text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
ក្នុងសន្និសីទសារព័ត៌មានក្នុងក្រុងហ្សឺណែវ ប្រទេសស៊្វីស បន្ទាប់ពីកិច្ចប្រជុំជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីនៅថ្ងៃទី១៦ ខែមិថុនា លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក បានផ្ទុះកំហឹងលើលោកស្រី Kaitlan Collins អ្នកឆ្លើយឆ្លងសារព័ត៌មានសេតវិមានរបស់ទូរទស្សន៍ CNN បន្ទាប់ពីឈ្លេចសួរសំណួរទាក់ទិននឹងការផ្លាស់ប្តូរជំហរលោកពូទីន លើបញ្ហាការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត សិទ្ធិមនុស្ស និងបញ្ហាទាក់ទងកិច្ចប្រជុំរវាងមេដឹកនាំទាំងពីរ។ ពេលនោះ លោក បៃឌិន បានអះអាងថា លោក មិនមានទុកចិត្តឡើយថា លោកពូទីននឹងផ្លាស់ប្តូរជំហររបស់ខ្លួនទាក់ទិននឹងបញ្ហាសិទ្ធិមនុស្ស ប៉ុន្តែអ្វីដែលធ្វើឱ្យមេដឹកនាំរុស្ស៊ីផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន គឺដោយសារតែពិភពលោកប្រតិកម្មលើរុស្ស៊ី។ បើតាមលោកបៃឌិន លោកមិនមានទំនុកចិត្តអ្វីទាំងអស់ ហើយលោកគ្រាន់តែថ្លែងពីការពិតប៉ុណ្ណោះ។ បន្ថែមពីលើនេះ លោកប្រធានាធិបតីអាមេរិក ក៏បានប្រាប់ទៅប្រធានអ្នកឆ្លើយឆ្លងសារព័ត៌មានសេតវិមានរបស់ CNN ផងដែរថា ប្រសិនបើមិនយល់ពីបញ្ហាទាំងនោះទេ លោកស្រីស្ថិតក្នុងការងារខុសហើយ។ បន្ទាប់ពីចម្លើយមួយនេះ មេដឹកនាំអាមេរិកបានបិទបញ្ចប់សន្និសីទសារព័ត៌មាន និងមិនឆ្លើយសំណួរអ្វីឡើយ។ យ៉ាងណាមិញ មុនត្រលប់ទៅអាមេរិកតាមរយៈយន្តហោះ Air Force One វិញ លោកបៃឌិន បានលើកឡើងប្រាប់អ្នកសារព័ត៌មានថា លោកបានជំពាក់ពាក្យសំទោស លោកស្រី Collins។ ក្នុងន័យនេះ លោក បៃឌិន បានទទួលស្គាល់កំហុសរបស់ខ្លួនថា លោកមិនគួរជាបុគ្គលមានយល់ដឹងឡើយចំពោះចម្លើយដែលលោកផ្តល់ឱ្យចុងក្រោយ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍CNN។ ចំណែកលោកស្រី Collins វិញ បានបញ្ជាក់ថា លោកប្រធានាធិបតីមិនគួរប្រើពាក្យសំទោសឡើយ ហើយការចោទសួរប្រធានាធិបតី វាមិនមែនមានន័យថា វាត្រូវតែមានការយល់ឃើញបែបវិជ្ជមាន ឬអវិជ្ជមានឡើយ៕ | ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានចេញមុខសុំទោសប្រធានអ្នកឆ្លើយឆ្លងសារព័ត៌មានសេតវិមានរបស់ទូរទស្សន៍ CNN លោកស្រីKaitlan Collins បន្ទាប់ពីប្រើពាក្យសម្តីធ្ងន់ៗនៅក្នុងសន្និសីទសារព័ត៌មាន នាក្រុងហ្សឺណែវ។ |
គិតត្រឹមថ្ងៃទី២៧ ធ្នូនេះ កម្ពុជារកឃើញកូវីដ-១៩ ប្រភេទអូមីក្រុងនេះ សរុប៣១ករណីហើយ ដែលសុទ្ធតែជាករណីនាំចូល។ ក្នុងចំណោមនោះ ៣ករណីបានជាសះស្បើយ។ បច្ចុប្បន្ន កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១២០ ៤៦៤នាក់ ក្នុងនោះមាន ១១៦ ៨៧៤នាក់ បានជាសះស្បើយវិញ និង ៣០០៩នាក់ បានស្លាប់ដោយសារជំងឺនេះ៕ | កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន១៥នាក់ទៀត ដែលសុទ្ធតែជាអ្នកឆ្លងមេរោគបំប្លែងថ្មីប្រភេទ«អូមីក្រុង»។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ធ្នូនេះ បានបញ្ជាក់ថា អ្នកដែលឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មីនេះ គឺជាករណីនាំចូលទាំងអស់។ |
គ្រូបង្វឹកក្រុម Brighton & hove Albion រូបនេះបានសម្រេចចិត្តមកដឹកនាំក្រុមនាទឹកដី Stamford Bridge ជំនួសលោក Thomas Tuchel ដែលទើបចែកផ្លូវជាមួយក្រុមថ្ងៃទី៧ ម្សិលមិញនេះ។ ការតែងតាំងលោក Potter នេះទៀតសោតក៏ព្រោះតែក្រុមតោខៀវបានមើលឃើញភាពរីកចំរើនដ៏លឿនរហ័សរបស់ក្រុម Brighton ក្នុងរដូវកាលថ្មីនេះ។ ឆ្លងកាត់ ៦ប្រកួតនៃក្របខណ្ឌ Premier League ក្រុម Brighton ធ្វើបានយ៉ាងល្អដោយអាចរកបានជ័យជម្ន ៤ប្រកួត ស្មើ១ និងចាញ់១ មាន ១៣ពិន្ទុ។ គ្រូបង្វឹកវ័យ ៤៧ឆ្នាំរូបនេះទទួលបានកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្រុមម្ចាស់ជើងឯក Champions league ២សម័យកាល ក្រោយត្រូវបានក្លិបមួយនេះចំណាយប្រាក់ផ្តាច់កុងត្រាពីក្រុម Brighton លើរូបលោក។ លោក Potter មានកុងត្រាជាមួយ Brighton រហូតដល់ឆ្នាំ ២០២៥។ ក្រោយប្រកាសចូលកាន់តំណែងនេះ គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះ នឹងត្រូវដឹកនាំក្រុមសម្រាប់ប្រកួតលើកដំបូងទល់ក្រុម Fulham នាពេលខាងមុខ ដែលជាជំនួប Derby នាទីក្រុងឡុងដ៍។ កាលពីថ្ងៃទី៧ ដែលក្លិប Chelsea បានប្រកាសចែកផ្លូវជាមួយអ្នកចាត់ការលោក Thomas Tuchel បើតាមប្រភពដ៏ជិតស្និទ្ធជាមួយក្លិប ការចែកផ្លូវនេះក៏ព្រោះតែបញ្ហាមិនចុះសម្រុងគ្នារវាងលោក Tuchel និងម្ចាស់ក្លិបថ្មីលោក Todd Boehly៕ | លោក Graham Potter ត្រូវបានក្រុមតោខៀវ Chelsea ប្រកាសតែងតាំងជាគ្រូបង្វឹកហើយថ្ងៃទី៨ ខែកញ្ញានេះ។ |
តាមប្រភពដដែល ជនសង្ស័យទាំង៣នាក់ បានសារភាពថាពួកគេពិតជាបាន នាំចូល នាំចេញ និងកែឆ្នៃ ជួញដូរអាវុធ ពិតប្រាកដមែន។ យ៉ាងណាក៏ដោយ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មិនបានបញ្ជាក់ពីចំនួនអាវុធ ដែលអាជ្ញាធរបានដកហូតបាន ក៏ដូចជានីតិវិធីបន្តយ៉ាណាលើជនសង្ស័យទាំង៣ នាក់នោះទេ។ | ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យ ៣នាក់កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ទាក់ទងនឹងការជួញដូរអាវុធខុសច្បាប់តាមបណ្ដាញសង្គមហ្វេសប៊ុក។ នេះបើតាមការផ្សាយនៅទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ |
Breakdancing នឹងក្លាយជាព្រឹត្តិការណ៍កីឡារាំដំបូងបង្អស់ដែលនឹងត្រូវបង្ហាញខ្លួនក្នុងកម្មវិធីកីឡាលំដាប់ពិភពលោក បន្ទាប់បានសម្តែងក្នុងព្រឹត្តិការណ៍អូឡាំពិកយុវជននៅក្រុង Buenos Aires ប្រទេសអាហ្សង់ទីន កាលពី២ឆ្នាំមុន។ លោក Shawn Tay ប្រធានសហព័ន្ធកីឡារាំពិភពលោក (WDSF) អះអាងថា៖ «នេះជាឱកាសជាប្រវត្តិសាស្ត្រសម្រាប់អ្នករាំ Breakdancing ទាំងក្មេងប្រុស (b-boys) និងស្រី (b-girls) និងសម្រាប់អ្នករាំទាំងអស់នៅជុំវិញពិភពលោក។ WDSF មិនធ្លាប់ជឿងទេថា Breakdancing អាចចូលរួមអូឡាំពិកនៅប៉ារីសឆ្នាំ ២០២៤។ យើងពិតជាអរគុណអ្នករាល់គ្នាខ្លាំងណាស់ដែលបានជួយធ្វើវាចេញជាលទ្ធផល»។ ព្រឹត្តិការណ៍អូឡាំពិកក្រុងប៉ារីសឆ្នាំ ២០២៤ នឹងមាន b-boys ចំនួន១៦រូប និង b-girls ១៦រូបដូចគ្នា ដើម្បីរាំប្រកួតប្រជែងគ្នានៅក្នុងការប្រកួតមួយទល់មួយ។ ប្រភេទកីឡានេះ ត្រូវបានគេជឿជាក់ថា នឹងទាក់ទាញអ្នកទស្សនាផ្ទាល់ដែលមានវ័យក្មេងៗច្រើនផងដែរ។ ក្រៅពីកីឡារាំ Breakdancing ស្ថាប័នគ្រប់គ្រងកីឡាពិភពលោកមួយនេះ ក៏បានប្រកាសបញ្ចូលកីឡាជិះក្តាបន្ទះ កីឡាឡើងជញ្ជាំង និងជិះក្តាបន្ទះលើទឹក ទៅអូឡាំពិកក្រុងប៉ារីសផងដែរ បន្ទាប់ប្រភេទកីឡាទាំង៣នេះ ត្រូវបង្ហាញខ្លួនលើកដំបូងនៅអូឡាំពិកក្រុងតូក្យូនៅឆ្នាំ២០២១។ អូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២១ ក្រោយពន្យារពេល១ឆ្នាំដោយសារ COVID-19។ ប្រធាន IOC លោក Thomas Bach ជឿជាក់ថាអូឡាំពិកដែលជប៉ុនដឹកនាំធ្វើម្ចាស់ផ្ទះនេះ នឹងអាចទទួលអ្នកទស្សនាបានដោយមិនបាច់បារម្ភពីជំងឺរាតត្បាតឡើយ៕ | កីឡារាំ Breakdancing ត្រូវបានបញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកជាលើកដំបូង ក្នុងក្រុងប៉ារីសឆ្នាំ ២០២៤។ នេះបើតាមការប្រកាសរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅថ្ងៃទី៨ ខែធ្នូ។ |
មានមតិមួយចំនួនតូចបានរិះគន់ថា ការដាក់កម្មករកម្មការិនី ដែលបានឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ទាំងមានច្បាប់ និងអត់ច្បាប់ ឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ប្រៀបបានជាការដាក់ទណ្ឌកម្មដល់ពួកគេ។ ដ្បិតការធ្វើចត្តាឡីស័កនេះ កម្មករកម្មការិនីពុំទទួលបានប្រាក់ឈ្នួល ពីនិយោជកនោះឡើយ។ ឆ្លើយតបនឹងការរិះគន់នេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញមកអះអាងថា ការដាក់ចេញវិធានការរបស់រាជរដ្ឋាភិបាល តាមរយៈការធ្វើចត្តាឡីស័កនេះ មិនមែនជាការដាក់ទណ្ឌកម្មលើកម្មករកម្មការិនីនោះទេ។ ផ្ទុយទៅវិញ វាជួយសម្រួលបន្ទុករបស់ពួកគេទៅវិញទេ ព្រោះអាចមានកម្មករកម្មការិនីមួយចំនួន រងការរើសអើងពីមិត្តភក្តិ ក្រុមការងារ និងម្ចាស់ផ្ទះជួលនៅកន្លែងធ្វើការងារ និងស្នាក់នៅរបស់ពួកគេ។ បើតាមលោក ហេង សួរ ការចាត់វិធានការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងក្រោយមានការសំណូមពរពីកម្មករកម្មការិនី ដែលបានមកធ្វើការធម្មតាក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ ដ្បិតពួកគេទាំងនោះ បារម្ភពីការឆ្លងនៃជំងឺកូវីដ-១៩។ ដូច្នេះការធ្វើបែបនេះ ជាការរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា។ «ខ្ញុំគិតថា គួរតែសួរមនុស្ស៩៨ភាគរយ ដែលមកធ្វើការក្នុងអំឡុងពេលចូលឆ្នាំវិញ ថាតើពួកគេមានអារម្មណ៍យ៉ាងដូចម្តេច នៅពេលមនុស្ស២ភាគរយ (អ្នកឈប់ពេលចូលឆ្នាំ) នៅក្បែរពួកគាត់។ វាជាសំណូមពររបស់អ្នក៩៨ភាគរយ ដែលមកធ្វើការទេ ដែលគាត់អត់ហ៊ានទទួលយក អ្នកអវត្តមាន២ភាគរយមកក្បែរខ្លួន។ ដូច្នេះរាជរដ្ឋាភិបាល ត្រូវរកវិធីសាស្ត្រធ្វើយ៉ាងណា យកអ្នក២ភាគរយ ឲ្យនៅឆ្ងាយពីអ្នក៩៨ភាគរយ»។ នេះជាការលើកឡើងរបស់លោក ហេង សួរ។ លោកបានបន្ថែមថា៖«នៅពេលយើងសួរថា អ្វីដែលយើងពិនិត្យសុខភាពជូនមនុស្ស២ភាគរយជាទណ្ឌកម្ម ថាតើមានបានសួរអារម្មណ៍មនុស្ស៩៨ភាគរយទៀតដែរឬទេ តើអ្នកដែលនិយាយ អាចទទួលយកបងប្អូន២ភាគរយ ទៅរស់នៅជាមួយបានឬអត់? ប្រសិនបើអាចទទួលយកបាន រាជរដ្ឋាភិបាលមិនចាំបាច់ធ្វើបែបនេះនោះទេ»។ មានកម្មករកម្មការិនីទូទាំងប្រទេសជិត៣ម៉ឺននាក់ បានឈប់សម្រាកទាំងមានច្បាប់ និងអត់ច្បាប់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ខណៈនៅរាជធានីភ្នំពេញ មានកម្មករកម្មការិនី ប្រមាណ១ម៉ឺន៥ពាន់នាក់។ ចំនួននេះ មិនបានគិតបញ្ជូលចំនួនកម្មករ កម្មការិនី ដែលបម្រើការងារក្រៅប្រព័ន្ធនោះទេ ពោលគឺរាប់តែកម្មករកម្មការិនី ធ្វើការតាមរោងចក្រប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់ លោក ហេង សួរ ដែលបានបន្ថែមថា ក្រោយការធ្វើចត្តាឡីស័កកម្មករកម្មការិនីទាំងនោះ ក៏មិនប្រាកដថា អាចបម្រើការងារបាននោះដែរ ពោលគឺអាស្រ័យលើថៅកែរោងចក្រ។ អ្នកនាំរូបនេះ មិនបានបញ្ជាក់ថា មានកម្មករកម្មការិនីប៉ុន្មាននាក់ ឈប់សម្រាកដោយមានច្បាប់ និងប៉ុន្មាននាក់គ្មានច្បាប់អនុញ្ញាតនោះទេ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាលារាជធានីភ្នំពេញ និងក្រសួងសុខាភិបាល កាលពីថ្ងៃ២០ ខែមេសា ចាប់ផ្តើមយុទ្ធនាការពិនិត្យសុខភាព និងធ្វើតេស្តរកវីរុសកូរ៉ូណាប្រភេទថ្មី លើកម្មករកម្មការិនី ក្រោយពួកគេត្រឡប់មកពីចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ។ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំមណ្ឌលពិនិត្យ ចំនួន១០ទីតាំង រួមមានសួនឧស្សាហកម្មវឌ្ឍនៈ១, សួនឧស្សាហកម្មកាណាឌីយ៉ា, អនុវិទ្យាល័យគោកបញ្ជាន់, សួនឧស្សាហកម្មវឌ្ឍនៈ២, វិទ្យាល័យជម្ពូវ័ន្ត, អនុវិទ្យាល័យដង្កោ, វិទ្យាល័យភ្នំពេញថ្មី, តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, សាលាបឋមសិក្សាភូមិឫស្សី និងវិទ្យាល័យឫស្សីកែវ៕ | លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាត់ទុកវិធានការដាក់កម្មករកម្មការិនី ដែលបានឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខ្មែរ ឲ្យនៅដាច់ដោយឡែក(ចត្តាឡីស័ក) រយៈពេល១៤ថ្ងៃ មិនមែនជាការដាក់ទណ្ឌកម្មនោះទេ។ ផ្ទុយទៅវិញ វាជួយសម្រួលដល់កម្មករកម្មការិនីទាំងនោះទៅវិញទេ ហើយវាក៏ជាវិធីមួយ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ មកពេលនេះ កម្មករ-កម្មការិនី ប្រមាណ១៥០០នាក់ហើយ ដែលត្រូវបានដាក់ក្រោមវិធានចត្តាឡីស័ក។ |
ជំនួប Play-off រវាង Saint Etienne ក្រុមមកពី Ligue 1 និងក្រុម AJ Auxerre ក្រុមមកពី Ligue 2 កាលពីជើងទីមួយបញ្ចប់ដោយលទ្ធផលស្មើ ១-១។ មកដល់ជើងទីពីរក្ រុមទាំងពីរក៏បានបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១ ដដែល សរុបទាំងពីរជើងស្មើ ២-២ ។ ក្រុមទាំងពីរឈានជើងដល់ការស៊ុតបាល់ពិន័យ១១ ម៉ែត្រកាត់សេចក្តី។ ក្រុម Auxerre យកជ័យជម្នះដោយបាល់កាត់សេចក្តីលើ Saint Etienne លទ្ធផល ៥-៤។ ក្រោយការទាត់នេះ អ្នកគាំទ្រក្រុមម្ចាស់ផ្ទះសម្រុកចូលអុកឡុកក្នុងទីលានតែម្ដង។ ដេអូឃ្លីបមួយបានបង្ហោះដោយអ្នកចូលទស្សនាការប្រកួតបានបង្ហាញអំពីសកម្មភាពអ្នកគាំទ្របានរត់ចូលទីលានហើយដុះកាំជ្រួចភ្លើង និងគ្រាប់បែកផ្សែងចោលតម្រង់ទៅកាន់ច្រកចេញចូលរបស់កីឡាករ ហើយដុតកង់លើទីលានប្រកួត។ មិនត្រឹមតែប៉ុណ្ណោះ កីឡាកររបស់ Saint Etienne បានក្លាយជាគោលដៅរបស់អ្នកគាំទ្រទាំងនោះដែរ។ Saint Etienne ជាក្រុមធ្លាប់ឈ្នះពានរង្វាន់កំពូលបារាំង១០ដង ដូច Paris Saint Germain។ អ្នកគាំទ្រទាំងនោះ ក៏រត់សំដៅទៅកាន់ទីកន្លែងរបស់ប្រធានក្លិបដែលទស្សនាការប្រកួត មុនពេលត្រូវបានបំបែកដោយក្រុមមន្ត្រីប៉ូលិសដែលបាញ់កាំភ្លើងឧស្ម័នបង្ហូរទឹកភ្នែកបឈ្ឈប់ពួកគេ។ នេះបើតាមផ្សាយពីសំណាក់កាសែត LEquipe។ | អ្នកគាំទ្រក្លិប Saint Etienne ថ្ងៃទី២៩ ខែឧសភា បានរត់ចូលអុកឡុកក្នុងទីលានប្រកួត បន្ទាប់ពីក្រុមចាញ់ការប្រកួតទល់ក្រុម AJ Auxerre ក្នុងជំនួប Play-off ដើម្បីរក្សាកៅអី Ligue 1។ |
សេចក្តីព្រាងច្បាប់ទាំង២នោះ រួមមានសេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រ កម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ ។ ចំពោះសេចក្តីព្រាងច្បាប់ជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ គឺវាជួយដល់កម្ពុជា និងរដ្ឋបរទេស ទាក់ទងនឹងដំណើរការនីតិវិធីនានា ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ព្រមទាំងការបង្កក ការចាប់យក និងការរឹបអូសទ្រព្យក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ មិនតែប៉ុណ្ណោះ ច្បាប់នេះក៏មានវិសាលភាពក្នុងការជួយផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដែលត្រូវផ្តល់ដល់រដ្ឋធ្វើសំណើ និងទទួលសំណើរទាំងអស់ ទោះបីជារដ្ឋទាំងនោះ មិនមានកិច្ចព្រមព្រៀងជាមួយនឹងកម្ពុជាក៏ដោយ។ នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល។ លោក ផៃ ស៊ីផាន បានបញ្ជាក់ថា៖«ច្បាប់នេះមិនមានវិសាលភាពអនុវត្តចំពោះការជួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌដែលធ្វើឡើងស្របតាមសន្ធិសញ្ញា ឬអនុសញ្ញាទេ្វភាគី ឬពហុភាគី ដែលបានទទួលសច្ចាប័នពីព្រះរាជាណាចក្រកម្ពុជា»។ ច្បាប់នេះក៏មិនរារាំងដល់ការធ្វើសំណើ ឬទទួលសំណើទាក់ទងនឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ឬកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយរដ្ឋបរទេសណាមួយ តាមរយៈមធ្យោបាយស្របច្បាប់ផ្សេងទៀតឡើយ។ កម្ពុជាបានចុះសន្ធិសញ្ញាទ្វេភាគី និងពហុភាគីជាមួយបណ្ដាប្រទេសជាច្រើន ជាពិសេសសន្ធិសញ្ញាទាក់ទងនឹងការធ្វើបត្យាប័ន ការផ្ទេរទណ្ឌិត និងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌកន្លងមកដែរ។ ក្នុងនោះកម្ពុជាបានចុះសន្ធិសញ្ញាពហុភាគីក្នុងក្របខ័ណ្ឌអាស៊ានគឺ «សន្ធិសញ្ញាអាស៊ានស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ» ព្រមទាំងសន្ធិសញ្ញាទ្វេភាគីជាមួយនឹងប្រទេសចំនួន០៤រួមមាន៖ សាធារណរដ្ឋកូរ៉េ, សាធារណរដ្ឋសង្គមនិយមវៀតណាម, សាធារណរដ្ឋឥណ្ឌា និងសហព័ន្ធរុស្សី ដែលក្នុងនោះសន្ធិសញ្ញាខ្លះ ត្រូវបានផ្តល់សច្ចាប័នរួចហើយ និងសន្ធិសញ្ញាមួយចំនួនទៀតកំពុងស្ថិតក្នុងនីតិវិធី ដើម្បីស្នើសុំការអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភា។ នេះបើតាមលោក ផៃ ស៊ីផាន។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់កន្លងមកថា៖«ទោះបីជាព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជំនួយផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌដល់ប្រទេសជាច្រើនរួមទាំងប្រទេសដែលមានសន្ធិសញ្ញាជាមួយកម្ពុជា និងទាំងប្រទេសដែលពុំមានសន្ធិសញ្ញាជាមួយកម្ពុជា នាពេលកន្លងមកក៏ពិតមែន ប៉ុន្តែព្រះរាជាណាចក្រកម្ពុជា ពុំទាន់មានច្បាប់ផ្ទៃក្នុងមួយច្បាស់លាស់ ដើម្បីធានាដល់ការអនុវត្តសំណើសុំជំនួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌនៅឡើយទេ»។ សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌនេះ គឺជាការចាំបាច់ដែលមិនត្រឹមតែបង្កើតឱ្យមាននីតិវិធីផ្ទៃក្នុងមួយច្បាស់លាស់បំពេញបន្ថែមឱ្យក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីធានាដល់ការអនុវត្តសន្ធិសញ្ញានានា ។ ជាពិសេសបង្កើតឱ្យមានមូលដ្ឋានគតិយុត្តមួយ ដែលបម្រើដល់ការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌជាមួយនឹងប្រទេសជាមិត្ត ដោយឈរលើគោលការណ៍នៃការគោរពអធិបតេយ្យ និងផលប្រយោជន៍គ្នាទៅវិញទៅមកទៀតផង៕ | ភ្នំពេញ៖ រដ្ឋសភា បន្តប្រជុំពេញអង្គ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន២ទៀត នៅព្រឹកថ្ងៃទី៥ ឧសភានេះ។ |
មកទល់ពេលនេះ បញ្ហាគេចខ្លួនរបស់អតីតនាយកប្រតិបត្តិក្រុមហ៊ុនRenault-Nissan លោកCarlos Ghosn នៅមិនទាន់រកឃើញចម្លើយឲ្យច្បាស់នៅឡើយទេ ខណៈដែលអាជ្ញាធរលីបង់បានអះអាងថា លោក Carlos Ghosn បានប្រើប្រាស់លិខិតឆ្លងដែនបារាំង ដើម្បីគេចខ្លួនចេញពីប្រទេសជប៉ុន។ អតីតនាយកប្រតិបត្តិរូបនេះ មានលិខិតឆ្លងដែនចំនួន ៤ ច្បាប់រួមមាន លិខិតឆ្លងដែនបារាំងចំនួនពីរ ប្រេស៊ីលមួយ និងលីបង់មួយ។ ប៉ុន្តែលិខិតឆ្លងដែនចំនួន ៣ច្បាប់គឺទុកនៅមេធាវីរបស់លោក។ ចំណែកលិខិតឆ្លងដែន បារាំងមួយច្បាប់ទៀត ក្នុងទុកក្នុងវ៉ាលិសមួយ ដោយឲ្យរូបលោក Ghosn កាន់ផ្ទាល់តែម្តង ប៉ុន្តែលោកមិនបានកាន់សោវ៉ាលិស និងដឹងលេខកូដសម្ងាត់វ៉ាលិសនេះទេ មានតែមេធាវីរបស់លោកតែម្នាក់គត់ ដែលដឹងរឿងនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK។ ពាក់ព័ន្ធទៅនឹងការគេចខ្លួននេះ មានការសង្ស័យថា ភរិយារបស់លោក Ghosn និងគ្រួសាររបស់លោក អាចពាក់ព័ន្ធទៅនឹងបញ្ហានេះ ប៉ុន្តែត្រូវលោក លោកGhosn ទាត់ចោលការ។ បើតាមអតីតនាយកប្រតិបត្តិក្រុមហ៊ុន Renault- Nissan បានបញ្ជាក់ថា ភរិយា និងគ្រួសាររបស់លោក មិនបានទាក់ទងទៅនឹងបញ្ហានេះទេ ហើយការសង្ស័យនេះ គឺខុសស្រឡះ។ ក្នុងន័យនេះ លោក Ghosn បានលើកឡើងថា៖ «ខ្ញុំតែម្នាក់ឯងគត់ រៀបចំផែនការគេចខ្លួន»។ ជុំវិញបញ្ហានេះ តួកគី បានផ្តោតការស៊ើបអង្កេតទៅលើជើងហោះហើរយន្តហោះឯកជនចំនួនពីរខ្សែ។ បើតាមទីភ្នាក់ងារព័ត៌មានតួកគី DHA ជើងទីមួយ គឺយន្តហោះឯកជន Bombardier TC-TSR ដែលហោះពីអូសាកា ប្រទេសជប៉ុន ទៅដល់អ៊ីស្តង់ប៊ុលនៅម៉ោង៥ និង១៥ នាទីព្រឹក (ម៉ោងក្នុងស្រុកតួកគី) ហើយចតក្នុងឃ្លាំងទុកយន្តហោះ។ ជើងទីពីរ គឺយន្តហោះឯកជនប្រភេទ Bombardier Challenger 300 TC-RZA ដែលហោះពីអ៊ីស្តង់ប៊ូល ទៅបេរូត ប្រទេសលីបង់ ក្រោយឈប់ចត ៤៥នាទី។ ក្រៅពីការស៊ើបអង្កេតលើជើងហោះហើរទាំងពីរ តួកគីក៏បានចាប់ខ្លួនជនសង្ស័យ ដែលពាក់ព័ន្ធនឹងផែនការនេះ ចំនួន៧ នាក់ផងដែរ។ ក្នុងនោះមានអ្នកបើកយន្តហោះចំនួន ៤នាក់។ នៅជប៉ុនឯណោះវិញ ព្រះរាជអាជ្ញាបានបើកការស៊ើបអង្កេតមួយ និងបានចុះទៅឆែកឆេរនៅកន្លែងស្នាក់នៅរបស់លោក Ghosn។ ដោយផ្អែកទៅតាមកាមេរ៉ានៅកន្លែងស្នាក់នៅរបស់លោក និងកន្លែងផ្សេងទៀត ដែលលោក Ghosn បានទៅ ព្រះរាជអាជ្ញារជប៉ុន សង្ស័យថា មានមនុស្សពីរនាក់ បានជួយលោក Ghosn ក្នុងការរត់គេចនេះ គឺម្នាក់ជាអតីតទាហានជើងទឹកក្នុងក្រុមហ៊ុនសន្តិសុខអាមេរិក ឯម្នាក់ទៀត គឺធ្លាប់ធ្វើការក្នុងក្រុមហ៊ុនលីបង់មួយ។ អ្នកទាំងពីរនេះ បានលួចបន្លំខ្លួនចូលក្នុងផ្ទះលោក Ghosn តាមរយៈក្រុមភ្លេង ដែលត្រូវមកលេង ក្នុងថ្ងៃបុណ្យណូអែល។ នេះបើតាមការចុះផ្សាយរបស់ NHK។ សូមបញ្ជាក់ថា លោក Carlos Ghosn ត្រូវបានចោទប្រកាន់ថា លោកបានបរាជ័យក្នុងការផ្តល់របាយការណ៍ត្រឹមត្រូវពាក់ព័ន្ធនឹងប្រាក់បៀវត្សរបស់លោក ហើយបានបង្វែរប្រាក់ពីក្រុមហ៊ុនផលិតរថយន្ត Renault- Nissan ដើម្បីរ៉ាប់រងការខាតបង់ខាងផ្នែកពាណិជ្ជកម្មផ្ទាល់ខ្លួន។ ទន្ទឹមនេះ លោក ក៏ត្រូវបានចោទប្រកាន់ថា បានផ្ទេរប្រាក់របស់ក្រុមហ៊ុន Renault- Nissan ទៅឲ្យក្រុមហ៊ុនចែកចាយមួយក្នុងប្រទេស អូម៉ង់ ហើយបានកេងប្រវ័ញ្ចលុយ ៥លានដុល្លារសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនផងដែរ ៕ | អតីតនាយកប្រតិបត្តិក្រុមហ៊ុន Renault- Nissan លោក Carlos Ghosn នៅថ្ងៃទី២ ខែមករា បានអះអាងថា មានតែរូបលោកម្នាក់គត់ ដែលរៀបចំផែនការគេចខ្លួនចេញពីជប៉ុន ហើយគ្មាននរណាម្នាក់ទាក់ទងនឹងបញ្ហានេះឡើយ។ ការបញ្ជាក់របស់អតីតនាយកប្រតិបត្តិ Nissan បែបនេះ គឺបន្ទាប់ពីមានការចោទគ្រួសារលោកថា មានជាប់ពាក់ព័ន្ធក្នុងការគេចខ្លួនរបស់លោក និងបន្ទាប់ពីតួកគី បានចាប់សួរចម្លើយមនុស្សចំនួន ៧នាក់ ក្នុងរួមមានអ្នកបើកយន្តហោះចំនួន ៤នាក់ផងដែរ។ |
Havre ដែលក្រុងតំបន់សមុទ្រនៃប្រទេសបារាំង ត្រូវបានជ្រើសរើសដើម្បីរៀបចំជំនួបអន្តរជាតិរវាងក្រុមអ្នកហែលទឹកធម្មជាតិ (ស្រាត)។ សម្រាប់លោក Rene Gilles អ្នកទទួលខុសត្រូវរៀបចំកម្មវិធីនេះ វាជាមោទកភាពមួយ ពីព្រោះសហព័ន្ធអាចប្រមូលផ្តុំអ្នកដែលមានចំណង់ចំណូលចិត្តដូចគ្នាបានច្រើន ពោលគឺមានប្រមាណ២០០នាក់និង៩សញ្ជាតិផ្សេងៗគ្នា។ ដូចជាឆ្នាំមុនៗផងដែរ ព្រឹត្តិការណ៍ Gala International de Natation Naturiste នេះ ជាជំនួបរវាងអ្នកចូលចិត្តហែលទឹកស្រាតនៅទីសាធារណៈ ដោយមានការប្រកួតប្រជែងហែលបែបមេអំបៅ ហែលផ្ញារ ឬហែលបណ្តាក់ជាលក្ខណៈគ្រួសារជាដើម។ លោក Rene Gilles បានបញ្ជាក់ប្រាប់ Actu.fr ថា ការប្រកួតប្រជែងផ្សេងៗ គឺធ្វើឡើងដើម្បីបង្កភាពសប្បាយរីករាយរវាងអ្នកចូលរួមតែប៉ុណ្ណោះ មិនមានការផ្តល់ប្រាក់រង្វាន់អ្វីនោះឡើយ។ «ជំនួបបែបនេះ ក្លាយជាពេលវេលាដែលមិនអាចបំភ្លេចបានសម្រាប់អ្នកចូលរួម»។ នេះជាការអះអាងរបស់លោក Gilles៕ | អ្នកហែលទឹកស្រាត ឬហៅម្យ៉ាងថា អ្នកហែលទឹកបែបធម្មជាតិ ប្រមាណ២០០នាក់ បានណាត់ជួបគ្នាកាលពីថ្ងៃសៅរ៍ ទី២៧ ខែតុលា នៅក្នុងអាងទឹកមួយនៅក្រុង Havre ដេប៉ាតឺម៉ង់ Seine-Maritime ប្រទេសបារាំង។ នេះជា លើកទី៤៧នៃជំនួបអ្នកហែលទឹកបែបធម្មជាតិ។ |
នៅ ស្រីពៅ គឺជាកីឡាការិនីប្រដាល់គុនខ្មែរ ដែលអាចប្រកួតបានច្រើនទម្រង់ប្រយុទ្ធ ដូចជាប្រដាល់សកល, ប្រដាល់ឃីកប៊ុកស៊ីង និងយុទ្ធគុនចម្រុះ (MMA)។ កីឡាការិនីវ័យ ២៩ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា ចង់បោះបង់អាជីពដែលខ្លួនស្រឡាញ់នេះ ព្រោះតែបញ្ហាជីវភាព។ ទីផ្សារប្រកួតតិច ដោយសារ មិនមានផលិតករតាមសង្វៀនក្នុងស្រុកហៅទៅ, ចប់កុងត្រាជាមួយ One Champion ហើយជម្លោះរវាងគុនខ្មែរ និង MuayThai ជាហេតុធ្វើឲ្យ ស្រីពៅ មិនបានប្រកួត។ កីឡាការិនីរូបនេះ បានបន្ថែមទៀតថា មិនមានតួនាទីនិងការងារក្នុងជួររាជការឡើយ ហើយប្រភពចំណូល គឺបានមកពីការប្រកួតតែមួយមុខប៉ុណ្ណោះ។ ដូច្នេះ ប្រសិនគ្មានការប្រកួតនោះ នឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់ការទ្រទ្រង់ជីវភាពគ្រួសារ។ «យូរៗ បានប្រកួតម្ដង! ខ្ញុំមិនមានក្របខណ្ឌទេ ឯអ្នកមានក្របខណ្ឌ ទោះគេមិនបានប្រកួត ក៏គេមានប្រាក់ខែតួនាទីគេដែរ។ ប៉ុន្ដែសម្រាប់ខ្ញុំ ត្រូវរកលុយចិញ្ចឹមគ្រួសារ បើខ្ញុំ មិនបានប្រកួត គឺខ្ញុំ មិនមានចំណូលទេ។ បើខ្ញុំ មិននិយាយ គ្មានអ្នកដឹងទេ ហើយគេប្រហែលគិតយើងសម្បូរសប្បាយ។ ខ្ញុំ សប្បាយចិត្ត នៅពេលដឹងថាគេហៅខ្ញុំចូលសង្វៀនប្រកួតវិញ។»។ កីឡាការិនី នៅ ស្រីពៅបាននិយាយដូច្នេះ។ នៅ ស្រីពៅ និងស្វាមី រូបពី នៅស្រីពៅ នៅកម្ពុជា ធនធានកីឡាការិនី មិនសូវជាសម្បូរដូចជាកីឡាករនោះទេ ហើយសមត្ថភាព ក៏នៅមានកម្រិតបើទោះជាមាន ១ ឬ២នាក់ ដែលលេចធ្លោ ក៏ដោយ។ បច្ចុប្បន្ន កីឡាការិនី ដែលមានឈ្មោះល្បី ហើយត្រូវបានអ្នកគាំទ្រជាច្រើនស្គាល់នោះ មាន អេ យ៉ានុត, ទូច ចាន់វត្តី និង នៅ ស្រីពៅ។ កីឡាការិនី ស្រីពៅ ដែលបានឈានជើងចូលវិស័យប្រដាល់តាំងពីឆ្នាំ២០១៤ ចាត់ទុកថា ប្រសិនជាទីផ្សារប្រកួតមិនសូវមាន កីឡាការិនី នឹងអស់ ចំណែកសមត្ថភាពក៏ធ្លាក់ចុះតាមនោះដែរ។ ស្រីពៅ បន្ថែមថា កម្ពុជា នឹងមិនអាចប្រជែងយកជ័យលាភីលើឆាកអន្ដរជាតិទេ ប្រសិនជាធនធានកីឡាការិនី មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួត។ «កីឡាករ ពួកគាត់ល្អៗហើយ មានការប្រកួត និងមានទីផ្សារច្រើន។ យើង ដឹងស្រាប់ហើយទៅប្រកួតនៅស្រុកគេ កម្មវិធីធំៗ យើងខ្វះធនធាន ដល់តែពេលប្រកួតយើងចាប់ដាក់ៗ ដូចឲ្យគេវាយចឹង។ ខ្ញុំ ចង់ឲ្យធនធានកីឡាការិនី សម្បូរដូចជាបុរសដែរ។»។ នៅ ស្រីពៅ បាននិយាយដូច្នេះ។ ក្រោយជួបបញ្ហាទាំងនេះ កីឡាការិនីវ័យ ២៩ឆ្នាំរូបនេះ បានទៅធ្វើការនៅរោងកុនមួយ ក្នុងផ្សារទំនើបអ៊ីអន៣។ ប៉ុន្ដែ ស្រីពៅ និយាយថា នឹងវិលត្រឡប់មកសង្វៀនប្រដាល់វិញ ប្រសិនជាមានផលិតករ និងសង្វៀនទូរទស្សន៍ រៀបចំឲ្យខ្លួនប្រកួត។ គួរបញ្ជាក់ផងដែរថា កីឡាការិនី នៅ ស្រីពៅ ឈានជើងចូលក្នុងសង្វៀនប្រដាល់ តាំងពីឆ្នាំ២០១៤ ហើយមកទល់ពេលនេះ កីឡាការិនីរូបនេះ បានប្រកួតសរុបទាំងអស់ រាប់បញ្ចូលទាំងសង្វៀន One Champion ផង មានចំនួន ៦៥ដង ក្នុងនោះឈ្នះ៤៥ ចាញ់១៧ និងស្មើ៤៕ | នៅ ស្រីពៅ ដែលត្រូវបានគេស្គាល់ជាអ្នកប្រដាល់អាជីពគ្រប់ទម្រង់ប្រយុទ្ធ យល់ឃើញថា កម្ពុជា នឹងមិនមានធនធានកីឡាការិនីគុនខ្មែរច្រើន និងមានសមត្ថភាពខ្លាំងទេ ប្រសិនជាទីផ្សារប្រកួតមានតិចតួច។ កីឡាការិនីរូបនេះ កំពុងប្រឈមនឹងការបោះបង់អាជីពជាអ្នកប្រដាល់ បញ្ហាខាងលើ។ |
ប៉ុន្តែអ្នករបួសទាំងនោះ បានត្រឡប់ទៅផ្ទះវិញហើយ ក្រោយលាងរបួសនៅមន្ទីរពេទ្យខេត្តកែប ។ ករណីនេះឧប្បទ្ទវហេតុនេះ អាជ្ញាធរបានប្រើប្រាស់ឡានទឹក៣គ្រឿង ដើម្បីពន្លត់រលត់ភ្លើង។ បើតាមអាជ្ញាធរខេត្ត ពិធីឆ្លងឆ្នាំថ្មី២០១៨ នៅឆ្នេរកែប មានប្រជាជនមកពីគ្រប់ទិសទីប្រមាណជាង១០ម៉ឺននាក់។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ៕ | កែប ៖ ប្រជាពលរដ្ឋចំនួន៨នាក់ បានរងរបួសស្រាល ដោយសារឧប្បទ្ទវហេតុឆេះកាំជ្រួច ដែលអាជ្ញាធរគ្រោងបាញ់ឡើងលើអាកាស សម្រាប់អបអរឆ្នាំ២០១៨ កាលពីយប់ថ្ងៃទី៣១ ធ្នូ នៅឆ្នេរសមុទ្រ ខេត្តកែប។ |
ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី ១១ ខែវិច្ឆិកា ក្រសួងមហាផ្ទៃតួកគី បានបញ្ជាក់ថា បម្រាមលើការជក់បារីនេះ មានគោលដៅធានាឲ្យបានថា ប្រជាពលរដ្ឋគោរពតាមវិធានការសុខាភិបាល ដូចជា ពាក់ម៉ាសឲ្យបានត្រឹមត្រូវនៅទីសាធារណៈ ក៏ព្រោះតែពួកគេដោះម៉ាស់ចេញឬទម្លាក់ម៉ាស់ចុះក្រោមនៅពេលជក់បារី។ សម្រាប់ហេតុផលនេះ ដើម្បីធានាថាម៉ាស់ត្រូវបានពាក់គ្រប់ពេលវេលា និងត្រឹមត្រូវនោះ ចាប់ពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០តទៅ បម្រាមលើការជក់បារី នឹងត្រូវអនុវត្តក្នុងទីសាធារណៈ ដែលមានមនុស្សកុះករ ដូចជា ផ្លូវ ឧទ្យានសាធារណៈ និងចំណតយានយន្តសាធារណៈ ជាដើម។ ក្រសួងមហាផ្ទៃតួកគី បញ្ជាក់បែបនេះ ដែលដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ។ បន្ថែមពីលើនេះ រដ្ឋមន្ត្រីសុខាភិបាលតួកគី Fahrettin Koca បានទទូចឲ្យពលរដ្ឋគោរពឲ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ដូចជា ការពាក់ម៉ាស់ឲ្យត្រឹមត្រូវ និងរក្សាគម្លាតសុវត្ថិភាព។ ត្រង់ចំណុចនេះ លោក Koca សរសេរលើបណ្ដាញសង្គម Twitter ដូច្នេះថា លោកសុំពលរដ្ឋតែម្យ៉ាងនេះប៉ុណ្ណោះ។ នៅដើមសប្ដាហ៍នេះ អាជ្ញាធរតួកកី បានដាក់ចេញបម្រាមគោចរមួយក្នុងរដ្ឋធានី អង់ការ៉ា និងទីក្រុងធំបំផុតរបស់ខ្លួន អ៊ីស្តង់ប៊ូល ដោយហាមឃាត់ប្រជាជនអាយុចាប់ពីអាយុ ៦៥ឆ្នាំឡើងទៅ មិនឲ្យចេញទៅខាងក្រៅផ្ទះ ចន្លោះពី១០ព្រឹកនិង៤ល្ងាច។ លោកប្រធានាធិបតីតួកគី Tayyip Erdogan បានប្រកាសកាលពីសប្ដាហ៍មុនថា រាល់អាជីវកម្ម រួមមានភោជនីយដ្ឋាន ហាងកាហ្វេ អាងហែលទឹក និងរោងភាពយន្ត ជាដើម នឹងត្រូវបិទទ្វារត្រឹមម៉ោង ១០យប់ ជារៀងរាល់ថ្ងៃ ក្នុងគោលដៅទប់ស្កាត់ការឆ្លងកូវីដ-១៩។ គិតត្រឹមថ្ងៃទី ១២ ខែវិច្ឆិកា មនុស្សជាង៤០ម៉ឺននាក់ បានឆ្លងជំងឺកូវីដ-19 ក្នុងប្រទេសតួកគី ខណៈមនុស្ស១១១៤៥នាក់ស្លាប់។ នេះយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលតួកគី។ ចំណែកករណីឆ្លងប្រចាំថ្ងៃក្នុងប្រទេសនេះ បានហក់ឡើងខ្លាំង ដោយមនុស្ស២៦៩៣នាក់ បានរកឃើញថាឆ្លងកូវីដ-១៩ ក្នុងថ្ងៃទី ១១ ខែវិច្ឆិកា៕ | តួកគី បានហាមឃាត់ការជក់បារីនៅទីសាធារណៈដែលមានមនុស្សកុះករ ដើម្បីទប់ស្កាត់ការផ្ទុះរាលដាលជំងឺកូវីដ-១៩។ ខណៈករណីឆ្លងហក់ឡើងខ្លាំងក្នុងពេលថ្មីៗកន្លងទៅ រដ្ឋាភិបាល ក៏បានព្រមានពលរដ្ឋឲ្យគោរពវិធានការសុខាភិបាលផងដែរ ដូចជា ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពជាដើម។ |
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖ «ខ្ញុំសូមបញ្ជាក់ថា ក្នុងស្រុកបន្ទាយស្រីទាំងមូលអត់មានក្រុមហ៊ុនដីពុះឡូត៍ណាមួយដែលមានច្បាប់ឡើយ»។ នេះជាការលើកឡើងរបស់លោកអភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់។ មានក្រុមហ៊ុនអភិវឌ្ឍន៍តែមួយប៉ុណ្ណោះ ដែលទទួលការអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើការអភិវឌ្ឍន៍នៅតំបន់បន្ទាយស្រី តែក្រុមហ៊ុនមិនទាន់មានច្បាប់ពេញលេញ នៅថ្នាក់ស្រុកនៅឡើយ។ គម្រោងទាំងអស់ដែលគ្មានច្បាប់ តែអាចដំណើរការពុះឡូត៍លក់យ៉ាងគគ្រឹកគគ្រេង នាពេលកន្លងមកនោះ សូម្បីអភិបាលស្រុកថ្មី ដែលឡើងកាន់ដំណែងមិនទាន់បាន ២ខែស្រួលបួល លោក ហ្វីណង់ ក៏ពិបាកនិយាយដែរ តែដំណាក់កាលនេះ លោកអភិបាលស្រុកវ័យក្មេងរូបនេះ ប្រាប់ថា លោកមានសិទ្ធិបិទ ឬផ្អាកអាជីវកម្មទាំងនោះ។ លោកពន្យល់បន្ថែមថា៖« រហូតមកដល់ថ្ងៃនេះ ខ្ញុំហ៊ានធានាថា អត់ទាន់មានក្រុមហ៊ុនណាមួយហ៊ានមកបន្តការងាររបស់ខ្លួនដោយមិនបានពិនិត្យពិច្ច័យពីស្ថានភាពត្រឹមត្រូវទេ ជាឧទាហរណ៍ក្រុមហ៊ុនភាគច្រើនឥឡូវនេះគឺបានទម្លាក់ប៉ាយរបស់ខ្លួនរួចហើយ...ខ្ញុំច្បាស់ហើយ បើសិនជាពួកគាត់នៅចចេសទៀតនោះ យើងនឹងមានចំណាត់ការ ហើយអ្វីដែលខ្ញុំអាចធ្វើបាន ខ្ញុំបានហាមភូមិឃុំរបស់ខ្ញុំមិនឱ្យផ្ទេរកម្មសិទ្ធិទេ ហើយឯកសារនោះផ្ទេរដល់ស្រុក ខ្ញុំរិតតែមិនចេញឱ្យទៀត ដាច់ខាតខ្ញុំបិទតែម្ដង...»។ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារការបោកបញ្ឆោតរបស់ក្រុមហ៊ុនដីឡូត៍មួយចំនួន លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ក្រុមហ៊ុនទាំងនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ក្នុងដំណាក់កាលដែលត្រឹមកក់លុយ ឬបង់រំលស់ ដោយមិនទាន់កាត់ប្លង់ ឬផ្ទេរកម្មសិទ្ធិ ក្រុមហ៊ុនត្រូវរកវិធីដោះស្រាយ ជាមួយពលរដ្ឋរងគ្រោះទាំងនោះ។ យ៉ាងណាក៏ដោយ លោក ហ្វីណង់ ព្យាយាមពន្យល់ក្រុមហ៊ុន ដែលគ្មានច្បាប់ទាំងនោះ ឱ្យអនុវត្តន៍លក្ខខណ្ឌនានា ដើម្បីឱ្យមានច្បាប់ឡើងវិញ។ លោកអភិបាលស្រុក ពន្យល់ពីលក្ខខណ្ឌទាំងនោះយ៉ាងដូច្នេះថា៖« ឥឡូវយើងនិយាយអ្វីត្រូវច្បាប់ និងអ្វីដែលខុសច្បាប់។ ដើម្បីឱ្យត្រូវច្បាប់បាន គឺត្រូវមានលក្ខខណ្ឌមួយចំនួន ក្រុមហ៊ុននោះ ត្រូវមានប្លង់រឹង (ប្លង់ធ្វើដល់ខេត្ត) បើមានប្លង់ LMAP តែម្ដងចប់ (កាន់តែប្រសើរ) ទី២ ត្រូវប្ដូរប្រភេទដី បើជាដីកសិកម្ម ត្រូវដូរមកជាដីលំនៅដ្ឋាន។ បើជាដីកសិកម្ម យើងមិនអនុញ្ញាតឱ្យពុះដីឡូត៍ទេ។ បើក្រោម៥ពាន់ការ៉េ អាចសុំត្រឹមស្រុក ខ្នាតពី៥ពាន់ដល់៣ម៉ឺនការ៉េ សុំដល់ខេត្ត។ បើធំមែនទែន ទៅដល់ក្រសួង»។ មិនមានតួលេខជាក់លាក់ពីចំនួនក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ ក្នុងស្រុកបន្ទាយស្រីនោះទេ តែលោក ហ្វីណង់ ប៉ាន់ស្មានថា អាចលើស២០ក្រុមហ៊ុន ដែលកន្លងមកតាមការកោះប្រជុំរបស់លោក មានក្រុមហ៊ុនប្រមាណ ២០បានចូលរួម និងនៅមានខ្លះទៀតគេចវេស។ មានហេតុផលមួយចំនួន ដែលអភិបាលស្រុកបន្ទាយស្រី ស្មានដឹងថាហេតុអ្វី ក្រុមហ៊ុនទាំងនោះ មិនព្រមធ្វើឱ្យក្រុមហ៊ុនខ្លួនស្របច្បាប់ អាចថាមកពីនីតិវិធីច្រើនដំណាក់កាល ប្រើពេលយូរ មិនចង់ចុះបញ្ជី ដើម្បីគេចពីការបង់ពន្ធជូនរដ្ឋជាដើម។ ជាមួយនឹងមហិច្ឆតាអភិវឌ្ឍន៍ស្រុកបន្ទាយស្រី លោកអភិបាលស្រុក ក៏បានគិតគូរពីគម្រោងផែនការមេផងដែរ។ លោក ហ្វីណង់ ចង់ឱ្យស្រុកបន្ទាយស្រី មានផែនការមេអភិវឌ្ឍន៍របស់ខ្លួន ដូចទៅនឹងក្រុងសំខាន់ៗទៀតដែរ ដើម្បីប្រែក្លាយស្រុកនេះ ទៅទីក្រុងដែលមានសក្កានុពលលេខ២ បន្ទាប់ពីក្រុងសៀមរាប។ លោកបន្តថា៖«ខ្ញុំចង់ឱ្យស្រុកបន្ទាយស្រីក្លាយជាទីក្រុងទេសចរណ៍ទី២ បន្ទាប់ពីក្រុងសៀមរាប។ សក្កានុពលធំរបស់បន្ទាយស្រី គឺទេសចរណ៍ដែលខ្ញុំគិតថា ចង់ឱ្យបន្ទាយស្រី ជាដែនដីមួយ ដែលមានភាពមនោរម្យ អ្វីដែលមានដូចជាភ្នំគូលែន ក្បាលស្ពាន ប្រាសាទ បឹងស្អាតៗ...ទេសភាពតំបន់ភ្នំត្បែង យើងមានបន្លែ ផ្លែឈើ ត្រសក់ផ្អែម ស្ករត្នោត នំបញ្ចុក...។ ទៅថ្ងៃមុខ ខ្ញុំចង់ឃើញឃុំនីមួយៗ របស់បន្ទាយស្រី មានចំណុចពិសេសរៀងៗខ្លួន ហើយភូមិនីមួយៗ មានផលិតផលទេសចរណ៍របស់ខ្លួនឯង...។ ខ្ញុំសង្ឃឹមថា រហូតដល់បុគ្គលម្នាក់ ឫផ្ទះមួយ គួរមានតួនាទីណាមួយ ចូលរួមក្នុងវិស័យទេសចរណ៍។ នេះជាចក្ខុវិស័យចង់ឱ្យទេសចរ ស្នាក់នៅបន្ទាយស្រីបានមួយយប់ បង្កើតការងារ បង្កើនចំណូលដល់ប្រជាពលរដ្ឋ...»។ សម្រាប់លោក ហ្វីណង់ គម្រោងពុះដីឡូត៍ មិនស័ក្ដិសមអភិវឌ្ឍន៍ក្នុងតំបន់មួយចំនួន ក្នុងស្រុកបន្ទាយស្រីឡើយ។ តំបន់ខ្លះ គួរទុកវាជាតំបន់កសិកម្ម ទុកជាទេសភាពដើម ជាអត្ដសញ្ញាណសម្រាប់ស្រុកនេះ។ គម្រោងពុះដីឡូត៍ ធ្វើឱ្យកសិករនៅក្បែរនោះ ឈប់ធ្វើកសិកម្មបន្តទៀតក៏មាន។ មែនទែនទៅ តាមការយល់ឃើញរបស់ លោក ហ្វីណង់ គម្រោងខ្លះ គ្រាន់តែជាគម្រោងបោកបញ្ឆោត និងមិនមានភាពចំណេញទាល់តែសោះ ហើយវាប្រឈមនឹងហានិភ័យផ្សេងៗ។ ដូច្នេះហើយ ទើបរដ្ឋបាលស្រុកបន្ទាយស្រី ព្យាយាមបញ្ចប់បញ្ហា កុំឱ្យវាកើតឡើងទៅថ្ងៃមុខ។ ផ្អែកលើទីផ្សារសេរី លោក ឃឹម ហ្វីណង់ ប្រាប់ថា លោកពិបាកហាមប្រជាពលរដ្ឋ មិនឱ្យទិញដីឡូត៍ក្នុងស្រុកបន្ទាយស្រី។ តែលោកអភិបាលស្រុក ចង់ឱ្យពលរដ្ឋ និងម្ចាស់គម្រោងអភិវឌ្ឍន៍ទាំងអស់ មានគោលគំនិតរួមមួយ និងស្រឡាញ់អ្វី ដែលលោកស្រឡាញ់ស្រុកបន្ទាយស្រីនេះដែរ។ លោក ហ្វីណង់ ចង់ឱ្យបន្ទាយស្រី ក្លាយជាគោលដៅទេសចរណ៍មួយ ដែលប្លែក ថ្មី និងមានអត្ដសញ្ញាណមួយដោយឡែកពីគេ ជាកន្លែងកម្សាន្តបែបធម្មជាតិ និងជាអេកូទេសចរណ៍ដ៏ទាក់ទាញបំផុត ក្នុងខេត្តសៀមរាប។ ក្នុងនោះ លោកអភិបាលស្រុក ក៏ចង់រក្សាប្រវត្តិដីកសិកម្មក្នុងស្រុក ដ៏មានសក្កានុពលនេះតទៅមុខផងដែរ៕ | សៀមរាប៖ ការអភិវឌ្ឍខេត្តសៀមរាប បានបន្តរីកសាយភាយទៅតាមបណ្ដាស្រុកជុំវិញ ក្នុងនោះស្រុកបន្ទាយស្រី ក៏កំពុងមានគម្រោងអភិវឌ្ឍន៍ច្រើនដែរ។ ដីឡូត៍ និងសំណង់ កំពុងផ្តើមចូលលុកលុយស្រុកមួយនេះ។ ដីកសិកម្មមួយចំនួន បានក្លាយជាគម្រោងផ្ទះល្វែង និងមួយចំនួនធំទៀត បានក្លាយជាគម្រោងដីឡូត៍។ ថ្មីៗនេះ អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានប្រកាសជាសាធារណថា ក្រុមហ៊ុនដីឡូត៍ និងលំនៅដ្ឋានទាំងអស់នៅស្រុកបន្ទាយស្រី សុទ្ធតែគ្មានច្បាប់។ លោកអភិបាលស្រុក បានប្រាប់ទៅពលរដ្ឋឱ្យប្រុងប្រយ័ត្ន មុននឹងទិញដីឡូត៍ក្នុងស្រុកនេះ។ |
កម្មវិធីសម្ពោធរថយន្ត THE NEW RANGE ROVER SPORT នេះធ្វើឡើងដោយក្រុមហ៊ុន Jaguar Land Rover Cambodia ក្នុងគោលបំណងដាក់បង្ហាញជាផ្លូវការ នូវកំពូលរថយន្តសេរីថ្មី THE NEW RANGE ROVER SPORT ដល់ភ្ញៀវកិត្តិយស និងអ្នកចូលរួម។ ជាមួយគ្នានេះ លោកអ្នក នឹងទទួលបានអារម្មណ៍អស្ចារ្យ ដែលអាចប៉ះផ្ទាល់ ជាមួយភាពប្រណិត នៃកំពូលរថយន្ត SUV សេរីថ្មី THE NEW RANGE ROVER SPORT។ រថយន្ត THE NEW RANGE ROVER SPORT ជាកំពូលរថយន្តសេរីទំនើប មានបច្ចេកវិជ្ជាខ្ពស់ និងកម្លាំងម៉ាស៊ីនខ្លាំង ជាមួយការរចនាឡើងយ៉ាងប្រណិតបែបកីឡា។ ជាមួយកម្លាំងម៉ាស៊ីនដ៏អស្ចារ្យ THE NEW RANGE ROVER SPORT ត្រៀមខ្លួនជាស្រេចសម្រាប់គ្រប់ស្ថានភាពផ្លូវ និងគ្រប់កាលៈទេសៈ ធ្វើឱ្យដំណើរកម្សាន្តរបស់លោកអ្នក ប្រកបទៅដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់។ លើសពីនេះ អតិថិជនអាចកក់ទុក រថយន្ត THE NEW RANGE ROVER SPORT ដោយផ្ទាល់ ឬតាមរយៈភ្នាក់ងារលក់ របស់ Jaguar Land Rover Cambodia ឬតាមលេខ 070 999 111 ឬ 085 999 111 ។ គួបញ្ជាក់ថា Jaguar Land Rover Cambodia ស្ថិតនៅក្រោមក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយ ផ្តាច់មុខនូវរថយន្តម៉ាក Jaguar និង Land Rover ពីចក្រភពអង់គ្លេសដោយផ្ទាល់។ Jaguar Land Rover Cambodia មានទីតាំងស្ថិតនៅ តាមបណ្តោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែមអំពីរថយន្ត៖ https://www.landrover.co.uk/vehicles/new-range-rover-sport/index.html (អត្ថបទពាណិជ្ជកម្ម) | កំពូលរថយន្ត THE NEW RANGE ROVER SPORT នឹងបង្ហាញខ្លួនជាផ្លូវការ នៅប្រទេសកម្ពុជានៅថ្ងៃទី ១៨ ខែវិច្ឆិកា ២០២២ នៅទីតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន Jaguar Land Rover Cambodia ចាប់ពីម៉ោង 5:00 រសៀល ដល់ម៉ោង 10:00 យប់។ |
ការងារអាទិភាពទាំងនោះ រួមមាន យកចិត្តទុកដាក់ប្រមូលព័ត៌មានពាក់ព័ន្ធនឹងស្ថាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសត្រូវក្តាប់ឲ្យបាននូវឧបាយកល សកម្មភាព ឬការញុះញង់នានា ដែលបង្កឲ្យមានអសន្តិសុខ និងឲ្យធ្វើឲ្យសង្គមមានចលាចល។ ការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមទីអារាម ព្រះវិហារចិន វៀតណាម និងកូរ៉េ រួមទាំងការសម្រួលចរាចរណ៍ ក៏ជាការងារសំខាន់ ដែលកម្លាំងសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ដែរ។ លើសពីនេះ លោក នេត សាវឿន បានណែនាំឲ្យកម្លាំងនគរបាល សហការជាមួយអាជ្ញាធរដែនដី និងរម្លឹកដាស់តឿនប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ជាពិសេសការអុចទៀន-ធូប ចរន្តអគ្គិសនី ព្រមទាំងហាមមិនឲ្យដុតផាវ កាំជ្រូច ឬបង្កសំឡេងផ្ទុះផ្សេងៗ។ ជាមួយគ្នានេះ កម្លាំងនគរបាល ត្រូវប្រមូលផ្តុំកម្លាំង និងធម្យោបាយប្រចាំការ ដើម្បីត្រៀមអន្តរាគមន៍ចេញពន្លត់និងសង្គ្រោះហេតុការណ៍អគ្គិភ័យ ដែលអាចកើតឡើងជាយថាហេតុ។ អគ្គស្នងការនគរបាលជាតិ សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ទទួលបានសេចក្តីណែនាំនេះ ឯកឧត្តម ប្រធាននាយករដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន-អង្គភាព និងស្នងការនគរបាលរាជធានី-ខេត្ត ត្រូវចាត់តាំងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»៕ | លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីណែនាំមួយ ស្តីពីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន វៀតណាម និងកូរ៉េ ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩។ តាមរយៈសេចក្តីណែនាំ លោក នេត សាវឿន បានដាក់ការងារអាទិភាពមួយចំនួន ទៅឲ្យប្រធាននាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អនុវត្ត នៅក្នុងពិធីបុណ្យនេះ។ |
សូមទស្សនាបទយកការណ៍ដូចតទៅ៖ ពាក្យទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនឬ CSR ត្រូវបានសាធារណជនទូទៅឱ្យនិយមន័យផ្សេងៗគ្នា ទៅតាមកម្រិតនៃការយល់ឬបទពិសោធដែលធ្លាប់ឆ្លងកាត់ផ្សេងៗគ្នារបស់មនុស្សម្នាក់។ ទន្ទឹមនឹងនេះក៏មានពលរដ្ឋមួយចំនួនមិនទាំងស្គាល់ ឬធ្លាប់ឮ ពាក្យទំនួលខុសត្រូវសង្គមនេះផងដែរ។ ឆ្លើយតបនឹងចម្ងល់នេះ នាយកអង្គការ CSR Asia លោក Richard Welford ដែលបានធ្វើការទាក់ទិននឹងការលើកកម្ពស់ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុននៅកម្ពុជា ជិត១ទស្សវត្សមកហើយនោះ ពន្យល់ថា ពាក្យទំនួលខុសត្រូវសង្គម មិនមែនជាការបរិច្ចាគ ឬអំពើមនុស្សធម៌ ដូចដែលការយល់ច្រឡំរបស់ពលរដ្ឋទូទៅនោះទេ។ នាយកអង្គការ CSR Asia រូបនេះបន្តថា CSR ជាការប្រកបរបររកស៊ីដែលមានការយកចិត្តទុកដាក់ទាំងធនធានក្រុមហ៊ុន និងសង្គម ក្នុងពេលតែមួយ។ ឯកសារស្តីពីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុននៅកម្ពុជា បោះពុម្ពក្នុងឆ្នាំ២០១៦ បញ្ជាក់រថា CSR ផ្តោតលើការជួយទំនុកបម្រុងក្រុមហ៊ុន ដើម្បីធានាថាជំនួញនោះ ប្រកបដោយសីលធម៌ និងគុណធម៌។ ឯកសារកម្រាស់២០ទំព័រនេះ បញ្ជាក់ផងដែរថា នៅកម្ពុជា CSR មានទម្លាប់យោងតាមគំរូនៃការបរិច្ចាគ ដែលក្រុមហ៊ុនសហគ្រាសទទួលបានប្រាក់ចំណេញ តាមវិធីណាក៏ដោយ តែក្រោយមកក៏យកប្រាក់ចំណេញមួយភាគ ទៅធ្វើសកម្មភាពសប្បុរសធម៌។ ប្រភពដដែលក៏បញ្ជាក់ទៀតថា សម្រាប់ទំនោរបច្ចុប្បន្ន CSR គឺជាការរួមបញ្ចូលការអភិវឌ្ឍ ដើម្បីឱ្យពាណិជ្ជកម្មអាចបន្តបានយូរអង្វែង ដោយភ្ជាប់ជាមួយនឹងការយកចិត្តទុកដាក់លើសង្គម និងបរិស្ថាននៅក្នុងការអនុវត្តនៃជំនួយនោះ ដូចជាការយកចិត្តទុកដាក់ទៅលើបុគ្គលិកនិយោជិត សហជីព អតិថិជន អ្នកផ្គត់ផ្គង់ ពាណិជ្ជករ អង្គការសង្គមស៊ីវិល រដ្ឋាភិបាល និងសហគមន៍ជារួម៕ | ពាក្យទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ឬ CSR ត្រូវបានក្រុមហ៊ុនឯកជនជាច្រើនយកទៅប្រើ នៅពេលដែលពួកគាត់ធ្វើសកម្មភាពសង្គម។ យ៉ាងណាមិញ អ្នកជំនាញបានអះអាងថា ទំនួលខុសត្រូវសង្គម មិនមែនមានន័យត្រឹមតែជាសកម្មភាពមនុស្សធម៌ សប្បុរសធម៌ខាងក្រៅប៉ុណ្ណោះនោះទេ។ តើទំនួលខុសត្រូវសង្គម ឬCSR មានអត្ថន័យពិតប្រាកដដូចម្តេច? |
ជំនួបតាមប្រព័ន្ធវីដេអូលើកដំបូងរវាងប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងសមភាគីចិន ស៊ី ជិនភីង ធ្វើឡើងស្របពេលដែលទំនាក់ទំនងរវាងមហាអំណាចទាំងពីរប្រេះស្រាំខ្លាំង។ ជំនួបនេះ ត្រូវបានមើលឃើញថា ជាការព្យាយាមពង្រឹងទំនាក់ទំនងឡើងវិញ និងដោះស្រាយបញ្ហាល្អក់កករដោយបើកចំហ។ ទាំងលោក ស៊ី ទាំងលោក បៃឌិន សុទ្ធតែបានប្រកាសជំហរប្រទេសរៀងៗខ្លួនលើបញ្ហារកាំរកូសដែលកើតឡើង។ បើតាមសេតវិមាន លោក បៃឌិន បានបង្ហាញក្ដីបារម្ភរបស់លោកជុំវិញស្ថានភាពនៅទីបេ ស៊ីនជាំង និងហុងកុង ក៏ដូចជាបញ្ហាសិទ្ធិមនុស្សជាទូទៅ។ ប្រមុខរដ្ឋអាម៉េរិក ក៏ប្រកាសពីការប្ដេជ្ញាចិត្តរបស់អាម៉េរិកក្នុងការអនុវត្តគោលនយោបាយចិនតែមួយផងដែរ ហើយធ្វើការជាមួយចិនលើបញ្ហាថាមពល និងបម្រែបម្រួលអាកាសធាតុ។ តបទៅលោក បៃឌិន ប្រធានាធិបតិចិនលើកឡើងថា ចិននឹងចាត់វិធានការដាច់ខាត ប្រសិនកម្លាំងគាំទ្រឯករាជ្យរបស់តៃវ៉ាន់ដើរហួសបន្ទាត់ក្រហម។ លោក ស៊ី មិនបញ្ជាក់ច្បាស់ពីបន្ទាត់ក្រហមឡើយ តែទំនងសំដៅដល់ការប្រកាសឯករាជ្យតែម្ដង។ មកដល់ត្រង់នេះ លោក ស៊ី ដែលហៅលោក បៃឌិន ថា មិត្តចាស់ ក៏ព្រមានពីផលវិបាកនៃការគាំទ្រឯករាជ្យរបស់តៃវ៉ាន់នេះ។ «អាជ្ញាធរតៃវ៉ាន់ព្យាយាមម្ដងហើយម្ដងទៀតលើការពឹងផ្អែកលើអាម៉េរិកសម្រាប់ឯករាជ្យ។ អ្នកខ្លះនៅអាម៉េរិក ក៏ចង់យកតៃវ៉ាន់ដើម្បីគ្រប់គ្រងចិន។ និន្នាការបែបនេះ គ្រោះថ្នាក់ណាស់ ហើយដូចជាការប្រលែងនឹងភ្លើងដែលនឹងឆេះខ្លួនមិន។» ប្រធានាធិបតីចិនសង្កត់ធ្ងន់បែបនេះក្នុងការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ។ ទោះបង្ហាញជំហរមិនត្រូវគ្នាលើបញ្ហាច្រើនក្ដី មេដឹកនាំមហាអំណាចទាំងពីរបញ្ជាក់ពីការទទួលខុសត្រូវរៀងៗខ្លួនលើអនាគតរបស់ពិភពលោក។ ចំពោះមុខលោក ស៊ី លោក បៃឌិន លើកឡើងថា មេដឹកនាំទាំងពីរ ត្រូវតែធ្វើឱ្យប្រាកដថា ទំនាក់ទំនងដែលមានលក្ខណៈប្រកួតប្រជែងនេះនឹងមិនធ្លាក់ចូលក្នុងជម្លោះនោះទេ។ ប្រធានាធិបតីចិន ក៏សង្កត់ធ្ងន់ដែរថា ទំនាក់ទំនងអាម៉េរិក-ចិនត្រូវតែមានស្ថិរភាពដើម្បីធានាការពារការអភិវឌ្ឈនៃប្រទេសទាំងពីរព្រមទាំងសន្តិភាព និងស្ថិរភាពពិភពលោកផងដែរ។ បើតាមលោក ស៊ី ភាគីទាំងពីរត្រូវតែសហការគ្នា បន្តកិច្ចសហប្រតិបត្តិឈ្នះឈ្នះ ដោះស្រាយបញ្ហាតានតឹង គោរពគ្នាទៅវិញទៅមក និងរស់នៅជាមួយគ្នាប្រកបដោយសន្តិភាព៕ | ប្រធានាធិបតីចិន ស៊ី ជីនភីង និងប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានជួបទល់គ្នាជាលើកដំបូងតាមប្រព័ន្ធវីដេអូនៅថ្ងៃទី១៥ ខែវិច្ឆិកា ក្រោយបានជួបសន្ទនាតាមទូរស័ព្ទពីរដង។ បញ្ហារសើបៗដូចជាសិទ្ធិមនុស្ស ហុងកុង និងតៃវ៉ាន់ ត្រូវបានមេដឹកនាំទាំងពីរជជែកគ្នា។ ខណៈលោក បៃឌិន លើកឡើងពីជំហរអាម៉េរិកលើបញ្ហាទាំងនេះ លោក ស៊ី ក៏ប្រាប់លោក បៃឌិន វិញពីបន្ទាត់ក្រហមដែលអាម៉េរិកមិនត្រូវឆ្លងកាត់ដាច់ខាត ហើយត្រូវរឹតបន្តឹងកិច្ចសហប្រតិបត្តិការទ្វេភាគីវិញ។ |
សម្រាប់លោក ស សុខា ការងារឌីជីថលអាចធ្វើទៅបាន គឺត្រូវមានធាតុពីរបញ្ចូលគ្នា ទាំងសម្ភារ និងធនធានមនុស្ស។ ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្របពេលដែលគណៈរដ្ឋមន្រ្តីអាណត្តិ ទី៧នេះ មានគោលដៅចង់ឱ្យកម្ពុជាក្លាយជាប្រទេសឌីជីថល និងរដ្ឋាភិបាលឌីជីថល ពិសេសពន្លឿនការងារដូចបណ្ដាប្រទេសជិតខាង។ លោក ស សុខា បានលើកឡើងដូច្នេះថា៖«ទទួលស្គាល់ថាការងាររាល់ថ្ងៃនេះ យើងធ្វើលឿនមែន ប៉ុន្តែបើយើងប្រៀបធៀបនឹងប្រទេសជិតខាង ការងារមួយចំនួនយើងធ្លាប់ធ្វើមួយអាទិត្យ ឥឡូវយើងធ្វើតែ៣-៤ថ្ងៃ ប៉ុន្តែការងារដូចគ្នាប្រៀបធៀបនឹងប្រទេសជិតខាងយើង គេធ្វើតែ៣-៤ម៉ោងក៏ថាបាន»។ ជាមួយគ្នានេះដែរ លោក ស សុខា បានឱ្យលោក ប្រាក់ សោភ័ណ គិតគូរពង្រឹងកិច្ចការងារនេះ ដោយត្រូវផ្តល់អាទិភាពជ្រើសរើសមន្រ្តីរាជការចេះប្រព័ន្ធឌីជីថល តាមដែលអាចធ្វើទៅបាន។ លោកបន្តថា៖« ដោយសារពួកគាត់មួយចំនួនធំឱ្យទៅប្រឡងបាក់ឌុបមិនជាប់ក៏ថាបាន ប៉ុន្តែឱ្យទៅសរសេរកូដ ប្រហែលយើងមិនអាចធ្វើដូចគាត់ទេ»។ លោក ប្រាក់ សោភ័ណ ត្រូវបានប្រកាសតែងតាំងជាអភិបាលខេត្តសៀមរាបជាផ្លូវការ ជំនួសលោក ទៀ សីហា ដែលឡើងទៅកាន់តំណែងថ្មីជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការពារជាតិ។ ក្នុងពិធីប្រកាសនាថ្ងៃទី៥ កញ្ញា នៅរដ្ឋបាលខេត្តសៀមរាប លោក ស សុខា ក៏បានលើកឡើងពីជំរុញផ្នែកប្រព័ន្ធឌីជីថលនេះដែរ ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ ក៏បានជជែកជាមួយរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយចង់ឱ្យមានការផ្ទេរកម្មសិទ្ធិពីឪពុកម្ដាយទៅកូន តាមប្រព័ន្ធឌីជីថល ដោយចំណាយពេលត្រឹម៥នាទី និងមិនអស់ថវិកាអ្វីទាំងអស់។ ចំពោះអភិបាលខេត្តសៀមរាបថ្មី លោក ស សុខា ក៏បានផ្តល់អនុសាសន៍មួយចំនួនទៀតសម្រាប់ការ អនុវត្តន៍ការងារ រួមមាន ត្រូវបន្តថែរក្សា និងពង្រឹងសន្ដិភាព សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ។ ពង្រឹងការអប់រំ ណែនាំឱ្យពលរដ្ឋយល់ពីច្បាប់ចរាចរណ៍ ដើម្បីរុញឱ្យមូលដ្ឋានគ្រប់ថ្នាក់ពិសេសពីប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ នូវបញ្ហាសន្ដិសុខ ល្បែងស៊ីសង ចោរកម្ម។ល។ ពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក ត្រូវមានភាពសកម្ម ដោយសំដៅកាត់បន្ថយអាយុជីវិត និងកាត់បន្ថយថវិកា។ ការពង្រឹងសេវាសាធារណជូនពលរដ្ឋប្រកបដោយប្រសិទ្ធភាពនិងវិជ្ជាជីវៈខ្ពស់ ក៏លោក ស សុខា រំឭកទៅអភិបាលខេត្តថ្មី ឱ្យយកចិត្តទុកដាក់ផងដែរ។ លោកផ្ដាំថា ត្រូវយកចិត្តទុកដាក់រាល់សំណើរ សំណូមពរ ការតវ៉ា ពាក្យបណ្ដឹងរបស់ពលរដ្ឋ ដោយត្រូវចាត់តាំងមន្រ្តីដើម្បីសហការរៀបចំវេទិការសាធារណៈ។ លោក ស សុខា ផ្តាំមន្រ្តីទៀតថា កុំមើលរំលងរឿងតូចៗ ព្រោះរឿងតូចៗអាចបង្កើតជារឿងធំបាន៕ | សៀមរាប៖ លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញឱ្យអភិបាលខេត្តសៀមរាបថ្មី ត្រូវអភិវឌ្ឍន៍ការងារតាមបែបឌីជីថល ដោយក្នុងនោះត្រូវជ្រើសរើសមន្រ្តីឌីជីថល និងមានសម្ភារការងារគ្រប់គ្រាន់ ដើម្បីធ្វើកិច្ចការងារនេះ។ |
ព្រះឥន្រ្ទគង់លើដំរីឯរាវ័ណ ជារូបសំណាកថ្មីមួយក្នុងខេត្តកំពង់ចាម ដែលបានដាក់តាំងនៅសួនមាត់ទន្លេ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ ទីតាំងនេះ ជាកន្លែងដែលដាក់តាំងរូបសំណាកដំរីក្បាលបី ដែលបានបាក់ស្រុតកាលពី៤ឆ្នាំមុន ដោយសារគ្រោះទឹកជំនាន់។ រូបសំណាកថ្មីនេះ សាងសង់ឡើងអំពីថ្មភក់ មានកម្ពស់ជាង៥ម៉ែត្រ និងមានទម្ងន់ប្រមាណ ២៣តោន ដែលចំណាយថវិកាចំនួន ៥ម៉ឺនដុល្លារ។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់សារព័ត៌មានថ្មីៗ២៥ ថា ក្រោយជាងចម្លាក់បានដាប់ឆ្លាក់រួចរាល់ រូបសំណាកនេះ បានយកមកដំឡើង នាដើមខែមេសាកន្លងទៅ និងរៀបចំអភិសេកនៅថ្ងៃ៣០ ខែឧសភានេះ។ ការសាងសង់រូបសំណាកនេះ ត្រូវបានអ្នកជំនាញប្រើរចនាប័ទ្មខ្មែរបុរាណចំនួន៣ ដូចជា រចនាប័ទ្មអង្គរ បាពួន និងបាយ័ន។ គោលបំណងនៃការសាងសង់នេះ លោក ចាន់ដា បានឱ្យដឹងថា៖« វាគឺជាការដឹងគុណដល់សន្តិភាព ជាពិសេសសម្តេច ហ៊ុន សែន ដោយឥរិយាបថព្រះឥន្រ្ទគង់លើដំរីឯរាវ័ណ គឺជាឥរិយាបថ ព្រះឥន្រ្ទឈ្នះសង្គ្រាម។ អ៊ីចឹង ការសាងសង់នេះ គឺជាការគោរព ការដឹងគុណដល់សុខសន្តិភាព»។ ក្រៅពីនេះ រូបសំណាកព្រះឥន្រ្ទគង់លើដំរីឯរាវ័ណ នឹងក្លាយជាចំណែកមួយនៃការលើកសោភណ្ឌភាពទីរួមខេត្តកំពង់ចាមផងដែរ។ លោកអភិបាលខេត្តរំពឹងថា រូបសំណាកនេះនឹងជួយលើកកម្ពស់សម្រស់ក្នុងក្រុង ក៏ដូចជាទាក់ទាញទេសចរឱ្យមកលេងកម្សាន្ត ដើម្បីថតរូបជាដើម។ ទន្ទឹមនឹងនោះ ពលរដ្ឋក៏អាចទៅគោរព និងប្រតិបត្តិតាមជំនឿសាសនាផងដែរ។ គួរបញ្ជាក់ផងដែរថា ដំរីឯរាវ័ណ គឺជាឈ្មោះដំរីមានក្បាលបីជាព្រះទីន័ងព្រះឥន្ទ្រ។ បើតាមគម្ពីរពុទ្ធសាសនាប្រាប់សេចក្ដីថា ក្នុងឋានសួគ៌គ្មានសត្វតិរច្ឆានមែនទែនទេ។ ដំរីឯរាវ័ណ នេះជាឈ្មោះនៃទេវបុត្តម្នាក់ដែលតែងតែនិម្មិតខ្លួនជាដំរីមានក្បាលបីមួយដងមួយកាល។ នេះបើតាមវចនានុក្រមខ្មែរ សម្តេច ជួន ណាត៕ | ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំពិធីអភិសេករូបសំណាក ព្រះឥន្រ្ទគង់លើដំរីឯរាវ័ណ នៅថ្ងៃទី៣០ ឧសភា ក្រោយបានដំឡើងរួចរាល់នៅចំណុចសួនច្បារមាត់ទន្លេ ក្នុងក្រុងកំពង់ចាម កាលពីខែមេសា ឆ្នាំ២០២២។ បើតាមលោកអភិបាលខេត្ត រូបសំណាកនេះ សាងសង់ឡើងដើម្បីជាការដឹងគុណដល់សុខសន្តិភាពក្នុងប្រទេសនាពេលបច្ចុប្បន្ន។ |
In Phnom Penh, Siem Reap, Sihanoukville, and other urban areas developers are buying up or leasing land to build an array of residential, commercial, and mixed-use developments. In Phnom Penh, land along the major thoroughfares are particularly hot items. Areas along Monivong, Norodom, Russian, and Mao Tse Tung Boulevards are slowly being saturated with high-rises, boreys, etc. There is construction work going on in many stretches going in and out of the city. Lately, one particular stretch is rising above the rest in terms of attractiveness and drawing power: land along Hun Sen Boulevard. Intended to reduce traffic congestion in the citys south, the 60-meter wide and nearly 10 kilometers long Hun Sen Blvd. Is Phnom Penhs largest and one of its most important road connections. It connects Street 271 in the north with National Road (NR) 2 in the south. Hun Sen Blvd. is an integral part of Phnom Penhs 2035 Master Plan, which aims to improve residents living conditions as the capital continues to expand and develop. Ken Lo, Chairman and CEO of Century 21 Imperial Realty, said several major development projects have been built or are under construction in the area. Leading these is the 2,600 hectares ING City, the largest development in Cambodia. Also one of the largest in Southeast Asia, ING City, whose development is ongoing, comprises of residential, commercial, and retail facilities. Major borey (gated community) projects like Borey Chip Mong, Borey Piphup Thmey, and Borey Peng Hout are also located along Hun Sen Blvd. Mr Lo said that Chinese investors are also buying huge plots of land for the construction of residential and commercial centers. The 7.6-hectare Urban Village, 2.1-hectare Lingnan Garden, and are major mixed-use projects being developed by leading Chinese property developers or their local affiliates on prime lot along the Boulevard. There are also reports that Japanese developers are planning to build the third Aeon Shopping Mall in the same locality. Jessie Mao, Planning Executive of R&F City, said their studies found that the southern part of Phnom Penh, where a big part of Hun Sen Blvd. runs through, is the most ideal location for property development. While there have been an increase, land there still costs less compared to those found in parts of the city. There is a big potential for more development there. Southern Phnom Penh will definitely become the new city center, she stressed, noting that at this time space is getting smaller and land is getting more expensive in central Phnom Penh. Hun Sen Blvd. stretches across three sangkats: Chak Angre Leu and Chak Angre Krom in Khan Meanchey and Cheung Ek in Khan Dankao. The 2018 (1st half) Phnom Penh land price report of Key Real Estate, shows that the average prices of commercial land in Chak Angre Leu and Chak Angre Krom are $1650/sqm and $1250/sqm, respectively, while in Sangkat Cheung Ek commercial land is priced at $600/sqm on average. Sorn Seap, Founder and CEO of Key Real Estate, said Hun Sen Blvd. greatly contributes to the areas real estate growth. He said the areas popularity and development will increase if major infrastructure projects will push through, referring to the proposed Ring Road and new international airport in Kandal Province, which is only a few kilometers away from the Boulevard. The entry and interest of more developers have led to higher land prices in the area, a development not lost on Mr Lo. Land is more expensive compared before. The price of land in-between Road 271 and Borey Peng Hout increased to $2000/sqm from last years $1000-$1200/sqm. Between National Road (NR) 2 and Borey Peng Hout the price of land is now $800-$1500/sqm, up from $400-$1200 recorded in the end of last year. ដកស្រង់ពី៖ (https://www.realestate.com.kh/news/Land-along-Hun-Sen-Blvd-Emerging-favorite-among-local-international-property-developers/) | With Cambodias economy showing no signs of slowing down and a building boom in full swing, local and international real estate developers are flocking to Cambodia in record numbers. |
កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ លោក ហង់ ជួន ណារ៉ុន បានបើកសិក្ខាសាលាបំប៉ន ស្តីពីការណែនាំប្រើប្រាស់កញ្ចប់សម្ភារអំណានថ្នាក់ដំបូង ជូនដល់គ្រូបង្រៀនថ្នាក់ទី ១ ជំហានទី២ នៅគោលដៅស្រុក ក្រុងចំនួន ៥ ក្នុងខេត្តសៀមរាប រួមមាន ក្រុងសៀមរាប ស្រុកក្រឡាញ់ ស្រុកពួក ស្រុកស្រីស្នំ និងស្រុកអង្គរជុំ។ កម្មវិធីបានប្រព្រឹត្តទៅនៅបរិវេណសាលាបឋមសិក្សា សម្តេច ទៀ បាញ់ គំរូស្រុកពួក។ លោករដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងពីសារសំខាន់នៃការរៀបចំសិក្ខាសាលាបំប៉នគ្រូបង្រៀនថ្នាក់ទី១-ទី២ ស្តីពីការប្រើប្រាស់កញ្ចប់សម្ភារ អំណានថ្នាក់ដំបូង។ លោកបានបញ្ជាក់ថា បន្ទាប់ពីក្រសួងអប់រំផ្តល់នូវវិធីសាស្ត្រីថ្មីៗក្នុងការបង្រៀន និងផ្តល់សៀវភៅគោលសម្រាប់អានឃើញថា សិស្សមានការឆាប់ចេះអានជាងមុនគួរឲ្យកត់សម្គាល់។ បើតាមលោក ហង់ ជួន ណារ៉ុន ការបង្រៀនសិស្សឲ្យចេះអានអនុវត្ត គម្បីត្រូវ ស្គាល់សូរ ស្គាល់តួអក្សរ ចេះអានពាក្យ ចេះអានស្ទាត់ និង អានយល់ន័យ។ «ជាពិសេសដើម្បីបង្រៀនសិស្សឲ្យចេះអាន គ្រូត្រូវមានវិធីក្នុងការបង្រៀនដូចជា អំណានបុគ្គល អំណានដៃគូ អំណានជាក្រុម ឬអំណានចូលរួម និងអំណានឮជាដើម»។ ជាការបញ្ជាក់ របស់ លោករដ្ឋមន្ត្រី៕ | ចំពោះការប្រឡងជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់កន្លងមកនេះ សិស្សកម្ពុជាធ្វើបានយ៉ាងល្អមិនចាញ់ប្រទេសក្នុងតំបន់ឡើយ ប៉ុន្តែសម្រាប់អំណានវិញ សិស្សកម្ពុជានៅមានកម្រិតនៅឡើយ។ នេះបើតាមការលើកឡើងរបស់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានលើកឡើងពីការខំប្រឹងប្រែងកែទម្រង់ ជាពិសេសការដាក់ឲ្យប្រើប្រាស់កញ្ចប់សម្ភារអំណានថ្នាក់ដំបូង ដែលរួមមានសៀវភៅណែនាំគ្រូ សៀវភៅជំនួយសិស្ស ប័ណ្ណអក្សរ រូបភាព និងសៀវភៅរឿងខ្លីៗ។ |
» ផ្តល់ជូនចាប់ពីថ្ងៃទី 14 ខែមិថុនា ឆ្នាំ2021 នេះតទៅ » សម្រាប់អាហារពេលល្ងាចពីម៉ោង ៥ល្ងាច រហូតដល់ម៉ោង ៨យប់ » ផ្តល់ជូនគ្រប់សេវាកម្ម៖ ទទួលទានក្នុងហាង កុម្ម៉ង់វេចខ្ចប់ និងដឹកជូនដល់ទីកន្លែងដោយកុម៉្មង់តាម Park Café App ឬ ក៏ខលតាមរយះលេខទូរស័ព្ទដៃ 023 990 990។ - ទាញយកកម្មវិធី Park Cafe App លើទូរស័ព្ទដៃ៖ bit.ly/3lbHSCi៕ (អត្ថបទពាណិជ្ជកម្ម) | Park Café សូមផ្តល់ជូនឈុតអាហារពិសេស AFTER 5:00 PM MEAL រសជាតិដ៏ឈ្ងុយឆ្ងាញ់ សន្សំបានមួយចំនួន ដោយទទួលបានទាំងអាហារ និងភេសជ្ជៈ ដ៏ឈ្ងុយឆ្ងាញ់ត្រជាក់ចិត្ត បំពេញកម្លាំង បន្ទាប់ពីម៉ោងចេញពីធ្វើការងារ។ |
ចាប់តាំងពីប្រកាសការអំពាវនាវកាលពីចុងខែមីនាមក អង្គការ UNICEF ទើបតែទទួលបានទឹកប្រាក់ចំនួន ២១៥លានដុល្លារប៉ុណ្ណោះ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters លោកស្រី Henrietta Fore នាយកប្រតិបត្តិរបស់UNICEF បានលើកឡើងថា៖«យើងបានឃើញហើយពីអ្វីដែលកើតឡើង បណ្តាលមកពីជំងឺឆ្លងនៅប្រទេសដែលមានប្រព័ន្ធសុខាភិបាលទំនើប ហើយយើងព្រួយបារម្ភ ចំពោះអ្វីដែលនឹងកើតឡើង នៅប្រទេសដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ និងមានធនធានតិច»។ UNICEF នៅពេលនេះ កំពុងផ្តោតការយកចិត្តទុកដាក់ ទៅលើការឆ្លើយតបនឹងជំងឺរាតត្បាតសកល COVID-19 នៅប្រទេសដែលកំពុងមានវិបត្តិមនុស្សធម៌ស្រាប់ ដោយផ្តោតទៅលើ ការបង្ការការឆ្លង និងកាត់បន្ថយការប៉ះពាល់ ទៅលើការទទួលបានសេវាសុខាភិបាល អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ការអប់រំ និងការការពារ។ «ជំងឺរាតត្បាតសកល ដែលជាវិបត្តិសុខាភិបាល បានប្រែក្លាយយ៉ាងរហ័សទៅជាវិបត្តិសិទ្ធិកុមារ»។ នេះជាការបន្ថែមរបស់លោកស្រី Fore ប្រមុខUNICEF។ លោកស្រី Fore អះអាងថា មូលនិធិទាំងអស់នោះ នឹងជួយពិភពលោក ក្នុងការឆ្លើយតបទៅនឹងវិបត្តិ ជួយឲ្យងើបឡើងវិញក្រោយវិបត្តិ និងការពារកុមារពីផលប៉ះពាល់ទាំងនោះ។ យោងតាមការវិភាគរបស់ UNICEF កុមារប្រមាណ៧៧ភាគរយ ក្នុងប្រទេសចំនួន១៣២ ដែលមានចំនួនស្មើនឹង ១,៨ ពាន់លាននាក់ កំពុងតែរស់នៅមួយកន្លែង ដោយសារតែមានការរឹតត្បិតនូវការបម្លាស់ទី។ ចំណែកឯ អង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុន ក៏បានបង្កើនការអំពាវនាវរបស់ខ្លួន មួយជាបីផងដែរ ដើម្បីស្វែងរកទឹកប្រាក់ ៦,៧ ពាន់លានដុល្លា ក្នុងការជួយប្រទេសចំនួន៦៣ នៅអាហ្វ្រិក និងអាមេរិកឡាទីន ដែលសុទ្ធសឹងតែជាប្រទេសងាយរងគ្រោះ ដើម្បីប្រយុទ្ធនឹងជំងឺឆ្លង និងរក្សាស្ថិរភាពដែលបណ្តាលមកពីជំងឺ COVID-19។ ប្រមុខអង្គការសហប្រជាជាតិ លោក António Guterres បានលើកឡើងពីកង្វល់ ជុំវិញការគាំទ្រមិនគ្រប់គ្រាន់សម្រាប់ប្រទេសក្រីក្រ និងសោកស្តាយចំពោះកង្វះខាតភាពជាអ្នកដឹកនាំរបស់ប្រទេសមហាអំណាច ក៏ដូចជាការប្រេះស្រាំរបស់សហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។ បន្ថែមពីនេះ ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ពុំទាន់អាចចរចាបាន សេចក្តីសម្រេចចិត្តស្តីពីបទឈប់បាញ់សកលឡើយ ក្រោយពេលជួបចរចាជាង៦សប្តាហ៍មកហើយ។ គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះជំងឺ COVID-19 បានចម្លងមនុស្សជាង ៤,១លាននាក់ និងសម្លាប់មនុស្សជាង ២៨២,០០០ នាក់៕ | អង្គការ UNICEF នៅថ្ងៃទី១១ ខែឧសភា បានអំពាវនាវសុំទឹកប្រាក់១,៦ពាន់លានដុល្លារ ដែលកើនឡើងទ្វេដង ប្រៀបទៅនឹងសំណើដំបូងកាលពី២ខែមុន។ អង្គការអន្តរជាតិនេះ ត្រូវការលុយមូលនិធិទាំងអស់នេះ ដើម្បីជួយកុមារដែលកំពុងរងគ្រោះដោយសារជំងឺរាតត្បាតសកល COVID-19 និងវិបត្តិមនុស្សធម៌បណ្តាលមកពីជម្លោះប្រដាប់អាវុធ។ |
នៅក្នុងបរិបទថ្មីនេះ ប្រព័ន្ធឌីជីថល បានកំពុងដើរតួនាទីកាន់តែសំខាន់ សម្រាប់សាធារណជន ក្នុងការតាមដានព័ត៌មានផ្សេងៗ ដើម្បីទទួលបានជាដំណឹងថ្មីៗប្រចាំថ្ងៃសម្រាប់ពួកគាត់ផងដែរ។ ដូច្នេះ ការតាមដានព័ត៌មាន ព្រឹត្តិការណ៍ ផលិតផល និងសេវាកម្មផ្សេងៗ តាមបណ្តាញសង្គម គឺជារឿងងាយស្រួល និងលឿនបំផុត សម្រាប់តម្រូវការប្រចាំថ្ងៃ ។ ជាមួយសារព័ត៌មានថ្មីៗ លោកអ្នកអាចជ្រើសរើសបានច្រើនបែប ក្នុងការផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ខ្លួនដោយទំនុកចិត្ត វិជា្ជជីវៈ ទំនួលខុសត្រូវខ្ពស់ និងជាពិសេសផលិតផល និងសេវាកម្មទាំងនោះ នឹងទៅដល់ដៃអតិថិជនគោលដៅរបស់លោកអ្នកទៀតផង។ សម្រាប់ព័ត៌មានបន្ថែម៖ ទំនាក់ទំនងតាមរយៈទូរស័ព្ទ៖ (+855) 12 900 132 / 96 981 11 85 Email: [email protected] ៕ | ប្រព័ន្ធឌីជីថល មានឥទ្ធិពលស្រាប់ទៅហើយ សម្រាប់យុគសម័យថ្មីនេះ ហើយវាបានជំរុញការលក់ ឱ្យកាន់តែទូលំទូលាយជាងមុន សម្រាប់គ្រប់ក្រុមហ៊ុននីមួយៗ។ សម្រាប់ក្រុមហ៊ុន ដែលចង់ផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន នៅប្រព័ន្ធអនឡាញដូចជា ហ្វេសប៊ុក វេបសាយ យូធូប កម្មវិធីទូរស័ព្ទ (Application) ជាដើមនោះ លោកអ្នកនឹងត្រូវជ្រើសរើសដៃគូផ្សព្វផ្សាយដែលផ្ដល់ទំនុកចិត្ត និងគុណភាពផងដែរ។ គួរបញ្ជាក់ថា វេបសាយ ហ្វេសប៊ុកផេក កម្មវិធីលើទូរស័ព្ទដៃរបស់ សារព័ត៌មានថ្មីៗ មានការកើនឡើងអ្នកទស្សនា គួរឱ្យគត់សម្គាល់ ពោលគឺមានអ្នកចូលទស្សនាទ្វេដង បើប្រៀបទៅនឹងពេលមុន។ |
គ្រប់អតិថិជនរបស់ Park Café នឹងទទួលបានការថែមជូនជាពិសេសនេះ សម្រាប់លោកអ្នកដែលមានកាតសមាជិករបស់ផាកកាហ្វេ។ លោកអ្នក អាចរីករាយជាមួយនឹងការផ្ដល់ជូននូវកម្មវិធីប្រូម៉ូសិនដ៏ពិសេសនេះ នៅគ្រប់សាខារបស់ផាកកាហ្វេ ដែលនៅជិតលោកអ្នក (លើកលែងតែសាខាផាកកាហ្វេក្នុងព្រលានយន្តហោះភ្នំពេញតែប៉ុណ្ណោះ)។ លក្ខខណ្ឌងាយៗពី Park Café ក្នុងការផ្ដល់ជូនកម្មវិធីប្រូម៉ូសិនពិសេសនេះ ៖ សម្រាប់ការចំណាយតាមរយៈកាតសមាជិកផាកកាហ្វេតែប៉ុណ្ណោះ ការផ្ដល់ជូន សម្រាប់គ្រប់មុខម្ហូបខកង្កែបគ្រប់រសជាតិ និងបំពងខ្ទឹមស មិនអាចអនុវត្តចំពោះការខ្ចប់ទៅផ្ទះ ឬសេវាដឹកជញ្ជូនដល់ទីកន្លែងឡើយ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត រក្សាសិទ្ធិក្នុងការកែប្រែកម្មវិធី ដោយពុំចាំបាច់ជម្រាបដំណឹងជូនជាមុន (អត្ថបទពាណិជ្ជកម្ម) | កាន់តែពិសេស កាន់តែអស្ចារ្យ ជាមួយ Park Café ! សម្រាប់អតិថិជនរបស់ Park Café នឹងទទួលបានការថែមជាពិសេស រៀងរាល់ថ្ងៃពុធតែម្តងនោះ គឺ«ទិញ ១ឆ្នាំង ទទួលបានការថែមជូន ១ឆ្នាំងភ្លាមៗ សម្រាប់មុខម្ហូបខកង្កែបគ្រប់រសជាតិ»។ |
ខុសពីអង់គ្លេស សហភាពអឺរ៉ុប បានប្រើរយៈពេលជាច្រើនថ្ងៃដើម្បីពិនិត្យវ៉ាក់សាំងក្រុមហ៊ុន Pfizer មុននឹងអនុញ្ញាតឲ្យប្រើប្រាស់នៅអឺរ៉ុប។ ដោយសារតែប្រើរយៈពេលយូរបែបនេះ អឺរ៉ុបបានរងការរិះគន់មិនតិចទេ ពីសមាជិករបស់ខ្លួន។ តាមការរំពឹងទុករបស់អាល្លឺម៉ង់ និងប្រទេសអឺរ៉ុបដទៃទៀត ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) អាចប្រកាសសេចក្តីសម្រេចឲ្យប្រើនៅថ្ងៃទី២១ ខែធ្នូ ហើយសហភាពអឺរ៉ុប នឹងផ្ដល់ភ្លើងបៃតង នៅថ្ងៃទី២៣ ខែធ្នូ។ បើតាមការប្រកាសរបស់អាល្លឺម៉ង់ អ៊ីតាលី អូទ្រីស និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ុឡា វ៉ុន ដឺ លៃអេន អះអាងថា អឺរ៉ុប នឹងចាប់ផ្តើមការចាក់វ៉ាក់សាំងនៅថ្ងៃទី២៧ ខែធ្នូ។ «នៅអាល្លឺម៉ង់ យើងនឹងចាប់ផ្តើម នៅថ្ងៃទី២៧ ខែធ្នូ ប្រសិនបើការអនុញ្ញាតត្រូវបានធ្វើឡើងដូចការគ្រោងទុក»។ រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់ លោក Jens Spahn បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយអធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល និងក្រុមហ៊ុន BioNTech ដែលសហការស្រាវជ្រាវវ៉ាក់សាំងជាមួយ Pfizer។ ទន្ទឹមនេះ លោករដ្ឋមន្ត្រីក៏បានបន្ថែមថា ប្រទេសអឺរ៉ុបផ្សេងទៀត ក៏ចង់ចាប់ផ្តើមយុទ្ធនាការ ការចាក់វ៉ាក់សាំងនៅថ្ងៃដូចគ្នានេះដែរ។ ផ្ទុយពីអាល្លឺម៉ង់ អ៊ីតាលី និងអូទ្រីស ហូឡង់មិនចង់ចាប់ផ្តើមយុទ្ធនាការការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឲ្យប្រជាជនខ្លួនលឿនពេកទេ ដោយរង់ចាំរហូតដល់ថ្ងៃទី៨ ខែមករា ខាងមុខ ដើម្បីពិនិត្យមើលពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងឲ្យបានច្បាស់លាស់ជាមុនសិន។ ក្នុងការចាក់វ៉ាក់សាំងនេះ អឺរ៉ុបមានកាលវិភាគច្បាស់លាស់ ដើម្បីផ្ដល់វ៉ាក់សាំងឲ្យប្រជាជនខ្លួនប្រមាណ ៤៥០លាននាក់នេះ។ តាមការបញ្ជាក់របស់លោកស្រី អឺស៊ុឡា នៅថ្ងៃទី២៧, ២៨ និង ២៩ ខែធ្នូ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នឹងចាប់ផ្តើមដឹកជញ្ជូនទៅប្រទេសអឺរ៉ុប។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អ្នកដែលអាចទទួលបានការចាក់វ៉ាក់សាំងមុនគេ មានដូចជា និស្សិតពេទ្យ វេជ្ជបណ្ឌិតចូលនិវត្តន៍ ឱសថការី និងទាហានជាដើម៕ | រដ្ឋសមាជិកសហភាពអឺរ៉ុប នឹងចាប់ផ្តើមចាក់វាក់សាំងប្រឆាំងកូវីដ-១៩ នៅ១០ថ្ងៃខាងមុខ ក្នុងគោលដៅទប់ស្កាត់ការឆ្លងជំងឺនេះ។ យុទ្ធនាការរបស់អឺរ៉ុប ធ្វើក្រោយការចាក់វ៉ាក់សាំងនៅអង់គ្លេស និងអាមេរិក ខណៈដែលអឺរ៉ុបផ្ទាល់ ត្រូវរងការរិះគន់ថា យឺតយ៉ាវក្នុងការចាក់វ៉ាក់សាំងឲ្យពលរដ្ឋខ្លួន។ |
សូមស្ដាប់បទសម្ភាសរវាងលោក គី សុខលីម ស្ថាបនិកសារព័ត៌មានថ្មីៗ និងលោកស្រី ជា ស៊ុនដាណែត ខាងក្រោមនេះ៖ | ភ្នំពេញ៖ សារព័ត៌មានអេឡិចត្រូនិកថ្មីៗ (thmeythmey.com) និងវិទ្យុ FM១០២ នឹងចាប់ផ្ដើមផលិត និងផ្សាយដំណឹងរួមគ្នា ជូនដល់សាធារណជន ចាប់ពីថ្ងៃទី១ខែសីហា នេះ។ នាយិកាវិទ្យុ FM១០២ លោកស្រី ជា ស៊ុនដាណែត ថ្លែងថា ក្រៅពីព័ត៌មានផ្សាយប្រចាំថ្ងៃ វិទ្យុមួយនេះមានកម្មវិធីល្អៗជាច្រើនបម្រើឲ្យមហាជន។ |
ថ្លែងនៅក្បែរសមភាគីដែលជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាតានោះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និយាយថា៖ «នេះជារឿងដែលតែងតែធ្វើឱ្យមានការព្រួយបារម្ភ នៅពេលដែលយើងឃើញការរឹតបន្តឹងណាមួយចំពោះសេរីភាពនៃការបញ្ចេញមតិនោះ»។ លោក Blinken បន្ថែមដូចនេះថា៖ «រឿងនេះវាកាន់តែសំខាន់ទៀត នៅពេលដែលការបញ្ចេញមតិនោះធ្វើឡើងដើម្បីឱ្យមានភាពចម្រុះនិងការរួមបញ្ចូលគ្នានោះ។ នៅក្នុងការវាយតម្លៃរបស់ខ្ញុំ យ៉ាងហោចក៏នៅលើទីលានបាល់ទាត់ គ្មាននរណាម្នាក់គួរត្រូវបានបង្ខំឱ្យជ្រើសរើសរវាងការគាំទ្រគុណតម្លៃទាំងនេះ និងការលេងឱ្យក្រុមរបស់គេនោះទេ»។ គេមិនអាចទាក់ទងអង្គការ FIFA បានភ្លាមៗនោះទេ ដើម្បីសុំធ្វើអត្ថាធិប្បាយឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រមុខការទូតអាមេរិកនេះ៕ | ប្រមុខការទូតសហរដ្ឋអាមេរិកបានរិះគន់លើការសម្រេចចិត្តរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ដែលបានគំរាមកំហែងផាកពិន័យជាកាតលឿងដល់កីឡាករបាល់ទាត់រូបណា ប្រសិនបើគេពាក់ក្រណាត់ចងនៅលើដើមដៃរបស់គេ នៅក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកក្នុងប្រទេសកាតា។ កាយវិការរបស់កីឡាករនេះបង្ហាញការគាំទ្រដល់ការរួមបញ្ចូលមនុស្សគ្រប់មជ្ឈដ្ឋាននឹងភាពចម្រុះ និងជាការប្រឆាំងនឹងបញ្ហារំលោភសិទ្ធិមនុស្សកន្លងមករបស់ប្រទេសកាតាដែលជាម្ចាស់ផ្ទះការប្រកួត។ |
ក្រសួងពាណិជ្ជកម្មរកចំណូលបានចំនួនជាង១២០លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ បើតាមលោក ប៉ែន សុវិជាតិ ចំណូលដែលក្រសួងពាណិជ្ជកម្មរកបាន តាមរយៈសេវាសាធាណៈ ការផាកពិន័យ និងការរៀបចំតាំងពិព័រណ៍ផ្សេងៗ។ «ក្រសួងពាណិជ្ជកម្ម មិនមែនជាក្រសួងចាយលុយដោយគ្មានចំណូលទេ ជាក្រសួងដែលមានចំណូល ...»។ លោក ប៉ែន សុវិជាតិ ថ្លែងបែបនេះ នៅក្នងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានក្នុងរយៈពេល៥ឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២១ កក្កដា។ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យឆ្លាស់វេនរូបនេះ បានឱ្យដឹងថា រយៈពេល៥ឆ្នាំមកនេះ ក្រសួងបានកៀគរចំណូលចូលថវិកាជាតិចំនួន ៤៩៧,៤៨ពាន់លានរៀល(ជាង១២០លានដុល្លារ) ដែលស្មើនិង ១០៦,៩ភាគរយនៃផែនការថវិកាដែលបានកំណត់។ ថវិកាដែលក្រសួងពាណិជ្ជកម្មរកបានក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ គិតពីឆ្នាំ ២០១៨ មានចំនួន ២២០,២៦ពាន់លានរៀល(ជាង៥៣លានដុល្លារ) ,ឆ្នាំ២០១៩ មានចំនួន ១១៣,២២ពាន់លានរៀល (ជាង២៧លានដុល្លារ)។ ចំណែកឆ្នាំ២០២០ ដោយសារកម្ពុជាបានជួបវិបត្តិកូវីដ-១៩ ក្រសួងពាណិជ្ជកម្មរកចំណូលបានត្រឹមតែ ៥២,៨៧ពាន់លានរៀល (ជិត១៣លានដុល្លារ)ប៉ុណ្ណោះ មុនពេលវិបត្តិសុខភាពនេះ នៅតែអូសបន្លាយ ដល់ឆ្នាំ២០២១ ហើយរកចំណូលកើនឡើងបន្តិចបន្តួចបាន ៥៨,៩០ពាន់លានរៀល(ជាង១៤លានដុល្លារ)។ ដោយឡែក រយៈពេល៦ខែ ក្នុងឆ្នាំ២០២២នេះ ស្ថានភាពកម្ពុជាមានការវិវត្តន៍ទៅរកភាពល្អប្រសើរ ក្រសួងពាណិជ្ជកម្មរកចំណូលបាន ៥២,២៣ពាន់លានរៀល(ជាង១២លានដុល្លារ)។ បើតាមលោក សុវិជាតិ ចំណូលដែលក្រសួងពាណិជ្ជកម្មរកបានពីសេវាសាធារណៈសំខាន់ៗដូចជា ការចេញវិញ្ញាបនបត្រប្រភពដើមទំនិញ ,ការចុះបញ្ជីក្រុមហ៊ុន សហគ្រាស និង ការផ្តល់សេវាចុះឈ្មោះម៉ាកពាណិជ្ជនាម រួមទាំងការធ្វើប្រតិភូកម្មទៅថ្នាក់ក្រោមជាតិ ដែលផ្តល់សិទ្ធទៅឱ្យមន្ទីរពាណិជ្ជកម្ម ចេញវិញ្ញាបនបត្រប្រភពដើមទំនិញទម្រង់D នៅតាមបណ្តាខេត្តជាប់ព្រំដែន។ ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្មក៏រកចំណូលបាន តាមរយៈអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ពីការដាក់ពិន័យទៅម្ចាស់ដេប៉ូ ស្ថានីយប្រេងឥន្ទនៈ និងផលិតទំនិញដែលខូចគុណភាព ហួសសុពលភាព...។ ជាពិសេស ការចេញលិខិតអនុញ្ញាត សម្រាប់ប្រកបអាជីវកម្មលោហធាតុមានតម្លៃ និងគ្រឿងអលង្កាសម្រាប់បិទស្លាកថ្លៃ ព្រមទាំងការរៀបចំពិព័រណ៍នៅតាមបណ្តារាជធានីខេត្ត។ គិតត្រឹមថ្ងៃទី១៩ កក្កដានេះ អាជីវករដែលប្រកបរបរពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក(រកស៊ីអនឡាញ) បានមកដាក់ពាក្យសុំប៉ាតង់ មានចំនួន ៧ ១០៤នាក់ ខណៈអ្នកដាក់ពាក្យជូនដំណឹងទៅក្រសួងពាណិជ្ជកម្ម មាន ១៥ ៨០០នាក់ ។ក្រសួងពាណិជ្ជកម្ម តម្រូវឱ្យអាជីវករបង់ថ្លៃសេវាចំពោះអ្នកដាក់ពាក្យជូនដំណឹងទៅក្រសួងពាណិជ្ជកម្ម ក្នុងម្នាក់ចំនួន ៥០ដុល្លា។ នេះបើតាមលោក សុវិជាតិ ៕ | ដោយ ៖ ធន់ សេងហុង |
កាលពីអំឡុងឆ្នាំ២០១៤ កញ្ញា សុជា បានប្រឡងជាប់បាក់ឌុប ដែលជាឆ្នាំដំបូងនៃការរឹតបន្តឹងការប្រឡង។ ក្រោយប្រឡងជាប់ ឱពុកម្ដាយរបស់សុជា ចង់ឱ្យកូនស្រីច្បងក្នុងគ្រួសាររូបនេះ ធ្វើជាគ្រូបង្រៀន ព្រោះមិនចង់ឱ្យនាងទៅធ្វើការឆ្ងាយពីផ្ទះ។ ប៉ុន្តែ សុជា ដែលកាលណោះ មានវ័យ១៨ឆ្នាំ បានជំទាស់ ដោយបានលួងលោមឲ្យឪពុកម្តាយយល់ព្រម ឲ្យខ្លួនបន្តការសិក្សាលើជំនាញដែលខ្លួនស្រឡាញ់។ យល់ចិត្តកូនស្រីជាទីស្រឡាញ់ គ្រួសាររបស់សុជា បានយល់ព្រមឲ្យនាង បន្តការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិនៅក្រុងសៀមរាប ក្រោមការផ្គត់ផ្គង់អាហារូបករណ៍ពីអង្គការ PEPY លើកកម្ពស់យុវជនរយៈពេល២ឆ្នាំ។ ក្រោយចប់អាហារូបករណ៍២ឆ្នាំ តែពេលនោះមិនទាន់បញ្ចប់ថ្នាក់បរិញ្ញាបត្រ គួបផ្សំជីវភាពគ្រួសារខ្វះខាតផង សុជា បានស្វះស្វែងរកអាហារូបករណ៍ ពីអង្គការសហគមន៍យើង (JWOC) ដើម្បីឲ្យខ្លួនអាចមានលទ្ធភាពរៀនចប់ចុងចប់ដើមបាន។ កញ្ញា សុជា បានរំឭកប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ «កត្តាទីមួយរបស់យើងគឺ ខ្វះខាតថវិកា ពេលដែលជាប់អាហារូបករណ៍ រៀនឆ្នាំទី២ហើយ ខ្ញុំនៅតែចង់បានអាហារូបករណ៍ ដើម្បីជួយខ្ញុំទៀត ដោយសារការចំណាយច្រើន ហើយត្រូវចំណាយខ្លួនឯងទាំងអស់ មានន័យថាខ្ញុំអត់ពឹងគ្រួសារទៀតទេ។ អីចឹងខ្ញុំត្រូវស្វែងរកអាហារូបករណ៍ ដើម្បីជួយបង់ថ្លៃសាលា ដើម្បីខ្ញុំអាចមានថវិកាគ្រាប់គ្រាន់ចាយវាយក្នុងការរៀនសូត្រប្រចាំថ្ងៃ»។ ជាអ្នកជនបទរស់នៅស្រុកក្រឡាញ់ មានចម្ងាយប្រមាណ៦០គីឡូម៉ែត្រ ពីក្រុងសៀមរាប សុជា បានឱ្យដឹងថា ក្មេងស្រីភាគច្រើននៅក្នុងសហគមន៍ខ្លួន មិនសូវមានអ្នករៀនខ្ពស់ទេ ដោយខ្លះទៅធ្វើការចំណាកស្រុក និងចំនួនច្រើនទៀតឆាប់រៀបការ។ ការណ៍នេះ បានធ្វើឱ្យអ្នករស់នៅក្នុងសហគមន៍មិនសូវគាំទ្រ ហើយពេលខ្លះនាងគិតថា ពួកគេបានដាក់សម្ពាធលើខ្លួន ដ្បិតអីស្ត្រីក្នុងភូមិអាយុស្រករនាងមានកូនពីរ បីទៅហើយ ។ «ដោយសារនៅក្នុងសហគមន៍របស់ខ្ញុំភាគច្រើន រៀបការតាំងពីអាយុ១៦-១៧ឆ្នាំ អីចឹងខ្ទង់អាយុ២០ឆ្នាំអី គឺគាត់មានកូន១-២ ហើយ។ អីចឹងគឺខ្ញុំខុសពីពួកគាត់មែនទែន មកដល់ចំណុចនេះយើងអត់ទាន់មានអីទាំងអស់ ធ្វើឱ្យពួកគាត់ដាក់គំនាប់ គឺមើលមកយើងថា តើយើងកើតអីបានអត់ទាន់មានគ្រួសារហ្នឹងគេ? អីចឹងដូចយើងខុសគេម៉ាសហគមន៍អីចឹង»។ នេះជាការអះអាងរបស់ កញ្ញា សុជា។ ដ្បិតគ្រួសារ និងមនុស្សជុំវិញខ្លួនមិនសូវគាំទ្រ តែយុវតីដែលជាកូនច្បងនៅក្នុងគ្រួសាររូបនេះ បានប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពខ្លួន ដើម្បីបង្ហាញដល់គ្រួសារ ដូចជាការជាប់ទៅសិក្សានៅអាមេរិករយៈពេល៥សប្ដាហ៍ និងមានការងារសមរម្យមួយ ដែលអាចជួយផ្គត់ផ្គង់ដល់ការសិក្សា និងគ្រួសារផងដែរ។ ក្នុងមួយថ្ងៃ សុជា ត្រូវធ្វើការពេញម៉ោងនៅពេលថ្ងៃ និងត្រូវរៀន រយៈពេល៣ម៉ោងទៀតនៅពេលយប់។ ធ្វើការបណ្ដើររៀនបណ្ដើរ សុជាទទួលស្គាល់ថា វាពិតជាហត់ដែលនាងស្ទើរតែគ្មានពេលសម្រាក ប៉ុន្តែយុវតីរូបនេះមិនបានរួញរានោះឡើយ។ យុវតី វ័យ២៤ឆ្នាំរូបនេះ យល់បញ្ច្រាសវិញថា វាជាបទពិសោធន៍តស៊ូដ៏មានន័យសម្រាប់ជីវិតនាង។ កញ្ញា សុជា បានបន្ថែមថា៖«ខ្ញុំព្យាយាមបង្ហាញឱ្យគាត់ឃើញថា ក្ដីស្រមៃដែលខ្ញុំដើរតាមគឺវាអត់ខុសទេ។ ខ្ញុំតែងបង្ហាញឱ្យពួកគាត់ឃើញថា ខ្ញុំមកនៅសៀមរាបហ្នឹងគឺខ្ញុំមករៀន ខ្ញុំមកអភិវឌ្ឍន៍ខ្លួន អីចឹងខ្ញុំមិនដែលទុកពេលវេលាចោលទេ ហើយខ្ញុំតែងតែស្វះស្វែង ដើម្បីឱ្យគាត់ឃើញថា ផ្លូវមួយដែលយើងដើរហ្នឹង មិនអាក្រក់ជាងផ្លូវគាត់ចង់ឱ្យយើងដើរទេ»។ កញ្ញា ឃឿត សុជា ៖ ការអប់រំ នាំឱ្យខ្ញុំក្លាយជាអ្នកដឹកនាំគំរូភាព ជាមនុស្សមានក្ដីស្រមៃច្បាស់លាស់ សុជា មានបំណងក្លាយជាអ្នកដឹកនាំនៅអង្គការក្រៅរដ្ឋាភិបាល ដើម្បីចង់ធ្វើជាគំរូភាពដ៏ល្អម្នាក់ដល់ស្ត្រី។ សុជា បានពន្យល់យ៉ាងក្លៀវក្លាដូច្នេះ៖«ខ្ញុំចង់ឱ្យខ្លូនក្លាយជាគំរូភាពដល់អ្នកដទៃ ព្រោះទោះពេលបច្ចុប្បន្ន មានគំរូភាពហើយក៏ដោយ តែក៏នៅខ្វះគំរូភាពជាច្រើនដល់ស្ត្រីផ្សេងៗទៀត។ មួយវិញទៀតចង់ឱ្យក្មេងស្រីគាត់មើលឃើញថា គាត់អាចផ្លាស់ប្ដូរផ្នត់គំនិតខ្លួនឯងបាន។ ពីមុនភាគច្រើន មិនថាតែខ្ញុំទេ យើងតែងគិតថាមនុស្សស្រី អត់អាចក្លាយជាអ្នកដឹកនាំបាន»។ ទោះបីក្ដីស្រមៃ ហាក់នៅឆ្ងាយ តែយុវតីវ័យ២៤ឆ្នាំរូបនេះ កំពុងដើរឆ្ពោះទៅរកទិសដៅខ្លួន។ អ្នកខេត្តសៀមរាបរូបនេះ បានកំពុងដុសខាត់សមត្ថភាពខ្លួនតាមរយៈការសិក្សា លើសពីនេះ សុជា ជាស្ថាបនិក វេទិកាសុបិន ដោយជួយតម្រង់ទិសដល់សិស្សជនបទ និងជាអ្នកដឹកនាំក្រុមយុវជនកម្ពុជា ដែលជួយលើការងារសង្គមដូចជា ការចែកបទពិសោធន៍សិក្សាដល់សិស្សនៅតាមជនបទ និងការដាំកូនឈើជាដើម។ ក្នុងឯកសណ្ឋានអាវដៃខ្លីពណ៌ផ្កាឈូក និងសំពត់ពណ៌ខ្មៅត្រឹមជង្គង់ យ៉ាងសាមញ្ញ សុជា បានផ្ដល់តម្លៃខ្ពស់ចំពោះការអប់រំ។ កញ្ញា សុជា យល់ថា អ្នកដឹកនាំគំរូម្នាក់ ត្រូវមានចំណេះដឹង សមត្ថភាព និងជំនាញច្បាស់លាស់ ទើបអាចដឹកនាំការងារនិងស្ថាប័នបានដោយជោគជ័យ។ និស្សិតជិតបញ្ចប់ផ្នែកទំនាក់ទំនងអន្តរជាតិ និងជាមន្ត្រីជំនួសការគម្រោងផ្នែកអាហារូបករណ៍នៅអង្គការសម្រេចក្ដីសុបិនកុមារកម្ពុជារូបនេះ ក៏ចង់ឃើញស្ត្រី ជាពិសេសស្ត្រីរស់នៅជនបទ ចាត់ទុកការអប់រំជាកិច្ចការអាទិភាពចម្បង និងក្លាហានធ្វើអ្វីដែលខ្លួនចង់ធ្វើ។ កញ្ញា សុជា បានផ្ដាំដូច្នេះ៖ «ស្ត្រីគួរតែ ផ្ដល់តម្លៃកាន់តែខ្លាំងលើការអប់រំ មានន័យថាពេលគាត់ពេញវ័យឡើង ការអប់រំគឺសំខាន់សម្រាប់គាត់ ហើយយើងដឹងថានារីជាអ្នកចូលចិត្តតុបតែងខ្លួន អីចឹងខ្ញុំចង់ឱ្យពួកគាត់តុបតែងខ្លួនរូបរាងខាងក្នុងមុន មុននឹងតុបតែងរូបរាងខាងក្រៅ។ អីចឹងមានន័យថា គាត់ដុសខាត់ ចំណេះ ជំនាញ សមត្ថភាពខ្លួនឯងមុន មុនពេលគាត់តុបតែងខ្លួនឡូយឆាយស្អាត ព្រោះខាងក្នុងវាជួយគាត់បានច្រើន ដូចជាមានការងារល្អ និងក្លាយជាអ្នកដឹកនាំ៕ | សៀមរាប៖ កញ្ញា ឃឿត សុជា ជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ នៅសកលវិទ្យាល័យបញ្ញាសាស្ត្រ នៃខេត្តសៀមរាប និងជាមន្ត្រីជំនួយការគម្រោងផ្នែកអាហារូបករណ៍នៅអង្គការសម្រេចសុបិនកុមារកម្ពុជា។ ជាស្ត្រីជនបទមានឱពុកម្ដាយជាកសិករ កញ្ញា សុជា មានបំណងចង់ក្លាយជាប្រធានអង្គការក្រៅរដ្ឋាភិបាល។ និស្សិតអាហារូបករណ៍ វ័យ២៤ឆ្នាំរូបនេះ បានផ្ដល់តម្លៃខ្ពស់ចំពោះការអប់រំ ហើយនាងជឿជាក់ថា ការអប់រំ នឹងនាំនាងឆ្ពោះទៅកាន់សុបិនក្លាយជាអ្នកដឹកនាំដ៏ល្អមួយរូប។ |
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសថា អង្គការអន្តរជាតិហ្វាត (FATF) ដែលធ្វើការផ្នែកស៊ើបអង្កេតលើការសម្អាតប្រាក់កខ្វក់ ទើបនឹងបើកកិច្ចប្រជុំមួយនាពេលថ្មីៗ ហើយសម្រេចត្រៀមដកកម្ពុជាចេញពីបញ្ជីប្រផេះនៃប្រទេសដែលមានការលួចសម្អាតប្រាក់កខ្វក់ពីក្រុមឧក្រិដ្ឋជន។ សម្តេច ប្រកាសដំណឹងនេះ ក្នុងពិធីបើកសន្និបាតស្តីពីលទ្ធផលការងារប្រចាំឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ សម្តេច ស ខេង ដែលមានតួនាទីជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ផងនោះ លើកឡើងថា ថ្វីដ្បិត អង្គការហ្វាត មិនទាន់សម្រេចជាផ្លូវការ ក្នុងការដកកម្ពុជាចេញពីបញ្ជីប្រផេះនៃប្រទេសដែលមានការសម្អាតប្រាក់កខ្វក់ តែការប្រកាសត្រៀមដកកម្ពុជាចេញបញ្ជីប្រផេះនេះ គឺជាដំណឹងដ៏គួរឲ្យរីករាយសម្រាប់កម្ពុជា។ សម្តេច អះអាងថា អង្គការអន្តរជាតិមួយនេះ នឹងបើកកិច្ចប្រជុំមួយទៀតនៅថ្ងៃស្អែក (២៣កុម្ភៈ) ហើយនឹងប្រកាសលទ្ធផលផ្លូវការអំពីការដកកម្ពុជាចេញពីបញ្ជីប្រផេះ។ សម្តេចឧបនាយករដ្ឋមន្រ្តី ដាស់តឿនទៅមន្រ្តី កុំឲ្យមានមោទនភាពជ្រុលរហូតដល់ភ្លេចខ្លួន ក្នុងការទប់ស្កាត់អំពើសម្អាតប្រាក់កខ្វក់ ពេលកម្ពុជា បានរួចផុតពីបញ្ជីប្រផេះ។ សម្តេចរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា មន្រ្តីពាក់ព័ន្ធគ្រប់ថ្នាក់ ត្រូវខិតខំ និងសាមគ្គីគ្នា ក្នុងការការពារឲ្យបានដាច់ខាតកុំឲ្យកម្ពុជាវិលទៅចូលក្នុងបញ្ជីប្រផេះវិញ។ សម្តេច មានប្រសាសន៍ដូច្នេះថា៖«យើង នឹងដាក់ចេញទិសដៅការងារគន្លឹះៗ ជាបន្តទៀត ដើម្បីការពារលទ្ធលនេះឲ្យបានជារៀងរហូត»។ សម្តេច ស ខេង ថ្លែងក្នុងពិធីបើកសន្និបាតស្តីពីលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ សូមរម្លឹកថា កាលពីអំឡុង ខែមករា ឆ្នាំ២០២៣ ក្រុមការងារនៃអង្គការហ្វាត បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យដោយផ្ទាល់ពីស្ថានភាពនៃការលាយលុយកខ្វក់។ ក្រុមការងារនេះ បានជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេច ស ខេង រួមទាំងភាគីពាក់ព័ន្ធផ្សេងទៀត។ គួរដឹងថា ប្រទេស ដែលត្រូវចាត់ទុកថា មានស្ថានភាពមិនល្អពាក់ព័ន្ធនឹងការលួចសម្អាតប្រាក់កខ្វក់ដោយក្រុមឧក្រិដ្ឋជន ត្រូវប្រឹងប្រែងធ្វើកិច្ចការលើចំណុច២ គឺ IO7 និង IO8។ IO7 សំដៅលើកិច្ចការក្នុងការបង្រ្កាបបទល្មើសឧក្រិដ្ឋពាក់ព័ន្ធនឹងការលួចសម្អាតប្រាក់ ឯ IO8 សំដៅលើកិច្ចការក្នុងការបង្កក ឬការរឹបអូសធនធានកខ្វក់របស់ឧក្រិដ្ឋជន។ ដើម្បីចៀសផុតពីឧបសគ្គក្នុងការធ្វើប្រតិបត្តិការលើវិស័យធនាគារ កម្ពុជា ចាំបាច់ត្រូវព្យាយាមខ្លួនចេញពីបញ្ជីប្រផេះរបស់អង្គការហ្វាតឲ្យបាន។ ហើយដើម្បីអាចរួចផុតពីបញ្ជីប្រផេះរបស់អង្គការហ្វាត អាជ្ញាធរកម្ពុជា ត្រូវប្រឹងប្រែងស្រាវជ្រាវរកឲ្យឃើញពីប្រភពធនធានកខ្វក់របស់ឧក្រិដ្ឋជន ហើយឈានទៅដល់ការរឹបអូស ឬការបង្កកធនធានកខ្វក់ទាំងនោះ ដែលជាកិច្ចការក្នុងចំណុច IO8៕ | ដោយ៖ ទេពញាណ |
អំឡុងការប្រកួតក្នុងកីឡដ្ឋាន Tottenham Hotspur នៅក្នុងវគ្គទីមួយក្រុមទាំងពីរបានបញ្ចប់ត្រឹមលទ្ធផល ០-០ ។ ប៉ុន្តែចាប់ផ្តើមវគ្គទីពីរមិនដល់ ១នាទីផងនោះកីឡាករ Oliver Skipp អាចស៊ុតបើកឆាកនាំមុខមុនត្រឹមនាទី៤៦ មុនពេលខ្សែប្រយុទ្ធ Harry Kane ស៊ុតបំប៉ោងសំណាញ់ទីបន្ថែមគ្រាប់ទី២ នៅនាទី៨២។ Spurs កំពុងតែបន្តតាមប្រម៉ាញ់យកចំណាត់ថ្នាក់ក្រុមកំពូលទាំង ៤ នៃ Premier league។ ឈ្នះ Chelsea បានជួយឱ្យ Spurs ក្រសោបបាន ៣ពិន្ទុបន្ថែមទៀត ហើយឡើងឈរនៅចំណាត់ថ្នាក់លេខ ៤ ដោយមាន ៤៥ពិន្ទុ ពីលើ Newcastle United ដែលធ្លាក់ទៅឈរលេខ ៥ មាន ៤១ពិន្ទុ។ បរាជ័យក្រោមថ្វីជើង Spurs ធ្វើឱ្យក្រុមតោខៀវបានរងបរាជ័យលើកទី៩ សម្រាប់ការប្រកួតក្នុងក្របខណ្ឌ Premier League ។ ឆ្លងកាត់ ១១ប្រកួតចុងក្រោយពួកគេរកបានជ័យជម្នះត្រឹមតែ ១ប្រកួតប៉ុណ្ណោះ និងស្មើ ៤ប្រកួត។ ទោះជាចាយប្រាក់ច្រើន ៣៥៨លានដុល្លារ នាំចូលកីឡាករថ្មីកាលពីខែមករារួចមក ប៉ុន្តែក្រុមម្ចាស់ Champions league ២សម័យនេះ នៅតែធ្វើមិនបានល្អក្រោមដឹកនាំរបស់លោក Potter។ Chelsea បន្តឈរនៅចំណាត់ថ្នាក់លេខ ១០ មាន៣១ពិន្ទុក្នុងដៃ ដែលមានគម្លាតពិន្ទុពីក្រុម Spurs ឈរលេខ ៤ ចំនួន ១៤ពិន្ទុ។ Chelsea បច្ចុប្បន្នកំពុងតែបន្តប្រជែងក្នុងពានរង្វាន់ UEFA Champions league មួយទៀតតែប៉ុណ្ណោះដែលជាពានរង្វាន់មួយផ្សេងក្រៅពី Premier league។ សម្រាប់លោក Potter ចាប់តាំងពីផ្លាស់មកដឹកនាំ Chelsea លោកហាក់បីជាមិនទទួលបានលទ្ធផលល្អប៉ុន្មានឡើយ ស្របពេលទម្រង់លេងរបស់ក្រុមកីឡាករតោខៀវ មានភាពខុសប្លែកពីអ្វីដែលលោកបានដឹកនាំនៅក្រុម Brighton & Hove Albion។ កាលដឹកនាំនៅ Brighton លោក Potter បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលខ្លាំង សម្រាប់ទម្រង់លេងរបស់ Brighton នៅត្រឹម ១៤ប្រកួតដំបូងនៃ Premier league ហើយធ្វើឱ្យក្រុមមួយនេះ បានឈានជើងចូលឈរក្នុងចំណាត់ថ្នាក់កំពូលទាំង ៤ នៅដើមរដូវកាល។ យុទ្ធសាស្ត្រដឹកនាំនៅ Brighton ទទួលជោគជ័យ តែផ្លាស់មក Chelsea តំណែងលោក Potter កំពុងមានកម្តៅខ្លាំងឡើង ខណៈក្រុមធ្វើមិនបានល្អដូចកាលលោក Thomas Tuchel នៅដឹកនាំ។ កំណត់ត្រាអាក្រក់បំផុតនៅ Chelsea របស់លោក Potter ឆ្លងកាត់ ១៥ប្រកួត រកបានជ័យជម្នះបានតែ ១លើកប៉ុណ្ណោះ៕ | Tottenham Hotspur បំបាក់ Chelsea លទ្ធផល ២-០ នៃជំនួបពានរង្វាន់ Premier league ថ្ងៃទី២៦ ខែកុម្ភៈ។ កីឡាករ Oliver Skipp និង Harry Kane ស៊ុតម្នាក់មួយគ្រាប់សម្រាប់ Spurs ធ្វើឱ្យកៅអីគ្រូបង្វឹករបស់លោក Graham Potter រងសម្ពាធនិងកម្តៅកើនឡើង ខណៈដឹកនាំក្រុមតោខៀវមិនបានលទ្ធផលល្អ។ |
លោក គៀត ច័ន្ទថារិទ្ធ ជាអ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍នៅថ្ងៃទី២១ កញ្ញា ថា ករណីរកឃើញគ្រាប់បែកនៅមន្ទីរពេទ្យជោរ៉ៃ ដែលស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ មិនមែនជាការដាក់បង្កៃឲ្យផ្ទុះ ឬក៏ប៉ុនប៉ងធ្វើឲ្យផ្ទុះនោះទេ ប៉ុន្តែករណីនេះជាការកាន់កាប់គ្រឿងផ្ទុះដោយខុសច្បាប់។ លោក បានបន្តទៀតថា តាមការស្រាវជ្រាវជំហានដំបូង មុខសញ្ញាដែលជាម្ចាស់ម៉ូតូត្រូវបានបងថ្លៃ ឲ្យយកគ្រាប់បែកនេះ ទៅបន្ទាយនៅខាងលិចកំពង់ស្ពឺ ម្ដុំត្រែងត្រយឹង កំពង់សិលា។ «តែដោយសារឪពុកឈឺធ្ងន់នៅមន្ទីរពេទ្យជោរ៉ៃ ម្ចាស់ម៉ូតូបានដាក់គ្រាប់បែកនៅក្នុងខ្លុបម៉ូតូស្កុបពីរុំស្កុតពីក្រៅ ហើយដោយសារតែប្រញ៉ាប់ចូលទៅមើលឪពុកកំពុងឈឺ ពេលដែលយកម៉ូតូទៅផ្ញើក៏មិនបានដកសោម៉ូតូនោះទេ។ សន្តិសុខដែលយាមការពារនៅមន្ទីរពេទ្យ ពេលឃើញសោរនៅជាប់ម៉ូតូ ក៏បានយកសោរម៉ូតូទៅចាក់បើកខ្លុបម៉ូតូដើម្បីឆែកមើលក្រែងមានសម្ភារសំខាន់ត្រូវយក ជួនជាចៃដន្យក៏បានឃើញគ្រាប់បែកពណ៌ខ្មៅរុំស្កុតពីក្រៅ បន្ទាប់មកក៏បានទម្លាក់វានៅជិតម៉ូតូនោះ ហើយស្រែកថាប្រទះឃើញគ្រាប់បែក»។ នេះជាការបញ្ជាក់របស់លោក គៀត ច័ន្ទថារិទ្ធ។ អគ្គស្នងការរងនគរបាលជាតិរូបនេះបន្ថែមទៀតថា សមត្ថកិច្ចក៏បានទៅយកគ្រាប់បែកនោះមករក្សាទុក ចំពោះករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត ដើម្បីរកឲ្យឃើញពិតប្រាកដថាប្រភពគ្រាប់បែកហ្នឹងមកពីណា គោលដៅទៅណា។ បច្ចុប្បន្នកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញបានឃាត់មុខសញ្ញាដែលជាម្ចាស់ម៉ូតូ និងហៅសន្តិសុខ ដើម្បីមកធ្វើការបំភ្លឺ និងស៊ើបអង្កេតបន្តទៀត។ នេះបើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបានជាតិ។ | គ្រាប់បែក១គ្រាប់ត្រូវ បានសន្តិសុខការពារម៉ូតូ ប្រទះឃើញនៅកន្លែងផ្ញើរម៉ូតូក្នុងមន្ទីរពេទ្យជោរ៉ៃ កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ដែលជាថ្ងៃភ្ជុំបិណ្ឌ។ |
សំឡេងជួងបានបន្លឺឡើងនៅព្រឹកថ្ងៃទី៦ ខែសីហា នៅឧទ្យានអនុស្សាវរីយ៍ក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ជាទីដែលទាហានអាមេរិកបានទម្លាក់គ្រាប់បែកអាតូមិកកាលពី៧៣ឆ្នាំមុន។ ក្នុងការទម្លាក់គ្រាប់បែកប្រល័យលោកដំបូងគេ ជនជាតិជប៉ុនប្រមាណ១សែន៤ម៉ឺននាក់បានស្លាប់ដោយអានុភាពនៃអាវុធនេះ និងឥទ្ធិពលនៃវិទ្យុសកម្មដែលផ្ទុះចេញពីគ្រាប់បែក។ អភិបាលក្រុងហ៊ីរ៉ូស៊ីម៉ា Kazumi Matsui បានអំពាវនាវឲ្យមានពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរ និងបានបង្ហាញក្ដីព្រួយបារម្ភចំពោះការកើនឡើងចលនាជាតិនិយមដែលគំរាមកំហែងសន្តិភាពរបស់ពិភពលោកផង។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក Matsui និយាយដោយមិនបញ្ចេញឈ្មោះថា ប្រទេសខ្លះបានបញ្ចេញអាកប្បកិរិយាជាតិនិយម និងធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែររបស់ខ្លួនទៅទៀត ដែលនេះជាការបង្កាត់ភ្លើងភាពតានតឹងដែលរលត់ពេលសង្គ្រាមត្រជាក់ចប់ទៅ។ ទោះជាមិនបញ្ចេញឈ្មោះប្រទេសណាក្ដី ការស្នើឲ្យមានការលុបបំបាត់នុយក្លេអ៊ែរ ហាក់សំដៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលចង់បង្កើនចំនួននុយក្លេអ៊ែរក្នុងឃ្លាំងរបស់អាមេរិក។ ត្រង់ចំណុចនេះអភិបាលក្រុងដែលរងគ្រោះដោយគ្រាប់នុយក្លេអ៊ែរដំបូងគេបញ្ជាក់ថា ប្រសិនមនុស្សភ្លេច ឬឈប់ប្រឈមមុខប្រវត្តិសាស្ត្រនោះ កំហុសនឹងកើតឡើងម្ដងទៀត។ ដូចនេះបានជាគេត្រូវបន្តនិយាយពីហ៊ីរ៉ូស៊ីម៉ា។ ទោះជាជាប់ឈ្មោះជាប្រទេសតែមួយគត់ដែលរងការទម្លាក់នុយក្លេអ៊ែរក្ដី ជប៉ុនមិនមែនជាសមាជិកនៃសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរឡើយ ដោយនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ លើកឡើងថា ជប៉ុនដើរតួជាស្ពានរវាងរដ្ឋនុយក្លេអ៊ែរ និងរដ្ឋគ្មាននុយក្លេអ៊ែរ។ ដោយមិននិយាយចំសន្ធិសញ្ញាហាមឃាត់នេះលោក អាបេ អះអាងថា នៅឆ្នាំថ្មីៗនេះ ចន្លោះបានកើតឡើងរវាងប្រទេសនានាជុំវិញមធ្យោបាយកាត់បន្ថយនុយក្លេអ៊ែរ។ អ្វីគួរចាប់អារម្មណ៍នោះ មហាអំណាចដែលទទួលស្គាល់ថាមាននុយក្លេអ៊ែរដូចជា ចិន អាមេរិក រុស្ស៊ី បារាំង និងចក្រភពអង់គ្លេស ក៏មិនជាសមាជិកនៃសន្ធិសញ្ញាដែលត្រូវបានអនុម័តនៅឆ្នាំ២០១៧ ។ រុស្ស៊ីត្រូវបានរាយការណ៍ថា មានក្បាលនុយក្លេអ៊ែរច្រើនជាងគេ ខណៈអាមេរិកនៅលំដាប់ទីពីរប៉ុណ្ណោះ។ ប៉ុន្តែក្រោមអាណត្តិលោក ត្រាំ អាមេរិកកំពុងបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដើម្បីរក្សាតួនាទីមហាអំណាចរបស់ខ្លួន៕ | ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ជាខួបទី៧៣ឆ្នាំនៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុងហ៊ីរ៉ូស៊ីម៉ាដោយទាហានអាមេរិក ដែលសម្លាប់ជាង១៤ម៉ឺននាក់។ ពីរថ្ងៃបន្ទាប់ អាមេរិកក៏ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរមួយគ្រាប់ទៀតនៅណាហ្គាសាគី ដែលធ្វើឲ្យជប៉ុនចុះចាញ់សង្គ្រាមលោកលើកទីពីរតែម្ដង។ នៅចំថ្ងៃខួបទី៧០នេះ អភិបាលក្រុងហ៊ីរ៉ូស៊ីម៉ាបានព្រមានពីគ្រោះថ្នាក់សម្រាប់សន្តិភាពដែលកើតចេញពីចរន្តជាតិនិយមជ្រុល។ |
ឯកអគ្គរដ្ឋទូតតួកគីថ្មីប្រចាំកម្ពុជា លោកស្រី Andy Ünlü បាននិយាយថា តួកគីនឹងបញ្ជូនក្រុមការងារមួយមកកម្ពុជា ក្នុងខែឧសភាខាងមុខ ដើម្បីធ្វើការពិនិត្យជាក់ស្ដែង និងពិភាក្សាជាមួយភាគីកម្ពុជា អំពីលទ្ធភាពក្នុងការផ្ដល់ជំនួយមកកម្ពុជា លើបញ្ហាបោសសំអាតមីននេះ។ លោកស្រី Ünlü បានថ្លែងបែបនេះ នៅក្នុងជំនួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៩ មេសា។ មកដល់ពេលនេះ កម្ពុជា បានបោសសំអាតមីន ជាង១,៦០០គីឡូម៉ែត្រការ៉េហើយ ដែលវាជាលទ្ធផលល្អធំធេងមួយរបស់កម្ពុជា។ នេះជាការបញ្ជាក់របស់លោក ប្រាក់ សុខុន ដែលបានបន្ថែមដូច្នេះថា៖«បញ្ហាមីននៅតែជាឧបសគ្គដ៏សំខាន់នៃការអភិវឌ្ឍជនបទ»។ គិតពីឆ្នាំ១៩៩២ ដល់ខែតុលា ឆ្នាំ២០១៧ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីសរុបប្រមាណ ១៦៧.០០០ហិកតា ដោយក្នុងនោះរួមមាន គ្រាប់មីនប្រឆាំងមនុស្ស ១,៧៧៩,០៤៦គ្រាប់ ,មីនប្រឆាំងរងក្រោះ ៦០,៨២៤គ្រាប់ ,យុទ្ធភណ្ឌមិនទាន់ផ្ទុះ ៦,២៥៧,១០២ គ្រាប់ និងអំបែង ៧៤១,៧១៥,៤៩១ គ្រាប់។ បច្ចុប្បន្នកម្ពុជានៅសល់ចម្ការមីនចំនួន ១៤,៦០០ ហើយសរុបជាផ្ទៃដីស្មើប្រមាណ ២១១១ គីឡូម៉ែត្រក្រឡា។ នេះបើយោងតាមរបាយការណ៍ របស់អាជ្ញាធរមីន។ អត្ថបទទាក់ទង កម្ពុជានៅសល់ផ្ទៃដីចម្ការមីនជាង ២ពាន់គីឡូម៉ែត្រក្រឡា លោក លី ធុជ ដែលជាអនុប្រធានទី១ និងជាអគ្គលេខាធិការអាជ្ញាធរមីន ធ្លាប់បានបញ្ជាក់កន្លងមកថា ជនរងគ្រោះ ដោយសារគ្រាប់ផ្ទុះ សរុបទាំងអស់មាន ៦៤,៧០៥នាក់ ក្នុងនោះគ្រោះថ្នាក់ដោយសារមីនចំនួន ៥១,០៥៦នាក់ និងគ្រាប់ ៦៤,៩១៣នាក់។ តួលេខនេះគិតចាប់ពីឆ្នាំ ១៩៩៧ ដល់ខែកញ្ញា ឆ្នាំ២០១៧។ តាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនរបស់រាជរដ្ឋាភិបាល ឆ្នាំ២០១៨-២០២៥ កម្ពុជាគ្រោងសម្រេចគោលដៅមួយចំនួនរួមមាន ត្រូវដោះផ្ទៃដីដែលកំពុងទទួលរងការគំរាមកំហែងដោយគ្រាប់មីន និងគ្រាប់បែកចង្កោម ឲ្យអស់ក្នុងឆ្នាំ ២០២៥។ ផែនការយុទ្ធសាស្ត្រជាតិនេះ នឹងកាត់បន្ថយកម្រិតទាបបំផុត នូវអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម លើកកម្ពស់ជីវភាពរបស់ជនរងគ្រោះ និងសហគមន៍ដែលរងគ្រោះ៕ | ភ្នំពេញ៖ រដ្ឋាភិបាលតួកគី សន្យាពិនិត្យមើលលទ្ធភាព ក្នុងការផ្ដល់ជំនួយផ្នែកដោះមីនមករដ្ឋាភិបាលកម្ពុជា។ ការសន្យារបស់រដ្ឋាភិបាលតួកគី ធ្វើឡើងតបតាមសំណើរបស់កម្ពុជា។ |
ស្របពេលដែលយោធាធ្វើរដ្ឋប្រហារ និងឡើងកាន់អំណាច សហគមន៍អន្តរជាតិជាពិសេសប្រទេសលោកខាងលិចមួយចំនួន បានកាត់បន្ថយទំនាក់ទំនងជាមួយរបបយោធា។ យ៉ាងណាមិញផ្ទុយពីប្រទេសផ្សេងៗ ឥណ្ឌា ចិន និងរុស្ស៊ី នៅតែបន្តចូលរួមធ្វើការជាមួយរបបយោធា រួមទាំងមានការធ្វើទស្សនកិច្ចថ្នាក់រដ្ឋមន្ត្រីផងដែរ។ ថ្លែងពីសាកលវិទ្យាល័យ Chulalongkorn ក្នុងទីក្រុងបាងកកនៅថ្ងៃទី១៨ ខែសីហា រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ាន់យ៉ាំ ចៃសាន់កា ចាតទុកជំហររបស់ទីក្រុងញូវដែលីលើមីយ៉ាន់ម៉ា ជាជំហរដែលមានភាពជាប់លាប់អស់ជាច្រើនទសវត្សរ៍មកហើយ តាំងពីមីយ៉ាន់ម៉ាបានងើបឈរដើម្បីសេរីភាពប្រឆាំងនឹងអាណានិគមមក។ លោក ចៃសាន់កា ក៏បានបន្តថា ក្នុងនាមជាប្រទេសជិតខាងផ្ទាល់ ឥណ្ឌាមិនអាចជៀសផុតពីការធ្វើការជាមួយរបបយោធា ដោយសារតែបញ្ហាព្រំដែន ឧក្រិដ្ឋកម្មឆ្លងដែន ជំងឺកូវីដ-១៩ និងក្រុមបះបោរឥណ្ឌានៅក្នុងមីយ៉ាន់ម៉ាជាដើម។ បើតាមមន្រ្តីឥណ្ឌា ក្នុងនាមជាអ្នកជិតខាងផ្ទាល់ ឥណ្ឌាមានការយល់ចិត្ត និងការយោគយល់ដែលខុសពីប្រទេសដទៃលើការជំរុញលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។ «យើងជឿជាក់យ៉ាងមុតមាំថា ការក្លាយជាប្រទេសប្រជាធិបតេយ្យនឹងជាជម្រើសល្អបំផុតសម្រាប់មីយ៉ាន់ម៉ាដែលឆ្លុះបញ្ចាំងពីមនោសញ្ចេតនា និងតម្រូវការរបស់ប្រជាជន»។ ប្រមុខការទូតឥណ្ឌាលើកឡើងបែបនេះ។ គួររំលឹកថា នៅពីដើមឆ្នាំនេះ ឯកអគ្គរដ្ឋទូតថ្មីរបស់ឥណ្ឌា បានបង្ហាញលិខិតសារតាំងដល់មេដឹកនាំរដ្ឋប្រហារ មីន អ៊ុងឡាំង ដែលធ្វើឱ្យឥណ្ឌាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលទទួលស្គាល់របបយោធាជារដ្ឋាភិបាលស្របច្បាប់៕ | រដ្ឋមន្ត្រីការបរទេសឥណ្ឌា ស៊ូប្រាម៉ាន់យ៉ាំ ចៃសានកា នៅថ្ងៃទី១៨ ខែសីហា បានចេញមុខការពារទំនាក់ទំនងរវាងឥណ្ឌាជាមួយរបបយោធាមីយ៉ាន់ម៉ា បើទោះបីជាសហគមន៏អន្តរជាតិកំពុងបង្កើនសម្ពាធ និងសម្ដែងការព្រួយបារម្ភកាន់តែខ្លាំងពីការប្រហារជីវិតអ្នកទោសនយោបាយនាពេលថ្មីៗនេះក្តី។ |
ភ្នំពេញ៖ ក្រសួងបរិស្ថាន គ្រោងដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ ជាតំបន់រ៉ាមសារ បន្ថែមលើតំបន់ប្រាំផ្សេងទៀត ដែលមានវត្តមានក្នុងតំបន់នេះ។ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ពន្យល់ថា ការដាក់បញ្ជូលតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ជាតំបន់រ៉ាមសារ ដោយសារតំបន់ដីសើមមួយនេះ បានផ្ដល់ប្រយោជន៍ដល់សហគមន៍ និងជម្រកសត្វស្លាប។ គម្រោងរៀបចំដាក់បញ្ចូល តំបន់ការពារទេសភាពបឹងព្រែកល្ពៅ របស់ក្រសួងបរិស្ថាននៅពេលនេះ ដោយសង្កេតឃើញថាតំបន់មួយនេះ ជាទីជម្រកសម្រាប់សត្វស្លាបទឹក និងសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ជាពិសេសប្រភេទសត្វស្លាបកំពុងរងការការគំរាមកំហែង។ «តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក៏មានវត្តមានសត្វត្រដក់ធំ ដែលជាប្រភេទសត្វស្លាបជិតផុតពូជ និងប្រភេទសត្វស្លាបទឹកមួយចំនួន ដូចជាត្រយងខ្លួនស ត្រយងខ្លួនរលោង រនាលពណ៌ ចង្កៀលខ្យង ទុងប្រផេះជាដើម ដែលចុះមករកចំណីក្នុងតំបន់នេះ»។ នេះជាការលើកឡើងរបស់ លោក នេត្រ ភក្ត្រា។ បើតាមអ្នកនាំពាក្យរូបនេះ ក្រៅពីផ្ដល់ជម្រក និងចំណី ដល់ប្រភេទសត្វស្លាបផ្សេងៗ តំបន់ដីសើមមួយនេះ ក៏បានផ្ដល់ផលប្រយោជន៍ដល់សហគមន៍ គាំទ្រដល់ជីវភាពរបស់ពលរដ្ឋ តាមរយៈការផ្ដល់ជាប្រភពទឹក អាហារ ត្រី ធនធានពន្ធុជាដើម។ ក្រៅពីនេះ ធនធានធម្មជាតិទាំងនោះ ជាសេវាកម្មនិយ័តកម្ម ក្នុងការទប់ខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត និងបន្សុទ្ធទឹកជាដើម ទាំងតំបន់ និងជាសាកល។ ម្យ៉ាងទៀត តំបន់នេះ ក៏មានតម្លៃផ្នែក សោភ័ណភាព ទេសចរណ៍ធម្មជាតិ បេតិកភណ្ឌ័វប្បធម៌ ការសិក្សាស្រាវជ្រាវ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។ ជាមួយគ្នានេះ លោក នេត្រ ភក្រ្តា បានបន្ថែមទៀតថា ការដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ជាតំបន់រ៉ាមសារ បញ្ជាក់ឱ្យឃើញថា តំបន់មួយនេះមានសារៈសំខាន់ និងទទួលស្គាល់ជាអន្តរជាតិ ក្រោយអនុសញ្ញារ៉ាមសារ ដោយមានលេខាធិការរ៉ាមសារ នៅប្រទេសស្វីស។ ម្យ៉ាងកិច្ចការនេះ ក៏មានអត្ថប្រយោជន៍មួយចំនួនទៀតផងដែររួមមាន បង្កើនការយល់ដឹងជាសាធារណៈពីសារៈសំខាន់នៃតំបន់ដីសើម, បង្កើនការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ក្នុងការគ្រប់គ្រងដីសើម, ទទួលបានការគាំទ្រកាន់តែច្រើនជាងមុន ក្នុងការការពារតំបន់ទាំងនោះ និងតំបន់ជុំវិញ, បង្កើនមូលនិធិដល់ការអភិរក្សទាំងក្នុង និងក្រៅប្រទេស និងពង្រឹងកាលានុវត្តន៍ភាព ក្នុងការជំរុញការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងអេកូទេសចរណ៍។ បើតាមអ្នកនាំពាក្រដដែល ការដាក់តំបន់ដីសើមមួយជាតំបន់រ៉ាមសារ គឺត្រូវមានការសិក្សា និងប្រមូលទិន្នន័យពីជីវចម្រុះ សេវាកម្មអេកូឡូស៊ី និងសក្ដានុពលនៃតំបន់ដីសើមនោះ ដើម្បីរៀបចំឯកសារព័ត៌មាន និងទាមទារឱ្យមានការពិគ្រោះយោបល់ និងការគាំទ្រពីអ្នកពាក់ព័ន្ធទាំងថ្នាក់មូលដ្ឋាន ក្រោមជាតិ និងជាតិ។ ពាក់ព័ន្ធនឹងអនុសញ្ញារ៉ាមសារនេះ លោក ស្រី ហ៊ុនលាង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថានថា កម្ពុជាបានអនុម័តយល់ព្រមលើអនុសញ្ញារ៉ាមសារ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ និងបានចូលជាសមាជិកពេញសិទ្ធិនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៩។ អនុសញ្ញានេះ ឈរលើគោលការណ៍ចម្បងបីគឺ ការប្រើប្រាស់តំបន់ដីសើម ប្រកបដោយភាពឈ្លាសវៃ, កំណត់ និងបង្កើតតំបន់ដីសើមជាលក្ខណៈអន្តរជាតិ និងកិច្ចសហការអន្តរជាតិ។ បច្ចុប្បន្នតំបន់ដីសើមត្រូវបានដាក់បញ្ជូល ជាតំបន់រ៉ាមសារនៅលើពិភពលោកមានចំនួន ២,៤២៤ លាតសន្ធឹងលើផ្ទៃដីចំនួន ២៥លានហិកតា។ ខណៈកម្ពុជាមានចំនួន៥កន្លែង ដេលមានដាក់ចូលជាតំបន់រ៉ាមសារ រួមមាន តំបន់រ៉ាមសារស្ទឹងត្រែង កោះកាពិ នឹងទន្លេឆ្មារ ព្រែកទាល់ និងស្ទឹងសែន នៅលើផ្ទៃដីសរុបទំហំ ៤២.២៥៧ហិកតា៕ | ដោយ៖ ស៊ុល រ៉វី |
សៀមរាប៖ ពិធីសំពះព្រះខែ អកអំបុក និងពិធីសម្រក់ទៀន ដើម្បីផ្សងមើលទឹកភ្លៀងក្នុងការដាំដុះស្រូវស្រែចម្ការរបស់ប្រជាកសិករ ដែលត្រូវបានរៀបចំឡើងនៅក្នុងវត្តអារញ្ញសាគរនៅក្រុងសៀមរាប ក្រោមពន្លឺព្រះចន្ទពេញវង់ នារាត្រីថ្ងៃទី២៧វិច្ឆិកា ឆ្នាំ២០២៣៕ | ដោយ៖ ថោង ប្រណី |
បច្ចុប្បន្នក្រុមជម្រើសជាតិអាល្លឺម៉ង់ កំពុងប្រមូលផ្តុំកីឡាករក្នុងជំរុំហ្វឹកហាត់រយៈពេលដ៏ខ្លីមួយ ក្នុងទីក្រុង Thuringia។ អំឡុងធ្វើសន្និសីទកាសែត ស្ថិតក្នុងជំរុំហ្វឹកហាត់ លោក Voller បានប្រាប់ក្រុមអ្នកកាសែតថា ក្រុមអាល្លឺម៉ង់ កំពុងបង្ហាញការអភិវឌ្ឍយ៉ាងល្អ។ លោក Voller បាននិយាយដូច្នេះ៖«គោលគំនិតដ៏ធំដែលបង្ហាញថាយើងអភិវឌ្ឍបានល្អនោះគឺ ការប្រកួតមិត្តភាព ២លើកចុងក្រោយ កាលពីខែមីនា។ យើងប្រទះឃើញថាបន្ទាប់ពីរយៈពេល ៣ខែកន្លះ មកនេះ ក្រោមការដឹកនាំរបស់លោក Nagelsmann យើងបានឈ្នះ ២ប្រកួត។ []»។ អាល្លឺម៉ង់ ម្ចាស់ពាន Euro ៣សម័យ ចាប់ផ្តើមបរាជ័យក្នុងការប្រកួតប្រជែងលំដាប់អន្តរជាតិ តាំងពីពេលពួកគេបានក្លាយជាក្រុមជើងឯក FIFA World Cup 2014 ដែលធ្វើឡើងនៅក្នុងប្រទេសប្រេស៊ីល។ អាល្លឺម៉ង់ បានធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ហើយពិបាកក្នុងការបង្ហាញភាពខ្លាំងរបស់ពួកគេចំពោះមុខ អ្នកគាំទ្រ ១០ឆ្នាំចុងក្រោយមកនេះ។ ចាប់តាំងពីឈ្នះ World Cup លើកទី៤ នៅប្រទេសប្រេស៊ីល ពួកគេតែងធ្លាក់ពីពានរង្វាន់ពិភពលោក ២លើកជាប់គ្នា ពោលក្នុងឆ្នាំ ២០១៨ និង ២០២២ នៅត្រឹមវគ្គចែកពូល។ នៅក្នុងព្រឹត្តិការណ៍ Euro 2020 ដែលធ្វើក្នុងឆ្នាំ ២០២១ អាល្លឺម៉ង់បានធ្លាក់ចេញត្រឹមវគ្គ ១៦ក្រុមចុងក្រោយ។ មុនការប្រកួត Euro 2024 លើកនេះមកដល់ទៀតសោត ក្រុមកីឡាករជម្រើសជាតិអាល្លឺម៉ង់ ត្រូវបានប្រទះឃើញថាមានភាពមមារញឹកខ្លាំង ក្នុងការប្រកួតប្រជែងឱ្យក្លិបនីមួយៗរៀងៗខ្លួន។ កីឡាករចំនួនមកពីក្លិប Bayer Leverkusen ទើបតែបានបញ្ចប់ភារកិច្ចក្លិប ក្រោយជួយក្លិបឈ្នះពាន ២ Bundesliga និង German Cup ក្នុងមួយរដូវកាល។ កីឡាករសំខាន់ៗមួយចំនួនផ្សេងទៀត ដែលលេងឱ្យ Borussia Dortmund ក៏កំពុងត្រៀមលក្ខណៈប្រជែងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ទល់នឹងក្រុម Real Madrid ថែមទៀត ដោយការប្រកួតនៅថ្ងៃទី១ ខែមិថុនា។ ព្រឹត្តិការណ៍ Euro 2024 នៅក្នុងប្រទេសអាល្លឺម៉ង់ ត្រូវចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា ដល់ទី២០ ខែកក្កដា។ អាល្លឺម៉ង់ នឹងចាប់ផ្តើមការប្រកួតបើកឆាក នៅថ្ងៃទី១៤ ដោយត្រូវជួបក្រុមស្កុតឡែន មុនពេលទៅប៉ះហុងគ្រី និងស្វ៊ីស គូចុងក្រោយ ក្នុងជំនួបពូល A។ មុនការប្រកួតមកដល់ អាល្លឺម៉ង់ ក៏នឹងមានប្រកួតមិត្តភាពទល់ក្រុមអ៊ុយក្រែន នៅថ្ងៃទី៣ ខែមិថុនា មុនទៅប៉ះក្រិកនៅ ៤ថ្ងៃបន្ទាប់៕ | លោក Rudi Voller ប្រធានផ្នែកកីឡាប្រចាំក្រុមជម្រើសជាតិអាល្លឺម៉ង់ បាននិយាយថាក្រុមម្ចាស់ពាន ៣សម័យទ្វីបអឺរ៉ុប ជាបេក្ខភាពដ៏ស័ក្តិសម និងចាប់អារម្មណ៍បំផុត ក្នុងការប្រជែងជើងឯកព្រឹត្តិការណ៍ Euro 2024។ មូកហេតុដែលនាំឱ្យលោក Voller លើកឡើងបែបនេះ ព្រោះតែកាលពីខែមីនា អាល្លឺម៉ង់ បានប្រកួតឈ្នះ បារាំង និងហូឡង់ ដែលសុទ្ធសឹងតែជាក្រុមខ្លាំងៗក្នុងតំបន់អឺរ៉ុប។ |
The United Nations High Commissioner for Human Rights, Zeid Ra'ad Al Hussein, has acknowledged that his unvarnished criticism of world leaders has made it impossible for him to secure a second term. "I have irritated, I think, all governments over the course of (my) four years," Zeid, a member of Jordan's royal family, told the BBC at the weekend. As the deadline approaches to replace Zeid, one candidate vying for the job has argued that with the UN human rights system facing unprecedented threats, the right chief's office needs a change in tone. "The next high commissioner must understand that defending human rights is not about attacking governments, it is not an exercise aiming to attribute blame or fault," wrote Nils Melzer, the current UN special rapporteur on torture, in an letter announcing his bid to succeed Zeid. "There is no point in winning perceived moral superiority at the price of mutual loss of respect, influence and understanding," added Melzer, a Swiss national. Melzer told AFP that even though he is probably not a frontrunner for the job, he tweeted his application letter to trigger a necessary debate. He expressed "tremendous respect" for Zeid but said that "antagonising" political leaders does not work. "We are on the brink of the whole system rights system disintegrating," Melzer said. "If we want to avoid a global shipwreck, we will have to find a common language." Anyone interested in the long-term survival of the UN's human rights system "will realise that the high commissioner can't be an activist," he said. - 'A bed of nails' - Zeid told the BBC that other UN departments sometimes viewed the rights office as "sanctimonious" and that at points during his tenure he was encouraged to use "alternative vocabulary" when denouncing abuses. But tensions between the high commissioner for human rights and the rest of the UN system are hardly unique to Zeid, as the job typically requires harsh criticism of governments that other agencies are lobbying for resources and cooperation. Edward Mortimer, a former UN communications director, called the rights chief post "a bed of nails", in an article for the United Nations Association of the United Kingdom (UNA-UK), an NGO tracking the selection process. Some argue that Zeid's approach to the role -- denouncing the individuals personally responsible for the grave abuses -- is the only viable strategy. "This is really what the job is all about," Louis Charbonneau, the UN director at Human Rights Watch, told AFP. "It is not about tip-toeing around. It is using the bully pulpit." Former Irish president Mary Robinson, who served as UN rights chief from 1997 to 2002, told UNA-UK that "if you become too popular in that job, remember, you are not doing a good job". - The contenders - Zeid's term expires in August. UN Secretary General Antonio Guterres formally posted the vacancy in June and reportedly began interviews in July. Few details about the selection process have been released, but multiple UN officials and diplomats have said that former Chilean president Michelle Bachelet was approached -- although she reportedly turned the job down initially. Guterres is widely believed to prefer a woman for the role. For activists, a priority is establishing whether Guterres is looking for someone who aligns with Melzer's vision -- a high commissioner who condemns abuses without denouncing leaders. As Charbonneau noted, Guterres "has come under criticism for not being as outspoken as groups like ours would like on human rights." With Trump cutting support and China as well as Russia consistently undermining human rights criticisms from the UN, activists worry that Guterres may want someone more conciliatory towards the three most powerful permanent Security Council members. Zeid told the BBC that even a partial bow to such states would be a mistake. "Governments can defend themselves," he said. "I am not there to defend them. I am there to defend their people who have been discriminated against." | Geneva, Switzerland | He called Hungary's prime minister a racist, suggested the Philippine president needed a "psychiatric evaluation," and accused US President Donald Trump of driving humanity off a mountain. |
នៅថ្ងៃព្រហស្បតិ៍ ទី២១ធ្នូ ចិនបានប្រកាសព្បួរការបន្ធូរបន្ថយពន្ធគយ លើទំនិញចំនួន ១២មុខ របស់តៃវ៉ាន់ រួមមាន ប្រូភីលីន (propylène) ប៉ារ៉ាស៊ីលីន (paraxylène) ប៊ូតាឌីន (butadiène) និង អ៊ីសូព្រីន (isoprène) ជាដើម ដែលមានបង្ហាញនៅក្នុងបញ្ជីទំនិញរបស់ ក្រុមប្រឹក្សារដ្ឋចិន។ យោងតាមរដ្ឋាភិបាលចិនដីគោក ការសម្រេចនេះ គឺធ្វើឡើងដើម្បី សងសឹកតៃវ៉ាន់ ជុំវិញការរើសអើងចំពោះទំនិញចាំបាច់មួយចំនួនរបស់ចិនដីគោក។ គួររំលឹកថា ធាតុផ្សំដែលប្រើប្រាស់ដោយឧស្សាហកម្មគីមីឥន្ធនៈ គឺជាផ្នែកមួយ នៃកិច្ចព្រមព្រាងក្នុងក្របខណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ច ដែលបានចុះហត្ថលេខា រវាងចិនដីគោកនិងចិនតៃវ៉ាន់ កាលពីឆ្នាំ២០១០ ដោយរួមបញ្ចូលបញ្ជីទំនិញប្រមាណជាង ៨០០មុខ។ គួរបញ្ចាក់ថា វិធានការណ៍រើសអើងចំពោះទំនិញចិនដីគោកនេះ បានធ្វើឲ្យគណកម្មាការគយចិនដីគោក មិនសប្បាយចិត្ត ហើយបានចោទតៃវ៉ាន់ ថាបានចេញវិធានការណ៍រើសអើង ចំពោះការនាំចេញទំនិញរបស់ចិនដីគោក។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសពីភាពមិនស្មើគ្នា ចំពោះការដោះដូរពាណិជ្ជកម្ម រវាងចិនដីគោកនិងចិនតៃវ៉ាន់ ដោយបានបញ្ជាក់ពីឱនភាពពាណិជ្ជកម្ម ថាបានកើនខ្លាំង រហូតដល់ ៣៩៧% ពោលគឺស្មើនឹង ១៥៦,៥ ពាន់លានដុល្លារ។ នេះបើតាមតួលេខ ដែលបានរាយការណ៍ ដោយ កាសែត South China Morning Post។ សូមបញ្ជាក់ដែរថា សេចក្តីប្រកាសព្បួរការលើកលែងពន្ធគយ ធ្វើឡើងនៅថ្ងែព្រហស្បតិ៍ទី ២១ ធ្នូ ហើយចូលជាធរមាននៅថ្ងៃទី១មករា ឆ្នាំ២០២៤ ពោលគឺ២សប្តាហ៍មុនការបោះឆ្នោត ប្រធាធិបតេយ្យ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣មករា។ ការបោះឆ្នោតខាងមុខនេះ គេនឹងលើកយកមកពិភាក្សា ជុំវិញការចាប់ផ្តើមឡើងវិញ នៃការដោះដូរពាណិជ្ជកម្ម រវាងកោះតៃវ៉ាន់និងចិនដីគោក។ សូមរំលឹកថា ចាប់ពីឆ្នាំ២០១៩ ភ្ញៀវទេសចរចិន មិនត្រូវបានអនុញ្ញាតចូលទឹកដីតៃវ៉ាន់ឡើយ ហើយការដោះដូរពាណិជ្ជកម្មតាមច្រកសមុទ្ររបស់ដែនដីទាំងពីរ បានធ្លាក់ចុះ ចំនួន ១៦,៣% រវាង១១ខែកន្លងមកនេះ។ នេះបើយោងតាមតួលេខរបស់គយចិន។ បរិយាកាសសេដ្ឋកិច្ចដ៍អាប់អួរនេះ ក៏ប៉ះពាល់យ៉ាងខ្លាំងដល់យុវជននៃដែនដីទាំងពីរនេះ ផងដែរ។ ជាក់ស្តែង ប្រាក់ខែនៅតៃវ៉ាន់ នៅទ្រឹងតាំងពី២០ឆ្នាំ ខណៈដែលតម្លៃជួលផ្ទះវិញ ឡើងមួយគុណជាបួន។ យោងតាមការស្ទង់មតិ កម្រិតជីវភាពនិងប្រាក់ខែតិចតួច របស់ប្រជាជន គឺជាប្រធានបទចម្បងសម្រាប់ការបោះឆ្នោតប្រធានាធិបតី នាពេលខាងមុខនេះ។ ថ្លែងប្រាប់សារព័ត៌មាន BBC អ្នកជំនាញសេដ្ឋកិច្ច បានបញ្ជាក់ថា ប្រសិនបើស្ថានភាព ដុនដាបនេះ នៅបន្តយូរអង្វែងទៀត វាអាចនឹងធ្វើឲ្យបាត់បង់ទំនុកចិត្ត នៅក្នុងនយោបាយរបស់គណបក្ស និងដំណើរការប្រជាធិបតេយ្យ នៅកោះតៃវ៉ាន់។ ចំណែកឯ នៅចិនដីគោកវិញ អត្រាគ្មានការងារធ្វើរបស់យុវជនទើបបញ្ចប់ការសិក្សា មានចំនួនច្រើន ដែលមិនធ្លាប់មានពីមុនមក។ ក៏ប៉ុន្តែ កាលពីរដូវក្តៅកន្លងមក អាជ្ញាធរចិនដីគោក បានសម្រេចដកតួលេខអ្នកគ្មានការងារធ្វើចេញពីស្តិតិផ្លូវការ៕ | ដោយ៖ទុយ ដានែល |
អតីតអធិរាជ អាគីហ៊ីតុ បានបាត់បង់ស្មារតី ហើយដួលសន្លប់នៅថ្ងៃទី២៩ ខែមករា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo ដែលបន្តថា មហេសីរបស់ទ្រង់ មីឈីកុ ដែលគង់ក្បែរ បានផ្ដល់ការសង្គ្រោះដល់ទ្រង់ និងបានកោះហៅវេជ្ជបណ្ឌិតភ្លាមៗផងដែរ។ ពេលក្រុមគ្រូពេទ្យទៅដល់ អតីតអធិបរាជជប៉ុន នៅតែគ្មានស្មារតីដដែល។ ដោយស្រង់សម្ដីទីភ្នាក់ងាររាជវាំងជប៉ុន អតីតប្រមុខរដ្ឋជប៉ុនអង្គនេះ កំពុងតែប្រសើរឡើងវិញហើយ និងអាចសោយក្រយាពេលព្រឹកបានធម្មតានៅថ្ងៃទី៣០ ខែមករា។ ប្រភពព័ត៌មានដដែលបន្ថែមថា ព្រះអង្គបានទទួលការពិនិត្យដោយក្រុមគ្រូពេទ្យផ្នែកប្រព័ន្ធសរសៃប្រសាទ និងការស្កែនរាងកាយនៅថ្ងៃទី៣០ ខែមករាផងដែរ។ លទ្ធផលបង្ហាញថា គ្មានអ្វីមិនខុសធម្មតាឡើយ។ «មិនមានសញ្ញានៃភាពមិនខុសប្លែកឡើយ ហើយជាពិសេស ក៏គ្មានសញ្ញានៃការជំងឺផ្សេងៗដូចជាការដាច់សរសៃឈាមនោះដែរ។» នេះជាការបញ្ជាក់របស់អ្នកនាំពាក្យរាជវាំងជប៉ុន។ យ៉ាងណាមិញ ក្រុមគ្រូពេទ្យ នឹងបន្តតាមដានព្រះសុខភាពរបស់ទ្រង់បន្តទៀត។ ទោះជាធម្មតាត្រូវបានគេមើលឃើញថា អាចយាងដោយអង្គឯងក្ដី អតីតអធិរាជ អាគីហ៊ីតុ ក៏មានព្រះរាជសុខភាពមិនបរិបូរណ៌។ កាលពីខែកក្កដា ២០១៩ ទ្រង់មានជំងឺខ្វះឈាមក្នុងខួរក្បាល។ កន្លងទៅ ទ្រង់ក៏ឆ្លងកាត់ការវះកាត់មហារីក និងជំងឺហទយ (ជំងឺបេះដូង) ផងដែរ។ មហេសីរបស់ទ្រង់វិញ អតីតអធិរាជនី មីឈីកុ ក៏មានជំងឺដែរ ដោយរាជវាំងជប៉ុនអះអាងថា ទ្រង់មានព្រះសុខភាពមិនសូវប្រពៃ ហើយស្រកទម្ងន់ទៀតផង។ ដោយសារបញ្ហានេះទាំងហើយ ទើប ព្រះអង្គ អាគីហ៊ីតុ សម្រេចព្រះទ័យដាក់រាជ្យដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ហើយក្លាយជាអធិរាជជប៉ុនទីមួយក្នុងពេល២០០ឆ្នាំ ដែលធ្វើបែបនេះ៕ | រាជវាំងជប៉ុន នៅថ្ងៃទី៣០ ខែមករា បានប្រកាសថា អតីតអធិរាជជប៉ុន អាគីហ៊ីតុ (Akihito) បានបាត់បង់ស្មារតី និងដួលក្នុងបរិវេណនិវេសនដ្ឋានរបស់ទ្រង់ក្នុងទីក្រុងតូក្យូ។ ប៉ុន្តែការត្រួតពិនិត្យព្រះកាយបង្ហាញថា ទ្រង់មិនមានភាពមិនប្រក្រតីអ្វីឡើយ ហើយកំពុងតែត្រឡប់ទៅរកសភាពធម្មតាវិញ។ ព្រះជន្មចាស់វស្សា និងបញ្ហាសុខភាពចាស់ កំពុងយាយីអតីតអធិរាជអង្គនេះ។ |
ប្រាសាទលលៃ ក៏ជាសំណង់ឥដ្ឋ ដែលមានចម្លាក់យ៉ាងប្រណីត ប៉ុន្តែប្រាសាទលលៃបច្ចុប្បន្ន បានខូចខាតច្រើន។ ប្រាសាទនេះ ត្រូវបានជួសជុលយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរអប្សរា។ ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងមមាញឹក ជួសជុល និងថែទាំប្រាសាទនេះ។ ក្រុមការងារជួសជុលប្រាសាទឥដ្ឋ ត្រូវយកចិត្តទុកដាក់ខ្លាំង ព្រោះថា ឥដ្ឋបុរាណទាំងនេះ មានអាយុកាលជាង១០០០ឆ្នាំមកហើយ។ សុខភាពឥដ្ឋ ក៏ទ្រុឌទ្រោមតាមអាយុកាលផងដែរ។ ពិតមែនហើយ ឥដ្ឋបុរាណ កំពុងមានជំងឺច្រើន ដូច្នេះក្រុមការងារអាជ្ញាធរជាតិអប្សរា បានខិតខំតាមដានឥដ្ឋទាំងនេះ រៀងរាល់ថ្ងៃ។ ស្ថាបត្យករ បុរាណវិទូ និងវិស្វករ នៃអាជ្ញាធរជាតិអប្សរា ត្រូវនៅតាមការដ្ឋានជួសជុលប្រាសាទនីមួយៗ ដើម្បីមើលការខុសត្រូវនិយាយជារួម និងស្វែងយល់ពីសុខភាពប្រាសាទ និយាយដោយឡែក។ តាមប្រាសាទនីមួយៗ មិនអាចខ្វះអ្នកជំនាញខាងលើបានទេ ដ្បិតថា ប្រាសាទបុរាណ ត្រូវការអ្នកសិក្សាតាមជំនាញនីមួយៗ មកធ្វើការរួមគ្នា។ តើគេប្រើ ស៊ីម៉ងត៍ ដើម្បីរៀបឥដ្ឋ ដូចសម័យបច្ចុប្បន្ន ឬ? ទេ! អ្នកជំនាញ ប្រើបច្ចេកទេសបុរាណ ដើម្បីជួសជុលប្រាសាទបុរាណ។ ដូនតា ប្រើប្រាស់ «បាយអ» ដើម្បីរៀបឥដ្ឋ និងប្រើប្រាស់បាយអ ដើម្បីឆ្លាក់រូបចម្លាក់តាមហោជាង និងផ្ដែ។ លោក ស៊ឹម អៃ ជាប្រធានក្រុមកម្មករជួសជុលប្រាសាទលលៃ។ បុរសវ័យចំណាស់រូបនេះ បានចូលបម្រើជាមួយអាជ្ញាធរជាតិអប្សរា តាំងពីឆ្នាំ១៩៩៤មក។ មានបទពិសោធជិត៣០ឆ្នាំ លោក ស៊ឹម អៃ បានយល់ដឹងពីប្រាសាទច្រើន ដូចគ្រូពេទ្យថែទាំអ្នកជំងឺ។ ក្រុមការងាររបស់លោក ប្រើប្រាស់ឥដ្ឋថ្មីមួយចំនួន និងប្រើប្រាស់បាយអ តាមបច្ចេកទេសបុរាណ។ អ្នកជំនាញជួសជុលប្រាសាទឥដ្ឋ ប្រើប្រាស់ឥដ្ឋថ្មី ដើម្បីជំនួសចូលកន្លែងខូចខាត។ ប៉ុន្តែការប្រើឥដ្ឋថ្មីនេះ មិនត្រូវឱ្យបាត់ទម្រង់ដើមនៃប្រាសាទ នោះឡើយ។ នៅការដ្ឋានជួសជុលប្រាសាទលលៃ ក្រុមជាង និងអ្នកជំនាញ បានចែងចែកតួនាទីរៀងៗខ្លួន។ ក្រុមជាងជាច្រើននាក់ ដែលពោពេញដោយបទពិសោធ បាននាំគ្នាឡើងតាមរន្ទារ ដើម្បីជួសជុលប្រាង្គ ដែលខូចខាតខ្លាំង។ នៅខាងក្រោម ក្រុមការងារមួយចំនួន បាននាំគ្នាវាយឥដ្ឋឱ្យម៉ដ្ដ។ ឥដ្ឋម៉ដ្ត ត្រូវរែងយកកម្ទេចតូចៗ មកធ្វើជាបាយអ។ ឥដ្ឋម៉ដ្ត ត្រូវបានលាយជាមួយ សំបកលៀស ដែលក្លាយជាទឹក។ ការងារជួលជុល ត្រូវបានចប់រួចរាល់។ ក្រុមការងារជួលជុល បានដកសម្ភារៈចេញពីប្រាសាទនេះ ដោយជួសជុលផ្នែកដែលមានហានិភ័យខ្ពស់។ ក្រោយការជួសជុលយ៉ាងយកចិត្តទុកដាក់ និងប្រឹងប្រែង បច្ចុប្បន្ន ប្រាសាទលលៃ អាចឈរបានរឹងមាំបន្តទៅមុខទៀត៕ | ប្រាសាទលលៃ ជាសំណង់បុរាណដែលស្ថិតនៅភាគឦសាននៃប្រាសាទព្រះគោ ប្រមាណជាងមួយគីឡូម៉ែត្រ។ ប្រាសាទនេះជាសំណង់ឥដ្ឋ ដែលមានតួប៉ម៤ កសាងក្នុងបារាយណ៍មួយ ដែលមានឈ្មោះថា ឥន្ទ្រតដាក នាចុងសតវត្សរ៍ទី៩ (គ.ស ៨៩៣)។ ប្រាសាទលលៃ ត្រូវបានកសាងក្នុងរាជព្រះបាទយសោវម៌្មទេវ-ទី១។ |
ប្រាសាទ «ភូមិប្រាសាទ» ជាស្ថាបត្យកម្មប្រាសាទបុរាណមួយ ក្នុងចំណោមប្រាសាទជាច្រើន ដែលនៅមានរូបរាងល្អ ក្បូរក្បាច់រចនាយ៉ាងរស់រវើក កម្របានឃើញ ដូចជាផ្តែរទ្វា សសរពេជ្រ សសរផ្អោប និងក្បាច់លម្អជាដើម។ ប្រាសាទនេះ ស្ថិតនៅក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ខាងត្បូងទីរួមខេត្តប្រមាណ ២៨គីឡូម៉ែត្រ។ ប្រាសាទ«ភូមិប្រាសាទ» ជាឈ្មោះអ្នកស្រុកហៅតគ្នា ដោយសារភ្លេចឈ្មោះដើមរបស់ប្រាសាទចំណាស់មួយនេះ។ ម្យ៉ាងប្រាសាទនេះ ស្ថិតក្នុងបរិវេណនៃវត្តមួយ ឈ្មោះប្រាសាទផងនោះ អ្នកស្រុកក៏នាំគ្នា ហៅថាប្រាសាទនេះថា«ប្រាសាទភូមិប្រាសាទ»។ នេះបើតាមឯកសាររបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ។ប៉ុន្តែបើយោងតាមសិលាចរឹក ប្រាសាទនេះទំនងជាមានឈ្មោះដើមថា ស្រីសង្ករណារាយន ដែលជាឈ្មោះរួមបញ្ចូលគ្នារវាងព្រះឥសូរ និងព្រះវិស្ណុ ពោលគឺដូចនឹងឈ្មោះថា«ហិរហរ»ដែរ។ ឯកសារដដែលបញ្ជាក់ដូច្នេះ។ ប្រាសាទនេះ កសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ក្នុងគ្រឹស្តសករាជ ៧០៦ និងមានរចនាបថកំពង់ព្រះ។ ប៉ុន្តែ គេមិនប្រាកដថាកសាអក្នុងរជ្ជកាលសេ្តចអង្គណាឡើយ ពោលគឺនៅចន្លោះរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ (គ.ស ៦៥៧-៦៨១) និងព្រះនាងជ័យទេវី ក្នុងគ.ស ៧១៣។ ប្រាសាទនេះ សង់ឡើងពីឥដ្ឋ មានរាងបួនជ្រុងទ្រវែង បែមុខទៅទិសខាងកើត និងនៅមានរូបរាងល្អ។ អំពីក្បាច់លម្អវិញ ប្រាសាទនេះ នៅសល់ក្បាច់លម្អយ៉ាងរស់រវើក ដូចជា ផ្តែរទ្វា សសរពេជ្រ សសរផ្អោប ក្បាច់លម្អខាងលើជាដើម។ ប្រាសាទ«ភូមិប្រាសាទ» មិនមានលម្អជាទ្វារបញ្ជោត ដូចប្រាសាទដទៃៗទេ តែគេលម្អជញ្ជាំងលាត ទ្រដោយខឿនរាងជាសាជីសូត្រយ៉ាងរវើក។ រីឯនៅលើជញ្ជាំងនីមួយៗ គេរៀបជាក្បាច់សសរផ្អោប លម្អដោយក្បាច់រុក្ខជាតិត្រួតលើគ្នាយ៉ាងប្រណិត។ ឯកសាររបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានរៀបរាប់ពីប្រណិតភាពនៃក្បាច់រចនានៃប្រាសាទនេះដូច្នេះ៖«ផ្តែរទ្វា លម្អដោយក្បាច់បន្ទាត់ធ្នូ រាងដូចមែកឈើ ខាងចុងផ្តែរគួចទៅលើចូលក្នុងដូវគូតខ្យង។ កណ្តាលជាក្បាច់ស្លឹកឈើ តែធ្លាក់ចេញជាមុខរាហូ។ ខាងក្រោម និងខាងលើផ្តែរ ជាបន្ទះសន្លឹកឈើឆ្លាស់គ្នា។ ផ្តែរនេះ មានទម្រង់ជាផ្តែរទ្វា រចនាបថកំពង់ព្រះ នាស.វ.ទី៨»។ បើតាមឯកសារដដែល ការលម្អផ្តែរទ្វា នៅសម័យមុនអង្គរបែបនេះ មិនសូវសម្បូរប៉ុន្មានទេ មានតែនៅផ្តែរទ្វារនៅលើប្រាសាទគោករកា ផ្តែរទ្វារប្រាសាទព្រៃក្មេង ផ្តែរទ្វារមកពីសំបូរ-ក្រចេះ និងផ្តែរទ្វាប្រាសាទភ្នំស្រួច។ សសរពេជ្រ មានរាងមូលដែលមានការតុបតែងលម្អច្រើន គឺក្បាច់ត្របកផ្កា និងសន្លឹកឈើដែលមានលក្ខណៈផ្ទាល់ នៃរចនាបថកំពង់ព្រះតែម្តង។ តាមជញ្ជាងផ្នែកខាងលើ គេឆ្លាក់ក្បាច់ស្រដៀងកូនប្រាសាទអណ្តែតច្រើនជាន់លើគ្នា ដែលលក្ខណៈបែបនេះ មិនសូវមានឃើញមាននោះទេ។ នៅប្រាសាទ «ភូមិប្រាសាទ» គេបានរកឃើញបដិមា ហិរហរ មួយអង្គ តម្កល់នៅខាងក្នុងប្រាសាទ ប៉ុន្តែសព្វថ្ងៃនេះ គេបានយករូបបដិមានេះ រក្សាទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។ បដិមាហិហរនេះ មានក្បាច់លម្អប្រហាក់ប្រហែល ទៅនឹងរូបបដិមានៅប្រាសាទអណ្តែតដែរ។ គេបានរកឃើញចម្លាក់បដិមាហិរហរ នៅក្នុងខេត្តកំពង់ធំ ជាច្រើនកន្លែង ដូចជានៅប្រាសាទអណ្តែត ប្រាសាទភូមិប្រាសាទ និងប្រាសាទសំបូរព្រៃគុក។ លោក ម៉ង់ វ៉ាលី ប្រធានស្តីទីការិយាល័យបេតិកភណ្ឌ ខេត្តកំពង់ធំ បានប្រាប់សារព័ត៌មានThmeythmey25 ឲ្យដឹងថា ប្រាសាទចំណាស់មួយនេះ ក៏ធ្លាប់ទាក់ទាញបានអ្នកទេសចរបានច្រើនដែរជារៀងរាល់ឆ្នាំ។ លោក ម៉ង់ វ៉ាលី បញ្ជាក់ថា ឆ្នាំកន្លងៗមកមានទេសចរជាតិពី៥០០នាក់ ទៅ៧០០នាក់ និងភ្ញៀវអន្តរជាតិប្រមាណ៥០នាក់ ទៅ ៨០នាក់ផងដែរ។ ប៉ុន្តែបញ្ហាកូវីដ-១៩ ប្រាសាទនេះ ក៏ស្ងាត់អ្នកទស្សនាដែរ៕ | ដោយ៖ ហុង ស្រីណា |
គ.ជ.ប បានឲ្យដឹងទៀតថា ក្រោយបិទបញ្ចប់ការបោះឆ្នោតនៅម៉ោង៣ល្ងាច ការរាប់សន្លឹកឆ្នោតបឋម នឹងត្រូវចាប់ផ្តើមតែម្តង។ គ.ជ.ប អះអាងថា ការរាប់សន្លឹកឆ្នោតបឋម នឹងត្រូវចំណាយពេលរហូតដល់ម៉ោង១២យប់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ហើយត្រូវផ្សាយបន្តទៀត ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២។ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ទើប គ.ជ.ប ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត។ ការរាប់សន្លឹកឆ្នោតបឋមនេះ នឹងត្រូវផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួន រួមមាន ទូរទស្សន៍ជាតិកម្ពុជា (ទទក) វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz, វិទ្យុ FM 96 MHz, វិទ្យុវត្តភ្នំ FM 105.70 MHz), គេហទំព័ររបស់ គ.ជ.ប (electresult.nec.gov.kh), កម្មវិធីទូរស័ព្ទដៃ NEC KH និង CamNEC News, Facebook គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee, និង YouTube គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee ជាដើម។ សូមបញ្ជាក់ថា មានគណបក្ស១៧ ដែលចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥នេះ៕ | អ្នកដែលមានឈ្មោះបោះឆ្នោត បាននាំគ្នាចេញទៅបោះឆ្នោតហើយ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។ បើតាមព័ត៌មានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ការិយាល័យបោះឆ្នោត បានបើកចាប់តាំងពីម៉ោង៧ព្រឹក សម្រាប់ឲ្យប្រជាពលរដ្ឋ ចូលបោះឆ្នោត ហើយនឹងត្រូវបិទបញ្ចប់នៅព្រឹមម៉ោង៣ល្ងាច។ |
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីអ៊ិស្លាមម្នាក់យកទៅសាកសួរ បន្ទាប់ពីទទួលបានព័ត៌មានថា នាងយកសពបងប្រុស ទៅកប់ជាសម្ងាត់ ដោយគ្មានការអនុញ្ញាតនិងការដឹងឮពីអាជ្ញាធរ។ សមត្ថកិច្ច សង្ស័យថា ករណីនេះ ជាអំពើឃាតកម្ម ដោយប្អូនស្រី ចាក់សម្លាប់បងប្រុសខ្លួនឯង។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ សមត្ថកិច្ចជំនាញ បាននាំគ្នាទៅគាស់សពបុរសជាជនរងគ្រោះនោះ យកទៅធ្វើកោសលវិច័យ។ លោកវរសេនីយ៍ត្រី អ៊ុក សុជាតិ នាយប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី២ បានប្រាប់សារព៍ត៌មានថ្មីៗ តាមទូរស័ព្ទថា ស្រ្តីជាជនសង្ស័យ បានចាក់សម្លាប់បងប្រុសខ្លួនឯង រួចយកទៅកប់នៅក្នុងដីឡូដ៏មួយកន្លែងក្នុងសង្កាត់ច្រាំងចំរេះទី២។ លោក រៀបរាប់ថា ដំបូងឡើយ បងប្អូនប្រុសស្រីទាំង២នាក់ មានជម្លោះជាមួយគ្នា តែមិនដឹងមានរឿងអ្វី ក៏ឈានដល់សម្លាប់បងប្រុសខ្លួនឯង។ លោក បន្តថា ក្រោយកើតហេតុ ស្រ្តីជាជនសង្ស័យ ក៏បានយកសពទៅកប់ ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចមូលដ្ឋាននោះទេ។ លោក បន្ថែមថា តាមទំនៀមទម្លាប់ប្រពែណីខ្មែរ ឱ្យតែមានមនុស្សស្លាប់ គឺត្រូវធ្វើបុណ្យមុនពេលយកសពទៅកប់ ឬបញ្ចុះ ប៉ុន្តែជនរងគ្រោះនៅក្នុងឃាតកម្មនេះ ជាអ៊ិស្លាម ដូច្នេះមិនដឹងទំនៀមទម្លាប់សាសនាគេយ៉ាងណានោះទេ។ លោកនាយប៉ុស្តិ៍រូបនេះ មានប្រសាសន៍ថា៖«ខ្ញុំមិនដឹងថាគេឱ្យធ្វើបុណ្យ ឬមិនឱ្យធ្វើនោះទេ ព្រោះទំនៀមទម្លាប់សាសនាគេ។ អាជ្ញាធរដឹងដែរ តែគេមិនទាន់ស៊ីញ៉េឱ្យយកទៅកប់ផង គេក៏យកទៅកប់»។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញខាងកោសល្យវិច័យ កំពុងបើកការស៊ើបអង្កេត រួមទាំងគាស់សពជនរងគ្រោះ ដើម្បីត្រួតពិនិត្យសាជាថ្មី។ នេះបើតាមនាយប៉ុស្តិ៍ច្រាំងចំរេះទី២ដដែល ដោយលោក បញ្ជាក់ថា សាកសពមានរបួសស្នាម។ របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ស្រ្តីជាជនសង្ស័យមានឈ្មោះ ម៉ាស អាយុប្រមាណ៤០ឆ្នាំ ត្រូវជាប្អូនស្រីរបស់បុរសជាជនរងគ្រោះ ឈ្មោះ ឡោះ សុគ្រី អាយុ៤១ឆ្នាំ មុខរបរជាអ្នកលាងម៉ូតូ៕ | ដោយ៖ ញឹក សំអូន |
ក្នុងពិធីផ្ទេរសិទ្ធិគ្រប់គ្រងសាលាកុមារពិការភ្នែក និង គ-ថ្លង់នៃអង្គការគ្រួសារថ្មី ទៅឲ្យក្រសួងអប់រំ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩នេះ ប្រមុខរដ្ឋភិបាល ថ្លែងដូច្នេះថា «វា ជាការរួបរួមគ្នាណាស់សម្រាប់ជាតិ ថ្វីដ្បិតរឿងនេះ កន្លងទៅហើយក្តី»។ អ្នកស្លាប់មាន២៨នាក់ និង អ្នករបួសមាន២៦នាក់ ក្នុងឧបទ្ទវហេតុដ៏អាក្រក់នេះ។ ចំណែក ក្រុមជួយសង្គ្រោះ មានប្រមាណ១ពាន់នាក់៕ | សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា រដ្ឋាភិបាល នឹងធ្វើមេដាយមាសជូនដល់ក្រុមប្រតិបត្តិការសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុរលំអគារ៧ជាន់នៅខេត្តព្រះសីហនុ។ |
ឥណ្ឌូណេស៊ី ជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានស្ថានភាពនៃការរីករាលដាលកូវីដ-១៩ អាក្រក់ជាងគេ។ ប្រទេសនេះបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង តាំងពីខែមករា និងមានគោលដៅចាក់វ៉ាក់សាំងឱ្យប្រជាជនប្រមាណ១៨១លាននាក់ក្នុងរយៈពេលមួយឆ្នាំនេះ។ ឥណ្ឌូណេស៊ី ក៏ជាសមាជិកយន្តការ COVAX ដែរ។ យន្តហោះដឹកវ៉ាក់សាំងក្រុមហ៊ុន AstraZeneca ចំនួន១,១លានដូសបានទៅដល់ឥណ្ឌូណេស៊ីនៅថ្ងៃទី៨ ខែមីនា។ នៅថ្ងៃទី៩ ខែមីនា ទីភ្នាក់ងារចំណីអាហារ និងឱសថរបស់ឥណ្ឌូណេស៊ី ក៏ប្រកាសថា ខ្លួនផ្ដល់ការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងនេះក្នុងលក្ខខណ្ឌបន្ទាន់។ នាសន្និសីទសារព័ត៌មានមួយ ប្រធានទីភ្នាក់ងារនេះ លោក Penny K. Lukito បញ្ជាក់ថា វ៉ាក់សាំងដែលបានពី COVAX នឹងអាចចាក់លើប្រជាជនមានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ។ ទាក់ទងរឿងវ៉ាក់សាំងនេះ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី Retno Marsudi ដែលបានទៅស្វាគមន៍យន្តហោះដឹកវ៉ាក់សាំងរបស់ COVAX និយាយថា ឥណ្ឌូណេស៊ី ត្រូវទទួលវ៉ាក់សាំងប្រហែល១១,៧លានដូសពី COVAX ហើយដែលនឹងត្រូវដឹកជាដំណាក់រហូតដល់ខែឧសភា។ លោកស្រីបន្ថែមថា ក្រៅពីកិច្ចប្រឹងប្រែងដើម្បីធានាការផ្គត់ផ្គង់វ៉ាក់សាំងក្នុងស្រុក ឥណ្ឌូណេស៊ី ក៏បន្តគាំទ្រគោលការណ៍ទទួលបានវ៉ាក់សាំងដោយស្មើភាព។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin បានព្រមានទុកមុនថា ប្រជាជនទាំងអស់គួរតែកុំមានការរំពឹងទុកខ្ពស់ពេកក្នុងការទទួលបានវ៉ាក់សាំង ដោយសារតែការផ្គត់ផ្គង់នៅមានចំនួនកំណត់នៅឡើយ។ បច្ចុប្បន្ន ឥណ្ឌូណេស៊ី ប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac Biotech ក្នុងកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន។ វ៉ាក់សាំងប្រហែល៣៨លានដូសដែលផលិតដោយក្រុមហ៊ុន Sinovac Biotech ទៅដល់ឥណ្ឌូណេស៊ីជាបន្តបន្ទាប់៕ | ឥណ្ឌូណេស៊ី បានយល់ព្រមប្រើប្រាស់បន្ទាន់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ហើយ។ នេះបើតាមការះអាងរបស់ប្រធានទីភ្នាក់ងារចំណីអាហារ និងឱសថ លោក Penny K. Lukito ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី៩ ខែមីនា។ ការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់នេះ ធ្វើឡើងបន្ទាប់ពីប្រទេសនេះទទួលបានវ៉ាក់សាំង១,១លានដូសតាមយន្តការ COVAX ។ |
កញ្ញាMu Yujia អ្នកគ្រប់គ្រងទូទៅរបស់ BIGO LIVE ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា BIGO LIVE ជាវេទិកាតែមួយគត់ ដែលអ្នកប្រើប្រាស់កម្ពុជាមិនត្រឹមតែអាចបញ្ចេញមតិដោយសេរីតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រមូលផ្តុំមនុស្សដែលមានគំនិតដូចគ្នា និងធ្វើឱ្យមានភាពវិជ្ជមាន នៅក្នុងសហគមន៍ផ្ទាល់ខ្លួន និងខាងក្រៅ។ កញ្ញាMu Yujia បញ្ជាក់ថា៖«យើងធ្វើដូច្នេះ ដោយលើកទឹកចិត្តឱ្យមានការខិតខំប្រឹងប្រែង នឹងផ្តល់រង្វាន់ដល់អ្នកផ្សាយផ្សាយរបស់យើង តាមរយៈប្រាក់ចំណូលទូលំទូលាយ ដែលជាក់លាក់សម្រាប់តំបន់នីមួយៗ។ យើងចង់ផ្តល់ឱ្យអ្នកប្រើប្រាស់របស់យើង នូវអ្វីដែលអាចធ្វើទៅបានទាំងអស់គ្នា។ យើងជួយដាំដើមឈើចំណូលរបស់លោកអ្នក ដូច្នេះហើយ អ្នកនឹងយកចិត្តទុកដាក់នឹងបន្តគោលដៅរបស់ខ្លួន»។ នៅក្នុងកម្មវិធីយើង ជាកន្លែងដែលអ្នកប្រើប្រាស់អាចទំនាក់ទំនងជាមួយគ្នា និងបង្ហាញពីទេពកោសល្យរបស់ពួកគេហើយអ្នកប្រើ BIGO LIVE អាចជ្រើសយកអាជីព នៅលើកម្មវិធីដោយចុះឈ្មោះជាមួយ BIGO ធ្វើជាភ្នាក់ងាររបស់BIGOដើម្បីណែនាំអ្នកប្រើប្រាស់ផ្សេងទៀត បង្កើតមាតិកាដើម នៅក្នុងកម្មវិធីនេះ ដើម្បីរកប្រាក់ចំណូលផងដែរ។ ប្រភេទនៃការរកប្រាក់ចំណូលនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ មានជម្រើសការងារមួយ ជំនួសឱ្យការងារការិយាល័យបែបប្រពៃណី។ Dara ជាភ្នាក់ងាររបស់ BIGO LIVE ជឿជាក់លើការរកប្រាក់ចំណូលនេះ បាននិយាយថា៖«ខ្ញុំស្ទើរតែមិនអាចជឿទេថាវាងាយស្រួលយ៉ាងនេះ ក្នុងការក្លាយជាភ្នាក់ងាររបស់ BIGO LIVE។ អ្វីដែលខ្ញុំធ្វើ គឺណែនាំមិត្តរបស់ខ្ញុំឱ្យក្លាយជា Broadcaster ហើយមុនពេលដែលខ្ញុំដឹងពីវា ខ្ញុំបានរកប្រាក់ចំណូលប្រហែល ២៥០០ដុល្លារក្នុងមួយខែ។ បណ្តាញBroadcaster របស់ខ្ញុំចូលចិត្តការ Live ព្រោះវាមិនមានអារម្មណ៍ថាដូចការងារនោះទេ ប៉ុន្តែជាបទពិសោធន៍ដ៏រីករាយ»។ Broadcaster កំពូលនៅក្នុងប្រទេសកម្ពុជា អាចរកប្រាក់ចំណូលបានច្រើនជាង ២០០០ដុល្លារក្នុងមួយខែ ខណៈដែលBroadcaster កំពូលនៅប្រទេសជិតខាង គឺប្រទេសថៃ រកចំណូលច្រើនជាង ១០,០០០ដុល្លារក្នុងមួយខែ។ BIGO LIVE ជឿជាក់ថា អ្នកប្រើប្រាស់នៅកម្ពុជា នឹងអាចរកប្រាក់ចំណូលដូចប្រទេសគេដែរ។ BIGO LIVE មិនត្រឹមតែជាកម្មវិធី(app)ដែលគួរឲ្យពេញចិត្តនោះទេ យើងជឿជាក់លើការថែរក្សាទេពកោសល្យ និងលើកទឹកចិត្តដល់ការរីកចម្រើន និងការបង្កើតសហគមន៍អេកូឡូស៊ី។ ប្រភេទនៃសហគមន៍នេះ គឺមានតែមួយគត់ទៅ BIGO LIVE និងអ្នកប្រើប្រាស់រីករាយជាមួយការសហការក្នុងក្រុម ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជា ធ្វើអន្តរកម្មដោយផ្ទាល់ លើវេទិការពិភពលោក។ សហគមន៍សង្គម ក៏បានលើកកម្ពស់ការថែរក្សាភាពប៉ិនប្រសព្វនៃទេពកោសល្យ ដែលនាំពួកគេឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីសម្រេចបានក្តីសុបិនរបស់ពួកគេ។ នៅក្នុងសហគមន៍អេកូឡូស៊ី អ្នកប្រើប្រាស់មានគោលដៅដូចគ្នា និងសីលធម៌ជីវិតរួមគ្នា។ សហគមន៍ផ្តល់បរិយាកាសសុវត្ថិភាពសម្រាប់ពួកគេ ដើម្បីទំនាក់ទំនង និងគាំទ្រគ្នាទៅវិញទៅមក ផ្តល់ដំបូន្មាន ការលួងលោម និងការលើកទឹកចិត្តនៅពេលត្រូវការ។ ជីវប្រវត្តរបស់អ្នកប្រើមួយចំនួន អាចរកបាននៅក្នុងឯកសារភ្ជាប់។ ឆាប់ៗនេះ ដើម្បីទទួលបាននៅលើទំព័រដូចគ្នា BIGO LIVE គឺជាក្រុមហ៊ុនទូរស័ព្ទចល័តសកលលោកមួយ ដែលក្រុមហ៊ុន Xiaomi ចង់ភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនអ៊ិនធឺណិត ដែលមានបច្ចេកវិទ្យាទំនើបធំបំផុតលើពិភពលោក។ ពួកគេ មានភាពត្រេកអរយ៉ាងខ្លាំង ក្នុងការធ្វើជាដៃគូជាមួយ BIGO LIVE ហើយពួកគេកំពុងទន្ទឹងរង់ចាំឱកាសជាច្រើន នាពេលអនាគត។ សម្រាប់ពត័មានបន្ថែមសូមទាក់ទង៖ ណាំ តុលា តាមលេខ ០១១៧៧៧២៣៤ ឬអ៊ីម៉ែល [email protected] ។ រឿងគួរឲ្យចាប់អារម្មណ៍របស់មនុស្ស ១: រក្សាសុបិន ដែលនៅរស់បន្ទាប់ពីកម្មវិធី Idol នៅកម្ពុជា កញ្ញាសាន ស្រីនិច្ច បានចូលរួមកម្មវិធី Cambodian Idol រដូវទី១ នៅឆ្នាំ ២០១៥ ដោយចង់អោយក្តីសុបិនរបស់នាងក្លាយជាការពិត។ នាងមានការខកចិត្តយ៉ាងខ្លាំង នៅពេលដែលនាងត្រូវបានចាកចេញពីកម្មវិធី ប៉ុន្តែនាងបានរកឃើញថា នាងមិនចាំបាច់បោះបង់ចោលក្តីស្រឡាញ់ការច្រៀងរបស់ខ្លួននោះទេ។ នៅលើ BIGO LIVE ស្រីនិច្ច មានអ្នកគាំទ្រជិត 30.000នាក់ ក្នុងរយៈពេល៣ខែ ដែលជាទៀងទាត់ចូលមើលការLive របស់នាង។ BIGO LIVE ក៏ជួយលើកទឹកចិត្តនាង តាមរយៈការដាក់នាមជា«Rising Star» និងដោយមានការគាំទ្រពីសហគមន៍អេកូឡូស៊ី និង Channel ផ្សាយបន្តផ្ទាល់ «Music Live house» នៅលើកម្មវិធីនោះ នាងបានធ្វើឱ្យបទចម្រៀងរបស់នាង កាន់តែប្រសើរឡើង។ អ្នកគាំទ្ររបស់នាង ក៏បានផ្តល់ក្តីសង្ឃឹម និងការគាំទ្រដល់នាងផងដែរ ដែលជួយឱ្យនាងដឹងថា ទោះបីជានាងមិនមែនជាអ្នកឈ្នះនៅលើកម្មវិធី Cambodia Idol ក៏ដោយក៏នាងនៅតែជាអ្នកឈ្នះ នៅក្នុងភ្នែករបស់ពួកគេ។ កញ្ញា សាន ស្រីនិច្ច ជឿជាក់ថា នាងនឹងមានឱកាសក្លាយ ទៅជាកំពូលតារាចម្រៀងដ៏ពិតប្រាកដនៅថ្ងៃណាមួយ ហើយនាងនឹងត្រូវបានគេស្គាល់ច្រើន ដោយសារតែ BIGO LIVE ។ នាងទទួលបានប្រហែល ១៥០០ ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់ធ្វើជាbroadcaster។ រឿងគួរអោយចាប់អារម្មណ៍របស់មនុស្ស ២: បង្កើត និងគ្រប់គ្រងអាជីវកម្មអនឡាញ ដែលទទួលបានជោគជ័យគ្រប់ពេលគ្រប់ទីកន្លែង SaSa ត្រូវបានគេស្គាល់ថាB.B.នៅលើ Bigo ដែលធ្លាប់ជាពិធីករដែលមានភាពល្បីល្បាញបំផុតនៅក្នុងប្រទេសកម្ពុជា។ ដោយប្រើប្រជាប្រិយភាពរបស់គាត់ គាត់បានប្រមូលFollowerជាង 600K នៅក្នុង Bigo ហើយគាត់បានប្រើជំនាញសហគ្រិនរបស់គាត់ យ៉ាងឆាប់រហ័ស ដើម្បីផ្លាស់ប្តូរវាទៅជាហាងអ៊ីនធឺណិតមួយ។ រាងរាល់សប្តាហ៍ គាត់នាំចូលសម្លៀកបំពាក់ពីប្រទេសថៃ ហើយយកមកលក់វា ក្នុងតម្លៃសមរម្យទៅឱ្យក្មេងស្រីៗ ក្នុងស្រុក តាមរយៈការLiveរបស់គាត់។ អ្នកគាំទ្រ និងfollower របស់គាត់ស្គាល់គាត់ជាមនុស្សម្នាក់ដែលលក់សម្លៀកបំពាក់ ដែលមានតម្លៃសមរម្យ និងមានគុណភាពខ្ពស់ ធ្វើឱ្យគាត់មានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយបានជួយគាត់ឱ្យរីកចម្រើនយ៉ាងឆាប់រហ័យផងដែរ។ ភាគច្រើនអតិថិជនរបស់គាត់បញ្ជាទិញដោយផ្ទាល់ពីនាង ក្នុងអំឡុងពេលLiveផ្ទាល់ ហើយគាត់អាចលក់សម្លៀកបំពាក់របស់គាត់ បានដល់ទៅ៩០%នៃសម្លៀកបំពាក់ទាំងអស់។ នេះបញ្ជាក់ឲ្យឃើញថា ផលិតផលរបស់គាត់ពិតជាល្អណាស់។ BIGO LIVE បានធ្វើឱ្យវាកើតឡើងសម្រាប់គាត់ ដើម្បីឱ្យឆ្លើយតបដោយផ្ទាល់នូវតម្រូវការរបស់អតិថិជន ហើយក៏ជាយុទ្ធសាស្ត្រអាជីវកម្មស្នូលមួយដ៏សំខាន់សម្រាប់គាត់ បន្ទាប់ពីរយៈពេល ៦ ខែនៃការខិតខំរបស់គាត់។ រឿងគួរអោយចាប់អារម្មណ៍របស់មនុស្សទី ៣: អ្នកផ្សព្វផ្សាយវ័យក្មេងដែលមានបេះដូងមាស ការផ្តល់ជំនួយដោយផ្ទាល់ខ្លួន។ Hanna គឺជាBroadcaster កំពូលម្នាក់ដែលមានFollowerជាង 500.000 នាក់។ ថ្វីបើគ្រាន់តែជានារីវ័យក្មេងក៏ដោយ គាត់បានជួយដល់ជនក្រីក្រជាច្រើន ហើយមានគោលបំណងផ្លាស់ប្តូរមុខមាត់សង្គមកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ។ គាត់បានប្រើ BIGO LIVE ជាវេទិកាមួយដើម្បីលើកកម្ពស់ការបរិច្ចាគ និងធ្វើអំពើល្អនៅតាមជនបទនៃប្រទេសកម្ពុជា។ នាងតែងទិញអ្វីដែលចាំបាច់សម្រាប់គ្រួសារនៅក្នុងសហគមន៍ក្រីក្រទាំងនេះ ហើយថែមទាំងផ្តល់អំណោយតូចៗដល់កុមារនៅទីនោះផងដែរ។ តាមរយៈកម្មវិធីនេះ នាងកំពុងបង្ហាញប្រជាជនកម្ពុជាថា ប្រសិនបើយើងរួបរួមគ្នា យើងអាចធ្វើឱ្យពិភពលោក ក្លាយជាកន្លែងប្រសើរជាងមុន។ ថ្វីបើHanna មកពីគ្រួសារធូរធារក៏ដោយ ក៏គាត់ជឿទុកចិត្តក្នុងការផ្តល់ឱ្យសង្គមវិញនូវអំពើល្អ នៅក្នុងដួងចិត្តប្រជាជនកម្ពុជា។ រឿងគួរអោយចាប់អារម្មណ៍របស់មនុស្ស ៤: ការបង្កើតភ្នាក់ងារមួយចេញពីមិត្តភក្តិ រស្មី គឺជាស្ត្រីវ័យក្មេងដែលមានគោលដៅច្បាស់លាស់។ គាត់បានក្លាយទៅជា Broadcaster នៅក្នុងBIGO LIVE ដើម្បីចែករំលែកទេពកោសល្យរបស់គាត់ និងដើម្បីបង្កើតមិត្តភក្តិថ្មី។ ចំពោះការភ្ញាក់ផ្អើលរបស់នាង គឺនាងបានចាប់ផ្តើមទទួលបានFollower និងអ្នកគាំទ្រកាន់តែច្រើន ហើយឆាប់ៗនេះ នាងនឹងទទួលអំណោយជាកាដូពីពួកគេ។ កាដូនោះអាចប្តូរជាសាច់ប្រាក់បានទៀតផង។ គាត់រីករាយដែលដឹងថាគ្រាន់តែLive ពីរបីម៉ោងក្នុងមួយថ្ងៃសោះ គាត់អាចរកបានប្រាក់ចំណូលប្រហែល ១៥០០ ដុល្លារក្នុងមួយខែ៕ (អត្ថបទពាណិជ្ជកម្ម) | កម្មវិធី BIGO LIVE មានអ្នកចូលរួមប្រើប្រាស់ជាង ២០០លាននាក់នៅទូទាំងពិភពលោក។ តាមការប៉ាន់ប្រមាណជាង ៣លាននាក់នៃអ្នកលេងបានចុះឈ្មោះប្រើប្រាស់ កម្មវិធី BIGO LIVE ដែលជាកម្មវិធី Live streaming ចុងក្រោយបំផុតនៅប្រទេសកម្ពុជា។ BIGO LIVE បានផ្តល់ជូនអ្នកប្រើរបស់ខ្លួននូវឱកាសក្នុងការទំនាក់ទំនង និងទទួលបានចំនេះដឹងពេលជួបមិត្តភក្តិថ្មីៗ នៅលើវេទិកាពិភពលោកមួយនេះ។ ប្រភេទនៃប្រព័ន្ធទំនាក់ទំនងនេះ គឺថ្មីសម្រាប់ទីផ្សារកម្ពុជា ហើយពឹងផ្អែកលើការបង្កើតមាតិកាដើមពីអ្នកផ្សព្វផ្សាយផ្ទាល់។ កម្មវិធី(App) ដែលមានប្រជាប្រិយភាពក្នុងចំណោមយុវវ័យភាគច្រើននៅក្នុងប្រទេសកម្ពុជា បានរៀបចំពិធីបើកសម្ពោធជាផ្លូវការ និងបាននាំមកនូវរឿងរ៉ាវដែលទទួលបានជោគជ័យបំផុត ដែលបានកើតឡើងនៅក្នុងតំបន់អាស៊ី។ |
ការប៉ះទង្កិចគ្នាយ៉ាងខ្លាំងបានកើតឡើងរវាងអាសែបៃហ្សង់ និងអាមេនីតាំងពីថ្ងៃទី១២ ខែកញ្ញា ដែលបានបណ្ដាលឱ្យទាហានទាំងសងខាងទាំងអស់ជិត ១០០ នាក់បានស្លាប់។ នេះលើកទីមួយតាំងពីការវាយប្រហារគ្នាកាលពីសង្គ្រាមឆ្នាំ២០២០ ដែលបានស្ងប់ទៅវិញដោយសារតែរុស្ស៊ីបានជួយជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាព។ ខណៈរុស្ស៊ីមានតួនាទីសំខាន់ចំពោះការដោះស្រាយវិបត្តិមួយនេះ ឯតួកគីមានទំនាក់ទំនងល្អជាមួយអាស៊ែបៃហ្សង់ មន្ត្រីតួកគីម្នាក់បានអះអាងថា មេដឹកនាំរុស្ស៊ី និងតួកគីនឹងជួបគ្នាដើម្បីពិភាក្សារកមធ្យោបាយដើម្បីដោះស្រាយវិបត្តិ។ «បញ្ហាមួយនេះនឹងត្រូវបានពិភាក្សាជាមួយលោកពូទីន ពីព្រោះតួនាទីរបស់រុស្ស៊ី និងតួកគីក្នុងការបញ្ចប់សង្គ្រាម និងការងាររួមគ្នាជាបន្តបន្ទាប់គឺពិតជាសំខាន់ណាស់»។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតួកគី។ តួកគីបានចាប់ផ្ដើមទាក់ទងជាមួយភាគីផ្សេងៗដើម្បីដោះស្រាយបញ្ហាជម្លោះរវាងប្រទេសទាំងពីរ បញ្ហាត្រូវតែបញ្ចប់ឥឡូវនេះមុននឹងវិវត្តអាក្រក់ជាងនេះទៀត។ ជំនួបរបស់ប្រធានាធិបតី អ៊ែរដូហ្កាន់ និងប្រធានាធិបតី ពូទីន នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញានៅកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Samarkand នៅអ៊ូបេគីស្ថាន៕ | ប្រធានាធីបតីតួកគី តៃយីប អ៊ែរដូហ្កាន់ និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នឹងពិភាក្សាអំពីជម្លោះរវាងកងកម្លាំងអាមេនី និងអាសែបៃហ្សង់នៅពេលដែលមេដឹកនាំទាំងពីរជួបគ្នានៅទីក្រុង Samarkand ទឹកដីអ៊ូបេគីស្ថាន។ |
ខ្លឹមសារថ្មី ដែលខាងគណបក្សប្រជាជនកម្ពុជា ស្នើសុំវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនោះ មានបន្ថែម៣ចំណុចទៀត ត្រង់មាត្រា៦ ដែលមានចំណុច៥ហើយនោះ រួមមាន៖ ទី១ គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សរបស់ខ្លួន ។ ទី២ មិនត្រូវយល់ព្រមដោយចំហរ ឬដោយតីណ្ហភាព ឬឃុបឃិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឲ្យធ្វើសកម្មភាពណាមួយ ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សរបស់ខ្លួន និងទី៣ មិនត្រូវគាំទ្រ ឬរៀបចំផែនការ ឬឃុបឃិតជាមួយរាល់បុគ្គល ដែលធ្វើសកម្មភាពក្នុងគោលបំណងប្រឆាំងនិងផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា ដូចមានចែងពីចំនុចទី១ ដល់ចំណុចទី៥ខាងលើឡើយ។ សម្រាប់ទោសទណ្ឌដល់គណបក្សនយោបាយ ដែលបានប្រព្រឹត្តផ្ទុយពីច្បាប់នេះ ត្រូវបានចែងនៅក្នុងមាត្រា៤៤ថ្មី (ពីរ) ចែងថា ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត គណបក្សនយោបាយដែលប្រព្រឹត្តល្មើសនឹងមាត្រា៦ថ្មី (ពីរ)នៃច្បាប់នេះ និងមាត្រា៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ តុលាការអាចសម្រេច ផ្អាកសកម្មភាពគណបក្សនយោបាយនោះ មិនលើសពី៥ឆ្នាំ ឫអាចរំលាយគណបក្សនោះ។ ត្រង់ចំណុចនេះគណបក្សសង្គ្រោះជាតិ មិនគាំទ្រចំពោះខ្លឹមសារថ្មីបន្ថែមក្នុងច្បាប់ស្តីពីគណបក្សនយោបាយនេះឡើយ ដោយពួកគេចាត់ទុកថាខ្លឹមសារថ្មីនេះ រឹតតែដាក់កំហិតរិតត្បិតសិទ្ធិសេរីភាពគណបក្សនយោបាយ។ សូមបញ្ជាក់ថា នៅដើមឆ្នាំ២០១៧នេះ សម្តេច ហ៊ុន សែន បានស្នើឲ្យរដ្ឋសភា កែប្រែច្បាប់ស្តីពីគណបក្សនយោបាយម្តងរួចទៅហើយ ដោយមិនអនុញ្ញាតឲ្យអ្នកទោស ធ្វើជាប្រធានគណបក្ស ឬក៏ជាសមាជិកគណៈកម្មាធិការនាយកក្នុងគណបក្សណាមួយ៕ | ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ កក្កដានេះ គណកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចទទួលយកសំណើរបន្ថែមខ្លឹមសារថ្មីចូលទៅក្នុងច្បាប់ ស្តីពីគណបក្សនយោបាយ របស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ រដ្ឋសភានឹងបើកកិច្ចប្រជុំពេញ ដើម្បីត្រួតពិនិត្យ និងអនុម័តលើខ្លឹមសារច្បាប់នេះ នៅថ្ងៃទី១០ កក្កដា។ |
ព័ត៌មានពីការដោះលែងពលរដ្ឋខ្មែរទាំង៨៥នាក់ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងការបរទេសកម្ពុជា។ ក្រសួងបញ្ជាក់ថា ពលរដ្ឋខ្មែរទាំងនោះ បានត្រឡប់មកដល់កម្ពុជាវិញហើយ កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។ ក្រសួងការបរទេស អះអាងថា មន្រ្តីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ តែងទៅសួរសុខទុក្ខពលរដ្ឋខ្មែរខាងលើ ក្នុងអំឡុងពេលជាប់ឃុំ។ | អាជ្ញាធរប្រទេសថៃ បានដោះលែងពលរដ្ឋខ្មែរ៨៥នាក់ ក្រោយមានកិច្ចអន្តរាគមន៍ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។ ពលរដ្ឋខ្មែរទាំងនោះ ត្រូវបានឃាត់ខ្លួន នៅជាយទីក្រុងបាងកក កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ពីបទឆ្លងដែនខុសច្បាប់។ |
ប្រទេសកម្ពុជាកំពុងត្រឡប់ទៅរកភាពប្រក្រតី ដែលធ្វើឱ្យវិស័យទេសចរណ៍ងើបឡើងវិញ។ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវបរទេស រាជរដ្ឋាភិបាលមិនតម្រូវឱ្យអ្នកដំណើរ ដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ពេញលេញ មានលិខិតបញ្ជាក់ការធ្វើតេស្តPCR និងធ្វើតេស្តរហ័សពេលមកដល់កម្ពុជាឡើយ ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ។ ជុំវិញការសម្រេចនេះ លោក តុប សុភ័ក អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ រំពឹងខ្ពស់ថាកម្ពុជានឹងមានលទ្ធភាពប្រជែងយកទេសចរអន្តរជាតិ ព្រោះប្រទេសក្នុងតំបន់មិនទាន់បានបើកប្រទេសទទួលទេសចរ ដោយមិនតម្រូវ ការធ្វើតេស្តនោះទេ ។ លើសពីនេះកម្ពុជា មានហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ទាប។ លោក តុប សុភ័ក រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ក្នុងកម្មវិធីវាទិការទេសចរណ៍អាស៊ាន។ រូបភាពពីហ្វេសប៊ុករបស់លោក រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ រៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរស័ព្ទដូច្នេះ៖ « ការដកលក្ខខណ្ឌនេះ ស្របតាមផែនការទេសចរណ៍វ៉ាក់សាំង ជាការប្រកួតប្រជែងមួយ ព្រោះប្រទេសក្នុងតំបន់មិនទាន់ធ្វើបានដូចកម្ពុជាទេ ហើយប្រទេសមួយចំនួនទៀតនៅរឹតបន្តឹងវិធានសុវត្ថិភាពនៅឡើយ។ តែប្រទេសខ្លះទៀតក៏កំពុងរៀបចំបើកប្រទេសទាំងមូលដែរ តែមិនអាចបើកបានភ្លាមៗទាំងអស់ទេ ដូច្នេះកម្ពុជាបើកមុន ជាឱកាសនៃការប្រកួតប្រជែងខ្ពស់ »។ លោក តុប សុភ័ក បន្តថា អាជីវករក្នុងវិស័យទេសចរណ៍មួយចំនួនធំបានបើកអាជីវកម្មឡើងវិញ ដោយអាជីវករមួយចំនួនកំពុងត្រៀមខ្លួនផ្ដល់សេវាកម្មដល់ទេសចរអន្តរជាតិ ជាពិសេសអ្នករកស៊ីនៅខេត្តគោលដៅទេសចរណ៍សំខាន់ៗ ដូចជាខេត្តព្រះសីហនុ សៀមរាប និងរាជធានីភ្នំពេញជាដើម។ តាមរយៈការដកលក្ខខណ្ឌធ្វើតេស្តPCRមុន ៧២ម៉ោង និង ការធ្វើតេស្តរហ័សពេលមកដល់កម្ពុជា អ្នករកស៊ីក្នុងវិស័យទេសចរណ៍បានបង្ហាញការគាំទ្រ ជាមួយនឹងក្ដីរំពឹងពីកំណើនទេសចរអន្តរជាតិ។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA ) យល់ថាផែនការនេះធ្វើឱ្យកម្ពុជាអាចទទួលទេសចរបានពេញលេញឡើងវិញ ព្រោះចាប់តាំងពីខែវិច្ឆិកាមក ទេសចរអន្តរជាតិចូលមកកម្ពុជាមានតិចតួចនៅឡើយ ដោយសាររនាំងនៃឯកសារផ្សេងៗ។ ប្រធានCATA រូបនេះ រំពឹងខ្ពស់ពីកំណើនទេសចរអន្តរជាតិ ក្នុងឆ្នាំ២០២២នេះ។ « យើងរំពឹងថាភ្ញៀវអន្តរជាតិនឹងកើនឡើងរហូតដល់ ៣០ភាគរយ។ តែយើងក៏ត្រូវមានជើងហោះហើរសម្បូបែបសម្រាប់ទេសចរ ទើបគេមកកម្សាន្តនៅកម្ពុជា។ សម្រាប់វិស័យឯកជនក៏ត្រូវត្រៀមខ្លួនទាំងសេវាកម្ម និង ផលិតផល កុំឱ្យមានព័ត៌មានមិនល្អពីកម្ពុជា »។ នេះជាការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា(CATA) ។ រូបភាពពីហ្វេសប៊ុកលោកស្រី។ ទាក់ទងនឹងបញ្ហាការខ្វះខាតជើងហោះហើរ លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានប្រាប់សារព័ត៌មានThmeyThmey25 ថា ជើងហោះហើរពីប្រទេសក្នុងតំបន់អាស៊ី ជាពិសេសប្រទេសអាស៊ានបានកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីកម្ពុជាបានប្រកាសបើកប្រទេសលើកដំបូង។ លើសពីនេះ រដ្ឋាភិបាលបានដកលក្ខខណ្ឌធ្វើតេស្ត PCR និងតេស្តរហ័ស លោក ស៊ីន ចាន់សេរីវុត្ថា ជឿថាជើងហោះហើរនឹងបន្តកើនឡើង តែលោកមិនអាចសន្និដ្ឋានពីចំនួនជើងហោះហើរភ្លាមៗនោះទេ។ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជារូបនេះបញ្ជាក់ដូច្នេះ៖ « ជាធម្មតាជើងហោះហើរនឹងកើនឡើងហើយ តែយើងមិនអាចវាសវែងបានទេ ត្រូវការមួយខែ ឬពីរខែបានដឹង។ អ្នកដំណើរត្រូវរៀបចំផែនការ កក់សំបុត្រ និងកម្មវិធីធ្វើដំណើររបស់ពួកគាត់។ ប៉ុន្តែការព្យាកររបស់យើងគឺផលវិជ្ជមាន នៃការធ្វើដំណើរចូលមកកម្ពុជា។ ខែមីនានេះជើងហោះហើរកើនឡើង ៣-៤ជើងទៀត ហើយនៅពេលយើងប្រកាសបើកបែបនេះទៀត វានឹងអាចកើនលើសពីនេះទៀត»។ ក្រៅពីកំណើនជើង ហោះហើរ តម្លៃសំបុត្រយន្តហោះក៏នឹងអាចទាបជាងមុនផងដែរ ព្រោះនៅពេលក្រុមហ៊ុនជើងហោះហើរបើកច្រើនវិញ អ្នកដំណើរកើនឡើង នោះតម្លៃសំបុត្រយន្តហោះនឹងមានការប្រកួតប្រជែង។ នេះជាការបន្ថែមរបស់លោក ស៊ីន ចាន់សេរីវុត្ថា។ បច្ចុប្បន្នអាកាសយាន្តដ្ឋានភ្នំពេញ ទទួលបានជើងហោះហើរច្រើនជាងគេ។ ចំណែកអាកាសយាន្តដ្ឋានខេត្តសៀមរាប ទទួលបានជើងហោះហើរពីប្រទេសសឹង្ហបុរីជាប្រចាំ ដោយមួយថ្ងៃមួយជើង និងមានជើងហោះពីប្រទេសថៃ និងក្នុងស្រុកមួយសប្តាហ៍ ពីរជើង។ ដោយឡែកអាកាសយាន្តដ្ឋានកងកេង ក្នុងខេត្តព្រះសីហនុទទួលបានជើងហោះហើរពីក្រៅប្រទេសតិចតួចប៉ុណ្ណោះ។ យ៉ាងណាមិញ បើតាមលោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងមួយថ្ងៃភ្ញៀវទេសចរអន្តរជាតិប្រមាណ ១ពាន់អ្នកបានចូលមកកម្ពុជា ដោយភាគច្រើនមកតាមជើងហោះហើរប្រទេសសឹង្ហបុរី និង ភ្ញៀវក្នុងតំបន់អាស៊ាន។ កាលពីខែកុម្ភៈកន្លងទៅអ្នកដំណើរអន្តរជាតិចូលមកកម្ពុជា ប្រមាណ ៤ម៉ឺន ៦ពាន់នាក់។ ក្រសួងទេសចរណ៍ក៏កំពុងធ្វើការជាមួយដៃគូពាក់ព័ន្ធ និងស្នើអគ្គរាជទូតថ្មីមួយចំនួន ដែលប្រចាំនៅប្រទេសកម្ពុជា ឱ្យជំរុញជើងហោះហើរត្រង់មកកម្ពុជាដែរ។ លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ។ រូបភាពពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ដោយឡែកការទទួលទេសចរអន្តរជាតិ ដោយមិនតម្រូវឯកសារធ្វើតេស្ត PCR និង តេស្តរហ័ស ក្រសួងទេសចរណ៍ អះអាងថានឹងមិនមានបញ្ហាប្រឈមច្រើននោះទេ ព្រោះ រដ្ឋាភិបាលបានគិតគូរហ្មត់ចត់ហើយពីផែនការនេះ។ លោក តុប សុភ័ក បញ្ជាក់ដូច្នេះ៖ « រាជរដ្ឋាភិបាលបានប្រជុំ គិតល្អិតល្អន់រួចហើយ មុននឹងកែតម្រូវលក្ខខណ្ឌធ្វើដំណើរ។ យើងជឿថាពេលកែប្រែលក្ខខណ្ឌនឹងអាចនាំចូលនៃមេរោគបំប្លែងថ្មីមកកម្ពុជាទៀត ប៉ុន្តែក្រមខណ្ឌពិភពលោកមានអត្រាឆ្លងកូវីដ-១៩ ៩៩ភាគរយហើយនៃប្រភេទអូមីក្រុងរួចទៅហើយ ។ តែបើសិនមានមេរោគអ្វីថ្មីទៀត យើងជឿថា រដ្ឋាភិបាលនឹងពិចារណាតាមស្ថានភាព ដើម្បីការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចជាតិ »។ សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃទី ២៤មីនា កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ សរុប ១៣៥ ៣៤៤ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២១ ២០៣ករណី ។ អ្នកជាសះស្បើយសរុប ១៣១ ៣១៣ករណី និងស្លាប់សរុបមាន ៣ ០៥៤ករណី ៕ | រដ្ឋាភិបាលកម្ពុជាបានប្រកាសបើកទទួលអ្នកដំណើរដែលចាក់វ៉ាក់សាំងពេញលេញ ដោយមិនតម្រូវឱ្យធ្វើតេស្តរកជំងឺកូវីដ-១៩នោះទេ។ អ្នករកស៊ីក្នុងវិស័យទេសចរណ៍ មើលឃើញផលវិជ្ជមានច្រើន ខណៈជើងហោះហើរពីក្រៅប្រទេសក៏បន្តកើនឡើង។ ជាមួយគ្នានោះ ក្រសួងទេសចរណ៍ក៏មិនបារម្ភច្រើនពីការរីករាលដាលនៃជំងឺកូវីដ-១៩ ពីទេសចរអន្តរជាតិដែរ។ |
ការប្រកួតក្នុងវគ្គទីមួយ ព័រទុយហ្កាល់បង្ហាញសមត្ថភាពនៃភាពខ្លាំងរបស់ខ្លួនក្នុងការប្រកួតដោយអាចស៊ុតបំប៉ោងសំណាញ់ទីលើស្វ៊ីស ២គ្រាប់មុន ដោយកីឡាករ Goncalo Ramos នៅនាទី១៧ ការស៊ុតទម្លុះដៃអ្នកចាំទីបានយ៉ាងល្អ និង Pepe ខ្សែការពារវ័យ៣៩ឆ្នាំចាស់ជាងគេប្រចាំការប្រកួតដែលតែតបាល់បញ្ចូលទីនាទី៣៣។ បញ្ចប់វគ្គទីមួយព័រទុយហ្កាល់នាំមុខស្វ៊ីល ២-០។ ការប្រកួតឈានចូលវគ្គទីពីរមិនដល់ ៦នាទីផងនោះ ព័រទុយហ្កា់រកបានឱកាសជាថ្មីបន្ថែមគ្រាប់បាល់ទីបី ស៊ុតចូលស្វ៊ីលដោយខ្សែប្រយុទ្ធ Goncalo Ramos ដដែលរកបាននៅនាទី៥១ រូបគេរកបាន ២គ្រាប់ប្រចាំការប្រកួត។ នាំមុខដោយលទ្ធផល ៣-០ ត្រឹម៤នាទី ខ្សែការពារស្លាបឆ្វេង Raphael Guerreiro ស៊ុតបន្ថែមគ្រាប់ទិ៤ នៅនាទី៥៥។ ព័រទុយហ្កាល់មិនបញ្ចប់ការស្វែករកគ្រាប់បាល់ខ្លួនឡើយក្នុងការប្រកួតបង្ហើយវគ្គ ១៦ក្រុមចុងក្រោយគេបង្អស់ Goncalo Ramos រកបានគ្រាប់បាល់ទី៣ របស់ខ្លួនប្រចាំការប្រកួតនៅនាទី៦៧ និងជាកីឡាករដំបូងក្នុងព្រឹត្តិការណ៍ World Cup 2022 ដែលរកបាន Hat-Trick មិនបញ្ចប់ងាយៗចុងវគ្គទីហើយ នាទី៩០+២ កីឡាករ Rafael Leao ស៊ុតបន្ថែមគ្រាប់ទិ៦។ ចំណែកមួយគ្រាប់របស់ស្វ៊ីសរកបានដោយ Manuel Akanji នៅនាទី៥៨។ បញ្ចប់ការប្រកួតព័រទុយហ្កាល់យកឈ្នះស្វ៊ីសលទ្ផល ៦-១។ ក្រោយទទយលបានជ័យជម្នះព័រទុយហ្កាល់រកបានកៅអីវគ្គ ៨ក្រុមរបស់ខ្លួនលើកដំបូងរយៈពេល ១២ឆ្នាំក្នុងព្រឹត្តិការណ៍ World Cup គិតចាប់ពីឆ្នាំ ២០១០ ដែលពួកគេធ្លាក់ត្រឹមវគ្គ១៦ក្រុ។ នេះក៏ជាលើកទី៣ ប្រចាំប្រវត្តិសាស្ត្រដែលពួកគេបានឈានជើងដល់វគ្គ ៨ក្រុមចុងក្រោយ ដោយពីលើកនៅឆ្នាំ ១៩៦៦, ២០០៦ ពីការបង្ហាញវត្តមាន ៨ ក្នុងព្រឹត្តិការណ៍ World Cup។ ព័រទុយហ្កាល់នឹងត្រូវបន្តដំណើរទៅជួបម៉ារ៉ុកនៅវគ្គបន្ទាប់៕ | ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់ជាក្រុមចុងក្រោយគេនៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតាដែលឈានជើងឡើងទៅកាន់វគ្គ ៨ក្រុម ក្រោយយកឈ្នះស្វ៊ីលយ៉ាងងាយស្រួលក្នុងលទ្ធផល ៦-១ នាកីឡដ្ឋាន Lusail Iconic។ ព័រទុយហ្កាល់ឡើងវគ្គ ៨ក្រុមលើកដំបូងរយៈពេល ១២ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១០។ |
U.S. National Kidney and Urologic Diseases Informatino Clearinghouse បានបង្ហាញពីការផ្លាស់ប្តូររបបអាហារដែលអាចជួយបន្ថយហានិភ័យនៃការកើតមានគ្រួសក្នុងតម្រងនោមនេះ៖ -កាត់បន្ថយអាហារដែលមានជាតិប្រៃ -ផឹកទឹកអោយបាន២ ទៅ៣លីត្រក្នុងមួយថ្ងៃ -កំណត់ការញ៉ាំសាច់ -បន្ថយការញ៉ាំអាហារដែលសំបូរទៅដោយជាតិអុកសាឡាត ដូចជាបន្លៃស្ពៃបៃតងចាស់ជាដើម -ទទួលជាតិកាល់ស្យូមតាមការញ៉ាំអាហារ ឬប្រើប្រាស់ថ្នាំគ្រាប់៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | គ្រួសក្នុងតម្រងនោមគឺតូច, ការបង្កើតឡើងយ៉ាងលំបាកនៃសមាសធាតុផ្សេងៗពីគ្នាដែលអាចត្រូវបានរកឃើញនៅក្នុងទឹកនោម។ ដោយការផ្លាស់ប្តូរមួយចំនួននៅក្នុងអាហាររបស់អ្នក, អ្នកអាចបន្ថយហានិភ័យនៃបញ្ហាគ្រួសក្នុងតម្រងនោមនេះបាន។ |
អ្នកស្រី ជូឡុង សូមូរ៉ា ភរិយារបស់លោក សម រង្ស៊ី ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ ពីប្រទេសបារាំងមកថា៖«គាត់ កំពុងរៀបចំខ្លួនទៅហើយ»។ អមជាមួយនឹងរូបថត លោក សម រង្ស៊ី សរសេរថា៖«ប៉ុន្មានម៉ោងខាងមុខនេះ លោក សម រង្ស៊ី រៀបចំឡើងយន្តហោះ ពីទីក្រុងប៉ារីស ទៅទីក្រុងបាងកក»។ លោក សរសេរបន្ថែមក្នុង Comment ប្រាប់ទៅអ្នកគាំទ្រ ថា៖«កុំជឿការឃោសនាអកុសលរបស់បក្ខពួក [លោក] ហ៊ុន សែន។ ដំណើរមាតុភូមិនិវត្តន៍របស់ខ្ញុំ ឥតមានការប្រែប្រួលអ្វីទេ»៕ អត្ថបទទាក់ទង សម្តេច ហ៊ុន សែន ពន្យុះលោក សម រង្ស៊ី ឲ្យហោះត្រង់មកខ្មែរ មិនចាំបាច់ចូលថៃទេ | នៅប៉ុន្មានាទីមុន លោក សម រង្ស៊ី បានបង្ហោះរូបរបស់លោក ដែលកំពុងរៀបចំអីវ៉ាន់ ត្រៀមឡើងយន្តហោះ ធ្វើដំណើរមកកាន់ទីក្រុងបាងកក នៅថ្ងៃទី៧ ខែវិច្ឆិកានេះ។ |
ក្រោយការពន្យាពេលដោយសារវិបត្តិកូវីដ-១៩ ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៥ ចាប់ផ្តើមការប្រកួតវគ្គ១៦ក្រុមចុងក្រោយ (ថ្នាក់ជាតិ) នារសៀលថ្ងៃអង្គារ ទី៩ ខែវិច្ឆិកា នេះ ដោយមានចំនួន៤គូ។ តាមការសម្រេចរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) អ្នកគាំទ្រ៥០ភាគរយ ត្រូវបានអនុញ្ញាតឲ្យចូលទស្សនាផ្ទាល់នៅកីឡដ្ឋាន។ នាវេលាម៉ោង៣រសៀល កីឡដ្ឋានព្រីនស៍របស់ក្រុមការពារតំណែងជើងឯក វិសាខា ត្រូវស្វាគមន៍បន្ទាយមានជ័យ ដែលបានចំណាត់ថ្នាក់លេខ៣កម្រិតខេត្ត ដើម្បីបង្ហាញវត្តមានលើកដំបូងនៅវគ្គ១៦ក្រុមចុងក្រោយ។ ដំណាលគ្នានោះដែរ ម្ចាស់ជើងឯកឆ្នាំ២០១៣ និងជាជើងឯករងឆ្នាំចាស់ ណាហ្គាវើលដ៍ ត្រូវតទល់ជាមួយ ជើងឯកឆ្នាំ២០១៤ នគរបាលជាតិ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។ ឈានដល់ម៉ោង៦ល្ងាច ម្ចាស់ជើងឯក២ជំនាន់ ភ្នំពេញក្រោន បើកទ្វារកីឡដ្ឋាន ស្មាត អ.អេស.អិន ទទួលភ្ញៀវ មន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ ដែលជាជើងឯករងថ្នាក់ខេត្ត។ រីឯនៅកីឡដ្ឋានខេត្តស្វាយរៀងឯណោះវិញ ម្ចាស់ជើងឯក៤ជំនាន់ ព្រះខ័នរាជស្វាយរៀង ត្រូវតទល់ជាមួយជើងឯកថ្នាក់ខេត្ត កោះកុង អេហ្វស៊ី នាវេលាម៉ោង៦ល្ងាចដូចគ្នា។ សម្រាប់ការប្រកួតនេះ CNCC បានសម្រេចឲ្យមានការប្រកួតតែមួយជើងប៉ុណ្ណោះ ពោលគឺមិនមានការផ្លាស់ប្តូរទឹកដីនោះឡើយ ដោយសារតែការអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩។ សម្រាប់លោក Oleg Starynskyi គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែន របស់ក្រុមភ្នំពេញក្រោន វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ចំពោះការប្រកួតតែមួយជើង ។ លោកបានបញ្ជាក់ថា៖ «កីឡាករត្រូវប្រឹងឲ្យអស់ពីសមត្ថភាព ហើយពួកគេមិនត្រូវបង្ករកំហុសនោះទេ ព្រោះពួកគេនឹងមិនមានពេលកែប្រែវាម្ដងទៀតនៅការប្រកួតលើកក្រោយទៀតឡើយ»៕ | ដោយ គឹម មករា |
ក្នុងជំនួបគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារទី១១ខែកក្កដា ក្រោមអធិបតីលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធចន្ទ អូចា គណៈរដ្ឋមន្ត្រីថៃបានយល់ព្រមឲ្យបញ្ជាទិញយន្តហោះយោធាចម្បាំង៨ គ្រឿងក្នុងដំណាក់កាលទី២ទៀត។ កន្លងមករបបសឹករបស់លោក ប្រាយុទ្ធ ចន្ទអូចា យល់ព្រមឲ្យមានការនាំចូលយន្តហោះយោធាសម្រាប់ហ្វឹកហ្វឺនពីកូរ៉េខាងត្បូងម៉ាក់ T-50TH ចំនួន១៦គ្រឿងដែលមានតម្លៃសរុប ២៥៨លានដុល្លារ។ហើយយន្តហោះចំនួនបួនគ្រឿងត្រូវបានបញ្ជូនមកដល់ថៃហើយ។ បើតាមទីភ្នាក់ងារព័ត៌មាន ស៊ិនហួរ អ្នកនាំពាក្យរបស់កងទ័ពជើងអាកាស Pongsak Semachai បានបញ្ជាក់ថា ការបញ្ជូនយន្តហោះមកកាន់ប្រទេសថៃចែកចេញជាបីដំណាក់កាល ហើយការបង់លុយថ្លៃទិញនោះក៏នឹងត្រូវបែងចែកជាបីដូចគ្នា។ ដំណាក់កាលទីមួយ យន្តហោះបួនគ្រឿង ដំណាក់កាលទីពីរមានយន្តហោះប្រាំបីគ្រឿង និងដំណាក់កាលទីបី មានយន្តហោះ បួនគ្រឿងថែមទៀត។ តាមពិតទៅ កងទ័ពជើងអាកាសថៃមានគោលបំណងទិញយន្តហោះហ្វឹកហ្វឺនយោធាពីកូរ៉េខាងត្បូងព្រោះថៃចង់ផ្លាស់ប្ដូរយន្តហោះយោធារបស់ខ្លួនប្រភេទ L-39 ដែលកុម្ម៉ង់ទិមកពីឆេកតាំងពី ២០ឆ្នាំមុន នោះ៕ | កងទ័ពអាកាសថៃមានបំណងនាំចូលយន្តហោះយោធាពីកូរ៉េខាងត្បូងដើម្បីយកមកជំនួសយន្តហោះយោធាសម្រាប់ហ្វឹកហ្វឺនចាស់ៗរបស់ខ្លួនដែលទិញមកពីឆេកប្រហែល ពីរទសវត្សរ៍មកហើយនោះ។ ដូច្នេះហើយរដ្ឋាភិបាលថៃយល់ព្រមទិញយន្តហោះយោធា T-50TH ចំនួនសរុប១៦ គ្រឿងពីកូរ៉េខាងត្បូងនៅពេលខាងមុខ។ |
លោក ហង់ជួន ណារ៉ុន ចេញសេចក្តីណែនាំនេះ ដើម្បីបន្តជំរុញឲ្យមន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសជំងឺកូវីដ-១៩ប្រភេទអូមីក្រុង។ លោក ណែនាំថា គ្រឹះស្ថានសិក្សា ដែលមានសិស្សច្រើន ត្រូវកាត់បន្ថយចំនួនសិស្ស ដែលទៅរៀនដោយផ្ទាល់ ដោយត្រូវរៀបចំការរៀនឆ្លាស់វេនគ្នា។ ឧទាហរណ៍ថា ១សប្តាហ៍ សិស្ស ត្រូវទៅថ្នាក់រៀនផ្ទាល់ក្នុងថ្នាក់ និង១សប្តាហ៍ទៀត សិស្ស ត្រូវរៀនតាមអនឡាញ ឬពីចម្ងាយ។ នេះជាការលើកឧទាហរណ៍របស់លោក ទៅកាន់មន្រ្តីអប់រំ។ លោករដ្ឋមន្រ្តីអប់រំ បន្តថា គ្រឹះស្ថានអប់រំ ត្រូវរៀបចំឲ្យមានការរក្សាគម្លាតសុវត្ថិភាព លើកកម្ពស់អនាម័យ និងបរិយាកាសល្អក្នុងបន្ទាន់រៀន។ បន្ថែមពីនេះ លោក បានប្រាប់គ្រូតាមថ្នាក់រៀននីមួយៗ ឲ្យស្រង់ស្ថិតិសិស្សានុសិស្ស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ និងសិស្សានុស្ស ដែលមិនទាន់បានចាក់ រួចបញ្ជូនទៅគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា។ បន្ទាប់មក គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវជំរុញឲ្យបុគ្គលិកអប់រំ និងសិស្សានុសិស្ស ដែលមិនទាន់បានចាក់វ៉ាក់សាំង ឲ្យទៅចាក់វ៉ាក់សាំងគ្រប់ៗគ្នា៕ | ក្នុងករណីថ្នាក់រៀនណា មានគ្រូ ឬសិស្ស ឆ្លងជំងឺកូវីដ-១៩ គ្រឹះស្ថានសិក្សា ត្រូវផ្អាកដំណើរការថ្នាក់រៀននោះជាបណ្តោះអាសន្នយ៉ាងតិច១សប្តាហ៍សិន ហើយត្រូវជំនួសមកវិញ ដោយការបង្រៀនតាមអនឡាញ។ នេះបើតាមសេចក្តីណែនាំរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ដែលចេញនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។ |
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងជញ្ជូន សិក្សាលើការស្ថាបនាផ្លូវរថភ្លើងនេះ។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត ១៥,១៩៤នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៊ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី៧ វិច្ឆិកា ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ដូច្នេះថា៖«យើងកុំនិយាយពីរឿងផ្លូវរថភ្លើងល្បឿនលឿនអី យើងនិយាយពីផ្លូវដែកដឹកទំនិញ ។ ផ្លូវដែកយើងបច្ចុប្បន្ន យើងបើកបានតែ៤០គីឡូម៉ែត្រ ទៅ៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង ឥឡូវយើងធ្វើម៉េច Upgrade ឱ្យវាអាចដឹកទំនិញបាន៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង»។ សម្ដេចនាយករដ្ឋមន្រ្តី កំពុងជំរុញឱ្យក្រុមការងារសិក្សាពីការកាត់បន្ថយតម្លៃដឹកជញ្ជូន លើដងផ្លូវផងដែរ។ «អ៊ីចឹងបើយើងធ្វើបាន (រថផ្លូវល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង) យើងអាចដឹកទំនិញបានច្រើនមកដល់ទីនេះ»។ នេះបើតាមប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា ការស្ថាបនាផ្លូវរថភ្លើងនេះ ក៏ជាផ្នែកមួយ ជួយសម្រួលដល់ការដឹកជញ្ជូនលើដងផ្លូវ និងការចំណាយផ្សេងៗ ជាពិសេសស្របគ្នាជាមួយគម្រោងព្រែកជីកតេជោសែន ដែលជាច្រកសេដ្ឋកិច្ចថ្មីមួយទៀត របស់កម្ពុជា។ | ដើម្បីកាត់បន្ថយការចំណាយ និងងាយស្រួលដល់ការដឹកជញ្ជូននោះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជំរុញឱ្យស្ថាបនាផ្លូវរថភ្លើងឱ្យរត់បានល្បឿន៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ |
ជាមួយគ្នានេះ អាជ្ញាធរ បានអំពាវនាវដល់សន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធយកសំណាកទៅវិភាគ។ ក្នុងករណីមិនព្រមសហការ ឬមិនអនុវត្តវិធានចត្តាឡីស័ក ពួកគេនឹងត្រូវប្រឈមការពិន័យអន្តរការណ៍ក្នុងកម្រិតទឹកប្រាក់ចន្លោះពី១លាន ទៅ១០លានរៀល ហើយអាចឈានដល់ការកសាងសំណុំរឿងទៅតុលាការ៕ | អភិបាលរាជធានីភ្នំពេញ នាថ្ងៃនេះ សម្រចបិទផ្សារបឹងកេងកង ក្នុងរយៈពេល១៤ថ្ងៃ ក្រោយមានករណីផ្ទុះការរីករាលដាលនៃជំងកូវីដ-១៩ នាថ្ងៃទី២៨មិថុនា។ លោក ឃួង ស្រេង បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ការបិទផ្សារនេះ នឹងអនុវត្តឡើងចាប់ពីម៉ោងសូន្យនាថ្ងៃទី២៩មិថុនា រហូតដល់ថ្ងៃ១២កក្កដា ឆ្នាំ២០២១។ |
«នៅពេលអនាគត គ្មាននរណាម្នាក់អាចជ្រៀតជ្រែកថា ប្រព័ន្ធការពារប្រភេទណាដែលយើងអាចមាន ទទួលបានពីប្រទេសណានិ ងក្នុងកម្រិតណានោះទេ»។ លោក តៃយីប អ៊ែរដូហ្កាន់ និយាយច្បាស់ៗបែបនេះនៅក្នុងបទសម្ភាសមួយដែលបានចាក់ផ្សាយតាមទូរទស្សន៍ CBS News នៅថ្ងៃទី២៦ ខែកញ្ញា។ យោងតាមការបញ្ជាក់ពីមន្រ្តីតួកគីនៅថ្ងៃទី២៩ ខែកញ្ញាខាងមុខ លោក អ៊ែរដូហ្កាន់ នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅរុស្ស៊ី ដើម្បីពិភាក្សាពីបញ្ហានានារួមទាំងអំពើហិង្សានៅភាគពាយ័ព្យស៊ីរី។ កិច្ចចរចាលើការបញ្ជាទិញប្រព័ន្ធការពារមីស៊ីលបន្ថែម ក៏អាចនឹងត្រូវបានមេដឹកនាំទាំងពីរលើកយកមកពិភាក្សាផងដែរ។ យ៉ាងណាមិញ ទីក្រុងវ៉ាស៊ីនតោនបានព្រមានម្តងហើយម្តងទៀតពីលទ្ធភាពនៃការដាក់ទណ្ឌកម្មថ្មី ខណៈកិច្ចពិភាក្សារវាងរុស្ស៊ីនិងតួកគីនៅតែបន្តដំណើរការ។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោក Ned Price បានលើកឡើងថា៖ «យើងជំរុញឱ្យតួកគីនៅគ្រប់កម្រិត និងកាលៈទេសៈទាំងអស់ មិនត្រូវរក្សាប្រព័ន្ធការពារមីស៊ីល S-400 និងមិនគួរទិញឧបករណ៍យោធាបន្ថែមពីរុស្ស៊ីឡើយ»។ បើតាមអ្នកនាំពាក្យរូបនេះ អាម៉េរិកបន្តបញ្ជាក់យ៉ាងច្បាស់ដល់តួកគីថា ការទិញអាវុធថ្មីពីរុស្ស៊ីណាមួយអាចប្រឈមនឹងការដាក់ទណ្ឌកម្មក្រោមច្បាប់ CAATSA 231 បន្ថែមពីលើការដាក់ទណ្ឌកម្មនៅខែធ្នូឆ្នាំ ២០២០ កន្លងទៅ។ ទោះជាយ៉ាងណា លោក Price ក៏បាននិយាយផងដែរថា អាម៉េរិកចាត់ទុកតួកគីជាសម្ព័ន្ធមិត្តនិងជាមិត្ត ហើយស្វែងរកវិធីដើម្បីពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ បើទោះបីជាមានការខ្វែងគំនិតគ្នាលើរឿងខ្លះក៏ដោយ។ កន្លងមក ទីក្រុងវ៉ាស៊ីនតោនអះអាងថា ប្រព័ន្ធការពារមីស៊ីល S-400 បង្កគំរាមដល់យន្តហោះចម្បាំង F-35 របស់ខ្លួន និងប្រព័ន្ធការពាររបស់អង្គការណាតូ។ ក្រោយតួកគីបានទិញប្រព័ន្ធការពារ S-400 ជាលើកដំបូងពីរុស្ស៊ី អាម៉រិកបានដាក់ទណ្ឌកម្មលើមន្រ្តី៤រូបរបស់តួកគីកាលពីខែធ្នូឆ្នាំមុន ដោយបានហាមឃាត់មន្រ្តីទាំង៤ មិនឲ្យចូលទឹកដីអាម៉េរិក និងបង្កកទ្រព្យសម្បត្តិផងដែរ។ តួកគី ក៏ធ្លាប់បានអះអាងផងដែរថា ការទិញប្រព័ន្ធការពារមីស៊ីលពីរុស្ស៊ីជាការបង្ខំចិត្ត ព្រោះអាម៉េរិកមិនព្រមលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ៕ | ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ នៅថ្ងៃទី ២៦ ខែកញ្ញា និយាយថា តួកគីមានបំណងទិញប្រព័ន្ធការពារមីស៊ីល S-400 បន្ថែមទៀតពីរុស្ស៊ី ខណៈអាម៉េរិកគំរាមដាក់ទណ្ឌកម្ម។ សកម្មភាពនេះ ទំនងធ្វើឱ្យមានភាពប្រេះឆារវាងតួកគីជាមួយសម្ព័ន្ធយោធាណាតូ និងទីក្រុងវ៉ាស៊ីនតោន។ |
នៅថ្ងៃទី១១ ខែមិថុនា លោកស្រី Auramon Supthaweethum ប្រធាននាយកដ្ឋានទទួលបន្ទុកការចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ លើកឡើងថា មន្ត្រីពាណិជ្ជកម្មរបស់ថៃ និងសហភាពអឺរ៉ុប នឹងជួបពិភាក្សាគ្នាអំពី លទ្ធភាពនៃការស្រោចស្រង់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឡើងវិញ ស្របពេលដែលថៃ កំពុងដំណើរការនីតិវិធីដើម្បីបង្កើតរដ្ឋាភិបាលថ្មី ក្រោយបោះឆ្នោត។ បើតាមលោកស្រី Auramon កិច្ចពិភាក្សានេះ នឹងធ្វើឡើងក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃទី១១ ខែមិថុនា ហើយព័ត៌មានលម្អិតទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលអាចធ្វើឡើង នឹងពុំត្រូវបានលើកយកមកពិភាក្សានោះឡើយក្នុងជំនួបពាណិជ្ជកម្មខាងមុខនេះ។ យ៉ាងណាមិញ មន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់ថៃរូបនេះ បន្ថែមទៀតថា រដ្ឋាភិបាលថៃ កំពុងត្រៀមខ្លួនសម្រាប់ការចរចាជាផ្លូវការ ដែលនឹងចាប់ផ្តើមនៅដើមខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ។ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation អំឡុងពេល៤ខែដើមឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មថៃ-EU មានតម្លៃស្មើនឹង ១៣,៤ពាន់លានដុល្លារ ដោយថៃនាំចេញ ៧ពាន់លានដុល្លារ និងនាំចូល ៦ពាន់លានដុល្លារ។ តួលេខនេះ បង្ហាញពីការធ្លាក់ចុះដែលគួរឲ្យកត់សម្គាល់មួយ ក្នុងការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងសហភាពអឺរ៉ុប ដែលមានទំហំ ១៥,១ពាន់លានដុល្លារ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០១៨។ ទាក់ទិននឹងការថមថយនេះ លោក Aat Pisanwanich ប្រធានមជ្ឈមណ្ឌលសម្រាប់ការសិក្សាធុរៈកិច្ចអន្តរជាតិនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ ព្រមានថា ទំហំពាណិជ្ជកម្មរវាងថៃ និងសហភាពអឺរ៉ុប នឹងបន្តធ្លាក់ចុះក្នុងត្រីមាសទី៣នៃឆ្នាំ២០១៩នេះទៀត និងអូសបន្លាយរហូតរាប់ទសវត្សរ៍ខាងមុខផងដែរ ប្រសិនបើរដ្ឋាភិបាលថៃ ពុំអាចទទួលផ្លែផ្កាណាមួយក្នុងការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្លុកអឺរ៉ុបទេនោះ។ អត្ថបទទាក់ទង ថៃ ព្រួយបារម្ភពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីEU-វៀតណាមដែលអាចបានប្រយោជន៍ជាងខ្លួន អ្នកជំនាញខាងពាណិជ្ជកម្មថៃរូបនេះ ពន្យល់បែបនេះ៖«នេះគឺដោយសារតែ វៀតណាម ដែលជាគូប្រជែងនាំចេញដ៏ចម្បងមួយរបស់ថៃទៅកាន់ទីផ្សារអឺរ៉ុប បានបង្កើតកិច្ចព្រៀមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU ដែលនឹងចូលជាធរមានក្នុងត្រីមាសទី៣នៃឆ្នាំនេះ»។ លើសពីនេះ លោក Aat និយាយថា ទំនិញវៀតណាម ដែលប្រកួតប្រជែងជាមួយទំនិញថៃ រួមមាន សម្ភារអេឡិចត្រូនិក អង្ករ និងផ្លែឈើ នឹងក្លាយមានភាពប្រកួតប្រជែងខ្លាំងបន្ថែមទៀត ដោយសារការទម្លាក់តម្លៃពន្ធនាំចូល បន្ទាប់ពី FTA ចូលជាធរមាន។ ការណ៍នេះ នឹងកាត់បន្ថយចំណែកទីផ្សារនៃទំនិញរបស់ថៃក្នុងតំបន់អឺរ៉ុប និងបង្កជាផលប៉ះពាល់រយៈពេលវែងលើការនាំចេញរបស់ថៃ ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ថៃ-EU មួយ ពុំអាចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខទេនោះ។ សូមបញ្ជាក់ថា ការស្រាវជ្រាវមួយ ដែលធ្វើឡើងដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាធុរៈកិច្ចអន្តរជាតិរបស់ថៃ (CITS) បង្ហាញថា ក្រោយពីកិច្ចព្រមព្រៀងរវាងវៀតណាម និងសហភាពអឺរ៉ុប ចូលជាធរមាននោះ ការនាំចេញរបស់វៀតណាមទៅកាន់អឺរ៉ុប នឹងកើនឡើងពី ៥០ពាន់លានដុល្លារ ទៅ ៧០ពាន់លានដុល្លារ ប្រចាំឆ្នាំ។ ការណ៍នេះ នឹងកាត់បន្ថយការនាំចេញរបស់ថៃទៅកាន់ទីផ្សារអឺរ៉ុប មកត្រឹម ២០ពាន់លានដុល្លារ ក្នុងត្រីមាសទី២ នៃឆ្នាំ២០១៩នេះ និង ៤០ពាន់លានដុល្លារ ក្នុង២ឆ្នាំខាងមុខទៀត៕ | ថៃ បានប្រកាសជំហរបន្តការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពអឺរ៉ុប (EU) នៅក្រោយការបង្កើតរដ្ឋាភិបាលថ្មី។ ការត្រៀមលក្ខណៈជាថ្មីនេះ ធ្វើឡើងក្រោយពីការពិភាក្សារវាងភាគីថៃ និង EU ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បានផ្អាកចាប់តាំងពីឆ្នាំ២០១៤ ពោលគឺក្រោយពីរដ្ឋប្រហារយោធាមកម្ល៉េះ ខណៈ FTA ជាមួយវៀតណាម ទទួលបានការអនុម័តពីគណៈកម្មការអឺរ៉ុបកាលពីឆ្នាំ២០១៨ និងត្រៀមដាក់ឲ្យចូលធរមាននាពេលណាមួយក្នុងឆ្នាំនេះ។ |
ជាប់ឆ្នោតនៅឆ្នាំ១៩៧៤ លោក Valéry Giscard d'Estaing ជាប្រមុខរដ្ឋនៃសាធារណរដ្ឋបារាំងទី៥ក្មេងបំផុត ត្រឹមអាយុ៤៨ឆ្នាំ។ លោកចាប់ផ្តើមអាជីពនយោបាយក្នុងឆ្នាំ១៩៥៦ ជាសមាជិកសភាបារាំង។ ក្នុងឆ្នាំ១៩៦២ លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រោមការដឹកនាំរបស់ប្រធានាធិបតី ហ្សាល ដឺហ្គោល និងបន្តកាន់តំណែងនេះរហូតដល់ឆ្នាំ១៩៧៤ ក្រោមការដឹកនាំរបស់ប្រធានាធិបតី George Pompidou ។ បើទោះបីជាកាន់តំណែងត្រឹមតែមួយអាណត្តិពីឆ្នាំ១៩៧៤ ដល់១៩៨១ក្តី លោកត្រូវបានទទួលស្គាល់ថាជាអ្នកកំណែទម្រង់សង្គមបារាំងសម័យទំនើប។ ក្នុងការប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង លោកអះអាងថា បារាំងត្រូវតែជាគម្រោងកំណែទម្រង់មួយដ៏ធំ។ ក្នុងនោះលោកបានកាត់បន្ថយការគ្រប់គ្រងរបស់រដ្ឋាភិបាល ក្នុងវិស័យផ្សព្វផ្សាយ អនុញ្ញាតឲ្យរំលូតកូនដោយស្របច្បាប់ ក៏ដូចជាច្បាប់ស្តីពីលែងលះដោយមានការយល់ព្រមពីប្តីប្រពន្ធផងដែរ។ ក្នុងគោលនយោបាយការអឺរ៉ុបវិញ លោកបានចូលរួមចំណែកយ៉ាងធំធេងក្នុងការពង្រីក និងកសាងមូលដ្ឋានគ្រឹះក្នុងការបង្កើតសហភាពអឺរ៉ុប។ ក្នុងឆ្នាំ១៩៧៤ លោក Giscard d'Estaing និងអធិការបតីអាល្លឺម៉ង់លោក Helmut Schmidt បង្កើតក្រុមប្រឹក្សាអឺរ៉ុប ក៏ដូចជាប្រព័ន្ធរូបិយវត្ថុរួមដែលបើកផ្លូវឲ្យបង្កើតរូបិយប័ណ្ណអឺរ៉ូក្នុងឆ្នាំ១៩៩១។ លោកGiscard d'Estaing ក៏យល់ព្រមឲ្យមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសហភាពអឺរ៉ុបដោយផ្ទាល់។ ការយល់ព្រមនេះបើកផ្លូវឲ្យពលរដ្ឋសហភាពអឺរ៉ុបបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រជាលើកដំបូងក្នុងឆ្នាំ១៩៧៩។ លើឆាកអន្តរជាតិវិញ លោកក៏ជាអ្នកចូលរួមក្នុងការបង្កើតជំនួបកំពូលមួយដែរ។ ក្នុងខែវិច្ឆិកា ឆ្នាំ១៩៧៥ លោកបានអញ្ជើញអ្នកតំណាងអាមេរិក ជប៉ុន បារាំង អង់គ្លេស និងអាល្លឺម៉ង់ខាងលិចមកជួបប្រជុំពីបញ្ហាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុងប៉ារីស។ ជំនួបខាងលើនេះ ត្រូវចាត់ទុកជាជំនួបប្រទេសចំនួន៥ ដោយក្រោយមកក្លាយជាជំនួបប្រទេសG7 ដោយបញ្ចូលអ៊ីតាលី និងកាណាដា។ ទោះជាយ៉ាងណាក្តី លោក Giscard d'Estaing ពុំសូវជាទទួលជោគជ័យប៉ុន្មានឡើយក្នុងកំណែទម្រង់សេដ្ឋកិច្ច។ ជាក់ស្តែងក្នុងពេលកាន់អំណាចជាប្រមុខរដ្ឋ ចំនួនអ្នកគ្មានការងារធ្វើនៅបារាំងកើនឡើង ចំណែកសេដ្ឋកិច្ចបារាំងវិញក៏រងផលប៉ះពាល់ផងដែរពីវិបត្តិប្រេងក្នុងឆ្នាំ១៩៧៣។ លោកតែងតាំងនាយករដ្ឋមន្ត្រីមកពីបក្សសង្គមនិយម ដែលអនុវត្តគោលនយោបាយចាយវាយសន្សំសំចៃ ដែលធ្វើឲ្យប្រជាប្រិយភាពរបស់លោកធ្លាក់ចុះមិនអាចស្តារបាន។ នេះបើទូរទស្សន៍បារាំង France 24។ មុខមាត់របស់លោកGiscard d'Estaing ក៏កាន់តែអាប់អួរបន្ថែមទៀតក្នុងឆ្នាំ១៩៧៩ ក្រោយកាសែតបារាំងចុះផ្សាយថាលោកទទួលយកពេជ្រពីមេដឹកនាំអាហ្វ្រិក ពេលកាន់តំណែងជារដ្ឋមន្ត្រីសេដ្ឋកិច្ចក្នុងឆ្នាំ១៩៧៣។ ស្របពេលជាមួយគ្នា សាធារណៈមតិបារាំងចាប់ផ្តើមលែងគាំទ្ររូបលោក ដោយមើលឃើញថា លោក Giscard d'Estaing ជាអភិជនដែលពុំសូវដឹងពីជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋបារាំង។ ក្រោយចប់អាណត្តិ លោកត្រឡប់ទៅកាន់តួនាទីជាក្រុមប្រឹក្សាស្រុក និងបន្ទាប់មកជាសមាជិករដ្ឋសភាបារាំង។ ក្រោយចូលនិវត្តន៍លោកចាប់អាជីពជាអ្នកសសេរ និងក្លាយជាសមាជិកបណ្ឌិត្យសភាបារាំងដែលមាននាទីពិនិត្យ និងការពារភាសាបារាំង។ យោងតាមសារលើបណ្តាញសង្គម Twitter របស់មូលនិធិ Valéry Giscard d'Estaing ពិធីបុណ្យសពរបស់អតីតប្រមុខរដ្ឋរូបនេះ នឹងត្រូវធ្វើឡើងដោយមានតែការចូលរួមតែពីក្រុមគ្រួសារប៉ុណ្ណោះ៕ | អតីតប្រធានាធិបតីបារាំងលោកValéry Giscard d'Estaing ទទួលមរណភាពនៅថ្ងៃទី២ ធ្នូ ឆ្នាំ២០២០ ក្នុងជន្មាយុ៩៤ឆ្នាំដោយសារជំងឺកូវីដ-១៩។ លោក Giscard d'Estaing ជាប្រធានាធិបតីបារាំងពីឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៨១។ ក្នុងរយៈពេល៧ឆ្នាំ នៃតំណែងជាប្រធានាធិបតីលោក Giscard d'Estaing បាននាំមកនូវការផ្លាស់ប្តូរក្នុងសង្គមបារាំង ក៏ដូចជាអ្នកគាំទ្រយ៉ាងមុះមុតក្នុងការបង្កើតមូលដ្ឋានគ្រឹះនៃសហភាពអឺរ៉ុប និងរូបិយប័ណ្ណអឺរ៉ូ។ |
បច្ចុប្បន្ន ខេត្តសៀមរាបហាក់មានសន្ទុះឡើងវិញនូវកំណើនទេសចរអន្តរជាតិ រួមជាមួយនឹងការហោះហើរពីបរទេសចូលក្នុងខេត្តនេះមានចាប់ពី១៥-១៦ជើងក្នុងមួយថ្ងៃ។ លោក ង៉ូវ សេងកាក់ ដែលជាប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា ភ្ញៀវទេសចរដែលធ្វើដំណើរតាមជើងហោះហើរនេះ គឺមានប្រមាណពី ១ ៣០០នាក់ទៅ១ ៤០០នាក់ក្នុងមួយថ្ងៃ។ ដោយឡែក ចំពោះទេសចរធ្វើដំណើតាមផ្លូវគោកចូលមកខេត្តសៀមរាប គឺមានប្រមាណ៦០០-៧០០នាក់ក្នុងមួយថ្ងៃ ផងដែរ។ រូបភាពដោយក្រសួងទេសចរណ៍ ក្រសួងទេសចរណ៍បានបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ តុលា ឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានអ្នកទេសចរជិត១,៨លាននាក់ ដែលកើនដល់៨៨៦,៣៣ភាគរយ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន១ ៦២៣ ២០០នាក់ និងទេសចរអន្តរជាតិមានចំនួន១៦៩ ៣៤៩នាក់៕ | ខេត្តសៀមរាបចាប់ផ្ដើមមានកំណើនភ្ញៀវទេសចរអន្តរជាតិច្រើនឡើងវិញ ដែលមានអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង ១ ០០០នាក់ក្នុងមួយថ្ងៃ មកកាន់ទឹកដីអង្គរនេះ។ នេះបើយោងតាមក្រសួងទេសចរណ៍។ |
ញ៉ាំទឹកឱ្យបានច្រើន។ វត្ថុរាវអាចជួយដល់ការកាត់បន្ថយ ការក្អករបស់អ្នកបានមួយចំនួន។ ខ្ពុរមាត់ជាមួយនឹង ទឹកអំបិលក្តៅៗ ដែលវាអាចជួយដល់ការសំអាតបំពង់ករបស់អ្នក និង អាចបំបាត់ស្លេសផងដែរ។ ដាក់ក្បាលរបស់អ្នក ជាមួយនឹងខ្នើយឱ្យបានខ្ពស់បន្ថែមទៀត នៅពេលយប់ ដើម្បីកាត់បន្ថយ ការក្អកស្ងួតរ៉ាំរ៉ៃនេះ។ ការប្រឹងក្អក អាចជួយបន្ធូរដល់ការរលាកបំពង់ករបស់អ្នក។ ចូរកុំជក់បារី ឬប្រើផលិតផលដែលមានជាតិថ្នាំជក់។ ចៀសវាងការស្រូបផ្សែងបារី ធូលី ឬ ធាតុពុលផ្សេងៗទៀត។ ទឹកឃ្មុំ ជាញឹកញាប់អាចជាការព្យាបាល ដែលមានប្រសិទ្ធភាព សម្រាប់ការក្អកជាអចិន្ត្រៃយ៍។ បន្ថែមទឹកឃ្មុំ ទៅលើតែក្តៅៗ ឬក៏ទឹកទំពាំងបាយជូរ។ អាចយកខ្ញីទៅឆុងដូចជាតែ ដែលជាញឹកញាប់ត្រូវបានគេប្រើ ដើម្បីជួយកាត់បន្ថយ រោគសញ្ញា នៃការក្អករ៉ាំរ៉ៃ និង ជួយក្នុងការជម្រះអាការៈការតឹងច្រមុះ ឬក៏ ជួយក្នុងការឱ្យមានខ្យល់ដកដង្ហើមស្រស់ថ្លា។ ឱសថផ្សេងៗទៀត ដូចជា ប្រេងខ្យល់ ឬ ស្ករគ្រាប់ហិរ ជាញឹកញាប់ត្រូវបានប្រើដើម្បី កាត់បន្ថយរោគសញ្ញាក្អកនេះ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ក្អករ៉ាំរ៉ៃ នៅក្នុងមនុស្សពេញវ័យអាចត្រូវបានព្យាបាលនៅផ្ទះដោយខ្លួនឯងបានមួយចំនួន។ ពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកសម្រាប់ការព្យាបាលនៅផ្ទះមួយចំនួន ដែលអាចជាការដ៏ល្អបំផុតសម្រាប់អ្នក។ |
លោក តេន ទុំ ប្រធានសហគមន៍កសិកម្មបៃតងគោក ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ការកើនឡើងកម្ដៅនៅរដូវប្រាំង បានទាញទម្លាក់ទិន្នផលបន្លែក្នុងសហគមន៍របស់លោករហូតដល់ ៤០ភាគរយ។ ជាក់ស្ដែង ដំណាំមួយចំនួនមិនអាចលូតលាស់ល្អ ហើយខ្លះខូចក្ដឹប ជ្រុះផ្ការ និងរួញស្លឹក ជាដើម។ លោក តេន ទុំ ប្រធានសហគមន៍កសិកម្មបៃតងគោក នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ រូបភាព៖ មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ជាមធ្យម សហគមន៍កសិកម្មបៃតងគោក អាចប្រមូលទិន្នផលបន្លែបានចន្លោះពី ៥ទៅ ៦តោន ក្នុងមួយថ្ងៃ។ ប៉ុន្តែ សីតុណ្ហភាពក្ដៅប៉ុន្មានខែចុងក្រោយនេះ បានធ្វើឱ្យផលថយចុះត្រឹមជាង ២តោនប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ បន្លែ ដែលងាយរងគ្រោះជាងគេ គឺតាសក់ សណ្ដែកគួ និងននោង ព្រោះថា បន្លែផ្លែទាំងនេះ ត្រូវការអាកាសធាតុត្រជាក់ និងទាមទារឱ្យមានទឹកគ្រប់គ្រាន់។ ប្រធានសហគមន៍កសិកម្មបៃតងគោករូបនេះ ព្រួយបារម្ភ កម្ដៅនៅតែបន្តកើនឡើង និងអូសបន្លាយូរ។ វា នឹងធ្វើឱ្យប៉ះពាល់កាន់តែខ្លាំងដល់ការដាំដុះបន្លែក្នុងសហគមន៍។ កសិករជាច្រើន កំពុងត្អូញត្អែរពីកង្វះខាតទឹកស្រោចស្រព។ បច្ចុប្បន្ន អាកាសធាតុប្រែប្រួលលឿន ជាហេតុធ្វើឱ្យកសិករពិបាកសម្របខ្លួន ស្របពេល ពួកគេមិនទាន់មានចំណេះដឹងផ្នែកថែទាំ និងរើសពូជដែលធន់នឹងអាកាសធាតុ នៅឡើយ។ លោក តេន ទុំ រៀបរាប់ដូច្នេះ៖«មួយខែមុន វាធ្វើឱ្យបន្លែប៉ះពាល់ច្រើន ដូចជា តាសក់ត្រូវខូចក្ដឹប ជ្រុះផ្ការ និងរួចស្លឹក នេះដោយសារក្ដៅខ្លាំងពេក។ និយាយទៅដំណាំវាអត់បានធំធាត់ល្អ ជ្រុះច្រើន។ នៅប្រាំងនេះ ទិន្នផលធ្លាក់ បើយើងគិតជាភាគរយវិញ ធ្លាក់ចុះប្រហែល ៤០ភាគរយហើយ ធៀបនឹងរដូវស្សា»។ ក្រៅពីអាកាសធាតុក្ដៅ សហគមន៍កសិកម្មបៃតងគោក ក៏ជួបប្រទះនឹងបញ្ហាទីផ្សារ និងតម្លៃធ្លាក់ចុះផងដែរ។ ករណីនេះ គឺផ្ទុញពីការរំពឹងទុករបស់លោក តេន ទុំ ទាំងស្រុង ដែលគិតថា នៅរដូវប្រាំងខ្វះបន្លែ ហើយតម្លៃនឹងឡើងខ្ពស់។ មូលហេតុដែលតម្លៃ និងទីផ្សារ បន្លែ ធ្លាក់ចុះ អាចបណ្ដាលមកពីពលរដ្ឋកាត់បន្ថយការហូបចុក និងការហូរចូលបន្លែពីប្រទេសជិតខាង។ បន្លែ បានធ្លាក់ថ្លៃចាប់ពីកុម្ភៈមក។ ជាក់ស្ដែង សណ្ដែកគួមានតម្លៃ ១ពាន់រៀល ក្នុងមួយគីឡូក្រោម, តាសក់ បានតម្លៃ ៦០០ ទៅ៧០០រៀល ក្នុងមួយគីឡូក្រាម។ យ៉ាងណា ប្រជាការកសិករក្នុងសហគមន៍ ជឿជាក់ថា តម្លៃទីផ្សារបន្លែ នឹងងើបឡើងវិញនៅខែឧសភា ឬមិថុនា។ បច្ចុប្បន្ន កសិករកំពុងរងគ្រោះដោយសារកម្ដៅផង និងការធ្លាក់ចុះនៃតម្លៃទីផ្សារផង ស្របពេលធាតុចូលកសិកម្ម ដូចជា ជីថ្នាំ សុទ្ធសឹងឡើងថ្លៃ។ នេះជាបញ្ហា ដែលកសិករដាំដុះបន្លែពិបាករកប្រាក់ចំណេញ។ លោក តេន ទុំ បន្ថែមដូច្នេះ៖ «ទី១ កសិករ យើងកង្វះខាតទឹក។ ទី២ បន្លែ រងឥទ្ធិពលកម្ដៅ ដែលធ្វើឱ្យទិន្នផលធ្លាក់ចុះខ្លាំងមែនទែន។ ហើយទី៣ បូកបញ្ចូលជាមួយធាតុចូលកសិកម្ម ដូចជា ជីថ្នាំ ប្រេង ម៉ាស៊ូត អីហ្នឹង វាឡើងថ្លៃ។ អ៊ីចឹង! វាធ្វើឱ្យគាត់(កសិករ)ពិបាកទទួលយក។ និយាយទៅ វាអត់ចំណេញសោះតែម្ដង»។ ចំណែក អ្នកស្រី សឹម ណូន ប្រធានសហគមន៍កសិកម្មកសិករសាមគ្គីអមលាំង ខេត្តកំពង់ស្ពឺ បានលើកឡើងថា បច្ចុប្បន្ន កសិករជាច្រើនក្នុងសហគមន៍ កំពុងរងគ្រោះដោយសារការកើនឡើងកម្ដៅ។ អាកាសធាតុក្ដៅនៅពេលនេះ បានធ្វើឱ្យបន្លែ ខ្លោច ឬស្រោកស្លឹក ដែលធ្វើឱ្យបន្លែលូតលាស់មិនសូវល្អ។ អ្នកស្រី សឹម ណូន ប្រធានសហគមន៍កសិកម្មកសិករសាមគ្គីអមលាំង ខេត្តកំពង់ស្ពឺ។ ឆ្នាំនេះ អាកាសធាតុក្ដៅជាងរាល់ឆ្នាំ។ ការឡើងកម្ដៅ បានធ្វើឱ្យប៉ះពាល់ដល់ការដាំបន្លែស្ទើរតែគ្រប់មុខ ជាពិសេសប្រភេទបន្លែស្លឹក ដូចជាស្ពៃ និងសាឡាដ។ ដោយឡែក ទិន្នផលវិញ បានថយចុះជិត ៨០ភាគរយ។ សហគមន៍កសិកម្មកសិករសាមគ្គីអមលាំង អាចប្រមូលផលបន្លែប្រចាំថ្ងៃបានចន្លោះពី ៨០០គីឡូ ទៅ ១តោន។ ប៉ុន្តែ សព្វថ្ងៃ ទិន្នផល ត្រូវបានធ្លាក់ចុះមកត្រឹម ២០០ទៅ៣០០គីឡូក្រាមប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ក្នុងពេលជាមួយគ្នានេះ ក្រុមសត្វល្អិតចង្រៃ ជាប្រភេទ «ដង្កូវហ្វូង» ក៏បានកើនឡើងខ្លាំងផងដែរ និងបានបំផ្លាញដំណាំកសិករជាច្រើន។ សត្វល្អិតចង្រៃ បានកើតឡើងចាប់តាំងពីខែមីនា មកម្លេះ។ កសិករខ្លះ បានបាក់ទឹកចិត្តឈប់ដាំបន្លែ ដោយសារពិបាកគ្រប់គ្រងសត្វល្អិត និងការវាយប្រហារពីអាកាសធាតុ។ បញ្ហាទាំងនេះ បានធ្វើឱ្យកសិករ ខាតបង់ស្ទើរគ្រប់គ្នា។ អ្នកស្រី ប្រាប់ដូច្នេះ៖«និយាយទៅ ឥឡូវ ក្ដៅដាំអត់បានហើយ ជួបបញ្ហាសត្វល្អិតទៀត ជាប្រភេទដង្កូវហ្វូង។ ពិបាកណាស់ និយាយទៅ អ្នកដាំបន្លែមួយវគ្គនេះ ខាតខ្លាំងមែនទែន។ នៅពេលក្ដៅអ៊ីចឹង ទិន្នផលថយឡើងចង់ ៨០ភាគរយហើយ ដោយសារកសិករផ្អាកដាំ ណាមួយផ្ទុះសត្វល្អិតផង»។ ពាក់ព័ន្ធបញ្ហានេះ លោក សុខ សុធា អ្នកបច្ចេកទេសបន្លែ របស់អង្គការ GRET Cambodia (ហ្រ្គេត) បានលើកឡើងថា កសិកម្ម គឺជាវិស័យមួយ ដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនេះ ការកើនឡើងកម្ដៅ នៅរដូវប្រាំង បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការដាំដុះបន្លែរបស់កសិករប្រហែល ៧០ភាគរយ ពិសេស អ្នកដាំបន្លែក្នុងផ្ទះសំណាញ់។ លោក សុខ សុធា អ្នកបច្ចេកទេសបន្លែ របស់អង្គការ GRET Cambodia (ហ្រ្គេត)។ ផ្ទះសំណាញ់ ត្រូវបានគេរុំជិតទាំងអស់ ដែលមិនសូវមានខ្យល់ចេញចូលប៉ុន្មាននោះទេ។ ដូច្នេះ វាអាចធ្វើឱ្យដំណាំមិនអាចលូតលាស់ល្អ និងឈានដល់ការងាប់។ លោក សុខ សុធា ផ្ដល់យោបល់ថា ដើម្បីកាត់បន្ថយកម្ដៅ ក្នុងផ្ទះសំណាញ់ ទាមទារឱ្យកសិករធ្វើបង្អួចពីលើដំបូល ២ ឬ៣ កន្លែង ដែលអាចផ្ដល់នូវខ្យល់ចេញចូលល្អ។ កសិករ ត្រូវរៀបចំដាក់កង្ហារ ដើម្បីផ្ដល់ភាពត្រជាក់ បន្ថែមដល់ដំណាំ។ កសិករ អាចប្រើប្រាស់ដំណក់ទឹកសាច ឬដំណក់ទឹកសើម ដើម្បីបន្លែជាប្រចាំ ទើបអាចទប់ទល់នឹងការឡើងកម្ដៅបាន។ ចំពោះ អ្នកបន្លែ តាមវាលស្រែ ចម្ការ រងផលប៉ះពាល់ខ្លាំងពីការកើនឡើងកម្ដៅផងដែរ។ ដើម្បីបញ្ចៀសមិនឱ្យបន្លែខូចខាតដោយសារកម្ដៅថ្ងៃ កសិករ គួរតែប្រើគម្របរង ដែលមានដូចជា ស្រកីដូង ចំបើង និងកំប្លោកស្ងួត យកទៅគ្របលើរងដំណាំ។ ដូច្នេះ នៅពេលស្រោចទឹក គម្របរង នឹងធ្វើឱ្យដីត្រជាក់ កាត់បន្ថយកម្ដៅ។ ជាមួយគ្នានេះ កសិករ គួរតែឧស្សាហ៍ស្រោចទឹកដំណាំ ផងដែរ។ ចំពោះ អ្នកបន្លែតាមតំបន់មិនសូវមានជាតិទឹក គួរតែជ្រើសរើសប្រភេទដំណាំសមស្របតាមលក្ខខណ្ឌអាកាសធាតុ។ រូបភាព៖ Germain priour (Gret cambodia) យ៉ាងណា លោក សុធា មើលឃើញថា នៅពេលឡើងកម្ដៅខ្លាំង គឺជាឱកាសសម្រាប់កសិករលក់បន្លែ ព្រោះថា នៅរដូវប្រាំងការដាំដុះបន្លែមិនសូវបានច្រើននោះទេ ដែលជាឱកាសធ្វើឱ្យទំនិញឡើងថ្លៃ។ លោកជំរុញឱ្យកសិករពង្រឹងការដាំដុះបន្លែបន្ថែមទៀត ដើម្បីចាប់យកឱកាសទីផ្សារនៅរដូវក្ដៅនេះ។ ប៉ុន្តែ កសិករ ត្រូវបានបច្ចេកទេសថែទាំងបន្លែដែរ ទើបទទួលបានទិន្នផលខ្ពស់។ លោក សុធា ប្រាប់ដូច្នេះ៖« នៅពេលកម្ដៅឡើងខ្លាំង គឺកសិករជិត៧០ភាគរយហើយ ដែលគាត់មិនអាចដាំដុះបន្លែបាន។ អ៊ីចឹង! នេះគឺជាឱកាសទីផ្សាររបស់យើង(កសិករ)។ អ៊ីចឹង នៅពេលហ្នឹង ទិន្នផលយើងបានទាបមែន តែតម្លៃបានខ្ពស់»។ ដោយសង្កេតឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ កម្ដៅផែនដីកាន់តែកើនឡើង លោក សុធា ព្រួយបារម្ភខ្លាំងចំពោះបន្លែរបស់កសិករ។ ជាមួយគ្នានេះ លោកជំរុញឱ្យកសិករងាកមកដាំដើមឈើតាមចម្ការ ឬតាមស្រែឡើងវិញ ដើម្បីចូលរួមកាត់បន្ថយកម្ដៅផែនដី ដែលកំពុងដាក់សម្ពាធមកមនុស្ស៕ | ភ្នំពេញ៖ ការប្រែប្រួលអាកាសធាតុ បានបង្កផលប៉ះពាល់ឥតឈប់ឈរដល់វិស័យកសិកម្ម។ ការកើនឡើងកម្ដៅនៅរដូវប្រាំង បានធ្វើឱ្យបន្លែរបស់កសិករជាច្រើនលូតលាស់មិនល្អ និងឈានដល់ការខូចខាត ដោយសារកង្វះខាតទឹកស្រោចស្រព។ |
អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវជែងខាងឆ្វេង ប៉ុន្តែក៏អាចជែងខាងស្តាំបានដែរ ក្នុងករណីយានយន្តដែលត្រូវជែងនោះ កំពុងធ្វើសញ្ញាប្តូរទិសខាងឆ្វេងហើយឈប់ ឬត្រៀមដើម្បីបត់ឆ្វេង។ មាត្រា ១៩ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ២០១៥ ចែងថា មុននឹងជែង អ្នកបើកបរត្រូវដឹងច្បាស់ថា ការជែងនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់។ ដោយត្រូវអនុវត្តតាមមាត្រា១៩ នៃច្បាប់ចរាចរណ៍ផ្លូវគោក យានយន្តអាចជែងបាន នៅពេលដែល៖ ១.ឃើញច្បាស់ថានៅខាងមុខគ្មានឧបសគ្គ ហើយអាចបើកចូលទៅក្នុងគន្លងចរាចរណ៍ប្រក្រតីនៅពេលជែងរួច ដោយមិនរំខានដល់ការធ្វើចរាចរណ៍របស់អ្នកដទៃ។ ២. គ្មានអ្នកបើកបរយានជំនិះណាមួយដែលនៅពីក្រោយខ្លួន ចាប់ផ្ដើមសុំជែងខ្លួន។ ៣. គ្មានឲ្សសញ្ញាសុំជែងយានផ្សេងទៀត ពីអ្នកបើកយានជំនិះខាងមុខខ្លួន។ ៤. ត្រូវដឹងច្បាស់ថាល្បឿនសមាមាត្រ រវាងយានយន្តទាំងពីរ អាចជែងក្នុងរយៈខ្លីបំផុតបាន។ ៥. ត្រូវធ្វើសញ្ញាសុំជែង ដោយប្រើសញ្ញាប្តូរទិសខាងឆ្វេង ហើយករណីចាំបាច់ ត្រូវប្រើបន្ថែមភ្លើងកូត ហ្វាឆ្លាសគ្នានៅពេលយប់ ឬស៊ីផ្លេនៅពេលថ្ងៃ លើកលែងតែទីប្រជុំជន ដែលការប្រើប្រាស់ស៊ីផ្លេជែងត្រូវហាមឃាត់។ ៦. ត្រូវដឹងច្បាស់ថា អ្នកបើកបរយានជំនិះខាងក្រោយនិងខាងមុខបានដឹងអំពីការសុំជែងរបស់ខ្លួនហើយ។ នៅពេលដឹងថាយានខាងក្រោយសុំជែង អ្នកបើកបរយានខាងមុខ ត្រូវត្រួតពិនិត្យផ្លូវចំណែកខាងមុខខ្លួន បើគ្មានឧបសគ្គអ្វីទេ ត្រូវឲ្យសញ្ញាប្តូរទិសខាងស្ដាំ ឬលើកដៃឆ្វេងឡើងលើបត់ទៅស្ដាំ និងបន្ថយល្បឿនអែបទៅខាងស្ដាំ ជាសញ្ញាឲ្យយានខាងក្រោយដែលសុំជែងដឹងថា អាចជែងបាន។ ក្នុងករណីអ្នកបើកខាងមុខមើលឃើញថានៅចំណែកផ្លូវខាងមុខខ្លួនមិនទំនេរ ឬមានឧបសគ្គ ត្រូវធ្វើសញ្ញាប្ដូរទិសខាងឆ្វេង ឬលាតដៃឆ្វេងសន្ធឹងត្រង់ទៅខាងក្រៅ ជាសញ្ញាឲ្យដឹងថា ការជែងពុំអាចធ្វើទៅបានទេ។ នៅពេលដែលជែង អ្នកបើកបរត្រូវបង្កើនល្បឿន និងទុកចន្លោះពីយានមួយទៀតយ៉ាងតិច មួយម៉ែត្រ។ នៅលើទ្រូងផ្លូវគ្មានគំនូសបង្ហូត អ្នកបើកបរយានអាចជែង ដោយប្រើប្រាស់ទ្រូងផ្លូវមួយចំហៀងបាន ប្រសិនបើទង្វើនេះ មិនធ្វើឲ្យមានគ្រោះថ្នាក់ ឬរំខានដល់យានដែលបើកផ្ទុយនឹងទិសរបស់ខ្លួន។ នៅពេលជែងផុត អ្នកបើកបរត្រូវធ្វើសញ្ញាប្តូរទិសខាងស្ដាំវិញ ដើម្បីឲ្យដឹងថា ខ្លួនត្រូវចូលក្នុងគន្លងចរាចរណ៍របស់ខ្លួនវិញ។ មាត្រាដដែល ក៏បានហាមជែងគ្នាដែរ ក្នុងករណី ជែងគ្នាជាបីជួរ (ជែងលើរថយន្តកំពុងជែងគ្នា) និងនៅកន្លែងមានសញ្ញាហាមជែង។ ចំណុចផ្លូវកោង ផ្លូវឡើងទួល នៅជិតផ្លូវបត់ ផ្លូវខ្វែង ឬផ្លូវរអិល នៅកន្លែងកំពូលផ្លូវចោទ ផ្លូវតូចចង្អៀត ឬផ្លូវដាក់សញ្ញាបន្ថយល្បឿន នៅលើស្ពាន ឬពេលចុះចំណោត នៅក្បែរការដ្ឋាន និងនៅជិត ឬកន្លែងកំណាត់ផ្លូវដែលទុកសម្រាប់ថ្មើរជើងឆ្លងកាត់ ក៏ត្រូវបានហាមឃាត់មិនឲ្យវ៉ា ឬជែងគ្នាដែរ៕ | កម្ពុជា ជាប្រទេសដែលបើកបរប្រកាន់ខាងស្ដាំ និងជែងខាងឆ្វេង។ មុននឹងជែង អ្នកបើកបរត្រូវដឹងច្បាស់ថា ការជែងនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់។ ដើម្បីប្រាកដថា ការជែង ឬវ៉ា របស់ខ្លួនគ្មានគ្រោះថ្នាក់ តើអ្នកបើកបរយានជំនិះត្រូវបើកបរ ត្រូវធ្វើដូចម្តេចខ្លះ? |
បើតាមលោក ឃ្លាំង ហួត ផ្លូវស្រុតដែលនៅតាមបណ្ដោយផ្លូវទន្លេសាប គល់ស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទំហំជាងមួយម៉ែត្រការ៉េ។ ផ្លូវស្រុតនៅបានកើតឡើយនៅយប់ថ្ងៃទី៥ មីនា ឆ្នាំ២០២១។ «ឥឡូវហ្នឹងខាងជំនាញសាធារណការក្រុងបានចុះទៅមើលហើយ។ យើងប្រញាប់ជួយជុល ព្រោះបើមិនអ៊ីចឹងអាចមានគ្រោះថ្នាក់ ឥឡូវយើងបិទសិន។ អាចមកពីការបាក់ច្រាំងទន្លេ ព្រោះនៅនោះជិតមាត់ទន្លេ»។ នេះជាការបញ្ជាក់របស់អភិបាលខណ្ឌជ្រោយចង្វារ៕ | ភ្នំពេញ៖ អភិបាលខណ្ឌជ្រោយចង្វារលោក ឃ្លាំង ហួត បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ករណីផ្លូវស្រុតនៅខណ្ឌជ្រោយចង្វារ លោកមិនបានដឹងពីមូលហេតុច្បាស់លាស់ឡើយ ប៉ុន្តែលោកសន្និដ្ឋានថា ទំនងមកពីការបាក់ច្រាំងទន្លេ។ ទោះជាយ៉ាងណា លោកថាបច្ចុប្បន្នខាងជំនាញសាធារណការក្រុង បានចុះទៅមើលទីតាំងកើតហេតុរួចហើយ។ |
ថ្វីដ្បិតពិធីបើកជោគជ័យមួយចំនួនធំក៏ពិត គណៈកម្មាធិការជាតិរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាប៉ារ៉ាហ្គេមលើកទី១ នៅតែត្រូវកែលម្អភាពខ្វះចន្លោះមួយចំនួនបន្ថែមទៀតសម្រាប់ក្នុងពិធីបិទ នៅថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះឱ្យមានភាពរលូន។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា កិច្ចប្រជុំបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាខ្វះខាតដែលមានការចូលរួមពីគណៈកម្មការចម្រុះ មានសាលារដ្ឋបាលរាជធានីភ្នំពេញ ផ្នែកសន្តិសុខសណ្តាប់ធ្នាប់ ក្រសួងអប់រំយុវជន និងកីឡា និងអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានកីឡាជាតិ។ បើតាមមន្រ្តីដដែល គោលដៅសំខាន់ជាងគេគឺសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងទឹកពិសា។ ចំពោះអ្វីដែលពិសេសនៅក្នុងពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាប៉ារ៉ាហ្គេមលើកទី១ លោក អគ្គលេខាធិការ បានស្រាយបញ្ជាក់ថា នឹងធ្វើឱ្យទិដ្ឋភាពទាំងមូលក្នុងពហុកីឡដ្ឋានជាតិមានភាពអស្ចារ្យ ដែលជាក្តីសង្ឃឹមមួយសម្រាប់បន្តទៅថ្ងៃអនាគត។ លោក វ៉ាត់ ចំរើន និយាយថា៖«នៅក្នុងពិធីបិទនេះគឺយើងបានត្រៀមតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជារបស់យើង និងរៀបចំឱ្យមានការសម្តែងមួយចំនួនទៀត ដែលផ្តល់ក្តីសង្ឃឹមទៅអនាគតសម្រាប់ប្រទេសជាតិរបស់យើងឱ្យមានភាពត្រចះត្រចង់»។ គួរបញ្ជាក់ថា ពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាប៉ារ៉ាឡាំពិក(ជនមានពិការភាព)លើកទី១ នឹងធ្វើនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នាពហុកីឡ្ឋានជាតិមរតកតេជោ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រជាពលរដ្ឋជាង៤ម៉ឺននាក់៕ | «យើងសង្កេតឃើញហើយថា មានការបំផ្ទុះព័ត៌មានដ៏ធំមួយសម្រាប់ពិធីការបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ របស់យើង អ៊ីចឹងនៅពិធីបិទនេះយើងនឹងធ្វើឱ្យអ្វីមួយមានភាពអស្ចារ្យថែមទៀត ដែលយើងនឹងជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស»។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និយាយដូច្នេះ ក្រោយបញ្ចប់កិច្ចប្រជុំវឌ្ឍនភាពពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាប៉ារ៉ាហ្គេមលើកទី១ នៅថ្ងៃទី២៥ ខែវិច្ឆិកា នាពហុកីឡដ្ឋានជាតិមរតកតេជោ។ |
ពលរដ្ឋទាំងនោះ គឺមានជាង៦ពាន់គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ទន្ទឹមនេះ មានសត្វគោ ក្របី ជ្រូក និងពពែ ជាង២ម៉ឺនក្បាល ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ចំណែក ដំណាំជាង១ម៉ឺន៤ពាន់ហិកតាដែលរងការជន់លិច មានស្រូវជាង១ម៉ឺន៣ពាន់ហិកតា និងដំណាំចម្ការផ្សេងៗជាង៨០០ហិកតា។ នេះបើតាមការបញ្ជាក់របស់លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។ រូបភាពពីរដ្ឋបាលខេត្តស្ទឹងត្រែង លោក កែវ វី បានបញ្ជាក់ថា៖«ពលរដ្ឋ៥នាក់បានស្លាប់ក្នុងអំឡុងពេលទឹកជំនន់នេះ គឺនៅខេត្តក្រចេះ ៣នាក់ ត្បូងឃ្មុំម្នាក់ និងព្រវិហារម្នាក់»។ លោក បានបន្តថា ៣នាក់ដែលស្លាប់នៅក្រចេះ គឺមានលោកតាវ័យ៦៣ម្នាក់ ស្លាប់ដោយសាររើខ្សែភ្លើងពេលទឹកឡើងបណ្ដាលឲ្យឆ្លងចរន្តឆក់ស្លាប់ និងក្មេងស្រីអាយុ១១ឆ្នាំ និងអាយុ១ឆ្នាំ៦ខែម្នាក់ ស្លាប់ដោយសារលង់ទឹក។ រីឯក្មេងប្រុងពីរនាក់ទៀត គឺនៅខេត្តព្រះវិហារអាយុ៣ឆ្នាំ និងនៅខេត្តត្បូងឃ្មុំអាយុ៥ឆ្នាំ ស្លាប់ដោយសារលង់ទឹក។ លោក កែវ វី បន្តថា ចំពោះវត្តអារាមនិងមន្ទីរពេទ្យ មានជាង១០០កន្លែង ត្រូវជន់លិចដោយទឹកជំនន់។ ចំណែកឯការបាក់ច្រាំងទន្លេនៅខេត្តក្រចេះ កំពង់ចាម និងត្បូងឃ្មុំ មានប្រវែងជាង១ម៉ឺនម៉ែត្រ។ អំឡុងពេលនៃការរងគ្រោះដោយទឹកជំនន់នេះ មានផ្លូវ៤៦ខ្សែបានរងការខូតខាត។ នេះបើតាមការអះអាងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រី្តក្រសួងសាធារណការនិងដឹកជញ្ជួន ពេលចុះត្រួតពិនិត្យផ្លូវជាតិលេខ៣កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩៕ | ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ មានពលរដ្ឋជាង៤ម៉ឺន៥ពាន់គ្រួសារ និងដំណាំជាង១ម៉ឺន៤ពាន់ហិកតា បានរងគ្រោះដោយសារទឹកជំនន់ពីការកើនឡើងនៃកម្ពស់ទឹកទន្លេ។ |
ព័ត៌មានអំពីការស្លាប់បាត់បងជីវិតរបស់ខ្សែការពារ Calik ត្រូវបានប្រកាសដោយក្លិប Konyaspor ដែលជាក្លិបកីឡាករវ័យ២៧ឆ្នាំលេង ក្នុងរដូវកាលនេះ។ Calik ផ្ទេរពី Galatasaray ទៅកាន់ Konyaspor ក្នុងឆ្នាំ២០២០។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍របស់ Calik ត្រូវបានកាសែត Hurriyet បានរាយការណ៍ថា រថយន្តរបស់កីឡាកររូបនេះ ធ្វើដំណើរធ្លាក់ចេញពីផ្លូវនៅលើកំណាត់ផ្លូវរវាងទីក្រុង Ankara និងទីក្រុង Nigde។ មិនតែប៉ុណ្ណោះប្រព័ន្ធផ្សព្ធផ្សាយរបស់តួកគី ក៏បានផ្សាយវីដេអូអំពីគ្រោះថ្នាក់រថយន្ត ដែលបើកបរដោយកីឡាករ Calik បានធ្លាក់ទៅក្នុងវាលស្រែហើយមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ «យើងកំពុងតែមានទុក្ខយ៉ាងខ្លាំងដោយបានបាត់បង់នូវកីឡាករមួយរូប ប្រចាំក្លិបគឺកីឡាករ Ahmet Calik។ Calik ជាកីឡាករមួយរូបដែលទទួលបានការស្រលាញ់ពីអ្នកគាំទ្រ ក៏ដូចជាប្រជាជនក្នុងទីក្រុងយើងទាំងមូល ចាប់តាំងរូបគេមកដល់នៅថ្ងៃដំបូង។ យើងទាំងអស់គ្នាចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ Ahmet Calik។»ក្លិប Konyaspor បានប្រកាសក្នុងសេចក្តីថ្លែងការបែបនេះ។ ក្លិប Konyaspor ក៏បានប្រកាសទៀតថា ការបញ្ចុះសពរបស់ Calik និងត្រូវធ្វើឡើងនៅថ្ងៃទី១៣ មករា បន្ទាប់ពីពិធីបុណ្យសពបានបញ្ចប់នៅទីក្រុង Elmadag Sungar Mospue។ ក្លិប Galatasaray ក៏បានបង្ហាញអារម្មណ៍ក្រៀមក្រំ ចំពោះការបាត់បង់អតីតកីឡាករ Calik ថា ជារឿងដែលសោកស្តាយខ្លាំងបំផុត៕ | អតីតខ្សែការពារក្រុមជម្រើសជាតិតួកគីនិងក្លិប Galatasaray កីឡាករ Ahmet Calik បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តត្រឹមវ័យ២៧ឆ្នាំ។ |
«មេ(ថៅកែ)ឱ្យខ្ញុំជូតសម្អាតតុ និងកៅអីអង្គុយ១ម៉ោងម្ដង ប៉ុន្តែខ្ញុំជូន២០នាទី ឬ១០នាទីម្ដង ព្រោះមិនអាចទុកចិត្តវីរុស(COVID-19) នេះ បានទេ»។ នេះជាការបញ្ជាក់របស់អ្នកស្រី សៀក បញ្ញា ដែលជាបុគ្គលិកផ្នែកសម្អាត នៅស្ដាម៉ាត និងហាងកាហ្វេ នាហ្គារ៉ាសសាំងកាល់តិច ជិតស្ដុបបូកគោក។ អ្នកស្រី សៀក បញ្ញា មិនចង់ឱ្យភ្ញៀវចូលហាងកាហ្វេនេះ បារម្ភពីសុវត្ថិភាពអនាម័យ ដោយសារវីរុសCOVID-19 កំពុងរាតត្បាតនៅកម្ពុជា និងក្នុងពិភពលោកឡើយ។ រាល់ពេលដែលភ្ញៀវក្រោកចេញពីតុ និងកៅអីនោះ អ្នកស្រី បញ្ញា ក៏កាន់ទឹកថ្នាំសម្លាប់មេរោគ និងកំណាត់តូចមួយ ដើរសំដៅទៅតុនោះ ដើម្បីជូតសម្អាតឱ្យមានរបៀបរៀបរយ សម្រាប់ភ្ញៀវដទៃទៀត អាចមកអង្គុយពិសារកាហ្វេបាន ដោយភាពកក់ក្ដៅ។ សូមទស្សនាវីដេអូខាងក្រោម៖ ដៃម្ខាងកាន់ទឹកថ្នាំបាញ់លើតុ កៅអី និងដៃម្ខាងទៀតជូតនោះ បុគ្គលិកសម្អាតដែលបម្រើការងារ២ឆ្នាំនៅទីតាំងខាងលើនេះ បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«សំខាន់យើងអនាម័យឱ្យបានល្អអ៊ីចឹងទៅ យើងជួយថែសម្អាតទៅ។ និយាយរួមទៅយើងមានគំនិតថា បើសិនជាមានអ្នកណាគេកើតវីរុស(មកកន្លែងញាំកាហ្វេ) យើងបាញ់(ថ្នាំសម្លាប់មេរោគ)ទៅ វាងាប់អ៊ីចឹងអ្នកមកក្រោយ ក៏អត់មានភ័យរឿងមេរោគដែរ ព្រោះយើង(បាញ់ថ្នាំ)សម្លាប់អស់ហើយ»។ អ្នកស្រី សៀក បញ្ញា ដែលទទួលបានព័ត៌មានពីជំងឺCOVID-19 តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងការណែនាំបន្ថែមពីថៅកែខ្លួននោះ ស្នើឱ្យពលរដ្ឋ ក៏ដូចជាអតិថិជនទាំងអស់ រួមគ្នាទប់ស្កាត់ជំងឺCOVID-19នេះ ដើម្បីទប់ស្កាត់ការចម្លងគ្នាទៅវិញទៅមក៕ | ភ្នំពេញ៖ «ទប់ស្កាត់ និងការពារការឆ្លងវីរុសCOVID-19 ដល់អតិថិជន»។ ហាងកាហ្វេ(Coffee Plus) មួយកន្លែង នៅជិតស្តាម៉ាត ក្បែស្តុបបូកគោ រាជធានីភ្នំពេញ បានអនុវត្តវិធានការការពារជំងឺវីរុសCOVID-19 ដល់អតិថិជន តាមរយៈការបោស និងជូតសម្អាតកន្លែងភ្ញៀវអង្គុយ ដោយប្រើទឹកអាល់កុល និងទឹកសម្លាប់មេរោគផ្សេងទៀត ដើម្បីធានាសុវត្ថិភាពសុខមាលភាពដល់ពួកគេ។ |
តាមរយៈសេចក្តីថ្លែងការណ៍ចេញដោយគណៈកម្មាការប្រយុទ្ធនឹងជំងឺ Covid-19 រដ្ឋាភិបាលឡាវ នៅថ្ងៃទី១១ ខែមេសា បានទទូចឲ្យប្រជាជនទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល ខណៈថ្ងៃចូលឆ្នាំប្រពៃណីជាតិ ក៏កំពុងតែចូលមកដល់ផងនោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឡាវ Vientiane Times។ តាមសេចក្តីថ្លែងការណ៍ដដែល រដ្ឋាភិបាលឡាវ បានគូសបញ្ជាក់ជាថ្មី ពីបទបញ្ជាដែលតម្រូវឲ្យប្រជាជនមិនត្រូវធ្វើដំណើរកម្សាន្ត, ស្នាក់នៅផ្ទះរៀងៗខ្លួនតាមអ្វីដែលអាចធ្វើទៅបាន, អនុវត្តគោលការណ៍នៅឆ្ងាយពីគ្នានិងមិនប៉ះពាល់គ្នាដោយផ្ទាល់, ជាពិសេសនោះ មិនត្រូវមានដាច់ខាតកម្មវិធីជប់លៀងទ្រង់ទ្រាយធំ និងចូលរួមកម្មវិធីបុណ្យសាសនាផ្សេងៗ ដែលមានប្រជាជនចូលរួមច្រើន។ គិតត្រឹមថ្ងៃ១១ មេសា ឡាវ បានរកឃើញករណីឆ្លងជំងឺផ្លូវដង្ហើម Covid-19 សរុប ១៨ ករណី។ គិតចាប់ពីជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរនេះផ្ទុះឡើងមក ឡាវ បានធ្វើតេស្តលើប្រជាជនជាងមួយពាន់នាក់មកហើយ ដែលក្នុងនោះមានលទ្ធផលវិជ្ជមាន ១៨ ករណី។ មិនទាន់មានអ្នកជំងឺណាម្នាក់ បានចាកចេញពីមន្ទីរពេទ្យនៅឡើយនោះទេ។ គួរជម្រាបផងដែរថា ឡាវ បានសម្រេចដាក់ប្រទេសក្នុងភាពរឹតត្បិតចាប់ពីថ្ងៃទី៣០ មីនា មក។ ប្រជាជន ត្រូវបានតម្រូវឲ្យស្នាក់នៅផ្ទះ ខណៈមន្ត្រីរដ្ឋការស៊ីវិល ត្រូវតម្រូវឲ្យធ្វើការពីផ្ទះ លើកលែងតែប៉ូលិស ទាហាន និងមន្ត្រីពាក់ព័ន្ធជំនាញផ្សេងទៀតដែលមានសមត្ថកិច្ចក្នុងការធ្វើការប្រយុទ្ធជាមួយនឹងការរីករាលដាលនៃជំងឺ Covid-19 នោះទេ ដែលត្រូវនៅធ្វើការដូចធម្មតា៕ | រដ្ឋាភិបាលក្រុងវៀងចន្ទន៍ បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីក្រើនរម្លឹកដល់ប្រជាជនស្តីពីការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវបទបញ្ជារបស់រដ្ឋាភិបាលលើវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺផ្លូវដង្ហើម Covid-19។ សេចក្តីថ្លែងការណ៍នេះ គឺជាការពញ្ញាក់ស្មារតីរបស់ប្រជាជនកុំឲ្យភ្លេចខ្លួន ជាពិសេសក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី។ |
ភ្នំពេញ៖ ចំនួននិស្សិតស្រីដែលចូលរៀនជំនាញវិស្វកម្មអេឡិចត្រូនិកនិងទូរគមនាគមន៍ (TVET) នៅកម្ពុជា ហាក់នៅមានកម្រិតទាប បើធៀបនឹងជំនាញផ្សេងៗ។ អ្នកដែលសម្រេចរៀនជំនាញនេះ ក្រៅតែពីមានសេចក្តីស្រលាញ់ និងចំណូលចិត្តខ្ពស់ហើយនោះ ក៏ទាមទារឱ្យមានមូលដ្ឋានគ្រឹះលើមុខវិជ្ជាគណិតវិទ្យាដែរ។ នេះជាការលើកឡើងរបស់និស្សិតស្រី២នាក់ ដែលកំពុងរៀនជំនាញវិស្វកម្មអេឡិចត្រូនិក ដោយបានបញ្ជាក់ថា ការរៀនជំនាញនេះ គឺទាមទារការអនុវត្តច្រើនជាងច្រើន និងលំបាកជាងជំនាញផ្សេងៗ។ កញ្ញា ដាំ ស្រីនាង គឺជាសិស្សម្នាក់ដែលកំពុងរៀនជំនាញវិស្វកម្មអេឡិចត្រូនិក នៅសាកលវិទ្យាភូមិន្ទភ្នំពេញ។ បើតាមនិស្សិតឆ្នាំទី៤រូបនេះ ការសិក្សាលើជំនាញវិស្វកម្មអេឡិចត្រូនិក គឺផ្តោតលើការឌីហ្សាញសៀគ្វី (Design Circuit) ដែលមានសមាសភាគតូចៗ ឬមានលក្ខណៈស្មុគស្មាញច្រើន ដើម្បីគ្រប់គ្រងរំហូរអេឡិចត្រុង (អគ្គិសនី)។ ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖ ដំណើរការនៃការសិក្សាលើជំនាញវិស្វកម្មអេឡិចត្រូនិកនេះ មានពាក់ព័ន្ធច្រើននឹងមូលដ្ឋានគ្រឹះនៃមុខវិទ្យាគណិតវិទ្យា និងធរណីមាត្រ។ កញ្ញា ដាំ ស្រីនាង បានបញ្ជាក់ថា៖«យើង ត្រូវមានមូលដ្ឋានឱ្យខ្លាំងនៃគណិតវិទ្យា ដែលទាក់ទងនឹងត្រីកោណមាត្រ និងម៉ាទ្រីសជាដើម...ព្រោះយើងរៀនជំនាញនេះគឺលើសពីកម្រិតធម្មតាដែលយើងរៀននៅវិទ្យាល័យ។ ហើយអ្វីផ្សេងៗដែល [និស្សិតស្រី] ប្រឈមទៀតនោះ គឺយើងត្រូវអនុវត្តផ្ទាល់ ដោយត្រូវផ្សារគ្រឿងអេឡិចត្រូនិកនានាដែលមានផ្សែងឬគ្រោះថ្នាក់ក្នុងពេលអនុវត្ត ធ្វើឱ្យស្ត្រីមិនចូលចិត្តរៀនជំនាញនេះ»។ ថ្វីដ្បិតជំនាញនេះលំបាកនិងប្រឈមច្រើន ហើយថែមទាំងមិនសូវមាននិស្សិតស្រីរៀនក៏ពិតមែន ប៉ុន្តែព្រោះតែក្តីស្រលាញ់ ស្រីនាង បានដាក់ចិត្តដាក់កាយខិតខំរៀនជំនាញនេះ ឱ្យចប់ជាមួយនឹងលទ្ធផលល្អប្រសើរ។ និស្សិតមកពីខេត្តកំពង់ឆ្នាំងរូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំសម្រេចរៀនជំនាញនេះ គឺវាជាចំណង់ចំណូលចិត្តរបស់ខ្ញុំ ហើយពេលមករៀនជាក់ស្តែងទៅ យើងក៏ទទួលបានការយកចិត្តទុកដាក់ និងឱ្យតម្លៃយើងពីបុរសៗ ដែលជាមិត្តរួមថ្នាក់ហ្នឹងមែនទែន»។ ជំនាញវិស្វកម្មអេឡិចត្រូនិក ដែលផ្តោតសំខាន់លើការសរសេរកូដ ប្រព័ន្ធ Network និងទាមទារការអនុវត្តច្រើននេះ ក៏បានទាញចិត្ត កញ្ញា តាន់ អាយងៀ ឱ្យសម្រេចចិត្តរៀនដែរ។ បច្ចុប្បន្ន កញ្ញា អាយងៀ ជានិស្សិតឆ្នាំទី៣ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏កំពុងប្រមូលបទពិសោធការងារនៃជំនាញរបស់ខ្លួន នៅក្រុមហ៊ុនមួយកន្លែងនៅរាជធានីភ្នំពេញ។ កញ្ញា អាយងៀ បានលើកឡើងដូច្នេះថា៖«ខ្ញុំ អត់បានគិតថា ការរៀនជំនាញនេះ គេផ្តោតទៅលើភេទស្រីឬប្រុសនោះទេ។ សំខាន់ គឺខ្ញុំ ចូលចិត្តខាងកុំព្យូទ័រនិងចូលចិត្តអនុវត្តច្រើន ហើយអ្នកគ្រូនៅវិទ្យាល័យរបស់ខ្ញុំក៏លើកចិត្តខ្ញុំ ក៏ខ្ញុំសម្រេចរៀនជំនាញនេះ តែម្តងទៅ»។ ក្រោយបញ្ចប់ការសិក្សា និស្សិតរូបនេះ មានបំណងយកជំនាញរបស់ខ្លួនទៅបម្រើការងារនៅក្នុងវិស័យធនាគារផ្នែកប្រព័ន្ធឌីជីថលអេឡិចត្រូនិក និងគ្រោងចែករំលែកចំណេះដឹងរួមជាមួយបទពិសោធនានា ដល់អ្នកដទៃតាមរយៈការចាប់អាជីព ធ្វើជាគ្រូផ្នែកវិស្វកម្មអេឡិចត្រូនិកនេះ។ លោក ហេង សុខា ប្រធានដេប៉ាតឺម៉ង់វិស្វកម្មអេឡិចត្រូនិក និងទូរគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អះអាងថា មកទល់បច្ចុប្បន្ន ដេប៉ាតឺម៉ង់វិស្វកម្មអេឡិចត្រូនិក មាននិស្សិត៤ជំនាន់រួចមកហើយដែលបានបញ្ចប់ការសិក្សាលើជំនាញនេះ។ លោក បន្ថែមថា ក្នុងចំណោមនិស្សិតដែលបញ្ចប់ការសិក្សានេះ គឺមាននិស្សិតស្រីប្រមាណ១០នាក់ប៉ុណ្ណោះ។ ប្រធានដេប៉ាតឺម៉ង់វិស្វកម្មអេឡិចត្រូនិករូបនេះ បញ្ជាក់ថា៖«នៅក្នុងចំណោមនិស្សិតស្រីជាង១០នាក់ហ្នឹង មានអ្នកខ្លះធ្វើការនៅក្រុមហ៊ុនផ្តល់សេវាទូរសព្ទ អ្នកខ្លះធ្វើការងារនៅក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណេត អ្នកខ្លះធ្វើការវិស្វករនៅតាមរោងចក្រមួយចំនួន និង អ្នកបន្តការសិក្សានៅក្រៅបរទេស»។ ដោយឡែក ដេប៉ាតឺម៉ង់វិស្វកម្មអេឡិចត្រូនិក និងទូរគមនាគមន៍ ក៏នៅមាននិស្សិតស្រីចំនួន១៤នាក់ទៀត កំពុងសិក្សាជំនាញវិស្វកម្មអេឡិចត្រូនិកនេះ ពីឆ្នាំទី១ដល់ទី៤ ផងដែរ។ នេះបើតាមលោក ហេង សុខា ដដែល៕ | ដោយ៖ លិវ លីម៉ឺង |
ឧទាហរណ៍៖ អតិថិជនឈ្មោះ XX XXX បានខ្ចីកម្ចីទំហំ ៤លានរៀល រយៈពេល ១២ ខែ ជាមួយអត្រាការប្រាក់២.២% ក្នុងមួយខែ។ គាត់បានយកប្រាក់នៅថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៧ ដល់ ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៨ នៅមិនទាន់បង់ដាច់។ ការមិនទាន់បង់ដាច់នេះហើយ ជា «គណនីអតិថិជនកម្ចីសកម្ម» ៕ រក្សាសិទ្ធិដោយ៖ AMK (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ ប្រជាពលរដ្ឋមួយចំនួនកំពុងប្រើប្រាស់សេវាកម្មរបស់ធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទាំងមិនទាន់យល់ច្បាស់នូវសេវានោះឡើយ ក្នុងនោះ ពាក្យថា គណនីអតិថិជនសកម្ម ជាដើម។ គណនីអតិថិជនកម្ចីសកម្ម គឺជាប្រភេទគណនី ដែលអតិថិជនកំពុងជំពាក់ ។ |
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នាព្រឹកថ្ងៃទី៧មេសា ថា៖«មកដល់ពេលនេះ យើងមិនទាន់ដឹងថាមានមនុស្សនៅក្នុងក្រសួងយើងប៉ុន្មាននាក់មានជាប់ពាក់ព័ន្ធនឹងគាត់ទេ[លោក ម៉ៅ អាយុទ្ធ]។ យើងកំពុងស្រាវជ្រាវ ថាគាត់ បានមកក្រសួងព័ត៌មាននៅថ្ងៃណា? ហើយគាត់បានជួបនរណាខ្លះ?»។ អាជ្ញាធរ និងមន្រ្តីសុខាភិបាល បានអំពាវនាវដល់អ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយលោក ម៉ៅ អាយុទ្ធ សូមឱ្យធ្វើចត្តាឡីស័ក និងទៅយកសំណាក ដើម្បីធ្វើតេស្តរកកូវីដ-១៩។ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប២,៩១៥នាក់ ដោយក្នុងនោះ២,៣៨៣នាក់ ស្ថិតក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប១,៨២៤បានជាសះស្បើយ ខណៈចំនួនអ្នកស្លាប់ឡើងដល់២២នាក់ រីឯ៤នាក់ផ្សេងទៀត ស្លាប់ដោយសារជំងឺផ្សេងនាអំឡុងព្យាបាលកូវីដ-១៩៕ | ភ្នំពេញ៖ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន មានវិជ្ជមានកូវីដ-១៩(COVID-19)។ រដ្ឋលេខាធិការដែលឆ្លងកូវីដ-១៩រូបនេះ មានវ័យ៧៧ឆ្នាំ រស់នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ ខណៈបច្ចុប្បន្ន ក្រសួងជំនាញកំពុងស្វែងរកអ្នកដែលពាក់ព័ន្ធ។ |
ភ្នំពេញ៖ ខេត្តព្រះសីហនុ និងខេត្តកំពត បានត្រៀមព្រឹត្តិការណ៍ និងកម្មវិធីជាច្រើន ដើម្បីទាក់ទាញទេសចរមកកម្សាន្ត ក្នុងឱកាសបុណ្យអុំទូក ចាប់ពីថ្ងៃទី៧-៩ វិច្ឆិកាខាងមុខ។ សម្រាប់ភ្ញៀវទេសចរទៅកម្សាន្តនៅតាមតំបន់ឆ្នេរ និងកោះ អាចស្នាក់នៅដោយការបោះតង់ អមដោយការការពារសន្តិសុខ និងសុវត្ថិភាពទៀតផង។ លោក សយ ស៊ីណុល ចបាននិយាយថា អាជ្ញាធរខេត្ត កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងរមណីយដ្ឋានទេសចរណ៍ ដើម្បីត្រៀមទទួលភ្ញៀវក្នុងពិធីបុណ្យអុំទូក។ មន្ទីរទេសចរណ៍ និងអាជ្ញាធរមូលដ្ឋាន នឹងរៀបចំលម្អភ្លើងពណ៌នៅតាមផ្លូវ ហើយតំបន់នីមួយៗ នឹងមានកម្មវិធីតូចៗរូមមាន ពិព័រណ៍ ផលិតផល ភូមិមួយផលិតផលមួយ និងការប្រគុំតន្ត្រីផងដែរ ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តកំពត នឹងរៀបចំពិធីបុណ្យអុំទូក ថ្នាក់ខេត្ត នៅដងព្រែកកំពង់បាយ អមជាមួយនឹងការតាំងពិព័រណ៍បង្ហាញពីផលិតក្នុងតំបន់ នៅថ្ងៃទី៦ ដល់៧ វិច្ឆិកា។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតរូបនេះ បានបញ្ជាក់ថា៖ « ភ្ញៀវនឹងមកលេងច្រើនដដែល ពីព្រោះខេត្តយើងសម្បូរ តំបន់គោលដៅទេសចរណ៍ជាច្រើន។ ក្នុងពិធីបុណ្យអុំទូក ខ្ញុំជឿថា ទេសចរជាច្រើន នឹងនៅតែទៅកម្សាន្តនៅខេត្តកំពត»។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរខេត្តកំពត។ រូបភាពពី មន្ទីរទេសចរខេត្តកំពត ទេសចរណ៍សំខាន់ៗ មានរមណីយដ្ឋានភ្នំបូកគោ ទឹកឈូ កំពង់ត្រាច់ ភ្នំឈ្ងោក ដូងទេរ ព្រែកត្នោត ព្រែកកំពត ឧទ្យានដងព្រែក ទឹកធ្លាក់តាដា ទំនប់ម្លិច សហគមន៍ត្រពាំងសង្កែ កសិ-ទេសចរណ៍ចម្ការម្រេច និងកន្លែងជាច្រើនទៀត សុទ្ធសឹងជាតំបន់ទេសចរណ៍ដែលស្ថិតនៅខេត្តកំពត។ ភ្នំបូកគោ និងទឹកឈូ ជាគោលដៅទាក់ទាញបានភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនជាងគេ។ នេះបើតាម លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។ យ៉ាងណាមិញលោក សយ ស៊ីណុល មិនទាន់អាចប្រាប់ពីការកក់កន្លែងស្នាក់នៅបានទេ ព្រោះមិនទាន់មានទិន្នន័យច្បាស់លាស់។ «ប៉ុន្តែរាល់ពិធីបុណ្យទាននានា កន្លែងស្នាក់នៅក្នុងខេត្តនេះមិនដែលសល់ឡើយ ដូច្នេះទេសចរត្រូវកក់កន្លែងស្នាក់នៅយ៉ាងហោចណាស់មួយសប្តាហ៍ ។ បច្ចុប្បន្ន ខេត្តកំពត មានកន្លែងស្នាក់នៅចំនួន៤៦០០បន្ទប់។លើសពីនេះ ក្រៅពីកន្លែងស្នាក់នៅ ខេត្តកំពត ក៏មានជាកន្លែងបោះតង់ សម្រាប់សម្រាកលំហែកាយផងដែរ»។ នេះបើតាមប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។ ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នឹងរៀបចំតាំងពិព័រណ៍ម្ហូបអាហារ ផលិតផលខ្មែរ អមជាមួយការរត់ប្រណាំងអន្តរជាតិ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ ៩ វិច្ឆកា ។ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានលើកឡើងថា ៖« ក្នុងឱកាសពិធីបុណ្យអុំទូកការតាំងពិព័រណ៍ខាងមុខនេះ ខ្ញុំរពឹងថាទទួលបានទេសចរជាង២០ម៉ឺននាក់ដែលមកកម្សាន្ត និងមានម្ហូបអាហារក្នុងស្រុក ម្ហូបអាហារបរទេសចម្រុះ តាំងផលិតផលខ្មែរ និងការរត់ប្រណាំងអន្តរជាតិ ដែលត្រៀមទទួលទេសចរដែលមកកម្សាន្តនៅខេត្តព្រះសីហនុទទួលបានភាពរីករាយ»។ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។ រូបភាពពី ក្រសួងមហាផ្ទៃ ទេសចរដែលមកកម្សាន្តនៅខេត្តព្រះសីហនុ អាចបោះតង់តាមឆ្នេរ និងតាមកោះ ដោយមានសុវត្ថិភាព និងសន្តិសុខ សណ្ដាប់ធ្នាប់។ នេះបើតាមលោក គ្រឹស្នា។ រដ្ឋបាលខេត្តទាំង២ ក៏បានអំពាវនាវដល់អាជីវករទាំងអស់ឱ្យរក្សាតម្លៃ និងគុណភាពម្ហូបអាហារ កុំដំឡើងថ្លៃក្នុងពិធីបុណ្យអុំទូកខាងមុខ៕ | ដោយ៖ សែម ប្រាក់ដាវ |
ភ្នំពេញ៖ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី នឹងបើកវគ្គបណ្តុះបណ្តាលជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដោយឥតគិតថ្លៃ។ វគ្គបណ្ដុះបណ្ដាលនេះ បើកសម្រាប់បុគ្គលិក សិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជនទាំងអស់ ដែលចង់ពង្រឹងសមត្ថភាព និងអភិវឌ្ឍសមត្ថភាពថ្មីរបស់ខ្លួន។ វគ្គបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១២-១៧ ខែមិថុនា ឆ្នាំ២០២៣។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្ត និងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិកក្នុងវិស័យទេសចរណ៍។ ជាមួយគ្នានេះ សិក្ខាកាមទាំងអស់ ក៏ទទួលបានការបណ្តុះបណ្តាលបន្ថែមពីផ្នែកបដិសណ្ឋារកិច្ច ព្រមទាំងសេវាកម្មនានាក្នុងវិស័យទេសចរណ៍។ បន្ថែមពីនេះ វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឱ្យយុវជន និស្សិត និងបុគ្គលិកជាច្រើន ទទួលបានចំណេះដឹងបន្ថែម សម្រាប់ធ្វើជាជំនាញវាកម្មម្ហូបអាហារ និងភេសជ្ជៈ ទៅថ្ងៃមុខ។ ជាពិសេស ជំនាញទាំងនេះ កំពុងមានទីផ្សារ និងងាយស្រួលក្នុងការបើកអាជីវកម្ម។ សូមបញ្ជាក់ដែរថា ចំពោះអ្នកដែលមានបំណង ចុះឈ្មោះចូលរៀន ត្រូវទំនាក់ទំនងតាមលេខទូរស័ព្ទ ០១១ ៧៣៧ ៧២៧/ ០៩៧ ៨៦៤ ៧៦៤៨៕ | ដោយ៖ សែម ប្រាក់ដាវ |
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖ លោក ចាប តូ មានពិការភ្នែកទាំងសងខាងតាំងពីកំណើត ដែលក្នុងចំណោមបងប្អូន៤មានតែ ចាប តូ ប៉ុណ្ណោះ ដែលមានពិការភាព។ ទោះស្ថិតក្នុងស្ថានភាពគ្រួសារក្រីក្រ និងពិការភាពក្ដី តែឪពុកម្ដាយរបស់លោក បានបញ្ជូនកូនឱ្យរៀនដូចក្មេងធម្មតាដែរ។ លុះរៀនចប់ថ្នាក់ទី១២ ក្នុងឆ្នាំ២០១២ លោក ចាប តូ ក៏បានចាកចេញពីស្រុកកំណើតខេត្តស្វាយរៀង មកស្វែងរកការសិក្សាបន្តនៅរាជធានីភ្នំពេញ។ ក្នុងឆ្នាំ២០១៤ លោក បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងផ្នែកឯកទេសគ្រប់គ្រងពាណិជ្ជកម្មនៅសកលវិទ្យាល័យជាតិគ្រប់គ្រង ហើយក្នុងឆ្នាំ២០១៦ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម នៅសកលវិទ្យាល័យដដែល។ លោក ចាប តូ បានរៀបរាប់ដូច្នេះ ៖ «ពេលខ្ញុំចេញពីស្រុកកំណើត ដើម្បីស្វែងរកមុខវិជ្ជា ឬក៏ការបណ្ដុះបណ្ដាល ខ្ញុំមានការលំបាកខ្លាំង។ ខ្ញុំមករាជធានីភ្នំពេញដំបូង អត់ស្គាល់គេទេ។ ខ្ញុំជួលផ្ទះគេ នៅជាមួយបងប្អូនបានរយៈពេល១ឆ្នាំ បន្ទាប់មកខ្ញុំបានស្គាល់អង្គការមួយ។ ខ្ញុំក៏មកស្នាក់នៅអង្គការបានប្រហែលជា ២-៣ឆ្នាំដែរ ។ កាលនោះ គេឃើញខ្ញុំមានសមត្ថភាព ក៏គេចាត់តាំងខ្ញុំធ្វើជាប្រធានទូទៅនៅក្នុងអង្គការ។ ក្រោយមក ខ្ញុំក៏សម្រេចចិត្ត ជាមួយបងប្អូន ដែលមានពិការភាពដូចគ្នា បង្កើតសមាគមនតន្រ្តីសំនៀងជនពិការ ដើម្បីជួយទ្រទ្រង់ ដល់អ្នកដែលមានពិការភាព និងជួយឱ្យពួកគាត់មានជំនាញចិញ្ចឹមជីវិត»។ លោក ចាប តូ ជាមនុស្សម្នាក់ដែលមិនទុកខ្លួនឱ្យទំនេរ និងជាមនុស្សដែលចង់ចេះ ចង់ដឹង។ ក្រៅពីក្រេបយកចំណេះនៅក្នុងសាលា លោក ចាប តូ ក៏តែងតែស្វះស្វែងរៀនវគ្គបណ្ដុះបណ្ដាល និងជំនាញជាច្រើន។ បុរសវ័យ៣០ឆ្នាំរូបនេះ មានសមត្ថភាព អាចច្រៀងបានយ៉ាងពិរោះ មានជំនាញពិធិករ និងចេះជំនាញចាប់សរសៃផងដែរ។ អាចនិយាយបានថា លោក ចាប តូ ជាអ្នកមានពិការភាពម្នាក់ ដែល មានចំណេះ ជំនាញ អាចចិញ្ចឹមខ្លួនបានយ៉ាងរស់ស្រួល។ ប៉ុន្តែ លោក ចាប តូ មិនបានពួនរស់យកតែសុខម្នាក់ឯងបានឡើយ ពោលគឺលោក បានបង្កើតសមាគមន៍សំនៀងតន្រ្តីជនពិការ ដើម្បីជួយអ្នកមានពិការភាព ទទួលបានចំណេះ ជំនាញ និងមានការងារធ្វើ។ តាមពិតទៅក្ដីស្រម៉ៃរបស់ បុរសវ័យ៣០ឆ្នាំរូបនេះ ត្រឹមតែចង់ក្លាយជាប្រធានសមាគមន៍ ដើម្បីជួយអ្នកមានពិការភាព និងចង់បញ្ឈប់ការរើសអើងអ្នកមានពិការភាពក្នុងសង្គមប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែ លោក មានសមត្ថភាពមិនចាញ់មនុស្សធម្មតា បូករួមនឹងការខិតខំប្រឹងប្រែងតស៊ូផងនោះ លោក ចាប តូ ក៏បានក្លាយជាអនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវសម្បទា ដែលនេះ ជាការលើកមុខមាត់ដ៏ធំធេងសម្រាប់អ្នកមានពិការភាពទាំងអស់។ ថ្វីបើតំណែងនេះ ហាក់ខ្ពស់ហួសពីក្ដីរំពឹង តែលោក ចាប តូ សន្យាថា នឹងបំពេញតួនាទីនេះឱ្យអស់ពីសមត្ថភាព និងប្ដេជ្ញាជួយជនពិការមានពិការភាពឱ្យបានកាន់តែច្រើន។ «ខ្ញុំនឹងព្យាយាមធ្វើឱ្យអស់ពីលទ្ធិភាព ធ្វើយ៉ាងណាជួយឱ្យបងប្អូនដែលមានពិការភាព ទទួលបាននូរជំនាញ ឬសមត្ថភាព ធ្វើយ៉ាងណាឱ្យពួកគាត់មានមុខរបរ និងចំណូល ដើម្បីឱ្យអ្នកមានពិការភាពកាន់តែមានជីវភាពប្រសើរ»៕ នេះជាការអះអាងរបស់ លោក ចាប តូ៕ | ភ្នំពេញ៖ លោក ចាប តូ ជាជនមានពិការភាពភ្នែកដំបូងគេ ដែលទទួលបានឋានៈ និងគោរមងារជាអនុរដ្ឋលេខាធិការ។ លោក ចាប តូ ត្រូវបានផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋាភិបាល តែងតាំងជាអនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០២៣។ តាមរយៈមុខតំណែងនេះ លោក ចាប តូ សង្ឃឹមថា នឹងអាចជួយអ្នកមានពិការភាពកាន់តែច្រើន ឱ្យមានចំណេះ ជំនាញ និងការងារល្អក្នុងសង្គម។ |
តាមសេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យរុស្ស៊ី ពលរដ្ឋទាំងអស់អាចទៅទទួលការពិនិត្យ និងព្យាបាលជំងឺដែលបណ្ដាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែកមួយចំនួនដូចជា ការបាត់បង់គំហើញដោយមិនដឹងពីមូលហេតុ ឬក្រោយការប៉ះទង្គិចក្បាល, ការបាត់បង់ផ្នែកណាមួយនៃការមើលឃើញ, ភ្នែកស្រលៀង, ត្របកភ្នែកធ្លាក់ចុះ ឬទាញឡើងទៅលើ ឬញាក់ខុសធម្មតាជាដើម៕ | ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ក្រោមកិច្ចសហការជាមួយក្រុមគ្រូពេទ្យមកពីអូស្ត្រាលី នឹងផ្ដល់ការពិនិត្យ និងព្យាបាលជំងឺដែលបណ្ដាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែក ដល់ប្រជាជនខ្មែរចាប់ពីថ្ងៃទី១៣-១៧ ខែមករា ឆ្នាំ២០២០។ |
ទណ្ឌកម្មអាមេរិកលើមន្ត្រីកំពូលៗចំនួនបីរូប ធ្វើឲ្យកូរ៉េខាងជើងក្ដៅស្លឹកត្រចៀកខ្លាំង។ កូរ៉េខាងជើងបានគំរាមពីការធ្លាក់ចុះទំនាក់ទំនងដែលកំពុងធូរស្រាល និងការជាប់គាំងការរំសាយនុយក្លេអ៊ែរ ហើយអាចត្រឡប់ទៅកាន់ស្ថានភាពឆ្នាំ២០១៧ ដែលភាពតានតឹងកើនឡើងដល់ចំណុចគួរឲ្យបារម្ភ។ មេដឹកនាំកំពូលអាមេរិក និងកូរ៉េខាងជើង បានផ្លោងសម្ដីដាក់គ្នាទៅមក និងបានគំរាមកម្ទេចប្រទេសជាគូសត្រូវផង។ ក្រោយការវាយប្រហារគ្នាដោយពាក្យសម្ដី អាមេរិក និងកូរ៉េខាងជើងក៏ចាប់ផ្ដើមខិតជិតគ្នាវិញរហូតមានជំនួបប្រវត្តិសាស្ត្រមេដឹកនាំនៅខែមិថុនា ឆ្នាំ២០១៨ ។ ជំនួបរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន នៅសិង្ហបុរី បានឈានដល់ការព្រមព្រៀងរំសាយនុយក្លេអ៊ែរ និងការបង្កើតសន្តិភាពអចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េ។ ប៉ុន្តែមកទល់ពេលនេះ ការជជែកគ្នាមិនមានលទ្ធផលអ្វីឡើយ។ ទោះជាទទួលស្គាល់បំណងរបស់លោក ត្រាំ ក្នុងការធ្វើឲ្យទំនាក់ទំនងទ្វេភាគីល្អប្រសើរក្ដី កូរ៉េខាងជើងបែរជារិះគន់ក្រសួងការបរទេសអាមេរិកដែលបន្តដាក់សម្ពាធលើខ្លួនដដែល។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ក្រសួងការបរទេសកូរ៉េខាងជើងអះអាងនៅថ្ងៃទី១៦ ខែធ្នូ ថា អាមេរិកបានដាក់ទណ្ឌកម្មច្រើនជាង៨ដងលើក្រុមហ៊ុន បុគ្គល និងកប៉ាល់របស់កូរ៉េខាងជើង ក៏ដូចជាប្រទេសផ្សេងទៀតដូចជា ចិន និងរុស្ស៊ី។ ក្រសួងការបរទេសកូរ៉េខាងជើងនៅថ្ងៃទី១៦ ខែធ្នូ បានចំអកឲ្យក្រុងវ៉ាស៊ីនតោនវិញថា វាជាការគណនាខុស បើអាមេរិកចង់ប្រើទណ្ឌកម្មដើម្បីបង្ខំឲ្យកូរ៉េខាងជើងបោះបង់នុយក្លេអ៊ែរនោះ តែនឹងបិទផ្លូវការលុបបំបាត់នុយក្លេអ៊ែរជារៀងរហូតទៅវិញទេ។ នេះជាការព្រមានជាថ្មីរបស់ក្រុងព្យុងយ៉ាង ដែលមកទល់ពេលនេះ នៅមិនទាន់បានបិទបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដូចជាដែលបានសន្យាជាមួយអាមេរិកនៅឡើយ។ ការសន្យារវាងលោក ត្រាំ និងលោក គីម នៅសិង្ហបុរី ត្រូវបានមើលឃើញថា មិនមានភាពជាក់លាក់ឡើយ ដ្បិតមិននិយាយឲ្យច្បាស់ពីនិយមន័យ និងលក្ខខណ្ឌនៃការលុបបំបាត់នុយក្លេអ៊ែរអ្វីទេ។ ខណៈអាមេរិកចង់ឲ្យកូរ៉េខាងជើងរំសាយនុយក្លេអ៊ែរនោះ កូរ៉េខាងជើងចង់ឃើញឧបទ្វីបកូរ៉េទាំងមូលគ្មាននុយក្លេអ៊ែរ។ លើសពីនោះ ក្រុងព្យុងយ៉ាងថែមទាំងចង់បានរង្វាន់លើកទឹកចិត្តសម្រាប់អ្វីដែលខ្លួនបានធ្វើ ប៉ុន្តែអាមេរិកមិនព្រមទៅទៀត៕ | កូរ៉េខាងជើង នៅថ្ងៃទី១៦ ខែធ្នូ បានថ្កោលទោសអាមេរិកដែលបន្តដាក់ទណ្ឌកម្មលើខ្លួន និងបានព្រមានថា ចំណាត់ការរបៀបនេះ នឹងធ្វើឲ្យប្រទេសទាំងពីរវិលទៅរកស្ថានភាពដូចឆ្នាំ២០១៧ ហើយបិទផ្លូវរំសាយនុយក្លេអ៊ែរមិនខាន។ ការព្រមានរបស់កូរ៉េខាងជើង ធ្វើឡើងស្របពេលដែលការចរចារវាងអាមេរិក និងកូរ៉េខាងជើងជាប់គាំងគ្មានលទ្ធផលអ្វីទាំងអស់។ |
បុគ្គលិកក្រុមហ៊ុន Crazy Inc., ដែលគេងយ៉ាងហោចណាស់៦ម៉ោងក្នុង១យប់ សម្រាប់រយៈយ៉ាងហោច៥ថ្ងៃក្នុង១សប្តាហ៍ នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរហូតដល់ទៅ៦៤ ០០០យ៉េន (៥៧០ដុល្លារអាមេរិក) ក្នុង១ឆ្នាំ។ ក្រុមហ៊ុនអាចតាមដានដឹងពីរយៈពេលគេងពេលយប់របស់បុគ្គលិកតាមរយៈ App ដែលបង្កើតឡើងដោយ Airweave Inc។ ការគេងមិនគ្រប់គ្រាន់ពេលយប់ បង្ករបញ្ហាជាច្រើនដល់សុខភាព ដែលក្នុងនោះរួមមានដូចជាជំងឺលើសឈាម ឈឺក្បាល និងការថប់អារម្មណ៍ផ្សេងៗ។ បើតាមការផ្សាយរបស់ Bloomberg លោក Kazuhiko Moriyama អគ្គនាយកក្រុមហ៊ុន Crazy បានលើកឡើងថា ជនជាតិត្រូវតែមានទំនាក់ទំនងថ្មីជាមួយនឹងការគេង។ លោកកត់សម្គាល់ថា នៅជប៉ុន វប្បធម៌ធ្វើការច្រើន និងយូរម៉ោង បានក្លាយជាទម្លាប់ទៅហើយ ថ្វីត្បិតតែពេលខ្លះបានផលច្រើន ប៉ុន្តែវាក៏ផ្តល់នូវបញ្ហាដ៏គួរឲ្យព្រួយបារម្ភផងដែរ ជាពិសេសករណីស្លាប់ដោយសារតែការគេងមិនលក់ ឬមិនបានគេងគ្រប់គ្រាន់។ «យើងត្រូវតែការពារសិទ្ធិបុគ្គលិករបស់យើង ពោលគឺបង្កលក្ខណៈដែលនាំឲ្យពួកគេមានសុខភាពល្អ។ នេះជាអាទិភាពខ្ពស់បំផុត»។ លោក Moriyama បានលើកឡើងយ៉ាងដូច្នេះប្រាប់សារព័ត៌មាន Bloomberg។ ក្រុមស្រាវជ្រាវ Japanese Society of Sleep Research បានរកឃើញថា យុវជនប្រមាណ៧១ភាគរយនៅជប៉ុន គេងតិចជាង៧ម៉ោងនៅរៀងរាល់យប់។ អ្វីដែលគួរឲ្យបារម្ភនោះ យុវជន៣០ភាគរយ បានសេពគ្រឿងស្រវឹងដើម្បីឲ្យបានគេងលក់ស្រួល ប៉ុន្តែផ្ទុយទៅវិញ វាកាន់តែបង្កគ្រោះថ្នាក់ដល់សុខភាពមួយកម្រិតទៀត៕ | ជាទូទៅអ្នកធ្វើការបន្ថែមម៉ោង (OT) ពេលយប់ ត្រូវទទួលប្រាក់ឧបត្ថម្ភបន្ថែម ប៉ុន្តែសម្រាប់ក្រុមហ៊ុនផ្នែករៀបចំពិធីអាពាហ៍ពិពាហ៍មួយរបស់ជប៉ុនវិញ ពួកគេបែរជាលើកទឹកចិត្តសម្រាប់បុគ្គលិក ដែលគេងបានច្រើនម៉ោងនៅពេលយប់ទៅវិញ។ |
ទោះមានវ័យចាស់បន្តិចមែនតែស្តេចប្រដាល់អាស៊ី Manny Pacquiao នៅតែបន្តធ្វើបានល្អដោយបានយកឈ្នះគូប្រកួតរបស់ខ្លួន DK Yoo ដែលជាគ្រូគុនកូរ៉េខាងត្បូង បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេល៦ទឹកពេញ។ ក្នុងទឹកទី១ បង្គោលខៀវ Pacman ជ្រលរបន្តិចហើយក៏លូកស្តាំមួយទៅលើបង្គោលក្រហម DK Yoo តែមិនយូរក៏សងបកមកវិញភ្លាមៗ។ បង្គោលខៀវ មិនហ៊ានបុកចូលនោះទេ ដោយនៅតែបន្តជ្រលរឆ្វេងស្ដាំលក្ខណៈស្ទាបស្ទង់មើលសមត្ថភាព ក៏ដូចជាកម្លាំងគូប្រកួតរបស់ខ្លួន មិនខុសអ្វីពីគ្នាទេបង្គោលក្រហមក៏មិនមានការបុកតបតវិញនោះដែរ។ ឈានចូលដល់ទឹកទី២ Manny Pacquiao ក៏នៅតែមិនទាន់បុកខ្លាំងទៅលើ DK Yoo ដដែល។ យ៉ាងណាអ្នកទាំងពីរសុទ្ធមានបច្ចេកទេសសន្សំកម្លាំងដូចគ្នាគ្រាន់តែបោះចំគោលដៅមួយទៅមួយមក ចូលដល់ទឹកទី៣ បង្គោលខៀវ Pacman វាយសម្រុកចូលចំពោះទឹក បង្គោលក្រហម DK Yoo ចំបីដៃជាប់ៗគ្នា ធ្វើឱ្យបង្គោលក្រហមរៀងថមថយកម្លាំងចុះ។ បន្តនៅទឹកទី៤ Pacman នៅតែបន្តដើរចូល តែការរារាំង និងការលើកឃុមរងកណ្តាប់ដៃពីកីឡាករបង្គោលក្រហមក៏មិនមានការបែកធ្លាយឡើយ ប៉ុន្តែការធ្វេសប្រហែសរបស់ DK Yoo ធ្វើឱ្យ Manny Pacquiao មានការវាយសន្លប់រហូតអាជ្ញាកណ្តាលរាប់ចំនួន៨មួយលើក។ ចូលដល់ទឹកទី៥ បង្គោលក្រហមព្យាយាមដកថយសន្សំកម្លាំង ដើម្បីវាយបកទៅកាន់បង្គោលខៀវវិញដែរតែមិនមានការថ្លោះធ្លោយអ្វីខ្លាំងក្លានោះដែរ។ រហូតដល់ទឹកទី៦ Pacman ដាក់សម្ពាធសាជាថ្មីទៅកាន់ DK Yoo ឆ្វេងស្ដាំធ្ងន់ៗធ្វើឱ្យបង្គោលក្រហមដួល ខណៈពេលនោះសំឡេងជួងក៏ដល់ទីបញ្ចប់។ ចៅក្រមទាំងបី សម្រេចផ្តល់ពិន្ទុជាឯកច្ឆ័នដោយឱ្យ Manny Pacquiao ឈ្នះ DK Yoo ដោយពិន្ទុ៕ | ស្តេចប្រដាល់អាស៊ីជនជាតិហ្វីលីពីន Manny Pacquiao បានយកឈ្នះគ្រូគុនកូរ៉េខាងត្បូង DK Yoo ដោយពិន្ទុ បន្ទាប់ពីឆ្លងកាត់ការប្រកួតពេញ៦ទឹក ក្នុងកម្មវិធីពិព័រណ៍ Fighter នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នាសង្វៀនមជ្ឈមណ្ឌលតាំងពិព័រណ៍អន្តរជាតិកូរ៉េខាងត្បូង ក្រុង Goyang ប្រទេសកូរ៉េខាងត្បូង។ |
អត្ថបទទាក់ទង ទំនាក់ទំនងអាស៊ាន-ចិន៖ ផ្តើមពីឋានៈជាភ្ញៀវទៅដៃគូសន្ទនាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ អាស៊ានបានដំឡើងកម្រិតទំនាក់ទំនងជាមួយអាម៉េរិក និងឥណ្ឌាទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ខណៈចិន និងអូស្រ្តាលីទទួលបានឋានៈមួយនេះ នៅក្នុងឆ្នាំ២០២១។ បច្ចុប្បន្ន ជប៉ុន មានកម្រិតទំនាក់ទំនងជាមួយអាស៊ានត្រឹមភាពជាដៃគូយុទ្ធសាស្រ្តប៉ុណ្ណោះ បើទោះទំនាក់ទំនងភាគីទាំងពីរមានភាពល្អប្រសើរក៏ដោយ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Nikkei Asia ដែលចុះផ្សាយនៅក្នុងថ្ងៃទី២៥ ខែមករា លោក Masahiko Kiya អគ្គរដ្ឋទូតជប៉ុនប្រចាំនៅអាស៊ាន បានអះអាងថា ពេលនេះ ជប៉ុន កំពុងគិតគូរយ៉ាងម៉ត់ចត់លើការដំឡើងទៅជាឋានៈភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ពីឋានៈបច្ចុប្បន្ន។ «វាពិតជាសំខាន់ណាស់ក្នុងការអភិវឌ្ឍទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ខណៈយើងបានគិតពីទំនាក់ទំនងភាគីទាំងពីរមានលក្ខណៈបែបណា និងធ្វើឱ្យវាស៊ីជម្រៅ កាន់តែល្អ»។ ប្រេសិតជប៉ុន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ក្នុងឆ្នាំនេះ វាជាពេលដ៏សំខាន់ ដែលអាស៊ាន និងជប៉ុន ត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ស្របពេលទំនាក់ទំនងការទូត បានឈានដល់ ៥០ឆ្នាំ។ ដោយទំនាក់ទំនងឈានចូល ៥០ឆ្នាំបែបនេះ មន្រ្តីទូតជប៉ុន បានអះអាងថា រដ្ឋាភិបាកក្រុងតូក្យូ គ្រោងរៀបចំកិច្ចប្រជុំពិសេសមួយជាមួយសមាជិកអាស៊ាននៅក្រុងតូក្យូ ក្នុងខែធ្នូខាង ដើម្បីអបអរទំនាក់ទំនងភាគីទាំងពីរ។ ចាប់តាំងពីឆ្នាំ២០០៩ មក ចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន និងតែងផ្តល់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ។ បើទោះចិនជាដៃគូវិនិយោធាដ៏ធំមួយរបស់អាស៊ានក្តី ប៉ុន្តែលោក Kiya ជឿថា ជប៉ុននៅតែអាចផ្តល់ជំនួយសម្រាប់តំបន់មួយនេះ ដូចជាការថែរក្សាហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ និងការអភិវឌ្ឍធនធានមនុស្សជាដើម។ ក្នុងកិច្ចសម្ភាសដដែលនោះ អគ្គរដ្ឋទូតជប៉ុន បានយល់ថា បើទោះអាស៊ានកំពុងមានកំណើនសេដ្ឋកិច្ច ប៉ុន្តែតំបន់មួយនេះ កំពុងប្រឈមបញ្ហាដែលជប៉ុនធ្លាប់ជួបប្រទះដែរ ដូចជាវិសមភាព និងភាពចាស់របស់ប្រជាជននៅក្នុងសង្គមជាដើម។ បន្ថែមពីនេះ លោក Kiya ក៏បានលើកឡើងពីបញ្ហានយោបាយនៅមីយ៉ាន់ម៉ាផង។ បើតាមមន្រ្តីទូតជប៉ុន ក្រុងតូក្យូគាំទ្រកិច្ចខិតខំរបស់អាស៊ានដោយមិនរាថយលើការស្វែងរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា រួមទាំងការឯកភាព ៥ចំណុច៕ | ជប៉ុន កំពុងពិចារណាយ៉ាងម៉ត់ចត់លើការដំឡើងកម្រិតទំនាក់ទំនងរវាងខ្លួនជាមួយអាស៊ាន ទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ អគ្គរដ្ឋទូតជប៉ុនប្រចាំនៅអាស៊ាន លោក Masahiko Kiya បានបញ្ជាក់បែបនេះ។ បើតាមប្រេសិតរូបនេះ ជប៉ុនចង់បានឋានៈការទូតជាមួយអាស៊ានដូចអាម៉េរិក និងចិនដែរ។ |
ចំនួនបរិមាណអង្ករខាងលើ កម្ពុជាបានទៅកាន់ទីផ្សារអឺរ៉ុបមានចំនួន១៥៤.០៣០តោន តំបន់អាស៊ានចំនួន ៣១.០៦៧ និងតំបន់ផ្សេងៗទៀតចំនួន ១១១.៩៨៣តោន។ ដោយឡែក ប្រទេសដែលនាំអង្ករចូលច្រើនជាងគេពីកម្ពុជា មានប្រទេសបារាំងចំនួន៤៣.៥៣៣តោន ប្រទេសចិនចំនួន ៦៣.៥៨៧តោន និងប្រទេសម៉ាឡេស៊ី មានចំនួន១៩.៥៥៨៕ | ភ្នំពេញ៖កម្ពុជាបាននាំអង្ករចេញមានចំនួនសរុប២៩៧.០៨០តោន ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៨នេះ ដែលធ្លាក់ចុះ៦.៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ មានចំនួន៣១៥.៩១៦តោន។ នេះបើយោងតាមតួលេខរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ។ |
ក្នុងសេចក្តីណែនាំ ដែលចេញនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ លោក ជា សុផារ៉ា សង្កត់ធ្ងន់ដូច្នេះថា៖«ហាមដាច់ខាត ការស្នាក់នៅក្នុងអគារ ដែលកំពុងសាងសង់ ទោះបីជាលក្ខណៈបណ្តោះអាសន្នក៏ដោយ និងហាមដាច់ខាតអ្នកគ្មានភារកិច្ចចូលក្នុងការដ្ឋានសំណង់។ លោក នៅប្រើពាក្យដាច់ខាតទៅលើបម្រាមជាច្រើនទៀត រួមមាន «ហាមដាចខាតការសាងសង់សំណង់ដែលគ្មានលិខិតអនុញ្ញាត ជួសជុល ឬរុះរើ...» «ហាមដាច់ខាតការអនុវត្តការងារសាងសង់ឬរុះរើ ដោយអ្នកសាងសង់ដែលគ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនប័ត្របញ្ជាក់ការអនុញ្ញាតឲ្យប្រកបអាជីវកម្ម ដែលផ្តល់ដោយក្រសួងដែនដី...» «ហាមដាច់ខាតការដ្ឋានសំណង់ដែលដំណើរការសាងសង់ឬរុះរើដោយគ្មានវិស្វករប្រចាំការដ្ឋានជាអ្នកទួលខុសត្រូវ» «ហាមការប្រើប្រាស់សំណង់គ្រប់ប្រភេទ ដោយគ្មានវិញ្ញាបនបត្រប្រើប្រាស់សំណង់ ឬលិខិតបិទការដ្ឋានផ្តល់ដោយអាជ្ញាធរមានសមត្ថកិច្ច»។ លោករដ្ឋមន្ត្រី ណែនាំដូច្នេះថា៖«ក្នុងករណីពិនិត្យឃើញអំពើល្មើសនឹងបម្រាមខាងលើ អាជ្ញាធរមានសមត្ថកិច្ចត្រូវចេញលិខិតផ្អាកការសាងសង់ជាបន្ទាន់»។ លោក ព្រមានបែបនេះថា៖«ក្នុងករណីការសាងសង់នៅតែបន្ត អាជ្ញាធរមានសមត្ថកិច្ច ត្រូវកសាងសំណុំរងបញ្ជូនទៅតុលាការតាមនីតិវិធីជាធរមាន»។ កាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ អគារកម្ពស់៦ជាន់នៅក្រុងកែប បានបាក់រលំ ដោយសម្លាប់មនុស្ស៣៦នាក់ និងមានអ្នករបួស២៣នាក់។ ការបាក់អគារនៅក្រុងកែបនេះ ជាករណីទី៣ហើយ។ កាលពីចុងខែមិថុនា ឆ្នាំ២០១៩ បាក់អគារកម្ពស់៧ជាន់នៅក្រុងព្រះសីហនុ ដោយសម្លាប់មនុស្ស២៨នាក់ និងមានអ្នករបួស២៦នាក់ ហើយកាលពីដើមខែធ្នូ ឆ្នាំ២០១៩ បាក់សាលាឆាន់វត្តប្រាសាទគោកចកនៅក្រុងសៀមរាប ដោយសម្លាប់មនុស្ស៣នាក់ និងមានអ្នករបួស១៣អង្គ/នាក់។ អ្នកស្លាប់និងអ្នករបួសភាគច្រើន ជាកម្មករសំណង់ និងជាកូន-ប្រពន្ធរបស់កម្មករសំណង់។ កាលពីបាក់អគារនៅក្រុងព្រះសីហនុ លោក ជា សុផារ៉ា ក៏ដូចជារដ្ឋាភិបាល បានចេញវិធានការនានា ដើម្បីពង្រឹងវិស័យសំណង់ រហូតឈានដល់បង្កើតច្បាប់ស្តីពីសំណង់ ដែលត្រូវបានប្រកាសដាក់ឲ្យអនុវត្ត កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩៕ | ក្រោយបាក់អគារកម្ពស់៦ជាន់នៅក្រុងកែប លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែន នគរូបនីយកម្ម និង សំណង់ បានសេចក្តីណែនាំថ្មីមួយទៀត ដើម្បីពង្រឹងគុណភាពនិងសុវត្ថិភាពសំណង់ ដោយលោក បានដាក់បម្រាមមួយចំនួនមានលក្ខណៈដាច់ខាត ដែលអ្នកសាងសង់ ត្រូវធ្វើតាម។ |
លោក វ៉ាត់ ចំរើន បញ្ជាក់ថា ពិធីសុំភ្លើងអាទិទេពកីឡា នឹងធ្វើនៅប្រសាទអង្គរវត្ត ដែលជាទីតាំងដ៏ពិសិដ្ឋ និងជាទីតាំង ដំណាងឲ្យព្រលឹងជាតិ។ អគ្គលេខាធិការ CAMSOC រូបនេះ បានពន្យល់ប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាម អំពីប្រវត្តិនៃការសុំភ្លើងអាទិទេពកីឡា ដែលដូចគ្នាទៅនិងការសុំភ្លើងអាទិទេពកីឡាអូឡាំពិក នៅភ្នំអូឡាំព្យាដ កាលពី ២០០០ឆ្នាំ មុនគ្រិស្តសករាជ។ ការសុំភ្លើងអាទិទេពកីឡាអូឡាំពិក គឺធ្វើរៀងរាល់៤ឆ្នាំម្ដង សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក។ ប្រជាជនក្រិច ចាត់ទុកទីភ្នំនោះ ជាកន្លែងស័ក្ដិសិទ្ធិ សម្រាប់គោរពបូជា ដូចគ្នាជាមួយ ប្រាសាទអង្គរវត្តរបស់កម្ពុជា ដែលចាត់ទុកថាកន្លែងគោរព និងដ៌ពិសិដ្ឋ។ ពិធីទេវរាជ ត្រូវបានធ្វើឡើងមុន នឹងយកភ្លើងនេះចុះមក ដោយបើកការប្រកួតកីឡានៅលើភ្នំអូឡាំព្យាដ ដែលជាកីឡាអូឡាំពិកសម័យបុរាណ។ ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នឹងធ្វើតាមលំនាំនោះដែរ។ មូលហេតុ ដែលភ្លើងនេះ ដាក់ឈ្មោះជាភ្លើងអាទិទេពកីឡា ព្រោះជាភ្លើង ដែលដុតដោយកម្ដៅព្រះអាទិត្យ។ លោក វ៉ាត់ ចំរើន ពន្យល់បន្ថែមថា ភ្លើងនេះ គឺយកដោយចំណាំងផ្លាតពីព្រះអាទិត្យ ហើយបញ្ចូលទៅក្នុងឧបករណ៍ ដោយបង្កើតជាភ្លើងចេញពីព្រះអាទិត្យ។ ភ្លើងនេះ នឹងត្រូវដង្ហែដាក់ជាភ្លើងគប់ ដើម្បីដង្ហែគ្រប់ប្រទេសក្នុងតំបន់អាស៊ាន រួចនាំមកកម្ពុជាវិញ ដោយត្រូវដង្ហែជុំវិញបឹងទន្លេសាប។ បន្ទាប់មកទៀត ភ្លើងនេះ ដង្ហែចូលក្នុងពិធីបើកស៊ីហ្គេម ដែលធ្វើនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។ «ស៊ីហ្គេម នៅកម្ពុជា នឹងធ្វើឲ្យមានអត្ថន័យជ្រាលជ្រៅ ដូចការប្រកួតកីឡាអូឡាំពិក។»។ អគ្គលេខាធិការរូបនេះ បានប្រាប់បែបនេះ។ លោក វ៉ាត់ ចំរើន បន្ថែមថា ពិធីសុំភ្លើងអាទិទេពនេះ គឺធ្វើសម្រាប់ស៊ីហ្គេមនៅកម្ពុជា តែប្រសិនជាប្រទេសផ្សេងទៀត យល់ថាពិធីនេះ មានអត្ថន័យ ហើយគិតថាតំបន់អង្គរជាកន្លែង ពិសេសក្នុងការធ្វើពិធីនេះ ប្រទេសទាំងនោះ អាចមកសុំភ្លើងអាទិទេពកីឡា នៅកម្ពុជាបាន។ គួររំលឹកផងដែរ CAMSOC នឹងរៀបចំស៊ីហ្គេមនៅកម្ពុជា ឲ្យដើរតាមគន្លងស្ដង់ដារកីឡារឡើងវិញ ដោយសំអាងថា ស៊ីហ្គេម២លើកចុងក្រោយ ក្រោមបរិបទកូវីដ-១៩ មិនមានស្តង់ដារពេញលេញទេ។ នេះគឺជាចំណុចសំខាន់មួយ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះស៊ីហ្គេម ដែលត្រូវរៀបចំតាមស្ដង់ដារ ពិសេសអនុវត្តតាមធម្មនុញ្ញរបស់ស៊ីហ្គេម ដែលគោរពទៅតាមធម្មនុញ្ញរបស់អូឡាំពិក៕ | គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) នឹងយកទីតាំងប្រាសាទអង្គរវត្ត ជាកន្លែងសុំភ្លើងអាទិទេពកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា។ ការយកទីតាំងនេះ ដោយសម្លឹងឃើញលក្ខណៈពិសេស នៃប្រាសាទអង្គរវត្ដ ជាបេះដូងនៃកម្ពុជា។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា ប្រសិនជាប្រទេសក្នុងតំបន់ ឃើញនូវភាពចាំបាច់ ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ដោយត្រូវមកយកភ្លើងគប់នៅប្រាសាទអង្គរវត្ត ដូចនេះ កម្ពុជា នឹងក្លាយជាប្រទេសដែលផ្ដួចផ្ដើមគំនិតដ៏ល្អមួយ។ |
នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ យល់ថា កម្ពុជា មិនទាន់មានភាពចាំបាច់អ្វី ក្នុងការទិញរថយន្តយោធានៅពេលនេះទេ។ សម្រាប់លោក សន ជ័យ រដ្ឋាភិបាលគួរតែប្រើប្រាស់ថវិកាឱ្យបានត្រឹមត្រូវ ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ។ លោក សន ជ័យ បានបញ្ជាក់ដូច្នេះថា៖ «បណ្ដាអង្គការផ្នែកសេដ្ឋកិច្ច ដូចជាធនាគារពិភពលោកជាដើម គេបានព្យាករអំពីហានិភ័យខ្ពសនៃសេដ្ឋកិច្ចកម្ពុជា។ អ៊ីចឹងការទិញដូរ(រថយន្តយោធា)នៅពេលនេះ ដែលខ្ញុំយល់ថា វាមិនទាន់មានភាពចាំបាច់ខ្លាំង ឬក៏អាទិភាពអ្វីនៅក្នុងការប្រើប្រាស់រថយន្តយោធានោះទេ ព្រោះកម្ពុជាមានការអះអាងថា មានប្រាក់បដិភាគគ្រប់គ្រាន់ហើយ ដូច្នេះវាជារឿងមួយគួរតែគិតគូ ការប្រើប្រាស់ថវិកាពីរឿងទប់ស្កាត់ ឬដោះស្រាយបញ្ហាកូវីដ-១៩»។ ការទិញរថយន្តយោធាទាំងនេះ មិនត្រូវបានប្រើប្រាស់ថវិការបស់រដ្ឋឡើយ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់សប្បុរសជនក្នុងស្រុកនានាដើម្បីប្រមូលថវិកាទិញរថយន្តធុនធំ ២៩០គ្រឿងពីចិន សម្រាប់យកមកប្រើប្រាស់ក្នុងវិស័យយោធា។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យកងទ័ពជើងគោក លោក ម៉ៅ ផល្លា បានបញ្ជាក់ថា៖«ថវិកានេះ គឺជាថវិកាសប្បុរសជនដែលបានផ្តល់ជូនសម្តេច ដើម្បីឧបត្ថម្ភដល់កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ»។ តែយ៉ាងណាលោក ម៉ៅ ផល្លារ មិនអាចបញ្ជាក់ថា កម្ពុជាបានចំណាយទំហំទឹកប្រាក់ប៉ុន្មាននៃមូលនិធិ សម្រាប់ទិញរថយន្តយោធា២៩០គ្រឿងនេះឡើយ។ ប៉ុន្តែអ្នកនាំពាក្យរូបនេះ គ្រាន់តែបញ្ជាក់ថា ការទិញរថយន្តនេះ ដើម្បីយកមកប្រើប្រាស់ក្នុងវិស័យយោធា សម្រាប់ដឹកជញ្ជូនកងកម្លាំង និងពលរដ្ឋពេលមានគ្រោះអាសន្នជាដើម ពោលគឺមិនមែនសម្រាប់យកមកគំរាមកំហែងពលរដ្ឋទេ។ «សម្រាប់រថយន្តនេះ គឺយកមកបម្រើការសម្រាប់ជាតិទាំងអស់ បើមានតម្រូវការដឹកប្រជាជន គឺដឹកជញ្ជូនប្រជាជន ហើយនឹងដឹកចល័តទ័ពផ្សេងៗទៀតជារួមក្នុងយោធពលខេមរភូមិន្ទផង និងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលផង»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យកងទ័ពជើងគោក។ អត្ថបទទាក់ទង ថវិកា៩លានដុល្លារ ពីរដ្ឋមន្ត្រី និងមន្ត្រីរាជការគ្រប់ថ្នាក់ ត្រូវបានយកមកដោះស្រាយវិបត្តិកូវីដ១៩ នៅក្នុងអំឡុងពេលទប់ស្កាត់ជំងឺកូវីដ-១៩នេះ ប្រមុខរដ្ឋាភិបាល បានបង្កើតមូលនិធិមួយ ដោយឱ្យសប្បុរសជនបរិច្ចាគថវិកាតាមសទ្ធា ។ តាមរយៈការអំពាវនាវរបស់សម្ដេច ហ៊ុន សែន នោះ ក៏មានសប្បុរសជនបរិច្ចាគប្រាក់ជាបន្តបន្ទាប់ ដែលមានទឹកប្រាក់ជាង១៤លានដុល្លារ ។ ក្រៅពីនេះ ក៏មានមន្ត្រីរដ្ឋ នៅតាមក្រសួង និងស្ថាប័ន ចំនួន៤១ បានកាត់ប្រាក់បៀវត្សរ៍ ចន្លោះពី១ខែ ដល់៧ខែ ដោយមានទឹកប្រាក់ជាង៩,៣លានដុល្លារទៀតផង។ នេះបើតាមតួលេខថវិកា ដែលក្រសួងសុខាភិបាល បានប្រកាសនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៤ ខែឧសភា កន្លងមក៕ | ភ្នំពេញ៖ កម្ពុជា តាមរយៈការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រមូលថវិការបស់សប្បុរសជនក្នុងស្រុក ដើម្បីបញ្ជាទិញរថយន្តធុនធំ ២៩០គ្រឿងពីចិន សម្រាប់យកមកប្រើប្រាស់ក្នុងវិស័យយោធា។ អ្នកតាមដានស្ថានការណ៍សង្គម យល់ឃើញថា កម្ពុជាមិនគួរទិញរថយន្តយោធានោះទេ ខណៈដែលជំងឺកូវីដ-១៩ កំពុងរាតត្បាត និងគំរាមកំហែងទូទាំងពិភពលោក។ |
ប្រព័ន្ធស្វ័យប្រវត្តិនិងរូបមន្តកុំព្យូទ័រ ឬ Algorithms បានជួយកំណត់ចំណាត់ថ្នាក់ឥណទាន លក្ខខណ្ឌកម្ចី កម្រៃជើងសារលើគណនីបញ្ញើ និងផ្នែកដទៃទៀតនៅក្នុងវិស័យហិរញ្ញវត្ថុរួចមកហើយ។ ការិយាល័យការពារហិរញ្ញវត្ថុអ្នកប្រើប្រាស់និយាយថា ខ្លួននឹងឲ្យក្រុមហ៊ុននានាទទួលខុសត្រូវចំពោះការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នៅក្នុងបែបផែនស្របជាមួយនឹងនិយ័តកម្មនានា ដែលមាននាពេលបច្ចុប្បន្នរួចទៅហើយ។ តំណាងនានាមកពីទីភ្នាក់ងារមួយចំនួនរបស់រដ្ឋាភិបាលសហព័ន្ធលើកឡើងថា ពួកគេកំពុងចាត់តាំងធនធាននិងក្រុមការងារដើម្បីពិនិត្យលើបច្ចេកវិទ្យាថ្មីនេះ និងកត់ចំណាំវិធីសាស្រ្តអវិជ្ជមានផ្សេងៗ ដែលអាចប៉ះពាល់មកលើអ្នកប្រើប្រាស់។ លោក Ben Winters ទីប្រឹក្សាជាន់ខ្ពស់ប្រចាំមជ្ឈមណ្ឌលព័ត៌មានឯកជនភាពអេឡិចត្រូនិច បាននិយាយថា សេចក្តីថ្លែងការណ៍រួមមួយអំពីគោលការណ៍អនុវត្តដាក់ចេញដោយទីភ្នាក់ងារសហព័ន្ធនានាកាលពីខែមុន ជាជំហានដំបូងប្រកបដោយភាពវិជ្ជមានមួយ។ លោក Sam Altman ប្រធានក្រុមហ៊ុន OpenAI ដែលបង្កើតកម្មវិធី ChatGPT បាននិយាយថា អន្តរាគមន៍ពីសំណាក់រដ្ឋាភិបាល «នឹងមានសារៈសំខាន់នៅក្នុងការកាត់បន្ថយហានិភ័យនៃ «អានុភាពកាន់តែខ្លាំងឡើង» របស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ លោក Altman បានលើកឡើងពីការបង្កើតជាទីភ្នាក់ងារមួយនៅសហរដ្ឋអាមេរិក ឬលើសាកលលោក ដើម្បីផ្តល់អាជ្ញាបណ្ណ និងធ្វើនិយ័តកម្មលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ ស្របពេលមិនមានសញ្ញាភា្លមៗបង្ហាញថា សភាអាមេរិកនឹងធ្វើសេចក្តីព្រាងច្បាប់លើគោលការណ៍ថ្មីសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដូចសមាជិកសភាសហភាពអឺរ៉ុបកំពុងធ្វើ ការព្រួយបារម្ភក្នុងសង្គមបាននាំយកលោក Altman និងនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀតមកកាន់សេតវិមាននាខែឧសភា ដើម្បីឆ្លើយតបនឹងសំណួរសំខាន់ៗ អំពីផលវិបាកនៃប្រព័ន្ធបច្ចេកវិទ្យាទំាងនេះរួមទាំង «បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតចេះនិពន្ធ ឬ Generative AI» ផងដែរ៕ | ខណៈការព្រួយបារម្ភមានកាន់តែខ្លាំងឡើងជុំវិញប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដូចជា កម្មវិធី ChatGPT អង្គភាពឃ្លាំមើលក្នុងវិស័យហិរញ្ញវត្ថុនៅសហរដ្ឋអាមេរិកនិយាយថា ខ្លួនកំពុងធ្វើការដើម្បីធានាថា ក្រុមហ៊ុននានាគោរពច្បាប់នៅពេលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ |
«ភាសាអង់គ្លេសបច្ចុប្បន្នត្រូវបានប្រើប្រាស់ក្នុងទំនាក់ទំនងអាជីវកម្មនៅទូទាំងពិភពលោក ដូច្នេះការចាត់ទុកភាសាអង់គ្លេសជាភាសាអាជីវកម្មនៅអ៊ុយក្រែននឹងជំរុញការអភិវឌ្ឍផ្នែកអាជីវកម្ម ទាក់ទាញការវិនិយោគ និងពន្លឿនការធ្វើសមាហរណកម្មអឺរ៉ុបរបស់អ៊ុយក្រែន»។ នាយករដ្ឋមន្ត្រីអ៊ុយក្រែន Denys Shmyhal បានសរសេរបែបនេះនៅលើបណ្តាញសង្គម Telegram នៅថ្ងៃទី៦ ខែមិថុនា។ យ៉ាងណាមិញ លោកមិនបានបញ្ជាក់លម្អិតពីខ្លឹមសារនៃច្បាប់នេះឡើយ។ គួរបញ្ជាក់ថា ភាសាអ៊ុយក្រែន គឺជាភាសាផ្លូវការតែមួយគត់របស់ប្រទេសនេះ។ បើតាមការស្ទង់មតិឆ្នាំ២០១៩ ដោយវិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិទីក្រុងកៀវ ប្រហែលពាក់កណ្តាលនៃចំនួនប្រជាជនសរុប ភាគច្រើននិយាយឬអាចនិយាយតែភាសាអ៊ុយក្រែន ខណៈពលរដ្ឋជាង៣០ភាគរយទៀត ភាគច្រើននិយាយ ឬអាចនិយាយតែភាសារុស្ស៊ីប៉ុណ្ណោះ។ កន្លងមក កម្រិតភាសាអង់គ្លេសនៅអ៊ុយក្រែន ត្រូវមើលឃើញមានភាពរីកចម្រើនផងដែរ ប៉ុន្តែកម្រិតភាសាអង់គ្លេសរបស់ពលរដ្ឋនៅអ៊ុយក្រែននៅតែតាមពីក្រោយប្រទេសមួយចំនួននៅអឺរ៉ុបខាងកើតនៅឡើយ។ យោងតាមក្រុមហ៊ុនអប់រំអន្តរជាតិដែលមានមូលដ្ឋាននៅស៊ុយអែត EF Education First ជំនាញភាសាអង់គ្លេសនៅអ៊ុយក្រែនគឺនៅកម្រិតមធ្យមប៉ុណ្ណោះ។ ក្នុងការស្ទង់មតិប្រៀបធៀបកម្រិតភាសាអង់គ្លេសក្នុងចំណោមប្រទេស៣៥នៅអឺរ៉ុប អ៊ុយក្រែនឈរនៅចំណាត់ថ្នាក់៣០ ដែលឈរនៅក្រោយប៉ូឡូញ និងបេឡារុសទៅទៀត។ កន្លងមក ភាសារុស្សីបានដើរតួនាទីយ៉ាងធំក្នុងអាជីវកម្ម និងប្រព័ន្ធផ្សព្វផ្សាយនៅអ៊ុយក្រែន។ វានៅតែត្រូវបានគេនិយាយយ៉ាងទូលំទូលាយនៅក្នុងទីក្រុងជាច្រើនរួមទាំងទីក្រុងកៀវផង បើទោះបីជាការប្រើប្រាស់ភាសារុស្សីនេះ ត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើងក៏ដោយ។ អាជីវកម្ម និងស្ថាប័នផ្សេងទៀតក៏ត្រូវបានរដ្ឋាភិបាលទីក្រុងកៀវ តម្រូវឱ្យប្រើប្រាស់ភាសាអ៊ុយក្រែនផងដែរ៕ | នាយករដ្ឋមន្ត្រីអ៊ុយក្រែន Denys Shmyhal នៅថ្ងៃទី៦ ខែមិថុនា លើកឡើងថា រដ្ឋាភិបាលអ៊ុយក្រែនកំពុងធ្វើការលើច្បាប់ដែលនឹងកំណត់ភាសាអង់គ្លេសជាភាសាក្នុងទំនាក់ទំនងអាជីវកម្មក្នុងប្រទេស។ |
ស្របពេលដែលតម្លៃអគ្គិសនីនៅប្រទេសតំបន់និងពិភពលោកកំពុងឡើងថ្លៃខ្ពស់ សម្តេច ហ៊ុន សែន ប្រាប់ដល់ពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ ត្រូវយកចិត្តដាក់ឱ្យខ្ពស់បំផុតក្នុងការសន្សំសំចៃអគ្គិសនី ដោយត្រូវអនុវត្តចាប់ផ្តើមពីស្ថាប័នរដ្ឋទៅ ដើម្បីកាត់បន្ថយការខាតបង់។ លោកបានបញ្ជាក់ថា៖ «ព្រោះបើមិនធ្វើអ៊ីចឹងទេ! គឺយើងនឹងទទួលការខាតបង់កាន់តែធំ!»។ ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៦ កក្កដា ប្រមុខរដ្ឋាភិបាលរូបនេះបន្តមានប្រសាសន៍យ៉ាងដូច្នេះ៖ «ក្នុងឆ្នាំនេះ[ឆ្នាំ២០២២] តាមការគិតយើងខាតប្រមាណជា១០០លានដុល្លារ»។ បើតាមសម្តេច ការខាតបង់ជាលើកដំបូងរបស់EDC ដែលរដ្ឋាភិបាលត្រូវអន្តរាគមន៍នេះ គឺវាផ្តើមចេញពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចពិភពលោកលើប្រទេសរុស្សី។ សម្រាប់ចុងឆ្នាំ២០២២នេះ សម្តេច ហ៊ុន សែន គ្រោងប្រកាសការបញ្ចុះថ្លៃអគ្គិសនីដល់ប្រជាពលរដ្ឋ ប៉ុន្តែផែនការនេះ អាចត្រូវពន្យារពេលវិញ ព្រោះតែរដ្ឋត្រូវបំពេញការខាតបង់របស់EDC។ បញ្ហានៃវិបត្តិជំងឺកូវីដ-១៩ ជាពិសេសសង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែន ជាហេតុផលយ៉ាងចម្បងដែលធ្វើឱ្យប្រភពថាមពល ដូចជា ឧស្ម័ន ប្រេងឥន្ធនៈ ធ្យូងថ្ម រួមទាំងកាដឹកជញ្ជូននៅលើពិភពលោកឡើងថ្លៃឥតឈប់ឈរ មកទល់បច្ចុប្បន្ន។ បច្ច័យទាំងនេះ បានបង្កឱ្យថ្លៃដើមក្នុងការផលិតអគ្គិសនីនៅកម្ពុជាក៏ដូចជាប្រទេសដទៃទៀត មានការកើនឡើងខ្ពស់ដែលមិនធ្លាប់មានពីមុន។ នេះជាការលើកឡើងរបស់លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា(EDC)។ បើតាមលោក រតនៈ គ្រប់ប្រទេសដែលរងប៉ះពាល់ពីការឡើងថ្លៃនៃប្រភពថាមពលនេះ ដូចជានៅប្រទេសថៃ សិង្ហបុរី អូស្រ្តាលី និងអង់គ្លេស...ជាដើម គឺបានដំឡើងថ្លៃអគ្គិសនីរៀងខ្លួនអស់ទៅហើយ ដើម្បីទប់ទល់ការខាតបង់នៃការលក់អគ្គិសនី។ លោកថ្លែងប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) តាមទូរសព្ទនារសៀលថ្ងៃទី៦កក្កដា ថា៖ «ប៉ុន្តែនៅកម្ពុជា គឺមិនមានកើនឡើងថ្លៃអគ្គិសនីក្នុងឆ្នាំ២០២២នេះទេ ដែលធ្វើឱ្យយើងខាត ព្រោះតែថ្លៃដើមផលិតអគ្គិសនីខ្ពស់ជាងមុន តែការលក់រក្សាថ្លៃដដែល។ ដូច្នេះ យើងមានការខាតថវិកា ដែលរដ្ឋត្រៀមបញ្ចេញថវិកាជាតិ ដើម្បីបំពេញការខាតរបស់យើង»។ ការខាតបង់របស់EDCក្នុងឆ្នាំ២០២២ អាចមានទំហំដល់១០០លានដុល្លារ ឬលើសពីនេះ ប្រសិនបើប្រភពថាមពលនៃការផលិតអគ្គិសនី នៅតែបន្តឡើងថ្លៃ។ លោក កែវ រតនៈ បានបញ្ជាក់ថា៖ «នេះគ្រាន់តែជា ការព្យាករទេ! ការខាតបង់ជាក់ស្តែងប្រចាំឆ្នាំនេះ គឺអាស្រ័យលើប្រេងឥន្ធនៈនៅទីផ្សារពិភពលោកបន្តឡើងថ្លៃ ឬក៏ធ្លាក់ចុះ នារយៈពេល៦ខែខាងមុនទៀត។ បើតម្លៃប្រេងឥន្ធនៈដែលយើងទិញចូលបន្តឡើងថ្លៃទៀត យើងនឹងខាតច្រើនជាងហ្នឹងទៀត។ ផ្ទុយមកវិញ បើតម្លៃប្រេងឥន្ធនៈចុះថោក យើងនឹងកាត់បន្ថយការខាតបង់ថវិកាទៅតាមហ្នឹងដែរ»។ បច្ចុប្បន្ន ការប្រើប្រាស់អគ្គិសនីប្រចាំថ្ងៃនៅកម្ពុជា មានខ្ពស់បំផុតក្នុងកម្រិត ២ ២០០មេហ្កាវ៉ាត់។ ពេលវេលាដែលពលរដ្ឋប្រើអគ្គិសនីដល់ទំហំនេះ គឺស្ថិតនៅចន្លោះម៉ោង៨ព្រឹកដល់៥ល្ងាច រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ។ ដោយឡែក ប្រភពអគ្គិសនីដែលកម្ពុជាកំពុងប្រើប្រាស់នេះ មានពីប្រភពថាមពលស្អាតនិងកកើតឡើងវិញ(វារីអគ្គិសនី, ថាមពលព្រះអាទិត្យ, ថាមពលជីវម៉ាស់)ចំនួន៦១ភាគរយ, ប្រភពពីរោងចក្រធ្យូងថ្មមានជាង៣៣ភាគរយ និងប្រភពប្រេងឥន្ធនៈមានក្រោម៥ភាគរយ។ នេះជាការរៀបរាប់បន្ថែមរបស់ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា។ បើតាមអាជ្ញាធរអគ្គិសនី ការប្រើប្រាស់អគ្គិសនីតាមលំនៅដ្ឋាន មានតម្លៃ៣៨០រៀលក្នុងមួយគីឡូវ៉ាត់(kWh)សម្រាប់អ្នកប្រីអគ្គិសនីចាប់ពី១ដល់១០kWhក្នុងមួយខែ។ តម្លៃនេះ កើនដល់៤៨០រៀលក្នុងមួយ kWh ចំពោះអ្នកប្រើអគ្គិសនីអស់ពី១១ដល់៥០kWhក្នុងមួយខែ និងតម្លៃ៦១០រៀលក្នុងមួយkWhសម្រាប់អ្នកប្រើអគ្គិសនីអស់៥១ដល់២០០ kWhក្នុងមួយខែ។ រីឯតម្លៃ៧៤០រៀលក្នុងមួយkWh គឺចំពោះអ្នកប្រើអគ្គិសនីអស់ចាប់ពី២០១kWh ឡើងទៅក្នុងមួយខែ៕ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើពលរដ្ឋ ជាពិសេសអ្នកបំពេញការងារនៅស្ថាប័នសាធារណៈទាំងអស់ ត្រូវប្រើអគ្គិសនីដោយសន្សំសំចៃ ខណៈអគ្គិសនីកម្ពុជា(EDC)ឈានដល់ដំណាក់កាលខាតបង់ជាលើកដំបូង នៅឆ្នាំ២០២២។ បើតាមសម្តេច ឆ្នាំនេះរដ្ឋនឹងបំពេញការខាតបង់របស់EDC រហូតដល់១០០លានដុល្លារ។ |
Here are the main accords. - Brest-Litovsk: March 3, 1918 - The first peace treaty of the conflict, it was agreed between Russia -- which had sided with the Allies -- and Germany and other members of its Central Powers coalition. Inked in the German-occupied city of Brest-Litovsk, today's Brest in Belarus, it followed a December 1917 armistice sought by an overwhelmed Russia immediately after its October 1917 Marxist revolution. The terms were harsh: Russia lost to Germany large parts of its western territory in the Baltic states, Finland and Poland, and more than 30 percent of its population. - Versailles: June 28, 1919 - Signed in the mythic Hall of Mirrors at the Palace of Versailles outside Paris exactly five years after the assassination of Archduke Franz Ferdinand that sparked the war, this treaty designated Germany responsible for losses and damages from the war. Among the terms, Germany was ordered to pay crippling war damages, which became a source of deep national resentment that fuelled Nazi propaganda and is seen as a key underlying cause of World War II. Germany was divided by the Danzig corridor which isolated eastern Prussia from the rest of the country. Berlin lost 15 percent of its territory and 10 percent of its population. The regions of Alsace and Lorraine were returned to France and the Saarland region in Germany was placed under an international mandate for 15 years. The treaty was never ratified by the United States Senate. - Saint-Germain-en-Laye: September 10, 1919 - This treaty established peace between the Allies and defeated Austria, and consecrated the dismantlement of the Austro-Hungarian empire into several smaller states, a source of many future tensions. Signed at the castle of Saint-Germain-en-Laye outside Paris, it recognised the creation of Czechoslovakia and the merger of southern Slav states, that were to become Yugoslavia. Romania expanded to include Transylvania and Bessarabia, and Poland was granted land occupied by Austria and Germany. This left a separate Austria with 6.5 million inhabitants and Hungary with eight million. - Neuilly: November 27, 1919 - Allied powers signed this treaty with Bulgaria, which had joined forces with Germany in 1915, in the Paris suburb of Neuilly. It saw Sofia lose land to the newly formed Yugoslavia, to Romania and to Greece, leaving Bulgaria without direct access to the Aegean Sea. - Trianon: June 4, 1920 - The Treaty of Trianon was concluded at Versailles between the Allies and Hungary, which lost two-thirds of the land it controlled as part of the Austro-Hungarian empire. It meant that three million ethnic Hungarians found themselves living outside their country, for the most part in Romania. - Two with Turkey - Treaties signed with Turkey led to the dissolution of the once-mighty Ottoman empire and defined most of the borders of modern-day Turkey. The first was inked at Sevres, in France, on August 10, 1920. Its terms led to Turkey's war of independence and a conflict with Greece, and was superseded by the Lausanne treaty on July 24, 1923, that ended the conflict. Signed for the Allies by Britain, France and Italy, the treaties saw the country lose its Arab possessions, with Britain receiving a mandate for Palestine and Mesopotamia, and France awarded one for Lebanon and Syria. Almost 1.3 million ethnic Greeks were forced to leave Asia Minor and about 500,000 Turks left Greece. | Paris, France | The warring parties in World War I signed no less than 16 peace treaties at the end of the devastating conflict, the most important being the 1919 Treaty of Versailles in which the victorious Allies made Germany accept responsibility. |
ទោះបីក្រុមវេស្ទើនភ្នំពេញបានប្រើភាពមានប្រៀបក្នុងនាមជាម្ចាស់ផ្ទះយកឈ្នះក្រុមប៉ូលិស ២-១ ក្នុងជើងទី២កាលពីម្សិលមិញក៏ដោយ ប៉ុន្តែក្រុមនេះមិនអាចបន្តឱកាសក្នុងដំណាក់កាលបន្តនៃពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧ នោះឡើយ។ ក្រោយចាញ់ក្រុមប៉ូលិស ២-០ ក្នុងជើងទី១បានធ្វើឲ្យវេស្ទើនភ្នំពេញធ្លាក់ចេញពីការប្រកួតត្រឹមដំណាក់កាលទី៣នេះតែម្តង ខណៈក្រុមប៉ូលិសឡើងទៅកាន់ដំណាក់កាលទី៤ជាមួយពិន្ទុឯកច្ឆន្ទទាំងពីរជើង ៣-២។ ចំណែក ការប្រកួតនៅកីឡដ្ឋានខេត្តសៀមរាបក្រុមអគ្គិសនីកម្ពុជាបានបន្តយកឈ្នះក្រុមសៀមរាបក្នុងលទ្ធផល ៧-០ នាជំនួបជើងទី២កាលពីម្សិលមិញ ដូច្នេះតាមរយៈការឈ្នះកាលពីជើងទី១នៅលើទឹកដីរបស់ខ្លួន ៨-០ បានជួយឲ្យក្រុមនេះឡើងទៅកាន់ដំណាក់កាលបន្តជាមួយជ័យជម្នះ ១៥-០។ ដោយឡែក ក្រុមព្រៃវែងទោះបីអាចប្រើភាពជាម្ចាស់ផ្ទះយកស្មើ ៤-៤ ជាមួយក្រុមស្វាយរៀងក្នុងជើងទី២កាលពីម្សិលមិញក៏ដោយ ប៉ុន្តែតាមរយៈការបរាជ័យ ៥-៣ កាលពីជើងទី១ធ្វើឲ្យក្រុមនេះបាត់បង់ឱកាសប្រជែងក្នុងដំណាក់កាលបន្ត។ ដូច្នេះក្រុមស្វាយរៀងត្រូវឡើងទៅដំណាក់កាលទី៤ជាមួយជ័យជម្នះសរុបទាំងពីរជើង ៩-៧៕ | ក្រុមវេស្ទើនភ្នំពេញបានយកឈ្នះក្រុមអគ្គស្នងការនគរបាលជាតិ(ប៉ូលិស) ២-១ នាជំនួបជើងទី២ពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧ នៅលើទឹកដីរបស់ខ្លួនកាលពីម្សិលមិញ។ ប៉ុន្តែលទ្ធផលនេះបានត្រឹមបន្សល់ភាពសោកស្តាយសម្រាប់ក្រុមវេស្ទើនតែប៉ុណ្ណោះ ព្រោះក្រុមប៉ូលិសជាអ្នកឡើងទៅកាន់ដំណាក់កាលទី៤ក្នុងលទ្ធផលឯកច្ឆន្ទទាំងពីរជើង ៣-២។ ចំណែកក្រុមអគ្គិសនីបានលត់ក្រុមសៀមរាបទាំងពីរជើងក្នុងលទ្ធផល ១៥-០ ខណៈស្វាយរៀងយកឈ្នះព្រៃវែង ៩-៧ ដើម្បីឡើងទៅកាន់ដំណាក់កាលបន្តផងដែរ។ |
«Drama»សំដៅដោយការសម្តែងដោយកាយវិការ ការបញ្ចេញសំឡេង ការបង្ហាញនូវទស្សនីយភាពដ៏អស្ចារ្យ ដូចជា ការសម្តែងល្ខោន, សិល្បៈ។ល។ ហត់នឿយ, ឈឺចាប់, ស្អប់, ស្រឡាញ់, អូនបង, ស្នេហា ជាដើម ជាពាក្យ «Drama» ដែលយុវវ័យនាសម័យថ្មីនេះ បានកំណត់ទុកថាពាក្យនេះ ជាការបង្ហាញអារម្មណ៍ទៅលើអ្វីមួយ។ ពាក្យថា ត្អូញត្អែរ ដោយនិយាយថា «ខ្ញុំហត់ណាស់, ខ្ញុំតែងតែឈឺចាប់, ខ្ញុំតែងតែទទួលបាននូវសេចក្តីស្រឡាញ់ដែលមនុស្សគ្រប់គ្នាមិនមានដូចខ្ញុំមាន»។ ពាក្យទាំងអស់នេះហើយ ដែលយុវវ័យសម័យបច្ចេកវិជ្ជាទំនើបនេះ តែងតែបង្ហាញនូវអារម្មណ៍របស់ខ្លួន។ ហើយការបង្ហាញអារម្មណ៍ទាំងនោះភាគច្រើនធ្វើឡើង តាមរយៈបណ្តាញផ្សព្វផ្សាយរបស់សង្គម។ យុវវ័យខ្លះ ចាត់ទុកពាក្យ«Drama»សម្រាប់សម្តែងចំពោះអារម្មណ៍ខ្លួន ទៅឱ្យអ្នកផ្សេងទៀតបានដឹង។ ដោយឡែកយុវវ័យខ្លះទៀត មិនពេញចិត្តនឹងការសម្តែងបែបនេះឡើយ ដែលគិតថាជារឿងមិនល្អដែលបណ្តាលឱ្យអាប់ឱនកិត្តិយសរបស់ខ្លួននៅលើបណ្តាញសង្គម ក៏ដូចជាមជ្ឃដ្ឋានរស់នៅ៕ | «Drama» ក្នុងវចនានុក្រមអង់គ្លេស បកប្រែថា ជាការសម្តែងសិល្បៈបែបណាមួយ ដែលឱ្យទស្សនិកជនទទួលបាននូវផ្ទាំងទស្សនីយភាពអ្វីមួយ។ តែនាប៉ុន្មានឆ្នាំចុងក្រោយនេះ យុវវ័យបានងាកមកប្រើពាក្យ «Drama» នេះ សម្រាប់បង្ហាញអារម្មណ៍របស់ខ្លួន តាមរយៈមធ្យោបាយនានាទៅវិញ។ |
ករណីឆ្លង COVID-19 ក្នុងប្រទេសចិន បានកម្រើកឡើងជាថ្មី។ នៅថ្ងៃទី២៦ ខែកក្កដា ចិនបានរាយការណ៍ថា មានករណីឆ្លងCOVID-19 ចំនួន ៤៦ករណី។ នៅថ្ងៃទី២៧ ខែកក្កដា ករណីCOVID-19 នៅចិន បានកើនដល់ ៦១ករណី។ បើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការសុខាភិបាលជាតិចិន ខេត្តស៊ីនជាំងមានករណីឆ្លងកូរ៉ូណាវីរុសចំនួន ៤១ករណី ខេត្តលាវនីងមានចំនួន ១៤ករណី ខេត្តជីលីនមានពីរករណី ហើយករណីនាំចូលមាន៤។ តួលេខ ៦១ករណីនេះ គឺជាចំនួនខ្ពស់បំផុត បើគិតចាប់ពីថ្ងៃទី១៤ ខែមេសាកន្លងមក ដែលមានករណីឆ្លងក្នុងថ្ងៃនោះរហូតដល់ ៨៩ករណី។ កាលនោះ ករណីភាគច្រើន គឺនាំចូលមកពីបរទេស។ ទន្ទឹមនេះ ចិនក៏មានអ្នកជំងឺ ដែលមិនចេញរោគសញ្ញាចំនួន ៤៤នាក់ថ្មីផងដែរ។ ដើម្បីបង្ការការរាតត្បាតនៃCOVID-19 ចិនបានបង្កើនការធ្វើតេស្តលើប្រជាជន។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ចិនបានធ្វើតេស្តរកកូរ៉ូណាវីរុសលើប្រជាជនក្នុងក្រុងតាលៀន ខេត្តលាវនីងជាច្រើនម៉ឺននាក់។ ចំណែកនៅក្នុងក្រុង Urumqi ខេត្តស៊ីនជាំងវិញ មន្ត្រីសុខាភិបាលចិន បានធ្វើតេស្តលើប្រជាជនប្រមាណ២,៣លាននាក់ ក្នុងចំណោមប្រជាជនសរុបក្នុងក្រុង ៣,៥លាន។ ករណីឆ្លងថ្មីនៅខេត្តជីលីន ត្រូវបានប្រកាសប៉ុន្មានថ្ងៃក្រោយប្រធានាធិបតី ស៊ី ជិនភីង ចុះត្រួតពិនិត្យក្នុងខេត្តមួយនេះ។ សូមបញ្ជាក់ថា នាពេលកន្លងមក អាជ្ញាធរចិន បានសម្រេចបិទក្រុង Dalian និងក្រុងUrumqi ដើម្បីទប់ស្កាត់ការរាតត្បាត COVID-19 ។ តួលេខសរុបCOVID-19 របស់ចិនមានចំនួន ៨៣៨៩១ករណី អ្នកស្លាប់មានចំនួន ៤៦៣៤នាក់ និងអ្នកជាសះស្បើយមានចំនួន ៧៨៩១៨នាក់៕ | ចិន នៅថ្ងៃទី២៧ ខែកក្កដា បានរាយការណ៍ករណីឆ្លង COVID-19 ថ្មីចំនួន ៦១ករណី។ ចំនួននេះ គឺជាអត្រាឆ្លងច្រើនបំផុតក្នុងមួយថ្ងៃ បើគិតចាប់ពីពាក់កណ្តាលខែមេសាកន្លងមក។ ភាគច្រើននៃករណីឆ្លងថ្មីនេះ គឺនៅក្នុងខេត្តស៊ីនជាំង។ |
អ្នកមិនគួរ ញ៉ាំទឹកដោះគោដោយមិនទាន់ពិសារអាហារពេលព្រឹកទេ។ អ្នកអាចប្តូរមកញ៉ាំទឹកដោះគោក្រោយពេលបរិភោគអាហារពេលព្រឹកចំនួនពីមួយទៅពីរម៉ោង។ នៅមុនពេលដែលអ្នកចង់ញ៉ាំទឹកដោះគោ អ្នកអាចពិសារនំប៉ាវអត់ស្នូលបាន នោះវានឹងជួយការពារក្រពះអ្នកឲ្យមានសុខភាពល្អ។ អ្នកក៏អាចបរិភោគបាយ នំបុ័ង នំ ឬអាហារផ្សេងៗ ដើម្បីទប់មិនឲ្យទឹកដោះគោនោះធ្វើទុកក្រពះអ្នក។ នៅពេលដែលក្រពះអ្នកមិនល្អ អ្នកគួរតែញ៉ាំតិច ប៉ុន្តែច្រើនដង។ អ្នកក៏អាចបរិភោគពុទ្ធ្រាក្រហម តៅហ៊ូ ស្ពៃបូកគោ និងការ៉ុត ព្រោះវាសុទ្ធតែជាអាហារដែលប៉ូវក្រពះអ្នកទាំងអស់៕ ត្រួតពិនិត្យដោយ www.health.com.kh | ប្រសិនជាក្រពះអ្នកមិនសូវល្អ អ្នកអាចអនុវត្តតាមរូបមន្តខាងក្រោមនេះបាន។ ក្រោយពេលដែលអ្នកធ្វើតាម នោះអ្នកនឹងអាចទទួលបានក្រពះដែលមានសុខភាពល្អមួយជាមិនខាន។ តើមានវិធីអ្វីខ្លះទៅ? |
អត្ថបទទាក់ទង Sancho និងកីឡាករល្បីៗដទៃ ចូលរួមរកយុត្តិធម៌ឲ្យបុរសស្បែកខ្មៅដែលស្លាប់ដោយសារប៉ូលិសស្បែកស Hamilton ម្ចាស់ជើងឯក F1 ពិភពលោក និងជាអ្នកប្រណាំងស្បែកខ្មៅដំបូងគេដែលឈ្នះការប្រណាំងប្រចាំរដូវកាល៦ជំនាន់ បានចំណាយពេលច្រើននៅទឹកដីអាមេរិក និងរៀបរាប់អំពីបញ្ហារើសអើងជាតិសាសន៍នេះលើបណ្តាញសង្គម Instagram នៅថ្ងៃទី៣១ ខែឧសភា។ អ្នកប្រណាំងជនជាតិអង់គ្លេសដែលបើកបរឲ្យ Mercedes រូបនេះបានសរសេរថា៖« ខ្ញុំបានឃើញអ្នកដែលនៅស្ងៀម អ្នកខ្លះដែលជាតារាល្បីៗក្នុងស្ថាប័ន F1 ប៉ុន្តែនៅតែស្ងៀមបើទោះបីមានភាពអយុត្តិធម៌បែបនេះកើតឡើងក៏ដោយ»។ Hamilton បន្ថែមថា នេះមិនមែនសំដៅលើអ្នកណាម្នាក់នៅក្នុងឧស្សាហកម្មកីឡាប្រណាំងឡានដែលមានអ្នកគ្រប់គ្រងជាជនជាតិស្បែកសនោះទេ។ ប៉ុន្តែ Hamilton ចង់បង្ហាញថា ខ្លួនជាមនុស្សតែម្នាក់គត់ដែលមានស្បែកខ្មៅនៅ F1។ ម្ចាស់ជើងឯក F1 ឆ្នាំ២០១៩ រិះគន់អ្នកគ្រប់គ្នាក្នុងស្ថាប័នលំដាប់ពិភលលោកមួយនេះ ថា ពួកគេមិនខ្វល់អ្វីឡើយបើទោះភាពអយុត្តិធម៌បែបរើសអើងពូជសាសន៍បានកើតឡើងលើបុរសជនជាតិស្បែកខ្មៅ ដែលល្បីស្ទើរជុំវិញពិភពលោកទៅហើយនោះ។ សូមរម្លឹកថា បុរសស្បែកខ្មៅ George Floyd បានស្លាប់ ក្រោមស្នាដៃប៉ូលិសស្បែកសឈ្មោះ Derek Chauvin ដែលប្រើជង្គង់សង្កត់ ក ផ្ទប់ទៅនឹងដីអស់រយៈពេលជិត៩នាទី។ ករណីនេះ បានកើតឡើងនៅក្រុង Minneapolis រដ្ឋមីនីសូតា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែឧសភា បន្ទាប់ពីបុគ្គលិកហាងទំនិញម្នាក់ បានទូរសព្ទរាយការណ៍ទៅប៉ូលិសថា George បានយកលុយក្លែងក្លាយ២០ដុល្លារ ទិញទំនិញនៅហាងរបស់ខ្លួន។ ការតវ៉ាទាមទាររកយុត្តិធម៌ឲ្យ George ក៏បានរាលដាលកាន់តែខ្លាំងដោយប្រែពីចលនាបាតុកម្មទៅជាកុបកម្មនៅតាមបណ្តាក្រុងនានានៅអាមេរិក ដោយក្រុមអ្នកតវ៉ា នាំគ្នាបំផ្លាញ ហាងទំនិញ ប៉ុស្តិ៍ប៉ូលិស និងការដុតបំផ្លាញទីតាំងមួយចំនួនផង ហើយក្នុងនោះ ក៏មានជនឆ្លៀតឱកាសមួយចំនួនលួចឥវ៉ាន់ពីក្នុងហាងទៀតផង។ ក្រោយមានបញ្ហាកុប្បកម្មកើតឡើង Hamilton បានអះអាងថា រូបគេមិនគាំទ្រឲ្យមានការលួច និងតវ៉ារហូតដុតអគារទាំងនោះទេ ប៉ុន្តែអ្នកដែលកំពុងតវ៉ាដោយសន្តិវិធីគឺគាំទ្រពេញទំហឹង៕ | Lewis Hamilton កំពូលកីឡាករប្រណាំងរថយន្ត Formula One បានរិះគន់ស្ថាប័ន F1 ចំពោះភាពស្ងៀមស្ងាត់ជុំវិញការស្លាប់របស់បុរសស្បែកខ្មៅ George Floyd ពីសប្តាហ៍មុន។ មរណភាពរបស់ George បង្កឲ្យមានកំហឹង និងការតវ៉ាដ៏ឃោឃៅនៅសហរដ្ឋអាមេរិក។ |
ក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ រថពាសដែកយោធា និងកងទ័ព បានសម្រុកចូលវិមានរដ្ឋាភិបាលនៅល្ងាចថ្ងៃទី២៦ ខែមិថុនា។ ប៉ុន្តែលោកប្រធានាធិបតី Luis Arce ក៏បញ្ជាឱ្យកងទ័ពដកថយវិញភ្លាម ដែលបញ្ជានេះត្រូវបានអនុវត្តដោយគ្មានការបង្ហូរឈាមឡើយ។ ស្របពេលការប៉ុនប៉ងដណ្ដើមអំណាចកំពុងមាននៅឡើយ លោក Arce ក៏បានដកតំណែងមេបញ្ជាការកងទ័ពពីលោកឧត្តមសេនីយ៍ Juan José Zúñiga ដែលជាមេដឹកនាំរដ្ឋប្រហារ និងមេទ័ពជើងទឹក Juan Arnez Salvador ។ អ្នកទាំង២ ត្រូវបានចាប់ខ្លួននៅពេលបន្ទាប់ដែរ។ រដ្ឋមន្ត្រីបូលីវី Eduardo del Castillo ប្រាប់អ្នកសារព័ត៌មានថា លោក Zúñiga ចង់ដណ្ដើមអំណាច ដោយផ្ដួលរំលំរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត។ មុនការចាប់ខ្លួន អតីតប្រមុខកងទ័ពបូលីវីអះអាងថា លោក Arce ជាអ្នកបញ្ជាឱ្យយោធាធ្វើបែបនេះ ដើម្បីទ្រទ្រង់សភាពការណ៍ក្នុងប្រទេស។ ប៉ុន្តែរដ្ឋមន្ត្រីយុត្តិធម៌បូលីវី Iván Lima និយាយថា លោក Zúñiga កំពុងកុហក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP ។ បូលីវី ស្ថិតក្នុងស្ថានភាពមិនល្អប្រសើរជាច្រើនខែមកហើយដោយសារវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស និងទំនាស់ក្នុងបក្សកាន់អំណាច៕ | រដ្ឋប្រហារមិនជោគជ័យមួយ បានកើតឡើងនៅបូលីវី ដែលធ្វើឡើងដោយប្រមុខកងទ័ព។ អ្នកនៅពីក្រោយការប៉ុនប៉ងនេះ ត្រូវចាប់ខ្លួនបន្តបន្ទាប់ ស្របពេលដែលប្រធានាធិបតីបូលីវី Luis Arce ប្រកាសជំហរមិនចុះញ៉មទង្វើរបស់មេដឹកនាំយោធាមួយចំនួន។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.