text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
ខាងក្រោមនេះគឺជាបទសម្ភាសដែលលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាផ្តល់ឲ្យលោក លាង ដឺលុច ជានាយកប្រតិបត្តិនៃសារព័ត៌មានថ្មីៗ៖ លោក លាង ដឺលុច៖ កាលពី៥ឆ្នាំមុន ក្នុងនីតិកាលទី៥ លោកបានក្លាយជាអ្នកតំណាងរាស្ត្រវ័យក្មេងជាងគេ។ ក្នុងនីតិកាលនេះ លោកមិនត្រឹមតែបានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺសារជាថ្មីទេ តែលោកបានទទួលតួនាទីថ្មីថែមទៀត គឺដឹកនាំគណៈកម្មការជំនាញទី៧។ តើអ្វីជាចំណាប់របស់លោកចំពោះតួនាទីថ្មីនេះ? លោក ហ៊ុន ម៉ានី៖ ៥ឆ្នាំមុនមានការភ្ញាក់ផ្អើលម្តង ដោយគណបក្សបានផ្តល់ឱកាសឲ្យឈរឈ្មោះជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ។ ៥ឆ្នាំក្រោយ មានការភ្ញាក់ផ្អើលម្តងទៀត តែពោរពេញដោយកត្តិយស ដោយគណបក្សបានផ្តល់ ឱកាសជាថ្មីម្តងទៀត ហើយក៏មានការអនុម័តដោយតំណាងរាស្ត្រដើម្បីឲ្យខ្ញុំក្លាយជា ប្រធាន គណៈកម្មាធិការទី៧នៃរដ្ឋសភាជាតិរបស់យើង។ នេះកិត្តិយសដ៏ធំធេង តែអ្វីដែលសំខាន់នោះ គឺតួនាទីភារកិច្ចដែលសំខាន់។ ទោះមានការលំបាក ការងារមានវិសាលភាពធំយ៉ាងណាក៏ដោយ ខ្ញុំត្រូវខិតខំប្រឹងប្រែងបំពេញ ដើម្បីប្រជាជន និងសង្គមជាតិ។ លោក លាង ដឺលុច៖ តើលោកដឹងដែរឬទេថា ហេតុអ្វីបានជាថ្នាក់ដឹកនាំគណបក្ស និងថ្នាក់ដឹកនាំរដ្ឋសភាប្រគល់តួនាទីនេះជូនលោក ? លោក ហ៊ុន ម៉ានី៖ ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា តែងតែមានការវាយតម្លៃនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ ថាតើឥស្សរជនណាមានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការទទួលបាននូវតួនាទីនីមួយៗ។ វាជាការអនុវត្តប្រជាធិបតេយ្យនៅក្នុងគណបក្ស។ សម្រាប់ករណីខ្ញុំ ខ្ញុំគិតថា រយៈពេល៥ឆ្នាំកន្លងទៅនេះ ក្នុងនាមខ្ញុំជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)ផង និងក្នុងនាមខ្ញុំជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺផង ខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំទៅតាមអ្វីដែលត្រូវបានចែងឲ្យបម្រើប្រជាជន និងសង្គមជាតិយើង។ មិនថាខ្ញុំ មិនថាឥស្សរជនដទៃទេ គឺមិនអាចទទួលជោគជ័យទេ បើសិនជាគ្មានការលះបង់ ការតស៊ូ ការធ្វើការងារជាក្រុមនោះទេ។ ដូច្នេះអ្វីដែលមាននៅថ្ងៃនេះ មិនអាចត្រូវកាត់ផ្តាច់បានពីអ្វី ដែល យើង ខំ អនុវត្តក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺនោះទេ។ លោក លាង ដឺលុច៖ ៥ឆ្នាំហើយដែលលោកបានធ្វើជាអ្នកតំណាងរាស្ត្រ។ នៅនីតិកាលថ្មីនេះ លោកនៅតែជាប់ឆ្នោតជាតំណាងរាស្ត្រ ហើយទទួលបានតួនាទីដឹកនាំគណៈកម្មាធិការជំនាញទី៧ទៀត។ តើលោកគិតថា លោកកំពុងទទួលបានជោគជ័យនៅក្នុងអាជីពជាអ្នកនយោបាយដែរឬទេ ? លោក ហ៊ុន ម៉ានី៖ ពីជំហ៊ានមួយ ទៅជំហ៊ានមួយ បើនិយាយអំពីភាពជោគជ័យ មិនគួរណាខ្ញុំជាអ្នកវាយតម្លៃទេ។ ជោគជ័យ ឬមិនជោគជ័យ វាជារឿងមួយ តែអ្វីដែលសំខាន់ គឺការបំពេញភារកិច្ចទៅមុខថែមទៀត។ កម្មវិធីនីមួយៗដែលយើងបានធ្វើកន្លងមកក្នុងរយៈពេល៥ឆ្នាំ មិនថាក្នុងក្របខណ្ឌ សហភាពសហព័ន្ធយុវជនកម្ពុជា ឬក្នុងនាមជាតំណាងរាស្ត្រកំពង់ស្ពឺទេ តែងមានការស្វាគមន៍ច្រើនពីប្រជាពលរដ្ឋ។ ទៅខាងមុខទៀត យើងមានការងារច្រើនដែលយើងប្រឹងរៀនសូត្របន្ថែម។ យើងដឹងច្បាស់ថាអ្វី ដែលជា តួនាទីប្រធានគណៈកម្មការទី៧នេះ។ យើងត្រូវរៀបចំផែនការច្បាស់លាស់ ដើម្បីអាចសម្រេចការងារជោគជ័យ។ អ្វីៗទាំងអស់មិនអាចសម្រេចដោយខ្លួនឯងនោះទេ គឺត្រូវការធ្វើការជាក្រុមជាមួយឯកឧត្តមលោកជំទាវជាសមាជិករបស់គណៈកម្មាការទី៧ ហើយខ្ញុំសង្ឃឹមថា អាចមានការចូលរួមពីប្រជាពលរដ្ឋផងដែរ។ លោក លាង ដឺលុច៖ លោក ហ៊ុន ម៉ានី តើការងារស្នូលរបស់គណៈកម្មការទី៧មានអ្វីខ្លះ ? លោក ហ៊ុន ម៉ានី៖ គឺការស្រាវជ្រាវ និងតាក់តែងសេចក្តីស្នើច្បាប់ទៅលើវិស័យនីមួយៗ បើសិនជាមានតម្រូវការ។ ម្យ៉ាងទៀត គឺការសហការជាមួយរាជរដ្ឋាភិបាល ជាពិសេស ក្រសួងទាំង៤ដែលនៅក្រោមឆ័ត្រនៃគណៈកម្មការទី៧ ដែលយើងត្រូវពិគ្រោះយោបល់ វាយតម្លៃ និងតាមដានការអនុវត្តកម្មវិធីនយោបាយរបស់រដ្ឋាភិបាល។ លើសពីនោះ យើងត្រូវពន្យល់ពលរដ្ឋមូលដ្ឋាន ដើម្បីឲ្យពួកគេដឹងច្បាស់ថា ការតាក់តែងច្បាប់នីមួយៗ កម្មវិធីនយោបាយរបស់រដ្ឋាភិបាលផ្នែកនីមួយៗ មានអត្ថប្រយោជន៍យ៉ាងណាជូនដល់ប្រជាពលរដ្ឋ។ ដូចគ្នាដែរ គឺយើងយកការព្រួយបារម្ភរបស់ពលរដ្ឋមូលដ្ឋាន មកជូនរដ្ឋាភិបាល។ លោក លាង ដឺលុច៖ និយាយអំពីវិស័យទាំង៤នៅក្នុងគណៈកម្មការទី៧ ខ្ញុំគិតថា លោកប្រហែលជាមិនមានបញ្ហាច្រើនទេនៅក្នុងវិស័យ អប់រំ យុវជន កីឡា វប្បធម៌ ព្រោះលោកបានសម្រេចសមិទ្ធផលច្រើនក្នុងពេលកន្លងមក។ ប៉ុន្តែវិស័យសាសនា និងទេសចរណ៍ លោកហាក់មិនទាន់មានពិសោធន៍ច្រើននៅឡើយទេ។ តើវិស័យពីរចុងក្រោយនេះ ធ្វើឲ្យលោកព្រួយបារម្ភឬទេ ? លោក ហ៊ុន ម៉ានី៖ ទោះនៅក្នុងក្របខណ្ឌសហភាពសហព័ន្ធយុវជនកម្ពុជា ហើយយើងបានប្រឡូកច្រើនក្នុងការកៀងគរ និងផ្តល់ឱកាសឲ្យយុវជនក្នុងវិស័យអប់រំ យុវជន និងកីឡាក្តី ក្នុងវិស័យវប្បធម៌ក្តី ខ្ញុំគិតថា វិស័យទាំង៤នៅក្នុងគណៈកម្មការជំនាញទី៧នេះ សុទ្ធតែជាវិស័យសំខាន់ចំពោះសង្គមជាតិរបស់យើងទៅថ្ងៃអនាគត។ ទោះបីយើងបានប្រឡូកច្រើន តែក៏មានការងារច្រើនដែលត្រូវសិក្សាបន្ថែម ហើយធ្វើបច្ចុប្បន្នភាព ធ្វើយ៉ាងណាដើម្បីឲ្យយន្តការរបស់យើងមានប្រសិទ្ធភាពខ្ពស់ជាងមុន។ នេះខ្ញុំសំដៅលើអប់រំ យុវជន និងកីឡា និងវប្បធម៌មុន។ ចំពោះទេសចរណ៍ និងសាសនា ដូចគ្នាដែរ គឺទាមទារឲ្យយើងសិក្សាបន្ថែមពីកម្មវិធីនយោបាយ អំពីច្បាប់ ពិសេសលើវិស័យនេះផ្ទាល់តែម្តង។ គឺមិនត្រូវគិតថា ត្រឹមបច្ចុប្បន្នភាពមានអ្វីនោះទេ តែត្រូវគិតថា៥ឆ្នាំ ឬ២០ឆ្នាំទៅមុខទៀត តើវិស័យទេសចរណ៍ និងវិស័យសាសនា នឹងដើរតួយ៉ាងណាសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជាផង និងការអប់រំឲ្យមានមេត្តាធម៌ ជួយគ្នាទៅវិញទៅមកនេះ ទាមទារឲ្យយើងសិក្សាបន្ថែមអ្វីដែលមានក្នុងដៃ និងឆ្ពោះទៅអនាគត។ លោក លាង ដឺលុច៖ តើលោកអាចបញ្ជាក់លម្អិតជាងនេះបានទេ ថាលោកនឹងធ្វើអ្វីខ្លះក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ក្នុងនាមជាប្រធានគណៈកម្មការទី៧ ? លោកនឹងអញ្ជើញរដ្ឋមន្ត្រីមកសួរដេញដោលអំពីការងាររបស់ពួកគាត់ឬទេ ? លោក ហ៊ុន ម៉ានី៖ ទោះបីខ្ញុំជាប្រធានគណៈកម្មការទី៧នៃនីតិកាលទី៦នេះក្តី យើងត្រូវដឹងថាអ្វីដែលរដ្ឋធម្មនុញ្ញអនុញ្ញាត និងត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ ក្នុងគណៈកម្មការទី៧ យើងបានពិភាក្សាពីរបីដងហើយ ហើយយើងគិតថា ក្នុងនីតិកាលនេះ យើងចង់សម្រេចការងារបីចំណុច។ ទីមួយ យើងនឹងបន្តបទពិសោធន៍វិជ្ជមាន គណៈកម្មការបានធ្វើក្នុងនីតិកាលមុនៗ។ យើងនឹងបន្តទំនៀមទម្លាប់ និងបំពេញការងារបន្ថែមជូនគណៈអចិន្ត្រៃយ៍រដ្ឋសភាឲ្យមានប្រសិទ្ធភាពខ្ពស់។ ទីពីរ អ្វីដែលយើងចង់ឃើញនៅក្នុងនីតិកាលទី៦នេះ គឺការសហការ ពិគ្រោះយោបល់ និងធ្វើការងារជាមួយនីតិប្រតិបត្តិ ពិសេសក្រសួងនីមួយៗដែលស្ថិតនៅក្រោមឆ័ត្រនៃគណៈកម្មការទី៧នេះ ឲ្យបានជាផ្លែផ្កាដល់ប្រជាពលរដ្ឋ និងសង្គមជាតិយើងឲ្យបានច្បាស់លាស់។ ទីបី យើងសង្ឃឹមថា គណៈកម្មការទី៧ នឹងក្លាយជាវេទិកាមួយដែលអាចកៀងគរឥស្សរជនផ្សេងៗ មិនថាដៃគូអភិវឌ្ឍក្នុងប្រទេស ក្រៅប្រទេស អង្គការសមាគម ដែលធ្វើការងារលើវិស័យទាំង៤ក្នុងគណៈកម្មការនេះ ដើម្បីពួកគេអាចចូលរួមមតិវិជ្ជមានបន្ថែម ហើយយើងនឹងផ្តល់ទៅខាងនីតិប្រតិបត្តិ។ លោក លាង ដឺលុច៖ ខ្ញុំងាកចេញពីភារកិច្ចរបស់គណៈកម្មការទី៧របស់លោក ដោយត្រូវមកនិយាយអំពីការងាររបស់រដ្ឋសភាទាំងមូលវិញ។ តាំងពីគណបក្សប្រជាជនកម្ពុជារបស់លោកទទួលបានអាសនៈទាំងអស់នៅក្នុងរដ្ឋសភា ពលរដ្ឋបានបារម្ភអំពីការពិភាក្សាសេចក្តីព្រាងច្បាប់ ដែលអាចមិនផុលផុសដូចកាលពីពេលដែលមានគណបក្សទំទាស់ ឬមានគណបក្សច្រើននៅក្នុងរដ្ឋសភាដូចនីតិកាលមុនៗ។ តើលោកពន្យល់យ៉ាងណាដែរ ? លោក ហ៊ុន ម៉ានី៖ មុនឆ្លើយសំណួរលោក ខ្ញុំសូមអរគុណពលរដ្ឋដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់គណបក្សប្រជាជនកម្ពុជាឲ្យបន្តដឹកនាំ។ ដូច្នេះពីពេលនេះទៅមុខ គឺការតបស្នងសងគុណ។ តាមពិត ជាការយល់ដឹងរបស់ខ្ញុំតាំងពីនីតិកាលទី៥ អ្វីដែលជាប្រពៃណីរបស់គណបក្សប្រជាជនកម្ពុជា គឺចេញពីប្រជាជន ធ្វើការដើម្បីប្រជាជន និងសម្រាប់ប្រជាជន។ ក្នុងនាមជាតំណាងរាស្ត្រទូទាំងប្រទេស គឺយើងត្រូវលើកយកយោបល់របស់ប្រជាជនចូលមកក្នុងកិច្ចប្រជុំរដ្ឋសភាពេញអង្គ។ និយាយអំពីសេចក្តីព្រាងច្បាប់វិញ ដោយផ្អែកលើយើងជាអ្នកតំណាងឲ្យប្រជាជន ការពិភាក្សាជាមួយរដ្ឋាភិបាល គឺមិនខុសគ្នាពីនីតិកាលមុនៗនោះទេ។ គណបក្សច្រើន ឬគណបក្សតែមួយនៅក្នុងរដ្ឋសភា តួនាទីយើងមិនប្រែប្រួលនោះទេ។ លោក លាង ដឺលុច៖ លោកជឿជាក់ថា អ្នកតំណាងរាស្ត្រទាំង១២៥រូបនឹងអនុវត្តតួនាទីរបស់ខ្លួន ទោះបីជាសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដូចគ្នា ? លោក ហ៊ុន ម៉ានី៖ ខ្ញុំមិននិយាយជំនួសមុខអ្នកតំណាងរាស្ត្រ១២៤រូបទៀតទេ។ តែចំពោះខ្ញុំ ខ្ញុំអាចនិយាយបានច្បាស់លាស់ និងបង្ហាញការប្តេជ្ញាចិត្តរបស់ខ្ញុំ គឺខ្ញុំនឹងនាំយកមតិយោបស់របស់ពលរដ្ឋមកក្នុងរដ្ឋសភា តាមរយៈខ្ញុំជាតំណាង។ និយាយអំពីសេចក្តីព្រាងច្បាប់ វាមិនមែនថាអ្វីៗទាំងអស់ត្រូវតែជំទាស់នោះទេ។ សេចក្តីព្រាងច្បាប់ណាដែលមានភាពច្បាស់លាស់ ហើយបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនហើយ គួរតែគាំទ្រ។ តែបើមានចំណុចព្រួយបារម្ភ មិនច្បាស់លាស់ យើងអាចស្នើឲ្យតំណាងរដ្ឋាភិបាលបំភ្លឺបន្ថែម។ វាត្រូវតែជាការពិភាក្សាមួយ ក្រោយពីអនុម័តសេចក្តីព្រាងច្បាប់ ការអនុវត្តច្បាប់នោះនឹងមានប្រសិទ្ធភាព។ លោក លាង ដឺលុច៖ មានសំណួរមួយដែលខ្ញុំត្រូវតែសួរលោក។ លើសពីការដឹកនាំគណៈកម្មការជំនាញរដ្ឋសភា លោកនៅដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាទៀត។ លោកនៅអាចរែកពន់ការងារទាំងពីរនេះបាន ? លោក ហ៊ុន ម៉ានី៖ អាចសម្រេចបានការងារទាំងអស់នេះ គឺមិនមែនខ្ញុំម្នាក់ឯងទេ។ គឺដោយសារក្រុមការងារ និងគ្រួសារ សម្រាប់ការងារខាងសហភាពសហព័ន្ធយុវជនកម្ពុជា។ រីឯនៅក្នុងគណៈកម្មការរដ្ឋសភា គឺយើងមានឯកឧត្តម លោកជំទាវជាសមាជិក និងជំនួយការថែមទៀត។ មិនថាបច្ចុប្បន្ននេះទេ ទៅថ្ងៃអនាគតក៏ដោយ យើងត្រូវសម្រេចការងារជាក្រុម។ ទោះបីការងារមានច្រើនជាងមុនក៏ដោយ តែអ្វីដែលច្បាស់លាស់ គឺយើងមានទឹកចិត្ត និងឆន្ទៈ។ ដូច្នេះ មិនថា សសយក មិនថាគណៈកម្មការទី៧ទេ គឺយើងត្រូវការប្តេជ្ញាចិត្ត តស៊ូថែមទៀតដើម្បីបំពេញភារកិច្ចជូនសង្គមជាតិរបស់យើង។ លោក លាង ដឺលុច៖ តើលោករំពឹងទទួលទ្ធផលបែបណានៅក្នុងពេល៥ឆ្នាំក្រោយ នៅក្នុងគណៈកម្មការរដ្ឋសភានេះ? លោក ហ៊ុន ម៉ានី៖ យើងនឹងចូលរួមជាមួយរដ្ឋាភិបាល ធ្វើយ៉ាងណាសម្រេចឲ្យបានផ្លែផ្កាជាក់លាក់ជូនដល់ប្រជាពលរដ្ឋតែម្តង។ ទោះយ៉ាងណាក៏ដោយ សម្រាប់ខ្ញុំ ខ្ញុំមិនចង់មើលការងារទាំងឡាយ គ្រាន់តែសម្រាប់មួយអាណត្តិ ទៅមួយអាណត្តិនោះទេ។ ការអភិវឌ្ឍ និងការវិវត្តរបស់ប្រទេសជាតិ គឺវែងឆ្ងាយ។ អ្វីដែលយើងបានធ្វើ៥ឆ្នាំកន្លងមក ទោះក្នុងនាមជាប្រធាន ស.ស.យ.ក. ក្តី ឬក្នុងនាមជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺក្តី វាបានដាក់គ្រឹះជាមូលដ្ឋានមកដល់នីតិកាលទី៦នេះ។ ហើយអ្វីដែលយើងនឹងប្រឹងប្រែងធ្វើក្នុងនីតិកាលនេះ វាក៏នឹងជាថ្នាលបន្តបន្ទាប់សម្រាប់អនាគតវែងឆ្ងាយរបស់ប្រទេសជាតិ។ បើយើងនិយាយត្រឹមតែអាណត្តិ វាគ្រាន់តែជាវដ្ដនៃការបោះឆ្នោតតែប៉ុណ្ណោះ ប៉ុន្តែការអភិវឌ្ឍប្រទេស យើងមិនអាចមើលត្រឹមតែ៥ឆ្នាំម្តងនេះទេ។ មិនថាក្នុងនាមគណៈកម្មការទី៧ មិនថា ស.ស.យ.ក. ខ្ញុំបានទទួលពិសោធន៍ពីថ្នាក់ដឹកនាំមួយចំនួន។ ហើយខ្ញុំអាចនិយាយតាមត្រង់បានថា ខ្ញុំបានទទួលឥទ្ធិពលនៃភាពជាអ្នកដឹកនាំពីឪពុកខ្ញុំច្រើន។ មិនមែនក្នុងនាមគាត់ជាឪពុកទេ តែក្នុងនាមគាត់ជាអ្នកដឹកនាំមួយ។ ជាពិសោធន៍នៃការប្រាស្រ័យទាក់ទងជាមួយប្រជាជន ក្នុងក្របខណ្ឌតំណាងរាស្ត្រ និងជាមួយយុវជន យុវនារី ក្នុងក្របខណ្ឌ ស.ស.យ.ក. ។ យើងនឹងចូលរួមជាមួយរដ្ឋាភិបាលធ្វើយ៉ាងណាដើម្បីចក្ខុវិស័យ២០៣០ និង២០៥០ តាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីយើងឃើញអនាគតកម្ពុជាមួយវែងឆ្ងាយលើសត្រឹមតែមួយអាណត្តិ។ ខ្ញុំជឿជាក់លើអនាគតរបស់កម្ពុជាមួយ។ ខ្ញុំជួបជាមួយយុវជនយុវនារីកម្ពុជាច្រើន ខ្ញុំឃើញគំនិតច្នៃប្រឌិត ការតស៊ូ ការលះបង់ ការចូលរួមចំណែករបស់ពួកគេសម្រាប់កម្ពុជា៕ | នៅថ្ងៃទី៦ខែកញ្ញា សមាជិករដ្ឋសភាបានបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភា។ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺក៏បានក្លាយជាសមាជិកក្មេងជាងគេនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ តាមរយៈការដឹកនាំគណៈកម្មការទី៧។ លោក ហ៊ុន ម៉ានី បានប្តេជ្ញាចិត្តដឹកនាំគណៈកម្មការជំនាញនេះឲ្យរស់រវើក និងមានប្រសិទ្ធភាពសម្រាប់ស្ថាប័ននីតិបញ្ញត្តិដែលលោកបានបម្រើ៥ឆ្នាំរួចមកហើយ។ មាន ការងារសំខាន់បី ដែលលោក ហ៊ុន ម៉ានី នឹងអនុវត្តនៅក្នុងគណៈកម្មការជំនាញដែលត្រូវតាមដានក្រសួងចំនួន៤គឺ ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌, ក្រសួងធម្មការ និងសាសនា និងក្រសួងទេសចរណ៍។ |
ជាករណីដំបូងនៅវេណេស៊ុយអេឡា ស្ត្រីវ័យក្មេង Silvia Guerra ដែលមានកូនប្រុសតូចមួយរួចទៅហើយនោះ ត្រៀមផ្តល់កំណើតដល់ទារក១១នាក់ផ្សេងទៀតនៅចុងខែនេះ។ ស្ត្រីវ័យ២១ឆ្នាំរូបនេះ បានអះអាងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា នាងនឹងបង្កើតតាមធម្មជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ Silvia Guerra ប្រហែលជាមិនសូវចាំបាច់ខ្វល់ខ្វាយរឿងថវិកានោះឡើយ ពីព្រោះ នាង និងគ្រួសារ នឹងទទួលបានការទំនុកបម្រុងពីរដ្ឋ តាមរយៈមូលនិធិមួយ ឈ្មោះថា «Higares de la Patria» ដែលមានដំណើរការដំណាក់កាលដំបូង៥ឆ្នាំ។ អ្នកស្រី Maria Rosa Jimenez អ្នកសម្របសម្រួលមូលនិធិ បានអះអាងថា រដ្ឋាភិបាលវេណេស៊ុយអេឡា នឹងតាមដានយ៉ាងយកចិត្តទុកដាក់ដើម្បីចាំឆ្លើយតបតម្រូវការចាំបាច់របស់ Silvia ព្រោះវាជាផ្នែកមួយនៃការសម្រាលបញ្ហាហិរញ្ញវត្ថុរបស់លោកប្រធានាធិបតី Nicolas Maduro សម្រាប់ស្ត្រីមានផ្ទៃពោះផងដែរ។ កន្លងមកមានស្ត្រីអ៊ីតាលី វ័យ៣៥ឆ្នាំម្នាក់ ក៏ធ្លាប់សម្រាលកូនបាន១០នាក់ក្នុងពេលតែមួយផងដែរ៕ | មិនមែន២ មិនមែន៣ មិនមែន៤ ហើយក៏មិនមែន៥ ប៉ុន្តែមានរហូតដល់ទៅ១១នាក់។ បើតាមគេហ ទំព័រ Elsiglo.com ស្ត្រីវេណេស៊ុយអេឡាវ័យ២១ឆ្នាំឈ្មោះ Silvia Guerra នឹងសម្រាលកូនទាំង១១នាក់តាមធម្មជាតិ នាអំឡុងចុងខែកុម្ភៈ ឆ្នាំ២០១៨នេះ។ |
ពលករ៤៥នាក់ ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥១ឃាត់ខ្លួនកាលពីថ្ងៃទី១១មិថុនា ខណៈពួកគេបម្រុងលួចឆ្លងដែនទៅថៃ នៅតំបន់ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីឃាត់ខ្លួន កម្លាំងយោធាបានណែនាំ ពិសេសកុំបន្តចាក់បោកមេខ្យល់ ព្រោះឆ្លងខុសច្បាប់គ្មានសុវត្ថិភាព។ ពលរដ្ឋទាំង៤៥នាក់នោះ ត្រូវបានអាជ្ញាធរបញ្ជូនទៅធ្វើចត្តាឡីស័កនៅទីរួមខេត្តបន្ទាប់មានជ័យ១៤ថ្ងៃ។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏បន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធដើម្បីចាត់វិធានការច្បាប់។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោលនៃកងយោធពលខេមរភូមិន្ទ។ បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិចេញផ្សាយ នៅថ្ងៃជាមួយគ្នដែរ អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរ៤៤នាក់ ដែលឆ្លងដែនខុសច្បាប់ឲ្យអាជ្ញាធរកម្ពុជាតាមច្រកព្រំដែនខេត្តបាត់ដំបង។ គិតចាប់ខែធ្នូ ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២១នេះ ពលករខ្មែរជាង៣.៦ម៉ឺននាក់ហើយបានត្រឡប់មកថ្ងៃ។ ចំពោះ ពលករឆ្លងខ្មែរឆ្លងដែនខុសច្បាប់ ដែលត្រូវអាជ្ញាធរថៃចាប់បញ្ជូនខ្លួនអាជ្ញាធរកម្ពុជាវិញមានជាង៣ពាន់នាក់៕ | ពលករខ្មែរ៤៥នាក់ បម្រុងឆ្លងដែនខុសច្បាប់ទៅធ្វើការថៃ តាមច្រកព្រំដែនខេត្តបន្ទាយមានជ័យត្រូវអាជ្ញាធរកម្ពុជាបានឃាត់ខ្លួន។ ជាមួយគ្នាដែរ ពលករខ្មែរឆ្លងដែលខុសច្បាប់៤៤នាក់ទៀត ក៏ត្រូវអាជ្ញាធរថៃឃាត់ខ្លួន ហើយបញ្ជូនឲ្យអាជ្ញាធរខ្មែរតាមច្រកព្រំដែនខេត្តបាត់ដំបង។ |
ថ្លែងលើកញ្ចក់ទូរទស្សន៍កាលពីថ្ងៃចន្ទ ១៦ ខែមីនា លោកនាយករដ្ឋមន្ត្រី Muhyiddin គូសបញ្ជាក់ថា ចាប់ពីថ្ងៃ ១៨-៣១ ខែមីនា ប្រជាជនម៉ាឡេស៊ីទាំងអស់ ត្រូវបានហាមចាកចេញពីប្រទេស ហើយសម្រាប់អ្នកដែលត្រលប់មកពីបរទេសវិញ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាព និងត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល ១៤ ថ្ងៃ។ ម្យ៉ាងវិញទៀត ភ្ញៀវទេសចរណ៍បរទេស នឹងមិនត្រូវអនុញ្ញាតឲ្យចូលមកក្នុងប្រទេសម៉ាឡេស៊ី អំឡុងពេលបម្រាមនេះផងដែរ។ ប្រមុខរដ្ឋាភិបាលរូបនេះ អះអាងបែបនេះ ដោយដកស្រង់ចុះផ្សាយដោយទូរទស្សន៍សិង្ហបុរី Channel News Asia ។ លោក Muhyiddin បន្តទៀតថា ការប្រមូលផ្ដុំគ្នាជាសាធារណៈ និងដើរហើរក្នុងប្រទេស រួមមាន ព្រឹត្តិការណ៍សាសនា, ជំនួបកីឡា ព្រមទាំងសកម្មភាពវប្បធម៌និងសង្គម ក៏នឹងត្រូវហាមប្រាមផងដែរ។ លោកនាយករដ្ឋមន្ត្រី និយាយដូច្នេះថា៖«ដើម្បីអនុវត្តចំណាត់ការនេះ កន្លែងបន់ស្រន់សាសនា និងការិយាល័យធុរកិច្ចទាំងអស់ ត្រូវតែបិទទ្វារ ដោយលើកលែងតែ ផ្សារទំនើប, ហាងគ្រឿងទេស និងហាងដែលលក់ទំនិញចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋ»។ ជាមួយគ្នានេះដែរ លោក Muhyiddin អះអាងទៀតថា សាលាចំណេះដឹងទូទៅ និងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ក៏ត្រូវបិទទ្វារផងដែរ។ ដោយមើលឃើញកំណើនករណី COVID-19 យ៉ាងលឿនរហ័សក្នុងបណ្ដាប្រទេសដទៃ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងដូច្នេះថា៖«ខ្ញុំច្បាស់ក្នុងចិត្តថា អ្នក(ប្រជាជនម៉ាឡេស៊ី)ពុំចង់ឲ្យរឿងបែបនេះកើតឡើងដូចគ្នាក្នុងប្រទេសយើងឡើយ។ ម្ល៉េះហើយ យើងពុំអាចរង់ចាំរហូតដល់ស្ថានការណ៍កាន់តែអាក្រក់ខ្លាំងជាងនេះឡើយ»។ ទន្ទឹមនឹងការចាត់ចំណាត់ការខ្លាំងៗដើម្បីកាត់បន្ថយការរីករាលដាលនៃ COVID-19 លោកនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យប្រជាជនម៉ាឡេស៊ីទាំងអស់កុំឲ្យមានភាពស្លន់ស្លោ។ ត្រង់នេះ លោកអះអាងបែបនេះថា៖«ខ្ញុំ សង្ឃឹមថា អ្នកនឹងមានភាពអត់ធ្មត់។ កុំស្លន់ស្លោ កុំភ័យព្រួយ ហើយរក្សាភាពស្ងៀមស្ងាត់។ ខ្ញុំជឿជាក់ថា ចំណាត់ការទាំងនេះ នឹងជួយបញ្ឈប់ការរីករាលដាលនៃវីរុសនេះ»។ តាមទូរទស្សន៍ Channel News Asia ប្រមុខរដ្ឋាភិបាលរូបនេះ ក៏ប្រកាសធានាថា ម្ហូបអាហារ និងសម្ភារសុខភាពចាំបាច់ ដូចជា ម៉ាស់ការពារ និងទឹកលាងដៃ ជាដើម នឹងមានគ្រប់គ្រាន់សម្រាប់ពលរដ្ឋទាំងអស់។ ត្រង់នេះ លោកបានចេញបញ្ជាឲ្យក្រសួងពាណិជ្ជកម្មតាមដានស្ថានការណ៍នេះ អំឡុងពេលរឹតត្បិតការដើរហើរនេះ។ សូមបញ្ជាក់ថា ម៉ាឡេស៊ី ក្លាយជាប្រទេសដែលរងគ្រោះជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលគិតត្រឹមថ្ងៃចន្ទ ១៦ ខែមីនា មានករណី COVID-19 ចំនួន ៥៥៣ នាក់។ ក្នុងនោះ អ្នកជំងឺជាង ៣០០ករណី ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សាសនា ដែលរៀបចំឡើងចន្លោះពីថ្ងៃ ២៨ ខែកុម្ភៈ និងថ្ងៃទី១ មីនា ក្នុងរដ្ឋធានី គួឡាឡាំពួ ។ ព្រឹត្តិការណ៍ដែលមានអ្នកចូលរួមដោយមនុស្ស១៦០០០នាក់ ក៏បានធ្វើឲ្យមានការឆ្លងដល់ប្រទេសព្រុយណេ សិង្ហបុរី ឥណ្ឌូណេស៊ី និងកម្ពុជាផងដែរ៕ | រដ្ឋាភិបាលម៉ាឡេស៊ី នឹងដាក់បម្រាមប្រជាជនខ្លួនពីការចេញដំណើរទៅក្រៅប្រទេស និងជនបរទេសពីការចូលទៅក្នុងប្រទេសម៉ាឡេស៊ី រយៈពេល២សប្តាហ៍ ដែលនឹងចូលជាធរមាននាពីថ្ងៃពុធ ទី១៨ ខែមីនាតទៅ។ លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin ប្រកាសបែបនេះ។ បើតាមប្រមុខរដ្ឋាភិបាលរូបនេះ ចំណាត់ការនេះ គឺជាផ្នែកមួយនៃបទបញ្ជារឹតត្បិតការដើរហើរដែលដាក់ចេញដោយរដ្ឋាភិបាលម៉ាឡេស៊ីក្នុងគោលដៅបង្ការការរាលដាល COVID-19 ។ |
ការរ៉េម មានច្រើនមុខដូចជា ការ៉េមនំប៉័ង (ឬនំស្រ៊ុយ) ការ៉េមកកញ្ចប់ (ប្លាស្ទិក ឬកាតុង) ហើយក៏មានការ៉េមដើមដែរ។ លោក សាំ បើកម៉ូតូកង់បី លក់ការ៉េមដើម នៅសង្កាត់ចោមចៅ និងសង្កាត់ស្ទឹងមានជ័យ នៅរាជធានីភ្នំពេញ។ ជារៀងរាល់ថ្ងៃ លោក ដាំ ធ្វើការ៉េម ជិត៤០០ដើម។ ក៏ប៉ុន្តែគាត់មិនព្រមប្រាប់រៀបធ្វើការ៉េមនោះទេ។ ដូចជាមានរឿងអាថ៌កំបាំង ក្រោមការផលិតការ៉េមដើម ! លោក សាំ អះអាងថា គាត់ធ្វើការ៉េម ដោយបញ្ចូលគ្រឿងផ្សំ ក្នុងអ៊ីណុកមួយ រាងស៊ីឡាំង ដែលមានដុំទឹកកកខាងក្នុង។ ហើយគាត់បន្ថែមគ្រឿងមួយដ៏ចម្លែក ក្នុងបង្អែមរសជាតិផ្អែម គឺអំបិល ! ពិតជាវាប្លែកមែន ពីព្រោះអំបិលជាធាតុមួយ ដែលធ្វើឱ្យរំលាយទឹកកក។ លោក សាំ បានចាប់ផ្ដើមលក់ការ៉េមដើម ឆ្នាំ២០១៥ ឬ ២០១៦។ គាត់ធ្វើការងារនេះតពីបងរបស់កាត់។ កាលពីជំនាន់មុន គេធាក់ស៊ីក្លូ ដែលមានធុងការ៉េមដើមខាងមុខ ជិះទៅលក់។ រីឯលោក សាំ វិញ គាត់បើកត្រីចក្រយានយន្ដ។ ក្នុង១ថ្ងៃ គាត់អាចលក់ការ៉េមបានរហូតដល់ ៤០០ដើម។ ក៏ប៉ុន្តែថ្ងៃខ្លះ ដែលធ្លាក់ភ្លៀង គាត់មិនចេញទៅលក់ទេ។ មិនថារសជាតិសន្ដែក រសជាតិត្រប៉ែដំណើបខ្មៅ រសជាតិក្រូច ឬរសជាតិទឹកដុះគោលាយដូង ការ៉េម១ដើម លក់តម្លៃ ៥០០រៀល។ បើសិនជាដកតម្លៃទិញ និងថែទាំម៉ូតូកង់បី សម្ភារៈ សាំង ឈើចង្កាក់ ទឹកកក អំបិល និងគ្រឿងផ្សំចេញ ក្នុង១ដើម គាត់ចំណេញបានជាង ១០០រៀល។ ពាក្យ ការ៉េម (ដូចពាក្យ ក្រែម) ត្រូវបានខ្ចីពីភាសាបារាំង : crème ។ ការ៉េមត្រជាក់ បារាំងថា crème glacée៕ | ភ្នំពេញ៖ ការ៉េមត្រជាក់ គឺជាបង្អែមកកមួយប្រភេទ ដែលក្មេងៗចូលចិត្តខ្លាំង។ សិស្សានុសិស្ស រៀននៅបឋមសិក្សា ពិតជា មិនដែលរំលងការ៉េមនេះនោះទេ ពោលគឺពួកគេ សុទ្ធសឹងតែធ្លាប់ពិសារ។ ចុះអ្នកអាន? |
ក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF បានកត់ត្រាកូនផ្សោតទី៦ ដែលកើតនៅក្នុងអន្លង់ផ្សោតកាំពី ខេត្តក្រចេះ កាលពីថ្ងៃទៅ៣១ ខែធ្នូ ឆ្នាំ២០២១។ មិនយូរប៉ុន្មាន ផ្សោតឈ្មោលមួយក្បាល បានងាប់នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ នៅភូមិក្បាលកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ។ លោក សេង ទៀក ប្រធានអង្គការWWFប្រចាំកម្ពុជា បញ្ជាក់ថ្មីៗ២៥ថា ចំនួនសត្វផ្សោតដែលក្រុមការងារបានកត់ត្រានៅលើផ្ទៃទឹកក្នុងមួយឆ្នាំៗ មិនអាចបញ្ជាក់ថា ចំនួនផ្សោតកើនឡើង ឬថយចុះបានទេ។ លោកបន្ថែមថា គេអាចសន្និដ្ឋានបានថា ផ្សោតកើន ឬថយចុះ លុះត្រាណា មានការសិក្សា និងរាប់ចំនួនច្បាស់លាស់ដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងតំបន់នីមួយៗ។ «រដូវផ្សោតកើត ចាប់ពីខែធ្នូ ដល់ខែមិនាជារៀងរាល់ឆ្នាំ។ យើងមិនអាចកំណត់ថា វាឡើងឬចុះបាន លុះត្រាលទ្ធផល ជំរឿនផ្សោតនៅចុងឆ្នាំ២០២២ចេញ។ បើត្រឹមចំនួនផ្សោតថ្មីដែលបង្ហាញខ្លួននៅលើផ្ទៃទឹកដែលរាប់នឹងភ្នែកមិនអាចបញ្ជាក់បានទេ»។ នេះជាការអះអាងរបស់លោក សេង ទៀក ក្នុងបទសម្ភាសជាមួយថ្មីៗ២៥។ កត្តាគំរាមកំហែងដល់ជីវិតសត្វផ្សោត បើតាមលោក សេង ទៀក កិច្ចការពារ និងអភិរក្សសត្វផ្សោតនាពេលបច្ចុប្បន្ន ជួបបញ្ហាប្រឈមធំៗចំនួន៣។ បញ្ហាទី១ គឺបទល្មើសនេសាទខុសច្បាប់។ បញ្ហាទី២ គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅផ្នែកខាងលើ។ បញ្ហាទី៣ គឺការប្រែប្រួលអាកាសធាតុ។ រូបភាព ដោយ WWF ក្នុងចំណោមបញ្ហាធំៗទាំង៣ បទល្មើសខុសច្បាប់ ជាក្តីបារម្ភធំរបស់ក្រុមការងារអភិរក្ស និងអង្គការ WWF។ កន្លងមក បទល្មើសខុសច្បាប់ បានសម្លាប់សត្វផ្សោតនៅដងទន្លេមេគង្គ។ លោក សេង ទៀក អះអាងថា ការនេសាទដោយប្រើមង ឬឧបករណ៍ឆក់របស់ពលរដ្ឋ ជាបញ្ហាធំបំផុតសម្រាប់ការផ្លាស់ទីរបស់ផ្សោត។ ប្រធានអង្គការ WWF រូបនេះបន្ថែមថា តាមពិតទៅពលរដ្ឋនេសាទត្រីនៅដងទន្លេមេគង្គ ប៉ុន្ដែសកម្មភាពនោះ បានប៉ះពាល់ទាំងត្រី និងសត្វផ្សោតនៅក្នុងតំបន់។ ជារឿយៗ សកម្មភាពបែបនេះនៅតែបន្តមានជាហូរហែ។ លោកបានបន្ថែមថា៖ « ត្រីទៅមកតាមចរន្តទឹក និងរដូវកាលតាមធម្មជាតិរបស់វា ហើយត្រូវផ្លាស់ទីពីតំបន់មួយទៅតំបន់មួយ ជានិច្ច។ ដូច្នេះបើមានវារីអគ្គីសនី មិនថាតែត្រីទេ គ្រប់ជីវៈចម្រុះរស់នៅក្នុងទឹកពិបាកផ្លាស់ទីណាស់»។ ជាមួយគ្នានោះ ហេដ្ឋារចនាសម្ព័ន្ធផ្នែកខាងលើទន្លេមេគង្គ ជាផ្នែកមួយដែលធ្វើឱ្យសត្វផ្សោតជួបបញ្ហាខ្វះចំណី។ ការសាងសង់ទំនប់វារីអគ្គីសនី ដូចជាបិទច្រកចេញចូលមិនឱ្យត្រី និងជីវចម្រុះផ្សេងៗផ្លាស់ទីបាន។ ត្រី ជាចំណីរបស់ផ្សោតកាន់តែខ្សត់ ដែលនាំឱ្យកាន់ហានិភ័យ ។ អាកាសធាតុប្រែប្រួល ក៏ជាធាតុផ្សំប្រឈម សម្រាប់ការរស់នៅរបស់សត្វផ្សោត មួយផ្នែកដែរ។ លោក សេង ទៀក មានប្រសាសន៍ថា អាកាសធាតុប្រែប្រួល ត្រូវបានចាត់ចូលជាបញ្ហាដែលអាចធ្វើឱ្យចំនួនសត្វផ្សោតនៅក្នុងប្រទេសកម្ពុជា អវត្តមានដូចគ្នា។ ប្រធានអង្គការរូបនេះ ពន្យល់បន្ថែមថា ករណីកម្ពស់ទឹកកើនឡើងមិនសូវចោទជាបញ្ហាទេ។ ប៉ុន្ដែប្រសិនបើទឹកឡើងមិនដល់កម្រិត ទើបជាបញ្ហាប្រឈម ដែលធ្វើឱ្យត្រី និងជីវៈចម្រុះមួយចំនួនកើតតិច ។ «បញ្ហាអាកាសធាតុនេះ ជារឿងសំខាន់ ព្រោះកន្លែងដែលមានសត្វផ្សោតរស់នៅជាកន្លែង ដែលមានគ្រប់យ៉ាង ទាំងចំណី ទឹក និងសុវត្ថិភាព។ បើកាលណា អាកាសធាតុប្រែប្រួល ធ្វើឱ្យចំណីផ្សោតថយចុះ នោះពួកវាក៏ពិបាកចិញ្ចឹមជីវិតតាមនោះដែរ»។ នេះជាការបញ្ជាក់របស់លោក សេង ទៀក។ ដំណោះស្រាយក្នុងការអភិរក្សសត្វផ្សោតឆ្នាំ២០២២ របស់អង្គការ WWF នៅក្នុងឆ្នាំ២០២២ ក្រុមការងាររបស់អង្គការ WWF បានរៀបចំយុទ្ធសាស្រ្តចំនួន៤ចំណុច ដើម្បីអនុវត្តលើគម្រោងនៃការការពារ និងអភិរក្សសត្វផ្សោត។ លោក សេង ទៀត ថាវិធីសាស្រ្តទាំងនេះ តម្រូវឱ្យមានការចូលរួមពីអាជ្ញាធរក្នុងការពង្រឹង និងរឹតបន្តឹងច្បាប់បន្ថែម ទាក់ទងនឹងការអនុវត្ត និងការការពារសត្វផ្សោត ជីវៈចម្រុះ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាពជាងឆ្នាំកន្លងទៅ។ អង្គការ WWF នឹងអប់រំប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យចេះស្វែងយល់ពីគុណតម្លៃ ចេះស្រឡាញ់ ថែរក្សានិងយល់ពីអត្ថប្រយោជន៍ ដែលត្រូវទទួលបាន បន្ទាប់ពីមានវត្តមានសត្វផ្សោតនៅក្នុងតំបន់។ យុទ្ធសាស្រ្តបន្ថែម អង្គការ WWF នឹងដោះស្រាយរបរចិញ្ចឹមជីវិតថ្មីរបស់ពលរដ្ឋនៅតាមតំបន់។ លោកសេង ទៀក បានពន្យល់ថា ប្រសិនបើចង់ឱ្យផ្សោតនៅគង់រង្សលុះត្រាណា កាត់បន្ថយសកម្មភាពនេសាទ ខុសច្បាប់ចេញពីក្នុងតំបន់ផ្សោតរស់នៅ។ លោកសេង ទៀក បានលើកឡើងថា៖ « បើចង់កាត់បន្ថយរបរនេសាទខុសច្បាប់នៅក្នុងតំបន់ លុះត្រាពលរដ្ឋទាំងនោះមានការងារថ្មីដែលអាចជួយទ្រទ្រង់ជីវភាព ដែលអាចជំនួសរបរចាស់។ មួយវិញទៀត ការងារនេះ ក៏ត្រូវតែបញ្ជ្រាបឱ្យពលរដ្ឋចេះស្វែងយល់ ចេះចិត្តស្រឡាញ់ធនធានធម្មជាតិ និងជីវៈចម្រុះជារួមផងដែរ»។ ការសិក្សាស្រាវជ្រាវ និងស្វែងយល់បន្ថែមពីការការពារ និងថែរក្សាសត្វផ្សោត អង្គការWWF បានលើកឡើងថា ការងារដែលជាប់ពាក់ព័ន្ធនឹងសត្វផ្សោតតម្រូវឱ្យក្រុមការងារសិក្សាស្រាវជ្រាវស៊ីជម្រៅ ទៅលើបញ្ហាប្រឈមផ្សេង ការស្វែងរកដំណោះស្រាយ និងស្វែងយល់ពីការថែទាំ និងការការពារដោយនិរន្ដរភាព៕ | ភ្នំពេញ៖ នៅទន្លេមេគង្គកម្ពុជា មានកូនផ្សោតកើតថ្មីចំនួន៦ក្បាលប៉ុណ្ណោះក្នុងឆ្នាំ២០២១។ វត្តមានកូនផ្សោត៦ក្បាលនេះ បានថយចុះជាងឆ្នាំ២០២០ ដែលមាន ៩ក្បាល។ ការណ៍ដែលគួរឱ្យសោកស្ដាយនោះ ក្នុងឆ្នាំ២០២២ ផ្សោតឈ្មោលបានបាត់បង់ជីវិត ដែលជាហានិភ័យខ្ពស់នៃការអភិរក្សសត្វផ្សោតនៅទន្លេមេគង្គកម្ពុជា។ នៅឆ្នាំ២០២១ ទន្លេមេគង្គ ខេត្តក្រចេះ មានកូនផ្សោតទើបកើតថ្មីចំនួន៤ក្បាល នៅអន្លង់ផ្សោតកាំពី ហើយងាប់ទៅវិញចំនួន ៣ក្បាល ដែលភាគច្រើនជាផ្សោតចាស់ និងជំទង់។ |
ក្នុងជំនួបពិភាក្សានេះ លោក ថោ ជេដ្ឋា បានស្នើភាគីជប៉ុនឱ្យជួយសិក្សានិងផ្តល់ហិរញ្ញប្បទានសម្បទាន សម្រាប់គម្រោងស្នើសុំថ្មី «គម្រោងការពារទឹកជំនន់ កែលំអ និងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកនៅកម្ពុជា(Flood Control, Irrigation and Drainage Rehabilitation and Improvement Project in Cambodia)។ លោករដ្ឋមន្រ្តីធនធានទឹក ក៏ស្នើសុំគ្រឿងចក្រធុនធ្ងន់ពីជប៉ុន សម្រាប់បម្រើដល់ការងារសាងសង់ និងជួសជុលប្រព័ន្ធធារាសាស្ត្រ និងសម្រាប់អន្តរាគមន៍ពេលមានគ្រោះមហន្តរាយ បង្កឡើងដោយធម្មជាតិនានាដូចជា គ្រោះទឹកជំនន់ និង គ្រោះ រាំងស្ងួតជាដើម។ លោក សុំឱ្យជប៉ុនជួយបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសបន្ថែមលើការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹកផងដែរ ។ ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្រសួងធនធានទឹក និងឧតុនិយម កំពុងដំណើរការអនុវត្ត គម្រោងរៀបចំស្ដង់ដាជាតិប្រព័ន្ធធារាសាស្ត្រ ដែលបានចាប់ផ្ដើមសកម្មភាព កាលពីឆ្នាំ២០២២ និងបញ្ចប់នៅឆ្នាំ២០២៤ និងគម្រោងស្ដារឡើងវិញ នូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកប៉ែកនិរតីរាជធានីភ្នំពេញ ដែលចាប់ដំណើរការសាងសង់ ឆ្នាំ២០២៣ និងបញ្ចប់ឆ្នាំ២០២៦។ ចាប់ តាំងពីឆ្នាំ១៩៩៣ រហូតមក តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន(JICA) បានជួយគាំទ្រលើការគ្រប់គ្រង និងការអភិវឌ្ឍវិស័យធនធានទឹក ជាបន្តបន្ទាប់ តាមរយៈគម្រោងជំនួយឥតសំណង គម្រោងជំនួយកិច្ចសហការបច្ចេកទេស ការផ្ដល់ជំនាញការបច្ចេកទេស ការបណ្តុះបណ្តាល ក្នុងនិងក្រៅប្រទេស និងគម្រោងហិរញ្ញប្បទានសម្បទានជាដើម។ ឆ្នាំ២០២៣នេះ ជាខួបអនុស្សវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន បើគិតចាប់តាំងពីឆ្នាំ ១៩៥៣ មក ។ កម្រិតទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ បានឈានឡើងពីកម្រិត «ដៃគូយុទ្ធសាស្ត្រ ក្នុងឆ្នាំ២០១៣» មកជា «ដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០២៣»៕ | រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានស្នើជប៉ុន ឱ្យផ្ដល់ជំនួយលើការអនុវត្តគម្រោងថ្មី លើការការពារទឹកជំនន់ និងរំដោះទឹកនៅកម្ពុជា។ លោក ថោ ជេដ្ឋា បានពិភាក្សាលើបញ្ហានេះ ជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនវិសាមញ្ញនិងពេញសមត្ថភាព និងលោក SANUI Kazumasa ប្រធាន JICA ប្រចាំនៅកម្ពុជា នៅថ្ងៃទី៤ កញ្ញា ។ |
ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗជាមួយលោក កៅ ហ្វីលីព ប្រធានប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបដូចតទៅ តាមគម្រោងនៃដំណើរទេសចរណ៍តាមក្បួនរថយន្តរយៈពេល៣យប់៤ថ្ងៃនេះ គឺនឹងមានការសម្របសម្រួលពីអាជ្ញាធរថៃ ដោយផ្តើមឆ្លងកាត់ពីច្រកអន្ដរជាតិប៉ោយប៉ែត ទៅខេត្តប្រាឈិនបុរី បន្តទៅខេត្តខៅយ៉ៃ ខេត្តនគររាជសីមា និងខេត្តបុរីរាម បន្ទាប់មកត្រឡប់ចូលកម្ពុជាវិញតាមច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ។ លោក ហ្វីលីព រំពឹងថានឹងមានអ្នកចូលរួមប្រមាណ១៥០នាក់ តាមក្បួនរថយន្តពី៣០ទៅ៥០រថយន្ត។ នាពេលកន្លងមក មានប្រជាជនកម្ពុជាមួយចំនួនបានឆ្លងកាត់ទៅស្វែងរកសេវាព្យាបាលឬការកម្សាន្តនៅបណ្ដាខេត្តថៃជាប់ព្រំប្រទល់កម្ពុជា រួមមានខេត្តអូរប៊ុន ខេត្តបុរីរាម និងខេត្តសុរិន្ទជាដើម តែប្រជាជនថៃតិចណាស់ដែលបានដឹងពីភាពងាយស្រួលក្នុងការបើករថយន្តផ្ទាល់ខ្លួនចូលមកកម្ពុជាឬខេត្តសៀមរាប។ ដូច្នេះតាមរយៈព្រឹត្តិការណ៍ខាងលើនេះ ក្រុមប្រតិបត្តិកររំពឹងថា នឹងអាចផ្សព្វផ្សាយពីភាពងាយស្រួលទាំងនេះ ដើម្បីទាក់ទាញទេសចរថៃមកកម្សាន្តជាលក្ខណៈគ្រួសារនៅចុងសប្ដាហ៍ឬពេលមានបុណ្យទានម្ដងៗ៕ | សៀមរាប៖ នៅចុងខែតុលានេះ ក្រុមប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប នឹងរៀបចំដំណើរទេសចរណ៍តាមក្បួនរថយន្តមួយទៅកាន់បណ្ដាខេត្តនៅជាប់ព្រំដែនប្រទេសកម្ពុជា ពិសេសជាប់ខេត្តសៀមរាប ក្នុងបំណងដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍ពីគ្នាទៅវិញទៅមក ក៏ដូចជាបង្ហាញពីភាពងាយស្រួលនៃដំណើរឆ្លងកាត់ព្រំដែនដោយរថយន្តផ្ទាល់ខ្លួន។ ប្រធានក្លឹបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប លោក កៅ ហ្វីលីព រំពឹងថា ព្រឹត្តិការណ៍នេះនឹងទាក់ទាញអ្នកចូលរួមច្រើន ពិសេសគឺបានផ្សព្វផ្សាយពីគោលដៅទេសចរណ៍ពីគ្នាទៅវិញទៅមក។ |
គណៈកម្មាធិការសុខាភិបាលនៃទីក្រុង Bayan Nur បានចេញកម្រិតព្រមានទី៣ ក្រោយការកើតឡើងករណីសង្ស័យជំងឺអាសន្នរោគ។កម្រិតព្រមានទី៣ ហាមឃាត់មិនឲ្យមានការបរបាញ់សត្វ និងបរិភោគសាច់សត្វដែលអាចផ្ទុកជំងឺអាសន្នរោគ។ បន្ថែមពីនេះ សាធារណជន ចាំបាច់ត្រូវធ្វើការរាយការករណីសង្ស័យនូវជំងឺអាសន្នរោគ ឬផ្តាសាយដោយគ្មានមូលហេតុ។ ក្រៅពីនេះ ប្រជាជន ក៏ត្រូវរាយការក្នុងករណីប្រទះឃើញសត្វកំប្រុកព្រៃឈឺ ឬងាប់។ នេះយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។ ការចេញសេចក្តីប្រកាសរបស់អាជ្ញាធរទីក្រុងនៅតំបន់ស្វយ័តមួយនេះ ធ្វើឡើងបន្ទាប់ពីគេធ្លាប់បានរកឃើញករណីឆ្លងជំងឺអាសន្នរោគ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដែលក្នុងនោះមានមនុស្ស២នាក់ផ្ទុកជំងឺអាសន្នរោគសួត(pneumonic plague) ដែលជាប្រភេទមួយរបស់ជំងឺអាសន្នរោគផងដែរ។ ករណីចុងក្រោយ កើតឡើងលើបុរសម្នាក់ដែលចូលសម្រាកក្នុងមន្ទីរពេទ្យនៅថ្ងៃទី៤ ខែកក្កដា។ នៅប្រទេសចិន ការមានជំងឺអាសន្នរោគ ជារឿងធម្មតា ប៉ុន្តែការផ្ទុះឡើងជំងឺមួយនេះមានលក្ខណៈកម្រណាស់។ ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨ ចិនមានករណីជំងឺអាសន្នរោគចំនួន២៦ និងស្លាប់ចំនួន១១។ ជំងឺអាសន្នរោគនេះ ក៏ធ្លាប់រាតត្បាតខ្លាំងនៅចិន នៅឆ្នាំ១៨៦៥ ដល់១៨៥៩ និងម្តងទៀតនៅភាគខាងត្បូងប្រទេសចិនក្នុងឆ្នាំ១៨៦៥ ហើយដែលបានសម្លាប់មនុស្សជាង១០លាននាក់៕ អ្នកដែលមានជំងឺអាសន្នរោគបែបនេះ ច្រើនលេចឡើងរោគសញ្ញាដូចជា ក្រពេញទឹករងៃឡើងហើម នៅត្រង់ក្រលៀន ក្លៀក ឬត្រង់ក ហើយអាចមានចេញអាការគ្រុនក្តៅខ្លាំង រងារ ឈឺក្បាល ឬអស់កម្លាំងខ្លាំង។ ជំងឺអាសន្នរោគមួយនេះ ដែលត្រូវបានគេហៅ Black Death ជាជំងឺឆ្លងយ៉ាងសាហាវ នៅយុគសម័យកណ្តាលនៅអឺរ៉ុប និងផ្ទុះឆ្លងដំបូងពីចន្លោះឆ្នាំ១៣៤៦¬ ដល់១៣៥៣។ ជំងឺនេះ ឆ្លងយ៉ាងរហ័ស និងមានភាគរយស្លាប់ខ្ពស់ ដោយមានភ្នាក់ងារចម្លងជាប្រភេទសត្វកណ្តុរ ឬកំប្រុក។ បើយោងតាមអង្គការសុខភាពពិភពលោក ជំងឺនេះឆក់យកជីវិតមនុស្សយ៉ាងតិចណាស់ ៥០លាននាក់ នៅពេលវាផ្ទុះឆ្លងដំបូង។ ជំងឺនេះផ្ទុះឆ្លងជាច្រើនរយឆ្នាំទៀត និងនៅគ្រប់កន្លែងទូទាំងពិភពលោក ដែលធ្វើឲ្យគេប៉ាន់ស្មានថាចំនួនអ្នកស្លាប់ដោយសារតែជំងឺនេះ មានចន្លោះពី ៧៥លាននាក់ទៅរាប់រយលាននាក់។ ក្រៅតែពីអាជ្ញាធរចិន អាជ្ញាធារប្រទេសម៉ុងហ្គោលី ក៏បានប្រកាសបង្ខំបិទតំបន់ Khvod ភាគខាងលិចមួយផ្នែកដែរបន្ទាប់ពីគេរកឃើញមនុស្សចំនួន២នាក់មានឆ្លងជំងឺនេះ៕ | អាជ្ញាធររបស់ទីក្រុងមួយ ដែលស្ថិតនៅតំបន់ម៉ុងហ្គោលីភាគខាងក្នុងរបស់ចិន បានចេញសេចក្តីព្រមានកាលពីថ្ងៃទី៥ ខែកក្កដាស្តីពីការផ្ទុះជំងឺអាសន្នរោគ (bubonic plague) បន្ទាប់ពីមានអ្នកជំងឺម្នាក់ត្រូវបានគេសង្ស័យថា ផ្ទុកជំងឺនេះ និងត្រូវចូលសម្រាកនៅមន្ទីរពេទ្យ។ |
សៀមរាប៖ ពុទ្ធបរិស័ទច្រើនកុះករ នាំគ្នាមករៀបចំពិធីរាប់បាត្រព្រះសង្ឃចំនួន១៦៨អង្គ នៅវត្តដំណាក់ ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី២២ឧសភា ដែលជាពិធីបុណ្យវិសាខបូជា។ បើតាមការបញ្ជាក់របស់គ្រូអាចារ្យ ចំនួនព្រះសង្ឃ១៦៨អង្គនេះ (លេខខាងចុងពីរខ្ទង់) គឺសំដៅដល់ការប្ដូរពុទ្ធសករាជ២៥៦៧ ឈានចូល២៥៦៨ ដែលនឹងមកដល់នៅថ្ងៃស្អែក។ ដោយឡែក នាម៉ោង៤រសៀលនេះ នៅវត្តដំណាក់ នឹងមានក្បួនដង្ហែវិសាខបូជា ចេញពីវត្តផ្ទាល់ ទៅតាមវិថីសំខាន់ៗមួយចំនួនក្នុងក្រុងសៀមរាបផងដែរ។ វិសាខបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិ។ ជាងនេះទៀត ប្រទេសជិត២០០ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ បានអនុម័តនិងទទួលស្គាល់ វិសាខបូជា ជាបុណ្យអន្តរជាតិ កាលពីឆ្នាំ១៩៩៩។ ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ។ ព្រឹត្តិការណ៍ទាំងនោះ គឺ ការប្រសូត ការត្រាស់ដឹង និងការចូលនិព្វាន៕ | ដោយ៖ ថោង ប្រណី |
រដ្ឋមន្រ្តីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា មកកម្ពុជា ស្របពេលដែល សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសក្នុងពិធីមួយនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែធ្នូថា សម្តេច មានបំណងទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា៕ | លោក វុនណា មួងវីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា បានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចូលរួមពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងទី៧ ខែធ្នូ ឆ្នាំ២០២១នេះ។ |
អត្ថបទទាក់ទង តុងហ្កា បបួលរដ្ឋកោះប៉ាស៊ីហ្វិកសុំឲ្យចិនលុបបំណុលចោល ស្របពេលដែលប្រទេសប៉ាស៊ីហ្វិកលើកឡើងពីគំនិតចង់ស្នើសុំឲ្យចិនអនុគ្រោះបំណុលដែលខ្លួនជំពាក់ នាយករដ្ឋមន្ត្រីសាម័រលោក Tuilaepa Sailele Malielegaoi ចេញមុខបដិសេធគំនិតនេះ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Samoa Observer នាថ្ងៃចន្ទទី ២០ ខែសីហា ប្រមុខរដ្ឋាភិបាលរូបនេះបានថ្លែងថា គម្រោងស្នើសុំលុបបំណុលបរទេសនេះមិនមែនជារូបភាពវិជ្ជមានឡើយ ហើយវាធ្វើឲ្យបញ្ហាកើតឡើងដូចគ្នាក្នុងទំនាក់ទំនងរវាងម្ចាស់ជំនួយ និងអ្នកទទួលជំនួយ។ អ្នកនយោបាយរូបនេះបានលើកឧទាហរណ៍ដូច្នេះថា៖ «វាប្រៀបដូចជាពេលមនុស្សម្នាក់ទៅសុំជំនួយហើយគេផ្តល់ទឹកដោះគោឲ្យ។ បន្ទាប់មក ជននោះក៏ទៅសុំគេម្តងទៀត ប៉ុន្តែលើកនេះគឺសុំគោទាំងមូលតែម្តង»។ «ប្រទេសធំនឹងស្ទាក់ស្ទើរក្នុងការផ្តល់កម្ចីទៀតព្រោះថាបញ្ហាទាំងនេះនឹងកើតឡើង។ កម្ចីនេះផ្តល់ឲ្យដោយគិតការប្រាក់ទាបបំផុត ហើយប្រាំឆ្នាំក្រោយមកវាមានសំណើរសុំលុបចោលបំណុល។ វាជារឿងមួយគួរឲ្យអាម៉ាសបំផុត»។ មេដឹកនាំប្រទេសសាម័របានលើកឡើងដូច្នេះដោយឆ្លើយតបនឹងមតិយោបល់របស់សមភាគីតុងហ្កាលោក Akalisi Pohiva ក្នុងបទសម្ភាសន៍ជាមួយ Samoa Observer កាលពីសប្តាហ៍មុន។ លោក Pohiva និយាយថា បំណុលកំពុងក្លាយជាបញ្ហាគួរឲ្យបារម្ភសម្រាប់ប្រទេសកោះតូចៗនិងក្រីក្រព្រោះថាពួកគេប្រឈមនឹងការលំបាកក្នុងការសងបំណុលទាំងនោះ ហើយលោកបារម្ភថា ចិនអាចនឹងរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួនផងក៏ថាបាន។ បើតាមប្រមុរដ្ឋាភិបាលតុងហ្កាខាងលើ ត្រឹមខែកញ្ញា ឆ្នាំ២០១៨ តុងហ្កាត្រូវសងចិនចំនួន១៤លានដុល្លារ ដែលជាចំនួនច្រើនលើសលុប បើធៀបនឹងថវិកាជាតិតុងហ្កា។ ដូច្នេះហើយ វាចាំបាច់ត្រូវមានការដោះស្រាយរួមគ្នាជាសមូហភាពក្នុងចំណោមរដ្ឋប៉ាស៊ីហ្វិក។ លោក Pohiva បានបន្ថែមថា លោក ចង់លើកយកកង្វល់របស់លោកទៅជជែកគ្នានៅវេទិកាប្រជុំកំពូលកោះប៉ាស៊ីហ្វិកខែក្រោយដែលរៀបចំឡើងនៅប្រទេស Nauru ផង។ ប៉ុន្តែក្រោយមករដ្ឋាភិបាលលោកក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយលើកសរសើរក្រុងប៉េកាំងដែលបានជួយតុងហ្កាកន្លង ដោយទំនងជាមិនចង់ឲ្យមានផលប៉ះពាល់ចំណងការទូតទ្វេភាគី។ ការលើកឡើងពីកង្វល់រឿងបំណុលរបស់រដ្ឋប៉ាស៊ីហ្វិកនេះ ក៏កើតឡើងចំពេលដែលអូស្ត្រាលី និងនូវែលសេឡង់ព្រមានពីការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្បែរព្រំដែនខ្លួនដែរ។ ប្រទេសមហាអំណាចគីឡូមធ្យមនេះក៏ចាប់ផ្តើមផ្តោតលើនយោបាយផ្តល់ជំនួយអភិវឌ្ឍដល់កោះប៉ាស៊ីហ្វិកដើម្បីប្រជែងឥទ្ធិពលចិនផង។ វាទំនងជាឱកាសល្អដែរសម្រាប់កោះប៉ាស៊ីហ្វិក ព្រោះប្រទេសទាំងនេះអាចទទួលជំនួយពីអូស្ត្រាលី និងនូវែលសេឡង់ដើម្បីអភិវឌ្ឍប្រទេសខ្លួន កាត់បន្ថយការពឹងផ្អែកលើលុយរបស់ចិន៕ | កោះសាម័របានប្រកាសច្រានចោលគំនិតផ្តួចផ្តើមរបស់ប្រទេសតុងហ្កាដែលបបួលប្រទេសដទៃស្នើសុំឲ្យចិនលុបបំណុលដែលខ្លួនជំពាក់ចោល។ មេដឹកនាំកោះប៉ាស៊ីហ្វិកនេះអះអាងថា ការស្នើសុំនេះធ្វើឲ្យប៉ះពាល់អារម្មណ៍ប្រទេសផ្តល់កម្ចី និងខូចកិត្តិយសប្រទេសដែលខ្ចីគេដូចគ្នា។ |
លោក បួនហ៊ីង សុធីយ៉ា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលត្រូវធ្វើនៅថ្ងៃទី១៤-១៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងសាលដំបូលទូកអាគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ របស់សហព័ន្ធកីឡាតេក្វាន់-ដូ អាយធីអេហ្វ កម្ពុជា។ តាមរយៈព្រឹត្តិការណ៍នេះ អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ជាពេលវេលាងាយស្រួល ក្នុងការស្វែងរកកីឡាករ-កីឡាការិនី ដែលមានបច្ចេកទេស និងសមត្ថភាពល្អ សម្រាប់ហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ដើម្បីត្រៀមខ្លួន ចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា។ អគ្គលេខារូបនេះ បន្ថែមទៀតថា កីឡាករ-កីឡាការិនីថ្នាល់ ក៏អាចបង្ហាញសមត្ថភាពរបស់ពួកគេ និងទទួលបានបទពិសោធន៍ប្រកួតជាក់ស្ដែង បន្ទាប់អ្នកទាំងនោះ បានចំណាយពេលហាត់ជាមួយក្លិប និងសមាគមន៍ ដែលបានចុះឈ្មោះជាមួយសហព័ន្ធ។ លោក សុធីយ៉ា បន្ដទៀតថា សមាគមន៍ ក្លិបទាំងអស់ ក៏អាចពង្រឹងនៅសាមគ្គីភាព ក្នុងនាមជាគ្រួសារតេក្វាន់-ដូ អាយធីអេហ្វ អ្នកហាត់ និងអ្នកស្រឡាញ់វិស័យកីឡាដូចគ្នា។ លោក បួន ហ៊ីង សុធីយ៉ា បាននិយាយដូច្នេះថា៖«ការប្រកួតនេះ គឺយើងធ្វើជារៀងរាល់ឆ្នាំ ដើម្បីវាយតម្លៃ មើលលើសមត្ថភាព ឬក៏ប្រមូលធនធានកីឡាករ-កីឡាការិនីល្អៗ ឲ្យចូលរួមជាមួយជម្រើសជាតិ ហើយក៏យើងផ្ដល់ឱកាស ឲ្យកីឡាករ-កីឡាការិនីក្លិប បានបញ្ចេញសមត្ថភាព និងយកបទពិសោធន៍ប្រកួតផងដែរ។ បន្ថែមជាងនេះ យើង ចង់ឲ្យបណ្ដាលក្លិប ដែលចុះឈ្មោះជាមួយសហព័ន្ធ បានស្គាល់ និងពង្រឹងសាមគ្គីភាព ក្នុងនាមជាអ្នកស្រឡាញ់វិស័យកីឡាដូចគ្នា។»។ ចំពោះការប្រកួតថ្នាក់ជាតិ នឹងត្រូវធ្វើចាប់ពីថ្ងៃទី១៤-១៦ ខែកក្កដា ឆ្នាំ ២០២៣។ សហព័ន្ធកីឡាតេក្វាន់ដូ ITF បានដាក់ ២៣វិញ្ញាសា ក្នុងការប្រកួត មានដូចជា៖ វិញ្ញាសាមេគុន ៧ប្រភេទ, វិញ្ញាសាបច្ចេកទេសពិសេស ១ប្រភេទ និងវិញ្ញាសាប្រយុទ្ធឯកត្តជន ១៥ប្រភេទ៕ | សហព័ន្ធកីឡាតេក្វាន់-ដូ អាយធីអេហ្វកម្ពុជា បើកការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣។ លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់-ដូ អាយធីអេហ្វ កម្ពុជា បានបញ្ជាក់ប្រាប់ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ធ្វើឡើងក្នុងគោលដៅប្រមូលកីឡាករ-កីឡាការិនី ដែលមានសមត្ថភាព ឲ្យចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា។ |
ភ្នំពេញ៖ ហិរញ្ញប្បទានពីទីភ្នាក់ងារ KOICA ដល់កម្ពុជាសម្រាប់ឆ្នាំបន្តបន្ទាប់នឹងផ្តោតលើវិស័យសំខាន់ៗមួយចំនួនដូចជា កសិកម្ម សុខាភិបាល អភិវឌ្ឍន៍ជនបទ ឌីជីថលនិងបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ ផែនការផ្តល់ហិរញ្ញប្បទាននេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សានាថ្ងៃទី១៦ឧសភា រវាងប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ជាមួយគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ គិតពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២១ ទីភ្នាក់ងារ KOICAបានផ្តល់ហិរញ្ញប្បទានប្រហែល ៣១០លានដុល្លារ ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជួបពិភាក្សាគ្នា ពាក់ព័ន្ធជុំវិញការស្នើសុំសំណើគម្រោងថ្មី សម្រាប់ឆ្នាំ២០២៤នៅកម្ពុជា។ KOICA បានចុះផ្សាយខ្លឹមសារនៃជំនួបនេះ នៅទំព័រហ្វេសប៊ុករបស់ខ្លួន។ បើតាមទីភ្នាក់ងារ KOICA គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីវិស័យអាទិភាពសំខាន់ៗ មួយចំនួនរបស់ខ្លួន រួមមានសុខាភិបាល អភិវឌ្ឍន៍ជនបទ ឌីជីថល និងបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគម្រោងថ្មីរបស់ KOICA សម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០២៤។ ក្រៅពីនេះទីភ្នាក់ងារ KOICA ក៏បានចែករំលែកវឌ្ឍនភាព នៃគម្រោងរបស់ខ្លួនដែលកំពុងដំណើរការ គម្រោងសម្រាប់ឆ្នាំ២០២២ និង២០២៣ និងអ្នកស្ម័គ្រចិត្តដែលទើបនឹងបញ្ជូនមក។ លោក Rho Hyunjunប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ។ រូបថត៖ ហ្វេសប៊ុក KOICA ក្នុងជំនួបនេះ លោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានឆ្លៀតលើកឡើងពីការកត់សម្គាល់លើសមិទ្ធផល ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ពិសេសជោគជ័យនៃការទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ-១៩។ ប្រធានតំណាង KOICA ក៏គូសបញ្ជាក់ផងដែរ ជំហានបន្ទាប់នៃការធ្វើការជាមួយក្រសួងពាក់ព័ន្ធរបស់ប្រទេសកម្ពុជា ដើម្បីរៀបចំឯកសារទស្សនទានគម្រោង (Project Concept Paper -PCP) សម្រាប់ការស្នើសុំសំណើគម្រោងថ្មី សម្រាប់ឆ្នាំ២០២៤។ ជុំវិញជំនួបនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយដែរ ដោយបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងសកម្មរបស់ KOICA ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ លោក ឈៀង យ៉ាណាម្ពុជាពេញចិត្តយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមនៃការរៀបចំឯកសារទស្សរ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កនទានគម្រោង (Project Concept Paper -PCP) សម្រាប់ការស្នើសុំសំណើគម្រោងថ្មី សម្រាប់ឆ្នាំ២០២៤ ផ្តួចផ្តើមដោយ KOICA។ អគ្គលេខាធិការ រូបនេះ បានលើកទឹកចិត្ត KOICA ឲ្យពិភាក្សាលម្អិត អំពីបច្ចេកទេស នៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីរៀបចំឯកសារទាំងនេះ។ លោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ រូបភាពហ្វេសប៊ុក KOICA តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល CDC បានអះអាងថា សម្រាប់ឆ្នាំខាងមុខ KOICA នឹងផ្តល់ហិរញ្ញប្បទាន ផ្តោតសំខាន់ទៅលើវិស័យកសិកម្ម សុខាភិបាល ឌីជីថល អភិវឌ្ឍន៍ជនបទ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ ទីភ្នាក់ងារ KOICA បានផ្តល់កិច្ចសហប្រតិបត្តិការបន្ថែមជាច្រើន រួមមាន ការបញ្ជូនអ្នកជំនាញការ និងអ្នកស្ម័គ្រចិត្តកូរ៉េ និងការផ្តល់កម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី និងកម្មវិធីអាហារូបករណ៍រយៈពេលវែង រួមទាំងកម្មវិធីភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល។ សូមជម្រាបថា ចាប់តាំងពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២១ KOICA បានផ្តល់ជំនួយឥតសំណងប្រហែល ៣១០លានដុល្លារ ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ សម្រាប់ឆ្នាំ២០២២នេះវិញ ជំនួយឥតសំណងរបស់ KOICA សម្រាប់ប្រទេសកម្ពុជា ត្រូវបានគេរំពឹងថានឹងមានចំនួនប្រហែល ២០,៧ លានដុល្លារ៕ | ដោយ ៖ ធន់ សេងហុង |
«ការផ្តល់ទោចក្រយានយន្តនេះ យើងចង់លើកទឹកចិត្តដល់ប៉ុសិ៍្តនគរបាលជាតិ ដែលបានយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់ជាតិ និងដើម្បីពង្រឹងសមត្ថភាពឲ្យរឹងមាំបន្ថែមទៀត ក្នុងការរក្សាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន»។ នេះជាប្រសាសន៍របស់សម្តេច ស ខេង ដែលថ្លែងទៅកាន់ថ្នាក់ដឹកនាំនគរបាលទូទាំងប្រទេស។ នេះជាលើកទី៤ ហើយដែល ក្រសួងមហាផ្ទៃ បានប្រគល់ទោចក្រយានយន្តជូនប៉ុសិ៍្តនគរបាលរដ្ឋបាលទូទាំងប្រទេស មានប៉ុសិ៍្តនគរបាលទូទាំងប្រទេសចំនួន ១,៦៤៦ ប៉ុសិ៍្ត ដែលស្មើនឹងចំនួនឃុំ-សង្កាត់។ បន្ថែមពីលើនេះ ប៉ុស្តិ៍នគរបាលនីមួយៗ ត្រូវទទួលបានការឧបត្ថម្ភប្រេងសាំង១២០លីត្រ និងប្រាក់១លាន២សែនរៀលទៀតក្នុង១ត្រីមាស៕ | ភ្នំពេញ៖ សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រគល់ទោចក្រយានយន្ត១៦៤៦គ្រឿងដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស ក្នុងពិធីផ្លូវការមួយ នាព្រឹកថ្ងៃពុធ ទី១៨ ខែកក្កដា នៅបរិវេណក្រសួងមហាផ្ទៃ។ |
ព្រឹត្តិការណ៍នេះ ក៏នឹងក្លាយជាទីតាំងនៃការជួបជុំ ការលេងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្តចង្វាក់ប្រពៃណីខ្មែរផងដែរ សូមជម្រាបផងដែរថា សង្ក្រាន្តខេត្តកែប ដ៏រីករាយនេះ ទទួលបានការឧបត្ថម្ភផ្តាច់មុខ ដោយស្រាបៀអង្គរ និងភេសជ្ជៈ Pepsi ផងដែរ។ ដូច្នេះកុំភ្លេចចូលរួមលេងកម្សាន្តសង្ក្រាន្តខេត្តកែបរបស់យើង ឲ្យបានច្រើនកុះករ និងចូលរួមនៅក្នុងកម្មវិធីកម្សាន្តសប្បាយៗជាច្រើន រយៈពេល៣ថ្ងៃនេះ។ កម្មវិធីទាំងនោះ មានការលេងល្បែងប្រជាប្រិយខ្មែរ ដូចជាល្បែងទាញព្រ័ត្រ,បោះអង្គញ់,ចោលឈូង,លោតបាវ វាយក្អមជាដើម និងការរាំលេងកម្សាន្តជាមួយនឹងចង្វាក់ប្រពៃណីខ្មែរផងដែរ។ នៅពេលរាត្រី ភ្ញៀវទេសចរ នឹងបានរាំលេងកម្សាន្តជាមួយDJ និងបទចម្រៀងបែបពេញនិយម ទស្សនាការប្រគំតន្ត្រីខ្នាតធំ ការតាំងពិព័រណ៍ផលិតផល នៅទីតាំងសួនច្បារខាងមុខសាលាខេត្តកែប និងមានការបាញ់កាំជ្រួច អបអរសាទរព្រឹត្តិការណ៍សង្ក្រាន្តខេត្តកែប យ៉ាងអធិកអធមផងដែរ។ ដូច្នេះ បើមិនដឹងថាទៅដើរលេងជួបជុំក្រុមគ្រួសារ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះនៅទីណាទេ សូមអញ្ជើញទៅ លេងកម្សាន្តនៅសង្ក្រាន្តខេត្តកែប។ ដឹងតែសប្បាយហើយ សង្ក្រាន្តខេត្តកែបដំបូងបំផុត មានកម្មវិធីប្រពៃណីយ៉ាងច្រើន ពិសេសគឺការលេងល្បែងប្រជាប្រិយ និងរាំហើយ ហើយមានបាច់កាំជ្រួចយ៉ាងស្រស់ស្អាតទៀត៕ | រដ្ឋបាលខេត្តកែប សហការជាមួយក្រុមហ៊ុន A&S Advertising រៀបចំសង្ក្រាន្តខេត្តកែប រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០១៩ នៅបរិវេណសួនច្បារខាងមុខសាលាខេត្តកែប។ ជាព្រឹត្តិការណ៍សង្ក្រាន្តលើកទី១ ដែលរដ្ឋបាលខេត្តកែបរៀបចំឡើងដើម្បីបង្កើតភាពសប្បាយរីករាយប្រជាពលរដ្ឋក្នុងខេត្តកែប ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ដែលនឹងទៅលេងលម្ហែនៅខេត្តជាប់សមុទ្រមួយនេះ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ |
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃអង្គារទី ១៩ ខែកុម្ភៈ លោក ត្រាំ បានប្រកាសថា គ្មានកាលបរិច្ឆេទកំណត់ឡើយចំពោះការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ប៉ុន្តែលោកជឿជាក់ថា ការរំសាយអាវុធនេះនឹងកើតឡើងចុងក្រោយ។ លោក ត្រាំ ប្រកាសបែបនេះស្របពេលដែលបេសកជនពិសេសរបស់ខ្លួនលោក Stephen Biegun ស្ថិតក្នុងដំណើរទៅក្រុងហាណូយដើម្បីរៀបចំជំនួបកំពូលត្រាំ-គីម ដែលនឹងធ្វើឡើងពីថ្ងៃ ២៧ដល់ ២៨ កុម្ភៈដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP មេដឹកនាំអាមេរិករូបនេះពន្យល់ថា ចាប់ពីឆ្នាំ ២០១៧ មកគ្មានការសាកល្បងមីស៊ីលឬនុយក្លេអ៊ែរនៅកូរ៉េខាងជើងឡើយ ហើយដោយហេតុផល វាមិនចាំបាច់បន្ទាន់បង្ខំចំពោះការរំសាយអាវុធទេ។ ប៉ុន្តែលោកជឿជាក់ពេញទំហឹងថា លោក និងមេដឹកនាំកំពូល គីម ជុងអ៊ុន នឹងសម្រេចបានផ្លែផ្កាច្រើននៅក្នុងជំនួបជាថ្មីនៅហាណូយឆាប់ៗនេះ។ «ខ្ញុំចង់ឃើញនៅចុងក្រោយគឺការរំសាយអាវុធនៅកូរ៉េខាងជើង។ ខ្ញុំគិតថា កូរ៉េខាងជើង និងប្រធាន គីម មានរឿងវិជ្ជមានច្រើនក្នុងចិត្ត ហើយយើងនឹងស្វែងយល់ទាំងអស់គ្នា។ ប៉ុន្តែខ្ញុំមិនប្រញាប់ប្រញាល់ទៅណាទេ។ ខ្ញុំសង្ឃឹមថា រឿងល្អៗនឹងកើតឡើង។ ខ្ញុំគិតថា វានឹងក្លាយជាពេលវេលាដ៏រីករាយប៉ុន្មានថ្ងៃខាងមុខ។ យ៉ាងណាក៏ដោយចុះ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ បានលើកឡើងថា វាគួរជាពេលសមស្របហើយដែលលោក គីម ត្រូវសម្រេចលទ្ធផល ស្របតាមជំហររបស់អាមេរិកតាំងពីដើមមកដែលទារឲ្យកូរ៉េខាងជើងរំសាយអាវុធភ្លាមៗ។ ប៉ុន្តែតាមសម្តីរបស់លោក ត្រាំ នៅពេលនេះ វាមានការផ្លាស់ប្តូរជំហរ ហើយអាមេរិកហាក់ព្យាយាមសម្របខ្លួនតាមអ្វីដែលកូរ៉េខាងជើងចង់បាន ពោលគឺធ្វើការងារសន្សឹមៗវិញ។ តាមពិតទៅ ក្រោយចប់ជំនួបប្រវត្តិសាស្ត្រលើកដំបូងនៅសិង្ហបុរីកាលពីខែមិថុនា ភាគីទាំងពីរបានសម្រេចសេចក្តីថ្លែងការណ៍មួយដែលមិនមានកំណត់ចំណុចសំខាន់អ្វីសម្រាប់ការឈានទៅរំសាយអាវុធឡើយ។ វាមានតែពាក្យប្តេជ្ញាចិត្តរំសាយអាវុធរបស់កូរ៉េខាងជើងប៉ុណ្ណោះ។ តើត្រូវធ្វើនៅពេលណាឬប្រើប្រាស់យន្តការជាក់លាក់អ្វីនោះ គ្មានការកំណត់នោះឡើយ។ ចាប់តាំងពីជំនួបនោះកើតឡើង ការចរចារំសាយអាវុធហាក់នៅជាប់ទ្រឹង ហើយភាគីនៅខ្វែងគំនិតគ្នាទៀតលើនិយមន័យនៃការរំសាយអាវុធនេះផង។ កូរ៉េខាងជើងនៅតែទាមទារដាច់ខាតឲ្យអាមេរិកធានាសន្តិសុខ ផ្តល់ជំនួយសេដ្ឋកិច្ច និងដកទណ្ឌកម្មជាថ្នូរនឹងការឈានទៅរំសាយអាវុធនេះ។ ប៉ុន្តែលោក ត្រាំ និងមន្ត្រីរបស់ខ្លួនបញ្ជាក់ម្តងជាពីរដងថា គ្មានការបន្ធូរបន្ថយទណ្ឌកម្មជាមុនឡើយ៕ | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា លោកពិតជាចង់ឲ្យកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរ ប៉ុន្តែលោកក៏មិនប្រញាប់ប្រញាល់ចង់ឃើញលទ្ធផលពេកដែរ ឲ្យតែគ្មានការសាកល្បងអាវុធទៀត។ មេដឹកនាំអាមេរិករូបនេះអះអាងផងដែរថា ជំនួបលើកទីពីរជាមួយលោក គីម ជុងអ៊ុននៅហាណូយចុងខែនឹងបង្កើតផ្លែផ្កាច្រើនមិនខាន។ |
កម្ពុជា នឹងមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរ ទៅច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃចន្ទ ទី២ ដល់ថ្ងៃទី ១០ ខែតុលា ដោយសារតែប្រព័ន្ធសម្ពាធទាប ដែលបានកើតឡើងកាលពីថ្ងៃទី ២៧ កញ្ញា នឹងបន្តស្ថិតនៅកម្ពុជាជាច្រើនថ្ងៃទៀត។ នេះបើតាមសេចក្ដីជូនដំណឹងបន្ថែមរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបន្តថា សម្ពាធទាបមួយនៃប្រព័ន្ធសម្ពាធទាបខាងលើ ដែលបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង នឹងរំកឹលខ្លួនមកស្ថិតនៅកម្ពុជាបន្ថែមទៀត។ សេចក្ដីជូនដំណឹងដដែល បញ្ជាក់ទៀតថាស្ថានភាពខាងលើនេះ នឹងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរ ទៅច្រើន ក្នុងក្របខណ្ឌទូទាំងប្រទេស និងអាចបង្កឲ្យមានជំនន់ទឹកភ្លៀងច្រើនកន្លែង ចាប់ពីថ្ងៃទី ២ តុលា ដល់ថ្ងៃទី ១០ តុលា សប្តាហ៍ក្រោយ។ ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវ ដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន និងបង្កើនការយកចិត្តដាក់ខ្ពស់ ចំពោះស្ថានភាពជំនន់ទឹកភ្លៀង ដែលអាចកើតមាននៅតំបន់ទំនាប និងតំបន់ជាប់ផ្លូវទឹកនានា៕ | ភ្នំពេញ៖ ជំនន់ទឹកភ្លៀងនៅតំបន់ទំនាប និងតំបន់ជាប់ផ្លូវទឹក នឹងបន្តអូសបន្លាយរហូតដល់សប្តាហ៍ក្រោយ ដោយសារតែប្រព័ន្ធសម្ពាធទាប កំពុងស្ថិតនៅប្រទេសកម្ពុជានៅឡើយ។ ប្រព័ន្ធសម្ពាធទាបនេះ នឹងបង្កឲ្យមាន ភ្លៀងធ្លាក់រាយប៉ាយពីបង្គួរ ទៅច្រើន ក្នុងក្របខណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃចន្ទ ទី២ ដល់ថ្ងៃទី ១០ ខែតុលា។ |
ជាធម្មតាការមានអាការៈផ្តាសាយ ឬការបង្ករោគនៅផ្លូវដង្ហើមផ្សេងៗទៀត វាច្រើនតែមានការទាក់ទងនឹងការរលាកទងសួតស្រួចស្រាវថែមទៀត។ ការរលាកទងសួតរ៉ាំរ៉ៃ ដែលជាស្ថានភាពកាន់តែធ្ងន់ធ្ងរនោះ គឺជាការរលាកជាប់រហូតមួយទៅលើភ្នាសកម្រាលខាងក្នុងរបស់បំពង់ទងសួត ដែលច្រើនតែបណ្តាលមកពីការជក់បារី។ ដើម្បីជួយអោយអ្នកមានអារម្មណ៍ល្អវិញ អ្នកគួរតែសាកល្បងធ្វើដូចខាងក្រោមនេះ៖ ចៀសវាងសារធាតុបង្ករលាកនៅសួត៖ កុំជក់បារី។ ពាក់ម៉ាសពេលមានខ្យល់បំពុលសុខភាព ឬត្រូវប៉ះពាល់សារធាតុបង្ករលាកដូចជា ដំណាំ ឬសារធាតុលាងសម្អាតផ្ទះដែលមានក្លិនខ្លាំង។ ឆ្ពង់៖ ខ្យល់ដែលមានសំណើម និងក្តៅអាចជួយបំបាត់អាការៈក្អក និងជួយអោយស្លេសក្នុងផ្លូវដង្ហើមរាវបាន។ ប៉ុន្តែចូរប្រាកដថា អ្នកបានលាងសម្អាតឧបករណ៍ឆ្ពង់នោះទៅតាមការណែនាំដើម្បីចៀសវាងការលូតលាស់បាក់តេរី និង មេរោគផ្សិតក្នុងទឹក។ ប្រើម៉ាសបិទមុខពីខាងក្រៅ៖ បើសិនជាខ្យល់ត្រជាក់ធ្វើអោយអ្នកក្អក់កាន់តែខ្លាំង និងពិបាកដកដង្ហើមកាន់តែខ្លាំងនោះ ចូរពាក់ម៉ាសសិនមុនពេលចេញទៅខាងក្រៅផ្ទះ៕ ត្រួតពិនិត្យដោយ www.health.com.kh | ជំងឺរលាកទងសួតគឺជាជំងឺដែលមានការរលាកនៅកម្រាលខាងក្នុងរបស់បំពង់ទងសួត ដែលបំពង់នេះមានតួនាទីដឹកនាំខ្យល់ចេញ និងចូលទៅក្នុងសួត។ អ្នកដែលមានជំងឺរលាកទងសួតច្រើនតែមានអាការៈក្អកមានស្លេសខាប់ ហើយស្លេសនោះអាចគ្មានពណ៌ទៀត។ ការរលាកទងសួតមានលក្ខណៈពីរយ៉ាងគឺស្រួចស្រាវ និងរ៉ាំរ៉ៃ។ |
កម្មករក្នុងវិស័យឧស្សាហកម្មកាត់ដេរ ជាង៧០ម៉ឺននាក់ ប្រឈមបញ្ហានឹងហានីភ័យ ខណៈពួកគេធ្វើដំណើរទៅបំពេញការងារ។ របាយការណ៍របស់បេឡាជាតិសន្តិសុខសង្គមបង្ហាញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មាន២០ទៅ៣០ភាគរយ នៃគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត គឺជាគ្រោះថ្នាក់ចរាចរណ៍។ ដូច្នេះ ទើបបណ្ដាសង្គមស៊ីវិល អ្នកសារព័ត៌មាន និងកម្មករ ជំរុញឲ្យរដ្ឋាភិបាល និងអង្គភាពពាក់ព័ន្ធទាំងអស់ គិតគូរលើការធ្វើដំណើររបស់កម្មករ។ នាវេទិកានិពន្ធនាយកសារព័ត៌មាន ស្ដីពី ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិតនៅកម្ពុជាកាលពីថ្ងៃទី១៥ ខែធ្នូ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំកម្ពុជា (AIP) បានលើកឡើងថា ក្នុងចំណោមរថយន្តដឹកកម្មករ៤៥០០គ្រឿង មានជាង៦០ភាគរយ មិនបានបំពាក់ឧបករណ៍សម្រាប់ដឹកកម្មករប្រកបដោយសុវត្ថិភាព។ «យើងកត់សម្គាល់ឃើញមូលហេតុសំខាន់ៗមួយចំនួន ដែលបង្កឲ្យកម្មករគ្រោះថ្នាក់ចរាចរណ៍គឺ អ្នកបើកបរគ្មានជំនាញនិងទទួលបានការអប់រំស្ដីពីចរាចរណ៍, ឡានដឹកទំនិញយកទៅកម្មករគ្មានសុវត្ថិភាពឡើយ, ឡានដឹកលើសចំណុះ និងជិះម៉ូតូមិនមានមួកសុវត្ថិភាពជាដើម»។ នេះបើតាមលោក គឹម បញ្ញា ដោយស្នើឲ្យអ្នកពាក់ព័ន្ធចូលរួមដោះស្រាយបញ្ហាខាងលើនេះ។ លោក នាក់ ហេង ប្រធានសមាគមដឹកជញ្ជូន និងការងារក្រៅប្រព័ន្ធ (OTA) ទទួលស្គាល់ថា ឡានដឹកកម្មករជាច្រើនឥតមានកន្លែងអង្គុយ គ្មានការត្រួតពិនិត្យ និងអ្នកបើកបរខ្វះជំនាញ។ ប៉ុន្តែ កត្តាសម្រាប់ដោះស្រាយបញ្ហានេះ គឺមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសរដ្ឋាភិបាល។ «ការរៀបចំឡាន ឬកែច្នៃឡានឲ្យមានកន្លែងអង្គុយបានត្រឹមត្រូវ គឺត្រូវចំណាយ។ ដូច្នេះ រដ្ឋាភិបាល និងអ្នកវិនិយោគ គួរមានផែនការដោះស្រាយ ជួយឬផ្ដល់ជាកម្ចីក្នុងកម្រិតការប្រាក់ទាប ដើម្បីឲ្យម្ចាស់យាយន្តនិងកម្មករបានរៀបចំយានយន្តឡើងវិញ»។ នេះបើតាមការលើកឡើងរបស់លោក នាក់ ហេង ដោយសង្កត់ធ្ងន់ថា ខាងបេឡាជាតិរបបសន្តិសុខសង្គមគួរចូលរួមដោះស្រាយបញ្ហាខាងលើនេះ ព្រោះរដ្ឋរួមចំណែកថ្លៃព្យាបាលលើពេលកម្មករនៅពេលរងគ្រោះថ្នាក់។ របាយការណ៍របស់ AIP បានរកឃើញថា ៧៣ភាគនៃឡានដឹកកម្មករ គឺបានដឹកលើសចំណុះ ហើយប្រមាណ៣០ភាគមិនបានចុះបញ្ជី និងគ្មានសេវាធានារ៉ាប់រង។ កាលពី ឆ្នាំ២០២០គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងលើកម្មករកាត់ដេរ២២០៦លើក ហើយបើគិតជាខែ ក្នុងមួយខែកម្មករមានគ្រោះថ្នាក់ចរាចរណ៍១៨៣លើក។ ជាមួយគ្នាដែរ កម្មករ៣០នាក់បានស្លាប់ និង៤៦៧នាក់បានរងរបួសធ្ងន់ក្នុងករណីនេះ។ ជុំវិញ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានក៏បានបង្ហាញការព្រួយបារម្ភដែរ ព្រោះចំនួនអ្នកស្លាប់ រងរបួស និងការបង់ផលប្រយោជន៍ផ្សេង។ ដើម្បីដោះស្រាយបញ្ហានេះ លោកស្រី ស្នើឲ្យអ្នកពាក់ព័ន្ធទាំងអស់ចូលផ្សព្វផ្សាយនិងបញ្ជ្រាបចំណេះដឹងពីចរាចរណ៍ដល់ពលរដ្ឋ ពិសេសក្រុមបណ្ដាញសារព័ត៌មាន។ សារព័ត៌មាន ដើរតួនាទីយ៉ាងសំខាន់ក្នុង បញ្ជ្រាបចំណេះដឹង ប៉ុន្តែ ក្រុមអ្នកសារព័ត៌មានក៏ត្រូវចេះរាយការណ៍ពីចំណុចដែលបញ្ហាដែលបង្កហេតុដែរ ដូចជា កត្តាអ្នកបើកបរគ្មានបណ្ណ ការដឹកលើសចំណុះ ការមិនគោរពសញ្ញាចរាចរណ៍ និងការអនុញ្ញាតឲ្យឡានធំៗចូលក្នុងក្រុងជាដើម។ ព្រោះកន្លងមក សង្កេតឃើញអ្នកសារព័ត៌មានខ្លះ រាយការណ៍តែហេតុប៉ុណ្ណោះ ហើយខ្លះឈាន់ដល់ដាក់បន្ទុកលើកម្មករទៅវិញ។ នេះបើតាមនាយកប្រតិបត្តិសម្ព័ន្ធអ្នកសាព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី ដោយបន្ថែមថា ការចូលរួមទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ គឺត្រូវការចូលរួមគ្រប់អ្នកពាក់ព័ន្ធ ពិសេសអ្នកអនុវត្តច្បាប់ ទើបមានប្រសិទ្ធិភាព។ «ការពង្រឹងការអនុវត្តច្បាប់នេះ ត្រូវការមន្រី្តមានឆន្ទៈបំពេញកិច្ច។ យើងឃើញហើយថា របាយការណ៍រកឃើញ អ្នកបើកបរជាច្រើនឥតមានបណ្ណបើកបរ មិនគ្រប់អាយុ បិទរូបសញ្ញាភ្លើងមិនត្រឹមត្រូវ បើកលើកដងផ្លូវជាច្រើន។ ដូច្នេះ ការពង្រឹងច្បាប់នេះ ត្រូវមន្រី្តចូលរួម ហើយអ្នកសារព័ត៌មានត្រូវចូលរួមរាយការណ៍ពីចំណុចខ្វះខាតនៃការអនុវត្តច្បាប់ដែរ»។ នេះបើតាមការលើកឡើងរបស់លោក ណុប វី។ កន្លងមក លោក កឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជាសង្កេតឃើញថា នៅតំបន់រោងចក្រឥតឃើញមានស្លាកសញ្ញាសម្គាល់ឡើយ ហើយនៅពេលមានអ្នករងរបួសត្រូវចំណាយពេលជាច្រើនម៉ោងដើម្បីទៅមន្ទីរពេទ្យ។ បញ្ហានេះ លោកស្នើឲ្យក្រសួងសារធារណការពិនិត្យរៀបចំស្លាកសញ្ញាសម្គាល់នៅតំបន់រោងចក្រ រួមទាំងបំពាក់ឧបករណ៍សង្គ្រោះអ្នករងរបួសនៅតំបន់រោងចក្រផងដែរ។ ពាក់ព័ន្ធនឹងសំណើររបស់សង្គមស៊ីវិល តំណាងអ្នកបើកបរ និងអ្នកសារព័ត៌មាននេះ លោកស្រី មឹន មាណវី ឆ្លើយតបថា ដោយសារបញ្ហាកូវីដ-១៩ ទើបខាងក្រុមការងារថមថយក្នុងការពង្រឹងច្បាប់។ ចំណែក ការស្នើសុំថវិកាថ្នាក់ជាតិវិញ លោកស្រីលើកឡើងថា រដ្ឋកំពុងជាប់ដោះស្រាយស្ថានភាពវិបត្តិកូវីដ-១៩ ហើយការកែច្នៃរថយន្តឲ្យមានលក្ខខណៈសមរម្យក៏ត្រូវចំណាយថវិកាច្រើន។ ជាមួយគ្នាដែរ៖ លោកស្រីថ្លែងថា៖ «ការសុំឲ្យមានការដាក់ស្លាកសញ្ញានៅតំបន់រោងចក្រ គឺពិតជាល្អ ខ្ញុំនឹងស្នើសុំគោលការណ៍ទេសរដ្ឋមន្រី្តដើម្បីដោះស្រាយបញ្ហាចរាចរណ៍នេះ»៕ | ភ្នំពេញ៖ សង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាន បានស្នើឲ្យរដ្ឋាភិបាលបញ្ចេញថវិកា ដើម្បីជួយដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍របស់កម្មករ ពិសេសធានាឲ្យបានថា រថយន្តដឹកកម្មករមានសុវត្ថិភាព។ មន្រី្តជាប់ខ្ពស់នៃក្រសួងសាធារណការ និងតំណាងអ្នកដឹកជញ្ជូន សុទ្ធអះអាងថា បញ្ហាហិរញ្ញវត្ថុ ទើបពិបាកក្នុងការរៀបចំរថយន្តឲ្យសមរម្យ សម្រាប់ដឹកកម្មករ រួមការរៀបចំយុទ្ធនាការផ្សេងៗទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ |
ពាណិជ្ជកម្ម, បទដ្ឋានពាណិជ្ជកម្ម, នេសាទ, កសិកម្ម, សន្តិសុខ, ការដឹកជញ្ជូន, ថាមពល នឹងកិច្ចសហប្រតិបត្តិការផ្នែកប៉ូលិស គឺជាចំណុចធំៗក្នុងការចរចារវាងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសនៅទីក្រុងព្រុចសែលដែលចាប់ផ្ដើមពីថ្ងៃទី២ ខែមីនា។ លោក Michel Barnier ដែលជាប្រធានក្រុមចរចារបស់អឺរ៉ុបពេលបង្កើតកិច្ចព្រមព្រៀងចាកចេញរបសអង់គ្លេស នឹងចរចាទល់មុខជាមួយទីប្រឹក្សារដ្ឋាភិបាលអង់គ្លេស David Frost ។ ជំនួបចរចាដែលធ្វើឡើងមួយខែក្រោយអង់គ្លេសលែងជាសមាជិកសហភាពអឺរ៉ុប រំពឹងថា នឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២០ យ៉ាងយូរបំផុត។ បច្ចុប្បន្ន ទំនាក់ទំនងរវាងភាគីទាំងពីរ ស្ថិតក្នុងលក្ខខណ្ឌអន្តរកាលសិន គឺអ្វីៗមានសភាពដូចកាលមុនពេលចាកចេញរបស់អង់គ្លេស ដោយអង់គ្លេសអាចបន្តនាំចេញទំនិញទៅកាន់ទីផ្សារអឺរ៉ុបដោយមិនមានឧបសគ្គពន្ធគយអ្វីឡើយ។ រយៈពេលអន្តរកាលនេះ នឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូខាងមុខ។ អ្វីដែលគេរំពឹងទុកនោះ ការចរចានេះ នឹងមិនងាយស្រួលឡើយ។ មុនការចរចាទាំងអង់គ្លេស ទាំងអឺរ៉ុប បានប្រកាសពីជំហរតឹងរ៉ឹងរៀងៗខ្លួនស្រេចទៅហើយ។ ចំណុចដែលខ្ទាស់គ្នាខ្លាំង គឺអឺរ៉ុបចង់ឲ្យអង់គ្លេសគោរពតាមគោលការណ៍របស់ខ្លួនលើវិស័យមួយចំនួនដូចជាការងារ ពន្ធដារ បរិស្ថាន និងការឧបត្ថម្ភធនដោយរដ្ឋលើក្រុមហ៊ុននានា។ ប៉ុន្តែទីក្រុងឡុងចង់បានស្តង់ដាមួយរបស់ខ្លួនដោយអនុវត្តតាមគោលការណ៍ឯករាជ្យសេដ្ឋកិច្ច និងនយោបាយ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក Barnier បានប្រាប់អង់គ្លេសរួចហើយ ឲ្យគោរពតាមកិច្ចព្រមព្រៀងបញ្ចប់សមាជិកភាពដែលមានចំណងផ្លូវច្បាប់។ ត្រង់ចំណុចនេះ អឺរ៉ុបទទូចឲ្យមានការត្រួតពិនិត្យលើទំនិញអង់គ្លេសដែលដឹកឆ្លងកាត់សមុទ្រអៀរឡង់ចូលទឹកដីអៀរឡង់ខាងជើងដែលផ្នែកមួយរបស់ចក្រភពអង់គ្លេស ប៉ុន្តែក៏ស្ថិតជាផ្នែកមួយនៃទីផ្សាររួមរបស់អង់គ្លេសដែរ។ នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន និយាយថា វិធានការនេះមិនមែនជារឿងចាំបាច់ឡើយ។ បើការចរចាមិនទទួលបានផលអ្វីនោះ ទាំងអង់គ្លេស ទាំងអឺរ៉ុប សុទ្ធតែជួបបញ្ហាដូចគ្នា។ អៀរឡង់ ដែលជាសមាជិកអឺរ៉ុបនៅជាប់ចក្រភពអង់គ្លេស និងពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មជាមួយអ្នកជិតខាងរបស់ខ្លួន ក៏រងគ្រោះធ្ងន់ដែរ។ បើតាមការគន់គូររបស់អ្នកជំនាញអង្គការសហប្រជាជាតិ ផលប៉ះពាល់សេដ្ឋកិច្ចលើអង់គ្លេស អាចមានទំហំដល់ទៅ៣២ពាន់លានដុល្លារ ព្រោះអឺរ៉ុបជាអ្នកទិញទំនិញអង់គ្លេសពាក់កណ្ដាលនៃការនាំចូលទាំងអស់៕ | មួយខែក្រោយការចែកផ្លូវគ្នាជាផ្លូវការ សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស នៅថ្ងៃទី២ ខែមីនា ចាប់ផ្ដើមការចរចាដើម្បីកំណត់ទំនាក់ទំនងគ្នាឡើងវិញ។ ដូចគ្នានឹងការចរចាដើម្បីលែងលះគ្នានេះ ការចរចាពីទំនាក់ទំនងអនាគតនេះ ក៏មិនមែនជារឿងងាយស្រួលឡើយ ខណៈទាំងអង់គ្លេស ទាំងអឺរ៉ុបសុទ្ធតែប្រកាន់ជំហរការពារប្រយោជន៍រៀងៗខ្លួន។ បើគ្មានកិច្ចព្រមព្រៀងណាមួយនោះ ទំនាក់ទំនង រវាងភាគីទាំងពីរ ពិសេសវិស័យពាណិជ្ជកម្ម នឹងរងផលប៉ះពាល់ខ្លាំង។ |
តទៅនេះសូមប្រិយមិត្ត អញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដោយមេត្រីភាព៖ មានវ័យ៥៤ឆ្នាំ បុរសជនជាតិអាមេរិកឈ្មោះ បេន ដេវីស បានមកដល់ប្រទេសកម្ពុជាដំបូងក្នុងឆ្នាំ១៩៩២ ដោយធ្វើការផ្នែកអភិវឌ្ឍន៍ជនបទ។ នៅឆ្នាំ២០០៤ លោក បេន ចាប់ផ្ដើមធ្វើការលើការអភិរក្សព្រៃឈើនិងធម្មជាតិខ្លះៗ ហើយនៅឆ្នាំ២០១២ លោកចាប់ផ្ដើមធ្វើការងារនេះពេញម៉ោង។ បច្ចុប្បន្នលោក បេន ដេវីស បានប្រែក្លាយដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ឱ្យទៅជាតំបន់ទេសចរណ៍សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ បន្ថែមលើការការពារ និងអភិរក្សព្រៃឈើនិងសត្វព្រៃ។ ការកែប្រែតំបន់នេះឱ្យទៅជាតំបន់ទេសចរណ៍ ក៏ជាផ្នែកមួយជួយកាត់បន្ថយបទល្មើសផ្សេងៗក្នុងតំបន់នេះផងដែរ។ ឆ្លងកាត់បទពិសោធការងារ ផ្នែកបរិស្ថាននៅកម្ពុជាអស់ជាច្រើនឆ្នាំ លោក បេន ដេវីស បានសង្កេតឃើញថា ប្រជាជនខ្មែរមួយចំនួន ហាក់មិនបានខ្វល់ពីហានិភ័យទៅថ្ងៃអនាគត នៅពេលព្រៃឈើត្រូវបានបាត់បង់ឡើយ៖«ខ្ញុំគិតថាទាំងប្រជាជន ថ្នាក់ដឹកនាំទាំងអស់ ជាពិសេសបងប្អូននៅជនបទ គួរគិតវែងឆ្ងាយ កុំគិតថាបច្ចុប្បន្នវាសំខាន់ជាងអនាគត។ ខ្លះគេគិតថា ហូបសិន ចាយសិន ហើយគិតដោះស្រាយធនាគារក្រោយ។ បើធនាគារយើងអាចរកលុយសងគេក្រោយបាន ប៉ុន្តែបើបរិស្ថានថយ អាកាសធាតុប្រែប្រួល ឧទាហរណ៍យើងធ្លាប់ចាប់ដី ដើម្បីដាំស្វាយចន្ទី ឬដាំសណ្ដែកសៀង ប្រសិនបើអាកាសធាតុក្ដៅពេក អត់ទឹកភ្លៀង ដាំអត់ដុះ វាទៅជាមិនមានប្រយោជន៍អ្វីទេ»។ កំពុងអង្គុយលើឈើងាប់វែងមួយ ដែលគេយកមកធ្វើជាកៅអី សម្រាប់អង្គុយសម្រាកនៅខាងមុខផ្ទះកណ្ដាលព្រៃ នាម៉ោងប្រហែល៨យប់ លោក បេន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា នៅពេលដែលប្រជាជនខ្មែរទាំងអស់ គិតតែដោះស្រាយបញ្ហាបច្ចុប្បន្ន ដោយមិនខ្វល់ពីផលប៉ះពាល់នៅថ្ងៃអនាគត នោះមនុស្សនឹងមានវិបត្តិទាំងនៅទីក្រុង និងជនបទ៖«ចុងក្រោយដីហ្នឹងត្រូវតែចោល ព្រោះវាមិនអាចដាំដំណាំបាន។ មានន័យថាយើងពិបាកទាំងអស់គ្នា ទាំងអ្នកទីក្រុងក៏ពិបាក ទាំងអ្នកជនបទក៏ពិបាក។ ដូច្នេះយើងត្រូវតែគិត យើងចង់ចំណាយបច្ចុប្បន្ននេះ ឬយើងចង់សន្សំដើម្បីអនាគត។ ខ្ញុំជឿថារាល់ថ្ងៃនេះ គឺអ្នកភូមិនៅក្នុងតំបន់នេះ គេអត់បានគិតអនាគតទេ គេគិតតែបច្ចុប្បន្នទេ បើយើងនិយាយរឿងអនាគត គេថាមិនបាច់និយាយទេ ហ្នឹងគិតក្រោយ គេត្រូវគិតដោះស្រាយបញ្ហាពេលនេះ»។ បានខំប្រឹងប្រែងការពារ និងអភិរក្សព្រៃឈើរួមទាំងសត្វព្រៃនៅកម្ពុជា អស់ជាច្រើនឆ្នាំ បុរសកូន២នាក់ ដែលបាននាំទាំងគ្រួសារទៅរស់នៅក្នុងព្រៃជាមួយលោកផងនោះ បញ្ជាក់ថា បើទោះបីជាគេខំប្រឹងប្រែងដាំឈើឡើងវិញយ៉ាងណាក៏ដោយ ក៏មិនអាចល្អដូចព្រៃធម្មជាតិដែរ។ ហើយបើចង់ឱ្យព្រៃធម្មជាតិដុះឡើងច្រើនដូចដើម គឺត្រូវការពេលរាប់រយឆ្នាំ ដូច្នេះមនុស្សគួរថែរក្សាព្រៃធម្មជាតិប្រសើរជាង៖«គេជួយដាំដើមឈើ គេជួយចូលរួមហើយ ប៉ុន្តែបើគិតតែបច្ចុប្បន្ន មានន័យថាគេចង់ចំណាយបច្ចុប្បន្ននេះឱ្យអស់សិន កាប់លក់សិន ទៅជាវាលរហោឋាន វាមិនដុះមកវិញលឿនទេ។ ព្រៃធម្មជាតិយើងចំណាយពេលរាប់រយឆ្នាំទើបបានដូចដើម»។ អ្នកការពារបរិស្ថានរូបនេះ ពិតជាបានសង្កេតឃើញដែរថា យុវជនកម្ពុជាមួយចំនួន ពិតជាចង់ធ្វើការងារលើការលើកស្ទួយបរិស្ថានដែរ ហើយលោកក៏យល់ដែរថា ពួកគេនៅមានរនាំងជាច្រើន ដែលមិនអាចធ្វើអ្វីតាមដែលខ្លួនចង់បាន៖«ខ្ញុំយល់ថាយុវជនមួយចំនួនធំគេចាប់អារម្មណ៍ខ្លាំង ហើយគេធ្លាប់លើកទឹកចិត្តខ្ញុំដែរ តាមហ្វេសប៊ុក ខ្ញុំជឿថាទឹកចិត្តគេល្អ ហើយធំទូលាយ គេចង់ចូលរួមការពារព្រៃឈើ ប៉ុន្តែគេមិនដឹងធ្វើម៉េចទេ។ វាពិបាកណាស់សម្រាប់គេ ព្រោះគេមិនមានអំណាចទេ ម្នាក់ឯងធ្វើអត់កើត បើមនុស្សច្រើនធ្វើបាន ប៉ុន្តែក៏ត្រូវតែប្រថុយខ្លះដែរ បើមិនប្រថុយខ្លះប្រហែលជាមិនជោគជ័យទេ»។ ធ្វើដំណើរលើនាវាការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជា អស់រយៈពេលប្រហែល១៧ឆ្នាំមកនេះ លោក បេន បានជួបរឿងរ៉ាវជាច្រើន ដែលពេលខ្លះស្ទើរតែធ្វើឱ្យលោកបាត់បង់ជីវិតផងក៏មាន។ ប៉ុន្តែទោះជាយ៉ាងណា ការប្រឹងប្រែងទាំងនោះ បានធ្វើឱ្យលោកទទួលលទ្ធផលប្រសើរដល់បច្ចុប្បន្ន៖«វាមិនស្រួលទេ វាមិនដោះស្រាយមួយភ្លែតទេ ខ្ញុំនៅទីនេះ៨ឆ្នាំ ខ្ញុំមើលឃើញថាទើបតែថ្មីៗនេះ មានការរីកចម្រើនខ្លាំង បើ៤ទៅ៥ឆ្នាំដំបូងមិនដឹងស្លាប់ឬរស់ទេ។ ក្មេងៗខ្មែរបើធ្វើដូចខ្ញុំស្លាប់ហើយ ខ្ញុំដោយសារជាបរទេស ស្បែកស ជួនកាលគេខ្លាចយើងតិចៗ បើខ្មែរគ្នាគេដូចជាក្នុងសហគមន៍ខ្ញុំនេះ ខ្ញុំធ្លាប់ទៅជាមួយគេ គេអាចសម្លាប់តែម្ដង។ គេរកសម្លាប់ខ្ញុំខ្លះដែរ ប៉ុន្តែគេខ្លាចជាងខ្មែរ គេខ្លាចមានបញ្ហាជាមួយក្រសួង ជាមួយស្ថានទូត ខ្ញុំអត់ដឹងទេ»។ តាមពិតទៅដំបូងឡើយ លោក បេន ដេវីស មិនបានចាប់អារម្មណ៍មកការពារព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់ ភ្នំត្នោត-ភ្នំពក នេះឡើយ ប៉ុន្តែដោយសារនៅតំបន់ព្រៃធំៗដែលលោកពេញចិត្ត ត្រូវបានកាប់បំផ្លាញ ទើបលោកសម្រេចចិត្តមកទីនេះ៖«បើប្រៀបធៀបព្រៃនៅទីនេះ និងព្រៃនៅក្បែរៗនេះពីមុន ព្រៃនេះមិនសូវល្អប៉ុន្មានទេ វាធម្មតា វាក្រោមមធ្យម ប៉ុន្តែនៅតំបន់ផ្សេងៗ វាត្រូវបានបំផ្លាញរួចហើយ ដូច្នេះព្រៃនៅទីនេះដូចជាល្អ ដូចជានៅតាមស្ទឹងមានដើមឈើធំៗច្រើន គគី ឈើទាល កកោះ ធ្នង់។ ខ្ញុំសប្បាយចិត្តនឹងបានជួយសង្គ្រោះឈើសំខាន់ៗខ្លះ»។ លោគ នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន (បង់កក្រមា) និង លោក បេន ដេវីស នៅនៅខាងឆ្វេងដៃលោក នេត ភក្រ្តា ក្រៅពីរក្សាបានព្រៃឈើ ក៏ដូចជាដើមឈើកម្រៗមួយចំនួន នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក លោក បេន ដេវីស ក៏បានការពារសត្វព្រៃកម្រៗ ទាំងសត្វស្លាបនិងសត្វជើងបួន បានជាច្រើនផង។ មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្នលោក បេន ក៏កំពុងប្រឹងប្រែងផ្សាំងសត្វព្រៃទាំងនោះ ឱ្យសាំងនឹងមនុស្សផងដែរ ដើម្បីអាចឱ្យភ្ញៀវទេសចរណ៍ងាយស្រួលឃើញពួកវា៖«សត្វព្រៃជើងបួនមាន២៦ប្រភេទ ដែលយើងរាប់។ សត្វដែលយើងគិតខ្លាំងជាងគេ គឺទន្សោង បន្ទាប់ពីហ្នឹង ប្រើស ហ្នឹងសត្វធំ បើយើងអាចនាំភ្ញៀវទៅឃើញ ហ្នឹងល្អមែនទែន។ យើងចង់ការពារសត្វ ដើម្បីយើងចង់ឱ្យភ្ញៀវមកមើលឃើញ យើងចង់ផ្សព្វផ្សាយថាកន្លែងនេះមានសត្វព្រៃកម្រ ប្រសិនបើគេចង់ឃើញ នោះគេអាចមកទីនេះបាន»។ បើទោះបីជាការងារអភិរក្សដែលលោកកំពុងតែធ្វើ ពុំទាន់ទទួលបានលទ្ធផល គួរជាទីពេញចិត្តពេញលេញក៏ពិតមែន ប៉ុន្តែលោកនៅតែលើកទឹកចិត្តខ្លួនឯងជានិច្ច ដើម្បីបន្តការងារនេះទៅមុខទៀត៖«យើងប្រៀបធៀប៥ឆ្នាំមុន ឬ១០ឆ្នាំមុន យើងមកអាចថាវាកំពុងល្អ ឬវាកំពុងធ្លាក់ ប៉ុន្តែពេលនេះកំពុងឡើងបន្តិច ដែលយើងអាចទទួលយកបាន។ ដើម្បីលើកទឹកចិត្តខ្លួនឯង ខ្ញុំតែងគិតថា ការងារនេះវាមិនអាចជោគជ័យក្នុងពេលមួយភ្លែតទេ ដូច្នេះយើងរស់នៅក្នុងសេចក្ដីសង្ឃឹម»។ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មានផ្ទៃដីជាង ៤ម៉ឺន២ពាន់ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី និងស្រុកគូលែន ខេត្តព្រះវិហារ និងស្រុកជីក្រែង ខេត្តសៀមរាប។ ក្រៅពីជីវចម្រុះ និងធនធានធម្មជាតិ ដូចជាភ្នំ ព្រៃឈើ ស្ទឹងបឹងបួ និងសត្វព្រៃនោះ តំបន់អេកូទេសចរណ៍ BeTreed ដែលស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក៏បានក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញផងដែរ៕ | ព្រះវិហារ៖ ជាអ្នកអភិរក្សធនធានធម្មជាតិ មានព្រៃឈើ និងសត្វព្រៃនៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក លោក បេន ដេវីស (Ben Devis) ដែលជាជនជាតិអាមេរិក បានចំណាយទាំងកម្លាំងកាយនិងកម្លាំងចិត្ត ដើម្បីសម្បត្តិធម្មជាតិកម្ពុជា។ មកដល់ដែនដីខ្មែរតាំងពីឆ្នាំ១៩៩២ ហើយនៅឆ្នាំ២០០៤ បានចាប់ផ្ដើមធ្វើការលើការអភិរក្សព្រៃឈើនិងធម្មជាតិ រហូតដល់បច្ចុប្បន្ន លោក បេន ដេវីស សង្កេតឃើញថាប្រជាជនកម្ពុជាមួយចំនួន ហាក់គិតខ្លីចំពោះទស្សនៈថែរក្សាព្រៃឈើនិងសត្វព្រៃ សម្រាប់ថ្ងៃអនាគត។ |
លោក ព្រហ្ម ម៉ាញ ដែលជាសិល្បករអាយ៉ៃដ៏ល្បីល្បាញ បានប្រាប់សារព័ត៌មានថ្មីៗតាមរយៈទូរសព្ទថា ថ្ងៃកើតហេតុលោកបានចេញពីផ្ទះ តាំងពីព្រឹក ដើម្បីទៅច្រៀងកាត់សក់ក្នុងពីធីមង្គលការមួយ ។ ក្រោយមកលោកក៏បន្តដំណើរទៅមើលដីនៅម្ដុំបឹងធំ រហូតដល់ម៉ោង៦ល្ងាច។ សិល្បករអាយ៉ៃរូបនេះបញ្ជាក់បន្ថែមថា ៖«ខ្ញុំបានឱ្យក្មួយប្រុសនិងម្ដាយរបស់វា(ម្ដាយក្មួយប្រុស) នៅចាំផ្ទះដែរ តែវាចេញពីផ្ទះនៅម៉ោងប្រហែល៤ល្ងាច។ វាមិនបានប្រាប់ខ្ញុំថាវាចេញពីផ្ទះ ហើយឱ្យខ្ញុំប្រញាប់មកផ្ទះទេ។ រាល់ដង មុនចេញទៅណាមកណាវាប្រាប់ខ្ញុំ តែពេលនេះមិនដឹងថា វាភ្លេចយ៉ាងម៉េចមិនដឹង បានជាវាមិនប្រាប់ខ្ញុំ»។ សិល្បករដែលមានវ័យ៦៩ឆ្នាំរូបនេះ បានរំឭកថា កាលពីប្រហែល៥ឆ្នាំមុន ចោរក៏ធ្លាប់ចូលលួចខ្សែករបស់លោកតម្លៃប្រមាណ៣ពាន់ដុល្លារអាមេរិកម្ដងហើយ។ ក្រោយជួបហេតុការណ៍នោះ លោកព្យាយាមប្រយ័ត្នប្រយែងជាងមុន ព្រោះខ្លាចករណីនោះកើតឡើងជាថ្មី។ គ្រោះលើកទី២នេះ តារាល្បីឈ្មោះ ព្រហ្ម ម៉ាញ ក៏ហាក់គ្មានសង្ឃឹមថា នឹងអាចបានទ្រព្យសម្បត្តិត្រឡប់មកវិញ ដូចករណីលើកទីមួយដែរ។ បើតាមលោក ព្រហ្ម ម៉ាញ ដែលមានផ្ទះផ្ទាល់ខ្លួននៅសង្កាត់ទួលគោកនោះ បានសង្កត់ធ្ងន់ថា នៅម្ដុំផ្ទះរបស់លោក មានករណីចោរចូលលួចដល់ក្នុងផ្ទះ ដោយមិនខ្លាចញញើត ជាបន្តបន្ទាប់។ តែយ៉ាងណាករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិរបស់សិល្បករចម្រៀងអាយ៉ៃរូបនេះ សមត្ថកិច្ចកំពុងស្វែងរកចាប់ក្រុមចោរយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ៕ | ភ្នំពេញ៖ សិល្បករអាយ៉ៃល្បីល្បាញលោក ព្រហ្ម ម៉ាញ ត្រូវបានចោរលួចទ្រព្យក្នុងផ្ទះ អស់ទឹកប្រាក់សុទ្ធចំនួន៥ម៉ឺនដុល្លារអាមេរិក គ្រឿងត្បូងរបស់ប្រពន្ធ និងកំព្យូទ័រ Laptop មួយគ្រឿង កាលពីថ្ងៃទី១៧ ឧសភា។ នេះជាលើកទី២ហើយ ដែលលោក ព្រហ្ម ម៉ាញ បាត់បង់ទ្រព្យសម្បត្តិដោយចោរចូលលួចដល់ក្នុងផ្ទះ ដែលស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ |
មន្ត្រីពន្ធនាគារទាំង៥រូបដែលត្រូវលុបឈ្មោះចេញពីក្របខណ្ឌមហាផ្ទៃរួមមាន លោក ផុន វណ្ណៈ អនុប្រធានការិយាល័យសន្តិសុខពន្ធនាគារនៃមណ្ឌលអប់រំកែប្រែទី១, លោក ហូ សុជាតិ មន្ត្រីនៃមណ្ឌលអប់រំកែប្រែទី១, លោក គង់ ដារ៉ា, លោក កេង ស៊ីឌុន មន្ត្រីនៃពន្ធនាគារខេត្តកណ្តាល និងលោក ខ្ចៅ សិរីរ័ត្ន មន្ត្រីនៃពន្ធនាគារខេត្តបន្ទាយមានជ័យ៕ | មន្ត្រី៥រូបទៀតហើយ ដែលត្រូវបានបណ្តេញចេញពីក្របខណ្ឌក្រសួងមហាផ្ទៃ។ បើតាមប្រកាសចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១០ ខែមករា មន្ត្រីទាំង៥រូប សុទ្ធតែជាមន្ត្រីចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ក្រោមហេតុផលប្រើប្រាស់គ្រឿងញៀន។ |
ស្របពេលសិង្ហបុរី និងទីក្រុងដូហារបស់កាតាប្រជែងគ្នាដណ្តើមពានរង្វាន់អាកាសយានដ្ឋានអន្តរជាតិល្អបំផុតលើពិភពលោក ក៏មានអាកាសយានដ្ឋានមួយកំពុងផ្តោតលើសមិទ្ធិផលពិសេសផ្សេងទៀត។ នោះគឺអាកាសយានដ្ឋានអន្តរជាតិ Kansai នៅទីក្រុង Osaka ដែលត្រូវបានទទួលស្គាល់ថាជាកន្លែងគ្មានឥវ៉ាន់អ្នកដំណើរណាម្នាក់បាត់ ក្នុងរយៈពេល ៣០ឆ្នាំមកហើយ។ នៅក្នុងសេចក្តីជូនដំណឹងមួយដែលបានចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា អាកាសយានដ្ឋានអន្តរជាតិ Kansai (KIX) បានឲ្យដឹងថា ពួកគេមិនបានធ្វើឲ្យបាត់បង់អីវ៉ាន់ណាមួយរបស់អ្នកដំណើរ ចាប់តាំងពីការបើកដំណើរការក្នុងខែកញ្ញា ឆ្នាំ១៩៩៤។ បើតាមស្ថិតិ អ្នករៀបចំឥវ៉ាន់អាកាសយានដ្ឋាន និងបុគ្គលិកបម្រើការនៅ KIX បានធ្វើការងាររបស់ពួកគេយ៉ាងល្អក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ។ អាកាសយានដ្ឋាននេះបម្រើអ្នកដំណើរជាមធ្យមចន្លោះ ២០ទៅ ៣០លានអ្នកដំណើរក្នុងមួយឆ្នាំ។ លោក Kenji Takanishi មន្ត្រីទំនាក់ទំនងសាធារណៈរបស់ Kansai លើកឡើងថា បុគ្គលិកសប្បាយចិត្តនឹងសមិទ្ធិផលនេះ ប៉ុន្តែមិនមានអារម្មណ៍ថាពួកគេកំពុងធ្វើអ្វីពិសេសនោះទេ។ លោកTakanishi បានបន្តថា ៖ « យើងទាំងអស់គ្នា កំពុងធ្វើការងារធម្មតា»។ នេះបើតាមសារព័ត៌មាន CNN។ អង្គការជំនាញនៅអង់គ្លេសSkytrax បានទទួលស្គាល់អាកាសយានដ្ឋាន Kansai ថាបានបម្រើសេវាឥវ៉ាន់អ្នកដំណើរល្អបំផុតរបស់ពិភពលោក ហើយបានផ្តល់រង្វាន់នេះនៅក្នុងខែមេសា។ អង្គការ Skytrax ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ ជាអង្គការជំនាញមួយនៅក្នុងឧស្សាហកម្មអាកាសចរណ៍ពិភពលោកដែលមានឯកទេសក្នុងការប្រឹក្សា និងវាយតម្លៃគុណភាពផលិតផល និងសេវាកម្មជាមួយក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋានទូទាំងពិភពលោក។ ចំណាត់ថ្នាក់ត្រូវបានធ្វើឡើងដោយឯករាជ្យជារៀងរាល់ឆ្នាំដោយ Skytrax ផ្អែកលើលទ្ធផលនៃការស្ទង់មតិរបស់អ្នកដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋានពិភពលោកចំនួន ៥៥៥។ អាកាសយានដ្ឋាន Kansai ត្រូវបានសាងសង់នៅលើកោះសិប្បនិម្មិតមួយក្នុងទីក្រុង Osaka ដែលបម្រើអ្នកដំណើរជាចម្បងទៅកាន់ Osaka, Kyoto និង Kobe ។ នៅឆ្នាំ ២០២៤ Kansai ជាប់ចំណាត់ថ្នាក់ទី១៨ ល្អបំផុតក្នុងពិភពលោកជាមួយនឹងអាកាសយានដ្ឋានផ្សេងទៀតនៅជប៉ុនរួមមាន Haneda និង Narita (ទាំងពីរនៅទីក្រុងតូក្យូ) ក្នុងចំណាត់ថ្នាក់ទី៤ និងទី៥ រៀងគ្នា៕ | អាកាសយានដ្ឋានអន្តរជាតិជប៉ុន KANSAI ត្រូវបានទទួលស្គាល់ថាជាកន្លែងដែលគ្មានឥវ៉ាន់របស់អ្នកដំណើរណាម្នាក់ ត្រូវបានបាត់បង់ក្នុងរយៈពេល ៣០ឆ្នាំតាំងពីពេលចាប់ដំណើរការ។ |
ករណីឆ្លងកូវីដ-១៩ នៅក្នុងទីក្រុងហុងកុង បានហក់ឡើងជាថ្មី។ ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលហុងកុង បានចាត់វិធានការមួយចំនួន ដូចជារឹតត្បិតការជួបប្រជុំត្រឹមពីរនាក់ អនុញ្ញាតបុគ្គលិករដ្ឋអាចធ្វើការនៅផ្ទះ បិទសាលារៀន បិទមជ្ឈមណ្ឌលហ្គេមកម្សាន្ត ខារ៉ាអូខេ និងកន្លែងហែលទឹក ចាប់ពីថ្ងៃទី២ ខែធ្នូតទៅ។ រាល់អ្នកល្មើសនឹងបម្រាបទាំងនោះ នឹងត្រូវពិន័យជាប្រាក់រហូតដល់ ៥១៦ដុល្លារ។ បន្ទាប់ពីចំណាត់ការរបស់រដ្ឋាភិបាលហុងកុង ប្រធានប្រតិបត្តិទីក្រុង លោកស្រី ការី ឡាំ ក៏បានអំពាវនាវឲ្យមានការចូលរួមពីប្រជាពលរដ្ឋផងដែរ ដោយសារកូវីដ-១៩ នៅតែជាបញ្ហាបារម្ភដ៏ចម្បង។ លោកស្រី ឡាំ ចាត់ទុករយៈពេលពីរសប្តាហ៍ខាងមុខ ជាពេលដ៏សំខាន់ក្នុងការទប់ស្កាត់រលកឆ្លងលើកទី៤ នៃកូវីដ-១៩ ។ ក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅថ្ងៃទី១ ខែធ្នូ ប្រមុខដឹកនាំហុងកុងរូបនេះបន្ថែមថា រដ្ឋាភិបាល នឹងដាក់ចេញវិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ករណីឆ្លងនៅក្នុងទីក្រុង។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN។ ហុងកុង នៅថ្ងៃទី៣០ ខែវិច្ឆិកា បានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ ចំនួន ៧៦ករណី ដែលភាគច្រើនជាករណីឆ្លងក្នុងស្រុក។ ករណីឆ្លងកូរ៉ូណាវីរុសរបស់ហុងកុង មានចំនួន ៦៣១៥ករណី និងអ្នកស្លាប់មានចំនួន ១០៩នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៥៣៤៤នាក់។ ការកើនឡើងចំនួនករណីឆ្លងក្នុងស្រុក ដែលភាគច្រើនមិនមានប្រភពនេះ ក៏បង្ខំឲ្យហុងកុងបន្តលើកពេលការធ្វើដំណើរជាមួយសិង្ហបុរីជាថ្មីទៀត។ បើតាមអាជ្ញាធរអាកាសចរណ៍សិង្ហបុរី ការអនុញ្ញាតឲ្យធ្វើដំណើរ នឹងត្រូវផ្អាកដល់ដំណាច់ឆ្នាំ២០២០ តែម្ដង ហើយការបើកការធ្វើដំណើរ អាចនឹងមានឬអត់ នឹងត្រូវសម្រេចនៅឆ្នាំក្រោយ ព្រោះ ហុងកុង នៅតែមានករណីឆ្លងក្នុងស្រុកច្រើនដដែល។ កន្លងមក ហុងកុង និងសិង្ហបុរី បានប្រកាសបើកជើងហោះនៅថ្ងៃទី២២ ខែវិច្ឆិកា ប៉ុន្តែការប្រកាសនេះ ត្រូវពន្យារដល់ដើមខែធ្នូ ដោយសារករណីឆ្លងកូវីដ-១៩ ក្នុងក្រុងហុងកុងហក់ឡើង រហូតដល់ដើមខែធ្នូ ករណីកូវីដ-១៩ នៅក្នុងក្រុង នៅតែបន្តមានច្រើនដដែល។ ក្រោមគម្រោងធ្វើដំណើរនេះ អ្នកដំណើរគ្រាន់តែធ្វើតេស្តរកកូវីដ-១៩ ប៉ុណ្ណោះ និងមិនតម្រូវឲ្យមានការដាក់ចត្តាឡីស័កនៅក្នុងប្រទេសមួយទៀតឡើយ។ សិង្ហបុរី ទំនងជាឃើញហានិភ័យនៃការកើនឡើងករណីឆ្លងនៅហុងកុង ទើបបន្តពន្យារពេលធ្វើដំណើរវាងទីក្រុងដ៏សំខាន់ទាំងពីរ៕ | ប្រធានប្រតិបត្តិទីក្រុងហុងកុង លោកស្រី ការី ឡាំ នៅថ្ងៃទី១ ខែធ្នូ បានទទូចឲ្យប្រជាជនស្នាក់នៅផ្ទះ ជៀសវាងការជួបជុំផ្សេងៗ និងរក្សាគម្លាតសុវត្ថិភាព ខណៈដែលករណីឆ្លងកូវីដ-១៩ ក្នុងទីក្រុងកើនឡើង។ បើតាមប្រមុខដឹកនាំហុងកុង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ សំខាន់ណាស់ សម្រាប់ហុងកុង ក្នុងការបញ្ចៀសករណីឆ្លងទ្រង់ទ្រាយធំនៅក្នុងទីក្រុង។ |
បើតាមលោក ទៀ ស្យាម ប្រភេទរថយន្តនេះអាចរត់បានតែលើនៅត្រង់ប៉ុណ្ណោះ ដែលកីឡាករនៅបណ្តាប្រទេសអង់គ្លេស អាម៉េរិក ឌូប៉ៃ... និយមលេងក្នុងការប្រកួតរថយន្ត។ មុនមានវត្តមាននៅក្នុងព្រឹត្តិការណ៍ «Car & Bike Festival» លោក ទៀ ស្យាម ក៏បានយក Dragste ទៅចូលរួមប្រកួតក្នុងកម្មវិធីប្រណាំងឡានឯប្រទេសថៃផងដែរ។ ដើម្បីជ្រាបសូមលោកអ្នកនាងទស្សនាបទសម្ភាសដូច តទៅ៖ កីឡាករប្រណាំងឡានរូបនេះបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) ថា ឡាននេះធ្លាប់ទទួលបានជើងឯក៣ឆ្នាំនៅប្រទេសថៃ(Thailand Championship)ហើយ ខណៈកម្ពុជាទើបតែមានប្រណាំងឡានប្រភេទនេះជាលើកដំបូងប៉ុណ្ណោះ។ នេះជាឱកាសសម្រាប់លោក ទៀ ស្យាម ក្នុងការបង្ហាញនូវរថយន្តប្រណាំងទៅកាន់ប្រជាពលរដ្ឋក្នុងស្រុក តាមរយៈព្រឹត្តិការណ៍ «Car & Bike Festival» នៅសៀមរាម។ «ខ្ញុំយកឡាននេះយកប្រណាំង ព្រោះចង់បង្ហាញថាពិភពលោកឥឡូវគេឈានដល់ការប្រណាំងឡានប្រភេទណាខ្លះហើយ។ ខ្ញុំចង់ឱ្យស្រុកយើងបានឃើញ បានដឹងប្រភេទឡានប្រណាំង [...] »។ នេះជាការលើកឡើងរបស់លោក ទៀ ស្យាម៕ | សៀមរាប៖ លោក ទៀ ស្យាម នាំយកឡានប្រភេទ «Dragster» ដែលមានប្រវែងដល់៧,៥០ម៉ែត្រ មកបង្ហាញ និងចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ «Car & Bike Festival» នៅសៀមរាប។ ឡានប្រណាំងប្រភេទនេះ មានកម្លាំង ២ ៥០០សេស និងជាឡានវែងជាងគេក្នុងព្រឹត្តិការណ៍នា ថ្ងៃទី២៥ឧសភា។ |
មកដល់ពេលនេះ សេចក្តីព្រាងស្តីពីការធ្វើវិសោធនកម្មលើច្បាប់ទាំងនោះ បានឆ្លងផុតរដ្ឋសភា និងព្រឹទ្ធសភាហើយ។ ជានីតិវិធី សេចក្តីព្រាងទាំងនោះ នឹងត្រូវបញ្ជូនទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យបន្ត។ បើក្រុមប្រឹក្សាធម្មនុញ្ញ ឯកភាពដែរនោះ សេចក្តីព្រាងខាងលើ នឹងថ្វាយទៅព្រះមហាក្សត្រ ដើម្បីព្រះអង្គ ចេញព្រះរាជក្រម ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។ អត្ថបទទាក់ទង នីតិបុគ្គល ដែលប្រមាថព្រះមហាក្សត្រ អាចនឹងត្រូវរំលាយចោល ច្បាប់ថ្មីផ្តល់សិទ្ធិផ្តាច់មុខទៅមហាផ្ទៃ បើចង់បដិសេធការចុះបញ្ជីបក្សនយោបាយ វិសោធនកម្មរដ្ឋធម្មនុញ្ញ៖«គណបក្សនិងពលរដ្ឋ មិនត្រូវធ្វើសកម្មភាព ដែលប៉ះពាល់ប្រយោជន៍ជាតិឡើយ» អ្នកប្រមាថព្រះមហាក្សត្រ នឹងត្រូវជាប់ពន្ធនាគារពី ១ ទៅ ៥ឆ្នាំ | ការធ្វើវិសោធនកម្មលើច្បាប់សំខាន់ៗមួយចំនួន ដូចជារដ្ឋធម្មនុញ្ញ ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានសមាជិកព្រឹទ្ធសភាពីគណបក្សកាន់អំណាច អនុម័តទាំងស្រុង តាមរយៈកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២0១៨នេះ។ សមាជិកព្រឹទ្ធសភាពីគណបក្សភ្លើងទៀន មិនបានចូលរួមក្នុងកិច្ចប្រជុំនេះទេ។ |
លោក កឹម សុខា ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និង មិនអាចេញទៅណាឆ្ងាយពីផ្ទះ បានបង្ហាញសមានចិត្តយ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្តីរន្ធត់ និងសោកស្តាយយ៉ាងខ្លាំងក្រៃលែងចំពោះកម្មករសំណង់ខ្មែរក្រីក្រ ដែលទទួលរងគ្រោះស្លាប់និងរងរបួសយ៉ាងច្រើន ដោយបណ្តាលមកពីការរលំបាក់អគារសំណង់របស់ចិននៅខេត្តព្រះសីហនុ។ ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះ និងក្រុមគ្រួសារសពទាំងអស់ដោយក្តីក្រៀមក្រំបំផុត»។ គិតត្រឹមម៉ោង១២កន្លះ ថ្ងៃទី២៣មិថុនានេះ សមត្ថកិច្ច រកឃើញអ្នកស្លាប់១៨នាក់ (ស្រី៤នាក់) និងអ្នករបួស២៤នាក់ (ស្រី២នាក់)។ ជាមួយគ្នានេះ សមត្ថកិច្ច បានចាប់ជនជាតិចិន៣នាក់ និង ខ្មែរម្នាក់ ទៅសួរនាំ ក្រោយរកឃើញថាពួកគេ ជាប់ពាក់ព័ន្ធនឹងការសាងសង់អគារនេះ៕ | «ខ្ញុំសូមអំពាវនាវឲ្យមានការផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ដោយផ្តល់សំណង និងផ្តន្ទាទោសចំពោះអ្នកទទួលខុសត្រូវទាំងឡាយដែលពាក់ពន្ធ័ឲ្យបានសមរម្យ ហើយក៏សូមឲ្យរកមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ និងមានវិធានការបង្ការទប់ស្កាត់កុំឲ្យហេតុការណ៍បែបនេះកើតមានដដែលៗតទៅទៀត»។ នេះជាសាររបស់លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក នៅម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី២៣មិថុនា។ |
សារព័ត៌មានថ្មីៗ(ThmeyThmey) បានទាក់ទងទៅ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និង លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា សុទ្ធតែអះអាងដូចគ្នាថា លោក មិនទាន់ទទួលបានព័ត៌មាននេះទេ ដោយកំពុងតាមដានលើករណីនេះ។ តែបើយោងតាមដំណឹងមរណភាពដែលចែករំលែកដោយទូរទស្សន៍ BTV លោក ហ៊ុន ណេង បានទទួលមរណភាពកាលពីវេលាម៉ោង ៦ និង២៥នាទី ល្ងាចថ្ងៃទី៥ ខែឧសភា ដោយសារជំងឺគាំងបេះដូង។ សពរបស់លោក តម្កល់ធ្វើបុណ្យនៅគេហដ្ឋានក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយនឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី៩ ខែឧសភា។ ដោយឡែកលោក ហ៊ុន ម៉ានី និងអ្នកស្រី ហ៊ុន ម៉ាណា ដែលជាកូនប្រុសស្រីរបស់សម្ដេច ហ៊ុន សែន និងត្រូវជាក្មួយរបស់លោក ហ៊ុន ណេង ក៏បានប្តូរ Profile គណនីហ្វេសប៊ុករបស់ខ្លួន ដោយដាក់រូបពណ៌ខ្មៅ ដែលទំនងជាបង្ហាញពីអារម្មណ៍ក្រៀមក្រំ និងកាន់ទុក្ខផងដែរ នាយប់ថ្ងៃទី៥ ឧសភា នេះ៕ | លោក ហ៊ុន ណេង បងប្រុសបង្កើតរបស់សម្តេច ហ៊ុន សែន និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា បានទទួលមរណភាព ក្នុងអាយុ៧២ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍BTV ដោយបញ្ជាក់ថា លោកទទួលមរណភាពដោយសារជំងឺបេះដូង។ |
ប្រទេសដែលមានករណីឆ្លងច្រើនជាងគេ៖ ១. សហរដ្ឋអាមេរិក៖ ជាង៣៥លាន ២. ឥណ្ឌា៖ ជិត៣១.៥លាន ៣. ប្រេស៊ីល៖ ជាង១៩លាន ៤. បារាំង៖ ជិត៦លាន ៥. ចក្រភពអង់គ្លេស, តួកគី៖ ជាង៥លាន ៦. អាហ្សង់ទីន, កូឡុំប៊ី, អ៊ីតាលី, អេស្ប៉ាញ៖ ជាង៤លាន ៧. អាល្លឺម៉ង់, អ៊ីរ៉ង់, ឥណ្ឌូណេស៊ី៖ ជាង៣លាន ៨. ប៉ូឡូញ, ម៉ិកស៊ិក, អាហ្វ្រិកខាងត្បូង, អ៊ុយក្រែន, ប៉េរូ៖ ជាង២លាន ៩. ហូឡង់, សាធារណរដ្ឋឆែក, ស៊ីលី, អ៊ីរ៉ាក់, ហ្វីលីពីន, កាណាដា, បង់ក្លាដែស, បែលហ្ស៊ិក, ស៊ុយអែត, រូម៉ានី, ម៉ាឡេស៊ី, ប៉ាគីស្ថាន៖ ជាង១លានករណីរៀងៗខ្លួន។ ប្រទេសដែលមានករណីស្លាប់ច្រើនជាងគេ៖ ១. សហរដ្ឋអាមេរិក៖ ជាង៦២.៦ម៉ឺន ២. ប្រេស៊ីល៖ ជិត៥៥ម៉ឺន ៣. ឥណ្ឌា៖ ជាង៤២ម៉ឺន ៤. ម៉ិកស៊ិក៖ ជាង២៣.៨ម៉ឺន ៥. ប៉េរូ៖ ជាង១៩.៥ម៉ឺន ៦. រុស្ស៊ី៖ ជាង១៥ម៉ឺន ៧. ចក្រភពអង់គ្លេស៖ ជិត១៣ម៉ឺន ៨. អ៊ីតាលី៖ ជាង១២.៧ម៉ឺន ៩. កូឡុំប៊ី៖ ជាង១១.៨ម៉ឺន ១០. បារាំង៖ ជាង១១ម៉ឺន ១១. អាហ្សង់ទីន៖ ជាង១០ម៉ឺននាក់៕ | ម៉ាឡេស៊ី និងប៉ាគីស្ថាន ស្ថិតក្នុងចំណោម៣១ប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ចាប់ពី១លាននាក់ឡើងទៅ។ នេះបើតាមទិន្នន័យដែលស្រង់ដោយ Worldometers គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១។ មកដល់ពេលនេះ ករណីកូវីដ-១៩លើពិភពលោកមានជាង១៩៤.៨លាន ក្នុងនោះស្លាប់ជាង៤.១៧លាននាក់ និងសះស្បើយជាង១៧៦.៧លាននាក់។ |
GL 400 4MATIC ប្រភេទ SUV (Off Road) ជាប្រភេទរថយន្តប្រើសាំង ដែលមានកៅអីរហូតដល់ទៅ ៧កៅអី មានភាពទូលាយ និងមានផាសុកភាព ហើយកៅអីមុខក្រោយ អាចបត់បែនបាន តាមគ្រប់តម្រូវការ។ រថយន្តនេះ មានកម្លាំងសេះ ៣៣៣ សេះ និងល្បឿនអតិបរមា ២៤០ គីឡូម៉ែត្រក្នុងមួយម៉ោង កម្លាំងស្ទុះខ្លាំងមែនទែន ដោយសន្ទុះល្បឿនពី ០ ដល់ ១០០(km/hចំណាយពេល៦,៧ វិនាទី) ហើយវាស៊ីសាំងត្រឹមតែ ៩លីត្រ ប៉ុណ្ណោះ ក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ។ Mercedes ម៉ូឌែល GL 400 4MATIC នេះបានភ្ជាប់មកជាមួយនូវមុខងារ 4MATIC ដែលជាមុខងារវិលកង់ទាំង៤, Smart Key និងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត ដូចជាប្រព័ន្ធការពារការប៉ះទង្គិច ដែលផ្តល់នូវសុវត្ថិភាពដល់អ្នកបើកបរ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ។ សូមរីករាយទស្សនារូបរាងក៏ល្អប្រណីត នៃ Mercedes ម៉ូឌែល GL 400 4MATIC ខាងក្រោមនេះ៖ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី កំពុងផ្តល់ជូនតម្លៃពិសេសសម្រាប់ រថយន្ត Demo របស់ក្រុមហ៊ុន ម៉ូឌែល GL 400 4MATIC នេះផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី ដោយផ្ទាល់ ដែលមានទីតាំងនៅ មហាវិថីសម្តេច ហ៊ុន សែន កែងមហាវិថី ឧកញ៉ា ហ៊ុន នាង ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទំនាក់ទំនងទូរសព្ទលេខ 017 231 488 និង 023 231 488៕ | រថយន្ត GL 400 4MATIC ប្រភេទ SUV ឆ្នាំ២០១៦ ជារថយន្តដែលមានសមត្ថភាពខ្លាំងអស្ចារ្យ ដែលអនុញ្ញាតឲ្យលោកអ្នកធ្វើដំណើរជិតឆ្ងាយ បានយ៉ាងមានសុវត្ថិភាព។ អ្វីដែលពិសេសនោះ រថយន្តម៉ូឌែលនេះ អាចបើកបរគ្រប់ស្ថានភាពផ្លូវ មិនថាផ្លូវស្អាតរលោងស្រិល ឬត្រូវបើកបរលើផ្លូវរអិល, លំបាក មានជង្ហុកជ្រៅ ក៏វាអាចបើកបរដោយគ្មានឧបសគ្គនោះឡើយ។ |
ពេលចូលទៅដល់បរិវេណវិទ្យាល័យព្រះស៊ីសុវត្ថិ សិស្សានុសិស្សខ្លះ ក៏បានអនុវត្តគោលការណ៍នេះបានល្អរួចហើយ ឯខ្លះទៀតនៅមិនទាន់អនុវត្តបាននៅឡើយ។ ហេតុតែមិនទាន់អនុវត្តបាន ក៏ព្រោះតែយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ ទើបតែបង្កើតឡើងត្រឹមរយៈពេល២ខែកន្លងទៅតែប៉ុណ្ណោះ ។យុទ្ធនាការនេះ នឹងត្រូវអនុវត្តឲ្យដល់រយៈពេល៥ឆ្នាំទៅមុខទៀត ដើម្បីធានាបានថាសាលារៀន ពោរពេញទៅដោយបរិស្ថានល្អ និងមិនប្រើប្រាស់ប្លាស្ទិកនៅក្នុងសាលា។ យុវសិស្ស ប៉ុល រតនវិសាល ជាសិស្សថ្នាក់ទី១១ ដែលរៀនវេនទីពីរ និងជាអ្នកដឹកនាំក្រុមយុវសិស្សព្រះស៊ីសុវត្ថិស្អាតស្ម័គ្រចិត្ត ដែលមានគ្នា៩នាក់ទៀត បានបញ្ជាក់ថា សិស្សភាគច្រើនបានអនុវត្តដោយយកដបទឹកផ្ទាល់ខ្លួន និងប្រើប្រាស់ចានស្រាក់សម្រាប់ខ្ចប់អាហារបានល្អហើយ លើកលែងតែសិស្សដែលរៀនវេនទីមួយ ដែលមិនទាន់អនុវត្តបានឲ្យល្អនៅឡើយទេ។ បើតាមយុវសិស្សរូបនេះ មូលហេតុដែលសិស្ស មិនទាន់អនុវត្តបានត្រឹមត្រូវ ដោយសារតែកម្មវិធីសិក្សារបស់វេនមួយ មិនទាន់មានអ្នកគ្រប់គ្រង និងណែនាំឲ្យបានទូលំទូលាយនៅឡើយទេ។ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅក្នុងសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ ត្រូវបានយុវសិស្សចំនួន១០នាក់ បង្កើតឡើងតាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានការសហការពីគណៈគ្រប់គ្រងសាលា។ រតនវិសាល បាននិយាយដូច្នេះថា៖«សិស្សបានអនុវត្តគោលការណ៍កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងសាលា បាន៦០ភាគរយហើយ។ នៅមានអ្នកខ្លះនៅប្រើប្លាស្ទិកទៀត ដោយគាត់មិនទាន់ភ្ញាក់រលឹក។ ចំណែកអ្នកលក់ដូរ បានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានតែ៤០ភាគរយតែប៉ុណ្ណោះ ព្រោះអ្នកលក់ដូរភាគច្រើន គាត់មានអាយុចាស់ជាងខ្ញុំ។ អ៊ីចឹងខ្ញុំនិយាយអី គាត់មិនសូវស្តាប់ប៉ុន្មានទេ»។ ទិដ្ឋភាពក្រុមសិស្សានុសិស្សនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ កំពុងតែរង់ចាំទិញភេសជ្ជៈដែលចុះតម្លៃ ដោយគ្រាន់តែយកដបទឹកផ្ទាល់ខ្លួន បើតាម យុវសិស្ស រតនវិសាល ខាងក្រុមយុវសិស្សព្រះស៊ីសុវត្ថិស្អាត ក៏នឹងសហការជាមួយនឹងយុវជនកាយរិទ្ធិ និងបង្កើនយុវជនស្ម័គ្រចិត្តបន្ថែមទៀតសម្រាប់ឃ្លាំមើល និងពង្រឹងការណែនាំដល់សិស្សឲ្យចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបន្ថែមទៀត ដើម្បីរួមគ្នាការពារបរិស្ថាន។ ជាពិសេសឲ្យសាលាក្លាយជាសាលាឆ្នើមដែលមិនមានប្លាស្ទិក។ យុវសិស្ស រតនវិសាល បានលើកឡើងថា ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់បា្លស្ទិកនៅក្នុងសាលា សិស្សណាដែលមិនគោរពតាមការណែនាំ អំពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ ខាងសាលាក៏មានការពិន័យ ឲ្យសិស្សរើសសំរាមនៅក្នុងសាលា និងបោសសំរាមក្នុងថ្នាក់ទៀតផង។ ចំណែកអ្នកលក់ដូរ ក៏នឹងត្រូវរងពិន័យជាទឹកប្រាក់។ បើអ្នកលក់នៅតែមិនអនុវត្តទៀត សាលាក៏នឹងមានវិធានការបញ្ឈប់ឲ្យអាជីវករលក់ដូរតែម្តង។ ទើបតែទទួលបានពានរង្វាន់ផ្ការំដួលមួយទង ពីការប្រកួតសាលាស្អាតកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដែលតំណាងឲ្យសាលាសា្អតជាងគេ និងឆ្នើមជាងគេ យុវសិស្ស រតនវិសាល បានថ្លែងប្រាប់អ្នកសារព័ត៌មានថ្មីៗថា៖«យើងអនុវត្តគោលការណ៍ដោយឲ្យសិស្សដែលប្រើប្រាស់ប្លាស្ទិកនៅក្នុងសាលា រើសសំរាមនៅតាមថ្នាក់រៀន វាប្រសើរជាងពិន័យពួកគាត់ជាទឹកប្រាក់។ បើយើងពិន័យគាត់ជាទឹកប្រាក់ គាត់នឹងអាងថាគាត់មានលុយ ហើយគាត់នៅតែហ៊ានប្រើប្រាស់ប្លាស្ទិកដដែលហ្នឹង។ មានសិស្សភាគច្រើនទៀត ដែលមិនទាន់បានអនុវត្ត ហើយយើងនៅតែបន្តណែនាំពួកគាត់បន្ថែមទៀត នៅតាមថ្នាក់រៀនផងដែរ»។ យុវសិស្ស ប៉ុល រតនវិសាល ជាសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងជាអ្នកដឹកនាំក្រុមយុវសិស្សប្រមាណ១០នាក់ទៀត បង្កើតយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅក្នុងសាលា នៅក្រោមដើមឈើក្រោយអាគារសិក្សា ដែលមានកុមារមួយក្រុមកំពុងតែរៀបប្រអប់បាយជ័រដែលឪពុកម្តាយបានរៀបចំពីផ្ទះ សម្រាប់ទុកពិសារអាហារថ្ងៃត្រង់មុនពេលចូលរៀននោះ វាជាកន្លែងដែលសិស្សានុសិស្សតែងតែអង្គុយជុំគ្នារំលឹកមេរៀន និងបរិភោគនំចំណីជាដើម។ រតនវិសាល បានប្រាប់ថា បន្ទាប់ពីសិស្សានុសិស្សបរិភោគអាហាររួច សិស្សានុសិស្សទាំងអស់អាចមកច្រកទឹកទៅតាមធុងចម្រោះទឹក ដែលមាននៅពីមុខថ្នាក់រៀនផងដែរ។ យុវសិស្ស រតនវិសាល បាននិយាយថា៖«មុននឹងពួកគាត់អាចច្រកទឹកហ្នឹងបាន ទាល់តែឲ្យគាត់បង់លុយ ដើម្បីបានកាតទុកស្កែន ទើបអាចឲ្យគាត់យកទឹកផឹកបានដោយគ្រប់ពេល»។ ដៃកំពុងកាន់ដបទឹកផងនោះ យុវសិស្ស រតនវិសាល ដែលរៀននៅថ្នាក់ទី១១ បាននិយាយថា សមាជិករបស់ខ្លួនគឺសុទ្ធតែជាសិស្សថា្នក់ទី១០ និងទី១១ ទាំងអស់ ហើយជាឆ្នាំដែលរវល់នឹងការសិក្សាខ្លាំង ជាហេតុនាំឲ្យពួកគេរឹតតែគ្មានពេលគ្រប់គ្រាន់ សម្រាប់អនុវត្តយុទ្ធនាការនេះឡើយ។ ថ្វីដ្បិតយុទ្ធនាការនេះទើបតែបង្កើតឡើង តែយុវសិស្សទាំង១០នាក់នេះ នឹងបេ្តជា្ញចិត្តធ្វើយ៉ាងណា ប្រមូលយុវសិស្សស្ម័គ្រចិត្តដែលរៀននៅថ្នាក់ទី៩ និងទី១០ប្រមាណ២០នាក់ទៀត មកបន្តការងារមួយនេះ ដើម្បីឲ្យសាលាមានបរិស្ថានល្អ។ នៅឆ្នាំ២០២១ ជាឆ្នាំចុងក្រោយដែលយុវសិស្សទាំង១០នាក់ សិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ រតនវិសាលបាននិយាយថា ក្រោយពីបញ្ចប់ការសិក្សាជាសិស្សវិទ្យាល័យ ក្រុមយុវសិស្សរបស់ខ្លួន នឹងនៅតែបន្តការងារនេះឲ្យបានល្អ ដើម្បីជួយឲ្យសាលាប្រកបដោយផាសុកភាព។ យុវសិស្ស រតនវិសាល ប្រាប់ថា៖«ខ្ញុំរំពឹងទុកថា អ្នកដឹកនាំជំនាន់ក្រោយៗទៀត នឹងអាចផ្លាស់ប្តូរឲ្យសាលាមានបរិស្ថានល្អ ដែលនឹងមិនមានប្លាស្ទិកនៅក្នុងសាលា។ នៅពេលដែលខ្ញុំបានលទ្ធផលច្រើនហើយ ខ្ញុំនឹងអាចបង្ហាញលទ្ធផលហ្នឹង ទៅសុំជាការឧបត្ថម្ភពីបណ្តាស្ថាប័ននានា ឲ្យមកជួយសាលា ដើម្បីអនុវត្តគម្រោងផ្សេងៗទៀត»៕ អត្ថបទទាក់ទង លោក រុន សុផានិត លក់ភេសជ្ជៈបញ្ចុះតម្លៃឱ្យអតិថិជនមានដបផ្ទាល់ខ្លួន ដើម្បីជួយបរិស្ថាន វិទ្យាល័យកំពង់ក្តីហាមសិស្ស និងអ្នកលក់ដូរ ប្រើប្រាស់ប្លាស្ទិកនៅក្នុងបរិវេណសាលា យុវសិស្សចំនួន៣នាក់ កំពុងតែអង្គុយហូបបាយប្រអប់ដែលឪពុកម្តាយបានរៀបចំឲ្យ នៅក្រោមម្លប់ដើមឈើ ក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ សកម្មភាពសិស្សានុសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិនៅពេលម៉ោងចេញលេង | ភ្នំពេញ៖ ក្រុមយុវសិស្សព្រះស៊ីសុវត្ថិចំនួន១០នាក់ បានផ្តួចផ្តើមគ្នាបង្កើតយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់បា្លស្ទិកនៅក្នុងវិទ្យាល័យ ។ យុទ្ធនាការនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយឲ្យសិស្ស លោកគ្រូ-អ្នកគ្រូ និងអ្នកលក់ដូរ ឯកភាពគ្នា ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងជំរុញឲ្យសាលាក្លាយជាសាលាស្អាត និងឆ្នើម។ |
ចាប់ពីថ្ងៃចន្ទ ទី១៩កុម្ភៈ តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ នឹងបើកសវនាការ ពិភាក្សាអំពីផលប៉ះពាល់ផ្នែកច្បាប់ ដែលបណ្តាលមកពីការដាក់អាណានិគមអ៊ីស្រាអែល នៅលើទឹកដីប៉ាឡេស្ទីន គិតចាប់ពីឆ្នាំ១៩៦៧មក។ សវនាការពិភាក្សានេះ គឺត្រូវបានធ្វើឡើង ដោយអនុលោមទៅតាមសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី៣១ធ្នូឆ្នាំ២០២២។ ចៅក្រមតុលាការក្រុងឡាអេ នឹងស្តាប់អំណះអំណាង ពីតំណាងប្រទេសជាង៥០ប្រទេស។ ក្នុងរយៈពេលពេញមួយសប្តាហ៍ តំណាងប្រទេសចំនួន៥២ប្រទេស នឹងចូលបន្តគ្នា ថ្លែងអំណះអំណាងចំពោះមុខចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ដោយមានទាំងសហរដ្ឋអាមេរិក ចិន រុស្ស៊ីជាដើម។ ក្នុងសវនាគេនឹងពិភាក្សា អំពីផលប៉ះពាល់ផ្នែកច្បាប់ទាំងឡាយ ដែលកើតចេញពី គោលនយោបាយ និងការអនុវត្តរបស់អ៊ីស្រាអែល នៅលើដែនដីប៉ាឡេស្ទីន ដែលអ៊ីស្រាអែលបានដាក់អាណានិគម តាំងតែពីឆ្នាំ១៩៦៧មក ដោយរាប់ទាំងទីក្រុងហ្សេរុយសាឡឹមខាងកើតផង។ សូមរំលឹកថា សវនាការពិភាក្សា ដែលតុលាការក្រុងឡាអេ បានចាប់ផ្តើមបើកជាផ្លូវការនេះ គឺជាលទ្ធផលនៃសេចក្តីសម្រេចចិត្តរបស់អង្គមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៣១ធ្នូឆ្នាំ២០២២។ ប្រទេសចំនួន៨៧បានបោះឆ្នោតយល់ព្រម ទល់នឹង២៦ប្រឆាំង ហើយ៥៣អនុប្បវាទ។ សេចក្តីសម្រេចចិត្តនេះ បានស្នើឲ្យតុលាការយុត្តិធម៌អន្តរជាតិ ត្រូវពិនិត្យមើលឲ្យបានស៊ីជម្រៅ ទាក់ទិននឹងផលប៉ះពាល់ផ្នែកគតិយុត្តិ ដែលកើតចេញពី ការរំលោភបំពានឥតស្រាកស្រាន្ត បង្កឡើងដោយអ៊ីស្រាអែល ទៅលើសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីនការមានឯករាជ្យភាព។ សេចក្តីសម្រេចចិត្តអង្គការសហប្រជាជាតិនេះ គឺសំដៅទៅលើ ការដាក់អាណានិគមយូរអង្វែង លើដែនដីប៉ាឡេស្ទីន គិតចាប់ពីឆ្នាំ១៩៦៧។ តុលាការក្រុងឡាអេ នឹងពិនិត្យផងដែរ អំពីវិធានការទាំងឡាយទាំងពួងរបស់អាជ្ញាធរអ៊ីស្រាអែល ដែលសំដៅធ្វើឲ្យប្រែប្រួលដល់ល្បាយប្រជាជន ព្រមទាំងលក្ខន្តិកៈនៃទីក្រុងហ្សេរិយសាឡឹម។ ហើយបន្ថែមពីនេះ អង្គការសហប្រជាជាតិ បានស្នើទោចៅក្រុមតុលាការក្រុងឡាអេ ត្រូវពិនិត្យលើ វិធានការផ្សេងទៀតរបស់អាជ្ញាធរអ៊ីស្រាអែល ដែលអាចលក្ខណៈជាវិធានការរើសអើងពូជសាសន៍ ធ្វើទៅលើប្រជាជនប៉ាឡេស្ទីន។ គួរបញ្ជាក់ថា សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលដោះស្រាយវិវាទរវាងប្រទេសនិងប្រទេស គឺមានតម្លៃចាប់បង្ខំ បើទោះបីជាតុលាការមិនសូវមានមធ្យោបាយចាប់បង្ខំជាក់ស្តែងក៏ដោយ។ តែដោយឡែក នៅក្នុងសំណុំរឿង ដែលគេកំពុងបើកការពិភាក្សានេះ គឺសាលក្រមតុលាការ នឹងមិនមានតម្លៃចាប់បង្ខំទេ គឺមានតម្លៃត្រឹមតែជាអនុសាសន៍តែប៉ុណ្ណោះ។ តាមការគ្រោងទុក តុលាការក្រុងឡាអេ នឹងអនុវត្តនីតិវិធីបន្ទាន់ ដោយសម្រេចចេញសាលក្រម ឲ្យបានមុនដាច់ឆ្នាំ២០២៤។ អ៊ីស្រាអែលមិនចូលរួមនៅក្នុងសវនាការពិភាក្សានេះទេ។ លោកបេនចាមិន នេតាន់យ៉ាហ៊ូ ធ្លាប់បានរិះគន់ខ្លាំងៗ ទៅលើសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។ សូមរំលឹកថាដែរថា កាលពីឆ្នាំ២០០៤ តុលាការក្រុងឡាអេ ធ្លាប់បានចេញសាលក្រមមួយរួចហើយ ដោយបានចាត់ទុក ផ្នែកខ្លះនៃជញ្ជាំងបេតុង ដែលអ៊ីស្រាអែលបានសាងសង់ខណ្ឌចែក នៅលើដីប៉ាឡេស្ទីន ថាជាអំពើខុសច្បាប់ ហើយត្រូវតែរុះរើវាយរលំចោល។ បញ្ហាការដាក់អាណានិគមរបស់អ៊ីស្រាអែល នៅលើដែនដីប៉ាឡេស្ទីនតំបន់ស៊ីហ្សកដានី គឺជាចំណុចខ្ទាស់មួយយ៉ាងធំ និងដ៏ស្មុកស្មាញ នៅក្នុងដំណើរការកសាងសន្តិភាពឈានទៅប្រកាសរដ្ឋប៉ាឡេស្ទីន ក្នុងថ្ងៃអនាគត។ ហើយបញ្ហានេះ ក៏ជាប្រភពដែលតែងតែបង្កឲ្យមានភាពតានតឹង ផ្ទុះអំពើហិង្សា រវាងប្រជាជនប៉ាឡេស្ទីន និងប្រជាជនអ៊ីស្រាអែល៕ | ដោយ៖ម៉ម ពិសី/RFI ខេមរភាសា |
លោកនាយករដ្ឋមន្រ្តី Robert Fico ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួន៥គ្រាប់ពេលចាកចេញពីកិច្ចគណៈរដ្ឋមន្ត្រី ដោយធ្វើឱ្យលោកស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ យ៉ាងណាមិញ មេដឹកនាំរូបនេះ លែងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិតហើយ ក្រោយវះកាត់រួច។ «ខ្ញុំពិតជាមានក្តីរន្ធត់ ប៉ុន្តែជាសំណាងល្អការវះកាត់បានដំណើរការល្អ ហើយចុងក្រោយខ្ញុំគិតថា គាត់នឹងជួយសង្រ្គោះបាន។ គាត់លែងស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់ជីវិតហើយ នៅពេលនេះ»។ លោក Tomas Taraba ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីបរិស្ថាន បានបញ្ជាក់បែបនេះ ទៅកាន់កម្មវិធី Newshour របស់សារព័ត៌មាន BBC។ លោក Tomas បានបន្តថា គ្រាប់កាំភ្លើងចំនួន ២គ្រាប់ បានទម្លុះក្រពះនាយករដ្ឋមន្រ្តីវ័យ ៥៩ឆ្នាំ។ មុនការបញ្ជាក់របស់លោក Tomas រដ្ឋមន្រ្តីមហាផ្ទៃ លោក Matus Sutaj Estok បានប្រាប់អ្នកសារព័ត៌មានថា ប្រមុខរដ្ឋាភិបាលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត។ តាមការចុះផ្សាយរបស់សារព័ត៌មាន BBC ខ្មាន់កាំភ្លើងជាសកម្មជននយោបាយ និងជាស្មេរវ័យ ៧១ឆ្នាំ។ ការប៉ុនប៉ងបាញ់សម្លាប់នេះ ត្រូវបានអាជ្ញាធរសន្និដ្ឋាននៅដំណាក់កាលដំបូងថា មានការជំរុញទឹកចិត្តផ្នែកនយោបាយ។ បន្ទាប់ពីករណីប៉ុនប៉ងខាងលើ លោកនាយករដ្ឋមន្រ្តី ត្រូវបានឧទ្ធម្ភាគចក្រដឹកជញ្ជូនភ្លាមៗទៅមន្ទីរពេទ្យនៅក្រុង Handlova ដែលជាតំបន់កើតហេតុ។ ចំណែកខ្មាន់កាំភ្លើងដែលរងបទចោទ ត្រូវបានចាប់ខ្លួននៅកន្លែង ប៉ុន្តែមិនទាន់ត្រូវបានបញ្ជាក់អត្តសញ្ញាណជាផ្លូវការទេ។ ឧបទ្ទវហេតុខាងលើ កើតមានស្របពេលមានបញ្ហាចម្រូលចម្រាស ចាប់តាំងពីលោក Fico ឡើងកាន់អំណាចជាថ្មីនៅក្នុងខែតុលា ឆ្នាំ២០២៣ ដោយលោកបានផ្លាស់ប្តូរគោលនយោបាយមួយចំនួន ដែលអ្នកប្រឆាំងចោទថា ធ្វើឡើងដើម្បីពង្រឹងអំណាចរបស់ខ្លួន។ បន្ថែមពីនេះ លោក Fico បានថយមួយជំហានលើការគាំទ្រអ៊ុយក្រែន ហើយស្វះស្វែងរកការចរចាជាមួយរុស្ស៊ី។ ទន្ទឹមនេះ លោក Fico បានស្វះស្វែងរកការបន្ធូរបន្ថយទោសពាក់ព័ន្ធអំពើពុករលួយ, លុបបំបាត់ការិយាល័យរបស់រដ្ឋអាជ្ញាពិសេសមួយ ហើយកែលម្អប្រព័ន្ធផ្សព្វផ្សាយសាធារណៈ RTVS ថែមទៀត បើទោះមានការអំពាវនាវឱ្យមានការការពារសេរីភាពសារព័ត៌មាន៕ | លោក Robert Fico នាយករដ្ឋមន្រ្តីស្លូវ៉ាគី លែងស្ថិតនៅក្នុងស្ថានភាពគំរាមកំហែងដល់ជីវិតហើយ បន្ទាប់ពី ការប៉ុនប៉ងបាញ់សម្លាប់នៅពេលដើរចេញពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។ ឧបនាយករដ្ឋមន្រ្តីស្លូវ៉ាគីបានបញ្ជាក់បែបនេះទៅកាន់សារព័ត៌មាន BBC ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា។ |
លោក អ៊ុំ វុទ្ធី សាស្ត្រាចារ្យនៃសាលាមធ្យមវិចិត្រសិល្បៈភ្នំពេញផ្នែកនាថសាស្ត្រមានប្រសាសន៍ថា កីឡាទាញព្រ័ត្រនេះខ្មែរមានរាប់ពាន់ឆ្នាំមកហើយ។ លោកបន្ថែមថា មានចម្លាក់មួយចំនួននៅក្នុងប្រាសាទអង្គរ ដែលទាក់ទងនឹងកីឡាទាញព្រ័ត្រ ក្នុងនោះរួមមាន រឿងកូរសមុទ្រទឹកដោះ រាមកេរ្តិ៍ និងមហាភារត។ លោកសាស្ត្រាចារ្យបន្ថែមទៀតថា ពាក្យ «ព្រ័ត្រ»មានន័យថា កម្លាំងមហាសាមគ្គីរវាងទេវ និងអាសូរ ហើយជាការកកើតភោគផលដំណាំផ្សេងៗ ដែលកើតចេញពីការកូរសមុទ្រទឹកដោះ។ «ហើយរាល់ពិធីបុណ្យចូលឆ្នាំម្តងៗ ខ្មែរមិនដែលភ្លេចកីឡាទាញព្រ័ត្រនេះទេ ព្រោះវាជាកីឡាល្បងប្រាជ្ញា ល្បងកម្លាំង»។ នេះជាការបញ្ជាក់របស់លោកសាស្ត្រាចារ្យ អ៊ុំ វុទ្ធី។ គួរបញ្ជាក់ថា កីឡាទាញព្រ័ត្ររបស់ខ្មែរ ត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅអង្គការយូណេស្កូ កាលពីថ្ងៃទី២ ធ្នូ ឆ្នាំ២០១៥៕ សូមទស្សនាការទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ត ដែលចូលរួមដោយសម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ នៅមុខប្រាសាទអង្គរវត្តដូចតទៅ៖ | សៀមរាប៖ ជារៀងរាល់ឆ្នាំ នៅក្នុងកម្មវិធីអង្គរសង្ក្រាន្តគឺតែងលើកយកកីឡាចម្រុះមកលេងសប្បាយរីករាយ ក្នុងនោះក៏មានកីឡាទាញព្រ័ត្រផងដែរ។ ដូចឆ្នាំនេះ ពិធីទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ត បានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី១៤ មេសា ក្រោមវត្តមានសម្តេច ហ៊ុន សែន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាច្រើននាក់។ កីឡាទាញព្រ័ត្រ គឺជាកីឡាមួយ ដែលបង្ហាញពីកម្លាំងសាមគ្គីរវាងគ្នាទៅវិញទៅមក។ |
រហូតមកដល់បច្ចុប្បន្នផ្លូវជនបទដែលក្រាលកៅស៊ូ និងបេតុងមានប្រវែងប្រហែល ១ម៉ឺនគីឡូម៉ែត្រ។ ដើម្បីសម្រេចបានទៅតាមចក្ខុវិស័យ និងស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទនឹងខិតខំកសាងផ្លូវបេតុង និងក្រាលកៅស៊ូឲ្យបានច្រើនទៅតាមលទ្ធភាព។ «ជាពិសេសនៅឆ្នាំ ២០៣០ ធ្វើយ៉ាងណាឲ្យគ្រប់ភូមិ ឬ៧៥ភាគរយនៃភូមិទាំង ១៤៥៧៧ភូមិ មានផ្លូវតភ្ជាប់ដោយផ្លូវក្រាលកៅស៊ូ និងបេតុង»។ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់បែបនេះ ក្នុងវេទិកាពិភាក្សាលើប្រធានបទ«អ្វីទៅជាកិច្ចការអភិវឌ្ឍន៍ជនបទនៅកម្ពុជា» នៅថ្ងៃទី៤ ខែមិថុនា។ បើតាមលោក ឆាយ ឫទ្ធិសែន បច្ចុប្បន្នផ្លូវភូមិទូទាំងប្រទេសប្រមាណ ៩០ភាគរយត្រូវបានតភ្ជាប់គ្នា។ បន្ថែមពីនេះ ដោយសារតែមានការអភិវឌ្ឍទីក្រុង បច្ចុប្បន្នតំបន់ជនបទមានប្រមាណ ៦១ភាគរយនៃផ្ទៃដីសរុបទូទាំងប្រទេស។ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន (ឆ្វេង) និង លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតនៃកម្ពុជា ។ រូបភាព ៖ CCJ ពីទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋមន្រ្តីរូបនេះបានលើកឡើងថា ដោយសារថវិការជាតិផ្តល់ឲ្យក្រសួងអភិវឌ្ឍន៍ជនបទមានចំនួនតែ ៧៥លានដុល្លារក្នុងឆ្នាំ២០២៤ គឺមិនអាចឆ្លើយតបគ្រប់គ្រាន់ជាមួយកង្វះខាតការជុសជុលផ្លូវ និងកសាងផ្លូវថ្មីនោះទេ។ ដូច្នេះ ក្រសួងបានពឹងពាក់ជំនួយពីដៃគូអភិវឌ្ឍន៍ទាំងក្នុង និងក្រៅស្រុកដើម្បីសម្រេចតាមចក្ខុវិស័យ។ គួរបញ្ជាក់ថា ផ្លូវជនបទចែកចេញជា ៤ប្រភេទ គឺសំដៅលើផ្លូវដែលតភ្ជាប់ពីស្រុកទៅស្រុក ស្រុកទៅឃុំ ឃុំទៅឃុំ និងភូមិទៅភូមិ។ គិតត្រឹមដើមឆ្នាំ២០២៤ ផ្លូវជនបទមានចំនួន ១៦ ៦៧៤ខ្សែ ស្មើនឹង ៤៩ ១០៥គីឡូម៉ែត្រ។ ក្នុងនោះ ផ្លូវប្រភេទទី១ មានចំនួន ៧០៨ខ្សែ ស្មើនឹង ១០ ០៩២គីឡូម៉ែត ខណៈផ្លូវប្រភេទទី២ មានចំនួន ១ ១៤៩ខ្សែ ស្មើនឹង ៨ ៩៧០គីឡូម៉ែត្រ។ ទន្ទឹមនេះ ផ្លូវប្រភេទី៣ មានចំនួន ២ ៩៨៨ខ្សែ ស្មើនឹង ១២ ៣៦៤គីឡូម៉េត្រ និងផ្លូវប្រភេទទី៤ មានចំនួន ១១ ៨២៩ខ្សែ ស្មើនឹង ១៧ ៦៧៩គីឡូម៉ែត្រ៕ | ក្រសួងអភិវឌ្ឍន៍ជនបទ ប្តេជ្ញាកសាងផ្លូវដោយការចាក់បេតុង និងកៅស៊ូឲ្យបាន ៧៥ភាគរយនៃផ្លូវជនបទទាំងអស់ដែលមានប្រវែងជិត ៥ម៉ឺនគីឡូម៉ែត្រ។ បច្ចុប្បន្ន ផ្លូវភូមិដែលធន់នឹងការប្រែប្រួលអាកាសធាតុដោយការក្រាលកៅស៊ូ និងបេតុងមានចំនួនតែ ១៧ភាគរយប៉ុណ្ណោះ។ |
បើគ្មានអ្វីប្រែប្រួលអ្វីទេ ដូណាល់ ត្រាំ នឹងអង្គុយពិភាក្សាទល់មុខជាមួយ វ៉ា្លឌីមៀ ពូទីន ជាលើកដំបូងនៅក្នុងទីក្រុង ហេលស៊ីនគី ប្រទេសហ្វាំងឡង់ ប្រាំថ្ងៃក្រោយបិទបញ្ចប់កិច្ចប្រជុំកំពូលណាតូនៅព្រុចសែលថ្ងៃ ១០ដល់ថ្ងៃ១១ ខែកក្កដា។ ទីភ្នាក់ងារព័ត៌មានចុះផ្សាយថា ក្នុងជំនួបពិសេសខាងលើទឹកដីប្រទេសទីបីខាងមុខនេះ ប្រមុខរដ្ឋអាមេរិកដែលមានទំនោរចង់បង្កើតទំនាក់ទំនងល្អជាមួយរុស្ស៊ីនោះ ត្រៀមលើកយកប្រធានបទជាច្រើនទៅដាក់លើតុពិភាក្សា។ បញ្ហាទំនាក់នងទ្វេភាគី ជម្លោះស៊ីរី អ៊ុយក្រែន និងរឿងអាស្រូវរុស្ស៊ីលូកលាន់ក្នុងការបោះឆ្នោតអាមេរិកផងនោះស្ថិតក្នុងចំណោមប្រធានបទទាំងនោះផង។ យ៉ាងណាមិញ នៅថ្ងៃសុក្រទី ២៩ ខែមិថុនា លោក ត្រាំ បាននិយាយបែបស្រពេចស្រពិលពេលអ្នកកាសែតសាកសួរថា តើអាមេរិកពិតជានឹងបោះបង់បង់ជំហររឹងត្អឹងរបស់ខ្លួនក្នុងការប្រឆាំងរុស្ស៊ីដែលហ៊ានក្រសោបយកទឹកដីគ្រីមៀមិនញរញើតច្បាប់អន្តរជាតិនោះ។ ខុសពីលោក អូបាម៉ា ដែលប្រឆាំងដាច់ខាតនឹងសកម្មភាពរុស្ស៊ីដែលឈ្លានពានអ៊ុយក្រែន មេដឹកនាំអាមេរិករូបនេះគ្រាន់ត្រឹម និយាយថា ៖«យើងត្រូវរង់ចាំមើលសិន»។ ការទទួលស្គាល់ទឹកដីគ្រីមៀជារបស់រុស្ស៊ីនោះនឹងក្លាយជាសម្បទានដ៏ធំសម្បើមមួយរបស់ក្រុងវ៉ាស៊ីនតោនចំពោះក្រុងម៉ូស្គូ ហើយវាក៏ធ្វើឲ្យប៉ះពាល់ខ្លាំងដល់ទំនាក់ទំនងរវាងអាមេរិកនិងសម្ព័ន្ធមិត្តជិតស្និទ្ធអឺរ៉ុបដែលកំពុងពិបាកមើលមុខគ្នាដោយសារសង្គ្រាមពាណិជ្ជកម្មដែរ។ សូមរម្លឹកបន្តិចដែរ រុស្ស៊ីបានឈ្លានពាន និងលេបយកទឹកដីគ្រីមៀពីអ៊ុយក្រែនៅក្នុងឆ្នាំ ២០១៤ ក្រោយពេលដែលរបបដឹកនាំក្រុងគៀវរបស់អ្នកនយោបាយស្និទ្ធរបបក្រេមឡាំងលោក វ៉ិកទ័រ យ៉ាណូកូវ៉ិច (Viktor Yanukovych) ត្រូវបានក្រុមបាតុករបណ្តេញចេញពីអំណាចនោះ។ ការលេបយកទឹកដីគ្រីមៀនេះធ្វើឡើងដោយមានប្រជាមតិមួយដែរនៅក្នុងទឹកដីស្វយ័តនេះ ហើយជាលទ្ធផលប្រជាជនលើស ៩០ភាគរយបោះឆ្នោតគាំទ្រការចូលមករួមរស់ជាមួយរុស្ស៊ីដែរ។ ខែមីនា ឆ្នាំ ២០១៤ រុស្ស៊ីសម្រេចដាក់បញ្ចូលទឹកដីគ្រីមៀក្រោមឧបសម្ព័ន្ធរបស់ខ្លួនជាផ្លូវការ។ ចំណែកទឹកដីភាគខាងកើតជាពិសេសតំបន់ Donbas នៅបន្តប្រឈមមុខនឹងការងើបបះបោររបស់បណ្តាក្រុមឧទ្ទាមដែលមានទំនោរទៅរករុស្ស៊ីថែមទៀតរហូតមកដល់បច្ចុប្បន្ន ហើយរុស្ស៊ីរងការចោទប្រកាន់ថា បានបន្តជួយផ្គត់ផ្គង់ក្រុមនេះឲ្យបន្តប្រឆាំងរបបដឹកនាំអ៊ុយក្រែនរបស់លោកប្រធានាធិបតី ប៉េត្រូ ប៉ូរ៉ូឆិនកូ (Petro Poroshenko) ត្រឡប់មកវិញ វាមិនមែនជារឿងគួរឲ្យភ្ងាក់ផ្អើលទេ បើសិនជាលោក ត្រាំ នឹងឈប់លូកលាន់បញ្ហាគ្រីមៀទៀតនោះ។ កន្លងមកលោកបានសម្រេចចិត្តទាំងស្ទាក់ស្ទើរក្នុងការបញ្ជូនមីស៊ីលប្រឆាំងរថក្រោះឲ្យកងទ័ពអ៊ុយក្រែននោះ ហើយលោកក៏មិនសប្បាយចិត្តអ្នកនយោបាយជាន់ខ្ពស់អាមេរិកដែលបានតស៊ូមតិឲ្យរក្សាទណ្ឌកម្មប្រឆាំងរុស្ស៊ីដែរ។ រឿងដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងកិច្ចប្រជុំប្រទេសប្រាំពីរ (G7) នៅកាណាដាកាលពីដើមខែមិថុនានោះ លោក ត្រាម ថែមទាំងហ៊ានស្នើឲ្យប្រទេសសមាជិកប្រាំមួយផ្សេងទៀតបញ្ចប់ការព្យួរសមាជិកភាពរបស់រុស្ស៊ីក្នុងក្រុមទៀតផង។ រុស្ស៊ីត្រូវបានគេបណ្តេញចេញពីក្រុមក្នុងឆ្នាំ ២០១៤ ពោលគឺក្រោយការឈ្លានពានអ៊ុយក្រែននិងក្រសោបយកទឹកដីគ្រីមៀនេះ៕ | ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងជួបពិភាក្សាទ្វេភាគីជាថ្មីទៀតជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅខែកក្កដានេះនៅប្រទេសហ្វាំងឡង់។ ជំនួបលោកនេះមេដឹកនាំអាមេរិកនឹងលើកយកបញ្ហាជាច្រើនទៅជជែកជាមួយមេដឹកនាំរុស្សី ប៉ុន្តែជំហររឹងត្អឹងរបស់អាមេរិកលើទឹកដីគ្រីមៀដែលរុស្ស៊ីត្របាក់យកតាំងពីឆ្នាំ ២០១៤នោះ ប្រហែលមិនមានឡើយ។ |
លោក Chit Naing គ្រូបង្វឹក U19 មីយ៉ាន់ម៉ាក្រោយដឹកនាំក្រុមយកឈ្នះហ្វីលីពីន ៦-០ ក្នុងជំនួបបើកឆាកកាលពីពេលកន្លងទៅបានវាយតម្លៃថា ក្រុម U19 កម្ពុជាអាចទម្លុះសំណាញ់ទីហ្វីលីពីនយ៉ាងតិចពី៤ទៅ៥គ្រាប់សម្រាប់ជំនួបចុងក្រោយរបស់ខ្លួន។ ការលើកឡើងនេះ នាសន្និសីទសារព័ត៌មានក្រោយ U19 មីយ៉ាន់ម៉ាចាញ់កម្ពុជា ៣-២ កាលពីល្ងាចថ្ងៃទី២៦ តុលា នៅវិមានពហុកីឡដ្ឋានជាតិ។ «តាមរយៈបទពិសោធជួបគ្នាកន្លងមកខ្ញុំគិតថាកម្ពុជាអាចសម្រេចទីហ្វីលីពីនពី៤ទៅ៥គ្រាប់ ព្រោះកម្ពុជាមានការការពារល្អ មានឆន្ទៈក្នុងការប្រកួត លេងជាក្រុមបានល្អ មានសមត្ថភាព និងបច្ចេកទេសខ្ពស់ជាងក្រុមហ្វីលីពីន»។ នេះជាការអះអាងរបស់លោក Chit Naing ហើយលោកបានបន្ថែមថា ការចាញ់កម្ពុជាដោយសារកូនក្រុមលោកខ្វះការយកចិត្តទុកក្នុងវគ្គទី២។ ផ្ទុយទៅវិញគ្រូបង្វឹក U19 កម្ពុជាលោក Inoue Kazunori បានបាត់ទុកការជួបហ្វីលីពីនក្នុងជំនួបចុងក្រោយជាការប្រកួតមួយដ៏លំបាកសម្រាប់ក្រុមលោកទៅវិញ។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖«ខ្ញុំបានមើលការប្រកួតរបស់ហ្វីលីពីនរួចហើយក្រុមនេះមានការការពាររឹងមាំដែលវាអាចបង្កការលំបាកសម្រាប់ក្រុមយើង។ ខ្ញុំគិតថា កម្ពុជាមិនខ្លាំងជាងហ្វីលីពីននោះទេ ដូច្នេះការប្រកួតចុងក្រោយជំនួបដ៏តានតឹងសម្រាប់យើង។ ហើយខ្ញុំគិតថា យើងក៏មិនងាយយកឈ្នះគូប្រជែងដោយងាយផងដែរ»។ តែយ៉ាងណាគ្រូបង្វឹកជនជាតិជប៉ុនរូបនេះប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពសម្រាប់ជំនួបចុងក្រោយជាមួយ U19 ហ្វីលីពីនក្នុងវគ្គជម្រុះពូល G ពានរង្វាន់ AFC U19 Championship 2018 ដែលធ្វើឡើងនាថ្ងៃទី២៨ តុលា នៅពហុកីឡដ្ឋានជាតិ៕ | តាមបទពិសោធយកឈ្នះហ្វីលីពីន ៦-០ គ្រូបង្វឹក U19 មីយ៉ាន់ម៉ាបានវាយតម្លៃថាសមត្ថភាពកម្ពុជាអាចរកគ្រាប់បាល់ពីហ្វីលីពីនយ៉ាងតិចពី៤ទៅ៥គ្រាប់។ តែគ្រូបង្វឹក U19 កម្ពុជាលើកទស្សនផ្ទុយថា ការជួបហ្វីលីពីនជាការប្រកួតដែលតានតឹង និងលំបាកសម្រាប់កម្ពុជា។ ក្រុម U19 កម្ពុជាត្រូវតទល់ជាមួយហ្វីលីពីនក្នុងជំនួបចុងក្រោយវគ្គជម្រុះពូល G នៃពានរង្វាន់ AFC U19 Championship 2018 នៅថ្ងៃទី២៨ តុលានេះ ក្នុងពហុកីឡដ្ឋានជាតិ។ |
ហេតុការណ៍នេះ បានកើតឡើង ក្នុងភូមិព្រែកតូច ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ។ លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ បាន ប្រាប់សារព័ត៌មានថ្មីៗថា គ្រាប់ដែលផ្ទុះ គឺជាគ្រប់បន្សល់ទុកតាំងពីសម័យសង្គ្រាម ដែលអាមេរិក ទម្លាក់ លើទឹកដីកម្ពុជា។ លោក បន្តថា ក្រោយទទួលបានដំណឹងនេះ លោក ក៏ចុះទៅពិនិត្យ និងបញ្ចូនអ្នករងរបួសទៅមន្ទីរពេទ្យ។ អភិបាលខេត្តរូបនេះ បញ្ជាក់ថា ក្នុងករណីនេះ សម្តេច ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិការ២លានរៀល ជូនគ្រួសារសព និង១លានរៀល ជូនជនរងគ្រោះក្នុងម្នាក់ៗ៕ | ប្រជាពលរដ្ឋខ្មែរ-អ៊ិស្លាម បានយកសំបកក្បាលគ្រាប់ប្រភេទ១០៥មីលីម៉ែត្រ យកទៅស្លនិងសំណ ដើម្បីចាក់ធ្វើជើងអួនម៉ាញ់ ហើយក៏ផ្ទុះផ្លោងចូលក្នុងផ្ទះប្រជាពលរដ្ឋ ដែលបណ្តាលឲ្យបុរសជាខ្មែរ-អ៊ិស្លាមម្នាក់ បានស្លាប់ និងរងរបួស៩នាក់។ |
ក្រុមសកម្មជនថៃ ដែលដឹកនាំដោយលោក Veera Somkwamkid នោះត្រូវបានអាជីវករ និងពលរដ្ឋថៃជាច្រើននាក់ រារាំងដំណើរពួកគេមិនចូលមក ត្រួតពិនិត្យមើលការសាងសង់កាស៊ីណូ តាមព្រំដែនកម្ពុជា-ថៃ ឡើយ។ មូលហេតុដែលពលរដ្ឋថៃ រារាំងក្រុមសកម្មជនទាំងនោះ ដោយសារតែពួកគេបារម្ភពីភាពអសន្តិសុខតាមព្រំដែន ដែលអាចបង្កឡើងដោយក្រុមសកម្មជនថៃទាំងនេះ។ សារព័ត៌មានបាងកកប៉ុស្តិ៍ ដែលបានស្រង់សម្តីប្រជាពលរដ្ឋថៃ បាននិយាយថា៖«ពួកគេចង់ឲ្យក្រុមសកម្មជនរបស់លោក Veera បញ្ឈប់សកម្មអធិការកិច្ចស៊ើបអង្កេតរបស់គេទៅ។ ព្រោះពួកគេមិនចង់ឃើញសកម្មភាពច្របូកច្របល់របស់ក្រុមសកម្មជនទាំងនោះ បង្កឲ្យមានជម្លោះព្រំដែន ជាមួយប្រទេសជិតខាងកម្ពុជានោះទេ។ ពួកគេមិនចង់រត់ និងលាក់ខ្លួនដោយសារតែការបាញ់គ្នាទៅវិញទៅមករវាងទាហានកម្ពុជា និងទាហានថៃនោះឡើយ»។ សកម្មជនប្រឆាំងអំពើពុករលួយលោក Veera Somkwamkid ខាងលើនេះ ធ្លាប់បានឆ្លងដែនចូលមកប្រទេសកម្ពុជាបង្កបញ្ហាម្ដងហើយ កាលពីឆ្នាំ២០១១។ កាលណោះលោក Veera និងបក្ខពួកគេចំនួន៦នាក់ទៀត ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួន ហើយត្រូវតុលាការខ្មែរកាត់ទោសឲ្យជាប់ពន្ធនាគារ៨ឆ្នាំ លបចូលនិងស៊ើបការណ៍សម្ងាត់ក្នុងទឹកដីកម្ពុជាខុសច្បាប់។ តែយ៉ាងណាសកម្មជនប្រឆាំងអំពើពុករលួយថៃ លោក Veera Somkwamkid បាននិយាយថា មូលហេតុដែលក្រុមរបស់ពួកគេ ចង់មកត្រួតពិនិត្យគម្រោងសាងសងកាស៊ីណូ នៅជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីឲ្យបានដឹងច្បាស់ថា តើកាស៊ីណូនេះ សាងសងក្នុងទឹកដីថៃ ឬក្នុងទឹកដីកម្ពុជាប៉ុណ្ណោះ។ បើតាមលោក Veera ពលរដ្ឋថៃមួយចំនួន មិនចង់ឲ្យមានការសាងសង់កាស៊ីណូនៅលើទឹកដីថៃ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នោះដែរ។ ហើយលោកមិនជឿថា កាស៊ីណូនឹងសាងសងនៅក្នុងទឹកដីកម្ពុជា ដូចការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីថៃ Prawit Wongsuwon នោះទេ។ លោក Veera ដែលបានទទួលការពាក្យបណ្ដឹងរបស់ពលរដ្ឋថៃ ដែលរស់នៅតំបន់សាងសងកាស៊ីណូជាប់ព្រំដែននោះ បានអះអាងថា បើការសាងសងកាស៊ីណូនេះ នៅក្នុងទឹកដីថៃមែននោះ វានឹងបង្កឲ្យមានការប៉ះពាល់ដល់អធិបតេយ្យភាពប្រទេសថៃ។ ការសាងសងកាស៊ីណូមួយកន្លែង នៅតាមព្រំដែនកម្ពុជា-ថៃ នោះ គឺស្ថិតនៅក្នុងគម្រោងនៅឡើយទេ។ ហើយគម្រោងនេះនឹងចាប់ផ្ដើមដំណើការនៅថ្ងៃទី០៧ ខែមេសា ខាងមុខ។ តែយ៉ាងណារដ្ឋមន្ត្រីការពារជាតិលោក Prawit បាននិយាយថា គម្រោងសាងសងកាស៊ីណូនេះ គឺមិនមានក្នុងទឹកដីថៃទេ។ ហើយបើមានការសាងសងមែននោះ លោកនឹងបញ្ជាឲ្យវាយកម្ទេចចោលវិញ៕ | ភ្នំពេញ៖ ប្រជាពលរដ្ឋថៃ ដែលរស់នៅខេត្ត Buri Ram បាននាំគ្នារារាំងក្រុមសកម្មជនថៃមួយក្រុម កុំឲ្យមករំខានដល់តំបន់ព្រំដែនកម្ពុជា-ថៃ។ ក្រុមសកម្មជនប្រឆាំងអំពើពុករលួយថៃ ត្រូវពលរដ្ឋរារាំងនេះ បាននាំគ្នាធ្វើដំណើរទៅត្រួតពិនិត្យមើលការសាងសងកាស៊ីណូមួយកន្លែង ក្នុងតំបន់ព្រំដែនប្រទេសទាំងពីរ។ |
លោក សាន សៅយ៉ាន់ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ បានប្រកាសលាឈប់ពីអាជីពជាអាជ្ញាកណ្តាល ចៅក្រមនៅតាមស្ថានីយទូរទស្សន៍ ដោយលើកហេតុផលថា លោកគ្មានសមត្ថភាពគ្រប់គ្រាន់ និងមមាញឹកជាមួយការងារជាដើម។ «ខ្ញុំបាទ សាន សៅយ៉ាន់ សូមប្រកាសលាឈប់ពីគណៈកម្មការអង្គចៅក្រម និងអាជ្ញាកណ្តាលប្រចាំស្ថានីយទូរទស្សន៍ចាប់ពីសប្តាហ៍នេះតទៅ ដោយសារខ្ញុំពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដាក់ពិន្ទុដល់កីឡាករខ្មែរឡើយ។ ម្យ៉ាងទៀត ខ្ញុំមមាញឹកនឹងការងារស្រែចម្ការ និងទីលំនៅនៅខេត្តឆ្ងាយពិបាកធ្វើដំណើរ»។ ការរៀបរាប់របស់លោក សាន សៅយ៉ាន់ តាមហ្វេសប៊ុក។ ទោះបីម្ចាស់ក្លិបប្រដាល់សៅយ៉ាន់នាគាព្យាយាមលើកហេតុផលបែបនេះក៏ដោយ ការប្រកាសលាឈប់នេះ ទំនងបណ្តាលមកពីលោកបរាជ័យក្នុងការតវ៉ា ពាក់ព័ន្ធនឹងលទ្ធផលរបស់កីឡាករ សុខ ធី ដែលចៅក្រមកាត់ក្តីឲ្យចាញ់កីឡាករថៃ ធ្នូ សឹកឡេក កាលពីពេលកន្លងទៅ។ ព្រោះការប្រកាសនេះ ធ្វើឡើងក្រោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរចេញសេចក្តីសម្រេចឲ្យកីឡាករ សុខ ធី បន្តចាញ់កីឡាករថៃ ទោះបីមានការតវ៉ាក៏ដោយ។ ការបង្ហាញអាកប្បកិរិយាមិនពេញចិត្តចំពោះលទ្ធផល និងការសម្រេចរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ធ្វើឲ្យកីឡាករ សុខ ធី ត្រូវបានសហព័ន្ធនិងស្ថានីយទូរទស្សន៍ CNC ដកបេក្ខភាពចេញពីការប្រកួតដណ្តើមខ្សែក្រវាត់ ISI Palm រដូវកាលទី៣។ តាមពិតទៅកីឡាករ សុខ ធី នៅមានភាគរយខ្ពស់ក្នុងការឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទោះបីរូបគេចាញ់ការប្រកួតមួយនេះក៏ដោយ។ នាការប្រកួតវគ្គសន្សំពិន្ទុដណ្តើមខ្សែក្រវាត់ ISI Palm របស់ស្ថានីយទូរទស្សន៍ CNC កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ កីឡាករ សុខ ធី ត្រូវបានចៅក្រមកាត់ក្តីឲ្យចាញ់កីឡាករថៃ ធ្នូ សឹកឡេក ដោយពិន្ទុមិនឯកច្ឆន្ទ ៣-២។ ភ្លាមៗនោះលោក សាន់ សៅយ៉ាន់ គ្រូបង្វឹកកីឡាករ សុខ ធី បានដាក់ពាក្យប្តឹងទៅគណៈកម្មការរៀបចំការប្រកួត ក្នុងគោលបំណងសុំពិនិត្យនិងដាក់ពិន្ទុឡើងវិញ។ ជាលទ្ធផលក្រោយការត្រួតពិនិត្យរបស់គណៈកម្មការជំនាញ សហព័ន្ធបានសម្រេចដោយបន្តឲ្យ សុខ ធី ចាញ់ដដែល៕ | លោក សាន សៅយ៉ាន់ ម្ចាស់ក្លិបប្រដាល់សៅយ៉ាន់នាគា បានប្រកាសលាឈប់ពីអាជីពអាជ្ញាកណ្តាល ចៅក្រម ក្រោមហេតុផលគ្មានសមត្ថភាព និងមមាញឹកជាមួយការងារស្រែចម្ការ។ ការប្រកាសនេះធ្វើឡើងក្រោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរចេញសេចក្តីសម្រេច ដោយឲ្យកីឡាករ សុខ ធី បន្តចាញ់កីឡាករថៃ ដែលផ្ទុយនឹងការតវ៉ារបស់លោក។ |
ដើមឈើដែលជាម្លប់ត្រជាក់ត្រជំរបស់អ្នកជិតខាងទាំងពីរអស់រយៈពេល២៥ឆ្នាំ ត្រូវបានចាត់ទុកជាដើមហេតុនាំឲ្យសត្វព្រាបជុះអាចម៍ដាក់។ ករណីនេះ បានប្រែក្លាយមិត្តភាពទៅជាជម្លោះ ដោយភាគីម្ខាងទាមទារឲ្យកាប់ដើមឈើនោះចេញ។ តាមការផ្សាយរបស់សារព័ត៌មាន Metro លោកស្រី Irene និងលោក Gramham Lee ដែលមានអាយុជាង៧០ឆ្នាំដូចគ្នា ដែលជាភាគីម្ខាង បានសម្រេចចិត្តនាំគ្នាជួលឲ្យគេកាត់មែកឈើចេញពីបរិវេណផ្ទះរបស់ខ្លួន ដើម្បីរារាំងកុំឲ្យសត្វព្រាបជុះអាចម៍ដាក់ទៀត។ លោក Bharat Mistry អាយុ៥៦ឆ្នាំ ដែលជាគូទំនាស់ បានអះអាងថា លោក និងក្រុមគ្រួសារ បានត្រឹមតែហួសចិត្តប៉ុណ្ណោះ នៅពេលឃើញគេយកម៉ាស៊ីនកាត់មែកឈើមួយចំហៀងចេញ។ លោក Mistry បានថ្លែងប្រាប់សារព័ត៌មាននានានៅអង់គ្លេសថា ជាច្រើនខែមកហើយដែលអ្នកជិតខាងខ្លួន ត្អូញត្អែពីករណីសត្វព្រាបជុះអាចម៍ ហើយធ្លាក់ប្រឡាក់លើរថយន្តពួកគាត់។ ក្រោយមក គ្រួសារ Lee ទាមទារឲ្យកាប់ដើមនោះចេញ ប៉ុន្តែមិនមានការយល់ព្រម ទើបឈានដល់ការសម្រេចចិត្តដែលមិនធ្លាប់មានពីមុន។ អ្នកជិតខាងផ្សេងទៀត បានអះអាងថា គ្រួសារទាំងពីរស្រឡាញរាប់អានគ្នាខ្លាំងណាស់ ហើយក៏ធ្លាប់ពួកគាត់រៀបចំពិធីជប់លៀងជាមួយគ្នាផងដែរ ប៉ុន្តែមិនគួរណាទំនាស់រឿងអាចម៍ព្រាប បានធ្វើឲ្យបែកបាក់មិត្តភាព ហើយបំផ្លាញដើមឈើអស់មួយចំហៀងទៀត។ បច្ចុប្បន្ន ដើមឈើមួយនេះ បែរក្លាយជាកម្លាំងដ៏ទាក់ទាញទេសចរណ៍មួយក្នុងតំបន់ Waterthorpe។ ក្នុងបទសម្ភាសមួយជាមួយ MailOnline អ្នកស្រី Irene បានបញ្ជាក់ថា គាត់នឹងបន្តកាត់ទៀត ប្រសិនបើមែកឈើបន្តដុះសារជាថ្មី។ អ្នកភូមិបានអះអាងថា តំបន់ Waterthorpe សម្បូរទៅដោយសត្វព្រាប និងសត្វស្លាបជាច្រើន ហើយវាបានក្លាយជាទម្លាប់ទៅហើយពេលឮសំឡេងសត្វខ្ញៀវខ្ញារ និងឃើញអាចម៍សត្វទាំងនោះនៅមុខផ្ទះ៕ | ដើមឈើមួយដើមបានរងគ្រោះក្នុងជម្លោះរឿងអាចម៍ព្រាបរវាងអ្នកនៅផ្ទះជិតខាងគ្នាមួយនៅក្រុង Sheffield ប្រទេសអង់គ្លេស កាលពីពេលថ្មីៗកន្លងមកនេះ។ ដំណោះស្រាយដើម្បីកុំឲ្យសត្វជុះអាចម៌ដាក់មុខផ្ទះរបស់ខ្លួនទៀត គូទំនាស់ម្នាក់បានសម្រេចចិត្តកាត់មែកឈើមួយចំនួនចេញ។ |
ខេត្ត៣ ដែលមានសក្ដានុពលជាងគេនៅកម្ពុជា និងក្លាយជាទីលានប្រណាំងកង់ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូង ។ ក្នុងនោះ មានខេត្តសៀមរាប ព្រះសីហនុ និងកែប ។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានលើកឡើងថា ភូមិសាស្រ្តនៅតំបន់ ខាងលើនេះ វាពិតជាសក្តិសមសម្រាប់ការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ ដោយសារតែជាតំបន់ទេសចរណ៍។ ម្យ៉ាងទៀតប្រភពធនធានកីឡាករ-កីឡាការិនី គ្រូបង្វឹក ភាគច្រន ក៏កើតចេញពីខេត្តតំបន់ទេសចរណ៍និងវប្បធម៌នេះផងដែរ ។ បើតាមលោក ចំរើន ខេត្តសៀមរាបមានហេដ្ឋារចនាសម្ព័ន តំបន់ទេសចរណ៍ជាច្រើន ដូចជាព្រលានយន្តហោះ ផ្លូវថ្នល់ ទីតាំងប្រាសាទបុរាណ ឧទ្យានភ្នំគូលែន ដែលអាចរៀបចំការប្រកួតប្រភេទ កង់ភ្នំ កង់គក់ ដែលក្រុមការងារបច្ចេកទេសបានចុះទៅត្រួតពិនិត្យម្ដងរួចមកហើយ ។ ដោយឡែកខេត្តព្រះសីហនុ គឺជាតំបន់ឆ្នេរសមុទ្រដែលមានភាពទាក់ទាញ ដែលសហព័ន្ធធ្លាប់បានរៀបចំការប្រកួតកីឡាប្រណាំងកង់ពិភពលោក ដោយជោគជ័យម្ដងហើយ កាលពីដើមឆ្នាំ២០២០។ ខេត្តឆ្នេរសមុទ្រមួយនេះ នឹងអាចទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ ចូលរួមទស្សនាគាំទ្រព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ខាងមុខ ។ ចំណែកខេត្តកែប ក៏មានលក្ខណស្រដៀងគ្នានិងខេត្តព្រះស៊ីហនុផងដែរ។ នេះបើតាមអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន។ «ក្នុងចំណោមខេត្តទាំង៣ គឺខេត្តសៀមរាប ដែលមានអទិភាពជាងគេសម្រាប់ការប្រណាំងកង់នៃការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»។ នេះបើតាមលោក នូ ចំរើន។ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។ ចំណែកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមប្រព្រឹត្តទៅចាប់ថ្ងៃទី១-១០ ខែមិថុនា ឆ្នាំ២០២៣៕ | ដោយ៖ នី ណារិទ្ធ |
ក្នុងការបោះឆ្នោតប្រធានាធិបតីលើកទី៨ បានប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា។ ក្នុងការបោះឆ្នោតលើកនេះ រុស្ស៊ីបានរៀបចំការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិចជាលើកដំបូង ដោយលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក៏បានបោះឆ្នោតតាមប្រព័ន្ធថ្មីនេះដែរ។ តាមការបញ្ជាក់របស់លោក Ella Pamfilova ប្រមុខគណៈកម្មការបោះឆ្នោតកណ្តាល ការវាយប្រហារភាគច្រើន គឺផ្តោតលើប្រព័ន្ធបោះឆ្នោតតាមអ៊ីនធឺណិត ដោយ៣ម៉ឺនករណី បានវាយប្រហារលើប្រព័ន្ធតាមដានការបោះឆ្នោត។ ប្រមុខគណៈកម្មការរូបនេះ បានបន្ថែមថា ការវាយប្រហារតាមអ៊ីនធឺណិត បានកើតមានចាប់តាំងពីថ្ងៃទី១៥ ខែមីនា និងបានកើនឡើងយ៉ាងខ្លាំងនៅថ្ងៃទី១៦ ខែមីនា។ យ៉ាងណាមិញ បេសកកម្មរបស់អ្នកវាយប្រហារដែលមានវត្តមាននៅអាម៉េរិក និងអង់គ្លេសទាំងនោះ មិនទទួលជោគជ័យឡើយ។ កន្លងមក សេតវិមាន បានបញ្ជាក់រួចហើយថា ខ្លួននឹងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការបោះឆ្នោតនៅរុស្ស៊ីឡើយ៕ | អាជ្ញាធររៀបចំការបោះឆ្នោតរុស្ស៊ី នៅថ្ងៃទី១៦ ខែមីនា បានអះអាងថា ការវាយប្រហារលើប្រព័ន្ធបោះឆ្នោតតាមអេឡិចត្រូនិចចំនួន ១៦ម៉ឺនករណី ត្រូវបានរាំងខ្ទប់។ បើតាមរុស្ស៊ី អ្នកវាយប្រហារលើប្រព័ន្ធបោះឆ្នោតរុស្ស៊ី មានទីតាំងនៅអាម៉េរិក និងអង់គ្លេស។ |
សូមទស្សនា បទសម្ភាសរវាងលោក សែម វណ្ណា អ្នកសារព័ត៌មានឌីជីថលថ្មីៗ និងលោក ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា ដូចខាងក្រោម៖ លោក ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា បានថ្លែងថា ក្រោយក្រុមការងារជួសជុល បានបញ្ចប់គម្រោងជួសជុលស្ពានហាលជាស្ថាពរ អាជ្ញាធរជាតិអប្សរា នឹងបើកឱ្យទេសចរដើរតាមស្ពានហាលអង្គរឡើងវិញ។ ជាមួយគ្នានេះ ស្ពានបណ្ដែតទឹកបណ្ដោះអាសន្ន ក៏ត្រូវរក្សាទុកដដែល។ ស្ពានហាលអង្គរ មិនមានបង្កាន់ដៃសម្រាប់ការពារសុវត្ថិភាពនោះទេ។ បញ្ហានេះ អាជ្ញាធរជាតិអប្សរា នឹងដោះស្រាយ ដោយធ្វើយ៉ាងណាមិនឱ្យប៉ះពាល់ដល់សម្រស់ និងមានហានិភ័យដល់ស្ពានបុរាណនោះទេ។ អាជ្ញាធរជាតិអប្សរា នឹងធ្វើអ្វីមួយ ដើម្បីការពារសុវត្ថិភាពដល់ទេសចរ ជាពិសេសកុមារតូចៗ។ «ពេលខ្លះទេសចរ អណ្ដែតអារម្មណ៍ជាមួយប្រាង្គប្រាសាទ ដែលអាចមានហានិភ័យ ដោយចៃដន្យ។ ដូច្នេះ យើង នឹងត្រូវរៀបចំឱ្យមានរបាអ្វីមួយ ដើម្បីបង្ហាញ ឬរម្លឹក ដល់ភ្ញៀវទេសចរ ឱ្យមានការប្រុងប្រយ័ត្ន។ យើង ត្រូវធ្វើយ៉ាងណា មិនឱ្យប៉ះពាល់សោភ័ណ្ឌភាព និងភ្នែក របស់ទេសចរ នោះទេ»។ លោក ឡុង កុសល ថ្លែងដូច្នេះនៅលើស្ពានហាលអង្គរ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ។ សូមរម្លឹកថា ស្ពានហាលអង្គរ ត្រូវបានផ្អាកដំណើរការឆ្នាំ២០១៦ ដើម្បីដំណើរការជួសជុល ដោយអាជ្ញាធរជាតិអប្សរាបានរៀបចំឱ្យមានស្ពានបណ្ដែតទឹកជំនួសវិញ៕ | សៀមរាប៖ ស្ពានហាលអង្គរ នឹងត្រូវបានបើកជាផ្លូវការនាខែវិច្ឆិកា ក្រោយបិទជួសជុលតាំងពីឆ្នាំ២០១៦។ អាជ្ញាធរជាតិអប្សរា នឹងបន្ថែមរនាំងសុវត្ថិភាព ដែលការពារដល់ក្មេងៗពីហានិភ័យដោយចៃដន្យណាមួយ។ |
ពេលនេះ បរិបទនយោបាយថៃ កំពុងតែស្មុគស្មាញ ខណៈប្រមុខរដ្ឋាភិបាលថៃថ្មី នៅតែមិនទាន់រើសបាន។ ជាថ្មីម្តងទៀត សភាថៃបានប្រកាសលើកពេលរើសនាយករដ្ឋមន្រ្តីថៃថ្មី ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៤ ខែសីហា ដោយសារតែតុលាការធម្មនុញ្ញថៃ មិនទាន់សម្រេចលើការបដិសេធរបស់សភាលើការឈរឈ្មោះរបស់លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ ជាបេក្ខជននាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៩ ខែកក្កដា។ «តុលាការធម្មនុញ្ញ មិនទាន់បានសម្រេចលើពាក្យបណ្តឹងពីការបោះឆ្នោតរើសនាយករដ្ឋមន្រ្តី និងសំណើការិយាល័យស៊ើបអង្កេតថៃក្នុងការលើកថ្ងៃបោះឆ្នោតរើសនាយករដ្ឋមន្រ្តីថៃថ្មី»។ ប្រធានសភាថៃ លោក Wan Muhamad Noor Matha បានបញ្ជាក់បែបនេះ នៅថ្ងៃទី៣ ខែសីហា។ ការប្រកាសបែបនេះ ធ្វើឡើងនៅប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយតុលាការធម្មនុញ្ញថៃ បានចេញសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃទី៣ ខែសីហាថា ពាក្យបណ្តឹងត្រូវតែពិនិត្យឱ្យបានម៉ត់ចត់។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ តាមសេចក្តីថ្លែងការណ៍នោះ តុលាការបានបញ្ជាឱ្យមន្រ្តីរបស់ខ្លួនសិក្សាពីព័ត៌មានពាក់ព័ន្ធ ដើម្បីគាំទ្រលើការពិនិត្យរបស់ខ្លួនដោយសារតែពាក្យបណ្តឹងនោះមានទាក់ទង នឹងរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ តុលាការធម្មនុញ្ញ ត្រូវបានរំពឹងថា នឹងចេញសេចក្តីសម្រេចនៅថ្ងៃទី១៦ ខែសីហា។ បក្សឆ្ពោះទៅមុខ ជាអ្នកស្នើឱ្យមានការបកស្រាយលើការច្រានចោលរបស់សភាចំពោះបេក្ខភាពលោក Pita ។ គួររំឭកថា បក្សភឿថៃ នៅថ្ងៃទី២ ខែសីហា បានប្រកាសពីបង្កើតសម្ព័ន្ធបក្សនយោបាយថ្មី ដោយមិនបញ្ចូលបក្សឆ្ពោះទៅមុខ។ បក្សភឿថៃ នឹងតែងតាំងលោក Srettha Thavisin ជាបេក្ខជននាយករដ្ឋមន្រ្តី។ ការប្រកាសបែបនេះ ធ្វើឡើងដើម្បីទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសមាជិកព្រឹទ្ធសភាថៃ ដែលភាគច្រើនចង់ឱ្យបក្សឆ្ពោះទៅមុខចេញពីសម្ព័ន្ថបក្សនយោបាយ៕ | ប្រធានសភាថៃ នៅថ្ងៃទី៣ ខែសីហា បានសម្រេចលើកថ្ងៃបោះឆ្នោតរើសនាយករដ្ឋមន្រ្តី ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៤ ខែសីហា។ ការសម្រេចនេះ ធ្វើឡើងក្រោយតុលាការធម្មនុញ្ញថៃ បានលើកពេលចេញសេចក្តីសម្រេចធម្មនុញ្ញភាពលើដំណោះស្រាយរបស់សភាដែលច្រានចោលលោក Pita Limjaroenrat ក្នុងការឈរឈ្មោះជានាយករដ្ឋមន្រ្តី។ |
Link: https://www.tripadvisor.com/TravelersChoice-Hotels លេខទំនាក់ទំនង៖ 012 778 096 វែបសាយ៖ www.viroth-hotel.com អាសយដ្ឋាន៖ នៅចំកណ្ដាលក្រុងសៀមរាប ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ (អត្ថបទពាណិជ្ជកម្ម) | ប្រសិនបើលោកអ្នកចង់បានកន្លែងស្នាក់នៅដែលមានផាសុកភាព ជាមួយនឹងតម្លៃពិសេសនោះ សណ្ឋាគារចំណាត់ថ្នាក់«លេខ១»ផ្ទួនៗនៅលើពិភពលោកដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយ TripAdvisor Travellers Choice Award 2018 & 2020 បានសម្រេចបន្តបញ្ចុះតម្លៃពិសេសជូនអតិថិជន៕ |
រថយន្តដែលសម្ដេច ហ៊ុន សែន ជិះមុនដំបូងនេះ គឺម៉ាក Toyota Camry ដែលផលិតនៅឆ្នាំ១៩៦៨ ហើយមានអាយុកាល៥០ ឆ្នាំមកហើយ មកដល់បច្ចុប្បន្ននេះ។ រថយន្តប្រភេទនេះ គឺភាគីវៀតណាមផ្ដល់ឲ្យសម្ដេចជិះបំពេញការងារនៅឆ្នាំ១៩៧៩ រួមជាមួយសម្ភារផ្សេងៗមួយចំនួនទៀត។ នេះបើតាមលោក យ៉ាត់ ទូច មេបញ្ជាការរង និងជានាយខុទ្ទកាល័យបញ្ជាការដ្ឋានអង្គរក្ស។ អត្ថបទទាក់ទង លោក ទៀ បាញ់៖ វិមានឈ្នះ-ឈ្នះ តំណាងថាគ្មានសម័យកាលណាមានសន្តិភាពជាងសម័យនេះឡើយ សូមបញ្ជាក់ថា វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ បានចាប់ផ្ដើមសាងសង់ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ។ ការសាងសង់វិមាននេះ គឺដើម្បី រម្លឹកដល់គុណូបការៈរបស់បុព្វបុរសខ្មែរគ្រប់សម័យកាល ដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀត វិមាននេះ ក៏ជានិមិត្តរូបនៃសុខសន្តិភាព ដែលកម្ពុជាទទួលជោគជ័យ ក្រោយពីសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ បានបិទបញ្ចប់នៅឆ្នាំ១៩៩៨ ។ ជាងនេះទៀត វិមាននេះ នឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ បើតាមការគ្រោងទុក រដ្ឋាភិបាល នឹងសម្ពោធដាក់ដំណើរការវិមានឈ្នះ-ឈ្នះជាផ្លូវការ នៅថ្ងៃទី២៩ ធ្នូខាងមុខ ដើម្បីរំឭកខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ របស់សម្ដេច ហ៊់ុន សែន ក្នុងការដឹកនាំរដ្ឋាភិបាល បញ្ចប់ភ្លើងសង្គ្រាមរយៈពេល២០ឆ្នាំមកនេះ៕ | ភ្នំពេញ៖ រថយន្តសម្ដេច ហ៊ុន សែន ដែលជិះតស៊ូរំដោះជាតិ ពីរបបប្រល័យពូជសាសន៍នោះ ត្រូវបានយកទៅដាក់បង្ហាញនៅវិមានឈ្នះ-ឈ្នះ ដើម្បីបញ្ជាក់អំពីវត្ថុតាងក្នុងប្រវត្តិសាស្ត្រនៃដំណើរតស៊ូរបស់ប្រមុខរដ្ឋាភិបាល ។ |
តារាចម្រៀង សួស សងវាចា បានរួបរឹតដោយជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមអស់ រយៈពេលជិត៥ឆ្នាំមកហើយ។ ក្រោយពីចំណាយប្រាក់អស់ជាច្រើន ដើម្បីព្យាបាលជំងឺ តែមិនមានលទ្ធផលរួចមក លោកក៏សម្រេចចិត្តខំហាត់ប្រាណនៅផ្ទះវិញ។ អ្នកចម្រៀងដែលចូលសិល្បៈក្នុងឆ្នាំ១៩៩៩រូបនេះ បញ្ជាក់ទាំងអស់សង្ឃឹម៖«ពីមុនខ្ញុំបានទៅព្យាបាលច្រើនពេទ្យ ទាំងពេទ្យវិទ្យាសាស្ត្រនិងទៅគ្រូថ្នាំខ្មែរផងតែមិនបានផលសោះ។ ពេលនេះខ្ញុំសល់ប្រាក់តិចតួចដែរ តែខ្ញុំទុកផ្គង់ផ្គង់គ្រួសារក្នុងគ្រាអាសន្ន ហើយខ្ញុំខំហាត់ប្រាណនៅផ្ទះវិញ។ អ្នកមានច្រើនណាស់ដែលគេមានជំងឺដូចខ្ញុំ ហើយគេទៅព្យាបាលនៅប្រទេសជឿនលឿន ក៏នៅតែមិនជា»។ ដោយសារជំងឺលើសឈាមធ្វើឱ្យដៃឆ្វេងរបស់បុរសវ័យ៥៥ឆ្នាំរូបនេះ មិនអាចលើកបាន ហើយអាចដើរបានតែតិចតួចប៉ុណ្ណោះ។ មានផ្ទះផ្ទាល់ខ្លួនក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ សព្វថ្ងៃជីវភាពគ្រួសារទាំងមូលនត្រូវពឹងទាំងស្រុងលើមុខរបរលក់អីវ៉ាន់តិចតួចរបស់ប្រពន្ធនៅផ្ទះ ដើម្បីផ្គត់ផ្គង់គ្រួសារ និងចិញ្ចឹមកូន៣នាក់៕ | ភ្នំពេញ៖ ធ្លាប់បានទៅព្យាបាលជំងឺអស់ជាច្រើនពេទ្យ ប៉ុន្តែអាការនៅតែមិនធូរស្បើយ តារាចម្រៀងទសវត្សរ៍ឆ្នាំ៩០រូបនេះ ហាក់អស់សង្ឃឹមចំពោះជំងឺរបស់ខ្លួនថានឹងអាចប្រសើរឡើង។ ដោយមានជីវភាពខ្វះខាតផង សព្វថ្ងៃនេះលោក សួស សងវាចា ព្យាយាមហាត់ប្រាណនៅផ្ទះជំនួយឱ្យការទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ |
អត្ថបទទាក់ទង លោក ស៊ុន ចាន់ថុល៖ បើឃើញផ្លូវសំបុកមាន់ ឬផ្លូវខូច ត្រូវប្រញាប់ថតផ្ញើទៅក្រសួង ដើម្បីដោះស្រាយ បើតាមលោក ស៊ុន ចាន់ថុល សព្វថ្ងៃមានមនុស្សចំនួន១៧,០០០នាក់ ដែលបានទាញយកកម្មវិធីRoad Care ដាក់ក្នុងទូរសព្ទទំនើបរបស់ខ្លួន សម្រាប់ប្រើប្រាស់។ តាមរយៈអ្នកប្រើប្រាស់នៃកម្មវិធីRoad Care នេះ បានរាយការណ៍ពីផ្លូវសំបុកដល់ក្រសួង ជាង២០០០ករណី។ រដ្ឋមន្ត្រីដឹកជញ្ជូនរូបនេះបាននិយាយដូច្នេះ៖« ជាង២០០០ករណី អំពីផ្លូវសំបុកមាន់ដែលត្រូវជួសជុល។ ប៉ុន្តែក្នុង២០០០ករណីនោះ យើងជួសជុលបានតែ១៩ភាគរយទេ ដោយមានមួយចំនួនបញ្ជូនទៅអង្គភាពផ្សេង មួយចំនួនទៀតរៀបចំដាក់ក្នុងផែនការ...ជាដើម»។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបើកដំណើរការជាផ្លូវការការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន។ រូបថត៖ ក្រសួងសាធារណការ។ ក្នុងពិធីសន្និបាតបូកសរុបរបាយការណ៍ឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅទីស្តីការក្រសួងនាព្រឹកថ្ងៃទី៨ មករា លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា កម្មវិធី Road Care mobile app ក្រៅពីអាចឱ្យពលរដ្ឋថតផ្លូវសំបុកមាន់បញ្ជូនឬរាយការណ៍ទៅកាន់អាជ្ញាធរដែលពាក់ព័ន្ធ ដើម្បីជួសជុលឲ្យបានទាន់ពេលវេលាហើយនោះ ក្រសួងនឹងពង្រីកកម្មវិធីនេះបន្ថែមទៀត ដើម្បីឱ្យពលរដ្ឋថតរថយន្តដែលដឹកទំនិញលើសទម្ងន់ រថយន្តដឹកទំនិញសំពេញសំពោង និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។ សូមជម្រាបថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការកម្មវិធីថែទាំផ្លូវ (ROAD CARE) នេះ កាលពីថ្ងៃទី១៣ធ្នូ ឆ្នាំ២០១៨។ ROAD CARE នេះ បង្កើតឡើង ដើម្បីផ្តល់លទ្ធភាពដល់ពលរដ្ឋ អាចរាយការណ៍ពីផ្លូវដែលត្រូវជួសជុល មានជង្ហុកសំបុកមាន់បានទាន់ពេលវេលានិងងាយស្រួល ព្រមទាំងបង្ហាញពីទីតាំងភូមិសាស្ត្រច្បាស់លាស់៕ ផ្លូវសំបុកមាន់មួយកន្លែង នៅខេត្តព្រះសីហុន។ រូបថត៖ ទូច សុវណ្ណឌី។ | ភ្នំពេញ៖ ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្តេជ្ញាចិត្តជួសជុលផ្លូវជង្ហុកសំបុកមាន់ឬផ្លូវខូច យ៉ាងតិចឱ្យបាន៥០ភាគរយ ក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីមានការរាយការណ៍ពីប្រជាជនពលរដ្ឋ តាមរយៈកម្មវិធីថែទាំផ្លូវ(ROAD CARE mobile app)។ នេះជាលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ដោយបានអះអាងថា ពេលឃើញពលរដ្ឋរាយកាណ៍ពីផ្លូវសំបុកមាន់ មន្ត្រីជំនាញគឺត្រូវជុះជុលភ្លាម កុំទុកឱ្យលើសពី៣០ថ្ងៃ។ |
ថេបប្លេត T3 7 អ៊ីញត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាតបំពាក់ជាមួយអេក្រងធំទូលាយទំហំ ៧ អ៊ីញ ទម្ងន់ត្រឹមតែ ២៤៥g និងមានកម្រាស់ ៨.៦mm ស្រោបដោយលោហៈធាតុអាលុយមីញ៉ូម ងាយស្រួលសម្រាប់ក្មេងសិក្សា កម្សាន្ត រឺធ្វើជាឧបករណ៌សម្រាប់ Take Order សិក្សាស្រាវជ្រាវ និង បំពេញការងារប្រចាំថ្ងៃ។ Huawei T3 (7) RAM: ១GB + ROM: ៨GB តម្លៃ ៩៩ ដុល្លារ RAM: ២GB + ROM: ១៦GB តម្លៃ ១៤៥ ដុល្លារ បំពាក់ថាមពលថ្មធំរហូតដល់ទៅ ៤០០០ mAh អាចដាក់ស៊ីមខលបាន។ ថេបប្លេត Huawei T3 Plus ធ្វើឲ្យអ្នកប្រើប្រាស់ មើលទៅកាន់ពិភពលោកកាន់តែរស់រវើក និងជាក់ច្បាស់ជាមួយនិង អេក្រង់ ៨អ៊ីញ កម្រិតបង្ហាញខ្ពស់ ១២៨០ x ៨០០ (HD)IPS HD Display ហើយផ្តល់អ្នកប្រើប្រាស់នូវបទពិសោធន៍ថ្មីមួយកម្រិតទៀត។ T3 Plus បំពាក់នូវកម្មវិធីសម្រាប់ទប់ពន្លឺ បង្កលក្ខណៈងាយស្រួលដល់ភ្នែក នៅពេលសម្លឹងលើអេក្រង់។ Huawei T3 Plus ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត តួស្រោបដោយ លោហៈធាតុអាលុយមីញ៉ូមភ្លឺចែងចាង រឹងមុំាមានកម្រាស់ ៧.៩៥ mm ទម្ងន់ ៣៥០g ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៏ Android 7.0, Qualcomm MSM8917, quad-core A53, 4 x 1.4 GHz, EMUI 5.1 មានថាមពលថ្ម ៤៨០០ mAh មានកាមេរ៉ា ខាងក្រោយ ៥ MP ជាមួយនិង Auto Focus ហើយនិងកាមេរ៉ាមុខ ២ MP ជាមួយ fixed focus។ T3 Plus មាន RAM: ២GB + ROM: ១៦GB តម្លៃ ១៨៩ ដុល្លារ Display: 8 Battery: ៤៨០០ mAh ដាក់SIM ខលបាន។ លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖ រាល់ការជាវ ថេបប្លេត Huawei T3 7 (RAM: ១GB, ROM: ៨GB)តម្លៃត្រឹមតែ ៩៩ដុល្លារ ថែមសំបកថេកប្លេត និងស្គ្រីនការពារ, Huawei T3 7 (RAM: ២GB, ROM: ១៦GB)តម្លៃត្រឹមតែ ១៤៥ដុល្លារ និង Huawei T3 Plus (RAM: ២GB, ROM: ១៦GB) តម្លៃត្រឹមតែ ១៨៩ដុល្លារ ថែមកាសប្លូធូ, ថែមសំបកថេកប្លេត និងស្គ្រីនការពារ។ ចំពោះស្មាតហ្វូន Huawei nova 2i តម្លៃត្រឹមតែ ២៩៩ដុល្លារ ថែមដងថតរូប (Original Selfie Stick), កាសធំពាក់ក្បាល សម្រាប់ស្តាប់តន្ត្រី (Original Big Head Ear Phone), ក្រវិលទម្រទូរសព្ទ (Phone Ring), អាវយឺតកាលីប, ស៊ីមស្មាតមួយ និងកពា្ចប់ធំម្ម៉ងរយៈពេល ១២ សប្តាហ៍ឥតគិតថ្លៃ។ Huawei nova 2i គឺជាកំពូលស្មាតហ្វូនស៊េរីថ្មី កាមេរ៉ា ៤ (ភ្លោះមុខ ភ្លោះក្រោយ) ដំបូងគេបង្អស់ ក្រោមរបកគំហើញថ្មី បច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Huawei ។ HUAWEI nova 2i ត្រូវបានរចនាឡើងជាមួយ អេក្រង់ធំ ពេញចិត្ត ពេញភ្នែក ពេញគែម ៥.៩ អ៊ីញ (HUAWEI FullView Display) ច្បាស់ថ្លាឆ្វង់កម្រិត ២K (១០៨០*២១៦០) មានកាមេរ៉ាភ្លោះមុខ១៣/២MP ។ HUAWEI nova 2i ភ្ជាប់ជាមួយ Smart Selfie Toning Flash ឯកទេសអ្នក Selfie មួយគ្មានពីរ អាចផ្តិតយករូបភាពច្បាស់ស្រស់ស្អាត Pro Mode បែបសិល្បៈ portrait, Wide Aperture, Effect, Bokeh ស៊ីវិល័យ និងរស់រវើក។ ចំណែកឯ កាមេរ៉ាភ្លោះ ខាងក្រោយវិញ ១៦MP/២MP មានសមត្ថភាពខ្លាំង អាចផ្តិតយករូបភាព បែបសិល្បៈ ស៊ីវិល័យ កម្រិតខ្ពស់ ព្រាលផ្ទៃខាងក្រោយបានស្រស់ស្អាតល្អ (bokeh) និងជួយបន្ថែមពន្លឺ សម្រាប់ទីតាំង ដែលមាន ពន្លឺខ្សោយ ដូចកាមេរ៉ាអាជីព។ HUAWEI nova 2i ត្រូវបានបំពាក់ដោយបន្ទះឈីប Octa-core Kirin 659, មាន រ៉េម (RAM) ៤GB និង រ៉ូម (ROM) ៦៤GB ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android-7 អាច Update ទៅ Android 8 មានថាមពលថ្មធំមហិមា ៣,៣៤០mAh ស៊ីមពីរ ល្បឿនអ៊ីនធើណិតលឿនកប់ Best 4G LTE Smart Ever ផ្តល់ជូននូវបទពិសោធន៍ថ្មីអស្ចារ្យ កាន់តែលឿន និង អស់កង្វល់រឿងអស់ថ្ម ល្អប្រើ មិនមែនល្អមើល ប្រើអស់ចិត្ត តែមិនអស់ថ្ម ។ សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖ Youtube link: www.youtube.com/c/HuaweiMobileKH Instagram link: www.instagram.com/huaweimobilekh Facebook: www.facebook.com/huaweimobilekh (អត្ថបទពាណិជ្ជកម្ម) | ក្រុមហ៊ុនស្មាតហ្វូន Huawei ឈានមុខលំដាប់ពិភពលោក បានបង្ហាញនូវតារាងតម្លៃ និងគុណភាពពិសេសថេបប្លេត និងស្មាតហ្វូនប្រចាំឆ្នាំ ២០១៨ គឺ Huawei T3 7។ Huawei T3 7មាន (RAM: ១GB, ROM: ៨GB)តម្លៃត្រឹមតែ ៩៩ដុល្លារ, Huawei T3 7(RAM: ២GB, ROM: ១៦GB)តម្លៃត្រឹមតែ ១៤៥ដុល្លារ, & Huawei T3 Plus តម្លៃត្រឹម ១៨៩ដុល្លារ និងស្មាតហ្វូនកាមេរ៉ា៤ Huawei nova 2i តម្លៃត្រឹមតែ ២៩៩ដុល្លារ មានបន្ថែមកាដូផងដែរ។ |
មានបំណងកសាងព្រះពុទ្ធបដិមាខ្ពស់ជាងគេនៅលើពិភពលោក ក៏ព្រោះតែក្រុមហ៊ុនអូស្ត្រាលី មានចក្ខុវិស័យចង់ទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោក ឱ្យមកទស្សនាព្រះពុទ្ធរូបនោះ។ នេះមិនមែនជាបំណង ឬផែនការដាច់ដោយឡែកនោះទេ គឹក្រុមហ៊ុនមានគម្រោងសាងសងសណ្ឋាគារលំដាប់ផ្កាយ៤ និងផ្កាយ៥នៅក្នុងខេត្តកែបនេះ។ នេះបើតាមលោក កែន សត្ថា ដែលអះអាងថា ក្រុមហ៊ុនអូស្ត្រាលី រំពឹងថាកំណើនភ្ញៀវទេសចរទៅទស្សនាពុទ្ធប្បដិមាដ៏ធំមហិមា នឹងជះឥទ្ធិពលដល់វិស័យសណ្ឋាគាររបស់ខ្លួន។ លោកអភិបាលខេត្តកែបរូបនេះបន្តដូច្នេះថា៖«យើងមិនទាន់ដឹងថាក្រុមហ៊ុនអូស្ត្រាលីនោះ នឹងកសាងព្រះពុទ្ធប្បដិមាពេលណាទេ គេគ្រាន់តែប្រាប់ថាគេចង់ធ្វើរឿងហ្នឹង។ សម្រាប់ខេត្តកែបយើងស្វាគមន៍ ព្រោះខេត្តរបស់យើងជាខេត្តទេសចរណ៍ពាក់ព័ន្ធនឹងធនធានធម្មជាតិ វប្បធម៌ និងសាសនា»។ សូមបញ្ជាក់ថា ខេត្តកែបធ្លាប់ទទួលបានពានរង្វាន់ក្របខ័ណ្ឌអាស៊ានចំនួន២ គឺពានរង្វាន់និរន្តរភាពបរិស្ថានអាស៊ាន(ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត) និងពានរង្វាន់ជ័យលាភីទីក្រុងស្អាតក្នុងអាស៊ានកាលពីឆ្នាំ២០១៨។ គួរចាប់អារម្មណ៍ផងដែរថា បណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានដូចជាប្រទេស ថៃ វៀតណាម និងចិន បានទទួលភ្ញៀវទេសចរយ៉ាងច្រើនកុះករទៅទស្សនាក្នុងតំបន់ដែលមានផ្សារភ្ជាប់នឹងសាសនា។ ជាមួយគ្នានេះ ជាប់ខេត្តកែបនេះដែរ កំពង់ផែទេសចរណ៍អន្តរជាតិរបស់ខេត្តកំពត ដែលត្រូវបានបើកការដ្ឋានសាងសង់នៅខែសីហាឆ្នាំ២០១៨ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៩នេះ ត្រូវបានរំពឹងថា នឹងបង្កើនសន្ទុះភ្ញៀវទេសចរក្នុងខេត្តទាំងពីរនេះ៕ | ភ្នំពេញ៖ អភិបាលខេត្តកែបលោក កែន សត្ថា បានប្រាប់សារព័ត៌មានថ្មីៗថា ក្រុមហ៊ុនអូស្ត្រាលីមួយមានបំណងកសាងរូបព្រះពុទ្ធប្បដិមាខ្ពស់ជាងគេនៅលើពិភពលោកដែលមានកម្ពស់ជាង១៣០ម៉ែត្រនៅខេត្តកែប។ តែទោះជាយ៉ាងណាលោកអភិបាលខេត្ត ថារឿងនេះនៅមិនទាន់ចេញជាគម្រោងច្បាស់លាស់នៅឡើយ។ |
១. សម្រាកនិងព្យាយាមគ្រប់គ្រងស្ត្រេស ស្ត្រេស គឺជាអ្វីដែលអាចបណ្ដាលឱ្យលិង្គរបស់អ្នកមិនអាចឡើងរឹងបាន។ ជាញឹកញយស្ត្រេសតែងជះឥទ្ធិពលលើចំណង់ផ្លូវ។ ជម្រើសដ៏ប្រសើរ គឺព្យាយាមស្វែងរកវិធីគ្រប់គ្រងភាពស្ត្រេសតាមរយៈសកម្មភាពមួយចំនួនដូចជាហាត់យូហ្កា ស្ដាប់ចម្រៀង ឬទទួលយកការម៉ាស្សាជាដើម។ ២. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ មិនចាំបាច់ទាល់តែធ្វើលំហាត់ប្រាណខ្លាំងក្លាឡើយត្រឹមតែកម្រិតស្រាលទៅមធ្យមដូចជាការដើរ រត់ត្រឹកៗ ហែលទឹក ជិះកង់ ឬលេងបាល់ក៏អាចជួយទប់ទល់នឹងភាពស្ត្រេសបានដែរ។ ការធ្វើលំហាត់ប្រាណជួយសម្រួលចរន្តឈាមដែលឆ្ពោះតម្រង់ទៅប្រដាប់ភេទ។ ៣. គេងឱ្យបានគ្រប់គ្រាន់ ការគេងមិនគ្រប់គ្រាន់អាចជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើចំណង់ផ្លូវ។ នេះក៏ព្រោះតែបរិមាណអ័រម៉ូន testosterone ត្រូវថយចុះ ហើយចំណង់ផ្លូវភេទក៏បាត់បង់តាមនោះដែរចំពោះទាំងបុរសនិងស្ត្រី។ ដូច្នេះចូរប្រាកដថាអ្នកគេងបានពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់។ ៤. កុំទទួលទានគ្រឿងស្រវឹងច្រើនពេក ក្រៅពីបន្ថយចំណង់ផ្លូវភេទហើយនោះ ការទទួលទានគ្រឿងស្រវឹងច្រើនពេកក៏ធ្វើឱ្យឱកាសនៃការឈានដល់ចំណុចកំពូលថយចុះផងដែរ។ ៥. ឈប់ជក់បារី ក្រៅពីជះផលប៉ះពាលគួរឱ្យព្រួយបារម្ភដល់សុខភាពសួតហើយនោះ ការជក់បារីក៏មិនល្អចំពោះចំណង់ផ្លូវភេទផងដែរ។ តើអ្នកធ្លាប់ដឹងទេថាការជក់បារីអាចធ្វើឱ្យអ្នកបាត់បង់ចំណង់ផ្លូវភេទ? វាអាចកើតឡើងដោយសារការជក់បារីអាចបង្អាក់ចរន្តឈាម។ ទាំងបុរសនិងស្ត្រីភាគច្រើនពឹងផ្អែកលើចរន្តឈាមរត់ត្រឹមត្រូវដើម្បីរួមភេទ។ ប្រសិនបើគ្មានឈាមគ្រប់គ្រាន់ត្រឹមត្រូវផ្គត់ផ្គង់ដល់ប្រដាប់ភេទពួកគេទេនោះចំណង់ផ្លូវភេទក៏ធ្លាក់ចុះដែរ។ ៦. សម្រកទម្ងន់ដែលលើសចេញខ្លះ ក្រៅពីហានិភ័យនៃជំងឺបេះដូង មហារីក និងទឹកនោមផ្អែមហើយនោះ ភាពធាត់ជ្រុលក៏បង្កបញ្ហាងាប់លិង្គផងដែរ។ ម្យ៉ាងវិញទៀតជាតិខ្លាញ់លើសក្នុងរាងកាយក៏បង្កបញ្ហាអតុល្យភាពអ័រម៉ូនដែលជាអ្វីមួយផ្សារភ្ជាប់នឹងបញ្ហាចំណង់ផ្លូវភេទថយចុះផងដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh | កំពុងជួបប្រទះបញ្ហាងាប់លិង្គ ឬអសមត្ថភាពក្នុងការទទួលបានការឡើងរឹងមែនទេ?កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះធម្មជាតិដោះស្រាយបញ្ហានេះ ៖ |
ក្នុងកញ្ចប់ជំនួយនេះ ជំនួយសង្គ្រោះបំណុលចំនួន៥,២ពាន់លានដុល្លារសម្រាប់អ្នកខ្ចី៥៣,០០០នាក់ក្រោមកម្មវិធីការលើកលែងកម្ចីសេវាសាធារណៈ និងជិត២,៨ពាន់លានដុល្លារក្នុងការបន្ធូរបន្ថយបំណុលថ្មីសម្រាប់អ្នកខ្ចីជិត៥១,០០០នាក់។ ថវិកា១,២ពាន់លានដុល្លារផ្សេងទៀត នឹងជួយអ្នកខ្ចីជិត ២២,០០០នាក់ដែលមានពិការភាព ហើយត្រូវបានកំណត់អត្តសញ្ញាណតាមរយៈការផ្គូផ្គង ទិន្នន័យជាមួយរដ្ឋបាលសន្តិសុខសង្គម។ មុនការប្រកាសនេះ លោកប្រធានាធិបតី ចូ បៃឌិន និយាយថា ការបន្ធូរបំណុលនេះ ជាការផ្លាស់ប្តូរជីវិតសម្រាប់បុគ្គលនិស្សិត និងក្រុមគ្រួសាររបស់ពួកគេ ប៉ុន្តែវាល្អសម្រាប់សេដ្ឋកិច្ចរបស់អាម៉េរិកផងដែរ។ បលោកបន្តថា ការដោះស្រាយបំណុលពីនិស្សិតអាមេរិក មានន័យថាពួកគេអាចរស់នៅបានតាមដោយស្រួល។ «ពួកគេអាចគិតអំពីការទិញផ្ទះ។ ពួកគេអាចចាប់ផ្តើមអាជីវកម្ម។ ពួកគេអាចចាប់ផ្តើមគ្រួសារបាន។ នេះជាបញ្ហា វាសំខាន់ចំពោះជីវិតប្រចាំថ្ងៃរបស់ពួកគេ។» ប្រធានាធិបតីអាម៉េរិកបញ្ជាក់បែបនេះ៕ | ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ឯកភាពផ្ដល់ជំនួយសង្រ្គោះជាកម្ចីប្រមាណ៩ពាន់លានដុល្លាររបស់និស្សិ១២៥,០០០នាក់។ ការលុបចោលបំណុលនេះ នឹងជួយនិស្សិតអាម៉េរិកដែលជាប់ផុងដោយសារការខ្ចីលុយបន្តការសិក្សា។ |
តាមការសង្កេតមើលពីចរាចរភ្ញៀវចេញចូល ផ្សារទំនើបថ្មីសន្លាងមួយនេះ និងតួលេខដែលទទួលបានពីប្រធានគ្រប់គ្រង មណ្ឌលផ្សារទំនើបនេះ ចរាចរណ៍ចេញ-ចូលផ្សាររបស់ភ្ញៀវកាន់តែមានកំណើនឡើងជាប្រចាំ នូវកម្រិត ១០% រៀងរាល់ខែ ក្នុងរយៈពេល ៣ខែចុងក្រោយនេះ។ លោក រិទ្ធី ដែលបម្រើការងារឲ្យក្រុមហ៊ុនឯកជនមួយ ដែលមានទីស្នាក់ការក្នុងសង្កាត់បឹងកេងកង បានបង្ហាញនូវហេតុផល ដែលខ្លួនតែងតែនាំក្រុមការងារ មកទទួលអាហារថ្ងៃត្រង់នៅមណ្ឌលផ្សារទំនើបនេះថា៖«បើគិតទៅពី Office ខ្ញុំ មកទីតាំងនេះគឺជិត អាចដើរមកបាន។ ហើយនៅក្នុងមណ្ឌលផ្សារទំនើបហ្នឹង មានជម្រើសច្រើន ទាំងម្ហូប ខ្មែរ ចិន ថៃ ជប៉ុន វៀតណាម អឺរ៉ុប ដែលមាននៅហាងដូចជា On the Table, Sakura, Louisiana Chicken, Santafe, Dim Sum Emperors Cambodia, Sukiyaki, Mikasa Fusion & Longue, Ganh, Banana Leaf ហើយបើភេសជ្ជៈវិញមានទាំងតែគុជ Fire Tiger, Chatime រួមជាមួយកាហ្វេ Starbucks ទៀត»។ កំពុងអង្គុយជជែកគ្នាអំពីការងារ ជាមួយដៃគូរបស់ខ្លួននៅក្នុងហាងកាហ្វេ Starbucks លោក កែវ សុវណ្ណី មន្រី្តរាជការ បានឲ្យដឹងថា មណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ជាទីតាំងល្អបំផុត សម្រាប់លោកក្នុងការណាត់ជជែកពីការងារផ្សេងៗ ជាមួយមិត្តភក្តិរបស់លោក។ លោក សុវណ្ណី បន្តថា៖«ទីតាំងផ្សារនេះ ស្ថិតនៅចំកណ្តាលទីក្រុងតែម្តង ហើយការិយាល័យមិត្តភក្តិរបស់ខ្ញុំ ភាគច្រើនគឺនៅជុំវិញទីនេះ ហើយទិដ្ឋភាពនៅជុំវិញក៏ស្រឡះល្អ មើលឃើញសកម្មភាពជុំវិញខ្លួន បូករួមជាភាពសម្បូរបែបនៃម្ហូប និងទំនិញនៅទីនេះផងដែរ។ រីឯរចនាម៉ូដនៃមណ្ឌលផ្សារទំនើបនេះ គឺស្អាតប្លែកខុសពីម៉ល ដទៃតែម្តង»៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០៖ មណ្ឌលផ្សារទំនើបជីប ម៉ុង ណូរ៉ូម៉ល ទទួលបានការពេញនិយមកាន់តែច្រើនឡើង ជាប្រចាំ បន្ទាប់ពីស្ថានភាពកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព។ |
«ខ្ញុំបានសម្រេចចិត្តដ៏លំបាកក្នុងការលាលែងពីតំណែងប្រធានាធិបតី»។ នេះជាការប្រកាសរបស់លោក Nursultan Nazarbayev មេដឹកនាំតែមួយគត់របស់កាហ្សាក់ស្ថានក្នុងការថ្លែងតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃទី១៩ ខែមីនា។ វជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុតដែលលោក Nazarbayev ប្រកាសបោះបង់កៅអីប្រធានាធិបតីបែបនេះ ដ្បិតលោកបានដឹកនាំប្រទេសសម្បូរធនធានរ៉ែមួយនេះតាំងពីនៅជាផ្នែកមួយនៃសហភាពសូវៀតមកម្ល៉េះ។ ក្នុងការថ្លែងដដែល លោក Nazarbayev ដែលមានវ័យ៧៨ឆ្នាំ បានប្រគល់តំណែងប្រធានាធិបតីនេះទៅឲ្យប្រធានសភាជាន់ខ្ពស់លោក Kassym-Jomart Tokayev ។ លោក Tokayev ដែលមានវ័យ៦៥ឆ្នាំនោះ ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី និងជាអ្នកការទូតជើងចាស់របស់កាហ្សាក់ស្ថានផង ហើយលោកនឹងធ្វើជាប្រធានាធិបតីស្តីទីរហូតដល់ខែមីនា ឆ្នាំ២០២០ ។ ជាមេដឹកនាំសល់ពីសហភាពសូវៀតចុងក្រោយគេដែលកំពុងកាន់អំណាច លោក Nazarbayev បញ្ជាក់ថា៖ «តួនាទីខ្ញុំនៅថ្ងៃអនាគត គឺធានាពីការឡើងកាន់អំណាចរបស់មេដឹកនាំជំនាន់ថ្មីដែលបន្តដំណើរការផ្លាស់ប្ដូរប្រទេសជាតិ។» ទោះលាលែងពីតំណែងប្រធានាធិបតីមែនពិត លោក Nazarbayev ក៏មិនទៅណាឆ្ងាយពីឆាកនយោបាយឡើយ ខណៈត្រូវបានផ្ដល់ឋានៈក្នុងរដ្ឋធម្មនុញ្ញថា «មេដឹកនាំប្រជាជាតិ»។ លោកនឹងបន្តកាន់តំណែងប្រធានបក្សកាន់អំណាច Nur Otan ដែលមានសំឡេងភាគច្រើនក្នុងសភា និងតំណែងប្រធានក្រុមប្រឹក្សាសន្តិសុខជាតិដដែល។ តំណែងសំខាន់ៗទាំងពីរ នឹងបើកផ្លូវឲ្យមេដឹកនាំកាន់អំណាចវែងជាងគេមួយរបស់ពិភពលោក បន្តចាត់ចែងកិច្ចការប្រទេសជាតិបានដោយស្របច្បាប់។ ដោយសារសម្បូរធនធានថាមពល លោក Nazarbayev បានជួយទាក់ទាញការវិនិយោគរាប់ពាន់លានដុល្លារពីក្រុមហ៊ុនបរទេសឲ្យមករកស៊ីវិស័យមួយនេះ។ ប៉ុន្តែនៅរយៈពេលប៉ុន្មានឆ្នាំមកនេះ វិបត្តិក្នុងស្រុកក៏កើតឡើងខ្លាំង ខណៈសេដ្ឋកិច្ចដែលពឹងផ្អែកលើប្រេង កំពុងស្ថិតក្នុងដំណាក់កាលងើបឡើងវិញនៅឡើយក្រោយរងគ្រោះដោយសារការធ្លាក់ចុះថ្លៃប្រេងកាលពីឆ្នាំ២០១៤ ។ តាមពិតទៅ គេមិននឹកស្មានថា លោក Nazarbayev ចុះចេញតាមសម្រួលបែបនេះឡើយ។ កាលពីខែមុន លោកបានដាក់ចេញកញ្ចប់ថវិការាប់ពាន់លានដុល្លារទៅក្នុងកម្មវិធីសង្គម និងការបង្កើនប្រាក់ខែមន្ត្រី ហើយក៏សន្យាវិនិយោគកាន់តែច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទៅទៀត។ កាលនោះ គេជឿថា លោកទំនងជាត្រៀមចូលរួមការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយទៀតផង។ ក្នុងការបោះឆ្នោតឆ្នាំ២០១៥ លោកបានទទួលបានគាំទ្រដល់ទៅ៩៨ភាគរយឯណោះ៕ | ប្រធានាធិបតីកាហ្សាក់ស្ថាន Nursultan Nazarbayev នៅថ្ងៃទី១៩ ខែមីនា បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីលោកប្រកាសលាលែងពីតំណែង។ លោក Nazarbayev ដែលដឹកនាំរដ្ឋអាស៊ីកណ្ដាលមួយនេះតាំងពីឆ្នាំ១៩៨៩ មក អះអាងថា លោកចុះចេញពីតំណែងដើម្បីទុកឱកាសឲ្យអ្នកជំនាន់ក្រោយ។ ដ្បិតលាលែងពីតំណែងប្រធានាធិបតីមែនពិត មេដឹកនាំកាហ្សាក់ស្ថានរូបនេះនៅតែមានតួនាទីក្នុងការសម្រេចចិត្តធំៗដដែល។ |
ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UN) គណៈកម្មការស៊ើបអង្កេត UN ស្តីពីអ៊ុយក្រែន បានបង្ហាញនៅក្នុងរបាយការណ៍មួយថា ព័ស្តុតាងដែលប្រមូលបានបង្ហាញបន្ថែមទៀត បញ្ជាក់ពីអាជ្ញាធររុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៃការសម្លាប់ដោយចេតនា ការធ្វើ ទារុណកម្ម ការរំលោភផ្លូវភេទ និងអំពើហិង្សាផ្លូវភេទផ្សេងទៀត ហើយរួមជាមួយការនិរទេស កុមារទៅរុស្ស៊ីផងដែរ ។ «គណៈកម្មការថ្មីៗនេះបានចងក្រងឯកសារនៃការវាយប្រហារដែលប៉ះពាល់ដល់ទ្រព្យស៊ីវិល ដូចជាអគារលំនៅដ្ឋាន ស្ថានីយ៍រថភ្លើង ហាងលក់ទំនិញ និងឃ្លាំងសម្រាប់ប្រើប្រាស់ស៊ីវិល ដែលនាំឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់»។ របាយការណ៍ខាងលើសម្គាល់បែបនេះ។ បន្ថែមពីនេះ គណៈកម្មាការខាងលើនិយាយថា ខ្លួនបានផ្តោតលើការស៊ើបអង្កេតនាពេលថ្មីៗនេះលើខេត្ត Kherson និង Zaporizhzhia ហើយបានរកឃើញឯកសារបន្ថែមទាក់ទងការរំលោភសេពសន្ថវៈ និងអំពើហិង្សាផ្លូវភេទនៅក្នុងស្រុកមួយនៃខេត្ត Kherson។ គណៈកម្មាការក៏បានស៊ើបអង្កេតរបាយការណ៍បន្ថែមទាក់ទងនឹងការផ្ទេរកុមារដែលមិនមានមាតាបិតារួមដំណើរដោយអាជ្ញាធររុស្ស៊ីទៅកាន់សហព័ន្ធរុស្ស៊ី ឬទៅកាន់តំបន់ដែលពួកគេកាន់កាប់នៅអ៊ុយក្រែន។ ឯកសារបង្ហាញពីការបញ្ជូនកុមារចំនួន៣១នាក់ពីអ៊ុយក្រែនទៅសហព័ន្ធរុស្ស៊ីក្នុងខែឧសភាឆ្នាំ២០២២។ គណៈកម្មការនេះសន្និដ្ឋានថាជាការនិរទេសដោយខុសច្បាប់ និងឧក្រិដ្ឋកម្មសង្គ្រាម។ នៅខែមីនា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ បានចេញដីកាចាប់ខ្លួនលោក វ្ល៉ាឌីមៀ ពូទីន ពីបទជំរុញឱ្យមានការចាប់ពង្រត់កុមារអ៊ុយក្រែនដែរ៕ | ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិនាថ្ងៃទី២១ ខែតុលា បានរកឃើញព័ស្តុតាងបន្ថែម ទៀតថាកងកម្លាំងរុស្ស៊ីបានប្រព្រឹត្តការវាយប្រហារមិនរើសមុខ និងឧក្រិដ្ឋកម្មសង្គ្រាមនៅ អ៊ុយក្រែនរួមទាំងការរំលោភបំពាន និងការជម្លៀសកុមារទៅកាន់រុស្ស៊ី។ |
ការជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុនទាំងនេះ នឹងធ្វើឡើងនៅក្នុងវេទិកាការងារចំនួនពីរលើក គឺលើកទី១ នៅថ្ងៃទី១៥ និងទី២ នៅថ្ងៃទី២៩ ខែមីនានេះ នៅក្នុងបរិវេណក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ បេក្ខជន ត្រូវរៀបចំប្រវត្តិរូបសង្ខេប និងត្រៀមខ្លួនសម្រាប់សម្ភាសន៍ការងារ។ ក្រុមហ៊ុនទាំងនេះ រួមមាន ក្រុមហ៊ុន GFX investment, GFG investment, G-Gear, Naga world, Express Food Group, Chok Chey Finance, ក្រុមហ៊ុន មេហ្គាលីស៊ីង, ក្រុមហ៊ុន ស៊ីងហាក់ហួត, ធនាគារ ABA, ផ្សារទំនើប Aeon, ភោជនីយដ្ឋានជប៉ុន សាគី ស៊ុគីស៊ុប និងអង្គការ Digital Divide Data ។ នេះបើតាមការផ្សព្វផ្សាយនៅគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ។ ក្នុងរយៈពេល២ខែដើមឆ្នាំ កន្លងទៅ ភ្នាក់ងារជាតិមុខរបរ និងការងារ បានជួយសម្របសម្រួលលើការជ្រើសរើសបុគ្គលិកចំនួនជិត ១៥០០នាក់នៅក្នុងវេទិកាការងារទាំង៥លើករបស់ខ្លួន៕ | ភ្នំពេញ៖ ក្រុមហ៊ុនចំនួន១២ តាមរយៈការសម្របសម្រួល ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងជ្រើសរើសបុគ្គលិកចំនួន ១២៧៩ កន្លែងក្នុងខែមីនានេះ។ |
១. បញ្ហាប្លោកនោម ប្លោកនោមគឺជាកន្លែងដែលរាងកាយផ្ទុកទឹកនោម។ ការស្តុកទឹកនោមយូរពេក អាចធ្វើឱ្យសាច់ដុំប្លោកនោមចុះខ្សោយ ហើយមិនអាចទប់ទឹកនោមបានដូចធម្មតាទេ។ អ្នកប្រហែលជាធ្លាប់ឃើញគេសើចលេចនោមហើយ។ នេះគឺមកពីម្នាក់នោះមានប្លោកនោមខ្សោយ។ ដូចនេះ ការទប់ទឹកនោមយូរ នឹងធ្វើឱ្យអ្នកមិនអាចគ្រប់គ្រងការនោមរបស់អ្នកបាន។ ២. បញ្ហាមេរោគឆ្លងនៅប្រព័ន្ធទឹកនោម ការឈឺចាប់ពេលបត់ជើងតូច ការមានក្លិនទឹកនោមខុសធម្មតា និង ឈឺពោះជាដើម គ្រាន់តែជាបញ្ហាមួយចំនួនដែលអាចកើតមានឡើងនៅពេលដែលមានការបង្ករោគនៅក្នុងប្រព័ន្ធទឹកនោម។ ពេលអ្នកទប់ទឹកនោមយូរ មេរោគងាយនឹងដុះនៅតាមបំពង់បង្ហូរទឹកនោម ហើយរាលដាលដេញមកខាងលើ។ វាជាជម្ងឺមួយដែលទាមទារឱ្យអ្នកទៅពេទ្យ។ ៣.គ្រួសក្នុងតម្រងនោម ក្រៅពីការទទួលទានទឹកមិនគ្រប់គ្រាន់ ការទប់នោមក៏ជាកត្តាប្រឈមមួយដែរ ដែលងាយធ្វើឱ្យកើតគ្រួសក្នុងតម្រងនោម។ នេះក៏ដោយសារតែទឹកនោមរបស់អ្នកឡើងខាប់នៅក្នុងប្លោកនោម និង តម្រងនោមរបស់អ្នក ហើយងាយកកទៅជាដុំកំបោរតូចៗ ដែលយូរទៅវានឹងបង្កទៅជាដុំគ្រួស៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | អ្វីដែលជាការពិតមិនអាចប្រកែកបានគឺថា យើងសុទ្ធតែធ្លាប់ទប់នោមនៅពេលណាមួយក្នុងជីវិតរបស់យើង។ ជាពិសេសគឺនៅពេលដែលកំពុងព្យាយាមគេងឱ្យលក់។ វាមិនមែនជាបញ្ហាអ្វីធំដុំទេ បើគ្រាន់តែទប់នោមម្តងម្កាលនោះ។ តែនៅពេលវាក្លាយទៅជាទម្លាប់ វានឹងធ្វើឱ្យមានបញ្ហាសុខភាពជាច្រើនទៀត ដែលអ្នកនឹងបានស្គាល់នៅថ្ងៃនេះ។ |
តាមរយៈបទសម្ភាសន៍នៅក្នុងទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ លោក Trump បាននិយាយការពារការសម្រេចចិត្តរបស់លោកក្នុងការដកថវិការាប់រយលានដុល្លារពីជំនួយយោធាសម្រាប់ប្រទេសប៉ាគីស្ថាន ដោយលោកបាននិយាយថា ប្រទេសប៉ាគីស្ថានមិនបានធ្វើអ្វីមួយសម្រាប់សហរដ្ឋអាមេរិកនោះទេ។ លោកប្រធានាធិបតីបានចោទប្រកាន់ប្រទេសប៉ាគីស្ថានថា បានផ្តល់ទីជម្រកលាក់ខ្លួនដល់មេដឹកនាំក្រុម al-Qaida Osama bin Laden នៅមុនពេលដែលមេដឹកនាំរូបនេះត្រូវបានសម្លាប់ដោយកងកម្លាំងពិសេសសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១១ នៅអំឡុងពេលនៃការវាយឆ្មក់ដោយឧទ្ធម្ភាគចក្ររបស់កងកម្លាំងពិសេសនៅក្នុងប្រទេសនេះ។ លោក Khan បានច្រានចោលការប្រចោទប្រកាន់របស់លោក Trump ដោយលោកបានបង្ហោះសារតាម twitter ជាបន្តបន្ទាប់ថា ប្រទេសប៉ាគីស្ថានបានចូលរួមនៅក្នុងសង្គ្រាមប្រឆាំងភេរវកម្មជាមួយសហរដ្ឋអាមេរិក បើទោះបីជាប៉ាគីស្ថានមិនបានជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០០១នៅសហរដ្ឋអាមេរិកក៏ដោយ។ លោក Khan បានបញ្ជាក់បន្ថែមថាប្រទេសប៉ាគីស្ថានបានបាត់បង់ជីវិតមនុស្ស៧៥០០០នាក់នៅក្នុងសង្គ្រាម ហើយសេដ្ឋកិច្ចប៉ាគីស្ថានបានធ្លាក់ចុះជាង១២៣ពាន់លានដុល្លារ។ លោកបាននិយាយបន្ថែមទៀតថា ជំនួយរបស់អាមេរិកចំនួន២០ពាន់លានដុល្លារនេះគឺជាចំនួនតិចតួចបំផុត៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan កាលពីថ្ងៃចន្ទបានរិះគន់យ៉ាងខ្លាំងលើលោកប្រធានាធិបតី Donald Trump ដែលបានចោទសួរទៅលើកិច្ចប្រឹងប្រែងរបស់ទីភ្នាក់ងារប្រឆាំងភេរវកម្មប៉ាគីស្ថាន ដោយលោកនាយករដ្ឋមន្ត្រី Imran Khan បាននិយាយថា ក្រុងវ៉ាស៊ីនតោនកំពុងធ្វើឲ្យក្រុងអ៊ីស្លាម៉ាបាដក្លាយជាជនរងគ្រោះចំពោះបរាជ័យរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ |
លោក Prabowo Subianton កំពុងស្ថិតលើផ្លូវឆ្ពោះទៅកាន់តំណែងប្រធានាធិបតី បន្ទាប់ពីនាំមុខគូប្រជែង២នាក់ទៀត។ លោក Prabowo ទទួលបានសំឡេងចន្លោះ៥៨ទៅ៦០ភាគរយពីសន្លឹកឆ្នោតនៅតាមការិយាល័យដែលត្រូវបានជ្រើសរើសសម្រាប់ការរាប់រហ័ស។ បេក្ខជន២នាក់ទៀត គឺលោក Anies Baswedan និងលោក Ganjar Pranowo មាន ២៦ភាគរយ និង ១៦ភាគរយរៀងគ្នា។ នេះបើយោងតាមលទ្ធផលរាប់សន្លឹកឆ្នោតរបស់ស្ថាប័នស្ទង់មតិឯករាជ្យ Indikator Politik ។ បើតាមរដ្ឋធម្មនុញ្ញរបស់ឥណ្ឌូណេស៊ី ដើម្បីក្លាយជាប្រធានាធិបតីបេក្ខជនត្រូវមានសំឡេងគាំទ្រច្រើនជាង ៥០ភាគរយនៃសំឡេងឆ្នោតសរុប និងយ៉ាងហោចណាស់ ២០ភាគរយនៃសំឡេងឆ្នោតនៅក្នុងខេត្តជាងពាក់កណ្តាលនៃប្រទេស។ ការបោះឆ្នោតជ្រើសប្រធានាធិបតីឥណ្ឌូណេស៊ីនៅថ្ងៃទី ១៤ ខែកម្ភៈ ឆ្នាំ២០២៤ មានការិយាល័យបោះឆ្នោតចំនួនសរុបចំនួន ៨២០១៦១ការិយាល័យត្រូវបានបើកជាផ្លូវការដើម្បីទទួលសន្លឹកឆ្នោតពីអ្នកចុះឈ្មោះបោះឆ្នោតជាង ២០៤,៨ លាននាក់។ ក្រៅពីការបោះឆ្នោតប្រធានាធិបតី ពលរដ្ឋឥណ្ឌូណេស៊ី ក៏បោះឆ្នោតជ្រើសរើសសមាជិកសភា ក្រុមប្រឹក្សាខេត្ត ក្រុងផងដែរ៕ អត្ថបទទាក់ទង ការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី៖ អ្នកបោះឆ្នោតជាង២០០លាននាក់, ៨២ម៉ឺនការិយាល័យ, បេក្ខជន៣នាក់ លទ្ធផលការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី ស្ថិតនៅក្នុងដៃយុវជនក្រោមវ័យ៤០ឆ្នាំ តើនរណានឹងក្លាយជាប្រធានាធិបតីឥណ្ឌូណេស៊ីបន្ទាប់ពីលោកចូកូ វីដូដូ? | តួលេខក្រៅផ្លូវការនៅក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ីបានបង្ហាញថា រដ្ឋមន្ត្រីការពារជាតិលោក Prabowo Subianto បាននាំមុខបេក្ខជន២រូបទៀតជាមួយសំឡេងគាំទ្រប្រមាណ៥៨ភាគរយ ដោយផ្អែកលើការរាប់សន្លឹកឆ្នោតមិនផ្លូវការ។ |
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងសរុប ៣៤៨៣៣ នាក់ ក្នុងនោះករណីនាំចូលសរុបមាន ១០៩៥នាក់។ អ្នកជាសះស្បើយ ២៨០៩២នាក់ ខណៈអ្នកស្លាប់ កើនដល់២៦៦នាក់៕ | មនុស្សចំនួន៥៨៩នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ ខណៈ ៩៤៥នាក់ទៀត បានជាសះស្បើយ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៥៨៩នាក់នោះ មាន២៧នាក់ជាករណីនាំចូល។ អ្នកជំងឺ៣នាក់ទៀត បានស្លាប់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែមិថុនានេះ។ |
តាមសេចក្តីថ្លែងការណ៍របស់លេខាធិការដ្ឋានសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និង ព័ត៌មាន (BPMI) រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Syahrul Yasin Limpo នៅថ្ងៃទី២ ខែសីហា បានបញ្ជាក់ពីតំបន់មួយចំនួនក្នុងប្រទេសដែលត្រៀមខ្លួនក្នុងការរៀបចំដីកសិកម្ម ដើម្បីធានាស្តុកអង្ករសម្រាប់តម្រូវការក្នុងស្រុក។ «វាមានតំបន់ចំនួនប្រាំមួយ រួមមានតំបន់ស៊ូម៉ាត្រាខាងជើង ស៊ូម៉ាត្រាខាងត្បូង តំបន់ចំនួន បីនៅជ្វា និងស៊ូឡាវ៉េស៊ីខាងត្បូង។ បន្ទាប់មកមានតំបន់ទ្រនាប់ កាលីម៉ាន់តាន់ខាងត្បូង Nusa Tenggara ខាងលិច បាថេន និងឡាំពុង»។ លោក Syahrul លើកឡើងបែបនេះ ដោយបន្តថា លោកប្រាកដ ប្រសិនបើពួកគេសម្រេចបាន ៥០ ម៉ឺនហិកតា ឥណ្ឌូណេស៊ី អាចគ្រប់គ្រងផលប៉ះពាល់នៃបាតុភូត El Nino បានយ៉ាងល្អ។ បន្ថែមពីនេះ តាមទស្សនាវដ្តី Tempo លោក Syahrul បានអះអាងថាមានផែនទីបង្ហាញពី ផលប៉ះពាល់ដ៏អាក្រក់បំផុតលើស្តុកស្រូវនៅឥណ្ឌូណេស៊ីក្នុងកំឡុងពេលបាតុភូត El Nino ចាប់ពីខែសីហា ដល់ខែកញ្ញាឆ្នាំនេះ ទោះបីជាស្ថានភាពតម្លៃ និងស្តុកអង្ករបច្ចុប្បន្នមាននិរន្តរភាពក៏ដោយ។ ឥណ្ឌូណេស៊ីព្យាករណ៍ថា នឹងមានឱនភាពផលិតកម្ម ស្រូវប្រហែល ៣ សែនតោន ទៅ ១២ សែនតោន។ ប្រធានាធិបតីឥណ្ឌូណេស៊ីលោកចូកូ វីដូដូ នៅថ្ងៃដដែលនោះ បានណែនាំមន្ត្រីឱ្យរៀបចំ និង ធានាភាពអាចរកបានអង្ករ បន្ទាប់ពីកិច្ចប្រជុំទាក់ទងនឹងលទ្ធភាពទទួលបានអង្ករ និងតម្លៃ សមរម្យនៅ ឥណ្ឌូណេស៊ី។ មិនខុសពីឥណ្ឌូណេស៊ីឡើយ ប្រទេសផ្សេងទៀតក្នុងតំបន់ កំពុងព្យាយាមទប់ទល់នឹងឥទ្ធិពលគ្រោះ រាំងស្ងួត និងកង្វះទឹកភ្លៀងរបស់ El Nino ដែរ។ នៅម៉ាឡេស៊ីកសិករកំពុងប្រើយុទ្ធសាស្ត្រដូច ជាការដំឡើងបន្ទះប្លាស្ទិកដែលធន់នឹងកាំរស្មីយូវីនៅលើដំណាដើម្បីកាត់បន្ថយផលប៉ះពាល់នៃទិន្នផលដំណាំទាបដោយសារកំដៅកើនឡើង។ នៅហ្វីលីពីន ប្រធានាធិបតី Ferdinand Marcos Jr ដែលជាលេខាធិការកសិកម្មផង ដែរនោះបានរាយការណ៍កាលពីខែមិថុនាថា លោកបានដឹកនាំភ្នាក់ងាររដ្ឋាភិបាលទាំងអស់ឱ្យ អនុវត្តវិធានការអភិរក្សទឹកក្រោមឥទ្ធិពលនៃគ្រោះរាំងស្ងួតដ៏យូរដែលកំពុងតែកើតឡើងដោយសារ El Nino ។ ទន្ទឹមនេះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ខ្លួនកំពុងរៀបចំសម្រាប់ ការកើនឡើងនៃការរីករាលដាលនៃមេរោគដូចជា គ្រុនឈាម Zika និង chikungunya ដែលទាក់ទងនឹង El Nino៕ | រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងរៀបចំដីកសិកម្មចំនួន ៥០ម៉ឺនហិកតាសម្រាប់ផលិតស្រូវក្នុង ការប្រមើលមើលពីគ្រោះរាំងស្ងួតដ៏យូរដែលបង្កឡើងដោយបាតុភូតអាកាសធាតុ El Nino ។ |
អត្ថបទទាក់ទង Sir Bobby Charlton វីរបុរស Man Utd បើកមជ្ឈមណ្ឌលជួយជនពិការខ្មែរនៅពោធិ៍សាត់ ភរិយារបស់លោក Charlton អ្នកស្រី Norma បានបញ្ជាក់ពីអាការជំងឺស្វាមីរបស់លោកស្រីទៅកាសែតអង់គ្លេស Telegraph នៅថ្ងៃទី១ ខែវិច្ឆិកា។ Sir Bobby ដែលជួយក្រុមជម្រើសជាតិអង់គ្លេសលើកពាន World Cup លើកដំបូងក្នុងឆ្នាំ ១៩៦៦ ធ្លាប់ជួយ Man Utd ឈ្នះពានរង្វាន់លីគកំពូលអង់គ្លេស៣សម័យ រួមទាំង European Cup (សព្វថ្ងៃ Champions League) និង FA Cup ១លើក អំឡុងពេលរួមរស់នៅ Old Trafford រយៈពេល១៧ឆ្នាំ។ ក្រោយលឺដំណឹងនេះ ក្លិបរហស្សនាមបិសាចក្រហមបានសេចក្តីថ្លែងការណ៍រួមមួយថា៖« អ្នករាល់គ្នានៅ Manchester United មានការសោកស្តាយដែលជំងឺដ៏សាហាវនេះបានធ្វើទុក្ខដល់ Sir Bobby Charlton។ យើងបន្តផ្តល់ក្តីស្រឡាញ់ និងការគាំទ្រដល់លោក Sir Bobby និងក្រុមគ្រួសាររបស់គាត់ជានិច្ច»។ Sir Bobby ដែលសព្វថ្ងៃមានវ័យ ៨៣ឆ្នាំ ជាអ្នកនៅរស់រានមានជីវិតពីគ្រោះធ្លាក់យន្តហោះរបស់ក្រុម Man Utd នៅក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំ ១៩៥៨។ បច្ចុប្បន្នលោកជានាយកផ្នែកម្នាក់នៅក្លិប Man Utd ហើយក្លិបយក្សអង់គ្លេសមួយនេះថែមទាំងប្តូរឈ្មោះក្លិបទៅជា South Stand នៅ Old Trafford ដើម្បីជាការផ្តល់កិត្តិយសដល់លោកនៅឆ្នាំ ២០១៦ ផង។ Sir Bobby បានបើកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីជួយដល់ជនពិការដោយសារសង្គ្រាមនៅកម្ពុជាទៀតផង ដែលមានទីស្នាក់ការនៅខេត្តពោធិ៍សាត់៕ | Sir Bobby Charlton វីរបុរស Manchester United និងជម្រើសជាតិអង់គ្លេស រកឃើញថាមានជំងឺវង្វេងស្មារតី។ |
រដ្ឋមន្ត្រីរូបនេះ បានលើកឡើងថា សហគមន៍ទេសចរណ៍ជីផាត បានបញ្ចូលសកម្មភាពទេសចរណ៍ទៅក្នុងសហគមន៍មូលដ្ឋាន ដែលធ្វើឲ្យពលរដ្ឋក្នុងសហគមន៍ទទួលបានប្រយោជន៍សេដ្ឋកិច្ចពីសហគមន៍។ ពលរដ្ឋក្នុងសហគមន៍ ឈប់ប្រកបរបរខុសច្បាប់ ឬអាជីវកម្មដែលបំផ្លាញធនធានធម្មជាតិ ដូចជាឈប់បរបាញ់សត្វ និងឈប់កាប់បំផ្លាញព្រៃឈើ ដោយប្ដូរមកធ្វើជាអ្នកនាំភ្ញៀវទេសចរ លក់ម្ហូបអាហារ លក់វត្ថុអនុស្សាវរីយ៍ ដឹកអ្នកទេសចរ បើកផ្ទះសំណាក់ និងចូលរួមសកម្មភាពផ្សេងៗដែលបម្រើដល់ការអភិវឌ្ឍអេកូទេសចរណ៍។ លោក ថោង ខុន បានលើកយ៉ាងដូច្នេះ៖«ផ្ទុយទៅវិញបើផ្នែកឯកជនមិនប្រើប្រាស់សេវារបស់សហគមន៍ ដោយមិននាំភ្ញៀវឆ្លងកាត់សហគមន៍គឺខុសនឹងគោលដៅសហគមន៍ និងផ្ទុយពីគោលការណ៍ជាតិអេកូទេសចរណ៍ ហើយវានឹងធ្វើឲ្យសហគមន៍មិនដំណើរការក្នុងរយៈពេលយូរ ពិសេសធ្វើឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុងសហគមន៍ជាដើម»។ បន្ទាប់ពីឈប់បរបាញ់សត្វ និងកាប់បំផ្លាញព្រៃឈើ ពលរដ្ឋនៅតំបន់នោះក៏បានចូលរួមធ្វើជាអ្នកល្បាតការពារព្រៃឈើ។ សកម្មភាពទាំងនេះ ជាកត្តានាំឲ្យសេដ្ឋកិច្ចគ្រួសារពលរដ្ឋក្នុងសហគមន៍ទេសចរណ៍ជីផាត មានការកើនឡើងមួយកម្រិតថែមទៀត។ សហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតនៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុងដែលមានចម្ងាយ១២៦ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចធ្វើដំណើរទៅកាន់តំបន់នោះតាមផ្លូវជាតិលេខ៤៨ ត្រង់ចំណុចផ្លូវបំបែកហួសស្ពានអណ្តូងទឹកប្រហែល ៥ គីឡូម៉ែត្រ រួចបន្តដំណើរតាមផ្លូវគ្រួសក្រហម រហូតដល់ភូមិ ជីផាតតែម្តង។ សហគមន៍អេកូទេសចរណ៍ជីផាតមាន កន្លែងកម្សាន្តជាង១៥កន្លែងដូចជា តំបន់ពាង៧០ ឬភ្នំពើងនិងមឈូសបុរាណ តំបន់ពាងបុរាណអូរកី តំបន់ពាមតាខាត់ អូរស្ពាត ភ្នំត្រង៉ោល ឆាយអូសគូទ វាលប្រាក់ ឆាយទឹកវេទ ស្ទឹងព្រ័ត ថ្មអណ្តែត ដំណាក់ខូស និងអូរពាមក្រវ៉ាញ។ សហគមន៍អេកូទេសចរណ៍ជីផាត មានចំណុចទាក់ទាញខ្លាំងដូចជា ការជិះទូកកម្សាន្ត ការមើលសត្វព្រៃ ទឹកធ្លាក់ ជិះទូកចាក់បង្កងនៅពេលយប់ និងមើលសម្រស់ថ្ងៃលិចដែលជះលើផ្ទៃទឹក ពេលទេសចរជិះទូកកម្សាន្ត។ នេះបើតាមការឲ្យដឹងរបស់លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត៕ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ក្នុងវេទិកាជាតិអេកូទេសចរណ៍លើកទី២ឆ្នាំ២០២១នៅសណ្ឋាគារអង្គរ ខេត្តសៀមរាបនៅថ្ងៃទី២៧ មករា ២០២១ | លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានសរសើរពីសហគមន៍ទេសចរណ៍ជីផាត ដែលបានផ្លាស់ប្ដូរទម្លាប់ការរស់នៅរបស់ពលរដ្ឋប្រកបរបរកាប់បំផ្លាញព្រៃឈើ បរបាញ់សត្វ ប្ដូរមកធ្វើជាអ្នកនាំទេសចរ ឬលក់ដូរវិញ។ នេះបើតាមការអះអាងរបស់លោក ថោង ខុន ក្នុងឱកាសបើកវេទិកាជាតិអេកូទេសចរណ៍លើកទី២ ឆ្នាំ២០២១ នៅសណ្ឋាគារអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី២៧ មករា ឆ្នាំ២០២១។ |
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ ហ្វូមីអូ កំពុងធ្វើទស្សនកិច្ចនៅហ្វីលីពីនតាមការអញ្ជើញរបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ។ ពីទីក្រុងម៉ានីល លោក គីស៊ីដា បានយល់ព្រមធ្វើការជាមួយគ្នាហ្វីលីពីន ក៏ដូចជាអាម៉េរិកប្រឈមមុខការព្រួយបារម្ភជារួមមួយលើការប៉ុនប៉ងដែលមិនអាចទទួលយកបានដើម្បីផ្លាស់ប្តូរស្ថានភាពដោយឯកតោភាគីនៅសមុទ្រចិនខាងត្បូង និងខាងកើត។ ទោះមិនបញ្ចេញឈ្មោះប្រទេសណា លោក គីស៊ីដា ពិតជាសំដៅទៅចិន។ ចិនមានជម្លោះជាមួយជប៉ុននៅសមុទ្រចិនខាងកើត ហើយនៅសមុទ្រចិនខាងត្បូង ក៏ចិនមិនត្រូវគ្នាជាមួយហ្វីលីពីនដែរ។ ជាមួយបញ្ហាបែបនេះ ជប៉ុន និងហ្វីលីពីន ក៏ចាប់ដៃពង្រឹងកិច្ចសហប្រតិបត្តិការយោធា ដោយផ្ដោតលើការពង្រាយយោធាលើទឹកដីគ្នាទៅវិញទៅមក។ «ការសម្រេចចិត្តបន្ថែមទៀតត្រូវបានធ្វើឡើងដើម្បីចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពង្រាយកងទ័ពគ្នាទៅវិញទៅមក ហើយពួកយើងក៏បានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីបន្ថែមទៀតផងដែរ»។ លោក គីស៊ីដា និយាយបែបនេះ។ ជាមួយគ្នានេះ លោក Marcos Jr ក៏និយាយបន្ថែមថា កិច្ចព្រមព្រៀងនេះមានអត្ថប្រយោជន៍ទាំងសម្រាប់ការពារជាតិ និងកម្លាំងយោធា រួមទាំងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ដែរ។ បច្ចុប្បន្ន ហ្វីលីពីន មានកិច្ចព្រមព្រៀងពង្រាយទ័ពនេះជាមួយអាម៉េរិកតែមួយគត់។ យោធាអាម៉េរិក អាចតាំងទីនៅតាមមូលដ្ឋានយោធាហ្វីលីពីន៩ ក្រោមគោលការណ៍មិនអចិន្រ្តៃយ៍ និងមានគោលដៅសម្រាប់ការហ្វឹកហាត់ផង។ នាទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីជប៉ុនបានផ្តល់ជំនួយចំនួន៦០០លានយ៉េន (ស្មើនឹង៤លានដុល្លារ) ដល់ហ្វីលីពីនក្រោមកម្មវិធីជំនួយសន្តិសុខក្រៅប្រទេស (OSA) ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ហ្វីលីពីនក្នុងការធានាប្រព័ន្ធរ៉ាដានៅតាមឆ្នេរសមុទ្រទៀតផង៕ | មេដឹកនាំជប៉ុន និងហ្វីលីពីននៅថ្ងៃទី៣ ខែវិច្ឆិកា បានព្រមព្រៀងគ្នាចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យប្រទេសទាំង២ ពង្រាយកងទ័ពលើទឹកដីគ្នាទៅវិញទៅមក។ ប្រទេសទាំង២ ក៏ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការយោធា ខណៈពេលដែលភាពតានតឹងដែនសមុទ្រកាន់តែកើនឡើង។ |
របៀបបែងចែកអាសនៈឃុំ-សង្កាត់ មិនខុសពីរបៀបបែងចែកការអាសនៈរដ្ឋសភាឡើយ។ អាចនិយាយបានថា យល់ពីរបៀបបែងចែកអាសនៈឃុំ-សង្កាត់ នឹងអាចយល់ពីរបៀបបែងចែកអាសនៈរដ្ឋសភា ឬ យល់ពីរបៀបបែងចែកអាសនៈរដ្ឋសភា នឹងអាចយល់ពីរបៀបបែងចែកអាសនៈឃុំ-សង្កាត់។ ការបែងចែកអាសនៈឃុំ-សង្កាត់ ត្រូវចែកចេញពី២ជំហានធំៗ ដូចខាងក្រោម៖ ជំហានទី១ គឺរកសន្លឹកឆ្នោត ដែលស្មើនឹង១អាសនៈ ឧទាហរណ៍ថា ឃុំក ត្រូវបានកំណត់ឲ្យមានអាសនៈសរុបចំនួន១១។ ក្រោយបោះឆ្នោតរួច សន្លឹកឆ្នោតបានការសរុប មាន៨៣៥២សន្លឹក។ ដើម្បីដឹងថា ១អាសនៈក្នុងឃុំក ស្មើនឹងសន្លឹកឆ្នោតបានការចំនួនប៉ុន្មាន គេ ត្រូវយកសន្លឹកឆ្នោតបានការសរុបចំនួន៨៣៥២សន្លឹក ទៅចែកជាមួយអាសនៈសរុបទាំង១១។ ដូច្នេះ គណបក្សនីមួយៗ ត្រូវមានសន្លឹកឆ្នោតបានការសរុបចំនួន៧៥៩សន្លឹក ទើបអាចទទួលបាន១អាសនៈក្នុងឃុំក។ ជំហានទី២ គឺរកអាសនៈបឋម ដែលគណបក្សនីមួយៗទទួលបានក្នុងឃុំក ឧទាហរណ៍ថា មាន៦គណបក្ស ដែលដាក់បេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំនៅឃុំក ដោយក្នុងនោះ គណបក្ស A ទទួលបានសន្លឹកឆ្នោតបានការចំនួន៣១៣១សន្លឹក គណបក្ស B ទទួលបានសន្លឹកឆ្នោតបានការចំនួន២២៧៥សន្លឹក គណបក្ស C ទទួលបានសន្លឹកឆ្នោតបានការចំនួន១១៧៩សន្លឹក គណបក្ស D ទទួលបានសន្លឹកឆ្នោតបានការចំនួន១០៩១សន្លឹក គណបក្ស E ទទួលបានសន្លឹកឆ្នោតបានការចំនួន៣៨២សន្លឹក និង គណបក្ស F ទទួលបានសន្លឹកឆ្នោតបានការចំនួន២៩៤សន្លឹក។ លទ្ធផលនៃការបែងចែកអាសនៈបមឋនេះ បង្ហាញថា គណបក្ស A ទទួលបាន៤អាសនៈ គណបក្ស B ទទួលបាន២អាសនៈ គណបក្ស C ទទួលបាន១អាសនៈ គណបក្ស D ទទួលបាន១អាសនៈ គណបក្ស E និង គណបក្ស F មិនទទួលបានអាសនៈនឹងគេទេ។ អាសនៈក្នុងឃុំក នៅសល់៣ទៀត។ បើការបែងចែកអាសនៈ អស់នៅក្នុងដំណាក់កាលបមឋ ការបែងចែកអាសនៈ ត្រូវបញ្ចប់តែម្តង ដោយការបែងចែកអាសនៈនេះ ត្រូវឆ្លងកាត់ត្រឹមតែ២ជំហានប៉ុណ្ណោះ។ ប៉ុន្តែ បើការបែងចែកអាសនៈក្នុងដំណាក់កាលបឋម មិនទាន់អស់ គឺត្រូវបែងចែកបន្តទៅទៀត ដោយត្រូវឈានចូលដល់ជំហានទី៣។ ជាក់ស្តែង ការបែងចែកអាសនៈក្នុងឃុំក មិនទាន់អស់នោះទេ គឺសល់៣អាសនៈ។ ជំហានទី៣ គឺបែងចែកអាសនៈដែលនៅសល់ ដើម្បីបែងចែកអាសនៈដែលនៅសល់ គេ ត្រូវយកសន្លឹកឆ្នោតបានការសរុបរបស់គណបក្សនីមួយៗ ទៅចែកនឹងចំនួនអាសនៈបឋម ដែលគណបក្សនោះ ទទួលបាន ដោយត្រូវបូកជាមួយ ១អាសនៈបន្ថែម នៅក្នុងភាគបែង។ បើគណបក្សណា ទទួលបានផលចែកច្រើនជាងគេ ឬក៏ហៅថា «មធ្យមភាគខ្ពស់បំផុត» គឺ១អាសនៈ ដែលនៅសល់ ត្រូវបានទៅលើគណបក្សនោះ។ គេ មិនយកអាសនៈ ដែលនៅសល់ទាំង៣ មកបែងចែកតែម្តងឲ្យអស់នោះទេ គឺគេ យកមកបែងចែកម្តង១អាសនៈៗ រហូតដល់អស់ ពោលគឺ អាសនៈទាំង៣ ដែលនៅសល់ ត្រូវយកមកបែងចែកចំនួន៣ដងដែរ។ លទ្ធផល គឺគណបក្ស B ទទួលបានចំនួន៧៥៨,៣៣ ដែលជាចំនួនមធ្យមភាគខ្ពស់បំផុត។ ដូច្នេះ គណបក្ស B ទទួលបាន១អាសនៈបន្ថែម ដោយកើនអាសនៈដល់៣។ អាសនៈនៅសល់២ទៀត ត្រូវយកមកបែងចែកតាមរបៀបខាងលើដដែល។ ៦២៦,២០ ជាចំនួនមធ្យមភាគខ្ពស់បំផុតរបស់គណបក្ស A ដែលធ្វើឲ្យគណបក្ស A ទទួលបាន១អាសនៈទៀត។ អាសនៈរបស់គណបក្សនេះ កើនដល់៥។ នៅសល់១អាសនៈចុងក្រោយ ត្រូវធ្វើតាមក្បួនដដែល។ បើតាមលទ្ធផលនេះ គណបក្ស C ទទួលបានចំនួន៥៨៩,៥០ ដែលជាចំនួនមធ្យមភាគខ្ពស់បំផុត។ ១អាសនៈចុងក្រោយ ត្រូវធ្លាក់ទៅលើគណបក្ស C ដែលបង្កើនអាសនៈរបស់គណបក្សនេះ បានដល់២។ អាសនៈទាំង៣ ដែលនៅសល់ ត្រូវបានយកមកបែងចែកអស់ហើយ។ លទ្ធផលជារួម គឺ គណបក្ស A ទទួលបានអាសនៈសរុបចំនួន៥ គណបក្ស B ទទួលបានអាសនៈសរុបចំនួន៣ គណបក្ស C ទទួលបានអាសនៈសរុបចំនួន២ គណបក្ស D ទទួលបានអាសនៈសរុបចំនួន១ គណបក្ស E និង គណបក្ស F ពុំទទួលបានអាសនៈឡើយ។ អង្គភាព ដែលបែងចែកអាសនៈឃុំ-សង្កាត់ គឺគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធខប)។ បន្ទាប់មក គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត ត្រូវបញ្ជូនលទ្ធផលនៃការបែងចែកអាសនៈឃុំ-សង្កាត់ ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីពិនិត្យបន្ត។ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ថា ពេលត្រូវបានបញ្ជូនទៅដល់ គ.ជ.ប ហើយ លទ្ធផលនៃការបែងចែកអាសនៈឃុំ-សង្កាត់ នឹងត្រូវបែងចែកឡើងវិញ ដោយមន្រ្តីជំនាញ គ.ជ.ប ហើយបន្ទាប់មក គឺត្រូវឆ្លងកាត់ការបែងចែកដោយប្រព័ន្ធកំព្យូទ័រថែមទៀត ដើម្បីបញ្ជាក់ឲ្យច្បាស់ថា ការបែងចែកការអាសនៈឃុំ-សង្កាត់ ពិតជាត្រឹមត្រូវមែន។ សូមបញ្ជាក់ថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិថ្មី គឺអាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ មានគណបក្ស១៧ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិថ្មីនេះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែរតែមួយ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សរស្មីខេមរា និង គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច៕ | ដោយ៖ ទេពញាណ |
នៅពេលដែលអ្នកចេះតែឈប់ប្រើថ្នាំផ្តេសផ្តាសដោយគ្មានការអនុញ្ញាតពីគ្រូពេទ្យ នឹងធ្វើឲ្យជំងឺលើសសម្ពាធឈាមរបស់អ្នកកាន់តែធ្ងន់ធ្ងរ។ ដូចនេះ អ្នកគួរតែញ៉ាំថ្នាំឲ្យបានទៀងទាត់ ទើបអាចធ្វើឲ្យសម្ពាធឈាមរបស់អ្នកមានលំនឹង។ ប្រសិនជាអ្នកមិនគ្រប់គ្រងរបបអាហាររបស់ខ្លួនបានល្អ ដោយតែងតែញ៉ាំប្រៃ និងអាហារដែលខ្លាញ់ នោះសម្ពាធឈាមនឹងគ្មានថ្ងៃនឹងនរឡើយ។ ដូចនេះ របបអាហារប្រចាំថ្ងៃគឺសំខាន់ណាស់ ដោយមិនគួរចេះតែបរិភោគផ្តេសផ្តាសឡើយ។ អ្នកមិនគួរព្រោះតែខ្លាចសម្ពាធឈាមឡើងខ្ពស់ហើយមិនហ៊ានហាត់ប្រាណនោះទេ។ ចំពោះអ្នកកើតជំងឺលើសសម្ពាធឈាមអាចហាត់ប្រាណបាន តែកុំធ្វើចលនាខ្លាំងពេក វាមិនត្រឹមតែមិនធ្វើឲ្យសម្ពាធឈាមឡើងនោះទេ វាក៏ធ្វើឲ្យសម្ពាធឈាមមានលក្ខណៈនឹងនរផងដែរ។ បើអ្នកចង់ឲ្យសម្ពាធឈាមមានលក្ខណៈនឹងនរ អ្នកគួរតែចៀសឲ្យឆ្ងាយពីស្រា ព្រោះស្រានេះជាឃាតករធ្វើឲ្យអ្នកអាចប្រទះនឹងអាការៈដាច់សរសៃឈាមដោយមិនខ្លួននៅពេលដែលឈាមបុកឡើងខ្លាំង៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿង៤ដែលអាចធ្វើឲ្យជំងឺលើសឈាមរបស់អ្នកកាន់តែធ្ងន់ធ្ងរ។ តើមានអ្វីខ្លះទៅ? |
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖ ដើម្បីស្រោងស្រង់គម្របព្រៃឈើនៅភ្នំគូលែនឡើងវិញ សកម្មភាពដាំកូនឈើត្រូវបានរៀបចំឡើងជាបន្តបន្ទាប់។ យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថាននាពេលកន្លងមក ផ្ទៃដីប្រមាណ ៦៥ហិកតារួចហើយដែលត្រូវបានដាំកូនឈើឡើងវិញ ដែលដើមឈើទាំងនោះមានដូចជាឈើគ្រញូង បេង ធ្នង់ និងនាងនួនជាដើម ដែលសរុបជាង ២០ម៉ឺនដើម។ យ៉ាងណា មានផ្ទៃសេសសល់ច្រើនទៀតដែលត្រូវការដាំកូនឈើឡើងវិញ។ គេតែងនិយាយថា ភ្នំគូលែនជាភ្នំស័ក្ដិសិទ្ធិសម្រាប់អ្នកខេត្តសៀមរាប និងអ្នកមកពីទីឆ្ងាយៗ។ ភ្នំនេះក៏ជាប្រភពទឹកដ៏សំខាន់សម្រាប់ស្ទឹងសៀមរាប បឹង និងអូរជាដើម។ ដោយសារកំណើនអ្នកចំណូលថ្មី បានបង្កឱ្យមានការទន្ទ្រានព្រៃកើតឡើង ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងបុរាណដ្ឋាននៅភ្នំនេះ ដែលអ្នកបុរាណវិទូកំពុងបារម្ភ។ លោក សាឃឿន សក្កា អ្នកបុរាណវិទូនៃអង្គការ ADF បានលើកឡើងថា អង្គការនេះចាប់ផ្តើមចូលមកស្រាវជ្រាវបុរាណដ្ឋាននៅភ្នំគូលែននៅឆ្នាំ ២០០៨ ដើម្បីសិក្សាពីរចនាសម្ព័ន្ធប្រាសាទដែលសង់នៅលើភ្នំ។ បន្ទាប់ពីមានទំនាក់ទំនងជាមួយសហគមន៍នៅទីនោះ អង្គការនេះបានបង្កើតគម្រោងបង្កើនប្រាក់ចំណូលដល់សហគមន៍ ដ្បិតបានឃើញពីភាពក្រីក្រ និងការទន្ទ្រានព្រៃក្បែរប្រាសាទ ដើម្បីយកដីធ្វើចម្ការរបស់ពលរដ្ឋ។ សកម្មភាពកាប់ទន្ទ្រានព្រៃមានសកម្មភាពកាន់តែខ្លាំងក្លាចូលតំបន់បុរាណដ្ឋាន បានបង្ខំឱ្យអង្គការ ADF ពិភាក្សាជាមួយអង្គការយូណេស្កូ អាជ្ញាធរជាតិអប្សរា អាជ្ញាធរដែនដី និងក្រសួងបរិស្ថាន ដើម្បីបង្កើតតំបន់ការពារបុរាណដ្ឋាន ទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ នេះក៏ជាមូលហេតុដែលគម្រោងបង្កើនជីវភាពកើតឡើង ដើម្បីបង្កើនចំណូលដល់គ្រួសារក្រីក្រជំនួសការទន្ទ្រានព្រៃធ្វើចម្ការ។ គម្រោងនេះមានដូចជា ការចិញ្ចឹមសត្វ ចិញ្ចឹមត្រី រៀបចំផ្ទះស្នាក់សហគមន៍ និងមគ្គុទ្ទេសក៍ប្រចាំតំបន់ជាដើម។ ការងាររៀបចំបោះបង្គោលព្រំបុរាណដ្ឋាន ត្រូវបានធ្វើឡើងអស់រយៈពេល៤ឆ្នាំ ដែលបានបញ្ចប់នៅចុងឆ្នាំ ២០១៤ ដែលមាន៥តំបន់ នៅលើផ្ទៃដីជិត ៨០០ហិកតា និងមានចំនួន ១១៩ទីតាំង។ បុរាណដ្ឋានដែលត្រូវការពាររួមមាន ប្រាសាទ ពើង ទួល ទំនប់ជាដើម។ ថ្មីៗបន្ទាប់មានការបោះបង្គោលព្រំបុរាណដ្ឋាននេះ ពលរដ្ឋមិនទាន់យល់ទេ តែបច្ចុប្បន្នពលរដ្ឋទាំងនោះក៏បានយល់ដឹង ពិសេសពួកគេអាចប្រមូលទិន្នផលដែលស្ថិតនៅក្នុងបរិវេណតំបន់ការពារទាំងនោះដដែល។ តាមការសិក្សារបស់អង្គការ ADF បុរាណដ្ឋានលើភ្នំគូលែនមានជាង ៤០០ទីតាំង។ បុរាណដ្ឋានមានសារសំខាន់ណាស់ ព្រោះតម្លៃបេតិកភណ្ឌមានតម្លៃពិសេសវិសាលមិនអាចកាត់ថ្លៃបាន ហើយតម្លៃទាំងនោះក៏បានបង្កើតការងារជាច្រើនដល់ពលរដ្ឋ ពិសេសក្នុងវិស័យទេសចរណ៍។ ការដាំកូនឈើ គឺពិតជាមានសារសំខាន់ណាស់នៅលើភ្នំគូលែន គឺវាការពារទាំងប្រភពទឹក និងបុរាណដ្ឋាន។ តំណាងអង្គការ ADF ចង់ឃើញសហគមន៍នៅភ្នំគូលែនដឹងពីសារប្រយោជន៍ទាំងនេះ ធ្វើយ៉ាងណារក្សានិរន្តរភាពតំបន់រមណីយដ្ឋានប្រវត្តិសាស្ដ្រភ្នំគូលែនឱ្យគង់វង្សទៅថ្ងៃខាងមុខ៕ | សៀមរាប៖ យោងតាមការស្រាវជ្រាវរបស់អង្គការ ADF នៅលើភ្នំគូលែនទាំងមូលមានបុរាណដ្ឋានទាំងអស់សរុបជាង ៤០០ទីតាំង។ អ្នកសិក្សាស្រាវជ្រាវបានលើកឡើងថា បរិស្ថានមានទំនាក់ទំនងមិនអាចដាច់ពីគ្នាពីបុរាណដ្ឋាន ដ្បិតថា ប្រសិនបើបរិស្ថានមិនល្អវាបង្កជាផលប៉ះពាល់ដល់បុរាណដ្ឋានដែរ។ បុរាណដ្ឋានដែលមានដូចជាប្រាង្គប្រាសាទជាដើមនោះ ត្រូវរងកម្ដៅថ្ងៃ និងភ្លៀងអាស៊ីតដោយផ្ទាល់ នៅពេលគ្មានព្រៃឈើជួយទប់។ តើគេត្រូវធ្វើយ៉ាងណា ដើម្បីការពារពីបរិស្ថាននៅភ្នំគូលែនឱ្យបានប្រសើរ ក៏ដូចជាការពារបុរាណដ្ឋានឱ្យនៅស្ថិតស្ថេរទៅថ្ងៃមុខ? |
ឥស្សរជនទាំង៥រូបនោះ រួមមាន លោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, លោក ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ. លោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ច័ន្ទ រ័ត្ន ប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា និងជាប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រនៃក្រសួងអប់រំ យុវជននិងកីឡា។ យោងតាមគេហទំព័ររាជបណ្ឌិត្យសភាកម្ពុជា ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានកិត្តិយសនៃ លោក អូន ព័ន្ធមុនីរ័ត្ន ជាប្រធាន លោក ហង់ ជួន ណារ៉ុន ជាអនុប្រធាន និងលោក សុខ ទូច ជាអនុប្រធានប្រចាំការ។ បណ្ឌិតសភាចារ្យស្ថាបនិក រួមមាន លោក ម៉ក់ ភឿន, លោក ថោង ធែល, សម្តេច សុខ អាន, លោក ជា ណេង, លោក ខៀវ ថវិកា, លោក ស៊ន សំណាង, លោក ព្រុំ ម៉ល់, លោក ស៊ុំ ឈុំប៊ុន, លោក រស់ ចន្ត្រាបុត្រ, លោក តិច សំណាង, លោក សំ សោភាន់, លោក សោម សុមុនី, លោក ឆយ អូន, លោក ឃីង ហុកឌី និងលោកស្រី ខ្លូត ធីតា។ សមាជិកពេញសិទ្ធិនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យផ្សេងទៀត រួមមានដូចជា លោក ហ៊ីង ថូរ៉ាក់ស៊ី, លោក ច័ន្ទ សំណព្វ, លោក ហ៊ាន សាហ៊ីប, លោក នេត ប៉ារ៉ុម, លោក ណាត ប៊ុនរឿន, លោក អ៊ីវ ច័ន, លោក ឆយ យីហ៊ាង, លោក ចាន់ ពន និងលោក ឡុង សៀម រួមទាំងសមាជិកបម្រុងជាច្រើនរូបទៀត៕ | ព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី តាមព្រះរាជក្រឹត្យចុះកាលពីថ្ងៃទី១៨ ខែកក្កដា បានត្រាស់បង្គាប់តែងតាំងឥស្សរជន៥រូបជាសភាជកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា មានគោរមងារជា «បណ្ឌិតសភាចារ្យ»។ |
នៅក្នុងសិតទី១ ក្រុមមកពីប្រទេសកម្ពុជា សមាគមបាល់ទះវិសាខា បើកការនាំមុខក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី Johor SUKMA ដោយលទ្ធផលដាច់ឆ្ងាយ ២៥-១៥។ ការប្រកួតបន្តនៅសិតទី២ ក្រុមវិសាខា នៅតែបំពេញតួនាទីបានល្អក្នុងការនាំលទ្ធផលជោគជ័យម្តងទៀត ២៥-១៩។ ការប្រកួតរវាងក្រុម Win Streak(ក្រហម) និងក្រុម Sarawak (បៃតង)។ ចូលដល់សិតទី៣ វិសាខា នៅតែខ្លាំងដោយរារាំងការប៉ុនប៉ងរបស់ក្រុមម្ចាស់ផ្ទះមិនអាចឱ្យតដៃបានឡើយដោយក្រុមតំណាងកម្ពុជា បញ្ចប់ក្នុងលទ្ធផល ២៥-១៥។ បញ្ចប់ការប្រកួតទាំងបីសិត ក្រុមវិសាខា របស់កម្ពុជា ឈ្នះម្ចាស់ផ្ទះម៉ាឡេស៊ី Johor SUKMA ក្នងលទ្ធផល ៣-០សិត។ ជាមួយគ្នានោះដែរក្រុមបាល់ទះមកពីកោះតៃវ៉ាន់ Win Streak Taiwan បានយកឈ្នះក្រុមម្ចាស់ផ្ទះ Sarawak ក្នុងលទ្ធផល ៣-០សិត(២៥-១២,២៥-១៨,២៥-១៨)។ គួបញ្ជាក់ថា ប្រកួតបន្ទាប់របស់ក្រុមកម្ពុជា សមាគមបាល់ទះវិសាខា នឹងត្រូវជួបក្រុម Win Streak Taiwan មកពីកោះតៃវ៉ាន់ នៅថ្ងៃទី២២ ខែមិថុនា និងប្រកួតទីបីជួបក្រុម Sarawak របស់ម៉ាឡេស៊ី នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍ Johor Bahru-Mayors Cup 2023 មានរយៈពេលប្រកួត៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់២៥ ខែមិថុនា៕ | ក្រុមបាល់ទះវិសាខា តំណាងកម្ពុជា បានយកឈ្នះក្រុមរបស់ម៉ាឡេស៊ី Wei Xu Johor SUKMA ដោយលទ្ធផល ៣-០ សិត ក្នុងការប្រកួតពានរង្វាន់បាល់ទះក្នុងសាល Johor Bahru-Mayors Cup 2023 នាទីលានបាល់ទះ MBJB ទីក្រុងJohor Bahru ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ |
តាមពិតទៅ ផ្នែកពណ៌បៃតងរបស់ដំឡូងបារាំងនៅក្រោមសម្បក ច្រើនតែមានរសជាតិល្វី និងម្តងម្កាលអាចបញ្ជាក់ថា វាមានជាតិពុល។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលមានពណ៌បៃតងក្នុងដំឡូងបារាំង គឺជារឿងធម្មជាតិរបស់វាទេ។ នៅពេលដំឡូងបារាំងប៉ះពាល់នឹងពន្លឺ វានឹងចាប់ផ្តើមផលិតជាសារធាតុ ខ្លរ៉ូហ្វីល ដែលជាសារធាតុបំពាក់ពណ៌បៃតងសម្រាប់រុក្ខជាតិ។ ដូច្នេះវានឹងធ្វើឲ្យសម្បកដំឡូងបារាំងប្រែពីលឿង ឬត្នោតទៅជាបៃតងតែម្តងទៅ។ ខ្លរ៉ូហ្វីលនេះក៏អនុញ្ញាតិឲ្យរុក្ខជាតិទាញថាមពលពីពន្លឺព្រះអាទិត្យដែរតាមរយៈការធ្វើរស្មីសំយោគ ដូច្នេះរុក្ខជាតិអាចនឹងផលិតជាកាបូអ៊ីដ្រាត និងអុកស៊ីសែនសម្រាប់រស់។ ទោះបីជាយ៉ាងណាក៏ដោយ ភាពពណ៌បៃតងក្នុងដំឡូងបារាមងក៏ជាសញ្ញាមួយនៃគារផលិតអ្វីម្យ៉ាងដែលមិនសូវចាំបាច់ និងអាចមានគ្រោះថ្នាក់បានដែរនោះគឺ Solanine។ នៅពេលដំឡូងបារាំងប៉ះពាល់នឹងពន្លឺព្រះអាទិត្យ វានឹងផលិតខ្លរ៉ូហ្វីល ដែលជំរុញដល់ការផលិតសារធាតុជាច្រើនដើម្បីការពារប្រឆាំងនឹងការខូចខាតដោសយារតែសត្វល្អិត បាក់តេរី ផ្សិត ឬសត្វស៊ីរុក្ខជាតិជាអាហារផងដែរ។ ជាអកុសល្យ សារធាតុទាំងនេះក៏ផ្តល់ភាពពុលដល់មនុស្សថែមទៀត។ សារធាតុ Solanine ជាជាតិពុលដ៏សំខាន់មួយដែលដំឡូងបារាំងផលិតបាន ដោយវាធ្វើការតាមរយៈការបញ្ឈប់អង់ស៊ីមសម្រាប់ចូលរួមលើការបំបែកសារធាតុចម្លងសរសៃប្រសាទក្នុងខ្លួន។ វាក៏អាចទៅបំផ្លាញភ្នាស់កោសិកា និងផ្តល់ផលអវិជ្ជមានដល់ពោះវៀនជាប់រហូតផងដែរ។ ជាធម្មតា សារធាតុ Solanine មានក្នុងកម្រិតទាបលើសំបករបស់ដំឡូងបារាំង ព្រមទាំងមានខ្ពស់ក្នុងផ្នែកជាច្រើននៃរុក្ខជាតិដំឡូងបារាំង។ ប៉ុន្តែនៅពេលដំឡូងបារាំងប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ឬខូចខាត វានឹងផលិតសារធាតុនេះកាន់តែច្រើនទៅវិញ។ សរុបមកចូរចងចាំថា នៅពេលដំឡូងបារាំងប៉ះពាល់នឹងពន្លឺះកាន់តែខ្លាំង វានឹងផលិតជាតិពុលមួយឈ្មោះថា Solanine សម្រាប់ការពារខ្លួនពីសត្វល្អិត និបាក់តេរី ហើយមនុស្សក៏អាចពុលនឹងវាដែរ ជាពិសេសដំឡូងបារាំងដែលមានសាច់ពណ៌បៃតងតែម្តង៕ ត្រួតពិនិត្យដោយ www.health.com.kh | នៅពេលយើងនិយាយដល់ដំឡូងបារាំង ភាគច្រើនវាមិនដែលមានបញ្ហាអ្វីដល់សុខភាពទេ ប៉ុន្តែបើយោងទៅតាមអត្ថបទមុនៗមិត្តអ្នកអានមួយចំនួនធំដែលតាមដានគេហទំព័ររបស់យើងញឹកញាប់ប្រាកដជាបានដឹងថា ដំឡូងបារាំងដែលមានពណ៌បៃតង គឺច្រើនតែមានគ្រោះថ្នាក់ដល់សុខភាព។ ដូច្នេះរាល់ការចិតសម្បកដំឡូងបារាំង អ្នកច្រើនតែចិតឲ្យផុតពីផ្នែកបៃតងនេះចេញបន្ថែមទៀត ដោយសារតែគិតថា វាមានគ្រោះថ្នាក់។ |
ទំហំទីផ្សារសរុបនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាក្នុងឆ្នាំ២០២១ មានជាង ៩៧០,១លានដុល្លារ។ សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក គ្រឿងសម្អាង និងផលិតផលសុខភាព គឺជាប្រភេទផលិតផលដែលមានការបញ្ជាទិញ-លក់ច្រើនជាងគេនៅលើប្រព័ន្ធអេឡិចត្រូនិក ។ បើយោងតាមព្រឹត្តិបត្តិពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ប្រចាំឆ្នាំ២០២១កន្លងទៅនេះ សន្ទុះកើនឡើងនៃការប្រើប្រាស់សេវាកម្មក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក(E-Commerce) ចាប់ផ្តើមរីកផុសផុលឡើងនៅពេលរដ្ឋាភិបាល បានចេញវិធានការបិទខ្ទប់ ដែលបណ្តាលមកការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ ព្រឹត្តិបត្តិពាណិជ្ជកម្មដដែល បានឱ្យដឹងថា ចំណូលនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងវិស័យសម្លៀកបំពាក់មានទំហំទឹកប្រាក់ ២៦៣,៣០លានដុល្លារ ខណៈគ្រឿងអេឡិចត្រូនិកមានទំហំ ២៥៤,៤០លានដុល្លារ។ ទន្ទឹមនេះ ចំណូលដែលបានមកពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទៅលើគ្រឿងសម្អាង ផលិតផលសុខភាព និងសម្ភារៈប្រើប្រាស់មានទំហំ ២៣០,៥លានដុល្លារ ។ ក្រៅពីនេះ ភេសជ្ជៈ ម្ហូបអាហារ គ្រឿងសង្ហារឹម ប្រព័ន្ធផ្សព្វផ្សាយ សម្ភារៈក្មេងលេង សម្ភារៈកម្សាន្ត និងសម្ភារៈកែច្នៃផ្សេងៗទៀត ក៏មានសន្ទុះគួរឱ្យកត់សម្គាល់ ក្នុងប្រតិបត្តិការទិញ-លក់តាមប្រព័ន្ធអេឡិចត្រូនិក ដោយក្នុងនោះចំណូលទទួលបាន មានទំហំទឹកប្រាក់ចំនួន ២២១,៩លានដុល្លារ។ គូសបញ្ជាក់ផងដែរថា នៅឆ្នាំ២០២៥ ចំណូលដែលបានមកពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា រំពឹងនឹងកើនដល់ ១,៧៨ពាន់លានដុល្លារ៕ | ដោយ ៖ ធន់ សេងហុង |
ស៊ីញេ ជាកិរិយាសព្ទ មានន័យថា ចុះហត្ថលេខា គឺសរសេរឈ្មោះខ្លួនដោយដៃខ្លួនឯង តាមចំណាំដែលធ្លាប់តែសរសេររៀងមកយ៉ាងណាក៏ឲ្យនៅជាយ៉ាងនោះ ( បារ. Singner ) ។ ឧទាហរណ៍៖ សូមស៊ីញេមួយមក, គាត់មិនព្រមស៊ីញេ ជាដើម។ បើជានាមសព្ទ មានន័យថា ហត្ថលេខា គឺឈ្មោះរបស់ខ្លួនដែលខ្លួនបានសរសេររួចហើយ ដោយដៃខ្លួនឯងតាមចំណាំរៀងមក ( បារ.Sinature ស៊ីញ៉ាតួរ )។ ចំពោះព្រះមហាក្សត្រប្រើជា ព្រះហស្ដលេខា; ទ្រង់ឡាយព្រះហស្ដលេខា។ សព្វថ្ងៃនេះប្រើពាក្យហត្ថលេខា តាមសម័យនិយមរបស់ប្រទេសកម្ពុជាឯករាជ្យ អព្យាក្រឹតទៅហើយ៕ | ជាទូទៅ សាធារណជនមិនស្រូវប្រើពាក្យ ចុះហត្ថលេខា ទេ, តែបែរជាប្រើពាក្យ «ស៊ីញេ» ដែលជាពាក្យភាសាបារាំងទៅវិញ។ នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់អំពីពាក្យនេះយ៉ាងដូច្នេះថា៖ |
កន្លងមក ផលិតផលកាហ្វេ Coffee Like (កាហ្វេកំលាំងសេស) ត្រូវបានផ្សព្វផ្សាយតាមវិទ្យុប្រជាជន FM 91.00 MH ជារៀងរាល់ថ្ងៃថាជាកាហ្វេកម្លាំងសេស ចំពោះអ្នកមានបញ្ហាលើសជាតិស្ករ ហើយអ្នកជំងឺទឹកនោមផ្អែមក៏អាចញាំបាន ដែលវាធ្វើឲ្យមានមេជីវិតបុរស ជួយដោះស្រាយបញ្ហាស្ទះចរន្តឈាម និងផ្លូវភេទបុរស ហើយមានលក់តែនៅវិទ្យុនេះប៉ុណ្ណោះ។ ក្រសួងសុខាភិបាល ចាត់ទុកការផ្សព្វផ្សាយនេះ ជាការបោកប្រាក់ ដោយគ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវ និងគ្មានការអនុញ្ញាតពីក្រសួងឡើយ។ ក្រសួងសុខាភិបាល អះអាងថា កាហ្វេ Coffee Like (កាហ្វេកំលាំងសេស) មានផ្ទុកឱសថសម័យឈ្មោះ Sildenafil និង Tadalafil ដែលជាឱសថបង្កើនកម្លាំងផ្លូវភេទ។ ក្រសួងអំពាវនាវដល់សាធារណជនមិនឲ្យប្រើប្រាស់ផលិតផលនេះ ព្រោះកុំឲ្យប៉ះពាល់ដល់សុខភាព ដែលអាចឈានដល់បាត់បង់ជីវិត ដោយសារគាំងបេះដូង។ ចំណែកក្រុមហ៊ុនដែលនាំចូលផលិតផលកាហ្វេខាងលើនេះ ត្រូវបញ្ឈប់ការនាំចូល ឬចរាចរ និងផ្សព្វផ្សាយបន្តទៀត ពោលគឺត្រូវប្រមូលនូវកាហ្វេនេះមកកម្ទេចចោលជាបន្ទាន់។ នេះបើតាមក្រសួងសុខាភិបាល ដែលប្រកាសចាត់វិធានតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុនណា ដែលពាក់ព័ន្ធការធ្វើអាជីវកម្មលើផលិតផលកាហ្វេ Coffee Like (កាហ្វេកំលាំងសេស)។ ចំពោះពលរដ្ឋដែលប្រទះឃើញ ឬលក់ផលិតផលនេះ សូមរាយការណ៍ទៅក្រសួងសុខាភិបាល តាមរយៈលេខទូរសព្ទ ០១១ ៥៧៤ ៧៨៧ ឬ ០៩៥ ៣៥៩ ៥៩៩ ៕ | ភ្នំពេញ៖ ក្រសួងសុខាភិបាល បានហាមប្រើប្រាស់ ឬចរាចរកាហ្វេម៉ាក Coffee Like (កាហ្វេកំលាំងសេស) ព្រោះផលិតផលនេះមានផ្ទុកសារធាតុដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦តុលា។ |
កីឡាករវ័យ ៣១ឆ្នាំ របស់ក្រុម Al Hilal បានរងរបួសដាច់សរសៃពូ ACL និងជង្គង់ធ្ងន់ធ្ងរនៅជើងខាងឆ្វេងរបស់គេអំឡុងពេលលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីល នៅក្នុងការប្រកួតជម្រុះ World Cup តំបន់អាមេរិកខាងត្បូង។ កាលនោះប្រេស៊ីលចាញ់អ៊ុយរូហ្កាយ នាថ្ងៃទី១៧ ខែតុលា មុនពេល Neymar ត្រូវបញ្ជូនទៅវះកាត់នៅ ២សប្តាហ៍ក្រោយការប្រកួត។ សម្រាប់ពានរង្វាន់ Copa America នឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី២០ ខែមិថុនា រហូតដល់ថ្ងៃផ្តាច់ព្រ័ត្រនៅថ្ងៃទី១៤ ខែកក្កដា។ «វាពិតជាលឿនពេក វាគ្មានចំណុចអ្វីទេក្នុងការរំលងជំហ៊ានដើម្បីងើបឡើងវិញឱ្យឆាប់រហ័ស និងទទួលយកហានិភ័យដែលមិនចាំបាច់ ឬការរំពឹងទុករបស់យើងគឺថាគាត់នឹងត្រូវបានរៀបចំត្រឡប់មកវិញនៅដើមរដូវកាល ២០២៤ នៅអឺរ៉ុបដែលត្រូវនឹងខែសីហា។ យើងត្រូវការពេលវេលាអត់ធ្មត់បន្ថែមទៀត [] បើយើងធ្វើតាមពីមួយដំណាក់កាលទៅមួយដំណាក់កាល ក្រោយពេលការព្យាបាលពេលយូនោះ ការរំពឹងទុកចំពោះការបង្ហាញនៅកម្រិតខ្ពស់របស់គេក៏មានខ្ពស់ខ្លាំងដូចគ្នាដែរ។»។ នេះបើតាមសម្តីលោក Lasmar បានប្រាប់ទៅកាន់កាសែត Brazils Rede 98។ Neymar គឺជាកីឡាករប្រេស៊ីលដែលរកបានគ្រាប់បាល់ច្រើនជាងគេបង្អស់ប្រចាំក្រុមជម្រើសជាតិ ដោយគេរកបាន ៧៩គ្រាប់ ពីការបង្ហាញខ្លួន ១២៩លើក។ នៅក្នុងការប្រកួតពានរង្វាន់ Copa America ឆ្នាំក្រោយ ក្រុមប្រេស៊ីលត្រូវបានចាប់ពូលចូលក្នុងពូល D ឱ្យស្ថិតនៅជាមួយនឹងក្រុម កូឡុំប៊ី, ប៉ារ៉ាហ្កាយ ព្រមទាំងក្រុមដែលនឹងឈ្នះការប្រកួតវគ្គ Playoffs រវាងក្រុមកូស្តារីកា និងហុងឌូរ៉ាស។ យ៉ាងណាក្រុមប្រេស៊ីល ក៏បានប្រកាសដូចគ្នាផងដែរ នាថ្ងៃទី១៩ ខែធ្នូ ដោយក្រុមនឹងត្រូវប្រកួតមិត្តភាពទល់នឹងម៉ិកស៊ិក នៅថ្ងៃទី៨ ខែមិថុនា មុនការប្រកួតប្រជែង Copa America បានមកដល់។ ការប្រកួត Copa America ធ្វើឡើងនៅក្នុងប្រទេសអាមេរិក គឺជាលើកទី២ ហើយក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីប្រទេសនេះបានរៀបចំនៅឆ្នាំ ២០១៦ ហើយការប្រកួតលើកនេះមានប្រទេស ៦ មកពីតំបន់ទ្វីបអាមេរិកខាងជើង (CONCACAF) និង ១០ក្រុមមកពីទ្វីបអាមេរិកខាងត្បូង (CONMEBOL)៕ | Neymar Jr នឹងខកខានជួយក្រុមជម្រើសជាតិប្រេស៊ីលក្នុងការប្រកួតពានរង្វាន់ Copa America ដែលធ្វើឡើងក្នុងប្រទេសអាម៉េរិក ដោយសារបញ្ហារបួសតាំងពីខែតុលាមក។ នេះបើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យប្រចាំក្រុមជម្រើសជាតិលោក Rodrigo Lasmar នៅថ្ងៃទី១៩ ខែធ្នូ។ |
ជំនាញបណ្ដោះបណ្ដាលក្រោមមូលនិធិនេះ មានពីរប្រភេទ គឺ ទី១ ផ្នែកបច្ចេកទេស ឧស្សាកម្ម សិប្បកម្ម សេវាកម្ម (រយៈពេល៤ខែ) និង ទី២ កសិកម្ម (រយៈពេល១សប្ដាហ៍) ដែលផ្ដោតលើលើវិស័យអាទិភាព៥ រួមមាន សំណង់ មេកានិករថយន្ត កុំព្យូទ័រ/ធុរកិច្ច អគ្គិសនី និងកម្មន្តសាល។ គោលដៅនៃការបណ្ដុះបណ្ដាលនេះ ផ្ដោតចំពោះជនទីទ័លក្រ ស្រី្តមេម៉ាយ ក្មេងកំព្រា សិស្សបោះបង់ការសិក្សា ជនពិការ និងជនបាត់បង់ឱកាសការងារ។ កម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈឆ្នាំ២០១៩នេះ ក្រសួងការងារនឹងផ្ដល់ថវិកាមួយចំនួនតាមមូលធិនិបណ្ដុះបណ្ដាល សម្រាប់អង្គភាពបណ្ដុះបណ្ដាលស្របច្បាប់ មានបទពិសោធ និងឆ្លើយតបទៅតាមការវិនិច្ឆ័យដែលក្រសួងការងារកំណត់។ ក្រសួងការងារ នឹងឈប់ទទួលពាក្យនៅថ្ងៃទី១៦សីហា ឆ្នាំ២០១៩៕ | អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានប្រាប់ទៅអង្គភាពបណ្ដុះបណ្ដាល ទាំងសាធារណៈ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ចិកានៅក្រសួងការងារ ឲ្យដាក់ពាក្យស្នើសុំ «មូលនិធិជាតិបណ្តុះបណ្ដាល ដើម្បីកាត់បន្ថយភាពក្រីក្រជំហានទី២ឆ្នាំ២០១៩»។ លោករដ្ឋមន្ត្រី បានចេញសេចក្ដីជូនដំណឹងទៅដល់អង្គភាពទាំងនោះ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។ |
គណបក្សនយោបាយទាំង១២ បានបញ្ជូនសំណើទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រួចហើយ ដើម្បីសុំដាក់អ្នកសង្កេតការណ៍ ឲ្យចូលរួមឃ្លាំមើលការបោះឆ្នោតថ្នាក់ឃុំ សង្កាត់ ក្នុងអាណត្តិទី៤នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ គណបក្សទាំង១២ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត មានអ្នកសង្កេតការណ៍ ជាង១០ម៉ឺននាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប។ សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប បានឲ្យដឹងទៀតថា គណបក្សប្រជាជនកម្ពុជា មានអ្នកសង្កេតការណ៍ជាង ៤ម៉ឺននាក់ ហើយគណបក្សសង្គ្រោះជាតិ ក៏មានអ្នកសង្កេតការណ៍ជាង ៤ម៉ឺននាក់ ដែរ។ ផ្អែកលើតួលេខនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះ ក្នុងចំណោមគណបក្សនយោបាយទាំង១២ មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ ដែលបានត្រៀមអ្នកសង្កេតការណ៍ច្រើនជាងគេ និងមានលទ្ធភាព ដើម្បីដាក់ពង្រាយអ្នកសង្កេតការណ៍ នៅគ្រប់ការិយាល័យបោះឆ្នោត នៅទូទាំងប្រទេសកម្ពុជា។ សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដដែល បានឲ្យដឹងទៀតថា ក្រៅពីគណបក្សនយោបាយ អង្គការជាតិចំនួន៩ និងអង្គការអន្តរជាតិចំនួន៦ ក៏បានបញ្ជូនសំណើទៅកាន់គ.ជ.ប ផងដែរ ដើម្បីសុំដាក់អ្នកសង្កេតការណ៍ ក្នុងថ្ងៃបោះឆ្នោត។ សេចក្តីប្រកាសព័ត៌ខាងលើ បញ្ជាក់ថា អង្គការជាតិ និងអន្តរជាតិទាំងនោះ មានអ្នកសង្កេតការណ៍ ជាង៣ម៉ឺនាក់។ កន្លងមក គ.ជ.ប ធ្លាប់ប្រកាសថា កាលបរិច្ឆេទសម្រាប់អង្គការជាតិ ដាក់សំណើរសុំសង្កេតការបោះឆ្នោត នឹងផុតកំណត់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។ ចំណែកឯកាលបរិច្ឆេទសម្រាប់អង្គការអន្តរជាតិ នឹងផុតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧៕ | ភ្នំពេញ៖ គណបក្សនយោបាយ រួមទាំងអង្គការជាតិ និង អង្គការអន្តរជាតិ បានដាក់អ្នកសង្កេតការបោះឆ្នោតជាង ១៣ម៉ឺននាក់ ទៅកាន់គ.ជ.ប។ |
លោក ជិន ម៉ាលីន អះអាងថា វា ជាទិសដៅនិងជាទស្សនវិស័យរបស់ក្រសួងយុត្តិធម៌ ក្នុងការធ្វើទំនើបកម្មនិងការអភិវឌ្ឍវិស័យយុត្តិធម៌នៅកម្ពុជា តាមរយៈការប្រើប្រព័ន្ធបច្ចេកវិទ្យា។ សូមស្តាប់ការពន្យល់របស់លោក ជិន ម៉ាលីន អ្នកនាំពាក្យរូបនេះ ប្រាប់សារព័ត៌មានថ្មីៗបន្ថែមថា ការបើកសវនាការតាម Online នេះ គឺជាការបើកសវនាការមួយ ដែលគ្រប់ភាគីទាំងអស់ ដូចជា ចៅក្រម ព្រះរាជអាជ្ញា មេធាវី និង កូនក្តី ជាដើម មិនចាំបាច់ ទៅជួបមុខគ្នាក្នុងបន្ទប់វសនាការនោះទេ។ លោក ពន្យល់បែបនេះថា «ពួកគាត់ នៅទីណាក៏បានដែរ។ ពួកគាត់ អាចមើលមុខគ្នា និងឆ្លើយឆ្លងគ្នា បានការតភ្ជាប់ប្រព័ន្ធវីដេអូ ដែលហៅថា Video Conference»។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ ពុំបានអាចបញ្ជាក់បានទេថា ប៉ុន្មានឆ្នាំទៀត ឬពេលណា ទើបកម្ពុជា អាចឈានដល់កម្រិតនេះ។ លោក និយាយយ៉ាងដូច្នេះថា «នៅវែងឆ្ងាយណាស់ ព្រោះយើងនៅខ្វះធនធាន។ សូម្បីអ៊ីនធឺណិត ក៏យើងមិនទាន់មានប្រើទូទាំងប្រទេសផង ហើយម្យ៉ាងទៀត ប្រជាពលរដ្ឋយើង ក៏មិនទាន់ចេះប្រើអ៊ីនធឺណិតគ្រប់គ្នាដែរ»។ អ្នកនាំពាក្យ បន្ថែមថា សព្វថ្ងៃ នៅក្នុងតំបន់អាស៊ាន មានប្រទេសសិង្ហបុរី ដែលឈានដល់កម្រិតនេះ ដោយបើកសវនាការតាម Online។ លោក លើកឡើងយ៉ាងដូច្នេះថា «ប្រទេសរីកចម្រើនផ្សេងៗ ដូចជាបារាំង គេធ្វើបាន តែយើងយកប្រទេសជិតៗយើង ដូចជាសិង្ហបុរីហ្នឹង ធ្វើជាមេរៀន ទៅមើលឯណាឆ្ងាយធ្វើអី»។ លោក សុក សំអឿន មេធាវីម្នាក់ដែលមានបទពិសោធច្រើនឆ្នាំលើវិស័យច្បាប់ មើលឃើញថា ការបង្កើតសវនាការ Online ដូចជាមិនពិបាកឡើយ ប្រសិនបើក្រសួងយុត្តិធម៌ឬតុលាការ ចង់បង្កើតមែន។ លោក ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា «បើចង់ធ្វើ មានអីពិបាក ធ្វើស្អែកហ្នឹងក៏បានដែរ ដូចនៅហ្វីលីពីន និង ថៃ គេមានតើ»។ លោកមេធាវី លើកឡើងថា ជាទូទៅ សវនាការ Online ត្រូវបានរៀបចំឡើងសម្រាប់សាក្សី។ លោក ពន្យល់ថា «ដូចជាបទឃាតកម្មអីជាដើម សាក្សី មិនហ៊ានទៅសវនាការ ព្រោះភ័យខ្លាច អ៊ីចឹងគេ បើកសវនាការ Online នេះ ដើម្បីឲ្យគាត់ និយាយពីកន្លែងឬបន្ទប់ផ្សេងមក»។ បច្ចុប្បន្ន តុលាការកម្ពុជា បានជោគជ័យលើគម្រោងនៃការចុះបញ្ចីសំណុំរឿងនិងការគ្រប់គ្រងសំណុំរឿងតាមប្រព័ន្ធកំព្យូរហើយ ដែលហៅថា E-Case Registration និង E-Case Management៕ | ភ្នំពេញ៖ នាពេលអនាគត តុលាការកម្ពុជា នឹងអាចបើកសវនាការតាមប្រព័ន្ធអនឡាញ (Online) ដែលហៅថា E-Case Hearing។ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់អ្នកកាសែតបែបនេះ ក្រោយបញ្ចប់ជំនួបរវាងលោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩។ |
ក្រុមហ៊ុនរដ្ឋឥណ្ឌូណេស៊ី PT PAL ដែលផលិតនាវាយោធាទទួលបានការបញ្ជាទិញជាច្រើនពីសំណាក់បណ្តាប្រទេសអាស៊ាននិងប្រទេសតំបន់អាហ្វ្រិកមួយចំនួនផង។ នេះបញ្ជាក់ឲ្យឃើញថា ឥណ្ឌូណេស៊ី កំពុងរីកមុខរីកមាត់កាន់តែខ្លាំង និងកំពុងដើរឆ្ពោះទៅក្លាយជាប្រទេសផលិតនិងនាំចេញអាវុធដ៏សំខាន់មួយក្នុងតំបន់ផងដែរ។ មានទីស្នាក់ការនៅក្រុង Surabaya ខេត្តជា្វខាងកើត កំពុងសិក្សាពីលទ្ធភាពក្នុងការផលិតនាវាចម្បាំងនិងនាវាបម្រើប្រយោជន៍យោធាផ្សេងទៀតដើម្បីនាំចេញទៅកាន់ប្រទេសអាហ្វ្រិក។ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនរដ្ឋនេះត្រូវការជំនួយបន្ថែមពីសំណាក់រដ្ឋាភិបាលដើម្បីអាចធានាថាខ្លួនអាចបំពេញតាមតម្រូវការនេះ។ យោងតាមសារព័ត៌មានឥណ្ឌូណេស៊ី លោក Budiman Saleh នាយកប្រតិបត្តិក្រុមហ៊ុនឧស្សាហកម្មយោធារដ្ឋនេះ បានបញ្ជាក់ថា ក្រុមហ៊ុនលោកនឹងសហការជាមួយក្រសួងការពារជាតិនៅពេលខាងមុខដើម្បីបង្កើនលទ្ធភាពនិងប្រសិទ្ធភាពក្នុងការផលិត។ លោក Budiman Saleh បានអះអាងថា បច្ចុប្បន្ននេះក្រុមហ៊ុនរបស់លោកទទួលបានការបញ្ជាទិញពីប្រទេសជាច្រើនជាមិត្តជិតខាងនៅអាស៊ីអាគ្នេយ៍ផង និងមកពីតំបន់អាហ្វ្រិកផងដែរ។ នៅអាហ្វ្រិក ប្រទេសដែលបញ្ជាទិញនាវាយោធាពីឥណ្ឌូណេស៊ីមាន នីហ្សេរីយ៉ា សេណេហ្កាល់ ហ្គីណេប៊ីស្សូ និង ហ្គាបុងផងដែរ។ ប្រទេសនីហ្សេរីយ៉ាសុំទិញនាវាដឹកជញ្ជូនយោធា (Tarlac class) មួយគ្រឿង ខណៈដែលសេណេហ្កាល់ស្នើសុំទិញនាវាដឹកជញ្ជូនមួយគ្រឿង និងនាវាល្បឿនលឿនបំពាក់មីស៊ីលនាំផ្លូវចំនួនពីរគ្រឿងផ្សេងទៀតដែរ។ ចំណែកហ្គាបុង និងហ្គីណេប៊ីស្សូ ចង់ទិញនាវាល្បឿនលឿនបំពាក់មីស៊ីលនាំផ្លូវពីរគ្រឿងផងដែរ។ លោក Budiman បានថ្លែងដូច្នេះ៖«សេណេហ្កាល់ចង់បាននាវាបំពាក់មីស៊ីលនាំផ្លូវមានប្រវែង៤៥ម៉ែត្រមួយគ្រឿង និង ៦០ម៉ែត្រមួយគ្រឿង។ ចំណែកហ្គីណេប៊ីស្សូ និងហ្គាប៉ុងចង់ទិញនាវាបំពាក់មីស៊ីលនាំផ្លូវប្រវែង ៦០ម៉ែត្រម្នាក់ពីរគ្រឿងឯណោះ។ ដូច្នេះហើយ បានជាយើងត្រូវការការគំទ្រពីរដ្ឋាភិបាលដើម្បីអាចមានអាជ្ញាបណ្ណដើម្បីនាំនាវាចម្បាំងចេញទៅអាហ្វ្រិក។» ក្រៅពីប្រទេសជាមិត្តនៅអាហ្វ្រិក ប្រទេសតំបន់អាស៊ីអាគ្នេយ៍ជាពិសេសម៉ាឡេស៊ីក៏ចាប់អារម្មណ៍នាវាយោធាផលិតដោយក្រុមហ៊ុនឥណ្ឌូណេស៊ីដែរ។ ម៉ាឡេស៊ីកំពុងចរចាជាមួយឥណ្ឌូណេស៊ីព្រោះប្រទេសនេះចង់បានចង់បានប្រភេទនាវាយោធាដែលមានប្រវែងវែងរហូតដល់ ១៦៣ ម៉ែត្រ ហើយវាមានតួនាទីជានាវាដឹកជញ្ជូនឧទ្ធម្ភាគចក្រក្នុងពេលបំពេញប្រតិបត្តិការផងដែរ។ ជំហានដំបូង រដ្ឋាភិបាលម៉ាឡេស៊ីចង់បាននាវាដែលអាចផ្ទុកយន្តហោះចំនួន ៥គ្រឿង។ ឥណ្ឌូណេស៊ីល្បីឈ្មោះបន្ទាប់ពីលក់នាវាចម្បាំងពីរគ្រឿងឲ្យហ្វីលីពីន តាមពិតទៅឥណ្ឌូណេស៊ីមានឈ្មោះកាន់តែលេចមុខលេចមាត់ក្រោយពេលដែលខ្លួនលក់នាវាយោធាពីរគ្រឿងឲ្យហ្វីលីពីន។ បច្ចុប្បន្ននេះយោធាទាំងពីរគ្រឿងចូលបម្រើវិស័យកងទ័ពហ្វីលីពីនយ៉ាងសកម្ម។ នាវាដឹកជញ្ជូនទីមួយត្រូវបានឥណ្ឌូណេស៊ីបញ្ជូនទៅឲ្យហ្វីលីពីននៅខែឧសភាឆ្នាំ ២០១៦។ មួយគ្រឿងទៀតឈ្មោះ Davao Del Sur-602 ចុងក្រោយត្រូវបានឥណ្ឌូណេស៊ីបញ្ជូនចេញពីក្រុង Surabaya ទៅកាន់ហ្វីលីពីននៅក្នុងខែឧសភាកន្លងទៅដែរ។ ឥណ្ឌូណេស៊ីលក់នាវាទាំងពីរគ្រឿងនេះឲ្យហ្វីលីពីនក្នុងតម្លៃត្រឹម ៩០លានដុល្លារប៉ុណ្ណោះដែលវាមានន័យថាមួយគ្រឿងវាមានតម្លៃ ៤៥លានដុល្លារ។ ក្នុងតម្លៃនេះ គេមិនរាប់បញ្ចូលទាំងការបំពាក់អាវុធ និងគ្រឿងបរិក្ខាផ្សេងទៀតឡើយ។ បន្ទាប់ពីបានទទួលនាវាទាំងពីរគ្រឿងនេះហើយ រដ្ឋាភិបាលហ្វីលីពីនកំពុងចរចាសុំឲ្យឥណ្ឌូណេស៊ីជួយសាសង់នាវាយោធាឲ្យខ្លួនប្រាំ គ្រឿងថែមទៀតដែរ។ ក្នុងចំណោមនាវាទាំងនោះមានពីរ គ្រឿងជានាវាដឹកជញ្ជូនយោធា ហើយមួយគ្រឿងជានាវាដែលផ្លាស់ប្តូរជាមន្ទីរពេទ្យសម្រាប់សង្គ្រោះផង ហើយពីរគ្រឿងទៀតជានាវាបំពាក់មីស៊ីលនាំផ្លូវដែលមានប្រវែង ៦០ម៉ែត្រ។ ក្រុមហ៊ុនសាងសង់នាវាចម្បាំងឥណ្ឌូណេស៊ីខាងលើរំពឹងថា ការបញ្ជាទិញផ្សេងទៀតនឹងកើនឡើងជាលំដាប់នៅឆ្នាំ ២០១៨ខាងមុខ ហើយនាវាដែលខ្លួនផលិតឲ្យកងទ័ពហ្វីលីពីនចំនួនពីរគ្រឿងកន្លងមកនោះបានរួមចំណែកសំខាន់ជួយឲ្យអាវុធខ្លួនមានទីផ្សារកាន់តែធំ៕ | បន្ទាប់ពីលក់នាវាយោធាផលិតក្នុងស្រុកចំនួនពីរគ្រឿងឲ្យហ្វីលីពីន ឥណ្ឌូណេស៊ីកាន់តែមានមុខមាត់ ហើយប្រទេសជាច្រើនបញ្ជាទិញនាវាពីបងធំអាស៊ានមួយនេះ។ អតិថិជនថ្មីរបស់ឥណ្ឌូណេស៊ីមានទាំងរដ្ឋជិតខាងក្នុងតំបន់អាស៊ានផង និងបណ្តាប្រទេសជាមិត្តនៅអាហ្វ្រិកថែមទៀត។ បច្ចុប្បន្នក្រុមហ៊ុនរដ្ឋឥណ្ឌូណេស៊ីដែលផលិតនាវាចម្បាំងនេះកំពុងស្នើសុំឲ្យរដ្ឋាភិបាលជួយគាំទ្របន្ថែម និង ផ្តល់អាជ្ញាបណ្ណនាំចេញនាវាចម្បាំងនេះទៅកាន់ប្រទេសអាហ្វ្រិកផងដែរ។ |
រយៈពេលជាង ១ឆ្នាំមកហើយ ដែលកម្ពុជាមិនមានវត្តមានទេសចរអន្តរជាតិ មកដើរកម្សាន្ត ដោយសារជំងឺកូវីដ-១៩។ ដើម្បីទាក់ទាញទេសចរអន្តរជាតិមកកម្ពុជា រដ្ឋាភិបាលនឹងពិចារណា បើកទទួលភ្ញៀវអន្តរជាតិ នៅសៀមរាប ក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ខណៈស្ថានភាពនៅសៀមរាប-អង្គរ មានសភាពល្អ។ លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា យល់ថាការពិចារណារបស់រដ្ឋាភិបាល ទទួលទេសចរអន្តរជាតិ ដែលមានវ៉ាក់សាំងហើយមកកម្ពុជា គឺជាយុទ្ធសាស្ត្រ ប្រជែងយកទេសចរបរទេស ជាមួយប្រទេសជិតខាង។ លោកស្រី ឆាយ សៀវលីន ប្រាប់សារព័ត៌មាន ThmeyThmey25 តាមប្រព័ន្ធតេឡេក្រាមដូច្នេះថា៖ « ខ្ញុំយល់ថាយើងត្រៀមបែបនេះគឺល្អហើយ ព្រោះអីយើងឃើញថា ប្រទេសមួយចំនួនក៏បាទទួលវ៉ាក់សាំងច្រើនដែរហើយ។ នៅពេលស្ថានការណ៍ល្អឡើងយើងបានត្រៀមខ្លួនរួចរាល់ហើយ បើយើងមិនបានត្រៀមទេ នៅពេលស្ថានការណ៍ល្អ យើងស្រវាបង្កើតយុទ្ធសាស្ត្រចាប់ភ្ញៀវ យើងអាចនឹងយឺតពេល»។ ការពិចារណានេះក៏ជាសញ្ញាណវិជ្ជមាន ដល់មគ្គុទ្ទេសក៍ទេសចរផងដែរ។ លោក ទៀ គីឡេង ប្រធានសមាគម មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា យល់ថាការទទួលទេសចរអន្តរជាតិដែលមានវ៉ាក់សាំងរួចមកកម្ពុជា នឹងអាចសម្រួលជីវភាព អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍។ លោក ទៀ គីឡេង ប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះថា៖ « ទាំងមគ្គុទ្ទេសក៍ទេសចរ និងអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ វាអាស្រ័យទៅលើភាពជាក់ស្តែង ថាតើមានភ្ញៀវទេសចរកម្រិតណា? ភ្ញៀវតិច ឬ ភ្ញៀវច្រើន? តែទោះយ៉ាងណាក្តីខ្ញុំក៏រំពឹងទុក ឱ្យតែមានភ្ញៀវទេសចរ ទោះមានភ្ញៀវតិច ឬភ្ញៀវច្រើនក៏បានជួយសម្រួលជីវភាពខ្វះខាតរបស់មគ្គុទ្ទេសក៍ទេសចរបានមួយកម្រិតផងដែរ »។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ កាលពីថ្ងៃទី៧ មេសា ថា ការពិចារណា លើកញ្ចប់ទេសចរណ៍នេះត្រូវ គិតគូរលើកាងារ៣ធំៗ។ ទីមួយ ការបង្កើតនូវជំនឿជឿជាក់ទុកចិត្តដល់ទេសចរ។ ទី២ គុណភាព សេវាកម្ម និងតម្លៃសមរម្យ និងទី៣ ការសម្រួល ការធ្វើដំណើរ តាមច្រកទ្វារអន្តរជាតិ ដែលត្រូវគោរពតាមគោលការណ៍សុខាភិបាលផង និងភាពងាយស្រួលផង។ ចំណុចទាំង ៣នេះក៏ស្ថិតក្នុងយុទ្ធសាស្ត្រស្ដារវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ផងដែរ ។ នេះជាការបន្ថែម របស់លោក ថោង ខុន។ គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២០ កម្ពុជាមានភ្ញៀវទេសចរអន្តរជាតិចំនួន ១,៣១លាននាក់ ធ្លាក់ចុះរហូតដល់ ៨០ ភាគរយ ខណៈទេសចរជាតិមានចំនួន ៩លាននាក់ ដែលទិន្នន័យនេះមានការធ្លាក់ចុះ ២០ភាគរយ៕ | រដ្ឋាភិបាលនឹងពិចារណាឱ្យទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចអាចមកដើរកម្សាន្តនៅក្នុងខេត្តសៀមរាប នៅអំឡុងត្រីមាសទី៤។ ប្រធានសមាគមទីភ្នាក់ងាទេសចរណ៍កម្ពុជា អះអាងថាការពិចារណានេះ គឺជាក្ដីសង្ឃឹមសម្រាប់ប្រជែងយកទេសចរបរទេស មកកម្ពុជា ជាមួយប្រទេសជិតខាង។ ជាមួយគ្នានេះដែរ មគ្គុទ្ទេសក៍ទេសចរ យល់ថាយុទ្ធសាស្ត្រនេះ នឹងអាចសម្រួលជីវភាព អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍។ |
ក្នុងឆ្នាំ១៩០៥ ស្ដេចត្រាញ់ កថាថន ឈុំ បានជួលស្ថាបត្យករអ៊ីតាលីពីទីក្រុងបាងកក មកសាងសង់អគារនេះឡើងដោយយករចនាបថបារាំង សម្រាប់ធ្វើជាលំនៅឋានផ្ទាល់ខ្លួន។ ប៉ុន្តែក្នុងឆ្នាំ១៩០៧ នៅពេលអគារនេះសង់ហើយ និងស្របពេលបារាំងទាមទារបានខេត្តទាំងបី រួមមានខេត្តបាត់ដំបង សិរីសោភណ្ឌ (បន្ទាយមានជ័យ) និងអង្គរ (សៀមរាប) ពីថៃមកឲ្យកម្ពុជាវិញ ស្ដេចត្រាញ់ប្រចាំខេត្តបាត់ដំបងរូបនេះ សម្រេចលក់លំនៅឋានរបស់លោកទាំងអស់ រួមទាំងអាគារនេះផង ទាំងមិនទាន់បានរស់នៅនៅឡើយ ទៅឲ្យអាជ្ញាធរបារាំង។ លោកម្ចាស់កថាថន ឈុំ បានប្តូរទៅរស់នៅប្រទេសថៃវិញចាប់ពីពេលនោះ។ ក្រោយមក អគារនេះក៏ត្រូវបានប្រើប្រាស់ជាកន្លែងធ្វើការ និងកន្លែងស្នាក់នៅរបស់មន្ត្រីជាន់ខ្ពស់បារាំង និងក្រោយមកប្តូរទៅជាសាលាខេត្តបាត់ដំបង រហូតមកដល់ឆ្នាំ២០០៥។ សព្វថ្ងៃ អាជ្ញាធរខេត្តបាន រៀបចំអតីតអគារសាលាខេត្តនេះ ទៅជាសារមន្ទីរបេតិកភ័ណរបស់ខេត្ត ដោយដាក់ឈ្មោះថា «សារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង» ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត។ ក្នុងអគារ មានការដាក់តាំងរូបភាព ទស្សនីយភាពផ្សេងៗដែលកើតឡើងក្នុងសម័យគ្រប់គ្រងដោយលោកម្ចាស់នីមួយៗរហូតដល់ចុងក្រោយ ឆ្នាំ១៩០៧ និងក្នុងសម័យកាន់កាប់របស់បារាំង។ អ្វីដែលពិសេសនោះ គិតមកដល់ឆ្នាំ២០២៤ អគារសារមន្ទីរខេត្តបាត់ដំបងដែលមានអាយុកាល១១៧ឆ្នាំនេះ គ្មានសសរទ្រសូម្បីមួយដើម។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមស្តាប់ការរៀបរាប់របស់អ្នកស្រី សៅ វន្ថា ដែលជាមគ្គទេសក៍ និងជាអ្នកមើលការខុសត្រូវក្នុងអគារដ៏ចំណាស់មួយនេះដូចតទៅ៖ | អតីតអគារសាលាខេត្តបាត់ដំបង ដែលសព្វថ្ងៃជាសារមន្ទីរបេតិកភ័ណរបស់ខេត្ត ត្រូវបានកសាងឡើងក្នុងសម័យលោកម្ចាស់កថាថន ឈុំ គ្រាដែលខេត្តបាត់ដំបងស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ ចន្លោះឆ្នាំ១៧៩៥ ដល់១៩០៧។ បើតាមសៀវភៅ «បាត់ដំបងសម័យលោកម្ចាស់» លោកម្ចាស់កថាថន ឈុំ ជាពូជពង្សរបស់ចៅហ្វាបែន ដែលជាអ្នកខេត្តកំពត បានគ្រប់គ្រងខេត្តបាត់ដំបងរហូត ៥ ជំនាន់តៗគ្នា។ |
លោក Stéphane Dujarric សង្កត់ធ្ងន់ថា៖«លោក António Guterres ព្រួយបារម្ភពីការរឹតត្បិតលើសេរីភាពនៃការដើរហើរ និងការប្រមូលផ្តុំគ្នាជាក្រុម ដែលដាក់ចេញដោយអាជ្ញាធរកម្ពុជា ក៏ដូចជាព័ត៌មានពាក់ព័ន្ធនឹងការដាក់ពង្រាយកងទ័ពតាមព្រំដែនថៃ»។ ត្រង់នេះ លោក Stéphane Dujarric ចង់សំដៅដល់ទីតាំងដែលលោក សម រង្ស៊ី មានបំណងយកធ្វើជាច្រកចូលមកកាន់កម្ពុជា។ លោក Dujarric បន្ថែមថា ប្រមុខអង្គការសហប្រជាជាតិ ក៏កំពុងតាមដានយ៉ាងដិតដល់លើស្ថានការណ៍ក្នុងប្រទេសកម្ពុជា ជុំវិញការប្រកាសវិលត្រលប់លោក សម រង្ស៊ី និងមេដឹកនាំបក្សប្រឆាំងផ្សេងទៀត។ ទន្ទឹមនេះ លោក Guterres ក៏កត់សម្គាល់ពីតម្រូវការនៃកិច្ចសន្ទនាសន្តិភាពរវាងភាគីទាំងអស់ និងបរិយាកាសនយោបាយដែលល្អប្រសើរ ហើយរួចផុតពីការភិតភ័យ។ រដ្ឋាភិបាល បានដាក់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ (នគរបាល កងទ័ព និង កងរាជអាវុធហត្ថ) នៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីចាំទប់ទល់នឹងលោក សម រង្ស៊ី ដែលប្រកាសដឹកនាំពលករខ្មែរនៅថៃ ដើរតាមច្រកប៉ោយប៉ែត ចូលមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ រដ្ឋាភិបាល ប្រកាសថា កងកម្លាំង នឹងចាប់លោក សម រង្ស៊ី ភ្លាម ឲ្យតែលោក ដាក់ជើងជាន់ទឹកដីកម្ពុជា។ នៅថ្ងៃទី៧ ខែវិច្ឆិកា លោក សម រង្ស៊ី រៀបនឹងឡើងយន្តហោះ ធ្វើដំណើរពីបារាំង មកកាន់ប្រទេសថៃ តែត្រូវហាមឃាត់។ ចំណែក នាយករដ្ឋមន្រ្តីថៃ ប្រកាសថា លោក សម រង្ស៊ី នឹងមិនត្រូវអនុញ្ញាតឲ្យចូលទឹកដីថៃឡើយ។ លោក សម រង្ស៊ី អះអាងថា ក្រុមហ៊ុនយន្តហោះថៃ មិនឲ្យលោក ឡើងយន្តហោះ គឺធ្វើតាមបញ្ជារបស់រដ្ឋាភិបាលខ្លួន។ តែក្រុមហ៊ុនយន្តហោះថៃ បកស្រាយវិញថា លោក សម រង្ស៊ី មិនបានកក់សំបុត្រយន្តហោះឡើយ៕ | លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ សម្តែងក្តីបារម្ភ ចំពោះការដាក់ពង្រាយកងទ័ពកម្ពុជា នៅមុនការមកដល់របស់លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង។ នេះបើតាមលោក Stéphane Dujarric អ្នកនាំពាក្យរបស់លោក António Guterres ដែលបញ្ជាក់ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ |
TOMOS (TOvarna MOtornih koles Sežana) ជាឈ្មោះក្រុមហ៊ុនត្រូវបានបង្កើតឡើង និងទទួលបានកិត្តិនាមល្បីល្បាញនៅអឺរ៉ុប នៅក្នុងឆ្នាំ១៩៥៤ ដែលមានមូលដ្ឋាននៅក្នុង ទោចក្រយាន ប្រភេទ A35 ត្រូវបានក្រុមហ៊ុន TOMOS ផលិតនៅក្នុងឆ្នាំ១៩៩១។ TOMOS A35 មានកិត្តិនាមល្បីល្បាញនៅអឺរ៉ុប តាំងពីឆ្នាំឆ្នាំ១៩៥៤ មក ហើយឥទ្ធិពលរបស់វាទៅដល់បណ្តាប្រទេសផ្សេងៗទៀតនៅក្នុងលើពិភពលោកដែរ។ នៅកម្ពុជា ក៏មានវត្តមាន ដ៏កម្រនៃទោចក្រយាន TOMOS A35នេះដែរ។ សូមទស្សនារូបភាពដ៏ របស់ TOMOS A35 ខាងក្រោមនេះ៖ | ភ្នំពេញ៖ ទោចក្រយាន TOMOS A35 ត្រូវបានផលិតនៅក្នុងឆ្នាំ១៩៩១។ នៅកម្ពុជា ក៏ឃើញមានវត្តមានដ៏កម្រនៃទោចក្រយាន TOMOS A35 នេះដែរ។ ក្រុមហ៊ុន TOMOS ត្រូវបានបង្កើតឡើង និងមានកិត្តិនាមល្បីល្បាញនៅអឺរ៉ុប តាំងពីឆ្នាំ១៩៥៤ មកហើយឥទ្ធិពលរបស់វាបានរីករាយជាបន្តបន្ទាប់ ទៅដល់សហរដ្ឋអាមេរិក, Netherland និងបណ្តាប្រទេសដទៃទៀតនៅលើពិភពលោក។ |
បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់តួកគី ចំណុចសំខាន់នៃបញ្ហាក៏ព្រោះតែគោលបំណងក្រុមដែលមកពីទីក្រុងអ៊ីស្តង់បុលទាំងពីរ ចង់ពាក់អាវយឺតដែលមានរូបស្ថាបិកនៃប្រទេសតួកគីទំនើបគឺលោក Mustafa Kemal Ataturk អំឡុងពេលកំដៅសាច់ដុំ មុនពេលចាប់ផ្តើមការប្រកួត។ ប្រព័ន្ធផ្សព្វផ្សាយតួកគី បានផ្សាយថា មន្ត្រីរៀបចំការប្រកួតរបស់អារ៉ាប៊ីសាអូឌីត បានជំទាស់សំណើររបស់ក្លិបមកពីតួកគី ហើយក្លិបមួយនេះ ក៏បានបដិសេធមិនចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ Super Cup ដែលគ្រោងធ្វើឡើងនៅក្នុងកីឡដ្ឋាន Al-Awwal Park។ ការប្រកួតរវាង Galatasaray និង Fenerbahce ត្រូវបានគេដឹងថាជាការប្រកួតគម្រប់ខួប ១០០ឆ្នាំ នៃការបង្កើតសាធារណៈរដ្ឋតួកគីឡើង។ «Super Cup ឆ្នាំ ២០២៣ ត្រូវបានពន្យាពេល និងលើកទៅកាន់ពេលក្រោយ ពេលដែលលទ្ធផលនៃការសម្រេចចិត្តរួមគ្នាដែលយើងបានធ្វើជាមួយនឹងក្លិបរបស់យើង ដោយសារតែបញ្ហាមួយចំនួននៅក្នុងស្ថាប័នរបស់ខ្លួន។»។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់ក្លិបទាំងពីជាមួយនឹងសហព័ន្ធបាល់ទាត់ប្រទេសតួកគី ចំពោះបញ្ហា ដោយការបង្ហោះនៅលើបណ្តាញសង្គម X អតីត Twitter។ បន្ទាប់ពីបញ្ហាកើតមានឡើង ពេលវេលានៃការប្រកួត និងទីតាំងកីឡដ្ឋានប្រកួតថ្មី នៅមិនទាន់មានការសម្រេចជាថ្មីនៅឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមដដែលនោះ ស្ថាប័នបាល់ទាត់ប្រទេសតួកគី និងក្លិបទាំងពីរ ក៏បានចេញសេចក្តីថ្លែងការណ៍អរគុណដល់ប្រទេសអារ៉ាប៊ីសាអូឌីត និងសហព័ន្ធ ព្រមទាំងមន្ត្រីអាជ្ញាធរបាល់ទាត់ ចំពោះការយកចិត្តទុកដាក់លើការងាររៀបចំការប្រកួត។ មានរបាយការណ៍ប្រព័ន្ធផ្សាយផ្សេងទៀតបានផ្សាយថា ភ្លេងជាតិ និងទង់ជាតិរបស់តួកគី មិនត្រូវបានអនុញ្ញាតនៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែសហព័ន្ធបាល់ទាត់តួកគីថា គ្មានរឿងបែបនេះនោះឡើយ៕ | ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Turkish Super Cup រវាងក្លិប Galatasaray និង Fenerbahce ដែលត្រូវធ្វើឡើងនៅក្នុងទឹកដីទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី២៩ ខែធ្នូ ត្រូវបានពន្យាពេល ដោយសារតែបញ្ហាជម្លោះរវាងអ្នករៀបចំការប្រកួតនៃប្រទេសតួកគី និងអារ៉ាប៊ីសាអូឌីត។ |
នាពិធីបិទការប្រកួតបាល់ទះមិត្តភាព ដើម្បីអបអរខួបជ័យជម្នះ៧មករា លោក នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាប្តេជ្ញាថា លោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការជួយអភិវឌ្ឍកីឡាបាល់ទះកម្ពុជាឲ្យកាន់តែរីកចម្រើន។ ក្រៅពីបាល់ទះក្នុងសាល ប្រធានសហព័ន្ធរូបនេះ ក៏មានគម្រោងជួយអភិវឌ្ឍន៍កីឡាបាល់ទះក្នុងសាល និងជនពិការផងដែរ។ «ក្នុងនាមសហព័ន្ធកីឡាបាល់ទះកម្ពុជា យើងសូមប្តេជ្ញាចិត្តជួយជ្រោមជ្រែងកីឡាបាល់ទះជនពិការ និងកីឡាបាល់ទះឆ្នេរខ្សាច់ថែមទៀត ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។ សូមឲ្យគ្រប់អង្គភាព អ្នកដឹកនាំទាំងអស់ ក៏ដូចជាអ្នកស្នេហាកីឡាបាល់ទះចូលរួមទាំងអស់គ្នា»។ លោក នេត សាវឿន បង្ហាញការតាំងចិត្តបែបនេះនៅចំពោះមុខថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ ពេលលោកធ្វើជាអធិបតីក្នុងពិធីបិទការប្រកួតខាងលើ នៅទីលាលបាល់ទះវិសាខា។ ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍កីឡាបាល់ទះនៅកម្ពុជា អគ្គស្នងការនគរបាលជាតិរូបនេះ ស្នើឲ្យក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនចូលរួមសហការជាមួយសហព័ន្ធ តាមរយៈបង្កើតក្លិបបាល់ទះ និងជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍កីឡានេះជាដើម។ ការជំរុញបែបនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបណ្តុះបណ្តាលធនធានកីឡាករបាល់ទះនៅកម្ពុជាឲ្យកាន់តែសម្បូរបែប ដើម្បីងាយស្រួលក្នុងការចម្រាញ់រកអ្នកមានសមត្ថភាព សម្រាប់ត្រៀមការប្រកួតនានា ពិសេសស៊ីហ្គេមឆ្នាំ២០២៣។ ជាមួយគ្នានេះ លោក ក៏បានបង្ហាញពីគម្រោងបង្កើតពានរង្វាន់បាល់ទះ ដើម្បីបង្កើតឲ្យមានសកម្មភាពប្រកួត និងផ្តល់ឱកាសឲ្យកីឡាករតាមក្លិបនានាបានបង្ហាញសមត្ថភាព ក្រោយវិស័យកីឡានេះស្ងាត់សកម្មភាពប្រកួតអស់ជាច្រើនមកនេះ។ លោក ក្រើនរំឮកឲ្យក្លិបបាល់ទះតាមក្រសួង ស្ថាប័ន និងក្រុមហ៊ុននានារៀបចំក្រុម ដើម្បីត្រៀមចូលរួមប្រកួតក្នុងពានរង្វាន់នេះ។ លោក បានបង្ហាញពីគម្រោងយ៉ាងដូច្នេះថា៖«យើងនឹងរួមគ្នាក្នុងឆ្នាំ២០២១ នេះ យើងនឹងរៀបចំយ៉ាងហោចណាស់ឲ្យបានពីរពានរង្វាន់ធំ ទី១ពានរង្វាន់សម្តេចតេជោ ដូច្នេះសុំឲ្យក្រុមទាំង៥ខិតខំហ្វឹកហាត់ ដើម្បីត្រៀមប្រជែងដណ្តើមពានរង្វាន់នេះ។ ទី២, ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លក្ខណៈមហាជន រួមទាំងគ្រប់អង្គភាពឯកជន រដ្ឋ និងរាជធានីខេត្ត»។ លោក នេត សាវឿន ប្រគល់ពានដល់ក្រុមកីឡាករបាល់ទះវិសាខា ម្ចាស់ជើងឯកពានរង្វាន់មិត្តភាព អបអរជ័យជម្នះ ៧មករា លោក នេត សាវឿន ចាត់ទុកការប្រកួតបាល់ទះមិត្តភាព ដើម្បីអបអរជ័យជម្នះ ៧ មករា មិនត្រឹមតែជាការប្រកួតដកស្រង់បច្ចេកទេសនោះទេ តែជាសក្ខីភាពបង្ហាញពីការចាប់ផ្តើមឡើងវិញនូវសកម្មភាពបាល់ទះនៅកម្ពុជា ក្រោយស្ងាត់សកម្មភាពប្រកួតអស់រយៈពេលជាច្រើនខែកន្លងមកនេះ៕ | ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាលោក នេត សាវឿន បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការជួយអភិវឌ្ឍន៍វិស័យកីឡាបាល់ទះ ដើម្បីត្រៀមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ អគ្គស្នងការនគរបាលជាតិរូបនេះ ក៏បានបង្ហាញពីគម្រោងរៀបចំការប្រកួតបាល់ទះដណ្តើមពានរង្វាន់ថ្នាក់ដឹកនាំធំៗចំនួនពីរនៅឆ្នាំនេះផងដែរ។ |
ខេត្តបាត់ដំបង ទទួលបានទេសចរចំនួន ៦៥៣ ៨៩៦នាក់ ក្នុងចំណោមភ្ញៀវទេសចរសរុប ៥ ១៧៥ ៧៥៤នាក់ ក្នុងរយៈពេល៤ថ្ងៃ ដោយរាប់ទាំងថ្ងៃចូលឆ្នាំខ្មែរ៣ថ្ងៃ និងថ្ងៃអាទិត្យ។ ទិន្នន័យនេះ បានធ្វើឱ្យខេត្តបាត់ដំបង បានឡើងឈរនៅចំណាត់ថ្នាក់លេខ១ ជាខេត្តដែលមានភ្ញៀវទេសចរ ទៅកម្សាន្តច្រើនជាងគេ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរចំពោះខេត្តបាត់ដំបង ដែលមានសមត្ថភាពទាក់ទាញទេសចរ បានច្រើន ទោះមិនមានសក្តានុពលទេសចរណ៍ធំៗ ដូចជាប្រាសាទអង្គរវត្តជាដើម។ សម្ដេចមើលឃើញថា ការយកចិត្តទុកដាក់ពីមន្ត្រីថា្នក់ក្រោមជាតិ ក៏បានចូលរួមចងចិត្តទេសចរ ក្នុងខេត្តបាត់ដំបងដែរ ។ រូបភាពពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង សម្ដេច ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ ដូច្នេះ៖ « បាត់ដំបង ទោះគ្មានអង្គរ គ្មានប្រាង្គប្រាសាទអីច្រើន តែមានកន្លែងទៅលេងច្រើន។ អ៊ីចឹង (បាត់ដំបង) បង្កើតបាននូវភាពទាក់ទាញ ដែលផ្សារភ្ជាប់ទេសចរ និងការស្រឡាញ់ទឹកដី ។ តាមការប្រមូលព័ត៌មានបាន មេភូមិ មេឃុំនៅទីនោះ ថ្នាក់ថ្នមទេសចរ។ គាត់ទៅអរគុណភ្ញៀវដែលបានទៅលេងនៅទីនោះ។ គាត់ទៅមើលហើយសួរសុខទុក្ខទេសចរ »។ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញឱ្យបន្តបង្កើតទេសចរណ៍ ដែលផ្សារភ្ជាប់ទឹកដីមានន័យថា ថែរក្សាធនធានធម្មជាតិ បរិស្ថាន ដើម្បីរកចំណូលពីទេសចរ ជៀសជាងការបរបាញ់សត្វ ៕ | ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សរសើរខេត្តបាត់ដំបងដែលចេះកែច្នៃ និងពង្រីកកន្លែងកម្សាន្តតាមសហគមន៍។ ខេត្តបាត់ដំបង អាចទាក់ទាញទេសចរបានច្រើនជាងគេ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បើទោះជាខេត្តនេះ មិនមានប្រាង្គប្រាសាទសម្បូរបែបដូចសៀមរាបក៏ដោយ។ |
ម៉ោង ៩យប់ ថ្ងៃទី ២០ មិថុនា ១៩៧៧ សមមិត្ត ហ៊ុន សែន បាននាំកម្មាភិបាលដ៏ទុកចិត្ត៤នាក់ ធ្វើដំណើរទៅស្វែងរកជំនួយពីប្រទេសវៀតណាម ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ លោក ហ៊ុន ម៉ានី យល់ថា នោះហើយជាចំណុចចាប់ផ្តើមដែលនាំឱ្យកម្ពុជាមានសន្តិភាពដូចសព្វថ្ងៃ។ ព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ ២០២១នេះ សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីនៃក្រសួងការពារជាតិត្រូវដឹកនាំពិធីរំឭកថ្ងៃអនុស្សាវរី៍នៃការចាប់ផ្តើមដំណើរឆ្ពោះទៅផ្តួលរំលំរបបខ្មែរក្រហម របស់សម្តេច ហ៊ុន សែន។ កម្មវិធីត្រូវបានរៀបចំធ្វើនៅចំណុច X-16 ក្នុងភូមិកោះថ្ម ឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំ។ ទីនោះហើយដែលកាលពី៤៤ឆ្នាំមុន មេបញ្ជាការកងវរសេនាធំ សមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤នាក់បានឈានជើងចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅទិសខាងកើត។ លោក ហ៊ុន ម៉ានី ក៏បានអធិប្បាយលើព្រឹត្តិការណ៍៤៤ឆ្នាំមុននោះ ថាជាពេលវេលាដ៏ឈឺចាប់ របស់បុរសម្នាក់ដែលត្រូវធ្វើសេចក្តីសម្រេចចិត្តដ៏លំបាក។ នៅលើទំព័រហ្វេសប៊ុក លោក ហ៊ុន ម៉ានី កំពុងតែរំឭកពីវីរភាពរបស់បុគ្គលគំរូម្នាក់ដែលជាឪពុកផង និងជាមេដឹកនាំផង។ «គឺនៅពេលនោះហើយ ដែលបុរសម្នាក់នោះត្រូវទុកប្រពន្ធ និងកូនជាទីស្រលាញ់ស្មើកែវភ្នែក និងបេះដូង ដែលមិនទាន់បានឃើញពន្លឺថ្ងៃផង ដើម្បីទៅស្វែងរកការសង្រ្គោះជាតិនៅក្នុងកាលៈទេសៈប្រថុយប្រថានខ្ពស់បំផុត។ »។ នេះជាសេចក្តីពិពណ៌នារបស់លោក ហ៊ុន ម៉ានី។ នៅក្នុងសេចក្តីអធិប្បាយដដេលនោះ លោក ម៉ានី បានបញ្ជាក់ថា ថ្ងៃប្រវត្តិសាស្ត្រ៤៤ឆ្នាំមុននោះហើយ ដែលបាននាំឱ្យមានការបង្កើតរណៈសិរ្ស២ធ្នូ និងការឈានដល់ការផ្តួលរំលំរបបខ្មែរក្រហមនាថ្ងៃ៧មករាឆ្នាំ១៩៧៩នោះ។ លោក ហ៊ុន ម៉ានី បានអះអាងយ៉ាងដូច្នេះថា៖«ផ្តើមចេញពីថ្ងៃ២០ មិថុនា ១៩៧៧ នោះហើយ ដែលដំណើរកម្ពុជាបានចាប់ផ្តើមវិលកង់ក្នុងជំហានស្វាហាប់ និងក្នុងតម្រាយផ្លូវភ្លឺស្វាងក្នុងការបង្របង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី។ អ្វីៗដែលយើងបានឃើញ និងកំពុងរស់នៅក្នុងសព្វថ្ងៃ គឺកើតចេញពីការសម្រេចចិត្ត និងដាក់ចេញនូវទស្សនវិស័យច្បាស់លាស់របស់មេដឹកនាំកម្ពុជា ដែលកំពុងកាន់ចង្កូតនាវាយើងសព្វថ្ងៃនេះ។»។ លោក ហ៊ុន ម៉ានី ដែលកំពុងដឹកនាំចលនាយុវជនធំជាងគេ បានអំពាវនាវឱ្យបណ្ដាជនខ្មែរគ្រប់រូបការពារសន្តិភាព និងមានកាតព្វកិច្ចទប់ស្កាត់មិនឱ្យសោនាដកម្មអតីតកាលត្រឡប់មកគំរាមកំហែងកម្ពុជាជាថ្មីឡើយ៕ | ដោយ៖វិច្ឆិកា |
«មនុស្សយើងឃើញអ្នកដទៃខ្មៅ ជួនកាលមិនមែនអ្នកហ្នឹងខ្មៅទេ ដោយសារយើងពាក់វ៉ែនតាខ្មៅ ទើបឃើញអ្នកហ្នឹងខ្មៅរហូត ទោះអ្នកហ្នឹងលាបម្សៅសក្តី ក៏នៅតែខ្មៅដែរ។ ដូច្នេះ ទាល់តែយើងលាងវ៉ែនតាយើងឲ្យថ្លា យើងនឹងឃើញគេថ្លាដែរហើយ»។ នេះជាសង្ឃដីការបស់ព្រះតេជគុណ គូ សុភាព សាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ សូមអញ្ជើញស្តាប់បទសម្ភាសរវាង លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗ ជាមួយ ព្រះតេជគុណ គូ សុភាព គង់នៅវត្ត «និគ្រោធវ័ន» ហៅវត្ត «គល់ទទឹង» ដែលមានចម្ងាយ១គីឡូម៉ែត្រពីស្ពានឆ្លងទន្លេបាសាក់ក្រុងតាខ្មៅ ដូចតទៅ៖ | ភ្នំពេញ៖ ព្រះតេជគុណ គូ សុភាព សាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា មានសង្ឃដីកាថា ការគិតតែពីចំណុចអាក្រក់របស់អ្នកដទៃ គឺមិនខុសពីការដើររើសសំរាមដាក់ក្នុងខួរក្បាលរបស់ខ្លួនឡើយ។ ព្រះអង្គ ពន្យល់ថា មនុស្សមានចំណុចល្អ និងចំណុចមិនល្អ ប៉ុន្តែ ការគិតពីចំណុចអាក្រក់របស់អ្នកដទៃច្រើនពេក អាចធ្វើខ្លួនឯងក្តៅក្រហាយទៅវិញទេ។ |
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន នៅតែចង់បាន ៣ពិន្ទុពីក្រុម Dynamic Herb Cebu ក្នុងការប្រកួតនាយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការប្រកួតជើងទី១ ភ្នំពេញក្រោន បានឈ្នះក្រុមនេះ ក្នុងលទ្ធផល ៣-០ ម្ដងរួចមកហើយ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Rizal Memorial។ គ្រូបង្វឹករូបនេះ ដូចជាមានទំនុកចិត្តជាខ្លាំងចំពោះការប្រកួតក្នុងទឹកដីរបស់ខ្លួន។ យោងទៅលើការផ្សាយរបស់ក្លិបភ្នំពេញក្រោន លោក Oleg Starynskyi បាននិយាយដូច្នេះថា៖«យើងតែងតែមានអារម្មណ៍ល្អក្នុងការលេងក្នុងដី ព្រោះពេលដែលយើងលេងក្រៅទឹកដីយើងមានពេលតិចតួចក្នុងការរៀបចំក្រុម និងរក្សាកាយសម្បទាររបស់យើង។ យើងនឹងព្យាយាមលេងដោយទំនុកចិត្ត និងលេងបាល់ទាត់ដែលល្អ។ យើងនឹងព្យាយាមដាក់សម្ពាធពួកគេ បង្កើតឱកាសឲ្យបានច្រើនក្នុងការលេង។»។ ការហ្វឹកហាត់ត្រៀមប្រកួតរបស់ក្លិបភ្នំពេញក្រោន រូបពី Cambodian Premier League ដោយឡែក ក្រុម Macarthur FC ដែលឈរចំណាត់ថ្នាក់លេខ១ ក្នុងពូល F ក៏ត្រូវប្រកួតជាមួយ Shan United នៅកីឡដ្ឋាន Thuwunna វេលាម៉ោង ទន្ទឹមគ្នា។ បច្ចុប្បុន្ន ក្រុម Macarthur FC ឈរលេខ១ មាន ៩ពិន្ទុ ស្មើជាមួយភ្នំពេញក្រោន ឈរនៅចំណាត់ថ្នាក់លេខ២។ រីឯ Dynamic Herb Cebu នៅចំណាត់ថ្នាក់លេខ៣ មាន៤ពិន្ទុ និងចំណាត់ថ្នាក់លេខ ៤ Shan United មាន១ពិន្ទុ៕ | ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ Dynamic Herb Cebu ក្រុមមកពីហ្វីលីពីន ក្នុងវគ្គចែកពូល F ពានរង្វាន់ AFC Cup 2023-2024 នៅម៉ោង ៧ យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ៣ពិន្ទុ សម្រាប់ភ្នំពេញក្រោន គឺនៅតែសំខាន់ ព្រោះជាក្រុម ដែលកំពុងបណ្ដេញពិន្ទុជាមួយក្រុមលេខ១ ក្នុងពូល F គឺ Macarthur FC ក្រុមមកពីអូស្ត្រាលី។ |
លោក Pablo Kang បានអញ្ជើញទៅជួបពិភាក្សាការងារជាមួយលោក កើត រិទ្ធ នៅទីស្តីការក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។ ឯកអគ្គរាជទូតអូស្ត្រាលី សរសេរលើបណ្តាញសង្គមធ្វីតធើ (Twitter) ថា ក្នុងជំនួបនោះ លោក បានបង្ហាញក្តីបារម្ភពីចាប់ខ្លួនសកម្មជន នាពេលថ្មីៗនេះ។ លោក គឹម សន្តិភាព រំលេចក្នុងសំណេរ ពីការឆ្លើយតបរបស់របស់លោក កើត រិទ្ធ ទៅកាន់លោកឯកអគ្គរាជទូត ថា សិទ្ធិសេរីភាពបុគ្គល ត្រូវយកមកអនុវត្តក្នុងក្របខណ្ឌច្បាប់ ហើយការអនុវត្តសិទ្ធិហួសព្រំដែន ដែលប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ឬបំពានលើច្បាប់ គឺត្រូវប្រឈមនឹងច្បាប់។ លោក គឹម សន្តិភាព ដែលចូលរួមក្នុងកិច្ចប្រជុំដែរនោះ បានសរសេរពីអ្វី ដែលលោករដ្ឋមន្ត្រីយុត្តិធម៌ ថ្លែងទៅកាន់លោកទូតទៀតថា កម្ពុជា ប្រកាន់ខ្ជាប់នូវនីតិរដ្ឋ ហេតុនេះ កម្ពុជា ត្រូវចាត់វិធានការ ចំពោះការប្រព្រឹត្តខុសច្បាប់ ដើម្បីការពារសនិ្តសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ រដ្ឋលេខាធិការរូបនេះ បានបញ្ជាក់ពីប្រសាសន៍របស់រដ្ឋមន្ត្រីខ្លួនដូច្នេះថា៖«ក្នុងសង្គមនីតិរដ្ឋ ចំពោះបុគ្គល ដែលត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរមានសមត្ថកិច្ច មានសិទ្ធិពេញលេញតាមផ្លូវច្បាប់ ដើម្បីការពារខ្លួន ឬពឹងពាក់មេធាវីល្អៗ ដើម្បីការពារខ្លួន នៅចំពោះមុខតុលាការ។ ការប្រមូលផ្តុំគ្នាតាមដងផ្លូវ ដើម្បីតវ៉ាទាមទារឲ្យមានការដោះលែងបុគ្គលណាមួយ គឺជាការដាក់សម្ពាធលើតុលាការ និងស្ថាប័នអនុវត្តច្បាប់ ដែលនេះពុំមែនជាវិធីស្របច្បាប់នោះទ្បើយ ហើយប្រាសចាកពីគោលការណ៍នៃនីតិរដ្ឋ»។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ថែមទាំងបកស្រាយប្រាប់លោកទូតផងដែរ អំពីការចាប់ខ្លួនមនុស្ស ពាក់ព័ន្ធនឹងការបំភ្លៃរឿងព្រំដែន។ «សម្រាប់កម្ពុជា ការមួលបង្កាច់ និងការបំភ័ន្តការពិតលើបញ្ហាព្រំដែន ក្នុងចេតនាញុះញង់ឲ្យមានចលាចលសង្គម គឺជាអំពើខុសច្បាប់ បំផ្លាញសន្តិភាព និង ស្ថិរភាពប្រទេស ហើយពុំមែនជាការអនុវត្តនៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទ្បើយ»។ នេះជាប្រសាសន៍របស់លោករដ្ឋមន្ត្រី ទៅកាន់លោកទូត ដែលគេឃើញក្នុងសំណេររបស់លោក គឹម សន្តិភាព។ លោក រ៉ុង ឈុន មេសហជីពដ៏លេចធ្លោ និង លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ កំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយរងការចោទប្រកាន់ថា បានបំភ្លៃខុសការពិតពីរឿងព្រំដែន។ ក្រោយមក មនុស្សជិត២០នាក់ទៀត ដោយក្នុងនោះ ភាគច្រើនបំផុត គឺជាយុវជនយុវតី និង៣ទៅ៤នាក់ ជាសកម្មជនអតីតគណបក្ស ត្រូវចាប់ខ្លួនជាបន្តបន្ទាប់ ដោយសារតែពួកគេ ចូលរួមទាមទារឲ្យដោះលែងលោក រ៉ុង ឈុន និងលោក សួង សុភ័ណ្ឌ រួមទាំងទាមទាររកយុត្តធម៌សង្គម។ អ្នកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) យល់ថា ការផ្តន្ទាទោស ដោយសារតែការអនុវត្តសិទ្ធិមនុស្សស្របច្បាប់ បានបង្កក្តីបារម្ភជាច្រើន។ សាររបស់អ្នកស្រី ដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក មានខ្លឹមសារថា៖«យើង ត្រូវតែបង្កើតបរិយាកាស ដែលប្រជាពលរដ្ឋគ្រប់រូប អាចអនុវត្តសិទ្ធិទាំងនេះ ដោយសេរីនិងដោយគ្មានការភ័យខ្លាច។ មិនត្រឹមតែប៉ុណ្ណោះ យើង ត្រូវធានាថា ប្រជាពលរដ្ឋគ្រប់រូប ពិតជាទទួលបានសិទ្ធិ ដូចដែលចែងក្នុងរដ្ឋធម្មនុញ្ញរបស់យើងប្រាកដមែន»។ ការបញ្ចេញមតិរបស់អ្នកស្រី គឺស្ថិតក្នុងឱកាស ដែលកម្ពុជា រម្លឹកខួប២៧ឆ្នាំ នៃការប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ។ អ្នកស្រី សង្កេតឃើញថា ទោះប្រជាពលរដ្ឋ ទទួលបានសិទ្ធិមួយចំនួនពេញលេចតាមរដ្ឋធម្មនុញ្ញក៏ដោយ ប៉ុន្តែ សិទ្ធិផ្សេងៗទៀត ពុំទាន់ត្រូវបានធានាពេញនៅឡើយទេ។ អ្នកស្រី ថ្លែងថា រដ្ឋធម្មនុញ្ញ ការពារយ៉ាងជាក់លាក់នូវសេរីភាពមូលដ្ឋា រួមមាន សេរីភាពបញ្ចេញមតិ ចងក្រងសមាគម និង ការជួបជុំដោយសន្តិវិធី តែសេរីភាពទាំងនេះ រងការរឹតត្បិតគួរឲ្យគត់សម្គាល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ក្រៅពីការចាប់មនុស្សខាងលើ តុលាការខេត្តត្បូងឃ្មុំ ទើបនឹងកាត់ទោសសកម្មជននិងមន្ត្រី៥នាក់ នៃអតីតគណបក្សប្រឆាំង ឲ្យជាប់ពន្ធនាគារ៧ឆ្នាំ និង២នាក់ទៀត ជាប់ពន្ធនាគារ៥ឆ្នាំ ពីបទរួមគំនិតក្បត់ [ជាតិ]។ ចំពោះទោស៥ឆ្នាំ លើមនុស្ស២នាក់ គឺត្រូវព្យួរ មានន័យថា ឲ្យនៅក្រៅឃុំ។ ចំណែក មនុស្សទាំង៥នាក់ ដែលត្រូវជាប់ពន្ធនាគារ៧ឆ្នាំ គឺមានតែម្នាក់ប៉ុណ្ណោះ ដែលកំពុងស្ថិតក្នុងពន្ធនាគារ ឯ៤នាក់ទៀត មានអ្នកខ្លះ លាក់ខ្លួនក្នុងប្រទេស និង អ្នកខ្លះ គេចទៅក្រៅប្រទេស។ ចំណែក នៅខេត្តកំពត ក៏មានមន្ត្រីអតីតគណបក្សម្នាក់ដែរ ដែលត្រូវតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ពីបទរួមគំនិតក្បត់ [ជាតិ] នេះ។ មន្ត្រីអតីតគណបក្សរូបនោះ កំពុងជាប់ឃុំ។ តាមពិតទៅ រឿងក្តីរបស់សកម្មជននិងមន្ត្រីអតីតគណបក្សប្រឆាំងទាំងនោះ មិនមែនទើបកើតឡើងនាពេលថ្មីៗនេះទេ គឺកើតឡើងតាំងចុងឆ្នាំ២០១៩មកម្ល៉េះ ដោយកាលនោះ ជាពេលដែលលោក សម រង្ស៊ី ប្រកាសចូលស្រុក។ ក្នុងអំឡុងពេលនោះ ពួកគេ រួមទាំងសកម្មជននិងអ្នកគាំទ្រអតីតគណបក្សប្រឆាំងប្រមាណ៧០ទៅ៨០នាក់ទៀត ត្រូវចាប់ខ្លួនពីបទរួមគំនិតក្បត់ [ជាតិ]។ ភាគច្រើនបំផុតក្នុងចំណោមអ្នកទាំង៧០ទៅ៨០នាក់នោះ គឺត្រូវចាប់ខ្លួន ដោយសារបង្ហោះសារគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី និង អ្នកខ្លះ ត្រូវចោទថា បានដើរបំផុសបំផុលឲ្យសកម្មជននិងអ្នកគាំទ្រផ្សេងទៀត ត្រៀមចាំទទួលលោក សម រង្ស៊ី ដែរ ខណៈរដ្ឋាភិបាលកម្ពុជា យល់ថា ការវិលត្រឡប់របស់លោក សម រង្ស៊ី គឺដើម្បីផ្តួលរំលំរដ្ឋាភិបាល។ ប៉ុន្តែអ្នកទាំងអស់នោះ បានរួចខ្លួនពីពន្ធនាគារវិញ ដោយសារមានការស្នើសុំឲ្យដោះលែងពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ យ៉ាងណា ពួកគេ គ្រាន់តែឲ្យរស់នៅក្រៅឃុំបណ្តោះអាសន្នប៉ុណ្ណោះ តែនៅតែជាប់បទចោទដដែល និងស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ។ ដោយសារតែបទចោទលើពួកគេ មិនទាន់ត្រូវបានទម្លាក់ចោល ដូច្នេះ ក្នុងចំណោមពួកគេ អាចនឹងមានអ្នកផ្សេងទៀត ដែលត្រូវតុលាការសើរើសំណុំរឿងឡើងវិញដែរ៕ | លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រាប់លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ថា ការចាប់បុគ្គលណាមួយ គឺអាជ្ញាធរមានសមត្ថកិច្ច ធ្វើឡើងដោយ «អនុលោមតាមច្បាប់កម្ពុជា» ។ សម្តីរបស់លោក កើត រិទ្ធ ត្រូវបានដកស្រង់យកទៅបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដោយលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌។ |
អ្នកស្រី សុខ សាលី ជាកសិករដាំពោតពណ៌ស្វាយ នៅក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពោតពណ៌ស្វាយរបស់កសិកររូបនេះ លក់បានតម្លៃ៣ម៉ឺនរៀលក្នុងមួយផ្លូន(៥២ផ្លែ) ដោយ អ្នកស្រីបានអះអាងថា តម្លៃ៣០,០០០រៀលក្នុងមួយផ្លូននេះ រកតែពោតលក់ឲ្យគេមិនមានផង។ អ្នកស្រីសាលី ដែលមានបទពិសោធន៍ផ្នែកដាំដុះដំណាំនានាជាង១០ឆ្នាំមកនេះ បានចាប់ផ្តើមដាំពោតពណ៌ស្វាយជាលើកដំបូងដោយប្រើពូជអស់ប្រមាណ១គីឡូក្រាម ហើយចំណាយពេលថែទាំមិនដល់២ខែផង គឺទទួលទិន្នផលសម្រាប់ដាក់លក់នៅទីផ្សារ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានThmeyThmey25 អ្នកស្រីសាលី បាននិយាយដូច្នេះ៖«ខ្ញុំចាប់ផ្តើមដាំពោតពណ៌ស្វាយនេះដំបូង នៅដើមខែមេសា ឆ្នាំ២០២១ រហូតចុងខែឧសភា ដល់ថ្ងៃទី១មិថុនា ខ្ញុំប្រមូលផលអស់។ ហើយពេលនេះ ខ្ញុំកំពុងពង្រីកដីដាំពោតហ្នឹងថែមទៀត»។ បច្ចុប្បន្នអ្នកស្រី សាលី កំពុងមមាញឹកក្នុងការដាំដុះពោតពណ៌ស្វាយនេះ នៅលើផ្ទៃដីចំនួន៣កន្លែង ផ្សេងពីគ្នានៅក្នុងភូមិកោះប្រាក់។ ផ្ទៃដីនីមួយៗសម្រាប់ដាំពោតពណ៌ស្វាយរបស់កសិករវ័យ៦១ឆ្នាំរូបនេះ គឺមានទទឹងពី១០ទៅ២៦ម៉ែត្រ និងបណ្តោយពី១២០ម៉ែត្រទៅ៤០០ម៉ែត្រ។ បើតាមកសិករដដែលរូបនេះ ក្នុងចំណោមដីដាំពោតពណ៌ស្វាយទាំង៣កន្លែងនេះ គឺមាន២កន្លែង ជាដីជួលគេ ក្នុងតម្លៃសមរម្យណាមួយ។ «ដំបូងខ្ញុំដាំពោតពណ៌ស្វាយហ្នឹងតែតិចទេ នៅតាមកន្លែងដីនីមួយៗដែលនៅទំនេរ។ កន្លងមក ចំពោះដីដែលខ្ញុំជួលគេ គឺខ្ញុំដាំល្ហុង និងប៉េងប៉ោះឈឺរី ច្រើន។ តែពេលនេះ ខ្ញុំឈប់ដាំល្ហុងហើយ គឺខ្ញុំសម្រុកដាំតែពោតពណ៌ស្វាយ និងប៉េងប៉ោះឈឺរី តែប៉ុណ្ណោះ»។ នេះជាការរៀបរាប់របស់អ្នកស្រីសាលី ដោយបានបញ្ជាក់ថា៖« ខ្ញុំដាំពោតពណ៌ស្វាយលើកទីពីរនេះ មានចំនួនច្រើនជាងលើកទីមួយ ព្រោះដីដែលធ្លាប់ដាំល្ហុង កំពុងជំនួយដោយការដាំពោតពណ៌ស្វាយទាំងអស់»។ កសិករវ័យ៦១ឆ្នាំរូបនេះ បានបង្ហាញនូវក្តីសប្បាយរីករាយជាខ្លាំង ចំពោះលទ្ធផលដែលទទួលបានពីការដាំដុះពោតពណ៌ស្វាយនេះ។ ព្រោះតែមានទីផ្សារល្អ ងាកស្រួលថែទាំ និងឆាប់ទទួលបានទិន្នផល អ្នកស្រីសាលី ក៏បានណែនាំ ដល់កសិករនានាឲ្យដាំពោតពណ៌ស្វាយផងដែរ តាមរយៈការចែករំលែកពូជ និងប្រាប់ពីវិធីសាស្រ្តដាំដុះ ជាដើម។ អ្នកស្រី បានបញ្ជាក់ថា ការដាំពោតពណ៌ស្វាយនេះ គឺមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការដាំពោតពណ៌ស្វាយនេះ គឺមិនលក្ខណៈមិនខុសពីការដាំពូជពោតដទៃឡើយ ហើយប្រភេទដីល្បាប់តាមមាត់ទន្លេ គឺអំណោយល្អសម្រាប់ការដាំដុះដំណាំប្រភេទនេះ។ អ្នកស្រីសាលី បន្តរៀបរាប់ពីបច្ចេកទេសដាំពោតពណ៌ស្វាយជាជំហានៗថា មុននឹងចាប់ផ្តើមដាំពោតនេះ ជាដំបូងកសិករត្រូវភ្ជួរដីឲ្យស្អាត រួចហើយ ហាលដីចោលក្នុងរយៈពេល១ទៅ២ថ្ងៃសិន។ បន្ទាប់មកកសិករ ត្រូវឆូតរងសម្រាប់ដាំដុះដោយក្នុងគុម្ពនីមួយៗ ត្រូវដាក់គ្រាប់ពោតចំនួន២គ្រាប់ ទើបជាការល្អ។ ដើម្បីឲ្យគ្រាប់ពោតអាចលូតលាស់បានល្អ ក្រោយដាំបានរយៈពេល៣ថ្ងៃ គឺត្រូវស្រោចទឹក។ ដំណាំពោតពណ៌ស្វាយ មិនពិបាកមើលថែនោះទេ ហើយរយៈពេល ៥៨ ទៅ៦០ថ្ងៃ កសិករអាចប្រមូលផលពោតបាន៕ | ក្រោយទទួលបានជោគជ័យលើការដាំពោតពណ៌ស្វាយ និងមានការគាំទ្រច្រើនពីអតិថិជន អ្នកស្រី សុខ សាលី បានសម្រុកដាំ និងពង្រីកផ្ទៃដីដាំដុះដំណាំប្រភេទនេះថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ កសិកររូបនេះ បានបញ្ជាក់ថា ដំណាំពោតពណ៌ស្វាយនេះ ងាយស្រួលដាំ ឆាប់បានទិន្នផល មានតម្លៃខ្ពស់ ជាពិសេស គឺមានអ្នកបញ្ជាទិញច្រើនពីផ្សារទំនើប បណ្តាផ្សារបន្លែធម្មជាតិមួយចំនួននៅភ្នំពេញ និងពីពលរដ្ឋរស់នៅក្នុងតំបន់នានា។ |
គិតមកដល់ពេលនេះ គឺមានរយៈពេល១៣ហើយ និងមាននិស្សិតកសិកម្មចំនួន ១ ២៧១នាក់បានទៅហាត់ការ និងធ្វើការ នៅអ៊ីស្រាអែល។ នេះបើតាមរបាយការណ៍របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងត្រូវបានផ្សព្វផ្សាយដោយ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ អ៊ីស្រាអែលជាប្រទេសជឿនលឿនមួយ ផ្នែកវិស័យកសិកម្ម។ ក្រោយនិស្សិតបញ្ចប់ការហាត់ការរយៈពេល ១១ខែ នៅទីនោះ ពួកគេនឹងទទួលបានចំណេះដឹង និងបទពិសោធជាច្រើនទាក់ទងវិស័យកសិកម្ម។ ក្រៅពីបណ្ដុះបណ្ដាល ផ្នែកវិស័យកសិកម្ម និស្សិតកសិកម្ម ដែលហាត់ការ មានឱកាស ចុះអនុវត្តការងារផ្ទាល់ ក្នុងកសិដ្ឋានផងដែរ។ តាមរបាយការណ៍ដដែល ពីមួយឆ្នាំទៅមួយឆ្នាំ មាននិស្សិកម្ពុជា កាន់តែច្រើនឡើង ត្រូវបានបញ្ជូនទៅហាត់ការនៅអ៊ីស្រាអែល។ នៅឆ្នាំទី១៤នេះ សាកលវិទ្យាល័យភូមិន្ទកសិកម្ម គ្រោងបញ្ជូននិស្សិតទៅហាត់ការ ចំនួន២០០នាក់បន្ថែមទៀត នៅខែកញ្ញា និងខែតុលា ខាងមុខនេះ។ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ជាទីបណ្ដុះបណ្ដាលជំនាញកសិកម្មដំបូងគេនៅកម្ពុជា។ គិតត្រឹមឆ្នាំ២០២០ មាននិស្សិតជាង ១ម៉ឺននាក់ បានបញ្ចប់ការសិក្សា ហើយភាគច្រើនពួកគេ បានចូលបម្រើការងារ ក្នុងស្ថាប័នរាជរដ្ឋាភិបាល ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងប្រកបអាជីវកម្មផ្ទាល់ខ្លួន៕ | ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ២០០៨មក សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានបញ្ជូននិស្សិតទៅហាត់ការ និងធ្វើការ នៅប្រទេសអ៊ីស្រាអែលជាលើកដំបូង បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន Agrostudies ។ |
កូលាបតុលាជាខែប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់។ ឯវិច្ឆិកាជាខែបញ្ជ្រាបព័ត៌មានឱ្យបុរសៗប្រុងប្រយ័ត្ននឹងជំងឺមហារីកបុរស ឬហៅថាយុទ្ធនាការ Movember។ តើអ្វីទៅជាយុទ្ធនាការ Movember? ជំងឺមហារីកបុរសមានអ្វីខ្លះ? បន្ទាប់ពីឧទ្ទិសពណ៌កូលាបដល់ខែតុលាដើម្បីបញ្ជ្រាបព័ត៌មានឱ្យស្ត្រីបានយល់ដឹងអំពីគ្រោះថ្នាក់នៃជំងឺមហារីកសុដន់ ខែវិច្ឆិកាពណ៌ខៀវសូមដាស់ស្មារតីឱ្យគិតគូរអំពីសុខភាព បុរសនិងយល់ដឹងអំពីជំងឺមនុស្សប្រុស មានជាអាទិ៍ជំងឺមហារីកប្រូស្តាត និងមហារីកពងស្វាស ព្រមទាំងជំងឺផ្លូវចិត្តនិងអត្តឃាត តាមរយៈកម្មវិធី Movember។ Movember ជាកាត់បញ្ចូលគ្នារវាងពាក្យMoustache ជាភាសាអង់គ្លេសដែលប្រែពុកមាត់ និងពាក្យ November ខែវិច្ឆិកា។ ចាប់កំណើតនៅអូស្ត្រាលីក្នុងឆ្នាំ២០០៣ ដោយមិត្តសម្លាញ់ប្រុសៗពីរនាក់កំពុងជល់កែវគ្នាសុខៗស្រាប់តែលេចគំនិតភ្នាល់គ្នាទៅបបួលមនុស្សប្រុសឱ្យបាន៣០នាក់មកចូលរួមចលនាMovember ឈប់កោរពុកមាត់ពេញមួយខែវិច្ឆិកា ដើម្បីឱ្យគេឯងចាប់អារម្មណ៍សួររឿងពុកមាត់ រួចបានឱកាសនិយាយអំពីបញ្ហាសុខភាពបុរស ពោលគឺពីជំងឺមហារីកប្រូស្តាត មហារីកពងស្វាសនិងសុខភាពផ្លូវចិត្តប្រឆាំងនឹងគ្រោះធ្វើអត្តឃាត ព្រោះជាទូទៅបុរសមិនសូវហ៊ាននិយាយអំពីបញ្ហាសុខភាពនេះទេ។ គំនិតផ្តួចផ្តើមរបស់មិត្តសម្លាញ់ទាំងពីរបានទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំងហួសពីការគិត។ នៅឆ្នាំបន្ទាប់ នាឆ្នាំ២០០៤ មិត្តទាំងពីរបានសម្រេចបង្កើតវិបសៃត៍មួយដើម្បីប្រមូលថវិកាជួយមូលនិធិProstate Cancer Foundation of Australia។ ពេលវេលាចេះតែទៅមុខ កម្មវិធី Movember កាន់តែរីកធំធាត់ពេញផ្ទៃប្រទេសអូស្ត្រាលី ហើយក្លាយជាកម្មវិធីកំរិតពិភពលោកបំផុសឱ្យបុរសចាប់គិតគូរនិងយល់អំពីគ្រោះថ្នាក់នៃជំងឺមហារីករបស់មនុស្សប្រុស។ ចំណែកពុកមាត់ក៏បានក្លាយជានិម្មិតរូបនៃយុទ្ធនាការMovember ជារហូតមក។ អ្នកចង់ចូលរួមក្នុងកម្មវិធីMovemberគ្រប់រូប ត្រូវកោរពុកមាត់ឱ្យស្អាតនៅថ្ងៃទី១វិច្ឆិកា រួចលែងប៉ះពាល់និងទុកឱ្យដុះតាមធម្មជាតិរយៈពេលមួយខែ។ តាំងពីពេលនោះមក ជារៀងរាល់ខែវិច្ឆិកា ប្រទេសនីមួយៗតែងរៀបចំកម្មវិធី ព្រឹត្តិការណ៍ផ្សេងៗ ដើម្បីដាស់ស្មារតី បញ្ជ្រាបមតិសាធារណៈឱ្យយល់ដឹងអំពីជំងឺមហារីកបុរស និងប្រមូលមូលនិធិដើម្បីជួយផ្នែកស្រាវជ្រាវវេជ្ជសាស្ត្រ។ យុទ្ធនាការ Movember អន្តរជាតិបានកំណត់កម្មវត្ថុកាត់បន្ថយអត្រាមរណៈមុនអាយុរបស់បុរសឱ្យបាន២៥% នៅឆ្នាំ២០៣០។ ជាទូទៅនិងជាមធ្យម បុរសមានអាយុខ្លីឆាប់ស្លាប់ជាងស្ត្រីប្រមាណពី៤ទៅ៥ឆ្នាំ។ មានមោទនភាពជាប្រុស មានកម្លាំងខ្លាំងក្លាមាំមួន បុរសមិនសូវលើកមកយកបញ្ហាសុខភាព ជាពិសេសជំងឺមហារីកប្រូស្តាតឬពងស្វាស និងបញ្ហាផ្លូវចិត្តមកនិយាយជាសាធារណៈទេ។ បើតាមអង្គការសុខភាពពិភពលោក មានការសិក្សាច្រើនណាស់ដែលបង្ហាញថាបុរសមិននិយាយស្តីទេ ពេលមានអាការៈមិនស្រួលខ្លួន ព្រោះមិនចង់បាក់មុខ មិនចង់បង្ហាញភាពទន់ខ្សោយរបស់ខ្លួន។ ទាក់ទងនឹងការសម្លាប់ខ្លួន អត្រាបុរសធ្វើអត្តឃាតមានចំនួនច្រើន ជាងករណីស្ត្រីសម្លាប់ខ្លួន ដល់ទៅជាងពីរដងឯណោះ។ អង្គការសុខភាពពិភពលោកវាយតម្លៃថាមានមនុស្សប្រមាណ៥សែនមួយម៉ឺននាក់សម្លាប់ខ្លួនក្នុងមួយឆ្នាំៗ នៅលើពិភពលោក ពោលគឺមួយនាទីមានករណីអត្តឃាតម្នាក់។ ក្នុងចំណោមមនុស្សស្លាប់ដោយធ្វើអត្តឃាតទាំងអស់នោះ ពីរភាគបី ឬ ៧៥%ជាបុរស។ ចំណែកជំងឺមហារីកបុរសវិញ បើអង្គការសុខភាពពិភពលោកដដែល អាចព្យាបាលបានជាស្ទើរ១០០%បើរកឃើញជំងឺតាំងពីដំបូង។ ប៉ុន្តែមូលនិធិMovember សម្គាល់ឃើញថាបុរសទៅពិគ្រោះនិងពិនិត្យសុខភាពតិចជាងស្ត្រី និងច្រើនតែដឹងខ្លួនមានជំងឺមហារីកនៅពេលមានលេចរោគសញ្ញាពោលគឺចង់ជ្រុលពេលទៅហើយ។ តើគេអាចសម្គាល់ជំងឺមហារីកប្រូស្តាតយ៉ាងដូចម្តេច? បើតាមលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អេម៉ានុយអែល Emmanuel Chartier-Kastler,ប្រធានផ្នែកវះកាត់តម្រងនោមនៅមន្ទីរពេទ្យPitié Salpetriere ជំងឺមហារីកបុរសដែលគេជួបប្រទះច្រើនជាងគេ គឺមហារីកក្រពេញប្រូស្តាត និងមហារីកពងស្វាស។ មហារីកប្រូស្តាត ជាជំងឺមហារីកទីមួយរបស់មនុស្សប្រុស ដែលច្រើនតែកើតលើបុរសវ័យចំណាស់ចាប់ពីអាយុ៥០ឆ្នាំឡើងទៅ ហើយហានិភ័យឡើងខ្ពស់ជាលំដាប់ទៅតាមវ័យ។ ចំណែកមហារីកពងស្វាសវិញ ច្រើនតែកើតលើបុរសវ័យក្មេងអាយុចន្លោះពី២០ទៅ៤៥ឆ្នាំ។ ជំងឺនេះកើតមានកាន់តែច្រើនឡើងៗ តែពុំសូវមានអ្នកស្គាល់ដឹងនៅឡើយទេ។ ដើម្បីបានដឹងទាន់ពេលវេលា គ្រោះលេចឡើងនូវជំងឺមហារីកគ្រាប់ពង ឬពងស្វាស គ្មានកាយវិការអ្វីប្រសើរជាងការស្ទាបមើលដោយខ្លួនឯងជារៀងរាល់សប្តាហ៍ ឬជារៀងរាល់ខែទេ។ លោកវេជ្ជបណ្ឌិត Emmanuel Chartier-Kastlerសូមណែនាំឱ្យអស់លោកជាសុភាពបុរសទាំងឡាយឧស្សាហ៍លុញគ្រាប់ពងដោយខ្លួនឯង ក្រោយពេលមុជទឹកសម្អាតខ្លួនរួច។ ដាក់គ្រាប់ពងលើម្រាមដៃទាំងបួនហើយយកមេដៃស្ទាបបង្វិលឱ្យជុំ។ ពងស្វាសមានសុខភាពល្អ ត្រូវមូលរលោងគ្មានគ្រឿមទេ។ តែបើស្ទាបទៅឃើញមាន កន្ទួល មានប៉ោង មានពក មានដុំ ទោះតូចប៉ុនគ្រាប់សណ្តែកបាយ ឬឡើងធំ ឬមានអារម្មណ៍រំខានពេលប៉ះពាល់ ឬឡើងធ្ងន់ជាងធម្មតា សូមរួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសតម្រងនោម។ ប៉ុន្តែសូមកុំស្លន់ស្លោ ពងស្វាសខុសប្រក្រតីមិនមែនសុខតែមានជំងឺមហារីកឡើយ។ វាអាចជាដុំគីសស្លូត ឬជាការហើមកូនសរសៃឈាមតិចតួច។ ការថតឆ្លុះមើលអេកូអាចជួយជម្រះមន្ទិសសង្ស័យបាន។ ចំពោះជំងឺមហារីកប្រូស្តាត ដែលជាតំណាងនៃក្តីព្រួយបារម្ភខ្លាំងសម្រាប់សុខភាពសាធារណៈជាងជំងឺមហារីកពងស្វាសនោះ គឺមកពីករណីភាគច្រើន គ្មានរោគសញ្ញាទេ នៅដំណាក់កាលដំបូងៗ។ ជំងឺវិវឌ្ឍដោយស្ងាត់ៗបំផុត។ គេអាចវិភាគដឹងតាមរយៈការពិនិត្យឈាម និងការវិនិច្ឆ័យរោគបន្ថែមតែប៉ុណ្ណោះ។ ការវិភាគវែករកជំងឺមហារីកប្រូស្តាត គួរតែចាប់ផ្តើមធ្វើនៅពេលចូលដល់វ័យ៥០ឆ្នាំ ឬចាប់ពី៤៥ឆ្នាំបើធ្លាប់មានសមាជិកគ្រួសារកើតជំងឺនេះ។ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាឱ្យទៅពិនិត្យឈាមវាស់បរិមាណ PSA អង់ទីហ្សែនពិសេសរបស់ប្រូស្តាត។ នៅពេលកំរិតPSAឡើងខ្ពស់ខ្លាំង ក៏មិនប្រាកដថាពិតជាមានជំងឺមហារីកដែរ។ ត្រូវបន្តធ្វើរោគវិនិច្ឆ័យផ្សេងទៀតដើម្បីផ្ទៀងផ្ទាត់មកពីមានដុំសាច់សាច់មហារីកប្រូស្តាត ឬមានជំងឺប្រូស្តាតផ្សេងទៀត ទើបបណ្តាលបរិមាណPSAឡើង។ សរុបមកវិញ ពេលចូលវ័យ៥០ឆ្នាំ បុរសគួរតែទៅជួបគ្រូពេទ្យដើម្បីវាស់ដូសPSA ឯបុរសវ័យក្មេង គួរតែឧស្សាហ៍ត្រួតពិនិត្យប្រដាប់ប្រើប្រាស់ខ្លួនឯង។ ដើម្បីឆាប់ដឹងពីអាការៈសុខភាពខ្លួនឯង ការស្ទាបមិនសុទ្ធតែអាសអាភាសទេ តែជាកាយវិការសុខភាព។ យុវបុរសគួរស្ទាបមើលពងស្វាសមួយខែម្តង ឯស្ត្រីត្រូវស្ទាបសុដន់។ គ្រូពេទ្យជំនាញអាចជួយបង្ហាត់បង្ហាញរបៀបស្ទាបរកមើលក្រែងមានករណីសង្ស័យដុះដុំមហារីកបាន៕ | ដោយ៖អៀង សុខម៉ិញ/RFI |
អ្វីដែលឯកឧត្តម កឹម សុខា បានរៀបរាប់ច្រើននៅក្នុងអង្គសមាជវិសាមញ្ញនាថ្ងៃព្រហស្បតិ៍នេះ គឺពាក់ព័ន្ធនឹងបញ្ហារបស់ប្រជាពលរដ្ឋ និងគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នាពេលខាងមុខ។ បើតាមការៀបរាប់របស់ប្រធានថ្មីនៃបក្សប្រឆាំងរូបនេះ បញ្ហាដែលប្រជាពលរដ្ឋ កំពុងជួបប្រទះ ហើយអ្នកនយោបាយគួរតែយកចិត្តទុកក្នុងការដោះស្រាយនោះ មានដូចជា ភាពក្រីក្រ ការរំលោភដីធ្លី ដោយអ្នកមានលុយ មានអំណាច និងការរីករាលដាលនៃការជួញដូរគ្រឿងញៀន ជាដើម។ ឯកឧត្តម កឹម សុខា បានបញ្ជាក់ដូច្នេះថា៖«បញ្ហាដែលជាងធំគេ មិនមែនជាបញ្ហាដណ្តើមអំណាចគ្នាទេ គឺបញ្ហាជីវភាពប្រជាពលរដ្ឋ ដែលលំបាកវេទនា។ នេះហើយជាការគិតគូររបស់គណបក្សសង្គ្រោះជាតិ។ មិនមែនបញ្ហាអ្នកនេះ(មានតួនាទី)ស្អី ឬអ្នកនោះ (មានតួនាទី) ស្អីទេ។ ហើយក៏មិនមែនបក្សនេះ បក្សនោះ ដែរ។ ជីវភាពប្រជាពលរដ្ឋហ្នឹងហើយ គឺជាបញ្ហាសំខាន់។ ប្រជាពលរដ្ឋ មានបញ្ហាច្រើនណាស់ បងប្អូន»។ នៅក្នុងអង្គសមាជវិសាមញ្ញ ឯកឧត្តម កឹម សុខា មិនបាននិយាយអ្វីច្រើន ទាក់ទងនឹងតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ ដែលខ្លួនទើបតែទទួលបាន ឡើយ។ សារនយោបាយរបស់ឯកឧត្តម កឹម សុខា ខាងលើ ហាក់ចង់បង្ហាញថា គណបក្សសង្គ្រោះជាតិ ត្រូវគិតគូរពីបញ្ហារបស់ប្រជាពលរដ្ឋជាធំ ដោយមិនត្រូវឈ្លោះគ្នា ព្រោះតែអំណាចនោះទេ។ សូមបញ្ជាក់ថា ឯកឧត្តម កឹម សុខា ត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានថ្មីនៃគណបក្សសង្គ្រោះជាតិ នៅក្នុងអង្គសមាជវិសាមញ្ញ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ។ ចំណែកឯ លោកស្រី មូរ សុខហួរ លោក ប៉ុល ហំម និងលោក អេង ឆៃអ៊ាង ត្រូវបានជ្រើសរើសឲ្យធ្វើជាអនុប្រធាន។ ការប្រារព្ធសមាជវិសាមញ្ញ ដើម្បីរៀបចំរចនាសម្ព័ន្ធនៃថ្នាក់ដឹកនាំថ្មីនេះ គឺធ្វើឡើងក្រោយឯកឧត្តម សម រង្ស៊ី លាលែងពីប្រធានគណបក្សសង្គ្រោះជាតិ កាលពីប៉ុន្មានសប្តាហ៍មុន៕ | ភ្នំពេញ៖ ក្រោយទទួលតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ ជំនួសឯកឧត្តម សម រង្ស៊ី ឯកឧត្តម កឹម សុខា ក៏ប្រកាសថា អំណាច មិនមែនជារឿងសំខាន់ ដែលខ្លួន ឬមួយក៏ថ្នាក់ដឹកនាំផ្សេងទៀត ត្រូវយកចិត្តទុកដាក់ ឬទាស់ទែងគ្នាឡើយ។ ផ្ទុយទៅវិញ ឯកឧត្តម កឹម សុខា បាននិយាយថា បញ្ហារបស់ប្រជាពលរដ្ឋឯណោះទេ គឺជារឿងសំខាន់ ដែលគណបក្សសង្គ្រោះជាតិ ត្រូវគិតគូរនិងដោះស្រាយ។ |
នាជំនួបវគ្គ១៦ក្រុម EFL Cup នៅរាត្រីថ្ងៃទី៣០ ខែកញ្ញា ខ្សែប្រយុទ្ធ Calvert-Lewin អាចស៊ុតបញ្ចូលទីដល់ទៅ៣គ្រាប់ម្នាក់ឯង និងជាលើកទី២ដែររូបគេធ្វើបាន hat-trick បន្ទាប់ពីសម្រេចបាននៅក្របខណ្ឌ Premier League ក្នុងសប្តាហ៍ទី២។ ៤គ្រាប់របស់ Everton ធ្វើបានដោយ Calvert-Lewin នៅនាទី ១១, ៧៨, ៨៤ និង Richarlison នៅនាទី៥៦ ចំណែក១គ្រាប់របស់ West Ham សម្រេចទីដោយ Robert Snodgrass នៅនាទី៤៦។ Calvert-Lewin បានបង្ហាញភាពលេចធ្លោយ៉ាងខ្លាំងនៅដើមរដូវកាលថ្មី ២០២០-២១នេះ ដោយជួយក្រុមលោក Carlo Ancelotti ឈ្នះទាំង៥ប្រកួតជាប់គ្នា ទាំងក្នុងលីគ និង EFL Cup។ មិនតែប៉ុណ្ណោះ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស វ័យ២៣ឆ្នាំរូបនេះ អាចស៊ុតបញ្ចូលទីបានដល់៨គ្រាប់ ក្នុងការបង្ហាញខ្លួន៥លើក និងធ្វើបាននោះធ្វើបាន hat-trick ២លើកផងដែរ។ លោក Ancelotti អ្នកចាត់ការទូទៅ Everton ក៏បានសាទរចំពោះទម្រង់លេងរបស់ Calvert-Lewin នេះដែរ ហើយថែមទាំងអះអាងថារូបគេសមនឹងទទួលបានការកោះហៅពីលោក Gareth Southgate ដើម្បីចូលក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូងទៀតផង។ «គាត់ [Lewin] កំពុងធ្វើការងារដ៏អស្ចារ្យក្នុងពេលបច្ចុប្បន្ននេះ»។ គាត់កំពុងស្ថិតនៅក្នុងពេលវេលាដ៏ល្អមួយក្នុងការរកគ្រាប់បាល់ដ៏ច្រើន។ គាត់សមជាខ្សែប្រយុទ្ធឆ្នើមរបស់អង់គ្លេស»។ នេះជាការសរសើរបស់គ្រូសញ្ជាតិអ៊ីតាលីទៅ Calvert-Lewin ដែលបានស៊ុតបាល់បញ្ចូលទី៣គ្រាប់នាការប្រកួតជាមួយ West Brom និងគ្រាប់ទី៥ នៅ Premier League។ សម្រាប់លទ្ធផលការប្រកួតគូដទៃក្នុងពានរង្វាន់ EFL Cup នេះ Manchester United បានយកឈ្នះ Brighton ៣-០ ឯ Manchester City ឈ្នះ Burnley ៣-០ ដូចគ្នា៕ | Dominic Calvert-Lewin ធ្វើបាន hat-trick ជាលើកទី២ហើយ សម្រាប់រដូវកាលនេះ បន្ទាប់ពីជួយ Everton យកឈ្នះ West Ham ៤-១ ដើម្បីបន្តទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ EFL Cup។ |
មុននឹងបកស្រាយសុភាសិតខាងលើ អ្នកអានចាំបាច់ត្រូវយល់ដឹងពាក្យគន្លឹះមួយចំនួនជាមុនសិន។ «អន្លក់» មាន័យថា បន្លែឆៅឬឆ្អិនដែលគេប្រើសម្រាប់បរិភោគដោយជ្រលក់ទឹកគ្រឿង ប្រហុក ផ្អក ម៉ាំ ជាដើម។ « ស្រណុក» មានន័យថា ដែលជាសុខ ដែលមិននឿយ ស្រួល ឬងាយ។ «នឿយ» មានន័យថា ព្រួយកាយឬចិត្តដោយធ្វើការធ្ងន់ ឬដោយធ្វើការឥតស្រាក ដោយដើរផ្លូវឆ្ងាយ ឬធ្វើការលំបាក ជាដើម។ សុភាសិត «ចង់ឆ្ងាញ់ឱ្យរកអន្លក់ ចង់ស្រណុកឱ្យនឿយពីក្មេង» មានពីរផ្នែកដែលតម្រូវឱ្យយើង បកស្រាយផ្នែកនីមួយៗដាច់ដោយឡែកពីគ្នា។ ផ្នែកទី១«ចង់ឆ្ងាញ់ឱ្យរកអន្លក់» គឺជាគំនិតមួយដែលចង់ប្រាប់អ្នកអានឱ្យយល់ថា តាមទម្លាប់របស់ជនជាតិខ្មែរ ក្នុងការទទួលទានបាយជាមួយមុខម្ហូបមួយចំនួន ដូចជា ទឹកគ្រឿង ប្រហុក ផ្អក ម៉ាំ ត្រីខ ជាដើម បើចង់ឱ្យឆ្ងាញ់ពិសា ត្រូវរកអន្លក់ឱ្យបានច្រើនមុខ ដូចជា ត្រួយស្ដៅ ត្រួយស្វាយ ត្រួយរាំង ផ្កាស្ដៅ ផ្កាស្នោ ផ្កាកំប្លោក កញ្ឆែត ព្រលិត សណ្ដែក ត្រសក់ ត្រប់ ជី ស្ពៃ សាលាដ ជាដើម ទៅតាមចំណូលចិត្តរបស់អ្នកហូប។ ក្រៅពីមុខម្ហូបដែលបានរៀបរាប់ខាងលើនេះ ក៏នៅមានប្រភេទអាហារមួយចំនួនទៀត ដូចជា បាញ់ឆែវ នំគ្រក់ នំបញ្ជុក ជាដើម ក៏ត្រូវការអន្លក់ ឬរបោយដែរ។ តាមរបៀបឬទម្លាប់នៃការទទួលទានរបស់ប្រជជាជនខ្មែរ ប្រភេទអាហារទាំងអស់ដែលបានលើកឡើងខាងលើ ប្រសិនបើយើងអាចរកអន្លក់ឬល្បោយបានកាន់តែច្រើមុខ វាក៏កាន់តែឆ្ងាញ់ពិសាដែរ ប៉ុន្តែ អាហារឬមុខម្ហូបនីមួយៗ មិនត្រូវការប្រភេទអន្លក់ ឬរបោយដូចគ្នាទាំងស្រុងនោះទេ។ ខាងលើនេះគឺជាការបកស្រាយតាមន័យត្រង់ រីឯចំពោះន័យធៀបវិញ យើងក៏អាចប្រដូចម្ហូបដែលឆ្ងាញ់ពិសាទៅនឹងព័ត៌មានពិតដែលគេចង់ដឹង សម្ដីសមហេតុដែលគេចង់ស្ដាប់ ឬការវិនិច្ឆ័យត្រឹមត្រូវ យុត្តិធម៌ដែលមនុស្សទូទៅចង់បានដែរ។ ហេតុនេះ បើចង់បានព័ត៌មានពិត ត្រូវតែខិតខំប្រមូលព័ត៌មានពីគ្រប់ជ្រុងជ្រោយ គ្រប់ភាគីដែលពាក់ព័ន្ធ ដោយការពិនិត្យសង្កេតឱ្យល្អិតល្អន់ ហ្មត់ចត់ មិនលម្អៀង ប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងប្រកបដោយអាជីព និងសីលធម៌វិជ្ជាជីវៈ។ បើចង់បានសម្ដីសមហេតុផលឬការវិនិច្ឆ័យត្រឹមត្រូវ យុត្តិធម៌ដែលមនុស្សទូទៅចង់បាន លុះត្រាតែសម្ដីឬការវិនិច្ឆ័យរបស់យើងផ្អែកលើចំណេះដឹងខាងទស្សនវិជ្ជា ជាពិសេស តក្កវិជ្ជា និងការគិតហ្មត់ចត់ (Critical thinking) ព្រមទាំងផ្អែកលើការពិចារណាអំពីទំនាក់ទំនងរវាងហេតុនិងផល រវាងតថភាពនិងសច្ចភាពជាមួយនឹងសេចក្ដីថ្លែងរបស់យើង ព្រមទាំងផ្អែកលើអង្គហេតុ អង្គច្បាប់ និងគោលការណ៍សីលធម៌ផងដែរ។ ផ្នែកទី២«ចង់ស្រណុកឱ្យនឿយពីក្មេង» គឺជាគំនិតមួយដែលចង់បង្ហាញពីបទពិសោធន៍ជីវិត ដែលអ្នកអប់រំ ឬចាស់ទំខ្មែរចង់ដាស់តឿនយុវជនខ្មែរឱ្យខិតខំរៀនសូត្រ ខិតខំធ្វើការ និងខិតខំរកទ្រព្យ ក៏ដូចជា កសាងកេរ្ដិ៍ឈ្មោះល្អឱ្យបានច្រើនតាមដែលអាចធ្វើទៅបានតាំងពីពួកគេនៅក្មេង ពីព្រោះនៅដែលពេលមនុស្សស្ថិតក្នុងវ័យក្មេងចាប់ពីយុវវ័យរហូតដល់ពេញវ័យ គឺពួកគេនៅមានកម្លាំងកាយខ្លាំងក្លា កម្លាំងបញ្ញា ស្មារតីរឹងប៉ឹង វាងវៃ ហេតុនេះ ពួកគេអាចប្រើសក្ដានុពលរបស់ខ្លួនដើម្បីស្វែងរកចំណេះដឹង បទពិសោធន៍ ទ្រព្យសម្បត្តិ និងកេរ្ដិ៍ឈ្មោះល្អ បានងាយស្រួលជាងមនុស្សចាស់ដែលចូលនិវត្តន៍និងថមថយកម្លាំង។ ប្រសិនបើអ្នកណាម្នាក់រង់ចាំរហូតដល់វ័យចាស់ឬវ័យចូលនិវត្តន៍ ទើបប្រឹងប្រែងស្វែងរកចំណេះដឹង បទពិសោធន៍ ទ្រព្យសម្បត្តិ និងកេរ្ដិ៍ឈ្មោះ អ្នកនោះពិតជាជួបឧបសគ្គជាច្រើន បើទោះបីជាគេអាចសម្រេចទៅបានក៏ដោយ ក៏វាមិនស្ថិតស្ថេរយូរអង្វែងដែរ ពីព្រោះ មនុស្សវ័យកាន់តែចាស់ស្ថានភាពសុខភាពកាន់តែប្រែប្រួលឆាប់រហ័យ កម្លាំងកាយកាន់តែទន់ខ្សោយ ឯបញ្ញា ស្មារតី ក៏មិនល្អដូចក្មេងដែរ។ លើសពីនេះទៀត ប្រសិនបើយើងបានខិតខំស្វែងរកចំណេះដឹង បទពិសោធន៍ ទ្រព្យសម្បត្តិនិងកេរ្ដិ៍ឈ្មោះល្អតាំងពីយើងនៅក្មេង ដល់ពេលយើងចាស់ទៅ យើងអាចរស់នៅដោយស្រណុកសុខស្រួល ពឹងអាស្រ័យលើចំណេះដឹង បទពិសោធន៍ ទ្រព្យសម្បត្តិ ឬកេរ្ដិ៍ឈ្មោះដែលយើងកសាងបានតាំងពីយើងនៅក្មេង។ ម្យ៉ាងទៀត យើងក៏អាចរស់នៅដោយពឹងផ្អែកលើការវិនិយោគទ្រព្យសម្បត្តិឬប្រាក់ដែលយើងសន្សំបានតាំងពីកាលដែលយើងនៅក្មេង ដោយមិនបាច់ចំណាយកម្លាំងច្រើនដែរ។ ដូចគ្នាដែរ ចំពោះអ្នកនយោបាយឬអ្នកដឹកនាំប្រទេស ប្រសិនបើពួកគេខិតខំប្រឹងប្រែងកសាងជាតិ ការពារជាតិ អភិវឌ្ឍជាតិ ពង្រឹងឯកភាពជាតិ និងសុខដុមភាពជាតិ ព្រមទាំងកសាងកេរ្ដិ៍ឈ្មោះរបស់ខ្លួនបានល្អ ក្នុងរយៈពេលដែលពួកគេកំពុងកាន់អំណាច នោះពេលដែលពួកគេចូលនិវត្តន៍ឬចាកចេញពីអំណាច ពួកគេក៏អាចសោយសុខក្នុងវឌ្ឍនភាពជាតិរបស់គេ និងអាចទទួលបានការគោរពនិងសេចក្ដីស្រឡាញ់ពីប្រជាពលរដ្ឋភាគច្រើនលើសលប់នៅក្នុងប្រទេសរបស់ខ្លួនដែរ។ សរុបមក សុភាសិតខ្មែរដែលចែងថា«ចង់ឆ្ងាញ់ឱ្យរកអន្លក់ ចង់ស្រណុកឱ្យនឿយពីក្មេង» ពិតជាបង្កប់ន័យអប់រំដ៏សំខាន់ ដែលបានអប់រំ ដាស់តឿនប្រជាជនខ្មែរឱ្យចេះធ្វើផែនការសម្រាប់ជីវិតផ្ទាល់ខ្លួន និងជីវិតជាតិ រៀបចំអ្វីៗសម្រាប់អនាគត ដូចជា រៀបចំចំណេះដឹង បទពិសោធន៍ ទ្រព្យសម្បត្តិ និងកេរ្ដិ៍ឈ្មោះល្អ សម្រាប់អនាគតរបស់ខ្លួន អានាគតរបស់ជាតិ ជាពិសេស ពេលដែលពួកគេចូលដល់វ័យចាស់ វ័យចូលនិវត្តន៍ ដែលថមថមកម្លាំងកាយ បញ្ញា ស្មារតី ធ្វើអ្វីៗមិនសូវបានល្អ ឬមិនអាចធ្វើអ្វីមួយបាន៕ ដោយលោក ឈត ប៊ុនថង | ភ្នំពេញ៖ ដើម្បីអប់រំនិងបណ្ដុះគំនិតទស្សវិជ្ជាល្អៗដល់កូនចៅរបស់ខ្លួន បុព្វបុរសខ្មែរតែងតែរិះរកវិធីផ្សេងៗ ដូចជា ការសូត្រកំណាព្យ ការច្រៀងចាប៉ី ការច្រៀងអាយ៉ៃ ការលើកជាពាក្យស្លោក ឬសុភាសិតផ្សេងៗ ជាដើម ដើម្បីទាក់ទាញការចាប់អារម្មណ៍និងការយកចិត្តទុកដាក់របស់ប្រជាជនខ្មែរ។ ហេតុនេះហើយទើបយើងបានឃើញសុភាសិតមួយចែងថា «ចង់ឆ្ងាញ់ឱ្យរកអន្លក់ ចង់ស្រណុកឱ្យនឿយពីក្មេង»។ តើសុភាសិតនេះ មានអត្ថន័យយ៉ាងណា និងមានខ្លឹមសារអប់រំដូចម្ដេចដែរ? |
សុធីរ៖ ការលក់ អនឡាញ បង្ហាញរាងកាយតិចតួចដើម្បីលក់ទំនិញឲ្យដាច់មានអីខុសទៅ? សំណាង៖ បើបង្ហាញតិចតួច ដូចជា មិនអីទេ។ តែអ្វីដែលគេបង្ហាញ ដូចជា មិនតិចតួចទេវ៉ើយ។ បង្ហាញរាងកាយសាហាវណាស់វ៉ើយ។ ពេលខ្លះ សូម្បីតែអញក៏មិនហ៊ានមើលដែរ ព្រោះអញខ្លាចប្រពន្ធអញស្តីឲ្យ ម្យ៉ាង។ ម្យ៉ាងទៀត អញឃើញគេបង្ហាញខ្លួនគេហ្នឹង អញខ្លាចតែម្តង ព្រោះ វាសាហាវពេក។ សាហាវ សឹងតែអញមិនអាចពិពណ៌នាបាន។ សុធីរ៖ អាហ្នឹងជាសិទ្ធិរបស់គេតើ! វាមានអីខុស? ដងខ្លួនគេ សិទ្ធិគេតើ! (Their body, their right)! សំណាង៖ ថា អញដឹងហើយ វាជាសិទ្ធិរបស់គេ។ តែវាប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់ខ្មែរណ៎ា អា សុធីរ! សុធីរ៖ តែមិនមានច្បាប់ណាហាមឃាត់ការបង្ហាញដងខ្លួនហ្នឹងផង។ ម្យ៉ាងទៀត វាជាសិទ្ធិបុគ្គលតើ! សំណាង៖ អញយល់ហើយថា វាជាសិទ្ធិសេរីភាពបុគ្គល។ ម្យ៉ាងទៀត អារឿងស្លៀកពាក់បញ្ចេញកេរខ្មាសនេះមិនមានច្បាប់ហាមឃាត់ទេ។ តែទោះជាយ៉ាងណា រឿងនេះ វាទាក់ទងនឹងក្រមសីលធម៌ខ្លះដែរសំឡាញ់ សុធីរ។ អ្ហែងត្រូវយល់ចំណុចមួយឲ្យច្បាស់ណ៎ា អា សុធីរ, នោះ គឺក្រមសីលធម៌។ ក្រមសីលធម៌ មិនមែនជាច្បាប់ទេ តែវា គឺជាវិន័យ ក្បួនខ្នាត បទបញ្ជា វិធាន កាតព្វកិច្ចសម្រាប់គ្រប់គ្រងអាជីពណាមួយ ឬក្រុមបុគ្គលណាមួយក្រុម។ ទោះបីកម្រិតដោយច្បាប់ ឬមិនកម្រិត ក្រមសីលធម៌ គឺជាសីលធម៌នៃអាជីពមួយ។ ជួនកាល ក្រមសីលធម៌ត្រូវបានគេចែងនៅក្នុងច្បាប់ផងដែរ។ ច្បាប់ចាប់បង្ខំឲ្យបុគ្គលគ្រប់រូបគោរព បើមិនគោរព បុគ្គលនោះ ត្រូវទទួលទោស រីឯក្រមសីលធម៌វិញ បើបុគ្គលធ្វើខុស បុគ្គលនោះគ្មានទោសផ្លូវច្បាប់ទេ តែបុគ្គលនោះមានទោសផ្នែកសីលធម៌ពីមជ្ឈដ្ឋានសង្គម។ ត្រឡប់មកនិយាយរឿងអ្នកលក់តាមអនឡាញបង្ហាញកេរខ្មាសដើម្បីលក់ផលិតផលឲ្យដាច់វិញ ច្បាប់មិនបានចែងកម្រិតពីរឿងនេះមែន តែបើផ្អែកលើទឡ្ហីកម្មក្រមសីលធម៌សង្គមវិញ ស្រ្តីទាំងនោះ ទទួលរងនូវការស្តីបន្ទោសពីសង្គមខ្មែរ ដែលពលរដ្ឋភាគច្រើនស្រឡាញ់ឥរិយាបថបែបស្រគត់ស្រគំ។ ការធ្វើទីផ្សារ ឬការជំរុញការលក់ដោយបង្ហាញកេរខ្មាស មិនមែនជាយុទ្ធសាស្រ្តជំនួញថ្លៃថ្នូរឡើយ។ សុធីរ៖ បើយុទ្ធសាស្រ្តជំនួញនេះមិនថ្លៃថ្នូរ មិនល្អ ចុះហេតុអ្វីបានជាអតិថិជននាំគ្នាគាំទ្រ? សំណាង៖ អានេះ វាសួរផ្ចាញ់អញហ្មង! សំណួរអ្ហែងធ្វើឲ្យអញពិបាកឆ្លើយ។ តែអញគ្រាន់តែចង់ប្រាប់ថា អតិថិជនល្អមិនគួរនាំគ្នាគាំទ្រអ្នកលក់អនឡាញបង្ហាញកេរខ្មាសឡើយ៕ | ក្លើ សុធីរ និងសំណាង ខកខានមិនសូវបានជជែកគ្នាច្រើនរឿងរ៉ាវសង្គមទេក្នុងរយៈពេលចុងក្រោយនេះ ព្រោះ មិត្តទាំងពីររវល់ការងាររៀងៗខ្លួនច្រើនពេក។ គ្រាន់តែស្បើយពីការងារបន្តិច មិត្តភក្តិទាំងពីរចាប់ផ្តើមលើកយករឿងរ៉ាវស្រ្តីមួយចំនួនដែលប្រើប្រាស់បណ្តាញសង្គមដើម្បីធ្វើជំនួញដោយបង្ហាញកេរខ្មាស មកជជែកគ្នានៅតុកាហ្វេឡើងវិញ។ តើការបង្ហាញដងខ្លួនជ្រុលហួសហេតុជាយុទ្ធសាស្រ្តទីផ្សារ និងការលក់មែនឬទេ? |
ក្រសួងបញ្ជាក់ថា ការចាប់រថយន្តដឹកលើសទម្ងន់ បានកើនឡើង ២៥គ្រឿង ធៀបនឹង ២១៥គ្រឿងក្នុងខែមករាឆ្នាំ២០១៩។ ក្នុងចំណោមរថយន្តដែលចាប់បាននេះ មានការដឹកលើសទម្ងន់ចាប់ពី ៥តោន ទៅ ៥៧តោន៕ | ក្នុងខែកុម្ភៈឆ្នាំនេះ រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ២៤០គ្រឿង ត្រូវបានចាប់ផាកពិន័យដែលសរុបទឹកប្រាក់ ៦៥៩ លានរៀល។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.