text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
ស្តេចបាល់ទាត់ប្រេស៊ីល ដែលសព្វថ្ងៃមានវ័យ៧៩ឆ្នាំ បានរងទុក្ខនឹងបញ្ហាត្រគាកតាំងពីយូរយារណាស់មកហើយ ដែលតម្រូវឲ្យលោកធ្វើលំហាត់ប្រាណដោយការដើរ។ ដោយសារតែជំងឺនេះ ភាគច្រើននៃការបង្ហាញខ្លួនជាសាធារណៈរបស់ Pele នាពេលថ្មីៗនេះគឺស្ថិតលើរទេះរុញ។ លោក Edinho បានប្រាប់ GloboEsporte.com ថា៖«គាត់ [Pele] មានការពិបាកក្នុងការចល័តទៅទីតាំងផ្សេងៗ។ គាត់បានរប្តូរត្រគាកហើយ ប៉ុន្តែអ្វីៗមិនបានធ្វើឲ្យមានភាពប្រសើរឡើងវិញនោះទេ។ ដោយសារតែពិបាកទៅណាមកណានេះហើយ ទើបធ្វើឲ្យប៉ារបស់ខ្ញុំកំពុងមានជំងឺធ្លាក់ទឹកចិត្ត»។ «គាត់ខ្មាស់អៀនគាត់មិនចង់ចេញទៅក្រៅទេ ព្រោះខ្លាចគេមើលឃើញពីស្ថានភាពយ៉ាប់យ៉ឺនរបស់គាត់ នៅពេលគាត់មានកម្មវិធីផ្សេងៗដែលតម្រូវឲ្យចេញពីផ្ទះនោះ។ គាត់ពិតជាមានការខ្មាស់អៀនខ្លាំងណាស់»។ នេះជាការបញ្ជាក់បន្ថែមរបស់ Edinho។ Pele ដែលជួយក្រុមកីឡាបាល់ទាត់ជាម្រើសជាតិប្រេស៊ីលលើកពាន World Cup ៣លើក បានចំណាយពេល ១៨ ឆ្នាំជាមួយក្រុម Santos ដោយបង្ហាញខ្លួន ១២៨១ ប្រកួត និងស៊ុតបាល់បញ្ចូលទីចំនួន១០៩១គ្រាប់។ កំណត់ត្រាស៊ុតបញ្ចូលទីដ៏ច្រើនសន្ធឹកនេះ នៅមិនទាន់មានកីឡាករណាអាចធ្វើបាននៅឡើយនោះទេមកទល់សព្វថ្ងៃ៕ | Pele ហាក់ដូចជាមានអារម្មណ៍ថា «មានបញ្ហាធ្លាក់ទឹកចិត្ត» និងមិនចង់ចាកចេញពីក្នុងផ្ទះសោះ ដោយសារតែបញ្ហាជំងឺត្រគាករបស់ខ្លួន។ នេះបើតាមការអះអាងរបស់ Edinho ដែលជាកូនប្រុសបង្កើតរបស់ Pele។ |
ក្នុងពិធីបើកសន្និសីទនៅថ្ងៃទី៥ ខែកញ្ញា នាសណ្ឋាគារសូហ្វីតែល អង្គរភូគីត្រា លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងថា នាពេលកន្លងមកតាមរយៈការខិតខំប្រឹងប្រែងរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ វត្ថុបុរាណជាច្រើនត្រូវបាននាំមកកម្ពុជា ក្រោយដាក់លក់នៅលើទីផ្សារសិល្បៈអន្ដរជាតិ។ លោកស្រីបន្ថែមថា សន្និសីទនៅពេលនេះ គឺផ្តោតលើការការពារ និងទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ដែលកំពុងរងការគម្រាមកំហែងដល់បេតិកភណ្ឌក្នុងតំបន់អាស៊ីអាគ្នេយ៍ សហគមន៍ក្នុងតំបន់ និងសេដ្ឋកិច្ចក្នុងតំបន់។ «ការលួចបំផ្លិចបំផ្លាញនេះហើយ ដែលនាំឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ទីតាំងសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា និងលុបបំបាត់នូវការយល់ដឹងពីប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់ប្រជាជន។ សម្បត្តិវប្បធម៌ជាតិទាំងនោះ គួរតែស្ថិតនៅទីតាំងដើមរបស់វា ដែលជាដួងព្រលឹង និងជាកិត្យានុភាពជាតិ ទើបអាចបង្ហាញពីការបង្កើតការងារចម្រុះដែលជាចរន្តសេដ្ឋកិច្ចសម្រាប់ប្រជាជន»។ នេះជាសាររបស់លោកស្រីរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទៅកាន់ថ្នាក់ដឹកនាំប្រទេសអាស៊ាន ទាំងការប្រជុំដោយផ្ទាល់ និងតាមអនឡាញ។ ក្នុងសន្ទរកថាបើកតាមប្រព័ន្ធអនឡាញ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ លោក ប្រាក់ សុខុន លើកឡើងថា កម្ពុជាកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីនាំយកវត្ថុបុរាណត្រឡប់មកប្រទេសវិញ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តាមរយៈអាជ្ញាធរផ្នែកច្បាប់នៅសហអាមេរិក បានប្រគល់វត្ថុបុរាណចំនួន៣០មកកម្ពុជាវិញ ដែលត្រូវបានគេរត់ពន្ធចេញពីកម្ពុជា នាអំឡុងពេលប្រទេសអស្ថេរភាព។ លោករដ្ឋមន្រ្តីក៏បានអរគុណសហរដ្ឋអាមេរិក ដែលជានិច្ចកាលប្រឹងប្រែងលើកិច្ចការងារទាំងនេះ។ លោក ប្រាក់ សុខុន៖ យើងសូមថ្លែងអំណរគុណចំពោះដៃគូអន្តរជាតិរបស់យើង ជាពិសេសសហរដ្ឋអាមេរិក ដែលបានជួយតាមដានវត្ថុបុរាណដែលត្រូវបានលួចទាំងនេះ បញ្ឈប់បណ្តាញរត់ពន្ធ និងប្រគល់ទ្រព្យសម្បត្តិជាតិមកកម្ពុជាវិញ។ យើងរំពឹងថាតាមរយៈការប្តេជ្ញាចិត្តចំពោះសម្បត្តិបេតិកភណ្ឌវប្បធម៌ និងសម្ព័ន្ធភាពអន្តរជាតិ ទ្រព្យសម្បត្តិជាតិជាច្រើនទៀតដែលត្រូវបានគេលួចប្លន់ និងដែលឥឡូវនេះនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតនឹងត្រូវប្រគល់មកកម្ពុជាវិញ»។ យ៉ាងណាលោក ប្រាក់ សុខុន បញ្ជាក់ថា បញ្ហាការជួញដូរវត្ថបុរាណនេះ មិនមែនកើតមានតែប្រទេសកម្ពុជានោះនោះទេ។ បញ្ហាដ៏ស្មុគស្មាញនេះ គឺកំពុងប្រឈមមុខនឹងរដ្ឋជាសមាជិកអាស៊ានដទៃទៀតផងដែរ ដូច្នេះសន្និសីទអន្ដរជាតិនៅពេលនេះ ជាឱកាសដើម្បីរដ្ឋាភិបាលអាស៊ាន និងក្រុមអ្នកជំនាញអន្ដរជាតិ គួរត្រូវបានពិភាក្សា និងរកដំណោះស្រាយរួមគ្នា។ សូមបញ្ជាក់ថា សន្ដិសីទអន្ដរជាតិស្ដីពីកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ «ការការពារ និងការទប់ស្កាត់ការចរាចរសម្បត្តិវប្បធម៌ដោយខុសច្បាប់ ៖ ទស្សនៈពីអាស៊ាន» រៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការដោយ Antiquities Coalition នៃសហរដ្ឋអាមេរិក ធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា នាខេត្តសៀមរាប៕ | សៀមរាប៖ កម្ពុជា មានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋសមាជិកអាស៊ាន បាននិងកំពុងពិភាក្សាគ្នា ក្នុងសន្ដិសីទអន្ដរជាតិ ស្ដីពីការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ការការពារ និងការទប់ស្កាត់ការចរាចរសម្បត្តិវប្បធម៌ដោយខុសច្បាប់ ជុំវិញទស្សនៈរបស់អាស៊ាន។ |
ភ្នំពេញ៖ ក្នុងជំនួបជាមួយលោកស្រី Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា កាលពីថ្ងៃទី៧ កញ្ញា លោក វេង សាខុន ចង់ឱ្យវិនិយោគិនតួកគី ពិនិត្យលទ្ធភាពមកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ជាមួយគ្នានេះ រដ្ឋមន្រ្តីកសិកម្ម ក៏បានស្នើឱ្យឯកអគ្គរដ្ឋទូតតួកគីថ្មី ជួយជំរុញការអនុវត្តការងារក្នុងឯកសារអនុស្សារណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាតាំងពីឆ្នាំ២០១៨។ វិបត្តិនៃការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់ដល់វិស័យកសិកម្ម, បញ្ហាសន្តិសុខស្បៀងនៅទូទាំងពិភពលោក បណ្តាលមកពីការប្រែប្រួលអាកាសធាតុ កូវីដ-១៩ និងវិបត្តិសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន, ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា, ការលើកកម្ពស់សិទ្ធិ និងសេរីភាពរបស់ស្រ្តីក្នុងវិស័យកសិកម្ម, ការបញ្ជូននិស្សិត និងមន្រ្តីជំនាញទៅធ្វើកម្មសិក្សា និងទស្សនកិច្ចសិក្សានៅប្រទេសតួកគី។ ទាំងនេះ ជាប្រធានបទនៅក្នុងជំនួបរវាងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា។ រូបភាពពីហ្វេសប៊ុកលោក វេង សាខុន។ នាជំនួបដែលប្រព្រឹត្តទៅនៅស្ដីការក្រសួងកសិកម្ម នៅរាជធានីភ្នំពេញ លោក វេង សាខុន បានរៀបរាប់ ជូនលោកស្រី Ulku Kocaefe ថា៖«សក្តានុពលកសិកម្មកម្ពុជា មិនគ្រាន់តែផលិតបានគ្រប់គ្រាន់ និងលើសពីតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។ ប៉ុន្តែសក្តានុពលនៃផលិតកម្មកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅមានកម្រិត ទាមទារឲ្យមានការចូលរួម និងគាំទ្រពីដៃគូអភិវឌ្ឍន៍ ពិសេសវិស័យឯកជនទាំងក្នុង និងក្រៅប្រទេស»។ ជុំវិញការលើកឡើងខាងលើ លោក វេង សាខុន ក៏បានបើកទ្វាស្វាគមន៍វិនិយោគិនតួកគី ដើម្បីពិនិត្យលទ្ធភាពវិនិយោគលើវិស័យកសិកម្មកម្ពុជានាពេលអនាគត។ ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីកសិកម្មកម្ពុជា ក៏ស្នើដល់លោកស្រី Ulku Kocaefe ជួយជំរុញការអនុវត្តការងារដែលបានចែងក្នុងឯកសារអនុស្សារណៈនៃការយោគយល់គ្នាដែលចុះហត្ថលេខាតាំងពីឆ្នាំ២០១៨ ដើម្បីចាប់ផ្តើមអនុវត្ត ផ្លាស់ប្តូរ ចែករំលែកបទ ពិសោធន៍ចំណេះដឹងលើការធ្វើទំនើបកម្មកសិកម្ម និងអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា។ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបភាពពីហ្វេសប៊ុកលោក វេង សាខុន លោកស្រី Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា សន្យានឹងជំរុញ និងគាំទ្រឲ្យកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរចាប់ផ្តើមដំណើរការដើម្បីឈានទៅសម្រេចបានផ្លែផ្កាតាមការរំពឹងទុក។ ជាមួយគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូត បញ្ជាក់ថា ភាគីត្រូវខិតខំប្រឹងប្រែងចាប់ផ្តើមអនុវត្ត MOU ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៨ ដោយភាគីទាំងពីរអាចរៀបចំកិច្ចប្រជុំតាមអនឡាញមួយជំហានដំបូងជាមួយក្រុមការងារជំនាញនៃក្រសួងទាំងពីរ៕ | ដោយ៖ ញឹក ស្រីល័ក្ខ |
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មនុស្សគ្រប់គ្នាប្រាកដជាចង់ដឹងហើយថា ស្ត្រូក ជាជំងឺអ្វី ហើយបណ្តាលមកពីអ្វីហើយ ដូច្នេះ សូមអានអត្ថបទនេះដោយយកចិត្តទុកដាក់។ មូលហេតុនៃជំងឺនេះមួយចំនួន អាចដឹងច្បាស់ ហើយថែមទាំងអាចការពារបានទៀតផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ស្ត្រូក អាចធ្វើឲ្យអ្នកគ្រោះថ្នាក់ ឬបាត់បង់ជីវិត ដោយសារការរាំស្ទះចរន្តឈាមរត់ ទៅកាន់ខួរក្បាល ឬសរសៃឈាមត្រូវរួមខ្ជឹប ឬកក។ ការរស់នៅបែបស៊ីដេក ការជក់បារី ការធាត់លើសទម្ងន់ ការមិនសូវហាត់ប្រាណ និងការញ៉ាំចំណីគ្មានសុខភាពល្អ គឺជាមួលហេតុដែលធ្វើអ្នក គ្រោះថ្នាក់ដោយសារជំងឺនេះ។ ស្ត្រូក អាចកើតឡើងផងដែរ ដោយសារជំងឺមួយចំនួនទៀត ដូចជា ជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺសរសៃឈាមជាដើម៕ ត្រួតពិនិត្យដោយ www.health.com.kh | ដោយសារតែបែបបទនៃការរស់នៅសំបូរបែប មនុស្សជាច្រើនអាចនឹងទទួលរងគ្រោះថ្នាក់ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ឬហៅកាត់ថាស្ត្រូក។ |
លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា៖ «ប្រាសាក់បានផ្សារភ្ជាប់ខ្លួនយ៉ាងសកម្ម ទៅនឹងកិច្ចការសង្គមជាច្រើន ដើម្បីបង្កើតជាគុណតម្លៃ និងផ្ដល់ជាផលប្រយោជន៍ជូនសង្គម។ ស្របទៅនឹងទស្សនវិស័យ និងទំនួលខុសត្រូវសង្គមរបស់ស្ថាប័ន ក្រៅពីឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជា ប្រាសាក់ ក៏បានចូលរួមក្នុងកម្មវិធីជាច្រើនដូចជា ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សាងសង់អគារបណ្ណាល័យ ឧបត្ថម្ភការវះកាត់មាត់ឆែប ចូលរួមឧបត្ថម្ភដល់សិស្សពូកែ ឧបត្ថម្ភទិវាអំណានជាតិ ឧបត្ថម្ភកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ យុទ្ធនាការ «ខ្ញុំស្រលាញ់ប្រាក់រៀល» ចូលរួមបរិច្ចាគឈាម គាំទ្រកម្មវិធីពង្រឹងសមត្ថភាពរបស់យុវជន និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់សហគមន៍ជាដើម» ។ លោក សាយ សូនី បានបន្ថែមថា៖«ប្រាសាក់ ពិតជាមានសេចក្ដីរីករាយណាស់ ដែលបានចូលរួមគាំទ្រដល់សកម្មភាពសង្គម និងមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។ ប្រាសាក់សង្ឃឹមថា ការឧបត្ថម្ភថវិកានាពេលនេះ នឹងចូលរួមចំណែក ក្នុងការជួយឱ្យកាកបាទក្រហមកម្ពុជា កាន់តែមានលទ្ធភាពទូលំទូលាយ ជួយដល់ជនងាយរងគ្រោះបន្ថែមទៀត»។ អំពីប្រាសាក់៖ ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជន ពីធនាគារជាតិនៃកម្ពុជា និងប្រតិបត្តិការ ២៥ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ប្រាសាក់ផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែប ជូនដល់អតិថិជន រួមមាន៖សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រភ្លើង ទូទាត់វិក្កយបត្រទឹក សេវាហិរញ្ញវត្ថុឌីជីថល ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ទោះជាគ្មានប័ណ្ណអេធីអឹម ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញកាតទូរស័ព្ទ សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់រហ័ស បើកប្រាក់បៀវត្ស អេធីអឹម ម៉ាស៊ីនដាក់ប្រាក់ សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត សេវាទូទាត់តាមប្រព័ន្ធបាគង សេវាបញ្ជាក់សមតុល្យគណនី និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀតជូនដល់អតិថិជន។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.prasac.com.kh ៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ ដូចសព្វដង និងជាថ្មីម្តងទៀត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក បានឧបត្ថម្ភថវិកាចំនួន២០០លានរៀល ជូនចំពោះកាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីអបអរសាទរខួបលើក 157 ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០០២ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។ |
យោងទៅលើហ្វេសប៊ុក AIFF កាលពីថ្ងៃសុក្រ ទី៣ ខែកញ្ញា សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា (AIFF) បានបោះឆ្នោតរើសក្បាល់ម៉ាស៊ីន ដឹកនាំ បន្ទាប់ពីរួចពិន័យពីFIFA។ បន្ទាប់ពីបោះឆ្នោតសម្រេចជាផ្លូវការ AIFF បានប្រកាសសមាសភាពដឹកនាំ ធំៗចំនួន៣ គឺ លោក Kalyan Chaubey ជាប្រធាន, លោក NA Harris អនុប្រធាន និង Kipa Ajay ជាហិរញ្ញិក។ លោក Kalyan Chaubey វ័យ៤៥ឆ្នាំ គឺជាអតីតកីឡាករដំបូងគេដែលក្លាយជាអ្នកដឹកនាំ AIFF ក្នុងពេល៨៥ឆ្នាំ។ ក្រោយពេលជាប់ឆ្នោត លោក N A Haris ក្នុងនាមតំណាងឲ្យ AIFF អរគុណចំពោះសមាជិកទាំងអស់សម្រាបការសម្រេចចិត្តជ្រើសរើសអ្នកទាំងបី ដឹកនាំអាណត្តិថ្មីរបស់ AIFF។ អនុប្រធានរូបនេះ បានប្ដេជ្ញាថា៖« យើង មានកិច្ចការដ៏ធំមួយនៅចំពោះមុខ ដោយសារ AIFF បានឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយក្នុងរយៈពេលថ្មីៗនេះ ហើយក្លាយជាភារកិច្ចរបស់យើងក្នុងការកសាង និងប៉ះប៉ូវឡើងវិញ។»។ គួរបញ្ជាក់ថា ការបោះឆ្នោត ត្រូវធ្វើនៅថ្ងៃទី២៨ ខែសីហា ប៉ុន្ដែត្រូវលើកពេលដោយសារត្រូវព្យួរ និងដាក់ពិន័យ ពីFIFA ហេតុនេះហើយ ទើប AIFF សម្រេចធ្វើនៅថ្ងៃទី២ ខែកញ្ញានេះ ដោយមានបានការអនុញ្ញាតពី តុលាការកំពូល និងការពិនិត្យយ៉ាងដិតដល់ពី FIFA និង AFC៕ | លោក Kalyan Chaubey អតីតអ្នកចាំទីជម្រើសជាតិឥណ្ឌា បានជាប់ឆ្នោតជាប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌា បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។ លោក Kalyan Chaubey ឈ្នះគូប្រជែង លោក Bhaichung Bhutia ដោយសំឡេង ៣៣-១។ |
បើតាម CNN បណ្តាក្រុមហ៊ុនធំៗមួយចំនួននៅក្នុងវិស័យបច្ចេកវិទ្យាកំពុងអំពាវនាវដល់មន្ទីរពិសោធន៍បញ្ញាសិប្បនិមិត្ត (AI) ឱ្យបញ្ឈប់ការបណ្តុះបណ្តាលប្រព័ន្ធ AI ដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកយ៉ាងហោចណាស់ ៦ខែ ដើម្បីជៀសវាងបញ្ហាដែលអាចកើតមានដែលជាហានិភ័យ និងជះឥទ្ធិពលដល់សង្គម និងមនុស្សជាតិ។ មហាសេដ្ឋី Elon Musk ស្ថិតក្នុងចំណោមអ្នកដឹកនាំបច្ចេកវិទ្យាជាង ១១០០នាក់ ដែលរួមមាន សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវដែលបានចុះហត្ថលេខាលើញត្តិដែលបានបង្ហោះកាលពីថ្ងៃទី ២៩ ខែមីនា ដោយវិទ្យាស្ថាន Future of Life ។ នេះគឺជាអង្គការមិនរកប្រាក់ចំណេញដែលគាំទ្រដោយ Musk រួមសហការជាមួយលោក Max Tegmark ជាអ្នកស្រាវជ្រាវ AI នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts។ ការចូលរួមក្នុងញត្តិនោះក៏មានសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ AI លំដាប់កំពូលៗដូចជា Stuart Russell និង Yoshua Bengio សហស្ថាបនិក Apple, Pinterest និង Skype, Stability AI ។ មួយចំនួនទៀតមកពីវិស្វករ និងអ្នកស្រាវជ្រាវជាច្រើននៅ Microsoft, Google, Amazon, Meta និង DeepMind (គ្រប់គ្រងដោយ Alphabet) ក៏បានចុះហត្ថលេខាលើញត្តិនេះផងដែរ។ ញត្តិនេះត្រូវបានធ្វើឡើងតែពីរសប្តាហ៍បន្ទាប់ពីការចាប់ផ្តើមក្រុមហ៊ុនអាម៉េរិក OpenAI បានប្រកាស GPT-4 ដែលជាកំណែបច្ចេកវិទ្យាដ៏មានឥទ្ធិពលជាងតាមពីក្រោយ ChatGPT ដែលកំពុងធ្វើឱ្យពិភពលោកបង្កើតភាពងាយស្រួលនិងមានប្រសិទ្ធភាពជាងមុនក្នុងវិស័យការងារ ហើយក៏ជាក្តីបារម្ភពីភាពអត់ការងារធ្វើ។ ក្នុងអំឡុងពេលនៃការសាកល្បង និងការបង្ហាញដំបូងរបស់ក្រុមហ៊ុន GPT-4 បានបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការធ្វើការយ៉ាងឆាប់រហ័ស មានស្តង់ដារ និងបង្កើតគេហទំព័របានយ៉ាងលឿន ជាពិសេសទៅលើការរចនាប្លង់ ម៉ូដផ្សេងៗ។ នៅក្នុងញត្តិនេះបានបញ្ជាក់ថា ៖ «យើងជំរុញឱ្យមន្ទីរពិសោធន៍ AI ទាំងអស់បញ្ឈប់ជាបន្ទាន់នូវការបង្កើតប្រព័ន្ធ AI ខ្លាំងជាង GPT-4 យ៉ាងហោចណាស់ ៦ខែ។ ការផ្អាកនេះត្រូវតែជាសាធារណៈ និងអាចផ្ទៀងផ្ទាត់បាន ដោយមានការត្រួតពិនិត្យពីអ្នកចូលរួមសំខាន់ៗទាំងអស់។ ប្រសិនបើការបញ្ឈប់បែបនេះមិនអាចអនុវត្តទៅបាន រដ្ឋាភិបាលគួរតែលូកដៃចូលក្នុងរឿងនេះ ហើយណែនាំ ក៏ដូចជាហាមឃាត់តែម្តង»។ អ្នកជំនាញខាងបញ្ញាសិប្បនិម្មិតជាច្រើនមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីបច្ចេកវិទ្យា AI ដែលអាចផ្តល់នូវការឆ្លើយតបដោយលំអៀង ផ្សព្វផ្សាយព័ត៌មានមិនពិត និងប៉ះពាល់ដល់ភាពឯកជនរបស់អ្នកប្រើប្រាស់។ បច្ចេកវិទ្យាទាំងនេះក៏ចោទជាសំណួរអំពីរបៀបដែល AI អាចផ្លាស់ប្តូរអាជីព អនុញ្ញាតឱ្យសិស្សបោកប្រាស់តាមការសិក្សា និងផ្លាស់ប្តូរទំនាក់ទំនងរបស់មនុស្សជាមួយនឹងបច្ចេកវិទ្យា។ គួរជម្រាបថា ថ្មីៗនេះនៅជុំវិញពិភពលោកនៅក្នុងប្រទេសមួយចំនួនដូចជា ចិន សិង្ហបុរី និងប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU)អាជ្ញាធរបានចាប់ផ្តើមកំណែដំបូងនៃក្របខ័ណ្ឌច្បាប់មួយចំនួនសម្រាប់អភិបាលកិច្ច AI នៅក្នុងប្រទេសរបស់ខ្លួន៕ | មហាសេដ្ឋី Elon Musk និងក្រុមអ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត (AI) រាប់ពាន់នាក់ បានអំពាវនាវឱ្យមានការផ្អាករយៈពេលប្រាំមួយខែ បន្ទាប់ពីក្រុមហ៊ុនអាម៉េរិក OpenAI បានប្រកាស GPT-4 ដែលជាកំណែបច្ចេកវិទ្យាដ៏មានឥទ្ធិពលជាងនៅពីក្រោយ ChatGPT ដែលកំពុងធ្វើឱ្យពិភពលោកមានព្យុះផ្គរនៅក្នុងវិស័យបច្ចេកវិទ្យា។ |
មួយរយៈចុងក្រោយនេះ សារព័ត៌មានចិនបានចុះផ្សាយថា កូវីដ-១៩ បានលេចឡើងនៅតំបន់ផ្សេង មុននឹងត្រូវបានគេរកឃើញនៅទីក្រុងវូហាន ប្រទេសចិន ដែលជាកន្លែងផ្ទុះកូរ៉ូណាវីរុសដំបូងគេនៅចុងឆ្នាំ២០១៩។ ការផ្ទុះវីរុសនៅចិននេះ កើតឡើងតាមរយៈការនាំចូលអាហារក្លាសេចូលមកចិន។ កាសែតPeoples Daily បានសរសេរលើបណ្តាញសង្គមFacebook របស់ខ្លួនយ៉ាងដូច្នេះថា៖ «កូវីដ១៩ មិនបានចាប់ផ្តើមឡើងនៅកណ្តាលក្នុងវូហានឡើយ ប៉ុន្តែវាចូលមកតាមរយៈកញ្ចប់ទំនិញ និងអាហារក្លាសេនាំចូលពីបរទេស»។ យ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោក មិនបានយល់ស្របដូចការចុះផ្សាយខាងលើឡើយ។ ថ្លែងតាមប្រព័ន្ធវីដេអូ លោក Mike Ryan ប្រធានកម្មវិធីអាសន្នរបស់WHO បានអះអាងយ៉ាងដូច្នេះថា៖ « ខ្ញុំគិតថា វាគឺជាការស្មានខ្លាំងពេកសម្រាប់យើង ក្នុងការនិយាយថា កូវីដ-១៩ មិនបានលេចឡើងនៅចិនមុនដំបូងគេ»។ ជាមួយគ្នានេះ លោក Ryan បានបន្តទៀតថា វាប្រាកដណាស់ថា សម្រាប់ទស្សនសុខភាពសាធារណៈ គឺយើងចាប់ផ្តើមស៊ើបអង្កេតនៅកន្លែងផ្ទុះករណីកូរ៉ូណាវីរុសមុនដំបូងគេ។ ក្នុងន័យនេះ លោកRyan យល់ថា បើទោះបីជាចិនអះអាងថា កូវីដ-១៩ លេចឡើងនៅកន្លែងផ្សេង ប៉ុន្តែក្រុងវូហាននៅតែជាគោលដៅរបស់អង្គការសុខភាពពិភពលោក ក្នុងការស៊ើបអង្កេតមុនគេ ដើម្បីរកដើមកំណើតកូរ៉ូណាវីរុស មុននឹងបើកការស៊ើបអង្កេតនៅកន្លែងផ្សេងទៀត។ ក្នុងប្រព័ន្ធវីដេអូដដែល ប្រធានកម្មវិធីអាសន្នរូបនេះ ក៏បានបញ្ជាក់ថាជាថ្មីជុំវិញការបញ្ជូនក្រុមអ្នកជំនាញទៅផ្សារលក់គ្រឿងសមុទ្រក្នុងក្រុងវូហានផងដែរ ដើម្បីរកភស្តុតាងបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ កន្លងមក ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានចោទWHO ថាលំអៀងទៅរកចិន ព្រោះបានលាក់បាំងស្ថានភាពធ្ងន់ធ្ងរនៃជំងឺរាតត្បាត និងគ្មានតម្លាភាព។ បញ្ហានេះ បានធ្វើឲ្យអាមេរិក ដើរចេញពីអង្គការអន្តរជាតិមួយនេះ៕ | វា គឺជាការស្មានខ្លាំងពេក សម្រាប់អង្គការសុខភាពពិភពលោក (WHO) ដែលថាកូវីដ-១៩ មិនបានលេចឡើងនៅចិន។ លោក Mike Ryan ប្រធានកម្មវិធីអាសន្នរបស់ WHO បានលើកឡើងបែបនេះ នៅថ្ងៃទី២៧ ខែវិច្ឆិកា បន្ទាប់សារព័ត៌មានចិនចុះផ្សាយថា កូវីដ-១៩ មិនមែនលេចឡើងនៅប្រទេសចិនមុខដំបូងគេឡើយ។ |
និស្សិតដែលសិក្សានៅកម្មវិធីបរិញ្ញាបត្រអន្តរជាតិផ្នែកនីតិសាស្រ្ត (iLLB) ក្រៅពីទទួលបានចំណេះផ្នែកច្បាប់ទូទៅហើយនោះក៏ទទួលបានចំណេះដឹងផ្នែកច្បាប់អន្តរជាតិជាច្រើនផងដែរ។ លោក ឌិន ស៊ីដែន បានអះអាងថា កម្មវិធី iLLB កសាងមូលដ្ឋានគ្រឹះដល់និស្សិតចាប់តាំងពីឆ្នាំទីមួយ ដែលផ្តោតលើចំណេះដឹង និងជំនាញនៃផ្នែកច្បាប់នានា។ ចូលមកដល់ឆ្នាំទីពីរ និស្សិតត្រូវចូលរៀនផ្នែកច្បាប់គោលតែម្តង ដែលពាក់ព័ន្ធនឹងរដ្ឋប្បវេណី ព្រហ្មទណ្ឌ នីតិសាធារណៈអន្តរជាតិ និងនីតិផ្សេងៗទៀតដែលជាច្បាប់គោល។ ឈានដល់ឆ្នាំទីបី-ទីបួន និស្សិតត្រូវបានចុះអនុវត្តជាក់ស្តែងតែម្តង។ «និស្សិតដែលសិក្សានៅកម្មវិធីរបស់យើងនៅក្នុងឆ្នាំបីគឺគាត់អនុវត្តសុទ្ធតែម្តង»។ នេះជាការលើកឡើងរបស់នាយកកម្មវិធី iLLB ដោយបានបន្ថែមថា «ពេញមួយឆមាសនៃឆ្នាំទីបី និស្សិតត្រូវចូលរួមកម្មវិធីប្រកួតសវនាការប្រតិដ្ឋ ដោយមាន ត្រួតពិនិត្យពីគ្រូដឹកនាំផ្សេងៗ។ នាឱកាសនេះ និស្សិតមានសិទ្ធិជ្រើសរើសឯកទេសនានាទៅតាមចំណូល ចិត្តតាមរយៈការចូលប្រកួតសវនាការប្រតិដ្ឋនេះ »។ ក្រោយនិសិ្សតចូលរួមប្រកួតសវនាការប្រតិដ្ឋហើយ ចូលឆមាសទី២នៃឆ្នាំបី សាលានឹងបញ្ជូន និស្សិតឱ្យចុះហាត់ការ នៅកន្លែងការងារនានាដែលត្រូវនឹងឯកទេស ឬជំនាញរបស់ពួកគេ ហើយចូលដល់ឆ្នាំទី៤ និស្សិត អាចសម្រួចទៅលើឯកទេសច្បាប់ណាមួយរបស់ខ្លួនបន្ថែមបាន។ លោក ឌិន ស៊ីដែន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា៖«កម្មវិធីសិក្សារបស់យើង គឺមានការភាពបត់បែនខ្ពស់ សម្រាប់និសិ្សត ដោយផ្តល់ឱ្យនិស្សិតអាចធ្វើការបណ្តើរ និងរៀនសូត្របណ្តើរ ព្រមទាំងលើកទឹកចិត្ត និងផ្តល់ឱកាសដល់និស្សិតឱ្យបានច្រើនតាមអ្វីដែលធ្វើទៅតាម។ កម្មវិធីដែលយើងធ្វើឡើងនេះ គឺយើងគិតថាស្ថាប័នអប់រំមួយជោគជ័យ លុះតែត្រាសិស្សជោគជ័យដែរ។ អ៊ីចឹងហើយ បានជាយើងក្នុងមួយថ្ងៃៗ គិតថាធ្វើយ៉ាងណាដើម្ បីរុញសិស្សឱ្យទៅមុខ»។ កម្មវិធី iLLB បានផ្តល់ឱកាសដល់សិស្សឱ្យចូលរួមអនុវត្តជាក់ស្តែង ចាប់តាំងពីឆ្នាំទីមួយមកដោយ មិនត្រឹមតែចូលរួម ក្នុងសវនាការប្រតិដ្ឋទេ តែនិស្សិតចុះស្រាវជ្រាវមេរៀនផ្ទាល់ និងចូលរួមកម្មវិធីអប់រំផ្សេងៗបាន ផងដែរ។ កញ្ញា ហួត ស្រីពេជ្រ ដែលជានិស្សិតសិក្សានៅកម្មវិធី iLLB បានទទួលនូវបទពិសោធន៍ និងឱកាសចូលរួមអនុវត្តជាក់ស្តែងជាច្រើន ក្នុងការស្វែងយល់ផ្នែកច្បាប់នានាដែលបន្ថែម លើសពីកម្មវិធីសិក្សានៅក្នុងថ្នាក់។ អំឡុងពេលកំពុងសិក្សានៅកម្មវិធីiLLB និស្សិតដែលត្រៀមចូលឆ្នាំបួនរូបនេះ ក៏កំពុងការងារនៅការិយាល័យមេធាវីមួយកន្លែងនៅរាជធានីភ្នំពេញ ផងដែរ។ កញ្ញា ស្រីពេជ្រ បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ ថា៖ «តាំងពីខ្ញុំរៀនឆ្នាំទីមួយដល់ទីបី ខាងកម្មវិធីបានឱ្យខ្ញុំក៏ដូចនិស្សិតដទៃទៀតចូលធ្វើ Moot Court [ការប្រកួតតុលាការប្រតិដ្ឋ] ដែលឱ្យខ្ញុំរៀនបណ្តើរ ហើយ យកទ្រឹស្តីពីសាលាហ្នឹងទៅអនុវត្តបណ្តើរ ដោយខ្ញុំអនុវត្តបានច្រើនមែនទែន។ ឥឡូវហ្នឹង ការអនុវត្តដែលខ្ញុំទទួលបានពីសាលាកន្លងមក គឺសំខាន់ណាស់ពេល ខ្ញុំបានចូលធ្វើការងារ នាសព្វថ្ងៃនេះ»។ បើតាម ស្រីពេជ្រ ទោះបីកម្មវិធីសិក្សារបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង មិនសូវផ្តោតខ្លាំងលើផ្នែកច្បាប់ក៏ពិតមែន ប៉ុន្តែសម្រាប់កម្មវីធី iLLB គឺផ្តោតលើច្បាប់ខ្លាំង ចាប់តាំងពីឆ្នាំទីមួយមកម្ល៉េះ ដោយរៀនអំពីអ្វីទៅជាច្បាប់, ពន្យល់ពីរដ្ឋធម្មនុញ្ញ រួមទាំងច្បាប់នានា ជាដើម។ សម្រាប់កញ្ញា ហេង អេឡែន ក៏បានអនុវត្តជាក់ស្តែងផ្នែកច្បាប់ពីកម្មវិធីiLLB មិនខុសពីនិស្សិតខាងលើប៉ុន្មានដែរ។ លើសពីនេះ កញ្ញាទទួលបានឱកាសចូលរួមផ្នែកច្បាប់កម្រិតថ្នាក់ជាតិនិងអន្តរជាតិច្រើន ផងដែរ។ «កម្មវិធីiLLBហ្នឹង គឺផ្តល់ឱកាសឱ្យខ្ញុំតែម្តង។ ត្រឹមឆ្នាំទីមួយប៉ុណ្ណោះ ប៉ុន្តែយើងមានសិទ្ធិចូលរួមប្រកួតច្បាប់អន្តរជាតិនៅជុំវិញ ពិភពលោកតែម្តង»។ នេះជាការលើកឡើងរបស់កញ្ញា អេឡែន ដោយបន្តរៀបរាប់ដោយមានមោទកភាពថា៖ «កម្មវិធីដែលខ្ញុំចូលរួមប្រកួតដំបូងគេ គឺICCMCC [International Criminal Court Moot Court Competition] ដែលធ្វើឡើងនៅប្រទេសហូឡង់។ ទោះបីយើងឆ្នាំទីមួយមែន តែខាងសាលាគឺផ្តល់ឱកាសឱ្យយើង ឱ្យតែយើងមានចំណាប់អារម្មណ៍»។ និស្សិតនៃកម្មវិធី iLLB ឆ្លងកាត់ការសិក្សារយៈពេលបីឆ្នាំមកនេះ កញ្ញា អេឡែន ទទួលបានបទពិសោធន៍ និងឱកាសប្រកួតប្រជែងផ្នែកច្បាប់ក្នុងកម្រិតថ្នាក់អន្តរជាតិជាច្រើន ដោយ កញ្ញាបានចូលរួមការប្រកួតតុលាការប្រតិដ្ឋនៅបរទេសជាច្រើនលើក។ និស្សិតដែលចូលឆ្នាំទីបួនរូបនេះ បាននិយាយប្រាប់សារព័ត៌មានថ្មីៗថា ៖ «ឱកាសដែលខ្ញុំចូលរួមប្រកួតបានច្រើនដងហ្នឹង គឺដោយសារទី១នៅពេលដែលយើងជាសិស្សឆ្នាំទីមួយហ្នឹង គឺយើងចូលដើម្បីសិក្សានិងស្វែងយល់ពីគេសិន។ ដល់ចូលលើកទីពីរ គឺយើងដាក់ចិត្តខ្លួនឯងជាអ្នកប្រកួតតែម្តង ហើយយើងបានយកឈ្នះពីសាលាដែលល្បីផ្នែកច្បាប់ទៅទៀត»។ បើតាម កញ្ញា អេឡែន ការចូលរួមប្រកួតតុលាការប្រតិដ្ឋនេះ គឺធ្វើឱ្យសិស្សរៀនចេះច្រើន ដែលលើសពីការសិក្សានៅក្នុងថ្នាក់។ ការចូលរួមប្រកួតតុលាការប្រតិដ្ឋ គឺអាចធ្វើឱ្យសិស្សស័្វយសិក្សាដោយខ្លួនឯង តាមរយៈការរៀនបណ្តើរនិងអនុវត្តបណ្តើរ៕ កញ្ញា ហេង អេឡែន និស្សិតច្បាប់ឆ្នាំទី៣ នៅកម្មវិធីiLLB នៃសាលកវិទ្យាល័យជាតិគ្រប់គ្រង | ភ្នំពេញ៖ កម្មវិធីបរិញ្ញាបត្រអន្តរជាតិផ្នែកនីតិសាស្រ្ត International Bachelor of Laws Program (iLLB) របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) បានដំណើរការអស់រយៈពេលជាង ៣ ឆ្នាំមកហើយ។ កម្មវិធីនេះបង្កើតឡើងក្នុងគោលដៅជំរុញ និងផ្តល់ឱកាសដល់និស្សិតក្នុងការចូលរួមប្រកួតប្រជែងសមត្ថភាព ផ្នែកច្បាប់ទាំងកម្រិតថ្នាក់ជាតិនិងអន្តរជាតិ ចាប់ពីឆ្នាំទីមួយទៅ។ នេះជាការលើកឡើងរបស់លោក ឌិន ស៊ីដែន នាយកកម្មវិធីបរិញ្ញាបត្រអន្តរជាតិផ្នែកនីតិសាស្រ្ត ដោយបានបញ្ជាក់ថា ស្ថាប័នអប់រំមួយអាចដើរបានជោគជ័យ លុះត្រាតែធ្វើឱ្យសិស្សជោគជ័យសិន។ |
Manchester City បានចេញសេចក្តីថ្លែងការណ៍ខ្លីថា៖«យើងបានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ជាមួយ Borussia Dortmund សម្រាប់ការផ្ទេរខ្សែប្រយុទ្ធ Erling Haaland មកកាន់ក្លិបនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២»។ បើតាម Man city ការផ្ទេរនេះ នៅតែស្ថិតក្រោមលក្ខខណ្ឌចុងក្រោយរបស់ក្លិបជាមួយនឹងកីឡាករ Haaland ។ បើតាមមានការព្រមព្រៀងជាផ្លូវការនោះ ទឹកប្រាក់ ៧៨លានដុល្លារ អាចជាតម្លៃខ្លួន Haaland ដើម្បីចាកចេញពីអាល្លឺម៉ង់ទៅកាន់ទឹកដីអង់គ្លេស។ កាលពីថ្ងៃទី៩ ឧសភា Erling Haaland បានទទួលការពិនិត្យសុខភាពនៅទីក្រុង Brussels រួចហើយ និងយល់ព្រមលើកិច្ចសន្យាផ្ទាល់ខ្លួនជាមួយក្លិបមេឃខៀវ ដោយទទួលបានប្រាក់ពលកម្មចំនួន ៥០ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។ Haaland បានចាកចេញពី Red Bull Salzburg ទៅចូលរួមជាមួយ Dortmund កាលពីឆ្នាំ២០២០។ ក្នុងការបង្ហាញខ្លួន៨៨លើកជាមួយក្រុមអាល្លឺម៉ង់ Haaland អាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីបានដល់ទៅ៨៥គ្រាប់៕ | Manchester City បានប្រកាសពីការសម្រេចបានលទ្ធផលមួយជំហានទៀត ក្នុងការនាំកីឡាករ Erling Haaland មកកាន់ក្លិប តាមរយៈការឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Borussia Dortmund។ |
ក្នុងសន្និសីទសារព័ត៌មានប្រចាំសប្ដាហ៍ លោក Chuck Schumer ប្រធានក្រុមសំឡេងភាគច្រើន និយាយថា លោកបានណែនាំឱ្យគណៈកម្មាធិការព្រឹទ្ធសភាដែលពាក់ព័ន្ធទាំងអស់ តាក់តែងច្បាប់ទប់ទល់ចិនដោយផ្អែកលើអ្វីដែលលោកធ្លាប់បានស្នើកាលពីឆ្នាំមុន។ សំណើរបស់លោក Schumer គ្រោងផ្តល់លុយ១០០ពាន់លានដុល្លារសម្រាប់ការស្រាវជ្រាវលើបច្ចេកវិទ្យាគន្លឹះដូចជាប្រាជ្ញាសិប្បនិម្មិត និងបន្ទះឈីបជាដើម។ «នៅក្នុងកិច្ចប្រជុំថ្ងៃនេះ ខ្ញុំតម្រូវឱ្យប្រធាន និងសមាជិកនៃគណៈកម្មការពាក់ព័ន្ធចាប់ផ្តើមព្រាងច្បាប់ដើម្បីប្រកួតឱ្យឈ្នះចិន និងបង្កើតការងារដល់ពលរដ្ឋអាមេរិក»។ នេះជាការលើកឡើងរបស់លោកSchumer ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៣ ខែកុម្ភៈ។ សម្រាប់សេចក្ដីព្រាងច្បាប់ថ្មី លោក Schumer លើកឡើងថា នឹងបង្កើនការវិនិយោគក្នុងវិស័យផលិតកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ច្រវាក់ផ្គត់ផ្គង់ និងបន្ទះឈីប។ លោកចង់ឃើញសេចក្តីព្រាងច្បាប់នេះចេញជារូបរាងនៅចន្លោះខែមីនា និងមិថុនា។ ជាផ្នែកមួយនៃសេចក្តីព្រាងច្បាប់ សមាជិកព្រឹទ្ធសភា នឹងយកថវិកាមួយចំនួនពីក្រសួងការពារជាតិ ដើម្បីផ្គត់ផ្គង់ថវិកាជាបន្ទាន់ដល់កម្មវិធីស្រាវជ្រាវ និងផលិតបន្ទះឈីប។ ជុំវិញបញ្ហាបន្ទះឈីបនេះ ការប្រកាសរបស់លោក Schumer ធ្វើឡើងចំពេលដែលឧស្សាហកម្មរថយន្តពន្យឺតផលិតកម្មរបស់ខ្លួនដោយខ្វះខាតបន្ទះឈីប មួយផ្នែកដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងមួយផ្នែកទៀតដោយសារការកើនឡើងតម្រូវការទូរសព្ទ និងឧបករណ៍អេឡិចត្រូនិកជាដើម។ សមាគមន៍ឧស្សាហកម្មបន្ទះឈីប ស្វាគមន៍គំនិតនៃសេចក្តីព្រាងច្បាប់នេះ ដោយអះអាងថាជាមូលដ្ឋាននៃបច្ចេកវិទ្យា ការពង្រឹងសេដ្ឋកិច្ចអាមេរិក ការបង្កើតការងារ ការការពារសន្តិសុខជាតិ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ មូលហេតុដែលនាំឱ្យមានគំនិតក្នុងការតាក់តែងច្បាប់នេះ ផ្ដើមចេញពីតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋមួយចំនួនដែលបានដាក់សម្ពាធកាន់តែខ្លាំងឡើងលើប្រធានាធិបតី ចូ បៃឌិន ឱ្យបន្តអនុវត្តតាមគោលនយោបាយរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ។ រដ្ឋបាល បៃឌិន អះអាងថា ខ្លួនកំពុងពិនិត្យឡើងវិញគោលនយោបាយដែលដាក់ចេញដោយលោក ត្រាំ និងសន្យាអនុវត្តគោលនយោបាយទាំងនោះឱ្យបានតឹងតែងជាងមុន ប៉ុន្តែដោយមានការពិភាក្សាជាមួយសម្ព័ន្ធមិត្ត៕ | លោក Chuck Schumer ប្រធានក្រុមសំឡេងភាគច្រើននៃព្រឹទ្ធសភាអាមេរិកមកពីបក្សប្រជាធិបតេយ្យ បានបង្គាប់ឱ្យសមាជិកព្រឹទ្ធសភាតាក់តែងកញ្ចប់ច្បាប់មួយដែលសំដៅទប់ទល់ឥទ្ធិពលចិន។ វិស័យសំខាន់ៗដូចជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអនុវត្តពាណិជ្ជកម្មមិនស្មើភាព ជាអ្វីដែលលោក Schumer ចង់ឃើញអាមេរិកមានច្បាប់ដើម្បការពារផលប្រយោជន៍របស់ខ្លួន។ បក្សសាធារណរដ្ឋ ដែលមានជំហរតឹងរ៉ឹងដាក់ចិន ត្រូវរំពឹងថា នឹងគាំទ្រសំណើនេះដែរ។ |
តាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ វត្ថុតាងដែលចាប់បានរួមមាន ដើមកញ្ឆាស្រស់ចំនួន ៨០ដើម, បំពង់សំរាប់ជក់ចំនួន ០១, ជ្រុញចំនួន ០១ និងកាំបិតហាន់កញ្ឆាចំនួន០១។ រហូតមកដល់ពេលនេះ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចយកមកអប់រំ និងធ្វើកិច្ចសន្យា រួចឲ្យត្រឡប់មកផ្ទះវិញហើយ៕ | ភ្នំពេញ៖ អធិការនគរបាលស្រុកនៅខេត្តបាត់ដំបង លោក ផង់ សុភាព បានដឹកនាំកម្លាំងប៉ុស្តិ៍តាពូង និងប៉ុស្តិ៍តាម៉ឺន ចុះបង្ក្រាបបានកន្លែងដាំកញ្ឆាមួយកន្លែង នៅត្រង់ចំណុចភូមិទំពូង ឃុំតាពូង ស្រុកថ្មគោល។ បើតាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កន្លែងដាំកញ្ឆានោះជារបស់ជនសង្ស័យដែលជាជនពិការ។ |
អង្គុយទន្ទឹមគ្នាពេលចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម លោក គីម ជុងអ៊ុន បានថ្លែងថា អតីតកាលត្រូវទុកមួយឡែក ហើយគេនឹងឃើញថា មានការផ្លាស់ប្តូរដ៏ធំមិនធ្លាប់មានមួយ។ បន្ទាប់មកលោកក៏បានអរគុណលោក ត្រាំ ដែលធ្វើឲ្យកិច្ចប្រជុំនេះកើតឡើងដែរ។ ភ្លាមៗនោះលោក ត្រាំ ក៏ចាប់ផ្តើមចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម។ ពេលអ្នកសារព័ត៌មានសាកសួរពីបញ្ហារំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង លោក ត្រាំ មិនបានឆ្លើយតបភ្លាមឡើយ។ លោកងាកទៅថ្លែងអំណរគុណលោក គីម សិន ជុំវិញការអនុញ្ញាតឲ្យជំនួបនេះកើតឡើងតាមការគ្រោងទុក។ បន្ទាប់មក មេដឹកនាំអាមេរិកក៏បញ្ជាក់បន្ថែមទៀតថា លោកមានឆន្ទៈអញ្ជើញលោក គីម ទៅសេតវិមាន ហើយការរំសាយអាវុធនុយក្លេអ៊ែរអាចនឹងចាប់ផ្តើមឆាប់ៗនេះដែរ។ បន្ទាប់ពីបញ្ចប់ជំនួបប្រវត្តិសាស្ត្រនេះ លោក គីម នឹងចាកចេញពីសិង្ហបុរីភ្លាមៗ ទៅកាន់កូរ៉េខាងជើងវិញ។ ចំណែកឯលោក ត្រាំ នឹងធ្វើសន្និសីទសារព័ត៌មានមួយសិនដើម្បីបង្ហាញទៅកាន់ពិភពលោកពីលទ្ធផលនៃកិច្ចប្រជុំប្រវត្តិសាស្ត្រនេះដែរ មុននឹងធ្វើដំណើរទៅកាន់អាមេរិកវិញ។ ដោយឡែក ភ្លាមៗក្រោយមេដឹកនាំទាំងពីបញ្ចប់ជំនួបប្រវត្តិសាស្ត្រ តំណាងរដ្ឋាភិបាលចិន លោក វ៉ាង យី ក៏បានចេញមុខសាទរ និងទទួលស្គាល់ថា លោក ត្រាំ និងលោក គីម កំពុងបង្កើតប្រវត្តិសាស្ត្រថ្មីថែមទៀត។ បើតាមទីភ្នាក់ងារព័ត៌មាន AFP រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ក៏បានទទូចឲ្យ កូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរឲ្យបានពេញលេញ និងធ្វើយ៉ាងណាបញ្ចប់ភាពតានតឹងទាំងស្រុងទៀត៕ | ក្រោយជំនួបពេញមួយព្រឹកនៅឯសណ្ឋាគារ Capella លើកោះ Sentosa ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមហើយ។ គេរំពឹងថា ការឈានទៅរំសាយអាវុធនុយក្លេអ៊ែរនឹងអាចកើតមានឡើងឆាប់ ព្រោះលោក គីម ប្រកាសប្រាប់ពិភពលោកថា «យើងនឹងឃើញការផ្លាស់ប្តូរដ៏ធំមួយនៅពេលខាងមុខ»។ |
ផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំរបស់ប្រទេសចិន អាចនឹងកើនឡើង ៥,៧% រហូតដល់ឆ្នាំ ២០២៥ ហើយបន្ទាប់មក នឹងកើន ៤,៧% រហូតដល់ឆ្នាំ ២០៣០ ខាងមុខ។ នេះបើយោងតាមការព្យាកររបស់មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងអាជីវកម្ម (Center for Economics and Business Research (CEBR)) របស់ចក្រភពអង់គ្លេស។ ការព្យាកររបស់មជ្ឈមណ្ឌលនេះបានបង្ហាញថា ប្រទេសចិនដែលនៅពេលបច្ចុប្បន្ននេះ មានសេដ្ឋកិច្ចធំជាងគេបំផុតទីពីរនៅលើពិភពលោក អាចនឹងនាំមុខសហរដ្ឋអាម៉េរិកដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតនៅលើពិភពលោកនៅត្រឹមឆ្នាំ ២០៣០ ខាងមុខ។ ក្រុមហ៊ុន Euler Hermes ដែលជាក្រុមហ៊ុនធានារ៉ាប់រងឥណទាន ក៏បានធ្វើការព្យាករស្រដៀងគ្នានេះផងដែរ។ ក្នុងពេលមួយទសវត្សរ៍ចុងក្រោយនេះ ថ្នាក់ដឹកនាំរបស់ចិន បានជំរុញសេដ្ឋកិច្ចឲ្យពឹងផ្អែកច្រើនជាងមុនលើសេវាកម្មដែលមានតម្លៃបន្ថែម ជាងលើការនាំចេញផលិតផលរោងចក្រ។ នេះ បើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន។ ជម្លោះពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាម៉េរិក និងការបិទកន្លែងអាជីវកម្មនានាកាលពីដើមឆ្នាំ ២០២០ ដោយសាវវិបត្តិជំងឺកូវីដ១៩ បានដាក់សម្ពាធបន្ថែមទៀតដល់វិស័យផលិតកម្មនៅក្នុងប្រទេសចិន។ ដោយសារការកាត់បន្ថយទិន្នផលរោងចក្រនៅក្នុងប្រទេសចិន ក្រុមហ៊ុនពហុជាតិបរទេសនានាបានពង្រីកការវិនិយោគរបស់ខ្លួនទៅកាន់ប្រទេសផ្សេងៗទៀតក្រៅពីប្រទេសចិន ដូចជាប្រទេសវៀតណាមជាដើម ដើម្បីជៀសពីការចំណាយច្រើនលើប្រាក់បៀវត្សរ៍ដែលកើនឡើង និងការចំណាយលើវិធានការអនុលោមតាមច្បាប់ស្ដីពីការការពារបរិស្ថាន។ តាមរយៈការបណ្ដាក់ទុកនៅក្នុងប្រទេសជាច្រើន ក្រុមហ៊ុនទាំងនោះសង្ឃឹមថា នឹងអាចបង្ការមិនឲ្យកើតឡើងម្ដងទៀតនូវស្ថានការណ៍ដូចទៅនឹងស្ថានការណ៍បិទខ្ទប់របស់ចិនកាលពីដើមឆ្នាំ ២០២០ ដោយសារវិបត្តិកូវីដ១៩ ដែលបានបិទរោងចក្រនានា។ សេដ្ឋកិច្ចរបស់ចិនកាលពីឆ្នាំ ២០២០ មានទឹកប្រាក់សរុបចំនួន ១៥,៩២ លានលានដុល្លារអាម៉េរិក ហើយក្រុមហ៊ុន IHS Markit ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារ បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់ចិនបានកើនដល់ចំនួន ១៨ លានលានដុល្លារ កាលពីឆ្នាំមុន ដោយសារកំណើនផលិតកម្មសម្រាប់ការនាំចេញ និងមូលធនសម្រាប់គម្រោងថ្មីៗ។ ចំណែកឯសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកវិញ គឺមានចំនួនប្រហែល ២៣ លានលានដុល្លារកាលពីឆ្នាំមុន។ នេះ បើយោងតាមការលើកឡើងរបស់ក្រុមហ៊ុន IHS Markit ដដែលនេះ។ ការវិនិយោគរបស់រដ្ឋាភិបាល សេដ្ឋវិទូនានារំពឹងថា នៅក្នុងប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿននៅក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលនឹងគ្រប់គ្រងបន្ថែមទៀតលើផ្នែកសំខាន់ៗនៃសេដ្ឋកិច្ច បន្ទាប់ពីខ្លួនបានធ្វើអន្តរាគមន៍នៅក្នុងផ្នែកជាច្រើនរួចមកហើយដូចជាផ្នែកអ៊ីនធឺណិតជាដើម កាលពីឆ្នាំ ២០២១។ លោក Denny Roy អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌល East-West Center នៅក្នុងទីក្រុង Honolulu រដ្ឋ Hawaii សហរដ្ឋអាម៉េរិក បាននិយាយថា៖ «រដ្ឋាភិបាលចិនមានថវិកា និងអំណាចនយោបាយដ៏ទូលំទូលាយនៅក្នុងប្រទេស ដើម្បីប្រើប្រាស់ហិរញ្ញវត្ថុរដ្ឋដ៏ច្រើននៅក្នុងការវិនិយោគបែបយុទ្ធសាស្ត្រដើម្បីបម្រើដល់គោលបំណងរបស់ថ្នាក់ដឹកនាំចិនទាំងក្នុងកម្រិតជាតិនិងកម្រិតអន្តរជាតិ»។ នៅក្នុងសន្ទស្សន៍របស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) ស្ដីពីការគ្រប់គ្រងដោយផ្ទាល់របស់រដ្ឋាភិបាលលើសហគ្រាសនានា ប្រទេសចិនមានពិន្ទុ ២,៩៨ កាលពីឆ្នាំ ២០១៨ ដែលកើនឡើងពីពិន្ទុ ២,៤៥ កាលពី ៨ ឆ្នាំមុនឆ្នាំ ២០១៨ នោះ និងកំពុងឈានទៅកើនឡើងប្រហែល ៣ ដងលើសកម្រិតពិន្ទុជាមធ្យមរបស់ប្រទេសនានានៅលើពិភពលោក។ ចំណុចនេះ មានន័យថា ការគ្រប់គ្រងដោយផ្ទាល់របស់រដ្ឋាភិបាលលើសហគ្រាសនានា «បានកើនហួសធម្យមភាគសេដ្ឋកិច្ចសេរី» និង «ឆ្លុះបញ្ចាំងឲ្យឃើញពីការផ្ដោតកាន់តែខ្លាំងរបស់ចិនលើតួនាទីរបស់រដ្ឋាភិបាលនៅក្នុងវិស័យសេដ្ឋកិច្ចនៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Xi Jinping»។ នេះ បើយោងតាមការលើកឡើងរបស់អង្គការក្រុមប្រឹក្សាអាត្លង់ទិក (Atlantic Council) នៅក្នុងរបាយការណ៍ខែតុលា ឆ្នាំ ២០២១ របស់ខ្លួន ដែលមានចំណងជើងថា «China Pathfinder: Annual Scorecard»។ កំណើនផ្នែកផលិតកម្មហាដវែរ (hardware) សេដ្ឋវិទូនានាបាននិយាយថា ថ្នាក់ដឹកនាំចិននឹងប្រហែលជាផ្ដល់អាទិភាពលើវិស័យបច្ចេកវិទ្យា ជាពិសេសលើហាដវែរកុំព្យូទ័រ (hardware) ដែលមិនតម្រូវឲ្យមានការច្នៃប្រឌិតជាបន្តបន្ទាប់ ដើម្បីធ្វើជាក្បាលម៉ាស៊ីនសម្រាប់ការរីកចម្រើនសេដ្ឋកិច្ចរបស់ខ្លួន។ ការអន្តរាគមន៍របស់រដ្ឋាភិបាលនៅក្នុងវិស័យអ៊ីនធឺណិត នឹងមិនបង្កភាពរអាក់រអួលដល់ការពង្រីកផលិតកម្មវត្ថុធាតុអេឡិចត្រូនិក Semiconductor និងសុសវែរកុំព្យូទ័រ (software) សម្រាប់សហគ្រាសនានានោះទេ។ នេះបើតាមការបញ្ជាក់របស់លោក Zennon Kapron ដែលជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុន Kapronasia ដែលជាក្រុមហ៊ុនស្រាវជ្រាវឧហ្សាហកម្មហិរញ្ញវត្ថុមានមូលដ្ឋាននៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ លោក Kapron បាននិយាយថា៖ «ប្រសិនបើប្រទេសចិន អាចពឹងពាក់លើខ្លួនឯងបានទាក់ទិននឹងផ្នែកបច្ចេកវិទ្យា នោះចិននឹងអាចលក់និងនាំចេញផលិតផលនិងសេវាកម្មដែលផ្អែកលើបច្ចេកវិទ្យាទាំងនោះ ដែលនេះនឹងជួយផ្ដល់កំណើនខ្ពស់ដល់សេដ្ឋកិច្ចរបស់ខ្លួន ដោយសារតែវិស័យបច្ចេកវិទ្យា គឺជាចលករដ៏សំខាន់មួយសម្រាប់ផលិតផលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាម៉េរិកនៅពេលបច្ចុប្បន្ននេះ»។ លោក Kapron បានទស្សន៍ទាយថា សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក នឹងនៅតែកើនឡើងតទៅមុខទៀត ប៉ុន្តែមិនមានការកើនឡើងគួរឲ្យកត់សម្គាល់ខ្លាំងនោះទេ រហូតដល់ឆ្នាំ ២០៣០ ខាងមុខ។ ប្រទេសចិនមាន «វិស្វករជាច្រើន» ទោះបីជាមានការច្នៃប្រឌិតតិចជាងអ្វីដែលខ្លួនត្រូវការដើម្បីបង្កើតនូវ «គំនិតប្លែកៗ» ដែលជំរុញដល់ការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗក៏ដោយ។ នេះ បើតាមការបញ្ជាក់របស់លោក Douglas McWilliams ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិរងនៃមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចនិងអាជីវកម្ម (Center for Economics and Business Research (CEBR)) របស់ចក្រភពអង់គ្លេស។ ការចំណាយរបស់អ្នកប្រើប្រាស់ ការចំណាយរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន បានជួយជំរុញភាគច្រើនបំផុតឲ្យសេដ្ឋកិច្ចចិនរីកចម្រើននៅមុនឆ្នាំ ២០២១ នៅពេលដែលប្រទេសចិន បានកាត់បន្ថយទំនាក់ទំនងរបស់ខ្លួនជាមួយពិភពលោក ដោយសារតែខ្លួនមានជម្លោះពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាម៉េរិក។ នេះ បើតាមការបញ្ជាក់របស់ក្រុមហ៊ុន McKinsey & Co. នៅក្នុងរបាយការណ៍ឆ្នាំ ២០២១ របស់ខ្លួនស្ដីពីអ្នកប្រើប្រាស់នៅក្នុងប្រទេសចិន។ ក្រុមហ៊ុន McKinsey & Co. បានបន្ថែមថា ខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិនមានលក្ខណៈ «វិវត្តពេញទំហឹង និងផ្ដោតតែនៅក្នុងប្រទេស ហើយសមត្ថភាពនវានុវត្តន៍របស់ខ្លួនមានភាពប្រសើរឡើង»។ ទំនោរនេះ ទំនងជានៅបន្តទៅមុខតទៅទៀត បើទោះបីជាប្រទេសចិនរងផលប៉ះពាល់ចំពោះប្រាក់ចំណេញរបស់ខ្លួនដោយសារការបិទខ្ទប់ដំណើរការអាជីវកម្មនានាក្នុងអំឡុងពេលឆ្នាំដំបូងនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក៏ដោយ។ នេះ បើតាមការបញ្ជាក់របស់អ្នកវិភាគនានា។ ប្រជាពលរដ្ឋចិនមានចំនួនច្រើនជាងប្រជាពលរដ្ឋសហរដ្ឋអាម៉េរិកចំនួន ៣ ដងកន្លះ បើទោះបីជាជាមធ្យម អ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាម៉េរិក មានជីវភាពធូរធារជាងអ្នកប្រើប្រាស់នៅក្នុងប្រទេសចិនក៏ដោយ។ លោក Rajiv Biswas ប្រធានផ្នែកសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន IHS Markit បាននិយាយថា៖ «នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ការប្រើប្រាស់នៅក្នុងប្រទេសចិន បានក្លាយជាកត្តាកាន់តែសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដោយសារតែទីផ្សារអ្នកប្រើប្រាស់ក្នុងស្រុករបស់ប្រទេសចិនបានកើនឡើងយ៉ាងខ្លាំង»។ ថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលចិន «មានបំណងបង្កើតការងារថ្មីចំនួនជាង ១១ លានការងារទៀតនៅតាមទីក្រុង និងពង្រីកតម្រូវការក្នុងស្រុកនិងការវិនិយោគប្រកបដោយប្រសិទ្ធភាព»។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua របស់ចិនកាលពីពាក់កណ្ដាលឆ្នាំ ២០២១ កន្លងទៅនេះ។ ទីភ្នាក់ងារព័ត៌មាន Xinhua បានបន្ថែមថា វិធានការទាំងនេះ «ត្រូវគេរំពឹងថា នឹងធ្វើឲ្យសេដ្ឋកិច្ច [របស់ប្រទេសចិន] វិលទៅរកស្ថានភាពរស់រវើកឡើងវិញដូចមុនពេលវិបត្តិកូវីដ១៩»។ តើមានអ្វីកើតឡើង ប្រសិនបើចិន នាំមុខសហរដ្ឋអាម៉េរិកផ្នែកសេដ្ឋកិច្ច? សេដ្ឋវិទូនានាបាននិយាយថា ឋានៈជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបង្អស់នៅលើពិភពលោក មិនមែនធ្វើឲ្យប្រទេសនោះ មានប្រៀបដោយស្វ័យប្រវត្តិជាងប្រទេសដទៃនោះទេ ប៉ុន្តែបណ្ដាប្រទេសដែលពឹងផ្អែកលើសេដ្ឋកិច្ចប្រទេសចិន នឹងយកចិត្តទុកដាក់ចំពោះរឿងនេះ។ លោក McWilliams នៃមជ្ឈមណ្ឌល CEBR បានប្រាប់ VOA ថា៖ «មិនមានមេដាយមាស ឬក៏អ្វីៗដូចនេះ [សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេលើពិភពលោក] នោះទេ។ ប៉ុន្តែ នៅពេលដែលអ្នកមានប្រាក់ច្រើនដើម្បីចំណាយ អ្នកប្រាកដជាមានលទ្ធភាពនៅក្នុងការជះឥទ្ធិពលដល់អ្វីៗផ្សេងៗ ហើយប្រទេសចិន នឹងមានលទ្ធភាពនៅក្នុងការជះឥទ្ធិពលដូចនេះ»។ លោកបាននិយាយថា ប្រទេសចិន នឹងមានគោលជំហរប្រសើរជាងមុននៅក្នុងការជំរុញទៅមុខនូវគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ខ្លួន។ គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មនេះ គឺជាកិច្ចប្រឹងប្រែងរយៈពេល ៩ ឆ្នាំកន្លងមក ដែលមានបំណងកសាងផ្លូវពាណិជ្ជកម្មទាំងផ្លូវគោក និងផ្លូវទឹកកាត់តាមទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិក តាមរយៈគម្រោង និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ មន្ត្រីរដ្ឋាភិបាលចិន កំពុងបង្កើនឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនរួចទៅហើយនៅក្នុងជម្លោះជាមួយនឹងប្រទេសផ្សេងៗ។ នេះបើតាមការបញ្ជាក់របស់លោក Roy នៃមជ្ឈមណ្ឌល East-West Center។ ប្រទេសចិន មានជម្លោះដែនសមុទ្រជាមួយនឹងប្រទេសចំនួន ៤ នៅតំបន់អាស៊ីអាគ្នេយ៍ មានជម្លោះដណ្ដើមគ្រប់គ្រងកូនកោះតូចៗជាមួយប្រទេសជប៉ុន និងមានជម្លោះព្រំដែនជាមួយប្រទេសឥណ្ឌាតាំងពីឆ្នាំ ២០១៧ មក។ លោក Roy បាននិយាយថា៖ «លទ្ធផលនៃការរំពឹងទុកដែលថា ចិននិងនាំមុខសហរដ្ឋអាម៉េរិកផ្នែកសេដ្ឋកិច្ច បានក្លាយជាគោលនយោបាយការបរទេសដ៏ខ្លាំងក្លាមួយរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានបំណងចង់ដោះស្រាយជម្លោះក្នុងតំបន់ដែលផ្ដល់ផលចំណេញដល់ខ្លួន និងមានបំណងបំបាក់ភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់និងលើពិភពលោក នៅក្រោមការសន្មត់ថា ប្រទេសចិន មានទិសដៅកំណត់ក្បួនច្បាប់ថ្មីៗក្នុងវិស័យទំនាក់ទំនងអន្តរជាតិ»៕ ប្រែសម្រួលដោយអ្នកនាង ទែន សុខស្រីនិត | ទីក្រុង SAN FRANCISCO រដ្ឋ CALIFORNIA - អ្នកវិភាគនានាបានព្យាករថា សេដ្ឋកិច្ចប្រទេសចិន នឹងពឹងផ្អែកកាន់តែខ្លាំងលើការវិនិយោគរបស់រដ្ឋ ការអភិវឌ្ឍបច្ចេកវិទ្យាទំនើប និងការប្រើប្រាស់ក្នុងស្រុក ជាងលើផលិតកម្មសម្រាប់ការនាំចេញកាលពីមុនរបស់ខ្លួន ស្របពេលដែលប្រទេសនេះ ស្ថិតក្នុងជំហរឈានឆ្ពោះទៅការនាំមុខសហរដ្ឋអាម៉េរិកនៅក្នុងទសវត្សរ៍ខាងមុខនេះ។ |
នៅថ្ងៃទី២២ ខែសីហា តំបន់រដ្ឋបាលពិសេសហុងកុង បានប្រកាសថា ខ្លួននឹងហាមឃាត់ការនាំចូលអាហារសមុទ្រពីខេត្តចំនួន១០ របស់ជប៉ុនរួមមាន តូក្យូ ហ្វូគូស៊ីម៉ា ជីបា តូឈីហ្គី អ៊ីបារ៉ាគី ហ្គូម៉ា មីយ៉ាជី នីហ្គាតា ណាហ្គាណូ និងសៃតាម៉ា ចាប់ពីថ្ងៃទី២៤ ខែសីហានិង ពង្រឹងការត្រួតពិនិត្យការនាំចូលចំណីអាហារពីជប៉ុនចាប់ពីថ្ងៃទី ២៣ ខែសីហា។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីជប៉ុនបានប្រកាសថា ខ្លួននឹងបញ្ចេញទឹកសំណល់ពី រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចាប់ពីថ្ងៃទី ២៤ ខែសីហា។ រាល់អាហារសមុទ្ររស់ ក្លាសេ ស្ងួត អំបិល សារ៉ាយសមុទ្រ និងផលិផលកែច្នៃពីខេត្តទាំង១០ខាងលើ នឹងត្រូវហាមឃាត់មិនឱ្យនាំចូលទៅហុងកុង។ នាយកប្រតិបត្តិតំបន់ហុងកុង John Lee បានណែនាំដល់នាយកដ្ឋានបរិស្ថាន និងនាយកដ្ឋានពាក់ព័ន្ធឱ្យអនុវត្តវិធានការត្រួតពិនិត្យការនាំចូលជាបន្ទាន់ដោយសង្កត់ធ្ងន់ថា សុវត្ថិភាពចំណីអាហារ និងសុខភាពសាធារណៈ ជាអាទិភាពរបស់ប្រមុខរដ្ឋាភិបាលក្នុងតំបន់។ មុននេះ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារហុងកុងបាននិយាយថា ខ្លួនបានបង្កើនវិសាលភាពនៃការធ្វើតេស្តសាកល្បងសម្រាប់អាហារដែលនាំចូលពីជប៉ុនចាប់តាំងពីពាក់កណ្តាលខែមិថុនា។ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៥ ខែកក្កដា មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារបានធ្វើតេស្តអាហារសរុបចំនួន ៦០២០សំណាក ដែលនាំចូលពីជប៉ុនក្នុងនោះប្រហែល ៣៥០៦សំណាកជាអាហារសមុទ្រ ផលិតផលពាក់ព័ន្ធសារ៉ាយសមុទ្រ និងអំបិល។ កម្រិតរកឃើញវិទ្យុសកម្មនៃសំណាកទាំងអស់មិនលើសពីដែនកំណត់នោះទេ។ វិធានការស្រដៀងគ្នានេះ ក៏ត្រូវបានអនុវត្តចំពោះតំបន់រដ្ឋបាលពិសេសម៉ាកាវ ដែលការហាមឃាត់ខេត្តទាំង១០ខាងលើនេះ នឹងចូលជាធរមាននៅថ្ងៃទី ២៤ ខែសីហា។ ដោយឡែក អាហារដែលហាមឃាត់ការនាំចូលរួមមាន ផលិតផលស្រស់ អំបិល សារ៉ាយសមុទ្រ បន្លែ ផ្លែឈើ ទឹកដោះគោ និងផលិតផលទឹកដោះគោ និងផលិតផលផ្សេងៗទៀតដូចជាសាច់ និងផលិតផលសាច់ ស៊ុត ។ ចាប់ពីថ្ងៃទី២៣ ខែសីហា ម៉ាកាវនឹងបើកគេហទំព័រពិសេសមួយស្តីពីការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ បន្ថែមពីលើការបោះពុម្ពផ្សាយទិន្នន័យការធ្វើតេស្តវិទ្យុសកម្មប្រចាំថ្ងៃ ក៏ដូចជាការផ្សព្វផ្សាយតាមរយៈកញ្ចប់អាហារ រូបគំនូរ ការបង្ហោះ និងវីដេអូខ្លីៗ។ ទន្ទឹមនេះ នៅថ្ងៃទី២២ ខែសីហា ក្រសួងការបរទេសចិនក៏បានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅទីក្រុងប៉េកាំង លោក Hideo Tarumi ដើម្បីប្រឆាំងនឹងផែនការរបស់ជប៉ុនក្នុងការបញ្ចេញទឹកសំណល់វិទ្យុសកម្មដែលត្រូវបានចម្រោះចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima៕ | រដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង និងម៉ាកាវ បានប្រកាសហាត់ឃាត់ការនាំចូលអាហារសមុទ្រនៃខេត្តចំនួន១០ របស់ជប៉ុនចាប់ពីថ្ងៃទី២៤ ខែសីហា ដោយបារម្ភថាផលិតផលទាំងនោះមានផលប៉ះពាល់ដល់សុខភាពប្រជាជន ព្រោះតែជប៉ុននឹងបញ្ចេញទឹកពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ។ |
មិនខុសពីលោក អ៊ិន យិន ឡើយ អ្នកស្រី វ៉ាន់ ប៉ឺម ដែលជាអាណាព្យាបាលអ្នកស្រឡាញ់ភេទដូចគ្នាមកពីខេត្តកណ្ដាល តែងតែអាណិតកូន។ ក្រោយសង្កេតឃើញការតែងខ្លួនរបស់កូន អ្នកស្រី វ៉ាន់ ប៉ឺម បានយកកូនទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីជួយកូន។ ប៉ុន្តែក្រោយមកអ្នកស្រី វ៉ាន់ ប៉ឺម បានធ្វើតាមកូន និងលើកទឹកចិត្តកូនផងដែរ។ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖ ចំណែកអ្នកស្រី សរ សុម៉ាលី មកពីខេត្តបាត់ដំបងវិញ ក៏មានកូនស្រីស្រឡាញ់ភេទដូចគ្នាដែរ។ អ្នកស្រី សុម៉ាលី មិនដែលជំទាស់កូនឡើយ និងតែងផ្ដល់ក្ដីអាណិតស្រឡាញ់ដល់កូនទៅវិញ។ ដោយឡែកអ្នកស្រី មឿន ម៉ន មកពីខេត្តតាកែវ ក៏បានគាំទ្រដល់កូនដែលស្រឡាញ់ភេទដូចគ្នា និងតែងតែជម្នះពាក្យរិះគន់របស់អ្នកជិតខាង ដែលគិតអវិជ្ជមានលើកូនរបស់អ្នកស្រី។ ជាមួយគ្នានេះ អាណាព្យាបាលទាំងបួនខាងលើ បានសំណូមពរដល់ឪពុកម្ដាយគ្រប់រូប កុំរើសអើងកូន កុំធ្វើបាបចិត្តកូន និងត្រូវគាំទ្រកូនឱ្យបានច្រើន៕ អត្ថបទទាក់ទង អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា បន្តសន្ទនាជាមួយរដ្ឋាភិបាល ដើម្បីសមភាពច្បាប់អាពាហ៍ពិពាហ៍ លោក កែវ រ៉េមី គាំទ្រដល់អ្នកស្រឡាញ់ភេទដូចគ្នា ដោយមិនទុកឱ្យឯកោ... | ឪពុកម្ដាយតែងតែស្រឡាញ់ និងអាណិតកូន ទោះបីកូនស្រឡាញ់ផ្សេងគ្នា ឬដូចគ្នាក៏ដោយ។ លោក អ៊ិន យិន ជាអាណាព្យាបាលអ្នកស្រឡាញ់ភេទដូចគ្នាមកពីខេត្តកំពង់ឆ្នាំង បានបង្ហាញអារម្មណ៍គាំទ្រដល់កូន។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Thmey Thmey 25 លោក យិន ប្រាប់ថា មិនដែលប្រកាន់នឹងកូនស្រីរបស់លោក ដែលតែងខ្លួនដូចបុរសឡើយ។ |
នៅឯការបើកសម្ពោធមជ្ឈមណ្ឌលសម្របសម្រួល នៅទីក្រុងអ៊ីស្តង់ប៊ុលជាផ្លូវការក្នុងថ្ងៃទី២៧ ខែកក្កដា អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) លោកអង់តូនីញូ ហ្គូតេរ៉េស បានស្វាគមន៍ចំពោះកិច្ចប្រឹងប្រែងនេះជាខ្លាំង។ ការបង្កើតមជ្ឈមណ្ឌលសម្របសម្រួលនៅទីក្រុងអ៊ីស្តង់ប៊ុលនេះ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយរុស្ស៊ី អ៊ុយក្រែន តួកគី និង UN កាលពីសប្តាហ៍មុនក្នុងការបើកផ្លូវឱ្យដឹកគ្រាប់ធញ្ញជាតិចេញពីកំពង់ផែអ៊ុយក្រែន Odessa, Chernomorsk និង Pivdennyi តាមសមុទ្រខ្មៅទៅកាន់ពិភពលោកឡើងវិញដែលបានជាប់គាំងដោយសារសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី។ «អគ្គលេខាធិការ (UN) ថ្លែងអំណរគុណដល់តួកគីដែលបានផ្តល់កន្លែងសម្រាប់ភាគី និង UN ដើម្បីជួយប្រតិបត្តិការគំនិតផ្តួចផ្តើមដឹកធញ្ញជាតិចេញតាមសមុទ្រខ្មៅ»។ លោក Farhan Haq អ្នកនាំពាក្យរងរបស់ប្រមុខ UN បញ្ជាក់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី២៨ ខែកក្កដា។ តាមសេចក្តីថ្លែងការណ៍ដដែល លោក ហ្គូតេរ៉េស ក៏បានអរគុណដល់រុស្ស៊ី និងអ៊ុយក្រែនដែលបានតែងតាំង និងបញ្ជូនអ្នកតំណាងជាន់ខ្ពស់ទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុលយ៉ាងរហ័ស។ ប្រមុខ UN ព្រមទាំងបានសង្កត់ធ្ងន់ពីសារសំខាន់នៃការធ្វើការជាដៃគូដោយផ្ទាល់រវាងភាគីពាក់ព័ន្ធ ដើម្បីអនុវត្តគំនិតផ្តួចផ្តើមដឹកធញ្ញជាតិចេញតាមសមុទ្រខ្មៅប្រកបដោយប្រសិទ្ធភាព ក្នុងបំណងដើម្បីកាត់បន្ថយអសន្តិសុខស្បៀងអាហារសកល។ លើសពីនេះ Haq អ្នកនាំពាក្យរងរបស់ប្រមុខ UN លើកឡើងថា មជ្ឈមណ្ឌលសម្របសម្រួលនៅទីក្រុងអ៊ីស្តង់ប៊ុលនឹងអនុញ្ញាតឱ្យកប៉ាល់ឈ្មួញដឹកធញ្ញជាតិ និងគ្រឿងឧបភោគបរិភោគផ្សេងទៀត ក៏ដូចជាជីប្រកបដោយសុវត្ថិភាពពីកំពង់ផែសំខាន់ៗបីរបស់អ៊ុយក្រែនតាមសមុទ្រខ្មៅទៅកាន់ពិភពលោក។ ថ្លែងទៅកាន់រដ្ឋសមាជិក UN ក្នុងសន្និសីទកាសែតមួយថ្ងៃដដែល ប្រធានជំនួយមនុស្សធម៌ UN លោក Martin Griffiths សង្ឃឹមថា ការដឹកជញ្ជូនធញ្ញជាតិដំបូងចេញពីកំពង់ផែអ៊ុយក្រែននៅសមុទ្រខ្មៅនឹងអាចដំណើរការបាននៅថ្ងៃទី២៩ ខែកក្កដានេះ។ ប៉ុន្តែ ព័ត៌មានលម្អិតទាក់ទិននឹងសុវត្ថិភាពនៃការដឹកឆ្លងកាត់នេះនៅតែកំពុងពិនិត្យមើលនៅឡើយ៕ | ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អង់តូនីញូ ហ្គូតេរ៉េស បានស្វាគមន៍ដល់ការបើកសម្ពោធមជ្ឈមណ្ឌលសម្របសម្រួលនៅទីក្រុងអ៊ីស្តង់ប៊ុល ដែលជាពន្លឺសម្រាប់ដោះស្រាយបញ្ហាអសន្តិសុខស្បៀងសកល។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី២៨ ខែកក្កដា។ មជ្ឈមណ្ឌលសម្របសម្រួលនៅទីក្រុងអ៊ីស្តង់ប៊ុលនេះ មានតំណាងមកពីអ៊ុយក្រែន រុស្ស៊ី តួកគី និង UN ដើម្បីត្រួតពិនិត្យផែនការដឹកជញ្ជូនធញ្ញជាតិដែលមិនអាចដឹកចេញពីកំពង់ផែអ៊ុយក្រែនបានជាច្រើនខែ។ |
សេចក្តីណែនាំ ចេញដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានប្រាប់ប្រជាពលរដ្ឋថា បើចាំបាច់ ត្រូវធ្វើដំណើរដោយមធ្យោបាយសាធារណៈ គឺត្រូវចៀសវាងមធ្យោបាយសាធារណៈណា ដែលផ្ទុកមនុស្សច្រើន ហើយត្រូវពាក់ម៉ាស់ រក្សាគម្លាត និងដាក់អាល់កុល ឬជែលតាមខ្លួនជានិច្ច។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានណែនាំអ្នកបើកបរ ឲ្យសម្អាតរថយន្តដោយប៊ូ ជូតកៅអីក្នុងរថយន្តដោយអាល់កុល និងត្រូវដាក់អាល់កុល ឬជែលតាមរថយន្ត សម្រាប់ឲ្យអ្នកដំណើរ លាងសម្អាតដៃ មុនចូលក្នុងរថយន្ត៕ | ក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត ឬធ្វើដំណើរកម្សាន្ត នារដូវបុណ្យភ្ជុំបិណ្ឌ ក្រសួងសុខាភិបាល បានជំរុញប្រជាពលរដ្ឋ ឲ្យជ្រើសរើសយកការធ្វើដំណើរដោយមធ្យោបាយរបស់ខ្លួនឯងផ្ទាល់ ជាជាងការធ្វើដំណើរតាមមធ្យោបាយសាធារណៈ ឬតាមរថយន្តឈ្នួល។ ពិធីបុណ្យភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។ |
លោក គីស៊ី ណូបុ (Kishi Nobuo) រដ្ឋមន្ត្រីការពារជាតិជប៉ុន បានជួបជាមួយសមភាគីវៀតណាម ហ្វាន់ វ៉ាន់ហ្សាង ( Phan Van Giang) នៅថ្ងៃទី១១ ខែកញ្ញាក្នុងដំណើរទស្សនកិច្ចនៅទីក្រុងហាណូយ ។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរសព្វាវុធ និងបច្ចេកវិទ្យាយោធា ដែលនឹងបើកផ្លូវឱ្យជប៉ុននាំចេញអាវុធយុទ្ធភណ្ឌ និងគ្រឿងបរិក្ខារយោធាទៅកាន់វៀតណាម។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិជប៉ុននៅថ្ងៃទី១១ ខែកញ្ញា លោក ណូបុ និងលោក ហ្សាង អះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យយោធាទ្វេភាគីឈានដល់កម្រិតថ្មីមួយ។ ប្រមុខការពារជាតិទាំងពីរ ក៏ជំរុញឱ្យមានការបើកកិច្ចពិភាក្សារួមគ្នាដើម្បីលម្អិតផែនការក្នុងការអនុវត្តកិច្ចព្រមព្រៀងខាងលើនេះ។ ដោយទំនងចង់សំដៅចិន ក្រសួងការពារជាតិជប៉ុនបន្តថា រដ្ឋមន្ត្រីទាំងពីរ ក៏ឯកភាពគ្នាលើការធានាសេរីភាពនាវាចរណ៍ និងការហោះហើរក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខសាយប័រ។ ជប៉ុន និងវៀតណាម ក៏មានផែនការពង្រឹងកិច្ចសហប្រតិបត្តិការដូចជាការរៀបចំលំហាត់យោធាពហុសាសន៍ និងទស្សនកិច្ចរបស់នាវាស្វ័យការពារជប៉ុននៅតាមកំពង់ផែវៀតណាមផងដែរ។ ទស្សនកិច្ចរបស់លោក ណូបុ ធ្វើឡើងចំថ្ងៃទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី នៅទីក្រុងហាណូយ។ លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋផងនោះ ក៏ស្នើឱ្យវៀតណាមបញ្ចៀសការធ្វើសកម្មភាពជាឯកតោភាគីដែលបង្កបញ្ហាស្មុគស្មាញនៅសមុទ្រចិនខាងត្បូង។ ខណៈវៀតណាមទាស់គ្នាជាមួយចិននៅសមុទ្រចិនខាងត្បូង ជប៉ុន ក៏មើលមុខមិនត្រូវគ្នាជាមួយចិនរឿងសមុទ្រចិនខាងកើតលើសំណុំរឿងអធិបតេយ្យកោះ Senkaku ដែលចិនហៅថា Diaoyu ៕ | ប្រមុខការពារជាតិជប៉ុន និងវៀតណាម បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធារវាងប្រទេសទាំងពីរ ខណៈដែលប្រទេសពីរនេះ សុទ្ធតែបារម្ភចំពោះការកើនឡើងឥទ្ធិពលរបស់ចិនដូចគ្នា។ នៅថ្ងៃទី១១ ខែកញ្ញា ជប៉ុន និងវៀតណាម ក៏ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យជប៉ុននាំចេញសព្វាវុធផលិតក្នុងស្រុកទៅកាន់វៀតណាម និងផ្ទេរបច្ចេកវិទ្យាយោធាផងដែរ។ |
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖ អ្នកស្រី ឌឿន ស្រីម៉ៅ ជាគ្រូបង្រៀនថ្នាក់ទី៨-៩ នៃអនុវិទ្យាល័យតាពេន ដែលស្ថិតក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បាននាំសិស្សឆ្នើម៥នាក់ ធ្វើទស្សនកិច្ចសិក្សាតំបន់ប្រាសាទកោះកេរ ក្នុងគោលដៅឱ្យសិស្សបានស្រាវជ្រាវ និងស្គាល់ពីតំបន់បេតិកភណ្ឌជាតិ ដែលទាក់ទងមេរៀននៅសាលា និងចូលរួមផ្សព្វផ្សាយផងដែរ។ រូបភាព៖ សយ រត្តណៈវិសាល នេះជាលើកដំបូងរបស់អ្នកគ្រូ ស្រីម៉ៅ និងសិស្សទាំង៥នាក់ ដែលបានមកទស្សនកិច្ចសិក្សាក្នុងរមណីយដ្ឋានកោះកេរ។ អ្នកគ្រូសប្បាយចិត្តដែលបានមកឃើញប្រាង្គប្រាសាទដ៏ស្កឹមស្កៃរបស់បុព្វបុរសខ្មែរដោយផ្ទាល់ ហើយក៏បានផ្ដល់ចំណេះដឹងនានាដល់សិស្សផងដែរ។ ចំពោះអ្នកគ្រូ ស្រីម៉ៅ ទស្សនកិច្ចសិក្សានេះ មានសារៈសំខាន់ ដោយជំរុញការចងចាំរបស់សិស្ស ហើយក៏ផ្ដល់ឱកាសឱ្យពួកគេអាចស្វែងយល់បន្ថែម ពីទីតាំងភូមិសាស្រ្តផងដែរ។ រូបភាព៖ សយ រត្តណៈវិសាល ក្រៅពីតំបន់ប្រាសាទកោះកេរ អ្នកគ្រូ ស្រីម៉ៅ ថានឹងបន្តនាំសិស្សធ្វើទស្សនកិច្ចសិក្សាទៅតំបន់បេតិកភណ្ឌជាតិផ្សេងៗទៀត ដូចជារមណីយដ្ឋានអង្គរ,តំបន់ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកជាដើម។ «បើសិនជាមានឱកាសយើងនឹងបន្តធ្វើបែបហ្នឹងទៀត ព្រោះការសិក្សាស្រាវជ្រាវគឺសំខាន់។ មិនត្រឹមតែចុះតាមប្រាសាទទេ យើងអាចនឹងដឹកនាំសិស្សចុះតាមភូមិ-ឃុំ តាមទីកន្លែងណាដែលមានកសិករគំរូ អ្នកមានស្នាដៃល្អក្នុងសហគមន៍។ អ៊ីចឹងឱ្យសិស្សចុះទៅ ដើម្បីឱ្យសិស្សហ្វឹកហាត់ការធ្វើទំនាក់ទំនង»៕ | តំបន់ប្រាសាទកោះកេរ ជាអតីតរាជធានីបុរាណលិង្ហបុរ ស្ថិតក្នុងភូមិស្រះយង់ខាងជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ក្រោយតំបន់នេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គ្រូអនុវិទ្យាល័យតាពេន ដែលនៅក្បែរជើងភ្នំគូលែន ខេត្តសៀមរាប បាននាំសិស្សឆ្នើម៥នាក់ ធ្វើទស្សនកិច្ចសិក្សាតំបន់ប្រាសាទកោះកេរ ដើម្បីឱ្យស្គាល់ពីតំបន់បេតិកភណ្ឌ និងចូលរួមផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ជាតិ។ |
«ទាក់ម៉ូយ»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត ដែលមានន័យថា ជាការកៀរគរអ្នកវិនិយោគ ហើយផ្តល់ការអនុគ្រោះបន្ថែម ទៅតាមគោលនយោបាយវិមជ្ឈការ ដើម្បីពង្រីកសក្តានុពលតាមវិស័យនៅបណ្តាខេត្តនីមួយៗ។ សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នាកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ី សម្តេចឆ្លងកាត់ការប្រជុំដោយអត់បាយ ដោយសារប្រឹងប្រែងទាក់ម៉ូយពីជប៉ុន ចិន និងបណ្តាប្រទេសអាស៊ាន ហើយនៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅចិន ជាពិសេសក្នុងពិព័រណ៌នៅក្រុងណាននីង សម្តេចក៏បានជួបអ្នកវិនិយោគចិនជាច្រើនផងដែរ។ ឆ្លៀតឱកាសពេលទៅចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅក្រុងញូវយ៉ក នាពេលខាងមុខ សម្តេច ហ៊ុន ម៉ាណែត បានអះអាងថា សម្តេចក៏គ្រោងជួបអ្នកវិនិយោគអាម៉េរិក និងខ្មែរអាម៉េរិកនៅទីនោះផងដែរ។ សម្តេចលើកឡើងថា ការទាក់ទាញវិនិយោគ មិនអាចរដ្ឋាភិបាលធ្វើតែម្នាក់ឯងនោះឡើយ ដោយចាំបាច់គឺត្រូវការការចូលរួមពីបណ្តាថ្នាក់ដឹកនាំខេត្ត ដើម្បីផលប្រយោជន៍ទាំងអស់គ្នា៕ | ថ្លែងនាជំនួបជាមួយកម្មករ នយោជិតជាង១៨០០០នាក់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រឹកថ្ងៃអង្គារនេះ បានលើកទឹកចិត្តថ្នាក់ដឹកនាំនៅតាមបណ្តាខេត្តឱ្យប្រកួតប្រជែងគ្នាដើម្បីទាក់ទាញការវិនិយោគ និងផ្តល់ការអនុគ្រោះមួយចំនួន សម្រាប់ការរីកចម្រើននៅមូលដ្ឋានរបស់ខ្លួន។ |
១. ជំងឺធ្លាក់ទឹកចិត្ត (Depression) ការធ្វើការច្រើនជាងពី ៧ ឬ ៨ ម៉ោងក្នុងមួយថ្ងៃអាចបង្កើនហានភ័យនៃបញ្ហាជំងឺធ្លាក់ទឹកចិត្តគួរឱ្យបារម្ភ។ អ្នកជំនាញជាច្រើននិយាយថាបញ្ហានេះអាចកើតឡើងដោយសារការបាត់បង់ពេលវេលាដើម្បីចំណាយជាមួយនឹងមនុស្សដែលអ្នកស្រឡាញ់ ក៏ដូចជាមិនបានការធ្វើលំហាត់ប្រាណផងដែរ។ ២. ជំងឺគេងមិនលក់ ការស្ទង់មតិមួយដែលធ្វើឡើងដោយអង្គការ National Sleep Foundation បានបង្ហាញថាច្រើនជាង ២០ ភាគរយនៃអ្នកដែលចំណាយពេលច្រើនជាង ៥០ ម៉ោងក្នុងមួយសប្តាហ៍នៅកន្លែងធ្វើការពិបាកគេងបានដល់ ៦ ម៉ោងណាស់នៅពេលយប់។ អ្វីដែលគួរឱ្យបារម្ភនោះ គឺការគេងមិនគ្រប់អាចបង្កបញ្ហាសុខភាពផ្សេងៗចាប់ពីភាពប្រែប្រួលនៃអារម្មណ៍ ធាត់ជ្រុលដល់ជំងឺបេះដូង។ ៣. ស្ត្រេស ការងារច្រើន រួមផ្សំនឹងកត្តាផ្សេងទៀតដូចជាគូប្រជែងនៅកន្លែងធ្វើការ ព្រមទាំងការកកស្ទះចរាចរណ៍សឹងរាល់ថ្ងៃអាចបណ្ដាលឱ្យអ្នកមានអារម្មណ៍តានតឹងខ្លាំង។ ស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍រ៉ាំរ៉ៃអាចបណ្ដាលឱ្យរាងកាយមានផ្ទុកពោរពេញទៅដោយអ័រម៉ូនដែលជះផលប៉ះពាល់ដល់ទម្ងន់ សម្ពាធឈាម អារម្មណ៍ រូបរាង និងសុខភាពបេះដូង។ ៤. បញ្ហាភ្នែក ភ្នែករបស់អ្នកប្រាកដជាងាយនឹងអស់កម្លាំងណាស់ក្រោយពេលសម្លឹងមើលអេក្រង់កុំព្យូទ័ររាប់ម៉ោងក្នុងមួយថ្ងៃៗ។ ការអានរបាយការណ៍ ការទទួលនិងផ្ញើសារ ឬអ៊ីម៉ែលឆ្លើយឆ្លងតាមរយៈទូរសព្ទក៏ដាក់សម្ពាធខ្លាំងដល់ភ្នែករបស់អ្នកផងដែរ។ ៥. បញ្ហាសុខភាពច្រើនផ្សេងទៀតដែលផ្សារភ្ជាប់នឹងការអង្គុយច្រើនពេក ការចំណាយពេលច្រើនរាប់ម៉ោងជាប្រចាំក្នុងការិយាល័យ ឬកន្លែងធ្វើការអាចបណ្ដាលឱ្យអ្នកអង្គុយច្រើនជាងធ្វើលំហាត់ប្រាណ។ ហើយនេះជាមូលហេតុដែលបង្កើនហានិភ័យនៃបញ្ហាសុខភាពជាច្រើន៕ ត្រួតពិនិត្យដោយ www.health.com.kh | តើអ្នកកំពុងចំណាយពេលធ្វើការលើសពី ១០ ម៉ោងក្នុងមួយថ្ងៃៗមែនទេ?នោះអ្នកកំពុងប្រឈមមុខនឹងហានិភ័យនៃបញ្ហាសុខភាពជាច្រើនហើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលប៉ះពាល់នៃការធ្វើការច្រើនម៉ោងពេកក្នុងមួយថ្ងៃៗ ៖ |
សម្រាប់ការហៅតាក់ស៊ីតាមកម្មវិធី Tos Tov គឺតម្លៃ៦ពាន់រៀលពេលចាប់ផ្តើមឡើងជិះ ហើយគីឡូមបន្ទាប់តម្លៃ១,៦០០ពាន់រៀល។ ចំណែក រ៉ឺម៉កកង់បីខ្មែរ មួយគីម៉ែត្រដំបូងតម្លៃ៤ពាន់រៀល ហើយតម្លៃគីឡូម៉ែត្របន្ទាប់តែ១,២០០រៀលប៉ុណ្ណោះ។ ចំណែកឯរ៉ឺម៉កកង់បីឥណ្ឌា មានតម្លៃថោកជាងរ៉ឺម៉កកង់បីខ្មែរបន្តិច គឺមួយគីម៉ែត្រដំបូងតម្លៃ៣ពាន់រៀល ហើយតម្លៃគីឡូម៉ែត្របន្ទាប់តែ១,២០០រៀលប៉ុណ្ណោះ។ មូលហេតុខុសគ្នា គឺរ៉ឺម៉កកង់បីខ្មែរ គឺគាត់ប្រើសាំង ឯរ៉ឺម៉កកង់បីឥណ្ឌា គឺប្រើហ្គាស។ នេះបើតាមការពន្យល់របស់លោក លោក ប្រឿង សេង។ លោក ប្រឿង សេង នាយកប្រតិបត្តិនៃTos Tov Co., LTD បានប្រាប់សារព័ត៌មានថ្មីៗថា លោកសុខចិត្តបង្កើតឈ្មោះ និងខិតខំកសាងកេរ្តិ៍ឈ្មោះកម្មវិធីដោយខ្លួនឯង ព្រោះលោកចង់ឲ្យប្រជាពលរដ្ឋខ្មែរមានមោទនភាពនឹងស្នាដៃរបស់ជាតិសាសន៍ខ្លួន និងចង់បង្ហាញថា កូនខ្មែរ ក៏មានសមត្ថភាព មិនចាញ់បរទេសដែរ។ លោក ប្រឿង សេង បញ្ជាក់បន្ថែមដូច្នេះ៖«ជាគោល ពួកខ្ញុំចង់ធ្វើអ្វីជារបស់ខ្មែរ។ តាមពិតពួកខ្ញុំក៏អាចធ្វើការងារហ្នឹងស្រួលដែរ ដោយទិញកម្មវិធីពីបរទេសមក ឬទិញឈ្មោះពីបរទេសមកបាន ដោយសារខ្មែរយើងរាល់ថ្ងៃនិយម «Brand» ពីបរទេស។ ប៉ុន្តែពួកខ្ញុំអត់គិតអ៊ីចឹង។ ពួកខ្ញុំចង់ធ្វើអ្វីមួយឲ្យខ្មែរយើងមានមោទនភាព គេធ្វើបាន ខ្មែរយើងក៏មិនអន់ដែរ។ App ហ្នឹងគឺសរសេរកូដដោយអ្នកជំនាញជនជាតិខ្មែរ ដែលពួកគាត់ចប់ពីសាលាផ្សេងៗនៅខ្មែរយើង»។ បច្ចុប្បន្នមានអ្នកទាញយក Application «តោះ» ទៅប្រើប្រាស់គឺជិត៥ពាន់នាក់។ ចំណែកឯ តាក់ស៊ី ជាង១៥០នាក់ និងរ៉ឺម៉កកង់បីរបស់ខ្មែរ និងឥណ្ឌា មានជាង៣០០នាក់។ ចំនួនមានតិចតួចណាស់ បើធៀបនឹងកម្មវិធីរបស់បរទេស ដែលបានវាយលុកទីផ្សារកម្ពុជា។ ប៉ុន្តែទោះជាត្រូវប្រកួតប្រជែងខ្លាំងជាមួយBrandបរទេស លោក ប្រឿង សេង សង្ឃឹមថាប្រជាពលរដ្ឋខ្មែរ នឹងគាំទ្រ កម្មវិធីដែលបង្កើតឡើងដោយកូនខ្មែរមួយនេះ៕ | តោះ!(Tos Tov) ជាApplication មួយសម្រាប់ហៅតាក់ស៊ី និងរ៉ឺម៉កកង់បី (ខ្មែរ,ឥណ្ឌា )ជិះ តាមរយៈទូរសព្ទដៃ ដែលបានបង្កើតដោយកូនខ្មែរ។ កម្មវិធីនេះ បានដំណើរការ ១ឆ្នាំហើយ គឺចាប់តាំងនៅក្នុងខែមេសា ឆ្នាំ២០១៧មក។ |
ក្រុងសំរោង, ឧត្តរមានជ័យ៖ ក្នុងឆ្នាំ២០២៣នេះ សង្កាត់សំរោង ដែលស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ មានថវិកា ចំនួន ៧៣៤លានរៀល ដែលប្រហាក់ប្រហែលនឹង១៨ម៉ឺនដុល្លារ សម្រាប់ចំណាយនៅក្នុងការរដ្ឋបាល និងការអភិវឌ្ឍឃុំ។ នេះបើតាមលោក ចៀប តុប ចៅសង្កាត់សំរោង ដែលលោកបានបន្តថា ក្នុងចំណោមកញ្ចប់ថវិកាសរុបនេះ មានប្រមាណ១០ម៉ឺនដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្នុងសង្កាត់។ សង្កាត់សំរោង មានភូមិសរុបចំនួន១៨ និងមានប្រជាពលរដ្ឋប្រមាណ ២ម៉ឺននាក់រស់នៅ។ បើតាមលោក ចៀប តុប នៅក្នុងឆ្នាំ ២០២៣នេះ អាជ្ញាធរ មានគម្រោងជួសជុល និងកែលម្អផ្លូវក្នុងសង្កាត់ជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែដោយសារតម្រូវការផ្លូវនេះ មានច្រើន ហើយថវិកាឃុំ មានកំណត់ ដូច្នេះការជួសជុល និងកែលម្អនេះ គឺត្រូវកំណត់យកទីតាំងអាទិភាព។ គួរកត់សម្គាល់ដែរថា សង្កាត់សំរោងបានចាប់ផ្តើមកែលម្អផ្លូវ ក្នុងសង្កាត់ពី ផ្លូវក្រួសក្រហម និងផ្លូវដីស ទៅជាផ្លូវបេតុង ដែលវាមានភាពជាប់ធន់ និងប្រើប្រាស់បានយូរជាង ចាប់ពីឆ្នាំ២០២២ មក។ សម្រាប់លោក ចៀប តុប ក្នុងនាមជាថ្នាក់ដឹកនាំសង្កាត់ មានភាពរីករាយចំពោះការវិវឌ្ឍរបស់សង្កាត់ខ្លួនដូច្នេះ។ «នៅក្នុងការគ្រប់គ្រង យើងឃើញមានការរីកចម្រើន។ ទោះបីយ៉ាងម៉េច ក៏យើងមានការខិតខំប្រឹងប្រែង។ បើសិនជាទៅមុខទៀតរដ្ឋាភិបាលទម្លាក់ (ថវិកា) វិភាជមកបានច្រើនជាងហ្នឹង យើងក៏ខំប្រឹងប្រែងអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានសង្កាត់យើង។ ណាមួយសង្កាត់របស់យើងក៏ស្ថិតក្នុងទីប្រជុំជនដែរ»។ លោក ចៀប តុប ថ្លែងទាំងទឹកមុខញញឹមដូច្នេះ ហើយបន្តតាំងចិត្ត ប្រឹងប្រែងអភិវឌ្ឍន៍សង្កាត់ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតដែរ នៅក្នុងអាណត្តិរបស់ខ្លួន៕ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) | ដោយ៖ ឈិន សុភារើន (យុវជនសង្កាត់សំរោង) |
លោក លី ខឺឈាង និងភរិយា បានមកទស្សនកិច្ច និងចូលរួមប្រជុំកំពូលអាស៊ាន-ចិនរយៈពេល៤ថ្ងៃ តបតាមការអញ្ជើ់ញរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្រ្តីចិន បានធ្វើដំណើរទៅទស្សនារមណីយដ្ឋានអង្គរកាលពីថ្ងៃទី១០ ខែវិច្ឆិកា ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ទទួលគម្រោងជួសជុសប្រាសាទតាកែវ។ គម្រោងជួសជុលប្រាសាទនេះ បានចាប់ផ្តើមពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៨ ដោយប្រើបាស់ថវិកាសរុប ៤០លានយ័ន។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិនលើទឹកដីអង្គរនេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ការមកដល់របស់នាយករដ្ឋមន្រ្តីចិន មិនត្រឹមតែផ្តោតលើពាណិជ្ជកម្ម និងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែនេះគឺជាការងារអភិរក្សបេតិកភណ្ឌ វប្បធម៌ខ្មែរផងដែរ។ ជាពិសេស វាជាមោទកភាពរបស់កម្ពុជា និងប្រជាជនខ្មែរទាំងអស់ ដែលបានបង្ហាញថាអង្គរ ជាសម្បត្តិវប្បធម៌ខ្មែរ។ លើសពីនេះ វិស័យទេសចរណ៍នៅកម្ពុជា នឹងរឹតតែមានសក្តានុពលជាងមុន តាមរយៈសុវត្ថិភាព សេវាកម្ម និងការជឿជាក់ផងដែរ។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា (រូបភាពពិអាជ្ញាធរជាតិអប្សរា) អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា៖ «វត្តមានរបស់លោក លី ខឺឈាង នៅលើទឹកដីអង្គរ ខេត្តសៀមរាប បានបង្ហាញថាកម្ពុជាគឺជាគោលដៅទេសចរណ៍ដ៏ចម្បងមួយនៅលើពិភពលោក។ ទេសចរណ៍អាស៊ាន វាជាលំហូរមួយយ៉ាងល្អប្រសើរ ក្រោមដាក់ចេញនូវវិធានសុវត្ថិភាពរបស់សុខាភិបាល ក៏ដូចជំរុញទៅវិញ ទៅមក តាមរយៈការបើកឱ្យទេសចរចូលមកកម្ពុជាកាន់តែច្រើន»។ គួរឱ្យដឹងដែរថា អំឡុងពិធីបុណ្យអុំទូកឆ្នាំ២០២២នេះ មានទេសចរដើរកម្សាន្តទូទាំងប្រទេសមានចំនួនជាង ២,៥លាននាក់ ដោយទេសចរបរទេសផ្ទៃក្នុងមានជាង ៣៣ម៉ឺននាក់។ ក្នុងនោះ ខេត្តសៀមរាបទទួលបានទេសចរជាង ៣០ម៉ឺននាក់៕ រូបភាពពីរដ្ឋបាលខេត្តសៀមរាប៖ | ភ្នំពេញ៖ លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីចិន និងភរិយា បានទៅដល់អាកាសយានដ្ឋានខេត្តសៀមរាប នាយប់ថ្ងៃទី៩ ខែវិច្ឆិកា។ ការមកដល់របស់នាយករដ្ឋមន្រ្តីចិនបានបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនក្នុងវិស័យទេសចរណ៍នៅកម្ពុជា។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លើកឡើងថា វត្តមានរបស់លោក លី ខឺឈាង នៅលើទឹកដីអង្គរ ខេត្តសៀមរាប បានបង្ហាញថាកម្ពុជា គឺជាគោលដៅទេសចរណ៍ដ៏ចម្បងមួយនៅលើពិភពលោក។ |
យោងតាមសមាគមអ្នកនាំចេញអង្ករថៃ តម្លៃអង្ករបាក់ថៃនៅថ្ងៃទី ៩ ខែសីហា បានឡើងដល់ ៦៤៨ ដុល្លារក្នុងមួយតោន។ នេះជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៥ឆ្នាំ។ បើធៀបនឹងមួយខែមុន តម្លៃអង្ករបានកើនឡើង ២០ភាគរយ។ តម្លៃកនេះត្រូវបានគេចាត់ទុកជាសន្ទុះនៃការកើនថ្លៃខ្ពស់ក្នុងតំបន់អាស៊ី។ ការកើនឡើងតម្លៃនេះ ដោយសារក្តីបារម្ភអំពីកង្វះខាតនៃការផ្គត់ផ្គង់អង្ករពិភពលោក។ អាកាសធាតុក្តៅស្ងួតកំពុងគំរាមកំហែងដល់ដំណាំនៅថៃ ខណៈឥណ្ឌាដែលជាប្រទេសនាំចេញអង្ករដ៏ធំបំផុតរបស់ពិភពលោកកាលពីខែមុនបានហាមឃាត់ការលក់អង្ករប្រភេទមួយចំនួនទៅបរទេស។ បច្ចុប្បន្នអង្ក រគឺជាអាហារសំខាន់សម្រាប់មនុស្សរាប់ពាន់លាននាក់នៅអាស៊ី និងអាហ្វ្រិក។ ដូច្នេះ ការកើនឡើងតម្លៃនៃផលិតផលនេះអាចបង្កើនសម្ពាធអតិផរណានៅក្នុងប្រទេសទាំងនេះ ហើយក្នុងពេលជាមួយគ្នានេះនឹងទាញថ្លៃនាំចូលឡើងខ្ពស់។ ការកើនឡើងតម្លៃ ក៏នឹងធ្វើឱ្យការផ្គត់ផ្គង់ស្បៀងអាហារពិភពលោកកាន់តែតានតឹងថែមទៀត។ ទីផ្សារនេះបានជួបការលំបាកនាពេលថ្មីៗនេះ ដោយសារអាកាសធាតុធ្ងន់ធ្ងរ និងកាត់បន្ថយការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។ កាលពីចុងខែកក្កដា ត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ ឥណ្ឌា អេមីរ៉ាតអារ៉ាប់រួម (UAE) និងរុស្ស៊ីបានប្រកាសហាមលក់អង្ករទៅបរទេស។ ឥណ្ឌាបានបញ្ឈប់ការនាំចេញអង្ករមិនមែន ប្រភេទ Basmati (អង្ករដ៏ពេញនិយមនៅអាស៊ីខាងត្បូង) ដើម្បីបន្ថយតម្លៃក្នុងស្រុក និងទប់ស្កាត់អតិផរណា។ UAE ចង់ធានាការផ្គត់ផ្គង់ក្នុងស្រុក បន្ទាប់ពីឥណ្ឌាបានហាមឃាត់ការនាំចេញអង្ករ។ រុស្ស៊ីក៏បានហាមឃាត់ការលក់អង្ករទៅក្រៅប្រទេសរហូតដល់ដំណាច់ឆ្នាំដើម្បីរក្សាស្ថិរភាពទីផ្សារក្នុងស្រុក។ កាលពីដើមខែនេះ រដ្ឋាភិបាលថៃក៏បានលើកទឹកចិត្តប្រជាជន ឲ្យកាត់បន្ថយការដាំដុះស្រូវ ហើយប្តូរទៅដាំដំណាំផ្សេងទៀតដែលត្រូវការទឹកតិច។ ប្រទេសនាំចេញអង្ករធំទីពីររបស់ពិភពលោកកំពុងកត់ត្រាការថយចុះនៃបរិមាណទឹកភ្លៀងនៅក្នុងបរិបទដែលអាកាសធាតុនៅឆ្នាំក្រោយត្រូវបានព្យាករថានឹងស្ងួតដោយសារតែបាតុភូត El Nino ។ ទឹកភ្លៀងសរុបនៅភាគកណ្តាលប្រទេសបច្ចុប្បន្នមានកម្រិតទាបជាងធម្មតា ៤០ភាគរយ៕ | ការព្រួយបារម្ភនៃការផ្គត់ផ្គង់អង្ករមិនគ្រប់គ្រាន់ដោយសារការប្រែប្រួលអាកាសធាតុ និងជម្លោះនៃសង្គ្រាមអ៊ុយក្រែន និងការហាមប្រាមរបស់ឥណ្ឌា បានធ្វើឱ្យតម្លៃអង្ករនៅថៃឡើងថ្លៃខ្ពស់ដល់៦៤៨ដុល្លារក្នុងមួយតោន។ បច្ចុប្បន្នជាតម្លៃខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៨។ |
ប្រជាជនចំនួន ៤,៤០០នាក់ ដែលទទួលបានទឹកស្អាត និងមានសុវត្ថិភាពប្រើប្រាស់ជាលើកដំបូង រស់នៅក្នុងភូមិឆ្នុកទ្រូ កំពង់ព្រះ និងសេះស្លាប់។ ឧបករណ៍បន្សុទ្ធទឹកដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនេះ ត្រូវបានបំពាក់ដោយក្រុមហ៊ុនបារាំង Safe Water Cube ដែលជាក្រុមហ៊ុនជាប់បេក្ខភាពចុងក្រោយផ្នែកទឹក នៃពានរង្វាន់ Zayed Sustainability Prize របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ ពានរង្វាន់ Zayed Sustainability Prize បានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថា បច្ចេកវិទ្យាដែលបំពាក់នៅកម្ពុជានេះ ជួយឲ្យទឹកដែលចេញពីប្រភពនានា ដូចជាស្ទឹង បឹង ត្រពាំង អាចពិសាបាន តាមរយៈការបំបាត់វីរុស និងបាក់តេរី ដែលបង្កទៅជំងឺរាករូស រាកមួល គ្រុនចាញ់ និងរលាកថ្លើមជាដើម។ ឧបករណ៍ដែលត្រូវបានបំពាក់នេះ អាចបន្សុទ្ធទឹកដល់ទៅមួយពាន់លីត្រក្នុងមួយម៉ោង ដោយមិនត្រូវបានថាមពល ឬការថែទាំង ឬសាធាតុគីមីជំនួយឡើយ។ ក្រោមគំនិតផ្ដួចផ្ដើម 20by2020 សហគមន៍ខាងលើ និងសាលាឆ្នុកទ្រូ ព្រមទាំងមណ្ឌលសុខភាពផងនោះ អាចទទួលបានទឹកស្អាត ចៀសវាងការឆ្លងជំងឺផ្សេងៗដែលកើតចេញពីការពិសាទឹកកខ្វក់។ វាក៏ផ្ដល់ឱកាសថ្មី សម្រាប់ការទទួលបានអនាម័យ ពិសេសការមានទឹកស្អាតដើម្បីលាងដៃ សំដៅបង្ការការឆ្លងជំងឺ COVID-19 ដែរ។ រដ្ឋមន្ត្រីឧស្សាហកម្ម និងបច្ចេកវិទ្យាជឿនលឿនអេមីរ៉ាតអារ៉ាប់រួម និងជានាយក Zayed Sustainability Prize លោកបណ្ឌិត Sultan Al Jaber និយាយថា បច្ចេកវិទ្យាបន្សុទ្ធទឹកដ៏មាននវានុវត្តន៍នេះ មានឥទ្ធិពលវិជ្ជមានលើសុខភាព និងការរស់នៅរបស់ប្រជាជនកម្ពុជា នៅតាមជនបទ។ លោកបន្តថា៖ «តាមរយៈគំនិតផ្ដួចផ្ដើម 20by2020 យើងកំពុងបង្កើនអនុភាពដំណោះស្រាយ ប្រកបដោយចីរភាពរបស់អ្នកឈ្នះ និងបេក្ខជនវគ្គចុងក្រោយ នៃពានរង្វាន់ Zayed Sustainability Prize ក្នុងការជួយជីវិតជាច្រើន នៅលើពិភពលោក។» លោក លឹម គានហោ រដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាបកម្ពុជា បានស្វាគមន៍គំនិតផ្ដួចផ្ដើម 20by2020 ដែលវិភាគទានរបស់គំនិតផ្ដួចផ្ដើមនេះ ស្របតាមគោលដៅយុទ្ធសាស្ត្ររបស់អាជ្ញាធរទន្លសាប ដើម្បីជំរុញការទទួលបានស្អាតបរិភោគ នៅទីដាច់ស្រយាល នៅជុំវិញទន្លេសាប។ លោកបាន អរគុណពានរង្វាន់ខាងលើ និងដៃគូនៃគំនិតផ្ដួចផ្ដើម ដែលបានផ្ដល់ដំណោះស្រាយច្នៃប្រឌិតបែបនេះ។ ការទទួលបានទឹកស្អាតបរិភោគ ជាគោលដៅមួយ ក្នុងចំណោមគោលដៅទាំង១៧របស់គោលដៅអភិវឌ្ឍដោយចីរភាព របស់អង្គការសហប្រជាជាតិ។ នៅកម្ពុជា ការទទួលបានទឹកស្អាត នៅតែជាបញ្ហាប្រឈមមួយ ដោយប្រជាជនជាច្រើនខ្វះខាតទឹកស្អាត។ ជាមួយគម្រោងរបស់គំនិតផ្ដួចផ្ដើម 20by2020 វានឹងក្លាយជាជំហានដ៏សំខាន់ សម្រាប់ភូមិទាំង៣ ក្នុងការទទួលទឹកស្អាត៕ (អត្ថបទពាណិជ្ជកម្ម) | ប្រជាជនកម្ពុជារាប់ពាន់នាក់ មកពីភូមិចំនួន៣ អាចរស់នៅដោយមានសុវត្ថិភាព និងសុខភាពល្អប្រសើរជាងមុន បន្ទាប់ពីទទួលបានទឹកស្អាតប្រើប្រាស់ តាមរយៈការទទួលបានបច្ចេកវិទ្យាបន្សុទ្ធទឹក ក្រោមគំនិតផ្ដួចផ្ដើម 20by2020 របស់អេមីរ៉ាតអារ៉ាប់រួម។ គំនិតផ្ដួចផ្ដើមនេះ ជាផ្នែកមួយនៃពានរង្វាន់ Zayed Sustainability Prize ដែលបង្កើតនៅឆ្នាំ២០០៨ ។ |
ក្នុងឆ្នាំ២០២២ ប្រជាជនចិន មានប្រមាណជាង ១៤៤៨លាននាក់ ពោលគឺបានកើនឡើង ០,៣៩ភាគរយ ធៀបនឹងឆ្នាំ២០២១ កន្លងទៅ។ ហេតុនេះប្រជាជននៅតាមទីក្រុងមួយចំនួនរបស់ចិនមានចំនួនច្រើនជាងប្រជាជនសរុបរបស់ប្រទេសខ្លះក្នុងពិភពលោកទៅទៀត។ ក្នុងចំណោមទីក្រុងទាំងអស់របស់ចិន ទីក្រុងចំនួន៦៥ មានចំនួនប្រជាជនលើស ១លាននាក់។ បច្ចុប្បន្ន ទីក្រុងសៀងហៃមានប្រជាជនច្រើនជាងគេ ដោយមានជាង ២៨លាននាក់។ ខាងក្រោមនេះជាចំណាត់ថ្នាក់ទីក្រុងរបស់ចិនដែលមានប្រជាជនរស់នៅច្រើនជាងគេក្នុងឆ្នាំ ២០២២ ៖ ១. សៀងហៃ មានប្រជាជន ២៨ ៥១៧ ០០០ នាក់ ២. ប៉េកាំង មានប្រជាជន ២១ ៣៣៣ ០០០ នាក់ ៣. ឆុងឈីង មានប្រជាជន ១៦ ៨៧៥ ០០០ នាក់ ៤. ធានជីន មានប្រជាជន ១៤ ០១២ ០០០ នាក់ ៥. គ័ងចូវ មានប្រជាជន ១៣ ៩៦៥ ០០០ នាក់ ៦. ស៊ិនជិន មានប្រជាជន ១២ ៨៣១ ០០០ នាក់ ៧. ឆឹងទូ មានប្រជាជន ៩ ៤៧៩ ០០០ នាក់ ៨. ណានជីង មានប្រជាជន ៩ ៤២៩ ០០០ នាក់ ៩. វូហាន មានប្រជាជន ៨ ៥៩២ ០០០ នាក់ ១០. ស៊ីអាន មានប្រជាជន ៨ ៥៣៨ ០០០ នាក់។ | ចិនជាប្រទេសដែលមានផ្ទៃដីធំលំដាប់ទី៣ និងមានប្រជាជនច្រើនជាងគេ ក្នុងពិភពលោក។ ផ្ទៃដីដ៏ធំនេះ ធ្វើឱ្យចិន អាចបែងចែកជាទីក្រុងចំនួន៦៦២ ហើយប្រជាជនតាមក្រុងខ្លះមានចំនួនច្រើនជាងប្រជាជនសរុបរបស់ប្រទេសមួយចំនួនក្នុងពិភពលោកទៅទៀត។ តាមការចុះផ្សាយលើទំព័រ Macrotrends គេកំណត់បានទីក្រុងចំនួន ១០ របស់ចិន ដែលមានប្រជាជន ច្រើនជាងគេក្នុងឆ្នាំ២០២២។ |
លោក ប៊ូ ជុំសេរី ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា លោកមិនទាន់ទទួលបានដំណឹងពីការផ្អាកពិធីបុណ្យអុំទូកនេះនៅឡើយទេ។ តែយ៉ាងណា លោក ប៊ូ ជុំសេរី យល់ថា ការសម្រេចផ្អាកពិធីបុណ្យជាតិដ៏ធំនេះ ពិតជារឿងដ៏ត្រឹមត្រូវដែលរាជរដ្ឋាភិបាលគិតគូរពីសុវត្ថិភាពពលរដ្ឋ។ លោក បានរៀបរាប់ដូច្នេះថា៖«ដូចជាមានមូលហេតុតែមួយទេ គឺខ្លាចឆ្លងជំងឺកូវីដ-១៩ ព្រោះពិធីបុណ្យនេះមានមនុស្សរាប់សែន រាប់ម៉ឺននាក់ មកពីគ្រប់ខេត្ត ស្នាក់នៅរួមគ្នា។ អាហ្នឹង យើងការពារមិនបានទេ»។ ទាក់ទងនឹងថាតើថ្ងៃបុណ្យអុំទូកឆ្នាំនេះឈប់សម្រាកឬអត់នោះ លោក ប៊ូ ជុំសេរី បានអះអាងដូច្នេះថា៖«តាមពិតយើងអត់ធ្វើឆ្នាំហ្នឹង អ៊ីចឹងអាចនឹងឆ្នាំក្រោយ។ បើថ្ងៃឈប់គឺយើងប្រហែលជាឈប់ធម្មតា។ ខ្ញុំមិនទាន់ច្បាស់ដែរ ព្រោះយើងមិនទាន់ទទួលជាផ្លូវការណែនាំអ្វីឡើយ»៕ | ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចផ្អាកពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ ពិធីបុណ្យជាតិនេះ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ។នេះបើតាមលិខិតទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានជម្រាបដំណឹងទៅសម្តេចចៅហ្វាវាំង គង់ សំអុល កាលពីថ្ងៃទី១១ សីហា។ |
ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយ លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក ប្រាប់ឱ្យក្រុមយោធាប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលវិញ។ «សហគមន៍អន្តរជាតិ គួរតែរួមគ្នាក្នុងសំឡេងតែមួយ ក្នុងការដាក់សម្ពាធឱ្យយោធាភូមាឱ្យទម្លាក់ចោលអំណាច ដែលដណ្តើមពីរដ្ឋាភិបាលស៊ីវិល»។ លោក បៃឌិន បានលើកឡើងបែបនេះ ដោយអះអាងថាអាមេរិក បានដកទណ្ឌកម្មលើមីយ៉ាន់ម៉ាជាយូរមកហើយ ដោយសារតែដំណើរការលទ្ធិប្រជាធិបតេយ្យរីកចម្រើន។ បើតាមការបញ្ជាក់របស់លោកប្រធានាធិបតី ដោយសារតែស្ថានការណ៍នយោបាយមីយ៉ាន់ម៉ាថយក្រោយ វាចាំបាច់ណាស់សម្រាប់អាមេរិក ក្នុងការពិនិត្យមើលទណ្ឌកម្ម, ច្បាប់មួយចំនួនឡើងវិញ។ ក្នុងន័យនេះ អាមេរិក នឹងសហការជាមួយប្រទេសនៅក្នុងតំបន់ទាំងអស់ ដើម្បីគាំទ្រ, ស្ដារដំណើរការលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងរកអ្នកទទួលខុសត្រូវនៅក្នុងស្ថានការណ៍នយោបាយមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ នៅក្នុងឆ្នាំ២០១៩ អាមេរិក បានដាក់ទណ្ឌកម្មលើក្រុមយោធាមីយ៉ាន់ម៉ារួចហើយ ដោយសារការបង្ក្រាបលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដូចជា ការបង្កកគណនីធនាគា ការរឹតត្បិតលំហូរសាច់ប្រាក់ចូលប្រព័ន្ធធនាគារអន្តរជាតិ ទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនទៀត និងហាមចូលក្នុងទឹកដីអាមេរិក។ ឧត្តសេនីយ៍ មីន អ៊ុងឡាំង ប្រមុខយោធា ក៏ជាប់ឈ្មោះក្នុងបញ្ជីទណ្ឌកម្មនេះដែរ។ បន្ទាប់ក្រុមយោធាចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី លោកប្រធានាធិបតីមីយ៉ាន់ម៉ា Win Myint និងមន្ត្រីបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ផ្សេងទៀត ប្រធានាធិបតីស្ដីទី បានប្រកាសដាក់មីយ៉ាន់ម៉ា ក្នុងស្ថានភាពអាសន្នរយៈពេល ១ឆ្នាំ និងផ្ទេរអំណាចនីតិប្រតិបតិ្ត សភា នីតិបញ្ញត្តិ ទាំងអស់ឱ្យយោធា ដោយផ្អែកតាមមាត្រា៤១៧ និង៤១៨ នៃរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ ។ រដ្ឋប្រហារ ធ្វើឡើងដោយសារយោធាមីយ៉ាន់ម៉ា អះអាងថា មានការលួចបន្លំសន្លឹកឆ្លោត ដ្បិតត្រូវច្រានចោលដោយគណៈកម្មការរៀបចំការបោះឆ្នោតរបស់សហភាព (UEC) ក៏ដោយ។ បើតាមក្រុមយោធា ភាពមិនប្រក្រតីជាង ១០លានករណីទាក់ទិននឹងការបោះឆ្នោតថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវរកឃើញក្នុងការត្រួតពិនិត្យឡើងវិញរបស់ខ្លួន។ បន្ទាប់ពីដាក់ប្រទេសក្នុងស្ថានភាពអាសន្ន អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានប្រកាសថា នឹងរៀបចំការបោះឆ្នោតថ្មីក្រោយចប់ស្ថានភាពអាសន្ន។ ក្នុងថ្ងៃដដែលនេះ ទូរទស្សន៍របស់យោធាមីយ៉ាន់ម៉ា Myawadday បានប្រកាសថា រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីចំនួន ២៤នាក់ ត្រូវដកពីតំណែង និងដាក់ជំនួសវិញដោយមន្ត្រីចំនួន១១នៅក្នុងរដ្ឋបាលថ្មីមានដូចជាក្រសួងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល, ក្រសួងព័ត៌មាន, ក្រសួងការបរទេស, ក្រសួងការពារជាតិ, ក្រសួងកិច្ចព្រំដែន និងក្រសួងមហាផ្ទៃ។ នៅថ្ងៃទី១ ខែកុម្ភៈ ប្រធានអាស៊ាន បានចេញសេចក្តីថ្លែងការណ៍មួយ ជុំវិញបញ្ហានយោបាយនៅមីយ៉ាន់ម៉ា។ ក្នុងសេចក្តីថ្លែងការណ៍នោះ ប្រធានអាស៊ាន បានអំពាវនាវឱ្យភាគីពាក់ព័ន្ធគោរពតាមគោលការណ៍ និងគោលបំណង ដែលមានចែងក្នុងអាស៊ានដូចជា លទ្ធិប្រជាធិបតេយ្យ, នីតិរដ្ឋ និងអភិបាលកិច្ចល្អ, ការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។ ទន្ទឹមនេះ ប្រធានអាស៊ាន លើកទឹកចិត្តឱ្យមានកិច្ចចរចា ការផះផ្សា និងត្រលប់ទៅរកភាពប្រក្រតី ដោយផ្អែកនឹងឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា៕ | សារមកពីសហគមន៍អន្តរជាតិ បានធ្លាក់មកជាច្រើន បន្ទាប់ពីយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារលើរដ្ឋាភិបាលស៊ីវិល នៅថ្ងៃទី១ ខែកុម្ភៈ។ ក្នុងថ្ងៃរដ្ឋប្រហារនេះ ប្រធានាធិបតីអាមេរិកថ្មី លោក ចូ បៃឌិន បានទាមទារឱ្យយោធាមីយ៉ាន់ម៉ា បោះបង់អំណាច ដែលទើបដណ្ដើមយកពីរដ្ឋាភិបាលស៊ីវិល បើសិនមិនចង់រងទណ្ឌកម្មចាស់ ដែលអាមេរិកធ្លាប់ដាក់កន្លងមក។ |
សកម្មភាពចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសកូរ៉េខាងត្បូង និងរាជធានីភ្នំពេញធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការជួយគាំទ្រពីធនាគារ PPCBank និង Jeonbuk Bank និងមានការសម្របសម្រួលពីមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំង ១១នាក់ ដែលធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូងដើម្បីសហការជាមួយមន្ទីរពេទ្យ PMC-Atomy ក្នុងរាជធានីភ្នំពេញសុទ្ធសឹងជាអ្នកឯកទេសផ្នែកជំងឺទូទៅ ចក្ខុ ទន្តសាស្រ្ត និងឱសថសាស្រ្ត ក្នុងការអាចផ្តល់សេវាពិនិត្យព្យាបាលជំងឺជាច្រើនមុខដល់ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពរួមទាំងកុមារតូចៗផងដែរ។ គោលបំណងចម្បងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគឺដើម្បីរួមចំណែកទប់ស្កាត់ភាពពិការភ្នែកនៅកម្ពុជា និងការយល់ដឹងអំពីសារៈសំខាន់នៃការថែទាំសុខភាពមាត់ធ្មេញឲ្យបានល្អព្រមទាំងពិគ្រោះព្យាបាលជំងឺទូទៅជូនប្រជាពលដ្ឋពីវេជ្ជបណ្ឌិតដែលសុទ្ធតែមានជំនាញ និងបទពិសោធន៍រាប់ឆ្នាំ។ លោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank បានគូសបញ្ជាក់អំពីបេសកកម្មមនុស្សធម៌ក្នុងការចុះជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងការរឹតចំណងមិត្តភាពបន្ថែមទៀតរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូង។ លោកបានមានប្រសាសន៍ថា៖ ជាការពិតណាស់ អត្ថប្រយោជន៍ដ៏សំខាន់ដែលពលរដ្ឋទទួលបានគឺការពិនិត្យសុខភាពប្រកបដោយគុណភាពពីក្រុមវេជ្ជបណ្ឌិតជំនាញៗ ប៉ុន្តែព្រឹត្តិការណ៍នេះក៏ជាការឆ្លុះបញ្ចាំងអំពីចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសកូរ៉េ និងកម្ពុជាផងដែរ។ លោកបន្តទៀតថា៖ នៅធនាគារ PPCBank គុណតម្លៃស្នូលរបស់យើង គឺការរួមគ្នាជួយដល់ប្រជាជនដែលត្រូវការជំនួយចាំបាច់។ ដើម្បីសម្រេចនូវគោលដៅខាងលើ ធនាគារ PPCBank នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជួយដល់សហគមន៍ដែលខ្វះខាតតាមរយៈការចូលរួមក្នុងសកម្មភាពសប្បុរសធម៌ការឧបត្ថម្ភ និងការផ្តល់ជំនួយនៅក្នុងបុព្វហេតុសំខាន់នានា។ ធនាគារ PPCBank ត្រូវបានទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការជួយដល់សហគមន៍ដែលជួបការលំបាក។ នៅក្នុងឆ្នាំនេះ PPCBank បានធ្វើសកម្មភាពនិងយុទ្ធនាការទំនួលខុសត្រូវសង្គមជាច្រើនដូចជាការនាំយកសម្ភារៈសិក្សាមួយចំនួនទៅចែកជូនដល់កុមារកំព្រានៅមណ្ឌលមែកឈើ។ បន្ថែមពីនេះ ធនាគារ PPCBank ក៏បានសហការជាមួយមូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) ក្រោមគម្រោង គំហើញថ្មី ឆ្នាំ២០២៣ របស់ PPCBank ក្នុងការរៀបចំកម្មវិធីពិនិត្យវាស់ភ្នែក និងចែកជូនវ៉ែនតាដោយឥតគិតថ្លៃដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ នៅតាមតំបន់ជិតឆ្ងាយមួយចំនួនក្នុងប្រទេសកម្ពុជា៕ (អត្ថបទពាណិជ្ជកម្ម) | តាមរយៈកិច្ចសហការអន្តរជាតិដើម្បីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខុមាលភាពសហគមន៍ PPCBank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជាបានជួយឲ្យប្រជាពលរដ្ឋខ្វះខាតចំនួន ៥៦៦នាក់ ក្នុងខេត្តកំពត កំពង់ស្ពឺ និងកណ្ដាលទទួលបានការពិនិត្យព្យាបាល និងថ្នាំពេទ្យដោយឥតគិតថ្លៃ។ |
Tonali វ័យ ២៣ឆ្នាំ បច្ចុប្បន្នកំពុងតែជាប់បម្រាមពីសកម្មភាពបាល់ទាត់រយៈពេល ១០ខែ ពីសំណាក់សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) តាំងពីខែតុលា ឆ្នាំ ២០២៣ ចំពោះការបំពានច្បាប់ភ្នាល់នៅក្នុងប្រទេសអ៊ីតាលី។ ចំណែកក្នុងប្រទេសអង់គ្លេសវិញ ខ្សែបម្រើអន្តរជាតិអ៊ីតាលី បានបំពានច្បាប់ E8 ចំនួន ៥០ករណី នៃច្បាប់ភ្នាល់ខុសច្បាប់ ដែលកើតឡើងពីចន្លោះថ្ងៃទី១២ ខែសីហា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។ FA បានផ្តល់ពេលវេលាសម្រាប់ Tonali ក្នុងការឆ្លើយតបរហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។ កាលពីខែតុលា ឆ្នាំ ២០២៣ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានប្រកាសថា Tonali នឹងខកខានការប្រកួតពេញមួយរដូវកាល នៅសល់សម្រាប់ក្លិប និងជម្រើសជាតិ បន្ទាប់ពីសហព័ន្ធអន្តរជាតិ (FIFA) ផ្តល់សច្ចាប័នលើការហាមឃាត់រយៈពេល ១០ខែ ដល់អាជ្ញាធរបាល់ទាត់អ៊ីតាលី ចោទប្រកាន់លើ Tonali ពីបទបំពានច្បាប់ភ្នាល់។ បន្ទាប់ពីហាមឃាត់ ១០ឆ្នាំ Tonali ក៏ត្រូវបានពិន័យជាប្រាក់ ២០,០០០អឺរ៉ូ (២១,៥០០ដុល្លារ)។ កីឡាករវ័យ ២៣ឆ្នាំ ក៏ត្រូវបានសហព័ន្ធ FIGC តម្រូវឱ្យធ្វើសកម្មភាពសង្គមនានា រយៈពេល ៨ខែ ដើម្បីកែប្រែកំហុសរបស់គេ ពីរឿងរ៉ាវនៃការភ្នាល់ខុសច្បាប់។ ក្រោយការប្រកាសរបស់ FA ក្លិប Newcastle ក៏បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ទទួលស្គាល់ចំពោះការចោទប្រកាន់ ទៅលើបញ្ហារបស់ Tonali។ «ក្លិប Newcastle United ទទួលស្គាល់ចំពោះការចោទប្រកាន់ខុសច្បាប់ដែលទទួលបានដោយ Santro Tonali ទាក់ទងនឹងការរំលោភច្បាប់ភ្នាល់ FA។ Sandro បន្តអនុវត្តតាមការស៊ើបអង្កេត ដែលពាក់ព័ន្ធយ៉ាងពេញលេញ ហើយគាត់នៅតែរក្សាការគាំទ្រពេញលេញរបស់ក្លិប។ ដោយសារតែដំណឹងការដែលកំពុងដំណើរការនេះ Sandro និង Newcastle United មិនអាចផ្តល់ការអត្ថាធិប្បាយបន្ថែមបានទេ នៅពេលនេះ។»៕ | Sandro Tonali ខ្សែបម្រើក្រុម Newcastle United ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ល្បែងភ្នាល់របស់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) ចំនួន ៥០ករណី។ នេះបើតាមការប្រកាសរបស់ FA។ |
ទី១/ ពាក្យ«តំណាល» ជាកិរិយាសព្ទមានន័យថា និយាយបូរបាច់, ប្រាប់, ពោល, ពណ៌នា, ដែលកន្លងហួសទៅ, យូរហើយ។ ល។ ឧទាហរណ៍៖ ខ្ញុំចេះរឿងនេះដោយសារចាស់ៗតំណាលប្រាប់។ ទី២/ ពាក្យ«ដំណាល» ជាគុណសព្ទមានន័យថា ដែលស្មើអាយុគ្នា, ស្មើឆ្នាំគ្នា, ស្មើកាលគ្នា។ ឧទាហរណ៍៖ អ្នកនឹងខ្ញុំកើតឆ្នាំដំណាលគ្នា, ចេញទៅក្នុងពេលដំណាលគ្នា, ជាមួយគ្នា, ទៅដំណាលគ្នា។ ល៕ | សាធារណជនភាគច្រើនសរសេរ និងប្រើពាក្យ «តំណាល» និង «ដំណាល» ដោយមិនដឹងថាពាក្យមួយណាប្រើក្នុងន័យណាមួយឡើយ។ នៅវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពីភាពខុសគ្នាយ៉ាងដូច្នេះថា៖ |
ករណីនេះ បានកើតឡើងតាំងពីខែមីនា មកម្ល៉េះ។ ស្ត្រីឈ្មោះ Lea Rose Fiega បានអះអាងថា គាត់បានចូលក្នុងហាងដើម្បីទិញឆ្នោតកោស «Diamond Millions»។ ដោយសារតែពេលនោះ គាត់ស្ថិតក្នុងស្ថានភាពបន្ទាន់ពេក ក៏បានកោសយ៉ាងប្រញាប់ប្រញាល់។ «បន្ទាន់ពេក ខ្ញុំបានកោសយ៉ាងលឿន ហើយគិតថា វាជាសន្លឹតឆ្នោតមិនត្រូវរង្វាន់ ខ្ញុំក៏បោះវាចូលតែម្តងទៅ»។ នេះជាការរៀបរាប់របស់ម្ចាស់សន្លឹកឆ្នោតដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Ouest-France។ ជាង១០ថ្ងៃក្រោយម្ចាស់ យុវជនឈ្មោះ Abhi Shah ដែលជាកូនប្រុសម្ចាស់ហាង បានប្រទះឃើញសន្លឹកឆ្នោតនៅក្នុងធុងសំរាម ហើយយកវាទៅកោសបង្ហើយ ទើបដឹងថា ជាសន្លឹកដែលត្រូវរង្វាន់១លានដុល្លារអាមេរិក។ «ភ្លាមៗ ខ្ញុំគិតថា នឹងមានប្រាក់១លានដុល្លារក្នុងដៃ។ ប៉ុន្តែក្រោយមក ខ្ញុំយល់ថា ធ្វើអំពើល្អវិញទើបជារឿងត្រឹមត្រូវ។ នេះជាការលើកឡើងរបស់យុវជនអាយុជាង៣០ឆ្នាំ ដោយសម្រេចចិត្តតាមរកអតិថិជនដែលបានទិញឆ្នោតនៅហាងរបស់ខ្លួន។ ទីបំផុត Abhi Shah បានរកឃើញ Lea Rose Fiega នៅកន្លែងធ្វើការ ហើយឪពុកម្តាយគេបានអះអាងថា ស្ត្រីរូបនោះ ពិតជាបានទៅទិញឆ្នោតនៅហាងរបស់ខ្លួនពិតប្រាកដមែន។ ក្រោយទទួលបាន១លានដុល្លារ Fiega ក៏បានបែងចែកប្រាក់រង្វាន់នេះទៅគ្រួសាររបស់ Shah ផងដែរ។ ព្រមជាមួយគ្នា ម្ចាស់ហាងទទួលបានប្រាក់លើកចិត្ត១០០០០ដុល្លារបន្ថែមទៀតពីក្រុមហ៊ុនឆ្នោតរដ្ឋ Massachuetts៕ | កូនប្រុសរបស់ម្ចាស់ហាងមួយនៅរដ្ឋ Massachusetts សហរដ្ឋអាមេរិក បានប្រទះឃើញឆ្នោតមួយសន្លឹកដែលមិនទាន់កោសសព្វគ្រប់។ ក្រោយការផ្ទៀងផ្ទាត់ នោះជាសន្លឹកឆ្នោតដែលត្រូវរង្វាន់១លានដុល្លារអាមេរិក។ តាមការផ្សាយរបស់ AP យុវជននោះ ប្តូរចិត្តភ្លាមពីគម្រោងរក្សាសន្លឹកឆ្នោតសម្រាប់គ្រួសារទៅជាប្រឹងស្វែងរកម្ចាស់សន្លឹកឆ្នោត។ |
ក្ដីសង្ឃឹមរបស់លោក ដូណាល់ ត្រាំ ក្នុងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ហាក់រសាត់កាន់តែឆ្ងាយទៅហើយ។ បន្ទាប់ពីសភាទាំងពីររបស់អាមេរិកអនុម័តទណ្ឌកម្មថ្មីមក រុស្ស៊ីឯណោះក៏ប្រកាសត្រៀមខ្លួនមានចំណាត់ការតបតវិញ ដោយចាត់ទុកទណ្ឌកម្មថ្មីនេះជារឿងមិនអាចទទួលយកបាន ហើយរុស្ស៊ីក៏អស់ការអត់ទ្រាំនឹងអាមេរិកទៀតដែរ។ ពេលនេះ លោក ត្រាំ កំពុងស្ថិតក្នុងស្ថានភាពលំបាកសម្រេចចិត្តយ៉ាងខ្លាំង។ អាចថាជាវិធានការដំបូង ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានណែនាំឲ្យអាមេរិកមន្ត្រីទូត និងបុគ្គលិកស្ថានទូតអាមេរិកច្រើនជាង ៧៥០នាក់ចាកចេញពីរុស្ស៊ីនៅខែកញ្ញាខាងមុខ។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍រុស្ស៊ីដែលផ្សាយនៅថ្ងៃទី៣០ ខែកក្កដា លោក ពូទីន និយាយថា ការអនុម័តរបស់សភាអាមេរិក បានប៉ះពាល់ទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិក ព្រោះជារឿងមិនត្រឹមត្រូវ និងជាការប៉ុនប៉ងរបស់អាមេរិកក្នុងការដាក់សម្ពាធលើប្រទេសដែលមានទំនាក់ទំនងល្អជាមួយរុស្ស៊ី។ បើតាមសារព័ត៌មាន RT លោក ពូទីន ក៏បានបង្ហាញអារម្មណ៍ខកចិត្តចំពោះអាមេរិកដែរ ព្រោះរុស្ស៊ីបានរង់ចាំសកម្មភាពរបស់អាមេរិកដែលនាំឲ្យទំនាក់ទំនងទ្វេភាគីល្អប្រសើរ ប៉ុន្តែអ្វីៗហាក់ដូចជាមិនមានការផ្លាស់ប្ដូរក្នុងពេលឆាប់ៗនេះឡើយ។ លោក ពូទីន សង្កត់ធ្ងន់ថា ពេលនេះគួរដល់ពេលដែលរុស្ស៊ីត្រូវតបតវិញម្ដង ព្រោះរុស្ស៊ីនៅស្ងៀមស្ងាត់អស់ពេលយូរណាស់មកហើយដែរ ទាំងរុស្ស៊ីមិនបានធ្វើអ្វីសោះដាក់អាមេរិក។ ចំនួនមន្ត្រីទូត និងមន្ត្រីបច្ចេកទេសនានាដែលបម្រើការក្នុងស្ថានទូតអាមេរិកក្នុងរដ្ឋធានីមូស្គូ នឹងត្រូវកាត់បន្ថយឲ្យនៅស្មើចំនួនបុគ្គលិកទូតរុស្ស៊ីប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ព្រោះកន្លងមកចំនួនមន្ត្រីអាមេរិកមានច្រើនខ្លាំងពេក ពោលគឺមានច្រើនជាង១២០០នាក់ឯណោះ។ ក្រសួងការបរទេសរុស្ស៊ីក៏បានប្រកាសដែរថា រុស្ស៊ី និងអាមេរិក ឯកភាពកាត់បន្ថយចំនួនបុគ្គលិកស្ថានទូតប្រទេសទាំងពីរឲ្យនៅត្រឹម៤៥៥នាក់ប៉ុណ្ណោះ។ យ៉ាងណាក្ដី លោក ពូទីន នៅតែមានសុទិដ្ឋិនិយមថា ទំនាក់ទំនងរុស្ស៊ី និងអាមេរិក នឹងល្អប្រសើរនៅពេលខាងមុខ ព្រោះប្រទេសទាំងពីរមានបញ្ហាត្រូវដោះស្រាយរួមគ្នាដូចជាការប្រយុទ្ធប្រឆាំងភេរវកម្ម ការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងគម្រោងអវកាសជាដើម។ លោកសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យទាំងនេះនឹងមិនប៉ះពាល់ដោយសារគោលនយោបាយប្រឆាំងរុស្ស៊ីរបស់អាមេរិកឡើយ៕ | ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានប្រាប់ឲ្យអាមេរិកកាត់បន្ថយមន្ត្រីទូត និងបុគ្គលិកទូតចំនួន ៧៥៥នាក់ នៅត្រឹមថ្ងៃទី១ ខែកញ្ញាខាងមុខ។ បើតាមលោក ពូទីន នេះគឺជាវិធានការឆ្លើយតបនឹងទណ្ឌកម្មថ្មីដែលសភាអាមេរិកទើបអនុម័តកាលពីសប្ដាហ៍មុន និងកំពុងស្ថិតនៅសេតវិមាន។ មិនត្រឹមតែបណ្ដេញមន្ត្រីទូតអាមេរិករាប់រយនាក់ឡើយ រុស្ស៊ីក៏គំរាមចាត់វិធានផ្សេងទៀតប្រឆាំងអាមេរិក បើប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខាឲ្យអនុវត្តទណ្ឌកម្មនោះ។ |
អត្ដពលិកជម្រើសជាតិទូកកម្ពុជា បានដណ្ដើមបានមេដាយមាស១ បន្ថែមទៀតក្នុងព្រឹត្តិការណ៍ប្រណាំងទូកនាគ នៅប្រទេសរុស្ស៊ី នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ មេដាយមាសនេះ គឺអ្នកទាំងនោះរកបាន បន្ទាប់ពីពួកគេ បានដណ្ដើមបានមេដាយសំរឹទ្ធ២។ ជ័យលាភីនេះ ដណ្ដើមបានលើវិញ្ញាសាបុរសចំណុះ ១២នាក់ ចម្ងាយ២០០០ម៉ែត្រ។ ក្នុងថ្ងៃដដែលនេះ នាពេលព្រឹក ក្រុមអត្ដពលិកទាំងនោះ រកបានមេដាយសំរឹទ្ធ១ បន្ថែមទៀត លើវិញ្ញាសាទូកនាគចំណុះ១២នាក់ ចម្ងាយ៥០០ម៉ែត្រ។ រីឯ កាលពីថ្ងៃទី២៩ ខែមិថុនា កីឡាករកម្ពុជាទាំងនេះ បានដណ្ដើមបានមេដាយសំរឹទ្ធ១ លើវិញ្ញាសាទូកនាគ ចំណុះ១២នាក់ ចម្ងាយ២០០ម៉ែត្រ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជូនប្រតិភូកីឡាទូក១៥នាក់ ចូលរួមប្រកួតព្រឹត្ដិការណ៍ប្រណាំងទូកនាគអន្ដរជាតិ នៅទីក្រុង Barnaul Altai Krai ប្រទេសរុស្ស៊ី។ ព្រឹត្តិការណ៍អន្ដរជាតិនេះ ចាប់ផ្តើម ពីថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ២០២៤៕ | ជម្រើសជាតិទូកនាគកម្ពុជា ដណ្ដើមបានមេដាយមាស១ ទៀតលើវិញ្ញាសាទូកនាគបុរស ចំណុះ១២នាក់ ចម្ងាយ២០០០ម៉ែត្រ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ប្រណាំងទូកនាគ (International Dragon Boat Festival) នៅទីក្រុង Barnaul Altrai Krai ប្រទេសរុស្ស៊ី។ អត្ដពលិកទូកកម្ពុជា រកបានមេដាយសរុបចំនួន៣ ពីព្រឹត្តិការណ៍នេះ គឺមាស១ និងសំរឹទ្ធ២។ |
ព្រឹត្តិការណ៍ X-CAM EDM FESTIVAL នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០-១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅកោះពេជ្រ រាជធានីភ្នំពេញ។ លោក ស៊ី ម៉េងម៉េង ប្រធានគម្រោង X-Cam EDM Festival មានប្រសាសន៍ថា កំពូលមហាព្រឹត្តិការណ៍ X-CAM EDM FESTIVAL នេះ នឹងបង្ហាញជូនលោកអ្នក នូវការសម្តែងដ៏អស្ចារ្យរបស់ឌីជេដ៏ល្បីល្បាញលំដាប់ពិភពលោក Top 10 រួមមាន៖ លោក Timmy Trumpet មកពីប្រទេសអូស្រ្តាលី, R3HAB មកពីប្រទេសម៉ូណាកូ លោក WUKUNG មកពីប្រទេស សឹង្ហបុរី Blasterjaxx Garmiani, 22Bullets , Amber Na, Get Looze, HYDE, Juicy M, KARTYPARTYY, Kura, Dj Maily, និងDJ Peipei។ លោក ស៊ី ម៉េងម៉េង បានបន្តទៀតថា ដោយមើលឃើញពីសន្ទុះនៃការគាំទ្ររបស់អ្នកស្រឡាញ់ចង្វាក់អេឡិចត្រូនិកនៅកម្ពុជា ក៏ដូចជាមានការចូលរួមឧបត្ថម្ភជ្រោមជ្រែងពីសំណាក់ដៃគូជាច្រើន ជាពិសេសក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ហើយក៏ដើម្បីអបអរទិវានៃក្តីស្រឡាញ់ខាងមុខនេះ X-CAM FESTIVAL បានផ្តល់ជូននូវប្រូម៉ូសិន DOUBLE THE LOVE យ៉ាងពិសេសដោយសំបុត្ររយៈពេល ១ថ្ងៃមានតម្លៃ ២០ដុល្លារ និង សំបុត្រចូលរួមរយៈពេល ២ថ្ងៃ មានតម្លៃ ៣៥ ដុល្លារ ចាប់ពីថ្ងៃនេះរហូតដល់អស់ពីស្តុក។ លោកអ្នកអាចរកជាវសំបុត្របានតាមរយៈ App LIVE by Wonderpass ឬតាមគេហទំព័រ WWW.XCAMFESTIVAL.COM សម្រាប់ព័ត៌មានបន្ថែម និងវឌ្ឍភាពនៃការរៀបចំព្រឹត្តិការណ៍ ក៏ដូចជាការចុះឈ្មោះទិញសំបុត្រ សូមតាមដានការផ្សព្វផ្សាយជាបន្តបន្ទាប់ តាមរយៈបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការ របស់ព្រឹត្តិការណ៍ X-CAM EDM FESTIVAL និងនៅលើបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការ របស់ក្រុមហ៊ុន ហនុមាន៕ អត្ថបទពាណិជ្ជកម្ម | ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៣៖ X-CAM បានរៀបចំពិធីសន្និសីទសារព័ត៌មាន ការប្រកាសជាសាធារណៈ អំពីការរៀបចំព្រឹត្តិការណ៍ X-CAM EDM FESTIVAL រវាងក្រុមហ៊ុន ZAAP World និង X-Cam ។ ពិធីសន្និសីទសារព័ត៌មាននេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ លោក ស៊ី ម៉េងម៉េង ប្រធានគម្រោង X-Cam EDM Festival និងលោក Teppawan Kaniworapan តំណាងក្រុមហ៊ុន ZAAP World Thailand ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ និងអ្នកសារព័ត៌មានជាច្រើនរូប។ |
តាមរយៈបេសកកម្មនេះ សារព័ត៌មានអេឡិចត្រូនិចថ្មីៗ សូមរៀបរាប់ពីស្ថានភាពផ្លូវមួយចំនួន ក្នុងការធ្វើដំណើរទៅកាន់ភ្នំឱរ៉ាល់។ មុនទៅដល់តំបន់ភ្នំឱរ៉ាល់ ក្រុមការងារយើង បានធ្វើដំណើរទៅដល់ភូមិស្រែកិន៣ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយត្រូវសម្រាកនៅផ្ទះអ្នកភូមិមួយយប់ មុននឹងបន្តធ្វើដំណើរទៅដល់ជើងភ្នំ ដែលមានចម្ងាយ១២គីឡូម៉ែត្រពីភូមិ។ ក្រុមការងារយើង ត្រូវធ្វើដំណើរតាមគោយន្ត ដោយប្រើពេលវេលាជិត២ម៉ោង (ម៉ោងជាង៨ព្រឹក ដល់ម៉ោង១០) ទើបទៅដល់ជើងភ្នំ ដោយសារតែស្ថានភាពផ្លូវលំបាកធ្វើដំណើរ ហើយត្រូវជិះកាត់ព្រៃភ្នំក្រំថ្ម កាត់ទឹក និងកាត់ជង្ហុក ដីទួល និងចុះទួល ជាច្រើនដំណាក់កាល។ សូមតាមដានបេសកកម្មទី២ នៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ដែលរៀបចំឡើងដោយក្រុមហ៊ុន Star Auto Cambodia កាលពីថ្ងៃទី២៩ មករាដល់ថ្ងៃទី១ កុម្ភៈ ដែលសហការជាមួយសារព័ត៌មានថ្មីៗ និងសារព័ត៌មានFresh News ដូចតទៅ៖ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថមនៅក្នុងកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ១, ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី ទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន ឌែមលើ អេជី ក្នុងការនាំចូល ចែកចាយ និងដាក់លក់នូវគ្រប់ប្រភេទរថយន្ត Mercedes ប្រចាំនៅកម្ពុជា។ ទីតាំងស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែង មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងផ្នែកទូទៅ 023 231 488 , ផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។ ២, ហាងលក់ទំនិញ Baby outlet ជាហាងទំនិញដ៏ធំសម្រាប់កុមារតូចៗ ទារក និងស្ត្រីមានផ្ទៃពោះ។ Baby Outlet មាន ៣សាខា។ សាខាទី១ នៅទួលគោក ទល់មុខសាលាបឋមសិក្សាទួលគោក, សាខាទី២ នៅតាមបណ្ដាយផ្លូវកម្ពុជាក្រោម ខាងក្រោយទីស្ដីការគណៈរដ្ឋមន្ត្រី និងសាខាទី៣ នៅខាងត្បូងវិមានឯករាជ្យ ជាប់នឹងសកលវិទ្យាល័យបញ្ហាសាស្ត្រកម្ពុជា។ ទាក់ទងតាមលេខទូរស័ព្ទ 017 222 978 ។ ៣, ក្រុមហ៊ុន Serge Comtesse (ស៊ែក កុងតេស) ជាក្រុមហ៊ុនតែមួយគត់ ដែលនាំចូលផ្តាច់មុខពីប្រទេសអាល្លឺម៉ង់នូវផលិតផល Schwarzkopf (ស្វកខប) Professional គឺប្រភេទផលិតផលការពារ និងថែរក្សាសរសៃសក់បានយ៉ាងល្អ។ ក្រុមហ៊ុន ស៊ែក កុងតេស មានទីតាំងនៅ ផ្លូវលេខ២១E0, ផ្លូវលេខ១៣៦ កែងផ្លូវ៤៩, សង្កាត់ផ្សារថ្មីIII, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់ 023 966 263 / 023 63 00 733 ។ ៤, ក្រុមហ៊ុនកូកាកូឡា ដែលបានឧបត្ថម្ភភេសជ្ជៈ និងទិកពិសា Dasani ។ ទាក់ទងតាមលេខទូរស័ព្ទ 023 428 995 / 428 996 ៕ អត្ថបទទាក់ទង អាជ្ញាធរខេត្តកំពង់ស្ពឺ គ្រោងរៀបចំតំបន់ភ្នំឱរ៉ាល់ ជាកន្លែងទេសចរណ៍បែបផ្សងព្រេង អភិបាលរងខេត្តកំពង់ស្ពឺ ចែករំលែកបទពិសោធន៍ឡើងភ្នំឱរ៉ាល់ លោក ឈឺន ឆីម រកចំណូលបាន១០០០ដុល្លារក្នុងមួយខែ ពីការនាំភ្ញៀវឡើងភ្នំឱរ៉ាល់ «Mercedes-Benz និងកំណប់អាថ៌កំបាំង» ពីភ្នំឱរ៉ាល់ដែលខ្ពស់ជាងគេនៅកម្ពុជា សត្វខ្ទីង គោព្រៃ ខ្លាធំ និងសត្វខ្លាឃ្មុំ ជាកំណប់អាថ៌កំបាំងនៃភ្នំឱរ៉ាល់ កញ្ញា ហ៊ុន់ ស៊ីង៉ា បានឡើង«ភ្នំឱរ៉ាល់» ដូចក្តីស្រមៃកាលនៅកុមារ កញ្ញា ទូស សោភ័ណ ចង់ឲ្យកូនខ្មែរទាំងអស់ ឡើងឲ្យដល់កំពូល«ភ្នំឱរ៉ាល់»ដូចខ្លួន កម្មវិធី«Mercedes-Benz និងកំណប់អាថ៌កំបាំង»នឹងនាំពលរដ្ឋខ្មែរឡើងភ្នំខ្ពស់ជាងគេនៅកម្ពុជា | កំពង់ស្ពឺ៖ ក្រុមការងាររបស់សារព័ត៌មានថ្មីៗ (THMEYTHMEY.COM) និងក្រុមការងារសារព័ត៌មានFresh News បានទៅកាន់ភ្នំឱរ៉ាល់ តាមរយៈបេសកកម្មលើកទី២ នៃកម្មវិធី« Mercedes-Benz និងកំណប់អាថ៌កំបាំង» ដែលរៀបចំឡើងដោយក្រុមហ៊ុន Star Auto Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្តម៉ាក Mercedes-Benz ទូទាំងប្រទេសកម្ពុជា។ |
សូមស្តាប់ប្រសាសន៍របស់សម្តេច ហ៊ុន សែន៖ គឺនៅមុនបញ្ចប់ការសំណេះសំណាល និងការរំឮកប្រវត្តិនៃការចាប់ផ្តើមតស៊ូប្រឆាំងរបបខ្មែរក្រហម ដែលសម្តេច ហ៊ុន សែន បានផ្ញើសារនយោបាយទៅអ្នកដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោក និងពិសេសការព្យាយាមកំទេចត្រកូលហ៊ុនរបស់លោក។ សារនយោបាយត្រូវបានប្រកាសចេញពីពិធីរំឮក«ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម» ដែលត្រូវបានរៀបចំដោយក្រសួងការពារជាតិនៅក្នុងសាលាបឋមសិក្សាកោះថ្ម នៃស្រុកមេមត់ក្នុងខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២១ខែមិថុនានេះ។ នៅលើអតីតទីតាំងដែលកាលពី៤០ឆ្នាំមុន សម្តេច ហ៊ុន សែន បានចាប់ផ្តើមចាកចេញពីយុទ្ធមិត្ត និងប្រទេសកំណើតឆ្ពោះទៅស្វែងជំនួយពីប្រទេសវៀតណាមនោះ ប្រមុខរដ្ឋាភិបាល បានថ្លែងទម្លាក់ការទទួលខុសត្រូវជាប្រវត្តិសាស្ត្រទៅលើព្រឹត្តិការណ៍នៃរដ្ឋប្រហាររបស់សេនាប្រមុខ លន់ នល់ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ដែលបង្កឲ្យមានរបប ប៉ុល ពត ឲ្យមានសង្គ្រាមស្លាប់ពលរដ្ឋខ្មែរ ព្រមទាំងការពិការភ្នែករបស់លោកទៀតនោះ។ ដោយនិយាយយោងទៅលើស្ថានភាពបច្ចុប្បន្ន សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ៖«មិនចាំបាច់មានកាំភ្លើងទេ អណ្តាតអ្នកឯង ក៏អាចបង្កជាសង្គ្រាមបានដែរ។ កុំធ្វេសប្រហែសឲ្យសោះ កងទ័ពត្រូវត្រៀមបង្ក្រាបរាល់ចលនា នៃការផ្តួលរំលំ និងការធ្វើឲ្យខូចខាតប្រទេសជាតិ»។ នេះជាការបញ្ជាក់របស់សម្តេចប្រធានគណបក្សកាន់អំណាច ដែលបានបង្ហាញមុខកូនប្រុស៣នាក់របស់លោកដែលសុទ្ធតែមានជំនាញយោធា ហើយបានថ្លែងសារផ្ញើទៅអ្នកដែលចង់កំទេចត្រកូលហ៊ុន របស់លោកដែរ។ លើសពីការឆ្លើយតបថា ត្រកូលហ៊ុនរបស់លោកមិនមែនសម្រាប់ការ«វាយលេង»នោះ សម្តេចហ៊ុន សែន ដែលកាន់អំណាចជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥មកនោះ បានប្រកាសពីអតីតទីតាំងតស៊ូប្រាប់សាធារណជនថា៖«ត្រកូលហ៊ុន ជាត្រកូលដែលរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា។ ត្រកូលហ៊ុន សុំធានាការពារសន្តិភាពសម្រាប់ប្រទេសនេះ ការពាររាជបល្ល័ង្គ ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពារអ្វីៗដែលជាសមិទ្ធផលសង្គមជាតិ»៕ | នៅព្រឹកថ្ងៃទី២១មិថុនានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានបង្ហាញកូនប្រុសទាំងបីដែលសុទ្ធតែមានជំនាញយោធានៅក្នុងពិធីសំណេះសំណាលមួយក្នុងថ្ងៃរំឮកទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបខ្មែរក្រហម។ ប្រធានគណបក្សកាន់អំណាចបានបង្ហាញមុខកូនប្រុសទាំងបី ជាមួយនឹងការថ្លែងសារតបទៅកាន់អ្នកដែលប៉ុនប៉ងកំទេចត្រកូលហ៊ុនរបស់លោក។ សម្តេចនាយករដ្ឋមន្ត្រីក៏ប្រកាសបញ្ជាឲ្យកងទ័ពត្រៀមបង្ក្រាបរាល់សកម្មភាពផ្តួលរំលំរដ្ឋាភិបាលផងដែរ។ |
លោកស្រី Alice Chuang អគ្គនាយិកា សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ បានលើកឡើងថា៖ « រយៈពេលប៉ុន្មានឆ្នាំមកនេះ CUBC បានខិតខំប្រឹងប្រែងអភិវឌ្ឍ សេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែមានគុណភាពខ្ពស់ និងប្រសើរឡើងជាបន្តបន្ទាប់ ដើម្បីផ្ដល់បទពិសោធន៍ថ្មីដល់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មធនាគារឌីជីថលរបស់ CUBC។ កម្មវិធីធនាគារចល័ត CUBC ក៏បានភ្ជាប់ទៅប្រព័ន្ធបាគងរបស់ ធនាគារជាតិនៃកម្ពុជា»។ ជាមួយប្រព័ន្ធបាគង អតិថិជន CUBC អាចផ្ទេរប្រាក់ទៅកាន់គ្រប់សមាជិកបាគងដោយឥតគិតថ្លៃសេវារហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។ ជាមួយគ្នានេះ អតិថិជន CUBC ក៏អាចដាក់ប្រាក់ចូលគណនី របស់ខ្លួនតាមភ្នាក់ងារហិរញ្ញវត្ថុ ដែលជាសមាជិកបាគង។ គិតមកដល់បច្ចុប្បន្ន បាគង មានសមាជិក ជិត៥០ស្ថាប័ន ដូចជា ធនាគារកាណាឌីយ៉ា ក.អ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទ្រូ ម៉ាន់នី(ខេមបូឌា) ម.ក និងលី ហួរ ផេ ប៉្រូ ភីអិលស៊ី ជាដើម។ ស្ថិតក្រោម ភាពជាសមាជិកបាគង អតិថិជន CUBC ក៏អាចប្រើកូដ QR ដើម្បីទទួល និងទូទាត់ប្រាក់ ជាមួយសមាជិកដទៃទៀត។ បើតាមរបាយការណ៍ដែលបានចេញផ្សាយដោយ Nikkei Asia ចំនួនអ្នកប្រើប្រាស់ប្រព័ន្ធទូទាត់បាគង (រួមទាំងអ្នកដែលប្រើបាស់កម្មវិធីរបស់ធនាគារ ដែលជាសមាជិកដែលបានភ្ជាប់ក្នុងប្រព័ន្ធនេះផងដែរ) បានកើនឡើងដល់ប្រមាណ ៧.៩លាននាក់ ដែលចំនួននេះប្រហែល ពាក់កណ្តាលនៃចំនួនប្រជាជនសរុបក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលមានប្រតិបត្តិការសរុបប្រហែល ២.៩ពាន់លានដុល្លារអាមេរិក។ ពិសេសជាងនេះទៅទៀត តាមរយៈបទពិសោធន៍ជិត ១០ ឆ្នាំក្នុងវិស័យធនាគារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងការយល់ដឹងយ៉ាងស៊ីជម្រៅពីតម្រូវការអតិថិជនអំពីការទូទាត់តាមប្រព័ន្ធឌីជីថល ប្រកបដោយសុវត្ថិភាព CUBC បានអភិវឌ្ឍមុខងារប្រព័ន្ធ FIDO ដើម្បីការពារសុវត្ថិភាពរបស់អតិថិជន ក្នុងការប្រើប្រាស់កម្មវិធីធនាគារចល័ត។ លោកស្រី អគ្គនាយិកា Alice Chuang មានប្រសាសន៍បន្ថែមទៀតថា៖ « កម្មវិធីធនាគារឌីជីថលរបស់ CUBC បានរួមបញ្ចូល ប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណ Fast Identity Online (FIDO) និងប្រព័ន្ធសម្គាល់មុខដែលបង្កើនសុវត្ថិភាពនៃគណនីឌីជីថលផ្ទាល់ខ្លួនពីការក្លែងបន្លំ ឬការឆបោក »។ នាថ្ងៃអនាគត CUBC គ្រោងដាក់ចេញនូវសេវាកម្ម ជំនួយក្នុងការប្រើប្រាស់ដើមទុនរួមជាមួយនឹងការផ្ដល់ជូនផ្សេងៗទៀតក្នុងការសន្សំដល់ម្ចាស់គណនីធនាគារ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទាញយកកម្មវិធីធនាគារចល័តCUBC mBanking ហើយបើកគណនីឌីជីថលផ្ទាល់ខ្លួនដើម្បីទទួលបានកាដូស្វាគមន៍អតិថិជនថ្មី 3 ដុល្លារ និងមានឱកាសឈ្នះរង្វាន់ផ្សេងៗទៀត ដោយឡែក CUBC ក៏មានរង្វាន់លើកទឹកចិត្តជាច្រើនសម្រាប់អតិថិជនថ្មី។ ចាប់ពីថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៣ អតិថិជនដែលទាញយកកម្មវិធី CUBC mBanking App ដំបូង និងបើកគណនីឌីជីថលក្នុងកម្មវិធីធនាគារចល័តរបស់ CUBC លោកអ្នកនឹងទទួលបានកាដូស្វាគមន៍ចំនួន ៣ ដុល្លារ (សម្រាប់អតិថិជនថ្មី សរុបចំនួន ១ ៥០០នាក់ដំបូង)។ លើសពីនេះទៅទៀតសម្រាប់អតិថិជនថ្មីដែលបើកគណនីឌីជីថល CUBC ចន្លោះពីថ្ងៃទី ទី៨ ខែមេសា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៣ នឹងមានសិទ្ធិចាប់ឆ្នោតផ្សងសំណាងដើម្បីឈ្នះរង្វាន់ជាច្រើន រួមមាន ម៉ូតូ Honda Beat ស៊េរីថ្មី ទូរស័ព្ទiPhone 14 Pro Max និង នាឡិកា Apple Watch Series 8 ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ធនាគារ https://bit.ly/3JCSHeJ អំពីសាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ (CUBC) ចាប់តាំងពីឆ្នាំ២០១៤មក CUBC ជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុដ៏ធំបំផុតរបស់កោះតៃវ៉ាន់ឈ្មោះ Cathay Financial Holdings ហើយបានបង្កើតបណ្តាញសាខាការិយាល័យក្នុងស្រុកចំនួន១៦សាខា និង ម៉ាស៊ីនអេធីអឹមជិត ៨០ម៉ាស៊ីនទូទាំងរាជធានី និងតាមបណ្តាខេត្តធំៗសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារកាថេយូណៃធីត(កម្ពុជា) ចំកាត់ គ្រោងនឹងអភិវឌ្ឍបណ្តាញសាខារបស់ខ្លួនជាលំដាប់ និង អាជីវកម្មហិរញ្ញវត្ថុឌីជីថលទូទាំងប្រទេសបន្ថែមដោយរួមមានការអភិវឌ្ឍដំណោះស្រាយហិរញ្ញវត្ថុថ្មីដែលបំពេញបាននូវតម្រូវការដល់អតិថិជនទាំងសាជីវកម្ម និងរូបវ័ន្តបុគ្គល៕ ទំនាក់ទំនង៖ Iris Wu (Ms.) នាយកដ្ឋានទំនាក់ទំនងសាធារណៈ Cathay Financial Holding Co., Ltd. 17F, លេខ 296 ផ្លូវ Ren Ai, Sec 4 តៃប៉ិ 10633 តៃវ៉ាន់ លេខទូរសព្ទ: +886 (0)2-2708 7698 លោក នួន ច័ន្ទណា នាយកដ្ឋានផែនការ សាជីវកម្ម ធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ អគារលេខ៤៨ វិថីសម្តេចប៉ាន (ផ្លូវ ២១៤) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា លេខទូរសព្ទ:+885(0)23 211 211 ។ (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ហៅថា CUBC ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនហិរញ្ញវត្ថុធំបំផុតរបស់កោះតៃវ៉ាន់ក្រោមឈ្មោះ Cathay Financial Holdings បានបើកដំណើរការកម្មវិធីធនាគារចល័ត CUBC ដំបូង ដែលភ្ជាប់ជាមួយប្រព័ន្ធទូទាត់ បាគងរបស់ធនាគារជាតិនៃកម្ពុជា។ កម្មវិធីធនាគារចល័តថ្មីនេះ បង្កើតឡើងក្នុងគោលបំណងផ្តល់នូវបទពិសោធន៍ហិរញ្ញវត្ថុឌីជីថលទំនើប និងងាយស្រួលដល់អតិថិជនទូទាំងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីធនាគារចល័ត របស់CUBC អនុញ្ញាតឱ្យអតិថិជនបើកគណនីឌីជីថល តាមប្រព័ន្ធអ៊ីនធឺណិត បានភ្លាមៗ។ |
ក្មេងដែលក្តៅខ្លួន ច្រើនតែមានអាការៈ ល្ហិតល្ហៃ មិនឃ្លានអាហារ ឈឺបំពង់ក ក្អក ឈឺត្រចៀក ក្អួត និងរាក ហើយវាក៏ជាអ្វីដែលត្រូវការពេទ្យព្យាបាលដែរ។ បើសិនជាកូនអ្នកអាយុក្រោម ៤ខែ ហើយសីតុណ្ហភាពក្តៅដល់ ៣៨អង្សារឡើងទៅ អ្នកគួរតែនាំគេទៅពេទ្យភ្លាម ព្រោះវាជាសញ្ញាធ្ងន់ធ្ងរនៃការបង្ករោគដែលអាចប៉ះពាល់ដល់អាយុជីវិតបាន។ ការក្តៅខ្លួនខ្លាំងក៏អាចបណ្តាលឲ្យក្មេងតូចៗប្រកាច់ដែរ។ ចូរទាក់ទងទៅគ្រូពេទ្យភ្លាមបើសិនជាកូនក្តៅខ្លួនហើយមានអាការៈដូចខាងក្រោមនេះទៀត៖ មើលទៅដូចឈឺធ្ងន់ធ្ងរ សន្លឹមជាប់ ប្រព័ន្ធភាពស៊ាំចុះខ្សោយ ឬមានបញ្ហាសុខភាពផ្សេងៗទៀត ប្រកាច់ មានអាការៈផ្សេងៗដូចជា កន្ទួលរមាស់ ឈឺបំពង់ក ឈឺក្បាល រឹងក ឬឈឺក្នុងត្រចៀក ចូរទាក់ទងមកគ្រូពេទ្យភ្លាមបើសិនជាការក្តៅខ្លួនមានរយៈពេលយូរជាងមួយថ្ងៃ ជាពិសេសក្មេងអាយុតិចជាងពីរឆ្នាំ និងច្រើនជាង៣ថ្ងៃចំពោះក្មេងអាយុចាប់ពី២ឆ្នាំឡើង៕ ត្រួតពិនិត្យដោយ www.health.com.kh | ការក្តៅខ្លួន មានន័យថា ជាការឡើងសីតុណ្ហភាពក្នុងរាងកាយ ហើយវាក៏មិនមែនជាជំងឺដែរ គ្រាន់តែជាអាការៈមួយនៃជំងឺណាផ្សេងប៉ុណ្ណោះ ជាពិសេសការបង្ករោគក្នុងខ្លួនតែម្តង។ ការក្តៅខ្លួនច្រើនតែទាក់ទងនឹងការមិនមានផាសុកភាពក្នុងរាងកាយ ហើយមនុស្សភាគច្រើននឹងមានអារម្មណ៍ល្អវិញនៅពេលទទួលបានការព្យាបាល។ ប៉ុន្តែដោយអាស្រ័យទៅលើអាយុ ស្ថានភាពរាងកាយ និងមូលហេតុរបស់វា អ្នកប្រហែលជាត្រូវការ ឬមិនបាច់ព្យាបាលលើករណីក្តៅខ្លួនតែមួយមុខនោះទេ។ អ្នកជំនាញជាច្រើនជឿថា ការក្តៅខ្លួនគឺជារបៀបដែលរាងកាយទប់ស្កាត់ ឬការពារខ្លួនពីការបង្ករោគ។ កាលណាក្តៅខ្លួនខ្លាំង មានន័យថា រាងកាយគឺលែងអាចគ្រប់គ្រងសីតុណ្ហភាពរបស់រាងកាយបានទៀតហើយ។ |
ធនាគារជាតិ បានសហការជាមួយធនាគារមេយប៊ែង(Maybank) ដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាផ្ទេរប្រាក់ឆ្លនដែនមេយប៊ែង-បាគង រវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី តាមរយៈកម្មវិធីបាគង និងMAE app។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិ កាលពីថ្ងៃទី១១សីហា ឆ្នាំ២០២១ សេវាផ្ទេរប្រាក់ឆ្លងដែននេះ នឹងអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារMaybank នៅប្រទេសម៉ាឡេស៊ីផ្ទេរប្រាក់ដោយផ្ទាល់ទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ ឬដៃគូអាជីវកម្មនានា នៅកម្ពុជា តាមរយៈកម្មវិធី MAE app ដោយគ្រាន់តែប្រើលេខទូរសព្ទដៃ ដែលបានចុះឈ្មោះប្រើប្រាស់កម្មបាគង។ ដំណាក់កាលទី១នៃការឱ្យដាក់ដំណើរសេវាផ្ទេរប្រាក់ឆ្លងដែននេះ អតិថិជនអាចផ្ទេរប្រាក់ពីប្រទេសម៉ាឡេស៊ីមកកម្ពុជាបាន។ ចំណែកផ្ទេរប្រាក់ពីកម្ពុជា ទៅម៉ាឡេស៊ីនោះ គឺត្រូវដាក់ឱ្យដំណើរការនៅក្នុងដំណាក់បន្ទាប់។ ធនាគារជាតិ បន្តបញ្ជាក់ថា៖ «ក្នុងមួយថ្ងៃ អតិថិជនអាចផ្ទេរប្រាក់បាន២,៥០០ដុល្លារ (ស្មើនឹង១០,០០០រីងហ្គីត)»។ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជឿជាក់ថា ការផ្ទេរប្រាក់ឆ្លងប្រទេសរវាងកម្ពុជា និងម៉ាឡេស៊ីតាមប្រព័ន្ធបាគងនេះ នឹងជួយឱ្យប្រទេសទាំងពីរ សម្រេចបាននូវកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុកាន់តែស៊ីជម្រៅមួយកម្រិតទៀត ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបម្រើជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ដូច្នេះ៖ « ជាពិសេស គឺជាប្រយោជន៍ដល់ពលរកកម្ពុជាដែលកំពុងធ្វើការងារនៅម៉ាឡេស៊ី ត្រូវការផ្ទេរប្រាក់ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារប្រកបដោយសុវត្ថិភាព និងចំណាយតិច»។ បើតាមលោកស្រី ជាសិរី អគ្គនាយកបច្ចេកទេសធនាគារជាតិ ការដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ឆ្លងដែនមេឃប៊ែង-បាគង នេះ ជាកម្មវិធីមួយក្នុងការពន្លឿនបរិយាបន្នហិរញ្ញវត្ថុ របស់សហគមន៍ដែលខ្វះខាតផងដែរ ក្រៅពីជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការលើកកម្ពស់ការតភ្ជាប់ប្រតិបត្តិការទូទាត់ និងផេ្ទរប្រាក់ដ៏ឆាប់រហ័ស។ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ជាមួយគ្នានេះ លោក Abdul Alias នាយកប្រតិបត្តិនៃធនាគារMaybank បានលើកឡើងថា ការដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ឆ្លងដែននេះ គឺជាដំណោះស្រាយហិរញ្ញវត្ថុឌីជីថលមួយ ប្រកបដោយប្រសិទ្ធភាពជូនសាធារណជន ជាពិសេសប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងបម្រើការងារនៅប្រទេសម៉ាឡេស៊ី ជាមួយនឹងការលើកកម្ពស់ផ្នែកហិរញ្ញវត្ថុកាន់តែទូលាយ។ «ការប្រើប្រាស់ការតភ្ជាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងបច្ចេកវិទ្យាឌីជីថល យើងបានកែប្រែបទពិសោធន៍នៃការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសម៉ាឡេស៊ី និងកម្ពុជា ដែលផ្តល់ភាពងាយស្រួល និងចំណាយសមរម្យ»។ នេះបើតាមលោក Abdul Alias៕ | ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា(NBC) សម្រេចដាក់ឱ្យដំណើរការនៃសេវាផ្ទេរប្រាក់ឆ្លងដែន ទៅប្រទេសម៉ាឡេស៊ី តាមរយៈកម្មវិធីបាគង និង MAE app។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ NBC។ |
ក្នុងអំឡុងពេលការផ្សាយផ្ទាល់លើទំព័រ YouTube របស់សែលកាត ដែលបានពន្យារពេលការ Live ចាប់រង្វាន់រហូតដល់ម៉ោង៩យប់ កម្មវិធីចាប់រង្វាន់ផ្ទាល់ប្រចាំថ្ងៃ របស់សែលកាត នាថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។ ក្រុមការងាររបស់សែលកាត បានតេទៅភ្លាមៗពីការឈ្នះរង្វាន់ដ៏មហាសំណាងនេះ ប៉ុន្តែលោក ដែក សុវណ្ណថា និងគ្រួសារមិនជឿថា រូបលោកពិតជាមានសំណាងបានឈ្នះរង្វាន់មែននោះទេ។ បន្ទាប់ពីស្តាប់ការពន្យល់យ៉ាងច្បាស់លាស់ដោយពិធីកររបស់សែលកាត និងការបញ្ជាក់បន្ថែមពីកូនប្រសារស្រីរបស់គាត់ ទីបំផុត គាត់ក៏ជឿជាក់ថា រូបគាត់ពិតជាអ្នកមានសំណាងឈ្នះរង្វាន់ ពីកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ពិតប្រាកដមែន។ លោក ដែក សុវណ្ណថា បានថ្លែងឱ្យដឹងថា៖«ខ្ញុំមានអារម្មណ៍រន្ធត់ខ្លាំងណាស់ នៅពេលដែលដឹងថា ខ្ញុំបានឈ្នះរង្វាន់នេះ ហើយខ្ញុំសឹងតែមិនជឿខ្លួនឯងទេថា វាគឺជាការពិត។ យ៉ាងណាមិញ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនសែលកាត នូវឱកាសដ៏មហាពិសេសនេះ ព្រោះថាក្នុងអំឡុងពេលនេះ យើងគ្រប់គ្នាកំពុងតែជួបការលំបាកផ្នែកហិរញ្ញវត្ថុខ្លាំងណាស់។ វាពិតជានឹកស្មានមិនដល់សោះថា ខ្ញុំអាចឈ្នះនូវប្រាក់រង្វាន់ ដែលមានចំនួនច្រើនសន្ធឹកសន្ធាប់បែបនេះ។ ខ្ញុំសូមអរគុណជាថ្មីម្តងទៀត»។ លោក ដែក សុវណ្ណថា គឺជាអ្នកឈ្នះរង្វាន់ ១០០ ០០០ ដុល្លារ លើកទី២៤ នៃកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់ក្រុមហ៊ុន សែលកាត ក្នុងឆ្នាំនេះ។ គាត់មានមុខរបរជាគ្រូបង្រៀន នៅក្នុងទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនបាននាំយករង្វាន់ទៅប្រគល់ជូនគាត់ដល់គេហដ្ឋាន នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ទី១៨ ខែមិថុនា។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា លោកពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំង ជាមួយនឹងការឈ្នះរង្វាន់ពីកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ។«វាពិតជាអស្ចារ្យណាស់ ដែលក្រុមហ៊ុនសែលកាត អាចចូលរួមជួយផ្លាស់ប្តូរជីវិត របស់បងប្អូនខ្មែរយើងបាន ជាមួយឱកាសនៃការឈ្នះនូវរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។ ហើយអ្វីដែលមិននឹកស្មានដល់នោះ គឺយើងបានសែ្វងរកឃើញអ្នកឈ្នះរង្វាន់ធំ ចំនួនពីរនាក់ នៅក្នុងកំឡុងពេលគៀកៗគ្នា។ ខ្ញុំក៏សូមចូលរួមអបអរសាទរ ជាមួយលោក ដែក សុវណ្ណថា និងក្រុមគ្រួសាររបស់គាត់ នូវការឈ្នះរង្វាន់ដ៏មហាសំណាងនេះ។ សែលកាត គឺជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ល្អផ្តាច់គេ នៅក្នុងប្រទេសកម្ពុជា។ ដូច្នះហើយ ដើម្បីថ្លែងអំណរគុណ ចំពោះភាពស្មោះស្ម័គ្ររបស់អតិថិជន សែលកាត ក៏មានមោទកភាព ក្នុងការផ្តល់ជូននូវរង្វាន់លើកទឹកចិត្ត សម្រាប់ការគាំទ្ររបស់ពួកគាត់ដូចគ្នា»។ គួររំលឹកផងដែរ លោក ខឹម សារ៉ន គឺជាអ្នកឈ្នះរង្វាន់នៅក្នុងពេលថ្មីៗនេះ ពីកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ដ៏ពេញនិយមរបស់សែលកាត។ អតីតប្រធានមន្ទីរសុខាភិបាលប្រចាំខេត្តព្រះសីហនុរូបនេះ មានសំណាងបានឈ្នះរង្វាន់ដ៏អស្ចារ្យនេះ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។ កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់សែលកាត គឺជាប្រូម៉ូសិនពិសេសមួយ ដែលឱ្យអតិថិជនសែលកាតទាំងអស់ មានឱកាសឈ្នះប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ។ ក្នុងករណីដែលមិនមានអ្នកឈ្នះប្រចាំថ្ងៃ នោះប្រាក់រង្វាន់ដែលនៅសល់ នឹងត្រូវយកទៅបូកបញ្ចូលនៅថ្ងៃបន្ទាប់ ដែលនឹងបង្កើតបានជាប្រាក់រង្វាន់សរុប ដ៏សម្បើមអស្ចារ្យ។ ប្រសិនបើចាប់អារម្មណ៍ ចូលរួមលេងជាមួយកម្មវិធីផ្សងសំណាងប្រចាំថ្ងៃនេះ អ្នកអាចហៅទៅលេខ 8888 ឬផ្ញើសារ 10K ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបានលេខផ្សងសំណាងទាំង ៦ ខ្ទង់។ អ្នកឈ្នះ នឹងត្រូវប្រកាសជារៀងរាល់ថ្ងៃ នៅម៉ោង ៦ ល្ងាច នៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០៖ កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់សែលកាត បានរកឃើញអ្នកមានសំណាងម្នាក់ទៀតហើយ។ លោក ដែក សុវណ្ណថា គឺជាអ្នកឈ្នះរង្វាន់ចុងក្រោយគេ ដែលបានឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ ១០០ ០០០ ដុល្លារ។ |
ក្រុមហ៊ុនឆ្នោតមហាសំណាង គឺជាក្រុមហ៊ុនចុះបញ្ជិការស្របច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ការបង្កើតកម្មវិធីShakeមួយនេះ ធ្វើឡើងគឺជាការកម្សាន្ត និងមានឱកាសឈ្នះលុយយ៉ាងច្រើន សម្រាប់បងប្អូនដែលចូលចិត្តអ្វីថ្មីៗទំនើបៗ ទាន់សម័យ និងកាលីប។ របៀបលេងកម្មវិធី Shake មួយនេះ មាន ៨ ជម្រើស ប៉ុន្តែយើងជ្រើសរើសតែ Shake ៥ ជាឧទាហរណ៍។ Shake ៥ ចំណាយត្រឹមតែ១០០រៀល នឹងមានឱកាសឈ្នះទឹកប្រាក់ ចំនួន ៦.០០០.០០០រៀល។ សូមបញ្ជាក់ថា រាល់ការលេងម្តងៗ គឺចំណាយតិចតួចបំផុត តែមានឱកាសទទួលសំណាងយ៉ាងច្រើន ក្នុងកម្មវិធីShakeមួយ។ ចំពោះប្អូនៗ យុវវ័យសម័យថ្មី ដែលបានចំណាយប្រាក់លេង ចាប់ពី២.០០០រៀល គឺនឹងមានឱកាសឈ្នះផ្ទួនៗ ជាមួយទឹកប្រាក់ និងរង្វាន់ទូរស័ព្ទដៃស្មាតហ្វូន Huawei Y7 Pro2018 ។ កម្មវិធីចាប់រង្វាន់ គឺធ្វើឡើងជារៀងរាល់សប្តាហ៍ ហើយសម្រាប់អ្នកដែលមិនមានឱកាសឈ្នះរង្វាន់ធំ ក៏ទទួលបាននូវរង្វាន់លូងចិត្តផ្សេងៗទៀតពីក្រុមហ៊ុនផងដែរ។ ការចាប់រង្វាន់៖ ១. សប្តាហ៍ទី១ គឺនៅថ្ងៃទី៧ខែសីហា២០១៨ (សន្លឹកឆ្នោតចាប់ពីថ្ងៃ១ខែសីហា ម៉ោង៨ព្រឹក រហូតដល់ ថ្ងៃទី៧ខែសីហា ម៉ោង៤:១៥នាទីល្ងាច) និងការ Live ផ្ទាល់ នៅថ្ងៃទី៧ខែសីហា ម៉ោង៨ល្ងាច។ ២. សប្តាហ៍ទី២ គឺនៅថ្ងៃទី១៤ខែសីហា ២០១៨ (សន្លឹកឆ្នោតចាប់ពីថ្ងៃ៧ ខែសីហាម៉ោង៤:១៥ល្ងាចរហូត ដល់ថ្ងៃទី១៤ ម៉ោង៤:១៥ល្ងាច) និងការ Liveផ្ទាល់ នៅថ្ងៃទី១៦ខែសីហា ម៉ោង៨ល្ងាច។ ៣. សប្តាហ៍ទី៣ គឺនៅថ្ងៃទី២១ខែសីហា ២០១៨ (សន្លឹកឆ្នោតចាប់ពីថ្ងៃ១៤ខែសីហាម៉ោង ៤:១៥ល្ងាចរហូត ដល់ថ្ងៃទី២១ខែសីហា ម៉ោង ៤:១៥ ល្ងាច) និងការ Liveផ្ទាល់ នៅថ្ងៃទី២៣ ម៉ោង៨ល្ងាច។ ៤. សប្តាហ៍ទី៤គឺនៅថ្ងៃទី២៨ ខែសីហា ២០១៨ (សន្លឹកឆ្នោតចាប់ពីថ្ងៃ២១ខែសីហាម៉ោង ៤:១៥ល្ងាចរហូត ដល់ថ្ងៃទី២៨ ខែសីហាម៉ោង ៤:១៥ ល្ងាច) និងការ Live នៅថ្ងៃទី៣០ ម៉ោង ៨ល្ងាច។ ដើម្បីចូលរួមក្នុងកម្មវិធីនេះ គឺគ្រាន់តែធ្វើការដោនឡូតកម្មវិធីមហាសំណាង ដោយវាយពាក្យ Moha Somnang រួចចុះឈ្មោះជាការស្រេច។ ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ ០៧០ ២៣៥ ២៣៥ / ០៦៨ ២៣៥ ២៣៥ / ០៩៣ ២៣៥ ២៣៥ / ០៩៨ ២៣៥ ២៣៥ / ០៩៩ ២៣៥ ២៣៥ ៕ (អត្ថបទពាណិជ្ជកម្ម ) | ថ្មីទៀតហើយ ថ្មីទៀតហើយ!!! Shakeមួយប្រចាំសប្តាហ៍ គឺជាហ្គេមក្រឡុកកម្សាន្ត ដែលទទួលបានសំណាងជាច្រើនដូចជាលុយសុទ្ធក្នុង App មហាសំណាង និងទូរស័ព្ទទំនើបម៉ាក Huawei Y7 Pro2018 ជាច្រើនរង្វាន់ពេញមួយខែ ចាប់ពីថ្ងៃទី១ -៣០ ខែសីហា ឆ្នាំ២០១៨។ |
ទោះជាមួយឆ្នាំ ទើបការងារគូរគំនូរសម្រាប់ទូកងម្តងមែន ប៉ុន្តែលោក ចាន់ណា ក៏ពេញចិត្តហើយលោក៏អំពាវនាវឱ្យយុវជនចូលរួមថែរក្សា និងលើកកម្ពស់ស្នាដៃខ្មែរ។ សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូដូចតទៅ៖ | ភ្នំពេញ៖ ទំនេរពីការធ្វើស្រែចម្ការ លោក ឃឹម ចាន់ណា ឆ្លៀតធ្វើជាជាងគំនូរទូក ង ដែលការងារនេះ អាចឱ្យលោកទទួលបានប្រាក់កម្រៃបន្ថែមផង និងអាចថែរក្សាប្រពៃណីវប្បធម៌ផង។ |
ការបរិច្ចាគសម្ភារយោធាបានធ្វើឡើងនៅក្នុងពិធីមួយកាលពីថ្ងៃទី៧ ខែមិថុនា នៅពេលសហភាពកុមារកូរ៉េ (KCU) ដែលជាក្រុមយុវជននយោបាយបានប្រារព្ធខួបលើកទី៧៧របស់ខ្លួន។ សហភាព KCU ដែលសមាជិករបស់ពួកគេត្រូវបានស្គាល់ដោយកន្សែងក្រហម ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់មនោគមវិជ្ជានយោបាយរបស់កូរ៉េខាងជើងដូចជាការពឹងផ្អែកលើខ្លួនឯងជាដើម។ ប្រព័ន្ធផ្សរដ្ឋកូរ៉េខាងជើង មិនបានបង្ហាញពីវិធីដែលថវិកាត្រូវបានរៃអង្គាសសម្រាប់ទិញបរិក្ខារយោធាដោយរបៀបណាឡើយ។ ឧបករណ៍បាញ់រ៉ុក្កែតដែលបានបរិច្ចាគត្រូវបានគេដាក់ឈ្មោះថា សុនយ៉ុន (Sonyeon) ដែលមានន័យថាក្មេងប្រុសនៅក្នុងភាសាកូរ៉េ ទោះបីជាសមាជិកក្រុមយុវជននេះរួមមានទាំងក្មេងប្រុស និងក្មេងស្រីក៏ដោយ។ សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ កូរ៉េខាងជើងបានបង្កើនកិច្ចខិតខំឃោសនា និងការផ្ញើសារជាសាធារណៈរួមទាំងការរៀបចំបាតុកម្មដែលរូបសំណាករបស់មេដឹកនាំកូរ៉េខាងត្បូង និង អាម៉េរិកត្រូវបានដុតចោលដើម្បីជំរុញទឹកចិត្តប្រជាជន។ កន្លងមក កូរ៉េខាងជើងច្រានចោលដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយការបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបដ៏ធំបំផុតរបស់ខ្លួននៅឆ្នាំនេះ។ កាលពីសប្តាហ៍មុន ប្រទេសផ្ដាច់ការមួយនេះ បានទទួលការថ្កោលទោសជាអន្តរជាតិជុំវិញការបាញ់បង្ហោះផ្កាយស៊ើបការណ៍ដំបូងរបស់ខ្លួនទោះបីជាមិនជោគជ័យក៏ដោយ៕ | ទីភ្នាក់ងារកណ្ដាលកូរ៉េខាងជើង KCNA រាយការណ៍នៅថ្ងៃទី៨ ខែមិថុនាថា ក្រុមយុវជនកូរ៉េខាងជើងមួយ បានបរិច្ចាគគ្រាប់រ៉ុក្កែតដល់យោធានៅក្នុងការបង្ហាញភាពស្នេហាជាតិដ៏ក្លៀវក្លាស្របពេលរដ្ឋឯកោមួយនេះប្រឈមមុខការគំរាមកំហែងពីបរទេសកាន់តែខ្លាំងឡើង។ |
មន្ទីរពេទ្យកំពុងរអាក់រអួលយ៉ាងខ្លាំង ដោយក្រុមគ្រូពេទ្យថ្នាក់បញ្ចប់ហាត់ការនៅក្នុងមន្ទីរពេទ្យ ចំនួន៧១%បាននាំគ្នាលាលែងពីការងារ ដើម្បីតវ៉ាប្រឆាំងនឹងការធ្វើកំណែទម្រង់ដំឡើងចំនួននិស្សិតប្រលងចូលមហាវិទ្យាល័យវេជ្ជសាស្ត្រ។ បើតាមទិន្នន័យផ្លូវការនិងព័ត៌មានចុះផ្សាយនៅក្នុងសារព័ត៌មានជាតិ មន្ទីរពេទ្យធំៗចំនួន៥របស់កូរ៉េខាងត្បូងកំពុងមានដំណើរការយ៉ាងរអាក់រអួលបំផុត ដោយត្រូវបង្ខំចិត្តមិនទទួលអ្នកជំងឺ និងលុបគម្រោងការវះកាត់អ្នកជំងឺ អស់ប្រមាណ៥០% តាំងពីថ្ងៃអង្គារទី២០កុម្ភៈមក ព្រោះខ្វះពេទ្យ។ នៅថ្ងៃពុធនេះ ចំនួនគ្រូពេទ្យកម្មសិក្សាឈប់មិនមកធ្វើការមានចំនួនដល់ទៅ ៧៨១៣នាក់ ពោលគឺ៥ដងច្រើនជាងកាលពីថ្ងៃអង្គារម្សិលមិញ និងត្រូវជា៧១%នៃគ្រូពេទ្យកម្មសិក្សាសរុប។ ក្រុមគ្រូពេទ្យថ្នាក់បញ្ចប់កំពុងហាត់ការនៅតាមមន្ទីរពេទ្យ (les internes) បាននាំគ្នាលាលែងពីការងារ ដើម្បីប្រឆាំងនឹងគម្រោងកំណែទម្រង់របស់រដ្ឋាភិបាលដែលចង់ដំឡើងចំនួននិស្សិតចូលរៀនមហាវិទ្យាល័យវេជ្ជសាស្ត្រ។ លោកប្រធានាធិបតីកូរ៉េខាងត្បូង យ៉ូន សុកយោល បានជំនះធ្វើកំណែទម្រង់ដំឡើងបរិមាណនិស្សិតអាចចូលរៀនពេទ្យចំនួន៦៥% ឬត្រូវជា២ពាន់នាក់បន្ថែមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៥ទៅ។ សម្រាប់លោកប្រធានាធិបតី នេះជាវិធានការចាំបាច់របស់ប្រទេសក្នុងការមើលថែពលរដ្ឋចាស់ៗកាន់តែច្រើនឡើងៗ។ រដ្ឋាភិបាលព្យាករឃើញថាប្រទេសនឹងមានពលរដ្ឋអាយុលើសពី៦៥ឆ្នាំចំនួនដល់ទៅ៤៤%នៅឆ្នាំ២០៥០។ ហើយកូរ៉េខាងត្បូងមានគ្រូពេទ្យជាមធ្យមតែ២,៦នាក់ប៉ុណ្ណោះសម្រាប់មើលពលរដ្ឋ១ពាន់នាក់ ទល់នឹងមធ្យមភាគ៣,៧% នៃ៣៧រដ្ឋជាសមាជិកអង្គការប្រទេសអភិវឌ្ឍន៍។ ដូច្នេះបើគ្មានកំណែទម្រង់ទេ កូរ៉េខាងត្បូងខ្វះគ្រូពេទ្យដល់ទៅ១៥០០០នាក់នៅឆ្នាំ២០៣៥។ ប៉ុន្តែចំណាត់ការដំឡើងចំនួននិស្សិត នឹងធ្វើឱ្យធ្លាក់គុណភាពគ្រូពេទ្យនៅថ្ងៃអនាគត ហើយគុណភាពមើលថែព្យាបាលអ្នកជំងឺក៏ចុះថយនៅតាមនោះដែរ។ នេះជាការយល់ឃើញរបស់ក្រុមគ្រូពេទ្យ។ ម្យ៉ាងទៀត កំណែទម្រង់របស់រដ្ឋាភិបាល មិនឆ្កឹះចំបញ្ហាពិតនៃប្រព័ន្ធសុខាភិបាលកូរ៉េខាងត្បូងទេ។ កូរ៉េខាងត្បូងខ្វះអ្នកជំនាញផ្នែកខ្លះ ដូចជាជំនាញកុមារ ឬជំនាញបេះដូង ព្រោះនិស្សិតនាំគ្នាចាប់យកតែជំនាញវះកាត់កែសម្ផស្ស និងចិត្តសាស្ត្រ។ រដ្ឋាភិបាលគួរតែស្នើវិធានការកាត់បន្ថយបន្ទុកតាមផ្លូវច្បាប់វិញ ក្នុងករណីមានកំហុសវេជ្ជសាស្ត្រគ្រប់គ្រងមិនបានប្រសើរជាង។ នេះបើតាមការទាមទាររបស់សមាគមនិស្សិតពេទ្យកម្មសិក្សា ដែលជាអ្នកផ្តួចផ្តើមធ្វើកុប្បកម្មឈប់ធ្វើការ។ តែក្រុមអ្នកគាំទ្រកំណែទម្រង់ដែលមានដល់ទៅ៧៥% យល់ថាក្រុមប្រឆាំងមិនចង់មានពេទ្យច្រើន ដើម្បីអាចបន្តមានប្រាក់ចំណូលខ្ពស់។ នៅកូរ៉េខាងត្បូង ការជ្រើសរើសនិស្សិតពេទ្យតឹងតែងខ្លាំងណាស់ គ្រូពេទ្យចេញមកមានប្រាក់ខែខ្ពស់និងកិត្តិយសថ្លៃថ្លាខ្លាំងណាស់។ ប្រឈមនឹងអវត្តមានគ្រូពេទ្យដ៏សន្ធឹកសន្ធាប់យ៉ាងដូច្នេះ នាយករដ្ឋមន្ត្រីដែលបានចុះទៅសួរសុខទុក្ខអ្នកជំងឺដល់មន្ទីរពេទ្យ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល បានថ្លែងសារ នៅថ្ងៃពុធនេះ ជំរុញឱ្យក្រុមគ្រូពេទ្យទាំងនោះត្រលប់ទៅបំរើការងារគោរពវិជ្ជាជីវៈ ដែលជាអ្នកការពារព្យាបាលសុខភាពមនុស្សទូទៅ។ គ្រូពេទ្យសិក្ខាកាមដែលមិនមកធ្វើការអាចនឹងត្រូវឃាត់ខ្លួននិងជាប់ទោសបើមិនព្រមស្តាប់បញ្ជារបស់រដ្ឋាភិបាល។ នេះជាពាក្យព្រមានរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕ | ដោយ៖អៀង សុខម៉ិញ/RFI |
សូមអញ្ជើញលោក-អ្នកនាង ទស្សនាបទសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាន នៃសារព័ត៌មាន ThmeyThmey25 និងលោក លឹម វណ្ណច័ន្ទ បុរាណវិទូនៃក្រសួងបរិស្ថាន ខាងក្រោមដូចតទៅ៖ លោក លឹម វណ្ណច័ន្ទ បញ្ជាក់ថា ស្ដូបបុរីអូស្វាយ ត្រូវបានសាងសង់ឡើងក្នុងសម័យព្រះករុណាព្រះបាទនរោត្តមសីហនុ ឆ្នាំ១៩៦៤។ ក្នុងអតីតកាល បុរីអូរស្វាយ បានរៀបចំទៅជាកូនក្រុងមួយ មានសួនច្បារ មានផ្ទះពលរដ្ឋជាច្រើនរស់នៅជុំវិញទីនោះ ដែលមានសាលារៀន និងមន្ទីរពេទ្យផងដែរ។ រហូតដល់ឆ្នាំ២០១៩ រដ្ឋាភិបាលបានផ្លាស់ប្តូរទីនោះ ទៅជាស្រុកបូរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង វិញ។ ស្តូបបុរីអូរស្វាយនេះ ត្រូវបានព្រះបាទ នរោត្តម សីហនុ បង្កើតឡើងដើម្បីការពារព្រំដែនកម្ពុជា ពីការឈ្លានពានរបស់ប្រទេសជិតខាង។ មុនពេលបង្កើតក្រុងនៅគ្រានោះ បុរីអូរស្វាយ មិនមានមនុស្សរស់នៅឡើយ ប៉ុន្តែព្រះបាទសីហនុ បានកេណ្ឌពលរដ្ឋគ្មានផ្ទះសម្បែង ឲ្យមករស់នៅ និងប្រកបរបរចិញ្ចឹមជីវិត ក្នុងតំបន់នោះ។ នេះបើតាម ឯកសារពីការស្រាវជ្រាវរបស់លោកបុរាណវិទូ លឹម វណ្ណច័ន្ទ។ លោក បុរាណវិទូរូបនេះ បានប្រាប់ ThmeyThmey25 ដូច្នេះថា៖ «ស្តូបនេះជានិមិត្តរូបនៅពេលសាងសង។ យើងចង់និយាយថា យើងសម្គាល់មួយ ជាស្នាព្រះហស្ថរបស់ព្រះអង្គ ដូចយើងឃើញអ៊ីចឹង។ ស្តូបនេះមាន៨ជ្រុង ហើយបានបង្ហាញពីព្រះរាជសកម្មភាពរបស់ព្រះអង្គខ្លះដែរ។ យើងអាចដើរពិនិត្យមើលទៅ ដូចជាមានរូប ពេលព្រះអង្គឡើងគ្រងរាជ្យ ព្រះសកម្មភាពព្រះអង្គធ្វើពលកម្មជាមួយប្រជាជន និងកីឡា»។ មានរាងដូចជួង កម្ពស់៤ម៉ែត្រ និងមានជ្រុងចំនួន៨ អមដោយផ្ទាំងចម្លាក់ថ្ម ស្តូបបុរីអូរស្វាយ បង្ហាញពី ព្រះរាជសកម្មភាពរបស់ព្រះបាទ នរោត្តម សីហនុ ក្នុងសម័យសង្គមរាស្ត្រនិយម។ ក្នុងការរៀបចំក្រុងបុរីអូរស្វាយនៅសម័យនោះ ព្រះបាទ នរោត្តម សីហនុ ក៏បានចូលរួមសម្ពោធ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៦៨ ផងដែរ។ មកទល់ពេលបច្ចុប្បន្ន ស្រុកបូរីអូរស្វាយសែនជ័យ ក្នុងខេត្តស្ទឹងត្រែង មានឃុំចំនួន៣ ដូចជា ឃុំកោះស្នែ មានភូមិចំនួន៣, ឃុំអូរស្វាយ មានភូមិចំនួន៥ និងឃុំព្រះរំកិល មានភូមិចំនួន៨។ លើសពីនោះ ស្រុកបូរីអូរស្វាយសែនជ័យ បានក្លាយជាតំបន់សក្ដានុពលទេសចរណ៍ធម្មជាតិមួយក្នុងប្រទេសកម្ពុជា មានទាំងធនធានធម្មជាតិចម្រុះ ព្រៃលិចទឹកតាមដងទន្លេមេគង្គ ជង្រុកមច្ឆជាតិ ទីតាំងប្រវត្តិសាស្ត្រ រួមទាំងរក្សាបានការរស់នៅបែបប្រពៃណីថែមទៀតផង៕ | ស្ទឹងត្រែង៖ នៅពេលភ្ញៀវទេសចរ បានទៅដល់ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង ប្រាកដជាបានឃើញស្តូបបុរាណមួយ មានរាងដូចជួង កម្ពស់៤ម៉ែត្រ នៅក្បែរមាត់ទន្លេមេគង្គ ដែលមានចម្លាក់៤ជ្រុង។ លោក លឹម វណ្ណច័ន្ទ បុរាណវិទូនៃក្រសួងបរិស្ថាន ពន្យល់ថា ស្ដូបនេះ ជានិមិត្តរូបនៃការសាងសង់ ដែលចង់បង្ហាញពីព្រះរាជសកម្មភាពរបស់ព្រះបាទ នរោត្តម សីហនុ ក្នុងសម័យសង្គមរាស្ត្រនិយម។ |
ប្រជាពលរដ្ឋទូរទៅ ជាពិសេសពលរដ្ឋដែលរស់នៅខេត្តកំពង់ចាម អាចទៅទទួលការព្យាបាលភ្នែក ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។ ការផ្ដល់ជូនដល់ប្រជាពលរដ្ឋមានដូចជា ពិនិត្យព្យាបាល ពិគ្រោះ និងធ្វើការវះកាត់ បកភ្នែក ដោយក្រុមគ្រូពេទ្យជំនាញផ្នែកចក្ខុ មកពីសាធារៈរដ្ឋប្រជាមានិតចិន៕ | កំពង់ចាម៖ ប្រជាពលរដ្ឋទាំងអស់ នឹងទទួលបានការព្យាបាលភ្នែកដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្ត រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។ ការពិនិត្យ និងព្យាបាល នឹងត្រូវធ្វើឡើងដោយក្រុមគ្រូពេទ្យចិន លើជំនាញផ្នែកចក្ខុ។ |
ការបង្ហាញឆន្ទៈដោយភាគី ដែលដឹងខ្លួនថា ខុសពីឆន្ទៈពិតរបស់ខ្លួន ។ https://salatraju.com/lexique/ | Mental reservation |
ខាងក្រោមនេះគឺជាបទសម្ភាសលម្អិតរបស់រវាងលោក លាង ដឺលុច នាយកប្រតិបត្តិសារព័ត៌មានថ្មីៗ និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ លោក លាង ដឺលុច៖ ពីថ្ងៃទី១០ ដល់ ថ្ងៃទី១៤ខែមិថុនានេះ កម្ពុជា តាមរយៈក្រសួងព័ត៌មាន នឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខេត្តសៀមរាប។ នោះជាសន្និសីទថ្នាក់អន្តរជាតិ ដែលនឹងប្រមូលផ្តុំអ្នកកាសែតមានពិសោធន៍ អ្នកដឹកនាំក្រុមហ៊ុនសារព័ត៌មាន អ្នកស្រាវជ្រាវ និងអ្នកធ្វើគោលនយោបាយផងដែរ។ លោករដ្ឋមន្ត្រី តើអ្វីទៅជាសន្និសីទកំពូលសារព័ត៌មានអាស៊ី? លោក ខៀវ កាញារីទ្ធ៖ សន្និសីទកំពូលសារព័ត៌មានអាស៊ីនេះ ត្រូវរៀបចំដោយវិទ្យាស្ថានអាស៊ី ប៉ាស៊ីហ្វិកសម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ (Asia-Pacific Institute for Broadcasting Development)។ ជាសន្និសីទក្នុងវិស័យសារព័ត៌មានមែន តែមិនមែនយើងអញ្ជើញអ្នកកាសែតធម្មតាចូលរួមនោះទេ។ យើងអញ្ជើញចាងហ្វាងកាសែត អ្នកធ្វើគោលនយោបាយសារព័ត៌មាន អ្នកទទួលខុសត្រូវលើការគ្រប់គ្រងស្ថានីយវិទ្យុ ទូរទស្សន៍ និងអ្នកស្រាវជ្រាវ ជាដើម។ យើងនឹងពិភាក្សាលើបញ្ហាដែលសារព័ត៌មានប្រឈមក្នុងពេលបច្ចុប្បន្នដូចជា ព័ត៌មានក្លែងបន្លំ តួនាទីនៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងបញ្ហាធំមួយទៀត គឺការរកចំណូលរបស់ស្ថាប័នព័ត៌មាន ដោយប្រជែងជាមួយបណ្តាញសង្គម។ មិនមែនតែកម្ពុជានោះទេ បញ្ហាបាត់ចំណូលនេះរបស់ក្រុមហ៊ុនសារព័ត៌មានបានកើតឡើងនៅទូទាំងពិភពលោក ដោយសារតែក្រុមហ៊ុនលក់ផលិតផលបានត្រឡប់ទៅផ្សាយតាមបណ្តាញសង្គម។ លោក លាង ដឺលុច៖ ដូច្នេះ តើសន្និសីទកំពូលសារព័ត៌មានអាស៊ីនឹងផ្តល់គុណប្រយោជន៍អ្វីខ្លះដល់វិស័យសារព័ត៌មាននៅកម្ពុជា? លោក ខៀវ កាញារីទ្ធ៖ ទីមួយ វានឹងធ្វើឲ្យអ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មានរបស់យើងកាន់តែយល់បានអំពីទំនោរដែលមានជាទូទៅនៅលើពិភពលោក និងទីពីរ គឺការដកស្រង់ពិសោធន៍ជាច្រើននៅក្នុងការងាររៀបចំសន្និសីទនេះ។ លោក លាង ដឺលុច៖ វេទិកាសារព័ត៌មានអាស៊ីនេះ នឹងត្រូវប្រារព្ធឡើងក្រោមប្រធានបទ ការធ្វើសារព័ត៌មានឱ្យទៅជាឌីជីថល និងការផ្តោតទៅលើការវិវឌ្ឍផ្នែកទីផ្សារសារព័ត៌មាន តើអ្នកសារព័ត៌មានកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ហើយឬនៅនៅក្នុងវិស័យទាំងពីរ? លោក ខៀវ កាញារីទ្ធ៖ សារព័ត៌មានរបស់យើងកំពុងស្ថិតនៅលើផ្លូវបំបែក។ ខ្ញុំឃើញស្ថាប័នសារព័ត៌មានមួយចំនួនបានរស់ដែរ តែរស់ទាំងត្រដរ។ យើងមិនចង់រស់ទាំងត្រដរអ៊ីចឹងទេ យើងចង់រស់ដោយត្រឹមត្រូវ។ ដូច្នេះការដែលយើងដកពិសោធន៍ពីគេ គឺជាការសំខាន់។ លោក លាង ដឺលុច៖ មានកិច្ចពិភាក្សាចំនួន៨ ដែលត្រូវបានគ្រោងទុកដោយមានប្រធានបទផ្សេងៗគ្នា ដែលទាក់ទងនឹងការ ធ្វើសមាហរណកម្មវិស័យសារព័ត៌មានទៅក្នុងវិស័យឌីជីថល ការស្វែងរកចំណូលនៅក្នុងសម័យឧស្សាហកម្មសារព័ត៌មានបែបថ្មីជាដើម។ ប៉ុន្តែអ្វីដែលសំខាន់ដើម្បីធ្វើការងារខាងលើនេះ វាទាក់ទងថា តើយើងអាចសម្របខ្លួនបានប៉ុណ្ណាទៅនឹងបដិវត្តឌីជីថល? នេះជាប្រធានបទដែលមានលោកជាវាគ្មិនតែម្តង។ តើលោកបានត្រៀមគំនិតអ្វីខ្លះសម្រាប់ការចែករំលែក? លោក ខៀវ កាញារីទ្ធ៖ ខ្ញុំបានត្រៀមចំណុចនេះហើយ។ សព្វថ្ងៃ យើងរត់តាមទីផ្សារ តែយើងត្រូវធ្វើយ៉ាងណាឱ្យទីផ្សារនោះបង្កើតតម្រូវការនៅក្នុងទីផ្សារនេះថែមទៀត។ ទើបយើងអាចរស់បាន។ ឧទាហរណ៍ បើគេទៅខាងឆ្វេងហើយ យើងទាញមកស្តាំមិនបានមែន ដូច្នេះតើយើងត្រូវដាក់ផលប្រយោជន៍មួយនៅខាងឆ្វេងនៅខាងមុខនោះបានទេ? លោក លាង ដឺលុច៖ តើលោកអាចផ្តល់ឧទាហរណ៍ច្បាស់ជាងនេះបានទេ? លោក ខៀវ កាញារីទ្ធ៖ នៅបរទេស គេចំណាយថវិការាប់រយលានដុល្លារ ដើម្បីធ្វើដំណើរទៅរកវិស័យឌីជីថល។ គេបង្កើតភាពយន្ត គេរៀបចំការប្រគំតន្ត្រីធំ។ យើងមិនអាចធ្វើដូច្នោះបានទេ។ តែយើងអាចរកព័ត៌មានក្តៅ ប្រចាំថ្ងៃនៅក្នុងសហគមន៍ យើងយកព័ត៌មានផ្ទាល់។ គេត្រូវការអ្វីនៅក្នុងសហគមន៍ យើងជួយរកឱ្យគេ។ យើងយកសាធារណជន ធ្វើជាតួអង្គនៅក្នុងសាច់រឿងយើង។ លោក លាង ដឺលុច៖ លោករដ្ឋមន្ត្រី បើតាមការសង្កេតរបស់លោក តើអ្នកកាសែតកម្ពុជាដើរទាន់កម្រិតបច្ចេកវិទ្យាថ្មី ឬឌីជីថលនេះដែរឬទេ? លោក ខៀវ កាញារីទ្ធ៖ និយាយរួម កម្ពុជាយើងរត់ទាន់បច្ចេកវិទ្យាឌីជីថល ផ្នែកខួរក្បាល តើយើងមិនអាចរត់ទាន់ផ្នែកសម្ភារៈឡើយ។ ទាក់ទងនឹងទូរទស្សន៍ ឥឡូវគេនៅប្រើ 4K។ បើសិនជាបច្ចេកវិទ្យាឡើងទៅលើទៀត ទូរទស្សន៍យើងមួយចំនួនមិនអាចទិញសម្ភារបានគ្រប់គ្រាន់ឡើយ។ លោក លាង ដឺលុច៖ ដោយសារតែបច្ចេកវិទ្យាដើរលឿនពេក អ្នកទទួលព័ត៌មានបានផ្លាស់ប្តូររបៀបទទួលព័ត៌មាន ដែលធ្វើឲ្យអ្នកកាសែតត្រូវសរសរខ្លី ហើយមានអ្នកខ្លះត្រូវបានបំប៉ោងព័ត៌មានតាមរយៈចំណងជើង និងរូបថតទៀតផង។ លោករដ្ឋមន្ត្រី លោកជាអ្នកជំនាញក្នុងវិស័យ សារព័ត៌មានមួយរូប តើលោកបារម្ភពីគុណភាពព័ត៌មានដែលអាចធ្លាក់ចុះដែរឬទេ? លោក ខៀវ កាញារីទ្ធ៖ ខ្ញុំបារម្ភ។ ខ្ញុំតែងនិយាយហើយថា យុវជនបាត់គំនិតគិត។ យើងមានចំណេះដឹង ចំណេះធ្វើ និងចំណេះគិត។ ដោយសារពេលវេលាកាន់រត់លឿន ហើយមនុស្សរត់តាមពេលវេលា ធ្វើឱ្យម្នាក់ៗស្វែងរកចំណេះវិជ្ជាតាមផ្លូវកាត់។ ពួកគេគិតថា ពួកគេចេះតែពាក្យប៉ុន្មានម៉ាត់ទៅ ពួកគេគិតថា គ្រប់គ្រាន់។ ពួកគេគិតថា គ្រាន់តែមើលចំណងជើងអត្ថបទ គឺគ្រប់គ្រាន់។ ទោះយ៉ាងនេះក្តី ខ្ញុំគិតថា អ្នកកាសែតត្រូវតែបង្កើនគុណភាពដដែល។ បានន័យថា អត្ថបទវិភាគគ្រប់ជ្រុងជ្រោយ ត្រូវតែបន្តមាន សម្រាប់អតិថិជនមួយក្រុមណានោះ។ អ្នកអានធម្មតា អាចត្រូវការតែចំណងជើង ឬអត្ថបទខ្លី ប៉ុន្តែទូរទស្សន៍ ឬវិទ្យុ ខ្លះនៅតែមានឥទ្ធិពល ពីព្រោះមានអត្ថបទវិភាគ មានអ្នកវិភាគច្បាស់លាស់ និងស៊ីជម្រៅ។ បានន័យថា អ្នកសារព័ត៌មានត្រូវមាន multitasking ដើម្បីទាក់ទាញអ្នកអានផ្សេងៗគ្នាដែរ ទាំងនៅក្នុងកាសែត វិទ្យុ និងទូរទស្សន៍។ ចង់រស់ គឺ Multitasking។ លោក លាង ដឺលុច៖ លោករដ្ឋមន្ត្រី ប្រហែលវាមិនមែនជាការចៃដន្យទេ ដែលក្រសួងព័ត៌មានបានជ្រើសរើសខេត្តសៀមរាបដើម្បីរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ី ដែលមានអ្នកកាសែត និងអ្នកពាក់ព័ន្ធវិស័យសារព័ត៌មាន៥០០នាក់មកពីប្រទេសជាង៤០ប្រទេស។ តើលោកចង់បង្ហាញអ្វីខ្លះទៅអ្នកកាសែតបរទេស? លោក ខៀវ កាញារីទ្ធ៖ យើងមានចំណុចពីរដែលយើងចង់បង្ហាញ។ នៅសៀមរាប យើងចង់បង្ហាញអារ្យធម៌អាស៊ី។ នៅលើពិភពលោកសព្វថ្ងៃ គេគិតតែពីទស្សនវិជ្ជាអឺរ៉ុប ដែលថា បុគ្គលត្រូវតែធំជាសមូហភាព។ ចំណែកឯនៅអាស៊ីវិញ ភាគច្រើនគឺ សមូហភាពធំជាងបុគ្គល។ យើងអាចសាងសង់អង្គរវត្តមួយបាន គឺដោយសារតែមានសាមគ្គីភាព និងអំណាចកណ្តាលមួយដ៏រឹងមាំ។ ទីពីរ យើងចង់បង្ហាញអំពីមីន និងគ្រាប់បែកនៅកម្ពុជា។ បើយើងគិតពីសង្គ្រាមលោកលើកទីពីរនៅអឺរ៉ុបដែលពាក់ព័ន្ធជិត៣០ប្រទេស ចំនួនគ្រាប់បែកដែលត្រូវបានទម្លាក់នៅអឺរ៉ុបនោះ ពីឆ្នាំ១៩៤០ ដល់ ១៩៤៥ នៅតិចជាងចំនួនគ្រាប់បែកដែលត្រូវបានទម្លាក់រយៈពេល៥ឆ្នាំដូចគ្នាមកលើកម្ពុជាដ៏តូចមួយ។ គេមិនបានដឹងថា តើទំហំនៃការខូចខាតធំសម្បើមយ៉ាងណាទេ! គេគ្រាន់តែឃើញយើងរស់ឡើងវិញ ហើយមកដល់ពេលនេះ យើងនៅមានមនុស្សបន្តស្តាប់ដោយសារគ្រាប់មីន និងគ្រាប់បែក។ ដូច្នេះ យើងចង់បង្ហាញថាប្រជាជនយើងប្រឹងប្រែងរស់ឡើងវិញយ៉ាងវេទនាយ៉ាងណា? លោក លាង ដឺលុច៖ ជាការពិត សន្និសីទអន្តរជាតិនៅសៀមរាបនោះ គឺទាក់ទងនឹងវិស័យសារព័ត៌មាន។ ប៉ុន្តែក្នុងរូបភាពនៃកម្ពុជាទាំងមូល តើលោករដ្ឋមន្ត្រីរំពឹងទទួលបានអ្វីពីព្រឹត្តិការណ៍អន្តរជាតិនោះ? លោក ខៀវ កាញារីទ្ធ៖ គេតែងនិយាយថា កម្ពុជាជាប្រទេសវេទនា រហេមរហាម។ ទីមួយ យើងចង់បង្ហាញថា វាមិនដូចគេនិយាយទេ។ ទីពីរ យើងចង់បង្ហាញពីសេរីភាពរបស់ប្រជាជនកម្ពុជា។ គេនិយាយថា រដ្ឋាភិបាល ហ៊ុន សែន ផ្តាច់ការ ដូច្នេះនោពេលគេមកដល់ គេនឹងឃើញថា គេអាចដើរទៅណាក៏បាន គេអាចដើរសម្ភាសអ្នកណាក៏បាន។ គេនឹងយល់។ ទីបី យើងចង់ឱ្យមន្ត្រីរបស់យើង អ្នកកាសែតរបស់យើងអាចដកពិសោធន៍ពីវេទិកាដ៏ធំនេះ ហើយឃើញថាតើរបៀបគិតរបស់អ្នកកាសែតបរទេសយ៉ាងណា? អ្នកកាសែតយើងនឹងអាចយល់ដឹងអំពីការវិវត្តរបស់សារព័ត៌មាននៅក្នុងពិភពលោក។ សន្និសីទកំពូលសារព័ត៌មានអាស៊ីនៅសៀមរាប គឺជាថ្នាក់រៀនមួយ៕ | ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានយល់ព្រមផ្តល់បទសម្ភាសដល់សារព័ត៌មានអនឡានថ្មីៗ ដើម្បីពន្យល់អំពីសារប្រយោជន៍នៃការរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦នៅសប្តាហ៍ក្រោយនេះ។ នៅក្នុងបទសម្ភា លោករដ្ឋមន្ត្រីប្រាប់ឲ្យដឹងថា វេទិកាអ្នកជំនាញសារព័ត៌មាននៅសៀមរាបនោះ នឹងក្លាយជាសាលារៀនដ៏ធំមួយសម្រាប់អ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មានកម្ពុជា ព្រមទាំងជាឱកាសដែលកម្ពុជានឹងបង្ហាញអំពីប្រវត្តិនៃសង្គ្រាមស៊ីវិល ការប្រឹងប្រែងរស់ឡើងវិញ និងសេរីភាពរបស់ប្រជាជនកម្ពុជាផង។ |
លោកវេជ្ជបណ្ឌិត មានប្រសាសន៍ថា គេ អាចលាយឡេ ដែលធ្វើឲ្យស្បែកសលឿនបាន តែប្រឈមនឹងការបង្កផលប៉ះពាល់ខ្ពស់ ព្រោះឡេប្រភេទនោះ ត្រូវបានលាយ ឬផ្សំជាមួយសារធាតុ ដែលត្រូវបានហាមឃាត់ ដូចជា បារ៉ត ជាដើម។ លោក បន្តថា ក្រសួងសុខាភិបាល បានរកឃើញផលិតផលឡេជាង៣០មុខរួចមកហើយ ដែលផ្ទុកសារធាតុមានកម្រិតហានិភ័យខ្ពស់។ ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលរយៈពេល៥ឆ្នាំរបស់ក្រសួងសុខាភិបាល ដែលត្រូវបានរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោក ហេង ប៊ុនគៀត បញ្ជាក់ដូច្នេះថា៖«យើង ប្រកាសព័ត៌មានជាញឹកញយ។ បើមានបញ្ហាអ៊ីចឹង សូមបងប្អូនអ្នកកាសែត ជួយផ្សព្វផ្សាបន្តផង ពីព្រោះអាហ្នឹង មានហានិភ័យណាស់ គឺគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់»។ លោក សង្កេតឃើញមានករណីលក់ឡេខ្លះ គឺខុសពីការណែនាំរបស់ក្រសួងសុខាភិបាល។ លោក បន្ថែមថា មុននឹងអាចផ្សព្វផ្សាយលក់ឡេ និងផលិតផលសម្អាងផ្សេងទៀត គេ ត្រូវសុំច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលសិន ដើម្បីក្រសួងត្រួតពិនិត្យផលិតផលទាំងនោះ និងដើម្បីកុំឲ្យមានការបំផ្លើស ឬការឃោសនាភូតកុហកហួសពីការពិត។ ដោយសារដឹងថានារីៗ ចង់បានស្បែកស ឈ្មួញខិលខួចខ្លះ បានឆ្លៀតឱកាសឃោសនាខុសពីការពិតអំពីផលិតផល ដែលពួកគេលក់។ នេះជាការសង្កេតឃើញរបស់លោក ហេង ប៊ុនគៀត។ លោក ផ្តល់ព័ត៌មានថា ផលិតផលឡេជាច្រើនមុខ ត្រូវក្រសួងសុខាភិបាល លុបចេញវិញ ដោយឈប់អនុញ្ញាតឲ្យធ្វើចរាចរណ៍ ព្រោះផលិតផលឡេទាំងនោះ មានលាយសារធាតុ ដែលហាមឃាត់។ ជាមួយគ្នានេះ លោក ណែនាំឲ្យប្រជាពលរដ្ឋ ពិនិត្យមើលជាមុនសិន ថា ផលិតផលិតឡេ ដែលចង់ទិញយកទៅប្រើ មានចុះបញ្ជីត្រឹមត្រូវនៅក្រសួងសុខាភិបាលដែរឬទេ។ លោក ប្រាប់កុំឲ្យប្រើ បើពិនិត្យទៅឃើញថា ផលិតផលឡេនោះ ពុំត្រូវបានចុះបញ្ជី ឬពុំទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល។ លោកវេជ្ជបណ្ឌិតរូបនេះ ថ្លែងថា៖«បញ្ហាគ្រឿងសម្អាង ជាបញ្ហាធំ ដែលយើង កំពុងបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងសម្អាតបច្ចុប្បន្ននេះ»៕ | លោកវេជ្ជបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល លើកឡើងថា អ្នកលក់គ្រឿងសម្អាងមួយចំនួន បានឃោសនាខុសពីការពិត ដូចជា ឃោសនាថា ផលិតផលឡេរបស់ខ្លួន អាចធ្វើឲ្យស្បែកស ក្នុងរយៈពេលត្រឹម២៤ម៉ោង ឬត្រឹម៧ថ្ងៃ ជាដើម។ ក្នុងនាមជាមន្រ្តីជំនាញ លោក អះអាងថា ពុំមានផលិតផលឡេណា ដែលអាចធ្វើឲ្យស្បែកឆាប់សភ្លាមៗបែបនេះឡើយ។ |
សម្តេច ស ខេង សរសេរក្នុងលិខិតថា វិធានការដែលត្រូវពង្រឹង គឺ សន្តិសុខ សណ្ដាប់ធ្នាប់ គម្លាតសង្គម អនាម័យ វាស់កម្ដៅ ដោយផ្ដោតនៅតាមផ្សារ ភោជនីយដ្ឋាន រមណីយដ្ឋាន សណ្ឋាគារ និង ផ្ទះសំណាក់ ជាដើម។ ដើម្បីរក្សាការពារសន្តិសុខ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃឈប់សម្រាកខាងមុខ សម្ដេចរដ្ឋមន្ត្រី បានឲ្យអភិបាលរាជធានី-ខេត្ត ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ឆ្លើយតបតម្រូវការរបស់ពលរដ្ឋឲ្យទាន់ពេលវេលា និងវិធានការទប់ស្កាត់ការរីករាលដាលកូវីដ-១៩។ លើសពីនេះ អភិបាលខេត្តត្រូវណែនាំឲ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន អាហារដ្ឋាន ផ្សារលក់ទំនិញ ត្រៀមលក្ខណសម្បត្តិក្នុងទទួលភ្ញៀវទេសចរ ដែលតម្រូវឲ្យមានទឹកអាល់កុលឬជែលលាងដៃ វាស់កម្ដៅ និងរក្សាគម្លាតសុវត្ថិភាពដល់អតិថិជន។ ជាមួយគ្នានេះដែរ រដ្ឋមន្រី្តមហាផ្ទៃ បានណែនាំឲ្យជំរុញអាជ្ញាធរមូលដ្ឋាន ឲ្យផ្សព្វផ្សាយដល់ពលររដ្ឋតាមមូលដ្ឋានពីការបង្កើនការប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ-១៩ ដោយគោរពតាមគោលការរក្សាអនាម័យនិងគម្លាតសុវត្ថិភាព។ ចំណែក លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី២៧ ខែកក្កដានេះ ក៏បានចេញលិខិតទៅកាន់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានី-ខេត្តផងដែរ ដើម្បីស្នើឲ្យចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការការពារជំងឺកូវីដ-១៩។ relate 93751 ចំពោះការធ្វើដំណើរ ពលរដ្ឋទាំងអស់ ត្រូវជៀសវាងការប្រើប្រាស់មធ្យោបាយសាធារណៈ ដែលផ្ទុកមនុស្សច្រើន។ បើករណីចាំបាច់ ក្នុងការធ្វើដំណើរ ត្រូវពាក់ម៉ាស់ ដាក់ទឹកអាល់កុលឬជែលលាងដៃតាមខ្លួន ហើយរក្សាគម្លាតពីគ្នាយ៉ាងតិច១ម៉ែត្រកន្លះ។ រីឯ ម្ចាស់យានយន្តត្រូវ ត្រូវរៀបចំរថយន្តឲ្យមានខ្យល់ចេញចូល ជៀសវាងប្រើម៉ាស៊ីនត្រជាក់ និងលាងសម្អាត់រថយន្តឲ្យបានជាប្រចាំ៕ | ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់អភិបាលរាជធានី-ខេត្តទាំងអស់ ឲ្យពង្រឹងវិធានការពារសន្តិសុខនិងវិធានការទប់ស្កាត់កូវីដ-១៩ តាមសហគមន៍ នៅថ្ងៃសម្រាករយៈពេល៥ថ្ងៃ ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែកក្កដា ខាងមុខ។ នេះបើតាមលិខិតដែលចេញដោយសម្ដេច ស ខេង នៅថ្ងៃទី២៧ ខែកក្កដា។ |
នៅវគ្គទី១ ក្រុមម្ចាស់ផ្ទះKuala Lumpur នាំមុខភ្ញៀវ PSM ២-០ ពោលគ្រាប់ទី១ ធ្វើបានដោយខ្សែប្រយុទ្ធ Romel Morales នៅនាទី២៣ ក្រោយពីការបញ្ជូនបាល់ចេញពីខ្សែបម្រើ Zhafri Yaha និងគ្រាប់ទី២ កើតឡើងដោយខ្សែប្រយុទ្ធ Romel Morales ជាអ្នកបញ្ជូនបាល់ឲ្យមិត្តរួមតំបន់ប្រយុទ្ធខាងលើ Jodan Mintah ជាអ្នកបញ្ចប់ទីនៅនាទី៤៥+២។ ក្រោយសម្រាក់១៥នាទីហើយ Kuala Lumpur នៅតែបន្តដាក់សម្ពាធជាខ្លាំងម្តងទៀត ដោយនៅនាទី៥២ ខ្សែការពារ Yakob Sayuri បង្កកំហុសដោយច្រានខ្សែប្រយុទ្ធ Jodan Mintah នៅក្នុងតំបន់គ្រោះថ្នាក់ ហើយត្រូវបានអាជ្ញាកណ្តាលសម្រេចផ្តល់បាល់ពិន័យ១១ ម៉ែត្រទៅប្រធានក្រុមម្ចាស់ផ្ទះខ្សែបម្រើ Paulo Josue ជាបញ្ចប់ទី។ ក្រុមភ្ញៀវវាយបកមកវិញលឿនៗដោយនៅនាទី៥៨ ខ្សែបម្រើ Yan Sayuri ស៊ុតជើងស្តាំបញ្ចូលទីបាន១គ្រាប់ ក្រោយការបញ្ជូនបាល់ចេញពីខ្សែបម្រើ Kenzo Nambu។ មិនអស់ត្រឹមនេះទេ ក្រុមភ្ញៀវបន្តវាយសម្រុកជាថ្មីម្តងទៀតរហូតដល់នាទី៦៣ ខ្សែបម្រើ Akbar Tanjung តែតបញ្ចូលទីបានសម្រេចក្រោយខ្សែបម្រើ Assahid Bakri ទាត់បាល់ចេញពីជ្រុងខាងឆ្វេង។ ក្រុមម្ចាស់ផ្ទះបន្តបន្ថែមគ្រាប់ទី៤ ដោយខ្សែបម្រើ Paulo Josue ជាអ្នកស៊ុតបញ្ចូលទីនៅនាទី៨៤ និងនាទី៩០+២ បន្ថែម១គ្រាប់ទៀត ដោយបាល់ពិន័យ១១ម៉ែត្រ ដែលរ៉ាប់រងស៊ុតដោយខ្សែប្រយុទ្ធ Hadin Azman ក្រោយខ្សែបម្រើPSM បង្កកំហុសក្នុងតំបន់គ្រោះថ្នាក់។ បញ្ចប់ការប្រកួត Kuala Lumpur ឈ្នះPSM Makasaar ៥-២ វគ្គផ្តាច់ព្រ័ត្រតំបន់អាស៊ាន ហើយត្រូវឡើងទៅជួបក្រុមមកពីឥណ្ឌា ATK Mohun Bagan នាជំនួបវគ្គអន្តរតំបន់ AFC CUP។ ATK ត្រូវបានផ្អាកជាបណ្តោះអាសន្នដែលបម្រាមដាក់លើ (AIFF) ដោយFIFA។ សម្រាប់ក្រុមឥណ្ឌាមួយនេះ នៅតែអាចចូលរួមប្រកួតវិញបាន ប្រសិនបើការហាមឃាត់ត្រូវបានលុបចោល។ អគ្គលេខាធិការស្តីទីរបស់ AIFF លោក Sunando Dhar បានស្នើសុំអគ្គលេខាធិការ FIFA លោក Fatma Samoura ឲ្យ «ពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ពួកគេលើការព្យួរ AIFF»។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្ដីឥណ្ឌា Hindustantime។ | ក្រុមបាល់ទាត់មកប្រទេសឥណ្ឌូណេស៊ី PSM Makasaar រងបរាជ័យក្នុងទឹកដីម្ចាស់ផ្ទះម៉ាឡេស៊ី Kuala Lumpur ៥-២ នាជំនួបវគ្គផ្តាច់ព្រ័ត្រតំបន់អាស៊ាន នាកីឡដ្ឋាន Kuala Lumpur Stadium ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៤ ខែសីហា។ |
ពោធិ៍សាត់៖ ក្នុងឆ្នាំ២០២២នេះ ពលរដ្ឋចំនួន៥១៦គ្រួសារ មានមូលដ្ឋានក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទទួលបណ្ណសមធម៌ ឬបណ្ណក្រីក្រ ដែលជាជំនួយមួយរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់ពលរដ្ឋដែលជាជនក្រីក្រ និងងាយរងគ្រោះ។ លោក ខៀវ សុធា ជំទប់ទី២ នៃឃុំក្បាលត្រាច បានបញ្ជាក់ប្រាប់យុវជនឃុំក្បាលត្រាចថា នៅឃុំក្បាលត្រាច មានប្រជាជនចំនួន ៣៣៨គ្រួសារ ជាគ្រួសារក្រីក្រទទួលបានបណ្ណសមធម៌ប្រភេទ១ (ទីទ័លក្រ) និងបណ្ណសមធម៌ប្រភេទក្រ២ (ក្រ) មានចំនួន ១៧៨គ្រួសារ។ បើតាមសម្ដីរបស់លោកជំទប់ទី២ បណ្ណសមធម៌នេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។ លោកបន្តថា អត្ថប្រយោជន៍ដែលទទួលបាន ដូចជា ប្រាក់ឧបត្ថមប្រចាំខែ ដែលរដ្ឋាភិបាលផ្ដល់ជូនជាប្រចាំ និងការទទួលសេវាពិនិត្យសុខភាព និងព្យាបាល ជំងឺនៅមន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាព ដោយឥតគិតថ្លៃថែមទៀត។ លោក ខៀវ សុធា ជំទប់ទី២ នៃឃុំក្បាលត្រាច។ ជុំវិញលក្ខខណ្ឌដែលពលរដ្ឋអាចទទួលបានបណ្ណក្រីក្រនេះ លោក ខៀវ សុធា លើកឡើងថា ពលរដ្ឋទាំងនោះ ស្ថិតក្រោមលក្ខខណ្ឌដូចជា គ្មាន ឬមានលំនៅដ្ឋាន មិនសមរម្យ (ទ្រុឌទ្រោម, បាក់បែង...), កុមារកំព្រា, ជនពិការ និងចាសជរាជាដើម ពោលគឺពិនិត្យលើស្ថានភាពជាក់ស្ដែង របស់ពលរដ្ឋ។ ម្យ៉ាងទៀត ការផ្ដល់បណ្ណក្រីក្រនេះ ត្រូវបានឆ្លងកាត់ការវាយតម្លៃ ដោយសម្ភាសន៍ នឹងកម្រងសំណួរក្នុង tablet ក៏ដូចជាការសង្កេតពីអាជ្ញាធរផ្ទាល់ផងដែរ។ គួរជម្រាបដែរថា បើតាមនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ត្រូវបានធ្វើឡើងជា៥ជំហាន។ ជំហានទី១ ការដាក់ពាក្យ និងទទួលពាក្យស្នើសុំសម្ភាសន៍ ពីពលរដ្ឋផ្ទាល់។ ជំហានទី២ ក្រុមការងារឃុំ សង្កាត់ពិនិត្យ និងសម្រេចលើពាក្យស្នើសុំសម្ភាសន៍។ ជំហានទី៣ ក្រុមការងារឃុំ សង្កាត់ចុះសម្ភាសន៍គ្រួសារដោយប្រើឧបករណ៍ថាប្លេត។ ជំហានទី៤ ក្រុមប្រឹក្សាឃុំ សង្កាត់ពិនិត្យ និងអនុម័តចំណាត់ថ្នាក់គ្រួសារក្រីក្រ និងជំហានទី៥ ការផលិត ការបោះពុម្ព និងផ្ដល់បណ្ណសមធម៌នេះ។ ជុំវិញការផ្ដល់បណ្ណសមធម៌នេះ ត្រូវបានលោកជំទប់ទី២ នៃឃុំក្បាលត្រាច ស្រុកក្រគរ អះអាងថា ត្រូវបានដំណើរការឡើង ទៅតាមនីតិវិធីនៃការផ្ដល់បណ្ណក្រីក្រនេះ និងការផ្ដល់បណ្ណសមធម៌នេះទៀតសោត គឺមានយុត្តិធម៌ ពោលគឺមិនបានប្រកាន់បក្សពួក ឬញាតិ នោះឡើយ។ គួរជម្រាបផងដែរថា យោងតាមទិន្នន័យភាពក្រីក្រទូទាំងប្រទេស របស់ក្រសួងផែនការ គិតត្រឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ មានគ្រួសារក្រីក្រសរុប ៦៨៧ ៧៧១គ្រួសារ៕ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) | ដោយ៖ មៀន ណាគ្រី (យុវជនឃុំក្បាលត្រាច) |
ទីក្រុងវ៉ាស៊ីនតោន នៅដើមសប្តាហ៍នេះ បានប្រកាសធ្វើពហិការការទូតព្រឹត្តិការណ៍កីឡាអូឡាំពិក ជាការប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សរបស់ចិន ដែលក្រុងវ៉ាស៊ីនតោនចាត់ទុកជា អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចវីហ្គ័រមូស្លីម និងជនជាតិភាគតិចផ្សេងទៀត នៅតំបន់ស្វយ័តស៊ីនជាំង។ បន្ទាប់ពីការប្រកាសរបស់អាម៉េរិក អូស្ត្រាលី អង់គ្លេស និងកាណាដា ក៏បានប្រកាស ធ្វើពហិការការទូតព្រឹត្តិការណ៍អូឡាំពិកក្រុងប៉េកាំងឆ្នាំ២០២២ ដែរ ដោយសំអាងលើហេតុផលសិទ្ធិមនុស្ស និងការបង្រ្កាបសេរីភាពនៅហុងកុង។ ប៉ុន្តែប្រទេសទាំង ៤ នៅតែបន្តបញ្ជូនអត្តពលិកទៅដដែល។ ការធ្វើពហិការការទូតរបស់បណ្តាប្រទេសខាងលើ បានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងយ៉ាងខ្លាំង និងចាត់ទុកជាឧបករណ៍នយោបាយ។ «ការប្រើប្រាស់វេទិកាអូឡាំពិកជាឧបករណ៍នយោបាយរបស់ អាម៉េរិក អូស្ត្រាលី អង់គ្លេស និងកាណាដា គឺជាទង្វើដែលគ្មានប្រជាប្រិយភាព និងជាការផ្ដាច់ខ្លួនឱ្យនៅឯកោ»។ អ្នកនាំពាក្យក្រសួងការបរទេស លោក Wang Wenbin បានប្រាប់អ្នកកាសែត ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃបែបនេះ មុននឹងព្រមានថា ប្រទេសទាំងនោះ នឹងត្រូវតបសងចំពោះអំពើខុសឆ្គងរបស់ខ្លួន។ ការធ្វើពហិការការទូតកីឡាអូឡាំពិកនេះ ទទួលបានការគាំទ្រពីក្រុមតស៊ូមតិមួយចំនួន។ លោកស្រី Sophie Richardson នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅចិន បានហៅទង្វើនេះជា ជំហានដ៏សំខាន់សម្រាប់ឆ្លងតបនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់រដ្ឋាភិបាលចិន លើជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចដទៃទៀត។ ពាក់ព័ន្ធនឹងបញ្ហាការធ្វើពហិការ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Thomas Bach បានលើកឡើង នៅថ្ងៃទី៨ ខែធ្នូថា លោកសូមរក្សាជំហរអព្យាក្រឹតលើបញ្ហានេះ។ ប៉ុន្តែ លោក Thomas Bach បានជំរុញអត្តពលិកនៃបណ្តាប្រទេសផ្សេងៗចូលរួម ក្នុងកីឡាអូឡាំពិក។ ផ្ទុយពីប្រទេសលោកខាងលិច រុស្ស៊ីបានទទួលយកការអញ្ជើញរបស់មេដឹកនាំចិន ដើម្បីចូលរួមព្រឹត្តិការណ៍អូឡាំពិក។ វិមានក្រឹមឡាំង បានរិះគន់ចំណាត់ការរបស់អាម៉េរិក ដោយលើកឡើងថា កីឡាអូឡាំពិក២០២២ គួរតែមិនត្រូវពាក់ព័ន្ធនឹងរឿងនយោបាយ។ គួររំលឹកថា យ៉ាងហោចណាស់ ជនជាតិវីហ្គ័រ ១ លាននាក់ និងជនជាតិផ្សេងទៀត បានជាប់ឃុំនៅក្នុង មណ្ឌលអប់រំឡើងវិញ នៅក្នុងតំបន់ស៊ីនជាំង ដែលត្រូវបានប្រទេសលោកខាងលិចចោទប្រកាន់ថា មានអំពើរំលោភបំពានលើស្រ្តី។ ប៉ុន្តែ ទីក្រុងប៉េកាំងម្តងហើយម្តងទៀតបានការពារថា មណ្ឌលទាំងនោះជាកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងកាត់បន្ថយសកម្មភាពជ្រុលនិយមប៉ុណ្ណោះ៕ | ក្រោយការប្រកាសធ្វើពហិការការទូតកីឡាអូឡាំពិករបស់អាម៉េរិក អង់គ្លេស កាណាដា និងអូស្រ្តាលី ក្រសួងការបរទេសចិន នៅថ្ងៃទី៩ ខែធ្នូ បានព្រមានប្រទេសទាំងនោះថា នឹងទទួលរងផលវិបាក ចំពោះសកម្មភាពបង្កកំហុស។ |
តាមរយៈអត្ថបទនេះ ខ្ញុំនឹងបង្ហាញអំពីវិធីព្យាបាលការឈឺក្រពះតាមបែបប្រជាជនថៃចំនួនពីររបៀបដូចខាងក្រោម៖ ញ៉ាំតែស្លឹកគ្រៃ បើសិនជាអ្នកងាយនឹងឈឺក្រពះដោយសារតែមិនអាចបញ្ឈប់ការញ៉ាំអាហារមានជាតិខ្លាញ់ និងហិរច្រើនទេនោះ យកល្អគួរតែប្រើវិធីញ៉ាំតែស្លឹកគ្រៃដើម្បីជួយសម្រួលការឈឺក្រពះនេះទៅ។ ក្នុងប្រទេសថៃ តែស្លឹកគ្រៃគឺជាការព្យាបាលការឈឺក្រពះដ៏ពេញនិយមបំផុតហើយ។ តែស្លឹកគ្រៃមានប្រសិទ្ធភាពយ៉ាងល្អដោយសារតែវាផ្ទុកទៅដោយសារធាតុប្រឆាំងការរលាក។ អ្វីដែលកាន់តែសំខាន់នោះគឺថា វាល្អបំផុតក្នុងការសម្រួលដល់បញ្ហាឈឺពោះបែបរមួលៗតែម្តង។ ក្រោយពីញ៉ាំតែនេះមួយពែងហើយ អ្នកនឹងយល់ថាមានភាពធូរស្រាលយ៉ាងច្រើនជាមិនខាន។ ញ៉ាំបាយ ឬបបរក្តៅ នៅប្រទេសថៃ ភាគច្រើន អ្នកដែលឈឺក្រពះគឺចូលចិត្តញ៉ាំបបរមួយចានតូច។ និយាយដល់រឿងបបរនេះ វាក៏មិនខុសគ្នាពីខ្មែរយើងដែរ គឺអាចធ្វើញ៉ាំបានយ៉ាងស្រួល តែត្រូវចាំថា គួរតែដាក់ទឹកឲ្យច្រើនបន្តិច។ មុននឹងញ៉ាំបបរនេះ គួរតែដាក់អំបិលបន្តិចផង ដើម្បីជួយឲ្យការព្យាបាលនេះកាន់តែមានរសជាតិបន្តិច៕ ត្រួតពិនិត្យដោយ www.health.com.kh | ការញ៉ាំអាហារច្រើន ជាពិសេសអាហារសម្បូរជាតិខ្លាញ់ និងហិរ ពិតជាងាយនឹងធ្វើឲ្យក្រពះធ្វើទុក្ខខ្លាំងណាស់។ រឿងនេះអាចនាំឲ្យមានការឈឺចាប់ ឬមិនមានផាសុកភាពខ្លាំងដូចជា ឈឺរមួលៗក្នុងពោះ ឈឺក្បាល ចង្អោ ក្អួត និងរាករូស។ សំណាងដែរ បញ្ហានេះមានវិធីព្យាបាលច្រើនណាស់។ |
របាយការណ៍របស់អង្គការពលកម្មអន្តរជាតិ (ILO) និយាយថា កំណើនផលិតកម្មមានការថមថយ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូល និងការចំណាយរបស់ក្រុមអ្នកធ្វើការចំនួន២ពាន់លាននាក់នៅក្នុងតំបន់នេះ។ ជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម រដ្ឋាភិបាលនានាអាចជំរុញបង្កើនឱ្យមានប្រាក់ចំណូលនិងការត្រៀមខ្លួនដ៏ប្រសើរមួយសម្រាប់កម្លាំងការងាររបស់គេ ដែលមានវ័យកាន់តែចាស់ទៅមុខ។ នេះបើតាមការលើកឡើងរបស់របាយការណ៍មួយនេះ។ បុគ្គលិកធ្វើការ២នាក់ក្នុងចំណោម៣នាក់នៅក្នុងតំបន់នេះ ស្ថិតក្នុងការងារក្រៅប្រព័ន្ធក្នុងឆ្នាំ២០២៣ ដូចជាការងារពលកម្មប្រចាំថ្ងៃ ដោយគ្មានការការពារណាមួយ ដូចការងារក្នុងប្រព័ន្ធនោះឡើយ។ «ការខ្វះខាតឱកាសការងារដែលឆ្លើយតបទៅនឹងប្រភេទការងារសមរម្យ ដែលមានប្រាក់ចំណូលប្រសើរនោះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់យុត្តិធម៌សង្គមនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញនូវកត្តាហានិភ័យមួយ សម្រាប់ការប្រមើមើលទៅលើទីផ្សារការងារផងដែរ»។ នេះបើតាមការបង្ហាញនៃរបាយការណ៍នេះ។ ដោយបង្ហាញពីសក្តានុពលនៃភាពប្រសើរឡើង ផលិតកម្មការងារមានអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ៤,៣ភាគរយក្នុងអំឡុងពេលពីឆ្នាំ២០០៤ដល់ឆ្នាំ២០២១ ដោយជួយបង្កើនប្រាក់ចំណូលសម្រាប់អ្នកធ្វើការម្នាក់ៗ នៅក្នុងក្របខណ្ឌនៃអំណាចចាយវាយ ដែលប្រៀបធៀបពីបទដ្ឋានរស់នៅប្រចាំថ្ងៃក្នុងប្រទេសផ្សេងៗគ្នា ដែលប្រើប្រាស់រូបិយប័ណ្ណជាទូទៅមួយដល់ចំនួន១៥.៧០០ដុល្លារ ពីចំនួន៧.៧០០ដុល្លារ។ ប៉ុន្តែវាមានចំនួនយឺតជាងមួយទសវត្សរ៍កន្លងទៅ ដែលរាំងស្ទះដល់ដំណើរការក្នុងការធ្វើឱ្យមានការរីកចម្រើនកាន់តែខ្លាំងជាងមុន។ នេះបើយោងទៅលើរបាយការណ៍នេះ។ របាយការណ៍នេះក៏បានលើកឡើងផងដែរពីការប្រឈមផ្សេងៗ ជាពិសេសភាពគ្មានការងារធ្វើ ក្នុងចំណោមមនុស្សវ័យក្មេង ដែលមិនបានទៅសាលារៀន ដែលមានចំនួនជាង៣ដង នៃចំនួនមនុស្សពេញវ័យក្នុងអត្រា១៣,៧ភាគរយ។ ការកើនឡើងនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតAI និងបច្ចេកវិទ្យាស្វ័យប្រវត្តិកម្មផ្សេងៗទៀត នឹងធ្វើឱ្យមនុស្សមួយចំនួនបាត់បង់ការងារ ដោយស្ត្រីជាច្រើនដែលធ្វើការងារជាលេខាធិការនិងព័ត៌មានវិទ្យាទំនងជាអាចប៉ះពាល់ខ្លាំង នៅពេលដែលក្រុមហ៊ុនជាច្រើន ពឹងផ្អែកលើមជ្ឈមណ្ឌលក្រៅប្រទេស ដែលផ្តល់គុណភាពការងារល្អប្រសើរក្នុងប្រទេសមួយចំនួន ដូចជាហ្វីលីពីន និងប្រទេសឥណ្ឌាជាដើម។ នេះបើតាមការលើកឡើងនៃរបាយការណ៍នេះ។ កត្តាផ្សេងៗដទៃទៀត មានដូចជាជម្លោះពាណិជ្ជកម្មនិងភាពចលាចលខាងនយោបាយជាដើម បានគំរាមបង្អាក់ដល់ការងារនៅក្នុងឧស្សាហកម្មមួយចំនួន ប៉ុន្តែបញ្ហាអាយុកាន់តែចាស់របស់ក្រុមអ្នកធ្វើការ បានបង្ហាញពីការប្រឈមកាន់តែធំមួយ ខណៈពលរដ្ឋក្នុងប្រទេសជាច្រើនកាន់តែមានវ័យចាស់ ហើយមិនមានទ្រព្យធនគ្រប់គ្រាន់។ អត្រាពលរដ្ឋក្នុងទ្វីបអាស៊ីដែលមានអាយុច្រើនជាង៦៥ឆ្នាំ បើប្រៀបធៀបទៅនឹងអ្នកដែលមានអាយុចន្លោះពី១៥ទៅ៦៤ឆ្នាំ ត្រូវបានព្យាករណ៍ថានឹងកើនឡើងចំនួនទ្វេដង ដល់រហូតជិត១ភាគ៣នៅត្រឹមឆ្នាំ២០៥០ ដែលកើនឡើងពីចំនួន១៥ភាគរយក្នុងឆ្នាំ២០២៣។ នេះបើយោងទៅលើរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិមួយនេះ។ ក្នុងប្រទេសមួយចំនួនដូចជាប្រទេសជប៉ុនជាដើម ក្រុមហ៊ុនមួយចំនួនដែលខ្វះបុគ្គលិកធ្វើការ បានងាកទៅប្រើប្រាស់មនុស្សយន្ត ដើម្បីបំពេញសេចក្តីត្រូវការរបស់គេ និងប្រើប្រាស់ប្រព័ន្ធកំព្យូទ័រ ដើម្បីបញ្ជាទិញអាហារនៅតាមភោជនីយដ្ឋាន ដោយកាត់ចំណាយម៉ោងរង់ចាំក៏ដូចជាការដំឡើងម៉ាស៊ីនទទួលបញ្ជាទិញពីអ្នកទិញផ្ទាល់។ របាយការណ៍នោះក៏បានឱ្យដឹងទៀតថា ហេតុផលសំខាន់មួយដែលធ្វើឱ្យប្រទេសមួយចំនួនប្រឈមនឹងការខ្វះខាតបុគ្គលិកធ្វើការងារ បើទោះបីជាចំនួនអ្នកគ្មានការងារធ្វើមានច្រើនក្តី គឺការដែលមិនស្របស៊ីគ្នារវាងទំហំការងារ ជំនាញ និងការសិក្សាអប់រំ។ របាយការណ៍នេះបន្តទៀតថា «តំបន់នេះនៅខ្វះខាតការអភិវឌ្ឍជំនាញ ការធ្វើឱ្យប្រសើរឡើនូវផលិតកម្មនិងការទទួលបាននូវប្រសិទ្ធភាពដ៏ធំមួយ ដែលអាចជួយកាត់បន្ថយដល់សម្ពាធប្រជាសាស្ត្រលើទីផ្សារការងារ»។ របាយការណ៍នេះក៏បានកត់សម្គាល់ផងដែរថា អ្នកធ្វើការជាង១ភាគ៣នៅក្នុងតំបន់មានកម្រិតសិក្សាទាប សម្រាប់ការងាររបស់គេ បើធៀបនឹងក្រុមអ្នកធ្វើការងារចំនួន១៨ភាគរយនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់។ ការរកឃើញផ្សេងៗទៀត៖ អ្នកធ្វើការក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកធ្វើការងារច្រើនម៉ោងជាងអ្នកធ្វើការងារក្នុងតំបន់ផ្សេងៗ ដែលមានរយៈពេល៤៤ម៉ោងក្នុងមួយសប្តាហ៍ជាមធ្យម តែបានធ្លាក់ចុះពីចំនួនជាង៤៧ម៉ោងក្នុងមួយសប្តាហ៍កាលពីឆ្នាំ២០០៥។ កាលពីឆ្នាំ២០២៣ មានអ្នកធ្វើការងារជិត៧៣លាននាក់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានរស់នៅក្នុងកម្រិតក្រីក្របំផុត ដោយមានប្រាក់ចំណូលតិចជាង២ដុល្លារ១៥សេនក្នុងមួយថ្ងៃសម្រាប់មនុស្សម្នាក់។ បើទោះបីជាមានការបង្កើនអាយុចូលនិវត្តន៍ក្តី ក៏កម្លាំងពលកម្មសរុបនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានធ្លាក់ចុះពីចំនួន៦៧ភាគរយក្នុងឆ្នាំ១៩៩១ មកនៅត្រឹមប្រមាណ៦១ភាគរយក្នុងឆ្នាំ២០២៣។ វាត្រូវបានព្យាករណ៍ថានឹងធ្លាក់ដល់ចំនួន៥៥ភាគរយនៅត្រឹមឆ្នាំ២០៥០។ តម្រូវការក្រុមអ្នកធ្វើការផ្នែកផ្តល់សេវាថែទាំរយៈពេលវែងដល់មនុស្សចាស់ក្នុងតំបន់ ត្រូវបានព្យារករណ៍ថា នឹងកើនឡើងជាង២ដង ដល់ចំនួន៩០លាននាក់ត្រឹមឆ្នាំ២០៥០ ពីចំនួន៤៦លាននាក់កាលពីឆ្នាំ២០២៣។ ការណ៍នេះនឹងបង្កើនចំនួនសមាមាត្រអ្នកធ្វើការងារលើវិស័យនេះដល់ចំនួនសរុប៤,៣ភាគរយ ពីចំនួន២,៣ភាគរយនៅពេលនេះ៕ | ខណៈសេដ្ឋកិច្ចតំបន់អាស៊ីនិងប៉ាស៊ីហ្វិកមានកំណើនយឺត ហើយអ្នកធ្វើការកាន់ចាស់ ប្រទេសនានាត្រូវធ្វើការបន្ថែមទៀត ដើម្បីធានាថា ក្រុមអ្នកធ្វើការទទួលបានការអប់រំ ការបណ្តុះបណ្តាល និងសុវត្ថិភាពសង្គម ដែលគេត្រូវការចាំបាច់ដើម្បីបង្កើនប្រាក់ចំណូល និងធានានូវសមភាពសង្គម។ នេះបើយោងទៅលើរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិ ដែលបាននិយាយកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ ហើយដែលត្រូវបានស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។ |
សម្ពាធឈាមគឺជាកម្លាំងនៃការបាញ់ឈាមទៅនឹងជញ្ជាំងសរសៃឈាម ។ បេះដូងច្របាញ់ឈាមទៅក្នុងសរសៃឈាមអាក់ទែ សម្រាប់ផ្តល់ឈាមទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ ។ សម្ពាធឈាមឡើងខ្ពស់អាចហៅម្យ៉ាងទៀតថា Hypertension វាគឺជាជំងឺដ៏មានគ្រោះថ្នាក់មួយព្រោះវាធ្វើអោយបេះដូងធ្វើការច្រើនជាងមុនក្នុងការច្របាច់ឈាមទៅរាងកាយ និងត្រូវឆ្លងកាត់សរសៃឈាមអាក់ទែដែលរឹងៗ ឬក្រិន ហើយវិវឌ្ឈន៍ទៅជាខ្សោយបេះដូងបាន ។ តើសម្ពាធឈាមប៉ុន្មានទើបធម្មតា? សម្ពាធឈាមមានច្រើនក្រុមដូចជា៖ ធម្មតា៖ តិចជាង ១២០/៨០ ត្រៀមនឹងលើសសម្ពាធឈាម៖ ១២០-១៣៩/៨០-៨៩ លើសសម្ពាធឈាមដំណាក់កាលទី១៖ ១៤០-១៥៩/៩០-៩៩ លើសសម្ពាធឈាមដំណាក់កាលទី២៖ ១៦០/១០០ មនុស្សដែលមានសម្ពាធឈាមលើសពីតម្លៃធម្មតាគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យអំពីរបៀបនៃការបញ្ចុះសម្ពាធឈាមវិញ ។ តើអ្វីទៅធ្វើអោយឡើងសម្ពាធឈាម? មូលហេតុពិតប្រាកដរបស់ការឡើងសម្ពាធឈាមខ្ពស់គឺមិនទាន់ដឹងនៅឡើយទេ ។ មានកត្តា និងលក្ខខ័ណ្ឌជំងឺជាច្រើនដើរតួក្នុងការកើតបញ្ហាឡើសសម្ពាធឈាមនេះដូចជា៖ ជក់បារី ធាត់ពេក កង្វះការហាត់ប្រាណ ទទួលទានអាហារប្រៃពេក ផឹកស្រាច្រើនពេក ស្ត្រេស អាយុច្រើន បញ្ហាតំនរពូជ ប្រវត្តិគ្រួសារធ្លាប់មានអ្នកលើសសម្ពាធឈាម ជំងឺតម្រងនោមរ៉ាំរ៉ៃ ជំងឺក្រពេញលើតម្រងនោម និងទីរ៉ូអ៊ីត ជំងឺលើសសម្ពាធឈាម Essential ៩៥% នៃករណីលើសសម្ពាធឈាម ចំពោះមូលហេតុគឺមិនទាន់អាចរកឃើញនៅឡើយទេ ។ ការលើសសម្ពាធឈាមប្រភេទនេះហៅថា ជំងឺលើសសម្ពាធឈាមបែប Essential ។ ថ្វីបើជំងឺលើសសម្ពាធឈាមបែប Essential ស្ថិតក្នុងភាពអាថ៌កំបាំងក្តី វានៅតែមានជាប់ទាក់ទងនឹងកត្តាជាច្រើនផ្សេងៗដែរ ។ សម្ពាធឈាមឡើងខ្ពស់មាននិន្នាការកើតលើមនុស្សទាំងគ្រួសារ ។ បញ្ហាអាយុ និងពូជសាសន៍ក៏ដើរតួជាកត្តាមួយក្នុងរឿងនេះដែរ ។ ជំងឺលើសសម្ពាធឈាមបែប Essential ក៏ត្រូវបានមានឥទ្ធិពលដ៏ខ្លាំងក្លាដែរពីសំណាក់របបអាហារ និងជីវិតរស់នៅ ។ អ្វីដែលពិសេសគឺទំនាក់ទំនងរវាងអំបិល និងការឡើសសម្ពាធឈាមខ្ពស់គឺជាការពិត ។ មនុស្សដែលរស់នៅ ភាគខាងជើងនៃកោះរបស់ប្រទេសជប៉ុនចូលចិត្តទទួលទានអំបិលច្រើនជាងជនជាតិឯទៀនៅលើសពិភពលោក ហើយក៏មានអត្រានៃអ្នកកើតជំងឺលើសសម្ពាធឈាមបែប Essential ខ្ពស់ជាងគេដែរ ។ ផ្ទុយទៅវិញ មនុស្សដែលមិនបន្ថែមអំបិលទៅក្នុងអាហាររបស់ពួកគេទេ គឺស្ទើរតែមិនមានកើតជំងឺលើសសម្ពាធឈាមបែប Essential នេះទាល់តែសោះ ។ ចំនុចសំខាន់នៃអ្នកដែលមានសម្ពាធឈាមខ្ពស់គឺ ងាយនឹងរងប៉ះពាល់ដោយអំបិល មានន័យថារាងកាយរបស់ពួកគេទោះបីជាទទួលទានអំបិលតែបន្តិចក៏ដោយ ក៏វាលើសលុបដែលអាចធ្វើអោយឡើងសម្ពាធឈាមខ្ពស់បានដែរ ។ កត្តាផ្សេងៗទៀតដែលជាប់ទាក់ទងនឹងជំងឺលើសសម្ពាធឈាមបែប Essential រួមមានការធាត់ហួស ជំងឺទឹកនោមផ្អែម ស្ត្រេស កង្វះអាហារមានជាតិកាលស្យូម ប៉ូតាស្យូម ម៉ាញេស្យូម ខ្វះលំហាត់ប្រាណ និងការប្រមឹករ៉ាំរ៉ៃ ។ ជំងឺលើសសម្ពាធឈាមបែប Secondary នៅពេលមូលហេតុពិតប្រាករបស់ការឡើងសម្ពាធឈាមត្រូវបានរកឃើញ គេហៅការលើសសម្ពាធឈាមនោះថា ជំងឺលើសសម្ពាធឈាមបែប Secondary ដោយវាបណ្តាលមកពីជំងឺផ្សេង។ ក្នុងចំនោមមូលហេតុនៃជំងឺលើសសម្ពាធឈាមដែលគេស្គាល់គឺជំងឺតម្រងនោមដើរតួនាទីខ្ពស់ជាងគេ ។ ការលើសសម្ពាធឈាមក៏អាចបង្កឡើងដោយសារដុំសាច់ ឬបញ្ហាមិនធម្មតាផ្សេងៗទៀតដែធ្វើអោយក្រពេញលើតម្រងនោមបញ្ចេញអ័រម៉ូនរបស់វាច្រើន ដែលអាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់បាន ។ ថ្នាំពន្យាកំណើតជាពិសេសពពួក Estrogen ការមានផ្ទៃពោះ សុទ្ធតែអាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់ ។ តើនរណាខ្លះទំនងនឹងកើតមានជំងឺលើសសម្ពាធឈាមខ្ពស់? មនុស្សដែលមានសមាជិកគ្រួសារកើតជំងឺលើសសម្ពាធឈាម មនុស្សជក់បារី ជនជាតិអាហ្វ្រិកកាត់អាមេរិក ស្ត្រីមានផ្ទៃពោះ ស្ត្រីប្រើថ្នាំពន្យាកំណើត មនុស្សអាយុ ៣៥ឆ្នាំ មនុស្សធាត់ មនុស្សមិនសូវធ្វើការងារ មនុស្សប្រមឹកនឹងស្រា មនុស្សដែលទទួលទានអាហារមានច្រើនខ្លាញ់ ឬអំបិលច្រើន។ ត្រួតពិនិត្យដោយ៖ www.health.com.kh | តើការឡើងសម្ពាធឈាមគឺជាអ្វី? ហើយបង្កឡើងដោយអ្វីខ្លះ? |
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី នៃសារព័ត៌មានថ្មីៗ ពីខេត្តសៀមរាបដូចតទៅ៖ វត្តទេពពោធិវង្ស ជាអតីតកន្លែងធ្វើទារុណកម្ម និងសម្លាប់មនុស្សក្នុងរបបខ្មែរក្រហម។ ក្នុងវត្តនេះក៏មានអាគារមួយដែលជាអតីតគុកសម័យនោះផងដែរ និងដែលបានអរិក្សរហូតដល់បច្ចុប្បន្ននេះ។ តាមសង្ឃដីការរបស់ព្រះសង្ឃក្នុងវត្តនេះ សំណង់ព្រះវិហារសព្វថ្ងៃ សង់អំឡុងឆ្នាំ ១៩៩៦ តែប៉ុណ្ណោះ ហើយព្រះសង្ឃបានថែរក្សាអដិ្ឋធាតុដែលសេសសល់ពីរបបខ្មែរក្រហមជារហូតមក។ សមាគមអភិរក្សអដ្ឋិធាតុជនរងគ្រោះក្នុងសម័យខ្មែរក្រហមវត្តទេពពោធិវង្ស ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់កាលពីខែកុម្ភៈ ឆ្នាំ២០១៨។ សមាគមនេះមានសិទ្ធិគ្រប់គ្រង និងថែរក្សាអដ្ឋិធាតុដែលសេសសល់ពីរបបខ្មែរក្រហម ដែលស្ថិតនៅបរិវេណវត្តទេពពោធិវង្ស ឬហៅវត្តក្បាលខ្មោច។ ថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចឱ្យសមាគមនេះ មានសិទ្ធិលក់សំបុត្រដល់ភ្ញៀវទេសចរដែលចូលទៅទស្សនាទីប្រវត្តិសាស្ដ្រខ្មែរក្រហមមួយនេះ។ ការលក់សំបុត្រចូលទស្សនានេះ គឺដើម្បីការអភិរក្ស និងប្រែក្លាយទីតាំងនេះជាទីផ្សព្វផ្សាយប្រវត្តិសាស្ដ្រនៃរបបខ្មែរក្រហមទៅដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ ក្នុងសេចក្ដីជូនដំណឹងរបស់សមាគមអភិរក្សអដ្ឋិធាតុជនរងគ្រោះក្នុងសម័យខ្មែរក្រហមវត្តទេពពោធិវង្ស ចុះថ្ងៃទី២៩ មករា ឆ្នាំ២០១៩ បានឱ្យដឹងថា សមាគមនឹងចាប់ផ្តើមលក់ប័ណ្ណវិភាគទានចំនួន ៣ដុល្លារក្នុងភ្ញៀវម្នាក់ ចាប់ពីថ្ងៃទី១ មិថុនា តទៅ ក្នុងបំណងដើម្បីអភិរក្ស និងអភិវឌ្ឍគម្រោងមួយចំនួន។ គម្រោងទាំងនោះមានដូចជា ការអភិរក្សអដ្ឋិធាតុដែលសេសសល់ក្នុងវត្ត, ការធ្វើកំណាយរណ្ដៅសាកសព, អភិរក្សអាគារគុកបណ្ដោះអាសន្នក្នុងសម័យខ្មែរក្រហម, ធ្វើសាលពិព័រណ៌, បង្កើតឡើងវិញនូវសម្ភារសម្លាប់មនុស្ស និងទារុណកម្មក្នុងសម័យខ្មែរក្រហម, សង់បន្ទប់ទឹក រួមនិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។ ក្រុមមគ្គុទ្ទេសក៍សុទ្ធតែបង្ហាញការគាំទ្រចំពោះការលក់សំបុត្រចូលទស្សនានេះ តែពួកគេក៏ចង់ឃើញការអភិវឌ្ឍទីតាំងនេះផងដែរ។ លោក ភា ជាមគ្គុទ្ទេសក៍ បានឱ្យដឹងថា ពីមុនកន្លែងនេះមិនលក់សំបុត្រទេ ហើយជារឿយៗលោកតែងនាំភ្ញៀវមកទស្សនានៅទីនេះ ដ្បិតមានទាំងវត្តអារាម និងអដ្ឋិធាតុសល់ពីរបបខ្មែរក្រហម។ លោកថា គម្រោងលក់សំបុត្រនេះនឹងល្អ ដើម្បីការអភិវឌ្ឍឱ្យសមនឹងតំបន់ទេសចរណ៍មួយក្នុងក្រុងសៀមរាប។ ភ្ញៀវទេសចរដែលចូលមកទស្សនាបរិវេណវត្ត និងកន្លែងតម្កល់អដ្ឋិធាតុ ភាគច្រើនជាជជាតិកូរ៉េ ដែលក្រុមហ៊ុនទេសចរណ៍បានដាក់ជាខ្សែទស្សនា បន្ទាប់ពីនោះគេឃើញមានភ្ញៀវទេសចរជនជាតិចិន អឺរ៉ុប។ ភ្ញៀវទេសចរនិយមមកទស្សនានៅកន្លែងនេះនៅពេលព្រឹក និងពេលរសៀលមានចំនួនតិចតួច។ លោក ប៉ុល សាមុត មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន ដែលទើបសម្រាកពីការនាំភ្ញៀវដើរ និងកំពុងអង្គុយហូបភេសជ្ជៈនៅក្នុងបរិវេណវត្ត ក៏មិនទាន់បានដឹងពីព័ត៌មាននៃការលក់សំបុត្រនេះដែរ ដោយលោកប្រាប់ថាមិនបានចាប់អារម្មណ៍នឹងផ្ទាំងផ្សព្វផ្សាយនៅជិតនោះ។ យ៉ាងណាលោកថា គាំទ្រចំពោះការលក់សំបុត្រនេះ ហើយតម្លៃ៣ដុល្លារ គឺមិនថ្លៃទេ។ ភ្ញៀវមកទីនេះច្រើនមកមើលចេតិយ ស្ដូបដាក់ក្បាលខ្មោច និងរូបភាពរៀបរាប់ពីការសម្លាប់ប្រជាជនក្នុងរបបខ្មែរក្រហមជាដើម។ ក្នុងនោះដែរ លោក សាមុត ស្នើសុំឱ្យគណៈកម្មការរៀបចំជាចំណត សួនច្បារជាដើម ដើម្បីលម្អទីតាំងនេះឱ្យកាន់តែប្រសើរឡើង។ នៅក្បែរនោះ គឺលោក សុវណ្ណ។ លោក សុវណ្ណ បានដឹកភ្ញៀវអឺរ៉ុបមួយគ្រួសារចូលទស្សនាទីតាំងខាងលើ។ លោក សុវណ្ណ ក៏គាំទ្រចំពោះការលក់សំបុត្រនេះដែរ ក្នុងនោះលោកសំណូមពរឱ្យមានការរៀបចំមគ្គុទ្ទេសក៍ក្នុងតំបន់ ដើម្បីងាយស្រួលពន្យល់ភ្ញៀវទេសចរ ដែលមគ្គុទ្ទេសក៍ទាំងនោះដឹងរឿងរ៉ាវគ្រប់ជ្រុងជ្រោយនៅទីតាំងនេះ។ ដោយសារមានគោលការណ៍ថ្មីលើការលក់សំបុត្រនេះ មគ្គុទ្ទេសក៍ទេសចរណ៍ ឬអ្នកដឹកភ្ញៀវខ្លះ ហាក់ស្ទាក់ស្ទើរ និងមិនច្បាស់លាស់ចំពោះការដាក់ភ្ញៀវចូលទស្សនានៅវត្តទេពពោធិវង្សនេះ។ លោក ពិសិដ្ឋ អ្នកដឹកភ្ញៀវបានឱ្យដឹងថា លោកតែងដឹកភ្ញៀវចូលទីនេះ ដ្បិតវានៅស្របផ្លូវទៅអង្គរវត្ត តែនៅពេលគេចាប់ផ្តើមលក់សំបុត្រដូច្នេះ គឺវាអាស្រ័យលើភ្ញៀវទេសចរដែលគាត់ចាប់អារម្មណ៍ប៉ុណ្ណោះ។ តាមរយៈលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៨ បានអនុញ្ញាតឱ្យសមាគមរបស់លោកស្រី មាស ឡាលីន បោះពុម្ព និងប្រើប្រាស់ប័ណ្ណវិភាគទាន៣ដុល្លារ ដល់ភ្ញៀវទេសចរបរទេសចាប់ពីអាយុ ១២ឆ្នាំឡើង ដើម្បីចូលទស្សនាបូជនីយដ្ឋាននៃការចងចាំក្នុងបរិវេណវត្តទេពពោធិវង្ស និងមិនអនុញ្ញាតឱ្យលក់ប័ណ្ណឡើយករណីភ្ញៀវគ្រាន់តែចូលទស្សនាវត្ត និងក្រៅបរិវេណបូជីយដ្ឋាននេះ៕ | សៀមរាប៖ នៅខេត្តសៀមរាប មានកន្លែងតម្កល់អដ្ឋិធាតុអ្នកស្លាប់ ក្នុងសម័យខ្មែរក្រហមមួយកន្លែង ដែលស្ថិតនៅបរិវេណវត្តទេពពោធិវង្ស ឬវត្តក្បាលខ្មោច។ បច្ចុប្បន្នទីតាំងនេះ ត្រូវបានគ្រប់គ្រងដោយសមាគម «អភិរក្សអដ្ឋិធាតុជនរងគ្រោះ ក្នុងសម័យខ្មែរក្រហមវត្តទេពពោធិវង្ស» ហើយថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច បានសម្រេចឱ្យសមាគមនេះ មានសិទ្ធិបោះប័ណ្ណសម្រាប់ភ្ញៀវទេសចរបរទេស ដែលចូលមកទស្សនានៅទីតាំងតម្កល់អដ្ឋិធាតុ។ |
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ ពលរដ្ឋរស់នៅក្នុងភូមិពាមគ្រែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បង្ហាញការព្រួយបារម្ភ ពីការធ្វើដំណើររបស់ពួកគេនាពេលយប់ ដោយសារនៅតាមផ្លូវគ្មានភ្លើងបំភ្លឺ និងប្រជាការពារនា។ បញ្ហាដែលពួកគេ ខ្លាចនាពេលធ្វើដំណើរនាពេលយប់នោះ គឺចោរកម្ម និងជិះធ្លាក់ជង្ហុកជាដើម។ តបនឹងបញ្ហានេះ លោក ឃន ឆេងលី ជំទប់ទី១ឃុំក្ដីដូង ក៏បានកត់សម្គាល់ពីបញ្ហាខ្វះភ្លើងបំភ្លឺផ្លូវនេះដែរ។ បើតាមលោក ឃន ឆេងលី កន្លងមកឃុំក៏បានដាក់ស្នើទៅរដ្ឋបាលស្រុក និងអង្គការដៃគូ ឱ្យជួយឧបត្ថម្ភដល់ការដាក់ភ្លើងបំភ្លឺនេះ ដែរ ខណៈឃុំពុំមានលទ្ធភាពនៅឡើយ។ យ៉ាងណា បច្ចុប្បន្ននៅក្នុងឃុំក្ដីដូង មានបំពាក់ភ្លើងបំភ្លឺផ្លូវដើរដោយថាមពលព្រះអាទិត្យ ចំនួន២៧ដើម នៅក្នុងភូមិក្ដីដូង ខណៈភូមិពាមគ្រែង អូរសំបួរ និងស្លែង មិនទាន់មានភ្លើងបំភ្លឺផ្លូវនៅឡើយទេ។ តទៅនេះ សូមលោកអ្នកនាង ទស្សនាវីដេអូដូចតទៅ៖ អ្នកស្រី ញ៉ែប ចាន់នី ពលរដ្ឋរស់នៅក្នុងភូមិពាមគ្រែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។ អ្នកស្រី ភាព សុភ័ក្ត្រ ពលរដ្ឋរស់នៅភូមិពាមគ្រែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) | ដោយ៖ យន់ តាន់អា |
លោក គីម យ៉ុងឈុល បានទៅដល់ព្រលានយន្តហោះទីក្រុងប៉េកាំងនៅថ្ងៃទី១៧ ខែមករា ក្នុងដំណើរឆ្ពោះទៅកាន់អាមេរិក។ លោក គីម យ៉ុងឈុល ដែលជាដៃស្ដាំរបស់ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងជួបជាមួយដៃគូសន្ទនារបស់ខ្លួន គឺរដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ លើប្រធានបទគម្រោងនៃជំនួបរវាងមេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ កាសែតអាមេរិក Washington Post ផ្សាយនៅថ្ងៃទី១៧ ខែមករា ថា លោក គីម យ៉ុងឈុល នឹងជួបជាមួយលោក ត្រាំ នៅសេតវិមាននៅថ្ងៃទី១៨ ខែមករា ហើយក្រោយជំនួបនេះ លោក ត្រាំ អាចប្រកាសពីព័ត៌មានលម្អិតខ្លះទាក់ទងជំនួបលើកទីពីរជាមួយលោក គីម ។ កាសែតដដែលបន្តថា បើលោក ត្រាំ ប្រកាសព័ត៌មាននេះមែន ជំនួបទីពីរអាចកើតនៅខែមីនា ឬមេសា ហើយទីតាំងអាចជាទីក្រុងដាណាងរបស់វៀតណាម។ វៀតណាម បានក្លាយជាបេក្ខភាពនាំមុខក្នុងការធ្វើម្ចាស់ផ្ទះជំនួបដ៏ធំនេះ ខណៈអាមេរិកបានសម្លឹងរកទីតាំងជាច្រើនដើម្បីរៀបចំជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង។ កន្លងមក វៀតណាមដែលជាសម្ព័ន្ធមិត្តស្និទ្ធមួយរបស់កូរ៉េខាងជើង ហើយក៏មានទំនាក់ទំនងល្អប្រសើរជាមួយអាមេរិកដែរនោះ ធ្លាប់បង្ហាញឆន្ទៈរ៉ាប់រងលើការរៀបចំជំនួបរវាងលោក ត្រាំ និងលោក គីម ទៅកាន់មន្ត្រីកូរ៉េខាងត្បូង កូរ៉េខាងជើង និងអាមេរិកដែរ។ បើតាមកាសែតអាមេរិកខាងលើ ក្នុងករណីជំនួបរវាងមន្ត្រីអាមេរិក និងកូរ៉េខាងជើងមានដំណើរការរលូន ជំនួបថ្នាក់ក្រុមការងារ អាចនឹងកើតឡើងដើម្បីជជែកពីបញ្ហាលម្អិតនៃជំនួបមេដឹកនាំ។ ប្រេសិតពិសេសសម្រាប់កិច្ចការកូរ៉េខាងជើង Stephen Biegun នឹងជួបជាលើកដំបូងជាមួយសមភាគីកូរ៉េខាងជើង Choe Son-hui ដែលជាអនុរដ្ឋមន្ត្រីការបរទេសផង។ ជំនួបមន្ត្រីក្រុមការងារអាចធ្វើនៅប្រទេសអឺរ៉ុបខាងលិចណាមួយ។ លោក គីម យ៉ុងឈុល ទៅអាមេរិកលើកចុងក្រោយកាលពីខែមិថុនា ឆ្នាំ២០១៨ ពេលលោកនាំសំបុត្ររបស់មេដឹកនាំក្រុងព្យុងយ៉ាងទៅឲ្យប្រធានាធិបតីអាមេរិក ហើយដែលឈានដល់ការបើកជំនួបប្រវត្តិសាស្ត្រនៅសិង្ហបុរី។ គេរំពឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក គីម ទំនងមានសំបុត្រក្នុងដៃប្រគល់ឲ្យលោក ត្រាំ ដូចគ្នាដែរ។ បើគិតតាមដានចាស់នេះ ជំនួបលោក ត្រាំ និងលោក គីម នឹងកើតឡើងក្នុងពេលឆាប់ៗនេះ៕ | មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង គីម យ៉ុងឈុល កំពុងស្ថិតក្នុងដំណើរទៅកាន់អាមេរិក ដើម្បីជួបចរចាជាមួយរដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ ជុំវិញជំនួបមេដឹកនាំលើកទីពីរ។ នៅអាមេរិក មនុស្សជំនិតមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន រូបនេះ ក៏គ្រោងជួបជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ដែរ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ក្រោយជំនួបនេះ មេដឹកនាំអាមេរិកទំនងជាប្រកាសផ្លូវការពីកាលបរិច្ឆេទ និងទីតាំងជំនួបលើកទីពីរនេះ។ |
អំឡុងពេលទស្សនកិច្ចនេះ លោក Louis Vachon បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំឆ្នាំ ដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលដូចជា សវនកម្ម គណៈកម្មាធិការអនុវត្តតាម អភិបាលកិច្ច គណៈកម្មាធិការហានិភ័យ និងផ្នែកផ្សេងៗទៀត។ ក្រៅពីនេះ នាយកប្រតិបត្តិរបស់ធនាគារជាតិកាណាដា ក៏បានរៀបចំកិច្ចប្រជុំជាមួយស្ថាប័នផ្សេងៗរបស់ធនាគារ ABA ផងដែរ។ តួយ៉ាងនៅថ្ងៃទី ១៩ ខែមីនា លោក Vachon បានធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលសេវាធនាគារអាជីវកម្ម ដែលទើបបើកថ្មី និងអគារការិយាល័យទីស្នាក់ការកណ្តាលផងដែរ។ មានទីតាំងស្ថិតនៅជាន់ទីមួយ នៃអគារការិយាល័យកណ្តាលរបស់ ABA ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុដ៏មមាញឹកក្នុងទីក្រុងភ្នំពេញ មជ្ឈមណ្ឌលសេវាធនាគារអាជីវកម្ម ផ្តល់ជូននូវសេវាធនាគារ ដែលមានគុណភាព ជូនដល់វិស័យសហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុនធំៗ ក៏ដូចជាក្រុមហ៊ុនសាជីវកម្មពហុជាតិ និងអាជីវកម្មក្នុងស្រុក ដែលកំពុងប្រតិបត្តិការយ៉ាងលេចធ្លោនៅកម្ពុជា។ មជ្ឈមណ្ឌល ក៏មានផ្តល់ចំណតរថយន្ត កន្លែងរង់ចាំ បញ្ជរបម្រើអតិថិជន ក៏ដូចជាបន្ទប់ឯកជន សម្រាប់ផ្តល់ប្រឹក្សាមួយទល់មួយ ជាមួយបុគ្គលិកដែលមានជំនាញដែលធ្វើការផ្ទាល់ លើផ្នែកអាជីវកម្មផងដែរ។ អគារសេវាអតិថិជន នៃការិយាល័យកណ្តាលរបស់ ABA គឺជាសាខាដ៏សំខាន់មួយ ដែលមានកាលវិភាគម៉ោងធ្វើការបន្ថែមផងដែរ។ សាខាចាប់បើកបម្រើសេវាជូនអតិថិជន១២ម៉ោង ក្នុងមួយថ្ងៃចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ និងបានក្លាយជាកន្លែងបម្រើសេវាធនាគារដ៏មានភាពងាយស្រួលសម្រាប់ប្រជាជនដែលធ្វើការ ឬបម្រើការនៅក្នុងតំបន់បឹងកេងកងនៃរាជធានីភ្នំពេញ។ នៅថ្ងៃតែមួយនោះ លោក Vachon ក៏បានចូលរួមសម្ពោធមជ្ឈមណ្ឌលបណ្តុះបណ្តាល ABA និងបានចូលរួមប្រជុំ ជាមួយអ្នកគ្រប់គ្រងរបស់ធនាគារផងដែរ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកបានបញ្ជាក់ជាថ្មី អំពីការផ្តោតការយកចិត្តទុកដាក់ របស់ធនាគារជាតិកាណាដា ទៅលើធនធានមនុស្ស ដែលបង្កើតបានជាទ្រព្យសកម្មសំខាន់ របស់សម្ព័ន្ធធនាគារជាតិកាណាដា។ លោក Louis Vachon បានឲ្យដឹងថា៖ «មានហេតុផលជាច្រើនដែលធនាគារជាតិកាណាដា សម្រេចចិត្តវិនិយោគលើធនាគារ ABA។ ហេតុផលមួយក្នុងចំណោមនោះ គឺអនាគតនៃប្រទេសកម្ពុជា ព្រោះយើងបានឃើញពីអនាគតដ៏ត្រចះត្រចង់សម្រាប់ប្រទេស និងប្រជាជនរបស់ប្រទេសមួយនេះ។ ដូចគ្នានេះដែរ យើងចែករំលែកទស្សនៈដូចគ្នា ពីរបៀបដំណើរការធនាគារ និងអ្វីដែលចាំបាច់អំពីធនាគារ។ អ្វីដែលធ្វើឲ្យយើងព្រមព្រៀងគ្នាយ៉ាងឆាប់រហ័សនោះគឺថា ការធ្វើជំនួញធនាគារ គឺត្រូវផ្តោតទៅលើប្រជាជន។ ទេពកោសល្យ តែងតែជាកត្តាចម្បងដាច់ដោយឡែកពីវិស័យធនាគារ។ ហេតុដូច្នេះហើយ ទើបយើងវិនិយោគទៅលើការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សនៅទីនេះ ព្រោះវាមានសារៈសំខាន់ណាស់សម្រាប់ធុរកិច្ចរបស់យើង ហើយយើងនឹងបន្តធ្វើវាបន្តទៅទៀត» ។ លោកបានបន្ថែមថា៖ «សម្រាប់ខ្ញុំ និងក្រុមប្រឹក្សាភិបាលរបស់ធនាគារជាតិកាណាដា យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់អ្វីៗគ្រប់បែបយ៉ាង ដែលអ្នកទាំងអស់គ្នាបានធ្វើ និងបន្តធ្វើជារៀងរាល់ថ្ងៃ។ ហើយខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការសម្រេចបានលទ្ធផល ផ្នែកហិរញ្ញវត្ថុដ៏គួរឲ្យស្ញប់ស្ញែង» ។ នាយកប្រតិបត្តិរបស់ធនាគារ ABA លោក Askhat Azhikhanov បានមានប្រសាសន៍នៃការសម្ពោធមជ្ឈមណ្ឌលបណ្តុះបណ្តាលដូច្នេះថា៖«នៅ ABA យើងតែងតែនិយាយថា ទ្រព្យសកម្មដ៏ចម្បងរបស់យើង គឺជាមនុស្សរបស់យើង។ ហើយយើងត្រូវបន្តការវិនិយោគ ទៅលើគុណភាពនៃទ្រព្យមួយនេះ ដោយពង្រឹងបន្ថែមនូវចំណេះដឹង និងជំនាញរបស់បុគ្គលិកយើង ទៅលើចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃរបស់យើង ចំពោះផលិតផលនិងសេវាកម្ម ក៏ដូចជាទំនោរថ្មីនៅក្នុងផ្នែកទីផ្សារ និងបច្ចេកវិទ្យាផងដែរ។ ដើម្បីផ្តល់ចំណេះដឹងនេះ យើងត្រូវការហេដ្ឋារចនាសម្ពន្ធសមរម្យមួយ។ នេះហើយគឺជាមូលហេតុដែលយើង សាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលដ៏ធំនេះឡើង ដើម្បីបំពេញតម្រូវការរបស់យើងដែលកំពុងកើនឡើង»។ មជ្ឈមណ្ឌលបណ្តុះបណ្តាល ABA ផ្តល់ជូននូវសម្ភារចាំបាច់ សម្រាប់ការចែករំលែកចំណេះដឹងឲ្យបានជោគជ័យ ទៅដល់បុគ្គលិកធនាគារទាំងអស់។ អគារក៏មានបំពាក់នូវបន្ទប់បណ្តុះបណ្តាលជាច្រើន បន្ទប់ប្រជុំ កន្លែងចតរថយន្តធំទូលាយ និងកន្លែងដែលបុគ្គលិក អាចសម្រាកលំហែក្នុងពេលសម្រាក ចន្លោះវគ្គបណ្តុះបណ្តាលផងដែរ។ ជារួមមក មជ្ឈមណ្ឌលអាចទទួលបណ្តុះបណ្តាលមនុស្សបានជាង ៣៥០នាក់ នៅក្នុងវគ្គបណ្តុះបណ្តាលចំនួន ៥០ ដែលកំពុងផ្តល់ជូនដោយធនាគារ ទៅដល់បុគ្គលិករបស់ខ្លួន។ លោក Louis Vachon បានបញ្ចប់ទស្សនកិច្ចរបស់ខ្លួននៅធនាគារ ABA និងបានត្រលប់ទៅប្រទេសកាណាដាវិញនៅថ្ងៃទី ២១ ខែមីនា៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ លោក Louis Vachon អគ្គនាយក និងជានាយកប្រតិបត្តិរបស់ធនាគារជាតិកាណាដា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនាកន្លងទៅបានធ្វើទស្សនកិច្ច នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ABA និងស្ថាប័នផ្សេងៗទៀតរបស់ធនាគារ។ នេះគឺជាទស្សនកិច្ចលើកទី៣ហើយរបស់លោក Vachon ចាប់តាំងពីឆ្នាំ ២០១៧មក ហើយវាក៏បានបង្ហាញពីការតាំងចិត្តរបស់ធនាគារជាតិកាណាដា ចំពោះការអភិវឌ្ឍរបស់ធនាគារ ABA ផងដែរ។ |
សង្រ្គាមនៅអ៊ុយក្រែន បានឈានចូលឆ្នាំ៣ ហើយ ដោយពន្លឺនៃសន្តិភាព មិនទាន់មានបន្តិចនោះទេ។ អ៊ុយក្រែន និងរុស្ស៊ី នៅតែបន្តវាយប្រហារទៅវិញទៅមក នៅក្នុងតំបន់ជម្លោះភាគខាងកើតអ៊ុយក្រែន។ ក្នុងសន្និសីទសារព័ត៌មានក្នុងក្រុងកៀវ នៅថ្ងៃទី២៥ ខែកុម្ភៈ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន រំពឹងថា ក្រុងកៀវនឹងប្រឈមការវាយប្រហារទ្រង់ទ្រាយធំពីក្រុងមូស្គូនៅរយៈពេល ២ខែខាងមុខ។ ទោះអាចរងការវាយប្រហារពីរុស្ស៊ីក្តី តែមេដឹកនាំអ៊ុយក្រែនរូបនេះ បានបង្ហាញភាពជឿជាក់ថា ខ្លួនបានរៀបចំយុទ្ធសាស្រ្តសម្រាប់ទប់រុស្ស៊ីហើយ។ «រុស្ស៊ី នឹងត្រៀមវាយបកនៅពេលចាប់ផ្តើមរដូវក្តៅ ឬដំណាច់ខែឧសភាខាងមុខ ប្រសិនបើពួកគេអាច»។ លោក ហ្សេលេនស្គី បានលើកឡើងបែបនេះ នៅចំពោះមុខអ្នកសារព័ត៌មាន ដោយបន្តជាមួយទឹកចិត្តមោះមុតថា អ៊ុយក្រែន នឹងត្រៀមសម្រាប់ការវាយប្រហារ។ បើតាមប្រមុខរដ្ឋអ៊ុយក្រែន ក្រុងកៀវមានផែនការយ៉ាងច្បាស់ ដើម្បីប្រឆាំងនឹងក្រុងមូស្គូ។ យ៉ាងណាមិញ លោក ហ្សេលេនស្គី មិនបានបង្ហើបពីយុទ្ធសាស្រ្តទប់កម្លាំងរុស្ស៊ីនៅសមរភូមិជួរមុខឡើយ ដោយបានត្រឹមបន្លុយថា ការផ្លាស់ប្តូរអគ្គមេបញ្ជាការកម្លាំងប្រដាប់អ៊ុយក្រែន កាលពីពេលថ្មីៗនេះ ជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ខ្លួន។ អគ្គមេបញ្ជាការកម្លាំងប្រដាប់អ៊ុយក្រែនថ្មី លោក Oleksandr Syrskyi នឹងត្រូវដោះស្រាយបញ្ហាសំខាន់ៗក្នុងជួរទ័ពដូចជាអំពើពុករលួយ និងការកែនកម្លាំងថ្មីជាដើម។ ក្នុងសន្និសីទដដែល មេដឹកនាំអ៊ុយក្រែន បានបន្ថែមថា លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានបំផ្លើសពីចំនួនទ័ពអ៊ុយក្រែន ដែលបានបាត់បង់ជីវិតនៅសមរភាព។ បើតាមលោក ហ្សេលេនស្គី ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពី ២ឆ្នាំមុន កងទ័ពអ៊ុយក្រែនចំនួន៣១០០០នាក់ បានទទួលមរណភាព។ យ៉ាងណាក៏ដោយ មេដឹកនាំអ៊ុយក្រែន នៅតែចាត់ទុកចំនួននេះ ជាទំហំដ៏ច្រើនមួយ។ បន្ថែមពីនេះ ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវឱ្យបណ្តាប្រទេសលោកខាងលិចរួបរួមគ្នា និងផ្តល់ជំនួយបន្ថែមមកអ៊ុយក្រែន ក្នុងគោលបំណងទប់ការវាយប្រហាររុស្ស៊ី។ ពេលនេះ អ៊ុយក្រែនត្រូវការខ្លាំង គឺជំនួយសន្តិសុខ ស្របពេលសភាអាម៉េរិក មិនទាន់អនុម័យជំនួយប្រមាណ ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនចេញ៕ | អ៊ុយក្រែន នឹងត្រៀមយុទ្ធសាស្រ្តសម្រាប់ការវាយបករបស់រុស្ស៊ី នៅក្នុងពេលចាប់ផ្តើមរដូវក្តៅខាងមុខ ឬនៅចុងខែឧសភា។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហាញក្តីជឿជាក់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន ក្នុងថ្ងៃទី២៥ ខែកុម្ភៈ។ |
ភ្នំពេញ៖ ក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) បានពិភាក្សាគ្នាលើគម្រោង ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា តាមរយៈការលើកកម្ពស់វិស័យអប់រំវិស្វកម្ម និងការសិក្សាស្រាវជ្រាវ នៃការអប់រំលើមន្ទីរពិសោធន៍។ តាមរយៈគម្រោងនេះ នឹងកំណត់យកសាកលវិទ្យាល័យគោលដៅ ដើម្បីលើកកម្ពស់ការអប់រំ សម្រាប់ឆ្លើយតបនឹងតម្រូវការ ក្នុងវិស័យឧស្សាហកម្មកម្ពុជា។ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សា ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) អំពីគម្រោងការលើកកម្ពស់វិស័យអប់រំវិស្វកម្ម និងការសិក្សាស្រាវជ្រាវសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា តាមបែបការអប់រំផ្អែកលើមន្ទីរពិសោធន៍។ គម្រោងនេះ បង្កើតឡើងដើម្បីឱ្យវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បង្កើនសមត្ថភាពអប់រំ និងស្រាវជ្រាវរបស់ខ្លួន ដើម្បីចូលជាស្ថាប័នធនធានជាតិក្នុងវិស័យវិស្វកម្ម ដោយដាក់បញ្ចូលនូវការអប់រំផ្អែកលើមន្ទីរពិសោធន៍ទៅក្នុងកម្មវិធីសិក្សា។ បើតាមលោក ហង់ជួន ណារ៉ុន ការសិក្សាស្រាវជ្រាវ ជាវិធីមួយដែលអាចឱ្យសិស្សរកឃើញភាពច្នៃប្រឌិត និងយកមកប្រើប្រាស់ ក្នុងគោលដៅផ្សេងៗ។ លើសពីនេះ វាបានជំរុញឱ្យការស្រាវជ្រាវប្រកបដោយវិជ្ជាជីវៈ និងសហការជាមួយដៃគូពាក់ព័ន្ធ ក្នុងការបណ្តុះបណ្តាលជំនាញស្រាវជ្រាវដល់សិស្សានុសិស្ស និងគ្រូបង្រៀនតាមខេត្តផងដែរ។ គួរបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ជាទីភ្នាក់ងារប្រតិបត្តិនៃហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍផ្លូវការរបស់ជប៉ុនដែលជួយ និងគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលពួកគេជួបបញ្ហា៕ | ដោយ៖ ហេង ស្រីលីន |
ក្រសួងបានស្នើឲ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត រួសរាន់មកទទួលសញ្ញាបត្របាក់ឌុប នៅនាយកដ្ឋានកិច្ចការប្រឡង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីយកទៅចែកជូនបេក្ខជនប្រឡងជាប់ ដោយឥតគិតថ្លៃ។ បើតាមលិខិតខាងលើនេះ លោករដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវដល់មន្ទីរអប់រំរាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងអនុវត្តខ្លឹមសារលិខិតនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ | ភ្នំពេញ៖ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ២៤ សីហា ២០១៥ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ផលិតរួចរាល់ហើយ។ នេះបើតាមលិខិតរបស់ក្រសួង ជម្រាបជូនប្រធានមន្ទីរអប់រំរាជធានី-ខេត្ត នៅថ្ងៃទី១៤ខែមិថុនានេះ។ |
អត្ថបទទាក់ទង ពេទ្យយោធាចិន៤នាក់ទៀត ជំនាញទប់ស្កាត់កូវីដ-១៩ មកបង្រៀនពេទ្យយោធាកម្ពុជា កូវីដ-១៩៖ ពេទ្យជំនាញចិន មកដល់កម្ពុជាហើយ បើតាមលោក ប្រាក់ សុខុន គ្រូពេទ្យនោះមកកម្ពុជាតាមរយៈអង្គការសង្គ្រោះមេឃពណ៌ខៀវ(Blue Sky Rescue Organization)។ ក្រៅពីបញ្ជូនគ្រូពេទ្យស្ម័គ្រចិត្តដែលមានបទពិសោធន៍ប្រយុទ្ធនឹងកូវីដ-១៩ អង្គការរបស់ចិនមួយនោះ ក៏ផ្តល់នូវបរិក្ខាពេទ្យ និងថ្នាំព្យាបាលជំងឺកូវីដ-១៩ ដែលមានតម្លៃសរុបជាង១៤ម៉ឺនដុល្លារ ផងដែរ។ ក្នុងពិធីទទួលជំនួយរបស់ចិនដែលជាបរិក្ខាពេទ្យសម្រាប់ការពារពីមេរោគកូវីដ-១៩ មានតម្លៃជិត១៦ម៉ឺនដុល្លារ ផ្តល់ជូនកម្ពុជាតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣មីនា ឆ្នាំ២០២០ លោករដ្ឋមន្ត្រីការបរទេសរូបនេះ បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានជួយកម្ពុជា ក្នុងការប្រឹងប្រែងទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃមេរោគកូវីដ-១៩។ លោក កឹមរ័ត្ន វិសិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានលើកឡើងថា បរិក្ខាពេទ្យសម្រាប់ការពារមេរោគកូវីដ-១៩ ដែលចិនផ្តល់ឲ្យកម្ពុជានោះមាន ម៉ាស់ពេទ្យចំនួន១,៥លានសន្លឹក ម៉ាស់3D ៥ម៉ឺនសន្លឹក, អាវពេទ្យសម្រាប់ការពារមេរោគជិត៨ពាន់ឈុត និងថ្នាំបុរាណចិនព្យាបាលជំងឺកូវីដ១៩ ចំនួន៨៤០កញ្ចប់ ដែលមានតម្លៃសរុបចំនួន ១,១៣១,៤០០យ័ន(ប្រមាណ ១៥,៩ម៉ឺនដុល្លារ)។ ម៉ាស់ និងសម្លៀកបំពាក់ការពារមេរោគកូវីដ-១៩ តម្លៃជិត១៦ម៉ឺនដុល្លារដែលចិនផ្តល់ឲ្យកម្ពុជានៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣មីនា ឆ្នាំ២០២០។ លោកបានអះអាងថា សម្ភារនៃបរិក្ខាពេទ្យសម្រាប់ការពារមេរោគកូវីដ-១៩ នេះ នឹងផ្តល់ជូនបន្តទៅបណ្តាខេត្តឬមូលដ្ឋានណាដែលខ្វះខាត និងមានតម្រូការចាំបាច់។ ជាមួយនឹងគ្នានេះ លោក កឹមរ័ត្ន វិសិទ្ធ បានប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) ថា គ្រូពេទ្យស្ម័គ្រចិនទាំង១៣នាក់ខាងលើ មកនឹងកម្ពុជានៅក្នុងចន្លោះខែមេសា ឆ្នាំ២០២០ ដោយលោកបាននិយាយដូច្នេះ៖«យើងមិនទាន់ដឹងច្បាស់លាស់ថា គ្រូពេទ្យចិនទាំងនោះចាកចេញពីប្រទេសខ្លួនមកកម្ពុជានៅថ្ងៃណាទេ! ហើយក៏មិនទាន់ដឹងថាពួកគាត់ចូលមកដល់កម្ពុជាថ្ងៃណាដែរ។ ប៉ុន្តែ យើងច្បាស់ណាស់ថាពេទ្យទាំងនោះនឹងមកកម្ពុជាក្នុងរយៈពេល១៥ថ្ងៃ ហើយពួកគាត់នឹងដល់កម្ពុជាឆាប់ៗ ក្នុងខែមេសា នេះ»។ សូមរម្លឹកថា កន្លងមកចិនបានបញ្ជូនគ្រូពេទ្យ១១នាក់ ដែលមានជំនាញនិងបទពិសោធន៍នឹងប្រយុទ្ធនឹងមេរោគកូវីដ-១៩ មកកម្ពុជាដើម្បីទប់ស្កាត់ការឆ្លងរាលដាល និងជួយព្យាបាលអ្នកជំងឺដោយសារមេរោគនេះ។ ក្នុងចំណោមគ្រូពេទ្យទាំង១១នាក់នោះ មាន៧នាក់មកដល់កម្ពុជា កាលពីថ្ងៃទី២៣មីនា និងគ្រូពេទ្យឯកទេសយោធាចិន៤នាក់(ស្ត្រីម្នាក់) មកដល់កម្ពុជា កាលពីថ្ងៃទី២៤មីនា ឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី៣មេសា កម្ពុជារកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន១១៤ករណី ក្នុងរាជធានី-ខេត្តចំនួន១៣ ក្នុងនោះ មានអ្នកជាសះស្បើយចំនួន៣៥នាក់៕ | ភ្នំពេញ៖ គ្រូពេទ្យស្ម័គ្រចិត្តចំនួន១៣នាក់ទៀតរបស់ចិន នឹងមកកម្ពុជា ដើម្បីជួយប្រយុទ្ធនឹងជំងឺកូវីដ-១៩(COVID-19)ក្នុងរយៈពេល១៥ថ្ងៃ។ នេះជាការលើកឡើងរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយបានបញ្ជាក់ថាក្រុមគ្រូពេទ្យស័គ្ម្រចិត្តទាំងនោះ នឹងមកដល់កម្ពុជាឆាប់ៗ(ខែមេសា ឆ្នាំ២០២០) ដោយធ្វើដំណើរតាមរថយន្តចេញពីខេត្តយូណាន ប្រទេសចិន ចូលកម្ពុជាតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង។ |
«កាលពីមុនមានយុវជនច្រើន តែឥឡូវ ពួកគេមានគ្រួសារ មានកូន ពួកគេអត់បានមករាំទៀតទេ។ ខ្លះទៀត គេ (យុវជនជនជាតិដើមភាគតិចព្រៅ) ប្រាប់ខ្ញុំថា រាំបទញាក់សប្បាយជាង រាំរបាំប្រពៃណី»។ នេះជាសម្តីរបស់សិល្បករវ័យចំណាស់ម្នាក់បានប្រាប់សារព័ត៌មានថ្មីៗ នៅក្នុងបេសកកម្មទី៣ នៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» កាលពីចុងឆ្នាំ២០១៨កន្លងទៅ នៅក្នុងខេត្តរតនគិរី។ ក្រុមសិល្បករដែលបានបង្រៀនយុវជនរបស់ពួកគាត់ឲ្យបន្តវេនរបាំប្រពៃណីរបស់ជនជាតិព្រៅ បញ្ជាក់យ៉ាងដូច្នេះ៖ ទោះបីជា ពួកគាត់(យុវជនជនជាតិព្រៅ) រាំរបាំជនជាតិក៏ដោយ ក៏ជើងរបស់គាត់នៅញាក់ដូចរាំធុងបាសដដែល ហើយយុវជនទាំងនោះ ក៏មិនចង់រាំរបាំប្រពៃណីរបស់ពួកគេដែរ ព្រោះខ្លាចរាំខុសចង្វាក់, ពួកគេនៅតែចូលចិត្តរាំសម័យជាង។ អត្ថបទទាក់ទង «ធុងបាស» ទាញក្មេងៗជនជាតិគ្រឹង ឲ្យងាកចេញពីប្រពៃណីខ្លួន ឆ្លើយតបនឹងក្តីបារម្ភខ្លាចចម្រៀង និងរបាំប្រពៃណីពីដូនតាបាត់បង់ ជនជាតិដើមភាគតិចព្រៅដែលរស់នៅភូមិភាគឦសាននៃស្រុកលំផាត់ ខេត្តរតនគិរី ទាំងនោះ នៅតែព្យាយាមរក្សាវប្បធម៌ប្រពៃណីរបស់ខ្លួនដដែល។ ខាងក្រោមនេះជាទិដ្ឋភាពនៃការចម្រៀង និងរាំរបាំប្រពៃណីរបស់ជនជាតិដើមភាគតិពៅចចំនួន៥បទ។ បទចម្រៀងទាំងនោះមានអត្តសញ្ញាណយ៉ាងដូច្នេះ បទទី១៖ ប្រគំឡើងសម្រាប់សុំទឹកភ្លៀង, បទទី២៖ ប្រគំឡើងសម្រាប់ទទួលភ្ញៀវ កំដរភ្ញៀវក្នុងពិធីអ្វីមួយ, បទទី៣៖ ប្រគំឡើងសម្រាប់សែនព្រេនដូនតា អ្នកតា ទេវតាជាដើម, បទទី៤៖ ប្រគំឡើងសម្រាប់ដាស់តឿនកុមារឲ្យខិតខំសិក្សារៀនសូត្រ និងបទទី៥៖ ប្រើនៅពេលជួបជុំញាតិមិត្ត អ្នកភូមិជាដើម។ សូមអញ្ជើញទស្សនាដូចតទៅ៖ | រតនគិរី៖ ចម្រៀង និងរបាំងប្រពៃណីរបស់ជនជាតិដើមភាគតិចព្រៅចំនួន៥បទ ដែលបានសម្តែងនៅក្នុងសហគមន៍កាទៀង នៅក្នុងស្រុកលំផាត់ សុទ្ធសឹងតែជាសិល្បករចាស់ៗ។ អវត្តមានយុវជនជនជាតិព្រៅក្នុងការបន្តវេនថែរក្សាចម្រៀង និងរបាំប្រពៃណី ដែលជាមរតកដូនតារបស់ពួកគេ គឺជាក្តីកង្វល់របស់សិល្បករចាស់ៗទាំងនោះ។ ស្ត្រីវ័យចំណាស់ម្នាក់តំណាងឲ្យក្រុមរបាំប្រពៃណីជនជាតិព្រៅ បានប្រាប់សារព័ត៌មានថ្មីៗថា យុវជនជនជាតិដើមរបស់ពួកគាត់បច្ចុប្បន្ន សប្បាយនឹងច្រៀងសម័យ និងការរាំធុងបាសច្រើនជាង ច្រៀងចម្រៀង និងរាំរបាំប្រពៃណីដែលបន្សល់ទុកពីដូនតារបស់យុវជនទាំងនោះ។ |
Andriy Yarmolenko ជាអ្នកសម្រេចទីគ្រាប់នាំមុខឱ្យអ៊ុយក្រែននៅនាទី៣៣ មុនពេល Roman Yaremchuk បន្ថែមគ្រាប់ទីពីរនៅនាទី៤៩។ ខណៈការប្រកួតដំណើរការដល់នាទី៧៩ Callum McGregor តាមបានមួយគ្រាប់វិញសម្រាប់ស្កុតឡែន។ យ៉ាងណាឈានដល់នាទី៩០+៥ទៅហើយ អ៊ុយក្រែនបន្ថែមបានមួយគ្រាប់ទៀតដែលធ្វើបានពីសំណាក់កីឡាករ Artem Dovbyk។ ជ័យជម្នះនៅវគ្គ play-off នាកីឡដ្ឋាន Hampden Park ក្នុងប្រទេសស្កុតឡែននេះ បានជួយអ៊ុយក្រែនដែលកំពុងជួបវិបត្តិសង្គ្រាមជាមួយរុស្ស៊ីបន្តទៅជួយក្រុមវែល៍មួយប្រកួតទៀតដើម្បីសម្រេចយកមួយក្រុមទៅកាន់ការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតា។ ជំនួបវគ្គ play-off ផ្តាច់ព្រ័ត្ររវាងអ៊ុយក្រែន និងវែល៍ត្រូវធ្វើឡើងនៅយប់ថ្ងៃទី៥ ខែមិថុនា នាវេលាម៉ោង ១១:០០នាទី [ម៉ោងនៅកម្ពុជា]។ គិតត្រឹមពេលនេះ គេរកឃើញក្រុមចំនួន៣០ហើយ ដែលបានកៅអីស្វ័យប្រវត្តិទៅកាន់កាតាឆ្នាំ២០២២ ខណៈពីរក្រុមទៀតត្រូវឆ្លងកាត់ការប្រកួត play-off ដោយមួយក្រុមត្រូវយកពីការប្រកួតជម្រុះតំបន់អឺរ៉ុប និងមួយក្រុមទៀតពីការប្រកួតជម្រុះ play-off អន្តរទ្វីប។ play-off អន្តរទ្វីប ប៉េរូបានកក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រ ដោយរង់ចាំជំនួបរវាងកូស្តារីការជាមួយនូវែលសេឡង់៕ | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ុយក្រែនបន្តឡើងទៅជួបវែល៍នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមកៅអីទៅ FIFA World Cup នៅប្រទេសកាតា ក្រោយយកឈ្នះស្កុតឡែនក្នុងវគ្គជម្រុះ play-off ក្នុងលទ្ធផល ៣-១ នៅយប់ថ្ងៃទី១ ខែមិថុនា។ |
ជាថ្មីម្តងទៀតតាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅថ្ងៃ១៦ សីហា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Lê Th Thu Hng បានឲ្យដឹងថា វៀតណាម បានទាក់ទងទៅភាគីចិនដើម្បីបញ្ជាក់ពីជំហរប្រឆាំងដាច់ខាតលើការបំពានធ្ងន់ធ្ងរដដែលៗរបស់ចិន និងបានទាមទារឲ្យដកនាវាស៊ើបការប្រភេទ Haiyang Dizhi 8 រួមទាំងនាវាហែរហមជាមួយជាច្រើនទៀតចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងខ្ពស់រាបបាតសមុទ្ររបស់វៀតណាម នៃសមុទ្រចិនខាងត្បូង។ តាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មានវៀតណាម Vietnam News សេចក្តីថ្លែងការណ៍របស់វៀតណាម ធ្វើឡើងបន្ទាប់ពីបានដឹងថា ក្រុមនាវាស៊ើបការណ៍ជាច្រើនគ្រឿងរបស់ចិន បានវិលត្រលប់មកកាន់ដែនទឹកវៀតណាមសារជាថ្មីនៅថ្ងៃ១៣ សីហាកន្លងទៅ ក្នុងគោលដៅស្រាវជ្រាវ និងស្ទាប់ស្ទង់កន្លែងរុករកប្រេងកាតក្នុងសមុទ្រចិនខាងត្បូង។ ជាមួយនឹងចំណាត់ការផ្នែកការទូតអ្នកនាំពាក្យដដែលរូបនេះ បានសង្កត់ធ្ងន់ថាដើម្បីឆ្លើយតបនឹងសកម្មភាពបំពាននេះ រដ្ឋាភិបាលវៀតណាម ក៏បានដាក់បញ្ជាឲ្យកងកម្លាំងរបស់ខ្លួនបន្តអនុវត្តវិធានការចាំបាច់ដើម្បីការពារ និងធានាដល់អធិបតេយ្យ, សិទ្ធិអធិបតេយ្យ និងយុត្តាធិការរបស់វៀតណាម ដោយយោងតាមច្បាប់ជាតិ និងអន្តរជាតិជាធរមាន។ លោកស្រីអ្នកនាំពាក្យ ក៏បានគូសបញ្ជាក់ជាថ្មីពីគោលជំហររបស់វៀតណាម ដែលតែងតែផ្តល់តម្លៃខ្ពស់ និងចង់លើកកម្ពស់ចំណងមិត្តភាពជាមួយនឹងចិន ដើម្បីការអភិវឌ្ឍប្រទេស និងប្រជាជនទាំងសងខាង ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ និងពិភលោក។ វៀតណាម ក៏ចង់ឃើញភាគីពាក់ព័ន្ធមានឆន្ទៈបែបនេះផងដែរ។ គួររម្លឹកថា នៅខែកក្កដាកន្លងទៅ វៀតណាម បានចេញសេចក្តីថ្លែងការណ៍មួយម្តងរួចហើយដើម្បីថ្កោលទោស និងទាមទារដូចគ្នាឲ្យចិន បញ្ចប់សកម្មភាពបំពាន និងដកនាវារបស់ខ្លួនចេញពីដែនទឹករបស់ខ្លួន ដែលបានធ្វើសកម្មភាពកាន់តែគឃ្លើនក្នុងការសិក្សាស្រាវជ្រាវតំបន់មានសក្តានុពលប្រេងកាត ដែលជាតំបន់វៀតណាម អះអាងថា មានសិទ្ធិគ្រប់គ្រងផងដែរនោះ៕ | រដ្ឋាភិបាលក្រុងហាណូយ ហួសចិត្តនឹងសកម្មភាពបំពានដដែលៗរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងដែនអធិបតេយ្យ នៃសមុទ្រចិនខាងត្បូងឬសមុទ្រខាងកើត(ហៅដោយវៀតណាម)។ ក្រុងហាណូយ បានថ្កោលទោសសកម្មភាពនេះ និងទាមទារដាច់ខាតឲ្យក្រុងប៉េកាំងដកចេញនាវាទាំងនោះឲ្យអស់ពីដែនទឹករបស់ខ្លួន។ |
សហព័ន្ធប្រដាល់សកលកម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូ បានបញ្ជាក់ មានជាង ២១ក្លិប និងកីឡាករ កីឡាការិនី ចំនួន១០៤នាក់ ត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ថ្នាក់ជាតិ ។ នៅក្នុងការប្រកួតនេះ មានកីឡាការីនី ៤រូបផងដែរ ។ តាមការបញ្ជាក់របស់ លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកល ចំនួននៃកីឡាករ និងកីឡាការិនី ចូលរួមកើនច្រើនជាង ៣ដង បើធៀបទៅ និងការប្រកួតឆ្នាំមុន ដោយសារការរីករាល់ដាលនៃជម្ងឺកូវីដ-១៩ ។ គួរបញ្ជាក់ថា នៅក្នុង ការប្រកួតរកជើងឯកថ្នាក់ជាតិឆ្នាំ២០២១ មានការប្រកួតក្នុងប្រភេទទម្ងន់ផ្សេងៗគ្នា សរុបប្រហែល ៨វិញ្ញាសា ដូចជា ៤៨គីឡូក្រាម, ៥១គ.ក្រ, ៥៤គ.ក្រ, ៥៧គ.ក្រ, ៦០គ.ក្រ, ៦៣៥គក្រ, ៦៧គ.ក្រ និង ៧៥គ.ក្រ ។ នៅក្នុងការប្រជុំដដែល លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានជម្រុញឲ្យ អ្នកចូលរួមប្រកាន់ខ្ជាប់ខ្ជួន នៅវិធានការការពារជម្ងឺកូវីដ-១៩ ។ គួរបញ្ជាក់ ការប្រជុំនៅកាលពីថ្ងៃ២២ ខែធ្នូ ក្នុងគោលដៅដើម្បី រៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិនាថ្ងៃទី២៣-២៦ ខែធ្នូនេះ ឲ្យប្រព្រឹត្តទៅ ដោយជោគជ័យ និងស្ដងដារ ៕ | សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានរៀបចំការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ នៅរសៀលថ្ងៃទី២៣-២៦ ខែធ្នូ ឆ្នាំ២០២១ នៅក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស ដែលមានកីឡាករ និងកីឡាការិនី ប្រមាណ១០០នាក់ចូលរួម ។ |
បើតាមសម្ដេច ហ៊ុន សែន ប្រទេសចិនជាដៃគូដ៏វិសេសវិសាល ដែលតែងតែជួយដល់កម្ពុជានូវគ្រប់កាលៈទេសៈ ដើម្បីរួមចំណែកលើកិច្ចអភិវឌ្ឍទាំងពេលបច្ចុប្បន្ន និងអនាគត។ រដ្ឋាភិបាលចិន បានផ្តល់ហិរញ្ញប្បទាន ចំនួន៤២០០លានដុល្លារមកហើយ គិតត្រឹមខែកុម្ភៈឆ្នាំ២០១៧មកនេះ ដើម្បីជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វិស័យសុខាភិបាល អប់រំ កសិកម្ម សន្តិសុខ និងសង្គមជាដើម។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន។ គួរបញ្ជាក់ថា បច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានចំនួន៤៨០០ដុល្លារ ដែលក្នុងកម្ពុជានាំចេញទៅចិន ចំនួន៨៣០លានដុល្លារ ខណៈដែលចិននាំចូលមកកម្ពុជា ៣៩០០លានដុល្លារ។ ចំណែកភ្ញៀវទេសចរចិន ដែលចូលមកប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មានចំនួន៨៣០០០០នាក់ ដែលកើនឡើង២០ភាគរយបើធៀបនឹងឆ្នាំ២០១៥៕ | ភ្នំពេញ៖ ថ្លែងក្នុងពិធីផ្សព្វផ្សាយជាលើកដំបូងនូវសៀវភៅជាខេមរភាសាស្តីពីលោក ស៊ី ជីនភីង «អភិបាលកិច្ចប្រទេសចិន» នៅព្រឹកថ្ងៃទី ១១ មេសានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឮកពីកិច្ចសហការគ្នារវាងកម្ពុជា-ចិន ជាច្រើនឆ្នាំមកនេះ ដែលបានពង្រីកវិសាលភាព និងជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានភាពរីកចម្រើនផងដែរ។ សម្ដេច ហ៊ុន សែន បានបន្ថែមថា ទំនាក់ទំនងប្រទេសទាំងពីរកន្លងមក គឺជាកិច្ចសហប្រតិបត្តិការរួមគ្នាប្រកបដោយសន្តិភាព ។ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះថា៖«ទំនាក់ទំនងកម្ពុជា-ចិន គឺជាគំរូល្អ ដល់ប្រទេសដទៃ»។ |
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ និពន្ធនាយិកានៃសារព័ត៌មាន Thmey Thmey 25 ជាមួយលោក សាន បុនិកា អ្នកបង្កើតម៉ាស៊ីនព្រោះ និងស្ទូងស្រូវដូចតទៅ៖ នៅឆ្នាំ២០១៣ លោក សាន បុនិកា បណ្ឌិតកសិកម្ម ផ្នែកសាកវប្បកម្ម មកពីអាម៉េរិក បានបង្កើតម៉ាស៊ីនព្រោះស្រូវឡើង។ លោក សាន បុនិកា បានសម្រេចចិត្តលក់ហាងនំដូណាត់របស់លោកចំនួន៦កន្លែង នៅសហរដ្ឋអាម៉េរិក ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ ហេតុអ្វីលោកសម្រេចចិត្តលក់ហាងទាំង៦នោះមកអភិវឌ្ឍន៍វិស័យនៅកម្ពុជា? លោក សាន បុនិកា ឆ្លើយប្រាប់សារព័ត៌មាន Thmey Thmey 25 ថា៖«ដោយសារតែវិស័យកសិកម្ម។ ព្រោះគិតយើងគួរធ្វើអ្វីមួយ ហើយសង្ឃឹមថាវានឹងជួយត្រឡប់មកវិញ។ ជួយមានពីរផ្នែក ទី១ប្រទេសយើង វានឹងអាចមានរបរប្រើប្រាស់ជារបរខ្មែរ និងទី២ វាអាចជួយខ្ញុំ។ ខ្ញុំមិនចង់មានបានទេ ប៉ុន្តែរស់ដោយសមស្រប»។ អត្ថបទទាក់ទង វ័យ៧២ឆ្នាំ លោក សាន បុនិកា បង្កើតម៉ាស៊ីនស្ទូង និងព្រោះស្រូវ ជួយដល់កសិករ ការបង្កើតគ្រឿងយន្តនេះ គឺមានការលំបាក និងចំណាយច្រើន។ ការចំណាយច្រើន ដោយសារលោកត្រូវសាកល្បងគ្រឿងយន្តទាំងនោះនៅលើស្រែជាមុនសិនមុននឹងដាក់លក់។ ម៉្យាងទៀត ត្រូវចំណាយលើការធ្វើដំណើរទៅខេត្តនីមួយៗ រួមទាំងបុគ្គលិក។ បើតាមលោក បុនិកា វត្ថុធាតុដើមនៃការដំឡើងគ្រឿងយន្តនេះក៏មានតម្លៃថ្លៃផងដែរ។ ទោះមានផលលំបាក តែបុរសវ័យចំណាស់រូបនេះ មិនបោះបង់ការបង្កើតថ្មីរបស់លោកឡើយ។ «នៅតែធ្វើ ព្រោះអីបើយើងបោះបង់ពាក់កណ្ដាលយើងឈប់ គឺមិនកើតទេ នោះនឹងបរាជ័យ»។ នេះជាការលើកឡើងរបស់លោក សាន បុនិកា ដោយបន្តថា លោកត្រូវរក្សាបុគ្គលិកចំនួន ១៥នាក់ ដែលកំពុងធ្វើការ។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ លោក សាន បុនិកា បានបង្កើតម៉ាស៊ីនចំនួន ៣ប្រភេទ រួមមានម៉ាស៊ីនព្រោះស្រូវ, ស្ទុងស្រូវ និងម៉ាស៊ីនបំបែកមែកឈើ។ លោក សាន បុនិកា ក៏រីករាយនឹងចុះទៅដាំស្រូវជូនប្រជាកសិករ ប្រសិនបើមានការសហការពីអង្គការ ឬអាជ្ញាធរមូលដ្ឋាននានា៕ | ភ្នំពេញ៖ លោក សាន បុនិកា គឺជាអ្នកបង្កើតគ្រឿងយន្តកសិកម្ម ប្រភេទម៉ាស៊ីនព្រោះ និងស្ទូងស្រូវ ដើម្បីកាត់បន្ថយការលំបាករបស់កសិករ។ មុនបង្កើតក្រុមហ៊ុនផលិតគ្រឿងយន្តកសិកម្មនេះ លោក សាន បុនិកា បានសម្រេចចិត្តលក់ហាងនំដូណាត់របស់លោកចំនួន៦កន្លែង នៅសហរដ្ឋអាម៉េរិក ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ |
ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មានបន្ទូលថា កូរ៉េខាងជើង បានយាងព្រះអង្គឲ្យទៅទស្សនកិច្ចនៅប្រទេសខ្លួន ដើម្បីជាការរំឮកដល់អនុស្សាវរីយ៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបានកសាងឡើងដោយព្រះបរមរតនកោដ្ឋ សម្ដេច នរោត្តម សីហនុ និងលោក គីម អ៊ីលស៊ុង ដែលត្រូវជាជីតារបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ននេះ។ សម្ដេចក្រុមព្រះ បានឲ្យដឹងថា ទ្រង់នឹងយាងទៅកូរ៉េខាងជើង នៅខែកក្កដាខាងមុខនេះ បន្ទាប់ពីបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ។ ថ្លែងក្រោយជំនួបជាមួយគណៈប្រតិភូពិសេសរបស់កូរ៉េខាងជើងកាលពីថ្ងៃទី៦ មេសានោះ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំបានទទួលលិខិតអញ្ជើញហើយ។ ប៉ុន្តែខ្ញុំសុំទោសប្រទេសកូរ៉េថា មិនទាន់បានទៅទេ ព្រោះឆ្នាំនេះជាឆ្នាំបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ។ដូច្នេះក្រោយពេលបោះឆ្នោតហើយខ្ញុំនឹងទៅ។ ជាមួយគ្នានេះផងដែរ គេ(កូរ៉េខាងជើង)បានពន្យល់ថា ប្រទេសកូរ៉េខាងជើង គេចង់ឲ្យមានការទំនាក់ទំនងពង្រឹងនិងពង្រីកថែមទៀតរវាងប្រទេសទាំងពីរ និងរវាងគណបក្សទាំងពីរដែរ គឺគណបក្សពលករកូរ៉េ(គីម ជុងអ៊ុន ជាប្រធាន) និងគណបក្សហ្វ៊ុនស៊ិនប៉ិច»។ បើតាមសម្ដេចក្រុមព្រះ គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ដែលបានបន្សល់ទុកពីស្នាមព្រះហស្ថរបស់សម្ដេច នរោត្តម សីហនុ គឺមានប្រវត្តិបង្កើតឡើងនៅក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើងផងដែរ។ គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងជើង បានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ ១៩៦៥ ដែលកាលណោះព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានជួបជាមួយលោក គីម អ៊ីលស៊ុង នៅក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី។ ហើយនៅឆ្នាំ១៩៧០ ក្រោយពីសម្ដេចនរោត្តម សីហនុ ត្រូវបានសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងនោះ ព្រះអង្គក៏បាននិរទ្ទេសខ្លួនរស់នៅប្រទេសកូរ៉េខាងជើង ដោយរដ្ឋាភិបាលកូរ៉េ បានកសាងព្រះរាជដំណាក់មួយជូនព្រះបរមរតនកោដ្ឋ ដែលមានឈ្មោះថា Chansuwon នៅជិតទីក្រុងព្យុងយ៉ាងផងដែរ៕ | ភ្នំពេញ៖ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ គ្រោងយាងទៅទស្សនកិច្ច នៅប្រទេសកូរ៉េខាងជើង នៅខែកក្កដាខាងមុខនេះ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ |
«គណៈកម្មការ» ត្រូវបានគេចាត់ទុកថាជាអ្នក ត្រួតពិនិត្យ ដែលមានបទពិសោធន៍ មានចំណេះវិជ្ជាជ្រៅជ្រះ សម្រាប់ផ្តល់ជាមតិយោបល់។ ឧទាហរណ៍៖ អ្នកប្រឡងចម្រៀង ត្រូវឆ្លងកាត់ការជ្រើសរើសពីគណៈកម្មការជាមុនសិន ទើបអាចទៅវគ្គបន្តបាន។ នៅក្នុងវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់ដូច្នេះថា៖ «គណៈកម្មការ ជាជនមួយក្រុម ឬក្រុមជំនុំដែលគេចាត់តាំងពីការបោះឆ្នោត សម្រាប់ឲ្យពិនិត្យកិច្ចការណាមួយដាច់មុខដោយឡែក»។ ឧទាហរណ៍៖ គណៈកម្មការអង្កេត បោះសម្អាត និងប្រយុទ្ធប្រឆាំងអំពើពុករលួយ,គណៈកម្មការសិទ្ធិមនុស្ស ទទួលបណ្តឹង និងអង្កេត។ ចំណែក «គណៈកម្មាធិការ» មានន័យថា ជាបុគ្គលដែលគេតាំងនៅក្នុងក្រសួងរាជការ ឬសភាដើម្បី ឲ្យប្រតិបត្តិសម្រេចការណាមួយ។ ឧទាហរណ៍៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.), គណៈកម្មាធិការជាតិភាសាខ្មែរ, គណៈកម្មាធិការជាតិសុវត្ថិភាពផ្លូវគោក ជាដើម៕ | ពាក្យទាំងពីរនេះ មានសាធារណជនច្រើនតែប្រើច្របូកច្របល់គ្នា។ វចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់យ៉ាងច្បាស់ថា «គណៈកម្មការ» សំដៅលើជនមួយក្រុម ជ្រើសរើសដោយការបោះឆ្នោត សម្រាប់ឲ្យធ្វើកិច្ចការណាមួយ។ ចំណែក «គណៈកម្មាធិការ» សម្រាប់បង្ហាញពីសមាជិកមួយក្រុម ដែលតាំងឡើងនៅក្នុងក្រសួងរាជការ។ |
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំចេញដំឡូងមីស្រស់ និងម្សៅដំឡូងមី បានកើនឡើងដល់១០០ភាគរយ។ ជាក់ស្ដែង ដំឡូងមីស្រស់ជាង៨៤ម៉ឺនតោន ត្រូវបាននាំទៅវៀតណាម និងថៃ ឯម្សៅដំឡូងមីជាង៥ម៉ឺនតោន នាំទៅចិន អាម៉េរិក អ៊ីតាលី វៀតណាម ណេដឺឡែន កាណាដា ថៃ ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌា។ កាកសំណល់ដំឡូងមីជាង ៧ពាន់តោន ត្រូវបាននាំចេញទៅចិន និងវៀតណាម កើនឡើង៥៦ភាគរយ។ ចំណិតដំឡូងមីក្រៀមជាង១,៥លានតោន នាំទៅថៃ និងវៀតណាម កើនឡើង២៥ភាគរយ។ ថ្វីបើ ការនាំចេញដំឡូងមី កើនឡើងក្នុងរយៈពេល៧ខែនេះ ប៉ុន្តែកសិផលសំខាន់៥មុខទៀតរបស់កម្ពុជាត្រូវបានធ្លាក់ចុះបន្តបន្ទាប់។ ជាក់ស្ដែង ការនាំចេញ គ្រាប់ស្វាយចន្ទីឆៅ សម្រេចបានជាង៤៤ម៉ឺនតោន ទៅកាន់ វៀតណាម ថៃ ឥណ្ឌា ចិន ជប៉ុន និងហ្វីលីពីន ថយចុះ៤៨ភាគរយ។ គ្រាប់ចន្ទីកែច្នៃ ចំនួន ៤៣៣តោន នាំទៅថៃ ចិន កោះតៃវ៉ាន់ និងជប៉ុន បានថយចុះ៤៦ភាគរយ ។ ចេកស្រស់ជាង២៥ម៉ឺនតោន ត្រូវបាននាំទៅចិន វៀតណាម និងជប៉ុន ថយចុះ៧ភាគរយ។ ផ្លែស្វាយស្រស់មានជាង១ម៉ឺនតោន នាំទៅវៀតណាម ថៃ ចិន កូរ៉េ និងហុងកុង បានថយចុះ២៦ភាគរយ។ ដំណាប់ស្វាយជាង១ម៉ឺនតោន នាំទៅចិន ថៃ វៀតណាម និងប្រទេស៧ទៀត បានថយចុះ២ភាគរយ។ ចំណែក ម្រេចជិត៧ពាន់តោន ត្រូវបាននាំទៅ វៀតណាម អាល្លឺម៉ង និង១៦ប្រទេសផ្សេងទៀត បានថយចុះ ៦៩ភាគរយ។ គ្រាប់ពោត ជាង១៣ម៉ឺនតោន បាននាំទៅវៀតណាម ថៃ កោះតៃវ៉ាន់ និងកូរ៉េ ថយចុះ៨ភាគរយ។ តាមការប៉ាន់ប្រមាណ របស់ក្រសួងកសិកម្ម ក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានតម្លៃជាង ១៧៥៥លានដុល្លារ៕ | ភ្នំពេញ៖ រយៈពេល៧ខែឆ្នាំ២០២២នេះ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករសម្រេចបានជាង ៣,៩លានតោន កើនឡើង៤៧ម៉ឺនតោន ស្មើនឹង១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញដំឡូងមី មានសន្ទុះកើនឡើងខ្លាំង ខណៈកសិផលសំខាន់ៗ៥មុខទៀត ត្រូវបានធ្លាក់ចុះ។ |
វាជាការប្រកួតប្រចាំឆ្នាំក៏ពិតមែន ប៉ុន្តែការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ជាឱកាសសម្រាប់កីឡាករ ដើម្បីទទួលបានកៅអីទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមឆ្នាំនេះ។ ក្នុងន័យនេះ កីឡាករដែលទទួលបានជ័យលាភីនៅឆ្នាំនេះនឹងមានឱកាសខ្ពស់តំណាងឲ្យកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាម។ នេះបើតាមការលើកឡើងរបស់លោក នូ ចំរើន អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាទោចក្រយាន។ លោក បានបញ្ចាក់ថា៖«សម្រាប់សហព័ន្ធ គឺយើងធ្វើការប្រកួតប្រចាំឆ្នាំជាព្រឹត្តិការណ៍ធំ ដោយកីឡាករកីឡាការិនីនឹងមានការប្រកួតប្រជែងគ្នាខ្លាំង មិនមែនជាការជិះលេងកម្សាន្តនោះទេ វាការប្រកួតថ្នាក់ជាតិ ដែលមកពីគ្រប់រាជធានី-ខេត្ត។ ដូច្នេះការប្រកួតនេះជាការផ្សព្វផ្សាយមួយដ៏សំខាន់សម្រាប់មហាជន ហើយអ្វីដែលយើងរំពឹងបាន គឺការអភិវឌ្ឍសមត្ថភាពគណៈកម្មការបច្ចេកទេស ក៏ដូចជាចម្រាញ់បានកីឡាករកីឡាការិនីល្អៗ សម្រាប់បញ្ជូនទៅចូលរួមប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម»។ បើតាមអគ្គលេខាធិការរូបនេះការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ នឹងមានលក្ខណៈខុសប្លែកពីឆ្នាំមុន ពោលគឺសហព័ន្ធនឹងរៀបចំឲ្យស្របតាមស្តង់ដាអន្តរជាតិដែលគេតែងតែប្រើក្នុងការប្រកួតអន្តរជាតផ្សេងៗ និងការប្រកួតកីឡាស៊ីហ្គេមជាដើម។ ការធ្វើបែបនេះ ក្នុងគោលបំណង ដើម្បីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីគណៈកម្មការបច្ចេកទេស ក៏ដូចជាបង្កើនការប្រកួតឲ្យកាន់តែទាក់ទាញ។ «យើងនឹងរៀបចំព្រឹត្តិការណ៍ប្រកួតឲ្យស្រមតាមស្តង់ដារនិយាមរបស់អន្តរជាតិ ដែលយើងគ្រោងរៀបចំនេះ គឺយើងធ្វើទៅតាមបទដ្ឋានបច្ចេកទេសរបស់សហព័ន្ធកីឡាប្រណាំងកង់អន្តរជាតិ ហើយក៏ដូចជាការត្រៀមលក្ខណៈរបស់គណៈកម្មការរៀបចំ និងកីឡាករកីឡាការិនីឲ្យវិវត្តខ្លួនស្រមទៅតាមអ្វី ដែលយើងត្រូវធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣»។ នេះជាការលើកឡើងរបស់លោក នូ ចំរើន។ ជាមួយគ្នានេះ លោកក៏បានបង្ហាញពីផែនការមួយចំនួនក្នុងការអភិវឌ្ឍសមត្ថភាពកីឡាករកីឡាការិនីឲ្យកាន់តែរីកចម្រើនផងដែរ ក្នុងនោះសហព័ន្ធនឹងកីឡាករកីឡាការិនីឆ្នើមៗមួយចំនួន ដែលចម្រាញ់ចេញពីការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ទៅហ្វឹកហាត់នៅប្រទេសបារាំងរយៈពេលវែង។ សម្រាប់ការហ្វឹកហាត់នៅបារាំងនេះដែរ ដោយទទួលបានការឧបត្ថម្ភពីសមាគមប្រណាំងកង់របស់បារាំង។ គម្រោងនេះ អាចនឹងចាប់ផ្តើមពីឆ្នាំ២០២១ រហូតដល់ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដើម្បីរួមចំណែកអភិវឌ្ឍន៍កីឡាទោចក្រយាននៅកម្ពុជាឲ្យកាន់តែរីកចម្រើន សហព័ន្ធ នឹងរៀបចំការប្រកួតជើងឯកតាមភូមិភាគ ដែលមានការបែងជា៥ភូមិភាគ។ នេះបើតាមការលើកឡើងរបស់លោក នូ ចំរើន តែលោកមិនបានបញ្ជាក់ពីពេលវេលា ដែលត្រូវចាប់ផ្តើមអនុវត្តគម្រោងនេះឡើយ។ ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ដែលគ្រោងធ្វើឡើងចន្លោះពីថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២១ មានកីឡាករកីឡាការិនីចំនួន៣១៩នាក់មកពី២៤ក្លិបសមាគមចូលរួម។ ចំនួននេះ កើនឡើងជាង១០០ភាគរយបើធៀបនឹងឆ្នាំមុខដែលមានត្រឹមតែ១៥០នាក់៕ | ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ នឹងធ្វើឡើងនៅទឹកដីអង្គរ នៃខេត្តសៀមរាប នាថ្ងៃទី២៣ មករា ឆ្នាំ២០២៣ ខាងមុខនេះ។ ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាទោចក្រយានអះអាងថា កីឡាករទទួលបានជ័យភាគីឆ្នាំនេះ នឹងមានឱកាសខ្ពស់ទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅវៀតណាម និងទទួលបានឱកាសទៅហ្វឹកហាត់នៅក្រៅពប្រទេសជាដើម។ |
ករណីស្លាប់ទាំង១០នាក់រួមមាន៖ បុរសឣាយុ ៧៧ឆ្នាំ(សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ) បុរសឣាយុ ៣៤ឆ្នាំ(សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ) បុរសឣាយុ ៦៤ឆ្នាំ(សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ) បុរសអាយុ ២៤ឆ្នាំ (ក្រុងបាវិត ខេត្តស្វាយរៀង) បុរសអាយុ៤២ឆ្នាំ (សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ) បុរសអាយុ ៥៧ឆ្នាំ (សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ) ស្ត្រីអាយុ ៦៧ឆ្នាំ(ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ) ស្ត្រីអាយុ ៧១ឆ្នាំ (សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានី ភ្នំពេញ) ស្ត្រីអាយុ ៣២ឆ្នាំ (ខណ្ឌមានជ័យ រាជធានីភ្នំពេញ)៕ | ក្រសួងសុខាភិបាលបានប្រកាសពីករណីស្លាប់ពលរដ្ឋខ្មែរ១០នាក់ទៀតដោយសារកូវីដ-១៩នៅកម្ពុជា ដែលក្នុងនោះមានបុរស៦នាក់ និងស្ត្រី៤នាក់ កាលពីថ្ងៃទី២២ ខែមេសា។ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅកម្ពុជា កើនដល់៧១នាក់ |
តើមានអ្វីខ្លះទៅ? 1. អ្នកមិនគួរចូលគេងដោយមិនទាន់លុបម្សៅលើមុខនោះទេ ព្រោះម្សៅនោះបើទុកដល់ព្រឹក នឹងធ្វើឲ្យស្បែកមុខអ្នកឆាប់ចាស់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីការលាងសម្អាតមុខ ទើបអាចការពារបានស្អាតជានិច្ច។ 2. នៅពេលដែលអ្នកគេងដោយពាក់អាវក្នុង មិនត្រឹមតែបំផ្លាញសម្រស់អ្នកទេ ថែមទាំងអាចបំផ្លាញសុខភាពអ្នកបានទៀតផង ដោយធ្វើឲ្យប៉ះពាល់ដល់សុដន់អ្នកណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្ន កុំពាក់អាវក្នុងគេងឲ្យសោះ។ 3. អ្នកមិនគួរពាក់គ្រឿងអលង្ការចូលគេងនោះទេ ព្រោះគ្រឿងអលង្ការទាំងនោះ អាចបង្អាក់មិនឲ្យស្បែកថ្មីឆាប់ដុះឡើងមក ដោយធ្វើឲ្យស្បែកអ្នកកាន់តែចាស់ទៅៗ។ ដូចនេះ មុនចូលគេង អ្នកគួរតែដោះគ្រឿងអលង្ការចេញឲ្យអស់។ 4. មុនគេង បើអ្នកញ៉ាំស្រា ហើយស្រវឹង នោះនឹងធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺបេះដូង និងលើសសម្ពាធឈាម។ ដូចនេះ អ្នកមិនគួរញ៉ាំស្រាក្នុងពេលយប់ឡើយ ទើបមិនធ្វើឲ្យប៉ះពាល់ដល់ដំណេក សម្រស់ និងសុខភាពរបស់អ្នក៕ ត្រួតពិនិត្យដោយ www.health.com.kh | ខាងក្រោមនេះ យើងខ្ញុំនេះនឹងបង្ហាញអ្នកពីទម្លាប់គេងដែលអាចធ្វើឲ្យស្បែកអ្នកឆាប់ចាស់។ |
កម្ពុជាបានសម្លឹងឃើញផលប្រយោជន៍សេដ្ឋកិច្ចបន្ថែមទៀតពីចិន តាមរយៈខេត្តសានតុងដែលមានសក្តានុពលលើវិស័យគ្រឿងចក្រ សម្រាប់យកមកប្រើប្រាស់នៅក្នុងវិស័យកសិកម្មរបស់កម្ពុជា។ លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលជាអ្នកចូលរួមក្នុងកិច្ចប្រជុំរវាង លោក Li Ganjie អភិបាលខេត្តសានតុងនៃប្រទេសចិន ជាមួយតំណាងប្រទេសអាស៊ានប្រចាំឆ្នាំ២០២០ បានប្រាប់សារព័ត៌មានថ្មីៗថា កម្ពុជាពិតជាត្រូវការអ្នកវិនិយោគពីខេត្តសានតុងរបស់ចិន ក្នុងការវិនិយោគលើវិស័យកសិកម្ម ដូចជា ការវិនិយោគលើការកែច្នៃផលិតផលកសិកម្មសម្រេច ការថែរក្សាកសិផលឱ្យមានគុណភាព និងការវេចខ្ចប់...ជាដើម សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ កាលឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ឈរនៅលំដាប់ថ្នាក់ខ្ពស់បំផុត ដោយបានការកើនឡើងរហូតដល់ ៨,៥៦ពាន់លានដុល្លារ។ ក្នុងនោះចិននាំចេញមកកម្ពុជាមាន ៧,៥៦ពាន់លានដុល្លារ ខណៈកម្ពុជានាំចូលទៅចិន ១ ពាន់លានដុល្លារ។ ដោយឡែកការនាំចេញ-ចូលរវាងកម្ពុជា និងខេត្តសានតុងវិញ គឺកម្ពុជានាំចេញទៅខេត្តសានតុង ៣៤លានដុល្លារ និងនាំចូលពីខេត្តសានតុងមកវិញ ៤១៤ លានដុល្លារ ។ នេះបើតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម។ កម្ពុជា-ចិន បានប្តេជ្ញារួមគ្នា នឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរឱ្យឡើងដល់១០ពាន់លានដុល្លារ ដែលត្រូវសម្រេចឱ្យបាននៅត្រឹមឆ្នាំ២០២៣ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ នឹងត្រូវចុះហត្ថលេខា នាពេលឆាប់ៗខាងមុខនេះ៕ | ភ្នំពេញ៖ កម្ពុជា ជំរុញវិនិយោគិនពីខេត្តសានតុង មកបោះទុនលើផ្នែកកសិកម្ម ដើម្បីនាំចេញទៅចិន។សានតុង ជាខេត្តមានសក្តានុពលសេដ្ឋកិច្ចមួយរបស់ចិន។នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។ |
នៅទិវាជាតិប្រឆាំងការជួញដូរមនុស្ស លើកទៅ១៦ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព» សម្ដេច ស ខេង សង្កត់ធ្ងន់ថា ការបង្ក្រាបបទល្មើសមួយបានជោគជ័យ លុះត្រាតែវែករកមុខមេខ្លោង ហើយចាប់ផ្តន្ទាទោសតាមច្បាប់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្ពុជា មានពេលយ៉ាងយូរត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ដើម្បីខិតខំធ្វើយ៉ាងណា ឲ្យកម្ពុជាចេញពីបញ្ជីប្រផេះ របស់អង្គការឃ្លាំមើលការលាងលុយកខ្វក់អន្តរជាតិ «FATF» ដែលមានមូលដ្ឋាននៅប្រទេសបារាំង។ ចំពោះការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងគ្រឿងញៀន ជាពិសេសការសំអាតប្រាក់កខ្វក់ គឺជារឿងសំខាន់មួយរបស់កម្ពុជា ដើម្បីធ្វើរបាយកាណ៍ ទៅកាន់អង្គការឃ្លាំមើល FATE។ ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស នាថ្ងៃទី១២ ធ្នូ សម្ដេច ស ខេង លើកឡើងបែបនេះ៖ «បញ្ហានេះ(បទល្មើសសំអាតប្រាក់) ជាបញ្ហាសំខាន់របស់កម្ពុជាយើងបច្ចុប្បន្នេះ។ ពេលនេះ រហូតដល់ត្រីមាសទីមួយឆ្នាំ២០២៣ អង្គការ FATF មានមូលដ្ឋាននៅបារាំង ទទួលស្គាល់លទ្ធផលរបាយការណ៍ពីការងាររបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំង ការសំអាតប្រាក់កម្ពុជា ដែលអង្គការនោះនឹងមកត្រួតពិនិត្យ ផ្ទៀតផ្ទាត់ របាយការណ៍កម្ពុជា ដែលបញ្ជូនទៅ តើវាពិតកម្រិតណា ដើម្បីដកកម្ពុជាចេញពីបញ្ជីប្រផេះ»។ សម្ដេច ស ខេង បានកត់សម្គាល់ឃើញការរាយការណ៍ពីបទល្មើសជួញដូរមនុស្ស និងការទទួលបានពាក្យបណ្ដឹង មានការថយចុះ បើធៀបនឹងមុនពេលសមត្ថកិច្ចផ្ដើមយុទ្ធនាការបង្ក្រាបការជួញដូរមនុស្ស នាថ្ងៃទី១៨ សីហាកន្លងមក។ មុនពេលចាប់ផ្ដើមយុទ្ធនាការនេះ ក្នុងមួយថ្ងៃ សមត្ថកិច្ចទទួលជាងបានជាង១០បណ្ដឹង ប៉ុន្តែបច្ចុប្បន្ននេះ មានត្រឹមតែ១ ទៅ៣បណ្ដឹងប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ បើគិតជាបណ្ដឹងសរុប ដែលសមត្ថកិច្ចទទួលបានជាង៦០០បណ្ដឹង។ ដូច្នេះ សម្ដេច ស ខេង សន្មតថា ករណីជួញដូរមនុស្សអាចនឹងធូរស្រាល។ យ៉ាងណាក្ដី សម្ដេច ស ខេង ជំរុញឲ្យបន្តសហការគ្នាទប់ស្កាត់ទៀត។ បន្ថែមពីនេះសម្ដេច ស ខេង សង្កត់ធ្ងន់ថា ការបង្ក្រាបករណីជួញដូរមនុស្ស មិនមែនត្រឹមតែជួយសង្គ្រោះជនរងគ្រោះ ហើយបញ្ចប់សំណុំរឿងឡើយ ពោលគឺត្រូវតាមចាប់អ្នកប្រព្រឹត្តបទល្មើស ឬឧក្រិដ្ឋជន ទៅផ្តន្ទាទោស។ លើសពីនេះ ត្រូវស្រាវជ្រាវបទល្មើសបន្ថែម ទាក់ទងនឹងការលាងលុយកខ្វក់ រួមទាំងបទល្មើសគ្រឿងញៀនជាដើម៕ អត្ថបទទាក់ទង សមត្ថកិច្ចព្រះសីហនុ ចាប់បានគ្រឿងញៀនជិត៩០០គីឡូក្រាមទៀត ប្រតិបត្តិការជាង១ខែនេះ សមត្ថកិច្ច បានជួយជនរងគ្រោះជាង៣០០នាក់ និងឃាត់ជនសង្ស័យ៤១នាក់ | ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឲ្យសមត្ថកិច្ចតាមចាប់មេខ្លោងជួញដូរមនុស្ស និងគ្រឿងញៀន រួមទាំងស៊ើបអង្កេតបទល្មើសពាក់ព័ន្ធផ្សេងទៀត ជុំវិញការលាងលុយកខ្វក់ ដើម្បីទាញកម្ពុជាចេញពីបញ្ជីប្រផេះ។ |
នាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ កាលពីសប្ដាហ៍មុន បានតែងតាំងរដ្ឋមន្ត្រីម្នាក់ឱ្យទទួលបន្ទុកភាពឯកាដើម្បីដោះស្រាយបញ្ហាប្រជាជនមានបញ្ហាផ្លូវចិត្ត។ ការតែងតាំងនេះ ធ្វើឡើងខណៈអត្រាអ្នកធ្វើអត្តឃាតនៅជប៉ុនបានកើនឡើងខ្ពស់អំឡុងវិបត្តិជំងឺកូវីដ-១៩ ។ លោក តេស៊ូស៊ិ សាកាម៉ូតុ (Tetsushi Sakamoto) រដ្ឋមន្ត្រីជំរុញកិច្ចការតំបន់ ត្រូវបាននាយករដ្ឋមន្ត្រី ស៊ូហ្កា យូស៊ីហ៊ីដេ ប្រគល់តួនាទីបន្ថែមជារដ្ឋមន្ត្រីទទួលបន្ទុកបញ្ហាឯកានៅថ្ងៃទី១២ ខែកុម្ភៈ។ លោក សាកាម៉ូតុ ត្រូវដោះស្រាយបញ្ហាផ្លូវចិត្តក្នុងចំណោមប្រជាជនជប៉ុន ខណៈបញ្ហានេះមានសភាពកាន់តែធ្ងន់ធ្ងរជាលំដាប់ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ការតែងតាំងបានធ្វើឡើងជាការឆ្លើយតបនឹងការកើនឡើងចំនួនអ្នកធ្វើអត្តឃាតនៅជប៉ុន។ ក្នុងរបាយការណ៍ចេញផ្សាយថ្មីៗនេះ អត្រាធ្វើអត្តឃាតបានកើនឡើងក្នុងអំឡុងឆ្នាំ២០២០ ក្រោយបានធ្លាក់ចុះបន្តបន្ទាប់នៅមួយទសវត្សរ៍ចុងក្រោយ។ អត្រាអ្នកធ្វើអត្តឃាតភាគច្រើនជាស្ត្រី និងក្មេងជំទង់។ បើតាមទិន្នន័យថ្មី ចំនួនស្ត្រីដែលធ្វើអត្តឃាតកើនឡើង១៤,៥ភាគរយដែលស្មើនឹង៦៩៧៦នាក់។ នេះជាទិន្នន័យខ្ពស់ជាងគេបង្អស់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ «ស្ត្រីដែលរងគ្រោះដោយសារភាពឯកោមានច្រើនជាងបុរស ព្រមទាំងមានអត្រាធ្វើអត្តឃាត កើនឡើងជាលំដាប់ផងដែរ។ ខ្ញុំសង្ឃឹមថា លោកនឹងយល់ពីបញ្ហានេះ ហើយចាត់វិធានការដោះស្រាយយ៉ាងឆាប់រហ័ស»។ លោក ស៊ូហ្កា ប្រាប់លោក សាកាម៉ូតុ បែបនេះក្នុងកិច្ចប្រជុំមួយ។ នាយករដ្ឋមន្ត្រីជប៉ុន ក៏មានគម្រោងរៀបចំកិច្ចប្រជុំបន្ទាន់មួយនៅចុងខែកុម្ភៈនេះ ដើម្បីស្តាប់អ្នកជំនាញ និងចូលរួមពិភាក្សាពីវិធានការក្នុងគោលដៅដោះស្រាយបញ្ហាឯកោ និងព្យាយាមនៅដាច់ពីគេរបស់ប្រជាជនក៏ដូចជាការរក្សាចំណងទាក់ទងរវាងមនុស្សក្នុងសង្គម។ បើតាមទីភ្នាក់ងារសារពត៌មាន Reuters ស្ត្រីនៅក្នុងប្រទេសជប៉ុនមានទំនោរធ្វើការ ជាអ្នកបម្រើសេវាកម្មផ្សេងៗ និងនៅតាមផ្នែកលក់ជាដើម។ ហេតុនេះ ពួកគេងាយនឹងបាត់បង់ការងារក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។ ពួកគេជាធម្មតាត្រូវទទួលបន្ទុកមើលថែផ្ទះសម្បែង និង កូនៗថែមទៀត។ វិបត្តិសេដ្ឋកិច្ច និងការរស់នៅក្នុងបរិបទសង្គមនាសម័យកូវីដ-១៩ ជាបញ្ហាមួយក្នុងចំណោមបញ្ហាដទៃទៀតដែលជះឥទ្ធិពលដល់ការសម្រេចចិត្តធ្វើអត្តឃាតរបស់ប្រជាជនជប៉ុន។ ឆ្នាំ២០០៣ ជាពេលដែលករណីអត្តឃាតនៅក្នុងប្រទេសជប៉ុនបានកើនឡើងខ្លាំងដល់ជាង ៣ម៉ឺនករណី។ ចាប់ពីពេលនោះ រដ្ឋាភិបាលជប៉ុន ក៏ចាប់ផ្ដើមយកកចិត្តទុកដាក់បង្កើតជាកម្មវិធីអប់រំ និងឱ្យដំបូន្មានផ្សេងដល់ប្រជាជន។ ក្រោយមក តួលេខនេះ ក៏ថយចុះមកនៅប្រមាណ២ម៉ឺនករណីប៉ុណ្ណោះក្នុងឆ្នាំ ២០១៩ មុនពេលជំងឺកូវីដ-១៩ ផ្ទុះឡើង៕ | ដោយ ឈួន ឈីវអ៊ីង |
តំបន់សេដ្ឋកិច្ចពិសេស(Special Economic Zone) បានដើរតួយ៉ាងសំខាន់ក្នុងការធ្វើពិពិធសេដ្ឋកិច្ចកម្ពុជា ទាំងផ្នែកឧស្សាហកម្ម និងទាំងប្រភពទុនវិនិយោគពីបណ្តាប្រទេសនានា។ ជាង១១ឆ្នាំមកនេះ តំបន់សេដ្ឋកិច្ចពិសេសទាំង២៤របស់កម្ពុជា បានផ្តល់ការងារជូនប្រជាពលរដ្ឋ ១៧៥ពាន់កន្លែង។ ក្នុងវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ ដែលធ្វើឡើងនៅសណ្ឋាគារហ្គោឌិន ស៊ីធី នាថ្ងៃទី១១សីហា លោក ជា វុទ្ធី បានបញ្ជាក់ថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានវិស័យដែលមិនមែនជាឧស្សាហកម្មកាត់ដេរ ស្បែកជើង និងសម្ភារធ្វើដំណើរមានរហូតដល់ ៩០,៣ភាគរយ។ «ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេស មានការកើនឡើងគួរឱ្យកត់សម្គាល់ ទោះបីស្ថិតក្នុងដំណាក់កាលរីករាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏បរិមាណនៃការនាំចេញពីតំបន់នេះមានការកើនឡើងជាលំដាប់»។ នេះជាការលើកឡើងរបស់លោកអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសនៃ CDC ។ លោក បន្តថា កាលឆ្នាំ២០១១ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសមានត្រឹមប្រមាណ៤ភាគរយនៃចំណែកការនាំចេញសរុប ហើយការនាំចេញនោះបានកើនជាបន្តបន្ទាប់ដល់អត្រា២៣ភាគរយក្នុងឆ្នាំ២០២២។ សម្រាប់ឆមាសទី១ឆ្នាំ២០២៣ ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសនេះក៏បង្ហាញនូវកំណើនជាវិជ្ជមាន ផងដែរ។ បើតាមលោក ជា វុទ្ធី ការនាំចេញរបស់កម្ពុជាពីតំបន់សេដ្ឋកិច្ចពិសេសមានទំហំទឹកប្រាក់១ ៣៩២លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៣។ ទំនិញនាំចេញពីតំបន់នេះ មានសំបកកង់រថយន្តមានតម្លៃ ១២៥លានដុល្លារ, គ្រឿងសង្ហារឹម និងផលិតផលពីឈើមានតម្លៃ១៥៤លានដុល្លារ, ឈើវ៉ែនី និងបន្ទះក្តារប្លាកេ មានតម្លៃ៧៩លានដុល្លារ, អំពូលលម្អអគ្គិសនី មានតម្លៃ១១៨លានដុល្លារ, ខ្សែភ្លើង និងបង្គុំខ្សែភ្លើ មានតម្លៃ១៨៨លានដុល្លារ, គ្រឿងបន្លាស់រថយន្ត មានតម្លៃ១២៨លានដុល្លារ, គ្រឿងបំណែកអេឡិចត្រូនិក មានតម្លៃ ២៦២លានដុល្លារ រួមទាំងកង់ និងគ្រឿងបង្គុំកង់ មានតម្លៃ៣៣៨លានដុល្លារ។ ទាំងនេះវិស័យសំខាន់ៗ ដែលចូលរួមធ្វើពិពិធកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃការនាំចេញរបស់កម្ពុជា។ បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនផលិតសំបកកង់រថយន្តចំនួន៣កន្លែង ខណៈក្រុមហ៊ុនចំនួន២ ទៀត កំពុងសិក្សាពីទីតាំងដើម្បីសាងសង់រោងចក្រផលិតសំបកកង់យានយន្តនៅកម្ពុជាផងដែរ។ លោក ជា វុទ្ធី ថ្លែងថា៖ « ឧស្សាហកម្មផលិតសំបកកង់យានយន្តនៅកម្ពុជា កំពុងបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយនៅពេលខាងមុខឆាប់ៗនេះនឹងមានក្រុមហ៊ុន២បន្ថែមទៀត ព្រោះបច្ចុប្បន្នយើងកំពុងចរចាជ្រើសរើសទីតាំងនៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន»។ សូមជម្រាបថា ក្រុមហ៊ុនផលិតសំបកកង់រថយន្តចំនួន៣ដែលកំពុងដំណើរការនោះ គឺមាននៅក្នុងខេត្តស្វាយរៀង(ក្រុងបាវិត) ខេត្តព្រះសីហនុ និងខេត្តក្រចេះ៕ | តំបន់សេដ្ឋកិច្ចពិសេសទាំង២៤របស់កម្ពុជានាពេលបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន៦៥៥ កំពុងដំណើរការជាមួយទុនវិនិយោគសរុប៨,១ពាន់លានដុល្លារអាម៉េរិក។ ការនាំទំនិញចេញពីតំបន់នេះទៅកាន់ទីផ្សារអន្តរជាតិ មានតម្លៃប្រមាណ២៥,៧ពាន់លានដុល្លារ។ ទិន្នន័យនេះត្រូវបានបង្ហាញដោយលោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) គិតចាប់ពីឆ្នាំ២០១១ ដល់ឆមាសទី១ ឆ្នាំ២០២៣។ |
ស្រដៀងគ្នានេះដែរថ្នាំពពួក bromocriptine (Parlodel) ថ្នាំដែលធ្លាប់ត្រូវបានគេប្រើសម្រាប់ការផ្តាច់ដោះកូន មិនត្រូវបានគេណែនាំអោយប្រើទៀតនោះទេ។ ថ្នាំទាំងនេះគឺវាផ្សារភ្ជាប់ជាមួយនឹងការឡើងសម្ពាធឈាមខ្ពស់ ការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ជាពិសេសសម្រាប់ស្ត្រីដែលមានសម្ពាធឈាមខ្ពស់ក្នុងអំឡុងពេលមានផ្ទៃពោះ។ ប្រសិនបើការបំបៅដោះកូន គឺមិនអាចធ្វើទៅបាន ជាធម្មជាតិការផលិតទឹកដោះនឹងត្រូវបានកាត់បន្ថយដោយខ្លួនឯង។ នៅក្នុងពេលអំឡុងពេលនេះ សូមកុំព្យាយាមប៉ះពាល់សុដន់ ឬច្របាច់ទឹកដោះចេញ។ ដើម្បីបំបាត់ការស្ទះទឹកដោះ និងការឈឺចាប់ ដែលជាធម្មតា មានកម្រិតខ្ពស់បំផុតក្នុងអំឡុង១សប្តាហ៍ ដំបូងបន្ទាប់ពីសម្រាល អ្នកគួរតែ៖ ពាក់អាវដែលអាចជាជំនួយដលដោះ ស្អំកញ្ចប់ទឹកកកលើសុដន់របស់អ្នក ប្រើថ្នាំបំបាត់ការឈឺចាប់៕ ត្រួតពិនិត្យដោយ www.health.com.kh | ពិតជាមាន ប៉ុន្តែថ្នាំសម្រាប់បង្អាក់ការចេញទឹកដោះជាទូទៅគឺមិនត្រូវបានណែនាំឲ្យប្រើនោះទេ។ ការចាក់ពពួកអ័រម៉ូន estrogen កម្រិតដូសខ្ពស់ត្រឹមតែម្តង គឺអាចបញ្ឈប់ការផ លិតទឹកដោះបាន។ការចាក់ពពួកអ័រម៉ូន estrogen មិនត្រូវបានគេប្រើនោះទេក្នុងពេលបច្ចុប្បន្ន នេះដោយសារតែកត្តាប្រឈមយ៉ាងគ្រោះថ្នាក់នៃបញ្ហាកំណកឈាម។ |
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី«វឌ្ឍនភាព និង ទិសដៅការងារអនុវត្តបន្តរបស់រដ្ឋបាលខេត្តមណ្ឌលគិរី» លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា ខេត្តភូមិភាគឦសាន្តមួយនេះ ជាទិសដៅទេសចរណ៍មួយសម្រាប់ភ្ញៀវទេសចរ ដោយសារភាពទាក់ទាញនៃធម្មជាតិ ដែលបញ្ចេញសម្រស់គ្រប់រដូវ។ ខេត្តមណ្ឌលគិរី មានតំបន់ទេសចរណ៍រហូតដល់៣៦កន្លែងក្នុងនោះរួមមាន តំបន់រមណីយដ្ឋានទឹកធ្លាក់ តំបន់រមណីយដ្ឋានវប្បធម៌ជនជាតិដើមភាគតិច តំបន់ភ្នំ តំបន់ទេសភាព ភូមិជនជាតិ សមុទ្រឈើ សហគមន៍ទេសចរណ៍ ដែនជម្រកសត្វព្រៃ និងមានអាកាសធាតុត្រជាក់ជាដើម។ នេះបើតាមលោក ស្វាយ សំអ៊ាង។ កំណើនភ្ញៀវទេសចរ កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ពី១៨,៨៧ភាគរយ ដល់២០,៣៩ភាគរយ បើប្រៀបធៀបរវាងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ៕ រូបភាពពីមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី | មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរីស្ថិតនៅភូមិភាគឦសាន្ត នៃព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយផ្លូវប្រវែង ៣៨២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ មណ្ឌលគិរីជាខេត្តមួយដែលមានសក្តានុពលអេកូទេសចរណ៍ ដោយគ្របដណ្តប់ដោយព្រៃឈើ ប្រជុំភ្នំ ខ្ពង់រាប និងសំបូរដោយជ្រលងដងអូ។ ខេត្តមណ្ឌលគិរី មានធនធាន និងតំបន់ទាក់ទាញទេសចរណ៍ ដែលភ្ញៀវទេសចរ ចំនួន ៣៦កន្លែង ។ នេះបើតាមលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ។ |
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ វេទិកាពិភាក្សាសិល្បៈខ្មែរពីតំបន់អង្គរ ដែលរៀបចំដោយ សារព័ត៌មានឌីជីថលថ្មីៗ និង មជ្ឍមណ្ឌល Blue Art Center នាទីក្រុងសៀមរាប ដូចខាងក្រោម៖ លោក ហុក សុកុល ជាស្ថាបត្យករល្បីមួយរូប ដែលបានអភិរក្សផ្ទះបុរាណខ្មែរលើទឹកដីសៀមរាប បានពន្យល់ថា ផ្ទះល្វែងមានវត្តមានក្រោយផ្ទះកន្តាំង ដោយឡែកផ្ទះល្វែង ឬផ្ទះពាណិជ្ជកម្ម បានក្លាយពីប្រភេទផ្ទះរុស្សីរបស់ចិន និងទទួលឥទ្ធិពលគ្រឿងសំណង់ ពីបារាំង ដែលអាចឱ្យជញ្ជំាងផ្ទះនីមួយៗសង់ជាប់គ្នាបាន។ លោក លើកឡើងបែបនេះ ក្នុងវេទិកាពិភាក្សាសិល្បៈខ្មែរពីតំបន់អង្គរ ស្តីពី ស្ថាបត្យកម្មខ្មែរ នាសម័យសច្ចុប្បន្ន នៅមជ្ឈមណ្ឌលសិល្បៈ Blue Art Center ក្នុងក្រុងសៀមរាម ។ ស្ថាបត្យកររូបនេះ បញ្ចាក់ដូច្នេះ៖ «ផ្ទះកន្តាំង មានសសរប្រមាណពី ៣ទៅ៤ជួរ និងមានដំបូលប្រក់ក្បឿង ដែលស៊ីចង្វាក់គ្នានឹងសម័យអាណានិគមនិយមបារាំង មានរូបរាងជាផ្ទះផ្សារ ក្រោយមកទើបវិវិត្តទៅជាផ្ទះល្វែង។ ផ្ទះកន្តាំងនាសម័យមុន គេនិយមសាងសង់ជាប្រភេទល្វែង ដោយខណ្ឌដូចបន្ទប់ៗ ឬហៅថាស្កាក ប៉ុន្តែក្រោយមកគេហៅថា ឡៅតឿ។ ទម្រង់បែបនេះ គេពេញនិយមសាងសង់ជាប្រភេទផ្ទះល្វែង ហៅថាផ្ទះពាណិជ្ជកម្ម (Shophouse) ដោយសាងសង់ពីបាយអ ជាមួយឥដ្ឋ រៀបជាផ្ទះថ្ម។» លោក ហុក សុកុល បន្ថែមថា ផ្ទះល្វែងផ្តើមចេញពី ផ្ទះពាណិជ្ជកម្មបែបចិន ឬហៅថា ផ្ទះលក់ទំនិញបែបចិន។ ចំពោះផ្ទះល្វែងប្រភេទនេះ មានវត្តមានច្រើន នាសម័យបារាំង ដោយសម្បូរទៅដោយបាយអ ថ្ម ឥដ្ឋ សម្រាប់សាងសង់ជាដើម។ នាសម័យបារាំង ប្រជាជនខ្មែរ បានខណ្ឌផ្ទះជាល្វែងៗ សម្រាប់ឱ្យឈ្មួញជួលលក់ដូរទំនិញ៕ លោក ហុក សុកុល ជាស្ថាបត្យករល្បីមួយរូប ដែលបានអភិរក្សផ្ទះបុរាណខ្មែរលើទឹកដីសៀមរាប។ លោក បានបកស្រាយពីប្រវិត្តផ្ទះល្វែង ក្នុងកិច្ចពិភាក្សាសិល្បៈខ្មែរពីតំបន់អង្គរ។ សំណង់មួយខ្នងដែលសង់អំពីឥដ្ឋតាំងពីឆ្នាំ១៩២២។ អគារនេះស្ថិតនៅខាងក្រោយផ្សារឆ្លូង ប្របមាត់ទន្លេមេគង្គ។ | ភ្នំពេញ៖ ទម្រង់ ឬរចនាបទផ្ទះខ្មែរ តាំងពីសម័យបុរាណ ដែលប្រជាជនខ្មែរសាងសង់សម្រាប់រស់នៅ មានដូចជា ផ្ទះស្លឹក ផ្ទះស័ង្កលី ផ្ទះក្បឿងជាដើម ប៉ុន្តែប្រភេទផ្ទះល្វែង។ ដោយឡែក ផ្ទះល្វែង ជាផ្ទះមួយប្រភេទដែលប្រជាជនខ្មែរនិយមសាងសង់រស់នៅច្រើន នាសម័យបច្ចុប្បន្ន។ តើផ្ទះល្វែងនេះ មានកំណើតមកពីណា? |
ហាត់ប្រាណជាទៀងទាត់ ឬជារៀងរាល់ថ្ងៃបើសិនជាអាច ចូរញ៉ាំអាហារសម្បូរជីវជាតិជាទៀងទាត់ គេងឲ្យបានច្រើន ធ្វើការពុតពែនខ្លួន ដកដង្ហើមជ្រៅៗ ឬអនុវត្តវិធីបន្ធូរអារម្មណ៍ កុំខ្វល់អំពីរឿងដែលអ្នកមិនអាចគ្រប់គ្រងបាន និងមិនបាច់បារម្ភច្រើនពេកអំពីរឿងតូចតាចឡើយ ត្រៀមខ្លួនឲ្យបានច្រើនបំផុតចំពោះភាពពិបាកទាំងឡាយដែលនឹងកើតឡើងនៅពេលខាងមុខ រក្សាឲ្យបាននូវឥរិយាបទវិជ្ជមាន ចូរស្វែងរកមិត្តភក្តិ ឬមនុស្សដែលអ្នកស្រឡាញ់ដើម្បីនិយាយនូវអ្វីដែលអ្នកកំពុងតែមានក្នុងចិត្ត មិនត្រូវបង្ខំខ្លួនឯងពេកទេ ហើយក៏មិនបាច់ភ័យក្នុងការនិយាយថា ទេ នៅពេលចាំបាច់ដែរ បង្កើតគោលដៅរបស់ខ្លួន ប៉ុន្តែត្រូវតែធ្វើឲ្យវាមានភាពជាក់លាក់ដែរ ចូរប្រើពេលវេលាលេងសប្បាយៗឲ្យបានច្រើន៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | នៅលើលោកនេះ គ្មាននរណាម្នាក់មិនមានភាពស្ត្រេសក្នុងជីវិតឡើយ ។ ប៉ុន្តែទម្លាប់ប្រចាំថ្ងៃរបស់អ្នកអាចត្រូវបានបង្កើតឡើង ដើម្បីបន្ថយឱកាសនៃការស្ត្រេសបានដែរ ។ តើទម្លាប់ទាំងនោះមានអ្វីខ្លះទៅ? |
តាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Vietnam News នៅថ្ងៃ១៣ មេសា ការឡើងថ្លៃ និងការទិញ-លក់ដីនៅលើកោះត្រល់ កំពុងតែក្លាយជាប្រធានបទមួយដ៏ពេញនិយមសម្រាប់បរិការណ៍អចលវត្ថុវៀតណាម ។ ការឡើងថ្លៃនេះ ផ្តើមឡើងក្រោយពីមានអ្នកវិនិយោគវៀតណាមភាគច្រើនមកពីរដ្ឋធានីហាណូយ និងហូជីមិញចាប់ផ្តើមសំរុកទិញដីនៅទីនោះក្នុងតម្លៃខ្ពស់ស្ទើរតែមិនជឿ ។ បើតាមប្រភពព័ត៌មានដដែលនោះ ភ្នាក់ងារអចលនវត្ថុវៀតណាមមួយរូប បានអះអាងថា តម្លៃដីនៅតំបន់សំខាន់នៃកោះត្រល់ បានកើនឡើងខ្ពស់ខ្លាំង ដោយក្នុងនោះ គ្រាន់តែទំហំដី មួយពាន់ម៉ែត្រការ៉េប៉ុណ្ណោះ មានតម្លៃរហូតដល់ ៤,៣៨ លានដុល្លារប៉ុណ្ណោះ ។ ចលនានេះ បានធ្វើឲ្យមានការទិញ-លក់ដីយ៉ាងសកម្មក្នុងមួយថ្ងៃទៅមួយថ្ងៃ ។ តាម Vietnam News ពេលខ្លះ ដីតែមួយកន្លែងទេ ក៏ប៉ុន្តែមានការផ្លាស់ប្តូរម្ចាស់គ្នាជាច្រើននាក់ត្រឹមតែក្នុងមួយថ្ងៃប៉ុណ្ណោះ ដ្បិតពួកគេ បានទិញ-លក់ពីមួយទៅមួយ ដោយឥតឈប់ឈរ ។ យ៉ាងណា ការផុសផុលនេះ ក៏បានបង្កឲ្យមានភាពមិនប្រក្រតីតាមរូបភាពជម្លោះ និងការក្លែងបន្លំឯកសារដើម្បីលក់ដីខុសច្បាប់មួយចំនួនផងដែរ ។ តាមការអះអាងរបស់គណៈកម្មាធិការកោះត្រល់លោក មក Đinh Khoa Toàn មានបណ្តឹងជាងពីររយហើយ បានប្តឹងមកលោកពាក់ព័ន្ធនឹងជម្លោះដីធ្លី ។ សូមជម្រាបផងដែរថា កោះត្រល់ ត្រូវបានវៀតណាមចាត់ទុកថាជាកោះគជ់របស់ខ្លួន ។ តាមរយៈកោះនេះ វៀតណាមអាចរកចំណូលក្នុងវិស័យទេសចរណ៍ជាច្រើនលានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ ។ គ្រាន់តែឆ្នាំ២០១៧ កោះ ដែលស្ថិតក្នុងគោលដៅអាទិភាពសម្រាប់ការអភិវឌ្ឍរបស់រដ្ឋាភិបាលវៀតណាមមួយនេះ បានទាក់ទាញភ្ញៀវទេសចររហូតដល់ ១,៩៦ លាន ឯណោះ ៕ | អ្នកវិនិយោគធំៗរបស់វៀតណាម កំពុងតែនាំគ្នាសំរុកទៅទិញដីនៅលើកោះត្រល់ (Phú Quc) ដែលជាតំបន់ទេសចរណ៍ស្នូលរបស់វៀតណាម ។ លំហូរអ្នកមានរបស់វៀតណាមទៅកាន់ទីនោះ ដោយពួកគេ រំពឹងថា នឹងទទួលបានផលចំណេញច្រើនលើការវិនិយោគនៅទីនោះ ដ្បិត រដ្ឋាភិបាលវៀតណាម ក៏គ្រោងដាក់កោះត្រល់ ជាតំបន់សេដ្ឋកិច្ច-រដ្ឋបាលរបស់ខ្លួនផងនោះ ។ |
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានប្រឹងប្រែងរៀបចំការបោះឆ្នោតឲ្យដំណើការទៅដោយរលូន ដើម្បីធានាពីភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។ នេះជាការមើលឃើញរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានដាក់អ្នកសង្កេតការណ៍ទូទាំង ២៥មណ្ឌលមានចំនួន ៣៦,៥៥៧នាក់ នៅតាមការិយាល័យនានា។ សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្ថែមថា គ.ជ.ប បានបង្កើនទំនុកចិត្តទៅដល់គ្រប់មជ្ឈដ្ឋាន ដែលពាក់ព័ន្ធនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ នៅក្នុងខ្លឹមសារនៃសេចក្ដីថ្លែងការណ៍ ស.ស.យ.ក បានលើកឡើងដូច្នេះថា ៖«ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងបរិយាកាសល្អ គ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ និងគ្មានការគំរាមកំហែង។ ចំពោះដំណើរការរាប់សន្លឹកឆ្នោត បានឆ្លុះបញ្ចាំងពីតម្លាភាព និងបើកចំហរ។ ពីព្រោះមានការចូលរួមពីគ្រប់ភាគីពាកព័ន្ធ ជាតិនិងអន្តរជាតិ»។ ដ្បិតដំណើការបោះឆ្នោតល្អ ប៉ុន្តែក៏មានមន្ត្រីបម្រើឲ្យការបោះឆ្នោតនៃ គ.ជ.ប មួយចំនួនតូច នៅមានភាពខ្វះខាតតិចតួចដែរ។ ប៉ុន្តែវាមិនមែន ជាបញ្ហាចោទសម្រាប់ការបោះឆ្នោតឡើយ។ នេះជាការបញ្ជាក់របស់ស.ស.យ.ក ។ | ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) វាយតម្លៃថា ការបោះឆ្នោតដែលបានបញ្ចប់ កាលពីពេលថ្មីៗនេះ ប្រព្រឹត្តទៅល្អ ដោយគ្មានការគំរាមកំហែង។ |
អត្ថបទទាក់ទង ផ្លូវការ៖ ខណ្ឌកំបូល យក៦សង្កាត់ពីខណ្ឌពោធិ៍សែនជ័យ និង១សង្កាត់ពីខណ្ឌដង្កោ ផ្លូវការ៖ ខណ្ឌបឹងកេងកងយកសង្កាត់៧ពីចំការមន អនុក្រឹត្យមួយទៀតនៅថ្ងៃដដែល ប្រមុខរដ្ឋភិបាលក៏បានតែងតាំងក្បាលម៉ាស៊ីននៅខណ្ឌចំនួនពីរដែលទើបបង្កើតថ្មីផងដែរ ដោយ លោក ធឹម សំអាន ពីអភិបាលរងខណ្ឌចំការមន ទៅជាអភិបាលខណ្ឌបឹងកេងកង ខណៈលោក ឃឹម ស៊ុនសូដា ពីអភិបាលរងខណ្ឌពោធិ៍សែនជ័យ ទៅជាអភិបាលខណ្ឌកំបូល៕ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២ ខែមេសា បានចេញអនុក្រឹត្យតែងតាំង លោក ថេង សុថុល ជាអភិបាលថ្មីនៅខណ្ឌចំការមន ជំនួស លោក ព្រំ សំខាន់ ដែលប្តូរទៅបម្រើការនៅសាលារាជធានីភ្នំពេញ។ តំណែងដើមរបស់លោក ថេង សុថុល ជាអភិបាលរងខណ្ឌច្បារអំពៅ។ |
សិស្សដែលប្រឡងជាប់បាក់ឌុបទាំង១០១នាក់នៃវិទ្យាល័យសិលាវេទី គាត ឈន់ បានទទួលរង្វាន់ជាទឹកប្រាក់យ៉ាងច្រើនពីលោក គាត ឈន់ តំណាងរាស្ត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នេះបើតាមទំព័រហ្វេសប៊ុករបស់សាលាខេត្តក្រចេះ ដែលផ្សព្វផ្សាយកាលពីថ្ងៃទី១៤ ខែកញ្ញា។ លោក គាត ឈន់ ជាអ្នកនយោបាយចាស់វស្សាដែលមានស្រុកកំណើតក្នុងស្រុកឆ្លូងខេត្តក្រចេះ បានផ្តល់រង្វាន់លើកទឹកចិត្តជាទឹកប្រាក់សម្រាប់សិស្សនិទ្ទេសAចំនួនពីរនាក់ ដោយម្នាក់ៗ ទទួលបាន១ពាន់ដុល្លារសហរដ្ឋអាមេរិក។ ចំណែក សិស្សនិទ្ទេសB ម្នាក់ៗទទួលបានទឹកប្រាក់ចំនួន៥០០ដុល្លារសហរដ្ឋអាមេរិក។ ដោយឡែក សិស្សនិទ្ទេសC ទទួលបាន៣០០ដុល្លារ និទ្ទេសD ទទួលបាន២០០ដុល្លារ ខណៈសិស្សនិទ្ទេសE ម្នាក់ៗទទួលបាន១០០ដុល្លារ។ ក្រៅពីផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស លោក គាត ឈន់ ក៏បានជូនថវិកាដល់គ្រូបង្រៀននៅវិទ្យាល័យសិលាវេទីគាត ឈន់ ដែលស្ថិតក្នុងឃុំហានជ័យ ស្រុកឆ្លូងខេត្តក្រចេះ ដោយម្នាក់ទទួលបាន២០០ដុល្លារសហរដ្ឋអាមេរិក។ សូមបញ្ជាក់ថា ខេត្តក្រចេះ មានសិស្សជាប់និទ្ទេសAចំនួន៦នាក់ ខណៈស្រុកឆ្លូងមានសិស្ស ជ័យលាភីនិទ្ទេសAចំនួន២នាក់ គឺ ភួង សុធារី និង អ៊ីវ តែគួង៕ | ភ្នំពេញ៖ សិស្សនិទ្ទេសAនៃវិទ្យាល័យសិលាវេទីគាត ឈន់ បានទទួលរង្វាន់ជាទឹកប្រាក់ពីលោក គាត ឈន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន១ពាន់ដុល្លារ។ ក្រៅពីសិស្សនិទ្ទេសA សិស្សនិទ្ទេសEដល់B និងលោកគ្រូអ្នកគ្រូនៃវិទ្យាល័យសិលាវេទី គាត ឈន់ ក៏ទទួលបានរង្វាន់ជាទឹកប្រាក់ពីលោក គាត ឈន់ ផងដែរ។ |
លោកវេជ្ជបណ្ឌិត Opas Karnkawinpong និងជាលេខាធិការអចិន្ត្រៃយ៍ក្រសួងសុខាភិបាលថៃបានលើកឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកាថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅថៃបច្ចុប្បន្នបានកើន១០ ទៅ ២០ ភាគរយ។ ជាមួយការការព្រមាននេះ លោកវេជ្ជបណ្ឌិត បានណែនាំដល់មន្ទីរពេទ្យនៅតាមតំបន់ផ្សេងៗ លើកទឹកចិត្តប្រជាជនឱ្យចាក់វ៉ាក់សាំងការពារខ្លួន។ «ក្រសួង (ក្រសួងសុខាភិបាល) ចង់ឱ្យពលរដ្ឋ៧០ភាគរយនៃចំនួនប្រជាជនសរុបចាក់វ៉ាក់សាំងដូសជំរុញ ប៉ុន្តែវានៅតែពិបាកក្នុងការឈានដល់គោលដៅនោះ»។ លោកវេជ្ជបណ្ឌិត Opas បានលើកឡើងបែបនេះមុនបន្តថា ចំនួនអ្នកវ៉ាក់សាំងដូសជំរុញកំពុងថយចុះ ដោយឃើញថាស្ថានភាពរាលដាលនៃជំងីកូវីដ-១៩ បានប្រសើរឡើងកន្លងមក។ បើទោះបីជាការកើនឡើងនៃករណីឆ្លងជំងីកូវីដ-១៩ ជារលកតូចក្តី ប៉ុន្តែអ្នកស្លាប់អាចកើនឡើងដោយសារជំងីកូវីដ-១៩។ នេះបើតាមលោកវេជ្ជបណ្ឌិត Opas មុនបន្តថា ចំនួនអ្នកស្លាប់ប្រចាំថ្ងៃដែលទាក់ទងនឹងជំងីកូវីដ-១៩មានជាង ១០ នាក់នាពេលបច្ចុប្បន្ន។ យ៉ាងណាមិញលោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា ចំនួនអ្នកស្លាប់អាចកើនឡើងខណៈចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃបានកើនឡើង។ ទោះព្រមានពីការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នេះ លោកវេជ្ជបណ្ឌិត Opas បានអះអាងថាមន្ទីរពេទ្យអាចទប់ទល់នឹងស្ថានភាពនេះបាន ដោយសារករណីឆ្លងភាគច្រើនជាករណីដែលអ្នកជំងឺព្យាបាលនៅផ្ទះ និងមានរោគសញ្ញាស្រាល។ ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត Opasបាននិយាយថា BA.2.75 ដែលជាមែកធាងនៃជំងឺកូវីដ-១៩បំប្លែងខ្លួនអូមីក្រុងកំពុងរីករាលដាល។ យ៉ាងណាមិញ នៅមិនទាន់មានព័ស្តុតាងណាមួយបញ្ជាក់ថាវាបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ មន្រ្តីដដែល នៅតែណែនាំឱ្យមនុស្សគួរតែពាក់ម៉ាសនៅកន្លែងដែលមានមនុស្សច្រើនដើម្បីការពារខ្លួន និងអ្នកដទៃ។ គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ក្នុងឆ្នាំ២០១៩មក ថៃគិតត្រឹមពេលនេះមានករណីឆ្លងសរុបជាង ៤,៧ លានករណី ខណៈអ្នកស្លាប់មានជាង ៣ម៉ឺន៣ពាន់នករណី។ បើតាមទិន្នន័យពីកាសែត Bangkok Post ចំនួនករណីអ្នកឆ្លងជំងឺកូវីដ-១៩បច្ចុប្បន្នមានជាង២ម៉ឺននាក់៕ | ក្រសួងសុខាភិបាលថៃ នៅថ្ងៃទី២៥ ខែវិច្ឆិកា ណែនាំឱ្យប្រជាពលរដ្ឋពាក់ម៉ាស់មុខនៅកន្លែងមានមនុស្សកកកុញ ខណៈចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃកើនឡើងគួរឱ្យកត់សម្គាល់។ |
លោកស្រី Sunniya Durrani-Jamal ប្រធានតំណាង ADB ប្រចាំកម្ពុជាបានបញ្ជាក់ ក្នុងជំនួប ជាមួយលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១ ខែកុម្ភៈ ថា ការបន្តជួយសម្រាប់វិស័យធនធានទឹក គឺដើម្បីបន្តរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា។ ចំណុចនេះ នៅតែជារបៀបវារៈសំខាន់ និងជាអាទិភាពរបស់ ADB។ កិច្ចការនេះ នឹងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើសុវត្ថិភាពទឹក ការធ្វើឲ្យប្រសើរនូវប្រសិទ្ធភាពផ្នែកធារាសាស្ត្រ ការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត ការគ្រប់គ្រងធនធានទឹកចម្រុះសម្រាប់អាងទន្លេ និងការពង្រឹងស្ថាប័នជាដើម។ ក្រសួងធនធានទឹក បានស្រង់សម្តីរបស់លោកស្រី ទៅសរសេរថា សម្រាប់គម្រោងទាំងពីរផ្នែកនេះ ADB បានកំណត់ក្នុងយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់កម្ពុជា២០១៩-២០២៣។ លោកស្រី Sunniya Durrani-Jamal បានចាត់ទុកការរៀបចំ និងការអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់កម្ពុជាក្នុងរយៈពេល៥ឆ្នាំនេះ ដើម្បីបន្តរួមចំណែកជួយដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សា និងជំរុញកំណើន និងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឲ្យមានសន្ទុះទៅមុខជានិច្ច។ បើតាមប្រភពដដែល ប្រធានតំណាង ADB ប្រចាំកម្ពុជារូបនេះ និយាយថា កន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន ការងារជាអាទិភាព និងកិច្ចសហប្រតិបត្តិការ ដែលត្រូវរួមគ្នាបន្តយកចិត្តទុកដាក់អនុវត្តឲ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាពថែមទៀត សំដៅរួមចំណែកជំរុញកំណើន និងការរីកចម្រើនប្រកបដាយនិរន្តរភាពនៃសេដ្ឋកិច្ចកម្ពុជាសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត។ ក្នុងជំនួបនោះ លោក លឹម គានហោ បានសម្តែងក្តីសង្ឃឹម និងមានជំនឿយ៉ាងមុតមាំថា ADB នៅតែជាដៃគូគាំទ្រ និងសហប្រតិបត្តិការមួយដ៏សំខាន់របស់កម្ពុជា សម្រាប់ការបន្តជួយលើការអភិវឌ្ឍលើគ្រប់វិស័យឲ្យកាន់តែខ្លាំងថែមទៀត។ លោក លើកឡើងនៅចំពោះមុខលោកស្រី Sunniya Durrani-Jamal ថាក្រសួងធនធានទឹក ត្រៀមខ្លួនជាស្រេចក្នុងការបន្តធ្វើការជាមួយ ADB ដើម្បីជំរុញការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹក ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយនិរន្តរភាព សម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចនិងសង្គមកម្ពុជា។ នេះបើតាមខ្លឹសារលើទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹកដដែល៕ | ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបង្ហោះព័ត៌មានលើទំព័រហ្វសប៊ុករបស់ខ្លួនថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជាផ្តល់ហិរញ្ញវត្ថុ៣៨០លានដុល្លារ សម្រាប់គម្រោងធ្វើឲ្យប្រសើរធារាសាស្ត្រកសិកម្ម និងគម្រោងបរិធានហិរញ្ញទានច្រើនយ៉ាងស្តីពីធារាសាស្ត្រ និងការគ្រប់គ្រងធនធានទឹក។ គម្រោងទាំងពីរនេះ ត្រូវចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៩នេះ ហើយនឹងត្រូវបញ្ចប់នៅឆ្នាំ២០២៣។ |
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកប្រធានាធិបតី យូន សុកយ៉ល បានឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្រ្ត និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាច្រើនទៀតដូចជា ការពារជាតិ, សន្តិសុខ, សង្គម, សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងការអភិវឌ្ឍជាដើម។ «ភាគីទាំងពីរ បានឯកភាពដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងទៅភាពជាដៃគូយុទ្ធសាស្រ្ត»។ សេចក្តីថ្លែងការណ៍រួម ដែលចេញនៅថ្ងៃទី១៦ ខែឧសភា បានបញ្ជាក់បែបនេះ។ ស្របពេលទំនាក់ទំនងទ្វេភាគីកាន់តែល្អ រដ្ឋាភិបាលក្រុងសេអ៊ូល បានបន្ត និងពង្រីកទំហំកម្ចីដល់កម្ពុជាពី១,៥ពាន់លានដុល្លារ ពីចន្លោះឆ្នាំ២០២២ ដល់២០២៦ ទៅ៣ពាន់លានដុល្លារពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣០ ដែលជាផ្នែកមួយនៃការចុះហត្ថលេខាលើឯកសារចំនួន៦។ កម្ចីបែបនេះ ស្ថិតនៅក្នុងមូលនិធិកិច្ចសហប្រតិបត្តិអភិវឌ្ឍសេដ្ឋកិច្ច (EDCF)។ ជំនួបថ្នាក់ដឹកនាំកម្ពុជា និងកូរ៉េខាងត្បូង។ រូបភាព STPM ពាក់ព័ន្ធនឹងវិស័យការពារជាតិ កម្ពុជាបានបង្ហាញការស្វាគមន៍ចំពោះផែនការរបស់កងទ័ពជើងទឹកកូរ៉េខាងត្បូង ដែលចង់ចូលចតនៅកម្ពុជាក្នុងឆ្នាំនេះ។ បើតាមសេចក្តីថ្លែងការណ៍រួម វត្តមានកងទ័ពជើងទឹកកូរ៉េខាងត្បូងចូលចតនៅកម្ពុជា នឹងជាឱកាសសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ លើសពីនេះ ភាគីទាំងពីរ បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារ តាមរយៈការផ្តោះប្តូរមន្រ្តីជាន់ខ្ពស់, ការហ្វឹកហាត់, កិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម និងសមយុទ្ធ។ ដោយឡែក នៅក្នុងបញ្ហាតំបន់វិញ កម្ពុជាបានបង្ហាញការគាំទ្រសំណើរបស់កូរ៉េខាងត្បូង ដែលស្នើបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយអាស៊ាន នៅក្នុងឆ្នាំ២០២៤។ លើសពីនេះ កម្ពុជា និងកូរ៉េខាងត្បូង បានអំពាវនាវឱ្យកូរ៉េខាងជើងគោរពរាល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ និងសង្កត់ធ្ងន់ពីភាពចាំបាច់នៃកិច្ចពិភាក្សា ដើម្បីរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់។ សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូងមានទំហំប្រមាណ ៧៥១លានដុល្លារ នៅក្នុងឆ្នាំ២០២៣។ កម្ពុជានាំចេញទៅកូរ៉េខាងត្បូងមានចំនួន ២៨១លានដុល្លារ និងនាំចូលពីប្រទេសមួយនេះមានទំហំ ៤៧០លានដុល្លារ៕ | កម្ពុជា និងកូរ៉េខាងត្បូង បានឯកភាពដំឡើងទំនាក់ទំនងទ្វេភាគីទៅកម្រិតភាពជាដៃគូយុទ្ធសាស្រ្ត។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងកូរ៉េខាងត្បូងចេញនៅថ្ងៃទី១៦ ខែឧសភា ស្របពេលដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត នៅប្រទេសអាស៊ីបូព៌ាមួយនេះឈានដល់ថ្ងៃទី២។ ទន្ទឹមនេះ ក្រុងសេអ៊ូល បានពង្រីកទំហំកម្ចីពី១,៥ពាន់លានដុល្លារ ដល់៣ពាន់លានដុល្លារដល់កម្ពុជាផងដែរក្នុងរយៈពេលចន្លោះ២០២២ ដល់២០៣០។ |
ឆ្នាំ២០១៩ អាចចាត់ទុកជាឆ្នាំជោគជ័យសម្រាប់ខ្សែការពារ ឈង់ ប៊ុនណាត របស់ក្លិបអង្គរថាយហ្គឺរ បន្ទាប់ពីរូបគេត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកោះហៅឲ្យចូលរួមជាមួយក្រុម Cambodia All Stars ជាលើកដំបូង ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម SCG Muangthong United នៅម៉ោង៦:៣០នាទីល្ងាចថ្ងៃទី៩ ខែកុម្ភៈ នាពហុកីឡដ្ឋានជាតិ។ កីឡាករវ័យ២១ឆ្នាំរូបនេះ ក៏ត្រូវបានលោក Felix G. Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាជ្រើសរើសឲ្យចូលរួមជាមួយក្រុមកីឡាករជម្រើសជាតិអាយុក្រោម២២ឆ្នាំ សម្រាប់ត្រៀមប្រកួតផ្លូវការក្នុងពានរង្វាន់ AFF U22 Championship 2019 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ ប៉ុន្តែ នេះគ្រាន់តែជាបញ្ចីឈ្មោះបឋមប៉ុណ្ណោះ ព្រោះនៅមានការជម្រុះជាបន្តបន្ទាប់ទៀត។ ទោះបីយ៉ាងនេះក្តី វាជាជោគជ័យមួយដំណាក់សម្រាប់កីឡាករ ឈង់ ប៊ុនណាត ដែលប៉ងចង់លេងតំណាងឲ្យជាតិ។ ក្រោយផ្ទេរពីក្លិបសូលទីឡូអង្គរទៅចូលរួមជាមួយក្លិបអង្គរថាយហ្គឺរនៅឆ្នាំ២០១៨ អតីតកីឡាកររបស់ក្លិបគីរីដងរ៉ែករូបនេះ បានបង្ហាញពីក្តីប្រាថ្នារបស់គេ ដោយចង់ជាប់ជាកីឡាករជម្រើសជាតិក្នុងឈុត U ឬជម្រើសជាតិឈុតធំ។ ដូច្នេះក្តីប្រាថ្នារបស់កីឡាករ ដែលប៉ងចង់លេងឲ្យក្លិបនៅក្រៅប្រទេសរូបនេះ បានសម្រេចមួយដំណាក់កាល។ កីឡាករ២៧រូបក្រោមការដឹកនាំរបស់លោក ភា សុភ័ក្ត្រា រួមមាន៖ អ្នកចាំទី ស៊ូ យ៉ាទី, សំរិត សីហា, អ៊ុំ វិចិត្រ, គួច សុកុម្ភៈ, សឿយ វិសាល, ប្រាក់ មុន្នីឧត្តម, កែវ សុខផេង, រ៉ឹង ប៊ុនហៀង, ឈិន ឈឿន, ហុង ផេង, លី វ៉ាហេទ, សុះ ស៊ូហាណា, ឆេង ម៉េង, នួន បូរី, សារ៉េត គ្រីយ៉ា, ស៊ិន កក្កដា, សេត រ៉ស៊ីប, ម៉ាត់ នូរុណ, ភួង សុខសាណា, អ៊ន ចាន់ប៉ូលីន, ឈង់ ប៊ុនណាត, អ៊ុព កាម៉ុល, Mizuno Hikaru, Anderson Zogbe, Joichiro Sugiyama, Mohamad Hamza និង Befolo M.J Marie Privat៕ | ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះក្រុមកីឡាករ Cambodia All Stars ទាំង២៧រូប ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម SCG Muangthong United នាថ្ងៃទី៩ ខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិ។ ក្នុងចំណោមកីឡាករទាំងនេះ យើងសង្កេតឃើញមានវត្តមានកីឡាករចំណូលថ្មីជាច្រើនរូប ហើយក៏មានកីឡាករបរទេស៥រូបផងដែរ។ |
«ភ្លាមនោះ បើសិនជាខ្ញុំបណ្ដោយ អ្នកគប់ខ្ញុំអាចមានគ្រោះថ្នាក់ហើយ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា សម្ដេចមានកម្លាំងផ្ទាល់ខ្លួន រួមទាំងកម្លាំងនៅអាម៉េរិក និងទីក្រុងភ្នំពេញ ដែលចង់តវ៉ាឱ្យអាម៉េរិក ចេញមុខដោះស្រាយលើករណីនេះ ប៉ុន្តែសម្ដេច បានហាមពួកគេមិនឱ្យធ្វើសកម្មភាពឡើយ។ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្លាំងគាំទ្រសម្ដេច នៅទីក្រុងភ្នំពេញ បានរៀបចំសកម្មភាពទៅតវ៉ានៅមុខស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ប៉ុន្តែសម្ដេច បានបញ្ជាឱ្យពួកគេ ផ្អាកសកម្មភាពទាំងនេះវិញ។ «(កម្លាំង)នៅ(អាម៉េរិក)ឯណោះ ក៏អត់ឱ្យធ្វើអី នៅ(ភ្នំពេញ)ឯណេះក៏អត់ឱ្យធ្វើអី»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបានចោទជាសំនួរទៀតថា ៖ «តើសហរដ្ឋអាម៉េរិក ចាត់ទុកថា នេះជាសិទ្ធិបញ្ចេញមតិ ឬហិង្សា?» ។ ក្នុងន័យនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា បើអាម៉េរិក នៅតែចាត់ទុកការគប់ស្បែកជើងមកលើសម្ដេច ជាសិទ្ធិបញ្ចេញមតិនោះ នៅលើពិភពលោកលែងមានច្បាប់ទម្លាប់ត្រឹមត្រូវទៀតហើយ ។ មិនតែប៉ុណ្ណោះសកម្មភាពគប់ស្បែកជើង នឹងកើតមានឡើងគ្រប់ទីកន្លែង រាប់ទាំងនៅកម្ពុជា ។ ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលមិនពេញចិត្តទង្វើរបែបនេះមកលើខ្លួន បាននិយាយបែបផ្លែផ្កាវិញថា ៖«បើសិនជាអាម៉េរិក ចាត់ទុករឿងនេះ (ការគប់ស្បែកជើង) វាជាសិទ្ធិបញ្ចេញមតិ ប្រហែលជារឿងនេះ នឹងកើតសឹងគ្រប់ប្រទេសទាំងអស់ រាប់ទាំងកម្ពុជា។ អ៊ីចឹងក្រុមអ្នកប្រឆាំង ហ៊ុន សែន ទាំងប៉ុន្មានត្រៀមត្រូវក្បាលនឹងស្បែកជើង។ រឿងនេះ មិនមែនរឿងតូចតាចទេ។ សូមសហរដ្ឋអាម៉េរិក គិតគូរឱ្យបានច្បាស់ »។ កាលពីថ្ងៃទី១១ ឧសភា សម្ដេច ហ៊ុន សែន បានដើរជួប និងថតរូបជាមួយពលរដ្ឋខ្មែរអាម៉េរិក និងកាណាដា ដែលមកបង្ហាញការគាំទ្រ សម្តេច នៅមុខសណ្ឋាគារ Willard Intercontinental នាទីក្រុង Washington សហរដ្ឋអាម៉េរិកនោះ ស្រាប់តែមានបុរសម្នាក់ យកស្បែកជើងគប់ទៅសម្ដេច។ ប៉ុន្តែស្បែកជើងនោះ ហោះមិនត្រូវសម្ដេច ហ៊ុន សែន ឡើយ ពោលគឺត្រូវចំដៃបុរសម្នាក់ ដែលកំពុងឈរថតរូបជាមួយសម្ដេច ទៅវិញ។ ភ្លាមៗនោះ ប៉ូលិសអាម៉េរិក ក៏ឃាត់ខ្លួនបុរសខ្មែររស់នៅអាម៉េរិក ដែលបានគប់ស្បែកជើងទៅលើសម្ដេចដែរ។ ប៉ុន្តែក្រោយឃាត់ខ្លួនហើយ ប៉ូលិសអាម៉េរិក បានបញ្ជូនបុរសម្នាក់នោះ ទៅព្រលានយន្តហោះ ដើម្បីឱ្យរូបគេធ្វើដំណើរទៅរដ្ឋកាលីហ្វ័រញ៉ាវិញ។ តែយ៉ាងណាបុរសចំណាស់ ដែលអះអាងថា ឈ្មោះ អ៊ុក ទូច នេះ មិនបានឡើងយន្តហោះឡើយ ហើយថែមទាំងដើរផ្ដល់កិច្ចសម្ភាសឱ្យអ្នកសារព័ត៌មានទៀតថា មូលហេតុខ្លួន យកស្បែកជើងគប់សម្ដេច ហ៊ុន សែន នេះ ដោយសារតែមិនពេញចិត្តការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ។ ដ្បិតជួបបញ្ហាបែបនេះហើយ តែសម្ដេច ហ៊ុន សែន អះអាងថា មិនទាមទារឱ្យអាម៉េរិក ដាក់ទោសបុគ្គលគប់សម្ដេចទេ ប៉ុន្តែបើច្បាប់អាម៉េរិក មានការចែងបែបណានោះ ក៏សម្រេចតាមច្បាប់អាម៉េរិក។ មេដឹកនាំកម្ពុជារូបនេះ ក៏បានបញ្ជាមិនឱ្យក្រសួងការបរទេសកម្ពុជា និងស្ថានទូតខ្មែរប្រចាំអាម៉េរិក ធ្វើកំណត់ទូតទៅអាម៉េរិក ដើម្បីចាត់វិធានការលើអ្នកយកស្បែកជើងគប់លើសម្ដេចដែរ។ កាលពីខែធ្នូ ឆ្នាំ២០០៨ អតីតប្រធានាធិបតីអាម៉េរិក George W. Bush ក៏ត្រូវបានអ្នកសារព័ត៌មាន គប់២ស្បែកជើង នៅអំឡុងពេលធ្វើសន្និសីទកាសែត ក្នុងទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ផងដែរ។ ដោយឡែក ប្រធានាធិបតីបារាំង Emmanuel Macron ក៏ធ្លាប់ត្រូវពលរដ្ឋទះកំផ្លៀងដែរ កាលពីខែមិថុនា ឆ្នាំ២០២១។ | ភ្នំពេញ៖ ពីពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច នាព្រឹកថ្ងៃទី១៧ ឧសភា សម្ដេច ហ៊ុន សែន បាននិយាយពីពលរដ្ឋខ្មែរម្នាក់រស់នៅអាម៉េរិក ដែលបានយកស្បែកជើងគប់សម្ដេច នាអំឡុងពេលសម្ដេច ជួបពលរដ្ឋខ្មែរ នៅទីក្រុងវ៉ាស៊ីនតោន នៃដំណើរចូលកិច្ចប្រជុំកំពូលអាម៉េរិក-អាស៊ាន កាលពីថ្ងៃទី១២-១៣ ឧសភា។ |
នៅក្នុងក្រសែភ្នែកនៃប្រជាជនអាហ្សង់ទីនរាប់លាននាក់ Messi ត្រូវប្រៀបធៀបត្រឹមលំដាប់ទី២ បន្ទាប់ពីលោក Diego Maradona ដែលជាវីរបុរសអាហ្សង់ទីន ដែលបានជួយប្រទេសប៉ែកទ្វីបអាម៉េរិកខាងត្បូងមួយនេះ ឈ្នះពានរង្វាន់ World Cup ក្នុងឆ្នាំ ១៩៨៦។ តែការគិតបែបនេះនឹងអាចត្រូវបានផ្លាស់ប្តូរវិញ ប្រសិនបើខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ ឈ្នះពាន World Cup នៅប្រទេសកាតានាចុងឆ្នាំ ២០២២។ Maradona មិនសូវឈ្នះពានច្រើនដូច Messi នាយុគសម័យនេះក្តី ប៉ុន្តែកេរិ៍្តឈ្មោះនៅតែល្បីរន្ទឺ នៅពេលឈានដល់ World Cup ម្តងៗ។ លោក Diego Maradona បានស្លាប់កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០។ អាហ្សង់ទីនកំពុងស្ថិតលើវិថីដ៏ល្អខ្លាំង ដោយឆ្លងកាត់ ៣៥ប្រកួតចុងក្រោយ នារយៈពេល ៣ឆ្នាំនេះ មិនទាន់ស្គាល់បរាជ័យម្តងណាឡើយ ក្រោមការដឹកនាំរបស់លោក Lionel Scaloni។ World Cup នៅកាតា នឹងក្លាយជាការបង្ហាញខ្លួនលើកចុងក្រោយសម្រាប់ Lionel Messi ខណៈដែលរូបគេ មានមហិច្ចិតាចង់បំពេញក្តីស្រមៃចុងក្រោយ ដោយការកាន់ពាន World Cup ជាមួយអាហ្សង់ទីន។ តែយ៉ាងណាដំណើរការប្រកួតប្រជែងនៃ World Cup មិនមែនជារឿងងាយស្រួលឡើយ សម្រាប់អតីតកីឡាករ Barca រូបនេះ។ «ខ្ញុំមានសន្តិភាពក្នុងចិត្តក្នុងការពាំនាំនៅក្តីស្រមៃដែលធ្លាប់បានរារាំងរូបខ្ញុំជាច្រើនលើកមកនេះ វាពិតណាស់ ថាជារឿងដ៏លំបាកក្នុងការឈ្នះ World Cup ឬ Copa America។ ចំពោះការប្រកួតនេះ ខ្ញុំពិតជាធ្លាប់មានអារម្មណ៍ថាតានតឹងមួយចំនួនដែរ ប៉ុន្តែវាជាការប្រកួត World Cup លើកចុងក្រោយ ហើយខ្ញុំបានបង្ហាញខ្លួនច្រើនយូមកហើយឱ្យក្រុមជម្រើសជាតិ ដូច្នេះនេះជាពេលវេលាដែលយើងនឹងប្តូរផ្តាច់រហូតដល់នាទីចុងក្រោយ ខណៈដែលការខកចិត្តឆ្នាំ ២០១៤, ២០១៥ និង ២០១៦ តែងតែធ្វើឱ្យយើងមានអារម្មណ៍តានតឹង។»។ Messi បាននិយាយប្រាប់អ្នកកាសែតកាលពីពេលថ្មីៗបែបនេះ។ រយៈពេលជាង ១២ឆ្នាំចុងក្រោយមកនេះ Messi បានបង្ហាញអំពីក្តីស្រលាញ់ និងការជួយក្រុមអាហ្សង់ទីន ក្នុងការប្រជែងពានរង្វាន់កំពូលនានា ទាំងក្នុងតំបន់ និងលើពិភពលោក ។ កាលឆ្នាំ ២០១៤ Messi ជួយអាហ្សង់ទីនឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup នៅប្រេស៊ីល ដោយប្រកួតចាញ់អាល្លឺម៉ង់ ១-០ ។ ហើយឆ្នាំ ២០១៨ Messi ជួយនាំអាហ្សង់ទីនដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែត្រូវបានបារាំងទម្លាក់ក្នុងលទ្ធផល ៤-៣។ កាលពីឆ្នាំ ២០១៦ អតីតកីឡាករ Barcelona រូបនេះ ក៏ធ្លាប់បានប្រកាសម្តងរួចមកហើយថា នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ក្រោយរូបគេរងសម្ពាធពីការរិះគន់ខ្លាំងថា មិនអាចជួយអាហ្សង់ទីនឈ្នះពានរង្វាន់ Copa America។ កាលណោះ អាហ្សង់ទីន ចាញ់ក្រុមស៊ីលី នៅវគ្គផ្ដាច់ព្រ័ត្រ។ យ៉ាងណាមិញកាលពីឆ្នាំ ២០២២ តារាបាល់ទាត់ឆ្នើមរូបនេះ បានព្យាយាមសារជាថ្មី ក្នុងការនាំអាហ្សង់ទីនឈ្នះពានរង្វាន់ Copa America ក្រោយប្រទេសនេះ រង់ចាំអស់រយៈពេល ២៨ឆ្នាំ។ Messi ក៏បាននាំអាហ្សង់ទីនប្រជែងពាន Finalissima ដែលជាពានរង្វាន់ជើងឯកប៉ះជើងឯក ។ កាលនោះអាហ្សង់ទីន បានយកឈ្នះលើអ៊ីតាលី ៣-១ ដែលជាក្រុមម្ចាស់ជើងឯកតំបន់អឺរ៉ុប Euro 2020។ សូមជម្រាបថា Messi នឹងជួយអាហ្សង់ទីនប្រកួតទល់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ថ្ងៃទី២២ វិច្ឆិកា មុនប៉ះ ម៉ិកស៊ិក នៅ៥ ថ្ងៃបន្ទាប់ និងប៉ះ ប៉ូឡូញ ថ្ងៃទី១ ខែធ្នូ៕ | ខ្សែប្រយុទ្ធឆ្នើម Lionel Messi ធ្លាប់បានឈ្នះពានរង្វាន់ជាង ៤០ ជាមួយក្លិប និងក្រុមជម្រើសជាតិបាល់ទាត់អាហ្សង់ទីន ក្នុងអាជីពដ៏អស្ចារ្យរបស់គេ។ តែខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំរូបនេះ មិនទាន់ឈ្នះពានរង្វាន់កំពូល FIFA World Cup ដើម្បីបំពេញក្តីស្រមៃដ៏ធំចុងក្រោយរបស់ខ្លួនឡើយ។ |
នៅក្នុងពូល A រដ្ឋបាលខេត្តតាកែវ ព្យាយាមឲ្យបានពិន្ទុជាលើកដំបូង នៅពេលស្វាគមន៍ ភ្នំពេញហ្គាឡាក់ស៊ី នៅទីលានមណ្ឌលកីឡាខេត្តតាកែវ។ កាលពីសប្តាហ៍ទី១ តាកែវ បានចាញ់មន្ទីរ អយក ខេត្តកំពង់ឆ្នាំង ២-០ ស្របពេលដែលភ្នំពេញហ្គាឡាក់ស៊ី ស្មើ មន្ទីរអយក ខេត្តកំពង់ស្ពឺ ២-២។ កំពង់ស្ពឺឈរលេខ១បណ្តោះអាសន្ន ដោយមាន៤ពិន្ទុ ក្រោយឈ្នះកំពង់ឆ្នាំង ២-១។ សម្រាប់ពូល B ខេត្តបន្ទាយមានជ័យ ស្វែងរកជ័យជម្នះបន្ថែមទៀតនៅពេលពួកគេបើកទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ដើម្បីស្វាគមន៍សូហ្វីយ៉ាប៉ៃលិន។ កាលពីសប្តាហ៍ទី១ បន្ទាយមានជ័យយកឈ្នះ ស.ស.យ. ខេត្តពោធិ៍សាត់ ៤-០ ខណៈប៉ៃលិន ចាញ់ ស.ស.យ.ក ខេត្តបាត់ដំបង ៤-១។ បាត់ដំបងឈរលើតារាងដោយមាន៦ពិន្ទុពេញ ក្រោយជ័យជម្នះដល់ទៅ ៨-១ លើពោធិ៍សាត់។ រីឯពូល D ឯណោះវិញ ខេត្តកណ្តាលចាប់ផ្តើមការប្រកួតលើកដំបូង ដោយត្រូវទៅជួបមន្ទីរ អយក ខេត្តកំពង់ចាម នៅទីលានវិទ្យាល័យព្រះសីហនុ។ កាលពីសប្តាហ៍មុន កំពង់ចាម និងមន្ទីរ អយក ខេត្តស្វាយរៀង បានបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ២-២ សម្រាប់ពូលដែលមានតែ៣ក្រុមនេះ។ ចំពោះពូល E ខេត្តព្រះសីហនុ រំពឹងដណ្តើមចំណាត់ថ្នាក់កំពូលតារាងរបស់ខ្លួនមកវិញ ខណៈពួកគេត្រូវទទួល កោះកុង អេហ្វស៊ី នៅទីលានអនុវិទ្យាល័យសម្តេចឪ។ កាលពីសប្តាហ៍ទី១ ខេត្តព្រះសីហនុ បានយកឈ្នះមន្ទីរ អយក ខេត្តកំពត ១-០ ខណៈកោះកុង អេហ្វស៊ី ស្មើកែប ១-១។ កែបឈរលើតារាងបណ្តោះអាសន្ន ក្រោយឈ្នះកំពត ៥-២ កាលពីថ្ងៃអង្គារ៕ | ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តនៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ នេះ មាន៤គូ ដោយខេត្តព្រះសីហនុ និងបន្ទាយមានជ័យ ប្រឹងប្រែងយក៣ពិន្ទុបន្ថែមទៀតក្នុងនាមជាម្ចាស់ផ្ទះ ខណៈតាកែវ រំពឹងបាន៣ពិន្ទុដំបូង ស្របពេលដែលកណ្តាលបើកការប្រកួតលើកទី១នៅក្នុងពូលក្នុងដំណើរទៅទឹកដីកំពង់ចាម។ ការប្រកួតសុទ្ធតែប្រព្រឹត្តទៅនៅវេលាម៉ោង៣រសៀល។ |
«អនាគតនឹងនាំយើងទទួលបានលទ្ធផលល្អ»។ នេះជាការលើកឡើងរបស់គ្រូបង្វឹកប្រេស៊ីល លោក Leonardo Vitorino ខណៈលោកស្ថិតក្នុងដំណើរមកកាន់ប្រទេសកម្ពុជា ក្រោយក្រុមជម្រើសជាតិ ចាញ់ហ្ស៊កដានី ៧-០ នាការប្រកួតបើកឆាកពូល C នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ កាលពីយប់ថ្ងៃទី២៨ ខែមីនា នៅទីក្រុង Amman។ ជាមួយគ្នានេះផងដែរ គ្រូបង្វឹកដែលមានភាពជោគជ័យជាមួយក្លិបឡាវ Lanexang United បានថ្លែងការអរគុណដល់ថ្នាក់ដឹកនាំ ពោលគឺសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្ញើសារជូនពរ និងលើកទឹកចិត្តក្រុមជម្រើសជាតិ។ គ្រូបង្វឹកវ័យ៤៤ឆ្នាំរូបនេះ ក៏បានស្នើទៅអ្នកគាំទ្រទាំងអស់ឲ្យបន្តគាំទ្រកីឡាករនៅលីកកំពូល ដែលជាប្រភពធនធានដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិ។ «ខ្ញុំដឹងថា ការប្រយុទ្ធនៅក្នុងជីវិតនេះ មិនមែនសុទ្ធតែជោគជ័យទាំងនោះឡើយ។ ខ្ញុំនឹងតែងតែត្រៀមខ្លួនសម្រាប់ឈ្នះ ឬក៏ចាញ់ ប៉ុន្តែបរាជ័យសម្រាប់ខ្ញុំ នឹងមិនមានន័យថា ទីបញ្ចប់នោះឡើយ។ ហេតុផលមួយសម្រាប់ខ្ញុំ គឺរក្សាការប្រយុទ្ធ»។ នេះជាការតាំងចិត្តរបស់លោក Leonardo Vitorino៕ | លោក Leonardo Vitorino តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ទទួលស្គាល់ បរាជ័យ ៧-០ របស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងជំនួបជាមួយម្ចាស់ផ្ទះហ្ស៊កដានី កាលពីយប់ថ្ងៃអង្គារ គឺជារឿងដ៏ខកចិត្តមួយ ប៉ុន្តែគ្រូបង្វឹកប្រេស៊ីលរូបនេះ បានលើកឡើងថា វាជាដំណាក់កាលចាប់ផ្តើម ដោយក្រុមទាំងមូលត្រូវការកម្លាំងចិត្តពីអ្នកគាំទ្រទាំងអស់គ្នា និងមិនមានការបោះបង់ចោល។ |
រយៈពេលចុងក្រោយនេះក្នុងវិស័យបច្ចេកវិទ្យាស្មាតហ្វូនកាន់តែមានភាពរីកចម្រើនខ្លាំងឡើងធ្វើឲ្យ OPPO Reno Series មានអ្នកគាំទ្រខ្លាំងច្រើនលើសលប់គ្រប់មជ្ឈដ្ឋានក្នុងប្រទេកម្ពុជា ហេតុនេះហើយ OPPO ក៏មិនបង្អង់យូរនឹងបង្ហាញ OPPO Reno8 Series ដែលជាផលិតផលសំខាន់របស់ OPPO ក្នុងឆមាសទី2 នៃឆ្នាំ2022។ អ្វីដែលភ្ញាក់ផ្អើលសម្រាប់ស៊េរីថ្មីនេះឃើញលេចវត្តមានចំនួន 3 ម៉ូដែលរួមមាន Reno8 | Reno8 Z 5G | Reno8 5G ដែលទាំង 3 ម៉ូដែលនេះគឺសុទ្ធតែបង្កប់នូវចំណុចពិសេសរៀងៗខ្លួន។ តោះ! ឥឡូវយើងមកប្រៀបធៀបពីចំណុចដូចគ្នា និងចំណុចខុសគ្នានៅលើ OPPO Reno8 Series ទាំង 3 ម៉ូដែលដូចខាងក្រោមនេះ ៖ ជាដំបូងសូមលើកយកស្ទីលរចនារូបរាង ពណ៌ កាមេរ៉ា និងលក្ខណៈសម្បត្តិ ដែលស្មាតហ្វូនទាំង 3 ម៉ូដែលនេះបំពាក់មកដូចគ្នាឬប្រហែលៗគ្នា។ OPPO Reno8 Series បានរចនាឡើងតួខ្លួនស្រោបពីកញ្ចក់ស្ងួតប្រកបដោយភាពរឹងមាំ និងឌីហ្សាញបែប OPPO Glow ដែលធន់នឹងការសឹកឆ្នូត មិនជាប់ស្នាមម្រាមដៃ។ មួយវិញទៀតវានៅរក្សាគែមជ្រុងដែលជារូបរាងកំពុងពេញនិយម និងទាន់សម័យ។ សម្រាប់ Reno8 Series មានកម្រាស់និងទម្ងន់ខុសគ្នាបន្តិចបន្តួច Reno8 (កម្រាស់ 7.49mm ទម្ងន់ 176g), Reno8 Z 5G (កម្រាស់ 7.6mm ទម្ងន់ 181g), Reno8 5G (កម្រាស់ 7.6mm ទម្ងន់ 179g)។ ចំណែកក្រោមផ្ទៃកញ្ចក់កាមេរ៉ារចនានូវកងបំភ្លឺដំណឹង និងភ្លើងដំណឹងបែបពន្លឺដង្ហើម ដែលប្រកបដោយភាពច្នៃប្រឌិតប្លែកពីគេ។ អ្វីដែលកាន់តែពិសេសនៅលើ OPPO Reno8 Series បានរចនាពណ៌មាសប្រណីត ដែលបត់បែនទៅតាមពន្លឺ និងការសម្លឹងមើលពីគ្រប់ជ្រុងបង្ហាញនូវភាពស្រស់ស្អាតប្លែកពីគ្នា។ ឥឡូវងាកមកស្វែងយល់ចំណុចលេចធ្លោប្លែកៗពីគ្នា ដែលគ្រប់គ្នាពិតជាចង់ដឹងរវាង Reno8 | Reno8 Z 5G | Reno8 5G ទាំង 3 ម៉ូដែលវិញម្តង ៖ Reno8 បានបំពាក់នូវសេនស័រស៊ែលហ្វីកំពូល Sony IMX709 មានសមត្ថភាពផ្តិតយករូបភាព និងបង្កើនពន្លឺកាន់តែភ្លឺ និងច្បាស់។ Reno8 Z 5G អាចជម្រុញល្បឿនទាញយកកាន់តែខ្លាំង និងលឿនអស់ស្ទះជាមួយបន្ទះឈីប 5G Qualcomm Snapdragon 695។ Reno8 5G រឹតតែពិសេសគឺបំពាក់សេនស័រកំពូល 2 គ្រាប់ពី Sony IMX709 & IMX766 ដែលធ្វើឲ្យរូបភាពលើកាមេរ៉ាមុខនិងក្រោយកាន់តែច្បាស់ និងកាន់តែអស្ចារ្យ។ មួយវិញទៀត Reno8 5G បំពាក់នូវបច្ចេកវិទ្យាសាកថ្ម 80W SuperVOOC សាកថ្មដោយសម្ពាធទាប លឿនគ្រប់ពេលវេលា។ បើល្អទាំង 3 បែបនេះ គួរយកមួយណារវាង Reno8 | Reno8 Z 5G | Reno8 5G ? ឥឡូវនេះលោកអ្នកអាចធ្វើការកក់ទុកមុន (Blind order) នូវស្មាតហ្វូន OPPO Reno8 Series ទាំង 3 ម៉ូដែលបាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃនានាទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី18 សីហា 2022 ដើម្បីទទួលបាននូវកាដូសរុបជាទឹកប្រាក់ $187 សម្រាប់ Reno8 5G | Reno8 Z 5G រួមមាន៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), បណ្ណធានាអេក្រង់រយៈពេល 6 ខែ (តម្លៃ $85), ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurLikeCrazy រយៈពេល 4 ខែ។ ដោយឡែកសម្រាប់ការកក់ទុកមុន Reno8 នឹងទទួលបានកាដូសរុបជាទឹកប្រាក់ $102 រួមមាន៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurLikeCrazy រយៈពេល 4 ខែ។ ចំពោះតម្លៃពិតប្រាកដ ក្រុមហ៊ុននឹងប្រកាសជាផ្លូវការនៅថ្ងៃ18 ខែសីហា ឆ្នាំ2022 វេលាម៉ោង 7 យប់ នៅក្នុង «កម្មវិធីសម្ពោធជាផ្លូវការ OPPO Reno8 Series» លើផេគផ្លូវការ OPPO។ ដូចនេះ កុំភ្លេចចូលរួមទស្សនាការផ្សាយផ្ទាល់ដើម្បីទទួលបានចម្លើយ និងបង្ហាញរាល់ចម្ងល់ទាំងអស់ពីស្មាតហ្វូនស៊េរីថ្មីនេះ ជាពិសេសលោកអ្នកអាចមានឱកាសឈ្នះរង្វាន់ជាច្រើនរួមមាន កាសឥតខ្សែស៊េរីថ្មី និងថេប្លេតស៊េរីថ្មី៕ | បើល្អទាំង 3 បែបនេះគួរយកមួយណារវាង Reno8 | Reno8 Z 5G | Reno8 5G ? ចង់ជ្រាបច្បាស់ពីលក្ខណៈសម្បត្តិខុសប្លែកគ្នា ភ្ញាក់ផ្អើល! OPPO Reno8 Series នឹងលេចវត្តមាន 3 ម៉ូដែលក្នុងពេលតែមួយ ដែលម៉ូដែលនីមួយៗសុទ្ធតែបំពាក់ចំណុចពិសេសៗរៀងៗខ្លួន ដើម្បីជ្រាបច្បាស់អត្ថបទមួយនេះនឹងទម្លាយប្រាប់ខ្ទេចគ្មានសល់។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.