text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  សមាគមបាល់ទះក្រសួងមហាផ្ទៃ ជាក្រុមជើងឯករងពានរង្វាន់បាល់ទះសម្តេច ស ខេង ត្រូវបានជាប់ជាក្រុមដែលមានឈ្មោះមកលេងពានរង្វាន់សម្តេច ហ៊ុន សែន ដែលត្រូវប្រកួតជាមួយក្លិបបាល់ទះស្នងការនគរបាលខេត្តស្វាយរៀង។ ក្លិបបាល់ទះស្នងការនគរបាលខេត្តស្វាយរៀង ជាក្រុមដែលត្រូវបានអញ្ជើញឱ្យចូលរួមប្រកួត។ ចំណែកបញ្ជាការដ្ឋានកងអង្គរក្ស នឹងត្រូវតទល់ជាមួយក្រុមដែលត្រូវបានអញ្ជើញឱ្យចូលរួមប្រកួតគឺ សមាគមបាល់ទះខេត្តសៀមរាប។ បញ្ជាការដ្ឋានកងអង្គរក្ស បច្ចុប្បន្នមាន៣ពិន្ទុ ឈរលេខ១ ពូលB បន្ទាប់ពីយកឈ្នះ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល ៣-១(២២-២៥, ២៥-២៣, ២៥-១៩,២៥-១១) សិតនាជំនួបបើកឆាកដំបូង។   គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់បាល់ទះ សម្តេច ហ៊ុន សែន ឆ្នាំ២០២២ មាន១១ក្រុមចូលរួម និងបែងចែកជា៤ពូល(A-B-C-D)។ ការប្រកួតនឹងធ្វើការជម្រុះតាមពូលនីមួយៗរហូតរកឃើញ៨ក្រុមចុងក្រោយ និងបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដែលការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ ៣០ ខែតុលា នៅ ទីលានបាល់ទះក្នុងសាលព្រីនស៍៕  
ជំនួបពូលD ក្រុមបាល់ទះមកពីសមាគមបាល់ទះក្រសួងមហាផ្ទៃ ត្រូវប្រកួតជាមួយក្លិបបាល់ទះស្នងការនគរបាលខេត្តស្វាយរៀង មុនជំនួបពូលB រវាងសមាគមខេត្តសៀមរាប តទល់ក្លិបបាល់ទះបញ្ជាការដ្ឋានកងអង្គរក្ស វគ្គជម្រុះវិលជុំនៃពានរង្វាន់បាល់ទះសម្តេច ហ៊ុន សែន ឆ្នាំ២០២២ នាកីឡដ្ឋានទីលានបាល់ទះក្នុងសាលពញរីនស៍។ ការប្រកួតចាប់ផ្តើមពីម៉ោង ៥ល្ងាច ថ្ងៃទី១៧ ខែតុលានេះ។
  ក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយកាសែតហុងកុង South China Morning Post មុនចូលស្បថកាន់តំណែងកំពូលនេះ នាថ្ងៃអង្គារ ១៩វិច្ឆិកា លោក Chris Tang Ping-keung គូសបញ្ជាក់ថា វិបត្តិនៅហុងកុង ដែលបច្ចុប្បន្នឈានចូលដល់ខែទី៦ហើយនោះ គឺលើសពីបញ្ហា«ច្បាប់និងសណ្ដាប់ធ្នាប់»។     និយាយដល់ការរិះគន់របស់ពលរដ្ឋលើការប្រើកម្លាំងជ្រុលហួសហេតុរបស់ប៉ូលិសបង្ក្រាបបាតុករ លោកស្នងការ Tang សង្កត់ធ្ងន់ថា លោក សង្ឃឹមថា ពលរដ្ឋហុងកុងនឹងថ្កោលទោសអំពើហិង្សា ដោយអះអាងថា ភាពស្ងប់ស្ងាត់និងភាពស្ងត់ស្ងៀមនិងអត់ឱនពួកគេ គឺមានតែជំរុញឲ្យពួកបាតុករជ្រុលនិយមទាំងនោះបង្កអុកឡុកទីក្រុងហុងកុងកាន់តែខ្លាំងឡើងៗ។    ទន្ទឹមនឹងសំណូមពរដល់ពលរដ្ឋហុងកុងផ្តល់ការគាំទ្រដល់ប៉ូលិស លោក Tang ក៏បង្ហាញក្តីបារម្ភដែរថា ពលរដ្ឋគិតតែនាំទម្លាក់កំហុសលើសមត្ថកិច្ច ក៏ប៉ុន្តែពួកគេបែរជាបិទភ្នែក បិទត្រចៀក ចំពោះអំពើហិង្សាទៅវិញ។ ត្រង់នេះ លោកនិយាយបែបនេះ៖ «វាគ្រប់គ្រាន់ហើយ! ទោះជាអ្នកជឿលើអ្វីក៏ដោយ កុំលើកទឹកចិត្តឲ្យមានការប្រើអំពើហិង្សា។ កុំអនុញ្ញាតឲ្យពួកជនអន្តពាលធ្វើតាមតែអំពើចិត្ត ហើយក្លាយទៅជាជ្រុលនិយមច្រើនជាងនេះ»។   បន្ថែមពីនេះ លោកស្នងការប៉ូលិសថ្មីនេះ ក៏បានស្តីបន្ទោសដល់ភាពយឺតយ៉ាវរបស់ប្រជាជនហុងកុងក្នុងការចេញមុខថ្កោលទោសអំពើហិង្សា។ លោក និយាយដូច្នេះ៖«ប្រសិនបើអ្នករាល់គ្នា នាំគ្នាថ្កោលទោសអំពើហិង្សាឲ្យលឿនជាងនេះ សង្គមហុងកុង នឹងមិនធ្លាក់ចូលក្នុងស្ថានភាពបែបនេះក្នុងពេល៥ឆ្នាំកន្លងទៅឡើយ។ មធ្យោបាយតែមួយដែលអាចបញ្ចប់ភាពវឹកវរនេះបាន គឺប្រើប្រាស់ការថ្កោលទោសពីសំណាក់សង្គមទាំងមូល, ការភ្ញាក់ដឹងខ្លួនរបស់ក្រុមបាតុករ ហើយគួបផ្សំនឹងបច្ចេកទេសសមរម្យរបស់ប៉ូលិស»។    សូមបញ្ជាក់ថា នៅថ្ងៃទី១៩ ខែវិច្ឆិកា រដ្ឋាភិបាលក្រុងប៉េកាំង បានព្រមធ្វើតាមសំណើរបស់មេដឹកនាំហុងកុង លោកស្រី ការី ឡាំ ដោយបានតែងតាំងលោក Tang ដែលជាស្នងការរងប៉ូលិសហុងកុង ឲ្យកាន់តំណែងថ្មីជាស្នងការប៉ូលិសហុងកុង។ ការតែងតាំងស្នងការថ្មីនេះ គឺជំនួសលោក Stephen Lo Wai-chung ដែលបានចូលនិវត្តន៍នៅថ្ងៃទី១៨ ខែវិច្ឆិកា ក្រោយកាន់តំណែងកំពូលនេះអស់រយៈពេល៣៥ឆ្នាំមក។    លោក Stephen Lo ក្លាយជាស្នងការប៉ូលិសទីមួយក្នុងប្រវិត្តិសាស្ត្រហុងកុងរយៈពេល១៧៥ឆ្នាំចុងក្រោយ ដែលចាកចេញដោយគ្មានពិធីអាហារពេលល្ងាចលាគ្នាជាប្រពៃណី «Mess Night» ជាមួយមន្ត្រីជាន់ខ្ពស់ក៏ដូចជាភ្ញៀវសំខាន់ៗផ្សេងទៀត។ ទាក់ទិននឹងរឿងនេះ ប្រភពពីមន្ត្រីប៉ូលិសជាន់ខ្ពស់ហុងកុងម្នាក់ អះអាងថា វាគ្មានអ្វីដែលគួរអបអរសាទរឡើយនៅពេលវេលានេះ ព្រោះ ហុងកុង កំពុងស្ថិតនៅមាត់ជ្រោះនៃការបាក់បែកខ្ទេចខ្ទីទាំងស្រុងទៅហើយនោះ។ ប្រភពដដែល បន្តថា ស្ថានការណ៍ក្នុងកងកម្លាំងប៉ូលិសហុងកុង ពុំសូវល្អ ហេតុដូច្នេះហើយលោក Lo ចង់ដើរចេញដោយភាពស្ងប់ស្ងាត់៕
ស្នងការប៉ូលិសហុងកុងថ្មី បញ្ជាក់ឲ្យដឹងថា ប៉ូលិសក្រុងដែលមានកម្លាំង៣១០០០នាក់ ពុំអាចបិទបញ្ចប់ភាពចលាចលសង្គមដែលកំពុងញាំញីទីក្រុងនេះដោយឯកឯងបានឡើយ ហើយដូច្នេះខ្លួនត្រូវការការគាំទ្រពីសំណាល់ប្រជាពលរដ្ឋហុងកុង។ ត្រង់នេះ មេប៉ូលិសថ្មីរូបនេះ បារម្ភថា ពលរដ្ឋហុងកុងនាំគ្នាតាមតែចាប់កំហុសប៉ូលិស ហើយបែរជាបិទភ្នែកចំពោះអំពើហិង្សា ដែលបង្កឡើយដោយពួកបាតុករ។
នៅក្នុងប្រទេសកម្ពុជា អតិថិជន Galaxy Note7 អាចយកទូរសព្ទមកប្តូរយកទឹកប្រាក់ដែលខ្លួនបានទិញ។ កម្មវិធីនេះនឹងបន្តត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នេះប៉ុណ្ណោះ នៅគ្រប់ហាងទំនើបសាមសុងដែលនាំចូលផលិតផលសាមសុងផ្លូវការនៅកម្ពុជា។ 1.    សម្រាប់អតិថិជនដែលបានទិញពីហាងទំនើបសាមសុងApsara, KLD ឬ Nika ដែលជា អ្នកនាំចូលផលិផលសាមសុងផ្លូវការ   សូមអញ្ជើញទៅកាន់ហាងទំនើបសាមសុង KLD  ទល់មុខអាគារភ្នំពេញថៅវើ  ហាងទំនើបសាមសុង Apsara   នៅជិតផ្សារដេប៉ូ ឬ ហាងទំនើបសាមសុង Nika ជិតស្តុបបូកគោ។ 2.    សម្រាប់អតិថិជនដែលមិនបានទិញពីហាងទំនើបសាមសុង Apsara, KLD ឬ Nika សូមអញ្ជើញទៅកាន់ហាងដែលលោកអ្នកបានទិញដើម្បីទទួលបានការសម្របសម្រួល ពីហាងទាំងនោះសម្រាប់កម្មវិធីនេះ។ ក្រុមហ៊ុនសាមសុង «សូមអភ័យទោសដោយសុច្ចចិត្តចំពោះការលំបាកដល់អតិថិជន និងដៃគូនានា ហើយក្រុមហ៊ុនសូមលើកទឹកចិត្តដល់អតិថិជន Galaxy Note7 ទាំងអស់ចូលរួមជាមួយកម្មវិធីនេះ។» គួរបញ្ជាក់ថា ដើម្បីសុវត្ថិភាពរបស់អតិថិជន ក្រុមហ៊ុនសាមសុងបានឈប់លក់ និងដូរ ព្រមទាំងសម្រេចចិត្តឈប់ផលិត Galaxy Note7 តែម្តង។ អតិថិជនទាំងអស់ដែលកំពុងប្រើប្រាស់ទាំង Galaxy Note7 ចាស់ និង Galaxy Note7 ដែលបានដូរថ្មី គួរបិទទូរសព្ទ និងឈប់ប្រើប្រាស់បន្ត ហើយទទួលយកអត្ថប្រយោជន៍ពីការដូរយកទូរសព្ទសាមសុងថ្មីជាមួយទឹកប្រាក់បន្ថែម ឬប្តូរយកទឹកប្រាក់វិញ។ ( អត្ថបទពាណិជ្ជកម្ម )
ក្រុមហ៊ុនសាមសុងសូមប្រកាសជូនដំណឹងសារជាថ្មីម្តងទៀតដល់អតិថិជន Galaxy Note7 ទាំងអស់ថា កម្មវិធីប្តូរ Galaxy Note 7 យកទឹកប្រាក់វិញ នឹងបន្តត្រឹមថ្ងៃទី៣១ ខែមីនាខាងមុខនេះតែប៉ុណ្ណោះ។
អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា បានប្រាប់សារព័ត៌មានថ្មីៗថា មកដល់ពេលនេះ មានពលរដ្ឋចំនួន៩២នាក់ ដែល គ.ជ.ប បានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយសារតែពួកគេទាំងនោះ បានទទួលមរណភាព។ បើតាមលោក ហង្ស ពុទ្ធា តួលេខនៃការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត នឹងបន្តកើនឡើងទៀត តាមរយៈការធ្វើបច្ចុប្បន្នភាព សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ខាងមុខ។ ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧នេះ កំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទៅ៩ វិច្ឆិកា។ សម្រាប់អ្នកចុះឈ្មោះបោះឆ្នោតថ្មី មាន ១,៤១២,១៤៩ នាក់ ។  អ្នកចុះឈ្មោះបោះឆ្នោតថ្មីទាំងនេះ គឺជាយុវជន ដែលគ្រប់អាយុបោះឆ្នោត ,អ្នកផ្លាស់ប្តូរទីលំនៅ និងអ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោតកាលពីការបោះឆ្នោះឃុំ/សង្កាត់។ នេះបើតាមលោក ហង្ស ពុទ្ធា។ បើតាមស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មានរបស់គជប ពលរដ្ឋខ្មែរមានសរុប ១៥,៨៨៣,២៥០ នាក់ ហើយពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅមានចំនួន ៩,៧៨៨,២៣៩ នាក់ អ្នកត្រៀមលុបឈ្មោះចេញមាន ៨០,២៦៣នាក់ ខណៈការិយាល័យបោះឆ្នោតមានសរុប ២៣,៤៧០។ គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នាអាណត្តិទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២0១៨។ សម្រាប់ការបោះឆ្នោតជាតិនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រៀមថវិកា៥២លានដុល្លារ ដែលមកពីរដ្ឋាភិបាលកម្ពុជា និងពីបណ្ដាប្រទេសជាម្ចាស់ជំនួយ ដូចជាសហភាពអឺរ៉ុប ជប៉ុន និងចិន រួមទាំងអង្គការអន្តរជាតិផ្សេងទៀតផងដែរ៕
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៧ កញ្ញានេះ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលុបឈ្មោះប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតជាង៩០នាក់ ចេញពីបញ្ជីឈ្មោះបោះឆ្នោត។ នេះបើតាមរបាយការណ៍បច្ចុប្បន្នភាពនៃដំណើការបោះឆ្នោតសម្រាប់ឆ្នាំ២០១៨។
  ប្រសាសន៍លោក ស៊ុន ចាន់ថុល ៖   លោក ស៊ុន ចាន់ថុល បានថ្លែងប្រាប់អ្នកកាសែតក្នុងពេលចុះត្រួតពិនិត្យនោះថា ការសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះនេះ គឺជាគម្រោងសម្រាប់ឆ្នាំ២០២០ របស់រដ្ឋាភិបាល ក្រោមកម្ចីសម្បទានពីរដ្ឋាភិបាលចិន។ លោកមិនទាន់អាចបញ្ជាក់ទីតាំងច្បាស់លាស់នៅឡើយ តែលោកប្រាប់ថា ក្រសួងកំពុងស្វែងរកទីតាំងដែលអំណោយផល ចំណាយតិចក្នុងការសាងសង់ និងមិនប៉ះពាល់ដល់ការពង្រីក និងអភិវឌ្ឍក្រុងក្រចេះ។   គួរបញ្ជាក់ថា ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ កាលពីខែកុម្ភឆ្នាំ២០១៨ ប្រមុខរដ្ឋាភិបាលបានប្រាប់ទៅអគ្គរដ្ឋទូតចិន ដែលចូលរួមក្នុងពិធីនោះដែរថា រដ្ឋាភិបាលត្រូវការសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៣ទៀតជាអាទិ៍ ដែលមានស្ពានខេត្តក្រចេះ ,ស្ពានតភ្ជាប់ជ្រោយចង្វារទៅអរិយក្សត្រ និងស្ពាននៅតំបន់ក្តីតាកុយខណ្ឌច្បារអំពៅ ៕  
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជន បានចុះត្រួតពិត្យរកទីតាំងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ចេញពីភូមិសាស្ត្រទីរួមខេត្តក្រចេះ។ ការពិនិត្យរកទីតាំងសង់ស្ពាននេះ គឺត្រូវបានធ្វើឡើងជាមួយគ្នានឹងដំណើរចុះត្រួតពិនិត្យផ្លូវជាតិលេខ៧ ដែលដឹកនាំដោយលោក ស៊ុន ចាន់ថុល នៅថ្ងៃទី២៣ខែកក្កដា។
  ឆ្នេរសាធារណៈដែលរដ្ឋបាលក្រុងព្រះសីហនុ រៀបចំឱ្យសាធារណជនទៅកម្សាន្តនោះមានដូចជា ឆ្នេរអូរឈើទាលទី២ ឆ្នេរអូរត្រេះទី១ ឆ្នេរអូរត្រេះទី២ និងឆ្នេរជំទាវម៉ៅ។ ចំណែក ឆ្នេរអូរឈើទាលទី១ រដ្ឋបាលក្រុងអនុញ្ញាតឱ្យអាជីវករលក់ដូរធម្មតា។    លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងជាអ្នកនាំពាក្យខេត្តព្រះសីហនុ លើកឡើងថា ឆ្នេរចំនួន៤ត្រូវបានរៀបចំសម្រាប់សាធារណជនដោយមិនបង់ប្រាក់ ចំពោះឆ្នេរអូរឈើទាលទី១ គឺជាទីកន្លែងសម្រាប់អាជីវករប្រកបរបរពីមុនមក។ ជាមួយគ្នានេះ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍតំបត់ឆ្នេរសមុទ្រកម្ពុជា បានរៀបចំឱ្យមានគំរូស្តង់ដា។   លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ ។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ អ្នកនាំពាក្យខេត្តរូបនេះ បញ្ជាក់ដូច្នេះ៖ «ឆ្នេរអូរឈើទាលទី២ ឆ្នេរអូរត្រេះទី១ ឆ្នេរអូរត្រេះទី២ និងឆ្នេរជំទាវម៉ៅ ជាឆ្នេរសាធារណៈដែលរដ្ឋបាលខេត្តបានរៀបចំ ដោយមិនអនុញ្ញាតឱ្យមានការដាក់តាំងលក់ ឬជួលកន្ទេល តង់ កៅអី និងសម្ភារលក់ដូរផ្សេងៗ នៅលើឆ្នេរ។ ជាពិសេសនោះគឺ ការយកទីតាំងសាធារណៈ ទៅធ្វើជាឆ្នេរឯកជននេះតែម្តង» ។   ករណីរដ្ឋបាលក្រុងព្រះសីហនុ ផ្សព្វផ្សាយនេះ គឺជាការក្រើនរម្លឹកបន្ថែមដល់សាធារណជន និងអាជីវករដែលតែងតែងដាក់តាំងសម្ភារលក់ដូរលើឆ្នេរទាំងនេះ។ អ្វីសំខាន់ទៅទៀតនោះ គឺដើម្បីឱ្យទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត អាចសម្រាក បោះតង់ រួមទាំងការប្រើប្រាស់បន្ទប់ទឹកសាធារណៈ ដោយមិនមានការបង់ប្រាក់ផងដែរ។   លោក ឃាង ភារម្យ ក៏បានអំពាវនាវដល់សាធារណជន ដែលមកកម្សាន្តនៅតាមឆ្នេរសាធារណៈ ដែលជួបករណីបុគ្គលណាម្នាក់ទៅលក់ដូរ ជួលនៅទីតាំងទាំងនោះ ត្រូវរាយការណ៍មកអាជ្ញាធរក្រុង ដើម្បីមានវិធានការណាមួយ។ ករណីប្រជាពលរដ្ឋ ជួបករណីទារប្រាក់នៅតាមឆ្នេរសាធារណៈ សូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០៩៦ ៧២៣ ៦៦០០៕    
ភ្នំពេញ៖ ឆ្នេរសាធារណៈ ត្រូវបានរដ្ឋបាលក្រុងព្រះសីហនុរៀបចំសម្រាប់សាធារណជនមកកម្សាន្ត ដោយមិនមានការបង់ប្រាក់ និងយកទីតាំងឆ្នេរធ្វើអាជីវកមុ្មផ្ទាល់ខ្លួនឡើយ។ ទន្ទឹមនឹងនោះ រដ្ឋបាលក្រុងព្រះសីហនុ ក៏បានប្រាប់ឱ្យសាធារណជនទាក់ទងមកអាជ្ញាធរក្រុង ក្នុងករណីអាជីវករទារថ្លៃសេវាតាមឆ្នេរ។
សូមអញ្ជើញស្ដាប់កិច្ចសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោក លាង ប៊ុណ្ណា អ្នកចងក្រងសៀវភៅ «អាថ៌កំបាំងរូបថតតាមដងផ្លូវ» ដូចតទៅ៖ រូបដែលបានថតនៅក្នុងប្រទេសកាណាដា   ញឹក ស្រីល័ក្ខ៖ ហេតុអ្វីបានជាលោក លាង ប៊ុណ្ណា ចងក្រងរូបថតធ្វើជាសៀវភៅ ដែលមានចំណងជើងថា «អាថ៌កំបាំងរូបថតតាមដងផ្លូវ»?   លាង ប៊ុណ្ណា៖ ទី១ គឺជាការស្រឡាញ់របស់ខ្ញុំ ក្នុងវិស័យថតរូប ថ្វីត្បិតតែខ្ញុំមិនមែនជាអ្នកថតរូបអាជីព។ ទី២ ខ្ញុំចង់បង្ហាញប្អូនៗ ដែលថតរូបនៅប្រទេសខ្មែរ ឱ្យបានយល់ដឹង ពីអ្វីទៅដែលហៅថាការថតរូបតាមដងផ្លូវ។ ដូច្នេះ នៅក្នុងសៀវភៅនេះ ខ្ញុំចង់បង្ហាញពីបទពិសោធន៍ និងចំណេះដឹងរបស់ខ្ញុំមួយចំនួន ចែករំលែកដល់ពួកគាត់សិក្សាអំពីខ្ញុំ។ សៀវភៅនេះ ជាសៀវភៅទីមួយ ដែលខ្ញុំបានធ្វើជាភាសាខ្មែរ ដើម្បីកូនខ្មែរ។ ខ្ញុំមានជំនឿថា សៀវភៅនេះ ជាសៀវភៅទីមួយ នៅប្រទេសខ្មែរ ដែលមិនទាន់មានសៀវភៅណាដូចរបៀបនេះទេ។ នេះមិនមែនជាមោទកភាពទេ ប៉ុន្តែខ្ញុំចង់ចែករំលែកសម្រាប់ប្អូនៗ បានអាន បានយល់ និងពិចារណាអំពីការថតរូប។   ញឹក ស្រីល័ក្ខ៖ តើសៀវភៅនេះ មានសារៈសំខាន់យ៉ាងណា សម្រាប់អ្នកថតរូប?   លាង ប៊ុណ្ណា៖ ខ្ញុំសរសេរសៀវភៅនេះ បង្ហាញពីការសិក្សានៅលើរូបថតតាមដងផ្លូវ និងបទពិសោធន៍ខ្ញុំបានធ្វើ។ សារៈសំខាន់នៃសៀវភៅនេះ ចង់បង្ហាញពីប្រវត្តិនៃការថតរូបតាមដងផ្លូវតាំងពីឆ្នាំ១៩០០មក និងការវិវត្តន៍នៃការថតរូបតាំងពីមុន មកដល់បច្ចុប្បន្ន។ ប៉ុន្តែយើងពិចារណា គួរធ្វើរបៀបម៉េច កុំឱ្យដដែលៗ និងងាកមកធ្វើអ្វីដែលមានលក្ខណៈជំនាន់ថ្មី។ មួយទៀត គឺបង្ហាញពីបច្ចេកទេសនៃការថតរូបតាមដងផ្លូវ ថាតើយើងគួរធ្វើបែបម៉េច ព្រោះការថតរូបតាមដងផ្លូវជារូបមួយដែលឆក់កណ្ដៀត គឺយកសកម្មភាពនៃមនុស្សតាមទីសាធារណៈដោយពិតប្រាកដ ដែលយើងមិនបានរៀបចំជាមុននោះទេ។ ខ្ញុំមានអត្ថបទមួយចំនួន ជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ ដែលខ្ញុំចង់បង្ហាញពីអ្វីដែលខ្ញុំបានធ្វើ ទាក់ទងនឹងការថតរូបតាមដងផ្លូវ។    លោក លាង ប៊ុណ្ណា កំពុង បេីក សៀវភៅ «អាថ៌កំបាំង រូបថតតាមដងផ្លូវ» ញឹក ស្រីល័ក្ខ៖ នាងខ្ញុំសង្កេតឃើញថា សៀវភៅដែលមានកម្រាស់ជាង ១រយទំព័រនេះ មានផ្ទៃខាងក្រៅ និងក្នុង មានពណ៌ខ្មែរ។ ហេតុអ្វីលោក ប៊ុណ្ណា រចនាសៀវភៅនេះ ជាពណ៌ខ្មៅបែបនេះ? ថាតើពណ៌ខ្មៅជាពណ៌ដែលមានកម្លាំងទាក់ចិត្តអ្នកអាន ឬយ៉ាងណា?   លាង ប៊ុណ្ណា៖ នេះជាសំណួរមួយដែលខ្ញុំអស់សំណើចដែរ។ មានបងប្អូនមួយចំនួន ដែលបានឃើញសៀវភៅនេះ គាត់សួរហេតុអ្វីពូធ្វើសៀវភៅពណ៌ខ្មៅ។ ទី១ ដោយសារភាសាអាថ៌កំបាំង ដូច្នេះក៏ខ្ញុំជ្រើសរើសពណ៌ខ្មៅមកដាក់ ដើម្បីឱ្យអ្នកអានចាប់អារម្មណ៍ អ្វីទៅពណ៌ខ្មៅ?ហេតុអ្វីគាត់ធ្វើអ៊ីចឹង? គឺដោយសារភាសាអាថ៌កំបាំងហ្នឹងហើយ។ មួយទៀត ពណ៌ខ្មៅដែលខ្ញុំបានជ្រើសរើសនេះ គឺចង់បង្ហាញថាជាថាមពលមួយ ថាមពលនៅលើរូបថត ដែលរូបមានភាពរស់រវើក និងលេចធ្លោ។    ញឹក ស្រីល័ក្ខ៖ រូបថតក្នុងសៀវភៅនេះ តើលោក ថតតាំងពីឆ្នាំណា? នៅតែកម្ពុជាទេ ឬក្រៅប្រទេស?   លាង ប៊ុណ្ណា៖ នៅក្នុងសៀវភៅនេះ និយាយឱ្យត្រង់ គឺមានជាង៩០រូប ដែលខ្ញុំដាក់បញ្ចូលក្នុងសៀវភៅនេះ ដោយរូបមួយចំនួនធំ ថតនៅប្រទេសកម្ពុជា, ថៃ, តៃវ៉ាន់ និងកាណាដា។     រូបដែលបានថតនៅក្នុងប្រទេសកាណាដា ញឹក ស្រីល័ក្ខ៖ ក្រោយបោះពុម្ពសៀវភៅដែលជាស្នាដៃដំបូងរបស់លោក តើលោកមានអារម្មណ៍បែបណា?   លាង ប៊ុណ្ណា៖ និយាយទៅសៀវភៅទីមួយនេះ ខ្ញុំមានចិត្តរីករាយ ខ្ញុំមិនសូវរំភើបប៉ុន្មានទេ ដោយសារនេះជាការចែករំលែកចំណេះដឹង បទពិសោធន៍ ឱ្យអ្នកអានបានយល់ ជាពិសេសអ្នកដែលស្រឡាញ់វិស័យថតរូប។ ខ្ញុំមានមោទកភាព ដែលបានចែករំលែកនូវចំណេះដឹងខ្ញុំមួយចំនួន។   ញឹក ស្រីល័ក្ខ៖ ទោះមានវ័យចំណាស់ តែលោក នៅតែដើរថតរូប នៅតាមផ្លូវ និងតំបន់មួយចំនួន។ សម្រាប់លោក ការថតរូប រួមទាំងរូបថត មានតម្លៃយ៉ាងណា?   លាង ប៊ុណ្ណា៖ ទី១ ការថតរូបសម្រាប់ខ្ញុំ ដូចជាការហាត់ប្រាណ ព្រោះយើងត្រូវដើរច្រើនទាំងទីក្រុង និងជនបទ។ ទី២ ការថតរូប បានធ្វើឱ្យខ្ញុំសប្បាយរីករាយ ពេលខ្លះខ្ញុំបានឃើញរូបមួយដ៏ស្អាត ដែលខ្ញុំមិននឹកស្មានដល់ រូបទាំងអស់នេះ បានផ្ដល់នូវភាពរីករាយ និងសុខភាពផ្លូវចិត្ត។ វាបានធ្វើឱ្យខ្ញុំបំភ្លេចនូវភាពស្ត្រេស និងភាពសៅហ្មង។ ក្រៅពីសុខភាពចិត្ត គឺសុខភាពផ្លូវកាយ ដែលជាការដើរហាត់ប្រាណ។ មួយទៀត ការថតរូប បានផ្ដល់ឱ្យយើងនូវការគិតច្រើន ដូចធ្វើសម្មាធិ ដើម្បីរកអ្វីមួយដែលជាវិជ្ជមាននៅក្នុងរូបថត។   ញឹក ស្រីល័ក្ខ៖ តាមរយៈសៀវភៅនេះ លោក សង្ឃឹមថា នឹងមានការគាំទ្រច្រើនទេ? ហើយមានតម្លៃប៉ុន្មានដែរ?   លាង ប៊ុណ្ណា៖ មកដល់ពេលនេះ សៀវភៅនេះមិនទាន់ចេញលក់ទេ ទាល់តែថ្ងៃទី២៩ មករា ក្រោយពីសម្ពោធជាផ្លូវការហើយ ទើបខ្ញុំចេញលក់។ ប៉ុន្តែទន្ទឹមនឹងនេះ ខ្ញុំមានមិត្តភក្តិមួយចំនួន បានគាំទ្រខ្ញុំជាវមួយៗបណ្ដើរៗហើយ។ ដូច្នេះខ្ញុំក៏សង្ឃឹមថាមានអ្នកអានច្រើនគួរសមដែរ។ នៅខាងក្រោយ សៀវភៅនេះ ខ្ញុំដាក់តម្លៃ៣៩ដុល្លារ។ សៀវភៅនេះ ខ្ញុំក៏បានដាក់តម្កល់នៅបណ្ណាល័យជាតិចំនួន ៥ច្បាប់ ដើម្បីអាន និងជួយសម្រួលដល់បងប្អូនណាដែលមិនសូវមានថវិកា៕ រូបដែលបានថតនៅក្នុងប្រទេសកម្ពុជា រូបដែលបានថតនៅក្នុងប្រទេសកម្ពុជា រូបដែលបានថតនៅក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖ លោក លាង ប៊ុណ្ណា ជាអ្នកថតរូបម្នាក់ដែលចូលចិត្តថតរូបនៅតាមដងផ្លូវ។ ស្ថិតក្នុងវ័យ៧១ឆ្នាំ លោក ប៊ុណ្ណា នៅតែបន្តដើរថតរូបនៅតាមដងផ្លូវ ដែលជាការងារថ្មីរបស់លោក បន្ទាប់ពីចូលនិវត្តន៍។ នាពេលថ្មីៗនេះ អ្នកថតរូបវ័យចំណាស់រូបនេះ បានចងក្រងស្នាដៃរូបថតរបស់លោក ជាសៀវភៅដែលមានចំណងជើងថា «អាថ៌កំបាំងរូបថតតាមដងផ្លូវ»។ តាមរយៈសៀវភៅនេះ លោក ប៊ុណ្ណា មានជំនឿចិត្តថា៖«សៀវភៅនេះ ជាសៀវភៅទីមួយ នៅប្រទេសខ្មែរ ដែលមិនទាន់មានសៀវភៅណាដូចរបៀបនេះទេ។ នេះមិនមែនជាមោទកភាពទេ ប៉ុន្តែខ្ញុំចង់ចែករំលែកសម្រាប់ប្អូនៗ បានអាន បានយល់ និងពិចារណាអំពីការថតរូប»។
លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានថ្មីៗថា ទឹកស្ទឹងព្រែកត្នោតឡើងខ្លាំង ដែលបណ្ដាលឱ្យផ្ទះពលរដ្ឋ នៅតាមស្ទឹងទាំងសងខាងជន់លិច នៅតាមដីសណ្តស្ទឹងព្រែកត្នោត និងតាមដីទំនាប ក្នុងនោះរួមមាន ក្នុងក្រុងច្បារមន ទាំងផ្នែកខាងជើង និងផ្នែកខាងត្បូង។ ក្រៅពីនេះ ទីតាំងផ្សេងៗនៅជិតទីនោះដូចជា ស្រុកសំរោងទង មានឃុំរលាំងគ្រើល ឃុំរលាំងចក ក៏មានការលិចតិចតួចដែរ។   « មកដល់ពេលនេះ មិនទាន់មានប៉ះពាល់ដល់ជីវិតមនុស្ស និងសត្វទេ។ ចំពោះដំណាំស្រូវមានប៉ះពាល់ ព្រោះខែនេះជារដូវស្រូវចេញផ្លែ មានខ្លះឱនដាក់គ្រាប់ហើយ ខ្លះទៀតក៏កំពុងផើមដែរ ចឹងវាលិចនៅក្នុងទឹកនោះ តែទំហំប៉ុន្មាន យើងមិនទាន់អាចសរុបបានជាហិកតាទេ»។ នេះជាការបកស្រាយរបស់លោក វី សំណាង។  ទឹកស្ទឹងព្រែកត្នោត លិចដំណាំក្រោយផ្ទះរបស់ពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹង។ រូបភាពដោយ ពិន ប៊ុនថង ទាក់ទងស្ថានភាពទឹកនៅក្នុងស្ទឹងព្រែកត្នោតពេលនេះ អភិបាលខេត្តកំពង់ស្ពឺមិនទាន់អាចសន្និដ្ឋានថា អាចស្រក ឬយ៉ាងណានៅឡើយ។ លោកបញ្ជាក់ដូច្នេះ៖ «ចំពោះស្ថានភាពទឹក យើងមើលទៅមិនដឹងថាវា ប្រុងស្រក ឬឡើងយ៉ាងម៉េចទេ។ យើងថាស្រកនៅពេលវាអត់ភ្លៀង តែបើវាប្រុងឡើងពេលមានមេឃភ្លៀង។ ថ្ងៃមុនថាស្រកតែមានទឹកភ្លៀង ទឹកឡើងវិញ ដូច្នេះហើយទើបយើងស្មានមិនត្រូវ»។    ក្រៅពីជន់លិចខេត្តកំពង់ស្ពឺនេះ ទឹកស្ទឹងព្រែកត្នោតក៏បានជន់លិចដំណាំពលរដ្ឋមួយចំនួន ក្នុងខេត្តកណ្តាល ដែលរស់នៅតាមសណ្ដដងស្ទឹងផងដែរ។ លោក ពិន ប៊ុនថង រស់នៅក្នុងភូមិតាប៉េង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានឲ្យដឹងថា ទឹកស្ទឹងព្រែកត្នោតឡើងខ្លាំង បានធ្វើឲ្យលិចដំណាំក្រោយផ្ទះអស់ជាច្រើន។  យ៉ាងណាមិញ វាមិនបានប៉ះពាល់ដល់ផ្ទះលោកឡើយ លោក ប៊ុនថង បានបញ្ជាក់ថា៖« ទឹកមិនបានលិចដល់ផ្ទះឡើយ ព្រោះទឹកនៅតំបន់នេះលិចរាល់ឆ្នាំ ហើយយើងបានត្រៀមខ្លួនរួចស្រាប់»។    ទឹកស្ទឹងព្រែកត្នោតបានប៉ះពាល់ដល់ពលរដ្ឋខ្លះ ក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅផងដែរ។ បើតាមលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ការហក់ឡើងនៃទឹកស្ទឹងព្រែកត្នោតនេះ មិនទាន់បង្កឲ្យមានហានិភ័យខ្ពស់ឡើយ ព្រោះទឹកនៅទំនប់៧មករា មិនឡើងខ្លាំង ដូចឆ្នាំមុន។    ដ្បិតមិនទាន់មានហានិភ័យខ្ពស់ តែអភិបាលខេត្តកណ្ដាល ក៏បានត្រៀមកម្លាំង ទូក សម្ភារផ្សេងៗ ជាពិសេសទីទួលសុវត្ថិភាព ដើម្បីបង្ការទឹកជន់លិច។ ជាងនេះទៅទៀត លោកក៏បានអំពាវនាវដល់ពលរដ្ឋ ដែលរស់នៅតាមបណ្តោយដឹងស្ទឹងព្រែកត្នោត ឲ្យប្រុងប្រយ័ត្ន និងត្រៀមខ្លួន កុំប្រហែសចំពោះស្ថានភាពទឹកជំនន់នេះ។ ជាមួយគ្នានេះដែរ អភិបាលខេត្តកំពង់ស្ពឺ ក៏បានស្នើមន្ទីរធនធានទឹក និងឧតុនិយម ត្រូវតាមដានស្ថានភាពទឹកជាប់ជាប្រចាំ។ ដោយឡែកមន្ទីរកសិកម្ម ត្រូវខិតខំរកពូជស្រូវ និងពូជដំណាំ ដើម្បីត្រៀមទុកនៅពេលទឹកស្រក សម្រាប់ចែកជូនពលរដ្ឋបង្កបង្កើនផលឡើងវិញ។     លើសពីនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវទៅដល់ពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦និង ២៧ តុលា ព្រោះទឹកអាចឡើងខ្ពស់លិចលង់លំនៅដ្ឋាន។ ក្រៅពីនេះ លោក ឃួង ស្រេង ក៏បានស្នើក្រសួងធនទឹក និងឧត្តុនិយម បង្វែរទឹកកុំឲ្យជន់លិចរាជធានីភ្នំពេញ ដើម្បីបញ្ចៀសការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាងនៅតាមបណ្ដាខេត្តពាក់ព័ន្ធ៕
ទឹកស្ទឹងព្រែកត្នោតឡើងយ៉ាងគំហុក បានធ្វើឲ្យជន់លិចផ្ទះប្រជាពលរដ្ឋនៅតាមបណ្ដាយស្ទឹង និងធ្វើឱ្យប៉ះពាល់ផលដំណាំស្រូវជាច្រើនហិកតា ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល នៅថ្ងៃទី២៥ ខែតុលា ។
កីឡាប៉ារ៉ាអត្តពលកម្មកម្ពុជាទើបទទួលបានមេដាយពីរបន្ថែមទៀតពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី៧ ខែមិថុនា នេះ។ សម្រាប់ការប្រកួតលើវិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ T46 កីឡាការិនី ងួន រតនា បានឈ្នះមេដាយប្រាក់ ខណៈកីឡាការិនី ស្រ៊ុន ប៊ុនថេង បានសំរឹទ្ធ។     សម្រាប់កីឡាការិនី ងួន រតនា នេះជាមេដាយប្រាក់ទីពីររបស់ខ្លួន និងជាមេដាយទី៣ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនៅទឹកដីខ្លួន ក្រោយឈ្នះប្រាក់ដំបូងលើវិញ្ញាសា ៤០០ម៉ែត្រ T46 និងទើបឈ្នះមេដាយមាសកាលពីថ្ងៃទី៦ ខែមិថុនា លើវិញ្ញាសារត់ចម្ងាយ១៥០០ម៉ែត្រ T46។   កីឡាការិនី ស្រ៊ុន ប៊ុនថេង ក៏ឈ្នះមេដាយសំរឹទ្ធទី៣របស់ខ្លួនផងដែរ ខណៈមេដាយសំរឹទ្ធ២ទៀត បានលើវិញ្ញាសារត់ចម្ងាយ១៥០០ម៉ែត្រ T46 និងចម្ងាយ៤០០ម៉ែត្រ T46។     គិតត្រឹមព្រឹកថ្ងៃទី៧ ខែមិថុនា នេះ ប៉ារ៉ាអត្តពលកម្មកម្ពុជា ឈ្នះមេដាយសរុបចំនួន២៨ហើយ ដែលក្នុងនោះមានមាស៥ ប្រាក់៩ និងសំរឹទ្ធ១៤។ កីឡាការិនី វិត ចន្ថា បានឈ្នះមេដាយមាសដល់ទៅ៣តែម្នាក់ឯងជាប្រវត្តិសាស្ត្រ ខណៈជ័យលាភីមេដាយមាស២ទៀត គឺកីឡាការិនី ងួន រតនា និងកីឡាការិនី យិន សូត៕  
ដោយ ឈុំ ចន្ថា, អ៊ុត រស្មី និងតន ចាន់រិទ្ធារ៉ា
  តាមរយៈកិច្ចសម្ភាសន៍ជាមួយនឹងភ្នាក់ងារព័ត៌មានចិន Xinhua នៅថ្ងៃ២៤ មីនា អគ្គរដ្ឋទូតស៊ូដង់ខាងត្បូង ប្រចាំអេត្យូពី និងសហភាពអាហ្វ្រិក លោក James Morgan បានលើកឡើងថា ចិន បានដើរតួនាទីយ៉ាងវិជ្ជមានក្នុងការជួយស្រោចស្រង់ស៊ូដង់ខាងត្បូងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីស៊ូដង់ខាងត្បូង ត្រូវបានអង្គការសហប្រជាជាតិប្រកាសទទួលស្គាល់ជារដ្ឋជាផ្លូវការ។    លោកអគ្គរដ្ឋទូត បានកើតសរសើរចំពោះការអនុវត្តគោលនយោបាយការបរទេសរបស់ចិនយ៉ាងដូច្នេះថា៖«ចិន មានគោលនយោបាយដ៏ល្អមួយក្នុងការមិនជ្រៀតជ្រែកផ្ទៃក្នុងរបស់រដ្ឋដទៃ។ ចិន ដើរតួយ៉ាងសំខាន់នៅក្នុងប្រទេសស៊ូដង់តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពនៅទីនោះ និងបានចូលរួមកសាងស្ពាន និងសាលាជាដើម»។    អ្នកការទូតដដែលនោះ បានបន្តថា ចិន បានក្លាយជាដៃគូអភិវឌ្ឍដ៏សំខាន់មួយរបស់ស៊ូដង់ខាងត្បូង ហើយខណៈស៊ូដង់ខាងត្បូង កំពុងតែស្ថិតនៅក្នុងដំណាក់កាលអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ស៊ូដង់ខាងត្បូង ក៏មានការសង្ឃឹមយ៉ាងមុតមាំថា ចិន នឹងជួយខ្លួនក្នុងការសាងផ្លូវ ស្ពាន និងរោងចក្រប្រេង ដែលរងការខូចខាតដោយសង្គ្រាមកន្លងមកផងដែរ។   បន្ថែមពីការចង់ឃើញចិនបន្តតួនាទីសំខាន់របស់ប្រទេស រដ្ឋាភិបាលនៃប្រទេសចុងក្រោយរបស់អង្គការសហប្រជាជាតិមួយនេះ ក៏បានទទូចឲ្យដៃគូអន្តរជាតិទាំងអស់ជួយប្រជាជន និងរដ្ឋាភិបាលស៊ូដង់ខាងត្បូងដើម្បីធានាឲ្យបានការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឲ្យបានពេញលេញ។    គួរជម្រាបផងដែរ ស៊ូដង់ខាងត្បូង គឺជាសមាជិកចុងក្រោយ ដែលត្រូវបានអង្គការសហប្រជាជាតិទទួលជារដ្ឋ (ប្រទេស) ផ្លូវការ នៅក្នុងឆ្នាំ២០១១។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ក្រោយពីការទទួលស្គាល់នេះ ស៊ូដង់ខាងត្បូង នៅតែមានជម្លោះផ្ទៃក្នុងរវាងអ្នកនយោបាយរហូតមក។ ទើបតែ២០១៨នេះទេ ដែលអ្នកនយោបាយរបស់ស៊ូដង់ខាងត្បូង ព្រមព្រៀងគ្នាបញ្ចប់ជម្លោះ ដែលរួមទាំងការប៉ះទង្គិចគ្នាប្រដាប់អាវុធ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់មួយ៕
រដ្ឋាភិបាលស៊ូដង់ខាងត្បូង បានថ្លែងអរគុណដល់រដ្ឋាភិបាលចិន ដែលបានជួយកសាងប្រទេសខ្លួនក្នុងពេលលំបាក ជាពិសេសនោះពេលដែលស៊ូដង់ខាងត្បូង ទើបតែមានសន្តិភាពតិចតួច។ ស៊ូដង់ខាងត្បូង ក៏បានសង្ឃឹមថាផងដែរថា ចិន នឹងបន្តជួយជ្រោមជ្រែងខ្លួនក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍដើម្បីសង្គ្រោះប្រជាជន និងប្រទេសក្រីក្របំផុតរបស់ពិភពលោកមួយនេះ។
បច្ចុប្បន្ន ក្រុមហ៊ុនបានបញ្ចប់ដំណាក់កាលបុកគ្រឹះ ផ្ទះសរុបទាំង១២៦ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺ ក្រុមហ៊ុន បានទទួលកក់អស់រហូតដល់ ៥០ភាគរយ ឯណោះ។ ម្យ៉ាងវិញទៀតក៏ដោយសារ បុរី ថៃ ឈុនគ្រី ឌី អូលេន ស៊ីធី មាន កម្មវិធីផ្តល់ជូនពិសេស ដែលមាន ការបញ្ចុះតម្លៃរហូតដល់១៥ ភាគរយ សម្រាប់ គ្រប់ផ្ទះទាំង អស់។ បើតាមសំដីរបស់លោក ឈន់ សកល ជាប្រធានគ្រប់គ្រងទូទៅនៃគម្រោងនេះបានឲ្យដឹងថា៖ « បុរីយើងខ្ញុំ បានបោះទុនវិនិយោគនៅលើទីតាំងនេះ (ទី១) ក៏ព្រោះតែយើងមើលឃើញថា នៅពេលខាង មុខដ៏ខ្លីតំបន់នេះ នឹងក្លាយជាកន្លែងកម្សាន្ត និងធ្វើពាណិជ្ជកម្មដ៏សំខាន់មួយរបស់ទីក្រុងភ្នំពេញ ជាក់ស្តែង យើងឃើញ មាន សាលា រៀនអន្តរជាតិ  ផ្សារទំនើប Aeon Mall2 និង ធនាគារជាតិជាដើម។ល។ (ទី២) គឺទីតាំងដីនៃតំបន់នេះ មាន គម្រោងប្លង់ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងល្អជាងតំបន់ដទៃទៀតក្នុងរាជធានី ភ្នំពេញដូចគ្នា។ (ទី៣) គម្រោងដែល យើងបានដាក់លក់នេះ គឺសុទ្ធសឹងតែមានអ្នកជំនាញ និងមាន បទពិសោធន៍ក្នុងការសាងសង់ ជាក់ស្តែង ប្រភេទផ្ទះដែលអ្នកបានឃើញនេះ គឺគូសប្លង់ដោយ អ្នកជំនាញទាំងនៅក្នុងស្រុក និងពីបរទេស។ (ទី៤)  រាល់លំនៅដ្ឋានទាំងអស់របស់ បុរី ថៃ ឈុនគ្រី ត្រូវបានធ្វើការសិក្សាយ៉ាងល្អិតល្អន់ទាំង ផ្នែកគុណភាព សោភ័ណភាព និងតម្លៃ ស្របតាមទំហំបច្ចេកទេស និងបទ ពិសោធន៍។ ចង់ដឹងពីមូលហេតុដែលបុរី ថៃ ឈុនគ្រី ឌី អូលេន ស៊ីធី មានអតិថិជនទិញច្រើន លើសពីការគ្រោងទុកនេះ លោកអ្នក អាច សាកសួរព័ត៌មានបន្ថែមនៅការិយាល័យលក់របស់បុរី ឬក៏តាមរយៈលេខទូរស័ព្ទ ០៩៩ ៩៨០ ០៨០ និង ០៩៣ ៣៦៦ ៦៦៣ ដើម្បីធ្វើការកក់ផ្ទះណាមួយដែលខ្លួនពេញចិត្តត្រឹមតែ ៥០០ ដុល្លារ តែប៉ុណ្ណោះ។ អំពីបុរី ថៃ ឈុនគ្រី គម្រោង ឌី អូលេន ស៊ីធី បុរី ថៃ ឈុនគ្រី បានចាប់កំណើតតាំងពីឆ្នាំ ១៩៩៣ ដោយនៅពេលនោះ ប្រជាពលរដ្ឋកម្ពុជានៅមិនទាន់ មានសុទិដ្ឋិនិយមលើវិស័យនេះទេ ដោយបុរី ថៃ ឈុនគ្រី បានអភិវឌ្ឍន៍គម្រោងរបស់ខ្លួនជាសំណង់ផ្ទះ ល្វែង ថៃ ឈុនគ្រី នៅម្តុំទួលគោក, ទួលសង្កែ, គីឡូម៉ែតលេខ ៧ (ច្រាំងចំរះ), និងគោកឃ្លាង (ភ្នំពេញថ្មី) ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើការ គម្រោងថ្មីដែលមានឈ្មោះថា ឌី អូលេន ស៊ីធី មានលំនៅដ្ឋាន ៣ ប្រភេទគឺ៖ ប្រភេទ ហ្សប់ហោវ ប្រភេទ ថោនវីឡា និង ប្រភេទ មីនីវីឡា ដែលមានតម្លៃចាប់ពី ៨១.៩៩៩ តែប៉ុណ្ណោះ៕ ( អត្ថបទពាណិជ្ជកម្ម )
បន្ទាប់ពីទទួលបានភាពជោគជ័យលើការសាងសង់ និងអភិវឌ្ឍលំនៅដ្ឋាននៅកម្ពុជាកន្លងមក ថ្មីៗនេះ បុរី ថៃ ឈុនគ្រី បានចាប់ផ្តើមគម្រោងថ្មីទី៦ របស់ខ្លួនមួយបន្ថែមទៀត មានឈ្មោះថា ឌី អូលេន ស៊ីធី ដែលស្ថិតនៅភូមិ ត្រពាំងស្វាយ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទោះបីជាស្ថានភាព បច្ចុប្បន្ន វិស័យនេះហាក់ដូចជាថមថយបន្តិចមែន ប៉ុន្តែ ភ្នាក់ងារវាយតម្លៃអចលនទ្រព្យបែរជាមានការកោតសរសើរ ចំពោះ បុរី ថៃ ឈុនគ្រី ក្នុងគម្រោងថ្មីនេះថា បានសម្រេចគោលដៅរបស់ខ្លួនលើសពីការរំពឹងទុកទៅវិញ ។ បើតាមការសន្និដ្ឋាន នេះក៏ព្រោះតែទំនុកចិត្ត និង ភាពជឿជាក់ អតិថិជនដែលធ្លាប់ទទួលបាន ពីគម្រោង សំណង់មុនៗកន្លងមក ទាំងគុណភាព ក៏ដូចជាទីតាំងល្អ ក្នុងក្រុង និងអាចប្រកបអាជីវកម្មបាន ផងដែរ ព្រមទាំងតម្លៃសមរម្យជាងគេបំផុតបើធៀបនឹងសំណង់ក្នុងទីតាំងក្បែរៗនោះ។
  ក្នុងទស្សនកិច្ចទៅក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ Safran នៅខាងក្រៅរដ្ឋធានីប៉ារីស លោក អេម៉ានុយអែល ម៉ាក្រុង លើកឡើងថា រដ្ឋាភិបាលរបស់លោកនឹងចាយប្រាក់៣០០លានអឺរ៉ូ ឬ៣៣០លានដុល្លារអាម៉េរិកសម្រាប់ការស្រាវជ្រាវយន្តហោះ និងម៉ាស៊ីនរបស់វា។ សាច់ប្រាក់បានពីប្រភពសាធារណៈ និងឯកជន ក៏នឹងត្រូវប្រើជាមធ្យោបាយដល់ការអភិវឌ្ឍយន្តហោះខ្នាតតូច ឬថាមពលអ៊ីដ្រូសែន និងឥន្ធនៈកកើតឡើងវិញ រួមទាំងរោងចក្រជីវឥន្ធនៈផងដែរ។   «យើងជនជាតិបារាំងត្រូវតែជាជើងឯកនៃយន្តហោះមិនបំភាយឧស្ម័នខ្លាំងបំផុត ហើយវាស្ថិតនៅក្នុងសមត្ថភាពរបស់យើងក្នុងការធ្វើវា»។ លោក ម៉ាក្រុង សង្កត់ធ្ងន់បែបនេះ។   អាកាសចរណ៍ ជាវិស័យសំខាន់នៃសេដ្ឋកិច្ចបារាំងដែលមានក្រុមហ៊ុនឈានមុខគេរួមមានក្រុមហ៊ុន Safran, Airbus និង Dassault ។ បើយោងតាមអាជ្ញាធរស្ថិតិជាតិ Insee ឧស្សាហកម្ម នេះផ្ដល់ឱកាសការងាររហូតដល់៦៩១,០០០នាក់ក្នុងឆ្នាំ២០២០ ដែលស្មើ៧ភាគរយនៃកម្លាំងពលកម្មឧស្សាហកម្មរបស់បារាំងសរុបជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំដល់ទៅ១៨៦ពាន់លានអឺរ៉ូ ឬ២០៣ពាន់លានដុល្លារឯណោះ។   ស្របពេលសកម្មភាពក្នុងវិស័យនេះហោះហើរកំពុងចាប់ផ្តើមងើបឡើងវិញបន្ទាប់ពីការធ្លាក់ចុះអំឡុងជំងឺកូវីដ-១៩ ឧស្សាហកម្មបារាំង និងអឺរ៉ុបប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីអាម៉េរិក និងចិន ពិសេសការប្រជែងគ្នាផ្ដល់ជម្រើសដែលមិនប៉ះពាល់ដល់បរិស្ថាន ខណៈដែលការបំភាយឧស្ម័នផ្ទះកញ្ចក់ជាសកលក្នុងការដឹកជញ្ជូនតាមផ្លូវអាកាសមានរហូតដល់ទៅ៤ភាគរយ៕  
ប្រធានាធិបតីបារាំង ម៉ានុយអ៊ែល ម៉ាក្រុង ប្រកាសថា បារាំងនឹងជះប្រាក់រាប់រយលានដុល្លារក្នុងការអភិវឌ្ឍយន្តហោះដែលបញ្ចេញឧស្ម័នបំពុលតិចក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
១, ថប់អារម្មណ៍ ការគាំងបេះដូងអាចធ្វើអោយអ្នកថប់អារម្មណ៍កាន់តែខ្លាំង ឬខ្លាចការស្លាប់។ អ្នកដែលមានជីវិតពីជំងឺគាំងបេះដូងច្រើនតែនិយាយអំពីវិញ្ញាណមួយដែលអោយពួកគេដឹង សេចក្តីស្លាប់បំរុងនឹងកើតមានហើយ។   ២, មិនស្រួលក្នុងដើមទ្រូង វេជ្ជបណ្ឌិត ជេន ស៊ី ម៉ាខស្វីនណេ (C. McSweeney)នាយករងខាងការស្រាវជ្រាវនៅឯសាកលវិទ្យាល័យអាខេនសាស (Arkansas) និយាយថា ការឈឺនៅក្នុងដើមទ្រូងគឺជាសញ្ញាមួយនៃជំងឺគាំងបេះដូង ហើយ វាក៏ជារោគសញ្ញាលេខមួយដែរ ដែលយើងតែងតែជួបប្រទះ។ ប៉ុន្តែមិនមែនអោយតែជំងឺបេះដូងទាំងអស់សុទ្ធតែធ្វើអោយឈឺដើមទ្រូងទាំងអស់គ្នានោះទេ ហើយការឈឺទ្រូងនេះអាចបណ្តាលមកពីដើមហេតុនៃជំងឺណាមួយដែរ ដែលវាគ្មានអ្វីទាក់ទងសោះជាមួយបេះដូង។   ការឈឺទ្រូងដែលទាក់ទងនឹងបញ្ហាបេះដូងគឺច្រើនតែកើតឡើងនៅចំកណ្តាល និងខាងឆ្អឹងជំនីរបស់សុដន់ ហើយប្រហែលជានៅខាងឆ្វេងបន្តិច។ ការឈឺចាប់អាចមានសភាពដូចជាមានដំរីមួយក្បាលកំពុងអង្គុយលើដើមទ្រូងរបស់អ្នកអញ្ចឹង ប៉ុន្តែវាក៏អាចធ្វើអោយអ្នកមានអារម្មណ៍ថាមានអ្វីមួយរឹត ឬណែនក្នុងទ្រូង ដែលធ្វើអោយអ្នកមានអារម្មណ៍មិនល្អ។ អ្នកស្រីម៉ាខស្វីនណេនិយាយថា វាគឺជារឿងធម្មតាទេសម្រាប់ស្ត្រីក្នុងការពិពណ៌នាអំពីការឈឺចាប់នោះថាគ្រាន់តែការឈឺ។ ស្ត្រីមួយចំនួនអាចនិយាយថា ការឈឺចាប់ក៏អាចធូស្រាលដោយគ្រាន់តែប្រើថ្នាំទីឡាណុល (Tylenol) ។   ស្ត្រីច្រើនជាងបុរសក្នុងការជួបប្រទះការក្រហាយក្នុងដើមទ្រូងដែរជាជាងការទទួលអារម្មណ៍មានអ្វីមកសង្កត់ទ្រូងឬឈឺចាប់ក្នុងទ្រូងទៅទៀត។ វេជ្ជបណ្ឌិត ណេកា ហ្គោលបឺក (Nieca Goldberg, MD) សាស្ត្រាចារ្យខាងផ្នែករោគសញ្ញាវេជ្ជសាស្ត្រនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ក្នុងទីក្រុងញូវយ៉ក និងជាអ្នកឯកទេសខាងរោគសញ្ញាជំងឺបេះដូងស្ត្រី និយាយថា ពេលខ្លះប្រជាជនមានការភាន់ច្រឡំថា ការឈឺចាប់នេះកើតមកពីបញ្ហារបស់ក្រពះទៅវិញ។   ៣, ក្អក ការក្អក ឬដកដង្ហើមលឺសូរដូចហួចជាប់រហូតអាចជាសញ្ញាមួយនៃជំងឺខ្សោយបេះដូង ដោយសារតែមានទឹកចាល់ច្រើននៅក្នុងសួត។ ករណីខ្លះ អ្នកដែលមានជំងឺខ្សោយបេះដូងអាចក្អកមានស្លេស និងឈាមមកជាមួយគ្នា។   ៤, វិលមុខ ជំងឺគាំងបេះដូងអាចធ្វើអោយអ្នកវិលមុខតិចៗ និងបាត់បង់ស្មារតី។ ដូច្នេះវាអាចធ្វើអោយមានភាពមិនធម្មតានៃចង្វាក់បេះដូងដែលគ្រោះថ្នាក់ធ្ងន់ធ្ងរទៀតផង។   ៥, អស់កម្លាំង ជាពិសេសក្នុងចំនោមនុស្សស្រី ការអស់កម្លាំងខុសពីធម្មតាអាចកើតឡើងក្នុងពេលគាំងបេះដូង ព្រមទាំងកើតឡើងជាច្រើនថ្ងៃរហូតដល់ច្រើនសប្តាហ៍។ ការមានអារម្មណ៍ថាអស់កម្លាំងគ្រប់ពេលដូច្នេះប្រហែលជាសញ្ញានៃជំងឺខ្សោយបេះដូង។ ជាការពិតណាស់ អ្នកក៏អាចមានអារម្មណ៍ថាអស់កម្លាំងដោយសារហេតុផ្សេងៗទៀតដែរ។ អ្នកអាចប្រាប់បានទេថាតើការអស់កម្លាំងដោយសារជំងឺបេះដូង ខុសគ្នានឹងការអស់កម្លាំងផ្សេងៗទៀតដូចម្តេចទៅ?   អ្នកស្រីហ្គោលបឺកនិយាយថា ប្រសិនបើអ្នកមិនមានអារម្មណ៍ល្អទេ ហើយអោយតែមានខ្យល់អាចដូចជាធ្វើអោយអ្នករលំបាន មិនត្រូវព្យាយាមរកដំណោះស្រាយ ឬមូលហេតុតាមអ៊ីនធើណែត ឬក្នុងសៀវភៅទេ។ ការដែលចំនាយពេលវេលាឥតប្រយោជន៍គឺជាប្រការមួយបណ្តាលអោយគ្រោះថ្នាក់បាន។   ៦, ចង្អោ ឬមិនសូវឃ្លាន វាមិនមែនជារឿងចម្លែកទេមនុស្សខ្លះហាក់ដូចជាមានអារម្មណ៍ឈឺក្រពះទៅវិញនៅពេលមានគាំងបេះដូង។ ការហើមពោះខុសពីធម្មតាដែលទាក់ទងនឹងការខ្សោយបេះដូងអាចប៉ះពាល់ដល់ចំណងអាហារ។   ៧, ឈឺនៅផ្នែកផ្សេងៗនៃរាងកាយ ជំងឺគាំងបេះដូងជាច្រើន ការឈឺចាប់គឺផ្តើមនៅក្នុងទ្រូង និងរាលដាលទៅស្មា ដៃ កែងដៃ ខ្នង ក ថ្គាម ឬពោះទៀត ។ ប៉ុន្តែពេលខ្លះមិនមានការឈឺនៅក្នុងទ្រូងទេ ដោយគ្រាន់តែឈឺនៅកន្លែងផ្សេងទៅវិញ ហើយការឈឺចាប់នោះអាចមានបាត់ៗ។ មនុស្សប្រុសមានជំងឺគាំងបេះដូងច្រើនតែមានអារម្មណ៍ថាឈឺចាប់នៅដៃខាងឆ្វេង។ ចំនែកមនុស្សស្រីវិញ ការឈឺចាប់ទំនងច្រើនកើតលើដៃទាំងសងខាង ឬឆ្អឹងស្លាបប្រចៀវ។   ៨, ជីពចរដើរញាប់ ឬដើរមិនទៀងទាត់ គ្រូពេទ្យនិយាយថា វាមិនមែនជាការបារម្ភអំពីបេះដូងទេកាលបើបេះដូងមិនលោតម្តងម្កាល។ ប៉ុន្តែការដែលមានជីពចរដើរញាប់ ឬដើរមិនទៀងទាត់ ជាពិសេសនៅពេលជាប់ពាក់ព័ន្ធនឹងការអស់កម្លាំង វិលមុខ ឬពិបាកដកដង្ហើម អាចជាអំណះអំណាងមួយបញ្ជាក់ថាមានជំងឺគាំងបេះដូង ខ្សោយបេះដូង ឬបេះដូងដើរមិនប្រក្រតី។ ការដែលមិនបានព្យាបាល បេះដូងដើរមិនប្រក្រតីខ្លះអាចធ្វើអោយកើតជាជំងឺដាច់សរសៃឈាមខួរក្បាល ខ្សោយបេះដូង ឬស្លាប់ភ្លាមៗ។   ៩, ពិបាកដកដង្ហើម មនុស្សដែលមានអារម្មណ៍ថា ថប់ៗពេលសម្រាក ឬដកដង្ហើមចេញតិចៗប្រហែលជាអាចមានបញ្ហា ក្នុងសួត ដូចជាជំងឺហឺត ឬជំងឺសួតដោយមានការស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (Chronic Obstructive Pulmonary Disease, COPD)។ ប៉ុន្តែការពិបាកដកដង្ហើមក៏អាចបញ្ជាក់បានថាមានជំងឺគាំងបេះដូង ឬខ្សោយបេះដូងដែរ។   អ្នកស្រីហ្គោលបឺកនិយាយថា ពេលខ្លះអ្នកជំងឺគាំងបេះដូងមិនមានការតឹង ឬឈឺចាប់ក្នុងទ្រូងទេ ប៉ុន្តែមានអារម្មណ៍ពិបាកដកដង្ហើមខ្លាំងទៅវិញ។ សភាពនៃការដកដង្ហើមរបស់ពួកគេមានលក្ខណៈដូចជាទើបតែរត់កីឡាម៉ារ៉ាតុងហើយអញ្ចឹងទោះបីជាពួកគេមិនធ្វើចលនាអីក៏ដោយ។ ក្នុងពេលគាំងបេះដូង ការពិបាកដកដង្ហើមច្រើនតែមានជាប់ទាក់ទងនឹងការមិនស្រួលក្នុងទ្រូង ប៉ុន្តែវាក៏អាចកើតឡើងមុន ឬមិនមានការមិនស្រួលក្នុងទ្រូងដែរ។   ១០, បែកញើស ការដែលបែកញើសត្រជាក់គឺជាសញ្ញាចំបងមួយនៃជំងឺគាំងបេះដូង។ លោកហ្វាយ (Frid) និយាយថា អ្នកប្រហែលជាអាចគ្រាន់តែអង្គុយនៅលើកៅអីធម្មតាប៉ុណ្ណោះក៏ធ្វើអោយអ្នកចេញញើសច្រើនដូចពេលដែលអ្នកធ្វើការខ្លាំងអញ្ចឹង។   ១១, ហើម ជំងឺខ្សោយបេះដូងអាចធ្វើអោយទឹកចាល់ច្រើននៅក្នុងខ្លួនរបស់អ្នក។ ករណីនេះអាចធ្វើអោយអ្នកហើម នៅប្រអប់ជើង កជើង ជើងទាំងមូល ឬពោះ ព្រមទាំងឡើងទម្ងន់ភ្លាមៗ ហើយពេលខ្លះទៀតលែងឃ្លានអាហារទៀតផង។   ១២, ខ្សោយ ក្នុងថ្ងៃដែលធ្វើអោយមានជំងឺគាំងបេះដូង មនុស្សមួយចំនួនធ្លាប់មានអារម្មណ៍ថា អស់កម្លាំងខ្លាំង ឬអស់កម្លាំងដោយមិនដឹងមូលហេតុ។ អ្នកស្រីម៉ាខស្វីនណេនិយាយថា ស្ត្រីម្នាក់និយាយប្រាប់ខ្ញុំថា ការអស់កម្លាំងនោះធ្វើអោយគាត់មិនអាចកាន់សូម្បីតែក្រដាស់មួយសន្លឹកផង។ ត្រួតពិនិត្យដោយ៖ www.health.com.kh    
នេះគឺជារោគសញ្ញាចំនួន ១២ ដែលប្រហែលជាបង្ហាញថាអ្នកមានបញ្ហាបេះដូង ។
សម្ភារដែលតុបតែងនៅសួនញញឹមអង្គរនេះ សុទ្ធសឹងជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ ស្មុគវែង ខ្លី ជ្រុង មូល, មួក អង្រុត និងសម្ភារផ្សេងៗជាច្រើន ដែលតែងលម្អតាមដងផ្លូវមុខអង្គរតូចនេះ មានចំនួន ១ម៉ឺន៥ពាន់ ពិសេសទង់ជាតិធ្វើពីស្លឹកត្នោត តុបតែងនៅសងខាងមានចំនួន ១០០សន្លឹកផងដែរ។ សម្ភារស្លឹកត្នោតទាំងនេះ ជាស្នាដៃរបស់ប្រជាពលរដ្ឋក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី នៃខេត្តសៀមរាប។  នេះបើតាមការបញ្ជាក់របស់លោកប្រាក់ សោភ័ណ ប្រធានក្រុមការងាររៀបចំសួនញញឹមអង្គរ។ សូមអញ្ជើញទស្សនាបទសម្ភាសន៍រវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាននៃសារព័ត៌មានthmeythmey.com និងលោក ប្រាក់ សោភ័ណ ប្រធានក្រុមការងាររៀបចំសួនញញឹមអង្គរដូចតទៅ៖ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖ ១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។ ២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។ ៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។ ៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
សៀមរាប៖ នៅពីមុខអង្គរតូចនៃព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០១៨នេះ មានតុបតែងសម្ភារដែលធ្វើពីស្លឹកត្នោតដូចជា ទង់ជាតិ, ស្មុគ, មួក និងសម្ភារផ្សេងៗជាច្រើនទៀត។ បើតាមលោក ប្រាក់ សោភ័ណ ប្រធានក្រុមការងាររៀបចំសួនញញឹមអង្គរ បានប្រាប់ឲ្យដឹងថា ទីតាំងដែលតុបតែងពីស្លឹកត្នោតនេះ ហៅថា សួនញញឹមអង្គរ ដែលរៀបចំឡើងក្នុងបំណងលើកស្ទួយ និងគាំទ្រសិប្បកម្មខ្មែរ។
រយៈពេល ៥ខែដើមឆ្នាំ២០២៣នេះ អង្ករកម្ពុជា មានក្រុមហ៊ុន ៤៨ក្រុមហ៊ុន បាននាំចេញទៅកាន់ទីផ្សារគោលដៅចំនួន៤៩ ដោយមានបរិមាណអង្ករចំនួន ២៧៨ ១៨៤តោន ស្មើនឹង ១៩១,៦៤លានដុល្លារអាម៉េរិក ហើយស្រូវបាននាំចេញចំនួន ២ ១៤២ ៤៨៣តោន(ប្រមាណ ១,៣៧លានតោន)ទៅកាន់ទីផ្សារវៀតណាម ដែលគិតជាទឹកប្រាក់ប្រមាណ ៥៤៥,២៦លានដុល្លារអាម៉េរិក។ អង្ករក្រអូបគ្រប់ប្រភេទមាន ៨៣,៤៩ភាគរយ ក្នុងអង្ករសជាង ១០ភាគរយ អង្ករចំហ៊ុយ ៣,៧១ភាគរយ និងអង្ករសរីរាង្គ ១,៩៣ភាគរយ។   បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ប្រទេសចិន គឺជាទីផ្សារចម្បងរបស់កម្ពុជា ដែលគ្របដណ្ដប់លើការនាំចេញស្រូវអង្ករកម្ពុជាប្រមាន ៤២ភាគរយ ស្មើចំនួន ៧៧,៤២លានដុល្លារអាម៉េរិក។ ប្រទេសក្នុងទ្វីបអឺរ៉ឺបចំនួន ២៥ គ្របដណ្ដប់ប្រមាណ ៣៨ភាគរយ គិតជាទឹកបប្រាក់ប្រមាណ ៧១,៩៩លានដុល្លារអាម៉េរិក។ ប្រទេសអាស៊ានចំនួន ៤ ស្មើនឹង ៧,៨៦ភាគរយ ក្នុងនោះមាន ហ្វីលីពីន ដែលជាទីផ្សារទើបនាំចេញ ក្នុងបរិមាណធំលើកទី ២៥៧៥តោន។ ក្រៅពីនេះ ទីផ្សារផ្សេងៗចំនួន ២០ គោលដៅមាន ១០,៧៨ភាគរយ៕  
កម្ពុជា បានសម្រេចនាំចេញអង្ករ ២៧៨ ១៨៤តោន និងស្រូវចំនួន ២ ១៤២ ៤៨៣តោន ទៅកាន់ទីផ្សារអរន្តជាតិ ដែលគិតជាទឹកប្រាក់ចំនួន ៧៣៦,៩០លានដុល្លារអាម៉េរិក រយៈពេល ៥ខែដើមឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករ បានចុះផ្សាយនៅថ្ងៃទី៨ ខែមិថុនា។
  សៀមរាប៖ រកឃើញ៩៥នាក់ និងស្លាប់១នាក់   រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញ អ្នកឆ្លងកូវីដ-១៩ បន្ថែមរហូត ៩៥នាក់ និងមានអ្នកស្លាប់ ចំនួន ១នាក់។ ទន្ទឹមនឹងការរកឃើញអ្នកឆ្លងកូវីដ-១៩ ៩៥នាក់ ក៏មានអ្នកជាសះស្បើយ ចំនួន ៥០នាក់ ផងដែរ។ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ខេត្តសៀមរាប បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១ ៤១៧នាក់ អ្នកជាសះស្បើយ សរុប ៥៦២នាក់ អ្នកកំពុងសម្រាកព្យាបាល សរុប ៨៤០នាក់ ខណៈអ្នកស្លាប់ មានចំនួន ១៥នាក់។   អត្ថបទទាក់ទង   សៀមរាប៖ ឆ្លងថ្មី៩៥នាក់ ស្លាប់១នាក់ និងជាសះស្បើយ៥០នាក់    កោះកុង៖ រកឃើញ៨៨នាក់ និងជាសះស្បើយ៣១៩នាក់   តាមរយៈការធ្វើតេស្តរហ័ស រដ្ឋបាលខេត្តកោះកុង បានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៨៨នាក់បន្ថែម និងមានមនុស្ស ៣១៩នាក់ បានជាសះស្បើយពីជំងឺកូវីដ-១៩។ ទន្ទឹមនោះ រដ្ឋបាលខេត្តកោះកុង បានសម្រេចផ្អាកបណ្ដោះអាសន្ន នូវផ្សារដងទង់ ដែលស្ថិតក្នុងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បន្ទាប់ពីរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។   បន្ទាយមានជ័យ៖ ៧៨នាក់បន្ថែម និងជាសះស្បើយ១៦នាក់   រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញមនុស្សចំនួន ៧៨នាក់ មានវិជ្ជមានកូវីដ-១៩។ ក្នុងចំណោមមនុស្សទាំង ៧៨នាក់ ដែលឆ្លងកូវីដ-១៩ ភាគច្រើនជាអ្នករស់នៅ ក្រុងប៉ោយប៉ែត និងមួយចំនួនទៀត គឺជាពលរដ្ឋរស់នៅស្រុកសិរីសោភ័ណ និងស្រុកព្រះនេត្រព្រះ។ បើតាមរដ្ឋបាលខេត្ត ពួកគេមានមុខបរបរ ជាកម្មកររោងចក្រ អាជីវករ សិស្ស បុគ្គលិកធនាគារ អ្នករត់ម៉ូតូឌុប នគរបាល មន្រ្តីរាជការ និងកសិករ។    ឧត្តរមានជ័យ៖ រកឃើញ៧៨នាក់ ក្នុងនោះ៧២នាក់ ជាពលករមកពីប្រទេសថៃ   រដ្ឋបាលខេត្តឧត្តរមានជ័យ ក៏បានប្រកាសរកឃើញមនុស្សចំនួន ៧៨នាក់ទៀតដែរ មានវិជ្ជមានកូវីដ-១៩ ក្នុងនោះ ៧២នាក់ គឺជាពលករដែលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វាព្រំដែនអន្តរជាតិអូរស្មាច់។ ក្នុងចំណោមមនុស្សទាំង ៧៨នាក់ នោះ មានពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ព្រៃវែង សៀមរាប ពោធិ៍សាត់ តាកែវ ត្បូងឃ្មុំ និងកំពង់ស្ពឺ។ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ខេត្តឧត្តរមានជ័យ មានអ្នកឆ្លងកូវីដ-១៩ សរុប ៨០៣នាក់ ក្នុងនោះមានករណីនាំចូលពីបរទេស ចំនួន ៧១០នាក់។ ដោយឡែក អ្នកកំពុងសម្រាកព្យាបាល សរុប ៦៧១នាក់ អ្នកជាសះស្បើយ សរុប ១២៩នាក់ ខណៈអ្នកស្លាប់ មានចំនួន ៣នាក់។   បាត់ដំបង៖ ឆ្លងថ្មី៦៣នាក់ ក្នុងនោះ១៦ជាពលករត្រឡប់ពីថៃ   រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៣នាក់ទៀត ក្នុងនោះ ១៦នាក់ជាពលករទើបត្រឡប់ពីប្រទេសថៃ។ អ្នកវិជ្ជមានទាំងអស់ សុទ្ធសឹងជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង។ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១ ១១៩នាក់ អ្នកជាសះស្បើយ សរុប ៦០៩នាក់ អ្នកកំពុងសម្រាក់ព្យាបាល សរុប ៥០៣នាក់ ខណៈអ្នកស្លាប់មានចំនួន ៧នាក់។   ព្រៃវែង៖ រកឃើញ៣៦នាក់បន្ថែម និងស្លាប់ម្នាក់   នៅថ្ងៃទី៣ ខែកក្កដា រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ៣៦នាក់បន្ថែម និងមានម្នាក់បានស្លាប់ដោយសារកូវីដ-១៩។ អ្នកដែលស្លាប់ជាបុរសវ័យ ៧១ឆ្នាំ រស់នៅភូមិ ១ ឃុំព្រែកខ្សាយខ ស្រុកពាមរក៍។ តាមរដ្ឋបាលខេត្ត មកដល់ពេលនេះ ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១ ៧២៤នាក់ អ្នកជាសះស្បើយ សរុប ១ ១៥៣នាក់ ខណៈអ្នកស្លាប់មានរហូត ២៥នាក់។   កំពង់ធំ៖ រកឃើញ២៦នាក់ សះស្បើយ៣០នាក់ និងស្លាប់២នាក់   រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ២៦នាក់ថ្មី និងមានអ្នកស្លាប់ ចំនួន ២នាក់។ រដ្ឋបាលខេត្តកំពង់ចាម កំពុងស្រាវជ្រាវបន្ត ដើម្បីរកអ្នកដែលធ្លាប់អាស្រ័យទាក់ទង ជាងមួយអ្នកជំងឺខាងលើ។ គិតមកដល់ពេលនេះ ខេត្តកំពង់ធំ មានអ្នកឆ្លងកូវីដ-១៩ សរុប ៩៩៦នាក់ អ្នកជាសះស្បើយសរុប ៤៦៦នាក់ អ្នកកំពុងសម្រាកព្យាបាល សរុប ៥១៧នាក់ និងមានអ្នកស្លាប់សរុប ១៣នាក់។   ព្រះវិហារ៖ រកឃើញ ២២នាក់បន្ថែម   រដ្ឋបាលខេត្តព្រះវិហារ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២២នាក់បន្ថែម។ ក្នុងចំណោមមនុស្សទាំង ២២នាក់ ភាគច្រើនជាពលរដ្ឋរស់នៅស្រុកជាំក្សាន្ត និងមួយចំនួនទៀតរស់នៅស្រុកឆែប។ គិតត្រឹមថ្ងៃទី៣ កក្កដា ខេត្តព្រះវិហារ មានអ្នកឆ្លងកូវីដ-១៩ សរុប ១៤៩នាក់ ខណៈអ្នកជាសះស្បើយ សរុប ៤៤នាក់។   ស្ទឹងត្រែង៖ មាន១៥នាក់ថ្មី   រដ្ឋបាលខេត្តស្ទឹងត្រែង រកឃើញមនុស្ស ១៥នាក់បន្ថែម ឆ្លងកូវីដ-១៩ ដែលជាករណីឆ្លងក្នុងសហគមន៍។ មនុស្សទាំង ១៥នាក់ ត្រូវបានក្រុមគ្រូពេទ្យរកឃើញមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី៣ ខែកក្កដា នៅមណ្ឌលចត្តាឡីស័កក្រុង។ គិតត្រឹមថ្ងៃទី២ ខែកក្កដា ស្ទឹងត្រែង មានអ្នកឆ្លងកូវីដ-១៩ សរុប ៣០៤នាក់ អ្នកជាសះស្បើយសរុប ២១នាក់ និងអ្នកកំពុងសម្រាកព្យាបាលសរុប ២៨៣នាក់។   មណ្ឌលគិរី៖ ឆ្លង៣នាក់ថ្មី និងជាសះស្បើយ ១១នាក់   នៅថ្ងៃទី៣ ខែកក្កដា រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រកាសរកឃើញមនុស្ស ៣នាក់បន្ថែម មានវិជ្ជមានកូវីដ-១៩។ ក្នុងនោះ មាន២នាក់ ជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ និង១នាក់ទៀត ជាពលរដ្ឋខេត្តត្បូងឃ្មុំ។  កំពង់ចាម៖ មាន៩៥នាក់ និង៧៦នាក់ជាសះស្បើយ   នៅថ្ងៃទី៣ ខែកក្កដា រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសរកឃើញមនុស្ស ៩៥នាក់ទៀត មានវិជ្ជមានកូវីដ-១៩ និង ៧៦នាក់បានជាសះស្បើយ។ ក្នុងចំណោមមនុស្សទាំអ ៩៥នាក់ មានពលរដ្ឋដែលរស់នៅ ស្រុកព្រៃឈរ៣៤នាក់,ក្រុងកំពង់ចាម២១នាក់,ស្រុកព្រៃឈរ១២នាក់,ស្រុកបាធាយ១២នាក់,ស្រុកស្រីសន្ធរ៥នាក់,ស្រុកកំពង់សៀម៣នាក់,ស្រុកស្ទឹងត្រង់៣នាក់,ស្រុកកងមាស១នាក់,ស្រុកចំការលើ១នាក់ និងអ្នកមកពីភ្នំពេញ ៣នាក់។   ត្បូងឃ្មុំ៖ ៤៩នាក់ទៀត និង៩នាក់ជាសះស្បើយ   រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រកាសរកឃើញមនុស្ស ចំនួន ៤៩នាក់បន្ថែម មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៣ ខែកក្កដា។ ជាមួយគ្នានេះ មានមនុស្សចំនួន ៩នាក់ បានជាសះស្បើយ ខណៈអាជ្ញាធបន្តស្រាវជ្រាវរកអ្នកដែលជាប់ពាក់ព័ន្ធនឹងអ្នកជំងឺ។ តាមរដ្ឋបាលខេត្តត្បូងឃ្មុំ ករណីនេះជាករណីឆ្លងក្នុងសហគមន៍ ដែលក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស ដើម្បីរកមេរោគកូវីដ-១៩។ អ្នកវិជ្ជមានទាំង ៤៩នាក់នោះ មានអាសយដ្ឋាន នៅស្រុកត្បូងឃ្មុំ២៥នាក់,ស្រុកក្រូចឆ្មារ៩នាក់,ស្រុកតំបែរ៦នាក់,ស្រុកពញាក្រែក៣នាក់,ស្រុកមេមត់២នាក់,ក្រុងសួង២នាក់,ស្រុកអូររាំងឪ១នាក់,និងពលរដ្ឋនៅខេត្តព្រៃវែង១នាក់។   កំពង់ឆ្នាំង៖ ៣០នាក់បន្ថែម រដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តរកឃើញអ្នកឆ្លងកូវីដ-១៩បន្ថែម ៣០នាក់ នៅថ្ងៃទី៣ ខែកក្កដា។ រដ្ឋបាលខេត្ត បានបញ្ជូនមនុស្សទាំង៣០នាក់ ខាងលើ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៍ មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន កំពង់លែង។ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងកូវីដ-១៩ សរុប ៦៥៧នាក់ អ្នកជាសះស្បើយ សរុប ៣៨៨នាក់ និងមនុស្ស ២៥៥នាក់ កំពុងសម្រាកព្យាបាល។   ករណីទូទាំងប្រទេស៖ ឆ្លងថ្មី៩៩៣ នាក់ ជាសះស្បើយ ៦១៧នាក់ និងស្លាប់ ២៤នាក់   មនុស្សចំនួន ៩៩៣ នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះ២១៤ នាក់ជាករណីនាំចូល។ អ្នកជាសះស្បើយ មាន ៦១៧ នាក់បន្ថែម និងអ្នកជំងឺ ២៤នាក់ទៀតបានស្លាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៤ខែកក្កដានេះ។ គិតមកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៥៤ ២៩១នាក់ ក្នុងនោះ ៣ ១៣៩ នាក់ករណីនាំចូល។ អ្នកជាសះស្បើយមាន  ៤៦ ៧៤០នាក់ និងស្លាប់សរុប ៧២០នាក់៕  
ខេត្តកំពង់ចាម បន្តរកឃើញអ្នកឆ្លង៩៥នាក់ ខណៈខេត្តត្បូងឃ្មុំ រកឃើញ៤៩នាក់។ រីឯ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងថ្មី៣០នាក់។ ក្រៅពីខេត្តទាំង៣នេះ សារព័ត៌មានថ្មីៗ ក៏បានចុះផ្សាយរបាយការណ៍ប្រចាំថ្ងៃ របស់ខេត្តចំនួន១០ផ្សេងទៀតដែរ ខណៈបណ្តាខេត្តមួយចំនួន មិនបញ្ចេញតួលេខនោះទេ រាប់ទាំងរាជធានីភ្នំពេញផង។
«ខ្ញុំចង់បើកជាកសិដ្ឋានខ្លួនឯង។ ប្រសិនបើប្រទេសយើង មានកសិដ្ឋានធំៗ មានកន្លែងចិញ្ចឹមត្រី ដែលផ្គត់ផ្គង់ក្នុងទីផ្សារ វាជារឿងល្អ។ ខ្ញុំគិតថា យើងមិនអាចនាំចូលពីប្រទេសជិតខាងបានទេ គឺយើងបង្កើតផលិតផលក្នុងស្រុក»។ នេះជាការលើកឡើងរបស់យុវជន សួន ឧត្តម។    សូមអញ្ជើញបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយយុវជន សួន ឧត្តម និស្សិតជំនាញសេនេទិច និងបង្កាត់ពូជ នៃសាកលវិទ្យាល័យក្រចេះដូចតទៅ៖    ជាអ្នករស់នៅខេត្តស្ទឹងត្រែង យុវជន សួន ឧត្តម បានចាប់អារម្មណ៍លើវិស័យកសិកម្ម។ យុវជនវ័យ ២០ឆ្នាំរូបនេះ មើលឃើញពីតម្រូវការម្ហូបអាហារនៅកម្ពុជា ដោយបន្លែ ត្រី សាច់មួយចំនួន នាំចូលពីក្រៅប្រទេស។ បើតាមយុវជន សួន ឧត្តម ជំនាញកសិកម្ម ជាជំនាញដែលងាយស្រួលសិក្សា។ និស្សិតឆ្នាំទី២រូបនេះ លើកទឹកចិត្តដល់សិស្សានុសិស្ស ជ្រើសរើសជំនាញកសិកម្ម សម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តម ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មឱ្យបានរីកចម្រើន៕
ក្រចេះ៖ យុវជន សួន ឧត្តម ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យក្រចេះ បានជ្រើសរើសជំនាញសេនេទិច និងបង្កាត់ពូជ ដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តម។ តាមរយៈការជ្រើសរើសជំនាញកសិកម្មនេះ ឧត្តម មានបំណងបង្កើតកសិដ្ឋានចិញ្ចឹមត្រីសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ព្រោះមិនចង់ឃើញមានការនាំចូលពីប្រទេសជិតខាង។
បញ្ហាសំខាន់ៗនៅតែមានតទៅទៀត រួមមានការពិបាកក្នុងការសុំទិដ្ឋាការរយៈពេលយូរ ដែលនាំឱ្យការិយាល័យព័ត៌មានបរទេសមានបុគ្គលិកតិច ហើយប៉ូលិសឬមន្ត្រីឯទៀតៗបានរារាំងអ្នកកាសែតនៅពេលបំពេញការងារ។ ក្រុមអ្នកសារព័ត៌មានក៏ត្រូវបានយាយីដែរ នៅពេលទៅរាយការណ៍នៅក្នុងតំបន់ Xinjiang និងតំបន់ព្រំដែន។   ជារៀងរាល់ឆ្នាំ ក្លិប FCCC ស្ទង់មតិអ្នកកាសែតជាង ១៥៥ នាក់ មកពីអាស៊ី អឺរ៉ុប អាមេរិកឡាទីននិងអាមេរិកខាងជើង។ របាយការណ៍ពេលថ្មីបំផុតរបស់ក្លិបនេះផ្អែកលើការឆ្លើយតបចំនួន ១០១ នឹងការស្ទង់មតិនោះ ដែលពិនិត្យមើលស្ថានភាពធ្វើការងាររបស់បុគ្គលិកបណ្តាញព័ត៌មានបរទេស។   ស្ថានទូតចិនប្រចាំរដ្ឋធានីវ៉ាស៊ីនតោនមិនបានឆ្លើយតបជាបន្ទាន់នឹងអ៊ីម៉ែលរបស់វីអូអេសុំអត្ថាធិប្បាយអំពីការរកឃើញទាំងនេះទេ។   ការពិបាកមួយក្នុងបណ្តាការពិបាកធំៗគឺការសុំទិដ្ឋាការ។ អ្នកឆ្លើយនឹងការស្ទង់មតិនេះប្រមាណមួយភាគបីបាននិយាយថា ការិយាល័យពួកគេនៅតែខ្វះបុគ្គលិកដោយសារមានការពិបាកក្នុងការបន្តទិដ្ឋាការ ឬគ្មានជោគជ័យក្នុងការដាក់ពាក្យសុំទិដ្ឋាការថ្មី។   អាជ្ញាធរចិនភាគច្រើនចេញឱ្យតែទិដ្ឋាការរយៈពេលខ្លី។ ក្លិប FCCC បានរកឃើញថា ក្នុងឆ្នាំ ២០២៣ មានបណ្តាញព័ត៌មានអាមេរិកតែមួយគត់ដែលបានទទួលការអនុញ្ញាត។ ហើយបណ្តាញព័ត៌មានកាណាដាគ្មានអ្នកយកព័ត៌មានប្រចាំក្នុងប្រទេសចិនបួនឆ្នាំមកហើយ។   អ្នកឆ្លើយតបនឹងការស្ទង់មតិនេះបាននិយាយថា ខណៈការរឹតត្បិតដោយសារការរាតត្បាតកូវីដត្រូវបានបន្ធូរបន្ថយ ពួកគេបានត្រឡប់ទៅរកភាពមិនប្រាកដប្រជាវិញទាំងមិនដឹងថាព័ត៌មានអ្វីត្រូវបានគេឃ្លាំមើល ឬការធ្វើដំណើរណាត្រូវបានគេកាត់បន្ថយមកត្រឹមរយៈពេលខ្លី។   អ្នកដែលត្រូវបានស្ទង់មតិបួននាក់ក្នុងចំណោម ៥ នាក់បាននិយាយថា ពួកគេបានជួបប្រទះការជ្រៀតជ្រែកនិងការយាយី ហើយជាងពាក់កណ្តាលបានរាយការណ៍ថា ពួកគេត្រូវបានរារាំងមិនឱ្យរាយការណ៍ ឬត្រូវបានថតដោយពួកប៉ូលិសឬមន្ត្រីឯទៀតៗ។   ជិតពាក់កណ្តាលនៃអ្នកកាសែតដែលរាយការណ៍ពីតំបន់ Xinjiang ឬតំបន់ទីបេ បានពោលថា ពួកគេបានជួបប្រទះការយាយីច្រើនជាងមុន។ ប៉ុន្តែពួកអ្នកសារព័ត៌មានដែលបានរាយការណ៍ឬព្យាយាមធ្វើដំណើរទៅកាន់តំបន់ព្រំដែនឯទៀតៗនៅក្នុងប្រទេសចិនក៏បានរាយការណ៍ថា មានការយាយីដែរ។   បន្ទាប់ពីតំបន់ Xinjiang តំបន់ដែលត្រូវរាយការណ៍ថាមានឧបសគ្គ គឺព្រំដែនជាមួយប្រទេសរុស្ស៊ី ដោយ ៧៩% នៃអ្នកសារព័ត៌មានដែលព្យាយាមរាយការណ៍ពីទីនោះក៏មានការពិបាកដែរ។   អ្នកកាសែតម្នាក់នៃបណ្តាញព័ត៌មានអឺរ៉ុបមួយ ដែលក្លិប FCCC មិនបានបញ្ចេញឈ្មោះ បានពណ៌នាថាត្រូវបានតាមដានដោយរថយន្តមួយចំនួន នៅពេលធ្វើដំណើរទៅរាយការណ៍នៅក្រុងមួយតាមព្រំដែនរុស្ស៊ី។   អ្នកកាសែតរូបនេះបានពោលថា៖ «ពួកគេមិនបានជ្រៀតជ្រែកទេ នៅពេលយើងសម្ភាស ទោះជាពួកគេបានជួបជាមួយអ្នកត្រូវសម្ភាសយ៉ាងតិចណាស់ម្នាក់ដែរ នៅពេលបន្ទាប់មក។ នៅពេលយើងទៅដល់សណ្ឋាគារ បុគ្គលិកសណ្ឋាគារនេះបាននិយាយយោងអំពីយើងថាជា «អ្នកកាសែតដែលសន្តិសុខរដ្ឋបានព្រមានអំពី» កាលពីពេលមុននេះ»។   បទពិសោធន៍ស្រដៀងគ្នានេះត្រូវបានរាយការណ៍ដោយអ្នកកាសែតដែលបានធ្វើដំណើរទៅតំបន់ Inner Mongolia។ ក្លិប FCCC បានពណ៌នាដោយលម្អិតអំពីករណីចំនួនបី ដែលពួកបុគ្គលមិនស្លៀកពាក់ឯកសណ្ឋានព្រមានមនុស្សកុំឱ្យនិយាយជាមួយអ្នកសារព័ត៌មាន ឬដើរតាមពួកបុគ្គលិកបណ្តាញព័ត៌មាន។   នៅក្នុងសេចក្តីរាយការណ៍របស់ខ្លួន ក្លិប FCCC កត់សម្គាល់ថា៖ «បើតាមបទបញ្ញត្តិផ្ទាល់របស់ប្រទេសចិន អ្នកកាសែតបរទេសអាចរាយការណ៍ដោយសេរីអំពីប្រធានបទនានានិងអាចនិយាយជាមួយនរណាក៏បានតាមដែលពួកគេចង់»។   ការស្ទង់មតិនេះចែងថា មានកំណើនអ្នកកាសែត«ត្រូវអញ្ជើញឱ្យទៅផឹកតែ» ជាមធ្យោបាយមួយដែលមន្ត្រីចិនអញ្ជើញអ្នកសារព័ត៌មានបរទេសទៅកាន់ជំនួបក្រៅផ្លូវការ។ នៅក្នុងជំនួបទាំងនោះ អ្នកកាសែតត្រូវបានសួរអំពីការរាយការណ៍របស់ពួកគេ។ ទោះជាក្លិប FCCC ថ្លែងថា ការនិយាយគ្នាទាំងនោះមាន«ភាពរាក់ទាក់»ជាធម្មតាក៏ដោយ ក៏ក្លិបនេះកត់សម្គាល់ថាវាអាចត្រូវប្រើជាទម្រង់មួយនៃការបំភិតបំភ័យ។     ការតាមឃ្លាំមើលជាកង្វល់មួយទៀត ដោយក្រុមអ្នកឆ្លើយនឹងការស្ទង់មតិនេះឃើញប្រភពព័ត៌មានច្រើនជាងមុនប្រកែកមិនផ្តល់សម្ភាសន៍ឬសុំកុំឱ្យបញ្ចេញឈ្មោះពួកគេ។   អ្នកត្រូវស្ទង់មតិសឹងតែទាំងអស់បានពោលថា ពួកគេមានជំនឿថា ពួកគេត្រូវតាមឃ្លាំមើលដោយប្រព័ន្ធឌីជីថល តាមរយៈ កម្មវិធីឬ app ទំនាក់ទំនងនានាលើទូរស័ព្ទ ហើយផ្ទះឬការិយាល័យរបស់ពួកគេត្រូវបានគេលួចថតសំឡេង។   ក្លិប FCCC និយាយថា ការរឹតត្បិតនិងការយាយីរារាំងបណ្តាញព័ត៌មានមិនឱ្យរាយការណ៍ដោយមានតុល្យភាពជាងមុនអំពីរូបភាពនៃជីវិតក្នុងប្រទេសចិន។   ក្លិប FCCC បាននិយាយនៅក្នុងសេចក្តីរាយការណ៍របស់ខ្លួនថា៖ «លទ្ធផលគឺការរាយការណ៍អំពីប្រទេសចិនដែលមិនអាចរៀបរាប់ឱ្យបានពេញលេញអំពីសក្តានុពលដ៏ស្មុគស្មាញខ្លាំងនៃប្រទេសនេះ។ អ្នកឆ្លើយឆ្លងព័ត៌មានដែលត្រូវបានរឹតត្បិតក្នុងកន្លែងដែលពួកគេអាចធ្វើដំណើរទៅបាន និងជាមួយនរណាគេអាចនិយាយជាមួយបាន មិនអាចដឹងដោយស៊ីជម្រៅអំពីប្រធានបទនិងពណ៌នាអំពីទិដ្ឋភាពរបស់ប្រទេសនេះបានទេ។ លទ្ធផលគឺការរាយការណ៍អំពីប្រទេសចិនក្នុងទំហំតូចចង្អៀត និងមានភាពតំណាងតិចជាងមុន»។   ប្រទេសចិនមានប្រវត្តិមិនល្អអំពីសេរីភាពសារព័ត៌មាន ដោយស្ថិតនៅលំដាប់ទី ១៧៩ ក្នុងចំណោមប្រទេស ១៨០ នៅលើសន្ទស្សន៍សេរីភាពកាសែតដែលលំដាប់ទី ១ ជាលំដាប់ថ្នាក់ល្អបំផុត។   អង្គការឃ្លាំមើលបណ្តាញព័ត៌មានគឺអង្គការអ្នកកាសែតគ្មានព្រំដែនដែលបានរៀបចំសន្ទស្សន៍នេះ បាននិយាយថា ប្រទេសចិនកំពុងធ្វើ«យុទ្ធនាការបង្ក្រាបអ្នកកាសែតនិងសិទ្ធិនៃការទទួលព័ត៌មាននៅទូទាំងពិភពលោក»៕
ការស្ទង់មតិប្រចាំឆ្នាំដោយក្លិបអ្នកកាសែតបរទេសនៃប្រទេសចិន FCCC បានរកឃើញថា ៨១ភាគរយ នៃអ្នកឆ្លើយតបនឹងការស្ទង់មតិនេះថា ស្ថានភាពរាយការណ៍ហាក់ដូចជាមានភាពប្រសើរជាងមុន ប៉ុន្តែអ្នកសារព័ត៌មានសឹងតែទាំងអស់ថ្លែងថា ការរាយការណ៍មិនមានស្តង់ដារអន្តរជាតិទេ។
របាយការណ៍ស្ទង់មតិថ្មីមួយបានបង្ហាញថា ប្រជាជនហ្វីលីពីន ៦០ភាគរយយល់ឃើញថា ប្រជាជនក្រីក្រជាអ្នកដែលរងគ្រោះខ្លាំងជាងគេក្នុងសង្គ្រាមកម្ចាត់គ្រឿងញៀនរបស់លោក រ៉ូឌ្រីហ្គោ ឌូទើតេ កន្លងមក។  របាយការណ៍ថ្មីនេះត្រូវបានចងក្រងឡើងដោយស្ថាប័នស្រាវជ្រាវ Social Weather Stations កាលពីចុងខែមិថុនាមកចាប់ពីថ្ងៃ ២៣ ដល់ថ្ងៃទី ២៦។ មនុស្ស ១២០០នាក់ដែលមានវ័យចាប់ពី ១៨ ឆ្នាំត្រូវបានគេសម្ភាសផ្ទាល់មាត់ថែមទៀតផង។ សារព័ត៌មានហ្វីលីពីន Rappler បានស្រង់សម្តីរបាយការណ៍នោះថា ប្រជាជនចំនួន ៣៣ភាគរយជឿជាក់ពេញទំហឹង ខណៈដែល ២៧ ភាគរយទៀតឯកភាពថា ក្រុមអ្នកមានដែលជាឈ្មួញគ្រឿងញៀនមិនត្រូវបានប៉ូលិសសម្លាប់ឡើយ។ ផ្ទុយទៅវិញមាន តែអ្នកក្រប៉ុណ្ណោះដែលត្រូវគេសម្លាប់ដូចសត្វធាតុ។ ដោយឡែក ប្រជាជន ២៣ ភាគរយផ្សេងទៀតមិនឯកភាពចំពោះការលើកឡើងថា ប្រជាជនក្រីក្រស្លាប់ច្រើនជាងអ្នកមានក្នុងសង្គ្រាមគ្រឿងញៀននេះឡើយ។ នៅសល់ ១៧ភាគរយផ្សេងទៀតបានបញ្ជាក់ថា ពួកគេមិនទាន់សម្រេចចិត្តច្បាស់ឡើយថា សង្គ្រាមគ្រឿងញៀនជាសង្គ្រាមបែបណានោះទេ។ បើតាមរបាយការណ៍ស្ទង់មតិនេះ គេរកឃើញថា ប្រជាជនក្រីក្រដែលពាក់ព័ន្ធគ្រឿងញៀនដែលត្រូវបានគេសម្លាប់មានចំនួន ៧៥ ភាគរយមកពីក្រុងម៉ានីល ៥៩ ភាគរយមកពី Mindanao  ៥៨ភាគរយមកពី Luzon និង ៥៣ ភាគរយមកពី Visayas។ តាមពិតទៅ សង្គ្រាមបោសសម្អាតគ្រឿងញៀន និងកម្ចាត់បទឧក្រិដ្ឋគឺ ជាគោលនយោបាយស្នូលរបស់លោក ឌូទើតេ ក្នុងពេលដែលលោកឃោសនាបោះឆ្នោតនៅឆ្នាំ ២០១៦។ ប៉ុន្តែសង្គ្រាមមនេះចាប់ផ្តើមរងការរិះគន់ខ្លាំងពីសហគមន៍អន្តរជាតិ និងប្រជាជនហ្វីលីពីនផងដែរចាប់ពីខែសីហា ក្រោយប៉ូលិសបាញ់សម្លាប់ក្មេងប្រុសពីរនាក់នៅខែសីហាកន្លងមក។ ប្រជាជនហ្វីលីពីនខឹងសម្បារ និងបាតុកម្មតវ៉ា បន្ទាប់ពីប៉ូលិសហ្វីលីពីនបានបាញ់សម្លាប់ក្មេងប្រុសម្នាក់វ័យ ១៧ ឆ្នាំនៅថ្ងៃ ១៦ ខែសីហា។ សាក្សីដែលស្ថិតនៅកន្លែងកើតហេតុក៏បានអះអាងប្រាប់គណៈកម្មការស៊ើបអង្កេតរបស់សភា ប៉ូលិសក៏បានបាញ់សម្លាប់ក្មេងប្រុសម្នាក់ទៀតដែរ ក្រោយពេលចាប់ខ្លួនគេបានដោយសារគេពាក់ព័ន្ធករណីប្លន់។ យ៉ាងណាមិញ ខាងប៉ូលិសបានអះអាងថា ការបង្ក្រាបគ្រឿងញៀនឈានដល់ការបាញ់សម្លាប់នេះវាកើតឡើងដោយសារតែជនល្មើសបានតដៃជាមួយប៉ូលិស និងមិនព្រមប្រគល់ខ្លួនតាមសម្រួលប៉ុណ្ណោះ។ កន្លងមក ជារឿយប៉ូលិសហ្វីលីពីនរងការចោទប្រកាន់ថាបានសម្លាប់ជនសង្ស័យគ្រឿងញៀនក្នុងអំឡុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន បើទោះជាជននោះបានប្រគល់ខ្លួនតាមសម្រួលក៏ដោយ។ គេថែមទាំងចោទប្រកាន់បន្ថែមទៀតថា ប៉ូលិសបានព្យាយាមបង្កើត និងប្រឌិតភស្តុតាងក្នុងការបង្ក្រាបបទឧក្រិដ្ឋនេះដូចជាដាក់អាវុធ ដាក់គ្រឿងញៀនឲ្យជនសង្ស័យដែលខ្លួនបានសម្លាប់នោះ។ មកដល់ពេលបច្ចប្បន្ននេះទិន្នន័យអ្នកស្លាប់ដោយសារសង្គ្រាមបង្ក្រាបគ្រឿងញៀនបង្ហូរឈាមនេះនៅតែចម្រូងចម្រាសនៅឡើយ។ ក្រុងសកម្មជនសិទ្ធិមនុស្សបានបង្ហាញទិន្នន័យថា អ្នកស្លាប់ក្នុងប្រតិបត្តិការសង្គ្រាមកម្ចាត់គ្រឿងញៀនកើតឡើងដល់ជាង១៣០០០នាក់ហើយ ប៉ុន្តែខាងភ្នាក់ងារបង្ក្រាបគ្រឿងញៀនហ្វីលីពីនបានបង្ហាញទិន្នន័យដែលបញ្ជាក់ថា មនុស្ស ៣៨១១ អ្នកប៉ុណ្ណោះដែលត្រូវបានសម្លាប់ដោយប៉ូលិសក្នុងពេលបង្ក្រាបគ្រឿងញៀន។ តាមពិតទៅ តាំងពីដើមមក ហ្វីលីពីនមិនដែលទទួលយកការរិះគន់ពីសហគមន៍អន្តរជាតិ ឬក្រុមសិទ្ធិមនុស្សឡើយ ពាក់ព័ន្ធសង្គ្រាមបោសសម្អាតគ្រឿងញផននេះ។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលក្រុងម៉ានីល បានចោទប្រកាន់លោកខាងលិចវិញម្តងជុំវិញការចេញរបាយការណ៍។ ហ្វីលីពីនចោទថា លោកខាងលិចមានភាពលម្អៀង អនុវត្តស្តង់ដារច្រើន និងចូលចិត្តលូកលាន់កិច្ចការផ្ទៃក្នុងប្រទេសដទៃ។ ការបង្ហាញយោបល់របស់ហ្វីលីពីននេះកើតឡើងក្រោយពេលដែលប្រទេស ៣៩ ភាគច្រើនសមាជិកសហភាពអឺរ៉ុបបង្ហាញក្តីបារម្ភចពោះការសម្លាប់មនុស្សក្រោមលេសបង្ក្រាបគ្រឿងញៀនដែរ៕
ប្រជាជនហ្វីលីពីនភាគច្រើនជឿជាក់ថា សង្គ្រាមបង្ហូរឈាមបង្ក្រាបគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ សម្លាប់តែអ្នកក្រប៉ុណ្ណោះ ខណៈដែលក្រុមអ្នកមានដែលជាអ្នកជួញដូរនោះមិនត្រូវបានគេសម្លាប់ឡើយ។ នេះបើផ្អែកតាមរបាយការណ៍ស្ទង់មតិរបស់វិទ្យាស្ថានស្រាវជ្រាវ  Social Weather Stations ដែលត្រូវបានចងក្រងឡើងចាប់ពីចុងខែមិថុនាកន្លងមកនោះ។ មកដល់ពេលបច្ចុប្បន្ននេះ ក្រុមសិទ្ធិមនុស្សអះអាងថា អ្នកស្លាប់ដោយសារសង្គ្រាមគ្រឿងញៀននេះកើនឡើងដល់ជាង ១៣០០០នាក់ ខណៈដែលរដ្ឋាភិបាលអះអាងថា អ្នកស្លាប់ត្រឹមជាង ៣០០០នាក់ប៉ុណ្ណោះ។
អត្ថបទទាក់ទង   Copa America៖ រកឃើញ៨ក្រុមទៅវគ្គបន្ត ខណៈអ្នកឆ្លងកូវីដ-១៩ មានជាង១៦០នាក់    ជំនួបចុងក្រោយនៃវគ្គជម្រុះពូល A អាហ្សង់ទីនបានយកឈ្នះក្រុមដែលធ្លាក់ទៅហើយបូលីវីក្នុងលទ្ធផល ៤-១ ឯអ៊ុយរូហ្កាយឈ្នះ ប៉ារ៉ាហ្គាយ ១-០ ដែលសម្រេចទីបានដោយខ្សែប្រយុទ្ធ Edinson Cavani។ ៤គ្រាប់របស់អាហ្សង់ទីនសម្រេចបានដោយប្រធានក្រុម Lionel Messi ២គ្រាប់និង Alejandro Gomez រួមជាមួយ Lautaro Martinez ម្នាក់១គ្រាប់ ឯ១គ្រាប់របស់បូលីវីធ្វើបានដោយ Erwin Saavedra។   ស្របពេលអាហ្សង់ទី អាចរក្សាភាពមិនចាញ់នៅ Copa America ប្រធានក្រុម Messi បានក្លាយជាកីឡាករដែលបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនច្រើនជាងគេបំផុតចំនួន១៤៨លើក។   រូបមន្តប្រកួតនៅ Copa America ក្រុមដែលបញ្ចប់នៅចំណាត់ថ្នាក់ទី១តាមពូល និងត្រូវជួបក្រុមលេខ៤នៅពូលផ្សេងទៀតក្នុងជំនួបវគ្គ៨ក្រុមចុងក្រោយ ហើយក្រុមលេខ២ ត្រូវប៉ះក្រុមដែលទទួលបានចំណាត់ថ្នាក់ទី៣។   ៨ក្រុមដែលត្រូវប៉ះគ្នានៅវគ្គ១/៤ ផ្តាច់ព្រ័ត្រនៃពានរង្វាន់ប្រចាំតំបន់អាមេរិកឡាទីនមាន៖   - ប្រេស៊ីល ជួប ស៊ីលី  - អាហ្សង់ទីន ជួប អេក្វាទ័រ - ប៉េរូ ជួប ប៉ារ៉ាហ្គាយ - អ៊ុយរូហ្គាយ ប៉ះ កូឡុំប៊ី  
ការប្រកួតវគ្គសន្សំពិន្ទុតាមពូលព្រឹត្តិការណ៍ Copa America បានបញ្ចប់រួចរាល់ហើយ និងបានរកឃើញ៨ក្រុមទៅវគ្គបន្ត។ ម្ចាស់ផ្ទះប្រេស៊ីលដែលមានពិន្ទុខ្ពស់ជាងគេពូល B ត្រូវបន្តជួយស៊ីលីនៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ខណៈក្រុមកំពូលតារាងពូល A អាហ្សង់ទីនប៉ះអេក្វាទ័រ។
អត្ថបទទាក់ទង   តើឥស្សរជនរូបណាខ្លះដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស? លោក រ៉ូឡង់ ឌុយម៉ាស ជារដ្ឋមន្ត្រីក្រសួងការបរទេសបារាំង ក្រោមរដ្ឋបាលលោក Francois Mitterant ពីឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៩៣។ នាអំឡុងពេលនោះ លោកបានក្លាយជាតួអង្គដ៏សំខាន់មួយរូបក្នុងដំណើរនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសម្រាប់កម្ពុជា។ ក្រោយកិច្ចប្រជុំលើកទីមួយពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៨៩ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បានបន្តកិច្ចប្រជុំលើកទី២របស់ខ្លួន ពីថ្ងៃទី២១ ដល់ទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយលោក រ៉ូឡង់ ឌុយម៉ាស រដ្ឋមន្ត្រីការបរទេសបារាំង និងលោក អាលី អាឡាតាស់ (Ali Alatas) រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ធ្វើជាសហប្រធាន។ ក្រៅតំណែងជារដ្ឋមន្ត្រីការបរទេស លោក រ៉ូឡង់ ឌុយម៉ាស មានប្រវត្តិកាន់តួនាទីជាច្រើនទៀតក្នុងនយោបាយបារាំងក្នុងនោះរួមមានដូចជា សមាជិកសភា, រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកកិច្ចការអឺរ៉ុប, អ្នកនាំពាក្យរដ្ឋាភិបាល, រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ, ប្រធានគណៈកម្មការកិច្ចការបរទេសនៃសភាបារាំង និងចុងក្រោយលោកកាន់តំណែងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញបារាំងចន្លោះពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០០៕
អតីតរដ្ឋមន្ត្រីការបរទេសបារាំង លោក រ៉ូឡង់ ឌុយម៉ាស (Roland Dumas) សហប្រធាននៃកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីសអំពីបញ្ហាកម្ពុជា បានទទួលមរណភាពក្នុងអាយុ១០១ឆ្នាំ កាលពីថ្ងៃទី៣ ខែកក្កដា។
  បើតាមអ្នកជំនាញបសុសត្វ ការស្លាប់របស់សត្វកែះញីនេះ ដោយសារវារងរបួសធ្ងន់ធ្ងរ និងមានភ្លាត់ឆ្អឹងជើងមុខខាងឆ្វេង ក្រោយជាប់អន្ទាក់ព្រានព្រៃ ។ លើសពីនេះ សត្វកែះញីមានសុខភាពទន់ខ្សោយ ដោយសារមានផ្ទៃពោះ និងរលូតកូនស្លាប់ក្នុងផ្ទៃ ហើយរបួសស្បូនខ្លាំង រហូតដល់រលួយ។ សត្វកែះញីនេះ បានធ្លាក់ខ្លួនឈឺ មិនអាចឈរបានដែរ។     សត្វកែះញីនេះ ត្រូវបានក្រុមអ្នកជំនាញពេទ្យសត្វនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ជួយសង្គ្រោះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងខេត្តបាត់ដំបង់។(រូបភាពពី ក្រសួងបរិស្ថាន) លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា សត្វកែះជាប្រភេទសត្វកម្រនៅលើពិភពលោក និងត្រូវបានកត់សម្គាល់ថា មានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។    លោក នេត្រ ភក្ត្រា បានបញ្ជាក់ដូច្នេះ៖ «បច្ចុប្បន្ននេះ សត្វកែះកំពុងប្រឈមមុខនឹងការបាត់បង់ពូជ ដោយសារតែការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំងដោយសារតែការប្រមាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងក្នុងការជួញដូរដោយសារតែជំនឿ»។   គួរឱ្យដឹងដែរថា សត្វកែះញីនេះ ត្រូវបានក្រុមអ្នកជំនាញពេទ្យសត្វនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ជួយសង្គ្រោះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងខេត្តបាត់ដំបង។ ក្រុមអ្នកស្រាវជ្រាវ មិនទាន់មានទិន្នន័យពិតប្រាកដពីចំនួនសត្វកែះ ដែលរស់នៅកម្ពុជាទេ ក៏ប៉ុន្តែវាមានដង់ស៊ីតេរស់នៅកម្រិតទាបបំផុត ដោយសារតែជាសត្វកម្រ។      
ភ្នំពេញ៖ សត្វកែះញីមួយក្បាល បានស្លាប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំសំកុស បានជួយសង្រ្គោះ ។ ការស្លាប់របស់សត្វកែះញីនេះ ដោយសាររងរបួសជើង និងរលូតកូនក្នុងផ្ទៃ។
ហើយភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាអាហារអ្វីខ្លះជាប្រភពដ៏ប្រសើរនៃកាបូអ៊ីដ្រាត! ប៉ុន្តែថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីអាហារសម្បូរកាបូអ៊ីដ្រាតដែលល្អចំពោះសុខភាព ៖   ១. ដំឡូងផ្អែម   ក្រៅពីកាបូអ៊ីដ្រាត ដំឡូងផ្អែមមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលល្អចំពោះសុខភាព។ ដំឡូងផ្អែមក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលរាងកាយត្រូវការចាំបាច់ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំនិងសុខភាពស្បែក។ លើសពីនេះទៅទៀតដំឡូងផ្អែមក៏មានផ្ទុកសារធាតុ beta-carotene ដែលល្អចំពោះសុខភាពភ្នែកផងដែរ។   ២. មើមឆៃថាវក្រហម   កុំភ្លេចរួមបញ្ចូលមើមឆៃថាវក្រហមក្នុងរបបអាហារប្រចាំថ្ងៃដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ។ មើមឆៃថាវក្រហមមានផ្ទុកសារធាតុ nitrates ដែលក្លាយជា nitric oxide ពេលចូលដល់ក្នុងរាងកាយ។ ហើយ nitric oxide មានប្រសិទ្ធភាពបញ្ចុះសម្ពាធឈាមទប់ស្កាត់ហានិភ័យនៃជំងឺគាំងបេះដូង និងជំងឺដាច់់សសៃឈាមក្នុងខួរក្បាល។   ៣. សណ្ដែកពពួក Legumes   សណ្ដែកពពួក legumes រួមមានសណ្ដែកដី សណ្ដែកខៀវ និងសណ្ដែកក្រហមជាដើមក្រៅពីមានផ្ទុកសម្បូរទៅដោយកាបូអ៊ីដ្រាត វាក៏ជាប្រភពដ៏ល្អបំផុតនៃជាតិសសៃផងដែរ។ ហើយជាតិសសៃជួយទប់ស្កាត់បញ្ហាទល់លាមក សម្រកទម្ងន់ បញ្ចុះជាតិស្ករក្នុងឈាម ជំងឺបេះដូង និងជំងឺមហារីកពោះវៀនធំ។ ម្យ៉ាងវិញទៀតសណ្ដែកពពួក legumes ក៏មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនដែលចាំបាច់សម្រាប់សុខភាពសាច់ដុំ ការផលិតអ័រម៉ូន និងរក្សាសុខភាពស្បែក ក្រចក ក៏ដូចជាសក់រឹងមាំ។   ៤. ផ្លែចេក   ក្រៅពីកាបូអ៊ីដ្រាត ផ្លែចេកមានផ្ទុកសម្បូរទៅដោយប៉ូតាស្យូមដែលជួយបញ្ចុះសម្ពាធឈាម។ លើសពីនេះទៅទៀតការទទួលទានចេកក៏អាចផ្ដល់ឱ្យរាងកាយនូវជាតិម៉ាញ៉េស្យូមដែលជួយទប់ទល់អាការៈបេះដូងលោតញាប់ ថប់បារម្ភ និងគេងមិនលក់ផងដែរ។   ៥. ក្រូច   ក្រូចក៏ជាអាហារសម្បូរទៅដោយកាបូអ៊ីដ្រាតផងដែរ។ ផ្លែឈើនេះជាអាហារសុខភាពល្អមួយដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលចាំបាច់សម្រាប់សុខភាពប្រព័ន្ធភាពស៊ាំ និងស្បែក។ ទោះជាយ៉ាងណាក្រូចក៏ជាប្រភពដ៏ប្រសើរនៃកាល់ស្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម វីតាមីន A និងវីតាមីន B6 ផងដែរ៕   ត្រួតពិនិត្យដោយ www.health.com.kh
ទោះបីជាការទទួលទានកាបូអ៊ីដ្រាតច្រើនពេកអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះសុខភាព ប៉ុន្តែក៏មិនមែនមានន័យថាអ្នកត្រូវឈប់ទទួលទានអាហារមានផ្ទុកកាបូអ៊ីដ្រាតឡើយ! 
  ១. ទឹក   ទឹកជួយរាងកាយក្នុងការផលិតទឹកដោះនិងក្នុងដំណើរការនៃបញ្ចេញទឹកដោះ។ វាក៏ជួយក្នុងការរក្សាសុខភាពកោសិកាឈាមផងដែរ។ ចូរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ដើម្បីរក្សាជាតិទឹកក្នុងរាងកាយ។   ២. ទឹកដូង   ភេសជ្ជៈធម្មជាតិនេះជួយទប់ស្កាត់អាការៈខ្សោះជាតិទឹកក្នុងរាងកាយបានយ៉ាងប្រសើរ។ វាក៏ជួយបំពេញបន្ថែមនូវជាតិអំបិលខនិកធម្មជាតិរបស់រាងកាយផងដែរ។ ការទទួលទានទឹកដូងក៏ជួយរាងកាយក្នុងការផលិតទឹកដោះថែមទៀត។   ៣. ទឹកផ្លែឈើស្រស់   ទឹកផ្លែឈើស្រស់ពីក្រូច ឪឡឹក និងផ្លែម្នាស់ជាដើមមានផ្ទៃជាតិសសៃនិងវីតាមីន C ដែលជួយឱ្យការសម្រាលកាន់តែស្រួល។ សារធាតុចិញ្ចឹមទាំងនោះក៏ល្អសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំនៃគភ៌ផងដែរ ប៉ុន្តែត្រូវប្រាកដថាអ្នកជ្រើសរើសទឹកផ្លែឈើស្រស់និងសុទ្ធធម្មជាតិ។ ទោះជាយ៉ាងណាក្នុងកំឡុងពេល ៣ ខែដំបូងនៃការមានផ្ទៃពោះ ស្ត្រីមិនគួរទទួលទានផ្លែម្នាស់ ឬទឹកម្នាស់ស្រស់ឡើយដើម្បីចៀសវាងការរលូត។ នេះក៏ព្រោះតែផ្លែម្នាស់មានផ្ទុកសារធាតុ bromelain នាំឱ្យស្បូនទន់និងបង្កការកន្ត្រាក់។   ៤. ទឹកបន្លែស្រស់   សម្រាប់អ្នកម្ដាយដែលមិនចូលចិត្តទទួលទានបន្លែ ប៉ុន្តែនៅតែចង់បានអត្ថប្រយោជន៍ពីបន្លែនោះ ចូរសាកល្បងកិនបន្លែឱ្យក្លាយជាទឹកស្រស់ៗដើម្បីទទួលទានជំនួសវិញ។   ៥. ទឹកដោះគោស្រស់   ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន វីតាមីន b12 និងកាល់ស្យូមដែលជាសារធាតុចិញ្ចឹមចាំបាច់កំឡុងពេលមានផ្ទៃពោះ។   ៦. ទឹកក្រូចឆ្មារ   រសជាតិជូរនៃក្រូចឆ្មារអាចជួយបំបាត់អាការៈចង្អោរចង់ក្អួតបានយ៉ាងប្រសើរ។ គ្រាន់តែលាយទឹកក្រូចឆ្មារស្រស់បន្តិចជាមួយតែខ្ញីរួចទទួលទានជាការស្រេច។ អ្នកក៏អាចលាយទឹកក្រូចឆ្មារជាមួយទឹកធម្មតាបានដែរ៕   ត្រួតពិនិត្យដោយ www.health.com.kh
អាហារនិងភេសជ្ជៈមួយចំនួន គឺល្អណាស់សម្រាប់ស្ត្រីមានផ្ទៃពោះទទួលទានដើម្បីជាប្រយោជន៍ដល់ទាំងសុខភាពម្ដាយនិងកូនក្នុងផ្ទៃ។ ថាតើភេសជ្ជៈអ្វីខ្លះដែលល្អសម្រាប់ស្ត្រីមានផ្ទៃពោះទទួលទាន? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីភេសជ្ជៈដែលស្ត្រីមានផ្ទៃពោះគួរទទួលទាន ៖
  លោក Nick Marx អ្នកជំនាញអភិរក្សសត្វព្រៃនៅអង្គការសម្ព័នមិត្តសត្វព្រៃ បានចេញវីដេអូជាង៤នាទី រៀបរាប់ពីសត្វជាច្រើនដែលមានវត្តមាននៅភ្នំតាម៉ៅ ជាមួយក្ដីបារម្ភខ្លាចបាត់បង់តំបន់អភិរក្សមួយនេះ។ https://www.facebook.com/watch/?v=564291994908928 លោក Nick Marx  ដែលជាអ្នកអភិរក្សសត្វព្រៃនៅកម្ពុជា ប្រមាណ២០ឆ្នាំហើយ បាននិយាយថា បច្ចុប្បន្នតំបន់ភ្នំតាម៉ៅ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ត្រូវបានគេឈូសឆាយដី និងកាប់ព្រៃឈើ ដែលកំពុងបំផ្លាញជម្រកសត្វព្រៃ និងតំបន់ទេសចរណ៍។    លោក Nick Marx ពោលថា លោកគ្មានអំណាចឡើយ ប៉ុន្តែរូបលោកមានបេះដូងស្រលាញ់សត្វព្រៃ និងធម្មជាតិ។  លោក Nick Marx បានស្នើប្រមុខរដ្ឋាភិបាល យ៉ាងដូច្នេះ៖ «ខ្ញុំ និងអ្នកអភិរក្សផ្សេងទៀត សំណូមពរសម្ដេច ហ៊ុន សែន ជួយការពារភ្នំតាម៉ៅដដែល ដើម្បីទុកជាជម្រកសុវត្ថិភាពសម្រាប់សត្វព្រៃ និងជាកន្លែងកម្សាន្តធម្មជាតិដ៏ល្អសម្រាប់ប្រជាជននៅជិតទីក្រុងភ្នំពេញ»។    ជុំវិញការកាត់តំបន់ភ្នំតាម៉ៅទៅឲ្យក្រុមហ៊ុនឯកជននេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យពាក្យរដ្ឋាភិបាល អះអាងថា លោកមិនបានដឹងពីរឿងរ៉ាវនេះឡើយ ប៉ុន្តែគ្រាន់តែធ្លាប់បានឮពីដំណឹងនេះប៉ុណ្ណោះ។    ចំណែក លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ពុំបានដឹងរឿងនេះដែរ។ លោក សេង ឡូត និងលោក ផៃ ស៊ីផាន បានរុញឲ្យសួរនាំរឿងនេះ ទៅអាជ្ញាធរខេត្តតាកែវ។    ដូចគ្នាដែរ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា លោកក៏មិនបានដឹងរឿងភ្នំតាម៉ៅនេះដែរ ព្រោះភ្នំនេះគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក វេង សាខុន រដ្ឋមន្រី្តក្រសួងកសិកម្ម និងលោក ស្រី វុឌ្ឍី បានឡើយ ដោយទូរស័ព្ទចូលពុំមានអ្នកឆ្លើយតប។    យ៉ាងណាក្ដី លោក មាស អ៊ុយ នាយករដ្ឋបាលខេត្តតាកែវ បានឲ្យដឹងថា តំបន់ភ្នំតាម៉ៅ បានផ្ទេរទៅឲ្យក្រុមហ៊ុនឯកជនហើយ កាលពីពេលអំឡុងខែមីនា ឆ្នាំ២០២២។ ចំណែកការឈូសឆាយដី និងកាប់ព្រៃនៅតំបន់ភ្នំតាម៉ៅ គឺពិតជាមានមែន ប៉ុន្តែលោក ក៏មិនដឹងព័ត៌មានលម្អិតដែរ ព្រោះតំបន់នោះ បានប្រគល់ឲ្យក្រុមហ៊ុនឯកជនហើយ។    ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២៧ មេសា តាមប្រព័ន្ធទូរស័ព្ទ លោក មាស អ៊ុយ ថ្លែងយ៉ាងដូច្នេះ៖ «ភ្នំតាម៉ៅហ្នឹង រដ្ឋបានផ្ទេរឲ្យវិស័យឯកជនហើយ។ ខ្ញុំអត់ចាំទេ ទំហំអាចទាំងអស់ អត់ចាំចំនួនប៉ុន្មានទេ ប៉ុន្តែដឹងតែផ្ទេរទៅឲ្យក្រុមហ៊ុនឯកជនហើយ ខ្ញុំអត់ច្បាស់»។    ចំពោះទំហំផ្ទៃដី និងលក្ខខណ្ឌនៃការផ្ទេរឲ្យក្រុមហ៊ុនឯកជននេះ លោក មាស អ៊ុយ ពុំបានដឹងឡើយ ដោយសារលោកមិនបានចូលប្រជុំ ស្ដាប់របាយការណ៍។ រីឯគោលដៅអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅ រួមទាំងការយកសត្វនៅតំបន់នេះ ទៅតំបន់ផ្សេងទៀតនោះ ក៏គ្មានព័ត៌មានច្បាស់លាស់ដែរ។    លោក កាន់ រ៉ា មន្រី្តចាត់ការអន្តរវិស័យនៃរដ្ឋបាលខេត្ត និងលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តតាកែវ សុទ្ធតែបានចូលរួមកិច្ចប្រជុំស្តីពីការកាត់តំបន់ភ្នំតាម៉ៅ ឲ្យក្រុមហ៊ុនឯកជននេះ កាលពីខែមុន។ ប៉ុន្តែមន្ត្រីទាំងពីរនេះ សុទ្ធតែអះអាងដូចគ្នាថា មិនបានចាំខ្លឹមសារដើម នៃសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលឡើយ។   តែយ៉ាងណាលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដីខេត្តតាកែវ បានបញ្ជាក់ថា ការកាត់តំបន់ភ្នំតាម៉ៅទៅឲ្យក្រុមហ៊ុនឯកជននេះ គឺតែមួយផ្នែក នៃភ្នំតាម៉ៅប៉ុណ្ណោះ មិនមែនប្រគល់ឲ្យក្រុមហ៊ុនឯកជនទាំងស្រុងនោះទេ។   កាលពីថ្ងៃទី១៨ មេសា សារព័ត៌មានកោះសន្តិភាព បានចេញផ្សាយថា ដីព្រៃនៃសួនសត្វភ្នំតាម៉ៅ ប្រមាណ៣០០ហិកតា នឹងត្រូវកាត់ឲ្យឈ្មួញ ដើម្បីអភិវឌ្ឍន៍។  ភ្នំតាម៉ៅ ជារមណីយដ្ឋានបែបធម្មជាតិ មានប្រាសាទ ព្រៃ ភ្នំ និងសួនសត្វដ៏ធំនៅកម្ពុជា។  តំបន់នេះ ត្រូវបានក្រសួងកសិកម្ម រៀបចំដាំដើមឈើ និងសួនសត្វប្រមាណ៧០ហិចតា។  តំបន់៧០ហិចតានេះ មានភ្នំចំនួន៥ គឺភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ និងភ្នំបាំង រួមទាំងប្រាសាទបុរាណពីរ គឺប្រាសាទតាម៉ៅ(ភ្នំតាម៉ៅ) និងប្រាសាទថ្មដុះ(ភ្នំថ្មដុះ)។ ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ មានសត្វកម្រច្រើនប្រទេសដូចជា ពស់ថ្លាន់ ក្រពើ ខ្លា តោ ដំរី និង ខ្លាឃ្មុំជាដើម។ នេះបើតាមគេហទំព័រ demo.cambodia.gov.kh៕       
ភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Care) បានស្នើសុំសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយអន្តរាគមន៍សួនសត្វភ្នំតាម៉ៅ ខណៈតំបន់អភិរក្សនេះ កំពុងរងការឈូសឆាយព្រៃឈើ ពីសំណាក់ក្រុមហ៊ុនឯកជនមួយ។ អាជ្ញាធរខេត្តតាកែវ បានអះអាងថា ការឈូសឆាយព្រៃឈើនេះ ក៏ព្រោះតែក្រុមហ៊ុននេះ បានទទួលសិទ្ធិកាន់កាប់ដីស្របច្បាប់នៅតំបន់ភ្នំតាម៉ៅ ពីរដ្ឋាភិបាល។
  នៅ«ស្រុកខ្លះ» រដ្ឋក្រ តែមន្ត្រីមានទ្រព្យសម្បត្តិមហាសាល។   នៅ «ស្រុកខ្លះ» មន្ត្រីយកតួនាទីតំណែងធ្វើជារបរ ហើយយកលុយចូលហោប៉ៅ និងចូលផ្ទះខ្លួនឯង។   នៅ «ស្រុកខ្លះ» មន្ត្រីមានរបបប្រើប្រាស់រថយន្ត សម្ភារ និងថវិការដ្ឋ តែពួកគេយកប្រយោជន៍ទាំងនេះទៅប្រើប្រាស់ដើម្បីបង្កើតប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួករបស់ខ្លួន។   នៅ «ស្រុកខ្លះ» មន្ត្រីយកលុយរដ្ឋចូលផ្ទះខ្លួនឯង។   នៅ «ស្រុកខ្លះ» មន្ត្រីឈប់គិតពីឧត្តមគតិ និងមនសិការស្រឡាញ់ប្រទេសជាតិ។   នៅ «ស្រុកខ្លះ» យុវជនដែលមិនមានមនសិការខ្ពស់ស្រឡាញ់ជាតិ ចង់ចូលធ្វើមន្ត្រី។   នៅ «ស្រុកខ្លះ» មន្ត្រីប្រជែង ប៉ែងជើងគ្នា ដណ្តើមប្រយោជន៍គ្នាពីរដ្ឋដែលប្រមូលធនធានពន្ធដារបានពីអ្នកជំនួញសុចរិត ពីបុគ្គលល្អៗដែលបម្រើប្រទេសជាតិនៅតាមវិស័យឯកជន។ នៅ «ស្រុកខ្លះ»  មន្ត្រីកិបកេងលុយរដ្ឋតាមរយៈបេសកកម្ម   នៅ «ស្រុកខ្លះ» មន្ត្រីយកតួនាទីបន្លាចប្រជាជនទន់ខ្សោយ និងបន្លាចមនុស្សក្រោមឱវាទ   នៅ «ស្រុកខ្លះ» ដោយសារតែមន្ត្រីដឹងថា តួនាទី និងតំណែងមិនជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួន (ដាក់ចូល ដកចេញស្រួលៗ) ដូច្នេះពេលនៅមានបុណ្យស័ក្តិ ពួកគេដឹងច្បាស់ណាស់ថា តើពួកគេត្រូវធ្វើអ្វី៕
ស្រុកមួយដែលអាចរីកចម្រើនបានលឿន លុះណាតែប្រជាពលរដ្ឋ និងមន្ត្រីនៃស្រុកនោះប្រកៀកស្មាគ្នាសម្រេចគោលដៅតែមួយរួមគ្នា គឺកសាងប្រទេសតែមួយរួមគ្នា។ ប៉ុន្តែ នៅ«ស្រុកខ្លះ» សីលធម៌មន្ត្រីធ្លាក់ចុះខ្លាំង។ នៅពេលដែលពួកគេមានឱកាសនៅក្នុងតំណែង និងតួនាទី ដែលផ្តល់ប្រយោជន៍ និងអំណាចដល់ពួកគេនោះ ពួកគេប្រើប្រាស់អំណាច និងតួនាទីទាំងនេះ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។
  លោក ញ៉ែម សំអឿន បានបន្តប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងក្រុងបាលុង នាថ្ងៃទី១៩មិថុនានេះ គឺជាការផ្ទុះឡើងនូវការចម្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ ដែលកន្លងមក ការរកឃើញវិជ្ជមានកូវីដ-១៩នៅខេត្តរតនគិរី គឺសុទ្ធសឹងជាករណីនាំចូលពីបណ្តាខេត្តដទៃ។    បើតាមលោកអភិបាលរងខេត្តរតនគិរីរូបនេះ ក្រៅពីមនុស្ស៦១នាក់ ដែលមានវិជ្ជមានកូវីដ-១៩នោះ ក៏នៅមានមនុស្សជាច្រើននាក់ទៀតនៅជាប់ពាក់ព័ន្ធជាមួយអ្នកកើតកូវីដ-១៩ ដោយកំពុងរង់ចាំធ្វើតេស្ត។ លោក ញ៉ែម សំអឿន បាននិយាយដូច្នេះ៖«យើងអត់អាចប្រាក់ថាប៉ុន្មាននាក់ច្បាស់ទេ ប៉ុន្តែប្រហែលជិតរយនាក់ដែរ ដែលគាត់កំពុងរង់ចាំយកសំណាក»។   ខណៈ មានមនុស្ស៦១នាក់វិជ្ជមានកូវីដ-១៩ និងមនុស្សជាច្រើកំពុងរង់ចាំយកសំណាក់ធ្វើតេស្តរកកូវីដ-១៩នោះ មន្ត្រីជំនាញរបស់ខេត្តរតនគិរី ក៏កំពុងស្រាវជ្រាវរកពាក់ព័ន្ធផ្សេងៗជាមួយជំងឺកូវីដ-១៩ទាំងនេះផងដែរ។  លោក ញ៉ែម សំអឿន បញ្ជាក់ថា ការរកឃើញកូវីដ-១៩លើមនុស្សចំនួន៦១ នៅក្នុងសហគមន៍នេះ បានធ្វើឱ្យខេត្តរតនគិរី កើននូវអ្នកជំងឺកូវីដ-១៩ រហូត៩៨នាក់។    ចំណែកលោក ថង សាវុន អភិបាលខេត្តរតនគិរី លោកបានអំពាវនាវដល់ប្រជាជនគ្រប់រូប ប្រសិនបើមិនមានការអ្វីចាំបាច់ទេ សូមកុំទាន់ធ្វើដំណើរ។ លោកក៏បានស្នើដល់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីផងដែរ សូមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការផ្ដល់ព័ត៌មានពីការធ្វើដំណើរឆ្លងកាត់ខេត្ត ដើម្បីឱ្យអាជ្ញាធរអាចទប់ស្កាត់ការរីករាលដាលជំងឺបានទាន់ពេល។   «អ្នកខ្លះគាត់ផ្ដល់ព័ត៌មានឱ្យយើងមិនបានពេញលេញទេ ថាគាត់ទៅកន្លែងណាខ្លះ។ ហើយអ្នកខ្លះទៀត គាត់មិនបានសហការផ្ដល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ ពាក់ព័ន្ធនឹងការធ្វើដំណើររបស់គាត់ចូលមកខេត្ត ឬក៏ចំណុចដែលគាត់ចេញដំណើរ នេះជាហេតុដែលយើងមានការលំបាកស្រាវជ្រាវ»។ នេះជាការបន្ថែមរបស់លោក ថង សាវុន អភិបាលខេត្តរតនគិរី។   សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩សរុបចំនួន ៤២,០៥២នាក់។ ជាសះស្បើយសរុប ៦,៨៦៨ នាក់។ ស្លាប់សរុប៤១៤នាក់៕  
ភ្នំពេញ៖ នៅមូលដ្ឋាននៃក្រុងបានលុង ខេត្តរតនគិរី មានផ្ទុះករណីឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ ដោយរកឃើញវិជ្ជមានកូវីដ-១៩លើមនុស្សរហូតដល់ ៦១នាក់ នាថ្ងៃទី១៩មិថុនា។ នេះជា លើកឡើងរបស់លោក ញ៉ែម សំអឿន អភិបាលរងខេត្តរតនគិរី ដោយបានបញ្ជាក់ថា ការផ្ទុះនៃការឆ្លងកូវីដ-១៩នេះ គឺមានជាប់ពាក់ព័ន្ធជាមួយប្ដីប្រពន្ធ២នាក់ ដែលមានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង។
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ឈានដល់វ័យ៧២ឆ្នាំនៅថ្ងៃទី២៨ ខែមីនា។ ឱកាសខួបកំណើតរបស់លោក ក៏ក្លាយជាវេលាប្រជែងសម្រាប់មហាអំណាច ដើម្បីដណ្ដើមយកចិត្តប្រធានាធិបតីរូបនេះ។ លោក Duterte បានជួបជាមួយអគ្គរដ្ឋទូតអាមេរិក និងចិន ដែលជាសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលរបស់ហ្វីលីពីន។ ក្នុងជំនួបដាច់ឡែក អគ្គរដ្ឋទូតអាមេរិក មិនបានយកអ្វីជូនលោក Duterte តែតំណាងចិនជូនគំនូរគ្រួសារដល់លោក Duterte ។ អគ្គរដ្ឋទូតអាមេរិក Sung Kim ជាអ្នកចូលជួបលោកប្រធានាធិបតី Duterte មុនគេ។ លោក Kim និងប្រធានាធិបតីហ្វីលីពីន បានចំណាយពេលភាគច្រើននៃជំនួបលើកនេះនិយាយពីរឿងសន្តិសុខ និងការធានារបស់អាមេរិកដើម្បីការពារហ្វីលីពីនជាសម្ប័ន្ធមិត្ត។ បើទោះជាគ្មានកាដូអនុស្សាវរីយ៍ក្ដី អគ្គរដ្ឋទូតអាមេរិកបានធានាចំពោះមុខលោក Duterte ថា អាមេរិកត្រៀមខ្លួនរួចរាល់ផ្ដល់ជំនួយយោធាសម្រាប់ហ្វីលីពីន។ បើតាមសារព័ត៌មាន Rappler អ្នកនាំពាក្យប្រធានាធិបតីនិយាយថា លោក Duterte ក៏ធានាចំពោះអគ្គរដ្ឋទូតអាមេរិកដែរថា ទំនាក់ទំនងរវាងអាមេរិក និងហ្វីលីពីន នៅតែរឹងមាំដដែល បើទោះមានការខ្វែងគំនិតគ្នាក៏ដោយ។ នៅមុនជំនួបប៉ុន្មានថ្ងៃ លោក Duterte បានរិះគន់អាមេរិក ដែលមិនព្រមចាត់វិធានការអ្វីសោះ និងទុកឲ្យស្ថានការណ៍សមុទ្រចិនខាងត្បូងមានសភាពដូចសព្វថ្ងៃ ទាំងដឹងថាចិនធ្វើអ្វីទៅហើយនោះ។ ក្រោយជំនួបជាមួយតំណាងអាមេរិក ប្រធានាធិបតីហ្វីលីពីនរូបនេះ ក៏បន្តជួបជាមួយមិត្តមួយទៀត គឺចិន។ បើតាមវិមានប្រធានាធិបតីហ្វីលីពីន លោក Duterte ក៏ពិភាក្សាបញ្ហាសន្តិសុខជាមួយអគ្គរដ្ឋទូតចិន Zhao Jianhua ហើយភាគីទាំងពីរជជែកគ្នាលើលើយន្តការទ្វេភាគីដើម្បីដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង និងការយល់ច្រឡំផ្សេងទៀត។ លោក Zhao ក៏នាំយកគំនូរ២ផ្ទាំងជាអំណោយថ្ងៃខួបកំណើតរបស់លោក Duterte ដែរ។ អាមេរិក និងចិន កំពុងប្រជែងគ្នាដើម្បីវាតទីឥទ្ធិពលលើដែនសមុទ្រចិនខាងត្បូង ជាទីដែលចិនទាមទារកម្មសិទ្ធិស្ទើរទាំងស្រុងទៅហើយ។ ដោយឡែកហ្វីលីពីន ក៏ជាអ្នកទាមទារសិទ្ធិគ្រប់គ្រងលើតំបន់នេះដែរ តែបានបែរខ្នងដាក់អាមេរិកដែលជាសម្ព័ន្ធមិត្តយូរឆ្នាំរបស់ខ្លួនក្រោមអាណត្តិលោក Duterte ។ រដ្ឋបាលអាមេរិកបានរិះគន់យុទ្ធនាការសម្អាតគ្រឿងញៀនរបស់លោក Duterte ដែលធ្វើឲ្យលោក Duterte មិនសប្បាយចិត្ត រួចក៏ងាកទៅជិតស្និទ្ធជាមួយចិនវិញ៕  
អគ្គរដ្ឋទូតអាមេរិក និងចិន បានជួបជាមួយប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ជាបន្តបន្ទាប់នៅល្ងាចថ្ងៃទី២៧ ខែមីនា មុនមួយថ្ងៃនៃឱកាសខួបកំណើត៧២ឆ្នាំរបស់លោក។ លោកប្រធានាធិបតី Duterte និងតំណាងអាមេរិក ក៏ដូចជាតំណាងចិន បានជជែកលើប្រធានបទសំខាន់ៗជាច្រើន ជាពិសេសបញ្ហាសន្តិសុខនៅតំបន់សមុទ្រចិនខាងត្បូងតែម្ដង។ ដោយឡែក អគ្គរដ្ឋទូតចិន ក៏បានជូនលោក Duterte នូវរូបគំនូរសម្រាប់ថ្ងៃកំណើតលោក Duterte ដែរ។
Kane សមាជិកក្រុមជម្រើសជាតិអង់គ្លេស ជាកីឡាករចុងក្រោយបន្ទាប់ពី Dennis Bergkamp, Jose Antonio Reyes, Cesc Fabregas, Emmanuel Adebayor, Santi Cazorla និង Dusan Tadic ដែលធ្លាប់មានប្រវត្តិ assist ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីចាប់ពី៤គ្រាប់ក្នុងមួយប្រកួតនៅលីគកំពូលអង់គ្លេស។ Kane បញ្ជូនបាល់ឲ្យមិត្តរួមក្រុម Son Heung-min ស៊ុតបញ្ចូលទី៤គ្រាប់ម្នាក់ឯង ក្នុងការប្រកួតដែល Spurs ឈ្នះ Southampton ៥-២ ក្នុងក្របខណ្ឌ Premier League សប្តាហ៍ទី២ នៅយប់ថ្ងៃទី២០ ខែកញ្ញា។       Dennis Bergkamp អតីតខ្សែបម្រើ Arsenal ជាកីឡាករដំបូងគេបង្អស់ដែលអាចបញ្ជូនបាល់ឲ្យដៃគូសម្រេចទីដល់ទៅ៤លើកក្នុងមួយប្រកួត នៃក្របខណ្ឌលីគកំពូលអង់គ្លេស (គិតត្រឹមប្តូរទៅ Premier League)។ Bergkamp សញ្ជាតិហូឡង់ដែលជាវីរបុរសកាំភ្លើងធំផងនោះ assist ដល់ទៅ៤គ្រាប់ក្នុងជំនួបដែល Arsenal យកឈ្នះ Leicester City ៥-០ ក្នុងឆ្នាំ១៩៩៩។       Jose Antonio Reyes កីឡាករសញ្ជាតិអេស្ប៉ាញដែលទទួលមរណភាពទៅហើយនោះ ក៏ធ្លាប់ជាកីឡាករ Arsenal ដែល Asisst ៤លើកក្នុងមួយប្រកួតផងដែរ។ Reyes ធ្វើបានដូច្នេះ ក្នុងជំនួបដែល Arsenal ឈ្នះ Middlesbrough ក្នុងលទ្ធផល ៧-០ ក្នុងឆ្នាំ ២០០៦។       Cesc Fabregas ក៏បង្កើតប្រវត្តិសាស្ត្ររបស់ខ្លួនតាមរយៈការបញ្ជូនបាល់៤គ្រាប់ផងដែរកាលស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកចាត់ការទូទៅលោក Arsene Wenger។ Fabregas ធ្វើបានអំឡុងការប្រកួតដែល Arsenal ឈ្នះ Blackburn Rover ៦-២ កាលពីឆ្នាំ២០០៩។     ក្នុងឆ្នាំ២០១២ កីឡាកររបស់ Spurs បានធ្វើឲ្យរឿងបែបនេះកើតឡើងជាថ្មី។ ខ្សែប្រយុទ្ធសញ្ជាតិកុងហ្គោ Emmanuel Adebayor បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទី៤លើក ក្នុងការប្រកួតដែលមាន់ខ្នាយមាសឈ្នះ Newcastle United ក្នុងលទ្ធផល ៥-០។     រដូវកាលបន្ទាប់ ពោលក្នុងឆ្នាំ ២០១៣ Santi Cazorla បានក្លាយជាកីឡាកររបស់ Arsenal ទី៤ ដែលអាច Assist ដល់ទៅ៤គ្រាប់ក្នុងមួយប្រកួត។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ធ្វើបានក្នុងការប្រកួតដែល Arsenal ឈ្នះ Wigan ៤-១។     នៅ Premier League កំណត់ត្រាអ្នក assist ៤លើកបានកើតមានជាបន្តទៀត ក្រោយ Dusan Tadic ដែលបច្ចុប្បន្នជាកីឡាករ Ajax អាចសម្រេចបាននៅពេលរូបគេនៅលេងឲ្យក្រុម Southampton។ Tadic សញ្ជាតិស៊ែប៊ី assist ៤លើកឲ្យមិត្តរួមក្រុម Southampton ក្នុងជ័យជម្នះលើកក្រុម Sunderlan ៨-០កាលពីឆ្នាំ ២០១៤។    ស្របពេលរដូវកាល ២០២០-២១ ទើបចាប់ផ្តើមបាន២សប្តាហ៍ ថាតើមានកីឡាកររូបណាផ្សេងពី Kane ដែលអាច assist បាន៤លើកក្នុងមួយប្រកួតដូច្នេះក្នុងរដូវកាលដដែលនេះ ខណៈការប្រកួតនៅសល់ដល់ទៅ៣៦សបប្តាហ៍ទៀត?
Harry Kane ខ្សែប្រយុទ្ធ និងជាប្រធានក្រុម Tottenham Hotspur បានក្លាយជាកីឡាករទី៧ក្នុងប្រវត្តិសាស្ត្រ Premier League ក្នុងនាមអ្នកបញ្ជូនបាល់ (assist) ឲ្យមិត្តរួមក្រុមសម្រេចទីដល់ទៅ៤លើកក្នុងមួយប្រកួត។ ចំណោមកីឡាករទាំង៧រូប មានអតីតសមាជិក Arsenal ដល់ទៅ៤រូប សុទ្ធតែធ្លាប់ assist លើសពី៤លើកក្នុងមួយប្រកួតបែបនេះ ខណៈ Spurs មានពីររូបផងដែរ បន្ទាប់ពី Emmanuel Adebayor ធ្វើបានកាលពីឆ្នាំ២០១២។
លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអ័រម៉ូន បានផ្ដល់អាហារគំនិតមួយចំនួនដល់មាតាបិតាដែលមានកូនកើតជំងឺទឹកនោមផ្អែម ដូចជា កុំបន្ទោសខ្លួនឯង   មានបុត្រកើតជំងឺទឹកនោមផ្អែមប្រភេទ១ មិនមែនជាកំហុសរបស់នរណាទេ។ មិនទាក់ទងនឹងគ្រួសារ ការរស់នៅ ការទទួលទាន អ្វីទ្បើយ។ អាចនិយាយម្យ៉ាងទៀតជារឿងព្រេងវាសនា រើសមិនបាន។    ជំងឺទឹកនោមផ្អែមប្រភេទ១ព្យាបាលបាន ថ្វីបើអ្នកប្រាជ្ញមិនទាន់អាចពន្យល់បានថាហេតុអ្វីបានជាប្រពន្ធ័ភាពស៊ាំអ្នកជំងឺប្រឆាំងហ្នឹងកោសិកាបែតា ខ្លួនឯង។ តែអ្នកប្រាជ្ញបានរកឃើញ តាំងពី១០០ឆ្នាំមុន ថ្នាំព្យាបាលអ្នកជំងឺអោយរស់នៅដូចគេដូចឯង គឺ ទិព្វឪសថ អាំងស៊ុយលីន។    បច្ចេកវិទ្យាថ្មីៗបង្កើនគុណភាពជីវិតអ្នកជំងឺ អាំងស៊ុយលីនថ្មីៗ ជួយកាត់បន្តយការឡើងចុះៗរបស់ជាតិស្ករអ្នកជំងឺ ហើយតិចម្ជុលជាងមុន។ បច្ចេកវិទ្យាInsulin Pump (សព្វថ្ងៃមាននៅមន្ទីពេទ្យកាល់ម៉ែត) ផ្តល់Freedom អ្នកជំងឺជាងមុនច្រើន។ តែត្រូវចងចាំថា ការប្រើប្រាស់បច្ចេកវិទ្យា គឺយើង ត្រូវគ្រប់គ្រងTechnology មិនមែនTechnologyគ្រប់គ្រងយើងទេ។    លើសពីនោះDiabetic Mobile App អាចជួយភ្ជាប់ទំនាក់ទំនង វេជ្ជបណ្ឌិត អ្នកជំងឺ និង ក្រុមគ្រួសារ។ ឧទាហរណ៍ App CarnetDia កំណត់ត្រាទឹកនោមផ្អែម។   គាំទ្រគាំពារបុត្រអោយចាក់អាំងស៊ុយលីននិងតាមដានជាតិស្ករជាប្រចាំ លើកទឹកចិត្តកូនជាប្រចាំ ប្រឹក្សាជាមួយកូន។ បង្កើតបរិយាកាសគាំទ្រសំរាប់កូន ឧទាហរណ៍ទំនាក់ទំនងរវាង សាលារៀន-ពេទ្យ-ផ្ទះ ដើម្បីទំនុកបំរុងពួកគាត់។ តែមិនត្រូវ ធ្វើជាប៉ូលីស ទាហ៊ាន FBI CIA ។ល។ តាមដានកូនជាដាច់ខាត ព្រោះវាផ្តល់ផលអវិជ្ជមានទៅវិញ។   ចាក់អាំងស៊ុយលីន និង តាមដានជាតិស្ករជាប្រចាំជាកត្តាចំបង។ មិនមានពេលណាមួយដែលអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ អាចប្តូរ មកថ្នាំគ្រាប់ (ថ្នាំពេទ្យ ថ្នាំបុរាណ) រឺ អាហារបំប៉នជាដាច់ខាត។    មានស្តុកអាំងស៊ុយលីននិងសម្ភារៈចាំបាច់ អ្នកជំងឺនិងក្រុមគ្រួសារ ត្រូវស្តុកទុកអាំងស៊ុយលីន ប្រដាប់មើលជាតិស្ករ ប្រដាប់មើលទឹកនោម (Ketone) អោយបានគ្រប់គ្រាន់។   ស្វែងយល់អំពីរបបចំណីអាហារ និងវិធីជួយអ្នកជំងឺពេលស្ករចុះឬទ្បើងជ្រុល ស្វែងយល់ជាមួយវេជ្ជបណ្ឌិត និងHealthcare providers អោយបានជាប្រចាំ។ ចូលរួមជាមួយកូនបើមានPatient Education Session៕  
ភ្នំពេញ៖ ជំងឺទឹកនោមផ្អែមប្រភេទ១ បណ្តាលមកពីប្រពន្ធ័ភាពស៊ាំអ្នកជំងឺប្រឆាំងនិងកោសិកាលំពែង ដែលមានមុខងារផលិតអាំងស៊ុយលីន (កោសិកាបែតា)។ ជំងឺទឹកនោមផ្អែមប្រភេទ១ភាគច្រើនកើតលើកុមារវយ័ជំទង់។ មាតាបិតា ដែលមានបុត្រភ្ងា កើតជំងឺនេះ តែងតែមានក្តីកង្វល់ក្តីបារម្ភ ជួនកាលធ្លាក់ទឹកចិត្តផងក៏មាន។
  លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹឈូ ប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«ទំនប់ទឹកប្រទាក់ក្រឡាបានបាក់កាលពីព្រឹកថ្ងៃទី១១សីហា ហើយមកដល់រសៀលនេះ បាក់ប្រមាណជាង២០ម៉ែត។ ឃុំ៤ក្នុងស្រុកត្រូវបានទឹកលិចខ្លាំង ហើយពលរដ្ឋនិងដំណាំជាច្រើនត្រូវជន់លិច»។    អភិបាលស្រុកទឹកឈូបានបន្តថា ជន់លិចដោយសារបាក់ទំនប់នេះ បានហូរទៅកែបដែលបង្កឲ្យតំបន់មួយចំនួនកំពុងរងការជន់លិច។ នៅរសៀលថ្ងៃទី១១សីហានេះ អាជ្ញាធរកំពុងចុះពិនិត្យនិងជួយប្រជាពលរដ្ឋ។    ផ្ទះពលរដ្ឋ មានជាង៣ពាន់គ្រួសារ និងដំណាំស្រូវជិត៣០០ហិកតា ក្នុងស្រុកទឹកឈូ ស្រុកកំពង់ត្រាច និងក្រុងកំពត បានរងការលិចទឹក រួមទាំងផ្លូវប្រមាណ៣០ខ្សែ។ នេះបើតាមរបាយការណ៍កាលពីថ្ងៃទី១០សីហា របស់រដ្ឋបាលខេត្តកំពត។   កាលពីថ្ងៃទី១០សីហា ពលរដ្ឋជាង១០០គ្រួសារនៅភូមិស្វាយធំ និងភូមិក្រាំង ក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ពិសេសនៅស្ថានីយរថភ្លើង។ ជាមួយគ្នានេះ លោកអភិបាលខេត្ត ជាវ តាយ បានចុះពិនិត្យនិងចែកអំណោយស្បៀងអាហារ និងថវិការមួយចំនួនដល់ពលរដ្ឋរងគ្រោះ។    ក្រៅពីខេត្តកំពត នៅមានខេត្តព្រះសីហនុ ខេត្តរតនគិរី និងបណ្តាខេត្តមួយចំនួនទៀត ដែលនៅតំបន់សមុទ្រ ក៏រងការយាយីដោយគ្រោះទឹកជំនន់ផងដែរ។ សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ ខេត្តព្រះសីហនុ និងខេត្តរតនគិរី មានមនុស្ស៤នាក់បានស្លាប់ដោយសារជំនន់ទឹកភ្លៀង រីឯទ្រព្យសម្បត្តិរបស់របរប្រើប្រាស់របស់ប្រជាពលរដ្ឋជាច្រើនរងការខូចខាត៕  
អាងទំនប់ទឹកប្រទាក់ក្រឡាក្នុងស្រុកទឹកឈូ ខេត្តកំពត បានបាក់ ដែលបណ្ដាលឲ្យផ្ទះពលរដ្ឋនិងដំណាំរងការជន់លិចខ្លាំង និងរងការខូចខាត នៅក្នុងឃុំ៤ រួមមាន ឃុំកូនសត្វ ឃុំកំពង់គ្រែង ឃុំម៉ាក់ប្រាំង និង ឃុំស្ទឹងកែវ។
  ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើង នៅការិយាល័យរបស់ ធនាគារ ហត្ថា នាព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ២០២១ ក្រោមអតិបតីភាព លោក ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា និងលោក ហួរ ស្រេង នាយកគ្រប់គ្រងនៃក្រុមហ៊ុន ស៊ី អេស អេហ្គ្រីខលឆឺរ័ល ឌីវេឡុបម៉ិន ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃស្ថាប័នទាំងពីរ។   លោក ហួត អៀងតុង បានមានប្រសាសន៍នៅក្នុងពិធីនេះថា កិច្ចសហការនេះ គឺជាបង្ហាញការចូលរួមរបស់ធនាគារ ហត្ថា ក្នុងការរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ឲ្យកាន់តែប្រសើរ ហើយកសិករមានជីវភាពកាន់តែធូរធារ។ លោក ហួត អៀងតុង បញ្ជាក់បន្ថែមដូច្នេះ៖« ក្នុងនាមជាធនាគារដែលតែងតែផ្តល់ជូន នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អប្រសើរ កិច្ចសហការនេះ គឺជាសក្ខីភាពថ្មីមួយបន្ថែមទៀត ដើម្បីបង្ហាញពីការរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម និងដើម្បីជំរុញប្រជាកសិករកម្ពុជា បង្កើនលទ្ធភាព សមត្ថភាព បច្ចេកទេស ចំណេះដឹង និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្នុងការដាំដុះ និងប្រមូលផលសម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ជាពិសេសជំរុញឲ្យមានការទទួលស្គាល់គុណភាពផលិតផល របស់ប្រជាកសិករយើង លើឆាកអន្តរជាតិផងដែរ»។    លោក ហួត អៀងតុង បានបន្ថែមទៀតថា ការបង្កើនការនាំចេញទៅក្រៅប្រទេស មិនត្រឹមតែបង្កើនចំណូលតែមួយមុខនោះទេ  តែក៏អាចបង្កើតការងារ កាត់បន្ថយការចំណាកស្រុក និងផ្តល់ចំណូលទៀងទាត់ ជូនបងប្អូនប្រជាកសិករ ដើម្បីលើកកម្ពស់កម្រិតជីវភាពផងដែរ ដែលកត្តាទាំងនេះហើយ ធ្វើឲ្យកម្ពុជា ឆ្ពោះទៅរកភាពរុងរឿងឥតឈប់ឈរ។     នៅក្នុងពិធីចុះហត្ថលេខានេះដែរ លោក ហួរ ស្រេង ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន ស៊ី អេស អេហ្គ្រីខលឆឺរ័ល ឌីវេឡុបម៉ិន បានលើកឡើង ដោយបង្ហាញពីការជឿជាក់យ៉ាងមុតមាំ ចំពោះការចាប់ដៃគ្នា ជាមួយធនាគារ ហត្ថា នាឱកាសនេះ។ លោក ហួរ ស្រេង បន្តថា៖«កិច្ចសហការគ្នានេះ នឹងរួមចំណែកយ៉ាងច្រើន សម្រាប់ជំរុញដល់វិស័យកសិកម្មនៅកម្ពុជា ហើយប្រជាកសិករកម្ពុជា នឹងទទួលបាននូវថវិកា ក៏ដូចជាដើមទុនគ្រប់គ្រាន់ ក្នុងការពង្រីកការដាំដុះ ជាមួយបច្ចេកទេសដាំបន្លែបង្ការ ឬចិញ្ចឹមសត្វ ស្របតាមស្តង់ដារ និងមានគុណភាពខ្ពស់ ដែលជួយដល់ជីវភាពរស់នៅរបស់ពួកគាត់ កាន់តែធូរធារ»។    បើតាមលោក ហួរ ស្រេង ទាំងធនាគារ ហត្ថា និងក្រុមហ៊ុន ស៊ី អេស អេហ្គ្រីខលឆឺរ័ល ឌីវេឡុបម៉ិន សុទ្ធតែចាប់ផ្តើមដំបូង ជាអង្គការក្រៅរដ្ឋាភិបាល និងបើទោះបីជាឥលូវ បានប្រែក្លាយជាស្ថាប័នឯកជន ប៉ុន្តែស្ថាប័នទាំង២ នៅតែប្រកាន់ខ្ជាប់ជាដរាប នូវស្មារតីលើកស្ទួយជីវភាពប្រជាជន ក៏ដូចជាវឌ្ឍនភាពសង្គមជាតិ ៕   (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១៖ ធនាគារ ហត្ថា គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា បានចុះហត្ថាលេខាលើអនុស្សរណៈ ជាមួយក្រុមហ៊ុន ស៊ី អេស អេហ្គ្រីខលឆឺរ័ល ឌីវេឡុបម៉ិន ក្នុងគោលបំណងផ្តល់សេវាឥណទានកសិកម្ម ដើម្បីគាំទ្រប្រជាកសិករ និងចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យកាន់តែប្រសើរឡើង។
  លោក Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសអឺរ៉ុប នៅថ្ងៃទី៥ ខែមករា បានធ្វើទស្សនកិច្ចនៅក្នុងតំបន់ Luhansk ដែលជាទីតាំងជម្លោះរវាងអ៊ុយក្រែន និងកងកម្លាំងផ្តាច់ទឹកដី ដែលគាំទ្រដោយរុស្ស៊ី។ នេះជាទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់អឺរ៉ុបដំបូងទៅកាន់ទៅតំបន់ជម្លោះនៅអ៊ុយក្រែន ដែលបានផ្ទុះឡើង ចាប់តាំងពីឆ្នាំ២០១៤ មក។    ក្នុងដំណើរទស្សនកិច្ចនោះ លោក Borrell បានសង្កត់ធ្ងន់ថា ជម្លោះនៅតំបន់ព្រំដែនអ៊ុយក្រែន កាន់តែធ្ងន់ទៅ ស្របពេលភាពតានតឹងនេះ គឺមានពាក់ព័ន្ធនឹងសន្តិសុខរបស់អឺរ៉ុប។ ក្នុងន័យនេះ តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសអឺរ៉ុប បានបញ្ជាក់ថា អឺរ៉ុបមានជំហរដ៏រឹងមាំ និងការប្តេជ្ញាខ្ពស់ថា រាល់ការឈ្លានពានប្រឆាំងអ៊ុយក្រែន នឹងត្រូវទទួលរងផលវិបាកធ្ងន់ធ្ងរ។ បើតាមលោក Borrell បញ្ហាសន្តិសុខរបស់អ៊ុយក្រែន អាចធ្វើឱ្យប៉ះពាល់ដល់អឺរ៉ុប។    «វាគ្មានឡើយសន្តិសុខនៅអឺរ៉ុប ដោយគ្មានសន្តិសុខនៅអ៊ុយក្រែន»។ មន្រ្តីការទូតជាន់ខ្ពស់អឺរ៉ុប បានថ្លែងបែបនេះ មុនបន្តថា វាច្បាស់ណាស់ រាល់បញ្ហាពាក់ព័ន្ធនឹងអ៊ុយក្រែន អឺរ៉ុប ចាំបាច់ត្រូវតែមានវត្តមាននៅក្នុងនោះ។ មិនតែប៉ុណ្ណោះ លោក Borrell ក៏បានឯកភាពក្នុងការជជែកជាមួយមន្រ្តីអាម៉េរិក ទាក់ទិននឹងរុស្ស៊ីផងដែរ។    ទស្សនកិច្ចរបស់លោក Borrell នៅព្រំដែនអ៊ុយក្រែន ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនរៀបចំជំនួបជាន់ខ្ពស់រវាងអាម៉េរិក-រុស្ស៊ី និងរុស្ស៊ី-បណ្តាប្រទេសអឺរ៉ុប ដើម្បីជជែកពីបញ្ហាអ៊ុយក្រែន។ មកទល់ពេលនេះ រុស្ស៊ី មិនទាន់ចេញប្រតិកម្មអ្វីឡើយ ទាក់ទិននឹងទស្សនកិច្ចរបស់មន្រ្តីអឺរ៉ុបទៅតំបន់ជម្លោះនៅអ៊ុយក្រែន។    ក្នុងថ្ងៃដដែលនោះ ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន បានជួបជាមួយសមភាគីអាល្លឺម៉ង់ លោកស្រី Annalena Baerbock នៅក្នុងទីក្រុងវ៉ាស៊ីនតោន។ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា ប្រមុខការទូតអាម៉េរិក បានចាត់ទុកសកម្មភាពរុស្ស៊ី ជាការគំរាមសន្តិភាព និងស្ថិរភាពនៅអឺរ៉ុប។ ទាក់ទិននឹងបញ្ហានេះ លោកប្លីងខិន បានថ្កោលទោស ការប្រមូលផ្តុំទ័ពរុស្ស៊ីនៅតំបន់ព្រំដែនក្បែរអ៊ុយក្រែន។    មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក ក៏បានជំរុញឱ្យរុស្ស៊ីកាត់បន្ថយភាពតានតឹងនៅតំបន់ព្រំដែនជាមួយអ៊ុយក្រែនផងដែរ ដើម្បីធ្វើឱ្យកិច្ចប្រជុំខាងមុខ ទទួលបានជោគជ័យ ប៉ុន្តែរុស្ស៊ីនឹងរងផលវិបាកកាន់តែធ្ងន់ ប្រសិនបើបន្តដាក់សម្ពាធលើអ៊ុយក្រែន៕ 
អ្នកតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសអឺរ៉ុប Josep Borrell ព្រមានថា រុស្ស៊ីនឹងរងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើហ៊ានវាយប្រហារលើអ៊ុយក្រែន។ មន្រ្តីជាន់ខ្ពស់របស់អឺរ៉ុបរូបនេះ ក៏បានយល់ឃើញថា គ្មានឡើយសន្តិសុខនៅអឺរ៉ុប ប្រសិនបើសន្តិសុខនៅអ៊ុយក្រែនស្ថិតក្រោមការគំរាម។ 
នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអភិវឌ្ឍកាំភ្លើង ZKZM ដែលសុំមិនបង្ហាញអតីតសញ្ញាណបានបញ្ជាក់ថា អាវុធត្រូវបានផលិតឡើងនេះមានប្រសិទ្ធភាពខ្ពស់ និងធ្វើឲ្យគោលដៅរងការឈឺចាប់ខ្លាំងដែរ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា វាមិនអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ជីវិតឡើយ។ ទីភ្នាក់ងារព័ត៌មាន AFP បានស្រង់សម្តីនាយកគ្រប់គ្រងទូទៅនេះដូច្នេះ៖« អាវុធនេះត្រូវបានរចនាឡើងដើម្បីបំផ្លាញផ្ទាំងបដាតវ៉ាខុសច្បាប់ក្នុងចលនាបាតុកម្ម ឬបាញ់ឲ្យឆេះសក់ឬខោអាវក្រុមបាតុករបាន។ ប៉ុន្តែវាមិនត្រូវបានរចនាឡើងដើម្បីសម្រាប់មនុស្សដូចកាំភ្លើងប្រើប្រាស់គ្រាប់ធម្មតា និងមិនអាចធ្វើឲ្យខូចខាតស្បែកឬកោសិកាអ្វីឡើយ»។ កាំភ្លើងមានកាណុង ១៥មីលីម៉ែត្រនេះមានទម្ងន់ ៣គីឡូ និងអាចបាញ់បានរយៈចម្ងាយ ៨០០ម៉ែត្រឯណោះ។ វាក៏អាចបាញ់ឆ្លងកញ្ចក់ និងវត្ថុផ្សេងទៀតដែលថ្លាផងដែរ។ មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនចិនខាងលើកំពុងបន្តស្វែងក្រុមហ៊ុនផ្សេងទៀតដែលមានអាជ្ញាបណ្ណផលិតអាវុធត្រឹមត្រូវដើម្បីធ្វើជាដៃគូសហការ និងឈានទៅផលិតអាវុធប្រភេទនេះទ្រង់ទ្រាយធំ និងចែកចាយទៅកាន់ទីផ្សារអាវុធពិភពលោកកាន់តែច្រើន។ យ៉ាងណាមិញ តំណាងក្រុមហ៊ុនអាវុធចិននេះបានបង្ហើបថា ក្រុមហ៊ុនក៏មានបំណងចង់បង្កើនកម្រិតនិងសមត្ថភាពកាណុងកាំភ្លើងឡាស័រនេះដែរ ដោយធ្វើឲ្យវាក្លាយជាអាវុធដែលអាចបាញ់ស្លាប់។ បច្ចុប្បន្ននេះក្រុមហ៊ុនរបស់លោកកំពុងស្រាវជ្រាវនិងសិក្សាបន្ថែមទៀត។ ប៉ុន្តែលោកក៏ទទួលស្គាល់ដូចគ្នាថា វាមានបទបញ្ញត្តិដែលរឹតបន្តឹងការផលិតអាវុធឡាស័រដើម្បីសម្លាប់មនុស្ស ហើយអាវុធទាំងនោះជាអាវុធអាក្រក់ព្រៃផ្សៃមិនគួរប្រើប្រាស់ឡើយ។ ដោយឡែក ខាងអ្នកជំនាញខ្លះបានបង្ហាញមន្ទិលសង្ស័យផងដែរចំពោះការផលិតអាវុធឡាស័ររបស់ចិនដែលអាចបាញ់បានចម្ងាយឆ្ងាយនេះព្រោះវានៅតែរឿងនិទានបែបវិទ្យាសាស្ត្រនៅឡើយ។ មកដល់បច្ចុប្បន្ន មិនមែនតែចិនទេដែលព្យាយាមស្រាវជ្រាវ និងអភិវឌ្ឍអាវុធឡាស័រនេះ។ ក្រុមហ៊ុនធំៗដែលផលិតអាវុធនៅអាមេរិកក៏កំពុងព្យាយាមស្រាវជ្រាវ និងផលិតគម្រូអាវុធនេះសម្រាប់មន្ទីរបញ្ចកោណអាមេរិកផងដែរ៕
ក្រុមហ៊ុនចាប់ផ្តើមអភិវឌ្ឍកាំភ្លងប្រើប្រាស់កាំរស្មីឡាស័រសម្រាប់ក្រុមប៉ូលិសប្រើប្រាស់ក្នុងការបង្ក្រាបចលនាបះបោរឬបាតុកម្មជាដើម។ កាំភ្លើងនេះអាចបាញ់ឆេះសក់ ឬផ្ទាំងបដាតវ៉ារបស់ក្រុមបាតុករនានាក្នុងរយៈចម្ងាយជិតមួយគីឡូម៉ែត្រឯណោះ។
  ដោយយោងលើហេតុផលនៃការវិវឌ្ឍតិចតួចក្នុងការអនុវត្តអនុសាសន៍៥ចំណុច អាស៊ានសម្រេចអញ្ជើញតំណាងមិនមែននយោបាយឱ្យចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីបរទេសការបរទេសដែលធ្វើក្នុងសប្ដាហ៍នេះ។ កិច្ចប្រជុំ ត្រូវធ្វើឡើងដោយផ្ទាល់នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ។   ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី១៤ ខែកុម្ភៈ ក្រសួងការបរទេសនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ចាត់ទុកការមិនអញ្ជើញលោក Wunna Maung Lwin ឱ្យចូលរួមកិច្ចប្រជុំនៅកម្ពុជា រឿងគួរឱ្យសោកស្ដាយ។    «ដោយហេតុនេះ ការណ៍ដែលមីយ៉ាន់ម៉ាមិនអាចចូលរួម ឬសូម្បីតែតែងតាំងតំណាងមិនមែននយោបាយ ជារឿងចៀសមិនរួច។» សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់បែបនេះ។ របបយោធាមីយ៉ាន់ម៉ា រុញកំហុសលើសមាជិកអាស៊ានមួយចំនួនដែលបន្តប្រកាន់ជំហរឯកតោភាគីដែលព្រមព្រៀងកាលពីខែតុលា ឆ្នាំ២០២១។ ជំហរនេះ គឺអាស៊ានសម្រេចចិត្តមិនអញ្ជើញប្រមុខរបបសឹក មីន អ៊ុងឡាំង ចូលប្រជុំកំពូលមេដឹកនាំអាស៊ាន។   ការអនុវត្តអនុសាសន៍៥ចំណុច ជាលក្ខខណ្ឌមួយដែលប្រទេសអាស៊ានចង់ឱ្យមីយ៉ាន់ម៉ាអនុវត្តឱ្យពេញលេញ សំដៅដោះស្រាយវិបត្តិនយោបាយក្នុងប្រទេសមួយនេះចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មក។ ការប៉ុនប៉ងដោះស្រាយបញ្ហាដោយកម្ពុជាដែលជាប្រធានឆ្លាស់វេនរបស់អាស៊ាន ក៏មិនទាន់មានលទ្ធផលដុំកុំភួនឡើយ បើទោះជារបបយោធាមីយ៉ាន់ម៉ាសន្យាជាច្រើនក្ដី៕
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានដែលរៀបចំដោយកម្ពុជា នឹងមិនមានវត្តមានមីយ៉ាន់ម៉ាឡើយ។ ក្រសួងការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា បញ្ជាក់នៅថ្ងៃទី១៤ ខែកុម្ភៈថា ការផាត់ចេញប្រមុខការទូតរបបយោធា ជារឿងគួរឱ្យសោកស្ដាយ ដែលមិនអនុញ្ញាតឱ្យមីយ៉ាន់ម៉ាបញ្ជូនតំណាងចូលរួម រាប់តំណាងមិនមែននយោបាយផង។
  ចូលឆ្នាំចិន នឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែមករា ដែលជាឆ្នាំទន្សាយ។ ក្នុងឱកាសនេះ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានផ្ញើសារជូនពរដល់ប្រជាជនទាំងអស់មានសុខភាពល្អ វិបុលភាព និងសុភមង្គល។    «ទន្សាយ គឺតំណាងឱ្យថាមពល និងភាពវ័យឆ្លាតក្នុងការបំពេញការងារ»។ លោកហ្គូតេរ៉េស បានលើកឡើងបែបនេះ ដោយបន្តថា នេះជាអ្វីដែលមនុស្សជាតិត្រូវការ ស្របពេលកំពុងជួបបញ្ហាលំបាក និងបញ្ហាប្រឈមផ្សេងៗ។   មិនតែប៉ុណ្ណោះ ប្រមុខអង្គការសហប្រជាជាតិ ក៏បានជំរុញឱ្យពង្រឹងសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពល្អប្រសើររបស់មនុស្សជាតិផងដែរ តាមរយៈការសហការរួមគ្នារបស់ប្រទេសទាំងអស់។   ក្នុងឱកាសនេះផង លោកហ្គូតេរ៉េស បានអរគុណដល់ចិនសម្រាប់ភាពជាដៃគូដ៏រឹងមាំរបស់អង្គការសហប្រជាជាតិលើកិច្ចសហប្រតិបត្តិការអន្តរជាតិនាពេលកន្លងមកផង៕  
ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី១៩ ខែមករា បានថ្លែងសារជូនពរដល់ប្រជាជនទូទាំងពិភពលោកក្នុងឱកាសចូលឆ្នាំចិន និងអរគុណចិន ដែលជាដៃគូដ៏រឹងមាំរបស់អង្គការសហប្រជាជាតិលើកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ទន្ទឹមនេះ លោក ហ្គូតេរ៉េស ក៏បានអំពាវនាវឱ្យមានការពង្រឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពផង។
ណាហ្គាវើល ជួប អគ្គិសនីកម្ពុជា ម៉ោង៣រសៀលនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ណាហ្គាវើល ស្វែងឱកាសឈរលើកំពូលតារាងឡើងវិញជាបណ្តោះអាសន្ន មុនការប្រកួតរបស់បឹងកេត។ Bisan George រំពឹងរកគ្រាប់បាល់បញ្ចូលទីបន្ថែមទៀតដើម្បីឡើងទៅឈរលើតារាង Top Scorers ដោយបច្ចុប្បន្នគេមាន១៥គ្រាប់ ពោលគឺចាញ់ Befolo Mbarga Privat ១គ្រាប់។ វាជាជំនួបកាន់តែតឹងតែងបន្ថែមទៀតសម្រាប់អគ្គិសនីកម្ពុជា បន្ទាប់ពីពួកគេបានចាញ់វិសាខារហូតដល់ទៅ៤-០ កាលពីសប្តាហ៍មុន។ EDC មិនទាន់រកបានជ័យជម្នះឡើយនាជំនួប៦លើកចុងក្រោយនេះ ពោលបើគិតចាប់តាំងពីពួកគេឈ្នះ វេស្ទើនភ្នំពេញ ២-០ កាលពីថ្ងៃទី២០ ខែឧសភា។ បច្ចុប្បន្នណាហ្គាវើលស្ថិតនៅចំណាត់ថ្នាក់លេខ២ ដោយមាន២៨ពិន្ទុ ខណៈ EDC ត្រាំត្រែងនៅលេខ១១ បាតតារាង ដោយមានតែ៥ពិន្ទុ ពីការប្រកួត១២លើកន្លងមក។ នៅជើងទីមួយ ណាហ្គាវើល បានយកឈ្នះក្នុងលទ្ធផល ៥-១ ឯណោះ។ ព្រះខ័នរាជស្វាយរៀង ជួប អគ្គស្នងការដ្ឋាននគរបាលជាតិ ម៉ោង៦ល្ងាចនៅកីឡដ្ឋានខេត្តស្វាយរៀង ព្រះខ័នរាជស្វាយរៀង ទទួលភ្ញៀវអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបង្កើតចំណាត់ថ្នាក់នៅលើតារាង។ ស្វាយរៀងស្ថិតក្នុងរដូវកាលដ៏ខកចិត្តមួយ ដោយសមាសភាពសំខាន់ៗជាប់ពិន័យព្រោះតែករណីប្រទូស្តរ៉ាយនៅលើទីលាននាជំនួបជាមួយក្រសួងការពារជាតិ។ កាលពីសប្តាហ៍មុនពួកគេ បានចាញ់ណាហ្គាវើល ៤-០ ខណៈដែលប្រាក់ មុន្នីឧត្តម បង្ហាញវត្តមានឡើងវិញ។ សម្រាប់អគ្គស្នងការដ្ឋាននគរបាលជាតិ ពួកគេបានយកឈ្នះវេស្ទើនភ្នំពេញរហូតដល់ទៅ៤-០ កាលពីសប្តាហ៍មុន បន្ទាប់ពីបានចាញ់ក្រសួងការពារជាតិក្នុងលទ្ធផលដូចគ្នា។ ក្នុងបញ្ជី Top Scorer ក្រៅពីសាន្ត គឹមហេង របស់វិសាខា មានតែខ្សែប្រយុទ្ធ នួន បូរី ប៉ុណ្ណោះ ដែលជាកីឡាករក្នុងស្រុកស្ថិតនៅជួរលើការសម្រេចគ្រាប់បាល់បញ្ចូលទី ដែលមាន៦គ្រាប់។ ព្រះខ័នរាជស្ថិតនៅចំណាត់ថ្នាក់លេខ៨ដោយមាន១៤ពិន្ទុ រីឯអគ្គស្នងការដ្ឋាននគរបាលជាតិឈរនៅលេខរៀងទី៦ ដោយមាន២០ពិន្ទុ។ កាលពីជើងទីមួយ ក្រុមទាំងពីរបានបញ្ចប់ការប្រកួតដោយមិនមានការស៊ុតបាល់បញ្ចូលទី។ បឹងកេត ជួប វេស្ទើនភ្នំពេញ ម៉ោង៦នៅពហុកីឡដ្ឋានជាតិអូឡាំពិក ជំនួបរវាងក្រុមកំពូលតារាង និងក្រុមបាតតារាង ដូច្នេះ បឹងកេតច្បាស់ជាមិនធ្វេសប្រហែសនោះឡើយដើម្បីរក្សាការនាំមុខណាហ្គាវើល។ បឹងកេតដែលមានវត្តមានរបស់ ចាន់ វឌ្ឍនាកា ឡើងវិញនោះ ជាក្រុមមិនទាន់ស្គាល់បរាជ័យនោះឡើយនាការប្រកួត១២លើកកន្លងមក ដោយឈ្នះ៩លើក និងស្មើ៣លើក។ លើកចុងក្រោយ ពួកគេបានយកឈ្នះ អាស៊ីអឺរ៉ុប ៤-០ ។ ផ្ទុយទៅវិញ វេស្ទើនភ្នំពេញ ជាក្រុមដែលចាញ់រហូត។ ១២ប្រកួតកន្លងមក ពួកគេស៊ុតបាល់បញ្ចូលទីតែ៤គ្រាប់ប៉ុណ្ណោះ ហើយធ្លាយមកវិញរហូតដល់ទៅ៥៧គ្រាប់ឯណោះ។ បឹងកេតឈរលើកំពូលតារាងដោយមាន៣០ពិន្ទុ ខណៈវេស្ទើនមិនទាន់មានពិន្ទុរាប់នោះឡើយ។ នៅជើងទីមួយ បឹងកេតឈ្នះ ៣-១៕
ការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ឈានចូលដល់សប្តាហ៍ទី១៣នៅថ្ងៃសៅរ៍នេះ ដោយណាហ្គាវើល ប៉ះអគ្គិសនីកម្ពុជា ព្រះខ័នរាជស្វាយរៀង ទទួលអគ្គស្នងការដ្ឋាននគរបាលជាតិ ខណៈបឹងកេតជួបវេស្ទើនភ្នំពេញ។
  អ្នកនាំពាក្យគជប លោក ហង្ស ពុទ្ធា បានឲ្យដឹងថា គ.ជ.ប បានបើកកិច្ចប្រជុំលើសំណើរសុំចែកខិតប័ណ្ណហើយ ឃើញថាមិនមានបញ្ហាអ្វីចោទ ដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់នោះទេ ទើបគជប សម្រេចឲ្យគណបក្សនយោបាយអាចចែកខិតប័ណ្ណតាមសាធារណៈបែបនេះ។   ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានបញ្ជាក់ថា៖«បើគណបក្សណាចង់ឃោសនាចែកខិតប័ណ្ណនោះ ពួកគេគ្រាន់តែជូនដំណឹងទៅអាជ្ញាធរ ឬគណៈកម្មាធិការរៀបចំបោះឆ្នោត ឃុំ-សង្កាត់ ឬ គណៈកម្មាធិការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត ទៅបានហើយ។ ហើយបើមានការស្នើសុំហើយតែមិនមានការអនុញ្ញាតនោះ ពួកគេអាចជូនដំណឹងមក គ.ជ.ប បាន»។   តែយ៉ាងណាក្រោយពីបញ្ចប់ការឃោសនាបោះឆ្នោត ស្លាកសញ្ញាគណបក្សនយោបាយ ដែលស្ថិតនៅក្នុងរង្វង់១០០ម៉ែត្រ ពីការិយាល័យបោះឆ្នោត ត្រូវយកចេញយ៉ាងយូរបំផុតនៅថ្ងៃបញ្ចប់ការឃោសនាបោះឆ្នោត លើកលែងតែស្លាកសញ្ញាដែលមាននៅទីស្នាក់ការអចិន្ត្រៃយ៍របស់គណបក្សនយោបាយ ដែលត្រូវគ្របឬបិទបាំង។ ហើយគណបក្សក៏ត្រូវប្រមូលមកវិញទាំងអស់ នូវស្លាកសញ្ញា សម្ភារៈនិងខិតប័ណ្ណ ពីគ្រប់ទីកន្លែងសាធារណៈក្នុងរយៈពេល១៥ថ្ងៃបន្ទាប់ ពីថ្ងៃបោះឆ្នោត ។ ទាំងនេះជាការណែនាំរបស់ គ.ជ.ប ដែលបានបង្គាប់ឲ្យគណៈកម្មការឃុំ -សង្កាត់ រៀបចំការបោះឆ្នោត និងអាជ្ញាធរដែនដី សហការគ្នាជាមួយគណបក្សនយោបាយឲ្យបានត្រឹមត្រូវ ដែលប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណ្ឌភាពសាធារណៈ៕        
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) សម្រេចអនុញ្ញាតឲ្យគ្រប់គណបក្សនយោបាយទាំង១២ ដើរចែកខិតប័ណ្ណតាមផ្ទះ និងតាមផ្លូវសាធារណៈបាន ក្នុងអំឡុងពេលឃោសនានេះ។
  ក្នុងរយៈពេលបុណ្យអុំទូកនេះ ទេសចរប្រមាណជាង ៣១ម៉ឺននាក់ បានទៅកម្សាន្តក្នុងខេត្តសៀមរាប។ ទន្ទឹមនឹងនោះ ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ ក៏កំពុងបន្ថែមផ្នែកសេវាកម្ម និងគុណភាពបន្ថែមផងដែរ។   លោក រស់ សាយ នាយកគ្រប់គ្រងសណ្ឋាគារ វិរតន៍ (Viriths Hotel) នៅក្នុងខេត្តសៀមរាប បានប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទថា កំណើនទេសចរបានកើនឡើងមួយកម្រិត បើទោះស្ថានភាពបច្ចុប្បន្នមិនទាន់នឹងនយ៉ាងណាក្តី។ ដោយឡែកថ្ងៃឈប់សម្រាក អំឡុងពិធីបុណ្យអុំទូក នៅសណ្ឋាគារ វិរតន៍ ទទួលបានទេសចរប្រមាណ ៨០ ទៅ៩០ភាគរយ ដែលបានមកស្នាក់នៅ ហើយភាគច្រើនជាភ្ញៀវបរទេស។ លោក រស់ សាយ នាយកគ្រប់គ្រងសណ្ឋាគារ វិរតន៍ (រូបភាពផ្តល់ដោយលោក រស់ សាយ)   នាយកគ្រប់គ្រងសណ្ឋាគាររូបនេះ គូសបញ្ជាក់ដូច្នេះ៖ « ទេសចរអន្តរជាតិ មកកម្សាន្តមិនគិតពីថ្ងៃបុណ្យទានដូចទេសចរជាតិនោះទេ។ ប៉ុន្តែមួយរយៈចុងក្រោយនេះកំណើនទេសចរជាតិ ឃើញថាពួកគាត់ដើរកម្សាន្តច្រើន បើទោះជាគ្មានថ្ងៃបុណ្យទានក៏វត្តមានភ្ញៀវជាតិតែងតែមានជាហូរហែ។ មួយវិញទៀតចាប់ពីខែវិច្ឆិកានេះ គ្រប់មជ្ឈដ្ឋាន ក៏មានកំណើនច្រើនផងដែរ»។   លោក រស់ សាយ បន្ថែមថា ទេសចរក្នុងស្រុកមកលេងច្រើន នាថ្ងៃឈប់សម្រាក។ ចំណែកទេសចរអន្តរជាតិ មកច្រើនមិនថាថ្ងៃបុណ្យ ឬថ្ងៃធ្វើការ។ យ៉ាងណាមិញ ចំនួនទេសចរមួយរយៈចុងក្រោយនេះ ក៏ជាក្តីសង្ឃឹមមួយនៃវិស័យទេសចរណ៍ ដែលអាចស្តារឡើងវិញនូវសក្តានុពល ក៏ដូចជាជួយបង្កើនផ្នែកសេវាកម្មនានាផងដែរ។   ការកើនឡើងទេសចរ ក៏សំខាន់សម្រាប់ម្ចាស់អាហារដ្ឋាននានាផងដែរ។ លោក ឌុក ដេត ជាម្ចាស់អាហារដ្ឋាន សួនមេអំបៅ ស្រុកបាគង នៃបន្ទាយជ័យ៨០២ ស្រុកបាគង ខេត្តសៀមរាប។ លោក ឌុក ដេត បានលើកឡើងថា ថ្ងៃបុណ្យអុំទូកភាគច្រើនជាភ្ញៀវជាតិ និងជាអ្នកភ្នំពេញ ដែលបានមកទទួលទានអាហារនៅទីនេះ ក៏ដូចជាមកបាញ់ធ្នូកម្សាន្តផងដែរ។ អំឡុកបុណ្យអុំទូក បន្ទាយជ័យ៨០២ ទទួលទេសចរមិនក្រោម ៤០០នាក់នោះឡើយក្នុងមួយថ្ងៃ។ ចំពោះសេវាកម្ម និងតម្លៃក៏មិនខុសគ្នាពីថ្ងៃធម្មតានោះទេ។ លោក ឌុក ដេត ម្ចាស់អាហារដ្ឋាន សួនមេអំបៅ បាគង (រូបភាពផ្តល់ដោយលោក ឌុក ដេត)   «ភ្ញៀវក្នុងស្រុកចាប់ផ្តើម ដើរកម្សាន្តច្រើន ខុសប្លែកពីឆ្នាំមុនៗ។ ឆ្នាំនេះ បើទោះគ្មានបុណ្យទាន ក៏មានវត្តមានទេសចរមកជាហូរហែ បើទោះមិនច្រើនខ្លាំង តែក៏មកមិនដាច់នោះដែរ»។ នេះជាការបញ្ជាក់របស់លោក ឌុក ដេត ម្ចាស់ជ័យលាភីលេខ១លើមុខម្ហូប «ហហ្មុក» នៃខេត្តសៀមរាប។   លោក ឌុក ដេត សង្ឃឹមថាទេសចរនឹងអញ្ចើញមកលេងច្រើនជាងមុន ពីព្រោះលោកមើលឃើញថា ភ្ញៀវចាប់អារម្មណ៍តំបន់ទេសចរណ៍ប្លែក និងបែបធម្មជាតិច្រើន។ រីឯ ទេសចរអន្តរជាតិវិញ ក៏មានវត្តមានច្រើនដូចគ្នា នេះអាចបញ្ជាក់បានថា ខេត្តសៀមរាបកំពុងចាប់ផ្តើមវិវត្តទៅមុខបណ្តើរៗហើយ។   ជាមួយគ្នានេះ លោក ហួរ មុន្នី ម្ចាស់សណ្ឋាគារ ហៃ វិន (Haiven Hotel and Restaurant) បានរៀបរាប់ថា ធម្មតាសណ្ឋាគាររបស់លោក ទទួលបានទេសចរអន្តរជាតិច្រើនជាង ទេសចរជាតិ។ បើចំពោះថ្ងៃអុំទូក បន្ទប់គឺពេញទាំងអស់ មិនថាកន្លែងស្នាក់ណានោះទេ។ ដោយឡែក មួយរយៈពេលចុងក្រោយនេះ សន្ទុះ នៃភ្ញៀវមានចំនួនច្រើនខុសធម្មតា មិនថាភ្ញៀវជាតិ ឬអន្តរជាតិ។ លោក ហួរ មុន្នី ម្ចាស់សណ្ឋាគារ ហៃ វិន (រូបភាពផ្តល់ដោយលោក ហួរ មុន្នី)   ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍រូបនេះ សង្កត់ធ្ងន់ថា៖ «ឥឡូវភ្ញៀវជាតិចាប់ផ្តើមដើរលេងច្រើន ពីព្រោះពួកគាត់បានទុកចិត្តលើសេវាកម្ម ជាពិសេសការទប់ស្កាត់បានយ៉ាងល្អ  ពីសំណាក់រដ្ឋាភិបាលដូចជាការចាក់វ៉ាក់សាំងជាដើម។ លើសពីនេះ ពួកគាត់ចាប់ផ្តើមហ៊ានចំណាយលើការចាយវាយ សម្រាកការកម្សាន្តលក្ខណៈគ្រួសារ និងក្រុមការងារផងដែរ»។    ទន្ទឹមនឹងនេះ លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា បានពន្យល់ថា ទេសចរអន្តរជាតិមិនមានចំនួនប្រែប្រួលនោះឡើយ ប៉ុន្តែអំឡុងខែវិច្ឆិកាកន្លងមកនេះ ចំនួនទេសចរជាតិហាក់ប្រែប្រួល គឺបានកើនឡើងជាលំដាប់។ យ៉ាងណាមិញ សណ្ឋាគារ និងអាជីវកម្មនៅក្នុងខេត្តសៀមរាប ក៏មិនទាក់បើកពេញលេញក្រោយជំងឺកូវីដ-១៩វាយលុកដែរនោះដែរ។    «បើទោះវិស័យទេសចរណ៍ ក្នុងខេត្តនេះដើរធម្មតាវិញយ៉ាងណាក្តី ប៉ុន្តែយើងនៅតែមានបញ្ហាប្រឈមមួយនោះ គឺខ្វះកម្លាំងពលកម្មផ្នែកម្ហូបអាហារ និងសេវាកម្មមួយចំនួន។ ដោយសារពួកគេបានបាត់បង់ការងារ អំឡុងពេលការបិទខ្ទប់នៃជំងឺកូវីដ។ ប៉ុន្តែយើង ស្តារឡើងវិញដើម្បីរក្សាបាននូវស្តង់ដាសេវាកម្មឱ្យបានល្អផងដែរ។» នេះជាការលើកឡើងរបស់ប្រធានសមាគមសណ្ឋាគារកម្ពុជា លោក ឌិន សុមេធារិទ្ធ។ លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា (រូបភាពពី៖ Cambodia Hotel Association)   ប្រធានសមាគមសណ្ឋាគារកម្ពុជា រូបនេះបានអំពាវនាវទៅម្ចាស់អាជីកម្មទាំងអស់ បន្តពង្រឹងផ្នែកសេវាកម្ម និងបង្កើនភាពទាក់ទាញទៅដល់ភ្ញៀវ តាមរយៈវប្បធម៌ បរិស្ថាន និងអនាម័យជាដើម។ ជាពិសេសគឺ ការវិលត្រឡប់នៃអតីតអ្នកស្រឡាញ់ផ្នែកសេវាកម្ម ដើម្បីបំពេញរាល់ចំណុចខ្វះខាត ក្នុងវិស័យទេសចរណ៍។   គួររឱ្យដឹងដែរថា អំឡុងថ្ងៃឈប់សម្រាករយៈពេល ៣ថ្ងៃនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ទេសចរទូទាំងប្រទេសបានដើរកម្សាន្តសរុបចំនួន ២ ៥៧៨ ៨៣៨នាក់។ ក្នុងនោះភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៣៣ ៦៧៧នាក់ តួលេខនេះបានកើនឡើងជាង ១៨៤ភាគរយ បើធៀបនឹងរយៈពេលអុំទូក ៣ថ្ងៃ កាលពីឆ្នាំ២០២១៕  
ភ្នំពេញ៖ ជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់ សណ្ឋាគារ និងអាជីកម្មភាគច្រើន នៅក្នុងខេត្តសៀមរាប បានបើកដំណើរឡើងវិញស្ទើរតែទាំងស្រុង។ សេដ្ឋកិច្ចក្នុងខេត្តនេះ បង្ហាញសញ្ញាវិជ្ជមាន តាមរយៈទេសចរកើនឡើង។ អ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ សង្ឃឹមថា កំណើនទេសចរ នឹងជួយឱ្យ អាជីវកម្មរបស់គេមានស្ថិរភាពដូចមុនកូវីដ-១៩។
កម្មវិធីរាំរែកគួរឲ្យទាក់ទាញដ៏អស្ចារ្យនេះដែលមានឈ្មោះថា Afterlife: Asylum បានប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីពេលថ្មីៗ នៅម៉ោង ៤ល្ងាចរហូតដល់ម៉ោង  ១១យប់។ កម្មវិធីនេះជាការផ្តល់ជូននូវបទពិសោធន៍រាំរែកដ៏វិសេសវិសាលជាមួយនឹងតន្ត្រីអេឡិកត្រូនិកសុទ្ធសាធប្រកបដោយគុណភាពខ្ពស់   ហើយនិងផលិតកម្មលំដាប់ថ្នាក់ពិភពលោក ដែលមានឈ្មោះថា Three6 ព្រមទាំងការរួមសម្តែងពិសេសដ៏អស្ចារ្យ។ ក្រុម EDM Cambodia បានរៀបចំតារាល្បីប្រចាំកម្មវិធីនេះគឺជាឌីជេមកពីប្រទេសហូឡង់ ដែលមានឈ្មោះថា Debris ។ នៅក្នុងស្នាដៃតន្ត្រីរបស់គាត់  Debris បានច្របាច់បញ្ចូលគ្នារវាងប្រភេទតន្ត្រី EDM  ទឹកសំឡេង និងសំនៀងដើមមកពីចក្រភពអង់គ្លេស ដែលជារូបមន្តជោគជ័យជាច្រើនលើកជាច្រើនសារ។ មានបទចម្រៀងឌីជេ Mag ដែលជាឌីជេឆ្នើម Top 3  នៅក្នុងតារាងចំណាត់ថ្នាក់ប្រចាំក្រុម EDM ជាមួយក្រុម Lucky Strike លោក Debris បានធ្វើដំណើរជាច្រើនជុំវិញទ្វីបអាស៊ី ហើយនេះជាលើកទីមួយហើយសម្រាប់រូបគាត់នៅក្នុងរាជធានីភ្នំពេញ ដែលបានពាំនាំយកតន្ត្រីល្បីៗរបស់គាត់ផ្ទាល់ពីទីក្រុង Amsterdam ទៅក្នុងកម្មវិធី Afterlife:Asylum ។ នៅក្នុងការសម្តែងរួមគ្នាលើឆាក និងមានឌីជេប្រចាំតំបន់មានឈ្មោះថា Botcash មកពីប្រទេសថៃ ព្រមទាំងឌីជេល្បីៗជាច្រើនរូបប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជាឌីជេឆ្នើមឈ្មោះថា Maily ។  ចំពោះការសម្តែងអស្ចារ្យវិញ ក៏មានការរៀបចំក្រុមរាំជាច្រើនរួមទាំងការសម្តែងរាំពិសេសដោយក្រុម Universo Robot Team of Pyrotechnics     ដែលធ្វើការសម្តែងជាមួយនឹងបច្ចេកវិទ្យា LED ដ៏អស្ចារ្យដែលបានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើល។ ទស្សនិកជនម្នាក់បានថ្លែងប្រាប់បណ្តាញប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា៖  "កម្មវិធី Afterlife:Asylum" គឺជាបទពិសោធន៍ថ្មីសន្លាងរបស់ក្រុម EDM សម្រាប់ផ្តល់ជូនប្រជាជនកម្ពុជាសម័យទំនើបកម្សាន្តរីករាយជាមួយនឹងកម្មវិធីលំដាប់ថ្នាក់អន្តរជាតិនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ"។ ដើម្បីស្វែងយល់បន្ថែមអំពីស្រាបៀរ Heineken នៅក្នុងប្រទេសកម្ពុជា និងឆែកមើលរូបថតពីកម្មវិធីនេះ សូមចូលមើលទំព័រហ្វេសប៊ុកជាផ្លូវការ៖ www.facebook.com/heineken/ #Heineken #OpenYourWorld #Cambodia ( អត្ថបទពាណិជ្ជកម្ម )
ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់អន្តរជាតិដ៏ខ្ពស់បំផុតក្នុងពិភពលោក និងក្រុម EDM Cambodia បានទទួលជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ Afterlife: Asylum ដែលជាកម្មវិធីរាំរែកដ៏ធំបំផុតដែលពុំធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានទាក់ទាញទស្សនិកជនយ៉ាងច្រើនដោយបានលក់សំបុត្រអស់ជាង២,៥០០  សំបុត្រ មុនពេលយប់នៃការបើកកម្មវិធីនេះ ហើយក៏មានមនុស្សជាច្រើនទៀតបានស្វែងរកទិញសំបុត្រនៅពេលនាត្រី។
ក្រុមឈរលេខរៀងទី៣ណាហ្គាវើលប្រើប្រាស់កីឡដ្ឋានស្តាតចាស់ស្វាគមន៍ក្រុមឈរកំពូលតារាងព្រះខ័នរាជស្វាយរៀងនាការប្រកួតពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧ នៅម៉ោង១៥:៣០នាទីរសៀលថ្ងៃទី២១ ខែតុលា នេះ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក មាស ចាន់ណា គ្រូបង្វឹកណាហ្គាវើលបានចាត់ទុកការគ្មានវត្តមានខ្សែការពារ ញឹម សុវណ្ណារ៉ា ជាក្តីកង្វល់សម្រាប់លោកក្នុងជំនួបជាមួយក្រុមដែលលោកគិតថាមានសមត្ថភាពខ្លាំង។ គ្រូបង្វឹកក្រុមណាហ្គាវើលបានបញ្ជាក់ថា អវត្តមានខ្សែការពារ ញឹម សុវណ្ណារ៉ា ក្នុងក្រុមណាហ្គាវើលដោយសាររូបគេរងការពិន័យកាតលឿងពីរ ដោយលើកទី១ក្នុងជំនួបជាមួយអគ្គិសនីកម្ពុជាកាលពីថ្ងៃទី១៦ កញ្ញា និងលើកទី២នាជំនួបរក្សាលទ្ធផលស្មើ ១-១ ជាមួយភ្នំពេញក្រោនកាលពីល្ងាចថ្ងៃទី១៤ តុលា នៅកីឡដ្ឋាន RSN។ តែយ៉ាងណាលោកបានអះអាងថា បញ្ហាខាងលើនេះគ្រាន់តែជាក្តីកង្វល់តូចមួយតែប៉ុណ្ណោះ ពុំបានចោទខ្លាំងសម្រាប់ក្រុមរបស់លោកនោះទេ ពោលគឺលោកបានជ្រើសរើសកីឡាករមានសមត្ថភាពប្រហាក់ប្រហែលគ្នាដើម្បីដាក់ជំនួស សុវណ្ណារ៉ា រួចហើយ។ ទោះបីយ៉ាងនេះក្តីលោកទទួលស្គាល់ថា ព្រះខ័នរាជស្វាយរៀងមានសមត្ថភាពខ្លាំង និងសម្បូរកីឡាករជើងចាស់។ លោកប្តេជ្ញាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យការប្រកួតនេះក្លាយជាជំនួបមួយដ៏តានតឹង និងជក់ចិត្តបំផុតសម្រាប់ទស្សនិកជន។ សម្រាប់ការប្រកួតកាលពីសប្តាហ៍មុនក្រុមព្រះខ័នរាជស្វាយរៀងបានចាញ់បឹងកេតក្នុងលទ្ធផល ២-០ ខណៈណាហ្គាវើលរក្សាលទ្ធផលស្មើ ១-១ ជាមួយម្ចាស់ផ្ទះភ្នំពេញក្រោន។ បច្ចុប្បន្នស្វាយរៀងកំពុងឈរកំពូលតារាងជាមួយ៣៧ពិន្ទុ ឯណាហ្គាវើលឈរលេខរៀងទី៣ដោយមាន៣៣ពិន្ទុ។ ក្រៅពីជំនួបដ៏ជក់ចិត្តខាងលើក៏មានការប្រកួត៣គូទៀតផងដែរក្នុងសប្តាហ៍នេះក្នុងនោះក្រុមឈរលេខរៀងទី២បឹងកេតជួបមជ្ឈមណ្ឌលកំចាត់មីនកម្ពុជានាម៉ោង៤រសៀលនៅកីឡដ្ឋានខេត្តស្វាយរៀង មុនប៉ូលិសស្វាគមន៍ក្រុមគីរីវង់សុខសែនជ័យម៉ោង៦ល្ងាចនៅកីឡដ្ឋានស្តាតចាស់។ ចំណែកក្រុមឈរលេខរៀងទី៤ភ្នំពេញក្រោនតទល់ជាមួយក្រុមក្រសួងការពារជាតិនៅម៉ោង៦ល្ងាចនាកីឡដ្ឋាន RSN៕
បញ្ហាតំបន់ការពារបានក្លាយជាក្តីកង្វល់របស់ក្រុមណាហ្គាវើលក្នុងការតទល់ជាមួយក្រុមឈរកំពូលតារាងព្រះខ័នរាជស្វាយរៀងនាការប្រកួតពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកនារសៀលថ្ងៃទី២១ ខែតុលា នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ។ ក្រៅពីជំនួបចិត្តខាងលើ ភ្នំពេញក្រោនបើកទ្វារកីឡដ្ឋាន RSN ស្វាគមន៍ក្រសួងការពារជាតិនៅម៉ោង៦ល្ងាន ខណៈប៉ូលិសជួបគីរីវង់សុខសែនជ័យនៅកីឡដ្ឋានស្តាតចាស់ក្រោយបឹងកេតតទល់ជាមួយស៊ីម៉ាក់ម៉ោង៤រសៀលនៅកីឡដ្ឋានខេត្តស្វាយរៀង។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ៣០៧គ្រឿង និងពិន័យប្រាក់ចំនួន  ៥៣៩,៣០០,០០០រៀល។  រថយន្តទាំង ៣០៧គ្រឿងខាងលើ ចាប់បាននៅស្ថានីយថ្លឹងរថយន្ត ចំនួន ២៦ ស្ថិតក្នុងខេត្តចំនួន ១៧ខេត្ត។   ក្រសួងសាធារណការ បញ្ជាក់ថា ចំនួនដែលចាប់បានទាំងនេះ ថយចុះជាងខែវិច្ឆិកា ចំនួន ៤៥គ្រឿង។ ជាមួយគ្នានេះ ក្នុងចំណោមរថយន្តដែលចាប់បានទាំងនោះ បានផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ២៥តោន។ នេះបើតាមទំព័រហ្វេសប៊ុកដដែល៕  
ភ្នំពេញ៖ ក្នុងខែធ្នូឆ្នាំ២០១៧កន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឃាត់រថយន្តដឹកលើសទម្ងន់ចំនួន ៣០៧គ្រឿង និងពិន័យបានប្រាក់ចំនួន ៥៣៩,៣០០,០០០រៀល។
អាហារ គឺជាមូលដ្ឋានគ្រឹះសម្រាប់សុខភាព។ របបអាហារបានក្លាយជាកត្តាហានិភ័យដែលត្រូវបាន អ្នកជំនាញប៉ាន់ប្រមាណថា បង្កឱ្យមានអ្នកស្លាប់ចំនួន ១១លាននាក់ និងបង្កឱ្យមានពិការភាពចំនួន ២៥៥លាននាក់ជារៀងរាល់ឆ្នាំ។ តាមការសិក្សាចុះផ្សាយលើទិនានុប្បវត្តិវេជ្ជសាស្ត្រ Plos Medicine ការមានអាយុវែងប្រកបដោយសុខភាពរឹងមាំល្អ ពិតជាជាប់ទាក់ទងនឹងការជ្រើសរើសចំណីអាហារឱ្យបានត្រឹមត្រូវ។ ការសិក្សាបង្ហាញថា មនុស្សអាចបង្កើនអាយុរហូតដល់ ១៣ឆ្នាំ ប្រសិនបើអ្នកទទួលទានសាច់ក្រហម ផ្លែឈើ បន្លែជាច្រើនទៀត និងពពួកគ្រាប់ធញ្ញជាតិជាប្រចាំ។ អាហារសំខាន់ដែលមានឥទ្ធិពលជួយបង្កើនអាយុវែង ត្រូវបានរកឃើញថាជាពពួកគ្រាប់ធញ្ញជាតិ ក្នុងនោះរួមមាន គ្រាប់សណ្តែកគ្រប់ប្រភេទ ស្រូវសាឡី និងគ្រាប់អាល់មុនជាដើម។ យ៉ាងណាមិញ អាហារធញ្ញជាតិទាំងនេះ មិនសូវមានប្រជាប្រិយភាពសម្រាប់មនុស្សទូទៅឡើយ។  ដើម្បីទម្លាប់ទទួលទានអាហារសុខភាព មនុស្សគួរចាប់ផ្តើមតាមដានរបបអាហារប្រចាំថ្ងៃរបស់ខ្លួនថា បានទទួលទានអ្វីខ្លះដែលមានអត្ថប្រយោជន៍ និងគ្មានអត្ថប្រយោជន៍សម្រាប់សុខភាព។ លើសពីនេះ មនុស្សគួរកាត់បន្ថយកម្រិតជាតិស្ករ ក្នុងអាហារពេលព្រឹក ឬមិនឱ្យមានជាតិស្ករតែម្តងក៏បាន ដើម្បីរក្សាតុល្យភាពជាតិស្ករក្នុងឈាម។  បើទោះ សាច់ក្រហមមានប្រូតេអ៊ីត និងចាត់ទុកជាអាហារជួយសុខភាពក្តី វានៅតែជាជម្រើសបន្ទាប់ពីបន្លែផ្លែឈើ។ ដូច្នេះ អ្នកជំនាញបានណែនាំឱ្យមនុស្សទទួលទានអាហារមួយពេលដោយគ្មានសាច់ ហើយជំនួសដោយបន្លែឱ្យបានច្រើន។ គួរបញ្ជាក់ថា ចំណីអាហារល្អៗ គឺជាចំនុចចាប់ផ្តើមដ៏សំខាន់មួយដែលនាំមនុស្សឱ្យមានអាយុវែងប្រកបដោយសុខភាពរឹងមាំ ប៉ុន្តែចំណីអាហារតែមួយផ្នែកមិនអាចធានាបានឡើយ។ វាទាមទារឱ្យមនុស្សហាត់ប្រាណជាប្រចាំដែរ ហើយមិនចាំបាច់ទាល់តែទៅកន្លែងហាត់ប្រាណទេ ការដើរតាមសួនច្បារធម្មតា គឺគ្រប់គ្រាន់ហើយសម្រាប់ជួយសុខភាព និងកាត់បន្ថយភាពស្ត្រេស។ កត្តាផ្សេងទៀតដែលជួយឱ្យមនុស្សមានអាយុវែងរួមមានការចេះគ្រប់គ្រងភាពតានតឹង ការគេងលក់ស្កប់ស្កល់ឱ្យបានគ្រប់គ្រាន់ គឺប្រហែលប្រាំបីម៉ោងក្នុងមួយថ្ងៃ និងការមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន៕    
ការមានអាយុវែង និងប្រកបដោយសុខភាពល្អ ត្រូវការចាប់ផ្តើមជាមួយនឹងរបបអាហាររបស់អ្នក។ ការសិក្សាថ្មីមួយបានបង្ហាញថា មនុស្សអាចបង្កើនអាយុរហូតដល់ ១៣ឆ្នាំ ប្រសិនបើបានទទួលទានសាច់ក្រហម ផ្លែឈើ និងបន្លែជាច្រើនទៀត ព្រមទាំងពួកគ្រាប់ធញ្ញជាតិ គ្រាប់សណ្ដែក ស្រូវសាឡីជាដើម។
  GigaGigs by Smart គឺជាកម្មវិធីដំបូងបង្អស់មិនធ្លាប់នឹងត្រូវដាក់ឲ្យដំណើរការ នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើជាមធ្យោបាយថ្មី សម្រាប់អាជីវកម្ម ក្នុងការប្រមូលព័ត៌មានផ្តល់មកវិញ និងទិន្នន័យទីផ្សារ ហើយក៏មានការផ្តល់រង្វាន់លើកទឹកចិត្តដល់អ្នកប្រើប្រាស់ ដែលបំពេញភារកិច្ចក្នុងការផ្តល់ទិន្នន័យនេះផងដែរ។ កម្មវិធីនេះ ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត ដូចជាប្រទេសម៉ាឡេស៊ីជាដើម។   នាយកប្រតិបតិ្តក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន (Thomas Hundt) បានមានប្រសាសន៍ថា៖«នៅក្នុងយុគសម័យនៃការប្រើប្រាស់ទិន្នន័យធំៗ អាជីវកម្មត្រូវការប្រើប្រាស់ទិន្នន័យថ្មីៗបំផុត និងព័ត៌មានសំខាន់ៗ ដើម្បីធ្វើប្រតិបត្តិអាជីវកម្មរបស់ពួកគេ ឲ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយ GigaGigs by Smart អាជីវកម្មអាចទទួលបានព័ត៌មាន ទិន្នន័យពីមហាជនបានយ៉ាងងាយស្រួល និងប្រកបដោយអត្ថប្រយោជន៍ ហើយក៏មានការផ្ដល់រង្វាន់លើកទឹកចិត្តដល់អ្នកប្រើប្រាស់ សម្រាប់ការចូលរួមរបស់ពួកគាត់ ផងដែរ»។   កម្មវិធ GigaGigs by Smart អាចទាញយកមកប្រើប្រាស់បានពី Google Play និង App Store ហើយកម្មវិធីតាមទូរស័ព្ទដៃមួយនេះ នឹងរៀបចំរាល់កិច្ចការទាំងអស់ បានយ៉ាងងាយស្រួល បន្ទាប់ពីបានស្នើសុំពីអាជីវកម្ម ដោយអ្នកប្រើប្រាស់ អាចប្រើបានដោយឥតគិតថ្លៃ។ កិច្ចការទាំងអស់នោះ រាប់ចាប់ពីការត្រួតពិនិត្យម៉ាកយីហោ ក្នុងនាមជាអតិថិជនប្រើប្រាស់ ដើម្បីធ្វើឲ្យច្បាស់ថាហាងលក់រាយ ដែលបង្ហាញផលិតផលរបស់ពួកគេ មានភាពត្រឹមត្រូវ ដើម្បីបំពេញការស្ទង់មតិសាមញ្ញៗ អំពីគុណភាព និងសេវាកម្មអតិថិជន។    កម្មវិធីនេះ ក៏អនុញ្ញាតឲ្យអតិថិជន ចែករំលែកទីតាំងរបស់ខ្លួន លើប្រព័ន្ធ GPS ផងដែរ ដើម្បីបង្ហាញថា កិច្ចការត្រូវបានបញ្ចប់នៅហាងជាក់លាក់ណាមួយ និងដើម្បីបញ្ចូលរូបថត ឬវីដេអូរបស់ហាង ឬផលិតផលដែលពួកគេទទួលភារកិច្ច ពិនិត្យឡើងវិញ។ ជាមួយ GigaGigs by Smart អាជីវកម្ម នឹងអាចទទួលបាននូវការយល់ដឹង ទស្សនៈ និងទិន្នន័យ ដែលមានអត្ថប្រយោជន៍សំខាន់ៗ ដែលនឹងជួយអាជីវកម្មទាំងនោះ បម្រើអតិថិជនរបស់ខ្លួនកាន់តែល្អប្រសើរឡើង។   លោក Kow Kuan Hua នាយកគ្រប់គ្រង និងជាស្ថាបនិក GigaGigs ប្រចាំតបន់អាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា៖«វិធីសាស្ត្រនៃការស្រាវជ្រាវទីផ្សារ ដែលធ្លាប់ធ្វើកន្លងមក និងការប្រមូលទិន្នន័យជារឿយៗ មានការយឺតយ៉ាវ និងមានតម្លៃថ្លៃ ប៉ុន្តែជាមួយ GigaGigs by Smart កម្មវិធីនេះមានលក្ខណៈសាមញ្ញ ដូចជាការបញ្ចូលកិច្ចការទៅក្នុងកម្មវិធី app ក្នុងទូរស័ព្ទដៃ ហើយបន្ទាប់មកដូចជាការទាញយកប្រតិបត្តិទិន្នន័យដោយផ្ទាល់ ពីអ្នកប្រើប្រាស់ជាក់ស្តែង»។   សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពី GigaGigs by Smart សូមអីុម៉ែលទៅកាន់ [email protected]  ឬ ចូលទៅកាន់គេហទំព័រ www.smart.com.kh  ៕   (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ៖ ក្រុមហ៊ុន Smart Axiata បានប្រកាសដាក់ឲ្យដំណើរការ សេវាកម្មឌីជីថលថ្មីមួយ ឈ្នោះថា GigaGigs by Smart ដែលជាកម្មវិធីទូរស័ព្ទដៃ ប្រមូលព័ត៌មានផ្សេងៗពីមហាជន ប្រកបដោយភាពច្នៃប្រឌិត។ កម្មវិធីនេះ អនុញ្ញាតឲ្យអាជីវកម្ម ផ្ដល់ការរងារសាមញ្ញៗ តែមានសារៈសំខាន់ដល់សាធារណជនទូទៅ។
  ការរៀបចំកម្មវិធីនេះឡើង ក្នុងន័យចូលរួមអនុវត្តន៍ ការដាក់ឲ្យប្រើប្រាស់ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា យោងតាមប្រកាសលេខ ០១០ សហរ.បក ស្តីពី កាតព្វកិច្ចដាក់ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា របស់សហគ្រាសក្នុងស្រុក ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីសឯ.ក បានស្ម័គ្រចិត្តធ្វើការតម្លើង ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ចាប់តាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ គឺជាក្រុមហ៊ុនគំរូក្នុងចំណោមក្រុមហ៊ុនផ្សេងៗទៀត ដែលបានស្ម័គ្រចិត្តចូលរួមក្នុងការតម្លើង។   លោក Chas GESCHKE អគ្គនាយក នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីសបានមានប្រសាសន៍ថា៖ ក្នុងនាមជាក្រុមហ៊ុនផលិតភេសជ្ជៈថ្មីមួយ យើងមានចក្ខុវិស័យនិងការប្តេជ្ញាខ្ពស់ក្នុងការធ្វើ ជាក្រុមហ៊ុនផលិតភេសជ្ជៈ ដែលឈានមុខក្នុងការអនុលោមតាមច្បាប់ដែលតំរូវដោយរាជដ្ឋាភិបាល និងធ្វើជាគំរូដ៏ល្អ ផងដែរ។ សូមបញ្ជាក់ថាចាប់តាំងពីអគ្គនាយកដ្ឋានពន្ធដារបានធ្វើការប្រកាសនិងណែនាំឱ្យបំពាក់នូវឧបករណ៍ថ្មីនេះតាមបណ្តាក្រុមហ៊ុនសហគ្រាសផលិតភេសជ្ជៈទាំងអស់ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស មានស្មារតី និងឆន្ទៈខ្ពស់បំផុតក្នុងការចូលរួមអនុវត្តច្បាប់នេះ ដើម្បីធ្វើជាក្រុមហ៊ុនផលិតភេសជ្ជៈគំរូឈានមុខគេតាំងពីការ ចាប់ផ្តើមមក ។    ស្ថិតក្នុងពិធីសន្និសិទកាសែត លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកា ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថាក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ស្ម័គ្រចិត្ត និងចូលរួមយ៉ាងសកម្ម ជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងការអនុវត្ត ការតម្លើងឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ក៏ដូចជាការចូលរួមពង្រឹងនូវតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យភេសជ្ជៈនៅកម្ពុជា។    ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវ ខៀវ សស៊ីលៀបបានចែករំលែកដែរថា៖ សម្រាប់នាងខ្ញុំ ឈានចូលទីផ្សារក្នុងកាលៈទេសៈដែលកំពុងមានការប្រកួតប្រជែងខ្លាំង មិនមែនជារឿងងាយស្រួលនោះទេ យ៉ាងណាមិញនាងខ្ញុំសម្លឹងឃើញឱកាសនៅមាន ដោយយើងយល់ពីតម្រូវការទីផ្សារច្បាស់លាស់ និងជឿជាក់ថាអតិថិជនកំពុងរង់ចាំគាំទ្រនូវផលិតផលខ្មែរ ដែលមានគុណភាពពិតប្រាកដ ជាផលិតផលដែលធ្វើឲ្យយើងទាំងអស់គ្នាមានមោទនភាពក្នុងការណែនាំដល់មនុស្សបន្ត។   យ៉ាងណាមិញ ការដែលបង្កើតក្រុមហ៊ុននេះឡើង គឺនាងខ្ញុំបានគិតគូរយ៉ាងលំអិត និងច្បាស់លាស់ ក្នុងគោលដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការ ពង្រីកវិស័យឧស្សហកម្មនៅកម្ពុជា ជាពិសេសគឺបង្កើនការផលិតក្នុងស្រុកឲ្យកាន់តែរីកចំរើន ក៏ដូចជាគោលបំណងចំបងរបស់នាងខខ្ញុំគឺចង់ចូលរួមចំណែកក្នុងការបង្កើតការងារដល់កូនខ្មែរឲ្យកាន់ច្រើន។  ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម គង់ វិបុល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើការនាំយក និងប្រគល់ជូន លិខិតសសើរដល់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដែលជាក្រុមហ៊ុនគំរូមួយក្នុងស្រុក ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការស្ម័គ្រចិត្តធ្វើការតម្លើង ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា។    ក្នុងនោះផងដែរ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថាៈ ថ្ងៃនេះ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានសម្ពោធដាក់ឲ្យដំណើរការឧបករណ៍វាស់ចំណុះស្រាបៀរ នៅគ្រប់ខ្សែសង្វាក់ផលិតកម្ម នេះគឺជា ការចាប់ផ្តើមអនុវត្តរបស់ក្រុមហ៊ុនក្នុងស្រុកថ្មីមួយទៀត តាមសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ។   ឯកឧត្តម គង់ វិបុល បានគូសបញ្ជាក់ថាការបំពេញកាតព្វកិច្ចនេះ បានឆ្លុះបញ្ចាំងអំពី អភិបាលកិច្ចសាជីវកម្ម ដ៏ល្អប្រសើររបស់ក្រុមហ៊ុនផ្ទាល់ និងជាគំរូល្អ សម្រាប់សហគ្រាសដ៍ទៃទៀត ក្នុងវិស័យផលិតស្រាបៀរ និងភេជ្ជៈ គ្មានជាតិសុរា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។   ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម គង់ វិបុល ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ដែលជាក្រុមហ៊ុនផលិតស្រាបៀរក្នុងស្រុក វិនិយោគដោយជនជាតិខ្មែរ ដែលបានកៀរគរទុនវិនិយោគក្នុងស្រុក មកវិនិយោគដើម្បីសាងសង់ និងរៀបចំដំណើរការផលិតស្រាបៀររបស់ខ្លួន ក្នុងអំឡុងពេល ដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ១៩ ដោយមិនរាថយ បានសម្ពោធដាក់ឲ្យដំណើរការ ឧបករណ៍វាស់ចំណុះ ស្រាបៀរ នៅគ្រប់ខ្សែច្រវាក់ផលិតកម្ម។ លើសពីនេះឯកឧត្តម គង់ វិបុល ក៏បានកោតសរសើរផងដែរ ចំពោះទំនើបកម្មន័យក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ឯ.ក ក៏ដូចជាគុណភាពខ្ពស់ ស្រាបៀរហនុមានដែលក្រុមហ៊ុនបានផលិត និងចែកចាយលើទីផ្សារនាពេលកន្លងទៅនេះ។   ឯកឧត្តម គង់ វិបុល បានបន្ដទៀតថា ពិតណាស់ការចូលរួមសហការអនុវត្តយន្តការនេះ មិនត្រឹមតែបានឆ្លុះបញ្ចាំង អំពីអភិបាលកិច្ចសាជីវកម្ម (Corporate Governance) ដ៏ល្អប្រសើររបស់ក្រុមហ៊ុនផ្ទាល់ និងជាគំរូល្អ សម្រាប់សហគ្រាសដ៍ទៃទៀត ក្នុងវិស័យដូចគ្នានេះ ក៍ដូចសហគ្រាសទូទៅ និងជាការរួមចំណែក មិនអាចខ្វះបាន ពីវិស័យឯកជន ដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងរីកលូតលាស់ នៃ សេដ្ឋកិច្ចកម្ពុជា។   ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានធ្វើបទបង្ហាញនូវខ្សែសង្វាក់ផលិតកម្ម របស់ខ្លួនជូនដល់ គណៈអធីបតី និងភ្ញៀវកិត្តិយសបានទស្សនា។ ចំណុចពិសេស ដែលធ្វើអោយ ស្រាបៀរ ហនុមាន ពិតជាមានភាពវិសេសវិសាល គឺរសជាតិឈានមុខរបស់ ស្រាបៀរ ហនុមាន ដែលត្រូវបានផលិតយ៉ាងសម្រិតសម្រាំង ស្របតាមស្តង់ដារអន្តរជាតិ ដោយអ្នកផលិតស្រាបៀរដែលមានបទពិសោធនិងជំនាញច្បាស់លាស់លំដាប់ពិភពលោក។    ភ្ញៀវកិតិ្តយសដែលមានវត្តមាននៅទីនោះ បានធ្វើការកោតសរសើរចំពោះទំនើបកម្ម និងភាពសម្រិតសម្រាំងយ៉ាង ល្អឥតខ្ចោះនៃការផលិត ស្រាបៀរ ហនុមាន ដែលរាប់ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំ រហូតដល់ការវេចខ្ចប់ ផលិតផលសម្រេច ដោយបានឆ្លងកាត់នូវដំណាក់កាលផលិត ក៏ដូចជាការពិសោធន៍ត្រឹមត្រូវតាមបទដ្ឋានស្តង់ដារ ដើម្បីធានាបាននូវគុណភាព មុននឹងចែកចាយទៅលើទីផ្សារ៕   (អត្ថបទពាណិជ្ជកម្ម)      
 នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.កបានរៀបចំប្រារព្ធពិធី សម្ពោធដាក់អោយដំណើរការជាផ្លូវការ ឧបករណ៏វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកា ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង អ្នកគ្រប់គ្រងជាន់ខ្ពស់ ព្រមជាមួយការចូលរួមពីមន្ត្រី នៃអគ្គនាយកដ្ឋានពន្ធដារ និងភ្ញៀវកិត្តយសជាច្រើនរូបផងដែរ។
  លោក ឯម ភាព នាយករដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា អាជ្ញាធរ មិនទាន់ដឹងច្បាស់ថាមានផ្ទះ ហាង ឬអគារប៉ុន្មានទេ ដែលរងការខូចខាត ដោយសារការរលំអគារ៧ជាន់។ លោក អះអាងថា អាជ្ញាធរ ត្រូវត្រួតពិនិត្យមើលសិន ទើបអាចដឹងថា មានទំហំខូចខាតប៉ុន្មាន។    លោកបញ្ជាក់ថា៖«យើងទើបតែបញ្ចប់កិច្ចការជួយសង្គ្រោះមនុស្សរួច ទើបយើងបន្តកិច្ចការការងារ និងសិក្សាអំពីផលប៉ះពាល់ដល់ផ្ទះដែលនៅជុំវិញអគារដែលដួលរលំនោះ។ កិច្ចការងារដោះស្រាយបែបណា យើងអត់ទាន់ដឹងថា ត្រូវផ្តល់សំណងដល់ពួកគេប៉ុន្មាននោះទេ គ្រាន់តែយើងធ្វើរបាយការណ៍ទៅអភិបាលខេត្តសិន»។    ការរលំអគារ បានបណ្តាលស្លាប់២៨នាក់(ស្រី៤នាក់ និងរបួស២៦នាក់ (ស្រី២នាក់។ គ្រួសាររបស់អ្នកស្លាប់ម្នាក់ៗ ទទួលបានថវិកាឧបត្ថម្ភប្រមាណ៧ម៉ឺនដុល្លារ ហើយអ្នករបួស២៤នាក់ ទទួលបានប្រមាណ១ម៉ឺនដុល្លារ។ ដោយឡែក អ្នករបួស២នាក់ ដែលត្រូវបានរកឃើញក្រោយគេ ទទួលបានប្រមាណ៣ម៉ឺនដុល្លារ។    តុលាការខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាតិជនជាតិចិន៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីរលំអគារ៧ជាន់នេះ។ ជនជាតិចិន ឈ្មោះ Cheng Kun ភេទប្រុស អាយុ៣៩ឆ្នាំ ដែលត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «មនុស្សឃាតដោយអចេតនា បង្កឲ្យមានរបួសដោយអចេតនា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារបង្ករបួសស្នាមដល់អ្នកដទៃ»។   ដោយឡែក ថៅកែម៉ៅការសំណង់ ឈ្មោះ Deng Xin Gul ភេទប្រុស អាយុ៤៨ឆ្នាំ ជាងសំណង់ឈ្មោះ Gao Yu ភេទប្រុស អាយុ២៩ឆ្នាំ និងអ្នកមើលការងារការដ្ឋាន ឈ្មោះ Xie Ya Ping ភេទស្រី អាយុ៤៣ឆ្នាំ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «សមគំនិតក្នុងអំពើមនុស្សឃាតដោយអចេតនា សមគំនិតក្នុងអំពើបង្កឲ្យមានរបួសដោយអចេតនា និងសមគំនិតក្នុងអំពើធ្វើឲ្យខូចដោយចេតនា មានស្ថានទម្ងន់ទោសដោយសារបង្ករបួសស្នាមដល់អ្នកដទៃ»៕
ភ្នំពេញ៖ ក្រោយបញ្ចប់ការរុករកមនុស្សដែលជាប់នៅក្នុងអគារ៧ជាន់ដែលដួលរលំ អាជ្ញាធរខេត្តព្រះសីហនុ កំពុងបន្តចុះត្រួតពិនិត្យមើលអគារនិងហាងផ្សេងៗ ដែលរងការខូចខាត ដោយសារការដួលរលំអគារ៧ជាន់នោះ។ 
  មន្ត្រី គ្រូបង្វឹក កីឡាករ និងអតីតកីឡាករទាំង៧រូប ដែលទទួលទទួលមរណភាពនៅឆ្នាំ២០២០ រួមមាន លោក កែវ ថុន អតីតម្ចាស់មេដាយសំរឹទ្ធ Asian GANEFO លើវីញ្ញាសាអត្តពលកម្ម, លោក កែវ សារិន អតីតគ្រូបង្វឹកកីឡាបាល់ទាត់, លោក ហែម លំផាត់ គ្រូបង្វឹកកីឡាហែលទឹក, លោក ឡាច ច័ន្ទសុវណ្ណ ប្រធានសហព័ន្ធកីឡាសូរិនហ្សិកាំប៉ូ និងជាអតីតកីឡាករការ៉ាតេ, យ៉ុន សុគន្ធកញ្ញា កីឡាការិនីតេក្វាន់ដូ ITF, កីឡាករប្រដាល់គុនខ្មែរ អេលីត លីម៉ី និងលោក យ៉ែម វណ្ណៈ អ្នកវាយតម្លៃអាជ្ញាកណ្តាលនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។    លោក កែវ សារិន អតីតគ្រូបង្វឹកក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)បានទទួលមរណភាពកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នៅអាយុ៥៧ឆ្នាំ ដោយសារជំងឺគីសបំពង់ក និងរលាកសាច់ច្រមុះ។ មុនទទួលមរណភាពគ្រូបង្វឹក ដែលរស់នៅជាមួយជំងឺរ៉ាំរ៉ៃជាង១ឆ្នាំរូបនេះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរក្នុងប្រទេសកម្ពុជា វៀតណាម និងថៃជាច្រើន។    លោក កែវ សារិន បានប្រឡូកក្នុងវិស័យកីឡាបាល់ទាត់តាំងពីឆ្នាំ១៩៩០ ក្រោយមកបានវិវត្តន៍ខ្លួនជាគ្រូបង្វឹករបស់ក្រុមស៊ីម៉ាក់។ មុនក្រុមស៊ីម៉ាក់ ត្រូវរំសាយនៅដើមឆ្នាំ២០១៨ លោក បានបន្សល់នូវស្នាដៃល្អប្រសើរមួយ គឺការដឹកនាំក្រុមស៊ីម៉ាក់ ដណ្ដើមបានចំណាត់ថ្នាក់លេខ៤ ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup នៅឆ្នាំ២០១៦។ លោក ក៏ជាគ្រូបង្វឹកក្លិបបាល់ទាត់ពាក់កណ្តាលអាជីព Khmer United ផងដែរ។   កីឡាការិនីតេក្វាន់ដូ ITF យ៉ុន សុគន្ធកញ្ញា បានទទួលមរណភាពក្នុងវ័យ១៨ឆ្នាំក្នុងឧបទ្ទវហេតុភ្លើងឆេះផ្ទះកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។ កីឡាការិនីរូបនេះធ្លាប់ចូលរួមការប្រកួតជើងឯកថ្នាក់ជាតិ និងកីឡាជាតិ និងបានសាងសា្នដៃជាច្រើនជូនខេត្តកំពង់ស្ពឺ។ កញ្ញាមានស្រុកកំណើតនៅភូមិភ្នំដី ឃុំច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។       លោក យ៉ែម វណ្ណៈ អ្នកវាយតម្លៃអាជ្ញាកណ្តាលនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានទទួលមរណភាពក្នុងវ័យ៣៩ឆ្នាំដោយសារជំងឺលើសជាតិស្ករក្នុងឈាម និងទឹកដក់ក្នុងសួត កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។        ក្រៅពីអាជីពជាមន្ត្រីវាយតម្លៃអាជ្ញាកណ្តាលបាល់ទាត់ អតីតគ្រូអប់រំកាយនិងកីឡានៅវិទ្យាល័យច្បារអំពៅរូបនេះ ក៏ជាអ្នកបណ្តុះបណ្តាលធនធានអាជ្ញាកណ្តាលបាល់ទាត់មួយរូបផងដែរ។ លោក យ៉ែម វណ្ណៈ ជាអតីតកីឡាករជម្រើសប្រចាំខេត្តកំពង់ធំ។ ក្រោយមក លោក បានចូលរួមជាមួយក្លិបអគ្គភស្តុភារក្រសួងការពារជាតិ(កងយោធពលខេមរភូមិន្ទ)នៅឆ្នាំ២០០០។     ក្នុងអំឡុងពេលប្រកបអាជីពជាមួយ ទ័ព លោក ត្រូវបានសហព័ន្ធកោះហៅឲ្យចូលរួមជាមួយក្រុមជម្រើសជាតិជាច្រើនលើក។ ក្រោយមក លោក បានបែកគំនិតចូលរៀននៅសាលាកីឡា ហើយបានប្រឡងជាប់ជាគ្រូអប់រំកាយនិងកីឡារហូតទទួលមរណភាព។    លោក ហែម លំផាត់ គ្រូបង្វឹកក្រុមកីឡាករជម្រើសជាតិកីឡាហែលទឹកនៃសហព័ន្ធខ្មែរកីឡាហែលទឹកបានទទួលមរណភាពនៅអាយុ៤៤ឆ្នាំ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយសារធ្លាយក្រពះ។ លោក  លំផាត់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ក្រោយមានអាការចុកពោះ ហើយក្អួតឈាម។ តាមរយៈលទ្ធផលពិនិត្យរបស់ក្រុមគ្រូពេទ្យ លោក ហែម ផាត់ មានបញ្ហាធ្លាយក្រពះ។      លោក ហែម លំផាត់ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ជាកូនប្រុសបង្កើតទីពីររបស់លោក ថែម ថុន ក្នុងចំណោមបងប្អូន៥នាក់។ លោក បានចូលប្រឡូកក្នុងវិស័យកីឡាហែលទឹកនៅឆ្នាំ១៩៨៦ និងបានវិវត្តខ្លួនក្លាយជាគ្រូបង្វឹកក្នុងអំឡុងឆ្នាំ២០០០។ ពេលនៅជាកីឡាករ លោក ធ្លាប់តំណាងកម្ពុជាចូលរួមការប្រកួតលំដាប់អន្តរជាតិជាច្រើន ហើយលោកធ្លាប់ដឹកនាំក្រុមកីឡាករកីឡាការិនីជនពិការចូលរួមព្រឹត្តិការណ៍ ASEAN Para Games និងឈ្នះមេដាយជាច្រើនផងដែរ។   លោក ហែម លំផាត់ បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី អ៊ិត សុខដានី ដោយមានកូនប្រុស៣រូបជាចំណងដៃ។ កូនប្រុសច្បង ដែលមានអាយុ១០ឆ្នាំ មានឈ្មោះ ហែម ថុនពុទ្ធាវង្ស, កូនទី២ឈ្មោះ ហែម ថុនរ៉ូណាល់ និងកូនពៅឈ្មោះ ហែម ថុនរ៉ូណូ។       លោក កែវ ថុន អតីតម្ចាស់មេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍កីឡាមិនចូលបក្សសម្ព័ន្ធអាស៊ី Asian GANEFO បានទទួលមរណភាពនៅអាយុ៩១ ដោយជរាពាធកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។ លោក កែវ ថុន មិនត្រឹមតែជាអតីតកីឡាករអត្តពលកម្មឆ្នើមប៉ុណ្ណោះទេ លោកជាឥស្សរជនដ៏សកម្មក្នុងចលនាកីឡា និងអូឡាំពិក។ មរណភាពរបស់លោកបានធ្វើឲ្យថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡា NOCC និងអតីតកីឡាករជំនាន់លោក ក៏ដូចជាកីឡាករជំនាន់ក្រោយ សោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ឥស្សរជនឆ្នើមរូបនេះ។    លោក កែវ ថុន មិនត្រឹមតែជាកីឡាករកម្ពុជាឆ្នើមលើឆាកអន្តរជាតិនោះទេ លោក ក៏ជាគ្រូបង្វឹកកីឡាអត្តពលកម្មដ៏មានប្រជាប្រិយ ដែលធ្លាប់បង្ហាត់កូនសិស្សជាច្រើនរូបផងដែរ។ លោកជាបុគ្គលសកម្មមួយរូបក្នុងចលនាអូឡាំពិក ដោយបានរួមចំណែកផ្តួចផ្តើមបង្កើត NOCC ក្នុងអំឡុងឆ្នាំ១៩៨៤។ លើសពីនេះ លោក បានជួយឲ្យ NOCC ដែលរងការព្យួរបេក្ខភាព ឲ្យទទួលបានការទទួលស្គាល់ជាលើកទីពីរពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។       លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ចាត់មរណភាពរបស់ព្រឹទ្ធាចារ្យ កែវ ថុន ជាការបាត់បង់ធនធានឆ្នើមមួយរូបក្នុងវិស័យកីឡាកម្ពុជា និងចលនាអូឡាំពិក។ ការចាត់ទុកបែបនេះ ដោយសារព្រឹទ្ធាចារ្យរូបនេះ ជាអតីតកីឡាករអត្តពលកម្ម ដែលដណ្តើមបានមេដាយសំរឹទ្ធពីព្រឹត្តិការណ៍កីឡាមិនចូលបក្សសម្ព័ន្ធ Asian GANEFO ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ១៩៦៦។ លោក វ៉ាត់ ចំរើន បន្ថែមទៀតថា NOCC នឹងចងចាំជានិច្ចនូវវីរភាព ស្នាដៃ និងគុណូបការៈរបស់លោក កែវ ថុន ដែលបានជួយលើកស្ទួយវិស័យកីឡាកម្ពុជា និងចលនាអូឡាំពិក។      លោក ឡាច ច័ន្ទសុវណ្ណ ប្រធានសហព័ន្ធកីឡាសូរិនហ្សិកាំប៉ូកម្ពុជា និងជាឧត្តមការ៉ាតេចារ្យនៃសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានទទួលមរណភាពក្នុងវ័យ៦៧ឆ្នាំ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។ លោក បានចូលប្រឡូកក្នុងវិស័យកីឡាការ៉ាតេនៅអំឡុងឆ្នាំ១៩៧០ ហើយត្រូវបានដំឡើងកម្រិតខ្មៅជាបន្តបន្ទាប់។ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លោក ទទួលបានខ្សែក្រវាត់៩ដាន់លើប្រភេទកីឡាការ៉ាតេ ដែលខ្ពស់ជាងគេនៅកម្ពុជា។    លោក ត្រូវបានជ្រើសតាំងឲ្យធ្វើជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាចន្លោះពីឆ្នាំ២០០៨-២០១៤។ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ លោក ទទួលបានគោរមងារជាឧត្តមការ៉ាតេចារ្យ និងត្រូវបានតែងតាំងឲ្យធ្វើជាទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា។ ក្រៅពីកីឡាការ៉ាតេ លោក ជាប្រធានសហព័ន្ធកីឡាសូរិនហ្សិកាំប៉ូកម្ពុជា ដែលមានកម្រិតខ្សែក្រវាត់ខ្មៅ៣ដាន់។      ដោយឡែក អ្នកលេងគុនខ្មែរ អេលីត លីម៉ី បានទទួលមរណភាពក្នុងវ័យ១៨ឆ្នាំ ដោយសារធ្លាក់ពីលើជណ្តើរកាលពីថ្ងៃទី២២  ខែវិច្ឆិកា ឆ្នាំ២០២០។ កីឡាកររូបនេះ មានស្រុកកំណើតនៅភូមិក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងបានទទួលមរណភាពនៅមន្ទីរពេទ្យកាល់ម៉ែត្រ។      លោក ស៊ន អេលីត គ្រូបង្វឹកក្លិប ប៉ែន កាក់ គុនខ្មែរ និងជាគ្រូបង្វឹករបស់កីឡាករ អេលីត លីម៉ី បានបញ្ជាក់ថា លោកមិនទាន់អាចកំណត់មូលហេតុជាក់លាក់នៃការស្លាប់របស់កីឡាកររូបនេះនៅឡើយទេ។ សម្រាប់មូលហេតុ ដែលលោកដាក់ការសង្ស័យមានពីរ គឺស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ និងធ្លាក់ពីលើជណ្តើរ។   គ្រូបង្វឹករូបនេះ បានរៀបរាប់ពីដើមចមដែលនាំឲ្យកើតហេតុខាងលើថា នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្លិបមានគម្រោងរៀបចំកម្មវិធីជប់លៀងមួយ ដើម្បីអបអរដល់កីឡាករ ដែលទទួលបានជ័យលាភី។ ពេលនោះលោក អេលីត ក៏បានប្រាប់កូនសិស្សពីគម្រោងមួយនេះ។   លោកបន្តថា ក្រោយមក លោក ក៏បានចេញទៅក្រៅ ហើយកូនសិស្ស ក៏នាំបាននាំគ្នាបោសសម្អាត និងរៀបចំអំពូលភ្លើងនៅផ្នែកខាងក្រោយនៃក្លិប។ នៅក្នុងការរៀបចំអំពូលភ្លើងនោះដែរ ជនរងគ្រោះខាងលើ បានឡើងជណ្តើរដើម្បីលើកអំពូលឲ្យខ្ពស់ជាងមុន ប៉ុន្តែត្រូវបានធ្លាក់រងរបួសក្បាលផ្នែកខាងក្រោយយ៉ាងដំណំ បន្ទាប់មកត្រូវបានបញ្ជូនទៅមន្ទីរកាល់ម៉ែត។ តែជាអកុសលគ្រូពេទ្យនៅទីនោះអះអាងថា ឈាមបានចូលកកក្នុងខួរក្បាល លីម៉ី បាត់ទៅហើយ ជាហេតុធ្វើឲ្យគេស្លាប់នៅទីនោះតែម្តង៕      
យ៉ាងហោចណាស់មានមន្ត្រី គ្រូបង្វឹក កីឡាករ និងអតីតកីឡាករចំនួន៧រូប បានទទួលមរភាពនៅឆ្នាំ២០២០។ ពួកគេទាំងនោះប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ ប្រដាល់គុនខ្មែរ ហែលទឹក ការ៉ាតេដូ សូរិនហ្សិកាំប៉ូ និងកីឡាតេក្វាន់ដូ ITF។
  «យើងមិនទាមទារគុណសម្បត្តិស្អីនោះទេហើយគ្មានអ្នកណាម្នាក់អាចយកគុណសម្បត្តិជំនួសមុខប្រជាជនបានឡើយ ព្រោះថាវាគឺជាលុយរបស់ពួកគេ។ ខ្ញុំប្រាប់នេះគឺគ្រាន់តែជាការរម្លឹកឲ្យដឹងប៉ុណ្ណោះ»។ លោក រ៉ូឌ្រីហ្គោ ឌូទើតេ និយាយបែបនេះ អំឡុងពិធីសម្ពោធបើកការដ្ឋានគម្រោងធ្វើផ្លូវមួយខ្សែក្នុងទីក្រុង Caloocan កាលពីសប្តាហ៍មុន។    ទន្ទឹមនឹងអរគុណដល់ដៃគូរបស់រដ្ឋាភិបាល និងក្រុមហ៊ុនម៉ៅការ លោក ឌូទើតេ បានសង្កត់ធ្ងន់ថា គម្រោងនេះគួរតែផ្តល់គុណសម្បត្តិដល់លុយពន្ធរបស់ពលរដ្ឋហ្វីលីពីន។ ត្រង់ចំណុចនេះ លោកគូសបញ្ជាក់ថា ៖«រាល់គម្រោងទាំងអស់ដែលយើងកំពុងធ្វើ យើងផ្តល់ការដឹងគុណដល់ក្រុមហ៊ុនសាងសង់, អ្នកម៉ៅការ, ដៃគូរបស់រដ្ឋាភិបាល និងជាពិសេសប្រជាជនហ្វីលីពីនតែម្តង»។    បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Philippine Star មេដឹកនាំរូបនេះនិយាយបែបលេងសើចថា ផ្លូវកាន់តែងាយស្រួល មិនត្រឹមតែជួយកាត់បន្ថយពេលវេលាធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបញ្ជូនអ្នកបើកបរទៅកាន់ «ឋានសួគ៍» ផងដែរ ប្រសិនបើពួកគេជិះមិនប្រុងប្រយ័ត្ននោះ៕  
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ និយាយថា គ្មានអ្នកនយោបាយណាម្នាក់អាចយកគុណសម្បត្តិពីគម្រោងនានាដែលបង្កើតឡើងក្នុងរដ្ឋបាលលោកបានឡើយ។ មេដឹកនាំរូបនេះ លើកឡើងថា គម្រោងទាំងនោះត្រូវសាងសង់ដោយប្រើប្រាស់លុយពន្ធរបស់ពលរដ្ឋ។
ជំនួបនៅកីឡដ្ឋានខេត្តស្វាយរៀង ក្រុមម្ចាស់ផ្ទះបានយកឈ្នះក្រសួងការពារជាតិ ៣-០ ខណៈកាលពីជើងទីមួយ ពួកគេបញ្ចប់ក្នុងលទ្ធផលស្មើ ១-១។ នៅពហុកីឡដ្ឋានជាតិ បឹងកេត បានយកឈ្នះគិរីវង់ ២-០ ដោយជើងទីមួយ ស្មើគ្នា ២-២ ។ ដោយឡែកនៅកីឡដ្ឋាន RSN ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន រងនូវការខកចិត្ត ដោយបន្តចាញ់ណាហ្គាវើល។ នៅជើងទីមួយ ពួកគេចាញ់ ២-១ ហើយជើងទីពីរ ចាញ់ ១-០ បន្ថែមទៀត។ អត្ថបទទាក់ទង   អគ្គិសនីកម្ពុជាជាក្រុមទី១ឡើងវគ្គ១/២ពានរង្វាន់ សម្តេច ហ៊ុន សែន ក្រោយទម្លាក់នគរបាលជាតិ   HUN SEN Cup៖ ណាហ្គាវើលត្រូវការត្រឹមស្មើភ្នំពេញក្រោន ឯស្វាយរៀងនិងទ័ពត្រូវប្រជែងគ្នាយកឈ្នះ
ក្រុមព្រះខ័នរាជស្វាយរៀង បឹងកេត និងណាហ្គាវើល បានលើកទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៧ បន្ទាប់ពីពួកគេបានទទួលជ័យជម្នះលើក្រសួងការពារជាតិ គិរីវង់សុខសែនជ័យ និងភ្នំពេញក្រោន រៀងៗខ្លួនសម្រាប់ជំនួបជើងទីពីរនាថ្ងៃពុធ ទី២២ ខែវិច្ឆិកានេះ។ ក្រុមទាំងបី ត្រូវបន្តដំណើរជាមួយអគ្គិសនីកម្ពុជា ដែលបានយកឈ្នះអគ្គស្នងការនគរបាលជាតិទាំងពីរជើង។
លោក Maria Marin ដែលបច្ចុប្បន្នមានវ័យ៨៦ឆ្នាំទៅហើយ ជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ចំនួន៧នាក់ផ្សេងទៀតដែលត្រូវបានចាប់ខ្លួននៅឯសណ្ឋាគារមួយក្នុងក្រុង Zurich ប្រទេសស្វីសកាលពីខែឧសភា ឆ្នាំ២០១៥។ Marin ត្រូវបានចោទប្រកាន់អំពីអំពើពុករលួយលើបទចោទទទួលសំណូកពីក្រុមហ៊ុនទីផ្សារកីឡាមួយជាថ្នូរនឹងកិច្ចសន្យាក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍ដូចជា Copa America ជាដើម។ លើសពីនេះទៀតលោកក៏ត្រូវពិន័យជាប្រាក់ ១,២លានដុល្លារ ហើយត្រូវបញ្ជាឲ្យបង់ប្រាក់ ៣,៣៤លានដុល្លារលើប្រាក់ពិន័យនោះថែមទៀត។ Maria Marin ក៏ជាប់ក្នុង បទចោទចំនួន៦ក្នុងចំណោម៧ករណីផ្សេងទៀតដែលទាក់ទងនឹងការលាងលុយកខ្វក់ និងការបោកប្រាស់លួចបន្លំ។ បុរសសញ្ជាតិប្រេស៊ីលដែលកាន់តំណែងជាប្រធាន CBF ពីឆ្នាំ២០១២ ដល់ ២០១៥ ត្រូវបានចៅក្រម នៃតុលាការសហព័ន្ធ Brooklyn លោក Pamela Chen សម្រេចកាត់ទោសឲ្យជាប់ពន្ធធនាគារយៈពេល៤ឆ្នាំ ហើយ Marin គឺជាមន្ត្រីដំបូងរបស់ FIFA ដែលត្រូវបានកាត់ទោសក្រោយការស៊ើបអង្កេតរបស់អាមេរិកលើអំពើពុករលួយ។ ក្រៅពីលោក Marin តុលាការខាងលើក៏បានកាត់ទោសអតីតប្រធានសហព័ន្ធកីឡាប្រចាំតំបន់អាមេរិកឡាទីនលោក Juan Angel Napout ផងដែរ ប៉ុន្តែត្រូវសម្រចដាក់ទោសនៅថ្ងៃក្រោយ។ លោក Juan Angel Napout ប្រធានសហព័ន្ធកីឡាបាល់ទាត់អាមេរិកឡាទីន លោក Manuel Burga មន្ត្រីកីឡាបាល់ទាត់ប៉េរូក៏ត្រូវបានគេបណ្តេញចេញពីតំណែងក្រោយក្រុមប្រឹក្សាតុលាការអាមេរិករកឃើញថាបានទទួលសំណូកពុករលួយ៕
មន្ត្រីរបស់ FIFA ដែលជាអតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) លោក Jose Maria Marin ត្រូវកាត់ទោសឲ្យជាប់ពន្ធធនាគារយៈពេល ៤ឆ្នាំ បន្ទាប់ពីរកឃើញថាមានជាប់ពាក់ព័ន្ធអំពើពុករលួយ។
នាជំនួបលីគកំពូលអង់គ្លេសសប្តាហ៍ទី១៣ នៅកីឡដ្ឋាន Molineux ក្រុមភ្ញៀវ Chelsea ជាអ្នករកគ្រាប់បាល់នាំមុខមុនដែលសម្រេចទីដោយ Olivier Giroud នៅនាទី៤៩ បន្ទាប់ពីបញ្ចប់តង់ទី១ដោយគ្មានគ្រាប់បាល់។   ១៧នាទីក្រោយការនាំមុខ ក្រុមម្ចាស់ផ្ទះ Wolves អាចតាមស្មើវិញតាមរយៈការស៊ុតបាល់ដ៏ល្អរបស់ Daniel Podence។ ខណៈការប្រកួតឈានដល់នាទី៩០+៥ ទៅហើយ Pedro Neto បានបន្ថែមគ្រាប់បាល់ទីពីរ និងជាគ្រាប់ជ័យជម្នះសម្រាប់ក្រុមរហស្សនាមកញ្ជ្រោងដោយយកឈ្នះតោខៀវ ២-១។ Wolves ទទួលបាន៣ពិន្ទុបន្ថែមពីការប្រកួតនេះ ដើម្បីឡើងទៅកាន់ចំណាត់ថ្នាក់ទី១០ក្នុងតារាង Premier League ដោយរកបានពិន្ទុសរុប២០ពិន្ទុ។   សម្រាប់ Chelsea នេះជាបរាជ័យលើកទី២ក្នុងការប្រកួតពីរលើកចុងក្រោយ បន្ទាប់ពីចាញ់ Everton ១-០ កាលពីសប្តាហ៍មុនដែរ។ អ្នកចាត់ការទូទៅ Lampard ខកចិត្តយ៉ាងខ្លាំងខណៈលោករំពឹងថានឹងទទួលបាន៣ពិន្ទុពីជំនួបនេះ។   យ៉ាងណាក៏ដោយអ្នកចាត់ការសញ្ជាតិអង់គ្លេសរូបនេះ មើលឃើញថាប្រហែលជកូនក្រុមលោកខ្សោយកម្លាំងពេក ដ្បិតមានការប្រកួតដល់ទៅ៥លើកមកហើយក្នុងខែធ្នូនេះ។ «ចាប់ពីនាទី៦០ទៅ ក្រុមរបស់យើងដែលលេងបានល្អជាង បែជាមានបញ្ហាកម្លាំងរហូតគូប្រជែងវាយបកបានដល់ទៅ២គ្រាប់។ ក្រុមរបស់ខ្ញុំពិតជាធ្វើការច្រើននៅខែធ្នូនេះ»។ Chelsea ទទួលបាន២២ពិន្ទុ ពីការប្រកួត១៣លើក ឈរនៅលេខរៀងទី៥ ក្នុងតារាងលីគកំពូលអង់គ្លេស។   Man City ឯណោះវិញ ក៏ទទួលបានលទ្ធផលមិនគាប់ប្រសើរដែរ ក្រោយស្មើក្រុមបាតតារាង West Bromwich Albion ១-១។ គ្រាប់បាល់របស់ក្រុមទាំងសងខាងធ្វើបានដោយកីឡាកររបស់មេឃខៀវទាំងអស់ ដោយ Ilkay Gundogan នៅនាទី៣០ និងគ្រាប់ចូលទីខ្លួនឯងពីសំណាក់ខ្សែការពារ Ruben Dias នៅនាទី៤៣។ ក្រុមលោក Pep Guardiola ឡើងទៅឈរចំណាត់ថ្នាក់ទី៦ ដោយរកបាន២០ពិន្ទុពីការប្រកួត១២លើក៕  
Frank Lampard ខកចិត្តនឹងបរាជ័យរបស់ Chelsea ក្នុងការប្រកួត Premier League នៅរាត្រីថ្ងៃទី១៥ ខែធ្នូ និងមើលឃើញថា កូនក្រុមខ្លួនដូចជាខ្សោយកម្លាំងបន្ទាប់ពីការវាយបកតាមឈ្នះរបស់ Wolverhampton Wanderers នៅចុងម៉ោងក្នុងលទ្ធផល ២-១។
«ទិវាយោគៈអន្តរជាតិ» (International Day of Yoga) ឈានដល់ខួបបីឆ្នាំរបស់ខ្លួន ដោយការប្រារព្ធកាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៦ ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រោមកិច្ចសហការជាពិសេសជាមួយក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ប្រកាសរៀបចំទិវានេះនៅទីតាំងសំខាន់ៗចំនួន៣ក្នុងប្រទេសកម្ពុជា។ តាមគម្រោង ទិវាយោគៈអន្តរជាតិលើកទី៣ នឹងប្រព្រឹត្តទៅនៅខាងមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាបនាវេលាម៉ោង៦ព្រឹកថ្ងៃទី១៤ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ និងនៅឆ្នេរសុខា ខេត្តព្រះសីហនុ នាវេលាម៉ោង៧ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ ។ ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី៦ ខែមិថុនា លោក Rajiv Kumar ភារធារីស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានបញ្ជាក់ថា យោគៈ ឬ យូហ្គា ត្រូវបានមហាសន្និបាតអង្គការ សហប្រជាជាតិទទួលស្គាល់ថា ជាវិធីសាស្ត្ររួមមួយដើម្បីថែរក្សាសុខភាព និងសុខុមាលភាព រួមទាំងការលើកកម្ពស់សន្តិភាពផងដែរ។ លោកបានបញ្ជាក់ថា សមាជិកនៃអង្គមហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចរួមមួយ ដោយកំណត់យកថ្ងៃទី២១ ខែមិថុនា ធ្វើជា «ទិវាយោគៈអន្តរជាតិ»។ លោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក អ៊ុក ឌីវ៉ង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា សុទ្ធតែបានមើលពីអត្ថប្រយោជន៍នៃលំហាត់យោគៈ ជាពិសេសការលើកកម្ពស់ផ្នែកសុខភាព។ ពួកលោកចង់ឃើញការចូលរួមរបស់ពលរដ្ឋខ្មែរឲ្យកាន់តែច្រើនក្នុងព្រឹត្តិការណ៍នេះ៕
ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានប្រកាសពីគម្រោងរបស់ខ្លួនក្នុងការរៀបចំទិវាយោគៈអន្តរជាតិលើកទី៣ (3rd International Day of Yoga) នៅខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ នាថ្ងៃទី១៤ និងថ្ងៃទី១៧ ខែមិថុនា ខាងមុខ។
  Meng Wanzhou, the chief financial officer of telecommunications behemoth Huawei, was on December 1 arrested in Vancouver on US fraud charges related to sanctions-breaking dealings with Iran, infuriating China.   "The safety and security of Chinese compatriots are our priority, China will never sit idly by and ignore any bullying that violates the legitimate rights and interests of Chinese citizens," Foreign Minister Wang Yi said in a speech in Beijing, without directly referring to the Huawei case.    "We will fully safeguard the legitimate rights of Chinese citizens and return fairness and justice to the world," he said at the opening of a diplomatic symposium. The detention has raised tensions following a truce in the US-China trade war, with Beijing summoning both the Canadian and US ambassadors over the weekend. Meng, who faces a possible extradition to the United States, is seeking her release on bail from a court in Vancouver.   China has accused Canada of treating Meng in an "inhumane" manner, citing reports in Chinese state-run media alleging she was not given adequate medical care. Beijing has also claimed that the Chinese embassy was not immediately notified of her arrest.   "The Canadian government did not do this and the Chinese government learned this through other channels," foreign ministry spokesman Lu Kang said at a daily briefing. In his speech, Wang also touched on tensions with the US, calling on Washington to stop seeing trade between the countries as a "zero-sum game".    "Take a more positive look at China's development, and constantly expand the space and prospects for mutual benefit," he said.  "There is no need to artificially create new opponents, and an even greater need to avoid self-fulfilling prophecies."  
Beijing, China | China's foreign minister warned Tuesday against the "bullying" of any Chinese citizen, amid a diplomatic fracas over the arrest of a Huawei executive on a US warrant in Canada.
  សូមអញ្ជើញទស្សនាកម្រងរូបភាពនៅលើផ្ទៃទន្លេបាសាក់ នាមុខសួនច្បារក្រុងតាខ្មៅ ដូចខាងក្រោមនេះ៖
កណ្តាល៖ នេះជាទិដ្ឋភាពនាពេលព្រឹក ដែលពលរដ្ឋរស់នៅលើទូកកំពុងចេញនេសាទត្រី ក្នុងទន្លេបាសាក់នៅម្តុំសួនច្បារក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីដោះស្រាយជីវភាពគ្រួសារ។ ទូកនេសាទខ្លះមានដំបូល និងខ្លះទៀតគ្មានដំបូល កំពុងបណ្តែតខ្លួនលើផ្ទៃគង្គាដោយសន្សឹមៗ ដើម្បីរាយមង និងខ្លះទៀតក៏ កំពុងដោះមងវិញក៏មាន។ រីឯ ទូកមួយចំនួនទៀត បានចតនៅតាមច្រាំងទន្លេ ដែលជាកន្លែងពួកគាត់ស្នាក់នៅជាប្រចាំ។
  ឧទាហរណ៍ងាយៗថា ហេតុអ្វីបានជាខ្ញុំ សរសេរប្រធានបទ ស្តីពីមនុស្សទាន់សម័យ តែងជ្រើសយកទូរស័ព្ទឆ្លាតវៃ ព្រោះសម័យនេះទៅហើយ មានមនុស្សតិចណាស់ ដែលមិនស្គាល់ស្មាតហ្វូននោះ។ សូម្បីតែមនុស្សចាស់ទូទៅ ក៏ពួកគាត់តែងមានស្មាតហ្វូនប្រើប្រាស់ដែរ។ ស្មាតហ្វូន ឬ ទូរស័ព្ទឆ្លាតវៃ បានក្លាយជាឧបករណ៍ ដែលផលិតដោយដៃមនុស្ស និងបង្កើតឡើងប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់របស់មនុស្ស ដែលវៃឆ្លាតបំផុត។ ពួកគេបានកំលាយឧបរកណ៍មួយប្រភេទនេះ ទៅជារបស់ដែលមានតម្លៃ និងមានភាពវៃឆ្លាត និងចាំបាច់សម្រាប់មនុស្ស ដូចជាសម្រួលដល់ការសន្ទនាគ្នា ការទំនាក់ទំនង ការទស្សនា និងការសិក្សាស្រាវជ្រាវជាដើម។    មិនតែប៉ុណ្ណោះ នៅឆ្នាំ២០១៩នេះ ចំពោះស្មាតហ្វូនដែលជាជម្រើសដ៏សាកសម គឺវាត្រូវបានគេប្រើប្រាស់ ធ្វើជាជំនួយការសម្រាប់មនុស្សយើង ទាំងការថតរូបទុកជាអនុស្សាវរីយ៍ និងផ្ទុកទិន្នន័យទាំងឡាយ សម្រាប់ពួកគេផងដែរ។ បច្ចុប្បន្នទីផ្សារទូរស័ព្ទ កំពុងមានការប្រកួតប្រជែងគ្នា ដោយពួកគេបានសម្រិតសម្រាំង ទាំងរូបរាងខាងក្រៅប្រកបដោយភាពទាក់ទាញ គ្រាន់តែឃើញភ្លាម ចង់បានតែម្តង និងរចនាផ្នែកខាងក្នុង បានយ៉ាងល្អសម្រាប់តម្រូវការអតិថិជនរបស់ពួកគេ។    យើងអាចនិយាយបានថា OPPO F11 Pro 128GB ជាប្រភេទស្មាតហ្វូន ដែលSmart ដ៏មានប្រជាប្រិយក្នុងឆ្នាំ២០១៩នេះ ព្រោះវាមានអេក្រង់លាតពេញ មិនរំខានដល់ភ្នែក នៅពេលទស្សនារូបភាពវីដេអូ និងអាចកំដរអ្នកលេងហ្គេមអនឡាញ បានយ៉ាងស្រឡះភ្នែក និងមានថាមពលថ្ម រហូតដល់ទៅ 4000 mAh មានបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0។ ហើយស្មាតហ្វូន ដែល Smart គឺសំដៅលើស្មាតហ្វូន ដែលមានអង្គផ្ទុកទិន្នន័យធំ ROM 128GB ជាទំហំដែលមានការគាំទ្រខ្លាំង ដោយមិនចាំបាច់ឲ្យលោកអ្នកបន្ថែម SD Card ឡើយ។ ស្មាតហ្វូនដែល Smart គឺជាស្មាតហ្វូន ដែលអាចផ្តិតយករូបភាពច្បាស់នៅទីងងឹត និងថតរូបស៊ែលហ្វីរបស់លោកអ្នក បានយ៉ាងច្បាស់ល្អឥតខ្ចោះ ថែមទៀតផង។  ដោយឡែកអ្នកខ្លះទៀត ក៏មានការគិតបែបផ្សេងៗគ្នាដែរ ដោយពួកគេមិនបានផ្តោតលើសម្ភារនិយមអ្វីទាំងអស់ ប៉ុន្តែពួកគេនៅតែជ្រើសរើសស្មាតហ្វូនម៉ូឌែល OPPO F11 Pro 128GB នេះ ដើម្បីការទិញអីវ៉ាន់អនឡាញ និង Scan Cord នៅតែទីសាធារណៈ ព្រោះវាកាន់ថ្មបានយូរ និង Smooth ថែមទៀតផង៕     (អត្ថបទពាណិជ្ជកម្ម)  
នៅពេលដែលបច្ចេកវិទ្យាកាន់តែដើរទៅមុខ និងកាន់តែជឿនលឿនឥតដែនកំណត់ នោះការគិតរបស់មនុស្សម្នាក់ៗ កាន់តែទាន់សម័យ  តាមនោះដែរ។ អ្នកខ្លះបានគិតថា ការដែលធ្វើខ្លួនឯងក្លាយជាមនុស្សទាន់សម័យ គឺជារឿងដែលចាំបាច់ និងល្អបំផុត សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ពីព្រោះពួកគេយល់ថា ពួកគេបានប្រឹងរកលុយមក គឺដើម្បីបំពេញតម្រូវការចង់បាន និងចាំបាច់របស់ពួកគេ។ ដូច្នេះ គេតែងតែជ្រើសយកអ្វីដែលពួកគេពេញចិត្ត និងអាចជួយសម្រាលការលំបាករបស់ពួកគេ ដែលមិនអាចធ្វើដោយផ្ទាល់បាន។
ការសិក្សាបានវាយតម្លៃទៅលើស្ត្រីជនជាតិ Swedish ប្រមាណ ៨០០នាក់ ដែលស្ថិតក្នុងវ័យកណ្តាលហើយបានតាមដានទៅលើកត្តាប្រឈមមុខបន្ថែមរយៈពេល ៣៨ឆ្នាំ។ ការវាយតម្លៃរួមមាន ការសួរសំណួរថាតើស្ត្រីធ្លាប់ការប៉ះទង្គិចផ្លូវចិត្តអ្វីដែរឬអត់ដូចជា ការលែងលះ ឬការមានជំងឺផ្លូវចិត្តជាដើម។ ពួកគេក៏ត្រូវបានគេសួរបន្ថែមទៀតក្នុងអំឡុងពេលសិក្សា ដោយសួរម្តងក្នុងរយៈពេល ១០ឆ្នាំ អំពីអារម្មណ៍ខ្លួនឯង ដូចជាអាការៈនៃអារម្មណ៍ឆេវឆាវ ឬខឹងខ្លាំងជាដើម។ បន្ទាប់មក ស្ត្រីត្រូវបានតាមបានតាមដានដើម្បីរកមើលថា តើពួកគេមានកើតអាការៈភ្លេចភ្លាំងឬអត់នៅថ្ងៃក្រោយ។ អ្នកស្រាវជ្រាវបានរកឃើញថា មានការកើនចំនួនស្ត្រេសខ្លាំងនៅពេលកំពុងតែចាប់ផ្តើមសិក្សា ហើយក៏មានជាប់ទាក់ទងនឹងភាពភ្លេចភ្លាំងកាន់តែខ្លាំងផងដែរ។ សរុបមក ការសិក្សានេះបានណែនាំថា វាមានទំនាក់ទំនងមួយចំនួនរវាងមូលហេតុដែលនាំឲ្យស្ត្រេសជាមួយនឹងភាពភ្លេចភ្លាំងនៅថ្ងៃក្រោយ។ យ៉ាងណាមិញ កត្តាប្រឈមមុខនៃភាពភ្លេចភ្លាំងជាទូទៅ និងជំងឺភ្លេចភ្លាំងពេលចាស់ជរាគឺមិនត្រូវបាននិយាយអ្វីឲ្យច្បាស់លាស់ទេ។ អ្នកស្រាវជ្រាវបានបង្កើតនូវការណែនាំដ៏គួរឲ្យចាប់អារម្មណ៍ត្រង់ថា កាលណាអ្នកអាចរកមធ្យោបាយបំបាត់ភាពស្ត្រេសនៅវ័យកណ្តាល នឹងអាចការពារភាពភ្លេចភ្លាំងនៅថ្ងៃក្រោយបាន៕ ត្រួតពិនិត្យដោយ www.health.com.kh
យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Daily Telegraph បានឲ្យដឹងថា អ្នកដែលមានបញ្ហាស្ត្រេសច្រើនខ្លាំងក្នុងវ័យកណ្តាលទំនងជាងាយជួបបញ្ហាភ្លេចភ្លាំងច្រើននៅថ្ងៃក្រោយ។ រឿងនេះធ្វើឡើយក្រោយពីការសិក្សារបស់ប្រជាជន Swedish មួយបានរកឃើញទំនាក់ទំនងរវាងភាពស្ត្រេសខ្លាំង និងការមានអាការៈភ្លេចភ្លាំងនៅថ្ងៃក្រោយ។
  នៅសប្តាហ៍មុន នាយករដ្ឋមន្រ្តីទីម័រខាងកើត លោក Xanana Gusmao និងលោកប្រធានាធិបតីចិន ស៊ី ជិនភីង បានចុះហត្ថលេខាលើក្របខណ្ឌយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយផ្តោតលើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម។ ក្របខណ្ឌនេះ ក៏រួមបញ្ចូលទាំងការផ្តល់ហិរញ្ញវត្ថុ និងកម្ចីពាណិជ្ជកម្មពីសំណាក់ចិនផង។    ក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Reuters ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា លោក Jose Ramos-Horta ប្រធានាធិបតីទីម័រខាងកើត បាននិយាយការពារថា រដ្ឋាភិបាលទីម័រខាងកើត មិនបានពិភាក្សាកិច្ចសហប្រតិបត្តិការយោធាជាមួយចិនទេ។ ការបញ្ជាក់បែបនេះ ធ្វើឡើងស្របពេលបណ្តាប្រទេសមួយចំនួន កំពុងបង្ហាញពីក្តីបារម្ភចំពោះសកម្មភាពចិន ដែលតែងព្យាយាមពង្រីកឥទ្ធិពលយោធា ក៏ដូចជាកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍ។    «ពេលនេះ យើងមិនមានកិច្ចព្រមព្រៀងលើកម្ចីណាមួយជាមួយចិនឡើយ»។ លោកប្រធានាធិបតីទីម័រខាងកើត បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា រដ្ឋាភិបាលរបស់លោក មិនធ្លាប់ជជែកពីកិច្ចសហប្រតិបត្តិការយោធាជាមួយចិនឡើយ ហើយភាគីចិន ក៏មិនបានលើកពីប្រធានបទកិច្ចសហប្រតិបត្តិការនោះដែរ។    ទន្ទឹមនេះ ប្រមុខរដ្ឋទីម័រខាងកើត បានបន្តថា នៅថ្ងៃអនាគត រដ្ឋាភិបាលទីក្រុងឌីលី អាចនឹងស្នើរកកម្ចីពីចិន ប៉ុន្តែខ្លួននឹងមិនទទួលកម្ចីដែលមានអត្រាការប្រាក់ខ្ពស់ គ្មានចីរភាព និងមិនអាចគ្រប់គ្រងបានផងដែរ។    កន្លងមក អ្នកនយោបាយអូស្រ្តាលី បានបង្ហាញពីក្តីបារម្ភថា ចិន និងទីម័រខាងកើត អាចមានការផ្លាស់ប្តូរយោធាជាមួយគ្នា ក្រោយក្របខណ្ឌយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ត្រូវបានចុះហត្ថលេខា។    ស្របគ្នានេះ មេដឹកនាំទីម័រខាងកើត បានប្តេជ្ញាថា ប្រទេសលោក នឹងមិនអនុញ្ញាតឱ្យមានកម្លាំងបរទេសណាមួយ មានវត្តមាននៅលើទីម័រខាងកើត ដែលអាចបង្កគ្រោះថ្នាក់ដោយគោលនយោបាយអព្យាក្រឹតរបស់អាស៊ាន ឬសន្តិភាព និងសន្តិសុខឡើយ។ ទីម័រខាងកើត ត្រូវបានរំពឹងថា នឹងក្លាយជាសមាជិកអាស៊ានផ្លូវការ នៅឆ្នាំ២០២៥។ កន្លងមក មេដឹកនាំអាស៊ាន បានទទួលប្រទេសមួយនេះជាសមាជិកជាគោលការណ៍រួចហើយ។   ដោយមានក្តីបារម្ភពីសំណាក់អ្នកនយោបាយអូស្រ្តាលីបែបនេះ លោក Ramos-Horta បានបកស្រាយថា ទីម័រខាងកើត មានកិច្ចសហប្រតិបត្តិការសន្តិសុខដ៏សំខាន់ជាមួយអូស្រ្តាលី ដោយកន្លងមកប្រទេសមួយនេះ បានផ្តល់ទាំងទីប្រឹក្សាប៉ូលិស និងយោធា រួមទាំងទូកល្បាតមកឱ្យខ្លួន៕   
ប្រធានាធិបតីទីម័រខាងកើត លោក Jose Ramos-Horta បានបញ្ជាក់យ៉ាងច្បាស់ៗថា ទីម័រខាងកើត មិនបានពិភាក្សាកិច្ចសហប្រតិបត្តិការយោធាជាមួយចិន នៅក្នុងការអភិវឌ្ឍទំនាក់ទំនងការទូតទ្វេភាគីឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែកញ្ញា។
  នាការប្រកួតជម្រុះបឋម អ៊ុំ ដាវីន ស្ថិតនៅចំណាត់លេខ៤ក្នុងចំណោមកីឡាការិនី៧នាក់ ដោយធ្វើបាន២១ពិន្ទុ ខណៈកីឡាការិនីវៀតណាម Thi Thi Nguyen (៤៣ពិន្ទុ) និងកីឡាការិនីថៃ Rodsukhon Thongthanom ឡើងទៅចាំវគ្គបន្ត។    ឈានដល់ជុំទីពីរ អ៊ុំ ដាវីន រកបាន៣១ពិន្ទុ ដូចកីឡាការិនីមីយ៉ាន់ម៉ា Khin Cherry Thet ដែលធ្វើឱ្យពួកគេចាប់ដៃគ្នាទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដាវីន ចាញ់កីឡាការិនីវៀតណាម ៣៥-២៦ ដោយទទួលបានត្រឹមមេដាយសំរឹទ្ធ។   កីឡាការិនីមីយ៉ាន់ម៉ា Khin Cherry Thet ក្លាយជាម្ចាស់មេដាយមាស ក្រោយយកឈ្នះកីឡាការិនីវៀតណាម Thi Thi Nguyen ខណៈ ដាវីន និងកីឡាការិនីថៃ Rodsukhon បានមេដាយសំរឹទ្ធស្ទួន៕   រាយការណ៍ដោយ សែម វណ្ណា និង ផាត ដាណេ  
កីឡាការិនីប៉េតង់ អ៊ុំ ដាវីន បានមេដាយសំរឹទ្ធលើវិញ្ញាសាវាយយកពិន្ទុក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោយចាញ់កីឡាការិនីវៀតណាមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាថ្ងៃទី៦ ខែឧសភា នេះ។
ទោះកំពុងស្ថិតក្នុងពន្ធនាគារ តែសាររបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅតែអាចទៅដល់សហគមន៍អន្តរជាតិ។ កញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីច្បងរបស់លោក កឹម សុខា ជាអ្នកពាំនាំសារទាំងនោះ។ ហើយកញ្ញា កឹម មនោវិទ្យា ដែលកំពុងស្ថិតនៅឯក្រៅប្រទេស បានទទួលការផ្តាំផ្ញើរបស់លោក កឹម សុខា តាមរយៈម្តាយរបស់កញ្ញា គឺលោកស្រី តែ ចន្ទមនោ។ ទាំងអស់នេះ គឺជាការលើកឡើងរបស់កញ្ញា កឹម មនោវិទ្យា នៅក្នុងវេទិកាសាធារណៈមួយ លើទឹកដីនៃសហរដ្ឋអាមេរិក នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧។ កញ្ញា កឹម មនោវិទ្យា ដែលក្លាយជាតួអង្គលេចធ្លោមួយរូបក្នុងការតស៊ូមតិជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញឲ្យមានការដោះលែងលោក កឹម សុខា បានអះអាងក្នុងវេទិកាសាធារណៈថា បើមានការផ្តាំផ្ញើពីសហគមន៍អន្តរជាតិត្រឡប់ទៅវិញ ឪពុករបស់កញ្ញា ក៏អាចដឹងឮនិងទទួលបានព័ត៌មានទាំងនោះដែរ។ កញ្ញា កឹម មនោវិទ្យា ដែលនៅតែប្រើប្រាស់តួនាទីជាអគ្គនាយករងផ្នែកទំនាក់ទំនងសាធារណៈរបស់អតីតគណបក្សសង្គ្រោះជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖«អ្វីដែលគាត់ចង់ផ្តាំផ្ញើ អ្វីដែលគាត់សុំ អ្វីដែលគាត់ទាមទារ ជាមួយអន្តរជាតិ គឺគាត់ផ្ញើសារនោះឲ្យមកខ្ញុំ ដើម្បីឲ្យខ្ញុំពាំនាំទៅជម្រាបខាងគេ។ បើគេមានសារអ្វីចង់ផ្តាំផ្ញើ ត្រឡប់ទៅគាត់ ក៏ដូចជាគណបក្សសង្គ្រោះជាតិ គឺគេផ្តាំផ្ញើតាមរយៈខ្ញុំវិញ ហើយខ្ញុំពាំនាំព័ត៌មាននោះ តាមរយៈម្តាយខ្ញុំជូន ទៅគាត់នៅក្នុងពន្ធនាគារ។ អ៊ីចឹង គាត់នៅជាមួយបងប្អូនរហូត»។  មកដល់ពេលនេះ លោក កឹម សុខា បានជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ អស់រយៈពេលជាង៣ខែហើយ ក្រោមការសង្ស័យរបស់តុលាការថា បានឃុបឃិតជាមួយបរទេសជាសម្ងាត់ ដើម្បីផ្តួលរំលំរដ្ឋាភិបាល ដែលអាចចាត់ទុកជាអំពើក្បត់ជាតិ។ បច្ចុប្បន្ន សំណុំរឿងរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ កំពុងស្ថិតក្នុងតំណាក់កាលនៃការស៊ើបសួរ ដោយមិនទាន់ឈានទៅដល់ការជំនុំជម្រះនោះទេ។ អត្ថបទទាក់ទង   សមាជិកសភា១៥៨រូបពីជាង២០ប្រទេស សុំឲ្យដោះលែងលោក កឹម សុខា និងឲ្យបក្សប្រឆាំង ដំណើរការឡើងវិញ ក្រោយលោក កឹម សុខា ត្រូវបានចាប់ខ្លួន ហើយគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល ក្រុមអ្នកនយោបាយនៃគណបក្សនេះ ក៏រត់ទៅរកសហគមន៍អន្តរជាតិឲ្យជួយធ្វើអន្តរាគមន៍។ តំណាងរាស្ត្រនិងមន្ត្រីជាន់ខ្ពស់ភាគច្រើននៃអតីតគណបក្សសង្គ្រោះជាតិ បានចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅបន្តសកម្មភាពនយោបាយនៅក្រៅប្រទេស។ ដោយអំណាចសាលដីការបស់តុលាការកំពូល ពួកគេ មិនអាចធ្វើសកម្មភាពនយោបាយបានទេ ចាប់ពីពេលនេះតទៅ រហូតដល់៥ឆ្នាំ។  នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ និងពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី នឹងធ្វើមហាបាតុកម្ម ដើម្បីជំរុញឲ្យមានការដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយផ្សេងទៀត រួមទាំងទាមទារឲ្យរដ្ឋាភិបាលកម្ពុជា គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ។ ចំណែក ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក នឹងយកទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៩ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីធ្វើមហាបាតុកម្ម នៅមុខសេតវិមានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ តែម្តង ដោយមានបំណងដូចគ្នាទៅនឹងការធ្វើបាតុកម្មនៅក្នុងប្រទេសអូស្ត្រាលី។ ការរំលាយគណបក្សសង្គ្រោះជាតិ ហើយបន្តឃុំលោក កឹម សុខា ក្នុងពន្ធនាគារ ធ្វើរដ្ឋាភិបាលកម្ពុជា រងការព្រមាននិងការថ្កោលទោសពីសំណាក់សហគមន៍អន្តរជាតិ។ សហរដ្ឋអាមេរិក បានព្រមានមុនគេ ថានឹងផ្តាច់ជំនួយលើការបោះឆ្នោត ហើយប្រទេសមហាអំណាចមួយនេះ ក៏មិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា ក្នុងឆ្នាំ២០១៨ដែរ ប្រសិនបើរដ្ឋាភិបាល មិនដោះលែងលោក កឹម សុខា និងមិនព្រមបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ធ្វើនយោបាយឡើងវិញ។ យ៉ាងណាក៏ដោយ ការព្រមានទាំងនោះ មិនបានធ្វើឲ្យរដ្ឋាភិបាលកម្ពុជា ផ្លាស់ប្តូរគោលជំហរនោះទេ។ រដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរថា នឹងបន្តធ្វើអ្វីដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ខ្លួន ដោយមិនបារម្ភនឹងការដាក់សម្ពាធឬទណ្ឌកម្មណាមួយ ពីសហគមន៍អន្តរជាតិឡើយ៕  
ភ្នំពេញ៖ អ្វីដែលលោក កឹម សុខា ចង់ទាមទារ ត្រូវបានកូនស្រីរបស់លោក គឺកញ្ញា កឹម មនោវិទ្យា យកទៅជម្រាបដល់សហគមន៍អន្តរជាតិ។ កញ្ញា កឹម មនោវិទ្យា ក៏ជាអ្នកបញ្ជូនសាររបស់សហគមន៍អន្តរជាតិ ត្រឡប់ទៅកាន់លោក កឹម សុខា វិញដែរ។ អ្នកដែលទទួលបានការផ្តាំផ្ញើរផ្ទាល់ពីអតីតមេដឹកនាំបក្សប្រឆាំងរូបនេះ គឺលោកស្រី តែ ចន្ទមនោ ដែលជាភរិយា  ព្រោះលោកស្រីបានចូលទៅជួបលោក កឹម សុខា ផ្ទាល់នៅពន្ធនាគារត្រពាំងផ្លុង។
  គំនិតផ្ដួចផ្ដើមចំនួនពីរក្នុងចំណោមគម្រោងជាច្រើន ពោលគឺការប្រកួតរ៉ូបូត និងគម្រោងសិល្បៈដើម្បីបរិស្ថាន បានផ្ដល់នូវចំណុចចាប់ផ្ដើមមួយដល់សាធារណជនរួចមកហើយដើម្បីត្រៀមនៅមុនពេលប្រារព្ធកម្មវិធីមហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំ។   ព្រឹត្តិការណ៍នេះរៀបចំដោយអង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា អង្គការស្ទីមកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ការប្ដេជ្ញាបន្តរៀបចំ និងកិច្ចគាំទ្រធំធេងលើគ្រប់ផ្នែករបស់ក្រសួងអប់រំ ចំពោះពិព័រណ៍នេះ ជួយឱ្យប្រាកដថា ព្រឹត្តិការណ៍នេះបន្តរីកសុសសាយជាបន្តបន្ទាប់នៅឆ្នាំក្រោយៗទៀត។   ជាការតបស្នង ព្រឹត្តិការណ៍អាចចូលរួមដោយសេរីដូចមួយដងនៅនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។   ការចូលរួមអបអរមុខវិជ្ជាស្ទែមដូចជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិត ព្រមទាំងការបន្ថែមសិល្បៈផងដែរនោះ កម្មវិធីពិព័រណ៍ចំនួនពីរថ្ងៃនេះនឹងជួយឱ្យសិស្ស-និស្សិតចូលរួមនៅក្នុងសកម្មភាពជាក់ស្ដែង និងរីករាយ ជាមួយ ពិព័រណ៍របស់កុមារ និទស្សន៍ស្ទែមលើឆាក បាឋកថាស្ទែម ការសំដែងទាក់ទងនឹងស្ទែម គម្រោងស្ទែមសរុបចំនួន១០០គម្រោងសម្រាប់ថ្ងៃនីមួយៗនៃកម្មវិធី និទស្សន៍រ៉ូបូត និងការប្រកួតរ៉ូបូត ស៊ូម៉ូ ទៀតផង។  តារាងពេលវេលាផ្លូវការអំពីសកម្មភាពទាំងនេះនឹងចេញផ្សាយលើបណ្ដាញអនឡាញ នៅពេលឆាប់ៗនេះហើយ។   ខណៈសាធារណជនកំពុងរំភើបជាមួយនឹងការមកដល់នៃព្រឹត្តិការណ៍នេះ អ្នកដែលមានបំណងចង់ដាក់តាំងពិព័រណ៍គម្រោងរបស់ខ្លួន ក៏នៅមានឱកាសចុះឈ្មោះផងដែរ។ ការចុះបើកជូនចំពោះសិស្សានុសិស្សចាប់ពីថ្នាក់ទី៤ដល់ទី១២ រួមនិងនិស្សិតសកលវិទ្យាល័យ ហើយសម្រាប់ព័ត៌មានអំពីការចុះឈ្មោះដាក់តាំងគម្រោង សូមចូលទៅកាន់ www.stemcambodia.org ។    ចំពោះកាលបរិច្ឆេទឈប់ទទួលពាក្យត្រូវបានលើកទៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វិញ។ ហេតុនេះ សូមរួសរាន់ឡើងដើម្បីចុះឈ្មោះ និងទទួលបានឱកាសដើម្បីតាំងបង្ហាញទេពកោសល្យលើផ្នែកស្ទែមរបស់អ្នកនៅក្នុងព្រឹត្តិការណ៍នេះ។ ការចុះឈ្មោះដាក់តាំងគម្រោងស្ទែមគឺឥតគិតថ្លៃ ហើយគម្រោងទាំងនោះអាចមានលក្ខណៈជាការស្វែងយល់ ផ្ដល់ព័ត៌មាន និងបង្ហាត់បង្ហាញ ដូចនេះបើទោះជាពេលវេលានៅមានកំណត់នៅមុនព្រឹត្តិការណ៍នេះក៏ដោយក្ដី លោកអ្នកនៅតែមានឱកាសដើម្បីចូលរួមបង្ហាញស្នាដៃដដែល។   ចំណែកឯកាលបរិច្ឆេទផុតកំណត់ទទួលស្នាដៃសិល្បៈរបស់ប្អូនៗសិស្សកម្រិតបឋមសិក្សា ក្រោមការឧបត្ថម្ភដោយអង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ គឺនៅថ្ងៃទី១៥ ខែវិច្ឆិកា ហើយការប្រកួតសំណេររបស់សិស្សកម្រិតវិទ្យាល័យ ក្រោមការឧបត្ថម្ភដោយ Decathlon ជាមួយរង្វាន់ដ៏អស្ចារ្យ គឺឈប់ទទួលយកនៅថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខនេះហើយ។    ចំពោះកាលបរិច្ឆេទឈប់ទទួលពាក្យសម្រាប់អ្នកដែលមានបំណងចង់ឡើងសំដែងលើវេទិកាទាក់ទងនឹងប្រធានបទស្ទែម គឺនៅថ្ងៃទី១៥ ខែវិច្ឆិកា។ រីឯអ្នកដែលមានបំណងផ្ដល់បាឋកថាអំពីស្ទែម សូមមេត្តាចុះឈ្មោះឱ្យបានត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខនេះ។    សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងការចុះឈ្មោះខាងលើនេះ សូមពិនិត្យត្រង់ផ្នែក Get Involved នៅលើអាសយដ្ឋានវេប www.stemcambodia.org ។   មហោស្រពពិព័រណ៍វិទ្យាសាស្ត្រនេះត្រូវបានចូលរួមឧបត្ថម្ភដោយបណ្ដាក្រុមហ៊ុន និងស្ថាប័នដែលមាននវានុវត្តន៍ និងមានឈ្មោះល្បីល្បាញបំផុតនៅក្នុងប្រទេសកម្ពុជា។ ចំពោះក្រុមហ៊ុនពាណិជ្ជកម្ម គ្រឹះស្ថានអប់រំ ឬក្រុមហ៊ុនចំណីអាហារដែលមានបំណងចង់ចូលរួម សូមទាក់ទងមកកាន់អង្គការពិព័រណ៍វិទ្យាសាស្ត្រភ្លាមៗតាមរយៈអ៊ីមែល [email protected] ។   សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍នេះ ឬឱកាសចូលរួមដូចបានបញ្ជាក់ជូនខាងលើ សូមចូលទៅកាន់ www.stemcambodia.org  ឬ ទូរស័ព្ទ  +៨៥៥ (២៣) ៧២ ៧២ ៦២៕
ពេលវេលានៃកម្មវិធីមហោស្រពពិព័រណ៌វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី១៤ កំពុងជិតចូលមកដល់ហើយ ខណៈយើងនៅមានឱកាសចូលរួមព្រឹត្តិការណ៍ដ៏ធំសំបើម និងគួរឱ្យរំភើបជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំនេះ នៅឡើយ។
ក្រោយពីចំណាយពេលពេញមួយថ្ងៃ ជួបពិភាក្សាជាមួយពលរដ្ឋរស់នៅអគារប៊ូឌីញដែលសល់ចំនួន៤១គ្រួសារនោះ ក្រសួងរៀបចំដែនដី ក៏បានទទួលការយល់ព្រមទិញ-លក់ ពីពលរដ្ឋ១៣គ្រួសារទៀត ។  អ្នកនាំពាក្យក្រសួងដែនដី លោក សេង ឡូត បានប្រាប់អ្នកសារព័ត៌មានក្រោយពីបញ្ចប់កិច្ចប្រជុំថា មកដល់ពេលនេះតួលេខនៃចំនួនពលរដ្ឋព្រមទទួលយកសំណង់ពីក្រុមហ៊ុនជប៉ុន អារ៉ាការវ៉ា នេះមានចំនួន៤៦៤ គ្រួសារហើយ ដែលស្មើ ៩៤,៣០ភាគរយ នៃចំនួនសរុប៤៩២គ្រួសារ។ លោក សេង ឡូត បានបញ្ជាក់ដូច្នេះថា៖«ដោយគិតផលប្រយោជន៍រួមនៃអាគារប៊ូឌីញ អ្នកមួយចំនួននៅមិនទាន់អស់ចំងល់ ក៏បានសាកសួរទៅអង្គប្រជុំ។ ក្រោយពីបានពន្យល់ច្បាស់លាស់ពីលោក ជា សុផារ៉ា ហើយប្រជាពលរដ្ឋរស់នៅអាគារប៊ូឌីញ យល់ឃើញថាត្រឹមត្រូវ ដូច្នេះពួកគេក៏យល់ព្រមទទួលយកក្នុងការលក់ទិញបន្ទប់របស់ខ្លួន»។ អ្នកនាំពាក្យក្រសួងដែនដីរូបនេះ បានឲ្យដឹងថា ពលរដ្ឋដែលយល់ព្រមទទួលយកសំណងនោះ ក្រសួងនិងភាគីក្រុមហ៊ុន នឹងរៀបចំការផ្ដល់ថវិកាឲ្យពលរដ្ឋ ទៅបើកប្រាក់នៅធនាគារផ្ទាល់តែម្ដង។ លោក សេង ឡូត អំពាវនាវឲ្យប្រជាពលរដ្ឋដែលនៅសល់២៨បន្ទប់ទៀត ពិចារណាចុះកិច្ចសន្យាលក់-ទិញ ដើម្បីការអភិវឌ្ឍអាគារប៊ូឌីញនេះ។ ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា សម្រេចយកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៧ រៀបចំពិធីជប់លៀងសាមគ្គីអបអរសាទរគម្រោងអគារប៊ូឌីញ «ស» ជាមួយពលរដ្ឋអគាបូឌីញផងដែរ។ នេះបើតាមហ្វេសប៊ុកលោក ជា សុផារ៉ា។ ក្រោយពីចុះកិច្ចសន្យាព្រមទទួលយកសំណងនេះ ពលរដ្ឋនៅអាគារប៊ូឌីញ នឹងត្រូវរើចេញពីលំនៅស្ថានចាប់ពីថ្ងៃទី០៦ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដាខាងមុខ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា ដែលបានសន្យាជួយថវិកា ១០០ដុល្លារ ក្នុងមួយគ្រួសារបន្ថែមទៀត សម្រាប់ការដឹកជញ្ជូនរបស់ពលរដ្ឋ ព្រមទាំងមិនឲ្យពលរដ្ឋឲ្យបង់ប្រាក់លើថ្លៃរដ្ឋបាល និងបង់ពន្ធដារ ចំពោះប្រាក់ដែលបានមកពីថ្លៃលក់ផ្ទះនៅអាគារប៊ូឌីញនេះឡើយ។ សូមបញ្ជាក់ថា អគារប៊ូឌីញដែលមានវ័យចំណាស់ និងមានសភាពទ្រុឌទ្រោមនៅកណ្តាលរាជធានីភ្នំពេញ ត្រូវបានក្រុមហ៊ុនជប៉ុនមួយឈ្មោះ អារ៉ាកាវ៉ា ទិញពីពលរដ្ឋក្នុងតម្លៃ១៤០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។ ទីតាំងអគារប៊ូឌីញនេះ នឹងត្រូវសង់ជាអគារពាណិជ្ជកម្មកម្ពស់៣០ជាន់ ដែលគ្រោងចំណាយទឹកប្រាក់ចន្លោះពី៧០លាន ទៅ៨០លានដុល្លារអាមេរិក៕
ក្នុងចំណោមពលរដ្ឋ៤៩២គ្រួសារនោះ មានពលរដ្ឋអគារប៊ូឌីញ «ស» ចំនួន៤៦៤គ្រួសារហើយ យល់ព្រមចុះកិច្ចសន្យាទិញ-លក់ ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការទទួលយកសំណងពីក្រុមហ៊ុនជប៉ុន។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចយកថ្ងៃទី១០ មិថុនា ដើម្បីជប់លៀងសាមគ្គី សាទរចំពោះគម្រោងអគារប៊ូឌីញ «ស»នេះ។
  បើតាមរដ្ឋមន្ត្រីទេសចរណ៍រូបនេះ  ក្រៅពីម្ហូបខ្មែរទាំង៥មុខខាងលើ មានបង្អែម៥មុខទៀត រួមមាននំអន្សម នំផ្លែអាយ នំស្លឹកស្រស់ នំច័ក្កច័ន និង បាយដំណើបសង់ខ្យា ក៏បានស្នើអង្គការUNESCO ដើម្បីដាក់ចូលជាបេតិភណ្ឌអរូបិយពិភពលោកផងដែរ។    ជាមួយគ្នានេះ លោក ថោង ខុន បានណែនាំមន្ត្រីរបស់ខ្លួន ឲ្យសហការជាមួយភាគីពាក់ព័ន្ធ ដោយជ្រើសរើសម្ហូបអាហារនិងបង្អែមណាដែលជាអត្តសញ្ញាណជាតិ ហើយបុព្វបុរសខ្មែរបានកត់ត្រាទុកពីបុរាណមក គឺត្រូវប្រមូលយកមករៀបចំ ដើម្បីស្នើសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកទាំងអស់។  លោក អះអាងថា ការធ្វើបែបនេះ គឺសំដៅដល់ការពង្រីក ផ្សព្វផ្សាយ និង ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនានៅកម្ពុជា កាន់តែច្រើន  តាមរយៈអាហារ និងបង្អែមទាំងនេះ។    លោក ថោង ខុន បាននិយាយដូច្នេះ៖«ទន្ទឹមនឹងការអនុវត្តកិច្ចការនេះ យើងត្រូវធ្វើឱ្យមានស្ដង់ដាអនាម័យ គុណភាព និងរំលេចនូវភាពទាក់ទាញបន្ថែមទៀត ដើម្បីទាក់ទាញចិត្តភ្ញៀវទេសចរឱ្យចាប់អារម្មណ៍ចង់ភ្លក្ស មិនថានៅក្នុងប្រទេសកម្ពុជា ឬនៅបរទេសនោះឡើយ សំដៅធ្វើយ៉ាងណាឱ្យពួកគេទទួលទានហើយចងចាំពីកម្ពុជាយើង នោះកម្ពុជានឹងកាន់តែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ តាមរយៈម្ហូបអាហារនេះ។ នេះហើយដែលគេហៅថា ទេសចរណ៍ម្ហូបអាហារ»។   លោករដ្ឋមន្ត្រី បញ្ជាក់ទៀតថា ម្ហូបអាហារគឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ និងជាកម្លាំងចលករដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនានៅកម្ពុជាកាន់តែច្រើន៕   
ភ្នំពេញ៖ ក្រសួងទេសចរណ៍ត្រៀមរៀបចំម្ហូបអាហារខ្មែរ៥មុខ ដាក់ចូលជាបេតិភណ្ឌអរូបិយពិភពលោកនៃអង្គការ UNESCO។ ម្ហូបអាហារខ្មែរទាំង៥មុខនោះ មាន នំបញ្ចុក សម្លកកូរ សម្លប្រហើរ សម្លម្ជូរគ្រឿង និង ហហ្មុក។ នេះជាការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍ក្នុងសន្និសីទអន្តរជាតិលើកទី១ ស្ដីពីទេសចរណ៍ម្ហូបអាហារកម្ពុជា កាលពីថ្ងៃទី២១ សីហា នៅសណ្ឋាគារសុខាភ្នំពេញ។
នៅពេលដែលអ្នកហាត់ប្រាណ ឬធ្វើអ្វីមួយឆាប់ហត់ ហើយក្រោយពេលញ៉ាំបាយឆ្អែតតែងតែឈឺ ឬថប់ដើមទ្រូង នោះអ្នកគួរតែប្រយ័ត្នពីសុខភាពសរសៃឈាមរបស់អ្នកហើយ ព្រោះវាកំពុងតែជួបបញ្ហា។ ដូចនេះ អ្នកគួរតែទៅមន្ទីរពេទ្យពិនិត្យ ទើបអាចព្យាបាលបានទាន់ពេលវេលា។ ក្រោយពេលដែលហាត់ប្រាណរួចបែរជាឈឺក្បាល ឬឈឺធ្មេញ ក៏ជាសញ្ញាបង្ហាញថាសុខភាពសរសៃឈាមកំពុងតែប្រឈមគ្រោះថ្នាក់ផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ដោយមិនគួរធ្វេសប្រហែសនោះឡើយ ទើបអាចព្យាបាលបានទាន់ពេល។ នៅពេលដែលអ្នកកើយខ្នើយទាប មានអារម្មណ៍ថាថប់ទ្រូង ពិបាកដកដង្ហើម ដោយត្រូវការដាក់ខ្នើយឲ្យខ្ពស់ ក្រោកឡើងមកអង្គុយ ឬឈរទើបអាការៈនេះរាងធូរ នោះអ្នកគួរតែចាប់ផ្តើមប្រយ័ត្នប្រយែងពីសុខភាពសរសៃឈាមរបស់អ្នកហើយ ទើបមិនប្រឈមនឹងគ្រោះថ្នាក់ខ្ពស់។ ប្រសិនជាពេលដែលអ្នកប្រើកម្លាំងខ្លាំងក្នុងការបត់ជើងធំ ឬស្តាប់លឺសម្លេងខ្លាំង ហើយមានអារម្មណ៍ថាថប់ទ្រូង ឬចិត្តមិនស្ងប់ នោះសរសៃឈាមអ្នកអាចនឹងកំពុងកើតមានបញ្ហា ដោយត្រូវការឲ្យអ្នកទៅពិនិត្យជាបន្ទាន់។ នៅពេលដែលជីពចរអ្នកលោតខុសប្រក្រតី ហើយបេះដូងលោតញាប់ ឬលោតយឺតខុសធម្មតា ក៏អ្នកគួរតែប្រយ័ត្នពីសុខភាពសរសៃឈាមផងដែរ ព្រោះវាកំពុងតែប្រាប់អ្នកថាឲ្យទៅមន្ទីរពេទ្យពិនិត្យជាបន្ទាន់ ទើបមិនប្រឈមនឹងគ្រោះថ្នាក់ខ្ពស់៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលប្រាប់ថាសរសៃឈាមរបស់អ្នកកំពុងតែជួបនឹងបញ្ហា។ តើមានអ្វីខ្លះទៅ?
  តាមការផ្សាយរបស់ The Times of India ស្ត្រីបារាំងនោះ បានជាប់នៅប្រទេសឥណ្ឌាតាំងពីការបិទប្រទេសនៅខែមីនា មក។ គាត់បានដើរនៅលើស្ពាន Laxman Jhula ដែលត្រូវបានចាត់ទុកជាស្ពានដ៏ស័ក្ដិសិទ្ធិមួយ ហើយបានឆ្លៀតថតវីដេអូខ្លួនឯង និងស្ត្រីម្នាក់ទៀត ដោយអាក្រាតពាក់កណ្តាលខ្លួន។    ក្រោយការបង្ហោះវីដេអូ លោក Gajendra Singh Sajwan ក្រុមប្រឹក្សាក្រុង Rishikesh បានប្តឹងទៅប៉ូលិស។ «ខ្ញុំព្យាយាមថតដើម្បីផ្សព្វផ្សាយអាជីវកម្មត្បូងរបស់ខ្ញុំ»។ គាត់បានសារភាពប្រាប់ប៉ូលិសយ៉ាងដូច្នេះ ហើយបើតាមព័ត៌មាននៅលើបណ្តាញសង្គម ស្ត្រីបារាំងនោះ ទៅក្រុង Rishikesh ដើម្បីពង្រីករបររកស៊ី និងហ្វឹកហាត់យោហ្គា។   តាមច្បាប់ឥណ្ឌា ស្ត្រីនោះត្រូវជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ដោយរំលោភលើច្បាប់ និងបទបញ្ជាផ្សេងៗទាក់ទងនឹងការប្រើប្រាស់អ៊ីនធឺណិតនៅក្នុងប្រទេសឥណ្ឌា ជាពិសេសទង្វើដែលទាក់ទងនឹងវប្បធម៌ សាសនាជាដើម។   ទោះបីជាយ៉ាងណាក៏ដោយ ស្ត្រីរូបនោះត្រូវបានដោះលែង ដោយស្ថិតក្រោមការឃ្លាំមើល ហើយទូរសព្ទរបស់គាត់ត្រូវបានដកហូត។ «ពិតជាសោកស្តាយខ្លាំងណាស់ ដែលបានធ្វើឲ្យប៉ះពាល់អារម្មណ៍ពលរដ្ឋសហគមន៍ ខ្ញុំមិនបានយល់ច្បាស់ពីវប្បធម៌នៅទីនេះ»។ គាត់បានសំដែងការសុំទោស។   តាមអាជ្ញាធរមូលដ្ឋាន ស្ពានថ្មើរជើង Laxman Jhula ជាគន្លងស្ពានដែលព្រះរាម ព្រះលក្ខណ៍ និងព្រះនាងសិតា ធ្លាប់ឆ្លងកាត់ ហើយពលរដ្ឋឥណ្ឌា ដែលកាន់សាសនាហិណ្ឌូមានជំនឿយ៉ាងខ្លាំង៕  
ស្ត្រីបារាំងម្នាក់ត្រូវបានប៉ូលិសឥណ្ឌាចាប់ខ្លួន បន្ទាប់ពីគាត់បានបង្ហោះវីដេអូអាក្រាតនៅលើស្ពានស័ក្ដិសិទ្ធិមួយនាក្រុង Rishikesh ភាគខាងជើងប្រទេសឥណ្ឌា។ អ្នកទេសចរវ័យ២៧ឆ្នាំរូបនោះ ប្រឈមជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ប៉ុន្តែក្រោយមកត្រូវបានដោះលែងវិញ ក្រោមលក្ខខណ្ឌដ៏តឹងរ៉ឹង។
  ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន បានជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ នៅទីក្រុងស្តុកខុល នៅថ្ងៃទី២ ខែធ្នូ។ វិបត្តិអ៊ុយក្រែន ជារបៀបវារៈសំខាន់នៃជំនួបនេះ ខណៈដែលរុស្ស៊ី និងសម្ព័ន្ធមិត្តលោកខាងលិចព្រមានគ្នាទៅវិញទៅមកកុំបំពានអ៊ុយក្រែន។   «ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ពីការព្រួយបារម្ភដ៏ខ្លាំងរបស់យើង ហើយការតាំងចិត្តរបស់យើងដើម្បីឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន រួមមានការប្តេជ្ញាក្នុងការធ្វើការជាមួយសម្ព័ន្ធមិត្តអឺរ៉ុបដើម្បីដាក់ឱ្យរុស្ស៊ីសងប៉ះប៉ូវ និងផលវិបាកនានា ប្រសិនបើប្រទេសនេះចាត់វិធានការឈ្លានពានអ៊ុយក្រែនបន្ថែមទៀត»។ លោក ប្លីងខិន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២ ខែធ្នូ បែបនេះ ក្រោយជួបលោក ឡាវរ៉ូវ។   បន្ថែមពីនេះ លោក ប្លីងខិន បន្តថា ឥឡូវនេះ វាស្ថិតនៅលើរុស្ស៊ីដើម្បីបន្ថយភាពតានតឹងបច្ចុប្បន្នដោយបញ្ឈប់ការបង្កើនកងទ័ពនាពេលថ្មីៗនេះ បញ្ជូនកងទ័ពទៅទីតាំងដែលមានសន្តិភាពធម្មតាវិញ ហើយជៀសវាងការគំរាមកំហែង និងការបៀតបៀនជាងនេះទៀតដែលបង្កអស្ថិរភាពដល់អ៊ុយក្រែន។   ចំណែកឯរដ្ឋមន្ត្រីការបរទេសរុស្ស៊ី អះអាងថា មូស្គូ នឹងឆ្លើយតប ប្រសិនអ៊ុយក្រែនត្រូវអូសចូលក្នុងក្បែងសង្រ្គាមភូមិសាស្ត្រនយោបាយរបស់អាម៉េរិក។ មុនជួបលោក ប្លីងខិន ប្រមុខការទូតរុស្ស៊ី ក៏ប្រាប់អ្នកសារព័ត៌មានថា មូស្គូត្រៀមខ្លួនសម្រាប់កិច្ចសន្ទនាជាមួយទីក្រុងកៀវផងដែរ។   បើតាមការអះអាងរបស់លោក Lavrov ប្រសិនបើសម្ព័ន្ធយោធា ណាតូ នៅតែបដិសេធមិនពិភាក្សាពីគំនិតដែលស្នើដោយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ជុំវិញរឿងកុំឱ្យសម្ព័ន្ធយោធាណាតូដើរហួសបន្ទាត់ក្រហមនោះ ប្រាកដណាស់ថា រុស្ស៊ីនឹងចាត់វិធានការដើម្បីធានាសន្តិសុខ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រុស្ស៊ីផ្ទាល់៕
រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន នៅថ្ងៃទី២ ខែធ្នូ ព្រមានពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ លោក ប្លីងខិន បញ្ជាក់ច្បាស់បែបនេះទៅកាន់សមភាគីរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ។
  ការប្រកួតដើមតង់ទីមួយ កម្ពុជា មានឱកាសជាច្រើន តែមិនអាចបំប៉ោងសំណាញ់ទីសិង្ហបុរីបានទេ។ នៅនាទី២៥ សៀង ចន្ធា របស់កម្ពុជា បានបណ្ដើរបាល់ ចាប់ពីពាក់កណ្ដាលទីលាន ផុតខ្សែការពារ សិង្ហបុរី តែគួឲ្យសោកស្ដាយ ខ្សែប្រយុទរូបនេះ មិនអាចបញ្ចប់ទីបាន ដោយ អ្នកចាំទីសិង្ហបុរី។ ជាមួយបាល់ទាត់ជ្រុង ចំនួន៤លើក ជម្រើសជាតិកម្ពុជា ស្ទើតែអាចរកគ្រាប់បាល់បាន តែត្រូវខ្សែការពារសិង្ហបុរី ជួយសង្គ្រោះបាន។    ដោយឡែកសិង្ហបុរី ក៏មានឱកាសវាយបកខ្លះដែរ ដោយក្នុងនោះមានបាល់ទាត់ជ្រុង៣លើក។ ឈានដល់នាទី៣៥ កីឡាករ Saifullah Akbar របស់សិង្ហបុរី រកបានមួយគ្រាប់ ដោយការប្រើក្បាលតែតបាល់បញ្ជូលទី នាំឲ្យសិង្ហបុរីនាំមុខ ០-១។ លុះដល់នាទី៣៩ ញាន សុស៊ីដាន របស់កម្ពុជា បានស៊ុតចំបង្គោលទីរបស់សិង្ហបុរី ដោយការប្រើជើងឆ្វេង។    សារ ទី និង គី រីណា ត្រូវបានចូលជំនួសកីឡាករ ញាន សុស៊ីដាន់ និង អ៊ឹម សំអូន នៅដើមតង់ទី២។ នៅនាទី៥០ កម្ពុជា ទទួលបានបាល់ Free Kick នៅជិតតំបន់គ្រោះថ្នាក់ តែ លឹម ពិសុទ្ធ អ្នករាប់រង់បាល់នោះ មិនអាចរកគ្រាប់បាល់បានទេ។    នៅនាទី៦០ ជួន ចាន់ចាវ បានតែតបាល់ ចំបង្គោលទីសិង្ហបុរី តាមរយៈការលើកបាល់ពិន័យ ពីកីឡាករ លឹម ពិសុទ្ធ។ យ៉ើ សាហ្វី ត្រូវបានប្ដូរចេញ ដោយជំនួសដោយ វាំង ដាវីន នៅនាទី៦៤។ លឹម ពិសុទ្ធ ប្ដូរចេញនៅនាទី៧៤ ដោយកីឡាករ ម៉ៅ ពិសិដ្ឋ ជំនួស។ នាទី៧៥ កម្ពុជា បានស៊ុត បាល់Free Kick ចំគោលដៅ តែ ត្រូវអ្នកចាំទីសិង្ហបុរី សង្គ្រោះបាន។ នៅនាទីដដែល ខ្សែប្រយុទ្ធសិង្ហបុរី ប៊ិះរកបានមួយគ្រាប់ទៀតហើយ តែបាត់បង់ឱកាសទៅវិញ ដោយសារស៊ុតខុសគោលដៅ ។    ការប្រកួតកាន់តែឈានទៅមុខ ជម្រើសជាតិកម្ពុជា បានដាក់សម្ពាធ យ៉ាងខ្លាំង ដោយនាទី៧៨ សារ ទី បានស៊ុតចំគោលដៅម្ដងទៀត ដោយមានការបញ្ជូនពី គី រីណា តែត្រូវអ្នកចាំទីសិង្ហបុរីទះបាល់ចេញ។ នៅនាទី៨៣ មិន រតនៈ ចូលជំនួស ស៊ិន សុវណ្ណមករា ។ នាទី៨៦ ម៉ៅ ពិសិដ្ឋ បានស៊ុតពីចម្ងាយ តែរំលងលើរបាទី។ គ្រាប់មិនមានកើតឡើងទៀតទេ នាំឲ្យកម្ពុជា ចាញ់សិង្ហបុរី ០-១។   កម្ពុជា នឹងប្រកួតជាមួយ ជម្រើសជាតិថៃ នៅថ្ងៃទី១៤ ខែឧសភា នៅកីឡដ្ឋាន Thien Troung នៃការប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។  
ក្នុងពូល B កម្ពុជា បានចាញ់សិង្ហបុរី ក្នុងលទ្ធផល១-០ នៅកីឡដ្ឋាន Thien Troung នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ប្រទេសវៀតណាម នៅថ្ងៃទី១១ ឧសភា។
    បានបញ្ចប់ថ្នាក់បរិញ្ញាជំនាញចិត្តវិទ្យា ក្នុងឆ្នាំ២០១២ អ្នកនាង លឹម ផាន់ណា បានយកជំនាញនោះ ទៅអនុវត្តន៍ក្នុងស្នាដៃតែងនិពន្ធរបស់ខ្លួន ដែលរួមមានកំណាព្យ ប្រលោមលោក អត្ថបទភាពយន្ត រឿងខ្លី និងទំនុកច្រៀងជាដើម។   អ្នកនាងថាជំនាញចិត្តវិទ្យា ពិតជាមានសារសំខាន់ខ្លាំង ក្នុងវិស័យតែងនិពន្ធ ដោយហេតុថា ការបង្កើតស្នាដៃនីមួយៗ ត្រូវតែដឹងពីទំនោរចិត្ត ឬការគិតជាទូទៅ ឬដោយឡែកនៃមនុស្សរស់នៅក្នុងសង្គម។ អ្នកនិពន្ធដឹងបែបនោះហើយ ទើបស្នាដៃផ្សាយចេញទៅ អាចកែលម្អសង្គមបានដោយទន់ភ្លន់ និងធ្វើឱ្យអ្នកអានទទួលយកដោយសុទ្ធចិត្ត។   អ្នកនាង លឹម ផាន់ណា បន្ថែម៖ «មុខវិទ្យាចិត្តវិទ្យា ក្ដោបទូលំទូលាយច្រើន ទៅលើផ្លូវចិត្តរបស់មនុស្ស។ ដូច្នេះស្នូលនៃមុខវិទ្យាហ្នឹង យើងអាចធ្វើជាអ្នកប្រឹក្សាផ្លូវចិត្ត ឬអ្នកចិត្តសាស្ដ្រផ្សេងៗ។ ប៉ុន្តែក្រៅពីការងារទាំងនោះ យើងក៏អាចធ្វើជាអ្នកនិពន្ធបានដែរ ដោយភ្ជាប់ជាមួយចិត្តសាស្ត្រ។ បានន័យថា យើងស្គាល់ពីចិត្តសាស្ត្ររបស់តួអង្គ ចិត្តសាស្ត្ររបស់មនុស្សនៅក្នុងសង្គម។ ដូច្នេះពេលយើងយកមកបង្កើតជាសាច់រឿង យើងយល់ពីចំណុចទាំងអស់ហ្នឹងបានច្បាស់។ ហើយអាចសរសេរទៅ ត្រូវនឹងស្ថានភាពរបស់មនុស្ស នៅក្នុងសង្គមបច្ចុប្បន្នបានដែរ»។    នារីវ័យ៣៣ឆ្នាំរូបនេះ លើកទឹកចិត្តដល់ម្ដាយ ឪពុក និងអាណាព្យាបាលគ្រប់រូប អានសៀវភៅឱ្យកូនៗស្ដាប់ ពិសេសជំរុញកូនៗរបស់ពួកគេ ឱ្យអានសៀវភៅដោយខ្លួនឯង។ ព្រោះសៀវភៅជាជង្រុក ដែលប្រមូលផ្ដុំដោយចំណេះដឹង បទពិសោធ ការលើកទឹកចិត្ត ការផ្ដល់ដំណោះស្រាយ និងការអប់រំទូន្មានល្អៗជាច្រើន។   អ្នកនាង លឹម ផាន់ណា បានបោះពុម្ពសៀវភៅកំណាព្យមួយ មានចំណងជើងថា «សោភ័ណជីវិត និងបេះដូងយុវវ័យ»។ នាងបានសរសេរប្រលោមលោក រឿង «សកល ស្នេហ៍» បោះពុម្ពរួមគ្នាជាមួយ អ្នកនិពន្ធ៣រូបផ្សេងទៀត ក្នុងឆ្នាំ២០១៨។ បានសរសេរសៀវភៅកម្រងរឿងខ្លីចំណងជើង «សៀវភៅវេទមន្ត» បោះពុម្ពឆ្នាំ២០១៩។ និពន្ធរឿង «កុងត្រាព្រឺព្រួច» ចេញផ្សាយនៅវេបសាយ ប្រលោមលោកសប្បាយ។ និពន្ធប្រលោមលោករឿង «ក្រមុំ ចាស់» ឆ្នាំ២០២០ រួមទាំងបាននិពន្ធអត្ថបទភាពយន្ត រឿង «នគរមាស» ដែលជាស្នាដៃសហនិពន្ធ។   ក្នុងឆ្នាំ២០១០ អ្នកនាងបានទទួលជយលាភី លេខ៣ផ្នែកកំណាព្យ ក្នុងកម្មវិធី ទិវាយុវជនស្ម័គ្រចិត្តអន្តរជាតិ។ ឆ្នាំ២០១១ ទទួលបានជយលាភីលេខ៣ លើសំណេរអត្ថបទ «ការផ្សះផ្សាជាតិ និងតួនាទីយុវជន ក្នុងការផ្សះផ្សាផ្លូវចិត្ត ជនរងគ្រោះក្រោយរបបខ្មែរក្រហម» រៀបចំដោយអង្គការ កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP)។   ក្នុងឆ្នាំ២០១២ បានទទួលជយលាភី លេខ២ផ្នែកកំណាព្យ រសជាតិជីវិត រៀបចំដោយ សមាគមអ្នកសាបព្រោះ។ ក្នុងឆ្នាំ២០១៣ ទទួលជយលាភី លេខ២ផ្នែកទំនុកច្រៀង ស្ដីអំពី «ធនធាន ធម្មជាតិ» ដែលរៀបចំដោយអង្គការ KYSD។ ឆ្នាំ២០១៨ ទទួលបានជយលាភីលេខ២ សម្រាប់ការប្រកួតពានរង្វាន់ លីធាមតេង លើស្នាដៃប្រលោមកំណាព្យ រឿង«ម្លប់ជីវិត»។   ឆ្នាំ២០១៩ ទទួលបានជយលាភីលេខ១ នៃពានរង្វាន់ ព្រះនាង ឥន្ទ្រទេវី លើស្នាដៃប្រលោមកំណាព្យ រឿង «សោភ័ណស្រ្ដី» រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ឆ្នាំ២០១៩ ដដែល ផាន់ណា ទទួលបានជយលាភីលេខ៣ ពានរង្វាន់ ពុទ្ធសាសនបណ្ឌិត្យ លើស្នាដៃរឿងខ្លី «ពន្លឺជីវិត» រៀបចំដោយ ក្រសួងធម្មការ និងសាសនា។   ឆ្នាំ២០១៩ ទទួលជយលាភីលេខ២ ពីមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៣ លើស្នាដៃរឿងខ្លី «ឡានឈ្នួល»។ ឆ្នាំ២០២០ ជយលាភីលេខ២ ពានរង្វាន់កវី វ៉ែន សុន លើស្នាដៃកំណាព្យរឿង «ភ្ញាក់ពីសុបិន» និងឆ្នាំ២០២១ នាងទទួលបានជយលាភីលេខ១ ពានរង្វាន់ ទន្លេមេគង្គ លើស្នាដៃកំណាព្យរឿង «មេគង្គដួងចិត្ត»៕
ភ្នំពេញ៖ អ្នកនាង លឹម ផាន់ណា គឺជាអ្នកនិពន្ធឯករាជ្យមួយរូប ដែលមានទេពកោសល្យ និពន្ធកំណាព្យ ទំនុកច្រៀង ប្រលោមលោក រឿងខ្លី និងអត្ថបទភាពយន្តជាដើម។ អ្នកនាង បានប្រើជំនាញចិត្តវិទ្យាដែលបានសិក្សា បញ្ចូលទៅក្នុងស្នាដៃនិពន្ធទាំងអស់របស់ខ្លួន។
  ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានចេញសេចក្ដីសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចពលកម្មមនុស្ស និងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់។ ក្រុមការងារនេះ មានចំនួន១៨រូប ជាសេនាធិការរបស់ក្រសួងយុត្តិធម៌។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី៩ កញ្ញា។   លោក កើត រិទ្ធ រដ្ឋមន្រី្តក្រសួងយុត្តិធម៌ បានឲ្យដឹងថា ក្រុមការងារចំពោះកិច្ចនេះ ត្រូវអនុវត្តតួនាទី និងភារកិច្ច ដើម្បីសម្របសម្រួលនីតិវិធីក្នុងការស៊ើបអង្កេត ស្រាវជ្រាវ និងត្រួតពិនិត្យជនបរទេសតាមគោលដៅសង្ស័យ ដើម្បីអាចឈានដល់ការឃាត់ខ្លួនជនល្មើស និងសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា។   រដ្ឋមន្រី្តយុត្តិធម៌ បានសង្កត់ធ្ងន់ថា ក្រុមការងារត្រូវពង្រឹងការស៊ើបអង្កេត ការចោទប្រកាន់ ការស៊ើបសួរ និងការផ្ដន្ទាទោសលើបទល្មើសជួញដូរមនុស្ស ឲ្យបានតឹងរ៉ឹងស្របតាមច្បាប់ និងនីតិវិធីជាធរមាន។    លើសពីនេះ ត្រូវប្រមូល ចងក្រង អំពីការស៊ើបអង្កេត ការចោទប្រកាន់ និងការផ្តន្ទាទោសពីបទល្មើសជួញដូរមនុស្ស និង បទល្មើសសម្អាតប្រាក់ ស្របតាមច្បាប់ ដោយសហការជាមួយក្រុមការងាររបស់ក្រសួងយុត្តិធម៌ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដល់ការរីកសាយភាយអាវុធប្រល័យ។ នេះបើតាមលោក កើត រិទ្ធ។   ក្រុមការងារចំពោះកិច្ចចំនួន១៨រូប គឺ លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធាន, លោក ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និង ព្រហ្មទណ្ឌ ជាអនុប្រធាន និងសមាជិក ១៦រូបទៀត ។   គួរបញ្ជាក់ថា ប្រធាន និងសមាជិកក្រុមការងារចំពោះកិច្ចទាំងអស់ ត្រូវចូលរួមកិច្ចប្រជុំ និងបំពេញការងារតាមការចាត់តាំងរបស់ប្រធានឲ្យបានត្រឹមត្រូវ។ ក្នុងករណីប្រធានអវត្តមាន ឬមានធុរកិច្ចនោះ អនុប្រធានអាចកោះប្រជុំ និងដឹកនាំកិច្ចប្រជុំជំនួសបានតាមការប្រគល់សិទ្ធពីប្រធាន៕          
ដោយ៖ វ៉ន ស៊ីចេន
យ៉ាងណាក៏ដោយ ពេលនេះ លោក មាម រ៉ា ពុំទាន់អាចបញ្ជាក់អំពីចំនួនប្រទេសជាក់លាក់ដែលនឹងមានវត្តមានក្នុងព្រឹត្តិការណ៍នេះនៅឡើយ ខណៈសហព័ន្ធ ក៏មិនទាន់បង្ហាញសមាសភាពកីឡាករ-កីឡាការិនីខ្មែរដែលត្រូវចូលរួមប្រកួតដែរ។ «សហព័ន្ធគុនខ្មែរយើង មិនទាន់មានបញ្ជូនមកទេ។ តែយើងឃើញមានខាងក្លិបគាត់បញ្ជូនមកមួយចំនួន»។ បើតាម លោក មាម រ៉ា  បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ មុននឹងបន្តថា ពាក្យដែលកំណត់ជាក់លាក់ពីឈ្មោះអ្នកចូលរួម នឹងប្រកាសបិទខែកញ្ញា ឆ្នាំ២០២៣។ ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ បញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រកួតគុនខ្មែរអន្តរជាតិនេះ ក៏នឹងមានរៀបចំគូដណ្តើមខ្សែក្រវាត់សហព័ន្ធផងដែរ ហើយការប្រកួត នឹងត្រូវរៀបចំឡើងដូចស្តង់ដារស៊ីហ្គេម២០២៣ដែរ ដោយការសម្រាំងយកកីឡាករ-កីឡាការិនី ដែលមានកម្រិតសមត្ថភាពខ្ពស់៕
កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍កីឡាប្រដាល់គុនខ្មែរអន្តរជាតិនៅខេត្តសៀមរាប នៅឆ្នាំចុងឆ្នាំ២០២៣។ បើតាម លោក មាម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ បច្ចុប្បន្នមានសមាជិកគុនខ្មែរជាង៦០ប្រទេស បានដាក់ពាក្យសុំចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។
ពិព័រណ៍ផលិតផលក្នុងស្រុក ជំរុញការគាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ ត្រូវបានរៀបចំឡើងនៅផ្សារទំនើបអ៊ីអន ទាំង៣សាខា  រួមមានផ្សារទំនើប អ៊ីអន ភ្នំពេញ, ផ្សារទំនើប អ៊ីអន សែនសុខ និងផ្សារទំនើប អ៊ីអន មានជ័យ។    តាមរយៈពិព័រណ៍នេះ ផ្សារទំនើបអ៊ីអន បាននាំយកផលិតផលក្នុងស្រុក ដែលដាំដុះ និងផលិតតាមស្តង់ដាសុវត្ថិភាព ដោយកសិករមកពីខេត្តកណ្ដាល កំពត ព្រះវិហារ កំពង់ចាម មណ្ឌលគីរី រតនគីរី និងខេត្តផ្សេងៗទៀត រួមមានផលិតផលជាច្រើនដូចជា គ្រឿងបរិភោគ គ្រឿងទេស ទឹកដោះគោស្រស់ នំខ្មែរ ទឹកឃ្មុំ បន្លែ ផ្លែឈើស្រស់ អង្ករ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត មកតាំងបង្ហាញ សម្រាប់សេចក្ដីត្រូវការរបស់អតិថិជន។   ក្រៅពីទស្សនានូវទំនិញខ្មែរដ៏ច្រើនសម្បូរបែប អតិថិជនក៏អាចរីករាយជាមួយការបញ្ចុះតម្លៃ លើទំនិញជាច្រើនប្រភេទ និងឱកាសបង្វិលកង ដើម្បីឈ្នះរង្វាន់ជាច្រើន ដោយគ្រាន់តែចំណាយចាប់ពី១៥ ដុល្លារទ្បើងទៅក្នុង ១វិក្ក័យបត្រ។   គួរបញ្ជាក់ផងដែរថា ពិព័រណ៍ផលិតផលខ្មែរធ្វើទ្បើងរយៈពេល ២សប្ដាហ៍ ក្នុងគោលបំណងផ្សព្វផ្សាយ លើកស្ទួយជីវភាពរស់នៅរបស់កសិករ និងពង្រីកទីផ្សារផលិតផលខ្មែរ គ្រប់ប្រភេទឱ្យកាន់តែធំទូលាយ ដែលអាចធ្វើការប្រកួតប្រជែងទាំងក្នុង និងក្រៅស្រុក ក៏ដូចជាផ្នែកមួយចូលរួមគាំទ្រដល់ការ អភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល។ នេះជាលើកទី៥ហើយ ដែលផ្សារទំនើបអ៊ីអន ដែលជាផ្សារទំនើបលក់ទំនិញទូទៅ បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ រៀបចំពិព័រណ៍នេះទ្បើង។    ផ្សារទំនើបអ៊ីអន នៅតែបន្តចូលរួមយ៉ាងសកម្ម និងគាំទ្រយ៉ាងពេញទំហឹង ក្នុងន័យជំរុញការផ្សព្វផ្សាយ ពង្រីកទីផ្សារបន្ថែមសម្រាប់ផលិតផលខ្មែរ និងគាំទ្រដល់កសិករខ្មែរ។ យើងយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាពចំនីអាហារ គុណភាព សេវាកម្ម និងផ្ដល់ជូននូវតម្លៃសមរម្យ ជូនដល់អតិថិជនរបស់យើង។   ផ្សារទំនើបអ៊ីអន ជាហាងលក់ទំនិញទូទៅឈានមុខគេនៅកម្ពុជា ដែលមានលក់ទំនិញ និងសម្ភារៈប្រើប្រាស់ចាំបាច់គ្រប់ប្រភេទរួមមាន ទំនិញបរិភោគ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងអេទ្បិចត្រូនិចគ្រប់ប្រភេទ ជាមួយតម្លៃសមរម្យ សេវាកម្មរួសរាយរាក់ទាក់។   ផ្សារទំនើបអ៊ីអន ក៏មាននូវទំនិញ និងហាងឯកទេស ដែលជាយីហោផ្ដាច់មុខរបស់ខ្លួនផងដែរដូចជា ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ហូមខរឌី ហាងសម្លៀកបំពាក់ក្នុង និងកីទ្បា បុរស នារី ម៉ាកអាយស៊ី ហាងសម្ភារៈប្រើប្រាស់សម្រាប់ម្ដាយ កុមារ និងទារក ឃីដស៍ រីផាប់ប្លិក ឱសថស្ថានអ៊ីអន វែលណេស ហាងនំបុ័ងអ៊ីអន ហាងកង់អ៊ីអន និងផលិផផលម៉ាកថប់វែលយូ ជាដើម។    ចំណែកសហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើង ជាស្ថាប័នប្រតិបត្តិករមួយ របស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) ដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។ គោលបំណងបស់សហគ្រិនខ្មែរ គឺដើម្បីកៀរគរ, វិនិយោគ និងគ្រប់គ្រងបរធនពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អ្នកទាំងនោះរួមមាន សហគ្រិន ធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៏ (innovative startups), សហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពល (potential SMEs) និងស្ថាប័នដៃគូ ដែលចូលរួមជំរុញសកម្មភាពសហគ្រិនភាពផ្សេងៗ សំដៅជំរុញនវានុវត្តន៏ (innovation) និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។   សូមជម្រាបផងដែរថា  សម្រាប់ការទិញផ្សេងទៀត លោកអ្នកក៏អាចបញ្ជាទិញទំនិញជាច្រើនទៀតតាមរយៈអ៊ីអន អនទ្បាញ ៖ www.aeononlineshopping.com ៕ សម្រាប់ព័ត៌មានបន្ថែម៖   Website: www.aeoncambodia.com Facebook: AEON Retail Cambodia Telegram: AEON Retail Cambodia Instagram: aeon_retail_cambodia YouTube: AEON Retail Cambodia (អត្ថបទពាណិជ្ជកម្ម)  
ផ្សារទំនើបអ៊ីអន  ដោយមានការសហការ និងគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ  បានរៀបចំពិព័រណ៍ផលិតផលខ្មែររយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរគ្រប់ប្រភេទ និងចូលរួមចំណែកលើកកម្ពស់ ការប្រើប្រាស់ផលិតផលក្នុងស្រុក។
  គ្រឿងបញ្ចកកុធភណ្ឌដែលជាវត្ថុតំណាងឲ្យចេស្ដាស្ដេចថៃ មានដូចជា ព្រះមហាពិជ័យម្កុដ, ព្រះសែងខ័នជ័យស្រី, ព្រះទណ្ឌៈ (ដំបង), វាលវីជនី (ផ្លិត) និងព្រះសុពណ៌បាទ។ គ្រឿងទាំងនេះ ជាវត្ថុចាំបាច់បំផុតសម្រាប់ក្សត្រគ្រងរាជ្យដែលថ្វាយពីសំណាក់មហាព្រាហ្មណ៍រាជគ្រូប្រចាំព្រះបរមរាជវាំងដើម្បីគ្រងរាជសម្បត្តិពេញបរិបូណ៌ជាមហាក្សត្ររបស់ថៃ។   អ្វីគួរឲ្យចាប់អារម្មណ៍នោះ គឺព្រះសែងខ័នជ័យស្រី។ គ្រឿងសាស្ត្រាវុធនេះ ត្រូវបាននាំយកពីកម្ពុជា។ នេះបើតាមការផ្សាយរបស់វេបសាយកាសែតបាងកកប៉ុស្តិ៍ត្រង់មាតិកាពិសេសស្ដីពីពិធីរាជាភិសេកមហាក្សត្រ មហា វជិរាលង្ករណ៍ ។ ព្រះខ័នរាជ្យនេះ តំណាងឲ្យតួនាទីរបស់មហាក្សត្រជាអ្នកការពារប្រទេស និងជាសេចក្ដីក្លាហាន និងអំណាចកំពូលជាក្សត្រ។    ប្រភពព័ត៌មានខាងលើបន្តថា ព្រះខ័នរាជ្យមុខពីរនេះ ត្រូវបានរកឃើញក្នុងបឹងទន្លេសាបដោយអ្នកនេសាទ ដែលក្រោយមកក៏យកឲ្យចៅហ្វាយខេត្តបាត់ដំបង ចៅហ៊្វា បែន ។ បន្ទាប់មក មន្ត្រីសៀមក៏យកអាវុធនេះថ្វាយស្ដេចរាមាទី១ តែម្ដង។ មហាក្សត្រថៃអង្គនេះ ក៏បញ្ជាឲ្យកសាងដង និងស្រោមពីមាស និងត្បូងសម្រាប់ព្រះខ័នរាជ្យនេះ ដែលត្រូវបានប្រើប្រាស់ក្នុងពិធីរាជាភិសេកមហាក្សត្រថៃនាសម័យក្រោយៗមកទៀត។   ទាំងដង ទាំងផ្លែមានប្រវែង៨៩,៨សង់ទីម៉ែត្រ និងមានទម្ងន់១,៣គីឡូក្រាម។ នៅពេលដាក់ក្នុងស្រោម អាវុធក្សត្រមួយនេះមានប្រវែង១០១សង់ទីម៉ែត្រ និងមានទម្ងន់១,៩គីឡូក្រាម៕  
ប្រទេសថៃ នឹងរៀបចំពិធីរាជាភិសេករបស់ព្រះមហាក្សត្រ មហា វជិរាលង្ករណ៍ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែ ឧសភានេះ។ អំឡុងពិធីដ៏អធិកអធមនេះ ក្សត្រាអង្គទី១០ នៃរាជវង្សចក្រី នឹងត្រូវថ្វាយគ្រឿងកេតនភណ្ឌសំខាន់ៗចំនួន២៨មុខ ដើម្បីពេញយសជាមហាក្សត្រ។ ក្នុងចំណោមគ្រឿងសម្គាល់សញ្ញាជាព្រះរាជានេះ គ្រឿងបញ្ចកកុធភណ្ឌ ជាវត្ថុសំខាន់ជាងគេ។ ព្រះខ័នរាជ្យដែលជាគ្រឿងបញ្ចកកុធភណ្ឌមួយដែរ ត្រូវបាននាំយកពីកម្ពុជា។ 
Fr. actedaccusation -ចំណាត់ការរបស់ព្រះរាជអាជ្ញាដែលធ្វើឡើងដើម្បីចោទប្រកាន់ជាផ្លូវការនូវបទ ល្មើសព្រហ្មទណ្ឌណាមួយ។ -ការចោទប្រកាន់ជាផ្លូវការដែលធ្វើឡើងដោយព្រះរាជអាជ្ញាក្នុងបទល្មើសព្រហ្មទណ្ឌ។   https://salatraju.com/lexique/
Eng. bill of indictment
  ការគោរពទំនៀមទម្លាប់ ជារឿងសំខាន់សម្រាប់ពលរដ្ឋនៃប្រទេសនីមួយៗ ប៉ុន្តែការគោរពតួនាទីការងារក៏សំខាន់ផងដែរ។ នៅពេលមានពិធីបុណ្យចូលឆ្នាំចិនម្តងៗ សិស្សានុសិស្សកម្ពុជាមួយចំនួនមិនទៅសាលាឡើយ ដោយពួកគេលើកហេតុផលថា មិនមានគ្រូទៅបង្រៀន ហើយសិស្សក៏មិនសូវទៅរៀន ព្រោះពួកគេជាប់សែចិន។    លោក ហេង វណ្ណដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា បានលើកឡើងថា មិនថាបុណ្យចូលឆ្នាំចិន បុណ្យណូអែល បុណ្យនៃក្តីស្រលាញ់ សាលាមិនឱ្យឈប់ ក៏សិស្សឈប់ដែរ។ ទម្លាប់នេះ សឹងតែក្លាយទៅជាប្រពៃណីទំនៀមទម្លាប់ទៅហើយ។   ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សារូបនេះ លើកឡើងថា៖«យើងទៅរឹតត្បិតយ៉ាងម៉េចកើត បើវាស្ទើរតែក្លាយជាប្រពៃណីទំនៀមទំលាប់ហើយ។ បើសិនឈប់ ពេលចូលមករៀនវិញ ត្រូវខំរៀន។ អ្នកខ្លះក៏គាត់អត់ឈប់ដែរ ប៉ុន្តែអ្នកខ្លះឈប់ យើងឃាត់គេអត់បានទេ។ បើទោះបីយើងបន្តឹងម៉េច ក៏នៅតែអ៊ីចឹង»។   លោក ហេង វណ្ណដា បន្ថែមថា លោកខំខ្នះខ្នែងពន្យល់កុំឱ្យសិស្សឈប់។ ក្រសួងមិនឱ្យសិស្សឈប់ និងមិនឱ្យរំលងមេរៀន ព្រោះមកវិញអាចរៀនមិនទាន់គេ ប៉ុន្តែគាត់នៅតែឈប់។   សិស្សស្រឡាញ់ការសិក្សា ទៅរៀនធម្មតាថ្ងៃចូលឆ្នាំចិន។ យុវជន ង៉ែត សុខវៃ និស្សិតឆ្នាំទី៤ នៃសាកវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក៏ទៅរៀនធម្មតាថ្ងៃចូលឆ្នាំចិនដែរ។ និស្សិតជំនាញផ្នែកវេជ្ជសាស្រ្តរូបនេះ លើកឡើងថា លោកមិនអាចឈប់សម្រាក ដើម្បីទៅសែនបានឡើយ ព្រោះឆ្នាំទី៤ ជាឆ្នាំអនុវត្ត។   និស្សិតឆ្នាំទី៤រូបនេះ អះអាងដូច្នេះ៖ «បើឈប់ វាអាចប៉ះពាល់ខ្លាំងដល់ការសិក្សា។ ការគិតវត្តមាននៅសាកលវិទ្យាល័យនេះ គឺតឹងរឹង បើសិនសិស្សឈប់ម្តង អាចប្រឈមឈ្មោះនឹងការត្រួតថ្នាក់»។   យុវជនវ័យ ២៦ឆ្នាំរូបនេះ ជាអ្នកជាប់សែស្រឡាយចិនដែរ ប៉ុន្តែកាលរៀនវិទ្យាល័យលោកឆ្លៀតទៅអុចធូប ដោយសុំគ្រូចេញមុនម៉ោងដើម្បីអុចធូប។   នៅវិទ្យាល័យវិញ សិស្សភាគច្រើន អវត្តមានថ្ងៃចូលឆ្នាំចិន។ ការអវត្តមាននេះ បានក្លាយជាទម្លាប់រៀងរាល់ឆ្នាំ។ លោក ពឹន ប៊ុនថង គ្រូបង្រៀនរូបវិទ្យាជិត១៣ឆ្នាំនៅវិទ្យាល័យសុខអានត្រាំខ្នារ យល់ថា ការឈប់របស់សិស្ស បានក្លាយជាទម្លាប់របស់សិស្សភាគច្រើន។ សិស្សស្ថាប័នរដ្ឋភាគច្រើន ឈប់ថ្ងៃចូលឆ្នាំចិន ថ្វីបើក្រសួងអប់រំមិនឱ្យឈប់។ លោកបន្តថា សិស្សគិតថាគ្រូសែន ហើយគ្រូគិតថាសិស្សសែន។ ដូច្នេះ គ្រូ និងសិស្ស ព្រមគ្នា មិនមកសាលា។   «ការឈប់ថ្ងៃចូលឆ្នាំចិននេះ វាក្លាយជាទម្លាប់ទៅហើយ ទាំងសាលាឯកជន និងសាលារដ្ឋ។ ហើយមិនមែនតែសិស្សទេ ជួនកាលលោកគ្រូអ្នកគ្រូគាត់ជាប់ខ្សែចិនចឹងគាត់ត្រូវសែនតិចតួចចឹងទៅ»។ នេះជាការលើកឡើងរបស់លោក ពិន ប៊ុនថង ដោយបន្ថែមថា កត្តាមួយទៀតនោះ គឺមកពីសិស្ស ដែលសឹងតែគ្រប់គ្នាមិនមករៀន។ ឪពុកម្តាយ ក៏ជាផ្នែកមួយនៃអវត្តមានសិស្ស។ ពួកគាត់ គិតថា ថ្ងៃសែន មិនបាច់ទៅរៀនទេ ព្រោះគ្រូអត់រៀនទេ។    ការអវត្តមានរបស់សិស្សវិទ្យាល័យ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិនមិនមានថ្នាក់ណាតិចជាងថ្នាក់ណាឡើយ ។ ការឈប់ថ្ងៃសែននេះ នឹងប៉ះពាល់ដល់ការសិក្សា ហើយមេរៀនដែលត្រូវបង្រៀនក៏យឺតជាងកម្មវិធីសិក្សាផងដែរ។ លោក ពឹន ប៊ុនថង លើកឡើងថា ការរៀបចំផែនការសិក្សារបស់ក្រសួងអប់រំ មិនបានគិតរឿងថ្ងៃចូលឆ្នាំចិនទេ។ ម៉ោងដែលរៀនចំថ្ងៃសែនចិននេះ នឹងយឺតមេរៀន ដែលប៉ះពាល់ដល់ម៉ោងរៀនក្រោយៗ។ បើសិនគ្រូពន្លឿនការរៀន វាអាចនឹងធ្វើឱ្យសិស្សតាមមិនទាន់វិញ ប៉ុន្តែបើគាត់បង្រៀនបន្ថែមម៉ោងវិញមិនអីទេ។    លោកគ្រូរូបវិទ្យា រូបនេះ សង្ឃឹមថា បើទម្លាប់នេះនៅតែបន្ត វាអាចប៉ះពាល់ដល់ប្រព័ន្ធសិក្សាទៅថ្ងៃមុខ។ បុណ្យចូលឆ្នាំចិន នឹងក្លាយជាថ្ងៃសម្រាក។ លោកគ្រូវ័យ ៣៣ឆ្នាំរូបនេះ អះអាងថា ការកែទម្លាប់នេះត្រូវមានការចូលរួមពីអាណាព្យាបាល។ ឪពុកម្តាយគួរជំរុញកូនឱ្យទៅសាលា ព្រោះសែនតែមួយព្រឹកទេ ដូច្នេះមិនគួរអវត្តមានច្រើនថ្ងៃឡើយ។   លើសពីនេះ ក្រសួងអប់រំគួររឹតបន្តឹងការត្រួតពិនិត្យអវត្តមានសិស្ស និងគ្រូ ព្រោះសាលារដ្ឋ និងសាលាឯកជនខ្លះ ត្រូវបង្ខំចិត្តបិទទ្វារសាលា ដោយសារគ្មានសិស្សទៅរៀន។ ម្យ៉ាងទៀត លោកគ្រូ អ្នកគ្រូ អាចចំណាយពេលណាមួយដើម្បីអុចធូប ហើយមកបង្រៀនសិន ព្រោះវាទាក់ទងជាមួយកាតព្វកិច្ចការងារ។    ចំពោះសិស្សដែលមិនទៅរៀនវិញ អាចនឹងតាមមិនទាន់មេរៀនថ្ងៃនោះ ឬមិនយល់ចំនុចដែលខ្លួនអាក់ខាន។ ត្រង់ចំណុចនេះ យុវតី ធួ សៀងហុង សិស្សថ្នាក់ទី១១ នៃវិទ្យាល័យសុខអានត្រាំខ្នារ បានលើកឡើងថា៖ «សម្រាប់ខ្ញុំ ខ្ញុំនឹងឈប់ថ្ងៃសែនចិនទី២ ដើម្បីជួបជុំបងប្អូន និងសែនដូនតា។ ទោះខ្ញុំមិនបានទៅរៀន តែខ្ញុំនឹងស្វ័យសិក្សាបន្ថែមខ្លួនឯង»។    តរុណវ័យរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ២៥ ថា កញ្ញាមិនទៅរៀន ព្រោះភាគច្រើនមិនមានគ្រូទៅបង្រៀន។ ម្យ៉ាងវិញទៀត ឪពុកម្តាយ ប្រាប់កូនក្មួយថា ថ្ងៃសែនមិនមានគ្រូបង្រៀនទេ។ យុវតីវ័យ១៦ឆ្នាំរូបនេះបន្ថែមថា៖ «ពេលខ្លះគ្រូទៅបង្រៀន តែពេលឃើញសិស្សតិច គាត់ក៏ថាមិនរៀនទេ សិស្សតិចពេក។ ដូច្នេះទើបគ្រប់គ្នាគិតថា ថ្ងៃនោះជាថ្ងៃវិសម្សកាល»។    ផ្ទុយពីយុវតីខាងលើ យុវជន ង៉ែត វិសុទ្ធ សិក្សសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានឱ្យដឹងថាកញ្ញានឹងទៅសិក្សាធម្មតា ទោះបីខ្លួនជាប់សែចិនក្តី។ យុវជនវ័យ១៦ឆ្នាំរូបនេះ មានម្តាយជាប់សែចិន ប៉ុន្តែរូបគេ មិនដែលឈប់សម្រាកដើម្បីសែន ឬជួបជុំបងប្អូនឡើយ។   «សម្រាប់ខ្ញុំ វាអត់សំខាន់ទេបង ព្រោះមិនមែនបុណ្យជាតិផង។ ម្តាយខ្ញុំជាប់សែចិន តែខ្ញុំមិនស្គាល់រសជាតិសែនទេបង ខ្ញុំដឹងតែចេញពីរៀនទៅហូបរបស់សែន។ ម្យ៉ាងខ្ញុំ ខ្លាចតាមមិនទាន់មេរៀនផង»។    សូមជម្រាបថា បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២២។ នៅកម្ពុជា ពលរដ្ឋខ្មែរកាត់ចិន តែងនាំគ្នាអបអរសាទរបុណ្យចូលឆ្នាំចិន តាមរយៈការរៀបចំផ្ទះសម្បែង តុបតែងលម្អផ្កាផ្ញី ភ្លើងពណ៌ និងរៀបចំម្ហូបអាហារផ្លែឈើសែនដូនតា៕  
ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំ ជាបុណ្យប្រពៃណីជនជាតិ។ នៅកម្ពុជា ពេលដល់ថ្ងៃប្រារព្ធពិធីនេះ ពលរដ្ឋចិន និងពលរដ្ឋខ្មែរកាត់ចិន តែងអបអរសាទរគ្រប់គ្នា។ ពិធីនេះ មិនមែនជាបុណ្យជាតិខ្មែរឡើយ តែសិស្សានុសិស្សខ្មែរមួយចំនួន អវត្តមាន ទោះបីក្រសួងអប់រំមិនអនុញ្ញាតឱ្យឈប់សម្រាកក្តី។ ការអវត្តមាននេះ មិនមែនតែសិស្សឡើយ គ្រូមួយចំនួនក៏មិនទៅបង្រៀនថ្ងៃនោះដែរ។ លោកគ្រូ អ្នកគ្រូ ខ្លះរវល់សែន ហើយខ្លះទៀតរវល់លក់ដូរ ព្រោះថ្ងៃនោះមានអតិជនច្រើនខុសថ្ងៃធម្មតា។
សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងកម្លាំងពាក់ព័ន្ធ បានចុះពិនិត្យបទល្មើសនេសាទរួមគ្នា នៅថ្ងៃទី២ ខែមីនា ។ នេះបើតាមនាយកដ្ឋានផ្សព្វផ្សាយក្រសួងមហាផ្ទៃ។ ប្រធានគណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសលើផ្ទៃបឹងទន្លេសាប សម្តេច ស ខេង បានហោះពិនិត្យបទលើ្មសលើទន្លេសាប ជាថ្មី ក្រោយលោកចេញបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធចុះបង្ក្រាបបទល្មើសនេសាទក្នុងនៅខេត្តកំពង់ឆ្នាំង និងកំពង់ធំជាប្រចាំ ចំណោមខេត្តជាប់បឹងទន្លេសាបសរុបចំនួន ៥ខេត្ត កន្លងទៅ។ សម្តេចធ្លាប់កោះហៅអភិបាលខេត្តកំពង់ឆ្នាំង និងកំពង់ធំ រួមទាំងអភិបាលរងខេត្ត៣ទៀត ជាប់បឹងទន្លេសាបចូលស្តាប់ការណែនាំអំពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្រោយពីសម្តេចបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រពិនិត្យបទល្មើសនេសាទលើបឹងទន្លេសាប ជាលើកដំបូង កាលពីថ្ងៃទី ២៥ខែមករា កន្លងមកនេះ។ លោក គៀត ច័ន្ទថារិទ្ធ ធ្លាប់ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី២៧ មករានេះថា សម្តេច ស ខេង នៅតែបារម្ភពីបទល្មើសនេសាទដែលកំពុងកើតឡើងនៅបឹងទន្លេសាប ដោយសម្តេចបានកត់សម្គាល់ថា បទល្មើសភាគច្រើនកើតឡើងក្នុងខេត្តកំពង់ឆ្នាំង និងកំពង់ធំតែម្តង។ លោកបន្តបញ្ជាក់ថា សម្តេចបានបញ្ជាឲ្យអាជ្ញាធរថ្នាក់ជាតិបញ្ចេញកម្លាំងចុះទៅអន្តរាគមន៍ដល់ថ្នាក់ក្រោមជាតិក្នុងទាំងពីរនេះតែម្តង។ តាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ចេញបទបញ្ជាឲ្យសមត្ថកិច្ច ស្វែងរកមេខ្លោងដែលប្រព្រឹត្តបទល្មើសនេសាទ ផ្តន្ទាទោសតាមច្បាប់ផង។ សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៦កន្លងមក សម្តេច ស ខេង  បានព្រមានដកតំណែងអភិបាលខេត្តជុំវិញបឹងទន្លេសាបណាដែលនៅតែមានបទល្មើសនេសាទកើតមានច្រើន៕
ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជិះតាមឧទ្ធម្ភាគចក្រ ពិនិត្យមើលបទល្មើសនេសាទលើទន្លេសាបម្តងទៀត នៅថ្ងៃទី២ ខែមីនា ម្សិលមិញ។ ការជិះឧទ្ធម្ភាគចក្រ ត្រួតពិនិត្យបឹងទន្លេសាបម្ដងទៀតនេះ ធ្វើឡើងក្រោយពីសម្ដេច ស ខេង បានបញ្ជាឲ្យអាជ្ញាធរជុំវិញបឹងទន្លេសាប ពង្រឹងវិធានការទប់ស្កាត់បទល្មើសនេសាទកន្លងមកនោះ។
សូមបញ្ជាក់ថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅឆ្នាំ២០១៧នេះ មានទូកខ្នាតអន្តរជាតិ ទូកអុំ និងទូកចែវ ចំនួន២៧០ចូលរួមប្រកួតទូក ដែលមានចំណុះទូកសរុប ១៧,៨២៦នាក់ មកពី១៥រាជធានី-ខេត្ត និងស្ថាប័នចំនួន៦ ៕ សូមអញ្ជើញទស្សនាទិដ្ឋភាពទីក្រុងភ្នំពេញនាពេលរាត្រី ដូចតទៅ៖
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំតុបតែងលម្អទីក្រុងភ្នំពេញ ដោយបានដាក់ភ្លើងចម្រុះពណ៌នៅតាមដើមឈើ, តាមមហាវិថីនានា និងសួនច្បារ ជាដើម សម្រាប់បន្ថែមសម្រស់ទីក្រុងភ្នំពេញនាពេលរាត្រី ដើម្បីទទួលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
  អ្នកជំងឺថ្មីទាំង៤៤នាក់នៅថ្ងៃនេះ មានអ្នកដំណើរពីប្រទេសកូរ៉េ១នាក់, ១៧នាក់ជាអ្នករស់នៅខេត្តព្រះសីហនុ,១នាក់នៅខេត្តស្វាយរៀង និង២៥នាក់នៅរាជធានីភ្នំពេញ។   គិតមកដល់ពេលនេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប២៦៨៩នាក់ ក្នុងនោះ២១៥៩នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប១៦៥៣បានជាសះស្បើយ ខណៈចំនួនអ្នកស្លាប់ឡើងដល់១៩នាក់ រីឯ៤នាក់ផ្សេងទៀតស្លាប់ដោយសារជំងឺផ្សេងនាអំឡុងព្យាបាលកូវីដ-១៩។   ព្រឹត្តិការណ៍២០កុម្ភៈ រាលដាលនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង និងកំពត។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង កំពត ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕      
ភ្នំពេញ៖ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន៤៤នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមាន៦៨នាក់។ នេះបើតាមការផ្សាយព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។
តាមតួលេខរបស់ក្រសួងសុខាភិបាល ឥណ្ឌា នៅថ្ងៃទី៧ ខែសីហា ករណីឆ្លង COVID-19 ថ្មីមានចំនួន ៤៥៩២ករណី និងអ្នកស្លាប់មានចំនួន ៣៥នាក់។ តួលេខសរុប COVID-19 របស់ឥណ្ឌា បានកើនឡើងដល់ ២,០៣លាននាក់ និងអ្នកស្លាប់ជាង ៤ម៉ឺននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ១,៣៧លាននាក់។    តួលេខករណីឆ្លងសរុបនេះ ធ្វើឲ្យឥណ្ឌានៅតែបន្តឈរនៅលំដាប់ទី៣ នៃប្រទេសមាន COVID-19 ច្រើនជាងគេ បន្ទាប់ពីអាមេរិក ដែលមានជាង ៥លានករណី និងប្រស៊ីល ដែលមានជិត៣លានករណី។    បើតាមអ្នកជំនាញឥណ្ឌា តួលេខអ្នកឆ្លង និងស្លាប់នៅឥណ្ឌា អាចនឹងមានច្រើនជាងចំនួនបច្ចុប្បន្នទៅទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ ជាប្រទេស ដែលមានប្រជាជនច្រើនលំដាប់ទី២ ឥណ្ឌាត្រូវបានគេមើលឃើញថា មានប្រព័ន្ធសុខាភិបាលខ្សោយ និងមានប្រជាជនរស់នៅណែនណាន់តាន់តាប់។ ចំណែកនៅតំបន់ដាច់ស្រយាល និងទីក្រុងតូចៗខ្លះ ប្រជាជនឥណ្ឌា មិនគោរពតាមការណែនាំរបស់រដ្ឋាភិបាល មិនរក្សាគម្លាត ឬពាក់ម៉ាស់អ្វីឡើយ។ បញ្ហានេះហើយ អាចធ្វើករណីឆ្លងCOVID-19 នៅឥណ្ឌាកាន់តែកើនឡើងជាមុខ។  ដើម្បីទប់ស្កាត់ការរាតត្បាត COVID-19 ឥណ្ឌា បានបិទតំបន់មួយចំនួនជាថ្មី។ រដ្ឋ Assam របស់ឥណ្ឌា នៅថ្ងៃទី៥ ខែសីហា បានចាប់ផ្តើមបិទក្រុងចំនួន២ ដែលស្ថិតនៅភាគខាងកើត ជិតព្រំដែនចិន រហូតដល់ថ្ងៃទី១២ ខែសីហា៕   
ឥណ្ឌា នៅថ្ងៃទី៧ ខែសីហា បានរាយការណ៍ថា មានករណីឆ្លងCOVID-19 សរុបលើសពី ២លានករណី។ តាមការប៉ាន់ប្រមាណរបស់អ្នកជំនាញ ឥណ្ឌានឹងមានការកើនឡើងករណីឆ្លងបន្ថែមទៀត។
សកម្មជនសិទ្ធិមនុស្សមួួយចំនួន បានកំណត់គោលដៅតវ៉ាក្នុងអូឡាំពិកប៉េកាំង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់២០ ខែកុម្ភៈ ដើម្បីប្រឆាំងចិនដែលត្រូវបានចោទថាបានធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចមូស្លីមផ្សេងទៀតនៅស៊ីនជាំង។ ភាគីចិន ច្រានចោលការចោទប្រកាន់ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ទាំងអស់នេះ។   លោក Juan Antonio Samaranch ប្រធានគណៈកម្មការសម្របសម្រួលរបស់ IOC នៃកីឡារដូវរងា ឆ្នាំ២០២២ បានប្រាប់អ្នកយកព័ត៌មានថា សិទ្ធិក្នុងការតវ៉ាត្រូវបានចែងនៅក្នុងកិច្ចសន្យាក្នុងក្រុងប៉េកាំងដែលជាទីរៀបចំធ្វើម្ចាស់ផ្ទះ។ ប៉ុន្តែលោកបារម្ភពីករណីដែលការតវ៉ាឈានដល់ការរាលដាលជំងឺកូវីដ-១៩។   «យើងមានកូវីដ-១៩ ហើយ កូវីដ-១៩ នឹងផ្លាស់ប្តូរអ្វីៗជាច្រើនក្នុងព្រឹត្តិការណ៍អូឡាំពិក។ ទោះត្រូវអនុវត្តតាមធម្មនុញ្ញអូឡាំពិក ដែលម្ចាស់ផ្ទះចិនបានសន្យា ចិនត្រូវតែមានវិធានការតឹងរ៉ឹងដើម្បីការពារជំងឺរាតត្បាតនេះ។ អាជ្ញាធរសុខភាពសាធារណៈក្នុងប្រទេសចិន និងអន្តរជាតិ ត្រូវធានាករណីនេះ»។ មន្រ្តី IOC បញ្ជាក់បែបនេះ។   នាកីឡាអូឡាំពិករដូវក្តៅក្រុងប៉េកាំងឆ្នាំ ២០០៨ ក៏ធ្លាប់មានការកំណត់តំបន់បាតុកម្មចំនួន៣ទីតាំងដើម្បីប្រឆាំងចិនផងដែរ នៅមុនការប្រកួតមកដល់។ យ៉ាងណា អំឡុងប្រកួតនោះគ្មាននរណាម្នាក់បានឃើញការតវ៉ាណាមួយកើតឡើងឡើយ៕
ប្រធានគណៈកម្មការសម្របសម្រួលនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅថ្ងៃទី៩ ខែវិច្ឆិកា ព្រមានពីការរីករាលដាលខ្លាំងឡើងនៃជំងឺកូវីដ-១៩ ក្នុងករណីមានការជួបជុំតវ៉ាណាមួយអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២។
អ្នកសារព័ត៌មានជិត ៣០ស្ថាប័ន រួមទាំងអ្នកសារព័ត៌មានថ្មីៗ បានធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍។ ក្នុងដំណើរទស្សនកិច្ចរយៈពេល ២យប់៣ថ្ងៃនេះ ក្រុមអ្នកសារព័ត៌មាន នឹងទៅទស្សនាត្រីនៅឧទ្យានកម្សាន្ត Angkor WildLife and Aquarium រួចបន្តដំណើរទៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។ ជាមួយគ្នានេះ ក្រុមអ្នកសារព័ត៌មាន ក៏ទៅផ្ដិតទិដ្ឋភាពពីលើអាកាស តាមរយៈការជិះកន្ត្រកវិល ដែលខ្ពស់ជាងគេនៅខេត្តសៀមរាប។ ក្រៅពីនេះ ក្រុមអ្នកសារព័ត៌មាន នឹងបន្តដំណើរទៅភូមិព្រះដាក់ ស្ថិតក្នុងស្រុកបន្ទាយស្រី ដើម្បីផលិតព័ត៌មានពីការធ្វើស្ករត្នោត, ការផលិតទៀន, ការធ្វើស្លឹកត្នោតបត់ជារូបសត្វស្លាប, របៀបធ្វើនំបញ្ចុក និងនំខ្មែរ ជាពិសេសការជិះរទេះគោកម្សាន្តផងដែរ។ តាមរយៈដំណើរទស្សនកិច្ចនេះ ក្រុមអ្នកសារព័ត៌មាន នឹងធ្វើដំណើរតាមរថយន្ត Jeep ទស្សនាការរស់នៅរបស់ពលរដ្ឋក្នុងខេត្តសៀមរាប។ ថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចនេះ ក្រុមអ្នកសារព័ត៌មាន នឹងជួបសម្ភាសជាមួយលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅមុខប្រាសាទអង្គរវត្ត។ សម្រាប់កម្មវិធីបញ្ចប់ ក្រុមអ្នកសារព័ត៌មាន បន្តចុះផលិតព័ត៌មាននៅភូមិបណ្ដែតទឹកកំពង់ភ្លុកផងដែរ។ សូមបញ្ជាក់ថា នៅថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍ នឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប។ ពិធីបុណ្យទន្លេ ធ្វើឡើងក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ»។ «ពិធីបុណ្យទន្លេ» ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៥ ដើម្បីជំរុញឱ្យមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកាន់ខេត្តនៅដងទន្លេ នៃប្រទេសកម្ពុជា និងដើម្បីជំរុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើង៕
ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចទៅខេត្តសៀមរាប ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជិត៣០ស្ថាប័ន ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ ចាប់ពីថ្ងៃទី១៥-១៧ មីនា។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមអ្នកសារព័ត៌មាន នឹងទៅទស្សនានៅទីតាំងទេសចរណ៍ថ្មីៗ និងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប រួមទាំងជីវភាពរស់នៅរបស់ពលរដ្ឋនៅភូមិព្រះដាក់ផងដែរ។
  If elected -- which for now seems unlikely -- Buttigieg, a former naval intelligence officer who served in Afghanistan, would become the first openly homosexual president of the United States.   He is among a crush of Democrats vying to unseat Republican Donald Trump next year. Other declared Democrats include Trump nemesis Elizabeth Warren, and Kamala Harris, a California senator who aspires to be the nation's first black female president.   But are Americans ready for a president who is openly gay and in a same-sex marriage? The question was put to him in an interview on ABC's "This Week." "I think there's only one way to find out," said the mayor of the city whose population is about 100,000. Buttigieg, 37, recalled that he came out as gay in 2015 in the middle of a re-election campaign.   South Bend is a conservative community and at the time Mike Pence was governor of the state, Buttigieg said, recalling that he still got re-elected with "80 percent of the vote."   "So, I think the lesson we learned is that people are prepared to get to know you and judge you based on the quality of your ideas and your experience and your work. And I trust that America could do that too."   Buttigieg, who has been South Bend's mayor since 2012, married junior high school teacher Chasten Glezman last year. Same-sex marriages have been legal throughout the United States since a 2015 Supreme Court decision.   In last November's mid-term elections, Jared Polis became the first openly gay governor in US history when he was elected in Colorado, after serving in Congress.   leo/hr/jm/it © Agence France-Presse
Pete Buttigieg, an openly gay mayor who is running for US president, said Sunday he believes America will judge him based on the quality of his ideas and experience.Buttigieg, the mayor of South Bend, Indiana, launched his candidacy for the Democratic presidential nomination in January.
ទិដ្ឋភាពនៅជុំវិញផ្ទះលោក កឹម សុខា៖
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការដោះលែង ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីម៉ោង៣ទៀបភ្លឺ។
  នាពេលថ្មីៗនេះ កូរ៉េខាងត្បូង អាម៉េរិក និងជប៉ុន បានធ្វើសមយុទ្ធយោធារួមគ្នា។ ទន្ទឹមនេះ អាម៉េរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធរួមគ្នាមួយ ដោយសម្ញែងនាវាដឹកយន្តហោះចម្បាំងផង។ នេះជាសមយុទ្ធរវាងអាម៉េរិក និងកូរ៉េខាងត្បូងលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំ ដែលមានវត្តមាននាវាផ្ទុកយន្តហោះចម្បាំងបែបនេះ។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បានទៅអេស្ប៉ាញ ដើម្បីចូលរួមក្នុងកិច្ចប្រជុំសម្ព័ន្ធយោធាណាតូផង។    ទាក់ទិននឹងបញ្ហានេះ ក្រុងព្យុងយ៉ាង បានចោទអាម៉េរិកចង់បង្កើតសម្ព័ន្ធយោធាណាតូ នៅក្នុងតំបន់អាស៊ី ដើម្បីប្រឆាំងខ្លួន។    «ខណៈពេលធ្វើសមយុទ្ធយោធាជាមួយជប៉ុន និងកូរ៉េខាងត្បូង អាម៉េរិកកំពុងឈានទៅរកការបង្កើតអង្គការណាតូបែបអាស៊ី»។ ក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី២៦ ខែមិថុនា ដោយចោទក្រុងវ៉ាស៊ីនតោនជាថ្មីថា មានការលាក់ពុត។ បើតាមក្រុងព្យុងយ៉ាង រដ្ឋបាលក្រុងវ៉ាស៊ីនតោន មិនបានផ្លាស់ប្តូរមហិច្ឆតារបស់ខ្លួន ក្នុងការផ្តួលរលំរដ្ឋាភិបាលខ្លួនឡើយ។    បើតាមក្រសួងការបរទេសកូរ៉េខាងជើង ដោយអាម៉េរិកបន្តអនុវត្តគោលនយោបាយបែបនេះ ក្រុងព្យុងយ៉ាង ត្រូវការអភិវឌ្ឍសមត្ថភាពការពារឱ្យខ្លាំងជាងមុន ដើម្បីទប់ស្កាត់សកម្មភាពបែបអរិភាព ដែលបង្កដោយក្រុងវ៉ាស៊ីនតោន។ យ៉ាងណាមិញ ក្រសួងកូរ៉េខាងជើង មិនបានបញ្ជាក់ពីការអភិវឌ្ឍកម្លាំងមីស៊ីល ឬអាវុធនុយក្លេអ៊ែរឡើយ។    កន្លងមក អាម៉េរិក និងកូរ៉េខាងត្បូង បានបង្ហាញពីក្តីបារម្ភជុំវិញការសាកល្បងនុយក្លេអ៊ែរជាថ្មីរបស់កូរ៉េខាងជើង នៅក្រោមដី បន្ទាប់ពីមានរបាយការណ៍មួយចំនួន។ ក្រុងព្យុងយ៉ាង ធ្វើតេស្តនុយក្លេអ៊ែរចុងក្រោយនៅក្នុងឆ្នាំ ២០១៧។ អាម៉េរិក ជាញយៗធ្លាប់ស្នើកូរ៉េខាងជើងចូលតុចរចាឡើងវិញ ដោយគ្មានលក្ខខណ្ឌជាមុន ប៉ុន្តែសំណើទាំងនោះ តែងត្រូវបានបដិសេធ។    សូមបញ្ជាក់ថា កូរ៉េខាងត្បូង ក្រោមការដឹកនាំរបស់លោក យូន សុកយ៉ល បានបង្ហាញជំហយ៉ាងតឹងរ៉ឹង ដាក់កូរ៉េខាងជើង ពោលគឺខុសពីរដ្ឋបាលរបស់លោក មូន ចេអ៊ីន ដែលបានស្វែងរកកិច្ចចរចាសន្តិភាពជាមួយក្រុងព្យុងយ៉ាង៕   
ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃទី២៦ ខែមិថុនា បានចោទអាម៉េរិកចង់បង្កើតសម្ព័ន្ធយោធាស្រដៀងនឹងអង្គការណាតូ (NATO) នៅក្នុងតំបន់អាស៊ី។ ក្រុងព្យុងយ៉ាង បានរិះគន់ក្រុងវ៉ាស៊ីនតោនថា លាក់ពុត និងគ្មានការផ្លាស់ប្តូរមហិច្ឆតាផ្តួលរំលំរដ្ឋាភិបាលរបស់ខ្លួន។ បើតាមកូរ៉េខាងជើង សកម្មភាពរបស់អាម៉េរិកជំរុញឱ្យខ្លួនត្រូវអភិវឌ្ឍសមត្ថភាពការពារជាតិ។ 
  លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានជំងឺឆ្លងថៃ អះអាងថា កាលពីថ្ងៃទី១៨ធ្នូ ករណីឆ្លងមានត្រឹមតែ១៣ប៉ុណ្ណោះ ប៉ុន្តែក្រោយការធ្វើតេស្តមនុស្សចំនួន ១,១៩២នាក់មក ចំនួនអ្នកឆ្លងកើនឡើងដល់ ៥៧៦ករណី។ លោកថា ភាគរយនៃអ្នកឆ្លង គឺ៤៣ភាគរយ ហើយ៩០ភាគរយ នៃអ្នកដែលផ្ទុកជំងឺនេះមិនបញ្ចេញរោគសញ្ញាឡើយ។ នេះយោងតាមសារព័ត៌មានBangkok Post។   លោកវេជ្ជបណ្ឌិតOpas និយាយថា អ្នកឆ្លងមួយភាគធំ គឺជាកម្មករបរទេស ហើយលោកទទួលស្គាល់ថា នឹងមានករណីឆ្លងបន្ថែមទៀត ជាពិសេសនៅក្នុងសហគម៍ជុំវិញផ្សារលក់គ្រឿងសមុទ្រ។ យ៉ាងណាក្តី លោកថា អាជ្ញាធរថៃ មានមានទំនុកចិត្ត ក្នុងការគ្រប់គ្រងស្ថានការណ៍ដោយស្គាល់ពីប្រភពនៃការឆ្លង និងបញ្ឈប់បាន។ បន្ថែមពីនេះ អ្នកឆ្លង គឺជាកម្មករចំណាកស្រុកដែលនៅក្មេង និងមានសុខភាពរឹងមាំ។   ជាវិធានការបង្ការ លោកវេជ្ជបណ្ឌិត Opas បានអំពាវនាវឲ្យអ្នកលក់ និងអ្នកទិញ ក្នុងផ្សារលក់គ្រឿងសមុទ្រ ចាប់ពីថ្ងៃទី១ ធ្នូទៅ ទៅធ្វើចត្តាឡីស័ក និងតាមដានសុខភាពរបស់ខ្លួន រយៈពេល១៤ថ្ងៃ។   លោក Verasak Vichitsangsri អភិបាលខេត្តសាមុតសាខន អះអាងថា ចំនួននៃការឆ្លងនេះ គឺច្រើនហួសពីការរំពឹងទុក។ រដ្ឋបានខេត្តសាមុតសាខន បានបង្កើនកម្រិតអាសន្នកូវីដ-១៩ រហូតដល់ថ្ងៃទី៣ មករា។ បន្ថែមពីនេះ ផ្សារលក់បង្គា និងកន្លែងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឲ្យមានការចេញចូលឡើយ។   ការផ្ទុះជំងឺកូវីដ-១៩ រហូតដល់មានអ្នកឆ្លងចំនួនជាង៥០០នាក់នេះ ដោយសារតែមានករណីឆ្លងដំបូងក្នុងស្រុក ចំនួន១២នាក់ នៅក្នុងខេត្តសាមុតសាខន។ ក្នុងនោះ ករណីឆ្លងក្នុងស្រុកចំនួន៨ ត្រូវបានរកឃើញថា បានប៉ះពាល់ជាមួយស្ត្រី អ្នកលក់បង្គាអាយុ៦៧ឆ្នាំ និងដែលតេស្តវិជ្ជមាន កាលពីសប្តាហ៍មុន ដោយធ្លាក់ខ្លួនឈឺ នៅថ្ងៃទី១៣ ធ្នូ។ ករណី៣ ក្នុងចំណោម៨ខាងលើ គឺជាសាច់ញាតិរបស់ស្ត្រី អ្នកលក់បង្គា។ រីឯករណី៥ទៀត គឺអ្នកដែលប៉ះពាល់ជាមួយស្តី្រអ្នកលក់បង្គា ដោយមាន៣រូប ជាកម្មករជនជាតិមីយ៉ាន់ម៉ា។ ប៉ុន្តែមានករណីឆ្លងចំនួន៤ទៀត ដែលពុំទាន់រកឃើញប្រភព។   ឧស្សាហកម្មគ្រឿងសមុទ្រថៃ នៅខេត្តសាមុតសាខន ជួលកម្លាំងពលករមីយ៉ាន់ម៉ា រាប់ពាន់នាក់។ រដ្ឋមន្ត្រីសុខាភិបាលថៃ ធ្លាប់បានអះអាងថា ករណីឆ្លង អាចនឹងមានប្រភពចេញពីសហគមន៍ពលករចំណាកស្រុកមីយ៉ាន់ ដោយសារមីយ៉ាន់ម៉ា មានករណីឆ្លងច្រើនចាប់តាំងពីខែកញ្ញាមក។ កម្មករចំណាកស្រុកចំនួន៥១៦នាក់ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩នេះ។ ការឆ្លងជាង៥០០ករណីនេះ នាំឲ្យថៃមានករណីសរុប ចំនួន៤,៣៣១ករណី។   ជាការការពារ ខេត្តសាមុតសាខន បានបិទទីតាំងជួបជុំជាបណ្តោះអាសន្ន ចំនួន២សប្តាហ៍ រួមមានសាលារៀន កីឡដ្ឋាន កន្លែងលក់ទំនិញ រោងភាពយន្ត និងកន្លែងស្ប៉ាជាដើម៕  
រដ្ឋាភិបាលថៃ បានសម្រេចបិទខេត្តសាមុតសាខន រយៈពេល២សប្តាហ៍ គឺចាប់ពីទី២០ ធ្នូឆ្នាំ២០២០ ដល់ថ្ងៃទី៣ មករាឆ្នាំ២០២១។ បន្ថែមពីនេះ បំរាមគោចរ នឹងត្រូវដាក់ឲ្យអនុវត្ត ពីម៉ោង១០យប់ ដល់ម៉ោង៥ភ្លឺ។ ចំណែកការធ្វើដំណើរចេញពីខេត្តនេះ ត្រូវបានហាមឃាត់។ ការបិទខេត្តទាំងស្រុងនេះ ធ្វើឡើង បន្ទាប់ពីផ្ទុះការឆ្លងជំងឺកូវីដ-១៩ ជាង៥០០ករណី កាលពីថ្ងៃទី១៩ ធ្នូ។
អត្ថបទទាក់ទង   ចេញពីព័រទុយហ្គាល់ Keisuke Honda ទៅលេងឱ្យ Neftci PFK នៅអាស៊ែបៃហ្សង់    ក្លិប FK Suduva នៅថ្ងៃទី១៥ ខែកញ្ញានេះ ប្រកាសតាមរយៈបណ្តាញសង្គមផ្លូវការរបស់ខ្លួន ថា ពួកគេបានចុះហត្ថលេខាដើម្បីយកអតីតខ្សែប្រយុទ្ធជម្រើសជាតិជប៉ុនវ័យ ៣៥ ឆ្នាំទៅរួមក្រុម។ Honda នឹងពាក់អាវលេខ ៣ សម្រាប់ក្លិបទី១១ក្នុងអាជីពរបស់គេ។    Honda លេងឱ្យក្លិបចុងក្រោយរបស់គេជាមួយ Neftchi Baku នៃក្របខណ្ឌ Premier League របស់អាស៊ែបៃហ្សង់ ដោយបង្ហាញខ្លួន៧ប្រកួត និងស៊ុតបញ្ចូលទីបាន២គ្រាប់។ ក្នុងនាមជាកីឡាករបាល់ទាត់អាជីពចាប់តាំងពីឆ្នាំ២០០៤មក អតីតតារាឆ្នើមរបស់ AC Milan បានលេងឱ្យលីគបាល់ទាត់៨ប្រទេសផ្សេងគ្នារួចមកហើយ ក្នុងនោះនៅជប៉ុន ហូឡង់ រុស្ស៊ី អ៊ីតាលី ម៉ិកស៊ិក អូស្រ្តាលី ប្រេស៊ីល និងអាស៊ែបៃហ្សង់។ លីទុយអានី ជាលីគទី៩របស់គេ។    ដោយឡែក Honda ដែលសព្វថ្ងៃនៅមានការងារសំខាន់ជាអ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជា បានលេងឱ្យក្លិបនៅទ្វីបចំនួន៥ផ្សេងគ្នា ហើយក៏ជាកីឡាករដំបូងគេ ដែលរកបានគ្រាប់បាល់ស៊ុតបញ្ចូលទាំងនៅអាស៊ី អឺរ៉ុប អាមេរិកខាងជើង អូស្ត្រាលី និងអាមេរិកខាងត្បូង។ មានតែទ្វីបអាហ្វ្រិកមួយប៉ុណ្ណោះដែល Honda មិនទាន់បានទៅលេង។   FK Suduva ជាក្រុមកំពុងនាំមុខកំពូលតារាង A Lyga ដោយរកបាន៥៥ពិន្ទុ ពីការប្រកួត២៦លើក។ Zalgiris នៅលេខរៀងទី២មាន៥១ពិន្ទុ តែទើបប្រកួតបាន២៣លើកប៉ុណ្ណោះ តាមពីក្រោយដោយ Panevezys ដែលរកបាន៤៨ពិន្ទុ ពីការប្រកួត២៥លើក៕  
Keisuke Honda អ្នកចាត់ការទូទៅក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានបន្តអាជីពកីឡាករបាល់ទាត់របស់ខ្លួននៅទ្វីបអឺរ៉ុប ដោយចូលរួមជាមួយក្រុម FK Suduva Marijampole នៃលីគកំពូលលីគកំពូលលីទុយអានី A Lyga។ FK Suduva ជាក្លិបទី១១ ក្នុងអាជីពរបស់ Honda។
  ភ្នំពេញ៖ នៅតាមច្រាំងទន្លេចតុមុខសង្កេតឃើញ មានពលរដ្ឋដាំដុះបន្លែជាហូរហែ។  លោក សុខ ពៅ ជាដាំបន្លែម្នាក់ក្នុងចំណោមអ្នកដាំបន្លែដទៃទៀត លើកឡើងថា លោកអាចដាំបន្លែទាំងនេះបាន  ដោយសារមានការអនុញ្ញាតពីខណ្ឌដូនពេញ ។ លោកបន្តថាបន្លែទាំងនេះ ដាំដើម្បីទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាបរិភោគខ្លួនឯង និងអាចរកចំណូលពីការលក់ដូរបន្តិចបន្តួចផងដែរ។
ដោយ៖  តុប  វណ្ណារ៉ា
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក លោកស្រី ចាណេត យេលេន ប្រាប់ទីភ្នាក់ងារព័ត៌មានថា អាម៉េរិកនឹងដាក់ទណ្ឌកម្មលើបុគ្គល១៤រូប និងអង្គភាពចំនួន២៨ រួមទាំងអ្នកសម្របសម្រួលផ្នែកហិរញ្ញវត្ថុ ដែលជាបណ្តាញផ្គត់ផ្គង់វិស័យយោធារុស្ស៊ី ដើម្បីជំរុញប្រតិបត្តិការសង្គ្រាមនៅអ៊ុយក្រែន។ យ៉ាងណាមិញ លោកស្រី យេលេន បានបដិសេធ មិនផ្តល់ព័ត៌មានលម្អិតអំពីអ្នកទាំងនោះឡើយ។    «នេះជាផ្នែកនៃកិច្ចប្រឹងប្រែងដ៏ធំរបស់យើង ដើម្បីបង្អាក់ការធ្វើសង្គ្រាមរបស់រុស្ស៊ី និងរាំងខ្ទប់ឧបករណ៍សង្គ្រាមដែលរុស្ស៊ីត្រូវការ តាមរយៈការដាក់ទណ្ឌកម្ម និងការគ្រប់គ្រងការនាំចេញ»។ លោកស្រី យេលេន បានលើកឡើងបែបនេះ ដោយបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីរបៀបដាក់ទណ្ឌកម្មឡើយ។   កន្លងមក រតនាគារអាម៉េរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនឧស្សាហកម្មយោធាសំខាន់ៗនៅរុស្ស៊ី ហើយក្រសួងពាណិជ្ជកម្មអាម៉េរិកបានកាត់ផ្តាច់ការនាំចេញសមាសធាតុផលិតសព្វាវុធរបស់ខ្លួន បូករួមទាំងបច្ចេកវិទ្យាដែលត្រូវប្រើនៅក្នុងការផលិតសព្វាវុធយោធាមួយចំនួនរបស់រុស្ស៊ីផងដែរ។ បើតាមលោកស្រី យេលេន រឿងទាំងអស់នោះកំពុងមានឥទ្ធិពលជួយរុស្ស៊ីរួចទៅហើយចំពោះសមរភូមិនៅអ៊ុយក្រែន។   លើសពីនេះ រុស្ស៊ីត្រូវបានសង្ស័យថាទិញដ្រូនពីអ៊ីរ៉ង់ ដែលត្រូវបានប្រើដើម្បីវាយប្រហារទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅអ៊ុយក្រែន។ អង្គភាព និងឧស្សាហកម្មយោធាអ៊ីរ៉ង់កំពុងស្ថិតក្រោមទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីអាម៉េរិកលើកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែររបស់ខ្លួន។ ការដាក់ទណ្ឌកម្មបន្ថែមលើកនេះនៅមិនច្បាស់មានទាក់ទងនឹងរឿងដ្រូននោះដែរ។ លោកស្រី យេលេន ក៏បាននិយាយផងដែរថា អាម៉េរិកនឹងបន្តគាំទ្រអ៊ុយក្រែនជាមួយជំនួយផ្នែកហិរញ្ញវត្ថុ។    គួរបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានស្នើទៅសភាឱ្យអនុម័តការផ្ដល់ជំនួយបន្ថែមទៅអ៊ុយក្រែនប្រមាណ៤,៥ពាន់លានដុល្លារជាជំនួយមិនមែនយោធា។ មកដល់ពេលនេះ អាមេរិកបានផ្តល់ជំនួយផ្នែកសន្តិសុខជាង១៨ពាន់លានដុល្លារដល់អ៊ុយក្រែនគិតចាប់តាំងពីខែមករា ឆ្នាំ២០២១៕  
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក លោកស្រី ចាណេត យេលេន នៅថ្ងៃទី១៤ ខែវិច្ឆិកាបានព្រមានថា អាម៉េរិកនឹងដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងក្រុមហ៊ុនអន្តរជាតិនានា ដែលធ្វើការជាមួយរុស្ស៊ីដើម្បីអភិវឌ្ឍបច្ចេកវិទ្យាយោធាសម្រាប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
តាមអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ថ្មី រដ្ឋាភិបាលបានកំណត់ពិន័យចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្តទឹកប្រាក់ចំនួន ២៥០០០ (ពីរម៉ឺនប្រាំពាន់)រៀល, អ្នកបើកបរយានយន្តធុនស្រាលចំនួន ៥០០០០ (ប្រាំម៉ឺន) រៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ចំនួន ១០០ ០០០ (មួយសែន) រៀល។ ក្រៅពីការបើកបរយានយន្តល្មើសច្បាប់ចរាចរណ៍មួយខាងលើ អ្នកបើកបរនឹងរងការពិន័យចំនួនទឹកប្រាក់ដូចគ្នា ប្រសិនបើពួកគេបើកបរយានយន្តល្មើសក្នុងករណីដូចជា ក, អ្នកបើកបរយានយន្តបើកបរដោយពុំមានលិខិតអនុញ្ញាតអាជីវកម្ម ឬប្រើលិខិតធ្វើអាជីវកម្មហួសសុពលភាព។ ខ, អ្នកបើកបរយានយន្តមិនគោរពតាមលក្ខខណ្ឌសុខភាពដែលតម្រូវឲ្យពាក់វ៉ែនតា។ គ, អ្នកបើកបរយានយន្តខុសទិសដែលតម្រូវឲ្យធ្វើចរាចរណ៍ ឬបើកបរជាន់គំនូសបង្ហូតកណ្តាលទ្រូងផ្លូវ។ ឃ, អ្នកបើកបរយានយន្តហួសល្បឿនកំណត់ចាប់ពី ៣០ ទៅ៣៩គីឡូម៉ែត្រក្នុងមួយម៉ោង។ ង, អ្នកបើកបរយានយន្តល្មើសនឹងការជៀស ការបត់ និងការជែង។ អនុក្រឹត្យបន្តទៀតថា ច, អ្នកបើកបរយានយន្តល្មើសនឹងសិទ្ធិអាទិភាពនៅផ្លូវប្រសព្វ។ ឆ, អ្នកបើកបរយានយន្តល្មើសនឹងការប្រើ ប្រាស់ភ្លើងបំភ្លឺ ឬកែច្នៃភ្លើងបំភ្លឺ ឬភ្លើងសញ្ញានៃយានមិនត្រឹមត្រូវតាមស្តង់ដាបច្ចេកទេសជាតិ។ ជ, អ្នកបើកបរយានយន្តដែលមិនមាន ឬមិនដំណើរការភ្លើងបំភ្លឺ ឬភ្លើងសញ្ញានៃយាន។ ឈ, អ្នកបើកបរយានយន្តមិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម ឬក្រហមភ្លឹបភ្លែតៗ ។ ញ, អ្នកបើកបរយានយន្តមិនគោរពផ្លាកសញ្ញាហាមឃាត់ ឬផ្លាកសញ្ញាបញ្ជា ឬផ្លាកសញ្ញាសិទ្ធិអាទិភាព ឬគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់។ ដ, អ្នកបើកបរយានយន្តប្រព្រឹត្តមិនរាងចាលនូវអំពើល្មើសស្តីពី ការឈប់ ឬចត។ ឋ, អ្នកបើកបរយានយន្តប្រើប្រាស់សំបកកង់សឹកលើសកម្រិតកំណត់ ឬរហែក ឬប្រេះ ឬប៉ោង។ ឌ, អ្នកបើកបរយានយន្តមិនគោរពសញ្ញាបញ្ហាចរាចរណ៍របស់ភ្នាក់ងារនគរបាលចរាចរណ៍។ ឍ, អ្នកបើកបរយានយន្តផ្ទុកទំនិញល្មើសនឹងចំណុចទី១ ទី២ ទី៣ ទី៤ ទី៥ ក្នុងមាត្រា៥៦ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងចំណុចចុងក្រោយ គឺ អ្នកបើកបររថយន្តធុន ធ្ងន់ដែលគ្មានរនាំងសុវត្ថិភាព ឬមានរនាំងសុវត្ថិភាពមិនត្រឹមត្រូវតាមបណ្តោយតួរថយន្តខាងក្រោម ឬគ្មាន គន្លឹះសុវត្ថិភាពសម្រាប់ភ្ជាប់កុងតឺន័រ ឬគន្លឹះសុវត្ថិភាពសម្រាប់ភ្ជាប់កុងតឺន័រមិនដំណើរការ។ តាមអនុក្រឹត្យចុះនៅថ្ងៃទី២១ មីនានេះ ឪពុកម្តាយ ឬអាណាព្យាបាល ត្រូវបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើរបស់អនីតិជនដែលមានអាយុ ក្រោម ១៥ឆ្នាំដែលបានប្រព្រឹត្តល្មើសនឹងអនុក្រឹត្យ។ អនុក្រឹត្យដដែល បានបញ្ជាក់ថា បុគ្គលដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់មន្ត្រីមានសមត្ថកិច្ចពេលអនុវត្តច្បាប់ មានសិទ្ធិប្តឹងតវ៉ារយៈពេល ៣០ថ្ងៃយ៉ាងយូ គិតពីថ្ងៃទទួលបង្កាន់ដៃអន្តរការណ៍ ទៅប្រធានអង្គភាពដែលគ្រប់គ្រងមន្ត្រីអនុវត្តនោះផ្ទាល់នៅទូទាំងប្រទេស៕
ភ្នំពេញ៖ អ្នកបើកបរយានយន្តមិនគោរពភ្លើងសញ្ញាចរាចរណ៍ ឬបើកបរបញ្ចៀសទិសចរាចរណ៍ ឬបើកបរជាន់គំនូសបង្ហូតកណ្តាលទ្រូងផ្លូវនឹងរងការពិន័យប្រាក់ពីចំនួន ២ម៉ឺន៥ពាន់រៀល ដល់ ១សែនរៀល។ នេះបើតាមមាត្រា៨ នៃអនុក្រឹត្យស្តីពី ការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។
  ប្រធានប្រតិភូពីគណបក្សនយោបាយ ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រីនោះ រួមមានលោក ឯក សំអុល, លោក ញឹក ប៊ុនឆៃ ,លោក នួន សុខាវី ,លោក សេង សុខេង ,លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ,លោក ម៉ម សូណង់ដូ ,លោក ស៊ិន សុភាព ,លោក ហួន រាជចំរើន ,លោក ពេជ្រ ស្រស់ ,លោក គង់ មុនីកា, លោក ស្រូយ ខេត ,លោក កែម រិទ្ធិសិត ,ព្រះអង្គម្ចាស់ ចក្រាវុឌ្ឍ ,លោកស្រី សុខរ័ត្ន សុវណ្ណ បញ្ចៈសីលា និង លោកស្រី ពោធិតី សាវត្ថី។   ចំណែកឋានៈស្មើរដ្ឋមន្ត្រីមាន១៥រូបរួមមាន លោក អ៊ក គឹមហាន ,លោក អ៊ុំ សុមន្ថា ,លោក អាន់ អ៊ាត ,លោក គង្គ សាវ៉ន ,លោក សុខ លីម ,លោក ចន្ទ ភាព ,លោក ហែម ប្រសើរ ,លោក ពេជ្រ សូជេត្ថា ,លោក លឹម សំណាង ,លោក ហួន ធារិទ្ធ ,លោក តាន់ ច័ន្ទផល ,លោក អ៊ី មួយលី ,លោក ប្លាង ស៊ីន ,លោក គុជ លី និងលោកស្រី ហួន ផាន់ណារី។   អ្នកទាំង៣០នាក់នេះ គឺសុទ្ធតែជាប្រធាន និងអនុប្រធានគណបក្សនយោបាយមិនជាប់ឆ្នោត ហើយយល់ព្រមធ្វើជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាមួយប្រមុខរដ្ឋាភិបាល។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេច ហ៊ុន សែន ដែលបានសម្រេចបង្កើតឡើង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ដើម្បីផ្តល់ឱកាសដល់គណបក្សនយោបាយក្រៅរដ្ឋសភាទាំងនោះ អាចយកគំនិតល្អៗខ្លួន ចូលរួមបម្រើជាតិ។   ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មានសិទ្ធិអំណាចសំខាន់ៗបីយ៉ាង។ ទីមួយ អាចផ្តួចផ្តើមគំនិតឬផ្តល់មតិ លើការរៀបចំគោលនយោបាយដល់រដ្ឋាភិបាល។ ទីពីរ អាចចូលរួមផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាល មុននឹងអនុម័ត ហើយបញ្ជូនទៅរដ្ឋសភា រួមទាំងអាចធ្វើញត្តិជូនព្រឹទ្ធសភា ដើម្បីសុំឲ្យតតាំងនឹងច្បាប់ ដែលរដ្ឋសភា បានអនុម័ត។ ទីបី អាច ចូលរួមផ្តល់យោបល់ដល់នាយករដ្ឋមន្ត្រីផ្ទាល់តែម្តង បើមើលឃើញចំណុចអវិជ្ជមានរបស់នាយករដ្ឋមន្ត្រី រួមទាំងភាពអសកម្ម និងការរំលោភបំពានរបស់មន្ត្រីរាជការ៕    
ភ្នំពេញ៖ ប្រតិភូ៣០នាក់ មកពីគណបក្សនយោបាយ១៥ ដែលជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ត្រូវបានព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហមុនី តែងតាំង និងផ្តល់ឋានៈស្មើទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី៦ កញ្ញា។
  លោក សេរីវឌ្ឍន៍ បានបន្ថែមថា គម្រោងចិញ្ចឹមគោសាកល្បងជាលើកដំបូងនេះ បានទទួលជោគជ័យជាបណ្ដើៗហើយ ដែលចំនួនគោបានកើនដល់ចំនួន ១០០ក្បាល ហើយអាចផលិតទឹកដោះបានជាង ៣០០លីត្រ និងជួយផ្តល់ការងារដល់ពលរដ្ឋក្នុងសហគមន៍ជាង២០នាក់។ បច្ចុប្បន្ននេះ កសិដ្ឋានចិញ្ជឹមគោខាងលើចំណាយថវិកាអស់ជាង ១លានដុល្លារ ហើយនៅឆ្នាំក្រោយរាជបណ្ឌិត្យសភា គ្រោងពង្រីកបន្ថែម ដោយទិញគោចំនួន ៣០០ក្បាលបន្ថែមទៀត ដើម្បីពង្រឹងការសិក្សាឲ្យកាន់តែស៊ីជម្រៅ និងពង្រីកការផ្គត់ផ្គង់ទឹកដោះគោលើទីផ្សារផងដែរ។ ក្នុងរយៈពេលជាងមួយឆ្នាំនេះ រាជបណ្ឌិត្យសភាបានរៀនសូត្រច្រើនពីគម្រោងចិញ្ចឹមគោយកទឹកដោះនេះ ការមើលថែគោ, ការដាំស្មៅ, ការយកទឹកដោះប្រកបដោយសុវត្ថិភាព និងរបៀបវេចខ្ចប់ជាដើម។  ដើម្បីជ្រាបច្បាស់សូមស្តាប់បទសម្ភាស រវាងលោក ភួង វ៉ាន់ថា អ្នកសារព័ត៌មានថ្មីៗ និង លោកបណ្ឌិត គី សេរីវឌ្ឍន៍ សមាជិកនៃគម្រោងចិញ្ចឹមគោរបស់រាជបណ្ឌិត្យសភាកម្ពុជា ដូចតទៅ៖   កសិដ្ឋានចិញ្ចឹមគោរបស់រាជបណ្ឌិត្យសភានេះគឺស្ថិតនៅឃុំឆែប ២ ស្រុកឆែប ខេត្តព្រះវិហារ ក្នុងតំបន់ឧទ្យានជាតិរាជបណ្ឌិត្យសភាកម្ពុជាតេជោឫស្សីត្រឹប លើផ្ទៃដីសរុបចំនួន ៧០ ហិកតា។    លោក បណ្ឌិត គី សេរីវឌ្ឍន៍ សង្ឃឹមថា គម្រោងចញ្ចឹមគោខាងលើនឹងផ្តល់ផលប្រយោជន៍ច្រើនដល់វិស័យកសិកម្មក្នុងប្រទេសកម្ពុជា តាមរយៈការបោះពុម្ពផ្សាយឯកសារស្រាវជ្រាវខាងលើ និងជាពិសេសផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាសហគមន៍ដែលរស់នៅតំបន់នោះផងដែរ។ ក្រោយបញ្ចប់គម្រោងចិញ្ចឹមគោនេះ រាជបណ្ឌិត្យសភានឹងគ្រោងសិក្សាលើគម្រោងដាំផ្កា និងការដាំបន្លែផងដែរ៕   រូបភាពពីឧទ្យាន ឫស្សីត្រឹប
លោក គី សេរីវឌ្ឍន៍ សមាជិកនៃគម្រោងចិញ្ចឹមគោរបស់រាជបណ្ឌិត្យសភាកម្ពុជា បាននិយាយថា គម្រោងចញ្ចឹមគោរបស់រាជបណ្ឌិត្យសភាកម្ពុជា គឺជាការធ្វើកំណែទម្រង់ថ្មី ពោលគឺរាជបណ្ឌិត្យសភាឈប់អង្គុយសរសេរបាយការណ៍ ដោយផ្អែកទៅលើតែទ្រឹស្តីដូចមុនទៀតហើយ។ ក្នុងន័យនេះលោកបានបញ្ជាក់ថា ក្រោមគំនិតផ្ដួចផ្ដើមរបស់លោកបណ្ឌិត សុខ ទូច «ទ្រឹស្តីផ្សារភ្ជាប់ជាមួយការអនុវត្ត» ចាប់ពីពេលនេះតទៅ គ្រប់របាយការណ៍ទាំងអស់ដែលចងក្រងឡើងដោយរាជបណ្ឌិត្យសភា គឺត្រូវឆ្លងកាត់លើការសិក្សារស្រាវជ្រាវ និងការដកពិសោធន៍ដោយផ្ទាល់ ដើម្បីសរសេររបាយការណ៍មួយប្រកបដោយគុណភាព សម្រាប់កសិករកម្ពុជាក្នុងការយកទៅប្រើប្រាស់។
មានស្រុកកំណើតជាអ្នកខេត្តបាត់ដំបង គ្រួសាររបស់យុវជន សុទ្ធ ឆាយហេង បានចំណាកស្រុកមករស់នៅខេត្តរតនៈគិរី ចុងឆ្នាំ១៩៩៩។ ឆាយហេង បានលូតលាស់ និងធំដឹងក្តីក្នុងទឹកដីថ្មីនេះ ដោយមានបងប្អូន៣នាក់ និងមានឪពុកម្តាយជាអ្នកដាំ និងលក់ ក្រូចពោធិ៍សាត់ ក្រូចថ្លុង និងពោតជាដើម។ ហេតុតែស្រលាញ់ការសិក្សា និងចង់ឱ្យកូនទទួលបានការអប់រំល្អ លោក ឯក វិសុទ្ធ និងអ្នកស្រី ចែម សុធី ដែលជាឪពុកម្តាយរបស់ឆាយហេង បានប្តូរសាលាឱ្យកូនទៅសិក្សានៅសាលារៀនគ្រូយើង ដែលជាសាលាឯកជនមួយ ក្នុងទីរួមខេត្តរតនៈគិរី។     កុមារា សុទ្ធ ឆាយហេង កំពុងអានសៀវភៅ ក្នុងបន្ទប់ជួលឈើរបស់ខ្លួន។ រូបភាពពី៖ លោក សុទ្ធ ឆាយហេង ដ្បិតផ្លូវពីផ្ទះទៅសាលា មានស្ថានភាពលំបាក និងមានចម្ងាយឆ្ងាយ លោក វិសុទ្ធ និងភរិយា បានសម្រេចចិត្តជួលបន្ទប់តូចមួយក្បែរសាលាឱ្យ ឆាយហេង រស់នៅ ដើម្បីងាយស្រួលទៅរៀន។ ឆាយហេង ប្តូរពីសាលាក្បែរផ្ទះទៅរៀននៅសាលាថ្មីក្នុងថ្នាក់ទី២ ដោយកុមារារូបនេះ បានរៀនមុខវិជ្ជាភាសាខ្មែរនៅពេលព្រឹក និងរៀនភាសាអង់គ្លេសនៅពេលថ្ងៃ។    រសៀលម៉ោង២ ក្រោយអាហារថ្ងៃត្រង់ ឆាយហេង បានឆ្លៀតពេលផ្តល់បទសម្ភាសជូនសារព័ត៌មានថ្មីៗ នៅការិយាល័យនៃអង្គការ Konrad-Adenauer-Stiftung Cambodia ដោយរម្លឹកប្រវត្តិខ្លួនថា  ៖«ខ្ញុំកើត និងធំធាត់ឡើងក្នុងខេត្តរតនៈគិរី ហើយគ្រួសារខ្ញុំនៅស្រុកលំផាត់ ភូមិអូរកាទៀង ដែលមានបងប្អូនជនជាតិដើមភាគតិចនៅក្នុងភូមិនេះច្រើនដែរ។ ដោយសារការធ្វើដំណើរពីផ្ទះរបស់ខ្ញុំមកទីរួមខេត្ត ក្រុងបានលុង ផ្លូវជំនាន់នោះមិនទាន់ក្រាលកៅស៊ូដូចរាល់ថ្ងៃទេ តែវាជាផ្លូវដីក្រហម ហើយខាងខេត្តខ្ញុំមានភ្នំផងអីផង វាពិបាកធ្វើដំណើរមែនទែន។ អ៊ីចឹងហើយឆ្នាំ២០០៨ ដោយសារប៉ាម៉ាក់គាត់ចង់ឱ្យរៀននៅសាលាឯកជន ទោះខ្វះខាតយ៉ាងណាក៏គាត់ចង់ឱ្យបានរៀនសាលាឯកជននឹងគេដែរ»។     កុមារា សុទ្ធ ឆាយហេង នាពេលរៀនថ្នាក់អុនវិទ្យាល័យនៅសាលារៀនគ្រូយើង ទីរួមខេត្តរតនៈគិរី។ រូបភាពពី៖ លោក សុទ្ធ ឆាយហេង អំឡុងឆ្នាំដំបូងនៃការប្ដូរសាលា ឆាយហេង ត្រូវបានម្តាយឪពុកសម្រេចចិត្តឱ្យរស់ជាមួយម្តាយមីង ប៉ុន្តែនៅឆ្នាំ២០០៩ លោក វិសុទ្ធ និងភរិយា ក៏បានសម្រេចចិត្តជួលបន្ទប់ឱ្យកូននៅម្នាក់ឯងវិញ។ ជាការពិតណាស់ ការបណ្តែតបណ្តោយឱ្យកូនអាយុ១០ឆ្នាំរស់នៅម្នាក់ឯង គឺមិនងាយស្រួលឡើយ។ ប៉ុន្តែដើម្បីអនាគតកូន លោក វិសុទ្ធ និងអ្នកស្រី សុធី ត្រូវតែដាច់ចិត្តធ្វើដូច្នេះ ។ ដ្បិតជម្រើសសម្រាប់ ឆាយហេង គឺការរស់នៅកក់ក្តៅជាមួយឪពុកម្តាយ តែមិនបានទទួលការអប់រំល្អ និងការរស់នៅឯកា តែទទួលបានការអប់រំល្អ។    បើតាមសម្តី ឆាយហេង ម៉ោងបាយ និងពេលរៀបគេង ឪពុកម្តាយរបស់គេតែងយកពេលនោះដើម្បីប្រដៅ និងអប់រំ អំពីសារៈសំខាន់នៃការសិក្សា។ ចំពោះឪពុកម្តាយរបស់ឆាយហេង ការអប់រំ គឺស្ពានដែលអាចជួយឱ្យមនុស្សមានអនាគតល្អ។ ភាពហត់នឿយ និងការលំបាក នៃការធ្វើចម្ការ ជាកត្តាដែលឪពុកម្តាយខាងលើជំរុញ ឆាយហេង ឱ្យខិតខំរៀនសូត្រ ដើម្បីទទួលការងារល្អប្រសើរមួយ។     កុមារា សុទ្ធ ឆាយហេង ក្នុងឯកសណ្ឋានសាលាកំពុងលាងចាន។ រូបភាពពី៖ លោក សុទ្ធ ឆាយហេង «សម្រាប់គាត់ ដោយសារកត្តាជីវភាពខ្វះខាត ហើយគាត់យល់ថា ភាពលំបាកក្នុងជីវិតរបស់គាត់បណ្ដាលមកពីការអប់រំអត់បានច្រើន។ អ៊ីចឹង សម្រាប់គាត់ក្តីសង្ឃឹមគឺមានតែមួយទេ គឺការអប់រំ។ គាត់តែងប្រដៅថា គាត់គ្មានអ្វីចែកឱ្យខ្ញុំទេ គាត់មានតែឱ្យឱកាសទៅរៀន ទោះបីរៀនសាលាឯកជនត្រូវបង់លុយច្រើន ក៏គាត់ខំប្រឹង ឱ្យតែយើងរៀនមែន។ បើរៀនមិនកើត គាត់គិតគូរផ្លូវផ្សេងទៀត»។ ឆាយហេង បានរៀបរាប់ពីកត្តា ដែលឪពុកម្តាយហ៊ានជួលបន្ទប់ឱ្យនៅម្នាក់ឯង ដើម្បីរៀនដូច្នេះ។    ការណែនាំ និងអប់រំម្តងហើយម្តងទៀតរបស់អ្នកមានគុណ បានក្លាយជាកម្លាំងចិត្តសម្រាប់កុមារា សុទ្ធ ឆាយហេង ក្នុងការខំប្រឹងរៀនសូត្រ និងត្រង់ត្រាប់តាមដំបូន្មានឪពុកម្តាយ ដ្បិតជឿជាក់លើការណែនាំរបស់លោកទាំងពីរ។ ទោះនៅតូច មិនទាន់អាចគិតវែងឆ្ងាយអំពីអនាគត តែ ឆាយហេង ស្តាប់បង្គាប់ឪពុកម្តាយ តស៊ូរៀន ជម្នះភាពភ័យខ្លាចក្នុងការរស់នៅម្នាក់ឯងក្នុងបន្ទប់ជួល។    រៀនរស់ដោយខ្លួនឯង ដើម្បីការសិក្សា មករៀនដំបូង ឆាយហេង គ្មានអ្វីជាប់ខ្លួនច្រើនឡើយ មានតែឯកសណ្ឋានសិស្សសាលា២-៣សម្រាប់ និងចានឆ្នាំងតិចតួច សម្រាប់ចម្អិនអាហារ។ បន្ទប់ជួលនោះ ជាបន្ទប់ឈើ មិនតូចពេក ហើយក៏មិនធំពេកដែរ ដោយមានបន្ទប់ទឹក និងចង្រ្កានក្នុងនោះ។ ពាងទឹក និងកញ្ចក់ឆ្លុះមុខតូចមួយព្យួរជញ្ជាំង ដែលជាម៉ែត្រវាស់ដឹងថា ឆាយហេង នៅបន្ទប់នោះតាំងពីកល់ជើងម៉ាដងទឹក និងចំទើតឆ្លុះកញ្ចក់ រហូតដល់ធំដឹងក្តី ។    នៅអាយុ១០ឆ្នាំ ក្មេងជាច្រើនបានទទួលការមើលថែយ៉ាងចិត្តទុកពីឪពុកម្តាយ ខណៈ ឆាយហេង ត្រូវរ៉ាប់រងការរស់នៅដោយខ្លួនឯង។ មួយអាទិត្យម្តង កុមារារូបនេះ តែងទៅលេងផ្ទះដែលមានចម្ងាយ២០គីឡូម៉ែត្រពីទីរួមខេត្ត។ ឆាយ ហេង តែងទូរសព្ទទៅលេងម្តាយរៀងរាល់ម៉ោង ៥ល្ងាច និងឆ្លៀតសាកសួរពីដំណើរទៅលេងផ្ទះផង ដ្បិតពេលខ្លះកុមារារូបនេះ សុំអ្នកភូមិទៅជាមួយ ហើយអាទិត្យខ្លះក៏មិនបានទៅលេងផ្ទះ។    ឆាយហេង តែងទៅទិញបាយនៅផ្សារជិតបន្ទប់ជួលសម្រាប់អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ហើយពេលខ្លះក៏ធ្វើម្ហូបខ្លួងឯង។ នៅក្មេង ឆាយហេង មិនអាចធ្វើអ្វីបានច្រើនក្រៅពីដាំបាយ ចៀនពងទា និងចៀនសាច់ឡើយ។    ឪពុកម្តាយ និងប្អូនប្រុស ជួនដំណើរឆាយហេងទៅសិក្សានៅប្រទេសថៃនាចុងឆ្នាំ២០១៩ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ រូបភាពពី៖ លោក សុទ្ធ ឆាយហេង តូចចិត្ត តែមិនបោះបង់ ដ្បិតមើលឃើញពីភាពកក់ក្តៅដែលកុមារជាច្រើនទទួលបានពីគ្រួសារនោះ ឆាយហេង ក៏ធ្លាប់តូចចិត្ត និងខឹងឪពុកម្តាយទុកខ្លួនចោល ឱ្យរស់នៅឯកាម្នាក់ឯងផងដែរ ។ ឆាយហេង ជាក្មេងខ្លាចផ្គរលាន់ ដូច្នេះពេលមេឃភ្លៀង និងមានផ្គរលាន់ ជាពេលដែលកុមាររូបនេះ ភ័យខ្លាចបំផុត។   «កាលខ្ញុំនៅពីក្មេង ខ្ញុំខឹងដូចគ្នា ខ្ញុំមានអារម្មណ៍ថា ហេតុអ្វីបានត្រូវទុកខ្ញុំចោល ខ្ញុំតែម្នាក់ឯង។ យប់ខ្លះ ខ្ញុំយំ ព្រោះពីក្មេង ខ្ញុំខ្លាចផ្គរលាន់មែនទែន ហើយពេលភ្លៀងម្តងៗផ្ទះជួលខ្ញុំជាផ្ទះឈើ ខ្យល់ផងអីផង អារម្មណ៍យំបែបណាក៏មាន។ កាលនោះ ម៉ាក់ឱ្យទូរសព្ទតូចមួយ ទុកមានការអ្វីបន្ទាន់ខលទៅគាត់។ ទម្លាប់ខ្ញុំ ឱ្យតែពេលចេញពីរៀនម៉ោង៥ល្ងាច ហើយសួរគាត់ថា មានណាគេមកខេត្តអត់ យកកូនទៅផ្ទះផង។ តែអត់ ក៏អត់ទៅ បិទទូរសព្ទ ហើយទៅបោកខោអាវ ឬក៏ធ្វើអ្វីផ្សេង។ យប់ខ្លះ ខ្ញុំយំរហូតដល់ដេកលក់ក៏មាន ដូចថា យើងត្រូវការភាពកក់ក្តៅដែរ»។ នេះជាការលើកឡើងរបស់យុវជន សុទ្ធ ឆាយហេង អំពីអារម្មណ៍លំបាក់ក្នុងការរស់នៅបន្ទប់ជួលម្នាក់ឯង។    ការលំបាក និងភាពភ័យខ្លាច ជាមេរៀនជីវិតដ៏ជូរចត់សម្រាប់ ឆាយហេង ដែលវាបានជួយពង្រឹងស្មារតីយុវជនរូបនេះឱ្យកាន់តែរឹងមាំ មានម្ចាស់ការ ,ឯករាជ្យ និងមានការតស៊ូ។ ទោះឆ្ងាយពីគ្រួសារពិតមែន តែ ឆាយហេង មិនដែលហ៊ានភ្លើតភ្លើន វាសចាកពីគន្លងឡើយ។    ឆាយហេង ចាប់ផ្តើមដឹងក្តី និងចេះគិតពីអនាគតនៅថ្នាក់អនុវិទ្យាល័យ ជាពិសេសនៅពេលចាប់ស្គាល់បណ្ណាគារមួយក្នុងក្រុងបានលុង។ ត្បិតត្បៀតពីលុយប្រចាំអាទិត្យ ដែលបាន ៤ ឬ៥ម៉ឺនរៀល ពេលត្រឡប់មកពីលេងផ្ទះវិញ ឆាយហេង បានសន្សំទុកខ្លះដើម្បីទិញសៀវភៅ។ ការអានសៀវភៅ គឺជាភ្លើងបំភ្លឺមួយបន្ថែម សម្រាប់យុវជនរូបនេះ ឱ្យកាន់តែយល់ថា មនុស្សជោគជ័យជាច្រើនសុទ្ធតែឆ្លងកាត់អប់រំទើបអាចទៅដល់គោលដៅ។    ក្រោយទម្លាប់នឹងការរស់នៅក្នុងបន្ទប់ជួល កូនអ្នកលំផាត់រូបនេះ បានខំប្រឹងរៀនរហូតទទួលបាននិទ្ទេស C ក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៧-២០១៨។ ឆាយហេង មានគោលដៅរួចជាស្រេចតាំងពីថ្នាក់វិទ្យាល័យ ក្នុងការប្រឡងចូលវិទ្យាស្ថានភាសាបរទេស IFL លើជំនាញទំនាក់ទំនងអន្តរជាតិ (DIS)។ បើតាមការលើកឡើងរបស់យុវជនខាងលើ ក្នុងចំណោមមិត្តរួមថ្នាក់ប្រមាណ៤០នាក់ មានសិស្សមិនដល់១០នាក់ឡើយ ដែលបន្តការសិក្សានៅភ្នំពេញ។   លោក សុទ្ធ ឆាយហេង ពេលសិក្សានៅប្រទេសថៃ។ រូបភាពពី៖ លោក សុទ្ធ ឆាយហេង ទំព័រជីវិតថ្មី លើដីក្រុង ចាប់ផ្តើមជីវិតជានិស្សិតនៅដើមឆ្នាំ២០១៩ ឆាយហេង បានជួលបន្ទប់នៅភ្នំពេញម្តង ប៉ុន្តែមានមិត្ត៤-៥នាក់នៅជាមួយគ្នា។ ជីវិតថ្មីលើដីក្រុង កូនអ្នកខេត្តរតនៈគិរីរូបនេះ ត្រូវសម្របខ្លួនជាថ្មីម្តងទៀតនឹងបរិយាកាសថ្មី ដែលសម្បូរទៅដោយឡានម៉ូតូ និងអាគារខ្ពស់ៗ។ ដ្បិតត្រូវបង់ថ្លៃសាលាផង និងបន្ទប់ជួលផង យុវជនរូបនេះ ត្រូវឆ្លៀតធ្វើការទាំងព្រឹកទាំងថ្ងៃ និងជ្រើសយកវេនយប់មកសិក្សា។    រស់នៅជាមួយមិត្តពីស្រុកបានប្រមាណ៣ខែ ឆាយហេង បានសម្រេចចិត្តផ្លាស់មកនៅបន្ទប់ជួលម្នាក់ឯងវិញ ដើម្បីកាន់តែមានភាពងាយស្រួលជាងមុន។ បើតាម សុទ្ធ ឆាយហេង កាលនោះមកពីស្រុកមានភ្ជាប់ជាមួយចានឆ្នាំងខ្លះ ដែលច្រកក្នុងការ៉ុង ដើម្បីទុកធ្វើម្ហូបអាហារ។ ទន្ទឹមនឹងការស្នាក់នៅភ្នំពេញហាក់ឆ្ងាយខ្លាំងពីគ្រួសារ និងមិនអាចទៅលេងរៀងរាល់សប្តាហ៍ដូចមុន ឆាយហេង ក៏បានជួបការលំបាកផងដែរ។    «ពីបឋម បញ្ហាធំ គឺនឹកផ្ទះ តែអត់បានទៅ ដែលជារឿងតូចចិត្ត អត់មានគ្រួសារនៅក្បែរ។ តែពេលមកដល់មហាវិទ្យាល័យ តូចចិត្តដែរ តែតូចចិត្តរបៀបផ្សេង។ ឆ្នាំដែលខ្ញុំពុះពារជាងគេ គឺពាក់កណ្តាលឆ្នាំ២០១៩ ហើយនៅផ្ទះជួលម្នាក់ឯង។ ទោះបីយើងនៅម្នាក់ឯងយូរហើយ តែ២០១៩ មានអារម្មណ៍ថាឯកាមែនទែន ដូចថាពេលខ្លះពិបាក តែមិនដឹងប្រាប់នរណា។ មួយទៀតក៏ហ៊ានប្រាប់អ្នកផ្ទះដែរ។ អ៊ីចឹងមានរឿងក៏ខាំមាត់ទ្រាំជាមួយខ្លួនឯង»។ នេះជាការលើកឡើងរបស់យុវជន សុទ្ធ ឆាយហេង ពីការលំបាកក្នុងការរស់នៅទីក្រុងភ្នំពេញ។    ទោះត្រូវធ្វើការផង និងរៀនផងក្តី តែយុវជនរូបនេះ ក៏មិនបោះបង់ឱកាសប្រឡងយកអារូបករណ៍នៅក្រៅប្រទេសឡើយ ដ្បិតវាអាចជួយសម្រួលជីវភាពច្រើន។ ឆាយហេង ប្រឡងយកអាហារូបករណ៍នៃសាកលវិទ្យាល័យធម្មសាស្រ្តក្នុងប្រទេសថៃ នៅមហាវិទ្យាល័យវិទ្យាសាស្រ្តនយោបាយ ផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៅចុងខែមិថុនា ឆ្នាំ២០១៩។ និស្សិតរូបនេះ ទទួលដំណឹងពីលទ្ធផលនៃការប្រឡងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ហើយខាងសាលាបានតម្រូវឱ្យហោះហើរទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩។     លោក សុទ្ធ ឆាយហេង ក្នុងសម្លៀកបំពាក់ទទួលសញ្ញាបត្រនៃសាកលវិទ្យាល័យធម្មសាស្រ្តក្នុងប្រទេសថៃ នៅមហាវិទ្យាល័យវិទ្យាសាស្រ្តនយោបាយ ផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិ ។ រូបភាពពី៖ លោក សុទ្ធ ឆាយហេង មិនរាថយនឹងការលំបាក តស៊ូយកអាហារូបករណ៍នៅប្រទេសថៃ រយៈពេល១ខែ ក្រោយទទួលដំណឹងពីការប្រឡងជាប់ ឆាយហេង និងនិស្សិតខ្មែរផ្សេងទៀត ត្រូវត្រៀមខ្លួនយ៉ាងប្រញាប់ប្រញាល់ដើម្បីឱ្យទាន់ថ្ងៃបើកបវេសនកាល។ ដ្បិតរវល់ក្នុងការត្រៀមឯកសារ និងរៀបចំសម្ភារៈផ្សេងៗ ឆាយហេង និងនិស្សិតខ្មែរ៤នាក់ទៀត បានទៅដល់ទីក្រុងបាងកកដោយមិនបានកក់កន្លែងស្នាក់នៅ។    ក្រោយទទួលបានការណែនាំពីខាងសាលា ឆាយហេង និងមិត្តរួមជំនាន់ ក៏រកបានកន្លែងស្នាក់នៅរួមគ្នាសមរម្យមួយ។ ដោយសារត្រូវរៀបចំកន្លែងស្នាក់នៅ ឆាយហេង ត្រូវការចំណាយច្រើនក្នុងខែដំបូង ដើម្បីទិញសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលជាហេតុធ្វើឱ្យរូបគេជួបការលំបាក ដ្បិតត្រូវសុំជំនួយពីអ្នកផ្ទះ។    «ពេលទៅដល់ថៃភ្លាមក៏លំបាកខ្លាំងសម្រាប់ខ្ញុំដែរ។ ខ្ញុំអត់ចេះថៃ ហើយគ្រប់យ៉ាងត្រូវការលុយ។ សាលាគេទម្លាក់លុយមកមែន តែក៏ត្រូវការពេលខ្លះដែរ ដូច្នេះខ្ញុំត្រូវពឹងផ្អែកលើគ្រួសារច្រើនដែរ។ នៅពេលខ្ញុំសុំអ្វីពីគ្រួសារខ្ញុំ វាជារឿងមួយដែលលំបាកសម្រាប់ខ្ញុំ ហើយវាក៏លំបាកសម្រាប់ពួកគាត់ដែរ។ ពេលនោះ គឺពិបាកណាស់ ពិបាកចិត្តណាស់»។ ឆាយហេង បានលើកឡើងដូច្នេះអំពីការលំបាកពេលទៅដល់ថៃដំបូង។   ទោះជួបលំបាកក្នុងការរស់នៅ ដោយសារមិនចេះភាសាថៃ ប៉ុន្តែ ឆាយហេង មិនពិបាកក្នុងការសិក្សាឡើយ ដោយសារសាលាបង្រៀនជាភាសាអង់គ្លេស។ អំឡុងពេលនោះ ឆាយហេង មិនហ៊ានចេញក្រៅ ឬទៅណាក្រៅពីសាលារៀនឡើយ ដោយសារត្រូវត្បិតត្បៀតលើការចាយវាយ និងត្រូវសន្សំសំចៃច្រើន។ ក្រោយឆ្លងកាត់ការលំបាកប្រហែល ៣ខែដំបូង នៅខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថានភាពបានធូរស្រាលច្រើន ហើយនិស្សិតអាហារូបករណ៍រូបនេះ បានរស់នៅយ៉ាងល្អប្រសើរ និងសប្បាយចិត្ត។    ឆាយហេង កំពុងបំពេញតួនាទីជាមន្ត្រីផ្នែកកម្មវិធីមួយរូប នៃមូលនិធីខុនរ៉ាក់(Konrad-Adenauer-Stiftung Cambodia)។ រូបភាពពី៖ លោក សុទ្ធ ឆាយហេង រហូតដល់ឆមាសទី២ ក្នុងឆ្នាំសិក្សាទី១ ដែលពេលជំងឺកូវីដ-១៩ រាតត្បាតខ្លាំងក្នុងទីក្រុងបាងកក ឆាយហេង និងមិត្តនិស្សិតខ្មែរ ក៏បានពិភាក្សាគ្នាពីវិលត្រឡប់មកប្រទេសខ្មែរ។ ដើមឆ្នាំ២០២០នោះ ប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដខ្លាំង ដោយសារជំងឺកូវីដ រាលដាលខ្លាំង ខ្វះមន្ទីរពេទ្យ និងមនុស្សជាច្រើនបានបាត់ជីវិតរៀងរាល់ថ្ងៃ។    មកដល់ស្រុកកំណើតបាន១ថ្ងៃ កម្ពុជា ក៏បានប្រកាសបិទខ្ទប់ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ។ អំឡុងពេលនោះ ឆាយហេង បានចំណាយពេលរៀនតាមប្រព័ន្ធអនឡាញ។ ដោយសារចំណាយពេលរៀនតែមួយមុខ ឆាយហេង ក៏បានសម្រេចចិត្តដាក់ពាក្យចូលហាត់ការងារនៅ Konrad-Adenauer-Stiftung Cambodia និងបានចាប់ផ្តើមការងារនៅខែកក្កដា ឆ្នាំ២០២០។ ក្រោយហាត់ការងារបាន ៣ខែ យុវជនរូបនេះ ក៏បានក្លាយជាបុគ្គលិកពេញសិទ្ធិម្នាក់។   រហូតដល់ស្ថានភាពធូរស្រាលនៅឆ្នាំ២០២២ សាលារៀនតម្រូវឱ្យសិស្សទាំងអស់ទៅសិក្សាក្នុងថ្នាក់វិញ ដែលជាហេតុធ្វើឱ្យ ឆាយហេង ត្រូវហោះឡើងចុះ ដើម្បីទៅរៀនផង និងបំពេញតួនាទីនៅភ្នំពេញផង។ យ៉ាងណាមិញ វាមិនបានបង្កផលប៉ះពាល់ដល់ការចំណាយឡើយ ដោយសារក្រៅពីរៀនដោយមិនបង់ថ្លៃនិងប្រាក់ប្រចាំខែ អាហារូបករណ៍នេះ ក៏មានការរ៉ាប់រងលើការធ្វើដំណើរដែរ។    ទោះមានកាតព្វកិច្ចច្រើន និងរវល់យ៉ាងណា ឆាយហេង នៅតែអាចបញ្ចប់ការសិក្សាដោយជោគជ័យ ជាមួយលទ្ធផលល្អប្រសើរផងដែរនៅខែ មករា ឆ្នាំ២០២៣។ ឆាយហេង បាននិយាយទាំងញញឹមថា៖«ពេលទៅផ្ទះថ្ងៃចូលឆ្នាំចិន ខ្ញុំបានប្រាប់ពួកគាត់ថា ខ្ញុំរៀនចប់ហើយ។ ម៉ាក់ខ្ញុំ កម្រអត់ទៅលក់ណាស់[លក់ក្រូច] ទោះឈឺក៏គាត់មិនងាយឈប់ដែរ តែឆ្នាំនេះគាត់អត់ទៅលក់២ថ្ងៃ ហើយខ្ញុំឃើញថាគាត់សប្បាយចិត្ត។ ទីបំផុតខ្ញុំបានធ្វើឱ្យគាត់សប្បាយចិត្តហើយ ដែលជាអ្វីមិនអាចកាត់ថ្លៃបាន»។    លោក សុទ្ធ ឆាយហេង និងក្រុមការងារKonrad-Adenauer-Stiftung Cambodia។ រូបភាពពី៖ លោក សុទ្ធ ឆាយហេង ក្រោយសម្រេចបំណងឪពុកម្តាយ យកសញ្ញាបត្រជូនគ្រួសារ កូនប្រុសច្បងរូបនេះ មានឆន្ទៈផ្សព្វផ្សាយ និងចែករំលែក អំពីសារសំខាន់នៃការសិក្សានៅសាកលវិទ្យាល័យ។ ឆាយហេង ចង់ជំរុញឱ្យយុវជនជំនាន់ក្រោយ មិនត្រូវបោះបង់ការសិក្សាត្រឹមថ្នាក់ទី១២ ទោះរស់នៅខេត្តដាច់ស្រយាលយ៉ាងណាក្តី។ កូនអ្នកខេត្តរតនគិរីរូបនេះ នឹងនាំយកកម្មវិធីជាច្រើនទៅកាន់បណ្តាខេត្តមួយចំនួន ដើម្បីបណ្តុះ និងជំរុញយុវជនឱ្យយល់ដឹងអំពីតម្លៃនៃការអប់រំ។    ក្រៅពីនេះ យុវជន សុទ្ធ ឆាយហេង ក៏មានគោលដៅបន្ទាប់ ក្នុងការបន្តប្រឡងយកអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសលោកខាងលិចផងដែរ។ ដោយសារធ្លាប់ទទួលបានអាហារូបករណ៍ពីប្រទេសនៅអាស៊ី ឆាយហេង មានបំណងចង់សិក្សានៅបរិយាកាសថ្មីម្តង ដូចជា អូស្រ្តាលី និងណូវែលហ្សេឡង់ជាដើម៕  
ភ្នំពេញ៖ ដ្បិតសាលារៀនឆ្ងាយពីផ្ទះ និងពិបាកធ្វើដំណើរ ឪពុកម្តាយ សុទ្ធ ឆាយហេង បានបង្ខំចិត្តជួលបន្ទប់ក្បែរសាលាឱ្យកូនស្នាក់នៅ ដើម្បីងាយស្រួលទៅរៀន។ ឆាយហេង ត្រូវបានប្តូរមករស់នៅឆ្ងាយពីគ្រួសារក្នុងបន្ទប់ឈើតូចមួយ តាំងពីអាយុ១០ឆ្នាំតែម្នាក់ឯង ដើម្បីរៀននៅសាលារៀនគ្រូយើង ក្នុងទីរួមខេត្តរតនៈគិរី។ ទោះជួបការលំបាកច្រើនយ៉ាងណាក្តី ប៉ុន្តែ ឆាយហេង បានខំប្រឹងរៀនសូត្ររហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីប្រទេសថៃដោយជោគជ័យ។ ពេលនេះ ឆាយហេង កំពុងបំពេញតួនាទីជាមន្ត្រីផ្នែកកម្មវិធីមួយរូប នៃមូលនិធីខុនរ៉ាក់(Konrad-Adenauer-Stiftung Cambodia) នៅរាជធានីភ្នំពេញ។
  ព្រះរាជក្រឹត្យ ចេញដោយព្រះមហាក្សត្រ នរោត្តម សីហមុនី បានតែងតាំងនិងផ្ដល់ឋានៈជាទីប្រឹក្សាអមក្រសួងយុត្តិធម៌ ៥២រូប ដោយពុំទទួលប្រាក់បំណាច់មុខងារ។    ព្រះរាជក្រឹត្យចេញថ្ងៃទី២កក្កដាបានបញ្ជាក់ថា ក្នុងចំណោមអ្នកទាំង៥២ខាលើ មានលោក អ៊ាង សូរសែន លោក ហៀង មករា លោក មុត ពិសិដ្ឋ និងលោក ណង សារ៉ាយ ឋានៈស្មើអនុរដ្ឋលេខាធិការ។ ចំណែក ៤៨រូបទៀត មានឋានៈស្មើនឹងអគ្គនាយករង។ ការតែងតាំងនេះ ធ្វើឡើងតាមសំណើររបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត។    កាលពីថ្ងៃទី១ រដ្ឋាភិបាលក៏បានចេញអនុក្រឹត្យមួយដែរ ស្ដីពីការតែងតាំងទីប្រឹក្សាអមក្រសួងយុត្តិធម៌ ដោយមានចំនួន៣៣រូប។ ការតែងតាំងនេះ ធ្វើឡើងតាមសំណើររបស់រដ្ឋមន្រី្តក្រសួងយុត្តិធម៌។ អនុក្រឹត្យចេញដោយសម្ដេច ហ៊ុន សែន ដែលផ្ដល់ឋានៈជាទីប្រឹក្សាអមក្រសួងយុត្តិធម៌នេះ បញ្ជាក់ថា អ្នកទាំង៣៣រូប ពុំទទួលបានប្រាក់បំណាច់មុខងារឡើយ៕   
ភ្នំពេញ៖ ព្រះមហាក្សត្រ តែងតាំងទីប្រឹក្សាអមក្រសួងយុត្តិធម៌៥២រូប ក្នុងនោះមានអ្នកឋានៈស្មើអនុរដ្ឋលេខាធិការ៤រូប ហើយ៤៨រូបទៀតមានឋានៈស្មើអគ្គនាយក។ ចំណែក ៣៣រូបផ្សេងទៀត ក៏ត្រូវបានរដ្ឋាភិបាលតែងតាំងជាទីប្រឹក្សាអមក្រសួងយុត្តិធម៌ដែរ គឺមានឋានៈស្មើនឹងអគ្គនាយករង។
លោក Michael Weiss ហាក់មានជំនឿចិត្តលើកូនក្រុមជាខ្លាំង ក្នុងការប្រកួតជាមួយជម្រើសជាតិថៃ បន្ទាប់ពីក្រុមខ្លួន បានបង្កើតកំណត់ត្រាថ្មី ក្នុងការឈ្នះម៉ាឡេស៊ី ទាំងពីរជើងរួចមក។ ឡាវ បានឈ្នះម៉ាឡេស៊ី ក្នុងលទ្ធផល ២-១ នៅថ្ងៃទី១៨ ខែកុម្ភៈ និងលទ្ធផល ២-០ នាថ្ងៃទី២១ ខែកុម្ភៈ នៅកីឡដ្ឋានព្រីនស៍កន្លងមក ។   វេបសាយរបស់សហព័ន្ធបាល់ទាត់អាស៊ាន បានស្រង់សម្តីគ្រូជម្រើសជាតិឡាវរូបនេះ ដូច្នេះថា៖ «ថៃជាក្រុមគួរឲ្យចាប់អារម្មណ៍ តែក្រុមឡាវ នឹងធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងជំនួបនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ» ។   បើតាមលោក Michael Weiss កីឡាករឡាវ នឹងរក្សាទម្រង់លេងដូចដើម បើទោះជាគូប្រកួតខ្លាំងក៏ដោយ ។« យើង នឹងជួបគូប្រកួតដែលខ្លាំង ប៉ុន្ដែយើង ត្រូវតែរក្សាជំហរវិជ្ជមាន» ។ លោក Michael Weiss អះអាងបែបនេះ។   ដោយឡែកក្រុមជម្រើសជាតិថៃ មានការពិបាកខ្លះ ដោយសារមិនមានពេលសម្រាកគ្រប់គ្រាន់ បន្ទាប់ពីការប្រកួតជាមួយ វៀតណាម កាលពីថ្ងៃទី២២ ខែកុម្ភៈ។ តែក្រុមរហស្សនាមដំរីមួយនេះ តែងត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រកួតនានា ។ នេះបើតាមការបញ្ជាក់របស់លោក Salvador Garcia គ្រូជម្រើសជាតិថៃ ។   គ្រូជម្រើសជាតិថៃរូបនេះ មិនបានសង្កត់ធ្ងន់ទៅលើបញ្ហាបច្ចេកទេស ឬការព្យាបាលណាមួយ សម្រាប់កីឡាករ ដែលមានរបួសពីការប្រកួតទេ ដោយសារថៃ មានពេទ្យព្យាបាល ដែលអាចទុកចិត្តបាន ប៉ុន្ដែ លោក Salvador Garcia បានបារម្មចំពោះបញ្ហាកូវីដ-១៩ ។ «ការប្រកួតជាមួយឡាវ ជម្រើសជាតិថៃ មិនមានការព្រួយបារម្ភឡើយ បើប្រៀបទៅនិងការព្រួយបារម្ភពីបញ្ហាកូវីដ-១៩ »។ នេះបើតាមគ្រូជម្រើសជាតិថៃ។   ថៃ ត្រូវប៉ះជាមួយ ឡាវ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាវេលាម៉ោង៤:០០ រសៀល ថ្ងៃទី២៤ ខែកុម្ភៈ មុនពេល ទីម័រខាងកើត ត្រូវប្រកួតជាមួយ វៀតណាម នាម៉ោង៧ យប់៕   
គ្រូជម្រើសជាតិឡាវ លោក Michael Weiss ថា កូនក្រុមលោក នឹងធ្វើឱ្យមានការភ្ញាក់ផ្អើល នាការប្រកួតជាមួយថៃ នៃពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF U23 Championship 2022 កីឡដ្ឋានជាតិមរតកតេជោ នៅម៉ោង៤រសៀល ថ្ងៃទី២៤ កុម្ភៈនេះ។
  1. អ្នកអាចញ៉ាំផ្លែឪឡឹកបាន ព្រោះសារធាតុដែលមានក្នុងនោះអាចជួយធ្វើឲ្យអ្នកងាយបត់ជើងតូច ថែមទាំងអាចជួយធ្វើឲ្យក្រពះអ្នកងាយរំលាយអាហារ និងបំបាត់ហើម។ ដូចនេះ ក្រោយពេលដែលអ្នកពិសារួច អ្នកនឹងអាចទទួលបានរាងស្អាត។   2. អ្នកអាចពិសាក្រូចឆ្មារបាន ព្រោះក្នុងនោះមានផ្ទុកវីតាមីនសេ និងសារធាតុជាច្រើនទៀត ដែលអាចជួយឲ្យក្រពះ និងពោះវៀនអ្នកដំណើរការល្អ។ ដូចនេះ ខ្លាញ់ដែលមានក្នុងរាងកាយអ្នកនឹងអាចរំលាយបាន ធ្វើឲ្យអ្នកអាចស្គមបានសម្រេច។   3. ផ្លែស្រការនាគ មិនត្រឹមតែធ្វើឲ្យអ្នកត្រជាក់ក្នុងទេ ថែមទាំងអាចជួយអ្នកឲ្យចៀសពីអាការៈទល់លាមកទៀតផង។ ជាពិសេស ក្នុងនោះមានផ្ទុកសារធាតុដែលធ្វើឲ្យស្បែកអ្នកស និងមានរាងស្អាតផងដែរ។   4. ផ្លែប៉ោម ក្រោយពេលដែលអ្នកបរិភោគរួច អ្នកនឹងអាចទទួលបានអារម្មណ៍ឆ្អែត ដោយធ្វើឲ្យអ្នកមិនសូវចង់ពិសាអ្វីឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកអាចទទួលបានរាងដែលស្អាតបាន៕   ត្រួតពិនិត្យដោយ www.health.com.kh
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចជួយអ្នកឲ្យមានរាងស្អាតបាន។ តើមានអ្វីខ្លះទៅ? 
  អត្ថបទទាក់ទង   Rashford ស៊ុត២គ្រាប់បញ្ចប់ភាពមិនចាញ់របស់ Spurs ក្រោមការដឹកនាំរបស់ Mourinho  អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ បានត្រឡប់ទៅកាន់ទឹកដី Old Trafford សារជាថ្មី ក្រោយបិសាចក្រហមបញ្ចប់តំណែងកាលពី១ឆ្នាំមុន ពោលគឺក្នុងខែធ្នូ ឆ្នាំ២០១៨។ Mourinho ដែលឡើងទៅជំនួសតំណែងលោក Mauricio Pochettino ត្រូវដឹកនាំក្រុម Spurs ដើម្បីជួបក្រុមចាស់ Man Utd ប៉ុន្តែទទួលបានត្រឹមបរាជ័យ ២-១ ក្នុងជំនួនសប្តាហ៍ទី១៥ នៃលីគកំពូលអង់គ្លេស។   «ខ្ញុំគិតថាពួកគេ (Man Utd) សមនឹងទទួលបានជ័យជំនះនេះ ដោយពួកគេលេងបានល្អនៅតង់ទីមួយ ស្របពេលយើងចាប់ផ្តើមមិនបានល្អទាល់តែសោះ។ ខ្ញុំគិតថារយៈពេល ៣០ នាទីដំបូងពួកគេជាក្រុមល្អបំផុត ហើយហេតុផងតែមួយគត់ដែលយើងចាញ់នោះគឺភាពខ្លាំងក្នុងរយៈពេល៣០នៅទីនោះ។ នេះជាការអះអាងរបស់អ្នកចាត់ការរហស្សនាម Special One។ Mourinho បន្ថែមថា៖«ប្រសិនបើខ្ញុំមើលទៅ៣ប្រកួតមុនដែលយើងបានឈ្នះ យើងមិនបានចាប់ផ្តើមការប្រកយតល្អឡើយ»។   អ្នកចាត់ការវ័យ៥៦ឆ្នាំ បានប្រាប់កូនក្រុមខ្លួនពីការលេងនៅ Old Trafford ថា កីឡាករមួយចំនួនដូចជាខ្សែបម្រើ Scott McTominay រួមទាំងខ្សែប្រយុទ្ធ Rashford ជាដើមសុទ្ធតែជាកីឡាករដែលបង្កើតហានិភ័យឲ្យគូប្រជែងខ្លាំងបំផុត។ ដូចជាជំនួបនេះអ៊ីចឹង Rashford អាចរកបានដល់ទៅ២គ្រាប់ និងឱកាសរកគ្រាប់មួយចំនួនទៀត។ ចំណែកមួយគ្រាប់របស់តាមស្មើរបស់ Dele Alli លោក Mourinho ថាជាគ្រាប់សំណាងប៉ុណ្ណោះ៕
លោក Jose Mourinho បានទទួលស្គាល់ថាក្រុម Tottenham Hotspur សមនឹងចាញ់ Manchester United ក្នុងជំនួបក្របខណ្ឌ Premier League នៅយប់ថ្ងៃទី៤ ខែធ្នូ។ នេះជាបរាជ័យលើកដំបូងរបស់ Mourinho ក្នុងការដឹកនាំ Spurs សរុបទាំង៤ប្រកួត។
  សម្បត្តិសម្បូរហ៊ោរសប្បាយ សម្បើមក្អាកក្អាកទាំងសម្បុក វីឡាឡានថ្មីដីគ្រប់ស្រុក សម្បត្តិក្រៅសុខត្រឹមពេលខ្លី។   រូបកាយកែមកបស្របស្រើបស្រៀវ ចង្កេះរាងរាវទ្រូងសខ្ចី បបូរមាត់សាក់ដាក់ធ្មេញថ្មី នៅមិនយូរអីគង់ទៅឯង។   សម្បត្តិខាងក្រៅហៅគ្រាន់បើ សម្បត្តិប្រសើរចាស់ចារចែង សម្បត្តិវិជ្ជាចរិយាស្តែង សម្បត្តិគួរស្វែងស្វ័យសន្សំ៕    
កំណាព្យ ប៉ាកកាខ្មៅ បទ ពាក្យ៧
អាមេរិក កាណាដា និងម៉ិកស៊ិក បានដាក់ពាក្យរួមគ្នាដើម្បីដេញថ្លៃធ្វើម្ចាស់ព្រឹត្តិការណ៍កីឡាបាល់ទាត់ World Cup នៅឆ្នាំ២០២៦ និងត្រូវប្រជែងជាមួយម៉ារ៉ុក ជាប្រទេសទៅពីតំបន់អាហ្វ្រិក។ ការប្រកាសលទ្ធផលផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនាខាងមុខនៅទឹកដីរុស្ស៊ី ដែលជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០១៨ នេះ ខណៈការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី១៤ ខែមិថុនា។ មុនការប្រកាសលទ្ធផលនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារតាមបណ្ដាញសង្គម Twitter ដែលបង្ហាញការគាំទ្រចំពោះការដេញថ្លៃរួមគ្នារបស់អាមេរិក កាណាដា និងម៉ិកស៊ិក។ លោកក៏បានព្រមានប្រទេសណាដែលមិនគាំទ្រការដេញថ្លៃរបស់ប្រទេសអាមេរិកខាងជើងទាំងបីផង។ «ជារឿងគួរឲ្យខ្មាស់ បើប្រទេសដែលយើងតែងគាំទ្រត្រូវបានបញ្ចុះបញ្ចូលឲ្យប្រឆាំងការដេញថ្លៃរបស់យើង។ ហេតុអ្វីយើងគាំទ្រប្រទេសទាំងនេះ ពេលគេមិនគាំទ្រអាមេរិកវិញ។» នេះជាសម្ដីរបស់លោក ត្រាំ ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP បារាំងបានបង្ហាញជំហរគាំទ្របេក្ខភាពរបស់ម៉ារ៉ុកក្នុងការរៀបចំព្រឹត្តិការណ៍ដែលធ្វើឡើងរៀងរាល់បួនឆ្នាំម្ដងនេះ។ ប្រធានសមាគមកីឡាបាល់ទាត់បារាំង Noel Le Graet ធ្លាប់និយាយថា តំបន់អាហ្វ្រិកត្រូវបានគេបោះបង់ជាយូរមកហើយ។ អាហ្វ្រិកខាងត្បូង គឺជាប្រទេសតែមួយគត់នៃទ្វីបនេះដែលធ្លាប់ធ្វើម្ចាស់ផ្ទះពានរង្វាន់ World Cup ឆ្នាំ២០១០ ដែលអេស្ប៉ាញជាជើងឯក។ ចំណែកឯប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក Ahmad Ahmad បានស្នើឲ្យប្រទេសអឺរ៉ុបឯទៀតគាំទ្របេក្ខភាពម៉ារ៉ុកដែរ។ លោក Ahmad Ahmad បានប្រាប់ទីភ្នាក់ងារព័តមាន AFP ថា បើអឺរ៉ុបគាំទ្រប្រទេសអាហ្វ្រិក ប្រទេសអាហ្វ្រិកនឺងបោះឆ្នោតគាំទ្របេក្ខភាពរបស់ប្រទេសអឺរ៉ុបនៅលើកក្រោយវិញ។ សម្រាប់ការដេញថ្លៃធ្វើម្ចាស់ World Cup ឆ្នាំ២០២៦ ម៉ារ៉ុកទទួលបានការគាំទ្រច្រើនពីប្រទេសអាហ្វ្រិក ប៉ុន្តែប្រទេសនៅតំបន់អាមេរិកឡាទីនបានគាំទ្របេក្ខភាពរបស់ប្រទេសនៃតំបន់អាមេរិកខាងជើង។ ប្រទេសចំនួន១០ដែលជាសមាជិកនៃសហព័ន្ធកីឡាបាល់ទាត់តំបន់អាមេរិកខាងត្បូងបានចេញសេចក្ដីថ្លែងការណ៍រួមគាំទ្រជាឯកច្ឆន្ទការដេញថ្លៃរបស់អាមេរិកខាងជើង ខណៈដែលមានប្រទេសទាំងបីមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដើម្បីធ្វើម្ចាស់ផ្ទះ៕  
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៦ ខែមេសា បានផ្ញើសារគាំទ្របេក្ខភាពប្រទេសតំបន់អាមេរិកខាងជើងក្នុងការដេញថ្លៃរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក World Cup 2026 ។ លោក ត្រាំ បានព្រមានពីផលវិបាកផ្នែកនយោបាយចំពោះប្រទេសណាដែលចង់ប្រជែងធ្វើជាម្ចាស់ផ្ទះកម្មវិធីកីឡាដ៏ធំនេះ។ ក្រៅពីប្រទេសអាមេរិកខាងជើង មានតែរដ្ឋអាហ្វ្រិកម៉ារ៉ុកមួយគត់ដែលចង់ទទួលរៀបចំព្រឹត្តិការណ៍ World Cup 2026 ។
  ឆ្លងកាត់ការចូលរួមជាយុវជនស្ម័គ្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ រួចមួយលើកហើយក៏ពិតមែនតែ លោក ចេង រស្មី និងកញ្ញា ទិត លីហ្សា បន្តបេសកម្មមួយទៀតគឺ ជាយុវជនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ការចូលរួមយ៉ាងយកចិត្តទុកដាក់នេះដែរ រស្មី និងលីហ្សា ថាជាការស្រង់យកបទពិសោធន៍ថ្មីសម្រាប់ខ្លួននាមជាយុវជន ហើយលើកទឹកចិត្តដល់យុវជនផ្សេងទៀតត្រូវចាប់យកឱកាសដើម្បីការងារសង្គមក្នុងព្រឹត្តិការណ៍កីឡាផ្សេងទៀត។ លោក ចេង រស្មី(ស្តាំ) និងកញ្ញា ទិត លីហ្សា(ឆ្វេង) ក្នុងពេលផ្តល់បទសម្ភាស។   យុវជន ចេង រស្មី និយាយថា៖«ខ្ញុំសូមផ្តាំផ្ញើទៅកាន់យុវជនទាំងអស់ឱ្យគាត់មានការចូលរួមស្ម័គ្រចិត្ត ក៏ដូចជាការងារផ្សេងៗនៅក្នុងសង្គម ព្រោះអីមនុស្សយើងរស់នៅក្នុងសង្គមត្រូវការបទពិសោធ និងទំនាក់ទំនង»។ រីឯកញ្ញា លីហ្សា វិញថាខ្លួននឹងចូលរួមទៀតប្រសិនមានឱកាសក្នុងការជួយតាមរយៈការធ្វើជាអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍កីឡា ឬការងារអ្វីក្នុងសង្គមមួយ។   យុវតី ទិត លីហ្សា និយាយថា៖«ប្រសិនបើមានឱកាសទៀតខ្ញុំនឹងចូលរួមម្តងទៀត ជាយុវជនស្ម័គ្រចិត្តដដែល»។ លីហ្សា ក៏បានបន្ថែមថា ព្រឹត្តិការណ៍កីឡានាំឱ្យយើងអាចយល់ដឹងនូវរបៀបរបបការងារក្រុម និងការសហការធ្វើការងារដែលជាបទពិសោធដ៏សំខាន់សម្រាប់យុវជន។ ទាំងអ្នកស្ម័គ្រចិត្ត មន្រ្តីបច្ចេកទេស និងអត្តពលិកថតរូបនៅគោលដៅលើកទម្ងន់។ ក្នុងបេសកម្មព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា លោក ចេង រស្មី ត្រូវបានចាត់តាំងជាប្រធានក្រុមឈរគោលដៅកីឡាលើកទម្ងន់ និងកញ្ញា ទិត លីហ្សា ជាអនុប្រធាន។ សម្រាប់កិច្ចការប្រធាន និងអនុប្រធាន បានបែងចែកការងារជូនកូនក្រុមបានយ៉ាងល្អ បន្ទាប់ពីទទួលបានផែនការមេពីថ្នាក់ដឹកនាំ។ ការទទួលភ្ញៀវ កិច្ចគារវៈចំពោះអត្តពលិកអ្នកស្ម័គ្របានជួយសម្រួលនូវកិច្ចការធ្វើដំណើរ និងការប្រាស្រ័យទាំក់ទងផ្សេង ពិសេសការថតរូបអនុស្សាវរីយ៍ និងការផ្តល់នូវកាដូអនុស្សាវរីយ៍ពីអត្តពលិក និងប្រតិភូមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន។   គួបញ្ជាក់ផងដែរ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ប្រារព្ធធ្វើពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣៕    
«ខ្ញុំអាចដាក់ច្បាប់នៅសាលាបាន ជួនរៀនពេលថ្ងៃខ្ញុំមកធ្វើពេលព្រឹក»។ យុវជន ចេង រស្មី និង យុវតី ទិត លីហ្សា ប្រាប់សារព័ត៌មានឌីជីថលថ្មីៗដូច្នេះ អំឡុងពេលខ្លួនទៅចូលរួមជាអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២។ រស្មី និងលីហ្សា ជាអ្នកស្ម័គ្រចិត្តនៅទីតាំងប្រកួតកីឡាលើកទម្ងន់ នៅមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន។
  ក្រសួងអប់រំ និងកីឡាអេស្ប៉ាញកាលពីសប្តាហ៍មុនបានយល់ព្រមលើផែនការរបស់លីគកំពូលអេស្ប៉ាញក្នុងការអនុញ្ញាតឲ្យក្លិបនិមួយៗធ្វើតេស្តលើកីឡាកររបស់ពួកគេដើម្បីរក COVID-19 មុនពេលវិលត្រឡប់ទៅហ្វឹកហាត់វិញ ខណៈលីគហាក់បង្ហាញភ្លើងបៃតងក្នុងការចាប់ផ្តើមរដូវកាលឡើងវិញនៅខែមិថុនា។    លីគកីឡាបាល់ទាត់ធំៗនៅអឺរ៉ុបបានផ្អាកការប្រកួតតាំងពីថ្ងៃទី១៣ ខែមីនា ដោយសារតែជំងឺរាតត្បាត COVID-19។   អេស្បាញដែលជាប្រទេសរងគ្រោះខ្លាំងជាងគេនៅអឺរ៉ុបដោយមានអ្នកស្លាប់ ២៥០០០ នាក់បានប្រកាសបិទទ្វារប្រទេសកាលពីខែមីនាដែលតម្រូវឲ្យប្រជាជនត្រូវរស់នៅក្នុងផ្ទះដើម្បីគេចផុតពី COVID-19។ ក្រោយអនុវត្តវិធានការនេះបាន៤៩ថ្ងៃ ពួកគេបានអនុញ្ញាតឲ្យប្រជាជនចាកចេញពីផ្ទះដើម្បីហាត់ប្រាណ។   លោក Sanchez បានប្រាប់អ្នកយកព័ត៌មានថា លោកជាអ្នកគាំទ្រ និងចូលចិត្តកីឡាបាល់បោះជាងកីឡាបាល់ទាត់ ប៉ុន្តែលោកសង្ឃឹមថា កីឡាបាល់ទាត់នឹងវិលត្រឡប់មកវិញឆាប់ៗ។ យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអេស្ប៉ាញរូបនេះបន្ថែមថា ការសម្រេចយ៉ាងណាគឺនៅលើលីគ និងសហព័ន្ធក្នុងការកំណត់ថ្ងៃវិលត្រឡប់ទៅរកការប្រកួតវិញ។   «យើងបានចាប់ផ្តើមអនុញ្ញាតឲ្យមានការហ្វឹកហាត់ជាលក្ខណៈបុគ្គលសម្រាប់កីឡាជាក្រុមដូចជាក្រុមបាល់ទាត់ជាដើម។ ខ្ញុំសង្ឃឹមថាវានឹងត្រឡប់វិញឆាប់ៗ ប៉ុន្តែយើងនឹងឃើញការប្រកួតឆាប់ៗនៅលើកញ្ចក់ទូរទស្សន៍ ជាងនៅក្នុងកីឡដ្ឋាន ខ្ញុំពិតជាខ្លាចណាស់»។ នេះជាការបញ្ជាក់របស់លោក Sanchez។   ស្របពេលគ្នានេះដែរ នាយកផ្នែកកីឡានៃក្លិប Bayer Leverkusen លោក Simon Rolfes មានជំនឿចិត្តថា ក្របខណ្ឌ Bundesliga របស់អាល្លឺម៉ង់ នឹងចាប់ផ្តើមឡើងវិញនៅខែឧសភានេះ។    សហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ (DFL) សង្ឃឹមថា រដ្ឋាភិបាលក៏នឹងផ្ដល់ភ្លើងបៃតងដែរ។ រដ្ឋាភិបាលអាល្លឺម៉ង់ គ្រោងប្រកាសសម្រេចចិត្តរបស់ខ្លួនថា ត្រូវបន្តលីគក្នុងស្រុកឬយ៉ាងតាំងពីចុងខែមេសាមក ប៉ុន្តែបានពន្យារពេលសម្រេចចិត្តដល់ពេលនេះ។    លោក Rolfes បានប្រាប់ BBC World Service Sport ថា អ្វីដែលសំខាន់បំផុតនោះ គឺយើងទទួលបានយោបល់ល្អៗពីអ្នកនយោបាយសម្រាប់គំនិតលើការប្រកួតដោយគ្មានអ្នកគាំទ្រ ព្រោះរដ្ឋាភិបាលគិតថាយើងអាចធ្វើបាន។   លោកបានបន្ថែមថា៖«នៅថ្ងៃទី៦សប្តាហ៍នេះ យើងនឹងឃើញការសម្រេចចិត្តនេះមិនខាន។ ខ្ញុំមិនដឹងច្បាស់ថានៅពេលណាទេ ប៉ុន្តែយើងសង្ឃឹមថាយើងនឹងចាប់ផ្តើមលេងវិញនៅដើមខែឧសភា ពាក់កណ្តាលខែ ឬចុងខែឧសភា។ យ៉ាងណាខ្ញុំក៏មិនច្បាស់ដែរ»។   មកទល់ពេលនេះ មានលីគធំៗនៅអឺរ៉ុបមួយចំនួនបានប្រកាសរំសាយការប្រកួតរដូវកាលនេះរួចទៅហើយដោយសារតែវិបត្តិនៃជំងឺឆ្លងសកល ក្នុងនោះរួមមានលីគហូឡង់ Eredivisie លីគបែលហ្ស៊ិក First Division A និងលីគកំពូលបារាំង Ligue 1។ ដោយឡែកលីគដែលកំពុងស្ថិតក្នុងការពិចារណារួមមាន Premier League (អង់គ្លេស), La Liga (អេស្ប៉ាញ), Serie A (អ៊ីតាលី) និង Bundesliga (អាល្លឺម៉ង់)៕
នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez សង្ឃឹមថា ក្របខណ្ឌ La Liga នឹងវិលត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ។ យ៉ាងណាមិញ ការសម្រេចនឹងស្ថិតលើលីគ និងសហព័ន្ធថា នៅពេលណាគួរចាប់ផ្តើម បន្ទាប់ពីរដ្ឋាភិបាលបន្ធូរបន្ថយការរឹតត្បិតប្រទេស អំឡុងជំងឺឆ្លង COVID-19 រាតត្បាត។
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅ វិទ្យាល័យ ហ៊ុន សែន ១មិថុនា ស្ថិតនៅស្រុកបាទី ខេត្តតាកែវ ក្លាយជាគំរូនៃការអនុវត្តគម្រោងអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលដល់សិស្ស និងប្រជាពលរដ្ឋមូលដ្ឋាន ដែលក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍ និង ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបង្កើតឡើងក្រោមកញ្ចប់ថវិកាប្រមាណ២៦ម៉ឺនដុល្លារ។ ក្នុងនោះមានថវិកា១១៦ ០៧៤ដុល្លារ ជាមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ ការអភិវឌ្ឍន៍លើវិស័យបច្ចេកវិទ្យាព័ត៌មាន(ស.ហ)របស់ក្រសួងប្រៃណីយណីយ៍ និងថវិកា១៤៥ ៦៩២ដុល្លារទៀត ជាជំនួយឥតសំណងពីរដ្ឋាភិបាលប្រទេសជប៉ុន។ អត្ថបទទាក់ទង   លោក ជា វ៉ាន់ដេត យកខេត្តតាកែវ ធ្វើជាគំរូនៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល  បើតាមលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះ គឺដើម្បីលើកកម្ពស់បរិវត្តកម្មវិស័យអប់រំ និងអក្ខរកម្មឌីជីថល ដែលគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថលរបស់កម្ពុជា។ លោកបានបញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលនេះឡើង គឺដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សឌីជីថល គាំទ្រការកាត់បន្ថយគម្លាតឌីជីថល និងជំរុញការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រដ្ឋាភិបាលឱ្យបាននៅត្រឹមឆ្នាំ២០៣៥។  លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្លែងក្នុងសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅវិទ្យាល័យ ១ មិថុនា  នាថ្ងៃទី២៤មិថុនា។ រូបថត៖ មឿន ម៉ាក់ថុង នេះជាសម្ធិផលដែលសម្រេចបានមុខគេក្នុងចំណោមមជ្ឈមណ្ឌលផ្សេងៗទៀត ដែលក្រសួងប្រៃសណីយ៍បានដាក់ចេញសម្រាប់កសាងធនធានមនុស្ស ហើយនឹងការប្រែក្លាយប្រជាពលរដ្ឋកម្ពុជាឱ្យទៅជាប្រជាពលរដ្ឋឌីជីថលនាពេលអនាគត។ លោក ជា វ៉ាន់ដេត បានលើកឡើងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នាព្រឹកថ្ងៃទី២៤មិថុនា ដោយបាននិយាយថា៖ «តួនាទីសំខាន់របស់មជ្ឈមណ្ឌលនេះ គឺបង្រៀនសិស្ស និងប្រជាពលរដ្ឋក្នុងសហមគមន៍ឱ្យចេះបច្ចេកវិទ្យាឌីជីលថល»។ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មានមុខងារសំខាន់ចំនួន៤ ដែលក្នុងនោះមានបន្ទប់កុំព្យូទ័រ សម្រាប់បង្រៀនសិស្សលើមុខវិជ្ជាអក្ខរកម្មឌីជីថល បណ្តុះបណ្តាលគ្រូបង្រៀន រួមទាំងសម្រាប់ការប្រជុំ និងការសិក្សាពីចម្ងាយ។ ជាពិសេស មជ្ឈមណ្ឌលនេះ គឺមានបន្ទប់សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល បណ្តុះបណ្តាលមន្ត្រីរាជការ និងប្រជាពលរដ្ឋ និងការបណ្តុះបណ្តាលជំនាញជួសជុលបរិក្ខាបច្ចេកវិទ្យា។ បន្ទប់កុំព្យូទ័រ (Computer Lap ) សម្រាប់សិស្ស។ រូបថត៖ មឿន ម៉ាក់ថុង ក្រៅពីនេះ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ក៏មានប៉ុស្តិ៍ប្រៃសណីយ៍ដែលផ្តល់សេវាបញ្ញើក្នុងស្រុក  និងបញ្ញើអន្តរជាតិមានជាង១០០ប្រទេសទូទាំងពិភពលោក រួមទាំងសេវាផ្សេងៗទៀត។ជាមួយគ្នានេះ មជ្ឈមណ្ឌលក៏មានសាលសាធារណៈ និងអ៊ិនធឺណិតកាហ្វេ សម្រាប់សិស្ស និងពលរដ្ឋស្វែងរកប្រភពព័ត៌មានព័ត៌មានឌីជីថល បណ្ណាល័យឌីជីថល និងអានសៀវភៅ  ផងដែរ។ បើតាមលោក ជា វ៉ាន់ដេត ក្រសួងប្រៃណីយ៍នឹងព្យាយាមសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះឱ្យបានស្ទើគ្រប់នៅតាមវិទ្យាល័យសាធារណៈទាំង៥៥៨កន្លែងនៅទូទាំងប្រទេស នៅត្រឹមឆ្នាំ២០២៧។ « មានន័យថា យើងមានវិទ្យាល័យជាង៥០០នៅទូទាំងប្រទេស យើងខំធ្វើយ៉ាងម៉េចសាងសង់មជ្ឈមណ្ឌលនេះ បើមិននៅគ្រប់កន្លែងទេ តែឱ្យបានច្រើនជាទីបំផុត ដើម្បីឱ្យសិស្សវិទ្យាល័យរបស់យើងអាចរៀនសូត្រពីបច្ចេកវិទ្យាបានសម្រាប់អនាគតរបស់សិស្សទាំងនោះ»។ នេះការរៀបរាប់បន្ថែមរបស់លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍។ ជុំវិញនៃផែនការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះ ក្រសួងប្រៃសណីយ៍ បានកំណត់យ៉ាងច្បាស់លាក់ដោយយកខេត្តតាកែវទាំងមូល ធ្វើជាគំរូនៃការអនុវត្តគម្រោងអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលដល់សិស្ស និងប្រជាពលរដ្ឋមូលដ្ឋាន។ បើតាមលោកស្រី  ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ បន្ទាប់ពីវិទ្យាល័យ ១ មិថុនា នេះ ក្រសួងក៏កំពុងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅក្នុងសាលារៀនចំនួន១៧ទៀត នៅតាកែវ។ លោកស្រី  ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ ។ រូបថត៖ មឿន ម៉ា់ក់ថុង ក្នុងនោះមាន វិទ្យាល័យ ហ៊ុន សែន បាទី, វិទ្យាល័យ សុខ អាន ទន្លេបាទី, វិទ្យាល័យ សុខ អាន ត្រាំខ្នា, វិទ្យាល័យ អង្គរកា, វិទ្យាល័យ ហ៊ុន សែន ត្នោតជុំ, វិទ្យាល័យ សុខ អាន ១ ឧសភា, វិទ្យាល័យ ហ៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូ, វិទ្យាល័យ អង្គព្រះស្តេច, វិទ្យាល័យ ខ្សាច់ស, វិទ្យាល័យ សុខ អាន ដូងខ្ពស់ បុរីជលសារ,  វិទ្យាល័យ ហ៊ុន សែន អង្គរ បូរី, វិទ្យាល័យ ហេង សំរិន ព្រៃល្វា, វិទ្យាល័យ សុខ អាន ទម្លាប់, វិទ្យាល័យ សុខ អាន សុបិន, វិទ្យាល័យ សុខ អាន ថ្នក់បំបែក, វិទ្យាល័យ ព្រែកសណ្តែក និងវិទ្យាល័យ សុខ អាន ខ្វាវ។  ការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមសាលារៀនទាំងនេះ អាចបញ្ចប់នៅចុងឆ្នាំ២០២៤។ លោកស្រី ប៉ូលីណេ បានបញ្ជាក់មកកាន់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey)ថា៖ « ការមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមសាលារៀនទាំងនេះ គឺដំណាក់កាលសាកល្បង និងស្វែងការអភិវឌ្ឍថ្មីឱ្យកាន់តែប្រសើរ សម្រាប់ការពង្រីកវិសាលភាពនៃការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈទូទាំងប្រទេស»។ លោកស្រី បានបន្ថែមថា វិទ្យាល័យដែលអាចទទួលបានគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅក្នុងដំណាក់កាលទី១របស់ក្រសួងប្រៃសណីយ៍បាន  លុះតែវិទ្យាល័យនោះ មានទាំងគ្រូបង្រៀនល្អៗនិងចំនួនសិស្សច្រើន, ថ្នាក់ដឹកនាំវិទ្យាល័យត្រូវផ្តល់ទីតាំងល្អសមរម្យសម្រាប់បង្កើតមជ្ឈមណ្ឌលនេះ ដើម្បីឆ្លើយតបនឹងមុខងារផ្តល់ឱ្យសាធារណជន។ ជាមួយគ្នានេះ អ្នកគ្រប់គ្រងសាលារៀន ត្រូវមានឆន្ទៈរក្សានិន្តរភាពរបស់មជ្ឈមណ្ឌល។ ក្រៅពីវិទ្យាល័យទាំង១៨ខាងលើ ក្រសួងប្រៃសណីយ៍ក៏បានសហការជាក្រសួងក្រសួងអប់រំ សិក្សាការអនុវត្តគម្រោងមជ្ឈមណ្ឌលបច្ចេកសហគមន៍នេះនៅតាមវិទ្យាល័យចំនួន២០ទៀត ស្ថិតនៅក្នុងខេត្តព្រះវិហារ សៀមរាប កំពង់ចាម  កណ្តាល និងខេត្តព្រះសីហនុ ជាដើម៕
តាកែវ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍(Community Tech Center)ដំបូងគេនៅកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការផ្លូវការ នាថ្ងៃទី២៤មិថុនា។ មជ្ឈមណ្ឌលដែលបំពាក់នូវកុំព្យូទ័រទំនើបមានសេវាអ៊ិនធឺណិតល្បឿនលឿន  ស្ថិតនៅក្នុងបរិវេណនៃវិទ្យាល័យ ហ៊ុន សែន ១មិថុនា នេះ  មិនត្រឹមជាកន្លែងបណ្តុះបណ្តាលសិស្សប៉ុណ្ណោះ តែក៏ជាកន្លែងបណ្តុះបណ្តាលប្រជាពលរដ្ឋក្នុងមូលដ្ឋានលើផ្នែកបច្ចេកវិទ្យាឌីជីថល សម្រាប់បម្រើក្នុងជីវភាពរបស់រស់នៅប្រចាំថ្ងៃផងដែរ។
  ប្រធានផ្នែកធានារ៉ាបរងខ្នាតតូច និងគម្រោងឥណទានដដែល ក៏បានគូសបញ្ជាក់ដែរថា អេ អឹម ខេ នៅតែបន្តយកចិត្តទុកដាក់លើសុខុមាលភាពពលរដ្ឋកម្ពុជា ដោយបន្តផ្តល់កម្ចីអនាម័យ និងទឹកស្អាតនេះទៅដល់អតិថិជន ក៏ដូចជាពង្រីកទំហំកម្ចីដល់៥ម៉ឺនដុល្លារ ដល់អាជីវកម្មខ្នាតតូច និងមធ្យមណាដែលចង់ពង្រីកអាជីវកម្មទាកទងនឹងអនាម័យ និងទឹកស្អាត។   សូមទស្សនាកិច្ចសម្ភាសរវាង កញ្ញា ខន ចំប៉ា នៃសារព័ត៌មានថ្មីៗ និង លោក សុខ រតនា ប្រធានផ្នែកធានារ៉ាបរងខ្នាតតូច និងគម្រោងឥណទាន នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដូចតទៅ៖
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានបង្កើតកម្ចីអនាម័យ និងទឹកស្អាត នៅចុងឆ្នាំ២០១៦ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព របស់ប្រជាជនកម្ពុជានៅជនបទ។ ផលិតផលឥណទានថ្មីនេះ ត្រូវបានលោក សុខ រតនា ប្រធានផ្នែកធានារ៉ាបរងខ្នាតតូច និងគម្រោងឥណទាន នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK មើលឃើញថាមានការគាំទ្រយ៉ាងខ្លាំង ដោយអតិថិជនដែលកំពុងប្រើប្រាស់កម្ចីនេះ បានកើនឡើងជាលំដាប់។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក សុខ រតនា ឲ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០១៨នេះ មានអតិថិជនប្រមាណ៦ម៉ឺននាក់ហើយ ដែលកំពុងប្រើប្រាស់កម្ចីអនាម័យ និងទឹកស្អាតរបស់ AMK។