text
stringlengths
31
26.1k
summary
stringlengths
11
1.19k
យ៉ាងហោចណាស់ទូក៥បានលិច កីឡាករចំនួន១៧នាក់បានធ្លាក់ទឹក និងកីឡាករម្នាក់បានខ្យល់គរ ត្រូវបានកងអន្តរាគមន៍ជើងទឹកជួយសង្គ្រោះទាន់ពេល ក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក។ ជាងនេះទៅទៀតកងអន្តាគមន៍ក៏បានជួយសម្របសម្រួលជម្លោះរបស់កីឡាករចំនួន២ករណីផងដែរ។ របាយការណ៍ដដែលបានបន្តថា មានករណីក្មេងវង្វេងម្ដាយចំនួន ៥៨លើក ស្មើនឹង៦០នាក់ ស្រីចំនួន២៥នាក់ ត្រូវបានសមត្ថកិច្ចប្រកាស និងប្រគល់ជូនអាណាព្យាបាលវិញបានចំនួន៥៧នាក់ នៅសល់៣នាក់ ស្រី១នាក់ ដែលនៅមិនទាន់រកអាណាព្យាបាលឃើញនៅឡើយ។ ករណីបន្ទាប់គឺកំប៉ុងហ្គាសចំនួន៧០កំប៉ុង និង១៥ធុង ដែលមានចំណុះ១២លីត្រ ចំនួន៩ធុង និង៥លីត្រ ចំនួន៦ធុង ត្រូវបានសមត្ថកិច្ចដកហូតមិនឲ្យប្រើប្រាស់ឡើយ។ យ៉ាងណាក៏នៅមានករណីផ្ទុះកំប៉ុងហ្គាសចំនួនមួយករណី ដែលបានបណ្ដាលឲ្យស្ត្រីម្នាក់បានរងរបួស។ ចំណែកករណីដែលធ្វើឲ្យបណ្ដាញសង្គមចាប់អារម្មណ៍ជាងគេនោះគឺ ការឃាត់ខ្លួនមនុស្សចំនួន៣០៣នាក់ ស្រីចំនួន២៧នាក់ ដែលបានពាក់ និងលក់អាវដែលមានអក្ស Police និង Army ហើយត្រូវបានដោះលែងឲ្យដើរកម្សាន្តវិញបន្ទាប់ពីណែនាំ និងដកហូតអាវមិនឲ្យពាក់ចូលក្នុងកន្លែងកម្សាន្តឡើយ។ ករណីនេះរបាយការណ៍របស់ស្នងការដ្ឋាននគរបាលជាតិថាមិនបានធ្វើឲ្យប៉ះពាល់ ឬមានប្រតិកម្មមិនល្អណាមួយពីសំណាក់ប្រជាពលរដ្ឋដែលបានដកហូតអាវនោះឡើយ។ ចំណែកកន្លែងកម្សាន្តចំនួន៤គោលដៅ ត្រូវបានបញ្ឈប់ដោយសារតែបានដាក់ទឹកក្នុងបាឡុងបង្ហោះជាមួយអគ្គិសនី ហើយស្រកទឹកដែលអាចបណ្ដាលឲ្យឆក់បាន។ នៅក្នុងបេសកម្មរយៈពេល៣ថ្ងៃ នៃស្នងការនគរបាលជាតិក៏បានចុះផ្សព្វផ្សាយអប់រំណែនាំ អំពីការប្រុងប្រយ័ត្ននៃការប្រើប្រាស់សារធាតុផ្ទុះឧស្ម័ន ចំហេះដែលអាចបង្កជាអគ្គីភ័យ ដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអ្នកលក់ដូរចល័ត ក្នុងតំបន់ប្រារព្ធពិធី បានចំនួន៥៤៤កន្លែង និង៥គោលដៅ។ ជាការកត់សម្គាល់រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ កន្លងទៅនេះ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព មានលក្ខណៈល្អប្រសើរ ដោយមានពុំមានហេតុការណ៍ ព្រឹត្តិការណ៍អសន្តិសុខកើតឡើងបង្កភាពភ័យខ្លាច ឬមានផលប៉ះពាល់ដល់ទិដ្ឋភាពរួម នៃការប្រារព្ធពិធីឡើយ ៕
ភ្នំពេញ៖ ទូកចំនួន៥ បានលិច កីឡាករ១៧នាក់ បានធ្លាក់ទឹក និងកីឡាករម្នាក់បានខ្យល់គរ ត្រូវបានកងកម្លាំងរក្សាសន្តិសុខផ្នែកជើងទឹកជួយសង្គ្រោះទាន់ពេល នៅក្នុងព្រះរាជពិធីអុំទូក៣ថ្ងៃកន្លងមក។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
បើតាមការផ្សាយរបស់ AFP លោក Khadga Prasad Oli នឹងដឹកនាំរដ្ឋាភិបាល ក្រោមរដ្ឋធម្មនុញ្ញថ្មី ដែលនេប៉ាល់បានប្តូររបបពីរាជានិយមហិណ្ឌូ ទៅជាសាធារណរដ្ឋសហព័ន្ធ នារយៈពេល១១ឆ្នាំ ក្រោយការបញ្ចប់ចលនាបះបោរម៉ៅនិយម។ លោក Khadga Prasad Oli អាយុ៦៥ឆ្នាំ ជាមនុស្សដែលស្និទ្ធជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។ លោកក្លាយជានាយករដ្ឋមន្ត្រីទី៤១នៃរដ្ឋហិមាល័យ ដោយត្រូវជំនួសតំណែងលោក Sher Bahadur Deuba ដែលបានប្រកាសលាលែងក្រោយកាន់តំណែងបាន៨ខែ។ នេប៉ាល់បានប្រកាន់របបសាធារណរដ្ឋសហព័ន្ធចាប់តាំងពីឆ្នាំ២០០៨មក ដោយមានលោកស្រី Bidhya Devi Bhandari ជាប្រធានាធិបតីចាប់តាំងពីខែតុលា ឆ្នាំ២០១៥៕
មេដឹកនាំគណបក្សកុំម្មុយនីស្តដ៏ធំនៅនេប៉ាល់ លោក Khadga Prasad Oli បានកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់នេប៉ាល់ នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ បន្ទាប់ពីគណបក្សរបស់លោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោត កាលពីជាងពីរខែមុន។
កោះកុង៖ ឆ្លងថ្មី ៩៣នាក់ និងជាសះស្បើយ ៨នាក់   ខេត្តកោះកុង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩៣នាក់បន្ថែមទៀត ដែលក្នុងនោះ ៥៣នាក់ ជាពលរដ្ឋដែលមានទីលំនៅ ក្នុងក្រុងខេមរភូមិន្ទ។ ក្រៅពីនេះ គឺជាពលរដ្ឋរស់នៅឃុំប៉ាក់ខ្លង និងឃុំពាមក្រសោម ស្រុកមណ្ឌលសីមា។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន ៨នាក់ បានជាសះស្បើយផងដែរ។   ឧត្តរមានជ័យ៖ រកឃើញ៦០នាក់ទៀត សុទ្ធតែជាពលករខ្មែរដែលត្រឡប់មកពីថៃ   មនុស្ស ៦០នាក់មានតេស្តវិជ្ជមានកូវីដ-១៩ ដែលសុទ្ធតែជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺម្នាក់បានជាសះស្បើយដែរ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦០នាក់នោះ មាន១០នាក់ជាអ្នកឧត្តរមានជ័យ, ១៣នាក់ជាអ្នកខេត្តសៀមរាប, ១៦នាក់ជាអ្នកខេត្តបាត់ដំបង, ៥នាក់អ្នកខេត្តបន្ទាយមានជ័យ, ៨នាក់នៅត្បូងឃ្មុំ , ៣នាក់នៅកំពង់ធំ, ៣នាក់នៅពោធិ៍សាត់ ,២នាក់នៅកំពង់ចាម និង១នាក់ទៀតជាអ្នកខេត្តព្រៃវែង។ គិត្រឹមថ្ងៃទី២៤ មិថុនា ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២៨៧នាក់ ក្នុងនោះ ២៥១នាក់ជាករណីនាំចូល។  បច្ចុប្បន្ន មានអ្នកជំងឺ ៩១នាក់ហើយបានជាសះស្បើយ ខណៈ២នាក់បានស្លាប់ និងចំនួន ១៩៤នាក់ទៀត កំពុងសម្រាកព្យាបាល។   សៀមរាប៖ វិជ្ជមាន ៤៩នាក់ ជា៦២នាក់ និង១នាក់ទៀតស្លាប់   សៀមរាបរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៤៩នាក់ទៀត ខណៈអ្នកជំងឺ៦២នាក់ បានជាសះស្បើយ និងមានស្លាប់ម្នាក់ទៀត។ ក្នុងចំណោមករណីថ្មី មាន៤០នាក់ជាអ្នកក្រុងសៀមរាប មាននៅសង្កាត់ស្រង៉ែ គោកចក ស្លក្រាម ស្វាយដង្គំ នគរធំ ជ្រាវ និងសង្កាត់សាលាកំរើក។ អ្នកជំងឺ២នាក់ នៅស្រុកសូទ្រនិគម, ស្រុកជីក្រែង ក្រឡាញ់ និងស្រុកស្វាយលើ មាន១នាក់រៀងខ្លួន។ អ្នកវិជ្ជមាន ៣នាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង១នាក់ទៀត ជាអ្នកស្រុកសៀមបូក ខេត្តស្ទឹងត្រែង។  ករណីស្លាប់ គឺជាស្ត្រីវ័យ ៧២ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ អ្នកជំងឺស្លាប់ព្រោះរលាកសួត ដែលបង្កដោយកូវីដ-១៩។ ខេត្តសៀមរាប មានអ្នកឆ្លងកូវីដ-១៩ សរុប៧៥១នាក់ ក្នុងនោះ២៦៧នាក់ បានសះស្បើយ ៩នាក់ស្លាប់ និង៤៧៥នាក់ទៀត កំពុងសម្រាកព្យាបាល។ ស្ទឹងត្រែង៖ មាន៣០ករណី ភាគច្រើននៅក្រុងស្ទឹងត្រែង   ក្នុងចំណោមអ្នកវិជ្ជមានទាំង៣០នាក់នោះ មាន២០នាក់ជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ស្រះឫស្សី និងសង្កាត់ស្ទឹងត្រែង នៃក្រុងស្ទឹងត្រែង។ អ្នកជំងឺម្នាក់មានអាសយដ្ឋាននៅឃុំចំការលើ ស្រុកថាឡាបរិវ៉ាត និងម្នាក់ទៀតជាអ្នកស្រុកមេសាង ខេត្តព្រៃវែង។    កំពត៖ មាន៣០នាក់ទៀតភាគច្រើនជាកម្មកររោងចក្រ   ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង៣០នាក់នោះ មាន១១នាក់នៅស្រុកកំពង់ត្រាច, ៥នាក់នៅស្រុកឈូក ខណៈក្រុងកំពត និងស្រុកទឹកឈូមាន៤នាក់រៀងខ្លួន។ ចំណែកនៅស្រុកអង្គរជ័យ ស្រុកដងទង់ និងស្រុកបន្ទាយមាស មាន២នាក់រៀងខ្លួន។ បច្ចុប្បន្នខេត្តកំពតមានអ្នកឆ្លងកូវីដ-១៩ សរុប១១៣៦នាក់ ក្នុងនោះ៧២៤នាក់បានជាសះស្បើយ ១២នាក់បានស្លាប់ និងមានអ្នកជំងឺ ៤០០នាក់ទៀត កំពុងសម្រាកព្យាបាល។   បាត់ដំបង៖ ឆ្លងថ្មី២៥នាក់ ក្នុងនោះ១៣នាក់ជាពលករមកពីប្រទេសថៃ   នៅខេត្តបាត់ដំបង មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៥នាក់បន្ថែមទៀត ក្នុងនោះ១៣នាក់ជាអ្នកដែលត្រឡប់មកពីប្រទេសថៃ។  ក្នុងចំណោមអ្នកឆ្លងថ្មីនេះ មានពលរដ្ឋនៅក្រុងបាត់ដំបង  ស្រុកកំរៀង បវេល ភ្នំព្រឹក សង្កែ ថ្មគោល សំពៅលូន និងស្រុកបាណន់។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ១៣នាក់ទៀតដែរ បានជាសះស្បើយ។  ខេត្តបាត់ដំបង មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧៣៣នាក់ ក្នុងនោះ៤២៦នាក់ បានជាសះស្បើយ ស្លាប់៦នាក់ និងមានអ្នកជំងឺនៅសល់៣០១នាក់ទៀត កំពុងបន្តការព្យាបាល។    ព្រៃវែង៖ ឆ្លងថ្មី១៤នាក់ និងស្លាប់១នាក់   ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ១៤នាក់នោះ មាន៣នាក់នៅស្រុកមេសាង, ៣នាក់ទៀត នៅស្រុកពាមរក៍ ខណៈស្រុកពារាំង និងកញ្ជ្រៀចមាន ២នាក់រៀងខ្លួន។ ស្រុកស្វាយអន្ទរ ស៊ីធរកណ្តាល ពោធិ៍រៀង និងកំចាយមាន មាន១នាក់រៀងខ្លួន។ រដ្ឋបាលខេត្តព្រៃវែង ក៏បញ្ជាក់ថាមានករណីស្លាប់១នាក់បន្ថែមដែរ។ បច្ចុប្បន្ន ខេត្តព្រៃវែង មានករណីឆ្លងសរុប ១២៩១នាក់ ក្នុងនោះ៨១២នាក់ជាសះស្បើយ ១៨នាក់ស្លាប់ និង៤៦១នាក់ទៀតកំពុងបន្តការព្យាបាល។  កំពង់ធំ៖ ករណីថ្មី ៧នាក់ និងជាសះស្បើយ ២១នាក់   ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង៧នាក់នោះ មាន៤នាក់ជាពលករដែលទើបត្រឡប់មកពីប្រទេសថៃ ដែលពួកគេមានទីលំនៅក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ។ ៣ករណីទៀត ឆ្លងក្នុងសហគមន៍ ដែលអ្នកទាំង៣ រស់នៅស្រុកប្រាសាទសំបូរ និងស្រុកប្រាសាទបាល្ល័ង។ ជាមួយគ្នារដ្ឋបាលខេត្ត ក៏បញ្ជាក់ថាមានអ្នកជំងឺ២១នាក់បន្ថែមបានជាសះស្បើយ។ ខេត្តកំពង់ធំ មានអ្នកកើតកូវីដ-១៩ សរុប ៧៣០នាក់ ក្នុងនោះ ៣៤៥នាក់បានជាសះស្បើយ ៨នាក់ស្លាប់ និង៣៧៧នាក់ទៀតកំពុងសម្រាកព្យាបាល។      
ខេត្តកោះកុង នៅតែបន្តរកឃើញអ្នកឆ្លងថ្មីជិត១០០នាក់បន្ថែមទៀត នៅថ្ងៃទី២៤ ខែមិថុនា ខណៈអ្នកសះស្បើយមាន៨នាក់។ ចំណែកខេត្តសៀមរាប មាន៤៩នាក់ បន្ថែមនិងមានអ្នកស្លាប់១នាក់ ខណៈព្រៃវែង ក៏មានអ្នកស្លាប់ថ្មី១នាក់ដែរ ហើយមានអ្នកវិជ្ជមាន១៤នាក់បន្ថែម។  ឧត្តរមានជ័យ មាន៦០នាក់ សុទ្ធតែជាអ្នកមកពីថៃ, ស្ទឹងត្រែង និងកំពត រកឃើញ៣០នាក់រៀងខ្លួន។ ខេត្តបាត់ដំបង មាន២៥នាក់, កំពង់ធំ មាន៧នាក់បន្ថែម។
ក្រុមកីឡាករជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះពូល J នៃពានរង្វាន់ 2018 AFC U23 Championship ដោយត្រូវទទួលស្វាគមន៍ ចិន ជប៉ុន និងហ្វីលីន។ ក្នុងនោះ U23 កម្ពុជាត្រូវជួបប្រកួតបើកឆាកជាមួយចិន នៅថ្ងៃទី១៩ កក្កដា មុនប៉ះ ជប៉ុន នៅថ្ងៃទី២១ កក្កដា មុនបន្តស្វាគមន៍ហ្វីលីនក្នុងជំនួបចុងក្រោយនៅថ្ងៃទី២៣ កក្កដា។ ដើម្បីពង្រឹងសមត្ថភាពត្រៀមធ្វើម្ចាស់ផ្ទះនៃពានរង្វាន់នេះ ក្រុមកីឡាករជម្រើសជាតិកម្ពុជាដែលដឹកនាំដោយ លោក Leonardo Vitorino នឹងធ្វើការប្រមូលផ្តុំចូលជំរុំហ្វឹកហាត់នៅព្រឹកថ្ងៃពុធ ទី៥ ខែកក្កដា ស្អែកនេះ៕   
ក្រុមកីឡាករជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា(U23)នឹងចូលជំរុំហ្វឹកហាត់នៅថ្ងៃពុធ ទី៥ ខែកក្កដា ដើម្បីត្រៀមស្វាគមន៍ក្រុមចិន ជប៉ុន និងហ្វីលីពីន ក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Championship 2018 ខាងមុខនេះ។
  ចំពេលមានការរិះគន់ពីក្រុមគ្រួសារជនរងគ្រោះ និងក្រុមសិទ្ធិមនុស្សជុំវិញការខ្វះការទទួលខុសត្រូវ ក្រសួងយុត្តិធម៌ហ្វីលីពីនបញ្ជាក់ថា ខ្លួននឹងធានាឱ្យមានការស៊ើបអង្កេតដោយយុត្តិធម៌ និងមិនលំអៀងលើការចោទប្រកាន់ណាមួយ អំពីការរំលោភសិទ្ធិមនុស្ស ឬការរំលោភបំពាន។   «យើងយល់ពីសារសំខាន់នៃការផ្តល់វេទិកាមួយសម្រាប់ស្តាប់ជនរងគ្រោះ ហើយយើងធានាដល់មនុស្សគ្រប់គ្នាថា សំឡេងរបស់ពួកគេនឹងត្រូវបានស្តាប់ និងយកចិត្តទុកដាក់យ៉ាងខ្លាំង»។ សេចក្ដីថ្លែងការណ៍របស់ក្រសួង បានលើកឡើងបែបនេះរួចបន្ថែមថា គោលបំណងរបស់ក្រសួង គឺដើម្បីផ្ដល់យុត្តិធម៌ និងការទទួលខុសត្រូវ ក៏ដូចជាការលើកកម្ពស់នីតិរដ្ឋ។   កាលពីថ្ងៃទី១៨ ខែកក្កដា ចៅក្រមសាលាឧទ្ធរណ៍របស់ ICC បានច្រានចោលសំណើរបស់ហ្វីលីពីន ដែលចង់ឱ្យ ICC ផ្អាកការស៊ើបអង្កេតលើការសម្លាប់មនុស្សរាប់ពាន់នាក់ ក្នុងសង្គ្រាមគ្រឿងញៀន។ ចៅក្រម ICC ដោយសង្កត់ធ្ងន់ថា ពួកគេ មិនជឿជាក់លើការស៊ើបអង្កេតរបស់ទីក្រុងម៉ានីលឡើយ៕    
មួយថ្ងៃក្រោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ច្រានចោលការប៉ុនប៉ងមិនឱ្យស្ថាប័នស៊ើបអង្កេតលើសង្រ្គាមគ្រឿងញៀននៅហ្វីលីពីន ក្រសួងយុត្តិធម៌ហ្វីលីពីន នាថ្ងៃទី១៩ ខែកក្កដា អះអាងថា ការស៊ើបអង្កេតរបស់ខ្លួនលើបទឧក្រិដ្ឋណាមួយអំឡុងពេលសង្គ្រាមគ្រឿងញៀន របស់អតីតប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ នឹងមិនលំអៀងនោះឡើយ។
  ក្រុមហ៊ុនលទ្ធកម្មស្បៀងអាហាររដ្ឋ Bulog របស់ឥណ្ឌូណេស៊ី ប្រកាសនៅថ្ងៃទី៦ ខែវិច្ឆិកា ថា រដ្ឋាភិបាលគ្រោងនឹងកំណត់កូតានាំចូលអង្ករនៅឆ្នាំក្រោយចំនួន២លានតោន ធ្លាក់ចុះពីកូតាឆ្នាំនេះចំនួន ៣,៨ លានតោន។   លេខាធិការសាជីវកម្មរបស់ Bulog លោក Awaludin Iqbal បានសង្កត់ធ្ងន់ថា បរិមាណអង្ករដែលនាំចូលនៅឆ្នាំក្រោយនឹងអាស្រ័យលើការផ្គត់ផ្គង់ និងតម្រូវការក្នុងស្រុក។   នៅថ្ងៃដដែលនោះ រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏បានប្រកាសបន្តកម្មវិធីគាំទ្រអង្ករប្រចាំខែសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាបប្រមាណ២២លានគ្រួសារ រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ដើម្បីការពារជនក្រីក្រពីការកើនឡើងតម្លៃស្រូវ។   បើតាមរដ្ឋមន្ត្រីពាណិជ្ជកម្ម Zulkifli Hasan រដ្ឋាភិបាលសម្រេចបន្តកម្មវិធីនេះ ដោយសារតម្លៃអង្ករមិនទាន់ធ្លាក់ចុះ។   តម្លៃអង្ករ បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ដោយសារគ្រោះរាំងស្ងួតទាក់ទងនឹងបាតុភូតអាកាសធាតុ El Nino ដែលប៉ះពាល់ដល់ដំណាំ។ កន្លងមក លោកប្រធានាធិបតី ចូកូ វីដូដូ ធ្លាប់បាននិយាយថា តម្លៃអង្ករបានកើនឡើង១៩,៨ភាគរយគិតត្រឹមចុងខែតុលា។   យោងតាមស្ថិតិផ្លូវការ ការនាំចូលអង្កររបស់ឥណ្ឌូណេស៊ីក្នុងរយៈពេល៩ខែនៃឆ្នាំនេះ បានឈានដល់១,៧៩លានតោន ខណៈដែលស្តុកអង្កររបស់ Bulog មាន១,៤លានតោនគិតត្រឹមដើមខែវិច្ឆិកា។   នៅថ្ងៃទី៣ ខែវិច្ឆិកា ក្រុមហ៊ុន Bulog បានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យានាំចូលអង្ករចំនួន ១លានតោនក្នុងចំណោមកូតាបន្ថែមចំនួន ១,៥លានតោនពីប្រទេសចំនួន៤  រួមមាន ថៃ វៀតណាម ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា។   នាយកផ្នែកផ្គត់ផ្គង់ និងសេវាសាធារណៈរបស់ Bulog លោក Mokhamad Suyamto បានបញ្ជាក់ថា ការនាំចូលបន្ថែមនេះ គឺសំដៅបង្កើនទុនបម្រុងអង្កររបស់រដ្ឋាភិបាលរហូតដល់ឆ្នាំ ២០២៤។   បើតាមលោក Suyamto  ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ Bulog បានចែកចាយអង្ករសរុបចំនួន ៨៨៥ពាន់តោន ដើម្បីធ្វើឲ្យមានស្ថិរភាពទីផ្សារ និងអង្ករចំនួន ៦៤១ពាន់តោន ក្រោមកម្មវិធីឧបត្ថម្ភស្បៀងសម្រាប់ជនក្រីក្រទូទាំងប្រទេសក្នុងអំឡុងខែកញ្ញាដល់ ខែវិច្ឆិកា៕   
រដ្ឋាភិបាលឥណ្ឌូណេស៊ី គ្រោងនឹងកំណត់កូតានាំចូលអង្ករសម្រាប់ឆ្នាំ ២០២៤ ចំនួន២ លានតោន ដែលធ្លាក់ចុះពី៣,៨លានតោននៅឆ្នាំនេះ។
  លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់សារព័ត៌មាន Thmey Thmey25 នៅថ្ងៃទី២២ធ្នូនេះថា បច្ចុប្បន្នតម្រូវការបរិភោគរបស់ពលរដ្ឋមានកើនឡើងខ្លាំង ប៉ុន្តែបែរជាជ្រូកក្នុងស្រុកបន្តធ្លាក់ថ្លៃទៅវិញ។ លោក ស្រ៊ុន ពៅ សន្និដ្ឋានថា បញ្ហានេះ អាចមកពីការហូរចូលជ្រូក ពីក្រៅប្រទេសនៅតែកើតឡើង ពិសេសការនាំចូលសាច់បង្កក។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើកឡើងទៀតថា ការបិទចរាចរសត្វជ្រូកទាំងស្រុងពីប្រទេសជិតខាង រយៈពេលជាង១ខែមកនេះ នៅតែមានចន្លោះប្រហោង ពិសេសការហូចូលពីវៀតណាម តាមច្រករបៀងជាច្រើន។    លោក ស្រ៊ុន ពៅ បន្ថែមដូច្នេះថា៖«ក្រសួងកសិកម្ម គាត់បានបិទទាំងស្រុងហើយ ការនាំចូលហ្នឹង ប៉ុន្តែ យើងគួសម្គាល់មួយថា ចុះបើបិទទាំងស្រុក ហេតុអ្វីជ្រូករស់នៅតែថោក? អាហ្នឹង មកមូលហេតុអ្វី? សព្វថ្ងៃកសិករយើងស្រែកទ្រហ៊ោថាខាត។ បើតាមខ្ញុំដឹង ប្រហែលមកពីការនាំចូលសាច់ដែលធ្វើហើយ ពិសេសសាច់បង្កក។ អ៊ីចឹង បិទជ្រូករស់ តែនាំសាច់បង្កកចូល។ អាហ្នឹង ជាបញ្ហាមួយប៉ះពាល់ដល់អ្នកហូប និងអ្នកចិញ្ចឹម»។   បើតាមលោក ស្រ៊ុន ពៅ ភាគច្រើនសាច់បង្កកទាំងនោះ នាំចូលពីប្រទេសថៃ វៀតណាម និងប្រទេសមួយចំនួនទៀត។ ប្រសិនបើក្រសួងកសិកម្ម គ្រប់គ្រងចរាចរសត្វជ្រូកមិនបានទេ នឹងធ្វើឲ្យកសិករជាច្រើនបោះបង់ការចិញ្ចឹម ដែលអាចធ្វើកម្ពុជាខ្វះខាតសាច់ជ្រូកបរិភោគនៅពេលខាងមុខ។   ចំណែក លោកស្រី យឿន ជាតា កសិករចិញ្ចឹមជ្រូកប្រមាណ៣០ក្បាលនៅខេត្តក្រចេះ បានលើកឡើងថា រយៈពេលខែ២ចុងក្រោយនេះ តម្លៃជ្រូកសាច់បានធ្លាក់ចុះយ៉ាងគំហុក គឺត្រឹម ៨ពាន់ ទៅ៩ពាន់រៀល ប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ទីផ្សារជ្រូកលក់ចេញ បានថោកបែបនេះ បានធ្វើឲ្យលោកស្រី រងការខាតបង់លុយជាង១ពាន់ដុល្លារ។    លោកស្រី យឿន ជាតា ប្រាប់ថា៖«កសិករយើង ប្រឈមនឹងរឿងខាតហ្នឹង វាច្រើនណាស់ ទី១ ចំណីឡើងថ្លៃ ទី២ ខ្លាចជ្រូកងាប់ដោយសារជំងឺ និងទី៣តម្លៃទីផ្សារថោក។ អ៊ីចឹង អ្នកចិញ្ចឹមជ្រូកសព្វថ្ងៃ មានភាគរយ ចំណេញតិចតួចណាស់ តែបើខាតម្នាក់ៗ ឡើងលែងចង់ចិញ្ចឹមអស់ហើយ»។   បើតាមលោកស្រី យឿន ជាតា ការនាំចូលជ្រូកពីប្រទេសជិតខាង កំពុងធ្វើឲ្យជ្រូកក្នុងស្រុក កកស្ទះគ្មានទីផ្សារ និងតម្លៃថោក ខណៈកសិករជាច្រើនបានបាក់ទឹកចិត្ត បោះបង់ការចិញ្ចឹម។ លោកស្រី ចង់ឲ្យក្រសួងកសិកម្ម ជួយដោះស្រាយពង្រឹងតម្លៃទីផ្សារឡើងវិញ ពិសេសបិទការនាំចូល ដើម្បីកុំឲ្យកសិករប្រឈមខាតបង់ ញឹកញាប់បែបនេះទៀត។    លោកស្រីយឿន ជាតា ប្រាប់យ៉ាងដូច្នេះថា៖«ខ្ញុំគិតថាគ្រាន់តែធ្លាក់ថ្លៃប៉ុណ្ណឹង គឺមានកសិករខ្លះអត់ចង់ចិញ្ចឹមតទៀតទេ ព្រោះអ្នកខ្លះបរាជ័យនឹងជ្រូកងាប់ ហើយមកតម្លៃថោកទៀត។ អ៊ីចឹង ធ្វើកសិករយើង បាក់ទឹកចិត្តឈប់ចិញ្ចឹម។ បើយើងនិយាយថា តើជ្រូកធ្លាក់ចុះហ្នឹងមកអី? គឺមកពីនាំចូលហ្នឹងវាច្រើនពេក»។     កន្លងទៅ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងពីចំណុចមួយចំនួនដែលនាំឲ្យជ្រូកធ្លាក់ថ្លៃ គឺបណ្ដាលមកពីការចិញ្ចឹមជ្រូករបស់កសិករក្នុងស្រុក មានការកើនឡើង។ ជាក់ស្ដែង នៅឆ្នាំ២០២០ កម្ពុជាមានកសិដ្ឋានចិញ្ចឹមជ្រូកប្រមាណ ៥០៣កន្លែង នឹងបានកើនដល់៥៣៩កន្លែង ត្រឹមឆមាសទី១ ឆ្នាំ២០២១។ វិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យតម្រូវការសាច់ជ្រូក មានការប្រែប្រួលមិនទៀងទាត់ ដោយសារមានការបិទខ្ទប់ ពុំមានកម្មវិធីតាមបុណ្យទាន កម្មវិធីជួបជុំផ្សេង ជាពិសេសពុំមានភ្ញៀវទេសចរ។   នៅថ្ងៃទី២២ធ្នូ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និង លោក Le Quoc Doanh អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានពិភាក្សា និងឯកភាពរៀបចំកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការលើ ការងារគ្រប់គ្រងចរាចរសត្វ និងការទប់ស្គាត់ចរាចរសត្វខុសច្បាប់ ដើម្បីការការពារ និងទប់ស្កាត់ជំងឺឆ្លងសត្វ រវាងប្រទេសទាំងពីរ ពិសេសការអនុវត្តចត្តាឡីស័កសត្វ តាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ។     បើតាមលោក ស្រ៊ុន ពៅ កម្ពុជាត្រូវការជ្រូករស់ប្រមាណ៨ ទៅ៩ពាន់ក្បាល ជារៀងរាល់ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទូទាំងប្រទេស៕
ជ្រូកនៅតែបន្តធ្លាក់ថ្លៃ និងគ្មានទីផ្សារ ធ្វើឲ្យកសិករមួយចំនួនចង់បោះបង់ការចិញ្ចឹម។ កាលពីថ្ងៃទី១៧ វិច្ឆិកា ក្រសួងកសិកម្ម បានប្រកាសបិទការនាំចូលទាំងស្រុង ពីប្រទេសជិតខាង ប៉ុន្តែសហមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា ការគ្រប់គ្រងចរាចរសត្វជ្រូកទាំងនោះ ពុំសូវមានប្រសិទ្ធភាព ដែលធ្វើឲ្យកសិករចិញ្ចឹមជ្រូកក្នុងស្រុក រងការខាតបង់យ៉ាងខ្លាំង ។
នៅថ្ងៃទី៣ ខែកុម្ភៈ ២០១៧ អគ្គរដ្ឋទូតអាមេរិក William Heidt បានជួបជាមួយសមភាគីកម្ពុជា ហើយបានប្រាប់ឲ្យមន្ត្រីកម្ពុជាគួរធ្វើកិច្ចព្រមព្រៀងមួយជាមួយអាមេរិកដើម្បីសងបំណុលសង្គ្រាមចំនួន៥០០លានដុល្លារ។ បំណុលដែលរបបលន់នល់ខ្ចីសម្រាប់ការផ្គត់ផ្គង់ស្បៀងមានតែ២៧៤លានដុល្លារប៉ុណ្ណោះ។ តែបច្ចុប្បន្នចំនួននេះកើនដល់៥០០លានដុល្លារ។ ក្នុងជំនួបនោះ លោក Heidt និយាយថា៖ «សម្រាប់ខ្ញុំ កម្ពុជាមើលទៅមិនដូចជាប្រទេសដែលមានបំណុលនោះទេ។ អគារច្រើនរីកដុះដាលពេញទីក្រុង។ ការវិនិយោគពីបរទេសក៏មានច្រើន ហើយចំណូលរដ្ឋាភិបាលក៏កើនឡើងយ៉ាងឆាប់រហ័សដែរ»។ ផ្ទុយទៅវិញ យោងតាមធនាគារពិភពលោក កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៧៤ ក្នុងចំណោម២១៤ប្រទេសនៃបញ្ជីចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់។ ជាការពិត កម្ពុជាពិតជាមានដំណើរការហិរញ្ញវត្ថុល្អ ចាប់តាំងពីឆ្នាំ១៩៧៩មក។ ប៉ុន្តែកម្ពុជាសព្វថ្ងៃ អាចធ្វើអាក្រក់ជាងរបបខ្មែរក្រហមឬ? ក្នុងការទាមទារឲ្យកម្ពុជាសងបំណុល លោក Heidt គិតថា កម្ពុជាមិនត្រូវរស់នៅជាមួយនឹងប្រវត្តិនៃបំណុលនោះឡើយ។ «ខ្ញុំចង់និយាយថា វាជាប្រយោជន៍របស់កម្ពុជាទៅវិញទេ ដែលពុំត្រូវក្រឡេកមើលទៅអតីតកាល។ ប៉ុន្តែត្រូវមើលថា តើគេត្រូវដោះស្រាយបញ្ហាបំណុលនេះយ៉ាងដូចម្តេចទៅវិញ ពីព្រោះវាចាំបាច់សម្រាប់អនាគតរបស់កម្ពុជា»។ លោក Heidt! អតីតកាលនៅតែជាបញ្ហា។ ចាប់ពីថ្ងៃទី៤ ខែតុលា ១៩៦៥ ដល់ថ្ងៃទី១៥ ខែសីហា ១៩៧៣ អាមេរិកបានទម្លាក់គ្រាប់បែកប្រមាណ២ ៧៥៦ ៩៤១តោនលើកម្ពុជា។ សាស្ត្រាចារ្យ Taylor Owen និងសាស្ត្រាចារ្យ Ben Kiernan បានធ្វើការប្រៀបធៀបដ៏មានន័យ អំពីការទម្លាក់គ្រាប់បែកដ៏ច្រើនមហិមានេះក្នុងសៀវភៅ «Bombs over Cambodia» ។ «ទ័ពសម្ព័ន្ធមិត្តបានទម្លាក់គ្រាប់បែកសរុបជាង២លានតោនក្នុងសង្គ្រាមលោកលើកទី២ ដោយរួមបញ្ចូលទាំងការទម្លាក់គ្រាប់ចំនួន១៥០០០តោនលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងចំនួន២០០០០តោនទៀតលើទីក្រុងណាហ្កាសាគី។ កម្ពុជាអាចចាត់ទុកបានជាប្រទេសរងការទម្លាក់គ្រាប់បែកខ្លាំងជាងគេក្នុងប្រវត្តិសាស្ត្រ»។ គ្រាប់បែកទាំងនេះបង្កផលប៉ះពាល់ច្រើនណាស់ដល់សង្គមកម្ពុជា ក៏ដូចជារួមចំណែកដល់ការកកើតខ្មែរក្រហមទៀតផង។ នៅពេលអ្នកកាសែតអូស្ត្រាលី Bruce Palling សួរកម្មាភិបាលខ្មែរក្រហម ឈិត ដូ ថាការទម្លាក់គ្រាប់បែកនេះត្រូវបានយកទៅឃោសនាដើម្បីប្រមូលកម្លាំងទ័ពឬយ៉ាងណា លោក ឈិត ដូ ឆ្លើយថា៖ «គ្រប់ពេលបន្ទាប់ពីការទម្លាក់គ្រាប់បែក ខ្មែរក្រហមបាននាំប្រជាជនទៅមើលរណ្ដៅគ្រាប់ឲ្យដឹងធំប៉ុណ្ណា និងជ្រៅប៉ុណ្ណា និងមើលថាផែនដីនេះត្រូវបានកម្ទេច ហើយឆេះរោលរាលដោយរបៀបណា។ ពេលខ្លះ ប្រជាជនសាមញ្ញភ័យរាគអាចម៍ដាក់ខោ នៅពេលដែលយន្តហោះទម្លាក់គ្រាប់មកដល់ម្តងៗ។ ពួកគេភាន់ភាំងអស់ ហើយវង្វេងវិលវល់ពីបីទៅ៤ថ្ងៃ។ ដោយភ័យរន្ធត់ស្ទើរឆ្កួតទៅហើយ ប្រជាជនត្រៀមខ្លួនជឿអ្វីដលខ្មែរក្រហមនិយាយ។ ដោយសារតែពួកគេមិនពេញចិត្តនឹងការទម្លាក់គ្រាប់បែកនេះហើយ ដែលធ្វើឲ្យពួកគេចូលដៃជាមួយខ្មែរក្រហម បញ្ជូនកូនៗទៅជួយខ្មែរក្រហម។ ពេលខ្លះគ្រាប់បែកធ្លាក់ចំក្មេងៗ ដូច្នេះឪពុកពួកគេច្បាស់ជាគាំទ្រខ្មែរក្រហមមួយទំហឹងហើយ»។ អ្វីគួរឲ្យចាប់អារម្មណ៍ គឺរដ្ឋបាលប្រធានាធិបតី Richard Nixon ក៏ដឹងថា ខ្មែរក្រហមបានយកការទម្លាក់គ្រាប់បែកនេះធ្វើជាប្រធានបទឃោសនាមហាជនដែរ។ ប៉ុន្តែការទម្លាក់គ្រាប់បែកដែលខុសច្បាប់នៅតែបន្ត រហូតដល់សភាអាមេរិកដឹងរឿងនេះ និងបញ្ឈប់សកម្មភាពនៅឆ្នាំ១៩៧៣ ។ ប៉ុន្តែវាដូចជាយឺតពេលទៅហើយ។ ខ្មែរក្រហមបានប្រមូលកម្លាំងបានច្រើនជាង២សែននាក់ទៅហើយ។ លោក Kiernan កត់សម្គាល់ថា «ប៉ុលពតមិនអាចឡើងកាន់អំណាចបានទេ បើគ្មានអស្ថេរភាពធ្ងន់ធ្ងរផ្នែកយោធា និងសេដ្ឋកិច្ចនៅកម្ពុជាដែលបង្កឡើងដោយសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមតាំងពីឆ្នាំ១៩៦៦នោះ»។ បើតាមសាស្ត្រាចារ្យ Taylor Owen និងសាស្ត្រាចារ្យ Ben Kiernan លោក និកសុនមានទ្រឹស្តីមួយ គឺការជឿជាក់ទៅលើការផ្គត់ផ្គង់ដល់សម្ព័ន្ធមិត្តនូវធនធាន ដើម្បីទប់ទល់បញ្ហាប្រឈមទាំងក្នុង និងទាំងក្រៅ ខណៈអាមេរិកកំពុងដកទ័ពរបស់ខ្លួន។ នៅកម្ពុជា អាមេរិកបានផ្ដល់ជំនួយយោធាដើម្បីគាំទ្រលោកលន់ នល់ ដែលជាឧត្តមសេនីយ៍ស្និទ្ធអាមេរិកក្នុងចន្លោះឆ្នាំ១៩៧០ ដល់១៩៧៥ ស្របពេលដែលអាមេរិកបានធ្វើប្រតិបត្តិការទម្លាក់បែកដោយសម្ងាត់ និងខុសច្បាប់។ ក្នុងកំណត់ហេតុសម្ងាត់មួយ រដ្ឋមន្ត្រីការបរទេស Henry Kissinger បានប្រាប់ឲ្យស្ថានទូតអាមេរិកផ្ដល់ការលើកទឹកចិត្តជាអតិបរមាសម្រាប់ផ្ដល់ជំនួយដល់កម្ពុជា។ លោកលន់ នល់ ត្រូវបានអាមេរិកធានាពីការផ្គត់ផ្គង់អាវុធ និងបំណងរបស់អាមេរិកក្នុងការជួយកម្ពុជានៅពេលខាងមុខទៀត។ ដោយមានការគាំទ្ររបស់អាមេរិក លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ក្នុងខែមីនា ឆ្នាំ១៩៧០ ។ បំណុលជាស្បៀងអាហាររបស់របបលន់ នល់ ផ្ដើមចេញពីអាមេរិកតែម្ដង។ សង្គ្រាមស៊ីវិលរវាងរដ្ឋាភិបាលលន់ នល់ និងក្រុមខ្មែរក្រហម ក៏ដូចជាការបន្តទម្លាក់គ្រាប់បែកខុសច្បាប់របស់អាមេរិក បានបង្អាក់ផលិតកម្មស្រូវក្នុងស្រុក។ លើសពីនេះទៅទៀត ដោយសារតែខ្មែរក្រហមបានដណ្ដើមត្រួតត្រាតំបន់ជនបទ ពួកគេបានកាត់ផ្ដាច់ការផលិតស្រូវ និងការផ្គត់ផ្គង់អាហារចូលក្រុងភ្នំពេញ។ បញ្ហានេះបង្ខំឲ្យរដ្ឋាភិបាលលន់ នល់ ពឹងផ្អែកលើការទម្លាក់ស្បៀងរបស់អាមេរិក។ ការទាមទារឲ្យកម្ពុជាសងបំណុលសម័យសង្គ្រាមក្នុងសម័យលន់ នល់ ដែលគាំទ្រដោយអាមេរិក ជារឿងមិនស្មើភាពទេ បើយោងតាមច្បាប់អន្តរជាតិ។ គោលការណ៍សមភាពនេះ មិនត្រូវបានគេឲ្យនិយមន័យច្បាស់លាស់ទេ ហើយវាស្មុគស្មាញថែមទៀតផង។ យ៉ាងណាក៏ដោយ បើតាមសាស្ត្រចារ្យ S.K. Chattopadhyay ដែលបានសរសេរក្នុងសៀវភៅ Equity in International Law: Its Growth and Development  សមភាពអាចនិយាយបានជាគំនិតនៃយុត្តិធម៌ ភាពទៀងត្រង់ ហើយត្រូវកកើតឡើងដោយ ហេតុផល និងមនសិការ។ អ្នកប្រាជ្ញច្រើនរូបបានលើកឡើងថា ការតវ៉ាដោយផ្អែកលើសមភាពក្រោមច្បាប់អន្តរជាតិ ដែលផ្ទុយគ្នាពីការតវ៉ាដោយផ្អែកលើទិដ្ឋភាពច្បាប់ បានទុកផ្លូវឲ្យមានការសម្រេចចិត្តលើជម្លោះណាមួយដោយផ្អែកលើស្ថានភាពពាក់ព័ន្ធទាំងអស់។ ចំណែកសាស្ត្រចារ្យ Vaughan Lowe ក៏បានបញ្ជាក់ក្នុងសៀវភៅ The Role of Equity in International Law ថា ការតវ៉ាតាមផ្លូវច្បាប់តឹងរ៉ឹង មាននិន្នាការបង្រួមបញ្ហា ដោយមិនបានបញ្ចូលបញ្ហាពាក់ព័ន្ធនានា ហើយប្រែក្លាយទំនាក់ទំនងសាំញ៉ាំមួយទៅជាការវិភាគតាមច្បាប់តែមួយជ្រុងដែលមានលក្ខណៈងាយស្រួយ។ ឯការតវ៉ាតាមសមភាពវិញ បានអនុញ្ញាតឲ្យមានប្រធានបទស្រាវជ្រាវទូលំទូលាយជាមួយនឹងការពិចារណាលើគ្រប់ទិដ្ឋភាព។ ការតវ៉ាដោយផ្អែកលើគោលការណ៍សមភាពក៏មានបញ្ចូលការជជែកតាមផ្លូវច្បាប់ និងសីលធម៌ផងដែរ។ ការស៊ើបអង្កេតដោយផ្អែកលើសមភាព គឺជារឿងចាំបាច់សម្រាប់ករណីបំណុលសង្គ្រាមរបស់កម្ពុជា។ ព្រោះអ្វីដែលអាមេរិកទាមទារ គឺទៅហួសច្បាប់ ហើយលើសពីមនសិកានៃយុត្តិធម៌ និងសីលធម៌ទៅទៀត។ ប្រសិនបើអាមេរិកចង់និយាយរឿងសងបំណុលសង្គ្រាមនេះ វាត្រូវតែមានការជជែកលើការទម្លាក់គ្រាប់បែកខុសច្បាប់, ការកើតឡើងរបស់ខ្មែរក្រហម, សង្គ្រាមវៀតណាម, រដ្ឋប្រហារទម្លាក់សម្ដេចសីហនុ, ការកកើតរបបនន់ នល់ និងការគាំទ្ររបបលន់ នល់ របស់អាមេរិក។ នៅពេលកត្តាទាំងនេះត្រូវបានពិចារណាល្អិតល្អន់ហើយនោះ គេនឹងឃើញបញ្ហាមួយត្រូវមានដំណោះស្រាយមួយ។ ដូច្នេះ វាជារឿងដែលមានមិនមានសមធម៌ទាល់តែសោះដែលកម្ពុជាត្រូវមកសងបំណុលសង្គ្រាមទៅអាមេរិក។ ផ្ទុយទៅវិញ បើអាមេរិកនៅតែមិនទាន់ជឿថា វាជារឿងមិនយុត្តិធម៌និងលំអៀង ដែលទាមទារឲ្យកម្ពុជាសងបំណុលសង្គ្រាម ដែលបង្ករឡើងដោយរបបដែលខ្លួនគាំទ្រ និងបំណុលដែលត្រូវបានទទួលយកដើម្បីផ្គត់ផ្គង់ពលរដ្ឋខ្មែរអត់ឃ្លានដោយសារតែការទម្លាក់គ្រាប់បែករបស់ខ្លួននោះ វានៅមានជម្រើសមួយទៀត។ លោកអគ្គរដ្ឋទូត Heidt យើងគួរញែកបញ្ហានេះជាពីរ៖ ទីមួយយើងគួរជជែកពីសំណងដែលអាមេរិកជំពាក់កម្ពុជាក្នុងបញ្ហាទម្លាក់គ្រាប់បែកខុសច្បាប់ ហើយបន្ទាប់មក ប្រហែលជាយើងអាចនិយាយគ្នារឿងបំណុលសង្គ្រាម៕
លិខិតមិត្តអ្នកអាន-កែវ សុទ្ធិ
  នៅថ្ងៃទី២១ ខែសីហា អាជ្ញាធរថៃបានប្រកាសពីការឃាត់ខ្លួនបុរសជនជាតិកេនយ៉ាម្នាក់នៅព្រលានយន្តហោះក្រុងបាងកក ដែលព្យាយាមរត់ពន្ធកូកាអ៊ីនចូលទឹកដីថៃ។ បុរសរូបនោះលេបគ្រឿងញៀនេះប្រមាណជាង៦០កញ្ចប់ចូលក្នុងពោះរបស់ខ្លួនដើម្បីបិទបាំងភ្នែកសមត្ថកិច្ចថៃ។   អាជ្ញាធរថៃបានអោយដឹងថា បុរសជនជាតិកេនយ៉ាឈ្មោះ Glenn Chibasellow Ooko មានអាយុ៤៣ឆ្នាំ បានហោះពីអេត្យូពី កាលពីទី១៩ ខែសីហា នៅឯព្រលានយន្តហោះសុវណ្ណភូមិ។ យោងតាមរូបភាពដែលបង្ហាញដោយការិយាល័យត្រួតពិនិត្យគ្រឿងញៀន (ONCB) នៅក្នុងការថតកាំរស្មីx បានបង្ហាញអោយឃើញវត្ថុជាច្រើនដែលមានរាងទ្រវែងនៅក្នុងពោះបុរសនោះ។ វត្ថុទាំងនោះសុទ្ធសឹងជាគ្រឿងញៀនប្រភេទកូកាអ៊ីនទាំងអស់។   ក្នុងរបាយការណ៍របស់ ONCB  ជនជាតិកេនយ៉ារូបនេះ បានលេបសារធាតុញៀនកូកាអ៊ីនដែលមានទម្ងន់១.២ គីឡូក្រាម ដែលបានវេចខ្ចប់ជា៦៨កញ្ចប់។ ជាមួយគ្នានេះ សមត្ថកិច្ចថៃក៏បានចាប់ជនជាតិនីហ្សេរីយ៉ាម្នាក់រួមជាមួយបុរសឈ្មោះ Ooko ផងដែរ។ បើតាមសមត្ថកិច្ចថៃ ជនជាតិនីហ្សេរីយ៉ាដែលត្រូវចាប់ខ្លួនមានឈ្មោះ Osita Joseph Ukpa ហើយ រូបគេជាជនដែលបានជួលបុរសជនជាតិកេនយ៉ាអោយនាំយកគ្រឿងញៀនចូលក្នុងប្រទេសថៃ។   គួររំលឹកឡើងវិញថា ប្រទេសថៃធ្លាប់ជាមជ្ឈមណ្ឌលរត់ពន្ធគ្រឿងញៀនដ៏ធំមួយ ដោយសារមានការអនុវត្តច្បាប់ធូររលុងធ្វើអោយមានភាពងាយស្រួលដល់ការឆ្លងដែននិងដឹកជញ្ជូនទំនិញរបស់ពួកឧក្រិដ្ឋជន។ ប៉ុន្តែយុទ្ធនាការប្រឆាំងគ្រឿងញៀន ត្រូវរឹតបន្តជាខ្លាំង ពិសេសនៅព្រលានយន្តហោះតែម្ដង៕  
ដោយ៖ ងួន សុភាវត្តី 
  បើតាមប្រកាសព័ត៌មានដែល ការផ្អាក ដំណើរការបណ្តោះអាសន្នម៉ាស៊ីន ATM នេះ គឺដើម្បីផ្លាស់ប្ដូរទីតាំងទិន្នន័យ របស់សាខាមួយចំនួន ទៅប្រព័ន្ធធនាគារស្នូលថ្មី។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខ 023 22 02 02 ឬ 1800 200 200 ៕   (អត្ថបទពាណិជ្ជកម្ម)
អេ អឹម ខេ(AMK) បានចេញនូវសេចក្ដីប្រកាសពីការផ្អាកដំណើរការ ប្រតិបត្តិការម៉ាស៊ីនដាក់/ដកប្រាក់ ជាបណ្តោះអាសន្ន ចាប់ពីម៉ោង ១២យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ដល់ម៉ោង ០៨ព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩។
  ការផ្ទុះ បានបង្កឡើងជាអគ្គិភ័យ ហើយបំផ្លាញសំណង់អាគារមួយចំនួន ហើយក្រុមសង្គ្រោះប្រមាណ២៧០នាក់ ត្រូវបានដាក់ពង្រាយដើម្បីស្វែងរកជនរងគ្រោះជាបន្តបន្ទាប់ ក៏ដូចជាជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់។   លោក Gerald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ដែលចុះទៅដល់ទីតាំងកើតហេតុ បានអះអធាងថា មនុស្ស៣៣នាក់រងរបួសស្រាល និង៤ត្រូវការសង្គ្រោះបន្ទាន់ ខណៈមនុស្ស២នាក់ទៀត ត្រូវបានអះអាងថា ស្ថិតនៅក្រោមគំនរបាក់បែក។   លោកបានថ្លែងប្រាប់អ្នកសារព័ត៌មាន៖ «យើងមិនទាន់ដឹងពីចំនួនអ្នកដែលបាត់ខ្លួនពិតប្រាកដនោះឡើយ ប៉ុន្តែយើងសង្ឃឹមថា អាចស្វែងរកឃើញទាំងអស់»។    មូលហេតុនៃការផ្ទុះហ្គាសនេះ ស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ខណៈលោក Gerald Darmanin បានអះអាងថា គ្មានសញ្ញាប្រកាសអាសន្នណាមួយឡើយ នៅមុនឧប្បត្តិហេតុ៕      
ករណីផ្ទុះហ្គាសមួយ បានកើតឡើងនៅផ្លូវ Saint-Jacques តំបន់ទី៥នៃក្រុងប៉ារីស ប្រទេសបារាំង កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា។ យោងតាមកាសែត Le Monde របាយការណ៍បឋមបង្ហាញថា មនុស្ស៣៣នាក់រងរបួសស្រាល និង៤នាក់រងរបួសធ្ងន់។
ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នារាត្រីថ្ងៃទី៣០ ខែមិថុនា នៅកីឡដ្ឋាន Stadio Friuli ក្នុងប្រទេសអ៊ីតាលី ខ្សែបម្រើ Fabian Ruiz ជាអ្នករកគ្រាប់បាល់បើកឆាកឲ្យអេស្ប៉ាញនាំមុខតាំងពី៧នាទីដំបូងនៃវគ្គទី១។ ចូលដល់តង់ទី២ ខ្សែបម្រើ Daniel Olmo បន្ថែមគ្រាប់បាល់ទី២ នៅនាទី៦៩ មុនពេល Nadiem Amiri វាយបកឲ្យអាល្លឺម៉ង់មួយគ្រាប់វិញនៅនាទី៨៨។ បញ្ចប់ការប្រកួតអេស្ប៉ាញឈ្នះអាល្លឺម៉ង់ ២-១ ដើម្បីក្លាយជាម្ចាស់ពាន Euro U-21 ឆ្នាំ២០១៩ និងជាលើកទី៥ក្នុងប្រវត្តិសាស្ត្រ ដោយបំបែកកំណត់ត្រារបស់អ៊ីតាលីដែលឈ្នះ៥លើកដូចគ្នា។ សម្រាប់ពាន Golden Boot (ស៊ុតបញ្ចូលទីច្រើនជាង) ក្នុងព្រឹត្តិការណ៍នេះ ខ្សែប្រយុទ្ធរបស់អាល្លឺម៉ង់ Luca Waldschmidt ដែលសម្រេចទីបានចំនួន៧គ្រាប់។ គិតត្រឹមឆ្នាំ២០១៩នេះ ក្រុមជម្រើសជាតិក្រោមអាយុ២១ឆ្នាំ ដែលឈ្នះ Euro U-21 ចំនួន៥លើកមានអេស្ប៉ាញ (១៩៨៦, ១៩៩៨, ២០១១, ២០១៣ និង ២០១៩) អ៊ីតាលី (១៩៩២,១៩៩៤, ១៩៩៦, ២០០០ និង ២០០៤)។ ក្រុមដែលឈ្នះពីរលើកមានអង់គ្លេស (១៩៨២, ១៩៨៤) អាល្លឺម៉ង់ (២០០៩, ២០១៧) និងមួយលើកមាន បារាំង (១៩៨៨) ស៊ែប៊ី (១៩៧៨)៕ សូមទស្សនាវីដេអូ
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអេស្ប៉ាញក្រោមអាយុ២១ឆ្នាំ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ទ្វីបអឺរ៉ុប Euro U-21 ឆ្នាំ២០១៩ ជាលើកទី៥ បន្ទាប់ពីយកឈ្នះម្ចាស់ជើងឯកចាស់អាល្លឺម៉ង់ក្នុងលទ្ធផល ២-១ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលរៀបចំដោយសហម្ចាស់ផ្ទះ អ៊ីតាលី និងសាំងម៉ារ៉ាំង។
ក្នុងលិខិតដែលបានទទួលនៅថ្ងៃទី១៦ ខែធ្នូ លោក Ghulam Isaczai បានលាលែងពីតំណែងនៅថ្ងៃទី១៥ ខែធ្នូ កន្លងទៅ។ អ្នកនាំពាក្យរងរបស់ UN លោក Farhan Haq បញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ។    គេមិនទាន់ដឹងពីមូលហេតុនៃការចាកចេញនេះឡើយ។ ខណៈប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងការគ្រប់គ្រងប្រទេសដោយក្រុមតាលីបង់តាំងពីខែសីហាមក ក្រុមអ្នកការទូតអាហ្វហ្គានីស្ថានលើកឡើងថា ការបំពេញបេសកកម្មតំណាងអាហ្វហ្គានីស្ថាននៅ UN មានការលំបាកខ្លាំង។ បើតាមការចុះផ្សាយរបស់កាសែត Foreign Policy ដែលស្រង់សម្ដីអ្នកការទូតអាហ្វហ្គានីស្ថាន លោក Isaczai ក៏បាត់បង់ទំនុកចិត្តបំពេញការងារ ដ្បិតមិនដឹងថា ជាតំណាងឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានណាមួយ នៅ UN ។    ស្ថានបេសកកម្មអាហ្វហ្គានីស្ថាននៅ UN មិនបានបញ្ជាក់អ្វីបន្ថែមនៅឡើយលើការលាលែងនេះ។    កាលពីខែកញ្ញា លោក Isaczai ធ្លាប់ស្នើសុំជាផ្លូវការដល់ UN ឱ្យបន្តគាំទ្រលោកជាឯកអគ្គរដ្ឋទូតតំណាងអាហ្វហ្គានីស្ថាន។ ក្រុមតាលីបង់ដែលគ្រប់គ្រងអំណាចនៅអាហ្វហ្គានីស្ថាន បានបដិសេធមិនទទួលស្គាល់លោក Isaczai ជាអ្នកតំណាងនៅ UN ឡើយ ហើយស្នើឱ្យដាក់លោក Suhail Shaheen ជាអ្នកតំណាងប្រទេសជំនួសវិញ។    នៅដើមខែធ្នូនេះ មហាសន្និបាត UN បានពន្យារពេលសម្រេចចិត្តផ្តល់កៅអីឱ្យភាគីណាមួយជាអ្នកតំណាងអាហ្វហ្គានីស្ថាននៅ UN ដែលជាការរក្សាកៅអីលោក Isaczai ដដែល។ ក្រោយការប្រកាសនេះ ក្រុមតាលីបង់បានរិះគន់ UN លើការបរាជ័យក្នុងការសម្រេចចិត្ត ដោយលើកឡើងថា UN មិនអើពើសិទ្ធិរបស់ប្រជាជនអាហ្វហ្គានីស្ថាន។   កន្លងមក ក្រោមការគ្រប់គ្រងរដ្ឋរបស់ក្រុមតាលីបង់នៅចន្លោះឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០១ អាហ្វហ្គានីស្ថានគ្មានឯកអគ្គរដ្ឋទូតតំណាងប្រទេសប្រចាំ UN ឡើយ៕ 
លោក Ghulam Isaczai ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំអង្គការសហប្រជាជាតិ (UN) ដែលបានតែងតាំងដោយរដ្ឋាភិបាលលោក Ashraf Ghani គាំទ្រដោយប្រទេសលោកខាងលិច បានលាលែងពីនៅថ្ងៃទី ១៥ ខែធ្នូ។ នេះបើតាមការប្រកាសរបស់មន្រ្តី UN ។
  លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC ) ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី៣១ ខែមីនាថា រោងចក្រភាគច្រើននៅកម្ពុជា ត្រូវបានលុបចោលនិងផ្អាកការផ្គត់ផ្គង់ ដោយសារអ្នកបញ្ជាទិញ អឺរ៉ុប អាមេរិក និង កាណាដា កំពុងរងផលប៉ះពាល់ពីការរាលដាលជំងឺកូវីដ-១៩។ ប៉ុន្តែចំពោះទំហំនៃផលប៉ះពាល់ដល់កម្មករ និងរោងចក្រចំនួនប៉ុន្មាន ហើយក្នុងរយៈយូរប៉ុណ្ណា លោក កាំង ម៉ូនីកា មិនដឹងច្បាស់ឡើយ។     លោក ថ្លែងថា៖«អ្នកបញ្ជាទិញ បានប្រាប់ឲ្យយើងផ្អាកការផ្គត់ផ្គង់ទំនិញសិន បើទោះបីទំនិញផលិតហើយក៏ដោយ...។ ហើយទំនិញដែលផលិតរួច ត្រូវទុកនៅរោងចក្រនៅកម្ពុជាយើងសិន»។   លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ថា មកដល់ពេលនេះ កម្ពុជាមានរោងចក្រ៩១ហើយ ដែលបានព្យួរការងារ ហើយកម្មករ-កម្មការិនី ប្រមាណ៦១៥០០នាក់ ដែលរងការប៉ះពាល់។ លោក អះអាងថា មូលហេតុ ដែលនាំឲ្យរោងចក្រទាំងនោះ ព្យួរការងារ គឺដោយសារតម្រូវការ នៅទីផ្សារនាំចេញ ត្រូវបានកាត់បន្ថយ។ អត្ថបទទាក់ទង   មានរោងចក្រដល់ទៅ៩១ហើយ ដែលព្យួរការងារ, ប៉ះពាល់កម្មករជាង៦,១ម៉ឺននាក់   កាលពីថ្ងៃទី៣០ ខែមីនា សម្តេចនាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន ថ្លែងក្នុងសន្និសីទកាសែតនៅវិមានរដ្ឋសភាថា កម្ពុជា មានរោងចក្រព្យួរការងារ៥៧ ដោយក្នុងនោះ មាន៥០រោងចក្រខ្វះវត្ថុធាតុដើម ហើយ៧រោងចក្រទៀត គឺខ្វះអ្នកបញ្ជាទិញ។   អគ្គលេខាធិការ GMAC បន្តថា បញ្ហានេះ គឺកើតឡើងជាសកល ដែលរោងចក្រនៅបណ្តាប្រទេសផ្សេងទៀត ដូចជា មីយ៉ាន់ម៉ា បង់ក្លាដែស វៀតណាម ឥណ្ឌូណេស៊ី និងឡាវ ជាដើម ក៏កំពុងជួបនឹងស្ថានភាពបែបនេះដែរ។ លោក បានទទួលព័ត៌មានជាច្រើន ពីអ្នកបញ្ជាទិញ ឲ្យបង្កកផលិតកម្ម និងបង្កកការនាំចូលវត្ថុធាតុដើមផងដែរ ហើយអាចនឹងចាប់ផ្ដើមក្នុងអំឡុងពាក់កណ្ដាលខែមេសា។    លោក បញ្ជាក់ថា៖«បើយើង វាយតម្លៃត្រួសៗ ទៅតាមចំណែកទីផ្សារដែលយើងនាំចេញ គឺថាសហភាពអឺរ៉ុបមាន៤៦ភាគរយ នៃការនាំចេញសរុបរបស់យើង ហើយអាមេរិក មាន២៨ភាគរយ អ៊ីចឹងមានជាង៧០ភាគរយ ហើយនិងកាណាដា មាន៨ភាគរយ វាលើសពី៧០ភាគរយហើយ»។     យ៉ាងណា លោក រំពឹងថា វិស័យកាត់ដេរនៅកម្ពុជា អាចនឹងផលិតបាននូវចំនួនខ្លះដដែល  ប៉ុន្តែចំណែកនៃការនាំចេញ ទៅកាន់សហភាពអឺរ៉ុប អាមេរិក និងកាណាដា មានទំហំធំ ដូច្នេះវា នឹងទទួលរងផលប៉ះពាល់ធំ តាមហ្នឹងផងដែរ។ លោក បន្តថា ឈានចូលខែមេសានេះ នឹងមានរោងចក្រ ព្យួរការងារបន្ថែម។   សូមបញ្ជាក់ថា គណៈកម្មការអឺរ៉ុប កាលពី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្រេចដកការអនុគ្រោះពន្ធ២០ភាគរយពីកម្ពុជា លើផលិតផលផ្នែកកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ផលិតផលសម្រាប់ធ្វើដំណើរ និងស្ករ។ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ សេចក្តីសម្រេចដកការអនុវគ្រោះនេះ នឹងចូលជាធរមាន មានន័យថា កម្ពុជាចាប់ផ្តើមបង់ពន្ធ២០ភាគរយ ពេលនាំទំនិញចូលទីផ្សារសហភាពអឺរ៉ុប។ នៅកម្ពុជា មានកម្មករ-កម្មការិនី ប្រមាណ៨០ម៉ឺននាក់ ក្នុងវិស័យកាត់ដេរ៕ 
ភ្នំពេញ៖ ការនាំចេញផលិតផលក្នុងវិស័យកាត់ដេររបស់កម្ពុជា ទៅកាន់សហភាពអឺរ៉ុបនិងអាមេរិក នឹងរងផលប៉ះពាល់ដល់ទៅជាង៧០ភាគរយ ដោយសារទីផ្សារអន្តរជាតិទាំងនេះ កំពុងជួបការលំបាកនឹងការរីករាលដាលជំងឺកូវីដ-១៩ (Covid-19 ) យ៉ាងធ្ងន់ធ្ងរ។
  ចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៣ រោកចក្រផលិតប្រេង Nghi Son ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស Nghi Son ក្នុងខេត្ត Thanh Hóa  ដែលមានចម្ងាយ២០០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងហាណូយ។    ជាមួយប្រាក់វិនិយោគសរុបជិត៩,៣ពាន់លានដុល្លារ រោកចក្រផលិតប្រេងនេះ មានសមត្ថភាពផលិតប្រេងឆៅរហូតដល់ទៅ ២ម៉ឺនបារ៉ែលក្នុងមួយថ្ងៃក្នុងដំណាក់កាលទីមួយ ដែលស្មើនឹងជាង ៦៨លានបារ៉ែល ក្នុងមួយឆ្នាំ។ យោងតាមសារព័ត៌មានវៀតណាម Vietnam News គិតមកត្រឹមខែធ្នូ ឆ្នាំ២០១៨នេះ រោងចក្រនេះបានផលិតប្រេងឆៅជាង៣៤លានបារ៉ែល  និងរកប្រាក់បានជាង៨ទ្រីលានដុល្លារហើយសម្រាប់រដ្ឋាភិបាលវៀតណាម។    រោងចក្រផលិតប្រេង Nghi Son ជាមួយនឹងរោងចក្រផលិតប្រេងមួយទៀតរបស់វៀតណាម ឈ្មោះថា Dung Qua ដែលស្ថិតក្នុងខេត្ត Quang Ngai អាចមានសមត្ថភាពបំពេញតម្រូវការប្រេងឥន្ធនៈក្នុងស្រុកដល់ទៅ៨០ភាគរយ។ ការណ៍នេះអាចធ្វើឲ្យវៀតណាម កាត់បន្ថយការពឹងផ្អែកខ្លាំងលើការនាំចូលប្រេងឥន្ធនៈពីបរទេស។    គួរឲ្យដឹងដែរថា រោងចក្រផលិតប្រេងតម្លៃជាង៩ពាន់លានដុល្លារនេះ មានចំណែកកាន់កាប់ដោយ ក្រុមហ៊ុន Idemitsu Kosan Co ចំនួន ៣៥,១ភាគរយ, ក្រុមហ៊ុនប្រេងឥន្ធនៈរបស់កូវ៉ែតចំនួន ៣៥,១ភាគរយ, ក្រុមហ៊ុនប្រេងឥន្ធនៈ PetroVietnam របស់វៀតណាមចំនួន ២៥,១ភាគរយ និងក្រុមហ៊ុន Mitsui Chemicals Inc ចំនួន៤,៧ភាគរយផងដែរ៕
រោងចក្រផលិតប្រេងដ៏ធំមួយរបស់វៀតណាម ឈ្មោះថា Nghi Son បានចាប់ផ្តើមបើកប្រតិបត្តិការពាណិជ្ជកម្មជាផ្លូវការ កាលពីថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ដោយសង្ឃឹមថា ខ្លួននឹងអាចផ្គត់ផ្គង់តាមតម្រូវការប្រេងឥន្ធនៈក្នុងស្រុកប្រមាណ៤០ភាគរយ នាឆ្នាំ២០១៩ខាងមុខ។
  បញ្ហានៅតាមបណ្តោយព្រំដែនអ៊ុយក្រែនភាគខាងកើត កាន់តែក្តៅឡើង បន្ទាប់ពីរុស្ស៊ីបានបញ្ជូនទ័ពប្រមាណ ១០ម៉ឺននាក់ ទៅក្បែរតំបន់នោះ។ អ៊ុយក្រែន និងអឺរ៉ុប បារម្ភថា រុស្ស៊ី អាចបញ្ជូនទ័ពខ្លួនចូលឈ្លានពានអ៊ុយក្រែនជាថ្មី ដូចកាលពីឆ្នាំ២០១៤ ដែលរុស្ស៊ីបានបញ្ជូនយោធាជាសម្ងាត់ ដើម្បីជួយចលនាផ្តាច់ទឹកដី ដែលមាននិន្នាការគាំទ្ររុស្ស៊ី នៅអ៊ុយក្រែនភាគខាងកើត។ យ៉ាងណាមិញ រុស្ស៊ី បានបដិសេធពីការឈ្លានពានលើអ៊ុយក្រែន។    បញ្ហាអ៊ុយក្រែននេះ ជារឿងធំនាជំនួបអនឡាញរវាងប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងសមភាគីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី៧ ខែធ្នូ។ ក្នុងជំនួបនោះ លោកបៃឌិន បានបង្ហាញពីក្តីបារម្ភជុំវិញស្ថានការណ៍នៅតាមបណ្តាព្រំដែនភាគខាងកើតអ៊ុយក្រែន និងបានព្រមានរុស្ស៊ី កុំឱ្យវាយប្រហារលើអ៊ុយក្រែន។    «...អាម៉េរិក និងសម្ព័ន្ធមិត្ត នឹងឆ្លើយតបវិធានការសេដ្ឋកិច្ច និងចំណាត់ការផ្សេងទៀត ក្នុងករណីមានព្រឹត្តិការណ៍រីកសាយយោធា»។ សេតវិមានអាម៉េរិកបានស្រង់សម្តីរបស់លោកបៃឌិនបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីជំនួប។ បើតាមមេដឹកនាំរូបនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គាំទ្រអធិបតេយ្យ និងបូរណភាពដែនដីរបស់អ៊ុយក្រែន។ មិនតែប៉ុណ្ណោះ លោកបៃឌិន ក៏បានអំពាវនាវឱ្យភាគីទាំងពីរបន្ថយភាពតានតឹងជាមួយគ្នា និងត្រលប់ទៅចរចាផ្នែកការទូតវិញ។    ក្នុងជំនួបតាមប្រព័ន្ធវីដេអូរយៈពេល២ម៉ោងនេះ លោក ពូទីន បានប្រាប់ទៅភាគីអាម៉េរិកកុំឱ្យមានការបំពាក់ប្រព័ន្ធអាវុធវាយប្រហារនៅក្នុងតំបន់ដែលនៅជិតរុស្ស៊ី បើមិនចង់ឱ្យរុស្ស៊ីចាត់វិធានការតប។ មិនតែប៉ុណ្ណោះ មេដឹកនាំរុស្ស៊ីរូបនេះ បានលើកឡើងពីក្តីបារម្ភលើសកម្មភាពបង្ករឿងរបស់រដ្ឋាភិបាលអ៊ុយក្រែន មកលើតំបន់ Donetsk និង Lugansk ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT។    ក្រៅពីបញ្ហាអ៊ុយក្រែន មេដឹកនាំអាម៉េរិក និងរុស្ស៊ី ក៏បានពិភាក្សាលើការគ្រប់គ្រងស្ថិរភាពយុទ្ធសាស្រ្ត, បញ្ហាសន្តិសុខតាមអ៊ីនធឺណិត និងបញ្ហាអ៊ីរ៉ង់ជាដើម។    មុនជំនួបជាមួយមេដឹកនាំរុស្ស៊ី លោក បៃឌិន បានជួបជាមួយមេដឹកនាំសម្ព័ន្ធមិត្តរបស់ខ្លួនមានបារាំង, អាល្លឺម៉ង់, អ៊ីតាលី និងអង់គ្លេស។ ក្នុងជំនួបនោះ មេដឹកនាំប្រទេសទាំងអស់សុទ្ធតែបានបង្ហាញក្តីបារម្ភជុំវិញកម្លាំងយោធារុស្ស៊ី។ ក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀតរបស់សេតវិមានអាម៉េរិក មេដឹកនាំ  បារាំង, អាល្លឺម៉ង់, អ៊ីតាលី, អាម៉េរិក និងអង់គ្លេស បានជំរុញឱ្យរុស្ស៊ី គោរពតាមកិច្ចចរចា Normandy Format និងកិច្ចព្រមព្រៀង Minsk ដើម្បីឈានទៅដល់ការបញ្ចប់ភាពតានតឹង។    កិច្ចចរចា Normandy Format និងកិច្ចព្រមព្រៀង Minsk ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៤ ដើម្បីបញ្ចប់ជម្លោះនៅក្នុងតំបន់ Donbass ស្ថិតនៅតំបន់ខាងកើតរបសអ៊ុយក្រែន។ ចាប់តាំងពីផ្ទុះជម្លោះនៅតំបន់នោះមក ប្រទេសលោកខាងលិច មិនធ្លាប់បញ្ជូនទ័ពទៅប៉ះជាមួយរុស្ស៊ីផ្ទាល់ឡើយ ពោលគឺមានតែដាក់ទណ្ឌកម្ម និងវិធានការផ្សេងទៀតប៉ុណ្ណោះលើអ្នកពាក់ព័ន្ធជម្លោះក្នុងតំបន់អ៊ុយក្រែនខាងកើត៕
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី៧ ខែធ្នូ បានព្រមានសមភាគីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីនយ៉ាងច្បាស់ៗថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត នឹងចាត់វិធានការសេដ្ឋកិច្ច និងវិធានការផ្សេងទៀតឱ្យបានធ្ងន់ធ្ងរ ប្រសិនបើរុស្ស៊ី ហ៊ានវាយប្រហារលើអ៊ុយក្រែន។ នាជំនួបតាមអនឡាញ លោក ពូទីន ប្រាប់សមភាគីអាម៉េរិក កុំឱ្យបំពាក់ប្រព័ន្ធវាយប្រហារនៅអ៊ុយក្រែន។ 
កាលពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន emart24 Inc. និង Saihan Partners Co., Ltd បានប្រារព្ធពិធីចុះហត្ថលេខា ផ្តល់សិទ្ធិធ្វើអាជីវកម្មផ្តាច់មុខ ដើម្បីនាំយក emart24 ដែលជាផ្សារទំនើបខ្នាតតូចរបស់កូរ៉េខាងត្បូង មកកាន់ប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅនៅសណ្ឋាគារ ហ្វែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ និងដែលមានការចូលរួមយ៉ាងច្រើនកុះករ ពីភ្ញៀវកិត្តិយស ម្ចាស់អាជីវកម្ម អ្នកផ្គត់ផ្គង់ក្នុងស្រុកជាច្រើន។ ផ្សារទំនើបខ្នាតតូច emart24 នឹងផ្តល់ជូនអតិថិជន នូវប្រភេទអាហារសម្រន់ និងភេសជ្ជៈចម្រុះ ជាមួយនឹងទីតាំងបន្ថែមដែលត្រូវបានគ្រោង សម្រាប់ការពង្រីកជាយុទ្ធសាស្រ្តពេញមួយឆ្នាំ និងដំណាក់កាលជាបន្តបន្ទាប់ ស្របតាមចក្ខុវិស័យវែងឆ្ងាយ ក្នុងការបម្រើសេវាកម្មល្អបំផុតជូនអតិថិជន។   ការសម្រេចចិត្តចូលទីផ្សារកម្ពុជា ធ្វើឡើងបន្ទាប់ពីការស្រាវជ្រាវទីផ្សារយ៉ាងហ្មត់ចត់ ដោយទទួលស្គាល់សក្តានុពល និងកំណើនតម្រូវការ សម្រាប់ការលក់រាយដែលមានគុណភាពខ្ពស់។     លោក ងន ដេវីដសំបូរ នាយកគ្រប់គ្រងក្រុមហ៊ុន Saihan Partners មានប្រសាសន៍ថា៖ ប្រទេសកម្ពុជា ជាមួយនឹងវប្បធម៌ដ៏រស់រវើក និងកំណើនចំនួនប្រជាជន កំពុងបង្ហាញពីការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់ នៅក្នុងឥរិយាបថរបស់អ្នកប្រើប្រាស់ អំពីការកើនឡើងតម្រូវសម្រាប់ភាពងាយស្រួល ប្រសិទ្ធភាព គុណភាព និងបទពិសោធទិញទំនិញ ដែលសមស្របនឹងរបៀបរស់នៅ ដែលមានការផ្លាស់ប្តូរយ៉ាងលឿនរបស់អតិថិជនកម្ពុជា នាពេលបច្ចុប្បន្ន។   លើសពីនេះទៅទៀត សម្រាប់អតិថិជនដែលមានបំណងវិនិយោគ នឹងក្លាយខ្លួនជាហាងដៃគូសហការអាជីវកម្មរបស់ emart24 ជាមួយនឹងក្រុមហ៊ុន សៃហាន់ ផាតណឺ ខូ អិលធីឌី នឹងទទួលបាននូវការប្រឹក្សាយោបល់ អំពីអាជីវកម្ម តាមរយៈការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ មកកាន់គ្រួសារ emart24 ជាមួយនឹងទំនុកចិត្ត ភាពជឿជាក់ ក្នុងការសហការវិនិយោគអាជីវកម្មរបស់អតិថិជន៕   (អត្ថបទពាណិជ្ជកម្ម)
ផ្សារទំនើបខ្នាតតូចដំបូង emart24 គ្រោងបើកដំណើរការនៅប្រទេសកម្ពុជា នាពាក់កណ្តាលឆ្នាំ ២០២៤ ខាងមុខនេះ។ ផ្សារទំនើបខ្នាតតូចរបស់កូរ៉េខាងត្បូងមួយនេះ នឹងប្រមូលផ្តុំនូវទំនិញ និងផលិតផលជាច្រើនប្រភេទរបស់សាធារណរដ្ឋកូរ៉េ។ អតិថិជន នឹងទទួលបាននូវបទពិសោធថ្មី នៅហាងទំនិញកូរ៉េដ៏ល្អផ្តាច់គេដែលមានប្រភេទទំនិញ និងម្ហូបអាហារដ៏សម្បូរបែបនេះ ជាពិសេសយុវវ័យដែលនិយមប្រភេទម្ហូបកូរ៉េ នឹងទទួលបទពិសោធថ្មីជាមួយម្ហូបអាហារ និងរសជាតិដើម ដែលផ្តល់ជូនពីការចម្អិនជូនភ្លាមៗនៅក្នុងហាងតែម្តង និងពិសេសបំផុតនៅក្នុងប្រទេសកម្ពុជា។
  ពិធីចុះហត្ថលេខាបន្តអនុស្សរណៈយោគយល់នេះ ត្រូវបានធ្វើឡើងនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ក្រោមវត្តមានរបស់លោក ឡាយ សុភា ប្រធានមជ្ឈមណ្ឌលភាសា អេ អាយ អាយ, លោកស្រី រស់ យ៉ាណា ប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង, លោកស្រី Eun Lee នាយិកា SOGO (Study Overseas Go Overseas), រួមទាំងអ្នកតំណាងអាយស៊ីអ៊ីអេសប្រចាំប្រទេសថៃចំនួន៣រូប និងអ្នកពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។    នៅក្នុងព្រឹត្តិការណ៍ លោក ឡាយ សុភា ប្រធានមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានលើកឡើងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឡើងវិញ គឺដើម្បីផ្ដល់ឱកាសដល់សិស្សានុសិស្សកម្ពុជាក្នុងការធ្វើដំណើរទៅសិក្សានៅក្រៅប្រទេស និងចូលរួមទស្សនកិច្ចសិក្សារយៈពេលខ្លីនៅក្រៅប្រទេសដោយរលូន តាមរយៈសេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិប្រចាំនៅប្រទេសកម្ពុជា ដែលមានឈ្មោះថា អាយស៊ីអ៊ីអេស ខេមបូឌា (ICES Cambodia)។   ជាក់ស្តែង កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងសេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិអាយស៊ីអ៊ីអេស ត្រូវបានផ្តោតលើគោលបំណងចំនួនបីធំៗ៖ ១. ការបញ្ជូនសិស្សថ្នាក់វិទ្យាល័យចាប់ពីថ្នាក់ទី៩ ដល់ទី១១ ទៅផ្លាស់ប្តូរការសិក្សានៅក្រៅប្រទេស ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី ជប៉ុន អ៊ីតាលី បារាំង អាល្លឺម៉ង់ ថៃ និងប្រទេសដទៃទៀត។   ២. ការផ្តល់ឱកាសដ៏សម្រាប់សិស្សក្នុងការសិក្សាអំពីវប្បធម៌ផ្សេងទៀត ក៏ដូចជាការទទួលបទពិសោធថ្មី ទម្លាប់ថ្មី និងបង្កើតមិត្តភាពពេញមួយជីវិត។ ៣. ការអនុញ្ញាតឱ្យសិស្សឈ្វេងយល់ពីខ្លួនឯងកំឡុងពេលរស់នៅជាមួយគ្រួសារចិញ្ចឹមនៅសហអាមេរិក ឬប្រទេសផ្សេងៗ និងការចូលរៀននៅវិទ្យាល័យល្អៗដែលនឹងបង្កើនជំនាញភាសាអង់គ្លេសរបស់ពួកគេ។    យ៉ាងណាមិញ បើតាមលោកស្រី Eun Lee នាយិកា SOGO ដែលទទួលបន្ទុកនៃកម្មវិធីផ្លាស់ប្តូរការសិក្សា និងការសិក្សានៅក្រៅប្រទេស ហើយក៏ជាអតីតសិស្សផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិកផងដែរ នឹងជ្រើសរើសសិស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនាញភាសា និងមានមធ្យមភាគសិក្សាល្អ ដើម្បីបញ្ជូនពួកគេឱ្យចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សារយៈពេល១ឆ្នាំ នៅរដ្ឋផ្សេងៗនៅក្នុងសហរដ្ឋអាមេរិកតាមរយៈអាយស៊ីអ៊ីអេស ខេមបូឌា។   គួរបញ្ជាក់ថា ជាមួយនឹងកិច្ចសហប្រតិបត្តិការប្រកបដោយភាពជោគជ័យ ក្នុងរយៈពេល៤ឆ្នាំកន្លងមក អាយស៊ីអ៊ីអេស ខេមបូឌា បានបញ្ជូនសិស្សថ្នាក់វិទ្យាល័យជាង២៥នាក់រួចទៅហើយ ដើម្បីក្រេបជញ្ជក់ចំណេះដឹងនៅក្រៅប្រទេស ខណៈអតីតសិស្សទាំងអស់ ក៏បានចែករំលែកអំពីបទពិសោធរបស់ពួកគេផងដែរថា កម្មវិធីផ្លាស់ប្តូរការសិក្សារយៈពេល១ឆ្នាំបានផ្លាស់ប្តូរជីវិតរបស់ពួកគេ និងបានផ្តល់នូវទស្សនៈបើកចំហទៅកាន់ពិភពលោក។     ក្នុងចំណោមអតីតសិស្សទាំងអស់ យុវតីឈ្មោះ សាំង សុណាឡែន បាននិយាយថា ៖«ការចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាជាមួយអាយស៊ីអ៊ីអេស និងការធ្វើដំណើរទៅសហរដ្ឋអាមេរិក គឺជាបទពិសោធដ៏អស្ចារ្យមួយដែលរួមចំណែកដល់ការអភិវឌ្ឍខ្លួនឯង និងតម្រង់ទិសជីវិតរបស់ខ្ញុំ ដោយបង្ហាញឱ្យឃើញថា ខ្ញុំចង់ក្លាយជាអ្នកណានាពេលអនាគត និងការឆ្ពោះទៅរកគោលដៅដ៏ពិតប្រាកដមួយ»។   ក្រៅពីគោលបំណងសំខាន់ៗខាងលើ ពិធីចុះកិច្ចព្រមព្រៀងសាជាថ្មីនេះ គឺផ្តោតលើកត្តាជាច្រើនដែលជួយឱ្យយុវជនកម្ពុជា មានឱកាសបានសិក្សាឈ្វេងយល់ ក្រេបជញ្ជក់ពីភាពជឿនលឿនក្នុងប្រទេសដទៃ ជាពិសេស គឺវប្បធម៌ និងអ្វីដែលជាភាពរីកចម្រើនទាំងផ្នែកសមត្ថភាពកាយសម្បទា បញ្ញាស្មារតី ហើយសិស្សដែលចូលរួមជាសិស្សផ្លាស់ប្តូរការសិក្សា នឹងមានឱកាសសិក្សាក្នុងសាលាល្បីៗ ទស្សនាតំបន់ប្រវត្តិសាស្ត្រ ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងកន្លែងកម្សាន្តជាច្រើន ដើម្បីយល់ដឹងអំពីវប្បធម៌ ប្រពៃណី និងចំណេះដឹងថ្មីៗ។    អស់រយៈពេលជិតបីទសវត្សរ៍មកហើយ ដែលសេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិ អាយស៊ីអ៊ីអេស បានលើកកម្ពស់សន្តិភាពពិភពលោក តាមរយៈការជំរុញការយល់ដឹងអន្តរជាតិ និងការយល់ដឹងអំពីវប្បធម៌សម្រាប់សិស្សរាប់ពាន់នាក់ សាលារៀន និងគ្រួសារចិញ្ចឹមជាច្រើន បន្ទាប់ពីការបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩១ ដោយមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក។ ក្រោយមកទៀត សេវាកម្មបានពង្រីកភ្នាក់ងារជាច្រើននៅតាមបណ្តាប្រទេសនានា ខណៈប្រទេសកម្ពុជាក៏ស្ថិតក្នុងចំណោមនោះផងដែរ។   គួរជម្រាបថា សេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិប្រចាំនៅប្រទេសកម្ពុជា ដែលត្រូវបានស្គាល់ឈ្មោះថា អាយស៊ីអ៊ីអេស ខេមបូឌា (ICES Cambodia) គឺជាភ្នាក់ងារផ្តល់សេវាកម្មផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សថ្នាក់វិទ្យាល័យនៅប្រទេសកម្ពុជាដែលមានបំណងចង់ផ្លាស់ប្តូរការសិក្សាដើម្បីមានឱកាសឈានជើងទៅក្រេបជញ្ជក់ចំណេះដឹងនៅតាមបណ្ដាប្រទេសនានាជុំវិញពិភពលោក ខណៈអាយស៊ីអ៊ីអេសត្រូវបានទទួលស្គាល់ជាលំដាប់អន្តរជាតិក្នុងការបង្ហាញផ្លូវសិស្សទៅរកកម្មវិធីសិក្សាដ៏ត្រឹមត្រូវ ការពិគ្រោះយោបល់ ក៏ដូចជាការតម្រង់ទិសទៅតាមក្ដីស្រមៃរបស់សិស្ស៕     (អត្ថបទពាណិជ្ជកម្ម)  
ដើម្បីបន្តពង្រឹងសមត្ថភាពក្នុងវិស័យអប់រំឈានមុខគេតាមរយៈកម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យ និងការសិក្សានៅក្រៅប្រទេស នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អាយស៊ីអ៊ីអេស ខេមបូឌា ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានសម្រេចចុះអនុស្សរណៈយោគយល់ ឬ MoU សាជាថ្មីជាមួយនឹងសេវាកម្មផ្លាស់ប្ដូរវប្បធម៌អន្តរជាតិអាយស៊ីអ៊ីអេសប្រចាំប្រទេសថៃ បន្ទាប់ពីអនុស្សរណៈយោគយល់លើកដំបូងកំឡុងឆ្នាំ២០១៩ ត្រូវបានបញ្ចប់។
ភ្នំពេញ៖ ការអប់រំតាមអនឡាញ គឺជាជំហានថ្មីមួយ ដែលស្របតាមយុវសម័យបច្ចេកវិទ្យា ៤.0 ។ វាត្រូវបានគេរំពឹងថា នឹងជួយឱ្យកុមារ និងយុវជន អាចទទួលបានការអប់រំបែបទំនើប និងដើរទាន់ការវិវត្តនៃបច្ចេកវិទ្យា។ ប៉ុន្តែដំណើរការអប់រំតាមអនឡាញនេះ ក៏កំពុងជួបឧបសគ្គដែរ។ នោះគឺការហូរចូលហ្គេមអនឡាញគ្រប់ប្រភេទ ដែលអាចអូសទាញកុមារ និងយុវជន ងាកចេញពីការសិក្សា។ រយៈ៥ខែហើយ ដែលនិស្សិត សិស្សានុសិស្ស ត្រូវអង្គុយរៀននៅមុខកុំព្យូទ័រ ឬរៀនតាមទូរសព្ទស្មាតហ្វូន ដើម្បីទទួលបានចំណេះដឹង ក្រោយពីក្រសួងអប់រំប្រកាសបិទសាលារៀនបណ្ដោះអាសន្ន កាលពីថ្ងៃទី១៣ មីនា កន្លងមក។ កុមារ និងយុវជនមួយចំនួន កំពុងអនុវត្តបានយ៉ាងល្អ តាមគោលការណ៍ក្រសួងអប់រំ ដោយពួកគេប្រឹងរៀនស្វយ័តដោយខ្លួនឯង តាមអនឡាញនេះ។ ប៉ុន្តែខ្លះទៀត ប្រហែលជាកំពុងសម្ងំលេងហ្គេមអនឡាញ ដោយជ្រកក្រោមឈ្មោះ «រៀនតាមអនឡាញ»ទៅវិញទេ។    អ្នកស្រី ប៉ុក វណ្ណា ដែលមានកូនប្រុសម្នាក់ រៀននៅថ្នាក់ទី៧នោះ កំពុងព្រួយបារម្ភយ៉ាងខ្លាំង ដោយសារកូនខ្លួន វក់នឹងការលេងហ្គេមអនឡាញ។ អ្នកស្រី វណ្ណា បានទិញស្មាតហ្វូនមួយគ្រឿងឱ្យកូនគាត់ សម្រាប់យកមកប្រើប្រាស់ក្នុងសិក្សាតាមអនឡាញនេះ ប៉ុន្តែកូនរបស់គាត់ បែរជាលួចលេងហ្គេមទៅវិញ។ ស្ត្រីវ័យ៣៤ឆ្នាំ ដែលដឹងពីបញ្ហាកូនរបស់ខ្លួននេះ បាននិយាយដូច្នេះថា៖«ចាប់តាំងពីបានទូរស័ព្ទ យកទៅរៀន onlineមក កូនខ្ញុំលែងរៀនសុទ្ធតែម្ដង ។ មួយថ្ងៃៗគិតតែសម្ងំនៅតែក្នុងបន្ទប់លេងហ្គេម ជាមួយទូរស័ព្ទដៃ ហើយភ្នែកឡើង ក្រហមអស់ហើយ»។   អ្នកស្រី វណ្ណា ក៏បានព្យាយាមអប់រំ ណែនាំ និងលួងលោមកូនរបស់ខ្លួន ឱ្យប្រឹងសិក្សាតាមអនឡាញដែរ។ ប៉ុន្តែការយកចិត្តទុកដាក់លើការសិក្សាកូននេះ វាមិនបានដិតដល់ឡើយ ព្រោះតែអ្នកស្រី ក៏រវល់ធ្វើការងារខ្លួនដែរ។   « ខ្ញុំធ្វើការមួយអាទិត្យ មានពេលនៅផ្ទះត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ ។ អ៊ីចឹងហើយមិនដឹងថា កូនលេងហ្គេមតាំងពីពេលណាមក។ កត្តាសំខាន់មួយទៀត ខ្ញុំដើរមិនទាន់សម័យកាលបច្ចេកវិទ្យាទំនើបទេ។ នេះជាហេតុធ្វើឱ្យកូនមិនស្ដាប់ ព្រោះគាត់ចេះជាងខ្ញុំ»។ នេះជាការបញ្ជាក់របស់អ្នកស្រី ប៉ុក វណ្ណា។   កញ្ញា សួន សុភ័ណ្ឌ ដែលមានក្មួយរៀនថ្នាក់ទី៧ ក៏ជួបបញ្ហាក្មួយលេងហ្គេមច្រើនជាងរៀនដែរ។ មានស្រុកកំណើតនៅខេត្តកណ្ដាល អាណាព្យាបាលរបស់សិស្សរូបនេះ បានបញ្ជាក់ថា ក្មួយប្រុសរបស់ខ្លួន តែងតែបន្លំលេងហ្គេម ជាមួយការសិក្សាតាមអនឡាញនេះ ខណៈខ្លួនមិនសូវមានពេលតាមដានការសិក្សាដិតដល់។   « ចាប់តាំងពីក្រសួងអប់រំ បើកឲ្យមានការសិក្សាតាមអនឡាញ មកក្មួយរបស់ខ្ញុំ មានឱកាសបាននៅជិតទូរស័ព្ទច្រើនជាងមុន ដែលធ្វើឲ្យគាត់មានឱកាសក្នុងការឆ្លៀតលេងហ្គេម នៅក្នុងពេលកំពុងរៀន ដោយសារថា គាត់ត្រូវតែមានទូរស័ព្ទទើបអាចរៀនបាន។ អ៊ីចឹងពេលម៉ោងរៀនមិនដឹងថា គាត់មើលអ្វីខ្លះទេ ព្រោះខ្ញុំមិនបាននៅជិតគាត់រហូតនោះទេ ហើយតាមខ្ញុំបានសួរគេ បញ្ហានេះមិនមែនកើតឡើងតែចំពោះក្មួយរបស់ខ្ញុំទេ កូនៗរបស់អ្នកជិតខាង និងមិត្តភក្តិរបស់ខ្ញុំមួយចំនួនក៏ប្រឈមនឹងបញ្ហានេះដែរ »។ នេះជាការបញ្ជាក់របស់កញ្ញា សួន សុភ័ណ្ឌ។   យុវសិស្ស ស៊ឹង សុវណ្ណកិត្យា ដែលត្រូវជាកូនរបស់អ្នកស្រី ប៉ុក វណ្ណា បានទទួលស្គាល់ថា ខ្លួនពិតជាបានលួចលេងហ្គេម នៅអំឡុងពេលសិក្សាតាមអនឡាញមែន។ សុវណ្ណកិត្យា បែជាអះអាងថា ខ្លួនយកពេលលេងហ្គេមច្រើនជាងម៉ោងរៀន ដោយសារខ្លួនរៀនតាមអនឡាញនេះ ចាប់អ្វីដែលគ្រូបង្រៀនមិនទាន់ ដែលធ្វើឱ្យខ្លួនមានអារម្មណ៍ធុញទ្រាន់។   យុវសិស្សថ្នាក់ទី៧រូបនេះ និយាយដោយក្លាហានដូច្នេះថា៖ « តាមពិតទៅការលេងហ្គេមហ្នឹង ខ្ញុំចង់លេងដោយខ្លួនឯង ខ្ញុំអត់ខ្វល់រឿងរៀនទេ ព្រោះមិនចូលចិត្តរៀនទេតាមអនឡាញ។ រៀនតាមប្រព័ន្ធនេះ ខ្ញុំរៀនអត់ទាន់ទេ គ្រូពន្យល់លឿនពេក ហើយពេលខ្ញុំឆ្ងល់ឆាតទៅសួរ(គ្រូបង្រៀន) មួយថ្ងៃ ឬពីថ្ងៃ បាន(គ្រូ)ឆ្លើយ។ អ៊ីចឹងខ្ញុំគ្មានអារម្មណ៍រៀនទេ ចេះតែយកម៉ោងរៀនលេងហ្គេមជាមួយមិត្តភក្តិទៅសប្បាយជាង តែពេលខ្លះក៏លេងម្នាក់ឯងដែរ»។   សម្រាប់យុវសិស្សរូបនេះ ការរៀននៅសាលា អាចឱ្យខ្លួនយកចិត្តទុកដាក់រៀន ជាងតាមអនឡាញ។«ខ្ញុំចង់សំណូមពរឱ្យក្រសួងអប់រំឆាប់បើកសាលាវិញ ខ្ញុំចង់ទៅរៀននៅសាលាជាងរៀនតាមអនឡាញ ។ពេលរៀននៅសាលាមានគ្រូ ចាំពន្យល់ ពេលឆ្ងល់អាចសួរបានភ្លាមៗ ឆាប់ចេះ រៀនងាយស្រួលជាងរៀនតាម  អនឡាញ ឆ្ងាយណាស់ »។ នេះជាការអះអាងរបស់ ស៊ឹង សុវណ្ណកិត្យា ដែលកំពុងសិក្សាថ្នាក់ទី៧។   តាមពិតទៅការរៀននិងបង្រៀនអនឡាញជាផ្នែកមួយនៃចក្ខុវិស័យការអប់រំតាមបែបឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចងក្រងក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៩-២០២៣។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ដែលបានបន្ថែមថា ក្រសួងបានបង្វែបញ្ហាប្រឈមលើការរៀនអនឡាញឱ្យទៅជាឱកាសពង្រឹងការអប់រំបែបឌីជីថល។    នៅពេលសួរថា ក្រោយពីក្រសួងដាក់ចេញកម្មវិធីរៀនតាមអនឡាញនេះ តើមានប្រសិទ្ធភាពកម្រិតណា? លោក សុវាចា មិនបានបកស្រាយអ្វីច្រើនឡើយ ដោយលោកគ្រាន់តែបញ្ជាក់ថា ទទួលបានការគាំទ្រច្រើនពីសំណាក់អាណាព្យាបាលសិស្ស។   ថ្លែងប្រាប់សារព័ត៌មានThmeyThmey តាមបណ្ដាញតេឡេក្រាម អ្នកនាំពាក្យក្រសួងអប់រំរូបនេះ បាននិយាយដូច្នេះថា៖ «ជាទូទៅ មាតាបិតា សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធមានការស្វាគមន៍ និងគាំទ្រសេវាសិក្សាតាមអនឡាញ របស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសជាមួយនឹងការផ្សាយតាមរយ:ទទក២ ដែលអាចបន្តឲ្យមានការរៀន និងបង្រៀននៅទីក្រុង និងជនបទទូទាំង២៥ខេត្ត រាជធានី ស្របនឹងការចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩។ គ្រួសារដែលមិនទាន់មានទូរទស្សន៍អាចរៀនតាមទូរទស្សន៍ជាមួយអ្នកជិតខាងមិនឲ្យលើសពី១០នាក់ ដោយតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធរក្សាគម្លាតសុវត្ថិភាព និងអនុវត្តន៍វិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាល»។   ផ្ទុយពីការយល់ឃើញរបស់ក្រសួងអប់រំ , អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម មើលឃើញថា ការអនុវត្តកម្មវិធីសិក្សាតាមអនឡាញ មិនទាន់មានប្រសិទ្ធភាពនៅឡើយទេ។ លោក ប៉ា ចាន់រឿន បានសង្កត់ធ្ងន់ថា សិស្សមួយចំនួន បានលួចយកម៉ោងរៀនតាមអនឡាញនេះ ទៅលេងហ្គេម ឬមើលអ្វីផ្សេងទៀត ដែលខុសគោលដៅសិក្សា ពោលគឺពួកគេ មិនទាន់យល់ច្បាស់អត្ថន័យនៃការសិក្សាតាមអនឡាញឡើយ។    លោក ប៉ា ចាន់រឿន ដែលបច្ចុប្បន្ន ជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានបញ្ជាក់ដូច្នេះ ៖ « ការពិតជាក់ស្ដែងការសិក្សាតាមប្រព័ន្ធអនឡាញនេះ មានប្រសិទ្ធភាពតែចំពោះសិស្ស ដែលមានការសិក្សាកម្រិតខ្ពស់ ចាប់ពីកម្រិតសកលវិទ្យាល័យឡើងទៅ ព្រោះពួកគាត់មានការគិត និងការពិចារណាបានដោយខ្លួនឯង ក្នុងការសម្រេចចិត្តលើអ្វីមួយ»។    ប៉ុន្តែដើម្បីធ្វើឱ្យការសិក្សាតាមអនឡាញ មានប្រសិទ្ធភាពនោះ លុះត្រាតែមានការចូលរួមពីអាណាព្យាបាលសិស្ស។ ត្រង់ចំណុចនេះ លោក ប៉ា ចាន់រឿន បានបន្ថែមថា អាណាព្យាបាលទាំងអស់ ត្រូវតាមដាន និងពិនិត្យមើលរាល់កម្មវិធីសិក្សាកូនជាប្រចាំ ទើបអាចជំរុញឱ្យពួកគេសិក្សាតាមអនឡាញ ប្រកបដោយគុណភាព។ «ប្រសិនបើមាតាបិតា មិនចង់ឱ្យមានករណីខាងលើកើតឡើងចំពោះកូនៗរបស់ខ្លួនទេ ។ ចំពោះមាតាបិតាគួរតែសង្កេតពិនិត្យឲ្យបានច្បាស់លាស់លើកម្មវិធីសិក្សារបស់កូន រួមទាំងការតាមដាននូវរាល់សកម្មភាពមិនប្រក្រតីរបស់កូន ខណៈពេលកំពុងសិក្សាតាមប្រព័ន្ធអនឡាញ។ ជៀសជាងទុកឱ្យគាត់នៅតែឯងៗជាមួយនឹងទូរស័ព្ទ»។ នេះបើតាមលោក ប៉ា ចាន់រឿន។   ចាប់តាំងពីផ្ទុះជំងឺឆ្លងសកលនេះមក ទិន្នន័យនៃការទាញយកកម្មវិធីហ្គេម និងកម្មវិធីមួយចំនួន នៅក្នុងប្រទេសកម្ពុជា ពិតជាមានការកើនឡើងមែន។ នេះជាការបញ្ជាក់របស់លោក មាស ប៉ូ អនុរដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។   «សព្វថ្ងៃក្រសួងមិនទាន់បានពិនិត្យទៅលើការទាញយកកម្មវិធីហ្គេម និងកម្មវិធីមួយចំនួន ដែលធ្វើឱ្យប៉ះ  ពាល់ដល់យុវជនឬកុមានៅឡើយទេ។ តែក្រសួងនឹងលើកពីបញ្ហានេះ ទៅកាន់(ពិភាក្សា)មន្ត្រីជំនាញបច្ចេកទេស នៅក្នុងកិច្ចប្រជុំពេលក្រោយ ថាតើគួរធ្វើយ៉ាងណាសម្រាប់ករណីនេះ» ។ នេះជាការបញ្ជាក់របស់លោក មាស ប៉ូ ដែលមិនទាន់អាចបញ្ជាក់ពីទិន្នន័យកើនឡើងនៃការទាញកម្មវិធីហ្គេមនោះទេ៕    
ដោយ៖ ប៉ូ សុភា
  អត្ថបទទាក់ទង   នួន ជា និងខៀវ សំផន ត្រូវជាប់ទោសមួយជីវិត ក្នុងសំណុំរឿង០០២/០២ បើតាមលោក ប៊ិន ឈិន សំណុំរឿង ០០២/០២ ជាសំណុំរឿងដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រសាលាក្តីឧក្រិដ្ឋកម្មអន្តរជាតិ បើគិតចាប់តាំងពីការកាត់ក្តីនៅ Nuremberg ប្រទេសអាល្លឺម៉ង់ ជុំវិញឧក្រិដ្ឋក្នុងសម័យសង្គ្រាមលោកលើកទីពីរ។   ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក ប៊ិន ឈិន ក៏បានសំដែងការសោកស្តាយផងដែរ ដែលជនជាប់ចោទ អៀង សារី និង អៀង ធីរិទ្ធ មិនបានរស់នៅដើម្បីប្រឈមមុខនឹងតុលាការ ខណៈជនរងគ្រោះផ្សេងទៀត បានលាចាកលោក ដោយមិនបានឃើញយុត្តិធម៌សម្រាប់ខ្លួន។   លោក ប៊ិន ឈិន បានលើកឡើងពីដំណើរការប្រកបដោយជោគជ័យរបស់សាលាក្តីខ្មែរក្រហមក្នុងសំណុំរឿងកន្លងមក ដែលដើរតួនាទីជាតុលាការកូនកាត់គំរូសម្រាប់ប្រទេសជាច្រើន ដែលក្នុងនោះ បង់ក្លាដែស ស្រីលង្កា កេនយ៉ា សេណេហ្គាល់ និងអាហ្វ្រិកកណ្តាល កំពុងអនុវត្តតាម។ សម្រាប់សំណុំរឿង០០២/០២ នេះ លោក ប៊ិន ឈិន រំពឹងថា អាចរំលែកការឈឺចាប់របស់ជនរងគ្រោះ និងក្រុមគ្រួសារបានខ្លះ ហើយក៏ជាចំណែកនៃគំរូប្រព័ន្ធយុត្តិធម៌អន្តរជាតិផងដែរ៕  
លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ដែលទទួលបន្ទុកដឹកនាំសាលាក្តីខ្មែរក្រហម បានអបអរសាទរដំណើរការសវនាការសំណុំរឿង ០០២/០២ ដែលឈានដល់ការកាត់ទោសជនជាប់ចោទ នួន ជា និង ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត នាថ្ងៃទី១៦ ខែវិច្ឆិកា នេះ។
គណៈកម្មាធិការលុបបំបាត់ការរើសអើងពូជសាសន៍ (CERD) ដែលជាផ្នែកមួយរបស់ UN បានលើកឡើងពីកង្វល់អំពីបញ្ហាសេដ្ឋកិច្ច ឬសង្គមក្នុងប្រទេសចំនួន ៦ ដោយរួមមានប្រទេស ក្រូអាស៊ី, ណាមីប៊ី, សេណេហ្កាល់, តួកម៉េនីស្ថាន, អ៊ុយរូហ្កាយ និងអ៊ីតាលី ដែលជាកន្លែងតែងមានការរើសអើងលើកីឡាករបាល់ទាត់ ពិសេសកីឡាករស្បែកខ្មៅ។   ការរំលោភបំពានការរើសអើងជាតិសាសន៍ដែលសំដៅលើកីឡាករដែលមានដើមកំណើតអាហ្រ្វិក ឬមកពីអឺរ៉ុបខាងកើត នៅក្នុងក្របខណ្ឌ Serie A បានទាក់ទាញចំណាប់អារម្មណ៍ពីអន្តរជាតិយ៉ាងខ្លាំង ជាពិសេសបម្រាម ១ប្រកួតរបស់កីឡាករ Romelu Lukaku។    Lukaku ខ្សែប្រយុទ្ធរបស់ក្រុម Inter Milan ទទួលបានកាតក្រហម ក្រោយពីទទួលបានកាតលឿង ២លើកក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Italian Cup ទល់ក្រុម Juventus។ បានកាតក្រហម ក្រោយខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករកបានគ្រាប់បាល់តាមស្មើទល់ក្រុម Juventus ហើយបានអបអរការស៊ុតបាល់នោះចំពោះមុខអ្នកគាំទ្ររបស់ក្រុមរហស្សនាមសេះបង្កង់ ដែលបានរើសអើងលើរូបគេ ដោយយកដៃដាក់ត្រង់បបូរមាត់ សំដៅឱ្យអ្នកគាំទ្រដែលស្អប់គេបិទមាត់។   បន្ទាប់ពីទទួលបានកាតក្រហម Lukaku បង្ហាញការខឹងសម្បារយ៉ាងខ្លាំង ហើយបណ្តាលឱ្យមានការប៉ះទង្គិចគ្នាអំឡុងការប្រកួត។ ចំពោះបញ្ហាកាតក្រហមនោះ Lukaku ត្រូវបានអាជ្ញាធរបាល់ទាត់អ៊ីតាលីបានលើកលែងការពិន័យចំពោះខ្សែប្រយុទ្ធបែលហ្ស៊ិក។   តាមរយៈសេចក្តីថ្លែងការណ៍របស់ CERD បាននិយាយអំពីក្តីបារម្ភចំពោះការរើសអើងនៃលីគកំពូលអ៊ីតាលីដូច្នេះថា ៖« មានការព្រួយបារម្ភដោយអ្នកនយោបាយ និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដោយប្រើពាក្យសម្តីស្អប់ខ្ពើម និងការនិយាយនយោបាយប្រកាន់ពូជសាសន៍ប្រឆាំង នឹងជនជាតិភាគតិច ជាពិសេសក្រុម Roma, Sinti និង Camminanti ជនជាតិអាហ្រ្វិក និងប្រជាជនដើមកំណើតអាហ្រ្វិក។ គណៈកម្មាធិការក៏បានព្រមានចំពោះទង្វើរើសអើងជាតិសាសន៍ក្នុងអំឡុងការប្រកួត រួមទាំងកាយវាយប្រហារជាពាក្យសម្តីប្រឆាំង និងអត្តពលិកដែលមានដើមកំណើតអាហ្រ្វិក។»។   គណៈកម្មាធិការ CERD ក៏បានអះអាងថាបានស្នើឱ្យអ៊ីតាលីបើកការស៊ើបអង្កេតរាល់ការរំលោភបំពានប្រកាន់ពូជសាសន៍នៅក្នុងកីឡា និងដាក់ទណ្ឌកម្មអ្នកដែលទទួលខុសត្រូវចំពោះការរើសអើង។   ការបំពានលើការរើសអើងជាតិសាសន៍ពីសំណាក់អ្នកគាំទ្របាល់ទាត់បានក្លាយជាបញ្ហានៅក្នុងប្រទេសជាច្រើន ហើយក្នុងប៉ុន្មានខែចុងក្រោយនេះ ជាមួយនឹងការស៊ើបអង្កេតម្តងហើយម្តងទៀត ដែលមានគោលបំណងទៅលើខ្សែប្រយុទ្ធប្រេស៊ីល Vinicius Junior របស់ក្រុម Real Madrid នៃប្រទេសអេស្ប៉ាញ ករណីដ៏ល្បីខ្លាំងបំផុតមួយ៕  
គណៈកម្មាធិការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍ នាថ្ងៃទី៣១ ខែសីហា បានព្រមានលីគកំពូលអ៊ីតាលី Serie A ចំពោះការរើសអើងលើកីឡាករបាល់ទាត់ដែលមានសញ្ជាតិដើមអាហ្រ្វិក អំឡុងពេលប្រកួត។
  នៅដល់យប់ជ្រៅ បុរសជាច្រើនមានទម្លាប់ចូលគេងយឺត។ ការចូលគេងយឺតច្រើនតែធ្វើឱ្យមានការផ្លាស់ប្តូរអ័រម៉ូន រាងកាយបាត់បង់ថាមពល និងនាំឱ្យមានភាពទន់ខ្សោយ និងអស់កម្លាំងយូរ ។ ជាលទ្ធផល មុខងារខួរក្បាល ថ្លើម បេះដូង និងសរីរាង្គផ្សេងៗទៀតនឹងថយចុះ។ ដូច្នេះ មិនថាអ្នករវល់យ៉ាងណាទេ អ្នកគួរតែចូលគេងមុនម៉ោង ១១ ជារៀងរាល់ថ្ងៃ។   ងូតទឹកត្រជាក់ មនុស្សជាច្រើនគិតថា ប្រសិនបើពួកគេអាចទ្រាំទ្រនឹងភាពត្រជាក់បាន ពួកគេនឹងមិនបារម្ភពីការកើតផ្តាសាយ ឬជំងឺនៅពេលដែលអាកាសធាតុផ្លាស់ប្តូរ។   ទោះជាយ៉ាងណាក៏ដោយ ការងូតទឹកត្រជាក់ពិតជាមិនមានផលប៉ះពាល់នេះទេ។ វាថែមទាំងធ្វើឱ្យសរសៃឈាមរួមតូចក្រោមការរំញោចនៃទឹកត្រជាក់។ នៅរដូវក្តៅនៅពេលដែលសីតុណ្ហភាពឡើងខ្ពស់ ការងូតទឹកត្រជាក់មិនប៉ះពាល់អ្វីច្រើនទេ។ ប៉ុន្តែនៅរដូវស្លឹកឈើជ្រុះនិងរដូវរងាអ្នកគួរតែយកចិត្តទុកដាក់លើសីតុណ្ហភាពទឹកនៅពេលងូតទឹក។   អង្គុយយូរ ខ្ជិលហាត់ប្រាណ លំហាត់ប្រាណនឹងជួយអ្នកពង្រឹងភាពធន់របស់អ្នក និងមានរាងកាយដែលមានសុខភាពល្អ ជាលទ្ធផល ហានិភ័យនៃជំងឺដូចជាជំងឺធាត់ ឬជំងឺសរសៃឈាមបេះដូងក៏ត្រូវបានកាត់បន្ថយផងដែរ។   លំហាត់ប្រាណក៏ធ្វើអោយប្រសើរឡើងនូវចរន្តឈាមរបស់រាងកាយ បង្កើនអត្រាមេតាបូលីសមូលដ្ឋាន ធ្វើអោយប្រសើរឡើងនូវមុខងារ cardiopulmonary និងគ្រប់គ្រងប្រព័ន្ធ endocrine ។ ប្រសិនបើចំនួននៃការធ្វើលំហាត់ប្រាណជាបន្តបន្ទាប់មិនគ្រប់គ្រាន់ទេ កម្លាំងរាងកាយនឹងថយចុះជាលំដាប់ ហើយបរិយាកាសខាងក្នុងក៏នឹងផ្លាស់ប្តូរផងដែរ។   ការផឹកស្រានិងជក់បារី នេះគឺជាទម្លាប់អាក្រក់ដែលបុរសភាគច្រើនមាន។ ក្នុងរយៈពេលវែង ការប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំជក់មានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព។ ដោយសារតែរាងកាយត្រូវបានប៉ះពាល់នឹងសារធាតុពុលក្នុងរយៈពេលយូរមុខងារនៃសរីរាង្គនឹងត្រូវបានកាត់បន្ថយយ៉ាងខ្លាំងថ្លើមនិងសួតគឺងាយរងគ្រោះខ្លាំងណាស់បរិយាកាសខាងក្នុងនឹងត្រូវបានរំខានជាញឹកញាប់។ ប្រសិនបើអ្នកផ្សំស្រា ជាមួយ ថ្នាំជក់ គ្រោះថ្នាក់នឹងកើនឡើង។   ក្រៅពីបោះបង់ទម្លាប់អាក្រក់ទាំងនេះ បុរសក៏ត្រូវការរបបអាហារដែលមានសុខភាពល្អដើម្បីការពារសុខភាពដែរ។ អ្នកគួរតែបន្ថែមទៅក្នុងម៉ឺនុយអាហាររបស់អ្នកដូចជា៖   -សាច់ក្រហម -Cherry -សូកូឡាខ្មៅ -អាហារសម្បូរស័ង្កសី -ផ្លែបឺរ -ត្រីដែលមានអូមេហ្គា 3 -ខ្ញី -ទឹកដោះគោជូរ និងទឹកដោះគោ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
បុរសភាគច្រើនដឹងថាទាំងនេះជាទម្លាប់អាក្រក់ ប៉ុន្តែពួកគេនៅតែរក្សាវាដោយហេតុផលផ្សេងៗគ្នាជាច្រើន។
  ថ្ងៃកំណត់នៃការភ្នាល់គ្នារវាងសម្ដេច ហ៊ុន សែន និងលោក សម រង្ស៊ី បានមកដល់។ បើមានការដោះលែងលោក កឹម សុខា ដូចការភ្នាល់មែននោះ គឺសម្ដេច ហ៊ុន សែន ត្រូវចុះចេញពីតំណែង។ ប៉ុន្តែបើគ្មានការដោះលែងវិញទេ លោក សម រង្ស៊ី នឹងត្រូវចាញ់ការភ្នាល់នេះ ហើយត្រូវវិលចូលស្រុកឲ្យអាជ្ញាធរចាប់ខ្លួន។ តែមកដល់ម៉ោងនេះ មិនទាន់ឃើញមានសាលដីកាដោះលែងលោក កឹម សុខា ឡើយ ហើយក៏មិនទាន់ឃើញវត្តមានលោក សម រង្ស៊ី វិលចូលកម្ពុជា តាមការភ្នាល់ដែរ។    មូលហេតុដែលលោក សម រង្ស៊ី មិនអនុវត្តតាមសន្យានៃការភ្នាល់គ្នា ដោយសារអតីតថ្នាក់ដឹកនាំបក្សប្រឆាំងមួយនេះ គិតថា សម្ដេច ហ៊ុន សែន បានកែប្រែលក្ខខណ្ឌតាមចិត្ត និងបានដកខ្លួនពីការភ្នាល់គ្នាជាមួយលោក ។ មិនត្រឹមតែប៉ុណ្ណោះ លោក សម រង្ស៊ី ថែមទាំងបានស្រង់សម្តីសម្ដេច ហ៊ុន សែន ដែលប្រកាសថា គ្មានការដោះលែងលោក កឹម សុខា តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា មកចំអកនៅលើហ្វេសប៊ុកទៀតផង។ លោក សម រង្ស៊ី ដែលមិនត្រឡប់ចូលស្រុកតាមការសន្យានោះ បាននិយាយលែបខាយថា សម្ដេច ហ៊ុន សែន ចូលក្នុងអន្ទាក់ខ្លួនទៅវិញទេ ព្រោះអ្វីដែលលោកធ្វើនេះ គឺចង់ឲ្យសម្ដេចបង្ហាញពីឥទ្ធិពលទៅលើស្ថាប័នតុលាការ។ បន្ថែមពីនេះលោក សម រង្ស៊ី បានឌឺដងតាមរយៈរូបត្លុកមួយ ដោយចាត់ទុកសម្ដេច ហ៊ុន សែន ជាមនុស្សកំសាក ដែលមិនហ៊ានតទល់ គូបដិបក្ខរបស់ខ្លួន មួយទល់នឹងមួយទៀតផង។   គ្មានឡើយវត្តមាន លោក សម រង្ស៊ី តាមសន្យានៃការភ្នាល់ យកចាញ់-ឈ្នះជាមួយសម្ដេច ហ៊ុន សែន ជុំវិញការដោះលែងលោក កឹម សុខា។ ប៉ុន្តែមានតែរូបភាពលោក សម រង្ស៊ី បង្ហោះលើហ្វេសប៊ុក ដែលបង្ហាញពីការជិះស្គីនៅលើទឹកកក និងលេងវាយកូនបាល់ នៅក្រៅប្រទេស។   ដោយដឹងថា លោក សម រង្ស៊ី មិនធ្វើតាមសន្យានោះ សម្ដេច ហ៊ុន សែន ក៏សរសេរបទចម្រៀងចំនួន៣ ដែលយកបទ«បងជាទន្សាយ» «ទទាយំឆ្លង ត្រយងបងអើយអត់ឆ្លើយ...» និងបទ «ទទាយំឆ្លង ត្រយងបងអើយ រត់ហើយ...» ដែលរៀបរាប់ឌឺដងទៅលោក សម រង្ស៊ី វិញ៕        
ភ្នំពេញ៖ «ខ្ញុំនឹងវិលត្រឡប់ចូលកម្ពុជាវិញ! ខ្ញុំនឹងចុះចេញពីតំណែង»។ នេះជាពាក្យសម្ដីភ្នាល់គ្នារវាងលោក សម រង្ស៊ី អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើករណីដោះលែង ឬមិនដោះលែងលោក កឹម សុខា នៅត្រឹមថ្ងៃទី៣ មីនានេះ។
  ក្នុងវេទិកាសន្តិសុខមួយដែលរៀបចំនៅរដ្ឋកាលីហ្វ័រនីញ៉ា ថ្ងៃ ២ខែធ្នូ លោក ជេម ម៉ាធីស បានហៅលោក ម៉ាឌុយរ៉ូ ចំៗ ថាជាមេដឹកនាំផ្តាច់ការដែលស្រេកឃ្លានអំណាចមិនគិតផលប្រយោជន៍ប្រជាជាតិបន្តិចសោះ ហើយលោកបានបញ្ជាក់ពីភាពចាំបាច់ក្នុងធានាឲ្យមានការការចាកចេញនៃរបបដឹកនាំនេះ ដើម្បីសង្គ្រោះប្រទេសជាតិពីគ្រោះមហន្តរាយផង។    ទីភ្នាក់ងារព័ត៌មាន Reuters បានស្រង់សម្តីលោក ម៉ាធីសដូច្នេះ៖« នេះជាអ្វីដែលកើតឡើងនៅពេលដែលអ្នកមានមេដឹកនាំផ្តាច់ការគ្មានទំនួលខុសត្រូវ និងដឹកនាំប្រទេសទៅរកតែភាពអន្តរាយ។ ខ្ញុំគិតថា អ្វីដែលយើងគួរធ្វើគឺធ្វើការងារជាមួយសម្ព័ន្ធមិត្តរបស់យើងនៅអាមេរិកឡាទីនដើម្បីធ្វើឲ្យស្ថានភាពទៅរកស្ថិរភាពវិញ»។    ជុំវិញកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តនៅអាមេរិកឡាទីននេះ ប្រមុខការពារជាតិអាមេរិកមិនបានបញ្ជាក់ច្បាស់ថាវាជាអ្វីឡើយ។ ប៉ុន្តែលោកមិនសំដៅដល់ការចេញវិធានការក្តៅផ្តួលរំលំរបបដឹកនាំក្រុងការ៉ាកាសឡើយ ប៉ុន្តែផ្ទុយទៅវិញលោកទុកឲ្យប្រជាជនវេណេស៊ុយអេឡាសម្រេចជោគវាសនារបស់ខ្លួនផ្ទាល់។   «វាស្រេចតែលើប្រជាជនវេណេស៊ុយអេឡា ហើយវាក៏ស្រេចទៅលើប្រទេសក្នុងតំបន់ដែលត្រូវជួយដោះស្រាយ និងនាំវេណេស៊ុយអេឡាទៅរកភាពរីកចម្រើន និងមានអនាគតល្អ។ ជារួម របបដឹកនាំវេណេស៊ុយអេឡាបច្ចុប្បន្នត្រូវតែចែកចេញ»។ លោក ម៉ាធីស សង្កត់ធ្ងន់ដូច្នេះ។    លោកបន្ថែមទៀតថា អាមេរិកនឹងជួយជ្រោមជ្រែងតាមផ្លូវការទូត និងជួយគាំទ្រផ្នែកមនុស្សធម៌ដើម្បីធានាថា ប្រជាជនវេណេស៊ុយអេឡានឹងរួចផុតពីទុក្ខលំបាកវេទនានេះ។ ជុំវិញការទ្រទ្រង់ផ្នែកមនុស្សធម៌ លោករម្លឹកឡើងវិញថា នាវាកងទ័ពជើងទឹកអាមេរិកដែលដើរតួនាទីមន្ទីរពេទ្យនោះបានជួយសង្គ្រោះនិងព្យាបាលជនភៀសខ្លួនវេណេស៊ុយអេឡាកន្លងមកពេលចូលសំចតនៅកូឡុំប៊ីកន្លងមក។    វេណេស៊ុយអេឡាដែលធ្លាប់ជារដ្ឋសម្បូរធនធានស្តុកស្តម្ភជាងគេមួយនៅអាមេរិកឡាទីនដោយសារមានហូរហៀរដោយប្រេងនោះបានធ្លាក់ខ្លួនជារដ្ឋតោកយ៉ាកបំផុតនៅពេលបច្ចុប្បន្ន ហើយក្បែរនឹងក្ស័យធនទៅហើយ។ អត្រាអតិផរណាកើនឡើងរៀងរាល់ថ្ងៃស្ទើរតែកប់ពពកទៅហើយ ខណៈដែលប្រជាជនស្លូតត្រង់ជាច្រើនលាននាក់បន្តចាកចោលស្រុកកំណើតដើម្បីគេចពីវិបត្តិសេដ្ឋកិច្ចនិងសង្គមដ៏អាក្រក់បំផុតក្នុងប្រវត្តិមនុស្សជាតិនេះដែរ។   កាលពីថ្ងៃចន្ទសប្តាហ៍មុន អង្គការសហប្រជាជាតិបានប្រកាសផ្តល់ជំនួយ ៩,២លានដុល្លារដល់វេណេស៊ុយអេឡាដើម្បីដោះស្រាយការកើនឡើងនៃគ្រោះអត់ឃ្លាន និងជំងឺការពារបានដែលបង្កឡើងដោយខ្វះស្បៀងអាហារនិងថ្នាំសង្កូវផងដែរ។ រដ្ឋាភិបាលសង្គមនិយមរបស់លោកម៉ាឌុយរ៉ូ បន្តបន្ទោសអាមេរិកដែលដាក់ទណ្ឌកម្មខ្លួន និងចោទថា អាមេរិកនេះបង្កើតសង្គ្រាមសេដ្ឋកិច្ចដើម្បីធ្វើឲ្យរបបដឹកនាំខ្លួនប្រឈមគ្រោះថ្នាក់ផង។ របបនេះកាលពីដើមឡើយក៏ព្យាយាមបដិសេធព័ត៌មានដែលថា ប្រជាជនវេណេស៊ុយអេឡាកំពុងជួបគ្រោះទុរភិក្សនិងវិបត្តិមនុស្សជាតិធ្ងន់ធ្ងរដែរ។   តាមពិតទៅ កន្លងមករដ្ឋបាលលោក ដូណាល់ ត្រាំ ម្តងជាពីរដងធ្លាប់បង្ហើបពីការប្រើប្រាស់កម្លាំងទ័ពដើម្បីកម្ទេចរបបដឹកនាំផ្តាច់ការបច្ចុប្បន្នដើម្បីស្តារស្ថានការណ៍ដែលកំពុងដុនដាបខ្លាំងនេះឡើងវិញដែរ។ ប៉ុន្តែក្រោយមកវាមិនមានសញ្ញាណាមួយពីក្រុងវ៉ាស៊ីនតោនដែលថា ការអន្តរាគមន៍យោធានេះអាចនឹងកើតឡើងឆាប់ៗឡើយ៕
រដ្ឋមន្ត្រីការពារជាតិអាមេរិក ជេម ម៉ាធីស បានទិតៀនអ្នកនយោបាយសង្គមនិយមនិងជាប្រមុខរដ្ឋវេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌុយរ៉ូ ដែលបន្តដឹកនាំប្រទេសជាតិទៅរកតែភាពអន្តរាយទាំងសេដ្ឋកិច្ចនិងសង្គមផង។ ប្រមុខការពារជាតិរូបនេះទាម ឲ្យរបបដឹកនាំផ្តាច់ការចាកចេញដោយផ្ទេរអំណាចឲ្យបានឆាប់ដើម្បីកែប្រែស្ថានការណ៍ដ៏អាក្រក់នេះ។
  ឆ្លៀតឱកាសនៃកិច្ចប្រជុំ APEC លោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅថ្ងៃ១០ វិច្ឆកា បានជួបពិភាក្សាក្រៅផ្លូវការជាមួយនឹងមេដឹកនាំរបស់ APEC និង ASEAN ហើយ លោក ក៏បានចែករំលែកយន្តការមួយចំនួន ដែលលោករំពឹងថា នឹងនាំឲ្យស្ថាប័នទាំងពីរ មានកិច្ចសហប្រតិបត្តិការល្អប្រសើរនឹងគ្នា ។ នេះបើយោងតាមភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ។   លោកប្រធានាធិបតី បានស្នើឲ្យ ភាគីទាំងពីរ គួរតែចូលរួមចំណែកគ្នាក្នុងការកសាងសេដ្ឋកិច្ចបើកចំហរនៅអាស៊ី និងប៉ាស៊ីហ្វិក ក៏ដូចជាក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងគោលដៅសម្រេចឲ្យបាននូវតំបន់ពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វិកតែម្តង ។    ទន្ទឹមនឹងនេះ ប្រមុខកំពូលចិនដដែលនោះ ក៏បានបញ្ជាក់ពីជំហររបស់ចិនទៅកាន់ដៃគូផងដែរថា ចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយនឹងអាស៊ានដើម្បីបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ។ ជាងនេះទៅទៀតនោះ លោក ក៏បានអះអាងដែរថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រអាស៊ាន ចិន នឹងបន្តគាំទ្រចំពោះដំណើរការនៃសហគមន៍អាស៊ាន ។    សូមជម្រាបផងដែរថា សមាជិកអាស៊ានទាំងអស់មានដូចជា ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ។ មិនមែនគ្រប់សមាជិកអាស៊ានទាំងអស់ គឺជាសមាជិករបស់ APECនោះទេ ពោលគឺសមាជិកអាស៊ានដែលជាសមាជិករបស់ APEC មានដូចជា ព្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ។  ចិន គឺជាសមាជិកស្នូលរបស់ APEC ហើយ ក៏ជាដៃគូដ៏សំខាន់របស់អាស៊ានផងដែរ ៕ 
ប្រមុខរដ្ឋចិន លោក ស៊ី ជិនពីង បានថែ្លងនៅក្នុងវេទិកាសេដ្ឋកិច្ចលំដាប់ទីពីររបស់ពិភលោកក្នុងក្រុងដាណាំងប្រទេសវៀតណាម ថា ក្រុងប៉េកាំង ចង់ឃើញ សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC)  និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ធ្វើការរួមកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ។ 
បើតាមរបាយការណ៍ដដែលនេះ កម្លាំងពលកម្មក្នុងវិស័យកសិកម្មបានធ្លាក់ចុះយ៉ាងគំហុកគឺ ពី ៨០ភាគរយនៅឆ្នាំ១៩៩៣ និង ៦០ភាគរយនៅឆ្នាំ២០០៥ បានធ្លាក់ចុះមកជិត ៤០ភាគរយនៅឆ្នាំ២០១៧ នៃទំហំពលកម្មសរុបក្នុងវិស័យនានា។ ក្រសួងកសិកម្មឲ្យដឹងថា កសិករខ្នាតតូចរកចំណូលពីរបរកសិកម្មកើនឡើងតិចតួច ថេរ ឬតិចជាងមុន ដែលមិនអាចទ្រទ្រង់នឹងជីវភាពរបស់ខ្លួនក្នុងស្ថានភាពសេដ្ឋកិច្ចជាតិបច្ចុប្បន្នបាន។ បញ្ហានេះជំរុញឲ្យកសិករបោះបង់របរកសិកម្ម បែរទៅធ្វើចំណាកស្រុកស្វែងរកការងារបានចំណូលដែលប្រសើរជាង។ ក្រសួងកសិកម្មបញ្ជាក់ថា ការធ្លាក់ចុះកម្លាំងពលកម្មក្នុងវិស័យកសិកម្ម និងការធ្វើចំណាកស្រុក គឺមិនមែនកើតឡើងតែចំពោះកម្ពុជានោះទេ តែបណ្ដាប្រទេសមួយចំនួនក៏ជួបបញ្ហានេះដែរ។ ក្រសួងកសិកម្មបានបង្ហាញតួលេខប្រទេសនានា ដើម្បីបញ្ជក់លើការអះអាងរបស់ខ្លួន។ របាយការណ៍បង្ហាញថា កម្លាំងពលកម្មក្នុងវិស័យកសិកម្មរបស់ប្រទេសថៃបានថយចុះពី ៣៨ភាគរយនៅឆ្នាំ២០១០ មក ៣២ភាគរយនៅឆ្នាំ២០១៥ ។ កម្លាំពលកម្មក្នុងវិស័យកសិកម្មរបស់ប្រទេសហ្វីលីពីនបានថយចុះពី ៣៣ភាគរយនៅឆ្នាំ២០១០ មកនៅត្រឹម ២៩ភាគរយនៅឆ្នាំ២០១៥ ។ ប៉ុន្តែតួលេខប្រទេសទាំងនេះបង្ហាញថាកម្លាំងពលកម្មក្នុងវិស័យកសិកម្មរបស់ខ្លួនមានការថយចុះតិចតួច បើធៀបនឹងប្រទេសកម្ពុជា។ រីឯការធ្វើចំណាកស្រុក របាយការណ៍ខាងលើនេះឲ្យដឹងថា ប្រជាជនឥណ្ឌាបានចំណាកស្រុកជាង ៣០លាននាក់, វៀតណាមមានជាង ៧លាននាក់, ឥណ្ឌូនេស៊ីមានជាង ៨លាននាក់ និងប្រទេសហ្វីលីពីនមានជាង ១០លាននាក់។ ក្រសួងកសិកម្មអះអាងថា រដ្ឋាភិបាលបានធ្វើសកម្មភាព និងដាក់ចេញគោលនយោបាយសមស្របនឹងការប្រែប្រួលនៃវិស័យកសិកម្ម។ រដ្ឋាភិបាលបានស្នើឲ្យប្រទេសដទៃទទួលយកពលករពីកម្ពុជា និងដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ។ ជាមួយគ្នានេះ រដ្ឋាភិបាលបានធ្វើទំនើបកម្មវិស័យកសិកម្ម និងពង្រីកទីផ្សារកសិកម្មតាមរយៈការអនុញ្ញាតឲ្យមានសម្បទានដីសេដ្ឋកិច្ចដែលបង្កើតការងារ និងអាចឲ្យកសិករចូលរួមលក់កសិផលជាមួយក្រុមហ៊ុន៕
ភ្នំពេញ៖ កម្លាំងពលកម្មក្នុងវិស័យកសិកម្មបានធ្លាក់ចុះយ៉ាងគំហុក ដែលបណ្ដាលពីការរកចំណូលរបស់កសិករពីវិស័យនេះ មិនអាចទ្រទ្រង់ជីវភាពរស់នៅក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។ ទោះយ៉ាងណាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ការចោលស្រែចម្ការដើម្បីរកចំណូលដែលប្រសើរជាងតាមរយៈចំណាកស្រុក គឺជានិន្នារបស់ប្រទេសនានាលើសកលលោក ពោលគឺមិនមែនតែកម្ពុជានោះទេ។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម ដែលចេញផ្សាយ នៅថ្ងៃទី១៣ខែមិថុនា។
  កន្លងមក មន្រ្តីស៊ុយអែត និងតួកគី បានជួបគ្នាជាច្រើនលើក ដើម្បីជជែកពីសមាជិកភាពរបស់ស៊ុយអែតទៅក្នុងអង្គការណាតូ ប៉ុន្តែវាមានការវិវដ្តតិចតួចប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រោយជំនួបនៅក្រុងវីលនីញូស លីទុយអានី ប្រធានាធិបតីតួកគី លោក តៃយីប អ៊ែរដូហ្កាន់ បានឯកភាពក្នុងការដាក់សំណើសមាជិកភាពរបស់ស៊ុយអែតទៅសភាខ្លួន។    «ខ្ញុំរីករាយក្នុងការប្រកាស...ប្រធានាធិបតីអ៊ែរដូហ្កាន់ បានយល់ព្រមដាក់ពិធីការចូលជាសមាជិករបស់ស៊ុយអែតទៅសភាឱ្យបានឆាប់រហ័ស និងធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាដើម្បីធានាពីការផ្តល់សច្ចាប័ន»។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី១០ ខែកក្កដា ដោយបន្តថា នេះជាថ្ងៃប្រវតិ្តសាស្រ្តមួយ។    យ៉ាងណាមិញ ប្រមុខអង្គការណាតូរូបនេះ មិនបានបញ្ជាក់ឡើយ ថាតើស៊ុយអែត នឹងក្លាយជាសមាជិកសម្ព័ន្ធយោធាជាផ្លូវការនៅពេលណា។    ដើម្បីចូលជាសមាជិកសម្ព័ន្ធយោធាណាតូ ប្រទេសមួយ ចាំបាច់ត្រូវមានការយល់ព្រមពីប្រទេសសមាជិកណាតូទាំងអស់។ កន្លងមក តួកគី បានបដិសេធមិនទទួលស៊ុយអែតជាសមាជិក ដោយសារតែរដ្ឋាភិបាលក្រុងអង់ការ៉ា បានចោទរដ្ឋាភិបាលក្រុងស្តុកខុល គាំទ្រសកម្មជន Kurdish ដែលខ្លួនចាត់ទុកជាភេរវករ។    គួររំឭកថា ស៊ុយអែត និងហ្វាំងឡង់ បានដាក់ពាក្យចូលជាសមាជិកជាមួយគ្នា នៅក្នុងឆ្នាំ២០២២ ក្រោយពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ ប៉ុន្តែហ្វាំងឡង់ ត្រូវបានអនុញ្ញាតឱ្យចូលជាសមាជិកនៅក្នុងខែមេសា ឆ្នាំ២០២៣៕   
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ បានឯកភាពផ្តល់ភ្លើងបៃតងក្នុងការគាំទ្រស៊ុយអែតជាសមាជិកអង្គការណាតូ (NATO) ក្រោយជំទាស់រយៈពេល១ឆ្នាំ ដោយសារតែក្តីបារម្ភជុំវិញបញ្ហាសន្តិសុខ។ នេះបើតាមការប្រកាសរបស់ប្រមុខអង្គការណាតូ លោក Jens Stoltenberg នៅថ្ងៃទី១០ ខែកក្កដា។
  សូមអញ្ជើញទស្សនារូបភាព និងវីដេអូ នៅបរិវេណមុខប្រាសាទអង្គរវត្តដូចតទៅ        
សៀមរាប៖ បរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមប្រែមុខមាត់ថ្មី ក្រោយមានការអភិវឌ្ឍជាបន្តបន្ទាប់ ដោយមានការរៀបចំជាសួនច្បារ និងផ្លូវថ្នល់ថ្មី។ ជាងនេះទៅទៀត ការលក់ដូរដោយគ្មានសណ្ដាប់ធ្នាប់ក៏លែងមានដែរ។ បច្ចុប្បន្ន ការរៀបចំនៅបរិវេណមុខអង្គរវត្តបាននិងកំពុងមមាញឹក ដោយរួចរាល់មួយផ្នែកធំ និងកំពុងរៀបចំបន្ត ដោយរំពឹងថា រួចរាល់ជាស្ថាពរនៅចុងឆ្នាំ២០២០នេះ។ ក្រៅពីប្រាសាទអង្គរវត្ត នៅតាមប្រាសាទផ្សេងៗទៀតក៏មានការរៀបចំថ្មីដែរ ដូចជាការរៀបចំតូបលក់ដូរថ្មី រីឯតាមសងខាងផ្លូវមានដាំដើមឈើ និងប្រភេទផ្កាព្រៃលម្អជាច្រើន។ រមណីយដ្ឋានអង្គរ បានចាប់ផ្តើមប្រែមុខមាត់ថ្មី ត្រៀមស្វាគមន៍ទេសចរគ្រប់ជាតិសាសន៍ក្រោយចប់ជំងឺកូវីដ១៩៕
  សម្តេច ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» នាថ្ងៃទី៥ធ្នូ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។    ដើម្បីឱ្យកម្មវិធីគោលនយោបាយខាងលើ អនុវត្តទៅបានសម្រេច សម្ដេច ប្រាប់ទៅក្រសួងសុខាភិបាល យកចិត្តទុកដាក់បង្កើនប្រសិទ្ធភាព និងគុណភាពសេវាសុខាភិបាល និងភាពងាយស្រួល ក្នុងការអនុវត្តលក្ខខណ្ឌពិនិត្យសុខភាព។ ចំណុចនេះ សម្ដេច សង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «ត្រូវធានាថាគ្មាន ពលរដ្ឋណាម្នាក់ ត្រូវបានបដិសេធការទទួលបានសេវាថែទាំសុខភាព ដោយសារគ្មានលទ្ធភាពបង់ថ្លៃសេវានោះឡើយ»។    ក្នុងកម្មវិធីនេះដែរ សម្ដេច ណែនាំទៅក្រសួងសេដ្ឋកិច្ច ឱ្យបន្តដឹកនាំប្រព័ន្ធកិច្ចគាំពារសង្គម ហើយក្រសួងសង្គមកិច្ច និងក្រសួងពាក់ព័ន្ធនានា រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចូលរួមជួយជ្រោមជ្រែង គោលនយោបាយនេះ  តាមដែនសមត្ថកិច្ចរៀងខ្លួន។    ចំណែក ក្រសួងមហាផ្ទៃ ត្រូវជំរុញរដ្ឋបាលថ្នាក់រាជធានីខេត្ត ក្រុងស្រុក ឃុំសង្កាត់ ដែលនៅជិតពលរដ្ឋបំផុត ដើម្បីឱ្យពួកគេមានទំនុកចិត្ត និងសុទិដ្ឋនិយម ទៅលើរដ្ឋាភិបាល។ រីឯ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីបង្កើនការជួយដល់ពលរដ្ឋនៅពេលមានគ្រោះអាសន្ន។    សម្ដេចអះអាងថា រដ្ឋាភិបាលអាណត្តិថ្មី នៅតែផ្ដោតសំខាន់លើមនុស្សជាចម្បង ដើម្បីឈានដល់គោលដៅ នៅឆ្នាំ២០៣០និង២០៥០។ ដោយឈរលើស្មារតីមិនបោះបង់ពលរដ្ឋណាម្នាក់ចោល រដ្ឋាភិបាល បានផ្ដល់កិច្ចអន្តរាគមន៍ដល់គ្រួសារក្រីក្រ ងាយរងគ្រោះ និងហានិភ័យ និងចាត់ចូលក្នុងកម្មវិធីគោលនយោបាយអាទិភាព។    បើតាមសម្ដេច អត្រាភាពក្រីក្រនៅកម្ពុជា បានកាត់បន្ថយជាបន្តបន្ទាប់ ក្នុងរយៈពេលជាង ១៥ ឆ្នាំចុងក្រោយនេះ។ ចាប់តាំងពីឆ្នាំ២០០៧មក អត្រាភាពក្រីក្រមានជាង ១៧ភាគរយ ធ្លាក់មកក្រោម១០ ភាគរយនៅឆ្នាំ២០១៧។ ប៉ុន្តែវិបត្តិកូវីដ-១៩ បានធ្វើឱ្យអត្រាភាព ក្រីក្រនៅកម្ពុជាកើនដល់ជាង១៧ ភាគរយឡើងវិញ។     យ៉ាងណា រាជរដ្ឋាភិបាលអាណត្តិទី៧ ប្ដេជ្ញាចិត្តបន្តអនុវត្តកម្មវិធីគោលនយោបាយជាតិជំនួយសង្គម ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការប្រព័ន្ធគាំពារសង្គមជាការចាំបាច់ ដើម្បីធានាប្រសិទ្ធភាព នៃលំនឹងជីវភាពប្រជាពលរដ្ឋ ក្នុងរយៈពេលវែង។    សូមជម្រាបថា ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមេសា ឆ្នាំ ២០២៤ ខាងមុខតទៅ៕   
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីណែនាំឱ្យក្រសួងសុខាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ចិត្តទុកដាក់លើពលរដ្ឋ ដោយត្រូវធានាផ្នែកសុខភាពដល់ពួកគេ ។ ជាពិសេសមិនត្រូវឱ្យពលរដ្ឋ រងគ្រោះផ្នែកសុខភាព ដោយសារគ្មានលទ្ធភាពបង់ថ្លៃសេវាព្យាបាលឡើយ។
«ក្រាស់»សំដៅលើ អ្វីដែលមានកម្រាស់, ទីទៃពីស្តើង។ ឧទាហរណ៍៖ ក្តារក្រាស់, សំពត់ក្រាស់, មុខក្រាស់។ ក្រាស់ក្រែល គឺច្រើនល្មម មានសម្បត្តិក្រាស់ក្រែល, មានធនធានក្រាស់ក្រែល។ ក្រាស់ក្រៃ គឺច្រើនពេក មនុស្សច្រើនក្រាស់ក្រៃ។ ចំណែក«ក្រាស» សំដៅលើប្រដាប់សម្រាប់សិតសក់ មានធ្មេញច្រើនដូចជាស្និត តែធំៗ ជាងស្និត។ ឧទាហរណ៍៖ ឈ្មោះអណ្តើកសមុទ្រមួយប្រភេទ ស្នូកមានពណ៌ថ្លា ធ្វើជាក្រាសសិតសក់ ឬជាប្រអប់ ជាដើម៕
«ក្រាស់»សំដៅលើ អ្វីដែលមានកម្រាស់, ទីទៃពីស្តើង។ រីឯ«ក្រាស» សំដៅលើ ប្រដាប់សម្រាប់សិតសក់។ វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាតបានពន្យល់ពាក្យទាំងពីរនេះថា៖
  ដើមខែមករា ឆ្នាំ ២០២០ កិច្ចព្រមព្រៀងរវាងនូវែលសេឡង់ និងសិង្ហបុរី ស្តីពីភាពជាដៃគូសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ(ANZSCEP)  នឹងចូលជាធរមាន បន្ទាប់ពីប្រទេសទាំងពីរបានផ្តល់សច្ចាប័នរួចមក។    ANZSCEP ជាកិច្ចព្រមព្រៀងទ្វេភាគី ប្រទេសទាំងពីរបានដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ២០០១មកម្លេះ។ រហូតមកដល់ខែមិថុនា ឆ្នាំ ២០១៧ សិង្ហបុរី និងនូវែលសេឡង់ បានចាប់ផ្តើមចរចាជាមួយគ្នាទៀត ដើម្បីដំឡើងកិច្ចព្រមព្រៀងសេដ្ឋកិច្ចសេរីមួយនេះ ឲ្យកាន់តែល្អប្រសើរជាងមុន។ ការដំឡើងកិច្ចព្រមព្រៀង ដែលផ្អែកលើសសរស្តម្ភសេដ្ឋកិច្ច និងពាណិជ្ជកម្ម ត្រូវបានប្រទេសទាំងពីរចុះហត្ថលេខានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ។    ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងនេះ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី Chan Chun Sing បានបញ្ជាក់ថា ការអភិវឌ្ឍកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយរបាំងពន្ធគយ ការពង្រឹងបទបញ្ញត្តិកិច្ចសហប្រតិបត្តិការ និងការខិតខំលើពាណិជ្ជកម្មអេឡិចត្រូនិច រវាងប្រទេសទាំងពីរ។ បន្ថែមពីលើនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសេដ្ឋកិច្ចនេះ នឹងកាត់បន្ថយពីវេលានាំចេញទំនិញ និងការដឹកជញ្ជូនកាន់តែរហ័យ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia។    សូមបញ្ជាក់ថា ពាណិជ្ជកម្មរវាងសិង្ហបុរី និងនូវែលសេឡង់ បានកើនឡើងរហូតដល់ជាង ៣ពាន់លានដុល្លារឯណោះក្នុងឆ្នាំ ២០១៨។ សិង្ហបុរី គឺជាដៃគូវិនិយោគទី៦ របស់ប្រទេសនូវែលសេឡង់ ដែលមានទំហំទឹកប្រាក់រហូតដល់ទៅជិត ៣ពាន់លានដុល្លារនៅដំណាច់ឆ្នាំ ២០១៧ ៕
ការដំឡើងកិច្ចព្រមព្រៀងរវាងនូវែលសេឡង់ និងសិង្ហបុរី ស្តីពីភាពជាដៃគូសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ (ANZSCEP) ត្រូវបានប្រទេសទាំងពីរផ្តល់សច្ចាប័នរួចរាល់ហើយ។ ថ្ងៃទី១ ខែមករា ឆ្នាំ ២០២០ កិច្ចព្រមព្រៀងទ្វេភាគីនេះ នឹងចូលជាធរមាន។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៅថ្ងៃទី៣០ ខែធ្នូ។
លោក សេ៖ អា បេ! ផ្ទះឯងធំណាស់ វិមានមិនស្មើទេ។ ចុះឯងរកស៊ីអី្វ បានលុយមកពីណា? លោក បេ៖ ឯងឃើញថ្នល់ក្នុងខេត្តអញអត់? លោក សេ៖ ឃើញតើ! ស្អាត រលោងល្អ។ លោក បេ៖ តែអញចាក់ស្តើង ស៊ីក្រាស់។ មួយខែក្រោយមក លោក សេ ហៅលោក បេ ទៅលេងផ្ទះម្តង។ លោក បេ៖ ពួកម៉ាក! ផ្ទះឯងធំជាងផ្ទះអញ ២ដង។ ឯងបានលុយមកពីណា? លោក សេ៖ ឯង ឃើញផ្លូវក្នុងខេត្តអញអត់? លោក បេ៖ ឃើញហើយ! ជង្ហុកគ្រប់កន្លែង ហើយរលាក់ណាស់។ អូហ៍ អានេះ ក្រាស់ក៏មិនចាក់ ស្តើងក៍មិនចាក់! លោក សេ៖ ឯងឆ្លាតគ្រាន់បើ!
កាលពីយូរលង់ណាស់មកហើយ លោក បេ និង លោក សេ គឺជាមន្ត្រីមន្ទីរផ្លូវថ្នល់ដែលនៅខេត្តផ្សេងគ្នា ហើយពួកគេក៏ជាមិត្តភក្កិជិតស្និទ្ធនឹងគ្នាដែរ។ ថ្ងៃមួយលោក បេ បានអញ្ជើញលោក សេ មកលេងផ្ទះ។ លោក សេ ភ្ញាក់ផ្អើល និងបើកភ្នែកធំៗ នៅពេលដែលគាត់ឃើញភូមិគ្រឹះ និងទ្រព្យសម្បត្តិរបស់លោក បេ។
RFU ត្រូវបានស្ថាប័នបាល់ទាត់ពិភពលោក FIFA និង UEFA សម្រេចចិត្តកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ហាមឃាត់រាល់ការប្រកួតអន្តរជាតិនានារបស់ក្រុមបាល់ទាត់រុស្ស៊ី និងក្លិបក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីប្រទេសរុស្ស៊ីបានបើកការវាយលុកចូលប្រទេសអ៊ុយក្រែន។   ក្រោយមានការដាក់បម្រាមពី FIFA និង UEFA មក  RFU ធ្លាប់បាននិយាយថាខ្លួនបានពិចារណាចង់ផ្លាស់ប្តូរពីសមាជិកសហព័ន្ធបាល់ទាត់អឺរ៉ុប ទៅចូលរួមធ្វើជាសមាជិកសហព័ន្ធបាល់ទាត់អាស៊ី (AFC) វិញ។   «យើងបានចរចាជាមួយ UEFA អំពីការដកបម្រាមហាមឃាត់ដែលបានដាក់ពេលកន្លងមកនោះចេញវិញ។ ប៉ុន្តែកិច្ចចរចាពិតជាមានភាពតានតឹងខ្លាំង ទាំងនេះគឺជាកិច្ចសន្ទនាដ៏វែងឆ្ងាយដែលនឹងត្រូវបន្តគ្រប់ពេលវេលា ហើយ UEFA មិនចង់ឱ្យសហព័ន្ធ RFU ចាកចេញឡើយ ហើយ RFU ក៏មិនចង់ចាកចេញដូចគ្នា។»។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Tass បានស្រង់សម្តីរបស់អគ្គលេខាធិការសហព័ន្ធ RFU លោក Maxim Mitrofanov។   បើតាមសម្តីមួយចំនួនរបស់លោក Aleksander Ceferin ប្រធាន UEFA ក្នុងខែមេសានេះ ការលើកលែងបម្រាមលើរុស្ស៊ីពិតជាលំបាកខ្លាំង រហូតទាល់តែសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនបញ្ចប់សិន។   ចំណែកបើតាមការអះអាងរបស់អគ្គលេខាធិការ RFU លោក Mitrofanov នាកិច្ចប្រជុំរវាង RFU និង UEFA លោក Ceferin មិនបានលើកឡើងអំពីបញ្ហាអ្វីថ្មីឡើយ ជុំវិញការដកបម្រាមរុស្ស៊ី៕  
ប្រទេសរុស្ស៊ីកំពុងពិភាក្សាជាមួយសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) អំពីការដកបម្រាមដែលបានហាមឃាត់លើក្រុមកីឡាបាល់ទាត់រុស្ស៊ី មិនឱ្យមានការប្រកួតក្នុងតំបន់ បន្ទាប់ពីប្រទេសរុស្ស៊ីបានវាយលុកប្រទេសអ៊ុយក្រែន។ បើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass  បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់របស់សហព័ន្ធបាល់ទាត់រុស្ស៊ី (RFU) ថ្ងៃទី១៨ ខែមេសា ថាកិច្ចចរចាមានភាពតានតឹងខ្លាំង។
«ទន្ទឹម»មានន័យថា ធ្វើឱ្យផ្ទឹមគ្នាជាគូ, ដែលនៅជិតជាគូនឹងគ្នា។ ឧទាហរណ៍៖ ដាក់ទន្ទឹមគ្នា, ដើរទន្ទឹមគ្នា៕
ពាក្យទាំងនេះ មនុស្សទូទៅនៅភ័ន្តច្រឡំ មិនទាន់ដឹងច្បាស់ថា គួរតែប្រើពាក្យណាត្រឹមត្រូវនៅឡើយទេ។ វចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់យ៉ាងលម្អិតថា ពាក្យដែលត្រឹមត្រូវសរសេរជា «ទន្ទឹម»។
គិតត្រឹមខែមេសា ឆ្នាំ២០១៧ អតិថិជន ដែលកំពុងប្រើប្រាស់ប្រាក់កម្ចីសម្រាប់កែលម្អគេហដ្ឋានមានចំនួនជាង ១ម៉ឺននាក់ ជាមួយនឹងផលបត្រឥណទាន ជាង ១៥លានដុល្លារ។ លោក យីវ ផាន់ណា នាយកប្រតិបត្តិឥណទានស្តីទី អេ អឹម ខេ បានមានប្រសាសន៍ថា នៅពេលបច្ចុប្បន្ន នេះ អតិថិជនកាន់តែច្រើនឡើងៗ កំពុងតែប្រើប្រាស់សេវាប្រាក់កម្ចីកែលម្អគេហដ្ឋានរបស់ អេ អឹម ខេ។ ប្រទេសកម្ពុជា ជាប្រទេសដែលកំពុងអភិវឌ្ឍ ជាមួយកំណើនសេដ្ឋកិច្ច កើនឡើងជាមធ្យម ជាង៧%ក្នុង១ឆ្នាំ។ ដូចនេះប្រជាជនកម្ពុជាភាគច្រើនបានប្តូរពីចំណូលទាបមកចំណូលមធ្យម។ នេះជាហេតុផលដែលពួកគាត់ត្រូវការលំនៅដ្ឋានបែបទាន់សម័យ និងមានសោភ័ណភាព។ លោក ផាន់ណា បានបន្ថែមទៀតថា អតិថិជនទាំងអស់អាចដាក់ពាក្យស្នើសុំកម្ចីកែលម្អគេហដ្ឋាន អេ អឹម ខេ ជាមួយបុគ្គលិក អេ អឹម ខេ នៅតាមភូមិរបស់គាត់ ឬ នៅតាមការិយាល័យ អេ អឹម ខេ ទូទាំងប្រទេស ដោយគ្រាន់តែបំពេញលក្ខខណ្ឌងាយៗ ដែលមានបុគ្កលិករបស់យើងចាំជួយលោកអ្នកប្រកបដោយភាពរួសរាយរាក់ទាក់ និងវិជ្ជាជីវៈខ្ពស់។ ជាមួយគ្នានេះផងដែរ គ្រប់អតិថិជនកម្ចីកែ លម្អគេហដ្ឋាននឹងទទួលបានអត្ថប្រយោជន៍ដូចជា៖ អាចខ្ចីបន្ថែមលើកម្ចីដែលមានស្រាប់ អាចទិញធានារ៉ាប់រងខ្នាតតូចលើសុខភាព និងគ្រោះថ្នាក់ និងជាពិសេសលុបបំណុលចោលក្នុងករណីអតិថិជនទទួលមរណភាព ជាយថាហេតុ។ (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ផ្តល់កម្ចីសម្រាប់កែលម្អគេហដ្ឋានជូនប្រជាពលរដ្ឋទូទៅ ដែលចង់កែលម្អគេហដ្ឋានរបស់គាត់ឲ្យមានសោភ័ណភាព ដោយផ្តល់ជូនទំហំទឹកប្រាក់រហូតដល់៥ពាន់ដុល្លារ ជាមួយនឹងលក្ខខណ្ឌងាយស្រួលជាងគេ។ អេ អឹម ខេ បង្កើតកម្ចីនេះឡើងក្នុងគោលបំណង ដើម្បីជួយដល់អ្នកដែលត្រូវការដើមទុន ដើម្បីធ្វើការកែលម្អ ជួលជុល ឬ ទិញសម្ភារផ្សេងៗសម្រាប់លំនៅដ្ឋាន។
សេង សាវ៉ន អាយុ៣២ឆ្នាំ ហាក់ដូចជាអន់ចិត្តនឹងសម្ផស្សធម្មជាតិរបស់ខ្លួន។ បេក្ខនារីមកពីខេត្តតាកែវរូបនេះ បានអះអាងថា មិនដែលមានប្រវត្តិប្រឡងចម្រៀងកន្លងមកឡើយ ពីព្រោះសម្ផស្សរបស់ខ្លួនមិនសូវស្អាត។ ប៉ុន្តែសម្រាប់ Cambodian Idol កញ្ញា សាវ៉ន ដាច់ចិត្តចូលប្រឡងជាលើកដំបូង ព្រោះកម្មវិធីនេះ ផ្តោតតែលើសំឡេង ដោយមិនគិតពីរូបសម្ផស្សនោះឡើយ។ សាវ៉ន ដែលជាក្មួយស្រីរបស់បេក្ខនារី ម្នាក់ទៀតឈ្មោះ ជិន ចាន់ធឿន បានច្រៀងបទ «ទឹកភ្នែកនាងបដាចារ»។ ទោះបីជានាងច្រៀងមិនសូវដាក់មនោសញ្ចេតនា និងមានភាពអៀនប្រៀន ប៉ុន្តែក្រុមគណៈកម្មការដែលមានលោក ព្រាប សុវត្ថិ លោក ណុប បាយ៉ារិទ្ធ លោក ឆន សុវណ្ណារាជ និងកញ្ញា ឱក សុគន្ធកញ្ញា បានផ្តល់ចម្លើយ «Yes» ជាបន្តបន្ទាប់ ក្រោយបង្កើតកម្មវិធីរីករាយមួយចំនួនជាមួយបេក្ខនារីរូបនេះ។ ដោយឡែកបេក្ខជន ឈឺន ស៊ៃបុស្បា វត្តមានក្នុងកម្មវិធី Cambodian Idol លើកនេះ ជាលើកទី១១របស់ខ្លួនក្នុងការចូលប្រឡងសមត្ថភាពផ្នែកចម្រៀង ពោលគឺតាំងពីអាយុ១៤ឆ្នាំ។ បុស្បា មកពីខេត្តកណ្តាលដែលជានិស្សិតម្នាក់ផងដែរ ចង់ក្លាយជាតារាចម្រៀង Original ដ៏ល្បីល្បាញម្នាក់។ បេក្ខជនរូបនេះ បានបកស្រាយបទចម្រៀង «កកាកិកី» ដែលអះអាងថាជាបទនិពន្ធខ្លួនឯង តែគេបានសំដែងការខកចិត្ត ដោយសារមិនអាចច្រៀងជាមួយនឹងហ្គីតាផ្ទាល់ខ្លួន។ បុស្បាថា គេមិនសូវស្និទ្ធជាមួយហ្គីតាដែលកម្មវិធីតម្រូវឲ្យប្រើប្រាស់នៅនាទីចុងក្រោយនោះឡើយ។ ដើម្បីឲ្យបេក្ខជនអស់ចិត្ត ក្រុមតារាដែលជាគ្រូបង្វឹក បានអនុញ្ញាតឲ្យ បុស្បា បង្ហាញសមត្ថភាពជាថ្មីជាមួយនឹងហ្គីតារបស់ខ្លួន។ ការច្រៀងបទ «កកាកិកី» ម្តងទៀត មិនបានដល់ទីបញ្ចប់ឡើយ ដោយលោក ណុប បាយ៉ារិទ្ធ ផ្អាកពាក់កណ្តាលទី  មុនផ្តល់ចម្លើយ «No» ជាបន្តបន្ទាប់។
កម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី៣ របស់ទូរទស្សន៍ហង្សមាស ឈានដល់សប្តាហ៍ទី៤ នៃវគ្គ Judge Audition។ ក្នុងចំណោមបេក្ខជនជាច្រើននាក់ បេក្ខនារី សេង សាវ៉ន និងបេក្ខជន ឈឺន ស៊ៃបុស្បា មានចំណុចដ៏គួរឲ្យសម្គាល់។
  Kaylen Ward ជនជាតិអាមេរិកអាយុ២០ឆ្នាំ សុខចិត្តថតកាយអាក្រាតរបស់ខ្លួន ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងករណីភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅនៅអូស្ត្រាលី។ ជាកាយវិការដ៏សប្បុរស ប៉ុន្តែមិនគួរអនុវត្តតាមនោះឡើយ។   ទោះបីជាយ៉ាងណាក៏ដោយ សប្បុរសជន ដែលបានចំណេញភ្នែកមុនបរិច្ចាគលុយ ហាក់មិនមានសោកស្តាយ ឬរួញរានោះឡើយ ពួកគេបានផ្តល់លុយយ៉ាងហោចណាស់១០ដុល្លារភ្លាមៗតាមរយៈសារជាលក្ខណៈឯកជនទៅកាន់នាង Kaylen។   Kaylen ដែលបច្ចុប្បន្នមានរហស្សនាមថា «The Naked Philanthropist» (សប្បុរសជនអាក្រាត) បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនលើបណ្តាញសង្គម Twitter ចាប់ពីថ្ងៃទី៤ ខែមករា មក។ នារយៈពេលត្រឹម៣ថ្ងៃ នាងរកលុយបានជាង៧០ម៉ឺនដុល្លារអាមេរិកពីអ្នកដែលបានមើលឃើញរូបអាក្រាតរបស់ខ្លួន។   សប្បុរសជនរូបនេះ មានការអាណិតអាសូរជាពិសេសខ្លាឃ្មុំអូស្ត្រាលី Koala ដ៏កម្រ ដែលក្នុងចំណោមសត្វប្រមាណ៥០០លានក្បាល ដែលបានបាត់បង់ជីវិតដោយសារភ្លើងឆេះព្រៃនៅអូស្ត្រាលី។ តាមពិតទៅការរៃអង្គាសថវិកាជួយដល់ប្រតិបត្តិការសង្គ្រោះ មិនមែនជាលើកទីមួយឡើយសម្រាប់ Kaylen ដោយកន្លងមក នាងក៏ធ្លាប់ធ្វើបែបនេះ នាអំឡុងគ្រោះមហន្តរាយនៅកាលីហ្វនីញ៉ាផងដែរ ហើយឈ្មោះរបស់នាងកាន់តែល្បីល្បាញ ចាប់តាំងពីពេលនោះមក៕
ដើម្បីជួយរំលែកដល់ទុក្ខលំបាកវេទនាក្នុងគ្រោះថ្នាក់ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅអូស្ត្រាលី នាង Kaylen Ward មានគំនិតដ៏ប្លែកមួយ។ នាងបានផ្តល់រូបថតអាក្រាតរបស់ខ្លួនដល់អ្នកដែលចូលរួមផ្តល់អំណោយយ៉ាងហោចណាស់១០ដុល្លារអាមេរិក។ ទង្វើនេះ ធ្វើឲ្យនាងទទួលបានប្រាក់ប្រមាណ៧០ម៉ឺនដុល្លារអាមេរិកហើយ។
ក្រោយដើរចេញសហភាពអឺរ៉ុប ចក្រភពអង់គ្លេសបានខិតទៅរកឥណ្ឌាដែលជាប្រទេសមួយដែលសេដ្ឋកិច្ចកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស ហើយនឹងក្លាយជាប្រទេសសេដ្ឋកិច្ចធំជាងគេលំដាប់ទី៣លើពិភពលោកក្នុងឆ្នាំ២០៥០។ អ្វីដែលសំខាន់ជាងនេះ ខណៈដែលការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាម៉េរិកគ្មានការរីកចម្រើនទៅមុខ ការចាប់ផ្ដើមកិច្ចចរចាជាមួយឥណ្ឌាជាផ្លូវមួយដ៏សំខាន់របស់រដ្ឋាភិបាលចក្រភពអង់គ្លេសក្នុងដើមឆ្នាំ២០២២។   អំឡុងជំនួបថ្ងៃទី១៣ ខែមករា រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌា Piyush Goyal និងរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិចក្រភពអង់គ្លេស លោកស្រី Anne-Marie Trevelyan បានលើកឡើងថា ប្រទេសទាំងពីរនឹងមានកិច្ចព្រមព្រៀងមានកម្រិតមួយនៅប៉ុន្មានខែខាងមុខនេះ។   «នេះគឺជាឱកាសមួយដែលយើងត្រូវចាប់យកដើម្បីដឹកនាំភាពជាដៃគូរបស់យើងតាមការរីកចម្រើនទៅវិញទៅមកសម្រាប់ទសវត្សរ៍ខាងមុខ»។ លោកស្រី Trevelyan លើកឡើងបែបនេះ មុនបន្តថា កិច្ចចរចាមួយនេះ នឹងជួយបង្កើនការនាំចេញទៅឥណ្ឌាជិតទ្វេដង ហើយនឹងជួយបង្កើនទំហំពាណិជ្ជកម្មទាំងមូលពី២៣ពាន់លានផោនក្នុងឆ្នាំ២០១៩ ទៅ២៨ពាន់លានផោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៣៥។   អ្វីដែលអង់គ្លេសចង់បាននោះ គឺក្រុមហ៊ុនអង់គ្លេសអាចលក់ផលិតផលជាច្រើនទៀតដូចជាស្រាវីស្គីទៅកាន់ទីផ្សារឥណ្ឌា។ អង់គ្លេស ក៏ចង់ឱ្យឥណ្ឌាក្លាយជាប្រទសមួយដែលនឹងទិញបច្ចេកវិទ្យាបៃតង និងសេវាកម្មរបស់ចក្រភពអង់គ្លេសផងដែរ។   ចំណែកឯ ឥណ្ឌាឯណោះវិញ ចង់បានឱកាសកាន់តែច្រើនសម្រាប់ប្រជាជនឥណ្ឌាក្នុងការរស់នៅ និងធ្វើការនៅអង់គ្លេស ហើយព្រមទាំងការបន្ធូរបន្ថយច្បាប់ និងការបញ្ចុះថ្លៃសម្រាប់និស្សិត និងអ្នកជំនាញឥណ្ឌាដែលទៅចក្រភពអង់គ្លេសផងដែរ។ ទោះជាយ៉ាងណា លោក Goyal សង្កត់ធ្ងន់ថា ប្រទេសទាំងពីរនឹងមិនយកបញ្ហាទាំងនេះជាលក្ខខណ្ឌចាំបាច់សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មនោះឡើយ។    រដ្ឋមន្ត្រីឥណ្ឌាបន្តថា ប្រទេសទាំងពីរ ក៏នឹងមិនលើកពីបញ្ហាណាដែលរសើបសម្រាប់ភាគីណាមួយឡើយ ហើយនឹងគិតពីផលប្រយោជន៍រួមនិងមិនប៉ះពាល់ភាគីណាមួយជាមុន។ កន្លងមកឥណ្ឌាដែលងាយរងគ្រោះដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី តែងតែស្ទាក់ស្ទើរក្នុងការធ្វើសេរីភាវូបនីយកម្ម ឬការបើកទីផ្សារឱ្យទំនិញបរទេសហូរចូលស្រួលជាងមុន៕
ចក្រភពអង់គ្លេស និងឥណ្ឌានៅថ្ងៃទី១៣ ខែមករា បានចាប់ផ្ដើមការចរចាស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដែលគ្របដណ្ដប់លើផលិតផលតម្លៃរាប់ពាន់លានដុល្លារ។ ប្រទេសទាំងពីរនេះ ដាក់គោលដៅទទួលបានកិច្ចព្រមព្រៀងមួយត្រឹមចុងឆ្នាំ២០២២នេះដែលនឹងជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មទៅវិញទៅមក។  
  មន្ទីរពេទ្យកុមារអង្គរ មានមោទនភាព សូមប្រកាសថា ឆ្នាំ២០២៤នេះ  មន្ទីរពេទ្យកុមារអង្គរ នឹងប្រារព្ធខួប ២៥ឆ្នាំ នៃការផ្តល់ការថែទាំសុខភាពប្រកបដោយគុណភាពដល់កុមារនៅកម្ពុជា មិនថាពួកគេរស់នៅទីណា និង មានឬមិនមានលទ្ធភាពក៏ដោយ។     ក្នុងរយៈពេល ២៥ឆ្នាំ (១៩៩៩ - ២០២៤) កន្លងមកនេះ មន្ទីរពេទ្យកុមារអង្គរ បានបោះជំហានយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើង នូវការថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាមន្ទីរពេទ្យឈានមុខមួយ ក្នុងការផ្តល់ការពិនិត្យ ព្យាបាល និងថែទាំ ដោយឯកទេស ក្នុងប្រទេសកម្ពុជា មន្ទីរពេទ្យកុមារអង្គរ បានផ្តល់ការពិនិត្យ ព្យាបាល និងថែទាំសុខភាព សង្គ្រោះអាយុជីវិតដល់កុមារ ជាង ២,៥លានករណី។   មន្ទីរពេទ្យកុមារអង្គរ ក៏ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដ៏ឧត្តុង្គឧត្តមមួយសម្រាប់មន្ត្រីសុខាភិបាលជំនាន់ក្រោយ។ មន្ទីរពេទ្យកុមារអង្គរ បានបណ្តុះបណ្តាលប្រមាណ ៧៨០ ០០០ ជាវត្តមានដល់និស្សិតវេជ្ជសាស្ត្រ និងមន្ត្រីសុខាភិបាលទាំងក្នុងនិងក្រៅមន្ទីរពេទ្យ។   នៅតាមសហគមន៍ជនបទមួយចំនួន ក្នុងខេត្តសៀមរាប និងព្រះវិហារ មន្ទីរពេទ្យបានលើកកម្ពស់ចំណេះដឹងដល់ឪពុកម្តាយ អាណាព្យាបាលអ្នកជំងឺទាក់ទងទៅនឹងបញ្ហាសុខភាពចម្បងៗជាច្រើន។ មន្ទីរពេទ្យកុមារអង្គរ បានអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ សិស្សានុសិស្ស និងមន្ត្រីភូមិ ឃុំ នៅក្នុងខេត្តសៀមរាប និងព្រះវិហារ ចំនួន ប្រមាណ ១,៥លាន វត្តមាន។   ដើម្បីអបអរសាទរនៅក្នុងខួប ២៥ឆ្នាំនេះ មន្ទីរពេទ្យកុមារអង្គរ នឹងប្រារព្ធព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលមានដូចជា៖ កម្មវិធី ជួបជាមួយស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ នាថ្ងៃទី២១ ខែកុម្ភៈ។ ពិធីប្រគល់ទទួល ប័ណ្ឌសរសើរដល់បុគ្គលិក មន្ទីរពេទ្យកុមារអង្គរ បម្រើការងាររយៈពេល ២០ឆ្នាំ និង១០ឆ្នាំ នាថ្ងៃទី ២៤ ខែកុម្ភៈ។ ជាមួយគ្នានេះដែរ មន្ទីរពទ្យកុមារអង្គរនឹងមានយុទ្ធនាការរៃអង្គាសថវិកា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៤ ដើម្បីរៃអង្គាសមូលនិធិ សម្រាប់អភិវឌ្ឍន៍មជ្ឈមណ្ឌលរងរបួស និងប៉ះទង្គិចធ្ងន់ធ្ងរ។   វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា៖ «មន្ទីរពេទ្យកុមារអង្គរ មិនត្រឹមតែជាអង្គភាព ដែលខ្ញុំបម្រើការងារនោះទេ។ ទីនេះប្រៀបបានដូចជាកូនរបស់ខ្ញុំដែរ! ក្នុងនាមជានាយកមន្ទីរពេទ្យកុមារអង្គរ ខ្ញុំបាទសូមសម្តែងនូវការថ្លែងអំណរគុណ និងដឹងគុណចំពោះបុគ្គលិក អ្នកស្ម័គ្រចិត្ត ម្ចាស់ជំនួយ ដៃគូ និងអ្នកគាំទ្រទាំងអស់ ដែលបានចូលរួមចំណែកសម្រេចនូវកិច្ចកាងាររបស់មន្ទីរពេទ្យកុមារអង្គរ»។    វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ លោកវេជ្ជបណ្ឌិត បន្តថា៖ «យើងបានប្រឈមមុខនឹងបញ្ហា និងការលំបាកជាច្រើន ប៉ុន្តែយើងតែងតែតស៊ូដោយភាពក្លាហាន និងក្តីមេត្តាករុណា។ ខ្ញុំមានមោទកភាព ចំពោះសមិទ្ធផលរបស់យើង ប៉ុន្តែខ្ញុំក៏ដឹងអំពីតម្រូវការដែលនៅតែមាន សម្រាប់ការពិនិត្យ ព្យាបាលដ៏ឯកទេស។ ខ្ញុំបាទសូមបន្ត អំពាវនាវដល់សប្បុរសជន បណ្តាក្រុមហ៊ុន និងស្ថាប័នទាំងអស់បន្តការបរិច្ចាគ និងគាំទ្រមកកាន់មន្ទីរពេទ្យកុមារអង្គរ ជាពិសេសនៅក្នុងយុទ្ធនាការរៃអង្គាសខាងមុខនេះ ដើម្បីស្វែងរកមូលនិធិដើម្បីកសាងមជ្ឈមណ្ឌល រងរបួស និងប៉ះទង្គិចធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យកុមារអង្គរ»។   ទំនាក់ទំនង៖ មន្ទីរពេទ្យកុមារអង្គរ  ០៦៣ ៩៦៣ ៤០៩ [email protected] ផ្លូវទេពវង្ស និងអ៊ុំឆាយ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ស្រុក និង ខេត្តសៀមរាប   ទំនាក់ទំនងសារព័ត៌មាន៖ លោក ថេន រតន៍ ប្រធានផ្នែកទំនាក់ទំនង និងផ្សព្វផ្សយព័ត៌មាន + ៨៥៥ (០) ៦៩ ៥៧ ៣៩ ៨០ (អត្ថបទពាណិជ្ជកម្ម)
សៀមរាប ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤៖  មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គការក្រៅរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំ១៩៩៩មក មន្ទីរពេទ្យកុមារអង្គរបានផ្តល់ការពិនិត្យ ព្យាបាល ថែទាំប្រកបដោយគុណភាពខ្ពស់ ក្តីមេត្តាករុណា និងឥតគិតកម្រៃ ដល់កុមារជាច្រើនលានករណី។
ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវបើកទ្វារកីឡដ្ឋានខេត្តស្វាយរៀង ស្វាគមន៍ក្រុមភ្ញៀវស៊ីម៉ាក់ នៅម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី១៩ វិច្ឆិកា នេះ។ សម្រាប់ការស្វាគមន៍នេះដែរ ក្រុមព្រះខ័នរាជស្វាយរៀងត្រូវការឈ្នះស៊ីម៉ាក់ដាច់ខាត ដើម្បីបាន៣ពិន្ទុ ឡើងទៅឈរកំពូលតារាងបណ្តោះអាសន្ន ប្រចាំសប្តាហ៍ទី២០ នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧។ នាការប្រកួតជើងទី១ ព្រះខ័នរាជស្វាយរៀង បានលត់ស៊ីម៉ាក់ក្នុងលទ្ធផល ៧-០។ ជាមួយគ្នានេះ ក្រុមឈរលេខរៀងទី៤ ក្រសួងការពារជាតិ ក៏ត្រូវការឈ្នះគីរីសុខសែនជ័យដាច់ខាតដែរដើម្បីពង្រឹងទីតាំងរបស់ខ្លួន សម្រាប់ការបើកទ្វារកីឡដ្ឋានស្តាតចាស់ ស្វាគមន៍ក្រុមភ្ញៀវ ដែលខ្លួនធ្លាប់យកឈ្នះ ២-០ ក្នុងជើងទី១ នាម៉ោង៦ល្ងាចនេះ។ តែយ៉ាងណា សម្រាប់ការប្រកួតនេះ ទ័ពអាចមានប្រៀបខ្ពស់ ក្នុងការយកឈ្នះ ព្រោះគីរីសុខសែនជ័យ ជាក្រុមឈរបាតតារាង ដែលមិនធ្លាប់ស្គាល់ជ័យ    ជម្នះ។ មុនការប្រកួតរវាងពីរគូខាងលើ ក្រុមខេមបូឌានថាយហ្គឺរ ត្រូវបើកទ្វារកីឡដ្ឋានខេត្តសៀមរាប សងសឹកក្រុមអគ្គស្នងការនគរបាលជាតិ ដែលពួកគេបានចាញ់ ៥-២ ក្នុងជើងទី១ នាវេលាម៉ោង៣:៣០នាទីនេះ៕
ក្រោយបឹងកេតឡើងឈរកំពូលតារាងបណ្តោះអាសន្ន ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) នៅល្ងាចនេះ ដើម្បីបន្តឈរកំពូលតារាង ក្នុងសប្តាហ៍ទី២០។ ជាមួយគ្នានេះ ក្រុមក្រសួងការពារជាតិ ក៏ត្រូវការឈ្នះគីរីវង់សុខសែនជ័យដែរ ក្នុងការរក្សាតំបន់ Top 4 របស់ខ្លួន។ ចំណែកក្រុមខេមបូឌានថាយហ្គឺរ ត្រូវបើកទ្វារកីឡដ្ឋានខេត្តសៀមរាប ស្វាគមន៍ ក៏ដូចជាសងសឹក អគ្គស្នងការនគរបាលជាតិ(ប៉ូលិស)។
  ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ទើបបញ្ចប់ទស្សនកិច្ចការងារនៅអាមេរិក និងអង់គ្លេសដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ និងទាក់ទាញការបណ្ដាក់ទុនបរទេសទៅកាន់ម៉ាឡេស៊ី។ ក្រៅពីចូលរួមកិច្ចប្រជុំ លោក មហាធៀ ក៏ឆ្លៀតជជែកជាមួយអ្នកជំនួញធំៗទាំងនៅអាមេរិក និងអង់គ្លេស ដើម្បីពន្យល់ពីគោលនយោយថ្មីរបស់រដ្ឋាភិបាលម៉ាឡេស៊ីរបស់លោកផ្ទាល់។   ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពអាកាសនៅឯ Subang លោក មហាធៀ បានប្រាប់ឲ្យប្រជាជនម៉ាឡេស៊ីត្រៀមខ្លួនធ្វើការជាមួយវិនិយោគិនបរទេសដើម្បីបង្ហាញពួកគេថា ម៉ាឡេស៊ីកំពុងងើបឡើងវិញ និងស្ថិតលើផ្លូវទៅកាន់តំណែងខ្លាអាស៊ីម្ដងទៀត។ បើតាមសារព័ត៌មាន The Malaysia Insights នាយករដ្ឋមន្ត្រីរូបនេះបានអង្វរប្រជាជនម៉ាឡេស៊ីឲ្យរៀបចំខ្លួនស្រេចបាច់ និងមិនត្រូវធ្វើឲ្យអ្នកមកជួយប្រទេស ខកចិត្តឡើយ។   «យើងនឹងព្យាយាមធ្វើការ ហើយផលិតផលិតផលមានគុណភាព។ ត្រូវបង្ហាញពិភពលោកឲ្យបានឃើញថា យើងងើបវិញហើយ ហើយយើងនឹងអភិវឌ្ឍប្រទេសទៅជាខ្លាអាស៊ីឡើងវិញ»។ នេះជាការលើកឡើងរបស់លោក មហាធៀ នាយករដ្ឋមន្ត្រីទី៧ របស់ម៉ាឡេស៊ី ដែលបានផ្ដួលបក្សកាន់អំណាច Barisan Nasional ក្នុងការបោះឆ្នោតនាខែឧសភាកន្លងមកទៅ។     នាជំនួបជាមួយអ្នកជំនួញបរទេសនានា ប្រមុខរដ្ឋាភិបាលវ័យចំណាស់ជាងគេលើពិភពលោករូបនេះអះអាងថា វិនិយោគិនជាច្រើនសរសើរនយោបាយរដ្ឋាភិបាល ហើយសន្យាបោះទុនរកស៊ីនៅម៉ាឡេស៊ីផង។ យ៉ាងណាមិញ អ្នកជំនួញទាំងនោះចង់ធ្វើការជាមួយមន្ត្រី ឬវិស្វករ ឬបុគ្គលិកមានជំនាញដែលបានហ្វឹកហាត់ត្រឹមត្រូវដើម្បីធានាថា ក្រុមហ៊ុនរបស់ពួកគេអាចផលិតបានផលិតផលដែលមានគុណភាពខ្ពស់។ លោក មហាធៀ ក៏បញ្ជាក់ពីនយោបាយប្រឆាំងអំពើពុករលួយផងដែរ។   លោក មហាធៀ ធ្លាប់ធ្វើនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអស់ពេល២២ឆ្នាំម្ដងហើយចាប់ឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ នោះ ដែលពេលនោះម៉ាឡេស៊ីស្គាល់ការរីកចម្រើនយ៉ាងខ្លាំង និងជាប់ឈ្មោះជាខ្លាសេដ្ឋកិច្ចនៅអាស៊ីទៀត។ លោកត្រឡប់ចូលឆាកនយោបាយឡើងវិញ បន្ទាប់ពីមើលឃើញបញ្ហាចាក់ស្រែះក្នុងប្រទេសក្រោមការដឹកនាំរបស់លោក ណាជីប រ៉ាហ្សាក់ ដែលសព្វថ្ងៃកំពុងជាប់បណ្ដឹងពុករលួយលើករណីកេងប្រវ័ញ្ចលុយរដ្ឋរាប់ពាន់លានដុល្លារ៕  
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ នៅថ្ងៃទី២ ខែតុលា បានប្រាប់ឲ្យប្រជាជនម៉ាឡេស៊ីប្រឹងប្រែងធ្វើការ ដើម្បីទទួលអ្នកវិនិយោគបរទេសដែលរដ្ឋាភិបាលរបស់លោកប្រឹងគៀងគរ។ ក្នុងវ័យ៩៣ឆ្នាំ លោក មហាធៀ ដែលទើបបញ្ចប់ដំណើរទស្សនកិច្ចនៅបរទេសនោះ ចង់ឃើញម៉ាឡេស៊ីអភិវឌ្ឍឡើងវិញដើម្បីក្លាយជាខ្លាអាស៊ីម្ដងទៀត។
  គួររំលឹកផងដែរថា កាលពីឆ្នាំ២០២៣ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានទទួលលិខិតថ្លែងអំណរគុណពីសម្តេច ហ៊ុន សែន ចំពោះការចូលរួមចំណែកបំពេញកាតព្វកិច្ចបង់ពន្ធផ្ទៃក្នុងជូនរដ្ឋ និងជាសហគ្រាសជាប់ចំណាត់ថ្នាក់លេខ ១៩ ក្នុងចំណោមសហគ្រាសដែលបង់ពន្ធច្រើនជាងគេផងដែរ៕  
ភ្នំពេញ៖ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន អ អិម អេ អូតូម៉ូធីវ (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនដែលទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាសពីអគ្គនាយកដ្ឋានពន្ធដារ ដែលមានសុពលភាពរយៈពេល ២ ឆ្នាំ គឺពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤។ ក្រៅពីនេះ គណៈកម្មការវាយតម្លៃការកាន់កាប់បញ្ជិកាគណនេយ្យរបស់អ្នកជាប់ពន្ធ ក៏បានសម្រេចវិនិច្ឆ័យថាក្រុមហ៊ុន អ អិម អេ អូតូម៉ូធីវ បានកាន់បញ្ជិកាគណនេយ្យត្រឹមត្រូវ និងទទួលបានអត្ថប្រយោជន៍នានា ស្របតាមប្រកាសលេខ ៦៣៨ សហវ.ប្រក ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧។
បារាំងបានបង្កើតកន្លែងនេះនៅឆ្នាំ ១៩០៨ ដើម្បីធ្វើជាឃ្លាំងទុកវត្ថុបុរាណ ដែលសម័យនោះ ពេលបារាំងចូលមកដល់ នៅតាមប្រាសាទនានាមានសភាពទ្រុឌទ្រោម ហើយទីតាំងខ្លះបានជ្រុះធ្លាក់វត្ថុបុរាណរប៉ាត់រប៉ាយ។ មិនមែនត្រឹមវត្ថុបុរាណនៅខេត្តសៀមរាបទេ តែក្នុងឃ្លាំងនេះមានរក្សាទុកវត្ថុបុរាណដែលប្រមូលបានពីគ្រប់បណ្តាខេត្តទូទាំងប្រទេសកម្ពុជាផងដែរ។ សាធារណជនដែលបានចូលទៅក្នុងកន្លែងនេះមានការភ្ញាក់ផ្អើល ដ្បិតវាបានបង្ហាញពីភាពអស្ចារ្យនៃវត្ថុបុរាណ និងវត្ថុសិល្បៈជាច្រើនរបស់ខ្មែរ ដែលគេមិនធ្លាប់បានឃើញនាពេលកន្លងមក។   ដើម្បីជ្រាបព័ត៌មាននេះកាន់តែច្បាស់ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ដូចតទៅ៖    
សៀមរាប៖ អភិរក្សដ្ឋានអង្គរ ដែលបច្ចុប្បន្នត្រូវបានដូរឈ្មោះទៅជានាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាកន្លែងដែលមានប្រវត្តិសាស្ដ្រសំខាន់ៗជាច្រើន ព្រោះទីនេះត្រូវបានបង្កើតឡើងក្នុងសម័យបារាំងគ្រប់គ្រងប្រទេសកម្ពុជា។
ផលិតកម្មដាវីត្រាមេឌៀរ ដែលជាផលិតកម្មក្នុងស្រុ កផលិតតែបទមិនចម្លងគេ (Original Songs) ដំបូងគេបង្អស់ ហ៊ានបោះទុនរាប់លានដុល្លារ វិនិយោគទៅលើការសាងសង់ស្ទួឌីយោ ដែលមានឈ្មោះថា «កោះស្លាកែត Studio Resort » ស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។   លោក ម៉េង ប៊ុនឡូ ជាអ្នកគ្រប់គ្រងនៅស្ទូឌីយោកោះស្លាកែត បានសម្តែងក្តីរីករាយយ៉ាងខ្លាំង ដែលលោកបានមកកាន់កាប់ស្ទូឌីលំដាប់ពិភពលោក ដំបូងបង្អស់នៅកម្ពុជា។ លោកបានថ្លែងថា មូលហេតុដែលស្ទូឌីយោកោះស្លាកែត ជាស្ទូឌីយោលំដាប់ពិភពលោកនោះដោយសារតែស្ទូឌីយោកោះស្លាកែត ត្រូវបានបំពាក់នូវឧបករណ៍ទំនើបៗ យីហ៊ោល្បីៗ ដែលមានតម្លៃជាងកន្លះលានដុល្លារឯណោះ។   លោកបានថ្លែងយ៉ាងដូច្នេះថា៖«ខ្ញុំពិតជាមានក្តីរំភើបណាស់ ដែលម្ចាស់ផលិតកម្ម បានផ្តល់កិត្តិយស និងទំនុកចិត្តដល់រូបខ្ញុំ និងក្រុមការងារ ក្នុងការមកកាន់កាប់ស្ទូឌីយោ លំដាប់ពិភពលោកបែបនេះ។ ខ្ញុំអាចនិយាយបានថា«ស្ទូឌីយោកោះស្លាកែត» គឺជាស្ទូឌីដែលបំពាក់ដោយឧបករណ៍ម៉ាកល្បីៗ លំដាប់ពិភពលោក បច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលជាស្ទូឌីមានតែមួយគត់ នៅក្នុងប្រទេសកម្ពុជា»។   បើយោងតាម លោក ប៊ុន ឡូ Studio Resort កោះស្លាកែត គឺជាគម្រោងដែលមានលក្ខណៈប្លែក មិនធ្លាប់មាននៅកម្ពុជា។ គម្រោងនេះ បង្កើតឡើងដើម្បីបម្រើឱ្យវិស័យទេសចរណ៍ និងសិល្បៈ។ គម្រោងនេះ មានផ្ទៃដី ១០ ហិកតា តាមបណ្តោយផ្លូវជាតិលេខ ១ ចម្ងាយប្រហែល ២ គីឡូម៉ែត្រពីផ្សារគគីរ។   លោកថា Studio Resort កោះស្លាកែត គឺត្រូវបានធ្វើឡើងបែបជាលក្ខណៈទេសចរណ៍ ដែលអាចថតកុន ចម្រៀងទាំងផ្នែកខាងក្នុងអគារ និងទីធ្លាខាងក្រៅ នៃគម្រោងធំនេះ។ ក្រុមហ៊ុនចង់ អភិវឌ្ឍ Studio Resort កោះស្លាកែត ឱ្យក្លាយជាទីកន្លែងលំដាប់អន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ ទាំងក្នុងស្រុក និងអន្តរជាតិមកទស្សនា។   លោកបានថ្លែងបន្ថែមថា៖ «យើងពេញចិត្តនឹងគម្រោងនេះខ្លាំងណាស់ ដោយសារតែវាជួយរួមចំណែក លើកស្ទួយប្រពៃណីខ្មែរយើងផងដែរ។ យើងចង់ចូលរួមថែរក្សា អភិរក្សប្រពៃណីទំនៀមទម្លាប់របស់យើង ឱ្យបានគង់វង្ស។ ខ្ញុំ មើលថា អ្វីដែលក្រុមហ៊ុនធ្វើនេះ គឺថ្មីខុសប្លែកពីគេ។ ខ្ញុំគិតថា គម្រោងនេះ នឹងមានការគាំទ្រច្រើន ពីសាធារណជនជាមិនខាន»។   ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ 096 8888 811៕
ក្រោយបានបាត់មុខបាត់មាត់ ពីពិភពសិល្ប: អស់រយៈពេលជាច្រើនឆ្នាំ អតីតតារាសម្តែងក្នុងរឿងដ៏ល្បីក្នុងរឿង«ចៅពស់កេងកង» និងជាម្ចាស់បទ«ចិត្តមារ» លោក ម៉េង ប៊ុនឡូ ស្រាប់តែលេចមុខមកកាន់កាប់«ស្ទូឌីយោកោះស្លាកែត» លំដាប់ពិភពលោក របស់ផលិតកម្មដាវីត្រាមេឌៀរ ដែលមានតម្លៃរាប់លានដុល្លារ។
ភ្នំពេញ៖  បុរសមានឌមាំ សម្បុរស្រអែម  លោក ឃឹម ប៊ុនឡែន ប្រធានយុវសភាពាណិជ្ជករអន្តរជាតិកម្ពុជា ហៅកាត់ JCI កម្ពុជា បាននិយាយថា ការនាំចេញទំនិញរបស់សហគ្រាសធុនតូច និងមធ្យម ពីកម្ពុជាទៅចិន វាមិនងាយស្រួលទេ ទោះភាគីទាំងពីរ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាជាងមួយឆ្នាំហើយក្តី។   ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ជាមួយ លោក ឃឹម ប៊ុនឡែន    ប្រធានយុវសភាពាណិជ្ជករអន្តរជាតិកម្ពុជា  ហៅកាត់ JCI ដូចតទៅ៖   កញ្ញា សុង សុធាវី៖  លោក ឃឹម ប៊ុនឡែន នាងខ្ញុំឃើញថាមានដៃគូ JCI នៅខាងក្រៅប្រទេសច្រើនមែនទែន  ហើយថ្មីៗនេះ ឃើញថារាជរដ្ឋាភិបាលកម្ពុជាបានទៅប្រទេសចិន ដើម្បីចរចារស្វែងរកការផ្តល់ប្រយោជន៍រវាងប្រទេស និងប្រទេស! ក្នុងនាមលោកជាអ្នកដឹកនាំសហគ្រិន ហើយមានសមាជិកច្រើនក្នុងដៃផង ដែលសុទ្ធតែជាអ្នកជំនួញ តើចាប់អារម្មណ៍ចង់ចាប់ដៃគូជាមួយចិនទេ ហើយបើសិនជាអាចធ្វើបាននឹងធ្វើឡើងដោយរូបភាពបែបណា?    លោក ឃឹម  ប៊ុនឡែន  ក្នុងបទសម្ភាសជាមួយកម្មវិធី  «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ  រូបភាពរបស់  សារព័ត៌មានថ្មីៗ លោក ឃឹម ប៊ុនឡែន៖ បាទ  មែនទែនទៅ យើងពិតជាបានឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកសាងកិច្ចសហការអន្តរជាតិបានយ៉ាងល្អ ជាមួយប្រទេសជាច្រើន ពិសេសជាមួយ ចិន។ ចិន ជាទីផ្សារមួយធំមែនទែន ហើយអ្នកណាក៏ចង់រកស៊ីជាមួយចិនដែរ តែយើងមានឱកាសពិសេសដែលមានទំនាក់ទំនងទៅចិនល្អ អ៊ីចឹង លើសពីហ្នឹង យើងមានកិច្ចព្រមព្រាងពាណិជ្ជកម្មសេរីជាមួយកូរ៉េ និងជប៉ុន ហើយតាមរយៈសមាជិក យុវសភាពាណិជ្ជករអន្តរជាតិ JCI ដែលយើងមានកូរ៉េ និង ជប៉ុន ច្រើនជាងគេ រហូតដល់ ៣ម៉ឺននាក់ជាង សុទ្ធសឹងតែអ្នករកស៊ី ក៏ដូចជាអ្នកវិនិយោគ។ នេះហើយជាឱកាសមួយដែលយើងអាចទាក់ទាញពួកគាត់មក ដែលយើងសុទ្ធតែមានកិច្ចព្រមព្រាងពាណិជ្ជកម្មសេរីជាមួយគ្នារួចស្រេចទៅហើយ ព្រមទាំងសមាជិកក្នុងតំបន់អាស៊ានផងដែរ។ ការមករកស៊ីក្នុងស្រុកខ្មែរជាការល្អមួយ ដែលអាចពង្រីកខ្លួនទៅកាន់ទីផ្សារពិភពលោកបាន ព្រោះយើងជាប្រទេសកំពុងអភិវឌ្ឍន៍ យើងមានគុណសម្បត្តិ លើពន្ធ និងដីធ្លីរបស់យើងក៏នៅធូរថ្លៃ ហើយកម្លាំពលកម្មនៅខាងយើងក៏នៅធូរថ្លៃ។ ខ្ញុំនិយាយបែបនេះ ដោយសារខ្ញុំជាអ្នកវិនិយោគលើការដាំទុរេន ហើយទុរេនជាទីផ្សារធំរបស់ចិនហើយ។    លោក ឃឹម  ប៊ុនឡែន  ក្នុងបទសម្ភាសជាមួយកម្មវិធី  «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ  រូបភាពរបស់  សារព័ត៌មានថ្មីៗ កញ្ញា សុង សុធាវី៖  ចំនុចពីរ ដែលពិបាកនាំទំនិញទៅចិន តាមអ្វីដែលនាងខ្ញុំបានទទួលព័ត៌មានមកគឺ ទី១ ទាល់តែអាជីវកម្មហ្នឹងធំហើយស្តង់ដារដែលត្រូវអនុញ្ញាតិដោយភាគីចិន ហើយមួយទៀត ទាក់ទងនឹងការរឹតត្បិតលើកត្តាមួយចំនួនទៀត តើលោកបារម្ភដែរ ឬ ទេ ថាកិច្ចព្រមព្រាងនេះមិនបានដល់គោលដៅ?   លោក ឃឹម ប៊ុនឡែន៖ យើងតូចយើងធ្វើតាមតូច ហើយបើយើងជាកសិករ តែចង់នាំចេញផលិតផលទៅក្រៅដោយខ្លួនឯង វាមិនអាចទេ ទាល់តែយើងចងក្រងជាសហគមន៍ ហើយមួយរយៈនេះរដ្ឋាភិបាលបានយកចិត្តទុក្ខដាក់ខ្លាំងជាមួយកសិកម្ម និងកសិករ។ រីឯ រដ្ឋមន្រ្តីថ្មី ក៏ឃើញគាត់ព្យាយាជំរុញដែរ  ទី១ គឺការចងក្រងសហគមន៍ហ្នឹងតែម្តង។ អ៊ីចឹង យើងជាកសិករ សូមកុំនៅតែឯង ព្រោះយើងដូចជាអ្នករកស៊ីដែរ  បើនៅតែឯងគឺមិនកើតទេ ដូចនេះត្រូវចូលរួមជាមួយគេ ដើម្បីកៀរគរជាសំឡេង កម្លាំង បញ្ញា ។ល។ ក្នុងការដោះសា្រយជាមួយគ្នា។ ខ្ញុំជឿថា បញ្ហា ឧបសគ្គតែងតែមាន ហើយបើអត់មានឧបសគ្គទើបចម្លែក! ប៉ុន្តែមួយរយៈនេះ ឃើញថារដ្ឋាភិបាលមានការយកចិត្តទុកដាក់ជាមួយវិស័យឯកជន ដោយគាត់មានការស្តាប់ច្រើន ហើយគាត់ព្យាយាមវែកផ្លូវច្រើន គ្រាន់តែថាអ្វីៗត្រូវការពេលវេលា និងត្រូវការចូលរួមឱ្យបានទាំងអស់គ្នា តែខ្ញុំពិតជាមើលឃើញ ឱកាសច្រើន សម្រាប់ការងាររកស៊ី ទាំងការនាំចេញទៅក្រៅ ក៏ដូចជាការទាក់ទាញអ្នកវិនិយោគឱ្យមកកម្ពុជាយើង៕    លោក  ឃឹម ប៊ុនឡែន  ប្រធានយុវសភាពាណិជ្ជករអន្តរជាតិកម្ពុជា JCI Cambodia. រូបភាពរបស់សារព័ត៌មានថ្មីៗ
ដោយ៖ សុង សុធាវី
ក្រុមណាហ្គាវើល ជួបប្រកួតជាមួយ Balestier Khanlsa ដែលជាអតីតម្ចាស់ជើងឯកពានរង្វាន់ក្របខណ្ឌលីកកំពូលរបស់សិង្ហបុរីនៅឆ្នាំ២០១៣ និងជាម្ចាស់ជើងឯកពានរង្វាន់ Singapore Cup នៅឆ្នាំ២០១៤ ក្នុងវគ្គជម្រុះពានរង្វាន់ RHB Singapore Cup 2017 នាវេលាម៉ោង៧:៣០នាទីយប់នេះ(ម៉ោងនៅកម្ពុជា)នៅកីឡដ្ឋាន Toa Payoh Stadium។   បច្ចុប្បន្នក្រុមដែលដឹកនាំដោយ លោក មាស ចាន់ណា មួយនេះ កំពុងឈរលេខរៀងទី៣នៃពានរង្វាន់ក្របខណ្ឌលីកកំពូលកម្ពុជាដោយមាន២២ពិន្ទុក្រោយយកឈ្នះ៦ ស្មើ៤ និងចាញ់២ដង។ ចំណែកក្រុម Balestier Khanlsa កំពុងឈរលេខរៀងទី៧ក្នុងលីកកំពូលរបស់សិង្ហបុរីក្រោយឆ្លងកាត់១០ប្រកួតឈ្នះ២ និងចាញ់៨។  តែយ៉ាងណា ក្រុមដែលណាហ្គាវើលត្រូវតទល់នៅយប់នេះ គឺធ្លាប់ចាញ់ក្រុម Warriors FC ដែលបឹងកេតបានលត់ ៤-១ កាលពីថ្ងៃទី២៩ ខែឧសភា ក្នុងវគ្គពានរង្វាន់ RHB Singapore Cup ចំនួន២លើកក្នុងពានរង្វាន់ក្របខណ្ឌលីកកំពូលសិង្ហបុរីឆ្នាំ២០១៧។ ក្នុងនោះជើងទី១ក្រុម Warriors FC បានយកឈ្នះក្នុងលទ្ធផល ២-១ និងជើងទី២ក្នុងលទ្ធផល ១-០៕ 
ក្រុមណាហ្គាវើលត្រូវជួបប្រកួតជាមួយក្រុម Balestier Khanlsa របស់សិង្ហបុរីនាវគ្គជម្រុះពានរង្វាន់ RHB Singapore Cup 2017 នាវេលាម៉ោង៧:៣០នាទីយប់(ម៉ោងនៅកម្ពុជា)ថ្ងៃទី៣១ ខែឧសភា នៅកីឡដ្ឋាន Toa Payoh Stadium។ Balestier Khanlsa ជាអតីតម្ចាស់ពានរង្វាន់ Singapore Cup និងជាម្ចាស់ជើងឯកពានរង្វាន់លីកកំពូលមួយរដូវកាល។
ញ៉ាំសាច់តិច តែបន្លែច្រើន របបអាហារមានជាតិបន្លែច្រើនគឺជាវិធីដ៏ងាយស្រួលមួយក្នុងការបន្ថយកម្រិតសារធាតុសូដ្យូម និងខ្លាញ់ Saturated និង Trans Fat ពីអាហារមានជាតិទឹកដោះគោ និងសាច់។ ចូរបង្កើនការញ៉ាំបន្លែ ផ្លែឈើ បន្លែពណ៌បៃតង និងគ្រាប់ធញ្ញជាតិឲ្យបានច្រើន។ ចូរជំនួសការញ៉ាំសាច់ក្រហម ជាមួយនឹងប្រូតេអ៊ីនល្អជាងនេះវិញដូចជា ត្រី ឬសាច់បក្សី។ បន្ថយប្រៃ អ្នកដែលមានជំងឺលើសសម្ពាធឈាម និងអ្នកដែលប្រឈមខ្ពស់នឹងជំងឺបេះដូងគួរតែកំណត់គោលដៅការញ៉ាំប្រៃកុំឲ្យលើសពី ១៥០០មីលីក្រាមឲ្យសោះ។ មធ្យោបាយដ៏ល្អបំផុតក្នុងការបន្ថយបែបនេះ គឺចម្អិនអាហារញ៉ាំខ្លួនឯងជាញឹកញាប់។ ចូរចៀសវាងការញ៉ាំអាហារតាមភោជនីយដ្ឋាន ឬអាហារកៃឆ្នៃច្រើន។ បន្ថយជាតិផ្អែម អាហារ និងភេសជ្ជៈមានជាតិផ្អែមច្រើនតែគ្មានកាឡូរី តែមិនមែនជាជីវជាតិដែលល្អឡើយ។ បើសិនជាអ្នកចង់ញ៉ាំរបស់ផ្អែម ចូរព្យាយាមញ៉ាំផ្លែឈើស្រស់ៗ ឬសូកូឡាខ្មៅវិញទៅ។ ការសិក្សាបានឲ្យដឹងថា ការញ៉ាំសូកូឡាខ្មៅអាចបន្ថយសម្ពាធឈាមបានដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh
មធ្យោបាយដ៏ងាយស្រួលបំផុតដែលអ្នកអាចព្យាបាលជំងឺលើសសម្ពាធឈាម និងបង្ការផលវិបាករបស់វាបាននោះគឺ ជ្រើសរើសរបបអាហារដែលត្រឹមត្រូវ។ អ្វីដែលអ្នកញ៉ាំអាចជាវិធីដ៏ល្អមួយក្នុងការបំបាត់ជំងឺលើសសម្ពាធឈាមបាន។ របបអាហារដ៏ល្អបំផុតសម្រាប់អ្នកជំងឺលើសសម្ពាធឈាមមានដូចជា៖
តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងអប់រំ បានអំពាវនាវឲ្យបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីចូលរួមលុបបំបាត់ភាពមិនប្រក្រតីទាំងនោះ។ លើសពីនេះ ក្រសួងអប់រំ បានជំរុញអង្គភាពនានា ឲ្យបំពេញការងារក្នុងទិសដៅកំណែទម្រង់ការគ្រប់គ្រងបុគ្គលិក និង ពង្រឹងគុណភាពអប់រំប្រកបដោយប្រសិទ្ធភាព។   ក្រសួងអប់រំ រម្លឹកថា ការដំឡើងឋានៈតួនាទី សម្រាប់មន្ត្រីគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ គឺអនុវត្តតាមលិខិតបទដ្ឋានដែលនៅមានជាធរមាន តាមរយៈគណៈកម្មការវាយតម្លៃការងារបុគ្គលិក ដោយផ្អែកលើមុខតំណេងតាមប្រភេទក្របខ័ណ្ឌ និងលក្ខណៈវិនិច្ឆ័យ ដែលបានកំណត់ក្នុងច្បាប់។ ក្រសួងអប់រំ បន្តថា ការផ្លាស់ប្តូរក្របខ័ណ្ឌរបស់មន្ត្រីរាជការស៊ីវិល អាចធ្វើទៅបានតែតាមរយៈការប្រឡងជ្រើសរើសរបស់ក្រសួង-ស្ថាប័ននីមួយៗ ដែលត្រូវបានកំណត់ដោយរដ្ឋាភិបាលប៉ុណ្ណោះ។    ក្រសួងអប់រំ បន្ថែមថា ការផ្លាស់ប្តូរស័ក្តិនិងថ្នាក់របស់មន្ត្រីរាជការស៊ីវិល ត្រូវធ្វើឡើងតាមវេនជ្រើសរើសនិងអតីតភាព។ រយៈពេលកំណត់អប្បបរមា សម្រាប់ការដំឡើងថ្នាក់ គឺ២ឆ្នាំ និងត្រូវមានការស្នើសុំត្រឹមត្រូវតាមច្បាប់ស្តីពីឋានានុក្រមដែលសាមីជននៅក្រោមបង្គាប់។    ក្រសួងអប់រំ បញ្ជាក់ថា៖«ការផ្តល់សេវាលើការងារទាំនេះ មិនមានកំណត់ការបង់ថ្លៃសេវា សម្រាប់ដំណើរការជូនសាមីជនទេ»៕  
ក្រសួងអប់រំ យុវជន និង កីឡា អះអាងថា ថ្មីៗនេះ មានព័ត៌មានមិនប្រក្រតីពាក់ព័ន្ធនឹងការរត់ការ ដើម្បីឲ្យមានការដំឡើងតួនាទី ឋានន្តរស័ក្តិ និង កាំប្រាក់ ជាដើម។ ក្រសួងអប់រំ ចាត់ទុកអំពើនេះ ថាធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនិងក្រមសីលធម៌វិជ្ជាជីវៈបុគ្គលិកអប់រំ ព្រមទាំងកិត្តិយសស្ថាប័នយ៉ាងធ្ងន់ធ្ងរ។
  កាតាត្រូវបានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ប្រកាសថាបានឈ្នះការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០២២ កាលពីឆ្នាំ ២០១០ បើទោះប្រទេសនេះមានបញ្ហាសិទ្ធិមនុស្សក៏ដោយ។   បើតាមការផ្សាយរបស់កាសែត The Guardian កាលពីឆ្នាំ ២០២១ ពលករចំណាកស្រុកចំនួន ៦៥០០នាក់បានស្លាប់ក្នុងអំឡុងពេលសាងសង់កីឡដ្ឋានថ្មី និងហេដ្ឋារចនាសម្ព័ន្ធដើម្បីត្រៀមរៀបចំ World Cup ដោយសារលក្ខខណ្ឌការងារមិនមានសុវត្ថិភាពនៅក្នុងប្រទេសកាតា។    ស្របពេលព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកនឹងមកដល់នៅជាង៣ខែទៀតនោះ Lahm ដែលធ្លាប់ជួយអាល្លឺម៉ង់លើកពាន World Cup ឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល បានចេញមុខនិយាយពីបញ្ហាសិទ្ធិមនុស្សនៅកាតា និងរិះគន់ FIFA ដែលផ្តល់សិទ្ធិឱ្យប្រទេសដែលរឹតត្បិតសិទ្ធិមនុស្សរៀបចំព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកដូច្នេះ។    អតីតខ្សែការពារ និងជាប្រធានក្រុម Bayern Munich វ័យ៣៨ឆ្នាំរូបនេះ បានប្រាប់កាសែតអាល្លឺម៉ង់ Kicker ថារូបគេនឹងមិនធ្វើដំណើរជាមួយក្រុមអាល្លឺម៉ង់ក្នុងនាមជាគណៈប្រតិភូទៅកាន់ប្រទេសកាតាទេ។    Lahm ដែលបញ្ចប់អាជីពជាកីឡាករបាល់ទាត់នៅឆ្នំា២០១៧ បន្តថា៖ «បញ្ហាសិទ្ធិមនុស្សក្នុងប្រទេសមួយគួរតែដើរតួនាទីសំខាន់បំផុតក្នុងការផ្តល់ឱ្យរៀបចំកម្មវិធីកីឡាណាមួយ។ វាបានកើតឡើងនៅកាតាទៅហើយ ប៉ុន្តែរឿងបែបនេះមិនគួរកើតឡើងទៀតទេនៅពេលអនាគត។ ប្រទេសមាននិរន្តរភាព គ្មានបញ្ហាសិទ្ធិមនុស្សទើបសមទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍កីឡាធំៗ»។   យោងតាមអង្គការលើកលែងទោសអន្តរជាតិ អាជ្ញាធរកាតា នៅតែបន្តទប់ស្កាត់សេរីភាពបញ្ចេញមតិ ខណៈស្ត្រី និងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា LGBTQ+ ក៏រងការគាបសង្កត់ផងដែរ។ ក្រុម LGBTQ+ ក៏ត្រូវបានរឹតត្បិតមិនឱ្យចូលរួមទស្សនាផ្ទាល់ក្នុងការប្រកួត World Cup នៅកតា ដែលនឹងចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះដែរ៕  
Philipp Lahm វីរបុរសក្រុម Bayern Munich និងជម្រើសជាតិអាល្លឺម៉ង់ បានរិះគន់ចំពោះការផ្តល់សិទ្ធិធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០២២ ទៅឱ្យប្រទេសកាតា និងអះអាងថារូបគេនឹងពហិការចូលរួមព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកលើកនេះ។
«ការងារដែលធ្វើឡើងដោយការពេញចិត្ត រមែងទទួលបាននូវលទ្ធផលល្អ»។ នេះជាការលើកឡើងរបស់លោក លី រស្មី ដែលបានបន្ថែមថា ការស្ថាបនាបដិមាព្រះព្រហ្មពីស្ពាន់ បានរួចរាល់ ១០០ភាគរយ ។ ចំណែកការងារមួយចំនួនទៀត ក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ កំពុងដំណើរការដោយរលូន ។   មន្រ្តីជំនាញរូបនេះ ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗថា ការជ្រើសរើសបដិមាព្រហ្មមុខបួនដាក់កណ្ដាលព្រលានយន្ត ហោះថ្មីនេះ មានការគិតគូរច្បាស់លាស់ និងមានអត្តន័យពេញលេញផងដែរ។ រូបនេះធ្វើ ស្ពាន់ មានកម្ពស់៧ម៉ែត្រ និងទម្ងន់ប្រមាណ៦តោន និងដំឡើងដោយសិល្បករខ្មែរ នៅខេត្តសៀមរាប។ អត្ថបទទាក់ទង   បដិមាព្រហ្មធ្វើពីស្ពាន់នៅព្រលានសៀមរាបថ្មី រចនាឡើងយ៉ាងផ្ចិតផ្ចង់តាមស្ថាបត្យកម្មខ្មែរ
រូបបដិមាព្រហ្មមុខបួននៅព្រលានយន្តហោះ សៀមរាប-អង្គរ ស្ថិតក្នងស្រុកសូទ្រនិគម បានសាងសង់រួចរាល់ហើយ។ នេះបើតាមលោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអ្នករៀបចំប្លង់ព្រហ្មមុខបួន។
  បញ្ហាចម្រូងចម្រាសគ្នារវាងហ្វីលីពីន និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានបង្កើតជាសំណុំរឿងស្អេកស្កាកដែលមិនទាន់បិទបញ្ចប់ឡើយ ជុំវិញយុទ្ធនាការបង្រ្កាបគ្រឿងញៀន។ យ៉ាងណា ហ្វីលីពីននៅតែរារាំងតុលាការ ICC មិនឲ្យលូកដៃចូលកិច្ចការនេះ ក្រោមហេតុផលបំពានអធិបតេយ្យប្រទេសខ្លួន។    តុលាការអន្តរជាតិមួយនេះ បានចាប់ផ្តើមពិនិត្យលើយុទ្ធនាការប្រឆាំងគ្រឿងញៀន នៅហ្វីលីពីន ចាប់តាំងពីឆ្នាំ ២០១៦មក។    ពាក់ព័ន្ធនឹងប្រធានបទនេះ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. នៅថ្ងៃទី២៣ ខែមករា បានប្រកាសជាថ្មីថា រដ្ឋាភិបាលក្រុងម៉ានីល នឹងមិនសហការនៅក្នុងការស៊ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ លើយុទ្ធនាការរបស់អតីតប្រធានាធិបតីរ៉ូឌ្រីហ្គោ ឌូទើតេ ក្នុងការបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀននោះទេ។   ប្រធានាធិបតីរូបនេះបញ្ជាក់ថា ICC មិនមានសិទ្ធិអំណាចក្នុងការស៊ើបអង្កេតករណីនេះឡើយ ហើយរដ្ឋាភិបាលហ្វីលីពីនកំពុងតាមដានវត្តមានរបស់អ្នកស៊ើបអង្កេត ICC នៅក្នុងប្រទេស ហើយបានបញ្ជាឲ្យភ្នាក់ងារមិនត្រូវគាំទ្រដល់ប្រតិបត្តិការរបស់ ICC ដាច់ខាត។     ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Marcos បាននិយាយថា ៖« ខ្ញុំចាត់ទុកនេះជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ប្រទេស។ ដូច្នេះហើយ រដ្ឋាភិបាលហ្វីលីពីននឹងមិនជួយការស៊ើបអង្កេតណាមួយដែល ICC ធ្វើនោះទេ»។   យ៉ាងណាមិញ មេដឹកនាំរូបនេះ បានលើកឡើងថា អ្នកស៊ើបអង្កេតរបស់ ICC អាចមកហ្វីលីពីនបាន ក្នុងនាមជាពលរដ្ឋសាមញ្ញ ប៉ុន្តែរដ្ឋាភិបាលនឹងមិនគាំទ្រការស៊ើបអង្កេតរបស់ពួកគេទេ។   នៅក្នុងឆ្នាំ២០១៩ អតីតប្រធានាធិបតីហ្វីលីពីន លោក  រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រកាសដកហ្វីលីពីនចេញពីសមាជិករបស់តុលាការ ICC បន្ទាប់ពីតុលាការអន្តរជាតិមួយនេះ ប្រកាសបើកការស៊ើបអង្កេតលើសង្រ្គាមប្រឆាំងគ្រឿងញៀនក្នុងឆ្នាំ២០១៨។   គួររម្លឹកថា ភ្លាមៗបន្ទាប់ពីឡើងកាន់អំណាច អតីតប្រធានាធិបតី Duterte បានដឹកនាំយុទ្ធនាការទ្រង់ទ្រាយធំមួយ ដើម្បីបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀន ដើម្បីធានាសណ្តាប់ធ្នាប់សង្គម។ ប៉ូលិសហ្វីលីពីនបាននិយាយថា ពួកគេបានសម្លាប់ជនសង្ស័យជិត ៤ពាន់នាក់ដែលជាផ្នែកនៃយុទ្ធនាការនេះ៕
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. នៅថ្ងៃទី២៣ ខែមករា បានប្រកាសយ៉ាងច្បាស់ៗថា រដ្ឋាភិបាលក្រុងម៉ានីល នឹងមិនសហការជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)  ដើម្បីបើកការស៊ើបអង្កេតលើយុទ្ធនាការប្រឆាំងគ្រឿងញៀនឡើយ។ យុទ្ធនាការប្រឆាំងគ្រឿងញៀននេះ គឺកើតមានក្នុងអាណត្តិរបស់លោក រ៉ូឌ្រីហ្គោ ឌូទើតេ អតីតប្រធានាធិបតីហ្វីលីពីន ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។
   រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តឧបត្ថមប្រាក់ចំនួន ៤០ ដុល្លារ រយៈពេល៣ខែបន្ថែមទៀត ដល់ កម្មករ-កម្មការនី ក្នុង ១នាក់ ដែលធ្វើការក្នុងវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ។   រដ្ឋាភិបាលកម្ពុជា សម្រេចបន្តវិធានការជុំទី១០ រយៈពេល ៣ ខែ បន្ថែមទៀត ចាប់ពីខែ តុលា ដល់ខែ ធ្នូ ឆ្នាំ២០២១ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ មកលើសង្គម និងសេដ្ឋកិច្ច ក៏ដូចជាការទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញ ក្នុងបរិបទថ្មីនេះ ។   រដ្ឋាភិបាល ក៏បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ រយៈពេល៣ ខែទៀត ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ នឹងមានទីតាំងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែប កំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត។ ជាពិសេសលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នៃបេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្ម។   ទន្ទឹមនេះ រដ្ឋាភិបាល ក៏លើកលែងការបង់ពន្ធអប្បបរិមា ៣ខែបន្ថែម ដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា និងអនុគ្រោះការបង់ប្រាក់ជំពាក់លើកម្រៃអាកាសចរណ៍ស៊ីវិលទៀតផង។    
ដោយ៖ វ៉ា សុភានុត
កញ្ញា យិន ម៉ាណា បានបើករថយន្តបុកកញ្ញា ឌុំ រីដា និស្សិតឆ្នាំទី៤ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមីនា។ កញ្ញា យិន ម៉ាណា ត្រូវចោទពីបទ «បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឲ្យអ្នកដទៃស្លាប់» គ្រួសារកញ្ញា ឌុំ រីដា ប្តឹងទារសំណង២០ម៉ឺនដុល្លារ និងស្នើឲ្យតុលាការផ្តន្ទាទោសកញ្ញា យិន ម៉ាណា តាមច្បាប់៕ 
លោក ប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំ កញ្ញា យិន ឃុនម៉ី ហៅ យិន ម៉ាណា ជាបណ្តោះអាសន្ន នៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។ ការសម្រេចនេះ គឺធ្វើឡើងបន្ទាប់ពីបញ្ចប់ការសាកសួរនៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ។
1, ផ្លែឈើៈ ក្រៅពីហ្នឹង ផ្លែឈើមួយចំនួនក៏មាននុវសារធាតុកាឡូរីច្រើនផងដែរ ដែលអាចជួយឲ្យអ្នកឡើងទម្ងន់បាន ដូចជាផ្លែប័រ ផ្លែអាល់ម៉ុន ផ្លែអូលីវជាដើម។ អ្វីដែលពិសេសទៀតនោះគឺ ផ្លែទាំងនេះមិនត្រឹមតែមាននូវជាតិកាឡូរីខ្ពស់នោះទេ វាថែមទាំងជាផ្លែឈើដែលល្អចំពោះសុខភាពផងដែរ។   2, ទឹកដោះគោៈ ទឹកដោះគោ ក៏មានប្រយោជន៏ខ្លាំងផងដែរប្រសិនបើអ្នកចង់ឡើងទម្ងន់ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តបរិភោគទឹកដោះគោរៀងរាល់ថ្ងៃផងដែរ។ បើតាមការប៉ាន់ស្មាន ទឹកដោះគោមួយកែវ អាចផ្តល់នូវជាតិកាឡូរី ប្រមាណជា300កាឡូរី។   3, ប្រើប្រាស់ប័រៈ មិនចាំបាច់រំលឹកពីរសជាតិឡើយ យើងសុទ្ធតែដឹងហើយថាប័រអាចជួយឲ្យម្ហូបសឹងតែគ្រប់មុខឆ្ងាញ់ជាងមុន។ លើសពីនេះទៅទៀត អ្នកអាចញ៉ាំប័រដើម្បីបង្កើនទម្ងន់ផងដែរ ដោយសារតែជាតិកាឡូរីដែលមាននៅក្នុងប័រ។ គ្រាន់តែប័រមួយស្លាបព្រាតូច មានជាតិកាឡូរីរហូតដល់ទៅជិត 100 កាឡូរី ដូចនេះវានឹងជួយអ្នកឲ្យឡើងទម្ងន់បានយ៉ាងងាយ។ ប៉ុន្តែស្របពេលដែលវាជួយឲ្យឡើងទម្ងន់ អ្នកគួរតែជ្រើសរើសយកនូវប្រភេទប័រដែលមានគុណភាពល្អផងដែរ។   4,ផ្លែឈើស្រស់ៈ ប្រសិនបើអ្នកមានទម្លាប់ញ៉ាំផ្លែឈើបន្ទាប់ពីអាហាររួច នោះអ្នកកំពុងតែមានទម្លាប់ល្អហើយ ពិសេសសម្រាប់អ្នកចង់ឡើងទម្ងន់។ ផ្លែចេកមួយ ជាមធ្យមមាន 121 កាឡូរី ផ្លែប៉ោមមួយ មាន 116 កាឡូរី និងផ្លែប្លូបឺុរីមួយកែវ មានប្រហែល 80 កាឡូរី។   5, ហាត់លើកទម្ងន់ៈ តាមពិតទៅ បន្ទាប់ពីព្យាយាមបង្កើនចំនួនកាឡូរីប្រចាំថ្ងៃហើយ អ្នកគួរតែចាបើផ្តើមធ្វើលំហាត់ប្រាណផងដែរ។ ការលើកទម្ងន់ជាប្រចាំក៏អាចជួយបង្កើនទម្ងន់ផងដែរ ដោយសារវាជួយបើកនូវសាច់ដុំ និងជួយឲ្យអ្នកបង្កើនកម្លាំង ក៏ដូចជាទម្ងន់ផងដែរ។ ប្រសិនបើអ្នកចូលចិត្តហាត់ប្រាណ អ្នកអាចនឹងសាកល្បងនូវវិធីនេះ។   សមាសភាគនៃ Superior Weight Gain ប្រូតេអ៊ីន (caseinsate និង gelatine)៖ សមា្ភរៈភាគច្រើនជាវត្ថុធាតុដើម្បីជំរុញកោសិកានិងកំណើនសាច់ដុំ, ថាមពលបន្ថែមសម្រាប់រាងកាយ, ការគាំទ្រដល់កម្លាំងសម្រាប់ទំហំរាងកាយប្រសើរឡើង។ វីតាមីន E (D-alpha tocopherol)៖ ជំរុញការស្រូបយកសារធាតុចិញ្ចឹម បង្កើនភាពធន់ក្នុងរាងកាយ។ Soy lecthin powder:  បន្ថែមថាមពល ជំរុញការចំណង់អាហារនិងបំបាត់ភាពតានតឹង។ គ្រឿងផ្សំផ្សេងទៀតរួមមាន: សែលុយឡូសភ្លឺថ្លា, silica ម៉ាញ៉េស្យូម ... ទិញ Superior Weight Gain នៅទីណាទើបសុវត្ថភាពនិងជាទំនិញសុទ្ធ? បច្ចុប្បន្ននេះ ផលិតផលនេះត្រូវបាននាំចូលនិងចែកចាយនៅក្នុងហាងថែទាំសុខភាពនិងសម្ផស្ស Angkor Beauty។ ជាមួយនឹងការប្រតិបត្កិការណ៏ជាង៥ឆ្នាំនៅក្នុងវិស័យថែទាំសុខភាពនិងសម្ផស្សរួមជាមួយនឹងខ្សែសង្វាក់លក់នៅក្នុងទីក្រុងធំៗទូទាំងប្រទេស។ ប្រព័ន្ធនេះបង្កើតលក្ខខណ្ឌងាយស្រួលក្នុងការទិញទំនិញសម្រាប់អ្នកប្រើប្រាស់និងទទួលបានការជឿជាក់ ទំនុកចិត្តអំពីគុណភាពនៃផលិតផល។ ពេលមកកាន់ហាងថែទាំសុខភាពនិងសម្ផស្ស Angkor Beauty អ្នកនឹងទទួលបានការផ្តល់ជូនពិសេសជាច្រើន៖ ការពិគ្រោះយោបល់ដោយឥតគិតថ្លៃជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍និងចំនេះដឹងច្រើន។ ការដឹកជញ្ជូនដោយឥតគិតថ្លៃទូទាំងប្រទេសក្នុងពេលវេលាខ្លីបំផុត។ ទូទាត់ពេលទទួលទំនិញ។ ធានាទំនិញសុទ្ធ 100% ។ប្តូរឬសងបានក្នុងរយៈពេល៧ថ្ងៃ។   (អត្ថបទពាណិជ្ជកម្ម)
សម្រាប់មនុស្សមួយចំនួនធំ បើចង់ឡើងទម្ងន់ ព្រមទាំងមានសុខភាពល្អទៀតនោះ អ្នកអាចអនុវត្តតាមវិធីងាយៗទាំងនេះ៖
ក្រុមមេធាវី មើលឃើញថា ស្ថានភាពជំងឺកូវីដ-១៩ ត្រូវរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងបានទាំងស្រុងហើយ ដូច្នេះ ទើបស្នើឲ្យតុលាការរាជធានីភ្នំពេញ បើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា ឡើងវិញ ដូចការបើកសវនាការលើសំណុំរឿងដទៃដែរ។ ក្រុមមេធាវី លើកឡើងថា ការស្នើឲ្យតុលាការ បន្តបើកសវនាការឡើងវិញ គឺដើម្បីជៀសវាងរំលោភសិទ្ធិរបស់លោក កឹម សុខា ក្នុងការទទួលបានការជំនុំជម្រះក្តីឆាប់រហ័សនិងយុត្តិធម៌។ បន្ថែមពីនេះ ក្រុមមេធាវី កត់សម្គាល់ថា សំណុំរឿងរបស់លោក កឹម សុខា ត្រូវបានបើកសវនាការកន្លងមកនិងបានដេញដោលសួរលោក កឹម សុខា យ៉ាងច្រើនរួចមកហើយ។ លោក អ៊ី រិន ប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការរាជធានីភ្នំពេញ ផ្តល់ព័ត៌មានថា មន្រ្តីតុលាការ បានទទួលសំណើរបស់ក្រុមមេធាវីការពារក្តីឲ្យលោ កឹម សុខា ហើយ និងបានបញ្ជូនទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះរួហើយដែរ ដើម្បីពិនិត្យនិងធ្វើសេចក្តីសម្រេច។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ មន្រ្តីតុលាការរូបនេះ បញ្ជាក់ថា៖«យើង បញ្ជូនទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះហើយ ការសម្រេចយ៉ាងណា គឺអាស្រ័យលើប្រធានក្រុមប្រឹក្សាជំនុំជម្រះ»។ ដ្បិតមិនអាចឆ្លើយជំនួសប្រធានក្រុមប្រឹក្សាជំនុំជម្រះ តែ លោក អ៊ីន រិន បកស្រាយថា តុលាការ កំពុងមមាញឹកនឹងការជម្រះក្តីលើសំណុំរឿងរបស់ជនជាប់ចោទ ដែលកំពុងជាប់ឃុំ តែលោក កឹម សុខា មិនមែនកំពុងជាប់ឃុំឡើយ។ លោក ហាក់ចង់មានន័យថា សំណុំរឿងរបស់អ្នកជាប់ឃុំ ត្រូវតុលាការ ផ្តល់អាទិភាពយកទៅជំនុំជម្រះ មុនសំណុំរឿងរបស់អ្នកនៅក្រៅឃុំ។ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ យល់ឃើញថា ការដែលតុលាការ មិនទាន់បន្តលើកសំណុំរឿងរបស់លោក កឹម សុខា ទៅជំនុំជម្រះ គឺដោយសារតែ លោក កឹម សុខា ជាជនជាប់ចោទនៅក្រៅឃុំ ហើយការដែលតុលាការ លើកសំណុំរឿងផ្សេងៗ ទៅជំនុំជម្រះ គឺដោយសារតែម្ចាស់សំណុំរឿងទាំងនោះ ជាជនជាប់ចោទ កំពុងជាប់ឃុំ។ លោក បន្ថែមថា ការដែលតុលាការ កាត់ក្តីលើសំណុំរឿងរបស់អ្នកជាប់ឃុំ មុនសំណុំរឿងរបស់អ្នកមិនជាប់ឃុំ គឺដើម្បីដោះស្រាយការកកស្ទះសំណុំរឿងនិងឈានទៅដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចោទសួរថា រវាងសំណុំរឿងរបស់លោក កឹម សុខា ដែលនៅក្រៅឃុំ និង សំណុំរឿងរបស់អ្នកជាប់ឃុំ តើមួយណា មានអាទិភាពជាង ដែលត្រូវលើកទៅជំនុំជម្រះ? បន្ទាប់មក លោក ថ្លែងថា៖«សំណុំរឿង មានច្រើន តុលាការ មិនអាចបើកសវនាការទាំងអស់ ក្នុងពេលតែមួយបានទេ»។ តាមរយៈសំណើរបស់ខ្លួន ក្រុមមេធាវី សរសេរទៅកាន់តុលាការថា មិនគួរអូសបន្លាយក្នុងការផ្អាកសនាការលើសំណុំរឿងរបស់លោក កឹម សុខា ដែលជាសំណុំរឿងចាស់នោះទេ។ ក្នុងសំណើ ដែលចុះហត្ថលេខារួមគ្នា ក្រុមមេធាវីទាំង៤រូប អះអាងថា៖«ការទុកសំណុំរឿងចាស់ចោលយូរហួសហេតុពេក ដែលអង្គសវនាការ បានដេញដោលយ៉ាងច្រើនរួចហើយនោះ មិនមែនជាជម្រើសល្អទេ និងគ្មានទម្លាប់រឿងក្តី [ដែល] យកមកដេញដោល រួចទុកចោលយ៉ាងយូរនោះដែរ»។ កាលពីដើមខែមករា ឆ្នាំ២០២០ តុលាការរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា បានប៉ុន្មានលើកដែរ។ តែដោយសារជំងឺកូវីដ-១៩ រាលដាលចូលកម្ពុជា តុលាការ ក៏ប្រកាសផ្អាកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា។ ក្រោយពីមើលឃើញថា រដ្ឋាភិបាល អាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ហើយតុលាការ បើកសវនាការជាប្រក្រតីឡើងវិញ ចំពោះសំណុំរឿងទូទៅ ក្រុមមេធាវីរបស់លោក កឹម សុខា ក៏បានស្នើឲ្យតុលាការ បន្តបើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា ដែរ។ គិតទាំងលើកនេះ គឺចំនួន៣លើកហើយ ដែលក្រុមមេធាវី ស្នើឲ្យតុលាការ បន្តបើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា។ លោក ចាន់ ចេន មេធាវី១រូបរបស់លោក កឹម សុខា ប្រាប់សារព័ត៌មានថ្មីៗថា សំណើលើកទី១ តុលាការ បដិសេធមិនព្រមបន្តបើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា ដោយលើ ហេតុផលថា បារម្ភនឹងជំងឺកូវីដ-១៩។ ចំណែក សំណើលើកទី លោក អះអាងថា ក្រុមមេធាវី ពុំទទួលបានការឆ្លើយតបពីតុលាការនោះទេ។ លោក ចាន់ ចេន និយាយទៀតថា ក្រោយដាក់សំណើ២លើកទៅតុលាការរួច ក្រុមមេធាវី ក៏បន្តដាក់សំណើទៅក្រសួងយុត្តិធម៌ ដើម្បីសុំឲ្យជួយជំរុញទៅតុលាការ បើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា។ ប៉ុន្តែ ក្រុមមេធាវី ក៏មិនទទួលបានការឆ្លើយតបពីក្រសួងយុត្តិធម៌ដែរ ដូច្នេះហើយ ទើបក្រុមមេធាវី សម្រេចចិត្ត ដាក់សំណើលើកទី៣ ទៅតុលាការ។ លោកមេធាវីរូបនេះ មានប្រសាសន៍ថា៖«តុលាការ គ្មានហេតុផលអី ត្រូវពន្យារពេលទៀតទេ»។ គិតពីខែកញ្ញា ឆ្នាំ២០១៧មក សំណុំរឿងរបស់លោក កឹម សុខា អូសបន្ថាយអស់រយៈពេលជាង៣ឆ្នាំហើយ។ លោក ត្រូវជាប់ចោទពីបទសន្ទិដ្ឋិភាព ដែលសំដៅថា លោក លួចពឹងពាក់បរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បង្ហើបក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ថា សំណុំរឿងរបស់លោក កឹម សុខា អាចនឹងអូសបន្លាយរហូតដល់ឆ្នាំ២០២៤ឯណោះ៕
មេធាវីការពារក្តីទាំង៤រូប រួមមាន អ្នកស្រី ម៉េង សុភារី លោក ផែង ហេង លោក ចាត់ ចេន និង លោក អាង ឧត្តម បានដាក់សំណើម្តងទៀត ទៅកាន់តុលាការរាជធានីភ្នំពេញ ដោយស្នើឲ្យបន្តបើកសវនាការជំនុំជម្រះក្តីលើសំណុំរឿងលោក កឹម សុខា ឲ្យបានឆាប់បំផុត។
ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី EVa Mysliwiec និងលោកនាយកសាលា Samdech Hun Sen School Complex មានគោលបំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងសាលានៅកម្ពុជា។ ឆ្លើយតបនឹងបំណងនេះ រដ្ឋមន្រ្តីក្រសួងអប់រំកម្ពុជា បង្ហាញការគាំទ្រ។    លោក ហង់ ជួន ណារ៉ុន សន្យានឹងបង្កើតកិច្ចសហប្រតិបត្តិការរវាងសាលារៀននៅប្រទេសម៉ាលី ជាមួយនឹងសាលាជំនាន់ថ្មី ព្រះស៊ីសុវត្ថិ ដើម្បីលើកកម្ពស់ការបង្រៀនផ្នែក STEM ដោយផ្ដោតសំខាន់ទៅលើការចែករំលែកបទពិសោធន៍របស់កម្ពុជា នៅក្នុងការធ្វើកំណែទម្រង់សាលារៀន។ ជាពិសេសការបង្រៀនផ្នែកវិធីសាស្ត្រ នៃការបង្រៀន, បច្ចេកវិទ្យា ,ការបណ្ដុះបណ្ដាលគ្រូ ,ការអនុវត្តវិធីសាស្ត្របង្រៀនថ្មី ,ការបណ្ដុះសិស្ស នៅក្នុងការលើកកម្ពស់សមត្ថភាពសតវត្សទី២១ ដើម្បីលើកកម្ពស់គុណភាពអប់រំ។   ឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ៖«កិច្ចសហប្រតិបត្តិការមួយនេះ អាចធ្វើឱ្យប្រទេសទាំងពីរមានឱកាសក្នុងការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក»។ កាលពីឆ្នាំ២០១៣ សម្តេច ហ៊ុន សែន បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ សម្រាប់សាងសង់សាលាមួយកន្លែង នៅទីក្រុងបាម៉ាកូ រដ្ឋធានីនៃប្រទេសម៉ាលី។ សាលារៀននោះ ត្រូវបានឱ្យឈ្មោះថា Samdech Hun Sen School Complex។   សាលា CSSHS ដែលមានទីតាំងលើផ្ទៃដី១ហិកតានៅក្រុងបាម៉ាកូ ត្រូវបានសម្ពោធកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ក្រោមអធិបតីភាពរដ្ឋមន្ត្រីអប់រំ យុវជន និងកីឡាកម្ពុជា លោក ហង់ ជួនណារ៉ុន និងរដ្ឋមន្ត្រីក្រសួងអប់រំជាតិម៉ាលី លោកស្រី Togola Jacqueline Marie Nana ដែលតំណាងឲ្យប្រមុខរដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួន។ Relate 122718  
កម្ពុជា នឹងចែករំលែកបទពិសោធន៍ការកែទម្រង់សាលារៀន ដល់ប្រទេសម៉ាលី ដើម្បីលើកកម្ពស់ការអប់រំរវាងប្រទេសទាំងពីរថែមទៀត។ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ហង់ ជួន ណារ៉ុន បានជួបពិភាក្សាការងារជាមួយលោកស្រី លោកស្រី អេវ៉ា មីស្លីវីក អតីតស្ថាបនិកអង្គការបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជាCDRI និងលោកលោក មហាម៉ាត់ ឌៀររ៉ា នាយកសាលា Samdech Hun Sen School Complex ដែលមកពីប្រទេសម៉ាលី កាលពីថ្ងៃទី២ កញ្ញា នៅទីស្តីការក្រសួង។
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ  បានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យឆាបឆេះផ្សារនេះ ដោយសារឆ្លងចរន្តអគ្គិសនី។ ហេតុការណ៍អគ្គិភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ២៣រថយន្ត ហើយភ្លើងបានរលត់ទាំងស្រុង នៅវេលាម៉ោង១:៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា៕ អត្ថបទទាក់ទង   អគ្គិភ័យកំពុងឆាបឆេះផ្សារសំរោងយ៉ោង យ៉ាងសន្ធោរសន្ធៅ ស្ថិតលើផ្លូវជាតិលេខ២ 
អគ្គិភ័យដែលឆាបឆេះផ្សារសំរោងយ៉ោង ស្ថិតនៅស្រុកបាទី ខេត្តតាកែវ កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា បានបណ្ដាលឱ្យតូបលក់អីវ៉ាន់ខូចខាតអស់២៣០តូប ក្នុងចំណោមតូប២៨០ គិតជាទឹកប្រាក់អស់ប្រមាណ ៨លានដុល្លារ។ នេះបើតាមការផ្សាយរបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ មានប្រវែង៣៥០ម៉ែត្រ ជម្រៅទឹកសាងសង់១៤,៥ម៉ែត្រ។ តាមការបញ្ជាក់របស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ផែកុងតឺន័រនេះ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង ៤ពាន់ TEUs ដែលមានផ្លូវដឹកជញ្ចូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ ១,២៥លាន TEUs ក្នុងមួយឆ្នាំ។ អនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរសិន (TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ (Nippon Koei) និងក្រុមហ៊ុន Oriental Consultants Global ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន៣៦ខែ ជាមួយនឹងគម្រោងថវិកាសាងសង់ប្រមាណ២៤៣លានដុល្លារអាម៉េរិក រួមបញ្ចូលទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ពន្ធអាករផ្សេងៗ។ ពេលដំណើរការ ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១នេះ នឹងអនុញ្ញាតឱ្យនាវាប្រមាណ៩៣ភាគរយ ក្នុងតំបន់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្ន មានត្រឹមតែ ១៨ភាគរយប៉ុណ្ណោះ អាចចូលចតបាន ហើយតម្លៃដឹកជញ្ជូនតាមសមុទ្រនឹងអាចកាត់បន្ថយបានប្រមាណ២០០ដុល្លារក្នុងមួយTEU។ តម្លៃនេះប្រហាក់ប្រហែលជាមួយបណ្ដាប្រទេសក្នុងតំបន់។ បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ ក្រោយជំហានទី១ រដ្ឋាភិបាលគ្រោងពង្រីកដល់ការសាងសង់ជំហានទី២ និងទី៣បន្ថែមទៀត។ ជំហានទី២ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១២ម៉ឺនតោន ឬស្មើនឹង ១ម៉ឺន TEUs មានផ្លូវដឹកជញ្ចូននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុបរហូតដល់ប្រមាណជាង ១,៨លានTEUs ក្នុងមួយឆ្នាំ។ ជំហានទី៣ អនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក១៦ម៉ឺនតោន ឬស្មើនឹង ១៥ពាន់TEUs ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប អាមេរិក និងទូទាំងពិភពលោក ទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយពុំចាំបាច់ឆ្លងកាត់បណ្តាកំពង់ផែផ្សេងៗនៅក្នុងតំបន់ទៀតទេ។ ចំណតផែកុងតឺន័រនេះ នឹងបង្កើនសមត្ថភាពកំពង់ផែសរុបរហូតដល់ប្រមាណ ២,៥លាន TEUs ក្នុងមួយឆ្នាំ។ ចំណតទី២ និងជំហានទី៣នេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ៦៩៨លានដុល្លារអាម៉េរិកបន្ថែមទៀត ដែលទឹកប្រាក់ជាង ៥០០លានដុល្លារអាម៉េរិក ជាឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន និងជាង១០០លានដុល្លារអាម៉េរិក ជាថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។ នៅថ្ងៃនេះផងដែរ ភាគីកម្ពុជា-ជប៉ុន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន២គ្រឿង ដែលជាប្រភេទរថយន្តស្ទូច មានសមត្ថភាពលើកដាក់ទំនិញបានរហូតដល់១០០តោន។ គ្រឿងចក្រទាំងពីរគ្រឿងនេះ គឺជាជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន ផ្តល់ជូនមករាជរដ្ឋាភិបាលកម្ពុជា ក្រោមកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយបានចំណាយថវិកាសរុបប្រមាណ ១៣,៩លានដុល្លារអាម៉េរិក៕
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Ishibashi Rintaro អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នាព្រឹកថ្ងៃទី២២ ខែធ្នូ នេះ អញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន២គ្រឿងស្ថិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
  បារាំងដែលដឹកនាំកិច្ចប្រជុំស្តីពីអាកាសធាតុឆ្នាំ២០១៥ និងជាអ្នកចេញមុខក្នុងការសម្រេចឲ្យបានកិច្ចព្រមព្រៀងអាកាសធាតុ បានដាក់គោលដៅនៅឆ្នាំ២០៣០ ក្នុងការសម្រេចឲ្យបានការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឲ្យបាន៤០ភាគរយ ធៀបទៅនឹងកម្រិតបញ្ចេញនៅឆ្នាំ១៩៩០។ ប៉ុន្តែតុលាការរដ្ឋបាលបារាំង កត់សម្គាល់ថារដ្ឋាភិបាលបារាំងខកខានមិនបានសម្រេចគោលបំណង និងពន្យារកិច្ចខំប្រឹងប្រែងមួយចំនួនរហូតដល់ឆ្នាំ២០២០។   តុលាការដ្ឋបាលបារាំង ក៏លើកជាសំណួរលើភាពគួរជឿទុកចិត្តបាន ស្តីពីផែនការអាកាសធាតុរបស់លោកប្រធានាធិបតីបារាំងអេម៉ានុយអែល ម៉ាក្រុង ក៏ដូចជាគោលដៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នពុលដែលមាននៅក្នុងច្បាប់។   «បើសិនជាការបង្ហាញរបស់រដ្ឋាភិបាលបារាំងមិនគ្រប់គ្រាន់ នោះក្រុមប្រឹក្សារដ្ឋអាចពិចារណាជំហានបន្ថែមទៀតដើម្បីសម្រេចការកាត់បន្ថយ៤០ភាគរយ ក្នុងឆ្នាំ២០៣០»។ នេះជាការលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សារដ្ឋបារាំង។   តុលាការរដ្ឋបាលបារាំង នឹងចេញសេចក្តីសម្រេចចុងក្រោយ បន្ទាប់ពីទុកពេល៣ខែឲ្យរដ្ឋាភិបាលបារាំងបង្ហាញ និងការពារគោលនយោបាយបរិស្ថានរបស់ខ្លួន។ សេចក្តីសម្រេចនេះ មិនអាចធ្វើបណ្តឹងឧទ្ធរណ៍បានឡើយ។ បណ្តឹង ទល់នឹងរដ្ឋាភិបាលបារាំង ធ្វើឡើងដោយស្រុកGrande-Synthe នៅភាគខាងជើងប្រទេសបារាំង។ មន្ត្រីស្រុកនេះអះអាងថា ស្រុកនេះប្រឈមនឹងការលេចចូលក្នុងទឹក ដោយសារការកើនឡើងកម្ពស់ទឹកសមុទ្របណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។នេះយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។   សម្រាប់សកម្មជនបរិស្ថាន ការសម្រេចរបស់តុលាការរដ្ឋបាលបារាំងនេះគឺជាសេចក្តីសម្រេចជាប្រវត្តិសាស្ត្រ។ក្នុងសេចក្តីថ្លែងការណ៍រួមរបស់អង្គការGreenpeace និងOxfam បានលើកឡើងថា ដោយបញ្ជាក់ពីគោលដៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលមានក្នុងច្បាប់ តុលាការរដ្ឋបាលជាន់ខ្ពស់បារាំងតម្រូវឲ្យរដ្ឋទទួលខុសត្រូវចំពោះមុខវិបត្តិអាកាសធាតុ។   ពីឆ្នាំ២០១៥ ដល់២០១៨ កម្រិតនៃការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ថយចុះពាក់កណ្តាលធៀបទៅនឹងកម្រិតដែលព្យាករណ៍ទុក ដើម្បីឲ្យសម្រេចបាននូវគោលបំណងដែលកំណត់ទុកក្នុងឆ្នាំ២០៣០៕  
តុលាការរដ្ឋបាលបារាំង ដែលចំណុះឲ្យក្រុមប្រឹក្សារដ្ឋបារាំងបានចេញសេចក្តីសម្រេច ទុកពេល៣ខែឲ្យរដ្ឋាភិបាល បង្ហាញថាគោលនយោបាយបរិស្ថានរបស់ខ្លួនបច្ចុប្បន្នអាចសម្រេចកាតព្វកិច្ចឆ្នាំ២០៣០ ស្តីពីការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ប្រទេសជាអ្នកជិតខាងនឹងគ្នាទាំង៣ គឺកម្ពុជា ឡាវ និង វៀតណាម បានបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី១១។ ដោយសារជំងឺកូវីដ-១៩ កិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃប្រទេសទាំង៣ (CLV) លើកទី១១នេះ បានប្រព្រឹត្តទៅតាមរយៈការតភ្ជាប់ប្រព័ន្ធវីដេអូពីចម្ងាយ ដោយពុំអាចរៀបចំកិច្ចប្រជុំផ្ទាល់មុខ ដូចរាល់ឆ្នាំឡើយ។ ក្នុងកិច្ចប្រជុំកំពូលនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយដល់តំបន់ត្រីកោណអភិវឌ្ឍន៍ ដែលបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលឡាវ និង រដ្ឋាភិបាលវៀតណាម។ និយាយដល់តំបន់ត្រីកោណអភិវឌ្ឍន៍ នាយករដ្ឋមន្ត្រីកម្ពុជា ក៏ប្រតិកម្មទៅនឹងមជ្ឈដ្ឋានខ្លះ ដែលចោទប្រកាន់ថា វៀតណាម ចង់ប្រើតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ដើម្បីបង្កើតជាសហព័ន្ធឥណ្ឌូចិន។    ស្ថិតនៅចំពោះមុខលោក ង្វៀន ស៊ួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម និង លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ តាមរយៈប្រព័ន្ធវីដេអូ នាយករដ្ឋមន្ត្រីកម្ពុជា អះអាងដូច្នេះថា៖«មានការលើកឡើងមួយចំនួនថា តំបន់ត្រីកោណអភិវឌ្ឍន៍ ហាក់ដូចជាការប៉ុនប៉ងស្វះស្វែងរបស់វៀតណាម ដើម្បីក្លាយទៅជាសហព័ន្ធឥណ្ឌូចិន។ នេះគឺជាការមួលបង្កាច់សភាពការណ៍ប្រវត្តិសាស្ត្រ។ គំនិតផ្តួចផ្តើមមុនបង្អស់ គឺចាប់ផ្តើមពីរូបខ្ញុំផ្ទាល់តែម្តង»។    សំឡេងសម្តេចនាយករដ្ឋមន្ត្រី ក្នុងឆ្នាំ១៩៩១ ប្រមុខរដ្ឋាភិបាលកម្ពុជា បានទៅឡាវ ដោយបានលើកឡើងពីគំនិតផ្តួចផ្តើមឲ្យបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍ ហើយលោក ស៊ីសាវ៉ាត់ កែវបូផាញ់ (Sisavath Keobounphanh) ដែលជានាយករដ្ឋមន្ត្រីឡាវនាពេលនោះ បានគាំទ្រគំនិតនេះ។ បន្ទាប់មកទៀត មេដឹកនាំកម្ពុជា បានទៅវៀតណាម ហើយបានលើកឡើងពីគំនិតចង់ឲ្យបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ដោយលោក ផាន វ៉ាន់កាយ (Phan Văn Khi) ដែលជានាយករដ្ឋមន្ត្រីវៀតណាមនាពេលនោះក៏គាំទ្រដែរ។   ខាងលើនេះ គឺជាប្រវត្តិសង្ខេបអំពីការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលមេដឹកនាំកម្ពុជា រម្លឹកឡើង ដើម្បីបំភ្លឺទៅមជ្ឈដ្ឋាននានា ដែលបានចោទថា វៀតណាម ចង់យកតំបន់ត្រីកោណអភិវឌ្ឍន៍ បង្កើតទៅជាសហព័ន្ធឥណ្ឌូចិន។ មេដឹកនាំកម្ពុជា ហាក់ចង់បកស្រាយឲ្យមជ្ឈដ្ឋានទាំងនោះ យល់ឲ្យច្បាស់ថា គឺភាគីកម្ពុជា ជាអ្នកផ្តួចផ្តើមគំនិតមុនគេក្នុងការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍ មិនមែនភាគីវៀតណាម ជាអ្នកផ្តួចផ្តើមគំនិតមុនឡើយ។      ប្រមុខរដ្ឋាភិបាលកម្ពុជា បញ្ជាក់ដូច្នេះថា៖«នេះមិនមែនជាមហិច្ឆតារបស់អ្នកណាមួយទេ ក៏ប៉ុន្តែ គឺជាគោលបំណងដ៏ស្មោះត្រង់រវាងកម្ពុជា ឡាវ និង វៀតណាម ទៅលើការអភិវឌ្ឍតំបន់ត្រីកោណនេះ»។     តំបន់ត្រីកោណអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងជាផ្លូវការ នៅឆ្នាំ១៩៩៩។ ក្នុងកិច្ចប្រជុំកំពូលខាងលើ មេដឹកនាំកម្ពុជា ថ្លែងថា រយៈពេល២១ឆ្នាំមកនេះ តំបន់ត្រីកោណអភិវឌ្ឍន៍ មានវឌ្ឍនភាពជាច្រើន៕         
ប្រមុខរដ្ឋាភិបាលកម្ពុជា ជំទាស់នឹងការចោទប្រកាន់ថា វៀតណាម មានបំណងប្រើតំបន់ត្រីកោណអភិវឌ្ឍន៍ ធ្វើឲ្យក្លាយទៅជាសហព័ន្ធឥណ្ឌូចិន។ មេដឹកនាំកម្ពុជា ហៅការចោទប្រកាន់បែបនេះ ថាជាការមួលបង្កាច់ប្រវត្តិសាស្រ្ត។
មុនពេលចេញដំណើរទៅកាន់ជប៉ុន លោកប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌើទើតេ នៅថ្ងៃ២៩ តុលា បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងជួបលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ និងពិភាក្សាពីការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ លោកប្រធានាធិបតី ក៏អះអាងដែរថា លោក ក៏មានគម្រោងជជែកពីដំណោះស្រាយលើបញ្ហានេះ នៅពេលដែលលោកជួបប្រធាធិបតីអាមេរិក នៅខែក្រោយផងដែរ ។ នេះបើយោងតាមការចុះផ្សាយរបស់ Bangkok Post ។ បន្ថែមពីការលើកឡើងនេះ បុរសខ្លាំងហ្វីលីពីនរូបនេះ ក៏បានសង្កត់ធ្ងន់ថា៖«សង្គ្រាមនុយក្លេអ៊ែរ គឺជារឿងដែលមិនអាចទទួលយកបានឡើយ ។ គួរតែមាននរណាម្នាក់ទៅជជែកជាមួយនឹងលោក គីម ជុងអ៊ុនតែម្តង»។ នេះបើយោងតាមប្រភពព័ត៌មានដដែល ។ លោក ឌូទើតេ បានបន្ថែមទៀតថា ហ្វីលីពីនគាំទ្រឲ្យអាមេរិក ជប៉ុន និងកូរ៉េខាងជើង និងប្រទេសផ្សេងទៀត ជួប និងអះអាងជាមួយលោក គីម ជុងអ៊ុន ថាមិនមាននរណាម្នាក់គំរាមកំហែងលោក(លោក គីម ជុងអ៊ុន) និងសុំឲ្យលោកបញ្ឈប់សកម្មភាពគំរាមកំហែងនុយក្លេអ៊ែរនោះទៅ ។ ទន្ទឹមនឹងនេះ លោក ក៏យល់ឃើញដែរថា មានតែចិនមួយគត់ ដែលអាចបន្ទន់ចិត្តកូរ៉េខាងជើងបាន ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសជប៉ុន លោកប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌូទើតេ ត្រូវបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ជប៉ុន ដើម្បីជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ។ ក្នុងដំណើរទស្សនកិច្ចលើកទីពីរនេះ លោក ឌូទើតេ និងលោក អាបេ នឹងមានជំនួបទ្វេភាគីមួយ ហើយដោយរដ្ឋាភិបាលជប៉ុន សង្ឃឹមថា វាជាឱកាសល្អសម្រាប់មេដឹកនាំទាំងពីរជជែកពីបញ្ហាតំបន់ និងបញ្ហាប្រឈមពិភពលោក ៕
ប្រមុខរដ្ឋហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌើទើតេ បានថ្លែងព្រួយបារម្ភពីការគំរាមកំហែងនៅឧបទ្វីបកូរ៉េដែលបង្កដោយរបបដឹកនាំរបស់ប្រមុខរដ្ឋកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។ មេដឹកនាំហ្វីលីពីន ចង់ឲ្យមានពិភាក្សាផ្ទាល់ជាមួយប្រមុខដឹកនាំកូរ៉េខាងជើងដើម្បីឲ្យមេដឹកនាំរូបនោះយល់ពីចេតនារបស់សហគមន៍អន្តរជាតិ ។
  រយៈពេលកន្លងមក អង្គការមួយនេះបានជួយដល់កុមារនៅកម្ពុជាជាង១០,០០០នាក់ ឲ្យរួចផុតពីការរំលោភបំពាន ភាពអត់ឃ្លាន និងមិនបានចូលរៀនជាដើម។ ប៉ុន្តែ ដោយសារឃើញការលំបាកខ្វះខាតបែបនេះ ក្រុមហ៊ុន ស៊ែក កុងតេស ក៏បានសម្រេចចូលរួមសហការ ដើម្បីឲ្យកុមារទាំងនោះទទួលបាននូវការអប់រំដែលល្អ ជាពិសេសទទួលបានជំនាញនៃការបណ្តុះបណ្តាលផ្នែកសក់ពីគ្រូ ដែលមានជំនាញដ៏ច្បាស់លាស់ផងដែរ។    ពួកគេអាចយកចំណេះជំនាញ ដែលបណ្តុះបណ្តាលពីក្រុមហ៊ុន ស៊ែក កុងតេស ទៅអនុវត្តន៍ជាក់ស្តែងក្នុងការបង្កើតរបរ សម្រាប់ថ្ងៃអនាគតរបស់ពួកគេបាន។ (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ៖ ស៊ែក កុងតេស បានចូលរួមចំណែកក្នុងកិច្ចការសង្គមជាច្រើនឆ្នាំមកហើយ ជាមួយនឹងអង្គការដើម្បីភាពញញឹមកុមារ ដែលបង្កើតឡើតចាប់តាំងពីឆ្នាំ១៩៩៥មកម្លេះ។
នៅចំពោះមុខមន្ត្រីព័ត៌មាន និងអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័នរាជធានី-ខេត្ត-ក្រុងទាំង៥៤ នៅកម្ពុជា លោក ផៃ ស៊ីផាន បាននិយាយថា វត្តមាននៃព័ត៌មានក្លែងក្លាយ នៅក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ គឺមានការកើនឡើងនិងផ្សព្វផ្សាយកាន់តែរហ័សទៅដល់ដៃ និងភ្នែកមហាជន តាមរយៈបណ្តាញទំនាក់ទំនងសង្គម ពិសេសហ្វេសប៊ុក(Facebook)។ សម្រាប់លោក ផៃ ស៊ីផាន ការជំរុញឱ្យពលរដ្ឋយល់ដឹងពីការទទួលបានព័ត៌មានក្នុងយុគសម័យឌីជីថលនេះ វាទាក់ទងនឹងសមត្ថភាពកំណត់ព័ត៌មានពិត ក្លែងក្លាយ ប្រឌិត និងបំប៉ោងជាដើម ដែលវាគឺជាបន្ទុករបស់អ្នកនាំពាក្យតាមក្រសួង-ស្ថាប័ននីមួយៗ ជាអ្នកបញ្ចេញ និងបកស្រាយព័ត៌មាន ទៅកាន់អ្នកកាសែត ដើម្បីបង្រា្កប និងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយនៅកម្ពុជា។ ក្នុងពិធីសិក្ខាសាលាស្តីពី អភិបាលកិច្ចល្អនៅក្នុងបរិបទលំហូរព័ត៌មាន នាយុគសម័យឌីជីថល នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២១តុលា អ្នកនាំពាក្យរូបនេះ បាននិយាយដូច្នេះថា៖ «អ្នកនាំពាក្យនៅតាមក្រសួង-ស្ថាប័នជាតិទាំងជាង៥០ តើពួកគាត់សកម្មប៉ុណ្ណា ក្នុងការបញ្ចេញព័ត៌មាន ដើម្បីឱ្យប្រជាពលបានយល់ បានដឹង និងមានការចូលរួមអភិវឌ្ឍប្រទេសជាតិ តាមរយៈវិស័យព័ត៌មានដែលរដ្ឋាភិបាលបានដាក់ចូលក្នុងអភិបាលកិច្ចល្អនាយុគសម័យឌីជីថលនេះ»។ បើតាមលោក ផៃ ស៊ីផាន អភិបាលកិច្ចល្អនៅក្នុងបរិបទលំហូរព័ត៌មាននាយុគសម័យបច្ចេកវិទ្យាឌីជីថល គឺជាការផ្តល់នូវព័ត៌មាន ដល់មហាជនឱ្យបានរហ័ស និងពិតប្រាកដនូវអ្វីដែលគេចង់ដឹង ចង់យល់ ។ដូច្នេះក្រសួង-ស្ថាប័ននីមួយៗត្រូវបង្កើតព័ត៌មានសម្រាប់ឱ្យគេដឹង និងផ្តល់ចម្លើយ ដែលត្រូវមានសកម្មភាពជាប្រចាំ និងផុសផុល ដើម្បីផ្តល់ជូនមហាជនបានដឹងថាខ្លួនបានធ្វើអ្វីខ្លះ? លោក ម៉ៃ ទិត្យថារ៉ា សាស្ត្រាចារ្យផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា(UC) បាននិយាយថា ការឆ្លើយតបលឿននិងច្បាស់លាស់ពីអ្នកនាំពាក្យទៅកាន់អ្នកសារព័ត៌មាន មិនត្រឹមតែលុបបំបាត់នូវព័ត៌មានក្លែងក្លាយបានទេ ប៉ុន្តែវាក៏អាចបញ្ចៀសបញ្ហា ដែលរដ្ឋាភិបាលតែងតែហៅថា ការផ្សាយដោយលំអៀងទៀតផង។ «កន្លងមកយើងតែងតែផលលំបាកច្រើនក្នុងការទំនាក់ទំនងជាមួយអ្នកនាំពាក្យដើម្បីទទួលព័ត៌មានពេញលេញសម្រាប់បញ្ជាក់លើព័ត៌មានរបស់យើង។ ពេលខ្លះអ្នកនាំពាក្យមិនបានផ្តល់ការបកស្រាយ និងពន្យល់នូវដំណោះស្រាយដែលយើងបាននោះទេ គឺថែមទាំងមិនទុកចិត្តយើង ក្នុងការផ្តល់ព័ត៌មានទៀតផង។ ហើយប្រសិនបើអត្ថបទសំខាន់ យើងមិនអាចរង់ចាំនាំពាក្យបាន ត្រូវចំណាយពេលស្វែងប្រភពផ្សេង ដើម្បីឱ្យព័ត៌មាន មានតម្លៃពេញលេញសម្រាប់មហាជន»។ នេះជាការបញ្ជាក់របស់លោក ម៉ៃ ទិត្យថារ៉ា។ លោក ឆាយ សុផល សាស្ត្រាចារ្យផ្នែកសារព័ត៌មាន បានសង្កត់ធ្ងន់ថា តួនាទីអ្នកនាំពាក្យ មិនមែនត្រឹមតែឆ្លើយតបរហ័សទេ ប៉ុន្តែត្រូវការជំនាញ និងយល់ដឹងច្បាស់លាស់ពីបញ្ហា។ ជាពិសេសត្រូវធ្វើជាដៃគូយ៉ាងជិតស្និទជាមួយអ្នកសារព័ត៌មាន។ «ដោយឡែក តួនាទីយើងដែលជាអ្នកសារព័ត៌មានវិញ កាលណាមានព័ត៌មានក្លែងក្លាយបានកើតឡើង គឺយើងត្រូវស្វែងរក និងបង្កើតពិតប្រាកដឡើងវិញ។ ចំពោះតួនាទីរបស់អ្នកនាំពាក្យរដ្ឋឬមិនមែនរដ្ឋ ក៏ដូចគ្នាដែរ នៅពេលណាដែលដំណឹងផ្សេងៗពីខាងក្រៅដែលពាក់ព័ន្ធនឹងសា្ថប័នរបស់ខ្លួន គឺត្រូវតែទទួលយកព័ត៌មានហ្នឹងសិន និងបន្តការស៊ើបអង្កេតជាបន្ទាន់ ដើម្បីឆ្លើយតបទៅតាមអ្វីដែលខ្លួនអាចធ្វើទៅបាន ប្រកបដោយជំនាញ វិជ្ជាជីវៈ និងចេះដោះស្រាយបញ្ហាបានត្រឹមត្រូវ និងច្បាស់លាស់ ក្នុងការបង្រា្កបនូវព័ត៌មានក្លែងក្លាយ»។ នេះបើតាមសាស្ត្រាចារ្យផ្នែកសារព័ត៌មានរូបនេះ៕
ភ្នំពេញ៖  គ្រប់អ្នកនាំពាក្យនៅតាមក្រសួង-ស្ថានប័នផ្លូវការជាតិ ត្រូវឆ្លើយឆ្លើយជាមួយអ្នកកាសែតជាប្រចាំ ដើម្បីទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ(Fake News) ទៅកាន់មហាជន នៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល ឬ បដិវត្តន៍ឧស្សាហកម្ម៤.០(Industry 4.0)។ នេះជាការលើកឡើងរបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល។
The Arrow-3 system, which can intercept ballistic missile while they are still in the atmosphere, was developed by the U.S. and Israel. The Israeli Defense Ministry said in a statement that the trial was conducted in central Israel at 2:30 am (0:30 GMT.) "The Defense Ministry and the U.S. Missile Defense Agency carried out a successful planned flight test of its Arrow 3 system," the statement read. "An Arrow-3 interceptor was launched and carried out its mission," the statement added. The successful trial followed two tests that had to be canceled in the last minutes in the past months, one due to data transfer failure and the other due to safety concerns. The Arrow-3 is Israel's most advanced missile-defense system.   It is part of the country's multi-layer defense doctrine, which includes Iron Dome, a system aimed at intercepting short range rockets from Gaza; David's Sling, which can intercept medium-range missiles owned by the Iran-backed Hezbollah organization in southern Lebanon; and the long range Arrow-3 anti ballistic missiles system. 
JERUSALEM, Feb. 19 -- Israel's Defense Ministry said Monday Israel and the U.S. Missile Defense Agency conducted overnight a "successful" test of the Arrow-3, a defense system against long range missiles.
  ដើម្បីជ្រាបច្បាស់ សូមទស្សនាការពន្យល់របស់លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា និងលោក សែម វណ្ណា អ្នកសារព័ត៌មាន នៃសារព័ត៌មានឌីជីថលថ្មីៗ ដូចខាងក្រោម៖     នៅសតវត្សរ៍ទី១៦ ព្រះបាទអង្គច័ន្ទទី១ ឬព្រះបាទច័ន្ទរាជា បានយាងមកអង្គរ ដើម្បីរៀបចំបុរាណស្ថានមួយចំនួន ឱ្យបានសមរម្យឡើងវិញ។ ចាប់តាំងពីពេលនោះមក អង្គរវត្ត បានក្លាយជាទីគោរពបូជាដ៏ល្បីល្បាញខាងព្រះពុទ្ធសាសនា មិនត្រឹមតែខ្មែរប៉ុណ្ណោះទេ មានទាំងជនជាតិបរទេសមកពីទីជិត ឆ្ងាយ មកគោរពប្រត្តិបត្តិ និងទស្សនាអង្គរផងដែរ។   នៅអង្គរវត្ត មានគំនូរជាច្រើនប្រភេទ។ គំនូររូបទាំងអស់ មានជិត២០០ផ្ទាំង  ដែលលោក អ៊ឹម សុខរិទ្ធី បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានវិភាគ ដោយប្រើប្រាស់ការថតរូបបែបឌីជីថល និងប្រើកម្មវិធីវិភាគរបស់អង្គការ Nasa។ នៅរូតព្រះពាន់ និង ជាន់បាកាណ ក៏មានគំនូសអក្សរចិន ជប៉ុន ភូមា និងខ្មែរ ដែលមានអាយុកាលតាំងសតវត្សរ៍ ទី១៥ និង១៦ មក។    លោក អ៊ឹម សុខរិទ្ធី បានថ្លែងថា គំនូរអក្សរទាំងអស់នេះ គឺជាភស្តុតាងសំខាន់សម្រាប់អ្នកស្រាវជ្រាវគ្រប់ជំនាន់។ អក្សរប្រទេសនៅអាស៊ី និងអឺរ៉ុប ទាំងនោះ បញ្ជាក់ថា អង្គរវត្តមិនត្រូវបានបោះបង់ចោលនោះទេ ទោះបីព្រះមហាក្សត្រខ្មែរ បានប្ដូររាជធានីជាច្រើនលើកក៏ដោយ។    នាអំឡុងសតវត្សរ៍ទី១៦ អង្គរវត្ត បានក្លាយជាប្រាសាទពុទ្ធសាសនាដ៏ធំមួយនៅអាស៊ី។ អ្នកកាន់សាសនាព្រះពុទ្ធ បានមកធ្វើបុណ្យតាមពិធីសាសនាព្រះពុទ្ធនាពេលនោះ។ យោងតាមឯកសារអឺរ៉ុប នៅពាក់កណ្ដាលទី២នៃសតវត្សរ៍ទី១៩ មានជនជាតិ កូឡា (ភូមា) ជាច្រើនបាន មករស់នៅ និងធ្វើជំនួញនៅភាគឦសាននៃស្រុកសៀម និងបាត់ដំបង។   «អក្សរភូមានេះ មិនមែនជនជាតិភូមា ធ្វើដំណើរពីប្រទេសភូមាមកចារទេ។ អ្នកចារអក្សរនេះ គឺជាជនជាតិភូមា ដែលមកធ្វើជំនួញនៅខេត្តប៉ៃលិន»។ នេះជាការថ្លែងរបស់លោកបុរាណវិទូ អ៊ឹម សុខរិទ្ធី៕   
ព្រះបរមវិស្ណុលោក ជាឈ្មោះដើមរបស់ប្រាសាទអង្គរវត្ត។ ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅដើមសតវត្សទី១២ ដើម្បីឧទ្ទិសជូនព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។  
អត្ថបទទាក់ទង   លោកបៃឌិនថា អាម៉េរិក នឹងគាំទ្រអ៊ុយក្រែនប្រឆាំងរុស្ស៊ីដោយមិនរាថយ   ប្រធានាធិបតីរុស្ស៊ី ប្រកាសផ្អាកអនុវត្តសន្ធិសញ្ញារឹតត្បិតក្បាលគ្រាប់នុយក្លេអ៊ែរជាមួយអាម៉េរិក  លោកវ៉ាង យី នាយកការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន នៅថ្ងៃទី២១ ខែកុម្ភៈ បានជួបជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Nikolai Patrushev បានជជែកពីស្ថានភាពយុទ្ធសាស្រ្តអន្តរជាតិ ពហុភាគីនិយម រួមទាំងជំទាស់រាល់ការគំរាមសម្លុតបែបឯកតោភាគី។    ភាគីទាំងពីរ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ការពារយ៉ាងមុតមាំចំពោះសន្តិភាព និងស្ថិរភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយជំទាស់គំនិតបែបសង្រ្គាមត្រជាក់ ការប្រឈមមុខបែបប្លុក និងការប្រឆាំងបែបមនោគមវិជ្ជា។ ស្របគ្នានេះ ភាគីបានយល់ឃើញថា ទំនាក់ទំនងក្រុងមូស្គូ និងក្រុងប៉េកាំង គឺរឹងមាំ និងសំខាន់។    «ទំនាក់ទំនងរុស្ស៊ី-ចិន មានលក្ខណៈចាស់ទុំ និងរឹងមាំ ដែលអាចឈរបាន នៅក្នុងស្ថានភាពអន្តរជាតិមានការប្រែប្រួលយ៉ាងឆាប់រហ័ស»។ លោក វ៉ាង យី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ប្រទេសទាំងពីរ ត្រៀមខ្លួនជាស្រេចក្នុងការពារផលប្រយោជន៍ជាតិ និងសេចក្តីថ្លៃថ្នូរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន RT។    ជាការឆ្លើយ លោក Patrushev ទំនាក់ទំនងប្រទេសទាំងពីរ គឺមានតម្លៃមិនអាចកាត់ថ្លៃបាន និងមិនអាចរារាំងបានដោយប្រទេសខាងក្រៅ។ បើតាមមន្រ្តីរុស្ស៊ីរូបនេះ ភាពជាដៃគូយុទ្ធសាស្រ្តជាមួយចិន ជាអាទិភាពសម្រាប់រុស្ស៊ី ដោយប្រទេសទាំងពីរ បានប្តេជ្ញាបង្កើតសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយភាពត្រឹមត្រូវ។    ក្នុងដំណើរទស្សនកិច្ចរបស់លោកវ៉ាងនេះ ធ្វើឡើងស្របពេលសង្រ្គាមនៅអ៊ុយក្រែន កំពុងមានភាពស្មុគស្មាញ។ ក្នុងថ្ងៃទី២១ ខែកុម្ភៈ រុស្ស៊ីបានប្រកាសព្យួរសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ខណៈប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានប្រកាសគាំទ្រអ៊ុយក្រែនដោយមិនរាថយ ក្នុងការទប់ជាមួយរុស្ស៊ី។    សូមបញ្ជាក់ថា សារព័ត៌មាន Wall Street Journal នៅថ្ងៃទី២២ ខែកុម្ភៈ បានចុះផ្សាយថា លោកស៊ី ជិនភីង នឹងធ្វើទស្សនកិច្ចនៅក្រុងមូស្គូ នៅប៉ុន្មានខែខាងមុខ ដើម្បីជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន៕   
រុស្ស៊ី និងចិន នៅថ្ងៃទី២១ ខែកុម្ភៈ បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌពហុភាគី និងកែលម្អអភិបាលកិច្ចពិភពលោក។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសចិន។ ទន្ទឹមនេះ ភាគីទាំងពីបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងការពារយ៉ាងមុតមាំចំពោះសន្តិភាព និងស្ថិរភាពនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
អត្ថបទទាក់ទង   Man City បានលេង Champions League រដូវកាលក្រោយវិញ ក្រោយឈ្នះឧទ្ធរណ៍ UEFA បានដាក់ពិន័យ Man City ជាប្រាក់ ៣១,៦០ លានដុល្លារ និងមិនឲ្យលេងក្របខណ្ឌកំពូលអឺរ៉ុប ២រដូវកាលផង ក្រោយរកឃើញថាក្លិបអង់គ្លេសមួយនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់ FFP ដោយពួកគេបានចំណាយប្រាក់ច្រើនលើសចំណូលក្នុងទិញដូរកីឡាករចូលចន្លោះឆ្នាំ ២០១២ និង ២០១៦។   ការដាក់ទណ្ឌកម្មនេះធ្វើឡើងបន្ទាប់ពីស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុប បានបើកការស៊ើបអង្កេតក្រោយមានអត្ថបទជាច្រើនដែលបានចុះផ្សាយដោយកាសែតអាល្លឺម៉ង់ Der Spiegel កាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ ដោយចោទថាក្លិបក្នុងលីគ Premier League មួយនេះបានបង្កើនប្រាក់ឧបត្ថម្ភជាទឹកប្រាក់សិប្បនិម្មិត។   យ៉ាងណាក៏ការពិន័យនេះមិនត្រូវបានទទួលយកពីសំណាក់ក្លិប Man City ឡើយ ហើយក្លិបរហស្សនាមមេឃខៀវបានយករឿងក្តីនេះទៅកាន់ CAS ដើម្បីប្តឹងឧទ្ធរណ៍ជំទាស់។ ក្រោយការពិនិត្យ CAS បានសម្រេចឲ្យ Man City ឈ្នះក្តីនេះ ដោយអាចរួចផុតពីបម្រាមលេង Champions League ពីររដូវកាល និងបន្ថយការពិន័យជាប្រាក់ត្រឹម ១១,៣១លានដុល្លារវិញ។   មកទល់ពេលនេះ CAS មិនទាន់បានបង្ហាញមូលហេតុពេញលេញសម្រាប់ការសម្រេចចិត្តរបស់ខ្លួននៅឡើយទេ ប៉ុន្តែស្ថាប័ននេះគ្រាន់តែអះអាងថា បទល្មើសភាគច្រើនរបស់ Man City មិនធ្ងន់ធ្ងរ ឬប៉ះពាល់អ្វីច្រើននោះទេនៅក្នុងបទបញ្ជារបស់ UEFA។   បន្ទាប់ពីការលើកឡើងរបស់ CAS បែបនេះ លោក Jones បាននិយាយដោយបង្ហាញការរិះគន់ថាឥទ្ធិពលនៃច្បាប់ និងនីតិវិធីរបស់ FFP ដែលបង្កើតដោយ UEFA ។ «នេះប្រាកដណាស់ថា UEFA នឹងមានសម្ពាធជាច្រើនក្នុងការត្រួតពិនិត្យលើក្លិបដែលប្រព្រឹត្តខុសនឹងច្បាប់ FFP ប្រសិនបើ UEFA មិនធ្វើកំណែទម្រង់លើគោលការណ៍ និងនីតិវិធីរបស់ពួកគេទេនោះ»។ នេះជាការបញ្ជាក់បន្ថែមរបស់មេធាវី Jones។    UEFA បង្កើតច្បាប់ FFP នេះឡើងដើម្បីបង្ការ និងទប់ស្កាត់រាល់ក្លិបកីឡាបាល់ទាត់ក្នុងតំបន់អឺរ៉ុបលើការចំណាយហួសកំណត់លើសប្រាក់ចំណូល។ ច្បាប់នេះដែរ ក៏បានជួយដោះស្រាយបញ្ហារបស់ក្លិបដើម្បីគេចផុតពីការជំពាក់បំណុលទៀតផង៕
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) អាចនឹងស្ថិតក្រោមសម្ពាធជាសាធារណៈក្នុងការពិនិត្យឡើងវិញអំពីបទបញ្ជា និងនីតិវិធីច្បាប់ហិរញ្ញវត្ថុ «Financial Fair Play» បន្ទាប់ពីតុលាការអាជ្ញាកណ្តាលកីឡា (CAS) ដកបម្រាម Manchester City មិនឲ្យលេង Champions League ២រដូវកាលនោះចេញវិញ។ នេះបើតាមការបញ្ជាក់របស់មេធាវីកីឡាលោក Rob Jones។
ONE Championship ទើបបញ្ចប់ការរៀបចំជាប្រវត្តិសាស្ត្រ នាដើមខែតុលាកន្លងទៅ ដែលមានឈ្មោះថា ONE: CENTURY។ នៅថ្ងៃទី២៥ តុលា ឆ្នាំ ២០១៩ ស្ថាប័ន ONE បានរៀបចំគូលំដាប់ពិភពលោក ក្នុងកម្មវិធី ONE: DAWN OF VALOR នៅក្រុងហ្សាការតា ប្រទេឥណ្ឌូណេស៊ី។ មានហេតុផលចំនួន ៤ ដែលអ្នកគាំទ្រមិនចង់ខកខានការប្រកួតនៅសង្វៀន Istora Senayan។ #1 ការប្រកួតដណ្ដើមខ្សែក្រវាត់ Welterweight នេះជាការប្រកួតដណ្ដើមខ្សែក្រវាត់លំដាប់ពិភពលោកពេលម្ចាស់ខ្សែក្រវាត់ ONE Welterweight World Champion កីឡាករ Zebaztian Kadestam  ត្រូវគេស្គាល់ថា «The Bandit» ត្រូវឡើងមកការពារខ្សែក្រវាត់ ទល់នឹង Kiamrian Abbasov ឬ មានឈ្មោះក្រៅថា «Brazen»។ វាជាការប្រកួតដ៏អស្ចារ្យ ខណៈដែល Abbasov មានជំនាញខាងចូលចាប់និងបោក។  Abbasov ឡើងមកតេស្តសមត្ថភាពក្នុងកម្រិតខ្ពស់ ដែលជួបគូប្រជែងខ្លាំងមួយរូប។ វាការប្រកួតគួរឲ្យចង់ទស្សនាបំផុត។ #2 គូប្រជែងមិត្តរួមជាតិហុល្លង់ ឡើងដណ្ដើមខ្សែក្រវាត់ Kickboxing ក្នុងការប្រកួតសងសឹក កីឡាករសញ្ជាតិហុល្លង់ Regian Eersel និង Nieky Holzken ត្រូវប្រកួតគ្នាជាថ្មី បន្ទាប់ពីជួបគ្នាកាលខែ ឧសភា កន្លងទៅ។ Regian Eersel ម្ចាស់ខ្សែក្រវាត់ដំបូង ONE Lightweight Kickboxing World Title គឺជាកីឡាករប្រកួតដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រក្នុងរយៈពេល ៥ ទឹកពេលនាពេលកន្លងទៅ។ កីឡាករលំដាប់ខ្ពស់ទាំងពីរមានក្បាច់ប្រកួតយ៉ាងទាក់ទាញ និង ធ្វើឲ្យទស្សនិកជនហើបពីកៅអីរហូត។ នេះជាការប្រកួតសងសឹក រវាងមិត្តរួមជាតិហុល្លង់ ហើយ គេរំពឹងថានឹងមានភាពរំភើបរីករាយជាងការប្រកួតលើកទី១។ Holzken ដាក់ការតាំងចិត្តខ្ពស់ដើម្បីដណ្ដើមខ្សែក្រវាត់ ប៉ុន្តែ Eersel ក៏ត្រៀមខ្លួនបានល្អដែរដើម្បីការពារខ្សែក្រវាត់។ #3 កីឡាករឥណ្ឌូណេស៊ីល្បីៗ មានកីឡាករឥណ្ឌូណេស៊ីលេចធ្លោច្រើនរូបដែលបង្កើតបរិយាកាសដល់អ្នកគាំទ្រម្ចាស់ផ្ទះ នៅកម្មវិធី ONE: DAWN OF VALOR។ Priscilla Hertati Lumban Gaol ជាកីឡាការិនីជំនាញ វូស៊ូ និងធ្លាប់ឈ្នះនៅ ស្រីពៅ នឹងស្វែងរកជ័យជម្នះលើកទី៧របស់ខ្លួនក្នុងទម្ងន់ atomweight តទល់នឹងជើងឯក ប្រដាល់មកពី មីយ៉ាន់ម៉ា  Bozhena Antoniyar។ ជាមួយគ្នានេះ ក៏មានវត្តមានម្ចាស់មេដាយកីឡាចំបាប់នៅស៊ីហ្គេម២សម័យ  Eko Roni Saputra គ្រោងស្វែងរកជ័យជម្នះលើកដំបូងនៅសង្វៀនពិភពលោក ទល់នឹង Kaji Ebin មកពីហ្វីលីពីន។ ចំណែកម្ចាស់ខ្សែក្រវាត់ ONE Strawweight Indonesia Tournament Champion កីឡាករ Adrian Mattheis ត្រូវប្រឈមនឹងម្ចាស់ខ្សែក្រវាត់ ONE Jakarta Flyweight Tournament Champion កីឡាករ Stefer Rahardian។ អ្នកគាំទ្រឥណ្ឌូណេស៊ី ក៏នឹងបានឃើញការប្រកួតកីឡាករលំដាប់ជាតិខ្លួន ៣ គូផ្សេងទៀតមាន Rudy Agustian ប៉ះ Abro Fernandes  ក្នុងប្រភេទទម្ងន់ flyweight, Egi Rozten ជួប Elipitua Siregar ក្នុងទម្ងន់ strawweight,និង Adi Paryanto ប្រកួត Angelo Bimoadji  ក្នុងទម្ងន់ strawweight។ #4 ជើងខ្លាំងផ្ដួលគូប្រកួតឲ្យសន្លប់ទាំងពីរប៉ះគ្នា ONE Championship បានចាប់គូក្ដៅគគុកគួរឲ្យចាប់អារម្មណ៍រវាង John Lineker និង Muin Gafurov។ ឈ្មោះក្រៅរបស់ Lineker បានមកពីការប្រើកណ្ដាប់ដៃឲ្យគូប្រជែងសន្លប់មិនគួរឲ្យជឿ និង បញ្ចប់ដោយកម្លាំងដៃធ្ងន់ៗ។ ឈ្មោះហៅក្រៅរបស់ Lineker គឺ «Hands of Stone»។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះតែងតែធ្វើឲ្យគូប្រកួតសន្លប់ដោយសារកណ្ដាប់មហាកម្លាំងរបស់ខ្លួន ហើយ រូបគេក៏ពូកែរកចន្លោះប្រហោងវាយបានល្អផងដែរ។ នេះជាការឡើងសង្វៀន ONE Championship លើកដំបូងនៅរដ្ឋធានី ហ្សាកាតា និងជួបគូប្រកួតដ៏ល្អ Muin Gafurov ឬ Tajik ។ កីឡាករវ័យ ២៣ ឆ្នាំមកពីតាហ្សីគីស្ថាន មិនចាញ់ច្រាប និង មានកម្លាំងដៃពេញដោយថាមពល ដោយមិនញញើតនឹង «Hands Of Stone»។ ជាមួយគ្នានោះ គេមានជំនាញខាងទាត់ផងដែរ ដែលអាចធ្វើឲ្យការប្រកួតកាន់តែជក់ចិត្ត។ កីឡាករទាំងពីរ មិនដែលស្គាល់រសជាតិសន្លប់នោះឡើយ ដូច្នេះ ថ្ងៃទី ២៥ តុលា ជាថ្ងៃ ដែលអាចរង្គើសង្វៀន និង មានកំណត់ត្រាប្រែប្រួល។ អ្នកឈ្នះអាចនឹងឡើងជួប ជើងខ្លាំងមកពីប្រេស៊ីល  Bibiano Fernandes  ដើម្បីដណ្ដើមខ្សែក្រវាត់ ONE Bantamweight World Title។ កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់នៅ ONE: DAWN OF VALOR នៅថ្ងៃទី ២៥ តុលាខាងមុខពីប្រទេស ឥណ្ឌូណេស៊ី ចាប់ពី ៧ល្ងាចតទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App , YouTube: https://www.youtube.com/user/OneFCMMAwww.youtube.com/user/OneFCMMA និង ផ្សាយបន្តផ្ទាល់ដោយ CBS៕
អត្ថបទ៖ ស៊ីធី
  ក្នុងសន្និសីទសារព័ត៌មានដំបូងនៅថ្ងៃទី១១ ខែវិច្ឆិកា ក្នុងនាមជារដ្ឋមន្ត្រីការបរទេសជប៉ុនថ្មីលោក Yoshimasa Hayashi បានសង្កត់ធ្ងន់លើសារសំខាន់នៃទំនាក់ទំនងដែលមានប្រយោជន៍ និងប្រកបដោយស្ថិរភាពជាមួយចិន។    «ទំនាក់ទំនងរវាងជប៉ុន និងចិនកាន់តែមានសារសំខាន់មិនត្រឹមតែសម្រាប់ប្រទេសយើងទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សន្តិភាព និងវិបុលភាពនៃតំបន់ និងសហគមន៍អន្តរជាតិ»។ លោក Hayashi បញ្ជាក់បែបនេះ។   បើតាមប្រមុខការទូតម្នាក់នេះ ទោះចង់បានទំនាក់ទំនងល្អប្រសើរក្ដី ជប៉ុនក៏ចង់ឱ្យចិនមានសកម្មភាពប្រកបដោយការទទួលខុសត្រូវក្នុងពេលជាមួយគ្នា រក្សាការសន្ទនា និងសហការយ៉ាងរឹងមាំលើបញ្ហាប្រឈមរួមគ្នា។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតអំពីអ្វីដែលលោកចង់សំដៅទៅលើអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវនោះទេ។   នាពេលថ្មីៗនេះ ជប៉ុនដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អាម៉េរិក បានបន្លឺសំឡេងរបស់ខ្លួនខ្លាំងលើជម្លោះសមុទ្រចិនខាងត្បូង និងតៃវ៉ាន់ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន។ ក្នុងពេលជាមួយគ្នានេះដែរ គណបក្សកាន់អំណាចជប៉ុន ក៏មានគោលបំណងបង្កើនការចំណាយជាច្រើនលើវិស័យការពារជាតិ ខណៈចិនកំពុងពង្រឹងផ្នែកយោធារបស់ខ្លួនដែរនោះ។   គួររំលឹកថា ទំនាក់ទំនងរវាងជប៉ុន និងចិនបានញាំញីអស់រយៈពេលជាច្រើនឆ្នាំដោយសារជម្លោះទឹកដីជុំវិញប្រជុំកោះតូចៗនៅសមុទ្រចិនខាងកើត ព្រមទាំងការឈ្លានពានយោធារបស់ជប៉ុនកន្លងមកថែមទៀត៕
រដ្ឋមន្រ្តីការបរទេសថ្មីរបស់ជប៉ុន Yoshimasa Hayashi លើកឡើងនៅក្នុងសន្និសីទសារព័ត៌មានដំបូងរបស់លោកថា ជប៉ុនចង់បានទំនាក់ទំនងជាមួយចិនដែលផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយមានស្ថិរភាព។ ប៉ុន្តែជប៉ុនក៏ចង់ឃើញចិនមានសកម្មភាពប្រកបដោយការទទួលខុសត្រូវផងដែរ។
  លោក Fakhrizadeh អាយុ៦២ឆ្នាំ ជាអ្នកវិទ្យាសាស្ត្រ និងជាសាស្ត្រាចារ្យរូបវិទ្យានៅសាកលវិទ្យាល័យ Imam Hussein University។ លោកជាអតីតទេសរដ្ឋមន្ត្រីការពារជាតិ ហើយត្រូវបានបណ្តាញសារព័ត៌មានបរទេសចាត់ទុកថា ជាបុគ្គលម្នាក់ដែលជាប្រភពនៃកម្មវិធីនុយក្លេអ៊ែរដ៏សម្ងាត់របស់អ៊ីរ៉ង់។   ក្រោយរងការបាញ់ប្រហារក្នុងដំណើរតាមរថយន្ត លោក Fakhrizadeh បានរងរបួសយ៉ាងខ្លាំង ហើយបន្ទាប់មកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ បានអះអាងថា មនុស្ស៣ ទៅ៤នាក់ផ្សេងទៀត ក៏បានស្លាប់ដោយការវាយប្រហារនោះផងដែរ។   ភ្លាមៗ ក្រុងតេហេរ៉ង់ បានចោទអ៊ីស្រាអែល ថាជាអ្នកនៅពីក្រោយការវាយប្រហាររហូតដល់ស្លាប់អ្នកវិទ្យាសាស្ត្ររបស់ខ្លួន ព្រមទាំងគម្រាមសងសឹកវិញ។   លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benyamin Netanyahou កន្លងមក ក៏បានហៅលោក Fakhirzadeh ថា ជា «ខួរក្បាលនៃកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់៕  
លោក Mohsen Fakhrizadeh អ្នកវិទ្យាសាស្ត្រ និងជាបុគ្គលដ៏សំខាន់សម្រាប់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបាន សម្លាប់ ខណៈលោកធ្វើដំណើរតាមរថយន្តនៅក្រុង Absard ភាគខាងកើតក្រុងតេហេរ៉ង់ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ហើយ។   ដោយមើលឃើញឱកាសពីកំណើនដ៏ឆាប់រហ័សនូវសហគមន៍អនឡាញនៅក្នុងប្រទេសកម្ពុជា ក្រុមសហគ្រិនវ័យក្មេងមួយក្រុម បានរួមគ្នាបង្កើតជាគេហទំព័រសម្រាប់សហគមន៍អនឡាញមួយ ចូលរួមនៅក្នុងទីផ្សារនៅកម្ពុជា ។    «សួរបង» គឺជាគេហទំព័របង្កើតឡើងដោយខ្មែរ សម្រាប់ខ្មែរទាំងអស់គ្នា។ ហើយ «សួរបង» មានមហិច្ឆតាចង់ក្លាយជាសហគមន៍អនឡាញនិងឌីជីថលដ៏ធំបំផុតមួយ ដើម្បីជាប្រយោជន៍ដល់សហគមន៍ខ្មែរនៅទូទាំងប្រទេស ។    តើ «សួរបង» មានអ្វីប្លែកខ្លះ? យើងជួបជាមួយក្រុម សួរបង តាមរយៈវីដេអូនេះទាំងអស់គ្នា!  
«សួរបង» ជាសហគមន៍អនឡាញថ្មីមួយ ដែលទើបចាប់កំណើតនៅក្នុងប្រទេសកម្ពុជា ហើយថ្ងៃនេះ សួរបង (zourbong.com) បានបើកឲ្យលោកអ្នកប្រើប្រាស់ជាផ្លូវការ
តើអ្នកមានឆ្ងល់អំពីរឿងនេះដែរទេ? ផ្លែប៉ោមនិងជំងឺលើសសម្ពាធឈាម ផ្លែប៉ោមមួយផ្លែផ្តល់ជាជាតិប៉ូតាស្យូម ១១៧ក្រាម ដែលមានប្រយោជន៍ដល់ការគ្រប់គ្រងតុល្យភាពអេឡិចត្រូលីត្រក្នុងរាងកាយបាន។ ផ្លែឈើដ៏ល្អមួយនេះក៏មាននាទីបញ្ចុះទឹកនោមដែរ ដូច្នេះវានឹងបង្កើនការនោម និងជួយដល់សម្ពាធឈាមកាន់តែស្ថិតក្នុងសភាពធម្មតាថែមទៀត។ វានឹងបញ្ចុះសម្ពាធក្នុងតម្រងនោមតាមរយៈការកាត់បន្ថយការផ្គត់ផ្គង់ជាតិសូដ្យូម ដូច្នេះជាតិទឹកក្នុងរាងកាយនឹងមានតុល្យភាពល្អ។ មួយវិញទៀត ផ្លែប៉ោមមានជាតិផ្អែម ៤០ភាគរយៈប៉ុណ្ណោះ ដូច្នេះវាល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ក្រៅពីនេះ វត្តមានរបស់អង់ទីអុកស៊ីដង់នឹងបង្ការកោសិកាមិនឲ្យខូចខាតដោយសាររ៉ាឌីកាលសេរី នឹងបន្ថយជំងឺបេះដូង។ ទឹកផ្លែប៉ោមមិនត្រឹមតែជាអាហារដ៏ល្អបំផុតដោយសារតែមានជីវជាតិច្រើនប៉ុណ្ណោះទេ តែការញ៉ាំផ្លែប៉ោមទាំងសម្បកនឹងទទួលបានសារធាតុ Phytochemical ជាច្រើនដែលអាចប្រឆាំងនឹងជំងឺមហារីក និងជំងឺបេះដូងសរសៃឈាមបានទៀតផង៕
ជំងឺលើសសម្ពាធឈាមអាចនឹងបង្កជាផលវិបាកច្រើនដល់សុខភាពដូចជាជំងឺបេះដូង និងជំងឺតម្រងនោម បើសិនជាមិនបានគ្រប់គ្រងត្រឹមត្រូវ។ ដូច្នេះ យកល្អគួរតែថែរក្សាសម្ពាធឈាមស្ថិតក្នុងកម្រិតធម្មតា ១២០/៨០ mm Hg។ ថ្វីបើរបបអាហារ និងការហាត់ប្រាណគឺជាសកម្មភាពដំបូងដែលត្រូវធ្វើដើម្បីគ្រប់គ្រងជំងឺលើសសម្ពាធឈាមក៏ដោយ ក៏ការប្រើថ្នាំរួមជាមួយនឹងការញ៉ាំផ្លែប៉ោមអាចនឹងពង្រឹងដល់ស្ថានភាពជំងឺកាន់តែល្អថែមទៀតដែរ។
  ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងអ្នកស្រី សូ ឌីឆៃ អ្នកក្រប់គ្រង Green e-bike ដូចតទៅ៖     អ្នកស្រី សូ ឌីឆៃ អ្នកគ្រប់គ្រងក្រុមហ៊ុន Green e-bike
សៀមរាប៖ អ្នកស្រី សូ ឌីឆៃ ជាអ្នកក្រប់គ្រង Green e-bike ដែលមានកង់អាគុយ សម្រាប់ជួលតាំងពីមុនគេទាំងអស់នៅ សៀមរាប។ តាមអ្នកស្រី សូ ឌីឆាំ កង់អាគុយនេះ គឺជាជម្រើសថ្មីសម្រាប់ភ្ញៀវទេសចរបរទេស ជួលសម្រាប់ជិះទស្សនារមនីយដ្ឋានអង្គរ។ ម្យ៉ាងទៀត បើប្រៀបធៀបនឹងយានយន្តដទៃ កង់អាគុយនេះ ក៏ជួយកាត់បន្ថយការបំពុលបរិយាកាសផងដែរ។
  សំណុំរឿងតួកគីទិញខែលការពារ S-400 ពីរុស្ស៊ី នៅតែមិនទាន់ចប់នៅឡើយទេ។ អាមេរិក នៅតែបន្តគំរាមដាក់ទណ្ឌកម្មលើសម្ព័ន្ធមិត្តណាតូមួយនេះដដែល បើទោះជាប្រព័ន្ធការពារមួយនេះ ត្រូវបានដឹកទៅដល់ទឹកដីតួកគី ហើយរដ្ឋាភិបាលតួកគី ក៏ប្រកាសមិនបកក្រោយក៏ដោយចុះ។    ខណៈអាមេរិកចេះតែសង្ក្រឺតធ្មេញមិនឈប់នោះ តួកគីក៏មិនបន្ទន់ឥរិយាបថដែរ។ នៅថ្ងៃទី១៥ ខែធ្នូ ប្រធានាធិបតីតួកគី រ៉េស៊ីប តៃយីប អ៊ែរដូហ្កាន់ ក៏ព្រមានអាមេរិកវិញ តាមរយៈការបិទបន្ទាយទ័ពអាមេរិកពីរកន្លែងក្នុងទឹកដីតួកគី។ ក្នុងកិច្ចសម្ភាសជាមួយប៉ុស្តិ៍ទូរទស្សន៍គាំទ្ររដ្ឋាភិបាល A Haber លោក អ៊ែរដូហ្កាន់ និយាយគំរាមអាមេរិកត្រង់ៗ ថា ប្រសិនបើចាំបាច់ យើងអាចបិទមូលដ្ឋាន Incirlik និងមូលដ្ឋាន Kurecik តែម្ដង។    បន្ទាយទ័ពអាកាស Incirlik ជាមូលដ្ឋានដ៏ធំរបស់យោធាអាមេរិកនៅតួកគី ដែលប្រើប្រាស់ក្នុងប្រតិបត្តិការដែនអាកាសកម្ទេចក្រុមជ្រុលនិយមរដ្ឋឥស្លាមនៅស៊ីរី។ ពីបន្ទាយនេះ យន្តហោះអាមេរិក និងសម្ព័ន្ធមិត្តបានវាយបោសសម្អាតក្រុមជ្រុលនិយមមួយនេះឲ្យបាក់ទ័ពខ្ទេចខ្ទីដូចសព្វថ្ងៃ។ Incirlik ក៏ជាទីតាំងឃ្លាំងផ្ទុកនុយក្លេអ៊ែរអាមេរិកប្រមាណ៩០គ្រាប់ផងដែរ។ ក្រុមចំណែកបន្ទាយ Kurecik ជាទីតាំងប្រព័ន្ធរ៉ាដាដ៏ធំមួយរបស់សម្ព័ន្ធយោធាណាតូ។     មេដឹកនាំតួកគី តែងគំរាមបិទបន្ទាយទ័ពអាមេរិកទាំងពីរ ក្នុងករណីរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មដោយសារតែការទិញខែលការពារ S-400 ពីរុស្ស៊ី។ យ៉ាងណាមិញ រឿងដាក់ទណ្ឌកម្មនេះ នៅមិនទាន់លេចជារូបរាងនៅឡើយទេ ខណៈការជជែកពីវិធានការប្រឆាំងតួកគី កើតមានតាំងពីតួកគីប្រកាសទិញ រហូតដល់ខែលការពារ S-400 ត្រូវបានបញ្ជូនដល់ទឹកដីតួកគី ក៏នៅតែមិនទាន់ឃើញមានការដាក់ទណ្ឌកម្មដដែល។   ផែនការទិញប្រព័ន្ធមីស៊ីលរុស្ស៊ីនេះ ជារឿងប្រទាំងប្រទើសបំផុតមួយរវាងតួកគី និងសមាជិកសម្ព័ន្ធយោធាតូផ្សេងទៀត។ ក្រៅពីផលប្រយោជន៍ផ្នែពាណិជ្ជកម្មអាវុធនោះ អាមេរិកជឿថា ប្រព័ន្ធការពារ S-400 របស់រុស្ស៊ី គឺប្រើមិនត្រូវគ្នាជាមួយយន្តហោះ F-35 ដែលតួកគីចង់ទិញពីអាមេរិកដែរនោះ។ សព្វថ្ងៃ អាមេរិកបានផ្អាកគម្រោងលក់យន្តហោះស៊េរីទំនើបនេះសិន ហើយអាចបន្តទៅមុខក្នុងករណីតួកគីលែងទិញ S-400 វិញ៕   
ប្រធានាធិបតីតួកគី រ៉េស៊ីប តៃយីប អ៊ែរដូហ្កាន់ នៅថ្ងៃទី១៥ ខែធ្នូ បានគំរាមបិទបន្ទាយទ័ពអាមេរិកពីរកន្លែងនៅតួកគី។ ការគំរាមនេះ ធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនគំរាមដាក់ទណ្ឌកម្មប្រឆាំងទីក្រុងអង់ការ៉ាពាក់ព័ន្ធការទិញប្រព័ន្ធការពារអាកាស S-400 ពីរុស្ស៊ី ដែលក្រុងវ៉ាស៊ីនតោនចាត់ទុកជាការគំរាមកំហែងលើសន្តិសុខណាតូ។ ដោយសាររឿងនេះ ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តណាតូទាំងពីរប្រែទៅជាល្អក់កករទៅៗ។
កីឡាករ Privat Mbarga បានមកប្រកបអាជីពដំបូងនៅទឹកដីកម្ពុជា នៅឆ្នាំ២០១៣ ដោយលេងឲ្យក្លិបបឹងកេត។ ឆ្នាំបន្ទាប់ រដូវកាល២០១៤ កីឡាករកាមេរូនរូបនេះ បានប្ដូរមកក្លិប Western Phnom Penh ហើយក៏ផ្លាស់ទៅចូលរួមជាមួយ អង្គរថាយហ្គឺរ នៅឆ្នាំ២០១៥។   កីឡាកររូបនេះ ក៏ធ្លាប់លេងឲ្យក្លិបណាហ្គាវើលដ៍ ផងដែរ នៅក្នុងអំឡុងឆ្នាំ២០១៦។ ដោយឡែកនៅឆ្នាំបន្ទាប់ Privat Mbarga បានទៅប្រកបអាជីពឲ្យក្លិប Samut Prakan នៅប្រទេសថៃ។ លុះចូលដល់ឆ្នាំ២០១៨ ទើបត្រលប់មកកម្ពុជាវិញ ដោយកីឡាកររូបនេះ លេងឲ្យក្លិបអាស៊ីអឺរ៉ុបយូណាយធីត។ Privat Mbarga បានចំណាយពេល ៣ឆ្នាំ ជាមួយព្រះខ័នរាជស្វាយរៀង ពោលគឺចាប់ពីឆ្នាំ២០១៩-២០២១។ ក្នុងការរួមដំណើរជាមួយក្លិបស្វាយរៀងមួយនេះ Privat Mbarga បានឈ្នះស្បែកជើងមាស២ រដូវកាល និងជាប់ជាកីឡាករល្អជាងគេ ១រដូវកាល។   មុនពេលទទួលបានសញ្ជាតិកម្ពុជា កីឡាកររូបនេះ បានប្រកបអាជីពជាមួយ Bali United របស់ប្រទេសឥណ្ឌូណេស៊ី។ ស្របពេលទទួលបានសញ្ជាតិកម្ពុជា Privat Mbarga ត្រូវបានកោះហៅឲ្យចូលជាក្រុមជម្រើសជាតិកម្ពុជា ត្រៀមប្រកួតជាមួយប៉ាគីស្ថាន ក្នុងប្រកួតពានរង្វាន់ FIFA World Cup 2026 Preliminary Joint Qualification វគ្គជម្រុះជុំទី១  ដែលត្រូវធ្វើនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣៕   
កីឡាករ Privat Mbarga បានជាប់ជាជម្រើសជាតិកម្ពុជា បន្ទាប់ពីប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ លើទឹកដីនេះ អស់រយៈពេល ៨ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២១ មុនពេលផ្លាស់ប្ដូទៅលេងឲ្យក្រុម Bali United នៅទឹកដីឥណ្ឌូណេស៊ី។ កីឡាករមានស្រុកកំណើតនៅប្រទេសកាមេរូនរូបនេះ ជោគជ័យជាខ្លាំងក្នុងវិស័យបាល់ទាត់នៅកម្ពុជា ដោយធ្លាប់ឈ្នះស្បែកជើងមាស ២រដូវកាលជាប់គ្នា គឺឆ្នាំ២០១៩ និងឆ្នាំ២០២០។
  រដ្ឋបាលជលផល បិទការនេសាទត្រីកាម៉ុង ឬប្លាធូ ក្នុងដែនសមុទ្រកម្ពុជា រយៈពេល២ខែកន្លះ ចាប់ពីថ្ងៃទី១៥ មករា ដល់៣១ មីនា។ រីឯដែនជម្រកសុវត្ថិភាពត្រីកាម៉ុង  តំបន់ពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានប្រកាសបិទការនេសាទរយៈពេល៣ខែ ចាប់ថ្ងៃទី១ ធ្នូឆ្នាំ២០២១ ដល់៣១ មីនា ឆ្នាំ២០២២។    លោក ឡេង ច័ន្ទសុភា ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរកសិកម្មខេត្តកោះកុង បានប្រាប់សារព័ត៌មានថ្មីៗ២៥ នៅថ្ងៃទី១៨ មករាថា ត្រីកាម៉ុងចាប់ផ្ដើមពងពីខែវិច្ឆិកា ដល់ មីនា ជារៀងរាល់ឆ្នាំ ។ ដូច្នេះ ដើម្បីការពារ និងបង្កភាពងាយស្រួលដល់ការបង្កាត់ពូជរបស់ត្រី រដ្ឋបាលជលផលខេត្តកោះកុង បានទម្លាក់ប្រអប់សិប្បនិម្មិតជម្រកត្រីចំនួន៥០ នៅក្នុងតំបន់ដែនសុវត្ថិភាពត្រីកាម៉ុង ពាមក្រសោប។   លោក ច័ន្ទសុភា បញ្ជាក់ដូច្នេះ៖«ត្រីការម៉ុង នៅតំបន់ពាមក្រសោប ចាប់ពងតាំងពីខែវិច្ឆិកាមក។ អ៊ីចឹង តំបន់ហ្នឹងយើងបិទមុនគេ តាំងពីខែវិច្ឆិកា ដល់ខែមីនា។ ការដែលយើងបិទមុននេះ ដោយសារតំបន់យើងត្រីពងមុនគេ និងច្រើនជាងគេ»។   យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាទទួលបានផលិតផលជលផលសមុទ្រជាង១២ម៉ឺនតោន កើនឡើង២៣០០តោន ធៀបនឹងឆ្នាំ២០២០៕       
ភ្នំពេញ៖ រដ្ឋបាលជលផល ហាមដាច់ខាត រាល់សកម្មភាពនេសាទត្រីកាម៉ុង ក្នុងដែននេសាទសមុទ្រ ដើម្បីចូលរួមចំណែកថែរក្សា និងការពារធនធានជលផលសមុទ្រ។ ជាពិសេសអំឡុងរដូវពងកូន របស់ត្រីកាម៉ុង ឬប្លាធូ។
  ឡជីវឧស្ម័នបានដើរតួនាទីយ៉ាងសំខាន់ក្នុងផលិតកម្មចិញ្ចឹមសត្វគោ ក្របី ចៀម ពពែ និងសត្វជ្រូក។ ឡជីវឧស្ម័ននេះ អាចបញ្ចេញថាមពលកកើតឡើងវិញបានពីលាមកសត្វ ជាចំហេះសម្រាប់ចំអិនអាហារ បង្កើតជាអគ្គិសនីសម្រាប់បំពេញតម្រូវការក្នុងផ្ទះ។ ចំណែកកាកសំណល់ឡ ក្លាយជាជីធម្មជាតិ ដែលផ្ដល់គុណប្រយោជន៍សម្រាប់ផលិតកម្មបន្លែ និងដំណាំ។ ឡជីវឧស្ម័នបានចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចូលទៅក្នុងបរិយាកាស ដែលជាមូលហេតុធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ។    លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញរបាយការណ៍របស់កម្មវិធីឡជីវឧស្ម័នថ្នាក់ជាតិ លើកសិករដែលបានសាកល្បងប្រើប្រាស់ឡជីវឧស្ម័ន។ ក្នុងករណីកសិករមានឡជីវឧស្ម័នមួយអាចសន្សំអុស ឬធ្យូងបាន ២តោន ក្នុងមួយឆ្នាំ និងបានរួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់CO2= ៣.២តោន ក្នុងមួយឡ។ កសិករអាចប្រើប្រាស់សំណល់ពីឡជីវឧស្ម័នជំនួសជីគីមី និងចំណេញប្រាក់ប្រមាញ ១លានរៀល ក្នុងមួយឆ្នាំ។   ដោយយល់ឃើញពីអត្ថប្រយោជន៍ជាច្រើនរបស់ឡជីវឧស្ម័ន នៅឆ្នាំ២០០៥ ក្រសួងកសិកម្ម បានចុះMOU ជាមួយអង្គការអភិវឌ្ឍន៍ហូឡង់(SNV) ដើម្បីបង្កើតវិស័យឡជីវឧស្ម័នលក្ខណៈគ្រួសារកម្រិតជាតិហៅថា«កម្មវិធីឡជីវឧស្ម័នជាតិ National Biodigester Programme NBP»។ ការចុះMOU នេះដើម្បីលើកកម្ពស់សុខុមាលភាព សេដ្ឋកិច្ចគ្រួសារ ថែរក្សាបរិស្ថាន រួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការផ្សារភ្ជាប់ ប្រព័ន្ធកសិកម្មចម្រុះ ។   បើតាមលោក វេង សាខុន នៅឆ្នាំ២០០៦ កម្មវិធីឡជីវឧស្ម័នបានអនុវត្តក្នុងខេត្តគោលដៅចំនួន៦។ រហូតឆ្នាំ២០២០ កម្មវិធីនេះសម្រេចការសាងសង់ឡជីវឧស្ម័នបានចំនួន ២៨ ៦៨៥ នៅក្នុងខេត្តគោលដៅចំនួន១៦ រួមមាន ខេត្តបាត់ដំបង,បន្ទាយមានជ័យ,កំពង់ចាម,កំពង់ឆ្នាំង,កណ្តាល, កំពត,កែប,ព្រះសីហនុ,កំពង់ស្ពឺ,កំពង់ធំ,ពោធិ៍សាត់,ព្រៃវែង,សៀមរាប,ស្វាយរៀង,ត្បូងឃ្មុំ និងតាកែវ។   ដើម្បីបំពេញបន្ថែមនូវតម្រូវការ និងជំរុញការប្រើប្រាស់ឡជីវឧស្ម័ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វែងរកការគាំទ្របន្ថែមពីរដ្ឋាភិបាលចិន។ ភាគីចិនបានឧបត្ថម្ភឡជីវឧស្ម័នចំនួន១ ៨៥០ ដែលគិតជាទឹកប្រាក់ជាង១,៧លានដុល្លារ និងទឹកប្រាក់ពីរាជរដ្ឋាភិបាលជាង០,២លានដុល្លារ ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។   ឡជីវឧស្ម័នទាំង១ ៨៥០ នោះត្រូវបានតម្លើង និងដាក់ឲ្យប្រើប្រាស់ នៅក្នុងខេត្តគោលដៅចំនួន១០ រួមមាន ខេត្តកណ្តាលចំនួន៦០,កំពង់ស្ពឺ១០,តាកែវ២៧០,កំពង់ចាម២១០,ត្បូងឃ្មុំ៣០០,ព្រៃវែង២០០,ស្វាយរៀង២០០,ព្រះវិហារ២០០,ពោធិ៍សាត់២០០ និងកំពង់ឆ្នាំងចំនួន២០០៕      
ភ្នំពេញ៖ ឡជីវឧស្ម័ន(Biodigester) គឺជាសំណង់មូលមួយប្រភេទសង់ពីឥដ្ឋតាន់និងបេតុងកប់ក្នុងដី ផ្ទុកដោយលាមកសត្វដែលអាចបង្កើតឧស្ម័នមេតានឬជីវឧស្ម័ន ហើយអាចបន្សល់នូវជីធម្មជាតិដ៏ល្អប្រសើរ។ នេះបើតាមការដកស្រង់ពីសទ្ទានុក្រមការប្រែប្រួលអាកាសធាតុ (Lexicon of Climate Change) ដែលបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន ឆ្នាំ២០១៧។
ភ្នំពេញ៖ សិស្សថ្នាក់ទី១២ ជាង៧ម៉ឺននាក់បានប្រឡងជាប់បាក់ឌុបឆ្នាំ២០២១ ខណៈជាង៤ម៉ឺននាក់ទៀត បរាជ័យ។ សម្រាប់សិស្សធ្លាក់បាក់ឌុបមួយចំនួន កំពុងព្រួយបារម្ភពីអនាគតរបស់ខ្លួន ហើយពួកគេហាក់ពិបាកសម្រេចចិត្ត ថាតើពួកគេចាប់គួរសិក្សាថ្នាក់ទី១២ ជាថ្មី ឬក៏ចាប់ផ្តើមសិក្សាថ្នាក់បរិញ្ញាបត្ររងនៅមហាវិទ្យាល័យតែម្តង។ ការចាប់យកជំនាញវិជ្ជាជីវៈ ក៏ទំនងស្ថិតនៅក្នុងការពិចារណារបស់សិស្សដែលប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សទុតិយភូមិដែរ។ សម្រាប់ លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លទ្ធផលប្រឡងធ្លាក់បាក់ឌុប មិនបានកំណត់អនាគតរបស់សិស្សនោះទេ។ លោក បូឡែន  បានប្រាប់សារព័ត៌មានថ្មីៗ ការជ្រើសរើសសិក្សាថ្នាក់បរិញ្ញាបត្ររង និងសិក្សាទី១២ម្តងទៀត ជាការចាប់ផ្តើមសារជាថ្មីនៃអនាគតរបស់ពួកគេ។   ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ជើញលោកអ្នកនាងអានកិច្ចសម្ភាសរវាង កញ្ញា ហេង ស្រីលីន នៃសារព័ត៌មានថ្មីៗ ជាមួយលោក ប៉ិច បូឡែន ដូចតទៅ៖   កញ្ញា ហេង ស្រីលីន៖ លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២១ មានសិស្សជាង៤ម៉ឺននាក់ ឬស្មើនឹងប្រមាណ៣៥ ភាគរយ ប្រឡងធ្លាក់។ សម្រាប់ លោក ប៉ិច បូឡែន តើរវាងការសិក្សាថ្នាក់ទី១២ជាថ្មី និងការសិក្សាថ្នាក់បរិញ្ញាបត្ររង មួយណាជាជម្រើសល្អសម្រាប់សិស្សដែលបានប្រឡងធ្លាក់បាក់ឌុប?   លោក ប៉ិច បូឡែន៖ ការធ្លាក់បាក់ឌុប មិនអាចកំណត់អនាគតរបស់ពួកគាត់បាននោះទេ ប៉ុន្តែវាអាស្រ័យទៅលើចិត្តរបស់ពួកគាត់ នៅតែតស៊ូលើវិថីសិក្សាកម្រិតណា។ ការជ្រើសរើសសិក្សាថ្នាក់បរិញ្ញាបត្ររង និងសិក្សាទី១២ម្តងទៀត ជាការចាប់ផ្តើមសារជាថ្មីនៃអនាគត។ បច្ចុប្បន្ន សកលវិទ្យាល័យមួយចំនួនបានផ្តល់ឱកាសសម្រាប់សិស្ស ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្ររងដែរ។ ប្រសិនបើសិស្សមានបំណងសិក្សាថ្នាក់បរិញ្ញាបត្ររង នោះក៏ជាឱកាសមួយសម្រាប់ឱ្យពួកគាត់ ចាប់យកជំនាញសិក្សានៅថ្នាក់មហាវិទ្យាល័យ ហើយបន្តទៅថ្នាក់បរិញ្ញាបត្រតែម្តង។   កញ្ញា ហេង ស្រីលីន៖ ប្រសិនបើពួកគាត់សម្រេចចិត្តរៀនទី១២ម្តងទៀត តើលោកយល់យ៉ាងណាដែរ?   លោក ប៉ិច បូឡែន៖ នេះជាហេតុផល និងជាគោលបំណងមួយរបស់សិស្ស ដែលពួកគាត់ចង់ចាប់ផ្តើមសារជាថ្មី ជាមួយថ្នាក់ទី១២ម្តងទៀត រួមទាំងទទួលយកអារម្មណ៍មួយផ្សេងទៀត ជាមួយនឹងសិស្សដែលទើបនឹងឡើងទី១២ថ្មី។ ប៉ុន្តែពួកគាត់ ក៏បានឆ្លងកាត់នូវបទពិសោធរួចមកហើយ ក្រោយសិក្សាបាន១ឆ្នាំកន្លងមក។ ហេតុផលនេះជាទុនមួយ ដើម្បីសម្រេច នូវការចង់បានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ។   កញ្ញា ហេង ស្រីលីន៖ ក្នុងនាមជាអ្នកជំនាញនៅក្នុងវិស័យអប់រំ លោក បូឡែន តើសិស្សដែលសិក្សាបរិញ្ញាបត្ររង មានឱកាសទៅសិក្សានៅក្រៅប្រទេសឬទេ? តើពួកគាត់មានសិទ្ធិប្រឡងយកអាហារូបករណ៍ដែរឬអត់?   លោក ប៉ិច បូឡែន៖ លក្ខខណ្ឌតម្រូវសម្រាប់សកលវិទ្យាល័យមួយចំនួន ដែលតែងតែងផ្តល់ឱកាស ទៅដល់ក្រុមនិស្សិត។ ក្រោយពីសិក្សាថ្នាក់បរិញ្ញាបត្ររង រយៈពេល២ឆ្នាំ និស្សិតត្រូវបន្តទៅថ្នាក់ឧត្តមសិក្សា ដូចនិស្សិតដទៃទៀតដែរ។ បន្ទាប់ពីនោះ ពួកគាត់ក៏មានឱកាសទៅសិក្សានៅបរទេស ឮ បានដូចគ្នា។ តាមរយៈការប្រឡងនានា និងមានការទទួលស្គាល់ អំពីការសិក្សារបស់ ពួកគេ ស្របតាមគោលការណ៍របស់សាលាចង់បាន។ ចំពោះការប្រឡងយកអាហារូបករណ៍វិញ ក៏ពួកគាត់អាចប្រឡងបានដែរ ព្រោះមិនមែនមានតែសិស្សិថ្នាក់បរិញ្ញាបត្រទេ ដែលមានសិទ្ធិប្រឡងយកអាហារូបកណ៍នោះ។ សកលវិទ្យាល័យមួយចំនួន តែងតែផ្តល់ឱកាសដល់និស្សិតគ្រប់រូប ដែលមានបំណងប្រឡងយកអាហារូបករណ៍។ យ៉ាងណាមិញ ចំពោះនិស្សិតបរិញ្ញាបត្ររង បន្តចូលថ្នាក់បរិញ្ញាបត្រ ក៏ពួកគាត់មានសិទ្ធិប្រឡងយកអាហារូបករណ៍បានដូចគ្នា។ មានន័យថា បន្ទាប់ពីនិស្សិតសិក្សាចប់ថ្នាក់បញ្ញាបត្ររង ទើបអាចប្រឡងបាន។    កញ្ញា ហេង ស្រីលីន៖ តើសិស្សដែលធ្លាក់បាក់ឌុប ពួកគាត់អាចប្រឡងចូលក្របខណ្ឌរដ្ឋ បានឬទេ? ប្រសិនជាអាច តើពួកគាត់ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ? លោក ប៉ិច បូឡែន៖ ការប្រឡងចូលក្របខណ្ឌរដ្ឋ មិនសម្រាប់តែសិស្សជាប់បាក់ឌុបនោះទេ ប៉ុន្តែវាអាស្រ័យទៅលើជំនាញ ដែលពួកគេបានសិក្សានៅកម្រិតឧត្តមសិក្សា។ ចំពោះនិស្សិតដែលបន្តទៅថ្នាក់បរិញ្ញាបត្រ ហើយដែលមានបំណងប្រឡងចូលក្របខណ្ឌរដ្ឋ ពួកគេក៏មានសិទ្ធិ ទទួលបានឱកាសនេះដូចគ្នា។ បើទោះជាយ៉ាងក្តី ពួកគាត់ត្រូវបំពេញលក្ខខណ្ឌផ្សេងៗ នូវទម្រង់បែបបទមួយចំនួនផងដែរ។   កញ្ញា ហេង ស្រីលីន៖  ការសិក្សាថ្នាក់បរិញ្ញាបត្ររង និងរៀនទី១២ឡើងវិញ អាស្រ័យលើជម្រើស និងគោលដៅជីវិតរបស់សិស្ស ប៉ុន្តែក្រៅពីជម្រើសទាំង២ខាងលើ តើសិស្សមានជម្រើសសិក្សាជំនាញអ្វីខ្លះបានទៀត?   លោក ប៉ិច បូឡែន៖ បើនិយាយអំពីការងារ គឺនិយាយទៅលើបទពិសោធន៍។ បើទោះជាមានសញ្ញាបត្រ ប៉ុន្តែអ្នកបែរជាខ្វះបទពិសោធន៍ វាជាផលលំបាកមួយ ដើម្បីស្វែងរកអនាគតថ្មីរបស់អ្នក។ ចំណេះជាទ្រព្យជាប់ខ្លួន និងឱ្យជីវិតអ្នកល្អប្រសើរ។ មួយវិញទៀត អ្នកគួរសិក្សាពីខ្លួនឯងឱ្យច្បាស់ជាមុនសិន ថាចង់រៀនជំនាញអ្វី។ ទន្ទឹមនឹងនោះ ការសិក្សាភាសាបរទេស ការប្រើប្រាស់កុំព្យួរទ័រ ក៏ជាផ្នែកមួយដែលបានដើរតួយ៉ាងសំខាន់ ក្នុងវិស័យការងារ។ ចំពោះជំនាញសិក្សាដែលចាំបាច់ សម្រាប់ពួកគាត់ មានដូចជាជំនាញកសិកម្ម ទេសចរណ៍ គីមីចំណីអាហារ រួមទាំងជំនាញវិស្វកម្មមួយចំនួន ដែលទាក់ទងនឹងបច្ចេកទេស ប្រព័ន្ធអេឡិចត្រូនិកផ្សេងៗ សម្រាប់ឱ្យពួកគេអាចចាប់ផ្តើម អនាគតថ្មីបានផងដែរ។ ខ្ញុំលើកទឹកចិត្ត ទៅដល់សិស្សដែលមិនបានជាប់បាក់ឌុប កុំបាក់ទឹកចិត្ត និងខិតខំបន្ថែមទៀត បើទោះជាបន្តថ្នាក់បរិញ្ញាបត្រ ឬសិក្សាទី១២ម្តងទៀតយ៉ាងក្តី ត្រូវខិតខំសិក្សារៀនសូត្រ ចាប់យកជំនាញ ដែលខ្លួនស្រឡាញ់រៀងៗខ្លួន៕    
ដោយ៖ ហេង ស្រីលីន
ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសដែលរៀបចំដោយ លោក រ៉ឹម ភារី ដូចតទៅ៖    អង្គុយជុំគ្នានៅផ្ទះជាមួយគ្រួសារ បន្ទាប់ពីស្រស់ស្រូបអាហារពេលល្ងាចរួចហើយនោះ កញ្ញា ខៀវ រីយ៉ា កម្មការិនីរោងចក្រមួយនៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង បានបង្ហាញការបារម្ភចំពោះលទ្ធភាពនៃការឆ្លងជំងឺកូវីដ-១៩ ស្របពេលដែលនាងទទួលបានព័ត៌មានស្ទើររៀងរាល់ថ្ងៃ ថាមានពលរដ្ឋខ្មែរទូទៅ ឆ្លងជំងឺនេះជាបន្តបន្ទាប់។    បើទោះបីរោងចក្ររបស់រីយ៉ាធ្វើការ ផ្តល់ម៉ាស អាល់កុលលាងដៃជាប្រចាំ តែនាងនៅតែភ័យខ្លាច ។ នាងរៀបរាប់មូលហេតុយ៉ាងដូច្នេះ៖  «នៅក្នុងរោងចក្រ មានអារម្មណ៍ថាមានសុវត្ថិភាព តែពេលចេញមកវិញមានអារម្មណ៍ភ័យ ព្រោះឮសូរល្បីអីចឹងៗ។ ពេលជិះឡានមានមនុស្សច្រើន៥០ ទៅ៦០នាក់ ហើយមានអ្នកខ្លះពាក់ម៉ាស តែខ្លះអត់ពាក់ទេ។ អ្នកធ្វើការជាមួយខ្ញុំ ក្តៅខ្លួនខ្ញុំតឿនគាត់ឲ្យទៅពេទ្យ តែគាត់អត់ទៅ។ ខ្ញុំខ្លាចឆ្លងដែរ ពាក់ម៉ាសរាល់ថ្ងៃ កន្លែងបងលក្ខណ៍អីពាក់ម៉ាសទាំងអស់ តែកន្លែងខ្ញុំខ្លះពាក់ តែខ្លះអត់ទេ»។    ខៀវ រីយ៉ា ដែលមានអាយុ២១ឆ្នាំ គឺជាកូនស្រីពៅក្នុងចំណោមបងប្អូន២នាក់។ រស់នៅជាមួយម្តាយទាំងជីវភាពខ្វះមុខខ្វះក្រោយ បច្ចុប្បន្ន នាងកំពុងជួបការលំបាកខ្លាំង ដ្បិតរោងចក្រនាងខ្វះកំណាត់ ដែលតម្រូវឲ្យកម្មករធ្វើការមិនទៀងទាត់ ពោល គឺថ្ងៃណាមានកំណាត់ទើបទៅធ្វើការ ឯថ្ងៃណាគ្មានកំណាត់ ក៏សម្រាកនៅផ្ទះ ដោយទទួលបានប្រាក់៥០ភាគរយ។ មិនខុសគ្នាប៉ុន្មានពីកម្មករផ្សេងទៀតនោះទេ រីយ៉ាទទួលបានប្រាក់ខែតិចជាងមុន ស្របពេលការចំណាយនៅដដែល ដូចជា កាយចាយវាយប្រចាំថ្ងៃ និងសងបំណុលធនាគារ។    និយាយដល់ចំណុចនេះ រីយ៉ាបានធ្លាក់ទឹកមុខបន្តិច ដ្បិតឃើញបុគ្គលិកធនាគារជិះម៉ូតូចូលផ្ទះរបស់នាង។ រីយ៉ា ដែលអង្គុយលើគ្រែក្រោមផ្ទះឈើ ដំបូលប្រក់ស័ង្គសី បានរៀបរាប់យ៉ាងដូច្នេះថា៖ «កាលមុន ថែមម៉ោងទៅបានប្រាក់ខែ៣០០ដុល្លារ តែឥឡូវបានតែ២៥០។ ខ្ញុំជំពាក់លុយគេ ដោយក្នុងមួយខែត្រូវបង់ធនាគារអស់១៤០។ បើនៅតែមានបញ្ហា ខ្ញុំអត់ដឹងរករបរអ្វីទេក្រៅពីរោងចក្រ»។    តាមពិតទៅ ការភ័យខ្លាចឆ្លងជំងឺកូវីដ-១៩នេះ មិនមែនកើតឡើងតែសម្រាប់កម្មការិនីរីយ៉ាប៉ុណ្ណោះទេ អ្នកស្រី ញឹក ធារ៉ា កម្មការិនីរោងចក្រនៅរាជធានីភ្នំពេញ ក៏បង្ហាញការបារម្ភពីបញ្ហានេះដែរ។ ក្នុងវ័យ៣០ឆ្នាំ ស្ត្រីរូបនេះ កំពុងស្នាក់នៅជាមួយក្រុមគ្រួសារនៅភ្នំពេញ ដោយបានពាក់ម៉ាស និងអនុវត្តតាមការណែនាំរបស់រោងចក្រ។ ទោះបីអ្នកស្រីខ្លាចឆ្លងជំងឺដ៏សហាវនេះមែន តែក៏មិនចង់បាត់បាត់ការងារនោះទេ ព្រោះអ្នកស្រីត្រូវការចំណូលទៀងទាត់ ដើម្បីចំណាយលើការរស់នៅ និងសងបំណុលគេ។      អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះថា៖ «និយាយរួម ធ្វើការ៨ម៉ោង ខ្ញុំពាក់ម៉ាសរហូត។ ពេលដោះម៉ាសចេញ លុះត្រាតែពេលញាំទឹក។ រោងចក្រខ្ញុំមានការចែកម៉ាស និងមានអាល់កុលលាងដៃជាប្រចាំ»។    ទាក់ទងនឹងការភ័យខ្លាចរបស់កម្មកររោងចក្រ កាលពីថ្ងៃទី២៥ ខែមីនា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា មិនមានគម្រោងផ្អាករោងចក្រកាត់ដេរនៅកម្ពុជានោះទេ។ យ៉ាងណាក៏ដោយ បច្ចុប្បន្ន កង្វះវត្ថុធាតុដើមពីប្រទេសចិន និងអ្នកបញ្ជាទិញពន្យារការនាំចេញ បានធ្វើឲ្យមានរោងចក្រចំនួន៥៥ បានផ្អាកបណ្ដោះអាសន្ន។ នេះបើតាមលោក កាំង ម៉ូនីកា អ្នកនាំពាក្យសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC។    ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ អ្នកនាំពាក្យរូបនេះ អះអាងថា បើទោះបីរោងចក្រទាំងនោះបានផ្អាកបណ្តោះអាសន្នមែន តែកម្មករនៅតែទទួលបានប្រាក់ឈ្នួល៦០ភាគរយ នៃប្រាក់ឈ្នួលរបស់ពួកគេ ដោយក្នុងនោះនិយោគចេញ៤០ភាគរយ និង២០ភាគរយទៀត រដ្ឋាភិបាលជាអ្នកចេញ។    ចំណែកការព្រួយបារម្ភរបស់កម្មករ ចំពោះការឆ្លងជំងឺកូវីដ-១៩ លោក កាំង ម៉ូនីកា អះអាងថា បច្ចុប្បន្ន មិនទាន់មានកម្មករណាម្នាក់ឆ្លងជំងឺនេះនៅឡើយទេ។ យ៉ាងណា រោងចក្រកាត់ដេរបានគិតគូរពីសុខភាពកម្មករជាអាទិភាព និងបានចាត់វិធានការ ទាក់ទងនឹងជំងឺកូវីដ-១៩នេះស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលរួចហើយ។    លោកថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមជម្រាបជូនថា ទោះបីក្នុងកាលៈទេសធម្មតាក៏ដោយ វិធានការសុខភាព អនាម័យ សុវត្ថិភាពកម្មករនិយោជិត ត្រូវបានយកចិត្តទុកដាក់ជាអាទិភាពហើយ ដោយអនុលោមតាមច្បាប់ការងារ តាមបទដ្ឋានអន្តរជាតិជាដើម។ ក្នុងនោះ មានការបង្កើតឡើងគណៈកម្មការអនាម័យ សុខភាព សុវត្ថិភាពការងារ ដើម្បីយកចិត្តទុកដាក់លើបងប្អូនកម្មករយើង។ ដោយឡែក ចំពោះមានករណីកូវីដបន្ថែមទៀត គឺយើងចាត់វិធានការបន្ថែមទៀតស្របតាមការណែនាំរបស់រដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល»។     នៅកម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងជាងមួយពាន់ ដែលបានផ្តល់ការងារដល់កម្មករប្រមាណ៨១ម៉ឺននាក់។ បើសិនជាវិស័យវាយនភណ្ឌ ដែលជាវិស័យសំខាន់មានបញ្ហានោះ ប្រាកដណាស់ វានឹងប៉ះពាល់ដល់ជីវភាពកម្មករ និងគ្រួសារកម្មករសរុបប្រមាណ៣លាននាក់។       ទាក់ទងនឹងការបារម្ភរបស់កម្មករនេះ លោក អាត ធន់ ប្រធានសភាពការងារកម្ពុជា អះអាងថា បច្ចុប្បន្ន កម្មករកំពុងមានការលំបាក ព្រោះត្រូវចំណាយច្រើន ដូចជា ផ្ទះជួល ទឹកភ្លើង មធ្យោបាយធ្វើដំណើរ អាហារហូបចុក សងបំណុល និងចិញ្ចឹមគ្រួសារ។ លោកថា រដ្ឋាភិបាល គួរតែមានវិធានការឲ្យបានច្បាស់លាស់ ទាក់ទងនឹងបញ្ហានេះ។    លោកថ្លែងបែបនេះថា៖ «ក្នុងកាលៈទេសៈនេះគួរតែ មានមធ្យោបាយណា ដែលអាចជួយគាត់។ យ៉ាងហោចណាស់ក៏បាន៦០ភាគរយដែរ។ ៦០ភាគហ្នឹង អ្នកខ្លះមិនទាន់បានផង។ យកបានតែ៤០ភាគរយ។ ២០ភាគរយទៀតមិនទាន់យកបានពីខាងរដ្ឋាភិបាលនៅឡើយទេ។ ដូច្នេះ គាត់លំបាកណាស់។ អ៊ីចឹង រដ្ឋគួរតែមានប្រាក់ឧបត្ថម្ភផ្សេងៗ ដើម្បីជួយដល់កម្មករ អ្នកដែលអត់ការងារធ្វើហ្នឹងតែម្តង ខ្ញុំគិតថាវាជារឿងល្អ»។    ទន្ទឹមនឹងបញ្ហាជីវភាពកម្មករ លោកអំពាវនាវឲ្យកម្មករថែរក្សាសុខភាពផ្ទាល់ខ្លួន ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបានស្នើរោងចក្រផ្តល់ម៉ាសឲ្យកម្មករ និងមានឧបករណ៍ស្ទង់កម្តៅនៅក្នុងរោងចក្រ ព្រមទាំងមានអាល់កុល ឬជែលលាងដៃសម្លាប់មេរោគ សម្រាប់កម្មករ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕       
ភ្នំពេញ៖ កម្មករក្នុងវិស័យកាត់ដេរមួយចំនួន បានបង្ហាញក្តីបារម្ភចំពោះការឆ្លងកូវីដ-១៩ តែមិនហ៊ានឈប់ ព្រោះត្រូវការលុយដើម្បីចំណាយប្រចាំថ្ងៃ និងសងបំណុល។ ពួកគេ អះអាងថា បច្ចុប្បន្ន ពួកគេជិះឡានរួមគ្នា ធ្វើការរួមគ្នា និងស្ថិតនៅជិតៗគ្នា ដែលពិបាកគេចផុតពីការឆ្លង ប្រសិនបើមាននរណាម្នាក់មានផ្ទុកជំងឺនេះ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យសមាគមន៍រោងចក្រកាត់ដេរកម្ពុជា ស្នើកុំឲ្យមានការបារម្ភខ្លាំង ដ្បិតរោងចក្រនីមួយៗ មានវិធានការអនាម័យជាប្រចាំ ដោយបានគិតគូរជាអាទិភាពពីសុខភាពកម្មករ។
     Mayor of Vientiane Sinlavong Khoutphaythoune told the council's fourth ordinary session, which opened on Tuesday, that the capital would carry out 22 priority projects to drive growth, local daily Vientiane Times reported on Thursday.      The mayor pledged to expand and modernize industry in a clean and sustainable manner, while placing a focus on service chains.      His administration would also prioritize the expansion of sustainable production by the agriculture and forestry sector. Sinlavong told the session that the capital would promote the utilization of science and technology as well as information and communication technology (ICT) in production and business operations.      Vientiane authorities will strive to invigorate the operations of more than 35,000 small and medium enterprises as important drivers of economic growth.      In addition, authorities will promote the designated 10 commercial production projects including the Vientiane Industry and Trade Area (VITA Park), wooden furniture market establishment project, food security projects, and sericulture project among others.      Vientiane will adjust its economic structure in line with market-oriented mechanisms. The mayor pledged his administration would explore additional income sources for local residents in order to increase their purchasing power and improve their quality of life.      Vientiane would place great importance on enforcing the rule of law, he told the session. Last year, Vientiane attracted overall investment amounting to more than 23,763 billion kip (some 2.86 billion U.S. dollars).      In his opening remarks, President of the Vientiane People's Council Anouphab Tounalom said that although Vientiane has enjoyed strong economic growth, the capital is facing a number of challenges.      He said that the macro-economy was flimsy and that revenue collection had failed to meet the target as only 93.5 percent of the projected amount was collected. Anouphab said public debt accumulated by the capital remains high, and goods production has not fulfilled the capital's potential.      In addition, the city is suffering from increasing traffic congestion and there are a large number of accidents, requiring the authorities to do more to resolve this problem.      The authorities were also required to work harder to protect the environment, regulate foreign workers, and address social ills.      During the four-day session, participants are reviewing a number of documents including reports on the implementation of the city's 2017 socio-economic development plan and budget. Plans for 2018 are also being discussed.
VIENTIANE: Lao capital Vientiane authorities have told the city's People's Council they will pursue Gross Domestic Product (GDP) growth of more than 10 percent in 2018, a slight increase from the almost 10 percent recorded in 2017.
  សូមអញ្ជើញទស្សនាទិដ្ឋភាពទូទៅ ជុំវិញបរិវេណប្រារព្ធពិធីដូចតទៅ      
 សៀមរាប៖ មកដល់ពេលនេះ ការរៀបចំកន្លែងប្រារព្ធពិធីដែលរដ្ឋបាលខេត្តសៀមរាបឱ្យឈ្មោះថា «សម្រាកសៀមរាប» កំពុងដំណើររៀបចំស្ទើររួចជាស្ថាពរហើយ។ តាមដងស្ទឹងសៀមរាប ការតុបតែងចម្រុះពណ៌ បានបង្កើនភាពទាក់ទាញជាខ្លាំង ពិសេសការចងព្យួរក្រណាត់ ការរៀបចំផែសម្រាប់អ្នកអង្គុយពិសាអាហារ និងវត្តមានទូពណ៌ឆ្លុះចែងចាំង សម្រាប់អុំកម្សាន្តនិងជាផ្សារអណ្ដែតទឹកដំបូងបង្អស់នៅខេត្តសៀមរាប។ កម្មវិធីសម្រាកសៀមរាប នឹងប្រារព្ធធ្វើរយៈពេលពេញមួយសប្ដាហ៍ គឺពីថ្ងៃទី១៧ ដល់២១ សីហា នៅតាមដងស្ទឹងសៀមរាប និងបរិវេណសួនច្បារព្រះរាជដំណាក់ ដែលរៀបចំស្ដង់ពិព័រណ៍ជិត១០០ស្ដង់ ក៏ដូចជាកម្មវិធីប្រកួតដណ្ដើមពានរង្វាន់មាន់អាំង ប្រចាំខេត្តសៀមរាប។
លោក ខៀវ កាញ្ញារីទ្ធ ដែលធ្លាប់កាន់តួនាទីជាអ្នកនាំពាក្យរដ្ឋាភិបាលកន្លងមក បានបញ្ជាក់នៅលើហ្វេសប៊ុករបស់ខ្លួនថា ការតែងតាំងលោក ផៃ ស៊ីផាន យោងតាមសេចក្តីកំណត់របស់សម្តេចប្រជុំគណៈរដ្ឋមន្ត្រីលើកទី១ សម្រាប់អាណត្តិទី៦ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨។ លោក ផៃ ស៊ីផាន កាលពីអាណត្តិទី៥ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ហើយនៅអាណត្តិនេះ លោកឡើងទៅជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៕
 លោក ផៃ ស៊ីផាន ជាអ្នកនាំពាក្យផ្លូវការរបស់រដ្ឋាភិបាល។ នេះបើតាមការបញ្ជាក់របស់លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
  លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ក្រោយជួបជុំសប្បាយនៃពិធីចូលឆ្នាំហើយ គឺជាការកំណត់ស្ថានភាពឆ្លងកូវីដ-១៩។   អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានឆ្លើយតបជាមួយអ្នកសារព័ត៌មានតាមតេឡេក្រាម នៅថ្ងៃទី១៨ ខែមេសានេះថា៖ «យើងមិនទាន់អាចវាយតម្លៃស្ថានភាពនៃការឆ្លងបានឡើយ ព្រោះទើបតែបញ្ចប់ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺត្រូវរង់ចាំ និងបន្តពិនិត្យមើលក្រែងមានស្ថានភាពនៃការផ្ទុះការឈឺណាមួយ នៅតំបន់ណាមួយ រហូតដំណាច់ខែមេសា»។    តែយ៉ាងណាលោកស្រី ឱ វណ្ណឌីន ស្នើឲ្យពលរដ្ឋដែលមានរោគសញ្ញាសង្ស័យវិជ្ជមានកូវីដ-១៩ ប្រញាប់ទៅធ្វើតេស្តរហ័ស។ «បើលទ្ធផលបង្ហាញ វិជ្ជមានកូវីដ-១៩ និងបើក្នុងលក្ខណៈស្រាល សូមនៅដោយឡែក ការពារកុំឱ្យឆ្លងទៅក្រុមគ្រួសារ និងអ្នកដទៃ ហើយថែទាំព្យាបាលខ្លួននៅផ្ទះ ឱ្យបានល្អហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក។ បើមានរោគសញ្ញាសង្ស័យថាវិវត្តន៍ទៅធ្ងន់ធ្ងរ សូមប្រញាប់ទៅស្វែងរកការព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋ កុំសម្ងំនៅផ្ទះ ដែលអាចស្លាប់បាត់បង់ជីវិតបាន»។ នេះបើតាមអ្នកនាំពាក្យក្រសួងសុខាភិបាល។   ទន្ទឹមនឹងនេះ លោកស្រី ឱ វណ្ណឌីន បានប្រាប់ដល់អាជ្ញាធរមូលដ្ឋាន ឬក្រុមគ្រូពេទ្យនៅតាមតំបន់ ឱ្យជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា និងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ ទាំងដូសមូលដ្ឋាន  និងដូសជំរុញ(ទី៣ និងទី៤) ឱ្យបានគ្រប់ៗគ្នា៕
ភ្នំពេញ៖ ក្រសួងសុខាភិបាល ពុំទាន់អាចវាយតម្លៃពីកម្រិតឆ្លងកូវីដ-១៩ ក្រោយចូលឆ្នាំខ្មែរបានទេ ដោយរង់ចាំមើលស្ថានភាពជាក់ស្ដែង រហូតដល់ដំណាច់ខែមេសានេះ។
  បន្ទាប់ពីវីរុសបង្កជំងឺកូវីដ-១៩អូមីក្រុង ចាប់ផ្តើមឆ្លងរាលដាលកាលពីខែមករា អាជ្ញាធរហុងកុងបានចេញបម្រាមជើងហោះហើរពីប្រទេសចំនួន៩ ដូចជាអាម៉េរិក អង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន ហ្វីលីពីន អូស្រ្តាលី កាណាដា និងនេប៉ាល់។ ប៉ុន្តែការរឹតត្បិតនេះ នឹងត្រូវដកចេញវិញ។   ថ្លែងក្នុងអំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២១ ខែមីនា មេដឹកនាំក្រុងហុងកុងលោកស្រី ការី ឡាំប្រកាសថា ចាប់ពីថ្ងៃទី១ ខែមេសា ហុងកុងនឹងលុបចោលបម្រាមជើងហោះហើរអន្តរជាតិសម្រាប់ប្រទេសទាំង៩នោះ។ លើសពីនេះ ថ្ងៃធ្វើចត្តាឡីស័កនៅសណ្ឋាគារសម្រាប់អ្នកដំណើរក៏ត្រូវបានកាត់បន្ថយពាក់កណ្តាលមកត្រឹម៧ថ្ងៃដែរ ប្រសិនបើអ្នកទាំងនោះធ្វើតេស្តឃើញអវិជ្ជមាននៅថ្ងៃទី ៦ និងទី៧នៃការស្នាក់នៅរបស់ពួកគេ។ រីឯ៧ថ្ងៃបន្ទាប់ នឹងត្រូវតាមដាននៅផ្ទះ។   «ស្ថានភាពជំងឺរាតត្បាតនៅប្រទេសទាំងនោះមិនអាក្រក់ជាងស្ថានភាពនៅហុងកុងទេហើយ អ្នកធ្វើដំណើរមកភាគច្រើនមិនមានរោគសញ្ញាធ្ងន់ធ្ងរទេ។ ការបន្តការរឹតត្បិតនេះ នឹងធ្វើឱ្យប្រជាជនហុងកុងដែលជាប់គាំងនៅប្រទេសទាំងនោះកាន់តែព្រួយបារម្ភ»។ លោកស្រី ឡាំ អះអាងបែបនេះ។    ទន្ទឹមនេះ ចាប់ពីថ្ងៃទី១៩ ខែ មេសា សិស្សនឹងអាចអនុញ្ញាតឱ្យរៀនផ្ទាល់នោសាលារៀនបានហើយ។ ក្រៅពីនេះ វិធានការរក្សាគម្លាតសុវត្ថិភាពនឹងត្រូវបន្ធូរបន្ថយជា៣ដំណាក់កាលដែលចាប់ពីថ្ងៃទី២១ ខែមេសា ប្រសិនបើមិនមានករណីឆ្លងស្ទុះងើបឡើងវិញ។ ភោជនីយដ្ឋានអាចនឹងត្រូវអនុញ្ញាតឱ្យបើកបន្ទាប់ពីម៉ោង៦ល្ងាចវិញសម្រាប់ការបរិភោគក្នុងហាង ខណៈកន្លែងជួបជុំសាធារណៈដែលឥឡូវអនុញ្ញាតជួបជុំគ្នាបានតែ២នាក់នឹងឈានរហូតដល់៤នាក់។  ក្លិបកម្សាន្ត ហាងស្រា និងឆ្នេរសមុទ្រ នឹងត្រូវបានអនុញ្ញាតឱ្យបើកក្នុងដំណាក់កាលទី២ ខណៈប្រជាជននឹងត្រូវបានអនុញ្ញាតឱ្យហាត់ប្រាណនៅខាងក្រៅដោយមិនបាច់ពាក់ម៉ាស់។ ក្នុងដំណាក់កាលទី៣ ចំនួនមនុស្សកំណត់ក្នុងភោជនីយដ្ឋាន និងក្លិបកម្សាន្តនឹងត្រូវដកចេញតែម្ដង ហើយម៉ោងបើកដំណើរការនឹងត្រូវពង្រីកបន្ថែមទៀត។  គួររំឭកថា ហុងកុងបានបិទជើងហោះហើរតាំងពីឆ្នាំ២០២០ ហើយជើងហោះហើរ និងអ្នកដំណើរតិចណាស់ដែលត្រូវបានអនុញ្ញាតឱ្យចូលហុងកុង។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហុងកុងមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ច្រើនបំផុតក្នុង១លាននាក់នៃប្រជាជននៅទូទាំងពិភពលោក។ មកទល់ពេលនេះ ករណីអ្នកឆ្លងជំងឺកូវីដ-១៩សរុបនៅហុងកុងមានចំនួនជាង១លាននាក់ ខណៈអ្នកស្លាប់ ជាង៥ពាន់នាក់៕
ចាប់ពីថ្ងៃទី១ ខែមេសា ហុងកុងនឹងបើកដំណើរការជើងហោះហើរអន្តរជាតិឡើងវិញពីប្រទេស៩ រួមមានអាម៉េរិក និងអង់គ្លេសជាដើម ព្រមទាំងកាត់បន្ថយពេលធ្វើចត្តាឡីស័កមកត្រឹម៧ថ្ងៃវិញ។ ការរឹតបន្តឹងគម្លាតសុវត្ថិភាព ក៏នឹងត្រូវបានបន្ធូរបន្ថយដែរ បើករណីឆ្លងមិនកើនឡើងវិញ។ នេះបើតាមការប្រកាសរបស់មេដឹកនាំក្រុងហុងកុងនៅថ្ងៃទី២១ ខែមីនា។
ប្រជាពលរដ្ឋ បានជីកស្រះ ដោយប្រទះឃើញគ្រាប់បែក និងក្បាលគ្រាប់ ៨២ មីលីម៉ែត ចំនួន ២៨កេស។ គ្រាប់បែកមិនទាន់ផ្ទុះទាំងអស់នោះ បានប្រទះឃើញនៅចំណុចអូរខ្ចៅ ស្ថិតក្នុងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១ កក្កដា។ តាមការរផ្សាយរបស់គេហទំព័រនគរបាលជាតិ បញ្ជាក់ថា បន្ទាប់ពីពលរដ្ឋ ប្រទះឃើញគ្រាប់ទាំងនោះ ក៏បានរាយការណ៍ទៅនគរបាល ដើម្បីចុះមកពិនិត្យ គីបគ្រាប់បែក និងក្បាលគ្រាប់មិនទាន់ផ្ទុះ ទាំង ២៨ កេស។ ជាមួយគ្នានេះ គ្រាប់ទាំងអស់នោះ ត្រូវបាននគរបាលការពារព្រំដែនគោកលេខ៧០ បានរាយការណ៍ទៅអង្គភាពកំចាត់មីន ដើម្បីយកទៅកម្ទេចចោល៕
ប្រជាពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ បានជួលគ្រឿងចក្រដើម្បីជីកស្រះ ក៏ប្រទះឃើញគីបគ្រាប់បែក និងក្បាលគ្រាប់ ៨២ មីលីម៉ែត ចំនួន ២៨កេស នៅចំណុចអូរខ្ចៅ ស្ថិតក្នុងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង។
  រហូតមកដល់បច្ចុប្បន្ន  ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនឈានមុខគេមួយ នៅក្នុង វិស័យយានយន្ត ដោយបានក្លាយខ្លួនជាក្រុមហ៊ុននាំមុខគេ ក្នុងទីផ្សាររថយន្តថ្មី អស់រយៈ ពេល ៤ ឆ្នាំជាប់ៗគ្នា នៅប្រទេសកម្ពុជា។ មជ្ឈមណ្ឌលសេវាកម្មយានយន្តរបស់ក្រុមហ៊ុន RMA Cambodia ដែលមានវត្តមានទូទាំងប្រទេស គឺជាមជ្ឈមណ្ឌលសេវាកម្ម ដែលមាន ស្តង់ដារខ្ពស់ បំពាក់ដោយគ្រឿងបរិក្ខារ និងឧបករណ៍ទំនើបៗ ដែលដំណើរការដោយអ្នក ជំនាញ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាល និងមានការទទួលស្គាល់កម្រិតខ្ពស់។ ការប្តេជ្ញាចិត្តក្នុងការផ្តល់នូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ដល់អតិថិជន  គឺជាកត្តាដែលនំាមកនូវភាពជោគជ័យរបស់ក្រុមហ៊ុន RMA Cambodia ។   អគ្គនាយកក្រុមហ៊ុន RMA Cambodia លោក ងន សាំង បានបញ្ជាក់ថា៖ «ក្រុមហ៊ុន RMA Cambodia បានក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សាររថយន្តថ្មី រយៈពេលបួនឆ្នាំជាប់គ្នា បើគិតពីបរិមាណលក់។ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន ដែលជំរុញឱ្យក្រុមហ៊ុនទទួលបានភាពជោគជ័យនេះ គឺការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការផ្តល់នូវសេវាកម្មដែលល្អបំផុត និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះតម្រូវការរបស់អតិថិជន។ ជាមួយនឹងការទទួលបានសិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz ក្រុមហ៊ុន RMA Cambodia នឹងបន្តការប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជនរថយន្ត Mercedes-Benz ទាំងអស់ជាមួយនឹងសេវាកម្មដែលមានគុណភាពខ្ពស់ និងធានាបានថា រថយន្តរបស់អតិថិជនយើងមានស្តង់ដារសុវត្ថិភាពខ្ពស់។ ក្នុងនាមជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz នៅព្រះរាជាណាចក្រកម្ពុជា យើងខ្ញុំនឹងផ្តល់សេវាកម្មថែទាំ និងជួសជុលតាមស្តង់ដាររបស់រោងចក្រផលិត (OEM) ជាមួយនឹងគ្រឿងបន្លាស់ដើម និងកម្មវិធីស្តង់ដារដល់អតិថិជន»។   លោកអគ្គនាយកក៏បានសង្កត់ធ្ងន់ថា៖ «Mercedes-Benz គឺជាម៉ាករថយន្តប្រណីតលំដាប់កំពូលមួយ ដែលផ្តល់នូវផាសុកភាព សុវត្ថិភាព និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតដល់អ្នកប្រើប្រាស់។ ដូច្នេះ រថយន្តប្រភេទនេះ គឺត្រូវបានណែនាំឱ្យទទួលសេវាកម្មថែទាំដោយក្រុមហ៊ុន ដែលការអនុញ្ញាត និងបញ្ជាក់ដោយរោងចក្រផលិត (OEM) ដើម្បីធានាថារថយន្ត បានបំពេញទៅតាមតម្រូវការស្តង់ដារសុវត្ថិភាពពេញលេញ»។   ក្រុមហ៊ុន RMA Cambodia មានក្រុមអ្នកបច្ចេកទេស ដែលបានទទួលការបណ្តុះបណ្តាលកម្រិតខ្ពស់ ប្រកបដោយជំនាញ និងចំណេះដឹងបច្ចេកទេសចាំបាច់ ដើម្បីធានានូវស្តង់ដារនិងសុវត្ថិភាពរថយន្ត Mercedes-Benz ទាំងអស់។ ក្រុមហ៊ុន RMA នឹងបន្តបញ្ជូនអ្នកបច្ចេកទេសរបស់យើង ឱ្យទទួលបានការបណ្តុះបណ្តាលជាមួយក្រុមហ៊ុន Mercedes-Benz ជាបន្តបន្ទាប់ដើម្បីឱ្យក្រុមអ្នកបច្ចេកទេសរបស់យើង ទទួលបាននូវជំនាញ និងចំណេះដឹងបច្ចេកវិទ្យាចុងក្រោយបំផុត ពីរោងចក្រផលិត (OEM)។   លោកអគ្គនាយក ក៏បានបញ្ជាក់ផងដែរថា៖ «យើងនឹងផ្តល់ជូនអតិថិជនទាំងអស់ នូវសេវាកម្មល្អឥតខ្ចោះ ដែលគ្មានគូប្រៀប ជាមួយនឹងសេវាកម្មថែទាំ និងជួសជុលយ៉ាងទូលំ ទូលាយប្រកបដោយស្តង់ដារខ្ពស់ ដើម្បីរក្សារថយន្ត Mercedes-Benz របស់លោកអ្នកឱ្យស្ថិតក្នុងស្ថានភាពល្អបំផុត។ យើង នឹងផ្តល់ការយកចិត្តទុកដាក់យ៉ាងមុតមាំ ក្នុងការបំពេញ តម្រូវការ និងដោះស្រាយកង្វល់ជូនដល់ម្ចាស់រថយន្ត Mercedes-Benz ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា»។   ឆ្លៀតក្នុងឱកាសនេះដែរ លោក ងន សាំង ក៏បានអញ្ជើញនិងស្វាគមន៍ម្ចាស់រថយន្ត Mercedes-Benz ទាំងអស់ក្នុងប្រទេសកម្ពុជា មកទទួលសេវាកម្មត្រួតពិនិត្យរថយន្ត ក៏ ដូចជា សេវាកម្មជួសជុល និងថែទាំរថយន្ត នៅមជ្ឈមណ្ឌលសេវាកម្មរថយន្ត Mercedes-Benz របស់ក្រុមហ៊ុន RMA Cambodia ។   ការយកចិត្តទុកដាក់ទៅលើគុណភាព និងការច្នៃប្រឌិតរបស់ក្រុមហ៊ុន RMA Cambodia បានធ្វើឱ្យក្រុមហ៊ុននេះ មានកេរ្តិ៍ឈ្មោះជាក្រុមហ៊ុន ដែលទទួលបានការទុកចិត្តពីសំណាក់ ដៃគូ និងអតិថិជនទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុនបានប្តេជ្ញាចិត្តក្នុងការរក្សានូវឧត្តមភាពនេះ តាមរយៈការវិនិយោគជាបន្តបន្ទាប់លើធនធានមនុស្ស និងបច្ចេកវិទ្យារបស់ខ្លួន។ តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជន ដើម្បីស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈម ក្រុមហ៊ុន RMA Cambodia អាចផ្តល់នូវដំណោះស្រាយសមស្រប និងទាន់ពេលវេលា ដែលជាកត្តាជំរុញឱ្យក្រុមហ៊ុនមានការរីកចម្រើន និងភាពជោគជ័យ។    ក្រុមហ៊ុន RMA Cambodia សូមធ្វើការស្វាគមន៍ម្ចាស់រថយន្ត Mercedes-Benz ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាមកទទួលសេវាកម្មត្រួតពិនិត្យ ក៏ដូចជាសេវាកម្មជួសជុលនិងថែទាំរថយន្ត នៅមជ្ឈមណ្ឌលសេវាកម្មរថយន្ត Mercedes-Benz តាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន កែងមហាវិថីឧកញ៉ា ហ៊ុន នាង ឬទាក់ទងមកលេខទូរស័ព្ទ 011 726 988 ឬ 078 899 916។ ក្រុមអ្នកបច្ចេកទេស ដែលមានបទពិសោធន៍របស់ក្រុមហ៊ុន RMA Cambodia នឹងធានារថយន្តរបស់លោកអ្នកឱ្យមានដំណើរការយ៉ាងរលូន ប្រកបដោយផាសុខភាពនិងសុវត្ថិភាព។   អំពី ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក (RMA Cambodia Plc.)  ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩២ ក្នុងនាមជាអ្នកផ្ដល់និងចែកចាយផ្តាច់មុខនូវដំណោះស្រាយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ថាមពល, និងដឹកជញ្ជូនសម្រាប់សហគ្រាសពាណិជ្ជកម្ម និងមិនមែនពាណិជ្ជកម្ម។ ទន្ទឹមនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រុមហ៊ុនបានពង្រីកអាជីវកម្មលើវិស័យយានយន្ត, កសិកម្ម, ឧបករណ៍ធុនធ្ងន់, ដំណោះស្រាយឧស្សាហកម្ម, សេវាកម្មហិរញ្ញវត្ថុ, សេវាកម្មជួលរថយន្ត, និងអាជីវកម្មម្ហូបអាហារ។ ក្រុមហ៊ុន RMA CAMBODIA បានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូលរថយន្តម៉ាក FORD, JAGUAR LAND ROVER, CHANGAN, កង់បីអ៊ីតាលីម៉ាក PIAGGIO, រថយន្តធុនធ្ងន់ម៉ាក FUSO, គ្រឿងយន្តកសិកម្មម៉ាក JOHN DEERE, គ្រឿងចក្រឧស្សាហកម្មម៉ាក JCB, ឧបករណ៍សម្អាតម៉ាក HAKO, ឧបករណ៍លើកដាក់ទំនិញម៉ាក TCM, ក្រុមហ៊ុន RMAAC ដែលជារោងចក្រដំឡើងរថយន្ត FORD, ក្រុមហ៊ុនជួលរថយន្ត AVR, ក្រុមហ៊ុន COMIN  KHMERE ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយផ្នែកវិស្វកម្ម, ក្រុមហ៊ុនចំណីអាហារ EFG ដែលមាន The Pizza Company, Swensen's, Dairy Queen, Krispy Kreme, Bar B Q Plaza, The Coffee Club និងកម្មវិធីបញ្ជាទិញអាហារ Hungry App៕    
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក (RMA Cambodia Plc.) គឺជាក្រុមហ៊ុនតែមួយគត់ ដែល ទទួលបានសិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz នៅ កម្ពុជា ពីក្រុមហ៊ុន Mercedes-Benz គិតចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។ ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុន ដែលមានកេរ្តិ៍ឈ្មោះ ក្នុងការផ្តល់សេវាកម្មអតិថិជន និងបច្ចេក ទេសយានយន្តក្នុងកម្រិតខ្ពស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនPfizer បញ្ជាក់ថា ខ្លួនបានដាក់សំណើរសុំប្រើប្រាស់វ៉ាក់សាំងទៅក្រសួងសុខាភិបាលជប៉ុន ដោយភ្ជាប់ទៅជាមួយនូវព័ត៌មានទាំងឡាយដែលទាក់ទងនឹងការធ្វើតេស្តរហូតមកដល់ពេលបច្ចុប្បន្ននេះ។ រដ្ឋាភិបាលជប៉ុនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឱសថ Pfizer ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីត-១៩ ចំនួន១២០លានដូសរួចស្រេចហើយ។   មុនការប្រកាសរបស់ក្រុមហ៊ុនអាមេរិកខាងលើ លោក Katsunobu Kato លេខាធិការខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុនលើកឡើងថ្លែងក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៧ ខែធ្នូ ថា អទិភាពរបស់ជប៉ុនគឺការទទួលបានវ៉ាក់សាំងដែលប្រសិទ្ធភាព និងសុវត្ថិភាព។ លោកបន្តថា រដ្ឋាភិបាលរំពឹងផ្តល់វ៉ាក់សាំងដល់ប្រជាជនជប៉ុនឲ្យបានត្រឹមពាក់កណ្តាលឆ្នាំ២០២១ និងរៀបចំយ៉ាងណាដើម្បីអាចផ្តលវ៉ាក់សាំងឲ្យបានត្រឹមត្រូវ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។   គិតត្រឹមថ្ងៃទី១៨ធ្នូ ជប៉ុនមានករណីឆ្លងចំនួន១៨៧,១០៣ករណី ស្លាប់ចំនួន២,៧៣៩នាក់ និងជាសះស្បើយចំនួន១៥៨,២៨៧នាក់។ នាពេលថ្មីៗនេះ ជប៉ុន ក៏រឹតបន្តឹងវិធានគម្លាតសុវត្ថិភាពផងដែរ ស្របពេលករណីឆ្លងហក់ឡើងខ្លាំង ពិសេសទីក្រុងតូក្យូ។   កាលពីខែវិច្ឆិកា កន្លងទៅក្រុមហ៊ុន Pfizer អះអាងថា វ៉ាក់សាំងខ្លួនមានប្រសិទ្ធភាព៩៥ភាគរយ បន្ទាប់ពីបានធ្វើតេស្តលើមនុស្សចំនួន៤ម៉ឺន៤ពាន់នាក់ ក្នុងដំណាក់កាលទី៣។ មកទល់ពេលនេះអាមេរិក អង់គ្លេស បារ៉ែន កាណាដា ម៉ិកស៊ិក និងសិង្ហបុរី បានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងនេះ។ ចំណែកចិន កាលពីថ្ងៃទី១៦ ធ្នូ ក៏បានកក់ទុកវ៉ាក់សាំងនេះចំនួន១០០លានដូសផងដែរ និងរង់ចាំការអនុញ្ញាតប្រើប្រាស់ពីអាជ្ញាធារសុខាភិបាល។   វ៉ាក់សាំងរបស់ Pfizer ជាវ៉ាក់សាំងប្រភេទថ្មីដែលប្រើប្រាស់បច្ចេកវិទ្យា mRNA ដែលបញ្ជូនសារធាតុសេនេទិកទៅក្នុងរាងកាយរបស់មនុស្ស ដើម្បីឲ្យកោសិកបង្កើតប្រូតេអ៊ីនប្រឆាំងនឹងវីរុស។ ការធ្វើបែបនេះ ប្រៀបដូចជាការបង្រៀនភាពស៊ាំរបស់រាងកាយឲ្យស្គាល់ និងត្រៀមខ្លួនកំចាត់វីរុស SARS-CoV-2 ដែលបង្កទៅជាជំងឺ COVID-19 នៅពេលចូលទៅក្នុងរាងកាយ។ វ៉ាក់សាំងនេះ ត្រូវចាក់២ដងដើម្បីមានប្រសិទ្ធភាព។   ទោះបីជាមានប្រសិទ្ធភាពខ្ពស់មែន តែវ៉ាក់សាំងនេះនៅជួបបញ្ហាប្រឈមចម្បងមួយចំនួនការស្តុកទុក និងការដឹកជញ្ជូន ក៏ដូចជាការផលិត។ ដើម្បីរក្សាកុំវ៉ាក់សាំងនេះខូច កន្លែងផ្ទុកវ៉ាក់សាំង ត្រូវមានសីតុណ្ហភាព៧០អង្សាក្រោមសូន្យ ដែលទូរទឹកកកធម្មតាពុំអាចធ្វើបាន ហើយត្រូវការទូរទឹកកកពិសេសដែលមានតម្លៃថ្លៃ។ អ្នកវិទ្យាសាស្ត្ររបស់ Pfizer ក៏អះអាងថា ពេលដាក់ក្នុងទូទឹកកក គេមិនត្រូវបើកទូនេះលើសពី២ដងក្នុងមួយថ្ងៃ និងលើសពី១នាទីឡើយ៕  
ក្រុមហ៊ុនផលិតឱសថ Pfizer នៅថ្ងៃទី១៨ ខែធ្នូ បានស្នើទៅក្រសួងសុខាភិបាលជប៉ុនដើម្បីទទួលការអនុញ្ញាតប្រើប្រាស់វ៉ាក់សាំងជំងឺកូវីដ-១៩ របស់ខ្លួនក្នុងប្រទេសនេះ។ បើទទួលបានការអនុញ្ញាត ជប៉ុន នឹងក្លាយជាប្រទេសចុងក្រោយមួយទៀតដែលប្រើប្រាស់វ៉ាក់សាំងរបស់ Pfizer ក្នុងលក្ខខណ្ឌបន្ទាន់បន្ទាប់ពីអាមេរិក កាណាដា អង់គ្លេស និងសិង្ហបុរីជាដើម។
  អត្ថបទទាក់ទង   លោក ថងលួន ស៊ីសូលីត ត្រូវជ្រើសតាំងជាប្រធានាធិបតីឡាវថ្មី    ពិធីប្រគល់អាគារសភាមួយខ្នង ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២០ ខែមីនា និងត្រូវបានចូលរួមដោយអនុរដ្ឋមន្រ្តីសំណង់ លោក Le Quang Hung, មន្ត្រីជាន់ខ្ពស់សភាឡាវ Somphanh Phengkhammy ។ កងទ័ពវៀតណាម ជាអ្នកទទួលម៉ៅការអគារសភាថ្មីរបស់ឡាវនេះ។     ថ្លែងប្រាប់សារព័ត៌មានវៀតណាម លោក Somphanh Phengkhammy អនុប្រធានសភាឡាវ បានអរគុណ និងសរសើរវៀតណាមយ៉ាងខ្លាំងដែលបានសាងសាងអាគារសភាមួយនេះ។ បើតាមលោក Somphanh ដ្បិតក្នុងវិបត្តិកូវីដ-១៩ ដែលជះឥទ្ធិពលដល់គ្រឿងផ្គត់ផ្គង់មួយចំនួនក៏ដោយ ដំណើរការសាងសង់នៅតែបន្តទៅមុន និងមិនមានការផ្អាកអ្វីឡើយ។ អាគារដែលសាងសង់ទឹកប្រាក់អស់១១១លានដុល្លារនេះ នឹងប្រើប្រាស់សម្រាប់សភា និងមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Vietnam Express។    យ៉ាងណាមិញ អាគារសភាមួយនេះ មិនទាន់សាងសង់ហើយរួចរាល់ទាំងស្រុងឡើយ ប៉ុន្តែត្រូវរង់ចាំរហូតដល់ដំណាច់ខែមិថុនា។ ការប្រគល់អាគារនេះ ដើម្បីឱ្យឡាវអាចបើកកិច្ចប្រជុំសភាអាណត្តិទី៩ ដែលត្រូវប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា។ អាគារសភា អាចបើកកិច្ចប្រជុំបានចំនួនចាប់ពី៨០០នាក់ដល់១ពាន់នាក់ និងមានកម្ពស់ ៥ជាន់។    ទាំងវៀតណាម និងឡាវ បានចាត់ទុកអាគារសភានេះថា ជានិមិត្តរូបនៃមិត្តភាពដ៏រឹងមាំ ការបង្រួបបង្រួម និងកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងប្រទេសទាំងពីរ៕   
ក្រសួងសំណង់វៀតណាម បានប្រគល់អាគារសភាមួយខ្នងទីក្រុងវៀងចន្ទន៍ ឱ្យឡាវនៅថ្ងៃទី២០ ខែមីនា។ អាគារសភានេះ ជាជំនួយរបស់រដ្ឋាភិបាលវៀតណាម ដែលបានចំណាយទឹកប្រាក់អស់១១១លានដុល្លារ។
  ប្រាសាទព្រះខ័ន មានប្លង់រាងចតុកោណកែង ដែលមានបណ្ដោយ៨០០ម៉ែត្រ និងទទឹង៧០០ម៉ែត្រ។ ប្រាសាទនេះ មានកំពែង៤ជាន់ និងមានគោបុរៈ (ខ្លោងទ្វារ) ប្រាសាទតាមទិសទាំង៤។ នៅសងខាងគោបុរៈទាំង៤ មានរូបចម្លាក់ «គ្រុឌ» ជាន់នាគ ដែលត្រូវបានឆ្លាក់ជាប់កំពែងប្រាសាទ។    ព្រះបាទជ័យវរ្ម័នទី៧ បានប្ដូរពីព្រហ្មសាសនា មកព្រះពុទ្ធសាសនាមហាយាន។ បើតាម លោក ជា សារិទ្ធ ដើម្បីបង្រួបបង្រួមសាសនា ព្រះបាទជ័យវរ្ម័នទី៧ បានសាងសង់រូប «គ្រុឌ» នៅតាមកំពែងប្រាសាទ ដែលជាជំនិះរបស់ព្រះវិស្ណុ តំណាងឱ្យព្រហ្មសាសនា។ ព្រះអង្គ គោរពពុទ្ធសាសនាក៏ពិតមែន ប៉ុន្តែព្រះអង្គ បន្តផ្សារភ្ជាប់ព្រហ្មញសាសនា ដោយមិនលុបបំបាត់ទាំងស្រុងនោះទេ។    ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាបទសម្ភាសខ្លីរវាងលោក សែម វណ្ណា អ្នកសារព័ត៌មានឌីជីថលថ្មីៗ និងលោក ជា សារិទ្ធ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ដូចខាងក្រោម៖   
សៀមរាប៖ ប្រាសាទព្រះខ័ន ត្រូវបានកសាងឡើងដោយព្រះបាទវរ្ម័នទី៧ ក្រោយព្រះអង្គបានវាយឈ្នះទ័ពចាម នៅចុងសតវត្សរ៍ទី១២ ក្នុងគ.ស១១៩១។ ក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គរ បានកាន់លទ្ធិព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទព្រះខ័ន ត្រូវបានកសាងឡើងដើម្បីឧទ្ទិសជូនព្រះបិតារបស់ព្រះអង្គ។ អ្វីដែលពិសេសនោះ ប្រាសាទក្នុងលទ្ធិព្រះពុទ្ធសាសនា មានរូបចម្លាក់គ្រុឌនៅតាមកំពែងប្រាសាទ។
  មិនដល់៥ខែស្រួលបួលផង ចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ ឆ្លងចូលប្រទេសអង់គ្លេស បានបំបែកកំណត់ត្រា ច្រើនជាង ១ ម៉ឺននាក់ បើគិតពីត្រឹមខែមករាដើមឆ្នាំរហូតទល់ពេលនេះ។ នេះបើតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃអង់គ្លេស ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី រីស៊ី ស៊ូណាក់ នឹងចាត់វិធានការបន្ថែមជាបន្ទាន់ ដើម្បីបញ្ចូនជនអន្តោប្រវេសន៍ខុសច្បាប់ ចេញពីប្រទេសឲ្យបានឆាប់។ នៅអង់គ្លេស បញ្ហាជនភៀសខ្លួនជាសំណុំរឿងក្តៅខ្លាំង និងក្លាយជាប្រធានដ៏ចម្បង១សម្រាប់យុទ្ធនាការបោះឆ្នោតជាតិ ដែលត្រូវចាប់ផ្តើម ក្នុងពេលដ៏ខ្លីខាងមុខនេះ។   ក្រសួងមហាផ្ទៃអង់គ្លេស ប្រកាសពីតួលេខជាក់លាក់ នៅថ្ងៃទី២៥ឧសភា ថា  ជនអន្តោប្រវេសន៍ខុសច្បាប់ មានចំនួន ១០ ១៧០ នាក់ បួករួមទាំងមនុស្សទើបតែឆ្លងសមុទ្រ La Manche ថ្មីៗ គឺឆ្លងសមុទ្រពីបារាំងទៅអង់គ្លេសដោយខុសច្បាប់ តាមរយៈពោងទូក ចំនួន ៥ កាលពីនៅថ្ងៃសុក្រ ទី២៤ឧសភា។ ទូកពោង ៥ នោះ មានផ្ទុះមនុស្ស ២៨៨ នាក់។ ពួកគេទាំងនោះ ភាគច្រើនភៀសខ្លួន មកពីប្រទេសអាហ្វហ្កានីស្ថាន អ៊ីរ៉ង់ តួកគី ។ល។   នៅអង់គ្លេស ចំនួនអ្នកសុំសិទ្ធិជ្រកកោននិងជនអន្តោប្រវេសន៍ខុសច្បាប់ ជាង១ម៉ឺននាក់ ជាចំនួនច្រើនបំបែកកំណត់ត្រា ឆ្នាំ២០២៣។ ពោលគឺមានចំនួនច្រើនជាងឆ្នាំទៅមិញ ប្រមាណជាង ៣ ០០០ នាក់ បើធៀបក្នុងរយៈពេលដូចគ្នា។   ពេលនេះ បញ្ហាជនភៀសខ្លួនជាប្រធានដ៏ចម្បងក្នុងយុទ្ធនាការបោះឆ្នោតជាតិ។ ក្នុងបណ្តាញសង្គមX លោក James Cleverly រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស សរសេរថា លោកនាយករដ្ឋមន្ត្រី រីស៊ី ស៊ូណាក់ នឹងចាត់វិធានការ ដើម្បីបញ្ឈប់ទូករបស់ជនអន្តោប្រវេសន៍ខុសច្បាប់ មិនឲ្យចូលអង់គ្លេសទៀតទេ។ ការ«បញ្ចប់ទូក»ជាពាក្យស្លោករបស់គណបក្សអភិរក្សនិយម របស់នាយករដ្ឋមន្ត្រីអង់គ្លេស ដើម្បីជាសារនយោបាយទាក់ចិត្តម្ចាស់ឆ្នោត ក្នុងឱកាសបោះឆ្នោតជាតិ នៅថ្ងៃទី៤ កក្កដា។ ថ្នាក់ដឹកនាំរដ្ឋាភិបាលអង់គ្លេស ក៏ចង់ពន្លឿនវិធានការបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ ចេញពីប្រទេសឲ្យបានឆាប់ មុនពេលការបោះឆ្នោតចូលមកដល់ ក៏ប៉ុន្តែ ទំនងជាលំបាកនឹងទៅរួចនោះទេ។   ប្រមុខបក្សប្រឆាំង លោក Keir Starmer ដែលជាបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សពលករ បានរិះគន់នយោបាយរបស់បក្សកាន់អំណាច ថា រដ្ឋាភិបាលអង់គ្លេសសព្វថ្ងៃ បាត់បង់ភាពម្ចាស់ការ គ្មានសមត្ថភាពគ្រប់គ្រងព្រំដែនសោះ។ អ្នកនយោបាយប្រឆាំងរូបនេះ សន្យាថា បើគណបក្សពលករឈ្នះឆ្នោត គឺនឹងលុបចោលច្បាប់ដ៏ចម្រូងចម្រាសស្តីពីការបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់តាមយន្តហោះនោះ និងបង្កើតគម្រោងវិធានការថ្មីដែលមានប្រសិទ្ធិភាព ក្នុងការត្រួតពិនិត្យសន្តិសុខព្រំដែន។ បេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សពលករ ក៏សន្យាប្រមូលផ្តុំកម្លាំងនគរបាល ក្រុមប៉ូលិសស៊ើបការសម្ងាត់ និងព្រះរាជអាជ្ញា ហើយនិងសហការជាមួយភ្នាក់ងារអន្តរជាតិ ដើម្បីបង្ក្រាបបណ្តាញជួញដូរមនុស្ស និងបណ្តាញស៊ីឈ្នួលនាំមនុស្សឆ្លងដែន៕
ដោយ៖ហេង ឧត្តម /RFI ខេមរភាសា
  ហុងកុង នៅថ្ងៃទី១៩ ខែធ្នូ បានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកសភា បន្ទាប់ពីត្រូវបានពន្យារចាប់តាំងពីឆ្នាំ២០១៩ មក ដោយសារតែបញ្ហាកូវីដ-១៩។ បន្ទាប់ពីរៀបចំរយៈពេលពេញមួយថ្ងៃ លទ្ធផលនៃការបោះឆ្នោតបានចេញហើយ ប៉ុន្តែអត្រាប្រជាជនចេញទៅបោះឆ្នោត មានចំនួនទាប បើធៀបនឹងអាណត្តិមុនៗ។    បន្ទាប់ពីបិទមណ្ឌលបោះឆ្នោតជាង ៦០០ អត្រាប្រជាជនហុងកុង ចេញមកបោះឆ្នោត មានត្រឹមតែ ៣០,២ភាគរយប៉ុណ្ណោះ នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតប្រមាណ ៤,៥លាននាក់ នៅក្នុងអាណត្តិទី៧។ នេះជាតួលេខដ៏ទាបបំផុត បើធៀបនឹងការបោះឆ្នោតមុនៗ។    នៅក្នុងឆ្នាំ២០០០ បន្ទាប់ពីអង់គ្លេសប្រគល់ហុងកុងមកចិន អត្រាអ្នកបោះឆ្នោតមានចំនួន ៤៣,៦ភាគរយ ខណៈការបោះឆ្នោតសភានៅអាណត្តិទី៦ មានអត្រា ៥៨ភាគរយ។ ការធ្លាក់ចុះនេះ អាចបណ្តាលមកពីការអនុម័តច្បាប់សន្តិសុខជាតិរបស់ចិន និងការកែប្រែប្រព័ន្ធបោះឆ្នោតនៅក្នុងទីក្រុងហិរញ្ញវត្ថុមួយនេះ ដែលតម្រូវឱ្យបុគ្គលស្នេហាជាតិប៉ុណ្ណោះទើបឈរឈ្មោះបាន។ បេក្ខជន ដែលចូលរួមក្នុងការបោះឆ្នោតសភាលើកនេះ ក៏ត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដោយគណៈកម្មាធិការសន្តិសុខជាតិផងដែរ។    បេក្ខជន ឈរឈ្មោះក្នុងការបោះឆ្នោតសភានៅអាណត្តិទី៧ មានចំនួន ១៥៣រូប ខណៈពេលអាសនៈនៅក្នុងសភាត្រូវបានបង្កើនពី ៧០អាសនៈ មក ៩០អាសនៈ។ ប្រជាជនហុងកុង អាចបោះឆ្នោតរើសសមាជិកសភាដោយផ្ទាល់តែ ២០រូបប៉ុណ្ណោះ, ដោយ ៤០រូបផ្សេង ត្រូវជ្រើសដោយគណៈកម្មការត្រួតពិនិត្យលក្ខណៈសម្បត្តិដែលសម្បូរដោយអ្នកស្មោះត្រង់នឹងប៉េកាំង និង៣០រូបទៀត ជ្រើសដោយក្រុមអ្នកជំនួញ និងពាណិជ្ជកម្មនៅក្នុងទីក្រុងដែលជិតសិទ្ធប៉េកាំងដូចគ្នា។ ពេលនេះ សមាជិកសភាចំនួន ៩០រូប ត្រូវបានជ្រើសរើសរួចហើយ។ ចំណែកអាណត្តិទី៧ នៃសភាហុងកុង នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខាងមុខ។    ក្នុងការបោះឆ្នោតនេះ រដ្ឋាភិបាលហុងកុង រួមទាំងលោកស្រី ការី ឡាំ ប្រធានប្រតិបត្តិក្រុង បានអំពាវនាវឱ្យប្រជាជនចេញមកបោះឆ្នោត ដើម្បីជ្រើសរើសអ្នកតំណាងខ្លួន ប៉ុន្តែក្រុមប្រឆាំង បានជំរុញឱ្យប្រជាជននៅឱ្យឆ្ងាយពីការបោះឆ្នោត៕
ការបោះឆ្នោតរើសសមាជិកសភាហុងកុង បានបញ្ចប់ហើយនៅថ្ងៃទី១៩ ខែធ្នូ ហើយលទ្ធផលក៏បានចេញមកដែរ។ ក្នុងការបោះឆ្នោតសភានេះ ប្រជាជនហុងកុង ចេញមកបោះឆ្នោតក្នុងអត្រាទាបបំផុតនៃប្រវត្តិសាស្រ្តហុងកុង បន្ទាប់ពីចិនអនុម័តច្បាប់សន្តិសុខជាតិ និងកែប្រែប្រព័ន្ធបោះឆ្នោត ដែលអនុញ្ញាតឱ្យអ្នកស្នេហាជាតិប៉ុណ្ណោះ អាចគ្រប់គ្រងតំបន់ស្វយ័តមួយនេះបាន។
  អង្គភាពកម្លាំងសន្តិសុខជាតិកូសូវ៉ូនឹងត្រូវប្តូរទៅជាស្ថាប័នយោធាថ្នាក់ជាតិដែលមានតួនាទីធំទូលាយ និងមានកងទ័ពប្រមាណ ៥០០០នាក់រួមជាមួយទ័ពបម្រុង ៣០០០នាក់ បើសិនជាច្បាប់ថ្មីចំនួនបីត្រូវបានសភាកូសូវ៉ូអនុម័តយកនៅថ្ងៃសុក្រ។    យោងតាមទីភ្នាក់ងារព័ត៌មាន AFP គេរំពឹងថា ច្បាប់ទាំងនេះនឹងត្រូវសមាជិកសភាមកពីស្ទើគ្រប់គណបក្សនយោបាយគាំទ្រ ដ្បិតគេយល់ថា វាជារឿងចាំបាច់ដើម្បីរក្សាសន្តិសុខជាតិនៅពេលអនាគត។  បើមានការអនុម័តមែននោះ ច្បាប់ទាំងអស់នឹងត្រូវបញ្ជូនទៅឲ្យប្រធានាធិបតី Hashim Thaci ចុះហត្ថលេខា និងប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដែរ។   តាមពិតទៅ សភាកូសូវ៉ូបានបោះឆ្នោតអនុម័តច្បាប់នេះជុំទីមួយរួចមកហើយដោយសំឡេងគាំទ្រ ៩៨ ក្នុងចំណោមសមាជិកសភាសរុប ១២០នាក់កាលពីខែតុលា។ តាមនីតិវិធីច្បាប់នេះត្រូវដាក់ឆ្លងកិច្ចពិភាក្សាសភាជុំទីពីរទៀតសិនមុនការអនុម័តទទួលយកជាផ្លូវការ។ ប៉ុន្តែជុំទីមួយ សមាជិកសភា ១១រូបដែលតំណាងឲ្យជនជាតិភាគតិចស៊ែបនោះបានធ្វើពហិកា និងចោទប្រកាន់ថា ការបង្កើតស្ថាប័នយោធានេះជារឿងខុសច្បាប់។   អ្នកដែលធ្វើពហិកាចូលប្រជុំអនុម័តច្បាប់ដែលជាជនជាតិភាគតិចស៊ែបនោះបានអះអាងថា សកម្មភាពសមាជិកសភាកូសូវ៉ូនេះបំពានដំណោះស្រាយអង្គការសហប្រជាជាតិលេខ ១២៤៤ ដែលអនុម័តឆ្នាំ ១៩៩៩ ក្នុងគោលដៅបញ្ចប់សង្គ្រាមរវាងកងទ័ពស៊ែប៊ី និងក្រុមគាំទ្រឯករាជ្យអាល់បានីក្រោយបែកខ្ញែកនៃសាធារណៈរដ្ឋសហភាពយូហ្គោស្លាវី និងបំពានរដ្ឋធម្មនុញ្ញកូសូវ៉ូផងដែរ។   តាមពិតទៅ ទឹកដីនៅក្នុងតំបន់បាល់កង់កូសូវ៉ូនេះមានប្រជាជន ១,៨ លាននាក់ ហើយបានប្រកាសឯករាជ្យជាផ្លូវការនៅឆ្នាំ ២០០៨ បន្ទាប់ពីផ្តាច់ខ្លួនពីស៊ែប៊ីដោយជោគជ័យក្នុងឆ្នាំ ១៩៩៩ ដោយមានការអន្តរាគមន៍ពីកងកម្លាំងណាតូ។ ចាប់ពីពេលនោះមក កូសូវ៉ូ ត្រូវបានការពារដោយកងទ័ពណាតូ ហើយមកដល់បច្ចុប្បន្នទ័ពសម្ព័ន្ធយោធានេះ ៤០០០នាក់នៅបន្តមានវត្តមាននៅទីនោះដែរ។   ចំណែកស៊ែប៊ីដែលមិនទទួលស្គាល់ការប្រកាសឯករាជ្យរបស់កូសូវ៉ូនេះ បានបង្ហាញការខឹងសម្បារខ្លាំង និងជំទាស់ដាច់ខាតចំពោះការឈានទៅបង្កើតកងទ័ពជាតិនៅកូសូវ៉ូដែរ។   យ៉ាងណាក៏ដោយចុះ ការសម្រេចបង្កើតអង្គភាពយោធានេះ នឹងធ្វើឲ្យមានការប្រឈមមុខដាក់គ្នា និងអាចកើតមានជម្លោះប្រដាប់អាវុធផង។  ថ្មីៗនេះ ក្រុងបែលក្រាតបានចោទប្រកាន់ថា ការបង្កើតកងទ័ពរបស់កូសូវ៉ូ បង្កគ្រោះថ្នាក់ដល់ប្រជាជនស៊ែប ១២ម៉ឺននាក់ដែលកំពុងរស់នៅកូសូវ៉ូ។ នាយករដ្ឋមន្ត្រីស៊ែប៊ីលោកស្រី Ana Brnabic បានព្រមានថា លោកស្រីសង្ឃឹមថា ស៊ែប៊ីមិនចាំបាច់ប្រើប្រាស់កងទ័ពដើម្បីប្រឆាំងកូសូវ៉ូឡើយនៅពេលខាងមុខ ប៉ុន្តែលោកស្រីសង្កត់ធ្ងន់ថា វានៅតែជាវិធានការមួយដែលស៊ែប៊ីអាចអនុវត្ត។    ដោយឡែក ណាតូក៏មិនពេញចិត្តនឹងការឈានទៅបង្កើតអង្គភាពយោធាពេលនេះដែរ។ សមាជិកណាតូចំនួន បួន នៅតែមិនទាន់ប្រកាសទទួលស្គាល់កូសូវ៉ូជារដ្ឋឯករាជ្យនៅឡើយមកដល់បច្ចុប្បន្ន ហើយថ្មីៗនេះបក្សសម្ព័ន្ធនេះថ្កោលទោសថា ទង្វើរបស់កូសូវ៉ូកើតឡើងខុសពេលវេលាហើយ។   យ៉ាងណាមិញ ក្រុងវ៉ាស៊ីនតោនដែលជាសម្ព័ន្ធមិត្តកូសូវ៉ូនោះបានផ្តល់ភ្លើងបៃតង ដោយចាត់ទុកការឈានទៅបង្កើតអង្គភាពយោធាផ្ទាល់ខ្លួននេះជា ជំហានវិជ្ជមានដែលចាំបាច់ត្រូវធ្វើ។    មានអាមេរិកជាខ្នងបង្អែក នាយករដ្ឋមន្ត្រីកូសូវ៉ូ Ramush Haradinaj បាននិយាយឌឺដង ស៊ែប៊ីថា ប្រទេសនេះមិនហ៊ានវាយប្រហារកូសូវ៉ូឡើយ ដ្បិតថា រដ្ឋាភិបាលក្រុងបែលក្រាតដឹងច្បាស់ថា អាមេរិកនឹងចេញមុខការពារ៕  
សភាកូសូវ៉ូនឹងបោះឆ្នោតសម្រេចចុងក្រោយលើគម្រោងបង្កើតកងទ័ពខ្លួនឯងនៅថ្ងៃសុក្រទី ១៤ ខែធ្នូនេះ។ ក្រុងវ៉ាស៊ីនតោនដែលជាខ្នងបង្អែកដ៏ធំរបស់កូសូវ៉ូចាត់ទុកថា វាជាជំហានវិជ្ជមានមួយ។ បើសិនជាសភាព្រមឯកភាពបង្កើតកងទ័ពផ្ទាល់ខ្លួននេះមែន ទឹកដីកូសូវ៉ូបង្កើនកម្រិតការពារជាតិឲ្យស្មើមុខស្មើមាត់នឹងរដ្ឋឯករាជ្យ ប៉ុន្តែវានឹងបង្កើតឲ្យបង្កភាពតានតឹងកាន់តែខ្លាំងជាមួយស៊ែប៊ីដែរ។
សំដៅដល់ដំណើរការអនុវត្ត ការបង្កើនសមត្ថភាពមន្ត្រីរាជការស៊ីវិល  តាមរយៈការកសាងចំណេះដឹង ជំនាញ និងលទ្ធភាពបំពេញការងារ តាមរយៈការផ្លាស់ប្តូរជាបន្តបន្ទាប់នូវអាកប្បកិរិយា និងឥរិយាបទ ក្នុងការបំពេញការងារ  ដើម្បីបង្កើនគុណផលបច្ចុប្បន្ន និងដើម្បីឱ្យមន្ត្រីត្រៀមខ្លួនបានកាន់តែប្រសើរ សម្រាប់ការផ្លាស់ប្តូរនាពេលអនាគត។ ដកស្រង់ចេញពី ឧបសម្ព័ន្ធ៣ នៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨  បានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥។ https://salatraju.com/lexique/
Eng. Human Resource Development (HRD)
  បញ្ហាសមុទ្រចិនខាងត្បូង ជាបញ្ហាចោទមួយដែលជាប់គាំងអស់ពេលជាយូរ ដោយចិនទាមទារដែនអធិបតេយ្យខ្លួនស្ទើរតែទាំងស្រុង។ ការទាមទាររបស់ចិនបែបនេះ បានបង្កជាជម្លោះជាមួយបណ្តាប្រទេសដូចជាហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី និងវៀតណាម។ នៅឆ្នាំ២០១៦ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍នៅក្រុងឡាអេ បានសម្រេចឱ្យហ្វីលីពីនឈ្នះចិន និងថាអំណះអំណាងចិនលើសមុទ្រចិនខាងត្បូងគ្មានមូលដ្ឋានច្បាស់លាស់។ ប៉ុន្តែចិនបានបដិសេធ មិនទទួលស្គាល់យុត្តាធិការរបស់តុលារអន្តរជាតិមួយនេះ។    ថ្លែងទៅក្នុងបទសម្ភាសន៍មួយក្នុងថ្ងៃទី២៦ ខែឧសភា ប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីនលោក Ferdinand Marcos Jr បានលើកឡើងថា រូបលោកមិនអនុញ្ញាតឱ្យនរណាម្នាក់ឈ្លានពានសិទ្ធិដែនសមុទ្រខ្លួន សូម្បីតែមួយមីលីម៉ែត្រឡើយ។   «យើងមានសេចក្តីសម្រេចនៅខាងពួកយើង ហើយយើងនឹងប្រើប្រាស់វា ដើម្បីបន្តអះអាងពីសិទ្ធិដែនដីរបស់យើង។វា មិនមែនការទាមទារទេ។ វាជាសិទ្ធិដែនដីរបស់ពួកយើងរួចហើយ»។ លោក Marcos បានលើកឡើងបែបនេះ ដោយបន្តសង្កត់ធ្ងន់ទៀតថា រូបលោក និយាយទៅកាន់ចិនតែម្តង និងជាមួយសំឡេងដ៏មុតមាំ។   យ៉ាងណាមិញ ប្រធានាធិបតីជាប់ឆ្នោតក៏បានបន្ថែមទៀតថា លោកនឹងព្យាយាមស្វែងរកតុល្យភាពរវាងចិន និងអាម៉េរិកដែលកំពុងប្រកួតប្រជែងគ្នា ឱ្យប្រែក្លាយជាមានទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយរដ្ឋបាលលោក។ លោកបានអះអាងថា ហ្វីលីពីនជាប្រទេសតូចមួយក្នុងចំណោមក្រុមប្រទេសមហាអំណាចដ៏ធំបំផុតនៅក្នុងភូមិសាស្រ្តនយោបាយ។ បើតាមលោក Marcos ហ្វីលីពីនត្រូវតែដើរលើផ្លូវខ្លួនឯង៕  
ប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃទី២៦ ខែឧសភា បានលើកឡើងថា លោកនឹងគាំទ្រនូវសេចក្តីសម្រេចរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ ជុំវិញនៅសមុទ្រចិនខាងត្បូង។ បើតាមលោក Marcos លោកនឹងមិនអនុញ្ញាតឱ្យចិនជាន់ឈ្លីលើសិទ្ធិដែនសមុទ្ររបស់ហ្វីលីពីនឡើយ។
  កាលពីថ្ងៃទី៣០ ឧសភា កន្លងទៅ ក្នុងនាមថ្នាក់ដឹកនាំខេត្តទទួលបន្ទុកការងារបរិស្ថាន លោក ឃឹម ហ្វីណង់ បានចំណាយពេលជិតមួយថ្ងៃ ទស្សនកិច្ចស្វែងយល់ពីបញ្ហាបរិស្ថាននៅក្នុងសហគមន៍ឃុំកំពង់ភ្លុក។ ឃុំនេះមាន៣ភូមិ ដែលមានពលរដ្ឋរស់នៅសរុបមួយពាន់គ្រួសារ។ ក្រៅពីនេសាទ ពលរដ្ឋទីនោះមានកាណូតដឹកទេសចរប្រមាណជាង ៨០០គ្រួសារ ដែលទាញចំណូលមួយផ្នែកធំពីវិស័យទេសចរណ៍។   សម្រាប់លោក ឃឹម ហ្វីណង់ សហគមន៍នេះមានសក្កានុពលរួចទៅហើយ តែអ្វីដែលលោក ឃឹម ហ្វីណង់ ចង់ឃើញនៅពេលនេះ គឺពលរដ្ឋនៅទីនោះចូលរួមអភិរក្សអ្វីដែលមាន និងបង្កើនការរស់នៅស្អាត មានអនាម័យ ដើម្បីស្រូបទាញអ្នកទេសចរបន្ថែម។    លោក ឃឹម ហ្វីណង់ ថ្លែងថា៖« កន្លងមកកំពង់ភ្លុកមានសក្កានុពលច្រើន ទន្ទឹមនឹងនោះមានឧបសគ្គរុញច្រានច្រើនឱ្យអ្នកកំពង់ភ្លុក ទទួលប្រយោជន៍ពីវិស័យទេសចរណ៍គឺពាក់ព័ន្ធបរិស្ថាន។ កន្លងមកសំរាមប្លាស្ទិករាយប៉ាយតាមដងផ្លូវ គាត់មិនទាន់មានទម្លាប់រស់នៅស្អាត»។    ការងារនេះ រដ្ឋបាលខេត្តសៀមរាបក៏ត្រៀមដើម្បីជួយសហគមន៍កំពង់ភ្លុកដែរ តាមរយៈកៀរគរអង្គការដៃគូ ជួយលើការងារបរិស្ថាន។ ក្រៅពីកំពង់ភ្លុក លោក ហ្វីណង់ ប្រាប់ថា លោកគ្រោងចុះតាមសហគមន៍ជាប់បឹងទន្លេសាបផ្សេងទៀត រាប់ចាប់ពីតំបន់កំពង់ឃ្លាំង រហូតដល់សហគមន៍មេជ្រៃ ដើម្បីសិក្សាបញ្ហាប្រឈមទាក់ទងនឹងបរិស្ថានដូចគ្នានេះ។   «ខ្ញុំជឿថា ដរាបណាយើងជំរុញការរស់នៅស្អាត ទម្លាប់ស្អាតរបស់ពលរដ្ឋ និងឱ្យគាត់ថែរក្សាអភិរក្សអ្វីដែលជាអត្តសញ្ញាណ ខ្ញុំគិតថាអ្វីដែលមាននៅទីនេះវាគ្រប់គ្រាន់ដើម្បីទាក់ទាញទេសចរណ៍រួចហើយ។ កំពង់ភ្លុកមិនត្រូវការទំនើបកម្មពេកទេ កំពង់ភ្លុកត្រូវការធ្វើអ្វីដែលខ្លួនមានឱ្យស្អាត ល្អ និងងាយស្រួល ក្នុងការយកវាជាបទពិសោធន៍ល្អសម្រាប់ភ្ញៀវបរទេស»។ លោក ហ្វីណង់ លើកឡើងដូច្នេះ។   យ៉ាងណាមិញ ដើម្បីឱ្យពលរដ្ឋចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបញ្ហាបរិស្ថានក្នុងតំបន់នេះ គឺត្រូវផ្សារភ្ជាប់នឹងអត្ថប្រយោជន៍ដល់សហគមន៍ផងដែរ។ លោក ហ្វីណង់ លើកឡើងថា៖«  អ្វីដែលព្យាយាមធ្វើមែនទែន ធ្វើយ៉ាងណាដើម្បីឱ្យការងារបរិស្ថាន និងជីវភាពប្រជាពលរដ្ឋផ្សារភ្ជាប់គ្នាតែម្ដង។ ឱ្យគាត់ឃើញថាស្រឡាញ់បរិស្ថាន នឹងជួយឱ្យគាត់បានប្រយោជន៍ពីការងារបរិស្ថាននេះ»។    ជាជំហានបន្ទាប់ រដ្ឋបាលខេត្តនិងអង្គការដៃគូ នឹងជ្រើសរើសផ្ទះពលរដ្ឋចំនួន១០ ដើម្បីរៀបចំបរិស្ថាន និងជាផ្ទះស្នាក់សហគមន៍គំរូ។ លោក ហ្វីណង់ បញ្ជាក់ថា ផ្ទះទាំងនោះនឹងរៀបចំដាំផ្កា បន្លែ ការលម្អ ផ្សេងៗ ពិសេសមានអនាម័យ ផាសុកភាព។ល។ លោកបន្ថែមថា៖« ជាការលើកទឹកចិត្តដើម្បីឱ្យអ្នកផ្សេងទៀតមើលឃើញថា ផ្ទះនោះស្អាត មានជីវភាពធូរធារជាងមុន និងឱ្យផ្ទះផ្សេងផ្លាស់ប្ដូរឥរិយាបថ ដូចគ្នា»។    ប្រសិនបើលទ្ធផលនៃគម្រោងខាងលើនេះ អភិបាលរងខេត្តសៀមរាប លោក ហ្វីណង់ ប្រាប់ថា លោកនឹងពិចារណារៀបចំនៅតំបន់សហគមន៍ផ្សេងទៀត។    សមាជិក្រុមប្រឹក្សាឃុំកំពង់ភ្លុក លោក ស្រី លី លើកឡើងថា សហគមន៍កំពង់ភ្លុកមានភាពល្បីល្បាញ ជាមួយនឹងទេសចរណ៍ធម្មជាតិ។ យ៉ាងណាលោកទទួលស្គាល់ថា បញ្ហាអនាម័យបរិស្ថានក្នុងសហគមន៍ នៅមានកម្រិត។ ជាមួយនឹងវត្តមានលោក ឃឹម ហ្វីណង់ លោក ស្រី លី ជឿជាក់ថា នឹងជួយដោះស្រាយ បញ្ហាបរិស្ថានក្នុងសហគមន៍នេះបានល្អប្រសើរ និងជាក្លាយជាគោលដៅទេសចរណ៍កាន់តែទាក់ទាញ បន្ថែមទៀត៕    
សៀមរាប៖ ជាគោលដៅទេសចរណ៍ដ៏មានសក្កានុពលមួយ សហគមន៍ទេសចរណ៍កំពង់ភ្លុក បានទាក់ទាញភ្ញៀវទេសចរជាច្រើនចូលទៅកម្សាន្ត។ ផ្ទះបណ្ដែតទឹក សសរផ្ទះសង់ពីឈើខ្ពស់ៗផុតពីទឹក ព្រៃលិចទឹក និងថ្ងៃលិច សុទ្ធសឹងជាសក្កានុពលនៃសហគមន៍ជាប់បឹងទទន្លេសាបមួយនេះ។
  ការពិតជាក់ស្តែងនៃករណីយនេះមានគ្រប់គ្រាន់ ក៏ប៉ុន្តែភាពខុសគ្នាមានច្រើនហើយនាំឱ្យមានការខ្វែងគំនិតគ្នា។   នៅក្នុងអត្ថបទជាលាយលក្ខណ៍អក្សរចេញផ្សាយដោយសេតវិមាន នៅក្នុងការនិយាយទូរស័ព្ទមួយកាលពីចុងខែកក្កដា លោក ត្រាំ បានសុំការអនុគ្រោះមួយពីប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyi។   លោក ត្រាំ ចង់ឱ្យមានការស៊ើបអង្កេតមួយអំពីលោកអតីតអនុប្រធានាធិបតី Joe Biden ដែលជាអ្នកប្រជែងនឹងលោកនាំមុខគេខាងគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតប្រធានាធិបតីស.រ.អា.ក្នុងឆ្នាំ២០២០, អំពីកូនប្រុសលោក Biden ឈ្មោះ Hunter ដែលធ្វើការឱ្យក្រុមហ៊ុនឧស្ម័នធម្មជាតិអ៊ុយក្រែនមួយនិងអំពីការនិយាយថាប្រទេសអ៊ុយក្រែនបានជ្រៀតជ្រែកក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦ដែលលោក ត្រាំ បានឈ្នះហើយមិនមែនរុស្ស៊ីទេដែលបានជ្រៀតជ្រែកដែលផ្ទុយពីការសន្មត់របស់សហគមន៍ស៊ើបការសម្ងាត់ស.រ.អា.។   នៅពេលនិយាយទូរស័ព្ទនោះ លោក ត្រាំ បានផ្អិបជំនួយយោធាស.រ.អា.មានទឹកប្រាក់៣៩១លានដុល្លារដែលរដ្ឋាភិបាលក្រុងកៀវ ត្រូវការណាស់ដើម្បីជួយពួកគេប្រយុទ្ធប្រឆាំងនឹងពួកទាមទារបំបែករដ្ឋលម្អៀងទៅខាងរុស្ស៊ីនៅក្នុងផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែន។   លោក ត្រាំ មិនបាននិយាយដល់ការសុំការអនុគ្រោះ--គឺជំនួយយោធាជាថ្នូរនឹងការស៊ើបអង្កេតអំពីលោក Biden និងកូនប្រុសលោកនៅក្នុងការនិយាយទូរស័ព្ទនោះទេ ហើយក្នុងរយៈច្រើនសប្តាហ៍លោកបានបដិសេធថាគ្មានការដោះដូរបែបនេះឡើយ។ លោក ត្រាំ បានពណ៌នាការនិយាយទូរសព្ទនោះថាជាការត្រឹមត្រូវ៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
មានការរៀបចំធ្វើសវនាការសាធារណៈដែលនឹងចាប់ផ្តើមនៅថ្ងៃពុធដោយយកលោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ ជាទីដៅអំពីថាតើលោកបានរំលោភតំណែងរបស់លោកដើម្បីជួយនយោបាយរបស់លោកដែរឬទេ។
  លោក តាប ម៉ាច អ្នកនេសាទត្រីនៅបារាយណ៍ខាងលិចជាង៣០ឆ្នាំ បានប្រាប់ ThmeyThmey 25ថា ផលនេសាទត្រីនៅបារាយណ៍ខាងលិចនេះ ធ្លាក់ចុះជាងរាល់ឆ្នាំ។ លោក ម៉ាច ដែលពឹងផ្អែកលើរបរនេសាទនេះ ត្អូញត្អែរជីវភាពខ្វះខាត ដ្បិតថាចំណូលធ្លាក់ចុះ។ ដៃកំពុងដោះកូនត្រីតូចៗចេញពីមង លោក ម៉ាច ឆ្លៀតប្រាប់អ្នកសារព័ត៌មានថ្មីៗ២៥ដូច្នេះ៖ «ជាធម្មតាខ្ញុំក្រោកពីម៉ោង ៣(យប់)  ដើម្បីទៅនេសាទត្រី។ ពេលខ្លះនៅម៉ោង ២យប់ភ្លឺ ជាពិសេសនៅរដូវភ្លៀងធ្លាក់។ ខ្ញុំក្រោកពីព្រឹកនេះអស់រយៈពេលជាង ៣០ឆ្នាំហើយ ដើម្បីចិញ្ចឹមគ្រួសារខ្ញុំ»។   មិនមែនតែលោក តាប ម៉ាច ម្នាក់នោះទេ ភរិយានិងកូនស្រីរបស់លោក ក៏មកជួយធ្វើកូនត្រីតូចៗ នៅប្របមាត់បារាយណ៍ខាងលិចនេះដែរ ដើម្បីលក់ជូនអ្នកទិញរបស់ខ្លួនជាប្រចាំថ្ងៃ។ លោក ម៉ាច ជាអ្នកនេសាទ។ ភវិយា និងកូនស្រី ជាអ្នកធ្វើត្រី។  ភរិយារបស់លោក តាប ម៉ាច កំពុងធ្វើត្រីនៅប្របមាត់បារាយខាងលិច។ រូបថត៖ សែម វណ្ណា  វេលាម៉ោងប្រមាណ៧ព្រឹក អ្នកនេសាទទាំងអស់ រួសរាន់ចែវទូកនេសាទរបស់ខ្លួនមកមាត់បារាយណ៍។ នៅប្របមាត់បារាយណ៍ សមាជិកគ្រួសាររបស់អ្នកនេសាទ កំពុងប្រញាប់ធ្វើត្រីរបស់ខ្លួនគ្រប់ៗគ្នា ដើម្បីទុកឱ្យអ្នកប្រមូលទិញ។   «ប្រសិនបើខ្ញុំមិនក្រោកពីព្រលឹមនេះទេ ខ្ញុំនឹងមិនអាចរៀបចំត្រី សម្រាប់អ្នកទិញរបស់ខ្ញុំបានទេ។ ថ្ងៃខ្លះ ខ្ញុំអាចទទួលបាន ១ម៉ឺនរៀល។ ហើយថ្ងៃខ្លះ ខ្ញុំរកបានតែ ៧ពាន់រៀលនោះទេ»។ នេះជាការបញ្ជាក់របស់លោក តាប ម៉ាច។    ឈរប្របមាត់ច្រាំង លោក ម៉ាច រៀបរាប់បន្ថែមថា មូលហេតុមួយទៀតដែលទិន្នផលត្រីធ្លាក់ចុះនោះ ដោយសារនៅបារាយណ៍ខាងលិច មានអ្នកនេសាទច្រើនជាងមុន នាប៉ុន្មានឆ្នាំនេះ។ ចំនួនអ្នកនេសាទកើនឡើង ហើយភ្លៀងធ្លាក់កាន់តែតិចជាងមុន ធ្វើឱ្យត្រីនៅបារាយណ៍ខាងលិចកាន់តែខ្សត់។ លោក ម៉ាច ត្អូញត្អែរថា៖«ពីមុន ខ្ញុំរកត្រីបានប្រមាណ១០ទៅ២០គីឡូ ក្នុងមួយថ្ងៃ។ ឥឡូវ ខ្ញុំរកត្រីបាន មិនដល់៥គីឡូផង។ ហើយយើងរកបានតែត្រីតូចៗទៀត»។  លោក តាប ម៉ាច កំពុងដោះត្រីចេញពីមង នៅបារាយខាងលិច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។ រូបថត សៅ ផលនិស្ស័យ  អ្នកនេសាទម្នាក់ទៀត លោក សាន ក្លឿន រកត្រីនៅបារាយណ៍ខាងលិចនេះ តាំងពីឆ្នាំ១៩៧៩មក។ អ្នកសៀមរាបរូបនេះ អះអាងថា២ឆ្នាំនេះ ភ្លៀងតិចជាងមុន ដែលប៉ះពាល់ទាំងការនេសាទ និងដំណាំរបស់កសិករ។ ជាអ្នកនេសាទជាង៣០ឆ្នាំ លោក ក្លឿន បញ្ជាក់ដូច្នេះ៖ «ពីមុន ខ្ញុំរកត្រីបានធំៗ។ ឥឡូវ ខ្ញុំរកត្រីបានត្រឹម១,៥គីឡូ ទៅ២គីឡូប៉ុណ្ណោះ។ ត្រីហ្នឹង តូចៗទៀត!»    នៅមាត់បារាយណ៍នេះ មានទាំងអ្នកនេសាទ និងអ្នកទិញ។ លោក មាស សុភ័ក្រ អ្នកទិញត្រីនៅបារាយណ៍ខាងលិច បានប្រាប់ថ្មីៗ២៥ថា លោកទិញត្រីពីអ្នកនេសាទបានតិចជាងមុន និងទិញបានតែត្រីតូចៗ។ ពីមុន លោកទិញបានទាំងត្រីធំ និងត្រីតូច ដើម្បីយកទៅលក់បន្ត។    អ្នកភូមិខ្វៀន សង្កាត់គោកចករូបនេះ អះអាងដូច្នេះ៖ «ខ្ញុំគិតថា ទិន្នផលនេសាទនៅទីនេះ ធ្លាក់ចុះប្រមាណ៤០ភាគរយ។ ប៉ុន្មានឆ្នាំមុន អំឡុងពេលមានភ្លៀងធ្លាក់ច្រើន ខ្ញុំទិញត្រីបានប្រមាណ៦០គីឡូក្នុងមួយថ្ងៃ។ ប៉ុន្តែឥឡូវ ខ្ញុំទិញបានត្រឹម២០ទៅ៣០គីឡូទេ»។   ជាអ្នកប្រមូលទិញត្រីពីអ្នកនេសាទរៀងរាល់ថ្ងៃ លោក សុភ័ក្រ ទិញត្រីតូចៗ តម្លៃ៧ពាន់រៀលក្នុងមួយគីឡូក្រាម។ «ខ្ញុំចំណេញតិចប៉ុណ្ណោះ។ ខ្ញុំលក់ឱ្យអ្នកក្រុងសៀមរាបវិញ»។ នេះជាការអះអាងរបស់លោក សុភ័ក្រ។    លោក មាស សុភ័ក្រ កំពុងចាំទិញត្រីពីអ្នកនេសាទនៅបារាយខាងលិច នាថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២១។ រូបថត៖ សៅ ផលនិស្ស័យ ប៉ុន្មានឆ្នាំចុងក្រោយនេះ  កម្ពុជា ជួបគ្រោះរាំងស្ងួត និងទឹកជំនន់ ដោយសារការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ ខេត្តសៀមរាប ស្ថិតក្នុងចំណោមខេត្តជាច្រើន ដែលងាយរងគ្រោះដោយសារគ្រោះរាំងស្ងួត។    លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប យល់ស្របថាការប្រែប្រួលអាកាសធាតុជាសកល បានជះឥទ្ធិពលដល់កម្ពុជា ដែលបណ្ដាលឱ្យមានភ្លៀងតិច ឬមិនអាចព្យាករណ៍បាន។ ប្រធានមន្ទីររូបនេះ បន្តថា កម្ពុជា ក៏មិនទាន់ស៊ាំនឹងការប្រែប្រួលអាកាសធាតុដែរ។    «នេះ គឺជាបញ្ហាសកល។ ខេត្តសៀមរាប គឺជាខេត្តមួយក្នុងចំណោមខេត្ត ដែលបណ្ដាលឱ្យមានភ្លៀងមិនទៀងទាត់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូច្នេះយើងប្រឈមនឹងការខ្វះខាតទឹក ទាំងក្នុងរដូវប្រាំង និងរដូវវស្សា»។ នេះជាការអះអាងរបស់លោក ស៊ុន គង់។    លោក ស៊ុន គង់ បញ្ជាក់ថា ទឹកបឹងទន្លេសាប កើនឡើងជាងឆ្នាំមុន និងមានភ្លៀងធ្លាក់ច្រើនប៉ុន្មានសប្ដាហ៍នេះ។ ប៉ុន្តែនៅតំបន់ខ្លះ មានបញ្ហាខ្វះខាតទឹក ដែលបានប៉ះពាល់ដល់ដំណាំរាប់ពាន់ហិកតា នៅស្រុកក្រឡាញ់ ជីក្រែង ពួក និងស្រុកស្រីស្នំ។   «ប្រសិនបើភ្លៀងបន្តធ្លាក់តិច វានឹងប៉ះពាល់ធ្ងន់ធ្ងរជាងនេះ។ មនុស្ស សត្វ និងជីវៈចម្រុះ នឹងរងផលប៉ះពាល់»។ នេះជាការអះអាងរបស់លោក ស៊ុន គង់ ដោយបន្ថែមថា លោកសង្ឃឹមថា នឹងមានភ្លៀងធ្លាក់ច្រើនឡើងវិញ៕    លោក សាន ក្លឿន ជាអ្នកនេសាទនៅបារាយខាងលិចជាង៣០ឆ្នាំ។ រូបថត៖ សែម វណ្ណា  អ្នកនេសាទ កំពុងធ្វើត្រីឱ្យអ្នកទិញនៅបារាយខាងលិចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។ រូបថត៖ សែម វណ្ណា  
សៀមរាប៖ អ្នកនេសាទត្រីនៅបារាយណ៍ខាងលិចជាច្រើនគ្រួសារ រកត្រីធ្លាក់ចុះប្រមាណ៤០ភាគរយ ដោយសារមានភ្លៀងតិច។ អ្នកនេសាទភាគច្រើនក្រោកពីម៉ោង៣យប់ ដើម្បីមកនេសាទត្រី សម្រាប់លក់ឱ្យអ្នកទិញនៅម៉ោង៨ព្រឹក។ ថ្ងៃខ្លះ អ្នកនេសាទទាំងនោះ រកត្រីបានត្រឹម ៥គីឡូក្រាមប៉ុណ្ណោះ ដែលអាចលក់បានប្រមាណ ៧ពាន់រៀល ទៅ ១ម៉ឺនរៀលក្នុងមួយថ្ងៃ។ 
តាមរយៈសេចក្តីប្រកាសព័ត៌មាន អង្គការតម្លាភាពកម្ពុជា បានលើកហេតុផលថា ការមិនចូលរួមសង្កេតការបោះឆ្នោតក្នុងអាណត្តិនេះ ដោយសារតែខ្លួនមានបញ្ហាផ្នែកធនធានមនុស្ស។ អង្គការ ដែលយកចិត្តទុកដាក់ខាងអំពើពុករលួយមួយនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖«បរិយាកាស និងលក្ខខណ្ឌនយោបាយក្នុងរយៈពេលប៉ុន្មានខែមុនការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា បានធ្វើឲ្យអង្គការតម្លាភាពកម្ពុជា ពុំអាចប្រមូលធនធានគ្រប់គ្រាន់ ដើម្បីសង្កេតការបោះឆ្នោត និងរួមចំណែកក្នុងដំណើរការបោះឆ្នោតខាងមុខនេះ»។ ចំណែក ខុមហ្វ្រេល និង និចហ្វិច ហាក់មិនទាន់ប្រាប់ហេតុផលច្បាស់លាស់នោះទេ ចំពោះការសម្រេចចិត្តរបស់ខ្លួន ក្នុងការបោះបង់ចោលការសង្កេតការនេះ។ ប៉ុន្តែកន្លងមក លោក សម គន្ធាមី នាយកប្រតិបត្តិរបស់និចហ្វិច បានបញ្ជាក់ថា សម្រាប់ការបោះឆ្នោតលើកនេះ រដ្ឋាភិបាល នឹងដាក់កងកម្លាំងសមត្ថកិច្ចជាង៨ម៉ឺននាក់ឯណោះ ឲ្យការពារសន្តិសុខ នៅតាមការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ដូច្នេះអង្គការរបស់លោក មិនចាំបាច់ចូលរួមសង្កេតការជាមួយរដ្ឋាភិបាល ឬជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប. ) នោះទេ។ ទោះជាមិនចូលរួមសង្កេតការណ៍ជាមួយគ.ជ.ប. ក៏ដោយ តែនិចហ្វិច និងខុមហ្វ្រេល អាចនឹងចូលរួមសង្កេតការណ៍ក្រៅផ្លូវការ ដោយដាក់អ្នកសង្កេតការណ៍របស់ខ្លួន នៅខាងក្រៅការិយាល័យបោះឆ្នោត។ អង្គការទាំង៣ខាងលើ សុទ្ធតែធ្លាប់ចូលរួមសង្កេតការណ៍ ក្នុងការបោះឆ្នោតលើកមុនៗ។ យ៉ាងណាក៏ដោយ មកដល់ពេលនេះ ក៏មានអង្គការមួយចំនួន បានដាក់ពាក្យទៅគ.ជ.ប. ដែរ ដើម្បីចូលរួមសង្កេតការណ៍។ អង្គការទាំងនោះ រួមមាន សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងគណៈកម្មាធិការសម្របសម្រួលកម្ពុជា ជាដើម។ ការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្ស២០ ចូលរួមប្រកួតប្រជែង។ ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានជាង៨.៣នាក់៕
យ៉ាងហោចណាស់ មានអង្គការជំនាញចំនួន៣ហើយ ដែលបានប្រកាសមិនចូលរួមសង្កេតការបោះឆ្នោត ក្នុងអាណត្តិទី៦នេះ។ អង្គការទាំងនោះ គឺគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រេល) គណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (និចហ្វិច)  និងអង្គការតម្លាភាពកម្ពុជា (TI)។
  លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា មន្ទីរពេទ្យឯកជនដែលអាចព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាលបាន លុះត្រាតែមន្ទីរពេទ្យនោះ មានគ្រូពេទ្យ និងបុគ្គលិកដែលបានឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវ ក្នុងការផ្តល់សេវាថែទាំ ព្យាបាលពីក្រុមគ្រូបង្គោលថ្នាក់ជាតិនៃក្រសួងសុខាភិបាល។    លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ មន្ទីរពេទ្យឯកជននីមួយៗ ត្រូវបែងចែកក្រុមគ្រូពេទ្យអ្នកជំងឺកូវីដ-១៩ផ្សេង និងក្រុមគ្រូពេទ្យព្យាបាលជំងឺទូទៅផ្សេង។ ជាមួយគ្នានេះក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ ត្រូវតែធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ក្រោយពីបានមើលថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ជាសះស្បើយ។   លោក ម៉ម ប៊ុនហេង បានណែនាំដល់មន្ទីរពេទ្យឯកជន ត្រូវត្រៀមលក្ខណៈទុកជាមុន ក្នុងករណីផ្ទេរអ្នកជំងឺធ្ងន់ធ្ងរនៅតាមផ្ទះ ទៅមន្ទីរពេទ្យឯកជន ឬមន្ទីរពេទ្យរដ្ឋ ដោយធានាបាននូវបច្ចេកទេសត្រឹមត្រូវ និងសុវត្ថិភាព។      រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩កម្រិតស្រាលអាចព្យាបាលជំងឺតាមផ្ទះបាន គឺត្រូវមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ចៅសង្កាត់ មេឃុំ និងមន្ត្រីសុខាភិបាលនៅមូលដ្ឋាន។   ដើម្បីមន្ទីរពេទ្យឯកជនអាចសុំសិទ្ធិព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាលនៅតាមផ្ទះបាន មន្ទីរពេទ្យគឺត្រូវដាក់លិខិតស្នើសុំអនុញ្ញាតមកក្រសួងសុខាភិបាល តាមបណ្ដាញតេឡេក្រាមរបស់អនុគណៈកម្មការបច្ចេកទេស និងព្យាបាល (លេខទូរសព្ទ ០១២ ៨៩១ ៥២៧ និង០១២ ៦៩១ ១១២)។   កន្លងមកអ្នកព្យាបាលកូវីដ-១៩តាមផ្ទះ មានជាង៤ពាន់នាក់ ក្នុងនោះជាសះស្បើយជាង១៤០០នាក់ និងគ្មានអ្នកស្លាប់ឡើយ។ លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល វាយតម្លៃវិជ្ជមានលើការព្យាបាលតាមផ្ទះនេះ។          
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានផ្តល់សិទ្ធិឲ្យមន្ទីរពេទ្យឯកជន ដែលមានច្បាប់អនុញ្ញាតពីក្រសួង អាចព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ។ ប៉ុន្តែត្រូវគោរពតាមលក្ខខណ្ឌ និងការណែនាំរបស់ក្រសួងសុខាភិបាល។ នេះបើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបញ្ជាក់ក្នុងសេចក្តីជូនព័ត៌មាន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។
  នារសៀលថ្ងៃទី២៩មេសា មានករណីភ្លើងឆេះចម្ការកៅស៊ូរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី អស់ជាង២០ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាប់នឹងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ ករណីភ្លើងឆេះនេះ បានធ្វើឱ្យខូចខាតដើមកៅស៊ូ ដែលកំពុងពេញប្រមូលផលអស់ចំនួន ១១ ២០០ដើម។    ឧកញ៉ា ម៉ុង ឬទ្ធី បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នាថ្ងៃទី៣០មេសា ដូច្នេះ៖ «ដើមកៅស៊ូដែលឆេះអស់ហ្នឹង ជាកៅស៊ូដែលយើងកំពុងប្រមូលផល។ វាមានអាយុ១៥ឆ្នាំហើយ គឺពេញប្រមូលផលតែម្តង។ ការឆេះនូវដើមកៅស៊ូទាំងអស់នេះ ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិយើងអស់ជាង៣០ម៉ឺនដុល្លារអាម៉េរិក»។   ត្បិត បាត់បង់ទ្រព្យសម្បត្តិច្រើន ជាពិសេសការបាត់បង់នូវផលិតផលជ័រកៅស៊ូ សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ តែឧកញ៉ា ម៉ុង ឬទ្ធី មិនទាមទារសំណងអ្វីពីជនបង្កឡើយ។ តែយ៉ាងណាមិញ ឧកញ៉ា ម៉ុង ឬទ្ធី ទាមទារឱ្យពលរដ្ឋ ជាពិសេសអ្នកដើររកឃ្មុំ និងអ្នកកាប់ព្រៃដុតចម្ការជាដើមនោះ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបាននៅក្នុងសកម្មភាពរបស់ខ្លួន។    «ឥឡូវ! អាកាសធាតុកំពុងតែកើនកំដៅខ្លាំង គឺងាយនឹងឆេះណាស់។ ដូច្នេះ ពលរដ្ឋ ជាពិសេសអ្នកដើរឃ្មុំ និងអ្នកកាប់ព្រៃដុតចម្ការហ្នឹង សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីចៀសវាងការខូចខាតនូវទ្រព្យរបស់អ្នកដទៃអស់ច្រើន»។ នេះជាការអំពាវនាវរបស់ឧកញ៉ា ម៉ុង ឬទ្ធី។   គួរជម្រាបថា កម្ពុជាបច្ចុប្បន្នកំពុងរងឥទ្ធិពលនៃរលកកម្តៅ ធ្វើឱ្យរាជភ្នំពេញ និងបណ្តាខេត្តនានាកើនកម្តៅខ្លាំង។ ជាក់ស្តែង នាថ្ងៃទី៣០មេសានេះ នៅរាជភ្នំពេញមានសីតុណ្ហភាព៤០អង្សា ខណៈខេត្តបាត់ដំបង សៀមរាប និងបន្ទាយមានជ័យ មានសីតុណ្ហភាព៤២អង្សា៕ 
ចម្ការកៅស៊ូជាង២០ហិកតារបស់ឧកញ៉ា ម៉ុង ឬទ្ធី ត្រូវបានឆេះខូចខាតអស់ ធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិប្រមាណ៣០ម៉ឺនដុល្លារ។ បើតាមឧកញ៉ា ម៉ុង ឬទ្ធី មូលហេតុដែលធ្វើឱ្យមានភ្លើងឆេះចម្ការកៅស៊ូនេះ គឺបណ្តាលមកពីប្រជាជនកាប់រានព្រៃ និងដុតដោយមិនប្រុងប្រយ័ត្ន។