text
stringlengths
31
26.1k
summary
stringlengths
11
1.19k
រដ្ឋសភា បានអនុវម័តខ្លឹមសារថ្មីនៃមាត្រា១១៨ ក្នុងរដ្ឋធម្មនុញ្ញរួចហើយ ដែលចែងអំពីសមាសភាពរដ្ឋាភិបាល។ ខ្លឹមសារថ្មីនេះ បានកំណត់ថា សមាជិករដ្ឋាភិបាល មានតែនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ដោយមិនរាប់បញ្ចូលរដ្ឋលេខាធិការទៀតទេ។ ខ្លឹមសារថ្មីនេះ នឹងចូលជាធរមាន នៅពេលណាព្រះមហាក្សត្រ ចេញព្រះរាជក្រម។ សមាជិករដ្ឋាភិបាល នាអាណត្តិទី៥នេះ ដែលកើតឡើងក្រោយការបោះឆ្នោតឆ្នាំ២០១៣ រួមមាន នាយករដ្ឋមន្ត្រី (សម្តេច ហ៊ុន សែន) ឧបនាយករដ្ឋមន្ត្រី៩នាក់ ទេសរដ្ឋមន្ត្រី១៥នាក់ រដ្ឋមន្ត្រី២៧ (ដឹកនាំក្រសួងទាំង២៧)  រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី១៣នាក់ រួមទាំងរដ្ឋលេខាធិការជិត២00នាក់ នៅតាមបណ្តាក្រសួងទាំង២៧។ ក្នុងនោះ មនុស្សម្នាក់ អាចជាឧបនាយករដ្ឋមន្រ្តីផង និងជារដ្ឋមន្ត្រីផង ហើយក៏អាចជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីផងដែរ។ ជាក់ស្តែង សម្តេច ស ខេង ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ស៊ុន ចាន់ថុល ជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ ជាដើម។  បើដករដ្ឋលេខាធិការចេញ សមាជិករដ្ឋាភិបាល នឹងនៅសល់តែប្រមាណ៦០នាក់ ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ចំនួនសមាជិករដ្ឋាភិបាលប្រមាណ៦០នាក់នេះ ក៏អាចប្រែប្រួលទៀតដែរ បើនាយករដ្ឋមន្ត្រី ចង់រុះរើ។  ការដករដ្ឋលេខាធិការចេញពីសមាជិករដ្ឋាភិបាល គឺដើម្បីកុំឲ្យរដ្ឋាភិបាលធំសំពីងសំពោង និងដើម្បីពង្រឹងការងារ ឲ្យមានប្រសិទ្ធភាពខ្ពស់ជាងមុន។ ព្រោះតែកន្លងមក រដ្ឋាលេខាធិការ ជាសមាជិករដ្ឋាភិបាល ដូច្នេះហើយបានជាការតែងតាំងរដ្ឋលេខាធិការ តម្រូវឲ្យឆ្លងកាត់ការយល់ព្រមពីរដ្ឋសភាជាមុន ហើយបន្ទាប់មក ទើបព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងតាមក្រោយ។ ប៉ុន្តែ បើរដ្ឋលេខាធិការ លែងជាសមាជិករដ្ឋាភិបាលហើយនោះ នាយករដ្ឋមន្ត្រី នឹងមានសិទ្ធិ ស្នើឲ្យព្រះមហាក្សត្រ តែងតាំងរដ្ឋលេខាធិការណាម្នាក់តែម្តង ដោយមិនចាំបាច់ឆ្លងកាត់ការយល់ព្រមពីរដ្ឋសភា ដូចមុនឡើយ៕ អត្ថបទទាក់ទង   តំណែងរដ្ឋលេខាធិការ អាចលែងជាសមាជិករដ្ឋាភិបាល   ខុមហ្វ្រែល៖ ចំនួនសមាជិករដ្ឋាភិបាលប៉ោងធំដោយសារតែគ្មានបទបញ្ញត្តិចែងច្បាស់លាស់
ភ្នំពេញ៖ សមាជិករដ្ឋាភិបាលកម្ពុជា ដែលធ្លាប់មានដល់ទៅរាប់រយនាក់ នឹងធ្លាក់មកសល់ត្រឹមខ្ទង់៦០នាក់ប៉ុណ្ណោះ។ ការនៅសល់ចំនួនតិចបែបនេះ គឺដោយសារតែរដ្ឋលេខាធិការ ត្រូវបានដកចេញពីសមាជិករដ្ឋាភិបាល។
  បើតាមប្រភពដដែល ពូជដើមព្នៅនេះមានចំនួន ៨៤ដើម ដែលយកមកពីស្រុកពួក នៃខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ ព្រះមហាវិមលធម្ម ពិន សែម មានបន្ទូលថា ដើមព្នៅមានសារប្រយោជន៍ដ៏អស្ចារ្យ ដែលប្រជាពលរដ្ឋខ្មែរត្រូវដឹង និងចូលរួមដាំឡើងវិញកុំឱ្យបាត់បង់។ ពិសេសជាងនេះ ដើមព្នៅ ជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍ និងប្រើប្រាស់សម្រាប់ជាឱសថព្យាបាលរោគផង។   ព្រះចៅអធិការវត្តរាជបូណ៍ មានសង្ឃដីកាបន្ថែមថា «ព្នៅ» គឺជារុក្ខជាតិដែលប្រើក្នុងព្រះរាជពិធីរបស់ព្រះមហាក្សត្រផងដែរ។ គេនិយមប្រើស្លឹករបស់វាក្នុងពិធីឡើងគ្រងរាជ្យសម្បត្តិ និងព្រះរាជពិធីចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រជាដើម។ គេយកជ័ររបស់ផ្លែព្នៅ ទុំធ្វើជាកាវបិតក្រដាសសៀវភៅជាដើម។ ដោយឡែក ផ្លែព្នៅទុំ គេអាចទទួលទាន ព្រោះវាមានរសជាតិផ្អែម និងមានក្លិនឈ្ងុយ។ រីឯ សំបកផ្លែព្នៅទុំ គេអាចយកទៅដាំទឹកពិសារ ព្រោះវាមានរសជាតិឆ្ញាញ់ និងអាចប្រើជាឱសថព្យាបាលជំងឺទៀតផង។    លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសាទរចំពោះសកម្មភាពនេះ ដោយត្រៀមដីមួយកន្លែងនៅខាងជើងក្រុងអង្គរធំ សម្រាប់ធ្វើជាចម្ការព្នៅ និងដាំពូជព្នៅចម្រុះសម្រាប់ជាប្រយោជន៍ទៅថ្ងៃក្រោយ និងជាទុកសម្រាប់ប្រជាពលរដ្ឋខ្មែរស្គាល់ដើមព្នៅ។ លោកបន្តទៀតថា ក្នុងរមណីយដ្ឋានអង្គរ គឺមានដើមឈើរហូត ១៨៣ប្រភេទ ហើយគោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺចង់ថែរក្សាតំបន់នេះនៅតែសម្បូរធនធានធម្មជាតិចម្រុះផងដែរ៕   
ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះចៅអធិការវត្ត រាជបូណ៍ ក្នុងខេត្តសៀមរាប បានដឹកនាំព្រះសង្ឃប្រមាណ៦០អង្គចូលរួមដាំដើមព្នៅនៅបរិវេណកសិន្ធុខាងជើងនៃប្រាសាទអង្គរវត្ត ដើម្បីចូលរួមថែក្សារុក្ខជាតិនេះកុំឲ្យបាត់បង់។ នេះបើតាមអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០។
លោក ប៉ែត ផាត យល់ឃើញថា ការតេស្ដសមត្ថភាពកីឡាករ ដោយអនុវត្តតេស្ដ 30-15 IFT គឺមិនគ្រប់គ្រាន់ទេ ដោយកីឡាករមានកម្លាំងកាយអាចរត់បានគ្រប់នាទីប្រកួត ប៉ុន្ដែបើមិនមានបច្ចេកទេស ស្មារតីប្រកួត នោះក៏មិនអាចគ្រប់គ្រងបាល់បានល្អដែរ។   «បើមានតែកម្លាំងរត់លឿន អត់មានបច្ចេកទេស ក៏មិនបានអ្វីដែរ។ កម្លាំង បញ្ញានឹងស្មារតី ត្រូវគួបផ្សំគ្នា។  បើខ្ញុំនិយាយពី បច្ចេកទេសវិញ ខ្ញុំចាស់ហើយ តែខ្ញុំ នៅលេងនឹងចាស់ៗ គេក្មេងជាងខ្ញុំពី ១០-១៥ឆ្នាំ ខ្ញុំអាចធ្វើអ្វីៗបានដូចមុនបាន ៥០/១០០ សឰថ្ងៃនេះ បាល់ទាត់ពិភពលោកគេយកបច្ចេកទេស។ បាល់ទាត់ ត្រូវការកម្លាំង គឺជារឿងធម្មតា»។ អតីតកីឡាកររូបនេះ បានប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុក ដូច្នេះ។   ជាមួយគ្នានេះ អាតីតកីឡាករទសវត្សរ៍ទី៦០រូបនេះ ក៏បង្ហាញការងឿងឆ្ងល់ពីកីឡាករមួយចំនួន ដែលតែងតែជាប់ជម្រើសជាតិនាពេលមុនៗ ប៉ុន្ដែបែជាធ្លាក់ក្នុងពេលតេស្ដ 30-15 IFT ទៅវិញ។ កីឡាករ ដែលធ្លាប់លេងជម្រើសជាតិមុនៗ ត្រូវគ្នា យល់ចិត្តគ្នា តែបែជាមិនអាចចូលរួមប្រកួតជាមួយគ្នា ដោយសារធ្លាក់តេស្ដកំលាំងអំណត់នេះ។ «បើបងប្អូនយើងគិតថាល្អ ខ្ញុំក៏ថាល្អ ប្រសើរដែរ! បាល់ទាត់គេលេងនឹងបញ្ញាស្មារតីរបស់ខ្លួន គេមិនយកកំម្លាំងបាយទៅលេងនោះទេ?»។ នេះជាការបន្ថែមរបស់លោក ប៉ែន ផាត ដែលត្រូវបានចាត់ទុកថាជាព្រឹទ្ធាចារ្យបាល់ទាត់ខ្មែរ។   គួរបញ្ជាក់ថា តេស្ដ 30-15 IFT ត្រូវបានអនុវត្ត សម្រាប់ការប្រកួតមិត្តភាពជាមួយ U-23 ជប៉ុន នៅថ្ងៃទី២២ ខែកញ្ញា និងថ្ងៃទី២០ ខែកញ្ញា ជាមួយជម្រើសជាតិបង់ក្លាដែស ប៉ុន្ដែក្រោយតេស្ដ មានកីឡាករ ដែលធ្លាប់ចូលរួមជាមួយជម្រើសជាតិបានធ្លាក់។ លោក ភា សុភក្ដ្រា បានប្រាប់ថា នេះ គឺជាតេស្ដ ដែលយុត្តិធម៌បំផុតសម្រាប់កីឡាករ ប្រសិនជាមិនជាប់ទេ មិនអាចចូលរួមជាមួយជម្រើសជាតិបានទេ៕   
លោក ប៉ែន ផាត អតីតកីឡាករបាល់ទាត់កម្ពុជាអំឡុងឆ្នាំ១៩៦០ បានបង្ហាញពីទស្សនរបស់ខ្លួនជុំវិញ ការតេស្ដកម្លាំងអំណត់ 30-15 IFT។ លោក ថាកម្លាំងកាយសម្បាទា ពិតជាមានលក្ខណចាំបាច់ណាស់ក្នុងវិស័យបាល់ទាត់ ប៉ុន្ដែការប្រកួតនីមួយៗ កីឡាករម្នាក់ៗ ត្រូវមានទាំងបច្ចេកទេស បញ្ញាស្មារតី និងឆន្ទៈប្រកួត។ លោក ប៉ែន ផាត យល់ថា តេស្ត 30-15 IFT ជាប់តែមួយមុខ ក៏មិនបានអ្វីដែរ។
  សូមរំលឹកថា អ្នកនាង កែវ ចាន់និមល ដែលជាពិធីការិនីទូរទស្សន៍ហង្សមាស ត្រូវបានរកឃើញថាមានផ្ទុកកូវីដ-១៩ កាលពីថ្ងៃទី៨ខែមីនា ហើយស្វាមី រួមទាំងកូនស្រី(កូនស្រីបានជាពីជំងឺកូវីដហើយ) របស់អ្នកនាង ក៏មានផ្ទុកជំងឺនេះដែរ៕  
ភ្នំពេញ៖ ពិធីការិនី អ្នកនាង កែវ ចាន់និមល នៅថ្ងៃនេះបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ។ ក្រៅពីពិធីការិនី កែវ ចាន់និមល បានជាពីជំងឺកូវដ-១៩ ក៏មានអ្នកសិល្បះមួយចំនួនទៀតបានជាសះស្បើយដែរ រួមមាន អ្នកនាង សុគន្ធ នីសា និងកញ្ញា វី ឌីណែត។
កំពត៖ ពលរដ្ឋចំនួន ៨៤គ្រួសារ ដែលរស់នៅឃុំត្រពាំងសង្កែ ស្រុកទឹកឈូក ខេត្តកំពត ទទួលបានបណ្ណក្រីក្រ ពីរដ្ឋាភិបាល។ លោក ម៉ូវ ឈៀង មេឃុំត្រពាំងសង្កែ បានលើកឡើងថា បណ្ណក្រីក្រ ជាផ្នែកមួយជួយជីវភាពដល់គ្រួសារក្រីក្រជារៀងរាល់ខែ។ ទោះបីជាពលរដ្ឋទទួលបានថវិកាពីបណ្ណក្រីក្រ និងអត្ថប្រយោជន៍ផ្សេងៗក្នុងពេលទៅស្វែងរកសេវាសាធារណៈក៏ដោយ ប៉ុន្តែមេឃុំត្រពាំងសង្កែ តែងតែជំរុញឱ្យពលរដ្ឋ ប្រឹងរកចំណូលបន្ថែមដូចជា ចិញ្ចឹមមាន់ ដាំបន្លែ ដើម្បីជួយជីវភាពគ្រួសារ។ «ពួកយើងប្រឹងប្រែងពន្យល់ពួកគាត់ ប្រឹងរកចំណូលបន្ថែម បើរកឆ្ងាយមិនបាន រកជិត អីចឹងគាត់អាចស្ដារជីវភាពគាត់ឡើងវិញ»។ នេះជាការបញ្ជាក់របស់ លោក ម៉ូវ ឈៀង ដោយលោក បានបន្ថែមថា ក្នុងឆ្នាំ២០១៨ ចំនួនពលរដ្ឋក្រីក្រនៅឃុំត្រពាំងសង្កែបានថយចុះជាង១០គ្រួសារ។   ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរបស់យុវជននៃឃុំត្រពាំងសង្កែ ជាមួយលោក ម៉ូវ ឈៀង មេឃុំត្រពាំងសង្កែ  ដូចតទៅ៖    អត្ថបទ និងវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង (អត្ថបទ/ វីដេអូ) នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។  
ដោយ៖ ម៉ាត់ ម៉ាស៊ីតោះ (យុវជនឃុំត្រពាំងសង្កែ)
  យុវជនអាយុក្រោម២០ឆ្នាំ កីឡាករ អុល សៅហេង ឈ្នះមេដាយមាស១ លើវិញ្ញាសាចំបាប់សេរី ទម្ងន់ ៧៩គីឡូក្រាម កីឡាការិនី ស៊ីម គាថា ឈ្នះមេដាយមាស១ លើវិញ្ញាសាចំបាប់នារី ទម្ងន់ ៥០គីឡូក្រាម កីឡាការិនី សម្បត្តិ វណ្ណៈ ឈ្នះមេដាយប្រាក់១ លើវិញ្ញាសាចំបាប់នារី ទម្ងន់៥៧គីឡូក្រាម និងកីឡាការិនី ជឿន ស្រីឡែន ឈ្នះមេដាយមាស១ លើវិញ្ញាសាចំបាប់នារីទម្ងន់ ៦២គីឡូក្រាម។   ពិធីប្រគលមេដាយជូនអត្តពលិកកីឡាចំបាប់។ រូបពី សហព័ន្ធកីឡាចំបាប់កម្ពុជា រីឯយុវជនអាយុក្រោម១៧ឆ្នាំ កីឡាករ ស៊ីម  ប្រសើ ឈ្នះមេដាយប្រាក់១ លើវិញ្ញាសាចំបាប់សេរី ក្នុងប្រភេទទម្ងន់ ៤៥គីឡូក្រាម  កីឡាការិនី នក់ ស៊ីណាន់ ឈ្នះមេដាយប្រាក់១ លើវិញ្ញាសាចំបាប់នារី ក្នុងប្រភេទទម្ងន់ ៥៣គីឡូក្រាម និងកីឡាការិនី ស៊ីម សុធឺន  ឈ្នះមេដាយសំរឹទ្ធ១ លើវិញ្ញាសាចំបាប់នារី ក្នុងប្រភេទទម្ងន់ ៥៣គីឡូក្រាម។    គួបញ្ជាក់ថា កម្ពុជា បានបញ្ជូនប្រតិភូគ្រូបង្វឹកកីឡាករ-កីឡាការិនី ១១រូបក្នុងគ្រូបង្វឹក១ គ្រូជំនួយ១ កីឡាករ២ និងកីឡាការិនី៩រូប ទៅចូលរួមការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម១៧ឆ្នាំ និង២០ឆ្នាំ នៅសាកលវិទ្យាល័យ Thailand Nation Sport University ក្នុងខេត្ត Phetbun ប្រទេសថៃ ដែលមានអត្តពលិកចូលរួមសរុបប្រមាណ ៣០០នាក់។ ការប្រកួតធ្វើឡើងពីថ្ងៃទី២២ ដល់ទី៣០ ខែមិថុនា ឆ្នាំ២០២៣៕  
អបអរសាទរ! អត្តពលិកកីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយសរុប៧ ក្នុងនោះមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ១ ពីការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម១៧ឆ្នាំ និង២០ឆ្នាំ បន្ទាប់ពីបញ្ចប់ការប្រកួតនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្ត Phetbun ប្រទេសថៃ។
  រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស Eduardo Enrique Reina ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១២ ខែឧសភា ថា គោលដៅរបស់ហុងឌូរ៉ាស គឺចាប់ផ្ដើមការចរចានៅពេលឆាប់ៗ ហើយនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយមហាយក្សអាស៊ីដែលជាមហាអំណាចសេដ្ឋកិច្ចធំរបស់ពិភពលោក។ លោកបន្តថា នេះជាឱកាសល្អ ហើយជាការបើកច្រកដល់ផលិតផលហុងឌូរ៉ាសចូលទីផ្សារចិន។   ហុងឌូរ៉ាស និងចិន ភ្ជាប់ទំនាក់ទំនងការទូតនៅចុងខែមីនា បន្ទាប់ពីប្រទេសអាម៉េរិកកណ្ដាលមួយនេះបញ្ចប់ចំណងការទូតរាប់សិបឆ្នាំជាមួយតៃវ៉ាន់។ តៃវ៉ាន់ ក្ដៅស្លឹកត្រចៀកនឹងហុងឌូរ៉ាសយ៉ាងខ្លាំង ហើយចោទប្រទេសនេះ សម្លឹងឃើញទឹកលុយរបស់ចិន ប៉ុន្តែហុងឌូរ៉ាសបានលើកឡើងពីភាពចាំបាច់ក្នុងការកៀរគរទឹកប្រាក់វិនិយោគក្នុងប្រទេស។   បើតាមលោក Reina កាហ្វេជាផលិតផលដំបូងដែលត្រូវនាំចេញទៅទីផ្សារចិន ខណៈហុងឌូរ៉ាសជាប្រទេសដាំកាហ្វេធំជាងគេក្នុងតំបន់។ ចិនក៏បង្ហាញបំណងទិញសាច់គោ ចេក និងផលិតផលមួយចំនួនទៀតពីហុងឌូរ៉ាសដែរ។   បន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប្រមុខការទូតហុងឌូរ៉ាសរូបនេះក៏ធ្លាប់លើកឡើងកាលពីខែមេសាថា ហុងឌូរ៉ាសអាចសម្រេចបានកិច្ចព្រមព្រៀងជាមួយចិនលើការសម្រាលបន្ទុកបំណុលតាមររយៈការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុរបស់ដៃគូថ្មីរបស់ខ្លួន៕    
ហុងឌូរ៉ាស នឹងចាប់ផ្ដើមការចរចាជាមួយចិនដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលជាការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសដៃគូការទូតថ្មីថ្មោងទាំង២ ក្រោយហុងឌូរ៉ាសផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។
អ្នកទេសចរទស្សនកិច្ចនៅពេលនេះ មានអារម្មណ៍ខុសពីពេលមុន និងជាពិសេស ខុសពីដំណាក់កាលសាងសង់។ បើទោះបីជាអ្នកអភិរក្សសោកស្តាយសម្រស់ធម្មជាតិនៃក្រុងព្រះសីហនុក៏ដោយ ក៏អ្នកអភិវឌ្ឍបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំងចំពោះភាពទំនើបនៃទីក្រុងតូចច្រឡឹងមាត់សមុទ្រមួយនេះ។ សូមអញ្ជើញទស្សនារូបភាពដូចតទៅ៖  
ខេត្តព្រះសីហនុ៖ កាលពី៣ ឬ៤ឆ្នាំមុន ជាមួយនឹងទុនវិនិយោគមួយផ្នែកពីសំណាក់ជនជាតិចិន ខេត្តព្រះសីហនុស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ និងស្ថិតនៅក្នុងដំណាក់កាលសាងសង់។ តែបច្ចុប្បន្ននេះ អគារខ្ពស់ៗភាគច្រើន ផ្លូវថ្នល់ភាគច្រើនបានលេចចេញជារូបរាងស្ទើររួចរាល់អស់ហើយ។
  ភ្នំពេញ៖ នារីខ្មែរបច្ចុប្បន្ននៅតែពេញនិយមម៉ូដសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ដើម្បីស្លៀកចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ តែពួកគេមានតម្រូវការខ្ពស់លើសាច់កំណាត់នាំចូលពីចិន ជាងសាច់កំណាត់ផលិតក្នុងស្រុក ។ លោក សាន ផល្លា អគ្គនាយករងបច្ចេកទេស នៃក្រសួងវប្បធម៌ បាននិយាយថា ការនិយមប្រើសាច់កំណាត់នាំចូលពីបរទេស ជាបរិបទទីផ្សារសេរី  ដែលស្របតាមជីវភាព និងចំណូលចិត្តរបស់អ្នកប្រើប្រាស់។    ពុទ្ធបរិស័ទ ទាំងក្មេងចាស់ប្រុសស្រី តែងតែប្រើប្រាស់សម្លៀកបំពាក់បែបប្រពៃណីខ្មែរ មានអាវស ឬ អាវប៉ាក់ពណ៌សសម្រាប់នារី ហើយសំពត់វិញ ច្រើនប្រើសាច់កំណាត់ហូល ផាមួង សឹងជាដើម សម្រាប់ស្លៀកចូលវត្តនារដូវបុណ្យភ្ជុំបិណ្ឌ និងពិធីផ្សេងៗ។    ដ្បិតជាសម្លៀកបំពាក់បែបប្រពៃណីនេះ ប៉ុន្តែពលរដ្ឋខ្មែរ ហាក់មិនសូវប្រើប្រាស់សាចកំណាត់ក្នុងស្រុក ដូចមុនឡើយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ពលរដ្ឋខ្មែរ ពិសេសនារីៗ បានងាកមកប្រើប្រាស់សាច់ក្រណាត់នាំចូលពីប្រទេសទាំងនោះមាន ថៃ និងចិនជាដើម។ ពលរដ្ឋភាគច្រើនបានត្រឹមតែយកសាច់ក្រណាត់ពីបរទេស ទៅកាត់ច្នៃជាម៉ូតសម្លៀកបំពាក់បែបខ្មែរ តាមតែពួកគេពេញចិត្ត។   ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទដៃ ម្ចាស់ហាងអូនស្ទាយន៍ ដែលផ្គត់ផ្គង់ការកាត់ម៉ូតសម្លៀកបំពាក់នារី ទាំងបុរាណ និងសម័យ ជិត១០ឆ្នាំហើយនោះ បានលើកឡើងថា បច្ចុប្បន្ននារីខ្មែរនៅតែនិយមម៉ូតសម្លៀកបំពាក់បែបប្រពៃណីជាតិ នារដូវកាលបុណ្យភ្ជុំបិណ្ឌ។ តែយុវតីទាំងនោះ ចូលចិត្តមកទិញសម្លៀកបំពាក់ស្រាប់ៗ ឬ បញ្ជាទិញតាមបណ្តាញសង្គមតែម្តង ព្រោះដោយសារតែរវល់ការងារច្រើន។    អ្នកស្រី ស្រីអូន ម្ចាស់ហាងអូស្ទាយ៍ម៉ូត. បើតាមអ្នកស្រី ស្រីអូន ម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរនៅតែដក់ជាប់ក្នុងក្រអៅបេះដូងយុវជនកម្ពុជា ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ពីមួយឆ្នាំទៅមួយឆ្នាំនោះ គឺការពេញនិយមប្រើប្រាស់សាច់កំណាត់នាំចូលពីថៃ និងចិនជាដើម ដែលជំនួសឱ្យផលិតផលខ្មែរ ទាំងរូបអ្នកស្រីផ្ទាល់ និងអតិថិជនភាគច្រើនតែម្តង។   ជុំវិញការសម្រេចចិត្តប្រើប្រាស់នេះ ព្រោះតែសាច់កំណាត់ពីបរទេសមានតម្លៃថោកជាង បើធៀបនឹងផលិតក្នុងស្រុក ខណៈអតិថិជនមានជីវភាពកម្រិតមធ្យម។ ម្ចាស់ហាងអូនស្ទាយន៍ បញ្ជាក់ថា៖ « ម៉ូតខ្មែរយើងគេចូលចិត្តប្រើច្រើនជាងម៉ូតបរទេស ព្រោះអី នេះជាបុណ្យជាតិរបស់ខ្មែរ តែសាច់កំណាត់ភាគច្រើនខ្ញុំនាំចូលពីចិន ព្រោះតែ Copy ថោកៗ ហើយភ្ញៀវគាត់មានលទ្ធភាពទិញ និងទិញច្រើនដែរ»។    លោក សាន ផល្លា អគ្គនាយករងបច្ចេកទេសនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាមថា ការនិយមប្រើសាច់កំណាត់នាំចូលពីបរទេស គឺជាបរិបទទីផ្សារសេរី លំហូរចូលនៃវប្បធម៌ ដែលស្របតាមជីវភាព តម្រូវការ និងចំណូលចិត្តរបស់អ្នកប្រើប្រាស់តែម្តង។    លោកបន្តថា នៅក្នុងចរន្តនៃសាកលភាវូបនីយកម្មទំនើប គឺមានការប្រកួតប្រជែងផ្នែកទីផ្សារសេរី ពោលគឺកម្ពុជាអាចនាំផលិតផលខ្លួនទៅលក់ឱ្យគេ ហើយគេអាចនាំផលិតផលមកលក់ឱ្យកម្ពុជា អាស្រ័យលើការចុះកិច្ចព្រមព្រៀងនីមួយៗ។   អគ្គនាយករងនៃក្រសួងវប្បធម៌រូបនេះ បន្ថែមថា ជីវភាពប្រជាពលរដ្ឋខ្មែរភាគច្រើន នៅមានកម្រិតទាប ហើយកម្ពុជាក៏ពុំទាន់មានរោងចក្រផលិតកំណាត់ សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុកបានដែរ។ បើតាមលោក ផល្លា ផលិតផលសូត្រ មិនត្រឹមតែមានតម្លៃថ្លៃទេ ហើយថែមទាំងមិនអាចស្លៀកពាក់ញឹកញាប់ និងត្រូវភ្លៀង-ខ្យល់ ឬបោកគក់បានដែរ។  ដូច្នេះ ពលរដ្ឋត្រូវតែងាកទៅរកកំណាត់ដែលមានគុណភាពនិងតម្លៃតាមលទ្ធភាពរបស់ខ្លួន ហើយប្រើប្រាស់ងាយស្រួលជាង។ ម៉្យាងទៀត បើទោះបីមិនមានកំណាត់ដែលនាំចូលពីក្រៅ ក៏ការប្រើប្រាស់ក្រណាត់សូត្រប្រពៃណី នៅតែមានកម្រិតដែរ។ នេះបើតាមលោក ផល្លា។    លោក សាន ផល្លា អគ្គនាយករងបច្ចេកទេសនៃក្រសួងវប្បធម៌ និងវិចិត្រសិស្បៈ លោក សាន ផល្លា បានបញ្ជាក់ដូច្នេះ៖  «ចំពោះការប្រើប្រាស់ក្រណាត់នាំចូល គឺមិនប៉ះពាល់ដល់ប្រពៃណីទេ សំខាន់ឱ្យតែប្រជាពលរដ្ឋនៅរក្សាម៉ូតបែបប្រពៃណីរបស់ខ្លួន ពោលគឺកុំឱ្យស្លៀកពាក់លេចលើលេចក្រោម ទៅវត្ត ឬចូលរួមកម្មវិធីបុណ្យប្រពៃណីផ្សេងៗ នោះចាត់ទុកថាជាការគោរពទំនៀមទម្លាប់ប្រពៃណីខ្មែរហើយ»។    ជុំវិញការពេញនិយមស្លៀកពាក់សាច់កំណាត់នាំចូលពីបរទេស ឬ ម៉ូតបរទេស ចូលក្នុងពិធីបុណ្យបែបខ្មែរនេះ លោកអគ្គនាយករងបច្ចេកទេសខាងលើ បានសង្កត់ធ្ងន់ថា៖ « លើសាកលលោក វប្បធម៌រមែងឆ្លង ឬទទួលឥទ្ធិពលពីគ្នាទៅវិញទៅមក ចៀសពុំរួចឡើយ ពិសេសប្រទេសជិតខាងគ្នា។ ពុំមានវប្បធម៌ណាបរិសុទ្ធ១០០ភាគរយនោះឡើយ។ ដូច្នេះការប្រើប្រាស់ម៉ូតសម្លៀកបំពាក់បរទេស ជាសេរីភាពនៃការស្លៀកពាក់ ដែលក្រសួងវប្បធម៌ពុំមានសិទ្ធិទៅរឹតត្បិតឡើយ លើកលែងតែម៉ូតនោះខ្លីហួសហេតុ ធ្វើឱ្យលេចកេរ្តិ៍ខ្មាស ដែលវាខុសនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរ នោះទើបក្រសួងវប្បធម៌នឹងហៅមកធ្វើការអប់រំ»៕     
 ដោយ៖ សុង សុធាវី
  អត្ថបទទាក់ទង   ព្រះមហាក្សត្រចាត់តាំងសម្តេច ហ៊ុន សែន ឲ្យរៀបចំសមាសភាពរដ្ឋាភិបាល    «ខ្ញុំប្តេជ្ញាបម្រើបងប្អូនប្រជាពលរដ្ឋមិនឲ្យខកបំណងឡើយ ហើយនឹងបន្តខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនទៅមុខ»។ នេះជាសំណេររបស់សម្តេច ហ៊ុន សែន នៅលើហ្វេសប៊ុករបស់ខ្លួននាព្រឹកថ្ងៃទីសៅរ៍ ទី១៨ ខែសីហា។   សម្តេចបានបានបន្តថា «គណបក្សប្រជាជនកម្ពុជា គឺជារបស់យើងទាំងអស់គ្នា ហើយជ័យជម្នះរបស់គណបក្សប្រជាជន គឺជាជោគជ័យរួមរបស់កម្ពុជាទាំងមូល»។    នាព្រឹកថ្ងៃទី៥ ខែកញ្ញា សម្តេច ហេង សំរិន ដែលជាព្រឹទ្ធសមាជិក នឹងដឹកនាំកិច្ចប្រជុំដើម្បីប្រកាសសុពលភាពតំណាងរាស្ត្រទាំងអស់ដែលបានជាប់ឆ្នោតក្នុងអណត្តិថ្មី។ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា សមាជិករដ្ឋសភាទាំងអស់នឹងចូលរួមប្រជុំ ដើម្បីបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ដល់សមាសភាពរដ្ឋាភិបាលអាណត្តិទី៦ ហើយនៅល្ងាចថ្ងៃទី៦ដដែល សមាជិករដ្ឋសភាថ្មីទាំងអស់ នឹងត្រូវធ្វើសច្ចាប្រណិធាន នៅមុខព្រះភក្ត្រអង្គព្រះមហាក្សត្រ។  ហើយនៅថ្ងៃទី៧ ខែកញ្ញា រដ្ឋសភានឹងបើកកិច្ចប្រជុំការងាររបស់ខ្លួនលើកដំបូង នៃអាណត្តិទី៦៕
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានសរសេរពាក្យពេចន៍ប្ដេជ្ញាបន្តបម្រើប្រជាពលរដ្ឋ ក្នុងការគ្រប់គ្រងរបស់សម្ដេចសម្រាប់អាណត្តិទី៦ (២០១៨-២០២៣)។ ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងបន្ទាប់ពីព្រះករុណា ព្រះមហាក្សត្រចេញ ព្រះរាជក្រឹត្យចាត់តាំងសម្ដេច ជានាយករដ្ឋមន្ដ្រី ដើម្បីរៀបចំសមាសភាពរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦នេះ។
ផលិតផល Babi Mild ត្រូវបានបង្កើតឡើងដោយសារធាតុផ្សំបែបធម្មជាតិ ដូច្នេះហើយពួកគាត់  អាចទទួលបាននូវភាពទន់ល្មើយ និងការថែទាំដូចជាអ្នកម្តាយរបស់គាត់អញ្ចឹង។ រូបមន្តដ៏ល្អនេះផ្តល់ឲ្យអ្នកម្តាយ និងទារកទទួលបានអារម្មណ៍ធូរស្រាល ហើយវាបានបង្ហាញថា ពេលទារកមាន អារម្មណ៍ធូរស្រាល គឺជាពេលដែលទារករីករាយ ហើយអ្វីដែលភ្ញាក់ផ្អើលនោះ វាមានអត្ថប្រយោជន៍ពីធម្មជាតិជាច្រើនដើម្បីសុភមង្គល។ ការសិក្សាស្រាវជ្រាវដដែលៗជាច្រើនបានបង្ហាញថា សុភមង្គលធ្វើឲ្យមនុស្សរីករាយក្នុងជីវិត។ វាជំរុញនូវសុទិដ្ឋិនិយមរបស់ពួកគាត់ ធ្វើឲ្យពួកគាត់កាន់តែមានប្រសិទ្ធភាព និងជោគជ័យនៅក្នុងជីវិតផ្ទាល់ខ្លួននិងជីវិតការងាររបស់ពួកគាត់។ ម្យ៉ាងវិញទៀត កុមារមានភាពរីករាយ ពេលធំឡើងនឹងក្លាយជាមនុស្សដែលមានទេព្យកោសល្យល្អ ប្រកបដោយភាពជោគជ័យ។ យើងអាចធ្វើបានយ៉ាងច្រើនសម្រាប់បុត្រធីតារបស់យើងតាមរយៈការថែទាំតាមបែបធម្មជាតិ ដែលផលិតផល Babi Mild បង្កើតឡើងសម្រាប់មាតាបិតា ព្រមទាំងកូនតូចដូចគ្នា។ តួនាទីរបស់យើងក្នុងនាមជាឪពុកម្តាយ គឺត្រូវបង្កើតបរិយាកាសមួយដែលធ្វើឲ្យបុត្រធីតា មានអារម្មណ៍ទទួលបាននូវសុវត្ថិភាពគ្រប់គ្រាន់ដើម្បីការធំធាត់ ហើយពេលខ្លះយើងអាច ភ្ញាក់ផ្អើលពេលដែលដឹងថា យើងទាំងអស់គ្នាអាចធ្វើបានល្អតាមវិធីសាស្ត្របែបធម្មជាតិ ដូចជាពេលងូតទឹកជាដើម។ នេះជាពេលវេលាដ៏មានតម្លៃមួយប្រចាំថ្ងៃ ដែលយើងត្រូវតែ ប្រញាប់បំពេញកាតព្វកិច្ចនេះ ព្រោះភស្តុតាងជាច្រើនបង្ហាញ ថាការចំណាយពេលក្នុងការនិយាយ និងការលេងជាមួយបុត្រធីតារបស់យើង ក្នុងអំឡុងពេល ងូតទឹក អាចជួយភ្ជាប់ទំនាក់ទំនងពួកគាត់ទៅកាន់ពិភពលោកដោយការចង់ដឹង ចង់ឃើញ និងចេះបើកចិត្តដើម្បីស្រូបយកអ្វីៗជាច្រើន ប្រៀបដូចទៅនឹងអេប៉ុង ដុសខ្លួនអញ្ចឹង។ លើសពីនេះ ពេលងូតទឹកអាចជាផ្នែកសំខាន់មួយ សម្រាកទារក ដូច្នេះពួកគាត់អាច គេងស្កប់ស្កល់នៅពេលយប់។ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា រាល់ការគេងបន្ថែម ១៥ នាទី ដែលកូនៗទទួលបានរាល់យប់ អាចបង្ហាញឲ្យឃើញនូវកម្រិតខុសគ្នា នៅពេលពួកគាត់ទៅសាលារៀន។ ភ្ញៀវកិត្តិយលជាង ១៥០ នាក់បានចូលរួមក្នុងការធ្វើបទបង្ហាញនេះ ដែលរៀបចំដោយក្រុមហ៊ុន Osotspa (Babi Mild Principle) និងក្រុមហ៊ុន Rompolthong។ កម្មវិធីនេះផងដែរក៏មានការ អញ្ជើញចូលរួមពី វាខ្មិនសំខាន់ៗរួមមាន អ្នកឯកទេសផ្នែកកុមារ លោកជំទាវ វេជ្ជបណ្ឌិត Teaw Kunthea Rothna មកពីមន្ទីរពហុព្យាបាល និងសម្ភព សុខ លាភ មេត្រី មានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង ១ ។ លោកស្រី Carie Phou ដែលជានាយកក្រុមហ៊ុន Rompolthong និងជាអ្នកវិនិយោគដ៏យូរអង្វែងមួយនៅក្នុងទីផ្សារកម្ពុជា។ លោកស្រី Briya ជាតារាសម្តែងដ៏ល្បី ហើយក៏ជាអ្នកម្តាយវ័យក្មេង និងលោកស្រី Heather Golem នាយកសាលា Giving Tree School ដែលមានបទពិសោធន៍បង្រៀន និងធ្វើការជាមួយកុមារជាង ១០ ឆ្នាំមកហើយ។ វាខ្មិនទាំងអស់បានធ្វើបទបង្ហាញរួមគ្នាស្តីពីការណែនាំសាមញ្ញៗ ដល់មាតាបិតា ដើម្បីជួយឲ្យបុត្រធីតារបស់ពួកគាត់បង្កើនការយល់ដឹង ដែលពួកគេអាចទទួលយកនូវពិភពលោកនៅជុំវិញខ្លួន ដែលមានដូចជា ការស្តាប់តន្ត្រី ការបញ្ចេញសកម្មភាព ការលេងកម្សាន្ត ការបរបោះអង្អែល និងការម៉ាស្សា។ ក្រុមហ៊ុន Rompolthong Trading Co Ltd ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខទៅលើផលិតផល ថែទាំទារក Babi Mild និង ផលិតផល 12Plus នៅប្រទេសកម្ពុជា បានរៀបចំកិច្ចពិភ្សាស្តីអំពី វិធីសាស្ត្រក្នុងការថែទាំបុត្រធីតាឲ្យមានភាពឆ្លាតវៃ គោលបំណងស្វែងរកពីវិធីសាស្ត្រ ដ៏ល្អបំផុតដែល មាតាបិតាអាចជួយបង្ហាញផ្ឡូវឲបុត្រធីតារបស់ពួកគាត់មានភាពជោគជ័យ ក្នុងជីវិត។ ( អត្ថបទពាណិជ្ជកម្ម )
មានរឿងជាច្រើនដែលមាតាបិតាអាចធ្វើបាន ដើម្បីចិញ្ចឹមបីបាច់បុត្រធីតាពួកគាត់ឲ្យ ធំធាត់ ប្រកបដោយសុខភាពល្អ ដោយធម្មជាតិ និងសុវត្តិភាព ដូច្នេះហើយបុត្រធីតារបស់ពួកគាត់ ទាំងអស់អាចស្វែងយល់ អភិវឌ្ឃ រឺក៏រៀនសូត្រពីអ្វីៗដែលចាំបាច់ សម្រាប់ពួកគេដើម្បី ក្លាយជាក្មេងរឹងមាំ ឆ្លាតវៃ អាចប្រឈមមុននូវអ្វីៗគ្រប់យ៉ាងដែល មាននៅក្នុងពិភពលោក។
  ខណៈជួបជាមួយប្រធានាធិបតីបារាំងលោក ម៉ានុយអែល ម៉ាក្រុងនៅទីក្រុងប៉ារីស លោក Li  បានថ្លែងថា ប្រមុខរដ្ឋទាំងពីរបានធ្វើផ្លាស់ប្តូរស៊ីជម្រៅ និងឈានដល់ការឯកភាពគ្នា ជាយុទ្ធ សាស្ត្រជាបន្តបន្ទាប់ដែលបានគូសវាសដំណើរផ្លូវសំខាន់មួយសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-បារាំង។   «ចិន បារាំង និងអឺរ៉ុប មានចំណុចខ្លាំងរៀងៗខ្លួន ហើយចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិំ ការបន្ថែមទៀត»។ លោក Li សង្កត់ធ្ងន់រួចបន្តថា ខណៈពេលដែលការពង្រឹងកិច្ចសហ ប្រតិបត្តិការក្នុងវិស័យប្រពៃណីដូចជាថាមពលនុយក្លេអ៊ែរ លំហអាកាស និងអាកាសចរណ៍ ភាគីទាំងពីរក៏គួរតែទាញយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ដែលកំពុងរីក ចម្រើនដូចជាការការពារបរិស្ថាន សេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិមិត្ត និងការផលិតកម្រិតខ្ពស់ ដើម្បីសម្រេចបានផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះផងដែរ។   ភាគីចិនក៏លើកទឹកចិត្តសហគ្រាសរបស់ខ្លួនឱ្យវិនិយោគនៅបារាំងហើយក្រុមហ៊ុនបារាំងត្រូវ បានស្វាគមន៍ក្នុងការចែករំលែកឱកាសអភិវឌ្ឍរបស់ចិន។ លើសពីនេះ ចិនត្រៀមខ្លួនរួចជា ស្រេចក្នុងការបន្តពង្រឹងទំនាក់ទំនងនិងការសម្របសម្រួលជាមួយបារាំងលើកិច្ចការអន្តរជាតិ គាំទ្រគំនិតផ្តួចផ្តើមដ៏ល្អរបស់គ្នាទៅវិញទៅមក រួមគ្នាទប់ទល់នឹងបញ្ហាប្រឈមជាសកល និងលើកកម្ពស់សន្តិភាព និងស្ថិរភាពពិភពលោក។   លោកម៉ាក្រុងវិញបានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Li ទៅកាន់បារាំង និងការ ចូល រួមក្នុងកិច្ចប្រជុំកំពូលសម្រាប់កិច្ចព្រមព្រៀងហិរញ្ញប្បទានសកលថ្មីដោយបន្ថែមថា បារាំងយក ចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយចិន និងប្រកាន់ខ្ជាប់នូវគោល ការណ៍ចិនតែ មួយ។   យ៉ាងណាមិញលោក ម៉ាក្រុង ក៏បានបញ្ជាក់ថា នៅក្នុងពិភពលោកដែលពោរពេញទៅដោយ បញ្ហាប្រឈម បារាំង និងចិនគួរតែប្រកាន់ខ្ជាប់នូវលទ្ធិពហុភាគីនិយមប្រកបដោយលទ្ធផល លើកកម្ពស់សាមគ្គីភាពអន្តរជាតិ កែលម្អអភិបាលកិច្ចសកល និងលើកកម្ពស់ដំណោះ ស្រាយចំពោះបញ្ហាពិភពលោក។   ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពីវិបត្តិអ៊ុយក្រែន និងបញ្ហាអន្តរជាតិផ្សេងទៀតដែល ជាកង្វល់រួម៕  
នាយករដ្ឋមន្ត្រីចិន លោក Li Qiang នាថ្ងៃទី២២ ខែមិថុនាបានលើកឡើងថា ចិន និងបារាំង ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) និងប្រទេស ធំៗដែលមានទំនួលខុសត្រូវខ្ពស់ ចំពោះបញ្ហាលើពិភពលោក ចែករំលែកទស្សនៈយុទ្ធសាស្ត្រ រួមគ្នាមួយ។ ភាគីទាំងពីក៏សន្យាពង្រឹងបណ្ដាញទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ។
KARCHER គឺជាផលិតផលលេខ១នៅក្នុងការលាងសម្អាត ដែលសាកសមបំផុតក្នុងការកាត់បន្ថយការនឿយហត់ ចំណេញពេលវេលា ដោយលោកអ្នកអាចប្រើប្រាស់សម្អាតនៅក្នុងគេហដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ និងតាមកន្លែងផ្សេងៗជាច្រើនថែមទៀត។ KARCHER មានលក់នូវផលិតផលជាច្រើនដូចជា ម៉ាស៊ីនបូមធូលី ម៉ាស៊ីនសម្រាប់លាងសម្អាតរថយន្ត និងឧបករណ៍សម្រាប់លាងសម្អាតជាច្រើនមុខទៀតផងដែរ។ លោក Klaus Puehmeyer បានមានប្រសាសន៍ថា វិស័យសម្អាត គឺត្រូវការសំភារជាចាំបាច់និង គ្រប់គ្រាន់ ហើយ KARCHER គឺជាកន្លែងតែមួយដែលមានលក់នូវសំភារទាំងនេះ។ លើសពីនេះទៅទៀត KARCHERមានផ្ដល់ជូនការធានាក្នុងការជួសជុល និងថែទាំរហូតដល់រយៈពេល ១ឆ្នាំ សម្រាប់ការទិញប្រភេទណាមួយរបស់ផលិតផលម៉ាក KARCHERផងដែរ។ គួរបញ្ជក់ដែលថា ក្នុងពេលបច្ចុប្បន្ន KARCHER មានសាខាជាច្រើននៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ (អត្ថបទពាណិជ្ជកម្ម)
កាលពីពេលថ្មីៗនេះ Karcher ដែលជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាឧបករណ៍សម្អាត បានបើកសម្ពោធសាខាថ្មីរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ដោយមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុងដែលជាទីតាំងដ៏ល្អបំផុតសម្រាប់ធ្វើអាជីវកម្ម ។ នៅក្នុងកម្មវិធីនេះដែលក៏មានការអញ្ញើញចូលរួមពីសំណាក់ លោកបណ្ឌិត អគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ អ៊ីងហ្គូ កាសសិន,  លោកRonnie Ting អគ្គនាយក KARCHER នៃប្រទេសកម្ពុជា, លោក Markus Asch អគ្គនាយករង ការិយាល័យកណ្ដាល KARCHER និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។
  ច្បាប់នេះ គឺជាការឆ្លើយតបទៅនឹងការរិះគន់ជាសាធារណៈប្រឆាំងនឹងការកើនឡើងកាលពីពេលថ្មីៗនេះនូវហេតុការណ៍ចាប់រំលោភស្ត្រីនិងកុមារនៅក្នុងប្រទេសប៉ាគីស្ថាន និងការទាមទារកើនឡើងឱ្យមាននូវការទប់ស្កាត់អំពីឧក្រិដ្ឋនេះប្រកបដោយប្រសិទ្ធភាព។   ច្បាប់នេះ តម្រូវឱ្យរដ្ឋាភិបាលបង្កើតតុលាការពិសេសនៅទូទាំងប្រទេសប៉ាគីស្ថាន ដើម្បីពន្លឿនការកាត់ទោសជនសង្ស័យចាប់រំលោភ និងធ្វើការសម្រេចលើរឿងក្តីរំលោភផ្លូវភេទ «ឱ្យបានលឿនក្នុងរយៈពេល ៤ ខែ»។   នៅក្រោមច្បាប់នេះ បញ្ជីជនចាប់រំលោភដែលជាប់ទោសនៅទូទាំងប្រទេសក៏នឹងត្រូវរៀបចំរក្សាទុក ផងដែរ ដោយមានការជួយជ្រោមជ្រែងពីអាជ្ញាធរជាតិផ្នែកប្រព័ន្ធទិន្នន័យនិងការចុះបញ្ជី (National Database and Registration Authority)។   អត្តសញ្ញាណជនរងគ្រោះនឹងត្រូវបានការពារ ហើយក្រុមពិសេសប្រឆាំងនឹងការចាប់រំលោភនឹងត្រូវបង្កើតឡើងដើម្បីផ្ដល់ការពិនិត្យផ្នែកវេជ្ជសាស្ត្រជូនជនរងគ្រោះនៅក្នុងអំឡុងពេលប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីហេតុការណ៍ចាប់រំលោភកើតឡើង។   អ្នកដែលត្រូវបានរកឃើញថាមានទោសក្នុងបទឧក្រិដ្ឋចាប់រំលោភជាក្រុមនឹងត្រូវកាត់ទោសប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិត ហើយសម្រាប់ជនដែលប្រព្រឹត្តិបទល្មើសនេះម្តងហើយម្តងទៀត ជននោះអាចត្រូវគ្រៀវដោយប្រើសារធាតុគីមី។   សកម្មជនសិទ្ធិមនុស្សនានាបានស្វាគមន៍ច្បាប់ថ្មីនេះ ក៏ប៉ុន្តែបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការធ្វើឱ្យប្រសើរឡើងនូវការការពារសន្តិសុខនិងការផ្តន្ទាទោស ដើម្បីធានាឱ្យមានយុត្តិធម៌សម្រាប់ជនរងគ្រោះនៃអំពើហិង្សាផ្លូវភេទនេះ៕
ទីក្រុងអ៊ីស្លាម៉ាបាដ  កាលពីថ្ងៃពុធ សមាជិកសភានៅក្នុងប្រទេសប៉ាគីស្ថានបានអនុម័តសេចក្តីព្រាងច្បាប់ថ្មីប្រឆាំងនឹងការរំលោភសេពសន្ថវៈ ដែលនឹងជំរុញឱ្យមានការកាត់ទោសឆាប់រហ័សនិងការផ្តន្ទាទោសធ្ងន់ធ្ងរ ដែលក្នុងនោះរួមមានទាំងការគ្រៀវដោយប្រើសារធាតុគីមីផងដែរ ចំពោះជនចាប់រំលោភ។
បុណ្យសព រៀបចំនៅគេហដ្ឋានក្នុងសង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ។ កាលពីឆ្នាំ២០១៥ លោក ស៊ីន ច័ន្ទឆាយា ដែលជាឪពុករបស់លោក ស៊ីន សេដ្ឋកុល និងជាកូនច្បងរបស់អធិរាជចម្រៀង ស៊ីន ស៊ីសាមុត ក៏បានទទួលមរណភាពក្នុងអាយុ៥៩ឆ្នាំ ដោយសារដាច់សរសៃឈាម ផងដែរ៕
លោក ស៊ីន សេដ្ឋកុល ចៅប្រុសបង្កើតរបស់អធិរាជចម្រៀង ស៊ីន ស៊ីសាមុត បានទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ ដោយជំងឺដាច់សរសៃឈាមខួរក្បាលនៅមន្ទីរពេទ្យខ្មែរ-សូវៀត នាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃចន្ទ ទី៣០ខែ ធ្នូនេះ។ កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលជាប្អូនស្រីបង្កើតរបស់សព បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះមកកាន់សារព័ត៌មាន ThmeyThmey។
អត្ថបទទាក់ទង   ប្រឡងបាក់ឌុបថ្ងៃដំបូង៖ បេក្ខជនអវត្តមានជាង១៧០០នាក់ និងជួបបញ្ហាសុខភាពជាង៤០ករណី   បេក្ខនារីបាក់ឌុបម្នាក់ ធ្លាក់ដោយស្វ័យប្រវត្តិ ព្រោះទៅយឺតកន្លះម៉ោង បេក្ខជនម្នាក់នៅខេត្តសៀមរាប បានទៅយឺតកន្លះម៉ោង ពោលគឺក្រោយសំឡេងជួងលើកទីពីរ រីឯបេក្ខជនពីរនាក់ទៀតដែលអ្នកនាំពាក្យមិនបញ្ជាក់ពីអត្តសញ្ញាណនោះ មានម្នាក់យកសំណៅឯកសារ រីឯម្នាក់ទៀតយកទូរសព្ទដៃ ចូលបន្ទប់ប្រឡង។ តាមគោលការណ៍ដែលបានចែង ករណីបេក្ខជនដែលយកសំណៅឯកសារ លួចចម្លង យកទូរសព្ទ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗចូលក្នុងបន្ទប់ប្រឡង ក្រសួងនឹងឲ្យបេក្ខជននោះធ្លាក់ជាស្វ័យប្រវត្តិដែលមិនអាចប្រកែកបានឡើយ។ ករណីសិស្សម្នាក់នៅមណ្ឌលវិទ្យាល័យ១០មករា ខេត្តសៀមរាប លោក រស់ សុវាចា បានពន្យល់ប្រាប់សារព័ត៌មាន ThmeyThmey ថា បើ បេក្ខជន ទៅដល់មណ្ឌលប្រឡង នៅក្រោយសំឡេងជួងលើកទី២ រយៈពេល១៥នាទី បេក្ខជននោះ អាចបំពេញលិខិតសុំចូលប្រឡងបាន តែបើលើសពី១៥នាទី បេក្ខជននោះ នឹងមិនត្រូវអនុញ្ញាតឲ្យចូលប្រឡងឡើយ៕
នៅថ្ងៃទីមួយនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ ក្រៅពីបេក្ខជន១៧៤៥នាក់ដែលអវត្តមាន យ៉ាងហោចណាស់មានបេក្ខជន៣នាក់ ត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។ នេះបើតាមការលើកឡើងរបស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
លោក Nguyen Huu Thang គ្រូបង្វឹកក្រុមបាល់ទាត់ U22 វៀតណាម មិនអាចនាំក្រុមឈានទៅវគ្គ ១/២ ផ្តាច់ព្រ័ត្របានទេក្រោយចាស់ថៃ ៣-០ នាការប្រកួតចុងក្រោយពូល B ក្នុងព្រឹត្តិកាណ៍កីឡាស៊ីហ្គេមលើកទី ២៩នេះ។ គ្រូបង្វឹកសញ្ជាតិវៀតណាម វ័យ ៤៥ឆ្នាំរូបនេះបាននិយាយនៅក្នុងកិច្ចប្រជុំក្រុមបន្ទាប់ពីចាញ់ថៃថា៖« អ្នកមិនអាចបោះបង់បាល់ទាត់បានទេបន្ទាប់ពីបរាជ័យលើកនេះ។ បរាជ័យនៅទីនេះ តែត្រូវជោគជ័យនៅកន្លែងផ្សេង។ ខ្ញុំសូមអភ័យទោសដែលមិនអាចជួយក្រុមបាន ហើយខ្ញុំត្រូវចាកចេញ ព្រោះនេះជាការទទួលខុសត្រូវក្នុងនាមជាគ្រូបង្វឹក»។ នៅក្នុការប្រកួតពូល B ដែលមាន ថៃ វៀតណាម ហ្វីលីពីន ទីម័រខាងកើត ឥណ្ឌូណេស៊ី និងកម្ពុជា  គឺមានតែក្រុមជម្រើសជាតិ ថៃ និងឥណ្ឌូណេស៊ីទេដែលអាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយរកពិន្ទុបានច្រើនជាងគេ ក្នុងការប្រកួត៥លើករៀងៗខ្លួន។ តាមពិតទៅវៀតណាមត្រូវការត្រឹមស្មើប៉ុណ្ណោះនាការប្រកួតលើកចុងក្រោយជាមួយថៃដើម្បីអាចឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ ខណៈ៤ប្រកួតដំបូងក្រុមទាំងពីមាន៩ពិពិន្ទុស្មើគ្នា ហើយឥណ្ឌូណេស៊ីស្ថិតនៅលេខ៣មាន ៧ពិន្ទុមុនប៉ះកម្ពុជា។ តែលទ្ធផលចុងក្រោយ ថៃយកឈ្នះវៀតណាម ៣-០ និង ឥណ្ឌូណេស៊ីរកបាន៣ពិន្ទុបន្ថែមដោយឈ្នះកម្ពុជា ២-០។ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិញ្ញសាបាល់ទាត់បុរសនៃព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាននេះ ថៃត្រូវបានយកឈ្នះមីយ៉ាន់ម៉ា ១-០ ចំណែកម៉ាឡេស៊ីជាម្ចាស់ផ្ទះ យកឥណ្ឌូណេស៊ី ១-០ ដូចគ្នា។ ដូចច្នេះ ថៃនិងជួបម្ចាស់ផ្ទះម៉ាឡេស៊ីនៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមមេដាយមាស ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា វេលាម៉ោង ៧:៤៥នាទី ហើយ មីយ៉ាន់ម៉ា និង ឥណ្ឌូណេស៊ី ប្រកួតដណ្ដើមមេដាយសំរឹទ្ធនៅថ្ងៃដូចគ្នានៅម៉ោង៣:៣០រសៀល [ម៉ោងនៅកម្ពុជា]៕
គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម អាយុក្រោម ២២ឆ្នាំ (U22) បានប្រកាសលាលែងពីតំណែង និងសូមទោសកូនក្រុមខ្លួន បន្ទាប់ពីមិនអាចនាំក្រុមឆ្លងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិញ្ញាសាបាល់ទាត់បុរស នៃព្រឹត្តិការណ៍ស៊ីហ្គេម (Sea Games) នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡាស៊ី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VnExpress។
នយោបាយឈ្នះ-ឈ្នះ នេះ ត្រូវបានដាក់ចេញ កាលពីថ្ងៃទី២៩ ធ្នូ ១៩៩៨ ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរដ្ឋាភិបាល ជាពិសេសសម្ដេច ហ៊ុន សែន បានឱ្យតម្លៃខ្ពស់លើគោលនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញ ។    នៅត្រង់ចំណុចនេះ ប្រាកដណាស់ជាមតិផ្ទុយគ្នាលើកឡើងថា គោលនយោបាយឈ្នះ-ឈ្នះ កើតឡើងក្រោយថ្ងៃទី៧ មករា ១៩៧៩ ដែលចាត់ទុកជាថ្ងៃកំណើតទី២ និងថ្ងៃទី២៣ តុលា ១៩៩១ នៃសន្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ មតិផ្ទុយ ហាក់មិនសូវឱ្យតម្លៃលើនយោបាយឈ្នះ-ឈ្នះ របស់រដ្ឋាភិបាល ដែលជាគំនិតផ្តួចផ្ដើមរបស់សម្ដេច ហ៊ុន សែន ឡើយ។   ផ្ទុយការយល់ឃើញទាំងនេះ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានពន្យល់ច្រើនដងហើយថា ក្រោយរំដោះប្រទេសជាតិ ថ្ងៃទី៧ មករា ១៩៧៩ មិនបានធ្វើឱ្យប្រទេសជាតិបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងឡើយ ខណៈកម្លាំងទ័ពខ្មែរក្រហមនៅតាមព្រំដែន និងកម្លាំងគ្រប់ភាគីនៅបន្តប្រឈមមុខដាក់គ្នា។   ដ្បិតលេចចេញកិច្ចព្រៀមព្រៀងទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលា ១៩៩១ ហើយក្តី ក៏មិនអាចអូសទាញអ្នកនយោបាយខ្មែរ និងអ្នកជាតិនិយម មកធ្វើការជាមួយគ្នាបាន ខណៈស្ថានភាពផ្ទុះសង្គ្រាមស៊ីវិលឡើងវិញ ងាយនឹងកើតឡើងជាថ្មី។ ចំណែកអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ហៅកាត់អុនតាក់ (UNTAC) ដែលមកជួយរៀបចំការបោះឆ្នោតនៅកម្ពុជា ឆ្នាំ១៩៩៣ និងចំណាយថវិកា ២០០០លានដុល្លារនោះ ក៏មិនអាចធានាពីនិរន្តរភាពសន្តិសុខ នៅកម្ពុជា។ មិនតែប៉ុណ្ណោះ ក៏មានស្ថានភាពផ្ទុះអាវុធ ថ្ងៃទី៥-៦កក្កដា ១៩៩៧ ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ចោទគ្នាទៅវិញទៅមក ថាជាការធ្វើរដ្ឋប្រហារគ្នាផង។    ចំណុចទាំងនេះហើយ ទើបមេដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់រូប ឱ្យតម្លៃលើគោលនយោបាយឈ្នះ-ឈ្នះ។ តាមរយៈនយោបាយឈ្នះ-ឈ្នះនេះ សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន និងថ្នាក់ដឹកនាំ មន្ត្រីបក្ស ដែលដឹកនាំរដ្ឋាភិបាល ចាត់ទុកជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាលសង្គ្រាម, ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត រួមទាំងដំណាក់កាលសង្គ្រាមផង-ចរចាផង រហូតដល់ការលេចឡើងនៃវត្តមានរបស់នយោបាយនេះ។   អត្ថបទទាក់ទង   សម្ដេច ហ៊ុន សែន ដាក់បញ្ចូលទិវានយោបាយឈ្នះឈ្នះ នៅក្នុងប្រតិទិនជាផ្លូវការ តែមិនឱ្យឈប់សម្រាកឡើយ    ជាមួយគ្នា រដ្ឋាភិបាលក៏បានសម្រេចដាក់បញ្ចូលទិវានយោបាយឈ្នះ-ឈ្នះ នៅក្នុងប្រតិទិន គឺសម្រាប់អបអរជ័យជម្នះ ដែលកម្ពុជាបានបិទបញ្ចប់សង្គ្រាមទាំងស្រុង។ ការបញ្ចូលនយោបាយឈ្នះ-ឈ្នះ ក្នុងប្រតិទិននេះ អនុវត្តចាប់តាំងពីឆ្នាំ២០២២មក ប៉ុន្តែមន្ត្រីរាជការ បុគ្គលិក និងកម្មករ មិនត្រូវបានអនុញ្ញាតឈប់សម្រាកនោះទេ៕
រដ្ឋាភិបាល ប្រារព្ធខួប២៥ឆ្នាំ នៃការអនុវត្តនយោបាយឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៩ ធ្នូ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ នយោបាយឈ្នះ-ឈ្នះនេះ ត្រូវបានរដ្ឋាភិបាល ចាត់ទុកជាមាគ៌ាដ៏សំខាន់ ក្នុងការត្រួសត្រាយផ្លូវ ឈានទៅបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា។ 
  The office in the Northern city of Kaesong was opened in September as the two Koreas knitted closer ties, but the South's vice unification minister Chun Hae-sung told reporters Pyongyang had "notified the South they are pulling out of the liaison office".   The decision had been taken "in accordance with an order from an upper command", he said, adding: "They said they didn't care whether we stayed at the liaison office or not."   The South's President Moon Jae-in was instrumental in brokering talks between the nuclear-armed, sanctions-hit North and Washington, Seoul's key security ally. Moon has long backed engagement with the North to bring it to the negotiating table, and has been pushing the carrot of inter-Korean development projects, among them the restarting of an industrial zone also in Kaesong and lucrative cross-border tourist visits by Southerners to the North's picturesque Mount Kumgang.   But the sanctions currently in place effectively block their resumption, while a preliminary study for a plan to renovate the North's decrepit rail system was repeatedly delayed.   Questions were even raised over whether supplies provided to set up the liaison office were a sanctions violation. The failure by Kim and Trump to reach agreement in Hanoi last month on walking back Pyongyang's nuclear programme in exchange for relaxation of the measures against it has raised questions over the future of the wider process.   In Vietnam both sides expressed willingness to talk further, but it has since emerged that Washington presented Kim with a wider definition of what it regards as denuclearisation.    A senior Pyongyang diplomat told reporters last week that the North was considering suspending nuclear talks with the US. Analysts said Friday's decision could be a sign Pyongyang felt Seoul was unable to exert sufficient influence on Washington.    "With the pull-out, the North is pressuring the South to do more as a middle man between Pyongyang and Washington after it didn't get the resumption of the Kaesong industrial complex and Mount Kumgang tours," said Yoo Ho-yeol, professor of North Korean studies at Korea University.   "It could be seen as either pressure, or a warning," he told AFP. "Internally, Pyongyang could use the withdrawal as a propaganda message to its people that it is taking a lead when it comes to inter-Korean relations."   The North has recently summoned several of its top diplomats around the world back to Pyongyang. Cheong Seong-chang, a senior researcher at the private Sejong Institute, said that move and Friday's pull-out could signal "that the North is considering a shift in denuclearisation strategy and foreign policy".   It was "hard to rule out a hardline statement", he added.   In his New Year speech -- a key political event in the North -- Kim said without giving details that Pyongyang might see a "new way for defending the sovereignty of the country and the supreme interests of the state" if the US persisted with sanctions.   - 'Round-the-clock consultation' - Seoul sought to keep the door open to more contact.   "We regret the North's decision," vice minister Chun said. "Though North Korea has pulled out, we will continue to work at the liaison office as usual." The facility opened three months after Kim signed a vague pledge at his first summit with Trump in Singapore to work towards "denuclearisation of the Korean peninsula", and shortly before Moon went to Pyongyang for his third summit with Kim last year.   It stands in a city that was initially part of the South after Moscow and Washington divided Korea between them in the closing days of World War II, but found itself in the North after the 1950-53 Korean War, which ended in an armistice rather than a peace treaty.   The four-storey building includes separate Northern and Southern offices and a joint conference room.   When it opened Seoul's unification ministry said it would become a "round-the-clock consultation and communication channel" for advancing inter-Korean relations, improving ties between the US and the North, and easing military tensions.   But the Hanoi summit took place without the usual several rounds of preliminary negotiations between lower-rank officials, and broke up without even a joint statement. A top security adviser to Moon, Moon Chung-in, told AFP last week that Pyongyang needed to take "actual action" on denuclearisation to persuade the US to grant concessions.   The South's presidency held an emergency meeting of the National Security Council after the North pulled out of the liaison office on Friday. 
Seoul, South Korea: North Korea pulled its staff out of an inter-Korean liaison office Friday, Seoul said, weeks after leader Kim Jong Un's summit with US President Donald Trump ended without agreement.
  លោក នេត សាវឿន បានសរសេរលិខិតក្រើនរំឭកដល់អភិបាលខេត្តទាំង ៩នាក់នេះរួចហើយ ដើម្បីឲ្យអនុវត្តវិធានការបង្ក្រាបគ្រឿងញៀន តាមបញ្ជារបស់សម្ដេច ស ខេង ។ ប៉ុន្តែលោកមិនបានបង្ហើបឈ្មោះថ្នាក់ដឹកនាំខេត្តទាំងនោះទេ។   ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីយុទ្ធនាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះ អគ្គស្នងការរូបនេះ បាននិយាយដូច្នេះថា៖«កិច្ចការទី១ យើងត្រូវលុបបំបាត់គ្រឿងញៀនតាមក្លិបកម្សាន្ត ។នេះខ្ញុំសូមរម្លឹក ផ្ដាំផ្ញើតាមអ្នកកាសែត អ្នកសារព័ត៌មានបន្ថែម តែសូមកុំសួរខ្ញុំ ថាខេត្តទាំង៩នោះមានខេត្តណាខ្លះ ខ្ញុំមិនប្រាប់ទេ ព្រោះនេះទុកមុខជូនខេត្ត»។   អគ្គស្នងការនគរបាលជាតិរូបនេះ បានបន្ថែមថា ការនាំចូលគ្រឿងញៀនមកក្នុងប្រទេសកម្ពុជាមាន ៣ ច្រក មានដូចជាផ្លូវអាកាស, ការផ្ញើតាមប្រៃសណីយ៍ (ទឹក) និងផ្លូវគោគ។ បើតាមការប៉ាន់ស្មានរបស់លោក នេត សាវឿន គ្រឿងញៀនដែលចូលតាមផ្លូវអាកាសមានប្រមាណ ១០ ភាគរយ, តាមបញ្ញើប្រៃសណីយ៍មាន២០ភាគរយ និងតាមផ្លូវគោក៧០ភាគរយ។   អត្ថបទទាក់ទង   រដ្ឋមន្ត្រីមហាផ្ទៃ៖ ព្រះវិហារនិងស្ទឹងត្រែង ជាច្រកព្រំដែនដ៏ធំនៃការនាំចូលគ្រឿងញៀន យើងមិនត្រូវបន្ធូរដៃទេ   សម្តេច ស ខេង៖ អ្នកឯងរកស៊ីគ្រឿងញៀន កុំសង្ឃឹមថា ពួនកន្លែងណាសុខ   រដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់មន្រ្តី «កុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំបន្ថយទោស កុំអន្តរាគមន៍» ក្នុងបទល្មើសគ្រឿងញៀន   សម្ដេច ស ខេង បញ្ជាឲ្យសមត្ថកិច្ចបង្ក្រាបគ្រឿងញៀន តាមកន្លែងកម្សាន្តឱ្យអស់ នៅត្រឹមឆ្នាំ២០១៩  កាលពីខែឧសភាកន្លងមកសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញបញ្ជាឲ្យមន្ត្រី និងកងកម្លាំងទាំងអស់ ចុះបង្ក្រាបករណីគ្រឿងញៀននៅតាមបណ្ដាក្លិប និងទីតាំងកម្សាន្តទូទាំងប្រទេសឲ្យអស់ នៅត្រឹមឆ្នាំ២០១៩នេះ។   ប្រមុខក្រសួងមហាផ្ទៃរូបនេះ បានព្រមានថា បិទ ឬរឹបអូស ទីតាំងក្លិប និងទីកន្លែងកម្សាន្តណា ដែលនៅបន្តលួចលាក់ប្រើប្រាស់គ្រឿងញៀនផងដែរ ក្នុងករណីសមត្ថកិច្ចបង្ក្រាបម្ដងជាពីរដងហើយនៅតែមិនរាងចាល។ បើតាមសម្ដេច ស ខេង ទីតាំងកន្លែងកម្សាន្តដែលលួចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ គឺជាកន្លែងដែលបំពុល និងពង្វក់ស្មារតីយុវជនឲ្យដើរផ្លូវខុស ហើយបំផ្លាញអនាគតពួកគេ ។   កាលពីដើមឆ្នាំ២០១៩នេះ សមត្ថកិច្ច បានបង្ក្រាបក្លិបកម្សាន្តរ៉ក និងក្លិប ម៉ៃ អាមី ជាដើម ដោយបានឃាត់ខ្លួនមនុស្សរាប់រយនាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀនទៀតផង។   កន្លងមកសម្តេច ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ ធ្លាប់បានអះអាងថា ច្រកព្រំដែនខេត្តព្រះវិហារនិងខេត្តស្ទឹងត្រែង គឺជាច្រកព្រំដែនដ៏ធំ ដែលឈ្មួញទុច្ចរិត លួចនាំគ្រឿងញៀនពីថៃនិងឡាវ ចូលមកកម្ពុជា។ រដ្ឋមន្ត្រីមហាផ្ទៃ បានប្រាប់អភិបាលខេត្តទាំងពីរនេះ ឲ្យយកចិត្តទុកក្នុងការទប់ស្កាត់៕  
ភ្នំពេញ៖ អភិបាលខេត្ត៩រូប មិនទាន់អនុវត្តតាមបញ្ជារបស់សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើករណីបង្ក្រាបគ្រឿងញៀននៅឡើយទេ។ នេះជាការលើកឡើងរបស់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
រដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់អ្នកកាសែត ក្រោយចេញពីកិច្ចប្រជុំស្តីពីការត្រៀមវិធានការបន្ទាន់សម្រាប់ទប់ស្កាត់ការរាតត្បាតវីរុសកូវីដ-១៩ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖«...ឡានដឹកទំនិញយើងជិត៤រយគ្រឿង នៅកកស្ទះ តែមកដល់ពេលនេះ បានដោះស្រាយបណ្តើរៗហើយ តាមរយៈការជួបប្រជុំរវាងគយកម្ពុជានិងវៀតណាម ហើយក៏បានដោះស្រាយជាបន្តបន្ទាប់។ ច្រកផ្សេងទៀតអត់មានបញ្ហាទេ»។ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្ពុជា សម្រេចបិទគ្រប់ច្រកជាមួយវៀតណាម ទាំងផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស ដោយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ប្រទេសទាំងពីរ ដោយខ្លាចរាលដាលវីរុសកូវីដ-១៩។ កម្ពុជា សម្រេចបែបនេះ គឺបន្ទាប់ពីវៀតណាម សម្រេចបិទព្រំដែនគោកមុន ដោយមិនបានជូនដំណឹងមកកម្ពុជា។ នៅថ្ងៃទី១៩ ខែមីនា ម្សិលមិញ អាជ្ញាធរកម្ពុជានិងវៀតណាម ជួបពិភាក្សាគ្នា ហើយក៏សម្រេចថា ការដឹកជញ្ជូនទំនិញចូលប្រទេសទាំងពីរ នៅតែបន្តជាធម្មតា ទោះជាមានការហាមឃាត់មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូលក្តី។ អត្ថបទទាក់ទង   កម្ពុជា-វៀតណាម ហាមតែពលរដ្ឋ ឯទំនិញ នៅមានចរន្តធម្មតា   កម្ពុជា សម្រេចបិទគ្រប់ច្រកចេញចូលជាមួយវៀតណាម វិធានការរបស់កម្ពុជានិងវៀតណាម មានបំណងដូចគ្នា គឺទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ-១៩។ គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ដូចគ្នា កម្ពុជា មានមនុស្ស៤៧នាក់ហើយ ដែលឆ្លងកូវីដ-១៩ ខណៈវៀតណាម មាន៨៥នាក់។ ប្រទេសទាំងពីរ មិនទាន់មានករណីស្លាប់ ដោយសារកូវីដ-១៩ នោះទេ៕
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើកឡើងថា ពាណិជ្ជកម្មនិងការដឹកជញ្ជូនទំនិញទៅមករវាងកម្ពុជានិងវៀតណាម តាមផ្លូវគោកទាំងអស់ នៅតែមានប្រក្រតីភាពជាធម្មតា ដោយមានបញ្ហាតិចតួចនៅច្រកត្រពាំងផ្លុងខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ ប្រទេសវៀតណាម ព្រោះវៀតណាម បិទច្រកមិនឲ្យរថយន្តដឹកនំនិញពីកម្ពុជា ចូលទៅ។
  តាមសេចក្តីជូនដំណឹងដដែល ក្រៅតំបន់នេះ ធាតុអាកាសនៅបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ក៏ចុះត្រជាក់ដល់ ១៨-២០អង្សាដែរ ដោយមានលាយឡំជាមួយនឹងខ្យល់រដូវបក់ ក្នុងកម្រិតមធ្យម ទៅបង្គួរ។  នៅតំបន់មាត់សមុទ្រវិញ អាកាសធាតុនឹងចុះត្រជាក់ ដល់១៩-២១អង្សា លាយឡំជាមួយនឹងខ្យល់រដូវបក់ ក្នុងកម្រិតមធ្យម ហើយក៏មានរលកសមុទ្រជាមធ្យមផងដែរ។ នេះបើតាមសេចក្តីជូនដំណឹងដដែល៕
បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងចាប់ចុះត្រជាក់ដល់ ១៦អង្សា ទៅ១៩អង្សា លាយឡំនឹងខ្យល់រដូវបក់ក្នុងកម្រិតបង្គួរ ទៅខ្លាំង ចាប់ពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៤ មករា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីជូនដំណឹងពីការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក នៅថ្ងៃទី២៨ ធ្នូនេះ ដែលពន្យល់ថាស្ថានភាពនេះ គឺបណ្តាលមកពីកម្ពុជាទទួលឥទ្ធិពលពី ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន បូករួមខ្យល់មូសុងឦសាននេះ បក់ ពីកម្រិតមធ្យម ទៅបង្គួរ។
  ទិន្នន័យជំរឿនសត្វត្រយងនៅកម្ពុជាក្នុងឆ្នាំ២០២០ បានអះអាងថា កម្ពុជា គឺជាដែនជម្រកតែមួយគត់ក្នុងពិភពលោកសម្រាប់សត្វត្រយងដែលកំពុងមានជីវិតរស់នៅសព្វថ្ងៃ ព្រោះចំនួនសត្វត្រយងយក្ស២០០ក្បាល ដែលកំពុងរស់នៅកម្ពុជា គឺស្មើ៩៩ភាគរយនៃសត្វត្រយងយក្សរបស់ពិភពលោក។ ចំណែកឯសត្វត្រយងចង្កំកសជិត៦០០ក្បាលនោះវិញ គឺស្មើ៩៥ភាគរយនៃសត្វត្រយងចង្កំកសនៅលើពិភពលោក។ ព័ត៌មាន និងសកម្មភាពនានាអំពីគម្រោងស្រូវសត្វត្រយង ក្នុងខេត្តព្រះវិហារ សត្វត្រយងយក្ស បានក្លាយជាសត្វស្លាបដែលតំណាងឱ្យនិមិត្តសញ្ញាជាតិកម្ពុជា ដែលអនុម័តដោយព្រះរាជក្រឹត្យកាលពីឆ្នាំ២០០៥  ដែលទទួលបានការពារនិងអភិរក្សខ្ពស់បំផុតដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។    ដើម្បីអនុវត្តការអភិរក្សសត្វត្រយងឱ្យបានប្រសិទ្ធភាពខ្ពស់នោះ ក្រសួងបរិស្ថានដែលជាអ្នកទទួលបន្ទុកបានសហការជាមួយអង្គការជាច្រើនក្នុងនោះមានអង្គការសមាគមសង្គ្រោះសត្វព្រៃ ( WCS) បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារនិង អភិរក្សសត្វត្រយងយក្សនិងសត្វត្រយងចង្កំកសនេះ តាមរយៈការអនុវត្តគម្រោងស្រូវសត្វត្រយង។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា ដោយបានបន្តថា ការអនុវត្តគម្រោងនេះ ដែលមិនត្រឹមតែធានាដល់ការផលិតស្រូវសម្រាប់ប្រើប្រាស់ផ្គត់ផ្គង់ក្នុងគ្រួសាររបស់ប្រជាពលរដ្ឋទេ ប៉ុន្តែធានាបាននូវនិរន្តរភាពសម្រាប់ការប្រើប្រាសខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីគាំទ្រការអភិរក្ស,ការពារសត្វព្រៃ, ព្រៃ ឈើ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។     លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាមួយគ្នានេះ លោក កែន សេរីរដ្ឋា ប្រធានអង្គការWCS  បានបញ្ជាក់ថា គម្រោងស្រូវសត្វត្រយង បានអនុវត្តឡើង ដោយធ្វើការងារជាមួយសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារអស់រយៈពេល១០ឆ្នាំមកហើយ។ លោកបានបន្តថា ការអនុវត្តគម្រោងនេះ គឺដើម្បីអភិរក្សសត្វត្រយងផង និង លើកកម្ពស់ជីវភាពពលរដ្ឋក្នុងតំបន់ផង តាមរយៈការផ្សាភ្ជាប់ជាមួយ លោក កែន សេរីរដ្ឋា ប្រធានអង្គការWCS  ធ្វើបទបង្ហាញពីគម្រោងស្រូវសត្វត្រយង នៅខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី៩មិថុនា ឆ្នាំ២០២០។ ការអភិរក្សសត្វត្រយងដែលផលប្រយោជន៍ជាសាច់ប្រាក់បានដល់ប្រជាពលរដ្ឋមូលដ្ឋាន។  បើតាមប្រធានអង្គការ WCS រូបនេះ  គម្រោងស្រូវសង្គ្រោះសត្វ ព្រៃនេះ  ពលរដ្ឋពិសេសប្រជាកសិករ  ដែលស្ថិតនៅក្នុងគម្រោងនេះ បានអនុវត្តសកម្មភាព ដោយមិនកាប់ទន្ទ្រានឬពង្រីកដីខុសច្បាប់, គោរពគោលការណ៍មិនបរបាញ់ មិនបរិភោគ មិនជួញដូរសត្វព្រៃ និងអនុវត្តផលិតកម្មស្រូវតាមស្តង់ដារសរីរាង្គ។    លោកបានបញ្ជាក់ថា បច្ចុប្បន្នគម្រោងស្រូវសត្វត្រយងនេះកំពុងតែអនុវត្ត នៅភូមិចំនួន២២នៅក្នុងតំបន់ការពារទេសភាពភាគខាងជើងកម្ពុជា។ ក្នុងនោះមាន ១១ភូមិ ស្ថិតនៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកស្វព្រៃឆែប និងដែនជម្រកសត្វព្រៃព្រះរការ  ខេត្តព្រះវិហារ។ មាន៥ភូមិ ជាប់ព្រំប្រទល់តំបន់ដែនជម្រកសត្វព្រៃសៀមប៉ាងភាគខាងលិច, មាន៣ភូមិនៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា និង ៣ ភូមិទៀតនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ កសិករនៅក្នុងគម្រោងស្រូវសត្វត្រយង ខេត្តព្រះវិហារ កំពុងប្រមូលស្រូវរំដួល។ ក្នុងឆ្នាំ២០២០ គម្រោងស្រូវសត្វត្រយង មានកសិករចំនួ៧៥០គ្រួសារ ដែលរំពឹង អាចផលិតស្រូវសរីរាង្គបាន២០០០តោន ប្រសិនបើមានភ្លៀងគ្រប់គ្រាន់។ នេះបើតាមលោក កែន សេរីរដ្ឋា ដែលបញ្ជាក់ថា ផលិតផលស្រូវត្រយ៉ងបានទទួលវិញ្ញាបនបត្របញ្ជាក់ថា«ជាផលិតផលសរីរាង្គ និងមិត្តភាពសត្វព្រៃ»។  សព្វថ្ងៃនេះ អង្ករសរីរាង្គរបស់គម្រោងស្រូវសត្វត្រយង បាននាំចេញទៅ ប្រទេសសិង្ហបុរី អាល្លឺម៉ង់ កាណាដា សហរដ្ឋអាមេរិក និងទីក្រុង ហុងកុង។  ឆ្នាំ ២០២១ គនឹងពង្រីកការនាំចេញទៅប្រទេសអង់គ្លេស និងអូស្ត្រាលីទៀត៕    កសិករកំពុងរៀបចំសម្រាប់ដាំស្រូវ ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃ៩ មិថុនា ឆ្នាំ២០២០។
ព្រះវិហារ៖ សត្វ«ត្រយង» ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជក្នុងពិភពលោកនោះ មានវត្តមាននៅកម្ពុជាប្រមាណ៩០០ក្បាល ដែលកំពុងរស់នៅតាមដែនជម្រសត្វព្រៃនានា។ នេះបើយោងតាមរបាយការជំនឿសត្វត្រយង ដែលផ្តល់ដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយបញ្ជាក់ថា ក្នុងចំណោមសត្វត្រយងទាំងនោះ មានជិត៦០០ក្បាល ជាប្រភេទសត្វត្រយងចង្កំកស និង៣០០ក្បាលទៀត ជាប្រភេទសត្វត្រយងយក្ស។
  ស្ទឹងត្រែង៖ លោក វ៉ាន់ ហុងលី ជាអ្នកលក់ម្ជូរ នៅទីរួមខេត្តស្ទឹងត្រែង ដែលទទួលបានការគាំទ្រច្រើនពីអតិថិជន។ ម្ជូរស្រស់ និងម្ជួរត្រាំដ៏ទាក់ទាញ រួមជាមួយអំបិល និងគ្រឿងជ្រលក់ប្រមាណ ១៣មុខ ធ្វើឱ្យអាជីវកររូបនេះអាចលក់ម្ជូរចន្លោះពី ២០០ទៅ៣០០គីឡូក្រាមក្នុងមួយ ថ្ងៃ។   សូមអញ្ជើញលោក អ្នកនាង ទស្សនាបទសម្ភាស រវាងសារព័ត៌មានThmeyThmey25 និងលោក វ៉ាន់ ហុងលី អ្នកលក់ម្ជូរក្នុងខេត្តស្ទឹងត្រែងដូចតទៅ៖      ម្ជូរស្រស់ និងត្រាំជាច្រើនមុខរៀបដាក់ក្នុងទូរកញ្ចក់ត្រាំទឹកកក ធ្វើឱ្យអ្នកដំណើរឆ្លងកាត់មិនអាចរំលងបាន។ ម្ជូរទាំងនោះ មានដូចជា ត្របែក ប៉ិកួៈ កន្តួត ចេក ម្នាស់ ស្វាយខ្ចី និងម្ជូរត្រាំជាច្រើនមុខទៀត។    ក្រៅពីម្ជូរ លោក វ៉ាន់ ហុងលី អាជីវករលក់ម្ជូរក្នុងខេត្តស្ទឹងត្រែង បានធ្វើគ្រឿងអំបិល និងទឹកជ្រលក់ប្រមាណ ១៣មុខ ដែលអតិថិជនអាចរើសតាមចំណូលចិត្ត។ អំបិលបង្គាទឹក អំបិលគ្រួសប្រៃ កាពិ និងទឹកប្រហុក ទទួលបានការគាំទ្រច្រើនជាងគេ។    លោក វ៉ាន់ ហុងលី អាចលក់ម្ជូរស្រស់ និងម្ជូរត្រាំក្នុងមួយមុខចន្លោះពី ១០ ទៅ ៣០គីឡូក្រាមជារៀងរាល់ថ្ងៃ។  លោកអាចរកចំណូលបានជាង១លានរៀល ក្នុង១ថ្ងៃ។ ប៉ុន្តែអំឡុងពេលជំងឺកូវីដ-១៩ ការលក់របស់លោកធ្លាក់ចុះប្រមាណ ១០ភាគរយ ទៅ ២០ភាគរយ។ លោក ហុងលី លក់ម្ជូរក្នុងមួយថ្ងៃ ១២ម៉ោងចាប់ពីម៉ោង ១០ព្រឹកដល់១០យប់។ អតិថិជន ភាគច្រើនមកទិញចន្លោះម៉ោង១១ និង១២ថ្ងៃត្រង់៕
ដោយ៖ ហេង ស្រីលីន
នៅមានពាក្យដទៃទៀតដែលអាចសរសេរបានច្រើនយ៉ាងដូចគ្នាដែរ។ ពាក្យទាំងនោះមានដូចជា «លំហ» អាចសរសេរជា «លម្ហ រំហ និងរម្ហ» ក៏បាន, ពាក្យ «សំភី» សរសេរ ជា «សម្ភី»ក៏បាន,  ពាក្យ «ជៀស» សរសេរជា «ចៀស» ក៏បាន, ពាក្យ«បម្រាស»សរសេរ ជា«បង្រាស»ក៏បាន, ពាក្យ «ខាន់» សរសេរជា «ខ័ន» ក៏បាន, ពាក្យ«វិស្ម័យ»,«ពិស្ម័យ», «វិម្ហយ» «វិម្ហយៈ» និង«ពិសម័យ»  អាចសរសេរមួយណាក៏បានគឺសុទ្ធតែបញ្ជាក់ថាត្រឹមត្រូវដូចគ្នាទាំងអស់៕ 
«ប្លោង» អាចសរសេរបានពីរយ៉ាង។ សរសេរជា «ប្លោង» ក៏បាន «ផ្លោង»ក៏បាន។ តែភាគច្រើនពលរដ្ឋនិយមសរសេរ ពាក្យ «ប្លោង» នេះជាងច្រើន «ផ្លោង»។  «ប្លោង និងផ្លោង» មានន័យថា បោះចោលឲ្យខ្ពស់ឡើងទៅលើសំដៅទៅខាងមុនរំលងអ្វីដែលនៅខ្ពស់។
  តាមសេចក្ដីប្រកាសរបស់ក្រសួងកសិកម្ម នៅថ្ងៃទី ២១ ខែកក្កដានេះ  តម្លៃស្រូវនៅទីវាល ពិសេស ប្រភេទពូជស្រូវប្រាំង IR និង OM មានតម្លៃខ្ពស់មិនធ្លាប់មាន នៅឆ្នាំ២០២៣ និងរយៈពេល៣ឆ្នាំចុងក្រោយនេះ។  ក្នុងនោះ ស្រូវប្រភេទ IR មានតម្លៃ ១ ០៤៧ រៀលក្នុងមួយគីឡូក្រាម  ស្រូវប្រភេទ OM មានតម្លៃ ១ ០២៩ រៀលក្នុងមួយគីឡាក្រាម។ ចំណែក ពូជស្រូវសែនក្រអូបវិញ ក៏មានតម្លៃខ្ពស់  ពី ១០០០-១២៦០ រៀលក្នុងមួយគីឡូក្រាម។    ដោយឡែក តម្លៃជីកសិកម្ម ធ្លាក់ចុះជាបន្តបន្ទាប់ ចាប់ពីខែមករា ឆ្នាំ២០២៣មក។ ក្នុងនោះ ជីអ៊ុយរ៉េ ធ្លាក់ថ្លៃពី ៣៥ដុល្លារ  មកត្រឹម ២៣,៥ដុល្លារក្នុងមួយបាវ , ជីដេអាប៉េ (DAP:១៨-៤៦-0) ធ្លាក់ពី៤២ ដុល្លារ  មកត្រឹម  ៣៦ ដុល្លារក្នុងមួយបាវ។    រីឯ តម្លៃថ្នាំកសិកម្មមួយចំនួន ក៏ថយចុះដែរ ដូចជា ថ្នាំកម្ចាត់ស្មៅ Atrazine ថយចុះ ៣៥ភាគរយ ថ្នាំកម្ចាត់ស្មៅ Glyphosate ថយចុះ កម្រិត ២១ ទៅ២៣ភាគរយ ។ ថ្នាំកម្ចាត់ជំងឺ Mancozeb ថយចុះ ១៤ភាគរយ , ថ្នាំសម្លាប់សត្វល្អិត Acephate  ថយចុះ ៦ភាគរយ។    បើតាមក្រសួងកសិកម្ម លទ្ធផលល្អនេះបានមកពីការខំប្រឹងរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ និងការទម្លាក់ថវិកា របស់រដ្ឋាភិបាលទាន់ពេល សម្រាប់អន្តរាគមន៍ ទប់ទល់នឹកការធ្លាក់ចុះតម្លៃស្រូវក្នុងរដូវប្រមូលផល។ ជាពិសេសការសម្រួលការនាំចេញស្រូវ-អង្ករ និងការបើកឱកាសប្រកួតប្រជែងលើទីផ្សារជីនិងថ្នាំកសិកម្មដែលមានគុណភាព៕   
ភ្នំពេញ៖ ក្រសួងកសិកម្ម បានប្រកាសថា ក្នុងឆ្នាំនេះ តម្លៃស្រូវនៅទីវាល បានឡើងថ្លៃខ្ពស់ រហូតដល់ជាង១០០០រៀលក្នុងមួយគីឡូក្រាម។ ជាមួយគ្នានេះ  ជី និងថ្នាំកសិកម្ម ក៏ចុះថ្លៃ ធ្វើឱ្យកសិករ កាន់តែចំណាយតិចលើថ្លៃជី និងថ្នាំ។
  ប្រសាសន៍ផលិតករភាពយន្តដ៏ល្បី លោក ប៉ាន់ រិទ្ធី ក្នុងផ្នែកមួយនៃបទសម្ភាសរបស់សារព័ត៌មានថ្មីៗ ដែលបានធ្វើឡើងក្នុងសប្ដាហ៍នេះ៖     លោក ប៉ាន់ រិទ្ធី បានថ្លែងដូច្នេះថា៖«អ្វីដែលគេចង់មកលេងយើង ភាគច្រើនទៅតាមរូបភាពសិន។ កុនមិនមែនត្រឹមមើលកុននោះទេ បើកុនយើងល្បី ដំណើរការ  មនុស្សឃើញច្រើន មនុស្សអាចចូលមក»។    ការដែលបរទេសចូលមកផលិតកុននៅកម្ពុជា គឺទាមទារស្ថេរភាព និងហេដ្ឋារចនាសម្ព័ន្ធសង្គមនានា ដូចជាផ្លូវ សណ្ឋាគារ ជាដើម។   ហើយកាលណាតារាបរទេសល្បីៗហ៊ានមកថតសម្ដែងនៅខ្មែរ គឺឆ្លុះបញ្ចាំងពីស្ថេរភាពរបស់កម្ពុជា។ ស្ថេរភាពនេះហើយជាទំនុកចិត្តរបស់អ្នកវិនិយោគ។ លោក ប៉ាន់ រិទ្ធី ឲ្យដឹងដូច្នេះថា៖«បើគេមកធ្វើកុន មានន័យថាស្រុកខ្មែរមានស្ថេរភាព ព្រោះការផលិតកុនចំណាយថ្លៃ ហើយបើយកតារាឯកមក ដូចជា Angelina Jolie កាលណាគាត់មកថតមួយ ខ្ញុំបានមើលកាសែតសេដ្ឋកិច្ចមួយគេចុះថា អូ!បើ Angelina Jolie ថតនៅស្រុកខ្មែរ យើងអាចទៅវិនិយោគបានហើយ»។   ក្រុមហ៊ុនអន្តរជាតិចូលមកផលិតភាពយន្តនៅខ្មែរ គឺអាចតាមរយៈពីររូបភាព គឺគេមកដាក់ទុននិងថតដោយខ្លួនឯង ឬតាមរយៈការចាប់ដៃសហការជាមួយផលិតករខ្មែរ។ លោក ប៉ាន់ រិទ្ធី ក៏បានអះអាងផងដែរថា ដើម្បីឲ្យឧស្សាហកម្មភាពយន្តរបស់កម្ពុជាអាចប្រកួតប្រជែងបាន កត្តាសំខាន់មួយគឺត្រូវសហការវិនិយោគជាមួយក្រុមហ៊ុនភាពយន្តបរទេស។ ហើយការចូលមកផលិតកុននៅកម្ពុជា បានផ្ដល់ប្រយោជន៍សេដ្ឋកិច្ច តាមរយៈការចាយវាយផ្សេងៗ រាប់ចាប់ការចាយវាយលើម្ហូបអាហារ ស្នាក់នៅ ធ្វើដំណើរ ជួលទីតាំងថត ជាដើម៕  
ភ្នំពេញ៖ ភាពយន្ត ក៏ដូចជារូបភាពក្នុងទម្រង់ផ្សេងៗទៀត មានឥទ្ធិពលណាស់ក្នុងការផ្សព្វផ្សាយបង្ហាញពីប្រទេសមួយ។ បើកម្ពុជាផលិតភាពយន្តឲ្យល្បី នោះនឹងមានឱកាសច្រើនក្នុងការស្រូបយកទេសចរអន្តរជាតិ។ ក្រៅពីទេសចរ វិស័យកុនក៏ជួយផ្ដល់ទំនុកចិត្តសម្រាប់អ្នកវិនិយោគចូលបោះទុនរកស៊ីនៅកម្ពុជាផងដែរ។ 
  ដើម្បីជ្រាបច្បាស់ សូមអញ្ជើញអានកិច្ចសម្ភាស រវាង កញ្ញា ខន ចំប៉ា នៃសារព័ត៌មានថ្មីៗ និងលោកស្រីសាស្ត្រាចារ្យ ទុង រដ្ឋាវី ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ខាងក្រោមនេះ៖   ខន ចំប៉ា៖ រយៈពេល២៥ឆ្នាំមកនេះ លោកស្រីបានធ្វើការងារនេះផ្ទាល់ជាមួយ UNFPA  តើលោកស្រី អាចជម្រាបបានទេថា មានកត្តាអ្វីខ្លះ ដែលជំរុញឲ្យលោកស្រី ក៏ដូចជារាជរដ្ឋាភិបាល បង្កើតឱ្យមានគោលនយោបាយគម្លាតកំណើតនៅនឹងកន្លែង?   លោកស្រី ទុង រដ្ឋាវី៖ គោលនយោបាយនេះ ត្រូវបានអនុម័តឲ្យប្រើប្រាស់នៅក្នុងឆ្នាំ១៩៩៥ ក្នុងគោលដៅធ្វើយ៉ាងណា កាត់បន្ថយអត្រាមរណភាពមាតា និងទារក ដែលបណ្តាលមកពីការមានកូនញឹក, មាតាមានសុខភាពខ្សោយ និងទារកទើបនឹងកើត ជាពិសេសជួយឲ្យសុខភាពប្រជាជនមានភាពប្រសើរឡើង។ គោលនយោបាយនេះ បង្កើតឡើងដោយយោងលើសភាពការមួយចំនួន។  យើងដឹងហើយថា នៅអំឡុងឆ្នាំ១៩៩០ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍តិចតួច ជាពិសេសក្រោយសង្គ្រាមរ៉ាំរ៉ៃ កម្ពុជា បានបាត់បង់ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ បុគ្គលិកសុខាភិបាល ក៏ដូចជាទីតាំងផ្តល់សេវាសុខភាពមានតិចតួច ហើយយើងក៏ទទួលបានព័ត៌មានមិនពេញលេញដែរ។ អ្វីដែលសំខាន់នោះ គឺជីវភាពប្រជាពលរដ្ឋក៏មានលំបាក។ អត្រាមរណភាពមាតា មានកម្រិតខ្ពស់។ បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ ដែលធ្វើការនៅកម្ពុជា នៅពេលនោះ គឺមានប្រមាណ ១,០២០ នាក់ លើកំណើតកូនរស់ ១០ ម៉ឺននាក់នៅឆ្នាំ១៩៩០។ នៅឆ្នាំ១៩៩៥ នៅក្រោយពេលដែលគោលនយោបាយរបស់យើងត្រូវបានអនុម័តនោះ ក៏អត្រាមរណភាពមាតានៅខ្ពស់ដែរ គឺប្រហែល៨៦០ នាក់ កំណើតកូនរស់ ១០ ម៉ឺននាក់។ មូលហេតុចម្បង គឺដោយសារស្ត្រីទាំងអស់នោះ មានបញ្ហាខ្វះអាហារូបត្ថម្ភ,ស្លេកស្លាំង,លើសឈាម,ឆ្លងរោគ ហើយជាពិសេស គឺស្ត្រីមានកូនញឹកពេក។ ស្ត្រី ចង់ពន្យារកំណើត ប៉ុន្តែពួកគាត់មិនដឹងធ្វើយ៉ាងម៉េច។ ម្យ៉ាងទៀតកម្មវិធីពន្យារកំណើតយើង ក៏មានតិចតួច។ តម្រូវការទាំងអស់នេះហើយ ដែលជំរុញឲ្យមានការបង្កើតគោលនយោបាយពន្យារកំណើតនេះឡើង។   ខន ចំប៉ា៖ បន្ទាប់ពីការប្តេជ្ញាចិត្ត ដែលបានធ្វើឡើងនៅក្នុងសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងការអភិវឌ្ឍន៍ក្នុងឆ្នាំ ១៩៩៤ នៅទីក្រុងគែរ តើអ្វីជាការផ្លាស់ប្តូរដែលគួរឲ្យកត់សម្គាល់ នៅក្នុងកម្មវិធីសុខភាពបន្តពូជ និងសិទ្ធិផ្លូវភេទនៅក្នុងប្រទេសកម្ពុជា? ហេតុអ្វី?   លោកស្រី ទុង រដ្ឋាវី៖ ក្រោយពីបានចូលរួមសន្និសីទអន្តរជាតិ នៅទីក្រុងគែរ ឆ្នាំ១៩៩៤នោះមក រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រសួងសុខាភិបាល បង្កើតគោលនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រជាតិជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ត្រី ជាពិសេសគឺលើសិទ្ធិបន្តពូជ និងសុខភាពផ្លូវភេទ ដែលស្របតាមស្មារតីនៃសន្និសីទទីក្រុងគែរ។ យើងឃើញថា កម្មវិធីជាតិពន្យារកំណើត ក៏បានអនុវត្តបានពេញលេញ និងពង្រីកជាបណ្តើរៗ ខណៈដែលពីដំបូងមានតែរាជធានីភ្នំពេញទេ និងខេត្តកណ្តាល រហូតពង្រីកបានទូទាំងប្រទេស នៅក្នុងឆ្នាំ២០០០។ ខ្ញុំសូមបញ្ជាក់ដែរថា ការពង្រីកនេះ គឺពីដំបូងត្រឹមតែកម្មវិធីជាតិពន្យារកំណើតទេ តែដល់ឆ្នាំ១៩៩៨ យើងបានពង្រីកទៅដល់កម្មវិធីជាតិសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ។ យើងធ្វើបានច្រើន គ្រប់សមាសធាតុទាំងអស់ ដើម្បីឆ្លើយតបទៅនឹងសិទ្ធិបន្តពូជ និងសិទ្ធិផ្លូវភេទនៅកម្ពុជា។ ហើយឥឡូវនេះ យើងឃើញថាអត្រានៃការប្រើប្រាស់មធ្យោបាយពន្យារទំនើបបានកើនឡើងពី ៧% ដល់ ៣៩%នៅក្នុងឆ្នាំ២០១៤។ បើបូកទាំងវិធីបុរាណផងនោះ យើងមានដល់ជាង៥០%។    ខន ចំប៉ា៖ តើការរួមចំណែកពីដៃគូអភិវឌ្ឍន៍ ជាពិសេសអង្គការ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA) នាំមកនូវការផ្លាស់ប្តូរផ្នែកសុខភាពបន្តពូជ និងសិទ្ធិផ្លូវភេទដោយរបៀបណា?   លោកស្រី ទុង រដ្ឋាវី៖ បើនិយាយពីការរួមចំណែក យើងឃើញថា បើគ្មានដៃគូ រាជរដ្ឋាភិបាល ក៏ពិបាកនឹងសម្រេចសមិទ្ធផលជាច្រើនបែបនេះដែរ។ រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តហើយ មានគោលជំហរច្បាស់លាស់ហើយ ក្នុងការធ្វើយ៉ាងណានាំប្រទេសកម្ពុជាឲ្យមានការរីកចម្រើន និងអភិវឌ្ឍន៍ល្អ។ ប៉ុន្តែនៅពេលដែលមានកង្វះខាតទាំងបច្ចេកទេស ទាំងថវិកា យើងត្រូវការរកដៃគូឲ្យមកជួយ ដើម្បីធ្វើយ៉ាងឲ្យឆន្ទៈរបស់យើង អាចសម្រេចបាន។ នៅពេលនោះខ្ញុំឃើញថា អង្គការ UNFPA បានឆ្លើយតបទាន់ពេលវេលា នូវអ្វីដែលរាជរដ្ឋាភិបាលចង់បាន។ ខ្ញុំស្គាល់អង្គការ UNFPA រយៈពេល២៥ឆ្នាំហើយ ហើយយើងធ្វើការជាដៃគូ មានភាពជិតស្និទ្ធណាស់។ UNFPA តែងតែជួយទាំងបង្កើតគោលនយោបាយជាតិ បង្កើនសមត្ថភាពបុគ្គលិក ដើម្បីឲ្យពួកគាត់អាចដឹកនាំកម្មវិធី,បណ្តុះបណ្តាល ក៏ដូចជាការផ្តល់សេវាជូនស្ត្រីផ្ទាល់។ អ៊ីចឹងហើយ បានជាយើងទទួលបានលទ្ធផលជាច្រើន។  ការពិនិត្យផ្ទៃពោះមានការកើនឡើង ពោលឥឡូវនេះ ស្ត្រីដែលមានផ្ទៃពោះទាំងអស់ សុទ្ធតែបានទៅពិនិត្យផ្ទៃពោះ ខុសពីកាលពីមុនដែលមានមិនដល់៥០%ផង។ ការសម្រាលកូននៅមូលដ្ឋានសុខាភិបាល ក៏កើនឡើង។ កាលពីឆ្នាំ២០០០ យើងមានតែ ១០%ទេ ដែលសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព។ ក្រៅពីនេះ គឺគាត់សម្រាលកូននៅផ្ទះ ឬនៅកន្លែងដែលមិនសមរម្យ ប៉ុន្តែឥឡូវនេះ ស្ទើរតែទាំងអស់។ ការពន្យារកំណើតរក៏កើនឡើង, ការបង្កើនចំណេះដឹងក្នុងការថែទាំមាតា និងទារកក្រោយសម្រាលក៏មានភាពល្អប្រសើរ ហើយនេះជាចំណែកមួយរបស់ដៃគូយើង។ ឥឡូវនេះ អត្រាមរណភាពមាតាបានថយចុះយ៉ាងច្រើន គឺពីប្រមាណ ១,០២០នាក់ លើកំណើតកូនរស់ ១០ម៉ឺននាក់ នៅឆ្នាំ១៩៩០ មកត្រឹម ១៧០នាក់ លើកំណើតកូនរស់ ១០ ម៉ឺននាក់ នៅឆ្នាំ២០១៤។    ខន ចំប៉ា៖ តើសកម្មភាពអ្វីដែលរដ្ឋាភិបាលគ្រោងបង្កើតឡើង ដើម្បីកាត់បន្ថយឧបសគ្គដែលកំពុងកើតឡើង ក្នុងគោលដៅពន្លឿនការអនុវត្តកម្មវិធីសកម្មភាពរបស់ ICPD ដែលមានសារៈសំខាន់ ក្នុងការសម្រេចបាន គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព របស់អង្គការសហប្រជាជាតិ (SDGs) នៅឆ្នាំ២០៣០?   លោកស្រី ទុង រដ្ឋាវី៖ ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១០ ក្នុងសកលលោក ដែលសម្រេចបានវគោលដៅសហសវត្សឆ្នាំ២០១៥ មុនកាលកំណត ហើយជោគជ័យនេះ ក៏មានការរួមចំណែកពីអង្គការ  UNFPA ដែរ។ ប៉ុន្តែការបោះជំហ៊ានទៅមុខទៀត ដើម្បីសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងឆ្នាំ២០៣០ គឺជាការងារមួយមិនងាយស្រួលប៉ុន្មានទេ បើទោះជាយើង មានពិសោធន៍ជោគជ័យពីមុនក៏ដោយ។ ឧបសគ្គ គឺមានគ្រប់ពេល។ យើងបានផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកយើង ប៉ុន្តែពួកគាត់មិនមែននៅជាមួយយើងរហូតដែរ។ អ្នកដែលមានវ័យចំណាស់ ក៏គាត់ចូលនិវត្តន៍ ហើយក្មេងៗដែលទើបចូលបំពេញការងារក៏មានច្រើន។ អ៊ីចឹងការបណ្តុះបណ្តាលនៅមានជាបន្តទៀត ដើម្បីធ្វើយ៉ាងណាឲ្យការផ្តល់សេវារបស់យើង កាន់តែមានគុណភាព និងប្រសិទ្ធភាព។ ការណ៍ដែលចំនួនប្រជាពលរដ្ឋកើនឡើងច្រើន ក៏មានតម្រូវការហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាទីតាំង, ឧបករណ៍បច្ចេកទេស ក៏កើនឡើង ដែលឲ្យយើងជម្នះឲ្យបានទៅតាមតម្រូវការ។ ថ្វីដ្បិតតែឧបសគ្គទាំងនោះ មើលទៅមិនធំដុំ ប៉ុន្តែបើយើងគ្មានធនធាន ក៏មិនអាចដែរ។ អ៊ីចឹងពីនេះទៅមុខ កម្ពុជាមានហើយគោលដៅដែលត្រូវទៅ, យើងមានយុទ្ធសាស្ត្រ, ក៏ដូចជាផែនការជាតិជាច្រើនទៀត អ្វីដែលយើងត្រូវធ្វើបន្ត គឺធ្វើយ៉ាងម៉េច ជំរុញសកម្មភាពរបស់យើងឲ្យត្រឹមត្រូវ ហើយទៅដល់គោលដៅទាន់ពេលវេលា។ អ៊ីចឹងយើងមានតែខិតខំអនុវត្តសកម្មភាពរបស់យើង ទៅតាមគោលដៅ តាមការណែនាំ និងយុទ្ធសាស្ត្ររបស់យើងឲ្យពេញលេញ ដើម្បីសម្រេចផែនការ និងគោលដៅដែលយើងបានកំណត់ទុក។ យើងក៏ត្រូវធានាថា អ្នកអនុវត្តន៍ការងារទទួលបានការលើកទឹកចិត្តដែរ ព្រោះបើគ្មានការលើកទឹកចិត្ត អ្នកអនុវត្តក៏ពិបាកដែរ។ អ៊ីចឹងយើងត្រូវលើកទឹកចិត្ត និងចូលរួមជាមួយគ្នាបន្ថែមទៀត ដើម្បីឲ្យការងាររបស់យើងសម្រេចបានតាមគោលដៅដែលយើងចង់បាន គឺនៅក្នុងឆ្នាំ២០៣០ យើងគ្រោងកាត់បន្ថយអត្រាមរណភាពមាតា ឲ្យនៅត្រឹម៧០នាក់ លើកំណើតកូនរស់ ១០ម៉ឺននាក់។ ពី១៧០នាក់ នៅឆ្នាំ២០១៤ មកនៅត្រឹម ៧០នាក់នេះ គឺជាផ្លូវដ៏វែងឆ្ងាយ ដែលយើងត្រូវដើរ៕ រូបពីហ្វេសប៊ុក UNFPA Cambodia
ភ្នំពេញ៖ អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA) នឹងរៀបចំកម្មវិធីចំនួន៤ ទាក់ទងនឹងគោលនយោបាយនៃសុខភាពបន្តពូជ និងសមភាពយេនឌ័រ នៅថ្ងៃទី១១ កក្កដានេះ។ ក្នុងចំណោមព្រឹត្តិការណ៍ទាំង៤នេះ ក៏មានខួប២៥ឆ្នាំ នៃបេសកកម្មរបស់UNFPA នៅកម្ពុជា។ លោកស្រី ទុង រដ្ឋាវី ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានគូសបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា រយៈពេល២៥ឆ្នាំមកនេះរាជរដ្ឋាភិបាលកម្ពុជា និង UNFPA បានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធានាសិទ្ធិនៃសុខភាពបន្តពូជ និងសមភាពយេនឌ័រ។  បើតាមប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក កម្ពុជាសម្រេចបានជោគជ័យយ៉ាងច្រើននៅក្នុងភាពជាដៃគូនេះ រួមមានការកើនឡើងនៃការពន្យារកំណើត,ការសម្រាលកូននៅតាមមជ្ឈមណ្ឌលសុខាភិបាល, ចំណេះដឹងប្រជាពលរដ្ឋ ជាពិសេស ការកាត់បន្ថយអត្រាមរណៈភាពមាតា។   នៅឆ្នាំ១៩៩០ អត្រាមរណភាពមាតា មានប្រមាណ ១,០២០ នាក់ លើកំណើតកូនរស់ ១០ ម៉ឺននាក់ បានថយចុះមកនៅត្រឹម ១៧០ នាក់នៅឆ្នាំ២០១៤។ ហើយនៅឆ្នាំ ២០៣០ កម្ពុជាគ្រោងកាត់បន្ថយឲ្យបានអត្រាមរណភាពមាតា មកនៅត្រឹម៧០នាក់ លើកំណើតកូនរស់ ១០ម៉ឺននាក់។  សម្រាប់អ្នកស្រី ទុង រដ្ឋាវី  ការសម្រេចគោលដៅនេះ មិនមែនជារឿងងាយស្រួលប៉ុន្មានឡើយ ដែលទាមទារឲ្យរាជរដ្ឋាភិបាល អនុវត្តផែនការ សកម្មភាពជាតិ ក៏ដូចជាយុទ្ធសាស្ត្រទាំងឡាយដោយប្រយ័ត្នប្រយែង និងការចូលរួមពីអ្នកពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា។
  របាយការណ៍បញ្ជាក់ថា៖ «ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ លំហូរទឹកទន្លេមេគង្គធ្លាក់ចុះដល់កម្រិតមួយ មិនដែលឃើញពីមុនមក ក្នុងរយៈពេលជាង៦០ឆ្នាំមកនេះ»។   គណៈកម្មការទន្លេមេគង្គបានជំរុញឲ្យប្រទេសទាំង៦នៅតាមដងទន្លេមេគង្គ ដែលរួមមានចិន និងមីយ៉ាន់ម៉ាផងដែរ ដោះស្រាយជាបន្ទាន់នូវលំហូរទឹកទាបក្នុងតំបន់ បម្រែបម្រួលទឹក និងភាពរាំងស្ងួត។   ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោក អាន ពេជ្រហត្ថដា (An Pich Hatda) នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ថ្លែងថាការសហការគ្នាដែលសកម្ម «មានសារៈសំខាន់ មិនមែនតែពីប្រទេសចិនដែលនៅផ្នែកខាងលើបង្អស់នៃទន្លេមេគង្គទេ តែពីប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ ដើម្បីដោះស្រាយបញ្ហានេះរួមគ្នា»។   លោកបន្ថែមថាកម្រិតទឹកទាបនេះប៉ះពាល់ខ្លាំងដល់ជលផល និងកសិកម្ម ដែលវាជាសម្ពាធមួយទៅលើប្រជាជនដែលរស់នៅផ្នែកខាងក្រោម និងប៉ះពាល់ប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេដែលត្រូវការយកចិត្តទុកដាក់។   លោក Brian Eyler នាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលStimson (Stimson Center) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ប្រាប់វីអូអេតាមសារអ៊ីមែលនៅថ្ងៃសុក្រថារបាយការណ៍របស់គណៈកម្មការទន្លេមេគង្គបានបរិយាយត្រឹមត្រូវនូវអ្វីដែលកំពុងកើតឡើងក្នុងអាងទន្លេមេគង្គ។ លោកបន្ថែមថាការស្ថាបនាទំនប់វារីអគ្គិសនីមិនមែនជាកត្តាចម្បងតែឯងនៃភាពរាំងស្ងួតពេញអាងទន្លេមេគង្គទេ។ លោកបញ្ជាក់ថានេះបណ្តាលមកពីកង្វះទឹកភ្លៀងផងដែរ។   លោកថ្លែងថា៖ «យើងរកឃើញថាបើមិនមានបញ្ហាលក្ខខណ្ឌភ្លៀងធ្លាក់ប៉ុន្តែទំនប់វារីអគ្គិសនីនៅប្រតិបត្តិការពេញមួយឆ្នាំដដែល។ នេះមានន័យថាប្រតិបត្តិការទាំងនោះធ្វើឲ្យប៉ះពាល់ទន្លេមេគង្គកាន់តែច្រើនក្នុងឆ្នាំដែលមានភាពរាំងស្ងួតលំហូរទឹកទាប»។   យោងតាមការសិក្សាមួយរបស់ក្រុមហ៊ុនអាមេរិកាំងឈ្មោះថា Eyes on Earth ចេញផ្សាយកាលពីខែមេសាឆ្នាំ២០២០ប្រទេសចិនបានខ្ទប់ទឹកទន្លេមេគង្គក្នុងបរិមាណយ៉ាងច្រើនកាលពីឆ្នាំ២០១៩ជាមួយទំនប់វារីអគ្គិសនីចំនួន១១កន្លែងក្នុងប្រទេសខ្លួន។ ប៉ុន្តែរដ្ឋាភិបាលចិនបានបដិសេធការចោទប្រកាន់នេះដោយលើកឡើងពីភាពរាំងស្ងួតដោយសារអាកាសធាតុ។   លោក គង់ គីម ជាប្រជានេសាទម្នាក់ ក្នុងភូមិតំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ថ្លែងថាកម្រិតទឹកក្នុងឆ្នាំ២០២០ និង២០២១ ប្រហាក់ប្រហែលគ្នា គឺទឹកទាប ដែលវាប៉ះពាល់ដល់ត្រី និងធ្វើឲ្យដីមិនសូវមានជីវជាតិ ដោយសារទឹកមិនលិចតំបន់ដែលប្រជាពលរដ្ឋធ្លាប់ធ្វើចម្ការ។ លោកប្រាប់វីអូអេថា៖ «ទឹកតូច វាអត់មានដីល្បាប់អី ហូរទៅតាមកន្លែងដីចម្ការដែលទឹកលិច...ដល់ទឹកតូច វាអត់មានលិចកោះដែលធ្វើបន្លែ ធ្វើអី វាអត់សូវមានបានផល»។ ជាធម្មតាទឹកនៅទន្លេមេគង្គ និងទឹកស្ទឹងនានា ហូរចូលបឹងទន្លេសាបនៅរដូវវស្សានាំឲ្យបឹងនេះមានផ្ទៃធំបង្កើតជាតំបន់ព្រៃលិចទឹកដែលផ្តល់ជម្រកដល់ត្រីយ៉ាងច្រើនពង និងបន្តពូជ។ ទឹកហូរចូលបឹងនេះធ្វើឲ្យបឹងរីកធំ៦ដងគឺមានទំហំ១ម៉ឺនគីឡូម៉ែត្រក្រឡាមុនទឹកបឹងទន្លេសាបហូរចូលទន្លេមេគង្គវិញ។ អ្នកស្រី កែវ សុវណ្ណារ៉េត មេឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលជាតំបន់បឹងទន្លេសាប ថ្លែងថាទឹកពីរបីឆ្នាំនេះ ប្រហាក់ប្រហែលគ្នា គឺមិនឡើងធំឡើយ ដែលវាប៉ះពាល់ដល់ការនេសាទរបស់ប្រជាពលរដ្ឋ។ អ្នកស្រីប្រាប់វីអូអេថា៖ «ទឹកអត់ដល់ព្រៃ លិចទឹក ម៉េចមានត្រីពង។ ប៉ះពាល់ដែលហ្នឹង ទឹកតូច អត់មានត្រី មានអី គ្នាចង់វេទនាអ្នកទន្លេ។ រកអីអត់បាន អត់លុយអត់កាក់ដែរហ្នឹង»។ គួរបញ្ជាក់ថាកាលពីឆ្នាំ២០២០ គណៈកម្មការទន្លេមេគង្គ (MRC) បានលើកឡើងថាទឹកទន្លេសាបរបស់កម្ពុជា ជួបប្រទះភាពរាំងស្ងួតមិនធ្លាប់មានពីមុនមកក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។ គណៈកម្មការបញ្ជាក់ថា៖«លំហូរទាបបែបនេះបានធ្វើឲ្យបឹងទន្លេសាបរបស់ប្រទេសកម្ពុជាជួបប្រទះស្ថានភាពរាក់ ខ្លាំងដែលបង្កឲ្យបរិមាណលំហូរត្រឡប់ចូលបឹងធ្លាក់ ដល់កម្រិតទាប បំផុតនៅក្នុងកំណត់ត្រាគិតចាប់ពីឆ្នាំ១៩៩៧មក»៕   អត្ថបទដោយ៖ ស៊ុន ណារិន  
ភ្នំពេញ -គណៈកម្មការទន្លេមេគង្គដែលមានប្រទេសជាសមាជិកចំនួន៤ រួមមានថៃ ឡាវ កម្ពុជានិងវៀតណាម បានជំរុញជាថ្មីឲ្យប្រទេសនៅតាមដងទន្លេមេគង្គ «ចាត់វិធានការរឹងមាំ» ខណៈលំហូរទឹកទន្លេទាបក្នុងរយៈពេល៣ឆ្នាំជាប់គ្នា ដែលនាំឲ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់លើជីវភាពរបស់ប្រជានេសាទ។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការទន្លេមេគង្គ (Mekong River Commission ឬ MRC) ដែលចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ស្តីពីលំហូរទឹកទន្លេមេគង្គទាប និងលក្ខខណ្ឌភាពរាំងស្ងួតពីឆ្នាំ២០១៩ដល់ឆ្នាំ២០២១។
   លោកស្រី តឹករ៉េត កំរង បញ្ជាក់ដូច្នេះ៖«ព័រណ៍អឺរ៉ុបនៅកម្ពុជា គឺរៀបចំ២ម្តង សំខាន់ គឺដើម្បីបង្ហាញផលិតផលពីសហគមន៍អឺរ៉ុបដែលសុទ្ធសឹងតែមានគុណភាព។ សំខាន់ជាងនេះ គឺដើម្បីពង្រឹងទំនាក់ទំនង ពិសេសកិច្ចសហការ និងការភ្ជាប់ទំនាក់ទំនងផ្នែកពាណិជ្ជកម្មរវាងកម្ពុជា និងសហគមន៍អឺរ៉ុបផងដែរ ព្រោះក្នុងឱកាសនេះ គាត់អាចបង្ហាញផលិតផលគាត់ហើយ គាត់អាចស្វែងរកដៃគូពាណិជ្ជកម្មរបស់គាត់ទៀត»។       បើតាម រដ្ឋលេខធិការក្រសួងពាណិជ្ជកម្មដដែល ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងសហគមន៍អឺរ៉ុបនៅ ក្នុងឆ្នាំ២០១៧មានប្រមាណ៥ពាន់លានដុល្លា ក្នុងកម្ពុជា នាំចេញទៅកាន់សហគមន៍អឺរ៉ុប ជាង៤ពាន់លានដុល្លារ ហើយនាំចូលពីសហគមន៍អឺរ៉ុប ជិត១ពាន់លានដុល្លារ។   សូបញ្ជាក់ថា ពិព័រណ៍អឺរ៉ុប លើកដំបូងគេនៅកម្ពុជា មានរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៩ មិថុនា ដល់ថ្ងៃទី១ កក្កដា នៅទីក្រុងកោះពេជ្រ។ ពិព័រណ៍នេះ រៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) និងមានក្រុមហ៊ុនម៉ាកល្បីៗចំនួន៥១មកពីប្រទេសអឺរ៉ុប បានចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួន។ ក្រុមហ៊ុនទាំងនោះ មានដូចជាក្រុមហ៊ុនផលិតយានយន្ត គ្រឿងសង្ហារឹម ទំនិញប្រើប្រាស់ គ្រឿងម៉ាស៊ីន បរិក្ខារពេទ្យ ឱសថ សេវាកម្មហិរញ្ញវត្ថុ ចំណីអាហារ ភេសជ្ជៈ និងផលិតជាច្រើនផ្សេងទៀត៕
ភ្នំពេញ៖  លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់អ្នកកាសែត នាពិធីបើកពិព័រណ៍អឺរ៉ុបនៅព្រឹកថ្ងៃទី២៩ ខែមិថុនាថា ពិព័រណ៍នេះពិតជាសំខាន់ខ្លាំងណាស់ ព្រោះគឺជាឱកាស សម្រាប់វិនិយោគិនទាំងកម្ពុជា និងអឺរ៉ុប អាចស្វែងរកដៃគូពាណិជ្ជនៅកម្ពុជាបន្ថែមទៀត។ ជាងនេះទៅទៀត ពិព័រណ៍រយៈពេល៣ថ្ងៃនេះ នឹងធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហគមន៍អឺរ៉ុបកាន់តែរឹងមាំ។
ដើម្បីឲ្យទិវានេះប្រព្រឹត្តិទៅដោយភាពទូលំទូលាយ ទៅដល់កូនចៅជំនាន់ក្រោយ និងប្រជាជនគ្រប់វ័យ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យទិវានេះ ក្រសួងអប់រំ យុវជន និងកីឡា ប្រាប់ឲ្យពលរដ្ឋទាំងអស់គោរពស្រឡាញ់មនុស្សចាស់ ឲ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតាចាស់ព្រឹទ្ធាចារ្យ និងយល់ដឹងពីការប្រែប្រួលរបស់មនុស្សចាស់។ ជាពិសេស បង្កើតឲ្យមានកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីចុះសួរសុខទុក្ខមនុស្សចាស់ និងជួយបំពេញការងារជាឧត្តមប្រយោជន៍ជូនមនុស្សចាស់ជរា ជនពិការ ជនក្រីក្រគ្មានទីពឹង ដែលនៅជិតមូលដ្ឋានរបស់ខ្លួន៕
ភ្នំពេញ៖ ឆ្នាំនេះជាឆ្នាំទី២១ហើយ ដែលកម្ពុជា និងបណ្តាប្រទេសលើពិភពលោក ប្រារព្ធទិវាមនុស្សចាស់ នៅថ្ងៃទី១ តុលា។ កម្ពុជា ចាត់ទុកទិវាមaនុស្សចាស់ គឺជាទិវាបុណ្យរំលឹកដល់មនុស្សចាស់ បុព្វការីជន ជីដូនជីតា ឱពុកម្តាយ ពូមីង ដែលបានកសាង និងបន្សល់ទុកកេរមរតកដល់កូនចៅជំនាន់ក្រោយ។
    នៅរៀងរាល់វគ្គសិក្សានីមួយៗ សាលាអេស៊ីអ៊ី តែងតែរៀបចំកម្មវិធី ACE Open Day  ដើម្បីផ្ដល់ឱកាសដល់សិស្ស និស្សិត អាណាព្យាបាល និងសាធារណជនទាំងឡាយ បានស្វែងយល់ឲ្យកាន់តែច្បាស់ ពីជម្រើសសិក្សាភាសាអង់គ្លេស គ្រប់កម្រិត និងអត្ថប្រយោជន៍ផ្សេងៗ ដែលសាលាអេស៊ីអ៊ីផ្តល់ជូន មុនសម្រេចចិត្តចុះឈ្មោះចូលសិក្សា។ អ្នកចូលរួម ក៏មានឱកាសសាកល្បងនូវគ្រឿងបរិក្ខារ និងបច្ចេកវិទ្យាទំនើប ដែលមាននៅគ្រប់សាខារបស់សាលាអេស៊ីអ៊ី ដើម្បីជំនួយដល់ការសិក្សារបស់សិស្ស។    ដោយទ្បែក កម្មវិធី ACE Open Day សម្រាប់វគ្គសិក្សាថ្មីនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃពេញ គឺថ្ងៃអង្គារ ទី០៤ ខែមករា រហូតដល់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៥រសៀល នៅគ្រប់ទីតាំងទាំង៦ របស់សាលាអេស៊ីអ៊ី (ទីតាំងសម្ដេចប៉ាន ទីតាំងសន្ធរម៉ុក ទីតាំងទួលទំពូង ទីតាំងទួលគោក ទីតាំងចាក់អង្រែ និងទីតាំងសៀមរាប។ កម្មវិធី ACE Open Day ទទួលស្វាគមន៍សាធារណជនដោយឥតគិតថ្លៃ។ លើសពីនេះ សាលាអេស៊ីអ៊ីនឹងនៅតែបន្តអនុវត្តវិធានការ ៣កុំ និង៣ការពារ ឲ្យបានមុឺងម៉ាត់ជាទីបំផុត។ ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ៖ openday.acecambodia.org ។  សម្រាប់ព័ត៌មានបន្ថែម៖ ០២៣ ២២២ ៣២៥ ឬ ទំព័រហ្វេសប៊ុក Australian Centre for Education (ACE)៕   (អត្ថបទពាណិជ្ជកម្ម)  
មជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្ដុះបណ្ដាល (សាលាអេស៊ីអ៊ី) ជាស្ថាប័នឈានមុខគេក្នុងការបណ្ដុះបណ្ដាល ភាសាអង់គ្លេស អស់រយៈពេលជាង ២៩ឆ្នាំ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ សាលាអេស៊ីអ៊ី ផ្តល់នូវជម្រើសសិក្សាសម្បូរ បែបសមស្របទៅតាមតម្រូវការ និងមានបន្ទប់សិក្សាបំពាក់ដោយសម្ភារៈបរិក្ខារទំនើបៗ។ ជារៀងរាល់វគ្គសិក្សា សិស្សប្រមាណ ២៥០០០នាក់ ចុះឈ្មោះចូលរៀននៅសាខាទាំង៦ របស់សាលាអេស៊ីអ៊ី។ សាលាអេស៊ីអ៊ី ផ្ដល់ជូននូវការបណ្ដុះបណ្ដាលភាសាអង់គ្លេសគ្រប់កម្រិត រួមមានភាសាអង់គ្លេសសម្រាប់កុមារ ចាប់ពីអាយុ ៨ឆ្នាំ ដល់១៥ឆ្នាំ ភាសាអង់គ្លេសទូទៅ ភាសាអង់គ្លេសសម្រាប់ការសិក្សានៅបរទេស ភាសាអង់គ្លេសសម្រាប់និស្សិត និងអ្នកអាជីព និងវគ្គត្រៀមប្រលងតេស្តអន្ដរជាតិ IELTS សម្រាប់ទៅសិក្សានៅបរទេស។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ដ្រា បាននិយាយថា បញ្ហាបំពុលដោយប្លាស្ទិក គឺជារបៀបវារៈដ៏សំខាន់ក្នុងកិច្ចប្រជុំថ្ងៃដំបូងរបស់រដ្ឋមន្ត្រីអាស៊ាន។ ថ្លែងក្រោយកិច្ចប្រជុំបិទបញ្ចប់ទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ភក្ដ្រា បន្តថា ការបំពុលបរិស្ថានដោយប្លាស្ទិក និងការបំពុលសំណល់ប្លាស្ទិកនៅក្នុងសមុទ្រ ត្រូវបានជជែកយ៉ាងផុសផុលក្នុងចំណោមប្រទេសអាស៊ាន ក្នុងនោះប្រទេសម៉ាឡេស៊ីស្នើឱ្យអាស៊ានគិតគូរ សហការគ្នា ដើម្បីទប់ស្កាត់ កុំឱ្យមានការនាំចូលសំណល់ប្លាស្ទិកពីប្រទេសក្រៅចូលមកប្រទេសរបស់ខ្លួន។ លោក ភក្រា្ដ ថា បញ្ហានេះធ្លាប់កើតឡើងក្នុងចំណោមប្រទេសអាស៊ានមួយចំនួន ដូចជាម៉ាឡេស៊ី ភីលីពីន ហើយកម្ពុជាក៏បានជួបករណីដូចគ្នានេះកាលពីពេលថ្មីៗនេះផងដែរ ដោយបានផាកពិន័យនិងបង្ខំឱ្យក្រុមហ៊ុននាំចូល នាំចេញទៅប្រទេសដើមវិញ។ បន្ថែមពីនេះ តាមអ្នកនាំពាក្យ អាស៊ានក៏បានជំរុញឱ្យប្រទេសជាសមាជិកត្រូវមានការអប់រំប្រជាជនរបស់ខ្លួនឱ្យមានឥរិយាបថក្នុងការប្រើប្រាស់ប្លាស្ទិក និងគិតគូរខ្ពស់ពីបញ្ហានេះ។ ជាមួយគ្នានោះ ប្រទេសឥណ្ឌូនេស៊ីបានលើកពីយន្តការនៃការហាមឃាត់មិនឱ្យប្រើប្រាស់សំណល់ប្លាស្ទិកតែម្ដង ឬ Single use plastic ដូចជាបំពង់បឺត ដែលជាការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ លោក ភក្ដ្រា បញ្ជាក់ថាកម្ពុជាក៏កំពុងរៀបចំអនុក្រឹត្យពីបញ្ហានេះដែរ និងបានលើកទឹកចិត្តឱ្យពលរដ្ឋប្រើប្រាស់វត្ថុធាតុដើមមួយចំនួនជំនួស ដូចជាបំពង់បឺតធ្វើពីក្រដាស និងធ្វើពីឫស្សីជាដើម។ល៕
សៀមរាប៖ រដ្ឋមន្ត្រីបរិស្ថានអាស៊ានឯកភាពគ្នាក្នុងការប្រយុទ្ធប្រឆាំងការប្រើប្រាស់សំណល់ប្លាស្ទិក។ ការឯកភាពគ្នានេះ ធ្វើឡើងក្រោយពីរដ្ឋមន្ត្រីបរិស្ថានអាស៊ាន បានប្រជុំផ្តោតសំខាន់លើបញ្ហាការបំពុលដោយសំណល់ប្លាស្ទិក និងកិច្ចសហប្រតិបត្តិការជំរុញឱ្យកាន់តែខ្លាំងក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ក្នុងកិច្ចប្រជុំលើកទី១៥ នាថ្ងៃទី៨ តុលា ។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានលើកឡើងថា ព្រឹត្តិការណ៍រត់កម្សាន្តពេលរាត្រីនេះ ជាព្រឹត្តិការណ៍ថ្មីមួយ ប្លែក និងជាជម្រើសថ្មីមួយសម្រាប់ ភ្ញៀវទេសចរ។ លោកបន្ថែមថា ការជ្រើសរើសតំបន់ផាប់ស្ទ្រីត ជាចំណុចរត់នេះ ដោយសារ តំបន់នេះ សម្បូរភ្ញៀវទេសចរច្រើន និងជាគោលដៅល្អសម្រាប់ប្រភេទកីឡាថ្មីនេះ។ លោក វ៉ាត់ ចំរើន បានបង្ហាញពីភាពជោគជ័យចំពោះការរត់កម្សាន្តពេលរាត្រីជាលើកដំបូងនេះ ដោយក្នុងនោះមានអ្នកចូលរួមប្រមាណ ៥០០នាក់ ក្នុងនោះទេសចរបរទេសជិត១០០នាក់។ ក្នុងនោះ តាមលោក វ៉ាត់ ចំរើន ព្រឹត្តិការណ៍នេះក៏មានការគាំទ្រពេញទំហឹងពីរដ្ឋបាលខេត្តសៀមរាបផងដែរ ហើយព្រឹត្តិការណ៍នេះគ្រោងនឹងរៀបចំចន្លោះ ៣ ទៅ៤ខែម្តង ដោយមើលតាមបរិមាណទេសចរ ឬខែសម្បូរភ្ញៀវ។ ទិវារត់កម្សាន្តពេលរាត្រី ជាព្រឹត្តិការណ៍ដើម្បីកម្សាន្តសប្បាយ ដោយមិនមែនជាការរត់ប្រណាំងឡើយ។ ការរត់លើចម្ងាយផ្លូវ៥គីឡូម៉ែត្រ ដោយចាប់ផ្តើមពីចំណុចផ្លូវផាប់ស្ទ្រីត រត់ជុំវិញស្ទឹងសៀមរាប។ អ្នកចូលរត់ត្រូវកាន់ភ្លើងជ័រមានពណ៌ចម្រុះក្នុងដៃ និងពាក់កងភ្លើងនៅក ឬនៅកដៃជាដើម។ NOCC សហការជាមួយក្រសួងទេសចរណ៍ បង្កើតសមិទ្ធផលកីឡាទេសចរណ៍ថ្មីមួយ ឈ្មោះថា«ទិវារត់កម្សាន្តពេលរាត្រី នៅតំបន់ផាប់ស្ទ្រីត ខេត្តសៀមរាប»។ សំបុត្រចូលរួម មានតម្លៃ៨ដុល្លារសម្រាប់អត្តពលិកកម្ពុជា និងតម្លៃ២៥ដុល្លារសម្រាប់អត្តពលិកបរទេស។ ថវិកានៃព្រឹត្តិការណ៍នេះ នឹងយកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងអង្គការមនុស្សធម៌ដៃគូ មួយចំនួនទៀត៕
សៀមរាប៖ ទិវារត់កម្សាន្តពេលរាត្រី ដែលរៀបចំដំបូងនៅតំបន់ផាប់ស្ទ្រីត ខេត្តសៀមរាប បានទាក់ទាញអ្នកចូលរួមប្រមាណ ៥០០នាក់ នៅរាត្រីថ្ងៃទី៥ វិច្ឆិកា។ នេះជាប្រភេទកីឡាមួយថ្មី ធ្វើឡើងដើម្បីជាជម្រើសសម្រាប់ទេសចរចម្រុះ ដែលនិយមកម្សាន្តបែបកីឡាមួយនេះ។
  ទិដ្ឋភាពថ្ងៃរះ នៅលើប្រាសាទព្រះវិហារ ជាទស្សនីយភាពដ៏អស្ចារ្យដែលភ្ញៀវទេសចរមួយចំនួន មិនសូវបានឃើញ។ នៅចន្លោះម៉ោង ៥៖៣០នាទីព្រឹក ដល់ម៉ោង៦៖៣០នាទី ព្រះអាទិត្យចាប់ផ្ដើមរះបញ្ចេញពន្លឺពណ៌មាស និងមានពពកសក្បុសរសាយលើផ្ទៃមេឃ ប្រៀបដូចឋានសួគ៌ ដែលធ្វើឲ្យភ្ញៀវទេសចរគយគន់យ៉ាងសប្បាយរីករាយ។ លោក អឿ សុភាព មគ្គុទេ្ទសក៍នៅប្រាសាទព្រះវិហារ បញ្ជាក់៖ «ដើម្បីអាចទស្សនាទិដ្ឋភាពថ្ងៃរះ អមនឹងពពកលើប្រាសាទព្រះវិហារ ភ្ញៀវទេសចរ ត្រូវទាក់ទងទៅអាជ្ញាធរជាតិព្រះវិហារជាមុនសិន ព្រោះជាទូទៅភ្ញៀវទេសចរមិនអាចឡើងមកប្រាសាទព្រះវិហារមុនម៉ោង៧៖៣០នាទីព្រឹកនោះទេ»។    ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយលោក អឿ សុភាព មគ្គុទ្ទេសក៍នៅប្រាសាទព្រះវិហារដូចតទៅ៖      ប្រាសាទព្រះវិហារ ត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថៃ្ងទី ៧ ខែកក្កដា ឆ្នាំ ២០០៨ ដោយអង្ការ UNESCO។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦-១៨ ខែសីហា កន្លងទៅក្រុមកម្សាន្ត  Cambodia Amazing Trip Planner បានរៀបចំជំរំតង់ «សួគ៌ាបព៌ត» នាជួរភ្នំដងរែកនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលមានអ្នកចូលរួមជិត៥០នាក់។ ដំណើរកម្សាន្តនេះ ធ្វើឡើងក្នុងគោលបំណង លើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក ចូលរួមប្រើប្រាស់សេវាកម្មក្នុងស្រុក ជាពិសេសឱ្យភ្ញៀវទេសចរ ស្គាល់ពីសក្ដានុពលទេសចរណ៍ដ៏អស្ចារ្យក្នុងស្រុក។ Cambodia Amazing Trip Planner បានសហការជាមួយសារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ក្នុងប្រទេសកម្ពុជា៕  
ព្រះវិហារ៖ ក្រៅជាទីតាំងដ៏ពិសិដ្ឋដែលមានប្រាង្គប្រាសាទនៅលើកំពូលភ្នំ ប្រាសាទព្រះវិហារ ក៏បានផ្ដល់នូវចំណីអារម្មណ៍ប្លែកដល់ភ្ញៀវទេសចរ តាមរយៈការទស្សនាថ្ងៃរះ អមជាមួយពពកសក្បុសប្រៀបដូចឋានសួគ៌។ បើតាម លោក អឿ សុភាព មគ្គុទេ្ទសក៍នៅប្រាសាទព្រះវិហារ លក្ខណៈពិសេសនៃថ្ងៃរះ គឺភ្ញៀវទេសចរអាចទស្សនាឃើញទាំងថ្ងៃរះ និងពពកយ៉ាងច្រើនរសាយអណ្ដែតលើវេហា។
សូមជម្រាបជូនផងដែរថា ប្រទេសកម្ពុជាបានប្រារព្ធទិវាសម្អាតបរិស្ថានពិភពលោកជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៨ មក។ ទិវានេះ ត្រូវបានផ្តួចផ្តើមឡើងដោយអង្គការ Lets Do It World ហើយបច្ចុប្បន្នមាន ១៩៧ ប្រទេសដែលចូលរួមប្រារព្ធទិវានេះ ក្នុងគោលបំណងដោះស្រាយបញ្ហាការគ្រប់គ្រងកាក់សំណល់មិនបានត្រឹមត្រូវ និងបង្កើតបរិស្ថានពិភពលោកប្រកបដោយចីរភាព។   ក្នុងពិធីនេះ លោក ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា «ការរៀបចំទិវាសម្អាតបរិស្ថានពិភពលោកនេះ ក៏ជាឱកាសមួយក្នុងការផ្សព្វផ្សាយ និងដាស់តឿនដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការពារបរិស្ថាន ក៏ដូចជាបញ្ជ្រាបការយល់ដឹងជាសាធារណៈជូនប្រជាពលរដ្ឋឱ្យចេះគ្រប់គ្រងសំរាម»។    នាយកប្រតិបត្តិអង្គការសម្អាតទន្លេសមុទ្រ លោក នូ សុវណ្ណ ក៏បានបញ្ជាក់អំពីមហិច្ឆតារបស់អង្គការថា  អង្គការសម្អាតទន្លេសមុទ្រ នឹងសហការសម្អាតសំរាមចេញពីទន្លេនៅរាជធានីភ្នំពេញឱ្យអស់ នៅត្រឹមឆ្នាំ ២០២៨។ អង្គការក៏កំពុងនាំចូលទូកប្រមូលសំរាមនៅតាមទន្លេមួយគ្រឿងទៀត ដែលមានសមត្ថភាពប្រមូលសំរាមបន្ថែម ខណៈបច្ចុប្បន្នអង្គការមានទូកចំនួន ១ គ្រឿងកំពុងដំណើរការហើយស្រាប់ ហើយក៏មានក្រុមការងារស្ម័គ្រចិត្តចំនួន១០០នាក់បន្ថែមទៀត ដើម្បីប្រមូលសំរាមនៅតាមច្រាំងទន្លេជារៀងរាល់ថ្ងៃ។   លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ (ស្រាបៀរអង្គរ) បានសម្ដែងនូវក្ដីរីករាយ និងសាទរជាខ្លាំង ដែលក្រុមហ៊ុនបានក្លាយជាចំណែកមួយក្នុងចលនានេះ។   លោកបានថ្លែងថា  «សកម្មភាពនៅថ្ងៃនេះ គឺជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ខេមប្រ៊ូវ ក្នុងការចូលរួមការពារបរិស្ថាន និងសង្គម ស្របតាមគោលដៅចីរភាពរបស់ក្រុមហ៊ុន អភិវឌ្ឍឱ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក។ លោកបានបន្តទៀតថា ចលនានេះ នឹងកាន់តែសំខាន់ៗទៅ ព្រោះជាការផ្តល់សារស្តែងចេញជាសកម្មភាពបំផុសស្មារតីអំពីការគ្រប់គ្រងកាកសំណល់ប្រចាំថ្ងៃ ក៏ដូចជាជួយជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននូវទម្លាប់ទុកដាក់សំរាម ហើយក៏ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់រាជរដ្ឋាភិបាល ឯកជន អង្គការសង្គមស៊ីវិល និងប្រជាជន ក្នុងការជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព»។ លោកជឿជាក់ថា ការចូលរួមរបស់យើងទាំងអស់គ្នានឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងបង្កើតអនាគតរួមគ្នាដ៏ប្រសើរសម្រាប់យើងទាំងអស់គ្នា។ លោក អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ក៏បានអំពាវនាវឱ្យមានការចូលរួមកាន់តែច្រើន កាន់តែសកម្មក្នុងយុទ្ធនាការ «កម្ពុជាស្អាត កម្ពុជាបៃតង» របស់ក្រសួងទេសចរណ៍ ដែលជាសកម្មភាពដ៏សំខាន់មួយ ក្នុងការចូលរួមក្នុងយុទ្ធនាការទីក្រុងស្អាត ដើម្បីលើកស្ទួយមុខមាត់ប្រទេសកម្ពុជា ទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាកម្ពុជាកាន់តែច្រើន។   គួរជម្រាបថា នាឱកាសរៀបចំទិវាសម្អាតពិភពលោកលើកទី ៦ នេះ ក៏មានការដាំដើមឈើនៅសាលាបឋមសិក្សាជ្រោយចង្វារចំនួន ១០០ ដើម និងទិវាអំពើល្អ ដោយមានការចែកសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋខ្វះខាត ក៏ដូចជាសកម្មភាពនានាដើម្បីបង្កើនការចូលរួមពីយុវជន ប្រជាពលរដ្ឋ កាន់តែច្រើន។ ទិវាសម្អាតបរិស្ថានពិភពលោក បន្ទាប់នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ កុំភ្លេចចូលរួមទាំងអស់គ្នា៕   (អត្ថបទពាណិជ្ជកម្ម)  
គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ  សហភាពសហព័ន្ធយុវជនកម្ពុជា  អង្គការសម្អាតទន្លេសមុទ្រ  ក្រុមហ៊ុន ខេមប្រ៊ូវ (ស្រាបៀរអង្គរ)  អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនប្រមូលសំរាម និងដៃគូពាក់ព័ន្ធផ្សេងទៀត បានរួមគ្នារៀបចំទិវាសម្អាតបរិស្ថានពិភពលោកលើកទី៦ ក្រោមប្រធានបទ «ទន្លេគ្មានសំរាម» នៅតាមច្រាំងទន្លេសាបត្រើយម្ខាង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង ១ ០០០ នាក់។
    ពួកអ្នកស្រាវជ្រាវនៅវិទ្យាស្ថានផែនការនិងការវិវត្តបច្ចេកវិទ្យាកូរ៉េបានធ្វើការសិក្សាលើគ្រាប់ធញ្ញជាតិនិងអាហារមួយចំនួន ហើយបានរកឃើញថាខ្ទឹមសដែលចេញពន្លកនេះមានថាមពលអង់ទីអុកស៊ីដង់ខ្លាំងជាងខ្ទឹមធម្មតា។ ព្រោះវាសម្បូរទៅដោយ allicine និង disulfure dallyle ដែលអាចប្រឆាំងនឹងបាក់តេរីបានយ៉ាងពូកែ ហើយក៏អាចប្រយុទ្ធប្រឆាំងនឹងពពួករ៉ាឌីកាល់សេរីដែលជាមូលហេតុនៃជំងឺមួយចំនួន ព្រមទាំងការរិចរិលចាស់ទៅនៃស្បែក ផងដែរ។ វាក៏មានផងដែរនូវ phytoalexine ដែលជាជាតិពុលសម្រាប់មីក្រូសព៌ាង្គកាយ ក៏ប៉ុន្តែមិនពុលចំពោះមនុស្សទេ។ ម្យ៉ាងទៀត វាក៏សម្បូរទៅដោយវីតាមីនC ផងដែរ។   សរុបសេចក្តីមក គេបានសន្និដ្ឋានថាខ្ទឹមសដែលចេញពន្លកអាច៖ -    ការពារពីជំងឺបង្កដោយវីរុសនិងពពួកផ្សិតបាន បំបាត់ការរាករូស ការឈឺពោះ និងរលាកក្រពះពោះវៀន -    បង្ការការកើតជំងឺមហារីក ព្រោះជាតិ allicine រារាំងមិនឱ្យកោសិកសមហារីកលូតលាស់បាន -    ជួយបង្ការមិនឱ្យឆាប់ចាស់ខ្លាំងពេក។   ត្រួតពិនិត្យដោយ www.health.com.kh
យើងច្រើនតែបោះខ្ទឹមសដែលចេញពន្លកចោល ដោយគិតថាវាលែងអាចញ៉ាំបានហើយ។ តាមពិតទៅ ខ្ទឹមសដែលចេញពន្លកនេះវាមានគុណសម្បត្តិល្អជាងខ្ទឹមសធម្មតាច្រើនណាស់។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញបញ្ជីសព្វាវុធទំនើបចំនួន៤ ដែលនឹងបង្ហាញខ្លួននៅថ្ងៃទី៩ ខែឧសភាស្អែកនេះ ដើម្បីអបអរខួបទី ៧២ឆ្នាំ ថ្ងៃជ័យជម្នះលើកងទ័ពណាស៊ី។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Sputnik ។ ១. ប្រព័ន្ធការពារអាកាសប្រើសម្រាប់តែតំបន់អាក់ទិក ប្រព័ន្ធការពារអាកាសចំនួន ២ប្រភេទ ដែលត្រូវបានផលិតឡើងជាពិសេសសម្រាប់តែការប្រើប្រាស់នៅតំបន់អាក់ទិក នឹងបង្ហាញវត្តមាននៅទីលានក្រហម។ នោះ គឺប្រព័ន្ធការពារអាកាស Pantsir-SA និងប្រព័ន្ធមីស៊ីលរយៈចម្ងាយខ្លី Tor-M2DT ។ ប្រព័ន្ធការពារទាំង២នេះ ត្រូវបានបំពាក់លើរថយន្ត DT-30 Vityaz ហើយក៏ត្រូវបានពង្រីកសមត្ថភាពការពារល្អផងដែរ។ ២. យន្តហោះចម្បាំង Su-30SMs ជាទម្លាប់ នៅបញ្ចប់នៃកម្មវិធីព្យុហយាត្រាកងទ័ព គេតែងសង្កេតឃើញការសម្ដែងរបស់យន្តហោះមកពីកងទ័ពអាកាសរុស្ស៊ី។ បន្ថែមពីលើវត្តមានការសម្ដែងរបស់យន្តហោះប្រយុទ្ធ MiG-29 យន្តហោះចម្បាំងស៊េរីថ្មី Su-30SM ក៏នឹងបង្អួតរាងផងដែរ។ យន្តហោះ Su-30SM បានបញ្ចេញសមត្ថភាពរបស់ខ្លួននៅជម្លោះស៊ីរី ដោយបានហោះអមយន្តហោះទម្លាក់គ្រាប់បែក និងហោះការពារយន្តហោះចម្បាំងដែលកំពុងប្រតិបត្តិការនៅទីនោះ។ ៣. ខែលការពារតំបន់បាល់ទិក ប្រព័ន្ធការពារឆ្នេរ The Bal and Bastion នឹងបង្ហាញវត្តមានលើកដំបូងនៅឯទីក្រុងជាប់សមុទ្របាល់ទិក Kaliningrad នៅថ្ងៃទី៩ ខែឧសភាខាងមុខ។ ប្រព័ន្ធការពារមីស៊ីលដ៏មានឥទ្ធិពលនេះ ចូលបម្រើការក្នុងជួរកងទ័ពរុស្ស៊ីប្រចាំតំបន់បាល់ទិកទើបបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ដោយប្រើមីស៊ីលទំនើបធុន Kh-35 និង Onix ប្រព័ន្ធមីស៊ីលនេះ អាចបាញ់គោលដៅនាវាដែលមានចម្ងាយដល់៥០០គីឡូម៉ែត្រឯណោះ។   ៤. រថក្រោះធុន T-72B3M ស៊េរីថ្មី រថក្រោះធុន T-72B3M ឬអាចហៅម្យ៉ាងទៀតថា T-72B4 គឺជារថក្រោះប្រភេទចុងក្រោយនៃប្រភេទ T-72B3 ដែលកែកុនចេញពីរថក្រោះស៊េរីចាស់ធុន T-72 ដែលប្រើរាប់សិបឆ្នាំមកហើយ។ រថក្រោះធុនថ្មីនេះ ដើរដោយម៉ាស៊ីនមានកម្លាំងដល់ទៅ១១៣០សេះ៕
រុស្ស៊ី នឹងប្រារព្ធខួបលើកទី៧២ ថ្ងៃជ័យជម្នះលើទាហានណាស៊ីអាល្លឺម៉ង់អំឡុងសង្គ្រាមលោកលើកទី២ ។ ដូចរាល់ឆ្នាំ ការធ្វើព្យុហយាត្រាយោធាអបអរ នឹងរៀបចំឡើងនៅថ្ងៃទី៩ ខែឧសភា នៅទីលានក្រហមក្នុងទីក្រុងមូស្គូ ដោយមានការបង្អួតសព្វាវុធទំនើបៗជាច្រើន។ សម្រាប់ឆ្នាំនេះ សព្វាវុធទំនើបៗចំនួន៤ នឹងបង្ហាញវត្តមានក្នុងព្យុហយាត្រាកងទ័ពនៅទីលានក្រហម និងទីក្រុងមួយចំនួនទៀត ដែលរៀបចំស្រដៀងគ្នានេះ។
  សូមលោកអ្នករីករាយស្តាប់បទសម្ភាសរវាងនាយ យ៉ាន និងលោក ស៊ុំ ស៊ីថែន៖      
ផលិតរឿងខ្លីបានច្រើនហើយ លោក ស៊ុំ ស៊ីថែន ចិញ្ចឹមចិត្តផលិតរឿងខ្នាតវែង។ លោក ស៊ីថែន បានចេញទៅបំពេញវិជ្ជាផ្នែកផលិតវីដេអូនៅទីក្រុងប៊ូសាននៃប្រទេសកូរ៉េ។ បច្ចុប្បន្ននេះ លោក ស៊ីថែន កំពុងរួមគ្នាជាមួយក្រុមការងារបរទេសដែលត្រូវផលិតភាពយន្តខ្នាតវែងមួយដែលមានតួសំដែងជាបរទេសផង។ ផលិតករ ស៊ីថែន អះអាងថា វិស័យឧស្សាហកម្មភាពយន្ត អាចបង្កើតការងារ និងចំណូលធំណាស់សម្រាប់អ្នកប្រកបអាជីពនេះ។
អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត់ បានបង្ហូរទឹកភ្នែកនៅថ្ងៃខួបកំណើត៥០ឆ្នាំ ដើម្បីសុំយុត្តិធម៌ និងការប្រណីពីសំណាក់របបយោធាថៃជុំវិញការចោទប្រកាន់ថាលោកស្រីបានធ្វើឲ្យរដ្ឋខាតបង់លុយច្រើនលានដុល្លារក្នុងការអនុវត្តនយោបាយទិញស្រូវពីប្រជាជនក្នុងតម្លៃថោក។ ប៉ុន្តែទឹកភ្នែកលោកស្រី យីងឡាក់ មិនអាចទាក់ទាញសមានចិត្តរបស់របបសឹកថៃបានទេ ហើយសំណុំរឿងនេះបន្តទៅតាមច្បាប់ដដែល។ កាសែតបាងកកប៉ុស្តិ៍ផ្សាយថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ ឧត្តមសេនីយ៍ ប្រាវីត វង្សសុណ្ណ មិនបានយកចិត្តទុកដាក់នឹងការយំយែករបស់លោកស្រី យីងឡាក់ ឡើយ ដោយលោកថែមទាំងនិយាយថា ប្រជាជនទាំងអស់ត្រូវតែគោរពច្បាប់ប្រទេស។ លោក ប្រាវីត ឆ្លើយដូចនេះ ទៅនឹងសំណួររបស់អ្នកសារព័ត៌មានថារបបយោធាអាចអត់ឱនឲ្យលោកស្រី យីងឡាក់ ឬទេ ពេលលោកស្រីសម្រក់ទឹកភ្នែកដូចនេះ។  នៅពេលនេះ ប្អូនស្រីបង្កើតអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ កំពុងតស៊ូក្ដីក្ដាំនៅតុលាការកំពូលក្រោមបទចោទធ្វេសប្រហែសក្នុងការងារដែលបណ្ដាលឲ្យរដ្ឋខាតបង់ទឹកប្រាក់ក្រោមកម្មវិធីទិញអង្ករពីកសិករក្នុងតម្លៃថោក។ សវនាការចុងក្រោយសម្រាប់ចុងចោទ នឹងធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដាខាងមុខ ហើយភាគីទាំងសងខាងក្នុងករណីនេះ មានពេល៣០ថ្ងៃមុននឹងផ្ដល់សក្ខីកម្មចុងក្រោយរបស់ពួកគេ។ បន្ទាប់ពីនោះ តុលាការមានពេល ១៤ថ្ងៃដើម្បីសម្រេចចិត្ត និងចេញសាលក្រមតែម្ដង។ ក្នុងករណីរកឃើញកំហុសមែននោះ លោកស្រី យីងឡាក់ អាចមានទោសជាប់ពន្ធនាគារដល់ទៅ១០ឆ្នាំ និងត្រូវហាមឃាត់ធ្វើនយោបាយទៀតផង។ លើសពីនោះ ប្អូនស្រីអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបង់ប្រាក់សំណងដល់ទៅ៣៥ពាន់លានបាត (៩៩៦.៨៧លានដុល្លារ) ដែលស្មើនឹងជាង២០ភាគរយនៃទឹកប្រាក់ខាតសរុប១៧៨ពាន់លានដុល្លារ។ ទឹកប្រាក់ខាតបង់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានគណនាដោយគណៈកម្មាធិការមួយបង្កើតដោយរបបយោធា។ បើតាមរដ្ឋមន្ត្រីយុត្តិធម៌ថៃ ក្រសួងសេដ្ឋកិច្ចក៏នឹងត្រូវរៀបចំផែនការត្រៀមរឹបអូសទ្រព្យសម្បត្តិលោកស្រី យីងឡាក់ ធ្វើជាសំណងទៀតផង។ ជាមួយគ្នានេះដែរ មកទល់ពេលនេះ គេក៏មិនទាន់ឃើញមានការលើកលែងទោសអ្វីដែរ ដែលធ្វើឲ្យគេសង្ស័យថាតុលាការថៃដែលស្ថិតក្រោមឥទ្ធិពលរបស់យោធា អាចដាក់ទោសលោកស្រី យីងឡាក់ មិនខាន បើទោះជាលោកស្រីអះអាងថាលោកស្រីគ្មានទោសពៃរ៍ក៏ដោយចុះ៕
ការសម្រក់ទឹកភ្នែកសុំយុត្តិធម៌របស់អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ មិនបានធ្វើឲ្យរដ្ឋាភិបាលយោធាថៃរំជួលចិត្តអ្វីឡើយ។ លោកស្រី យីងឡាក់ កំពុងរងការចោទប្រកាន់ជុំវិញករណីខាតបង់លុយរដ្ឋក្នុងកម្មវិធីទិញស្រូវ អំឡុងពេលលោកស្រីនៅធ្វើជានាយករដ្ឋមន្ត្រី ហើយរបបសឹកថៃបានទាមទារឲ្យលោកស្រីសងប្រាក់វិញជិតមួយពាន់លានដុល្លារឯណោះ។ មេដឹកនាំទីពីរនៃរបបដឹកនាំយោធា ឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ និយាយថា គ្រប់គ្នាត្រូវតែគោរពច្បាប់។
មុននឹងយើងអាចឈានទៅដល់ការពិភាក្សាថា ការបោះបាយបិណ្ឌឲ្យប្រេត ប្រេតអាចទទួលបានឬមិនបាននោះ គឺយើងត្រូវសិក្សាឈ្វេងយល់ថា តើពិតជាប្រេត ឬមិនមាន មុនសិន។ តើពិតជាមានប្រេតមែនឬ? នេះជាសំនួរដែលយើងមិនអាចឆ្លើយបានថា មានឬមិនមាន ដោយទស្សនៈផ្ទាល់ខ្លួនរបស់យើងដោយដាច់អហង្ការនោះទេ។  ដោយហេតុថា ក្នុងធម្មជាតិយើងនេះ មានវត្ថុមានរូប និងវត្ថុមានគ្មានរូប សត្វមានរូប និងសត្វគ្មានរូប ដ៏ច្រើនជាអនេក ដែលមិនអាចរាប់អស់ឡើយ។ ដូច្នេះ អ្វីដែលភ្នែកយើងមើលមិនឃើញ មិនប្រាកដថា វត្ថុនោះឬសត្វនោះ មិនមានក្នុងធម្មជាតិនោះទេ។ ជួនកាលអ្វីដែលយើងជាមនុស្សសាមញ្ញ មើលមិនឃើញ តែជាអ្វីដែលមានក្នុងធម្មជាតិយើងនេះ តួយ៉ាងដូចជា សត្វប្រេត ជាដើម។ ប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជន គ្រាន់តែយល់ថា ការបោះបាយបិណ្ឌ គឺដើម្បីបញ្ជូនអាហារទាំងនេះទៅឲ្យពពួកញាតិរបស់ខ្លួន តែមិនបានយល់ពីគំនិតអប់រំរបស់បុព្វបុរស ដែលបង្កប់ក្នុងពិធីនេះ។ តាមពិតទៅ គំនិតនៃការបង្កើតពិធិបោះបាយបិណ្ឌរបស់អ្នកប្រាជ្ញខ្មែរយើង គឺមិនមែនគ្រាន់តែឧទ្ទិសដល់ញាតិទាំងឡាយដែលស្លាប់នោះទេ តែនៅមានគំនិតអប់រំដ៏ជ្រាលជ្រៅជាច្រើនទៀត សម្រាប់សេចក្តីសុខចម្រើនដល់ជីវិតរស់នៅនាពេលបច្ចុប្បន្ន។ ពេលនេះខ្ញុំសូមមិនបកស្រាយថា តើមានប្រេតឬយ៉ាងណា ហើយការបោះបាយបិណ្ឌនៅតាមឃឿនព្រះវិហារនេះ ពិតជាបានទៅដល់សត្វប្រេតដែលជាសាច់ញាតិឬមិនបាន នោះទេ តែខ្ញុំសូមបង្ហាញពីគោលបំណង និងគំនិតរបស់ដូនតាយើងដែលបង្កប់អត្ថន័យក្នុងពិធីនេះ ដើម្បីជាប្រយោជន៍សម្រាប់ជីវិតជាក់ស្តែងទើបប្រសើរ។ ១. នៅពេលដែលយុវជន យុវនារី ទៅវត្តបោះបាយបិណ្ឌ ដោយយល់ថាបោះឲ្យញាតិសន្តានដែលស្លាប់ទៅ គឺជាឱកាសដ៏ល្អ សម្រាប់ព្រះសង្ឃបង្ហាត់បង្រៀនពួកគេ ឲ្យមានស្មារតី ក្នុងការធ្វើបុណ្យរក្សាសីល។ យុវជនភាគច្រើនមិនសូវចូលចិត្តទៅវត្តឡើយ ដោយយល់ថា ការទៅវត្តអារាមគឺជាតួនាទីរបស់មនុស្សចាស់ ហេតុដូច្នេះហើយបានពួកគេមិនសូវយល់ពីរបៀបរបប បែបផែន និងទំនៀមទម្លាប់ក្នុងវត្ត។ អ្នកខ្លះសូម្បីតែនិយាយជាមួយព្រះសង្ឃ ក៏មិនចេះនិយាយផង កុំថាឡើយនិយាយ អ្នកខ្លះទៀតសូម្បីតែ មើលមុខព្រះសង្ឃក៏មិនហ៊ានទៅទៀត។ ដូច្នេះពេលយុវជនទាំងនោះមកវត្តបោះបាយបិណ្ឌ គឺជាមធ្យោបាយមួយដើម្បីដាស់ស្មារតីរបស់ពួកគេឲ្យស៊ាំក្នុងការទៅវត្តធ្វើបុណ្យ រក្សាសីល មិនមែនរងចាំតែពេលបុណ្យ ទើបទៅនោះឡើយ។ ២. ការមកបោះបាយបាយបិណ្ឌ ធ្វើឲ្យប្រជាកសិករ ជាពិសេសក្រុមយុវជន មានឱកាសថ្វាយបង្គុំព្រះ ស្តាប់ព្រះសង្ឃសូត្រធម៌ ដើម្បីរំឮគុណព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទាំងបីគឺ បញ្ញាគុណ ករុណា និងវិសសនគុណ។ ការថ្វាយបង្គំ រំឮកគុណព្រះ ក៏ជាការសន្សំបុណ្យ និងញ៉ាំងចិត្តឲ្យជ្រះថ្លា និងបរិសុទ្ធដែរ។ ៣. អ្វីដែលសំខាន់បំផុតនោះគឺ ការមកបោះបាយបិណ្ឌ អាចឱកាសដែលព្រះសង្ឃអាចដឹកនាំយុវជន ៤. ការបោះបាយបិណ្ឌ ជាឱកាសនៃការសុំសីល ស្តាប់បរាភវសូត្រ និងស្តាប់ធម៌ទេសនា។ ៥. ប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជន គ្រាន់តែយល់ថា ការបោះបាយបិណ្ឌ គឺដើម្បីបញ្ជូនអាហារទាំងនេះទៅឲ្យពពួកញាតិរបស់ខ្លួន តែមិនយល់ពីគំនិតអប់រំរបស់បុព្វបុរស ដែលបង្កប់ក្នុងពិធីនេះ៕
ប្រជាពលរដ្ឋតែងតែនាំគ្នាទៅបោះបាយបិណ្ឌនៅតាមវត្តអារាម ដែលស្ថិតក្នុងស្រុកភូមិរបស់ខ្លួន នាពេលព្រលឹម ម៉ោង៤ ឬ៥ ទៀបភ្លឺ ជារៀងរាល់ថ្ងៃ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។ ប្រជាពុទ្ធបរិស័ទតែងជឿថា ការបោះបាយបិណ្ឌ គឺដើម្បីបញ្ជូនអាហារទាំងនេះ ទៅឲ្យពពួកញាតិរបស់ខ្លួន ដែលបានបាត់ជីវិតយូរក្តី ឬពេលថ្មីៗក្តី ជាពិសេស ដោយសេចក្តីភ័យខ្លាចថា សាច់ញាត់ទាំងនោះអាចភ្លាត់សតិទៅកើតជាសត្វប្រេត ដោយអំពើបាបណាមួយ។ តើការបោះបាយបិណ្ឌនេះ ពពួកសត្វប្រេតដែលជាសាច់ញាតិ ពិតជាអាចទទួលបានមែនឬ? ឬក៏គ្រាន់តែជាអបិយជំនឿ?
ស្រុកទឹកឈូ, កំពត៖ វិទ្យាល័យនរោត្តមរណឫទ្ធិ ដែលស្ថិតក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បានសង់ជម្រាលជនពិការ ចំនួន២កន្លែង តាមអគារសិក្សា។ ការសង់ជម្រាលនេះ ដើម្បីលើកទឹកចិត្តដល់ជនពិការ ឱ្យមកទទួលសេវាអប់រំកាន់ច្រើន និងភាពងាយស្រួល។ នេះបើតាមលោក ស៊ុយ ធឹង នាយករងវិទ្យាល័យនរោត្តមរណឫទ្ធិ។ ក្រៅពីការសង់ជម្រាលសាលាបានយកចិត្តទុកដាក់ខ្លាំងលើសិស្សដែលមានពិការភាពផងដែរ ដូចជាការផ្ដល់អាទិភាពឱ្យអង្គុយតុមុខ និងជួយដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងកាសិក្សា ឬជីវភាព ដើម្បីឱ្យពួកគេមានភាពកក់ក្ដៅ និងបន្តការសិក្សាកាន់តែច្រើន។   ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាវីដេអូ ខាងក្រោម៖   អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ    (អត្ថបទនេះ និងវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)      
ដោយ៖ អុន សុភា (យុវជនកូនសត្វ) 
នៅថ្ងៃទី១៣ ខែតុលា ប្រមុខការទូតហ្វីលីពីន Teodoro Locsin បានសុំទោសទៅកាន់ប្រទេសចិន ក្រោយសរសេរសារលើបណ្ដាញសង្គមដែលមានខ្លឹមសារប៉ះពាល់អតីតមេដឹកនាំចិន ម៉ៅ សេទុង។ ក្នុងសារមួយដែលបង្ហោះលើបណ្តាញសង្គម Twitter លោក Locsin ប្រៀបធៀបបដិវត្តន៍លោក ម៉ៅ សេទុង ដែលជាស្ថាបនិកនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនជាបាយខ្លោច។ ក្នុងសារតាមបណ្ដាញសង្គម Twitter ដែលបានបង្ហោះកាលពីពីរសប្តាហ៍កន្លងទៅ រដ្ឋមន្ត្រីការបរទេសការបរទេសហ្វីលីពីន  លោកTeodoro Locsin បានសរសេរឈ្មោះប្រមុខបដិវត្តន៍ចិនលោក ម៉ៅ សេទុង ជា Mao Che Tutung ។ ពាក្យ Tutung នេះមានន័យថាបាយខ្លោចនៅក្នុងភាសាហ្វីលីពីន។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ Bloomberg ។ ក្នុងសារមួយផ្សេងទៀតដែលបានបង្ហោះនៅថ្ងែទី១១ ខែតុលា ខណៈកំពុងប្រតិកម្មលើរឿងភ្នាល់ជាមួយមេដឹកនាំទំនោរឆ្វេងនិយមពីរឿងប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ លោក Locsin បានសរសេរថា គោលការណ៍នៃលទ្ធិកុម្មុយនីស្តគឺដើម្បីប្រមូលអំណាច និង បង្កើតភាពបញ្ហាអត់ឃ្លានដូចដែលលោក ម៉ៅ បានធ្វើ។ លោក Locsin ទំនងចង់សំដៅគ្រោះអត់ឃ្លានដែលកើតនៅចិនចន្លោះឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦០ ។  រំលងមិនយូរ មន្ត្រីហ្វីលីពីនក៏សុំទោស។ នៅថ្ងៃទី១៣ ខែតុលា លោក Locsin បានធ្វើសុំទោសទៅកាន់ប្រទេសចិន និងលោកឯកអគ្គរដ្ឋទូតចិននៅហ្វីលីពីន Zhao Jianhua លើការប្រើប្រាស់ឈ្មោះរបស់លោក ម៉ៅ ក្នុងរឿងបែបនេះ។ គួររំលឹកថា ហ្វីលីពីនក្រោមការដឹកនាំរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ បានពង្រឹងចំណងមិត្តភាពជាមួយចិន និងបានស្នើសុំជំនួយចិនដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ។ លើសពីនេះទៅទៀតការពង្រឹងចំណងមិត្តភាពនេះ គឺមានគោលបំណងដោះស្រាយរឿងជម្លោះសមុទ្រចិនខាងត្បូងផងដែរ។ ជាមួយការសុំទោសនេះ ទំនាក់ទំនងរវាងហ្វីលីពីន និងចិនទំនងជាមិនល្អក់កករអ្វីទេ៕
ដោយ៖ ងួន សុភាវត្តី
  ទីធ្លាសាកលវិទ្យាល័យ Thammasat ជាទីជួបជុំដំបូងរបស់ក្រុមបាតករវ័យក្មេងនៅថ្ងៃទី១៩ ខែកញ្ញា ក្នុងគម្រោងតវ៉ាដ៏ធំក្នុងពេលជាច្រើនឆ្នាំមកនេះ។ បាតុកររាប់រយបានប្រមូលផ្ដុំនៅក្នុងសាកលវិទ្យាល័យនៅ Tha Prachan ទាំងមានភ្លៀងកំពុងធ្លាក់ក្ដី។ Thammasat ជាទីតាំងនិមិត្តរូបនៃការប្រឆាំងរដ្ឋាភិបាលថៃជាច្រើនជំនាន់មកហើយ។ ក្រុមបាតុករ រំពឹងជួបជុំគ្នាទ្រង់ទ្រាយធំនៅទីលាន Sanam Luang ក្បែររាជវាំងថៃ ហើយទំនងជាស្ថិតនៅទីនោះមួយយប់ មុនដង្ហែរក្បួនទៅវិមានរដ្ឋាភិបាល។   មិនមានការផ្លាស់ប្ដូរគោលបំណងនៃការជួបជុំនេះឡើយ គឺនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ត្រូវតែលាលែង សភាត្រូវតែរំលាយ រដ្ឋធម្មនុញ្ញត្រូវតែសរសេរឡើងវិញ ហើយស្ថាប័នមហាក្សត្រ ត្រូវតែកែទម្រង់ឲ្យសមស្របតាមគោលការណ៍ប្រជាធិបតេយ្យ។    អ្នករៀបចំបាតុកម្មដែលជានិស្សិតមកពីសាកលវិទ្យាល័យ Thammasat រំពឹងថា នឹងមានអ្នកចូលរួមក្នុងការតវ៉ាពេលចំនួន៥ម៉ឺននាក់ឯណោះ ដែលមានចំនួនច្រើនជាងការជួបជុំកាលពីខែសីហាទៅទៀត។ ប៉ូលិសថៃប្រមាណមួយម៉ឺននាក់ នឹងត្រូវពង្រាយនៅជុំវិញតំបន់ដែលមានបាតុកម្ម។ នៅវិមានរដ្ឋាភិបាលវិញ ឡានទឹកចំនួន៤គ្រឿង ត្រូវបានដាក់ប្រចាំការក្រែងលោមានសភាពការណ៍អាសន្ន។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Nation។   បាតុកម្មលើកនេះ ត្រូវបានមើលឃើញថា ជាការសាកល្បងមួយសម្រាប់បាតុករផង និងសម្រាប់រដ្ឋាភិបាលលោក ប្រាយុទ្ធ ផង។ សម្រាប់បាតុករ នេះជាការវិញ្ញាសាមួយថាពួកគេមានកម្លាំងតស៊ូមោះមុតកម្រិតណា ខណៈការជួបជុំកន្លងមក មិនមានមេដឹកនាំច្បាស់លាស់ឡើយ ដោយការតវ៉ានានា មានអ្នករៀបចំផ្សេងគ្នាដែរ។ វាក៏ជាការធ្វើតេស្តការអត់ធ្មត់របស់រដ្ឋាភិបាល ដែលរងសម្ពាធកាន់តែខ្លាំងពីប្រជាជនដែលមិសប្បាយចិត្តនឹងអ្នកដឹកនាំបច្ចុប្បុន្ន។   លោក ប្រាយុទ្ធ ធ្លាប់ព្រមានហើយថា បាតុកម្ម នឹងនាំឲ្យថៃធ្លាក់ក្នុងភ្នក់ភ្លើង។ ប៉ុន្តែលោកក៏បានបញ្ជាឲ្យអាជ្ញាធរប្រើវិធានការទន់ភ្លន់ដើម្បីដោះស្រាយស្ថានការណ៍ ព្រោះបាតុករជាមនុស្សក្មេងប៉ុណ្ណោះ៕   
ក្រុមបាតុករថៃ នៅថ្ងៃទី១៩ ខែកញ្ញា បានជួបជុំគ្នាជាថ្មីដើម្បីទាមទារឲ្យនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា លាលែងពីតំណែង រំលាយសភា និងកែទម្រង់ស្ថាប័នមហាក្សត្រដ៏មានឥទ្ធិពល។ អ្នករៀបចំបាតុកម្មរំពឹងថា នឹងមានអ្នកចូលរួមច្រើនជាង៥ម៉ឺននាក់ ដែលជាចំនួនច្រើនបំផុតក្នុងពេលប៉ុន្មានឆ្នាំមកនេះ។ អាជ្ញាធរថៃ ក៏បានពង្រាយប៉ូលិសដើម្បីគ្រប់គ្រងស្ថានការណ៍ផងដែរ។
  តាមរយៈសេចក្តីថ្លែងការណ៍រួម ចេញនៅថ្ងៃទី១០ ខែកក្កដា មេដឹកនាំអង្គការណាតូមកពីប្រទេសចំនួន ៣២ បានចោទចិនថា ជាអ្នកនៅពីក្រោយរុស្ស៊ីក្នុងការបន្តសង្រ្គាមនៅអ៊ុយក្រែន ហើយបានជំរុញឱ្យបញ្ឈប់សកម្មភាពរបស់ខ្លួន។ តាមសេចក្តីថ្លែងការណ៍រួម បើទោះមិនបានផ្តល់ជំនួយអាវុធ តែចិនជាប្រទេសគាំទ្រផ្នែកសម្ភារ និងនយោបាយដ៏សំខាន់សម្រាប់រុស្ស៊ី។   ក្រោយសេចក្តីថ្លែងការណ៍រួមខាងលើ ចិន មិននៅស្ងៀមឡើយ និងបានប្រើពាក្យធ្ងន់ៗក្នុងការរិះគន់សម្ព័ន្ធយោធាអាត្លង់ទិកខាងជើង។    «យើងជំរុញឱ្យអង្គការណាតូរក្សាតួនាទីខ្លួនជាអង្គការបែបការពារនៅតំបន់អាត្លង់តិកខាងជើង»។ ស្ថានបេសកកម្មចិនប្រចាំនៅតំបន់អឺរ៉ុប បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញនៅថ្ងៃទី១១ ខែកក្កដា ដោយជំរុញមិនឱ្យលូកដៃក្នុងតំបន់អាស៊ី។ បើតាមស្ថានបេសសកម្មចិន អង្គការណាតូ មិនគួរក្លាយជាស្ថាប័ន បង្អាក់ដំណើរការសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកឡើយ។    ដោយចាត់ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិកជាតំបន់សន្តិភាព ចិន បានប្រាប់សម្ព័ន្ធយោធានៅឱ្យឆ្ងាយពីតំបន់អាស៊ី និងមិនគួរយកតំបន់មួយនេះ ជាកន្លែងប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។    នេះមិនមែនជាលើកទីមួយឡើយ ដែលចិនរិះគន់អង្គការណាតូ និងជប៉ុន កុំឱ្យនាំសម្ព័ន្ធយោធាមួយនេះ ទៅក្នុងតំបន់អាស៊ី។ ទន្ទឹមនេះ ចិនបានចាត់ទុកសេចក្តីថ្លែងការណ៍អង្គការណាតូ ជាការបង្ខូចឈ្មោះរបស់ខ្លួនថែមទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Financial Times។    មុនកិច្ចប្រជុំមេដឹកនាំអង្គការណាតូរៀបចំឡើងនៅក្រុងវ៉ាស៊ីនតោន លោកនាយករដ្ឋមន្រ្តីជប៉ុន ហ្វូមីអូ គីស៊ីដា បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការណាតូ ស្របពេលផ្ទុះសង្រ្គាមនៅអ៊ុយក្រែន និងការពង្រឹងទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៊ី៕ 
សម្ព័ន្ធយោធាណាតូ គួរតែបន្តដើរតួនាទីជាអង្គការលក្ខណៈបែបការពារនៅតំបន់អាត្លង់ទិកខាងជើង ហើយមិនគួរពាក់ព័ន្ធសន្តិសុខក្នុងតំបន់អាស៊ីឡើយ។ ស្ថានបេសកកម្មចិនប្រចាំនៅសហភាពអឺរ៉ុប បានបញ្ជាក់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១១ ខែកក្កដា។
  រូបិយវត្ថុ គឺជាការកសាងគ្រឹះមួយនៃសិទ្ធិអំណាច និងអធិបតេយ្យភាព ដែលជាការផ្សំផ្គុំរដ្ឋជាមួយទឹកដី។ រូបិយវត្ថុ ដែលត្រូវបានព្រះបាទស្រីជេដ្ឋា ដាក់ឱ្យប្រើប្រាស់ដំបូងនៅកម្ពុជា គឺជាកាសស្លឹង ដែលមានរាងមូលស្តើង មានទម្ងន់ក្រោម ២ភាគ៣ នៃជី ដែលស្មើនឹង ២,៥ ក្រាម។ សៀវភៅ «រូបិយវត្ថុ និងអធិបតេយ្យភាព» ដែលផ្តល់ដោយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន បានរៀបរាប់ថា នៅឆ្នាំ១៨៨០ លោក Moura ថា មួយស្លឹង ស្មើនឹង ២,៣៤ក្រាម ដោយ ១តម្លឹង មានទម្ងន់ ៣,៧៥ក្រាម ស្មើនឹង១០ជី។ ពោល គឺ ១តម្លឹង មាន១៦ស្លឹង។   កាសស្លឹង ត្រូវបានបោះពុម្ពដោយ ស្តេចកន (ព្រះបាទស្រីជេដ្ឋា) នៅដើមសតវត្សរ៍ទី១៦។ នៅក្នុងសម័យដ៏ចម្រូងចម្រាសនេះ អង្គរ គ្មានអំណាចអ្វីទៀតទេ។ ព្រះរាជាណាចក្របានបែកខ្ញែក មានភាគីជម្លោះ៣នាក់ឈ្លោះគ្នា និងបានរត់ទៅពឹងឱ្យសៀមជួយ។ ស្តេចកន បានកសាង ឬយ៉ាងហោច ក៏បានបង្កើតតឹកតាងនៃធម្មានុរូបភាពរបស់ខ្លួន ដោយបោះពុម្ពផ្សាយរូបិយវត្ថុ ដែលមានរូបនាគ ឬ រូបណាហ្គាដ៏ធំ។ ការធ្វើដូចនេះ ព្រះអង្គបានផ្តល់អត្តសញ្ញាណមួយសម្រាប់ទឹកដីដែលទ្រង់កាន់កាប់។    វិធី ដើម្បីបង្កើតអត្តសញ្ញាណមានច្រើនណាស់ នៅសម័យនោះ។ កាលគ្រានោះ គេត្រូវភ្ជាប់សាច់សាលោហិតជាមួយព្រះរាជាមុន ដើម្បីឱ្យមានធម្មានុរូបភាព ទោះបីជាត្រូវប្រើវិធីប្រហារជីវិតក៏ដោយ។ ការភ្ជាប់ទំនាក់ទំនងគ្នា ជាមួយប្រពន្ធ ប្អូនស្រី ឬកូនស្រីរបស់ស្តេចមុន គឺជាពិធីប្រសិទ្ធី និងការទទួលស្គាល់ខ្លួន ជាសែស្រឡាយស្តេច។    យើងអាចមើលពីស្លាកស្នាមមត្តេយ្យកា(សម្បត្តិ ឬកេរមរតកខាងមាតា) ដែលបានជ្រាបចូលក្នុងកិច្ចការសង្គមខ្មែរយូរមកហើយ។ រូបិយវត្ថុនាំមកនូវផ្លូវថ្មី។ វាជាអត្តសញ្ញាណរបស់ប្រជាជន ដែលព្រះរាជាបញ្ជា ព្រោះព្រះរាជាជាអ្នកកាន់អត្តសញ្ញាណនោះ។    ដូច្នេះ ដើម្បីរម្លឹកអនុស្សាវរីយ៍ ចំពោះការប្រើប្រាស់កាសបុរាណខ្មែរ ក្នុងរជ្ជកាលស្តេចកន ធនាគាជាតិនៃកម្ពុជា បានរចនារូបប្រាក់ស្លឹង ធ្វើពីមាស និងប្រាក់ ដែលមានរចនាឲ្យមានរូបនាគក្បាល៧ រំលេចអក្សរបុរាណថា ក្រុងកមពូជា ជាមួយនឹងពាក្យ មួយស្លឹង និងរូបកួរស្រូវ។   បើលោកអ្នកចង់ដឹងកាន់តែច្បាស់ អំពីប្រវត្តិសាស្រ្តនៃរូបិយវត្ថុខ្មែរ សូមលោកអ្នកអញ្ជើញទៅទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន(ស.ស.រ)៕
ព្រះបាទស្រីជេដ្ឋាបានដណ្តើមយករាជសម្បតិ្ត និងបានឡើងសោយរាជ្យពីឆ្នាំ ១៥១២ រហូតដល់ឆ្នាំ១៥២៦។ ទ្រង់បានឱ្យប្រើលុយជា កាសមាស និងប្រាក់ ដោយមានរូបនាគជាសញ្ញាសម្គាល់ ហៅថា ស្លឹង។ ដូច្នេះ ព្រះបាទស្រីជេដ្ឋា គឺជាព្រះរាជាដំបូងដែលបានផ្តើមប្រើបុព្វសិទ្ធិ ក្នុងការបោះផ្សាយប្រាក់នៅកម្ពុជា។
  អត្ថបទទាក់ទង   តៃវ៉ាន់ នឹងផ្ដើមកសាងនាវាមុជទឹកក្នុងស្រុកនៅសប្ដាហ៍ក្រោយ   តៃវ៉ាន់ បានខិតខំយ៉ាងខ្លាំង ក្នុងការកែលម្អកម្លាំងនាវាមុជទឹករបស់ខ្លួន ដែលនាវាមុជទឹកខ្លះ សល់តាំងពីសង្គ្រាមលោកលើកទីពីរមកម្លេះ។ នាវាមុជទឹកចាស់ៗបែបនេះ មិនអាចយកទៅធៀប ឬការពារពីការវាយប្រហាររបស់ចិន ដែលមាននាវាមុជទឹកទំនើបៗបានឡើយ។ នាវាមុជទឹកចិនខ្លះ ថែមទាំងអាចមានសមត្ថភាពបាញ់អាវុធនុយក្លេអ៊ែរបានថែមទៀត។ កត្តានេះ បានទាមទារឲ្យតៃវ៉ាន់ ត្រូវតែធ្វើទំនើបកម្មនាវាមុជទឹករបស់ខ្លួន ដើម្បីការពារពីការវាយប្រហារណាមួយ។    ថ្លែងនៅក្នុងពិធីបើកសម្ពោធការសាងសង់នាវាមុជទឹកនៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូង Kaohsiung ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានចាត់ទុកពិធីសម្ពោធនេះជា ប្រវត្តិសាស្ត្រដ៏សំខាន់របស់តៃវ៉ាន់ ក្នុងការពង្រឹងសមត្ថភាពការពារប្រទេស ស្របពេលកំពុងមានបញ្ហាចម្រោងចម្រាស និងភាពមិនប្រាកដប្រជាជាច្រើនជាមួយចិន។   «ការសាងសង់នេះ បង្ហាញឲ្យឃើញពីឆន្ទៈដ៏ខ្លាំងរបស់តៃវ៉ាន់ទៅកាន់ពិភពលោក ក្នុងការការពារទឹកដីរបស់ខ្លួន»។ លោកស្រីTsai បានលើកឡើងបែបនេះ នៅចំពោះមុខអ្នកចូលរួម និងលោក Brent Christensen ប្រធានវិទ្យាស្ថានអាមេរិកនៅតៃវ៉ាន់ ដែលទូតមិនផ្លូវការរបស់អាមេរិកប្រចាំតៃវ៉ាន់។ ទន្ទឹមគ្នានេះ ប្រធានាធិបតីតៃវ៉ាន់រូបនេះ បានបន្តទៀតថា នាវាមុជទឹក គឺសំខាន់ណាស់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់កងទ័ពជើងទឹកតៃវ៉ាន់ ក៏ដូចជាការពារតៃវ៉ាន់ពីការហ៊ុមព័ទ្ធរបស់សត្រូវ។    តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ការសាងសង់នាវាមុជទឹកនេះ មានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលអាមេរិក។ នៅក្នុងឆ្នាំ២០១៨ អាមេរិក បានផ្តល់ភ្លើងបៃតង ដល់ក្រុមហ៊ុនរបស់ខ្លួន ក្នុងការចូលរួមក្នុងកម្មវិធីសាងសង់នាវាមុជទឹករបស់តៃវ៉ាន់។ ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើក្រុមហ៊ុនអាមេរិកមួយណា បានចូលរួមក្នុងកម្មវិធីនេះ។    ការសាងសាង់នាវាមុជទឹកនេះ ត្រូវបានទទួលបន្ទុកដោយក្រុមហ៊ុន  CSBC ដែលមានការគាំទ្ររបស់រដ្ឋាភិបាលតៃវ៉ាន់។ តាមការបញ្ជាក់របស់ក្រុមហ៊ុនCSBC នាវាមុជទឹក ១គ្រឿង ក្នុងចំណោម៨គ្រឿងដែលគ្រោងផលិត អាចនឹងប្រគល់ឲ្យរដ្ឋាភិបាលតៃវ៉ាន់ក្នុងឆ្នាំ២០២៥ខាងមុខ។ ទន្ទឹមគ្នានេះ ដំណើរការនៃការសាងសង់នាវាមុជទឹកនេះ ក៏ប្រឈមនៅបញ្ហាមួយចំនួនផងដែរ ដូចជាការផ្គត់ផ្គង់ផ្នែកនៃនាវាមុជទឹក និងការគំរាមពីកម្លាំងបរទេសខ្លះជាដើម៕
តៃវ៉ាន់ សន្យាថា ការពារទឹកដី និងដែនអធិបតេយ្យរបស់ខ្លួន ជាមួយនាវាមុជទឹកថ្មីរបស់ខ្លួន។ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានលើកឡើងបែបនេះ នៅថ្ងៃទី២៤ ខែវិច្ឆិកា។ ការប្រកាសរបស់ប្រធានាធិបតីតៃវ៉ាន់ បានធ្វើឡើងនៅក្នុងពិធីបើកសម្ពោធការសាងសង់នាវាមុជទឹកថ្មី ស្របពេលដែនកោះមួយនេះ កំពុងមានភាពតានតឹងជាមួយទីក្រុងប៉េកាំង។
  ទី១៖ ជាធម្មតាយន្តហោះដឹកអ្នកដំណើរអាចធ្វើដំណើរឡើងទៅដល់កម្ពស់ជាង៩គីឡូម៉ែត្រនៅពេលហោះហើរ។ ចំពោះជួរភ្នំហិមាល័យវិញមានកម្ពស់តែប្រមាណ៦គីឡូម៉ែត្រប៉ុណ្ណោះ ជាមួយនឹងកំពូលភ្នំខ្ពស់ជាងគេដែលមានឈ្មោះថាកំពូលភ្នំ«អេវើរ៉េស»ដែលមានកម្ពស់រហូតទៅដល់ជិត៩គីឡូម៉ែត្រ។ ទោះបីជាយន្តហោះអាចហោះខ្ពស់ពីលើជួរភ្នំហិមាល័យក៏ពិតមែន តែរយៈកម្ពស់ត្រឹមពីរទៅបីគីឡូម៉ែត្រមិនអាចនានាសុវត្តិភាពរបស់អ្នកធ្វើដំណើរនោះឡើយ។ បើយន្តហោះត្រូវនឹងហោះកាត់ជួរភ្នំហិមាល័យ គេត្រូវតែធ្វើដំណើរកាន់តែខ្ពស់បន្ថែមទៀត ដែលធ្វើឲ្យការធ្វើដំណើរកាន់តែលំបាក។ មួយវិញទៀត ចរន្តខ្យល់ដែលមាននៅតាមជួរភ្នំធំៗមានលក្ខណៈស្មុគស្មាញ ដែលធ្វើឲ្យអ្នកបើកបរយន្តហោះពិបាកក្នុងការបើកបរ។    ទី២៖ ទោះបីជាការហោះហើរកំពុងតែមានភាពជឿនលឿនមែនក្តីពីមួយឆ្នាំទៅមួយឆ្នាំ បញ្ហាបច្ចេកទេសដែលកើតមានពេលកំពុងហោះហើរគឺជារឿងមួយដែលមិនអាចបង្ការបាន។ នៅពេលយន្តហោះមានបញ្ហា អ្នកបើកបរយន្តហោះ នឹងប្រកាសការចុះចតជាអាសន្ននៅតាមអាកាសយន្តដ្ឋានដែលនៅជិតជាងគេតាមតែអាចទៅរួច។ តែនៅតាមតំបន់ភ្នំដែលជាតំបន់ខ្ពង់រាប អាកាសយន្តដ្ឋានដែលអាចទ្រទ្រង់យន្តហោះធំៗបានមិនមានច្រើននោះទេ។ ហេតុដូចនេះ យន្តហោះគួរហោះហើរតាមគន្លងផ្លូវអាកាសណាដែលមានអាកាសយាន្តដ្ឋានច្រើន ជាពិសេសនៅតាមតំបន់ផ្ទៃដីរាប។    ទី៣៖ នៅពេលដែលយន្តហោះដឹកអ្នកដំណើរបាត់បង់សម្ពាធខ្យល់នៅខាងក្នុងដោយសារហេតុការចៃដន្យណាមួយ អ្នកដំណើរនឹងខ្វះបរិមាណខ្យល់អុកស៊ីសែនក្នុងការដកដង្ហើម ដោយសារតែយន្តហោះធ្វើដំណើរនៅក្នុងរយៈកម្ពស់ខ្ពស់។ ម៉ាសអុកស៊ីសែននៅក្នុងយន្តហោះអាចទ្រទ្រង់អ្នកដំណើរបានតែប្រមាណ២០នាទីប៉ុណ្ណោះ។ ហេតុដូចនេះ អ្នកបើកបរយន្តហោះ ត្រូវចាំបាច់បន្ទាបរយៈកម្ពស់យន្តហោះមកនៅក្រោម ៣០០០ម៉ែត្រ បើគិតពីកម្ពស់ទឹកសមុទ្រ ដើម្បីទទួលយកបរិមាណអុកស៊ីសែនគ្រប់គ្រាន់ក្នុងការដកដង្ហើម។ បើអ្នកកំពុងហោះហើរលើជួរភ្នំហិមាល័យ ការចុះមកក្រោមកម្ពស់៣០០០ម៉ែត្រគឺជារឿងមិនអាចទៅរួចនោះទេ។ នៅមានបញ្ហាមួយចំនួនទៀតដូចជាភាពលំបាកក្នុងការទាក់ទងតាមប្រព័ន្ធរ៉ាដា និងការខ្សត់អ្នកដំណើរក្នុងតំបន់ខាងលើនេះជាដើម ដែលធ្វើឲ្យយន្តហោះដឹកអ្នកដំណើរធំៗមិនហោះហើរកាត់ជួរភ្នំហិមាល័យ៕
ការធ្វើដំណើរតាមជើងហោះហើរគឺជាពេលវេលាមួយដ៏ធុញទ្រាន់ តែវាក៏ជាពេលវេលាមួយដែលរំភើបផងដែរក្នុងការគយគន់ទេសភាពសណ្ឋានដីនៅខាងក្រោម ដូចជាទីក្រុង ជួរភ្នំ បឹង ទន្លេ ដោយលាយឡំជាមួយនឹងពពក។ ទោះបីជាយ៉ាងនេះមែនក្តី ជើងយន្តហោះដឹកអ្នកដំណើរតែងចៀសវាងការហោះកាត់ជួរភ្នំហិមាល័យ ដែលជាជួរភ្នំមួយល្បីល្បាញជាងគេនៅក្នុងពិភពលោក។ ខាងក្រោមនេះគឺជាការពន្យល់ខ្លីៗមួយចំនួនដោយដកស្រង់ចេញពីគេហទំព័រ Drive Spark ។ 
សុធីរ៖ គិតទៅសង្គមបច្ចុប្បន្ននេះ ពោរពេញទៅដោយការសម្ដែងច្រើនណាស់។ «ពិតដូចជាមិនពិត, មិនពិតដូចជាពិត»!   សំណាង៖ វាថីហ្អែង អាធីរ?   សុធីរ៖ អញ អត់មានកើតអីទេ! គ្រាន់តែអញឆ្ងល់ថា មនុស្សបច្ចុប្បន្ន ចូលចិត្តតែបង្ហាញសកម្មភាពខ្លួន លើបណ្ដាញសង្គម ទាំងដោយសកម្មភាពនោះ មានទាំងពិត និងមិនពិត។   សំណាង៖ អញអត់យល់ន័យហ្អែងទេ អាធីរ!   សុធីរ៖ អើ! អញចង់ពន្យល់ប្រាប់ហ្អែងថា មនុស្សសម័យបច្ចេកវិទ្យានេះ ពោរពេញដោយការសម្ដែងច្រើន ជាពិសេសនៅពីមុខកាមេរ៉ា និងលើបណ្ដាញសង្គមជាដើម។ ត្រង់ចំណុចនេះ អញលើកឧទាហរណ៍ប្រាប់ហ្អែងមួយថា មានមិត្តភក្តិអញមួយ នៅកន្លែងធ្វើការ គឺតែងតែបង្ហោះរូបភាពខ្លួន ពីសកម្មភាពការងារ និងកិច្ចការងារសង្គម នៅលើបណ្ដាញសង្គមFacebook , TikTok , Instagram អីជាដើម ដើម្បីឱ្យថ្នាក់ដឹកនាំស្ថាប័ន ឬអ្នកដទៃ បានឃើញខ្លួនថា បានធ្វើសកម្មភាពនេះ សកម្មភាពនោះ។   សំណាង៖ (និយាយកាត់សម្ដីសុធីរ) អើ! ហើយចុះគេបង្ហោះរូបសកម្មភាពគេ លើបណ្ដាញសង្គមនេះ វាខុសដែរមែន?   សុធីរ៖ អញទទួលស្គាល់ថា វាមិនខុសអីទេ ព្រោះវាជាសិទ្ធិរបស់ពួកគេ។ ប៉ុន្តែសូមឱ្យសកម្មភាពដែលពួកគេបង្ហោះទាំងនោះ កើតចេញពីបំណង និងទង្វើពិតប្រាកដដ៏ត្រឹមត្រូវមួយ កុំឱ្យតែបង្ហោះដើម្បីចង់បានតែមុខមាត់ ព្រោះអ្នកខ្លះ ពេលអត់មានកាមេរ៉ាថតឆ្វេងស្ដាំ ពីមុខពីក្រោយនោះ ធ្វើការអត់សូវសកម្មទេ ខ្ជិលច្រអូស យឺតយ៉ាវ ដែលអាចប៉ះពាល់ដល់សកម្មភាពការងារជាក្រុម។ ប៉ុន្តែនៅពេលមានកាមេរ៉ាថតវិញ ពួកគេប្រឹងប្រែងយ៉ាងសកម្មភាព ដើម្បីឱ្យអ្នកដទៃឃើញ។ តែធាតុពិត មិនដូចចរិត និងសមត្ថភាពរបស់បុគ្គលម្នាក់នោះទេ។   សំណាង៖ ចុះបុគ្គលម្នាក់ហ្នឹង គាត់បង្ហោះ ឬរាយការណ៍តែសកម្មភាពល្អៗ របស់គាត់ ទៅថ្នាក់ដឹកនាំ ឬនៅលើបណ្ដាញសង្គមនេះ តើមេដឹកនាំស្ថាប័ន អាចដឹងធាតុពិតគាត់ដែរទេ?   សុធីរ៖ អញមិនច្បាស់ទេ! តែបើតាមការកត់សម្គាល់របស់អញវិញ មេដឹកនាំ ដែលឆ្លាត ពូកែ មានសុភវិនិច្ឆ័យ និងគ្មានភាពលម្អៀងនោះ គឺគាត់ច្បាស់ជាដឹងថា ការងារបុគ្គលម្នាក់នោះ ល្អ ឬអាក្រក់ , ចុះទៅបំពេញការងារយ៉ាងសកម្មពិតប្រាកដ ឬគ្រាន់តែថតបង្ហោះហើយ ដើរចេញពីកន្លែងនោះវិញ។ នោះក៏ព្រោះតែមេដឹកនាំល្អ និងពូកែ គាត់មិនសម្លឹងមើលលើរូបភាពនោះឡើយ គឺគាត់មើលលើលទ្ធផលរបាយការណ៍ ថា ទទួលបានផ្លែផ្កា និងផលវិជ្ជមានកម្រិតណា? ជោគជ័យកម្រិតណា? ស្របតាមផែនការសកម្មភាពការងារ និងគោលដៅ ដែលស្ថាប័នចង់បានដែរទេ?   ម្យ៉ាងទៀត ថ្នាក់ដឹកនាំពូកែ ក៏អាចយល់ និងដឹងបានដែរ ចំពោះបុគ្គលិកល្អ ដែលមានសមត្ថភាពខ្ពស់ ហើយសកម្ម និងមានភាពវៃឆ្លាត ហើយចេះធ្វើការងារជាក្រុម និងជួយដឹកនាំក្រុមការងារ និងក្រុមហ៊ុនឱ្យមានការរីកចម្រើន ទោះបីជាមិនថតរូបបង្ហោះក៏ដោយ។   សំណាង៖ ថ្នាកដឹកនាំ អាចដឹង! ចុះសាធារណជនទូទៅវិញ តើអាចដឹងចរិតលក្ខណៈបុគ្គលនោះដែរទេ បើគ្រាន់តែមើលលើរូបថតសកម្មភាពលើបណ្ដាញសង្គមនេះ?   សុធីរ៖ បើសិនជាមិត្តភក្តិ ឬអ្នកស្គាល់គ្នានោះ គឺប្រាកដណាស់ពិតជាអាចដឹងថា បុគ្គលនោះជាមនុស្សបែបណា? សកម្មភាពរបស់បុគ្គលនោះ ជាសកម្មភាពពិត ឬក៏សម្ដែង គឺអាចកត់សម្គាល់បាន។ ប៉ុន្តែបើសាធារណជនទូទៅ មិនស្គាល់គ្នា ហើយមើលតែសកម្មភាពល្អៗ ដែលបុគ្គលនោះបង្ហោះលើបណ្ដាញសង្គមវិញ គឺពិបាកសន្និដ្ឋានដែរ។   សំណាង៖ បើតាមស្ដាប់ហ្អែងនិយាយមក បានន័យថា អ្នកថតបង្ហោះសកម្មភាពខ្លួននៅលើបណ្ដាញសង្គម សុទ្ធតែអាក្រក់ទាំងអស់ហ្មង?   សុធីរ៖ អញគ្មានន័យបែបនេះទេ សម្លាញ់! អ្វីដែលអញលើកឡើងមកនេះ វាគ្រាន់តែជាផ្នែកមួយ នៃពាក្យថា «ពិតដូចជាមិនពិត, មិនពិតដូចជាពិត» ប៉ុណ្ណោះ! តាមពិតទៅ វាក៏មានដែរ អ្នកដែលធ្វើការងារល្អ ហើយថតរូបបង្ហោះលើបណ្ដាញសង្គមនោះ ព្រោះពួកគេចង់បង្ហាញពីអនុស្សាវរីយ៍ ដែលពួកគេបានដិតដាមជាមួយសកម្មភាពការងារនៅទីនោះ ទាំងការលំបាក ហត់នឿយ និងភាពសប្បាយរីករាយជាដើម។   សម្លាញ់ទាំងពីរ ក៏បានចែកផ្លូវគ្នាទៅបំពេញការងារ និងមុខជំនួញរៀងៗខ្លួនវិញ ក្រោយទទួលទាន អាហារថ្ងៃត្រង់ អមជាមួយការចែករំលែកពីចំណេះដឹង និងបញ្ហាសង្គម៕  
ថ្ងៃនេះ សុធីរ និង សំណាង បានឆ្លៀតពីការងារ និងការរកស៊ីរបស់ពួកគេ ហើយណាត់មកជួបគ្នានៅហាងបាយមួយកន្លែង ដើម្បីពិភាក្សា និងចែករំលែកគំនិត ជាពិសេសព័ត៌មានផ្សេងៗនៅក្នុងសង្គម។ សុធីរ បានលើកប្រធានមួយ រិះគន់ទៅអ្នកធ្វើការ ឬធ្វើសកម្មភាពផ្សេងៗបាន លុះត្រាតែមានកាមេរ៉ា ថតឆ្វេងស្ដាំ ពីមុខពីក្រោយ ថតបង្ហោះលើបណ្ដាញសង្គម ទើបអាចបំពេញកិច្ចការងារទាំងនោះបាន។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាបទសម្ភាសរវាង លោក ប៊ុន បាន អនុប្រធានសមាគមកោះទ្រង់ ជាមួយកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ ដូចតទៅ៖     
ក្រចេះ៖ កោះទ្រង់ ជាតំបន់មួយដែលមានសក្ដានុពលទេសចរណ៍ធម្មជាតិ ជាពិសេសគឺអំណោយផលសម្រាប់ដំណាំក្រូចថ្លុង។ ក្រូចថ្លុងកោះទ្រង់ មានឈ្មោះល្បីល្បាញព្រោះមានរសជាតិផ្អែមឆ្ងាញ់ ដែលកាលពីឆ្នាំ២០១៨ ក្រូចថ្លុងកោះទ្រង់ ត្រូវបានក្រសួងពាណិជ្ជកម្មផ្ដល់ម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញ។ លោក ប៊ុន បាន អនុប្រធានសមាគមកោះទ្រង់ បានឱ្យដឹងថារបៀបដាំក្រូចថ្លុងកោះទ្រង់មានពីរវិធីសាស្រ្ត គឺផ្សាំមែកពីងពង់ (មែកលាស់ខ្ចី)  និង ផ្សាំកាត់តមែកក្រូចឆ្មារជប៉ុនជាមួយមែកក្រូចថ្លុងកោះទ្រង់។  បើតាមលោក ប៊ុន បាន វិធីសាស្រ្តទាំងពីរនេះ ទទួលបានទិន្នផលច្រើន និងរសជាតិដូចគ្នា តែការផ្សាំមែកក្រូចឆ្មារជប៉ុន ងាយស្រួលដាំ និងទទួលបានផងលឿនជាង។ បច្ចុប្បន្ន នៅពលរដ្ឋភាគច្រើននៅកោះទ្រង់ និយមដាំបែបវិធីសាស្រ្តថ្មីផ្សាំមែកក្រូចឆ្មារជប៉ុន តាមការណែនាំរបស់មន្ទីរកសិកម្ម។
ការធ្វើដំណើរទៅកាន់ស្រុកកំណើត និងការជួបជុំគ្នានាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នឹងបង្កហានីភ័យខ្ពស់ដល់ការឆ្លងកូវីដ-១៩ ពិសេសពីសំណាក់អ្នកដំណើរពីរាជធានីភ្នំពេញ ជាតំបន់ដែលកំពុងរាលដាលយ៉ាងខ្លាំង។ កាលពីយប់ថ្ងៃទី៦ ខែមេសា សម្តេច ហ៊ុន សែន បានចេញសេចក្តីសម្រេចហាមឃាត់ការធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រពីខេត្តមួយទៅខេត្តមួយចន្លោះពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា រីឯអាជ្ញាធររាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន បានអនុវត្តវិធានការរដ្ឋបាលបុណ្តោះអាសន្ន ឬបម្រាមគោចរ ចន្លោះពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។ ទោះបីជាមានការណែនាំ វិធានការ និងបទបញ្ជាជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏នៅតែមានពលរដ្ឋមួយចំនួន ព្យាយាមរកផ្លូវ និងមធ្យោបាយផ្សេងៗ ដើម្បីទៅស្រុកកំណើតរបស់ខ្លួន ដោយអ្នកខ្លះថែមទាំងបំពានវិធានចត្តាឡីស័កផងដែរ។ ឧទាហរណ៍ជាក់ស្តែងនៅកំពង់ឆ្នាំង អាជ្ញាធរបានរកឃើញអ្នកចូលឆ្លងខេត្តជាង១០០នាក់ ហើយបានយកពួកគេទៅធ្វើចត្តាឡីស័ក។ នៅខេត្តព្រៃវែងឯណោះវិញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ដែលរកឃើញកាលពីថ្ងៃទី១២ ខែមេសា គឺជាអ្នកបំពានចត្តាឡីស័ក ដោយ៥នាក់ទៅពីភ្នំពេញ និង១នាក់ពីខេត្តព្រះសីហនុ។ ទៅធ្វើអ្វី? នឹកស្រុកដោយអត់ទ្រាំមិនបាន? ខ្លាចដូនតាខឹង? ឬជាប់ណាត់មិត្តភក្តិផឹកស៊ី? ពេលវេលានេះ រាល់ហេតុផលទាំងឡាយ  សុទ្ធតែមិនអាចយកជាការបាននោះឡើយ លើកលែងតែករណីចាំបាច់ផ្សេងៗ ដូចដែលរដ្ឋាភិបាលបានចែងតែប៉ុណ្ណោះ។ កុំភ័យ ឪពុកម្តាយមិនប្រកាន់ចំពោះបុណ្យធីតា ដែលមិនបានទៅស្រុកកំណើតនោះឡើយ ហើយទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាង មណ្ឌា ទេវី ដែលនឹងយាងមកកាន់ជម្ពូទ្វីប នាវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែមេសា នេះ ព្រះនាងក៏បានដឹងពីទុក្ខលំបាករបស់មនុស្សលោកនាពេលបច្ចុប្បន្ននេះដែរ។ កុំសន្តិភាពពេកជាមួយកូវីដ-១៩ ការគិតថាមិនអីនេះឯង ដែលនាំឲ្យមានការឆ្លងជាបន្តបន្ទាប់! នេះជាសារព្រមានម្តងហើយម្តងទៀតរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដោយលោកស្រី បានណែនាំឲ្យរួមគ្នារីករាយការប្រារព្ធពិធីចូលឆ្នាំនៅផ្ទះ ជាមួយនឹងការអនុវត្តវិធានការ៣ការពារ ៣កុំ។ ងាកទៅលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯណោះវិញ លោកបានព្យាយាមបង្ហាញពីទិដ្ឋភាពច្បាប់ទាក់ទងនឹងការមិនគោរពវិធានការរដ្ឋបាលដោយចេតនា។ អ្នកប្រព្រឹត្តល្មើសត្រូវប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬ៥ឆ្នាំ ប្រសិនអំពើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អនុលោមតាមមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។ រីឯអ្នកដែលជួយសម្រួលដោយចេតនាដល់ការប៉ុនប៉ង ឬការសម្រេចអំពើមិនគោរព "វិធានការរដ្ឋបាល" នេះ ក៏នឹងត្រូវផ្ដន្ទាទោសដូចគ្នានឹងអ្នកប្រព្រឹត្តផងដែរ។ «កូនអើយមិនបាច់មកស្រុកទេ!»។ ឪពុកម្តាយមួយចំនួនបានទូរសព្ទទៅកូនៗរួចហើយជាមួយនឹងក្តីបារម្ភពីសុវត្ថិភាពរបស់ពួកគេ បើទោះបីជាពួកគាត់ត្រូវឆ្លងឆ្នាំទាំងសោះកក្រោះក៏ដោយ។ ពិតណាស់ អ្នកកើតកូវីដ-១៩ ពិតជាគួរឲ្យអាណិត ប៉ុន្តែអ្នកដែលបំពានការណែនាំ ជាពិសេសវិធានចត្តាឡីស័ក ហើយបន្តចម្លងដល់អ្នកដទៃ ពិតជាមិនអាចលើកលែងបាននោះឡើយ ដោយពួកគេនៅតែប្រឈមចំពោះមុខច្បាប់ថែមទៀតផង៕
តើឪពុកម្តាយណាមិនចង់ជួបកូនៗ? តើកូនមួយណាដែលមិនចង់ទៅលេងស្រុកកំណើត? ណ្ហើយចុះ ក្នុងកាលៈទេសៈនេះ មានតែកាត់ចិត្ត និងស៊ូទ្រាំប៉ុណ្ណោះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩។ ចូលឆ្នាំនៅផ្ទះ! ចូលឆ្នាំនៅបន្ទប់ជួល! ចូលឆ្នាំនៅទីតាំងដែលយើងកំពុងរស់នៅ!
  រដ្ឋមន្ត្រីការពារជាតិអាមេរិក Mark Esper បានបញ្ជាក់ថា ក្នុងចំណោមកងទ័ពចំនួន១១,៩០០នាក់ដែលនឹងត្រូវដកចេញពីអាល្លឺម៉ង់ កងទ័ពចំនួន៦,៤០០នាក់ នឹងត្រូវបញ្ជូនត្រឡប់មកផ្ទះវិញ។ ចំណែកយោធាចំនួន៥,៦០០ ផ្សេងទៀតត្រូវបង្វែរទៅកាន់ប្រទេសដែលជាសមាជិកណាតូដទៃទៀតដូចជាអ៊ីតាលី និងបែលហ្ស៊ិកជាដើម។   បន្ថែមពីនេះ កងទ័ពនោះក៏អាចយកទៅឈរជើងនៅប្រទេសប៉ូឡូញ និងបណ្តាប្រទេសបាល់ទិក ដូចជាអេស្តូនី លីទុយអានី និងឡេតូនី បើសិនជាមានកិច្ចព្រមព្រៀង។ នេះជាការបញ្ជាក់របស់លោក Esper នៅថ្ងៃទី២៩ ខែកក្កដា ។ កន្លងទៅ ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់លើកឡើងថា ទ័ពអាមេរិកដែលដកពីអាល្លឺម៉ង់នេះ អាចត្រូវពង្រាយខ្លះនៅប៉ូឡូញដែលជាប់រុស្ស៊ី។ ប៉ូឡូញ ត្រូវការវត្តមានទ័ពអាមេរិកដើម្បីការពារខ្លួនពីការគំរាមរបស់រុស្ស៊ី ប៉ុន្តែអាមេរិកមិនអាចដាក់ទ័ពនៅជាប់រុស្ស៊ីបានឡើយ។    អាមេរិក នឹងត្រូវចំណាយច្រើនលើការកាត់បន្ថយកងទ័ពអាមេរិកដែលឈរជើងនៅអាល្លឺម៉ង់ ដែលក្រោយការកាត់បន្ថយនេះ វត្តមានកងទ័ពអាមេរិកនៅអាល្លឺម៉ង់ធ្លាក់មកនៅត្រឹមប្រមាណ ២៤,០០០នាក់។ ក្រៅពីដកទ័ពនេះ អាមេរិកក៏ប្ដូរទីស្នាក់កងទ័ពប្រចាំអឺរ៉ុបពីអាល្លឺម៉ង់ទៅបែលហ្ស៊ិកផងដែរ។    បើតាមទីភ្នាក់ងារព័ត៌មាន AFP រដ្ឋមន្ត្រីការពារជាតិ អាមេរិកបានអះអាងបន្ថែមថា ការកាត់ទ័ពពីអាល្លឺម៉ង់នេះ ជាផ្នែកមួយនៃផែនការដ៏ធំរបស់អាមេរិកក្នុងការបង្វែរកងទ័ពនៅជុំវិញពិភពលោក ដើម្បីទប់ទល់នឹងការគម្រាមកំហែង និងបង្កើនភាពបត់បែន នៅក្នុងចំណោមសម្ព័ន្ធភាពណាតូ។ ការសម្ញែងឥទ្ធិពលដើម្បីទប់ទល់ការគំរាមពីរុស្ស៊ីដែលអាចនឹងកើតមានឡើងនៅពេលខាងមុខ គឺជាគោលដៅនៃការដកទ័ពនេះដែរ។   កងទ័ពអាមេរិក មានវត្តមាននៅអាល្លឺម៉ង់តាំងតែពីចប់សង្គ្រាមលោកលើកទី២។ ក្នុងអំឡុងសង្គ្រាមត្រជាក់ អាមេរិកមានកងទ័ពរបស់ខ្លួនដល់ទៅ២សែននាក់ក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីទប់ទល់នឹងគំរាមកំហែងសន្តិសុខពីសហភាពសូវៀត។ ក្រោយសង្គ្រាមត្រជាក់បានផុតរលត់ទៅ អាមេរិកបានកាត់បន្ថយកងទ័ពពីអាល្លឺម៉ង់ ក៏ដូចជាអឺរ៉ុបទាំងមូល ប៉ុន្តែការព្រួយបារម្ភសន្តិសុខពីបណ្តាប្រទេស ណាតូ កើតមានឡើងសារជាថ្មី ក្រោយពេលរុស្ស៊ីផ្តាច់យកទឹកដីកោះគ្រីមៀ របស់អ៊ុយក្រែននៅឆ្នាំ២០១៤។    លោក ត្រាំ ជាអ្នកទាមទារឲ្យដកទ័ពអាមេរិកពីអាល្លឺម៉ង់ ដោយលោកចោទសម្ព័ន្ធមិត្តមួយនេះថា មិនព្រមបង្កើនការចំណាយឲ្យណាតូ។ លើសពីនោះ លោក ត្រាំ ក៏មិនពេញចិត្តអាល្លឺម៉ង់ដែលកេងចំណេញផ្នែកពាណិជ្ជកម្មពីអាមេរិកទៅទៀត៕
មន្ទីរបញ្ចកោណអាមេរិក បានអះអាងថា កងទ័ពអាមេរិកចំនួន ១១,៩០០នាក់ នឹងត្រូវដកចេញពីអាល្លឺម៉ង់នៅប៉ុន្មានសប្ដាហ៍ខាងមុខ។ មន្ទីបញ្ចកោណអាមេរិក បានលើកឡើងថា ការដកទ័ពនេះជាយុទ្ធសាស្ត្របង្វែរកងទ័ព ប៉ុន្តែកន្លងទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាត់ទុកការ ដកទ័ពនេះជាពិន័យចំពោះអាល្លឺម៉ង់ដែលចំណាយលើកងទ័ពតិចពេក។
កីឡាករ សឿយ វិសាល ប្រធានក្រុមជម្រើសជាតិកម្ពុជា បង្ហាញភាពរីករាយដោយបានប្រកួតជាមួយឥណ្ឌា ម្ដងទៀត បន្ទាប់ពីការប្រកួតមិត្តភាពនាឆ្នាំ២០១៧។ អមជាមួយភាពជឿជាក់ ប្រធានក្រុមរូបនេះ បានបន្ដថា ក្រុមគោព្រៃកម្ពុជា នឹងយកឈ្នះឥណ្ឌា ដើម្បីជាកិត្តិយសជាតិ។    «ការប្រកួតនៅថ្ងៃស្អែក យើង នឹងប្រកួតជាមួយពួកគេទាំងមានទំនុកចិត្ត ដូចជាប្រព័ន្ធថ្មីរបស់ពួកយើង ឲ្យពួកគេដឹងថា ប្រព័ន្ធថ្មីរបស់ពួកយើង មានចំណុចខ្លាំង និងចំណុចខ្សោយ។ យើង នឹងប្ដេជ្ញាចិត្ត យកឈ្នះ ពួកគេ ដើម្បីកិត្តិយសប្រទេសជាតិ និងប្រជាជន។»។ សឿយ វិសាល បានប្រាប់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន។    ចំពោះព័ត៌មានលម្អិតពីប្រព័ន្ធ ឬទម្រង់លេងរបស់កម្ពុជាយ៉ាងណានោះ វិសាល មិនបានបញ្ជាក់ទេ គ្រាន់តែប្រាប់ឲ្យអ្នកគាំទ្ររង់ចាំទស្សនាពីការប្រកួតផ្ទាល់តែម្ដង។   គិតត្រឹមឆ្នាំ១៩៦០ មកទល់ពេលនេះ កម្ពុជា ធ្លាប់ប្រកួតជាមួយ ឥណ្ឌា ៤លើករួចមកហើយ នៅក្នុងក្របខ័ណ្ឌផ្សេងគ្នា។ នៅឆ្នាំ១៩៦៤ កម្ពុជា បានចាញ់ ឥណ្ឌា ០-៤ នៅក្នុងការប្រកួត Merdeka Tournament។ កម្ពុជា ឈ្នះ ឥណ្ឌា ៣-១ នៅក្នុងពានរង្វាន់ AFC Asian Cup នៅក្នុងឆ្នាំ១៩៦៧។ ជំនួបពីរដងចុងក្រោយកម្ពុជា ចាញ់ទាំង២លើក គឺនៅឆ្នាំ២០០៧ ក្នុងការប្រកួត Nehru Cup លទ្ធផល ៦-០ និងក្នុងក្របខ័នមិត្តភាព កម្ពុជាចាញ់ ឥណ្ឌា ២-៣ កាលឆ្នាំ២០១៧។   សមាសភាពកីឡាករកម្ពុជា ២៣ រូប មាន៖ អ្នកចាំទី៣រូប គឺ  កែវ សុខ សិលា, ហ៊ុល គីមហ៊ុយ និង វិរៈ ដារ៉ា។ ខ្សែការពារ៨រូបមាន ទេស សម្បត្តិ, កុក បូរីស, កែន ច័ន្ធសុភ័ក្រ, តាំង ប៊ុនឆៃ, សឿយ វិសាល, ជួន ចាន់ចាវ, ឆេង ម៉េង និង ធារី ចន្ថាប៊ិន។ ខ្សែបម្រើ៨រូបមាន ជូ ស៊ីនទី, អ៊ាន ពិសី, អ៊ន ចាន់ប៉ូលីន, សុះ ស៊ូហាណា, អ៊ិន សុដាវីដ, ស៊ីន សុវណ្ណមករា, ឡុង ភារ៉ាត់ និង ប្រាក់ ធីវ៉ា។ ខ្សែប្រយុទ្ធ៤រូបមាន សៀង ចន្ធា, កែវ សុខផេង, ម៉ាត់ ណូរុន និង សារ ទី៕  
នារសៀលថ្ងៃទី៧ ខែមិថុនា ម្ចាស់ផ្ទះ ឥណ្ឌា បានធ្វើសន្និសីទសារព័ត៌មានមុនការប្រកួតរវាង ឥណ្ឌា និងកម្ពុជា ដែលធ្វើទៅនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នៃព្រឹត្តិការណ៍ AFC Asian Cup 2023 Qualifiers នៅទីក្រុង Kolkata នៃប្រទេសឥណ្ឌា។ កម្ពុជា នឹងបង្ហាញទម្រង់លេងថ្មី សម្រាប់ការប្រកួតនេះ។
  អ្នកជំងឺរូបនេះ គឺជាបុរសវ័យ៧០ឆ្នាំម្នាក់ ដែលមានជំងឺប្រចាំកាយស្រាប់។ បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ បុរសរូបនេះ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយបានបាត់បង់ជីវិត កាលពីថ្ងៃ២៩ ខែកុម្ភៈ។ ការស្លាប់របស់បុរសរូបនេះ គឺជាការស្លាប់ COVID-19 ទី២ ក្នុងសហរដ្ឋអាមេរិក។    សូមបញ្ជាក់ថា ករណីស្លាប់ទី១ដោយសារជំងឺ COVID-19 គឺលើបុរសវ័យជាង៥០ឆ្នាំម្នាក់នៅរដ្ឋវ៉ាស៊ីនតោន។ ភ្លាមៗ អភិបាលរដ្ឋវ៉ាស៊ីនតោន លោក Jay Inslee បានប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ន។  គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២ ខែមីនានេះ (ម៉ោងកម្ពុជា) សហរដ្ឋអាមេរិក មានករណីឆ្លង COVID-19 ចំនួន៨១ករណីហើយ ខណៈទីក្រុងញូវយ៉ក រកឃើញករណីឆ្លងដំបូងរបស់ខ្លួន។ ក្នុងនោះ មនុស្ស ៩ នាក់ បានជាសះស្បើយ៕
ករណីស្លាប់ទី២ដោយសារជំងឺផ្លូវដង្ហើមកូរ៉ូណា (COVID-19) ត្រូវបានបញ្ជាក់ក្នុងតំបន់ King County ក្រុង Seattle នៃរដ្ឋវ៉ាស៊ីនតោន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរសុខាភិបាលអាមេរិក ដោយដកស្រង់ចុះផ្សាយដោយទូរទស្សន៍ CNN ផ្សាយនៅថ្ងៃទី១ ខែមីនា (ម៉ោងអាមេរិក)។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា លទ្ធផលនៃការនាំចេញម្ទេសស្រស់ទៅប្រទេសថៃរយៈពេល៦ឆ្នាំចុងក្រោយនេះមានការកើនឡើងជាលំដាប់។ ដោយឡែក នៅឆ្នាំ២០១៥ នាំចេញបានចំនួន ១,០០២ តោន, ឆ្នាំ២០១៦ ចំនួន ១,៤៩០ តោន, ឆ្នាំ២០១៧ ចំនួន ១,៧៥០ តោន, ឆ្នាំ២០១៨ ចំនួន ១៥,៤៩៤ តោន,ឆ្នាំ២០១៩ ចំនួន ៥៥,៥១៣ តោន, និងរយៈពេល៥ខែ ឆ្នាំ២០២០ ចំនួន ៣០,៨៥២ តោន ។    គួរបញ្ជាក់ថា នៅឆ្នាំ២០១៩  កម្ពុជា បាននាំចេញកសិផលសំខាន់ៗ ទៅទីផ្សារអន្តរជាតិ ចំនួន៦,៩៣៩,៩៦៨តោន ក្នុងនោះរួមមាន អង្ករ , ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ និងម្សៅដំឡូង , គ្រាប់ស្វាយចន្ទី , គ្រាប់ពោត , ចេក , ស្វាយ , សណ្តែងសៀង, ម្រេច, ម្ទេសស្រស់,និងដំណាំផ្សេងៗជាច្រើនទៀត៕
ភ្នំពេញ៖ រយៈពេល៥ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញម្ទេសស្រស់ទៅប្រទេសថៃចំនួន ជាង៣ម៉ឺនតោន។ នេះបើតាមហ្វេសប៊ុកផ្លូវផ្ទាល់របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
  នៅក្នុងតថភាពសង្គម គេសង្កេតឃើញក្នុងករណីខ្លះ អ្នកខ្លាំង អ្នកជោគជ័យ  អ្នកមាន អ្នកកាន់អំណាចក្នុងសម័យកាលមួយ បានធ្វើបាប គាបសង្កត់ បង្ក្រាប និងកេងចំណេញលើអ្នកខ្សោយ អ្នកបរាជ័យ អ្នកក្រ និងអ្នកគ្មានអំណាច។ ផ្ទុយទៅវិញ ពេលដែលពួកគេចុះខ្សាយ និងបាត់បង់អំណាចវិញ ពួកគេក៏ត្រូវក្រុមដែលធ្លាប់ទទួលរងគ្រោះពីមុននោះធ្វើបាប ឬសងសឹកវិញដែរ។ សភាពបែបខាងលើនេះ សមដូចសុភាសិតមួយដែលបុព្វបុរសខ្មែរបានលើកឡើងថា«ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។   តើសុភាសិតនេះមានអត្ថន័យដូចម្ដេច? ហើយវាមានខ្លឹមសារអប់រំយ៉ាងណាដែរ?    មុននឹងបកស្រាយសុភាសិតនេះ យើងគប្បីយល់ដឹងនូវពាក្យគន្លឹះមួយចំនួនជាមុនសិន។ «ទឹកឡើង» មានន័យថា ទឹកជន់ជោរ ទឹកច្រើនហូរហៀរ ដែលបណ្ដាលមកពីទឹកភ្លៀង ឬទឹកហូរមកពីប្រភពដែលខ្ពស់ជាង ហើយដែលអាចបណ្ដាលឱ្យលិចលង់អ្វីៗជាច្រើន រួមទាំងសំបុកស្រមោចផងដែរ។ នៅពេលនោះស្រមោចបានអណ្ដែតលើផ្ទៃទឹក និងបានក្លាយទៅជាចំណីរបស់ត្រី។ «ទឹកហោច» មានន័យថា ទឹកស្រក ទឹករីង ទឹកហួត ដែលធ្វើឱ្យសត្វដែលរស់នៅក្នុងទឹកប្រឈមមុខនឹងការអត់ជំរក និងការងាប់ ជាពិសេស ត្រីឬមច្ឆជាតិដទៃទៀតក៏ងាប់ដែរ។ ពេលនោះ ត្រីក៏បានក្លាយទៅជាចំណីរបស់ស្រមោចវិញម្ដង។      តាមន័យត្រង់ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» មានន័យថា ពេលដែលទឹកឡើង ទឹកជោរ ទឹកលិច អ្វីៗគ្រប់យ៉ាងក៏លិចដែរ សូម្បីតែសំបុកស្រមោច។ ក្នុងករណីនេះស្រមោចក៏បានក្លាយទៅជាចំណីត្រីដោយចៀសពុំរួច។ នៅពេលទឹកហោច ទឹករីង ទឹកហួតវិញ នាំឱ្យមច្ឆជាតិទាំងអស់ឬត្រី បាត់បង់ជម្រក និងប្រឈមមុខនឹងការងាប់ ហើយទីបំផុតពួកវាក៏បានក្លាយទៅជាចំណីរបស់ស្រមោចវិញ។     តាមន័យធៀប «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» មានន័យថា ពេលអ្នកណាម្នាក់ឬក្រុមណាមួយមានអំណាច ខ្លាំង ឬមានទ្រព្យ ករណីខ្លះពួកគេបានធ្វើទុក្ខបុកម្នេញ ធ្វើបាប បង្ក្រាប ឬគាបសង្កត់ដល់អ្នកគ្មានអំណាច អ្នកខ្សោយ អ្នកក្រ។ ផ្ទុយទៅវិញ ពេលដែលពួកគេធ្លាក់ពីអំណាច ចុះខ្សោយ ឬធ្លាក់ខ្លួនក្រវិញ ហើយករណីចៃដន្យខ្លះបើពួកអ្នកដែលធ្លាប់រងគ្រោះពីមុននោះបានក្លាយទៅជាអ្នកមានអំណាច អ្នកខ្លាំង ឬអ្នមានវិញម្ដង ពួកនោះក៏សងសឹកត្រឡប់ទៅលើពួកគេវិញដែរ។ ការសងសឹករបៀបនេះ គឺជាអំពើចងពៀរគ្នា ចងអាឃាតគ្នាមិនចេះចប់ ដែលធ្វើឱ្យសង្គមមួយមិនអាចមានសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ សេចក្ដីស្រឡាញ់ និងសុខដុមរមនាបានឡើយ។    បើពិនិត្យឱ្យហ្មត់ចត់ទៅ យើងអាចមើលឃើញថា សុភាសិតនេះបានបង្កប់គំនិតអប់រំមួយយ៉ាងសំខាន់ ដោយអប់រំកូនខ្មែរកុំឱ្យចងពៀរ កុំឱ្យសងសឹក និងចងអាឃាតគ្នា ពីព្រោះថា ការសងសឹកគ្នាទៅវិញទៅមកនេះ មិនអាចដោះស្រាយបញ្ហាបានទេ ហើយវាក៏គ្មានទីបំផុតដែរ។ តាមពិតទៅ អ្នកមានអំណាចនិងអ្នកគ្មានអំណាច អ្នកមានទ្រព្យនិងអ្នកក្រទ្រព្យ អ្នកខ្លាំងនិងអ្នកខ្សោយ មិនគួរយកគ្នាជាសត្រូវនោះទេ ពួកគេគួរតែចាត់ទុកគ្នាជាដៃគូ សហការគ្នាទៅវិញទៅមក និងជួយគ្នាទៅវិញទៅមក។ ក្នុងករណីដែលពួកគេមានជម្លោះឬបញ្ហាជាមួយគ្នា ពួកគេគួរតែព្យាយាមអត់ឱនគ្នា អធ្យាស្រ័យឱ្យគ្នា និងអាចដោះស្រាយដោយសន្តិវិធី តាមផ្លូវសីលធម៌ ឬច្បាប់ ជាជាងការសងសឹកគ្នាទៅវិញទៅមក៕      ដោយ ឈត ប៊ុនថង
 ជាធម្មតា នៅក្នុងសង្គម ជោគជ័យ បរាជ័យ ឬវាសនារបស់មនុស្ស តែងតែឡើងចុះ ឬប្រែប្រួលទៅតាមកាលៈទេសៈ ស្ថានភាព និងលក្ខខណ្ឌចាំបាច់មួយចំនួន។ ម្ដងអ្នកនេះជោគជ័យ ម្ដងអ្នកនោះជោគជ័យ ពេលខ្លះអ្នកនេះខ្លាំង ពេលខ្លះអ្នកនោះខ្លាំង ពេលខ្លះអ្នកនេះមាន ពេលខ្លះអ្នកនោះមាន សម័យមុនក្រុមនោះធ្វើធំ សម័យនេះក្រុមនេះធ្វើធំ។ ក្នុងរបបប្រជាធិបតេយ្យ អាណត្តិមុនបក្សនោះកាន់អំណាច អាណត្តិនេះបក្សនេះកាន់អំណាច ជាដើម។
  មុននឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេមមកដល់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាកំពុងស្វះស្វែងរកគ្រូវបង្វឹកថ្មីដើម្បីផ្តល់នូវបទពិសោធ ក៏ដូចជាបច្ចេកទេសបែបស្តង់ដារអន្តរជាតិ។ ថ្មីៗនេះសហព័ន្ធបានចុះកិច្ចសន្យាជាមួយលោក KASSYMKHANOV BERIKBOL AMANTAYEVICH ជនជាតិកាហ្សាក់ស្ថាន ដែលនឹងត្រូវបង្វឹកក្រុមជម្រើសជាតិកម្ពុជារហូតដល់បញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។   បន្ទាប់ពីទទួលបានការហ្វឹកហាត់អស់រយៈពេល១ខែ សហព័ន្ធបានត្រៀមកីឡាករប្រដាល់សកល ២រូប ចេញទៅប្រកួតនៅសិង្ហបុរី ក្នុងកម្មវិធី Syed Kadir Boxing Championship 2022។ កីឡាករ២ រូបរួមមាន ម្ចាស់មេដាយសំរឹទ្ធពីស៊ីហ្គេមលើកទី៣១ សៅ រង្សី ត្រូវប្រកួតលើប្រភេទទម្ងន់ ៤៥គីឡូក្រាម និងហ៊ុន គឹមហ៊ាង ប្រកួតលើប្រភេទទម្ងន់ ៧១គីឡូក្រាម។   ការចេញទៅចូលរួមប្រកួតលក្ខណៈអន្តរជាតិជាមួយប្រទេសក្នុងតំបន់អាស៊ាននេះដែរ លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាប្រាប់សារព័ត៌មានថ្មីៗថា៖«យើងរំពឹងទុកថាពួកគាត់នឹងធ្វើបានល្អ ដោយសារពួកគាត់បានហ្វឹកហាត់ពេញលេញជាមួយគ្រូបង្វឹកថ្មីជនជាតិកាហ្សាក់ស្ថាន ហើយកីឡាករដែលចូលរួមប្រកួតមានកម្រិតប្រហាក់ប្រហែលកីឡាករកម្ពុជា»។ លោកអគ្គលេខាធិការនិយាយដូច្នេះ។   គួបញ្ជាក់បន្ថែមថា កីឡាករទាំង ២រូបទើបទទួលបានមេដាយសំរឹទ្ធម្នាក់១ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កាលពីខែឧសភា កន្លងទៅដោយ សៅ រង្សីបានយកឈ្នះ កីឡាម៉ាឡេស៊ីដោយពិន្ទុ និងហ៊ុន គឹមហ៊ាង ឈ្នះកីឡាករមីយ៉ាន់ម៉ា ដោយវាយឲ្យសន្លប់ក្នុងទឹក១។ សហព័ន្ធក៏នឹងត្រៀមបញ្ជូនកីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជាទៅចូលរួមប្រកួតជើងឯកអាស៊ី នៅប្រទេសហ្សកដានី ផងដែរនាខែតុលា ខាងមុខនេះ៕  
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាត្រៀមបញ្ជូនកីឡាករ ២រូប និងគ្រូបង្វឹក១រូប ទៅចូលរួមការប្រកួតពានរង្វាន់ Syed Kadir Boxing Championship 2022 នៅប្រទេសសិង្ហបុរី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់១១ ខែកញ្ញា ហើយសហព័ន្ធក៏ត្រៀមបញ្ជូនទៅប្រកួតនៅប្រទេស ហ្សកដានី នាខែតុលា ខាងមុខនេះផងដែរ។
  លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានចាត់វិធានការក្ដៅទៅលើជនខិលខូចដែលរំលោភបំពានដីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនចំនួន ១២ហិកតា នៅតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ «គិរីរម្យ» កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២០។   អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ ThmeyThmey25 តាមទូរសព្ទថា លោកបានបញ្ជាឲ្យមន្ត្រីឧទ្យានុរក្សចុះចាត់វិធានការបន្ទាន់ នៅពេលដឹងដំណឹងថាមានអ្នកធ្វើរបង និងសាងសង់តូបរំលោភយកដីរដ្ឋ ធ្វើកម្មសិទ្ធិរបស់ខ្លួន។    លោកបន្ថែមថា៖«ពេលនេះមិនមែនជាលើកដំបូងនោះទេ មានច្រើនលើកមកហើយសម្រាប់សកម្មភាពរំលោភបំពានបែបនេះ ហើយពេលនេះរដ្ឋបាលខេត្ត កំពុងស្រាវជ្រាវរកមុខជនខិលខូច ដែលបានធ្វើសកម្មភាពទាំងនោះ ដើម្បីមកទទួលទោសតាមផ្លូវច្បាប់ និងអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ចូលរួម រាយការណ៍ ថែរក្សា ការពារ កម្មសិទ្ធិសាធារណៈទាំងអស់»។    លោកបានសង្កត់ធ្ងន់ថា សកម្មភាពនេះជនខិលខូច បានលួចសាងសង់រោងទាំងយប់ ដោយមិនឲ្យអាជ្ញាធរដឹងនោះទេ ហើយសូមឲ្យជនខិលខូចទាំងនោះ បញ្ឈប់ចំពោះការរំលោភបំពានកម្មសិទ្ធិសាធារណៈ ធ្វើជារបស់ផ្ទាល់ខ្លួន ព្រោះវាមិនរួចពីផ្លូវច្បាប់នោះទេ។   សូមបញ្ជាក់ថាឧទ្យានជាតិព្រះសុរាម្រិតកុសមៈ «គិរីរម្យ» មានចម្ងាយប្រមាណ ១១២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងចម្ងាយប្រមាណ ៦៥ គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ មានផ្ទៃដីប្រមាណ ៨ពាន់ហិកតា មានទីតាំងស្ថិតនៅភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាឧទ្យានជាតិដ៏ល្បីមួយ ក្នុងចំណោមឧទ្យានជាតិដទៃ ក្នុងប្រទេសកម្ពុជា ហើយត្រូវបានរដ្ឋាភិបាលកម្ពុជា សម្រេចចុះបញ្ជីរមណីយដ្ឋានគិរីរម្យជា «ឧទ្យានជាតិព្រះសុរាម្រិត» ដោយព្រះករុណា ព្រះបាទ សម្ដេច នរោត្ដម សីហនុ នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ១៩៩៣  និង  សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ១៩៩៥ រហូតមកដល់បច្ចុប្បន្ន ៕  
ដោយ៖ ខន ណារី
  ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៩។ ដូច្នេះដើម្បីទុកពេលឲ្យកីឡាករ គ្រូបង្វឹក ថ្នាក់ដឹកនាំតាមក្លិបនីមួយៗបានជួបជុំគ្រួសារ និងញាតិមិត្តជិតឆ្ងាយក្នុងឱកាសនេះ គណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជាសម្រេចផ្អាកការប្រកួតលីគកំពូលចំនួនមួយសប្តាហ៍។    ការផ្អាកនេះ ក៏ដោយសារតែការប្រកួតសប្តាហ៍ទី៤ ដែលរៀបចំនៅថ្ងៃទី១៣ និងទី១៤ មេសា ជាន់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ការប្រកួតនឹងចាប់ផ្តើមឡើងវិញនៅសប្តាហ៍បន្ទាប់ ពោលគឺនៅថ្ងៃទី២៧ និងទី២៨ ខែមេសា ឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់របស់លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិនៃគណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជា។    ដោយឡែក ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តនៅបន្តការប្រកួតធម្មតា ដោយសារការប្រកួតមិនជាន់ថ្ងៃជាមួយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ៕  
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ត្រូវផ្អាកការប្រកួតមួយសប្តាហ៍ ដើម្បីទុកពេលឲ្យកីឡាករតាមក្លិបនីមួយចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ដោយឡែក ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តនៅបន្តការប្រកួតធម្មតា។ 
លោក Phumtham Wechayachai មេដឹកនាំរងបក្សភឿថៃ និយាយនៅថ្ងៃទី៥ ខែសីហា ថា វិបត្តិនយោបាយសព្វថ្ងៃកើតចេញពីកំណត់នៃការបង្កើតរដ្ឋាភិបាល ការកំណត់ផ្លូវច្បាប់ទាក់ទងរដ្ឋធម្មនុញ្ញ រចនាសម្ព័ន្ធគ្រប់គ្រងដែលមានបញ្ហារបស់ប្រទេស និងបញ្ហាផ្សេងៗគ្នាជាច្រើនទៀត។   "ស្ថានភាពនេះធ្វើឱ្យការបង្កើតរដ្ឋាភិបាលមិនងាយស្រួលទេ ហើយយើងជាគណបក្សដឹកមុខ ត្រូវតែរឹងមាំលើគោលជំហរ និងភាពជាអ្នកដឹកនាំ បើមិនដូច្នេះទេ យើងនឹងមិនអាចដោះស្រាយប្រកបដោយប្រសិទ្ធភាពជាមួយនឹងភាពខុសគ្នាក្នុងចំណោមសម្ព័ន្ធភាពចម្រុះ ហើយអូសប្រទេសចេញពីវិបត្តិឡើយ។» លោក Phumtham បញ្ជាក់បែបនេះ។   បបច្ចុប្បន្ន បក្សភឿថៃ កំពុងព្យាយាមបង្កើតរដ្ឋាភិបាលថ្មីជំនួសបក្សឆ្ពោះទៅមុខដែលជាបក្សឈ្នះការបោះឆ្នោតខែឧសភា។ កន្លងមក បក្សទាំង២ រួមនឹងបក្ស៦ទៀត ក៏ព្យាយាមបង្កើតរដ្ឋាភិបាលដែរ ប៉ុន្តែត្រូវបានរារាំងដោយព្រឹទ្ធសភាដោយសារគោលនយោបាយរបស់បក្សឆ្ពោះទៅមុខ។ រដ្ឋធម្មនុញ្ញថៃដែលត្រូវបានព្រាងដោយយោធា តម្រូវឱ្យសភាទាំង២ រួមគ្នាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។   បើតាមមេដឹកនាំបក្សភឿថៃរូបនេះ បក្សរបស់លោក ប្ដេជ្ញាចិត្តអនុវត្តតាមគោលនយោបាយដែលបានសន្យាអំឡុងការឃោសនារកសំឡេងឆ្នោតដើម្បីភាពល្អប្រសើររបស់ប្រជាជន ដោយមិនដាក់បន្ទុកបន្ថែមដល់ស្ថានភាពសព្វថ្ងៃឡើយ។ តែលោក Phumtham ក៏ចង់បានការសហការពីភាគីទាំងអស់ដើម្បីជំរុញឱ្យប្រទេសទៅជាប្រក្រតី៕    
បក្សភឿថៃ ដែលបច្ចុប្បន្នកំពុងដឹកនាំការបង្កើតរដ្ឋាភិបាលចម្រុះថ្មី បានទទួលស្គាល់ថា បេសកកម្មរបស់ខ្លួនពិតជាលំបាក ទោះជាបក្សកំពុងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីជម្នះវិបត្តិនយោបាយក្រោយការបោះឆ្នោតខែឧសភាក្ដី។
ប្រទេសវៀតណាម បានលុបចោលការងារធ្វើជាម្ចាស់ផ្ទះកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ កាលពីឆ្នាំ២០២១ ដោយសាររងផលប៉ះពាល់ខ្លាំងពីជំងឺកូវីដ-១៩ ។ លោក យី វាសនា ប្រធានក្រុមប្រឹក្សាកីឡាជនពិការអាស៊ាន បានចាត់ទុកថា នេះគឺជាឱកាសដ៏ល្អ សម្រាប់អត្តពលិកពិការ និងមន្ត្រីបច្ចេកទេសកម្ពុជា សម្រាប់ត្រៀមខ្លួនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ។   អគ្គលេខាធិការរូបនេះ បន្ថែមថា កម្ពុជា នឹងបញ្ជូនអត្តពលិកពិការ ចូលរួមប្រកួតប្រជែង ដើម្បីកសាងសមត្ថភាពបន្ថែម ក្នុងការប្រកួតកីឡាជនពិការអាស៊ាន នៅឥណ្ឌូនេស៊ី ។   លោក យី វាសនា បន្ថែមថា បើមានការប្រកួតអន្ដរជាតិកាន់តែច្រើន ជាឱកាសល្អរបស់ កីឡាករ និងកីឡាការិនីពិការកម្ពុជា ដកស្រងបទពិសោធន៍ ជាពិសេសសង្ឃឹមច្រើនក្នុងការយកមេដាយ នៅក្នុងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។   «អ្វីដែលសំខាន់ ខ្ញុំជឿជាក់ថា ការចូលរួមរបស់កម្ពុជា គឺជាការលើកទឹកចិត្តមួយ ដល់បណ្តាប្រទេសអាស៊ាន និងបង្ហាញថា កម្ពុជាបានស្វះស្វែង ទាំងការដឹកនាំផង ទាំងការចូលរួមផង ។ ដូច្នេះកម្ពុជា នឹងមានឥទ្ធិពលច្រើនដោយយើងរំពឹងថា គេនឹងអាចជួយជ្រោមជ្រែងអស់ពីចិត្ត ពីបណ្តាប្រទេសនានា ក្នុងអាស៊ាន ពេលធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ស្របពេលដែលកម្ពុជា បើកចំហបេះដូង សម្រាប់ការខិតខំចូលរួមមិនខ្លាចការនឿយហត់នេះ»។ នេះបើតាមហ្វេសប៊ុកគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលបានស្រង់សម្តី លោក យី វាសនា។   បើតាមអគ្គលេខាធិការរូបនេះ កីឡាករ និងកីឡាការិនីពិការកម្ពុជា កំពុងហ្វឹកហាត់បិទខ្ទប់(ប្រមូលផ្ដុំហ្វឹកហាត់) បានច្រើនប្រភេទកីឡា ដើម្បីត្រៀមប្រកួតលើព្រឹត្តិការណ៍ជាតិ និងអន្ដរជាតិនានា ក្រោមការទំនុកបម្រុងពីក្រសួងអប់រំយុវជន និងកីឡា។   ប្រទេសឥណ្ឌូណេស៊ី នឹងត្រូវរៀបចំអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ចាប់ពីថ្ងៃទី២០-៣១ ខែកក្កដា ឆ្នាំ២០២២ ដែលមានកីឡា១៣ប្រភេទ នៅទីកន្លែងផ្សេងៗគ្នា ជុំវិញទីក្រុង Solo ។   គួរបញ្ជាក់ថា ការលុបចោលអាស៊ានប៉ារ៉ាហ្គេមនេះ មាន២លើកហើយ ដោយក្នុងនោះ ហ្វីលីពីន លុបចោល កាលពីឆ្នាំ២០១៩ និងវៀតណាម លុបចោលនៅឆ្នាំ២០២១។ ដូច្នេះហើយ ក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ាន បានសម្រេចឲ្យឥណ្ឌូណេស៊ីធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ៕  
ឥណ្ឌូណេស៊ី នឹងធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ជំនួសប្រទេសវៀតណាម ក្រោយការបោះឆ្នោតពីក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ាន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ។ កម្ពុជា ចាត់ទុកថាការធ្វើជាម្ចាស់ផ្ទះរបស់ឥណ្ឌូណេស៊ី គឺជាឱកាសល្អ របស់កម្ពុជា ក្នុងការដកស្រង់បទពិសោធន៍ ក៏ដូចជាការមើលលើការប្រកួតជាក់ស្ដែងរបស់ជម្រើសជាតិ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ។
ភ្នំពេញ៖ បណ្ឌិត វង់ សុធារ៉ា ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា និស្សិតប្រវត្តិសាស្រ្ត អាចយកជំនាញទៅបម្រើការងារក្នុងវិស័យសំខាន់ៗ ក្នុងការចូលរួមអភិវឌ្ឍន៍ជាតិ។ ប៉ុន្តែលោក ក៏ស្នើឱ្យអ្នកដែលប្រកបរបរក្នុងជំនាញនេះ ជាពិសេសអ្នកយកប្រវត្តិសាស្រ្តទៅរកស៊ី កុំបំភ្លៃការពិត ដែលនាំឱ្យជះឥទ្ធិពលអាក្រក់ ដល់អ្នកជំនាន់ក្រោយ។   លោកបណ្ឌិត វង់  សុធារ៉ា ពាក់អាវព័ណ៌ត្របែកព្រៃ បង់ក ក្រមាក្រឡាព័ណ៌បៃតង និងក្រុមនិស្សិតប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៖ រូបភាពពី ហ្វេសប៊ុកលោកផ្ទាល់..   ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ជាមួយ បណ្ឌិត វង់ សុធារ៉ា  ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដូចតទៅ៖   កញ្ញា សុង  សុធាវី៖ ចំពោះនិស្សិតដែលរៀនចប់ផ្នែកប្រវត្តិសាស្រ្ត សម្រាប់ឱកាសការងារពួកគាត់ក្រៅពីគ្រូបង្រៀន ឬ សាស្រ្តាចារ្យផ្នែកនេះ តើលោកមើលឃើញថាមានការងារអ្វីខ្លះសព្វថ្ងៃ និង ទៅអនាគត?   បណ្ឌិត វង់ សុធារ៉ា៖ បាទ ក្នុងការបណ្តុះបណ្តាលខាងផ្នែកប្រវត្តិវិទ្យាហ្នឹង យើងមានគោលដៅមួយចំនួនទេ ទី១ និស្សិតក្រោយរៀនចប់ពួកគាត់អាចក្លាយទៅជាគ្រូបង្រៀន កំរិតអនុវិទ្យាល័យ និងវិទ្យាល័យ នៅពេលដែលប្រឡងយកកៅអីរដ្ឋបាន។ ទី២ ដោយសារប្រទេសយើងមានការអភិវឌ្ឍន៍ផ្នែកទេសចរណ៍ប្រវត្តិសាស្រ្តហ្នឹង ដែលមានមតិជាច្រើនយល់ច្រឡំថា ជាការអភិវឌ្ឍន៍ទេសចរណ៍បែបវប្បធម៌នោះ ដូច្នេះ ក្រោយរៀនចប់ផ្នែកប្រវត្តិវិទ្យាហ្នឹង គាត់អាចក្លាយជាមគ្គទេសក៍ទេសចរណ៍បានល្អ។ យើងអភិវឌ្ឍន៍វិស័យទេសចរណ៍រាល់ថ្ងៃនេះ គឺពឹងផ្អែកលើធនធានប្រវត្តិសាស្រ្តសឹងតែទាំងស្រុងនៅទូទាំងប្រទេស ដែលយើងឃើញមានប្រសាទបុរាណ បន្ទាយ រាជធានី នៅកន្លែងជាច្រើនបានទាក់ទាញភ្ញៀវទាក់ទេសចរដ៏សំខាន់ឱ្យចូលមកទស្សនានៅប្រទេសយើង។ បើសិនជាពួកគាត់ចេះមែននឹងភាពងាយស្រួលក្នុងការផ្តល់ព័ត៌មាន ចំណេះដឹងជូនទៅកាន់ភ្ញៀវទេសចរទាំងនោះ  ដែលគាត់បានមកមើលប្រវត្តិសាស្រ្តយើង ហើយមានភ័ស្តតាងជាប្រវត្តិសាស្រ្តមកទល់សព្វថ្ងៃនេះ។  ទី៣ មានការងារមួយចំនួនទៀត ដូចជាផ្នែករដ្ឋបាល អង្គការក្រៅរដ្ឋាភិបាលទាក់ទងនឹងឯកសារប្រវត្តិសាស្រ្ត នៅតាមមជ្ឍមណ្ឌលថែរក្សាឯកសារ និងអាចក្លាយជាអ្នកកាសែតផងដែរ។    កញ្ញា សុង សុធាវី៖ ឃើញថាការងារមានច្រើនគួរសមដែរ! ចុះក្រៅពីនោះ តើមានជាវេទិការសម្រាប់អ្នកប្រវត្តិសាស្រ្តខ្មែរទេ ក្នុងសម័យឌីជីថលនេះ ដើម្បីជាការផ្សព្វផ្សាយទៅកាន់មហាជន ទាំងក្នុង និងក្រៅប្រទេសឱ្យបានដឹងកាន់តែទូលំទូលាយថែមទៀត?    បណ្ឌិត វង់ សុធារ៉ា ៖ បាទ! ដោយសារយើងជាប់ការងារស្នូលបណ្តុះបណ្តាលនិស្សិតនៅសាលាហើយ អ៊ីចឹងយើងពុំសូវមានពេលវេលាទៅផ្សព្វផ្សាយនៅក្នុងកម្មវិធីតាមបែបទំនើបនៅឡើយទេ។ មួយទៀតឃើញដែរ មានយុវជនខ្មែរយើងមួយចំនួនហ្នឹង ដែលធ្លាប់បានរៀនប្រវត្តិសាស្រ្ត ឬ មិនធ្លាប់បានរៀនហ្នឹង ចេញទៅរកស៊ីផលិតរឿងបែបប្រវត្តិសាស្រ្ត វីដេអូ ឬ អានសៀវភៅនេះ អានសៀវភៅនោះ ទាំងត្រូវខ្លះ ខុសខ្លះ! ក្នុងការទាក់ទាញឱ្យមានអ្នកចូលមើលច្រើន  ដើម្បីអាចទាញចំណូលពីក្រុមហ៊ុន យូធូប ឬ ហ្វេសប៊ុកហ្នឹងដែរ។ ក្នុងនោះអ្នករកស៊ីអនឡាញច្រើន បានចាប់យកប្រវត្តិសាស្រ្តទៅប្រើ មើលទៅដូចគក្រឹកគគ្រេងណាស់សព្វថ្ងៃហ្នឹង ទាំងខុស ទាំងត្រូវហ្នឹង!  ដែលនាំឱ្យមហាជន ពិបាកវិនិច្ឆ័យបានថា មួយថាខុស ហើយមួយណាត្រូវផងដែរ។    កញ្ញា សុង សុធាវី៖ បើពួកគាត់ធ្វើដោយគគ្រឹកគគ្រេងហ្នឹង ទាំងខុស ទាំងត្រូវបែបនេះ តើដេប៉ាតឺម៉ង់ប្រវត្តិវិទ្យាមានការចូលរួមក្នុងន័យស្ថាបនា ឬ ជួយមើលការខុសត្រូវដែរទេ?    បណ្ឌិត វង់ សុធារ៉ា៖ បាទ បើនិយាយមែនទែនទៅ យើងមិនអាចទៅមើលខុសត្រូវក្នុងសង្គមខ្មែរទាំងមូលបានដូចក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអីនោះទេ! ខ្ញុំគិតថា រាល់ថ្ងៃនេះ អំណាចដែលយើងមានហ្នឹង គឺការខិតខំបណ្តុះបណ្តាលធនធានផ្នែកប្រវត្តិសាស្រ្ត ដើម្បីចេញទៅធ្វើគ្រូបង្រៀន និងការងារផ្សេងៗទៀត ដែលប្រើប្រាស់ប្រវត្តិសាស្រ្តបានតែប៉ុណ្ណឹងឯង។ បើសិនជាមានពេល ជាមនោសញ្ចេតនា យើងធ្វើការខាងផ្នែកសង្គមហ្នឹងច្រើនដែរ ដូចខ្ញុំមានហ្វេសប៊ុក អាចចែករំលែកចំណេះដឹង  អ៊ីចឹងទៅ។ បើយើងប្រើអំណាចដូចអាជ្ញាធរទៅកែតម្រូវអ្នកនេះ ឬ អ្នកនោះហ្នឹង ជូនកាលទៅវាអាចនាំរឿងដល់ខ្លួនឯងថែមទៀតផង។ ពេលខ្លះ គ្រាន់តែពន្យល់បន្តិចបន្តួចហ្នឹង តែអ្នកដែលផ្សព្វផ្សាយហ្នឹងគាត់មាន Fans ច្រើន  ( អ្នកគាំទ្រ)  គាត់បានជេយើង ដេកមិនលក់រាប់ថ្ងៃដល់ខែ។ អ៊ីចឹង មិនបានទេ ខំទៅរិះគន់ស្ថាបនាគេ បើគេទទួលមិនអីទេ តែបើគេមិនទទួល ហើយនាំបក្ខពួកមករករឿង និងរហូតដល់បិទហ្វេសប៊ុកទៀតក៏មានដែរ! ខ្ញុំធ្លាប់មានក្រុមហ៊ុនហ្វេសប៊ុកហ្នឹង ដាក់ទណ្ឌកម្មមួយសប្តាហ៍ម្តងហើយ ដែលខំផ្សព្វផ្សាយរឿងមួយចំនួនហ្នឹង៕         
ដោយ៖ សុង សុធាវី
  Prime Minister Narendra Modi announced the "demonetisation" in November 2016, justifying the sudden move as a means to flush out cash being hoarded by wealthy tax cheats.   But ordinary businesses reliant on cash were kneecapped, banks thrown into chaos and the entire Indian economy recoiled from what one global lender described as an "acute monetary shock".   "Work came to a complete standstill... Many people lost their jobs," said S. Subbramanian, a cotton spinner at the Tiruppur textile hub in southern Tamil Nadu state. For nearly three weeks the looms stopped spinning in the southern Indian garment factory where he weaved yarn for a living, the business crippled by a sudden cash shortage.   The impact lingers across the country today -- and Modi's opponents are tapping into that discontent as voting gets underway this week.  "This one, ill-thought decision destroyed crores (tens of millions) of jobs and drove lakhs (hundreds of thousands) of small enterprises out of business," Rahul Gandhi, the leader of the main opposition Congress party, told supporters at a recent rally. It is in industrial hubs across India such as Tiruppur that this message could strike a chord.   Factories that survived the cash ban were forced to immediately pare back costs and growth estimates to absorb the shock. "Many businesses still have not recovered to pre-demonetisation levels," said T.R. Vijaya Kumar, the general secretary of Tiruppur Exporters' Association. The economy at large took a hit, with growth slowing.   An estimated 11 million jobs were lost in 2018 as a direct result, according to the Centre for Monitoring Indian Economy. Modi insisted the pain was necessary and would modernise the economy, raise tax revenues and improve the lives of millions living at the margins.   - Double pain - Demonetisation was a broadside few anticipated.   Many small businesses were still shell-shocked when Modi announced his second major economic reform -- the introduction of a national consumption tax. The goods and services tax (GST) was broadly welcomed as a necessary reform to unify India's more than $2 trillion economy into a single market, replacing a patchwork of central and state levies.   But the roll-out was criticised as haphazard and rushed, and for some businesses the double-tap in the wake of demonetisation was too much. "Everything changed" in the aftermath of these twin policies, said small trader Omar Sharif, in a fabric market in Tiruppur. "I don't know about the big traders but small ones, like me, have been badly affected," he said.   Dhamodharan Ramasamy, the chief executive of garment exporter Season Clothing Industries, said the tax roll out could have been handled more carefully. "One big issue was that people hadn't even recovered from the first jolt when they received the second one," he told AFP. Congress has sought to exploit this unhappiness within trading communities in the hope of chipping away at Modi's support.   Gandhi and the opposition have attacked the prime minister's economic record day after day on the campaign trail, accusing Modi of failing to plan for India's future and create work for millions of young job seekers.    Critics say the cash crisis disproportionately hit the poor, forcing many to queue for days at banks to convert their savings into legitimate tender. "The cash ban robbed people of their most basic property rights in quest of a pipe dream," Gandhi said.   Congress ruled India for much of its post-independence history but was reduced to a rump in the last election by Modi's Bharatiya Janata Party. Gandhi is hoping to avoid a repeat of 2014, and analysts say ground could be made up by painting Modi as a reckless economic steward.   "Citizens may not entire understand the new tax regime but they'll remember the cash ban, which directly affected their daily lives," Sunil Sinha, principal economist and director with a unit of Fitch Ratings, told AFP.    But Parsa Venkateshwar Rao, a veteran journalist and political commentator, said that while demonetisation had been "voodoo economics", the economy has since recovered and voters have moved on.   "It is a faded memory now," he told AFP. "Demonetisation is not the main issue in this election."   bb/np/fa/gle © Agence France-Presse
Tiruppur, India | More than two years after the surprise withdrawal of most of India's currency from circulation, the painful consequences stalk its architect as he seeks another term at the helm of Asia's third-largest economy.
ជ័យជម្នះក្នុងពានរង្វាន់ EFL Cup កើតឡើង ក្រោយពេលដែលក្រុមដែលដឹកនាំដោយលោក Erik ten Hag បានចាប់ផ្តើមរដូវកាលថ្មីនៃក្របខណ្ឌ Premier League យ៉ាងលំបាក។ ក្រុមដែលមកពី Premier league ចំនួន ២ផ្សេងទៀតដូចជា Wolverhampton Wanderers និង Luton Town ត្រូវបានធ្លាក់ចេញដោយក្រុមស្ថិតនៅក្របខណ្ឌក្រោមៗ Premier League។   កីឡាករ Alejandro Garnacho, Casemiro និង Anthony Martial រួមចំណែករកបាន ៣គ្រាប់សម្រាប់ក្រុមបិសាចក្រហម យកឈ្នះលើក្រុម Crystal Palace ក្នុងកីឡដ្ឋាន Old Trafford ដើម្បីឡើងទៅបន្តនៅជុំទី៤ នៃពានរង្វាន់ EFL Cup។    Wolves បានបើកការនាំមុខ ២-០ មុនទៅលើក្រុម Ipswich Town ដែលមកពីលីគពីរនេះនៃប្រទេសអង់គ្លេស ប៉ុន្តែក្រុមស្ថិតនៅក្របខណ្ឌ Premier league ត្រូវបានក្រុម Ipswich Town វាយបកដោយយកឈ្នះលទ្ធផល ៣-២។   ក្រុមចំណូលថ្មីស្ថិតក្នុងក្របខណ្ឌ Premier League មួយទៀត Luton town ដែលមិនទាន់រកបានជ័យជម្នះលើកដំបូង បន្តធ្លាក់ចេញពីការប្រកួត EFL Cup ដោយបរាជ័យក្រោមថ្វីជើងមកពីក្រុមលំដាប់ទី៣ Exeter City ដោយលទ្ធផល ១-០។ ក្រុម Exeter បានទប់ទល់ការសម្រុករបស់ក្រុម Luton Town ក្រោយពួកគេមានគ្នាត្រឹម ១០នាក់ ក្រោយពេល ៥នាទី ដែលពួកគេរកបានគ្រាប់បាល់នាំមុខ ១គ្រាប់មុននៅនាទី៨៣ រួចមក។   ក្រុម Burnley រងបរាជ័យក្រោមថ្វីជើង Manchester United និងមិនទាន់ស្គាល់ការឈ្នះនៅ Premier League បានប្រកួតឈ្នះក្រុម Salford City ដែលមកពីលីគលំដាប់ទី៤ ដោយលទ្ធផល ៤-០។   Middlesbrough ដែលនៅក្របខណ្ឌ Championship ក៏បានយកឈ្នះលើក្រុម Bradford City ដែលមកពីលីគលំដាប់ទី២ ខណៈដែលក្រុម Mansfield Town ដែលនៅលីគលំដាប់ទី២ បានបំបាក់ក្រុម Peterborough United លទ្ធផល ៣-១ ដោយបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៣-១ ក្រោយការប្រកួតស្មើ ២-២។ ក្រុម Port Vale យកឈ្នះលើ Sutton United លទ្ធផល ២-១ ដើម្បីឡើងទៅការប្រកួតជុំទីបួន។   ការចាប់ឆ្នោតសម្រាប់ការប្រកួតជុំទី៤ នឹងធ្វើឡើងក្រោយថ្ងៃទី២៧ ក្រោយបញ្ចប់ការប្រកួតដោយមានក្លិបចំនួន ១ មកពី Premier league ត្រូវមានការប្រកួតប្រជែងក្នុងពានរង្វាន់មួយនេះ ហើយក្រុមរងឯក Newcastle United រដូវកាលមុននឹងត្រូវជួបក្រុម Manchester City ដែលជាម្ចាស់ពានរង្វាន់ Premier League៕  
ក្រុមការពារតំណែងជើងឯក Manchester United ចាប់ផ្តើមការប្រកួតពានរង្វាន់ EFL Cup រដូវកាល ២០២៣-២៤ ជុំទីបី ដោយយកឈ្នះ Crystal Palace ដែលមកពីក្របខណ្ឌ Premier League ដូចគ្នាលទ្ធផល ៣-០ នាថ្ងៃរាត្រី២៦ ខែកញ្ញា។
ដោយ អោត រត់ សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានជួសជុលដំបូល រចនាសម្ពន្ធ គ្រឿងបង្គំដំបូល សរសរគ្រឹះនៃព្រះវិហារក្នុងវត្ដដំណាក់។ នេះបើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២២ មិថុនា។   ព្រះវិហារចំណាស់មួយនេះ ស្ថិតក្នុងវត្ដដំណាក់ដែលមានអាយុកាលជាង១០០ឆ្នាំហើយ ជាសម្បត្ដិបេតិកភណ្ឌជាតិ ស្ថិតនៅតាមបណ្ដោយស្ទឹងសៀមរាប ក្រុងសៀមរាប។ បើតាមភស្ដុតាងបានចារឹកនៅលើជញ្ជាំងប្រាសាទ និងព្រះថេរដីការបស់ព្រះគ្រូចៅអធិការវត្ដ  សំណង់ព្រះវិហារនេះ ត្រូវបានកសាងក្នុងព.ស២៤៦២ ដែលសាងឡើងសម្រាប់បូជាដល់ព្រះរតនត្រ័យនៃព្រះពុទ្ធសាសនា ដែលក្នុងព្រះវិហារនោះ មានព្រះពុទ្ធរូបមួយអង្គ ហៅថា ព្រះជីគង់ ជាអធិបតី។                                                ព្រះវិហារនេះសង់ឡើងនៅលើខឿនមួយជាន់ មានទទឹង១៥.៤ម៉ែត្រ និងបណ្ដោយ៣៧ម៉ែត្រ សង់ពីប៉េតុង និងឈើ។ ដោយសារអាយុកាលកាន់តែច្រើន បូករួមបញ្ហាផ្សេងទៀត បានធ្វើឱ្យដំបូលព្រះវិហារនេះ មានការខូចខាត ធ្លុះធ្លាយតាមកន្លែង បណ្ដាលឱ្យទឹកជ្រាប ចូលក្នុងវិហារ។ ជាពិសេសរចនាសម្ពន្ធ គ្រឿងបង្គំដំបូល សរសរ គ្រឹះ មានសភាពទ្រុឌទ្រោម ពុកផុយ ដែលទាមទារឱ្យមានការជួសជុលជាបន្ទាន់។    បង្កាន់ដៃនៃព្រះវិហារវត្ដដំណាក់។ រូបភាពអាជ្ញាធរជាតិអប្សរា សម្រាប់គម្រោងជួសជុលព្រះវិហារនេះ អាជ្ញាធរជាតិអប្សរ បានចាប់ផ្ដើមដំណើរការហើយ ទាំងផ្នែកបច្ចេកទេសនិងការចំណាយថវិកា ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤។ «ការជួសជុលនេះបានរួមចំណែកក្នុងការរក្សាកេរដំណែល និងតម្លៃនៃស្ថាបត្យកម្មដ៍ចំណាស់ សម្រាប់ព្រះសង្ឃបំពេញកិច្ចក្នុងវត្ដ និងពុទ្ធសាសនិកបំពេញបុណ្យកុសល»។ នេះបើតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌៕   ការជួសជុលដំបូលព្រះវិហារក្នុងវត្ដដំណាក់។ រូបភាពអាជ្ញាធរជាតិអប្សរា
                                       
  ទីតាំងទាំងនោះមានដូចជា ជិះទូកមើលថ្ងៃលិច, មើលអំពិលអំពែកនាពេលយប់ និងជិះទូកចាក់បង្កងនៅតាមដងព្រែកជីផាត, ផ្នូរបុរាណ និងពាងបុរាណដែលមានអាយុកាលជាង៥០០ឆ្នាំ និងល្អាងប្រចៀវជាង១០ម៉ឺនក្បាល។   ជិះទូកមើលថ្ងៃលិច, មើលអំពិលអំពែកនាពេលយប់ និងជិះទូកចាក់បង្កងនៅតាមដងព្រែកជីផាត ផ្នូរបុរាណ និងពាងបុរាណដែលមានអាយុកាលជាង៥០០ឆ្នាំ និងល្អាងប្រចៀវជាង១០ម៉ឺនក្បាល។   សូមបញ្ជាក់ថា បេសកកម្មលើកទី១, ទី២ និងទី៣ របស់កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង»ក្រុមការងារបានស្វែងរក និងគាស់កកាយកំណប់ទេសចរណ៍នៅតំបន់អេកូទេសចរណ៍អូរសោម ក្នុងខេត្តពោធិ៍សាត់, ការឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់ ១៨១៣ម៉ែត្រ ស្ថិតនៅខេត្តកំពង់ស្ពឺ និងតំបន់ទេសចរណ៍សក្តានុពលបែបធម្មជាតិ,សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា និងទេសចរណ៍ប្រពៃណី-វប្បធម៌ជនជាតិដើមភាគតិច នៅខេត្តរតនគិរី។    កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមឡើងដោយក្រុមហ៊ុន Star Auto Cambodia សហការជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង Fresh News និងគាំទ្រដោយក្រសួងទេចរណ៍ ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងកម្ពុជា ស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ ដែលគេមិនសូវស្គាល់តំបន់ទេសចរណ៍សក្តានុពល ដែលត្រូវគេមើលរំលង, ពង្រីកសក្តានុពលតំបន់ទេសចរណ៍ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក និងផ្សព្វផ្សាយតំបន់ទេសចរណ៍ទាំងនោះឲ្យកាត់តែល្បីល្បាញមួយកម្រិតទៀត៕  
គោលដៅបេសកកម្មលើទី៤ នៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» គឺជា«សហគមន៍អេកូទេសចរណ៍ជីផាត» ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្អមួយស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ ក្រុមការងារនៃកម្មវិធី រយៈពេល៣ថ្ងៃ នៃបេសកកម្មលើទី៤ ដែលបានចាប់ផ្តើមពីថ្ងៃទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមការងារបានទៅដល់ទីតាំងទេសចរណ៍ ឬហៅម្យ៉ាងទៀតថា កំណប់ទេសចរណ៍ចំនួន១៥កន្លែង។
  ដូចការរំពឹងទុក មហោស្រពភាពយន្តកានបានគ្របដណ្តប់ដោយចលនាMe too។ នៅរាត្រីបើកសម្ពោធមហោស្រពកាលពីយប់ថ្ងៃអង្គារ ពិធីការិនី កាមីយ កូតាំង Camille Cotin និងតារាភាពយន្ត ហ្សុយលីយ៉ែត ប៊ីណូស បានឡើងនិយាយនៅលើឆាកពីស្ថានភាពស្រ្តីនៅក្នុងវិស័យភាពយន្ត ជាពិសេសការរំលោភ បំពារបំពានផ្លូវភេទ។ ស្រ្តីរងការរើសអើង រងគ្រោះ ប៉ុន្តែ ក៏ពូកែ មានទេពកោសល្យណាស់ដែរ។ ក្រៅតែពីជ្រើសរើសតារាភាពយន្ត និងជាអ្នកដឹកនាំអាមេរិកាំង Greta Gerwigឲ្យធ្វើជាប្រធានគណៈមេប្រយោគដើម្បីជ្រើសរើសខ្សែភាពយន្តល្អឆ្នើមជាងគេលើកនេះ មហោស្រពភាពយន្តកាននៅបានផ្តល់រង្វាន់តាល់ប័ត្រមាសកិត្តិយសដល់តារាភាពយន្តស្រ្តីអាមេរិក Meryl Streep មុននឹងចាក់បញ្ចាំងខ្សែភាពយន្តរបស់សមិទ្ធិករបារាំងលោក កង់តាំង ឌុយព្យើ រឿង Second Act។  មហោស្រពកានបានជ្រើសរើសយករឿងSecond Act ឬ Deuxième Acte មកចាក់បញ្ចាំង បើកសម្ពោធមហោស្រពកានកាលពីយប់ថ្ងៃអង្គារទី១៤ ឧសភា។ Second Act ឬ Deuxième Acte ជាភាសាបារាំងជារឿងទី១៣របស់សមិទ្ធិករបារាំង លោក Quentin Dupieux ដែលប្រមូលផ្តុំដោយតារាភាពយន្តធំៗរបស់បារាំង ដូចជា Lea Seydoux Vincent Lindon Louis Garrel Raphaeël Quenard។   សេចក្តីសង្ខេបរឿងសរសេរថា នាងFlorence ដើរតួដោយតារាភាពយន្តស្រី Lea Seydouxចង់ណែនាំគូសង្សារឲ្យឪពុកស្គាល់។ ប៉ុន្តែ ដាវីដដែលជាសង្សា បានបញ្ចុះបញ្ចូលស្ងាត់ៗ ឲ្យមិត្តភក្តិរបស់ខ្លួនយល់ព្រមទទួលយកនាង Florenceទៅវិញ។   ស្តាប់ទៅសាច់រឿងនេះសាមញ្ញណាស់។ ប៉ុន្តែ នៅពេលបានចូលមើលសាច់រឿងផ្ទាល់ទើប បានដឹងថា តាមពិតនេះជាកូនសេណារីយ៉ូ ដែលតារាភាពយន្តទាំងបួនត្រូវសំដែង សម្រាប់ខ្សែរឿងដែលផលិតឡើងដោយ កម្មវិធីបញ្ញាសិប្បនិម្មិត។   ដោយច្របាច់បញ្ចូលគ្នានូវ ភាពយន្ត ហើយនិងល្ខោន ដែលសំបូរដោយវោហាសាស្រ្ត និង គ្មានឈុតឆាក រន្ធត់ញាប់ញ័រ ប៉ុន្តែ អាចធ្វើឲ្យទស្សនិកជនសើចដោយហួសចិត្ត នៅពេលទីបំផុតទៅ គឺម៉ាស៊ីន កម្មវិធីបញ្ញាសិប្បនិម្មិតដែលជាអ្នកសរសេរ ដឹកនាំរឿង និងជាអ្នកសម្រេចបើកប្រាក់ខែឲ្យតារាភាពយន្ត ប៉ុន្តែ មិនមែនមនុស្សដែលជាអ្នកសម្រេចចិត្តទៀតនោះទេ។   រឿង Deuxième Acteចង់និយាយចំអកឲ្យភាពវ័យឆ្លាតរបស់មនុស្សលោកសព្វថ្ងៃ ដែលកំពុងរស់នៅយ៉ាងរំភើយជាមួយភាពជឿនលឿន អភិវឌ្ឍ បច្ចេកវិទ្យា គិតតែប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់ថា សង្រ្គាមកំពុងកើតឆេះនៅគ្រប់កន្លែងលើផែនដី ផលវិបាកនៃការប្រែប្រួលអាកាសធាតុដោយសារតែស្នាដៃរបស់មនុស្ស។
ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា
  កាន់តែងាយស្រួលណាស់សម័យបច្ចេកវិទ្យាទំនើបនេះ ប្រតិបត្តិការលើបណ្ដាញឌីជីថល បានជួយសម្រួលកិច្ចការជាច្រើនសម្រាប់យើងទាំងអស់គ្នា ក្នុងនោះ ជាមួយនឹង app អេស៊ីលីដាម៉ូបាល  យើងអាចប្រើប្រាស់សេវាធនាគារសព្វបែបយ៉ាង កាន់តែងាយស្រួល ចំណេញពេលវេលា។ តួយ៉ាង សម្រាប់ការបង់ថ្លៃសំរាម ជាមួយនឹងអេស៊ីលីដាម៉ូបាល គឺប្រើពេលវេលាមិនដល់៣០វិនាទីផង ការបង់ថ្លៃសំរាមនឹងរួចរាល់ជាស្រេច ទោះនៅផ្ទះ នៅទីកន្លែងធ្វើការ ឬនៅទីកន្លែងណាក៏ដោយក៏អាចធ្វើប្រតិបត្តិការទូទាត់បានយ៉ាងងាយស្រួល។   ជាមួយអេស៊ីលីដាម៉ូបាល យើងមិនបាច់ធ្វើដំណើរ ទៅបង់ថ្លៃសំរាមដល់ទីកន្លែងទេ ដែលត្រូវចំណាយពេលវេលាយូរ និងធ្វើដំណើរទៅឆ្ងាយនោះឡើយ។   អេស៊ីលីដាម៉ូបាល បច្ចុប្បន្ន កំពុងមានការពេញនិយមប្រើប្រាស់កាន់តែខ្លាំងឡើងពីសំណាក់អតិថិជន ជាមួយនឹងមុខងារសេវាធនាគារដ៏សម្បូរបែប ពិសេសការទូទាត់ថ្លៃទឹកភ្លើង បង់ថ្លៃសំរាម ទិញកាតទូរសព្ទ ផ្ទេប្រាក់ និងទូទាត់តាមរយៈ QR Code ហើយថ្មីៗនេះ អេស៊ីលីដា ក៏ទើបតែបានដាក់ឲ្យប្រើប្រាស់នូវមុខងារថ្មីមួយទៀត ដែលអាចឲ្យអតិថិជនទិញលក់ទំនិញជាមួយអេស៊ីលីដា អ៊ីសបជាមួយនឹងមុខទំនិញរាប់ម៉ឺនមុខងងដែរ៕  
សម័យឌីជីថល បាននិងកំពុងផ្លាស់ប្ដូររបៀបរស់នៅរបស់មនុស្សកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេមួយនៅកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្ដល់នូវសេវាធនាគារឌីជីថលសម្រាប់អតិថិជន។ ជាក់ស្ដែង ជាមួយនឹង អេស៊ីលីដាម៉ូបាល អិថិជនកាន់តែមានភាពងាយស្រួលក្នុងការទូទាត់ថ្លៃទំនិញ ពិសេសការបង់ថ្លៃសំរាមតែម្ដង។
  អត្ថបទទាក់ទង   WHO៖ ការអនុគ្រោះបំណុលចាំបាច់សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ប្រយុទ្ធនឹង COVID-19  ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២ ខែមេសា អ្នកស្រី Inguna Dobraja អ្នកចាត់ការរបស់ធនាគារប្រចាំកម្ពុជា អះអាងថា ការផ្តល់ហិរញ្ញវត្ថុនេះ នឹងជួយកម្ពុជាទប់ទល់គ្រាអាសន្នសុខភាពសាកល ដោយការបង្កើតទីតាំងព្យាបាល COVID-19 និងស្តុកទុកបរិក្ខារពេទ្យចាំបាច់បំផុត, កាត់បន្ថយការរីករាលដាលការឆ្លង, ពង្រឹងសមត្ថភាពឆ្លើយតបជំងឺរាតត្បាតសាកលនេះ ព្រមទាំងបង្រួញពេលវេលាស្រោចស្រង់សេដ្ឋកិច្ច និងសង្គមផងដែរ។    អ្នកស្រី Dobraja សង្កត់ធ្ងន់ថា លុយ២០លានដុល្លារ នឹងជួយសាងសង់មជ្ឈមណ្ឌលព្យាបាល, ទីតាំងដាក់នៅដោយឡែក និងបន្ទប់ពិសោធក្នុងមន្ទីរពេទ្យឬបង្អែកនៅតាមបណ្ដារាជធានី-ខេត្តទាំង២៥ ព្រមទាំងបំពាក់បរិក្ខារពេទ្យ និងឧបករណ៍ធ្វើតេស្តចាំបាច់សម្រាប់ពួកគេផងដែរ។    ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ប្រធានធនាគារពិភពលោក David Malpass គូសបញ្ជាក់ថា ស្ថាប័នលោក បានដាក់ចេញសកម្មភាពយ៉ាងប្រញាប់ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបនឹង COVID-19 របស់បណ្ដាប្រទេសកំពុងអភិវឌ្ឍ និងបង្រួញពេលស្រោចស្រង់សេដ្ឋកិច្ចនិងសង្គម។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ដូច្នេះថា៖«បណ្ដាប្រទេសក្រីក្រនិងងាយរងគ្រោះបំផុត ទំនងជានឹងរងផលប៉ះពាល់ខ្លាំងបំផុត»។    បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Malpass លើកឡើងថា លោកមានទំនុកចិត្តថា ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អាចជំរុញឲ្យម្ចាស់បំណុលអនុញ្ញាតឲ្យបណ្ដាប្រទេសក្រីក្រផ្អាកការបង់ថ្លៃសេវាបំណុលសម្រាប់រយៈ១៤ខែ ដែលចាប់ផ្ដើមនាដើមខែ ឧសភា ខាងមុខ។ ត្រង់នេះ លោកអះអាងថា លោកជឿជាក់ថា បណ្ដាប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ (G20) ស្ទើរទាំងអស់ នឹងគាំទ្រកម្មវិធីអនុគ្រោះបំណុលបែបនេះ។    ឥណ្ឌា ដែលប្រទេសមានសេដ្ឋកិច្ចធំលំដាប់ថ្នាក់ទី៣ក្នុងតំបន់អាស៊ី នឹងទទួលបានចំណែកច្រើនជាងគេពីមូលនិធិសម្រាប់គ្រាអាសន្ន COVID-19 នេះ។ ធនាគារពិភពលោក បញ្ជាក់បែបនេះក្នុងសេចក្តីថ្លែងការណ៍ ដោយបន្ថែមថា លុយ១ពាន់លានដុល្លារ នឹងផ្ដល់ទៅកាន់រដ្ឋាភិបាលឥណ្ឌាក្នុងគោលដៅគាំទ្រក្នុងប្រតិបត្តិការទប់ទល់ COVID-19 ដូចជា ចំណាយលើបរិក្ខារពេទ្យ និងបង្កើតកន្លែងសម្រាកព្យាបាលសម្រាប់អ្នកជំងឺជាដើម។    មូលនិធិដែលអនុម័តនេះ ក៏បានរាប់បញ្ចូល លុយ២០០លានដុល្លារសម្រាប់ប្រទេសប៉ាគីស្ថាន, ១២៩លានដុល្លារសម្រាប់ស្រីលង្ការ, ១០០លានដុល្លារសម្រាប់អាហ្វាហ្គានីស្ថាន និង៨២,៦លានដុល្លារសម្រាប់អេត្យូពី។ នេះបើតាមការបញ្ជាក់របស់ធនាគារពិភពលោក ដោយបន្ថែមទៀតថា អាហ្សង់ទីន, កម្ពុជា, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, ហៃទី , កេនយ៉ា និងយេម៉ែន ក្នុងចំណោមប្រទេសដទៃទៀត នឹងទទួលបរិមាណតិចតួចជាង។    បន្ថែមពីនេះ ធនាគារពិភពលោក បញ្ជាក់ទៀតថា ខ្លួនត្រៀមលក្ខណៈចំណាយរហូតដល់ ១៦០ពាន់លានដុល្លារក្នុងរយៈពេល ១៥ខែ ក្នុងគោលដៅប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកល COVID-19 ដែលផ្ទុះឡើងដំបូងក្នុងប្រទេសចិននេះ។ ធនាគារពិភពលោក ក៏ប្រកាសឆ្លើយតបនឹងការបង្អាក់សង្វាក់ផលិតកម្មសាកល ដោយការជួយជ្រោមជ្រែងដល់បណ្ដាប្រទេសដែលត្រូវការបន្ទាន់នូវសម្ភារពេទ្យពីក្រុមហ៊ុនផ្គត់ផ្គង់ពីប្រទេសចិន និងកន្លែងផ្សេងទៀត៕
ធនគារពិភពលោក (WB) នៅថ្ងៃទី២ ខែមេសា បានបញ្ជាក់ថា ខ្លួនបានអនុម័តមូលនិធិសម្រាប់គ្រាអាសន្នទំហំទឹកប្រាក់ ១,៩ពាន់លានដុល្លារសម្រាប់ប្រតិបត្តិការឆ្លើយតបជំងឺរាតត្បាតសាកល COVID-19 ក្នុងប្រទេសកំពុងអភិវឌ្ឍចំនួន២៥។ ក្នុងចំណោមប្រទេសទាំងនោះ ប្រទេស កម្ពុជា នឹងទទួលបានឥណទាន២០លានដុល្លារសម្រាប់គម្រោងឆ្លើយតបគ្រាអាសន្ន COVID-19 ។
  លោក Jef Boedt ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Socfin Cambodia មានប្រសាសន៍ថា ៖«យើងមានមោទកភាព ក្នុងការបង្ហាញពីគំរូឧទាហរណ៍ជាច្រើន អំពីរបៀបដែលយើងបន្តជួយពង្រឹង និងលើកកម្ពស់ការអនុវត្តអាជីវកម្ម ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងសហគមន៍»។ លោក បានបន្តថា៖«ការយកចិត្តទុកដាក់របស់យើង ទៅលើសកម្មភាព CSR គឺដើម្បីអះអាងនូវការប្តេជ្ញាចិត្តរបស់យើង ចំពោះសហគមន៍ដែលយើងកំពុងធ្វើប្រតិបត្តិការ ហើយបង្ហាញពីការខិតខំប្រឹងប្រែងបន្តរបស់យើង ក្នុងការកែលម្អជីវភាពរស់នៅ។ នៅក្រុមហ៊ុន Socfin Cambodia ពួកយើងកំពុងចូលរួមចំណែក ជួយទៅដល់សុខុមាលភាពជារួមរបស់ប្រជាជន និងសហគមន៍ទាំងមូល។    សម្រាប់ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Socfin Cambodia តាមរយៈការរួមបញ្ចូលកម្មវិធី CSR ទៅក្នុងអាជីវកម្មរបស់ខ្លួន វាជាការរួមចំណែកដ៏ប្រសើរក្នុងការកសាងអនាគត ប្រកបដោយនិរន្តរភាព។ «គម្រោង CSR របស់ពួកយើង មិនមែនបង្កើតឡើងដើម្បីអនុវត្តតែមួយដងនោះទេ វាគឺជាការអនុវត្តន៍ក្នុងរយៈពេលវែង។ ការប្តេជ្ញាចិត្តរបស់ពួកយើងចំពោះប្រទេសកម្ពុជា នៅតែក្លាំងក្លាដូចមុនដដែល។ ពួកយើង នឹងបន្តចែករំលែកតម្លៃដែលពួកយើង បានបង្កើត ដើម្បីផ្តល់ប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងដើម្បីអភិវឌ្ឍអាជីវកម្មរបស់យើងប្រកបដោយនិរន្តរភាព»។ នេះជាការបន្ថែមរបស់ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Socfin Cambodia លោក Jef Boedt។    Socfin Cambodia ដែលជាក្រុមហ៊ុនសកម្ម ក្នុងការគ្រប់គ្រង និងអភិវឌ្ឍចម្ការកៅស៊ូនៅប្រទេសកម្ពុជា តែងតែខិតខំអភិវឌ្ឍន៍គោលការណ៍អាជីវកម្ម បែបនិរន្តរភាពប្រកបដោយទំនួលខុសត្រូវ និងនិរន្តរភាពចំពោះអាជីវកម្ម ដោយបង្កើតនិងចែករំលែកគុណតម្លៃ ដែលជំរុញឲ្យមានការវិនិយោគយូរអង្វែង សម្រាប់សេដ្ឋកិច្ចក្នុងសហគមន៍ និងការបង្កើតជំនាញថ្មីសម្រាប់ប្រជាជនក្នុងស្រុក។   ការងារដ៏ទូលំទូលាយរបស់ក្រុមហ៊ុន Socfin Cambodia  និងគំនិតផ្តួចផ្តើមដែលលេចធ្លោ ស្តីពីកិច្ចការពារ និងការគ្រប់គ្រងបរិស្ថាន ការចូលរួមជាមួយសហគមន៍ជនជាតិដើមភាគតិច និងការគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន បង្ហាញពីសារសំខាន់នៃ CSR និងផលប៉ះពាល់ជាវិជ្ជមាន រយៈពេលវែងរបស់វា។ ការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ក៏លើកទឹកចិត្តផងដែរ ដល់ដំណើរការទទួលខុសត្រូវសង្គម ក្នុងវិស័យសាជីវកម្ម។   ភាពជោគជ័យនៃសកម្មភាព CSR ឆ្នាំ២០១៨ របស់ខ្លួន គឺជាការឆ្លុះបញ្ចាំងដោយផ្ទាល់ ពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ក្នុងការសម្រេចគោលដៅរយៈពេលវែងរបស់ខ្លួន ហើយរួមមាន៖   ការចូលរួមជាមួយសហគមន៍ជនជាតិដើមភាគតិចព្នង៖ នៅខេត្តមណ្ឌលគិរី ក្រុមហ៊ុន Socfin Cambodia កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារ និងអភិរក្សវប្បធម៌ និងទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិចព្នង ព្រមទាំងបង្កើនការពិភាក្សា រវាងសមាជិកសហគមន៍ ក្រុមហ៊ុន និងភាគីពាក់ព័ន្ធក្នុងស្រុកដទៃទៀត។ ការទទួលស្គាល់ពីសារសំខាន់ នៃស្តង់ដារសិទ្ធិមនុស្សរបស់ក្រុមហ៊ុន Socfin Cambodia ជួយឲ្យក្រុមហ៊ុន ក្លាយជាអ្នកដឹកនាំក្នុងការការពារ និងលើកកម្ពស់វប្បធម៌ និងទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិចព្នង និងគាំទ្រដល់ជីវភាពរស់នៅយូរអង្វែង។ ក្រុមហ៊ុន នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីគោរពប្រជាជន និងសហគមន៍មូលដ្ឋាន ដែលរងផលប៉ះពាល់តាមរយៈប្រតិបត្តិការរបស់ខ្លួន។   ការការពារ និងការគ្រប់គ្រងបរិស្ថាន៖ ក្រុមហ៊ុន Socfin Cambodia លើកកម្ពស់ការអនុវត្តការងារបរិស្ថាន និងទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាន តាមរយៈការអនុវត្តបានយ៉ាងហ្មត់ចត់។ ក្រុមហ៊ុនបានបង្កើត និងសាកល្បង នៅក្នុងគម្រោងខុសៗគ្នាមួយចំនួន មានចាប់ពីការការពារទឹក និងការការពារដី ហើយនិងការគ្រប់គ្រងកាកសំណល់។ ក្រុមហ៊ុន Socfin Cambodia បានបញ្ចូលការទទួលខុសត្រូវលើបរិស្ថាន ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសនេះ។ ដូច្នះហើយ ក្រុមហ៊ុនអនុវត្តការងារល្អបំផុត ខាងបរិស្ថាននៅគ្រប់សកម្មភាពទាំងអស់របស់ខ្លួន ដែលមានចាប់ពីតិបត្តិការកសិកម្ម រហូតដល់ការគ្រប់គ្រងភូមិ នៅក្នុងក្រុមហ៊ុនរបស់ខ្លួន ឬប្រព័ន្ធគ្រប់គ្រងកាកសំណល់របស់ខ្លួន។   គាំទ្រការអភិវឌ្ឍក្នុងស្រុក៖ តាមរយៈការវិនិយោគរយៈពេលវែង ក្រុមហ៊ុន Socfin Cambodia គឺជាដៃគូដ៏រឹងមាំ និងអាចទុកចិត្តបាន នៃសេដ្ឋកិច្ចរបស់កម្ពុជា ដែលបង្កើតមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ តាមរយៈការផ្តល់លក្ខខណ្ឌការងារល្អដល់និយោជិត និងជីវភាពរស់នៅល្អ សម្រាប់គ្រួសាររបស់ពួកគេ ក្រុមហ៊ុន Socfin Cambodia ផ្តល់នូវអត្ថប្រយោជន៍សង្គមយ៉ាងរឹងមាំ ដល់បុគ្គលិករបស់ខ្លួន ដែលរួមចំណែកដល់ភាពជោគជ័យរបស់ក្រុមហ៊ុន។   ចំពោះសហគមន៍មូលដ្ឋាន ក្រុមហ៊ុន បានអនុវត្តគំនិតផ្តួចផ្តើមប្រកបដោយជោគជ័យ ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំ និងសេវាសុខភាពដែលមានគុណភាព និងបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងចម្ការរបស់ខ្លួន ដើម្បីធានាបាននូវភាពងាយស្រួល ក្នុងការទទួលសេវាសុខភាព និងអប់រំសម្រាប់និយោជិត និងក្រុមគ្រួសាររបស់ពួកគេ។   ក្រុមហ៊ុន Socfin Cambodia ជឿជាក់ថាការគាំទ្រដល់ការអភិវឌ្ឍ ក្នុងស្រុករយៈពេលវែងមិនបានកំណត់ការផ្តល់ជំនួយដល់សហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកទេ។ គោលបំណងរបស់ក្រុមហ៊ុន គឺបង្កើតបរិយាកាសអំណោយផល ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេលវែង និងដើម្បីផ្តល់អំណាចដល់សហគមន៍មូលដ្ឋាន ឲ្យក្លាយជាអ្នកដឹកនាំការអភិវឌ្ឍផ្ទាល់ខ្លួនរបស់ពួកគេ។ ដូច្នេះក្រុមហ៊ុនផ្តល់ការគាំទ្រដល់កសិកម្មខ្នាតតូច ក្នុងមូលដ្ឋាន និងការងារ ហើយ និងការបណ្តុះបណ្តាលនៅមូលដ្ឋាន។ គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Socfin Cambodia ក៏បានពង្រឹងទីផ្សារកៅស៊ូក្នុងស្រុកផងដែរ ដែលជួយបង្កើតនូវប្រភពការងារ និងឱកាសដែលអាចទុកចិត្តបាន។   តាមរយៈគំនិតផ្តួចផ្តើមរបស់ខ្លួនទាំងអស់ ក្រុមហ៊ុន Socfin Cambodia បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបង្កើតវិធីសាស្ត្រប្រកបដោយនិរន្តរភាព ចំពោះប្រតិបត្តិការអាជីវកម្ម និងការចូលរួមរបស់ខ្លួន ជាមួយសហគមន៍។ ក្រុមហ៊ុន Socfin Cambodia ដើរតួយ៉ាងសកម្ម នៅក្នុងការអភិវឌ្ឍ និងប្រតិបត្តិសកម្មភាព របស់ CSR ជាម៉ាស៊ីនថាមវ័ន្ត នៃកំណើនសម្រាប់ប្រទេសកម្ពុជា និងជាគំរូមួយនៃអាជីវកម្ម ដែលមានការទទួលខុសត្រូវ ណែនាំឲ្យស្គាល់ស្តង់ដារថ្មី និងការអនុវត្តដែលល្អបំផុត។ សូមសិក្សាបន្ថែមតាមគេហទំព័រ www.socfin.com។    អំពីក្រុមហ៊ុន Socfin Cambodia   ក្រុមហ៊ុន Socfin Cambodia គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Socfin Group ដែលបានបង្កើតឡើងនៅឆ្នាំ១៩០៩ ជាក្រុមហ៊ុនគ្រប់គ្រង និងអភិវឌ្ឍដំណាំដូងប្រេង និងចម្ការកៅស៊ូយ៉ាងសកម្ម។ បច្ចុប្បន្នមាននៅក្នុងប្រទេសចំនួន៨ នៅអាហ្វ្រិកកណ្ដាល និងអាហ្វ្រិកខាងលិច ព្រមទាំងប្រទេស២ទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន Socfin Cambodia ជាអ្នកដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើកសិកម្មត្រូពិច ដែលទទួលខុសត្រូវលើការដោះស្រាយ នូវតម្រូវការសង្គមជាមូលដ្ឋាន ក្នុងខណៈពេលការពារបរិស្ថានផងដែរ។ នៅក្នុងទិដ្ឋភាពទាំងអស់ នៃសកម្មភាពរបស់ខ្លួន ក្រុមហ៊ុន Socfin Cambodia អនុវត្តគោលនយោបាយ គោលការណ៍ណែនាំ ដំណើរការ ការប្តេជ្ញាចិត្ត ធម្មនុញ្ញ និងច្បាប់នានា ដែលមានជាសាធារណៈ នៅលើគេហទំព័រក្រុមហ៊ុនសាជីវកម្ម www.socfin.com និងនៅក្នុងរបាយការណ៍ប្រកបដោយនិរន្តរភាពប្រចាំឆ្នាំ របស់ក្រុមហ៊ុន Socfin Group ។   ក្រុមហ៊ុន Socfin Cambodia ប្រត្តិបត្តិនៅក្នុងប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុនពីរគឺ៖ ក្រុមហ៊ុន Socfin-KCD និងក្រុមហ៊ុន Coviphama ដែលស្ថិតក្រោមការគ្រប់គ្រងតែមួយ។ ក្រុមហ៊ុនទាំងពីរគ្រប់គ្រងចម្ការកៅស៊ូនៅ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕   (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ៖ ក្រុមហ៊ុន Socfin Cambodia ជាក្រុមហ៊ុនឈានមុខគេ ក្នុងការអភិវឌ្ឍន៍ និងគ្រប់គ្រងចម្ការកៅស៊ូ បានប្រកាសពីសមិទ្ធផល នៃទំនួលខុសត្រូវសង្គមចំពោះសាជីវកម្មរបស់ខ្លួនឆ្នាំ២០១៨ (CSR) ដែលជាការអនុវត្តន៍អាជីវកម្មប្រកបដោយនិរន្តរភាពនិងសុចរិតភាពរបស់ក្រុមហ៊ុន។
  ស្មាតហ្វូននេះដែរ ក៏ត្រូវបានភ្ជាប់មកជាមួយបច្ចេកវិទ្យាដោះសោ ដោយស្កេនក្រយៅដៃនៅផ្នែកចំហៀងអេក្រង់ ដោយប្រើរយៈពេលត្រឹមតែ 0.33 វិនាទីប៉ុណ្ណោះ សម្រាប់ការដោះសោ។ ការរចនាដ៏ថ្មីនេះ សម្របតាមការប្រើប្រាស់ទូរស័ព្ទប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ដែលធ្វើឲ្យការដោះសោកាន់តែមានភាពងាយស្រួល។   វាក៏បានប្រើប្រាស់នូវប្រព័ន្ធដំណើរការ Qualcomm Snapdragon 665 ដំណើរការដោយ Funtouch 10.5 និង Android 10 មាន Ram 4GB និង Memory 64GB  យើងអាចគ្រប់គ្រងហ្គេមផ្សេងៗ បានយ៉ាងងាយស្រួល។ មិនតែប៉ុណ្ណោះ យើងក៏អាចបន្ថែម Memory ខាងក្រៅបានរហូតដល់ 256GB។ ដូច្នេះអ្នកអាច Download តន្ត្រី រូបភាព មើលវីដេអូភាពយន្តផ្សេងៗបានយ៉ាងសប្បាយ។   ស្មាតហ្វូន vivo Y20 ត្រូវបានបំពាក់ដោយកាមេរ៉ាក្រោយបច្ចេកវិទ្យា AI ឆ្លាតវៃចំនួន 3គ្រាប់រួមបញ្ចូលមុខងារថតរូបជាច្រើន ដូចជាមុខងារ Face Beauty មុខងារសែលហ្វី Filters Macro និងមុខងារជាច្រើនទៀត។ ចំពោះលែនទី១ កាមេរ៉ាគោលមានទំហំ 13MP យើងអាចធ្វើការផ្តិតយកទិដ្ឋភាពនៅជុំវិញខ្លួន បានយ៉ាងល្អប្រសើរ។ សម្រាប់ឯលែនទី២ 2MP យើងអាចថតរូបព្រាល ជាមួយនឹងផ្ទៃខាងក្រោយ (Bokeh) លែនទី៣ 2MP សម្រាប់ថតយកវត្ថុដែលមានគម្លាត 4CM (Super Macro)។  រីឯកាមេរ៉ាមុខមានទំហំ 8MP យើងអាចថតរូបសែលហ្វី បានយ៉ាងស្រស់ស្អាតជាមួយនឹងបរិយាកាសនៅជុំវិញខ្លួនអ្នកផងដែរ។   vivo Y20 មានថាមពលថ្មធំ 5000mAh (TYP) អ្នកអាចប្រើបានយូរ ដោយមិនបាច់ព្រួយបារម្ភនោះទេ។ បច្ចេកវិទ្យា AI សន្សំសំចៃថាមពលថ្ម ថ្មសាកពេញអាចប្រើបាន ១៦ម៉ោងសម្រាប់ការមើលវីដេអូតាមអ៊ីនធឺណិត កម្រិត HD ឬលេងហ្គេម Online បានរហូតដល់ 11ម៉ោង។   ស្មាតហ្វូនកូនពៅនាំលាភ vivo Y20 នេះដែរ ត្រូវបានប្រកាសមកជាមួយនឹងតម្លៃត្រឹមតែ $159 តែប៉ុណ្ណោះ។ ដូច្នេះបងប្អូនអាចរកជាវស្មាតហ្វូន vivo Y20 បានចាប់ពីថ្ងៃទី25 ខែធ្នូ ឆ្នាំ2020 តទៅ ដែលមានដាក់លក់នៅគ្រប់បណ្ដាហាងលក់ទូរសព្ទដៃនានា ទូទាំងប្រទេសកម្ពុជា៕   (អត្ថបទពាណិជ្ជកម្ម)      
ស្មាតហ្វូនកូនពៅ នាំលាភ ម៉ូឌែលកូនកាត់ត្រកូល Y vivo Y20 គឺជាស្មាតហ្វូនចុងក្រោយក្រោយគេបង្អស់ សម្រាប់ចុងឆ្នាំ 2020 នេះ។ បើយើងក្រឡេកមើលលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន vivo Y20 នេះ គឺមានតួខ្លួនរៀបស្មើ 2,5D មានជម្រើសពីរគឺ ពណ៌ស (Dawn White) និងពណ៌ខៀវ (Nebula Blue) រួមជាមួយ និងការរចនាបថយ៉ាងស្រស់ស្អាត ទាន់សម័យ កាលីប សមបំផុតសម្រាប់មនុស្សជំនាន់ថ្មី  បូករួមនឹងការបំពាក់នៅបច្ចេកវិទ្យាដ៏ទំនើប អេក្រង់បែប Halo FullView ទំហំ 6.51 អ៊ីញមានសមាមាត្រ 20:9 និងមានកម្រិតបង្ហាញ HD+ (1600 x 720) ការបង្ហាញធំជាងមុន និងកាន់តែស៊ីជម្រៅ។
  កិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង អំពីការគ្រប់គ្រងកាកសំណល់រឹងនៅតាមទីសាធារណៈ ដោយផ្ដោតសំខាន់ទៅលើការញែកសំណល់ ដែលអាចកែច្នៃបាន និងមិនអាចកែច្នៃបានឲ្យបានត្រឹមត្រូវ  ក៏ដូចជាដើម្បីរួមចំណែកបង្កើតមេត្រីភាពបរិស្ថាន  ក្រោមសារបំផុសស្មារតី «ទម្លាប់ស្អាត ទីក្រុងស្អាត»។   លោក Bruce Kidner នាយកគ្រប់គ្រងស្តីទី និងជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុន ខេមប្រ៊ូវ បានសម្ដែងនូវក្តីពេញចិត្ត និងសាទរក្នុងការឧបត្ថម្ភធុងបែងចែកសំរាម ដោយលោកបានលើកឡើងថា៖«សកម្មភាពនៅថ្ងៃនេះ គឺជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ខេមប្រ៊ូវ ក្នុងការចូលរួមការពារបរិស្ថាន រក្សាសោភ័ណភាពទីក្រុង និងការរស់នៅស្អាត។  លោកក៏បានបន្តទៀតថា ស្របតាមគោលដៅចីរភាពរបស់ក្រុមហ៊ុន - ការអភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក។ លោកជឿជាក់ថា ធុងបែងចែកសំរាមដែលក្រុមហ៊ុនបានផ្ដល់ជូននេះ នឹងរួមចំណែកក្នុងដំណោះស្រាយលើការគ្រប់គ្រងកាកសំណល់រឹង នៅព្រះរាជាណាចក្រកម្ពុជា»។   លោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ក៏បានមានប្រសាសន៍ដែរថា៖ «ការការពារបរិស្ថាន គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដែលទាមទារឲ្យមានការចូលរួមពីវិស័យសាធារណៈ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប។ ការចូលរួមពីវិស័យឯកជន ក្នុងកិច្ចការពារបរិស្ថាន សោភ័ណភាពទីក្រុង គឺជាសកម្មភាពដ៏គួរឲ្យកោតសរសើរ និងបានបង្ហាញពីការចិត្តទុកដាក់ និងសាមគ្គីភាពរបស់វិស័យឯកជនលើបញ្ហាបរិស្ថាន។ លោករដ្ឋមន្រ្ដី ក៏បានមានប្រសាសន៍បន្តទៀតថា៖ «ខ្ញុំជឿជាក់លើការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមជាមួយការចូលរួមពីវិស័យឯកជន ជាពិសេសគឺការយល់ដឹងរបស់ប្រជាជនគ្រប់រូប អំពីការទុកដាក់សំរាម នឹងជួយឲ្យបរិស្ថានល្អ ទីក្រុងមានសោភ័ណភាព ស្របតាមពាក្យស្លោក «កម្ពុជាស្អាត កម្ពុជាបៃតង»។   សូមជម្រាបជូនថា ក្រុមហ៊ុន ខេមប្រ៊ូវ  បានចូលរួមចំណែកក្នុងសង្គម  និងបានបង្ហាញពីភាពជាប្រតិបត្តិករអាជីវកម្មគំរូ ដែលដឹកនាំប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវ និងចីរភាព។ ក្នុងនាមជាក្រុមហ៊ុនស្រាបៀរឈានមុខគេមួយនៅកម្ពុជា  ក្រុមហ៊ុន ខេមប្រ៊ូវ  បាន និងកំពុងបន្តយកចិត្តទុកដាក់ លើបញ្ហាប្រឈមក្នុងការអភិវឌ្ឍសង្គម និងតែងតែចូលរួមក្នុងសកម្មភាពនានាដែលជាប្រយោជន៍ និងអនាគតរួមគ្នារបស់យើងទាំងអស់គ្នា៕   (អត្ថបទពាណិជ្ជកម្ម)    
 រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ - ក្រសួងទេសចរណ៍ និងក្រុមហ៊ុន ខេមប្រ៊ូវ បានសហការរៀបចំកម្មវិធី ប្រគល់ទទួលធុងបែងចែកសំរាមចំនួន ៥០ឈុត ដែលស្មើនឹង ១០០ធុង ដើម្បីដាក់នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។ កម្មវិធីនេះ បានប្រព្រឹត្តឡើង នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ  ដោយមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពស់ខ្ពស់របស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា  និងលោក Bruce Kidner នាយកគ្រប់គ្រងស្តីទី និងជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ រួមជាមួយនឹងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក៏ដូចជាមន្រ្តីក្រសួង និងកីឡដ្ឋាន។
ក្លិបការពារតំណែងជើងឯកលីគកំពូលបឹងកេត នឹងផ្លាស់ប្តូរនិមិត្តសញ្ញាក្លិបថ្មីនៅរដូវកាលឆ្នាំ២០១៩។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបបឹងកេត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨។ និមិត្តសញ្ញាថ្មីនេះ ត្រូវបានផ្លាស់ប្តូរពណ៌ផ្ទៃខាងក្នុងទាំងស្រុង ហើយការរចនាទម្រង់ ដោយរក្សាលំនាំតាមនិមិត្តសញ្ញាចាស់។ លើសពីនេះ មានការផ្លាស់ប្តូរភាសាបរទេស និងបន្ថែមភាសាខ្មែរថែមទៀតផង។ «និមិត្តសញ្ញាថ្មីនេះត្រូវបានរចនាឡើងដោយផ្អែកលើលំនាំដើមនៃនិមិត្តសញ្ញាបច្ចុប្បន្នដែលក្លិបបាននិងកំពុងប្រើប្រាស់តាំងពីឡើងមកក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគក្នុងឆ្នាំ២០១២មក ហើយច្នៃបន្ថែម ដើម្បីឲ្យមានភាពទាន់សម័យ និងទំនើបភាពស្របទៅតាមយុគសម័យថ្មីនៃបាល់ទាត់»។ នេះជាការបញ្ជាក់របស់ក្លិបបឹងកេត។ និមិត្តសញ្ញាថ្មីរបស់ក្លិបបឹងកេតមានផ្ទៃពណ៌ខៀវលាយស ដោយនៅគែមមានខ្សែបន្ទាត់ជ្រុងៗចំនួន៣ ពណ៌ប្រផេះ ស និងខៀវព័ន្ធជុំវិញ។ ផ្ទៃខាងក្នុងផ្នែកខាងលើមានរូបក្បាលនាគ ដោយនៅក្រោមមាត់នាគមានបាល់ទាត់មួយ និងមានអក្សរសមាគមនៅក្រោមក្បាលនាគ។ នៅផ្នែកកណ្តាលមានផ្ទៃស ព័ន្ធជុំវិញដោយបន្ទាត់ពណ៌ខៀវមានសរសេរពាក្យ ក្លិបបាល់ទាត់បឹងកេត ហើយនៅក្រោមពាក្យនេះ មានភាសាបរទេសសរសេរថា Beoung Ket Football Club Association។ នៅចន្លោះពាក្យ Boeung Ket និង Football Club Association មានបន្ទាត់ឈរពណ៌ខៀវ ក្រហម និងស។ គម្រោងផ្លាស់ប្តូរនិមិត្តសញ្ញាចាស់ ដែលខ្លួនប្រើតាំងពីឆ្នាំ២០១២ ដាក់ជំនួសវិញដោយនិមិត្តសញ្ញាថ្មីនេះ បន្ទាប់ពីក្លិបបឹងកេតផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មី កាលពីខែឧសភា ឆ្នាំ២០១៨ កន្លងទៅ៕   
ក្រោយផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មី ក្លិបបាល់ទាត់បឹងកេត ក៏គ្រោងផ្លាស់ប្តូរនិមិត្តសញ្ញាក្លិបថ្មីផងដែរ។ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ក្លិបនេះ បានបង្ហាញនិមិត្តសញ្ញាក្លិបថ្មីរបស់ខ្លួន ដែលគ្រោងផ្លាស់ប្តូរនៅរដូវកាលក្រោយ។ ទោះបីផ្លាស់ប្តូរការរចនាថ្មី តែក្លិបនេះអះអាងថា និមិត្តសញ្ញាថ្មីរចនាតាមលំនាំនិមិត្តសញ្ញាចាស់ ជាមួយការផ្លាស់ប្តូរពណ៌ផ្ទៃ និងបន្ថែមពាក្យពេជន៍មួយចំនួន។
  ការបកស្រាយពីគេហទំព័រ History.com បានធ្វើការពន្យល់ថា កីឡាប្រណាំងកង់ Tour De France ត្រូវបានគេបង្កើតឡើងដំបូងនៅក្នុងថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩០៣ ពោលគឺតាំងពី១១៦ឆ្នាំមុន។ នៅក្នុងឆ្នាំដំបូងនៃការប្រកួត មានកីឡាករសរុបចំនួន៦០នាក់ ដែលក្នុងនោះពួកគេមានវត្តមានមកពីប្រទេសបារាំង ប៊ែលហ្ស៊ីក ស្វីស អាល្លឺម៉ង់ និងអ៊ីតាលីជាដើម។    មួយភាគបីនៃអ្នកប្រណាំងគឺជាកីឡាករអាជីពដែលត្រូវបានគាំទ្រដោយក្រុមហ៊ុនផលិតកង់ល្បីៗ ចំណែកឯអ្នកប្រណាំងដទៃគឺគ្រាន់តែជាបេក្ខជនដែលស្រឡាញ់កីឡាប្រណាំងកង់ប៉ុណ្ណោះ។ អ្នកទាំងឡាយនេះនឹងត្រូវបានចូលរួមការប្រកួតមួយដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រនៃកីឡាប្រណាំងកង់ ជាមួយនឹងរង្វាន់ជាសាច់ប្រាក់ចំនួន២ម៉ឺនហ្វ្រង់។    ដើមកំណើតនៃកីឡាមួយនេះត្រូវបានបង្កើតឡើងដោយអ្នកសារព័ត៌មានម្នាក់ ដែលលោកមានឈ្មោះថា Geo Lefevre ដែលគំនិតមួយនេះនឹងអាចជួយកាសែតរបស់លោក LAuto ឲ្យមានការគាំទ្រឡើងវិញពីសំណាក់មហាជនអ្នកអាន។ លោក Henri Desgrange ដែលអ្នកគ្រប់គ្រងមួយរូបនៅក្នុងកាសែត LAuto បានស្រឡាញ់ និងទទួលស្គាល់គំនិតដ៏ប្លែកមួយនេះ។   លោកបានបង្កើតទីលានប្រណាំងកង់មួយដែលមានផ្លូវប្រណាំងជុំវិញប្រទេសបារាំង ក្នុងចម្ងាយសរុបប្រមាណជាង២៤០០គីឡូម៉ែត្រ ចេញពីទីក្រុងប៉ារីស ទៅកាន់ Lyon, Marseille, Toulouse, Bordeaux និង Nantes មុននឹងត្រលប់មកកាន់ប៉ារីសវិញ។ ដោយកាលពីពេលនោះ ការប្រណាំងមិនទាន់មានផ្នែកឡើងភ្នំ និងមានតែ៦វគ្គ ដោយប្រៀបធៀបជាមួយនឹងសព្វថ្ងៃមានទៅដល់២១វគ្គ។ ក្នុងមួយវគ្គនិមួយមានរយៈចម្ងាយជាមធ្យម៤០០គីឡូម៉ែត្រ និងរយៈពេលសម្រាក់ពី១ទៅ៣ថ្ងៃ នៅចន្លោះវគ្គនិមួយៗ។    នៅក្នុងការប្រណាំងដំបូងនៃឆ្នាំ១៩០៣ ផ្លូវប្រណាំងមិនទាន់បានគេរៀបចំឲ្យបានស្អាតដូចសព្វថ្ងៃនោះទេ ហើយកីឡាករប្រណាំងក៏មិនទាន់បានប្រើប្រាស់ឧបករណ៍ការពារត្រឹមត្រូវដូចពេលសព្វថ្ងៃនេះដែរ។ ពួកគេប្រណាំងជាបុគ្គលរៀងៗខ្លួន មិនទាន់សហការប្រណាំងជាក្រុមនោះទេ។ កីឡាករកាលពីពេលនោះមានបន្ទុកក្នុងការជួសជុសកង់ដោយខ្លួនឯង និងមិនទាន់មានរថយន្តជំនួយជួយពីក្រោយនោះទេ។ ការប្រណាំងពេលខ្លះត្រូវបានប្រព្រឹត្តិទៅទាំងយប់ រហូតដល់ពេលព្រលឹម ដែលមានតែព្រះចន្ទជាអ្នកនាំផ្លូវ និងផ្កាយនៅលើមេឃជាអ្នកទស្សនា។    កីឡាករ២៣នាក់ចុះចាញការប្រកួតវគ្គដំបូងនៃការប្រណាំង។ តែបេក្ខជនដំបូងគេដែលឈ្នះវគ្គដំបូងពីប៉ារីសទៅកាន់ Lyon គឺលោក Maurice Garin ក្រោយពីការប្រណាំងអស់ពេលប្រមាណ១៧ម៉ោង។ លោក Maurice Garin ធ្លាប់ជាអ្នកបោសជូតបំពង់ផ្សែងនៅតាមផ្ទះ មុននឹងបានក្លាយជាកីឡាករប្រណាំងឆ្នើមមួយនេះ។ នៅក្នុងវគ្គទី៦នៃការប្រណាំង លោក Maurice បានក្លាយជាបេក្ខជនជោគជ័យដំបូងគេក្នុងប្រវត្តិសាស្ត្រនៃកីឡា Tour De France នៅពេលដែលលោកចាក់ចេញពី Nantes មកកាន់ប៉ារីស។ លោក Maurice ចំណាយពេលជាង៩៥ម៉ោងនៅលើកង់ និងធ្វើដំណើរជាមធ្យម ២៤គីឡូម៉ែត្រក្នុងមួយម៉ោង។    ក្នុងចំណោម៦០នាក់នោះ មានតែ២១នាក់ប៉ុណ្ណោះដែលបានធ្វើការឆ្លងកាត់ការប្រណាំងមួយនេះ។ ចំពោះលោក Henri Desgrange កាសែតរបស់លោកត្រូវបានមហាជនអាន និងមានចំណាប់អារម្មណ៍ឡើងវិញរហូតទៅ៦ដងក្នុងអំឡុងពេលប្រណាំង។ កីឡាមួយនេះក៏ត្រូវបានផ្អាកចំនួនពីរដងផងដែរ គឺនៅក្នុងសង្គ្រាមលោកលើកទី១ និងលោកលើកទី២៕
កីឡាប្រណាំងកង់របស់ប្រទេសបារាំងដែលមានឈ្មោះថា Tour De France គឺជាកីឡាមួយក្នុងចំណោមកីឡាជាច្រើនទៀតដែលមានភាពល្បីល្បាញខ្លាំងនៅក្នុងឆាកកីឡាពិភពលោក។ កីឡាប្រណាំងកង់មួយនេះត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងទឹកដីប្រទេសបារាំង (លាយឡំជាមួយនិងទឹកដីប្រទេសជិតខាងខ្លះដែរ) ដែលមានការចូលរួមពីកីឡាករអាជីពជាច្រើនរយរូបមកពីប្រទេសជាច្រើនពីផ្នែកផ្សេងៗនៃពិភពលោក។ វាជាព្រឹត្តិការណ៍ប្រណាំងកង់មួយដែលទាមទារកម្លាំងកាយ និងកម្លាំងចិត្តយ៉ាងខ្លាំង ថែមទាំងសម្ភារៈកីឡាដែលមានតម្លៃរហូតទៅដល់រាប់ម៉ឺនដុល្លារ។
តាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រង់មាត្រា ៣៤ , ៣៥,៣៦ ,៣៧ និង៣៨ នៅក្នុងជំពូកទី៦ បានចែងដូចខាងក្រោម៖ មាត្រា៣៤ គ្រប់ករណីគ្រោះថ្នាក់ចរាចរណ៍ ជាសមត្ថកិច្ចរបស់នគរបាលចរាចរណ៍ផ្លូវគោក។ នៅរាល់ករណីគ្រោះថ្នាក់ចរាចរណ៍ នគរបាលចរាចរណ៍ផ្លូវគោកត្រូវខិតខំឲ្យអស់សមត្ថភាពដើម្បី៖ ១. រក្សាសណ្តាប់ធ្នាប់សាធារណៈ នៅកន្លែងកើតហេតុ។ ២. ចាត់វិធានការសង្គ្រោះជនរងគ្រោះជាបន្ទាន់។ ៣. រក្សាសន្តិសុខឲ្យដល់គ្រប់ភាគីពាក់ព័ន្ធ ទប់ស្កាត់ជម្លោះដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។ ៤. ចាត់វិធានការជំនាញ ប្រមូលភស្តុតាង និងព័ត៌មានដើម្បីធ្វើកំណត់ហេតុ ស្តីពីគ្រោះថ្នាក់ចរាចរណ៍។ មាត្រា៣៥ ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ ភាគីពាក់ព័ន្ធនឹងគ្រោះថ្នាក់ ត្រូវអនុវត្តដូចខាងក្រោម៖ ១. បញ្ឈប់យានយន្តរបស់ខ្លួនជាបន្ទាន់ ដោយមិនធ្វើឲ្យរំខាន ឬបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃទៀត។ ២. មិនត្រូវធ្វើឲ្យមានការប្រែប្រួល ដល់ទីកន្លែងកើតហេតុ ឬឲ្យបាត់ដាន ឬស្នាម ដែលជាកត្តាមានប្រយោជន៍ ដល់ការស្វែងរកអ្នកទទួលខុសត្រូវ ក្នុងរឿងគ្រោះថ្នាក់។ ៣. ជូនដំណឹងជាបន្ទាន់ទៅអាជ្ញាធរដែនដី ឬនគរបាលចរាចរណ៍ផ្លូវគោកនៅជិតបំផុត។ ៤. មិនត្រូវប្រើហិង្សា ឬបង្កជម្លោះរវាងភាគពាក់ព័ន្ធ។ ៥. មិនត្រូវចាក់ចេញពីកន្លែងកើតហេតុ មុនការព្រមព្រៀងគ្នា ឬដោយគ្មានការអនុញ្ញាតពីនគរបាលចរាចរណ៍ផ្លូវគោក។ ចំពោះអ្នកឃើញហេតុករណ៍ ត្រូវជូនដំណឹងជាបន្ទាន់ទៅអាជ្ញាធរដែនដី ឬនគរបាលចរាចរណ៍ផ្លូវគោកដែលនៅជិតបំផុត។ មាត្រា៣៦ បើគ្រោះថ្នាក់កើតឡើងបណ្តាលឲ្យខូខាតតែទ្រព្យសម្បត្តិ ភាគីទាំងពីរ អាំចសម្រួលគ្នាបានដោយមិនចាំបាច់សុំអន្តរាគមន៍ពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកឡើយ។ មាត្រា៣៧ ក្នុងករណីមានមនុស្សរងរបួស ឬបាត់បង់ជីវិត អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ ឬអ្នកឃើញហេតុការណ៍នេះ ត្រូវចាត់ចែងជូនព័ត៌មានទៅអាជ្ញាធរដែនដី ឬនគរបាលចរាចរណ៍ផ្លូវគោក ឬបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅមន្ទីរពេទ្យដែលនៅជិតកន្លែងកើតហេតុបំផុត។ មាត្រា៣៨ ចំពោះគ្រោះថ្នាក់ចរាចរណ៍ដែលភាគីម្ខាងជាភ្នាក់ងារទូត ឬបេសសកម្មទូត នគរបាលចរាចរណ៍ផ្លូវគោក ត្រូវចម្លងកំណត់ហេតុ និងធ្វើរបាយការណ៍ស្តីពីគ្រោះថ្នាក់នេះ ផ្ញើទៅ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់ចែងឲ្យអ្នកតំណាងមកចូលរួមសហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីពិនិត្យ និងលើកវិធានការសមស្រប៕
ជំពូកទី៦ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចែងយ៉ាងច្បាស់ពីសកម្មភាព និងកិច្ចការដែលប្រជាពលរដ្ឋជាអ្នកឃើញហេតុការណ៍ និងនគរបាលចរាចរណ៍ ត្រូវអនុវត្តន៍។
  ជំនួបដ៏អស្ចារ្យរវាងសាំមូរ៉ៃជប៉ុននិងក្រូអាស៊ី បញ្ចប់ការប្រកួតទៅដោយភាពស្វិតស្វាញ និងជក់ចិត្តខ្លាំងប្រចាំវគ្គជម្រុះ ១៦ក្រុមចុងក្រោយរាត្រីនេះ។ គ្រាប់បាល់ជប៉ុនរកបាននាំមុខក្រូអាស៊ីកើតឡើងនៅនាទី៤៣ ដោយកីឡាករ Daizen Maeda ខណៈក្នុងវគ្គទីមួយ ក្រុមទាំងសងខាងមានការសម្រុកគ្នាខ្លាំង។    ឈានចូលវគ្គទីពីរការប្រកួតដ៏តានតឹងបានបន្ថែមសម្រាប់ក្រុមទាំងពីរឱ្យព្យាយាមស្វែករកគ្រាប់បាល់សម្រុកលើគ្នា ដល់នាទី៥៥ ក្រូអាស៊ីរកបានគ្រាប់តាមស្មើជប៉ុន ១-១ ដោយគ្រាប់បាល់កើតឡើងពីការតែតយ៉ាងល្អពីសំណាក់ Ivan Perisic។ តែយ៉ាងណាការប្រកួតជាមួយលទ្ធផល ១-១ បានបន្តអូសបន្លាយរហូតដល់ម៉ោងបន្ថែម ១៥នាទី ២ដង ក៏នៅតែគ្មានការប្រែប្រួល ចុងក្រោយក្រុមទាំងសងខាងឈានដល់ការស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តី។   ជប៉ុនខកខានឡើងវគ្គ ៨ក្រុមក្រោយស៊ុតបាល់ ១១ម៉ែត្រ ៤លើកចូលត្រឹមតែមួយលើក ខណៈក្រូអាស៊ី ៤លើកចូល ៣លើក មិនចូល ១លើក យកឈ្នះជប៉ុនឡើងវគ្គ ៨ក្រុមសារជាថ្មី។ ក្រូអាស៊ីក្រោយឈ្នះជប៉ុន ពួកគេឈានជើងឡើងវគ្គបន្ទាប់ជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រ៕  
ការប្រកួតព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 រាត្រីថ្ងៃ៥ ខែធ្នូ នៅប្រទេសកាតា ក្រូអាស៊ីឈានជើងឡើង ៨ក្រុមចុងក្រោយសារជាថ្មីក្រោយយកឈ្នះការប្រកួតលើក្រុមសាំមូរ៉ៃជប៉ុនដោយលទ្ធផលបាល់ ១១ម៉ែត្រកាត់សេចក្តី ៣-១ ក្រោយការប្រកួតរយៈពេល ១២០នាទីក្រុមទាំងពីរស្មើ ១-១។
ករណីកំណត់ការជួបជុំក្រោម១០០នាក់ មិនអាចយកទៅអនុវត្តបាននៅគ្រប់ទីតាំងនោះឡើយ ព្រោះទីតាំងខ្លះតូច ទីតាំងខ្លះធំ ដូច្នេះប្រមុខរដ្ឋាភិបាល បានតម្រូវឲ្យគិតទៅលើស្តង់ដារគម្លាតសុវត្ថិភាព១ម៉ែត្រកន្លះ ជាជាងគិតលើបរិមាណមនុស្ស។ ករណីអាពាហ៍ពិពាហ៍អាចរៀបចំបាន ដោយមួយតុ ត្រូវបន្ថយពី១០នាក់ មកនៅត្រឹម៥នាក់ ហើយជាមួយគ្នា សម្តេចបានរំលឹកឲ្យពលរដ្ឋបន្តគោរពគម្លាតសុវត្ថិភាព។ «ពេលប្រជុំអង្គុយឃ្លាតគ្នា ប៉ុន្តែពេលចេញប្រជ្រៀតគ្នាចេញ»។ នេះជាការកត់សម្គាល់របស់សម្តេច ហ៊ុន សែន៕
ពហុកីឡដ្ឋានជាតិដែលមានទំហំធំ ពិតជាមិនត្រឹមត្រូវឡើយក្នុងការកំណត់មនុស្សជួបជុំក្រោម១០០នាក់។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈការថ្លែងសារពិសេសពីទីក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកនេះ។
  ផែនការថ្មីនេះ មានគោលដៅពង្រឹងសមត្ថភាពការពារខ្លួនរបស់ជប៉ុន ដោយពង្រីកលើរយៈចម្ងាយនៃការបាញ់មីស៊ីលពីយន្តហោះចម្បាំងទៅលើនាវាចម្បាំងរហូតដល់ជាង ៤០០គីឡូម៉ែត្រ។ នេះបើតាមសារព័ត៌មាន Japan Time ដកស្រង់ពីប្រភពពីរដ្ឋាភិបាលជប៉ុន។    អ្នកជំនាញ យល់ឃើញថា គម្រោងថ្មីរបស់រដ្ឋបាលលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ នេះ គឺធ្វើឡើងខណៈក្រុងប៉េកាំងផ្តោតសំខាន់លើការពង្រឹងសមត្ថភាពកងទ័ពជើងទឹកខ្លួន ដែលក្រុងតូក្យូចាត់ថា ការគំរាមកំហែងដល់សន្តិសុខជាតិខ្លួន។     បើតាមប្រភពដដែលនេះ ការអភិវឌ្ឍថ្មី នឹងត្រូវធ្វើឡើងដោយផ្អែកលើមីស៊ីលបាញ់កម្ទេចនាវាប្រភេទ Supersonic XASM-3 របស់ជប៉ុន ដែលមានសមត្ថភាពបាញ់ទៅលើគោលដៅ ក្នុងរយៈចម្ងាយត្រឹម ២០០គីឡូម៉ែត្រប៉ុណ្ណោះ។ ទាក់ទិននឹងសំណើស្តីពីការអភិវឌ្ឍមីស៊ីលនេះវិញ ក្រសួងការពារជាតិជប៉ុន បានឲ្យដឹងថា ខ្លួនក៏នឹងបញ្ចូលលុយចំណាយចាំបាច់នានាសម្រាប់គម្រោងថ្មីនេះទៅក្នុងសេចក្តីព្រាងថវិកានាពេលឆាប់ៗនេះ។    សូមរម្លឹកផងដែរថា កាលពីខែមករាកន្លងទៅ នាយករដ្ឋមន្ត្រីជប៉ុន អាបេ និយាយនៅក្នុងរដ្ឋសភាថា លោកជឿជាក់ថា មីស៊ីលបាញ់នាវារយៈចម្ងាយវែង ពុំមែនជាសព្វាវុធ ដែលត្រូវហាមឃាត់ក្នុងរដ្ឋធម្មនុញជប៉ុននោះទេ។ យ៉ាងណាមិញ មាត្រទី ៩ នៃច្បាប់កំពូលរបស់ជប៉ុន ចែងថា ជប៉ុនបោះបង់សិទ្ធិក្នុងការធ្វើសង្គ្រាម ដែលជាសិទ្ធិអធិបតេយ្យរបស់រដ្ឋនីមួយៗ, ហាមឃាត់ការមានកងកម្លាំងយោធានានា និងអ្វីផ្សេងទៀត ដែលចាត់ទុកថា អាចយកទៅធ្វើសង្គ្រាមបាន៕  
ក្រុងតូក្យូ បានសម្រេចអភិវឌ្ឍជាលើកដំបូងនូវ មីស៊ីលរយៈចម្ងាយឆ្ងាយសម្រាប់បាញ់កម្ទេចនាវា  ដែលនឹងត្រូវបំពាក់លើយន្តហោះចម្បាំង។ បើតាមប្រភពរដ្ឋាភិបាលជប៉ុននៅថ្ងៃទី១៧ ខែមីនា មីស៊ីលប្រភេទនេះ មានសមត្ថភាពបាញ់ប្រហារលើនាវាចម្បាំងពីក្រៅរយៈចម្ងាយរបស់សព្វាវុធរបស់សត្រូវ។
  ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ ជាមួយលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ិច សុធី ប្រធានមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យ ដូចតទៅ៖   ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកវេជ្ជបណ្ឌិត ប៉ិច សុធី បានលើកឡើងថា ដើម្បីឱ្យដំណើរការនៃការសម្រាលកូនបែបធម្មជាតិប្រកបដោយសុវត្ថិភាព ស្ត្រីមានផ្ទៃពោះត្រូវមកពិនិត្យជាមួយគ្រូពេទ្យឱ្យបានទៀងទាត់ ដើម្បីប្រឹក្សាពីវិធីថែទាំផ្ទៃពោះ ឱ្យមានសុខភាពល្អ ដូចជារបបអាហារ និងការវ៉ាក់សាំងការពារជំងឺផ្សេងៗជាដើម។ បើតាមលោកវេជ្ជបណ្ឌិត ប៉ិច សុធី  មុនសម្រាលស្ត្រីត្រូវចៀសវាងប្រើថ្នាំបុរាណឱ្យកូនឆាប់កើត ព្រោះវាអាចធ្វើឱ្យធ្លាក់ឈាម ទារកស្លាប់ក្នុងពោះ និងស្បូនមិនកន្ត្រាក់ជាដើម។   រីឯអំឡុងពេលសម្រាលកូន ជាពេលវេលាដ៏គ្រោះថ្នាក់និងឈឺចាប់បំផុតសម្រាប់ស្ត្រី ដែលសម្រាលកូនបែបធម្មជាតិ។ ដូច្នេះ ដើម្បីទទួលបាននៅសុវត្ថិភាពអំឡុងសម្រាល ស្ត្រីត្រូវមានការតាំងចិត្តខ្ពស់ និងកុំភ័យបារម្ភរឿងអ្វីទាំងអស់។    លោកវេជ្ជបណ្ឌិត បានណែនាំពីវិធីសម្រួលអារម្មណ៍អំឡុងពេលសម្រាលកូនដូច្នេះថា៖ «អំឡុងពេលសម្រាល ពេលស្ត្រីឈឺខ្លាំង ឬកំពុងប្រឹង គាត់ត្រូវដកដង្ហើមវែងៗ មួយៗ កុំអត់ដង្ហើម ព្រោះពេលយើងប្រឹងដោយអត់ដង្ហើម ធ្វើឱ្យអុកស៊ីសែន ទៅចិញ្ចឹមកូនមិនគ្រប់»។ អីចឺងពេលយើងដកដង្ហើមវែងៗផ្ទួនៗ ដើម្បីឱ្យអុកស៊ីសែនចូលក្នុងខ្លួនគាត់ល្អផង និងទៅចិញ្ចឹមកូនបានល្អផង៕
ភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះគ្រប់រូបតែងបារម្ភពីសុរត្ថិភាពអំឡុងពេលសម្រាលកូន ជាពិសេស ការសម្រាលកូនបែបធម្មជាតិ ដែលអាចជួបនឹងគ្រោះថ្នាក់ដល់អាយុជីវិតទាំងម្តាយនិងទារកបាន។ តើស្ត្រីត្រូវត្រៀមខ្លួនដូចម្តេច ទើបធ្វើឱ្យការសម្រាលកូនតាមបែបធម្មតាប្រកបដោយសុវត្ថិភាពទាំងម្ដាយនិងកូន?
  អ្វីៗដែលខ្ញុំនឹងលើកមកនិយាយនេះមិនមែនមានអ្វីធំដុំរហូតដល់ត្រូវការចំណាយអ្វីច្រើនទេ ប៉ុន្តែវាគឺជាការស្រាវជ្រាវមួយដែលអ្នកវិទ្យាសាស្ត្រយល់ថាវានឹងផ្តល់តម្លៃនៃជីវិត ហើយក៏វានឹងមិនធ្វើឲ្យអ្នកស្តាយក្រោយដែរនៅពេលធ្វើរឿងទាំងនោះរួច។  ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកយ៉ាងហោចណាស់ក៏គួរតែធ្វើវាម្តងដែរក្នុងមួយជិវិត៖   ទៅលេងកន្លែងមួយដែលអ្នកគិតថាវាគឺជាឋានសួគ៌ក្រោមមេឃក្នុងចិត្តរបស់អ្នក ទិញសំបុត្រចូលរួមក្នុងពិធីរាំច្រៀងដោយខ្លួនឯង ចូលរួមរត់កីឡាពាក់កណ្តាលម៉ារ៉ាតុង ហែលទឹកទាំងខ្លួនមិនស្លៀកសម្លៀកបំពាក់អ្វីទាំងអស់ រៀនចម្អិនអាហារដែលឆ្ងាញ់ ឬប្លែកដោយខ្លួនឯង ហើយមានការកោតសរសើពីក្រុមគ្រួសារនិងមិត្តភក្តិ ធ្វើការស្រាវជ្រាវអំពីដើមឈើគ្រួសាររបស់ខ្លួនឯង សាកល្បងលេងកីឡាលោតពីលើយន្តហោះបណ្តែតខ្លួនលើអាកាស ចំណាយពេលមួយយប់ពេញក្នុងកម្មវិធីជប់លៀងក្នុងទីក្រុងដែលមិនធ្លាប់ស្គាល់ ហើយរាំលេងដល់ភ្លឺ រៀនធ្វើស្រាក្រឡុក កាន់មេក្រូច្រៀងចម្រៀងក្នុងបាទោះបីជាមានអារម្មណ៍ភ័យខ្លាចក៏ដោយ សាកល្បងមុជចូលក្នុងទឹកសមុទ្រមើលត្រី និងផ្កាថ្ម ធ្វើឲ្យវង្វេងផ្លូវក្នុងប្រទេសណាមួយ ព្រោះវាអាចជាផ្នែកមួយដ៏ល្អបំផុតក្នុងការធ្វើដំណើរកម្សាន្ត ឡើងភ្នំ ចំណាយនៅក្រោមមេឃមើលផ្កាយពេញមួយយប់ ឬពីរយប់ ថែរក្សារាងឲ្យនៅសមសួន ចូលរួមក្នុងការធ្វើការងារស្ម័គ្រចិត្តអ្វីមួយ ចូលរួមក្នុងព្រឹត្តិការណ៍កីឡាដូចជា កីឡាវើលខាប់ អូឡាំពិក ការប្រកួតជើងឯកថ្នាក់ជាតិជាដើម រស់នៅតែម្នាក់ឯងមួយថ្ងៃ ឬមួយសប្តាហ៍៕   ត្រួតពិនិត្យដោយ www.health.com.kh
ជីវិតរស់នៅបើសិនជាមានគម្រោងរៀបចំទុកអ្វីៗមុន នោះជីវិតនឹងល្អប្រសើ។ យ៉ាងណាម៉ិញ មានរឿងច្រើនណាស់ដែលវានឹងមានតម្លៃក្នុងការធ្វើជាពិសេសមុនពេលអាយុបាន ៣០ឆ្នាំ ព្រោះវានឹងផ្តល់ជាការផ្សំគ្រឿងដល់ជីវិតរស់នៅកាន់តែល្អអស្ចារ្យបន្ថែមទៀត។
អនុសេនីយ៍ឯក ប្រាក់ ភិរម្យ ដែលជាអ្នកចាប់ផាករថយន្តរបស់នាយឧត្តមសេនីយ៍ ខេង សុមេធ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ក្នុងច្បាប់ចរាចរណ៍ អ្នកបើកបរ អាចបើកក្នុងល្បឿនត្រឹម៦០គីឡូម៉ែត្រប៉ុណ្ណោះក្នុង១ម៉ោង ប៉ុន្តែអ្នកបើកបររបស់នាយឧត្តមសេនីយ៍ ខេង សុមេធ បើកដល់ទៅ៨៧គីឡូម៉ែត្រក្នុង១ម៉ោង។ យ៉ាងណា លោកអនុសេនីយ៍ឯក បានសរសើរនាយឧត្តមសេនីយ៍ ខេង សុមេធ ដែលស្ម័គ្រចិត្តទទួលយកការផាកពិន័យ ដោយមិនប្រកែកឬជំទាស់អ្វីទាំងអស់។ នគរបាលចរាចរណ៍រូបនេះ និយាយដូច្នេះថា៖«គាត់ល្អណាស់ ខ្ញុំ សូមសរសើរគាត់ គាត់អត់មានអាងអំណាចអីដូចគេទេ គាត់ចូលរួមគោរពច្បាប់»។ ក្រោយរងការផាកពិន័យ នាយឧត្តមសេនីយ៍ ខេង សុមេធ បានបង្ហោះបង្កាន់ដៃ ដែលនគរបាលចរាចរណ៍ផាកពិន័យ លើគណនីហ្វេសប៊ុករបស់លោក (Someth Kheng) ដោយអមជាមួយនឹងសំណេរបែបនេះថា៖«កុំចេះតែហ៊ាន នៅ ពិសី មានទោសដូចគ្នា ឲ្យតែខុសច្បាប់...»៕
រថយន្តរបស់នាយឧត្តមសេនីយ៍ (ផ្កាយ៤) ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ត្រូវបាននគរបាលចរាចរណ៍ ឃាត់និងផាកពិន័យអស់៤ម៉ឺនរៀល នៅលើផ្លូវជាតិលេខ៧៨ ក្នុងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយសារតែអ្នកបើកបររបស់លោកឈ្មោះ នៅ ពិសី បើកលើសល្បឿនកំណត់។
  ក្នុងជំនួបទូរសព្ទដាច់ដោយឡែកអនាគតប្រធានាធិបតីអាមេរិក នាយករដ្ឋមន្ត្រីអូស្ត្រាលីលោកស្កុត ម៉ូរីសុន នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ូហ្កា យូស៊ីហ៊ីដេ និងប្រធានាធិបតីកូរ៉េខាងត្បូងលោកម៉ូន ចេអ៊ីន ថ្នាក់ដឹកនាំប្រទេសទាំងអស់ បានពិភាក្សាពីបញ្ហារួមគ្នាដូចជា ការដោះស្រាយជំងឺឆ្លងសាកល COVID-19 បញ្ហាបម្រែបម្រួលអាកាសធាតុ ក៏ដូចជាសម្ព័ន្ធភាពយោធា។   បញ្ហាអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង និងសម្ព័ន្ធភាពរវាងប្រទេសទាំង២ គឺជាចំណុចស្នូលនៃការសន្ទនារវាងលោក មូន  និងលោក បៃឌិន ។ ក្នុងកិច្ចសន្ទនារយៈពេល១៤នាទីនេះ លោកបៃឌិនបញ្ជាក់ជាថ្មីពីជំហររបស់អាមេរិកក្នុងការធ្វើឲ្យរឹងមាំឡើងសម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង ក៏ដូចជាធ្វើឲ្យឧបទ្វីបកូរ៉េបន្តមានសន្តិភាព និងវិបុលភាព។   លោក បៃឌិន ក៏បានប្រាប់លោក មូន ផងដែរថា លោកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង ក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង។ ភាគីទាំងសងខាង ក៏បានសន្យាថា នឹងជួបគ្នាដោយផ្ទាល់ក្រោយពេលលោក បៃឌិន ចូលកាន់ដំណែងកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។   ក្នុងជំនួបជាមួយលោក ស៊ូហ្កា ដែលមានរយៈពេល១០នាទីវិញ ថ្នាក់ដឹកនាំទាំង២លើកឡើងពីសារសំខាន់នៃទំនាក់ទំនងទ្វេភាគី ក៏ដូចជាគោលនយោយបាយការបរទេសឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោក បៃឌិន ក៏អះអាងផងដែរថាលោក នឹងធ្វើការជាមួយជប៉ុនក្នុងការសម្រេចឲ្យបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហរ។ លោក ស៊ូហ្កា អះអាងថា សម្ព័ន្ធភាពជាមួយអាមេរិក មានសារសំខាន់ណាស់ ជាពិសេសក្នុងបរិបទដែលបរិយាកាសសន្តិសុខមានសភាពកាន់តែលំបាកឡើង។ ក្នុងន័យនេះ ជប៉ុន ចង់សំដៅទៅលើការធ្វើទំនើបកម្មកងទ័ពជើងទឹកចិន ក៏ដូចជាការគំរាមរបស់កូរ៉េខាងជើង។   តបទៅនឹងបញ្ហាប្រឈមដែលនាយករដ្ឋមន្ត្រីជប៉ុនលើកឡើង លោក បៃឌិន បញ្ជាក់ជំហរថា អាមេរិកតាំងចិត្តការពារសន្តិសុខជប៉ុន និងកោះសិនកាគុ (Senkaku) របស់ជប៉ុន ដូចដែលបានចែងក្នុងកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីកាលពីឆ្នាំ១៩៦០។ កោះសិនកាគុ ឬទាវយូ(Diaoyu)ជាភាសាចិន ជាដើមចមនៃជម្លោះសមុទ្រចិនភាគខាងកើតរវាងចិន និងជប៉ុន។   មិនខុសអ្វីពីជប៉ុន និងកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រីអូស្ត្រាលី ម៉ូរីសុន ក៏លើកឡើងផងដែរពីចំណងការទូត និងយោធារវាងប្រទេសទាំង២។ លោក ម៉ូរីសុន ថែមទាំងបានលើកឡើងថា៖«គ្មានសម្ព័ន្ធភាព ឬមិត្តភាពណាដែលធំធេងជាងអាមេរិក និងអូស្ត្រាលីឡើយ»។    លោក ម៉ូរីសុន លើកឡើងពីចំណងយោធារវាងអាមេរិក និងអូស្ត្រាលីដែលមានអាយុ៧០ឆ្នាំ ដោយលើកពីកិច្ចព្រមព្រៀងអូស្ត្រាលី អាមេរិក និងនូវែលសេឡង់ដែលចុះហត្ថលេខាក្នុងឆ្នាំ១៩៥១។ លោកម៉ូរីសុន ក៏រំពឹងថា លោក បៃឌិន នឹងមានជំហររឹងមាំដាក់ចិនជាងរដ្ឋបាលលោកបារ៉ាក់ អូបាម៉ាទៅទៀត៕  
ថ្នាក់ដឹកនាំអូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូង នៅថ្ងៃទី១២ ខែវិច្ឆិកានេះ បានជជែកគ្នាតាមទូរសព្ទជាលើកដំបូងជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក ចូ បៃឌិន ។ ក្រៅតែពីការថ្លែងសាទរជ័យជំនះរបស់លោកបៃឌិន ថ្នាក់ដឹកនាំប្រទេសទាំង៣ ក៏បានលើកឡើងពីកិច្ចការយុទ្ធសាស្ត្រអាទិភាព និងបញ្ហាប្រឈមដែលនឹងត្រូវដោះស្រាយនាពេលខាងមុខផងដែរ។
  អនុស្សរណៈយោគយល់នេះ ធ្វើឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ រវាងលោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និង លោក Song Young-Ju នាយកនៃមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ (KOPIA) នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។    កិច្ចសហប្រតិបត្តិនេះមានរយៈពេលប្រាំឆ្នាំ ដោយផ្តោតទៅលើសកម្មភាពកិច្ចការស្រាវជ្រាវ និង ការបញ្ជូននិងទទួលសិស្សនិស្សិត សម្រាប់ការធ្វើដំណើរទស្សនកិច្ចសិក្សា និងកម្មវិធីហាត់ការផ្សេងៗ។ ព្រមទាំងសកម្មភាពផ្សេងៗទៀតដែលភាគីទាំងពីរបានធ្វើកិច្ចព្រមព្រៀងគ្នា។   លោក ង៉ោ ប៊ុនថាន បានលើកឡើងថា កិច្ចសហការនាពេលកន្លងមកបានជួយគាំទ្រដល់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយសង្ឃឹមថាកិច្ចសហការនេះ នឹងបន្តទៅមុខទៀតយ៉ាងរលូន តាមរយៈអនុស្សរណៈយោគយល់ ជាពិសេសជួយដល់ សិស្សនិស្សិត ក្នុងការសិក្សាស្រាវជ្រាវ និងមានកម្មវិធីហាត់ការ ដែលផ្តល់ចំណេះជំនាញ ក្នុងការធ្វើកសិកម្មឱ្យមានប្រសិទ្ធភាព។   បើតាមលោក ប៊ុនថាន សិស្សនិស្សិតក៏នឹងត្រូវបានបញ្ជូន ទៅសិក្សាស្រាវជ្រាវ លើផលិតកម្មដំណាំពោត នៅឯស្ថានីយស្រុកបន្ទាយដែក ដែលអាចឱ្យពួកគេទទួលបាននូវចំណេះពិតៗ ផ្សារភ្ជាប់នឹងការអនុវត្ត។   លោក Song Young-Ju នាយកនៃមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ (KOPIA) បានបង្ហាញថា ការជួយគាំទ្រដល់សិស្សនិស្សិតកសិកម្ម និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម គឺធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍន៍ ប្រកបដោយលទ្ធផលល្អ។ បន្ថែមពីនេះ ការជួយគាំទ្រក្នុងការផ្តល់គម្រោងផ្សេងៗដូចជា គម្រោងដំណាំដំឡូងបារាំង គម្រោងដំណាំផ្សិត គម្រោងសត្វល្អិត និងការជួយផ្នែកហរិញ្ញវត្ថុជាដើម គឺក្នុងគោលបំណងសំរេចបាននូវលទ្ធផលល្អប្រសើរ សម្រាប់កម្ពុជានាពេលអនាគត។   KOPIA មានវត្តមានដំបូងក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១០ ដោយមានគោលដៅអភិវឌ្ឍបច្ចេកវិទ្យាកសិកម្មតាមតម្រូវការ និងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការកសាងសមត្ថភាពផងដែរ។ បន្ថែមពីនេះ មជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ ក៏កំពុងអនុវត្តគម្រោងបច្ចេកវិទ្យាកសិកម្មជាច្រើនសម្រាប់សហករណ៍ ដោយមានជំនួយពីស្ថាប័នដៃគូ៕    
ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ (KOPIA) ដើម្បីជួយដល់សិស្សនិស្សិត ក្នុងការសិក្សាស្រាវជ្រាវ និងចុះកម្មសិក្សា ដែលផ្តល់ចំណេះជំនាញ ក្នុងការធ្វើកសិកម្មឱ្យមានប្រសិទ្ធភាព។
  ជាច្រើនឆ្នាំហើយ ទំនាក់ទំនងជប៉ុន-កូរ៉េខាងជើង នៅតែល្អក់កករ និងមិនមានភាពល្អប្រសើរឡើយ ដោយសារតែគោលនយោបាយពង្រឹងអាវុធ និងការចាប់ជម្រិតជនជាតិជប៉ុនពីសំណាក់កូរ៉េខាងជើងនៅទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០។ យ៉ាងណាមិញ មួយរយៈចុងក្រោយ នាយករដ្ឋមន្រ្តីជប៉ុន លោកគីស៊ីដា ហ្វូមីអូ តែងបង្ហើបពីគម្រោងចង់ជួបមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌដាក់ជាមុន។    តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA លោកស្រី គីម យ៉ូចុង អនុប្រធាននាយកដ្ឋាននៃគណៈកម្មាធិការមជ្ឈិមនៃបក្សពលករកូរ៉េខាងជើង បានបញ្ជាក់ថា មេដឹកនាំជប៉ុន បានស្នើជាលក្ខណៈបុគ្គល ដើម្បីជួបជាមួយលោកគីម។   «លោកគីស៊ីដា... បានបង្ហាញបំណងរបស់លោក ដើម្បីជួបជាមួយប្រធានកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េឱ្យបានឆាប់បំផុត»។ លោកស្រីគីម បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ការណ៍មួយចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង នៅថ្ងៃទី២៥ ខែមីនា។    យ៉ាងណាក៏ដោយ ប្អូនស្រីលោកគីមរូបនេះ បានបង្ហើបថា លទ្ធភាពនៃជំនួបមេដឹកនាំទាំងពីរ មិនអាចកើតមាននោះទេ ដោយសារទំនាក់ទំនងទ្វេភាគីពោរពេញដោយភាពមិនទុកចិត្ត និងមិនយល់គ្នា។ ត្រង់ចំណុចនេះ កូរ៉េខាងជើង បានដាក់លក្ខខណ្ឌដូចពេលកន្លងមកដែរ ដោយឱ្យរដ្ឋាភិបាលក្រុងតូក្យូផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនចេញ។    កន្លងមក ជប៉ុនតែងលើកយកពីបញ្ហាការចាប់ខ្លួនជនជាតិជប៉ុន នៅទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០ ដែលភាគីកូរ៉េខាងជើងចាត់ទុក បានដោះស្រាយរួចរាល់។ នេះមិនមែនជាលើកទីមួយឡើយ ដែលកូរ៉េខាងជើងលើកឡើងពីជំនួបរវាងលោកគីស៊ីដា និងលោកគីម។    ក្រោយការចុះផ្សាយខាងលើ ប្រមុខរដ្ឋាភិបាលជប៉ុន បានបញ្ជាក់ថា លោកមិនបានដឹងពីរបាយការណ៍ចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានKCNA ឡើយ ប៉ុន្តែលោកបានយល់ថា ជំនួបថ្នាក់ដឹកនាំប្រទេសទាំងពីរ ជារឿងសំខាន់។    «សម្រាប់ទំនាក់ទំនងជប៉ុន ការចរចាកម្រិតខ្ពស់ជារឿងសំខាន់ ក្នុងការដោះស្រាយបញ្ហា ដូចជាការចាប់ជំរិត»។ នាយករដ្ឋមន្រ្តីជប៉ុន បានបញ្ជាក់បែបនេះ ទៅកាន់សភានៅថ្ងៃទី២៥ ខែមីនា។ ត្រង់ប្រធានបទចាប់ជំរិតប្រជាជនខ្លួននេះ មេដឹកនាំជប៉ុនបញ្ជាក់ថា ការស្វះស្វែងរកមធ្យោបាយផ្សេងៗ ជារឿងល្អ ដើម្បីជជែកជាមួយភាគីកូរ៉េខាងជើង។   គួររម្លឹកថា អតីតនាយករដ្ឋមន្រ្តីជប៉ុន ក៏ធ្លាប់បំពេញទស្សនកិច្ចនៅកូរ៉េខាងជើងដែរ ក្នុងឆ្នាំ២០០២ ដែលទស្សនកិច្ចនោះត្រូវបានចាត់ទុកជាប្រវត្តិសាស្រ្តរបស់ប្រទេសទាំងពីរ។ កាលនោះ លោក Junichiro Koizumi នាយករដ្ឋមន្រ្តីជប៉ុន បានបំពេញទស្សនកិច្ចនៅក្រុងព្យុងយ៉ាងជាលើកដំបូង។ ទស្សនកិច្ចដ៏សំខាន់នេះ បាននាំឱ្យកូរ៉េខាងជើង ដោះលែងជនជាតិជប៉ុន ៥នាក់ មុនទំនាក់ទំនងប្រទេសទាំងពីរ មានបញ្ហាចម្រូងចម្រាសជាថ្មី៕ 
លោកស្រី គីម យ៉ូចុង អនុប្រធាននាយកដ្ឋាននៃគណៈកម្មាធិការមជ្ឈិមនៃបក្សពលករកូរ៉េខាងជើង បានបញ្ជាក់ថា នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានស្នើរៀបចំជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន។ យ៉ាងណាមិញ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងរូបនេះ បានច្រានចោលជំនួបទ្វេភាគី ដោយសារជប៉ុន មិនផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន។
  លោក ស៊ីវ សុភាព ដែលជាអ្នកលក់បង្អែមនៅខេត្តតាកែវ គឺជាម្ចាស់រង្វាន់ធំ រថយន្ត Ford Rangerស៊េរី ២០២០។ លោកបានឲ្យដឹងថា លោក ក៏ដូចជាក្រុមគ្រួសារពិតជាមានភាពសប្បាយរីករាយនៅពេលដែលទទួលបានរង្វាន់ដ៏ធំនេះពីក្រុមហ៊ុនទឹកដោះគោខាប់ My Boy។    លោកបានបន្ថែមថា៖ «ការឈ្នះរង្វាន់លើកនេះ ពិតជាមិនធ្វើឲ្យខ្ញុំខកចិត្តមែន។ ខ្ញុំពិតជាបានព្យាយាមដាក់សន្លឹកឆ្នោតក្នុងការចាប់រង្វាន់នេះ ព្រោះក្រុមគ្រួសារខ្ញុំជាអ្នកលក់បង្អែមស្រាប់ ជាហេតុធ្វើឲ្យខ្ញុំអាចសន្សំសំបកសន្លឹកកំប៉ុងបានច្រើនរហូតដល់រាប់ពាន់សន្លឹក។ ខ្ញុំក៏ចង់ផ្តាំទៅអតិថិជនដទៃទៀត ថារង្វាន់នេះពិតជាមានពិត ដូចនេះប្រសិនបើលោកអ្នកចង់មានឱកាសឈ្នះដូចខ្ញុំ សូមបន្តដាក់សន្លឹកសំបកកំប៉ុងសម្រាប់ការចាប់រង្វាន់នៅឆ្នាំក្រោយៗទៀត»។    លោក Assadej Chanlohakarnkid ជាអ្នកគ្រប់គ្រងផ្នែកលក់នៅតំបន់ឥណ្ឌូឆៃណា នៃក្រុមហ៊ុន FrieslandCampina ដែលមានទីតាំងនៅប្រទេសហូឡង់ បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជារីករាយដែលក្រុមហ៊ុន My Boy បានរកឃើញម្ចាស់រង្វាន់ទាំង៣១រូប ហើយការចាប់រង្វាន់នេះគឺក្នុងន័យថ្លែងអំណរគុណដល់អតិថិជនរបស់ទឹកដោះគោខាប់ My Boy ដែលបានប្រើប្រាស់អស់រយៈពេលអង្វែងមកហើយ ក៏ដូចជាលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាឲ្យបន្តប្រើប្រាស់ទឹកដោះគោ My Boy បន្ថែមទៀត»។   អ្នកស្រី យី ផល្លា ដែលជាអតិថិជនរបស់មកពីខេត្តកណ្តាលបានឲ្យដឹងថា៖ «ថ្ងៃនេះខ្ញុំមកទទួលរង្វាន់ខ្សែក ចំនួន២តម្លឹងពីក្រុមហ៊ុន My Boy។ វាពិតជាសំណាងរបស់ខ្ញុំពីព្រោះ ការចាប់រង្វាន់ផ្សងសំណាងពីទឹកដោះគោខាប់ My Boy  ចាប់បានឈ្មោះរបស់ខ្ញុំចំនួន២លើក ពោលគឺការចាប់រង្វាន់លើកទី២ និងទី៣»។   អ្នកស្រីបានបន្តថា អ្នកស្រីពិតជាជឿជាក់ទៅលើគុណភាពរបស់ទឹកដោះគោ ក៏ដូចជាការចែករង្វាន់ពិតពីក្រុមហ៊ុនដល់អតិថិជនរបស់ខ្លួន ហើយក៏សូមជម្រុញនិងលើកទឹកចិត្តដល់អ្នកប្រើប្រាស់ទឹកដោះគោ My Boy ដទៃទៀត បន្តចូលរួមផ្សងសំណាងទាំងអស់គ្នាដើម្បីមានឱកាសឈ្នះរង្វាន់ដូចអ្នកស្រី។   (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ ក្រុមហ៊ុន My Boy ដែលជាក្រុមហ៊ុនទឹកដោះគោខាប់ដ៏ល្បីនិងមានវត្តមានក្នុងប្រទេសកម្ពុជាជាង ២ទសវត្សរ៍ បានធ្វើការចាប់រង្វាន់ជាលើកទី៣ ដើម្បីស្វែងរកម្ចាស់រង្វាន់ធំ រថយន្ត Ford Rangerស៊េរី ២០២០ និងម្ចាស់ខ្សែកមាស ចំនួន៣០រង្វាន់ ព្រមទាំងបានធ្វើការប្រគល់រង្វាន់ជាផ្លូវការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ។
រដ្ឋមន្ត្រីចិនខាងលើបានលើកឡើងថា ចិនត្រូវបានគេស្គាល់ថាជាមហាអំណាចសេដ្ឋកិច្ចលេខពីរលើពិភពលោក ហើយក៏ស្ថិតក្នុងលំដាប់ទីពីរជាទីផ្សារធំបំផុតផងដែរ។ ការប្រើប្រាស់ផលិតផលរបស់ចិនចាប់ផ្តើមកើនឡើងរយៈពេលបួនឆ្នាំចុងក្រោយនេះ ហើយវាក៏រួមចំណែកធំក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិចិនផងដែរ។ ប្រជាជនប្រហែល ៤០០លាននាក់ក្នុងចំណោមប្រជាជនចិនទាំង ១,៤ ពាន់លាននាក់ក្លាយជាប្រជាជនដែលមានចំណូលមធ្យម ហើយការបន្តអភិវឌ្ឍនៃសេដ្ឋកិច្ច និងសង្គម រួមជាមួយការកើនឡើងនូវចំណូលរបស់ប្រជាជន និងការរីកលូតលាស់នៃជីវភាពមានន័យថា ការប្រើប្រាស់មានការកើនឡើងខ្ពស់នៅក្នុងប្រទេសចិន។ ដោយសារមានការយកចិត្តទុកដាក់ជំរុញកំណើនសេដ្ឋកិច្ច និងគោលនយោបាយល្អប្រសើរកន្លងមក ចិនអាចរក្សាការលូតលាស់បានរហ័សក្នុងការលក់ចេញយានជំនិះ  ដោយនាំមុខគេចាប់ពីឆ្នាំ ២០០៩មក។ នៅពេលជាមួយគ្នានោះដែរ ចំនួនអ្នកជិះរថយន្តមានការកើនឡើងដូចគ្នា។ គ្រាន់តែឆ្នាំ ២០១៦ យានជំនិះយ៉ាងហោចណាស់ ២០ លានគ្រឿងត្រូវបានលក់ចិន។ បើតាមរបាយការណ៍គណៈកម្មការនាំចេញនាំចូលចិនទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុនទិញដូរយានជំនិះ ទំហំផលិតផលយានជំនិះដែលត្រូវបាននាំចូលនោះមានការកើនឡើងដូចគ្នា។ ក្នុងរយៈពេល ១១ ខែនៃឆ្នាំ២០១៧ រយយន្តប្រហែល ១,១លានគ្រឿងត្រូវបាននាំចូលពីទីផ្សារបរទេស ហើយចំនួនក្នុងរយៈពេលពេញមួយឆ្នាមចំនួនរថយន្តដែលត្រូវបាននាំចូលមាន ១,២លានគ្រឿង។ អ្នកវិភាគមើលឃើញថា ការបន្ថយពន្ធនាំចូលរថយន្តនេះជាដំណឹងល្អសម្រាប់ទីផ្សារចិន ហើយវានឹងផ្តល់ជម្រើសល្អសម្រាប់ប្រជាជនដែលជាអ្នកប្រើប្រាស់ និងអាចជំរុញការបង្កើនគុណភាពឧស្សាហកម្មផលិតរថយន្តក្នុងស្រុងដូចគ្នា។ ការបន្ថយពន្ធនាំចូលសម្រាប់រថយន្តនៅចិនកើតឡើងចុងក្រោយបំផុតនៅខែកក្កដាឆ្នាំ ២០០៦មកម្ល៉េះ ហើយកាលនោះចិនបន្ថយពន្ធ ២៥ ភាគរយឯណោះ។ ចំណែកបណ្តាឧស្សាហកម្មរថយន្តក្នុងស្រុកចិនវិញមើលឃើញថាការកាត់ពន្ធនាំចូលនឹងមិនប៉ះពាល់ដល់ទីផ្សារក្នុងស្រុកឡើយព្រោះរថយន្តល្បីៗ និងលក់ដាច់នោះត្រូវបានគេផលិតនៅក្នុងរោងចក្រនៅប្រទេសចិនរួចទៅហើយ។ នៅពេលអនាគតខាងមុខ រថយន្តនាំចូលដែលទំនើបៗនឹងទទួលបានផលប្រយោជន៍ច្រើនពីគោលនយោបាយកាត់បន្ថយពន្ធរបស់រដ្ឋាភិបាលចិននេះ៕
មហាយក្សចិននឹងចាប់ផ្តើមពង្រីកទីផ្សាររបស់ខ្លូនតាមរយៈការចាប់ផ្តើមកាត់បន្ថយពន្ធនាំចូលសម្រាប់យានយន្ត និងផលិតផលប្រើប្រាស់មួយចំនួនទៀតផង។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីពាណិជ្ជកម្មចិនលោក Zhong Shan នៅក្នុងសន្និសីទសារព័ត៌មានដាច់ដោយឡែកពីកិច្ចប្រជុំសភាប្រជាជាតិចិន និងកិច្ចចប្រជុំពាក់ព័ន្ធកាលពីសប្តាហ៍មុន។
ក្នុងជំនួបនាអំឡុងទស្សនកិច្ចនៅឥណ្ឌាជាមួយនឹងនាយករដ្ឋមន្ត្រីឥណ្ឌាលោក  Narendra Modi នៅថ្ងៃ៥ តុលា នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina ក្រៅពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏បានឆ្លៀតលើកយកបញ្ហារ៉ូហ៊ីងយ៉ាដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នាក្នុងនាមជាប្រទេសជិតខាងនឹងគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន India Times។ តាមប្រភពព័ត៌មានដដែលនោះ លោកស្រីនាយករដ្ឋមន្ត្រី បានសុំឲ្យសមភាគីឥណ្ឌាធ្វើអន្តរាគមន៍លើរដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងការរៀបចំបញ្ជូនជនភៀសខ្លួន ដែលកំពុងតែរស់នៅក្នុងជំរំបណ្តោះអាសន្នបង់ក្លាដែសអាចត្រលប់ទៅទីកន្លែងដើមរបស់ពួកគេវិញផង។ ភាគីទាំងពីរ បានឯកភាពគ្នាលើគោលការណ៍ធានាឲ្យសុវត្ថិភាពសម្រាប់ជនភៀសខ្លួន។ ប្រមុខដឹកនាំទាំងពីរ ក៏បានយល់ស្របគ្នាលើចំណាត់ការសម្រាប់ជនភៀសខ្លួនរួមមានទាំងការបង្កើនលក្ខខណ្ឌល្អប្រសើរផ្នែកសន្តិសុខ និងសង្គមសេដ្ឋកិច្ច ហើយរដ្ឋាភិបាលឥណ្ឌា ក៏បានប្រកាសផ្តល់ជំនួយមនុស្សធម៌បន្ថែមដល់ជនភៀសខ្លួន ដែលកំពុងតែរស់នៅក្នុងជំរំរបស់បង់ក្លាដែស។ គួរជម្រាបថា ក្នុងឱកាសនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ លោកស្រីនាយករដ្ឋមន្ត្រី បង់ក្លាដែស ក៏បានលើកយកបញ្ហានេះដើម្បីឲ្យពិភពលោកចាប់អារម្មណ៍ និងមានវិធានការជាដំណោះស្រាយផងដែរ។ ក្នុងឱកាសដដែលនោះ លោកស្រី ក៏បានទទួលកិច្ចសហការជាមួយនឹងចិន ដែលបានអះអាងថានឹងចាប់ដៃជាមួយនឹងបង់ក្លាដែស ក៏ដូចជាមីយ៉ាន់ម៉ាដើម្បីធានាពីការវិលត្រលប់របស់ជនភៀសខ្លួន៕
រដ្ឋាភិបាលបង់ក្លាដែស បានស្នើត្រង់ៗឲ្យរដ្ឋាភិបាលឥណ្ឌាជួយអន្តរាគមន៍លើករណីវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបង់ក្លាដែស មើលឃើញថា ជាបញ្ហាធ្ងន់ធ្ងរ និងមិនអាចមើលរំលងបាន។ សំណើបង់ក្លាដែស ធ្វើឡើងជាបន្តបន្ទាប់ទៅកាន់បណ្តាប្រទេសមានឥទ្ធិពលនៅក្នុងតំបន់ដើម្បីជួយសង្គ្រោះដល់ជនភៀសខ្លួន ក៏ដូចជាធានាពីសុវត្ថិភាពរបស់ពួកគេនៅពេលវិលត្រលប់ទៅកាន់ស្រុកកំណើតវិញ។
  ប្រទេសចំនួន២០ ដែលមើល Pornhub ច្រើនជាងគេ មានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ឥណ្ឌា ជប៉ុន កាណាដា បារាំង អាល្លឺម៉ង់ អូស្ត្រាលី អ៊ីតាលី ប្រេស៊ីល ម៉ិកស៊ិក អេស្ប៉ាញ ហ្វីលីពីន ហូឡង់ ប៉ូឡូញ ស៊ុយអែត អាហ្សង់ទីន រុស្ស៊ី អាហ្វ្រិកខាងត្បូង និងបែលហ្ស៊ិក។   ជាមួយគ្នានេះផងដែរ ប្រទេសដែលមានកំណើនអ្នកមើលរឿងអាសអាភាសដែលគួរឲ្យកត់សម្គាល់ មានដូចជា អេត្យូពី ស្រីលង្កា លីប៊ី កូរ៉េខាងត្បូង ប៉ាគីស្ថាន និងសិង្ហបុរី។     ហ្វីលីពីន ជាប់ជាប្រទេសដែលចំណាយពេលមើល Pornhub យូរជាងគេ ដែលមធ្យមមានរយៈពេល១៣នាទី និង២៨វិនាទីក្នុង១លើក បន្ទាប់មក គឺអាហ្វ្រិកខាងត្បូង (ជាង១១នាទី)។ អាមេរិក កាណាដា អាហ្សង់ទីន អង់គ្លេស និងបារាំងប្រើពេលជាង១០នាទី ខណៈ អូស្ត្រាលី ហូឡង់ ប៉ូឡូញ ស៊ុយអែត ម៉ិចស៊ិក អាល្លឺម៉ង់ អ៊ីតាលី បែលហ្ស៊ិក ប្រេស៊ីល អេស្ប៉ាញ ឥណ្ឌា ជប៉ុន និងរុស្ស៊ី ចំណាយពេលចន្លោះពីជាង៩នាទី ចុះមកជាង៧នាទី។   កូរ៉េខាងត្បូង អ៊ុយក្រែន កូឡុំប៊ី ថៃ អេត្យូពី វៀតណាម បេឡារុស ស្រីលង្កា ប៉េរូ និងតៃវ៉ាន់ ចំណាយពេលកាន់តែច្រើននៅឆ្នាំ២០១៧ដើម្បីមើលរឿងអាសអាភាសក្នុង Pornhub ខណៈរយៈពេលមធ្យមគឺ ៩នាទី និង៥៩វិនាទី។     ស្ត្រីចូលមើលដែលមានកំណើនច្រើន មាននៅហ្វីលីពីន ប្រេស៊ីល អាហ្វ្រិកខាងត្បូង ឥណ្ឌា និងស៊ុយអែត ខណៈបុរសមាននៅជប៉ុន អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស និងកាណាដា។   តារាស្រីដែលគេស្រាវជ្រាវរកច្រើនជាងគេ មាន Riley Reid, Mia Khalifa, Lisa Ann, Kim Kardashian, Sunny Leone, Brandi Love, August Ames, Dillion Harper, Alexis Texas និង Asa Akira ជាដើម។   ចំណែកតួប្រុសវិញ តារាដែលគេចូលចិត្តស្រាវជ្រាវរកច្រើនជាងគេមាន Jordi El Nino Polla, Mandingo, Jonhnny Sins, Rocco Siffredi, James Deen, Danny D, Shane Diesel, Manuel Ferrara, Rico Strong និង Julio Gomez។     របាយការណ៍បានបង្ហាញផងដែរថា ពេលវេលាដែលមនុស្សចូលចិត្តមើលរឿងអាសអាភាសបំផុតនោះ គឺពាក់កណ្តាលអាធ្រាត្រ បន្ទាប់មកគឺវេលាម៉ោង១យប់ ម៉ោង១យប់ ម៉ោង១០យប់ ម៉ោង៤រសៀល ម៉ោង២រសៀល  និងម៉ោង៩យប់។   ថ្ងៃអាទិត្យ គឺជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់មនុស្សដែលមើលរឿងអាសអាភាស ខណៈថ្ងៃសុក្រ មានចំនួនតិចជាងគេ។   បើតាម Pornhub អ្នកមើលភាគច្រើន ចូលចិត្តស្រាវជ្រាវរកវីដេអូអាសអាភាសដែលទាក់ទងនឹងប្រទេសរបស់ខ្លួន ច្រើនជាងគេបំផុត៕    
វ៉ិបសាយអាសអាភាស Pornhub បានធ្វើរបាយការណ៍ឆ្នាំទី៥របស់ខ្លួន ទាក់ទងនឹងចំនួនអ្នកចូលមើលកាលពីឆ្នាំ២០១៧ ដែលមានរហូតដល់ទៅ ២៨,៥ពាន់លាននាក់ និងមានការស្រាវជ្រាវរកប្រមាណ៥០ ០០០ដងក្នុង១នាទី។
  គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុដែលឆ្លុះបញ្ចាំងតាមការកើនឡើងនៃចំនួនគណនីប្រាក់បញ្ញើអតិថិជនដល់ ១២,១លានគណនី និងគណនីឥណទានកើនដល់ ៣,៣លានគណនី។ នេះបើយោងតាមសេចក្តីព្រាងកម្មវិធីប្រគល់ពានរង្វាន់ជ័យលាភី ដល់អ្នកសារព័ត៌មានក្នុងការប្រលងប្រជែងនិពន្ធអត្ថបទសារព័ត៌មានស្តីពី«ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការលើកស្ទូយជីវភាពប្រជាជនកម្ពុជា» របស់សមាគមធនាគារនៅកម្ពុជា(ABC) និងមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)។    ABC និងCMA បានបង្ហាញនៅក្នុងសេចក្តីព្រាងកម្មវិធីរបស់ខ្លួនយ៉ាងដូច្នេះ៖ « យើងក៏យល់ឃើញថា អ្នកសារព័ត៌មាន ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃដល់ពលរដ្ឋទូទៅ ស្របពេលដែលទំនាក់ទំនងរវាងវិស័យសារព័ត៌មាន និងវិស័យហិរញ្ញវត្ថុពិតជាមិនអាចកាត់ផ្តាច់បានទេ»។ ស្ថាប័នហិរញ្ញវត្ថុទាំងពីរនេះ បញ្ជាក់ថា៖ «ព្រោះអ្នកសារព័ត៌មាន គឺមានតួនាទីចែករំលែកចំណេះដឹង ព័ត៌មានអប់រំ កម្សាន្ត និងតួនាទីជាច្រើនទៀត ហើយក៏ជាយន្តការ និងច្រកដ៏សំខាន់សម្រាប់វិស័យហិរញ្ញវត្ថុក្នុងការបញ្ជូនសារ និងផលិតផល និងសេវាហិរញ្ញវត្ថុតាមរយៈសារព័ត៌មាន ដើម្បីផ្សព្វផ្សាយនិងបញ្ច្រាបការយល់ដឹងអំពីវិស័យហិរញ្ញវត្ថុឱ្យបានទូលំទូលាយដល់ពលរដ្ឋកម្ពុជាទូទាំងប្រទេស»។    កន្លងមកទំនាក់ទំនងរវាងវិស័យទាំងពីរ ភាគច្រើនស្ថិតក្នុងរូបភាពផ្សព្វផ្សាយពាណិជ្ជកម្ម ខណៈទំនាក់ទំនងលើផ្នែកនិពន្ធ (Editorial) ហាក់នៅមានកម្រិត។ អ្នកសារព័ត៌មានមួយចំនួនតែងតែលើកពីការលំបាកក្នុងារស្វែងរកប្រភពព័ត៌មាន ឬអ្នកសម្ភាសក្នុងវិស័យហិរញ្ញវត្ថុ។ ប៉ុន្តែ អ្នកធ្វើការក្នុងវិស័យហិរញ្ញវត្ថុហាក់មានភាពស្ទាក់ស្ទើរក្នុងការទាក់ទងដោយផ្ទាល់ជាមួយផ្នែកនិពន្ធ ឬអ្នកសារព័ត៌មាន ព្រោះអ្នកទាំងនោះយល់ថា អាចមានហានិភ័យ និងថាវិស័យហិរញ្ញវត្ថុហាក់មានភាពស្មុគស្មាញដែលត្រូវការសិក្សាលម្អិត ឬយល់ដឹងស៊ីជម្រៅមុននឹងផលិតជាព័ត៌មានដែលមានសុក្រិតភាព។    បើតាមសមាគមហិរញ្ញវត្ថុ បញ្ហាប្រឈមទាំងនេះបានបណ្តាលឱ្យការផលិតមាតិកាព័ត៌មានលើវិស័យហិរញ្ញវត្ថុហាក់នៅមានកម្រិត ហើយការទទួលបានព័ត៌មាន និងចំណេះដឹងផ្នែកនេះក្នុងចំណោមពលរដ្ឋខ្មែរ ក៏មិនទាន់បានទូលំទូលាយ បើទោះបីជាប្រធានហិរញ្ញវត្ថុទទួលបានការចាប់អារម្មណ៍ជារៀលរាល់ថ្ងៃក៏ដោយ។    កង្វះទំនាក់ទំនងជិតសិ្នតរវាងវិស័យហិរញ្ញវត្ថុ និងអ្នកសារព័ត៌មាន ធ្វើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុបាត់បង់ឱកាសដ៏មានសារៈសំខាន់មួយចំនួនក្នុងការចូលរួមផ្តល់ការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ ផ្សព្វផ្សាយព័ត៌មាន និងលើកកម្ពស់តួនាទីដ៏ចាំបាច់របស់វិស័យហិរញ្ញវត្ថុនៅក្នុងជីវភាពរស់នៅប្រចាំរបស់ពលរដ្ឋខ្មែរ។ «ដោយមើលឃើញពីបញ្ហាប្រឈមនេះ ABC និង CMA រួមជាមួយក្លិបអ្នកកាសែតកម្ពុជា(CCJ) បានសហការគ្នាក្នុងការអនុវត្តសកម្មភាពនានាក្នុងគោលដបំណងពង្រឹងទំនាក់ទំនងវិស័យសារព័ត៌មាន និងហិរញ្ញវត្ថុចាប់តាំងពីដើមឆ្នាំ២០២២»។ នេះជាការរៀបរាប់បន្ថែមរបស់សមាគមហិរញ្ញវត្ថុទាំង២ស្ថាប័ននេះ។   កិច្ចសហការជាមួយក្លិបអ្នកកាសែតកម្ពុជាកន្លងមក សមាគមធនាគារនៅកម្ពុជា(ABC) និង មីក្រូហិរញ្ញវត្ថុនៅកម្ពុជា(CMA) បានរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានលើចំណេះដឹងមូលដ្ឋានគ្រឹះក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ, ការចុះទស្សនកិច្ចសិក្សាតាមមូលដ្ឋាននៅខេត្តកំពត និងខេត្តតាកែវ  និងការប្រកួតប្រជែងស្នាដៃនិពន្ធអត្ថបទព័ត៌មានលើប្រធានបទ«ការរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា»។     ដើម្បីបន្តកិច្ចការពង្រឹងទំនាក់ទំនងលើវិស័យទាំងពីរ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុ និងក្លិបអ្នកកាសែតកម្ពុជា នឹងរៀបចំកម្មពិធីប្រគល់ពានរង្វាន់ដល់អ្នកសារព័ត៌មាន ចាប់ពីចំណាត់ថ្នាក់លេខ១ដល់លេខ៥ ដែលនឹងប្រព្រឹត្តិទៅ នៅរសៀលថ្ងៃទី៥សីហា ឆ្នាំ២០២២។ បើតាមABC និង CMA  កម្មវិធីរៀបចំឡើងក្នុងគោលបំណងលើកម្ពស់ការយល់ដឹងពីវិស័យហិរញ្ញវត្ថុ និងបង្កើនកិច្ចសហការប្រតិបត្តិការ កសាង ឬបង្កើប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តរវាងវិស័យហិរញ្ញវត្ថុ និងអ្នកសារព័ត៌មាន។  លើសពីនេះ មានការចែករំលែកបទពិសោធន៍ផ្ទាល់របស់អ្នកជំនាញក្នុងការពង្រឹងការប្រាស្រ័យទាក់ទងគ្នាឱ្យមានប្រសិទ្ធភាពខ្ពស់រវាងវិស័យព័ត៌មាន និងហិរញ្ញវត្ថុ រួមទាំងកសាងបណ្តាញទំនាក់ទំនង រវាងធនាគារិក និងអ្នកសារព័ត៌មាន ថែមទៀត ផងដែរ៕  
វិស័យហិរញ្ញវត្ថុ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុចាំបាច់ និងរួមចំណែកសម្រួលដល់ការរស់នៅ លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ដើម្បីបង្កើនប្រសិទ្ធភាពនៃការរួមចំណែកនេះ សមាគមធនាគារនៅកម្ពុជា(ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) កំពុងភ្ជាប់ខ្លួនឬធ្វើការងារជិតស្និតជាមួយអ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ពលរដ្ឋ។
  លោកវេជ្ជបណ្ឌិត Dr. Laffin នៃមន្ទីពេទ្យ Cleveland បានលើកឡើងថា ការញ៉ាំអំបិលច្រើន ឬអាហារដែលមានជាតិប្រៃខ្លាំង អាចប្រឈមឲ្យកើតមានបញ្ហាចាល់ជាតិទឹកក្នុងរាងកាយ ក៏ជាផ្នែកមួយវិវត្ដទៅរកការលើសសម្ពាធឈាម។ ការលើសសម្ពាធឈាម អាចជាហានិភ័យខ្ពស់កើតជំងឺគាំងបេះដូង ខ្សោយបេះដូង និង គ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ដូច្នេះគួរតែកាត់បន្ថយទម្លាប់ការញ៉ាំប្រៃ ញ៉ាំកាន់តែតិច កាន់តែល្អ។   វេជ្ជបណ្ឌិតបានណែរនាំទៀតថា សម្រាប់អ្នកដែលមានសុខភាពធម្មតា ការញ៉ាំអំបិលអាចកំណត់នៅក្រោម ២ ៣០០ មិល្លីក្រាមក្នុងមួយថ្ងៃ។ ចំណែកអ្នកមានសុខភាពប្រឈមកើតជំងឺលើសឈាម ឬអ្នកមានជំងឺបេះដូងស្រាប់ អាចកាត់បន្ថយនៅក្រោម ១ ៥០០ មិល្លីក្រាម ក្នុងមួយថ្ងៃ។   អ្នកជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ប្រឈមគ្រោះថ្នាក់ ប្រសិនបើមិនអាចកាត់បន្ថយការញ៉ាំប្រៃ ឲ្យនៅកម្រិតទាបបំផុតទៅតាមការណែនាំរបស់គ្រូពេទ្យ ។   តើការញ៉ាំប្រៃអាចប៉ះពាល់ដល់សុខភាពមនុស្សចាស់ដែរទេ? ការញ៉ាំប្រៃក៏ជះឥទ្ធិពលអាក្រក់ដល់សុខភាពមនុស្សចាស់ផងដែរ ពិសេសចាប់ពីវ័យ៦០ឆ្នាំ ឡើងទៅ។ ឈានដល់វ័យកាន់តែចាស់ ការញ៉ាំប្រៃអាចប៉ះពាល់សុខភាព ដូចជាប្រឈមជំងឺលើសសម្ពាធឈាម ជំងឹបេះដូង ប៉ះពាល់ដល់សរសៃឈាមខួរក្បាល ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងងាយប្រឈមកើតជំងឺមហារីក ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
អំបិលជាជាតិរ៉ែមួយប្រភេទដែលរាងកាយយើងត្រូវការជាប្រចាំផងដែរ ព្រោះវាមានតួនាទី ជួយរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយ ជួយបំពេញមុខងារប្រព័ន្ធប្រសាទ និង ជំនួយសាច់ដុំ។ ក៏ប៉ុន្ដែប្រសិនបើយើងញ៉ាំអំបិលច្រើន នោះវានឹងបណ្ដាលឲ្យប៉ះពាល់ដល់បេះដូងវិញដែរ។
   Vana Adventure Travel នឹងរៀបចំដំណើរកម្សាន្តសប្បុរសធម៌មួយ ទៅកាន់សហគមន៍ស្ម័គ្រចិត្តការពារសត្វស្លាបបឹងស្នេហ៍។ កម្មវិធីនេះ រៀបចំដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ គ្រូបង្រៀន ក្រុមប្រឹក្សាឃុំ និងសិស្សានុសិស្សទាំងអស់ ដែលមានឆន្ទៈស្ម័គ្រចិត្តក្នុងការការពារសត្វស្លាប នៅតំបន់បឹងស្នេហ៍ ស្រុកបាភ្នំ ខេត្តព្រៃវែង។  ដំណើរកម្សាន្តនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៩។  លោក ជា ថុង ស្ថាបនិក Vana Adventure Travel បានបញ្ជាក់ថា៖ «ការចូលរួមវិភាគទានរបស់លោកអ្នក គឺជាការចូលរួមចំណែកយ៉ាងធំធេងទៅដល់ពួកគាត់ ដែលស្ម័គ្រចិត្តការពារសត្វស្លាប របស់កម្ពុជាយើង ពីការបរបាញ់ ការបំផ្លាញព្រៃ និងការរំខានផ្សេងទៀតដល់ការរស់នៅរបស់សត្វស្លាបទាំងអស់នោះ»។  កម្មវិធីដំណើរកម្សាន្តសប្បុរសធម៌នេះ ជាកម្មវិធីមិនស្វែងរកប្រាក់ចំណេញ ថវិកាសល់ពីការចំណាយ គឺត្រូវប្រើសម្រាប់ឧបត្ថម្ភដល់សហគមន៍ស្ម័គ្រចិត្តការពារសត្វស្លាបបឹងស្នេហ៍ទាំងអស់។ សម្រាប់តម្លៃសំបុត្រ ២៩ដុល្លារក្នុង១នាក់ ព័ត៌មានបន្ថែម និងការចុះឈ្មោះចូលរួមទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ ០១២ ៨៨៣ ៨៩៨/ ០៨៧ ៨៨៣ ៨៩៨៕
ភ្នំពេញ៖ កម្សាន្តសប្បុរសធម៌ មានគោលបំណងជួយដល់សហគមន៍ស្ម័គ្រចិត្តការពារសត្វស្លាប នៅតំបន់បឹងស្នេហ៍ ខេត្តព្រៃវែង។ កម្មវិធីដំណើរកម្សាន្តសប្បុរសធម៌នេះ នឹងយកថវិកាជួយឧបត្ថម្ភដល់សហគមន៍ ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ, គ្រូបង្រៀន, ក្រុមប្រឹក្សាឃុំ និងសិស្សានុសិស្សទាំងអស់ ដែលមានឆន្ទៈស្ម័គ្រចិត្តក្នុងការការពារសត្វស្លាបនៅតំបន់នោះ។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ កុម្ភៈ ខាងមុខនេះ។
  ជំងឺមហារីកគ្រាប់ឈាម គឺជាប្រភេទជំងឺមហារីកដែលប៉ះពាល់ដល់កោសិកាឈាម ទប់ស្កាត់សមត្ថភាពរបស់រាងកាយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ និងធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ។ ជំងឺមហារីកគ្រាប់ឈាម មានការលំបាកក្នុងការព្យាបាល និងសមាមាត្រនៃការស្លា.ប់ គឺមានខ្ពស់ណាស់ ។   ខាងក្រោមនេះ គឺជារោគសញ្ញាមួយចំនួននៃជំងឺមហារីកគ្រាប់ឈាមដែលស្ត្រីត្រូវយកចិត្តទុកដាក់ ។   ១-ស្បែកស្លេកស្លាំង ប្រសិនបើអ្នកកត់សម្គាល់ឃើញថា ស្បែករបស់អ្នកមានសភាពស្លេកស្លាំង អ្នកត្រូវតែធ្វើតេស្តឈាមរកមើលជំងឺមហារីកគ្រាប់ឈាម ដោយសារជំងឺមហារីកនេះនឹងទប់ស្កាត់ការរីកលូតលាស់នៃកោសិកាឈាមថ្មីដែលធ្វើឱ្យស្បែករបស់អ្នកស្លេកស្លាំង ។   ២-ហូរឈាមច្រើន ប្រសិនបើអ្នកហូរឈាមច្រើនខ្លាំងក្នុងពេលមករដូវ វាក៏អាចជារោគសញ្ញានៃជំងឺមហារីកគ្រាប់ឈាមផងដែរ ដោយសារការធ្លាក់ចុះនៃជាលិកាកោសិកាឈាម។   ៣-អស់កម្លាំង ជំងឺមហារីកគ្រាប់ឈាមអាចធ្វើឱ្យអ្នកអស់កម្លាំងដោយគ្មានមូលហេតុ ដែលមានសភាពខ្លាំងក្លា និងបន្តរហូតដោយសារតែការបាត់បង់កោសិកាឈាម ដូច្នេះអ្នកមិនត្រូវមិនអើពើនៅពេលមានបញ្ហាអស់កម្លាំងដោយគ្មានមូលហេតុនោះទេ ។   ៤-ការឆ្លងមេរោគ ប្រសិនបើអ្នកមានការឆ្លងមេរោគក្នុងរាងកាយជាច្រើនកន្លែង ជាពិសេសការឆ្លងមេរោគនៅនឹងក្រពះ និងបំពង់ក វាអាចជារោគសញ្ញាស្ងៀមស្ងាត់នៃជំងឺមហារីកគ្រាប់ឈាម ដែលកំពុងវាយប្រហារប្រព័ន្ធភាពស៊ាំរបស់អ្នក ។   ៥-គ្រុនក្តៅ ប្រសិនបើអ្នកតែងតែមានបញ្ហាគ្រុនក្តៅ និងមានសីតុណ្ហភាពខ្ពស់រៀងរាល់ពេល វាអាចជាសញ្ញាមួយផ្សេងទៀតនៃជំងឺមហារីកគ្រាប់ឈាម ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ជំងឺមហារីកមានច្រើនប្រភេទ ដែលអាចប៉ះពាល់ដល់សុខភាពមនុស្ស ។ ជំងឺមហារីកទាំងនោះមានដូចជា ជំងឺមហារីកសុដន់ ជំងឺមហារីកពោះវៀនធំ មហារីកលំពែង មហារីកក្រពេញប្រូស្តាត ជំងឺមហារីកគ្រាប់ឈាម ។
ចំណែកកីឡាការិនីឥណ្ឌូណេស៊ី បានមេដាយមាស ខណៈកីឡាការិនីមីយ៉ាន់ម៉ា និងថៃ បានមេដាយសំរឹទ្ធស្ទួន លើវិញ្ញាសាសម្ដែងនេះ។
កីឡាការិនីវ៉ូវីណាម ឯម ចន្ទ័កនិកា ឈ្នះមេដាយប្រាក់ លើវិញ្ញាសាសម្ដែងនារី នៃព្រឹត្តិការណ៍ស៊ីហ្គេម នាថ្ងៃទី៦ ឧសភានេះ ។ កីឡាការិនីរូបនេះ ទទួលបាន ពិន្ទុ ២៦៥ ។ 
សូមលោកអ្នកស្តាប់បទសម្ភាសរវាង នាយ យ៉ាន និងស្រីមុំ ដូចខាងក្រោមនេះ៖
ធឿន ស្រីមុំ ជាពលការិនីនៅកូរ៉េខាងត្បូង ដែលទើបមកលេងភូមិកំណើតនៅខណ្ឌពោធិ៍សែនជ័យ ហើយក៏បានជួប នាយ យ៉ាន។ នាយ យ៉ាន បានសួរនាំអំពីជីវភាពជាពលការិនីនៅសាធារណរដ្ឋកូរ៉េនោះ។ លក្ខខណ្ឌការងារល្អគ្រាន់បើ ប្រាក់ខែក៏ខ្ពស់ ស្រីមុំដែលបានធ្វើពលការិនីជាង៤ឆ្នាំមកហើយនោះ ចង់បន្តរស់នៅ និងធ្វើការនៅកូរ៉េថែមទៀត។
  លោក ឡេង ណាវ៉ាត្រា បានអំពាវនាវឲ្យពលរដ្ឋដែលស្រលាញ់ព្រៃឈើចូលរួមដាំកូនឈើឡើងវិញជាមួយលោក  នៅតំបន់ភ្នំតាម៉ៅ ដែលឈូសឆាយអស់មួយផ្នែកនាពេលថ្មីៗនេះ ខណៈសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចលុបគម្រោងអភិវឌ្ឍន៍ ដែលបានប្រគល់ឲ្យក្រុមហ៊ុនឯកជន។ យ៉ាងណាក្ដី រឿងរ៉ាវភ្នំតាម៉ៅ ដែលមហាជនរិះគន់យ៉ាងផុសផុលនេះ មិនបញ្ចប់ឡើយ ដោយពួកគេ ចង់ឃើញភាពទទួលខុសត្រូវពីអ្នកពាក់ព័ន្ធករណីនេះ ដើម្បីជាគំរូភាព និងជៀសវាងកើតមានរឿងច្រំដដែល។    ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក ហេង គីមហុង បង្ហាញទឹកចិត្តរីករាយដូចសាធារណជនដទៃទៀតដែរ នៅពេលឃើញរដ្ឋាភិបាលបញ្ឈប់គម្រោងអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅ។ ការរួមគ្នាទាមទារ ឬប្រតិកម្ម ស្នើឲ្យរក្សាទុកភ្នំតាម៉ៅនេះ គឺទទួលបានជោគជ័យសម្រាប់ប្រយោជន៍រួមទៅថ្ងៃមុខ។    មន្រី្តសង្គមស៊ីវិលរូបនេះ ថា រដ្ឋាភិបាលគួរពិចារណាឡើងវិញ ពីផលប៉ះពាល់នៃការអភិវឌ្ឍតំបន់ផ្សេងៗ ដោយឆ្លងយោបល់ជាមួយមហាជន ហើយកុំពឹងផ្អែកលើរបាយការណ៍ពីមន្រី្តតែមួយជ្រុង។ បើតាមលោក គីមហុង ការធ្វើបែបនេះ ដើម្បីធានាថាការអភិវឌ្ឍតំបន់នោះ ពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្ដែង។   លោក ហេង គីមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃCYN។ រូបពីហ្វេសប៊ុកលោក គីមហុង លោក ហេង គីមហុង ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមយ៉ាងដូច្នេះ៖ «តំបន់អភិវឌ្ឍន៍ បើវាយតម្លៃផលប៉ះពាល់បរិស្ថានរួចហើយ អភិវឌ្ឍទៅនៅតែមានផលប៉ះពាល់ សង្គមនិងបរិស្ថាន រដ្ឋាភិបាលគួរពិនិត្យនីតិវិធីនិងតម្លាភាពក្នុងធ្វើការវាយតម្លៃឡើងវិញ ។ ពិសេសក្រុមដែលធ្វើការវាយតម្លៃ មន្រី្តពាក់ព័ន្ធ ដើម្បីធានាឲ្យបានតម្លាភាព និងគណនេយ្យភាពសង្គម សម្រាប់ផលប្រយោជន៍ពិតប្រាកដពីការអភិវឌ្ឍ»។    លោកបន្តទៀតថា ការមិនបានគិតដិតដល់ភាពត្រឹមត្រូវ និងតម្លាភាព នៃនីតិវិធីវាយតម្លៃផលប៉ះពាល់សង្គម និងបរិស្ថាន នឹងធ្វើឲ្យតំបន់អភវិឌ្ឍន៍ រួមទាំងពលរដ្ឋរងគ្រោះយ៉ាងធ្ងន់ធ្ងរ។ ហើយចុងក្រោយ រដ្ឋាភិបាលនឹងរងគ្រោះ ជាពិសេសសំឡេងគាំទ្រលើបក្សកាន់អំណាច។    ជុំវិញការឈូសឆាយតំបន់ភ្នំតាម៉ៅនេះ លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហាក់ដាក់បន្ទុកលើមន្រ្តីក្រសួងដែលទទួលបន្ទុក ជាងក្រុមហ៊ុនវិនិយោគ ខណៈសាធារណជន ខឹងស្អប់ និងដាក់កំហុសលើក្រុមហ៊ុន ដែលទទួលបានសិទ្ធិក្នុងការអភិវឌ្ឍ។    លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ រូបពីហ្វេសប៊ុក លោក សាម អ៊ីន លោក សាម អ៊ីន ព្យាយាមពន្យល់ថា ជាក្រមសីលធម៌ ភាគីក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការអភិវឌ្ឍ មិនខុសអ្វីទេ ប៉ុន្តែមន្ត្រីក្រសួងដែលជាអ្នកគ្រប់គ្រងតំបន់នោះ បែរជាសម្ងំឈឹង ដោយមិនអើពើនឹងកំហុសរបស់ខ្លួន ដែលផ្ដល់សិទ្ធិឲ្យក្រុមហ៊ុននេះ។ បើតាមអ្នកនយោបាយរូបនេះ មន្ត្រីទាំងនោះ គួរតែហ៊ានលាលែងចេញតំណែង ដើម្បីបង្ហាញពីការទទួលខុសត្រូវរបស់ខ្លួន។   «ការទទួលខុសត្រូវ រួមទាំងផ្នែកបច្ចេកផ្សេងៗ ជារបស់រដ្ឋបាលព្រៃឈើ និងក្រសួងកសិកម្ម។ អ៊ីចឹង យល់ល្អ ប្រធានរដ្ឋបាលព្រៃឈើ និងរដ្ឋមន្រី្តក្រសួងកសិកម្ម គួរចុះចេញពីតំណែង ចំពោះករណីតំបន់ភ្នំតាម៉ៅ ដើម្បីបង្ហាញការទទួលខុសត្រូវខ្ពស់ចំពោះពលរដ្ឋ និងបង្កបញ្ហាដដែលៗទៅថ្ងៃមុខ»។ នេះជាការលើកឡើងរបស់ លោក សាម អ៊ីន ហើយបន្ថែមថា ការបកស្រាយរបស់រដ្ឋបាលព្រៃឈើជាពេលកន្លងមក ថាតំបន់ភ្នំតាម៉ៅជាដីគ្មានជីវជាតិ និងពុំមានផលប៉ះពាល់ គឺគ្រាន់តែជាលេសប៉ុណ្ណោះ។    សារព័ត៌មានថ្មីៗ បានទាក់ទងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដើម្បីសុំការអត្ថាធិប្បាយតបការរិះគន់ផងដែរ ប៉ុន្តែលោកមិនទទួលទូរសព្ទ និងមិនឆ្លើយតបសំនួរតាមបណ្ដាញតេឡេក្រាមឡើយ នៅថ្ងៃទី៩ សីហានេះ។   អត្ថបទទាក់ទង   តាមសំណូមពរ សម្តេច ហ៊ុន សែន សម្រេចរក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅ ជាដីការពារ និងអភិរក្ស   លោក ឡេង ណាវ៉ាត្រា ស្នើរដ្ឋាភិបាលលុបស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់   អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ស្នើសម្ដេច ហ៊ុន សែន ជួយការពារភ្នំតាម៉ៅ ក្រោយកាត់ដីឲ្យក្រុមហ៊ុនឯកជនមួយ    ដោយសារឃើញមតិរិគន់ច្រើន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជា៣ចំណុច ដោយទីមួយគឺការលប់ចោលទាំងអស់នូវរាល់ការអនុញ្ញាតិឲ្យធ្វើការដោះដូរនិងអភិវឌ្ឍន៍។ ចំណុចទី២ សម្តេចឲ្យក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅ ជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។ ចំណុចចុងក្រោយ ប្រមុខរដ្ឋាភិបាល បានបញ្ជាឲ្យក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។ រយៈពេលខ្លីនៃការឈូសឆាយដីជុំវិញតំបន់ភ្នំតាម៉ៅនេះ ត្រូវបានគេរាយការណ៍មកថា អស់ប្រមាណ៦០០ហិកតា។   លោក ស៊ឹង សែនករុណា អ្នកឃ្លាំងមើលសិទ្ធិមនុស្សនិងអ្នកនាំពាក្យរបស់សមាគមសិទ្ធិមនុស្សអាដហុក។ រូបពីហ្វេសប៊ុករបស់លោក ស៊ឹង សែនករុណា  ក្រៅពីក្រុមហ៊ុនដាំដើមឈើឡើងវិញហើយ ក៏ត្រូវថែទាំឲ្យដូចដើមវិញផងដែរ។ នេះជាការលើកឡើងរបស់លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក ដែលបានបន្ថែមថា៖«រដ្ឋគួរតែដាក់កំហិតបន្ថែមដល់ក្រុមហ៊ុនឈូសឆាយព្រៃ(តំបន់ភ្នំតាម៉ៅ) ឲ្យថែទាំបន្ថែម ដូចទ្រង់ទ្រាយដើមវិញ ដោយរួមគ្នាធ្វើជាមួយរដ្ឋបាលព្រៃឈើតំបន់នោះ ព្រោះជាដែនរបស់ពួកគេ»។     ទាំងលោក ករុណា និងលោក សាម អ៊ីន សុទ្ធតែទាមទារឲ្យរដ្ឋាភិបាល បង្ហាញផែនការមេ ពីតំបន់អភិវឌ្ឍន៍ ដើម្បីឲ្យពលរដ្ឋបានដឹង និងបញ្ចេញយោបល់ ស្របតាមសិទ្ធទទួលបានព័ត៌មាន ។ បើតាមអ្នកនយោបាយ និងសង្គមស៊ីវិលទាំងពីរនេះ ការបង្ហាញផែនការមេនេះ វាបង្ហាញពីទំនួលខុសត្រូវរបស់រដ្ឋ ជាពិសេសចៀសវាងកើតមានបញ្ហាច្រំដដែល នៅតំបន់អភវិឌ្ឍន៍នានា៕      
ភ្នំពេញ៖ សង្គមស៊ីវិល អ្នកនយោបាយ រួមទាំងអ្នកតាមព្រឹត្តិការណ៍ រិះគន់ក្រុមអ្នកឈូសឆាយព្រៃតំបន់ភ្នំតាម៉ៅ និងមន្ត្រីពាក់ព័ន្ធដែលទំនួលខុសត្រូវ លើករណីនេះ។ ពួកគេ សង្កត់ធ្ងន់ថា រដ្ឋមន្រ្តី ឬមន្ត្រីពាក់ព័ន្ធ គួរតែចុះចេញពីតំណែង ដើម្បីបង្ហាញពីភាពទទួលខុសត្រូវរបស់ខ្លួន។
ទី១. ពាក្យ «បន្ទោះ» ជានាមសព្ទ មានន័យថា ចម្រៀកផ្តៅ ឬ ឬស្សីដែលពុះ, ដែលច្រៀករួចបិតនឹងកាំបិតបន្ទោះ សម្រាប់ត្បាញ, សម្រាប់ក្រង។ ឧទាហារណ៍៖ បន្ទោះល្អី, បន្ទោះលប។ ល។ ទី២. ពាក្យ «បន្ទោស» ជាកិរិយាសព្ទ មានន័យថា ស្តីឲ្យដោយគ្រាន់តែប្រាប់ទោសកំហុសឥតមានជេរវាយឬធ្វើទោសអ្វីទេ។ ឧទាហរណ៍៖ ម្តាយបន្ទោសកូន ៕ 
សាធារណជនមួយចំនួនសរសេរពាក្យ «បន្ទោះ» , «បន្ទោស» ទាំងពីរនេះដោយច្រឡំគ្នា មិនដឹងថា ពាក្យណាមួយប្រើក្នុងន័យមួយណានោះឡើយ។ តាមពិតនៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យទាំងពីរនេះចែកដាច់ពីគ្នា គឺប្រើក្នុងន័យផ្សេងគ្នា។
  ថ្លែងក្នុងបទសម្ភាសថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ លោក អេភូថង ជឿជាក់លើសមត្ថភាពរបស់កីឡាករកំពុងលេចធ្លោកម្ពុជា ធឿន ធារ៉ា ព្រោះការហ្វឹកហាត់បានគ្រប់គ្រាន់ និងទៀងពេលវេលា។ អតីតស្តេចប្រដាល់កែងឆេះជង្គង់ហោះ សង្ឃឹមថាការវិលមកកាន់សង្វៀនវិញរបស់ ធារ៉ា នឹងមានការភ្ញាក់ផ្អើល។ «ខ្ញុំសង្ឃឹមព្រោះថាការហ្វឹករបស់គាត់ពេញលេញ ប៉ុន្តែបច្ចេកទេសមិនទាន់ល្អដូចមុនរបួសទេ តែកម្លាំងគាត់ល្អតាមរយៈការព្យាយាមហ្វឹកហាត់»។ លោកគ្រូអេ ភូថងបង្ហាញពីក្តីជឿជាក់លើកូនសិស្សខ្លួនដូច្នេះ។ បានជាលោក អេ ភូថង ជឿជាក់ដូច្នេះព្រោះលោកបានចុះបង្ហាត់បង្ហាញ ធឿន ធារ៉ា ដោយផ្ទាល់នឹងយកចិត្តទុកដាក់ជាខ្លាំង។   យ៉ាងណាក៏ដោយអតីតកីឡាករគុនខ្មែរ លោក អេ ភូថង នៅតែត្រូវការកែលម្អរបន្ថែមទៅលើសមត្ថភាពរបស់ធារ៉ា ពោលគឺបច្ចេកទេសទប់ទល់ពេលគេទាត់ដោយសារបញ្ហារបួសដៃគាត់ទើបជាសះស្បើយ។ «ធារ៉ា គាត់មានរបួសដៃ តែឥឡូវបានជាសះស្បើយហើយតែគាត់ខានវាយយូរ។ ខ្ញុំខ្លាចតែបច្ចេកទេសគាត់ទេដោយសារដៃទើបជារបួសគាត់នៅញញើតពេលប្រកួត»។ លោកភូថងបន្ថែម។   គួបញ្ជាក់ផងដែរថា កីឡាករមានរហស្សនាមថាអ្នកពូថៅដៃពិឃាដ ធឿន ធារ៉ា នឹងត្រូវជួបប្រកួតជាមួយកីឡាកររ៉ូម៉ានី ALEX BUBLEA ជាគូដណ្តើមខ្សែក្រវាត់វាយលើប្រភេទទម្ងន់ ៧២គីឡូក្រាម នៅសង្វៀនថោន ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៧យប់តទៅ៕    
លោក អេ ភូថង គ្រូបង្វឹកក្លិបប្រដាល់កីឡា អេភូថង គុនខ្មែរ ជឿជាក់សិស្សគុនរបស់ខ្លួន ធឿន ធារ៉ា នឹងធ្វើបានល្អ ហើយអាចនឹងបង្ករឱ្យមានភាពភ្ញាក់ផ្អើលសារជាថ្មីលើសង្វៀន នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ដូចដែលរូបគេបានធ្វើក្នុងឆ្នាំ២០២២ នៅសង្វៀន Thai Fight ប្រទសថៃ។
  លោក រស់ វណ្ណា ស្នងការរងខេត្តព្រៃវែង បានប្រាប់សារព័ត៌មានថ្មីៗថា ករណីខូចខាតផ្នែកបង្កាន់ស្ពាននេះ បង្កឡើងដោយរថយន្តស្ទូច ដែលត្រូវបានរថយន្តមួយគ្រឿងទៀត សណ្ដោងឡើងលើស្ពានអ្នកលឿង ដែលមានបំណងឆ្ពោះទៅខេត្តកណ្ដាល។ ប៉ុន្តែខ្សែសណ្ដោងរថយន្តនោះ ក៏បានដាច់ ហើយរថយន្តស្ទូចក៏បានរអិលថយក្រោយ ទៅបុកបង្កាន់ដៃស្ពាន ទើបបណ្ដាលឲ្យខូចខាតបែបនេះ។ ដោយឡែកម្ចាស់រថយន្តបង្កហេតុនេះ ក៏បានរត់គេចខ្លួនបាត់ទៅ។   បើតាមលោក រស់ វណ្ណា រថយន្តស្ទូចនេះ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅស្នងការដ្ឋានខេត្តព្រៃវែងហើយ។ សមត្ថកិច្ច កំពុងស្វែងរកម្ចាស់រថយន្ត ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ផងដែរ៕  
ភ្នំពេញ៖ រថយន្តស្ទូចមួយគ្រឿង បានធ្វើឲ្យខូចបង្កាន់ដៃស្ពានអ្នកលឿង នៅព្រឹកថ្ងៃទី១៥ មករានេះ។ នៅពេលនេះ សមត្ថកិច្ច កំពុងស្វែងរកម្ចាស់រថយន្ត ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។
ផលអាក្រក់ដែលលោក ណាកាហ្គាវ៉ា លើកមកនិយាយជាមួយលោក ឃឹម ប៊ុនសុង អភិបាលខេត្ត សៀមរាប ដូចជាបញ្ហាអគ្គីភ័យ ដែលសុទ្ធសឹងមូលហេតុដែលមើលមិនឃើញ។ តាមការបញ្ជាក់ពីអ្នកជំនាញជនជាតិជប៉ុន ប្រព័ន្ធសុត្ថិភាពនេះ មានលទ្ធភាពបង្ការពេលមានអាសន្ន និងងាយស្រួលជម្លៀសពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរចេញពីកន្លែងកើតហេតុបានលឿន និងសុវត្ថិភាពខ្ពស់។       លោកបន្ថែមថា តំបន់ផាប់ស្ទ្រីតក្រៅពីជាតំបន់កម្សាន្តបែបទំនើបហើយ ទីតាំងនេះក៏មានសំណង់បុរាណ ដែលទាមទារឱ្យមានការអភិរក្ស និងថែរក្សាឱ្យយូរអង្វែងសម្រាប់ទាក់ទាញភ្ញៀវទេសចរ។ លោកពន្យល់ថា ក្នុងរយៈពេលជាង២០ឆ្នាំក្នុងការងារជួសជុលប្រាសាទ លោកបានស្វែងយល់ពីបញ្ហាមួយចំនួន ក្រៅពីប្រាសាទក៏មានគម្រោងសុវត្ថិភាពគ្រោះមហន្តរាយស្វយ័ត ក្នុងការផ្តល់យោបល់នៅក្រុងប្រវត្តិសាស្ត្រផងដែរ ដែលកម្មវិធីនេះជាដៃគូរបស់អង្គការ JICA នៃគម្រោងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស ក្នុងការជួយសង្គ្រោះជីវិតមនុស្ស ហើយគម្រោងនេះនឹងបញ្ចប់ក្នុងរយៈពេល៣ឆ្នាំ។   ក្នុងនោះដែរ លោក ណាកាហ្គាវ៉ា ក៏បានលើកឡើងគម្រោងមួយចំនួនដែលពាក់ព័ន្ធលើការងារ អគ្គីភ័យ និង វិធីសាស្ត្រក្នុងការចូលទៅអន្តរាគមន៍ ព្រមទាំងការរៀបចំនូវច្រកចេញចូល ងាយស្រួលជន្លៀសមនុស្សនៅពេលមានហេតុការណ៍កើតឡើង។ ដើម្បីធ្វើទៅបាន តាមការបញ្ជាក់របស់អ្នកជំនាញ គឺទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរខេត្ត។    ឆ្លើយតបទៅនឹងគម្រោងខាងលើ លោក ឃឹម ប៊ុនសុង  បានគាំទ្រនូវគម្រោងដែល លោក ណាកាហ្គាវ៉ា បានលើកឡើង ដែលជាកត្តាចាំបាច់បំផុត នៅក្នុងខេត្តសៀមរាប ។  លោកអភិបាលខេត្តបន្តថា តំបន់ផ្សារចាស់ ជាទីប្រមូលផ្តុំនៃភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ចូលមកកម្សាន្តនាពេលរាត្រី  ហើយអាជ្ញាធរខេត្តបាន និងកំពុងធ្វើការបង្កើនការប្រុងប្រយ័ត្នខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថាន។  ម្យ៉ាងទៀតគម្រោងនេះ ក៏ជាកត្តាសំខាន់របស់ខេត្ត ដែលត្រូវស្វែងរកនូវដៃគូក្នុងកិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់កុំឲ្យមានករណីណាមួយកើតការកើតឡើងជាយថាហេតុ៕    
សៀមរាប៖ ដោយមានបទពិសោធន៍ក្នុងគម្រោងរៀបចំប្រព័ន្ធគ្រប់គ្រង ជួសជុលប្រាសាទបុរាណ លោក តាគឺស៊ី ណាកាហ្គាវ៉ា (Takeshi Nakagawa) អគ្គនាយកក្រុមជួសជុលប្រាសាទអង្គរ នៃរដ្ឋាភិបាលជប៉ុន មានគម្រោងរៀបចំប្រព័ន្ធសុវត្ថិភាពនៅតំបន់មមាញឹករបស់ខេត្ត សៀមរាប គឺផាប់ស្ទ្រីត។ ក្នុងជំនួបជាមួយអភិបាលខេត្ត សៀមរាប កាលពីចុងខែមករា អ្នកជំនាញជនជាតិជប៉ុនរូបនេះ បានលើកពីគម្រោងការពារសុវត្ថិភាពក្នុងតំបន់ផ្សារចាស់ ផាប់ស្ទ្រីត ដែលលោកអះអាងថា អាចមានសុវត្ថិភាពខ្ពស់ក្នុងការបញ្ជៀសហានិភ័យនានា ពេលមានគ្រោះអាសន្ន។
  សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា កិច្ចប្រជុំខាងលើ នឹងផ្តោតលើសំណើរបស់ទីម័រខាងកើត ដែលសុំចូលជាសមាជិកអាស៊ាន និងកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនៅមីយ៉ាន់ម៉ា ជាដើម។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា លោក ប្រាក់ សុខុន អាចនឹងមានកិច្ចសន្ទនាដាច់ដោយឡែកជាមួយសមភាគីមួយចំនួន៕   
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន និងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅឥណ្ឌូណេស៊ី ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើតាមព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញនៅថ្ងៃទី១ ខែកុម្ភៈ។