតែម្តង។ កាមេរ៉ា Samsung Galaxy A80 បង្វិលមុខក្រោយដ៏អស្ចារ្យ ពោរពេញដោយភាពទាក់ទាញជាទីបំផុត។ ទាំងនេះគឺជាចំណុចរសើប និងលេចធ្លាថ្មីបំផុត ដែលធ្វើឱ្យ Samsung Galaxy A80 នេះ ក្លាយជាស្មាតហ្វូនក្នុងដួងចិត្ត និងក្តីស្រមៃរបស់អ្នកប្រើប្រាស់ទាំងអស់។ គួរបញ្ជាក់ផងដែរថា Samsung Galaxy A80 មានបំពាក់កាមេរ៉ា Pop-up មានផ្ទុកកាមេរ៉ាមុខក្រោយ លើទីតាំងតែមួយ អាចបង្វិលបាន មានកាមេរ៉ា ៣ គ្រាប់។ អេមខ្លាំងណាស់! មួយគ្រប់ទំហំ 48MP f/2.0 មួយគ្រាប់ទៀត ប្រភេទ Ultrawide ទំហំ 8MP f/2.2 និងគ្រាប់ទីបី ជា 3D ToF Sensor។ អ្វីដែលពិសេសបំផុតនោះ កាមេរ៉ាមុខ ឈរលើទីតាំងតែមួយ ដែលពុំមានបន្សល់ស្នាមឆកណាមួយ លើអេក្រង់ទៀតឡើយដោយមានអេក្រង់លាត ទំហំ 6.7 អ៊ីញ និងបង្ហាញវីដេអូកម្រិត FHD+ (1080 X 2400) ប្រភេទ Super AMOLED ផងដែរ។ រីឯថាមពលថ្មវិញ មានកម្លាំង 3700 mAh គាំទ្រមុខងារសាកថ្មរហ័សកម្លាំង 25 វ៉ាត់ ដោយមាន RAM ទំហំ 8GB និងអង្គផ្ទុក 128GB មានមុខងារស្កេនក្រយៅដៃ លើអេក្រង់ផងដែរ។ ពិតជាឡូយមែនទែន! សម្រាប់ Samsung Galaxy A80 នេះនឹងដាក់លក់ជាផ្លូវការក្នុងទីផ្សារកម្ពុជា ក្នុងថ្ងៃនេះតែម្តង ក្នុងតម្លៃត្រឹមតែ ៦១៩ដុល្លារប៉ុណ្ណោះ ជាមួយជម្រើស ៣ ពណ៌គឺ៖ ពណ៌ស ពណ៌មាស និងពណ៌ខ្មៅ។ ដូច្នេះ សម្រាប់អតិថិជនដែលចង់បានភាពទាន់សម័យ និងលេចធ្លា ជាមួយស្មាតហ្វូនដែលគ្មានក្បាលឆក គ្មានប្រជ្រុយ អេក្រង់លាតពេញតួ ក៏ដូចជារចនាបថថ្មី នៃកាមេរ៉ាដែលអាចថតរូបភាព Selfieកាន់តែច្បាស់ល្អឥតខ្ចោះនោះ គ្មានអ្វីមកជំនួសក្រៅពី Samsung Galaxy A80 ដ៏អស្ចារ្យនេះបានទេ។ នៅចាអីទៀត ប្រញាប់ឡើង យើងហ៊ានធានាថា វាអាចនឹងដាច់ស្តុក ប្រសិនបើលោកអ្នកមិនប្រញាប់ទៅជាវឱ្យទាន់គេនោះ។ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយ របស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ៕ (អត្ថបទពាណិជ្ជកម្ម) | ពិតជាអស្ចារ្យខ្លាំងណាស់! ស្មាតហ្វូនត្រកូល A ស៊េរីចុងក្រោយ Samsung Galaxy A80 ដែលអតិថិជនទាំងអស់កំពុងរង់ចាំ យ៉ាងតក់ក្រហល់បំផុតនោះ បានមកដល់ និងដាក់លក់ផ្លូវការ នៅក្នុងប្រទេសកម្ពុជាហើយ។ ដូច្នេះចាប់ពីពេលនេះទៅ លោកអ្នកមិនចាំបាច់ឆ្ងល់ និងតាមដានព័ត៌មានផ្សេងៗ ដែលបែកធ្លាយ តាមពាក្យចចាមអារាមទៀតឡើយ។ |
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បោះឆ្នោតនៅខេត្តបន្ទាយមានជ័យ លោក ស៊ិន សុភាព ប្រធានគណបក្សរស្មីខេមរា នៅមណ្ឌលខេត្តកំពង់ស្ពឺ សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នៅមណ្ឌលខេត្តកំពង់ចាម លោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច នៅមណ្ឌលខេត្តតាកែវ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅមណ្ឌលខេត្តត្បូងឃ្មុំ លោក ប្លាង សីន ប្រធានគណបក្សគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា នៅមណ្ឌលខេត្តមណ្ឌលគិរី រីឯសម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បោះឆ្នោតនៅមណ្ឌលខេត្តកណ្ដាល។ នៅរាជធានីភ្នំពេញ មានដូចជា លោក ច័ន្ទ ប៊ុនហន ប្រធានគណបក្សមាតុភូមិយើង លោក នួន សុខាវី ប្រធានគណបក្សពន្លឺថ្មី លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ លោក កែម រិទ្ធិសិត ប្រធានគណបក្សខ្មែរតែមួយ។ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលមិនបានឈរឈ្មោះ ក៏ត្រូវបោះឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញផងដែរ។ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក លោកស្រី សុខ រ័ត្នសុវណ្ណបច្ចៈសីលា ប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ លោក លន់ ឫទ្ធិ ប្រធានគណបក្សខ្មែរសាធារណរដ្ឋ និងលោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ ស្ថិតក្នុងចំណោមមេបក្សដែលមិនឈរជាបេក្ខភាពតំណាងរាស្ត្រ៕ | ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ប្រព្រឹត្តទៅពីម៉ោង៧ព្រឹកថ្ងៃទី២៩ ខែកក្កដា នេះ រហូតដល់ម៉ោង៣រសៀល។ ប្រធានគណបក្សជាច្រើនត្រូវបោះឆ្នោតនៅមណ្ឌលនានាក្នុងរាជធានីភ្នំពេញ ខណៈមួយចំនួនទៀត ត្រូវបោះនៅមណ្ឌលដែលខ្លួនឈរជាបេក្ខភាពតំណាងរាស្ត្រ។ |
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាលបានបញ្ជាក់ថា ទំហំថវិកាទាំងនោះគឺរដ្ឋាភិបាលកម្ពុជាបានប្រគល់ឲ្យទៅតាមតម្រូវការរបស់អភិបាលខេត្តនីមួយៗ ដើម្បីគ្រប់គ្រងលើពលករខ្មែរមកពីប្រទេសថៃដែលមានសន្ទុះកើនឡើង។ «ធម្មតាគាត់ប្រគល់ជូនអ៊ីចឹងហើយ គាត់នឹងយកទៅចាត់ចែងយកទៅប្រើប្រាស់។ បើសិនគាត់ប្រើប្រាស់ទៅ វាខ្វះខាតនូវចំណុចណា កន្លែងណា គាត់នឹងបន្ថែមឲ្យទៀតហើយ។ គាត់(រដ្ឋាភិបាល)ធ្លាប់បានផ្តល់ថវិកាឲ្យពីមុន ប៉ុន្តែវាអត់គ្រប់ ពីព្រោះពលករយើងមានកំណើន»។ នេះជាការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន។ លោក លី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា ថវិកាដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ឲ្យខេត្តឧត្តរមានជ័យនេះ ខាងអភិបាលខេត្តនឹងយកទៅចាត់ចែងទិញម្ហូបអាហារដល់ពលករចំនួនជាង២២០០នាក់ដែលមកពីប្រទេសថៃ ដោយបច្ចុប្បន្នពួកគេកំពុងតែធ្វើចត្តាឡីស័កនៅកន្លែងចត្តាឡីស័កចំនួន១១។ បើតាមលោក លី រ៉ាដូ គិតត្រឹមថ្ងៃទី១៤ ខែមករានេះមានពលករចំនួន២៥០០នាក់ហើយដែលបានធ្វើដំណើរមកពីប្រទេសថៃ ហើយចូលមកខេត្តឧត្តរមានជ័យ។ លោក ងួត រតនៈ អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា ថវិកាដែលខេត្តរបស់លោកទទួលបានពីរាជរដ្ឋាភិបាលនោះ អាជ្ញាធរខេត្តនឹងយកទៅចាត់ចែងលើការស្នាក់នៅ និងទិញម្ហូបអាហារឲ្យពលករមកពីប្រទេសថៃដែលកំពុងធ្វើចត្តាឡីស័ក។ «ថវិកានោះគឺសម្រាប់ទិញអាហារ៣ពេលជូនគាត់ ពេលដែលគាត់ស្នាក់នៅ១៤ថ្ងៃក្នុងម្នាក់២ម៉ឺនរៀល។» នេះជាការលើកឡើងរបស់លោកអភិបាលខេត្តបាត់ដំបងដោយបញ្ជាក់ថា ខេត្តបាត់ដំបងបច្ចុប្បន្នមានពលករចំនួន២៥០០០នាក់ហើយដែលបានវិលត្រឡប់ពីប្រទេសថៃ ដោយក្នុងនោះមានចំនួន១៤០០នាក់ដែលកំពុងធ្វើចត្តាឡីស័ក។ កន្លងមកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ថវិកាសរុប៣៥០លានរៀល ដល់ខេត្តជាប់ប្រទេសថៃ ចំនួន៧ ដើម្បីចាត់ចែងការងារចំពោះមុខរួមមាន ការរឹតបន្តឹងការធ្វើចត្តាឡីស័កជាដើម ក្នុងន័យទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ពីប្រទេសថៃ។ ខេត្តទាំង៧រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងខេត្តកោះកុង ដោយខេត្តនីមួយៗទទួលបាន ៥០លានរៀល។ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រីក៏បានផ្តល់ថវិកាបន្ថែមចំនួន៧០០លានរៀលទៀតដល់ខេត្តចំនួន៤ដែលនៅជាប់ព្រំដែនប្រទេសថៃ។ ក្នុងនោះខេត្តប៉ៃលិនចំនួន២០០លានរៀល ខេត្តបាត់ដំបង២០០លានរៀល ខេត្តបន្ទាយមានជ័យចំនួន២០០លានរៀល និងខេត្តឧត្តរមានជ័យ១០០លានរៀល។ កាលពីថ្ងៃទី១២ ខែមករា សម្តេចក៏បានផ្តល់ថវិកាចំនួន៥០០លានរៀលទៀតដល់ខេត្តបន្ទាយមានជ័យ។ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល មិនទាន់មានតួលេខពលករសរុបដែលមកពីប្រទេសថៃមកកម្ពុជាសម្រាប់គិតត្រឹមថ្ងៃទី១៤ ខែមករានេះនៅឡើយទេ។ ប៉ុន្តែលោកស្រី មានតែតួលេខពលករសរុបដែលគិតត្រឹមថ្ងៃទី៧ ខែមករា មានចំនួន១២០៨៨ម៉ឺននាក់ ក្នុងនោះមានស្រីចំនួនជាង៥ពាន់នាក់។ បច្ចុប្បន្នអ្នកកើតកូវីដ-១៩នៅកម្ពុជាឡើងដល់៤១១នាក់ក្នុងនោះ៣៥នាក់ជាពលករមកពីថៃ។ អ្នកសះស្បើយឡើងដល់៣៧៧នាក់។ អ្នកកំពុងសម្រាកព្យាបាល៣៤នាក់ មាន២០នាក់នៅពេទ្យបង្អែកបន្ទាយមានជ័យ ៦នាក់នៅប៉ៃលិន ២នាក់នៅបាត់ដំបង និង៦នាក់នៅមណ្ឌលកំចាត់ជំងឺរបេងរាជធានីភ្នំពេញ៕ | សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានផ្តល់ថវិកាចំនួន៨០០លានរៀលដល់អភិបាលខេត្តឧត្តរមានជ័យ និងចំនួន២០០លានរៀលទៀតដល់អភិបាលខេត្តបាត់ដំបង។ នេះបើតាមលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ ដោយបន្ថែមថា ថវិកាទាំងនេះគឺសម្រាប់ឲ្យខេត្តទាំងពីរនេះផ្គត់ផ្គង់ដល់ពលករខ្មែរដែលមកពីប្រទេសថៃ។ |
សូមអញ្ជើញទស្សនាបទសម្ភាសន៍រវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាននៃសារព័ត៌មាន thmeythmey.com ជាមួយអ្នកស្រី សោភ័ណ ដូចតទៅ៖ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖ ១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។ ២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។ ៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។ ៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។ | សៀមរាប៖ នៅក្នុងបរិវេណភូមិខ្ញុំក្បែរប្រាសាទបាយ័ន មានរោងល្ខោនខោលមួយ ដែលមានតាំងរូបរបាំងមុខ (masque) នៃតួអង្គល្ខោនខោលជាច្រើនដូចជា ហនុមាន ពលស្វា យក្ស ជាដើម។ ក្នុងរយៈពេលនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងភូមិខ្ញុំនោះ អ្នកស្រី សោភ័ណ ត្រូវប៉ាក់ឌិនសម្លៀកបំពាក់តួអង្គហនុមាន ដើម្បីបង្ហាញពលរដ្ឋខ្មែរដែលមកទស្សនា និងកម្សាន្តនៅក្នុងភូមិខ្ញុំនេះ។ |
នៅនាទី៥៧ Evan Dimas រកបានគ្រាប់ដំបូងឲ្យឥណ្ឌូណេស៊ី ហើយ Egy Maulana Vikri បង្កើនការនាំមុខ ២-០ នៅនាទី៧១។ អ្វីដែលគួរឲ្យរន្ធត់នោះ មីយ៉ាន់ម៉ា ប្រើពេលតែពីរនាទីប៉ុណ្ណោះ ដើម្បីតាមលទ្ធផលស្មើ ២-២ ដែលវាយបកដោយ Aung Kaung Mann នៅនាទី៧៩ និង Win Naing Tun នារយៈពេល១នាទីបន្ទាប់។ ប៉ុន្តែភាពរីករាយបានកើតឡើងចំពោះឥណ្ឌូណេស៊ី ក្រោយ Osavaldo Haay រកបានគ្រាប់បញ្ចូលទីនៅនាទី១០១ និងនាទី១១៧ សម្រេចបានដោយ Evan Dimas មួយទៀត។ ឥណ្ឌូណេស៊ីឆ្ពោះទៅដណ្តើមជើងឯកស៊ីហ្គេមលើកទី៣របស់ខ្លួន ដោយចាំអ៊ុតមើលជំនួបរវាងកម្ពុជា និងវៀតណាម៕ | U22 ឥណ្ឌូណេស៊ី ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្រោយជ័យជម្នះ ៤-២ លើមីយ៉ាន់ម៉ា។ ជំនួបនៅកីឡដ្ឋាន Rizal Memorial ក្លាយជាការប្រកួតដ៏តឹងតែងបំផុត ដោយឈានដល់ទីពីរ ឥណ្ឌូណេស៊ីនាំមុខ ២-០ តែមីយ៉ាន់ម៉ា បានវាយបកវិញ២គ្រាប់ជាប់ៗគ្នា រហូតមានការបន្ថែមម៉ោង១៥នាទី២ដង។ ឈានដល់ម៉ោងបន្ថែមឥណ្ឌូណេស៊ី រកបាន២គ្រាប់បន្ថែមទៀត។ |
រដ្ឋមន្ត្រីការទេសចិនលោក វ៉ាង យី បានអះអាងចំពោះអ្នកកាសែតជាច្រើន ថា វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ ដែលទើបបញ្ចប់ ជាការប្រមូលផ្តុំដ៏ធំ និងជាវេទិកាដែលបង្ហាញពីការរួបរួម ឯកភាព កិច្ចសហប្រតិបត្តិការ បើកចំហរ ឈ្នះ-ឈ្នះ និងការអភិវឌ្ឍ ហើយវេទិកានេះ នឹងសម្រេចបាននូវទំនើបកម្មសកល។ ការចូលរួមរបស់ប្រទេសចំនួន១៥១ អង្គការអន្តរជាតិចំនួន ៤១ និងគណៈប្រតិភូជាង ១ ម៉ឺននាក់នៅឯវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅទីក្រុងប៉េកាំង បង្ហាញពីការអំពាវនាវ និងឥទ្ធិពលសកលនៃគំនិតផ្តួចផ្តើមដែលស្នើឡើងដោយចិន។ នេះបើតាមបញ្ជាក់របស់លោក វ៉ាង យី ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងនាថ្ងៃ១៨ ខែតុលា ។ ប្រមុខការបរទេសចិនរូបនេះ បានសង្ខេបខ្លឹមសារនៃវេទិកានេះមកត្រឹមបួនចំណុចធំៗ ដោយទីមួយ សញ្ញាច្បាស់បំផុតដែលវេទិកាបានបង្ហាញឲ្យឃើញនោះគឺការរួបរួម ការបើកចំហរ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ លោក វ៉ាង បញ្ជាក់ថា សញ្ញាដែលបញ្ជូនពីទីក្រុងប៉េកាំងទៅកាន់ពិភពលោកនាពេលនេះគឺ សន្តិភាព និងកិច្ចសហប្រតិបត្តិការជាភាពចាំបាច់ជាជាងការបែកបាក់គ្នា។ សម្រាប់ចំណុចទីពីរ លោក វ៉ាង បញ្ជាក់ថា ការឯកភាពដែលសម្រេចបាននៅក្នុងវេទិកា គឺការយកកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវទៅជាដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់។ លើសពីនោះ ចក្ខុវិស័យនៃវេទិកានេះគឺដើម្បីរួមគ្នាសម្រេចបាននូវទំនើបកម្មសកល។ បើតាមលោក វ៉ាង ការសម្រេចបាននូវទំនើបភាវូបនីយកម្ម ជាសេចក្តីប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងអស់ដែលជាសិទ្ធិរបស់ពួកគេ។ សម្រាប់មនុស្សជាង ៧ពាន់លាននាក់នៅជុំវិញពិភពលោកនឹងធ្វើការរួមគ្នាដើម្បីសម្រេចបាននូវទំនើបកម្ម ដែលនឹងក្លាយជាចក្ខុវិស័យដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ លក្ខណៈពិសេសលេចធ្លោបំផុតនៃវេទិកាឆ្នាំនេះ គឺប្រសិទ្ធភាព និងការអនុវត្តជាក់ស្តែង។ នេះជាការមើលឃើញរបស់លោក វ៉ាង យី បន្តកត់សម្គាល់ថា នៅក្នុងវេទិកាឆ្នាំនេះ ភាគីទាំងអស់បានផ្តល់លទ្ធផលសរុបចំនួន ៤៥៨កិច្ចសហប្រតិបត្តិការដែលខ្លឹមសារនីមួយៗមានលក្ខណៈជាក់ស្តែង ហើយចំនួននេះបានលើសពីការធ្វើវេទិកានាពេលកន្លងមក។ ជុំវិញសំណួរទាក់ទងថាតើចិនមានទស្សនៈចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលស្នើឡើងដោយប្រទេសផ្សេងទៀត លោក វ៉ាង បានឆ្លើយតបថា គំនិតផ្ដូចផ្ដើមរបស់ចិន ជាវេទិកាបើកចំហ ហើយចិនស្វាគមន៍គ្រប់ភាគីដើម្បីចូលរួមនៅពេលណាក៏បាន។ ទន្ទឹមនេះ ចិនសង្ឃឹមថាប្រទេសផ្សេងទៀតក៏នឹងរក្សាអាកប្បកិរិយាបើកចំហចំពោះគំនិតផ្តួចផ្តើមការតភ្ជាប់ ហើយចិនមានឆន្ទៈក្នុងការសហការជាមួយរាល់គំនិតផ្តួចផ្តើមការតភ្ជាប់។ ប្រមុខការបរទេសរូបនេះបានបង្ហាញពីឆន្ទៈក្នុងការភ្ជាប់គំនិតផ្ដួចផ្ដើមរបស់ខ្លួន ជាមួយនឹងយុទ្ធសាស្ត្រច្រកទា្វារសាកល (Global Gateway) របស់សហភាពអឺរ៉ុបដើម្បីបង្ហាញពីគុណសម្បត្តិទាំងចិន និងលោកខាងលិច។ ប៉ុន្តែលោកបែរជាចាត់ទុកអ្វីដែលអាម៉េរិកស្នើឡើងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសកល ជាការប្រឆាំងនឹងគម្រោងរបស់ចិន។ « សូមប្រកួតគ្នាលើឆាកអន្តរជាតិ តើអ្នកណាអាចសាងសង់ផ្លូវថ្នល់ ផ្លូវដែក និងស្ពានបានច្រើនជាងនៅប្រទេសកំពុងអភិវឌ្ឍ? តើអ្នកណាអាចសាងសង់សាលារៀន មន្ទីរពេទ្យ និងពហុកីឡដ្ឋានបានច្រើនជាងសម្រាប់ប្រជាជននៅប្រទេសដែលមានប្រាក់ចំណូលទាប? ចិនតែងតែមានទំនុកចិត្តធ្វើកិច្ចការទាំងអស់នេះ»។ នេះជាការបញ្ជាក់របស់ប្រមុខការទូតចិន៕ | ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅថ្ងៃទី១៨ ខែតុលា ប្រមុខការទូតចិន វ៉ាង យីចង់ឃើញប្រទេសនានាប្រកួតគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍ។ ជាជាងការប្រជែងគ្នាដែលបង្កបញ្ហា លោក វ៉ាង ចង់ប្រកួតសាងសង់ផ្លូវស្ពានឱ្យបានច្រើនជាងវិញ។ |
អត្ថបទទាក់ទង ព្រះអង្គម្ចាស់ឆាល រជ្ជទាយាទនៃចក្រភពអង់គ្លេស សំពះ ជំនួសឲ្យការចាប់ដៃ ព័ត៌មាននេះ ត្រូវបានអះអាងដោយវិមាន Clarence House នាថ្ងៃពុធ ទី២៥ ខែមីនា។ ព្រះអង្គម្ចាស់ឆាល ព្រះជន្ម៧១ព្រះវស្សា ដែលជាព្រះរាជបុត្រច្បងរបស់ម្ចាស់ក្សត្រិយ៍ អេលីហ្សាបែតទី២ ត្រូវបានអះអាងថា មានព្រះរាជសុខភាពប្រក្រតី មិនមានលក្ខណៈធ្ងន់ធ្ងរនោះឡើយ៕ | ព្រះអង្គម្ចាស់ឆាល (Prince Charles) រជ្ជទាយាទនៃចក្រភពអង់គ្លេស និងជាព្រះអង្គម្ចាស់វេលស័ (Prince of Wales) បានឆ្លងព្រះរោគ COVID-19។ នេះបើតាមការផ្សាយរបស់ AFP។ |
វ៉ាក់សាំងរបស់ក្រុមហ៊ុនជាច្រើនប្រភេទ ត្រូវបានអង់គ្លេស អាមេរិក សិង្ហបុរី និងបណ្តាប្រទេសផ្សេងទៀត អនុម័តឲ្យប្រើប្រាស់ជាបន្តបន្ទាប់ ដើម្បីចាក់ឲ្យប្រជាជនរបស់ខ្លួន ដែលជាផ្នែកមួយនៃការទប់ស្កាត់ការរាតត្បាតកូវីដ-១៩។ ប៉ុន្តែ អង្គការសុខភាពពិភពលោក បង្ហាញក្ដីបារម្ភចំពោះការបង្កើតភាពស៊ាំសហគមន៍ (Herd Immunity) ទោះជាមានប្រទេសជាច្រើនចាក់វ៉ាក់សាំងក្ដី។ នៅក្នុងសន្និសីទសារព័ត៌មានមួយពីទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស លោកស្រី Soumya Swaminathan ប្រធានអ្នកវិទ្យាសាស្ត្ររបស់ WHO អះអាងថា ការបណ្តុះប្រព័ន្ធភាពស៊ាំសម្រាប់ប្រជាជនជាច្រើនលាននាក់ ទំនងមិនអាចកើតឡើងឡើយក្នុងឆ្នាំ២០២១។ លោកស្រី Swaminathan លើកយកកត្តាមួយចំនួនមកពន្យល់ដូចជាចំនួនវ៉ាក់សាំងនៅមានកម្រិត ការសង្ស័យលើប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រឆាំងនឹងកូរ៉ូណាវីរុសបំប្លែងខ្លួនថ្មីដែលរកឃើញនៅអង់គ្លេស និងអាហ្វ្រិកខាងត្បូង និងការទទួលបានវ៉ាក់សាំងមិនស្មើគ្នាជាដើម។ ក្នុងសន្នីសីទសារព័ត៌មានដដែលនេះ ប្រធានអ្នកវិទ្យាសាស្ត្ររូបនេះ បានបន្តទៀតថា បើប្រព័ន្ធភាពស៊ាំសហគមន៍អាចសម្រេចបានមែន ក៏កើតមានក្នុងប្រទេសតិចតួចប៉ុណ្ណោះ ខណៈពេលប្រជាជននៅតំបន់ផ្សេងទៀតលើពិភពលោក ត្រូវបន្តរងគ្រោះដោយសារកូវីដ-១៩។ WHO មិនទាន់អាចកំណត់ពេលដែលអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងកូវីដ-១៩ សម្រាប់មនុស្សជាច្រើននៅលើពិភពលោកបាន។ ទាក់ទិនរឿងនេះ WHO បានអំពាវនាវឲ្យប្រជាជន ត្រូវអត់ធ្មត់ ព្រោះការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ត្រូវការពេលវេលា ខណៈវ៉ាក់សាំងជាច្រើន ពាន់លានដូស កំពុងស្ថិតក្នុងដំណើរការផលិតហើយដែរ។ តាមការចុះផ្សាយរបស់សារព័ត៌មានអាល្លឺម៉ង់ DW លោកស្រី Swaminathan បានអំពាវនាវឲ្យបន្តអនុវត្តវិធានការផ្សេងៗដូចជា ការរក្សាគម្លាតសុវត្ថិភាព ការលាងដៃ និងការពាក់ម៉ាស់ ដែលនៅតែជាផ្នែកមួយដ៏សំខាន់ក្នុងការទប់ស្កាត់កូវីដ-១៩។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែមករា អាមេរិក បានអះអាងថា វ៉ាក់សាងជិត ៩លានដូស ត្រូវបានចាក់ឲ្យប្រជាជនខ្លួន។ ចំណែកអាល្លឺម៉ង់វិញ បានប្រកាសថា មនុស្សច្រើនជាង ៦០ម៉ឺននាក់ ត្រូវបានចាក់វ៉ាក់សាំង។ ដោយឡែកប្រទេសផ្សេងទៀត ដូចជា សិង្ហបុរី អង់គ្លេស និងប្រទេសផ្សេងទៀត បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងឲ្យប្រជាជនរបស់ខ្លួនថែមទៀត៕ | បណ្ដាប្រទេសអ្នកមានជាច្រើន កំពុងអនុវត្តកម្មវិធីចាក់វ៉ាក់សាំងលើប្រជាជនរបស់ខ្លួនក្នុងគោលដៅទប់ស្កាត់ការរាលដាលជំងឺ COVID-១៩។ យ៉ាងណាមិញ អង្គការសុខភាពពិភពលោក (WHO) ព្រមានថា ការបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងកូវីដ-១៩ ក្នុងសហគមន៍ ទំនងមិនអាចសម្រេចបានឡើយនៅក្នុងឆ្នាំ ២០២១ នេះ ដោយសារតែ វ៉ាក់សាំងមានកំណត់ ការសង្ស័យលើវ៉ាក់សាំងក្នុងការប្រយុទ្ធជាមួយកូរ៉ូណាវីរុសទម្រង់ថ្មី និងការទទួលបានវ៉ាក់សាំងមិនស្មើភាព។ |
ឥឡូវយើងមកមើលចំណុចមួយចំនួនដែល Galaxy Note 9 មានប្រៀបជាង iPhone Xs Max ៖ ១. អង្គផ្ទុកទិន្នន័យបន្ថែមខាងក្រៅ Galaxy Note 9 អាចបន្ថែមមេម៉ូរីកាត (Micro SD) បានរហូតទៅដល់ 512GB ប៉ុន្តែ iPhone Xs Max មិនមានឡើយ។ ២. សាកថ្មលឿន ការសាកថ្មល្បឿនលឿនសម្រាប់ Apple មានតាំងពីជំនាន់ iPhone X មកម្ល៉េះ ប៉ុន្តែមិនមានមកស្រាប់នៅក្នុងប្រអប់ឡើយ គឺតម្រូវឲ្យអ្នកប្រើប្រាស់ ទិញឆ្នាំងសាកល្បឿនលឿននោះបន្ថែម។ ចំណែកឯការសាកថ្មល្បឿនលឿន ចំពោះ Samsung វិញ មានតាំងពីឆ្នាំ២០១៥មកម្ល៉េះ។ ប៉ុន្តែសម្រាប់ Note 9 អាចសាកថ្មល្បឿនលឿនបានទាំងមានខ្សែ និងឥតខ្សែថែមទៀតផង ដោយឆ្នាំងសាកល្បងលឿនមានខ្សែមានស្រាប់ក្នុងប្រអប់មិនបាច់ពិបាកទិញថែមឡើយ។ ៣. ប្រព័ន្ធកាត់បន្ថយកម្តៅ Cooling system ទូរស័ព្ទណា ក៏ដូចទូរស័ព្ទណាដែរ ឲ្យតែចុចយូរ តែងតែឡើងកម្តៅដូចគ្នា។ ប៉ុន្តែ Note 9 វិញ មានប្រព័ន្ធកាត់បន្ថយកម្តៅ Cooling System ទោះម៉ាស៊ីនប្រឹងរត់យ៉ាងណា ក៏កម្តៅមិនឡើងខ្លាំងដែរ។ ចំណែកឯ Phone Xs Max វិញ មិនមានប្រព័ន្ធនេះឡើយ។ ៤. ប៊ិច S Pen៖ បើនិយាយពីប៊ិច S Pen វិញគឺ Note 9 ស៊ីដាច់ Xs Max តែម្តង ដោយសារតែវាត្រូវបានបន្ថែមមុខងារច្រើនជាងមុន ហើយប៊ិចជំនាន់ថ្មីនេះ មានទាំង Bluetooth អាចប្រើសម្រាប់ថតរូបបានថែមទៀតផង។ ៥. កាមេរ៉ា ទាំងNote 9 និងXs Max មានកាមេរ៉ាភ្លោះដូចគ្នា តែNote 9 ប្រើបច្ចេកវិទ្យា dual aperture(F1.5)អាចថតនៅទីងងឹតបានភ្លឺ និងច្បាស់ជាង Xs Max ដែលប្រើបច្ចេកវិទ្យា single aperture (F1.8)។ ៦. Samsung Dex Galaxy Note 9 មិនត្រឹមតែជាស្មាតហ្វូនឆ្លាតវៃទេ តែវាអាចក្លាយខ្លួនទៅជាកុំព្យួទ័រចល័តបានទៀត តាមរយៈកម្មវិធី Samsung Dex ដែលអាចគ្រប់គ្រងការងារបានយ៉ាងស្រួល។ ចំណែកឯ iPhone Xs Max វិញ នៅមិនទាន់មានបច្ចេកវិទ្យានេះនៅឡើយ។ ៧. រន្ធដោតកាស បើទោះបីជាចំណុចនេះ វាមិនសំខាន់ណាស់ណា ប៉ុន្តែសម្រាប់អ្នកនិយមសាកថ្មបណ្តើរស្តាប់តន្ត្រីបណ្តើរ ចំណុចនេះ នៅតែជាបញ្ហាចោទ។ អីចឹងហើយ Note 9 នូវតែជាជម្រើសដ៏ល្អ។ ៨. ប្រព័ន្ធសុវត្ថិភាព ចាប់តាំងពី Apple បោះបង់Home Button ហើយប្តូរមកប្រើអេក្រង់លាតសុទ្ធវិញ គឺប្រព័ន្ធសុវត្ថិភាពស្កែនក្រយ៉ៅ ក៏លែងមាននៅលើ iPhone ទៀតដែរ ដោយប្រើតែការស្គែនមុខតែមួយប៉ុណ្ណោះ។ ចំណែកឯ Galaxy Note 9 វិញអាចស្កែនក្រយ៉ៅដៃក៏បាន ស្កែនមុខក៏បាន ស្កែនភ្នែកក៏បាន។ ៩.ថាមពលថ្ម Galaxy Note9 បំពាក់ថ្មទំហំ 4000mAh ចំណែក iPhone Xs Max បំពាក់ថ្មត្រឹមតែទំហំ 3400mAh ប៉ុណ្ណោះ។ ងាកមកមើលតម្លៃវិញ Galaxy Note9 មានតម្លៃត្រឹមតែ៩២៩ដុល្លារ ហើយ iPhone Xs Maxមានតម្លៃខ្ទង់ ២០០០ ដុល្លារ ពេលចូលទីផ្សារក្នុងស្រុកដំបូង។ ចំណុចទាំងអស់នេះហើយ អាចបញ្ជាក់បានថាស្មាតហ្វូនមួយណា មានសម្ថតភាពខ្ពស់និងស័ក្តិសម សម្រាប់លោកអ្នកប្រើប្រាស់ប្រចាំថ្ងៃ៕ (អត្ថបទពាណិជ្ជកម្ម) | កាលពីចុងខែសីហា ក្រុមហ៊ុន Samsung បានបញ្ចេញកំពូលស្មាតហ្វូនរបស់ខ្លួននោះគឺ Galaxy Note 9 ដែលជាអាវុធដ៏ខ្លាំងសម្រាប់វាយលុកទីផ្សារ។ ហើយថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Apple ក៏បង្ហាញកំពូលស្មាតហ្វូនរបស់ខ្លួនផងដែរ គឺ iPhone Xs, Xs Max និង Xr។ ទាំង iPhone Xs Max និង Galaxy Note 9 គឺសុទ្ធតែជាស្មាតហ្វូនលំដាប់កំពូលនៅលើទីផ្សារបច្ចុប្បន្ន។ |
មជ្ឈមណ្ឌលសម្រាប់ភាពជាអ្នកដឹកនាំសាធារណៈរបស់សកលវិទ្យាល័យ Harvard នឹងប្រគល់រង្វាន់ «Gleitsman International Activist Award» ឬពានរង្វាន់សកម្មជនអន្តរជាតិ Gleitsman ជាផ្លូវការជូនដល់អ្នកស្រី ចាស៊ីនដា អាឌើន តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី ១ ខែធ្នូ។ ជារៀងរាល់ឆ្នាំ ពានរង្វាន់នេះ ត្រូវប្រគល់ឲ្យបុគ្គល ឬក្រុម ដែលភាពជាអ្នកដឹកនាំរបស់ពួកគេក្នុងសកម្មភាពសង្គម បានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសផ្សេងទៀតនៅជុំវិញសកលលោក។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនូវែលសេឡង់ Stuff អ្នកនាំពាក្យម្នាក់របស់នាយករដ្ឋមន្ត្រី អះអះថា ជាធម្មតា អ្នកស្រី អាឌើន មិនទទួលយកពានរង្វាន់អ្វីឡើយ តែសម្រាប់រង្វាន់នេះ អ្នកស្រីអាចបង្វែរលុយទាំងនេះទៅជាអាហារូបករណ៍មួយកន្លែងសម្រាប់និស្សិតនូវែលសេឡង់ម្នាក់ ទៅបន្តការសិក្សានៅសកលវិទ្យាល័យ Harvard ។ បន្ថែមពីលើអ្នកស្រី អាឌើន អ្នកដែលធ្លាប់ឈ្នះពានរង្វាន់់នេះ មានដូចជា យុវតី Malala Yousafzai សកម្មជនប៉ាគីស្ថានទាមទារសិទ្ធិអប់រំស្ត្រី, អ្នកស្រី Tarana Burke សកម្មជនអាមេរិក ដែលចាប់ផ្ដើមចលនា «MeToo», លោក Nelson Mandela អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង, អ្នកស្រី Gloria Steinem អ្នកកាសែតអាមេរិកដែលត្រូវបានចាត់ទុកជាមេចលនាស្ត្រីនិយមនៅអាមេរិក និងលោក John Lewis អតីតសមាជិកសភាតំណាងអាមេរិក និងជាមេដឹកនាំសិទ្ធិស៊ីវិល។ លើសពីការប្រកាសប្រគល់រង្វាន់ សកលវិទ្យាល័យ Harvard ក៏លើកសរសើរផែនការឆ្នាំ២០៥០របស់អ្នកស្រី អាឌើន ដែលចង់ឲ្យនូវែលសេឡង់ក្លាយជាប្រទេសមានអព្យាក្រឹតកាបូន (carbon neutrality) ហើយក៏សាទរជោគជ័យរបស់រដ្ឋាភិបាលអ្នកស្រីក្នុងការឆ្លើយតបជំងឺកូវីដ-១៩ ផងដែរ ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន សកលវិទ្យាល័យ Harvard បានកត់សម្គាល់ថា នូវែលសេឡង់មានអត្រាឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩ទាប ដ្បិតថា រដ្ឋាភិបាលប្រើវិធានការទប់ស្កាត់ផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រច្បាស់លាស់ និងទទួលបានការគាំទ្រពីពលរដ្ឋនិងសហគមន៍វេជ្ជសាស្ត្រ៕ | នាយករដ្ឋមន្ត្រីនូវែលសេឡង់ អ្នកស្រី ចាស៊ីនដា អាឌើន (Jacinda Ardern) បានឈ្នះរង្វាន់ដ៏ខ្ពង់ខ្ពស់មួយពីសកលវិទ្យាល័យល្បីរបស់អាមេរិក Harvard ដែលអមដោយទឹកប្រាក់១៥ម៉ឺនដុល្លារផង។ សម្រាប់រង្វាន់១៥ម៉ឺនដុល្លារនេះ អ្នកស្រី នឹងបង្វែរលុយនេះទៅជាអាហារូបករណ៍មួយកន្លែងសម្រាប់និស្សិតនូវែលសេឡង់។ |
រដ្ឋាភិបាល សម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន ដល់ដំណាច់ឆ្នាំ២០២៣ តាមរយៈចំណារឯកភាព លើលិខិតស្នើសុំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បើយោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ (GDT) កាលពីថ្ងៃទី៩មីនា ឆ្នាំ២០២២ ការសម្រេចចិត្តពន្យារពេលអនុវត្តប្រភេទពន្ធនេះ គឺក្នុងគោលដៅចូលរួមអនុវត្ត «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមកន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣» របស់រដ្ឋាភិបាល ដើម្បីជំរុញការវិនិយោគ និងជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ។ បើតាមអគ្គនាយកដ្ឋានពន្ធដារ រដ្ឋនឹងចាប់ផ្តើមយកពន្ធនេះ ចាប់ពីថ្ងៃទី១មេសា ឆ្នាំ២០២៤ តទៅ។ យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ចុះកាលពីថ្ងៃទី១មេសា ឆ្នាំ២០២០ ពន្ធលើចំណេញមូលធននេះ នឹងប្រមូលពីការលក់នៃអចលនទ្រព្យមួយចំនួន ដូចជាដី អគារ ភាគហ៊ុន អាជ្ញាបណ្ណ ប៉ាតង់ សញ្ញាបណ្ណបំណុល និងរូបិយបណ្ណ ក្នុងអត្រា២០ភាគរយ។ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានសាទរចំពោះការសម្រេចចិត្តពន្យារពេលអនុវត្តលើចំណេញមូលធននេះ របស់រដ្ឋាភិបាល ដើម្បីជួយស្តារនិងជំរុញសកម្មភាពសេដ្ឋកិច្ចដែលបានរងគ្រោះពីវិបត្តិសុខភាពសាធារណនៃការរាតត្បាតដោយជំងឺកូវីដ-១៩។ «ការពន្យារពេលអនុវត្តលើចំណេញមូលធននេះ គឺជាបច្ច័យមួយដ៏ល្អសម្រាប់វិនិយោគអ្នកមានលទ្ធភាពល្មមៗ ដើម្បីពង្រឹងសកម្មភាពរបស់ខ្លួនឬលក់ដោះអលនទ្រព្យរបស់ខ្លួនឱ្យបានកាន់តែច្រើន ក្នុងអំឡុងពេលដែលយើងត្រូវទប់ទល់ជាមួយនឹងកូវីដ-១៩»។ លោក សុខនីម និយាយប្រាប់សារព័ត៌មានថ្មីៗនាព្រឹកថ្ងៃទី១០មីនា យ៉ាងដូច្នេះ។ លោកបន្ថែមថា ការពន្យារអនុវត្តពន្ធនេះ ក៏ផ្តល់ឱកាសដល់វិនិយោគិនពីបរទេស ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យនេះឱ្យកាន់តែមានភាពងាយស្រួល ខណៈប្រទេសមួយចំនួននៅក្នុងតំបន់ ដូចជា ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងប្រទេសថៃ កំពុងអនុវត្តលើពន្ធប្រភេទនេះ។ ជាមួយគ្នានេះ ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិល បានបង្ហាញភាពវិជ្ជមាន ក្នុងការត្រៀមខ្លួនចូលរួមអនុវត្តពន្ធនេះជូនរដ្ឋាភិបាល។ លោកបាននិយាយដូច្នេះ៖« ពាក់ព័ន្ធនឹងបង់ពន្ធនេះ ពួកខ្ញុំដែលជាអ្នកជំនួញ តែងតែធ្វើប្រជាពលរដ្ឋល្អ ដើម្បីឱ្យរដ្ឋាភិបាល យកចំណូលពន្ធទាំងនោះ ទៅអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ»។ សូមជម្រាបថា ពន្ធលើចំណេញមូលធននេះ ត្រូវបានការកំណត់អនុវត្តនៅថ្ងៃទី១មករា ឆ្នាំ២០២១ ប៉ុន្តែដោយសារជំងឺកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានខ្លាំង មកលើសេដ្ឋកិច្ចនិងសង្គម ក៏រដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តពន្ធនេះ រហូតដល់ដំណាច់ឆ្នាំ២០២៣៕ | ភ្នំពេញ៖ ការអនុវត្តពន្ធលើចំណេញមូលធន២០ភាគរយ ពីវិស័យឯកជន ត្រូវបានរដ្ឋាភិបាលសម្រេចពន្យារ ពេលក្នុងរយៈពេល២ឆ្នាំបន្ថែមទៀត។ ការពន្យារពេលនេះ គឺធ្វើឡើងបន្ទាប់ពីការស្នើសុំ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅកាន់សម្តេច ហ៊ុន សែន។ |
អនុស្សារណៈនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ រវាងលោក សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិធនាគារឈីហ្វ និងលោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហ្សីលាននាម ឯ.ក។ ថ្លែងក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នានេះ លោក សឿង ម៉ូរ៉ារិទ្ធ បានសម្តែងក្ដីសោមនស្សរីករាយយ៉ាងខ្លាំង និងមោទកភាព ចំពោះកិច្ចសហការជាមួយក្រុមហ៊ុនអចលទ្រព្យដ៏ធំនេះនៅកម្ពុជា។ លោក សឿង ម៉ូរ៉ារិទ្ធ ឱ្យដឹងថាគោលបំណងសំខាន់នៃការចុះMOUនេះ ផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការ ដែលធនាគារពាណិជ្ជឈីហ្វ និងក្រុមហ៊ុនហ្សីលាននាមមាន។ ក្នុងនោះដែរចំណុចមួយដែលសំខាន់ គឺការផ្ដល់ឥណទានខ្នាតតូចបំផុតតាមបែបឌីជីថល ឬការផ្ដល់ប្រាក់កម្ចីខ្នាតតូចតាមទូរស័ព្ទដៃ។ លោក សឿង ម៉ូរ៉ារិទ្ធ គូសបញ្ជាក់ថា៖ សេវាកម្មនេះ ទើបត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការ នៅខែតុលា ឆ្នាំ២០២១កន្លងទៅ ហើយក៏ត្រូវបានធនាគារជាតិនៃកម្ពុជាអនុញ្ញាតឱ្យដំណើរការជាផ្លូវការផងដែរ។ សេវាកម្មនេះ អាចផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាបុគ្គលិករបស់ក្រុមហ៊ុនហ្សីលាននាម ឯ.កដូចគ្នា។ ជាមួយគ្នា លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហ្សីលាននាម ឯ.ក (Zillennium Co.,Ltd) លើកឡើងថា ការចុះ MOU រវាងធនាគារពាណិជ្ជឈីហ្វ និងក្រុមហ៊ុនហ្សីលាននាម ឯ.ក នេះ ក្នុងគោលបំណងដើម្បីភា្ជប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ រវាងគ្នានិងគ្នារយៈពេលវែង។ លោកគូសបញ្ជាក់ថា មុននឹងឈានដល់ការចុះ MOU ជាមួយធនាគារពាណិជ្ជឈីហ្វនេះ គឺក្រុមហ៊ុនហ្សីលាននាមរបស់ខ្លួន បានធ្វើការខ្លះៗជាមួយគ្នារួចហើយជាពិសេសលោកថា មូលហេតុដែលក្រុមហ៊ុនរបស់លោក ជ្រើសរើសយកធនាគារពាណិជ្ជឈីហ្វជាដៃគូ ដោយសារលោកមើលឃើញថា ធនាគារនេះមានសេវាកម្មលឿនរហ័សនៅក្នុងសម័យឌីជីថលនាពេលនេះ។ លោក គុយ វ៉ាត បន្តថា ក្រោយការចុះអនុស្សារណៈយោគយល់គ្នានេះ ក្រុមហ៊ុនហ្សីលាននាម ឯ.ក និងធនាគារពាណិជ្ជឈីហ្វសហការរួមគ្នា ក្នុងការផ្ដល់សេវាកម្មឱ្យបានល្អនៅក្នុងទីផ្សារ ដើម្បីជាចលករមួយ ជំរុញឱ្យវិស័យអចលនទ្រព្យដំណើរការបានល្អ។ លោកបានកត់សម្គាល់ថា នៅមួយរយៈចុងក្រោយនេះ លោកសង្កេតឃើញថា ក្នុងភាពជាដៃគូជាមួយធនាគារពាណិជ្ជឈីហ្វ បានជួយជំរុញយ៉ាងច្រើន លើវិស័យអចលនទ្រព្យ។ លោកបន្ថែមថា៖ការចូលរួមពីធនាគារពាណិជ្ជកម្មនេះ ពិតជាមានសារៈសំខាន់ណាស់ តាមរយៈការផ្ដល់សេវាកម្មដោយប្រព័ន្ធឌីជីថល។ ជាងនេះទៅទៀត លោក គុយ វ៉ាត ក៏បានថ្លែងកោតសរសើរពីសេវាកម្ម Digital Loan ដែលលោកចាត់ទុកសេវាកម្មនេះថា ជាសេវាកម្មមុនគេបង្អស់នៅកម្ពុជា និងបានបង្ហាញភាពជឿជាក់ថា ការសហការជាមួយធនាគារពាណិជ្ជឈីហ្វ នឹងមានសេវាកម្មផ្សេងៗទៀត ដើម្បីធ្វើការសហការគ្នាបន្តទៀត។ គួរបញ្ជាក់ថាធនាគារពាណិជ្ជឈីហ្វ (Chief Bank) បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា សម្រាប់ធ្វើអាជីវកម្មជាធនាគារឯកទេសនៅកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣។ រហូតដល់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ធនាគារឈីហ្វ បានទទួលលិខិតយល់ព្រមជាគោលការណ៍ពីធនាគារជាតិនៃកម្ពុជា ដោយតម្រូវឱ្យបំពេញនូវលក្ខខណ្ឌ ដើម្បីកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ។ ដោយសារតែភាពជោគជ័យ ជាបន្តបន្ទាប់នៃប្រតិបត្តិការរបស់ ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអ៊ិលស៊ី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអ៊ិលស៊ី បានកម្លាយខ្លួនជោគជ័យ ទៅជាធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក នាពេលបច្ចុប្បន្ន។ ចំណែកឯក្រុមហ៊ុនហ្សីលាននាម ឯ.ក (Zillennium Co.,Ltd) ជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា៕ (អត្ថបទពាណិជ្ជកម្ម) | ធនាគារពាណិជ្ជឈីហ្វ(ខេមបូឌា)ម.ក (Chief Bank) បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនហ្សីលាននាម ឯ.ក(Zillennium Co.,Ltd) ដើម្បីសហការគ្នា លើទំនាក់ទំនង និងជាដៃគូយុទ្ធសាស្រ្តរវាងគ្នា និងគ្នា រយៈពេលវែង។ |
«ដោយសង្កេតឃើញថា មានបុគ្គល ក្រុម គណបក្ស ឬ ចលនានយោបាយខ្លះនៅតែយកឈ្មោះ និង រូបភាពខ្ញុំទៅភ្ជាប់ពាក់ព័ន្ធជាមួយនឹងសកម្មភាពដើម្បីបម្រើផលប្រយោជន៍ និង មហិច្ឆិតារបស់ពួកគេ ដូច្នេះខ្ញុំសូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថា សេចក្តីថ្លែងការណ៍ ឬសេចក្តីប្រកាសរបស់សហមេធាវី ដែលជាតំណាងស្របច្បាប់របស់ខ្ញុំកន្លងមក គឺធ្វើក្នុងនាមខ្ញុំ និងជាឆន្ទៈរបស់ខ្ញុំ»។ អតីតប្រធានគណបក្សប្រឆាំងបានសរសេរយ៉ាងដូច្នេះដោយភ្ជាប់អត្ថបទសេចក្តីថ្លែងការណ៍ និងរូបមួយចំនួនរបស់សហមេធាវីខ្លួន។ សហមេធាវីការពារសិទ្ធិ លោក កឹម សុខា ដែលមានលោក ចាន់ ចេន លោក ផែង ហេង លោកស្រី ម៉េង សុភារី និងលោក អាង ឧត្តម កាលពីថ្ងៃទី៧ ខែកុម្ភៈ ក៏រំលឹកផងដែរចំពោះបុគ្គល ឬក្រុមដែលមានបំណង ឬកំពុងបង្កើតបក្សថ្មី កុំយកឈ្មោះលោក កឹម សុខា ទៅពាក់ព័ន្ធ។ «បុគ្គល ឬក្រុមណាមួយដែលធ្វើកិច្ចការខាងលើ សូមមានសេចក្តីក្លាហានទទួលខុសត្រូវដោយខ្លួនឯង»។ នេះជាការបញ្ជាក់របស់សហមេធាវី។ ថ្ងៃទី៥ ខែកញ្ញានេះ ក៏ជាខួប៤ឆ្នាំផងដែរ ដែលអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេសដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌមាត្រា៤៤៣ ដែលបទល្មើសនេះ ស្ថិតនៅក្នុងក្របខណ្ឌនៃអំពើក្បត់ជាតិ៕ | ក្រោយមនុស្សជំនិតជាបន្តបន្ទាប់ ពិសេសលោក ប៉ុល ហំម លោក យ៉ែម បុញ្ញឫទ្ធិ បានសុំសិទ្ធិធ្វើនយោបាយឡើងវិញ និងបង្កើតបក្សថ្មី លោក កឹម សុខា ត្រូវបានគេយកទៅភ្ជាប់ទៅនឹងចលនាថ្មីនេះ។ ទោះបីជាយ៉ាងណាក៏ដោយ សាមីខ្លួននៅតែបន្តបដិសេធ ហើយបញ្ជាក់ថារាល់សេចក្តីថ្លែងការណ៍របស់សហមេធាវី ពិតជាចេញពីឆន្ទៈរបស់លោកផ្ទាល់។ |
ដើម្បីទប់ស្កាត់កូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេស និងករណីនាំចូលពីបរទេស ក្រសួងសុខាភិបាល និងថែទាំសង្គមអង់គ្លេស បានដាក់ចេញចំណាត់ការថ្មីមួយចំនួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីសុខាភិបាលលោក Matt Hancock បានអះអាងយ៉ាងដូច្នេះថា វិធានការថ្មីនេះ ពិតជាសំខាន់ណាស់ ក្នុងការការពារដំណើរការទប់ស្កាត់កូវីដ-១៩ ។ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈតទៅ អ្នកដំណើរចូលអង់គ្លេសទាំងអស់ ត្រូវធ្វើតេស្តពីរដង ក្នុងរយៈពេលដាក់ចត្តាឡីស័ក១០ថ្ងៃ ហើយត្រូវផ្តល់ព័ត៌មានទាំងអស់ជុំវិញប្រវត្តិធ្វើដំណើររបស់ខ្លួន។ ចំណែកក្រុមប្រទេសចំនួន៣៣ ដែលស្ថិតនៅក្នុងបញ្ជីក្រហម ឬក្រុមប្រទេសដែលមានការរាតត្បាតកូវីដ-១៩ ខ្លាំង ត្រូវតម្រូវឱ្យទិញកញ្ចប់ចត្តាឡីស័កដែលរួមមានកន្លែងដាក់ចត្តាឡីស័ក និងការធ្វើតេស្ត។ ប្រទេសស្ថិតក្នុងបញ្ជីក្រហមមានអេមីរ៉ាត់អារ៉ាប់រួម, ព័រទុយហ្កាល់, អាហ្វ្រិកខាងត្បូង និងប្រទេសផ្សេងទៀត។ រដ្ឋាភិបាលអង់គ្លេស បានចុះកិច្ចព្រមព្រៀងជាមួយសណ្ឋាគារចំនួន ១៦កន្លែង ដែលមាន ៤៦០០បន្ទប់។ ចំណែកអ្នកដំណើរ ដែលមកពីប្រទេសមិនស្ថិតក្នុងបញ្ជីក្រហម អាចដាក់ចត្តាឡីស័កដោយខ្លួនឯងបាន។ អ្នកដំណើរមកពីក្រុមប្រទេសដែលស្ថិតក្នុងបញ្ជីក្រហម ហើយមិនបានដាក់ចត្តាឡីស័កទៅតាមសណ្ឋាគារដែលបានកំណត់ អាចនឹងរងពិន័យពី៦៩០០ដុល្លារ ដល់១៣៨០០ដុល្លារ។ ដោយឡែកអ្នកទាំងឡាយណា ប៉ុនប៉ងបិទបាំងប្រវត្តិធ្វើដំណើររបស់ខ្លួនមកពីប្រទេសមានករណីកូវីដ-១៩ឆ្លងខ្លាំង អាចរងពិន័យរហូតដល់ ១៣៨០០ដុល្លារ ឬប្រឈមជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំថែមទៀត។ ក្រៅពីនេះ ក្រសួងសុខាភិបាលអង់គ្លេស ក៏បានដាក់ពិន័យលើអ្នកដំណើរអន្តរជាតិ ដែលមិនបានធ្វើតេស្តរកកូវីដ-១៩ ផងដែរ។ ប្រសិនបើជនណា មិនបានធ្វើតេស្តកូវីដ-១៩ លើកទីមួយ អ្នកទាំងនោះនឹងត្រូវពិន័យចំនួន ១៣៨០ដុល្លារ។ បន្ថែមពីលើនេះ អ្នកខកខានធ្វើតេស្តលើកទីពីរ ត្រូវពិន័យ ២៧០០ដុល្លារ និងពន្យារពេលដាក់ចត្តាឡីស័ករហូតដល់ ១៤ថ្ងៃ។ កន្លងមក ចក្រភពអង់គ្លេស បានហាមឃាត់រួចហើយលើអ្នកដំណើរមកពីប្រទេសទាំង៣៣ ដែលមានករណីឆ្លងកូវីដ-១៩ ខ្លាំង។ ប៉ុន្តែប្រជាជនអង់គ្លេស ប្រជាជនអៀរឡង់ អ្នកស្នាក់នៅចក្រភពអង់គ្លេស ដែលត្រលប់មកពីប្រទេសស្ថិតក្នុងបញ្ជីក្រហមទាំងនេះ ត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេស។ គិតត្រឹមថ្ងៃទី៩ ខែកុម្ភៈ ចក្រភពអង់គ្លេស មានករណីឆ្លងកូវីដ-១៩សរុបចំនួនជិត ៤លានករណី និងអ្នកស្លាប់មានចំនួនជាង ១១ម៉ឺននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជិត ២លាននាក់។ មួយរយៈចុងក្រោយនេះ អង់គ្លេស បានរងគ្រោះខ្លាំង ដោយសារការរាលដាលនៃកូវីដ-១៩ ដែលបំប្លែងទម្រង់ថ្មី នៅក្នុងប្រទេស៕ | អ្នកដំណើរទៅចក្រភពអង់គ្លេស អាចនឹងត្រូវពិន័យរហូតដល់ ១៣៨០០ដុល្លារ ឬជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ ប្រសិនបើបំពានចំណាត់ការដាក់ចត្តាឡីស័កថ្មី។ វិធានការនេះ នឹងដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១០ ខែកុម្ភៈ។ |
គួរឲ្យកត់សម្គាល់ថា ពាក្យ «អគ្គិ» ត្រូវបានសម្តេចព្រះសង្ឃរាជ ជួន ណាត កំណត់ឲ្យប្រើប្រាស់ជាងពាក្យ «អគ្គី» ហើយសម្តេចព្រះសង្ឃរាជ ក៏បានកំណត់ពាក្យមួយចំនួនដែលសរសេរជាមួយនឹងពាក្យ «អគ្គិ» ផងដែរ។ ពាក្យទាំងនោះមានដូចជា អគ្គិសនី ក្លាយមកពីពាក្យ អគ្គី(ភ្លើង)បូកជាមួយពាក្យ អសនី(រន្ទះ)មានន័យថា ភ្លើងរន្ទះ ឬភ្លើងមេឃ, អគ្គិភ័យ(ភ័យអំពីភ្លើងដែលឆេះផ្ទះ) អគ្គិកីឡា ឬអគ្គីកីឡា ឬអគ្និក្រីឌា(ល្បែងភ្លើង ឬល្បែងភ្ញីភ្លើង ដែលមានកាំជ្រួច កាំជ្រួចរន្ទា ឬភ្ញីទៀនជាដើម),អគ្គិសន្តាប មានន័យថា កម្តៅភ្លើង ឬកម្សួលភ្លើង, អគ្គិសិខា មានន័យថា អណ្តាតភ្លើង,គោម ឬចង្កៀង។ សម្រាប់ពាក្យមួយចំនួនខ្លះ ដែលប្រើជាមួយនឹងពាក្យ អគ្និ មានដូចជា ពាក្យ អគ្និទិស (ទិសនៃអគ្នីទេព គឺទិសអាគ្នេយ៍),អគ្នីទេព(ទេវតាដែលមានឈ្មោះ អគ្និ), អគ្និប្រស្ត្រ (ថ្មដែកភ្លើង),អគ្និមណី(កែវកើតពន្លឺភ្លើង,កែវមណីជាតិរស),អគ្និវាណ(គ្រាប់កាំភ្លើងដែលបែកផ្ទុះចេញជាភ្លើង អាចហៅម្យ៉ាងទៀតថា គ្រាប់ផ្ទុះ ឬគ្រាប់បែក, អគ្និហោត្រ(ការសាចទឹកដោះថ្លាបូជាភ្លើង, វត្ថុដ៏ឧត្តមសម្រាប់បូជាភ្លើង)៕ | នៅក្នុងវចនានុក្រមខ្មែរ ពាក្យ «អគ្គិ»,«អគ្គី» និង«អគ្និ» គឺសុទ្ធតែមានន័យថា ភ្លើង ដូចគ្នាទាំងអស់ គ្រាន់តែពាក្យទាំងបីនេះ ពលរដ្ឋខ្មែរភាគច្រើនប្រើជាពាក្យ «អគ្គិ» ទៅ ហើយខ្លះ«អគ្គី» ទៅ ដោយឡែកពាក្យ«អគ្និ» ប្រហែលជាពលរដ្ឋខ្លះមិនធ្លាប់បានប្រើនោះទេ។ |
សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដែលត្រូវបានអនុម័តដោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្ដាហ៍មុន បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាគ្រោងនឹងចំណាយថវិកាជាតិចំនួនជាង៣៣ លានលានរៀល ឬប្រមាណជា ៨.២ពាន់លានដុល្លារអាមេរិក។ ថវិកាគ្រោងទុកជាមុនសម្រាប់ឆ្នាំ២០២០នេះ គឺខ្ពស់ជាងការចាយវាយនៅឆ្នាំ២០១៩ ប្រមាណ២២,៧ភាគរយ ឬប្រមាណជាជាង ២៧លានលានរៀល ដែលស្មើនឹងប្រមាណ៦,៧ពាន់លានដុល្លារសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៩។ រដ្ឋាភិបាលនឹងចំណាយលើវិស័យចំនួន៥ប្រាំ ក្នុងនោះ មានវិស័យការពារជាតិ សន្តិសុខ និងសណ្ដាប់ធ្នាប់ ដែលមានចំណែក៣,៩២ភាគរយនៃផលិតផលសរុបក្នុងស្រុកហៅកាត់ថា (ផ.ស.ស) ឬស្មើនឹងប្រមាណ២៥,៨ភាគរយនៃថវិកាជាតិដែលគ្រោងនឹងចាយនៅឆ្នាំ២០២០ ដែលមានកំណើន៩,៣ភាគរយធៀបនឹងឆ្នាំ២០១៩។ នេះបើយោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ដដែល ក៏បានឲ្យដឹងពីកំណើននៃការចាយវាយនៅក្នុងវិស័យសង្គមកិច្ច ដែលគ្របដណ្ដប់«លើកិច្ចការអប់រំ និងសេវាសុខាភិបាល។ បើតាមសេចក្ដីព្រាងថវិកាដដែល វិស័យសង្គមកិច្ចស្រូបបាន៣៧.៤ភាគរយនៃថវិកាជាតិដែលគ្រោងនឹងចាយនៅឆ្នាំ២០២០។ ជារួមការចាយវាយលើវិស័យខាងលើគឺមានការកើនឡើងជាងឆ្នាំ២០១៩ ហើយក្នុងចំណោមវិស័យខាងលើនេះ គឺវិស័យការពារជាតិ និងសន្តិសុខនៅតែទទួលបានថវិកាច្រើនជាងគេ។ លោកយង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ប្រាប់ VOA នៅថ្ងៃចន្ទនេះថា ការចាយវាយរបស់រដ្ឋាភិបាលគឺតែខ្ពស់ទៅលើវិស័យយោធា។ លោកអះអាងថា ការចាយវាយដែលនៅតែខ្ពស់លើវិស័យយោធានេះ នឹងមិនអាចជួយកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០បានទេ។ លោកបានបន្ថែមថា ដើម្បីឲ្យពលរដ្ឋអាចបង្កើនប្រាក់ចំណូលខ្លួនបាន លុះត្រាតែគុណភាពអប់រំមានភាពប្រសើរឡើង។ «យើងមិនបាច់ចាំនិយាយអីច្រើន យើងគ្រាន់តែលើកឡើងមួយថា តើពេលណាទៅ បានយើងអាច ធ្វើឲ្យបានត្រឹមត្រូវ ឲ្យបានបំបាត់ឲ្យបាននូវការ បើកចម្លង បើអីនៅក្នុងថ្នាក់ គ្រាន់តែប្រឡងសាមញ្ញហ្នឹងបាទ។ ឬក៏ធ្វើម៉េចទៅដើម្បីយើង បំបាត់ឲ្យបាននូវការយកលុយពីសិស្សពីអី អាហ្នឹងហើយជាបញ្ហាដែលត្រូវចោទសួរបាទ...ឲ្យអាការបង្រៀនរបស់គ្រូហើយនិងគុណភាពនៃការរៀនសូត្ររបស់សិស្សហ្នឹង ឲ្យវា ធ្វើម៉េចរុញអាហ្នឹងឲ្យវា ដើរទៅឲ្យលឿន ហើយត្រូវធ្វើការកែលម្អឲ្យលឿននៅក្នុងកាលៈទេសៈនេះបានទៅរួចបាទ»។ លោកកត់សម្គាល់បន្ថែមថា សេវាព្យាបាលជំងឺនៅកម្ពុជាក៏កំពុងប្រឈមនឹងការបាត់ជំនឿទុកចិត្តពីប្រជាពលរដ្ឋខ្មែរ ដោយសារតែពួកគាត់បានបន្តចេញទៅក្រៅប្រទេសដើម្បីព្យាបាលជំងឺ។ ប្រទេសទាំងនោះ រួមមានវៀតណាម ថៃ និងសិង្ហបុរីជាដើម។ VOA មិនទាន់អាចសុំការអធិប្បាយពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានទេ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច និងជាសមាជិកព្រឹទ្ធសភាសុំមិនធ្វើការអធិប្បាយលើផែនការចាយវាយរបស់រដ្ឋាភិបាលនៅឆ្នាំ២០២០ ព្រោះលោកមិនទាន់បានឃើញសេចក្ដីព្រាងថវិកាជាតិឆ្នាំ២០២០។ ទោះយ៉ាងណាលោកចាត់ទុកការរិះគន់ថា រដ្ឋាភិបាលមិនបង្កើនការចំណាយលើវិស័យអប់រំ និងសុខាភិបាល ជាការបញ្ចេញមតិដើម្បីវាយប្រហារលើរដ្ឋាភិបាល។ លោក សុខ ឥសាន មានប្រសាសន៍បន្ថែមថា ពលរដ្ឋកម្ពុជាមានចំណេះដឹងរហូតអាចចេញទៅប្រកួតប្រជែងលើឆាកអន្តរជាតិ។ សម្រាប់ការទទួលសេវាពិនិត្យជំងឺ លោកថា ពលរដ្ឋមានសិទ្ធិទៅព្យាបាលជំងឺនៅក្រៅប្រទេស។ «ម្ដងទៅពេទ្យកើត ម្ដងទៅពេទ្យឯលិច អាហ្នឹងម៉េចទៅនិយាយគេ? អាហ្នឹងជា ជារឿងបិទសិទ្ធិរបស់គេហើយ ហើយគួបផ្សំនឹងការវាយប្រហារមកលើគុណភាពសុខាភិបាលនៅក្នុងស្រុក អានេះមិន មិនត្រឹមត្រូវទេ។ ខ្ញុំយល់ថា វាជាចំណែកមួយផ្អៀងម្ខាងហើយ»។ សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ក៏បានឲ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងចំណាយច្រើនទៅលើវិស័យរដ្ឋបាលទូទៅ ដែលស្មើនឹងប្រមាណ១៣ភាគយនៃថវិកាគ្រោងទុក។ រដ្ឋាភិបាល ក៏គ្រោងរក្សាទុកប្រាក់បញ្ញើចំនួនប្រមាណ៧០០.០០០លានរៀល ឬស្មើនឹង១៧៣លានដុល្លារអាមេរិក ដើម្បីត្រៀមលក្ខណៈអនុវត្តវិធានការឆ្លើយតបនឹងផលប៉ះពាល់នៃភាពមិនច្បាស់លាស់ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មជាមួយដៃគូមួយចំនួន។ នៅក្នុងឆ្នាំ២០២០ខាងមុខនេះ រដ្ឋាភិបាលក៏បានកំណត់ពិដានក្នុងការខ្ចីថ្មី ក្នុងកម្រិត១.៤០០លានSDR ឬស្មើនឹងជាង១ពាន់លានដុល្លារអាមេរិក៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ភ្នំពេញ ៖ គម្រោងចាយវាយរបស់រដ្ឋាភិបាលនៅឆ្នាំ២០២០ដែលបានប្រកាសឲ្យដឹងនាពេលថ្មីៗនេះបានបង្ហាញថា ការចំណាយលើវិស័យយោធា និងសន្តិសុខជាតិនៅតែកើនខ្ពស់ជាងវិស័យអាទិភាពសំខាន់ៗផ្សេងទៀត រួមមានវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ច។ |
ក្នុងរយៈពេលប្រមាណខែចុងក្រោយនេះ មនុស្សប្រមាណ៤០០០នាក់ កំពុងតាមដានព័ត៌មានអំពីការឆ្លងនៃវីរុស COVID-19 ពីចំងាយនៅឯទ្វីបអង់តាកទិច។ ការឆ្លងដែលចាប់ផ្តើមឡើងនៅក្នុងទីក្រុងវូហាន បានធ្វើដំណើររហូតទៅដល់គ្រប់ទិសទី លើកលែងតែទ្វីបអង់តាកទិចមួយប៉ុណ្ណោះ។ កាសែតអាមេរិក The Washington Post ចុះផ្សាយកាលពីថ្ងៃទី២៤ ខែមីនានេះ បាននិយាយថា ទោះបីជាក្នុងកាលៈទេសៈធម្មតាក្តី ការចេញចូលទ្វីបមួយនេះគឺជារឿងដែលតឹងតែងបំផុត ជាមួយនឹងការពិនិត្យសុខភាពយ៉ាងច្បាស់លាស់ពីសំណាក់អ្នកជំនាញ។ ត្រង់ចំណុចនេះ លោក Della Rovere ដែលជាអ្នកដឹកនាំក្រុមស្រាវជ្រាវជនជាតិអ៊ីតាលប្រចាំទ្វីបអង់តាកទិចបាននិយាយថា៖«ក្នុងពេលនេះ អង់តាកទិចគឺជាកន្លែងដែលមានសុវត្ថិភាពជាងគេនៅក្នុងពិភពលោក»។ ជាទូទៅ អ្នកធ្វើដំណើរទៅទ្វីបអង់តាកទិចគឺជាក្រុមអ្នកជំនាញ ឬអ្នកស្រាវជ្រាវដែលធ្វើការស្នាក់នៅក្នុងស្ថានីយពិសោធន៍ធំៗក្នុងនោះមានដូចជា McMurdo Station និង Amundsen-Scott South Pole Station ។ អ្នករស់នៅក្នុងទ្វីបនេះប្រហែលជាមិនងាយទទួលការចម្លងពីវីរុសមួយនេះទេ។ ប៉ុន្តែប្រសិនបើវីរុសនេះបានឆ្លង នោះពួកគេនឹងមានភាពប្រឈមខ្លាំង។ អ្នកជំនាញទាំងនោះអាចគ្រប់គ្រងជំងឺផ្សេងៗបាន តែចំពោះ COVID-19 វាមិនមែនជារឿងដែលងាយស្រួលប៉ុន្មាននោះទេ។ ទ្វីបអង់តាកទិចគឺជាទ្វីបដែលពិបាករស់នៅខ្លាំងណាស់ជាពិសេសនារដូវរងាខ្លាំង និងអ្នកស្រាវជ្រាវភាគច្រើនបានត្រលប់ទៅកាន់ប្រទេសកំណើតមុនពេលដែលរដូវក្តៅឈានចូលមកដល់វិញមកវិញ។ បើតាម កាសែតអាមេរិកដដែលនេះ លោក Mike Brian ដែលជាអ្នកស្រាវជ្រាវម្នាក់នៅឯស្ថានីយ Rothera របស់ប្រទេសអង់គ្លេសបានបញ្ជាក់ថា ការងារត្រូវបានគេអនុវត្តឡើងជាធម្មតា បើទោះបីជាវីរុសនេះបាននឹងកំពុងបង្កភាពចលាចលនៅតាមតំបន់ផ្សេងៗទៀតក៏ដោយ។ ជីវិតនៅទីនេះពិតជាមានភាពឯកោខ្លាំងណាស់ ឆ្ងាយពីទីប្រជុំជនធំៗរបស់មនុស្ស ហើយវេជ្ជបណ្ទិតដែលប្រចាំការនៅទីនោះក៏មិនមានច្រើននោះដែរ ជាមួយនឹងការចេញចូលមានកំណត់តាមរយៈយន្តហោះ ឬនាវាក្នុងមួយឆ្នាំៗ។ ទ្វីបអង់តាកទិចមិនមានចំនួនពលរដ្ឋច្បាស់លាស់ឡើយ ប៉ុន្តែមានវត្តមានអ្នកលេងពី១០០០ទៅ៥០០០នាក់ទៅតាមរដូវកាល។ ទោះបីជាយ៉ាងណាក៏ដោយ ទ្វីបនេះ មានការបែងចែកដែនដី ដែលគ្រប់គ្រងដោយ អាហ្សង់ទីន អូស្ត្រាលី ស៊ីលី បារាំង នូវែលសេឡង់ ន័រវេស និងចក្រភពអង់គ្លេស ជាដើម៕ | ទោះបីជាព័ត៌មានអំពីករណីឆ្លងជុំវិញជំងឺផ្លូវដង្ហើម COVID-19 កំពុងរីករាលដាលទូទាំងពិភពលោកយ៉ាងរហ័សក៏ពិតមែន នៅមានទ្វីបមួយដែលមិនទាន់បានប្រកាសករណីនៃការឆ្លងវីរុសប្រភេទនេះនៅឡើយទេ។ វាគឺជាទ្វីបមួយដែលគ្របដណ្តប់ដោយទឹកកក ភាពរងា និងងងឹតសឹងតែពេញកន្លះឆ្នាំ។ នេះគឺជាទ្វីបអង់តាកទិចដែលជាដែនដីចុងក្រោយនៃទិសខាងត្បូង។ |
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសដូចខាងក្រោម៖ ពីជីដូន មកម្ដាយ, អ្នកស្រី ម៉េន លនអេង បានបន្តចែករំលែកជំនាញនេះ ទៅកូន និងចៅៗ ក្រោមឈ្មោះជាអ្នកតម្បាញ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ ស្ថិតក្នុងវ័យ៦៨ឆ្នាំ ជីដូនរូបនេះ មិនអាចអង្គុយលើកីតម្បាញខ្លួនបានទៀតឡើយ ដោយសារបញ្ហាដៃ និងភ្នែកមើលមិនច្បាស់ដូចមុន បានត្រឹមជួយការងារស្រាលៗ ក្នុងច្រវ៉ាក់សិប្បកម្មតម្បាញកូនៗ។ ការមិនបោះបង់ជំនាញតម្បាញនេះ ព្រោះវាជាមុខរបរបង្កើតប្រភពប្រាក់ចំណូលប្រចាំរបស់គ្រួសារអ្នកស្រី ក្រៅពីធ្វើស្រែ។ មួយវិញទៀត ជំនាញនេះ ជាមុខរបរចិញ្ចឹមគ្រួសារអ្នកស្រី ច្រើនជំនាន់រួចមកហើយ ដូច្នេះអ្នកស្រី មិនចង់ឱ្យបាត់បង់ឡើយ ។ «សម្រាប់អ៊ំគិតថា ការងារតម្បាញនេះប្រជាជនខ្មែរយើងមួយចំនួនមិនអាចធ្វើបានទេ។ ម្លោះហើយមិនចង់ឱ្យបាត់ប្រពៃណីរបស់ខ្មែរ ពីយាយតាពីមុនមក។ អ៊ីចឹងប្រាប់កូន ឱ្យចេះតែធ្វើទៅបើទោះចំណេញតិច ឬច្រើនក៏ដោយចេះតែធ្វើទៅ បើគេលែងទិញចាំយករកដង្ហើមតទៅទៀត»។ នេះជាសម្ដីជីដូន លនអេង ប្រាប់មកកាន់អ្នកសារព័ត៌មានថ្មីៗ ដែលបានជួបសំណេះសំណាលជាមួយអ្នកស្រី នៅក្នុងលំនៅដ្ឋាន ស្ថិតនៅភូមិស្នួលខ្ពស់ ឃុំតាំងយ៉ាប។ បើតាមអ្នកស្រី លនអេង បច្ចុប្បន្ននេះ តម្លៃហូលកំពុងធ្លាក់ថ្លៃ ខណៈវត្ថុធាតុដើមដូចជា សូត្រ និងពណ៌ជ្រលក់សូត្រ នៅតែតម្លៃដដែល ។ អ្នកស្រី លន អេង មើលមិនឃើញពីអនាគតរបរដូនតានេះឡើយ ដោយសារដង្ហើមនៃរបរនេះ គឺអាស្រ័យលើតម្រូវការលើទីផ្សារ និងការគាំទ្រពីអ្នកនិយមប្រើប្រាស់៕ | តាកែវ៖ តម្បាញជាមុខរបរប្រពៃណីតជំនាន់របស់ជីដូន ម៉េន លនអេង អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ។ មិនអាចត្បាញបានដូចមុន អ្នកភូមិស្នួលខ្ពស់រូបនេះ នៅតែបន្តជំនាញទៅកូនរបស់ខ្លួន ដើម្បីថែរក្សាប្រពៃណីតម្បាញ និងជាប្រភពប្រាក់ចំណូលរបស់គ្រួសារខ្លួន។ អ្នកស្រី លនអេង មើលមិនឃើញពីអនាគតនៃរបរប្រពៃណីនេះឡើយ ដោយសារតម្លៃហូលធ្លាក់ចុះ។ |
EVN, Vietnam's biggest electricity producer and sole distributor, said on Friday that it annually submits to the Ministry of Industry and Trade and localities nationwide plans on preventing floods and coping with potential emergencies facing hydroelectricity plants in flood season, including installation of mobile generators in reservoirs and digital surveillance cameras. EVN made the statement after a big hydropower dam in Laos collapsed, causing severe flooding, and Vietnam's central and northern regions faced some flash floods and landslides recently triggered by Typhoon Son Tinh. The floods and landslides have claimed 29 human lives, left five people missing, injured 26 others, killed many cattle and poultry, and inundated large areas of crops, according to Vietnam's Central Steering Committee for Natural Disaster Prevention and Control. The natural disasters also damaged 15 km of national roads, seven bridges and other transport works, causing losses of some 11.7 million U.S. dollars to national and provincial roads, the Directorate for Roads of Vietnam said on Friday. | HANOI, July 27 (Xinhua) -- The Electricity of Vietnam (EVN), which currently manages 39 hydropower dams across Vietnam, said all of them are absolutely safe. |
លោកបណ្ឌិត ញ៉ែម បូរ៉ាដែន ដែលជាអ្នកនិពន្ធសៀវភៅ កំណត់ហេតុសង្គ្រាម រឿងរ៉ាវសន្តិភាព បានអះអាងថា ដំបូងឡើយថៃ ហើយនឹងខ្មែរក្រហមក៏មិនត្រូវគ្នាដែរ ដោយសារតែខ្មែរក្រហមជួយថៃក្រហម ហើយខ្មែរក្រហមក៏ចូលទៅចាប់អ្នកភូមិថៃទៀត។ លោកបណ្ឌិត ញ៉ែម បូរ៉ាដែន ប៉ុន្តែឆ្នាំ១៩៧៧-១៩៧៨ ខ្មែរក្រហមបានធ្វើសង្គ្រាមជាមួយវៀតណាម។ នៅពេលវៀតណាម បានវាយខ្មែរក្រហមឱ្យបាក់ទ័ពនោះ ថៃ ក៏បារម្ភខ្លាចវៀតណាម នាំយកលិទ្ធិកុម្មុនិស្តចូលដល់ប្រទេសរបស់ពួកគេ។ ដើម្បីទប់ស្កាត់ ចលនាកុម្មុយនិស្ដនេះ ថៃបានយកខ្មែរក្រហម ធ្វើជារបងការពារប្រទេសរបស់ខ្លួន។ លោក ញ៉ែម បូរ៉ាដែន ពន្យល់៖«ថៃគិតថា វៀតណាមមានការគាំទ្រពីសហភាពសូវៀត ហើយកាលនោះ ស្ថិតក្នុងអំឡុងពេលសង្គ្រាមត្រជាក់ មានទ្រឹស្ដីថា កុម្មុនិស្ដកើតនៅឡាវ កើតនៅវៀតណាម ធ្លាក់ដល់ខ្មែរ កើតដល់ថៃ និងកើតក្នុងអាស៊ីអាគ្នេហ៍ ដូច្នេះថៃបារម្ភរឿងនេះ»។ អ្នកនិពន្ធសៀវភៅរូបនេះថា ដោយមានការព្រួយបារម្ភ ខ្លាចវៀតណាមចូលដល់ថៃ ដូច្នេះទើបបានជាថៃបង្ខំចិត្ត គាំទ្រខ្មែរក្រហម បាំងនៅព្រំដែន ដើម្បីទប់កុំឱ្យវៀតណាមនិងសូវៀតឆ្លងបាន។ រូបផ្ដល់ឱ្យដោយលោកបណ្ឌិត ញ៉ែម បូរ៉ាដែន ខណៈពេលលោកសម្ភាសប្រភព «ថៃគិតថា ត្រូវប្រមូលកម្លាំងតស៊ូរបស់ខ្មែរក្រហមទាំងអស់ យកទៅបាំងនៅព្រំដែន ដើម្បីកុំឱ្យឥទ្ធិពលកុម្មុនិស្ដចូលដល់ថៃ។ ថៃគិតថាខ្មែរក្រហម មានកម្លាំងយោធាច្រើនជាងគេ ក្នុងចំណោមចលនាតស៊ូ ហើយខ្មែរក្រហម មានបណ្ដាញផ្ទៃក្នុង តាមភូមិតាមឃុំទៀត»។ នេះជាការអះអាងរបស់លោក បូរ៉ាដែន។ ដើម្បីជ្រាបច្បាស់ សូមអស់លោកលោកស្រី ស្ដាប់បទសម្ភាសរវាងកញ្ញា ប៉ូ សាគុន ជាមួយលោកបណ្ឌិត ញ៉ែម បូរ៉ាដែន អ្នកនិពន្ធសៀវភៅ កំណត់ហេតុសង្គ្រាម រឿងរ៉ាវសន្តិភាព ដែលបានកត់ត្រាអំពីមូលហេតុដែលថៃយកខ្មែរក្រហម ធ្វើរបងការពារទឹកដីខ្លួន៖ | ភ្នំពេញ៖ ថៃគាំទ្រនិងជួយដល់ខ្មែរក្រហម ដើម្បីឱ្យខ្មែរក្រហម ធ្វើជារបងទប់ស្កាត់វៀតណាម និងសូវៀត កុំឱ្យនាំយកលិទ្ធិកុម្មុនិស្ដ ចូលប្រទេសរបស់ពួកគេ។ ទោះជាយ៉ាងណា នៅទីបំផុត ថៃមើលឃើញថា ខ្មែរក្រហមអស់ប្រយោជន៍សម្រាប់ខ្លួន។ |
ឋានៈស្វយ័តរបស់តំបន់កាស្មៀដែលមានអស់រយៈពេល៧ទសវត្សរ៍មកហើយនោះ ត្រូវបានប្រធានាធិបតីឥណ្ឌាចេញក្រិត្យដកវិញនៅថ្ងៃទី៥ ខែសីហាកន្លងទៅ។ មុនការឋានៈស្វយ័តនេះ ទឹកដីកាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា ត្រូវបានបិទទាំងស្រុង ដោយប្រជាជនកាស្មៀ ត្រូវបង្ខំឲ្យស្ថិតក្នុងការផ្ទះរបស់ពួកគេ ប្រព័ន្ធអ៊ីនធឺណិត និងទូរសព្ទជាដើមត្រូវបានកាត់ផ្ដាច់ ខណៈក្រុងញូវដេលីបានបញ្ជូនទ័ពបន្ថែមខ្ទង់៧ម៉ឺននាក់ឯណោះ។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលជាតិនិយម នារិន្ទ្រា ម៉ូឌី បានសាទរនឹងការដកស្វ័យភាពពីតំបន់កាស្មៀនេះ ហើយចាត់ទុកជាព្រឹត្តិការណ៍ ជាការប្រមូលជនជាតិឥណ្ឌាតែមួយដើម្បីសម្រេចក្ដីសុបិនរបស់ប្រជាជនកាស្មៀ។ ការដកឋានៈនេះ ត្រូវបានសភាឥណ្ឌាអនុម័ត ដែលការណ៍នឹងបើកផ្លូវឲ្យរដ្ឋាភិបាលលោក ម៉ូឌី អាចគ្រប់គ្រងទឹកដីដែលមានជនមូស្លីមភាគច្រើននេះដោយផ្ទាល់។ នៅលើ Twitter របស់ខ្លួន លោក ម៉ូឌី ហៅការសម្រេចចិត្តរបស់សភាជារឿងពិសេសក្នុងប្រជាធិបតេយ្យសភានិយមនៅឥណ្ឌា។ រដ្ឋាភិបាលឥណ្ឌាសប្បាយចិត្ត ព្រោះអាចចាត់ចែងកិច្ចការនៅកាស្មៀរបានដោយផ្ទាល់។ ប៉ុន្តែចិន និងប៉ាគីស្ថានឯណោះមិនសប្បាយចិត្តឡើយ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន អ៊ីមរ៉ាន ខាន់ នៅថ្ងៃទី៦ ខែសីហា ប្រកាសថា លោកនឹងតវ៉ាការសម្រេចចិត្តរបស់ឥណ្ឌា និងយកបញ្ហាទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។ លោក ខាន់ បានចោទឥណ្ឌា ថា បំពានច្បាប់អន្តរជាតិដើម្បីតែរបៀបវារៈប្រឆាំងឥស្លាម។ យោធាប៉ាគីស្ថាន ក៏ប្រកាសគាំទ្រប្រជាជនកាស្មៀរក្នុងកាលៈទេសៈនេះដែរ។ ចិនដែលកំពុងគ្រប់គ្រងផ្នែកមួយនៃទឹកដីកាស្មៀរដែរនោះ ក៏រិះគន់ក្រុងញូវដេលីដែរ។ អ្នកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន ចោទឥណ្ឌាចំៗថា បានបំពានអធិបតេយ្យរបស់ចិនតាមរយៈការផ្លាស់ប្ដូរច្បាប់ក្នុងស្រុករបស់ខ្លួនដោយឯកតោភាគី។ សម្រាប់ចិន អ្វីដែលមិនពេញចិត្តខ្លាំងនោះ គឺឥណ្ឌាបានដាក់ទឹកមួយផ្នែកនៃរដ្ឋកាស្មៀរដែលមានពុទ្ធសាសនិកភាគច្រើនជាទឹកដីសហព័ន្ធ។ ប៉ុន្តែឥណ្ឌាបានប្រាប់វិញហើយថា នេះជាបញ្ហាផ្ទៃក្នុងរបស់ខ្លួន។ បច្ចុប្បន្ននេះ ប៉ាគីស្ថាន និងចិនកំពុងតែមានបញ្ហាព្រំដែនជាមួយឥណ្ឌាមិនដាច់ស្រេច ហើយនៅអតីតកាល ក៏មានផ្ទុះសង្គ្រាមផងដែរ។ ចំណែកទឹកដីកាស្មៀរ គឺជាទីតាំងប្រទាញប្រទង់ដ៏ហិង្សាមួយដែលត្រូវបានខណ្ឌចែកដោយតំបន់ត្រួតត្រារវាងប៉ាគីស្ថាន និងឥណ្ឌា ខណៈចិនវិញដែលគ្រប់គ្រងទឹកដីរដ្ឋនេះមួយចំណែកដែរនោះ មិនមានបញ្ហាអ្វីទេ។ ចំណាត់ការរបស់ឥណ្ឌាពេលនេះ ទំនងជាបញ្ឆេះហិង្សានៅកាស្មៀរកាន់តែខ្លាំងមិនខាន៕ | រដ្ឋាភិបាលជាតិនិយមហិណ្ឌូនៅឥណ្ឌា នៅថ្ងៃទី៦ ខែសីហា បានបង្ហាញការត្រេកជាពន់ពេកចំពោះការដកឋានៈតំបន់កាស្មៀរ ជាទឹកដីស្វយ័ត ហើយដែលអនុញ្ញាតឲ្យក្រុងញូវដេលីគ្រប់គ្រងទឹកដីនេះដោយផ្ទាល់ដូចតំបន់ផ្សេងទៀតដែរ។ ប៉ុន្តែចិន និងប៉ាគីស្ថាន ដែលគ្រប់គ្រងផ្នែកខ្លះនៃកាស្មៀរដែរនោះ បានរិះគន់ការសម្រេចចិត្តរបស់ឥណ្ឌា និងចាត់ទុកជាទង្វើខុសច្បាប់ទៀតផង។ ប៉ាគីស្ថាន ក៏មានគម្រោងយកបញ្ហានេះទៅឲ្យក្រុមប្រឹក្សាសន្តិសុខដោះស្រាយផងដែរ។ |
អ្នកស្រី ឱ វណ្ណឌីន លើកឡើងពីការប្រឹងប្រែងរបស់រដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និង អាជ្ញាធរមូលដ្ឋាននាពេលនេះ គឺដើម្បីឆ្លើយតបទៅនឹងអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិមួយចំនួន ដែលរិះគន់រដ្ឋាភិបាលកម្ពុជាថា មិនបានយកចិត្តទុកដាក់លើពលករខ្មែរជាប់គាំងតាមព្រំដែនកម្ពុជា-ថៃ។ ទន្ទឹមនឹងការលើកឡើងពីគុណសម្បត្តិរបស់រដ្ឋាភិបាល អ្នកស្រី បានបង្ហាញការទើសចិត្តថា ក្រៅតែពីចាំរិះគន់ អង្គការសង្គមស៊ីវិលទាំងនោះ មិនបានចុះជួយប្រជាពលរដ្ឋជាក់ស្តែងឡើយ។ ក្នុងឱកាសនាំយកអំណោយរបស់រដ្ឋាភិបាល ទៅជូនលោកយាយម្នាក់វ័យ១០២ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅខេត្តកំពង់ធំ អ្នកស្រី ឱ វណ្ណឌីន ដែលត្រូវបានចាត់តាំងឲ្យធ្វើជាអ្នកទទួលខុសត្រូវលើការចាក់វ៉ាក់សាំងទូទាំងប្រទេស បានថ្លែងដូច្នេះថា៖«ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន អត់ដែលបានសម្រាកទេ។ ពួកគាត់ បំពេញភារកិច្ច ដោយមិនគិតពីការនឿយហត់អ្វីទាំងអស់ ហើយរហូតដល់អ្នកខ្លះ គាត់ប្រឹងធ្វើការរហូតដល់ឆ្លងទាំងខ្លួនគាត់ទៅទៀត។ តែអស់លោក អង្គុយនៅ [ក្នុងបន្ទប់] ម៉ាស៊ីនត្រជាក់ទេណា។ អស់លោក អត់មានបានចុះមកជួយជាមួយប្រដាពលរដ្ឋ អត់បានមកជួយចាត់ចែងបែបណា បែបណាទេ។ អស់លោក អង្គុយតែប្រជុំទេ ហើយប្រជុំហ្នឹង បើប្រជុំត្រូវអត់អីទេ ពេលខ្លះប្រជុំអត់ត្រូវទៅទៀត»។ មួយរយៈចុងក្រោយនេះ ជាពិសេសនៅចុងខែកក្កដា និងឈានចូលដើមខែសីហា ឆ្នាំ២០២១ ពលករខ្មែរនៅថៃ បានសម្រុកចូលកម្ពុជាវិញ ស្របពេលថៃ កំពុងផ្ទុះជំងឺកូវីដ-១៩យ៉ាងខ្លាំង។ ដោយសារព្រំដែនកម្ពុជា-ថៃ នៅបន្តបិទ ពលករខ្មែរទាំងនោះ បានជាប់គាំងមួយរយៈពេលខ្លីនៅតាមព្រំដែន។ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ តាមរយៈសារជាសំឡេង សម្តេច ហ៊ុន សែន បានបញ្ជាឲ្យអភិបាលខេត្តទាំងអស់ ដែលនៅជាប់តាមព្រំដែនថៃ រៀបចំទទួលពលករខ្មែរទាំងនោះ និងរៀបចំកន្លែងឲ្យពួកគេ ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ មុនអនុញ្ញាតឲ្យពួកគេ ចេញទៅស្រុកកំណើតរៀងៗខ្លួន។ អ្នកស្រី ឱ វណ្ណឌីន និយាយថា ការវែកញែករបស់អ្នកស្រីខាងលើ គឺដើម្បីឲ្យអ្នក ដែលរិះគន់រដ្ឋាភិបាលអំពីពលករខ្មែរជាប់គាំងនៅតាមព្រំដែន យល់ឲ្យបានច្បាស់។ អ្នកស្រី ហ៊ានអះអាងថា គ្មានអ្នកណាម្នាក់ យកចិត្តទុកដាក់លើពលករខ្មែរ ជាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ។ អ្នកស្រី បកស្រាយថា មុនអនុញ្ញាតឲ្យពលករខ្មែរចូលកម្ពុជា និងវិលទៅកាន់ផ្ទះរៀងៗខ្លួន អាជ្ញាធរ ត្រូវពិនិត្យសុខភាព និងធ្វើតេស្តរកវីរុសកូវីដ-១៩សិន។ អ្នកស្រី បន្តថា បើអនុញ្ញាតឲ្យពលករ ចូលកម្ពុជាវិញតែម្តង ដោយមិនឆ្លងកាត់ការពិនិត្យសុខភាព និង ការធ្វើតេស្តឲ្យបានច្បាស់ជាមុនទេ គឺអាចបង្កមហន្តរាយដល់កម្ពុជា ដោយសារការរាលដាលជំងឺកូវីដ-១៩ ជាពិសេសជំងឺកូវីដ-១៩ប្លែងខ្លួនប្រភេទថ្មី។ អ្នកស្រី បន្ថែមថា ការពិនិត្យសុខភាព និងការធ្វើតេស្តពលករ មុនអនុញ្ញាតឲ្យពួកគេចូលកម្ពុជា មិនមែនជាការរំលោភសិទ្ធិមនុស្សទេ។ អ្នកសី ហៅអ្នករិះគន់ទាំងនោះ ថារិះគន់ ដោយមិនបានមើលការងារបច្ចេកទេសក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ អ្នកស្រី សំដៅទៅកាន់អ្នករិះគន់ថា៖«ចេះតែរកលេស ចេះតែរករឿង លើកឡើងដោយមិនមើលទិដ្ឋភាពជាក់ស្តែង»។ បច្ចុប្បន្ន កម្ពុជា មិនត្រឹមតែមានជំងឺកូវីដ-១៩ប្រភេទធម្មតានោះទេ ដោយជំងឺកូវីដ-១៩ប្លែងខ្លួនប្រទេសដែលតា (Delta) ក៏បានចូលមកដល់ដែរ។ កម្ពុជា រកឃើញករណីឆ្លងជំងឺកូវីដ-១៩ប្រភេទដែលតានេះជាង៤០០ករណីហើយ។ គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ-១៩ជិត៨ម៉ឺននាក់នៅកម្ពុជា បានជាសះស្បើយវិញ និងអ្នកស្លាប់ជាង១៦០០នាក់។ កម្ពុជា នៅសល់អ្នកជំងឺកូវីដ-១៩ជាង៣៦០០នាក់ ដែលកំពុងសម្រាកព្យាបាល៕ | អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ព្យាយាមរំលេចពីការប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់រដ្ឋាភិបាល ជាពិសេសក្រុមគ្រូពេទ្យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឲ្យអ្នករិះគន់បានឃើញ ខណៈអ្នកស្រី សង្កេតឃើញពួកគេ ចាំតែអង្គុយរិះគន់ ដោយមិនមើលពីការប្រឹងប្រែងរបស់រដ្ឋាភិបាល។ |
គ្រឿងស្រវឹង មនុស្សជាច្រើនគិតថាការផឹកស្រាក្នុងបរិមាណតិចតួចនឹងមិនប៉ះពាល់ដល់សុខភាពទេ ប៉ុន្តែក៏អាចជំរុញចរាចរឈាម សម្អាតកាកសំណល់ផ្សេងៗ ជួយថែរក្សាសុខភាពផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការយល់ខុសដ៏គ្រោះថ្នាក់នេះនឹងធ្វើឱ្យរាងកាយត្រូវខាតបង់ ប្រសិនបើវាត្រូវបានផឹកចូលទៅ ជាពិសេសសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។ ព្រោះបន្ទាប់ពីជាតិអាល់កុលចូលក្នុងខ្លួន វានឹងបង្កើនបន្ទុកបន្សាបជាតិពុលលើថ្លើម ប៉ះពាល់ដល់សុខភាពសរសៃឈាម ធ្វើឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់។ អ្នកដែលមានជាតិស្ករក្នុងឈាមខ្ពស់ មិនគួរប៉ះភេសជ្ជៈនេះនៅពេលយប់ទេ បើមិនដូច្នេះទេ វានឹងធ្វើឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ បណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ។ ទឹកផ្លែឈើ ផ្លែឈើសម្បូរជាតិសរសៃ ប៉ុន្តែនៅពេលដែលវាកិនចូលទៅក្នុងទឹក ជាតិសរសៃនឹងបាត់បង់។ ទឹកផ្លែឈើ ឬទឹកបន្លែត្រូវបានកែច្នៃក្នុងទម្រង់រាវ ដូច្នេះពេលវេលាស្រូបយកលឿនជាងមុន ហើយការឆ្លើយតបជាតិស្ករក្នុងឈាមក៏លឿនផងដែរ ដែលមិនល្អសម្រាប់ស្ថានភាព។ ក្នុងករណីដែលអ្នកកើតជំងឺទឹកនោមផ្អែមចង់ញ៉ាំផ្លែឈើមិនគួរកែច្នៃជាទឹកផ្លែឈើទេ តែគួរញ៉ាំទាំងមូល។ ការទទួលទានវិធីនេះនឹងនាំមកនូវប្រសិទ្ធភាពកាន់តែប្រសើរសម្រាប់សុខភាពផងដែរ។ ភេសជ្ជៈហ្គាស ទោះបីជាទឹកឆ្អិនមានអត្ថប្រយោជន៍ចំពោះសុខភាពក៏ដោយ វាមានរសជាតិឈ្ងុយឆ្ងាញ់ តិចជាងភេសជ្ជៈហ្គាស។ ទោះជាយ៉ាងណាក៏ដោយ ការផឹកទឹកដែលមានជាតិហ្គាសក្នុងរយៈពេលយូរអាចនាំឱ្យមានការប្រមូលផ្តុំជាតិខ្លាញ់ក្នុងរាងកាយយ៉ាងងាយស្រួល។ ជាការពិត ក្រៅពីធ្វើឱ្យរាងកាយធាត់ វាក៏បង្កការគំរាមកំហែងដល់សុខភាពទៀតផង។ ភេសជ្ជៈហ្គាសមានផ្ទុកជាតិស្ករច្រើន អ្នកដែលមានជាតិស្ករក្នុងឈាមខ្ពស់ផឹកនឹងធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើង ប៉ះពាល់ដល់ស្ថេរភាពនៃជាតិស្ករក្នុងឈាម។ លើសពីនេះទៅទៀត ភេសជ្ជៈដែលមានជាតិហ្គាសក៏ប៉ះពាល់ដល់ការស្រូបយកជាតិកាល់ស្យូមរបស់រាងកាយ និងប៉ះពាល់ដល់សុខភាពឆ្អឹងផងដែរ។ ដូច្នេះហើយ មនុស្សជាមធ្យមគួរផឹកតែក្នុងបរិមាណតិចតួចប៉ុណ្ណោះ៕ ត្រួតពិនិត្យដោយ www.health.com.kh | ទឹកគឺជាសារធាតុសំខាន់សម្រាប់ជីវិតមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ មិនមែនទឹកគ្រប់ប្រភេទសុទ្ធតែល្អសម្រាប់រាងកាយនោះទេ។ ទឹកប្រភេទនេះ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងយ៉ាងឆាប់រហ័ស ចាស់មុនអាយុ ជាពិសេសការផឹកវានៅពេលយប់។ សូម្បីតែមនុស្សដែលមានសុខភាពល្អក៏គួរតែនៅឱ្យឆ្ងាយដែរ។ |
តាមរយៈសេចក្តីជូនដំណឹង ដែលចេញនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ព្រះអង្គ មានសង្ឃដីកា យ៉ាងដូច្នេះថា «ករណីព្រះតេជគុណ អស់លោក លោកស្រី មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មិនទទួលខុសត្រូវចំពោះការបង្កកប្រាក់ខែរបស់ខ្លួនឡើយ»។ មិនត្រឹមតែចេញសេចក្តីជូនដំណឹងទេ ព្រះអង្គ នៅបង្ហោះសារលើគណនីហ្វេសប៊ុករបស់ព្រះអង្គថែមទៀត ជំវិញរឿងនេះ ដោយព្រះអង្គ បានសរសេរអមជាមួយនឹងសេចក្តីជូនដំណឹងបែបនេះថា «មានងារហើយ សូមមកបំពេញការងារផង កុំយកតែតួនាទី មិនមកបំពេញកាតព្វកិច្ចការងារនោះ មិនល្អសោះឡើយ»។ ព្រះតេជគុណ ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ប្រាប់សារព័ត៌មានថ្មីៗថា មិនមានព្រះសង្ឃ និងមន្ត្រីណា មិនបំពេញកាតព្វកិច្ចនោះទេ។ លោក បកស្រាយថា ព្រះអង្គ ឃី សុវណ្ណរតនា ចេញសេចក្តីជូនដំណឹងនេះ គឺជាការដាស់តឿនព្រះសង្ឃនិងមន្ត្រី ឲ្យចូលធ្វើការ ព្រោះពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ទើបនឹងបើកបវេសនកាលឡើងវិញ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០។ អ្នកនាំពាក្យរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា «សាលាឈប់សម្រាក ហើយឥឡូវចូលរៀនវិញ អ៊ីចឹង ព្រះអង្គគ្រាន់តែដាស់តឿន»៕ | ព្រះតេជគុណ ធម្មឃោសាចារ្យ ឃី សុវណ្ណរតនា សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានចេញសេចក្តីជូនដំណឹងមួយ ប្រគេននិងជូនទៅព្រះសង្ឃ និង គ្រហស្ថ ដែលជាគ្រូបង្រៀន និងជាមន្ត្រីនៃសាកលវិទ្យាល័យនេះ ឲ្យមានវត្តមាននៅកន្លែងការងារ និងត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនតាមច្បាប់កំណត់។ |
ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានឲ្យដឹងថា លោកបានសិក្សារស្រាវជ្រាវលើ៩ខេត្ត- ក្រុង ដោយសម្ភាសពលរដ្ឋ១០០០នាក់ ហើយបានរកឃើញថាស្ថានភាពកម្ចីមានលក្ខណៈល្អ។ លោកបន្តថា ចំពោះករណីមិនប្រក្រតីមានត្រឹមតែ១ភាគរយប៉ុណ្ណោះ។ លោកបន្តថា អាជ្ញាធរក៏មិនបានចូលរួមជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការទារបំណុលពីពលរដ្ឋដូចពេលកន្លងមកនោះទេ។ លោកបាននិយាយថា៖«ការព្រួយបារម្ភរបស់សង្គមស៊ីវិល ជាទិដ្ឋភាពនយោបាយច្រើនជាង មិនមែនជាទិដ្ឋភាពសង្គមទេ ព្រោះកាលណាសង្គម គេយក៥០បូក១។ បើមានបញ្ហា ៥០បូក១ អាហ្នឹងបានមានបញ្ហាចោទ តែបើ១ភាគរយ ហើយយើងយកមក...ដូចឧបមាថា ឥឡូវគាត់មាន២៨នាក់ មានបញ្ហាក្នុងចំណោម ២,៥លាននាក់ អាហ្នឹងវាជាស្អី។ អាហ្នឹងវាអត់ត្រូវទេ សូមឲ្យសិក្សា ផ្អែកលើវិទ្យាសាស្ត្រផង ហើយកុំយកចំណុចនេះទៅវាយគេ»។ លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ បានបញ្ជាក់ជំហរថា អង្គការលីកាដូ និងសមាគមធាងត្នោត ជាអង្គការក្រៅរដ្ឋាភិបាលដោយមិនរកប្រាក់កម្រៃ និងមិនបានធ្វើការបម្រើឲ្យបក្សនយោបាយណាមួយនោះទេ។ លោកបន្តថា ការរកឃើញនេះជាចំណុចចាប់ផ្ដើមក្នុងការជួយជំរុញដល់ស្ថាប័នពាក់ព័ន្ធ សិក្សាឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីកុំឲ្យមានករណីអវិជ្ជមានណាមួយកើតមានឡើង ដែលអាចជួយរដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍសង្គមប្រកបដោយតម្លាភាព និងចីរភាព។ លោកបន្ថែមថា ករណីសិក្សាពីរឿងឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុនេះ ក៏គ្មានចេតនាបង្ខូចកេរ្តិ៍ឈ្មោះ ឬវាយប្រហាទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្តុនៅកម្ពុជាដែរ ពោលគឺគ្រាន់តែចង់ជំរុញឲ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់បន្ថែមលើពលរដ្ឋដែលងាយរងគ្រោះ ជាពិសេសកសិករក្នុងប្រទេសកម្ពុជា ដោយឈរលើគោលការណ៍ស្តីពី «ការវិនិយោគ ត្រូវផ្សារភ្ជាប់នឹងសិទ្ធិមនុស្ស» ប៉ុណ្ណោះ។ លោកបាននិយាយថា៖«របាយការណ៍នេះមិនបានឆ្លុះបញ្ចាំងឲ្យអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទាំងប្រទេសនោះទេ។ របាយការណ៍នេះគ្រាន់តែរំលេចនូវបញ្ហាដែលអង្គការលីកាដូ និងសមាគមធាងត្នោត យើងបានរកឃើញនៅតំបន់គោលដៅ ដែលមាន១០ឃុំ ហើយ ៤ ខេត្ត ១រាជធានី។ ហើយរបាយការណ៍នេះក៏មិនបានផ្តល់ផលប្រយោជន៍អ្វីដល់អង្គការទាំងពីរនោះទេ គឺយើងចង់ឲ្យប្រជាពលរដ្ឋទទួលបានជីវភាពធូរធា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានផលចំណេញ ប្រកបដោយចីរភាពតែប៉ុណ្ណោះ»។ កាលពីពេលថ្មីៗនេះ អង្គការលីកាដូ និងសមាគមធាងត្នោត បានចេញផ្សាយរបាយការណ៍មួយដែលមានចំណងជើងថា «ការធ្វើឱ្យខូចខាតទ្រព្យដាក់បញ្ចាំ៖ ការបាត់បង់ដីធ្លី និងការរំលោភបំពានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា» ដែលអង្គការទាំងពីរបានរកឃើញថា មានហានិភ័យដ៏គួរឱ្យព្រួយបារម្ភ គឺ ពលរដ្ឋបានជំពាក់បំណុល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើនវ័ណ្ឌក ហើយបានជំរុញឲ្យពួកគេទៅខ្ចីប្រាក់ពីអ្នកចងការប្រាក់ឯកជនបន្ថែមទៀត ដើម្បីយកប្រាក់ទៅសងបំណុលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលធ្វើឲ្យទំហំបំណុលកាន់តែធ្ងន់ធ្ងរឡើង ហើយបណ្ដាលឲ្យកូនៗពួកគេឈប់រៀន ដើម្បីរកប្រាក់ជួយដោះបំណុលទាំងនោះ។ លើសពីនេះ គ្រួសារទាំងមូលត្រូវកាត់បន្ថយការទទួលទានម្ហូបអាហារ ដែលមិនមានជីវជាតិគ្រប់គ្រាន់ ដើម្បីសន្សំប្រាក់ដោះបំណុល៕ | លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការលើកឡើងរបស់សង្គមស៊ីវិលជំវិញករណីពលរដ្ឋជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជាការលើកឡើងបែបនយោបាយ។ លោក បានលើកឡើងបែបនេះក្នុងកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «ដំណើរប្រព្រឹត្តទៅ និងភាពជាដៃគូនៃសេវាកម្មធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» នាថ្ងៃទី២៨ ខែសីហានេះ។ |
ពោធិ៍សាត់៖ ការធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ នៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហាក់មានដំណើរការល្អ ខណៈអាជ្ញាធរបានខ្នះខ្នែងជំរុញ និងបានផ្សព្វផ្សាយការផ្ដល់សេវាជូនពលរដ្ឋនៅតាមមូលដ្ឋាន។ លោក ឈឹម ពៅ មេប៉ុស្ដិ៍ឃុំអន្លង់ត្នោត បានឱ្យដឹងថា មានពលរដ្ឋ ជាង ២០០០ គ្រួសារហើយដែលបានធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ រួចរាល់ ដោយសល់តែពលរដ្ឋ២៧គ្រួសារប៉ុណ្ណោះ។ បើតាម លោក ឈឹម ពៅ ការផ្ដល់សេវាសៀវភៅស្នាក់ និងសៀវភៅគ្រួសារ នៅក្នុងឆ្នាំ២០២២នេះ ល្អប្រសើរជាងឆ្នាំមុន ដោយសារពលរដ្ឋបានយល់ដឹង និងមកធ្វើច្រើន តាមរយៈការផ្សព្វផ្សាយរបស់អាជ្ញាធរ។«យើងតែងចុះផ្សព្វផ្សាយតាមកម្មវិធីនានា ដែលឃុំបានរៀបចំ ដើម្បីឱ្យពួកគាត់ (ពលរដ្ឋ) ងាយស្រួលដឹងព័ត៌មាន និងយល់ដឹង»។ នេះជាការបញ្ជាក់របស់ លោក ឈឹម ពៅ ដែលបន្ថែមថា ពលរដ្ឋមិនទាន់មកធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ដោយសារចាស់ជរា នៅតែខ្លួនមួយ និងខ្លះឯកសារពាក់ព័ន្ធខុសជាដើម។ ទោះយ៉ាងណា មេប៉ុស្ដិ៍រូបនេះ បន្តជំរុញឱ្យពលរដ្ឋរួសរាន់ មកធ្វើសៀវភៅស្នាក់ និងសៀវភៅគ្រួសារ ឱ្យបានគ្រប់គ្នា ព្រោះងាយប្រើប្រាស់ក្នុងកិច្ចការដែលត្រូវប្រើចាំបាច់។ ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូ ខាងក្រោមដូចតទៅ៖ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) ។ | ដោយ៖ យុវជនឃុំអន្លង់ត្នោត |
«View Image» នាពេលកន្លងមក អនុញ្ញាតឲ្យអ្នករុករក អាចពង្រីករូបភាពបានធំ និងបន្តយកទៅប្រើប្រាស់។ ប៉ុន្តែគោលការណ៍ថ្មីនេះ នឹងធ្វើឲ្យអ្នកប្រើប្រាស់មានភាពស្មុគស្មាញចំពោះការយករូបភាពដែលមានកម្មសិទ្ធិបញ្ញា។ Google ព្យាយាមឆ្លើយតបទៅនឹងការទាមទាររបស់អ្នកថតរូប និងស្ថាប័នសារព័ត៌មានទាក់ទងនឹងការ លួចរូបរបស់ពួកគេ តាមរយៈក្រុមហ៊ុនរុករកដ៏ធំមួយនេះ។ បើតាម Google ការចូលទៅមើលរូបក្នុងវ៉ិបសាយ ក៏អាចធ្វើឲ្យវ៉ិបសាយទាំងនោះ ទទួលបានចំណាយពីពាណិជ្ជកម្មផងដែរ។ នៅក្រោមរូបនីមួយៗ Google បានបញ្ជាក់ថាពីកម្មសិទ្ធិបញ្ញារបស់រូបទាំងនោះ (Images may be subject to copyright)៕ | ក្រុមហ៊ុន Google ទើបតែដកចេញប៊ូតុង «View Image» នៅក្នុងប្រអប់រុករក «Search» រូបភាពរបស់ខ្លួន ដើម្បីទប់ស្កាត់ការលួចយករូបទៅប្រើប្រាស់ដែលរំលោភកម្មសិទ្ធិបញ្ញា។ Google បានបញ្ជាក់ថា ការផ្លាស់ប្តូរថ្មីនេះ គឺដើម្បីផ្សារភ្ជាប់រវាងអ្នកប្រើប្រាស់ ទៅនឹងប្រភពវ៉ិបសាយផ្ទាល់។ |
បទបញ្ជាដែលចុះហត្ថលេខាដោយឧត្តមសេនីយ៍ Jirapat Phumjit ស្នងការរងប៉ូលិសប្រចាំក្រុងបាងកក មានគោលដៅពង្រឹងសុវត្ថិភាពសាធារណៈនៅក្នុងទីក្រុង។ ការបើកបរនៅតាមផ្លូវសំខាន់ៗចំនួន៨ នៅបាងកក ដំបូងឡើយ ត្រូវបានកំណត់លឿនបំផុត៨០គីឡូម៉ែត្រក្នុង១ម៉ោង ប៉ុន្តែបទបញ្ជាថ្មី កាត់បន្ថយមកត្រឹម៥០គីឡូម៉ែត្រក្នុង១ម៉ោង។ នារយៈពេលចុងក្រោយនេះ រដ្ឋាភិបាលថៃខិតខំពង្រឹងការអនុវត្តច្បាប់ចរាចរណ៍យ៉ាងខ្លាំង ជាពិសេសនៅតាមបណ្តាផ្លូវដែលមានសាលារៀន មន្ទីរពេទ្យ និងទីតាំងដែលសម្បូរណ៍ភ្ញៀវទេសចរ។ កាម៉េរាសុវត្ថិភាព CCTV ត្រូវបានបំពាក់នៅតាមបណ្តាផ្លូវក្នុងទីក្រុងបាងកក ដើម្បីតាមដានសកម្មភាពបើកបរបំពាន មុននឹងឈានដល់ការពិន័យ ដាក់ទោស៕ | អាជ្ញាធរប៉ូលិសថៃ បានផ្សព្វផ្សាយសេចក្តីណែនាំថ្មីទាក់ទងនឹងល្បឿនបើកបរនៅតាមបណ្តាផ្លូវក្នុងក្រុងបាងកក។ បើតាមការផ្សាយរបស់ Royal Gazette ល្បឿនលឿនបំផុតត្រូវបានកាត់បន្ថយមកត្រឹមតែ៥០គីឡូម៉ែត្រក្នុង១ម៉ោងប៉ុណ្ណោះ។ |
ចំពោះកត្តាប្រឈមនឹងជំងឺនោះវិញមានដូចជា៖ - ញ៉ាំអាហារសម្បូរជាតិប្រូតេអ៊ីនច្រើន - ញ៉ាំប្រៃពេក - កង្វះការហាត់ប្រាណ - របបអាហារមិនត្រឹមត្រូវ - ញ៉ាំគ្រឿងស្រវឹងច្រើនពេក - របៀបរស់នៅបែបស៊ីដេកៗ - ស្ត្រេស - កង្វះការសម្រាក ឬគេងមិនបានគ្រប់គ្រាន់ - ហ្សែន ជំងឺរលាកសន្លាក់ហ្គោដមិនសូវខុសគ្នានឹងជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម គ្រួសក្នុងតម្រងនោម និងជំងឺផ្សេងៗទៀតប៉ុន្មានឡើយ។ រោគសញ្ញាដំបូងរបស់ជំងឺរលាកសន្លាក់ប្រភេទនេះច្រើនតែជាការឈឺចាប់ និងហើមនៅសន្លាក់ម្រាមមេដៃ។ ដូច្នេះបើសិនជាអ្នកមានអាការៈបែបនេះមែន ចូរស្វែងរកការព្យាបាលពីគ្រូពេទ្យភ្លាមទៅ។ ទោះបីជាយ៉ាងណាក៏ដោយ រឿងដែលល្អនោះគឺថា មានវិធីច្រើនណាស់ដែលអាចជួយបង្ការកុំឲ្យមានរោគសញ្ញារបស់ជំងឺនេះបានតាមបែបធម្មជាតិ ហើយអ្វីដែលខ្ញុំនឹងលើកមកបង្ហាញនេះ គឺការទទួលទានផ្លែប៉ោម ព្រោះវាក៏អាចជួយបំបាត់រោគសញ្ញាជំងឺនេះបានដែរ។ ផ្លែប៉ោមមានសារធាតុ Malic Acid នៅក្នុងសំបករបស់វា។ សារធាតុនេះគឺជាប្រភេទអាស៊ីត ប៉ុន្តែមិនមែនអាស៊ីតទាំងអស់សុទ្ធតែអាក្រក់ចំពោះសុខភាពឡើយ។ Malic Acid ធ្វើការបានល្អដូចគ្នានឹងទឹកក្រូចឆ្មារដែរ ហើយពេលខ្លះក៏មានប្រយោជន៍ច្រើនជាងផងដែរ ជាពិសេសការកាត់បន្ថយអាការៈឈឺចាប់នៃជំងឺរលាកសន្លាក់ហ្គោដតែម្តង។ ដោយសារតែ រាងកាយមនុស្សម្នាក់ៗមិនមានសារធាតុគីមីក្នុងខ្លួនដូចៗគ្នានោះ ដូច្នេះខ្ញុំសូមណែនាំឲ្យបងប្អូនញ៉ាំផ្លែប៉ោមមួយថ្ងៃមួយផ្លែ និងមួយថ្ងៃទៀតផ្លែចេកមួយផ្លែ។ ទោះបីជាយ៉ាងណាក៏ដោយ ការទទួលទានផ្លែប៉ោម បងប្អូនអាចញ៉ាំបានច្រើនរបៀប និងទម្រង់។ យើងអាចញ៉ាំតែឯង ឬញ៉ាំជាមួយផ្លែឈើ ឬអាហារផ្សេងៗទៀតបាន៕ ត្រួតពិនិត្យដោយ www.health.com.kh | ជំងឺរលាកសន្លាក់ហ្គោដកើតឡើងដោយសារតែការរំលាយសារធាតុអាស៊ីតអ៊ុយរិកក្នុងឈាមខុសប្រក្រតី ដែលជាហេតុនាំឲ្យវាបង្កជាការរលាកក្នុងសន្លាក់បាន។ សន្លាក់ដែលរងប៉ះពាល់បំផុតនោះមានដូចជា ជង្គង់ កែងដៃ ក ត្រចៀក កដៃ កែងជើង ឆ្អឹងតូចៗក្នុងប្រអប់ជើង។ ចំពោះអាការៈរបស់វាគឺឡើងកំពកដុំៗនៅសន្លាក់នោះ ហើយពេលខ្លះចេញជាអាការៈឈឺចាប់ខ្លាំង ហើម និងតឹងនៅសន្លាក់នោះតែម្តង។ |
ចំពោះមុខមេដឹកនាំបណ្ដាប្រទេសតូចធំក្នុងកិច្ចប្រជុំលើកទី៧៣ មហាសន្និបាតអង្គការសហប្រជាជាតិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមផ្ដាច់ជំនួយឲ្យប្រទេសណាដែលមិនជួយអាមេរិកវិញ។ ជាមួយនឹងកាអះអាងថា អាមេរិកជាប្រទេសផ្ដល់ជំនួយធំជាងគេរបស់ពិភពលោក លោក ត្រាំ បានបង្ហាញការអាក់អន់ចិត្តព្រោះមានប្រទេសមិនច្រើនឡើយដែលបានជួយអាមេរិកវិញនោះ។ តែលោកមិនបាននិយាយថា ជួយតាមរបៀបណាឡើយ។ ក្នុងសុន្ទរកថាជាង៣០នាទី លោក ត្រាំ បាននិយាយពីប្រធានបទសំខាន់ជាច្រើន ជាពិសេសនយោបាយដែលគិតពីប្រយោជន៍របស់អាមេរិកមុនគេ និងការរក្សាតួនាទីរបស់អាមេរិកក្នុងនាមជាមហាអំណាច។ ដោយសារតែមិនពេញចិត្តប្រទេសដែលមិនជួយអាមេរិកវិញ លោក ត្រាំ ក៏ប្រកាសរឹតបន្តឹងការផ្ដល់ជំនួយបរទេស។ លោកបានចាត់ឲ្យរដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ ដឹកនាំកិច្ចការត្រួតពិនិត្យជំនួយឡើងវិញ។ «យើងនឹងគិតគូរអ្វីដែលបានផល អ្វីដែលមិនបានផល ហើយថា តើប្រទេសដែលទទួលលុយដុល្លាររបស់យើង និងការការពាររបស់យើង មានបានគិតគូរពីប្រយោជន៍របស់យើងក្នុងបេះដូងពួកគេឬទេ។» នេះជាលើកឡើងរបស់មេដឹកនាំប្រទេសមហាអំណាចដ៏ធំរបស់ពិភពលោក ដែលបន្ថែមថា ចាប់ពីពេលនេះ អាមេរិកនឹងផ្ដល់ជំនួយដល់ប្រទេសដែលគោរពអាមេរិក ហើយបើនិយាយឲ្យត្រង់ គឺមិត្តអាមេរិកតែប៉ុណ្ណោះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ យោងតាមរបាយការណ៍របស់អង្គការ The Borgen Project ដែលធ្វើការលើការប្រយុទ្ធប្រឆាំងភាពក្រីក្រសាកល ប្រទេសដែលទទួលជំនួយអាមេរិកធំជាងគេក្នុងឆ្នាំ២០១៨ គឺអ៊ីស្រាអែលចំនួន៣.១ពាន់លានដុល្លារ អេហ្ស៊ីបចំនួន១.៣៩ពាន់លានដុល្លារ និងហ្ស៊កដានីចំនួន១ពាន់លានដុល្លារ។ ប្រទេសទាំងនេះសុទ្ធតែជាសម្ព័ន្ធមិត្តសំខាន់ៗរបស់អាមេរិក។ តាំងពីដើមមក រដ្ឋបាលលោក ត្រាំ មិនដែលលាក់លៀមឡើយរឿងជំនួយបរទេសនេះ ហើយតែងតែចង់ឲ្យប្រទេសដែលទទួលជំនួយខ្លួនធ្វើអ្វីតបស្នងវិញដែរ។ កាលពីខែធ្នូ ឆ្នាំ២០១៧ ពេលដែលមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតថ្កោលទោសអាមេរិករឿងប្ដូរស្ថានទូតទៅកាន់ហ្ស៊េរុយសាឡិមនោះ អាមេរិកបានគំរាមកត់ឈ្មោះប្រទេសដែលបោះឆ្នោតគាំទ្រ ដើម្បីចាត់វិធានការផ្សេងទៀតរាប់ទាំងរដ្ឋទទួលជំនួយអាមេរកផង៕ | នាវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៥ ខែកញ្ញា បានប្រកាសថា លោកបានបញ្ជាឲ្យរដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ ពិនិត្យការផ្ដល់ជំនួយរបស់អាមេរិកទៅកាន់បរទេស។ មូលហេតុដែលលោក ត្រាំ បញ្ជាបែបនេះ គឺដោយសារជំនួយរបស់អាមេរិកនាពេលកន្លងមកមានទំហំសន្ធឹកសន្ធាប់ តែប្រទេសតិចតួចណាស់ដែលបានជួយអាមេរិកវិញ។ |
ប្រធានលេខាធិការផ្នែករដ្ឋបាលរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ យ៉ាងដូច្នេះថា៖«គេ ដោះលែងពួកគាត់ហើយ តាមសំណើរបស់មេធាវីរបស់ពួកគាត់»។ លោកបន្តថា ចៅក្រមស៊ើបសួរ គ្រាន់តែឲ្យអ្នកទាំងបី នៅក្រៅឃុំជាបណ្តោះអាសន្នប៉ុណ្ណោះ ប៉ុន្តែ មិនទាន់ទម្លាក់បទចោទនោះទេ។ ដរាបណាបទចោទ មិនទាន់ត្រូវបានទម្លាក់ចោល អ្នកទាំងនោះ នៅតែមានឈ្មោះជាជនត្រូវចោទ ហើយស្ថិតនៅក្រោមការឃ្លាំមើលរបស់ចៅក្រមស៊ើបសួរនិងសមត្ថកិច្ចដដែល។ ក្នុងន័យនេះ ចៅក្រមស៊ើបសួរ អាចហៅពួកគេ ទៅសួរ បានគ្រប់ពេល បើយល់ថាចាំបាច់។ ម្យ៉ាងទៀត អង្គការសារមន្ទីរគ្រាប់មីន ដែលមានលោក អាគីរ៉ាជាប្រធាន មិនទាន់ទទួលបានការអនុញ្ញាត ឲ្យដំណើរការឡើងវិញ នៅឡើយទេ។ លោក យិន ស្រាង បញ្ជាប់បែបនេះថា៖«អង្គការនេះ មិនទាន់ឲ្យបើកទ្វារទេ ព្រោះគេ នៅបន្តស៊ើបអង្កេត»។ លោក អាគីរ៉ា និងមនុស្សពីរនាក់ទៀត ដែលម្នាក់ជាអនុប្រធាន និងម្នាក់ជាបុគ្គលិករបស់អង្គការសារមន្ទីរមីន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ក្រោយពីសមត្ថកិច្ច សង្ស័យថា «លាក់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយខុសច្បាប់» ។ រហូតដល់ថ្ងៃទី៣១ ខែសីហា ចៅក្រមស៊ើបសួរ ក៏សម្រេចឃុំពួកគេ។ ក្រោយមក អង្គការរបស់ពួក ក៏ត្រូវបិទ។ សូមរម្លឹក លោក អាគីរ៉ា មានភាពល្បីល្បាញយ៉ាងខ្លាំង ដោយធ្លាប់ជាប់ឈ្មោះក្នុងបញ្ជីវីរបុរសឆ្នើមរបស់ទូរទស្សន៍ CNN នៅឆ្នាំ២០១០ តាមរយៈសកម្មភាពដាក់និងដោះមីន យ៉ាងស្ទាត់ជំនាញរបស់លោក។ តាមរយៈជំនាញនេះ លោក អាគីរ៉ា ក៏ធ្លាប់ទទួលបានពានរង្វាន់កិត្តិយសពីប្រទេសកូរ៉េខាងត្បូង កាលឆ្នាំ២០១២ ផងដែរ៕ អត្ថបទទាក់ទង តុលាការសម្រេចឃុំខ្លួន លោក អាគីរ៉ា បណ្ដោះអាសន្ន លោក អាគីរ៉ា ដែលគេស្គាល់ថាជាវីរបុរសមីនត្រូវបានចាប់ខ្លួន | លោក អាគីរ៉ា ដែលគេឲ្យតម្លៃថាជាវីរបុរសខាងដោះមីននៅកម្ពុជា រួមទាំងគ្នីគ្នាពីរនាក់ទៀត ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការខេត្តសៀមរាប ចេញដីកាដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។ នេះបើតាមលោក យិន ស្រាង ប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃតុលាការខេត្តសៀមរាប។ |
សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) មិនផ្តោតលើការប្រមូលរូបិយវត្ថុបុរាណពេកឡើយ។ ផ្ទុយទៅវិញ ស.ស.រ ផ្តោតលើបទបង្ហាញ និងការអត្ថាធិប្បាយយ៉ាងក្បោះក្បាយ អំពីទំនាក់ទំនងរវាងរូបិយវត្ថុជាមួយស្ថាប័ន និងសង្គម ប្រវត្តិសេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា ជាងពី២ពាន់ឆ្នាំមកហើយ។ ស.ស.រ ក៏ផ្តោតទៅលើការសម្រួលការអាន និងការយល់ដឹង អំពីសេដ្ឋកិច្ចសម័យថ្មី តាមរយៈតួនាទីដ៏សំខាន់របស់រូបិយវត្ថុ និងគោលនយោបាយរូបិយវត្ថុ។ ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។ រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ យោងតាមហេតុផលនេះ ទើបការធ្វើទស្សនកិច្ច ត្រូវរៀបចំឡើងដោយផ្តោតលើផ្នែកសំខាន់ៗចំនួន២។ ផ្នែកទីមួយសំដៅលើបន្ទប់ ឬម៉ូឌីលចំនួន៧ ដោយក្នុងនោះបន្ទប់ចំនួន៦ ស្ថិតនៅជាន់ទី១ ដែលជាទីចាប់ផ្តើមនៃដំណើរទស្សនកិច្ច និងបន្ទប់ទី៧ ស្ថិតនៅជាន់ផ្ទាល់ដី។ បន្ទប់ទាំង៧ មានបង្ហាញអំពីហេតុការណ៍ និងមេរៀនសំខាន់ៗ ដែលដកស្រង់ពីប្រវត្តិសាស្រ្ត នយោបាយ សេដ្ឋកិច្ច និងរូបិយវត្ថុរបស់កម្ពុជា។ ចំណែកផ្នែកទី២ សំដៅទៅលើការបែងចែកជា៤បន្ទប់ ដែលសំដៅលើការយល់ដឹងអំពីអន្តរកម្មដ៏ខ្លាំងរបស់រូបិយវត្ថុ ឥណទាន កំណើនសេដ្ឋកិច្ចនិងអតិផរណា ព្រមទាំងទីតាំងរបស់កម្ពុជាក្នុងតំបន់ និងលើសកលលោក។ ជាការចាប់ផ្តើម ស.ស.រ បង្ហាញអំពីមូលដ្ឋានគ្រឹះ និងវិស័យ ក្នុងដំណាក់កាលមួយដែលសេដ្ឋកិច្ចកម្ពុជា មានកំណើនយ៉ាងខ្លាំងក្លា។ ក្នុងអំឡុងពេល១៧ឆ្នាំកន្លងមក ដោយមិនភ្លេចពីវិបត្តិនៅឆ្នាំ២០០៩ ព្រមទាំងលើកឡើងអំពីការបន្តអនុវត្ត និងការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដើម្បីទប់ទល់នឹងបញ្ហាប្រឈមទាំងឡាយ ដែលកើតឡើងក្នុងបរិបទសកលភាវូបនីយកម្ម និងប្រកបដោយភាពប្រកួតប្រជែងបំផុត។ ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។ រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ ស.ស.រ ត្រូវបានបង្កើតឡើងជាពិសេស ក្នុងគោលបំណងទាក់ទាញ និងរក្សាចំណាប់អារម្មណ៍ របស់សាធារណជនពីគ្រប់មជ្ឈដ្ឋាន ដែលបានរៀបចំឡើងទាក់ទងនឹងប្រវត្តិប្រវត្តិរបស់កម្ពុជា។ ដូច្នេះសារមន្ទីរ បានផ្តោតជាពិសេសលើទស្សនិកជនពីរប្រភេទ គឺយុវជន និងទេសចរអន្តរជាតិ។ ដោយសារប្រជាជនកម្ពុជាភាគច្រើន គឺជាយុវជន ដែលមានចំណេះដឹងខាងប្រវត្តិសាស្រ្ត យន្តការសេដ្ឋកិច្ច និងរូបិយវត្ថុ ហើយជំនាញទាំងពីរនេះ មិនមានទំនាក់ទំនងជិតស្និទ្ធ និងស៊ីជម្រៅនោះទេ។ ចំណែកទស្សនិកជនគោលដៅមួយទៀត គឺជាភ្ញៀវទេសចរអន្តរជាតិ ដែលជាញឹកញាប់ណាស់ មិនមានចំណេះដឹងច្បាស់លាស់ និងមានការយល់ច្រឡំ អំពីប្រវត្តិសាស្រ្តបុរាណ និងប្រវត្តិសាស្រ្តសម័យថ្មី របស់កម្ពុជាបច្ចុប្បន្ន។ ដើម្បីទាក់ទាញអ្នកចូលទស្សនា និងឱ្យស្របតាមតួនាទីរបស់ខ្លួនផង ដំណើរទស្សនកិច្ចនៅក្នុងសារមន្ទីរ ស.ស.រ ត្រូវមានលក្ខណៈសាមញ្ញ និងគួរឱ្យចង់អាន ព្រមទាំងផ្តល់ទស្សនីយភាព។ ក្រៅពីនេះ ក៏មានការវិភាគជាច្រើន ជូនដល់អ្នកចូលទស្សនា ជាមួយនឹងការរៀបចំបញ្ចូលការអប់រំ ក្រោមទស្សនីយភាពទាន់សម័យ និងប្រើប្រាស់ឧបករណ៍សោតទស្សន៍ និងវិធីសាស្រ្តអន្តរកម្មដ៏ច្រើន។ ផ្នែកទីមួយនៃទស្សនកិច្ច មានបង្ហាញអំពីសារសំខាន់ នៃបច្ចេកទេសទំនាក់ទំនងថ្មីទំនើប ដែលពោរពេញទៅដោយការអត្ថាធិប្បាយ ពន្យល់ នៅតាមជញ្ជាំង ផែនទី និងការបង្ហាញពិព័រណ៍ជាច្រើនទៀត ដែលអ្នកទស្សនាអាចអាន ស្តាប់ និងរៀនសូត្រ។ នៅផ្នែកទី២ ភាគច្រើនសំដៅលើអន្តរកម្ម ដោយរួមជាមួយល្បែងយ៉ាងច្រើន លើផ្ទៃអេក្រង់ប៉ះបាន បទបង្ហាញលើជញ្ជាំង និងវីដេអូតាមតម្រូវការ។ ដោយឥតលាក់លៀម អ្នកទ្សនា ត្រូវបានលើកទឹកចិត្ត ឱ្យស្វែងយល់ដោយខ្លួនឯង និងវាយតម្លៃលើព័ត៌មាន ដែលដាក់តាំងបង្ហាញ ដែលពិបាកយល់ និងសាំញុំា។ ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។ រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ បន្ថែមពីលើនេះទៀត សាធារណជនពីគ្រប់ទិសទី អាចទស្សនកិច្ចឱ្យកាន់តែស៊ីជម្រៅ នៅក្នុងបណ្ណាល័យ ដែលបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាភ្ជាប់ជាស្រេចជាមួយអ៊ិនធឺណិត និងក្នុងហាងកាហ្វេរបស់សារមន្ទីរ ឬបន្ទប់ពិព័រណ៍បណ្តោះអាសន្ន។ ស.ស.រ បើកទទួលភ្ញៀវចូលទស្សនា ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៩ព្រឹក ដល់៦ល្ងាច។ សំបុត្រចូលទស្សនាសម្រាប់ភ្ញៀវជាតិ មានតម្លៃ៤ពាន់រៀល និងតម្លៃ ២ម៉ឺនរៀលសម្រាប់ភ្ញៀវបរទេស។ តម្លៃ ២ពាន់រៀល សម្រាប់កុមារ និងនិស្សិត។ សម្រាប់ព្រះសង្ឃ អាចនិមន្តទស្សនាសារមន្ទីរដោយឥតគិតថ្លៃ។ ក្រៅពីនេះ អ្នកចូលទស្សនាក៏អាចជួលមគ្គទេសក៍ជាសំឡេង ដើម្បីស្តាប់អំពីប្រវត្តិនិងឈ្វេងយល់បានស៊ីជម្រៅ អំពីដំណើរផ្លាស់ប្តូរនៃរូបិយវត្ថុនៅកម្ពុជា។ ការជួលមគ្គទេសក៍ ជាសំឡេងនេះ មានតម្លៃ ១២ ០០០រៀល ឬស្មើនឹង ៣ដុល្លារអាម៉េរិក ដោយឧបករណ៍នោះ មាន៥ភាសា គឺភាសាខ្មែរ ចិន អង់គ្លេស បារាំង និងភាសាជប៉ុន។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនង តាមលេខទូរសព្ទ ០២៣ ៩០១ ៥៤៣៕ ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។ រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។ រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។ រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។ រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។ រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។ រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។ រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ | ភ្នំពេញ៖ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) បានបោះទីតាំងនៅចំកណ្តាលទីក្រុងភ្នំពេញ ពោលនៅលើបរិវេណអតីតសាលាក្រុងភ្នំពេញ ដែលលំអដោយកញ្ចក់យ៉ាងទំនើប។ នៅក្នុងសារមន្ទីរនេះ ត្រូវបានរចនាឡើងជាពីរផ្នែក ដោយមានជាន់ផ្ទាល់ដី និងជាន់ទី១ដែលជាទីចាប់ផ្តើម នៃដំណើរទស្សនកិច្ច។ ទិដ្ឋភាពខាងក្នុងសារមន្ទីរ ត្រូវបានរៀបចំជា៧បន្ទប់ពិព័រណ៍ ដោយបន្ទប់នីមួយៗ មានបំពាក់ឧបករណ៍ទំនើបជាច្រើន រួមជាមួយខ្លឹមសាររៀបរាប់លើជញ្ជាំង អមដោយរូបិយវត្ថុជាច្រើន។ |
ក្រសួងសុខាភិបាល កំពុងរង់ចាំលទ្ធផលវិភាគ លើអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយនឹងបុរសខ្មែរវ័យ ២៣ឆ្នាំ ដែលមានបានឆ្លងកូវីដ-១៩ ប្រភេទ«អូមីក្រុង»។ នេះបើតាម លោកស្រី ឱ វណ្ណឌីន ដែលបានគូសបញ្ជាក់តាមរយៈសារសំឡេងតាមប្រព័ន្ធតេឡេក្រាម នៅរសៀលថ្ងៃទី៩ ខែមករានេះ។ អ្នកនាំពាក្យក្រសួងសុខាភិបាល ឱ្យដឹងទៀតថា បច្ចុប្បន្នក្រសួងបានរកឃើញអ្នកដែលប៉ះពាល់ផ្ទាល់នឹងអ្នកជំងឺចំនួន៦នាក់ ក្នុងនោះម្នាក់ជាបងប្អូនជីដូនមួយដែលទើបត្រឡប់មកពីប្រទេសអូស្ត្រាលី ៣នាក់នៅក្នុងខេត្តកំពត និង២នាក់ទៀតនៅរាជធានីភ្នំពេញ។ «យើងបានស្រាវជ្រាវរកឃើញថា អ្នកដែលមានប៉ះពាល់ផ្ទាល់ជាមួយនឹងគាត់ នៅខេត្តកំពត ពីព្រោះផ្ទះសម្បែងរបស់គាត់នៅខេត្តកំពត នៅទីនោះគឺមាន៣នាក់ ដែលកំពុងតាមដាន និងវិភាគនៅមន្ទីរពិសោធន៍។ យើងកំពុងរង់ចាំលទ្ធផលដែរ។ រីឯនៅរាជធានីភ្នំពេញ គឺមានតែ២នាក់ដែលមានប៉ះពាល់ផ្ទាល់ជាមួយគាត់ ហើយក៏កំពុងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍»។ លោកស្រី ឱ វណ្ណឌីន បញ្ជាក់ដូច្នេះ។ ទន្ទឹមនឹងការរកឃើញករណីកូវីដ-១៩ ប្រភេទ«អូមីក្រុង»ក្នុងសហគមន៍ លោកស្រី ឱ វណ្ណឌីន បានទទូចឱ្យពលរដ្ឋ អនុវត្តវិធានការសុខាភិបាលឱ្យម៉ត់ចត់ ខណៈមេរោគបំប្លែងថ្មីនេះ អាចកំពុងចរាចរនៅក្នុងសហគមន៍ហើយ។ ជាមួយគ្នានេះ លោកស្រី ក៏ជំរុញឱ្យពលរដ្ឋចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅពេលដល់វេនរបស់ខ្លួនផងដែរ។ សូមបញ្ជាក់ថា កម្ពុជាបានរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ប្រភេទ«អូមីក្រុង» ដំបូងក្នុងសហគមន៍នៅថ្ងៃទី៨ ខែមករា លើបុរសខ្មែរវ័យ ២៣ឆ្នាំ រស់នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បច្ចុប្បន្នបុរសរូបនោះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលអូឡាំពិក។ បើតាមក្រសួងសុខាភិបាល តាំងពីថ្ងៃទី២៧ ខែធ្នូ ដល់ថ្ងៃទី៥ ខែមករា គាត់ធ្លាប់បានធ្វើដំណើរទៅកន្លែងជាច្រើន ដូចជា ភ្នំពេញ កំពង់ធំ សៀមរាប និងទៅលេងទីតាំងមួយចំនួននៅតានីទូកមាស ខេត្តកំពត ជាមួយបងប្អូនជីដូនមួយមកពីអូស្ត្រាលី។ កម្ពុជា មានករណីឆ្លងកូវីដ-១៩ សរុប ១២០ ៦២១នាក់ ក្នុងនោះនាំចូល ២០ ០៣៦នាក់។ អ្នកជាសះស្បើយមានចំនួន ១១៧ ០១៤ និងស្លាប់ចំនួន ៣ ០១៥នាក់៕ | ក្រសួងសុខាភិបាល បានស្រាវជ្រាវឃើញអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកឆ្លងកូវីដ-១៩ ប្រភេទ«អូមីក្រុង» ហើយក៏កំពុងរង់ចាំលទ្ធផលវិភាគពីមន្ទីរពិសោធន៍ដែរ។ |
អត្ថបទទាក់ទង លោក ត្រាំ ស្នើកូរ៉េខាងត្បូងផ្ដល់ជំនួយគ្រឿងបរិក្ខារពេទ្យដើម្បីទប់ទល់ COVID-19 នៅថ្ងៃសុក្រ ទី ២៧ មីនា ទីភ្នាក់ងារព័ត៍មានកូរ៉េ Yonhap ដោយដកស្រង់សម្តីមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងថាមានប្រទេសចំនួន១២០ហើយ បានព្យាយាមចង់បានសម្ភារវេជ្ជសាស្ត្រដែលផលិតនៅប្រទេសកូរ៉េខាងត្បូង។ យ៉ាងណាមិញ មន្ត្រី មន្ត្រីរូបនេះ សង្កត់ធ្ងន់ដូច្នេះថា៖««សហរដ្ឋអាមេរិកជាប្រទេសដែលយើងផ្តល់អាទិភាពខ្ពស់ជាងគេ ដោយហេតុថាមានការឆ្លងនៅទីនោះ បន្ថែមពីនេះលោកប្រធានាធិបតី ដូណាល់ត្រាំ បានស្នើសុំពួកយើងដោយផ្ទាល់។ សហរដ្ឋអាមេរិកមិនបានហាមមិនឲ្យពលរដ្ឋកូរ៉េចូលទឹកដីរបស់ខ្លួន មិនតែប៉ុណ្ណោះយើងបានសម្រចកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណគ្នាទៅវិញមក»។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសកូរ៉េខាងត្បូងបានជួបប្រជុំជាមួយ ក្រុមការងារអន្តរភ្នាក់ងារ ដើម្បីស្វែងរកលំនឹងរវាងការប្រើប្រាស់ក្នុងស្រុក និងការនាំចេញឧបករណ៍វេជ្ជសាស្ត្រក្នុងក្របខណ្ឌមនុស្សធម៍។ គិតមកដល់ពេលនេះ មានប្រទេសចំនួន១១៧ហើយដែលព្យាយាម នាំចូលឧបករណ៍ធ្វើតេស្តCOVID-19 ឫសម្ភារៈដទៃទៀតក្នុងក្របខណ្ឌមនុស្សធម៍ តាមរដ្ឋាភិបាល ឫវិស័យឯងជន។ ចំពោះអេមីរ៉ាអារ៉ាប់រួមវិញ ក៏ស្ថិតនៅក្នុងបញ្ជីអាទិភាពដែរ ដោយសារប្រទេសទាំងពីមានកិច្ចសហប្រតិបត្តិការនឹងគ្នាលើវិស័យជាច្រើន ខណៈឥណ្ឌូណេស៊ីវិញ ក៏សម្រេចដាក់ក្នុងបញ្ជីអាទិភាពផងដែរ ដោយហេតុថាប្រទេសនេះជាដៃគូក្នុងគោលនយោបាយទិសខាងត្បូងរបស់ទីក្រុងសេអ៊ូល និងដើម្បីពង្រឹងទំនាក់ទំនងជាមួយអាស៊ាន។ បើតាម Yonhap មន្ត្រីកូរ៉េខាងត្បូងដដែល បានឲ្យដឹងទៀតថា ការសម្រេចចិត្តនាំចេញបរិក្ខារវេជ្ជសាស្ត្រទាំងអស់នោះក្រោយពីមានការធានាថានឹងគ្មានកង្វះខាតក្នុងស្រុកឡើយ។ ក្រុមការងារអន្តរភ្នាក់ងារនេះ ធ្វើសេចក្តីសម្រចចិត្តផ្អែកលើយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្រុងសេអ៊ូលដែលនេះមានបំណងផលិតឧបករណ៍វេជ្ជសាស្ត្រCOVID-19 ក្នុងស្រុកក៏ដូចជាពង្រឹងផលប្រយោជន៍សេដ្ឋកិច្ច និងការទូតរបស់ខ្លួនផងដែរ។ គួរបញ្ជាក់ផងដែរថា ក្នុងចំណោមប្រទេស១១៧ដែលចង់នាំចូលឧបករណ៍វេជ្ជសាស្ត្រ COVID-19 មាន៣១ ប្រទេសដែលទាក់ទងដោយផ្ទាល់ទៅរដ្ឋាភិបាលកូរ៉េខាងត្បូង និង៣០ប្រទេសទៀតស្នើសុំក្រោមក្របខណ្ឌមនុស្សធម៍។ បន្ថែមពីនេះមាន ប្រទេសចំនួន២០ទៀត ដែលសង្ឃឹមនាំចូលឧបករណ៍ទាំងនោះ និងទទួលជាជំនួយមនុស្សធម៍ ខណៈ៣៦ប្រទេសទៀតតាមរយៈកិច្ចសហប្រតិបត្តិការក្នុងវិស័យស៊ីវិល៕ | កូរ៉េខាងត្បូង សម្រេចដាក់សហរដ្ឋអាមេរិក អេមីរ៉ាអារ៉ាប់រួមត និងឥណ្ឌូណេស៊ី ជាប្រទេសអាទិភាពដែលទទួលសម្ភារវេជ្ជសាស្ត្រដែលក្នុងនោះរួមមានឧបករណ៍ធ្វើតេស្តជំងឺ COVID-19 ផងដែរ។ |
អាជ្ញាធរ និងមន្ត្រីជំនាញ បានចុះត្រួតពិនិត្យទីតាំងសិប្បកម្មផលិតពពុះសណ្តែកចំនួន៧ ទីតាំង នៅភូមិពុកឬស្សី ឃុំពុកឬស្សី និងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីត្រួតពិនិត្យ និងស្រាវជ្រាវលើផលិតផលទាំងនេះ ស្រាប់តែរកឃើញសារធាតុគីមីហាមឃាត់បូរ៉ាក់ ដែលធ្វើប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋតែម្ដង។ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានបញ្ជាក់ដូច្នេះថា៖«ជាលទ្ធផលមន្ត្រីជំនាញបានដកហូតពពុះសណ្តែក ដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ ចំនួន ០៧ ទីតាំង សរុបទម្ងន់ ១០៨ គីឡូក្រាម។ បន្ទាប់មក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចផ្អាក ទីតាំងផលិតបណ្តោះអាសន្ន»។ ដើមចម ដែលនាំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យ និងឈានដល់ផ្អាកទីតាំងផលិតពពុះសណ្ដែកនេះ ធ្វើឡើងក្រោយពីមន្ត្រីជំនាញបានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារក្នុងផ្សារច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ មិថុនា ដោយរកឃើញភាពមិនប្រក្រតីនៃពពុះសណ្ដែក ដែលដាក់លក់នៅទីផ្សារ។ ក្នុងសកម្មភាពនោះ មន្ត្រីជំនាញ ក៏បានដកហូតពពុះសណ្តែកដែលមានផ្ទុកសារធាគីមីបូរ៉ាក់ចំនួន ២០.៥ គីឡូក្រាម។ ក្រោយរកឃើញភាពមិនប្រក្រតីនេះ ក្រុមការងារចំពោះកិច្ចអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក៏បានធ្វើកំណត់ហេតុដកហូត និងសាកសួរស្វែងរកប្រភពម្ចាស់ពពុះសណ្តែកខាងលើ ហើយទទួលបានព័ត៌មានលម្អិតពីទីតាំងផលិត ទើបបញ្ជូនមន្ត្រីជំនាញចុះមកត្រួតពិនិត្យ និងឈានដល់ការសម្រេចបិទសិប្បកម្មផលិតបណ្ដោះអាសន្នតែម្ដង៕ | ភ្នំពេញ៖ អាជ្ញាធរ បានសម្រេចបិទសិប្បកម្មផលិតពពុះសណ្តែក ៧ទីតាំងបណ្ដោះអាសន្ន នៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ក្រោយពីរកឃើញសារធាតុគីមីនៅក្នុងផលិតផល។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។ |
បច្ចេកវិទ្យា Audio 3D Zoom បែប Surround Sound នេះ គឺត្រូវចិត្តម៉ាច់តែម្តង ជាមួយនឹងក្រុមអ្នកផលិតឯកសារធំៗ និងក្នុងវិស័យថតកុន ដែលវាអាចប្រើប្រាស់ជំនួយ Mic Audio ដូចថតកុនបានថែមទៀតផង។ មិនតែប៉ុណ្ណោះ ទូរស័ព្ទស៊េរីចុងក្រោយរបស់ OPPO Reno 10X Hybrid Zoom មួយម៉ូឌែលនេះ ក្រោយពី Upgrade ហើយ គឺថាកប់ស៊េរីតែម្តង ក្នុងការថតរូបភាពវីដេអូ ក្នុងកម្រិត 4K បានរហូតដល់ទៅ 60fps បានយ៉ាងច្បាស់។ ក្នុងនោះ វាអាចថតរូបភាព ពេលយប់បានយ៉ាងល្អ កាត់បន្ថយចំណុចអុចតូចៗ ហៅថា Noise បានល្អជាងមុន ទាំងរូបភាពសន្លឹក និងរូបភាពវីដេអូ ដោយសារតែគុណភាពវីដេអូរបស់វា បានចាប់យ៉ាងច្បាស់ល្អ និងរក្សាលំនឹងល្អមិនធម្មតា។ បើទោះបីជាយើងដើរថតក្តី ដោយវាមិនមានភាពអង្គើរច្រើននោះទេ (នេះសំដីរបស់អតិថិជនអ្នកប្រើប្រាស់ផ្ទាល់ ដែលជាម្ចាស់រូបថតទាំងនេះ) ដោយសារតែវាបានបំពាក់មកជាមួយនូវបច្ចេកវិទ្យាទប់លំនឹង OIS ធ្វើឲ្យវីដេអូ ដែលបានថតចេញមក កាន់តែមានលំនឹងល្អ និង មានគុណភាពច្បាស់។ សរុបមក ទូរស័ព្ទ OPPO Reno 10X Hybrid Zoom តម្លៃ 899ដុល្លារ ពិតជាអស្ចារ្យបស់គេមែន ទិញហើយមិនស្តាយលុយទាល់តែសោះ ដោយសារតែវាអាចបង្កើនអារម្មណ៍របស់យើងឲ្យកាន់តែជក់ចិត្ត ក្នុងការថតវីដេអូបែប Slow Motion, វីដេអូ Time-Lapse និងធ្វើឲ្យការផលិតវីដេអូរបស់លោកអ្ន កកាន់តែ Perfect តែម្តង៕ រូបភាព៖ Cozy Dy Malyneth (អត្ថបទពាណិជ្ជកម្ម) | អ្នកណាខ្លះមានទូរស័ព្ទ OPPO Reno 10X Hybrid Zoom (60X Digital Zoom) នៅក្នុងដៃ? តើបងប្អូនធ្លាប់ដឹងអំពីបច្ចេកវិទ្យាទំនើបអ្វីខ្លះរបស់វា? លោកអ្នកធ្លាប់ថតវីដេអូ 4K និងដឹងពី Audio 3D Zoom របស់វាដែរឬអត់? ឮថា បច្ចេកទេសស្រូបសំឡេង នៃម៉ូឌែល OPPO Reno 10X Hybrid Zoom មួយនេះ ក៏មិនធម្មតាដែរ។ និយាយគ្នា ឬនាំគ្នាស៊ីត្រាវល្មមៗ វាស្រូបសំឡេងច្បាស់ ដោយស្វ័យប្រវត្តិតែម្តង។ Audio 3D Zoom គឺជាបច្ចេកវិទ្យា Zoom ថ្មី ដែលបានបំពាក់នៅលើម៉ូឌែលស៊េរីចុងក្រោយ របស់ OPPO គឺ ត្រកូល Reno 10X ដែលវាមានសមត្ថភាព ក្នុងការថតស្រូបយកសំឡេងសន្ទនា របស់មនុស្សជុំវិញបរិវេណខ្លួនអ្នក បានយ៉ាងងាយស្រួល បើទោះបីជាពួកគេនិយាយគ្នា ឮតិចតួចតួចយ៉ាងណាក្តី។ |
ចំនួនថវិកាខាងលើ ដែលផ្តល់ឲ្យកម្ពុជា បានធ្វើឡើងក្នុងជំនូប រវាង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ជាមួយ លោក ណាយជែល ប្រេត(Nigel Brett) នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោក ណាយជែល ប្រេត បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំ និងគ្រប់គ្រងលើ ការអនុវត្តគម្រោងក្រោមក្របខ័ណ្ឌហិរញ្ញប្បទានរបស់ IFAD ប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះ IFAD នឹងសហការជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រ ក្នុងកិច្ចសហប្រតិបត្តិការផ្តល់ហិរញ្ញប្បទានថ្មីសម្រាប់ឆ្នាំ ២០២១-២០២៦ ក្នុងទំហំហិរញ្ញប្បទានធំជាងមុន ។ ជាមួយនឹងគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន បានសង្កត់ធ្ងន់ ចំពោះទិសដៅយុទ្ធសាស្ត្រនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការ IFAD សម្រាប់ពេលខាងមុខ គឺមិនត្រឹមតែផ្តោតលើផលិតកម្មដើម្បី សន្តិសុខស្បៀងប៉ុណ្ណោះទេ ពោលផ្តោតលើ « ការលើកកម្ពស់ផលិតភាពកសិកម្ម ពាណិជ្ជូបនីយកម្ម និងពិពិធកម្មកសិកម្ម » ដើម្បីលើកស្ទួយជីវភាព និងវិបុលភាពរបស់ប្រជាកសិករកម្ពុជា៕ | មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានផ្តល់ថវិកាចំនួន ៦៤លានដុល្លារ ដល់កម្ពុជា។ ក្នុងចំនួនថវិកានេះ មាន១២លានដុល្លារ សម្រាប់បន្ថែមលើគម្រោងដែលកំពុងអនុវត្ត និង ៥២លានដុល្លារទៀត សម្រាប់គម្រោងថ្មី ដែលផ្តោតលើការជំរុញ «ទីផ្សារកសិកម្ម និងកសាងហេដ្ឋា រចនាសម្ព័ន្ធ កសិកម្ម និងជនបទ» ដោយគ្រោងអនុវត្តពីឆ្នាំ ២០១៩-២០២១។ |
ការហ្វឹកហាត់រយៈពេល៥ថ្ងៃនៅខេត្តកែប គឺក្នុងគោលបំណងឲ្យកីឡាករបានផ្លាស់ប្តូរបរិយាកាស។ នេះជាការអះអាងរបស់លោក ទេព រិទ្ធីវិត ដោយលោកបានបន្ថែមថា តំបន់សមុទ្រពោរពេញទៅដោយខ្យល់បរិសុទ្ធជាងនៅរាជធានីភ្នំពេញ ជាពិសេសកីឡាវាយកូនបាល់ ជាប្រភេទកីឡាដែលតម្រូវឲ្យមានការពង្រឹងស្មារតីខ្ពស់។ ក្រៅពីការហ្វឹកហាត់ផ្នែកបច្ចេកទេសក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិបារាំង លោក Deville Franck ក្រុមកីឡាវាយកូនបាល់ជម្រើសកម្ពុជា ក៏ត្រូវពង្រឹងសាមគ្គីភាពក្នុងក្រុម តាមរយៈការហ្វឹកហាត់ផ្នែករាងកាយ និងស្មារតី ផងដែរ ដោយ លោក Amin Louis ទទួលបន្ទុកដឹកនាំលើការហ្វឹកហាត់ទាំងនេះ។ ព្រឹត្តិការណ៍ 2017 Davis Cup Asia/Oceania Zone Group IV ដែលប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែមេសា មាន១១ក្រុមចូលរួម ក្នុងនោះមានកម្ពុជា ម្ចាស់ផ្ទះបារ៉ែន បង់ក្លាដែស អ៊ីរ៉ាក់ គៀហ្ស៊ីសស្ថាន ម៉ុងហ្គោលី មីយ៉ាន់ម៉ា អូម៉ង់ អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងតាហ្ស៊ីគីស្ថាន។ សូមទស្សនាបទយកការណ៍ជាវីដេអូរបស់ នាយ យ៉ាន ពីខេត្តកែប ដូចខាងក្រោម៖ | កែប៖ ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៥ ខែមីនា ក្រុមកីឡាករវាយកូនបាល់ជម្រើសជាតិកម្ពុជា នាំគ្នាធ្វើការហ្វឹកហាត់ពង្រឹងរាងកាយ និងស្មារតីនៅខេត្តកែប ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ Davis Cup នៅទីក្រុង Isa Town ប្រទេសបារ៉ែន នាខាងមុខ។ កម្ពុជាដែលមានកីឡាករ៤រូប គឺ ប៊ុន កេន្នី ម៉ម ផល្គុណ ឡុង សំនៀង និងអួរ សារិទ្ធ ដែលត្រូវប្រកួតក្នុងក្រុម IV នៃតំបន់អាស៊ី-អូសេអានី ដោយមានលោក ទេព រិទ្ធីវិត អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ជាប្រធានក្រុម។ |
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាង ទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានThmeyThmey នឹងលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ិច សុធី ប្រធានមន្ទីរពហុព្យាបាលសម្ពពសោភាមានជ័យ ដូចតទៅ៖ លោកវេជ្ជបណ្ឌិតរូបនេះ បានបញ្ជក់ថា ក្នុងករណីដែលស្ត្រីមិនមានលទ្ធភាពទេ ស្ត្រីអាចពិនិត្យអេកូតែ១ដងក៏បាន តែត្រូវធ្វើឡើងនៅត្រីមាសទី២ ចន្លោះពេល២២-២៨សប្ដាហ៍។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ិច សុធី បានរៀបរាប់ដូច្នេះថា៖«ការពិនិត្យអេកូចន្លោះ២២-២៨សប្ដាហ៍នេះ ដើម្បីបានដឹងអំពីសុខភាពរបស់កូននិងភាពមិនប្រក្រតីរបស់កូនពីកំណើត, ដឹងអំពីការលូតលាស់របស់កូនថា តើទឹកភ្លោះរបស់កូនល្អឬទេ? ដឹងអំពីចំនួនកូន និងទីតាំងរបស់សុត។ ប៉ុន្តែជាធម្មតា បើពិនិត្យបាន៤ដងគឺល្អ»។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា ក្រៅពីពិនិត្យអេកូតែមួយមិនគ្រប់គ្រាន់ទេ អ្នកម្ដាយត្រូវតែពិនិត្យឈាម និងទឹកនោម ដើម្បីដឹងពីសុខភាព និងរកជំងឺរបស់ម្ដាយដែលកើតមានអំឡុងពេលពពោះ ដូចជា ជំងឺលើសជាតិស្ករ, ជំងឺលើសឈាម ឬជំងឺបង្រុងក្រឡាភ្លើង, ជំងឺអេដស៍, ជំងឺថ្លើម, ជំងឺស្វាយ, កង្វះគ្រាប់ឈាមក្រហម, ការពិនិត្យរកមើលជាតិប្រៃ និងជាតិផ្អែមនៅក្នុងទឹកនោមជាដើម៕ | ភ្នំពេញ៖ ការពិនិត្យអេកូសម្រាប់ស្ត្រីមានផ្ទៃពោះ ធ្វើឡើងដើម្បីតាមដានសុខភាព និងភាពមិនប្រក្រតីរបស់ទារកក្នុងផ្ទៃ។ បើតាមលោកវេជ្ជបណ្ឌិត ប៉ិច សុធី ការពិនិត្យអេកូដែលល្អត្រូវធ្វើឡើងចំនួន៤ដង គឺក្រោយពេលបាត់រដូវភ្លាម នៅត្រីមាសទី១ចន្លោះ១២សប្ដាហ៍ នៅត្រីមាសទី២ ចន្លោះ២២សប្ដាហ៍ និងនៅត្រីមាសទី៣ ចន្លោះ៣២សប្ដាហ៍។ ក្រៅពីពិនិត្យអេកូសាស្ត្រ ស្ត្រីមានផ្ទៃពោះចាំបាច់ត្រូវពិនិត្យឈាមនិងទឹកនោម ដើម្បីតាមដានសុខភាព រកប្រភេទជំងឺ និងមេរោគផ្សេងៗ អាចកើតមានក្នុងអំឡុងពេលពពោះ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ |
ពាក្យថា៖ «សោយត្រីព្រួលកុំចោលស្រកា» ក្នុងន័យត្រង់ គឺត្រីព្រួល អាចរស់បានដោយសារស្រកា។ ស្រកាជាគ្រឿងបិទបាំងរាងកាយរបស់ត្រី។ នៅក្នុងន័យបង្កប់ ស្រកា គឺប្រៀបបានដូចជាប្រជារាស្ដ្រ ដែលនៅជុំវិញអ្នកដឹកនាំ ដែលមានគុណធម៌។ ចំណែកន័យបង្កប់មួយទៀតគឺ បើសិនជាមិនចង់ឲ្យអំណាចដឹកនាំរបស់ខ្លួនប្រែប្រួលទេ គ្រប់អ្នកដឹកនាំ ត្រូវគិតប្រយោជន៍ស្រកា នោះគឺគិតប្រជារាស្ដ្រជាធំ។ រាស្ដ្រអាចលើកបុគ្គលម្នាក់ឲ្យធ្វើជាអ្នកដឹកនាំបាន ហើយក៏អាចរុះរើទម្លាយនូវអំណាចអ្នកដឹកនាំនោះ ឲ្យប្រែប្រួលក្រឡាប់ចាក់បានដែរ។ សូមបញ្ជាក់ថា «ត្រីព្រួល» គឺជាត្រីមានស្រកាមួយប្រភេទ សម្បុរស មានឈ្មោះវិទ្យាសាស្ត្រ (Cirrhinus microlepis) និងឈ្មោះជាភាសាអង់គ្លេស Small scale mud carp មានប្រវែងដងខ្លួនអតិបរមា ៦៥ស.ម។ វារស់នៅក្នុងទន្លេធំៗ បឹងទន្លេសាប និងតំបន់វាលទំនាបលិចទឹកផងដែរ។ ចំពោះពាក្យថា៖ «សោយត្រីប្រាកុំចោលស្រកី»។ ក្នុងន័យត្រង់ ស្រកីគឺនៅនឹងក្បាល។ ស្រកី ចាត់ទុកជាច្រមុះសម្រាប់ដកដង្ហើម។ ន័យបង្កប់ទីមួយមានន័យថា៖ «នគរមួយអាចរស់បានដោយឯករាជ្យ ត្រូវពឹងផ្អែកលើសេដ្ឋកិច្ច»។ សេដ្ឋកិច្ច ជាភាពខ្លាំងរបស់នគរនីមួយៗ ឬដូចជាគ្រួសារមួយ អាចមានភាពសុខដុមរមនាទៅបាននោះ គឺស្ត្រីជាអ្នកផ្តុំទ្រព្យសម្បត្តិគ្រប់យ៉ាងឲ្យគង់វង្ស។ ពាក្យថា៖ «ស្រកី» គឺបានមកពីពា្យគន្លាស់ថា៖ «ស្រី ក» មានន័យថា៖ «បើស្រីកទុក្ខ នោះនឹងបានទុក្ខ បើស្រីកសុខ នោះនឹងបានសុខ និងសុភមង្គល»។ ចំណែកន័យបង្កប់ទីពីរ មានន័យថា៖ «ការប្រាស្រ័យទាក់ទងក្នុងសង្គមជាតិមួយ អាចរីកចម្រើនទៅបាន អ្នកដឹកនាំត្រូវចេះប្រាស្រ័យទាក់ទង (ឲ្យដឹងសុខទុក្ខ) ពីថ្នាក់ក្រោមទៅលើ ពីតូចទៅធំ ពីទាបទៅខ្ពស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីចម្រាញ់ និងនាំយកនូវអ្វីដែលថ្មី និងជឿនលឿនយកមកកសាងជាតិមាតុភូមិរបស់ខ្លួនឲ្យបានរីកចម្រើន ដូចន័យប្រស្នាថា៖ «សោយត្រីប្រាកុំចោលស្រកី» គឺក្បាលត្រូវចេះគិតពីដង្ហើមរស់សម្រាប់ចិញ្ចឹមខ្លួនទាំងមូល។ ត្រីប្រាធំ។ រូបភាព៖ ឈុត ឈាណា សូមបញ្ចាក់ថា ត្រីប្រាមានច្រើនប្រភេទដូចជា ត្រីប្រាកែ ត្រីប្រាកណ្តុរ ត្រីប្រាខ្ចៅ ត្រីប្រាស្អាត ត្រីប្រាក្របីជាដើម តែយើងសូមលើកយកតែត្រីប្រាធំមកបរិយាយប៉ុណ្ណោះ។ ត្រីប្រាធំ មានឈ្មោះវិទ្យាសាស្ត្រ (Pangasianodon hypophthalmus) និងឈ្មោះជាភាសាអង់គ្លេស Striped catfish។ វាជាប្រភេទត្រីទឹកសាប រស់នៅក្នុងអាងទន្លេមេគង្គ បឹងទន្លេសាប ហើយក៏ជាត្រីដែលគេនិយមចិញ្ចឹមក្នុងស្រះ ត្រពាំងផងដែរ។ ចំណែកពាក្យថា៖ «ស្លក្បាលត្រីសណ្តាយកុំចោលម្ជូរសណ្តាន់»។ ន័យត្រង់ថា បើយើងស្លក្បាលត្រីសណ្តាយ ត្រូវប្រើម្ជូរសណ្តាន់សម្រាប់កាត់នូវចម្អាប។ ហេតុអ្វីបានជាគាត់មិនយកម្ជូរដទៃ បែរជាយកម្ជូរសណ្តាន់មកដាក់ជាប្រស្នា? នោះពីព្រោះដោយសារពាក្យ «សណ្តាន់» ស្រដៀងនឹងពាក្យ «សន្តាន» ដែលតំណាងឲ្យសាច់ញាតិ មានសូរសព្ទស្រដៀងគ្នា សម្រាប់ចងជាប្រស្នាបំភាន់។ ចំពោះន័យបង្កប់ គឺគាត់ចង់ប្រាប់អ្នកដឹកនាំគ្រប់ជំនាន់ថា បើយើងគ្រប់គ្រងនគរ ត្រូវសម្លឹងមើលញាតិរបស់ខ្លួន។ ព្រោះភាគច្រើននៃញាតិ តែងតែយកអំណាចរបស់អ្នកដឹកនាំ ទៅប្រើគំរាមកំហែងអ្នកនៅខាងក្រោម ផ្តេសផ្តាស់ ទៅតាមចិត្តលោភលន់របស់ខ្លួន ដែលធ្វើឲ្យអ្នកដឹកនាំមានញាតិបែបនេះ មានកេរ្តិ៍ឈ្មោះមិនល្អ ។ គ្រប់អ្នកដឹកនាំទាំងឡាយ ត្រូវតែប្រើច្បាប់គឺ «ម្ជូរសណ្តាន់» សម្រាប់កាត់នូវចម្អាប គឺក្លិនឆ្អាបមិនល្អ ដែលញាតិរបស់ខ្លួនបានធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គម។ នេះជាមូលហេតុដែលអ្នកប្រាជ្ញខ្មែរ «ធនញ្ជ័យ» យកឈ្មោះ «ម្ជូរសណ្តាន់» មកបញ្ចប់ប្រស្នាចុងក្រោយ មុនពេលគាត់ស្លាប់។ ត្រីសណ្តាយ។ រូបភាព៖ ឈុត ឈាណា សូមបញ្ជាក់ថា ត្រីសណ្តាយ គឺជាប្រភេទត្រីដែលមានសកម្មភាពយឺត ស្ងប់ស្ងាត់ និងល្មោភស៊ី ភាគច្រើនលាក់ខ្លួនក្នុងរន្ធ។ វាមានឈ្មោះវិទ្យាសាស្ត្រ (Wallago attu) និងឈ្មោះជាភាសាអង់គ្លេស Wallago មានប្រវែងដងខ្លួនអតិបរមា ២៤០ ស.ម៕ | នៅក្នុងពាក្យបណ្តាំរបស់អ្នកប្រាជ្ញខ្មែរ «ធនញ្ជ័យ» បានយកត្រីបីប្រភេទ មានត្រីព្រួល ត្រីប្រា និងត្រីសណ្តាយ មកធ្វើជា «ប្រស្នា» ថ្វាយព្រះរាជ ដោយមានសេចក្តីថា៖ «បើសោយត្រីព្រួល កុំចោលស្រកា បើសោយត្រីប្រាកុំចោលស្រកី បើស្លក្បាលត្រីសណ្តាយ កុំភ្លេចដាក់ម្ជូរសណ្ដាន់»។ |
លោក Sam Sin នាយកផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន S&F Produce Group ដែលនាំចូលទុរេនពីថៃទៅចិនបានបញ្ជាក់ថា រលកកំដៅដ៏ខ្លាំងក្នុងខែមេសា និងឧសភានៅថៃបានបណ្តាលឱ្យសំបកទុរេនប្រេះ ហើយធ្វើឲ្យសាច់ទុរេនស្ងួត។ ផ្លែទុរេនដែលខូចដោយកំដៅថ្ងៃ ត្រូវលក់ក្នុងតម្លៃទាប។ នេះបើតាមសារព័ត៌មាន South China Morning Post (SCMP)។ តាមការចុះផ្សាយរបស់ SCMP ដកស្រង់ទិន្នន័យពីគយចិន ការនាំចេញទុរេនថៃទៅចិនក្នុងរយៈពេល៤ ខែឆ្នាំនេះ បានបាត់បង់តម្លៃ ៤៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាមិញ ថៃនៅតែកាន់កាប់ចំណែកទីផ្សារចិនចំនួន ៦៦ភាគរយក្នុងអំឡុងពេលនេះ ហើយការនាំចេញទុរេនថៃទៅកាន់ចិនក្នុងឆ្នាំ២០២៣ បានកើនឡើង។ សម្រាប់ចំណែកទីផ្សារទុរេនវៀតណាមវិញ បើផ្អែកតាមតម្លៃការនាំចេញបានកើនឡើង ៨២ភាគរយនៅ៤ខែឆ្នាំនេះ។ កាសែតថៃ The Nation បានដកស្រង់សម្តី លោក Aat Pisanwanich ទីប្រឹក្សានៃក្រុមហ៊ុនប្រឹក្សាស្រាវជ្រាវ Intelligent Research Consultant ថា ទោះបីជាមានកំដៅខ្លាំងក៏ដោយ ប៉ុន្តែទុរេនវៀតណាមកំពុងទទួលបានចំណែកទីផ្សារធំជាងនៅចិន ដោយសារតម្លៃផលិតកម្មទាប។ «វៀតណាមកំពុងលោតចូលដើម្បីគ្រប់គ្រងទីផ្សារចិន»។ លោក Pisanwanich បញ្ជាក់បែបនេះដោយព្យាករថា ប្រសិនបើរដ្ឋាភិបាលមិនធ្វើអន្តរាគមន៍ទេ ទិន្នផលទុរេនថៃនឹងធ្លាក់ចុះ ៥៣ភាគរយក្នុងរយៈពេល៥ ឆ្នាំខាងមុខ។ ការប្រជែងទីផ្សាររបស់ទុរេនវៀតណាម បានធ្វើឱ្យថ្លៃលក់នៅចិនខ្ពស់ជាយូរមកហើយនោះធ្លាក់ចុះក្នុងខែនេះ។ យ៉ាងណាមិញ ទុរេនថៃជាធម្មតាមានតម្លៃខ្ពស់ជាងទុរេនវៀតណាម។តាមវេបសាយទិញទំនិញអនឡាញ Pupu រាយបញ្ជីតម្លៃសម្រាប់ទុរេន ៦គីឡូក្រាម ចន្លោះពី២៥ដុល្លារទៅ ២៩ដុល្លារ។ ទុរេនវៀតណាមមានថ្លៃដឹកជញ្ជូនទាបជាងថៃ ដោយសារភាពងាយស្រួលក្នុងការដឹកជញ្ជូនតាមផ្លូវទៅព្រំដែន។ ក្នុងខែមេសា តម្លៃនាំចូលទុរេនពីថៃគឺ ៥,៨ដុល្លារក្នុងមួយគីឡូក្រាម បើយោងតាមរដ្ឋបាលគយចិន។ ផ្ទុយទៅវិញ ទុរេនវៀតណាមបាននាំចូលក្នុងតម្លៃត្រឹមតែ ៤,២២ ដុល្លារក្នុងមួយគីឡូក្រាម។ លើសពីនេះ ប្រជាជនចិននៅឆ្នាំនេះ មានការស្ទាក់ស្ទើរក្នុងការចំណាយប្រាក់ ដោយសារតែការថយចុះទំនុកចិត្តរបស់អ្នកប្រើប្រាស់ផងដែរ។ នេះបើយោងតាម SCMP ។ បើទោះបីជាថៃនៅតែនាំមុខគេក្នុងការនាំចេញទុរេនទៅកាន់ចិនក៏ដោយ ក្នុងរយៈពេល២ខែឆ្នាំនេះ ជាលើកដំបូងដែលវៀតណាមបានវ៉ាដាច់ថៃក្លាយជាប្រទេសដែលនាំចេញទុរេនច្រើនជាងគេទៅកាន់ចិន។ នេះបើសារព័ត៌មាន VnExpress។ វៀតណាមបាននាំចេញទុរេនទៅចិនចំនួន ៣២,៧៥០ តោន កើនឡើង ២,៤ដងធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលនាំចំណែកទីផ្សារទុរេនវៀតណាមទៅកាន់ចិនពី ៣២ភាគរយ កាលពីឆ្នាំមុនដល់ ៥៧ភាគរយ។ ទុរេនជាធម្មតាទុំនៅអំឡុងខែមិថុនា និងកក្កដាជារៀងរាល់ឆ្នាំ ខណៈរយៈពេលពីរខែដំបូងនៃឆ្នាំគឺជាពេលដែលវៀតណាមប្រមូលផលទុរេនក្រៅរដូវ។ បន្ទាប់ពីចិនបានបើកទ្វារឱ្យទុរេនស្រស់វៀតណាមនាំចូលជាផ្លូវការចាប់ពីចុងឆ្នាំ២០២២ មក ចំណូលនៃការនាំចេញផ្លែឈើនេះរបស់វៀតណាមបានហក់ឡើងយ៉ាងគំហុក ហើយក្លាយជាផ្លែឈើនាំចេញដ៏មានតម្លៃបំផុតរបស់វៀតណាម។ កាសែតវៀតណាម Investment បានដកស្រង់ទិន្នន័យផ្លូវការថា ការនាំចេញទុរេនរបស់វៀតណាមក្នុងឆ្នាំ២០២៣ បានកើនឡើងដល់២,១ពាន់លានដុល្លារ បើធៀបនឹង២៨៨លានដុល្លារក្នុងឆ្នាំ២០២២ ដែលក្នុងនោះទីផ្សារចិនមានចំនួន ២,០៣ពាន់លានដុល្លារ៕ | ទុរេនវៀតណាមកំពុងមានចំណែកទីផ្សារច្រើននៅចិនបើធៀបនឹងទុរេនថៃ។ កំណើនបែបនេះ គឺដោយសារតែតម្លៃផលិត ការដឹកជញ្ជូនទុរេនវៀតណាមទៅចិនទាបជាងថៃ ស្របពេលរលកកំដៅដ៏ខ្លាំងក្លានាពេលថ្មីៗនេះបានបណ្តាលឱ្យដំណាំទុរេនថៃមួយចំនួនបោះបង់ចម្ការ។ |
អេ អឹម ខេ សូមអរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងជឿទុកចិត្តលើ អេ អឹម ខេ ហើយសម្រាប់អតិថិជនដែលមិនបានឈ្នះរង្វាន់កុំអាក់អន់ចិត្ត អេ អឹម ខេ សន្យានឹងនាំយកអ្វីដែលថ្មី និងមានសារៈសំខាន់ជូនអតិថិជនបន្ថែមទៀតនៅឱកាសក្រោយ ហើយសូមជូនពរដល់អតិថិជនទាំងអស់ឲ្យមានសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារៈកិច្ច។ សូមអរគុណ! អ្នកឈ្នះពីការចាប់រង្វាន់ធំថ្ងៃទី២៥ ខែធ្នូ៖ អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ (អត្ថបទពាណិជ្ជកម្ម) | អេ អឹម ខេ សូមចូលរួមអបអរសាទរដល់អតិថិជនទាំង ៤០នាក់ដែលបានឈ្នះរង្វាន់ធំទឹកប្រាក់ចំនួន ១លានរៀល កាលពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០២៣ ពីការប្ដូរពិន្ទុផ្សងសំណាង និងការលេងឆ្លើយសំណួរល្បងប្រាជ្ញានៅលើ AMK Mobile។ |
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោកស្រី Lim Alicia នាយកគ្រប់គ្រងសណ្ឋាគារហ៊ីម៉ាវ៉ារី ដូចតទៅ៖ នៅប្រទេសសិង្ហបុរី ចាប់ផ្ដើមមានស៊ីក្លូត្រឹមខែមេសា ឆ្នាំ១៩១៤។ ដោយសារសង្គ្រាមពិភពលោកលើកទី២ ក្នុងទសវត្សរ៍ឆ្នាំ១៩៤០ ពិបាកឃើញប្រេងឥន្ធនៈណាស់ ឬក៏វាថ្លៃពេក! នេះជាមូលហេតុដែលបានធ្វើឱ្យពាក់កណ្ដាលសតវត្សទី២០ ស៊ីក្លូក្លាយទៅជាមធ្យោបាយធ្វើដំណើរពេញនិយម នៅសិង្ហបុរី។ ដោយឡែក ការអភិវឌ្ឍយានយន្ដដឹកអ្នកដំណើរសាធារណៈ បានធ្វើឱ្យមានអ្នកជិះស៊ីក្លូតិចទៅៗ រហូតដល់ត្រូវបញ្ឈប់ការដឹកភ្ញៀវជិះស៊ីក្លូជាផ្លូវការនាឆ្នាំ១៩៨៩។ ពាក្យ ស៊ីក្លូ ជាពាក្យកម្ចីពីភាសាបារាំង cyclo-pousse ដែលមានន័យដូចគ្នា។ ពាក្យ cyclo ជាពាក្យកម្ចីពីភាសាក្រិកបុរាណ ដែលមានន័យថារង្វង់៕ អត្ថបទទាក់ទង ម៉ូតូ HONDA ប្រភេទCL និងPC ល្បីខ្លាំងនៅទសវត្សរ៍ឆ្នាំ១៩៦០ | ភ្នំពេញ៖ HIMAWARI ជាសណ្ឋាគារប្រណីត នៅរាជធានីភ្នំពេញ។ នៅជាន់ផ្ទាល់ដី មានស៊ីក្លូមួយដ៏ប្លែក ដោយកៅអីភ្ញៀវមិនមែនស្ថិតនៅខាងមុខទេ គឺវានៅចំហៀង។ វាគឺជាស៊ីក្លូ បែបសិង្ហបុរី ហើយមានតែមួយគ្រឿងគត់ទូទាំងប្រទេសខ្មែរ។ ព្រោះតែម្ចាស់សណ្ឋាគារ HIMAWARI ជាក្រុមហ៊ុនសិង្ហបុរី ហេតុនេះនៅឆ្នាំ២០១៦ គេយករូបថតស៊ីក្លូសិង្ហបុរី ពីប្រហែល៥០ឆ្នាំមុន ទៅបង្ហាញជាងដែក ឱ្យគាត់ចម្លងស៊ីក្លូនោះតាម។ វាមានពណ៌ខៀវ ពូកកៅអីពណ៌ក្រហម ហើយក្រណាត់កៅស៊ូការពារថ្ងៃពណ៌ត្រយូងចេក។ ដំបូលនេះ អាចបើក ឬបត់ក៏បាន។ កង់វាផ្សេង។ កង់ជាម៉ាក (នីតូ)។ គឺជាប្រៃសណីយ៍ជប៉ុន។ វាមានអាយុកាលប្រហែល ៥០ឆ្នាំ។ គឺជាប្រភេទកង់អ្នកដឹកសំបុត្រ និងកញ្ចប់ច្នៃប្រឌិតឆ្នាំ១៩៦៨។ ពណ៌ក្រហមរបស់វា គឺជាពណ៌របស់ប្រៃសណីយ៍ជប៉ុន រហូតមកដល់សព្វថ្ងៃនេះ។ ស៊ីក្លូនេះ អាចជិះបានក៏ប៉ុន្តែគេប្រើក្នុងសណ្ឋាគារប៉ុណ្ណោះ។ គេទុកវាតាងលម្អ តំណាងឱ្យប្រទេសសិង្ហបុរី។ |
នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន De Kuip ប្រទេសហូឡង់ នារាត្រីថ្ងៃទី១៤ ខែមិថុនា ក្រុមម្ចាស់ផ្ទះរហស្សនាមទឹកក្រូចបានបើកការនាំមុខមុននៅនាទី៣៤ដោយកីឡាករ Donyell Malen។ លទ្ធផលនេះ បន្តរហូតបញ្ចប់វគ្គទី១។ ចូលដល់វគ្គទី២ ក្រោយការប្រកួតដំណើរការបាន១០នាទី ក្រូអាស៊ីទទួលបានបាល់ពិន័យ១១ម៉ែត្រ ដោយ Andrej Kramaric ជាអ្នកសម្រេចទីគ្រាប់តាមស្មើ ១-១ មុន Mario Pasalic បន្ថែមគ្រាប់បាល់នាំមុនវិញនៅនាទី៧២។ ឈានដល់នាទី៩០+៦ Noa Lang ដែលទើបប្តូរចូលរកបានគ្រាប់តាមស្មើឱ្យហូឡង់វិញ។ បញ្ចប់ការប្រកួត៩០នាទីក្រុមទាំងពីរស្មើគ្នា ២-២។ ឈានដល់វគ្គបន្ថែមម៉ោង១៥នាទីពីរដង ក្រូអាស៊ីអាចសម្រេចគ្រាប់បាល់ដល់ទៅ២គ្រាប់ ក្នុងនាទី៩៨ និង១១៦ ដោយកីឡាករ Bruno Petkovic និងប្រធានក្រុម Luka Modric។ បញ្ចប់ការប្រកួតក្រូអាស៊ី ឈ្នះហូឡង់ ៤-២។ តាមរយៈលទ្ធផលនេះ ក្រូអាស៊ីដែលបានបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅ World Cup ឆ្នាំ២០២២ នៅកាតា កក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ Nations League ដោយត្រូវរង់ចាំជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងអេស្ប៉ាញ និងអ៊ីតាលី នៅរាត្រីថ្ងៃទី១៥ ខែមិថុនា វេលាម៉ោង១និង៤៥នាទីអាធ្រាត្រ [ម៉ោងនៅកម្ពុជា]។ នេះជារដូវកាលទី៣ហើយដែលសហព័ន្ធកីឡាល់ទាត់ទ្វីបអឺរ៉ុបបានរៀបចំពាន Nations League នេះឡើយ ដោយឆ្នាំដំបូងរដូវកាល២០១៨-១៩ ព័រទុយហ្កាល់ជាម្ចាស់ជើងឯក បន្ទាប់មករដូវកាល ២០២០-២១ បានទៅបារាំង។ Nations League អាក់ខានរៀបចំមួយឆ្នាំនៅរដូវកាល២០២១-២២ ដោយសារជំងឺកូវីដ-១៩ មុនចាប់ផ្តើមឡើងវិញនៅរដូវកាល ២០២២-២៣នេះ។ ជំនួបវគ្គផ្តាច់ព្រ័ត្រ Nations League នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា នាកីឡដ្ឋាន De Kuip ប្រទេសហូឡង់៕ | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិក្រូអាស៊ីកក់កៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប UEFA Nations League ក្រោយយកឈ្នះហូឡង់ ៤-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រូអាស៊ី រង់ចាំជំនួបរវាងអេស្ប៉ាញ និងអ៊ីតាលី ដែលត្រូវយកមួយក្រុមទៅប៉ះគ្នាវគ្គផ្តាច់ព្រ័ត្រ។ |
យោងតាមទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT នៅថ្ងៃទី៦ ខែសីហា ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់ នៅតាមឆ្នេរសមុទ្រមួយចំនួនក្នុងខេត្ត Hamgyong ខាងជើង និងខេត្ត Hamgyong ខាងត្បូង។ វីដេអូដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋខាងលើបានបង្ហាញពីផ្ទះជាច្រើនខ្នងត្រូវបានជន់លិចដល់ដំបូល ហើយស្ពាន និងទំនប់ទឹក បានលិចក្រោមទឹក។ អនុប្រធានរដ្ឋបាលជលសាស្ត្រនិងឧតុនិយមកូរ៉េខាងជើ Ri Yong ប្រាប់ទូរទស្សន៍ KRT ថា ចាប់ពី ភ្លៀងធ្លាក់នៅថ្ងៃទី១ រហូតដល់ថ្ងៃទី៣ ខែសីហា ផ្នែកខ្លះនៃខេត្ត Hamgyong ខាងជើង មានកម្រិត ទឹកភ្លៀងរហូតដល់៥០០មីលីម៉ែត្រ។ ឯក្នុងខេត្ត Hamgyong ខាងត្បូងវិញ កម្រិតទឹកភ្លៀងកើនលើស ពីកម្រិតទឹកភ្លៀងប្រចាំខែជាមធ្យម។ លោកព្រមានថា ភ្លៀងនឹងធ្លាក់បន្ថែមទៀតក្នុងខែសីហានេះនៅ តំបន់ផ្សេងៗរួមទាំងតំបន់ឆ្នេរខាងកើតដែលអាចបង្កការខូចខាតបន្ថែមទៀត។ គ្រោះធម្មជាតិ នឹងធ្វើបញ្ហាស្បៀងនៅកូរ៉េខាងជើងកាន់តែយ៉ាប់។ កង្វះស្បៀងអាហារនៅកូរ៉េខាងជើង បានកើតឡើងផ្ទួនៗគ្នាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលកូរ៉េខាងជើងបានរឹតត្បិតព្រំដែនដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ តែបានបង្អាក់ការនាំចូលស្បៀងអាហារ និងជំនួយពីបរទេស។ ការដាក់ ទណ្ឌកម្មអន្តរជាតិ ក៏ជាកត្តាចម្បងមួយដែរ គួបផ្សំនឹងគ្រោះទឹកជំនន់ស្ទើររាល់ឆ្នាំ។ កាលពីខែមិថុនាកន្លងមក មេដឹកនាំកំពូល គីម ជុងអ៊ុន ប្រកាសថា ប្រទេសខ្លួនកំពុង ប្រឈមមុខនឹងស្ថានភាពកង្វះស្បៀងអាហារតានតឹង ហើយស្ថានភាពនេះអាចធូរស្រាល ឬធ្ងន់ធ្ងរអាស្រ័យលើការប្រមូលផលនៅឆ្នាំនេះ។ ជាមួយគ្នានេះដែរ នៅរយៈពេលចុងក្រោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញពីការងាររដ្ឋាភិបាលក្នុងការការពារទំនប់ទឹក កែលម្អប្រឡាយ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែរ។ នៅថ្ងៃទី៦ ខែសីហានេះដែរ ប្រមុខការទូតអាមេរិក លោក អាន់តូនី ប្លីងខិន បានជួបតាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បួង លោក Chung Eui-yong ដើម្បីពិភាក្សាអំពីជំនួយមនុស្សធម៌ សម្រាប់កូរ៉េខាងជើង។ សេចក្ដីរាយការណ៍របស់ក្រសួងការបរទេសប្រទេសទាំងពីរបានបញ្ជាក់បែប នេះ ដោយមិនមានការអធិប្បាយបន្ថែម៕ | ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃទី៦ ខែសីហា បានរាយការណ៍ថា ផ្ទះសម្បែងច្រើនជាង១,១០០ខ្នង ត្រូវបានជន់លិច ហើយមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសដោយសារភ្លៀងធ្លាក់ខ្លាំងដែលបង្កទៅជាទឹកជំនន់។ ជាមួយគ្នានេះ ផ្លូវជាច្រើនខ្សែក៏រងការខូចខាត ហើយវាលស្រែជាច្រើនហិចតា ត្រូវបានបំផ្លាញដែលនឹងក្លាយជាសម្ពាធធ្ងន់ធ្ងរលើសន្តិសុខស្បៀងកូរ៉េខាងជើង ដែលកំពុងខ្វះខាតស្រាប់ផង។ |
សម្ដេច ទៀ បាញ់ បានសង្កត់ថា រដ្ឋាភិបាល មិនត្រឹមតែធ្វើទំនើបកម្មនៅមូលដ្ឋានសមុទ្ររាមប៉ុណ្ណោះទេ ពោលគឺអភិវឌ្ឍន៍សមត្ថភាពកងយោធពលខេមរភូមិន្ទឱ្យមានសមត្ថភាពខ្ពស់តែម្ដង ដើម្បីធានាការពារ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ បើតាមសម្ដេច ទៀ បាញ់ ការពង្រឹង និងលើកកម្រិតសមត្ថភាពយោធានេះ តាមរយៈការទទួលជំនួយសម្ភារ និងបច្ចេកទេសយោធាពីបណ្ដាប្រទេស និងដៃគូសហការនានា។ ជាពិសេសការទិញអាវុធទំនើប មកហ្វឹកហាត់ និងប្រើប្រាស់ ដើម្បីឱ្យកងកម្លាំងយោធា អាចមានសមត្ថភាពខ្ពស់ ក្នុងការបំពេញភារកិច្ច ដូចជា ករណីបង្ក្រាបអំពើភេវរកម្ម ឧក្រិដ្ឋកម្មឆ្លង និងប្រតិបត្តិការរក្សាសន្តិភាពក្នុងតំបន់ និងសកលលោកជាដើម។ ថ្លែងចំពោះមុខមន្ត្រី និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅក្នុងពិធីបើកការដ្ឋាននេះ រដ្ឋមន្ត្រីការពាររូបនេះ បាននិយាយថា៖«កម្ពុជា បានទទួលជំនួយឥតសំណងពីប្រទេសជាមិត្ត ដូចជា សម្ភារសឹកធុនធ្ងន់ និងទំនើប ហើយបច្ចុប្បន្នកំពុងធ្វើការហ្វឹកហ្វឺនជំនាញ បញ្ហាបច្ចេកទេស និងប្រើប្រាស់នៅពេលអនាគត។ កម្ពុជានឹងបន្តជំនួយឥតសំណងពីប្រទេសជាមិត្ត និងទិញសម្ភារសឹកធុនធ្ងន់ និងទំនើបៗ នៃប្រទេសនានា សម្រាប់ពង្រឹងសមត្ថភាពយោធារបស់ខ្លួន ស្របតាមមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។ ត្រង់ចំណុចនេះ សម្ដេច ទៀ បាញ់ បានបកស្រាយក្នុងន័យនេះថា កម្ពុជាពង្រឹងសមត្ថភាពយោធាឱ្យកាន់តែទំនើបនេះ គ្មានគោលបំណងគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងប្រទេសណាឡើយ។ «កម្ពុជា គ្មានចេតនា បង្កការគំរាមកំហែងដល់បណ្ដាប្រទេសណាមួយ ហើយកម្ពុជាក៏មិនដែលជំទាស់រាល់ការចូលរួមអភិវឌ្ឍន៍សមត្ថភាពកងទ័ពរបស់ប្រទេសដទៃនោះឡើយ។ កម្ពុជាគ្រាន់តែចង់លើកកម្រិតសមត្ថភាពការពារខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ធានាបានភាពទប់ទល់នឹងសម្ពាធ និងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកំពុងមានក្នុងពេលបច្ចុប្បន្ន ដើម្បីធានាដំណើរការទៅមុខក្នុងសន្តិភាព សន្តិសុខ វិបុលភាព និងមានលទ្ធភាពក្នុងការកសាងសន្តិភាពក្នុងតំបន់ និងសកលលោក»។ នេះបើតាមសម្ដេច ទៀ បាញ់ ដែលប្រកាសទទួលជំនួយយោធាពីបណ្ដាប្រទេសទាំងអស់ ដោយគ្មានប្រកាន់និន្នាការនយោបាយការបរទេស។ បន្ថែមពីនេះ រដ្ឋមន្រ្តីការពារជាតិ ក៏បានប្រកាសជំហរទៀតថា កម្ពុជា គ្មានគោលនយោបាយជ្រើសរើសប្រទេសណាមួយ ដើម្បីប្រឆាំងនឹងប្រទេសណាឡើយ។ បើតាមសម្ដេច ទៀ បាញ់ កម្ពុជាប្រកាន់គោលជំហរសន្តិសហវិជ្ជមានជាមួយប្រទេសទាំងអស់ ហើយមិនឈ្លានពាន និងជ្រៀតជ្រែកចូលកិច្ចការងារផ្ទៃក្នុងប្រទេសណាមួយ ដោយផ្ទាល់ ឬប្រយោលឡើយ។ ជាពិសេសរក្សាជំហរចូលរួមដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពប្រយោជន៍ប្រទេសដទៃទៅវិញទៅមក៕ | កម្ពុជានឹងលើកកម្រិតយោធាឱ្យកាន់តែទំនើប តាមរយៈជំនួយ និងការទិញអាវុធពីបរទេស ដើម្បីពង្រឹងសមត្ថភាពការពារទឹកដី។ សម្ដេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។ |
មានជំងឺមហារីកខ្លះមិនមានរោគសញ្ញាអ្វីទេ។ ដូចជាមហារីកថង់ប្រមាត់ រោគសញ្ញាភាគច្រើនមិនលេចចេញមកទេដរាបណាជំងឺមិនទាន់ឈានដល់ដំណាក់កាលធ្ងន់ធ្ងរទៅហើយនោះ។ មហារីកភាគច្រើនមានរោគសញ្ញាដូចៗគ្នា ដូចខាងក្រោមនេះ : រងាញាក់ អស់កម្លាំង គ្រុនក្តៅ ហូបមិនបាន រសាប់រសល់ បែកញើសពេលយប់ ស្រកទម្ងន់។ ត្រួតពិនិត្យដោយ៖ www.health.com.kh | ជំងឺមហារីកមានរោគសញ្ញាអាស្រ័យទៅតាមប្រភេទនិងទីកន្លែងដែលដុះសាច់។ ឧទាហរណ៍ មហារីកសួតអាចបណ្តាលធ្វើឲ្យក្អក មានដង្ហើមញាប់ ឬឈឺទ្រូង។ មហារីកពោះវៀនធំអាចធ្វើឲ្យរាករុះ ទល់លាមក និងមានឈាមក្នុងលាមក។ |
ពីទីស្នាក់ការក្នុងទីក្រុងហ្សឺណែវ ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស Zeid Ra'ad al-Hussein បាននិយាយរិះគន់ចំៗមហាអំណាចទាំង៥ ដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ។ ក្រុមប្រឹក្សាសន្តិសុខ ជាស្ថាប័នមួយចំណុះអង្គការសហប្រជាជាតិ តែមានអំណាចខ្លាំងលើស្ថាប័នផ្សេងទៀត និងបានចាត់ចែងការងារជាច្រើនទាក់ទងបញ្ហាសន្តិសុខ និងការរក្សាស្ថិរភាពក្នុងពិភពលោក។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែសីហា លោក al-Hussein និយាយថា ចិន បារាំង រុស្ស៊ី អង់គ្លេស និងអាមេរិក កំពុងដឹកនាំការងារលើសលប់ ព្រោះប្រទេសទាំងនេះមានអំណាចវ៉េតូក្នុងដៃ ដែលអាចជំទាស់ដំណោះស្រាយណាមួយដែលស្នើដោយសមាជិកអង្គការសហប្រជាជាតិផ្សេងទៀតបានគ្រប់ពេល។ បើតាមមន្ត្រីកំពូលផ្នែកសិទ្ធិមនុស្សរូបនេះ នៅពេលប្រទេសទាំង៥ សហការគ្នា អ្វីៗល្អប្រសើរ តែពេលមិនត្រូវគ្នា បញ្ហានឹងជាប់គាំង ហើយស្ថាប័នទាំងមូលនឹងមិនដំណើរការដែរ។ «រឿងរ៉ាវនេះត្រូវតែផ្លាស់ប្ដូរ។ បើមិនដូច្នេះទេ នៅចុងបញ្ចប់ អង្គការសហប្រជាជាតិអាចដួលរលំ ហើយប៉ះពាល់សហគមន៍អន្តរជាតិធ្ងន់ធ្ងរ។» នេះជាការសម្ដីរបស់លោក al-Hussein ប្រធានសិទ្ធិមនុស្ស UN សញ្ជាតិហ្ស៊កដានី ដែលផ្សាយដោយទូរទស្សន៍ Al Jazeera ។ លោក al-Hussein ដែលត្រូវចប់អាណត្តិក្នុងខែសីហានេះបន្តថា ប្រទេសទាំងអស់ធ្វើការជាមួយគ្នា តែអ្នកនយោបាយដែលព្រហើន អាចបំផ្លាញប្រទេសដៃទៀតបាន។ តាមពិតទៅ ក្នុងពេលបួនឆ្នាំក្នុងតំណែងជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនេះ លោក al-Hussein បានស្នើឲ្យមានការធ្វើកំណែទម្រង់ស្ថាប័នពិភពលោក ដើម្បីបើកផ្លូវដល់ការដោះស្រាយបញ្ហាឲ្យមានប្រសិទ្ធភាពខ្ពស់។ នេះក៏ព្រោះតែនាពេលកន្លងមក សមាជិកអចិន្ត្រៃយ៍តែងប្រើសិទ្ធិវ៉េតូលើដំណោះស្រាយនានាដែលលើកឡើងដោយសមាជិកមួយទៀត ហើយជាលទ្ធផលនោះ បញ្ហាមិនត្រូវបានដោះស្រាយឡើយជាក់ស្ដែងគឺវិបត្តិស៊ីរី ដែលអាមេរិក និងរុស្ស៊ីទាត់ចោលសំណើរៀងៗខ្លួន។ សូមបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខមានសមាជិកទាំងអស់១៥ប្រទេស មានសំឡេងបោះឆ្នោតមួយដូចគ្នា។ ៥ប្រទេសជាសមាជិកអចិន្ត្រៃយ៍ ប្រទេស១០ផ្សេងទៀត ជាសមាជិកមិនអចិន្ត្រៃយ៍ គ្មានអំណាចវ៉េតូ ហើយផ្លាស់ប្ដូររៀងរាល់២ឆ្នាំម្ដង។ ដោយសារបញ្ហា សំណើឲ្យមានការផ្លាស់ប្ដូរនៅក្នុងក្រុមប្រឹក្សាសន្តិសុខ ក៏កើនឡើងកាន់តែខ្លាំង ជាពិសេសកំណែទម្រង់អំណាចវ៉េតូតែម្ដងដើម្បីកាត់បន្ថយការបំពានអំណាចផង និងបើកច្រកឲ្យមានការសម្រេចចិត្តបានល្អផង៕ | ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលចប់អាណត្តិ Zeid Ra'ad al-Hussein បានរិះគន់សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ ដែលមានអំណាចខ្លាំង និងសម្រេចចិត្តការងារយ៉ាងច្រើន។ លោក al-Hussein បានព្រមានថា អំណាចវ៉េតូដែលមានក្នុងដៃមហាអំណាចទាំង៥ ដូចជាចិន អាមេរិក អង់គ្លេស បារាំង និងរុស្ស៊ី អាចនាំឲ្យអង្គការពិភពលោកមួយនេះដួលរលំមិនខាន។ លោកក៏ស្នើឲ្យមានកំណែទម្រង់ស្ថាប័ននេះផង។ |
ការចុះកិច្ចព្រមព្រៀងរវាង MJQE និង ICES គឺដើម្បី៖ ១) បញ្ជូនសិស្សថ្នាក់ទី១០ និង១១ នៅវិទ្យាល័យដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សា ទៅសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, កាណាដាអូស្ត្រាលី, ជប៉ុន, អ៊ីតាលី, បារាំង, អាល្លឺម៉ង់, ហូឡង់, ថៃ, និងប្រទេសដទៃទៀត។ ២) ផ្តល់ឱ្យសិស្សអន្តរជាតិ នូវឱកាសដ៏កម្ររៀនពីវប្បធម៌មួយទៀត បទពិសោធន៍ថ្មី ទំនៀមទម្លាប់ថ្មី និងបង្កើតមិត្តភាពពេញមួយជីវិត។ ៣) ស្វែងយល់ខ្លួនឯង ពេលរស់នៅជាមួយគ្រួសារម្ចាស់ផ្ទះនៅសហរដ្ឋអាមេរិក ចូលរៀននៅវិទ្យាល័យ និងបង្កើនជំនាញភាសាអង់គ្លេសរបស់ពួកគេ។ លោក គួច ម៉េងលី បានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខានេះថា៖« MJQE ជ្រើសរើសចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU) ជាមួយ AYC ដោយសេវាកម្មផ្លាស់ប្តូរការសិក្សាអន្តរជាតិ (ICES) នៅប្រទេសថៃ ពីព្រោះ MJQE បានធ្វើការជាមួយក្រុមហ៊ុននេះ ជាង៣ឆ្នាំមក ហើយ ដើម្បីដំណើរការ TESOL House។ ម្យ៉ាងវិញទៀត ICES ជាក្រុមហ៊ុនដែលមានភាពល្បីល្បាញ និងធំមួយនៅប្រទេសថៃ។ AYC បានស្ថិត នៅក្នុងដៃគូសហការនិងគាំទ្រយ៉ាងល្អ។ យើងទទួល បានលទ្ធផលជាផ្លែ ផ្កា ទាក់ទងនឹងការងារនិងទំនាក់ទំនង»។ លោក គួច ម៉េងលី បានបន្ថែមទៀតថា៖« ICES Cambodia សហការជាមួយ ICES Thailand ក៏មានកម្មវិធីខ្លីនិងបោះជំរុំ ជាមួយ ភាសាអង់គ្លេសផងដែរ»។ ១) កម្មវិធីសិក្សាក្នុងរយៈពេលខ្លី ឬដំណើរទស្សនកិច្ចសិក្សាដំណើរទស្សនកិច្ចសិក្សា៖ ផ្តល់ជូនដំណើរទស្សនកិច្ចសិក្សាខ្លី សម្រាប់សិស្សកម្ពុជា នៅសហរដ្ឋអាមេរិក, អង់គ្លេស, អឺរ៉ុប, ណូវែសេឡង់, អូស្ត្រាលី, ជប៉ុន និងសិង្ហបុរី។ ២) ការបោះជំរំ ជាមួយភាសាអង់គ្លេស (ការបោះជំរំនៅបរទេស) ផ្តល់ការបោះជំរំសិក្សាជាភាសាអង់គ្លេសនៅបរទេស សម្រាប់សិស្សកម្ពុជា ដែលមានដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស, តៃវ៉ាន់, ចិន, សិង្ហបុរី, និងថៃ។ ក្នុងឱកាសចុះកិច្ចព្រមព្រៀងគ្នានេះ គណកម្មាធិការជាន់ខ្ពស់ នឹងមានវគ្គបណ្តុះបណ្តាលចំនួនពីរសបា្តហ៍នៅចក្រភពអង់គ្លេស និងប្រទេសបារាំង ដែលរៀបចំដោយ AYC by ICES Thailand ដើម្បីស្វែងយល់ពីបទពិសោធ និងការរៀបចំរបបស់កម្មវិធីនេះ។ លើសពីនេះ លោក គួច ម៉េងលី នឹងផ្តល់ជូនអាហាររូបករណ៍ ១០០% ដល់សិស្សានុសិស្សម្នាក់ដើម្បីទៅសិក្សានៅសហរដ្ឋអាមេរិក ចំនួន ១ឆ្នាំ ក្នុងការបើកដំណើរការនៃកម្មវិធីនេះ។ សូមបញ្ជាក់ថា ICES វាគឺជាសេវាកម្មផ្លាស់ប្តូរការសិក្សាអន្តរជាតិ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩១ នៅសហរដ្ឋអាមេរិក។ ICES គឺជាភ្នាក់ងារផ្លាស់ប្តូរកម្មវិធីសិក្សាអន្តរជាតិ និងជាអង្គការផ្លាស់ប្តូរយុវជនអន្តរជាតិ។ អស់រយៈពេលជិតបីទសវត្សមកហើយ ICES បានលើកកម្ពស់សន្តិភាពក្នុងពិភពលោក តាមរយៈការជំរុញការយល់ដឹង និងវប្បធម៌អន្តរជាតិ ដល់សិស្ស និងគ្រួសារជាច្រើនពាន់នាក់ នៅជុំវិញពិភពលោក។ បច្ចុប្បន្ន ICES មានទីស្នាក់ការទាំងអស់ ចំនួន៥៥ប្រទេសទូទាំងពិភពលោក រួមមានប្រទេសកម្ពុជាផងដែរ។ ICES Cambodia ស្ថិតនៅអគារលេខ ២៥ វិថីលេខ ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ទីក្រុងភ្នំពេញ។ លេខទំនាក់ទំនង ០៧៧ ៧៧៧ ២៤៤៕ (អត្ថបទពាណិជ្ជកម្ម) | កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន MJQE បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយ AYC ដើម្បីទទួលសិទ្ធផ្ដាច់មុខ ក្នុងការនាំយកកម្មវិធីសេវាកម្មផ្លាស់ប្តូរការសិក្សាអន្តរជាតិដ៏ល្បីល្បាញ(ICES) ពីប្រទេសថៃ មកកាន់កម្ពុជា។ ពិធីចុះហត្ថលេខានេះ មានការចូលរួមជាច្រើន ពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុនទាំង២ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកសារព័ត៌មានជាច្រើនស្ថាប័នផងដែរ។ |
ភ្នំពេញ៖ថ្មីៗតាមរយៈទំព័រហ្វេសប៊ុក AMK Career https://www.facebook.com/AmkCareer បានឲ្យដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដ៏ធំនៅក្នុងប្រទេសកម្ពុជា កំពុងត្រូវការបុគ្គលិកជាច្រើនមុខតំណែងដើម្បីចូលបម្រើការងារ។ អ្វីដែលជាដំណឹងល្អដែលគួរឲ្យចែករំលែកនោះ អេ អឹម ខេ បានបើកទូលាយសម្រាប់បេក្ខជនដែលបានចាប់អារម្មណ៍មុខតំណែងណាមួយនោះ អាចទទួលបានឱកាសម្ភាស៍ភ្លាមៗតាមរយៈOnline ដោយគ្រាន់តែបំពញព័ត៌មានខ្លីៗតាមរយៈចុចតំណនេះ https://forms.gle/VSwNzVA4e21kmGYW9 ។ លោកស្រី ដេត សុជាតិ នាយកប្រតិបត្តិរងធនធានមនុស្សបានឲ្យដឹងថា ថ្វីត្បិតតែកូរីដ-19 មិនទាន់សាបរលត់ ប៉ុន្តែវាមិនគួរជាបញ្ហាចម្បងដែលរាំងស្ទះដល់ការប្រើប្រាស់សក្កានុពលរបស់បេក្ខជនម្នាក់ៗក្នុងការក្តាប់ឱកាសសម្រាប់ការអភិវឌ្ឍន៍អាជីពការងាររបស់ខ្លួននៅក្នុងបរិបទកូរីដ-19 នេះដែរ។ ដូច្នេះ អេ អឹម ខេ យើងតែងតែរិះរកមធ្យោបាយនានាដើម្បីជួយជម្រុញ ដំណើរការនៃការជ្រើសរើសបុគ្គលិក តាមរយៈOnline ដែលមានលក្ខណៈងាយស្រួល និងសុវត្ថិភាព ជាពិសេសនោះ គឺផ្តល់ឱកាសគ្រប់គ្រាន់ សម្រាប់អ្នកដែលចាប់អារម្មណ៍ឱកាសការងារនៅ អេ អឹម ខេ។ គួរបញ្ជាក់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ត្រូវបានគេទទួលស្គាល់ថាជា គ្រឹះស្ថានដែលមានតម្លាភាព មានការរបើកទូលាយ ផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍន៍សមត្ថភាព និងការច្នៃប្រឌិតខ្ពស់សម្រាប់បុគ្គលិក ទាំងនេះបានក្លាយជាវប្បធម៌ល្អជម្រុញឲ្យ អេ អឹម ខេ ក្លាយជាស្ថាប័ន មានបរិយាកាសការងារល្អ និងផ្តល់ឱកាសឲ្យបុគ្គលិកអាចអភិវឌ្ឍ អាជីពការងារ និងបន្តការរីកចម្រើនជាមួយ ខ្លួន។ បន្ថែមលើនេះ អេ អឹម ខេ បានធ្វើការវិនិយោគជាច្រើនទៅលើ ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក ឲ្យតម្លៃទៅលើគំនិតបង្កើតថ្មី តាមរយៈការចំណាយថវិកាជាច្រើនសម្រាប់វិនិយោគលើការបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក ក៏ដូចជាការផ្តល់ជារង្វាន់លើកទឹកចិត្តដល់បុគ្គលិកដែលមានគំនិតច្នៃប្រឌិត ក្នុងការបង្កើនប្រសិទ្ធភាពការងារព្រមទាំងបានផ្តល់ឱកាសក្នុងការផ្លាស់ប្តូរ ឬតម្លើងតួនាទីប្រមាណជា៤០០ទៅ៥០០នាក់ក្នុងមួយឆ្នាំៗ។ អេ អឹម ខេ ក៏បាន ផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខភាព និងសុខុមាលភាពរបស់បុគ្គលិកដែលជារៀងរាល់ឆ្នាំ អេ អឹម ខេ ចំណាយប្រមាណជិត១លានដុល្លារលើ ធានារ៉ាប់រង និងទូទាត់ថ្លៃព្យាបាលជំងឺ ចំពោះបុគ្គលិក និងអ្នកក្នុងបន្ទុករបស់បុគ្គលិកផងដែរ។ សម្រាប់អត្ថប្រយោជន៍សំខាន់ផ្សេងៗទៀតដែលគ្រប់បុគ្គលិក នឹងទទួលបានរួមមានដូចជា ប្រាក់ឧបត្ថម្ភសម្រាប់ពិធីបុណ្យធំៗ និងប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិកភក្តីភាព រហូតដល់ជិត២លានដុល្លារក្នុងមួយឆ្នាំ។ (អត្ថបទពាណិជ្ជកម្ម) | គ្រាន់តែបំពេញពាក្យស្នើសុំការងារនៅទីនេះ និងមានឱកាសសម្ភាសន៍ Online ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយដែលទើបតែឈ្នះពានរង្វាន់យោជកឆ្នើមក្នុង ឆ្នាំ២០២១ នេះ ! |
ឧត្តរមានជ័យ៖ រកឃើញ២០១នាក់ ភាគច្រើននាំចូលពីថៃ រដ្ឋបាលខេត្តឧត្តរមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២០១ នាក់បន្ថែម ដែលជាង១៨០នាក់ជាករណីនាំចូលពីប្រទេសថៃ។ អ្នកជាសះស្បើយមាន១៣នាក់បន្ថែមដែរ។ គិតត្រឹមថ្ងៃទី២៨ កក្កដា ខេត្តឧត្តរមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤.៥៦៥នាក់ ក្នុងនោះ៤.២៤៩នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយសរុបមាន ៧២៤នាក់ ស្លាប់៨នាក់ និងកំពុងសម្រាកព្យាបាល ចំនួន ៣.៨៣៣នាក់។ សៀមរាប៖ មាន៩៦នាក់ទៀត ដោយជាងពាក់កណ្តាលនាំចូលពីថៃ មនុស្សចំនួន ៩៦នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះ៥០នាក់ នាំចូលពីប្រទេសថៃ។ ទន្ទឹមនឹងនេះ ក៏មានអ្នកជាសះស្បើយ ៤០នាក់ផងដែរ។ ប្រភពឆ្លងក្នុងសហគមន៍ ក្នុងខេត្តសៀមរាប គឺផ្សារលើធំថ្មី, ផ្សារដំដែក, ការដ្ឋានRose Apple Square, អ្នកដំណើរពីខេត្តកំពង់ធំ បាត់ដំបង និងរាជធានីភ្នំពេញ។ បច្ចុប្បន្ន ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤.១១៦នាក់ ក្នុងនោះ ២.១៣៥នាក់ បានជាសះស្បើយ, ៤៥នាក់ស្លាប់ និង១.៩៣៦នាក់ទៀត កំពុងសម្រាកព្យាបាល។ ព្រៃវែង៖ ឆ្លងថ្មី៥២នាក់ និងជាសះស្បើយ៩៩នាក់ អ្នកជំងឺចំនួន ៩៩នាក់ បានជាសះស្បើយ ខណៈអ្នកឆ្លងថ្មី មានចំនួន ៥២នាក់បន្ថែមទៀត។ អ្នកដែលទើបវិជ្ជមានទាំងនោះ ជាអ្នករស់នៅក្រុងព្រៃវែង, ស្រុកព្រះស្តេច, ពាមជរ, បាភ្នំ, កំចាយមារ, មេសាអ, ពាមរក៍,ស្វាយអន្ទរ និងស្រុកកំពង់ត្របែក។ អ្នកវិជ្ជមាន២នាក់ទៀត ជាអ្នកភ្នំពេញ និងស្វាយរៀង។ បច្ចុប្បន្ន ខេត្តព្រៃវែងមានអ្នកឆ្លងកូវីដ-១៩ សរុប៣.៩៤៧នាក់ ក្នុងនោះ២.៩០៧នាក់បានជាសះស្បើយ, ស្លាប់៦៧នាក់ និង៩៧៣នាក់ទៀតកំពុងសម្រាកព្យាបាល។ កោះកុង៖ ឆ្លងថ្មី ២១នាក់ ជា៨៥នាក់ អ្នកជំងឺ ៨៥នាក់បានជាសះស្បើយ ហើយករណីឆ្លងថ្មីនៅខេត្តកោះកុង នៅថ្ងៃទី២៨ កក្កដា មានចំនួន ២១ននាក់។ អ្នកវិជ្ជមានថ្មីទាំងនោះជាអ្នករស់នៅក្រុងខេមរភូមិន្ទ, ស្រុកមណ្ឌលសីមា, ស្រុកកោះកុង, ស្រុកគិរីសាគរ ស្រុកស្រែអំបិល និងស្រុកបូទុមសាគរ។ | រដ្ឋបាលខេត្តឧត្តរមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២០១ នាក់បន្ថែម ដែលជាង១៨០នាក់ជាករណីនាំចូលពីប្រទេសថៃ។ ចំណែកឯខេត្ត ក៏មានអ្នកឆ្លងថ្មី ៩៦នាក់ដែរ ដោយ៥០នាក់ នាំចូលពីថៃ។ ខេត្តព្រៃវែង ក៏មាន៥២នាក់ទៀតដែរ ខណៈកោះកុង មាន២១នាក់។ សរុបករណីកូវីដ-១៩ថ្មី នៅខេត្តទាំង៤នេះ ៣៧០ករណី ខណៈអ្នកសះស្បើយសរុប២៣៧នាក់។ |
«ខ្ញុំសូមជម្រាបជូនថា បន្ទាប់ពីការព្យាបាលដោយយកចិត្តទុកដាក់ ក្រុមគ្រូពេទ្យបានដោះស្រាយដោយជោគជ័យ កន្លែងគ្រេចស្មាស្តាំ។ អ្វីដែលបាត់បង់ គឺគ្រូពេទ្យបានតម្រូវឲ្យខ្ញុំ ផ្អាកវាយកូនគោលមួយរយៈ ដែលខ្ញុំគោរពបានយ៉ាងស្រួល»។ នេះជាការជូនដំណឹង របស់ប្រមុខរដ្ឋាភិបាលទៅសាធារណជនអ្នកគាំទ្រ និងអ្នកដែលបានបន់ស្រន់ឲ្យសម្តេចបានឆាប់ជាសះស្បើយ។ សម្តេច ហ៊ុន សែន ក៏បានឆ្លើបតបទៅក្រុមអ្នកប្រមាថអាយុជីវិតសម្តេច។ សម្តេចនាយករដ្ឋមន្ត្រីបានសរសេរយ៉ាងដូច្នេះ៖«ខ្ញុំសូមជូនយោបល់ទៅអ្នកទាំងនោះវិញថា ឈប់បាន ឈប់ទៅ! ធ្វើនយោបាយចង់ចាំឲ្យខ្ញុំស្លាប់ ដើម្បីដណ្តើមអំណាច សូមរង់ចាំជាតិក្រោយចុះ!»។ ប្រធានគណបក្សប្រជាជនកម្ពុជា បានសរសេរបន្តទៀតថា៖«យមរាជ មិនត្រូវការជីវិតខ្ញុំទេ ក្នុងរយៈពេលមិនតិចជាង៤០ឆ្នាំខាងមុខ។ យមរាជ ត្រូវការឲ្យខ្ញុំនៅបម្រើប្រជាជន និងកម្ចាត់ពួកក្បត់ជាតិ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ»។ ទោះបានធូរស្បើយពីបញ្ហាគ្រេចស្មាស្តាំក៏ដោយ នៅក្នុងសារចុងក្រោយនេះ សម្តេច ហ៊ុន សែន មិនបានបញ្ជាក់ពីពេលវេលា នៃការត្រឡប់ពីមន្ទីរពេទ្យវិញនៅឡើយទេ។ កាលពីរសៀលថ្ងៃទីសៅរ៍ទី៦ខែកក្កដា ពោលគឺតែប៉ុន្មានម៉ោង ក្រោយពីការមកដល់កម្ពុជាវិញ ពីកិច្ចប្រជុំនៅប្រទេសស្វីស សម្តេចនាយករដ្ឋមន្ត្រីបានបង្ហោះសារមួយប្រាប់សាធារណជនថា សម្តេចមានបញ្ហាគ្រេចស្មាស្តាំ ហើយដែលត្រូវទៅទទួលការព្យាបាលនៅប្រទេសសិង្ហបុរី។ នៅក្នុងសារជូនដំណឹងនេះ សម្តេចក៏បានបញ្ជាក់ប្រាប់ពីការលុបចោលរាល់ជំនួបផ្លូវការ ជាមួយភ្ញៀវជាតិ និងអន្តរជាតិ នៅសប្តាហ៍ក្រោយនេះដែរ៕ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារ និងរូបថតពីមន្ទីរពេទ្យសិង្ហបុរី ដោយបញ្ជាក់ថា ក្រុមគ្រូពេទ្យបានដោះស្រាយបញ្ហាគ្រេចស្មារបស់សម្តេចដោយជោគជ័យហើយ។ ប្រមុខរដ្ឋាភិបាលក៏បានឆ្លើយតបទៅក្រុមអ្នកអត្ថាធិប្បាយតាមហ្វេសប៊ុកខ្លះ ដែលសម្តេចបញ្ជាក់ថា ជាក្រុមដែលបន់ឲ្យសម្តេចស្លាប់នោះផងដែរ។ |
របាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា ភ្ញៀវទេសចរជាង៦៧២,៧៨៦នាក់ បានទៅកម្សាន្តតាមបណ្ដាខេត្តនានា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន៦៦៧,៥៧០នាក់ និងភ្ញៀវអន្តរជាតិ ចំនួន ៥,២១៦នាក់។ ដោយឡែក ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ គឺខេត្តបាត់ដំបង មានជាង៩ម៉ឺននាក់ សៀមរាប ជាង៦ម៉ឺននាក់ ខេត្តកំពង់ឆ្នាំង ព្រះសីហនុ កំពត កណ្ដាល មានជាង៤ម៉ឺននាក់ ខេត្តពោធិ៍សាត់ កែប មានជាង៣ម៉ឺននាក់ និងខេត្តបន្ទាយមានជ័យ មានជាង២ម៉ឺននាក់។ ក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩នេះ ក្រសួងបានបញ្ជាក់ថា នៅតាមរមណីយដ្ឋានទេសចណ៍ទាំងអស់ បានអនុវត្តវិធានសុវត្ថិភាពយ៉ាងល្អប្រសើរ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕ | ភ្នំពេញ៖ រយៈពេល២ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៦-១៧ខែកញ្ញា ភ្ញៀវទេសចរជាង ៦៧ម៉ឺននាក់ បានធ្វើដំណើរកម្សាន្ត នៅតាមបណ្ដាខេត្តនានា ដោយខេត្តបាត់ដំបង និងសៀមរាប មានភ្ញៀវទេសចរច្រើនជាងគេ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។ |
ឡើងដល់កំពូលភ្នំក្រោមភ្លាម អ្នកនឹងឃើញផ្ទះរបស់ប្រជាជន និងទិដ្ឋភាពវាលស្រែលាតសន្ធឹងដាច់កន្ទុយភ្នែក។ លោកអ្នក អាចសម្រាកស្រូបខ្យល់អាកាសដ៏បរិសុទ្ធ បន្ធូរអារម្មណ៍ ជាមួយនឹងទេសភាពវាលស្រែ និងផ្ទៃទឹកលើវាលស្រែវែងសន្ធឹង។ ភ្នំក្រោមសៀមរាប មិនមែនត្រឹមតែជាកូនភ្នំតូចមួយនោះទេ ពោលគឺមានវត្តអារាមចំណាស់ៗជាច្រើនជាប់នឹងជើងភ្នំ ដែលភ្ញៀវទេសចរ អាចចូលទៅទស្សនា និងបួសសួងសុំសេចក្ដីសុខ៕ ខាងក្រោមនេះ គឺជាទិដ្ឋភាពភ្នំក្រោមនារដូវប្រាំង៖ | សៀមរាប៖ សម្រាប់អ្នកដែលនិយមឡើងភ្នំ ឬធ្វើដំណើរកម្សាន្តបែបធម្មជាតិ ភ្នំក្រោមសៀមរាប គឺជាកន្លែងដ៏សាកសមបំផុត ដែលមិនគួរមើលរំលង។ ប្រសិនបើ លោកអ្នកមានដំណើរកម្សាន្តទៅខេត្តសៀមរាប កុំហួសភ្លេចទៅគយគន់សម្រស់ភ្នំក្រោម ដែលមានចម្ងាយត្រឹមតែ ១២គីឡូម៉ែត្រពីក្រុងសៀមរាប។ ភ្ញៀវទេសចរ ភាគច្រើននិយមឡើងភ្នំក្រោម ដើម្បីគយគន់ទេសភាពខេត្តសៀមរាប និងមើលថ្ងៃលិច ជាលក្ខណៈក្រុមគ្រួសារ ឬគូរស្នេហ៍ជាដើម។ |
មន្ត្រីរដ្ឋាភិបាល ដែលអមដំណើរសម្តេច ហ៊ុន សែន រួមមាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ជាដើម។ ប្រធានបទសម្រាប់កិច្ចប្រជុំកំពូលនេះ គឺ «ភាពរឹងមាំ និងការវិវត្តថ្មីរបស់អាស៊ាន»។ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស ក្រៅពីកិច្ចប្រជុំកំពូលអាស៊ាន សម្តេច ហ៊ុន សែន ក៏នឹងមានជំនួបដោយឡែកជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានមួយចំនួនផងដែរ៕ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ ចាកចេញពីកម្ពុជាហើយ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅប្រទេសសិង្ហបុរី ដែលចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។ |
ប្រធានបទនៃវេទិកានេះគឺ«ពង្រឹងកិច្ចសហការអាស៊ានតាមរយៈការជំរុញ ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាពប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្នតាមគន្លងប្រក្រតីភាពថ្មី»។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី Bernadia Irawati Tjandradewi អគ្គលេខាធិការសមាគម UCLG ASPAC និង AMF គឺជាអ្នកដឹកនាំវេទិកានេះដែលមានវាគ្មិនជាច្រើនដែលបានចែករំលែកពិសោធន៍នៃការដោះស្រាយបញ្ហាប្រឈមនៅតាមបណ្តាទីក្រុងរបស់ពួកគេ។ វាគ្មិនរបស់វេទិការួមមាន លោកប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ, តំណាងខេត្តសៀមរាប អភិបាលរងខេត្តចាវ៉ាខាងកើតនៃប្រទេសឥណ្ឌូនេស៊ី, អភិបាលរដ្ឋធានីណៃពិដោនៃប្រទេសមីយ៉ាន់ម៉ា, តំណាងក្រុងហាណូយ, តំណាងមកពីប្រទេសហ្វីលីពីន, សិង្ហបុរី និងប្រទេសថៃ។ តំណាងមកពីរាជធានី រដ្ឋធានី និងទីក្រុងនានាមកពីប្រទសសមាជិកអាស៊ាន បានបង្ហាញពីគោលនយោបាយនៃរដ្ឋាភិបាលរបស់ពួកគេក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើនដែលកើតមានដូចគ្នានៅក្នុងប្រទេសនានា ដូចជា ការជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចដល់ពលរដ្ឋរបស់ពួកគេក្នុងអំឡុងពេលកូវីដ ការទប់ទល់ការប្រែប្រួលអាកាសធាតុដែលធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍ និងការរស់នៅរបស់ប្រជាជន ការប្រើប្រាស់ប្រព័ន្ធបច្ចេវិទ្យាក្នុងក្របខណ្ឌទីក្រុងឆ្លាតដើម្បីដោះស្រាយបញ្ហាជាដើម៕ | វេទិកាអភិបាលក្រុងអាស៊ាន (AMF2022) បានប្រព្រឹត្តទៅសណ្ឋាគារសុខានាព្រឹកថ្ងៃសុក្រទី២ធ្នូនេះ។ |
រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រកាសថា មានមនុស្ស ៣នាក់ទៀត មានវិជ្ជមានកូវីដ-១៩។ តាមសេចក្តីប្រកាសរបស់រដ្ឋបានខេត្តអ្នកវិជ្ជមានទាំង៣នាក់ គឺកើតលើស្ត្រីអាយុ៤៥ឆ្នាំ ឈ្មោះ នៅ ដាណេ រស់នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ បានប៉ះពាល់ជាមួយអ្នកជំងឺ ឈ្មោះ តាំង ប៊ូទ្រី។ អ្នកជំងឺ២នាក់ទៀត ជាស្ត្រីឈ្មោះជិន សុខុម អាយុ ៤៥ឆ្នាំ និងកុមារាអាយុ៦ឆ្នាំ ដែលធ្លាប់បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះជិន កញ្ញា នៅភូមិកោងកាង១ ឃុំកោងកាង ស្រុកពញាក្រែក។ អ្នកទាំងពីរ គឺទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ នៅតេស្តលើកទី៣។ ក្រៅពីបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានថ្មីនៅក្នុងខេត្តរបស់ខ្លួន រដ្ឋបាលខេត្តត្បូងឃ្មុំ បានអំពាវនាវឱ្យពលរដ្ឋ ដែលបានប៉ះពាល់ផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺខាងលើ ត្រូវរួសរាន់ទៅយកសំណាកទៅពិនិត្យនៅមន្ទីរពេទ្យ និងធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន។ បើសិនជាពលរដ្ឋ ដែលមានអាការ ផ្កាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬមានរោគសញ្ញាសង្ស័យថា ខ្លួនមានផ្ទុកកូវីដ-១៩ សូមទៅមណ្ឌលសុខភាព ឬរាយការណ៍បន្ទាន់ទៅអាជ្ញាធរ តាមរយៈទូរសព្ទលេខ ០១២ ៩៨៣ ៦៣៩/ ០៩៧ ៦៤៧ ៧៧៣៧/ ០១២ ៩៦៨ ៤៣២ និង ០៩៧ ៩៧៩ ៩៨៩៨។ គិតមកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ១៤,៥២០ ករណី ក្នុងនោះ១៣,៩៦៥នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍។ ចំណែកអ្នកជាសះស្បើយ ៥,៣៦៩នាក់ និងស្លាប់ឡើងដល់ ១០៣នាក់៕ | មនុស្សចំនួន៣នាក់បន្ថែមទៀត ក្នុងនោះមានស្រ្តី២នាក់ និងកុមារាម្នាក់ ដែលរស់នៅខេត្តត្បូងឃ្មុំ មានតេស្តវិជ្ជមានកូវីដ-១៩។ ការរកឃើញករណីថ្មីបន្ថែមនេះ នាំឱ្យខេត្តត្បូងឃ្មុំ មានអ្នកឆ្លងជំងឺសរុប ៤៥នាក់។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.