text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
បទ បថ្យាវត្ត -កើតទុក្ខតិចតួចកុំលួចផឹកស្រា ទៅលេងកីឡានោះចិត្តរសាយ បោះបង់កីឡាស្មើនឹងស្អប់កាយ ទោះទៅជិតឆ្ងាយកុំណាយកីឡា។ -លេងបាល់ទាល់សីGymថែម Yoga រត់ដើរមិនថាកីឡាទាំងអស់ ទៅហាត់ក្បាច់គុនប្រាណធុនថែមច្រោះ ទុក្ខព្រួយក្រៀមក្រោះអស់ស្ត្រេសស្ត្រូកស្ពឹក។ -ចង់អាយុវែងគួរស្វែងរាល់ព្រឹក ដេកហើយរលឹកនឹកដល់ហត់ប្រាណ ក្រោយចប់កិច្ចការហាត់ល្ងាចក៏បាន កីឡាហាត់ប្រាណលៃបានតាមគួរ៕ | កុំចោលកីឡា! |
សមាជិកផ្ទះស្នាក់នៃសហគមន៍អេកូទេសចរណ៍កោះផ្ដៅ លោក ស្រី បឿន បានឱ្យដឹងថា ថ្វីដ្បិតស្ថានភាពត្រឡប់មកភាពប្រក្រតីវិញ ប៉ុន្តែ បច្ចុប្បន្ន សហគមន៍ទេសចរណ៍របស់លោក មិនទាន់មានភ្ញៀវត្រឡប់មកវិញឡើយ។ មុនកូវីដ-១៩ ផ្ទះស្នាក់របស់លោក បឿន អាចទទួលបានភ្ញៀវប្រមាណ១០០នាក់ក្នុងមួយឆ្នាំ ប៉ុន្តែក្រោយជំងឺស្ងប់ស្ងាត់ រហូតមកទល់ពេលនេះ លោកមិនទាន់ទទួលបានភ្ញៀវសូម្បីម្នាក់។ សហគមន៍អេកូទេសចរណ៍កោះផ្ដៅ មានសមាជិក៥៣នាក់ មកពី៤៨គ្រួសារ នៅក្នុងភូមិកោះផ្ដៅ និងភូមិសំភិន។ លោក ស្រី បឿន ជាសមាជិកម្នាក់ ដែលមានបម្រើសេវាកម្មផ្ទះស្នាក់ និងម្ហូបអាហារដល់ភ្ញៀវ។ បុរសវ័យ៧៦ឆ្នាំរូបនេះ បានបង្ហាញក្ដីនឹករឭក និងសោកស្ដាយយ៉ាងខ្លាំងចំពោះការធ្លាក់ចុះភ្ញៀវទេសចរ ដែលជាប្រភពចំណូលសំខាន់មួយ ក្រៅពីមុខរបរធ្វើស្រែចម្ការ។ ភ្ញៀវទេសចរអន្តរជាតិ ចូលរួមធ្វើស្រែជាមួយប្រជាសហគមន៍កោះផ្ដៅ។ រូបភាព៖ រដ្ឋបាលខេត្តក្រចេះ លោក ប្រាប់ដូច្នេះថា៖«ធ្លាប់តែភ្ញៀវមកមិនដែលដាច់ តែឥឡូវអត់ភ្ញៀវសោះ ខ្ញុំសោកស្ដាយ ហើយនឹកនាដែរ។ ប៉ុន្តែ ទោះបី នឹកប៉ុណ្ណា ក៏អត់បានមកវិញដែរ ហើយខ្ញុំក៏មិនដឹងមកពីអ្វីដែរ។ នៅពេលគ្មានភ្ញៀវបែបនេះ ចំណូលក៏គ្មានដែរ ព្រោះថា ភ្ញៀវជាតិក៏ដោយ អន្តរជាតិក៏ដោយ តែមកលេង គេផ្ដល់ចំណូលដល់ខ្ញុំ និងសហគមន៍ហើយ»។ សហគមន៍អេកូទេសចរណ៍កោះផ្ដៅ ត្រូវបានបង្កើតតាំងពីឆ្នាំ ២០០៨ ស្ថិតនៅភូមិកោះផ្តៅ និងភូមិសំភិន ដែលជាភូមិពីរ ក្នុងចំណោមភូមិដ៏ទៃទៀតនៅលើកោះរងាវ។ ផ្តៅ និងសំភិន ជាភូមិរបស់ប្រជាជនដើមកំណើតខ្មែរ រស់នៅតាមបែបទំនៀមទំលាប់បុរាណ។ ទិន្នន័យឆ្នាំ២០១៥ ភូមិទាំងពីរនេះ មានប្រជាជនសរុបចំនួន ៤២៧គ្រួសារ ស្មើនឹង២,១៦៩នាក់។ ជាទូទៅប្រជាជនរស់នៅដោយពឹងផ្អែកលើរបរកសិកម្មតាមយថាផល ដើម្បីចិញ្ចឹមជីវិត ដូចជា ធ្វើស្រែ នេសាទត្រី ចិញ្ចឹមជ្រូក មាន់ ទា គោ ក្របី ដាំបន្លែ ធ្វើកម្មករ និងដំណាំតាមរដូវកាលផ្សេងៗទៀត។ នៅតំបន់នេះ សម្បូរទៅដោយធនធានធម្មជាតិដូចជា សត្វផ្សោតទន្លេមេគង្គ ព្រៃឈើ ទន្លេ ព្រែក អូរ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទក្នុងទន្លេមេគង្គ។ ចំណែកឯ ធនធានវប្បធម៌វិញមានដូចជា ពិធីបុណ្យចូលឆ្នាំ ពិធីសែនព្រេន ឡើងអ្នកតា ភ្លេងបុរាណ មន្តអាគម និងអាពាហ៍ពិពាហ៍ជាដើម។ ក្រៅពីនោះ ប្រជាជនក្នុងតំបន់ ក៏មានវប្បធម៌ដ៏ល្អក្នុងការចេះជួយគ្នាទៅវិញទៅមក មិនប្រកាន់បក្សពួក រួសរាយរាក់ទាក់ សុជីវធម៌ មិនកេងបន្លំគ្នា ជាដើម។ នៅទីនោះ ភ្ញៀវទេសចរអាចជិះទូកទស្សនាសត្វផ្សោត និងសត្វស្លាបច្រើនប្រភេទ មើលទេសភាពថ្ងៃលិចតាមមាត់ទន្លេរ ជិះកង់ ឬម៉ូតូឌុបទស្សនាសហគមន៍ ជាដើម។ គ្រប់ភ្ញៀវទេសចរទាំងអស់ ចូលចិត្តស្វែងយល់ពីការរស់នៅ និងជីវភាពរបស់ពលរដ្ឋ ហើយពួកគេតែងតែចំណាយយ៉ាងតិច៥ទៅ៧ថ្ងៃ ដើម្បីស្នាក់នៅសហគមន៍ ព្រមទាំងបានចូលរួមក្នុងសកម្មភាពរស់នៅរបស់ពលរដ្ឋមួយចំនួនដូចជា ស្ទូងស្រូវ ច្រូតកាត់ និងជិះរទះ ជាដើម។ លោក ព្រំ សារិន ប្រធានសហគមន៍ទេសចរណ៍កោះផ្ដៅ បានលើកឡើងស្រដៀងនឹងលោក ស្រី បឿន ដែរថា តាំងពីកូវីដ-១៩ ធូរស្រាលមក ភ្ញៀវទេសចរបានធ្លាក់ចុះយ៉ាងគំហុក ពោលគឺមុនកូវីដ-១៩ សហគមន៍មួយនេះ អាចទទួលបានភ្ញៀវប្រមាណ៥០០នាក់ក្នុងមួយឆ្នាំ ។ ប៉ុន្តែរយៈពេល៨ខែឆ្នាំនេះ បានត្រឹម៥០នាក់ប៉ុណ្ណោះ។ ប្រធានសហគមន៍កោះផ្ដៅរូបនេះ សោកស្ដាយនឹងចំនួនភ្ញៀវទេសចធ្លាក់ចុះដ៏ច្រើនបែបនេះ ដែលវាធ្វើឱ្យពលរដ្ឋមូលដ្ឋានបាត់បង់ចំណូលរយៈពេលវែង ខណៈសេវាកម្មទេសចរណ៍មួយចំនួន ត្រូវបានទុកចោល លែងមានការមើលថែដូចមុន។ លោក ប្រាប់ដូច្នេះថា៖«មុនកូវីដ យើងបានភ្ញៀវច្រើន តែដល់ឥឡូវធ្លាក់ចុះខ្លាំង។ ការណ៍ដែលអត់សូវមានភ្ញៀវនេះ ទំនងមកពីសហគមន៍ខ្ញុំ បិទយូរជាងគេ ហើយនៅពេលរដ្ឋាភិបាលអនុញ្ញាតឱ្យបើកដំណើរការវិញ ចរន្តទេសចរណ៍ក៏ធ្លាក់ចុះតែម្ដង។ ដោយសារតែរោគរាត្បាតនេះហើយ វាបានឱ្យយើងបាត់បង់ចំណូលច្រើនដែរ»។ តាមរយៈពេលសារព័ត៌មានថ្មីៗ លោក ព្រំ សារិន និងលោក ស្រី បឿន បានអំពាវនាវឱ្យភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តក្នុងសហគមន៍អេកូទេសចរណ៍កោះផ្ដៅឡើងវិញ។ ចំណែក សហគមន៍វិញ បានតាំងចិត្តរៀបចំអនាម័យ សុវត្ថិភាព និងបំពេញចំណុចខ្វះខាតឱ្យប្រសើរឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ត។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ២.៥លាន ក្នុងចំណោមភ្ញៀវទេសចរសរុប១១លាននាក់ ។ ចំនួននេះ បានកើនឡើង៤០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕ | ភ្នំពេញ៖ ធ្លាប់តែមានទេសចរមកលេងឥតដាច់ ប៉ុន្តែពេលនេះ សហគមន៍អេកូទេសចរណ៍កោះផ្ដៅ ស្ថិតនៅលើកោះរងាវ ស្រុកសំបូរ ខេត្តក្រចេះ បានបាត់បង់ភ្ញៀវស្ទើរទាំងស្រុង បន្ទាប់ពីជំងឺរាត្បាតកូវីដ-១៩ ស្ងប់ស្ងាត់។ ប្រហែលមួយឆ្នាំហើយ ពលរដ្ឋលែងទទួលបានចំណូលពីកញ្ចប់សេវាកម្មទេសចរណ៍ ខណៈពួកគេមានការនឹករឭក ភ្ញៀវទេសចរជាខ្លាំង ដោយទទូចឱ្យភ្ញៀវជាតិ និងអន្តរជាតិ ត្រឡប់មកវិញ។ |
លោក Alfaro សញ្ជាតិអាហ្សង់ទីន វ័យ ៥៦ ឆ្នាំ បានចាកចេញពីក្លិប Atlético Huracán នៃលីគបាល់ទាត់កំពូលអាហ្សង់ទីន កាលពីខែធ្នូកន្លងទៅ។ បន្ទាប់មកលោកត្រូវបានណែនាំជាផ្លូវការដល់អ្នកគាំទ្រនៅក្នុងសន្និសីទសារព័ត៌មាននាទីក្រុង Buenos Aires ដើម្បីឡើងជាគ្រូថ្មីរបស់ Bocas នៅក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីលោក Barros Schelotto ប្រកាសទៅចូលរួមជាមួយក្លិបនៅអាមេរិក។ Barros Schelotto បានចាកចេញពី Bocas កាលពីខែធ្នូ ភ្លាមៗក្រោយពីពួកគេបរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមពាន Copa Libertadores ទល់នឹង River Plate។ ក្រោយការតែងតាំងនេះ លោក Alfaro លើកឡើងថាលោកដឹងពីអ្វីដែលជាអាទិភាពក្នុងការដឹកនាំក្លិបមួយស្ថិតក្នុងចំណោមក្លិបធំៗ នៅតំបន់អាមេរិកឡាទីន។ លោកបន្ថែមថា ពានរង្វាន់ Copa Libertadores គឺជាសេចក្តីប្រាថ្នាដ៏ធំសម្រាប់ក្លិបកីឡាបាល់ទាត់នៅតំបន់នេះ៕ អត្ថបទទាក់ទង River Plate ឈ្នះ Boca ទាំងពីរជើង ៥-៣ លើកពាន Copa Libertadores Copa Libertadores៖ គ្រូ River Plate ថាការប្តូរទីលានទៅ Bernabeu ដូចជា«ប្លន់»អ្នកគាំទ្រលោក | ក្លិប Boca Juniors បានសម្រេចតែងតាំងលោក Gustavo Alfaro ជាគ្រូបង្វឹកថ្មីដើម្បីជំនួសលោក Guillermo Barros Schelotto ដែលបានទៅចូលរួមជាមួយក្រុម LA Galaxy នៃលីគបាទាត់អាមេរិក MLS។ នេះបើតាមការប្រកាសរបស់ក្លិបនៅអាហ្សង់ទីន Bocas នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩។ |
អាយ អេស អាយ ដង្កោសែនជ័យ ដូចជាសង្ឃឹមខ្លាំងក្នុងការទៅវគ្គបន្ទាប់ ដោយបានយកឈ្នះលើក្រុមអង្គរស៊ីធី អេហ្វស៊ី ក្នុងជើងទី១ លទ្ធផល ៧-០ នៅកីឡដ្ឋានហនុមាន នៅខេត្តសៀមរាប។ គ្រាប់បាល់ទាំង ៧នោះ រកបានដោយកីឡាករ Coulibaly Abdel Kader ៣គ្រាប់(នាទី១៥, ៤៣ និង៥២), សំអុល ទីណា ២គ្រាប់ (នៅនាទី៤២ និង ៥៦), Federico Diaz ១គ្រាប់ (នាទី៦៩) និង Ndongo Louis Willy ១គ្រាប់ (នាទី ៨១)។ ក្នុងថ្ងៃជាមួយគ្នានោះ ភ្នំពេញក្រោន បានវាយបកឈ្នះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល២-១ នៅទីលានបាល់ទាត់វិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន មេមត់ ខណៈ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានចាញ់វិសាខា ក្នុងលទ្ធផល ៣-១ នៅទីលានវិទ្យាល័យព្រះសីហនុ។ រីឯ ព្រះខ័នរាជស្វាយរៀង យកជ័យជម្នះ លើក្រុមខេត្តបន្ទាយមានជ័យ ក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋានខេត្តស្វាយរៀង។ ដោយឡែក ការប្រកួតក្នុងជើងទី១ដដែលនេះ នឹងត្រូវចាប់ផ្ដើមបន្ដនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ដោយមាន ៤គូមិនទាន់ប្រកួត។ សៀមរាប អេហ្វស៊ី ត្រូវស្វាគមន៍ បឹងកេត នៅកីឡដ្ឋានខេត្តសៀមរាប ស្របពេល សមាគមគីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ជួបជាមួយ ខេត្តព្រៃវែង នៅទីលានបណ្ឌិតសភានគរបាលកម្ពុជា។ ចំណែក គិរីវង់សុខសែនជ័យ ត្រូវប៉ះជាមួយ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ ខណៈ អង្គរថាយហ្គឺរ ត្រូវស្វាគមន៍ ណាហ្គាវើលដ៍៕ | អាយ អេស អាយ ដង្កោសែនជ័យ បានយកឈ្នះ អង្គរស៊ីធីអេហ្វស៊ី លទ្ធផល ៧-០ ជើងទី១ ពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី១៧ វគ្គជម្រុះថ្នាក់ជាតិ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅកីឡដ្ឋានហនុមាន ខេត្តសៀមរាប។ ចំណែក ៣ក្រុមផ្សេងទៀត មកពីលីគកំពូលកម្ពុជា ដូចជា ភ្នំពេញក្រោន វិសាខា និងព្រះខ័នរាជស្វាយរៀង សុទ្ធតែឈ្នះការប្រកួតជើងទី១ លើក្រុមបាល់ទាត់ថ្នាក់ខេត្តផ្សេងទៀត ផងដែរ។ |
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាងនាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងអ្នកស្រី ឈា ផល្លី ដូចតទៅ៖ MERCEDES-BENZ ប្រភេទ W108 ត្រូវបានផលិតនៅរោងចក្រមួយ ស្តិតនៅទីក្រុង Stuttgart ប្រទេសអាល្លឺម៉ង់ខាងលិច ពីឆ្នាំ១៩៦៥ រហូតដល់ឆ្នាំ១៩៧២ (ឆ្នាំ១៩៧៣ សម្រាប់ទីផ្សារអាម៉េរិកខាងជើង) ចំនួនអស់ ៣៦៤,៦៩៩ គ្រឿង៕ | សណ្ឋាគារ Hillocks នៅខេត្តសៀមរាប មានរថយន្ដ Mecerdes-Ben បុរាណ២គ្រឿង។ លើកនេះ នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ បានសម្ភាសអ្នកស្រី ឈា ផល្លី ដែលជាអ្នកគ្រប់គ្រងសណ្ឋាគារ អំពីសេវាកម្មជួល Mecerdes W108 ពណ៌ស ពីឆ្នាំ១៩៦៩។ តាមអ្នកស្រី ឈា ផល្លី រថយន្ដ Mecerdes បុរាណនេះ មានការនិយមខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ សម្រាប់ជិះទៅតំបន់ប្រាសាទ និងភ្នំក្រោម ក៏ដូចជាការថតរូបផងដែរ។ ក្រៅពីនេះ វាក៏បានដឹកភ្ញៀវទៅ-មកព្រលានយន្តហោះជាញឹកញាប់ផងដែរ។ |
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកមិនគួររក្សាទុកក្នុងទូរទឹកកក ៖ ១. នំបុ័ង សីតុណ្ហភាពក្នុងទូរទឹកកកនឹងធ្វើឱ្យនំបុ័ងឆាប់ឡើងរឹងមិនទន់ឆ្ងាញ់។ ដើម្បីជាការប្រសើរចូររក្សាទុកតែអាហារណាដែលអ្នកមិនទទួលទានយូរជាង ៤ ថ្ងៃបានហើយក្នុងទូរទឹកកក។ ២. ខ្ទឹមបារាំង ចង់ឱ្យខ្ទឹមបារាំងនៅស្រស់ល្អ សូមទុកវានៅកន្លែងធម្មតាដែលមានខ្យល់ចេញចូលមិនមែនបិទជិតដូចទូរទឹកកកឡើយ។ ហើយក៏មិនត្រូវទុកខ្ទឹមបារាំងជាមួយដំឡូងបារាំងដែរ ក៏ព្រោះវាអាចបណ្ដាលឱ្យខ្ទឹមបារាំងឆាប់រលួយ។ ៣. ទឹកម្ទេស អ្នកមិនចាំបាច់រក្សាទុកទឹកម្ទេសក្នុងទូរទឹកកកដោយបារម្ភខ្លាចឆាប់ខូចនោះទេ ក៏ព្រោះមិនថាម៉ាកអ្វីក៏ដោយទឹកជ្រលក់នេះមិនងាយនឹងខូចគុណភាពឡើយ។ ៤. ដំឡូងបារាំង ដំឡូងបារាំងជាអាហារដែលពេញនិយមបំផុត មិនថា ចំហ៊ុយ ដុត ឫចៀនឡើយ ដូច្នេះភាគច្រើននៃពួកយើងតែងរក្សាទុកវាក្នុងទូទឹកកកសម្រាប់ពេលដែលត្រូវការ។ តាមពិតទៅអ្នកពុំចាំបាច់ធ្វើដូច្នេះឡើយ អ្នកគ្រាន់តែខ្ចប់វានៅក្នុងក្រដាសជាការស្រេច ហើយគុណភាពរបស់វានឹងអាចដល់៣សប្តាហ៍។ ផ្ទុយទៅវិញបើអ្នកទុកវាក្នុងទូទឹកកក ឫថង់ប្លាស្ទិក នឹងធ្វើឱ្យបាត់បង់រសជាតិ ឫធ្វើឱ្យបែកញើសឆាប់រលួយទៅវិញទេ។ ៥. ខ្ទឹមស ដោយមិនចាំបាច់ដាក់ក្នុងទូរទឹកកក ខ្ទឹមសអាចរក្សាគុណភាពល្អបានដល់ទៅ ២ ខែឯណោះ។ ៦. កាហ្វេ មិនថាជាកាហ្វេគ្រាប់ ឬកាហ្វេកិនរួចក៏ដោយ ស៊ីតុណ្ហភាពខ្ពស់អាចជះផលប៉ះពាល់ដល់រសជាតិនៃកាហ្វេ។ ដូច្នេះប្រសិនបើចង់ឱ្យកាហ្វេមានរសជាតិឆ្ងាញ់ចូលទុកវានៅក្នុងក្រឡបិទជិតជាការស្រេច៕ ត្រួតពិនិត្យដោយ www.health.com.kh | មិនមែនគ្រប់អាហារទាំងអស់សុទ្ធតែត្រូវទុកក្នុងទូរទឹកកដើម្បីរក្សាគុណភាពឡើយ! ធ្លាប់ដឹងទេថាអាហារអ្វីខ្លះដែលមិនគួររក្សាទុកក្នុងទូរទឹកកក? |
នាកម្មវិធីសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការត្រៀមស៊ីហ្គេម (Sea Games) និងអាស៊ានប៉ារ៉ាហ្គេម (Asean Para Games) ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកុម្ភៈ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា លោក វ៉ាត់ ចំរើន បានរៀបប្រាប់អ្នកចូលរួមអំពីបច្ចុប្បន្នភាពនៃដំណើរការរៀបចំស៊ីហ្គេម និងការប្រកាសប្រភេទកីឡាទាំង៣៧ ដែលត្រូវដាក់ប្រកួតប្រជែង។ ក្នុងនោះ អគ្គលេខាធិការ CAMSOC បង្ហើបថា រដ្ឋាភិបាលកម្ពុជា នឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តសប្រាប់អត្តពលិកកម្ពុជាណាដែលទទួលបានមេដាយណាមួយពីព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ផងដែរ។ សម្រាប់កីឡាករកីឡាការិនី ដែលទទួលបានមេដាយមាសនឹងទទួលបាន ៤០លានរៀង (១ម៉ឺនដុល្លារ) មេដាយប្រាក់ ៣០លានរៀល (ជាង៧ពាន់ដុល្លារ) និងមេដាយសំរឹទ្ធិទទួលបាន១៦លានរៀល (ជាង៣ពាន់ដុល្លារ)។ ស្របពេលគ្នានេះផងដែរ ឆ្លើយនឹងសំនួររបស់សារព័ត៌មានថ្មីៗជុំវិញការចំណាយរបស់ម្ចាស់ផ្ទះកម្ពុជានៅស៊ីហ្គេម និងប៉ារ៉ាហ្គេម លោកវ៉ាត់ ចំរើន បានឆ្លើយថាកម្ពុជាត្រៀមប្រាក់ចំណាយ១២៤លានដុល្លារ លើដំណើរការកីឡាតំបន់អាស៊ានលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២។ «តាមការសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រាក់៥០៥ពាន់លានរៀល ដែលស្មើនឹង១២៤លានដុល្លារ នឹងត្រូវយកមកចំណាយលើការរៀបចំស៊ីហ្គេម និងប៉ារ៉ាហ្គេម»។ នេះជាការបញ្ជាក់របស់អគ្គលេខាធិការ CAMSOC មុនលោកបន្ថែមថាចំនួននេះ គឺកម្ពុជាចំណាយតិចជាងការចំណាយរបស់ប្រទេសផ្សេងៗដែលធ្លាប់រៀបព្រឹត្តិការណ៍នេះពីមុនមក។ ក្នុងព្រឹត្តិការណ៍តំបន់អាស៊ានលើកទី៣២ លោកវ៉ាត់ ចំរើន ក៏បានបញ្ជាក់ដែរថា អត្តពលិកកម្ពុជាចូលរួមប្រកួតប្រជែងគ្រប់កីឡាទាំង៣៧ប្រភេទតែម្តង។ ចំណោមកីឡាទាំង៣៧ មានតែកីឡាបាល់ទាត់លើកតុ (Teq ball) ប៉ុណ្ណោះដែលជាប្រភេទកីឡាសំដែង និងមិនទទួលបានមេដាយ។ ប្រភេទកីឡាទាំង៣៧ មាន១៦ប្រភេទកីឡាជាកីឡាអូឡាំពិក និង១៦កីឡាទៀតជាប្រភេទកីឡាតំបន់អាស៊ាន ហើយកីឡាផ្សេងទៀតជាកីឡាប្រជាបិ្រយ និងពេញនិយមរបស់ម្ចាស់ផ្ទះកម្ពុជាដែលមានសិទ្ធិបញ្ចូលដោយខ្លួនឯង។ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្រោយរង់ចាំ៦៤ឆ្នាំ នឹងចាប់ផ្តើប្រកួតផ្លូវការនៅថ្ងៃទី៥ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕ | រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់អត្តពលិកដែលដណ្តើមមេដាយទាំង៣ប្រភេទពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ និងប៉ារ៉ាហ្គេមលើកទី១២។ សម្រាប់អ្នកឈ្នះមេដាយមាសនឹងទទួលបាន១ម៉ឺនដុល្លារ មេដាយប្រាក់ជាង៧ពាន់ដុល្លារ និងសំរឹទ្ធិជាង៣ពាន់ដុល្លារ។ នេះបើតាមការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការរៀបចំកីឡាស៊ីហ្កេមលើកទី៣២ (CAMSOC)។ |
តាមរយៈវីដេអូដែលបង្ហោះបណ្តាញសង្គម Facebook នៅថ្ងៃទី២៤ ខែកក្កដា លោក លី សៀនឡុង ប្រមុខរដ្ឋាភិបាលសិង្ហបុរី បានជំរុញឱ្យមនុស្សចាស់ទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការជំងឺកូវីដ-១៩ ដែងអាចឆ្លងពីសមាជិកគ្រួសារ ឬពីមិត្តភក្តិ។ ក្នុងន័យនេះ លោក លី បានសង្កត់ធ្ងន់ថា ជំងឺកូវីដ-១៩ អាចបង្កហានិភ័យខ្ពស់ សម្រាប់មនុស្សចាស់ ជាពិសេសអ្នកមានជំងឺទឹកនោមផ្អែម និងអ្នកមានសម្ពាធឈាមខ្ពស់។ «វ៉ាក់សាំង អាចការពារអ្នកពីជំងឺកូវីដ-១៩»។ នាយករដ្ឋមន្រ្តីសិង្ហបុរី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា មនុស្សមួយចំនួន ប្រហែលជាទទួលផលប៉ះពាល់មួយចំនួន បន្ទាប់ពីចាក់វ៉ាក់សាំងរួច ប៉ុន្តែវាមិនធ្ងន់ធ្ងរឡើយ។ បើតាមលោកលី បើទោះមានផលវិបាកខ្លះក៏ពិតមែន ប៉ុន្តែវាអាចការពារមនុស្សចាស់ពីជំងឺកូវីដ-១៩ ។ ត្រឹមថ្ងៃទី១៩ កន្លងទៅ សិង្ហបុរី បានរាយការណ៍ថា មនស្សចាស់ចំនួន ៧០ភាគរយហើយ បានមកទទួលវ៉ាក់សាំង។ លោកនាយករដ្ឋមន្រ្តីសិង្ហបុរីសង្ឃឹមថា ចំនួននេះ នឹងកើនដល់ ៨០ភាគរយ ក្នុងពេលឆាប់ៗខាងមុន។ ការអំពាវនាវរបស់នាយករដ្ឋមន្រ្តីសិង្ហបុរី ធ្វើឡើងស្របពេលករណីឆ្លងជំងឺកូវីដ-១៩ បានកើនឡើងដល់ជាង ១០០ករណី។ នៅថ្ងៃទី២៤ ខែកក្កដា សិង្ហបុរី មានករណីឆ្លងចំនួន ១៣០ករណី និងអ្នកស្លាប់ចំនួន ១នាក់។ ករណីឆ្លងកូវីដ-១៩ សរុបមានចំនួន ៦៤០៥៤ករណី និងអ្នកស្លាប់មានចំនួន ៣៧នាក់។ គិតត្រឹមពេលនេះ សិង្ហបុរី បានផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ៦,៩៨លានដូស ដល់ប្រជាជនខ្លួន ដោយមនុស្សចំនួន ២,៩លាននាក់ បានទទួលវ៉ាក់សាំងពេញលេញ៕ | នាយករដ្ឋមន្រ្តីសិង្ហបុរី លោកលី សៀនឡុង បានទទូចឱ្យមនុស្សចាស់ទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីការពារហានិភ័យមួយចំនួន។ បើតាមលោកនាយករដ្ឋមន្រ្តីសិង្ហបុរី មនុស្សចាស់ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ប្រមាណ ២០ម៉ឺននាក់ នៅមិនទាន់ទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នៅឡើយទេ។ |
ជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះបង្កឡើងដោយការលើសជាតិស្ករក្នុងឈាមក្នុងពេលមានផ្ទៃពោះ។ វាច្រើនតែមិនបង្កជារោគសញ្ញាអ្វីឲ្យដឹងឡើយ តែបង្កជាផលវិបាកច្រើនបើសិនជាមិនបានព្យាបាលទេ។ ការសិក្សាចុងក្រោយនេះមានការចូលរួមដោយអ្នកស្រាវជ្រាវក្នុងសហរដ្ឋអាមេរិកដែលពិនិត្យទៅលើស្ត្រីមានផ្ទៃពោះប្រមាណ ២១៦៩៣នាក់។ ពួកគេបានរកឃើញថា ស្ត្រីដែលនិយាយថា ពួកគេបានញ៉ាំដំឡូងបារាំងទៀងទាត់ទំនងជាងាយនឹងកើតជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះណាស់។ អ្នកស្រាវជ្រាវបានប៉ាន់ស្មានថា ស្ត្រីដែលញ៉ាំដំឡូងបារាំងចាប់ពី ៥ពេលឡើងទៅក្នុងមួយសប្តាហ៍ មានការប្រឈមនឹងជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះរហូតដល់ ៥០ភាគរយ នៅពេលប្រៀបធៀបនឹងស្ត្រីដែលមិនបានញ៉ាំសោះ។ ខណៈពេលដែលរឿងនេះស្តាប់ទៅឃើញច្រើនណាស់ក៏ដោយ តែលទ្ធផលនៃការសិក្សាឃើញមានជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះនោះមានតែ ៥.៥ភាគរយប៉ុណ្ណោះ។ អ្នកស្រាវជ្រាវបានពិនិត្យទៅលើដំឡូងបារាំងដោយសារតែវាមានជាតិស្ករខ្ពស់ ដូច្នេះការបញ្ចេញជាតិគ្លុយកូសច្រើនទៅក្នុងឈាមកើតឡើងរយៈពេលខ្លីក្រោយពីញ៉ាំរួច។ អ្នកជំនាញមួយចំនួនគិតថា រឿងនេះអាចបង្កើនឱកាសនៃការកើតជំងឺទឹកនោមផ្អែមដែរ។ ថ្វីបើការសិក្សានេះបានរកឃើញទំនាក់ទំនងមួយរវាងដំឡូងបារាំង និងជំងឺទឹកនោមផ្អែមក៏ដោយ វានៅតែមិនអាចអះអាងទៅលើមូលហេតុ និងឥទ្ធីពលរបស់វាបាននៅឡើយទេ។ យ៉ាងណាមិញ អ្នកក៏មិនចាំបាច់ត្រូវឈប់ញ៉ាំដំឡូងបារាំងដោយសារតែលទ្ធផលនៃការសិក្សានេះដែរ។ ម្យ៉ាងវិញទៀត ការប្រែប្រួលតិចតួចទៅលើអាហារដែលអ្នកញ៉ាំ ជាមួយនឹងបន្លែកាន់តែច្រើននោះ អាចធ្វើឲ្យសុខភាពកាន់តែល្អផង៕ ផ្ដល់សិទ្ធដោយ៖www.health.com.kh | យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Daily Telegraph បានឲ្យដឹងថា ការញ៉ាំដំឡូងបារាំងមុនពេលមានផ្ទៃពោះអាចបង្កើនការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២បាន។ អ្នកស្រាវជ្រាវបានរកឃើញថា ការកើនឡើងការប្រឈមនឹងជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះនេះមានលក្ខណៈតិចតួចណាស់ ជាពិសេសអ្នកដែលញ៉ាំដំឡូងបារាំងច្រើនមុនពេលមានផ្ទៃពោះ។ |
លោក ភឿ ហ៊ន បានឱ្យដឹងថា៖«វាជារឿងសំណាងហួសថ្លែង ដែលខ្ញុំស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯង។ រង្វាន់៤០លានរៀលនេះ គឺមកចំពេលម៉ាច់តែម្តង ព្រោះខ្ញុំតែងស្រមៃថា នឹងបានរៀបការជាមួយនារីក្នុងដួងចិត្តម្នាក់ តែខ្ញុំមិនមានលុយច្រើន សម្រាប់ចាត់ចែងមង្គលការទេ ពេលនេះបានដូចចិត្តហើយ»។ អ្នកស្រុកចិត្របុរីរូបនេះបានបន្ថែមថា ថវិកាមួយផ្នែកនៃប្រាក់រង្វាន់នេះ នឹងជូនម្តាយរបស់ខ្លួនខ្លះ សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងខ្លះទៀតសម្រាប់យកទៅរៀនជំនាញជួសជុលម៉ូតូ ដើម្បីបង្កើតមុខរបរទៅថ្ងៃអនាគត»៕ (អត្ថបទពាណិជ្ជកម្ម) | កសិកររស់នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ លោក ភឿ ហ៊ន បានសម្រេចបំណងប្រាថ្នា ដោយទទួលបានថវិកាគ្រប់គ្រាន់ សម្រាប់រៀបចំមង្គលការ ជាមួយនារីដែលខ្លួនស្រឡាញ់ បន្ទាប់ពីឈ្នះរង្វាន់៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដែលលោកទិញទទួលទានត្រឹម១កំប៉ុងប៉ុណ្ណោះ។ |
១. ស៊ី ជិនភីង (Xi Jinping) ជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានគណៈកម្មការយោធាមជ្ឈិម លោក ស៊ី ជិនភីង ក្លាយជាមេដឹកនាំចិនជំនាន់ថ្មីដែលមានអំណាចបំផុតចាប់តាំងពីសម័យលោក ម៉ៅ សេទុង និងបន្ទាប់មកលោក តេង ស៊ាវភីង ។ ឈ្មោះរបស់លោក ស៊ី ជិនភីង ទើបត្រូវបានមហាសន្និបាតបក្សលើកទី១៩ អនុម័តបញ្ចូលក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។ លោក ស៊ី ជិនភីង ក៏រំពឹថា បន្តតំណែងប្រធានាធិបតីដូចគ្នា។ ២. លី ខឺឈាំង (Li Keqiang) ជាមនុស្សលំដាប់ទី២ ក្នុងជួរបក្សកុម្មុយនីស្តចិនបន្ទាប់ពីលោក ស៊ី ជិនភីង ។ លោក លី ខឺឈាំង ក៏ត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សគាំទ្រជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័នយោបាយដែរ។ ក្នុងអាណត្តិទី១ ប្រជាប្រិយភាពរបស់លោក លី ខឺឈាំង មិនសូវលេចធ្លោដូចលោក ស៊ី ជិនភីង ឡើយ ហើយក៏មិនសូវមានឥទ្ធិពលខ្លាំងដែរ។ នៅអាណត្តិនេះ លោក លី ខឺឈាំង ទំនងជាបន្តអង្គុយកៅអីនាយករដ្ឋមន្ត្រីដដែល។ ៣. លី ចាន់ស៊ូ (Li Zhanshu) លោក លី ចាន់ស៊ូ ត្រូវបានចាត់ទុកជាដៃស្ដាំរបស់លោក ស៊ី ជិនភីង។ ជាអតីតលេខាបក្សខេត្តគុយចូវ នោង លោក លី គឺជាសមាជិកថ្មីនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ ហើយលោកបានធ្វើដំណើរអមលោក ស៊ី ក្នុងទស្សនកិច្ចនៅបរទេស។ លោក លី ត្រូវបានចាត់ទុកជាមនុស្សទី៣ នៃថ្នាក់ដឹកនាំទាំង៧ ហើយលោកទំនងក្លាយជាប្រធានសភាប្រជាជនចិន ជំនួសលោក ចាង តេជាំង ក្នុងការរុះរើថ្នាក់ដឹកនាំរដ្ឋនៅខែមីនាខាងមុខ។ ៤. វ៉ាង យ៉ាង (Wang Yang) មានវ័យ៦២ឆ្នាំ លោក វ៉ាង យ៉ាង ជាមនុស្សថ្មីនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ។ លោក វ៉ាង ជាឧបនាយករដ្ឋមន្ត្រីមួយក្នុងរដ្ឋាភិបាលលោក លី ខឺឈាំង ទទួលលបន្ទុកនយោបាយហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ហើយជាមនុស្សមានគំនិតកែទម្រង់និយម គាំទ្រសេដ្ឋកិច្ចទីផ្សារ។ លោក វ៉ាង អាចបន្តកាន់តំណែងឧបនាយករដ្ឋមន្ត្រីទៀត ឬក៏ទៅធ្វើប្រធានសភាពិគ្រោះយោបល់ជំនួសលោក យូ ជឹងសឹង ដែលចាកចេញ។ ៥. វ៉ាង ហ៊ូនីង (Wang Huning) លោក វ៉ាង ហ៊ូនីង ត្រូវបានគេជឿថា ជាជំនួយការផ្នែកនយោបាយការបរទេសរបស់លោក ស៊ី ជិនភីង និងត្រូវបានហៅជា Kissinger របស់ចិនទៀតផង។ ជាអតីតសាស្ត្រាចារ្យសាកលវិទ្យាល័យក្នុងក្រុងសៀងហៃ លោក វ៉ាង គឺជាទីប្រឹក្សាមេដឹកនាំកំពូលចិន៣ជំនាន់ គឺជាចាប់ពីអតីតលេខាបក្ស ចាង ហ្សេមីន លោក ហ៊ូ ជិនតាវ រហូតដល់លោក ស៊ី ជិនភីង។ ចំពោះភារកិច្ចថ្មី លោក វ៉ាង ទំនងជាទទួលបន្ទុកកិច្ចការផ្សព្វផ្សាយនយោបាយរបស់បក្ស និងគ្រប់គ្រងប្រព័ន្ធដើម្បីធានាថា អ្វីៗស្ថិតលើផ្លូវដែលបក្សកំណត់។ ៦. ចាវ ឡឺជី (Zhao Leji) សមាជិកថ្មីមួយទៀតនៃគណៈកម្មាធិការអចិន្ត្រៃយ៍ គឺលោក ចាវ ឡឺជី ដែលជាប្រធាននាយកដ្ឋានរៀបចំនៃបក្សកុម្មុយនីស្តចិន ទទួលបន្ទុកត្រួតពិនិត្យសមត្ថភាពមន្ត្រីបក្ស។ ក្រៅពីតំណែងថ្នាក់ដឹកនាំកំពូល លោក ចាវ ដែលមានវ័យ៦០ឆ្នាំ ក៏កាន់តំណែងប្រធានគណៈកម្មការត្រួតពិនិត្យវិន័យ ជំនួសលោក វ៉ាង ជីសាន ដែលចូលនិវត្តន៍ និងបន្តដឹកនាំយុទ្ធនាការបោសសម្អាតអំពើពុករលួយ។ ជាសមាជិកវ័យក្មេងជាងគេក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍លើកនេះ លោក ចាវ ទំនងជាបន្តស្ថិតក្នុងរង្វង់ថ្នាក់ដឹកនាំកំពូលរយៈពេល១០ឆ្នាំពេញ។ ៧. ហាន ចឹង (Han Zheng) មេដឹកនាំលំដាប់ទី៧ គឺលោក ហាន ចឹង លេខាបក្សក្រុងសៀងហៃ។ មានជំនាញខាងសេដ្ឋកិច្ច លោក ហាន បានរះត្រដែតនៅសៀងហៃតាំងពីឆ្នាំ២០០២ មក គឺជាចាប់តាំងពីតំណែងក្រុងសៀងហៃក្មេងជាងគេក្នុងឆ្នាំ២០០៣ រហូតដល់ក្លាយជាលេខាបក្សក្នុងឆ្នាំ២០១២ ។ ជុំវិញការងារថ្មី លោក ហាន អាចកាន់តំណែងឧបនាយករដ្ឋមន្ត្រីជំនួសលោក វ៉ាង យ៉ាង ក្នុងករណីលោក វ៉ាង ចាកចេញទៅកាន់តំណែងថ្មីជាប្រធានសភាពិគ្រោះយោបល់នោះ៕ | ប៉េកាំង៖ ថ្នាក់ដឹកនាំកំពូលរបស់បក្សកុម្មុយនីស្តចិនចំនួន៧រូប បានបង្ហាញខ្លួនចំពោះមុខអ្នកសារព័ត៌មាននៅថ្ងៃទី២៥ ខែតុលា បន្ទាប់ពីត្រូវបានគាំទ្រដោយគណៈកម្មាធិការមជ្ឈិមបក្សរួចមក។ ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយដ៏មានឥទ្ធិពល បុគ្គលទាំង៧រូប គឺជាអ្នកសម្រេចជោគវាសនានៃប្រជាជនចិនទាំងជាង១,៣ពាន់លាននាក់សម្រាប់រយៈពេល៥ឆ្នាំខាងមុខនេះ។ |
១. ឈឺសន្លាក់ អាហារផ្អែមៗ ឬមានផ្ទុកជាតិស្ករខ្ពស់ងាយនឹងបណ្ដាលឱ្យសន្លាក់មានការឈឺចាប់។ នេះក៏ព្រោះតែជាតិស្ករបង្កការរលាកក្នុងរាងកាយ។ ២. កើនទម្ងន់ អាហារដែលមានសម្បូរទៅដោយកាឡូរីក៏ច្រើនតែមានផ្ទុកជាតិស្ករខ្ពស់ផងដែរ។ ហើយអ្នកនឹងឡើងទម្ងន់ប្រសិនបើរាងកាយទទួលបានកាឡូរីលើសពីតម្រូវការ។ ជាលទ្ធផលនៃការកើនទម្ងន់ហួសប្រមាណ ឬធាត់ជ្រុល អ្នកប្រាកដជាប្រឈមមុខនឹងហានិភ័យនៃជំងឺជាច្រើន។ ៣. ហានិភ័យនៃជំងឺពុកឆ្អឹង ការទទួលទានអាហារផ្អែម ឬមានផ្ទុកជាតិស្ករខ្ពស់ច្រើនពេកផ្សារភ្ជាប់នឹងការរលាកក្នុងរាងកាយដែលបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺពុកឆ្អឹង។ ៤. ជំងឺបេះដូង ភាគច្រើននៃពួកយើងសុទ្ធតែដឹងថា របបអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ឆ្អែត saturated និង កូឡេស្តេរ៉ូលខ្ពស់អាចបង្កហានិភ័យនៃជំងឺបេះដូង។ ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ទេថា ការទទួលទានអាហារសម្បូរទៅដោយជាតិស្ករច្រើនអាចបង្កើនហានិភ័យនៃបញ្ហាបេះដូងគួរអោយព្រួយបារម្ភដែរ។ វេជ្ជបណ្ឌិតជាច្រើននិយាយថា ការរលាក គឺជាអ្វីមួយដែលអាចបង្កជំងឺបេះដូង ហើយជាតិស្ករជាមូលហេតុបង្កើនការរលាកក្នុងរាងកាយ។ ៥. ជំងឺធ្លាក់ទឹកចិត្ត Depression ការស្រាវជ្រាវជាច្រើនបង្ហាញថា ការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិស្ករខ្ពស់អាចបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។ នោះក៏ព្រោះតែការរលាកដែលជាតិស្ករនាំមកបង្កបញ្ហាអតុល្យភាពនៃអ័រម៉ូន dopamine និង serotonin ក្នុងខួរក្បាល។ ៦. ប្រព័ន្ធភាពស៊ាំចុះខ្សោយ ក្រៅពីសុខភាពបេះដូង និងខួរក្បាល ការរលាកក៏ជះឥទ្ធិពលដល់ប្រព័ន្ធភាពស៊ាំរាងកាយគួរអោយព្រួយបារម្ភផងដែរ។ ហើយនៅពេលប្រព័ន្ធភាពស៊ាំចុះខ្សោយ នោះរាងកាយនឹងឆាប់ឆ្លងជំងឺផ្សេងៗដែលបង្កមកពីបាក់តេរី និងវីរុសជាក់ជាមិនខាន។ ៧. មហារីក បញ្ហាដ៏គួរអោយព្រួយបារម្ភខ្លាំងមួយទៀតនៃការរលាកក្នុងរាងកាយដែលបណ្ដាលមកពីការទទួលទានអាហារផ្អែម ឬជាតិស្ករច្រើន គឺហានិភ័យនៃជំងឺមហារីក។ នេះមានន័យថា ការទទួលទានអាហារផ្អែមច្រើនពេកយូរទៅនឹងបណ្ដាលអោយអ្នកប្រឈមមុខនឹងជំងឺមហារីកនៅថ្ងៃណាមួយ។ ជាតិផ្អែមនឹងបង្កើនទម្ងន់ ហើយកោសិកាខ្លាញ់ហួសប្រមាណក្នុងរាងកាយនាំអោយមានការបញ្ចេញអ័រម៉ូនបង្កជំងឺមហារីក។ ៨. ជំងឺទឹកនោមផ្អែមប្រភេទទី ២ ការកើនឡើងនូវកម្រិតជាតិស្ករខ្ពស់នៅក្នុងឈាម គឺជាកត្តាចម្បងដែលបង្កហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។ ហើយការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិស្ករច្រើន គឺជាមូលហេតុទូទៅបំផុតមួយដែលបង្កបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។ ៩. អស់កម្លាំងល្ហិតល្ហៃ បើទោះជាអាហារផ្អែម ឬមានផ្ទុកជាតិស្ករខ្ពស់អាចជួយឱ្យឆាប់មានថាមពលក៏ពិតមែន ក៏ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាពេលខ្លះការទទួលទានស្ករច្រើនក៏អាចធ្វើអោយអស់កម្លាំងដែរ? នោះក៏ព្រោះតែថាមពលដែលរាងកាយទទួលបានមកពីជាតិស្ករ គឺមិនមានរយៈពេលយូរឡើយ។ នៅពេលជាតិស្ករក្នុងឈាមធ្លាក់ចុះនោះអ្នកនឹងមានអារម្មណ៍អស់កម្លាំងភ្លាម។ ១០. ស្ទះសសៃឈាម ការទទួលទានអាហារមានផ្ទុកជាតិស្ករខ្ពស់មិនត្រឹមតែធ្វើឱ្យធាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបង្កបញ្ហាស្ទះសសៃឈាមផងដែរ។ ការទទួលទានអាហារផ្អែមច្រើនអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាមដែលជាអ្វីមួយអាចបណ្ដាលឱ្យបញ្ហាស្ទះសសៃឈាមកើនមានឡើង៕ ត្រួតពិនិត្យដោយ www.health.com.kh | ការទទួលទានអាហារមានផ្ទុកជាតិស្ករខ្ពស់បង្កើនហានិភ័យនៃបញ្ហាសុខភាពច្រើន។ មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលប៉ះពាល់នៃការទទួលទានអាហារផ្អែម ឬមានផ្ទុកជាតិស្ករខ្ពស់ ៖ |
ក្រោយបក្សប្រឆាំង Pakatan Harapan ឈ្នះឆ្នោតកាលពីខែមុន រដ្ឋាភិបាលថ្មីផ្តោតសំខាន់លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មជាពិសេសដោះស្រាយបំណុលរដ្ឋ។ ប៉ុន្តែការលុបចោលកិច្ចព្រមព្រៀងសាងសង់ផ្លូវរថភ្លើង និងត្រួតពិនិត្យគម្រោងជាមួយចិនធ្វើឲ្យវិនិយោគិនបរទេសខ្លះបារម្ភផង។ ថ្មីៗនេះ នាយករដ្ឋមន្ត្រីវ័យ ៩២ ឆ្នាំ មហាធៀ មហាម៉ាត់ បានបញ្ជាក់ រដ្ឋាភិបាលលោកអាចធានាដល់អ្នកវិនិយោគិនបរទេសបានពីលក្ខខណ្ឌល្អប្រសើរសម្រាប់ការបណ្តាក់ទុនរកស៊ីនៅម៉ាឡេស៊ីដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីបីនៅអាស៊ាន។ មិនត្រឹមតែប៉ុណ្ណោះទេ រដ្ឋាភិបាលលោកក៏ត្រៀមអនុវត្តគោលនយោបាយពិសេសផ្សេងទៀតដើម្បីទាក់ទាញវិនិយោគិនបរទេសដូចគ្នា។ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Reuters លោកនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ បានអះអាងថា រដ្ឋាភិបាលលោកនឹងស្វាគមន៍រាល់គម្រោងវិនិយោគបរទេសទោះមកពីចិន ឬពីទីណាក៏ដោយ។ ប៉ុន្តែលក្ខខណ្ឌសំខាន់បំផុតគឺ ក្រុមហ៊ុននោះមានលទ្ធភាពក្នុងការអនុវត្តគម្រោងដែលបង្កើតការងារមានជំនាញខ្ពស់សម្រាប់ប្រជាជនម៉ាឡេស៊ីដែលជាបញ្ញវន្តភាគច្រើនគ្របដណ្តប់លើវិស័យបច្ចេកវិទ្យា ស្រាវជ្រាវ ឬអភិវឌ្ឍផងដែរ។ «ពីមុនយើងត្រូវការការងារ ដូច្នេះហើយថា អ្នកវិនិយោគដែលមានធនធានអាចជួលកម្មករបាន យើងស្វាគមន៍។ ប៉ុន្តែឥឡូវនេះយើងចង់បានពលករដែលជាបញ្ញវន្ត»។ នេះជាការលើកឡើងរបស់លោក មហាធៀ។ មេដឹកនាំរូបនេះបង្ហើបថា ក្នុងករណីខ្លះរដ្ឋាភិបាលលោកនឹងអាចផ្តល់ការលើកលែងពន្ធសម្រាប់ក្រុមហ៊ុនទាំងនោះលើសពីដប់ឆ្នាំឯណោះ ខណៈបច្ចុប្បន្នការអនុគ្រោះពន្ធសម្រាប់ក្រុមហ៊ុនវិនិយោគនៅម៉ាឡេស៊ីមានត្រឹមចន្លោះពីប្រាំទៅ ដប់ឆ្នាំប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងការវិនិយោគដែលរដ្ឋាភិបាលក្រុងគូឡាឡាំពួរចង់បាននៅពេលនេះ លោក មហាធៀ បានលើកយកការបណ្តាក់ទុករកស៊ីរបស់ក្រុមហ៊ុនចិន អាលីបាបា (Alibaba) របស់លោក ជេក ម៉ា នៅម៉ាឡេស៊ី។ លោក ជេក ម៉ា សម្រេចបើកការិយាល័យក្រុមហ៊ុន និងឈានទៅបើករោងចក្រនៅម៉ាឡេស៊ីសម្រាប់ផលិតទំនិញនាំចូលទៅកាន់ប្រទេសចិនវិញនៅពេលខាងមុខផង។ តាមពិតទៅ លោក ជេក ម៉ា ទើបជួបជាមួយលោក មហាធៀ នៅដើមសប្តាហ៍នេះ ហើយអ្នកទាំងពីរបានចំណាយពេលវេលាយូរល្មមពិភាក្សាគ្នាដោយផ្តោតសំខាន់លើការវិនិយោគលើវិស័យបច្ចេកវិទ្យា។ ការជួបពិភាក្សាជាមួយមេដឹកនាំម៉ាឡេស៊ីនេះ ក៏កើតឡើងបន្ទាប់ពីរដ្ឋាភិបាលម៉ាឡេស៊ីថ្មីចាប់ផ្តើមលុប និងត្រួតពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងជាច្រើនដែលរដ្ឋាភិបាលមុនចុះជាមួយរដ្ឋាភិបាលបរទេសក្នុងនោះកិច្ចព្រមព្រៀងជាមួយចិនដែលឈានទៅសង់ផ្លូវរថភ្លើងតំបន់សមុទ្រភាគខាងកើត (East Coast Rail Line) ផងដែរ៕ | រដ្ឋាភិបាលម៉ាឡេស៊ីបានសន្យាផ្តល់ការអនុគ្រោះពន្ធពិសេសដល់បណ្តាអ្នកវិនិយោគបរទេសទាំងឡាយណាដែលអាចបង្កើតការងារច្រើនសម្រាប់កម្មករជំនាញខ្ពស់លើវិស័យបច្ចេកវិទ្យា ស្រាវជ្រាវ និងអភិវឌ្ឍន៍ជាដើមនៅម៉ាឡេស៊ី។ ម៉ាឡេស៊ីអាចនឹងផ្តល់ការអនុគ្រោះពន្ធយ៉ាងតិច១០ឆ្នាំសម្រាប់ក្រុមហ៊ុនវិនិយោគទាំងនោះផងដែរ។ |
ក្នុងខ្សែអាត់វីដេអូមួយដែលមានរយៈពេលប្រហែល ២នាទី អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ បានបង្ហើបពីគោលបំណងរបស់លោក ដែលចូលប្រឡូកក្នុងឆាកនយោបាយជាថ្មី ខណៈការបោះឆ្នោតសភាជិតចូលមកដល់នោះ។ Atok dah tua.. umur dah 90 tahun lebih ...jadi masa tak banyak... Tetapi setakat yg boleh, atok akan berusaha... sedaya upaya berkerjasama dengan kawan-kawan untuk pulih semula, negara kita Malaysia... pic.twitter.com/9T22owqmmX Dr Mahathir Mohamad (@chedetofficial) April 28, 2018 តាមវីដេអូនោះ ក្មេងស្រីតូចម្នាក់ ដែលមានឈ្មោះ Aisyah បានសួរទៅលោក មហាធៀថា ហេតុអ្វីបានលោក នៅតែធ្វើការងារទៀត ខណៈដែលលោកមានវ័យចំណាស់ខ្លាំងណាស់ទៅហើយនោះ? លោក មហាធៀ ដែលបច្ចុប្បន្នជាប្រធានបក្សប្រឆាំងដ៏ធំមួយ Pakatan Harapan បានឆ្លើយតបវិញថា៖«វាក៏ដោយសារលោកតា ត្រូវធ្វើការងារពាក់ព័ន្ធនឹងការកសាងប្រទេសយើងឡើងវិញ ប្រហែលជាព្រោះតែកំហុសដែលលោកតាបានធ្វើ កាលពីអតីតកាល ហើយវាក៏ព្រោះតែស្ថានភាពប្រទេសជាតិយើងបច្ចុប្បន្នដែរ»។ ក្រោយលោក មហាធៀ និយាយចប់ក្មេងស្រី Aisyah បានណែនាំបងប្រុសខ្លួន Adam ឲ្យលោក មហាធៀបានស្គាល់ ហើយបន្ទាប់មកជជែកគ្នាពីពាក្យថា Merdeka ដែលជាភាសាខ្មែរមានន័យថា «ឯករាជ្យ»។ មេដឹកនាំដែលកាន់អំណាចយូរជាងគេនៅម៉ាឡេស៊ីរូបនេះ បានពន្យល់ទៅក្មេងៗថា ពាក្យថា ឯករាជ្យមានន័យថា សេរីភាពដែលមនុស្សគ្រប់គ្នាមាន ហើយវាមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមណាមួយ។ កាលណាបើប្រជាជនមានឯករាជ្យហើយ គេអាចរស់នៅស្រួល មានការងារ មានចំណូល និងមានជីវភាពធូរធារ។ ក្រោយលោក មហាធា ថ្លែងចប់ក្មេងប្រុសនោះ បានសួរទៅកាន់លោកទៀតថា ៖«អ្វីជាក្តីសង្ឃឹមរបស់លោកតាផ្ទាល់សម្រាប់ប្រជាជាតិម៉ាឡេស៊ី?» លោក មហាធៀ បានតបវិញភ្លាមដូច្នេះ៖«បើសិនម៉ាឡេស៊ីមានរដ្ឋាភិបាលល្អ ប្រជាជនទាំងអស់នឹងរស់នៅដោយរីករាយ និងអាចទទួលបានប្រយោជន៍ពីការអភិវឌ្ឍនៃសង្គម»។ ភ្លាមៗនោះ លោកបន្តនិយាបន្តទាំងអារម្មណ៍ក្តុកក្តួលថា៖«តាចាស់ហើយ។ តាមានអាយុលើស ៩០ឆ្នាំហើយ។ តាមិនមានពេលវេលាច្រើនទេ ប៉ុន្តែតាមលទ្ធភាពរបស់តាផ្ទាល់ តានឹងព្យាយាម តាមដែលអាចធ្វើបាន ដើម្បីធ្វើការរួមគ្នាជាមួយមិត្តភក្តិតា ដើម្បីកសាងប្រជាជាតិម៉ាឡេស៊ីយើងឡើងវិញ»។ តាមពិតទៅ លោក មហាធៀ បានក្លាយជាមេដឹកនាំដែលកាន់តំណែងយូរជាងគេ របស់ម៉ាឡេស៊ី ចាប់ពីឆ្នាំ ១៩៨១ រហូតដល់ឆ្នាំ ២០០៣ ឯណោះ។ លោកត្រូវបានគេចាត់ទុកជាស្ថាបនិកម៉ាឡេស៊ី សម័យទំនើប ព្រោះក្រោមការដឹកនាំរបស់លោក បានធ្វើឲ្យម៉ាឡេស៊ីរីកចម្រើនខ្លាំង នៅក្នុងតំបន់ផង។ ប៉ុន្តែលោកក៏ត្រូវបានគេទិតៀនច្រើនផងដែរ ដោយសារការដឹកនាំរបស់លោកមានលក្ខណៈផ្តាច់ការ។ កន្លងមក លោកបានសម្រេចចាកចេញគណបក្ស UMNO ដែលស្ថិតក្នុងសម្ព័ន្ធបក្សកាន់អំណាច Barisan Nasional ដែលដឹកនាំរដ្ឋាភិបាល តាំងពីម៉ាឡេស៊ីប្រកាសឯករាជ្យពីអង់គ្លេសឆ្នាំ ១៩៥៧ មកនោះ។ ការចាកចេញនោះ ដោយសារលោកមិនពេញចិត្តគណបក្ស UMNO ដែលការពារនាយករដ្ឋ មន្ត្រីម៉ាឡេស៊ីបច្ចុប្បន្នលោក ណាជីប រ៉ាហ្សាក់ ដែលមានរឿងអាស្រូវពុករលួយ 1MDB ផងនោះ។ ក្រោយចាកចេញនេះ លោក មហាធៀ មិនបានចាប់ផ្តើមគណបក្សនយោបាយថ្មីឡើយ ប៉ុន្តែលោកបានរត់ទៅចូលរួមជាមួយសម្ព័ន្ធបក្សប្រឆាំង Pakatan Harapan និងចាប់ដៃជាមួយសត្រូវចាស់ គឺលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលកំពុងជាប់ពន្ធនាគារ ដោយសាររឿងរួមភេទជាមួយមនុស្សភេទដូចគ្នានោះ។ លោក មហាធៀ ត្រូវបានគេជ្រើសរើសជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់គណបក្សប្រឆាំង ក្នុងការបោះឆ្នោតសាកលថ្ងៃ ៩ ខែឧសភាខាងមុខនេះ៕ | ខណៈដែលម៉ាឡេស៊ី ត្រៀមរៀបចំការបោះឆ្នោតសាកល អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ វ័យ៩៣ឆ្នាំ បានបង្ហាញពីគោលបំណងចុងក្រោយ ក្នុងជីវិតនយោបាយរបស់លោក។ បំណងពីរធំៗ គឺកែកំហុសដែលលោកធ្លាប់បង្កើតកន្លងមក និងកសាងម៉ាឡេស៊ីឡើងវិញ។ |
កុំបារម្ភ! ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗទប់ទល់អាការៈស្រមុក ៖ ១. ផ្លាស់ប្ដូរទីតាំងនៃការគេង មួយក្នុងចំណោមវិធីដ៏ងាយផ្សេងទៀតដើម្បីបំបាត់អាការៈស្រមុក គឺផ្លាស់ប្ដូរទីតាំងនៃការគេង។ ចូរសាកល្បងគេងផ្អៀង ឬបែរទៅម្ខាង! ក៏ព្រោះការគេងបែបនេះជួយឱ្យបំពង់កមិនត្រូវបានរាំងស្ទះដោយគល់នៃអណ្ដាតនិងក្រអូមមាត់។ ២. រក្សាខ្យល់សើមក្នុងបន្ទប់ ខ្យល់ស្ងួតក៏ជាកត្តាមួយងាយនឹងបណ្ដាលឱ្យអ្នកស្រមុកផងដែរ! នោះក៏ព្រោះតែវាធ្វើឱ្យស្ងួតដល់ភ្នាសនៃច្រមុះនិងបំពង់ក។ នៅពេលខ្យល់រំកិលពីច្រមុះទៅបំពង់កត្រូវបានរាំងស្ទះនោះអាការៈស្រមុកប្រាកដជាអាចកើតមានឡើង។ ៣. សម្រកទម្ងន់ ប្រសិនបើអ្នកធាត់លើសទម្ងន់នោះអាការៈស្រមុកងាយនឹងកើតឡើងចំពោះអ្នកណាស់។ នេះក៏ព្រោះតែបំពង់កនិងផ្លូវដង្ហើមអាចត្រូវបានរាំងស្ទះដោយខ្លាញ់ក្នុងរាងកាយ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមសម្រកទម្ងន់ដែលលើស ឬរក្សាទម្ងន់ឱ្យបានត្រឹមត្រូវ។ ៤. ប្រើប្រាស់ប្រេងជីអង្កាម ក្លិននៃប្រេងជីអង្កាមអាចជួយឱ្យអ្នកដកដង្ហើមបានស្រួលចៀសផុតបញ្ហាស្រមុក។ ដូច្នេះកុំភ្លេចប្រើប្រាស់ប្រេងជីអង្កាមដើម្បីសម្រួលផ្លូវដង្ហើម។ ៥. ធ្វើលំហាត់ប្រាណទៀងទាត់ ការស្រមុកអាចកើតឡើងដោយសារខ្លាញ់ច្រើនពេកក្នុងរាងកាយ! ដូច្នេះហើយទើបការធ្វើលំហាត់ប្រាណជាប្រចាំ គឺចាំបាច់ណាស់ដើម្បីទប់ទល់បញ្ហាស្រមុក៕ ត្រួតពិនិត្យដោយ www.health.com.kh | បញ្ហាស្រមុកមិនពិបាកនឹងទប់ទល់ឡើយ! ថាតើធ្វើយ៉ាងណាទប់បំបាត់អាការៈស្រមុកបានមែនទេ? |
ថ្លៃស្នាក់នៅ សេវាដឹកជញ្ជូន ម្ហូបអាហារ សម្លៀកបំពាក់ គ្រឿងសង្ហារឹម ពន្ធ ការអប់រំ និងការកម្សាន្តផ្សេងៗ។ ទាំងនេះ សុទ្ធតែបន្ទុកដែលត្រូវចំណាយសម្រាប់ជនបរទេស។ ទោះរាជធានីរបស់កម្ពុជា ស្ថិតនៅលេខ១២៣ ដែលឈរនៅជាងពាក់កណ្តាលតារាងក្នុងចំណោមក្រុងទាំង២២៦ ក៏ដោយ តែបើប្រៀបធៀបក្នុងតំបន់អាស៊ីអាគ្នេយ៍ ភ្នំពេញឈរនៅលំដាប់ទី២ បន្ទាប់ពីសិង្ហបុរី ខណៈបុរីរដ្ឋមួយនេះ ជាក្រុងដែលត្រូវចាយវាយខ្ពស់ជាងគេលំដាប់ទី២លើពិភពលោក។ ទិន្នន័យដែលវិភាគដោយ Mercer បង្ហាញថា ហុងកុង ស្ថិតនៅលេខរៀងទី១លើពិភពលោក នៃតារាង Cost of Living City Ranking 2024។ សិង្ហបុរី ស្ថិតនៅលេខ២ ដោយឈរពីលើក្រុង៤របស់ស្វីស គឺក្រុងហ្សួរិច, ហ្សឺណែវ, បាសែល និងប៊ែន។ ក្រុងញូវយ៉ក (សហរដ្ឋអាម៉េរិក), ក្រុងឡុងដ៍ (ចក្រភពអង់គ្លេស), ក្រុង Nassau (បាហាម៉ា) និងក្រុងឡូសអែនជឺឡែស (សហរដ្ឋអាម៉េរិក) ជាប់ក្នុងចំណោមក្រុងទាំង១០លើគេ (Top 10)។ បើនិយាយពីអាស៊ីអាគេ្នយ៍វិញ ភ្នំពេញ ស្ថិតនៅលេខ២ ប៉ុន្តែមានគម្លាតដាច់ឆ្ងាយពីសិង្ហបុរី រហូតដល់១២១ចំណាត់ថ្នាក់។ ក្រុងបាងកក របស់ថៃ ស្ថិតនៅលេខ៣ក្នុងតំបន់ និងលេខ១២៩លើពិភពលោក ដោយនាំមុខ ក្រុងម៉ានីល (ហ្វីលីពីន លេខ១៣១), ក្រុងហ្សាការតា (ឥណ្ឌូណេស៊ី លេខ១៥៧), ក្រុងហាណូយ (វៀតណាម លេខ១៧២), ក្រុងបង់ដាសិរិបេហ្គាវ៉ាន (ប្រ៊ុយណេ លេខ១៧៦), ក្រុងហូជីមិញ (វៀតណាម លេខ១៧៨), ក្រុងយ៉ាងហ្គោន (មីយ៉ាន់ម៉ា លេខ១៨៣)និងក្រុងគូឡាឡាំពួរ (ម៉ាឡេស៊ី លេខ២០០)។ ក្រុងដែលមានការចំណាយទាបជាងគេទាំង១០ រួមមាន អាប៊ូចា (នីហ្សេរីយ៉ា), ឡាហ្គូស (នីហ្សេរីយ៉ា), អ៊ីស្លាម៉ាបាត (ប៉ាគីស្ថាន), Biskhek (គៀរហ្ស៊ីសស្ថាន), ការ៉ាជី (ប៉ាគីស្ថាន), Blantyre (ម៉ាឡាវី), Dushanbe (តាជីគីស្ថាន), Durban (អាហ្វ្រិកខាងត្បូង), Windhoek (ណាមីប៊ី) និងហាវ៉ាណា (គុយបា)៕ | ភ្នំពេញស្ថិតនៅលើរៀងទី១២៣ក្នុងចំណោមក្រុង២២៦លើពិភពលោកនៃតារាងចំណាត់ថ្នាក់ Cost of Living City ប្រចាំឆ្នាំ២០២៤។ ចំណាត់ថ្នាក់ដែលស្ទង់មតិដោយភ្នាក់ងារប្រឹក្សាយោបល់អាម៉េរិក Mercer នេះ ផ្តោតអត្រាពីខ្ពស់ទៅទាបទាក់ទងនឹងខ្ទង់ចំណាយរបស់ជនបរទេសដែលកំពុងបម្រើការនៅក្រៅទឹកដីកំណើតរបស់ខ្លួន។ |
គេមិនទាន់ឃើញមានការបញ្ចេញមតិណាមួយភ្លាមៗនៅឡើយទេពីកងកម្លាំងនៃតំបន់ Tigray ដែលស្ថិតនៅភាគខាងជើងនៃប្រទេសអេត្យូពី។ កងកម្លាំងនេះបានវាយប្រយុទ្ធជាមួយនឹងទាហានរដ្ឋាភិបាលអេត្យូពីអស់រយៈពេល ៣ សប្ដាហ៍កន្លងមក។ លោកនាយករដ្ឋមន្ត្រី Abiy Ahmed បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយដែលបានបង្ហោះនៅលើទំព័រ Twitter របស់លោកថា៖ «រដ្ឋាភិបាលសហព័ន្ធឥឡូវនេះគ្រប់គ្រងបានទាំងស្រុងលើទីក្រុង Mekelle»។ ការប្រកាសនេះគឺបានធ្វើឡើង បន្ទាប់ពីមានសេចក្ដីប្រកាសរបស់នាយអគ្គសេនាធិការយោធាលោក Birhanu Jula ដែលបញ្ជាក់ដូចគ្នានេះដែរនៅលើទំព័រ Facebook ផ្លូវការរបស់យោធាអេត្យូពី។ មនុស្សរាប់ពាន់នាក់ត្រូវគេជឿថាបានស្លាប់ និងជនភៀសខ្លួនប្រហែល ៤៣.០០០ នាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសស៊ូដង់ដែលនៅជិតខាងក្នុងអំឡុងពេលមានជម្លោះ។ លោក Abiy បានចោទប្រកាន់មេដឹកនាំនៃតំបន់ Tigray ថាជាអ្នកចាប់ផ្ដើមសង្គ្រាម ដោយបានវាយប្រហារទាហានរដ្ឋាភិបាលអេត្យូពីនៅឯមូលដ្ឋានមួយក្នុងតំបន់ Tigray។ រណសិរ្សរំដោះប្រជាជន Tigray បាននិយាយថា ការវាយប្រហារនេះគឺជាការវាយប្រហារការពារខ្លួនទុកជាមុន៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | កងកម្លាំងសហព័ន្ធរដ្ឋាភិបាលអេត្យូពីបានដណ្ដើម «គ្រប់គ្រងទាំងស្រុង» លើទីក្រុង Mekelle នៃតំបន់ Tigray។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រី និងនាយអគ្គសេនាធិការយោធានៃប្រទេសអេត្យូពីកាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ។ |
រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ជិត១៦ម៉ឺនលានយ៉េន ស្មើនឹងជាង១៤០លានដុល្លារ មកឲ្យកម្ពុជា ដើម្បីអនុវត្តគម្រោងចំនួន៤ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ ពិធីចុះហត្ថលេខាលើជំនួយ និងកម្ចីនេះ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា នាទីស្ដីការក្រសួងការបរទេសកម្ពុជា រវាងលោក ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេសកម្ពុជា និង លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa)ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា។ សេចក្តីជូនព័ត៌មានដដែលបញ្ជាក់ដូច្នេះ និងឲ្យដឹងទៀតថា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខានេះ។ បើតាមសេចក្តីជូនព័ត៌មានដដែល ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន នឹងបែងចែកទៅឲ្យគម្រោងចំនួន រួមមានទី១. ហិរញ្ញប្រទានឥតសំណង ចំនួន ១០៩ លានយ៉េន ស្មើនឹងប្រមាណ៩៤៩.៩៧៣ ដុល្លារ សម្រាប់អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នូវការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញដំណាក់កាលទី។ ទី២.ហិរញ្ញប្រទានឥតសំណងចំនួន ១.៤៥៣ លានយ៉េន ស្មើនឹងប្រមាណ១២,៦៦ លានដុល្លារ សម្រាប់ធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ទី៣. ឥណទានសម្បទាន សរុបចំនួន ១១.១៣៦ លានយ៉េនស្មើនឹងប្រ មាណ ៩៨ លានដុល្លារ សម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង ចន្លោះក្រុងបាត់ដំបងនិងក្រុងសិរីសោភ័ណជំហានទី។ និងទី៤.ហិរញ្ញប្បទានឥតសំណងចំនួន ៣.២៧១ លានយ៉េន ស្មើនឹងប្រមាណ ២៨,៥ លានដុល្លារ សម្រាប់អនុវត្តគម្រោង ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងខេត្តកំពង់ធំ។ ប្រទេសជប៉ុន គឺជាដៃគូដ៏សំខាន់មួយ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។ គម្រោងទាំងនេះ ត្រូវបានរំពឹងទុកថា នឹងជួយកែលម្អដល់ការតភ្ជាប់តំបន់របស់កម្ពុជា ព្រមទាំងធ្វើឲ្យជីវភាព និងសុខភាពរបស់ប្រជាជនប្រសើរឡើង៕ | កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការទទួល និងផ្ដល់ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន សរុបជាង១៤០លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងចំនួន៤ នៅកម្ពុជា។ គម្រោងទាំងនោះមាន ការការពារទឹកជំនន់ក្នុងក្រុងភ្នំពេញ ទី២.ការធ្វើឱ្យប្រសើរឡើងពេទ្យបង្អែកខេត្តបាត់ដំបង និងកំណាត់ផ្លូវជាតិលេខ៥ និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពង់ធំ។ |
សូមជម្រាបថាកម្មវិធីនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី២២ ខែកញ្ញា មកម្ល៉េះ។ រយៈពេល២ថ្ងៃនេះ ទីតាំងតាំងបង្ហាញរថយន្តMerrcedes បានស្វាគមន៍វត្តមានអតិថិជនជាច្រើននាក់ផងដែរ។ ថ្ងៃនេះ គឺជាថ្ងៃចុងក្រោយ នៃការតាំងបង្ហាញរថយន្តប្រណិត Merrcedes របស់ក្រុមហ៊ុន ស្តារ អូតូ ដូច្នេះកុំភ្លេចទៅទស្សនារថយន្តប្រណិត Mercedesជាច្រើនគ្រឿង ដែលកំពុងបង្ហួតរាងសង្ហារបស់ខ្លួននៅផ្សារទំនើបអ៊ីអន២ ទាំងអស់គ្នា។ ក្រុមហ៊ុន ស្តារ អូតូ ជាក្រុមហ៊ុនតែមួយគត់ដែលទទួលសិទ្ធិនាំចូល និងចែកចាយ រថយន្តប្រណិត Mercedes-Benz ប្រចាំប្រទេសកម្ពុជា។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 017 231 488៕ | ក្រុមហ៊ុន ស្តារ អូតូ កំពុងរៀបចំកម្មវិធីតាំងបង្ហាញរថយន្តប្រណិតMerrcedesរបស់ខ្លួន នៅទំនើបអ៊ីអន២ ជាន់ផ្ទាល់ដី ចាប់ផ្តើមពីម៉ោង៩ព្រឹក ដល់ម៉ោង១០យប់។ នៅក្នុងកម្មវិធីនេះ ក្រុមហ៊ុន ស្តារ អូតូ ក៏នឹងផ្តល់ជូនលោកអ្នកនូវតម្លៃពិសេសសម្រាប់លោកអ្នកដែលមានបំណងជាវរថយន្តផងដែរ។ |
ពិធីបើកកម្មវិធី «អង្គរសង្ក្រាន្ត រត់និងជិះកង់» នេះត្រូវបានប្រារព្វឡើងកាលពីព្រឹកថ្ងៃទី៨មេសា ឆ្នាំ ២០២៣ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅមុខបរិវេណឧទ្យានជាតិអង្គរវត្ត។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីអនុប្រធាន ស.ស.យ.ក សមាជិក សមាជិកា ស.ស.យ.ក និងសាធារណជនចំនួន១៤ក្រុម ដែលមានសរុប៤១២ នាក់។ លោក ហ៊ុន ម៉ានី បានថ្លែងក្នុងកម្មវិធីបើក«អង្គរសង្ក្រាន្ត រត់និងជិះកង់» ថា គោលបំណងនៃការបង្កើតកម្មវិធីនេះឡើងគឺដើម្បីអបអរសាទរខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងដើម្បីអបអរសាទរការឈានមកដល់នៃព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកបានបន្ថែមពីនេះ ថា ព្រឹត្តិការណ៍នេះក៏ធ្វើឡើងដើម្បីលើកតម្កើងនូវកិត្យានុភាពជាតិ សិល្បៈ អរិយធម៌ វប្បធម៌ដ៏ផូរផង់របស់កម្ពុជា ជាពិសេសគឺបង្ហាញពីមោទកភាពក្នុងនាមជាខ្មែរដូចគ្នា។ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក "កម្មវិធីជិះកង់អង្គរសង្ក្រាន្ត" នៅមុខបរិវេណឧទ្យានជាតិអង្គរវត្ត នាព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៣ ជាមួយគ្នានេះ លោក កាវ ម៉ាញ់ ឌឹក (Cao Manh Duc) អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន ដែលជាក្រុមហ៊ុនរួមសហការឧបត្ថម្ភកម្មកម្មវិធីនេះ បានលើកឡើងថា កម្មវិធី «អង្គរសង្ក្រាន្ត រត់និងជិះកង់» ធ្វើឡើងរយៈពេល ២ ថ្ងៃនេះក្នុងគោលដៅ បំផុសស្មារតីពលរដ្ឋកម្ពុជាឱ្យចូលរួមលេងកីឡា ផ្ដល់ឱកាសដល់អត្តពលិកបង្ហាញទេពកោសល្យ សមត្ថភាព និងសក្ដានុពលដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បើតាមលោក កាវ ម៉ាញ់ ឌឹក កម្មវិធីរត់ម៉ារ៉ាតុននិងជិះកង់ជុំវិញបរិវេណឧទ្យានអង្គរ គឺជាព្រឹត្តការណ៍មុនអង្គរសង្រ្កាន្ត ធ្វើឡើងដើម្បីផ្សព្វផ្សាយពីព្រឹត្តការណ៍អង្គរសង្រ្កាន្ត ព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រព្រឹត្តទៅបន្តបន្ទាប់គ្នាក្នុងពេលខាងមុខ។ លោកបញ្ជាក់ដូច្នេះ៖«ក្នុងនាមយើង ជាក្រុមហ៊ុនមួយដែលតែងតែចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម យើងរីករាយពេញចិត្តក្នុងការចូលរួមជាមួយព្រឹតិ្តការណ៍នេះជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា»។ ថវិកាដែលបានមកពីការលក់សំបុត្រនិងអាវក្នុងកម្មវិធី រត់និងជិះកង់អង្គរសង្ក្រាន្ត នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ មិត្តហ្វូនជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ រហូតមកដល់ពេលនេះ មិត្តហ្វូនបានចូលរួមចំណែក ក្នុងសកម្មភាពសហគមន៍ ចែករំលែកនិងចូលរួមសកម្មភាពអមដំណើរជាមួយរដ្ឋាភិបាលកម្ពុជា ក្រសួង និងប្រជាជនកម្ពុជា សរុបជាទឹកប្រាក់ចំនួន ១១៧ លានដុល្លារអាមេរិក ដោយខិតខំកសាងរួមចំណែកបង្កើតឱកាសការងារធ្វើដោយផ្ទាល់ ឱ្យបុគ្គលិកជាង ៣.០០០ នាក់ ហើយបានជួយសម្រួលផលលំបាកដល់ប្រជាជនកម្ពុជា។ ក្នុងចំណោមនោះ មានសកម្មភាពមនុស្សធម៌ ដែលត្រូវបានទទួលស្គាល់និងវាយតម្លៃខ្ពស់ពីសំណាក់រដ្ឋាភិបាល និងប្រជាជនកម្ពុជាដូចជា៖ បរិច្ចាគដល់កាកបាទក្រហម ឧបត្ថម្ភជនក្រីក្រ ឧបត្ថម្ភការប្រកួតបាល់ទាត់ថ្នាក់ជាតិ ផ្តល់សេវាអ៊ីនធឺណិតប្រើប្រាស់ឥតគិតថ្លៃ សម្រាប់សាលារៀនជាដើម។ ជាពិសេស ក្រៅពីការរួមដំណើរជាមួយកម្មវិធីកីឡា «រត់និងជិះកង់អង្គរសង្រ្កាន្ត» ដ៏ផុសផុលនេះ ក្រុមហ៊ុន មិត្តហ្វូន ក៏ជាដៃគូឧបត្ថម្ភព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ នៅខេត្ត សៀមរាប នាពេលខាងមុខដែរ។ ក្រោមប្រធានបទ «ក្ដីស្រមៃនិងក្ដីសង្ឃឹម» ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ នាពេលខាងមុខនៅខេត្ត សៀមរាប ជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើង ជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណីនិងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា នៅតាមតំបន់និងកម្មវិធីសិល្បៈទស្សនីយភាពផ្សេងៗ ជាច្រើនទៀត។ ជាពិសេស ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខនេះ នឹងមានកម្មវិធីឯតទគ្គកម្មពិភពលោកចំនួន ០២ គឺទី ១ បត់ក្រដាសបេះដូងនិងទី ២ រាំចង្វាក់ម៉ាឌីហ្សូន។ ក្នុងកម្មវិធី រត់និងជិះកង់អង្គរសង្ក្រាន្ត នេះ ដោយឡែកកម្មវិធីជិះកង់មានចម្ងាយ ២០ គីឡូម៉ែត្រដោយចាប់ផ្តើមចេញដំណើរពីបរិវេណមុខអង្គរវត្ត ឆ្លងកាត់តំបន់អង្គរធំ ឆ្ពោះទៅកាន់ប្រាសាទព្រះខ័ននិងត្រឡប់មកបរិវេណមុខអង្គរវត្តវិញ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែ មេសា ក្រោមប្រធានបទ "ក្តីស្រមៃ និងក្តីសង្ឃឹម" នឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាមិត្តភ័ក្តិអន្តរជាតិទាំងអស់ បានជួបជុំគ្នារីករាយ និងទទួលបានបទពិសោធន៍មិនអាចបំភ្លេចបាន ក្នុងឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ តាមការកត់សម្គាល់ រហូតមកដល់ពេលនេះ សណ្ឋាគារ និងផ្ទះសំណាក់ ៨០ ទៅ ៩០ ភាគរយ នៅខេត្តសៀមរាប ត្រូវបានកក់ហើយ។ សូមជម្រាបថា ក្នុងកម្មវិធី «អង្គរសង្ក្រាន្ត រត់និងជិះកង់» នេះ ស.ស.យ.ក ដឹកនាំដោយលោក ហ៊ុន ម៉ានី ជាប្រធាន រៀបចំពិធីរត់ម៉ារ៉ាតុន នៅបរិវេណរមណីយដ្ឋានអង្គរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងអង្គរសង្រ្កាន្ត ដែលនឹងមកដល់នាពេលខាងមុខនេះ។ កម្មវិធីនេះ មានអ្នកចូលរួមរត់ប្រមាណ ១ ៤០០នាក់ ក្នុងចម្ងាយផ្លូវ ៣ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ និង ២១ គីឡូម៉ែត នាព្រឹកព្រលឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។ ដោយឡែក កម្មវិធីជិះកង់មានចម្ងាយ ២០ គីឡូម៉ែត្រ ដោយចាប់ផ្តើមចេញដំណើរពីបរិវេណមុខអង្គរវត្ត ឆ្លងកាត់តំបន់អង្គរធំ ឆ្ពោះទៅកាន់ប្រាសាទព្រះខ័ន និងត្រឡប់មកបរិវេណមុខអង្គរវត្តវិញ។ ចំណែកឯថវិកាដែលបានមកពីការទិញសំបុត្រ និងអាវ នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ៕ (អត្ថបទពាណិជ្ជកម្ម) | ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៨-៩ ខែមេសា កម្មវិធី អង្គរសង្ក្រាន្ត រត់និងជិះកង់ ត្រូវបានប្រារព្ធឡើងក្នុងបរិវេណឧទ្យានអង្គរ នៅខេត្តសៀមរាប។ កម្មវិធីនេះ ធ្វើឡើងដើម្បីអបអរ និងផ្សព្វផ្សាយគម្រប់ខួប ១០ ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តដល់សាធារណជន ជាពិសេសការប្រារព្ធពិធីចូលឆ្នាំខ្មែរ និងជួបជុំគ្រួសារខ្មែរដែលនឹងមកដល់នាពេលខាងមុខនេះ។ |
ទោះបីស្វាយរៀងមិនអាចប្រើពហុកីឡដ្ឋានជាតិយកឈ្នះខេមបូឌានថាយហ្គឺរក្នុងជើងទី២ក៏ដោយ ប៉ុន្តែលទ្ធផលស្មើ ២-២ បានជួយឲ្យក្រុមនេះបន្តឈរកំពូលតារាងក្នុងសប្តាហ៍ទី១២នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧ ដោយមាន២៥ពិន្ទុ។ តែយ៉ាងណា លទ្ធផលនេះអាចធ្វើឲ្យការឈរកំពូលតារាងរបស់ស្វាយរៀងមានភាពរង្គោះរង្គើ ដោយសារគូប្រជែង ទ័ព និងណាហ្គាវើល។ បច្ចុប្បន្ន ទ័ពកំពុងឈរលេខរៀងទី២ដោយមាន២៤ពិន្ទុ ក្រោយយកឈ្នះគូសងសឹកវេស្ទើនភ្នំពេញ ៥-១ នាការប្រកួតជើងទី២នៅពហុកីឡដ្ឋានជាតិកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ចំណែក ណាហ្គាវើលបន្តឈរលេខរៀងទី៣ដោយមាន២២ពិន្ទុ បន្ទាប់ពីមិនអាចប្រើភាពជាម្ចាស់ផ្ទះយកឈ្នះក្រុមប៉ូលិសសម្រាប់ការវិលមកជួបគ្នាជាលើកទី២ ដោយក្រុមទាំងពីរបានរក្សាលទ្ធផលស្មើ ២-២ នៅលើទឹកដីនៃពហុកីឡដ្ឋានជាតិ។ ដោយឡែក នាជំនួបសងសឹករវាងក្រុមបឹងកេត ជាមួយ ភ្នំពេញក្រោននៅពហុកីឡដ្ឋានជាតិកាលពីថ្ងៃសុក្រសប្តាហ៍មុន បឹងកេតបានបន្តចាញ់ភ្នំពេញក្រោនជាលើកទី២ដោយទល្ធផល ២-១ បន្ថែមលើការចាញ់ ៤-១ កាលពីជើងទី១។ លទ្ធផលនេះ បានធ្វើឲ្យ បឹងកេត ធ្លាក់ពីលេខរៀងទី៤មកឈរលេខរៀងទី៥ក្នុងសប្តាហ៍ទី១២។ ជ័យជម្នះរបស់ភ្នំពេញក្រោនមិនត្រឹមតែអាចទម្លាក់បឹងកេតប៉ុណ្ណោះទេ ថែមទាំងជួយឲ្យក្រុមនេះឡើងទៅឈរលេខរៀងទី៤ ជំនួសបឹងកេតដោយមាន២១ពិន្ទុ។ គួរបញ្ជាក់ថា ក្រោយធ្វើការប្រកួតអស់រយៈពេល៤ថ្ងៃក្នុងសប្តាហ៍ទី១២នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧ ស្វាយរៀងបន្តឈរកំពូលតារាង(២៥ពិន្ទុ), ទ័ពលេខ២(២៤ពិន្ទុ), ណាហ្គាវើលលេខ៣(២២ពិន្ទុ), ភ្នំពេញក្រោនលេខ៤(២១ពិន្ទុ), បឹងកេតលេខ៥(២០ពិន្ទុ), ខេមបូឌានថាយហ្គឺរលេខ៦(១៨ពិន្ទុ), ប៉ូលិសលេខ៧(១៦ពិន្ទុ), អគ្គិសនីលេខ៨(១៣ពិន្ទុ), អាស៊ីអឺរ៉ុបលេខ៩(១៣ពិន្ទុ), វេស្ទើនភ្នំពេញលេខ១០(១២ពិន្ទុ), ស៊ីម៉ាក់លេខ១១(១១ពិន្ទុ) និងគីរីវង់សុខសែនជ័យឈរបានតារាង(២ពិន្ទុ)៕ | ក្រុមព្រះខ័នរាជស្វាយរៀង(ស្វាយរៀង)បន្តឈរកំពូលតារាងប្រចាំសប្តាហ៍ទី១២នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧ ក្រោយស្មើ ២-២ ជាមួយខេមបូឌានថាយហ្គឺរកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។ ចំណែកក្រុមបឹងកេតបានធ្លាក់ចេញពីតំបន់ Top 4 ក្រោយចាញ់ក្រុមភ្នំពេញក្រោន ២-១ នាជំនួបជើងទី២ ខណៈក្រសួងការពារជាតិ(ទ័ព) និងណាហ្គាវើលបន្តរក្សាទីតាំងឈររបស់ខ្លូន។ |
យុទ្ធនាការ «ខ្ញុំទទួលយក»នេះ ធ្វើឡើងក្នុងគោលបំណង បង្កើនការផ្សព្វផ្សាយ ការយល់ដឹង និងទទួលយកអ្នកស្រឡាញ់ភេទដូចគ្នាបន្ថែមទៀត ពីសាធារណជន។ យុទ្ធនាការនេះ ក៏ដើម្បីចូលរួមចំណែក លើកម្ពស់ឱ្យមានកិច្ចការពារផ្លូវច្បាប់ ចំពោះសមភាពអាពាហ៍ពិពាហ៍ សម្រាប់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នា ស្របទៅនឹងប្ដេជ្ញាចិត្តរដ្ឋាភិបាលកម្ពុជា ក្នុងអនុសាសន៍នៃយន្តការពិនិត្យជាសកល តាមកាលកំណត់ជុំទីបី។ បច្ចុប្បន្នស្ថានភាព អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ហាក់ត្រូវបានកាត់បន្ថយការរើសអើង ហើយកិច្ចការពារផ្លូវច្បាប់នៅតែសំខាន់សម្រាប់ពួកគាត់។ មុនពិធីសម្ពោធជាផ្លូវការនូវយុទ្ធនាការ «ខ្ញុំទទួលយក»នេះ ក៏មានកិច្ចសន្ទនាមួយផងដែរ ដែលមានអ្នកចូលរួម តំណាងរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន អាណាព្យាបាលអ្នកស្រឡាញ់ភេទដូចគ្នា សមាជិកសហគមន៍ និងសង្គមស៊ីវិលផងដែរ។ កិច្ចសន្ទនាតុមូលនេះ ធ្វើឡើងក្រោមគោលបំណងបន្តនូវការពិភាក្សារវាងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងតំណាងរាជរដ្ឋាភិបាលកម្ពុជា អំពីដំណើរឆ្ពោះទៅមុខ ក្នុងការលើកកម្ពស់ឱ្យមានការទទួលស្គាល់ និងការការពារផ្នែកច្បាប់ នៃសមភាពអាពាហ៍ពិពាហ៍ សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។ ក្នុងកិច្ចសន្ទនាប្រមាណ១ម៉ោងកន្លះ បានរំលេចនូវបញ្ហាផ្នែកច្បាប់ ដែលអ្នកស្រឡាញ់ភេទដូចគ្នាជួបប្រទះ និងត្រូវការចំបាច់ ដូចជាច្បាប់រៀបអាពាហ៍ពិពាហ៍ស្របច្បាប់, ច្បាប់ស្មុំកូន ជាដើម។ ដូច្នេះការទទួលបានសិទ្ធស្មើគ្នាលើអាពាហ៍ពិពាហ៍ស្របច្បាប់ នៅតែជាអាទិភាពរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ដើម្បីទទួលបានការការពារនូវ អាពាហ៍ពិពាហ៍និងគ្រួសាររបស់ខ្លួន។ នាកិច្ចសន្ទនានេះ កញ្ញា លី ពិសី ប្រធានសម្របសម្រួលសហគមន៍ឥន្ទធនូកម្ពុជា លើកឡើងដូច្នេះ៖ «វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការជម្រាបជូនដល់តំណាងរាជរដ្ឋាភិបាលរបស់យើង និងសាធារណជនថា ដៃគូអ្នកស្រឡាញ់ភេទដូចគ្នា ក៏ដូចជាពលរដ្ឋទូទៅដែរ គឺមានបំណងរៀបការជាមួយមនុស្សដែលខ្លួនស្រឡាញ់ កសាងគ្រួសារ អនុវត្តតាមវប្បធម៌ប្រពៃណីខ្មែរយើង ហើយអាចទទួលបាននូវសំបុត្រអាពាហ៍ពិពាហ៍។ ដូច្នេះគ្រួសាររបស់យើងមានការទទួលស្គាល់ និងការការពារស្មើគ្នាតាមផ្លូវច្បាប់ នៃព្រះរាជណាចក្រកម្ពុជា»។ ជាមួយគ្នានេះ អ្នកស្រី ពៅ ដាលីន ជាអ្នកស្រឡាញ់ភេទដូចគ្នាមួយរូប បង្ហាញពីក្ដីបារម្ភរបស់ខ្លួន អំពីគ្រួសារ និងអនាគតរបស់កូនប្រុសរបស់ខ្លួន ដែលមិនទទួលបានការទទួលស្គាល់ និងការពារដោយច្បាប់ ក្រោយបង្កើតគ្រួសារ អស់រយៈពេល១០ឆ្នាំរួចមក។ អ្នកស្រី លើកឡើងដូច្នេះ៖ «ឪពុកម្ដាយ អ្នកជិតខាង និងអាជ្ញាធរ សុទ្ធតែដឹងឮពីទំនាក់ទំនងគ្រួសាររបស់ពួកយើង។ ប៉ុន្តែអាជ្ញាធរ មិនអាចចេញសំបុត្រអាពាហ៍ពិពាហ៍ទទួលស្គាល់គ្រួសារ របស់ពួកខ្ញុំជាផ្លូវការឡើយ ព្រោះពួកខ្ញុំគឺជាអ្នកស្រឡាញ់ភេទដូចគ្នា»។ ដោយឡែក សម្រាប់អ្នកស្រី សួស ណារិន ដែលមានកូនស្រីជាអ្នកស្រឡាញ់ភេទដូចគ្នានោះ មានបំណងប្រាថ្នាចង់ឃើញកូនខ្លួន អាចរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ ដូចជាដៃគូអ្នកស្រឡាញ់ភេទផ្ទុយផងដែរ។ អ្នកស្រីនិយាយដូច្នេះ៖ «ខ្ញុំស្រឡាញ់ និងទទួលយកកូនរបស់ខ្ញុំ។ សុភមង្គលកូនរបស់ខ្ញុំ គឺជាសេចក្ដីសុខរបស់ខ្ញុំជាម្ដាយ។ ខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា នឹងអនុញ្ញាតឱ្យដៃគូអ្នកស្រឡាញ់ភេទដូចគ្នា មានសិទ្ធិរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ ដូចដៃគូអ្នកស្រឡាញ់ភេទផ្ទុយគ្នាដទៃទៀតដែរ»។ ក្រោយកិច្ចសន្ទនានេះ តំណាងរដ្ឋាភិបាល រួមមានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, ក្រសួងកិច្ចការនារី, ក្រសួងមហាផ្ទៃ បានដឹងឮបញ្ហាប្រឈម និងតម្រូវការផ្នែកច្បាប់របស់ អ្នកស្រឡាញ់ភេទដូចគ្នា ជាពិសេស បញ្ហាសំបុត្រអាពាហ៍ពិពាហ៍, ដឹងពីការកត្តាប្រឈម របស់អាជ្ញាធរមូលដ្ឋាន មានឃុំ សង្កាត់ ក្នុងការផ្ដល់លិខិតអត្រានុកូលដ្ឋាន ឬលិខិតស្នាមផ្សេងៗ ដល់អ្នកស្រឡាញ់ភេទដូចគ្នា។ ក្រៅពីដឹងពីបញ្ហាប្រឈម របស់អ្នកស្រឡាញ់ភេទដូចគ្នា និងអាជ្ញាធរមូលដ្ឋាន សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា អាចកំណត់នូវយន្តការ ក្នុងការស្វែងរកដំណោះស្រាយផ្នែកច្បាប់ រួមមានសេចក្ដីស្នើសុំបង្កើតក្រុមចម្រុះ ទទួលបន្ទុកលើកិច្ចការសិក្សា និងពិនិត្យផ្នែកច្បាប់ ព្រមទាំងពិនិត្យទៅលើសេចក្ដីព្រាងច្បាប់ ដើម្បីស្នើនូវវិសោធនកម្មច្បាប់ លើការចុះសំបុត្រអាពាហ៍ពិពាហ៍។ ជាមួយគ្នានេះ តំណាងរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក៏បានគាំទ្រការសម្ពោធយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈទូទាំងប្រទេស ដើម្បីបង្កើនកិច្ចគាំពារ និងការទទួលយកអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងសមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់ពួកគេផង។ ដោយឡែកសហគមន៍ស្រឡាញ់ភេទដូចគ្នា មានទំនុកចិត្តកាន់តែច្រើន ក្រោយមានការឆ្លើយតប ការប្ដេជ្ញាចិត្ត របស់តំណាងរដ្ឋាភិបាល ក្នុងការបង្កើតក្រុមការងារចម្រុះទទួលខុសត្រូវ គាំទ្រ ដឹកនាំដំណើរការត្រួតពិនិត្យ និងពិភាក្សាការចុះសំបុត្រអាពាហ៍ពិពាហ៍ សម្រាប់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នា៕ | ភ្នំពេញ៖ សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងតំណាងរដ្ឋាភិបាលកម្ពុជា សម្ពោធនូវយុទ្ធនាការ «ខ្ញុំទទួលយក» នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ ឱ្យមានសមភាពច្បាប់អាពាហ៍ពិពាហ៍ សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។ |
អាជីវកម្មកូរ៉េខាងត្បូងអាចទូទាត់ជាប្រាក់វ៉ុនជាមួយដៃគូពាណិជ្ជកម្មនៅបណ្តាប្រទេស អាស៊ានចាប់ពីឆមាសទី២ ឆ្នាំ២០២៤។ នេះជាផ្នែកមួយនៃការកាត់បន្ថយថ្លៃប្រតិបត្តិការ នៅពេលប្តូរប្រាក់វ៉ុនទៅជារូបិយប័ណ្ណផ្សេងទៀត ឬប្ដូរទៅលុយវ៉ុនវិញ ដែលអាចកាត់បន្ថយហានិភ័យជុំវិញអត្រាប្តូរប្រាក់ដែលមិនមានស្ថេរភាព។ ផែនការនេះត្រូវបានលើកឡើងនៅក្នុងទិសដៅគោលនយោបាយសេដ្ឋកិច្ចឆ្នាំ២០២៤ ដែលប្រកាសដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូង (MOEF) និងក្រសួងពាក់ព័ន្ធផ្សេងទៀតកាលពីសប្តាហ៍មុន។ ក្រសួងដដែលនេះ កំពុងកែលម្អបទប្បញ្ញត្តិនៃការផ្លាស់ប្តូររូបិយប័ណ្ណនេះ ដើម្បីអនុវត្តផែនការនេះ។ បើតាមសារព័ត៌មាន The Korea Times ករណីប្រតិបត្តិការពាណិជ្ជកម្មដោយប្រើប្រាក់វ៉ុនជាមួយដៃគូគឺកម្រណាស់សម្រាប់កូរ៉េខាងត្បូង។ នេះជាវិធីសាស្ត្រទូទាត់ថ្មីដែលបង្ហាញថាប្រាក់វ៉ុនត្រូវបានចាត់ទុកថាជារូបិយប័ណ្ណដែលអាចទុកចិត្តបាន និងមានស្ថិរភាពជាមួយនឹងរូបិយប័ណ្ណផ្សេងទៀត។ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ ឥណ្ឌូណេស៊ីត្រូវជាប្រទេសមានសក្តានុពលដំបូងគេដែលទទួលយកប្រតិបត្តិការពាណិជ្ជកម្មដោយប្រើប្រាក់វ៉ុនជាមួយកូរ៉េខាងត្បូង។ ហ្វីលីពីន និងវៀតណាមកទំនងអាចជាសមាជិកបន្ទាប់។ នៅពេលដែលវិធីសាស្រ្តថ្មីនៃការទូទាត់ត្រូវបានអនុម័ត ក្រុមហ៊ុនកូរ៉េអាចផ្តល់ ឬទទួលបរិមាណប្រតិបត្តិការជាប្រាក់វ៉ុនតាមរយៈសាខាធនាគារទីក្រុងសេអ៊ូលពីបណ្តាប្រទេសអាស៊ានដែលសហប្រតិបត្តិការជាមួយគ្នា៕ | ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូងនៅថ្ងៃទី៩ ខែមករា បានប្រកាសថា ប្រាក់វ៉ុន អាចទូទាត់ក្នុងប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសអាស៊ានចាប់ពីខែកក្កដា ឆ្នាំ២០២៤ តទៅ។ |
ថ្ងៃសុក្រ ទី៦ ខែមេសា ជាថ្ងៃទីមួយនៃកម្មវិធីបុណ្យភូមិ ដើម្បីអបអរឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំច សំរទ្ធិស័ក! នៅម៉ោង៧ និង៣០ព្រឹក ខ្ញុំបានទៅដល់ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលនៅទីនោះ យុវជនជាច្រើនទិញសំបុត្ររថយន្តក្រុង ហើយអ្នកខ្លះរង់ចាំការចេញដំណើរទៅ «បុណ្យភូមិ»។ រថយន្តក្រុងចំនួន២០គ្រឿង ចតតម្រៀបជាជួរក្នុងបរិវេណនៃពហុកីឡដ្ឋានជាតិ។ រថយន្តមុខគេ បានបញ្ឆេះម៉ាស៊ីន មិនហ៊ានបង្អង់យូរឡើយ ខ្ញុំប្រញាប់ហុចសំបុត្រទៅក្រុមការងារបុណ្យភូមិ ហើយឡើងរថយន្តទៅអង្គុយកៅអីនៅជួរទីបី។ អង្គុយក្បែរយុវតីដ៏ស្អាតម្នាក់ នាងនៅមិនស្ងៀមសោះ ដោយចុចទូរសព្ទចុះឡើង និងអន្ទះសាចង់ឲ្យដល់គោលដៅ ខណៈចរាចរណ៍មិនរលូនដូចចិត្តរបស់គាត់នោះឡើយ។ អ្នកណាថា បុណ្យសម្រាប់យុវវ័យ? មិនមែនឡើយ ព្រោះកៅអីពីរជួរនៅមុខខ្ញុំ សុទ្ធតែយាយតា។ វត្តគោកអម្ពិល ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានរយៈចម្ងាយប្រមាណ១០គីឡូម៉ែត្រពីពហុកីឡដ្ឋានជាតិ។ រថយន្តក្រុងឆ្ពោះទៅកាន់ទីប្រារព្ធក្នុងល្បឿនមធ្យម ហើយចំណាយពេលជាង១ម៉ោង។ បរិវេណវត្តគោកអម្ពិល មានផ្ទាំងផ្សព្វផ្សាយជាច្រើនទាក់ទងនឹងពិធី ហើយក្លោងទ្វារ មានមនុស្សចេញចូលឥតដាច់។ ចម្រៀងបុណ្យភូមិ លាយឡំតន្ត្រីប្រពៃណី ក៏ដូចជាការពពាយនាយលក់ទំនិញ បានបន្លឺឡើងព្រមៗគ្នា ប៉ុន្តែស្តាប់ទៅដូចជារីករាយខ្លាំងណាស់ មិនមែនរញេរញ៉ៃនោះឡើយ។ នៅទីនោះ សហការីរបស់ខ្ញុំម្នាក់ទៀត គឺកញ្ញា អ៊ូ សុខមាន នៅរង់ចាំជាស្រេច។ គាត់បានទៅដល់គោលដៅមុនខ្ញុំ ដោយសារគាត់ប្រើប្រាស់មធ្យោបាយធ្វើដំណើរដោយខ្លួនឯង។ ក្រុមការងារបុណ្យ ដែលសុទ្ធតែយុវវ័យ អាយុស្របាលខ្ញុំ រួសរាយរាក់ទាក់ខ្លាំងណាស់ ពួកគាត់បានអញ្ជើញ ពួកខ្ញុំឡើងរាំ និងលេងល្បែងប្រជាប្រិយ។ ខ្ញុំ និងកញ្ញា សុខមាន មិនអឹមអៀនឡើយ ប៉ុន្តែយើងបានបដិសេធការអញ្ជើញដោយសារពួកយើងត្រូវបំពេញបេសកកម្មប្រមូលព័ត៌មាន ផ្តិតរូបភាព និងសកម្មភាពផ្សេងៗនៅក្នុងពិធី។ យុវតីម្នាក់ហាក់ដូចជារួសរាយខ្លាំងណាស់ គាត់ស្វាគមន៍អ្នកចូលរួមទាំងអស់ជាមួយនឹងស្នាមញញឹម។ គាត់គឺ កញ្ញា រិទ្ធី លំអរពេជ្រ ដែលជាស្ថាបនិកម្នាក់នៃកម្មវិធីជួបជុំប្រចាំឆ្នាំមួយនេះ។ លំអរពេជ្រ បានអះអាងប្រាប់សារព័ត៌មាន ThmeyThmey ថា «បុណ្យភូមិឆ្នាំច» នេះប្លែកខុសពីឆ្នាំមុនៗ តាមរយៈការបង្ហាញទម្រង់សិល្បៈខ្មែរ ការលេងល្បែងប្រជាប្រិយបែបបចេ្ចកវិទ្យា មានឆាកប្រគុំតន្ត្រី ច្រៀងរាំ លេងល្បែងប្រជាប្រិយខ្មែរផ្សេងៗ។ យុវជនម្នាក់រាងខ្ពស់ស្រឡះ បានបង្ហាញពីភាពគាំទ្រយ៉ាងខ្លាំង លោកមិនត្រឹមតែមកចូលរួមលេងកម្សាន្តទេ ថែមទាំងចងក្រងគ្រប់សកម្មភាព ដើម្បីផ្សព្វផ្សាយពីព្រឹត្តិការណ៍បុណ្យភូមិលើកទី៥នេះ។ ទោះបីអាកាសធាតុក្តៅជុំវិញវត្ត ក៏នៅតែមានមនុស្សម្នាកើនឡើងច្រើនទៅៗ ធ្វើឲ្យអ្នកលក់ភេសជ្ជៈកាន់តែត្រូវប៉ាន់។ ស្របពេលនោះយើងក៏បានទិញយកមកផឹក ដើម្បីអង្គុយលើកន្ទេលមើលការសម្តែងសិល្បៈទម្រង់ខ្មែរ សម្តែងដោយក្រុមសិល្បៈនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញយ៉ាងក្តីរីករាយ។ ព្រះអាទិត្យចាប់ផ្តើមងងឹតបន្តិចម្តងៗ ខ្ញុំនៅតែស្ថិតនៅទីតាំងនោះដដែល ដើម្បីសង្កេតមើលគ្រប់សកម្មភាព ជាពិសេសការទស្សនាល្ខោនយីកេរឿង «សព្វសិទ្ធិ» សម្តែងដោយក្រុមយីកេអមតៈ ដែលរំលេចនូវក្បាច់របាំខ្មែររស់រវើក។ ល្ងាចល្មម ខ្ញុំចេញទៅចំណតរថយន្តក្រុងដើម្បីធ្វើដំណើរត្រឡប់ទៅកាន់ពហុកីឡដ្ឋានជាតិអូឡាំពិកវិញ។ សំឡេងហ៊ោកញ្ជ្រៀវកាន់តែខ្លាំងទៅៗ ធ្វើឲ្យយើងមិនដាច់ចិត្តត្រឡប់ទៅផ្ទះវិញសោះ។ ខ្ញុំមិនអាចរៀបរាប់ច្រើនទេ! សម្រាប់បងប្អូនដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ពិធីបុណ្យភូមិនៅវត្តគោកម្ពិល នឹងបញ្ចប់នៅថ្ងៃអាទិត្យ ទី៨ ខែមេសា ស្អែកនេះហើយ។ ចង់លេងប្រជាប្រិយ ទស្សនាសិល្បៈ តន្ត្រីសម្បូរបែប ការរាំលេងកម្សាន្ត ក៏ដូចជាការទិញទំនិញផ្សេងៗ សូមប្រញាប់ឡើង! ឆឺត! ឆឺត! តោះទៅលេងបុណ្យភូមិ! | បុណ្យភូមិ បានក្លាយជាកម្មវិធីប្រចាំឆ្នាំរបស់ក្រុមយុវជនដែលប្រសិទ្ធនាមខ្លួនឯងថា «ភ្លើងគប់» នៅមុនឱកាសនៃការប្រារព្ធបុណ្យចូលឆ្នាំថ្មី។ អ្នករៀបចំកម្មវិធី តែងតែជ្រើសរើសវត្តនៅជាយរាជធានីភ្នំពេញ ឬនៅក្នុងខេត្តកណ្តាល ធ្វើជាទីតាំងនៃពិធីបុណ្យភូមិ។ ឆ្នាំនេះ វត្តគោកអម្ពិល! |
៥រូបរបស់អ៊ីតាលីរួមមានអ្នកចាំទី Gianluigi Donnarumma ដែលជាប់ជាកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ រួមជាមួយខ្សែការពារ Leonardo Bonucci និង Leonardo Spinazzola ខ្សែបម្រើ Jorginho និងខ្សែបម្រើស្លាប Federico Chiesa។ ឯ៣រូបរបស់តោកំណាចមានខ្សែការពារស្តាំ Kyle Walker ខ្សែការពារកណ្តាល Harry Maguire និងខ្សែប្រយុទ្ធ Raheem Sterling។ ៣រូបផ្សេងទៀតដែលស្ថិតក្នុងឈុត១១នាក់ល្អបំផុតសម្រាប់ជើងឯកអឺរ៉ុបដែលរៀបចំដោយអ្នកបច្ចេកទេសរបស់ UEFA មានខ្សែបម្រើអេស្ប៉ាញ Pedri ខ្សែបម្រើដាណឺម៉ាក Pierre-Emile Hojbjerg និង Romelu Lukaku ខ្សែប្រយុទ្ធក្រុមបែលហ្ស៊ិក។ សម្រាប់ខ្សែប្រយុទ្ធ ម្ចាស់ស្បែកជើងមាស Cristiano Ronaldo ប្រធានក្រុមព័រទុយហ្កាល់ និងស្បែកជើងប្រាក់ Patrik Schick របស់ឆែកដែលរកបាន៥គ្រាប់ដូចគ្នា មិនត្រូវបាន UEFA ជ្រើសរើសទេ។ Sterling រកបាន ៣ គ្រាប់អោយអង់គ្លេស ឯ Lukaku រកបាន ៤ គ្រាប់អោយប៊ែលហ្សិក និងChiesa រកបាន២គ្រាប់ឱ្យអ៊ីតាលីទើបជាជម្រើសរបស់ UEFA សម្រាប់តំបន់ប្រយុទ្ធ ក្នុងឈុត១១នាក់ល្អបំផុត។ អ៊ីតាលីបានក្លាយជាម្ចាស់ជើងឯក Euro 2020 ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៦៨ តាមរយៈការយកឈ្នះអង់គ្លេសដោយបាល់កាត់សេចក្តីប៉េណាល់ទី ៣-២ បន្ទាប់ពីក្រុមទាំងពីរប្រកួត១២០នាទីស្មើគ្នា ១-១ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley៕ | កីឡាករ៥រូបរបស់ក្រុមម្ចាស់ជើងឯកអ៊ីតាលី និងកីឡាកររបស់ក្រុមរងជើងឯកអង់គ្លេស ៣រូបជាប់ឈ្មោះក្នុងបញ្ចីកីឡាករល្អបំផុតទាំង១១រូបក្នុងព្រឹត្តិការណ៍ Euro 2020។ សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ប្រកាសដូច្នេះនៅថ្ងៃទី១៣ ខែកក្កដា។ |
កម្មវិធីរាត្រីដ៏ល្អឯក (ABC Exceptional Night) មិនត្រឹមតែមានការសម្តែងដ៏អស្ចារ្យរបស់កញ្ញា មាស សុខសោភា ជាតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជានោះទេ ថែមទាំងមានក្រុមតារាបង្ហាញម៉ូត ព្រមទាំងមានសកម្មភាពកម្សាន្តផ្សេងទៀតនៅក្នុងកម្មវិធី។ លើសពីនេះទៅទៀត អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត ក៏បានភ្លក់នូវរសជាតិដ៏ពិសេសដោយមានការរួមបញ្ជូលគ្នាជាស្រាក្រឡុក ABC អិចស្ត្រាស្តោត ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញ ។ កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ "ជាឧត្តមភាពដ៏ល្អឯក" របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសារទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។ ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិដែលឈានមុខគេគ្មានគូរបៀបនៅលើទីផ្សារ ស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន ក្រេបរសជាតិដ៏ល្អឯក នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។ គួរបញ្ជាក់ផងដែលថា កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំង Palm Container Pub ក្រុងសៀមរាប នៅថ្ងៃសុក្រ ទី ១១ ខែឧសភា ដោយមានការអញ្ជើញចូលរួមពីតារាចម្រៀងដ៏ល្បីនិងមានវ័យក្មេងដែលប្រកបដោយមហិច្ឆិតា អាចនិយាយបានថា គាត់តែងតែទទួលបានពិន្ទុលើសពី ១០១% នូវអ្វីដែលគាត់បានធ្វើ រាល់យុទ្ធនាការសុទ្ធតែសកម្ម និងលើកទឹកចិត្តឲ្យយុវវ័យសម្រេចនូវក្តីសុបិន្ត និងជឿជាក់លើខ្លួនឯង (Fierce Exceptional) គឺលោក នីកូ ។ សូមចូលរួមឲ្យបានច្រើនកុះករដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត! ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីពិសេសនេះ ចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/ABC.ExtraStoutCambodia/ សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ។ | កាលពីថ្ងៃពុធ ទី ០៩ ខែឧសភា កន្លងមកនេះ! ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅក្លិប 2ND Night ដោយមានការអញ្ជើញចូលរួមពីតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា។ កញ្ញា មាស សុខសោភា បានផ្តល់ជូនទៅអ្នកគាំទ្ររបស់នាងតាមរយៈជំនាញរបស់នាង នាងគឺជាតារាដែលល្បីដោយចំណុចល្អជាច្រើនសម្រាប់អ្នកគាំទ្រ ( Superstar Exceptional)។ |
មួយថ្ងៃមុនទិវារំឭកដល់អង្គភាពសន្តិសុខសហព័ន្ធ ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី១៩ ខែធ្នូ បានណែនាំមន្ត្រីសន្តិសុខជាតិទាំងអស់ឱ្យពង្រឹងការការពារព្រំដែន បង្កើនការគ្រប់គ្រងក្នុងប្រទេស និងបង្កើនប្រតិបត្តិការ ការប្រើប្រាស់បច្ចេកទេស និងកងកម្លាំងរបស់ខ្លួនប្រកបដោយសក្ដានុពល ដើម្បីកំចាត់ជនក្បត់ និងការពារការបន្លំខ្លួនរបស់ជនស៊ើបការណ៍បរទេស។ លោក ពូទីន សង្កត់ធ្ងន់ពីការបង្ការសកម្មភាពរបស់ជនក្បត់ និងអ្នកលួចយកការណ៍បង្កប់ខ្លួន ស្របពេលប្រទេសខ្លួនកំពុងធ្វើសង្គ្រាមជាមួយអ៊ុយក្រែន។ «ការងារត្រូវតែពង្រឹងតាមព្រំដែន តាមរយៈសេវាសន្តិសុខសហព័ន្ធ (FSB)។» លោក ពូទីន លើកឡើងបែបនេះ មុនបន្តថារាល់ការប៉ុនប៉ងរំលោភព្រំដែន ត្រូវតែរារាំងយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពដោយប្រើកម្លាំងណាក៏ដោយគ្រប់មធ្យោបាយដែលរុស្ស៊ីមាន រួមទាំងអង្គភាពសកម្មភាពចល័ត និងកងកម្លាំងពិសេស។ មេដឹកនាំរុស្ស៊ី អះអាងថា ការប្រមូលផ្តុំកងកម្លាំងរុស្ស៊ីត្រូវការជាចាំបាច់ក្នុងពេលឥឡូវនេះ ដោយត្រូវមានទាំងភ្នាក់ងារប្រឆាំងការស៊ើបការណ៍ រួមទាំងអ្នកស៊ើបការណ៍សម្ងាត់របស់យោធា ដើម្បីបង្រ្កាបសកម្មភាពអ្នកស៊ើបការណ៍បរទេស ហើយកំណត់អត្តសញ្ញាណជនក្បត់ និងក្រុមអ្នកបះបោរឱ្យបានលឿនបំផុត។ មេដឹកនាំរុស្ស៊ីនិយាយទៀតថា FSB ដែលដឹកនាំដោយ Alexander Bortnikov ក៏នឹងត្រូវបង្កើនការត្រួតពិនិត្យក្នុងការជួបជុំផ្សេងៗ កន្លែងយុទ្ធសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធថាមពលផងដែរ។ FSB ជាស្ថាប័នរក្សាសន្តិសុខរុស្ស៊ី ដែលដើរតួរនាទីឃ្លាំមើល និងត្រួតពិនិត្យសណ្ដាប់ធ្នាប់ក្នុងប្រទេស ហើយប្រតិបត្តិការលុកលុយអ៊ុយក្រែនជាកិច្ចការជាប់ពាក់ព័ន្ធយ៉ាងច្រើនទៅនឹងស្ថាប័នសេវាសន្តិសុខមួយនេះ។ គិតចាប់តាំងពីសង្គ្រាមអ៊ុយក្រែនចាប់ផ្ដើម ក្រុមសន្តិសុខជាតិរុស្ស៊ីបានបង្ក្រាបការបះបោរ និងបាតុកម្មប្រឆាំងយ៉ាងច្រើន ក្នុងនោះក៏មានការតវ៉ាប្រឆាំងការចល័តទ័ព៣០ម៉ឺននាក់របស់លោក ពូទីន កាលពីខែកញ្ញាដែលនាំឱ្យមានការឃុំខ្លួនមនុស្សជាង១៣០០នាក់។ លោក ពូទីន ក៏ប្រាប់ឱ្យ FSB រក្សាកាតព្វកិច្ចខ្លួន ធ្វើគ្រប់យ៉ាងដើម្បីធានាសុវត្ថិភាពប្រជាជនអ៊ុយក្រែនរស់នៅតំបន់ដែលរុស្ស៊ីកាន់កាប់ ដោយគោរពសិទ្ធិសេរីភាពពួកគេ។ គួរបញ្ជាក់ថា លោក ពូទីន ប្រកាសរឹតបន្តឹងការការពារតាមព្រំដែននិងក្នុងប្រទេសដើម្បីការពារអ្នកលួចស៊ើបការណ៍សម្ងាត់ ស្របពេលការវាយប្រហារពីរុស្ស៊ីលើអ៊ុយក្រែនកើតមានបន្តបន្ទាប់ ដោយករណីចុងក្រោយជាការវាយប្រហារតាមផ្លូវអាកាស៕ | ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី១៩ ខែធ្នូ បានបញ្ជាអង្គភាពសេវាសន្តិសុខសហព័ន្ធ (FSB) បង្កើនសកម្មភាពក្នុងប្រទេស និងនៅតាមព្រំដែនដើម្បីកំចាត់ជនក្បត់ និងអ្នកស៊ើបការណ៍សម្ងាត់ដែលលួចបង្កប់ខ្លួនក្នុងប្រទេស។ |
នាឱកាសទិវាសុខភាពផ្លូវចិត្តពិភពលោកថ្ងៃទី១០ ខែតុលា លោកនាយករដ្ឋមន្ត្រី លី សៀនឡុង លើកឡើងថា អ្នកទទួលបន្ទុកកិច្ចការសុខភាពជុំវិញពិភពលោក មិនត្រូវផ្តោតការងារសំខាន់ត្រឹមតែការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ប៉ុណ្ណោះនោះទេ តែក៏ត្រូវគ្រប់គ្រងឲ្យបានពីកត្តាជះឥទ្ធិពលទៅលើសុខភាពផ្លូវចិត្តរបស់ប្រជាជនទូទៅផងដែរ។ ក្នុងសារជាវីដេអូទៅកាន់អង្គការសុខភាពពិភពលោកដែលមានរយៈពេលជាង១នាទី លោកនាយករដ្ឋមន្ត្រី លី អះអាងថា វីរុសរាតត្បាត បានបង្កឲ្យប្រជាជនមានវិបត្តិ ភាពតានតឹង និងការរំខានក្នុងចិត្តកាន់តែច្រើនឡើងៗ។ សម្រាប់លោក សុខភាពផ្លូវចិត្ត ពិតជាសំខាន់ណាស់សម្រាប់មនុស្សជាតិទូទៅ ក៏ប៉ុន្តែបញ្ហានេះ នៅមិនទាន់ទទួលបានការធានាខុសត្រូវគ្រប់គ្រាន់នៅឡើយនោះទេ។ ករណីប្រទេសសិង្ហបុរី ក្នុងអំឡុងពេលដ៏ធុញធប់នៃវិបត្តិ Covid-19 នេះ លោក លី បានបង្កើតឲ្យមានប្រព័ន្ធគាំពារជាតិបន្ទាន់មួយ ដើម្បីផ្តល់នូវជំនួយផ្លូវស្មារតី ឬផ្លូវចិត្តបឋម និងគាំទ្រសតិអារម្មណ៍ដល់ប្រជាជនទូទៅ។ លោក កំណត់សម្គាល់ថា ម្នាក់ក្នុងចំណោមប្រជាជនសិង្ហបុរីប្រាំពីរនាក់ មានវិបត្តិផ្លូវចិត្តពាក់ព័ន្ធនឹងស្ថានភាពរស់នៅរបស់ពួកគេ។ ដើម្បីជាដំណោះស្រាយ លោកនាយរដ្ឋមន្ត្រី បានប្រកាស់ពីការកំណត់អាទិភាពរបស់រដ្ឋាភិបាល ដោយលោកសន្យាធានាឲ្យបានគុណភាពនៃការផ្តល់សេវាសុខភាពផ្លូវចិត្តដល់គ្រប់ប្រជាជនទាំងអស់ តាមរយៈការផ្សព្វផ្សាយឲ្យកាន់តែទូលាយលើបញ្ហាសុខភាពផ្លូវចិត្ត, ការលើកកម្ពស់ការធ្វើកិច្ចអន្តរាគមន៍ទាន់ពេល និងធ្វើឲ្យកាន់តែល្អប្រសើរលើសេវាសុខភាពសាធារណៈ ជាពិសេសក្នុងស្ថានភាពលំបាកបែបនេះ៕ | លោក លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី បានទទួលស្គាល់ពីបញ្ហាសតិអារម្មណ៍ ឬសុខភាពផ្លូវចិត្តរបស់ប្រជាជនរបស់ខ្លួននៅមិនទាន់មានល្អប្រសើរគ្រប់គ្រាន់នៅឡើយនោះទេ។ លោកនាយករដ្ឋមន្ត្រី បានដាក់ការតាំងចិត្តក្នុងការធានាឲ្យបានគោលនយោបាយគាំពារ ក៏ដូចជាដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន ដែលជួបវិបត្តិផ្លូវចិត្តមួយនេះ ។ |
អ្នកជំងឺភាគច្រើនមានបញ្ហាភ្នែកឡើងបាយ និងទាមទារឲ្យមានការវះកាត់ ដែលជំងឺនេះនៅក្នុងប្រទេស កម្ពុជាចាត់ទុកថាជាជំងឺមួយដែលអាចការពារ និងព្យាបាលបាន។ ក្រុមវេជ្ជបណ្ឌិតរបស់មូលនិធិចក្ខុខ្មែរ មកពីប្រទេស អង់គ្លេស ឥណ្ឌា និងសិង្ហបុរី កាលពីថ្ងៃសុក្រ ទី៥ ខែសីហានេះ បានធ្វើការវាយតម្លៃ សភាពអ្នកជំងឺមុនពេលធ្វើការវះកាត់ ហើយការវះកាត់បានធ្វើឡើងនៅថ្ងៃចន្ទ ទី៨ ខែសីហា និងការ ពិនិត្យតាមដានសុខភាពក្រោយការវះកាត់ធ្វើឡើងនៅថ្ងៃអង្គារ ទី៩ ខែសីហា។ លោក Baek Jongil នាយកប្រតិបត្តិនៃធនាគារ PPCBank បានមានប្រសាសន៍ថា៖ អ្នកមានជំងឺភ្នែកអាច ប្រឈមនឹងការងងឹតភ្នែក ប្រសិនបើមិនទទួលការព្យាបាលឲ្យបានទាន់ពេលវេលា។ គម្រោងរបស់យើង ត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវការពិនិត្យ ព្យាបាល និងការវះកាត់ភ្នែកឡើងបាយដោយឥតគិតថ្លៃជូន ពលរដ្ឋមានជីវភាពខ្វះខាត ដែលនេះគឺជាការរួមចំណែកដ៏សំខាន់មួយ ក្នុងការកាត់បន្ថយអត្រាពិការភ្នែក នៅកម្ពុជា។ PPCBank ប្តេជ្ញាចិត្ត ក្នុងការធ្វើឲ្យមានភាពល្អប្រសើរនៅក្នុងប្រទេសកម្ពុជា តាមគ្រប់ មធ្យោបាយទាំងអស់។ ហេតុដូច្នេះហើយ ទើបកម្មវិធីទំនួលខុសត្រូវសង្គមរបស់យើង ផ្តោតការយកចិត្ត ទុកដាក់លើសុខភាព និងសុវត្ថិភាព បរិស្ថាន ការអភិវឌ្ឍន៍សហគមន៍ និងការអប់រំជាដើម។ ចាប់តាំងពីបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០០៨ ធនាគារ PPCBank បានបង្កើត កម្មវិធីជួយសង្គមជាច្រើន ស្របតាមចក្ខុវិស័យរបស់ខ្លួន ក្នុងការនាំមកនូវភាពរីកចម្រើនដល់ប្រទេស កម្ពុជា។ សកម្មភាពទាំងនេះ រួមមាន ការបរិច្ចាគថវិកាសម្រាប់ការសាងសង់អគារសិក្សាថ្មី ការគាំទ្រដល់ អង្គការសម្អាតមីននៅកម្ពុជា ដូចជា អង្គការ APOPO និងកណ្តុរហិតមីន ព្រមទាំងការផ្តួចផ្តើមគំនិត ក្នុង ការលើកកម្ពស់ឱកាសការងារសម្រាប់ជនពិការគថ្លង់ តាមរយៈកិច្ចសហការ និងអនុញ្ញាតឲ្យមានហាង កាហ្វេ Socials Coffee នៅក្នុងអគារការិយាល័យរបស់ខ្លួន។ PPCBank ជឿជាក់ថា សកម្មភាពសប្បុរសធម៌ទាំងនេះ នឹងដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាពិសេសប្រជាជននៅតាមទីជនបទ។ គោលបំណងចម្បងនៃ គម្រោង គំហើញថ្មី ឆ្នាំ២០២២ គឺធ្វើយ៉ាងណាផ្តល់ឱកាសដល់អ្នកមានបញ្ហាភ្នែកធ្ងន់ធ្ងរ មានលទ្ធភាព ទទួលបានការព្យាបាលដោយការវះកាត់ពីវេជ្ជបណ្ឌិតជំនាញ និងជាពិសេសបន្តជួយដល់ប្រជាជនកម្ពុជា ឲ្យទទួលបានការយល់ដឹងកាន់តែច្រើនថែមទៀតអំពីរបៀបនៃការថែទាំភ្នែកឲ្យបានត្រឹមត្រូវ។ អំពីធនាគារ PPCBank ដោយបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាតាំងពីខែកញ្ញា ឆ្នាំ ២០០៨ ធនាគារ PPCBank គឺជាធនាគារ ពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលកំពុងបើកដំណើរការនៅ២៣សាខា ជាមួយនឹងទូ ATM ចំនួន ៧០ទីតាំងនៅជុំវិញទីក្រុងភ្នំពេញ និងខេត្តសំខាន់ៗមួយចំនួន ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការធ្វើប្រតិបត្តិការសេវាធនាគារគ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាពខ្ពស់។ គោលដៅចម្បង របស់ធនាគារ PPCBank គឺការផ្តល់ជូនអតិថិជនដែលកំពុងមានចំនួនកើនឡើងនូវសេវាធនាគារ ដែល មានភាពងាយស្រួលប្រកបដោយភាពច្នៃប្រឌិត និងសម្បូរបែប រាប់ចាប់ពីការដាក់ប្រាក់ ការផ្តល់កម្ចីការ ផ្តល់ជូនប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធ រហូតដល់កម្មវិធីឌីជីថលទំនើបលើទូរស័ព្ទចល័ត សេវា សម្រាប់ក្រុមហ៊ុនតាមអ៊ីនធឹណិត smartBiz និងសេវា Mobile Teller សម្រាប់ការប្រឹក្សាយោបល់នៅ តាមសាខា និងពីចម្ងាយ។ ធនាគារ PPCBank គឺជាសមាជិកនៃប្រព័ន្ធទូទាត់បាគង និងប្រព័ន្ធ KHQR។ | (ភ្នំពេញ)៖ តាមការសន្យា កម្មវិធី គំហើញថ្មី ឆ្នាំ២០២២ របស់ធនាគារ PPCBank បានផ្តល់លទ្ធភាពឲ្យ ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ដែលមកពិនិត្យភ្នែកបឋមកាលពីថ្ងៃទី ២៨ ខែឧសភា កន្លងទៅនេះ ទទួល បានការវះកាត់ភ្នែកដោយឥតគិតថ្លៃ។ ដោយមានកិច្ចសហការជាមួយមូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជាង ២៣១នាក់ បានទទួលការពិនិត្យភ្នែករករោគ វិនិច្ឆ័យ ក្នុងនោះអ្នកជំងឺជាង ២០ នាក់ តម្រូវឲ្យមានការព្យាបាលដោយការវះកាត់នៅទីក្រុងភ្នំពេញ ក្រោមការចំណាយទាំងស្រុងពីធនាគារ PPCBank។ |
ស៊ូដង់ នឹងប្រគល់អតីតមន្រ្តីជាន់ខ្ពស់ដែលត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅតំបន់ដាហ្វួរទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដើម្បីកាត់ទោស។ បើតាមរដ្ឋមន្ត្រីការបរទេស Mariam al-Mahdi អតីតប្រធានាធិបតី អូម៉ា អាល់-បាសៀ រួមជាមួយមន្រ្តីពីររូបទៀត នឹងត្រូវប្រគល់ឱ្យតាមការទាមទាររបស់ ICC ។ លោក អូម៉ា អាល់-បាសៀ ដែលមានអាយុ៧៧ឆ្នាំ ត្រូវបាន ICC តាមចាប់ខ្លួនយកទៅកាត់ទោសអស់រយៈពេលជាងមួយទសវត្សរ៍មកហើយជុំវិញការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលកើតមានក្នុងជម្លោះនៅតំបន់ដាហ្វួរ។ លោកត្រូវបានទម្លាក់ចេញពីអំណាចក្នុងឆ្នាំ២០១៩ ។ យោងតាមទិន្នន័យអង្គការសហប្រជាជាតិ មនុស្សជាង៣០ម៉ឺននាក់ ត្រូវបានសម្លាប់ និងជាង២លាន៥សែននាក់ ត្រូវបង្ខំចិត្តផ្លាស់ទីលំនៅក្នុងតំបន់ដាហ្វួរពេលជម្លោះផ្ទុះឡើងក្នុងឆ្នាំ២០០៣ ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ SUNA បានចុះផ្សាយដោយស្រង់សម្តីលោកស្រី Mariam al-Mahdi រដ្ឋមន្រ្តីការបរទេសស៊ូដង់ គណៈរដ្ឋមន្រ្តីស៊ូដង់បានសម្រេចចិត្តប្រគល់អតីតមន្រ្តីដែល ICC ចង់បាន ប៉ុន្តែមិនបានបញ្ជាក់កាលបរិច្ឆេទច្បាស់លាស់ទេ។ ការសម្រេចចិត្តរបស់ស៊ូដង់ពេលនេះ ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់អគ្គរដ្ឋអាជ្ញា ICC លោក Karim Khan នៅស៊ូដង់។ បើទោះជាមានការយល់ព្រមពីគណៈរដ្ឋមន្រ្តីក្តី ការប្រគល់លោក អាល់-បាសៀ ត្រូវការការយល់ព្រមពីក្រុមប្រឹក្សាអធិបតេយ្យភាពជាតិដែលគ្រប់គ្រងស៊ូដង់ក្នុងពេលអន្តរកាល។ នៅថ្ងៃទី១១ ខែសីហា លោក Khan ក៏បានជួបជាមួយប្រធានក្រុមប្រឹក្សា ឧត្តមសេនីយ៍ Abdel Fattah al-Burhan និងអនុប្រធាន Mohamed Hamdan Daglo ដើម្បីជជែកពីរឿងនេះ។ ទីភ្នាក់ងារព័ត៌មាន SUNA ផ្សាយថា លោក Daglo បានលើកឡើងថា ស៊ូដង់បានត្រៀមខ្លួនក្នុងការសហការជាមួយ ICC។ កន្លងមក អាជ្ញាធរស៊ូដង់ធ្លាប់បានសន្យាប្រគល់ឱ្យលោក អាល់-បាសៀ ម្តងរួចមកហើយ ប៉ុន្តែមានឧបសគ្គមួយ គឺស៊ូដង់មិនមែនជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម។ យ៉ាងណាមិញ កាលពីសប្តាហ៍មុន គណៈរដ្ឋមន្រ្តីស៊ូដង់ បានបោះឆ្នោតផ្តល់សច្ចាប័នលើលក្ខន្តិកៈទីក្រុងរ៉ូម ដែលអនុញ្ញាតឱ្យ ICC នាំយកលោក បាសៀ ទៅជំនុំជម្រះក្តី។ យ៉ាងណាក្ដី គេមិនទាន់ច្បាស់ថា លោក បាសៀ នឹងត្រូវកាត់ទោសនៅទីស្នាក់ការ ICC ឬត្រូវបង្កើតតុលាការពិសេសដើម្បីជម្រះក្ដីឡើយ៕ | ដោយ៖ ងួន សុភាវត្តី |
នៅដើមខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើកាត់បន្ថយថវិកាជាង ២៨ភាគរយដែលមានទំហំស្មើនឹង ១១ពាន់លានដុល្លារអាមេរិកសម្រាប់ក្រសួងការបរទេសដែលក្នុងនោះមានទាំងថវិកាសម្រាប់ជំនួយអភិវឌ្ឍផងដែរ។ វាជាផ្នែកមួយនៃគោលនយោបាយ «តម្កល់ប្រយោជន៍អាមេរិកជាធំ»របស់ប្រធានាធិបតីផ្ទាល់ ប៉ុន្តែវាបង្កផលប៉ះពាល់ដល់ប្រទេសជាច្រើនទូទាំងពិភពលោក ពេលដែលបន្ថយថវិកាសម្រាប់ក្រសួងការបរទេសកាន់តែស្តួចស្តើង។ -ក្រៅពីកម្ពុជា ជំនួយអភិវឌ្ឍន៍សម្រាប់ឡាវ,ឥណ្ឌូណេស៊ី,ថៃ,ហ្វីលីពីន និងវៀតណាមក៏ធ្លាក់ដល់កម្រិតសូន្យដែរ របាយការណ៍ពាក់ព័ន្ធថវិកាជាតិអាមេរិកឆ្នាំ២០១៨ ដែលទទួលបានដោយទស្សនាវដ្តីគោលនយោបាយការបរទេស (Foreign Policy Magazine) បង្ហាញថា ជំនួយសម្រាប់កម្ពុជាត្រូវបានកាត់បន្ថយអស់ ៧០,៥ភាគរយ ដោយធ្លាក់ចុះពី ៧៧,៤លានដល់ត្រឹម ២២,៩ លានដុល្លារប៉ុណ្ណោះ។ ក្នុងនោះមូលនិធិសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចដែលមានទំហំ ៨លានដុល្លារ និងជំនួយអភិវឌ្ឍមានទំហំ ៣៤ លានដុល្លារត្រូវកាត់ទាំងស្រុង។ ប៉ុន្តែ វាគ្មានអ្វីដែលត្រូវភ្ងាក់ផ្អើលឡើយនៅពេល នៅពេលដែលជំនួយអភិវឌ្ឍសម្រាប់កម្ពុជាត្រូវកាត់បន្ថយបែបនេះ។ ដូចបានបញ្ជាក់ខាងលើស្រាប់ ការស្នើសុំកាត់បន្ថយថវិកាសម្រាប់វិស័យការទូតជាពិសេសជំនួយអភិវឌ្ឍនឹងប៉ះពាល់ប្រទេសទាំងអស់ទូទាំងពិភពលោក មិនមែនតែកម្ពុជាឡើយ។ របាយការណ៍ដដែលនោះបានបង្ហាញឲ្យឃើញថា អាមេរិកក៏មានគោលដៅកាត់បន្ថយជំនួយអភិវឌ្ឍប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ានឲ្យដល់កម្រិតសូន្យដែរ។ ក្នុងចំណោមនោះមានឥណ្ឌូណេស៊ី, វៀតណាម, ឡាវ និងសម្ព័ន្ធមិត្តអាមេរិកមានថៃ និងហ្វីលីពីនផងដែរ។ បើសិនមានការសម្រេចជាផ្លូវការដោយសភាតាមសំណើររបស់ប្រធានាធិបតី ឥណ្ឌូណេស៊ីនឹងបាត់បង់លុយជំនួយអភិវឌ្ឍពីអាមេរិក ៥៧ លានដុល្លារ ខណៈដែលវៀតណាមបាត់បង់ ៤៥លានដុល្លារ។ ចំណែកឯឡាវឯណោះវិញអាចនឹងបាត់បង់ថវិកាជំនួយអាមេរិកប្រមាណ៧,២លានដុល្លារប៉ុណ្ណោះក្នុងនោះមានជំនួយអភិវឌ្ឍន៍ ៤,៥លានដុល្លារ និង ជំនួយក្នុងកម្មវិធីសុខភាពសកលក្រោមជំនួយ USAID ត្រឹម២,៧ លានដុល្លារប៉ុណ្ណោះ។ រីឯសម្ព័ន្ធមិត្តអាមេរិកថៃ ប្រឈមនឹងការបាត់បង់លុយជំនួយអភិវឌ្ឍន៍ប្រចាំឆ្នាំដែលមានទំហំ ២,៤លានដុល្លាអាមេរិក ស្របពេលដែលហ្វីលីពីន អាចនឹងបាត់បង់ជំនួយពីអាមេរិកក្នុងទំហំ ៦២លានដុល្លារឯណោះ។ យ៉ាងណាក៏ដោយ ក្រសួងការបរទេសអាមេរិកបានការពារការកាត់បន្ថយថវិកាសម្រាប់ក្រសួងខ្លួនកន្លងមកដែរ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បានលើកឡើងកាលពីខែមីនាថា ថវិកាដែលអាមេរិកប្រើប្រាស់ក្នុងវិស័យការបរទេសមានកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ ដូច្នេះហើយ លោក Tillerson សង្ឃឹមថា វាជាការកែទម្រង់របៀបរបបនិងប្រសិទ្ធភាពការងារ ដោយចំណាយតិចតែមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់។ ត្រឡប់មកវិញ នេះគ្រាន់តែជាសំណើរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីកាត់បន្ថយថវិកាជាតិដែលផ្គត់ផ្គង់ដល់ក្រសួងការបរទេសសម្រាប់ឆ្នាំ ២០១៨ ប៉ុណ្ណោះ។ សំណើនេះនឹងត្រូវសម្រេចដោយសភាទាំងពីរទៀត ហើយគេរំពឹងថាវានឹងមានការកែតម្រូវច្រើន មុននឹងច្បាប់ថវិកានេះត្រូវសភាសម្រេចជាផ្លូវការ។ នេះក៏ដោយសារបណ្តាសមាជិកសភាទាំងពីរបក្ស មិនពេញចិត្តនឹងសំណើកាត់បន្ថយថវិកាច្រើនបែបនេះសម្រាប់ជំនួយបរទេសនិងវិស័យការទូតដែលជួយពង្រឹងឥទ្ធិពលអាមេរិកនៅបរទេសឡើយ៕ | សំណើកាត់បន្ថយថវិកាសម្រាប់វិស័យការទូតឆ្នាំ ២០១៨ របស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានធ្វើឲ្យមានការបារម្ភទូទាំងពិភពលោក។ តាមរបាយការណ៍លម្អិតពាក់ព័ន្ធការកាត់បន្ថយលុយជំនួយបរទេសសម្រាប់ក្រសួងការបរទេសអាមេរិក ប្រទេសជាច្រើននៅអាស៊ី, អាហ្វ្រិក ក៏ដូចជាអឺរ៉ុបផងនោះនឹងប្រឈមការបាត់បង់ជំនួយអភិវឌ្ឍន៍ដែលអាមេរិកធ្លាប់ផ្តល់ឲ្យកន្លងមកដែរ។ គ្រាន់តែនៅតំបន់អាស៊ីអាគ្នេយ៍ ក្រៅពីកម្ពុជា ឡាវ,ឥណ្ឌូណេស៊ី, វៀតណាម និងសម្ព័ន្ធមិត្ត ថៃ និងហ្វីលីពីនក៏នឹងប្រឈមការបាត់បង់លុយជំនួយអាមេរិកដូចគ្នា។ |
កិច្ចប្រជុំក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣នេះ ត្រូវបានរៀបចំឡើងក្រោមមូលបទ«កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។ ក្នុងដំណើរចូលរួមវេទិកាខាងលើ មាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC), លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមទាំងរដ្ឋមន្រ្តីមួយចំនួនទៀត អមដំណើរសម្ដេច ហ៊ុន ម៉ាណែត។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ក្នុងវេទិកានេះ សម្ដេច ហ៊ុន ម៉ាណែត នឹងថ្លែងសុន្ទរកថាគន្លឹះអំពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»ផងដែរ។ លើសពីនេះ សម្ដេចនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង អំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ក្រៅពីនេះ សម្ដេច ក៏នឹងជួប ជាមួយឥស្សរជនបរទេសដទៃទៀត ផងដែរ៕ | ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត នឹងដឹកនាំប្រតិភូទៅចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅរដ្ឋធានីប៉េកាំង តាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ វេទិកានេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-១៨ ខែតុលា។ |
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ហាក់ពិបាកទ្រាំក្នុងព្រះទ័យ ដែលគណបក្សសង្គ្រោះជាតិ មិនទាន់ឈានទៅដល់ការរំលាយនាពេលនេះ។ បើតាមព្រះទ័យរបស់ព្រះអង្គ ដែលចង់បាននោះ តុលាការកំពូល ចាត់ការលើគណបក្សសង្គ្រោះជាតិ កាន់តែឆាប់ គឺកាន់តែប្រសើរ។ «ខ្ញុំចង់ឲ្យបានឆាប់រហ័ស ជាទីបំផុត។ តុលាការកំពូល គ្មានធ្វើការអីប៉ុន្មានទេ មានតែរឿងមួយហ្នឹង។ តាមហ្វ្រេសញូ បើសម្តេច [ហ៊ុន សែន?] គាត់បានមើល គឺសូមថា សម្តេចអើយ រហ័សតិចទៅ»។ សម្តេចក្រុមព្រះ មានបន្ទូលយ៉ាងដូច្នេះ ទៅកាន់សារព័ត៌មាន Fresh News ដែលបានសួរថា តើព្រះអង្គចង់ឲ្យតុលាការកំពូល កាត់ក្តីលើគណបក្សសង្គ្រោះជាតិឲ្យបានឆាប់ឬទេ? ជុំវិញបញ្ហាខាងលើ អ្នកនាំពាក្យតុលាការកំពូល លោក នៅ មុនីជោត ប្រាប់សារព័ត៌មានថ្មីៗថា រហូតមកដល់ពេលនេះ តុលាការកំពូល មិនទាន់កំណត់កាលបរិច្ឆេទ ដើម្បីបើកសវនាការលើបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ នោះទេ។ ប៉ុន្តែ អ្នកនាំពាក្យរូបនេះ អះអាងថា តុលាការកំពូល នៅតែបន្តនីតិវី ដើម្បីឆ្ពោះទៅដល់ការជំនុំជម្រះនាពេលខាងមុខ។ លោក បន្តថា បើតុលាការកំពូល បើកសវនាការនាពេលខាងមុខ តែភាគីគណបក្សសង្គ្រោះជាតិ មិនចូលរួម ឬមិនពឹងពាក់មេធាវី ដើម្បីការពារសិទ្ធិ ក៏សវនាការនោះ អាចប្រព្រឹត្តទៅបានដែរ។ សារព័តមានថ្មីៗ មិនអាចទាក់ទងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដើម្បីសុំការឆ្លើយតបនឹងបន្ទូលរបស់សម្តេចក្រុមព្រះបានទេ ដោយសារតែហៅទូរសព្ទមិនចូល។ ប៉ុន្តែកន្លងមក មន្ត្រីជាន់ខ្ពស់មួយចំនួននៃគណបក្សសង្គ្រោះជាតិ មានលោកស្រី មូរ សុខហួរ ជាដើម ធ្លាប់សើចចំអក និងប្រតិកម្មនឹងសម្តេចក្រុមព្រះ។ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ធ្លាប់លើកឡើងថា សម្តេចក្រុមព្រះ បានចូលរួមកម្ចាត់អ្នកប្រជាធិបតេយ្យនៅកម្ពុជា។ ចំពោះបណ្តឹងនៅតុលាការកំពូល គណបក្សសង្គ្រោះជាតិ ប្រកាសថា មិនតតបអ្វីទាំងអស់។ គណបក្សសង្គ្រោះជាតិ បានសម្រេចរួចហើយ ថានឹងមិនពឹងពាក់មេធាវីឲ្យជួយការពារក្តី ហើយក៏មិនដាក់ឯកសារឬភស្តុតាងទៅកាន់តុលការកំពូល ដើម្បីតតាំងជាមួយក្រសួងមហាផ្ទៃដែរ។ គណបក្សហ្វ៊ុនស៊ិនប៉ិច បង្ហាញបំណងរួចហើយ ក្នុងការទទួលយកអាសនៈរបស់គណបក្សសង្គ្រោះជាតិ បើត្រូវបានតុលាការកំពូលរំលាយចោល។ សម្រាប់គណបក្សហ្វ៊ុនស៊ិនប៉ិច ការទទួលយកអាសនៈនេះ គឺសមស្របតាមច្បាប់។ លោក ញ៉េប ប៊ុនជិន អនុគណបក្សហ្វ៊ុនស៊ិនប៉ិច និងមានតំណែងជាអ្នកនាំពាក្យផងនោះ ធ្លាប់លើកឡើងជាសំណួរយ៉ាងដូច្នេះថា៖«បើច្បាប់បែងចែកមកថា ត្រូវតែបានអាសនៈ តើអ្នកណាមិនយក?»។ ក្រៅពីគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសញ្ជាតិខ្មែរ ក៏ប្រកាសថា មិនបដិសេដដែរ បើច្បាប់ បានបែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ទៅឲ្យខ្លួន។ ប្រធានគណបក្សសញ្ជាតិខ្មែរ លោក សេង សុខខេង ធ្លាប់ប្រកាសកាលពីពេលកន្លងមកថា៖«[....] យើង នឹងទទួលយកអាសនៈ ដោយអត់ប្រកែកទេ ព្រោះយើងបានមកស្របតាមច្បាប់»។ យ៉ាងណាក៏ដោយ មានគណបក្សមួយចំនួន ប្រកាសមិនចង់បានអាសនៈរបស់គណបក្សសង្គ្រោះជាតិ។ គណបក្សទាំងនោះ រួមមានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា និង គណបក្សខ្មែរឈប់ក្ររបស់លោករបស់លោក ក្រវ៉ាញ ដារ៉ន ជាដើម។ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានហៅការយកអាសនៈរបស់គណបក្សមួយ ដែលជាប់ឆ្នោត ទៅឲ្យគណបក្សដទៃ ដែលមិនជាប់ឆ្នោត ថាជាការប្លន់ឆន្ទៈរបស់ប្រជាពលរដ្ឋ។ លោក ថែមទាំងលើកឡើងទៀតថា ការទទួលយកអាសនៈរបស់គណបក្ស ដែលជាប់ឆ្នោត គឺជាការទទួលផលចោរកម្ម។ បច្ចុប្បន្ន បណ្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដែលប្តឹងដោយក្រសួងមហាផ្ទៃ កំពុងស្ថិតក្នុងដៃតុលាការកំពូល។ ហើយគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ ជាអ្នកស្នើឲ្យក្រសួងមហាផ្ទៃ ដាក់បណ្តឹងទៅកាន់តុលាការកំពូល។ គណបក្សទាំងពីរ បានភ្ជាប់ករណីរបស់ឯកឧត្តម កឹម សុខា ដែលកំពុងស្ថិតក្រោមការសង្ស័យថាជាប់ពាក់ពន្ធនឹងអំពើក្បត់ជាតិ ទៅនឹងគណបក្សសង្គ្រោះជាតិ។ សម្រាប់គណបក្សទាំងពីរនេះ ទង្វើរបស់ឯកឧត្តម កឹម សុខា រួមទាំងគណបក្សសង្គ្រោះជាតិ មិនអាចលើកលែងឲ្យបានឡើយ។ ស្របពេលបណ្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ ចូលដល់តុលាការកំពូល ស្រាប់តែក្រុមតំណាងរាស្ត្រគណបក្សប្រជាជនម្ពុជា កែប្រែច្បាប់ចំនួន៤ ដែលរួមមាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ មាត្រាថ្មីនៃច្បាប់ទាំង៤ មានខ្លឹមសារជារួមថា បើគណបក្សណាមួយ ដែលជាប់ឆ្នោត ត្រូវបានរំលាយ រាល់អាសនៈនិងភាពជាតំណាងនៃគណបក្សនោះ នឹងត្រូវបែងចែកទៅឲ្យគណបក្សដទៃ។ ដូច្នេះ បើគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ ហើយច្បាប់ទាំង៤ ចូលជាធរមានមែននោះ រាល់អាសនៈក្នុងរដ្ឋសភា និងអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិ ប្រាកដជាធ្លាក់ទៅលើគណបក្សដទៃ។ ទិដ្ឋភាពខាងលើ ដែលរួមមាន ការចាប់ឯកឧត្តម កឹម សុខា ការកែប្រែច្បាប់ទាំង៤ និងការដាក់បណ្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ កំពុងរងការប្រតិកម្មពីសហគមន៍អន្តរជាតិជាបន្តបន្ទាប់។ ប៉ុន្តែ ភាគីរដ្ឋាភិបាល នៅតែប្រកាន់ជំហរថា អ្វីដែលស្ថាប័នជាតិ កំពុងធ្វើ ហើយនឹងសម្រេចយ៉ាងណានោះ គឺជាដែនអធិបតេយ្យរបស់ប្រទេសកម្ពុជា ដោយគ្មានបរទេសណាមួយ អាចលូកដៃចូលបានឡើយ៕ | ភ្នំពេញ៖ សម្តេចក្រុមព្រះ មិនឲ្យតុលាការកំពូល បង្អង់នីតិវិធីយូរនោះទេ ជុំវិញបណ្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ។ ព្រះអង្គ ស្នើឲ្យតុលាការកំពូល ប្រញាប់ប្រញាល់សម្រេចលើវាសនារបស់គណបក្សសង្គ្រោះជាតិ។ អ្នកនាំពាក្យតុលាការកំពូល ប្រាប់ថា នីតិវិធីលើបណ្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ នៅតែបន្តទៅមុខ។ ឯគណបក្សសង្គ្រោះជាតិ ជាអ្នករងបណ្តឹង មិនអើពើទាល់តែសោះ ចំពោះអ្វីដែលតុលាការកំពូល បង្គាប់បញ្ជា។ |
តាមគ.ជ.ប គណបក្សចំនួន៥ហើយដែលបានដាក់ភ្នាក់ងារសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០។ គណបក្សប្រជាជនកម្ពុជា មានបេក្ខជនពេញសិទ្ធិជាង១៦០០នាក់ និងបម្រុងជាង២១០០នាក់ ខណៈគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានបេក្ខជនពេញសិទ្ធិជាង១០០០នាក់ និងបម្រុងជិត៣៤០០នាក់។ គណបក្សបីផ្សេងទៀតដែលដាក់ភ្នាក់ងារសង្កេតការផងដែរនោះ មាន គណបក្សខ្មែររួបរួមជាតិ (ពេញសិទ្ធិ១៧២នាក់ បម្រុង១០៤នាក់), គណបក្សហ្វ៊ុនស៊ិនប៉ិច (ពេញសិទ្ធិ៨នាក់ បម្រុង៩នាក់) និងគណបក្សយុវជនកម្ពុជា (ពេញសិទ្ធិ១នាក់)។ គ.ជ.ប បានលើកឡើងពីក្រមសីលធម៌សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្ស ពោលគឺប្រការដែលត្រូវហាមឃាត់ ដូចជា ការរារាំងពលរដ្ឋមិនឲ្យទៅចុះឈ្មោះបោះឆ្នោត ការណែនាំ ឬស្តីបន្ទោសមន្ត្រីចុះឈ្មោះបោះឆ្នោត ការជ្រៀតជ្រែក ការអុកឡុក បង្កការរំខាន ការនិយាយដោយផ្ទាល់មាត់ ឬប្រយោល ឬជាលាយលក្ខណ៍អក្សរក្នុងន័យប្រមាថមាក់ងាយផ្សេងៗ។ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលបណ្តោះអាសន្នថ្ងៃទី៥ នៃការចុះបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ បង្ហាញថា ពលរដ្ឋដែលបានចុះឈ្មោះថ្មីមានជាង១៨០០០នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជី មានជាង២២ ០០០នាក់ អ្នកដែលកែតម្រូវទិន្នន័យ មានជាង១៨ ០០០នាក់ និងអ្នកផ្ទេរលំនៅមានជាង១៩ ០០០នាក់។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា។ ពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៣) អាចទៅចុះឈ្មោះបោះឆ្នោតបានហើយ៕ | គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីភ្នាក់ងារគណបក្សនយោបាយដែលបានដាក់ពាក្យស្នើសុំសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី៥ ខែតុលា ភ្នាក់ងារគណបក្សមានជាង៨៥០០នាក់ ក្នុងនោះពេញសិទ្ធិជិត២៩០០នាក់ និងបម្រុងជាង៥៦០០នាក់ ដោយគណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) មានចំនួនច្រើនជាងគេ។ |
ការផ្អាកនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារ បន្ទាប់មានអាជីវករ និងកម្លាងសន្តិសុខផ្សារប្រមាណ១០០នាក់ឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ លោកអភិបាលរាជធានី បានបញ្ជាក់ថា ស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការទប់ស្កាត់។ លោកបានអំពាវនាវដល់អ្នកដែលប៉ះពាល់អ្នកជំងឺ និងអ្នកដែលបានចូលផ្សារគិតចាប់ពីថ្ងៃទី៥ ខែមេសា ត្រូវរួសរាន់យកសំណាកទៅធ្វើតេស្ត និងអនុវត្តវិធានចត្តាឡីស័ក៕ | លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៧ ខែមេសា នេះ បានចេញសេចក្តីជូនដំណឹងស្តពីការផ្អាកដំណើរការជាបណ្ដោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។ |
សម្រាប់វគ្គបណ្តុះបណ្តាលដែលដំណើរការពីខែកញ្ញា មក កញ្ញា Pham Kieu Ly ទទួលសិក្ខាកាមភាគច្រើនបំផុតជាស្ត្រី ដោយពួកគេចង់ដឹងពីរបៀបថត របៀបសម្តែង ញញឹម ការជ្រើសរើសទីតាំង ការដាក់ដៃ និងសកម្មភាពសិល្បៈផ្សេងៗ ក្នុងការទាក់ទាញអ្នកទស្សនា (Followers, Viewers) ឲ្យបានច្រើន។ នៅវៀតណាម ពលរដ្ឋប្រមាណ៧០ភាគរយមានអាយុក្រោម៣៥ឆ្នាំ ហើយដូច្នេះហើយបានជា Pham Kieu Ly មានឃើញពីឱកាសរបស់ខ្លួនក្នុងការបើកវគ្គបណ្តុះបណ្តាលជំនាញប្រើប្រាស់បណ្តាញសង្គម ជាពិសេសសម្រាប់ស្ត្រី។ រៀនមួយថ្ងៃកន្លះ តម្លៃ១៣០ដុល្លារអាមេរិក ហើយអ្នកគ្រូរូបនេះ ទទួលបានសិស្សស្រីប្រមាណ៥០០នាក់ហើយ។ Kieu Ly បានថ្លែងប្រាប់ AFP ថា សិស្សស្រីៗនៅក្នុងវគ្គបណ្តុះបណ្តាលខ្លួនសុទ្ធតែចង់ចេះចង់ដឹងពីវិធីបង្ហោះ និងថតរូប សម្រាប់ការងារពួកគេ ហើយភាគច្រើនចង់កសាងទំនុកចិត្តរបស់ខ្លួនច្បាស់លាស់មុននឹងបង្ហោះអ្វីមួយនៅលើបណ្តាញសង្គម។ សិស្សមួយចំនួនចង់បង្ហោះពីរឿងផ្ទាល់ខ្លួន រីឯខ្លះទៀតជាអ្នករកស៊ីលក់ផលិតផលអនឡាញ និងខ្លះជាភ្នាក់ងារអចលនទ្រព្យ។ អ្នកដែលចូលរួមវគ្គបណ្តុះបណ្តាលសុទ្ធតែបានអះអាងពីការទទួលបានចំណេះដឹងច្បាស់លាស់ពីជំនាញថតរូប ការប្រើប្រាស់រូបត្រឹមត្រូវសម្រាប់ការលក់ផលិតផលនៅលើហ្វេសប៊ុកដែលមានអ្នកប្រើប្រាស់ជាង៥៣លាននាក់នៅវៀតណាម និងនៅតាមបណ្តាញសង្គមផ្សេងៗទៀត ដូចជា Instagram និង TikTok ជាដើម៕ | ការបង្ហោះរូបថត វីដេអូ ឬព័ត៌មាននៅលើបណ្តាញសង្គម ត្រូវមានសិល្បៈច្បាស់លាស់។ នៅក្រុងហាណូយ ប្រទេសវៀតណាម កញ្ញា Pham Kieu Ly ដែលជាស្ត្រីល្បីឈ្មោះម្នាក់នៅលើបណ្តាញសង្គមជាពិសេស Instagram និង TikTok បានសម្រេចបើកវគ្គបណ្តុះបណ្តាញពីរបៀបបង្ហោះឲ្យត្រឹមត្រូវ។ វគ្គបណ្តុះបណ្តាលមួយរយៈពេល១ថ្ងៃកន្លះ ដោយមានតម្លៃ១៣០ដុល្លារ។ |
បើធនាគារជាតិកម្ពុជា គ្រឹះស្ថានហិញ្ញវត្ថុទាំង៤ ដែលត្រូវដកហូតវិញ្ញាបនបត្រនោះ រួមមាន ស៊ីហ្វិដ ម.ក, ស៊ី.ស៊ី.ដូ ហ្វាយនែន ម.ក, ចក ហ្វាយនែន ម.ក, អង្គការក្រុមការងារសេដ្ឋកិច្ចថ្មី ។ គួរបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០១៩នេះ ធនាគារជាតិកម្ពុជាបានដកហូតវិញ្ញាបនបត្រលើគ្រឹះស្ថានឥណទានជនបទចំនួន១៦ គ្រឹះស្ថានហើយ៕ | ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា(NBC) បន្តបញ្ឈប់ប្រតិបត្តិការគ្រឹះស្ថានឥណទានជនបទចំនួន៤ បន្ថែមទៀត ក្រោយពីគ្រឹះស្ថានឥណទានចំនួន ១២ ហើយ ដែលត្រូវបានដកហូតវិញ្ញាបនបត្របញ្ជាក់ ការចុះបញ្ជីលើប្រតិបត្តិការរបស់ខ្លួន កាលពីដើមខែមករាកន្លងមក។ |
តាមសន្និសីទកាសែតនៅថ្ងៃទី២២ ខែមិថុនា ប្រធានមជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លង លោកស្រី Jeong Eun-kyeong បានអះអាងថា៖ «នៅក្នុងតំបន់ទីក្រុង យើងជឿថា រលកទី១នៃ COVID-19 គឺចាប់ផ្តើមពីខែមីនា ដល់មេសា ក៏ដូចជាពីខែកុម្ភៈ ដល់ខែមីនា។ ពេលបន្ទាប់ យើងឃើញថារលកទីពីរ ដែលកើតឡើងក្នុងខែឧសភា កំពុងតែបន្ត»។ នៅក្នុងខែឧសភាកន្លងទៅ កូរ៉េខាងត្បូងមានថ្ងៃឈប់សម្រាក និងករណីឆ្លង COVID-19 នៅតំបន់ពហុវប្បធម៌ Itaewon ដែលធ្វើឲ្យកូរ៉េខាងត្បូង នៅតែមានករណីឆ្លងកូរ៉ូណាវីរុសនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ នៅដំណាច់ខែកុម្ភៈ កូរ៉េខាងត្បូង មានករណីឆ្លងច្រើនជាង ៩០០ករណីឯណោះក្នុងថ្ងៃ ដែលចំនួននេះ គឺជាតួលេខដ៏ច្រើនជាងគេនៅក្រៅប្រទេសចិន។ ក្នុងសន្និសីទដដែល លោកស្រីប្រធានមជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លង បានអះអាងថា កូរ៉េខាងត្បូង ធ្លាប់បានវាយតម្លៃថា រលកទី២ នៃCOVID-19 អាចនឹងកើតឡើងនៅក្នុងរដូវស្លឹកឈើជ្រុះ (ចុងខែកញ្ញាដល់ចុងខែធ្នូ) ឬរដូវរងា (ចុងខែធ្នូ ដល់ចុងខែមីនា)។ ផ្ទុយទៅវិញការវាយតម្លៃទាំងនោះ គឺខុសពីការរំពឹងទុក។ បន្ទាប់ពីការលើកឡើងរបស់ប្រធាននាយកដ្ឋានមជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លង កូរ៉េខាងត្បូង នៅថ្ងៃទី២៣ ខែមិថុនា បានរាយការណ៍មានករណីឆ្លងថ្មីចំនួន ៤៩ករណី។ ក្នុងចំណោមនោះ ៣០ករណី គឺត្រលប់មកពីបរទេស។ ទាក់ទិនបញ្ហាការកើនឡើងករណីឆ្លងនេះ នាពេលកន្លងមក អភិបាលក្រុងសេអ៊ូល លោក Park Won-soon ធ្លាប់បានព្រមានថា ទីក្រុងសេអ៊ូល អាចរឹតត្បិតសារជាថ្មី និងរក្សាគម្លាតសុវត្ថិភាព ប្រសិនបើករណីឆ្លងថ្មីនៅក្នុងទីក្រុងកើនឡើងដល់ ៣០ករណី ក្នុងរយៈ៣ថ្ងៃជាប់គ្នា។ យ៉ាងណាក៏ដោយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានបង្ហាញការជឿជាក់ថា កូរ៉ូណាវីរុស នៅតែស្ថិតក្រោមការគ្រប់គ្រង។ សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី២៣ ខែមិថុនា កូរ៉េខាងត្បូង រាយការណ៍ថា មានករណីឆ្លងលើសពី ៣០ករណីក្នុងមួយថ្ងៃ។ ក្នុងរយៈពេលនេះ កូរ៉េខាងត្បូងមានតែ ២ថ្ងៃប៉ុណ្ណោះ ដែលមានករណីឆ្លងក្រោម ៣០ករណីក្នុងមួយថ្ងៃ ៕ | កូរ៉េខាងត្បូង នៅថ្ងៃទី២៣ ខែមិថុនា បានរាយការណ៍ថា មានករណីឆ្លង COVID-19 ថ្មីចំនួន ៤៦ករណី បន្ទាប់ពីអាជ្ញាធរសុខាភិបាលអះអាងថា រលកឆ្លងទី២ បានកើតឡើងតាំងពីខែឧសភា។ ករណីឆ្លងកូរ៉ូណាវីរុសសរុបនៅកូរ៉េខាងត្បូងមានចំនួន ១២៤៨៤ករណី ខណៈអ្នកស្លាប់មានចំនួន ២៨១នាក់ និងអ្នកជាសះស្បើយមានចំនួន ១០៩០៨នាក់។ |
១. ផ្នែកពណ៌លឿងនៃស៊ុត ភាគច្រើននៃពួកយើងមិនសូវជាចូលចិត្តញ៊ាំផ្នែកពណ៌លឿងនៃស៊ុតដោយសារវាមានផ្ទុកកាឡូរី និងកូឡេស្តេរ៉ូលខ្ពស់។ ទោះជាយ៉ាងណាផ្នែកនេះក៏មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលល្អសម្រាប់សុខភាពផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរទទួលទានក្នុងកម្រិតមធ្យម។ ២. សារាយសមុទ្រ ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមដែលរាងកាយត្រូវការចាំបាច់ដើម្បីដំណើរការមុខងារ។ បន្ថែមពីនេះសារាយសមុទ្រក៏មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយទប់ស្កាត់ការរលាកក្នុងរាងកាយ, ជំងឹសសៃឈាមបេះដូង និងជំងឺពាក់ព័ន្ធប្រព័ន្ធសសៃប្រសាទផងដែរ។ ៣. អយស្ទ័រ អាហារសមុទ្រនេះមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើនណាស់។ ១០០ក្រាមនៃអយស្ទ័រមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៣ EPA ១៨៨មីលីក្រាម និងអាស៊ីតខ្លាញ់អូមេហ្កា ៣ DHA ២០៣ក្រាម។ ៤. ស្ពៃពួយឡេង បន្លែបៃតងនេះក៏ជាប្រភពដ៏ប្រសើរបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្កា ៣គួរឱ្យកត់សម្គាល់ផងដែរ។ ដូច្នេះចូរបង្កើនការទទួលទានបន្លែបៃតងនេះជាប្រចាំ។ ៥. គ្រាប់ធញ្ញជាតិអាល់ម៉ុន គ្រាប់ធញ្ញជាតិអាល់ម៉ុនជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលចាំបាច់សម្រាប់បង្កើនសុខភាពខួរក្បាល។ ជាតិខ្លាញ់អូមេហ្គា ៣ ក៏ជួយបង្កើតកោសិកាខួរក្បាល រួមទាំងសសៃប្រសាទផងដែរ។ គ្រាប់ធញ្ញជាតិនេះក៏ផ្ដល់អោយខួរខ្បាលនូវសារធាតុចិញ្ចឹមចាំបាច់ផ្សេងទៀតផងដែរ។ ម្យ៉ាងវិញទៀតក៏ដូចនឹងគ្រាប់វ៉ាល់ណឺតដែរ គ្រាប់អាល់ម៉ុនផ្ដល់ឱ្យរាងកាយនូវអាស៊ីតខ្លាញ់ល្អ ALA។ គ្រាប់ធញ្ញជាតិនេះក៏មានផ្ទុកវីតាមីន E ព្រមតាំងវីតាមីន B6 ដែលចាំបាច់សម្រាប់ប្រព័ន្ធសសៃប្រសាទដើម្បីដំណើរការមុខងារបានត្រឹមត្រូវនិងប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីផងដែរ។ កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕ ត្រួតពិនិត្យដោយ www.health.com.kh | ភាគច្រើននៃពួកយើងសុទ្ធតែដឹងថាត្រីសម្បូរខ្លាញ់មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍អំពីអាហារផ្សេងទៀតដែលជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់សុខភាពល្អនេះផងឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងអាហារដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ៖ |
អត្ថបទទាក់ទង ការបង្កើត«ក្រុងសៀមរាបថ្មី» បានស្ថិតក្នុងផែនការមេអភិវឌ្ឍទេសចរណ៍ ឆ្នាំ២០២០-២០៣៥ ផែនការមេ ២០២០-២០៣៥ ដើម្បីអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាបទៅជា «មាសបៃតង» ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារទេសចរណ៍រយៈពេល៩ខែដើមឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី២៦តុលា លោក ថោង ខុន បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ថា ការបង្កើត «ក្រុងសៀមរាបថ្មី» (Grand Siemreap) នេះ គឺជាគោលដៅថ្មីមួយ ក្នុងចំណោមគោលដៅទេសចរណ៍ទាំងថ្មីទាំងចាស់ចំនួន៦ ដែលស្ថិតនៅក្នុងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ដើម្បីសម្រេចឱ្យបាននូវប្រាក់ចំណូល៥ពាន់លានដុលា្លរ ពីភ្ញៀវទេសជាតិជាង១០លាននាក់និងអន្តរជាតិ៧លាននាក់ ចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចខេត្តសៀមរាប ជាមួយនឹងបង្កើតកន្លែងការងារបានជាង៩០ម៉ឺននាក់ ក្នុងឆ្នាំ២០៣៥។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ មានប្រសាសន៍ដូច្នេះ៖«ទីក្រុងសៀមរាបថ្មី មានទីតាំងនៅម្តុំព្រលានយន្តហោះសៀមរាបថ្មី»។ ការបង្កើតទីក្រុងសៀមរាបថ្មីគឺដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាបចាស់ នាពេលបច្ចុប្បន្ន។ ព្រោះទីក្រុងសៀមរាបចាស់ មិនអាចផ្ទុកបានទេនូវចំនួនភ្ញៀវទេសចរដ៏ធំមួយនេះ។ លោក ថោង ខុន បានបញ្ជាក់ខ្លីយ៉ាងថា៖ «ការបង្កើតក្រុងសៀមរាបថ្មី [Grand Siem Reap] នេះ គឺអាចជាទីក្រុងទំនើបឬជាទីក្រុងវៃឆ្លាត ប៉ុន្តែរចនាប័ទ្មឡើងបែបទីក្រុងបុរាណ»។ យ៉ាងណាមិញលោក ថោង ខុន មិនអាចបញ្ជាក់បានថាឡើយថា ការបង្កើតទីក្រុងសៀមរាបថ្មីនោះ នឹងត្រូវអនុវត្តឡើងនៅពេលណាឱ្យច្បាស់លាស់ឡើយ ដោយទាមទារការសិក្សាឱ្យបានលម្អិត។ តាមគោលការណ៍ គម្រោងតំបន់ ក្រុងសៀមរាបថ្មី (Grand Siem Reap) ស្ថិតក្រោមទម្រង់ជាតំបន់ទេសចរណ៍ពិសេស ដោយអ្នកអភិវឌ្ឍក្រោមទម្រង់ភាពជាដៃគូវិស័យសាធារណៈ និងឯកជន (PPP)។ លោក ទៀ សីហា អភិបាលខេត្តសៀមរាប ផ្តល់បទសម្ភាសឱ្យសារព័ត៌មានថ្មីៗ នៅសាសាខេត្តសៀមរាប កាលពីថ្ងៃទី២០តុលា ឆ្នាំ២០២០។ បើតាមលោក ទៀ សីហា អភិបាលខេត្តសៀមរាប «ទីក្រុងសៀមរាបថ្មី»ប្រហែលអាចជាទីក្រុងវៃឆ្លាត(Smart City) អាចមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធលូ ទឹកស្អាត អាគារខ្ពស់ៗ ជាដើម។ អភិបាលខេត្តសៀមរាបរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) កាលពីថ្ងៃទី២០តុលា ឆ្នាំ២០២០ ថា៖«ប៉ុន្តែក្រុងសៀមរាបរបស់យើង អាចជានូវរក្សារចនាប័ទ្មបុរាណរបស់យើងដដែល»។ បើតាមផែនការមេអភិវឌ្ឍទេសចរណ៍ក្នុងឆ្នាំ២០២០-២០៣៥ ខេត្តសៀមរាបនឹងបង្កើតគោលដៅទេសចរណ៍ចំនួន៦ទីតាំង ដោយក្នុងនោះមាន២ទីតាំង ជាគោលដៅទេសចរណ៍មានស្រាប់ គឺ តំបន់ប្រាសាទអង្គរ និងក្រុងសៀមរាប នាពេលបច្ចុប្បន្ន។ ចំពោះគោលដៅទេសចរណ៍ថ្មីចំនួន៤ទៀត ក្រៅពីការបង្កើតទីក្រុងសៀមរាបថ្មី គឺមានតំបន់ជាប់បឹងទន្លេសាប, ភ្នំគូលែន និងស្រុកបន្ទាយស្រី ជាមួយនឹងតំបន់នៅជុំវិញ។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា ការរៀបចំ និងបង្កើតគោលដៅទេសចរណ៍ខេត្តសៀមរាបទាំង៦ទីតាំងគឺដើម្បីទាក់ភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរអន្តរជាតិឱ្យស្នាក់នៅខេត្តសៀមរាបឱ្យបានយូរ ដោយយ៉ាងតិច៥ថ្ងៃ សម្រាប់ជួយដល់សេដ្ឋកិច្ចមូលដ្ឋានរបស់ពលរដ្ឋក្នុងវិស័យទេសចរណ៍តាមរយៈការចំណាយប្រចាំថ្ងៃនានារបស់ភ្ញៀវទេសចរ៕ | គម្រោងបង្កើត «ក្រុងសៀមរាបថ្មី» ដែលស្ថិតនៅក្នុងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាបក្នុងឆ្នាំ២០២០-២០៣៥នោះ គឺមានទីតាំងនៅម្តុំអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ នេះជាការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយបញ្ជាក់ថា អាចជាទីក្រុងទំនើបឬជាទីក្រុងវៃឆ្លាត ប៉ុន្តែរចនាប័ទ្មបែបទីក្រុងបុរាណ។ |
ទូរទស្សន៍ CNN ផ្សាយថា លោក Alex Azar បានដាក់លាលែងពីតំណែងរដ្ឋមន្រ្តីសុខាភិបាល និងសេវាកម្មប្រជាជនទៅកាន់លេខាធិការគណៈរដ្ឋមន្រ្តីនៅថ្ងៃទី១២ ខែមករាកន្លងទៅ។ ក្នុងលិខិតដែល CNN ទទួលបាននៅថ្ងៃទី១៥ ខែមករា លោក Azar ផ្ញើលិខិតទៅកាន់ប្រធានាធិបតី ដូណាល់ ត្រាំ តែម្ដង ដោយរៀបរាប់ពីសមិទ្ធផលរបស់លោកក្នុងរយៈពេលបួនឆ្នាំមកនេះ តែក៏បង្ហាញពីការមិនពេញចិត្តចំពោះអ្វីដែលកើតឡើងក្រោយការបោះឆ្នោត។ «ជាអកុសល សកម្មភាព និងវោហារសាស្រ្តក្រោយការបោះឆ្នោត ពិសេសអ្វីដែលកើតឡើងក្នុងសប្ដាហ៍នេះ ក្លាយជាការគំរាមដែលបំផ្លាញសមិទ្ធផលនៃរដ្ឋបាលនេះ។» លោក Azar សរសេរបន្ថែមបែបនេះ មុនបន្តថា ការវាយប្រហារលើវិមានកាពីតូល ជាការវាយប្រហារលើប្រជាធិបតេយ្យអាមេរិក និងការផ្ទេរអំណាចដោយសន្តិវិធីដែលអាមេរិកផ្ដល់ឲ្យពិភពលោក។ យ៉ាងណាមិញ ការលាលែងលោក Azar នឹងចូលធរមាននៅថ្ងៃទី២០ ខែមករា តែម្ដង ការចូលអុកឡុកវិមានកាពីតូលពីសំណាក់អ្នកគាំទ្រលោក ត្រាំ នៅថ្ងៃទី៦ ខែមករា បណ្ដាលឲ្យមនុស្ស៥នាក់ស្លាប់។ អាជ្ញាធរអាមេរិកក៏ចាប់ខ្លួនកុបករជាច្រើន ហើយបើកការស៊ើបអង្កេតភេរវកម្មជាច្រើនករណីទៀតផង។ រឿងនេះ ក៏នាំឲ្យលោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកទីមួយត្រូវសភាបោះឆ្នោតចោទប្រកាន់ដើម្បីឈានទៅទម្លាកពីតំណែងទៀតផង។ លោក ត្រាំ ត្រូវបានចោទថា ញុះញង់ឲ្យមានការបះបោរ។ លោក Azar ដើរតួនាទីសំខាន់ក្នុងក្រុមការងារកូវីដ-១៩ របស់រដ្ឋបាលលោក ត្រាំ ។ ប៉ុន្តែរដ្ឋាភិបាលអាមេរិក ក៏រងការរិះគន់ខ្លាំងដែរចំពោះការយឺតយ៉ាវក្នុងការផ្ដល់វ៉ាក់សាំងដល់ប្រជាជនឲ្យទាន់ពេលវេលានោះ។ អាមេរិក ឈរលេខមួយលើតារាង ដោយមានអ្នកឆ្លងជាង២៤លាននាក់ និងស្លាប់ជាង៤០ម៉ឺននាក់ឯណោះ៕ | រដ្ឋមន្រ្តីសុខាភិបាលអាមេរិក Alex Azar បានសម្រេចចិត្តលាលែងពីតំណែងក្នុងគណៈរដ្ឋមន្រ្តីប្រធានាធិបតី ដូណាល់ ត្រាំ ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍អាមេរិក CNN នៅថ្ងៃទី១៥ ខែមករា។ ការអុកឡុកវិមានសភានៅដើមខែមករានេះពីសំណាក់អ្នកគាំទ្រលោក ត្រាំ ជាមូលហេតុនៃការលាលែងនេះ។ |
អង្គការនៃប្រទេសនាំចេញប្រេង (OPEC) បច្ចុប្បន្នមិនមានគម្រោងរៀបចំកិច្ចប្រជុំវិសាមញ្ញ ឬចាត់វិធានការបន្ទាន់ណាមួយឡើយ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានអំពាវនាវដល់សមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) ឱ្យដាក់ទណ្ឌកម្មហាមឃាត់ពាណិជ្ជកម្មប្រេងប្រឆាំងនឹងអ៊ីស្រាអែល។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៨ ខែតុលា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian បានអំពាវនាវឱ្យប្រទេសសមាជិក OIC ដាក់បម្រាមប្រេង និងទណ្ឌកម្មផ្សេងទៀត ក៏ដូចជាបណ្តេញឯកអគ្គរដ្ឋទូតអ៊ីស្រាអែលទាំងអស់ចេញប្រទេស។ « គ្មានសកម្មភាព ឬកិច្ចប្រជុំបន្ទាន់ណាមួយត្រូវបានធ្វើឡើងបន្ទាប់ពីការហៅទូរស័ព្ទពីអ៊ីរ៉ង់ ដែលជាសមាជិកនៃអង្គការនេះ» ។ នេះបើតាមការបញ្ជាក់របស់អង្គការ OPEC ដោយសង្កត់ធ្ងន់ថា បរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្នគឺខុសពី៥០ឆ្នាំមុន។ កាលពីថ្ងៃទី១៧ ខែតុលា អគ្គលេខាធិការក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ Jasem al-Budaiwi បាននិយាយថា អង្គការនេះប្តេជ្ញាធានាសន្តិសុខថាមពល ហើយមិនគួរប្រើប្រាស់ប្រេងជាអាវុធឡើយ។ កាលពីឆ្នាំ១៩៧៣ ប្រទេសផលិតប្រេងនៅក្នុងពិភពអារ៉ាប់ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានដាក់បម្រាមប្រេងលើប្រទេសលោកខាងលិចដែលគាំទ្រអ៊ីស្រាអែលក្នុងសង្រ្គាមជាមួយអេហ្ស៊ីបដូចជា កាណាដា ជប៉ុន ហូឡង់ អង់គ្លេស និងអាម៉េរិក។ នាពេលនោះ ប្រទេសលោកខាងលិចគឺជាអតិថិជនចម្បងដែលទិញប្រេងពីប្រទេសអារ៉ាប់ ប៉ុន្តែបច្ចុប្បន្ននេះ ប្រេងបើកចំហរបស់អង្គការ OPEC ត្រូវបាននាំចូលជាចម្បងដោយបណ្តាប្រទេសអាស៊ី។ តាមគម្រោង OIC នឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅទីក្រុង Jeddah អារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីជម្លោះបច្ចុប្បន្នរវាងអ៊ីស្រាអែល និងចលនាឥស្លាមហាម៉ាស បន្ទាប់ពីមន្ទីរពេទ្យមួយកន្លែងនៅតំបន់កាហ្សា ត្រូវបានវាយប្រហារដោយគ្រាប់រ៉ុក្កែតសម្លាប់មនុស្សរាប់រយនាក់៕ | ទោះបីជារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amirabdollahian បានអំពាវនាវដល់ប្រទេសសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) ឱ្យដាក់បម្រាមលើប្រតិបត្តិការប្រេងលើអ៊ីស្រាអែលក៏ដោយ ក៏អង្គការនៃប្រទេសនាំចេញប្រេង (OPEC) មិនបានចាត់វិធានការបន្ទាន់ណាមួយឡើយ។ |
ករណីនេះ នាំឲ្យអាល់ហ្សេរី ក្លាយជាប្រទេសទី៣៨ដែលមានករណីឆ្លង COVID-19 បន្ទាប់ពីការប្រកាសពីរករណីដំបូងនៅអូទ្រីស ១ករណីនៅក្រូអាត និង១ករណីនៅស្វីស។ ស្វីសក៏ក្លាយជាប្រទេសទី២ផងដែរនៅអាហ្វ្រិកផងដែរ ដែលបានរកឃើញវត្តមានជំងឺដែលកំពុងរាលដាលមួយនេះ។ លោកប្រធានាធិបតីអាល់ហ្សេរី Abdelmadjid Tebboune បានបញ្ជាទៅអាជ្ញាធរសុខាភិបាលឲ្យចាត់វិធានការម៉ឺងម៉ាត់លើការទប់ស្កាត់ ហើយលោកអំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះការចែករំលែកព័ត៌មានអនឡាញ។ COVID-19 មានវត្តមាន ខណៈដែលអាល់ហ្សេរី កំពុងមានវិបត្តិផ្ទៃក្នុង ដោយចលនាបាតុកម្មប្រមូលផ្តុំគ្នាដែលដឹកនាំដោយក្រុមប្រឆាំង កើតឡើងជាញឹកញាប់ បើគិតចាប់តាំងពីលោក Tebboune ជាប់ឆ្នោត កាលពីខែធ្នូ កន្លងមក។ ប្រទេសទាំង៣៧ដែលមានករណីឆ្លង COVID-19 រួមមាន ចិន (បញ្ចូលទាំងតំបន់រដ្ឋបាលពិសេសហុងកុង តៃវ៉ាន់ និងម៉ាកាវ) កូរ៉េខាងត្បូង ជប៉ុន (+ករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អ៊ីស្រាអែល អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា និងស្រីលង្កា។ បណ្តាប្រទេសនៅអឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេស្ប៉ាញ ហ្វាំងឡង់ និងបែលហ្ស៊ិក អូទ្រីស ក្រូអាត និងស្វីស។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងអេហ្ស៊ីប៕ | ប្រធានាធិបតីអាល់ហ្សេរី លោក Abdelmadjid Tebboune តាមរយៈ Twitter របស់ខ្លួន បានអះអាងពីការរកឃើញករណីដំបូងនៃអ្នកជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19)។ អ្នកជំងឺគឺជាបុរសជនជាតិអ៊ីតាលី ដែលបានទៅដល់អាល់ហ្សេរី កាលពីថ្ងៃទី១៧ ខែកុម្ភៈ។ |
រូបភាពត្រូវបានបង្ហោះតាមអ៊ីនធឺណិតអំពីរថយន្ត Lamborghini ពណ៌សមួយគ្រឿង ដែលខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្រោមរបាំងការពារធ្លាក់ផ្លូវ នៅលើកំណាត់ផ្លូវ A6144 Carrington Spur នៅថ្ងៃទី២០ ខែមករា។ ប៉ូលីសប្រចាំតំបន់ Greater Manchester បានបញ្ជាក់ថាការបុកគ្នារវាងរថយន្ត Lamborghini របស់ Romero និងរថយន្តផ្សេងបានកើតឡើងនៅម៉ោង ១០ ព្រឹក [ម៉ោងនៅអង់គ្លេស] ប៉ុន្តែមិនមាននរណាម្នាក់រងរបួស ហើយក៏គ្មានឃើញឡានក្រៅពីនេះខូចខាចដែរ។ បើតាមការចុះផ្សាយរបស់ BBC ទីតាំងកើតហេតុនេះ បានកើតឡើងនៅជិតកន្លែងហ្វឹកហាត់របស់ក្រុម Man Utd តែម្តង។ Romero វ័យ៣២ឆ្នាំ ជាអ្នកចាំទីដៃទីពីរបន្ទាប់ពី David de Gea។ កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះបានបង្ហាញខ្លួនអោយក្រុម Man Utd ចំនួន៥៣ប្រកួត ចាប់តាំងពីផ្លាស់ទៅកាន់ Old Trafford ពីក្រុម Sampdoria កាលពីឆ្នាំ២០១៥។ Romero ភាគច្រើនបង្ហាញខ្លួននៅជម្រើសដំបូងក្នុងការប្រកួតដណ្តើមពានកម្រិតទី២ ខណៈដែលក្នុង Premier League រូបគេអង្គុយកៅអីបម្រុង៕ | Sergio Romero អ្នកចាំទីរបស់ក្រុម Manchester United បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅពេលធ្វើដំណើរទៅហ្វឹកហាត់។ ក្លិបក្រុមបិសាចក្រហម បានចេញមកបញ្ជាក់ថា អ្នកចាំទីដៃទី២របស់ខ្លួនមិនរងរបួសធ្ងន់ធ្ងរនោះទេក្នុងហេតុការណ៍រថយន្តបុកជាមួយរថយន្តនេះ។ |
ក្នុងដំណើរចូលរួមព្រឹត្តិការណ៍ សប្ដាហ៍ភាពយន្តកម្ពុជា-ចិន ដែលជាការផ្លាស់ប្ដូរភាពយន្តគ្នា នៅឯប្រទេសចិន កាលពីពេលកន្លងទៅ លោក ប៉ុក បូរក្ស ថា វាជាឱកាសមួយ ដែលជួយឱ្យកម្ពុជា បានផ្សព្វផ្សាយពីភាពយន្តរបស់ខ្លួន ទៅកាន់ទស្សនិកជនចិន។ បើតាមលោក បូរក្ស ឱកាសមួយនេះ ក៏អាចផ្សារភ្ជាប់រវាងផលិតករកម្ពុជា ជាមួយនឹងផលិករចិន ដើម្បីបង្កើតឱកាសផលិតភាពយន្តរួមគ្នា។ ជាពិសេសទាក់ទាញផលិតករភាពយន្តចិនមកលេងកម្ពុជា ក៏ដូចជាការប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីមកផលិតកុនដែរ។ រូបពីហ្វេសប៊ុក Cambodia Cinema Department «ការងារដែលខ្ញុំទៅទីនោះ(ទៅចិន)គឺសំខាន់។ ហើយគោលដៅរបស់យើង បានធ្វើការងារច្រើន។ យើងបានផ្ដល់ព័ត៌មានចាំបាច់មួយចំនួន ទៅកាន់ពួកគាត់(ផលិតករភាពយន្តចិន) ដែលពីមុនព័ត៌មានទាំងនោះ មិនបានទៅដល់ពួកគាត់។ ហើយយើងបានផ្ដល់ការសម្របសម្រួល ដល់ពួកគាត់ ក្នុងករណីដែលមានការមកកម្ពុជា»។ នេះជាការបញ្ជាក់របស់លោក បូរក្ស។ បន្ថែមពីនោះ ក្រុមការងារពីកម្ពុជា បានជួបប្រជុំជាមួយភាគីសកលវិទ្យាល័យមួយចំនួន ដែលបណ្ដុះបណ្ដាលលើជំនាញភាពយន្ត ដើម្បីសិក្សាស្វែងយល់ និងស្វែងរកឱកាសចាប់ដៃគូសហការ រៀបចំថ្នាលបណ្ដុះបណ្ដាលមួយនៅក្នុងប្រទេសកម្ពុជា តាមរយៈការគាំទ្រពីខាងសកលវិទ្យាល័យ ក្នុងប្រទេសចិន។ ចំពោះការបណ្ដុះបណ្ដាលក្នុងកម្រិតណា លោកប្រធាននាយកដ្ឋានភាពយន្តកម្ពុជា នឹងជជែកគ្នាបន្ថែមទៀត ជាមួយភាគីចិន។ «ខ្ញុំមិនទាន់ហ៊ាននិយាយថា បើកក្នុងកម្រិតបរិញ្ញាបត្រ ឬក៏អីទេ ប៉ុន្តែដូចដែលយើងឃើញហើយ នៅក្នុងប្រទេសយើង មានសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលជាកន្លែងបណ្ដុះបណ្ដាលជំនាញ សិល្បៈវប្បធម៌ជាច្រើន។ នៅក្នុងនោះយើងមានជំនាញផ្នែកនាដកម្ម ដែលជាកន្លែងបង្ហាត់ពីការសម្ដែងដែរ។ ដូច្នេះយើងឃើញមានលទ្ធភាពល្អច្រើន ដោយសារយើងមានមូលដ្ឋាន។ អ៊ីចឹង បើសិនខាងភាគីចិន អាចថានឹងផ្ដល់ការសម្របសម្រួល ឬក៏ពិនិត្យមើលលទ្ធភាព គឺយើងមានឱកាស»។ លោក ប៉ុក បូរក្ស បន្ថែម។ រូបពីទំព័រហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទោះជាយ៉ាងណាក៏ដោយ លោក បូរក្ស ថាការស្វែងរកកិច្ចសហការ បើកថ្នាលបណ្ដុះបណ្ដាលនេះ កម្ពុជាពុំទាន់ទទួលបានការឆ្លើយតបជាផ្លូវការណាមួយ ពីភាគីចិនឡើយ។ ប៉ុន្តែភាគីទាំងពីរ បានចាប់ផ្ដើម គំនិតផ្ដួចផ្ដើមរួមគ្នា ដែលចង់បង្កើតកិច្ចសហប្រតិបត្តិការបង្កើតថ្នាលបណ្ដុះបណ្ដាលនេះឡើង។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ មានគម្រោងថតភាពយន្តខ្នាតធំ (Feature film) របស់បរទេស ថតផ្ទាល់នៅកម្ពុជា ចំនួន៣រឿង។ ប៉ុន្តែ Feature Film ទាំង៣គម្រោងនោះ បានអាក់ខាន ដោយសារបញ្ហាកុបកម្ម ក្នុងឧស្សាហកម្មហូលីវូដ។ ក្រៅពីនោះ មានការថតជាវីដេអូឯកសារ ថតកម្មវិធីទូរទស្សន៍ និង ថតSpot ជិត៤០ក្រុម។ ក្នុងចំណោមនោះ ក៏មានកម្មវិធីទូរទស្សន៍ធំៗ និងល្បីរបស់ពិភពលោក ដែលមានអ្នកទស្សនាជាច្រើន នៅទូទាំងពិភពលោក មកថតនៅកម្ពុជាផងដែរ។ លោក ប៉ុក បូរក្ស ថា នេះជាចំណែកនៃការផ្សព្វផ្សាយរូបភាពវប្បធម៌ ប្រពៃណី របស់ប្រជាជនកម្ពុជា ទៅដល់ពិភពលោក៕ | ភ្នំពេញ៖ កម្ពុជាកំពុងស្វែងរកកិច្ចសហការជាមួយភាគីចិន លើវិស័យភាពយន្ត។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្ឃឹមថាកម្ពុជា អាចចាប់ដៃជាមួយចិន ផលិតភាពយន្តរួមគ្នា និងយកទីតាំងប្រទេសកម្ពុជា ក្នុងការផលិតកុន។ បន្ថែមពីនោះ ក្រសួងវប្បធម៌ សង្ឃឹមថាចិនអាចគាំទ្រ និងសហការបើកសាលាភាពយន្តនៅកម្ពុជា។ |
លោក ខៀវ សុខឃឿន ជាកសិករដាំជីររណារ និងជាសមាជិកដាំបន្លែ នៅភូមិដូនទេស ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានចែករំលែកពីវិធីសាស្ត្រដាំជីររណារ ដើម្បីទទួលបានទិន្នផលខ្ពស់។ កសិករអាចដាំជីររណារព្រោះគ្រាប់ និងដាំកូនតែកសិករ ខៀវ សុខឃឿន ជ្រើសរើសការព្រោះជីររណារព្រោះឆាប់បានប្រមូលផល។ តាមរយៈមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ កសិកររូបនេះ បានលើកឡើងថា ជាទូទៅអ្នកបរិភោគចូលចិត្តជីររណារដែលព្រោះគ្រាប់ជាងដាំកូន។ ការដាំកូនដើមរបស់វា អាចរឹងជាងជីររណារដែលព្រោះគ្រាប់។ ដើម្បីដាំជីររណារ ទទួលបានទិន្នផលល្អ មុនពេលដាំជីររណារ ត្រូវភ្ជួរដីហាលចោល ៥-៦ថ្ងៃ។ បន្ទាប់មកត្រូវភ្ជួរដីម្ដងទៀត និងទុកចោល ៥-៦ថ្ងៃទៀត។ កសិករ សុខឃឿន បញ្ជាក់ថា ភ្ជួរដីចំនួនបីដង ទើបលោកចាប់ផ្ដើមលើករង និងយកគ្រាប់ជីររណារមកព្រោះ។ បន្ទាប់ពីព្រោះគ្រាប់ជីររណារ ត្រូវស្រោចទឹកមួយថ្ងៃបីដង ដើម្បីឲ្យដីមានសំណើម និងឆាប់ដុះ។ ជាធម្មតាចំនួន១៥ថ្ងៃ ជីររណារចាប់ផ្ដើមដុះ ហើយក្នុងរយៈពេលនេះ ត្រូវមើលថែឲ្យបានល្អ ផ្ដល់ទឹកឲ្យបានគ្រប់គ្រាន់ និងធ្វើស្មៅឲ្យបានញឹកញាប់។ សម្រាប់ជីររណារ មិនសូវពិបាកមើលថែនោះទេ នៅរយៈពេល ៣ខែ អាចប្រមូលផលបាន។ នេះបើតាមកសិករ ខៀវ សុខឃឿន៕ | ជីររណារ ជាបន្លែដ៏ពេញនិយម និងមានអត្ថប្រយោជន៍ច្រើន ដូចជាអាចព្យាបាលជំងឺ ក្រពះពោះវៀន ផ្ដាសាយ ហៀរសំបោរ ជួយរំលាយអាហារ និងបំបាត់ក្លិនមាត់ជាដើម។ ថ្ងៃនេះសារព័ត៌មាន Thmey Thmey 25 សូមលើកយកបទពិសោធ របស់កសិករដាំជីររណារ ពីមន្ទីរកសិកម្មខេត្តត្បូងឃ្មុំមកបង្ហាញជូន។ |
ការរត់ពន្ធ និងដឹកជញ្ជូនខុសច្បាប់នូវក្របី គោ ជ្រូក មាន់ ទា និងបង្កងឆ្លងព្រំដែនចូលវៀតណាមមានភាពស្មុគស្មាញ ជាពិសេសនៅខេត្តជាប់ព្រំដែនភាគខាងត្បូងជាមួយកម្ពុជា និងឡាវ។ ការណ៍នេះ នឹងបង្កើនហានិភ័យនៃការឆ្លងជំងឺផ្សេងៗ ដែលប៉ះពាល់ដល់ផលិតកម្មបសុសត្វក្នុងស្រុក និងសុខភាពប្រជាជន។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។ ឆ្លើយតបបញ្ហានេះ រដ្ឋាភិបាលវៀតណាមបានចេញសេចក្តីសម្រេចមួយនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤ ដោយនាយករដ្ឋមន្ត្រី ផាម មិញជិញ បានស្នើដល់ក្រសួង ស្ថាប័ន ជាពិសេសមូលដ្ឋានដែលពាក់ព័ន្ធត្រូវចាត់វិធានការទប់ស្កាត់ការរត់ពន្ធ និងការដឹកជញ្ជូនសត្វ និងផលិតផលជលផលខុសច្បាប់ឆ្លងព្រំដែនចូលវៀតណាម។ បើតាមសេចក្តីសម្រេចខាងលើ ខេត្តជាប់ព្រំដែនភាគនិរតីរបស់វៀតណាម ត្រូវតែបង្កើនការត្រួតពិនិត្យតាមច្រកព្រំដែន កំពង់ផែសមុទ្រ ទន្លេ ... និងដោះស្រាយយ៉ាងម៉ត់ចត់ បង្ខំឱ្យនាំចេញទៅវិញ ឬបំផ្លាញចោលក្នុងករណីរត់ពន្ធខុសច្បាប់ដែលត្រូវបានរកឃើញ។ លោក ផាម មិញជិញ បានព្រមានថា៖ «ប្រធានប្រធានគណៈកម្មាធិការប្រជាជនតាមខេត្តត្រូវទទួលខុសត្រូវចំពោះនាយករដ្ឋមន្ត្រី ប្រសិនបើការនាំចូលខុសច្បាប់នាំឱ្យមានជំងឺរាលដាល»។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។ ជាមួយគ្នានេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ត្រូវពិនិត្យ និងបង្កើតលក្ខខណ្ឌសម្រាប់ការនាំចូលសត្វ ពូជបសុសត្វ និងផលិតផលជលផលជាផ្លូវការ ដើម្បីធានាការផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុក ចៀសវាងការកេងចំណេញពីគោលនយោបាយ។ ទន្ទឹមនេះ ក្រសួងសន្តិសុខសាធារណៈត្រូវបានចាត់តាំងឱ្យបង្កើតផែនការពិសេសមួយដើម្បីប្រយុទ្ធប្រឆាំងនឹងឈ្មួញនិងអ្នកដឹកជញ្ជូនខុសច្បាប់ឆ្លងកាត់ព្រំដែន។ ចំណែក ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ត្រូវគ្រប់គ្រងទីផ្សារ និងរកឱ្យឃើញភ្លាមៗដោះស្រាយការបំពានយ៉ាងតឹងរ៉ឹង។ ជុំវិញរឿងនេះ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី១ ខែកុម្ភៈថា ជិតដល់ចូលឆ្នាំប្រពៃណីចិន-វៀតណាមម្តងៗ ប្រទេសក្បែរខាងមួយនេះ តែងតែខ្វះខាតសាច់។ ដូច្នេះឈ្មួញតែងតែចូលមកកម្ពុជាទិញជ្រូករស់ សម្រាប់បំពេញតម្រូវការក្នុងស្រុក។ លោកសង្កត់ធ្ងន់ថា ៖« មិនមែនយើងនាំជ្រូកខុសច្បាប់ទេ យើងគ្មានសិទ្ធនាំចូលទេ គឺឈ្មួញបងប្អូនខាងវៀតណាមអ្នកកម្មង់ ស្របពេលដែលបងប្អូនអ្នកចិញ្ចឹមជ្រូកខ្មែរកកស្ទះ ដូច្នេះយើងត្រូវតែលក់ តែមិនមែនលក់បានថ្លៃទេគឺលក់សម្រាលបន្ទុក»។ កន្លងមកសមាគមបសុសត្វខេត្តដុងណាយបានរាយការណ៍ថា ជារៀងរាល់យប់មានជ្រូកពី ៦០០០ ទៅ ៧០០០ ក្បាលដែលរត់ពន្ធពីកម្ពុជាទៅវៀតណាម។ ចំនួនជ្រូករត់ពន្ធមានចំនួនប្រហែល ៣០ភាគរយនៃទិន្នផលបសុសត្វក្នុងស្រុកដែលត្រូវបានលក់ជារៀងរាល់ថ្ងៃ។ ជាមួយនឹងតម្លៃលក់ត្រឹមតែ ៥ម៉ឺនដុងក្នុងមួយគីឡូក្រាមនៃជ្រូករស់ (២,០៤ដុល្លារ) កសិករក្នុងស្រុកត្រូវខាតបង់ដោយសារតែពួកគេត្រូវលក់ក្រោមតម្លៃផលិតកម្ម៕ អត្ថបទទាក់ទង កសិករក្នុងខេត្តមួយនៅវៀតណាមស្នើនាយករដ្ឋមន្ត្រីខ្លួនឱ្យទប់ស្កាត់ជ្រូកគេចពន្ធពីកម្ពុជា | នាយករដ្ឋមន្រ្តីវៀតណាមបានចេញសេចក្តីសម្រេចមួយ បញ្ជាឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវតែចាត់វិធានការពង្រឹងការទប់ស្កាត់ការរត់ពន្ធជ្រូកដោយខុសច្បាប់ ឆ្លងកាត់ព្រំដែនពីប្រទេសជិតខាង។ |
អ្នកមិនត្រូវបរិភោគប្រៃពេកក្រោយពេលសម្រាលកូនរួច៤អាទិត្យឡើយ។ ហើយមិនត្រូវបរិភោគទឹកស៊ីអៀវ ទឹកខ្មេះឬទឹកប៉េងប៉ោះជាដើម ព្រោះសុទ្ធតែអាចធ្វើឲ្យរាងអ្នកមិនងាយត្រឡប់មកវិញ។ អ្នកមិនត្រូវផឹកទឹកច្រើនពេកក្រោយពេលកើត១អាទិត្យទេ ព្រោះអ្នកត្រូវការបញ្ចេញជាតិទឹកមកក្រៅដើម្បីឲ្យអ្នកអាចស្រកទម្ងន់បាន។ អ្នកមិនត្រូវបរិភោគរបស់ប៉ូវពេកនៅក្រោយពេលកើតបានមួយអាទិត្យឡើយ ព្រោះអ្នកត្រូវការបញ្ចេញជាតិពុលឲ្យអស់សិនទើបប៉ូវក្រោយ។ ការធ្វើបែបនេះ អាចធ្វើឲ្យអ្នកអាចចៀសពីការធាត់បាន។ អ្នកមិនត្រូវបរិភោគអាហារដែលខ្លាញ់ពេកទេ ត្រូវបរិភោគបន្លែច្រើន ទើបអាចរកបានរាងពីមុនរបស់អ្នកមកវិញ។ ដូចនេះអ្នកម្តាយទាំងអស់គួរតែធ្វើតាមវិធីខាងលើដើម្បីរក្សារាងដ៏ស្អាតរបស់អ្នក។ ប៉ុន្តែអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនមុននឹងអនុវត្ត ដើម្បីចៀសវាងពីគ្រោះថ្នាក់៕ ត្រួតពិនិត្យដោយ www.health.com.kh | មានស្ត្រីភាគច្រើនមិនហ៊ានសម្រាលកូនទេ ព្រោះខ្លាចខូចរូបរាងដ៏ស្អាតរបស់ខ្លួន។ ប៉ុន្តែខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបធ្វើយ៉ាងណាឲ្យអ្នកមានរូបរាងស្អាតដូចពីមុន ទោះសម្រាលកូនរួចក៏ដោយ។ តើមានអ្វីខ្លះទៅ? |
លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រតិភូដឹកនាំអត្ដពលិកចូលរួម The 20th World Police and Fire Games បានថ្លែងក្នុងកិច្ចជួបសំណេះសំណាលជាមួយប្រតិភូកីឡាថា ព្រឹត្តិការណ៍អន្ដរជាតិនេះ គឺធ្វើឡើងសម្រាប់កងកម្លាំងប៉ូលិស បង្ហាញពីសាមគ្គីភាព សមត្ថភាព បំណិន និងទេព្យកោសល្យ តាមរយៈការប្រកួតប្រជែងកីឡា។ រូបភាព៖ ក្រសួងមហាផ្ទៃ ដោយឡែក លោក ចេង ពិរោទ បាននិយាយថា អត្ដពលិកកម្ពុជា បានត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍មួយនេះ តាំងពីដើមឆ្នាំ២០២២។ គ្រូបង្វឹករូបនេះ បានអះអាងថាកីឡាករ-កីឡាការិនី បានប្រឹងហ្វឹកហាត់ជាខ្លាំង និងទទួលបានសមិទ្ធផលល្អច្រើន ដូចជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម អត្ដពលិកមួយចំនួន ទទួលបានមេដាយ រីឯមួយចំនួនទៀត បំបែកកំណត់ត្រាថ្មីសម្រាប់ខ្លួនឯង។ «ខ្ញុំ រំពឹងទុកខ្ពស់ដែរ ដោយសារតែខ្ញុំ បានមើលការប្រកួតពីមុនៗ ដូចជានៅហូឡង់ និងចិន។ ដូច្នេះ ខ្ញុំមានការរំពឹកទុកខ្ពស់ក្នុងការបានមេដាយ មិនថាមេដាយក្នុងកម្រិតណាទេ ប៉ុន្ដែសំខាន់ឲ្យពួកគាត់ យកមេដាយមាសជូនជាតិឲ្យបាន។»។ លោក ចេង ពិរោទ បាននិយាយដូច្នេះ។ ប្រតិភូកីឡាកម្ពុជា ចេញដំណើរទៅប្រកួត នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ កីឡា ១៣ប្រភេទនោះ រួមមាន៖ វាយកូនឃ្លីលើតុ, បាល់ទះឆ្នេរខ្សាច់, ចំបាប់, ចំបាប់កាច់ដៃ, កីឡាវាយសី, យូដូ, ជឺជីតស៊ូ, ហែលទឹក, ការ៉ាតេ, វាយកូនគោល, បាល់ទះក្នុងសាល, Bench Press និង Push Pull Lifting ។ ចំពោះការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ។ ដោយឡែកកម្ពុជា ធ្លាប់ដណ្ដើមបានមេដាយសរុប ៣៣គ្រឿង ក្នុងព្រឹត្តិការណ៍នេះ កាលពីឆ្នាំ២០២២ ក្នុងនោះ មានមេដាយមាស១៥ ប្រាក់៨ និងសំរឹទ្ធ ១០។ យោងតាមវេបសាយ World Police and Fire Games 2023 ព្រឹត្តិការណ៍នេះ មានអត្ដពលិកចូលរួម សរុបប្រមាណជាង ១៦០០០នាក់ មកពី ៧០ប្រទេស ដោយប្រកួតលើ ៦៧ប្រភេទកីឡា។ ៕ | កម្ពុជា បញ្ជូនអត្ដពលិក ៤៨នាក់ ចូលរួមប្រកួតព្រឹត្តិការណ៍កីឡាប៉ូលិស និងកងពន្លត់អគ្គិភ័យពិភពលោក (The 20th World Police and Fire Games 2023) នៅប្រទេសកាណាដា។ ម្ចាស់ផ្ទះកាណាដា ដាក់កីឡា៦៧ប្រភេទក្នុងព្រឹត្តិការណ៍នេះ ក្នុងនោះកម្ពុជាចូលរួមប្រកួតលើ ១៣ប្រភេទកីឡា។ |
«ឥឡូវនេះយើងនឹងការពារព័ត៌មានពីកងទ័ពជើងទឹក និងក្រសួងការពារជាតិពីព្រោះយើងកំពុងក្លាយជាគោលដៅនៃចារកម្មដោយមន្ទីរបញ្ចកោណ»។ លោក Lopez Obrador បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃទី១៨ ខែមេសា។ ការអត្ថាធិប្បាយរបស់លោកបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកាសែត Washington Post រាយការណ៍អំពីភាពតានតឹងជាក់ស្តែងរវាងកងទ័ពជើងទឹករបស់ម៉ិកស៊ិក និងកងទ័ពអាមេរិក។ ប៉ុន្តែកាសែត Washington Post មិនបានបង្ហាញពីឯកសារដែលបានដកស្រង់ចេញពីការលួចស្ដាប់ការជជែករឿងផ្ទៃក្នុងរបស់មន្ត្រីម៉ិកស៊ិកនោះទេ។ ទាក់ទងរឿងនេះដែរ អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយថា ក្រសួងការពារជាតិអាមេរិកមានភាពជាដៃគូការពារដ៏រឹងមាំជាមួយយោធា និងកងទ័ពជើងទឹករបស់ម៉ិកស៊ិក ក៏ដូចជាអង្គភាពនានាក្នុងការ ដោះស្រាយបញ្ហាប្រឈមរួមគ្នាខណៈពេលដែលគោរពអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមកនិងរបៀបវារៈគោលនយោបាយការបរទេសរៀងៗខ្លួន។ កាលពីថ្ងៃទី១៧ ខែមីនា លោក Lopez Obrador បានពណ៌នាការបែកធ្លាយការស៊ើបការណ៍សម្ងាត់ជាការឈ្លានពានដ៏អាក្រក់មួយដែលមិនគួរត្រូវបានទទួលយកក្នុងកាលៈទេសៈណាក៏ដោយ។ ប៉ុន្តែលោកមិនមានគម្រោងប្រឆាំងនឹងអាមេរិកដាច់ណាត់នោះដែរ៕ | ក្រោយមានការលេចធ្លាយពីការលួចស៊ើបការលើសមភាគីនានារបស់អាមេរិក ប្រធានាធិបតីម៉ិកស៊ិក Andres Manuel Lopez Obrador ក៏ចោទក្រសួងការពារជាតិអាមេរិកថា បានស៊ើបការណ៍ជាសម្ងាត់លើរដ្ឋាភិបាលរបស់លោកផងដែរ។ លោក Obrador នឹងចាប់ផ្តើមចាត់ថ្នាក់ព័ត៌មានពីកងកម្លាំងប្រដាប់អាវុធដើម្បីការពារសន្តិសុខជាតិ។ |
ចង់ដឹងថាទឹករ៉ែធម្មជាតិអូ គូលែន ល្អយ៉ាងណាសូមទស្សនាវីដេអូខាងក្រោមដូចតទៅ ៖ (អត្ថបទពាណិជ្ជកម្ម) | តំណាងចែកចាយទឹកអូ គូលែន ទាំងតូច-ធំ បង្ហាញពីភាពសប្បាយរីករាយ ដោយមានការគាំទ្រច្រើនពីអតិថិជន ព្រោះទឹករ៉ែធម្មជាតិអូ គូលែន អាចប្រើប្រាស់បានគ្រប់ស្ថានភាពមិនថា ពិសា ឬឆុងទឹកគោជាដើម ពិសេសអាចពិសាបានគ្រប់វ័យ ថែមទាំងល្អចំពោះសុខភាពទៀតផង។ |
«ដើម្បីគ្រប់គ្រង និងថែរក្សាដីតំបន់មេទឹក ដែលជាដីសាធារណៈរបស់រដ្ឋ សម្រាប់បម្រើផលប្រយោជន៍ក្នុងកាអភិវឌ្ឍន៍លើវិស័យកសិកម្ម»។ នេះបើតាមខ្លឹមសារលិខិតស្ដីពីការបញ្ឈប់ការទិញ លក់ ឈូសឆាយដីតំបន់មេទឹកនៅទូទាំងខេត្តកំពង់ចាម ដែលចុះហត្ថលេខាដោយលោក គួច ចំរើន។ លោកអភិបាលខេត្ត បានកត់សម្គាល់ថា ដីតំបន់មេទឹកនៅទីក្រុង ស្រុក និងតាមឃុំនានា រងនូវការទន្ទ្រាន ការឈូសឆាយ និងការបោះបង្គោលចំណាំវាតយកដី មិនត្រឹមតែប៉ុណ្ណោះមានការទិញ លក់ ដោយគ្មានភាពប្រក្រតីជាច្រើន។ ពាក់ព័ន្ធករណីនេះ លោក គួច ចំរើន បានបញ្ជាទៅអាជ្ញាធរមូលដ្ឋាន ទប់ស្កាត់ឲ្យបាននូវការទន្ទ្រាន ការឈូសឆាយ ការទិញ លក់ ដីខុសច្បាប់ នៅតំបន់មេទឹក ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាមួយគ្នានេះដែរ លោកបានហាមប្រាមអាជ្ញាធរ ឃុំ/សង្កាត ភូមិ ចំពោះការបញ្ជាក់លិខិត ទិញ លក់ កាន់កាប់ ដីតំបន់មេទឹកនានា៕ | អាជ្ញាធរខេត្តកំពង់ចាម នឹងចាត់ទុកនិរាករណ៍នូវរាល់លិខិតទាំងឡាយណា ដែលបានចុះហត្ថលេខា លក់ ទិញ ឬ បានកាន់កាប់ខុសច្បាប់ ពាក់ព័ន្ធទៅនឹងដីធ្លីតំបន់មេទឹកទូទាំងខេត្តកំពង់ចាមកន្លងមក។ នេះបើតាមសេចក្ដីណែនាំ របស់ លោកអភិបាលខេត្ត គួច ចំរើន កាលពីថ្ងៃទី១២ ខែកញ្ញា។ |
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក វី មិនទាន់អាចលក់ទេកូនឡានធុងសាំងដែលខ្លួនកែច្នៃនេះទេ ព្រោះគាត់មិនទាន់ពេញចិត្តពីការច្នៃរបស់ខ្លួននៅឡើយ។ គាត់ត្រូវការអនុវត្តប្រមាណពីរ ឬបីគ្រឿងទៀត ដើម្បីធានាថាវាអាចជិះដោយមានសុវត្ថភាពពិតប្រាកដ។ ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ឡា វី អ្នកកែច្នៃកូនឡានធុងសាំងដ៏ប្លែកដូចតទៅ៖ | កំពង់ចាម៖ ជិតមួយឆ្នាំហើយ លោក ឡា វី ត្រូវបានគេស្គាល់តាមរយៈការច្នៃម៉ូតូកង់បួនធ្វើពីធុងសាំងពណ៌ប្រផះមួយគ្រឿង។ ចុងឆ្នាំ២០២០ គាត់បានច្នៃកូនឡានពណ៌ខៀវមួយទៀត ដែលស្រដៀងដែរ គ្រាន់តែវាផ្ទុកមនុស្សបានច្រើនជាង។ បច្ចុប្បន្ន លោក វី កំពុងកែជ្នៃរថយន្ដ ១គ្រឿងបន្ថែមទៀត។ ទោះបីជាគ្រឿងស្ទើរតែទាំងអស់ជាគ្រឿងម៉ូតូ ក៏ការបើកបរវាដូចបើកបរឡាន។ មិនត្រឹមតែអាចបើកបរបាននោះទេ ប៉ុន្តែកូនឡានធុងសាំង ឥតដំបូលនេះ មានរូបរាង និងសោភ័ណភាពប្លែកទាក់ភ្នែក ដែលដូចទៅនឹងរូបរាងរថយន្តពី១០០ឆ្នាំមុន។ |
Messi បានជួយដឹកនាំក្រុមអាហ្សង់ទីនកាន់កាប់តំណែងជើងឯក World Cup 2022 នៅក្នុងប្រទេសកាតា ដែលជាការឈ្នះលើកដំបូងក្នុងរយៈពេល ៣៦ឆ្នាំ ហើយក៏ជាពានរង្វាន់លើកទីបីសម្រាប់ប្រទេសអាហ្សង់ទីន។ ឈ្នះ World Cup កើតឡើងក្រោយពេលដែលកីឡាករវ័យ ៣៦ឆ្នាំ បានចេញពីក្រុម Barcelona ក្រោយរួមរស់រយៈពេល ២០ឆ្នាំ ទៅចូលរួមក្រុម Paris Saint Germain។ បច្ចុប្បន្ន Messi លេងឱ្យក្រុម Inter Miami របស់លីគ Major League Soccer។ តារាបាល់ទាត់ឆ្នើមលំដាប់ពិភពលោកបន្តភាពអស្ចារ្យរបស់គេលើពិភពលោក មិនថាសម្រាប់ក្លិប ឬសម្រាប់ប្រទេសរបស់គេ ហើយកំណត់ត្រាពានរង្វាន់ Ballon dOr ៨លើករបស់គេ បានក្លាយជាកំណត់ត្រាដែលកីឡាករដទៃពិបាកក្នុងការបំបែកខ្លាំងបំផុត។ មិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលឡើយ នៅពេលដែល Messi ត្រូវបានជាប់ឈ្មោះជាម្ចាស់ពានរង្វាន់ Ballon dOr កីឡាករល្អបំផុតនៅលើពិភពលោកសម្រាប់រដូវកាល ២០២២-២៣។ ការជួយដល់ក្រុមអាហ្សង់ទីនឈ្នះពានរង្វាន់ World Cup 2022 ក្រោយរង់ចាំអស់ ៣៦ឆ្នាំ និងការឈ្នះពានរង្វាន់ជាកីឡាករល្អប្រចាំព្រឹត្តិការណ៍ Golden Ball ហើយក្នុងនាមជាកីឡាករស៊ុតបាល់ចូលច្រើនជាងគេទីពីរថែមទៀត។ Messi ប្រជែងឈ្នះ Ballon dOr បើទោះបីជាខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិន័រវែស Erling Haaland បានបង្ហាញវត្តនក្នុងភាពខ្លាំងមួយដោយបានជួយ Manchester City ឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាល ព្រមទាំងឈ្នះពានរង្វាន់កីឡាករល្អរបស់ស្ថាប័ន UEFA ក៏ដោយក្តី។ Haaland បច្ចុប្បន្នមានវ័យ ២៣ឆ្នាំ ខ្សែប្រយុទ្ធកំពុងតែលេចធ្លោរូបនេះ នៅមានពេលវេលាដ៏ច្រើនបន្ថែមទៀតដើម្បីប្រជែងពានរង្វាន់ Ballon dOr លើកដំបូងសម្រាប់អាជីពរបស់គេ ខណៈដែល Messi ឈ្នះពានរង្វាន់ Ballon dOr លើកដំបូងក្នុងវ័យ ២២ឆ្នាំ។ Haaland នៅមានវ័យក្មេង និងមានពេលវេលាច្រើនក្នុងការប្រជែងពានរង្វាន់ Ballon dOr លើកដំបូង ហើយនឹងឈ្នះជាបន្តបន្ទាប់សម្រាប់កំណត់ត្រា មិនតែប៉ុណ្ណោះ រូបគេក៏ត្រូវស្ថិតនៅក្លិបដ៏ខ្លាំងពូកែមួយផងដែរបើចង់ប្រជែង Ballon dOr ជាបន្តបន្ទាប់ជាប់គ្នាដូច Messi ។ ចង់ឈ្នះពានរង្វាន់ Ballon dOr មិនត្រឹមតែត្រូវបង្ហាញពីសមត្ថភាពខ្ពស់នៅត្រឹមក្លិបនោះទេ កីឡាករទាំងនោះក៏ត្រូវជួយដល់ក្លិបក្នុងការប្រជែងពានរង្វាន់ផ្សេងៗ មិនថាពានរង្វាន់ក្នុងលីគនោះទេ ជាពិសេសគឺពានរង្វាន់ Champions League ដែលជាពានរង្វាន់កំពូលក្នុងអឺរ៉ុបតែម្តង។ លើសពីនេះពួកគេក៏ត្រូវជួយដល់ក្រុមជម្រើសជាតិឱ្យខ្លាំងថែមទាំងដូចពេលពួកគេលេងនៅក្នុងក្លិប។ ចំណែក Cristiano Ronaldo វិញអាចនិយាយបានថារូបគេមានវ័យកាន់តែជ្រេណាស់ទៅហើយសម្រាប់ការប្រកួតប្រជែង ខណៈដែលឆ្នាំនេះក៏ជាលើកដំបូងដែលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់គ្មានឈ្មោះក្នុងបញ្ជីឈ្មោះ ៣០នាក់ចុងក្រោយសម្រាប់ Ballon dOr 2023។ ដោយបច្ចុប្បន្នគេមានវ័យ ៣៨ឆ្នាំ ហើយឥឡូវក៏បានផ្លាស់ចេញពីតំបន់អឺរ៉ុបទៅលេងនៅក្លិបក្នុងប្រទេសទ្វីបអាស៊ីថែមទៀត។ កំណត់ត្រាពានរង្វាន់ Ballon dOr ៥លើក របស់ Ronaldo ក៏ជាកំណត់ត្រាមួយដ៏ច្រើន ហើយក៏ពិបាកក្នុងការបំបែកសម្រាប់កីឡាករដទៃដូចគ្នាផងដែរ មិនត្រឹមតែប៉ុណ្ណោះតារាបាល់ទាត់ក្លិប Al Nassr រូបនេះក៏ពិបាកក្នុងការបំបែកកំណត់ត្រារបស់ Messi បន្តទៀតដែរ។ កាលប៉ុន្មានរដូវកាលមុន Karim Benzema និង Luka Modric ក៏បានក្លាយជាកីឡាករដែលបានឈ្នះពាន Ballon dOr នៅក្នុងរដ្ឋកាលដែល Messi និង Ronaldo តែងតែចែករំលែកគ្នាឈ្នះជាបន្តបន្ទាប់។ តែយ៉ាងណាកីឡាករទាំងពីរនេះក៏មានវ័យលើស ៣៥ឆ្នាំទៅហើយ ខណៈដែលអ្នកទាំង ២ បានឈ្នះ Ballon dOr ម្នាក់មួយដូចគ្នា ហើយមិនអាចនឹងប្រជែងបន្តបានទៀតនោះទេ។ Mbappe ក៏ជាបេក្ខភាពមួយសម្រាប់ប្រជែងពានរង្វាន់ Ballon dOr ហើយកីឡាកររូបនេះក៏កំពុងតែស្វែងរកការឈ្នះលើកដំបូងរបស់គេ ដូចទៅនឹង Haaland។ យ៉ាងណានៅក្នុងរដូវកាលថ្មីនេះ Mbappe ក៏ត្រូវតែធ្វើឱ្យបានល្អខ្លាំងដូចទៅនឹងរដូវកាលមុនៗ ដែលគេធ្លាប់បានបង្ហាញខ្លួនដ៏អស្ចារ្យ ប្រសិនបើគេចង់ប្រជែងពានរង្វាន់កីឡាករល្អមួយនេះ។ Mbappe ត្រឹមវ័យ ២៤ឆ្នាំ រូបគេក៏មានឱកាសច្រើនក្នុងការប្រជែងពានរង្វាន់ ហើយប្រសិនបើរូបគេចង់ធ្វើបានកំណត់ត្រា ឬបំបែកកំណត់ត្រារបស់ Messi រូបគេអាចនឹងត្រូវស្វែងរកក្លិបដែលសក័្កសមបំផុតសម្រាប់រូបគេក្នុងលេងដើម្បីប្រជែងស្ថិតនៅលំដាប់កំពូល ដូចដែល Messi បានលេងឱ្យ Barcelona និងអាហ្សង់ទីន ហើយ Ronaldo ជានិមិត្តរូបរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងលេងនៅក្លិប Real Madrid។ កីឡាករបច្ចុប្បន្នកំពុងតែលេចធ្លោខ្លាំងដូចជា Jude Bellingham របស់ Real Madrid និង Vinicius Jr ពួកគេកំពុងតែបង្ហាញសកម្មភាពដ៏ខ្លាំងសម្រាប់ក្លិបដែលពួកគេបានលេង ហើយក៏កំពុងតែទាមទារការចាប់អារម្មណ៍ខ្ពស់។ កីឡាករទាំងនេះនៅពេលអនាគតក៏នឹងក្លាយជាបេក្ខភាពប្រជែង Ballon dOr ប៉ុន្តែការចង់ទៅឱ្យគៀកនឹងកំណត់ត្រារបស់ Messi គឺត្រូវការពេលវេលាវែងឆ្ងាយថែមទៀត។ ខណៈដែល Messi មាន ៨ពានរង្វាន់ Ronaldo មាន ៥ពានរង្វាន់ ហើយក៏កំពុងតែប្រកបអាជីពនៅក្លិបថ្មីបានយ៉ាងល្អ ហើយនឹងទាក់ទាញខ្លាំងថែមទៀតនោះ ឱកាសសម្រាប់កីឡាករទាំង ២ក្នុងការរកពានរង្វាន់បន្ថែមនៅតែមាន។ ប៉ុន្តែសម្រាប់កីឡាករមួយចំនួនដែលបានលេចធ្លោនៅក្នុងរដ្ឋកាលរបស់កីឡាករទាំងពីរនេះ រួមមាន Robert Lewandowski, Kevin De Bruyne, Rodri, Neymar Jr, និងកីឡាករមួយចំនួនទៀត ក៏រំពឹងថានឹងអាចឈ្នះពានរង្វាន់នេះលើកដំបូងក្នុងអាជីពរបស់ពួកគេរៀងៗខ្លួន៕ | Lionel Messi ជាកីឡាករខ្លាំងពូកែ និងអស្ចារ្យបំផុតលើលោក ដែលឈ្នះពានរង្វាន់គ្រប់យ៉ាង រួមទាំង Ballon dOr លើកទី៨ ជាកំណត់ត្រាច្រើនបំផុតនៅក្នុងពិភពបាល់ទាត់។ គិតចាប់ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ កំណត់ត្រាឈ្នះ Ballon dOr របស់ Messi នឹងពិបាកក្នុងការតាម និងបំបែកបំផុត។ |
ការសិក្សានេះមានការចូលរួមពីអ្នកធាត់ និងធាត់ជ្រុលប្រមាណ ៥៤នាក់ ដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ ហើយក៏បានតាមដានទៅលើរបបអាហារពីរប្រភេទរយៈពេល ១២សប្តាហ៍។ របបអាហារទាំងពីរនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវចំនួនកាឡូរីដូចគ្នា គឺ ៥០០កាឡូរី ដែលវាតិចជាងតម្រូវការរបស់មនុស្សម្នាក់ៗក្នុងមួយថ្ងៃថែមទៀតផង។ ដោយសារតែការសិក្សានេះមានរយៈពេលខ្លី និងតូចតាច ហើយវាជាការជ្រើសរើសក្រុមមនុស្សដែលមានជំងឺទឹកនោមផ្អែម ហើយជាអ្នកដែលនឹងចង់បង្កើតនូវការផ្លាស់ប្តូររបៀបរស់នៅខ្លួនឯងថែមទៀតផង។ ដូច្នេះយកល្អគួរតែសម្គាល់ថា អ្នកដែលស្ថិតក្នុងការសិក្សានេះបាននៅបន្តលេបថ្នាំជំងឺទឹកនោមផ្អែមដូចធម្មតាដដែលក្នុងពេលកំពុងតែសិក្សា។ លទ្ធផលនៃការសិក្សានេះត្រូវមានការបញ្ជាក់បន្ថែមជាមួយនឹងការសិក្សាធំជាងនេះ និងមានរយៈពេលយូរជាងនេះ ជាពិសេសមានជំងឺទឹកនោមផ្អែមប្រភេទទី២ចូលរួមដែរ។ ខណៈពេលដែឡលទ្ធផលនេះអាចប្រើលើអ្នកដែលគ្មានជំងឺទឹកនោមផ្អែំដែរនោះដូច្នេះវាក៏មិនទាន់ច្បាស់លាស់ដែរ។ បើសិនជាអ្នកមានការគ្រប់គ្រងជំងឺទឹកនោមផ្អែមមិនបានល្អ អ្នកមិនគួរណាបង្កើតនូវការផ្លាស់ប្តូរទម្លាប់ញ៉ាំអាហារដោយមិនមានការពិគ្រោះជាមួយគ្រូពេទ្យជាមុនឡើយ៕ ត្រួតពិនិត្យដោយ www.health.com.kh | យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC News បានឲ្យដឹងថា គ្រាន់តែញ៉ាំអាហារពេលព្រឹក និងថ្ងៃត្រង់ប្រហែលជាមានប្រសិទ្ធភាពគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី២បានល្អជាងការញ៉ាំញ៉ាំអាហារតិចៗតែច្រើនដង។ សេចក្តីរាយការណ៍នេះផ្តោតសំខាន់ទៅលើការសិក្សាដ៏តូចមួយដែលបានរកឃើញថា នៅពេលអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ ញ៉ាំអាហារពីរដងក្នុងមួយថ្ងៃ ពួកគេបានស្រកទម្ងន់ច្រើន ហើយក៏មានជាតិស្ករក្នុងឈាមចុះទាបដែរនៅចុងសប្តាហ៍ទី ១២ ជាងអ្នកដែលបានញ៉ាំអាហារតិចៗតែច្រើនដងក្នុងមួយថ្ងៃ។ |
ក្រសួងពាណិជ្ជកម្ម អះអាងថា ខ្លួននឹងកៀរគរផលិតផលខ្មែរ មានគុណភាពខ្ពស់ និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ រួមទាំងការវេចខ្ចប់ល្អត្រឹមត្រូវ និងអនុលោមតាមស្តង់ដារផលិតកម្មពីគ្រប់ទិសទីនៅទូទាំងប្រទេសមកដាក់តាំងបង្ហាញ និងស្វែងរកដៃគូយកទៅលក់បន្ត។ «ការរៀបចំពិព័រណ៍នេះ ក្នុងគោលបំណងទូងស្គរពញ្ញាក់ស្មារតីមហាជនទូទៅ ឱ្យងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យបានច្រើនជាអតិបរិមា»។ នេះបើតាមក្រសួងពាណិជ្ជកម្ម ដែលបានបន្ថែមថា ការរៀបចំពិព័រណ៌នេះ គឺជាយុទ្ធសាស្ត្រជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុកឲ្យមានការទទួលស្គាល់ និងប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំងប្រទេស៕ | ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០២០ នៅខេត្តមណ្ឌលគិរី ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងទាញពលរដ្ឋមកគាំទ្រ។ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៌ផលិតផលខ្មែរនេះ នៅថ្ងៃទី៥ ដល់ ៨មីនា ឆ្នាំ២០២០ នាក្រុងសែនមនោរម្យ។ |
នៅថ្ងៃទី២៥ ខែកក្កដាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញផ្សាយរបាយការណ៍ថ្មីស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ ២០២៣ ជាមួយនឹងសញ្ញាវិជ្ជមាន និង បញ្ហាប្រឈមជាច្រើន ។ បើតាម IMF សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងក្នុងរង្វង់៣ភាគរយនៅឆ្នាំនេះ ដោយរក្សាបាននូវអត្រាកំណើននេះពេញមួយឆ្នាំ២០២៤ ដែលកើនឡើង ០,២ភាគរយបើធៀបនឹងរបាយការណ៍ដែលបានចេញផ្សាយកាលពីខែមេសា ដោយផ្អែកលើសញ្ញាណសុទិដ្ឋិនិយមនៃសេដ្ឋកិច្ចពិភពលោកក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ ក្នុងរយៈពេលពីរឆ្នាំ២០២៣ និង ២០២៤ សេដ្ឋកិច្ចពិភពលោកនឹងនៅតែកើនឡើងក្នុងអត្រាទាបជាងអត្រាមធ្យម ៣,៨ភាគរយក្នុងកំឡុងឆ្នាំ ២០០០ ដល់ ២០១៩ ដោយសារការស្ទុះងើបឡើងវិញយឺតនៃផលិតកម្មនៅក្នុងប្រទេសអភិវឌ្ឍ។ សេដ្ឋកិច្ចអាម៉េរិកត្រូវបានព្យាករថានឹងកើនឡើង ១,៨ភាគរយ ខណៈជប៉ុន ១,៤ភាគរយ និងចិន ៥,២ភាគរយ ។ សម្រាប់តំបន់ចាយប្រាក់អឺរ៉ូសេដ្ឋកិច្ចមានកំណើន ០,៩ភាគរយ។ អតិផរណាសកលត្រូវបានគេរំពឹងថានឹងធ្លាក់ចុះពី ៨,៧ភាគរយក្នុងឆ្នាំ ២០២២ មកត្រឹម ៦,៨ ភាគរយនៅឆ្នាំ ២០២៣ និង ៥,២ ភាគរយនៅឆ្នាំ ២០២៤ ។ អតិផរណានៅក្នុងប្រទេសភាគច្រើនកំពុងតែធ្លាក់ចុះ ភាពតានតឹងនៅក្នុងប្រព័ន្ធធនាគារត្រូវបានដោះស្រាយ ប៉ុន្តែបញ្ហាប្រឈមនៃតុល្យភាពនៃការទូទាត់នៅតែមាន ហើយសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមមុខនឹងវិបត្តិឥណទាន។ IMF ក៏បានផ្តល់អនុសាសន៍ដល់ធនាគារកណ្តាលគួរតែនៅតែផ្តោតលើការស្ដារស្ថិរភាពតម្លៃ និងពង្រឹងការត្រួតពិនិត្យហិរញ្ញវត្ថុ និងការត្រួតពិនិត្យហានិភ័យ។ ប្រសិនបើភាពតានតឹងទីផ្សារកើតឡើង ប្រទេសនានាគួរតែផ្តល់សាច់ប្រាក់ងាយស្រួលភ្លាមៗ ។ របាយការណ៍ក៏បានលើកឡើងផងដែរថា កំណើនសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នមានកម្រិតទាបជាងរយៈពេលមុនកូវីដ-១៩ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃចំនួនប្រជាជនពិភពលោកដែលមានអាយុច្រើន ជាពិសេសនៅបណ្តាប្រទេសចិន ជប៉ុន និងអាល្លឺម៉ង់ ដែលកម្មវិធីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមិនអាចជំនួសទីផ្សារការងារដែលមានកម្មករវ័យចំណាស់បាន៕ | មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករពីកំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២៣ ក្នុងអត្រា៣ភាគរយ ដែលកើនឡើង០,២ ភាគរយធៀបនឹងការព្យាករដែលបានធ្វើឡើងនៅក្នុងខែមេសា។ |
«យើងនៅតែកំពុងងើបចេញពីផលប៉ះពាល់ដែលយើងបានទទួលរងពីជំងឺកូវីដ-១៩ ហើយកំពុងចាប់ផ្តើមស្តារសេដ្ឋកិច្ចឡើងវិញពីការបំផ្លិចបំផ្លាញនេះ»។ នាយករដ្ឋមន្រ្តីហ្វ៊ីជី Frank Bainimarama ប្រាប់សភាបែបនេះនៅថ្ងៃទី២៩ ខែវិច្ឆិកា មុនបន្តថាអាជីវកម្មកំពុងលូតលាស់ឡើងវិញ ហើយមនុស្សនៅគ្រប់ទីកន្លែងកំពុងរស់នៅជាមួយជីវិតធម្មតារបស់ពួកគេវិញហើយ។ លើសពីនេះ លោក Bainimarama លើកឡើងទៀតថា ការរកឃើញវីរុសបង្កជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុងនាពេលថ្មីៗនេះ នឹងមិនធ្វើឱ្យខូចផែនការឡើយ ហើយលោកនឹងស្វាគមន៍ជើងហោះហើរដំបូងរបស់អាកាសចរណ៍ Fiji Airways ដែលមកពីអូស្ត្រាលីទៅកាន់ទីក្រុងណាឌី នាពេលព្រឹកថ្ងៃទី១ ខែធ្នូតែម្ដង។ ជាការប្រុងប្រយ័ត្ន ហ្វ៊ីជី បានរឹតបន្តឹងលើការធ្វើដំណើរពីអាហ្វ្រិកខាងត្បូង ប៉ុន្តែមិនបានផ្លាស់ប្តូរវិធានការចំពោះប្រទេសដែលជាដៃគូធ្វើដំណើរឡើយរួមមានជប៉ុន នូវែលសេឡង់ អាម៉េរិក បារាំង ព្រមទាំងប្រទេសដែលត្រូវបានរកឃើញវីរុសអូមីក្រុងផងដែរដូចជា អូស្ត្រាលី កាណាដា និងអង់គ្លេស។ ទាក់ទិននឹងការបើកព្រំដែនឡើងវិញនេះ ហ្វ៊ីជី បានកំណត់យកថ្ងៃទី១ ខែធ្នូជាពេលដែលនឹងស្វាគមន៍ភ្ញៀវទេសចរណ៍បរទេសជាយូរមកហើយដើម្បីជំរុញសេដ្ឋកិច្ចរបស់ប្រទេសខ្លួនដែលពឹងផ្អែកលើវិស័យទេសចរណ៍ ក្រោយត្រូវបានរងផលប៉ះពាល់ពីជំងឺកូវីដ-១៩យ៉ាងដំណំ។ មេដឹកនាំហ្វ៊ីជីក៏មានទំនុកចិត្តថាអត្រាការចាក់វ៉ាក់សាំង ៩០ ភាគរយក្នុងចំណោមប្រជាជនពេញវ័យនឹងជួយទប់ស្កាត់ការរីករាលដាលណាមួយផងដែរ៕ | ហ្វ៊ីជី នឹងបន្តអនុវត្តគម្រោងបើកព្រំដែនសម្រាប់អ្នកដំណើរអន្តរជាតិឡើងវិញចាប់ពីថ្ងៃទី១ ខែធ្នូ ទោះបីជាមានការគំរាមពីវីរុសបង្កជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីឈ្មោះអូមីក្រុងក៏ដោយ។ |
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ ការរៀបចំសណ្ដាប់ធ្នាប់សាធារណ ជារឿងមួយដែលធ្វើឱ្យអាជ្ញាធរឈឺក្បាល។ ព្រោះថា ការងារនេះទាមទារការអប់រំ និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ទូលំទូលាយ។ ដូចករណីរៀបចំសណ្ដាប់ធ្នាប់រថយន្តដែលអាជ្ញាធរខេត្តសៀមរាបបាននិងកំពុងអនុវត្តន៍ជាដើម ក៏មិនមែនងាយស្រួលប៉ុន្មានដែរ ដ្បិតទាក់ទងនឹងពេលវេលាសមរម្យដើម្បីឱ្យប្រជាពលរដ្ឋយល់ និងបញ្ឈប់ទម្លាប់ដែលពួកគាត់ធ្លាប់ចតតាមផ្លូវឬទីសាធារណ។ល។ ការរៀបចំចំណតរថយន្តនៅបុរីសៀងណាំ ដែលជាបេនឡានខាងកើតក្រុងសៀមរាប មានការគាំទ្រ។ ទន្ទឹមនឹងនោះក៏មានការរិះគន់និងមិនពេញចិត្តដែរ។ មិនពេញចិត្តព្រោះថា ហេដ្ឋារចនាសម្ព័ន្ធនៅទីនោះមិនទាន់សមស្របតាមស្ថានភាពជាក់ស្ដែងនៅឡើយ។ យានយន្តច្រើន តែចំណតតូចចង្អៀត និងផ្លូវចូលមិនទាន់មានសោភ័ណភាពល្អនៅឡើយ។ លោក ញឹម រដ្ឋា អ្នករត់តាក់ស៊ីមកពីស្រុកស្រែណូយ គាំទ្រចំពោះការរៀបចំសណ្ដាប់ធ្នាប់សាធារណរបស់អាជ្ញាធរ ដើម្បីកុំឱ្យមានភាពរញ៉េរញ៉ៃនៅតាមដងផ្លូវ។ យ៉ាងណាលោកយល់ថា ត្រូវតម្រូវឱ្យរថយន្តចូលចំណតទាំងអស់គ្នា ដោយមិនត្រូវតម្រូវមួយទុកមួយឡើយ។ ជាមួយគ្នានោះ លោក រដ្ឋា ក៏បានលើកពីបញ្ហាមួយចំនួនពេលចូលចតក្នុងចំណតនេះដែរសម្រាប់រថយន្តឈ្នួលពីស្រុកស្រែណូយនេះដែរ។ លោកពន្យល់ថា អតិថិជនលោកត្រូវចំណាយលើសេវាម៉ូតូឌុបមួយជាន់ទៀត ដើម្បីទៅដល់ផ្សារលើធំថ្មី ដែលខុសពីមុនបេនឡានរបស់លោកចតនៅក្បែរផ្សារនោះស្រាប់។ បន្ថែមពីនេះ លោកក៏សំណូមពរឱ្យអាជ្ញាធររៀបចំជួសជុលផ្លូវដែលមានជង្ហុក និងបញ្ហាអនាម័យនៅចំណតឡានឱ្យបានល្អឡើងវិញផង មុននឹងរុញរថយន្តទាំងអស់ចូលចំណតសមរម្យ។ ចំណែកលោក សេង លីវណ្ណ អ្នកលក់សំបុត្ររថយន្តក្រុង ក៏មិនជំទាស់អ្វីលើគោលការណ៍រៀបចំឱ្យរថយន្តចូលចំណតនេះដែរ។ មិនខុសពីអ្នកឯទៀត លោក លីវណ្ណ ចង់ឱ្យអាជ្ញាធរបន្តរៀបចំចំណតឱ្យបានស្អាត សណ្ដាប់ធ្នាប់ អនាម័យ ផ្លូវថ្នល់ឱ្យបានស្អាតជាមុនសិន ដើម្បីឱ្យចរាចរណ៍ចូលចំណតមានភាពងាយស្រួលជាងពេលនេះ។ តាមការមើលឃើញរបស់លោក លីវណ្ណ រថយន្តប្រមាណ៣០ភាគរយប៉ុណ្ណោះដែលសម្រេចចូលបេន ក្រៅពីនោះនៅរារែកខាងក្រៅនៅឡើយ។ ងាកទៅបុគ្គលិកក្រុមហ៊ុនរថយន្តក្រុងដ៏ធំមួយនៅក្រុងសៀមរាប ដែលសុំមិនបញ្ចេញឈ្មោះឯណោះវិញ ក៏មានយោបល់ប្រហាក់ប្រហែលនឹងអ្នកឯទៀតដែរ។ និយាយដោយសំដីច្បាស់ៗ បុគ្គលិកម្នាក់នោះលើកឡើងថា គាំទ្រការរៀបចំរបស់អាជ្ញាធរ ដើម្បីរបៀបរៀបរយក្នុងខេត្តទេសចរណ៍សៀមរាប។ យ៉ាងណា បុគ្គលិកម្នាក់នេះបង្ហាញការមិនពេញចិត្តចំពោះការរៀបចំចំណតនៅឡើយ ដោយលើកឡើងថា មានភាពចង្អៀតពិបាកចតឡាន ឬចតបានតិច ចំណែករថយន្តដឹងជញ្ជូនភ្ញៀវពីក្រុមហ៊ុនមកជិះក្នុងបេនឡាននេះ ក៏មិនអាចចូលក្នុងចំណតបានទៀត ធ្វើឱ្យមានការពិបាកជញ្ជូនឥវ៉ាន់របស់ភ្ញៀវ។ល។ ជាមួយគ្នានោះ បុគ្គលិករថយន្តក្រុងរូបនេះក៏សំណូមពរដល់អ្នកគ្រប់គ្រងចំណត ត្រូវរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឱ្យល្អប្រសើរជាមុន ដូចជាផ្លូវថ្នល់ កែប្រែចំណតឱ្យធំទូលាយជាងមុនផងដែរ។ ឆ្លើយតបទៅនឹងបញ្ហានេះ អភិបាលរងខេត្តសៀមរាប លោក ពិន ប្រាកដ ក្នុងបទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី២ កញ្ញា ពេលចុះមើលការរៀបចំសណ្ដាប់ធ្នាប់នេះ បានពន្យល់ថា ក្រុមហ៊ុនចំណតបានព្រមព្រៀងតាមសំណើររបស់អាជ្ញាធរខេត្តដែលតម្រូវឱ្យរៀបចំសោភ័ណភាព អនាម័យ ផ្លូវថ្នល់ឡើងវិញ និងព្រមកែប្រែចំណុចខ្វះខាតទាំងឡើយ។ ជាមួយគ្នានោះ លោកអភិបាលរងក៏បានកោតសរសើរការសហការពីក្រុមហ៊ុនរថយន្តនានា ក្នុងបំណងដើម្បីឱ្យការងាររៀបចំសណ្ដាប់ធ្នាប់ក្រុងប្រព្រឹត្តិទៅដោយភាពរលូន៕ | សៀមរាប៖ ការកំណត់ថ្ងៃឱ្យរថយន្តគ្រប់ប្រភេទចូលចំណតរបស់រដ្ឋបាលខេត្តសៀមរាប បានមកដល់ថ្ងៃអវសានហើយកាលពីថ្ងៃទី២ កញ្ញា។ នៅពេលនោះគេឃើញថា ក្រុមហ៊ុនរថយន្តនិងរថយន្តតាក់ស៊ីឯកជនមួយចំនួនធំបានសម្រេចចូលចំណតឬបេនឡានតាមការរៀបចំរបស់អាជ្ញាធរ។ ដ្បិតថាបានព្រមតាមការរៀបចំក៏ពិតមែន តែក្រុមអ្នករត់តាក់ស៊ីឬក្រុមហ៊ុនឡាន ហាក់មិនទាន់ពេញចិត្តទេចំពោះការរៀបចំនេះ។ ពួកគេយល់ថា ចំណតឡានចង្អៀត សណ្ដាប់ធ្នាប់មិនទាន់មានរបៀបរៀបរយ ពិសេសផ្លូវចូលចំណតនៅមានជង្ហុក ពិបាកក្នុងការធ្វើចរាចរណ៍។ល។ |
ថ្លែងនៅសន្និសីទព័ត៌មានមួយនាក្រុង ហ្សឺណែវ ប្រទេសស្វីស អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus និយាយទាំងទឹកមុខក្រៀមក្រំថា៖«យើងមានកង្វល់យ៉ាងធំធេងចំពោះកម្រិតប្រកាសអាសន្ននៃការរីករាលដាល និងភាពធ្ងន់ធ្ងរ (របស់ជំងឺ COVID-19) ព្រមទាំងកម្រិតប្រកាសអាសន្ននៃភាពអសកម្ម (របស់អាជ្ញាធរ)»។ ត្រង់ចំណុចនេះ លោក សង្កត់ធ្ងន់ថា ដូច្នេះហើយ អង្គការ WHO បានវាយតម្លៃថា ជំងឺ COVID-19 អាចត្រូវចាត់ថ្នាក់ជា «ជំងឺរាតត្បាតសាកល (Pandemic)»។ «ជំងឺរាតត្បាតសាកល (Pandemic) ពុំមែនជាពាក្យមួយដែលប្រើដោយងាយៗ ឬធ្វេសប្រហែសឡើយ»។ ប្រមុខអង្គការសុខភាពពិភពលោក លើកឡើងបែបនេះ ដោយបន្ថែមថា ប្រសិនបើប្រើពាក្យនេះខុសគោលដៅនោះ វាអាចបង្កហានិភ័យធំធេងដល់ពិភពលោក ដូចជា ការភ័យខ្លាច និងករណីស្លាប់កាន់តែច្រើនជាដើម។ ទោះបីជាចាត់ទុកស្ថានការណ៍ COVID-19 ជាជំងឺរាតត្បាតសាកលមែនពិត លោក Tedros អះអាងថា វាពុំផ្លាស់ប្តូរការវាយតម្លៃរបស់ WHO លើការគំរាមកំហែងដែលបង្កឡើងដោយវីរុសនេះឡើយ។ ទន្ទឹមនេះ លោក បន្ថែមទៀតថា ការប្រកាសចាត់ទុកបែបនេះ ក៏មិនផ្លាស់ប្តូរអ្វីដែល WHO កំពុងធ្វើ ហើយក៏មិនផ្លាស់ប្តូរអ្វីដែលប្រទេសនានាគប្បីធ្វើផងដែរ។ ទាក់ទិននឹងចំណុចនេះ លោកអគ្គនាយក Tedros បានទទូចឲ្យសហគមន៍អន្តរជាតិបង្កើនកិច្ចប្រឹងប្រែងទ្វេដងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ COVID-19។ លោកសង្កត់ធ្ងន់ថា៖«ចំណាត់ការដែលមានលក្ខណៈចាប់បង្ខំនានា អាចបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ប្រឆាំងជំងឺនេះ»។ «នេះគឺជាជំងឺរាតត្បាតជាសាកលលើកដំបូងបង្អស់ដែលបង្កឡើងដោយកូរ៉ូណាវីរុស»។ លោក Tedros អះអាងបែបនេះ ដោយបន្ថែមថា ទោះជាបែបនេះក្តី ប្រទេសទាំងអស់ នៅតែអាចផ្លាស់ប្តូរវាបាន។ ត្រង់នេះ លោកសង្កត់ធ្ងន់ថា៖ «នេះគឺជាជំងឺរាតត្បាតសាកលទីមួយដែលអាចគ្រប់គ្រងបាន»។ ប្រមុខដឹកនាំអង្គការអន្តរជាតិមួយនេះ ក៏កត់សម្គាល់ពីបញ្ហាប្រឈមដែលប្រទេសមួយចំនួនជួបប្រទះផងដែរ ខណៈកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។ លោក គូសបញ្ជាក់បែបនេះ៖«ប្រទេសខ្លះ កំពុងមានការលំបាកជាមួយនឹងការខ្វះសមត្ថភាព, ហើយប្រទេសខ្លះ គឺខ្វះខាតធនធាន ហើយខ្លះទៀត ខ្វះវិធានការដោះស្រាយ»។ ក្នុងសន្និសីទព័ត៌មានដដែលនេះ លោក Mike Ryan ប្រធានកម្មវិធីអាសន្នរបស់អង្គការ WHO បានលើកឡើងថា ស្ថានភាពនៃ COVID-19 ក្នុងប្រទេស អ៊ីរ៉ង់ គឺមានលក្ខណៈធ្ងន់ធ្ងរខ្លាំង ហើយទីភ្នាក់ងារលោកចង់មើលឃើញការតាមដានបន្ថែមទៀត ព្រមទាំងការថែទាំដិតដល់បន្ថែមសម្រាប់អ្នកជំងឺផងដែរ។ លោក និយាយដូច្នេះថា៖«យើងត្រូវការចាត់វិធានការចាំបាច់ឥឡូវនេះ។ អ៊ីតាលី និងអ៊ីរ៉ង់ កំពុងរងគ្រោះខ្លាំងបំផុត ក៏ប៉ុន្តែខ្ញុំធានាថា ប្រទេសផ្សេងទៀត នឹងធ្លាក់ចូលក្នុងស្ថានភាពបែបនេះឆាប់ៗខាងមុខនេះ បើគ្មានចំណាត់ការបង្ការត្រឹមត្រូវទេនោះ»។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃពុធ ទី១១ ខែមីនា វាមានករណីឆ្លង COVID-19 ចំនួន ១១៨ ០០០ករណីហើយ ក្នុងប្រទេសចំនួន ១១៤ ហើយ មនុស្ស ៤២៩១នាក់បានបាត់បង់ជីវិត។ មនុស្សរាប់ម៉ឺននាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយ បើតាមការកត់សម្គាល់របស់ប្រមុខ WHO តួលេខឆ្លង COVID-19 នៅក្រៅប្រទេសចិនជាប្រចាំថ្ងៃ បានឡើងហួសប្រទេសដែលជាចំណុចផ្ដើមនៃជំំងឺនេះទៅទៀត៕ | អង្គការសុខភាពពិភពលោក (WHO) បានប្រកាសចាត់ថ្នាក់ជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសថ្មី ដែលមានឈ្មោះផ្លូវការថា «COVID-19» ជា «ជំងឺរាតត្បាតសាកល (Pandemic)» នៅថ្ងៃពុធ ទី១១ ខែមីនា។ នេះជាលើកដំបូងដែលអង្គការអន្តរជាតិមួយសម្រេចចិត្តធ្វើបែបនេះ ចាប់តាំងពីជំងឺផ្លូវដង្ហើមកូរ៉ូណានេះបានផ្ទុះឡើងក្នុងប្រទេសចិនកាលពីចុងខែធ្នូ ឆ្នាំ២០១៩មក។ ម្យ៉ាងទៀត WHO ក៏បានព្រមានទៀតថា ប្រទេសអ៊ីតាលី និងអ៊ីរ៉ង់ កំពុងរងគ្រោះខ្លាំងបំផុតដោយសារជំងឺនេះ ហើយបណ្ដាប្រទេសផ្សេងទៀត ឆាប់ៗខាងមុខ នឹងចូលរួមជាមួយពួកគេ ប្រសិនបើគ្មានការត្រៀមលក្ខណៈបង្ការជំងឺត្រឹមត្រូវទេនោះ។ |
ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា អង្ករជាង២៣ម៉ឺនតោនរបស់កម្ពុជា ត្រូវបាននាំចេញដោយក្រុមហ៊ុនចំនួន៥៤។ ក្នុងនោះក្រុមហ៊ុនធំៗចំនួន១០ បាននាំចេញអង្ករ ចំនួន១៦៨,៥១១តោន ស្មើនឹង៧២,៣១ភាគរយ។ ចំណែកឯក្រុមហ៊ុនចំនួន៤៤ទៀត បាននាំចេញអង្ករចំនួន៦៤,៥២០តោន ស្មើនឹង២៧,៦៩ភាគរយប៉ុណ្ណោះ។ ក្នុងចំណោមនោះ អង្ករជាង៥ម៉ឺនតោន ស្មើនឹង២៣.៦៦ភាគរយ ត្រូវនាំចេញទៅប្រទេស២០នៅអឺរ៉ុប ជាង១២ម៉ឺនតោន ស្មើនឹង៥១.៨៦ភាគរយ ,នាំចេញទៅចិន និងប្រទេស៥ក្នុងតំបន់អាស៊ានជាង២ម៉ឺនតោន ស្មើនឹង៩.៣៨ភាគរយ និងទៅប្រទេស១៩ទៀត ជាង៥ម៉ឺនតោន ស្មើ១៥.១ភាគរយ។ នេះបើតាមរបាយការណ៍ស្តីពីសភាពការណ៍កសិកម្មប្រចាំឧសភា ឆ្នាំ២០២១ របស់ក្រសួងកសិកម្ម។ សូមបញ្ជាក់ថា ក្នុងខែឧសភា ឆ្នាំ២០២១ អំឡុងពេលនៃការរាលដាលជំងឺកូវីដ-១៩ កម្ពុជាបាននាំចេញអង្ករជាង៤ម៉ឺនតោន ដោយថយចុះជាង១ម៉ឺនតោន បើធៀបនឹងរយៈពេល១ខែ ដូចគ្នាឆ្នាំ២០២០៕ | ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករទៅបណ្ដាប្រទេសនានា ចំនួន២៣៣,០៣១តោន ក្នុងរយៈពេល៥ខែនេះ ដែលថយចុះជាង៣០ភាគរយ បើធៀបនឹងការនាំចេញរយៈពេលដូចគ្នាឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ ស្ដីពីសភាពការណ៍កសិកម្មប្រចាំឧសភា ឆ្នាំ២០២១ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។ |
រោងលំហែកាយជាច្រើន ត្រូវបានសង់នៅតាមចម្ការឈូក ដើម្បីបំពេញតម្រូវភ្ញៀវទេសចរ ដែលនិយមទៅអង្គុយលេង និងហូបអាហារពេលថ្ងៃសម្រាក។ ការកម្សាន្តនៅទីនោះ ទាំងជាលក្ខណៈដៃគូ និងគ្រួសារ ដ្បិតថាមានបរិយាកាសស្ងប់ស្ងាត់ ត្រជាក់ និងបរិសុទ្ធ។ នារដូវនេះ ចម្ការឈូកបានចេញផ្កាដែលមានទាំងពណ៌ផ្កាឈូក និងស ញុំាងឱ្យបរិយាកាសនៅទីនោះកាន់តែស្រស់ស្អាត៕ សូមទស្សនា ទិដ្ឋភាពចម្ការឈូកនៅតំបន់ភ្នំក្រោម ដូចតទៅ៖ | សៀមរាប៖ ដីស្រែជាច្រើនហិកតា ហ៊ុមព័ទ្ធដោយចម្ការឈូក។ ពលរដ្ឋនៅតំបន់ភ្នំក្រោម សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប និយមដាំឈូកសម្រាប់យកផ្លែ និងផ្កាលក់ និងមួយចំណែកទៀតសម្រាប់កែច្នៃជាសិប្បកម្ម។ ក្រៅពីនេះ ចម្ការឈូក ក៏ជាទីលំហែដ៏រីករាយសម្រាប់អ្នកសៀមរាប ក៏ដូចជាភ្ញៀវទេសចរកម្សាន្តនាពេលរសៀលផងដែរ។ |
ជាទូទៅ ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅមូលដ្ឋាន តម្រូវឱ្យមានការសម្របសម្រួល/ការគាំទ្រពីតួអង្គខាងក្រៅនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយថ្នាក់សហគមន៍កើតឡើងបន្ទាប់ពីមានការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅមូលដ្ឋាន គឺនៅពេលដែលសមាជិកសហគមន៍និងអង្គការនានាបានមូលមតិធ្វើសេចក្តីសម្រេចចិត្តរួម។ ដកស្រង់ពីសទ្ទានុក្រមការប្រែប្រួលអាកាសធាតុ (Lexicon of Climate Change) ដែលបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន (ឆ្នាំ២០១៧)៕ | ពាក្យ «ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅមូលដ្ឋាន» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។ ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅមូលដ្ឋាន Local Disaster Risk Management (LDRM) គឺជាដំណើរការដែលតួអង្គនៅមូលដ្ឋាន(ប្រជាជន សហគមន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការមិនស្វែងរកប្រាក់ចំណេញ ស្ថាប័ន និងផ្នែកធុរកិច្ច) ចូលរួមនិងមានភាពជាម្ចាស់ក្នុងការកំណត់ វិភាគ វាយតម្លៃ តាមដាន និងដោះស្រាយហានិភ័យគ្រោះមហន្តរាយ និងគ្រោះមហន្តរាយ តាមរយៈវិធានការនានាដែលអាចកាត់បន្ថយ ឬប្រមើលមើលមុខសញ្ញាគ្រោះថ្នាក់ ភាពប្រឈម ឬភាពងាយរងគ្រោះ ផ្ទេរហានិភ័យ លើកកម្ពស់ការឆ្លើយតបនិងស្តារគ្រោះមហន្តរាយ ព្រមទាំងបង្កើនសមត្ថភាពទូទៅ។ |
ការប្រគល់ម៉ាស៊ីនព្យាបាលជំងឺកូវីដ-១៩ និងមហារីកនេះ ត្រូវធ្វើឡើងតាមរយៈដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ របស់ លោក វេង សាខុន រដ្ឋមន្រ្តី និងគណ:ប្រតិភូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅកាន់ប្រទេសកូរ៉េ។ បើតាម លោក Sung-ho HAN នាយកក្រុមហ៊ុន AdipoLABs Co., Ltd ម៉ាស៊ីនសម្រាប់ព្យាបាល និងប្រឆាំងជំងឺមហារីក និងជំងឺកូវីដ-១៩នេះ ជាផលិតផលសំខាន់មួយដែលក្រុមហ៊ុនទើបបានសិក្សាស្រាវជ្រាវរកឃើញ។ ដោយឡែក ការព្យាបាលវិញ ត្រូវធ្វើតាមរយៈការបង្កើនប្រសិទ្ធភាពប្រព័ន្ធភាពស៊ាំងក្នុងរាងកាយមនុស្ស ដើម្បីតស៊ូប្រយុទ្ធប្រឆាំងនឹងកោសិកាជំងឺមហារីក និងវីរុសកូវីដ-១៩ (Cancer and Covid-19 Immunotherapy Remission1*C)។ លោក បញ្ជាក់ថា ម៉ាស៊ីននេះ ថ្មី និងទំនើប ព្យាបាលមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវ ប្រើរយៈពេល៥ឆ្នាំ ដើម្បីសុំការអនុញ្ញាតពីរដ្ឋាភិបាលកូរ៉េ ដើម្បីផលិត និងធ្វើអាជីវកម្ម៕ | ភ្នំពេញ៖ ក្រុមហ៊ុន AdipoLABs Co., Ltd របស់កូរ៉េ បានផ្ដល់ម៉ាស៊ីនព្យាបាលជំងឺកូវីដ-១៩ និងមហារីក មួយគ្រឿងមានតម្លៃ ៣៦៥០០០ដុល្លារ ដល់កម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺសកលមួយនេះ។ |
ជំងឺគ្រុនពោះវៀនអាចកើតមានភ្លាមៗ ឬសំងំស្ងៀមក្នុងរយៈពេលជាច្រើនសប្តាហ៍។ រោគសញ្ញាភ្លាមៗនៃជំងឺនេះរួមមាន៖ គ្រុនក្តៅដែលអាចទៅដល់៤០អង្សាសេ មានអារម្មណ៍ឈឺសាច់ដុំ, អស់កម្លាំង ឬខ្សោយ ទល់លាមក រាគ ឈឺក្បាល ឈឺពោះ និងមិនចង់ញ៉ាំអាហារ ឈឺក នៅពេលដែលជំងឺគ្រុនពោះវៀនមិនត្រូវបានគេព្យាបាល, រោគសញ្ញាអាចវិវត្តកាន់តែអាក្រក់ទៅៗពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ ក្រៅពីគ្រុនក្តៅ, មនុស្សមួយចំនួនអាចស្រកទម្ងន់, ហើមពោះ ឬឡើងកន្តួលក្រហមនៅនឹងក្រោមទ្រូង ឬផ្នែកខាងលើនៃពោះ។ ជាធម្មតា កន្តួលក្រហមនេះនឹងបាត់ទៅវិញក្នុងរយៈពេលពី២ ទៅ៥ថ្ងៃ។ ក្នុងករណីភាគច្រើន, រោគសញ្ញានៃជំងឺគ្រុនពោះវៀនចាប់ផ្តើមបាត់ទៅវិញក្នុងសប្តាហ៍ទៅ៣ និងទី៤ នៅពេលដែលជំងឺនេះមិនបណ្តាលអោយទៅជាបញ្ហាសុខភាពដទៃទៀត។ ក្រោយពីជំងឺនេះបាត់ទៅវិញនោះ, វាក៏អាចត្រឡប់មកវិញផងដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh | រោគសញ្ញានៃជំងឺគ្រុនពោះវៀនអាចលេចចេញពីស្រាលទៅធ្ងន់, អាស្រ័យទៅលើកត្តាមួយចំនួនដូចជា អាយុ, សុខភាពប្រចាំកាយ និងប្រវត្តិនៃការចាក់វ៉ាក់សាំង និងទីតាំងដែលការឆ្លងអាចកើតមាន។ |
ភាពយន្តជាច្រើនដែលបានសម្រិតសម្រាំងសម្រាប់ការដាក់បញ្ចាំងរួមមាន ភាពយន្តបែបមនោសញ្ចេតនា ស្រមើលស្រមៃ អាថ៌កំបាំង ភាពយន្តប្រឌិតបែបបច្ចេកវិទ្យា ភាពយន្តគំនូរជីវចល ភាពយន្តបែបរន្ធត់ និងកំប្លែងជាដើម។ ក្នុងនោះមានខ្សែភាពយន្តខ្លះធ្លាប់ទទួលបានពានរង្វាន់ផងដែរ។ ភាពយន្តទាំងនោះនឹងចាក់បញ្ចាំងនៅរោងភាពយន្ត Major Cineplex AEON 1 និងរោងភាពយន្ត Legend Cineplex ខេត្តសៀមរាប។ ភាពយន្តដែលនឹងត្រូវចាក់បញ្ចាំងទាំងនោះ ឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅរបស់ប្រជាជន សង្គម និងវប្បធម៌ជប៉ុន។ មហោស្រពនេះក៏ផ្ដល់ឱកាសដ៏ល្អមួយសម្រាប់អ្នកទស្សនា អាចស្គាល់ពីប្រទេស និងប្រជាជនជប៉ុនផងដែរ។ សម្រាប់ឆ្នាំនេះ ភាពយន្តជប៉ុនចំនួន១១រឿង ដែលនឹងចាក់បញ្ចាំង អមដោយចំណងជើងរងជាភាសាខ្មែរ និងភាសាអង់គ្លេស។ សម្រាប់កម្មវិធីលម្អិត នៃការចាក់បញ្ចាំងមានផ្សព្វផ្សាយ នៅលើគេហទំព័រនៃមហោស្រពភាពយន្តជប៉ុន៖ http://kh.japanesefilmfest.org/ ។ ការចូលរួមដោយសេរី និងមិនគិតថ្លៃ។ មហោស្រពភាពយន្តជប៉ុន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥មក ដោយរួមគ្នាជាមួយការផ្លាស់ប្ដូររវាងផលិតករភាពយន្តកម្ពុជា និងជប៉ុន។ អំឡុងមហោស្រពឆ្នាំនេះ មូលនិធិជប៉ុនបានអញ្ជើញលោក Koji ICHIHASHI ដែលជាផលិតករភាពយន្តបែបរន្ធត់ និងកំប្លែង ក្រោមចំណងជើង «One Cut of the Dead» ចូលរួម និងរៀបចំសិក្ខាសាលាសម្រាប់ផលិតករភាពយន្ត ព្រមទាំងចាក់បញ្ចាំងភាពយន្ត ជាលក្ខណៈពិសេស ដោយមានវគ្គសំណួរ- ចម្លើយជាមួយនឹងផលិតករក្រោយការចាក់បញ្ចាំងផងដែរ។ សម្រាប់សំណួរផ្សេងៗ សូមទាក់ទងទៅកាន់ផ្នែកវប្បធម៌ និងព័ត៌មាននៃស្ថានទូតជប៉ុន តាមរយៈលេខទូរស័ព្ទ ០២៣ ២១៧ ១៦១(ភ្ជាប់បន្ត ១១២១ ឬក៏ផ្ញើអ៊ីម៉ែលទៅកាន់អាស័យដ្ឋាន [email protected] ៕ | ភ្នំពេញ៖ មូលនិធិជប៉ុន រួមសហការជាមួយស្ថានទូតជប៉ុន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នឹងរៀបចំមហោស្រពភាពយន្តជប៉ុនប្រចាំឆ្នាំ២០១៨។ ភាពយន្តចម្រុះចំនួន១១ រឿង ដែលឆ្លុះបញ្ចាំងពីជីវភាពរស់នៅរបស់ប្រជាជន សង្គម និងវប្បធម៌ជប៉ុន នឹងត្រូវចាក់បញ្ចាំងក្នុងមហោស្រពនេះ ដោយចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរោងភាពយន្តMajor Cineplex AEON 1 និងរោងភាពយន្ត Legend សាខាទួកគោកនៅរាជធានីភ្នំពេញ និងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរោងភាពយន្ត Major Cineplex ខេត្តសៀមរាប។ |
ក្នុងចំណោម១៤ករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ៥នាក់ជាបុរស-ស្ត្រីជនជាតិចិនដែលស្នាក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រីឯ៩នាក់ទៀត មាន ស្ត្រីខ្មែរ១នាក់ និងបុរស-ស្ត្រីចិន៨នាក់ ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ។ រីឯអ្នកជំងឺម្នាក់ទៀត ជាបុរសឥណ្ឌូណេស៊ី អាយុ២៩ឆ្នាំ ដែលមកដល់កម្ពុជានៅថ្ងៃទី២៦ ខែកុម្ភៈ ហើយលទ្ធផលដែលផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈបង្ហាញថា គាត់វិជ្ជមានកូវីដ-១៩។ គិតមកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុបចំនួន៨២០នាក់ ដោយ៤៧៧នាក់បានជាសះស្បើយ និង៣៤៣កំពុងបន្តព្យាបាល។ ក្នុងចំណោមអ្នកជំងឺសរុប អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ឡើងដល់៣១៦នាក់។ ដោយឡែក ពលករខ្មែរមកពីថៃមានវិជ្ជាមាន៩០ ដោយ នៅសល់២នាក់ទៀតប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាល៕ | ក្រសួងសុខាភិបាល នាព្រឹកថ្ងៃចន្ទ ទី១ ខែមីនា នេះ បានប្រកាសពីលទ្ធផលតេស្តវិជ្ជមានកូវីដ-១០លើមនុស្សចំនួន១៥នាក់បន្ថែមទៀតក្នុងនោះ មាន១៤នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ តួលេខសរុបអ្នកកើតកូវីដ-១៩ នៅកម្ពុជាឡើងដល់៨២០នាក់ ខណៈអ្នកឆ្លងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានដល់៣១៦នាក់ហើយ ដោយភាគច្រើនជាជនជាតិចិន នៅភ្នំពេញ និងខេត្តព្រះសីហនុ។ |
ក្រៅពីយកចិត្តទុកដាក់នឹងកម្មករ-កម្មការិនី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មិនភ្លេចក្រុមមេសហជីពផងដែរ។ នាយករដ្ឋមន្ត្រី មើលឃើញថា បច្ចុប្បន្ន មេសហជីព មិនទាន់អាចបំពេញភារកិច្ចបានពេញលេញ ក្នុងការបម្រើកម្មករ-កម្មការិនីនៅឡើយទេ ដោយសារតែមានក្តីក្តាំច្រើននៅតុលាការ។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រមុខរដ្ឋាភិបាល បានអំពាវនាវទៅមេសហជីពគ្រប់រូប ដែលមានបណ្តឹងនៅតុលាការ ឲ្យដាក់សំណើទៅក្រសួងការងារ ដើម្បីសុំឲ្យជួយដោះស្រាយ។ បន្ទាប់មក នាយករដ្ឋមន្ត្រី ក៏បញ្ជាផ្ទាល់មាត់ទៅលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ឲ្យសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីធ្វើការរួមគ្នាជាមួយស្ថាប័នតុលាការ ក្នុងការពន្លឿនដោះស្រាយរាល់បណ្តឹងទាំងនោះ។ នាយករដ្ឋមន្ត្រី ឆ្លៀតរិះគន់បន្តិចផងដែរ ចំពោះភាពយឺតយ៉ាវរបស់តុលាការ ក្នុងការចាត់វិធានការលើបណ្តឹង ដែលពាក់ព័ន្ធនឹងមេសហជីព។ ប្រមុខរដ្ឋាភិបាល ស្នើទៅតុលាការថា បើត្រូវបិទការស៊ើបអង្កេត ហើយទម្លាក់បទចោទចោល ក៏សុំធ្វើឲ្យរហ័ស តែបើត្រូវជំនុំជម្រះ ក៏សុំឲ្យជំនុំជម្រះឲ្យបានលឿន ដោយមិនគួរទុកសំណុំរឿងចោលក្នុងរយៈពេលយូរនោះទេ។ ប្រមុខរដ្ឋាភិបាល បន្តថា ការដែលមេសហជីព នៅជាប់បណ្តឹងក្នុងតុលាការបែបនេះ គឺធ្វើឲ្យពួកគេ មិនមានសិទ្ធិសេរីភាពពេញលេញក្នុងការបំពេញការងារ។ មេដឹកនាំរូបនេះ សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ឥឡូវបិទបញ្ចប់សំណុំរឿងទាំងនេះ នៅឆ្នាំ២០១៨ទៅ កុំឲ្យមានសំណុំរឿងហ្នឹងនៅក្នុងឆ្នាំ២០១៩បន្តទៀត។ សុំប្រញាប់ប្រញាល់ឡើង។ នេះ ជាផ្នែកមួយនៃការធានាសិទ្ធិការងារ និងសិទ្ធិនយោបាយរបស់សហជីពនិងកម្មករ»។ យ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាលកម្ពុជា បានដាស់តឿនគ្រប់ភាគី ឲ្យគោរពច្បាប់ទាំងអស់គ្នា មិនថាថៅកែរោងចក្រ កម្មករ-កម្មាការិនី ឬជាមេសហជីព។ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ចាត់ទុកថា ជារឿងល្អសម្រាប់ពួកសហជីព ដែលប្រមុខរដ្ឋាភិបាល បង្ហាញការឈឺឆ្អាលក្នុងរឿងនេះ។ លោក ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា បើគ្មានការជំរុញបែបនេះទេ សំណុំរឿងរបស់មេសហជីព នឹងត្រូវពន្យារពេលយូរ។ លោក អះអាងថា ក្រុមសហជីពរបស់លោក បានរងបណ្តឹងដល់ទៅជិត១០០ករណីឯណោះ ហើយភាគច្រើន គឺខាងក្រុមហ៊ុន រោងចក្រ និងអាជ្ញាធរ ជាអ្នកប្តឹង។ លោក បញ្ជាក់បែបនេះថា៖«ពេលអស់ពាក្យទាំងនោះហើយ វាជាឱកាស [ល្អ] សម្រាប់ពួកយើង ធ្វើសកម្មភាព»។ សូមបញ្ជាក់ថា សហគ្រាសនិងគ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលបានចុះបញ្ជីនៅក្រសួងការងារ មានជាង១ម៉ឺន២ពាន់ និងមានកម្មករនិយោជិតជិត១លាន៥សែននាក់។ ចំណែក សហគ្រាសនិងគ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានជិត៦សែន ហើយកម្មករនិយោជិត មានជាង២លាន៤សែននាក់៕ អត្ថបទទាក់ទង សហជីព៖ ការស្នើរបស់សម្តេច ហ៊ុន សែន ទៅតុលាការពន្លឿនការដោះស្រាយបណ្តឹងខ្ញុំ វាជាឱកាសថ្មី សម្រាប់ខ្ញុំបំពេញការងារ | នាយករដ្ឋមន្ត្រី ស្នើឲ្យតុលាការ បញ្ចប់រាល់សំណុំរឿងដែលពាក់ព័ន្ធនឹងមេសហជីព នៅត្រឹមឆ្នាំ២០១៨នេះ ដើម្បីឲ្យពួកគេ ស្រឡះចិត្ត ពេលបំពេញការងារ។ មេសហជីព សម្តែងក្តីត្រេកអរចំពោះកិច្ចអន្តរាគមន៍របស់នាយករដ្ឋមន្ត្រី។ |
លោក គួច ចំរើន បានបញ្ជាក់នៅក្នុងលិខិតថា រដ្ឋបាលខេត្តព្រះសីហនុសង្កេតឃើញម្ចាស់ផ្ទះជួល ម្ចាស់បន្ទប់ជួលសម្រាប់បុគ្គលិក កម្មករក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងខ្លះ បានចុះបញ្ចុះតម្លៃ៥០ភាគរយ ហើយខ្លះទៀតបញ្ចុះ៣០ភាគរយដល់អ្នកជួល។ អភិបាលខេត្តព្រះសីហនុរូបនេះ យល់ថា សកម្មភាពនេះ គឺជាការជួយសម្រួលដល់ជីវភាពពលរដ្ឋ ដែលមានការខ្វះខាត ដោយសារវិបត្តិកូវីដ-១៩។ ដូច្នេះលោក គួច ចំរើន ចង់ឃើញម្ចាស់ផ្ទះម្ចាស់អាគារផ្សេង ឬម្ចាស់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្តចូលរួមសកម្មភាពនេះឲ្យបានច្រើន ដើម្បីជួលសម្រួលបន្ទុករស់នៅរបស់ពលរដ្ឋក្នុងគ្រាដ៏លំបាកនេះ។ លោក គួច ចំរើន បានអំពាវនាវដល់ម្ចាស់ ផ្ទះជួល ម្ចាស់អាគារ ឬម្ចាស់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដូច្នេះថា៖«យោគយល់អធ្យាស្រ័យចំពោះការយឺតយាវក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឈ្នួលបន្ទប់ ឈ្នួលតូប រាន ស្តង់លក់ដូរពីអ្នកលក់ដូរ ពីអ្នកខ្ចីប្រាក់ ដោយមិនគួរពិន័យឲ្យបង់ប្រាក់បន្ថែម ឬដកប្រាក់កក់មកទូទាត់សងថ្លៃប្រាក់ឈ្នួល ហើយគួរបន្តអនុញ្ញាតឲ្យពួកគាត់បានស្នាក់នៅ លក់ដូរបន្តទៀត មិនគួរបណ្តេញពួកគាត់ចេញ ឬបញ្ឈប់កិច្ចសន្យាជួល ឬដកហូតយកឯកសារ វត្ថុធានាផ្សេងៗដាក់លក់ឡាយឡុងឡើយ»។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានចេញសេចក្តីអំពាវនាវនាថ្ងៃទី២៩ ខែមីនា ដល់ម្ចាស់ផ្ទះជួល និងម្ចាស់បន្ទប់នានានៅក្នុងខេត្តបន្ទាយមានជ័យ យោគយល់អធ្យាស្រ័យដល់អ្នកជួលផ្ទះ ឬជួលបន្ទប់ផងដែរ។ កាលពីថ្ងៃទី២៦ ខែមីនា សាលារាជធានីភ្នំពេញ ក៏បានអំពាវនាវបែបនេះផងដែរ។ កន្លងមកសម្ដេចនាយករដ្ឋមន្រី្ត ហ៊ុន សែន សរសើរទឹកចិត្តម្ចាស់ផ្ទះជួល ដែលអនុគ្រោះថ្លៃបង់ ដល់ពលរដ្ឋខ្វះខាត ពិសេសកម្មករនៅអំឡុងពេលប្រឈមនឹងវិបត្តិកូវីដ-១៩។ សម្ដេច ចង់ឃើញចលនាបែននេះឲ្យកាន់តែទូលំទូលាយទៀត៕ អត្ថបទទាក់ទង នាយករដ្ឋមន្ត្រី សរសើរម្ចាស់ផ្ទះជួល ដែលអនុគ្រោះការបង់ថ្លៃ ម្ចាស់ផ្ទះខ្លះ នាំគ្នាបញ្ចុះថ្លៃបន្ទប់ ដើម្បីជួយអ្នកជួល ដែលកំពុងលំបាកដោយសារកូវីដ-១៩ | ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ និងបន្ទាយមានជ័យ បានអំពាវនាវដល់ម្ចាស់ផ្ទះជួល ម្ចាស់ផ្សារ ម្ចាស់តូប ម្ចាស់ធនាគារ និងម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា បញ្ចុះតម្លៃ និងពន្យារការបង់ថ្លៃផ្សេងៗ រហូតដល់ស្ថានភាពជំងឺកូវីដ-១៩ធូរស្រាលឡើងវិញ។ លិខិតដោយឡែករបស់អភិបាលខេត្តទាំងពីរ បានចេញផ្សព្វផ្សាយនៅថ្ងៃទី២៩ មីនា។ |
សង្គ្រាមគ្រឿងញៀនរបស់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ រងការរិះគន់កាន់តែខ្លាំង បន្ទាប់ពីចំនួនមនុស្សស្លាប់ចេះតែកើនឡើង ហើយជាពិសេសនោះ គឺការស្លាប់របស់យុវជនវ័យក្មេងបីនាក់ ដោយពីរនាក់បាត់បង់ជីវិតក្នុងប្រតិបត្តិការរបស់ប៉ូលិស។ ប៉ុន្តែលោក ឌូទើតេ បានបន្តនិយាយការពារយុទ្ធនាការបង្ក្រាបគ្រឿងញៀននេះ និងប្រាប់ឲ្យអ្នករិះគន់លោកទាំងអស់ បង្វែរការចាប់អារម្មណ៍លើបញ្ហារ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ាវិញទៅ។ យោងតាមសារព័ត៌មាន The Strait Times លោក ឌូទើតេ ដែលជាប្រធានប្ដូរវេនរបស់អាស៊ានក្នុងឆ្នាំ២០១៧ ក៏បានរិះគន់ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី ដែលមិនអាចជួយដោះស្រាយបញ្ហាជនភាគតិចរ៉ូហ៊ីងយ៉ា។ ថ្លែងក្នុងកម្មវិធីមួយនៅថ្ងៃទី៩ ខែកញ្ញា ប្រធានាធិបតីហ្វីលីពីនរូបនេះនិយាយថា លោកស្រី ស៊ូជី គឺជាជ័យលាភីណូបែលសន្តិភាព ប៉ុន្តែបើក្រឡេកមើលជនជាតិរ៉ូហ៊ីងយ៉ាវិញ ពួកគេកំពុងត្រូវបានធ្វើបាប ហើយជាជនជាតិគ្មានរដ្ឋទៅទៀត។ ជុំវិញវិបត្តិរ៉ូហ៊ីងយ៉ានេះ ចាប់តាំងពីមានការប៉ះទង្គិចចុងក្រោយបង្អស់រវាងកងទ័ពសន្តិសុខមីយ៉ាន់ម៉ា និងក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាមក ជនជាតិរ៉ូហ៊ីងយ៉ាដែលបានភៀសខ្លួនទៅបង់ក្លាដែសកើនដល់ ១៤៦០០០ នាក់ហើយ។ គេរំពឹងថា ចំនួនជនភៀសខ្លួនអាចនឹងកើនឡើងដល់បីសែននាក់ឯណោះ។ អង្គការសហប្រជាជាតិបានបង្ហាញការព្រួយបារម្ភចំពោះកង្វះស្បៀងអាហារ និងបានអំពាវនាវទៅកាន់ម្ចាស់ជំនួយឲ្យឧបត្ថម្ភស្បៀងអាហារបន្ថែមទៀត។ លោកស្រី ស៊ូជី ដែលនៅស្ងៀមស្ងាត់មិននិយាយស្ដីពីរឿងរ៉ូហ៊ីងយ៉ាង រងការរិះគន់ខ្លាំងដែរ ព្រោះមិនអាចទប់ស្កាត់អំពើហិង្សាបាន។ ពាក់ព័ន្ធការដាក់សម្ពាធរបស់អន្តរជាតិ លោកស្រី ស៊ូជី បានត្រឹមពន្យល់ថា ស្ថានការណ៍នៅរដ្ឋ Rakhine វាលំបាកនិងស្មុគស្មាញរាប់ទសវត្សរ៍មកហើយ។ ដូច្នេះ បើសហគមន៍អន្តរជាតិចង់ឲ្យរដ្ឋាភិបាលលោកស្រីចង់ដោះស្រាយឲ្យបានឆាប់រហ័សនោះ វាជារឿងមិនអាចទៅរួចឡើយ។ ងាកទៅប្រតិបត្តិការគ្រឿងញៀននៅហ្វីលីពីនវិញ លោក ឌូទើតេ ក៏រងការថ្កោលទោសមិនចាញ់លោកស្រី ស៊ូជី ដែរ។ ការបោសសម្អាតគ្រឿងញៀន ដែលលោ ឌូទើតេ យល់ថាបានចាក់ឬសគល់ពេញសង្គមហ្វីលីពីនទៅហើយ បានឆក់យកជីវិតប្រជាជនរាប់ពាន់នាក់ ហើយភាគច្រើនគឺកើតឡើងនៅក្រៅប្រព័ន្ធតុលាការទៅទៀត៕ | ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រាប់ឲ្យសកម្មជនសិទ្ធិមនុស្សរិះគន់ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី ដែលកំពុងធ្វើទុក្ខបុកម្នេញជនភាគតិចរ៉ូហ៊ីងយ៉ា ជាជាងចាប់អារម្មណ៍សង្គ្រាមបោសសម្អាតគ្រឿងញៀនរបស់លោក។ លោក ឌូទើតេ និយាយបង្វែរចំណាប់អារម្មណ៍បែបនេះ ខណៈដែលពាក្យរិះគន់មានកាន់តែច្រើនមកលើយុទ្ធនាការរបស់លោក ក្រោយមានករណីស្លាប់យុវជនអស់បីនាក់បន្ថែមលើជីវិតរាប់ពាន់នាក់ផ្សេងទៀត។ |
«អភិ» អាចប្រែបានច្រើនបែប ដូចជា ខ្ពស់, ខ្ពង់ខ្ពស់, ខ្ពស់បំផុត, វិសេស, ក្រៃលែង, ឧត្តម, ឧដុង្គឧត្តម, សម្បើម ជាដើម។ អភិជន (មនុស្សខ្ពង់ខ្ពស់), អភិជ័យ (ជម្នះយ៉ាងសម្បើម), អភិញ្ញា (សេចក្តីដឹងយ៉ាងខ្ពស់, សេចក្តីដឹងវិសេស), អភិធម្ម (ធម៌មានសេចក្តីល្អិតក្រៃលែង), អភិប្រណិប័តន៍ (ការសម្តែងសេចក្តីគោរពយ៉ាងក្រៃលែង), អភិមង្គល (មង្គលដ៏ឧត្តម), អភិរដ្ឋមន្ត្រី (មន្ត្រីថ្នាក់ខ្ពស់បំផុត), អភិរាជ (ព្រះរាជាជាធំចម្បងជាងព្រះរាជាទាំងឡាយក្នុងប្រទេសជិតខាង, អធិរាជ, មហារាជ), អភិវឌ្ឍ (ចម្រើនក្រៃលែង, លូតលាស់ចម្រើន), អភិសមាចារ (មារយាទល្អក្រៃលែង) ។ល។ ការបកស្រាយខាងលើនេះ គឺយោងទៅតាមវចនានុក្រម សម្តេច ជួន ណាត៕ | «អភិ» គឺជានិបាតសព្ទមួយ ដែលអាចឈរនៅមុខពាក្យដទៃ។ ពាក្យ ដែលមាននិបាតសព្ទ «អភិ» នៅខាងដើម តែងតែមានលក្ខណៈបែបក្រៃលែងខ្ពង់ខ្ពស់ ឬ ឧដុង្គឧត្តម។ |
ស្ពានអ្នកលឿង ដែលមានការខូចខាតផ្នែកបង្កាន់ដៃ និងរនាំងដែកនៅគល់ស្ពាន តាំងពីអំឡុងខែមករាដើមឆ្នាំ២០១៩នេះ ពុំទាន់បានជួសជុលនៅឡើយទេ។ ដោយសារបញ្ហានេះហើយ ទើបប្រជាពលរដ្ឋ ដែលបានឃើញទិដ្ឋភាពខូចខាចនេះ បានបង្ហាញការសោកស្ដាយតាមរយៈហ្វេសប៊ុកព្រោងព្រាត រួមទាំងស្នើសុំឲ្យអាជ្ញាធរ ពាក់ព័ន្ធជួយជួសជុល ដើម្បីឲ្យមានសោភណ្ឌភាពឡើងវិញ។ តាមរយៈប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនេះ បានធ្វើឲ្យអាជ្ញាធរ និងមន្ត្រីជំនាញ ត្រៀមចុះដោះស្រាយបញ្ហានេះ ជូនពលរដ្ឋ ។ លោក ហ៊ាង សុទ្ធិយុត្ត បានប្រាប់សារព័ត៌មានថ្មីៗ(Thmey Thmey) តាមទូរស័ព្ទថា ក្រសួង និងអង្គការ JICA នឹងចុះទៅពិនិត្យស្ពានអ្នកលឿង នៅថ្ងៃទី២៤ ឧសភា។ ប៉ុន្តែសម្រាប់ការជួសជុលនោះ លោកមិនទាន់កំណត់ថ្ងៃទេ។ លោក ហ៊ាង សុទ្ធិយុត្ត បានអះអាងថា «កន្លងមកចាប់តាំងពីស្ពាននេះ មានការខូចខាត ខាងក្រសួងនិងអង្គការបានចុះសិក្សាសម្រាប់ការជួសជុលជាច្រើនលើមកហើយ។ ការជួសជុលនេះ មិនមែនជួសជុលបានភ្លាមៗនោះទេ ត្រូវការសិក្សាជួសជុលតាមបច្ចេកទេស។ ដូច្នេះទើបត្រូវការប្រើពេលវេលាយូរ»។ ករណីដែលបង្កឲ្យខូចខាតស្ពានអ្នកលឿង ឬស្ពានត្សឹបាសា បានកើតឡើងកាលពីខែមករា ឆ្នាំ២០១៩ ដោយសារតែរថយន្តសណ្ដោងមួយគ្រឿង (ខ្វះបច្ចេកទេស) បានយកខ្សែស្លាត់ទំហំតូចមកសណ្ដោងរថយន្ដប្រភេទធ្ងន់ឡើង ចំណោទទើបបណ្ដាលឲ្យដាច់ខ្សែ ហើយរអិលរថយន្តធុនធំថយក្រោយ ទៅបុកនឹងបង្កាន់ដៃស្ពាន ដែលនាំឲ្យខូចខាតបែបនេះ។ គួរបញ្ជាក់ថា ស្ពាន «ត្សឹបាសា» ត្រូវបានសាងសង់ឡើង កាលពីឆ្នាំ២០១៥ ក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ដែលមានតម្លៃជាង ១០០លានដុល្លារ ។ ស្ពាននេះ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីឆ្នាំ២០១៥ ក្រោយពេលចំណាយពេលសាងសង់ប្រមាណជា ៥ឆ្នាំ។ ស្ពាននេះ ឆ្លងកាត់ទន្លេមេគង្គ ដែលមានប្រវែងឆ្ងាយជាងគេនៅកម្ពុជា៕ | ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន និងអង្គការJICA នឹងចុះពិនិត្យស្ពានអ្នកលឿង ឬស្ពានត្សឹបាសា ដែលរងខូចខាតដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២៤ឧសភា ឆ្នាំ១០១៩ ។ នេះបើតាមលោក ហ៊ាង សុទ្ធិយុត្ត អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ |
ចាប់ពីថ្ងៃអាទិត្យទី ១៨ ខែកុម្ភៈរហូតមកដល់ថ្ងៃព្រហស្បតិ៍ទី ២២ ខែកុម្ភៈ ជនស៊ីវិលយ៉ាងហោចណាស់ ៤០០នាក់បានស្លាប់ ដោយសារការវាយប្រហាររបស់កម្លាំងរដ្ឋាភិបាលស៊ីរី ក្រោមការគាំទ្រពីកងទ័ពរុស្ស៊ីនៅតំបន់ដែលក្រុមឧទ្ទាមកាន់កាប់ភាគខាងកើតខេត្ត Ghouta។ យោងតាមទូរទស្សន៍កាតា Al Jazeera ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានអះអាងពីចំនួនអ្នកស្លាប់ដោយសារការវាយប្រហារនេះ ហើយស្ថាប័ននេះបានបន្ថែមថា ក្មេងៗប្រហែល ១៥០ នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ជាង ៤០០នាក់ផង។ ចំណែកអ្នករងរបួសវិញនោះមានរហូតដល់ជាងពីរពាន់នាក់ឯណោះ។ បេសកជនពិសេសអង្គការសហប្រជាជាតិលោក Staffan De Mistura បានអំពាវនាវឲ្យភាគីពាក់ព័ន្ធប្រញាប់ដាក់ចេញដំណោះស្រាយឲ្យបានរហ័សដើម្បីទប់ស្កាត់ការបន្តស្លាប់របស់ជនស៊ីវិលស្លូតត្រង់ផងស៊ីរី។ «ស្ថានភាពនៅតំបន់ភាគខាងកើតខេត្ត Ghouta អាក្រក់ខ្លាំងណាស់ ហើយយើងត្រូវការបទឈប់បាញ់មួយដែលអាចបញ្ឈប់ការបន្តទម្លាក់គ្រាប់ និងការវាយប្រហារឥតមានរើសអើងនេះ»។ លោក Mistura បានលើកឡើងដូច្នេះ។ តាមពិតទៅ តំបន់ Ghouta នេះជាតំបន់ដែលក្រុមឧទ្ទាមកាន់កាប់ ហើយវាស្ថិតក្រោមការហ៊ុមព័ទ្ធរបស់កម្លាំងរដ្ឋាភិបាលចាប់ពីឆ្នាំ ២០១៣មក។ មកដល់បច្ចុប្បន្នប្រជាជនស៊ីរីប្រហែល បួនសែននាក់កំពុងរស់នៅទីនោះដែរ។ ដោយសារស្ថិតក្រោមការហ៊ុមព័ទ្ធរបស់កម្លាំងរដ្ឋាភិបាល អតិផរណាកើនឡើងខ្លាំងនៅក្នុងតំបន់នេះ ហើយប្រជាជនភាគច្រើនមិនមានលទ្ធភាពទិញអាហារបរិភោគឡើយ។ -គ្មានដំណោះស្រាយបន្ទាន់បង្ខំដើម្បីដោះស្រាយវិបត្តិមនុស្សជាតិ ព្រោះមហាអំណាចបន្តទាស់ទែងគ្នា ខណៈដែលឈាមជនស៊ីវិលបន្តហូរ គេមិនទាន់ឃើញមានដំណោះស្រាយណាមួយត្រូវបានដាក់ចេញដោយសហគមន៍អន្តរជាតិដើម្បីជួយសង្គ្រោះជនស៊ីវិលឡើយ។ ផ្ទុយទៅវិញ មហាអំណាចដែលមានឥទ្ធិពលក្នុងសង្គ្រាមស៊ីវិលស៊ីរី ដូចជាអាមេរិក និងរុស្ស៊ី នោះបន្តចោទគ្នាទៅវិញទៅមកដើម្បីការពារផលប្រយោជន៍រៀងខ្លួន។ តាមពិតទៅក្រុមប្រឹក្សាសន្តិសុខបានកោះប្រជុំបន្ទាន់រួចហើយតាំងពីថ្ងៃព្រហស្បតិ៍ ដើម្បីអនុម័តដំណោះស្រាយមួយដេលស្នើឡើងដោយគុយវ៉ែត និងស៊ុយអែត ដែលសំដៅបង្កើតបទឈប់បាញ់រយៈពេល ៣០ថ្ងៃនៅតំបន់ភាគខាងកើត Ghouta និងផ្តល់ជំនួយមនុស្សធម៌ផង។ សេចក្តីព្រាងដំណោះស្រាយនោះមានកំណត់ច្បាស់ថា បទឈប់បាញ់នឹងត្រូវអនុវត្ត ៧២ ម៉ោងក្រោយដំណោះស្រាយនេះត្រូវបានអនុម័តនោះ ហើយ៤៨ ម៉ោងក្រោយទៀតក្រុមសង្គ្រោះ និង ផ្តល់ជំនួយមនុស្សធម៌នឹងចាប់ផ្តើមឡើងដែរ។ ប៉ុន្តែរុស្ស៊ីដែលជាខ្នងបង្អែករបស់រដ្ឋាភិបាលស៊ីរីដែលកំពុងបន្តវាយប្រហារតំបន់ខាងលើនោះ បានព្រមានរួចរាល់ហើយថា ខ្លួននឹងប្រើសិទ្ធិជំទាស់ដើម្បីរារាំងដំណោះស្រាយនេះព្រោះខ្លួនចង់បានដំណោះស្រាយដែលពេញលេញ មិនមែនបង្កើតឲ្យតែបានឡើយ។ បេសកជនរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក Vassily Nebenzia បានបញ្ជាក់ជំហររបស់រុស្ស៊ីដែលមិនគាំទ្រដំណោះស្រាយដែលត្រូវបានស្នើឡើងនេះ ហើយរុស្ស៊ីក៏ឆ្លៀតឱកាសនោះស្នើកែប្រែចំណុចមួយចំនួនផងដែលខ្លួនគិតថាមិនសមរម្យដូចគ្នា។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC រុស្ស៊ីជំទាស់ចំណុចមួយចំនួនដែលទាក់ទងនឹងក្រុមប្រដាប់អាវុធដែលលាក់ខ្លួនក្នុងតំបន់ Ghouta។ ក្រោមដំណោះស្រាយនោះ បទឈប់បាញ់មិនមានអនុភាពលើក្រុមភេរវជនរដ្ឋឥស្លាម ក្រុម អាល់កៃដា និងក្រុម al-Nusra Front។ ប៉ុន្តែរុស្ស៊ីជំទាស់ និង ទាមទារឲ្យដកក្រុម Hayat Tahrir al-Sham ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា ចេញពីបញ្ជីបទឈប់បាញ់ផងដែរ។ បន្ថែមពីនោះរុស្ស៊ីក៏ចង់ដករាល់ឈ្មោះក្រុមឧទ្ទាមណាដែលមានទំនាក់ទំនង ឬសហការជាមួយក្រុម Hayat Tahrir al-Sham ដែរ។ សហរដ្ឋអាមេរិកដែលជាអ្នកគាំទ្រក្រុមឧទ្ទាមនោះ បានចោទប្រកាន់ថា រុស្ស៊ីមានចេតនាក្នុងការរារាំងការអន្តរាគមន៍ដោះស្រាយវិបត្តិមនុស្សជាតិនិងទុកឲ្យឈាមជនស្លូតត្រង់បន្តហូរដាបដីផង។ តំណាងអាមេរិកប្រចាំអង្គការសហប្រជាជាតិបានអះអាងបន្ថែមថា ខ្លួនត្រៀមលក្ខណៈពេញលេញហើយដើម្បីបោះឆ្នោតអនុម័តដំណោះស្រាយ។ ចំណែកឯកអគ្គរដ្ឋទូតបារាំងប្រចាំអង្គការសហប្រជាជាតិ François Delattre បានបង្ហាញកង្វល់របស់ខ្លួនចំពោះការទាស់ទែងខ្វែងគំនិតគ្នារវាងមហាអំណាច និង បន្តអនុញ្ញាតឲ្យជនស៊ីវិលបន្តស្លាប់បែបនេះ។ លោកចាត់ទុកថា វាជាបរាជ័យ និងជាការបាត់បង់កិត្យានុភាពធំធេងរបស់សហគមន៍អន្តរជាតិជាពិសេសអង្គការសហប្រជាជាតិតែម្តង។ លោកក៏មិនចង់ឃើញសោកនាដកម្មនៅស៊ីរីនេះក្លាយជា«ផ្នូរសម្រាប់អង្គការសហប្រជាតិដែរ»។ ចំណែកឯកអគ្គរាជទូតស៊ុយអែត Olof Skoog បានសម្តែងការខកចិត្តចំពោះការទាស់ទែងខ្វែងគំនិតគ្នារវាងសមាជិកក្រុមប្រឹក្សាសន្តិសុខ ហើយលោកបានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់នៅពេលបច្ចុប្បន្នគឺផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលដែលកំពុងរងទុក្ខវេទនានោះ។ លោកបន្ថែមថា បើគ្មានការរួបរួមគ្នារវាងសមាជិកក្រុមប្រឹក្សាសន្តិសុខទេ បញ្ហាដែលកំពុងកើតឡើងនឹងមិនត្រូវបានដោះស្រាយឡើយ ហើយវានឹងកាន់តែធ្ងន់ធ្ងរថែមទៀត។ ដោយសារការប្រជុំនៅថ្ងៃព្រហស្បតិ៍មិនមានផ្លែផ្កា គេនៅមិនទាន់អាចសន្និដ្ឋានបានច្បាស់នៅឡើយទេថា ដំណោះស្រាយនេះបង្កើតបទឈប់បាញ់នេះនឹងត្រូវអនុម័តចេញ ឬយ៉ាងណា ដោយគេរង់ចាំមើលថា តើវានឹងមានការឯកភាពគ្នាពីប្រទេសមហាអំណាចដែរឬអត់នោះ។ ក្រុមប្រឹក្សាសន្តិសុខ នឹងចាប់ផ្តើមប្រជុំ និង អនុម័តសេចក្តីព្រាងដំណោះស្រាយនេះនៅថ្ងៃសុក្រទី ២៣ ខែកុម្ភៈនេះ៕ | មនុស្សយ៉ាងហោចណាស់ ៤០០នាក់ដោយមានក្មេងតូចៗជាច្រើននាក់ផងបានស្លាប់ក្នុងការវាយប្រហាររបស់កងកម្លាំងរដ្ឋាភិបាលស៊ីរីនៅភាគខាងកើតខេត្ត Ghouta ដោយមានការគាំទ្រពីកងទ័ពអាកាសរុស្ស៊ីផងដែរ។ នៅអង្គការសហប្រជាជាតិវិញ គេមិនទាន់ឃើញមានចំណាត់ការអ្វីជាដុំកំភួនត្រូវបានដាក់ចេញដើម្បីបញ្ចៀសការស្លាប់របស់ប្រជាជនស្លូតត្រង់ឡើយ។ មហាអំណាចអាមេរិក និងរុស្ស៊ីចោទគ្នាទៅវិញទៅមកដែលបណ្តាលឲ្យជាប់គាំងការដាក់ចេញដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខថែមទៀត។ |
សេចក្តីថ្លែងការណ៍ណ៍របស់លោកស្រី Choe Son Hui អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ជាការបដិសេធសំណើរជាផ្លូវការដំបូងបង្អស់ទៅលើការព្យាយាមទាក់ទងដោយអាមេរិក។ ក្រសួងការបរទេសអាមេរិក និងសេតវិមាននិយាយថា ខ្លួនបានទាក់ទងកូរ៉េខាងជើងតាមបណ្តាញការទូតជាច្រើនតាំងតែពីពាក់កណ្តាលខែកុម្ភៈតែគ្មានការឆ្លើយតប។ អត្ថបទទាក់ទង ប្រមុខការពារជាតិអាមេរិក៖ សម្ពន្ធភាពជាមួយកូរ៉េខាងត្បូងសំខាន់ពេលប្រឈមជាមួយចិន និងកូរ៉េខាងជើង ប្អូនស្រីលោក គីម រំឭកអាមេរិកថា បើចង់ដេកសុខស្រួល កុំបង្ករឿង «យើងបានប្រកាសរួចហើយពីជំហររបស់យើង ចំពោះការមិនមានទំនាក់ទំនងជាមួយអាមេរិក លុះត្រាណាអាមេរិកមិនបោះបង់ចោលគោលនយោបាយអរិភាពមកលើកូរ៉េខាងជើង»។ លោកស្រី Choe បញ្ជាក់បែបនេះក្នុងសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី១៨ ខែមីនា។ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បន្ថែមថា ខ្លួនក៏នឹងមិនខ្វល់ពីការប៉ុនប៉ងទំនាក់ទំនងដោយអាមេរិកនាពេលអនាគតផងដែរ។ លោកស្រី Choe ក៏រិះគន់អាមេរិកផងដែរចំពោះការបន្តធ្វើសមយុទ្ធយោធា និងការបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសខ្លួន។ លោកស្រីបន្តថាថា គ្មានឡើយការសន្ទនារវាងប្រទេសទាំងពីរ បើសិនជាអាមេរិកមិនពិនិត្យឡើងវិញនូវគោលនយោបាយការបរទេសរបស់ខ្លួន ក៏ដូចជាការចរចាដែលមានលក្ខណៈស្មើរភាពគ្នា។ ការព្យាយាមទាក់ទងដោយអាមេរិកទៀតសោត ត្រូវបានលោកស្រី Choe ចាត់ទុកជាល្បិចក្នុងការពន្យារពេល និងដើម្បីបង្កើតឱ្យមានមតិជាសាធារណស្តីពីកូរ៉េខាងជើងតែប៉ុណ្ណោះ។ លោកស្រី សង្កត់ធ្ងន់ថា អ្វីដែលរដ្ឋបាលអាមេរិកថ្មីលើកឡើង គឺមានតែការប៉ានស្មានស្តីពីការគំរាមរបស់កូរ៉េខាងជើង ក៏ដូចជាវោហារសាស្ត្រក្នុងការរំសាយអាវុធនុយក្លេអ៊ែរតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា កិច្ចសន្ទនាស្តីពីការកាត់បន្ថយភាពតានតឹងជាមួយកូរ៉េខាងជើងនៅនឹងថ្កល់តាំងពីឆ្នាំ២០១៩មកម្ល៉េះ ក្រោយជំនួបរវាងលោកអតីតប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុននៅទីក្រុងហាណូយ។ អាមេរិកកំពុងពិនិត្យឡើងវិញនូវគោលនយោបាយការបរទេសរបស់ខ្លួនចំពោះកូរ៉េខាងជើង ហើយអាចនឹងរួចរាល់នារយៈពេលប៉ុន្មានសប្តាហ៍ខាងមុន។ ចំពោះរឿងកូរ៉េខាងជើងនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានលើកឡើងថាសម្ពន្ធភាពជាមួយកូរ៉េខាងត្បូងកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ស្របពេលដែលមានបញ្ហាប្រឈមពីកូរ៉េខាងជើង និងចិន។ កាលពីថ្ងៃទី១៦ ខែមីនាប្អូនស្រីលោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង បានចេញមុខរិះគន់សមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងអាមេរិកដែរ។ ប្អូនស្រីលោកគីម ជុងអ៊ុន សង្កត់ធ្ងន់ថា សមយុទ្ធយោធា និងភាពតានតឹង មិនអាចនៅទន្ទឹមគ្នាជាមួយនឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការឡើយ៕ | កូរ៉េខាងជើង នៅថ្ងៃទី១៨ ខែមីនា ប្រកាសបដិសេធការចរចាដែលស្នើដោយអាមេរិក ដរាបណាអាមេរិកមិនបោះបង់ចោលគោលនយោបាយដែលមានលក្ខណៈអរិភាពមកលើខ្លួន។ ការបដិសេធនេះ ជាការឆ្លើយតបសាធារណៈទៅនឹងការប៉ុនប៉ងរបស់រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ។ កូរ៉េខាងជើងចាត់ទុកសំណើរអាមេរិកជាល្បិច។ |
អ្នកចម្រៀង និងនិពន្ធសញ្ជាតិអៀរឡង់ពីររូប Bono និង The Edge បានចូលរួមជាមួយឌីជេសញ្ជាតិហូឡង់ Martin Garrix និងជាផលិតករដ៏ល្បីល្បាញលំដាប់ពិភពលោក ដើម្បីផលិតបទចម្រៀងមួយបទសម្រាប់ប្រើក្នុងការប្រកួតពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប។ We Are The People បានចេញជាផ្លូវការនៅថ្ងៃទី១៤ ខែឧសភា ពោលគឺមុនពេលការប្រកួតចាប់ផ្តើមមិនដល់មួយខែផង។ We Are The People គឺជាបទចម្រៀងដែលអ្នកនិពន្ធខាងលើសរសេររៀបរាប់បញ្ហាប្រឈមនានាជុំវិញពិភពលោក និងមានគោលបំណងស្វែងរកដំណោះស្រាយរួមគ្នាចំពោះបញ្ហាទាំងនោះ។ ចម្រៀងមួយបទនេះ សង្ឃឹមថានឹងអាចឆ្លុះបញ្ចាំងពីភាពវិជ្ជមាន ក្តីសង្ឃឹម និងការប្តេជ្ញាចិត្តសម្រាប់ក្រុមចូលរួមទាំងអស់ដើម្បីប្រជែងយកជ័យលាភី ក៏ដូចជាការផ្តល់អារម្មណ៍រួមគ្នាឱ្យសមនឹងពានរង្វាន់បាល់ទាត់លំដាប់ពិភពលោកមួយនេះ។ ការប្រកួត Euro ២០២០ ដែលមានសហម្ចាស់ផ្ទះច្រើនជាលើកដំបូង បានពន្យារពេល១ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺ COVID-19។ ដើមឡើយការប្រកួតដែលតម្រូវឱ្យរៀបចំ៤ឆ្នាំម្តង ត្រូវដំណើរការក្នុងខែមីនា ឆ្នាំ២០២០ តែត្រូវដូរទៅរៀបចំនៅឆ្នាំ ២០២១ វិញ ដែលចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ដោយត្រូវប្រើប្រាស់កីឡដ្ឋានធំៗចំនួន១១ ស្ថិតក្នុងទីក្រុង និងប្រទេសចំនួន១១ផ្សេងគ្នា។ ក្រុមទាំង២៤ដែលត្រូវប្រកួតប្រជែងគ្នាដណ្តើមពានរង្វាន់ Euro 2020៖ ពូល A តួកគី អ៊ីតាលី វែល និងស្វ៊ីស ពូល B ដាណឺម៉ាក ហ្វាំងឡង់ បែលហ្ស៊ិក និងរុស្ស៊ី ពូល C ហូឡង់ អ៊ុយក្រែន អូទ្រីស និងម៉ាសេដ្វានខាងជើង ពូល D អង់គ្លេស ក្រូអាស៊ី ស្កុតឡែន និងឆែក ពួល E អេស្ប៉ាញ ស៊ុយអែត ប៉ូឡូញ និងស្លូវេនី ពូល F ហុងគ្រី ព័រទុយហ្គាល់ បារាំង និងអាល្លឺម៉ង់៕ | បទចម្រៀងដែលមានចំណងជើងថា «We Are The People» នឹងត្រូវប្រើប្រាស់ជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ពានរង្វាន់កីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA Euro ឆ្នាំ២០២០។ «We Are The People» នឹងបង្ហាញក្នុងការប្រកួតបើកឆាកនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នាទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ |
បទសមាស ជាមួយនឹងសព្ទ «រង្គ» មានដូចជា រង្គភូមិ ( រង់-គៈភូម ) ដែលមានន័យថា ទីលេងមហោស្រព; សមរភូមិ ( ទីចម្បាំង ) ។ រង្គសាល ឬ រង្គសាលា ( រង់គៈ ) រោងរាំ, រោងល្ខោន ។ល។ នេះបើតាមការពន្យល់ក្នុងវចនានុក្រម។ រោងកុន រោងធំទូលាយសម្រាប់លេងកុន ក៏មានន័យស្មើ រង្គសាល ផងដែរ ។ រោងក្រសាល រោងសម្រាប់ទទួលភ្ញៀវ, សម្រាប់អង្គុយលំហែតាមសប្បាយ ( ហៅ រោងត្រសាល ក៏មាន ) ។ បច្ចុប្បន្នពាក្យ «រង្គសាល» មានន័យទូលំទូលាយជាងនេះ ពោលគឺមិនត្រឹមតែរោងរាំ ឬ រោងល្ខោននោះឡើយ។ វាជាកន្លែងបម្រើការសប្បាយដូចជា ក្លឹបកម្សាន្ត ខារ៉ាអូខេ ឌីស្កូតែក និងបៀរហ្គាឌិន យ៉ាងដូច្នោះដែរ។ រីឯ «រង្គាជីព» ចេញពីពាក្យ «រង្គ» បូកនឹង «អាជីវ» ដែលមានន័យថា អ្នកចិញ្ចឹមជីវិតដោយការលេងមហោស្រព ( អ្នករាំ, តួល្ខោន ); អ្នកចិញ្ចឹមជីវិតដោយការផាត់ថ្នាំ ( ជាងលាបថ្នាំ, ជាងគំនូរ)៕ | តាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «រង្គ» មានន័យពីរផ្សេងគ្នា។ ន័យទីមួយ សំដៅលើគ្រឿងជ្រលក់, ទឹកជ្រលក់; ថ្នាំព័ណ៌។ ជ័រមានសម្បុរលឿង សម្រាប់ប្រើជាថ្នាំគំនូរឬប្រើជាថ្នាំរម្ងាប់រោគខ្លះក៏បាន។ រីឯន័យទីពីរ មានន័យថា ការរីករាយសប្បាយ, ល្បែងរបាំ, ល្ខោន; ចម្បាំង។ ទៅកាន់ទីរង្គ, កណ្ដាលរឿនរង្គ ។ |
ក្នុងចំណោមសកលវិទ្យាល័យល្អទាំង១០ នៅលើពិភពលោកនេះ ភាគច្រើនមកពីអង់គ្លេស និងអាមេរិក។ ខាងក្រោមនេះ គឺជាសកលវិទ្យាល័យល្អជាងគេទាំង១០ នៅលើពិភពលោក៖ ១. វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT) (អាមេរិក) ២. សកលវិទ្យាល័យ Stanford (អាមេរិក) ៣. សកលវិទ្យាល័យ Harvard (អាមេរិក) ៤. សកលវិទ្យាល័យ Oxford (ចក្រភពអង់គ្លេស) ៥. វិទ្យាស្ថានបច្ចេកវិទ្យា California (Caltech) (អាមេរិក) ៦. វិទ្យាស្ថានសហព័ន្ធស្វ៊ីសនៃបច្ចេកវិទ្យា (ETH Zurich) (ស្វ៊ីស) ៧. សកលវិទ្យាល័យ Cambridge (ចក្រភពអង់គ្លេស) ៨. សកលវិទ្យាល័យ College London (UCL) (ចក្រភពអង់គ្លេស) ៩. សកលវិទ្យាល័យ Imperial College London (ចក្រភពអង់គ្លេស) ១០. សកលវិទ្យាល័យ Chicago (អាមេរិក)៕ | យោងតាមការវាយតម្លៃរបស់ក្រុមហ៊ុនអង់គ្លេសដែលស្រាវជ្រាវលើការអប់រំ និងការសិក្សានៅបរទេស ហៅកាត់ថា QS (Quacquarelli Symonds) នៅឆ្នាំ២០២០ សកលវិទ្យាល័យលំដាប់កំពូលរបស់ពិភពលោក គឺវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts របស់មានវត្តមាននៅអាមេរិក។ ការវាយតម្លៃនេះ គឺផ្អែកលើកម្មវិធីសិក្សា បុគ្គលិក និងកេរ្តិ៍ឈ្មោះរបស់សកលវិទ្យាល័យជាដើម។ |
តែបើទោះកម្ពុជាមានទំនាក់ទំនងល្អច្រើនជាមួយចិនក្តី ក៏កម្ពុជាមិនដែលភ្លេចគុណអាមេរិកដែរ។ នេះបើតាមលោក ប្រាក់ សុខុន ពន្យល់ពីមូលហេតុនយោបាយការទូតរបស់កម្ពុជា នៅក្នុងពិធីចែករំលែកបទពិសោធទៅកាន់ក្រុមនិស្សិតប្រមាណ៥០០នាក់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) កាលពីថ្ងៃទី៣១ ខែឧសភា។ សូមស្ដាប់សំឡេង៖ | ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជានៅតែរក្សាជំហនយោបាយការបរទេសអព្យាក្រឹត្យ ដោយមិនចូលក្រុមបក្សសម្ព័ន្ធជាមួយប្រទេសណាមួយឡើយ សូម្បីតែជាមួយប្រទេសចិន។ ត្រង់ចំណុចនេះប្រមុខការទូតកម្ពុជា បានពន្យល់ប្រាប់ក្រុមនិស្សិតពីទំនាក់ទំនងរវាងកម្ពុជា-ចិន ភ្លាមថា កម្ពុជាមិនដែលខ្លាចចិន ហើយក៏មិនដែលធ្វើអ្វីតាមការបង្គាប់បញ្ជារបស់ចិនដែរ ប៉ុន្តែកម្ពុជាគ្រាន់តែមានទំនាក់ទំនងពិសេសជាមួយចិនប៉ុណ្ណោះ។ |
លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានសម្រេចមិនរៀបចំការប្រកួត ដើម្បីចម្រាញ់រកជើងខ្លាំងសម្រាប់ប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិឡើយនៅឆ្នាំនេះ។ ការសម្រេចមិនរៀបចំការប្រកួតជ្រើសរើសកីឡាករជម្រើសជាតិ ព្រោះ លោក ចង់ផ្តល់កៅអីដល់កីឡាករ ដែលខកខានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១០នៅប្រទេសហ្វីលីពីន ដែលបានលុបចោកកាលពីពេលថ្មីៗ។ ក្នុងន័យនេះក្រុមកីឡាករកីឡាការិនីតាមប្រភេទកីឡានីមួយៗ ដែលមានឈ្មោះក្នុងបញ្ជីឧទ្ទេសនាមរបស់ក្រសួងអប់រំយុវជននិងកីឡាសម្រាប់ព្រឹត្តិការណ៍ ASEAN Para Games នៅហ្វីលីពីននឹងទទួលបានកៅអីប្រមូលផ្តុំជម្រើសជាតិដោយស្វ័យប្រវត្តិនៅឆ្នាំ២០២០នេះ។ ការសម្រេចបែបនេះ ដោយសារ លោក យល់ថា កីឡាករទាំងនោះសុទ្ធសឹងមានសមត្ថភាពខ្ពស់ស្រាប់ ហើយបានហ្វឹកហាត់ជាប់លាប់រហូតមកតាំងពីមានឈ្មោះចូលរួមព្រឹត្តិការណ៍ខាងលើ។ «នៅក្នុងឆ្នាំនេះ ប៉ារ៉ាឡាំពិក មិនបានប្រកួតជ្រើសរើសកីឡាករ ដើម្បីប្រមូលផ្តុំជម្រើសជាតិនោះទេ។ កាលពីអំឡុងខែមករាយើងបានធ្វើសេចក្តីជូនដំណឹងមួយជូនដល់បងប្អូនអត្តពលិក ថាយើងនឹងយកជម្រើសជាតិឆ្នាំ២០១៩ ដែលបានជាប់ទៅហ្វីលីពីន(អាស៊ានប៉ារ៉ាហ្គេម)ឲ្យធ្វើជាជម្រើសជាតិឆ្នាំនេះ ដោយស្វ័យប្រវត្តិ»។ លោក យី វាសនា លើកឡើងដូច្នេះ ហើយបានបន្ថែមថា ចំនួននេះមិនទាន់អាចឆ្លើយតបនឹងតម្រូវការដែល PNCC ចង់បាននៅឡើយទេ។ ពាក់ព័ន្ធបញ្ហានេះ លោក យី វាសនា ជំរុញឲ្យគណៈកម្មការជំនាញស្វែងរកកីឡាករកីឡាការិនីជម្រើសជាតិបន្ថែម តាមរយៈការធ្វើតេស្តកីឡាករជម្រើសជាតិឆ្នាំ២០១៩ ដែលគ្មានឈ្មោះទៅចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅហ្វីលីពីននិងកីឡាករដែលជាប់ជម្រើសជាតិនៅឆ្នាំ២០១៨។ នៅឆ្នាំនេះមិនខុសពីឆ្នាំមុននោះទេ PNCC នឹងប្រមូលផ្តុំក្រុមជម្រើសជាតិលើ១០ប្រភេទកីឡា ដែលមានកីឡាករកីឡាការិនីសរុបចន្លោះពី១២៥នាក់ទៅ១៣០នាក់។ ជាមួយគ្នានេះ លោក ក៏បានបង្ហាញពីគម្រោងបង្កើតសហព័ន្ធកីឡាជាតិបន្ថែមមួយចំនួនទៀតផងដែរ ដើម្បីឆ្លើយតបនឹងចំនួន ដែលប្រទេសក្នុងតំបន់អាស៊ានបានដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍ ASEAN Para Games កន្លងមក។ ជាក់ស្តែងក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅម៉ាឡេស៊ីឆ្នាំ២០១៧ និងនៅហ្វីលីពីនដែលបានលុបចោល ពួកគេបាន និងគ្រោងដាក់ប្រភេទកីឡាចន្លោះពី១៥ទៅ១៦ប្រភេទ។ បើតាមលោក យី វាសនា យ៉ាងហោចកម្ពុជាត្រូវបង្កើតកីឡាចំនួន៨ប្រភេទបន្ថែនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ប៉ុន្តែគម្រោងនេះ អាចដំណើរការទៅបាន វាអាស្រ័យមានការជួយជ្រោមជ្រែងពីក្រសួងអប់រំយុវជននិងកីឡា និងស្ថាប័នពាក់ព័ន្ធផ្សេងៗ។ អ្វីដែលពិសេស គឺធនធានកីឡាករ សម្ភារ និងហេដ្ឋារចនាសម្ព័ន្ធ។ ការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ-១៩បានជះឥទ្ធិពលមិនល្អតិចតួចផងដែរ ដល់ការអភិវឌ្ឍវិស័យកីឡាជនពិការកម្ពុជាក្នុងដំណើរឆ្ពោះទៅត្រៀមធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១១នៅប្រទេសវៀតណាមនាឆ្នាំ២០២១។ តែយ៉ាងណា លោក យី វាសនា រំពឹងថា កម្ពុជានឹងទទួលបានលទ្ធផលល្អពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣។ ម្ចាស់ផ្ទះហ្វីលីពីនបានសម្រេចលុបចោលការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១០ដោយសារបារម្ភពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោយលើកពេលប្រកួតជាបន្តបន្ទាប់៕ | គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា(NPCC) សម្រេចជ្រើសរើសយកកីឡាករ ដែលគ្រោងបញ្ជូនឲ្យចូលរួមព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនៅហ្វីលីពីន ដាក់ឲ្យប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិសម្រាប់ឆ្នាំ២០២០។ ការសម្រេចបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ដែលមានការចូលរួមពីអត្តពលិក គ្រូបង្វឹក និងថ្នាក់ដឹកនាំ NPCC។ |
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះថា៖«ការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា មិនត្រូវមានទេ។ ប៉ុន្តែយើងមានបញ្ហាដែលសង្គមមិនទាន់យល់ជ្រាបពីការស្រឡាញ់ភេទដូចគ្នាហើយ ថែមទាំងមានជំងឺអេសដ៍ថែមទៀត។ វាកាន់តែធ្វើឱ្យយើងលំបាក។ យើងមិនឈានដល់ការធ្វើច្បាប់ ដើម្បីឱ្យមានការរៀបអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាបានទេ។ ប៉ុន្តែយើងក៏មិនបានយកទោសពៃអ្វីពីអ្នកទាំងនោះដែរ។ ដូច្នេះ បើគ្មានច្បាប់ ក៏គ្មានបញ្ហាសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានោះដែរ»។ ប្រមុខរដ្ឋាភិបាល ស្នើដល់អ្នកស្រឡាញ់ភេទដូចគ្នាទាំងបុរស និងស្ត្រី ត្រូវតែយកចិត្តទុកដាក់ ទប់ស្កាត់កុំឱ្យចម្លងជំងឺ ពិសេសជំងឺអេដស៍ទៅអ្នកដទៃថែមទៀត។ ជាថ្មីម្តងទៀត មេដឹកនាំកម្ពុជា ក៏បានស្នើ និងអំពាវនាវ ដល់ឪពុក-ម្តាយ និងសង្គម កុំឲ្យរើសអើងកូនៗដែលស្រឡាញ់ភេទដូចគ្នា ក៏ដូចអ្នកស្រឡាញ់ភេទដូចគ្នាផ្សេងទៀតក្នុងសង្គម។ បច្ចុប្បន្ន អត្រាជំងឺអេដស៍នៅកម្ពុជា បានធា្លក់ចុះ មកនៅត្រឹម០,៦ភាគរយ ដែលឈានដល់ការសម្រេចគោលក្នុងឆ្នាំ២០២៥ គឺធ្លាក់នៅក្នុងអត្រាសូន្យភាគរយ នៃអ្នកកើតអេដស៍ និងផ្ទុកមេរោគអេដស៍៕ | ភ្នំពេញ៖ ការបន្តកើនឡើងនៃអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា បានក្លាយជាកង្វល់ថ្មីមួយនៅក្នុងសង្គម។ ហើយការលេចឡើងនៃការរីករាលដាលជំងឺឆ្លង ពីបុរសដែលស្រឡាញ់ភេទដូចគ្នាបានចាប់ផ្តើមកើនឡើង។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។ |
អគ្គស្នងការរងនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានប្រាប់សារព័ត៌មានថ្មីៗថា ស្នងការបានកំណត់ផែនការអនុវត្តការពារសណ្ដាប់ធ្នាប់ ដោយត្រៀមក្រុមកម្លាំងជាច្រើនពាន់នាក់រួចហើយ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយទូទាំងប្រទេសនេះ។ បើតាមលោក គៀត ច័ន្ទថារិទ្ធ កងកម្លាំងដែលបានត្រៀមនេះ មកពីអង្គភាពចម្រុះរួមមាន នគរបាលជាតិ កងយោធពលខេមរភូមិន្ធ និងកងរាជអាវុធហត្ថជាដើម។ អគ្គស្នងការរងរូបនេះ បានបញ្ជាក់ដូច្នេះថា៖«យើងបានត្រៀមការពារគ្រប់វេលា គ្រប់យថាហេតុ សម្រាប់យុទ្ធនាការឃោសនាស្អែកនេះហើយ។ ប៉ុន្តែយើងមិនអាចប្រើប្រាស់កម្លាំងអ្វីច្រើនលើសលុបពេក ដែលនាំឲ្យមុខមាត់ប្រទេសយើង បង្ហាញទៅបរទេស នាំឲ្យអាប់ឱនកិត្តិយសប្រទេស គ្រាន់តែការហែរក្បួនឃោសនានោះទេ។ ដូច្នេះយើងត្រៀមកម្លាំងរាប់ពាន់នាក់នេះ ដោយអាស្រ័យលើស្ថានការណ៍ជាក់ស្ដែង ដើម្បីបង្ហាញថាស្រុកទេសយើងមានសន្តិភាព »។ នាថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត ទី២ ខែមិថុនា គណបក្សប្រជាជនកម្ពុជា នឹងដង្ហែក្បួនធំនៅភ្នំពេញ ដោយមានសមាជិកគណបក្សចំនួន១៥ម៉ឺននាក់ នឹងជួបជុំគ្នា នៅផ្លូវ៦០ម៉ែត្រ នៅម៉ោង៦ព្រឹក ដើម្បីដង្ហែក្បួនតាមផ្លូវមុនីវង្ស ឆ្ពោះទៅរង្វង់មូលកួចកាណុង និងបន្តទៅតាមផ្លូវផ្សេងទៀតដែលបានកំណត់ មុននឹងរំសាយនៅរង្វង់មូលចោមចៅ។ សាលារាជធានីភ្នំពេញ បានប្រាប់អ្នកដំណើរគួរចៀសដំណើរឆ្លងកាត់តាមផ្លូវមុនីវង្សនៅពេលព្រឹកព្រលឹម និងផ្លូវផ្សេងទៀតដែលក្បួនដង្ហែឆ្លងកាត់ ព្រោះអាចនឹងកកស្ទះខ្លាំង។ ចំណែកគណបក្សសង្គ្រោះជាតិវិញ ក៏បានសម្រេចដង្ហែរក្បួនឃោសនាបោះឆ្នោតធំចុងក្រោយ នៅថ្ងៃទី២ មិថុនានេះដែរ ដោយយកទីតាំងវត្តពោធិយារាម ហៅវត្តចាស់ ជាទីកន្លែងជួបជុំសមាជិក និងអ្នកគាំទ្របក្ស នៅម៉ោង៧ព្រឹក ។ ប៉ុន្តែមិនទាន់កំណត់អ្នកគាំទ្រនោះទេ។ នេះបើតាមលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដោយមានគណបក្សនយោបាយចំនួន ១២ ចូលរួមប្រកួតប្រជែងដណ្តើមបេក្ខភាព នៅក្នុងឃុំ-សង្កាត់ចំនួន ១,៦៤៦ ទូទាំង ២៥រាជធានី-ខេត្ត។ បើតាមលោក គៀត ច័ន្ទថារិទ្ធ កម្លាំងជាង៥ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយការពារសន្តិសុខតាមឃុំ-សង្កាត់ទូទាំងប្រទេស៕ | ភ្នំពេញ៖ សមត្ថកិច្ច ត្រៀមកងកម្លាំងរាប់ពាន់នាក់ ដើម្បីការពារសណ្ដាប់ធ្នាប់ សុវត្ថិភាព និងសន្តិសុខសង្គម សម្រាប់ក្បួនដង្ហែឃោសនាបោះឆ្នោតឃុំ-សង្កាត់ របស់គណបក្សនយោបាយនានា នៅថ្ងៃទី២ មិថុនា។ |
ជំងឺដុំពកស្បែកគោ-ក្របី បានឆ្លងរាលដាលយ៉ាងខ្លាំងលើសត្វគោ-ក្របី របស់ប្រជាពលរដ្ឋមួយចំនួននៅតាមបណ្ដាខេត្តនានា នៅកម្ពុជា ពិសេសខេត្តជាប់ព្រំដែនថៃ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកយុទ្ធនាការចាក់វ៉ាកសាំងទប់ស្កាត់ជំងឺដុំពកស្បែកគោ-ក្របី ដោយឥតគិតថ្លៃជូនពលរដ្ឋ។ រូបភាពពី ហ្វេសប៊ុក លោក វេង សាខុន។ ក្នុងពិធិចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ-ក្របី នាស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី ៤ កញ្ញានេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានណែនាំដល់មន្រ្តី ត្រូវយកចិត្តទុកដាក់ផ្ដល់វ៉ាក់សាំងការពារជំងឺនេះ និងអំពាវនាវដល់ពលរដ្ឋត្រូវឆាប់យកគោទៅចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្តទៀត។ លោក វេង សាខុន បញ្ជាក់ដូច្នេះ៖ «ប្រជាពលរដ្ឋដែលជាម្ចាស់សត្វ ត្រូវយកសត្វមកចាក់ថ្នាំការពារឱ្យបានទាន់ពេល ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងប្រុងប្រយ័ត្នខ្ពស់បំផុតនូវវិធានការអនាម័យ តាមការណែនាំរបស់មន្រ្តីជំនាញ និងហាមលែងសត្វទាំងសត្វជានិងសត្វឈឺឱ្យដើរស៊ីពាសវាលពាសកាល។ ជាងនេះទៅទៀត ម្ចាស់សត្វមិនគួរប្រើប្រាស់ថ្នាំការពារ ឬថ្នាំព្យាបាលសត្វ ដោយមិនបានពិគ្រោះ ឬសុំយោបល់ពីមន្រ្តីជំនាញឡើយ»។ រូបភាពពីហ្វេសប៊ុក លោក វេង សាខុន។ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទយ៉ាងខ្លីថា ក្រសួងកសិកម្ម នឹងចាក់វ៉ាក់សាំង លើសត្វគោ-ក្របីចំនួន២ពាន់ដូស។ វ៉ាក់សាំងនេះ នឹងអាចការពារពីការឆ្លងជំងឺនេះរយៈពេល២ឆ្នាំ។ សូមបញ្ជាក់ថាគិតដល់ពេលនេះ ជំងឺដុំពកស្បែកគោ-ក្របីបានធ្វើឱ្យប៉ះពាល់ និងធ្វើឱ្យសត្វគោជាង ៣ម៉ឺនក្បាលបានឈឺ។ ក្នុងចំណោមសត្វគោជាង ៣ម៉ឺនក្បាលនេះ ក្រសួងកសិកម្ម បានព្យាបាលជាសះស្បើយចំនួន៧០ភាគរយហើយ៕ | លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ឱ្យពលរដ្ឋត្រូវឆាប់យកសត្វគោ មកចាក់ថ្នាំការពារជំងឺដុំពកស្បែកគោ-ក្របី ឱ្យទាន់ពេលវេលា និងមិនត្រូវប្រើថ្នាំការពារ ឬថ្នាំព្យាបាល ដោយមិនពិគ្រោះជាមួយអ្នកជំនាញឡើយ។ |
ក្នុងចំណោមអ្នកឆ្លងជាង១០៧លាននាក់ សហរដ្ឋអាមេរិកមានជាង២៧,៧លាន ឥណ្ឌាជាង១០,៨៤លាន ប្រេស៊ីលជាង៩,៥៥លាន រុស្ស៊ីជាង៣,៩៨លាន ចក្រភពអង់គ្លេសជាង៣,៩៥លាន និងបារាំងជាង៣,៣៤លាន។ អេស្ប៉ាញស្ថិតនៅចំណាត់ថ្នាក់ទី៧ ដោយមានជាង២,៩៨លាន បន្ទាប់មកអ៊ីតាលីជាង២,៦៤លាន តួកគីជាង២,៥៣លាន អាល្លឺម៉ង់ជាង២,២៩លាន និងកូឡុំប៊ីជាង២,១៦លាន។ អាហ្សង់ទីនស្ថិតនៅចំណាត់ថ្នាក់លេខ១២ ដោយមានជាង១,៩៨លាន បន្ទាប់មក ម៉ិកស៊ិកជាង១,៩៣លាន ប៉ូឡូញ១,៥៥លាន អាហ្វ្រិកខាងត្បូង១,៤៧លាន អ៊ីរ៉ង់១,៤៧លាន អ៊ុយក្រែនជាង១,២៤លាន ប៉េរូជាង១,១៩លាន ឥណ្ឌូណេស៊ីជាង១,១៦លាន ឆេកជាង១,០៣លាន និងហូឡង់ជាង១លាន។ កាដាណា មានជាង៨០ម៉ឺនករណី ព័រទុយហ្គាល់ ស៊ីលី រូម៉ានី បែលហ្ស៊ិក មានជាង៧០ម៉ឺនករណី អ៊ីស្រាអែល និងជាអ៊ីរ៉ាក់ជាង៦០ម៉ឺនករណី ខណៈស៊ុយអែត ប៉ាគីស្ថាន ហ្វីលីពីន បង់ក្លាដែស និងស្វីស សុទ្ធតែមានជាងកន្លះលានករណីដូចៗគ្នា។ ក្នុងចំណោមអ្នកស្លាប់ជាង២,៣៣លាននាក់ សហរដ្ឋអាមេរិកមានជា៤៧ម៉ឺននាក់ ប្រេស៊ីលជាង២៣ម៉ឺននាក់ ម៉ិកស៊ិកជាង១៦ម៉ឺននាក់ ឥណ្ឌាជាង១៥ម៉ឺននាក់ ចក្រភពអង់គ្លេសជាង១១ម៉ឺននាក់ អ៊ីតាលីជាង៩ម៉ឺននាក់ បារាំងជិត៨ម៉ឺននាក់ និងរុស្ស៊ីជាង៧,៧ម៉ឺននាក់។ ប្រទេសផ្សេងទៀតដែលមានករណីស្លាប់ពីជាង៦ម៉ឺននាក់ ចុះទៅជាង១ម៉ឺននាក់ មានអាល្លឺម៉ង់ អេស្ប៉ញ អ៊ីរ៉ង់ កូឡុំប៊ី អាហ្សង់ទីន អាហ្វ្រិកខាងត្បូង ប៉េរូ ប៉ូឡូញ ឥណ្ឌូណេស៊ី តួកគី អ៊ុយក្រែន បែលហ្ស៊ិក កាណាដា ស៊ីលី រូម៉ានី ឆេក អេក្វាឌ័រ ហូឡង់ ព័រទុយហ្គាល់ ហុងគ្រី អ៊ីរ៉ាក់ ស៊ុយអែត ប៉ាគីស្ថាន ហ្វីលីពីន និងបូលីវី៕ | តួលេខអ្នកឆ្លងកូវីដ-១៩ លើពិភពលោក ឡើងដល់ជាង១០៧លាននាក់ហើយ ដោយគិតត្រឹមថ្ងៃទី៩ ខែកុម្ភៈ នេះ ដែលក្នុងនោះមានស្លាប់ជាង២,៣៣លាននាក់ និងសះស្បើយជិត៧៩លាននាក់។ ហូឡង់ជាប្រទេសទី២១ ដែលមានករណីឆ្លងលើសពី១លាន។ |
សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដទៃទៀត ក្រុមម្ចាស់ជើងឯកទ្វីបអាម៉េរិកខាងត្បូង Copa Libertadores ស្ថិតនៅកៅអីវគ្គ ១/៤ រួចស្រេច ដោយរង់ចាំតែក្រុមមកពីប្រទេសអារ៉ាប៊ីសាអូឌីតក្លិប Al Ittihad ឬក៏ក្រុមមកពីប្រទេសនូវែលសេឡង់ ក្លិប Auckland City ឬ ក៏ក្លិប Al Ahly មកពីប្រទេសអេហ្ស៊ីប។ ក្រុមម្ចាស់ផ្ទះ ក៏ដូចជាជើងឯកនៃទ្វីបអាស៊ី និងក្របខណ្ឌ Saudi Pro League ក្លិប Al Ittihad នឹងចាប់ផ្តើមការប្រកួតដោយត្រូវតទល់នឹងក្រុម Auckland City ជើងឯកពីអូសេអានី។ Al Ittihad សង្ឃឹមថានឹងអាចឆ្លងផុតទៅវគ្គបន្តបន្ទាប់ដូចក្រុម Al Hilal កាលពីឆ្នាំមុន ដោយពួកគេបានឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដោយកាលនោះក្រុម Al Hilal ប្រកួតចាញ់ក្រុម Real Madrid។ ក្រុមជើងឯកពានរង្វាន់ Copa Libertadores នឹងត្រូវរកឃើញក្រោយពេលការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមមកពីអាហ្សង់ទីន Boca Juniors ទល់នឹងក្រុមប្រេស៊ីល Palmeiras ចំណែក Fluminense ទល់នឹងក្រុម Internacional ដែលប្រកួតចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា។ ម្ចាស់ពាន Copa Libertadores នឹងក្លាយជាក្រុមតំណាងទ្វីប CONMEBOL (ទ្វីបអាម៉េរិកខាងត្បូង)។ ព្រឹត្តិការណ៍ Club World Cup នឹងត្រូវប្រកួតចាប់ពីថ្ងៃទី១២ រហូតដល់ទី២២ ខែធ្នូ ធ្វើឡើងនៅក្នុងទឹកដីអារ៉ាប៊ីសាអូឌីតលើកដំបូង។ ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសអំពីការធ្វើម្ចាស់ផ្ទះកាលពីខែកុម្ភៈ ហើយកីឡដ្ឋានពីរស្ថិតក្នុងទីក្រុង Jeddah នឹងត្រូវរៀបចំការប្រកួតទាំងអស់នេះ។ ការប្រកួតក្នុងរដូវកាល ២០២៣-២៤ នៃពានរង្វាន់ FIFA Club World Cup នឹងក្លាយជាទម្រង់ការប្រកួតចុងក្រោយដែលមានចំនួន ៧ក្រុមមកពីទ្វីបនានាលើពិភពលោកដើម្បីប្រកួតប្រជែង មុនពេលការប្រកួតចាប់ពីរដូវកាល ២០២៤-២៥ ការប្រកួត Club World Cup នឹងដំឡើងដល់ ៣២ក្រុម ហើយមានការប្រកួតដូចទៅនឹងទម្រង់ព្រឹត្តិការណ៍ World Cup។ ការប្រកួតនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសអាម៉េរិក។ ខាងក្រោមនេះជាការចាប់ឆ្នោតពានរង្វាន់ Club World Cup ៖ ជុំទីមួយ ក្លិប Al Ittihad (អារ៉ាប៊ីសាអូឌីត) ជួប Auckland City (នូវែលសេឡង់) ជុំទីពីរ Al Ahly (អេហ្ស៊ីប) ជួប Al Ittihad ឬ Auckland City Club Leon (ម៉ិកស៊ិក) ជួប Urawa Red Diamonds (ជប៉ុន) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមតំណាង CONMEBOL ជួប Al Ahly ឬ Al-Ittihad ឬ Auckland City Club Leon ឬ Urawa Red Diamonds ជួប Manchester City (អង់គ្លេស)៕ | ក្រុម Manchester City ម្ចាស់ជើងឯកពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champions League នឹងត្រូវជួបប្រកួតតទល់នឹងក្រុម Club Leon មកពីប្រទេសម៉ិកស៊ិក ឬក្រុម Urawa Red Diamonds របស់ជប៉ុន នៅក្នុងព្រឹត្តិការណ៍ FIFA Club World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅខែធ្នូ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីការចាប់ឆ្នោតរួចមកនៅថ្ងៃទី៥ ខែកញ្ញា។ |
នៅពេលដែលអ្នកយល់ថាសុដន់អ្នកមានលក្ខណៈតឹងណែន នោះអ្នកអាចច្របាច់ទឹកដោះចេញបន្តិច ដើម្បីឲ្យវាមានលក្ខណៈទន់ ទើបកូនងាយស្រួលបៅ។ នៅពេលដែលអ្នកមានអារម្មណ៍ថាសុដន់មានអាការៈឈឺ អ្នកអាចច្របាច់ទឹកដោះចេញមកបាន នោះវាមិនត្រឹមតែអាចបំបៅទឹកដោះនោះដល់កូនបានទាន់ពេលនោះទេ ថែមទាំងអាចធ្វើឲ្យអ្នកមិនសូវឈឺ ហើយវាក៏មិនអាចបង្អាក់ដំណើរការនៃទឹកដោះចេញមកដែរ វានឹងដំណើរការធម្មតាវិញ។ ទារកដែលទើបនឹងកើតចេញគឺពុំមានកម្លាំងខ្លាំងក្នុងការជញ្ជក់ទឹកដោះនោះទេ ដូចនេះប្រសិនជាកូនមិនអាចប៊ឺតចេញមកបាន អ្នកអាចច្របាច់រួចទើបបំបៅគេបាន។ នៅពេលដែលកូនកើតមកមានទម្ងន់ស្រាល ឬក្នុងពេលដែលកូនឈឺ អ្នកសុទ្ធតែត្រូវច្របាច់ចេញមកបំបៅកូន ព្រោះគេគ្មានកម្លាំងជញ្ជក់នោះទេ។ នៅពេលដែលកូនទើបនឹងកើតចេញពីពោះអ្នក នោះគេនឹងមិនសូវបៅច្រើនឡើយ ដូចនេះនៅពេលដែលគេបៅទឹកដោះអ្នកមិនអស់ អ្នកត្រូវច្របាច់ចេញ ទើបទឹកដោះអ្នកមានលក្ខណៈល្អ មិនជូរ ដែលមិនអាចប៉ះពាល់ដល់សុខភាពកូន៕ ត្រួតពិនិត្យដោយ www.health.com.kh | នៅពេលដែលអ្នកស្ថិតនៅដំណាក់កាលនៃការបំបៅទឹកដោះកូន អ្នកគួរតែកត់សំគាល់នូវលក្ខណៈមួយចំនួនដែលតម្រូវឲ្យអ្នកច្របាច់ទឹកដោះចេញ ទើបកូនអាចបៅបានស្រួល។ តើមានអាការៈអ្វីខ្លះទៅ? |
តាមធម្មតា មន្ត្រីរាជការ ត្រូវបើកប្រាក់ខែពីរដងក្នុងមួយខែ (បើកពាក់កណ្តាលម្តង)។ តែ រដ្ឋាភិបាល ខ្លាចពួកគេ មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ចាយចូលឆ្នាំ ទើបសម្រេចឲ្យបើកប្រាក់ខែពេញ ក្នុងខែមេសានេះ។ លើសពីនេះ ពួកគេ នៅទទួលបានប្រាប់ឧបត្ថម្ភ៥ម៉ឺនរៀលបន្ថែមទៀត។ សំឡេងនាយករដ្ឋមន្ត្រី ដែលថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩៖ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងនិវត្តជន អាចបើកប្រាក់ខែពេញមួយខែតែម្តង នៅមុនចូលឆ្នាំខ្មែរ ដែលនឹងមកដល់នៅពាក់ខែមែសានេះ។ សម្តេចនាយករដ្ឋមន្ត្រី លើកឡើងថា ការសម្រេចបែបនេះ គឺដើម្បីឲ្យមន្ត្រីរាជការ មានប្រាក់គ្រប់គ្រាន់ សម្រាប់ចាយក្នុងពិធីបុណ្យចូលឆ្នាំ។ |
តាមរយៈលិខិត ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ លោក ខៀវ កាញារីទ្ធ ប្រាប់ហេតុផលទៅម្ចាស់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ថា ការតម្រូវឲ្យធ្វើបែបនេះ គឺដើម្បីឲ្យមានឯកភាព ក្នុងការចាក់ផ្សាយបទភ្លេងគោរពទង់ជាតិ «ឲ្យបានព្រមៗគ្នា» ក្នុងពេលតែមួយ។ លោករដ្ឋមន្រ្តី សង្កេតឃើញថា កន្លងមក ស្ថានីយ៍វិទ្យុ និងស្ថានីយ៍ទូរទស្សន៍មួយចំនួន បានចាក់ផ្សាយបទភ្លេងគោរពទង់ជាតិដោយឡែកពីគ្នា និងនៅពេលវេលាខុសៗគ្នា៕ | លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រាប់ទៅគ្រប់ម្ចាស់ស្ថានីយ៍វិទ្យុឯកជន ឲ្យចាក់ផ្សាយបទភ្លេងគោរពទង់ជាតិ តាមរយៈការផ្សាយបន្តផ្ទាល់ពីវិទ្យុជាតិកម្ពុជា FM96MHz ហើយម្ចាស់ស្ថានីយ៍ទូរទស្សន៍ឯកជន ក៏ដូច្នេះដែរ ដោយត្រូវចាក់ផ្សាយបទភ្លេងគោរពទង់ជាតិ តាមរយៈការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា ជារៀងរាល់ថ្ងៃ នៅម៉ោង៧ព្រឹក និង ម៉ោង៥ល្ងាច។ |
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងកញ្ញា មៀន ខាត់ណា ដូចតទៅ៖ សូមបញ្ជាក់ថា ពាក្យ«ស៊ីក្លូ» ជាពាក្យដែលខ្មែរខ្ចីពីភាសាបារាំង ពាក្យ cyclo(-pousse) ឯបារាំង ខ្ចីពីភាសាក្រិក ពាក្យ មានន័យថាកង់៕ | សៀមរាប៖ កញ្ញា មៀន ខាត់ណា ជាអនុប្រធានផ្នែកការិយាល័យជួរមុខ នៃសណ្ឋាគារ MÉMOIRE Palace resort and spa ក្រុងសៀមរាប។ សណ្ឋាគារនេះ អភិរក្សវត្ថុបុរាណដូចជាម៉ាញេ រថយន្ដ និងស៊ីក្លូជាដើម។ មិនមែនមានតែរាជធានីភ្នំពេញទេ ដែលមានស៊ីក្លូដឹកភ្ញៀវទេសចរ នៅ MÉMOIRE Palace ខេត្តសៀមរាប ក៏មានស៊ីក្លូដែរ ដើម្បីដឹកភ្ញៀវអតិថិជន។ តាមការអះអាងរបស់កញ្ញា មៀន ខាត់ណា ស៊ីក្លូដែលប្រើសម្រាប់ដឹកភ្ញៀវមានចំនួន ១០ ហើយជាប្រភេទស៊ីក្លូ ដែលសល់ពីជំនាន់ដើមមក (ឆ្នាំ១៩៣៦ ពណ៌ខ្មៅ)។ |
Benitez បានប្រកាសចាកចេញពីក្រុមសារិកាព្រៃក្នុងនាមជាអ្នកចាត់ការ នៅថ្ងៃទី៣០ ខែមិថុនា បន្ទាប់ពីកិច្ចសន្យារបស់លោកដល់ពេលកំណត់។ ជុំវិញការចាកចេញនេះលោក Benitez បានរិះគន់ Newcastle ថាជាក្លិបដែលគ្មានទស្សនវិស័យ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ នឹងត្រូវឡើងដឹកនាំ Dalian Yifang ដើម្បីជំនួសលោក Choi Kang-hee ដែលទើបលាលែងតំណែងនៅថ្ងៃទី១ ខែកក្កដាម្សិលមិញ ក្រោមហេតុផលផ្ទាល់ខ្លួន។ Benitez វ័យ៥៩ឆ្នាំ ធ្លាប់មានប្រវត្តិដឹកនាំក្រុមលំដាប់កំពូលៗនៅអឺរ៉ុប ដូចជា Liverpool Chelsea Valencia និង Real Madrid។ សមិទ្ធផលដ៏អស្ចារ្យរបស់លោកគឺជួយហង្សក្រហម Liverpool លើកពាន Champions Leageu កាលពីឆ្នាំ២០០៥។ វត្តមាននៅលើទឹកដីចិន លោក Benitez រៀបរាប់ថា៖«បន្ទាប់ពីឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយនៅពេលនេះយើងចាប់ផ្តើមការប្រកួតប្រជែងថ្មី។ ខ្ញុំពិតជារីករាយណាស់ដែលបានចាប់ផ្តើមគម្រោងថ្មីនេះជាមួយ Dalian Yifang»។ Dalian Yifang មានសមាជិកកីឡាករលំដាប់កំពូលៗដូចជា Yannick Carrasco, Nicolas Gaitan, José Fonte និង Marek Hamsik ដែលទើបផ្លាស់ពី Napoli ថ្មីៗនេះ៕ | អតីតគ្រូ Newcastle United លោក Rafael Benitez ក្លាយជាអ្នកចាត់ការទូទៅក្រុម Dalian Yifang ក្លិបកីឡាបាល់ទាត់នៃលីគកំពូលចិន Chinese Super League ដោយទទួលបានប្រាក់ឈ្នួលកប់ពពក គឺ១៥លានដុល្លារក្នុងមួយឆ្នាំ។ |
សហរដ្ឋអាមេរិកបានដាក់ការសង្ស័យថា ប្រទេសចិនបានសម្រេច«កិច្ចព្រមព្រៀងសម្ងាត់»ដើម្បីឱ្យកងទ័ពជើងទឹករបស់ខ្លួន អាចប្រើប្រាស់មូលដ្ឋានសមុទ្ររាម ក្នុងពេលអនាគត។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានអាមេរិកThe Wall Street Journal ដែលចេញផ្សាយកាលពីខែកក្កដា ឆ្នាំ២០១៩។ កាសែតដដែលបានឱ្យដឹងថាកិច្ចព្រមព្រៀងនេះ នឹងបើកឱ្យចិនប្រើប្រាស់មូលដ្ឋានយោធារបស់កម្ពុជារហូតដល់៣០ឆ្នាំ ហើយផ្ដល់សិទ្ធិឱ្យចិនក្នុងការសាងសង់សំណង់អគារនានាក្នុងមូលដ្ឋានទ័ពជើងទឹករាមដែលមានផ្ទៃដីជាង១០០ហិកតា។ ប៉ុន្តែកិច្ចព្រមព្រៀងនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា និងចិន បដិសេធថាមិនមាននោះទេ។ រូបឯកសារ៖ មូលដ្ឋានទ័ពជើងទឹករាមគឺជាកន្លែងមួយដែលប្រតិបត្តិការដោយកងយោធពលខេមរភូមិន្ទក្នុងខេត្តព្រះសីហនុនៃប្រទេសកម្ពុជា។ លេខាធិការដ្ឋាននៃមូលដ្ឋានទ័ព បានចេញកំណត់ផ្សាយមួយលើទំព័រហ្វេសប៊ុករបស់ខ្លួនថា លោកវរសេនីយ៍ឯក Marcus Ferrara សេនានុព័ន្ធយោធាសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានចូលជួប «សម្ដែងការគួរសម និងពិភាក្សាការងារ» ជាមួយលោកឧត្ដមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្ររាម និងជាមេបញ្ជាការរងកងទ័ពជើងទឹកកាលពីព្រឹកថ្ងៃចន្ទ។ មិនមានព័ត៌មានជាក់ច្បាស់នោះទេ ថាតើលោកវរសេនីយ៍ឯក Marcus Ferrara និងសហការីបានធ្វើដំណើរត្រួតពិនិត្យមូលដ្ឋានទ័ពសមុទ្របានដល់កម្រិតណា ហើយថាតើលោកបានពិភាក្សាអំពីបញ្ហាអនាគតនៃមូលដ្ឋានសមុទ្ររាមនេះជាមួយលោកឧត្ដមនាវីឯក អ៊ុក សីហា ឬយ៉ាងណា។ លោកឧត្ដមនាវីឯក អ៊ុក សីហា បានបញ្ជាក់ថាលោកពិតជាបានជួបជាមួយលោកវរសេនីយ៍ឯក Marcus Ferrara កាលពីព្រឹកថ្ងៃចន្ទពិតមែន តែបដិសេធមិនអត្ថាធិប្បាយបន្ថែមនៅពេលVOAសួរថារបៀបវារៈអ្វីខ្លះ ត្រូវបានលើកមកពិភាក្សា ដោយបង្វែរសំណួរទៅកាន់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។ លោកស្រី Emily V. Zeeberg អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ក៏មិនបានបញ្ជាក់អំពីខ្លឹមសារនៃជំនួប និងសេចក្ដីលម្អិតនៃដំណើរទស្សនកិច្ចរបស់លោកវរសេនីយ៍ឯក Marcus Ferrara នៅមូលដ្ឋានសមុទ្ររាមដែរ។ មន្ត្រីផ្នែកកិច្ចការសាធារណៈនៃស្ថានទូតរូបនេះ បានប្រាប់ VOA តាមសារអេឡិចត្រូនិកនៅថ្ងៃអង្គារនេះថា៖ «អនុព័ន្ធយោធារបស់សហរដ្ឋអាមេរិកជានិច្ចកាល តែងតែមានជំនួបជាមួយមន្ត្រីយោធានានារបស់កម្ពុជាអនុលោមតាមមុខនាទីជាធម្មតារបស់លោក ហើយជំនួបជាមួយលោកឧត្ដមនាវីឯក អ៊ុក សីហា ជាជំនួបប្រក្រតីមួយ»។ ការសង្ស័យរបស់សហរដ្ឋអាមេរិកលើការប្រើប្រាស់មូលដ្ឋានសមុទ្ររាមសម្រាប់យោធារបស់ចិននៅពេលអនាគត ត្រូវបានលើកឡើង តាមរយៈលិខិតរបស់លោក Joseph H. Felter អតីតឧបការីរងរដ្ឋមន្ត្រីក្រសួងការពារប្រទេសសហរដ្ឋអាមេរិក កាលពីខែមិថុនា ឆ្នាំ២០១៩។លោកថាកម្ពុជាច្រានចោលជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់ទីកន្លែងបណ្ដុះបណ្ដាល និងការថែទាំកប៉ាល់នៅមូលដ្ឋានកងទ័ពជើងទឹករាម ហើយការណ៍នេះទំនងជាទាក់ទងនឹងកងទ័ពចិន។ ក្នុងលិខិតមួយផ្ញើមកកាន់លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាគ្រានោះ លោក Joseph H. Felter បានលើកឡើងថា«ការផ្លាស់ចិត្តដោយតក់ក្រហល់លើគោលនយោបាយ អាចគូសបង្ហាញអំពីគម្រោងធំជាងនេះសម្រាប់បន្លាស់ប្ដូរនៅមូលដ្ឋានសមុទ្ររាម ជាក់ស្ដែងលើគម្រោងនានាដែលអាចនឹងពាក់ព័ន្ធដល់ការទទួលវត្តមានយោធាចិននៅទីនោះ»។ ទំនាក់ទំនងយោធាក៏ដូចជាទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិក បានជួបភាពរកាំរកូស ខណៈលំហាត់សមយុទ្ធប្រចាំឆ្នាំរវាងប្រទេសទាំងពីរ ត្រូវបានផ្អាកតាំងតែពីឆ្នាំ២០១៧។ ប៉ុន្តែ ចាប់តាំងពីពេលនោះមក កម្ពុជា និងចិន បានធ្វើសមយុទ្ធរួមគ្នាបីដងជាបន្តបន្ទាប់។ លោកបណ្ឌិត Paul Chambers អ្នកជំនាញកិច្ចការយោធា នៅសាកលវិទ្យាល័យនរេសូរ (Naresuan University) ប្រទេសថៃ បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកវរសេនីយ៍ឯក Marcus Ferrara បានបង្ហាញអំពីកិច្ចខិតប្រឹងប្រែងរបស់ប្រទេសទាំងពីរក្នុងចង់ធានាឱ្យគ្នាទៅវិញទៅមកអំពីអនាគតនៃមូលដ្ឋានទ័ពសមុទ្ររាម។ អ្នកជំនាញរូបនេះបានប្រាប់ VOA តាមសារអេឡិចត្រូនិក ក្នុងន័យដើមយ៉ាងដូច្នេះថា៖ «ដំណើរទស្សនកិច្ចរបស់លោក[វរសេនីយ៍ឯក Marcus Ferrara] អាចនឹងត្រូវបានបកស្រាយអំពី ការព្យាយាមរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងកិច្ចការផ្ទាល់ ដើម្បីចង់ដឹងឱ្យប្រាកដថាតើកម្ពុជាបានឱ្យចិនប្រើប្រាស់មូលដ្ឋានសមុទ្រនេះ ទៅដល់កម្រិតណា»។ លោកបណ្ឌិត Paul Chambers បានបញ្ជាក់បន្ថែមថា៖ «ដំណើរប្រទាក់ក្រឡាបន្ទាប់នោះគឺថា បើសិនជាកម្ពុជាអនុញ្ញាតឱ្យអនុព័ន្ធយោធាសហរដ្ឋអាមេរិកអាចចូលទៅមើលមូលដ្ឋានយោធាខាងលើ នោះអាចនិយាយបានថា កម្ពុជាចាប់ផ្ដើមទោរទន់ទៅស្និទ្ធទីក្រុងវ៉ាស៊ីនតោនវិញ ឬក៏អាចនិយាយបានថាកម្ពុជាកំពុងចង់បង្ហាញជាបន្ទាន់ដល់ទីក្រុងវ៉ាស៊ីនតោនថាខ្លួនមិនទាន់ជាប្រទេសរណបនឹងប៉េកាំងនៅឡើយ»៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ភ្នំពេញ ៖ មន្ត្រីយោធារបស់អាមេរិក បានធ្វើដំណើរទៅកាន់មូលដ្ឋានសមុទ្ររាម ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃចន្ទ និងបានជួបជាមួយមន្ត្រីបញ្ជាការនៃមូលដ្ឋានទ័ពដ៏សំខាន់របស់កងទ័ពជើងទឹកកម្ពុជា ដែលបានក្លាយជាចំណុចស្នូលនៃការពិភាក្សាអំពីបញ្ហាយុទ្ធសាស្ត្រកម្រិតតំបន់។ |
១. ត្រសក់ មានផ្ទុកជាតិទឹកដល់ទៅ ៩៥ ភាគរយឯណោះ! ការទទួលទានត្រសក់នឹងជួយរក្សាជាតិទឹកក្នុងរាងកាយ ព្រមទាំងធ្វើឱ្យឆាប់ឆ្អែត ហើយឆ្អែតបានយូរទៀត។ ត្រសក់ក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃនិងវីតាមីន C ផងដែរ។ ២. ឆៃថាវ ក្រៅពីជាតិទឹកខ្ពស់ដល់ទៅ ៩៥ ភាគរយ ឆៃថាវក៏មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលចាំបាច់ចំពោះសុខភាពស្បែកនិងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ បន្លែមើមនេះមានផ្ទុកកាឡូរីទាប ហើយគ្មានផ្ទុកជាតិខ្លាញ់និងកូឡេស្តេរ៉ួលឡើយ។ ៣. ប៉េងប៉ោះ មានផ្ទុកជាតិទឹកដល់ទៅ ៩៤ ភាគរយ ព្រមទាំងសារធាតុ lycopene វីតាមីន C សារធាតុ carotenoids ដែលសុទ្ធតែចាំបាច់សម្រាប់រក្សាសុខភាពល្អប្រសើរ។ ៤. ម្ទេសប្លោក មានផ្ទុកជាតិទឹកដល់ទៅ ៩២ ភាគរយ។ ការទទួលទានម្ទេសផ្លោកក៏ល្អសម្រាប់សម្រួលការរំលាយអាហារនិងបង្កើនការដុតរំលាយអាហារក្នុងរាងកាយដោយវាមានផ្ទុកសមាសធាតុម្យ៉ាងហៅថា capsicum។ ៥. ប្រូខូលី ឬផ្កាខាត់ណាខៀវ មានផ្ទុកជាតិទឹកច្រើនដល់ទៅ ៩១ ភាគរយ។ ការទទួលទានបន្លែនេះក៏ផ្ដល់ឱ្យរាងកាយនូវសារធាតុ sulfuric ដែលជួយបន្សាបជាតិពុលផ្សេងៗផងដែរ។ កាន់តែពិសេសនោះ គឺបន្លែប្រភេទ cruciferous ដូចផ្កាខាត់ណាខៀវអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកគួរឱ្យកត់សម្គាល់៕ ត្រួតពិនិត្យដោយ www.health.com.kh | រាងកាយត្រូវការជាតិទឹកគ្រប់គ្រាន់ជាប្រចាំដើម្បីរក្សាបាននូវសុខភាពល្អប្រសើរនិងដំណើរការមុខងារត្រឹមត្រូវ។ ការទទួលទានបន្លែដែលមានផ្ទុកសម្បូរទៅដោយជាតិទឹកមិនត្រឹមតែជួយរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏កម្ចាត់ចោលនូវជាតិពុលនិងសម្រួលចលនាពោះវៀនផងដែរ។ ហើយការទំពារបន្លែដែលមានផ្ទុកជាតិទឹកខ្ពស់កាន់តែប្រសើរចំពោះអ្នកចង់ស្រកទម្ងន់។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបន្លែមួយចំនួនដែលជាប្រភពដ៏ល្អបំផុតនៃជាតិទឹក ៖ |
ជម្រើសមានពីរ! «មួយគឺថា ហ្វីលីពីន ទទួលបានការស្នើសុំក្នុងអាកប្បកិរិយាសមរម្យ ឬក៏យើង ចាត់វិធានការក្នុងអាកប្បកិរិយាមិនស្លូតបូត» ។ នេះជាការលើកឡើងរបស់លោក Salvador Panelo អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន។ សាកសួរដោយអ្នកសារព័ត៌មានថា «អាកប្បកិរិយាមិនស្លូតបូត» សំដៅលើអ្វីនោះ លោក ឆ្លើយតបវិញថា វាមានន័យថា ហ្វីលីពីន ត្រូវបញ្ឈប់នាវាចម្បាំងបរទេសទាំងនោះ ហើយប្រាប់ឲ្យពួកគេដកចេញពីដែនទឹកហ្វីលីពីន។ តាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post អ្នកនាំពាក្យរូបនេះ អះអាងថា រដ្ឋាភិបាលក្រុងម៉ានីល នឹងមិនរុញរាក្នុងការប្រើកម្លាំងយោធាឡើយ ប្រសិនបើនាវាបរទេសទាំងនោះ ឆ្លងហួសព្រំដែនកំណត់។ លោកសង្កត់ធ្ងន់ថា៖ «បើកាលៈទេសៈបង្ខំ យើងនឹងធ្វើវា»។ លោក Panelo បញ្ជាក់ទៀតថា កន្លងទៅ អាជ្ញាធរហ្វីលីពីន ទទួលដំណឹងពីការឆ្លងកាត់ម្តងហើយម្តងទៀតពីសំណាក់នាវាបរទេស ជាពិសេសនាវាចម្បាំងចិន តែក្រុងម៉ានីល បានសម្រេចរក្សាភាពអត់ធ្មត់។ យ៉ាងណាមិញ ពេលនេះ រដ្ឋាភិបាលក្រុងម៉ានីល នឹងបញ្ជាពួកគេឲ្យចេញពីដែនទឹកហ្វីលីពីន។ ម្យ៉ាងវិញទៀត បទបញ្ជាថ្មីរបស់លោកប្រធានាធិបតី ឌូទើតេ ក៏នឹងបង្ការការផ្ទុះជម្លោះជាយថាហេតុនាពេលខាងមុខផងដែរ។ មែនទែនទៅ ហ្វីលីពីន បានតវ៉ាផ្នែកការទូតជុំវិញសកម្មភាពរបស់នាវាចិន ទាំងយោធា និងនេសាទក្នុងតំបន់មួយចំនួននៃសមុទ្រចិនខាងត្បូង ដែលគ្រប់គ្រងដោយហ្វីលីពីន និងក្នុងលំហសមុទ្រខ្លួនផងដែរ។ កាលពីថ្មីៗនេះ យោធាហ្វីលីពីន បានបញ្ចេញរូបភាពដែលបង្ហាញពីនាវាចម្បាំងចិនធ្វើដំណើរទៅក្បែរកោះ Palawan និង Tawi-Tawi ចន្លោះខែកុម្ភៈ និងដើមខែសីហា។ ទាក់ទិននឹងចលនារបស់នាវាយោធាចិននេះ លោករដ្ឋមន្ត្រីការពារជាតិហ្វីលីពីន Delfin Lorenzana កាលពីសប្តាហ៍មុន បានចាត់ទុករឿងនេះជា «គួរឲ្យក្តៅក្រហាយ»។ ហើយកាលពីខែ កក្កដាកន្លងទៅ លោក Lorenzana បានបង្ហើបទៀតថា នាវាចម្បាំងចិន បានបើកឆ្លងកាត់តាមច្រកសមុទ្រ Sibutu ដែលស្ថិតនៅភាគនីរតីប្រជុំកោះហ្វីលីពីន ដោយពុំបានផ្តល់ដំណឹងដល់រដ្ឋាភិបាលក្រុងម៉ានីល។ សូមបញ្ជាក់ថា ការប្រកាសពីចំណាត់ការថ្មីនេះ ធ្វើឡើងជាងមួយសប្តាហ៍ប៉ុណ្ណោះ មុននឹងលោក ឌូទើតេ ទៅធ្វើទស្សនកិច្ចជាលើកទីប្រាំនៅប្រទេសចិន ពោលគឺចាប់ផ្តើមពីថ្ងៃទី ២៨ ខែសីហាដល់ថ្ងៃទី ៣ ខែកញ្ញា៕ | ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានដាក់ចេញបញ្ជាយ៉ាងម៉ឹងម៉ាត់ថា ចាប់ពីថ្ងៃអង្គារ ទី២០ សីហាតទៅ រាល់នាវាបរទេសដែលមានបំណងធ្វើដំណើរឆ្លងកាត់ដែនទឹកហ្វីលីពីន ត្រូវផ្តល់ដំណឹងដល់អាជ្ញាធរក្រុងម៉ានីល និងទទួលការអនុញ្ញាតជាមុនសិន ទើបអាចឆ្លងកាត់បាន។ ការដាក់ចេញបញ្ជាបែបនេះ ទំនងជាតម្រង់មុខព្រួញទៅយោធាចិន ដែលមានសកម្មភាពនៅក្បែរដែនសមុទ្រហ្វីលីពីនកាលពីថ្មីៗនេះ។ |
លោកមេធាវី គី តិច ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា៖«ឥឡូវ គាត់ នៅកងរាជអាវុធហត្ថនៅឡើយទេ មិនទាន់បញ្ជូនទៅតុលាការទេ។ ទីមួយ គាត់ មានចេតនាបរិហារកេរ្តិ៍សម្តេច និង ទីពីរ គាត់ ចោទសម្តេច ថា ជាអ្នកនៅពីក្រោយឃាតកម្មលើលោក កែម ឡី»។ លោក ផែង វណ្ណៈ ត្រូវបានលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយសារសង្ស័យថាលោក ប្រព្រឹត្តអំពើពុករលួយ។ លោក ពេជ្រ ស្រស់ សង្ស័យបែបនេះ ក្រោយឃើញលោក វណ្ណៈ ធ្វើជាតំណាងឲ្យគ្រួសាររបស់កញ្ញា យិន ម៉ាណា ដែលបានបើករថយន្តបុកកញ្ញា ឌុំ រីដា ឲ្យស្លាប់ ដោយពេលនោះ លោក ផែង វណ្ណៈ បានយកថវិកា៥ពាន់ដុល្លារពីគ្រួសាររបស់កញ្ញា យិន ម៉ាណា ទៅចូលបុណ្យសពកញ្ញា ឌុំ រីដា។ លោក ផែង វណ្ណៈ បានសរសេរសារលើបណ្តាញសង្គម ដើម្បីឆ្លើយតបនឹងបណ្តឹងរបស់លោក ពេជ្រ ស្រស់។ លោក បង្ហាញការហួសចិត្តថា គ្រាន់តែលោក យកថវិការ ទៅចូលបុណ្យ ក៏មានទោសនិងត្រូវគេប្តឹងដែរ។ បន្ទាប់មក លោក ក៏លើកពីករណីរបស់សម្តេច ហ៊ុន សែន ដែលបានយកថវិកាទៅចូលបុណ្យលោក កែម ឡី ដែលត្រូវបានគេបាញ់សម្លាប់ កាលពីខែកក្កដា ឆ្នាំ២០១៦។ លោក ចោទជាសំណួរថា បើប្តឹងលោក ថា ពាក់ព័ន្ធនឹងអំពើពុករលួយ ព្រោះតែ លោក យកថវិកាទៅចូលបុណ្យសពកញ្ញា ឌុំ រីដា ចុះហេតុអ្វី បានជាលោក ពេជ្រ ស្រស់ មិនប្តឹងសម្តេច ហ៊ុន សែន ពីបទប្រព្រឹត្តអំពើពុករលួយដែរទៅ ព្រោះសម្តេច បានឲ្យគេយកថវិកាទៅចូលបុណ្យលោក កែម ឡី? ការប្រៀបធៀបនេះហើយ ដែលជាអង្គហេតុ នាំឲ្យលោក ផែង វណ្ណៈ រងបណ្តឹងពីមេធាវីរបស់សម្តេច ហ៊ុន សែន និងឈានទៅដល់ការនាំខ្លួនទៅសាកសួរ។ លោកមេធាវី គី តិច បកស្រាយបែបនេះថា៖«ការប្រៀបធៀបរបស់គាត់ គឺជាការបរិហារកេរ្តិ៍និងជាការចោទប្រកាន់ថាសម្តេច ជាឃាតកសម្លាប់លោក កែម ឡី»។ លោក ផែង វណ្ណៈ ក៏រងបណ្តឹងមួយទៀត ពីសារព័ត៌មាន Fresh News ផងដែរ៕ | លោក ផែង វណ្ណៈ អ្នកលេងបណ្តាញសង្គមដ៏ល្បីម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួននិងនាំទៅសាកសួរ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩នេះ ក្រោយលោក គី តិច មេធាវីរបស់សម្តេច ហ៊ុន សែន ដាក់ពាក្យប្តឹង។ |
«រូបកាយបាត់បង់ទៅមែន។ តែស្នាដៃ និងកិត្តិនាមស្ថិតនៅ!»។ ក្រោយពីទទួលដំណឹងនៃការស្លាប់របស់លោកភ្លាម មិត្តភក្តិដែលស្គាល់លោក សហការីដែលធ្លាប់ធ្វើការជាមួយ អ្នកដែលស្គាល់តែស្នាដៃគាត់ និងអ្នកគា្រន់តែស្គាល់គាត់សើៗ បានបង្ហាញអារម្មណ៍សោកស្តាយស្រណោះជាពន់ពេកចំពោះការបាត់បង់រូបលោក។ លោក ម៉ៅ អាយុទ្ធ បានស្លាប់ក្នុងអាយុ៧៧ឆ្នាំដោយជំងឺកូវីដ-១៩កាលពីថ្ងៃទី១៥ខែមេសានៅមន្ទីពេទ្យរុស្ស៊ីនៅរាជធានីភ្នំពេញ។ ក្រៅពីស្តាយស្រណោះរូបកាយរបស់លោក អ្នកដែលសម្តែងអារម្មណ៍ក្រៀមក្រំទាំងឡាយ បានចែករំលែកតាមបណ្តាញហ្វេសប៊ុកនូវស្នាដៃរបស់លោកច្រើនរាប់មិនអស់។ លោកជាអ្នកនិពន្ធបទចម្រៀង, អ្នកនិពន្ធ និងដឹកនាំភាពយន្ត, អ្នកនិពន្ធរឿងល្ខោន, អ្នកនិពន្ធកំណាព្យ និងលោកធ្លាប់ធ្វើជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា(ទទក)។ លោកធ្លាប់និពន្ធ និងដឹកនាំរឿង នេសាទក្រពើ, ហ្លួងព្រះសេ្តចកន, អណ្តាតដុះឆ្កឹង, សម្តីចុងក្រោយ រីឯកំណាព្យដែលទាក់ទាញចំណាំអារម្មណ៍មហាជនខ្លាំង គឺមានចំណងជើងថា«លុយ»។ សម្រាប់អ្នកនៅក្នុងវិស័យសារព័ត៌មាន និងនៅក្នុងវិស័យសិល្បៈជាពិសេស, លោក ម៉ៅ អាយុទ្ធ គឺជាធនធានមនុស្សដ៏កម្រ និងជាសាស្រ្តាចារ្យដ៏សំខាន់ដែលបានសាបព្រួសចំណេះដឹង និងចំណេះជំនាញទៅកាន់មនុស្សជំនាន់ក្រោយដោយមិននឿយហត់។ សម្រាប់អ្នកខ្លះ, លោក ម៉ៅ អាយុទ្ធ គឺជា«ជង្រុក» ឬជាឃ្លាំងនៃគំនិត និងបញ្ញាស្មារតី។ នៅពេលនេះ អ្នកជំនាន់ក្រោយ មិនបានសិក្សាពីគាត់ផ្ទាល់មែន តែស្នាដៃដែលលោក ម៉ៅ អាយុទ្ធ បានបន្សល់ទុកឲ្យ នឹងក្លាយទៅជាមេរៀនផ្តល់ចំណេះមិនចេះរីងស្ងួត និងក្លាយទៅជា«គ្រូ»បង្រៀនមិនចេះនឿយហត់៕ | ភ្នំពេញ៖ ការបាត់បង់លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការនៃក្រសួងព័ត៌មានដោយសារមេរោគកូវីដ គឺជាដំណឹងមួយដ៏សែនសោកសៅក្នុងមជ្ឈដ្ឋានអ្នកសារព័ត៌មាន ក្នុងពិភពអ្នកនិពន្ធ ក្នុងពិភពអ្នកភាពយន្ត ក្នុងពិភពអ្នកសិល្បៈ និងក្នុងមជ្ឈដ្ឋានដទៃទៀត។ លោក ម៉ៅ អាយុទ្ធ បានលាចាកលោកមែន។ តែលោកបានបន្សល់ស្នាដៃជាច្រើនដែលធ្វើឲ្យអ្នកជំនាន់ក្រោយចងចាំមិនភ្លេច។ |
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញលោក អ្នកនាង ទស្សនាបទសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាន ThmeyThmey25 និងអ្នកស្រី ង៉ោ ឡាង ម្ចាស់ហាងខ្លាឃ្មុំ ខាងក្រោមដូចតទៅ៖ កម្មវិធីប្រកួតប្រជែងមុខម្ហូបខ្មែរ របស់ក្រសួងវប្បធម៌ ដែលធ្វើឡើងជារៀងរាល់ឆ្នាំនេះ ជាឱកាសសម្រាប់អ្នកស្រី ង៉ោ ឡាង អាចបញ្ចេញស្នាដៃធ្វើម្ហូបខ្លួន រហូតទទួលបានជ័យលាភី និងនាំឲ្យមានភាពល្បីល្បាញមកកាន់ភោជនីយដ្ឋាន។ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច់ ស្រុកក្រគ ខេត្តពោធិ៍សាត់ ភោជនីយដ្ឋានខ្លាឃ្មុំ របស់អ្នកស្រី ង៉ោ ឡាង ទទួលបានការពេញនិយមខ្លាំង លើមុខម្ហូប៣មុខ ដែលទទួលបានជ័យលាភី ពិសេសបំផុតនោះគឺ ទឹកគ្រឿង។ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន ThmeyThmey25 ស្ត្រីវ័យ៤៧ឆ្នាំរូបនេះ លើកឡើងដូច្នេះថា៖«ទឹកគ្រឿងនេះមិនពិបាកធ្វើទេ ព្រោះមុខម្ហូបខ្មែរ មានត្រី ត្រប់ពុតលំញងជាមួយខ្ទឹមស យើងលីង បុកធ្វើម៉េចសាច់ត្រប់ជាមួយខ្ទឹមឲ្យស្មើជាមួយសាច់ត្រី ដើម្បីកាត់សាច់ត្រីកុំឲ្យឆ្អាប»។ អ្នកស្រីបន្តថា មិនមែនតែរសជាតិទឹកគ្រឿងមួយទេ តែម្ហូបនេះសំខាន់លើ អន្លក់ ច្រើនប្រភេទ ទៅតាមរដូវកាលនៃបន្លែ។ ក្រោយការប្រកួត អ្នកស្រី បានយកមុខម្ហូបវិញ្ញាសាទាំងជាប់ជ័យលាភី មកលក់ក្នុងហាងអ្នកស្រី ដែលធ្វើឲ្យមានការគាំទ្រខ្លាំងពីសំណាក់ភ្ញៀវ អំពីរសជាតិ ក៏ដូចជាសេវាកម្មផងដែរ។ អ្នកស្រី ង៉ោ ឡាង សប្បាយចិត្តណាស់ដែលខ្លួនអាចធ្វើម្ហូបប្រពៃណីខ្មែរ រហូតជាប់ចំណាត់ថ្នាក់លេខ១ទូទាំងប្រទេស នឹងអាចទាក់ទាញចិត្តភ្ញៀវជាច្រើនឲ្យមកពិសារនៅហាងរបស់ខ្លួន។ អ្នកស្រី ង៉ោ ឡាង បញ្ជាក់បន្ថែមថា ទោះបីជាខ្លួនធ្លាប់ទទួលបានជ័យលាភី លើមុខម្ហូប ៣លើកក៏ពិតមែន តែអ្នកស្រី នឹងចូលរួមប្រកួតទៀតបើសិនជាមានឱកាស ដើម្បីទទួលយកបទពិសោធល្អៗ និងពង្រឹងសមត្ថភាពខ្លួនថែមទៀតផង៕ | ពោធិ៍សាត់៖ ទឹកគ្រឿង គឺជាម្ហូបមួយមុខ ក្នុងចំណោមម្ហូបជាច្រើន របស់អ្នកស្រី ង៉ោ ឡាង សម្រាប់ភោជនីយដ្ឋាន ខ្លាឃ្មុំ ដែលទទួលបានជ័យលាភីលេខ១ ប្រចាំខេត្តពោធិ៍សាត់ ពីការប្រកួតប្រជែងមុខម្ហូបខ្មែរទូទាំងប្រទេស របស់ក្រសួងវប្បធម៌ឆ្នាំ២០១៥។ ក្រៅពីទឹកគ្រឿង អ្នកស្រី ង៉ោ ឡាង ក៏ធ្លាប់ទទួលបានជ័យលាភីលេខ១ លើមុខម្ហូប២ផ្សេងទៀតផងដែរ គឺសម្លម្ជូរដើមចេក និងសម្លប្រហើរត្រពាំង ក្នុងកម្មវិធីដដែលនេះ។ |
ដើម្បីជាការអរគុណ Hegen នឹងអញ្ចើញអ្នកម្តាយទាំងអស់សរុបជាង ដែលបានចែករំលែកបទពិសោធន៍ក្នុងPost របស់ Hegen (កាលពីថ្ងៃទី 10 សីហា 2018) មកចូលរួមកម្មវិធីក្នុងវិធីចាប់រង្វាន់ផ្លូវការ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ នៅភោជនីយដ្ឋាន Urban Space Playground & Café ដែលនឹងមានទទួលអាហារថ្ងៃត្រង់ ជូនភ្ញៀវកិត្តិយសទាំងអស់ព្រមទាំងមានកាដូ សម្រាប់អ្នកម្តាយទៀតផង។ អ្វីដែលកាន់តែពិសេសនោះ ក៏ជាពេលវេលាសម្រាប់កូនៗ បានលេងកម្សាន្ត សប្បាយរីករាយ និងល្បែងកម្សាន្តជាច្រើនទៀត នៅទីធ្លាកម្សាន្តដ៏ធំទូលាយ នៅក្នុងភោជនីយដ្ឋាននោះតែម្តង។ តំណាងក្រុមហ៊ុនស្រមោច ត្រេឌីង សឺលូសិន ដែលនាំចូល និងចែកចាយផ្តាច់មុខ ផលិតផលដបទឹកដោះ Hegen បានឲ្យដឹងថាមូលហេតុដែលក្រុមហ៊ុនអញ្ជើញអ្នកម្តាយដែលបានចូលរួមចែករំលែកបទពិសោធន៍ឲ្យទទួលទានអាហារថ្ងៃត្រង់ជុំគ្នា ព្រោះ Hegen ចង់យកឱកាសនេះ ដើម្បីបានជួបជាមួយអតិថិជនរបស់ខ្លួន។ ជាមួយគ្នានេះ អ្នកម្តាយដែលចូលរួម នឹងត្រូវធ្វើជាសាក្សីដោយផ្ទាល់ និងបង្ហាញពីតម្លាភាព នៅក្នុងពេលចាប់រង្វាន់ ដែលមានកាដូឈុតធំ (ដែលមានតម្លៃស្មើនឹង $95.00) និងកាដូឈុតតូច (ដែលមានតម្លៃស្មើនឹង $41.80) ពីHegenផងដែរជាងនេះទៅទៀត Hegen ចង់ឲ្យអតិថិជនដែលប្រើប្រាស់ផលិតផលរបស់ខ្លួន បានជួបគ្នា និងចែករំលែកបទពិសោធន៍នៃការប្រើប្រាស់ផលិតផលនេះដោយផ្ទាល់ជាមួយគ្នា។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែសីហាកន្លងទៅ Hegen បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ ដើម្បីឈ្នះរង្វាន់ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។ គ្រាន់តែផុសភ្លាម មានអ្នកម្តាយយ៉ាងច្រើនបានចូលរួមលេង និងចែករំលែកបទពិសោធន៍ នៃការប្រើប្រាស់ដបទឹកដោះHegen សម្រាប់បុត្រធីតារបស់ពួកគាត់រៀងៗខ្លួន។ សូមជម្រាបផងដែរថា រង្វាន់ដែល Hegen នឹងផ្តល់ជូនមានចំនួន២រង្វាន់ គឺកាដូឈុតធំ (ដែលមានតម្លៃស្មើនឹង $95.00) និងកាដូឈុតតូច (ដែលមានតម្លៃស្មើនឹង $41.80)៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ ដបទឹកដោះ Hegen សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកម្តាយវ័យក្មេងទាំងអស់ដែលចូលរួមចែករំលែកបទពិសោធន៍ជាក់ស្តែង នៃការប្រើប្រាស់ដបទឹកដោះ Hegen សម្រាប់បុត្រាបុត្រីជាទីស្រឡាញ់របស់ពួកគេ។ |
លោក កែវ សុជាតិ នាយកប្រតិបត្ដិនៃអង្គការសន្សំម្លប់ព្រៃ បានឱ្យដឹងថា ការលក់ចេញស្រូវទៅឱ្យក្រុមហ៊ុនអាយប៊ីសរ៉ាយស៍របស់កសិករ នៅឆ្នាំ២០២៣ មានការកើនឡើងខ្ពស់ និងអាចរកចំណូលបានពីការលក់ស្រូវសរីរាង្គកើនឡើងរហូតដល់១៤ភាគរយ ធៀបនឹងឆ្នាំ២០២២។ ស្រូវសរីរាង្គ មានតម្លៃចាប់ពី ១៨៥០រៀល រហូតដល់ ២០៥០រៀលក្នុង១គីឡូក្រាម ដែលតម្លៃនេះខ្ពស់ជាងទីផ្សារប្រមាណ៥៤ភាគរយ។ ក្រៅតែពីមានស្រូវសម្រាប់លក់ចេញក្នុងតម្លៃខ្ពស់ហើយ កសិករស្រូវត្រយងក៏មានស្រូវគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសាររបស់ពួកគេផងដែរ។ នេះបើតាមលោក កែវ សុជាតិ។ លោក ថ្លែងដូច្នេះថា៖«ក្នុងឆ្នាំ២០២៣នេះ ចំនួនកសិករដែលជាសមាជិកបានលក់ស្រូវទៅឱ្យក្រុមហ៊ុនអាយប៊ីសរ៉ាយស៍ មានការកើនឡើងច្រើន ហើយប្រាក់ចំណូលពីការលក់ស្រូវសរីរាង្គក៏មានការកើនឡើងប្រមាណ១៤.៤ភាគរយដែរ បើធៀបនឹងឆ្នាំ២០២២។ ក្រៅពីមានស្រូវសម្រាប់លក់ចេញ ក្នុងតម្លៃខ្ពស់ហើយ កសិករក៏មានស្រូវគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសាររបស់ខ្លួនផងដែរ»។ នាពេលបច្ចុប្បន្ន គម្រោងស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ឬស្រូវត្រយង (IBIS Rice) បានអនុវត្ដន៍នៅក្នុងខេត្ដចំនួន៤ នៅក្នុងប្រទេសកម្ពុជា ដែលរួមមាន ខេត្ដព្រះវិហារ ខេត្ដស្ទឹងត្រែង ខេត្ដរតនគិរី និងខេត្ដមណ្ឌលគិរី ក្នុងនោះមានសមាជិកសរុបចំនួន ២៣៧១ គ្រួសារក្នុងឆ្នាំ២០២៣។ លោក កែវ សុជាតិ បានអះអាងថា ការអនុវត្តគម្រោងស្រូវត្រយងនេះ បានជួយលើកកម្ពស់ជីវភាព និងជំរុញអោយប្រជាកសិករដែលរស់នៅក្នុងដែន និងក្បែរតំបន់អភិរក្ស ចូលរួមក្នុងការការពារធនធានធម្មជាតិ តាមរយៈការធ្វើកសិកម្មតាមគោលការណ៍សរីរាង្គ ដែលមានទីផ្សារលក់ច្បាស់លាស់ នឹងតម្លៃខ្ពស់ និងគោរពតាមគោលការណ៍ការពារធនធានធម្មជាតិ និងសង្រ្គោះសត្វព្រៃ។ លើសពីនេះគម្រោងក៏បានជួយធានានូវសន្ដិសុខសុវត្ដិភាពស្បៀងអាហារក្នុងតំបនគោលដៅ និងជួយជីវភាពសមាជិកគ្រួសារដែលចូលគម្រោងផងដែរ។ គម្រោងស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ឬស្រូវត្រយង (IBIS Rice) ទទួលបានការគាំទ្រ និងសហការណ៍ដោយ ក្រសួងបរិស្ថាន USAID មរតកបៃតង, អង្គការសមាគមអភិរក្សសត្វព្រៃ (WCS), អង្គការអភិរក្សអន្ដរជាតិ (Conservation International), Critical Ecosystem Partnership Funds (CEPF), ក្រុមហ៊ុន អាយប៊ីសរ៉ាយ៍ (IBIS Rice Conservation Company), គម្រោងរេដបូក កែវសីមា, Rising Phoenix និង អង្គការជិវិតធម្មជាតិនៅកម្ពុជា៕ | ភ្នំពេញ៖ ទិន្នផលស្រូវរបស់កសិករស្រូវត្រយង (IBIS RICE) បានកើនឡើងលើសពីការរំពឹងទុក ជាពិសេសស្រូវដែលបានលក់ចេញមានការកើនឡើងរហូតដល់៧៦ភាគរយ ធៀបនឹងឆ្នាំ២០២២។ កំណើននេះ បាននាំឱ្យកសិករ ដែលជាសមាជិកទទួលបានប្រាក់ចំណូលជាមធ្យមប្រមាណ ៣.៣លានរៀល ក្នុងមួយគ្រួសារ។ |
ភ្នំពេញ៖ វិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ជាអនុវិស័យអេកូទេសចរណ៍ បានចូលរួមចំណែកទ្រទ្រង់ដល់វិស័យទេសចរណ៍ ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិកូវីដ-១៩ នាពេលកន្លងមក។ ក្រសួងទេសចរណ៍ ជំរុញការរៀបចំកញ្ចប់ទស្សនកិច្ច និងការនាំភ្ញៀវទៅកាន់តំបន់អេកូទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបង្កើនការទស្សនានៅអេកូទេសចរណ៍ទាំងនោះ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យការីទេសចរណ៍បង្កើនការលក់កញ្ចប់ទស្សនកិច្ចទៅកាន់សហគមន៍អេកូទេសចរណ៍អាស៊ាន និងសហគមន៍នានានៅកម្ពុជា។ ការបង្កើននេះ ដើម្បីជំរុញសក្តានុពលវិស័យអេកូទេសចរណ៍ឱ្យកាន់តែប្រសើរ ជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ក្នុងមូលដ្ឋាន និងអភិរក្សធនធានជលផលនៃបណ្តាខេត្តជុំវិញតំបន់អេកូទេសចរណ៍។ លោក ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍។ រូបភាពពី ក្រសួងទេសចរណ៍ នៅតាមដងទន្លេមេគង្គលើ បានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ តាមរយៈឆ្នេរខ្សាច់ ដើមឈើលិចទឹក ត្រី បក្សាបក្សី និងអាកាសធាតុអំណោយផល។ តាមដងទន្លេមេគង្គលើ មានសហគមន៍អេកូទេសចរណ៍ចំនួន៥កន្លែង ត្រូវបានក្លាយជាទីទេសចរណ៍ធម្មជាតិ និងផ្សងព្រេង។ សហគមន៍ទាំងនោះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន។ ជាមួយគ្នានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្ដល់អនុសាសន៍មួយចំនួន ក្នុងនោះ ក្រសួង ស្ថាប័នពាក់ព័ន្ធ គាំទ្រការកំណត់តំបន់អេកូទេសចរណ៍អាទិភាព និងជំរុញការអភិវឌ្ឍ ក្រោមគោលការណ៍និរន្តរភាព និងការទទួលខុសត្រូវ។ បន្ថែមលើនេះ ត្រូវឯកភាពបន្តជំរុញការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅក្នុងសហគមន៍ ដែលមានសក្ដានុពល គ្រប់ដែនសមត្ថកិច្ចក្រសួងស្ថាប័នទាំងអស់។ លើសពីនេះ សហគមន៍អេកូទេសចរណ៍ចំនួន២ បានទទួលពានរង្វាន់ស្ដង់ដាសហគមន៍អេកូទេសចរណ៍អាស៊ាន រួមមាន សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ក្នុងខេត្តស្ទឹងត្រែង និងសហគមន៍អេកូទេសចរណ៍ព្រៃធំអន្លង់ធំ ក្នុងខេត្តសៀមរាប។ សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ បានអំពាវនាវ ដល់គ្រប់សមាគមន៍ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងផ្នែកឯកជនពាក់ព័ន្ធចូលរួមឱ្យបានច្រើន ដើម្បីចាប់យកឱកាសផ្សព្វផ្សាយ និងការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍នៅកម្ពុជា៕ | ដោយ៖ សែម ប្រាក់ដាវ |
«ស្ត្រីជាពលករដែលបានឆ្លងកូវីដ-១៩នោះ បានដំណើរជាមួយគ្នាជាក្រុមៗ ដោយមួយក្រុមមានគ្នា៥នាក់ៗ»។ នេះជាការលើកឡើងរបស់អ្នកស្រី បាន ស្រីមុំ ដោយបញ្ជាក់ថា ពលករជាស្ត្រីបានធ្វើដំណើរពីប្រទេសថៃមកដល់ដីខ្មែរ ជាក្រុមគឺមានគ្នាពី៥នាក់តែម្តង។ ក្រៅពីនេះ មូលហេតុមួយទៀត ដែលពលករខ្មែរមានតែស្ត្រីឆ្លងនូវជំងឺនេះ អាចមកពីពួកគាត់ធ្វើការងារនៅទីតាំងជាមួយគ្នាក្នុងប្រទេសថៃ ស្នាក់នៅ និងហូបអាហារជាមួយគ្នា។ រូបតំណាង៖ មន្រ្តីជំនាញរបស់ក្រសួងសុខាភិបាល ប្រមូលសំណាកលើស្រី្តខ្មែរម្នាក់ជាពលករ មកពីប្រទេសថៃ។ រូបថត៖ មន្ទីរសុខាភិបាល ខេត្តបាត់ដំបង អ្នកស្រី បាន ស្រីមុំ មាននិយាយប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះ៖«ក្រុមស្ត្រីជាពលករខ្មែរ នៅប្រទេសថៃ គឺពួកគាត់ធ្វើការងារជាមួយគ្នា ហើយពួកគាត់ជាដំណើរជាមួយគ្នា។ អ៊ីចឹង វាអាចធ្វើឱ្យប៉ះពាល់ឬឆ្លងទាំងអស់គ្នា ជាក្រុមបែបនេះ»។ បើតាមអភិបាលខេត្តប៉ៃលិនរូបនេះ ពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃ គឺមានចម្រុះវិស័យ ដូចជា៖ វិស័យកសិកម្ម, រោងចក្រ និងសំណង់ជាដើម។ សូមជម្រាបថា ក្នុងចំណោមពលរកមកពីថៃសរុប១៧នាក់ ដែលជាស្ត្រីបានឆ្លងជំងឺកូវីដ-១៩នេះ មាន១១នាក់នៅក្នុងនៅខេត្តប៉ៃលិន និង៦នាក់ទៀត នៅខេត្តបាត់ដំបង។ បច្ចុប្បន្ន អ្នកជំងឺទាំងនេះ កំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរៀងៗខ្លួន។ ដោយឡែក គិតត្រឹមថ្ងៃទី៤មករា ឆ្នាំ២០២០ កម្ពុជា បានរកអ្នកជំងឺកូវីដ-១៩ សរុប ៣៨២នាក់ ដោយក្នុងនោះ មាន៣៦២នាក់ បានជាសះស្បើយ៕ | មកដល់ថ្ងៃទី៤មករា មានពលករខ្មែរដែលមកពីប្រទេសថៃចំនួន១៧នាក់ហើយ បានឆ្លងនូវជំងឺកូវីដ-១៩។ អ្វីដែលគួរកត់សម្គាល់គឺថា ពលករខ្មែរដែលបានឆ្លងកូវីដ-១៩នោះ គឺសុទ្ធតែជាស្ត្រី មានវ័យចន្លោះពី២០ទៅ៣០ឆ្នាំ។ ពាក់ព័ន្ធទៅបញ្ហាដែលពលករសុទ្ធតែស្ត្រីបានឆ្លងនូវជំងឺនេះ អ្នកស្រី បាន ស្រីមុំ អភិបាលប៉ៃលិន បានផ្តល់ការសន្និដ្ឋាន ថា គឺបណ្តាលមកពីពលករជាស្ត្រីទាំងនោះ ធ្វើដំណើរពីថៃមកខ្មែរជាមួយគ្នា មានលក្ខណៈជាក្រុមៗ។ |
ក្នុងរយៈពេល ៤ថ្ងៃមកនេះ វាជាលើកទី៣ហើយដែលរុស្ស៊ី បានវាយប្រហារអ៊ុយក្រែន តាមរយៈមីស៊ីល ហើយវាជាលើកទីពីរ ដែលបានតម្រង់ទៅកាន់ទីក្រុងកៀវ។ មីស៊ីលរុស្ស៊ីជាច្រើន បានបន្តកន្ទុយគ្នា តម្រង់ទៅអ៊ុយក្រែន ដោយបាញ់ចេញយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95MS។ អភិបាលនៃតំបន់ Lviv លោក Maksym Kozytskyi បានបញ្ជាក់លើតេឡេក្រាមថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបានឆេះឆាប បាក់បែក និងខ្ទេចខ្ទី។ ការបាក់បែកនេះ កើតឡើងក្រោយរុស្ស៊ី ប្លោងមីស៊ីលទាំងយប់ទាំងថ្ងៃ តែរបាយការណ៍ពីអ្នកស្លាប់ និងរបួស មិនទាន់មានឡើយ។ ក្នុងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននេះ អាជ្ញាធរប៉ូឡូញ បានប្រទះឃើញមីស៊ីលរុស្ស៊ី មួយគ្រាប់ហោះចូលដែនអាកាសរបស់ខ្លួន។ តាមសេចក្តីថ្លែងការណ៍មួយ បញ្ជាការដ្ឋានប្រតិបត្តិការកងកម្លាំងប្រដាប់អាវុធប៉ូឡូញ បានបញ្ជាក់ថា ខ្លួនមិនដឹងឡើយថា វាជាចេតនារបស់រុស្ស៊ីឬយ៉ាងណា ប៉ុន្តែវត្តមានមីស៊ីលនោះ ជាការបំពានដែនអាកាសរបស់ខ្លួន។ ទាក់ទិននឹងបញ្ហានេះ ប៉ូឡូញបានទាមទារឱ្យមានការបកស្រាយ។ «យើងនឹងទាមទារការពន្យល់ពីរុស្ស៊ី ពាក់ព័ន្ធនឹងការបំពានដែនអាកាសរបស់ខ្លួន»។ ក្រសួងការបរទេសប៉ូឡូញ បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី២៤ ខែមីនា ដោយបន្តជំរុញឱ្យរុស្ស៊ីបញ្ឈប់ការវាយប្រហារលើអ៊ុយក្រែន និងបញ្ឈប់សង្រ្គាម។ ក្នុងកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ TVN24 អនុរដ្ឋមន្រ្តីការបរទេសប៉ូឡូញ លោក Andrzej Szejna បានបញ្ជាក់ថា ក្រសួងការបរទេសមានបំណងកោះហៅអគ្គរដ្ឋទូតរុស្ស៊ីទៅបំភ្លឺពីវត្តមានមីស៊ីលមួយគ្រាប់នោះ។ វត្តមានមីស៊ីលរុស្ស៊ីក្នុងដែនអាកាសប៉ូឡូញ កើតមានរយៈពេលប្រមាណ ៣៩វិនាទី នៅម៉ោងប្រមាណ ៤:២៣នាទីព្រឹក (ម៉ោងក្នុងស្រុក) មុននឹងវាយប្រហារលើតំបន់ភាគខាងលិចអ៊ុយក្រែន Lviv។ ការវាយប្រហារដោយគ្រាប់មីស៊ីលប្រដេញ កាលពីយប់មិញលើអ៊ុយក្រែន ជាការវាយប្រហារដ៏ខ្លាំងក្លាបំផុតមួយ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី នីតិវិធីយុទ្ធសាស្ត្រទាំងអស់ត្រូវបានអនុវត្តទាន់ពេលវេលា ហើយមីស៊ីលត្រូវបានឃ្លាំងមើលរហូតដល់វាចាកចេញពីដែនអាកាសប៉ូឡូញ ។ លោក Władysław Kosiniak-Kamysz រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ ប្រាប់សារព័ត៌មានបែបនេះ។ ប្រមុខការពារជាតិប៉ូឡូញ ក៏បានព្រមានបាញ់ទម្លាក់មីស៊ីលនោះដែរ ប្រសិនបើវាមានគោលដៅវាយប្រហារកន្លែងណាមួយនៅប៉ូឡូញ។ ប៉ូឡូញ និងសម្ព័ន្ធមិត្តណាតូ បានត្រៀមជើងព្រួលយន្តហោះចម្បាំង F-16 ជាការឆ្លើយតបយុទ្ធសាស្ត្រផងដែរ។ នេះមិនមែនជាលើកដំបូង ដែលមីស៊ីលរុស្ស៊ីហោះចូលក្នុងដែនអាកាសប៉ូឡូញ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង។ កាលពីខែធ្នូ ឆ្នាំ២០២៣ មីស៊ីលលមួយហោះក្នុងដែនអាកាសប៉ូឡូញជាង ៤០គីឡួម៉ែត្រនិងជាង៣នាទី។ ប៉ុន្តែមិនមានការឆ្លើយតបពីរុស្ស៊ីទេ៕ | ប៉ូឡូញទាមទារការបកស្រាយពីរុស្ស៊ី ក្រោយពីមីស៊ីលមួយគ្រាប់ ដែលវាយប្រហារលើអ៊ុយក្រែន បានហោះលើដែនអាកាសរបស់ខ្លួន នៅថ្ងៃទី២៤ ខែមីនា។ វត្តមានមីស៊ីលមួយគ្រាប់ចុងក្រោយនោះ បានធ្វើឱ្យប៉ូឡូញពង្រាយយន្តហោះចម្បាំង F-16 ដើម្បីបង្ការការវាយប្រហារណាមួយ។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.