text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
បរិវារស័ព្ទ «ត្រជំ» អាចគន្លាស់បានជាពាក្យ «ត្រជំដោយសុខឌាក់ គឺត្រជាក់ដោយសុខដុម» ពោលគឺ សុខដុមរមនា។ ដកស្រង់ចេញពី «បរិវារស័ព្ទក្នុងភាសាខ្មែរ» និពន្ធដោយ លោក ស៊ីសុវត្ថិ ប៉ូរក្ខស៊ី និងផ្សាយចេញពីសមាគមសម្តេច ជួន ណាត ឆ្នាំ១៩៧២ | តាមវចនានុក្រម ពាក្យ «ត្រជាក់ត្រជុំ» បានសេចក្តីថា ដែលប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន។ |
បន្ទាប់ពីខកខានឡើងសង្វៀនរយៈ៣ឆ្នាំ ពេលនេះអ្នកប្រដាល់សកលអាជីព Floyd Mayweather នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីប្រកួតជាមួយម្ចាស់ទឹកដី Mikuru Asakura។ សម្រាប់ពួកគេទាំងពីរពុំដែលមានប្រវត្តិជួបគ្នាឡើយ។ សម្រាប់ Floyd នេះជាលើកទីពីរសម្រាប់រូបគេដែលទៅកាន់ទឹកដីជប៉ុនក្នុងការប្រកួតប្រដាល់សកល។ Floyd ឈ្នះទាំង ៥១ប្រកួត មិនស្គាល់ចាញ់ឡើយ ក្នុងនោះផ្តួលគូតស៊ូឳ្យសន្លប់ ២៨ដង។ ៤ប្រកួតចុងក្រោយអ្នកប្រដាល់អាម៉េរិក ឈ្នះពិន្ទុស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao និងAndre Berto នៅឆ្នាំ២០១៥ ផ្តួលកំពូលកីឡាករវាយក្នុងទ្រុង Conor McGregor ឱ្យស្លប់នៅទឹកទី១០ នៅឆ្នាំ២០១៧ និងចុងក្រោយផ្តួលកីឡាករជប៉ុន Tenshin Nasukawa ឳ្យសន្លប់ក្នុងទឹកទី១។ ចំណែកអ្នកប្រដាល់ MMA របស់ជប៉ុនកីឡាករ Mikuru Asakura មានប្រវត្តិប្រកួត ២០ដង ឈ្នះ១៦ ស្មើ១ ចាញ់៣ និងផ្តួលគូប្រកួតឳ្យសន្លប់ ៨ដង។ ៤ប្រកួតចុងក្រោយ Asakura ឈ្នះ Satoshi Yamasu ដោយសន្លប់នៅទឹកទី២ ចាញ់កីឡាករ Klember Koike Erbst ដោយបោះបង់ការប្រកួតទឹកទី២នៅឆ្នាំ ២០២១ ឈ្នះ Kyohei Hagiwara និងចុងក្រោយឈ្នះ Youtaka Saito៕ | កំពូលអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather នឹងតទល់ជាមួយអ្នកវាយក្នុងទ្រុង MMA ជនជាតិជប៉ុន Mikuru Asakura នៅក្នុងកម្មវិធី RIZIN Fight Pass នាសង្វៀន SAITAMA SUPER ARENA ក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី២៥ ខែកញ្ញា។ ជំនួបនេះកើតឡើង បន្ទាប់ពី Floyd ផ្តួលកីឡាករប្រដាល់សេរីជប៉ុន Tenshin Nasukawa ឲ្យសន្លប់ក្នុងទឹក១ កាលពីឆ្នាំ២០១៨។ |
លោក មាស ឫទ្ធី និយាយដូច្នេះថា៖«សម្តេចតេជោ ក៏បានចាប់អារម្មណ៍ដែរ ដោយបានបញ្ជាក់មកខ្ញុំថា មើល៍ រឿងហ្នឹងវាម៉េច មើលឲ្យច្បាស់មើល៍ បើថាខុសដឹងខុស បើថាត្រូវដឹងត្រូវ បើថាខុស ត្រូវសុំទោសគេ»។ ក្រោយសម្តេចនាយករដ្ឋមន្ត្រី សួរនាំដូច្នេះ នៅព្រឹកនេះ គេក៏ឃើញកម្មវិធីឋានសួគ៌ឬឋាននរករបស់ទូរទស្សន៍ហង្សមាស បានចេញលិខិតផ្លូវការប្រកាសទទួលស្គាល់ថា ផ្លូវគោកនៅកម្ពុជា មានតែពីរប្រភេទប៉ុណ្ណោះ គឺ ផ្លូវថ្នល់និងផ្លូវដែក។ កម្មវិធីឋានសួគ៌ឬឋាននរក បានត្រឡប់មកឲ្យបេក្ខជន កៅ សីហា ត្រូវវិញ ដែលឆ្លើយថាផ្លូវគោកមានពីរប្រភេទនេះ និងយល់ព្រមឲ្យទៅឆ្លើយសំណួរផ្សេងទៀត នៅវគ្គបន្ត។ តាមរយៈលិខិតរបស់ខ្លួន កម្មវិធីឋានសួគ៌ឬឋាននរក បានសុំទោសសាធារណជន ចំពោះការផ្តល់ចម្លើយថា ផ្លូវគោកនៅកម្ពុជា មានដល់ទៅបីប្រភេទ គឺផ្លូវជាតិ ផ្លូវខេត្ត និង ផ្លូវលំ ហើយឲ្យបេក្ខជន កៅ សីហា ខុស។ កម្មវិធីឋានសួគ៌ឬឋាននរក សរសេរក្នុងលិខិតដូច្នេះថា៖«យើងខ្ញុំ ពិតជាសោកស្តាយ ដែលមិនបានរកឯកសារមួយទៀត ដែលមានការទទួលស្គាល់ពីក្រសួងអប់រំ មកបញ្ជាក់ឲ្យកាន់តែច្បាស់...»។ កម្មវិធីឋានសួគ៌ឬឋាននរក បញ្ជាក់ថា កំហុងឆ្គងនេះ ពុំពាក់ព័ន្ធនឹងពិធីការិនី ចាន់ កែវនិមល ឡើយ៕ អត្ថបទទាក់ទង មន្រ្តីខាងផ្លូវថ្នល់ បំភ្លឺថា ផ្លូវគោក មានតែពីរទេ គឺ «ផ្លូវថ្នល់ និង ផ្លូវដែក» | លោក មាស ឫទ្ធី អ្នកអត្ថាធិប្បាយព័ត៌មានរបស់ទូរទស្សន៍ហង្សមាស បានអះអាងក្នុងកម្មវិធីព័ត៌មានរបស់ខ្លួន នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទាក់ទងទៅលោក ហើយឲ្យលោក បកស្រាយទៅកាន់សាធារណជន ថាផ្លូវគោកនៅកម្ពុជា មានប៉ុន្មានប្រភេទឲ្យពិតប្រាកដ។ |
ក្នុងកិច្ចសម្ភាសជាមួយប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅយប់ថ្ងៃទី៥ ខែឧសភា លោក ផាន់ ច័ន្ទសាក់ មេធាវីម្នាក់របស់លោក កឹម សុខា លើកឡើងពីឥរិយាបថរបស់លោក កឹម សុខា យ៉ាងដូច្នេះថា៖«[វា] ជាជំហានមួយនៃការផ្សះផ្សារជាតិ ជាកាយវិការមួយ ដែលឯកឧត្តម កឹម សុខា មានជាប់ជានិច្ច។ តាំងពីគាត់ ប្រឡូកក្នុងនយោបាយ២០ឆ្នាំមក គឺ គាត់ អត់ដែលប្រកាន់នយោបាយរឹងត្អឹងទេ គាត់ [ប្រកាន់] នយោបាយទន់ភ្លន់ជានិច្ច»។ អត្ថបទទាក់ទង លោក កឹម សុខា ផ្ញើសារជូនសម្តេច ហ៊ុន សែន ចូលរួមរំលែកទុក្ខចំពោះមរណភាពឧបាសិកា ប៊ុន ស៊ាងលី លោកមេធាវី បន្តថា ជាគោលការណ៍ និងជាជំហររបស់លោក កឹម សុខា គឺលោក មិនយកខ្មែរណា ធ្វើជាសត្រូវឡើយ ហើយលោក តែងប្រកាន់យកនយោបាយអហិង្សា។ មេធាវីរូបនេះ បញ្ជាក់ថា៖«....ដូច្នេះ វាជាបាវចនានៃនយោបាយរបស់គាត់ទៅហើយ វា អត់មានអីប្លែកទេ...»។ Fresh News ផ្សាយថា បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធឧបាសិកា ប៊ុន ស៊ាងលី រួចហើយ លោក កឹម សុខា និង សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចំណាយពេលពិភាក្សាគ្នា ដល់ទៅជិត៥០នាទី។ ដោយសារតែពុំបានទៅចូលរួម លោកមេធាវី ផាន់ ច័ន្ទសាក់ មិនអាចអធិប្បាយឡើយថា សម្តេចនាយករដ្ឋមន្រ្តី និង លោក កឹម សុខា ពិភាក្សាគ្នាពីរឿងអ្វីខ្លះ។ គេឃើញអ្នកស្រី ម៉េង សុភារី និង លោក ចាន់ ចេន ដែលជាមេធាវីរបស់លោក កឹម សុខា ដែរនោះ រួមទាំងលោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្រ្ត និងជាមនុស្សស្និទ្ធនឹងលោក កឹម សុខា គឺបានទៅជាមួយលោក កឹម សុខា។ តែសារព័ត៌មានថ្មីៗ មិនអាចសុំការអត្ថាធិប្បាយពីពួកគាត់បានឡើយ ដោយសារហៅទូរស័ព្ទមិនចូល។ ឧបាសិកា ប៊ុន ស៊ាងលី ដែលជាម្តាយបង្កើតរបស់សម្តេច ប៊ុន រ៉ានី និងត្រូវជាម្តាយក្មេករបស់សម្តេច ហ៊ុន សែន បានទទួលមរណភាព ក្នុងព្រះជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ នៅម៉ោង២និង១២នាទី ទៀបភ្លឺ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០៕ | មិនត្រឹមតែផ្ញើសារចូលរួមរំលែកទុក្ខ ជាមួយសម្តេចនាយករដ្ឋមន្រ្តី និងសម្តេច ប៊ុន រ៉ានី នោះទេ តែលោក កឹម សុខា ថែមទាំងដឹកនាំប្រតិភូ ទៅដល់ផ្ទះសម្តេចទាំងពីរ នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ ដើម្បីគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ប៊ុន ស៊ាងលី។ សាធារណជន កំពុងចាប់អារម្មណ៍ចំពោះរូបភាព ដែលលោក កឹម សុខា និង សម្តេចនាយករដ្ឋមន្រ្តី បង្ហាញភាពរាក់ទាក់ដាក់គ្នា។ |
កម្មវិធីប្រគំតន្ត្រី Smart Mega Concert នឹងមានការចូលរួមសម្ដែង ដោយតារាអន្តរជាតិល្បីឈ្មោះដូចជាលោក Alek Teeradetch ដែលជាតារាសម្តែងល្បីប្រចាំព្រះរាជាណាចក្រថៃ ព្រមទាំង តារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា រួមមាន៖ លោក នីកូ លោក ណា ខុន លោក Step អ្នកនាង សួស វីហ្សា កញ្ញា ស៊ុន ស្រីពេជ្រ កញ្ញា លាង សុផាឡែន លោក ខាន់ ជែម ជាពិសេសក៏មានវត្តមានតារាចម្រៀងរបស់ខ្មែរដែលគេស្គាល់ថាជាក្រុមតារាចម្រៀង Original Song ដូចជា Jimmy Kiss, Adda, Chen khan Na, វ៉ាន់ ចេស្តា, និងក្រុមតន្ត្រី SWSB ( Small world Small Band ) និងឌីជេ Maily តារាចម្រៀងរ៉ែប និងឌីជេ លោក ប្រុសឡា និងក្រុមតារាកំប្លែង កាតុ និងក្រុមតារាកំប្លែងជើងចាស់ លោក ចាប ចៀន ដែលនឹងធ្វើឲ្យទស្សនិកជនផ្ទុះសំណើចជាក់ជាពុំខាន។ កម្មវិធីប្រគំតន្ត្រី Smart Mega Concert នឹងចាប់ផ្តើមពីម៉ោង ៥ ល្ងាចតទៅ នៅបរិវេណមាត់ស្ទឹងក្រុងសៀមរាប ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។ កម្មវិធីដ៏ពិសេសនេះក៏នឹងផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ PNN ចាប់ពីម៉ោង ៧ យប់ដល់ម៉ោង ៩ យប់ផងដែរ។ ដូច្នេះ សូមកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករ និងជួបជាមួយនឹងតារាក្នុងដួងចិត្តរបស់លោកអ្នក!!! ( អត្ថបទពាណិជ្ជកម្ម ) | ក្រុមហ៊ុន Smart ជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំបំផុតនៅកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ Smart Mega Concert ដែលជាកម្មវិធីប្រគំតន្ត្រីដ៏ធំអស្ចារ្យមិនធ្លាប់មាននៅក្រុងសៀមរាម ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។ កម្មវិធីនេះមានការចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុន AIA Cambodia ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ធំមួយនៅកម្ពុជា ក្រុមហ៊ុន VKSC Investment ដែលក្រុមហ៊ុននាំចូលចែកចាយផលិតផលនំ Manora និងក្រុមហ៊ុន Worldwide Motor Company Ltd (WMC) ដែលជាក្រុមហ៊ុនដ៏ធំមួយបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តថ្មីទំនើប HAWTAI A25 នៅក្នុងប្រទេសកម្ពុជា ។ |
មុនការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ថ្ងៃទី ១១ ខែមករា បេក្ខជនបីរូបបានជជែកដេញដោលគ្នាតាមទូរទស្សន៍។ អ្នកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ ត្រូវតទល់ជាមួយលោក Han Kuo-yu បេក្ខជនប្រធានាធិបតីមកពីបក្ស គូមិញតាង និងលោក James Soong Chu-yu ប្រធានបក្សPeople First Party (PFP)។ តាមរយៈកម្មវិធីនេះ អ្នកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ បានលើកឡើងពីបញ្ហាទំនាក់ទំនងទំនាក់ទំនងរវាងតៃវ៉ាន់ និងចិន។ បើតាម ប្រមុខតៃវ៉ាន់ បានគូសបញ្ជាក់ថា តៃវ៉ាន់ត្រូវតែមានសាមគ្គីផ្ទៃក្នុង ដើម្បីប្រឈមទៅនឹងការគំរាមកំហែងពីសំណាក់ចិន។ នៅពេលតៃវ៉ាន់អាចប្រកាន់អធិបតេយ្យភាពរបស់ខ្លួនបានល្អ នោះចិននឹងត្រូវជជែកបញ្ហានេះជាមួយតៃវ៉ាន់ប្រាកដណាស់។ អ្នកស្រី Tsai បានបញ្ជាក់ពីបញ្ហាការអធិបតេយ្យ និងសាមគ្គីភាពផ្ទៃក្នុងតែបន្តិចប៉ុណ្ណោះ មុខនឹងលើកឡើងពីបញ្ហា «ប្រទេសមួយ ប្រព័ន្ធពីរ»។ ក្នុងនោះប្រមុខរដ្ឋតៃវ៉ាន់ បានចោទ បេក្ខជនប្រធានាធិបតីមកពីបក្ស គូមិញតាង លោក Han Kuo-yu ថាជាបុគ្គល ដែលមានការពេញចិត្តពីទីក្រុងប៉េកាំង ជុំវិញជំហររបស់លោក Han ដែលចង់យកការគ្រប់គ្រង «ប្រទេសមួយ ប្រព័ន្ធពីរ» យកមករៀបចំនៅតៃវ៉ាន់ ឲ្យដូចទៅនឹងហុងកុង និងម៉ាកាវ។ ជាការឆ្លើយតប លោក Han បានទាត់ចោលការលើកឡើងរបស់លោកស្រីប្រមុខតៃវ៉ាន់ថា ប្រជាជនតៃវ៉ាន់មិនត្រូវការការគ្រប់គ្រង «ប្រទេសមួយ ប្រព័ន្ធពីរ» នោះទេ ហើយការចោទប្រកាន់របស់អ្នកស្រី Tsai គ្រាន់តែចង់បានការគាំទ្រពីអ្នកបោះឆ្នោត និងចាត់ទុកលោកជាអ្នកគោរពរដ្ឋាភិបាលចិនតែប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post។ ក្រៅពីបញ្ហាខាងលើ អ្នកស្រី Tsai ក៏បាននិយាយពីបញ្ហាឥទ្ធិពលរបស់ចិនជុំវិញ បញ្ហ «ប្រទេសមួយ ប្រព័ន្ធពីរ»ផងដែរ។ បើតាមប្រមុខតៃវ៉ាន់រូបនេះ ប្រជាជនតៃវ៉ាន់មិនត្រូវជឿចិនទេ ហើយក៏មិនត្រូវជឿ មន្ត្រីដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលចិនផងដែរ ហើយកុំចាញ់បោកអន្ទាក់ទឹកប្រាក់របស់ចិន»។ សូមបញ្ជាក់ថា ការជជែកដេញដោលបេក្ខជនប្រធានាធិបតីតៃវ៉ាន់នេះ ធ្វើឡើងតែចំនួន ២សប្តាហ៍ប៉ុណ្ណោះមុខការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ ខណៈពេលទំនាក់ទំនងចិន និងតៃវ៉ាន់ កំពុងរងភាពល្អក់កករ។ ជាការពិតការជជែកដេញដោលនេះ បេក្ខជនប្រធានាធិបតីតៃវ៉ាន់ទាំងបីរូប បានជជែកបញ្ហាផ្សេងផងដែរ ដូចជា បញ្ហាថាមពល ពុករលួយ គោលនយោបាយពលកម្ម និងបញ្ហានយោបាយផងដែរ ៕ | តាមរយៈការពិភាក្សាតទល់គ្នាតាមកញ្ចក់ទូរទស្សន៍រវាងបេក្ខជនប្រធានាធិបតីតៃវ៉ាន់ចំនួន ៣រូប នាថ្ងៃទី ២៩ ខែធ្នូ អ្នកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ លើកឡើងថា ប្រជាជនតៃវ៉ាន់ ត្រូវតែមានសាមគ្គីភាពជាមួយគ្នា ដើម្បីប្រឈមការគំរាមកំហែងរបស់ចិន។ បន្ថែមពីលើនេះ អ្នកស្រី Tsai Ing-wen ក៏បានអំពាវនាវឲ្យ ប្រជាជនតៃវ៉ាន់ កុំទុកចិត្តចិនអី ព្រោះខ្លាចដូចករណីហុងកុង។ |
កន្លែងហាត់ប្រាណត្រូវរាបស្មើ ស្រឡះស្អាត អាចដេកបាន ឬអង្គុយបាន ល្អបំផុតគឺហាត់នៅលើទីធ្លា។ ហាត់ឲ្យបាន ១០ដង តាមកាយវិការខាងក្រោម៖ ១. ដេកផ្ងារ សណ្តូកជើងឲ្យត្រង់ ដៃលើកត្រង់ទៅលើតាមបណ្តោយខ្លួន ២. ដៃទាំងពីរលើកបន្តិចៗ ឲ្យផុតពីដី រហូតមកដល់ទន្ទឹមមុខខ្លួនឯង ក៏បង្ហើបមកបន្តិចៗដែរ ៣.បង្ហើបខ្លូនបន្តិចម្តងៗ រហូតដល់អង្គុយបាន ៤.ឱនក្រាបចុះផតពោះ ដៃទាំងពីរឈោងអោយប៉ះចុងមេជើង ហាត់ឲ្យបាន ២០ដង នូវលំហាត់នីមួយៗ ខាងក្រោមនេះ ៖ ១.ដេកត្រង់ ផ្ងារដៃ និងដាក់ឲ្យស្របខ្លូន ជើងសណ្តូកត្រង់ ២. ជើងមួយដាក់ឲ្យស្ងៀម ជើងមួយទៀតលើកផុត ពីដីប្រហែល៤០ សង់ទីមែត្រ។ ធ្វើដូច្នេះឲ្យបាន១០ដង ៣.អង្គុយជើងឡើងបន្តិចឲ្យពោះ និងភ្លៅកែងគ្នា លើកជើងធាក់ក្នុងលំហអាកាស ឲ្យក្លាយជារង្វង់តូច (លើកខ្ពស់ត្រឹមជង្គង់) ហាត់ឲ្យបាន ១០ដង រាល់កាយវិការ ខាងក្រោម៖ ១.ឈរកន្ធែកជើងឲ្យចុះជាបណ្តើរៗ ដៃស្តាំត្រូវចាប់មេជើងស្តាំ ដៃឆ្វេងត្រូវលាតត្រង់ទៅក្រោយរួចត្រលប់មកស្ថានភាពដើមវិញ។ បន្ទាប់ឲ្យចុះបន្តិចទៅវិញដៃឆ្វេងចាប់មេជើងឆ្វេង ដៃស្តាំលាតត្រង់ទៅក្រោយ។ ២.ឈរកន្ធែកជើងទាំងពីរដែលលាតត្រង់ទៅខាង។ ក្បាលផ្អៀងបន្តិច មកខាងឆ្វេងហើយដៃឆ្វេងដាក់ឲ្យចុះដល់ក្បាលជង្គង់ ឯដៃស្តាំបោះរំលង ក្បាលជង្គង់ឆ្វេងដែរ។ រួចហើយធ្វើផ្ទុយមកវិញ។ ៣. ឈរត្រង់ខ្លួន ជើងកន្ធែកចេញអោន ទៅមុខហើយដៃលាតត្រង់ទៅ មុខដែរ។ ៤.ឈរត្រង់ខ្លួន ដៃទាំងពីរទប់ខ្លួននឹងតួកៅអីផ្អែកឈានជើងស្តាំឡើង ហើយជើងឆ្វេងលាតឲ្យអស់ទៅក្រោយត្រឡប់មកទីតាំងដើមវិញហើយឈានជើង ឆ្វេងឡើងជើងស្តាំលាតឲ្យអស់ទៅក្រោយម្តង។ ទន្ទឹមនឹងនោះផងដែរ ប្រសិនបើលោកអ្នកកំពុងជួបបញ្ហាធាត់ ខ្លាញ់ច្រើន ក្រៅពីការហាត់ប្រាណខាងលើនេះ លោកអ្នកគួរមានរួមផ្សំនិងផលិតផលអាហារបំប៉នមួយនេះដើម្បីទទួលបានប្រសិទ្ធភាពឆាប់រហ័សបំផុត។ ផលិតផលអាហារបំប៉ន Superior Fat Burner ជំនួយការសម្រកទម្ងន់ផ្អែកលើគោលការណ៍៖ - ដុតបំផ្លាញជាតិខ្លាញ់សល់ ជាតិខ្លាញ់ក្រាស់យូរឆ្នាំ៖ Superior Fat Burner ដុតបំផ្លាញជាតិខ្លាញ់សល់ ជាតិខ្លាញ់ក្រាស់យូរឆ្នាំដោយមានផ្ទុកសារជាតិដូចជា អង់ហ្ស៊ីមកាបូអ៊ីដ្រាត វីតាមីន C ជាតិសសៃបានស្រង់ចេញពីសារជាតិផ្លែក្រូចថ្លុង។ - បំបាត់ចំណង់អាហារ៖ សារជាតិស្រង់ចេញពីគ្រាប់ក្រូចថ្លុងជំនួយប្រព័ន្ធរំលាយអាហារអូសវែងរយៈពេលរំលាយអាហារ បន្សាបជាតិខ្លាញ់ក្នុងអាហារដូច្នេះបង្កើតអារម្មណ៍ឆ្អែតបានយូរ បន្ថយបានចំនួនធំអាហារបញ្ចូលក្នុងរាងកាយ ជំនួយអ្នកមានរាងធាត់ធំសម្រកបានឆាប់រហ័ស។ - បង្ការការបង្កើតជាតិខ្លាញ់អាក្រក់៖ Superior Fat Burner ផ្ទុកនូវសមាសធាតុដែលបានស្រង់ពីសម្បកក្រូចមានប្រយោជន៍ដុតរំលាយជាតិខ្លាញ់សល់ឆាប់រហ័ស បន្ថយលីពីតអាក្រក់ ដុតបំផ្លាញសារជាតិខ្លាញ់បង្ការការបង្កើតខ្លាញ់អាក្រក់។ លើសពីនោះទៅទៀតបណ្ដាសារធាតុផ្ទុកក្នុង Superior Fat Burner អាចជួយបង្ការការស្រូបយកជាតិស្ករ ម្សៅ ពង្រឹងដំណើរការនៃការរំលាយអាហារបានកើតឡើងដោយប្រសិទ្ធិភាពខ្ពស់និងសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស។ - ជួយថែរក្សាស្បែក៖ Superior Fat Burner ផ្ទុកនូវសារជាតិ អង់ហ្ស៊ីម ស្រង់ចេញពីផ្លែក្រូចនិងសមាសធាតុអំពីឱសថរុក្ខជាតិដូចជាស្លឹកឈូក ល្ពៅ ទឹកឃ្មុំនឹងជួយរាងកាយបន្សុតសម្រាំង បំបាត់ជាតិពុលជួយសំអាតស្បែកធ្វើឲ្យស្បែកម៉ដ្ឋរលីង រឹងមាំក្រោយពេលសម្រកទម្ងន់។ - បង្កើនសុខភាព៖ សមាសធាតុស្រង់ចេញពីផ្សិតលិង្សីជាមួយនឹងឱសថធម្មជាតិជំនួយការបង្កើនសុខភាព សមាសធាតុសម្បូរ flavonold របស់ក្រូចថ្លុងនៅមានគុណប្រយោជន៍ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ ជួយបង្ការរាងកាយប្រឆាំងនឹងការខូចខាតដោយសារជាតិបង្កើតមហារីក ការពារជំងឺមហារីក សរសៃឈាមបេះដូងនិងទឹកនោមផ្អែម។ (អត្ថបទពាណិជ្ជកម្ម) | ក្រៅពីការហែលទឹក ងួតចំហាយទឹកក្តៅ ការហាត់នៅពេលព្រឹកព្រលឹម ឬមុនពេលចូលគេងនូវចលនាបន្តិចបន្តួចដូចខាងក្រោម អាចជួយឲ្យសាច់ដុំ ពោះរឹងមាំល្អបំបាត់ជាតិខ្លាញ់ក្រោមស្បែកពោះនិងត្រគាកជួយឲ្យអ្នកមានរូបរាងស្រលូនស្រស់ស្អាត។ |
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយថា មនុស្ស៣៤នាក់បានស្ថិតនៅលើទូកនោះ។ មនុស្ស២នាក់ត្រូវបានជួយសង្គ្រោះហើយម្នាក់ទៀតកំពុងបាត់ខ្លួននៅឡើយដែលនេះជាសោកនាដកម្មដ៏អាក្រក់បំផុតមួយមិនធ្លាប់មានពីមុនមកដែលទាក់ទិនជនចំណាកស្រុករវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ដោយមិនមានការពន្យល់ណាមួយ ក្រសួងមហាផ្ទៃបារាំង បានប្រកាសតួលេខអ្នកស្លាប់សរុបចំនួន២៧នាក់។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាកងារព័ត៌មានបារាំង AFP។ គេនៅមិនទាន់ដឹងពីសញ្ជាតិរបស់ជនចំណាកស្រុកទាំងនោះនៅឡើយទេ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានបញ្ជាក់ថា៖ «នេះជាគ្រោះមហន្តរាយមួយសម្រាប់ប្រទេសបារាំង សម្រាប់សហភាពអឺរ៉ុបនិងសម្រាប់មនុស្សជាតិដែលបានឃើញពីការស្លាប់របស់ជនចំណាកស្រុកទាំងនេះនៅឯសមុទ្រដោយសារពួករត់ពន្ធមនុស្ស»។ លោករដ្ឋមន្ត្រីមហាផ្ទៃបារាំងរូបនេះ បានបង្ហោះសារក្នុង Twitter ថាអ្នករត់ពន្ធមនុស្សជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ជនចំណាកស្រុកទាំងនេះ។ ប៉ូលិសបារាំងបានចាប់ខ្លួនមនុស្ស៤នាក់ដែលសង្ស័យពីការទាក់ទិនខ្លះនៅក្នុងការលង់ទឹកមនុស្សស្លាប់ហើយបានបើកការស៊ើបអង្កេតអំពីការស្លាប់នេះ។ កាសែត Washington Post បានរាយការណ៍ថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវដល់រដ្ឋាភិបាលនៅតំបន់អឺរ៉ុបឲ្យធ្វើការដោះស្រាយឲ្យបានប្រសើរឡើងនូវបម្លាស់ទីរបស់ជនចំណាកស្រុកដែលឆ្លងកាត់ច្រកសមុទ្រនេះ។ លោកប្រធានាធិបតី Macron បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «បារាំងនឹងមិនអនុញ្ញាតឲ្យច្រកសមុទ្រនេះក្លាយទៅជាវាលបញ្ចុះសពនោះទេ។ ចំណែកនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson វិញបានបើកកិច្ចប្រជុំជាបន្ទាន់មួយកាលពីថ្ងៃពុធដើម្បីពិភាក្សាពីការស្លាប់របស់ជនចំណាកស្រុកទាំងនោះ៕ ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Reuters និង AFP | វ៉ាស៊ីនតោន ជនចំណាកស្រុកយ៉ាងហោចណាស់២៧នាក់ បានលង់ទឹកស្លាប់កាលពីថ្ងៃពុធនេះ បន្ទាប់ពីទូកដែលពួកគេជិះឆ្លងនោះបានក្រឡាប់នៅពេលដែលពួកគេបានព្យាយាមឆ្លងដៃសមុទ្រពីប្រទេសបារាំងទៅអង់គ្លេស។ |
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា មជ្ឈមណ្ឌលជាតិ NPMEC និងអង្គការ HALO Trust បានបោសសម្អាតមីននៅខេត្តកំពត រយៈពេលជិត៣០ឆ្នាំមកហើយ។ ការបោសសម្អាតនេះ ត្រូវបានធ្វើឡើង លើផ្ទៃដីសរុបចំនួន ២៥ ៦៦៦ ១៤១ ម៉ែត្រក្រឡា ស្មើនឹង ២៥២ ចម្ការមីន/គ្រាប់ ដោយរកឃើញ និងបានបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ៤៥៥៣ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១១ គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ២៨ ៨៧២ គ្រាប់ ដោយមានអ្នកទទួលផលសរុបចំនួន ២២១ ៤៤៣ នាក់ ។ រូបភាពពីរដ្ឋបាលខេត្តកំពត ជាមួយគ្នានេះ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មានចំនួន ២ ៥៧៩ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ក្នុងនោះផ្ទៃដីប្រមាណ ៧៦ភាគរយ ត្រូវបានយកប្រើប្រាស់សម្រាប់ធ្វើកសិកម្ម។ ដោយឡែក ផ្ទៃដីដែលសង្ស័យនៅមានមីននិងគ្រាប់ មានចំនួន ១ ៨៨៥ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដី ចំនួន ៥៦៣ គីឡូម៉ែត្រក្រឡា នឹងត្រូវបានគ្រោងបោសសម្អាតឱ្យអស់ត្រឹមឆ្នាំ២០២៥។ គួរជម្រាបថា អាជ្ញាធរមីន បានប្រកាសរាជធានីខេត្តចំនួន ១២ ហើយ ដែលអស់មីន រួម ខេត្ត ស្ទឹងត្រែង កែប ព្រៃវែង រាជធានីភ្នំពេញ ព្រះសីហនុ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង កណ្តាល តាកែវ និងខេត្តកំពត៕ | ភ្នំពេញ៖ ខេត្តកំពត ត្រូវបានប្រកាសជាខេត្តអស់មីន ទី១២ ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» និងឆ្ពោះទៅរកកម្ពុជា គ្មានមីនឆ្នាំ២០២៥។ នេះបើតាមហ្វេសប៊ុករបស់រដ្ឋបាលខេត្តកំពត នៅថ្ងៃទី ៦ ខែ មេសា ។ |
But torrential rains hampered their efforts and heaped more misery on the region as stunned residents waded through waist-deep water in parts of hard-hit Carita. "Heavy rains caused a river to overflow and several places are flooded," national disaster agency spokesman Sutopo Purwo Nugroho said on Twitter. "It's hampering efforts to evacuate people and help other survivors." The disaster agency cautioned residents to stay clear of the coast as activity was still high at the rumbling Anak Krakatoa volcano, which sits in the middle of the Sunda Strait between Java and Sumatra islands. A section of the crater collapsed after an eruption and slid into the ocean, triggering Saturday night's killer tsunami, officials have said. The powerful waves struck without warning, washing over popular beaches and inundating tourist hotels and coastal communities on both sides of the strait -- and leaving a trail of death and destruction in its wake. The latest death toll stood at 429, with 1,485 people injured and another 154 still missing. Medical workers have warned that clean water and medicine supplies were running low -- stoking fears of a public health crisis -- as thousands of displaced survivors cram shelters and hospitals. Many were left homeless by the killer wave. - 'Devastation' - The disaster agency has dispatched helicopters to drop supplies into a handful of hard-to-reach communities along the shattered coastlines. Hundreds of residents still stranded on tiny islands in Sunda Strait are being airlifted or taken by boat to shelters. Sniffer dogs are being used to find those still missing as grief-stricken relatives lined up at identification centres. But hopes of finding any survivors beneath the rubble have dwindled. "We're starting to access the most isolated places hit by the tsunami," said senior disaster agency official Dody Ruswandi. "The devastation there is pretty massive." Some roads and bridges near isolated communities had been damaged, making road access more difficult, he added. At the Tanjung Lesung resort, mangled remnants were clumped on the soggy ground -- a jumble of metal, chairs and awning. Elsewhere, cars and minibuses had been thrown against buildings, concrete walls cracked into small pieces and uprooted trees spread around. A wooden sign that read "Good Times" lay on the ground. The tsunami struck the resort as more than 200 workers from the state electricity company were watching pop band Seventeen perform. The four-member group was hurled from the stage as the water slammed into the audience -- only the band's lead vocalist survived. - 'Broken homes, broken bones' - Anak Krakatoa is an island that emerged in the crater left by Krakatoa, whose massive 1883 eruption killed at least 36,000 people. Experts have warned that more deadly waves could slam the stricken region now covered by mountains of overturned cars, boats, furniture and other debris. Many evacuees are too afraid to go home. Hundreds of Indonesian Red Cross staff and volunteers are delivering clean water, blanket, tarpaulins and other supplies, while it dispatched mobile medical units. "Our teams are seeing many broken bones and broken homes, and people who are very shaken," said Arifin Hadi, head of disaster management at the Indonesian Red Cross. "Indonesians have withstood a string of disasters this year and with them, so much loss and misery." The tsunami was Indonesia's third major natural disaster in six months, following a series of powerful earthquakes on the island of Lombok in July and August and a quake-tsunami in September that killed around 2,200 people in Palu on Sulawesi island, with thousands more missing and presumed dead. Jakarta has so far rebuffed offers of international aid, saying the disaster-prone country could handle the latest crisis. On Wednesday, thousands prayed for loved ones at mass graves and mosques Wednesday to mark the 14th anniversary of the 2004 Boxing Day tsunami. It was one of the deadliest disasters in history, killing some 220,000 people in countries around the Indian Ocean, including some 168,000 Indonesians, most in Aceh at the northern tip of Sumatra. Indonesia, a vast Southeast Asian archipelago, is one of the most disaster-hit nations on Earth due to its position straddling the so-called Pacific Ring of Fire, where tectonic plates collide. | Carita, Indonesia | Indonesian search and rescue teams Wednesday plucked stranded residents from remote islands and pushed into isolated communities desperate for aid in the aftermath of a volcano-triggered tsunami that killed over 400. |
នៅមុនឆ្នាំ១៩៣២ ប្រទេសថៃស្ថិតក្រោមការគ្រប់គ្រងបែបរាជានិយមផ្ដាច់ការ ដោយព្រះចៅ Prajadhipok កាន់អំណាចរដ្ឋទាំងអស់។ រហូតដល់ឆ្នាំ១៩៣២ ក្រុមមន្ត្រីស៊ីវិល និងយោធាមួយក្ដាប់តូចធ្វើរដ្ឋប្រហារបង្ខំស្ដេចឲ្យប្ដូរប្រទេសទៅជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញវិញ ហើយរដ្ឋធម្មនុញ្ញទី១ នៃសម័យកាលរាជាធិបតេយ្យទំនើប ក៏ត្រូវដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៣២។ ក្រោយមក រដ្ឋធម្មនុញ្ញថៃបានផ្លាស់ប្ដូរដល់ទៅ២០លើក ព្រោះមានការធ្វើរដ្ឋប្រហារជាច្រើនលើកដែរ។ បើគិតពីរដ្ឋប្រហារឆ្នាំ១៩៣២ ដល់រដ្ឋប្រហារឆ្នាំ២០១៤ ថៃ មានរដ្ឋប្រហារ១២លើកទៅហើយ។ រដ្ឋប្រហារចុងក្រោយខែឧសភា ឆ្នាំ២០១៤ ផ្ដើមគំនិតដោយមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា ដើម្បីទម្លាក់រដ្ឋាភិបាលចាំផ្ទះ។ ឧត្តមសេនីយ៍ ប្រាយុទ្ធ បានដណ្ដើមអំណាចទាំងមកក្ដោបក្ដាប់ និងបានសន្យារក្សាស្ថិរភាពប្រទេស មុននឹងគូសវាសផែនទីត្រឡប់ទៅកាន់ប្រជាធិបតេយ្យវិញ។ ក្រោយការកាន់អំណាចអស់ពេលប្រមាណ២ឆ្នាំ ពោលគឺក្នុងឆ្នាំ២០១៦ របបយោធាថៃ ក៏ដាក់សេចក្ដីរដ្ឋធម្មនុញ្ញថ្មីឲ្យប្រជាជនផ្ដល់ការយល់ព្រម។ ក្នុងប្រជាមតិខែសីហា ប្រជាជនថៃភាគច្រើនក៏បោះឆ្នោតយល់ព្រមលើសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីនេះ ទោះដឹងថាវាផ្ដល់អំណាចច្រើនដល់យោធាក៏ដោយ។ ឆ្លងកាត់ការកែប្រែជាច្រើនលើក នាយករដ្ឋមន្ត្រីថៃ ក៏បានបញ្ជូនរដ្ឋធម្មនុញ្ញថ្មីនេះ ថ្វាយមហាក្សត្រ Maha Vajiralongkorn តែម្ដង។ មហាក្សត្រ Maha Vajiralongkorn ដែលស្គាល់ជាស្ដេចរាមាទី១០ បានស្នើរបបយោធាផ្លាស់ប្ដូរលើមាត្រាជាច្រើន ដើម្បីបង្កើនអំណាចរបស់ទ្រង់។ ចុងក្រោយមក មហាក្សត្រអង្គនេះ ក៏ឡាយព្រះហស្តលេខាលើរដ្ឋធម្មនុញ្ញថ្មីក្នុងកម្មវិធីមួយនៅក្នុងព្រះរាជវាំងនៅថ្ងៃទី៦ ខែមេសា។ បន្ទាប់ពីនេះ រដ្ឋធម្មនុញ្ញនេះ នឹងត្រូវចុះក្នុងរាជកិច្ច ហើយក្លាយជារដ្ឋធម្មនុញ្ញផ្លូវការតែម្ដង។ នេះក៏មានន័យថា រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញថៃ មានច្បាប់កំពូលនេះចំនួន២០ រាប់ចាប់ពីរដ្ឋធម្មនុញ្ញទី១ក្នុងរជ្ជកាលរាមាទី៧ ៕ | មហាក្សត្រថៃ Maha Vajiralongkorn កាលពីថ្ងៃទី៦ ខែមេសា បានឡាយព្រះហស្តលេខាលើរដ្ឋធម្មនុញ្ញថ្មីមួយ ដែលត្រូវបានប្រជាជនថៃអនម័យកាលពីខែសីហា ឆ្នាំ២០១៦ ។ នេះ ជារដ្ឋធម្មនុញ្ញទី២០ ហើយ ចាប់តាំងពីការបញ្ចប់របបរាជានិយមផ្ដាច់ការ និងការកកើតរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅក្នុងឆ្នាំ១៩៣២ ។ អតីតស្ដេចរាមាទី៧ Prajadhipok គឺជាស្ដេចដែលចុះព្រះហស្តលេខាលើរដ្ឋធម្មនុញ្ញទី១ នៃសម័យកាលរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ |
សហរដ្ឋអាមេរិកមានអ្នកស្លាប់ជាង៣៧ម៉ឺននាក់ក្នុងចំណោមជាង២២លានករណី បន្ទាប់មកមាន ប្រេស៊ីលជាង២០ម៉ឺននាក់ (ជិត៨លានករណី), ឥណ្ឌាជាង១៥ម៉ឺននាក់ (ជាង១០លានករណី) និងម៉ិកស៊ិកជាង១៣ម៉ឺននាក់ (ជិត១.៥លានករណី)។ ២៥ប្រទេស មានអ្នកស្លាប់ពីជាង១ម៉ឺននាក់ ទៅជិត៨ម៉ឺននាក់ ដោយភាគច្រើនជាប្រទេសមានអ្នកឆ្លងលើសពី១លានករណី ដែលក្នុងនោះរទមាន ចក្រភពអង់គ្លេស អ៊ីតាលី បារាំង រុស្ស៊ី អ៊ីរ៉ង់ អេស្ប៉ាញ កូឡុំប៊ី អាហ្សង់ទីន អាល្លឺម៉ង់ ប៉េរូ អាហ្វ្រិកខាងត្បូង ប៉ូឡូញ តួកគី និងអ៊ុយក្រែន។ រីឯផ្សេងទៀតដែលមានករណីឆ្លងក្រោម១លាន ប៉ុន្តែអ្នកស្លាប់ចូលខ្ទង់ម៉ឺន រួមមាន ឥណ្ឌូណេស៊ី បែលហ្ស៊ិក ស៊ីលី កាណាដា រូម៉ានី អេក្វាឌ័រ អ៊ីរ៉ាក់ ឆេក ហូឡង់ ប៉ាគីស្ថាន និងហុងគ្រី។ កម្ពុជា ឡាវ ទីម័រខាងកើត ស្ថិតក្នុងចំណោម១៩ប្រទេស/តំបន់ ដែលមានករណីកូវីដ-១៩ ប៉ុន្តែមិនមានករណីស្លាប់៕ | ករណីអ្នកស្លាប់ដោយសារកូវីដ-១៩ នៅលើពិភពលោកឡើងជាង១.៩លាននាក់។ នេះបើតាមទិន្នន័យដែលផ្តល់ដោយ worldometers.info គិតត្រឹមព្រឹកថ្ងៃទី៨ ខែមករា ក្នុងចំណោមករណីឆ្លងជាង៨៨.៤៩លាន ខណៈអ្នកសះស្បើយមានជាង៦៣.៦១លាននាក់។ |
សមាគមអត្តពលិកអូឡាំពិកពិភពលោក កាលពីពេលថ្មីៗ បានចេញវិញ្ញាបនបត្រទទួលស្គាល់អតីតកីឡាកររបស់កម្ពុជាពីររូបជាអត្តពលិកអូឡាំពិក។ អតីតកីឡាករទាំងពីររូបនោះរួមមានលោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក និងលោក ហែម ប៊ុនទីង ម្ចាស់មេដាយប្រាក់កីឡាស៊ីហ្គេមឆ្នាំ២០០៧ នៅប្រទេសថៃ លើវិញ្ញាសារត់ម៉ារ៉ាតុន។ មូលហេតុ ដែលសមាគមនេះ ទទួលស្គាល់ពួកគេជាកីឡាករអូឡាំពិក ដោយសារពួកគេបានរួមចំណែកជួយក្នុងចលនាអូឡាំពិក តាមរយៈការចូលរួមការប្រកួតផ្ទាល់ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងដឹកនាំកីឡាករទៅចូលរួមការប្រកួតនេះ ជាដើម។ លោក ហែម គីរី ពេលនៅជាកីឡាករហែលទឹក ធ្លាប់ចូលរួមការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០០០ និងការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅទីក្រុងអាតែនប្រទេសក្រិកកាលពីឆ្នាំ២០០៤។ បុរសវ័យ៤០ឆ្នាំរូបនេះ ក្រោយបញ្ចប់អាជីពជាកីឡាករបានវិវត្តខ្លួនទៅជាគ្រូបង្វឹក និងជាមន្ត្រីអាជ្ញាកណ្តាលចៅក្រមកម្រិតអន្តរជាតិ។ បន្ទាប់មក លោក ក៏ត្រូវបានតែងតាំងឲ្យធ្វើអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹករហូតមកបច្ចុប្បន្ន។ ចំណែកលោក ហែម ប៊ុនទីង អតីតកីឡាករអត្តពលកម្មឆ្នើមរបស់កម្ពុជា ធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកម្តងកាលពីឆ្នាំ២០០៨ នៅទីក្រុងប៉ីជីងប្រទេសចិន លើវិញ្ញាសាម៉ារ៉ាតុន។ ដោយកាលនោះ លោក ពុំទទួលបានលទ្ធផលល្អនោះទេ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧៣ ក្រោយប្រើពេល២ម៉ោង៣៣នាទី និង៣២វិនាទី។ ក្រៅពីព្រឹត្តិការណ៍អូឡាំពិក លោក ធ្លាប់ចូលរួមប្រកួតពិភពលោកចំនួន៣លើក កីឡាអាស៊ី Asian Games ចំនួន៣លើក និងការប្រកួតជាកម្រិតអាស៊ី និងអាស៊ានជាច្រើនទៀត។ បុរស៣៥ឆ្នាំរូបនេះ ធ្លាប់ចូលរួមការប្រកួតកីឡាស៊ីហ្គេមកាលពីឆ្នាំ២០០៧ នៅប្រទេសថៃ ដោយដណ្តើមបានមេដាយប្រាក់លើវិញ្ញាសាម៉ារ៉ាតុន និងមេដាយសំរឹទ្ធលើវិញ្ញាសារត់ចម្ងាយ៥គីឡូម៉ែត្រ។ បន្ថែមលើនេះ លោក ដណ្តើមបានមេដាយសំរឹទ្ធមួយបន្ថែមទៀតលើវិញ្ញាសាម៉ារ៉ាតុន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសឡាវ កាលពីឆ្នាំ២០០៩ ក្រោយចំណាយពេល២ម៉ោង២៥នាទី និង១៩វិនាទី៕ | លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក និងលោក ហែម ប៊ុនទីង អតីតកីឡាករអត្តពលកម្មឆ្នើម ត្រូវបានសមាគមអត្តពលិកអូឡាំពិកពិភពលោក(World Olympian Association)ទទួលស្គាល់ជាអត្តពលិកអូឡាំពិក បន្ទាប់ពីពួកគេបានរួមចំណែកជួយលើកស្ទួយក្នុងចលនាអូឡាំពិក។ |
ការប្រកួត Inter Miami ឈ្នះលទ្ធផល ៤-០ លើក្រុមហុងកុង នោះ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន បានស្ថិតនៅកៅអីបម្រុង ដោយមិនមានឈ្មោះចូលលេងឡើយ ជាហេតុបង្កឱ្យអ្នកគាំទ្រហុងកុងជិត ៤ម៉ឺននាក់ ខឹងសម្បារ ហើយទាមទារប្តូរយកថ្លៃសំបុត្រវិញ។ ពេលនេះ Messi បាននិយាយនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយថា រូបគេពិតជាខកចិត្តខ្លាំង ដែលមិនបានលេង ព្រោះតែបញ្ហាសាច់ដុំ។ «នៅក្នុងហុងកុងយើងបានបើកទ្វារសម្រាប់ការទស្សនាការហ្វឹកហាត់របស់យើង ហើយខ្ញុំបានចេញមកក្រៅដើម្បីបង្ហាញទៅកាន់អ្នកគាំទ្រដ៏ច្រើនដែលទន្ទឹងរង់ចាំ និងជាពិសេសអ្នកគាំទ្រវ័យក្មេង។ ខ្ញុំពិតជាចង់នៅទីនោះ ហើយលេងបង្ហាញទៅកាន់ពួកគេខ្លាំងណាស់។»។ Messi បានរៀបរាប់បែបនេះនៅ ក្នុងសន្និសីទកាសែតស្ថិតក្នុងទីក្រុងតូក្យូ។ មិនត្រឹមប៉ុណ្ណោះ តារាបាល់ទាត់ម្ចាស់ពាន World Cup 2022 បានបញ្ជាក់ទៀតថា ខ្លួនពិតជាមានអារម្មណ៍មិនល្អឡើយ នៅពេលដែលជួបបញ្ហាហើយបែបនេះ។ Messi បានបន្តដូច្នេះ៖«ប៉ុន្តែពិតណាស់វានឹងមិនធ្វើឱ្យខ្ញុំមានអារម្មណ៍ថាល្អនោះទេ ហើយវាពិតជាពិបាកសម្រាប់ខ្ញុំក្នុងការលេង។ ខ្ញុំដឹងថាមនុស្សគ្រប់គ្នាកំពុងសម្លឹងទៅមុខហើយក្នុងការទស្សនាការប្រកួតនោះ ហើយខ្ញុំក៏រំពឹងដែរនឹងអាចទទួលបានឱកាសជាថ្មីសម្រាប់ខ្ញុំក្នុងការលេងនៅក្នុងប្រទេសហុងកុង។ នៅក្នុងប្រទេសជប៉ុន ក្រុម Miami នឹងត្រូវប្រកួតតទល់នឹងក្រុម Vissel Kobe ស្ថិតក្នុងក្របខណ្ឌ J League នៅថ្ងៃទី៧ ខែកុម្ភៈ។ តារាបាល់ទាត់អាហ្សង់ទីនបញ្ជាក់បន្ថែម៖«សម្រាប់ថ្ងៃស្អែក ខ្ញុំមិនទាន់ដឹងឡើយ យើងនឹងចាំមើល [] តែខ្ញុំពិតជាចង់លេងខ្លាំងណាស់»៕ | Lionel Messi បាននិយាយដោយបើកជំហរថា រូបគេកំពុងសម្លឹងមើលលទ្ធភាពលេងនៅក្នុងការប្រកួតមិត្តភាពរបស់ Inter Miami នៅទីក្រុងតូក្យូ។ ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ អះអាងថា បញ្ហារបួសរបស់គេល្អប្រសើរជាងមុន។ Messi ថ្លែងបែបនេះ ក្រោយធ្វើឱ្យអ្នកគាំទ្រហុងកុង ខកចិត្តដោយសារការមិនបង្ហាញខ្លួនលេង កាលពីសប្ដាហ៍មុន។ |
ភ្នំពេញ៖ លោក ឡុង បូរ៉ារិទ្ធ គឺជាវិស្វករអេឡិចត្រូនិក ដែលបានបង្កើតរោងជាងផ្ទាល់ខ្លួនមួយនៅភ្នំពេញ ដើម្បីផលិតឧបករណ៍ភ្លេងខ្មែរ និងបំពាក់ឧបករណ៍អេឡិចត្រូនិកលើឧបករណ៍ភ្លេងខ្មែរសម្រាប់តចូលធុងបាស។ ស្នាដៃថ្មីនេះ បានទទួលការគាំទ្រយ៉ាងច្រើនពីតន្ត្រីករផ្នែកបុរាណ។ សូមស្តាប់សេចក្តីរាយការណ៍របស់ លោក រ៉ឹម ភារី ពីសារព័ត៌មានថ្មីៗ ដូចតទៅ៖ សំឡេងចាប៉ីដ៏ពីរោះរណ្តំកាលពី៣០ឆ្នាំមុន របស់លោកតា ប្រាជ្ញ ឈួន ដែលបានលេងចាប៉ីនៅស្រុកលើកដែក ខេត្តកណ្តាល ជាស្រុកកំណើតរបស់កុមារាឡុង បូរ៉ារិទ្ធ ដែលកាលនោះទើបតែមានវ័យ៨ឆ្នាំ បានបណ្តាលឲ្យបូរ៉ារិទ្ធ មានការចាប់ចិត្តចង់រៀនចាប៉ី និងផលិតឧបករណ៍ចាប៉ីរហូតមកដល់បច្ចុប្បន្ន។ លោក ឡុង បូរ៉ារិទ្ធ បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មអគ្គិសនីនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈកាលពីឆ្នាំ១៩៩៨។ បច្ចុប្បន្ន លោកបានបង្កើតរោងជាងផលិតឧបករណ៍ភ្លេងខ្មែរ ដោយបំពាក់ឧបករណ៍អេឡិចត្រូនិក ដែលមានទីតាំងស្ថិតនៅសង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោក ឡុង បូរ៉ារិទ្ធ បានពន្យល់មូលហេតុ ដែលលោកបំពាក់ឧបករណ៍អេឡិចត្រូនិកលើឧបករណ៍ភ្លេងបុរាណ យ៉ាងដូច្នេះថា៖«ខ្ញុំឃើញថា ឧបករណ៍របស់គេនៅបស្ចិមប្រទេស គេមានគ្រឿងអេឡិចត្រូនិកចាប់យកសំឡេងពីខ្លួនវាផ្ទាល់ តែរបស់យើងវិញ វានៅតែបន្តោង ហើយពេលយើងត្រូវការលេងវាលំបាក។ ដូច្នេះ បានជាខ្ញុំនឹកឃើញថាកាលណាយើងបំពាក់ឧបករណ៍អេឡិចត្រូនិក ធ្វើឲ្យឧបករណ៍ហ្នឹងលក់ដាច់ ហើយពេលគេយកទៅប្រើស្រួល។ ឧបមាថា យើងចង់លេងជាមួយភ្លេងសម័យ តែភ្លេងសម័យគេយកដាក់ឧបករណ៍អេឡិចត្រូនិករួចហើយ តែបើសិនយើងនៅតែដាក់ក្បាលមេក្រូនៅក្រៅ បើយើងសិក្សាពីសំឡេងរបស់វា វាបាត់ ហើយបើសំឡេងធុងបាសមក វាកុង។ មានន័យថា សំឡេងធម្មជាតិពីចាប៉ី វាមិនបាន១០០ភាគរយទេ។ ការដាក់ក្បាលមេក្រូនៅក្រៅហ្នឹង វាលឺហើយ តែវាបាត់សំឡេងធម្មជាតិពីឧបករណ៍ភ្លេងចាប៉ីហ្នឹង»។ បើតាមលោក ឡុង បូរ៉ារិទ្ធ រោងជាងស្ថិតក្នុងផ្ទះថ្មមួយនេះ បានដំណើរការ៤ឆ្នាំមកហើយ និងមានឧបករណ៍ខ្មែរភ្ជាប់ឧបករណ៍អេឡិចត្រូនិកស្រាប់តែម្តង រួមមាន៖ ចាប៉ីដងវែង តាខេ ទ្រសោ ទ្រអ៊ូ ទ្រខ្សែ៣ និងឃឹមជាដើម។ តាមពិតទៅ លោកមិនបានរៀនជំនាញវិជ្ជាធ្វើឧបករណ៍ភ្លេងខ្មែរពីគ្រូ ឬតពីឪពុកម្តាយអ្វីឡើយ តែកូនច្បងក្នុងចំណោមបងប្អូន៦នាក់រូបនេះ បានខិតខំស្រាវជ្រាវធ្វើឧបករណ៍ទាំងនេះដោយខ្លួនឯង។ លោកបរិយាយយ៉ាងដូច្នេះថា៖«និយាយថា ខ្ញុំចេះអត់គ្រូ គេសើច! ប៉ុន្តែគ្រូរបស់ខ្ញុំមិនមែនជាមនុស្សទេ គឺចាប៉ីហ្នឹងហ្មង។ ឧទាហរណ៍ ថា ឥឡូវចាប៉ីហ្នឹងលឺល្អ ដូច្នេះ យើងមើល តើគេធ្វើហ្នឹងអាម៉េច? របៀបធ្វើហ្នឹងម៉េច? យើងសិក្សាលើអាហ្នឹង? តែបើបានទៅរៀនពីគ្រូ ចេះពីគ្រូហ្មឹងថា អត់ទេ។ ចេះមកពីមើលរបស់គេ»។ ក្រៅពីអភិវឌ្ឍន៍ឧបករណ៍ភ្លេងខ្មែរ លោក ឡុង បូរ៉ារិទ្ធ ក៏បានចងក្រងពីចំណេះដឹងទាំងនេះ ទុកឲ្យយុវជនរៀនសូត្របន្តទៀតផង។ លោករៀបរាប់ថា៖ «ចំណុចសំខាន់នោះ ខ្ញុំធ្វើហើយខ្ញុំចងក្រងក្បូនខ្នាតទុកផង។ យើងសព្វថ្ងៃនេះ យើងធ្វើដែរ តែធ្វើតគ្នាធ្វើតាមចំណាំ។ ឧទាហរណ៍ ថា ចាប៉ីនេះ តើប្រវែងរបស់វាធម្មតាប្រវែងប៉ុន្មាន? ចុះដើម្បីគណនាឲ្យតូចជាងហ្នឹង តើគេប្រើរូបមន្តអ្វីដើម្បីគណនា? បើសំឡេងទ្រអ៊ូ យើងកាត់មុខយ៉ាងម៉េចឲ្យចេញប្រពៃណី កាត់មុខយ៉ាងម៉េចឲ្យចេញបាសាក់។ ដូច្នេះ យើងមានក្បូនគណនារបស់វា»។ តាមពិតទៅ ការច្នៃបំពាក់ឧបករណ៍អេឡិចត្រូនិកលើឧបករណ៍ភ្លេងខ្មែរ ក៏រងនូវការរិះគន់តិចតួចដែរ ពីសំណាក់អ្នកអភិរក្សនិយមផ្នែកឧបករណ៍តូរ្យតន្ត្រីបុរាណ តែការរិះគន់ទាំងនោះ មិនអាចបញ្ឈប់ការតាំងចិត្ត និងគំនិតកែច្នៃរបស់លោក បូរ៉ារិទ្ធ ឡើយ។ លោកអត្ថាធិប្បាយយ៉ាងដូច្នេះថា៖ «ជំហានដំបូង ដែលយើងបំពាក់ឧបករណ៍អេឡិចត្រូនិក រងការរិះគន់ខ្លាំង គេថាបំពាក់ធ្វើអី គេថាអ៊ីចេះអ៊ីចុះ តែខ្ញុំនៅតែជម្នះថាត្រូវតែធ្វើ។ គេថា យើងធ្វើឲ្យខូចទ្រង់ទ្រាយដើម តែវាមិនខូចទ្រង់ទ្រាយដើមឯណា វាធ្វើឲ្យយើងប្រើស្រួលតើ។ យើងគិតមើល ហ្គីតា គេវិវត្តទៅប៉ុន្មានដង គ្រឿងពីបុរាណដំបូងក៏មិនមែនអេឡិចត្រូនិកដែរ ជាឧបករណ៍សាមញ្ញដូចគ្នា តែដោយសារគេឃើញចំណុចខ្វះខាតហ្នឹង បានជាគេវិវត្តទៅតាមសម័យកាល»។ ទោះបីមានការរិះគន់ខ្លះមែន តែសម្រាប់ លោក ចឹក សំណាង គ្រូភ្លេងបុរាណនៅសាលាភូមិន្ទវិចិត្រសិល្បៈ បានបង្ហាញការគាំទ្រចំពោះគំនិតច្នៃប្រឌិតនេះ។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «សម័យនេះហើយ បើមានរបស់ប្រើ យើងប្រើទៅ បើថាពីដើមយើងពិបាក យើងក្រ។ តែឥឡូវ យើងមានហើយយើងប្រើទៅ នេះជាគំនិតថ្មីមួយដែលយើងរកមក។ ដូចជា ការបង្កើតតាខេអេឡិចត្រូនិក ពេលដែលខ្ញុំលេងហើយសាកPostលើហ្វេសប៊ុកខ្ញុំ។ គេគាំទ្រច្រើន មានអ្នកនៅគស្រុកក្រៅគេស្គាល់ហ្វេសប៊ុកខ្ញុំ គេគាំទ្រ គេថា អូ! កូនខ្មែរយើងឥឡូវចេះមានការច្នៃប្រឌិតខ្ពស់ ដែលពីដើម យើងធ្លាប់ឃើញឧបករណ៍ហ្គីតាបរទេសយកមក ពេលលេងលឺពេញភូមិ តែឧបករណ៍យើងពិបាកលឺណាស់»។ លោក ចឹក សំណាង គ្រូឧបករណ៍ភ្លេងបុរាណ មុនទទួលបានគាំទ្របែបនេះ លោក ឡុង បូរ៉ារិទ្ធ ដែលបច្ចុប្បន្នជាមន្ត្រីរាជការ និងមានជីវភាពធូរធារស្រាប់ហើយនោះ បានចំណាយថវិកាផ្ទាល់ខ្លួន៥០០ដុល្លារនៅក្នុងខែ ដើម្បីបង់ខាតលើរោងជាងអស់រយៈពេល៤ខែ ទម្រាំរោងជាងនេះ អាចរកចំណូលសម្រាប់ទប់ទល់នឹងការចំណាយនានាបាន។ ដ្បិតរោងជាងរបស់លោក ឡុង បូរ៉ារិទ្ធ ហាក់តូចចង្អៀតបន្តិចមែន តែរោងជាងដែលមានជាង៥នាក់ អាចផលិតឧបករណ៍បានចន្លោះពី៧ទៅ១០ឧបករណ៍នៅក្នុងមួយខែ។ លើសពីនេះ លោកក៏ទទួលបានការកម្មង់ជាបន្តបន្ទាប់ ហើយអតិថិជនរបស់លោកច្រើនតែជាម្ចាស់សាលាតន្ត្រី និងអ្នកភ្លេងបុរាណ ដែលពួកគេដឹងតៗគ្នា។ បន្ទាប់ពីទទួលបានគាំទ្រជាច្រើនពីសំណាក់អ្នកភ្លេងបុរាណ លោក ឡុង បូរ៉ារិទ្ធ ដែលវ័យ៣៩ឆ្នាំ ក៏គ្រោងបន្តការងារបំពាក់គ្រឿងអេឡិចត្រូនិកលើឧបករណ៍ផ្លុំផងដែរ។ នៅក្នុងរោងជាង ដែលលើជញ្ជាំងបំពាក់សុទ្ធតែឧបករណ៍ភ្លេង និងខាងក្នុងសុទ្ធតែប្រដាប់ប្រដាសម្រាប់ផលិតឧបករណ៍ភ្លេងខ្មែរ ឡុង បូរ៉ារិទ្ធ បានរៀបរាប់យ៉ាងដូច្នេះថា៖«ខ្ញុំនឹងមានគម្រោងបំពាក់លើគ្រឿងផ្លុំទៀត ប៉ុន្តែ គ្រឿងផ្លុំមានការលំបាកជាងគេ។ ឧបករណ៍ផ្លុំមានដូចជា៖ ប៉ី ខ្លុយ ស្រឡៅ គែន ជាដើម។ យើងត្រូវតែបំពាក់ឧបករណ៍អេឡិចត្រូនិកលើឧបករណ៍ទាំងនេះ ប៉ុន្តែ ត្រូវមានការសិក្សាយូរតិចហើយ»។ ចាប់តាំងពីការបង្កើតរោងជាងនេះមក លោក ឡុង បូរ៉ារិទ្ធ ចាប់មានឈ្មោះបោះសំឡេងបន្តិចម្តងៗ ដោយសារតែស្នាដៃរបស់លោកត្រូវបានតន្ត្រីករបុរាណទទួលស្គាល់ និងទិញយកទៅប្រើប្រាស់ជាបន្តបន្ទាប់។ មាឌធំ និងមានសម្បុរស្រអែម លោក ឡុង បូរ៉ារិទ្ធ បានប្តេជ្ញាចិត្តអភិរក្ស និងអភិវឌ្ឍន៍ឧបករណ៍ភ្លេងបុរាណនេះ សម្រាប់ឲ្យក្មេងជំនាន់ក្រោយបានស្គាល់កាន់តែច្រើន ដើម្បីឲ្យពួកគេចូលរួមលើកតម្កើង និងថែរក្សាឧបករណ៍ភ្លេងខ្មែរឲ្យបានគង់វង្ស៕ | ដោយ៖ រ៉ឹម ភារី |
សូមចុចទៅប្រភពដើម VOA ត្រង់នេះ | នៅក្នុងក្រុង Warrenton រដ្ឋ Virginia សហរដ្ឋអាមេរិក មានកន្លែងលក់ទិន្នផលកសិកម្មមួយ ដែលអ្នកទិញជាអ្នកសម្រេចលើតម្លៃទំនិញដែលពួកគេទិញ។ លោក Yahya Barzinji នៃ VOA បានធ្វើដំណើរទៅដល់កន្លែងលក់ទំនិញនោះ និងបានរាយការណ៍អំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕ |
លោកហ័ន កេដូ ប្រធានាធិបតីបណ្តោះអាសន្ននិងជាមេដឹកនាំបក្សប្រឆាំងបានសរសេរសារតាមបណ្តាញធ្វីតធឺកាលពីយប់ថ្ងៃសៅរ៍ថា៖ «ព្រឹត្តិការណ៍ថ្ងៃនេះបង្ខំឱ្យខ្ញុំធ្វើការសម្រេចចិត្តស្នើជាផ្លូវការទៅសហគមន៍អន្តរជាតិថាយើងត្រូវតែប្រើប្រាស់គ្រប់ជម្រើសទាំងអស់ដើម្បីធានាសិទ្ធិសេរីភាពនៃប្រទេសរបស់យើង»។ វេទិការតាមដានមើលអំពើហិង្សានៅប្រទេសវ៉េណេស៊ុយអេឡាឈ្មោះថា Foro Penal បានរាយការណ៍ថាមានមនុស្សចំនួន៤នាក់បានស្លាប់កាលពីថ្ងៃសៅរ៍។ ក្រុមនេះបន្ថែមថាហេតុការណ៍សម្លាប់មនុស្សនេះកើតមានឡើងនៅតំបន់ Santa Elena de Uairen ដែលនៅជាប់ព្រំដែននឹងប្រទេសប្រេស៊ីល។ ជនរងគ្រោះទាំងនោះត្រូវបានបាញ់សម្លាប់ដោយកងសេនាជនគាំទ្ររដ្ឋាភិបាល។ លោក Alfred Romero អ្នកនាំពាក្យសម្រាប់ក្រុម Foro Penal បានបង្ហោះសារតាមទំព័រធ្វីតធឺបញ្ជាក់ថាមានមនុស្សជាង២០នាក់រងរបួស។ នៅច្រកព្រំដែនមួយកន្លែង រថយន្តដឹកជំនួយបានឆេះ ហើយអ្នកស្រុកបានរត់ចូលទៅជួយជញ្ជូនប្រអប់អាហារនិងថ្នាំពេទ្យចេញ។ នៅយប់ថ្ងៃសៅរ៍ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោកម៉ាកូ រូប៊ីអូ បានសរសេរសារតាមទំព័រធ្វីតធឺថាមានអ្នកតំណាងរាស្ត្រវ៉េណេស៊ុយអេឡាម្នាក់និងជំនួយការម្នាក់ត្រូវគេដាក់ថ្នាំបំពុល។ ជំនួយការបានស្លាប់បាត់បង់ជីវិត ហើយអ្នកតំណាងរាស្ត្រនៅមាន«អាការៈធ្ងន់ធ្ងរ»នៅឡើយ។ នេះបើតាមការបញ្ជាក់ក្នុងសាររបស់លោកម៉ាកូ រូប៊ីអូ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | យ៉ាងហោចណាស់មានជនស៊ីវិល៤នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍នៅពេលដែលកងកម្លាំងសន្តិសុខវ៉េណេស៊ុយអេឡា បានប៉ះទង្គិចជាមួយនឹងហ្វូងបាតុករនៅឯតំបន់ជាប់ព្រំដែនជាមួយនឹងប្រទេសប្រេស៊ីលដោយសារតែការចែកចាយជំនួយមនុស្សធម៌។ |
ក្នុងពិធីចាប់ឆ្នោតរើសពូលពានសម្តេច ស ខេង នៅថ្ងៃទី៥ ខែវិច្ឆិកា លោក អាំង សេរីពិសិដ្ឋ លើកឡើងថា វិស័យកីឡាបាល់ទះ មានការរីកចម្រើនខ្លាំង ដោយមានកំណើន នៃក្លិបតាមបណ្ដាលរាជ-ធានីខេត្ត កើនឡើង ជាពិសេសកំណើនក្លិប ចូលរួមប្រកួត ពានសម្ដេច ស ខេង លើកទី៣ ឆ្នាំ២០២៣ សរុបចំនួន ២៩ក្លិប។ «ការប្រកួតនេះ មាន ២៩ក្លិបចូលរួម មកពី ២៥រាជ-ធានីខេត្ត។ នេះ បង្ហាញថា វិស័យបាល់ទះរបស់យើង កាន់តែរីកចម្រើនទៅមុខ ដែលជាហេតុ ធ្វើឲ្យក្លិប កាន់តែកើនឡើងថែមទៀត។»។ អគ្គលេខាធិការកីឡាបាល់ទះរូបនេះបន្ថែម។ លោក អាំង សេរីពិសិដ្ឋ ក៏បញ្ជាក់ថា ម្ចាស់ជ័យលាភីលេខមួយ នឹងទទួលបាន ៥០លានរៀន, ជ័យលាភីលេខពីរ ២០លានរៀល និងជ័យលាភីលេខបី ១០លានរៀល។ ម្ចាស់ពានរង្វាន់នេះ ក៏នឹងត្រូវជាប់ដោយស្វ័យប្រវត្តិ ក្នុងកូតាក្រុមប្រកួត ក្នុងលីគបាល់ទះកម្ពុជាផងដែរ។ យ៉ាងណាក៏ដោយ លីគបាល់ទះកម្ពុជា នៅមិនទាន់ប្រកាសជាផ្លូវការថានឹងដំណើរការពេលណាឡើយ។ ពានសម្តេច ស ខេង ជាឱកាសសម្រាប់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា អាចជ្រើសកីឡាករ ដែលមានធនធាន និងទេពកោសល្យល្អ ចូលរួមក្រុមជម្រើសជាតិ ដើម្បីហ្វឹកហាត់ និងបន្ដវេនពីកីឡាករជំនាន់មុន។ «យើង អាចចាត់ទុកថាពានរង្វាន់នេះ គឺជាលំដាប់ធំនៅ កម្ពុជា ដូចជាពានថ្នាក់ជាតិ ដែរ។ ២៥រាជធានីខេត្ត មានមុខនៅទីនេះ ទាំងអស់ ដូច្នេះជាឱកាស សម្រាប់សហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងការសម្លឹងមើលយុវជនបន្ដវេន ពីរៀមច្បង ដែលជាកីឡាករជម្រើសជាតិ មានស្នារដៃ។ ប៉ុន្ដែវិស័យកីឡាមួយនេះ អាជីពរបស់គាត់ អាយុរបស់គាត់ មិនអាចថិតថេបានទេ ហើយត្រូវដល់ចំណុចមួយ គឺធ្លាក់ចុះហើយ។ សហព័ន្ធ ត្រូវការកីឡាករក្រោយៗ ដើម្បីជំនួស ឲ្យកីឡារបស់យើង រីកចម្រើនទៅមុខទៀត។»។ លោក អាំង សេរីពិសិដ្ឋ បាននិយាយដូច្នេះ។ ២៩ ក្លិប ចួលរួមប្រកួត ក្នុងពានសម្ដេច ស ខេង លើកទី៣ ត្រូវបានចែកចេញជា ៨ពូល៖ ពូល A ក្លិបស្នងការដ្ឋាននគរបាលខេត្តព្រៃវែង, ក្លិបសេកុង, ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងក្លិបលោកតាឌីខេត្តព្រះវិហា។ ពូល B បញ្ជាការដ្ឋានកងអង្គរក្ស, ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, សមាគមបាល់ទះវិសាខា U18 និង ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ពូល C ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន, ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ, រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមបាល់ទះក្រសួងមហាផ្ទៃ។ ពូល D ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម, ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងស្នងការដ្ឋាននគរបាលខេត្តកែប។ ពូល E ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, ស្នងការដ្ឋាននគរបាលខេត្តរតនគិរី, ស្នងការដ្ឋាននគរបាលខេត្តពោធ៍សាត់ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ពូល F ក្លិបបាល់ទះអាចារ្យលាក់ ខេត្តកំពង់ធំ, ក្លិបបាល់ទះឬទ្ធិសែន ខេត្តកំពង់ឆ្នាំ, សមាគមបាល់ទះខេត្តតាកែវ និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ ពូល G ស្នងការដ្ឋាននគរបាលខេត្តខេត្តក្រចេះ, ក្លិបបាល់ទះខេត្តកំពង់ស្ពឺ និងស្នងការដ្ឋាននគរបាលខេត្តកោះកុង។ ពូល H ក្លិបបាល់ទះយុវជន បក្សីឆ្លងដែន, ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងស្នងការដ្ឋាននគរបាលខេត្តកំពត។ ការប្រកួតពានរង្វាន់សម្ដេច ស ខេង លើកទី៣ ឆ្នាំ២០២៣ នឹងត្រូវចាប់ផ្ដើមប្រកួតពីថ្ងៃទី៩-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣៕ | លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ជាក់ថា ជ័យលាភីលេខ១ នៃពានរង្វាន់កីឡាបាល់ទះសម្ដេច ស ខេង ឆ្នាំ២០២៣ នឹងមានកៅអីស្វ័យប្រវត្តិក្នុងលីគបាល់ទះកម្ពុជា។ អគ្គលេខាធិការរូបនេះ បន្ថែមទៀតថា ចំណាត់ថ្នាក់លេខមួយ ទទួល ៥០លានរៀល លេខពីរ ២០លានរៀល និងលេខ៣ ១០លានរៀល។ សហព័ន្ធកីឡាបាល់ទះកម្ពុជា ចាត់ទុក នេះជាឱកាស សម្រាប់សហព័ន្ធក្នុងជ្រើសរើស កីឡាករជំនាន់ក្រោយ ដើម្បីស្នងជំនាន់មុន។ |
អ្នកស្រាវជ្រាវបានសួរលើក្មេងៗយុវវ័យប្រមាណជាង ១០០០០នាក់ អំពីការប្រើប្រាស់គ្រឿងស្រវឹង និងបារី ហើយក្នុងនោះមានតែពាក់កណ្តាលទេដែលឆ្លើយតបវិញ។ បន្ទាប់មក ពួកគេបានពីនិត្យទៅលើរបបអាហាររបស់ម្តាយពួកគេកាលពីកំពុងមានផ្ទៃពោះ ដើម្បីចង់ដឹងថាមានអ្វីទាក់ទងគ្នាដែរឬអត់។ ការសិក្សាបានរកឃើញថា កូនរបស់ស្ត្រីដែលបានញ៉ាំសាច់ភាគច្រើនក្នុងពេលមានផ្ទៃពោះទំនងជាមិនសូវញ៉ាំគ្រឿងស្រវឹង ឬជក់បារីនៅអាយុ ១៥ឆ្នាំ ដូចកូនរបស់ស្ត្រីដែលញ៉ាំសាច់តិចតួច ឬអត់សោះនោះទេ។ អ្នកស្រាវជ្រាវបានប៉ាន់ស្មានថា រឿងនេះអាចដោយសារតស្ត្រីដែលមិនបានញ៉ាំសាច់ទំនងជាមានវីតាមីន B12 ទាប ដែលប៉ះពាល់ដល់ការលូតលាស់របស់ខួរក្បាលកូន។ ទោះបីជាយ៉ាងណាក៏ដោយ យើងមិនអាចដឹងថា របបអាហាររបស់ស្ត្រីមានផ្ទៃពោះពីតជាមូលហេតុនៃរឿងនេះនោះទេ។ មានកត្តាច្រើនទៀតទំនងជាអាចចូលរួមធ្វើឲ្យក្មេងធំឡើងចូលចិត្តលេងថ្នាំ ឬសែបគ្រឿងស្រវឹង។ ដូច្នេះយកល្អគួរតែច្បាស់ថា អ្នកទទួលបានជីវជាតិគ្រប់គ្រាន់ក្នុងពេលមានផ្ទៃពោះដូចជា ជាតិដែក វីតាមីន B12 និងកាលស្យូម។ អ្នកអាចទទួលបានជីវជាតិទាំងនេះដែរដោយមិនបាច់ញ៉ាំសាច់ ឬអាហារធ្វើពីទឹកដោះគោក៏បានដែរ តាមរយៈលេបថ្នាំបំប៉នសម្រាប់ស្ត្រីមានផ្ទៃពោះ៕ ផ្ដល់សិទ្ធដោយ៖www.health.com.kh | យោងទៅតាមសេចក្តីរាយការណ៍ពី Mail Online បានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះដែលចូលចិត្តញ៉ាំអាហារបួសទំនងជាកូនកើតមកប្រឈមខ្ពស់នឹងការលេងថ្នាំ និងញៀនគ្រឿងស្រវឹងរហូតដល់ ៣ដងឯណោះ។ អ្នកស្រាវជ្រាវបានរកឃើញនូវទំនាក់ទំនងមួយរវាងការលេងថ្នាំនៅអាយុ ១៥ឆ្នាំ និងរបបអាហាររបស់ម្តាយក្នុងពេលមានផ្ទៃពោះ។ ប៉ុន្តែវាដូចជាខុសគ្នាដាច់ត្រង់ថា មិនញ៉ាំសាច់ក្នុងពេលមានផ្ទៃពោះធ្វើឲ្យកូនទៅជាលេងថ្នាំនៅពេលពួកគេនៅជាយុវវ័យ។ |
កម្មវិធី«សំណេរអង្គរ» គឺជាកម្មវិធីថ្មីមួយដែលបង្កើតឡើងដើម្បីលើកកម្ពស់អក្សរសាស្រ្តខ្មែរតាមរយៈការប្រឡងប្រជែងសរសេរតាមអាន។ កម្មវិធីនេះ នឹងអាចក្លាយទៅជាព្រឹត្តិការណ៍សរសេរតាមអានថ្នាក់ជាតិជាសាធារណៈជារៀងរាល់ឆ្នាំនាពេលអនាគត។ ដោយពិនិត្យឃើញកម្រិតអក្សរសាស្ត្រខ្មែរ ទាំងវេយ្យាករណ៍ ទាំងអក្ខរាវិរុទ្ធ ហាក់បីដូចជាមានការធ្លាក់ចុះគួរឱ្យព្រួយបារម្ភក្នុងចំណោមមហាជន ជាពិសេស សិស្ស និងនិស្សិតនោះ កម្មវិធី«សំណេរអង្គរ»តាមរយៈការប្រឡងប្រជែងសរសេរតាមអានក៏ត្រូវបង្កើតឡើង។ ជាលំហាត់ខួរក្បាលបែបបុរាណបន្តិចមែន ប៉ុន្តែ កិច្ចការនេះ មានប្រយោជន៍មិនអាចកាត់ថ្លៃបានសម្រាប់កែលម្អសំណេរឲ្យកាន់តែប្រសើរ ជាពិសេស នៅក្នុងយុគ្គសម័យឌីជីថល។ ការប្រកួតប្រជែងសរសេរតាមអាន«សំណេរអង្គរ»នឹងធ្វើឡើងនៅអតីតរាជធានីអង្គរ ក្នុងខេត្តសៀមរាបនៅថ្ងៃទី២១ខែមករាឆ្នាំ២០២៤ខាងមុខនេះនៅពីមុខប្រាសាទអង្គរវត្តតែម្តង។ បើយោងតាមគម្រោង សារព័ត៌មានឌីជីថលថ្មីៗ (Thmeythmey.com) និងទូរទស្សន៍ BTV នឹងធ្វើការផ្សាយបន្តផ្ទាល់តាមរយៈទំព័រហ្វេសប៊ុក។ មហាជនអាចសាកល្បងសមត្ថភាពរបស់ខ្លួនដោយចូលរួមប្រឡងតាមអនឡាញ៕ | កម្មវិធីប្រឡងសរសេរតាមអាន«សំណេរអង្គរ» នឹងត្រូវបានផ្សាយផ្ទាល់លើ សារព័ត៌មានថ្មីៗ និង BTV |
អគ្គរដ្ឋអាជ្ញាស្រីលង្កានៅថ្ងៃទី១៦ ខែឧសភា បានបង្គាប់នាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មឱ្យចាប់ខ្លួនបុគ្គល ២២ នាក់ដោយរួមមានអតីតរដ្ឋមន្រ្តី និងសមាជិកសភាជុំវិញការញុះញង់ឱ្យមានហិង្សាលើក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលដោយសន្តិវិធីកាលពីថ្ងៃទី៩ ខែឧសភា។ ជាលទ្ធផលនៃការស៊ើបអង្កេត សមាជិកសភាពីររូបរបស់បក្សកាន់អំណាចស្រីលង្កា លោក Sanath Nishantha និង លោក Milan Jayathilake ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៧ ខែឧសភា ហើយបន្តឃុំខ្លួនដល់ថ្ងៃទី២៥ ខែឧសភា។ «វាមានព័ស្តុតាងដោយចំៗប្រឆាំងនឹងសមាជិកសភាទាំងពីររូប ហើយនោះជាមូលហេតុដែលពួកគេត្រូវបានចាប់ខ្លួន»។ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី១៨ ខែឧសភាស្រង់សម្តីរបស់មន្រ្តីស្រីលង្កាបែបនេះ។ លោក Sanath Nishantha និង Milan Jayathilake ស្ថិតក្នុងចំណោមអ្នកនយោបាយ ២២ នាក់ទៀតរួមមានអតីតនាយករដ្ឋមន្ត្រី ម៉ាហ៊ិនដា រ៉ាចាប៉ាក់សា និងកូនប្រុសលោក ដែលត្រូវបានដកហូតលិខិតឆ្លងដែនកាលពីសប្តាហ៍មុន ក្រោយប្រឈមនឹងបទចោទខាងលើ។ កាលពីនៅថ្ងៃទី៩ ខែឧសភា ក្រុមអ្នកគាំទ្របក្សកាន់អំណាចរាប់ពាន់នាក់បានជួបជុំនៅរដ្ឋធានីកូឡុំបូ ហើយវាយប្រហារក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលដោយសន្តិវិធី។ ការប៉ះទង្គិចគ្នានេះបណ្តាលឱ្យមនុស្សយ៉ាងតិច២២៥នាក់បញ្ជូនទៅមន្ទីរពេទ្យ ខណៈ៩នាក់ស្លាប់។ មិនតែប៉ុណ្ណោះ ប៉ូលិសស្រីលង្កាបានចាប់ខ្លួនប្រជាជនប្រហែល៥០០នាក់ ដែលជាប់ពាក់ព័ន្ធនឹងអំពើហិង្សា និងការដុតបំផ្លាញផ្ទះអ្នកនយោបាយជាង៧០ខ្នង។ ទន្ទឹមនេះ ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet និងសហភាពអឺរ៉ុបនៅថ្ងៃទី១០ ខែឧសភា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះអំពើហិង្សាទាំងនេះ ហើយអំពាវនាវឱ្យអាជ្ញាធរស្រីលង្កាស៊ើបអង្កេត។ មកទល់ពេលនេះ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់នៅតែបន្តធ្វើកូដកម្មក្រៅការិយាល័យប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ដោយទាមទារឱ្យលោកចុះចេញពីតំណែងមួយទៀត ស្របពេលលោក Ranil Wickremesignhe ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីកាលពីសប្តាហ៍មុនជំនួសឱ្យបងរបស់លោក។ លោក Wickremesignhe នៅតែមិនទាន់អាចបង្កើតគណៈរដ្ឋមន្រ្តីពេញលេញបាន បើទោះជាទទួលបានការគាំទ្រពីបក្សប្រឆាំងធំៗពីរក្នុងការបង្កើតរដ្ឋាភិបាលរួបរួមដើម្បីទាញប្រទេសចេញពីវិបត្តិសេដ្ឋកិច្ចក៏ដោយ៕ | ប៉ូលិសស្រីលង្កា បានចាប់ខ្លួនសមាជិកសភាមកពីបក្សកាន់អំណាច២រូបពីបទចោទញុះញង់ឱ្យមានអំពើហិង្សាកាលពីសប្តាហ៍មុន។ នេះបើតាមមន្រ្តីម្នាក់ស្រីលង្កានៅថ្ងៃទី១៨ ខែឧសភា។ បាតុកម្មពេលនោះ បង្កឱ្យមនុស្សស្លាប់៩នាក់។ |
ក្មេងៗភាគច្រើនមើលឃើញ និងយល់ថា ឪពុកម្តាយគេគឺជាវិរៈបុរស ឬវីរៈនាទីដ៏អស្ចារ្យ។ ដូច្នេះដើម្បីប្រាកដថា ពួកគេធំឡើងមានសេចក្តីស្រឡាញ់ និងមានសមត្ថភាពរស់នៅពេញលេញដើម្បីស្វែងរកអ្វីដែលជាក្តីសុបិន្តពួកគេនោះ យកល្អគួរតែឧស្សាហ៍និយាយពាក្យខាងក្រោមនេះប្រាប់ពួកគេរាល់ថ្ងៃផង៖ ១. កូនអាចធ្វើបាន វាពិតជារឿងសំខាន់ណាស់ដែលឪពុកម្តាយគ្រប់រូបគួរតែលើកទឹកចិត្តកូនខ្លួនឯងឲ្យធ្វើរឿងគ្រប់យ៉ាង ទោះបីជាវាពិបាកបន្តិចក៏ដោយ ដើម្បីគេអាចមានសមត្ថភាពគ្រប់គ្រាន់នៅពេលពួកគេធំឡើង។ ២. កុំចុះចាញ់ឲ្យសោះ ចូរលើកទឹកចិត្តកូនឲ្យប្រឈមមុខនឹងរឿងពិបាកៗទាំងអស់ទើបអាចជំរុញដល់ការរស់នៅរបស់ពួកគេនៅថ្ងៃក្រោយបាន។ ចូររំលឹកពួកគេកុំឲ្យចុះចាញ់ តែត្រូវជឿជាក់លើខ្លួនឯងដោយធ្វើវាម្តងហើយម្តងទៀត។ ៣. ប៉ា ឬម៉ាក់ជឿជាក់លើកូន ចូរបង្ហាញកូនអ្នកឲ្យដឹងថា អ្នកគឺជាអ្នកគាំទ្រតែមួយគត់សម្រាប់ពួកគេ។ ចូរបង្ហាញពួកគេថា អ្នកបានជឿជាក់លើសមត្ថភាពរបស់គេយ៉ាងពិតប្រាកដ និងដឹងអំពីភាពខ្លាំងដែលពួកគេអាចធ្វើបាន។ ៤. កូនឆ្លាតណាស់ កូនដែលមានអារម្មណ៍ថាខ្លួនឯងមិនសូវឆ្លាតដូចក្មេងដទៃច្រើនតែមានភាពចុះចាញ់ និងមិនហ៊ានជម្នះការពិបាកឡើយ។ ដូច្នេះដើម្បីបង្ការរឿងនេះ ចូរនិយាយសរសើរគេជានិច្ចដើម្បីបង្កើនសមត្ថភាពរបស់ពួកគេលើការធ្វើអ្វីមួយដែលអាចធ្វើបាន។ ៥. យើងរៀនជាមួយនឹងការអនុវត្ត នៅពេលចាប់ផ្តើមអ្វីមួយដំបូងៗ វាច្រើនតែប្រឈមការលំបាក។ ប៉ុន្តែដល់ពេលធ្វើយូរៗទៅ វានឹងមើលទៅស្រួលទៅៗហើយ។ ដូច្នេះចូរប្រាកដថា កូនអ្នកបានសិក្សាអំពីចំណុចនេះរួចហើយ។ ៦. ចូរធ្វើវាឲ្យអស់ពីសមត្ថភាពរបស់កូនជានិច្ចទៅ វាគឺជារឿងសំខាន់ណាស់ក្នុងការបង្រៀនកូនឆ្លងកាត់នូវស្ថានភាពគ្រប់យ៉ាងដែលពួកគេគួរតែធ្វើ។ អ្វីដែលកាន់តែសំខាន់ គឺជំរុញពួកគេធ្វើរឿងទាំងនោះឲ្យអស់ពីសមត្ថភាព។ រឿងតិចតួចដែលអ្នកធ្វើរាល់ថ្ងៃអាចផ្តល់នូវតម្លៃខ្ពស់មួយចំពោះកូនបាន ហើយក៏អាចជួយពួកគេធំឡើងប្រកបដោយមានទំនុកចិត្តលើខ្លួនឯង ហើយក៏ជាក្មេងដែលសប្បាយចិត្ត ព្រមទាំងអនាគត់ល្អដែរ។ ចូរប្រាកដថា អ្នកបានបង្រៀនកូនគ្រប់ពេលដែលមានឱកាស៕ ត្រួតពិនិត្យដោយ www.health.com.kh | ចាប់តាំងពីយើងមានឥទ្ធិពលខ្លាំងចំពោះជីវិតរស់នៅរបស់កូនៗ វាគឺជារឿងសំខាន់មួយដែលត្រូវការលើកទឹកចិត្តដល់ពួកគេ និងបង្ហាញនូវសេចក្តីស្រឡាញ់ដល់គេ ដោយមិនមែនមានតែពាក្យថា ប៉ា ឬម៉ាក់ ស្រឡាញ់កូន តែមួយមុខទេ តែក៏ត្រូវបង្ហាញគេតាមរយៈសកម្មភាព និងធ្វើជាឧទាហរណ៍ឲ្យពួកគេដឹងដែរ។ |
កីឡាវាយកូនបាល់ វ័យ ៣៦ ឆ្នាំរូបនេះ បានក្លាយជាអ្នកឈ្នះ US Open ផ្នែកបុរសចំណាស់ជាងគេបំផុតនៅក្នុងព្រឹត្តិការណ៍ Open Era និងជាកីឡាករវាយកូនបាល់អាជីពដំបូងគេដែលឈ្នះ Grand Slam ចំនួន៣ ក្នុង១រដូវកាលជាលើកទី៤។ នៅឆ្នាំ២០២៣នេះ Djokovic ដណ្តើមបានពាន Australian Open, French Open និង US Open។ ឈ្នះកីឡាកររុស្ស៊ី Medvedev ដើម្បីលើកពានធំ៣ក្នុងឆ្នាំ២០២៣ និងជា Grand Slam ទី២៤ក្នុងអាជីព បានជួយ Djokovic វិលត្រឡប់ទៅកាន់ចំណាត់ថ្នាក់លេខ១ពិភពលោកជាថ្មីវិញ។ នេះជាការឈ្នះ US Open លើកទី៤ របស់កីឡាករស៊ែប៊ី ដែលតាមស្មើគូប្រជែងចាស់ Rafael Nadal។ កីឡាករអេស្ប៉ាញ Nadal វ័យ៣៧ឆ្នាំ ដែលញាំញីដោយសាររបួសកាន់កំណត់ត្រាឈ្នះ Grand Slam ២២លើក។ Djokovic បានតាមស្មើកំណត់ត្រា អតីតកីឡាការិនីវាយកូនបាល់អូស្ត្រាលី Margaret Court ដែលកាន់កំណត់ត្រា Grand Slam ចំនួន២៤លើក។ គិតត្រឹមពេលនេះ សម្រាប់កីឡាករផ្នែកបុរស ពិបាកនឹងរកអ្នកអាចតាមកំណត់ត្រារបស់ Djokovic ដ្បិត Nadal គ្រោងចូលនិវត្តន៍ទៅហើយ។ ក្នុងចំណោមកីឡាករវាយកូនបាល់ផ្នែកបុរសដែលធ្លាប់ឈ្នះ Grand Slam លើសពី១០ដង មានតែ៤រូបប៉ុណ្ណោះ ក្នុងនោះ Djokovic ២៤លើក Rafa Nadal ២២លើក Roger Federer របស់ស្វ៊ីស ២០លើក និង Pete Sampras របស់អាម៉េរិក ១៤លើក៕ | Novak Djokovic បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ US Open ឆ្នាំ២០២៣ ក្រោយយកឈ្នះគ្រូប្រជែង Daniil Medvedev វគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៦-៣, ៧-៦(៥) និង ៦-៣ នៅថ្ងៃទី១០ ខែកញ្ញា។ តាមរយៈជ័យជម្នះនេះ បានជួយកំពូលកីឡាករវាយកូនបាល់លេខ១ពិភពលោករបស់ស៊ែប៊ីកើនកំណត់ត្រាឈ្នះពានលំដាប់ Grand Slam ដាច់គេដល់ទៅ២៤លើក។ |
សេចក្តីស្នើច្បាប់ស្តីពីការអនុញ្ញាតឲ្យព្រះចៅអធិរាជជប៉ុនអាចដាក់រាជ្យបាននោះត្រូវបានសភាអនុម័តហើយនៅថ្ងៃសុក្រទី ២ ខែមិថុនា។ ច្បាប់នេះនឹងចូលជាធរមានយ៉ាងយូរត្រឹមសប្តាហ៍ក្រោយបន្ទាប់ពីព្រឹទ្ធសភាត្រួតពិនិត្យរួចរាល់ហើយ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP ក្រៅពីមានការអនុម័តច្បាប់ផ្តល់សិទ្ធិអំណាចឲ្យស្តេចដាក់រាជ្យនេះ សមាជិកសភាជប៉ុនក៏បានស្នើឲ្យមានការជជែកពិភាក្សាពីតួនាទីរបស់សមាជិករាជរង្សានុរង្សស្ត្រីក្នុងរបបរាជានិយមដែលកាន់កាប់ដោយបុរសផងដែរ។ ព្រះចៅអាគីហ៊ីតុ បានបង្ហាញព្រះទ័យដាក់រាជ្យកាលពីខែសីហា ឆ្នាំ២០១៦ ដោយលើកយកហេតុផលបញ្ហាព្រះរាជ្យសុខភាពជាសម្អាង។ ព្រះអង្គក៏មានព្រះទ័យផ្ទេររាជ្យថ្វាយរជ្ជទាយាទ ណារុហ៊ីតុ (Naruhito)ដែរ។ តាមពិតទៅ ច្បាប់ជប៉ុន មិនអនុញ្ញាតឲ្យមានការដាក់រាជ្យឡើយក្នុងរយៈពេល ២០០ឆ្នាំមកហើយ ហើយអធិរាជត្រូវបានកាន់តំណែងរហូតដង្ហើមចុងក្រោយ។ ច្បាប់ដដែល ក៏មិនអនុញ្ញាតឲ្យរាជវង្សជាស្ត្រីស្នងរាជ្យដែរ ហើយនេះជាបញ្ហាគួរឲ្យព្រួយបារម្ភបំផុតសម្រាប់អនាគតរាជវង្សជប៉ុន។ មកទល់ពេលនេះ សមាជិករាជរង្សានុវង្សជប៉ុនកាន់តែរួមតូច។ ក្នុងចំណោមសមាជិករាជវង្សទាំង ១៩អង្គ មានបុរសតែ៤អង្គប៉ុណ្ណោះ អាចស្នងរាជ្យបាន គឺរជ្ជទាយាទណារុហ៊ីតុ, អនុជព្រះអធិរាជ, ព្រះអង្គម្ចាស់អាគីស៊ីណុ និងរាជបុត្រហ៊ីសាហ៊ីតុវ័យ ១១វស្សាជាបុត្រាព្រះអង្គម្ចាស់អាគីស៊ីណុ។ នៅឆ្នាំក្រោយសមាជិករាជវង្សជប៉ុន នឹងនៅសល់តែ ១៨អង្គ ព្រោះព្រះនាងម៉ាកុ ចៅស្រីអធិរាជ នឹងរៀបអភិសេកជាមួយរាស្ត្រសាមញ្ញ ហើយព្រះនាងក៏ក្លាយជារាស្ត្រសាមញ្ញដែរ។ ការថយចុះចំនួនសមាជិករាជវង្ស និងការមិនអនុញ្ញាតឲ្យសមាជិកស្ត្រីស្នងតំណែង ឬបន្តជាសមាជិករាជវង្សពេលរៀបការ ក្លាយជាបញ្ហាសំខាន់ដែរ ដែលអ្នកនយោបាយប្រឆាំងស្នើឲ្យមានការពិចារណា។ ថ្ងៃសុក្រទី ២ខែមិថុនានេះដែរ សភាជប៉ុនក៏អនុម័តដំណោះស្រាយគ្មានអនុភាពគតិយុត្តិមួយដែលអំពាវនាវឲ្យរដ្ឋាភិបាលជប៉ុនពិចារណាបើផ្លូវនិងផ្តល់តួនាទីកាន់តែធំដល់ស្ត្រីក្នុងរបបរាជានិយមជប៉ុនផងដែរ។ វាជាសញ្ញាវិជ្ជមានមួយ ហើយនេះក៏បង្ហាញពីការបារម្ភចំពោះអនាគតនៃរបបរាជានិយមដែរ។ ត្រឡប់មវិញ ការអនុញ្ញាតឲ្យព្រះចៅអធិរាជដាក់រាជ្យបាននេះ បែរជាក្លាយជាកង្វល់សម្រាប់មជ្ឈដ្ឋានអ្នកស្រាវជ្រាវនិងបណ្តាបញ្ញាវ័ន្តជប៉ុនទៅវិញ ព្រោះគេបារម្ភថា របបរាជានិយមនេះអាចនឹងស្ថិតក្នុងគ្រោះថ្នាក់នាពេលអនាគត។ មិនត្រឹមតែប៉ុណ្ណោះទេ របបរាជានិយមនេះអាចនឹងក្លាយជាកម្មវត្ថុនៃការប្រើប្រាស់របស់អ្នកនយោបាយផងដែរ៕ | រដ្ឋសភាជប៉ុនបានសម្រេចអនុម័តសេចក្តីស្នើច្បាប់របស់រដ្ឋាភិបាលជប៉ុនដែលអនុញ្ញាតឲ្យព្រះចៅអធិរាជ អាគីហ៊ីតុ អាចដាក់រាជ្យបាន។ ច្បាប់នេះនឹងត្រូវបញ្ជូនទៅឲ្យព្រឹទ្ធសភាត្រួតពិនិត្យសិន ហើយគេរំពឹងថា វានឹងចូលជាធរមាននៅសប្តាហ៍ក្រោយ។ ប៉ុន្តែអ្នកវិភាគមួយចំនួនបារម្ភថា ការអនុម័តច្បាប់នេះធ្វើឲ្យរបបរាជានិយមជប៉ុនប្រឈមមុខគ្រោះថ្នាក់នៅពេលអនាគត។ |
ជាងពីរខែក្រោយលោក ដូណាល់ ត្រាំ ដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ អ៊ីរ៉ង់បានប្រកាសថា ខ្លួនបានប្ដឹងអាមេរិកទៅតុលាការយុត្តិធម៌អន្តរជាតិហើយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ មហាម៉ាដ ចាវាត សារីហ្វ (Mohammad Javad Zarif) ប្រកាសថា បណ្ដឹងទៅកាន់តុលាការមួយនេះ មានគោលដៅឲ្យអាមេរិកទទួលខុសត្រូវលើការដាក់ទណ្ឌកម្មខុសច្បាប់ជាលក្ខណៈឯកតោភាគី។ នៅលើបណ្ដាញសង្គម Twitter នៅថ្ងៃទី១៦ ខែកក្កដា លោក សារីហ្វ បានសរសេរទៀតថា អ៊ីរ៉ង់មានការប្ដេជ្ញាចិត្តគោរពតាមនីតិរដ្ឋប្រឈមមុខនឹងសកម្មភាពមិនគោរពកាតព្វកិច្ចការទូត និងផ្លូវច្បាប់របស់អាមេរិក។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះចាត់ទុកចំណាត់ការរបស់ខ្លួន គឺជារឿងអាជ្ញាបញ្ជាឆ្លើយតបទៅនឹងការបំពានច្បាប់របស់អាមេរិក។ ដោយចាត់ទុកជាកិច្ចព្រមព្រៀងដ៏មហន្តរាយ លោក ត្រាំ មិនដែលពេញចិត្តកិច្ចព្រមព្រៀងដែលសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបូកអាល្លឺម៉ង់ បង្កើតឡើងឆ្នាំ ២០១៥ ជាមួយអ៊ីរ៉ង់ឡើយ។ កិច្ចព្រមព្រៀងនេះមានសុពលភាពត្រឹមឆ្នាំ ២០២៥ និងមិនផ្តោតសំខាន់លើមីស៊ីលបាលីស្ទិកឡើយ។ តាំងពីពេលឃោសនាបោះឆ្នោត លោក ត្រាំ សន្យាថា លោកនឹងចាត់ការកិច្ចព្រមព្រៀងអាក្រក់នេះព្រោះវាមិនទប់ស្កាត់អ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរទេ។ អ្វីគួរកត់សម្គាល់នោះ លោក ត្រាំ មិនខ្ចីខ្វល់នឹងអំពាវនាវរបស់ហត្ថលេខីនៃកិច្ចព្រមព្រៀងនេះឡើយ ហើយរឹតតែមិនអើពើរបាយការណ៍របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ទៅទៀត។ ក្នុងនាមជាស្ថាប័នត្រួតពិនិត្យថាមពលអាតូមិក IAEA បញ្ជាក់ថា អ៊ីរ៉ង់គោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរខ្ជាប់ខ្ជួនដូចជា ការកាត់បន្ថយចំនួនសារធាតុអ៊ុយរ៉ានីញ៉ូម ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់លោកខាងលិច។ ក្រោយការដកខ្លួនរបស់អាមេរិក អ៊ីរ៉ង់នឹងនៅបន្តអនុវត្តកិច្ចព្រមព្រៀងសិន និងពិភាក្សាជាមួយប្រទេសមហាអំណាចនៅសេសសល់ដើម្បីស្វែងរកវិធីសាស្ត្រថាតើត្រូវបន្តអនុវត្តរបៀបម៉េចដោយគ្មានអាមេរិក មុននឹងសម្រេចចិត្តជំហានបន្ត។ ក្រុងតេហេរ៉ង់ក៏បានព្រមានដែរថា បើការចរចាជាមួយមហាអំណាចផ្សេងទៀតមិនទៅមុខ ឬផលប្រយោជន៍អ៊ីរ៉ង់មិនត្រូវបានធានាទេនោះ អ៊ីរ៉ង់នឹងវិលទៅរកផ្លូវផលិតអាវុធនុយក្លេអ៊ែរវិញដូចគ្នា៕ | នៅថ្ងៃទី១៦ ខែកក្កដា អ៊ីរ៉ង់បានដាក់ពាក្យបណ្ដឹងមួយប្រឆាំងអាមេរិកទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជុំវិញការដាក់ទណ្ឌកម្មឡើងវិញរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ។ ការដាក់ទណ្ឌកម្មដែលក្រុងតេហេរ៉ង់ចាត់ទុកជារឿងខុសច្បាប់នេះ ធ្វើឡើងលោក ត្រាំ សម្រេចចិត្តដកខ្លួនពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។ លោក ត្រាំ ដែលមិនពេញចិត្តកិច្ចព្រមព្រៀង ក៏បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចមិនធ្លាប់មានលើអ៊ីរ៉ង់ ដើម្បីបង្ខំឲ្យបោះបង់អាវុធរបស់ខ្លួន។ |
ម្ចាស់ជើងឯកឆ្នាំចាស់ Manchester City ត្រូវធ្វើដំណើរទៅកាន់ទឹកដី West Ham សម្រាប់ជំនួបបើកឆាកដើម្បីការពារតំណែងជើងឯករបស់ខ្លួន ស្របពេលដែលក្រុមទើបឡើងពីក្របខណ្ឌទី២ Championship ចំនួនពីរ Aston Villa និង Sheffield United ត្រូវតតាំងជាមួយ Tottenham Hotspur និង Bournemouth។ អ្វីដែលពិសេសបំផុតនោះ នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រសម្រាប់លីគកំពូលអង់គ្លេស ដែលក្លិបទាំងអស់នឹងទទួលបានការសម្រាកនៅពាក់កណ្តាលរដូវកាលដ៏ខ្លី ពោលគឺនៅក្នុងខែកុម្ភៈ។ ការសម្រាកគឺមានរយៈពេលលើសពីពីរសប្តាហ៍។ ដូច្នេះនឹងមានចំនួន៥ប្រកួតប៉ុណ្ណោះនៅចុងសប្តាហ៍ ហើយ៥ប្រកួតផ្សេងទៀតនឹងធ្វើនៅចុងសប្តាហ៍បន្ទាប់ទៀត។ សម្រាប់ប្រកួតបើកឆាករដូវកាលរដូវកាល ២០១៩-២០ គូពិសេសជាងគេគឺជំនួបរវាងបិសាចក្រហម Man Utd ជាមួយម្ចាស់ជើងឯក Europa League តោខៀវ Chelsea នៅថ្ងៃទី១១ ខែសីហា៕ | កាលវិភាគការប្រកួតក្របខណ្ឌ Premier League ពេញមួយរដូវកាល ២០១៩-២០ ចេញជាផ្លូវការហើយដោយក្នុងនោះ Liverpool នឹងស្វាគមន៍ Norwich City សម្រាប់ជំនួបដំបូងគេបង្អស់នៅថ្ងៃទី៩ ខែសីហា។ Manchester United និង Chelsea ត្រូវបានចាត់ទុកថាជាការប៉ះគ្នាដ៏ធំសម្រាប់ការប្រកួតបើកឆាករដូវកាលថ្មី។ |
កីឡាករ ឈាវ បូរ៉ា មើលឃើញចំណុចខ្លាំងរបស់ សុខ លឹមហេង គឺពូកែចាប់យកឱកាសនៅពេល ដែលខ្លួនភ្លាត់ស្នៀតបន្តិច នៅក្នុងការប្រកួតដណ្ដើមតំណែងស្ដេចអុកចត្រង្គ នេះ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អតីតស្ដេចអុកពីរឆ្នាំជាប់គ្នារូបនេះ បាននិយាយថា៖«គាត់(សុខ លឹមហេង) មានភាពខ្លាំងក្នុងការចល័តកូនអុកដើរលើក្ដារច្រើន ហើយនៅពេលដែលខ្ញុំធ្វេសប្រហែស គាត់អាចគ្រប់គ្រងឱកាសគាត់បាន ធ្វើឱ្យគាត់ទទួលបានជ័យជម្នះ។ ហើយគាត់ពិតជាសាកសមទទួលបានងារជាស្ដេចអុកនេះហើយ»។ នេះជាលើកទី២ហើយ ដែល ឈាវ បូរ៉ា បានចាញ់ សុខ លឹមហេង នៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមតំណែងស្ដេចអុកចត្រង្គ។ កាលពីឆ្នាំ២០១៨ នៃព្រឹត្តិការណ៍ស្ដេចអុកអង្គរសង្ក្រាន្តនេះ ឈាវ បូរ៉ា ក៏ចាញ់ សុខ លឹមហេង ដែរ។ តែយ៉ាងណា ឈាវ បូរ៉ា មិនអាក់អន់ចិត្តទេ ព្រោះការប្រកួតតែងតែមានចាញ់-ឈ្នះ។ ជាពិសេសការប្រកួតក្បួនអុកនេះ ក្រៅពីប្រើយុទ្ធសាស្រ្តហើយ វាក៏ពឹងផ្អែកលើឱកាសផងដែរ។ ក្នុងការប្រកួតស្ដេចអុកប្រចាំឆ្នាំ នាវគ្គផ្ដាច់ព្រ័ត្រនេះ មានភាពស្វិតស្វាញយ៉ាងខ្លាំងរវាងកីឡាករជើងខ្លាំងទាំងពីរ ទម្រាំរកឃើញជើងឯក។ សម្រាប់ការប្រកួតនេះ មានចំនួន២ក្តារប៉ុណ្ណោះ ដោយកីឡាករ សុខ លឹមហេង ឈ្នះមួយក្ដារ និងស្មើមួយក្ដារ ។ ដូច្នេះការសម្រេចតាមលក្ខខណ្ឌនោះ គឺតម្រូវឲ្យ សុខ លឹមហេង ជាអ្នកទទួលបានជ័យជម្នះ ហើយក៏ជាលើកទី២ នៃការគ្រងតំណែងស្ដេចអុកចត្រង្គនេះដែរ។ សម្រាប់ជ័យលាភីលេខ១ បាន១០លានពីសម្ដេច និង២០លានពីគណ:កម្មាធិការរៀបចំអង្គរសង្ក្រាន្ត និងពានខុនមួយ, លេខ២ បាន៨លានរៀលពីសម្ដេច និង១០លានពីគណៈកម្មាធិការ និងពានគោលមួយ, លេខ៣ បាន៤លានរៀលពីសម្ដេច និង២លានរៀលពីគណៈកម្មាធិការ និងពាននាងមួយ និងលេខ៤ បាន២លានរៀល និង៨០ម៉ឺនរៀល។ សម្រាប់លេខ៥ដល់លេខ៨ បាន២លានរៀល។ គួរបញ្ជាក់ថា កីឡាករ ឈាវ បូរ៉ា ធ្លាប់គ្រងតំណែងស្ដេចអុក ២លើកជាប់គ្នាមកហើយ នៅឆ្នាំ២០១៤ និង២០១៥។ ដៅយឡែក សុខ លឹមហេង ក៏គ្រងតំណែងស្ដេចអុកមួយលើកដែរ នៅឆ្នាំ២០១៨ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត៕ | កីឡាករ សុខ លឹមហេង បានគ្រងតំណែងស្ដេចអុកចត្រង្គ ឆ្នាំ២០២៣ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោយយកឈ្នះលើកីឡាករ ឈាវ បូរ៉ា នៅថ្ងៃទី១៦ មេសា។ សម្រាប់ ឈាវ បូរ៉ា ទទួលស្គាល់សមត្ថភាព សុខ លឹមហេង ថា ពិតជាសាកសមជាស្ដេចអុកចត្រង្គ មែន ។ |
កម្ពុជា និងអាម៉េរិក បន្តចែករំលែកបច្ចុប្បន្នភាពព័ត៌មានជាមួយគ្នាទៅវិញទៅមក ទាក់ទងនឹងវិស័យច្បាប់ និងបទប្បញ្ញត្តិនានា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ។ បន្ថែមពីនេះ អាម៉េរិកកំពុងដំណើរការនីតិវិធីផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់កម្ពុជាវិញ។ តំណាងពាណិជ្ជកម្មអាម៉េរិក (USTR) លោកស្រី Wallis Yu នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានជួបពិភាក្សាការងារជាមួយលោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងប្រមូលបច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា កាលពីថ្ងៃទី ១០សីហា ។ លោក បួន សារៈមុនី បានឱ្យដឹងថា កម្ពុជាកំពុងប្រឹងប្រែងឥតឈប់ឈរ ដើម្បីឱ្យបរិយាកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា កាន់តែមានភាពទាក់ទាញ និងអំណោយផលដល់វិនិយោគិនអន្តរជាតិនានា។ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះ បានលើកឡើងពីវឌ្ឍនភាព ក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា ដែលកំពុងមានសន្ទុះខ្លាំងក្លា រួមមានបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងបច្ចេកវិទ្យានៃការទូទាត់ឆ្លងប្រទេស ដោយប្រើ QR Code ជាដើម ដែល បានរួមចំណែកបង្កបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរ។ លោកស្រី Wallis Yu តំណាងពាណិជ្ជកម្មអាម៉េរិក (USTR) និងជានាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ។ រូបពី MOC ។ លោកស្រី Wallis Yu បានស្នើសុំឱ្យក្រសួងពាណិជ្ជកម្មកម្ពុជា បន្តសហការផ្តល់បច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដល់តំណាងពាណិជ្ជកម្មអាម៉េរិក (USTR ) ដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគធំៗ ឱ្យមកវិនិយោគរយៈពេលវែងនៅកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា មានដូចជា ក្រុមហ៊ុន Amazon និង ក្រុមហ៊ុន Meta (Facebook) ជាដើម។ អាម៉េរិកកំពុងដំណើរការនីតិវិធីវាយតម្លៃលក្ខខណ្ឌនានា ដើម្បីសម្រេចថា នឹងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់ប្រទេសទទួលបានអត្ថប្រយោជន៍នេះ រួមទាំងកម្ពុជាផងដែរ។ នេះបើតាមលោកស្រី Wallis Yu ។ រូបទី១ Insert កាលពីថ្ងៃទី ១៣ ខែកក្កដាកន្លងមក លោក Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានលើកឡើងថា ការអនុគ្រោះពន្ធ GSP សម្រាប់កម្ពុជា គឺនៅតែស្ថិតក្រោមការត្រួតពិនិត្យ ដោយសមាជិកសភាសហរដ្ឋអាម៉េរិក។ លោកបញ្ជាក់យ៉ាងដូច្នេះ ៖ «ខ្ញុំសូមសង្កត់ធ្ងន់ទៅកាន់មិត្តកម្ពុជាថា ការអនុគ្រោះពន្ធ GSP សម្រាប់កម្ពុជាគឺនៅតែស្ថិតក្រោមការត្រួតពិនិត្យដោយសភាសហរដ្ឋអាម៉េរិក។ យើងនឹងបន្តរំលឹកនៅក្នុងការប្រជុំពិសេសជាបន្តបន្ទាប់»។ អត្ថបទទាក់ទង លោក Daniel Kritenbrink ៖ សភាអាម៉េរិក កំពុងពិនិត្យឡើងវិញ ក្នុងការផ្ដល់ GSP ឱ្យកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សុំអាម៉េរិកឱ្យបន្តប្រព័ន្ធអនុគ្រោះពន្ធGSP ដើម្បីពង្រីកពាណិជ្ជកម្មរវាងកម្ពុជា-អាម៉េរិក សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងអាម៉េរិក សម្រេចបានក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៤,៨១ពាន់លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំ២០២២។ ទំហំនេះ បានកើនឡើងខ្ពស់ក្នុងអត្រាជិត ៥២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ប្រមាណ ៣,១៧ពាន់លានដុល្លារ។ នេះបើតាមទិន្ន័យពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕ | ដោយ ៖ ធន់ សេងហុង |
តាមការបញ្ជាក់របស់អ្នកស្រី ឱ វណ្ណឌីន លើទំព័រហ្វេសប៊ុកក្រសួងសុខាភិបាល នៅថ្ងៃទី១៣ មីនា លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងចូលរួមក្នុងសន្និសីទសារព័ត៌មាននេះ។ យោងតាមច្បាប់ថ្មី ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលទើបនឹងត្រូវប្រកាសដាក់ឲ្យប្រើប្រាស់ អ្នក គេចវេះមិនចូលធ្វើចត្តាឡីស័ក និងលួចរត់ចេញពីកន្លែងចត្តាឡីស័ក ហើយចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ នឹងប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែដល់ ៣ឆ្នាំ។ ចំពោះ អ្នកគេចវេះពីការព្យាបាលជំងឺកូវីដ-១៩ ឬលួចរត់ចេញពីកន្លែងព្យាបាល នឹងត្រូវជាប់ពន្ធនាគារ ពី១ឆ្នាំ ដល់ ៥ឆ្នាំ និងត្រូវពិន័យប្រាក់ពី ៥លានរៀល ដល់ ២០លានរៀល ហើយក្នុងអំឡុងពេលនៃការរត់ចេញពីការព្យាបាលនោះ បើពួកគេ បានចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ គឺពួកគេ នឹងត្រូវមានទោសកាន់តែធ្ងន់ ដោយត្រូវជាប់ពន្ធនាគារពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ដូចមានចែងក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ដោយឡែក អ្នក ដែលមានចេតនាចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ត្រូវច្បាប់ថ្មីនេះ កំណត់ឲ្យដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ ហើយបើចេតនាក្នុងការចម្លងដល់អ្នកដទៃនេះ ត្រូវបានរកឃើញថា ធ្វើឡើងដោយមានការរៀបចំជាក្រុម ឬមានអង្គការចាត់តាំង ជននោះ នឹងត្រូវជាប់ពន្ធនាគារកាន់តែយូរ គឺពី ១០ឆ្នាំ ទៅ ២០ឆ្នាំ។ រីឯជនបរទេសវិញ នឹងត្រូវបណ្តេញចេញពីកម្ពុជា ហើយអាចនឹងលែងឲ្យចូលកម្ពុជារហូត បើពួកគេ មិនអនុវត្តតាមវិធានការសុខាភិបាល ដូចជាមិនធ្វើចត្តាឡីស័ក គេចវេះមិនព្រមចូលព្យាបាលជំងឺកូវីដ-១៩ និង មិនសហការផ្តល់ព័ត៌មានអំពីការស្រាវជ្រាវ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ជាដើម។ នេះតាមគោលការណ៍ថ្មីដាច់ដោយឡែកមួយទៀត ដែលរដ្ឋាភិបាលកម្ពុជា ទើបនឹងដាក់ចេញ៕ | ភ្នំពេញ៖ ក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ នឹងធ្វើសន្និសីទសារព័ត៌មានស្ដីពី ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅម៉ោង៩ព្រឹក ថ្ងៃចន្ទ ដើមសប្តាហ៍ក្រោយ នៅទីស្តីការក្រសួងសុខាភិបាល។ |
អ្នកស្រី្ត សុខ សូផា ជាប្រពន្ធអ្នកជាប់ឃុំ ឈ្មោះ ប៊ុន ចាន់សិដ្ឋ បានអះអាងថា ប្ដីខ្លួនបានស្លាប់នៅមន្ទីរពេទ្រជ័យជំនះ ក្រុងតាខ្មៅ កាលពីថ្ងៃទី៤ កញ្ញា បន្ទាប់ពីជាប់ឃុំអស់រយៈពេឹល២ខែ ដោយសារបញ្ហាដីធ្លី។ «ពេលគេហៅឲ្យទៅយកសព គេប្រាប់ថាប្ដីខ្ញុំឈឺធ្ងន់នៅមន្ទីរពេទ្យជ័យជំនះ។ ពេលខ្ញុំទៅដល់មន្ទីរពេទ្យ អ្នកគ្រូពេទ្យប្រាប់ថា ទៅមើលប្ដីទៅ ប្ដីខ្ញុំបិទភ្នែកបាត់ហើយ។ ខ្ញុំមិនដឹងថា គាត់ស្លាប់នៅពន្ធនាគារឬពេទ្យទេ»។ នេះបើតាមអ្នកស្រី្ត សុខ សូផា ដែលរៀបរាប់ទាំងស្រែកយំ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ប្ដីខ្លួនមានជំងឺប្រចាំកាយ និងចុកទ្រូងពិបាកដកដង្ហើម តាំងពីមុនពេលជាប់ឃុំម្ល៉េះ។ ពាក់ព័ន្ធករណីនេះ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ មិនអាចបកស្រាយបានឡើយ ដោយលោកប្រាប់ថា ជាប់ប្រជុំ។ ចំណែក លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ថ្លែងប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីថា លោក ប៊ុន ចាន់សិដ្ឋ គឺស្លាប់ដោយសារជំងឺគាំងបេះដូងនៅមន្ទីរពេទ្យ។ ជុំវិញរឿងរ៉ាវអ្នកជាប់ឃុំស្លាប់នេះ លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំងមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ(LICADHO) ចាត់ទុកថា ជាការធ្វេសប្រហែសរបស់អង្គភាពពន្ធនាគារ ដែលទុកឲ្យអ្នកជាប់ឃុំឈឺធ្ងន់ធ្ងរ ទើបបញ្ជូនទៅសង្គ្រោះបន្ទាន់។ «គាត់(លោក ប៊ុន ចាន់សិដ្ឋ)ត្រឹមជាអ្នកជាប់ឃុំបណ្ដោះអាសន្ន គាត់អាចមានសិទ្ធិទទួលបានការព្យាបាលនៅខាងក្រៅបានលឿន។ ប៉ុន្តែករណីនេះ មិនដឹងយ៉ាងណា ម៉េច! ទុករហូតដល់អ្នកជំងឺ ដែលជាអ្នកជាប់ឃុំ ត្រូវបានស្លាប់ពេទ្យបញ្ជូនទៅមន្ទីរពេទ្យ»។ នេះបើតាមលោក អំ សំអាត ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ បានបន្ថែមទៀតថា គ្រប់ពន្ធនាគារ គឺមានប៉ុស្តិ៍ត្រួតពិនិត្យសុខភាព ប៉ុន្តែអ្នកជាប់ឃុំឈឺធ្ងន់ គឺមិនអាចព្យាបាលនៅទីនោះបានឡើយ ដោយសារខ្វះឧបករណ៍ ឬសម្ភារៈ គ្រូពេទ្យ និងបច្ចេកទេសផ្សេងៗនៅមានកម្រិត។ «ដូច្នេះខាងពន្ធនាគារត្រូវរូតរះបញ្ជូនដំណឹងទៅព្រះរាជអាជ្ញា ដើម្បីបញ្ជូនអ្នកជាប់ឃុំ ដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ទៅសង្គ្រោះឲ្យទាន់ពេលវេលា»។ នេះបើតាមនាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ដែលបានបន្ថែមថា ខាងពន្ធនាគារត្រូវយកចិត្តទុកដាក់លើសុខភាពអ្នកជាប់ឃុំ ដោយមិនត្រូវធ្វេសប្រហែសបែបនេះឡើយ។ លោក ប៊ុន ចាន់សិដ្ឋ ដែលជាប់ខុំដោយសារទំនាស់ដីធ្លីនោះ បានស្លាប់ក្រោយពេលសម្រាកព្យាបាល ទៅមន្ទីរពេទ្យ អស់រយៈពេល២ថ្ងៃ ពោលគឺមិនមែនបញ្ចូនទៅពេទ្យភ្លាម ទើបស្លាប់នោះទេ។ នេះជាការអះអាងរបស់លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្ដាល ដែលឆ្លើយតបទៅសង្គមស៊ីវិលថា អង្គភាពពន្ធនាគារខិតខំយកចិត្តទុកដាក់លើអ្នកជាប់ឃុំគ្រប់គ្នា។ «យើងបញ្ជូនគាត់ទៅបានឡើងពីរថ្ងៃហើយ មិនមែនទើបបញ្ជូនទៅភ្លាមៗណា ហើយគាត់ស្លាប់ភ្លាមណា។ យើងមិនមែនចេះតែ អផ្សុកចេះតែបញ្ជូនទៅណា! ឲ្យតែឈឺគេបញ្ជូនទៅហើយ។ បើចេះតែបញ្ជូនទៅអ៊ីចឹង អ្នកជាប់ឃុំ២ទៅ៣ពាន់នាក់ ដាច់ខ្យល់អ្នកយាមហើយ»។ នេះបើតាមលោក ស៊ីនាង ដោយបញ្ជាក់ថា នៅពេលអ្នកជាប់ឃុំណាមួយឈឺនោះ គឺក្រុមការងារនឹងរាយការណ៍ទៅលោក ដើម្បីសុំការសម្រេចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហើយ។ កាលពីថ្ងៃទី២ កក្កដា អាជ្ញាធរបានឃាត់ខ្លួនពលរដ្ឋ៣នាក់ គឺលោក ប៊ុន ចាន់សិដ្ឋ លោក ផៃ ថី និងលោក គឹម បូរិន ពាក់ព័ន្ធនឹងវិវាទដីធ្លីនៅស្រុកស្អាង ខេត្តកណ្ដាល ទំហំ១៧៥ហិកាតា។ ប៉ុន្តែអ្នកស្រី សុខ សូផា ដែលត្រូវជាប្រពន្ធរបស់លោក ប៊ុន ចាន់សិដ្ឋ មិនបានស្គាល់អត្តសញ្ញាណ អ្នកដែលទិញដីនៅតំបន់ជម្លោះឡើយ ដោយគ្រាន់តែទទួលបានព័ត៌មានពីអាជ្ញាធរថា មានឈ្មួញទិញដីនៅតំបន់នេះប៉ុណ្ណោះ។ ដើម្បីដោះស្រាយវិវាទដីធ្លី លោក អំ សំអាត លើកឡើងថា អាជ្ញាធរត្រូវចុះសិក្សាឲ្យបានច្បាស់ ជាជាងប្រើកម្លាំងបង្ក្រាបនិងបំភិតបំភ័យលើពលរដ្ឋ។ បញ្ហាដីធ្លីកន្លងមក លោកសង្កេតឃើញថា អាជ្ញាធរខ្វះការសិក្សានិងដោះស្រាយដោយសន្តិវិធី៕ គ្រួសារអ្នកជាប់ឃុំរៀបរាប់ផលលំបាក ស្ថានភាពគ្រួសាររបស់អ្នកស្រ្តី សុខ សូផា កាន់តែលំបាកពីមួយថ្ងៃ ទៅមួយថ្ងៃ ចាប់តាំងពីប្តីខ្លួន គឺលោក ប៊ុន ចាន់សិដ្ឋ ត្រូវបានជាប់ឃុំដោយសារបញ្ហាដីធ្លី ហើយរហូតដល់ស្លាប់នេះ។ មុនពេលជួបសោកនាដកម្ម ដោយសារបញ្ហាដីធ្លីនេះ អ្នកស្រី សុខ សូផា និងប្តី ប្រឹងរកចំណូលរួមគ្នា ដើម្បីផ្គត់ផ្គង់ជីវភាពផង និងដោះស្រាយបំណុលធនាគារ ក្នុងទំហំទឹកប្រាក់៥ពាន់ដុល្លារផង។ ប៉ុន្តែបន្ទុកទាំងនេះ ត្រូវធ្លាក់មកលើអ្នកស្រី សូផា តែម្នាក់ឯង ដែលត្រូវបន្តរបរលក់បន្លែដោះស្រាយជីវភាព ។ សព្វថ្ងៃនេះ អ្នកស្រី សុខ សុផា ត្រូវរ៉ាប់រងចិញ្ចឹមកូនតូចៗ ២នាក់ និងដោះស្រាយបំណុលធនាគារ ដែលនៅសល់ជាង២ពាន់ដុល្លារទៀត ក្រោយបាត់បង់ប្តី ដែលជាជំហរគ្រួសារ។ រៀបរាប់ទាំងទឹកភ្នែក ស្ត្រីវ័យ៣៥ឆ្នាំរូបនេះ បាននិយាយដូច្នេះ «ដីស្រែដែលមានជម្លោះនោះ គឺឪពុកខាងប្ដីចែកឲ្យ។ ដីដែលយកប្លង់ដាក់ធនាគារនោះ គឺដីដែលខ្ញុំនិងប្ដីទិញក្រោយពេលការរួច ហើយផ្ទះរស់នៅសព្វថ្ងៃ គឺសុំនៅជាមួយម្ដាយ។ ដីដែលដាក់បំណុលធនាគារនោះ ពេលអត់ពីប្ដីទៅមិនដឹងរកលុយណាបង់បន្តទេ ខ្ញុំខ្លាចតែដីក៏អស់ ស្រែក៏អស់ ដីជាប់បំណុលនោះក៏អស់ ហើយឥឡូវប្ដីក៏ស្លាប់»។ ចំណែក អ្នកស្រី្ត ហុក គន្ធា បារម្ភពីស្ថានភាពគ្រួសារដែរ ក្រោយលោក ផៃ ថី ដែលជាប្ដីកំពុងជាប់ឃុំ។ អ្នកស្រី គន្ធា អះអាងថា ប្ដីមានជំងឺប្រចាំកាយ លើសឈាម ក្រពះ លើសជាតិអាស៊ីតជាដើម។ បើតាមអ្នកស្រី គន្ធា មុនពេលជាប់ឃុំ ប្តីខ្លួនមានគីឡូ៨០ ប៉ុន្តែឥឡូវនៅសល់ជាង៦០គីឡូប៉ុណ្ណោះ។ «ចាប់ពីជាប់ឃុំមក ខ្ញុំបានទៅគាត់២ដង។ គាត់ស្គមស្គាំងខ្លាំង ទ្រុឌទ្រោមពិបាកកម្រើកជើង និងស្ពឹកដៃ ខ្ញុំភ័យគាត់ឈឺកាន់តែធ្ងន់ទៅៗ»។ នេះបើតាមអ្នកស្រី ហុក គន្ធា ដោយបញ្ជាក់ថា ខ្លួនមិនសូវយល់ដឹងពីនីតិវិធីច្បាប់ ហើយក៏មិនដឹងថាប្តីខ្លួន ត្រូវជាប់ឃុំយូរប៉ុណ្ណានោះទេ ល់ើបញ្ហាដីធ្លីប្រមាណ៣ហិកតានេះ។ ចំពោះករណីលោក ផៃ ថី ប្ដីរបស់អ្នកស្រី គន្ធា នេះ ប្រធានពន្ធនាគារខេត្តកណ្កាល លោក ចាត ស៊ីនាង បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា លោកនឹងឲ្យក្រុមការងារចុះទៅពិនិត្យ និងតាមដានសុខភាពបុរសរូបនេះ ដើម្បីបញ្ចៀសហានិភ័យធ្ងន់ធ្ងរ៕ | ភ្នំពេញ៖ បុរសម្នាក់ជាប់ឃុំ ដោយសារបញ្ហាដីធ្លីនៅស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ព្រោះជំងឺគាំងបេះដូង។ ករណីនេះ សង្គមស៊ីវិលចាត់ទុកថា ជាការធ្វេសប្រហែសរបស់អង្គភាពពន្ធនាគារ ដែលទុកឲ្យអ្នកជាប់ឃុំឈឺធ្ងន់ធ្ងរ ទើបបញ្ជូនទៅសង្គ្រោះបន្ទាន់។ |
នៅពេលដែលមាត់របស់អ្នកប្រែជាស្អុយដោយមិនដឹងរឿង អ្នកប្រហែលប្រឈមមុខនឹងជំងឺថ្លើមហើយ។ អាការៈមាត់ស្អុយនេះ ក៏អាចប្រាប់អ្នកបានថា អ្នកប្រហែលជាអាចកើតជំងឺក្រពះ និងពោះវៀន រលាកថ្លើម និងបេះដូងផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ដោយគួរតែទៅពិនិត្យនៅមន្ទីរពេទ្យ ទើបមិនប៉ះពាល់ដល់សុខភាពអ្នកយ៉ាងងាយ។ នៅពេលដែលភ្នែកអ្នកស្រាប់តែឡើងក្រហម វាក៏អាចប្រាប់អ្នកថាថ្លើមអ្នកកំពុងតែជួបបញ្ហាផងដែរ។ នៅពេលដែលថ្លើមអ្នកមិនល្អ អារម្មណ៍របស់អ្នកនឹងប្រែប្រួលមិនឈប់ឈរ ដោយអាចប្រែជាល្អ ឬប្រែជាមិនល្អក្នុងរយៈពេលមួយរំពេចតែប៉ុណ្ណោះ។ អ្នកនឹងចាប់ផ្តើមមិនចង់បរិភោគអ្វីទាំងអស់នៅពេលដែលអ្នកកើតជំងឺ។ ក្រចករបស់អ្នកនឹងចាប់ផ្តើមប្រេះ ព្រោះថ្លើមរបស់អ្នកកំពុងតែប្រឈមមុខនឹងបញ្ហា ដោយអ្នកមិនចាប់អារម្មណ៍។ នៅពេលដែលអ្នកស្រាប់តែស្គមដោយមិនដឹងមូលហេតុ អ្នកគួរតែទៅពិនិត្យថ្លើម ដើម្បីអាចព្យាបាល និងការពារបានទាន់ពេលវេលា។ មុខរបស់អ្នកនឹងប្រែជាមិនមានពន្លឺ ហើយស្លេកស្លាំង នៅពេលដែលថ្លើមកំពុងតែធ្វើទុក។ ដូចនេះ អ្នកគួរតែពិនិត្យសុខភាពឲ្យបានទៀងពេល ទើបថ្លើមអ្នកអាចការពារបានយ៉ាងល្អ៕ ត្រួតពិនិត្យដោយ www.health.com.kh | ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាទាំង៧ដែលអាចប្រាប់អ្នកថា ថ្លើមអ្នកកំពុងតែជួបបញ្ហាហើយ។ តើមានអ្វីខ្លះទៅ? |
កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ដែលត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុន Smart Axiata សហការជាមួយ Impact Hub Phnom Penh គឺជាកម្មវិធីអភិវឌ្ឍន៍អ្នកមានទេពកោសល្យផ្នែកឌីជីថលឈានមុខគេនៅកម្ពុជា ដើម្បីស្វែងរក និងបណ្ដុះបណ្ដាលអនាគតអ្នកដឹកនាំផ្នែកសហគ្រិនភាពឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ចំពោះមូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលផ្តួចផ្តើមដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា។ ក្រុមទាំង៥ ដែលនឹងត្រូវឡើងទៅកាន់វគ្គបន្តគឺវគ្គ Incubation and Internship រួមមាន៖- KAKVEI៖ ជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Al) ដែលធ្វើឱ្យការសរសេរភាសាខ្មែរមានភាពប្រសើរឡើងតាមរយៈបំប្លែងការសរសេរអក្សរខ្មែរបែបរ៉ូម៉ាំងទៅជាអក្សរខ្មែរ ដោយមានការកែតម្រូវវេយ្យាករណ៍ខ្មែរ និងកំហុសអក្ខរាវិរុទ្ធដោយស្វ័យប្រវត្តិ។ ឧទាហរណ៍ nh der lg ដែលនឹងបំប្លែងទៅជា ខ្ញុំដើរលេង ។ MOVERY៖ ជាកម្មវិធីដែលផ្តល់សេវាកម្មផ្លាស់ទី ឬរើសទីលំនៅ ដែលផ្តល់ជូនភាពងាយស្រួល ភាពទុកចិត្តបាន និងវិជ្ជាជីវៈសម្រាប់ទាំងគ្រួសារ និងក្រុមហ៊ុន។ HOMATIC៖ ជាប្រព័ន្ធសុវត្ថិភាពគេហដ្ឋានស្វ័យប្រវត្តិ ដែលប្រកាសអាសន្នពេលមានចោរកំពុងធ្វើសកម្មភាព និង ផ្តល់ដំណឹងដល់ប៉ូលិសមូលដ្ឋានដោយស្វ័យប្រវត្តិ។ DOLFIN៖ ជាកម្មវិធីបរិយាបន្នហិរញ្ញវត្ថុ ដែលផ្តល់ព័ត៌មានជូនអ្នកប្រើប្រាស់អំពីផលិតផលកម្ចី ការតភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ទៅកាន់មន្រ្តីឥណទាន និងការប្រឹក្សាអំពីកម្ចីផ្ទាល់ខ្លួន។ SKINOREA៖ កម្មវិធីទីផ្សារថែរក្សាស្បែកតាមទូរស័ព្ទសម្រាប់ប្រជាជនដែលកើតនៅចន្លោះចុងទសវត្សរ៍ឆ្នាំ១៩៩០ ដល់ដើមទសវត្សរ៍ឆ្នាំ២០១០ (Gen Z) ដែលជួយផ្តល់ជម្រើសផ្សេងៗតាមរយៈ Machine learning។ លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «យើងសូមអបអរសាទរដល់ក្រុមទាំងអស់ដែលបានឈានដល់វគ្គ Incubator ដ៏រំភើបនេះ។ យើងក៏សូមកោតសរសើរផងដែរចំពោះអ្នកទាំងអស់គ្នាដែលបានចូលរួមក្នុងកម្មវិធីឆ្នាំនេះ។ ជាមួយនឹងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart យើងមានគោលបំណងពង្រីកគំនិតរបស់សិស្សជំនាន់ក្រោយរបស់យើងតាមរយៈបច្ចេកវិទ្យា និងភាពជាសហគ្រិន ដោយផ្តល់ឱ្យពួកគេនូវឱកាសបញ្ចេញសមត្ថភាព អភិវឌ្ឍ និងបង្កើតគំនិតអនាគតរបស់ពួកគេ»។ បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះមួយចំនួនរួចមកដែលរួមមានការប្រកួតប្រជែងក្នុងវគ្គ Hatch និង Digithon ដែលពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាប្រឈមក្នុងជីវិតពិតដោយប្រើបច្ចេកវិទ្យា Internet of Things និងបង្ហាញគំនិតរបស់ពួកគេសម្រាប់វគ្គ Technopreneurship Challenge រួចមក ក្រុមដែលទទួលបានជោគជ័យទាំង៥ ឥឡូវនេះនឹងធ្វើកម្មសិក្សាដោយទទួលបានប្រាក់ខែរយៈពេល ៣ខែជាមួយនឹងការបណ្តុះបណ្តាលនៅក្រុមហ៊ុនបង្កើតថ្មីក្នុងស្រុកខាងផ្នែកបច្ចេកវិទ្យា ដើម្បីយល់កាន់តែច្បាស់អំពីដំណើរការអាជីវកម្ម និងពង្រីកមូលដ្ឋានចំណេះដឹងរបស់ពួកគេ។ បន្ទាប់ពីបញ្ចប់កម្មវិធីកម្មសិក្សារយៈពេល ៣ខែរបស់ពួកគេដោយជោគជ័យរួច ក្រុមទាំង៥ នឹងបន្តឡើងទៅកាន់វគ្គទី៥ គឺវគ្គ Grand Final Pitch នៃកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ដើម្បីប្រកួតប្រជែងដណ្តើមយករង្វាន់ធំជាទឹកប្រាក់ ១ម៉ឺនដុល្លារ និងមានឱកាសឈ្នះដំណើរទស្សនកិច្ចកម្សាន្តទៅចូលរួមក្នុងសន្និសិទ្ធបច្ចេកវិទ្យាក្នុងតំបន់ដោយទទួលបានការឧបត្ថម្ភទាំងស្រុង។ កញ្ញា Mélanie Mossard នាយកប្រតិបត្តិ Impact Hub Phnom Penh បានមានប្រសាសន៍ថា៖ «យើងមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការផ្តល់ឱកាសដល់សហគ្រិនវ័យក្មេងខាងផ្នែកបច្ចេកវិទ្យាទាំងនេះ ដើម្បីបង្ហាញជំនាញប្រកបដោយភាពច្នៃប្រឌិតសំខាន់ៗរបស់ពួកគេ ហើយផ្តល់ឱកាសឱ្យពួកគេធ្វើតេស្តជំនាញរបស់ពួកគេ។ ចាប់តាំងពីឆ្នាំ២០១៧មក តាមរយៈកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart យើងបានគាំទ្រដល់និស្សិតជាង ៥៨០នាក់នៅក្នុងប្រទេសកម្ពុជា ហើយនឹងបន្តគាំទ្រថែមទៀតសម្រាប់យុវជនទាំងនេះ ដោយសារភាគច្រើននៃយុវជនទាំងនេះ កម្មវិធីនេះបានក្លាយជាឱកាសផ្លាស់ប្តូរជីវិតមួយជាទីដែលពួកគេពិតជាអាចបង្ហាញនូវអ្វីដែលពួកគេមានសមត្ថភាពធ្វើ។ កម្មវិធីនេះមិនត្រឹមតែផ្តល់ឱ្យពួកគេនូវវេទិកា និងការណែនាំប្រកបដោយវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យពួកគេមានអនាគតកាន់តែភ្លឺស្វាងថែមទៀត»។ កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart រដូវកាលទី៥ នៅឆ្នាំនេះបានចាប់ផ្តើមនៅក្នុងខែមិថុនា ហើយនឹងអាចបញ្ចប់នៅខែធ្នូ។ អ្នកចូលរួមប្រមាណ ១២០នាក់បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនៅឆ្នាំ២០២២នេះ តាមរយៈការសិក្សា ការណែនាំ និងបទពិសោធផ្ទាល់។ ក្រោយពីបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល Digithon រួចមក ក្រុមចំនួន១២ បានឆ្លងទៅវគ្គ Technopreneurship Challenge ដែលមានរយៈពេលចំនួន ៥ថ្ងៃអំឡុងពេល ៣ចុងសប្ដាហ៍ ដែលពួកគេបានបង្កើតគំនិតរបស់ខ្លួន និងបង្កើតគំនិតអាជីវកម្មដ៏ល្អឥតខ្ចោះដើម្បីបង្ហាញទៅកាន់ក្រុមគណៈកម្មការ ដែលបានជ្រើសរើសក្រុមឈ្នះចំនួន៥ ក្រុម ដើម្បីឡើងទៅវគ្គបន្តទៀត។ ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart បានបណ្ដុះបណ្ដាលនិស្សិត សាកលវិទ្យាល័យនៅប្រទេសកម្ពុជាឱ្យផ្តើមដំណើរការអាជីវកម្មឌីជីថលទើបបង្កើតថ្មី ដោយផ្តល់នូវបទពិសោធសិក្សាល្អៗបំផុតតាមរយៈផ្ដល់ការណែនាំ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ កម្មវិធី SmartStart បានពង្រីកវិសាលភាពដើម្បីផ្តល់ការអប់រំផ្នែកសហគ្រិនភាពដល់យុវជនកម្ពុជាបន្ថែមទៀត និងបានផ្ដល់អត្ថប្រយោជន៍ដល់និស្សិតប្រហែលមួយពាន់នាក់។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងគំនិតផ្តួចផ្តើមទំនួលខុសត្រូវរបស់ក្រុមហ៊ុន និងគំនិតផ្តូចផ្តើមនិរន្តរភាពផ្សេងៗរបស់ក្រុមហ៊ុន Smart សូមតាមដានទំព័រហ្វេសប៊ុក Smart for Cambodia តាមរយៈគេហទំព័រ www.facebook.com/smartforcambodia។ អំពីក្រុមហ៊ុន Smart ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧.៥ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា Smart។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា Axiata Group Berhad ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។ ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ 4G LTE ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ 5G ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។ ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក! -ចប់- ក្រុមហ៊ុន Smart Axiata Co., Ltd. No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា ទូរស័ព្ទ: +855 10 201 000 www.smart.com.kh សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង កញ្ញា ម៉ម វណ្ណារី ទូរស័ព្ទ៖ +855 10 202 789 អុីម៉ែល៖ [email protected] (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២៖ បន្ទាប់ពីបានចូលរួមសិក្ខាសាលាបំប៉នជំនាញបន្ថែមក្នុងវគ្គ Bootcamp វគ្គ Hatch និងវគ្គ Digithon Challenge ក្រុមចំនួន៥ ត្រូវបានជ្រើសរើសដើម្បីឡើងទៅកាន់វគ្គបន្ទាប់គឺវគ្គ Incubation and Internship នៃកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart (SmartStart Young Innovator Program) ដែលឥឡូវនេះបានចូលដល់រដូវកាលទី៥ ហើយ។ |
លោក សោម រតនា ប្រធានប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្ក្រាន្តថ្លែងថា យុទ្ធការជិះកង់ដែលធ្វើនៅព្រឹកថ្ងៃទី១៧ មីនា ធ្វើឡើងដើម្បីលើកស្ទួយវិស័យវប្បធម៌ ក៏ដូចជាលើកកម្ពស់ការផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្ក្រាន្តឲ្យកាន់តែទូលំទូលាយ។ លោកបន្ថែមថា កម្មវិធីនេះក៏មានបំណងដើម្បីរិតចំណងមិត្តភាពរវាងក្រុមការងារពាក់ព័ន្ធ ដែលតែងតែចូលរួមសហការគ្នាបានយ៉ាងល្អ ធ្វើឲ្យព្រឹត្តិការណ៍អង្គរសង្ក្រាន្តទទួលបានជោគជ័យនាពេលកន្លងមក។ លោក សោម រតនារំពឹងថា ក្នុងឆ្នាំ២០១៧នេះ ក្រោមកិច្ចសហការពីភាគីពាក់ព័ន្ធ នឹងជំរុញឲ្យព្រឹត្តិការណ៍ប្រចាំឆ្នាំនៅខេត្តសៀមរាបមួយនេះ ទទួលបានផ្លែផ្កាកាន់តែវិសេសវិសាលទៀត។ យុទ្ធនាការជិះកង់ផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ចាប់ផ្តើមចេញដំណើរពីទីសក្ការព្រះអង្គចេក ព្រះអង្គចម ហើយបានបញ្ចប់នៅមុខប្រាសាទអង្គរវត្ត។ នៅមុខប្រាសាទអង្គរវត្ត ក្រុមអ្នកជិះកង់ក៏បានលេងល្បែងប្រជាប្រិយមួយចំនួន ដើម្បីបង្ហាញដល់ភ្ញៀវទេសចរ រួមនិងការបង្ហោះប៉ោងប៉ោងជានិមិត្តរូបផង។ គួររម្លឹកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ កាលពីលើកទីមួយឆ្នាំ២០១៣ ព្រឹត្តិការណ៍នេះទាក់ទាញភ្ញៀវទេសចរ ១៧ម៉ឺននាក់ លើកទីពីរ ឆ្នាំ២០១៤ ចំនួន ៣៨ម៉ឺននាក់ លើកទីបី ឆ្នាំ២០១៥ មានចំនួន ៩៧ម៉ឺននាក់ និងលើកទីបួន ឆ្នាំ២០១៦ គឺកើនឡើងដល់ទៅ ១,៣លាននាក់ ហើយគេរំពឹងថានៅឆ្នាំ២០១៧នេះ ចំនួននេះនឹងបន្តកើនឡើងទៀត៕ | សៀមរាប៖ យុទ្ធនាការជិះកង់ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ លើកទី៥ មានអ្នកចូលរួមជាង១០០នាក់។ យុទ្ធនាការជិះកង់សាមគ្គីរួមមិត្តឆ្ពោះទៅកាន់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ ក្រោមប្រធានបទ «អង្គរសង្ក្រាន្តជារបស់យើងទាំងអស់គ្នា»។ យុទ្ធនាការនេះរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក)។ |
ក្រូអាស៊ី ដែលមាន Luka Modrić ខ្សែបម្រើ Real Madrid ជាប្រធានក្រុម ធ្លាប់បង្ហាញខ្លួននៅពានអឺរ៉ុប ៦លើក ដោយលើកដំបូងនៅឆ្នាំ ១៩៩៨។ សារព័ត៌មានឌីជីថលថ្មីៗ សូមណែនាំឈ្មោះកីឡាករទាំង២៦នាក់របស់ក្រុមជម្រើសជាតិ ក្រូអាស៊ី ដែលស្ថិតនៅពូល B ជាមួយ អេស្ប៉ាញ អ៊ីតាលី និងអាល់នបានី ដូចខាងក្រោម៖ អ្នកចាំទី៖ Dominik Livakovic (Fenerbahce), Nediljko Labrovic (Rijeka), Ivica Ivusic (Pavos) ខ្សែការពារ៖ Josip Stanisic (Bayer Leverkusen), Marin Pongracic (Lecce), Josko Gvardiol (Manchester City), Martin Erlic (Sassuolo), Josip Sutalo (Ajax), Borna Sosa (Ajax), Domagoj Vida (AEK Athens), Josip Juranovic (Union Berlin) ខ្សែបម្រើ៖ Lovro Majer (Wolfsburg), Mateo Kovacic (Manchester City), Luka Modric (Real Madrid), Marcelo Brozovic (Al Nassr), Nikola Vlasic (Torino), Mario Pasalic (Atalanta), Luka Ivanusec (Feyenoord), Luka Sucic (Red Bull Salzburg), Martin Baturina (Dinamo Zagreb) ខ្សែប្រយុទ្ធ៖ Andrej Kramaric (Hoffenheim), Ivan Perisic (Hajduk Split), Ante Budimir (Osasuna), Bruno Petkovic (Dinamo Zagreb), Marko Pjaca (Rijeka), Marco Pasalic (Rijeka)៕ | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិក្រូអាស៊ី ដឹកនាំដោយគ្រូបង្វឹកសញ្ជាតិក្រូអាស៊ី លោក Zlatko Dalić វ័យ៥៧ឆ្នាំ។ ក្រុមរហស្សនាម Blazers ធ្លាប់បានត្រឹមរងជើងឯកពានរង្វាន់ប្រចាំទ្វីអឺរ៉ុប Euro ១លើក នៅឆ្នាំ ២០១៨។ |
អត្ថបទទាក់ទង កម្ពុជា ជំពាក់បំណុលបរទេសជាង១០ពាន់លានដុល្លារ គិតត្រឹមត្រីទី១ ឆ្នាំ២០២៣ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តីកម្ពុជា បានឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងការនាំវិស័យឯកជន និងបណ្តាប្រទេសផ្សេងៗមកវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ជាការឆ្លើយតប មន្រ្តីកម្ពុជារូបនេះ បានអះអាងថា ក្រៅពីយន្តកាកសាង-ប្រតិបត្តិការ-ផ្ទេរ (BOT) និងកម្ចីពីវិស័យឯកជន កម្ពុជាក៏ទទួលបានមូលនិធិពីដៃគូអភិវឌ្ឍផ្សេងទៀតផងដែរ ដូចជា ជប៉ុន កូរ៉េខាងត្បូង ចិន ថៃ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ីជាដើម។ លោក ស៊ុន ចាន់ថុល បានពន្យល់ថា កម្ពុជា មិនបានស្វះស្វែងរកប្រភពមូលនិធិ ត្រឹមតែចិននោះទេ ប៉ុន្តែកម្ពុជាស្វះស្វែងពីគ្រប់ទីកន្លែង។ បើតាមលោកស៊ុន ចាន់ថុល នៅពេលកម្ពុជាខ្ចីប្រាក់ ដោយបូករួមជាមួយនឹងការវិនិយោគលើវិស័យឯកជន វាមានក្តីបារម្ភជាច្រើនត្រូវបានលើកឡើងថា កម្ពុជាអាចខ្ចីប្រាក់ច្រើនពេក ហើយយល់ថា គំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ ប្រហែលជាអាចធ្វើឱ្យកម្ពុជាធ្លាក់ក្នុងអន្ទាក់បំណុល។ «ខ្ញុំយល់ឃើញផ្ទុយពីនោះ ព្រោះគំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ មិនបានធ្វើឱ្យកម្ពុជាធ្លាក់ក្នុងអន្ទាក់បំណុលឡើយ ប៉ុន្តែជាការពិត (ខ្សែក្រវាត់ និងផ្លូវ) បានជួយផ្តល់មូលនិធិដ៏ច្រើនសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់យើង»។ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់បែបនេះ។ មិនតែប៉ុណ្ណោះ មន្រ្តីរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា អត្រាបំណុលរបស់កម្ពុជា បើធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) គឺមានតិចជាង ៤០ភាគរយប៉ុណ្ណោះ ខណៈប្រទេសខ្លះមានអត្រាបំណុលរហូតដល់ ១០០ភាគរយឯណោះ ហើយប្រទេសផ្សេងទៀតមានរហូតដល់ ២០០ភាគរយ។ ត្រង់ចំណុចនេះ លោក ស៊ុន ចាន់ថុល កត់សម្គាល់ថា ដោយសារកម្ពុជាមានអត្រាបំណុលស្ថិតនៅក្រោម ៤០ភាគរយនៃផលិតផលក្នុងស្រុកសរុប វាអាចអនុញ្ញាតឱ្យកម្ពុជា ខ្ចីបន្ថែមបាន។ ត្រង់ចំណុចនេះ មន្រ្តីរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជានឹងមិនចាយលុយខ្ចះខ្ចាយលើគម្រោងណាមួយ ដែលមិនបានផ្តល់ប្រយោជន៍សេដ្ឋកិច្ចត្រលប់មកវិញ ដែលយ៉ាងហោចណាស់មានចន្លោះពី១២ ទៅ ១៥ភាគរយនោះឡើយ។ តាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅពេលកន្លងមក គិតត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៣ កម្ពុជាមានបំណុលសាធារណៈសរុប ១០,២៧ពាន់លានដុល្លារ ដោយក្នុងនោះកម្ពុជាបានជំពាក់ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង ធនាគារអភិវឌ្ឍអាស៊ី និងធនាគារពិភពលោកជាដើម៕ | លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិន មិនបានជះឥទ្ធិពលអាក្រក់ ឬធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់បំណុលឡើយ ប៉ុន្តែវាបានផ្តល់មូលនិធិដ៏ច្រើនសម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ មន្រ្តីជាន់ខ្ពស់កម្ពុជារូបនេះ បានធៀបបំណុលរបស់កម្ពុជា ជាមួយនឹងបំណុលរបស់ប្រទេសដទៃផងដែរ។ |
កាន់កាប់អាណាចក្រជំនួញក្នុងទីក្រុង ហុងកុង លោក លី កាស៊ីង នៅថ្ងៃទី៨ ខែកញ្ញា បានស្នើឲ្យមានការផ្សះផ្សាគ្នារវាងរដ្ឋាភិបាល និងក្រុមបាតុករ ខណៈការតវ៉ាសប្តាហ៍ថ្មីទៀត កាន់តែចរិតហិង្សាខ្លាំងឡើង។ គិតត្រឹមខែ មិថុនា ឆ្នាំ ២០១៩ លោក លី ជាបុគ្គលមានបំផុតលំដាប់ទី៣០លើពិភពលោក ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ២៩,៤ពាន់លានដុល្លារ។ «ប្រសិនបើវានៅតែបន្ត ស្ថានការណ៍នឹងកាន់តែអាក្រក់ខ្លាំងឡើងៗ។ គិតដល់រឿងនេះ ខ្ញុំព្រួយបារម្ភជាខ្លាំង»។ មហាសេដ្ឋីហុងកុងវ័យ ៩១ឆ្នាំរូបនេះ និយាយបែបនេះ អំឡុងកម្មវិធីមួយ វិហារសាសនាព្រះពុទ្ធ Tsz Shan ។ តាមការចុះផ្សាយរបស់ទូរទស្សន៍ Bloomberg លោក លី សង្ឃឹមថា យុវជនជំនាន់ក្រោយ អាចគិតគូរឲ្យស៊ីជម្រៅអំពីអនាគតពួកគេ និងទីក្រុង ហើយរដ្ឋាភិបាល ក៏អាចមានធម៌មេត្តាលើក្រុមតវ៉ាទាំងនោះផងដែរ។ កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រុមបាតុករមួយក្តាប់តូច បានបង្កចលាចលនៅស្ថានីយរថភ្លើងក្នុងទីក្រុងហុងកុង ដោយដុតភ្លើង វាយកម្ទេច និងដាក់របងរារាំងកម្លាំងសមត្ថកិច្ច។ សកម្មភាពហិង្សានេះ កើតឡើងក្រោយពីក្រុមអ្នកតវ៉ារាប់ម៉ឺននាក់ បានប្រមូលផ្តុំនៅមុខស្ថានកុងស៊ុលអាមេរិកប្រចាំទីក្រុងហុងកុង ដោយទាមទារឲ្យមានការអន្តរាគមន៍ពីសំណាក់ក្រុងវ៉ាស៊ីនតោន។ សូមរំលឹកដែរថា លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិការប្រចាំក្រុង ហុងកុង កាលពីសប្តាហ៍មុន បានប្រកាសដកសេចក្តីព្រាងច្បាប់បត្យាប័នជាផ្លូវការ ។ សំណើច្បាប់ ដែលនឹងបើកផ្លូវការធ្វើបត្យាប័នឧក្រិដ្ឋជនពីហុងកុង ទៅចិនដីគោកនេះហើយ ជាដើមចមនៃការផ្ទុះការតវ៉ាប្រឆាំងរដ្ឋាភិបាលលោកស្រី ការី ឡាំ កាលពីដើមខែមិថុនាមក។ ប៉ុន្តែការតវ៉ានេះបានរីកធំឡើង ដោយក្រុមបាតុករទាមទារឲ្យលោកស្រី ការី ចុះចេញពីតំណែង និងពួកគេមានសិទ្ធិជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតដោយសេរី និងសាកលជាដើម៕ | លោក លី កាស៊ីង (Li Ka Shing) បុរសមានដាច់គេប្រចាំក្រុងហុងកុង បានទទូចឲ្យរដ្ឋាភិបាលមានការប្រោសប្រណីមេត្តាចំពោះក្រុមយុវជនដែលធ្វើសកម្មភាពតវ៉ា។ ការស្នើសុំជាសាធារណៈនេះ ធ្វើឡើងក្រោយពីសកម្មភាពតវ៉ាឈានដល់សប្តាហ៍ទី១៤។ |
លោក រៀល ខេមរិន្ទ្រ បានដាក់សំណើសុំសិទ្ធិនយោបាយ នៅពាក់កណ្តាលខែមីនានេះ បន្ទាប់ពីមានការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ការផ្តល់សិទ្ធិនយោបាយដល់ក្រុមអ្នកប្រឆាំង អាចនឹងត្រូវបញ្ចប់ នៅមុខឬក្រោយចូលឆ្នាំខ្មែរ។ លោក រៀល ខេមរិន្ទ្រ ជាជនជទី៤ ដែលទទួលបានសិទ្ធិនយោបាយវិញ។ ៣នាក់ទៀត គឺ លោក គង់ គាំ លោក គង់ បូរ៉ា និង លោក ស៊ឹម សុវណ្ណឌី។ អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង១១៨នាក់ (ស្លាប់ម្នាក់) ត្រូវបានបិទសិទ្ធិមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ៕ | សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលកំពុងទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងការប្រទាននីតិសម្បទា ដល់លោក រៀល ខេមរិន្ទ អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យលោក បានចូលធ្វើនយោបាយវិញ។ |
«យើង ទួញយំសោកចំពោះ[មរណភាព]អ្នក [] មេបញ្ជាការដ៏ស្មោះត្រង់»។ អ្នកនាំពាក្យថ្មីរបស់ក្រុមឧទ្ទាមរដ្ឋឥស្លាម អាប៊ូ ហាំសា អាល់-ឃួរ៉ៃស៊ី (Abu Hamza al-Quraishi) និយាយបែបនេះក្នុងសេចក្តីថ្លែងការណ៍ជាសំឡេងមួយ។ ក្នុងសាររយៈពេល៧នាទី ក្រុម ISIS អះអាងថា ក្រុមប្រឹក្សា Shura របស់ក្រុមរដ្ឋឥស្លាម បានកោះប្រជុំភ្លាមៗក្រោយមានការបញ្ជាក់ពីការស្លាប់របស់ បាក់ដាឌី ហើយសមាជិកជាន់ខ្ពស់បានព្រមព្រៀងលើការជ្រើសរើសមេដឹកនាំថ្មី។ គេដឹងតិចតួចណាស់អំពី ប្រមុខដឹកនាំ ISIS ថ្មី ហាស៊ីមី ដែលឈ្មោះបុគ្គលរូបនេះសឹងតែគ្មានអ្នកណាធ្លាប់លឺផង។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP អ្នកជំនាញអ៊ីរ៉ាក់ម្នាក់ដែលតាមដានក្រុមឧទ្ទាម ISIS នេះ លើកឡើងថា៖«យើងមិនដឹងច្រើនឡើយអំពលោក [ហាស៊ីមី] ដែលកំពុងដឹកនាំគណៈចៅក្រមនៃរដ្ឋឥស្លាម ហើយលោកដឹកនាំគណៈកម្មធិការ Sharia (ច្បាប់ឥស្លាម)»។ ទន្ទឹមនឹងការប្រកាសរើសមេដឹកនាំថ្មី ក្រុមរដ្ឋឥស្លាម ក៏គំរាមខ្លាំងៗប្រឆាំងសហរដ្ឋអាមេរិកដែលជាអ្នកសម្លាប់មេដឹកនាំខ្លួន។ ពួកគេបានព្រមានថា អ្នកគាំទ្ររបស់ក្រុមរដ្ឋឥស្លាម នឹងសងសឹកចំពោះការស្លាប់របស់បាក់ដាឌី។ ត្រង់នេះ អ្នកនាំពាក្យក្រុមរដ្ឋឥស្លាម ហាំសា លើកឡើងបែបនេះ៖«កុំទាន់អរសប្បាយពេកអាមេរិក។ អ្នកដែលបានជ្រើសរើសថ្មីនឹងធ្វើឱ្យអ្នកភ្លេចភាពភ័យរន្ធត់ដែលអ្នកបានឃើញ [...] ហើយធ្វើឱ្យសមិទ្ធផលនៃថ្ងៃបាក់ដាឌី មានរសជាតិផ្អែម»។ អត្ថបទទាក់ទង អាមេរិកបញ្ចេញវីដេអូវាយឆ្មក់សម្លាប់មេក្រុម ISIS បាក់ដាឌី ប្រមុខក្រុមរដ្ឋឥស្លាម បំផ្ទុះខ្លួនឯង ក្រោយយោធាអាមេរិកតាមទាន់ សូមបញ្ជាក់ថា បាក់ដាឌី ដែលបានដឹកនាំក្រុមរដ្ឋឥស្លាម តាំងពីឆ្នាំ២០១៤ និងមនុស្សដែលអាមេរិកតាមប្រមាញ់ជាយូរមកហើយនោះ បានបំផ្ទុះខ្លួនឯងក្នុងប្រតិបត្តិការវាយឆ្មក់របស់កម្លាំងពិសេសអាមេរិក ក្នុងខេត្តពាយ្យនៃប្រទេសស៊ីរី Idlib កាលពីថ្ងៃអាទិត្យ ២៧ តុលា។ ក្រោយមក នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ មន្ត្រីអាមេរិក បានបញ្ជាក់ថា សពរបស់បាក់ដាឌី ត្រូវយកទៅបោះចោលក្នុងសមុទ្រ៕ | ក្រុមរដ្ឋឥស្លាម (ISIS) បានបញ្ជាក់ការស្លាប់របស់មេដឹកនាំខ្លួន អាប៊ូ អាកើ អាល់-បាក់ដាឌី (Abu Bakr al-Baghdadi) ហើយបានជ្រើសរើសអ្នកជំនួសថ្មី ឈ្មោះថា អាប៊ូ អ៊ីប្រាហ៊ីម អាល់-ហាស៊ីមី អាល់-ឃួរ៉ៃស៊ី (Abu Ibrahim al-Hashimi al-Quraishi) ។ ទន្ទឹមនេះ ពួកគេក៏ប្តេជ្ញាសងសឹកប្រឆាំងសហរដ្ឋអាមេរិកផងដែរ។ |
ថ្ងៃអង្គារទី២១ ខែវិច្ឆិកា តុលាការកំពូលហ្វីលីពីនបានសម្រេចបើកសវនាការស្តាប់ការបកស្រាយរបស់ក្រុមមេធាវីមកពីស្ថាប័នផ្តល់ជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃ (Free Legal Assistance Group) ដែលបានដាក់ញត្តិស្នើសុំឲ្យបញ្ឈប់សង្គ្រាមគ្រឿងញៀនរបស់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ កាលពីខែមុន។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ញត្តិរបស់ក្រុមសកម្មជនសិទ្ធិមនុស្សនេះបានអះអាងថា សង្គ្រាមបង្ហូរឈាមរបស់រដ្ឋាភិបាលក្រុងម៉ានីលផ្ទុយនឹងរដ្ឋធម្មនុញ្ញ ដោយសារតែវាអនុញ្ញាតឲ្យប៉ូលិសសម្លាប់ជនសង្ស័យ ក្នុងករណីទប់ទល់ជាមួយជននោះពេលប្រតិបត្តិការបង្ក្រាប និងបោសសម្អាតគ្រឿងញៀននោះ។ ប្រធានក្រុមមេធាវីខាងលើ Chel Diokno បានប្រាប់តុលាការថា៖« នេះអាចជាករណីដែលប៉ូលិសបកស្រាយខុសពេលប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ព្រោះគេយល់ថាពាក្យទប់ទល់អាចជាការសម្លាប់»។ រយៈពេលមួយឆ្នាំ បួនខែមកនេះ សង្គ្រាមគ្រឿងញៀនរបស់លោក ឌូទើតេ បានឆក់យកជីវិតជនជាតិហ្វីលីពីនអស់ច្រើនជាង ៣៩០០នាក់ ហើយប៉ូលិសអះអាងថា វាជាករណីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងពេលចាំបាច់ប៉ុណ្ណោះ។ ប៉ូលិសពន្យល់ទៀតថា ភាគច្រើនជនសង្ស័យបានប្រឆាំងប៉ូលិសមិនឲ្យចាប់ខ្លួនពួកគេផង។ យ៉ាងណាមិញ ក្រុមអ្នករិះគន់ និងបណ្តាសកម្មជនសិទ្ធិមនុស្សបានចោទប្រកាន់ថា វាមានការសម្លាប់រង្គាលទាំងលើជនស្លូតត្រង់ ហើយគ្មានឡើយការទទួលខុសត្រូវចំពោះបញ្ហានេះ។ ប៉ុន្តែប៉ូលិសតែងទាត់ចោលការចោទប្រកាន់នេះ។ ដោយឡែកមេធានការពារក្តីរដ្ឋាភិបាល Jose Calida បានបកស្រាយឲ្យអស់ចម្ងល់ក្នុងតុលាការថា វាគ្មានការបញ្ជាឬណែនាំឲ្យប៉ូលិសសម្លាប់ជនសង្ស័យឡើយ ហើយការចោទប្រកាន់ក្នុងញត្តិនេះជាការប៉ាន់ស្មានដែលគ្មានព័ត៌មានលម្អិត និងមូលដ្ឋានរឹងមាំឡើយ។ សូមជម្រាបថា ការចោទប្រកាន់កើតឡើងជារឿយៗចំពោះរដ្ឋាភិបាលហ្វីលីពីន រឿងសម្លាប់ជនស្លូតត្រង់ក្នុងសង្គ្រាមគ្រឿងញៀនពីសំណាក់ប៉ូលិស។ ដោយសារបញ្ហានេះ លោក ឌូទើតេបានសម្រេចដកប៉ូលិសចេញពីប្រតិបត្តិការ ដោយដាក់ភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនឲ្យបំពេញភារកិច្ចជំនួសវិញកាលពីខែមុន៕ | តុលាការកំពូលហ្វីលីពីនចាប់ផ្តើមបើកសវនាការដើម្បីស្តាប់ការទាញហេតុផលពាក់ព័ន្ធញត្តិរបស់ក្រុមសកម្មជនសិទ្ធិមនុស្សដែលអះអាងថា សង្គ្រាមគ្រឿងញៀនរបស់លោក រ៉ូឌ្រីហ្គោ ឌូទើតេ ផ្ទុយរដ្ឋធម្មនុញញ្ញនាថ្ងៃអង្គារទី ២១ វិច្ឆិកាម្សិលមិញ។ |
ភ្នំពេញ៖ ខេត្តកំពង់ឆ្នាំង មានចម្ងាយ ៩១គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលមានរមណីយដ្ឋានវប្បធម៌ និងធម្មជាតិចំនួន២៤កន្លែង។ រមណីយដ្ឋានវប្បធម៌ធម្មជាតិ មានចំនួន១៤កន្លែង។ រមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត មានចំនួន ១០កន្លែង និងតំបន់ទេសចរណ៍គោលដៅចំនួន ៣កន្លែង ភ្នំព្រះ ទឹកធ្លាក់ស្រែអំពិល និងទឹកធ្លាក់ថ្មក្រាល ជាគោលដៅទាក់ទាញបានភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនជាងគេ។ ក្រៅពីនេះ សហគមន៍ទេសចរណ៍អណ្ដូងឬស្សី ភ្នំនាងកង្រី, ភ្នំក្រាំងដីមាស, ភ្នំព្រះ, ភ្នំសន្ទូច, ទួលអំពិល, ភ្នំរាប់បាត, ទំនប់ទ្វារទឹកគង្គា, ភ្នំព្រះធាតុ, ទំនប់២០ឧសភា, ទឹកធ្លាក់ស្រែអំពិល, និងទឹកធ្លាក់ថ្មក្រាល សុទ្ធតែជាតំបន់ទេសចរណ៍សំខាន់ៗសម្រាប់ខេត្តកំពង់ឆ្នាំង។ លោក ស៊ុន សុវណ្ណារិទិ្ធ អភិបាលខេត្តកំពង់ឆ្នាំង ។ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ថ្លែងដូច្នេះ៖ «អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំគោលដៅទេសចរណ៍មួយចំនួនសម្រាប់ភ្ញៀវទេសចរទៅកម្សាន្ត គឺតំបន់ភ្នំព្រះ តំបន់ទឹកធ្លាក់ថ្មក្រាល តំបន់ទឹកធ្លាក់ស្រែអំពិល ទំបន់ទ្វារទឹកគង្គារ និងតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តមួយចំនួនផងដែរ »។ លើសពីនេះ ខេត្តកំពង់ឆ្នាំង ក៏ទទួលបានទេសចរពីតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តផងដែរ ក្នុងនោះរួមមាន ប្រាសាទភ្នំដារ, ប្រាសាទប្រុស-ស្រី, ប្រាសាទកំពង់ព្រះ, វត្តត្រឡែងកែង, ប្រាសាទស្លុតី, ភ្នំតារាជ, ស្ថានីយ៍បុរេប្រវត្តិសំរោងសែន, ប្រាសាទពណ្ណរាយជាដើម។ សូមបញ្ជាក់ដែរ ខេត្តកំពង់ឆ្នាំង មានសណ្ឋាគារ ផ្ទះសំណាក់ និងភោជានីយដ្ឋានជាង២០០កន្លែង។ បន្ថែមពីនេះ ឆ្នាំ២០២២ ខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវទេសចរចំនួន ៨២៨ ៣៥៦នាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចំនួន ២៣៦៩នាក់។ ក្នុងឆ្នាំ២០១៩ ខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវទេសចរចំនួន ១ ១៥៧ ៨៥៥នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ១ ០២៩ ៨៣៨នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ១២៨ ០១៧នាក់៕ រូបភាពពី៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង៕ | ដោយ៖ សែម ប្រាក់ដាវ |
កាលពីដើមសប្តាហ៍មុន ក្រុមហ៊ុនអចលនវត្ថុមួយក្នុងខេត្តឈៀងម៉ៃ ឈ្មោះថា Perfect Homes បានបង្ហោះរូបភាព ដែលបង្ហាញពីការវេចខ្ចប់ផលិតផលដោយប្រើប្រាស់ស្លឹកចេកនៅលើទំព័រហ្វេសបុករបស់ខ្លួន។ ភ្លាមៗនោះ រូបភាពទាំងនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក។ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes លោក Trevor Nace អ្នកជំនាញបរិស្ថាន គូសបញ្ជាក់ថា ការប្រើប្រាស់ស្លឹកចេកជំនួសឲ្យប្លាស្ទិកសម្រាប់វេចខ្ចប់ទំនិញ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតមួយ ដើម្បីជួយកាត់បន្ថយបរិមាណប្លាស្ទិក។ ទាក់ទិននឹងគុណសម្បត្តិពិសេសរបស់ស្លឹកចេក វាមានទំហំធំ និងរឹងមាំ ហើយអាចបត់បែនបាន ងាយស្រួលក្នុងការវេចខ្ចប់។ ទន្ទឹមនឹងគ្នានេះ រឿងមួយដែលគួរយកមកពិចារណានោះ គឺពាក់ព័ន្ធនឹងតម្លៃរបស់ប្លាស្ទិក និងស្លឹកចេក។ ក្នុងបណ្តាប្រទេសក្នុងតំបន់ត្រូពិក ស្លឹកចេញ ត្រូវគេប្រទះឃើញមាននៅគ្រប់ទិសទី។ ជាពិសេនោះ អ្នកអាចទទួលបានដោយឥតគិតថ្លៃថែមទៀតផង ដោយអាស្រ័យលើគុណភាពដែលអ្នកចង់បាន។ ក្នុងតំបន់មានអាកាសធាតុក្តៅវិញ ការប្រើប្រាស់ស្លឹកចេក អាចមានតម្លៃថ្លៃជាងប្លាស្ទិក។ យ៉ាងណាមិញ លោក Trevor នៅតែជំរុញឲ្យប្រើប្រាស់វិធីសាស្ត្របែបនេះ ដែលល្អសម្រាប់បរិស្ថាន។ មែនទែនទៅ ការប្រើប្រាស់ស្លឹកចេកដើម្បីវេចខ្ចប់អាហារ ត្រូវបានគេអនុវត្តតាំងពីយូរណាស់មកហើយ។ ក្នុងតំបន់ត្រូពិកខ្លះនៃប្រទេសម៉ិចស៊ិក អាហារ និងផលិតផល ត្រូវបានវេចខ្ចប់ដោយស្លឹកចេក។ ប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ប្រើប្រាស់ស្លឹកចេកដើម្បីវេចខ្ចប់អាហារ និងបាយផងដែរ។ សូមបញ្ជាក់ថា ក្នុងចំណោមប្លាស្ទិក៩ពាន់លានតោនដែលត្រូវបានគេផលិតឡើង ត្រឹម៩ភាគរយប៉ុណ្ណោះត្រូវបានគេយកទៅកែច្នៃឡើងវិញ។ ភ្នាក់ងារអង្គការទទួលបន្ទុកកម្មវិធីបរិស្ថាន បានប៉ាន់ស្មានថា ត្រឹមឆ្នាំ២០៥០ ប្លាស្ទិកប្រមាណ១២ពាន់លានតោន នឹងត្រូវបោះចោលទៅក្នុងបរិស្ថាន និងមហាសមុទ្រ។ ក្នុងចំណោមសំណល់ប្លាស្ទិកទាំងនោះ កន្ទុយបារី, ដបប្លាស្ទិក, ប្រអប់ប្លាស្ទិកដាក់អាហារ និងថង់ទំនិញប្លាស្ទិក គឺជាមូលហេតុធំបំផុត ៕ | ផ្សារទំនើបមួយក្នុងប្រទេសថៃ បានបង្កើតវិធីសាស្ត្រដ៏ឈ្លាសវៃមួយ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ជំនួសឲ្យប្លាស្ទិកដែលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ផ្សារទំនើបមួយឈ្មោះថា Rimping ដែលមានទីតាំងក្នុងខេត្តឈៀងម៉ៃ ភាគខាងជើងនៃប្រទេសថៃ សម្រេចប្រើប្រាស់ស្លឹកចេកដើម្បីវេចខ្ចប់ផលិតផលរបស់ខ្លួន។ |
Here are some scenarios that could emerge from the summit, which opens Wednesday in Hanoi: - Complete breakdown considered unlikely - The US pointman on North Korea, Stephen Biegun, and his counterpart Kim Hyok Chol are holding working-level talks in Hanoi to lay the groundwork for the leaders. A complete collapse of the summit seems "unlikely because Trump and Kim are so invested in the meeting," said Viping Narang, an associate professor at the Massachusetts Institute of Technology. But what comes out of the talks is another story. The two leaders' first summit in Singapore ended in a statement that agreed on "complete denuclearization" -- which Pyongyang defines broadly as an end to nuclear weapons on the Korean peninsula. The United States says it is seeking the "verifiable and irreversible" denuclearization of North Korea -- a formulation Pyongyang is sure to resist. - Repeat of Singapore is defeat for Trump - A simple repeat of the Singapore declaration would be widely seen in the United States as a defeat for Trump. "What would be a failure is another vague statement about intentions with very little concrete action that each side is committed to take," said Jung Pak, a former CIA analyst who is now a senior fellow at the Brookings Institution. Narang said that a repeat of Singapore would be the favored outcome for North Korea, which would face no fresh constraints. "There's a paradox: for the summit to be useful for the North Koreans, the working-level meetings need to be as vague and drawn-out as possible," Narang said. "But for the summit to be useful for the US, the working-level meetings have to deliver something concrete." A Western diplomat, speaking on condition of anonymity, said that if nothing major emerges by the US summer, hawks around Trump such as his national security adviser, John Bolton, could increasingly press to be done with talks and focus on pressure. - Or Trump yields ground - No matter how much Trump's team prepares him, this most untraditional of US presidents could reject expert advice and, as is his wont, go with his gut. Such a scenario would be seen as a catastrophe by much of the Washington establishment, which has spent decades trying to figure out North Korea. "A failure would be that the US gives more than it receives," said Abraham Denmark, director of the Asia program at the Woodrow Wilson International Center for Scholars. Denmark voiced fear that Trump could declare a formal end to the 1950-53 Korean War -- which closed only with an armistice -- without significant action from Pyongyang. "Declaring an end to the war is a significant concession and should not be done lightly," he said, fearing an effect on the dynamics between the two Koreas. One major fear for South Korea and Japan is that Trump reaches a deal that only restricts intercontinental missiles that could hit the United States, while not taking up shorter-range weapons that threaten them. Secretary of State Mike Pompeo has repeatedly spoken of the North Korea summit as a way to protect Americans, raising worries in the region. - US hopes for verifiable denuclearization - The best result for the United States would be a step-by-step, verifiable agreement in which the North Koreans commit to ending their nuclear program beyond verbal promises. North Korean concessions over which the United States could cry victory include the suspension of all the regime's missile and nuclear sites and the destruction of some of them, Denmark said. For Narang, the destruction of the Yongbyon complex -- North Korea's main nuclear center -- would mark an important step. But the key for Washington would be inspections by the UN's International Atomic Energy Agency to verify North Korea is getting rid of its nuclear weapons. In return, Washington could open a liaison office in Pyongyang -- a step toward full diplomatic relations -- or declare an end to the war. Kim's most urgent goal is the lifting of international sanctions that have held back his hopes of economic development. The United States has so far insisted that it will not provide aid until denuclearization. But Biegun recently hinted at early steps, saying, "We didn't say we won't do anything until you do everything." fff/sct/oh © Agence France-Presse | Washington, United States | Could the United States and North Korea reach a historic accord -- or could it all fall to pieces?As President Donald Trump prepares for a historic second summit with North Korean leader Kim Jong Un, observers see a wide array of possible outcomes. |
Equinox Angkor Wat គឺជាព្រឹត្តិការណ៍មួយដែលកើតឡើងពីរដងក្នុងមួយឆ្នាំ ដោយលើកទី១នៅក្នុងខែមីនា និងលើកទី២នៅខែកញ្ញា។ យោងតាមក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះមានទំនាក់ទំនងជាមួយនឹងស្ថាបត្យកម្មរបស់អង្គរវត្តដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រខ្មែរផងដែរ។ ទេសចរ ដែលទៅទស្សនាព្រះអាទិត្យរះនាពេលព្រឹក អាចគយគនទិដ្ឋភាពដ៏អស្ចារ្យ ក៏ដូចជាផ្តិតយករូបភាពយ៉ាងស្រស់ស្អាត នៅចំកំពូលប្រាង្គប្រាសាទ។ ព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាល នឹងកើតឡើងរយៈពេល៣ថ្ងៃនេះ គឺជាសមរាត្រីរដូវវស្សា ដែលវេលាពេលថ្ងៃ និងរយៈពេលយប់ស្មើគ្នា ជាព្រឹត្តិការណ៍កើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយមានតែនៅក្នុងខែកញ្ញា និងខែមីនាប៉ុណ្ណោះ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមីនាកន្លងទៅ ព្រះករុណា ព្រះមហាក្សត្រ បានយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីសុំ «ព្រះអគ្គិកីឡានៅប្រាសាទអង្គរវត្ត ចំពេលដែលព្រះអាទិត្យរះចំពីលើកណ្តាលកំពូលប្រាសាទអង្គរវត្តផងដែរ។ ដោយ ព្រះអគ្គិកីឡានោះ គឺសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលបានរៀបចំជាលើកដំបូងបំផុតក្នុងប្រទេសកម្ពុជាផងដែរ៕ | ភ្នំពេញ៖ បាតុភូតព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត នារដូវវស្សានេះ នឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី២១-២៣ ខែកញ្ញាឆ្នាំ២០២៣ ចាប់ពីម៉ោង៦ព្រឹកតទៅ។ នេះបើតាមក្រសួងសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍។ |
អ្នកចូលរួមគ្រាន់តែទាយថាប្រទេសនឹងឈ្នះបានពានរង្វាន់ ហើយគោរពទៅតាមលក្ខខណ្ឌ Like, Share, Join Group (Telegram: https://t.me/isporttoday) ឬ ក្រុម Facebook (iSport Shop & RIKI) ជាការស្រេច។ មនុស្សធំ អ្នកឈ្នះនឹងប្រកាស់លទ្ធផលនៅពេលចប់ការប្រកួតចុងក្រោយ ២ ថ្ងៃ តាមរយះការបង្វឹលកង (Online) ដោយច័យដន្យ ត្រឹម 7 នាក់ ដំបូង (Live) ហើយការទស្សន៍ទាយបិទបញ្ចប់ត្រឹមថ្ងៃទី 06/12/22។ បើលោកអ្នកចង់គាំទ្រប្រទេសដែលលោកអ្នកស្រលាញ់កអាចជាវខោអាវកីឡាប្រទេសនីមួយៗពីហាងកីឡាអាយស្ពតបានដូចគ្នា មានច្រើនជំរើស បូករួមទាំងក្លឹប និងព៌ណសម្រាប់ជ្រើសរើស និងទំហំ 24-30 & S M L XL 2XL. តម្លៃល្អសម្រាប់អ្នកយកទៅលក់បន្តពីហាងអាយស្ពតតាម https://t.me/isportwholesale ។ ទូរស័ព្ទលេខ: Tel:010-669 963 (Telegram) / 077-376322 / 088-939-0221. អាចឆាតមកវិញបានតាម៖ - បោះដុំ: https://t.me/isportwholesale - លក់រាយ: https://t.me/isportstore ចូលក្រុមទទួលទំនិញថ្មីតាម៖ https://t.me/+Gu5paKwalLcwOTRl #ដៃគូផលលាភលោកអ្នក! អរគុណ & ជូនពរសំណាងល្អ | ហាងអាយស្ពតផ្តល់រង្វាន់ស្បែកជើងអូរីណល ១ គូ អាវអូរីជីណល ៣ ឈុត បាល់ Word Cup 1 គ្រាប់ និងសំភារកីឡា ២ មុខទៀត (Spray Anti Pain & ថង់ដាក់ស្បែកជើងល្អ) សម្រាប់អ្នកឈ្នះ សរុប ៧ នាក់។ |
ភ្នំពេញ៖ ផ្នែកចំណីអាហារបានដើរតួនាទីយ៉ាងសំខាន់ សម្រាប់បំពេញសេចក្តីត្រូវការរបស់មនុស្សជាតិ ពិសេសអំឡុងពេលវិបត្តិកូវីដ-១៩នេះ។ ក្នុងនោះការចិញ្ចឹមគោយកសាច់ ជារបរមួយដ៏ពេញនិយម និងមានសក្តានុពល តែមិនប្រាកដថាអ្នកចិញ្ចឹមគោទាំងអស់ សុទ្ធតែជោគជ័យក្នុងរបរនេះឡើយ។ ដើម្បីទទួលបានលទ្ធផលល្អក្នុងរបរនេះ លោក ញ៉ក់ សម្បត្តិ ម្ចាស់កសិដ្ឋានចិញ្ចឹមគោយកសាច់ ខេមរា សម្បត្តិ អះអាងថា៖ «ម្ចាស់កសិដ្ឋាននីមួយៗត្រូវចេះប្រើប្រាស់កញ្ចប់ហិរញ្ញវត្ថុឱ្យចំគោលដៅ, របៀបចិញ្ចឹមគោស្របតាមស្តង់ដារបច្ចេកទេស និងវិធីសាស្រ្តធ្វើទីផ្សារ ឬជំរុញការលក់ដោយខ្លួនឯង»។ ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី» និងលោក ញ៉ក់ សម្បត្តិ ម្ចាស់កសិដ្ឋានចិញ្ចឹមគោយកសាច់ ខេមរា សម្បត្តិ ដូចតទៅ៖ ពីអ្នកដើរទិញគោ និងកាប់សាច់គោលក់ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង លោក ញ៉ក់ សម្បត្តិ បានវិវត្តខ្លួនទៅជាម្ចាស់កសិដ្ឋានចិញ្ចឹមគោយកសាច់។ បច្ចុប្បន្ន កសិដ្ឋានចិញ្ចឹមគោខេមរាសម្បត្តិ របស់លោក ញ៉ក់ សម្បត្តិ មានសត្វគោជាង ២០០ក្បាល។ ទម្រាំទទួលបានលទ្ធផលល្អដូចសព្វថ្ងៃនេះ លោក ញ៉ក់ សម្បត្តិ បានឆ្លងកាត់ការតស៊ូ និងលំបាកជាច្រើន ដោយត្រូវការបច្ចេកទេសចិញ្ចឹមស្របតាមស្តង់ដារជឿនលឿន ពិសេសការប្រកួតប្រជែង ជាមួយសាច់គោ នាំចូលពីបរទេស និងសាច់គោក្នុងស្រុក។ បើតាមម្ចាស់កសិដ្ឋានរូបនេះ របរចិញ្ចឹមគោយកសាច់នេះ ត្រូវការចំណាយដើមទុនច្រើន ទើបអាចឈរជើងបានទៅថ្ងៃមុខ ។ ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ លោក ញ៉ក់ សម្បត្តិ បញ្ជាក់ថា៖«មុខរបនេះ ទាមទារចិត្តស្រឡាញ់ តស៊ូអត់ធ្មត់ ព្រោះវាលំបាកខ្លាំង មិនមែនឱ្យតែមានលុយសុទ្ធតែអាចធ្វើបានទេ។ ហើយការយកលុយមកជះបែបនេះ មិនខុសពីការសង្កត់កឈ្មួញក្នុងស្រុកដូចគ្នាឡើយ។ ការណ៍ដែលឃើញគេធ្វើទៅបាន ហើយធ្វើតាមគ្នា គឺវាប្រ ឈមនឹងគ្រោះថ្នាក់ខាតបង់ខ្លាំងណាស់ ព្រោះយើងមិនដឹងថា នៅពីក្រោយភាពមានបាន ឬជោគជ័យរបស់គេ មានការលំបាកអ្វីខ្លះទេ»។ លោក ញ៉ក់ សម្បត្តិ ម្ចាស់កសិដ្ឋាន ខេមរា សម្បត្តិ ម្ចាស់កសិដ្ឋានចិញ្ចឹមគោយកសាច់ ដែលមានបទពិសោធន៍ជាង ៦ឆ្នាំនេះ ក៏បានចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង ៣ចំណុចដល់អ្នកចង់ប្រកបរបរនេះផងដែរ។ ចំណុចទី១ ត្រូវចេះចាត់ចែងកញ្ចប់ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងចំគោលដៅ។ ចំណុចទី២ ការចិញ្ចឹមគោប្រកបដោយស្តង់ដារ និងទី៣ វិធីសាស្រ្តជំរុញទីផ្សារ និងការលក់ដោយខ្លួនឯង។ ក្នុងពេលចាប់ផ្ដើមដំបូង លោក សម្បត្តិ មិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដំណើរការមុខជំនួញដ៏ធំបែបនេះភ្លាមៗនោះទេ។ ម្ចាស់កសិដ្ឋានរូបនេះ បានរៀបចំផែនការមុខជំនួញ ទាំងខ្ទង់ចំណាយផ្សេងៗ និងចំណូលដែលរំពឹងទុក ស្នើទៅកាន់ធនាគារ ដើម្បីខ្ចីប្រាក់មកវិនិយោគ។ ក្រោយពីទទួលបានកញ្ចប់ថវិកា លោក សម្បត្តិ រៀបចំលុយកាក់ជាចំណែកៗ ដូចជា ប្រាក់សម្រាប់រៀបចំកសិដ្ឋាន, ប្រាក់សម្រាប់ទិញ និងកែច្នៃចំណី រួមទាំងប្រាក់សម្រាប់ទិញគោពីអ្នកភូមិយកមកបំប៉ន និងត្រៀមសម្រាប់ការខាតបង់នៅពេលក្រោយ។ «ចាប់ផ្តើមមុខរបរតូច ដើមទុនស្តួចស្តើង ខ្ញុំចំណាយតែលើរឿងចំបាច់បំផុត និងគិតធ្វើបែបណាឱ្យចំណាយតិចតែចំណេញច្រើន។ ជាក់ស្តែងខ្ញុំសុខចិត្តចំណាយទិញរូបមន្តចំណីពីថៃ ១ម៉ឺនដុល្លារតែម្តង ដើម្បីយកមកផលិតចំណីក្នុងស្រុកខ្មែរ ព្រោះវត្ថុធាតុដើមស្រុកយើងសម្បូរណាស់ និងចង់ជួយផ្តល់ការងារដល់បងប្អូនយើង»។ នេះជាការរៀបរាប់របស់លោក ញ៉ក់ សម្បត្តិ។ ទាក់ទងនឹងការចិញ្ចឹម លោក សម្បត្តិ បានបែងចែកគោទាំង២០០ក្បាលនោះ ដាក់ក្នុងប្លុកចំនួន ២០ផ្សេងគ្នា និងមើលទៅលើអាយុគោតិច ឬគោចាស់ ដោយមិនអាចដាក់លាយឡំគ្នាបានឡើយ។ ជាមួយគ្នានេះ ត្រូវឱ្យចំណីទៀងទាត់ពេលវេលា និងយកចិត្តទុកដាក់មើលថែសត្វគោទាំងនោះ។ ដោយឡែក សម្រាប់ការធ្វើទីផ្សារសាច់គោវិញ ក្នុងជំហានដំបូង លោក សម្បត្តិ បានលក់សាច់គោនៅខេត្តបាត់ដំបងសិន បន្ទាប់មកបន្តលក់ទាំងរាយ និងបោះដុំនៅរាជធានីភ្នំពេញ។ ក្នុងរយៈពេលចុងក្រោយនេះ លោក សម្បត្តិ ក៏បានចាប់ដៃគូជាមួយ «ខេមរាម៉ាត» ដែលផ្តល់ជូនការនាំចូលផ្តាច់មុខនូវសាច់គោស្រស់ពីកសិដ្ឋានលោកផ្ទាល់។ បុរសសម្បុរស្រអែមរូបនេះ សង្កត់ធ្ងន់ថា៖«រឿងទីផ្សារ គឺជាជីវិតរបស់អ្នកចិញ្ចឹមគោ ត្រូវយល់ដឹងពីស្ថានភាពទីផ្សារជាមុនសិន ព្រោះពិបាកណាស់ទម្រាំអាចឈរជើងបាន ត្រូវពង្រឹងគុណភាពការចិញ្ចឹម ដើម្បីបង្កើនរសជាតិសាច់គោដែលធម្មជាតិល្អ និងរកមធ្យោបាយនាំផលិតផលខ្លួន ឱ្យទៅដល់ដៃអតិថិជនគោលដៅតែម្ដង៕ | ដោយ៖ សុង សុធាវី |
ពីការហាត់ដើម្បីការពារខ្លួនរហូត វី ស្រីខួច បានក្លាយជាកីឡាការិនីប្រដាល់គុនខ្មែរ ដ៏ល្បីល្បាញមួយរូបនៅកម្ពុជា។ ភាពល្បីល្បាញមិនមានតែក្នុងស្រុកនោះទេ ស្រីខួច បានសាងភាពអស្ចារ្យនេះនៅឆាកអន្តរជាតិផងដែរ តាមរយៈការឈ្នះខ្សែក្រវាត់នៅប្រទេសបារាំង។ បច្ចុប្បន្នកីឡាការិនីវ័យ២៣ឆ្នាំរូបនេះ ជាកីឡាការិនីជម្រើសជាតិប្រដាល់សកលរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។ សំឡេង៖ «ពីដំបូងឡើយហាត់មិនមែនប៉ងចង់ឡើងវាយនោះទេ គ្រាន់តែបងប្រុសខ្ញុំគាត់សួរថា តើខ្ញុំចង់ហាត់(គុនខ្មែរ)អត់? ដោយពេលនោះខ្ញុំធ្វើការពេលយប់ ដូច្នេះខ្ញុំចង់ចេះក្បាច់គុនខ្លះៗដើម្បីទុកការពារខ្លួន។ ពេលខ្ញុំចាប់ផ្តើមហាត់គ្រូសួរថា មានចិត្តចង់ឡើងប្រកួតអត់? ពេលនោះ ខ្ញុំថាចង់សាកចង់ដឹងដែរ..។ គ្រាន់តែឡើងប្រកួតសាកល្បងម្តងមក ខ្ញុំចាប់ផ្តើមចង់ហាត់ចង់វាយរហូតតែម្តង»។ នេះជាការរៀបរាប់របស់កីឡាការិនី វី ស្រីខួច ពេលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗនៅក្នុងពហុកីឡដ្ឋានជាតិ។ ជាកូនស្រីទី២ក្នុងគ្រួសារមានជីវភាពមិនសូវធូរធានៅក្រុងតាខ្មៅ ដែលមានបងប្អូន៧នាក់ កីឡាការិនី វី ស្រីខួច បានចូលប្រឡូកក្នុងវិស័យកីឡាប្រដាល់តាំងពីអាយុ១៦ឆ្នាំ។ ជីវភាពខ្វះខាត និងការស្រលាញ់ដែលមានជីតា និងបងប្រុសបង្កើតជាអ្នកហាត់គុនអាចជាដើមចមដែលជំរុញឲ្យ ស្រីខួច ចូលប្រឡូកក្នុងវិស័យកីឡាខ្សត់មនុស្សស្រីមួយនេះ។ ពាក់ព័ន្ធការចូលប្រឡូកក្នុងវិស័យកីឡាប្រដាល់របស់ ស្រីខួច ទាំងវ័យត្រូវបំពេញការសិក្សានេះ ម្តាយបង្កើតរបស់នាង លោកស្រី ហ៊ិន ម៉ៅ បាននិយាយថា ដោយសារគ្រួសារអ្នកស្រីមានជីវភាពខ្វះខាតរកព្រឹកខ្វះល្ងាច ទើបត្រូវបង្ខំចិត្តឲ្យកូនចូលប្រឡូកក្នុងវិស័យ ដែលលោកស្រីតែងតែទទួលពាក្យការរិះគន់ពីអ្នកជិតខាងមួយនេះ។ ប៉ុន្តែតាមរយៈការប្រឡូកក្នុងវិស័យនេះរបស់ ស្រីខួច បានជួយឲ្យគ្រួសារមួយដែលធ្លាប់មានជីវភាពខ្វះខាតរកព្រឹកខ្វះល្ងាច និងគ្មានផ្ទះស្នាក់នៅត្រឹមត្រូវ មានជីវភាពល្អប្រសើរ និងមានផ្ទះជាកម្មសិទ្ធិខ្លួនឯង។ «ពីដំបូងឡើយខ្ញុំគ្មានផ្ទះ គ្មានទីលំនៅច្បាស់លាស់នោះទេ ដើរតែជួលផ្ទះជួលដីគេនៅ ដើរតែនៅគ្រប់ទីកន្លែង។ ប៉ុន្តែនៅពេលខ្ញុំចាប់ផ្តើមចូលប្រឡូកក្នុងកីឡានេះ ខ្ញុំមានលុយទិញដីធ្វើផ្ទះខ្លួនឯង មានម៉ូតូជិះជាដើម»។ នេះជាការបញ្ជាក់របស់កីឡាការិនី វី ស្រីខួច។ ជាមួយគ្នានេះម្តាយបង្កើតរបស់កីឡាការិនី វី ស្រីខួច លោកស្រី ហ៊ិន ម៉ៅ បាននិយាយពីទុក្ខលំបាកដូច្នេះថា៖«ពីមុនគ្រួសារខ្ញុំគ្មានផ្ទះផ្ទាល់ខ្លួននោះទេ គឺជួលផ្ទះគេនៅ មានកន្លែងខ្លះខ្ញុំជួលបានពី៤ទៅ៥ខែរួចហើយដូរទៅមួយទៀត។ បន្ទាប់មកខ្ញុំបានជួលដីគេ តែត្រូវបានម្ចាស់គេថា គេត្រូវលក់ដីនេះ គេក៏ឲ្យខ្ញុំចេញ និយាយរួមស្ទើរ១០ត្រឡប់ ទម្រាំ ស្រីខួច ឡើងវាយយកលុយទិញដីធ្វើផ្ទះបានដូចសព្វថ្ងៃនេះ»។ ទម្រាំទទួលបានដូចសព្វថ្ងៃ ស្រីខួច ធ្លាប់រងការរិះគន់ពីមហាជនពាក់ព័ន្ធនឹងការចូលប្រឡូកក្នុងវិស័យនេះផងដែរ ដោយមានអ្នកខ្លះលើកឡើងថា នាងជាស្រីហេតុអ្វីមិនទៅធ្វើការងារផ្សេង បែរជាមកធ្វើជាអ្នកប្រដាល់ឲ្យវាយទៅវិញ។ យ៉ាងនេះក្តី ដោយមានការជំរុញនិងលើកទឹកចិត្តពីឱពុកម្តាយឲ្យកុំខ្វល់នឹងការរិះគន់អ្នកដទៃ ស្រីខួច មិនដែលយកអារម្មណ៍គិតពីបញ្ហានេះឡើយ។ អ្វីដែលសំខាន់ នាង បានខិតខំប្រឹងប្រែងហ្វឹកហាត់សម្រួចទៅរកគោលដៅ រហូតទទួលបានការសរសើរត្រឡប់មកវិញ។ ក្នុងសម្លៀកបំពាក់កីឡាដែលទើបហាត់ចប់ជាមួយក្រុមជម្រើសជាតិប្រដាល់សកលនៅក្នុងពហុកីឡដ្ឋានជាតិ វី ស្រីខួច បានរៀបរាប់យ៉ាងដូច្នេះថា៖«ពេលខ្ញុំហាត់ប្រដាល់សេរី គេឃើញខ្ញុំឡាំគ្នាឱបគ្នាកាច់គ្នាជាមួយប្រុសៗ គេថាខ្លួនស្រីទៅហាត់អីចឹង វាអត់សមអត់ទំនងអីណា..។ តែក្រោយមក ខ្ញុំបានឡើងប្រកួតទទួលបានជ័យជម្នះ និងបានចេញទៅប្រកួតនៅក្រៅប្រទេស គេសរសើរខ្ញុំវិញ គេថាតាំងពីដើមមិនដែលមានស្រីណាមានសមត្ថភាព ហើយបានចេញទៅប្រកួតនៅប្រទេសដូចនេះទេ»។ មិនត្រឹមតែ ស្រីខួច នោះទេ ដែលទទួលរងនូវការរិះគន់ទាំងនេះពីមហាជន សូម្បីតែម្តាយនាង ក៏រងការរិះគន់នេះផងដែរ។ លោកស្រី ហ៊ិន ម៉ៅ បានរៀបរាប់ដូច្នេះថា៖«អ្នកស្រុកគេរិះគន់យើង គេថាអត់ម្តេចមិនទៅរកការងារធ្វើផ្សេងពីនឹង(ប្រដាល់) សុខចិត្តឲ្យកូនស្រីឡើងប្រដាល់លើរេញ។ តែខ្ញុំតបវិញថា មិនដឹងធ្វើម៉េចទេបើវាចង់ចឹង ហើយណាមួយវាបានជួយដោះស្រាយជីវភាពយើងឲ្យមានភាពប្រសើរឡើង ពីទុក្ខលំបាក១០០ភាគរយ មកសល់ត្រឹមតែ៤០ភាគរយ»។ ទន្ទឹមនឹងនេះ លោកស្រីវ័យ៥១ឆ្នាំរូបនេះ ហាក់បង្ហាញក្តីបារម្ភចំពោះអនាគតរបស់ ស្រីខួច ដោយលោកស្រីព្រួយបារម្ភខ្លាចគ្មានអ្នកស្រលាញ់ស្រីជាអ្នកប្រដាល់ដូចកូនរបស់លោកស្រី។ តែការព្រួយបារម្ភនេះហាក់ផ្ទុយពីការយល់ឃើញរបស់សាម៉ីខ្លួន ខណៈ វី ស្រីខួច អះអាងថា នាងមិនខ្វល់ពីបញ្ហានេះឡើយ សំខាន់នាងអាចគ្រួសារឲ្យមានជីវភាពល្អប្រសើរជាងមុន។ តាមរយៈការចូលប្រឡូកក្នុងវិស័យកីឡាប្រដាល់របស់កីឡាការិនី វី ស្រីខួច បានទាក់ទាញកីឡាការិនីជាច្រើនឲ្យចូលរួមកីឡាមួយនេះ។ «ប្រុសអាចធ្វើបានស្រីក៏អាចធ្វើបាន ប្រុសអាចវាយបាន ស្រីក៏អាចវាយបាន»។ ជាសាររបស់ ស្រីខួច ចង់ផ្តាំទៅស្ត្រីៗកម្ពុជាកុំឲ្យខ្លាចនឹងពាក្យរិះគន់របស់មហាជន សម្រាប់វិស័យកីឡាមួយនេះ។ ជាមួយគ្នានេះ ស្រីខួច ស្នើដល់ស្ត្រីៗកម្ពុជាកុំមានការខ្មាសអៀន និងចូលរួមជាមួយកីឡាប្រដាល់នេះឲ្យបានច្រើន ដើម្បីធ្វើជាធនធានតំណាងឲ្យប្រទេសជាតិក្នុងព្រឹត្តិការណ៍អន្តរជាតិ កុំឲ្យចាញ់បរទេស។ ក្រៅពីកីឡាការិនី វី ស្រីខួច ក៏មានបងប្អូន៤នាក់ផ្សេងទៀតផងដែរ ដែលប្រឡូកក្នុងវិស័យកីឡាប្រដាល់នេះ។ បងប្អូនទាំង៤នោះរួមមានកីឡាករ វី សាវុធ, វី សុភាស់, កីឡាការិនី វី ស្រីឆាយ និងកីឡាការិនី វី ស្រីស្រស់៕ | កីឡាការិនី វី ស្រីខួច បានចូលប្រឡូកក្នុងវិស័យកីឡាប្រដាល់គុនខ្មែរតាំងពីនាងមានអាយុ១៦ឆ្នាំ។ តាមរយៈវិស័យនេះ ស្រីខួច បានជួយឲ្យគ្រួសារនាងតាំងពីគ្មានផ្ទះ រហូតមានផ្ទះជាកម្មសិទ្ធិ។ លោកស្រី ហ៊ិន ម៉ៅ ម្តាយបង្កើតរបស់ ស្រីខួច បានរៀបរាប់ថា បច្ចុប្បន្នជីវភាពគ្រួសារលោកស្រីមានភាពល្អប្រសើរជាងមុនតាំងពី ស្រីខួច ចូលប្រឡូកក្នុងវិស័យកីឡានេះ។ តែលោកស្រី ហាក់បង្ហាញការព្រួយបារម្ភចំពោះអនាគតកូនស្រី ពាក់ព័ន្ធរឿងគូស្រករ។ |
នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃដែលជាអ្នករៀបចំពិព័រណ៍ដែលមាន១៨០០ស្តង់នេះបានរំពឹងថា វានឹងមានអ្នកចូលរួមចំនួន៥ម៉ឺននាក់មកពី៧០ប្រទេសលើពិភពលោក ដើម្បីទិញដូរទំនិញដែលនឹងត្រូវបានដាក់តាំងបង្ហាញទាំងនោះ។ ការតាំងពិព័រណ៍ពាណិជ្ជកម្មនេះមានគោលដៅទីមួយ គឺពង្រីកមុខមាត់ប្រទេសថៃជាគោលដៅទំនិញបែបអន្តរជាតិ (international lifestyle products) ទីពីរពង្រឹងស្ថិរភាពសេដ្ឋកិច្ច និងចុងក្រោយគឺបង្កើនតម្លៃនៃការនាំចេញសរុបមិនឱ្យតិចជាង៣ភាគរយ។ លោកស្រី Banjongjitt Angsusingh អគ្គនាយិកានៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃបានថ្លែងនៅក្នុងសន្និសីទកន្លងមកថា នាយកដ្ឋានរបស់លោកស្រីបានដើរតួនាទីសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រទេសថៃតាមរយៈការជំរុញការនាំចេញ និងការនាំផលិតផលថៃចូលក្នុងទីផ្សារអន្តរជាតិ។ លោកស្រីបានបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១៨កន្លងទៅ ការនាំចេញផលិតផល lifestyleរបស់ប្រទេសថៃមានទំហំជាង១២ពាន់លានដុល្លារ ដែលស្មើនឹងជិត៥ភាគរយនៃការនាំចេញសរុប។ លោកស្រីអគ្គនាយិការបានមានប្រសាសន៍ឱ្យដឹងផងដែរថា៖«ការតាំងពិព័រណ៍ពាណិជ្ជកម្មផ្នែក Lifestyle បានក្លាយជាឱកាសនៃការជំរុញការនាំចេញ និងកំណើនសេដ្ឋកិច្ច។ កាលពីខែមេសាកន្លងទៅនេះ ការតាំងពិព័រណ៍ពាណិជ្ជកម្ម Style Bangkok ប្រកបដោយជោគជ័យសម្រាប់សហគ្រិន សិប្បករ អ្នកនាំចេញ នាំចូល អ្នកច្នៃម៉ូត ទាំងជនជាតិថៃ និងបរទេស ដោយបានទាក់ទាញអ្នកចូលរួមជាង៤៥០០០នាក់ ហើយមានការទិញដូររហូតដល់ជាង២ពាន់លានបាតទៀតផង។»។ Style Bangkok October 2019 នឹងប្រព្រឹត្តទៅពីថ្ងៃទី១៧ដល់ថ្ងៃទី២១ខែតុលានៅមជ្ឈមណ្ឌលសន្និសីទនិងពាណិជ្ជកម្មអន្តរជាតិបាងកក។ ក្នុងរយៈពេល៣ថ្ងៃដំបូង គឺពីថ្ងៃទី១៧ដល់ទី១៩ តុលា នឹងត្រូវត្រៀមសម្រាប់ការក្រុមធុរជន ចំណែកឯថ្ងៃ២០ដល់ថ្ងៃ២១តុលា នឹងត្រូវបើកសម្រាប់សាធារណជនទស្សនា។ លោកអ្នកអាចទទួលបានព័ត៌មានបន្ថែមតាមរយៈ គេហទំព័រ www.stylebangkokfair.com ទូរស័ព្ទ៖ ១១៦៩ ហ្វេសប៊ុក៖ www.facebook.com/stylebkkfair/ (អត្ថបទពាណិជ្ជកម្ម) | ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ «Style Bangkok October 2019» នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ខែតុលាឆ្នាំ២០១៩ នៅឯមជ្ឈមណ្ឌលសន្និសីទ និងពាណិជ្ជកម្មអន្តរជាតិតំបន់Bangna នាទីក្រុងបាងកកប្រទេសថៃ។ គឺជាព្រឹត្តិការណ៍ពិព័រណ៍ដែលនឹងបង្ហាញអំពីផលិតផលទំនើប និងដែលមាន ការ ច្នៃម៉ូតប្លែកៗ ដែលជួយបង្កើនភាពស្រស់ស្អាតនៃការរស់នៅរបស់មនុស្ស ដូចជា សម្លៀកបំពាក់ គ្រឿងសង្ហារឹម ការតុបតែងក្នុងគេហដ្ឋានជាដើម។ |
ការសិក្សាបានឲ្យដឹងថា មនុស្សម្នាក់ៗដែលជ្រើសរើសការហាត់ប្រាណនៅពេលព្រឹកច្រើនតែមានទម្លាប់ជាប់លាប់ចំពោះរឿងនេះរាល់ថ្ងៃ។ គំនិតនោះគឺចង់និយាយថា អ្នកនឹងទទួលបានទម្លាប់ហាត់ប្រាណមុនពេលធ្វើអ្វីៗទាំងអស់ ឬមិនមានការបន្លប់អារម្មណ៍អ្វីសិនឡើយ ដូច្នេះ អត្រានៃការជោគជ័យនៃការហាត់ប្រាណក៏មានខ្ពស់ដែរ។ ការហាត់ប្រាណនៅពេលព្រឹកក៏អាចជាជម្រើសដ៏ល្អមួយសម្រាប់បំបាត់ស្ត្រេសក្នុងពេលគេងដែរ។ ចាប់តាំងពីការហាត់ប្រាណធ្វើឲ្យចង្វាក់បេះដូងឡើងខ្ពស់ និងសីតុណ្ហភាពឡើងខ្ពស់មក ការហាត់ប្រាណនៅពេលល្ងាចជាពិសេសក្រោយម៉ោង ៨យប់ អាចរំខានដល់ការគេងបាន។ ការសិក្សាមួយផ្សេងទៀតបានបង្ហាញថា ការហាត់ប្រាណនៅម៉ោង ៧ព្រឹក ប្រហែលជាជួយអ្នកគេងលក់នៅពេលយប់ល្អជាងហាត់នៅម៉ោង ១ថ្ងៃត្រង់។ ជាចុងក្រោយ ការសិក្សាមួយផ្សេងទៀតបានរកឃើញថា ការហាត់ប្រាណត្រឹម ៤៥នាទីនៅពេលព្រឹកដូចជា ការដើរញ៉ាប់លើម៉ាស៊ីនរត់ ក៏ជួយសម្រួលដល់ចំណង់អាហារដោយផ្ទាល់បានដែរ។ ការសិក្សាក៏បានបង្ហាញទៀតថា អ្នកអាចនឹងរំលាយជាតិខ្លាញ់ក្នុងខ្លួនរហូតដល់ ២០ភាគរយ នៅពេលហាត់ប្រាណពោះទទេ ដែលរឿងនេះល្អជាងហាត់ប្រាណពេលល្ងាច។ ហាត់ប្រាណពេលល្ងាច ការហាត់ប្រាណក្នុងពេលនេះអាចជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការបំបាត់អារម្មណ៍ព្រួយច្រើន។ អ្នកខ្លះយល់ថា ការហាត់ប្រាណនៅពេលល្ងាច គឺជាវិធីជួយបង្កើនផលិតភាពការងារ និងបំបាត់ភាពតានតឹងដែលមានពេញមួយថ្ងៃ។ អ្នកខ្លះទៀតនិយាយថា ការហាត់ប្រាណនៅពេលព្រឹកមិនអាចធ្វើឲ្យមានអារម្មណ៍ល្អឡើយដោយសារតែទើបតែភ្ញាក់ពីគេង ហើយជាតិស្ករក្នុងឈាមចុះទាប និងឈឺសាច់ដុំផង។ សម្រាប់ទម្លាប់ហាត់ប្រាណពេលល្ងាចប្រហែលជាល្អជាងព្រោះ សីតុណ្ហភាពរាងកាយឡើងខ្ពស់ធម្មតា ហើយអ្នកក៏មានស្មារតីល្អ និងសាច់ដុំអាចបត់បែនស្រួលទៀតផង។ ជាមួយគ្នានេះដែរ អ្នកអាចទទួលបានអត្ថប្រយោជន៍បន្ថែមទៀតពីការញ៉ាំអាហារដើម្បីជំនួយដល់កម្លាំងថាមពលក្នុងពេលហាត់ប្រាណ។ សរុបមក អ្វីដែលសំខាន់នោះគឺ ធ្វើយ៉ាងណារកឲ្យឃើញនូវពេលវេលាហាត់ប្រាណពិតប្រាកដ និងជាក់លាក់មួយដែលអ្នកពេញចិត្ត និងធ្វើវាបានដោយមិនបាច់ខ្វល់ថាពេលណានោះទេ។ បើសិនជាការហាត់ប្រាណគឺជាពេលវេលាដ៏ល្អសម្រាប់អ្នកមែននោះ ចូរកុំភ្លេចកម្តៅសាច់ដុំផងមុនពេលហាត់ ព្រោះវាអាចធ្វើឲ្យសាច់ដុំតឹង និងត្រជាក់ដោយសារតែគេង៕ ត្រួតពិនិត្យដោយ www.health.com.kh | ការហាត់ប្រាណពេលព្រឹក |
សណ្តែក៖ សម្បូរជាតិដែក ដែលអាចបង្កើនសុខភាពមេជីវិតញីកាន់តែល្អ ផ្លែចេក៖ មានវីតាមីន B6 ដែលអាចជួយពង្រឹងដល់សុខភាពភ្នាសនៅកម្រាលស្បូន និងបន្ថយឱកាសនៃការរលូតកូនផង ស៊ុត៖ មានប្រូតេអ៊ីនខ្ពស់សម្រាប់ជំរុញដល់ឱកាសនៃការមានផ្ទៃពោះ ព្រមទាំងមានវីតាមីន D សម្រាប់រក្សាការមករដូវឲ្យទៀងទាត់ ត្រី៖ ត្រីប្រភេទសាលម៉ុង ធូណា និងសាឌីនមានប្រយោជន៍ច្រើនណាស់សម្រាប់ស្ត្រីដែលកំពុងតែព្យាយាមមានផ្ទៃពោះ ផ្លែប័រ៖ ផ្លែឈើមួយនេះជួយពង្រឹងដល់ភាពទៀងទាត់របស់វដ្តរដូវ ហើយវីតាមីន D របស់វានឹងជួយឲ្យឆាប់មានឱកាសនៃការមានផ្ទៃពោះថេមទៀត៕ ផ្ដល់សិទ្ធដោយ៖www.health.com.kh | តើអ្នកធ្លាប់ព្យាយាមយកកូន ហើយមិនបានសម្រេចដែរទេ? ការញ៉ាំអាហារសម្បូរជីវជាតិអាចជួយអ្នកបាន ជាពិសេសប្រព័ន្ធប្រដាប់បន្តពូជឲ្យកាន់តែមានសុខភាពល្អ។ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលពោរពេញទៅដោយជាតិរ៉ែ និងវីតាមីនសំខាន់ៗ ដែលត្រូវបានគេរកឃើញថា ជួយបង្កើនសុខភាពមេជីវិតញី និងឱកាសនៃការមានផ្ទៃពោះផងដែរ៖ |
ដ្រូនប្រភេទ Camcopter S-100s ដែលអាចហោះឡើងនិងចុះចតដោយបញ្ឈរ (VTOL) នឹងត្រូវដាក់ប្រតិបត្តិការ ក្នុងឆ្នាំ២០២០ នៅខេត្តភាគខាងត្បូងប្រទេសថៃ ជាប់នឹងឆ្នេរភាគខាងកើតនៃឧបទ្វីបម៉ាឡេ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចុះផ្សាយលើវេបសាយក្រុមហ៊ុន Schiebel ដ្រូនទំនើបនេះ នឹងដាក់ពង្រាយលើនាវារបស់កងទ័ពជើងទឹកភូមិន្ទថៃ ក្នុងគោលដៅបំពេញបេសកកម្មឈ្លបយកការណ៍ភូមិសាស្ត្រសមុទ្រនិងដី។ កិច្ចសន្យាបញ្ជាទិញដ្រូននេះ បានចុះហត្ថលេខាដោយអគ្គនាយកនៃការិយាល័យគ្រប់គ្រងការទិញសម្ភារយោធារបស់កងទ័ពជើងទឹកថៃ លោកឧត្តមសេនីយ៍ Prachachart Sirisawat ។ បើតាមលោក Prachachart ដ្រូនស៊ើបការណ៍នេះ នឹងក្លាយជាយន្តហោះយោធា (VTOL) គ្មានមនុស្សបើកទីមួយរបស់កងទ័ពជើងទឹកថៃ ដែលនឹងជួយកាត់បន្ថយការចំណាយលើការល្បាតសន្តិសុខ ព្រោះថាខ្លួននឹងលែងត្រូវការដាក់ពង្រាយនាវាធំៗ ដែលមានសមត្ថភាពឲ្យឧទ្ធម្កាចក្រចុះចតសម្រាប់បេសកម្មបែបនេះតទៅទៀតហើយ។ តាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍ លោកឧត្តមសេនីយ៍រូបនេះ អះអាងទៀតថា ដ្រូនបែបឧទ្ធម្កាចក្រនេះ នឹងត្រូវដាក់បញ្ឈរជើងយ៉ាងចាំបាច់នៅលើមូលដ្ឋានទ័ពជើងទឹកទាំងក្នុងឈូងសមុទ្រថៃ និងសមុទ្រ Andaman ។ បន្ថែមពីនេះ លោក Prachachart សង្កត់ធ្ងន់ថា ដោយហេតុថាដ្រូនទាំងនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីនថតរូបភាព ដែលមានគុណភាពបង្ហាញខ្ពស់និងទំនើបនោះ ពួកវាអាចមានសមត្ថភាពកំណត់គោលដៅនានាដោយសុក្រឹតត្រឹមត្រូវបំផុត។ ម្យ៉ាងទៀត លោកថា៖«ដ្រូនទាំងនេះ ក៏សាកសមបំផុតសម្រាប់ប្រតិបត្តិការសង្គ្រោះនៅលំហសមុទ្រផងដែរ»។ និយាយដល់លក្ខណៈពិសេសរបស់ដ្រូនតម្លៃជិត២០លានដុល្លារនេះ លោកឧត្តមសេនីយ៍ Prachacart បញ្ជាក់ឲ្យដឹងថា ពួកវា ពុំទាមទារតំបន់រៀបចំពិសេសណាមួយឡើយសម្រាប់ការចុះចតនិងហោះឡើង ហើយម្យ៉ាងទៀតដ្រូនទំនើបទាំងនេះ អាចមានសមត្ថភាពប្រតិបត្តិការទាំងពេលថ្ងៃ និងយប់ និងក្រោមលក្ខខណ្ឌអាកាសធាតុមិនអំណោយផលជាមួយនឹងចម្ងាយវែងបំផុតដល់ទៅ២០០គីឡូម៉ែត្រ។ ជាពិសេសនោះ ដ្រូននីមួយៗ គឺមានសមត្ថភាពហោះហើរដោយមិនឈប់រហូតដល់៦ម៉ោង ហើយពួកវាសាកសមបំផុតសម្រាប់ការយាមល្បាតសន្តិសុខនៅដែនទឹកនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ លោកឧត្តមសេនីយ៍ Prachachart លើកឡើងបែបនេះ ដោយបន្ថែមថា សម្រាប់តម្លៃ៦០០លានបាតនេះ ក៏រាប់បញ្ចូលទាំងតម្លៃហ្វឹកហាត់ផងដែរ។ លោកសង្កត់ធ្ងន់ថា ការបញ្ជាទិញនេហ គឺចាំបាច់ខ្លាំងណាស់ ហើយលោកគិតថា ប្រទេសជិតខាងរបស់ថៃខ្លះ ប្រហែលជាមានដ្រូនទំនើបប្រភេទនេះរួចរាល់ហើយ៕ | កងទ័ពជើងទឹកភូមិន្ទថៃ គ្រោងទិញដ្រូន (VTOL) ចំនួន២គ្រឿងពីក្រុមហ៊ុនអូទ្រីស Schiebel Group ក្នុងទំហំទឹកប្រាក់ ៦០០លានបាត ឬស្មើនឹងជាង១៩,៨២លានដុល្លារ។ បើតាមមន្ត្រីយោធាជាន់ខ្ពស់ថៃ ដ្រូនទាំងនេះ នឹងត្រូវដាក់ពង្រាយដើម្បីតាមដានសភាពការណ៍នៅឈូងសមុទ្រថៃ និងសមុទ្រ Andaman ។ |
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាបទសម្ភាស រវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និងអ្នកស្រី ហួយ ភក្ដី អ្នកលក់អាហារពេលព្រឹកនៅអូរសោមដូចតទៅ៖ អ្នកស្រី ហួយ ភក្ដី បានចាប់របរជាអ្នកលក់អាហារពេលព្រឹក រយៈពេលជិត១ឆ្នាំហើយ នៅសហគមន៍អេកូទេសចរណ៍អូរសោម ដែលស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជំនួសឲ្យការលក់ចាប់ហួយដែលមិនកាក់កប។ នំបញ្ចុកសម្លខ្មែរ និងសម្លការី បាញ់ឆែវ និងគុយទាវឆា ជាមុខចំណីប្រចាំថ្ងៃ ដែលអ្នកស្រី ភក្តី។ អតិថិជនរបស់អ្នកស្រីភក្តី គឺភាគច្រើនជាប្រជាជនក្នុងឃុំអូរសោម ហើយក៏មានភ្ញៀវទេសចរ ចូលពិសាជារឿយៗដែរ។ នេះបើតាមស្ត្រីរូបនេះ មុននឹងបន្តប្រាប់ Thmeythmey25 ថា ក្នុងមួយថ្ងៃ គាត់អាចលក់ចំណីអាហារទាំងនោះ បានប្រាក់ប្រមាណ១០ម៉ឺនរៀល។ ដែលជាចំណូលគួរសមសម្រាប់អ្នកស្រី មិនដូចការលក់ចាប់ហួយពីមុននោះទេ។ អ្នកស្រី ហួយ ភក្តីបន្តដូច្នេះ៖«លក់អាហារពេលព្រឹកអាចរកចំណូលបានច្រើនជាង ចាប់ហួយ ក្នុងមួយថ្ងៃអាចលក់បានប្រហែល ៣០ម៉ឺន ហើយសល់ប្រាក់ចំណេញ ប្រហែលជិត ១០ម៉ឺនដែរ ។ ថវិកានេះមិនអាចផ្គត់ផ្គង់គ្រួសារទាំងស្រុងទេ គឺនៅខ្វះបន្តិចបន្តួចទៀត»។ បើតាមអ្នកស្រី ភក្តី ចំណូលពីការលក់អាហារពេលព្រឹកនេះ អាចឲ្យអ្នកស្រី ជួយសម្រាលបន្ទុកគ្រួសារបានមួយផ្នែកដែរ។ ស្ត្រីមេផ្ទះរូបនេះ អះងាងថានឹងពង្រីកការលក់អាហារ ទាំងពេលព្រឹក ពេលថ្ងៃ និងអាហារ ពេលល្ងាចបន្ថែមទៀត ដើម្បីបង្កើនប្រាក់ចំណូលស្រី នៅពេលដែលផ្លូវធ្វើដំណើរទៅអូរសោមងាយស្រួល៕ | ពោធិ៍សាត់៖ អ្នកស្រី ហួយ ភក្ដី បានផ្លាស់ប្ដូរពីការលក់ចាប់ហួយ មកលក់អាហារពេលព្រឹកវិញព្រោះ អាចរកចំណូលបានច្រើនជាង ។ បើតាមអ្នកស្រី ហួយ ភក្ដី ការលក់អាហារពេលព្រឹក អាចឲ្យអ្នកស្រីរកចំណូលបានប្រមាណ ១០ម៉ឺនរៀលជារៀងរាល់ថ្ងៃ។ ទោះថវិកានេះ មិនអាចផ្គត់ផ្គង់គ្រួសារទាំងមូលបាន តែជាផ្នែកមួយអាចសម្រួលជីវភាពគ្រួសាររបស់អ្នកស្រី។ |
១. គ្រឿងស្រវឹង មួយក្នុងចំណោមអាហារនិងភេសជ្ជៈផ្សេងៗដែលអ្នកគួរកម្រិត ឬបញ្ឈប់ការទទួលទានតែម្ដងដើម្បីទប់ស្កាត់ជំងឺរលាកសន្លាក់ហ្គោដនោះ គឺគ្រឿងស្រវឹង។ ការទទួលទានគ្រឿងស្រវឹងញឹកញាប់លើសកម្រិតអាចបង្កើនហានិភ័យនៃបញ្ហារលាកសន្លាក់ហ្គោដគួរឱ្យបារម្ភ។ នេះក៏ព្រោះតែជាតិអាល់កុលអាចបង្កើនកម្រិតនៃអាស៊ីតអ៊ុយរិក។ ២. អាហារមានផ្ទុកសារធាតុ purines ការទទួលទានអាហារសម្បូរទៅដោយសារធាតុ purines ដូចជាសាច់ក្រហម និងគ្រឿងសមុទ្រលើសកម្រិតក៏អាចបង្ករោគសញ្ញានៃជំងឺរលាកសន្លាក់ហ្គោដផងដែរ។ នេះក៏ព្រោះតែបំរែបំរួលសារធាតុ purines ទៅជាអាស៊ីតអ៊ុយរិក។ ដូច្នេះដើម្បីជាការប្រសើរ ចូរកម្រិតការទទួលទានសាច់និងប្រភេទនៃអាហារសមុទ្រមួយចំនួនដែលមានផ្ទុកសារធាតុ purines។ គួរបញ្ជាក់ផងដែរថា អាហារសមុទ្រខ្លះមានផ្ទុកជាតិ purine ខ្ពស់ជាងផ្សេងទៀត។ ប្រភេទនៃអាហារសមុទ្រដែលអ្នកជំងឺរលាកសន្លាក់ហ្គោដគួរជៀសឲ្យផុតនោះមានដូចជា ត្រី codfish ត្រី anchovies ត្រី herring ត្រីសាឌីន ពងត្រី និងត្រី trout។ អ្នកជំងឺរលាកសន្លាក់ហ្គោដអាចទទួលទានអាហារសមុទ្រដូចជាក្ដាម អយស្ទ័រ បង្កង បង្គាបានប៉ុន្តែមានកម្រិតមិនគួរទទួលទានច្រើនពេកទេ ក៏ព្រោះអាហារទាំងនេះក៏មានផ្ទុកជាតិ purine ដែរគ្រាន់តែតិច។ ៣. សាច់គ្រឿងក្នុង សាច់គ្រឿងក្នុងក៏មានផ្ទុកបរិមាណនៃសារធាតុ purines ខ្ពស់ផងដែរ។ ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហានៃជំងឺរលាកសន្លាក់ហ្គោដនោះ ចូរចៀសវាងទទួលទានថ្លើម បេះដូង ខួរ ក្រលៀន និងពោះវៀន។ ៤. ភេសជ្ជៈនិងអាហារមានផ្ទុកជាតិស្ករខ្ពស់ របបអាហារដែលមានផ្ទុកជាតិស្ករខ្ពស់អាចជះផលប៉ះពាល់ដល់ជំងឺរលាកសន្លាក់ហ្គោដគួរឱ្យកត់សម្គាល់។ ជាតិស្ករ fructose និងគ្លុយកូសខ្ពស់អាចជះឥទ្ធិពលដល់ថ្លើម ហើយការទទួលទានអាហារ ឬភេសជ្ជៈមានផ្ទុកជាតិស្ករ Fructose ខ្ពស់ផ្សារភ្ជាប់នឹងបញ្ហានៃជំងឺរលាកសន្លាក់ហ្គោដ។ សម្គាល់! មូលហេតុដែលបង្កជំងឺរលាកសន្លាក់ហ្គោដ គឺមិនមែនគ្រាន់តែការទទួលទានខុស ឬរបបអាហារប៉ុណ្ណោះទេ។ ខណៈដែលវាពិតជាសំខាន់ក្នុងការរក្សាបាននូវរបបអាហារត្រឹមត្រូវមួយដើម្បីកាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់ហ្គោដមិនឱ្យកើតមានឡើង ឬធ្វើទុក្ខ ប៉ុន្តែកត្តាផ្សេងទៀតដូចជាកង្វះសកម្មភាពរាងកាយដោយមិនធ្វើលំហាត់ប្រាណ ការគេងមិនដកដង្ហើម (sleep apnea) និងប្រវត្តិគ្រួសារ ឬតំណរពូជក៏អាចបង្កបញ្ហានេះផងដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh | រលាកសន្លាក់ហ្គោដ (Gout) គឺជាបញ្ហានៃស្ថានភាពសុខភាពមួយដែលបណ្ដាលមកពីការកើនឡើងនូវជាតិអាស៊ីតអ៊ុយរិកច្រើនលើសក្នុងឈាមហើយមានទំនាក់ទំនងទៅនឹងការរលាកសន្លាក់ឆ្អឹងខ្ចី។ ជាតិអាស៊ីតអ៊ុយរិកច្រើនហួសអាចបង្កើតគ្រីស្តាល់ដូចម្ជុលនៅក្នុងសន្លាក់ដែលបង្កឱ្យមានការហើម ឡើងក្រហម និងឈឺចាប់ក្នុងសន្លាក់។ របបអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាលនិងទប់ស្កាត់បញ្ហានៃជំងឺរលាកសន្លាក់ហ្គោដ (gout) ដែលជាទម្រង់មួយនៃជំងឺរលាកសន្លាក់ឆ្អឹង។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារ ព្រមទាំងភេសជ្ជៈដែលគួរចៀសវាងប្រសិនបើចង់ទប់ស្កាត់ជំងឺជំងឺសន្លាក់ហោ្គដ ឬបញ្ហាអាស៊ីតអ៊ុយរិកឡើងខ្ពស់ ៖ |
ស្រុកបូទុមសាគរ, កោះកុង៖ គិតត្រឹមខែសីហា ឆ្នាំ២០២២នេះ ករណីអំពើហិង្សានៅក្នុងគ្រួសារ បានកើតឡើងតែចំនួន ៣ករណី ដែលចំនួននេះ ថយចុះបើប្រៀបធៀបនឹងឆ្នាំ២០២១។ នេះបើតាមលោក សុខ រចនា មេប៉ុស្តិ៍នគរបាលស្តីទីឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ បើតាមមេប៉ុស្តិ៍រូបនេះ កត្តាដែលធ្វើឱ្យករណីអំពើហិង្សាក្នុងឃុំរបស់ខ្លួនថយចុះ គឺមកពីចំណេះដឹងប្រជាពលរដ្ឋមានការកើនឡើង និងការបន្តអប់រំ ផ្សព្វផ្សាយ អំពីអំពើហិង្សានេះ ជាប្រចាំ។ លោក សុខ រចនា មេប៉ុស្តិ៍ស្តីទីឃុំកណ្តោល អះអាងថា អំពើហិង្សាក្នុងគ្រួសារ មិនត្រឹមតែជះឥទ្ធិពលមិនល្អដល់សហគមន៍នោះទេ ប៉ុន្តែវាក៏នឹងផ្តល់គំរូមិនល្អដល់កុមារដែលរស់នៅក្រោមដំបូលផ្ទះតែមួយ ឬរស់នៅជុំវិញនោះផងដែរ។ មិនតែប៉ុណ្ណោះ អំពើហិង្សា ក៏អាចជាកត្តាជំរុញឱ្យកុមារ បោះបង់ចោលការសិក្សាដែរ។ នេះជាបន្ថែមរបស់លោក សុខ រចនា ដែលបន្តថា អំពើហិង្សាគឺពិតជាពិបាកលុបបំបាត់ទាំងស្រុងណាស់។ មេប៉ុស្តិ៍លោក សុខ រចនា ពន្យល់មូលហេតុថា៖«ចំពោះការលុបបំបាត់ បើថាលុបឱ្យបាត់តែម្តង អំពើហិង្សាក្នុងគ្រួសារ ខ្ញុំគិតថា វាពិបាកនឹងលុបឱ្យបាត់ណាស់។បើចង់លុបឱ្យបាត់លុះត្រាតែប្រជាពលរដ្ឋ មានចំណេះដឹងគ្រប់គ្នា។ ដូចបច្ចុប្បន្ននេះ ពួកគាត់ មិនទាន់មានចំណេះដឹងគ្រប់គ្រាន់ទេ»។ លោក សុខ រចនា មេប៉ុស្តិ៍នគរបាលស្តីទីឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ ទោះជាមិនអាចលុបបំបាត់ឱ្យអស់ ប៉ុន្តែ មេប៉ុស្តិ៍នគរបាលស្តីទីឃុំកណ្តោល នៅតែបន្តការងារអប់រំ ផ្សព្វផ្សាយ និងបង្កើនការយល់ដឹងបន្ថែមដល់ប្រជាពលរដ្ឋនៅក្នុងឃុំ។ ក្រៅពីសកម្មភាពនេះ លោក សុខ រចនា និងមន្ត្រីរបស់ខ្លួន ក៏បានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការអន្តរាគមន៍ លើករណីប្រើប្រាស់អំពើហិង្សានៅក្នុងគ្រួសារ និងចាត់វិធានការលើអ្នកប្រើប្រាស់ ទៅតាមលក្ខខណ្ឌកំណត់ដោយច្បាប់។ ជុំវិញការងារដោះស្រាយបញ្ហាអំពើិហិង្សានៅក្នុងឃុំនេះ លោក ហុក នេង ជំទប់ទី២ ឃុំកណ្តោល ដែលទទួលបន្ទុកដោះស្រាយទំនាស់នៅក្នុងឃុំ យល់ស្របថា មានតែការអប់រំ ឱ្យពលរដ្ឋយល់ច្បាស់ពីផលប៉ះពាល់នៃអំពើហិង្សាប៉ុណ្ណោះ ដែលជាកត្តារួមចំណែកដល់ការកាត់បន្ថយករណីហិង្សាក្នុងឃុំ។ សម្រាប់ លោក ហុក នេង អំពើហិង្សាក្នុងត្រូវបានកាត់បន្ថយ ក៏ជាផ្នែកមួយនៃការអភិវឌ្ឍឃុំ និងកសាងភាពសុខដុមនៅក្នុងឃុំផងដែរ។ លោក ហុក នេង ជំទប់ទី២ ឃុំកណ្តោល ទន្ទឹមនឹងនេះ ជំទប់ឃុំទី២ ក៏បង្ហាញពីឆន្ទៈមោះមុតក្នុងការកាត់បន្ថយអំពើហិង្សា និងទំនាស់នានា នៅក្នុងឃុំនេះ។ លោក បានបញ្ជាក់ដូច្នេះ៖ «គោលដៅរបស់ខ្ញុំ ខ្ញុំជាអ្នកទទួលបន្ទុកដោះស្រាយទំនាស់ គឺខ្ញុំចង់រកឱកាសយ៉ាងណាផ្សព្វផ្សាយ កុំឱ្យករណីទំនាស់ហ្នឹងវាកើតឡើង សូម្បីទំនាស់(ក្នុង)គ្រួសារក៏ដោយ ទំនាស់ពីផ្ទះមួយទៅផ្ទះមួយក្តី ទំនាស់ព្រំប្រទល់ដីក៏ដោយ ទំនាស់អីក៏ដោយ គឺគោលបំណងរបស់ខ្ញុំគឺនឹងព្យាយាមកាត់បន្ថយ ព្រោះអីបើយើងកាត់បន្ថយ បន្ទុកធ្លាក់មកលើយើងដដែល។ យើងការពារប្រសើរជាងព្យាបាល»៕ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (វីដេអូ និងអត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារ នៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) | ដោយ៖ ទី មូល (យុវជនឃុំកណ្តោល) |
ត្រឹមថ្ងៃទី១២ ខែវិច្ឆិកា អឺរ៉ុបទទួលរងករណីឆ្លងកូវីដ-១៩កើនដល់ខ្ទប់ម៉ឺនករណីក្នុងមួយថ្ងៃ។ ពេញមួយសប្តាហ៍មុន អឺរ៉ុប កត់ត្រាករណីឆ្លងកូវីដ-១៩ជិត២លានករណី។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារ AFP ។ «នេះគឺជាករណីឆ្លងច្រើនជាងគេបំផុតត្រឹមរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះក្នុងតំបន់អឺរ៉ុប ចាប់តាំងពីជំងឺបានចាប់ផ្តើម។» អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានថ្លែងបែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មាន។ ស្របពេលបណ្តាប្រទេសជាច្រើន កំពុងប្រញាប់ប្រញាល់ទប់ស្កាត់ករណីឆ្លងដោយការអនុវត្តវិធានការរឹតបន្តឹងឡើងវិញ ឬបង្កើនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងដូសជំរុញបន្ថែម លោក Tedros ក៏បានសង្កត់ធ្ងន់ថា វាពិតជាសំខាន់ណាស់ក្នុងការធានាការចាក់វ៉ាក់សាំងដល់ក្រុមមនុស្សដែលងាយរងគ្រោះ និងត្រូវការបំផុតនៅទូទាំងពិភពលោកផងដែរ។ លោកថ្លែងបែបនេះទំនងជាចង់ឱ្យប្រទេសអ្នកមានជួយផ្តល់វ៉ាក់សាំងទៅប្រទេសក្រីក្របន្ថែម។ «វាមិនមែនជារឿងចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងរួចទេ ប៉ុន្តែវាសំដៅអំពីអ្នកដែលត្រូវចាក់វ៉ាក់សាំង។» ប្រមុខ WHO បញ្ជាក់បែបនេះមុនបន្តថា វាមិនសមហេតុផលសោះលើការផ្តល់វ៉ាក់សាំងដូសជំរុញដល់មនុស្សពេញវ័យ ឬដល់កុមារឡើងខណៈក្រុមមនុស្សចាស់ជរា បុគ្គលិកសុខាភិបាល និងក្រុមមនុស្សស្ថិតក្នុងហានិភ័យខ្ពស់នៅជុំវិញពិភពលោក កំពុងរង់ចាំការចាក់វ៉ាក់សាំងដូសទី១ ទៅវិញ។ ចំណែកនាយកផ្នែកអាសន្នរបស់ WHO លោក Michael Rayan បាននិយាយថា កិច្ចខិតខំប្រឹងប្រែងលើការបង្កើនគោលដៅបន្ថែមក៏ត្រូវចាំបាច់សម្រាប់ប្រទេសអ្នកមានដែរ ប៉ុន្តែប្រជាជនភាគច្រើនមិនព្រមទៅទទួលការចាក់វ៉ាក់សាំង។ លោក Michael បានព្រមានថា ក្នុងប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងពេញលេញខ្ពស់ ក៏ប្រព័ន្ធសុខាភិបាលអាចធ្លាក់ក្រោមសម្ពាធយ៉ាងឆាប់រហ័ស បើសិនក្រុមមនុស្សដែលងាយរងគ្រោះនៅតែមិនទាន់បានចាក់វ៉ាក់សាំង។ លោកក៏បានបង្ហាញនៅការសិក្សារបស់អង់គ្លេសថ្មីមួយដែលសរសេរថា មនុស្សដែលមិនទាន់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ មានកម្រិតហានិភ័យខ្ពស់នៃការស្លាប់ក្នុងជំងឺរាតត្បាតនេះ៣២ដង បើធៀបជាមួយក្រុមមនុស្សដែលចាក់វ៉ាក់សាំងរួច៕ | ប្រមុខអង្គការសុខភាពពិភពលោក (WHO)បានអំពាវនាវនៅថ្ងៃទី១២ ខែវិចិ្ឆកា ឱ្យប្រទេសនានាបង្កើនការចាក់វ៉ាក់សាំងឱ្យប្រជាជនគោលដៅ និងអ្នកងាយរងគ្រោះបន្ថែមទៀត ខណៈបណ្តាប្រទេសអឺរ៉ុបកំពុងទទួលរងការរីករាលដាលជំងឺឆ្លងកូវីដ-១៩ សារជាថ្មី។ ការអំពាវនាវពីប្រមុខអង្គការ WHO បែបនេះ គឺដើម្បីជួយធានាដល់ប្រជាជនដែលងាយរងគ្រោះបំផុតនៅទូទាំងពិភពលោកឆាប់ទទួលបានការចាក់វ៉ាក់សាំងពេញលេញ។ |
ឈរក្បែរទ្រុងរាងបួនជ្រុងធ្វើពីដែកសរសៃ ព័ទ្ធដោយសំណាញ់ដែក ដែលជាទ្រុងសម្រាប់ដាក់ អានូ បុរសម្នាក់ កំពុងប្រឡែងលេងជាមួយអានូ យ៉ាងសប្បាយរីករាយ ដូចឪពុកប្រឡែងនឹងកូន ។ អានូ លោតតោងជើងខោរបស់បុរសម្នាក់នេះ រួចតោងឡើងដល់ស្មា ឱប ក ដោយសេចក្តីស្រឡាញ់ រួចសម្រូតចុះមកក្រោមវិញ ដោយបន្តរត់ចូលក្រោមផ្ទះ ហើយត្រឡប់មកតោងឡើងលើបុរសម្នាក់នោះរបស់វិញ តាមសភាវរបស់សត្វពានរ។ ថ្វីដ្បិតតែវាមិនចេះនិយាយភាសាមនុស្ស ប៉ុន្តែ អានូបានសម្តែងកាយវិការ ស្រឡាញ់បុរសម្នាក់នេះខ្លាំងណាស់។ វាលោតតោង វាឱប យ៉ាងស្និទ្ធស្នាល។ នេះប្រហែលជាវាយល់ច្រឡំថា បុរសម្នាក់នេះ ជាម្តាយរបស់វាហើយក៏មិនដឹង។ អានូ នៅក្នុងទ្រុង។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ ថ្វីដ្បិតតែមានទ្រុង តែអានូមិនសូវស្ថិតនៅក្នុងទ្រុងទេ។ ទ្វារទ្រុងបើកចំហ។ អានូ វាអាចចេញ-ចូលដោយសេរី។ អានូ ហាក់បានក្លាយជាសមាជិកម្នាក់នៃគ្រួសារមួយនេះទៅហើយ។ វាលោតចុះ លោតឡើង ចូលក្នុងទ្រុង រូចចេញវិញ រត់ឡើងលើផ្ទះ តោងសមាជិកគ្រួសារមួយនេះ ពីម្នាក់ទៅម្នាក់។ ក្នុងចំណោមសមាជិកក្នុងគ្រួសារនេះទាំងមូល អានូ ស្រឡាញ់បុរសដែលរើសវាយកមកពីព្រៃជាងគេ។ វាហក់តោង វាឱប ហាក់មិនចង់ឃ្លាត។ «ទ្រុងនេះ នាមហៅថាទ្រុងប៉ុណ្ណោះ តែខ្ញុំមិនបិទទ្វារទេ គឺបើកចំហ។ អានូ វាអាចចេញចូលដោយសេរី។ ខ្ញុំដាក់អានូក្នុងទ្រុងហើយបិទទ្វារ ពេលណាដែលខ្ញុំមិននៅផ្ទះប៉ុណ្ណោះ»។ នេះជាសម្តីរបស់ម្ចាស់អានូ ប្រាប់ដល់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។ បុរសម្នាក់នេះ បានឲ្យដឹងថា អានូ គឺជាស្វាកំព្រាមួយក្បាល ដែលបានព្រាត់មេរបស់វានៅក្នុងព្រៃមួយ ដែលគេកាប់ទន្ទ្រាន និងដុតយកដីមួយកន្លែង។ គាត់បានដាក់ឈ្មោះវាថា «អានូ»។ «ខ្ញុំមិនដឹងថា មេរបស់វាងាប់ដោយភ្លើងឆេះព្រៃ ឬក៏ជាប់អន្ទាក់ព្រានព្រៃឡើយ។ អានូ វានៅតូចណាស់ ដូចជាទើបនឹងកើត ព្រោះវារត់មិនបានលឿនឡើយ»។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការកាប់ព្រៃទន្ទ្រាន ដុតព្រៃ រានព្រៃធម្មជាតិនៅសេសសល់ យកដីធ្វើចំការ នៅតែមិនកើតមាននៅតាមបណ្តាខេត្តនានា ជាពិសេស នៅតាមបណ្តាខេត្តភាគខាងជើងប្រទេស៕ | ស្ទឹងត្រែង៖ «អានូ» គឺជាឈ្មោះកូនស្វាឈ្មោលកំព្រាមួយក្បាល ដែលត្រូវព្រាត់ប្រាស់ពីមេរបស់វា នៅក្នុងព្រៃមួយ ដែលគេទន្ទ្រាន កាប់ ដុតដើម្បីចាប់យកដី។ អានូ ត្រូវបានបុរសម្នាក់ សុំមិនបញ្ចេញឈ្មោះ រស់នៅក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង រើសមកពីក្នុងព្រៃ យកមកចិញ្ចឹមនៅក្នុងផ្ទះរបស់គាត់។ |
ថ្នាំពុលប្រភេទ Novichok ដែលជាថ្នាំពុលកម្រិតយោធា ហើយត្រូវបានអភិវឌ្ឍដោយអតីតសហភាពសូវៀតក្នុងចន្លោះទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ១៩៨០ ហើយថ្នាំពុលប្រភេទដូចគ្នា ក៏ធ្លាប់ត្រូវបានប្រើលើអតីតចារកម្មរុស្ស៊ីធ្វើការឲ្យអង់គ្លេស Sergei Skripal ផងដែរ។ នៅថ្ងៃទី១៣ ខែតុលា សហភាពអឺរ៉ុប បានអនុម័តទណ្ឌកម្ម ក្រោយបារាំងនិងអាល្លឺម៉ង់ បានដាក់ស្នើវិធានការនេះកាលពីសប្ដាហ៍មុន ដោយអះអាងថា រុស្ស៊ី ទទួលខុសត្រូវចំពោះករណីបំពុលនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ ដោយអនុលោមតាមការអនុវត្តទូទៅរបស់ EU អ្នកទាំងដែលជាប់ក្នុងបញ្ជីទណ្ឌកម្ម រួមមាន បម្រាមការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិជាដើម នឹងពុំត្រូវបង្ហាញអត្តសញ្ញាណឡើយ ពោលគឺរហូតដល់ទណ្ឌកម្មនេះ ចូលជាធរមាននាថ្ងៃទី១៥ ខែតុលា។ ក៏ប៉ុន្តែពួកគេទំនងសុទ្ធតែជាមន្ត្រីរុស្ស៊ី។ អង្គការតំបន់សមាជិក២៧ប្រទេសនេះ ម្ដងហើយម្ដងទៀត បានស្នើសុំឲ្យរដ្ឋធានីមូស្គូស៊ើបអង្កេតករណីបំពុលមេដឹកនាំប្រឆាំងរុស្ស៊ី Navalny ដែលបានកើតឡើងលើទឹកដីរុស្ស៊ី។ យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសបារាំងនិងអាល្លឺម៉ង់ កាលពីសប្ដាហ៍ បានអះអាងក្នុងសេចក្តីថ្លែងការណ៍រួមថា វិមានប្រធានាធិបតីរុស្ស៊ី ពុំមានការបកស្រាយគួរឲ្យទុកចិត្តណាមួយឡើយ។ នៅមុនសម្រេចដាក់ទណ្ឌកម្ម លោក Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ នៅថ្ងៃទី១៣ ខែតុលា បានដាក់សម្ពាធរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov លើករណីលោក Navalny អំឡុងកិច្ចសន្ទនាតាមទូរសព្ទនៅថ្ងៃទី ១៣ខែតុលា។ ការិយាលោក Borrell និយាយថា លោកបានស្នើឲ្យក្រុងមូស្គូប្រឹងឲ្យអស់សមត្ថភាពស៊ើបអង្កេតលើឧក្រិដ្ឋកម្មនេះយ៉ាងម៉ត់ចត់និងមានតម្លាភាព ហើយសហការជាមួយអង្គការជំនាញផងដែរ។ ជាការឆ្លើយតប ប្រមុខការទូតរុស្ស៊ី Lavrov នៅថ្ងៃទី ១៤ ខែតុលា បានរិះគន់ទណ្ឌកម្មនេះ ដោយចោទប្រកាន់ EU ថាឱនក្បាលចំពោះសម្ពាធអាមេរិក និងជំនួសយុទ្ធសាស្ត្រការទូតដោយការដាក់ទណ្ឌកម្ម។ ថ្លែងអំឡុងសន្និសិទព័ត៌មានមួយក្នុងទីក្រុងមូស្គូ លោកព្រមានថា គោលនយោបាយការបរទេស EU នាពេលបច្ចុប្បន្ន នឹងប្រឈមនឹងផលវិបាក។ សូមបញ្ជាក់ថា លោក Navalny គឺជាសកម្មជនប្រឆាំងអំពើពុករលួយ ដែលធ្លាប់បានដឹកនាំបាតុកម្មទ្រង់ទ្រាយធំប្រឆាំងរដ្ឋាភិបាលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ លោកថែមទាំងហៅបក្សកាន់អំណាចរុស្ស៊ីបច្ចុប្បន្នថាជាចោរដែលកំពុងជញ្ជក់ឈាមប្រជាជនរុស្ស៊ី។ មេដឹកនាំបក្សប្រឆាំងរូបនេះ ក៏ត្រូវបានហាមឃាត់ពីការឈរឈ្មោះប្រឆាំងលោក ពូទីន ក្នុងការបោះឆ្នោតផងដែរ៕ | សហភាពអឺរ៉ុប (EU) បានយល់ព្រមដាក់ទណ្ឌកម្មលើមនុស្ស៦នាក់ និងស្ថាប័នមួយពាក់ព័ន្ធករណីបំពុលមេដឹកនាំប្រឆាំងរុស្ស៊ី Alexey Navalny ដោយប្រើថ្នាំពុល Novichok ។ រុស្ស៊ី ព្រមានវាយបកប្រឆាំងវិធានការ EU នេះ។ |
កីឡាចំបាប់ ដណ្ដើមបាន ១២មេដាយ៖ មាស៣, ប្រាក់៨ និងសំរិទ្ធ១។ កីឡាបាល់ទះក្នុងសាល ឈ្នះមេដាយមាស១។ កីឡាហែលទឹក ទទួលបាន ១៥មេដាយ៖ មាស៦, ប្រាក់៦ និងសំរិទ្ធ៣។ កីឡាវាយកូនឃ្លីលើតុ ៥មេដាយ៖ មាស២ និងប្រាក់៣។ ការ៉ាតេ ៨មេដាយ៖ មាស៣, ប្រាក់៣ និងសំរិទ្ធ២។ កីឡាលើកទម្ងន់ Bench Press ឈ្នះមេដាយមាស ២។ អត្ដពលិកកម្ពុជា ប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យ រូបពី World Police and Fire Games គួរបញ្ជាក់ផងដែរថា ប្រតិភូកីឡាកម្ពុជា ចេញដំណើរទៅប្រកួត នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ កីឡា ១៣ប្រភេទនោះ រួមមាន៖ វាយកូនឃ្លីលើតុ, បាល់ទះឆ្នេរខ្សាច់, ចំបាប់, ចំបាប់កាច់ដៃ, កីឡាវាយសី, យូដូ, ជឺជីតស៊ូ, ហែលទឹក, ការ៉ាតេ, វាយកូនគោល, បាល់ទះក្នុងសាល, Bench Press និង Push Pull Lifting ។ ចំពោះការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ។ ដោយឡែកកម្ពុជា ធ្លាប់ដណ្ដើមបានមេដាយសរុប ៣៣គ្រឿង ក្នុងព្រឹត្តិការណ៍នេះ កាលពីឆ្នាំ២០២២ ក្នុងនោះ មានមេដាយមាស១៥ ប្រាក់៨ និងសំរឹទ្ធ ១០៕ អត្ដពលិកកម្ពុជា ប្រកួតលើកីឡាវាយកូនឃ្លី លើតុ រូបពី World Police and Fire Games | អត្ដពលិកកម្ពុជា ដណ្ដើមបានមេដាយបណ្តោះអាសន្ន ចំនួន៤៣ ក្នុងមេដាយមាស១៧ ប្រាក់២០ និងសំរិទ្ធ៦ ពីការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ (World Police and Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា។ លទ្ធផលនេះ គិតត្រឹមចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។ |
Veuillez écouter lentretien préparé par Yann | A 39 ans Jérémie nest autre que le dessinateur dont presque tous les Cambodgiens ont déjà vu les œuvres sur le réseau social facebook ! Il est beaucoup moins connu que ses vidéos où il dessine voir chante ; pourtant il sest installé à Phnom Penh depuis déjà 2 ans. Ce Lorrain conjoint dune Khmère de France est venu pour la première fois au Cambodge avec madame il y a quelques années. Cette découverte les a beaucoup marqués à tel point quils ont fait le choix de déménager dans la capitale cambodgienne. Il a commencé à apprendre la langue par lui-même avant de revenir dans le royaume et maîtrise dès à présent la langue. Sa fameuse page sur facebook "KC Jeremie Khmer Cartoons" recueille déjà 300.000 vues sans quil ait eu à acheter de publicité ! |
នៅចន្លោះឆ្នាំ ២០០៨ និង ២០១៧ មហាអំណាចយោធាចិន បាននាំចេញសព្វាវុធ ក្នុងទំហំទឹកប្រាក់ ១៤,៤ពាន់លានដុល្លារទៅកាន់បណ្តាប្រទេសនៅជុំវិញពិភពលោក។ សម្រាប់តួលេខនេះ ចិន ជាប់ចំណាត់ថ្នាក់លេខ៥ ជាប្រទេសផ្គត់ផ្គង់អាវុធធំបំផុតលើពិភពលោក តាមពីក្រោយសហរដ្ឋអាមេរិកដែលឈរលេខមួយ រុស្ស៊ី បារាំង និងអាល្លឺម៉ង់។ បើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI)ការលក់អាវុធរបស់ចិន បានហក់ឡើងពី ៦៥០ លានដុល្លារក្នុងឆ្នាំ២០០៨ ទៅកាន់ ១,១៣ ពាន់លានដុល្លារក្នុងឆ្នាំ២០១៧។ ក្នុងនោះ ប្រមាណ ៧៤ភាគរយនៃការនាំចេញអាវុធនេះ បានលក់ទៅឲ្យបណ្តាប្រទេសក្នុងតំបន់អាស៊ី។ ចំណែក ២១ភាគរយផ្សេងទៀត បានលក់ទៅឲ្យតំបន់អាហ្វ្រិក។ ទោះបីជា ចិនចាត់ទុកខ្លួនឯង ជាប្រទេសនាំចេញអាវុធដ៏ធំមួយលើពិភពលោកក៏ដោយក្តី តែបើយើងមើលទៅលើតួលេខនៃការលក់អាវុធរបស់ប្រទេសនេះវិញ គឺ វាមានកម្រិតទាបនៅឡើយ បើធៀបនឹងសហរដ្ឋអាមេរិក។ ការលក់អាវុធរបស់ក្រុងវ៉ាស៊ីនតោនជាមធ្យមប្រចាំឆ្នាំ ស្មើនឹង៩ពាន់លានដុល្លារ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ ប្រទេសជិតខាងអាស៊ី គឺជាទីផ្សារដ៏ធំបំផុតសម្រាប់អាវុធចិន ភាគច្រើននៃការនាំចេញអាវុធរបស់ក្រុងប៉េកាំង បានលក់ទៅឲ្យបណ្តាប្រទេសក្បែរខាងខ្លួន។ ទោះបីការនាំចេញអាវុធមានកម្រិតទាបនៅឡើយ កាលពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ដល់ ពាក់កណ្តាលទសវត្សន៍ឆ្នាំ២០០០ ចិនបាននាំចេញអាវុធ ៨២ភាគរយទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ី។ ទំនោរបែបនេះ នៅតែបន្តធ្វើដដែល ខណៈចិន បច្ចុប្បន្ននេះ ក្លាយខ្លួនជាប្រទេសឈានមុខគេមួយក្នុងការធ្វើពាណិជ្ជកម្មអាវុធសកល។ តួយ៉ាង ចាប់តាំងពីឆ្នាំ២០០៨មក ការលក់អាវុធសរុបរបស់ចិនប្រមាណ ៦២ភាគរយ ត្រូវបានរកឃើញថា នាំចេញទៅកាន់ប្រទេស ប៉ាគីស្ថាន បង់ក្លាដេស និងមីយ៉ាន់ម៉ា។ ចំណែកបណ្តាប្រទេសក្នុងតំបន់អាស៊ី ផ្សេងទៀត បានបញ្ជាទិញអាវុធ ១១,៨ភាគរយផ្សេងទៀតពីចិន។ ទន្ទឹមនឹងគ្នានេះដែរ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ការលក់អាវុធរបស់ចិនទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង បានស្ទុះឡើងពី ៣៦៨ លានដុល្លារក្នុងឆ្នាំ ២០០៨ ទៅ ១,៥ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៦ មុននឹងធ្លាក់មកកាន់ ៩៤៨លានដុល្លារក្នុងឆ្នាំ២០១៧។ ទោះបីមានកំណើនក្តី តួលេខនេះ នៅមានកម្រិតទាបខ្លាំងណាស់ បើធៀបនឹងការនាំចេញអាវុធរបស់ក្រុងវ៉ាស៊ីនតោន។ ចាប់តាំងពីឆ្នាំ២០០៨មក សហរដ្ឋអាមេរិក បានលក់អាវុធទៅឲ្យបណ្តាប្រទេសក្នុងតំបន់អាស៊ី (លើកលែងតំបន់មជ្ឈិមបូព៌ា) ក្នុងទំហំទឹកប្រាក់ដល់ទៅ ២៧,២ពាន់លានដុល្លារឯណោះ។ តើកត្តាអ្វីដែលជំរុញឲ្យប្រទេស ប៉ាគីស្ថានទិញអាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ពីចិន? ចំណងទាក់ទងយោធាជិតស្និទ្ធ ជាកត្តាចម្បងដែលនាំឲ្យចិន ក្លាយជាអ្នកផ្គត់ផ្គង់អាវុធដល់ប៉ាគីស្ថានច្រើនជាងបណ្តាផ្សេងទៀត។ ដោយសារមានការកើនឡើងនៃកិច្ចសហប្រតិបត្តិការរវាងក្រុងប៉េកាំង និងក្រុងអ៊ីស្លាម៉ាបាដ ក្នុងគោលដៅដើម្បីទប់ទល់នឹងអំពើភេរវកម្ម ការលក់អាវុធ បានហក់ឡើងពី ២៥០លានដុល្លារ ក្នុងឆ្នាំ២០០៨ ទៅជាង ៧៥០លានដុល្លារក្នុងឆ្នាំ២០០៩។ បង់ក្លាដេស ក៏ជាអតិថិជនអាវុធរបស់ចិនដ៏ធំមួយផងដែរ ។ ចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០១៧ ចិន បានលក់អាវុធឲ្យបង់ក្លាដេសប្រមាណ ១,៨៦ពាន់លានដុល្លារ ។ តួលេខនេះ ស្មើនឹង៧១,៨ភាគនៃអាវុធសរុប ដែលយោធាបង់ក្លាដែសកាន់កាប់។ ចំណែកមីយ៉ាន់ម៉ា ដែលជាទីផ្សារធំបំផុតទីបីរបស់អាវុធចិនក្នុងតំបន់អាស៊ី បាននាំចូលអាវុធពីចិន ក្នុងទំហំទឹកប្រាក់ ៩៥៤លានដុល្លារ ក្នុងរយៈ៦ឆ្នាំចុងក្រោយនេះ។ ទីផ្សារសម្រាប់អាវុធចិនក្នុងតំបន់អាហ្វ្រិកមានទំហំតិចតួច អំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ ការលក់អាវុធរបស់ចិនទៅឲ្យតំបន់អាហ្វ្រិក មានទំហំតិចជាង ១៥ភាគរយនៃការនាំចេញអាវុធសរុបរបស់ខ្លួន។ យ៉ាងណាមិញ តួលេខនេះ ចាប់ផ្តើមកើនឡើង ខណៈចិន ប្រឹងប្រែងពង្រីកឥទ្ធិពលខ្លួនក្នុងតំបន់នេះ។ ជាក់ស្តែង ចាប់តាំងពីឆ្នាំ២០០៨មក បណ្តាប្រទេសក្នុងតំបន់ជាច្រើន បានទិញអាវុធប្រមាណ ២១ភាគរយនៃការនាំចេញអាវុធជារួមរបស់ចិន ដែលស្មើនឹង ៣ពាន់លានដុល្លារ។ ក្នុងចំណោមនោះ បណ្តាប្រទេសក្នុងតំបន់អាហ្វ្រិកខាងជើង គឺជាទីផ្សារទីមួយសម្រាប់អាវុធចិន ដែលគ្របដណ្តប់ ៤២ភាគរយនៃការនាំចេញរបស់ចិនទៅកាន់ទ្វីបអាហ្វ្រិកទាំងមូល។ ប្រមាណ ២៩ភាគរយផ្សេងទៀត បានហូរចូលទៅកាន់បណ្តាប្រទេសក្នុងតំបន់អាហ្វ្រិកខាងកើត និង២៩ភាគរយដែលនៅសស់សល់ ត្រូវបានបែងចែករវាងបណ្តារដ្ឋអាហ្វ្រិកផ្សេងៗទៀត។ ក្រៅពីចិន អាមេរិក និងរុស្ស៊ី ក៏បានលក់អាវុធឲ្យតំបន់អាហ្វ្រិកផងដែរ។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ អាមេរិក បានលក់អាវុធឲ្យតំបន់អាហ្វ្រិកប្រមាណ ៤,៩ពាន់លានដុល្លារ ក្នុងនោះ ៨៧ភាគរយ ត្រូវបានទិញដោយអេហ្ស៊ីប និងម៉ារ៉ុក ។ ចំណែករុស្ស៊ី បានលក់អាវុធឲ្យតំបន់អាហ្វ្រិកប្រមាណ ១២,៤ពាន់លានដុល្លារ គិតចាប់ពីឆ្នាំ២០០៨មក ក្នុងនោះ ប្រមាណ ៨៤ភាគរយ ត្រូវបានទិញដោយអាល់ហ្សេរី និងអេហ្ស៊ីប ។ វ៉េណេស៊ុយអេឡា ជាគោលដៅលក់អាវុធធំបំផុតរបស់ចិន ប្រចាំទ្វីបអាមេរិក ការលក់អាវុធរបស់ចិនទៅឲ្យទីផ្សារអាមេរិកខាងត្បូង និងអាមេរិកខាងជើង មានត្រឹម៣ភាគរយប៉ុណ្ណោះ ខណៈអាមេរិក មាន១៩ភាគរយ រុស្ស៊ី ១៤ភាគរយ និងអាល្លឺម៉ង់ ១២ភាគរយ។ ទីផ្សារធំបំផុតសម្រាប់អាវុធចិនប្រចាំទ្វីបអាមេរិក គឺជាប្រទេសវ៉េណេស៊ុយអេឡា ដែលស្មើនឹង៨៧,៤ភាគរយ នៃការនាំចេញអាវុធចិនជារួមក្នុងតំបន់។ កំណើននាំចេញអាវុធរបស់ចិនទៅកាន់វ៉េណេស៊ុយអេឡា ស្ទុះឡើងខ្លាំង បន្ទាប់ពីសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០៦ បានដាក់ទណ្ឌកម្មហាមប្រាមការលក់ដូរអាវុធប្រឆាំងក្រុងការ៉ាកាស។ ការដាក់ទណ្ឌកម្មនេះហើយ ធ្វើឲ្យវ៉េណេស៊ុយអេឡាសម្រេចតោងចាប់ចិនឲ្យជាប់បែបនេះ ដោយបង្កើនការទិញអាវុធបន្ថែមទៀត។ ចំណែកហេតុផលនៃការដាក់ទណ្ឌកម្មនេះវិញ គឺក៏ព្រោះតែវ៉េណេស៊ុយអេឡាបរាជ័យក្នុងសហការជាមួយកិច្ចប្រឹងប្រែងប្រឆាំងនឹងអំពើភេរវកម្ម ដែលដឹកនាំដោយក្រុងវ៉ាស៊ីនតោន។ ការលក់ដូរអាវុធជាច្រើន បានធ្វើឡើងរវាងក្រុងប៉េកាំង និងក្រុងការ៉ាកាស រួមមាន យន្តហោះចម្បាំង K-8 ចំនួន១៨គ្រឿងក្នុងឆ្នាំ២០១០ រថយន្តពាសដែក VN-4 ចំនួន ១២១គ្រឿងក្នុងឆ្នាំ២០១២ និងមីស៊ីលបាញ់កម្ទេចនាវា C-802 ជាច្រើនគ្រឿងទៀត ក្នុងឆ្នាំ២០១៧។ បច្ចុប្បន្ននេះ ចិន គឺជាប្រទេសផ្គត់ផ្គង់អាវុធលំដាប់លេខពីរឲ្យវ៉េណេស៊ុយអេឡា ដែលស្មើនឹង ១២ភាគរយនៃភាគហ៊ុនទីផ្សារ។ ចំណែករុស្ស៊ី ឈរលើកំពូលតារាង ជាប្រទេសលក់អាវុធធំបំផុតឲ្យវ៉េណេស៊ុយអេឡា ដែលស្មើនឹង ៧៤ភាគរយនៃអាវុធនាំចូលជារួមរបស់ក្រុងការ៉ាកាស។ ក្រៅពីនាំចេញអាវុធ ចិនក៏ជាប្រទេសនាំចូលអាវុធដ៏ធំមួយផងដែរ ស្ទើរតែទាំងស្រុងនៃការនាំចូលអាវុធសរុបរបស់ចិន គឺមកពីតំបន់អឺរ៉ុប ខណៈក្រុងប៉េកាំង នាំចេញអាវុធរបស់ខ្លួនត្រឹម ១៦លានដុល្លារប៉ុណ្ណោះទៅកាន់តំបន់ដ៏ធំមួយនេះ។ ទំនោរនេះ កើតឡើងបានដោយមួយផ្នែកធំពីរុស្ស៊ី ដែលផ្គត់ផ្គង់អាវុធចិនប្រមាណ ៦៧ភាគរយនៃការនាំចូលអាវុធបរទេសសរុប។ ចំណែកបារាំង និងអ៊ុយក្រែន បូកបញ្ចូលគ្នា បានលក់អាវុធឲ្យចិនប្រមាណ ២៣ភាគរយនៃការនាំចូលអាវុធបរទេសរបស់ចិន។ ដើមឡើយ ចន្លោះឆ្នាំ ២០០០ ដល់ ២០០៦ ការលក់អាវុធរបស់រុស្ស៊ីទៅឲ្យចិន ជាមធ្យម មានទំហំ ២,៥ពាន់លានដុល្លារ ប៉ុន្តែតួលេខនេះ បានធ្លាក់ចុះមកត្រឹម ៩០០លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការធ្លាក់ចុះ បានកាត់បន្ថយភាគហ៊ុនទីផ្សារនៃការនាំចេញអាវុធរបស់រុស្ស៊ីដែលទទួលទិញដោយចិនពី ៤៧,៧ភាគរយ នៃការលក់សរុប ក្នុងឆ្នាំ២០០៦ ដល់ ៨,៧ភាគរយក្នុងឆ្នាំ២០១២។ ទំនោរនេះ ឆ្លុះបញ្ចាំងពីការកើនឡើងនៃសមត្ថភាពរបស់យោធាចិន ក្នុងការផលិតអាវុធក្នុងស្រុកដោយខ្លួនឯង ៕ | ជាច្រើនទសវត្សរ៍មកនេះ សន្ទុះនៃកំណើនសេដ្ឋកិច្ចដ៏ក្លៀវក្លា គួបផ្សំនឹងការធ្វើទំនើបកម្មយោធាដែលកំពុងបន្ត បានប្រែក្លាយយក្សចិនឲ្យទៅជាប្រទេសដ៏សកម្មបំផុតមួយ ដែលចូលប្រឡូកក្នុងការធ្វើពាណិជ្ជកម្មសព្វាវុធសកល។ ដំបូងឡើយ ក្រុងប៉េកាំង បានទិញសព្វាវុធលើកលែងអាវុធនុយក្លេអ៊ែរ ក្នុងបរិមាណច្រើនជាងអាវុធដែលខ្លួនលក់ចេញទៅក្រៅប្រទេស។ យ៉ាងណាមិញ ចាប់តាំងពីឆ្នាំ២០១៣ តម្លៃជារួមនៃការនាំចេញអាវុធចិន បានកើនឡើងលើសទំហំនៃការនាំចូលអាវុធពីបរទេសរបស់ខ្លួន។ |
តើអ្វីទៅជាបាតុភូត Turbulence? Turbulence ជាចលនាខ្យល់មិនស្ថប់ដែលបណ្តាលមកពីការផ្លាស់ប្តូរនៃល្បឿនខ្យល់ និងទិសដៅដូចជាចរន្តយន្តហោះ ព្យុះផ្គររន្ទះ និងព្រឹត្តិការណ៍អាកាសធាតុផ្សេងទៀត។ វាអាចមានភាពខុសប្លែកគ្នាអាស្រ័យលើរយៈកម្ពស់ និងល្បឿនខ្យល់។ ជាការពិត បាតុភូត Turbulence មិនត្រឹមតែជាប់ទាក់ទងនឹងអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចកើតឡើងនៅពេលដែលមេឃស្ងប់ស្ងាត់ ដែលគេអាចមើលមិនឃើញទាំងភ្នែក និងរ៉ាដាអាកាសធាតុ។ បាតុភូត Turbulence ចែកជា៤កម្រិតដូចជា ស្រាល មធ្យម ខ្លាំង និងធ្ងន់ធ្ងរ។ យោងតាមទីភ្នាក់ងារអាកាសធាតុជាតិអាម៉េរិក ក្នុងលក្ខខណ្ឌបាតុភូត Turbulence កម្រិតខ្លាំង អាកាសយានិកអាចបាត់បង់ការគ្រប់គ្រងលើយន្តហោះ ហើយថែមទាំងអាចបណ្តាលឱ្យខូចខាតរចនាសម្ព័ន្ធយន្តហោះទៀតផង។ តើបាតុភូត Turbulence អាចបណ្តាលឲ្យមានអ្នកស្លាប់នៅលើជើងហោះហើរឬទេ? នៅលើជើងហោះហើរអន្តរជាតិដែលហោះតាមម៉ោងកំណត់ អត្រានៃការស្លាប់ដោយផ្ទាល់ ដែលបណ្តាលមកពីបាតុភូត Turbulence គឺកម្រមានណាស់។ ជាធម្មតា អ្នកបើកយន្តហោះអាចផ្តល់ការព្រមានជាមុនអំពីកម្រិតនៃបាតុភូត Turbulence ហើយត្រូវធានាថា គ្រប់អ្នកដំណើរនៅលើយន្តហោះបានពាក់ខ្សែក្រវ៉ាត់ការពារ។ ចំណែកនៅលើយន្តហោះឯកជន ឬពាណិជ្ជកម្មខ្នាតតូច ការរងរបួសធ្ងន់ធ្ងរ ឬការស្លាប់បានកើតឡើងញឹកញាប់ជាងមុន។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាម៉េរិក បានកត់ត្រាការរងរបួសច្រើនជាង ១០០នាក់ និងការស្លាប់រាប់សិបនាក់ ក្នុងរយៈពេលត្រឹមតែជាងមួយទសវត្សរ៍ប៉ុណ្ណោះ នៅលើជើងហោះហើរក្នុងស្រុក ទោះបីជាការស្លាប់ភាគច្រើនកើតឡើង នៅពេលជួបបាតុភូត Turbulence បណ្តាលឱ្យមានយន្តហោះធ្លាក់ក៏ដោយ។ ចំណែកនៅលើយន្តហោះប្រភេទធំៗ បាតុភូត Turbulence អាចបង្កហានិភ័យដល់ការរបួសក្បាល ឬរបួសផ្សេងទៀតពីការប៉ះទង្គិចនិងកាប៊ីន ប្រសិនបើមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ឬបុកប៉ះដោយកំទេចកំទីហោះហើរ។ ការស្រាវជ្រាវថ្មីៗនេះបង្ហាញថា បាតុភូត Turbulence ដែលកើតឡើងពីខ្យល់កំពុងកើនឡើងខ្លាំង ហើយការផ្លាស់ប្តូរនេះដោយសារតែការប្រែប្រួលអាកាសធាតុ ជាពិសេសការកើនឡើងនៃការបញ្ចេញកាបូនឌីអុកស៊ីតដែលប៉ះពាល់ដល់ចរន្តខ្យល់។ លោក Paul Williams សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្របរិយាកាសនៅសាកលវិទ្យាល័យ Reading ក្នុងប្រទេសអង់គ្លេសបានសិក្សាពីបាតុភូត Turbulence អស់រយៈពេលជាងមួយទសវត្សរ៍។ ការស្រាវជ្រាវរបស់លោករកឃើញថា បាតុភូត Turbulence បណ្តាលពីខ្យល់កើតឡើងជាញឹកញាប់បំផុតនៅរយៈកម្ពស់ខ្ពស់ និងក្នុងរដូវរងា ហើយអាចកើន ៣ដងនៅចុងសតវត្សនេះ។ លោកថា បាតុភូត Turbulence ប្រភេទនេះកំពុងកើនឡើងនៅជុំវិញពិភពលោកនៅគ្រប់កម្ពស់ហោះហើរទាំងអស់។ តើបាតុភូត Turbulence បណ្តាលពីខ្យល់ត្រូវបានត្រួតពិនិត្យ និងវាស់វែងយ៉ាងដូចម្តេច? អ្នកឧតុនិយមពឹងផ្អែកលើវិធីសាស្រ្តផ្សេងៗគ្នាតាមរយៈ ផ្កាយរណប និងប្រព័ន្ធរ៉ាដា ដើម្បីពិនិត្យការព្យាករអាកាសចរណ៍លម្អិតអំពីលក្ខខណ្ឌនានាដូចជា ផ្នែកខាងមុខត្រជាក់ ល្បឿនខ្យល់ ព្យុះផ្គររន្ទះ និងបាតុភូត Turbulence ។ ពួកគេអាចសម្គាល់ទីតាំង និងពេលវេលាដែលមានការរំខានទំនងជាកើតឡើង។ លោកស្រី Jennifer Stroozas អ្នកជំនាញឧតុនិយមនៅទីភ្នាក់ងារអាកាសធាតុជាតិអាម៉េរិកបាននិយាយថា បាតុភូត Turbulence បណ្តាលពីខ្យល់ គឺជាប្រភេទដែលពិបាកព្យាករបំផុត ។ យ៉ាងណាមិញ ដោយប្រើការព្យាករខាងលើ បន្ថែមពីលើការណែនាំពីអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស អ្នកបើកយន្តហោះគ៏អាចព្យាយាមធ្វើដំណើរជុំវិញតំបន់ដែលមានបាតុភូត Turbulence ដោយលៃតម្រូវកម្ពស់ដើម្បីស្វែងរកការធ្វើដំណើរដែលលរលូនបំផុត។ នេះមានន័យថាការហោះហើរអាចខ្ពស់ ឬទាបជាងរយៈកម្ពស់ដែលបានព្យាករណ៍។ លោក Robert Sumwalt អតីតប្រធានក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាម៉េរិក បច្ចុប្ប្នជាប្រធានមជ្ឈមណ្ឌលសុវត្ថិភាពអាកាសចរណ៍ថ្មីនៅសាកលវិទ្យាល័យ Embry-Riddle Aeronautical បានសង្កត់ធ្ងន់ថា វាមិនអាចទៅរួចទេក្នុងការទប់ស្កាត់ ឬព្យាករណ៍រាល់ភាពចលាចលនៅពេលដែលមានខ្យល់បក់បោកខ្លាំង។ តើអ្នកដំណើរលើយន្តហោះគួរធ្វើដូចម្តេចពេលជួបបាតុភូត Turbulence? បាតុភូត Turbulence ពិតជាបង្កឱ្យមានសភាពច្របូកច្របល់ និងរងរបួសខ្លះសម្រាប់អ្នកដំណើរនៅលើជើងហោះហើរ ប៉ុន្តែហានិភ័យនៃការរងរបួសធ្ងន់ធ្ងរដល់អ្នកដំណើរ ឬអាក្រក់ជាងនេះ គឺកម្រមានណាស់។ ដោយសារតែយន្តហោះត្រូវបានរចនាឡើង ដើម្បីទប់ទល់នឹងស្ថានភាពដ៏អាក្រក់ទាំងនេះ វាកម្រណាស់សម្រាប់យន្តហោះពាណិជ្ជកម្មធំៗដែលទទួលរងការខូចខាតរចនាសម្ព័ន្ធពីបាតុភូត Turbulence។ យ៉ាងណាមិញ បាតុភូត Turbulence អាចបណ្តាលឱ្យអ្នកដំណើរ និងសមាជិកនាវិកត្រូវធ្លាក់ពីលើកៅអីធ្វើឱ្យមានរបួសធ្ងន់ធ្ងរដូចជាបាក់ឆ្អឹង និងហូរឈាមប្រសិនបើមិនបានពាក់ក់ខ្សែក្រវ៉ាត់ ។ អ្នកជំនាញជាច្រើនបានសង្កត់ធ្ងន់ថា ការអង្គុយ និងពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពអំឡុងពេលហោះហើរ គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការកាត់បន្ថយហានិភ័យ។ យ៉ាងណាក៏ដោយ វាហាក់ដូចជាមិនពិតទាល់តែសោះ រហូតដល់ព្រឹត្តិការណ៍សោកនាដកម្មនៅលើជើងហោះហើរ SQ321 របស់ Singapore Airlines កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ ដែលបណ្តាលឲ្យអ្នកដំណើរជនជាតិអង់គ្លេសម្នាក់ស្លាប់ និងរបួសជាច្រើននាក់។ រឿងស្រដៀងគ្នានេះបានកើតឡើងក្នុងឆ្នាំ ១៩៩៧ នៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ពីទីក្រុងតូក្យូទៅកាន់ទីក្រុងហូណូលូលូ៕ | ឧបទ្ទវហេតុថ្មីៗនេះពាក់ព័ន្ធនឹងខ្យល់បោកបក់ខ្លាំងអំឡុងពេលធ្វើដំណើរតាមផ្លូវអាកាសរបស់ Singapore Airlines បានចោទជាសំណួរអំពីបាតុភូតអាកាសធាតុ Turbulence មួយនេះ កើតឡើងយ៉ាងដូចម្តេច? ហើយអ្នកដំណើរអាចការពារខ្លួនបានតាមរបៀបណា ? |
ជាការសងសឹកចំពោះទណ្ឌកម្មលើខាងលិច ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចេញកំណត់ឱ្យរដ្ឋ និងដែនដីទាំង៤៨ ក្នុងបញ្ជីអមិត្តដែលក្នុងនោះក៏មានប្លុកសហភាពអឺរ៉ុប (EU) ត្រូវប្រើប្រាក់រូប្លិ៍ក្នុងការទិញឧស្ម័នពីរុស្ស៊ី ចាប់ពីថ្ងៃទី១ ខែមេសា។ បើមិនដូច្នោះទេ ប្រទេសទាំងនេះត្រូវប្រឈមនឹងការកាត់ផ្តាច់ហ្គាសផ្គត់ផ្គង់ពីរុស្ស៊ី។ យ៉ាងណាមិញ EU ប្រកាសថា ខ្លួនមិនធ្វើតាមការទាមទាររបស់រុស្ស៊ីឡើយ ដោយអះអាងថាជាការបំពានកិច្ចសន្យាដែលបានព្រមព្រៀងគ្នាក្នុងប្រើប្រាក់អឺរ៉ូ ឬដុល្លារ។ មិនតែប៉ុណ្ណោះ គណៈកម្មការ EU ក៏បានស្នើឱ្យរដ្ឋសមាជិកប្រកាន់ខ្ជាប់កិច្ចសន្យាដើមផងដែរ។ ប៉ុន្តែ ហុងគ្រីដែលជារដ្ឋសមាជិក EU មិនយល់ស្របតាមសំណើររបស់ EU ឡើយ. «យើងគ្មានបញ្ហាអ្វីក្នុងការប្រើប្រាក់រូប្លិ៍ដើម្បីទូទាត់ហ្គាសពីរុស្ស៊ីឡើយ។ ប្រសិនបើរុស្ស៊ីស្នើឱ្យធ្វើដូច្នោះ យើងនឹងទូទាត់ការទិញហ្គាសរុស្ស៊ីជាប្រាក់រូប្លិ៍»។ នាយករដ្ឋមន្រ្តីហុងគ្រី វិកទ័រ អកបាន ថ្លែងបែបនេះនៅសន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែមេសា។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto អះអាងថា អាជ្ញាធរ EU គ្មានតួនាទីអ្វីក្នុងកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នរបស់ហុងគ្រីជាមួយរុស្ស៊ីទេ ពីព្រោះវាផ្អែកលើកិច្ចសន្យាទ្វេភាគីរវាងក្រុមហ៊ុនរដ្ឋហុងគ្រី MVM និងក្រុមហ៊ុនរុស្ស៊ី Gazprom ប៉ុណ្ណោះ។ ហុងគ្រីដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេង និងហ្គាសពីរុស្ស៊ី ជាប្រទេសមួយក្នុងចំណោមរដ្ឋសមាជិក EU មួយចំនួនទៀតដែលមិនគាំទ្រការដាក់ទណ្ឌកម្មទៅលើវិស័យថាមពលរុស្ស៊ី។ មកទល់ពេលនេះ ក្រៅពីការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន EU នៅតែមិនទាន់យល់ស្របគ្នាលើទណ្ឌកម្មផ្នែកថាមពលនៅឡើយ ខណៈបណ្តាប្រទេស EU ពឹងផ្អែកការផ្គត់ផ្គង់ហ្គាសពីរុស្ស៊ីប្រហែល១ភាគ៣នៃការផ្គត់ផ្គង់សរុប។ លោក អបាន ដែលទើបជាប់ឆ្នោតនាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៤ជាប់ៗគ្នាមកនេះ បានបន្តទំនាក់ទំនងពាណិជ្ជកម្មយ៉ាងស្អិតល្មួតជាមួយទីក្រុងមូស្គូអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ ក្នុងការជាប់ឆ្នោតអាណត្តិទី៤ នៅថ្ងៃទី៣ ខែមេសានេះ លោកបានសន្យារក្សាសន្តិសុខហ្គាសសម្រាប់ប្រជាជនហុងគ្រីផងដែរ៕ | នាយករដ្ឋមន្រ្តីហុងគ្រី វិកទ័រ អបាន បញ្ជាក់នៅថ្ងៃទី៦ ខែមេសាថា ហុងគ្រីនឹងត្រៀមទូទាត់ជាប្រាក់រូប្លិ៍ក្នុងការទិញហ្គាសពីរុស្ស៊ី។ ហុងគ្រីជារដ្ឋសមាជិកសហភាពអឺរ៉ុប (EU) ដំបូងគេដែលប្រកាសយល់ព្រមតាមការទាមទាររបស់រុស្ស៊ី ដោយច្រានចោលជំហររួមរបស់ EU ។ |
សូមស្តាប់កិច្ចសម្ភាសន៍ទាំងស្រុងដូចតទៅ៖ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | មន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងប្រទេសកម្ពុជាទទូចឲ្យមានការពង្រីកការយល់ដឹងអំពី គោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) ឲ្យបាន ទូលំទូលាយ ការពង្រីកសំឡេងនិងតួនាទីអង្គការសង្គមស៊ីវិលនិងការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនដើម្បីសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់ អ.ស.ប. គឺការកាត់បន្ថយភាពក្រីក្រនិងទប់ស្គាត់ឬដោះស្រាយបញ្ហាសកលផ្សេងៗ ទៀតនៅក្នុងឆ្នាំ២០៣០។ លោក រី សុវណ្ណា អ្នកឯកទេសផ្នែកច្បាប់ និងគោលនយោបាយនៃអង្គការគណៈ កម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ( គសក ) ឬ ហៅថា Cooperation Committee for Cambodia (CCC) ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) ក្នុងបុរីញូវយ៉កកាលពីថ្ងៃអង្គារទី ១៦ ខែកក្កដា ឆ្នាំ២០១៩ ដែលមានបណ្តាប្រទេសជាង១៩០ចូលរួម។ លោក សុខ ខេមរា នៃ VOA បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក រី សុវណ្ណា នៅបន្ទប់ផ្សាយរបស់ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រទី១៩ខែកក្កដា ឆ្នាំ២០១៩។ |
U.S. Secretary of Defense James Mattis visited South Korea to hold talks with his South Korean counterpart Song Young-moo at the Seoul defense ministry's headquarters. Under the joint statement released after the talks, the two sides agreed to keep considering measures to build mutual trust and peace on the Korean Peninsula as long as a goodwill dialogue with the DPRK lasts. They discussed the recent measures taken to ease military tensions and build trust, including the suspension of the Ulchi Freedom Guardian (UFG) joint annual military exercises between Seoul and Washington originally scheduled for August. South Korea and the United States halted the summertime war games after top DPRK leader Kim Jong Un and U.S. President Donald Trump held the first-ever DPRK-U.S. summit in Singapore on June 12. The UFG is a computer-simulated command post exercise, which the DPRK had denounced as a dress rehearsal for northward invasion. Mattis and Song agreed to announce the scale, schedule and contents of future South Korea-U.S. joint military drills through consultations between the two sides. They confirmed that UN Security Council sanctions on Pyongyang over its nuclear and missile programs should be implemented until the DPRK takes concrete and irreversible measures for denuclearization. After the Singapore summit, Kim and Trump agreed to complete denuclearization of the peninsula in exchange for security guarantees for the DPRK. Amid rising detente on the peninsula, Song and Mattis agreed to strengthen cooperation to meet conditions for the United States to return back its wartime operational control of South Korean troops early while considering the security situations change on the peninsula sufficiently. South Korea's wartime command was handed over to the U.S. forces after the 1950-53 Korean War broke out. The country won back its peacetime operational control in 1994. Seoul and Washington had agreed to the conditions-based transfer of wartime operational control of South Korean troops from Washington to Seoul when South Korea's military is capable of leading the combined defense on the peninsula. The two defense chiefs paid attention to a significant advance in preparing for the transfer of wartime operational control, according to the joint statement. They assessed that the South Korea-U.S. alliance is more ironclad than ever, agreeing to closely cooperate to develop the alliance into a future-oriented, mutually-complementary one. Before the talks with Song, Mattis said in his introductory remarks that the United States would maintain its troops on the peninsula as part of efforts to help defense South Korea. About 28,500 U.S. troops have been stationed here in South Korea, a legacy from the Korean War that ended with armistice, not peace treaty. | SEOUL, June 28 (Xinhua) -- Defense chiefs of South Korea and the United States agreed Thursday to continue peace measures as long as talks with the Democratic People's Republic of Korea (DPRK) last, Seoul's defense ministry said. |
ការទាត់ចោលលទ្ធផលបោះឆ្នោតថ្ងៃទី៨ ខែសីហា ដែលប្រធានាធិបតី Uhuru Kenyatta ផ្ដួលបេក្ខជនបក្សប្រឆាំង Raila Odinga ក្លាយជារឿងភ្ញាក់ផ្អើលបំផុតក្នុងប្រវត្តិសាស្ត្រកេនយ៉ា។ តុលាការកំពូលកេនយ៉ាបានបញ្ជាឲ្យគណៈកម្មាធិការរៀបចំការបោះឆ្នោត រៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីម្ដងទៀតនៅថ្ងៃទី២៦ ខែតុលា។ ប៉ុន្តែបេក្ខជនមកពីបក្សប្រឆាំងធំជាងគេលោក Odinga បានសម្រេចចិត្តមិនចូលរួមប្រជែងឡើយ។ ថ្លែងនៅថ្ងៃទី១០ ខែតុលា លោក Odinga ចាញ់លោក Kenyatta ទាំងមិនអស់ចិត្ត និយយាយថា វាជារឿងល្អបំផុតដែលបក្សរបស់លោកមិនដាក់បេក្ខជនចូលរួមការបោះឆ្នោតនៅថ្ងៃទី២៦ ខែតុលា។ បើតាមលោក Odinga ការណ៍មិនកែទម្រង់គណៈកម្មាធិការរៀបចំការបោះឆ្នោត គឺជាមូលហេតុសំខាន់នៃការដកខ្លួននេះ ដោយលោកអះអាងថា ការបោះឆ្នោតលើកនេះនឹងកាន់តែអាក្រក់ជាងលើកមុន ព្រោះអ្នករៀបចំការបោះឆ្នោតមានមុខដដែលៗ។ ភាពមិនប្រក្រតីក្នុងការបោះឆ្នោតថ្ងៃទី៨ ខែសីហា ជាមូលហេតុដែលតុលាការកំពូលកេនយ៉ាសម្រេចចិត្តរំលាយជ័យជម្នះរបស់លោក Kenyatta តាមបណ្ដឹងរបស់បក្សប្រឆាំងផ្ទាល់។ ការដកខ្លួនរបស់លោក Odinga ពីការបោះឆ្នោតម្ដងទៀតនេះ ធ្វើឲ្យមានការព្រួយបារម្ភខ្លាំង ប៉ុន្តែតុលាការជាន់ខ្ពស់កេនយ៉ាបានប្រកាសថា គណៈកម្មាធិការរៀបចំការបោះឆ្នោតគួរដាក់បេក្ខជនតូចៗផ្សេងទៀតទៅក្នុងការបោះឆ្នោតនេះ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោក John Mativo នៅថ្ងៃទី១១ ខែតុលា បានបញ្ជាឲ្យគណៈកម្មាធិការខាងលើបញ្ចូលឈ្មោះលោក Ekuru Aukot ដែលជាបេក្ខជនទទួលបានសំឡេងមិនដល់មួយភាគរយក្នុងការបោះឆ្នោតលើកមុន ទៅក្នុងសន្លឹកឆ្នោតថ្ងៃទី២៦ ខែតុលា។ ចៅក្រមរូបនេះបញ្ជាក់ថា លោកមើលមិនឃើញពីមុលហេតុដែលត្រូវរារាំងបេក្ខជនផ្សេងពីការប្រជែងតំណែងប្រធានាធិបតីឡើយ។ មកទល់ពេលនេះ លោកប្រធានាធិបតី Kenyatta មិនទាន់និយាយអ្វីជុំវិញការដកខ្លួនរបស់គូប្រជែងសំខាន់របស់លោកទេ តែលោកផ្ទាល់ប្រាកដជាចូលរួមការបោះឆ្នោតលើកនេះហើយ។ ការបញ្ចូលបេក្ខជនមិនសូវមានប្រជាប្រិយភាព ទំនងជាសញ្ញាប្រាប់ថា ការបោះឆ្នោតនឹងត្រូវរៀបចំដាច់ខាត ទោះជាគ្មានវត្តមានបេក្ខជនសំខាន់ក្ដី។ វាក៏ជាឱកាសល្អសម្រាប់លោក Kenyatta ព្រោះលោកអាចទទួលជ័យជម្នះយ៉ាងងាយ៕ | បេក្ខជនប្រឆាំងធំជាងគេនៅកេនយ៉ា លោក Raila Odinga បានប្រកាសដកខ្លួនពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឡើងវិញ ដែលគ្រោងធ្វើនៅថ្ងៃទី២៦ ខែតុលា។ ជុំវិញបញ្ហានេះ លោក Odinga ដែលចាញ់លោក Uhuru Kenyatta ក្នុងការបោះឆ្នោតលើកមុន មិនពេញចិត្តនឹងគណៈកម្មាធិការរៀបចំការបោះឆ្នោតដែលមិនកែទម្រង់តាមការចង់បានរបស់ខ្លួន។ ប៉ុន្តែតុលាការជាន់ខ្ពស់កេនយ៉ានិយាយថា បេក្ខជនតូចៗអាចចូលរួមប្រជែងក្នុងការបោះឆ្នោតលើកនេះបាន។ |
អត្តពលិកជិត ៣ពាន់នាក់ជុំវិញពិភពលោក បានចូលរួមប្រជែងមេដាយ នាកីឡាអូឡាំពិករដូវរងា ក្នុង១០៩វិញ្ញាសា លើក១៥ប្រភេទកីឡា ដោយគិតចាប់ពីថ្ងៃទី៤ ខែកុម្ភៈមក។ ន័រវែស បញ្ចប់ទៅលំដាប់ទីមួយក្នុងតារាងមេដាយ ក្រោយដណ្តើមបានមេដាយមាសច្រើនជាងគេចំនួន ១៦ តាមពីក្រោយដោយអាល្លឺម៉ង់ ដែលឈ្នះមេដាយមាស១២ និងម្ចាស់ផ្ទះចិនឈរលេខបីរកបានមេដាយមាស៨។ នៅថ្ងៃបិទបញ្ចប់អូឡាំពិក ប្រធាន IOC បានសរសើរចិនដែលដំណើរការប្រកួតកីឡាលំដាប់ពិភពលោកនេះបានល្អ ស្របពេលជំងឺរាតត្បាតផ្ទុះឡើងសាជាថ្មី។ ដ្បិតគ្រប់គ្រងកូវីដ-១៩ បានល្អមែន ប៉ុន្តែលោក Bach ហាក់មិនពេញចិត្តនឹងរឿងនយោយបាយ ដែលកើតមានអំឡុងពេលកីឡាអូឡាំពិកឡើយ។ លោក Bach បានអំពាវនាវឱ្យមេដឹកនាំនយោបាយ នៅជុំវិញពិភពលោក បញ្ចប់ការហែកហូរគ្នា ហើយត្រូវយកគំរូតាមអត្តពលិកអូឡាំពិក ដែលបានបំផុសគំនិតបង្កើតសាមគ្គីភាព និងសន្តិភាព ខណៈពេលដែលពួកគេប្រជែងគ្នាដណ្តើមមេដាយ។ «អំណាចបង្រួបបង្រួមនៃកីឡាអូឡាំពិកខ្លាំងជាងកម្លាំងដែលចង់បំបែកយើងទៅទៀត»។ លោក Bach លើកឡើងដូច្នេះ មុនបន្តថា អត្តពលិកបានផ្តល់ឱកាសសន្តិភាព តាមរយៈការគោរពគ្នាទៅវិញទៅមក ចំពេលមានភាពតានតឹងកើនឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន។ អត្តពលិកប្រទេសទាំងពីរមិនត្រឹមតែគោរពគ្នានោះទេ ពួកគេបានឱបគ្នាទៅវិញទៅមក ទោះបីជាប្រទេសពួកគេ ត្រូវបានបែងចែកដោយជម្លោះក៏ដោយ។ ជុំវិញបញ្ហាសិទ្ធិមនុស្សនៅចិនវិញ ប្រទេសលោកខាងលិចដូចជា អាម៉េរិក រួមជាមួយអូស្ត្រាលី អង់គ្លេស កាណាដា និងជប៉ុន មិនបញ្ជូនមន្ត្រីរបស់ខ្លួនទៅចួលរួមពិធីបើកអូឡាំពិកនៅថ្ងៃទី៤ ខែកុម្ភៈឡើយ ដើម្បីប្រឆាំងប្រទេសយក្សអាស៊ីមួយនេះ ។ ពួកគែបានចោទចិនថា បានរំលោភសិទ្ធិមនុស្សទៅលើជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចដទៃទៀត នៅតំបន់ស៊ីនជាំង។ ទោះប្រធាន IOC យល់ស្របតាមការសម្រេចរបស់ប្រទេសលោកខាងលិចខាងលើក្តី ប៉ុន្តែលោក Bach នៅតែអះអាងថា រាល់ព្រឹត្តិការណ៍ធំៗលំដាប់ពិភពលោក មិនគួរឱ្យមានបញ្ហានយោបាយមកលាយឡំឡើយ។ ជុំវិញបញ្ហាកូវីដ-១៩ លោក Bach បានលើកទឹកចិត្តដល់ប្រទេសនានា ឱ្យបន្តចាក់វ៉ាក់សាំងបង្កាដើម្បីប្រឆាំងជំងឺនេះ។ យ៉ាងណាក៏ដោយប្រធានអូឡាំពិកពិភពលោកសញ្ជាតិអាល្លឺម៉ង់រូបនេះ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ផ្តល់សិទ្ធិទទួលបានវ៉ាក់សាំងស្មើៗគ្នា សម្រាប់មនុស្សគ្រប់គ្នានៅជុំវិញពិភពលោក៕ | ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ បានបិទបញ្ចប់ដោយរលូន នៅថ្ងៃទី២០ ខែកុម្ភៈ។ លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) សរសើរចិនថា ធ្វើម្ចាស់ផ្ទះកីឡារដូវរងាបានល្អ បើទោះកូវីដ-១៩រាតត្បាតខ្លាំង។ លោក Bach ផ្តែផ្តាំអ្នកនយោបាយលើពិភពលោកឱ្យយកគំរូតាមអត្តពលិក ដែលអាចបង្កើតសាមគ្គីភាព និងសន្តិភាពឱ្យគ្នា អំឡុងពេលដណ្តើមមេដាយ។ |
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន រកបានគ្រាប់បាល់ចំនួន ២៤គ្រាប់ នៅក្នុងជ័យជម្នះពានរង្វាន់លីគ Serie A របស់ក្រុម Inter Milan។ Martinez រកបានគ្រាប់បាល់ច្រើនជាងកីឡាករ Dusan Vlahovic របស់ក្រុម Juventus ឈរលេខរៀងទី២ ដល់ទៅ ៨គ្រាប់។ កីឡាករ Vlahovic របស់ក្រុមរហស្សនាមសេះបង្កង Juventus បានជាប់ឈ្មោះជាកីឡាករខ្សែប្រយុទ្ធល្អប្រចាំរដូវកាល របស់លីគ Serie A។ កីឡាករក្រុម Monza អ្នកចាំទី Michele Di Gregorio ក្លាយជាអ្នកចាំទីល្អប្រចាំរដូវកាល។ មិត្តរួមក្រុមរបស់ Martinez រួមមានកីឡាករ Alessandro Bastoni និង Hakan Calhanoglu ត្រូវបានជាប់ឈ្មោះជាខ្សែការពារ និងខ្សែបម្រើល្អប្រចាំរដូវកាលផងដែរ។ សម្រាប់ពានរង្វាន់ឯកត្តជនដែល Martinez បានឈ្នះ រូបគេនឹងទទួលបាន នៅក្នុងការប្រកួតនាថ្ងៃទី២៦ ខែឧសភា ពេលដែលក្រុម Inter Milan បានបញ្ចប់ការប្រកួតក្របខណ្ឌ Serie A ដោយប៉ះក្រុម Verona នៅការប្រកួតចុងក្រោយ។ នេះបើតាមការប្រកាសរបស់លីគអ៊ីតាលី Serie A៕ | កីឡាករ Lautaro Martinez ប្រធានក្រុម Inter Milan និងជាកីឡាករស្បែងជើងមាសស៊ុតបាល់បញ្ចូលទីច្រើនជាងគេប្រចាំរដូវកាល ២០២៣-២០២៤។ លើសពីនេះ រូបលោក ថែមទាំងបានជាប់ឈ្មោះជាកីឡាករល្អប្រចាំរដូវកាល (MVP) របស់លីគកំពូលអ៊ីតាលី។ |
ប្រជាជនកម្ពុជាគឺជាអ្នកបរិភោគត្រីទឹកសាបច្រើនបំផុតក្នុងពិភពលោក។ ប្រូតេអ៊ីនដែលទទួលបានពីត្រីមានរហូតដល់ទៅ 37% នៃប្រូតេអ៊ីនសរុប និង 76% នៃប្រូតេអ៊ីនសាច់សត្វផ្សេងៗ។ ត្រីទឹកសាប និងសិប្បីជាតិដែលរស់នៅក្នុងទឹកមានដូចជា លៀស គ្រុំ ខ្យង ខ្ចៅ និងសត្វល្អិតផ្សេងៗ ។ល។ បានរួមចំណែក១២% និង ២៨% បានពីជាតិខ្លាញ់សម្រាប់ជាអាហារឋាមពល។ ចំនួនប្រជាជនចេះតែកើនឡើង តម្រូវការប្រូតេអ៊ីនពីត្រីក៏ចេះតែកើតឡើងដែរ។ ដោយទីជម្រកពង-កូន ត្រូវបានបាត់បង់ដោយកត្តាមនុស្ស និងការផ្លាស់ប្តូរអាកាសធាតុ ត្រីពីធម្មជាតិ មិនអាចផ្គត់ផ្គង់តម្រូវការដ៏ខ្ពស់នេះបានទេ។ ត្រីពីកសិដ្ឋាន ពោលគឺត្រីចិញ្ចឹមនឹងចូលមកបំពេញបន្ថែមនូវតម្រូវការប្រូតេអ៊ីនរបស់ប្រជាជននេះ។ (អត្ថបទ និងរូបភាពដោយ Chhut Chheana / USAID Wonders of the Mekong). | ស្ត្រីមេផ្ទះម្នាក់ នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុងលើកបង្ហាញត្រីឆ្ពិនមួយកន្ទុយ ដែលអ្នកនេសាទចាប់បានក្នុងទន្លេមេគង្គ ដោយគាត់ទិញក្នុងតម្លៃមួយគីឡូ១៥០០០ រៀល (មួយម៉ឺនប្រាំពាន់រៀល)។ ប្រជាជនខ្មែរភាគច្រើន តែងឲ្យតម្លៃខ្ពស់ទៅលើត្រីដែលចាប់បានពីទន្លេមេគង្គ ដោយមិនសូវកំណត់ថាជាប្រភេទត្រីដែលមានដើមកំណើតក្នុងតំបន់ ឬក្រៅតំបន់ទន្លេមេគង្គទេ។ |
«ខ្ញុំសង្ឃឹមថាក្រុមនៅ CONCACAF អាចបង្កើតកម្មវិធីប្រកួតដូច Asian Cup, Copa America បន្ថែមទៀត មិនមែនគ្រាន់តែលេងមិត្តភាពនៅអាម៉េរិកនោះទេ។ ប្រកួតមិត្តភាពមិនផ្តល់ផលប្រយោជន៍ដល់ក្រុមនៅ CONCACAF នោះទេ»។ នេះជាការលើកឡើងរបស់ Ochoa ក្រោយក្រុមនៅ CONCACAF ធ្លាក់ចេញពី World Cup កាតា ត្រឹមវគ្គចែកពូលស្ទើរទាំងអស់។ Guillermo Ochoa អំឡុងប្រកួតរវាងម៉ិកស៊ី និងអាហ្សង់ទីន។រូបថត៖-Xinhua World Cup ២០២២ ក្រុមពីតំបន់អាស៊ី អាហ្រ្វិក អាមេរិកខាងត្បូង និងអឺរ៉ុបមានយ៉ាងហោចណាស់ពីរក្រុមឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយ លើកលែងក្រុម CONCACAF មានតែអាម៉េរិកមួយប៉ុណ្ណោះ ហើយត្រូវធ្លាក់ក្រោមថ្វីជើងហូឡង់នៅវគ្គ១/៨ផ្តាច់ព្រ័ត្រ។ ស្របពេលប្រទេសនៅតំបន់ CONCACAF ទាំងបី រួមមានអាម៉េរិក កាណា និងម៉ិកស៊ិក នឹងត្រូវដឹកនាំរួមគ្នាធ្វើម្ចាស់ផ្ទះកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២៦ អ្នកចាំទីដ៏មានបទពិសោធន៍របស់ម៉ិកស៊ិក Ochoa អំពាវនាវឱ្យក្រុមទាំងនេះមានផែនការសកម្មភាពប្រកួតក្នុងតំបន់ឱ្យបានច្រើន ពោលគឺដូចក្រុមនៅអឺរ៉ុប ដើម្បីទទួលបានឱកាសខ្ពស់ក្នុងការប្រកួតប្រជែងទល់ក្រុមពីទ្វីបផ្សេងៗ។ អ្នកចាំទីវ័យ៣៧ឆ្នាំរូបនេះ មិនចង់ឱ្យក្រុមនៅ CONCACAF ពឹងផ្អែកតែលើកីឡាករមួយចំនួនតូចដែលប្រកបអាជីពតាមក្លិបល្បីៗនៅអឺរ៉ុបនេះទេ ប៉ុន្តែត្រូវពង្រឹងកីឡាករដែលលេងក្នុងស្រុក ឬក្នុងតំបន់ឱ្យប្រសើរជាងមុនទើបមានប្រសិទ្ធភាព។ ការលើកឡើងរបស់ Ochoa ក៏ទទួលបានការគាំទ្រពីអ្នកចាំទីកូស្តារីកា Keylor Navas ផងដែរ ។ Navas អ្នកចាំទី Paris St Germain និងក្លិបល្បីៗនៅអឺរ៉ុបផ្សេងទៀតដូចជា Real Madrid ជាដើមនោះ សង្ឃឹមថាយុវជនពីតំបន់ CONCACAF ទាំងអស់អាចប្រកួតប្រជែងក្នុងកម្រិតខ្ពស់រៀងរាល់សប្តាហ៍ ដោយមិនមែនត្រឹមតែនៅក្នុងការប្រកួត World Cup ប៉ុណ្ណោះនោះទេ៕ | Guillermo Ochoa អ្នកចាំទីឆ្នើមក្រុមជម្រើសជាតិម៉ិកស៊ិក ណែនាំក្រុមតំបន់អាម៉េរិកខាងជើង អាម៉េរិកកណ្តាល និងការ៉ាអ៊ីប (CONCACAF) ត្រូវយកបទពិសោធន៍តាមក្រុមទ្វីបអឺរ៉ុប ទៅពង្រឹងក្រុមជម្រើសជាតិខ្លួន បើមិនចង់បាក់មុខនៅការប្រកួត FIFA World Cup ឆ្នាំ២០២៦។ ម៉ិកស៊ិក កាណាដា និងអាម៉េរិកស្ថិតក្នុងតំបន់ CONCACAF ជាសហម្ចាស់ផ្ទះ World Cup 2026។ |
ដោយមើលឃើញស្ថានភាពជម្លោះអ៊ីស្រាអែល-ហាម៉ាស កាន់តែធ្ងន់ធ្ងរឡើង រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី២០ ខែតុលា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយជំរុញឱ្យបញ្ឈប់អំពើហិង្សា ដើម្បីបញ្ចៀសករណីស្លាប់ និងរបួសលើប្រជាជន រួមទាំងគោរពច្បាប់មនុស្សធម៌អន្តរជាតិ។ «យើងថ្កោលទោសយ៉ាងខ្លាំងលើសកម្មភាពហិង្សាដែលនាំឱ្យមានករណីស្លាប់ និងរបួសលើប្រជាជនស៊ីវិល រួមទាំងប្រជាជនអាស៊ាន»។ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា អាស៊ាន គាំទ្រឱ្យមានកិច្ចចរចាបង្កើតរដ្ឋពីរនៅលើដែនដីប៉ាឡេស្ទីន។ កន្លងមកប្រជាជនកម្ពុជា ថៃ និងហ្វីលីពីនជាដើម បានបាត់បង់ជីវិត របួស និងត្រូវចាប់ជំរិត នៅក្នុងវិបត្តិរវាងអ៊ីស្រាអែល-ហាម៉ាស។ លើសពីនេះ ប្រមុខការទូតអាស៊ាន បានជំរុញឱ្យភាគីទាំងអស់ការពារ និងធានាពីសុវត្ថិភាពរបស់ប្រជាជនស៊ីវិល រួមទាំងប្រជាជនអាស៊ាន និងរំដោះចំណាប់ខ្មាំង ដោយគ្មានលក្ខខណ្ឌ។ ដោយមើលឃើញស្ថានការណ៍មនុស្សធម៌នៅក្នុងតំបន់កាហ្សាភាគខាងត្បូងកាន់តែអាក្រក់ អាស៊ាន បានអំពាវនាវឱ្យបង្កើតច្រកមួយប្រកបដោយសុវត្ថិភាពរហ័សសម្រាប់ប្រជាជនប៉ាឡេស្ទីនផង។ កន្លងមក អ៊ីស្រាអែល បានបដិសេធ មិនបើកច្រករបស់ខ្លួនទៅតំបន់កាហ្សាឡើយ ក្រោមហេតុផលដើម្បីដោះដូរនឹងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស។ ពេលនេះ វាមានតែច្រក Rafah គ្រប់គ្រងដោយអេហ្ស៊ីបមួយប៉ុណ្ណោះ ទើបអាចដឹកជញ្ជូនជំនួយមនុស្សធម៌ទៅប្រជាជនប៉ាឡេស្ទីននៅតំបន់ភាគខាងត្បូង។ មកទល់ពេលនេះ សង្រ្គាមបានអូសបន្លាយច្រើនជាង១០ថ្ងៃហើយ ដោយការវាយប្រហារនៅតែបន្តកើតមាន។ ប្រជាជនស៊ីវិលក្នុងតំបន់កាហ្សា និងអ៊ីស្រាអែល ច្រើនជាង ៤ពាន់នាក់ បានស្លាប់បាត់បង់ជីវិត៕ | រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី២០ ខែតុលា បានបង្ហាញពីក្តីបារម្ភជុំវិញការរីកសាយជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាស នៅក្នុងតំបន់មជ្ឈិមបូព៌ា។ បន្ថែមពីនេះ បណ្ដាប្រមុខការទូតអាស៊ាន បានអំពាវនាវឱ្យបញ្ចប់អំពើហិង្សា ដើម្បីបញ្ចៀសករណីស្លាប់ និងរបួសលើប្រជាជនស៊ីវិល។ |
ស្ថានភាពសេដ្ឋកិច្ច កំពុងក្លាយជាកង្វល់របស់រដ្ឋ និងពលរដ្ឋនៅស៊ីមបាវ៉េ ដែលក្នុងនោះមានបណ្តាស្ត្រីដែលប្រកបរបររកស៊ីផ្លូវភេទនៅក្រុង Gweru ផងដែរ ដោយបច្ចុប្បន្ន ក្រុងទាំងមូល មានស្ត្រីប្រមាណ៥០០០នាក់ កំពុងបម្រើសេវាកម្មផ្លូវភេទ។ ក្នុងបទសម្ភាសជាមួយ My Zimbabwe News ក្រុមស្ត្រីទាំងនោះ បានទាមទារលក្ខខណ្ឌឲ្យភ្ញៀវបង់ថ្លៃសេវាកម្មជាលុយដុល្លារអាមេរិក ពីព្រោះរូបិយបណ្ណក្នុងស្រុកកាន់តែធ្លាក់ថ្លៃ ហើយម្យ៉ាងទៀត ពួកគាត់ត្រូវចំណាយច្រើនលើការស្នាក់នៅ និងសេវាកម្មសុខាភិបាល។ Sekai អាយុ១៩ឆ្នាំ បានអះអាងថា បណ្តាញក្រុមអ្នករកស៊ីផ្លូវភេទទាំងអស់ សុទ្ធតែបានព្រមព្រៀងគ្នា ទាមទារថ្លៃសេវាកម្មជាលុយដុល្លារអាមេរិកតាំងពីដើមឆ្នាំមកម្ល៉េះ ប៉ុន្តែភ្ញៀវមួយចំនួនធំនៅតែមិនគោរពលក្ខខណ្ឌ។ Mavis អាយុ២០ឆ្នាំ បានបន្ថែមថា៖ «យើងមិនអាចទ្រាំទទួលយ៉ាងដូច្នេះឡើយ ព្រោះវាប្រៀបដូចជាការផ្តល់សេវាកម្មដោយមិនគិតថ្លៃ។ យើងត្រូវទទួលបានតម្លៃពី៥ ទៅ១០ដុល្លារអាមេរិកសមរាប់រយៈពេលខ្លី និង៤០ដុល្លារអាមេរិកពេញមួយយប់»។ នាងបញ្ជាក់ថា ក្រុមនារីរកស៊ីផ្លូវភេទ ក៏ត្រូវបង់ជាដុល្លារអាមេរិកផងដែរ ដល់ទីតាំងដែលខ្លួនបម្រើសេវាកម្មភ្ញៀវ។ «ម្ចាស់ផ្ទះទាមទារឲ្យយើងបង់ជាដុល្លារអាមេរិក ដូច្នេះយើងក៏ចង់បានពីភ្ញៀវវិញដូច្នោះដែរ។ យើងមិនមែនលក់ខ្លួនដើម្បីតែទិញនំប៉័ង ឬទឹកដោះគោនោះឡើយ ប៉ុន្តែយើងត្រូវការប្រាក់ដើម្បីឲ្យកូនទៅសាលារៀនផងដែរ»៕ | ស្ត្រីដែលបម្រើសេវាកម្មផ្លូវភេទនៅប្រទេសស៊ីមបាវ៉េ បានទាមទារឲ្យអតិថិជនបង់ថ្លៃសេវាកម្មជារូបិយបណ្ណដុល្លារអាមេរិក ខណៈដែលរូបិយបណ្ឌក្នុងស្រុក (Zimbabwean dollar) បន្តធ្លាក់ថ្លៃយ៉ាងគំហុក។ នេះបើតាមការផ្សាយរបស់ My Zimbabwe News។ |
នាវាទេសចរណ៍ GENTING DREAM បាននាំភ្ញៀវទេសចរបរទរសចំរុះពីប្រទេសម៉ាឡេស៊ី មកកាន់កំពង់ផែអន្តរជាតិព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសថៃនៅពេលយប់ថ្ងៃដដែលវិញ។ នាវានេះ មាន បណ្តោយប្រវែង៣៣៥.៣៥ម៉ែត្រ ទទឹង៣៩.៧៦ម៉ែត្រ និងជម្រៅទឹក៨.៦ម៉ែត្រ៕ | នាវាទេសចរណ៍បរទេសមួយគ្រឿងឈ្មោះ GENTING DREAM នាំភ្ញៀវទេសចរជាង៤ពាន់នាក់ ទៅកាន់ខេត្តព្រះសីហនុ តាមច្រកកំពង់ផែអន្តជាតិក្រុងព្រះសីហនុកាលពីព្រឹកថ្ងៃទី១០កញ្ញា ឆ្នាំ២០១៩។ នេះបើតាមចេញផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។ |
ក្រុមវេស្ទើនភ្នំពេញរងភាពអាម៉ាស់ជាលើកទី៤ បន្ទាប់ពីពួកគេត្រូវបានក្រុមជើងឯករងឆ្នាំចាស់ក្រសួងការពារជាតិ លត់មិនឲ្យតដៃរួចក្នុងលទ្ធផល ៨-០ នាការប្រកួតសប្តាហ៍ទី៤នៃក្របខណ្ឌលីគកំពូលកម្ពុជា។ មេរៀនដ៏ជូរចត់នេះ បានធ្វើឲ្យវេស្ទើនភ្នំពេញបន្តឈរបាតតារាង ដោយគ្មាន១ពិន្ទុ ខណៈក្រសួងការពារជាតិឡើងទៅឈរលេខរៀងទី៣ដោយមាន៩ពិន្ទុ។ នាការប្រកួតនៅពហុកីឡដ្ឋានជាតិកាលពីថ្ងៃទី៨ មេសា ខ្សែបម្រើជប៉ុន Yudai Ogawa បានរកគ្រាប់បើកឆាកសម្រាប់ទ័ពនៅ៣នាទីដំបូងនៃវគ្គទី១។ បន្ទាប់មកកីឡាករ រ៉ឹង ប៊ុនហៀង បានសម្រេចពីរគ្រាប់ជាបន្តបន្ទាប់នៅនាទីទី៧ និងទី៣៩ មុនខ្សែប្រយុទ្ធ Daiki Matsumoto បន្ថែម១គ្រាប់ទៀតនៅនាទីទី៤៨។ ៤នាទីក្រោយមក Yudai Ogawa បានសម្រេចគ្រាប់ទី២របស់ខ្លួន ដើម្បីបង្កើនការនាំមុខ ៥-០ សម្រាប់ទ័ព។ ខ្សែប្រយុទ្ធ ណារ៉ុង កក្កដា បានសម្រេចគ្រាប់ទី៦សម្រាប់ទ័ពនៅនាទីទី៧៩ មុនប្រធានក្រុម រ៉ឹង ប៊ុនហៀង សម្រេចគ្រាប់ទី៣របស់ខ្លួននៅនាទី៨៣។ ក្រោយមកនៅនាទីទី៨៦ កីឡាករ កាន់ ពិសាល សម្រេចបាន១គ្រាប់បន្ថែម ហើយក៏ជាគ្រាប់បាល់ជ័យជម្នះ ៨-០ សម្រាប់ទ័ពលើវេស្ទើនភ្នំពេញផងដែរ។ ការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀង ក្រុមភ្ញៀវអង្គរថាយហ្គឺរបានផ្តល់ការខកចិត្តជាលើកដំបូងសម្រាប់ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង តាមរយៈការយកឈ្នះក្នុងលទ្ធផល ៣-១។ នាជំនួបដ៏ស្វិតស្វាញកាលពីម្សិលមិញ កីឡាករ តាំង សុភ័ក្ត្រ បានរកគ្រាប់បាល់នាំមុខ ១-០ សម្រាប់អង្គរថាយហ្គឺរនៅនាទីទី៣៨ មុនកីឡាករ ណុប តុលា រកគ្រាប់បាល់តាមស្មើសម្រាប់ម្ចាស់ផ្ទះនៅនាទីទី៤៥ មុនបញ្ចប់វគ្គទី១។ ការប្រកួតវគ្គទី២សំណើរកាន៣នាទី កីឡាករជប៉ុន Kazuteru Okamoto បានសម្រេចគ្រាប់ទី២ ដើម្បីនាំមុខ ២-១ សារជាថ្មីសម្រាប់អង្គរថាយហ្គឺរ មុនកីឡាករ Baldwin Afanwi Ngwa សម្រេចគ្រាប់ជ័យជម្នះ ៣-១ សម្រាប់អង្គរថាយហ្គឺរ នៅនាទី៩០+៣មុនចប់វគ្គទី២។ នេះជាជ័យជម្នះលើកដំបូងសម្រាប់អង្គរថាយហ្គឺរ ហើយវាក៏ជាបរាជ័យជាលើកដំបូងសម្រាប់ព្រះខ័នរាជស្វាយរៀងផងដែរ។ ៣ប្រកួតកន្លងមក អង្គរថាយហ្គឺរបានចាញ់ទាំង៣ប្រកួត ខណៈស្វាយរៀងឈ្នះ១ ស្មើ២។ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ក្រុមអគ្គស្នងការនគរបាលជាតិបានយកឈ្នះក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជាក្នុងលទ្ធផល ៤-១។ បួនគ្រាប់របស់ប៉ូលិសសម្រេចដោយកីឡាករ Noh Sangmin និង Suzuki Yuta ម្នាក់មួយគ្រាប់ និងកីឡាករ NO Daeko ពីរគ្រាប់ ខណៈ១គ្រាប់របស់អគ្គិសនីសម្រេចដោយកីឡាករ ជិន ជុំ។ ក្នុងជំនួបនេះដែរខ្សែប្រយុទ្ធ នួន បូរី បានរងរបួសស្មាយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅបន្ទីរពេទ្យទៀតផង៕ | ក្រុមក្រសួងការពារជាតិ(ទ័ព)បានផ្តល់មេរៀនយ៉ាងជូរចត់ដល់ក្រុមវេស្ទើនភ្នំពេញ តាមរយៈការលត់ ៨-០ នាការប្រកួតសប្តាហ៍ទី៤នៃក្របខណ្ឌលីគកំពូលកម្ពុជាកាលពីថ្ងៃអាទិត្យ ទី៨ ខែមេសា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ។ ក្រុមមានមូលដ្ឋានមកពីខេត្តសៀមរាប អង្គរថាយហ្គឺរ ធ្វើឲ្យព្រះខ័នរាជស្វាយរៀងស្គាល់បរាជ័យជាលើកដំបូង បន្ទាប់ពីពួកគេបានយកឈ្នះក្រុមម្ចាស់ផ្ទះស្វាយរៀងក្នុងលទ្ធផល ៣-១។ ចំណែកក្រុមអគ្គិសនីកម្ពុជាបន្តបរាជ័យជាលើកទី៤ក្រោយចាញ់អគ្គស្នងការនគរបាលជាតិ ៤-១ នៅលើទឹកដីខ្លួនឯង។ |
នៅក្នុងសារដដែលនោះ ប្រមុខរដ្ឋាភិបាល បានស្នើឱ្យក្រសួងសុខាភិបាល ឱ្យរៀបចំបង្កើតគណៈកម្មការចំពោះកិច្ច ទទួលបន្ទុកការងារចាក់វាក់សាំងកូវីដ-១៩ ដើម្បីធ្វើឱ្យការងារចាក់វាក់សាំងនៅកម្ពុជា ប្រព្រឹត្តទៅកាន់តែល្អប្រសើរ និងលឿនរហ័ស។ សម្តេច ហ៊ុន សែន មានប្រសាសន៍ដូច្នេះ៖«ខ្ញុំសុំតែងតាំង ជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកចាត់ចែង ដឹកនាំ ការចាក់វាក់សាំង នៅក្នុងក្របខណ្ឌទូទាំងប្រទេស»។ ទោះជា សមាជិកគណៈនេះ នៅមិនទាន់បង្ហាញនៅឡើយ ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន គូសបញ្ជាក់ សមាភាពនៃអនុប្រធាន រួមទាំងសមាជិកគណៈកម្មការនេះ ត្រូវតែមានពាក់ព័ន្ធគ្នា ដែលអាចមានមន្ត្រីក្រសួងសេដ្ឋកិច្ច ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃជាដើម។ ក្រៅពីនេះ សម្តេច ហ៊ុន សែន ក៏បើកលទ្ធភាព ឱ្យមានអនុកម្មការចំពោះកិច្ច នៅតាមបណ្តារាជធានី-ខេត្ត ក្នុងករណីដែលប្រធានគណៈកម្មការចំពោះកិច្ច យល់ថាជាការចាំបាច់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ មីនា កម្ពុជាមានក្រុមពលរដ្ឋអាទិភាព និងយោធាចំនួន២៨៧,៦៤៩នាក់ហើយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕ | លោកស្រី ឱ វណ្ណឌីន ត្រូវបាននាយករដ្ឋមន្ត្រីហ៊ុន សែន ស្នើឱ្យធ្វើជាប្រធានគណៈកម្មការចំពោះកិច្ច ទទួលបន្ទុកចាត់ចែង ដឹកនាំ និងគ្រប់គ្រងកម្មវិធីចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។ ការស្នើនេះ ធ្វើឡើងតាមរយៈសារសំឡេងដែលត្រូវបានចែករំលែកបន្តនៅតាមប្រព័ន្ធតេឡេក្រាម និងស្របពេលដែលវាក់សាំងកូវីដ-១៩ ដែលជាជំនួយ និងដែលកម្ពុជាបញ្ជាទិញ នឹងមកដល់ជាបន្តបន្ទាប់ខាងមុខនោះ។ |
លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា សមិទ្ធផលនេះកើតចេញពីការគាំទ្ររបស់ស្ថាប័នរដ្ឋ វិស័យឯកជន និងជំនួយបច្ចេកទេសពីក្រុមហ៊ុន TOP Planning Japan និងJICA។ ខណៈការកែច្នៃក្នុងស្រុកនៅមានកម្រិត ការទទួលបានរោងចក្រថ្មីនេះ នឹងជួយបង្កើនតម្លៃបន្ថែម បង្កើតការងារ និងលើកកម្ពស់ពិពិធកម្មសេដ្ឋកិច្ចជាតិ។ សមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) បានដាក់គោលដៅកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទី ទៅវៀតណាមឱ្យបាន៧០ភាគរយ ក្នុងទិសដៅបង្កើនការកែច្នៃក្នុងស្រុក។ បច្ចុប្បន្ន កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីទាំងជាប់សំបក ក្នុងរង្វង់ពី៧០ទៅ៨០ម៉ឺនតោន ក្នុងមួយឆ្នាំ ដោយទទួលបានតម្លៃចន្លោះពី១ដុល្លារ ទៅ១,៥ដុល្លារ ក្នុង១គីឡូក្រាម ដែលមានទំហំទឹកប្រាក់ប្រហែល ១ពាន់លានដុល្លារ។ ក្នុងចំនួននេះ ប្រសិនបើកម្ពុជាមានលទ្ធភាពកែច្នៃ ហើយនាំចេញដោយខ្លួនឯង វិស័យមួយនេះ នឹងមានសក្តានុពលខ្លាំងជាងមុន ដោយនាំមកនូវតម្លៃបន្ថែមរហូត៣ទៅ៤ដង។ បើតាម លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា កម្ពុជាត្រូវការរោងចក្រកែច្នៃ ខ្នាតមធ្យមយ៉ាងតិច៣៥ កន្លែង ដើម្បីសម្រេចបានមហិច្ឆតាកាត់បន្ថយការនាំចេញ។ បច្ចុប្បន្ន កម្ពុជាមានរោងចក្រ៤៥កន្លែង ប៉ុន្តែក្នុងនោះមានសហគ្រាសមធ្យមតែ៦កន្លែងប៉ុណ្ណោះ។ រដ្ឋាភិបាលបានដាក់ចេញនូវ «គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ ២០២២-២០២៧» ក្នុងគោលដៅកែច្នៃ និងពង្រីកការនាំចេញ ដើម្បីក្លាយជាប្រទេសផលិតស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។ បន្ថែមពីលើនេះ រដ្ឋាភិបាលក៏បានបង្កើតច្បាប់វិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះ ដើម្បីជំរុញការវិនិយោគ និងបង្កើនការប្រកួតប្រជែងផងដែរ។ បើតាម លោក តូច ប៊ុនហួរ ក្នុងអាណត្តិទី៧នេះ រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការបន្តជំរុញអភិវឌ្ឍស្វាយចន្ទី និងវិស័យកសិកម្ម ដោយការចាប់ផ្តើមកែច្នៃនាំចេញពីផលិតផលពាក់កណ្តាលសម្រេច ការបន្តពង្រឹងធ្វើម៉ាកនិងទីផ្សារ ការជំរុញចងក្រង និងបង្កើតសហគមន៍ស្វាយចន្ទី ការពិនិត្យលទ្ធភាពបង្កើនទុនបង្វិលសម្រាប់ប្រមូល ស្តុក និងកែច្នៃគ្រាប់ស្វាយចន្ទី។ វិធានការរបស់រដ្ឋាភិបាលមួយទៀត គឺដោះស្រាយបញ្ហាប្រឈមសម្រាប់ការវិនិយោគ ការសម្របសម្រួលពាណិជ្ជកម្ម និងការអនុគ្រោះផងដែរ។ បច្ចុប្បន្ន មានធនាគារ ARDB WING និងដៃគូដទៃទៀត ក្នុងការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប សម្រាប់គាំទ្រដល់ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ជាពិសេសការកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ។ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅ បានចំនួន ៧១៦ ០០០តោន ចាប់ពីខែមករាដល់ឧសភា ក្នុងនោះ បរិមាណគ្រាប់ស្វាយចន្ទីចំនួន ៦៦៧ ០០០ តោនត្រូវបាននាំចេញទៅប្រទេសវៀតណាម។ ទំហំនាំចេញ គិតជាទឹកប្រាក់ ស្មើនឹងប្រមាណ ៨៥១លានដុល្លារ ខណៈបរិមាណនាំចេញកើនឡើងប្រមាណ ៣៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមានត្រឹម ៤៨៣ ០០០តោន ឬស្មើ ៦៦០លានដុល្លារ។ គិតជាទឹកប្រាក់ពីការនាំចេញស្វាយចន្ទីវិញ គឺកើនជិត៣០ភាគរយ។ នេះបើយោងតាមទិន្នន័យរបស់ សមាគមស្វាយចន្ទីកម្ពុជា៕ | រោងចក្រកែច្នៃគ្រាប់ និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈ របស់ក្រុមហ៊ុនជប៉ុន MIRATH GREEN TECH ត្រូវបានសម្ពោធដាក់ឱ្យដំណើរការផ្លូវការហើយ នាថ្ងៃទី៤ ខែមិថុនា នៅខេត្តកំពង់ធំ។ រោងចក្រ កែច្នៃខ្នាតតូចនេះ ប្រើប្រាស់ទុនជាង១លានដុល្លារ និងមានសមត្ថភាពកែច្នៃស្វាយចន្ទី ១,៥០០ តោន នៅក្នុងឆ្នាំដំបូង និងប្រមាណ ៣០០០តោននៅឆ្នាំបន្តបន្ទាប់។ |
ទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសរសេរពីសម្តីរបស់លោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាថា យុវជននោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣០ ខែឧសភា នៅត្រង់ចំណុចផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក បន្ទាប់ពីជនរងគ្រោះ បានដាក់ពាក្យបណ្តឹងពីបទលួចចូលគណនីហ្វេសប៊ុក ដោយតម្រូវឲ្យផ្ញើលុយតាមក្រុមហ៊ុន។ ប្រតិបត្តិការនេះ ស្ថិតក្រោមការបញ្ជាផ្ទាល់ពីលោក នេត សារឿន អគ្គស្នងការនគរបាលជាតិ។ ក្រោយពីចាប់ខ្លួន ជនសង្ស័យ បានសារភាពថា ខ្លួនធ្លាប់បានឆបោកបានប្រហែល២០០គណនី ដែលនៅក្នុងនោះ មាន៥០គណនីដែលខ្លួនបោកបានប្រាក់។ ជនសង្ស័យឈ្មោះថា គ្រួច ស៊ីឆៃ ដែលលំនៅបច្ចុប្បន្ន ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់វិធានតាមច្បាប់៕ | ភ្នំពេញ៖ សមត្ថកិច្ចបានចាប់យុវជនម្នាក់ ដែល Hack ហ្វេសប៊ុករបស់អ្នកដទៃជាង២០០គណនី ដើម្បីឆបោកយកប្រាក់ តាមគ្រប់រូបភាព។ យុវជននោះ បានសារភាពប្រាប់សមត្ថកិច្ចថា មានម្ចាស់គណនីចំនួន៥០ ដែលចាញ់បោកខ្លួន។ |
«ភ្ញៀវដែលនិយមចូលហូបបាយនៅភោជនីយដ្ឋានពោធិចិនតុង កុំច្រឡំថាគាត់ជាអ្នកយាមឡានចះតែឱ្យលុយគាត់១០០០រៀលញយៗគាត់ចះតែយកទៅ ការពិតគាត់ជាថៅកែហាងនេះស្មោះខ្ញុំស្គាល់គាត់ជិត២០ឆ្នាំហើយ»។ នេះជាសំណេរនៅលើហ្វេសប៊ុលរបស់លោក ម៉ុង ឫទ្ធី នាថ្ងៃទី១៩ ខែឧសភា នេះ ដោយត្រឹមតែរយៈពេល៣ម៉ោងប៉ុណ្ណោះ មានការចុច Like ជាង៧០០០ និងចែករំលែក (Share) ជិត២០០០ ។ លោក ម៉ុង ឫទ្ធី បានបញ្ចេញមតិបន្ថែមថា៖ «ខ្ញុំឃើញគាត់ស៊ីញ៉ូឡានហើយគេចេះតែឲ្យលុយគាត់បានជាខ្ញុំប្រាប់ឲ្យដឹង []គាត់តែងតែអរគុណជានិច្ច កាយវិការនេះហើយដែលភ្ញៀវមិននិកស្មានដល់» ។ នៅលើសារបញ្ចេញមតិដដែលក្នុងហ្វេសប៊ុកលោក ម៉ុង ឫទ្ធី អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ បានអះអាងថា បុរសម្នាក់នោះ គឺជាពិតជាមនុស្សសាមញ្ញ ហើយគាត់យកលុយដែលគេផ្តល់ឲ្យ ទុកសម្រាប់បុគ្គលិកគាត់។ ការបង្ហោះរបស់លោក ម៉ុង ឫទ្ធី ត្រូវបានមនុស្សជាច្រើនយល់ថា វាជាឧទាហរណ៍មួយសម្រាប់មនុស្សទូទៅ ដោយគេមិនអាចវាយតម្លៃអ្នកណា តែលើសំបកក្រៅនោះឡើយ៕ | លោក ម៉ុង ឫទ្ធី បានបង្ហោះរូបថតពីរសន្លឹក សម្តែងការហួសចិត្តរបស់លោកទាក់ទងនឹងបុរសម្នាក់ដែលតែងខ្លួនបែបសាមញ្ញ។ ជាមួយនឹងរូបថត Selfie ជាមួយបុរសរូបនោះ អ្នកជំនួញល្បីឈ្មោះ និងជាសមាជិកព្រឹទ្ធសភា បានសរសេរថា គាត់ជាម្ចាស់ហាង មិនមែនជាអ្នកយាមរថយន្តឡើយ។ |
លោក ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី២៣ ខែធ្នូ ប្រកាសថា លោកនឹងចូលរួមជាមួយគណបក្សរួបរួមជាតិថៃ (United Thai Nation) ដែលទើបបង្កើតហើយឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីតំណាងបក្សនេះសម្រាប់អាណត្តិថ្មី។ «បក្សរួបរួមជាតិថៃដែលទើបបង្កើតថ្មីបានគាំទ្រដល់ខ្ញុំដើម្បីក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតអាណត្តិបន្ទាប់។ ខ្ញុំបញ្ជាក់ឱ្យច្បាស់នៅថ្ងៃនេះ ខ្ញុំបានសម្រេចចិត្តហើយថា ខ្ញុំនឹងចូលរួមធ្វើតួនាទីនេះ»។ លោកប្រាយុទ្ធ ប្រាប់បែបនេះទៅអ្នកសារព័ត៌មាននៅខាងក្រៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងផងដែរ លោកចង់ធ្វើជានាយករដ្ឋមន្រ្តី២ឆ្នាំទៀត ទើបប្រគល់តំណែងនេះទៅអ្នកស្នងតំណែងដែលសក្តិសម ព្រោះការងារជាច្រើនដែលបានធ្វើច្រើនឆ្នាំមកនេះ ត្រូវការធ្វើបន្តក្នុងពេលកំណត់។ បើតាមកាសែតបាងកកប៉ុស្តិ៍ លោកប្រាយុទ្ធ ចង់បន្តធ្វើការងារដែលមិនទាន់បញ្ចប់ ឬមិនទាន់បានសម្រេច ឬការងារដែលនៅមានបញ្ហាមិនទាន់ដោះស្រាយបាន។ នាយករដ្ឋមន្ត្រីថៃរូបនេះ នឹងចាកចេញពីបក្សកម្លាំងប្រជារាស្ត្រដែលមានសំឡេងភាគច្រើនក្នុងសភាបច្ចុប្បន្ន ហើយចូលរួមជាមួយបក្សរួបរួមជាតិថៃ ដើម្បីអាចបន្តតំណែងព្រោះបក្សកម្លាំងប្រជារាស្ត្របានលើកមេដឹកនាំបក្ស និងជាឧបនាយករដ្ឋមន្ត្រីលោក Prawit Wongsuwon ជាបេក្ខភាពក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រីអាណត្តិថ្មីទៅហើយ។ កន្លងមក លោក ប្រាយុទ្ធ បានរងបណ្ដឹងពីគណបក្សប្រឆាំង Pheu Thai ជុំវិញការអស់សិទ្ធិកាន់តំណែងជានាយករដ្ឋមន្ត្រី ដោយសារលោកបានឡើងកាន់តំណែងតាំងពីឆ្នាំ ២០១៤ ក្រោយធ្វើរដ្ឋប្រហារ។ តាមរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ នាយករដ្ឋមន្រ្តីថៃកាន់តំណែងបានតែ៨ឆ្នាំប៉ុណ្ណោះ។ យ៉ាងណាមិញ កាលពីខែកញ្ញា តុលាការធម្មនុញ្ញថៃសម្រេចថាអាណត្តិលោក ប្រាយុទ្ធ រាប់ចាប់ពីឆ្នាំ២០១៧ ហេតុនេះ លោក នៅមានសិទ្ធឈរឈ្មោះបោះឆ្នោតជានាយករដ្ឋមន្ត្រីអាណត្តិថ្មីម្ដងទៀត ហើយកាន់តំណែងដល់ឆ្នាំ២០២៥។ បន្ទាប់ពីឆ្នាំ ២០២៥ សភាថៃអាចជ្រើសរើសអ្នកបន្តតំណែងជានាយករដ្ឋមន្ត្រីថ្មីទៀត៕ | នាយករដ្ឋមន្ត្រីថៃលោក ប្រយុទ្ធ ចន្ទអូចា នៅថ្ងៃទី២៣ ខែធ្នូ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា លោកនឹងបន្តឈរឈ្មោះការពារតំណែងបច្ចុប្បន្នក្នុងការបោះឆ្នោតអាណត្តិថ្មីដែលនឹងត្រូវធ្វើឡើងនៅខែឧសភា ឆ្នាំ២០២៣ ប៉ុន្តែសម្រេចប្ដូរបក្សថ្មី។ |
បច្ចុប្បន្ន Pogba ស្ថិតក្នុងនាមជាកីឡាករ ដែលជាប់បម្រាមរយៈពេល ៤ឆ្នាំ ពីសកម្មភាពបាល់ទាត់ ក្រោយពេលរូបគេល្មើសច្បាប់កីឡា តាមរយៈការរកឃើញថាមានសារធាតុញៀន កាលពីខែកុម្ភៈ។ Pogba រួមចំណែកជួយបារាំងឈ្នះ World Cup ឆ្នាំ ២០១៨ នៅក្នុងប្រទេសរុស្ស៊ី និយាយថារូបគេមិនបានប្រើប្រាស់សារធាតុញៀនអ្វីឡើយ និងព្យាយាមដាក់ពាក្យបណ្តឹងឧទ្ធរណ៍ចំពោះការសម្រេចរបស់តុលាការកីឡា។ ទោះជាយ៉ាងណា ពេលនេះ Pogba នឹងក្លាយជាតួរក្នុងភាពយន្តមួយដែលមានឈ្មោះថា 4 Zeros ដែលជាវគ្គថ្មី បន្តពីភាពយន្តវគ្គមុន ឈ្មោះថា 3 Zeros ដែលទទួលបានជោគជ័យក្នុងការផលិត និងបានចាក់ផ្សាយទទួលបានអ្នកទស្សនាច្រើន កាលពីឆ្នាំ ២០០២។ បើតាមការចុះផ្សាយរបស់កាសែតបារាំង French Outlet Le Parisien អតីតខ្សែបម្រើក្រុម Manchester United និង Juventus នឹងសម្តែងក្នុងនាមជាតួរគ្រូបង្វឹកបាល់ទាត់ក្រុមយុវជន មួយក្នុងខ្សែភាពយន្ត 4 Zeros នោះ។ ដោយឡែក ការប្តឹងឧទ្ធរណ៍របស់ Pogba លើការចោទប្រកាន់ថាបានប្រើប្រាស់សារធាតុញៀន ត្រូវបានទទួលយកដោយតុលាការអាជ្ញាកណ្តាលកីឡា (CAS)។ ប្រសិនបើការប្តឹងឧទ្ធរណ៍របស់ Pogba ទទួលបានជោគជ័យ នោះការហាមឃាត់លើកីឡាករវ័យ ៣១ឆ្នាំ អាចនឹងត្រូវបានកាត់បន្ថយផងដែរ៕ | កីឡាករ Paul Pogba ដែលរួមចំណែកជួយបារាំងលើកពាន FIFA World Cup 2018 នឹងបង្ហាញមុខជាតួរសម្តែងនៅក្នុងខ្សែភាពយន្តរបស់បារាំង ដែលនឹងចាក់ផ្សាយនៅក្នុងខែមេសា ឆ្នាំ ២០២៥។ នេះបើតាមប្រភពដ៏ជិតស្និទ្ធិនឹង Pogba បានប្រាប់ទូរទស្សន៍ ESPN។ |
ក្រោយការប្រកួតផ្លូវការរយៈពេលមួយសប្តាហ៍ ក្រុមអត្តពលិកហ្វីលីពីនឈរនៅចំណាត់ថ្នាក់ទី៥ក្នុងតារាងមេដាយកីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម ក្នុងចំណោមប្រទេសចូលរួមទាំង១១។ ហ្វីលីពីន ដណ្តើមបានមេដាយមាសបណ្តោះចំនួន៣៨ ប្រាក់៥៣ និងសំរឹទ្ធ៧៥ សរុប១៦៦គិតត្រឹមល្ងាចថ្ងៃទី១៩ ខែឧសភា។ ដើម្បីជាការលើកទឹកចិត្តដល់អត្តពលិកដែលដណ្តើមបានមេដាយជូនជាតិ រដ្ឋាភិបាលហ្វីលីពីនតាមរយៈគណៈកម្មការកីឡាហ្វីលីពីន (PSC) បានកំណត់ថវិការមួយចំនួនដើម្បីជាប្រាក់រង្វាន់ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នេះ។ បើតាមការចុះផ្សាយរបស់កាសែត Business World នៅថ្ងៃទី១៧ ខែឧសភា PSC បានត្រៀមប្រាក់ ២០លានប៉េសូ (ជិត៤០ម៉ឺនដុល្លារ) ជាប្រាក់រង្វាន់ក្រោមច្បាប់សាធារណរដ្ឋ ១០៦៩៩ សម្រាប់ផ្តល់ជូនកីឡាករកីឡាការិនីដែលទទួលបានមេដាយ។ សម្រាប់អត្តពលិកដែលទទួលបានមេដាយមាសមួយនឹងបានប្រាក់រង្វាន់ចំនួន៥៧០០ដុល្លារ ប្រាក់២៨០០ដុល្លារ និងសំរឹទ្ធចំនួន១១៥០ដុល្លារ។ យ៉ាងណាក៏ដោយនេះគ្រាន់ជាប្រាក់លើកទឹកចិត្តសម្រាប់អ្នកទទួលបានមេដាយស៊ីហ្គេម ពីរដ្ឋាភិបាលហ្វីលីពីនប៉ុណ្ណោះ ដោយមិនទាន់គិតពីប្រាក់ឧប្ថម្ភតាមរយៈស្ថាប័នផ្សេងៗឡើយ។ ហ្វីលីពីនបង្កើតច្បាប់នេះឡើង ដើម្បីលើកទឹកចិត្ត និងជាអត្ថប្រយោជន៍សម្រាប់ការខិតខំប្រឹងប្រែងរបស់អត្តពលិកជាតិ មន្ត្រី និងក្រុមគ្រូបង្វឹក។ ផ្អែកលើច្បាប់នេះផងដែរ គ្រូបង្វឹកនឹងទទួលប្រាក់រង្វាន់៥០ភាគរយនៃប្រាក់រង្វាន់ដែលអត្តពលិករបស់ពួកគេទទួលបាន។ សម្រាប់ក្រុមដែលមានសមាជិក៥នាក់ ឬច្រើនជាងនេះ ទទួលបានក្នុងម្នាក់ ២៥ភាគរយ នៃតម្លៃមេដាយនីមួយៗ៕ អត្ថបទទាក់ទង ស៊ីហ្គេម៖ កីឡាករកាយសម្ព័ន្ធហ្វីលីពីន Yulo ឈ្នះមេដាយមាស៥ម្នាក់ឯង | រដ្ឋាភិបាលហ្វីលីពីនបានកំណត់ច្បាប់ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អត្តពលិកដែលដណ្តើមបានមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games)។ ប្រាក់រង្វាន់ដែលកំណត់ដោយច្បាប់សាធារណរដ្ឋលេខ ១០៦៩៩ ផ្តល់ជូនអ្នកឈ្នះមេដាយមាសមួយចំនួន៣០០០០០ប៉េសូ (៥៧០០ដុល្លារ) មេដាយប្រាក់ ១៥០០០០ប៉េសូ (២៨០០ដុល្លារ) និងមេដាយសំរឹទ្ធ ៦០០០០ប៉េសូ (១១៥០ដុល្លារ)។ |
«មាស នី វិភាគអន់ណាស់!»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលអះអាងថា ការវិភាគរបស់លោក មាស នី មិនទាន់បានពាក់កណ្ដាលលោក សុខ សុគន្ធ ហៅ ជែម សុខ ដែលកំពុងរស់នៅអាមេរិកឡើយ។ មិនតែប៉ុណ្ណោះប្រមុខរដ្ឋាភិបាល ក៏បានប្រៀបធៀបសមត្ថភាពបណ្ឌិត មាស នី ជាមួយមន្ត្រីរដ្ឋាភិបាលទៀតផង។ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសិស្សជាប់និទ្ទេស A នៅព្រឹកថ្ងៃទី ៧ តុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា សមត្ថភាពលោកបណ្ឌិត មាស នី មិនទាន់ស្មើ៣០ភាគរយ នៃសមត្ថភាពរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន នោះទេ។ និយាយចំអកបែបនេះហើយ ប្រមុខរដ្ឋាភិបាល ក៏បានបន្ថែមក្នុងន័យនេះថា បើវិភាគ គួរតែងថ្លឹងថ្លែងឱ្យបានត្រឹមត្រូវ។ «យើងនៅទីនេះ មានបណ្ឌិតគរគោក បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន។ (ការវិភាគលោក មាស នី) ឱ្យបានតែពាក់កណ្ដាល ឬបាន៣០ភាគរយ(សមត្ថភាព)របស់ ហង់ ជួន ណារ៉ុន ទៅបានហើយ។ (មាស នី) ធ្វើជាបណ្ឌិតឡប់ៗ មកពីកាល មកធ្វើជាអ្នកវិភាគសង្គម»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបន្ថែមថា ការវិភាគរបស់លោក មាស នី ហាក់ដូចជាមើលស្រាលមករដ្ឋាភិបាលថា ភ័យខ្លាចនឹងសម្ពាធនយោបាយកើតឡើង។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក មាស នី បានបញ្ជាក់ថា ការវិភាគរបស់លោក គឺជាទស្សនមួយ ដែលកើតចេញពីការសង្កេត និងតាមដានរាល់ស្ថានការណ៍នៅក្នុងសង្គម ហើយវាក៏មិនប្រាកដថា អាចត្រូវទាំងអស់ដែរ។ បើតាមលោក មាស នី ការវិភាគរបស់លោក គ្រាន់តែជាគំនិតមួយ សម្រាប់យកទៅពិចារណាប៉ុណ្ណោះ ។ «ជាធម្មតាការវិភាគនយោបាយ វាអាស្រ័យលើអ្នកនយោបាយទេ បើយើងវិភាគស្របគំនិតគេ គេក៏ថាយើងវិភាគល្អ បើយើងវិភាគផ្ទុយគំនិតគេ គេថាយើងប្រឆាំង។ ហើយខ្ញុំក៏ទទួលស្គាល់ថា ការវិភាគរបស់ខ្ញុំមិនត្រូវ១០០ភាគរយទេ។ ប៉ុន្តែខ្ញុំក៏សុំទោស បើសិនជាការវិភាគរបស់ខ្ញុំ ប៉ះពាល់ដល់សម្ដេចនាយករដ្ឋមន្ត្រី។ តែយ៉ាងណាការវិភាគខ្ញុំ គឺមើលលើស្ថានការណ៍សង្គម នយោបាយ ដោយគ្មានបំណងចង់ក្លាយខ្លួនជាអ្នកនយោបាយប្រឆាំងអ្វីនោះទេ»។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត មាស នី ដែលបន្ថែមថា លោកនៅតែបន្តវិភាគ និងនិយាយពីបញ្ហាសង្គម និងនយោបាយដដែល សម្រាប់ការចែករំលែកដល់ពលរដ្ឋ និងយុវជនជំនាន់ក្រោយ។ ក្រៅពីលោក មាស នី , សម្ដេច ហ៊ុន សែន ក៏សង្កេតឃើញពីភាពអវិជ្ជមាននៃការវិភាគរបស់លោក ឡៅ ម៉ុងហៃ ផងដែរ៕ | ភ្នំពេញ៖ ជាថ្មីម្ដងទៀត សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តចំអកឱ្យលោក មាស នី អ្នកវិភាគនយោបាយ និងសង្គម។ សម្រាប់សម្ដេច ហ៊ុន សែន ការវិភាគរបស់លោក មាស នី មិនសូវត្រូវនឹងអ្វី ដែលកើតឡើងនៅក្នុងស្ថានភាពជាក់ស្ដែងឡើយ។ |
អយ្យការអមសាលាដំបូងខេត្តព្រៃវែង បានអះអាងថា ខ្លួនមិនបានទទួលព័ត៌មាន ឬរបាយការណ៍ណាមួយ ពីលោក ថោង វណ្ណឌី ស្នងការរងទទួលបន្ទុកផែនការងារប្រឆាំងបទល្មើសគ្រឿងញៀននោះទេ អំឡុងពេលដែលមានការបង្ក្រាបករណីគ្រឿងញៀន កាលពីថ្ងៃទី២០ កក្កដា។ សាលាដំបូងខេត្តព្រៃវែង ក៏បានច្រានចោលព័ត៌មានដែលលោក ទូច ធារ៉ា នាយរងការិយាល័យគ្រឿងញៀនខេត្តព្រៃវែង ប្រកាសថា បានប្រគល់ប្រាក់៤លានរៀលឱ្យខ្លួនដែរ។ សាលាដំបូងខេត្តព្រៃវែង អះអាងថា ពាក្យសម្ដីរបស់លោក ទូច ធារ៉ា ជាពាក្យមិនពិត។ សេចក្តីប្រកាសព័ត៌មានរបស់តុលាការខេត្តព្រៃវែង បានសរសេរដូច្នេះថា៖«រីឯការទារប្រាក់ជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាពរបស់សមត្ថកិច្ចខាងលើ តំណាងអយ្យការអមសាលាដំបូងខេត្តមិនមានការពាក់ព័ន្ធក្នុងរឿងនេះឡើយ។ ករណីទាំងពីរខាងលើ អយ្យការអមសាលាដំបូងខេត្តមិនបានបញ្ជាឱ្យធ្វើទារុណកម្ម ឬទារប្រាក់ពីជនសង្ស័យនោះឡើយ ហើយសមត្ថកិច្ចក៏មិនបានកសាងសំណុំរឿងទាំងនោះ បញ្ជូនមកស្ថាប័នអយ្យការអមសាលាដំបូងខេត្តនោះដែរ។ តំណាងអយ្យការអមសាលាដំបូងខេត្ត សូមបដិសេធទាំងស្រុងលើការលើកឡើង ដែលអះអាងថា ព្រះរាជអាជ្ញាទទួលប្រាក់ជាថ្នូរក្នុងការដោះលែងឱ្យមានសេរីភាព»។ អត្ថបទទាក់ទង ព្យួរការងារស្នងការរងព្រៃវែង និងនគរបាល៦នាក់ដែលទារលុយពីឪពុកម្តាយរបស់អ្នកសេពគ្រឿងញៀន កាលពីថ្ងៃទី២៨ កក្កដា លោក នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចព្យួរការងារបណ្តោះអាសន្នរបស់ស្នងការរង និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងទទួលបន្ទុកការងារគ្រឿងញៀនចំនួន ៧រូប ក្រោយពីរកឃើញថា ពួកគេបានប្រើហិង្សា និងយកលុយប្រមាណ ៤លានរៀល ពីជនសង្ស័យពេលចុះបង្ក្រាបករណីគ្រឿងញៀន។ មន្ត្រីនគរបាលទាំង៧រូបនោះ រួមមាន លោក ថោង វណ្ឌី ស្នងការរងទទួលផ្ទុកផែនការងារប្រឆាំងគ្រឿងញៀន, លោក ពៅ ជីវ័ន នាយការិយាល័យប្រឆាំងគ្រឿងញៀន, លោក ទូច ធារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន, លោក ស៊ី បូ នាយផ្នែកនៃការិយាល័យប្រឆាំងគ្រឿងញៀន, លោក ហេង ចាន់រតនា មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន, លោក សៀក ចាន់ធឿន មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន និងលោក យុន តារាស័ក្ត មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន ។ ពួកគេទាំង៧រូបនេះ បានចុះទៅបង្ក្រាបបទល្មើសគ្រឿងញៀន ហើយក៏ចាប់បានមនុស្ស៦នាក់ជាខ្មែរ-អ៊ិស្លាម ដែលជាអ្នកប្រើប្រាស់គ្រឿងញៀន។ ក្រោយចាប់បាន មន្ត្រីនគរបាលទាំង៧នាក់ បានដោះលែងអ្នកប្រើប្រាស់គ្រឿងញៀនទាំង៦នាក់នោះ ឲ្យត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងការទទួលប្រាក់ពីឪពុកម្តាយរបស់ពួកគេ៕ | ភ្នំពេញ៖ តុលាការខេត្តព្រៃវែង ចេញមុខបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងការទារប្រាក់ពីឪពុកម្ដាយ របស់ជនសង្ស័យគ្រឿងញៀន ជាថ្នូរនឹងការដោះលែងទេ។ ការចេញមុខបកស្រាយនេះ ធ្វើឡើងក្រោយពីមានការព្យួរការងារស្នងការរង និងមន្ត្រីនគរបាលខេត្តព្រៃវែង ចំនួន៧នាក់ ពាក់ព័ន្ធនឹងការទារលុយក្នុងករណីគ្រឿងញៀននេះ។ |
ហេតុការណ៍បាញ់ប្រហារនេះ កើតឡើងនៅកន្លែងផ្ទះចល័តមួយកន្លែងនៅតំបន់ Spring នៅព្រឹកថ្ងៃទី៩ ខែឧសភា (ម៉ោងអាមេរិក)។ ប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីបានការហៅទូរស័ព្ទបន្ទាន់។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ប៉ូលិសរកឃើញសាកសពចំនួន៦ និងអ្នករបួសម្នាក់។ អ្នករបួស ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ តែក៏បានបាត់បង់ជីវិតដែរ។ ការស៊ើបអង្កេតបឋមបង្ហាញថា គ្រួសារមួយ កំពុងធ្វើពិធីខួបកំណើតក្នុងផ្ទះចល័តមួយ។ ប៉ូលិសអាមេរិកអះអាងថា ខ្មាន់កាំភ្លើងដែលជាមិត្តប្រុសជនរងគ្រោះម្នាក់ បានបើកឡានទៅកាន់កន្លែងពិធី ហើយក៏បាញ់រះតែម្ដង មុនបាញ់សម្លាប់ខ្លួនឯង។ ពេលនេះ ប៉ូលិសកំពុងស៊ើបអង្កេតមូលហេតុពិតប្រាកដនៃការបាញ់ប្រហារនេះ។ កុមារដែលនៅកន្លែងកើតហេតុ មិនរងបួសអ្វីឡើយ ហើយកំពុងស្ថិតក្រោមការថែទាំរបស់សមាជិកគ្រួសារឯទៀត។ នេះជាការបាញ់ប្រហារលើកទីបីហើយនៅតំបន់ Spring នៃរដ្ឋ Colorado តាំងពីឆ្នាំ២០១៥ មក។ កាលពីខែមុន ប្រធានាធិបតី ចូ បៃឌិន បានហៅអំពើហិង្សាដែលពាក់ព័ន្ធកាំភ្លើងនេះជាជំងឺរាលដាល និងជាក្ដីអាម៉ាស់កម្រតិអន្តរជាតិ។ នៅឆ្នាំ២០២០ អាមេរិកមានករណីស្លាប់ដែលទាក់ទងការប្រើប្រាស់កាំភ្លើងច្រើន៤៣០០០នាក់។ នេះបើតាមតួលេខពីអង្គការ Gun Violence Archive ៕ | ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារលើពិធីខួបកំណើតមួយក្នុងរដ្ឋ Colorado ដែលបណ្ដាលឱ្យមនុស្ស៦នាក់ស្លាប់។ បើតាមប៉ូលិសអាមេរិក ខ្មាន់កាំភ្លើងក៏បាញ់ខ្លួនឯងនៅក្រោយមកផងដែរ។ |
សាលី អ៊ូមើត បានបញ្ជាក់ថា ខ្លួនពុំបានដឹងថាមានរបួសទេ ដោយគ្រាន់តែមានអាការៈឈឺចាប់ពីមួយថ្ងៃទៅមួយថ្ងៃ ទើបគេទៅពិនិត្យ ហើយឃើញប្រេះឆ្អឹងខ្នង ។ វេជ្ជបណ្ឌិតបានប្រាប់ឲ្យ សាលី អ៊ូមើត ផ្អាកសកម្មភាពហ្វឹកហាត់ និងការប្រកួត ហើយត្រូវធ្វើការវះកាត់ជាបន្ទាន់ ។ អ៊ូមើត ថា របួសនេះ អាចកើតឡើង អំឡុងពេលប៉ះទង្គិចក្នុងការហ្វឹកហាត់ប្រមាណជា ១ខែមុន តែខ្លួនមិនចាប់អារម្មណ៍ ។ សាលី អ៊ូមើត អតីតម្ចាស់មេដាយមាសកីឡាអាស៊ី ២០១៨ និងជើងឯកមេដាយមាស Jet Ski World Cup 2019 បានសាងស្នាដៃជាច្រើន ដែលធ្វើឱ្យពិភពលោកទទួលស្គាល់កម្ពុជា ក្នុងវិស័យកីឡាប្រភេទនេះ ។ សមត្ថភាពកីឡាករកម្ពុជា ត្រូវបានគេទទួលស្គាល់ ។ មន្ត្រីសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា លោក ម៉ម អានី បានបញ្ជាក់ប្រាប់សារពត៌មានថ្មីៗដូច្នេះ ។ កីឡាករ ម៉ីន មូសស្តាន អាចក្លាយជា ជម្រើសដ៏ល្អក្នុងការណាំងយកជ័យលាភីក្នុងព្រឹត្តិការណ៍ពិភពលោកនេះ ខណៈ សាលី អ៊ូមើត មិត្តរួមជាតិ សម្រាកព្យាបាលរបួស ។ គួរបញ្ជាក់ដែរថា មូសស្តាន តែងទទួលបានលទ្ធផលប្រកួត យ៉ាងប្រកិតគ្នា និង អ៊ូមើត ដូចជា ការទទួលបានលេខ៣ ក្នុងការប្រកួត Jet Ski Pro Tour 2021 ក្នុងវិញ្ញាសា Pro Am Ski Modified ខណៈ សាលី អ៊ូមើត ទទួលចំណាត់ថ្នាក់លេខ១ ។ ដោយឡែក សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបញ្ជូនកីឡាករ ម៉ីន មូសស្តាន,កៃ វ៉ាន់ស៊ីដែន,ម៉ីន អូស្មាន់, និងកីឡាករ សាលី ហ្វីលីន ។ បើតាមសហព័ន្ធ សាលី ហ្វីលីន ជាកីឡាករ ជំនាន់ក្រោយក៏ពិតមែន តែការប្រកួតនីមួយៗ រូបគេបានទទួលបានចំណាត់ថ្នាក់យ៉ាងល្អ ដូចជាការប្រកួត Jet Ski Pro Tour 2021។ សាលី ហ្វីលីន ទទួលបានចំណាត់ថ្នាក់លេខ៥ លើវិញ្ញាសាស្គីឈរ និងស្គីអង្គុយ ។ | សាលី អ៊ូមើត ត្រូវបានខកខានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Jet Ski World Cup and World Series នាថ្ងៃទី១១-១៦ ខែមករា ឆ្នាំ២០២២ នៅប្រទេសថៃ ដោយសារបញ្ហារបួស។ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបញ្ជូនកីឡាករ ចំនួន៤រូប ទៅប្រកួតក្នុងព្រឹត្តិការណ៍នេះ។ |
រាជរដ្ឋាភិបាលកម្ពុជា កំពុងពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម និងការអភិវឌ្ឍទីក្រុង តាមគោលការណ៍ទីក្រុងឆ្លាតវៃ តាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ រួមទាំងច្បាប់ និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនានា ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច។ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បាននិយាយដូច្នេះថា៖« រាជរដ្ឋាភិបាលបានសម្រេចដាក់ឲ្យអនុវត្តគោលនយោបាយជាតិ ស្តីពីការរៀបចំដែនដីដោយបានកំណត់ច្បាស់អំពីតំបន់ដែលមានសក្តានុពលសម្រាប់ការបឲអនុវត្ត និងការអភិរក្សធនធានធម្មជាតិ»។ ជាមួយគ្នានេះលោក ជា សុផារ៉ា បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលជប៉ុន តាមរយៈលោក YUKI Fumihiko អនុរដ្ឋមន្ត្រីជប៉ុន នឹងជួយគាំទ្រការផ្ដួចផ្តើម ដល់ការរៀបចំបង្កើតបណ្ដាញទីក្រុងឆ្លាតវៃអាស៊ាន ក្នុងនោះមានទីក្រុងភ្នំពេញ ក្រុងបាត់ដំបង និងសៀមរាប។ រដ្ឋាភិបាលជប៉ុន បានជួយអភិវឌ្ឍកម្ពុជា តាមរយៈសមិទ្ធផលជាច្រើនមានដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធការពារទឹកជំនន់ កំពង់ផែ និងជួយបណ្ដុះបណ្ដាលមន្ត្រីរាជការជាដើម។ បើតាមលោក ជា សុផារ៉ា ជប៉ុននឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងដំឡើងផ្កាយរណបគាំទ្រដល់ការងាររៀបចំស្ថានីយវាស់វែងអចិន្ត្រៃយ៍នៅកម្ពុជា ដើម្បីបម្រើដល់ការវាស់វែង និងផលិតផែនទី នាពាក់កណ្តាល ខែមីនា ឆ្នាំ២០១៩។ រដ្ឋាភិបាលជប៉ុន នឹងរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន ដើម្បីពិភាក្សាអំពីការរីកចម្រើន ចែករំលែកបទពិសោធន៍ និងដោះស្រាយបញ្ហាប្រឈម នាខែតុលា ឆ្នាំ២០១៩ខាងមុខនេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ នេះបើយោងតាមសេចក្តីប្រកាសរបសក្រសួងកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩។ បន្ថែមពីនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន គ្រោងនឹងរៀបចំវេទិកាសាធារណឯកជន ស្តីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុនលើកទី២ នៅខេត្តសៀមរាប នាឆ្នាំ ២០២០ខាងមុខទៀតផង។ គួររម្លឹកថា ទីក្រុងឆ្លាតអាស៊ាន ត្រូវបានមេដឹកនាំទាំងអស់ ដែលជាសមាជិកអាស៊ានឯកភាពគ្នា បង្កើតឡើងតាមសំណើរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣២ ដែលបានប្រារព្ធធ្វើឡើងនៅប្រទេសសិង្ហបុរី កាលឆ្នាំ២០១៨៕ | ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន សន្យាជួយគាំទ្រកសាងទីក្រុងឆ្លាតវៃដល់កម្ពុជា ដោយជ្រើសរើសយកទីក្រុង៣ជាគំរូ រួមមានទីក្រុងភ្នំពេញ, ក្រុងបាត់ដំបង, និងសៀមរាប។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ |
អ្នកមិនគាំទ្ររដ្ឋាភិបាល និងអ្នកប្រឆាំង មិនត្រឹមតែបង្ហាញការជឿជាក់លើការវាយតម្លៃរបស់អង្គការគម្រោងយុត្តិធម៌ពិភពលោក (WJP) អំពីកម្រិតនីតិរដ្ឋនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបន្ទោសថា នីតិរដ្ឋនៅកម្ពុជា ធ្លាក់ដល់បាតតារាងបែបនេះ គឺមកពីរដ្ឋាភិបាល។ អ្នកខ្លះ រម្លឹកពាក្យបែបសើចចំអកថា កម្ពុជា មាននីតិរដ្ឋទាប តែនីតិមាត់ខ្ពស់។ មជ្ឈដ្ឋានខ្លះទៀតនៅកម្ពុជា បានឲ្យតម្លៃលើកិច្ចការស្រាវជ្រាវរបស់អង្គការអន្តរជាតិធំៗ មានអង្គការគម្រោងយុត្តិធម៌ពិភពលោក ជាដើម។ មជ្ឈដ្ឋានទាំងនោះ គិតថា អង្គការអន្តរជាតិ មានទឡ្ហីករណ៍ និងរបៀបរបបច្បាស់លាស់ ក្នុងការស្រាវជ្រាវ ហើយអាចវាយតម្លៃដោយសុក្រឹតពីភាពល្អ-ភាពអាក្រក់លើវិស័យអ្វីមួយនៅតាមបណ្តានានា។ ប៉ុន្តែ ការឲ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១៣៨ ក្នុងការអនុវត្តនីតិរដ្ឋ បានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍មន្រ្តីមួយចំនួនក្នុងជួររដ្ឋាភិបាល និងក្នុងជួរគណបក្សកាន់អំណាច។ ពួកគេ ពិបាកទទួលយក និងពិបាកជឿខ្លាំងណាស់លើរបាយការណ៍របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក ដែលដាក់ចំណាត់ថ្នាក់នីតិរដ្ឋនៅកម្ពុជា អន់ដល់កម្រិតនេះ។ មន្រ្តីទាំងនោះ បានបញ្ចេញទស្សនៈ និងទាញហេតុផលជាច្រើន ដើម្បីបង្ហាញថា នីតិរដ្ឋនៅកម្ពុជា មិនអាចធ្លាក់ចុះខ្លាំង ដូចដែលបរទេសវាយតម្លៃឡើយ។ មិនត្រឹមតែមិនជឿខ្លួនឯងទេ ពួកគេ នៅបានពញ្ញាក់ស្មារតីប្រជាពលរដ្ឋខ្មែរឲ្យពិចារណាសិន មុននឹងជឿលើការវាយតម្លៃរបស់បរទេស។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បង្ហាញការភ្ញាក់ផ្អើល និងការហួសចិត្ត ពេលលោក ឃើញការដាក់ចំណាត់ឲ្យនីតិរដ្ឋកម្ពុជានៅបាតក្រោម។ អ្វីដែលធ្វើឲ្យលោក កាន់តែភ្ញាក់ផ្អើល និងកាន់តែហួសចិត្តនោះ គឺនៅពេលលោក ឃើញអាហ្វហ្កានីស្ថាន មីយ៉ាន់ម៉ា ហ្វីលីពីន វៀតណាម ថៃ និង កូសូវ៉ូ ជាដើម បែរជាមានចំណាត់ថ្នាក់ល្អអំពីនីតិរដ្ឋនេះ លើកម្ពុជាទៅវិញ។ ដើម្បីឲ្យមានការពិចារណា លោក បានចោទចេញជាសំណួរមួយចំនួន។ តើកម្ពុជា ពិតជាអន់ជាងមីយ៉ាន់ម៉ា និងអាហ្វហ្កានីស្ថានឬ? នេះមិនទាន់និយាយដល់ប្រទេសកុម្មុយនីស្ត និងប្រទេសផ្តាច់មួយចំនួនទៀតផង ដែលមានចំណាត់ថ្នាក់នីតិរដ្ឋខ្ពស់ជាងកម្ពុជា។ តើរបាយការណ៍នេះ ឆ្លុះបញ្ចាំងពីអ្វី និងមានចេតនាអ្វីពិតប្រាកដ? ប្រទេសក្នុងឧទាហរណ៍ខាងលើ ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងកម្ពុជា តើប្រសើរជាងកម្ពុជាលើទិដ្ឋភាពអ្វី? តាមរយៈគណនីហ្វេសប៊ុក បណ្ឌិតនៃរាជបណ្ឌិតសភាកម្ពុជារូបនេះ សរសេរថា៖«ភាគច្រើននៃប្រទេសទាំងនោះ ពោរពេញដោយអំពើហិង្សា ផ្តាច់ការ រដ្ឋប្រហារ ពុករលួយ គ្រោះទុរ្ភិក្ស កុម្មុយនិស្ត ការគ្រប់គ្រងដោយយោធា និងការសម្លាប់ក្រៅប្រព័ន្ធតុលាការ ជាដើម»។ សម្រាប់លោក គិន ភា ការដាក់ចំណាត់ថ្នាក់ឲ្យនីតិរដ្ឋនៅកម្ពុជាទាបជាងប្រទេសទាំងនោះ គឺនាំឲ្យមានការសង្ស័យទៅលើវិធីសាស្ត្រនៃការស្ទង់មតិ របៀបវារៈ និងគោលបំណងនៅក្រោយឆាករបស់អង្គការគម្រោងយុត្តិធម៌ពិភពលោក។ ដើម្បីជាជំនួយបន្ថែមទៀតក្នុងការពិចារណា លោក បន្តចោទសួរថា ពាក់ព័ន្ធនឹងការស្ទង់មតិអំពីកម្ពុជា តើសាធារណជន និងអ្នកជំនាញ ដែលអង្គការគម្រោងយុត្តិធម៌ពិភពលោក បានសម្ភាស និងពិភាក្សាជាមួយ ជានរណា? ជ្រើសរើសដោយរបៀបណា? សម្ភាសនៅកន្លែងណា តំបន់ណា? តើមានភាពជាតំណាងគួរឲ្យជឿជាក់កម្រិតណា? លោក អធិប្បាយថា កម្ពុជា មិនមែនសប្បាយចិត្តនៅពេលឃើញរបាយការណ៍ល្អ ហើយបដិសេធនៅពេលឃើញរបាយការណ៍មិនល្អនោះទេ តែអ្វីដែលកម្ពុជា ត្រូវការ គឺសុក្រឹតភាព ភាពមិនលម្អៀង និង ការមិនបង្កប់របៀបវារៈនយោបាយនៅក្នុងរបាយការណ៍របស់ពួកគេ។ លោក បន្តថា កម្ពុជា ត្រូវការភាពស្អាតស្អំ និងយុត្តិធម៌សម្រាប់ខ្លួនឯងតែប៉ុណ្ណោះ។ លោក យល់ថា ការវាយតម្លៃមិនត្រឹមត្រូវណាមួយ គឺធ្វើឲ្យខូចមុខមាត់កម្ពុជា ហើយប៉ះពាល់ដល់ភាពទាក់ទាញសម្រាប់ការវិនិយោគពីបរទេសមកកម្ពុជា។ លោក គូសរំលេចថា ក្រៅតែពីអំណាចយោធា មហាអំណាច នៅមានវិធីច្រើនណាស់ សម្រាប់ធ្វើបាបប្រទេសតូចតាច ដូចជាតាមរយៈសេដ្ឋកិច្ច ប្រព័ន្ធផ្សព្វផ្សាយ និង ស្ថាប័នស្រាវជ្រាវមួយចំនួន ដែលត្រូវបានប្រើប្រាស់ធ្វើជាឧបករណ៍នយោបាយ ដើម្បីបំភ្លៃ បំពុល បង្ខូចកេរ្ត៍ឈ្មោះ ដល់ប្រទេសតូចតាចយ៉ាងអយុត្តិធម៌។ បញ្ចេញទស្សនៈទាំងអស់នេះរួចហើយ បណ្ឌិត គិត ភា ក៏ផ្ញើសារអំពាវនាវថា៖«សូមបងប្អូនប្រជាពលរដ្ឋខ្មែរយើង កុំប្រញាប់ជឿឆាប់ពេកនូវអ្វីដែលបរទេសគេសរសេរអំពីប្រទេសយើង ហើយបងប្អូនធ្វើការនៅខាងសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងនីតិរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស សូមកុំប្រញាប់ប្រញាល់បន្ទរតាមពួកបរទេសបង្អាប់ជាតិខ្លួនឯងលឿនពេក។ យើង ត្រូវរួមគ្នារក្សាមុខមាត់ប្រទេសជាតិ យើង រក្សាស្នាមញញឹមនៃពលរដ្ឋយើង រួមគ្នាដើម្បីជាតិយើង គ្មានជាតិសាសន៍ណា គេស្រឡាញ់ជាតិយើង ជាងខ្មែរយើងស្រឡាញ់ជាតិយើងនោះទេ»។ លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏និយាយមិនតិចដែរ ចំពោះការវាយតម្លៃអំពីនីតិរដ្ឋនៅកម្ពុជាពីសំណាក់អង្គការគម្រោងយុត្តិធម៌ពិភពលោក។ លោក បានហៅការវាយតម្លៃនេះ ថាមិនផ្សារភ្ជាប់ទៅនឹងភាពជាក់ស្តែងនៅកម្ពុជា។ ចំពោះលោក ការវាយតម្លៃនិងការដាក់ពិន្ទុដោយមិនផ្អែកលើការពិត គឺគ្មានតម្លៃនោះទេ។ លោក ថែមទាំងចោទថា អង្គការបរទេស តែងតែវាយតម្លៃផ្ទុយពីកម្ពុជា។ បើអង្គការបរទេស វាយតម្លៃថា កម្ពុជា អាក្រក់លំដាប់ទី២ផ្នែកនីតិរដ្ឋ គឺធាតុពិត កម្ពុជា ល្អលំដាប់ទី២។ លោក ចង់មានន័យបែបនេះ។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ សរសេរទៅកាន់ក្រុមអ្នកកាសែតក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាមថា៖«មិនចម្លែកទេ បើពួកប្រតិកិរិយាវាយតម្លៃហើយ កម្ពុជា មិនដែលបានលេខល្អទេ។ ពួកនេះ វាយតម្លៃតែផ្ទុយ។ បើថាកម្ពុជា មានលេខអាក្រក់ទី២ គឺកម្ពុជាល្អទី២»។ ម្យ៉ាងទៀត លោក បកស្រាយថា មានតែប្រជាជនកម្ពុជាទេ ដែលមានសិទ្ធិវាយតម្លៃ និងដាក់ពិន្ទុឲ្យរដ្ឋាភិបាល ពីព្រោះប្រជាជនកម្ពុជា ស្ថិតក្នុងភាពជាក់ស្តែងពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។ ព្រោះមិនជឿរបាយការណ៍ ទើបបានជាមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា សុំណាត់ជួបក្រុមការងារ និងនាយកថ្នាក់តំបន់របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក នៅសប្តាហ៍ក្រោយ ដើម្បីសួរអង្គការអន្តរជាតិដ៏ធំមួយនេះ អំពីវិធីសាស្រ្តក្នុងការដាក់ពិន្ទុ និងការដាក់ចំណាត់ថ្នាក់នីតិរដ្ឋឲ្យកម្ពុជា។ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហោះព័ត៌មានលើទំព័រហ្វេសប៊ុក អំពីគម្រោងជួបគ្នារវាងមន្រ្តីក្រសួងយុត្តិធម៌ ជាមួយក្រុមការងាររបស់អង្គការយុត្តិធម៌ពិភពលោក។ ប៉ុន្តែលោក ពុំទាន់បញ្ជាក់ឲ្យជាក់លាក់ថា ជំនួបនៅសប្តាហ៍ក្រោយ គឺចំថ្ងៃណាឡើយ។ យ៉ាងណាក៏ដោយចុះ គេ មិនគួរជឿទាំងស្រុងលើរបាយការណ៍បរទេស ដោយមិនផ្អែកលើការសង្កេតមើលខ្លួនឯងពីទិដ្ឋភាពជាក់ស្តែងនៅកម្ពុជា ដែលខ្លួនបានឃើញផ្ទាល់ភ្នែកនោះទេ ហើយមិនអាចថា មិនជឿទាំងស្រុងលើរបាយការណ៍បរទេសដែរ។ ដើម្បីដឹងថា កម្ពុជា អន់ថយលើវិស័យណាមួយ ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាស្រាប់ គួរតែពឹងផ្អែកលើការសង្កេតមើលរបស់ខ្លួនឯងផង និងគួរតែពឹងផ្អែកលើរបាយការណ៍ស្រាវជ្រាវផង មិនថាជារបាយការណ៍របស់អង្គការ ឬជារបាយការណ៍ពីស្ថានប័នណាឡើយ។ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ អង្គការគម្រោងយុត្តិធម៌ពិភពលោក ដែលមានការិល័យនៅអាម៉េរិក ម៉ិកស៊ិក និង សិង្ហបុរី ជាដើម បានចេញរបាយការណ៍ប្រចាំឆ្នាំ២០២១ ស្តីពីកម្រិតនីតិរដ្ឋតាមបណ្តាប្រទេស១៣៩។ កម្ពុជា ទទួលបានពិន្ទុត្រឹម០,៣២ ដែលធ្វើឲ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១៣៨ ឬចំណាត់ថ្នាក់លេខ២ ជាប្រទេសដែលមាននីតិរដ្ឋស្ទើរតែទាបជាងគេបង្អស់។ ប្រទេស ដែលបានពិន្ទុតិចជាងគេបំផុត គឺវ៉េណេស៊ុយអេឡា។ ប្រទេសនេះ បានពិន្ទុ០,២៧ និងជាប់ចំណាត់ថ្នាក់លេខ១៣៩ ឬចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមាននីតិរដ្ឋទាបជាងគេបំផុត។ ប្រទេសដាណឺម៉ាក និងប្រទេសន័រវែស ទទួលបានពិន្ទុ០,៩០ដូចគ្នា។ ក្នុងរបាយការណ៍ អង្គការគម្រោងយុត្តិធម៌ពិភពលោក ឲ្យដាណឺម៉ាក ជាប់ចំណាត់ថ្នាក់លេខ១ ហើយន័រវែស ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសដែលមាននីតិរដ្ឋល្អបំផុត។ ពិន្ទុ គឺគិតពី០ ទៅដល់១។ ពិន្ទុ០ គឺជាពិន្ទុតិចបំផុត ឬអាក្រក់បំផុត ហើយពិន្ទុ១ គឺជាពិន្ទុច្រើនបំផុត ឬល្អបំផុត។ ក្នុងចំណោមប្រទេសទាំង១៣៩ គ្មានប្រទេសណាមួយ ដែលបានពិន្ទុ០ឡើយ ហើយក៏គ្មានប្រទេសណាមួយ បានពិន្ទុដល់ទៅ១ពេញដែរ៕ | ក្នុងចំណោមប្រទេស១៣៩ កម្ពុជា ត្រូវបានបរទេស ឲ្យចំណាត់ថ្នាក់លេខ១៣៨ ជាប្រទេសដែលមាននីតិរដ្ឋកម្រិតទាប។ សូម្បីប្រទេសមួយចំនួន ដែលជាប្រទេសកុម្មុយនីស្ត ប្រទេសផ្តាច់ការ ប្រទេសកំពុងមានសង្គ្រាម ក៏មាននីតិរដ្ឋល្អជាងកម្ពុជាដែរ។ ជឿ ឬមិនជឿ? |
ដើម្បីរួមចំណែកអភិវឌ្ឍន៍កីឡាការ៉ាតេនៅកម្ពុជាឲ្យកាន់តែរីកចម្រើន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន បានប្រកាសដាក់ក្រសួងខ្លួន ធ្វើជាដៃគូសហការជាមួយសហព័ន្ធកីឡាការ៉ាតេកម្ពុជា។ ការប្រកាសធ្វើដៃគូទ្រទ្រង់ជាផ្លូវការនេះ គឺដើម្បីទ្រទ្រង់ដំណើរការអភិវឌ្ឍសមត្ថភាពកីឡាករ គ្រូបង្វឹក និងមន្ត្រីអាជ្ញាកណ្តាលចៅក្រម សម្រាប់ត្រៀមចូលរួមការប្រកួតនានានៅឆាកនិងអន្តរជាតិ ពិសេសការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ម្យ៉ាងវិញទៀត ការប្រកាសភាពជាដៃគូរបស់រដ្ឋមន្ត្រីរូបនេះ វាស្របតាមយុទ្ធសាស្ត្ររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដាក់ចេញកាលពីកន្លងទៅ។ យុទ្ធសាស្ត្ររបស់សម្តេច ហ៊ុន សែន គឺជំរុញឲ្យមនុស្សម្នាក់ហាត់កីឡាមួយមុខ និងក្រសួងស្ថាប័នមួយទ្រទ្រង់កីឡាមួយប្រភេទ។ «ក្នុងនាមខ្ញុំជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខ្ញុំបានប្រកាសដាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាដៃគូទ្រទ្រង់កីឡាការ៉ាតេជាផ្លូវការ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺប្រជាជនម្នាក់ហាត់កីឡាមួយមុខ និងក្រសួងស្ថាប័នមួយទ្រទ្រង់កីឡាមួយប្រភេទ»។ លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងបែបនេះក្នុងពិធីបិទការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ នៅថ្ងៃទី៦ ខែតុលា នាអគារដំបូលទូកក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ តាមរយៈការជួយទ្រទ្រង់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកន្លងមក ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជារូបនេះ សង្កេតឃើញថា វិស័យកីឡាការ៉ាតេនៅកម្ពុជាមានការរីកចម្រើន និងទទួលបានការយកចិត្តទុកដាក់គួរឲ្យកត់សម្គាល់។ សហព័ន្ធបានបញ្ជូនកីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម ទៅបណ្តុះបណ្តាល និងចូលរួមប្រកួតនៅក្រៅប្រទេសជាច្រើនលើក និងទទួលបានលទ្ធផលល្អថែមទៀតផង។ លើសពីនេះ សហព័ន្ធបានអញ្ជើញគ្រូបង្វឹក និងអ្នកជំនាញអន្តរជាតិមកបណ្តុះបណ្តាលដល់មន្ត្រីសហព័ន្ធនៅកម្ពុជាទៀតផង។ ជាក់ស្តែងនៅឆ្នាំ២០១៩នេះ សហព័ន្ធបានបញ្ជូនកីឡាករចំនួន៨រូប ឲ្យទៅហ្វឹកហាត់ពង្រឹងសមត្ថភាពរយៈពេល៨ខែនៅប្រទេសអ៊ីតាលី ដើម្បីត្រៀមប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីន ដែលប្រព្រឹត្តទៅនៅខែធ្នូ ខាងមុខ។ សម្រាប់ការហ្វឹកហាត់នៅអ៊ីតាលីលើកទី២នេះ សមត្ថភាពនិងបច្ចេកទេសរបស់កីឡាករកម្ពុជាមានការរីកចម្រើនខ្លាំង ដែលធ្វើឲ្យថ្នាក់ដឹកនាំរំពឹងថា ការ៉ាតេនឹងទទួលបានក្នុងការប្រកួតស៊ីហ្គេមនៅឆ្នាំនេះ។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា។ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៤ថ្ងៃ ពោលគឺចន្លោះពីថ្ងៃទី៣-៦ តុលា ក្រុមកីឡាករមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទឈរចំណាត់ថ្នាក់លេខ១ក្នុងតារាងមេដាយក្រោយដណ្តើមបានមេដាយមាស១១ ប្រាក់១ និងសំរឹទ្ធ៦ ខណៈក្រុមកីឡាករក្រសួងមហាផ្ទៃឈរចំណាត់ថ្នាក់លេខ២ ក្រោយឈ្នះមេដាយមាស៦ ប្រាក់៣ និងសំរឹទ្ធ៣។ ចំណែកក្លិបការ៉ាតេដូអូគឺយីគឺទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះមេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធ៣។ បើតាមរបាយការណ៍ដែលអានដោយលោក វ៉ាត់ ចំរើន ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះមានកីឡាករកីឡាការិនីចំនួន១២១នាក់មកពី១៤ក្លិបសមាគមចូលរួម។ អគ្គលេខាធិការរូបនេះបានវាយតម្លៃចំពោះដំណើរការនៃការរៀបចំថាបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពត្រឹមត្រូវ ខណៈសមត្ថភាព និងបច្ចេកទេសរបស់កីឡាករមានការរីកចម្រើនខ្លាំង បើធៀបនឹងការប្រកួតកន្លងមក៕ | លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានប្រកាសយកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្វើជាដៃគូទ្រទ្រង់ ដើម្បីអភិវឌ្ឍន៍វិស័យកីឡាការ៉ាតេនៅកម្ពុជា។ ការប្រកាសបែបនេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ ដែលក្រុមកីឡាករមកពីមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទដណ្តើមបានមេដាយច្រើនជាងគេ។ |
ស្ត្រីអាយុ៥៦ឆ្នាំ ជាភរិយារបស់អគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ បានតេស្តឃើញវិជ្ជមានកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ក្រោយអាការមិនស្រួលខ្លួន និងផ្តាសាយ៣ថ្ងៃ។ ក្រោយមក ក្រសួងសុខាភិបាល និងវិទ្យាស្ថានប៉ាស្ទ័រ បានតេស្តសំណាកអ្នកពាក់ព័ន្ធ ហើយក៏បានរកឃើញវិជ្ជមាន៥នាក់ទៀត គឺស្វាមីរបស់ស្ត្រី (អគ្គនាយកពន្ធនាគារ) រួមទាំងស្ត្រីអាយុ៣៦ឆ្នាំ, កុមារាអាយុ១២ឆ្នាំ, បុរសអាយុ៣៦ឆ្នាំ និងបុរសអាយុ៣០ឆ្នាំ ដែលនៅផ្ទះជាមួយគ្នា។ ក្រសួងមិនទាន់រកឃើញពីប្រភពចម្លងច្បាស់លាស់នោះឡើយ ប៉ុន្តែស្នើឲ្យពលរដ្ឋទាំងអស់ការពារខ្លួន ដោយសារតែអ្នកជំងឺ និងក្រុមគ្រួសារ បានដើរទៅជាច្រើនកន្លែង រួមមាន ក្រុងសៀមរាប, បុរីប៉េងហួតផ្លូវ៦០ម៉ែត្រ, ផ្សារអ៊ីអន១, រាជធានីភ្នំពេញ, បន្ទាយមានជ័យ, ស្ទឹងត្រែង, មណ្ឌលគិរី និងទីតាំងផ្សេងទៀត។ បើតាមសារសំឡេងរបស់សម្តេចនាយរដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ប៊ិន ឈិន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏ស្ថិតក្នុងចំណោមមនុស្សដែលបានប្រជុំការងារជាមួយអគ្គនាយកពន្ធនាគារផងដែរ។ រីឯករណីមួយទៀតដែលជាករណីនាំចូល អ្នកជំងឺជាស្ត្រីខ្មែរអាមរិក អាយុ៣៣ឆ្នាំ ដែលមកដល់កម្ពុជានៅថ្ងៃទី២៧ ខែវិច្ឆិកា ជាមួយមនុស្ស៥៦នាក់ទៀត។ មកដល់ពេលនេះ កម្ពុជា មាន៣១៥ករណី ក្នុងនោះសះស្បើយ៣០១នាក់៕ | ក្រសួងសុខាភិបាល នាថ្ងៃនេះ បានប្រកាសពីករណីឆ្លងកូវីដ-១៩ ចំនួន៧ករណី និងសះស្បើយ២ករណី។ ក្នុងចំណោមករណីឆ្លង៧ករណី មាន៦ករណី មិនដឹងប្រភពច្បាស់ រីឯ១ករណីទៀតជាករណីនាំចូល។ |
នាកម្មវិធីអបអរថ្ងៃបុណ្យជាតិចិនដែលធ្វើឡើងនៅស្ថានទូតចិនក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២៩ ខែកញ្ញា អគ្គរដ្ឋទូតចិនប្រចាំអាមេរិក លោក Cui Tiankai បានប្រើប្រាស់កម្មវិធីនេះដើម្បីសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ ប៉ុន្តែក្នុងកម្មវិធីដដែលនេះដែរ លោក Matt Pottinger ប្រធានជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ីនៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហររបស់រដ្ឋបាលវ៉ាស៊ីនតោនលើរដ្ឋាភិបាលចិន។ «សម្រាប់សហរដ្ឋអាមេរិក កិច្ចសហប្រតិបត្តិការមិនមែនគ្រាន់តែជាពាក្យបួនអក្សរធម្មតាប៉ុណ្ណោះទេ។ រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើតគោលនយោបាយចិនរបស់ខ្លួន ដោយលើកឡើងពីគោលគំនិតនៃការប្រកួតប្រជែងជារឿងចម្បង។ វាត្រឹមត្រូវហើយថា ការប្រកួតប្រជែងជាយុទ្ធសាស្ត្រសន្តិសុខជាតិដ៏កំពូលបំផុត របស់លោកប្រធានាធិបតី»។ នេះជាការបញ្ជាក់របស់លោកPottinger ។ បើតាមសារព័ត៌មាន South China Morning Post លោក Pottinger ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់លោកត្រាំផងដែរនោះ បានបញ្ជាក់ទៀតថា គោលគំនិតបែបសេរីនិយម និងការប្រកួតប្រជែងគឺជាគោលនយោបាយស្នូលនៃសេដ្ឋកិច្ចទីផ្សារ និងប្រជាធិបតេយ្យរបស់អាមេរិក។ លោកបន្ថែមថា ការសម្រេចមិនទទួលស្គាល់ការប្រកួតប្រជែងរវាងភាគីទាំងសងខាង អាចបង្កទៅជា «ការភាន់ច្រឡំ» និង «កំហុសក្នុងការគណនា» រវាងប្រទេសទាំងពីរថែមទៀតផង។ ចំណែកឯអគ្គរដ្ឋទូតចិនប្រចាំក្រុងវ៉ាស៊ីនតោន លោក Cui Tiankai បាននិយាយថា៖ «យើងប្រកាន់ខ្ជាប់ជានិច្ចទៅនឹងគោលការណ៍នៃការគ្មានជម្លោះ, គ្មានការប្រឈមមុខដាក់គ្នា, ការទុកចិត្តគ្នាទៅវិញទៅមុខ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយសហរដ្ឋអាមេរិក»។ ចំពោះផ្នែកពាណិជ្ជកម្មវិញ លោក Cui បានសង្កត់ធ្ងន់ពីជំហររបស់ចិនថា ខ្លួននឹងបើកទ្វារឲ្យកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់ពិភពលោកខាងក្រៅ ហើយក្រុងប៉េកាំងនឹងរក្សាការពារសណ្ដាប់ធ្នាប់អន្តរជាតិយ៉ាងម៉ឺងម៉ាត់ ដើម្បីលើកកម្ពស់ពាណិជ្ជកម្មសេរី៕ | អាមេរិកមើលឃើញទំនាក់ទំនងជាមួយចិនថាជា «ការប្រកួតប្រជែង»ជាជាងសហប្រតិបត្តិការ។ នេះជាការបញ្ជាក់របស់ទីប្រឹក្សាផ្ទាល់របស់លោក ដូណាល់ ត្រាំ ប្រាប់ទៅកាន់ប្រមុខការទូតចិន នៅកម្មវិធីមួយកាលពីថ្ងៃទី២៩ ខែកញ្ញា នាទីក្រុងវ៉ាស៊ីនតោន ក្រោយពីភាគីចិនបានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ។ |
អាមេរិកនៅតែយល់ខុសនឹងចិន។ អាមេរិកមិនទាន់រកឃើញផ្លូវត្រឹមត្រូវក្នុងទំនាក់ទំនងជាមួយចិន។ អាមេរិកនៅតែចង់ប្រកួតប្រជែងនឹងចិន។ រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី លើកឡើងបែបនេះក្នុងកិច្ចសន្ទនាជាមួយក្រុមប្រឹក្សាអាមេរិកដើម្បីទំនាក់ទំនងអន្តរជាតិនៅថ្ងៃទី២៣ ខែមេសា។ ទំនាក់ទំនងរវាងមហាអំណាចពិភពលោកទាំងពីរ ដែលមិនល្អនៅអាណត្តិលោក ដូណាល់ ត្រាំ នៅតែមិនល្អប្រសើរនៅដើមអាណត្តិប្រធានាធិបតី ចូ បៃឌិន ។ ម្ដងជាពីរដង ទីក្រុងប៉េកាំងចោទទីក្រុងវ៉ាស៊ីនតោនថា មិនទាន់ជម្រុះចោលមនោគមន៍សម័យសង្រ្គាមត្រជាក់ និងលូកលាន់កិច្ចការផ្ទៃក្នុងចិនឥតឈប់ទាំងពីសំណុំរឿងស៊ីនជាំង ហុងកុង តៃវ៉ាន់ និងសមុទ្រចិនខាងត្បូងជាដើម។ គណៈកម្មាធិការកិច្ចការបរទេសសភាអាមេរិក ទើបអនុម័តសេចក្ដីស្នើច្បាប់មួយដែលពង្រឹងសមត្ថភាពអាមេរិកក្នុងការប្រកួតប្រជែងជាមួយចិន។ លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋផងនោះ និយាយថា អនាគតទំនាក់ទំនងចិន-អាមេរិក អាស្រ័យលើអាមេរិកអាចទទួលការងើបឡើងដោយសន្តិភាពបានឬអត់ ហើយទទួលស្គាល់សិទ្ធរបស់ប្រជាជនចិនក្នុងការជ្រើសរើសផ្លូវដើរសម្រាប់ខ្លួនឯងបានឬអត់។ បើតាមទីភ្នាក់ងារព័ត៌មាន Xinhua ប្រមុខការទូតចិនរូបនេះ ស្នើឱ្យអាមេរិកធ្វើការជាមួយចិន និងគោរពជម្រើសរបស់ចិនវិញ ព្រោះប្រជាធិបតេយ្យ មិនមែនជាកូកាកូឡាដែលមានរសជាតិដូចគ្នាលើពិភពលោកឡើយ។ អ្នកការទូតចិនក៏មិនភ្លេចនិយាយការពារចិនលើបញ្ហារសើបៗដែរ។ ចំពោះបញ្ហាតៃវ៉ាន់ដែលចិនចិញ្ចឹមចិនចង់បាន លោក វ៉ាង ប្រាប់អ្នកចូលរួមថា ការប្រើសន្លឹកបៀតៃវ៉ាន់ ជាការប្រលែងនឹងភ្លើង ហើយអាមេរិកត្រូវគោរពឱ្យខ្ជាប់ខ្ជួនគោលនយោបាយចិនតែមួយ។ ទាក់ទងហុងកុងវិញ អាមេរិកគួរគោរពការប្រឹងប្រែងរបស់ចិនក្នុងការអនុវត្តគោលនយោបាយប្រទេសមួយ ប្រព័ន្ធពីរ។ កន្លងទៅ អាមេរិកបានដាក់ទណ្ឌកម្មមន្រ្តីហុងកុងជាច្រើនរូប បន្ទាប់ការធ្លាក់ចុះស្វ័យភាពរបស់ទីក្រុងនេះ។ តាមពិតទៅ ការអធិប្បាយរបស់លោក វ៉ាង ជាការរំឭកអាមេរិកពីជំហររបស់ចិនលើបញ្ហាសំខាន់ៗ និងទំនាក់ទំនាក់ទំនងទ្វេភាគីចិន-អាមេរិកផងដែរ។ រដ្ឋមន្រ្តីការបរទេសចិន ទំនងចង់ផ្ញើសារថា អាមេរិកមិនប្រើកម្លាំង និងឥទ្ធិពលរបស់ខ្លួនដើម្បីតទល់នឹងចិនឡើយ តែត្រូវមានគោលនយោបាយមួយដែលស្របតាមការវិវត្តរបស់ចិនវិញ៕ | រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី បានប្រាប់ឱ្យអាមេរិកទទួលយករបៀបដឹកនាំនៅចិនសព្វថ្ងៃ និងស្វែងរកគោលនយោបាយត្រឹមត្រូវក្នុងទំនាក់ទំនងជាមួយចិន ជាជាងប្រកាន់យកជំហរប្រកួតប្រជែង។ លោក វ៉ាង អះអាងថា ប្រជាធិបតេយ្យមិនមែនជាភេសជ្ជៈកូកាកូឡាដែលមានរសជាតិដូចគ្នានៅគ្រប់កន្លែងឡើយ។ |
ក្រដាសប្រើប្រាស់រួច ចេញពីការិយាល័យ និងក្រដាសកាសែតជាច្រើន ត្រូវបានគេយកមកកែច្នៃម្ដងទៀតទៅជាចម្លាក់អប្សរា, ពុទ្ធបដិមា, សត្វ ផ្សេងៗប្លែកពីគ្នា។ សិប្បកម្មកែច្នៃសំណល់ទាំងនេះ ស្ថិតក្នុងក្រុងសៀមរាប គឺ «ចាយ៉ាវ អាត» (Jayav art)។ ចម្លាក់ទាំងនោះ ត្រូវបានច្នៃឡើង គឺមានភាពស្រដៀងខ្លាំងទៅនឹងចម្លាក់ពីថ្ម, ស្ពាន់ និងដែក។ តើវាត្រូវផលិតឡើងដោយរបៀបណា? «គាត់(ពលរដ្ឋខ្មែរ)អត់ដែលដឹកថាក្រដាសកាសែត អាចកែច្នៃជារូបចម្លាក់បាន។ ជាជាងបោះចោល យើងអាចយកមកកែច្នៃវាពិតជាមានតម្លៃ»។ នេះជាការលើកឡើងរបស់ លោក ស៊ាប រតនៈ ម្ចាស់សិប្បកម្ម ចាយ៉ាវ អាត។ ចាយ៉ាវ អាត ត្រូវបានបង្កើតក្នុងអំឡុងឆ្នាំ២០១០ ដោយជនជាតិបារាំងលោក Philippe Brousseau។ ដោយស្រឡាញ់ការងារហត្ថកម្មនេះ លោក ស៊ាប រតនៈ អតីតសិស្ស និងអតីតអ្នកធ្វើការនៅសណ្ឋាគារបានបន្តអាជីវកម្មមួយនេះពីលោក Philippe ដែលមានវ័យចំណាស់ ក្នុងឆ្នាំ២០១៧មក។ ដើម្បីបានរូបចម្លាក់ៗមួយ ដែលមានសភាពប្រណីត ក្បាច់ជ្រៅច្បាស់ និងពណ៌ស្អាតដូចទៅនឹងចម្លាក់ថ្ម ស្ពាន់ ឈើ ឬព័រសឺឡែន សិប្បករត្រូវចំណាយពេលច្រើន និងអត់ធ្មត់។ ដំបូងគេត្រូវយកក្រដាសកាសែត និងក្រដាសស ដែលប្រើប្រាស់រួច មកកិនក្លាយជាកម្ទេចតូចៗ រួចយកមកកិនឱ្យម៉ត់ជាមួយម៉ាស៊ីនក្រឡក់ ដោយលាយបន្ថែមទឹក និងសារធាតុរាវមួយចំនួនទៀត ដើម្បីឱ្យក្រដាសនោះស្អិត និងមាំល្អ ដើម្បីអាចឱ្យរូបចម្លាក់មាំ។ បន្ទាប់មកល្បាយដែលកិនរួចទាំងនោះ ត្រូវពូតចេញទឹកចេញ ហើយបានគេយកវាទៅបិទក្នុងពុម្ពរូបនានាដូចជាចម្លាក់អប្សរា, ពុទ្ធបដិមា ឬសត្វនានា។ សិប្បករត្រូវបេះល្បាយទាំងនោះម្ដងមួយដុំៗតូចៗ ទៅក្នុងពុម្ពទាំងនោះរហូតពេញពុម្ព រួចយកវាទៅហាលថ្ងៃ។ ការហាលថ្ងៃនៃរូបទាំងនោះ ជូនកាលត្រូវហាលមួយព្រឹក ឬមួយថ្ងៃ ទៅតាមស្ថានភាពស្ងួតនៃរូបទាំងនោះ។ បន្ទាប់មកគេដកចេញពីពុម្ព និងហាលមួយផ្នែកទៀត។ ការហាលរូបទាំងនោះ គេមិនអាចហាលឱ្យរឹងពេកឡើយ ព្រោះវាអាចធ្វើឱ្យរូបទាំងនោះប្រេះបាន។ បន្ទាប់ពីហាលស្ងួតគេយកវាទៅបិទល្បាយក្រដាសបំពេញបន្ថែមដើម្បីឱ្យសាច់រូបពេញស្អាត នៅចំណុចដែលចន្លោះប្រហោងមិនស្មើសាច់ និងបិទផ្គុំចំពោះរូបដែលមានច្រើនផ្នែក។ រួចទៅហាលថ្ងៃម្ដងទៀត។ ហាលថ្ងៃរួច សិប្បករយករូបនោះមកលាបនឹងថ្នាំលាបជញ្ចាំង ទុកឱ្យស្ងួត ហើយខាត់រូបទាំងនោះឱ្យចេញសភាពរលោងស្អាត។ បន្ទាប់មកគេយកវាទៅបាញ់ពណ៌ ទៅតាមរូបពណ៌ដែលគេចង់បាន។ បើតាមលោក ស៊ាប រតនៈ នៅទីនេះការផលិតត្រូវបានគេបែងចែកពណ៌ជាពីរប្រភេទ គឺពណ៌ធម្មជាតិ និងពណ៌សម័យ។ ពណ៌ធម្មជាតិ គឺជាពណ៌ដែលលាបចេញជាពណ៌ចម្លាក់ថ្ម, ឈើ, ស្ពាន់ ជាដើម។ ឯពណ៌សម័យ ជាចម្លាក់ដែលមានពណ៌ភ្លឺរលោង ដូចទៅនឹងព័រសឺឡែនដូច្នេះដែរ។ ពណ៌ធម្មជាតិធ្វើបានតែទៅលើរូបដែលមិនមានក្បាច់រចនាប៉ុណ្ណោះ។ ការលាបពណ៌នេះ ជាជំហានចុងក្រោយ នៃច្រវ៉ាក់ផលិតកម្មចម្លាក់ក្រដាសកាសែតនេះ។ ចម្លាក់ទាំងនេះ ដែលសិប្បកម្មផលិតអាចមានតម្លៃចាប់ពី៧ដុល្លារ រហូតដល់រាប់រយដុល្លារក៏មាន ទៅតាមទំហំនៃវត្ថុសិល្បៈទាំងនោះ។ ចំណែកអតិថិជន ដែលនិយមជាវវត្ថុសិល្បៈទាំងនេះភាគច្រើនជាបរទេស។ លោក ស៊ាប រតនៈ រៀបរាប់៖ «ចំពោះលក្ខណៈពិសេស(ចម្លាក់ក្រដាស)មានសភាពស្រាល រឹងមាំ ហើយងាយស្រួលដល់ភ្ញៀវដែលពួកគាត់មកទស្សនាកម្ពុជា គឺគាត់ងាយស្រួលក្នុងការយកត្រឡប់ទៅវិញ»។ ក្រៅពីបរទេសទិញ ធ្វើជាវត្ថុអនុស្សាវរីយ៍ទៅកាន់ប្រទេសវិញ វត្ថុសិល្បៈទាំងនេះ ក៏មានការពេញនិយមយកទៅតាំងផ្នែកខាងក្នុងនៅតាមទីតាំងភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួនទៀតផងដែរ នៅក្នុងទីក្រុងសៀមរាប ឬភ្ញៀវក្នុងស្រុកតាំងក្នុងគេហដ្ឋានជាដើម។ ដោយសិប្បកម្ម និងកន្លែងលក់ស្ថិតនៅទីតាំងតែមួយ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ទេសចរដែលមកកម្សាន្តខេត្តសៀមរាបក៏អាចចូលទស្សនាការផលិត និងវត្ថុសិល្បៈទាំងនោះបានដោយឥតគិតថ្លៃផងដែរ៕ | សៀមរាប៖ «ចាយ៉ាវ អាត» ជាសិប្បកម្មច្នៃក្រដាសកាសែតឈប់ប្រើ ទៅជាចម្លាក់បុរាណ និងសម័យ សម្រាប់តាំងលម្អផ្នែកខាងក្នុង។ ជាងមួយទស្សវត្សរ៍មកហើយ សិប្បកម្មមួយនេះដំណើរការឡើង ក្នុងក្រុងសៀមរាប ដោយលោក ស៊ាប រតនៈ។ មិនត្រឹមចូលរួមកែច្នៃសំណល់ឡើងវិញ អាជីវកម្មមួយនេះ ក៏រក្សាទម្រង់ចម្លាក់សិល្បៈខ្មែរ និងផ្សព្វផ្សាយទៅកាន់បរទេស ដែលមកកាន់ទឹកដីអង្គរផងដែរ។ |
តាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន សត្វទង់ប្រផេះ មានកម្ពស់ចន្លោះ ១២៧-១៤០ សង់ទីម៉ែត្រ និងត្រូវបានគេចាត់ជាប្រភេទជិតទទួលរងគ្រោះថ្នាក់។ រីឯសត្វត្រដក់ធំ មានកម្ពស់ចន្លោះ ១៤៥-១៥០ សង់ទីម៉ែត្រ និងត្រូវបានចាត់ជាប្រភេទ «កំពុងរងគ្រោះថ្នាក់ជិតផុតពូជ EN » ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ។ ក្រសួងបរិស្ថានបរិស្ថានបញ្ជាក់ទៀតថា តាមរយៈការសហការជាមួយដៃគូ និងអាជ្ញាធរពាក់ព័ន្ធ នៅតាមតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានវត្តមានសត្វស្លាបប្រមាណ ៤០ប្រភេទ រួមទាំងសត្វទង់ប្រផេះ និងសត្វត្រដក់ធំនេះដែរ៕ រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន | សត្វទង់ប្រផេះ និងសត្វត្រដក់ធំ ត្រូវបានមន្ត្រីឧទ្យានុរក្សប្រទះឃើញ ពេលចុះល្បាត នៅថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ២០២០។ ប្រភេទសត្វដែលរស់នៅតំបន់ដីសើម និងកំពុងមានវត្តមាននៅក្នុង តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ។ |
សេចក្តីប្រកាសព័ត៌មាន របស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ មករា នេះ បានដាក់បទចោទលើបុរសរូបនេះ ពីបទ«បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្ដាលឱ្យរបួស និងស្លាប់អ្នកដទៃ »។ បុរសឈ្មោះ នាង សំអូន ដែលជាមន្ត្រីមួយរូប បានបើកបរក្នុងល្បឿនលឿន និងស្ថិតនៅក្នុងស្ថានភាពស្រវឹង ជាមួយនឹងអត្រាជាតិអាល់កុល ០,៥៤មីលីក្រាម ក្នុងមួយលីត្រខ្យល់ នាវេលាម៉ោង៦ និង៤០នាទីល្ងាចថ្ងៃទី២០ ខែមករា។ ការបើកបរមិនគោរពច្បាប់ និងក្នុងស្ថានភាពស្រវឹងនេះ បណ្តាលឱ្យរថយន្តរបស់គាត់ទៅបុករះលើរថយន្ត២គ្រឿង និងម៉ូតូ៤គ្រឿង ហើយមនុស្ស៤នាក់ (ស្រី៣នាក់) បានស្លាប់នៅកន្លែងកើតហេតុ, ៣នាក់របួសធ្ងន់ និង១នាក់របួសស្រាល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។ តាមមាត្រា ៨៣ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្ដាលឱ្យរបួសដល់អ្នកដទៃ ហើយបណ្ដាលឱ្យអ្នករងគ្រោះអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើ ឬលើស៨ថ្ងៃ គិតពីថ្ងៃកើតហេតុ ត្រូវផន្ទាទោសពី៦ ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល និងអាចផ្ដន្ទាទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា៥៣(ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។ ដោយឡែកមាត្រា ៨៥ ក៏បានចែងដែរថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្ដាលឱ្យស្លាប់អ្នកដទៃ ត្រូវផន្ទាទោសពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១៥លានរៀល និងអាចផ្ដន្ទាទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា៥៣(ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ៕ អត្ថបទទាក់ទង បុរសដែលបើកបរក្នុងស្ថានភាពស្រវឹង ហើយបង្កឱ្យមនុស្ស៤នាក់ស្លាប់ ត្រូវបានបញ្ជូនទៅតុលាការ | អយ្យការសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបអង្កេតលើបុរសម្ចាស់រថយន្តម៉ាក Ford ដែលស្ថិតនៅក្នុងស្ថានភាពស្រវឹង បានបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមនុស្ស៤នាក់។ បុរសបង្កគ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះ នាង សំអូន។ |
យ៉ាងណាក៏ដោយ ការផ្អាកការចេញចូលតាមព្រំដែននេះត្រូវលើកលែងចំពោះការធ្វើដំណើរទៅព្យាបាលនៅប្រទេសវៀតណាម អ្នកកាទូត មន្ត្រីរាជការដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាង២ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។ អត្ថបទទាក់ទង រដ្ឋមន្ត្រីកសិកម្ម ៖ក្រុមហ៊ុនដីសម្បទាន ផ្អាកការចេញចូល របស់បុគ្គលិកវៀតណាម ដើម្បីទប់ស្កាត់កូវីដ-១៩ លិខិតដដែល បញ្ជាក់ទៀតថា ចំពោះបុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាមដែលចូលមកកម្ពុជារួចហើយ ទាំងអ្នកដែលធ្វើចត្តាឡីស័ករួច និងអ្នកកំពុងធ្វើចត្តាឡីស័ក មិនអនុញ្ញាតឱ្យត្រឡប់ទៅវៀតណាមវិញឡើយ ក្នុងពេលផ្អាកការចេញ-ចូលបណ្តោះអាសន្ននេះ។ ក្រសួងការបរទេសកម្ពុជា ក៏បានប្រាប់ឱ្យឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម សហការជាមួយអាជ្ញាធរវៀតណាម ក្នុងការសម្របសមរួលកិច្ចដំណើរការនៃការដឹកជញ្ជូនទំនិញចេញ- ចូលនានា ដោយអនុវត្តវិធានការសុខាភិបាល ឱ្យបានម៉ឹងមាត់ផងដែរ៕ | រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកបណ្តោះអាសន្ន ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម របស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមវៀតណាម រយៈពេល១ខែ ដើម្បីទប់ស្កាតល់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩។ ការផ្អាកការចេញ-ចូលនេះ ចាប់ផ្តើមពីថ្ងៃទី១៨ ខែកក្កដាតទៅ។ នេះបើតាមលិខិតរបស់ក្រសួងការបរទេសកម្ពុជា ប្រាប់ទៅឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម ចុះថ្ងៃទី១៣កក្កដា។ |
តំណាងក្រុងព្យុងយ៉ាងបានបង្ហាញការខកចិត្តខ្លាំងនៅចំពោះមុខអង្គមហាសន្និបាតអង្គការសហប្រជាជាតិនាថ្ងៃសៅរ៍ទី ២៩ ខែកញ្ញា ដោយអះអាងថា ការបន្តទណ្ឌកម្មរបស់អាមេរិកពិបាកធ្វើខ្លួនពិបាកជឿទុកចិត្តអាមេរិកជាពិសេសរឿងសន្តិសុខជាតិ។ កូរ៉េខាងជើងក៏ប្រកាសថា បើគ្មានការទុកចិត្តគ្នា ខ្លួននឹងមិនបោះបង់នុយក្លេអ៊ែរជាលក្ខណៈឯកតោភាគីនោះឡើយ។ ក្នុងសប្តាហ៍នេះទាំងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បានបញ្ជាក់ច្បាស់ហើយនៅអង្គមហាសន្និបាតអង្គការសហប្រជាជាតិថា គ្មានឡើយការដកទណ្ឌកម្មឬបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងរបបដឹកនាំកូរ៉េខាងជើងឡើយ រហូតដល់ថ្ងៃដែលឧបទ្វីបកូរ៉េអស់អាវុធនុយក្លេអ៊ែរ។ ការប្រកាសពីជំហរបស់អាមេរិកជាកស្តែងនេះ ធ្វើឡើងស្របពេលដែលភាគីអាមេរិក និងកូរ៉េខាងជើងព្យាយាមព្យាយាមរៀបចំ និងកំណត់ថ្ងៃជួបគ្នារវាងលោក ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជាថ្មីដែរ។ ប្រមុខការទូតអាមេរិកនឹងចាកចេញទៅព្យុងយ៉ាងនៅខែក្រោយដើម្បីពិភាក្សាពីការចរចាទៅមុខ និងចាត់ចែងរឿងជំនួបកំពូលនេះ។ យ៉ាងណាក៏ដោយ កូរ៉េខាងជើងមិនសប្បាយចិត្តឡើយចំពោះជំហររបស់រដ្ឋបាលអាមេរិកដែលនៅបន្តដាក់សម្ពាធលើខ្លួនក្រោមអំណាចដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ។ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Yong Ho អះអាងថា កូរ៉េខាងជើងបានបញ្ឈប់រួចរាល់អស់ហើយរាល់ការបាញ់សាកល្បងមីស៊ីល និងនុយក្លេអ៊ែរ ហើយមានការបំផ្លាញទីតាំងសាកល្បងអាវុធផង។ កូរ៉េខាងជើងក្តៅក្រហាយដែលអាមេរិកមិនឆ្លើយតបវិជ្ជមាន បែជាគិតតែប្រឹងបង្កើនសម្ពាធ យ៉ាងណាមិញ លោកបានសង្កត់ធ្ងន់ថា កូរ៉េខាងជើងមិនទាន់ឃើញសកម្មភាពឆ្លើយតបវិជ្ជមានណាមួយកើតមានពីខាងភាគីអាមេរិកឡើយ ក្រៅតែពីបបួលគេឯងឲ្យបន្តបង្កើនសម្ពាធលើខ្លួននោះ។ ប្រមុខការទូតរូបនេះបន្ថែមថា វាមានតែការបន្តទណ្ឌកម្មរបស់អាមេរិកដើម្បីដាក់សម្ពាធលើកូរ៉េខាងជើង ប៉ុន្តែវានឹងធ្វើឲ្យភាគីទាំងពីរកាន់តែមិនទុកចិត្តគ្នាខ្លាំងប៉ុណ្ណោះ។ កង្វះការទុកចិត្តគ្នានេះ បើតាមការពន្យល់របស់លោក Ri ជាមូលហេតុដែលធ្វើឲ្យកូរ៉េខាងជើងគ្មានទំនុកចិត្តទាល់តែសោះលើការធានាសន្តិសុខជាតិរបស់ខ្លួននៅពេលអនាគត ហើយក្នុងស្ថានភាពបច្ចុប្បន្ន វាគ្មានផ្លូវឡើយដែលកូរ៉េខាងជើងត្រូវបោះបង់អាវុធនុយក្លេអ៊ែរជាលក្ខណៈឯកតោភាគីមុនឡើយ។ លោក Ri និយាយដូច្នេះ៖«ជំនឿដែលថា ទណ្ឌកម្មអាចធ្វើឲ្យយើងលុតជង្គង់នោះគឺជាសុបិនស្រពេចស្រពិលនៃមនុស្សមួយចំនួនដែលមិនយល់ដឹងច្បាស់ពីយើង។ ប៉ុន្តែបញ្ហានៅពេលនេះគឺ ការដាក់ទណ្ឌកម្មប្រឆាំងយើងកំពុងធ្វើឲ្យការមិនទុកចិត្តរបស់យើងចំពោះអាមេរិកកើនឡើងកាន់តែខ្លាំង»។ ប្រមុខការទូតកូរ៉េខាងជើងរូបនេះបន្តថា៖« គ្មានជំនឿទុកចិត្តលើអាមេរិក វានឹងមិនមានទំនុកចិត្តដូចគ្នាលើបញ្ហាសន្តិសុខជាតិរបស់យើង ហើយក្រោមស្ថានភាពបែនេះ វាគ្មានផ្លូវឡើយដែលយើងត្រូវបោះបង់អាវុធដោយឯកឯងមុននោះ»។ នៅដើមសប្តាហ៍នេះ ពេលជួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រធានាធិបតីកូរ៉េខាងជើងលោក មូន ចេអ៊ីន ដែលទើបមកពីប្រជុំអន្តរកូរ៉េនៅក្រុងព្យុងយ៉ាង បានពាំនាំសម្តីលោក គីម ជុងអ៊ុនមួយចំនួនផងដែរជុំវិញការចរចានិងឈានទៅរំសាយអាវុធ។ លោក គីម បានបញ្ជាក់ថា កូរ៉េខាងជើងនៅតែមានឆន្ទៈក្នុងការបន្តរំសាយនុយក្លេអ៊ែរ ហើយចង់មានជំនួបជាមួយលោក ត្រាំ ជាថ្មីនៅឆាប់ៗខាងមុខនេះដែរ។ ដោយបង្ហាញឆន្ទៈលោក កូរ៉េខាងជើងក៏បានចាប់ផ្តើមកម្ទេចចោលទីតាំងសាកល្បងអាវុធនៅឯតំបន់ Tongchang Ri និងនៅ Yongbyon ដែលគេស្គាល់ថាជាកន្លែងផលិតសារធាតុផ្សំដើម្បីផលិតអាវុធនុយក្លេអ៊ែរដែរ។ កូរ៉េខាងជើងចង់បានការរំសាយអាវុធនៅមុនខែមករាឆ្នាំ ២០២១ ដែរ មុនពេលលោក ត្រាំ បញ្ចប់អាណត្តិដឹកនាំទីមួយរបស់ខ្លួន។ នៅក្នុងមហាសន្និបាតកាលពីថ្ងៃ អង្គារ ប្រធានាធិបតី ត្រាំ ក៏បានឆ្លៀតឱកាសអរគុណដល់លោក គីម ផងដែរ ដែលមានការប្តេជ្ញាចិត្តខ្ពស់ចំពោះការឈានទៅរំសាយសព្វាវុធនៅឧបទ្វីបកូរ៉េនោះ។ មិនខុសពីលោក គីមដែរ មេដឹកនាំអាមេរិករូបនេះចង់ឲ្យមានការជួបទល់មុខជាថ្មីជាលើកទីពីរជាមួយមេដឹកនាំកំពូលកូរ៉េកាន់តែឆាប់ដើម្បីដោះស្រាយបញ្ហាពិភពលោកផង។ ចិន និងរុស្ស៊ីចង់បានការបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង ទំនុកចិត្តជាពាក្យមួយដែលភាគីទាំងពីរលើកឡើងជាទឡ្ហីករណ៍ការពារឥរិយាបថ និងចំណាត់ការរៀងខ្លួន។ ប៉ុន្តែសម្រាប់អាមេរិក ទំនុកចិត្តទំនងជាផ្អែកលើការប្រែប្តូរឥរិយាបថទាំងមូលរបស់កូរ៉េខាងជើងដោយបោះបង់នុយក្លេអ៊ែរទាំងស្រុង និងអចិន្ត្រៃយ៍ ដោយគ្មានការដាក់លក្ខខណ្ឌជាមុនឡើយ។ ចំណែកមហាអំណាចពីរផ្សេងទៀតដូចជាចិនដែលជាខ្នងបង្អែកកូរ៉េខាងជើង និងរុស្ស៊ីដែលតាំងខ្លួនជាមិត្តចំណាស់របស់កូរ៉េខាងជើងឯណោះវិញ ក៏ចង់ឲ្យមានការបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងដែរ។ មហាអំណចទាំងពីរយល់ថា ការបន្ធូរបន្ថយទណ្ឌកម្មខ្លះជាការជំរុញលើកទឹកចិត្តឲ្យកូរ៉េខាងជើងប្រឹងប្រែងបន្ថែមទៀត ព្រោះកូរ៉េខាងជើងកំពុងចង់បានការរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ចផងនោះ។ នៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បាននិយាយត្រង់ៗថា ការរីកចម្រើនយ៉ាងវិជ្ជមានក្នុងទំនាក់ទំនងរវាងកូរ៉េទាំងពីរ ក៏ដូចជាភាពចុះសម្រុងខ្លះៗរវាងអាមេរិក និងកូរ៉េខាងជើងអាចជាហេតុផលសម្រាប់ការបន្ថូរបន្ថយទណ្ឌកម្មហើយ។ ចំណែករុស្ស៊ីក៏មានយោបល់ប្រហាក់ប្រហែលគ្នាព្រោះការបន្ធូរបន្ថយទណ្ឌកម្មនេះជាប្រយោជន៍មួយសម្រាប់ខ្លួននៅពេលអនាគតដែរ។ តាមពិតទៅ ចិន និងរុស្ស៊ីកន្លងមករងការចោទប្រកាន់ជាញឹកញាប់ពីខាងក្រុងវ៉ាស៊ីនតោនរឿងបំពានដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ ហើយបន្តរកស៊ីជួញដូរប្រេង និងធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើង។ ចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កូរ៉េខាងជើង ហើយរុស្ស៊ីឯណោះវិញបានទទួលយកពលករកូរ៉េខាងជើងរាប់ពាន់នាក់ឲ្យបម្រើការងារក្នុងទឹកដីខ្លួន ដែលវាសុទ្ធសឹងជាប្រភពនៃហិរញ្ញវត្ថុសម្រាប់របបដឹកនាំកូរ៉េខាងចើងសព្វថ្ងៃដែរ៕ | តំណាងកូរ៉េខាងជើងប្រាប់ UN ថា អាមេរិកនៅបន្តដាក់សម្ពាធកូរ៉េខាងជើងតាមរយៈទណ្ឌកម្ម ទោះបីខ្លួនបង្ហាញឆន្ទៈច្បាស់ក្នុងការរំសាយអាវុធក៏ដោយចុះ។ វាត្រឹមតែធ្វើឲ្យកូរ៉េខាងជើងកាន់តែមិនទុកចិត្តលើអាមេរិកប៉ុណ្ណោះ។ |
តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ប្រទេសកម្ពុជា នឹងរៀបចំកម្មវិធីមួយចំនួន នៅក្នុងពិព័រណ៍នេះ ដូចជារៀបពន្លាជាតិកម្ពុជា និងតាំងបង្ហាញផលិតផលខ្មែរ។ រៀបចំដំណើរទស្សនកិច្ច នៅតាមបណ្តាក្រុមហ៊ុន សហគ្រាស។ រៀបចំវេទិកាស្តីពីពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន លើកទី១៣ នៅថ្ងៃទី១៣ ខែកញ្ញា ខណៈនៅពេលរសៀល កម្ពុជាត្រូវរៀបចំវេទិកាធុរកិច្ច និងវិនិយោគ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MOU) និងកម្មវិធីជំនួបពាណិជ្ជកម្ម។ តាមសេចក្តីជូនដំណឹងដដែល ក្រសួងពាណិជ្ជកម្ម បានប្រាប់ឲ្យពាណិជ្ជករ ឬអាជីវករទាំងអស់ ដែលមានបំណងចូលរួមពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥នេះ ប្រញាប់ទៅបំពេញបែបបទរបស់ខ្លួន នៅនាយកដ្ឋានពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ឲ្យបានមុនថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨៕ | កម្ពុជា នឹងធ្វើជាប្រទេសកិត្តិយស ចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានលើកទី១៥ ឆ្នាំ២០១៨ (The 15th China-ASEAN Expo 2018)។ ពិព័រណ៍នេះ ធ្វើឡើងពីថ្ងៃទី១២ ដល់ទី១៥ ខែកញ្ញា នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ ក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ |
មានការឈឺចាប់ក្នុងធ្មេញ ជាប់កំណកអាហារនៅក្នុងធ្មេញ មានអារម្មណ៍ថាគែមរបស់ធ្មេញដូចជាគ្រឺមៗនៅពេលយកអណ្តាតទៅប៉ះ មានបញ្ហាស្រាវធ្មេញទៅនឹងអាហារ ជាពិសេសអាហារដែលត្រជាក់ ឬផ្អែម៕ ត្រួតពិនិត្យដោយ www.health.com.kh | ទន្តពេទ្យភាគច្រើនគួរតែអាចសម្គាល់ដឹងហើយនូវបញ្ហាធ្មេញពុក ប៉ុន្តែតើអ្នកមានដឹងអំពីអាការៈព្រមានរបស់វាទេបើសិនជាអ្នកមិនទាន់ទៅជួបពេទ្យធ្មេញពិនិត្យផងនោះ? ខាងក្រោមនេះគឺជាអាការៈមួយចំនួននៃបញ្ហាធ្មេញពុក៖ |
នៅក្នុងព្រះរាជក្រឹត្យដែលចុះ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ តម្លើងឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ត្រី ដល់នាយនគរបាលជាន់ខ្ពស់ទាំង ១៩រូប រួមមាន លោក វរសេនីយ៍ឯក ឈុន សារ៉េត, ហង្ស ចាន់សុទ្ធី, កែវ រក្សា,អេង សុខលី, កុយ ហៀង, ដួង ថាវរី, ម៉ក់ សម្ភាព, គង់ វណ្ណារិទ្ធ, ងិន អូន, លុយ ធៀម, តាំង ហាក់, ជា គឹមសាន, បិត សាវ៉ាង, ទូច ដាណារ៉ា, ឡាយ ណារិទ្ធ, ចាន់ កិត្កិខុម, អ៊ុំ សុផលុំ អ៊ុំ ចំរើន និងលោក ហួត សុធី៕ | ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តម្លើងឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ត្រី ដល់នាយនគរបាលជាន់ខ្ពស់ ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ចំនួន ១៩នាក់។ |
លោក ងិន បាណាល់ អនុប្រធានគណៈកម្មការផលិតទូកខ្នាតវែង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា ក្រុមការងារគណៈកម្មាការផលិតទូកបានរៀបចំទីកន្លែងតម្កល់ ទូក«ង»វែងជាងគេរួចជាស្រេចហើយ ដែលនឹងតម្កល់នៅក្នុងសាលាខេត្តព្រៃវែង សម្រាប់ឲ្យសាធារណជនបានទស្សនា។ «ការលើកទូកឡើងទៅលើ វាមិនមែនជារឿងសាមញ្ញទេ។ កន្លងមកពេលទឹកឡើងខ្ពស់យើងអាចលើកបាន ដល់ពេលទឹកជាស្រកវិញ យើងពិបាកលើកណាស់។ យើងកំពុងតែរកវិធីសាស្ត្រដើម្បីលើកវាឡើងមកហើយ។ យើងមានប្លង់ និងទីតាំងហើយ។យើងរង់ចាំតែពេលវេលាអំណោយផល យើងនឹងធ្វើតែម្តង»។ នេះជាការលើកឡើងរបស់លោក ងិន បាណាល់ អនុប្រធានគណៈកម្មាការផលិតទូកខ្នាតវែង ដែលបានឆ្លើយតបនឹងពលរដ្ឋមួយចំនួនដែលបានរិះគន់ថាមានការរៀបចំទុកដាក់ និងតម្កល់ទូកងនៅកន្លែងបណ្តោះអាសន្នមិនសមរម្យ។ បើតាមអនុប្រធានគណៈកម្មាការផលិតទូកខ្នាតវែង ទីសម្រាប់តម្កល់ទូកងវែងជាងគេមិនទាន់អាចតម្កល់បានក៏ដោយសារតែ ទីតាំងរដ្ឋបាលសាលាខេត្តកំពុងតែស្ថិតនៅក្នុងដំណើរការសាងសង់នៅឡើយ។ គណៈកម្មាការផលិតទូក ទទួលស្គាល់ថារោងសម្រាប់តម្កល់ទូកងបណ្តោះអាសន្ននោះពិតជាមានការធ្លុះធ្លាយដំបូលបន្តិចមែន។ គណៈកម្មាការផលិតទូកខ្នាតវែងក៏បានរៀបចំការជួសជុលរោងបណ្តោះអាសន្នសាជាថ្មីវិញ ដើម្បីឲ្យទាន់ពេលទឹកឡើង សម្រាប់រំកិលទូកមកតាំងនៅក្នុងសាលាខេត្ត។ សូមរម្លឹកថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្ពុជាបានបំបែកឯតទគ្គកម្មទូក«ង»វែងជាងគេលើពិភពលោក Guinness World Record បន្ទាប់ពីកម្ពុជាបានបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក ដែលមានប្រវែង ១១២៩,៨ម៉ែត្រ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨៕ | ភ្នំពេញ៖ គណៈកម្មការផលិតទូកបានរៀបចំទីសម្រាប់តម្កល់ទូក«ង»វែងជាងគេនៅក្នុងសាលាខេត្តរួចហើយ តែមិនទាន់អាចរំកិលទូកទៅទីតាំងតម្កល់បានឡើយ ដោយសារតែកម្ពស់ទឹកទាបពេក។ ទូក«ង»វែងជាងគេ ដែលមានបណ្តោយប្រវែង៨៧,៣ម៉ែត្រ និងទទឹងប្រវែង១,៩៤ម៉ែត្រ ត្រូវបានគណៈកម្មការផលិតទូក តម្កល់នៅទីតាំងបណ្តោះអាសន្នសិន រង់ចាំំដល់ទឹកឡើងទើបអាចរំកិលបាន។ |
ទីភ្នាក់ងារព័ត៌មានKCNA បានឱ្យដឹងថា កូរ៉េខាងជើងនៅថ្ងៃទី១៨ ខែធ្នូ បានបាញ់គ្រាប់រ៉ុក្កែតបញ្ជូនផ្កាយរណបសាកល្បង ដែលបំពាក់ដោយកាមេរ៉ាជាច្រើនគ្រាប់ ឧបករណ៍បញ្ជូន និងទទួលរូបភាព ឧបករណ៍បញ្ជា និងឧបករណ៍ផ្ទុកថាមពលថ្ម ដល់រយៈកម្ពស់ ៥០០ គីឡូម៉ែត្រ។ ការបាញ់តេស្តនេះ ធ្វើនៅទីតាំងបាញ់បង្ហោះផ្កាយរណប Sohae ដើម្បីផ្តោតសំខាន់លើការវាយតម្លៃសមត្ថភាពនៃរូបដែលផ្កាយរណបចាប់បាន ប្រព័ន្ធបញ្ជូនទិន្នន័យ និងប្រព័ន្ធគ្រប់គ្រងនៅលើដី។ « យើងបញ្ជាក់ពីឧបករណ៍បច្ចេកវិទ្យាសំខាន់ៗដូចជា បច្ចេកវិទ្យាប្រតិបត្តិការកាមេរ៉ាក្នុងបរិយាកាសអវកាស ឧបករណ៍ទំនាក់ទំនងដែលមានសត្ថភាពដំណើរការ និងបញ្ជូនទិន្នន័យ ការតាមដាន និងត្រួតពិនិត្យពីភាពច្បាស់លាស់នៃប្រព័ន្ធគ្រប់គ្រងលើដី»។ អ្នកនាំពាក្យម្នាក់របស់រដ្ឋបាលអភិវឌ្ឍន៍ទីអវកាសជាតិកូរ៉េខាងជើងបញ្ជាក់បែបនេះ។ កូរ៉េខាងជើងគ្រោងនឹងបញ្ចប់ការត្រៀមបង្ហោះផ្កាយរណប ឈ្លបយកការណ៍យោធាដំបូងត្រឹមខែមេសា ឆ្នាំ២០២៣។ ទន្ទឹមនេះ ទីភ្នាក់ងារ KCNA ក៏បានបញ្ចេញរូបភាពក្រុងសេអ៊ូល និងក្រុង Incheon ដែលប៉ាន់ស្មានថាត្រូវបានថតដោយផ្កាយរណបសាកលល្បងនោះ។ ក្រុងព្យុងយ៉ាងកាលពីថ្ងៃទី១៨ ខែធ្នូ ក៏បានបាញ់មីស៊ីលបាលីស្ទិកចម្ងាយមធ្យមពីរគ្រាប់ទៀតចូលសមុទ្រខាងកើត ដែលហោះក្នុងចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ។ រីឯ នៅថ្ងៃទី១៦ ខែធ្នូ ក្រុងព្យុយ៉ាងប្រកាសថា ខ្លួនបានតេស្តជោគជ័យក្នុងការសាកល្បងម៉ូទ័រជំរុញ ដែលប្រើឥន្ធនៈរឹង ខណៈពេលបច្ចុប្បន្នមីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើង ប្រើម៉ូទ័រដែលជំរុញដោយឥន្ធនៈរាវ៕ | កូរ៉េខាងជើង បានធ្វើតេស្តបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាក្នុងដំណាក់កាលចុងក្រោយ ហើយផែនការអភិវឌ្ឍផ្កាយរណបប្រភេទនេះ គ្រោងនឹងបញ្ចប់ទាំងស្រុងត្រឹមខែមេសា ឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី១៩ ខែធ្នូ។ |
កំពង់ចាម៖ យុវជន៤នាក់ រួមគំនិតគ្នាចូលរួមជាសៀវភៅ បង្កើតបណ្ណាល័យសាធារណៈ ។ យុវជនទាំង៤បានដាក់ឈ្មោះ «តស់អាន» ដើម្បីឱ្យប្រជាជនខ្ចីសៀវភៅអាន ដោយមិនគិតថ្លៃ និងអាចខ្ចីអាននៅផ្ទះបាន។ កញ្ញា នន់ មន្នីរតនា និស្សិតឆ្នាំទី៣ និងជាសមាជិកក្រុម បានប្រាប់ថា ការបង្កើតបណ្ណាល័យសៀវភៅនៅទីនេះ មានរយៈពេល ៧ខែមកហើយ ។ បច្ចុប្បន្ន សៀវភៅទាំងរបស់សមាជិកក្រុម និងអ្នកឧបត្ថម្ភ មានប្រមាណ ៦០០ក្បាល។ សៀវភៅទាំងនេះ ត្រូវបានដាក់តាំងមាត់ទន្លេក្រុងកំពង់ចាម រៀងរាល់ល្ងាចសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៥ល្ងាចដល់ ៨យប់ ។ និស្សិតវ័យ២១ឆ្នាំរូបនេះ បានបញ្ជាក់ថា ប្រសិនបើមានអ្នកចង់ឧបត្ថម្ភសៀវភៅ ពួកគាត់រីករាយទទួល ដើម្បីមានសៀវភៅជាច្រើន៕ | ដោយ៖ ជៃ ភានិត |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.