text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជា និងឥណ្ឌា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីគម្រោងភូមិអស់មីននៅក្នុងខេត្តកោះកុង ក្រោមការអនុវត្ត «គម្រោងផ្តល់ផលរហ័ស» របស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន។ តាមរយៈគម្រោងនេះ រដ្ឋាភិបាលឥណ្ឌា ប្តេជ្ញាជួយបោសសម្អាតមីននៅភូមិចំនួន ៤ ក្នុងខេត្តកោះកុង ដើម្បីប្រែក្លាយជាភូមិអស់មីន។ នាពិធីចុះហត្ថលេខានេះ លោក លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានលើកឡើងថា ពិធីចុះហត្ថលេខាអនុវត្ត «គម្រោងផ្តល់ផលរហ័ស - ភូមិអស់មីនក្នុងខេត្តកោះកុង» គឺជាជំហានដ៏រឹងមាំ ដើម្បីចូលរួមនាំឱ្យកម្ពុជាខិតទៅជិតគោលដៅនៃការក្លាយជាប្រទេសគ្មានមីននៅឆ្នាំ ២០២៥ និងជាការបង្ហាញនៃចំណងមិត្តភាពជាប្រវត្តិសាស្រ្ត និងប្រពៃណីដ៏យូរអង្វែងរវាងសាធារណរដ្ឋឥណ្ឌា និងកម្ពុជា ដែលចំណងទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរ រយៈពេល ៧០ឆ្នាំ។ លោក Rajkumar Ranja Singh តំណាងរដ្ឋាភិបាលឥណ្ឌា។ រូបភាពពីហ្វេសប៊ុកអាជ្ញាធរមីន។ បើតាមលោក លី ធុជ អាជ្ញាធរមីន បាននឹងកំពុងដំណើរការយន្តការភូមិអស់មីន និងកំពុងលុបបំបាត់ការគំរាមកំហែង ដោយមិនត្រឹមតែជួយសង្គ្រោះអាយុជីវិតរបស់ពលរដ្ឋនោះទេ វានឹងធ្វើឱ្យជីវភាពភូមិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែប្រសើរឡើង។ អនុប្រធានទី១ នៃអាជ្ញាធរមីន បញ្ជាក់ដូច្នេះ៖« ថ្ងៃនេះ សាធារណរដ្ឋឥណ្ឌា នឹងជួយប្រែក្លាយភូមិចំនួន ០៤ ស្ថិតក្នុងខេត្តកោះកុង ទៅជាភូមិអស់មីន ក្នុងចំណោមភូមិចំនួន ២៨ ដែលកំពុងរងការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម»។ លោក Rajkumar Ranja Singh តំណាងរដ្ឋាភិបាលឥណ្ឌា បានលើកឡើងថា គម្រោងធ្វើឱ្យភូមិចំនួន ៤ នៅខេត្តកោះកុង ជាភូមិអស់មីន នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋជិត ៨ពាន់់នាក់ ដែលកំពុងរស់នៅក្នុងភូមិទាំងនេះ តាមរយៈគម្រោងផ្តល់ផលរហ័សរបស់រដ្ឋាភិបាលឥណ្ឌា។ គម្រោងដែលអនុវត្តខាងលើ ជាផ្នែកមួយនៃទំនាក់ទំនងឥណ្ឌា-កម្ពុជា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។ លោក លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន។ រូបភាពពីហ្វេសប៊ុកអាជ្ញាធរមីន លោក Singh បន្តថា ឥណ្ឌាកំពុងសហការជាមួយអាជ្ញាធរមីន ដើម្បីកំណត់តំបន់បន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការសកម្មភាពមីន និងរួមចំណែកដល់កិច្ចខិតខំរបស់កម្ពុជាឱ្យសម្រេចតាមគោលដៅ។ ជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយដល់ការងារសកម្មភាពមីនកម្ពុជា នៅគ្រប់កម្រិត និងគ្រប់ពេលវេលា។ ក្នុងពិធីចុះហត្ថលេខាខាងលើ លោក Singh ក៏បានរំលេចពីគម្រោងរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការជួយសង្រ្គោះជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម តាមរយៈការផ្តល់នូវអវយវៈសិប្បនិម្មិត ដោយរៀបចំឱ្យមានតំបន់ចំនួន២ ក្នុងខេត្តចំនួន ២ របស់កម្ពុជានៅចុងឆ្នាំ២០២២ ក្រោមកិច្ចប្រតិបត្តិការជាមួយអាជ្ញាធរមីន៕ | ភ្នំពេញ៖ រដ្ឋាភិបាលឥណ្ឌា នឹងជួយបោសសម្អាតមីននៅភូមិចំនួន ៤ ក្នុងខេត្តកោះកុង ដើម្បីប្រែក្លាយជាភូមិអស់មីន។ លើសពីនេះ ភាគីឥណ្ឌា គ្រោងរៀបចំតំបន់ផ្ដល់នូវអវយវៈសិប្បនិម្មិតចំនួន ២ ទីតាំងនៅខេត្តចំនួន២ សម្រាប់ជួយជនរងគ្រោះដោយសារមីននៅកម្ពុជា។ |
ពាក្យ «ក្វែន» គេក៏សង្កេតឃើញថាមានពាក្យម្យ៉ាងទៀតដែលមានន័យដូចគ្នាដែរគឺ «វៃក្វែន» ដែលមានន័យថា ឈ្លាសវៃ, ស្ទាត់ជំនាញ, ប៉ិនប្រសប់។ ឧទាហរណ៍៖ ប្រាជ្ញាវៃក្វែន (មានប្រាជ្ញាដែលឆ្លាតវៃ)៕ | ពាក្យថា «ក្វែន» មាននៅក្នុងវចនានុក្រមខ្មែរ តែពលរដ្ឋខ្មែរមួយចំនួនមិនសូវបានប្រើពាក្យនេះទេ។ ចំពោះពាក្យ «ក្វែន» នេះសម្តេចព្រះសង្ឃរាជ ជួន ណាតបានថា ជាភាព វាងវ៉ៃ, ស្ទាត់ និងជំនាញ។ |
វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «ចោងហោង» ក្នុងន័យថា ព្រហើន ដែលច្រឡោតខាម ច្រឡើសបើស កោងកាច ឈ្លានពាន ឥតមានសេចក្តីគោរព។ មនុស្សចោងហោង មនុស្សព្រហើន។ល។ ចំណែកពាក្យ «ច្រហោង» សំដៅដោយការអង្គុយដាក់បាតជើងទាំងពីរជាប់នឹងផ្ទៃបញ្ឈរជង្គង់ គូទផុតពីផ្ទៃ។ អង្គុយច្រហោង៕ | ពាក្យ «ចោងហោង និងច្រហោង» មិនមានន័យដូចគ្នានោះទេ។ នេះបើផ្អែកតាមវចនានុក្រមខ្មែរ។ |
ជានីតិវិធី ក្រោយពិនិត្យនិងអនុម័តរួច ព្រឹទ្ធសភា ត្រូវបញ្ចូនសេចក្តីស្នើច្បាប់ខាងលើ ទៅឲ្យរដ្ឋសភាវិញ។ នេះបើតាមលោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា ដែលធ្លាប់ពន្យល់ កន្លងមក។ លោក ឡេង ប៉េងឡុង ធ្លាប់និយាយថា ក្រោយមកទៀត រដ្ឋសភា នឹងបញ្ចូនសេចក្តីស្នើច្បាប់នេះ ទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យបន្ត។ លោក បន្ថែមថា បើពិនិត្យចប់សព្វគ្រប់ ដោយមិនជំទាស់នោះទេ ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបញ្ជូនសេចក្តីស្នើច្បាប់ ទៅកាន់រដ្ឋសភាវិញ។ លោកបញ្ចាក់ថា ចុងក្រោយរដ្ឋសភា នឹងបញ្ជូនសេចក្តីស្នើច្បាប់ ទៅកាន់រដ្ឋាភិបាល ហើយរដ្ឋាភិបាល នឹងបន្តថ្វាយទៅព្រះមហាក្សត្រ ដើម្បីឡាយព្រះហត្ថលេខា ប្រកាសឲ្យប្រើប្រាស់។ ផ្អែកលើខ្លឹមសារថ្មី ដែលត្រូវបានបញ្ចូលទៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយ គណបក្សណាក៏ដោយ មិនអាចពាក់ព័ន្ធនឹងអ្នកទោស ដើម្បីបានផលប្រយោជន៍ផ្នែកនយោបាយ ឡើយ។ ទង្វើ ដែលខ្លឹសារថ្មី បានកំណត់និងហាមប្រាមមិនឲ្យគណបក្ស ប្រព្រឹត្ត ដើម្បីបានប្រយោជន៍ផ្នែកនយោបាយ មានដូចជា ការប្រើប្រាស់នូវរូបថត សារជាសំឡេង វីដេអូ និងអត្ថបទជាលាយលក្ខណ៍អក្សរ របស់បុគ្គលណាម្នាក់ ដែលត្រូវបានតុលាការកាត់ក្តី ឲ្យក្លាយជាអ្នកទោស។ លើសពីនេះ ខ្លឹមសារថ្មី ក៏មិនឲ្យគណបក្ស បង្ហាញការគាំទ្រចំពោះសកម្មភាពរបស់បុគ្គលណាម្នាក់ ដែលមានឈ្មោះជាអ្នកទោស ដែរ។ យោងតាមខ្លឹមសារថ្មី ប្រសិនបើ គណបក្សណាមួយ បានប្រព្រឹត្តនូវទង្វើខាងលើ តុលាការ អាចមានសិទ្ធិអំណាច ដើម្បីរំលាយគណបក្សនោះបាន។ នេះ ជាលើកទីពីរហើយ ដែលច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានធ្វើវិសោធនកម្ម ក្នុងឆ្នាំ២0១៧។ ការធ្វើវិសោធកម្មលើកទីមួយ បានកំណត់ថា អ្នកទោស មិនអាចធ្វើជាប្រធានគណបក្ស ឬក៏ធ្វើជាសមាជិកគណៈកម្មាធិការនាយកនៃគណបក្សណាមួយឡើយ៕ | ភ្នំពេញ៖ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២0១៧នេះ ដើម្បីពិនិត្យនិងផ្តល់យោបល់លើសេចក្តីស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។ ក្រោយបញ្ចប់កិច្ចប្រជុំ ព្រឹទ្ធសភា ក៏សម្រេចអនុម័តលើសេចក្តីស្នើខាងលើទាំងស្រុង ដោយមិនកែប្រែឬជំទាស់អ្វីឡើយ។ |
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានបញ្ជាក់ថា កម្លាំងការពារយុទ្ធនាការបោះឆ្នោតចំនួន ១២៥៥នាក់។ កម្លាំងការពារការិយាល័យ និងរាប់សន្លឹកឆ្នោតចំនួន ២១៣៨ការិយាល័យ លើ ២៦៦ទីតាំង ប្រើកម្លាំង ៤៥០៥នាក់។ កម្លាំងត្រៀមអន្តរាគមន៍ចល័តការពារភូមិសាស្ត្រក្រៅ ៤៨០នាក់។ កម្លាំងការិយាល័យវិទ្យុទាក់ទង ២៦៤នាក់។ បើតាមរបាយការណ៍ខាងលើ មណ្ឌលរាជធានីភ្នំពេញ ដែលមានទាំង១២ខណ្ឌ រួមនិងកម្លាំងអន្តរាគមន៍ ដូចជា ខណ្ឌចម្ការមន ៤៤១នាក់,ខណ្ឌដូនពេញ ៣២២នាក់, ខណ្ឌ៧មករា ២២២នាក់, ខណ្ឌទួលកោក ៤៦៦នាក់, ខណ្ឌដង្កោរ ៣២៧នាក់, ខណ្ឌមានជ័យ៥០០នាក់, ខណ្ឌច្បារអំពៅ ៣៩៣នាក់, ខណ្ឌឫស្សីកែវ ៤១៦នាក់, ខណ្ឌជ្រោយចង្វារ ១៦៤នាក់, ខណ្ឌសែនសុខ ៣១៨នាក់, ខណ្ឌព្រែកព្នៅ ១៧៤នាក់, ខណ្ឌពោធី៍សែនជ័យ ៧៤៦នាក់, កម្លាំងអន្តរាគមន៍១២០នាក់៕ | ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងសន្តិសុខ ៤,៦២៥នាក់ ដើម្បីការពារសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាំងរាស្ត្រនីតិកាលទី៦ នៅមណ្ឌលរាជធានីភ្នំពេញ។ នេះបើតាមលោក ជួន សុវណ្ណ។ |
ប្រសិនបើអ្វីៗគ្រប់យ៉ាងដំណើរការដូចការគ្រោងទុក នៅចុងសមាជគណបក្សកុម្មុយនីស្តចិនដែលធ្វើឡើងពីរដងក្នុងមួយទសវត្សរ៍នេះ លោក Xi Jinping ដែលមានវ័យ ៦៩ ឆ្នាំរូបនេះនឹងត្រូវបានគេជ្រើសរើសជាអគ្គលេខាធិការគណបក្សជាបន្តទៀត ដោយធ្វើឱ្យលោកក្លាយជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិនតាំងពីសម័យលោក Mao Zedong ធ្វើជាប្រធានាធិបតីចិនមក។ សន្តិសុខត្រូវបានបង្កើននិងរឹតបន្តឹងនៅជុំវិញទីលាន Tiananmen នៅក្នុងទីក្រុងប៉េកាំង ដែលនៅទីនោះនៅថ្ងៃអាទិត្យខាងមុខនេះ ប្រតិភូជិត ២.៣០០ នាក់មកពីគ្រប់ខេត្តនៅក្នុងប្រទេសចិននឹងមកចូលរួមនៅក្នុងសមាជគណបក្សនេះនៅក្នុងសាល Great Hall of the People។ នៅក្នុងសមាជនេះ អ្នកចូលរួមនឹងជ្រើសរើសគណៈកម្មាធិការមជ្ឈិមបក្សដែលមានសមាជិកចំនួនប្រហែល ២០០ នាក់ ដែលសមាជិកទាំងនេះនឹងជ្រើសរើសគណៈកម្មាធិការប្រតិបត្តិដែលមានសមាជិក ២០ នាក់ និងគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្ស។ លោក Jean-Philippe Beja ដែលជាអ្នកសិក្សាអំពីប្រទេសចិនបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «អ្វីៗត្រូវបានរៀបចំទុកជាមុនរួចរាល់ហើយ ដោយសារតែសមាជនេះនឹងមិនធ្វើឡើងនោះទេ ប្រសិនបើក្រុមនានានៅក្នុងជួរគណបក្សមិនមានការឯកភាពគ្នា»៕ | សមាជគណបក្សកុម្មុយនីស្តលើកទី ២០ របស់ប្រទេសចិន ដែលនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យខាងមុខ ត្រូវគេរំពឹងថានឹងផ្ដល់ឱកាសឱ្យប្រធានាធិបតីចិនលោក Xi Jinping ធ្វើជាប្រធានាធិបតីគ្រប់គ្រងប្រទេសនៅអាណត្តិទី ៣ ជាប្រវត្តិសាស្ត្រជាបន្តទៀត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។ |
លោក តូច ចន បាននាំចូលពូជផ្សិតកញ្ជោរទឹកដោះ មកបណ្ដុះដោយខ្លួនឯង តាំងពីដើមឆ្នាំ២០២២។ បច្ចុប្បន្ន លោកបានបណ្ដុះមេពូជផ្សិតកញ្ជោរទឹកដោះនេះបានជោគជ័យ ហើយគ្រោងនឹងពង្រីករោងបណ្ដុះបន្ថែមលើផ្ទៃដី៥០ហិកតា គួបផ្សំនឹងដំណាំសុវត្ថិភាពមួយចំនួននៅខេត្តកណ្ដាលផងដែរ។ កសិករនៅខេត្តស្ទឹងត្រែងរូបនេះ ផ្សិតប្រភេទនេះ មានរសជាតិឆ្ងាញ់ និងអាចច្នៃធ្វើម្ហូបបានច្រើនមុខផងដែរ។ លោក តូច ចន បញ្ជាក់ថា ផ្សិតកញ្ជោរលក់លើទីផ្សារបច្ចុប្បន្ន ភាគច្រើននាំចូលពីបរទេស ព្រោះពុំទាន់មានកសិករដាំដុះឡើយ។ លោក ចន គ្រោងដាក់លក់ផ្សិតកញ្ជោររបស់លោកលើទីផ្សារតម្លៃចន្លោះពី៤-៥ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ ផ្សិតកញ្ជោរទឹកដោះពិបាកបណ្ដុះជាងផ្សិតដទៃ វាត្រូវការរស់នៅសីតុណ្ហភាពត្រជាក់មធ្យមថេរ និងការថែទាំដិតដល់ ទើបវាលូតលាស់បានល្អ។ «ពេលខ្ញុំបង្ហោះលើហ្វេសប៊ុក មានអ្នកអត់ស្គាល់ច្រើន ហើយគេសួរច្រើន។ អ្នកខ្លះក៏សុំចង់រៀនធ្វើដែរ ពិសេសជនបរទេស។ អ៊ីចឹងខ្ញុំក៏គិតថាចង់បង្រៀនពួកគាត់ដែរ»។ លោក តូច ចន ប្រាប់ ThmeyThmey25 ដូច្នេះ។ លោកចង់ឱ្យគម្រោងបណ្ដុះផ្សិតកញ្ជោររបស់លោក អាចចូលរួមចំណែកជំរុញវិស័យកសិកម្ម តាមរយៈការបង្កើនទីផ្សារ ការផ្គត់ផ្គត់ផលិតផលក្នុងស្រុក និងកាត់បន្ថយការនាំចូល។ កសិកររូបនេះ ជឿជាក់ថា ផ្សិតកញ្ជោរទឹកដោះរបស់លោក នឹងមានទីផ្សារល្អ និងមានតម្លៃ ព្រោះវាមានរសជាតិឆ្ងាញ់ ដែលអាចច្នៃធ្វើម្ហូបបានច្រើនមុខ។ ម្យ៉ាងទៀត កសិករដាំដុះផ្សិតប្រភេទនេះ មិនមានច្រើនឡើយ។ កន្លងមកផ្សិតប្រភេទនេះ មានដុះតាមព្រៃ វាលស្រែនៅតំបន់មួយចំនួនប៉ុណ្ណោះ។ លោក ចន ក៏ចង់បណ្ដុះបណ្ដាលពីរបៀបដាំដុះ និងការថែទាំដល់កសិករមួយចំនួនទៀតផងដែរ៕ | លោក តូច ចន បាននាំចូលពូជផ្សិតកញ្ជោរទឹកដោះពីថៃ មកបណ្ដុះដោយខ្លួនឯង។ ពូជផ្សិតកញ្ជោរនេះ មានទំហំធំៗ និងមានទម្ងន់ចន្លោះពី៥ក្រាមទៅ១គីឡូក្រាមឯណោះក្នុងមួយដើម និងមានពណ៌សក្បុស។ |
ក្រសួងដែនដីបានបញ្ជាក់ថា ពលរដ្ឋ និងមេភូមិ មេឃុំ ក្នុងភូមិជីទ្រុង ភូមិបុស្សស្នោរ និង ភូមិស្រែប្រាំង ស្ថិតនៅក្នុងឃុំត្រពាំងព្រឹង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានលក់ដីឲ្យក្រុមហ៊ុនចិនមួយឈ្មោះ ហាមីនីវីងអីនវេសមេន ខូអិលធីឌី តាំងពីឆ្នាំ២០១១ ហើយក្រសួងក៏បានចុះបញ្ជីឲ្យក្រុមហ៊ុនរួចរាល់ដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងដែនដី ដែលចេញកាលពីថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៩។ លោក សែម សាង ពលរដ្ឋម្នាក់ដែលរស់នៅក្នុងភូមិ ស្រែប្រាំង បានអះអាងថាពលរដ្ឋទាំង៣ភូមិខាងលើ មិនបានលក់ដីឲ្យក្រុមហ៊ុនទេ។ លោកបានដាក់ការសង្ស័យថា មានតែអាជ្ញាធរទេដែលមានសិទ្ធិលក់ដីទាំងនោះ ខណៈប្រជាពលរដ្ឋតែងតែរងការគំរាមកំហែងពីអាជ្ញាធរ និងតុលាការ។ លោកបានឲ្យដឹងបន្ថែមថាដីដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុនចិននោះស្ថិតនៅក្នុងភូមិ ជីទ្រុង ភូមិបុស្សស្នោរ និង ភូមិស្រែប្រាំង ដែលជាដីសហគមន៍មានទំហំប្រមាណ២០០០ ហិកតា។ លោកបាននិយាយថា៖«បើក្រសួងប្រកាសអ៊ីចឹង មានតែក្រសួង និងមេភូមិ មេឃុំ ចៅហ្វាយស្រុក ចៅហ្វាយខេត្ត ជាអ្នកលក់។ ប្រជាពលរដ្ឋ មិនបានលក់ទេ។ បើក្រសួងថាពលរដ្ឋជាអ្នកលក់ តើក្រសួងមានឯកសារអ្វីជាក់លាក់ឲ្យប្រជាពលរដ្ឋមើល?» លោកបន្តថា ប្រជាពលរដ្ឋនឹងរៀបចំឯកសារប្ដឹងជំទាស់នឹងការលើកឡើងរបស់ក្រសួងដែនដី និងគ្រោងជួបជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីសួររកឯកបញ្ជាក់ថា ពលរដ្ឋទាំង៣ភូមិបានលក់ដីឲ្យក្រុមហ៊ុន។ លោកបានឲ្យដឹងបន្តែមថា លោកបានទទួលព័ត៌មានថាក្រុមហ៊ុនមានគម្រោងវិនិយោគលើដំណាំថ្នាំជក់ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះលោកមិនឃើញក្រុមហ៊ុនដាំដំណាំអ្វីនោះទេ។ លោកបន្តថា ប្រជាពលរដ្ឋក្នុងភូមិផ្សេងៗទៀតក្នុងស្រុកតំបែរ ក៏មានជម្លោះដីធ្លីជាមួយឧកញ៉ាផងដែរ។ ប្រជាពលរដ្ឋ៦៧៦គ្រួសារ ដែលមកពី៧ភូមិ រួមមាន ត្រពាំងព្រីង កំប្រើស ស្រែប្រាំង បុស្សស្នោរ ទួលសំបូរ ចំបក់ និង ជីទ្រុង ស្ថិតនៅក្នុងឃុំត្រពាំងព្រឹង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានដាក់ពាក្យប្ដឹងទៅក្រសួងដែនដី ដោយបានទាមទារដីព្រៃសហគមន៍សរុប៣៧១៨ហិកតា កាលពីថ្ងៃទី ២២ ខែកក្កដា។ ជាការឆ្លើយតបក្រសួងដែនដី បានស្នើឲ្យអាជ្ញាធរស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ លើមេក្លោងដែលញុះញង់បោកប្រាស់ប្រជាពលរដ្ឋឲ្យចូលរួមក្នុងចលនាទាមទារនេះផងដែរ។ ហើយក្រសួងក៏ពុំដោះស្រាយឲ្យនោះទេ ព្រោះបានដីទាំងនោះបានដោះស្រាយរួចរាល់ហើយ។ ក្រសួងសរសេរថា៖«ទី១ ទីតាំងដីក្នុងភូមិ ជីទ្រុង ភូមិស្នោរ និងភូមិស្រែប្រាំង ត្រូវបានប្រជាពលរដ្ឋក្នុងភូមិ រួមទាំងមេភូមិ និងមេឃុំបានព្រមព្រៀងលក់ឲ្យក្រុមហ៊ុនចិន ហាមីនីវីងអីនវេសមេន ខូអិលធីឌី តាំងពីឆ្នាំ២០១១មក និងបានចុះបញ្ជីជូនក្រុមហ៊ុនរួច។ ទី២ ទីតាំងដីក្នុងភូមិទួលសំបូរ និង ភូមិកំប្រឹង ត្រូវបានចុះបញ្ជីតាមបទបញ្ជាលេខ១ បប ជូនប្រជាពលរដ្ឋជាកម្មសិទ្ធិឯកជនអស់ហើយ។ ទី៣ ទីតាំងដីក្នុងភូមិត្រពាំងព្រីង និងភូមចំបក់ ត្រូវបានប្រជាពលរដ្ឋក្នុងភូមិចូលទៅកាន់កាប់ជាលក្ខណៈឯកជនតាមគ្រួសារនីមួយអស់ហើយ មិនមានចំណែកជាដីរួមភូមិទៀតទេ»។ ជុំវិញបញ្ហានេះសារព័ត៌មានថ្មីៗ មិនអាចទាក់ទងសុំការបំភ្លឺបន្ថែមពី លោក សេង ឡូត បានទេ ព្រោះទូរស័ព្ទរបស់លោកមិនអាចទាក់ទង់បាន នាថ្ងៃទី ២២ ខែកក្កដា នេះ។ លោក មុំ សាប៊ុន មេឃុំត្រពាំងព្រឹង បានអៈអាងថា ប្រជាពលរដ្ឋពិតជាបានលក់ដីឲ្យក្រុមហ៊ុនចិនកាលពីឆ្នាំ២០១០ ដែលមានទំហំប្រមាណ ១០០០ ហិកតា ហើយចំពោះឯកសារលក់ដីទាំងនោះលោកបានបញ្ជូនទៅថ្នាក់លើអស់ហើយ។ លោកអៈអាងថាដីដែលមានជម្លោះនោះមានទំហំជាង ៣០០ហិកតា។ លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនបានវិនិយោគលើវិស័យកសិកម្ម ដាំដំណាំដូចជា ថ្នាំជក់ ពោត សណ្ដែកដី ត្រសក់ជាដើម។ មេឃុំរូបនោះបន្តថា៖« ខ្ញុំអត់បានលក់ទេ។ មានឯកសារផ្ដិតមេដៃ អ្នកយកលុយបានផ្ដិតអស់រលីងហើយ មានតែ(ពលរដ្ឋ)ម្នាក់ទេដែលខ្លួនទៅធ្វើការនៅថៃ ហើយឪពុកម្ដាយនៅភូមិឯនេះលក់ដី ដល់ពេលពួកគាត់ស្លាប់អស់ទៅ ម្នាក់នឹងមកពីថៃវិញគាត់ថា គាត់មិនដឹង ដើរបំផុសដល់ពលរដ្ឋដ៏ទៃ បានរាប់រយនាក់»។ លោក ញ៉ិល ភាព មន្ត្រីសម្របសម្រួលសហគមន៍ CCFC បានឲ្យដឹងថា ករណីជម្លោះដីធ្លីនៅតែបន្តកើតមាន និងគ្មានដំណោះស្រាយជាយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ ព្រោះការរំលោភមានលក្ខណៈជាប្រព័ន្ធ (អាជ្ញាធរថ្នាក់មូលដ្ឋាន ដល់ថ្នាក់ជាតិ)។ លោកបន្តថា ភាគច្រើននៃគណៈកម្មាធិការដោះស្រាយវិវាធដីធ្លីរបស់រដ្ឋាភិបាល គឺមានជាប់ពាក់ព័ន្ធនឹងការរំលោភដីរបស់ប្រជាពលរដ្ឋដែរ។ លើសពីគណៈកម្មាធិការដោះស្រាយវិវាធដីធ្លីមានអំណាចតូចជាង អ្នកដែលរំលោភដីរបស់ប្រជាពលរដ្ឋ។ លោកបាននិយាយថា៖« គោលនយោបាយដោះស្រាយដីធ្លីរបស់រដ្ឋាភិបាល ដែលបានបង្កើតគណៈកម្មាធិការតាំងពីថ្នាក់ខេត្តដល់ថ្នាក់ជាតិហ្នឹង គណៈកម្មាធិការភាគច្រើន គាត់ពាក់ព័ន្ធជាមួយនឹងការរំលោភដីរបស់ប្រជាពលរដ្ឋ។ ពេលខ្លះគណៈកម្មាធិការដោះស្រាយ ត្រឹមថ្នាក់ខេត្ត មានអភិបាលរងខេត្ត អភិបាលខេត្ត ដែលអ្នកដោះហ្នឹងមានឋានៈតូចជាអ្នកដែលរំលោភ ខណៈអ្នកទៅយកដីជាឧបនាយករដ្ឋមន្ត្រី, ទេសរដ្ឋមន្ត្រី ឬក៏ជានាយទាហានជាន់ខ្ពស់ជាដើម។ ដូច្នេះវាមានភាពស្មុគស្មាញដែលមិនអាចដោះកើត ការរំលោភមានលក្ខណៈជាប្រព័ន្ធ»។ លោកបានស្នើដល់រដ្ឋាភិបាលជាពិសេស សម្តេច ហ៊ុន សែន ជួយជំរុញដល់អាជ្ញាធរពាក់ព័ន្ធពន្លឿនការដោះស្រាយបញ្ហាវិវាធដីធ្លី ដោយតម្លាភាព និងយុត្តិធម៌ដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ។ គួររម្លឹកថា កាលថ្ងៃទី ២២ ខែកក្កដា ម្សិលមិញក៏មានប្រជាពលរដ្ឋប្រមាណ ៩៨០ នាក់ ដែលតំណាងឲ្យប្រជាពលរដ្ឋរងគ្រោះបញ្ហាដីធ្លីចំនួន ៧៦១៥ គ្រួសារ លើទំហំដីធ្លីសរុបចំនួន ១៦២៧៩.៦៤ ហិកតា មកខេត្តព្រះសីហនុ, កំពង់ស្ពឺ, ស្វាយរៀង, ព្រៃវែង, ត្បូងឃ្មុំ, និងខេត្តកណ្ដាល បាននាំគ្នាមកតវ៉ា និងដាក់ញតិ្តរកអន្តរាគមន៍ពី ខុទ្ទកាល័យនាយករដ្ឋមន្ត្រី, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងក្រសួងយុត្តិធម៌ជាដើម៕ | ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចោទថា ពលរដ្ឋ៣ភូមិ និងអាជ្ញាធរមូលដ្នាន នៅក្នុងឃុំត្រពាំងព្រឹង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានលក់ដីឲ្យក្រុមហ៊ុនចិន ខណៈពលរដ្ឋបានអះអាងថា ពួកគេមិនបានលក់ដីសហគមន៍ទៅឲ្យក្រុមហ៊ុន ដូចការចោទប្រកាន់របស់ក្រសួងនោះទេ។ |
ពិនិត្យប្រអប់ជើងជារៀងរាល់ថ្ងៃ ក្រែងមានអាការៈដាច់ដោច ដំបៅ ហើម ឡើងកន្អួលក្រហម ឬក្រចកជើងមានការបង្ករោគ លាងសម្អាតប្រអប់ជើងជាមួយទឹកក្តៅឧណ្ហៗរាល់ថ្ងៃដើម្បីបង្កើនលំហូរឈាម ផ្តល់ភាពសំណើមដល់ប្រអប់ជើងក្រោយពីលាងសម្អាតរួច តាមរយៈការលាបឡូសិន ឬក្រែមថែរក្សាភាពសើម ទន់ និងរលោងរបស់ជើង វិធីដ៏ល្អបំផុតគឺការកាត់ក្រចកជើងឲ្យបានខ្លីៗ ជាពិសេសក្រោយលាងសម្អាតទឹករូច ព្រោះក្រចកជើងនឹងទន់ងាយស្រួលកាត់។ ចូរជ្រើសរើសស្បែកជើងណាដែលសមនឹងជើងបំផុតនៅពេលចេញដំណើរទៅខាងក្រៅ។ អ្វីដែលកាន់តែសំខាន់ត្រូវតែមានស្រោមជើងផងដែរ។ ចូរកុំពាក់ស្រោមជើងដែលតឹងៗ ជាពិសេសស្រោមជើងមានកៅស៊ូរឹត ព្រោះវាអាចរំខានដល់លំហូរឈាមចិញ្ចឹមប្រអប់ជើងបាន។ ត្រូវរស់នៅមានភាពសកម្មជានិច្ច៕ ត្រួតពិនិត្យដោយ www.health.com.kh | ជំងឺទឹកនោមផ្អែមច្រើនតែមានផលវិបាកច្រើនទៅលើប្រអប់ជើងខ្លាំងជាងគេ ព្រោះវាអាចប្រឈមខ្ពស់នឹងការបង្ករោគ និងរបួសដោយមិនដឹងខ្លួន។ បើសិនជាអ្នកមានជំងឺទឹកនោមផ្អែម រាល់ការមានរបួសទាំងអស់អាចនឹងមានគ្រោះថ្នាក់ ហើយប៉ះពាល់ដល់អាយុជីវិតទៀត។ ចំពោះប្រអប់ជើងត្រូវបានគេចាត់ទុកថាជាសរីរាង្គដែលងាយនឹងមានរបួសបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដូច្នេះយកល្អគួរតែធ្វើយ៉ាងណាការពារ និងថែរក្សាសុខភាពប្រអប់ជើងឲ្យបានល្អផងដូចជា៖ |
លោក Srivaddhanaprabha ដែលជាកូនប្រុសច្បងរបស់សេដ្ឋីថៃ ហើយធ្លាប់បានបម្រើការជាអនុប្រធានក្លិបរហស្សនាមកញ្ជ្រោងនេះ ត្រូវទទួលរ៉ាប់រងតំណែងរបស់ឪពុកទាំងអស់។ បុរសវ័យ ៣៤ ឆ្នាំដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន King Power ផងនោះត្រូវបានគេរាយការណ៍ថា បានឡើងជាប្រធានអចិន្ត្រៃយ៍របស់ Leicester នៅថ្ងៃទី៨ ខែសីហា ខណៈដែលប្អូនប្រុសរបស់គេ លោក Apichet ជំនួសតំណែងជាអនុប្រធានក្លិបវិញ។ សេចក្តីថ្លែងការណ៍របស់ម្ចាស់ជើងឯក PremierLeague រដូវកាល ២០១៥-១៦ បង្ហាញថា លោក Srivaddhanaprabha នឹងបន្តដឹកនាំក្លិបដែលជាសមិទ្ធផលរបស់ឪពុកលោកចាប់តាំងពីកាន់កាប់ Leicester រយៈពេលជិតមួយទសវត្សរ៍មុននេះ។ លោក Srivaddhanaprabha បានសម្តែងក្តីរំភើបក្រោយឡើងតំណែងនេះថា៖ នេះជាឯកសិទ្ធិដំបូងក្នុងនាមជាប្រធានរបស់ក្លិបដ៏អស្ចារ្យនេះ និងសន្យាដឹកនាំគ្រួសារ Leicester City ចូលក្នុងសៀវភៅប្រវត្តិសាស្ត្រក្នុងចំណោមក្លិបល្បីៗនៅអង់គ្លេស»។ សូមបញ្ជាក់ថា លោក Vichai Srivaddhanaprabha បានបានបាត់បង់ជីវិតជាមួយមនុស្ស៤នាក់ផ្សេងទៀតក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រក្បែរកីឡដ្ឋាន King Power Stadium ក្រោយជំនួបជាមួយ West Ham កាលពីខែតុលា ឆ្នាំ២០១៨៕ | លោក Aiyawatt Srivaddhanaprabha ត្រូវតែងតាំងជាប្រធានក្លិប Leicester City ជំនួសតំណែងឪពុករបស់ខ្លួន គឺលោក Vichai ដែលទទួលមរណភាពក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រក្បែរនៅកីឡដ្ឋាន King Power Stadium កាលពីឆ្នាំមុន។ |
លំហាត់សមយុទ្ធ «ហនុមានមាស ឆ្នាំ២០១៩» ធ្វើឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងទ័ពជើងគោក ក្នុងកិច្ចការពារបូរណភាពទឹកដី។ លំហាតសមយុទ្ធនេះ មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែឧសភា។ | ភ្នំពេញ៖ ដូចការគ្រោងទុក កងទ័ពកម្ពុជា១០០០នាក់ បានធ្វើសមយុទ្ធ«ហនុមានមាស ២០១៩» នាព្រឹកថ្ងៃទី៤ ឧសភា នៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកជុំគិរី ខេត្តកំពត។ ការធ្វើសមយុទ្ធនេះ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងគោក។ |
អត្ថបទទាក់ទង COVID-19៖ ៤ករណីទៀតនៅកម្ពុជាក្នុងនោះមានខ្មែរឥស្លាម២នាក់នៅខេត្តព្រះវិហារ ដើម្បីទប់ស្កាត់ការរាលដាល ប្រមុខរដ្ឋាភិបាលកម្ពុជា បានណែនាំដល់ពលរដ្ឋ កុំធ្វើដំណើរទៅកាន់ប្រទេសដែលកំពុងរាលដាលទាំងនោះ ប្រសិនបើមិនមានករណីចាំបាច់បំផុតដែលខានមិនបាន។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានប្រាប់ទៅថ្នាក់ដឹកនាំក្រសួង ស្ថាប័នទាំងអស់ មិនត្រូវឲ្យមន្ត្រីទៅចូលរួមកិច្ចប្រជុំនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់នោះឡើយ។ ចំពោះករណីដែលចាំបាច់ដែលតម្រូវឲ្យមានតំណាងកម្ពុជាចូលរួមខាងមិនបាន សម្តេចបានណែនាំឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើសំណើទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតនៅប្រទេសម្ចាស់ផ្ទះចូលរួមជំនួស។ ស្របតាមនីតិវិធីកំណត់ដោយក្រសួងសុខាភិបាល សម្តេច ហ៊ុន សែន បានតម្រូវឲ្យមន្ត្រីរាជការ និងពលរដ្ឋកម្ពុជា ដែលទើបត្រឡប់ពីអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃមកដល់កម្ពុជាវិញ។ បច្ចុប្បន្ន កម្ពុជារកឃើញអ្នកឆ្លង COVID-19 ចំនួន១២ករណី ដោយផ្តើមពីករណីដំបូងលើបុរសទេសចរចិនម្នាក់នៅខេត្តព្រះសីហនុ បន្ទាប់មកបុរសខ្មែរម្នាក់នៅខេត្តសៀមរាប ជនជាតិអង់គ្លេស៣នាក់នៅនាវា Viking Cruise ដែលចតនៅកំពង់ចាម បុរសកាណាដាម្នាក់ដែលជាគ្រូបង្រៀនសាលាអន្តរជាតិមួយ បុរសបែលហ្ស៊ិក ដែលជាបុគ្គលិកអន្តរជាតិមួយ។ កាលពីថ្ងៃទី១៥ ខែមីនា ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញ៥ករណីទៀត ដែលក្នុងនោះមានបុរសបារាំងម្នាក់ដែលមកពីបារាំង ហើយឆ្លងធ្វើតេស្តនៅសិង្ហបុរី។ បន្ទាប់មកនោះពេលយប់ មានការប្រកាស៤ករណីបន្ថែម ក្នុងនោះមានទារកបារាំងអាយុ៤ខែដែលជាកូនបុរសបារាំងខាងលើ បុរសខ្មែរម្នាក់ពីប្រទេសបារាំង និងបុរសខ្មែរឥស្លាម២នាក់នៅខេត្តព្រះវិហារ ដែលមានប្រវត្តិទៅចូលរួមពិធីបុណ្យសាសនានៅគួឡាឡាំពួរ៕ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែមីនា បានចេញសេចក្តីណែនាំស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងមានភាពធ្ងន់ធ្ងរនៅបណ្តាប្រទេសអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈកម្ពុជា បានរកឃើញចំនួន១២ករណីហើយ។ |
តាមរបាយការណ៍ស្តីពីសន្ទស្សន៍មូលធនមនុស្សរបស់ធនាគារពិភពលោក វៀតណាម បានជាប់ចំណាត់ថ្នាក់លេខ ៤៨ ក្នុងចំណោមប្រទេស និងអធិបតេយ្យ១៥៧ របស់ពិភពលោក ហើយបើនិយាយក្នុងក្របខណ្ឌអាស៊ានវិញ វៀតណាម ស្ថិតលំដាប់ទី២ ក្រោយតែសិង្ហបុរីប៉ុណ្ណោះ។ របាយការណ៍ដដែលនោះ បានវាយតម្លៃថា ខណៈប្រទេសកំពុងព្យាយាមធ្វើសមាហរណកម្មខ្លួនទៅក្នុងសង្វាក់ការងារសកល កម្មករវៀតណាម ក៏បានអភិវឌ្ឍសមត្ថភាពរបស់ខ្លួនពាក់ព័ន្ធនឹងភាសាបរទេស ហើយរដ្ឋាភិបាលវៀតណាម ក៏បានព្យាយាមកសាងមូលធនមនុស្សបន្ថែម ដើម្បីជាការផ្តល់ឱកាស និងលទ្ធភាពដល់ប្រជាជនខ្លួនពង្រីកការងារទៅកាន់ទីផ្សារកាន់តែច្រើន។ របាយការណ៍ ក៏បានបញ្ជាក់ និងព្យាករថា កុមារវៀតណាម ដែលបានទទួលការអប់រំ និងសេវាសុខភាពពេញលេញ អាចបង្កើតផលិតភាពការងារ រហូតដល់ ៦៧ ភាគរយ ស្មើនឹងចិន ខណៈផលិតភាពការងាររបស់កុមារសិង្ហបុរី អាចបង្កើតបាន៨៨ភាគរយ, ម៉ាឡេស៊ី ៦២ ភាគរយ, ថៃ ៦០ ភាគរយ, ហ្វីលីពីន ៥៥ ភាគរយ និងឥណ្ឌូណេស៊ី ៥៣ ភាគរយប៉ុណ្ណោះ។ សម្រាប់ធនាគារពិភពលោក ការអប់រំ និងសេវាសុខភាព គឺជាសមាសធាតុចម្បងសម្រាប់ការវាយតម្លៃទៅលើសន្ទស្សន៍នៃមូលធនមនុស្ស ហើយធនាគារពិភពលោក ក៏បានព្រមានពីការព្រងើយកន្តើយក្នុងការអភិវឌ្ឍធនធានមនុស្ស ឬមូលធនមនុស្ស ថានឹងជះឥទ្ធិពលខ្លាំងដល់ផលិតភាពការងារសម្រាប់អនាគតសម្រាប់ប្រទេសមួយចំនួន ដែលមានការវិនិយោគតិចតួចបំផុតលើមូលធនមនុស្ស៕ | ការវិនិយោគលើការកសាងមូលធនមនុស្ស ឬធនធានមនុស្ស គឺជាធាតុចូលដ៏សំខាន់បំផុតមួយសម្រាប់ការបង្កើនសង្វាក់ផលិតកម្មការងារ និងជាពិសេសនោះ លើការអភិវឌ្ឍប្រទេសក្នុងរយៈពេលវែង។ នៅក្នុងប្រទេសអភិវឌ្ឍ ការកសាងមូលធនមនុស្ស មិនមែនជាបញ្ហាចោទនោះទេ ខណៈប្រទេសកំពុងតែអភិវឌ្ឍន៍ ចាត់ទុកវា ជាកិច្ចការអាទិភាពជានិច្ច។ |
អត្ថបទទាក់ទង Leicester៖ ស្រាសំប៉ាញអបអរនៅឆ្នាំ២០១៦ បាច់ផ្ការំលែកទុក្ខនៅឆ្នាំ២០១៨ ជីវប្រវត្តិ លោក Vichai មហាសេដ្ឋីថៃ ដែលបាត់បង់ជីវិតដោយសារធ្លាក់ឧទ្ធម្ភាគចក្រ Leicester ប្រកាសផ្លូវការពីមរណភាពរបស់ម្ចាស់ក្លិប និងមនុស្ស៤នាក់ទៀតក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ លោក Eric Swaffer ជនជាតិអង់គ្លេស ដែលមានបទពិសោធន៍ជាង១៥ឆ្នាំ លើការបើកបរឧទ្ធម្ភាគចក្រ ត្រូវបានចាត់ទុកជាវីរបុរស ដោយលោកបានប្រឹងបញ្ជាឧទ្ធម្ភាគចក្រគេចឲ្យផុតពីហ្វូងមនុស្ស ពីព្រោះក្រោយបញ្ចប់ការប្រកួតជាមួយ West Ham មនុស្សជាច្រើននៅតែបន្តធ្វើដំណើរចេញពីកីឡដ្ឋាននៅឡើយ។ CNN បានផ្សាយថា ក្រុមអ្នកស៊ើបអង្កេតមិនទាន់បានដឹងពីមូលហេតុច្បាស់លាស់នៃឧបទ្ទវហេតុនេះទេ ខណៈឧទ្ធម្ភាគចក្របានហោះឡើងកម្ពស់ ៦១ ម៉ែត្រពីដីទៅហើយ។ ប៉ូលិសនៅក្រុង Leicester ក៏បានបញ្ជាក់ដែលថា គ្មាននរណាម្នាក់រងរបួសនៅកន្លែងកើតហេតុនោះទេ ហើយការស៊ើបអង្កេតក៏កំពុងបន្តយ៉ាងខ្លាំងក្លាដែរ។ លោក Dan Cox អ្នកថតវីដេអូប្រចាំសារព័ត៌មាន Sky Sports បានអះអាង លោកបានឃើញឧទ្ធម្ភាចក្រស្ថិតក្នុងស្ថានភាពមិនប្រក្រតី។ «ខ្ញុំមិនដឹងថា គាត់ [លោក Swaffer] ធ្វើយ៉ាងណានោះឡើយ ប៉ុន្តែគាត់ហាក់ដូចជាព្យាយាម បន្ថយល្បឿនឧទ្ធម្ភាគចក្រ ហើយដាក់គោលដៅឲ្យវាធ្លាក់នៅជ្រុងមួយនៃចំណតរថយន្តក្នុងកីឡដ្ឋាន»។ នេះជាការកត់សម្គាល់របស់លោក Dan Cox។ អ្នកស្លាប់ទាំង៥នាក់នោះរួមមានម្ចាស់ក្លិប Leicester លោក Vichai Srivaddhanaprabha ជំនួយការពីរនាក់ដែលរួមមាន អតីតបវរកញ្ញា Miss Universe លេខ២ថៃនាង Nursara Suknamai និង លោក Kaveporn Punpare អ្នកបើកយន្តហោះ Eric Swaffer និងនាង Izabela Roza Lechowicz ដែលជាមិត្តស្រីជនជាតិប៉ួឡូញរបស់លោក Swaffer។ អ្នកបានឃើញសកម្មភាពនៃការធ្លាក់ឧទ្ធម្ភាគចក្រនោះ ដែលរួមមានទាំងអ្នកចាំទី Kasper Schmeichel របស់ Leicester បានរត់ឆ្ពោះទៅកន្លែងធ្លាក់ និងឈរមើលភ្លើងឆាបឆេះក្រោយការផ្ទុះយន្តហោះនោះទៀតផង។ «ខ្ញុំមិនជឿអ្វីដែលខ្ញុំបានឃើញទាល់តែសោះ។ វាហាក់ដូចជាមិនមែនជាការពិត»។ តារាបាល់ទាត់ល្បីៗនៅ Premier League រួមទាំងអ្នកគាំទ្រកីឡាបាល់ទាត់នៅជុំវិញពិភពលោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំង នៅក្រោយពេលធ្លាក់ឧទ្ធម្ភាគចក្រនៅរាត្រីថ្ងៃសៅរ៍កន្លងទៅនេះ៕ | គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅក្បែរកីឡដ្ឋាន King Power មិនមានជនរងគ្រោះផ្សេងទៀត ក្រៅពីមនុស្ស៥នាក់នោះឡើយ។ សាក្សីនានា រួមទាំងអ្នកសារព័ត៌មាន Sky Sports ផងដែរនោះ បានអះអាងថា អ្នកបើកបរឧទ្ធម្ភាគចក្រ លោក Eric Swaffer ប្រៀបបីដូចជាវីរបុរស ដោយលោកបានព្យាយាមបញ្ជាចង្កូតចេញឲ្យផុតពីហ្វូងមនុស្ស។ |
លោករៀបរាប់ពីរបៀបធ្វើទូកវែងជាងគេនេះដូច្នេះ៖«ប្រវែងទូកវែងនេះ ត្រូវបានរៀបចំ និងតភា្ជប់គ្នា ដោយប្រើឈើគគីរចំនួន៣ដើម ដែលប្រវែងពី២៥ ទៅ២៨ម៉ែត្រ ដោយយកទៅដុតក្នុងឡភ្លើង តាំងពីព្រលប់រហូតដល់ព្រឹក រួចហើយទុកឲ្យត្រជាក់ ទើបអាចយកមកភ្ជាប់គ្នាបាន។ គ្រាន់តែតភ្ជាប់ប្រវែងទូកនេះ យើងចំណាយពេលជាងពីរសប្តាហ៍។ រីឯឈើគគីរ៤ដើមទៀត ប្រើសម្រាប់ធ្វើក្តារលើក ក្តាបាត់ កុង ក្រប ក្បាល រនាប សរសៃ និងឆ្អឹងពោះ និងផ្សេងៗទៀត»។ រូបភាពពី លោក ងិន បាណាល់ អនុប្រធានគណៈកម្មការផលិតទូក «ង» ដើម្បីបំបែកឯកទគ្គកម្មពិភលោក ការណ៍ដែលលោក ឡេង សម្រេចយកឈើគគីរធ្វើទូក«ង»នេះ ដោយសារឈើគគីរធន់នឹងទឹក មិនងាយពុក និងរក្សាបានយូរ ពោលគឺទូកដែលធ្វើពីឈើគគីរនេះ អាចរក្សានូវរូបរាងដើម បានពី៥០ ទៅ៦០ឆ្នាំ បើមានការថែទាំ និងរក្សាទុកដាក់បានត្រឹមត្រូវ។ ម្យ៉ងទៀត នៅកម្ពុជាបច្ចុប្បន្ន មាននៅសល់តែឈើគគីរទេ ដែលមានសាច់ឈើចាស់ជាងគេ ពិសេសខេត្តព្រះវិហារ គឺសម្បូរដើមឈើគគីរធំៗ និងមានវ័យចំណាស់ជាងខេត្តដទៃ។ ខណៈដែលខេត្តមណ្ឌលគិរី ក៏មានឈើប្រភេទនេះដែរ។ នេះបើតាមការអះអាងរបស់លោក គា ឡេង។ បើតាមមេជាងដដែល ក្រុមជាងរបស់លោកក្នុងនោះមានជាងស្នូល១១នាក់ បានចំណាយពេល១០៥ថ្ងៃ(៣ខែ និង១៥ថ្ងៃ) ក្នុងការធ្វើឲ្យចេញជារូបរាងទូកវែងនេះ។ រយៈពេល១០៥ថ្ងៃនេះ គឺជាថ្ងៃដែលធ្វើរូបរាងទូកតែប៉ុណ្ណោះ មិនទាន់គិតការឆ្លាក់ក្បាច់ ឬគូរូប និងកិច្ចការផ្សេងៗទៀត ដែលមានការចូលរួមរបស់ជាងដទៃ និងប្រជាពលរដ្ឋផង។ រូបភាពីលោក ងិន បាណាល់ អនុប្រធាន សូមរម្លឹកថា ទូក«ង» ឈ្មោះ«កម្ពោជិកបុត្តាខេមរាតរី»នេះ ត្រូវបានតំណាង World Guinness Record ប្រកាសថាជាប់កំណត់ត្រាឯតទគ្គកម្មពិភពលោក កាលថ្ងៃទី១២វិច្ឆិកា ឆ្នាំ២០១៨។ ទូក«ង»នេះ ចំណាយប្រាក់ធ្វើអស់ជិត៥ម៉ឺនដុល្លារ។ ទូក«កម្ពោជិកបុត្តាខេមរាតរី» មានប្រវែង៨៧.៣ម៉ែត្រ ទទឹង១.៩៤ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ផ្ទុកចំណុះបាន ១៧៩នាក់ ដែលត្រូវបានរចនាឡើង ដោយមានក្បាលទូកជានាគ និងកន្ទុយហង្ស និងមានក្បូរក្បាច់រចនាល្អប្រណិត៕ | ភ្នំពេញ៖ ទូក«ង» របស់កម្ពុជា ឈ្មោះ«កម្ពោជិកបុត្តាខេមរាតរី» ដែលបានជាប់កំណត់ត្រាឯតទគ្គកម្មពិភពលោក ត្រូវបានសង់ឡើងដោយប្រើប្រាស់ឈើគគីរសុទ្ធសរុប៧ដើម និងដែលមានអាយុជិត១០០ឆ្នាំ។ លោក គា ឡេង មេជាងធ្វើទូក«ង» វែងជាងគេនេះ បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។ បើតាមលោក គា ឡេង ឈើគគីរចំណាស់ជិត១សតវត្សន៍នេះ មានប្រភពនៅទឹកដីខេត្តព្រះវិហារ។ |
ដំបូល និងជញ្ជាំងផ្ទះស្លឹកឃុនមារ អាចជាជម្រកដ៏ត្រជាក់របស់ប្រជាសហគមន៍បានប្រមាណ ៧ ទៅ៨ឆ្នាំឯណោះ ទើបពុកផុយ ហើយត្រូវផ្លាស់ប្តូរថ្មី។ ក្រៅពីដេរស្លឹកឃុនមារប្រក់ផ្ទះរស់នៅ ស្លឹកឃុនមារ ក៏ជាប្រភពចំណូលដ៏សំខាន់មួយ របស់ប្រជាសហគមន៍អន្លង់ធំដែរ ក្រៅពីការធ្វើចម្ការ។ ស្លឹកឃុនមារ ដែលដេររួច អាចលក់បានតម្លៃ ១៥ ០០០រៀល ក្នុងមួយម៉ែត្រ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣-១៥ ខែឧសភា ក្រុមជំរំតង់ Cambodia Amazing Trip Planner បានរៀបចំដំណើរកម្សាន្ត រយៈពេល៣ថ្ងៃ ដោយនាំភ្ញៀវទេសចរទៅតំបន់បឹងទន្លេសាប និងតំបន់ធម្មជាតិប្លែកៗជាច្រើនកន្លែងនៅលើភ្នំគូលែន។ សូមអញ្ជើញលោក-អ្នកនាងទស្សនាទិដ្ឋភាពខាងក្រោមដូចតទៅ៖ | សៀមរាប៖ ស្លឹកឃុនមារ ជារុក្ខជាតិព្រៃដែលត្រូវបានប្រជាពលរដ្ឋរស់នៅលើភ្នំគូលែន ប្រើប្រាស់ និងអាស្រ័យផល ស្ទើរក្លាយជាប្រពៃណីហើយ។ ពលរដ្ឋសហគមន៍អន្លង់ធំ ស្រុកស្វាយលើ បេះស្លឹកឃុនមារហាលឱ្យស្ងួត ហើយដេរភ្ជាប់គ្នាប្រមាណ២-៣ម៉ែត្រ ប្រក់ជាដំបូល និងធ្វើជាជញ្ជាំងផ្ទះ ជំនួសការប្រើប្រាស់សង្ក័សី។ |
The affluent city-state prides itself on its buzzing culinary scene, and every type of outlet imaginable is jumping on the bandwagon ahead of Tuesday's meeting between US President Donald Trump and the North's Kim Jong Un. At Mexican restaurant Lucha Loco, customers can get stuck into an El Trumpo, a version of a taco that includes a beef patty and pickles. It is complemented by the Rocket Man, a taco stuffed with Korean fried chicken and pickled radish -- a nod to the derogatory term that Trump has used to refer to Kim. The US leader famously loves burgers, and several restaurants have come up with fusion versions of the classic American fast-food. These typically feature a beef patty topped with kimchi, a Korean staple of spicy and pickled cabbage. Italian fine dining restaurant Sinfonia, where dinners start at Sg$138 ($100) a head, has focused more on the refined tastes of luxury-loving Kim. The eatery's special summit menu R.B.W. -- which stands for red, blue and white, and refers to the colours of both the US and North Korean flags -- features high-quality Japanese beef and caviar, both reportedly favourites of Kim. Even local favourite nasi lemak, a chili-infused rice dish traditionally eaten at breakfast, is getting a summit makeover with one restaurant coming up with a version that features kimchi. And in the home of the "Singapore Sling" cocktail, local bartenders are proving they can also rise to the occasion. Hopheads, a bar near the famous Orchard Road shopping street, is offering the "Bromance", a mix of beer, tequila, diet Coke and Korean liquor soju. The "Trump", a blue, bourbon-based cocktail, and the "Kim", a red, soju-based drink, are on sale at watering hole Escobar for Sg$12.60 each, a reference to the summit's June 12 date. Lucha Loco also has a special offer for those seeking to vent their frustration as Singapore goes into lock-down before the summit. Customers who buy their special tacos this weekend will get a chance to batter Trump and Kim pinatas, a twist on the classic Mexican game where blindfolded children smash open decorated models filled with toys or sweets. "We're just here to have a bit of fun, and to be a part of this historic summit in Singapore," restaurant co-owner Julian Tan told AFP. | Singapore, Singapore | From "El Trumpo" and "Rocket Man" tacos to the "Bromance" cocktail, restaurants and bars in food-crazy Singapore are rolling out weird and wonderful creations to mark the approaching US-North Korea summit. |
១.សង្រ្គាមនៅអ៊ុយក្រែន ក្នុងថ្ងៃទី២៤ ខែកុម្ភៈ រុស្ស៊ីបានបញ្ជូនទ័ពទៅក្នុងដីអ៊ុយក្រែន ដើម្បីវាយប្រហារ ក្រោមហេតុផលជួយសង្រ្គោះប្រជាជនខ្លួន ក្រោមការដឹកនាំរបស់ពួកណាហ្ស៊ី។ បើទោះការវាយប្រហារនេះ ត្រូវបានបណ្តាប្រទេសជាច្រើន រួមទាំងការដាក់ទណ្ឌកម្មផង រុស្ស៊ី នៅតែបន្តបេសកកម្មរបស់ខ្លួន។ មិនតែប៉ុណ្ណោះ នៅក្នុងខែកញ្ញារុស្ស៊ី បានប្រកាសដាក់បញ្ចូលដែនដីអ៊ុយក្រែនចំនួន ៤ ដូចជា តំបន់ Donetsk, តំបន់ Luhansk, តំបន់ Kherson, និងតំបន់ Zaporizhzhia ជារបស់ខ្លួនថែមទៀត។ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា រុស្ស៊ី នឹងប្រើគ្រប់មធ្យោបាយទាំងអស់របស់ខ្លួន ដើម្បីការពារដែនដីដែលខ្លួនយកមកពីអ៊ុយក្រែនថែមទៀត។ ២.កិច្ចប្រជុំអាស៊ាន ក្នុងឆ្នាំ២០២២ កម្ពុជាបានធ្វើជាប្រធានអាស៊ានផ្លាស់វេនលើកទី៣ ក្រោយក្លាយជាសមាជិកនៅក្នុងឆ្នាំ ១៩៩៩។ ក្នុងឆ្នាំនេះ កម្ពុជាបានចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាជាច្រើន ជាពិសេសសង្រ្គាមនៅអ៊ុយក្រែន វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ការស្តារសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកឡើងវិញក្រោយជំងឺកូវីដ-១៩ ផ្ទុះឡើងនៅចុងឆ្នាំ២០១៩។ ទន្ទឹមនេះ អាស៊ាន បានឯកភាពជាគោលការណ៍ទទួលយកទីម័រខាងកើតជាសមាជិកទី១១ រួមទាំងបញ្ចូលអ៊ុយក្រែន ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) ថែមទៀត។ ៣. កិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) ស្របគ្នានេះ ឥណ្ឌូណេស៊ីឯណោះវិញ បានធ្វើជាប្រធានផ្លាស់វេនកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០។ ក្នុងអំឡុងកិច្ចប្រជុំនេះ នៅខែវិច្ឆិកាកន្លងទៅ ប្រធានាធិបតីចិន លោក ស៊ី ជិនភីង និងសមភាគីអាម៉េរិក លោក ចូ បៃឌិន បានជួបគ្នាជាលើកដំបូង ចាប់តាំងពីប្រធានាធិបតីអាម៉េរិកចូលកាន់តំណែង។ បញ្ហាសំខាន់ៗដូចជា អ៊ុយក្រែន កោះតៃវ៉ាន់ ការបម្រែបម្រួលជារបៀបវារៈដ៏សំខាន់។ ៤. កិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាសីហ្វិក សម្រាប់ឆ្នាំនេះ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាសីហ្វិក ត្រូវបានរៀបចំឡើងនៅទីក្រុងបាងកក។ ក្នុងពេលថៃរៀបចំកិច្ចប្រជុំក្នុងខែវិច្ឆិកា ប្រជាជនថៃជាច្រើននាក់ បានចេញមកតវ៉ា និងបានប៉ះទង្គិចជាមួយប៉ូលិសថៃថែមទៀត ក្រោយការហាមឃាត់របស់ប៉ូលិសមិនឱ្យក្រុមអ្នកតវ៉ាធ្វើដំណើរឆ្ពោះទៅកន្លែងរៀបចំកិច្ចប្រជុំ APEC។ ការប៉ះទង្គិចបានឈានទៅដល់ការបាញ់គ្រាប់កាំភ្លើងជ័រថែមទៀត។ ៥. សមាជបក្សកុម្មុយនីស្តចិន បក្សកុម្មុយនីស្តចិន បើកសមាជបក្សលើកទី២០ របស់ខ្លួន នៅក្នុងខែតុលាកន្លងទៅ។ ក្នុងសមាជបក្សនេះលោក ស៊ី ជិនភីង ត្រូវបានតែងតាំងជាអគ្គលេខាធិការបក្សលើកទី ៣ បន្តទៀត។ មិនតែប៉ុណ្ណោះ សមាសភាពគណៈអចិន្ត្រៃយ៍ដែលជាក្បាលម៉ាស៊ីនដឹកនាំដ៏មានអំណាចចំនួន ៧នាក់ ក៏ត្រូវបានរៀបចំថ្មីផងដែរ។ ៦. ការដោះដូរនាយករដ្ឋមន្រ្តីអង់គ្លេសថ្មី ក្រោយកាន់តំណែងជានាយករដ្ឋមន្រ្តីបានជាង ៤០ថ្ងៃ លោកស្រី Liz Truss បានប្រកាសលាលែងពីតំណែងប្រធានបក្សអភិរក្សនិយម នៅក្នុងខែតុលាកន្លងទៅ។ នេះជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ នៅក្នុងប្រវត្តិសាស្រ្តអង់គ្លេស។ ក្រោយការបោះឆ្នោតតាមនីតិវិធីរបស់បក្សអភិរក្សនិយម លោក Rishi Sunak បានក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសថ្មី។ ៧. ដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិកទៅតៃវ៉ាន់ នៅក្នុងខែសីហា លោកស្រីណាន់ស៊ី ផេនឡូស៊ី ប្រធានសភាតំណាងអាម៉េរិក បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់ជាលើកដំបូងក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយ។ ទស្សនកិច្ចមួយនេះ បានធ្វើឱ្យចិនផ្ទុះកំហឹងយ៉ាងខ្លាំង ហើយថែមទាំងប្រកាសដាក់ទណ្ឌកម្មលើលោកស្រី និងក្រុមគ្រួសារថែមទៀត។ ក្រោយដំណើរទស្សនកិច្ចនេះ ចិនបានធ្វើសមយុទ្ធយោធាជាច្រើនថ្ងៃ នៅជុំវិញកោះតៃវ៉ាន់ ដើម្បីជាការព្រមាន៕ | ក្នុងឆ្នាំ២០២២ រឿងរ៉ាវសំខាន់ៗ បានកើត ក្រោយពីជំងឺកូវីដ-១៩ ហាក់ស្ងៀមស្ងាត់។ បញ្ហាសំខាន់ៗទាំងនេះ ត្រូវបានពិភពលោកតាមដានយ៉ាងដិតដល់ ខណៈបញ្ហាខ្លះ បានធ្វើឱ្យពិភពលោកឈឺក្បាលយ៉ាងខ្លាំង។ ខាងក្រោមនេះ ជាព្រឹត្តិការណ៍សំខាន់ៗកើតឡើងនៅក្នុងឆ្នាំ២០២២។ |
ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប នឹងបើកការចរចាជុំវិញទី៨ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយការចាកចេញអង់គ្លេសកាលពីឆ្នាំ២០១៩ ។ ទោះបានចំណាយពេលច្រើនក្ដី ភាគីទាំងពីរនៅតែខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន ហើយភាគីម្ខាងៗបានចោទគ្នាទៅវិញទៅមកថា មិនចេះថយក្រោយមួយជំហាន ហើយប្រើប្រាស់គោលនយោបាយគ្រោះថ្នាក់ក្នុងការចរចាទៀតផង។ មុនជំនួបជាមួយសមភាគីអឺរ៉ុប Michel Barnier ប្រធានក្រុមចរចាអង់គ្លេស លោក David Frost បានផ្ញើសារនៅថ្ងៃទី៦ ខែកញ្ញា ថា អង់គ្លេស នឹងមិនសម្របសម្រួលជំហររបស់ខ្លួនឡើយ។ ចំណែកលោក Barnier វិញ ក៏ធ្លាប់ព្រមានថារួចហើយថា ការចរចាអាចទៅមុខ ឬបរាជ័យអាស្រ័យត្រង់ការសម្រេចបានឬអត់ការឯកភាពគ្នាលើការអនុញ្ញាតឲ្យអឺរ៉ុបចូលដែននេសាទអង់គ្លេស និងបញ្ញត្តិទាក់ទងការផ្ដល់ជំនួយរបស់រដ្ឋ។ ខណៈការចរចាជួបបញ្ហារាំងស្ទះច្រើន នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន បានទុកឱសានវាទត្រឹមថ្ងៃទី១៥ ខែតុលា ឲ្យការចរចារសម្រេចចិត្តឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ។ ជំហរនេះ ក៏មិនខុសគ្នាប៉ុន្មានពីការចង់បានរបស់អឺរ៉ុបដែរ ព្រោះអឺរ៉ុបត្រូវការពេលដើម្បីអនុវត្តនីតិវិធីផ្សេងទៀតដូចជាការបកប្រែ និងការផ្ដល់សច្ចាប័នរបស់សភាអឺរ៉ុបជាដើម។ «មានការចាំបាច់ដែលត្រូវមានកិច្ចព្រមព្រៀងជាមួយមិត្តភក្តិអឺរ៉ុបរបស់យើង នៅត្រឹមកិច្ចប្រជុំក្រុមប្រឹក្សានៅថ្ងៃទី១៥ ខែតុលា ប្រសិនចង់ឲ្យកិច្ចព្រមព្រៀងចូលធរមានៅចុងឆ្នាំនេះ។» លោក ចនសុន បញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការណ៍ចេញដោយការិយាល័យនាយករដ្ឋមន្ត្រី។ លោកព្រមានថា វាជារឿងគ្មានប្រយោជន៍ដែលចង់គិតហួសពីរយៈពេលខាងលើ ហើយបើចរចាមិនបានសម្រេច វាក៏គ្មានការចាំបាច់ត្រូវមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែរ។ ក្នុងករណីគ្មានកិច្ចព្រមព្រៀងមែននោះ លោក ចនសុន លើកឡើងថា ប្រទេសរបស់លោក នឹងយកលំនាំតាមអូស្ត្រាលីក្នុងការរកស៊ីជាមួយអឺរ៉ុប ឬលំនាំតាមកិច្ចព្រមព្រៀងរវាងកាណាដា និងប្រទេសផ្សេង។ សម្រាប់អូស្ត្រាលី ការធ្វើពាណិជ្ជកម្មជាមួយអឺរ៉ុប ធ្វើឡើងតាមបញ្ញតិ្ត និងក្បួនយកពន្ធដែលកំណត់ដោយអង្គការពាណិជ្ជកម្មពិភពលោក៕ | នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន ប្រកាសទុកពេលត្រឹមពាក់កណ្ដាលខែតុលាសម្រាប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអង់គ្លេស និងអឺរ៉ុប។ ការចរចាលើកិច្ចព្រមព្រៀងដែលកំណត់របៀបរបបរកស៊ីរវាងអង់គ្លេសដែលចាកចេញពីអឺរ៉ុបកាលពីឆ្នាំ២០១៩ និងអឺរ៉ុប ជាបញ្ហាប្រឈមដ៏លំបាកតាំងពីការចាប់ផ្ដើមកម្ល៉េះ ខណៈការចរចាជាច្រើនជុំ ក៏មិនទន់មានលទ្ធផលសមប្រកបដែរ។ ទីក្រុងឡុងដ៍ ហាក់ប្រកាន់ជំហរម៉ឺងម៉ាត់ខ្លាំង ហើយជារឿយៗព្រមានថា មិនបាច់មានកិច្ចព្រមព្រៀងក៏បាន។ |
លោក គា បូរាណ អគ្គនាយកអេអឹមខេ អះអាងថា SCSB ជាដៃគូដ៏ស័ក្ដិសម សម្រាប់ពង្រឹងបន្ថែមដល់គ្រឹះស្ថានមួយនេះ។ «យើងមានជំនឿយ៉ាងមុតមាំថា ប្រព័ន្ធធនាគារមួយដែលមានភាពរឹងមាំ គឺត្រូវការម្ចាស់ភាគហ៊ុនដែលមានប្រភពទុនធំ ហើយ SCSB គឺជាធនាគារស័ក្ដិសម ដែលនាំឲ្យ អេអឹមខេ អភិវឌ្ឍន៍ទៅជំហានបន្ទាប់ទៀត»។ លោក គា បូរាណ បានថ្លែងដូចនេះក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ AMK នៅថ្ងៃទី៣០ខែសីហា។ លោក គា បូរាណ បន្ថែមដូចនេះទៀតថា៖«នៅពេលដែលយើងមានប្រភពទុនធំ មានអ្នកជំនាញចាំជួយយើង អេអឹមខេ នឹងមានឱកាសកាន់តែច្រើនដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួនដែលធ្វើឲ្យផលិតផល និងសេវាកម្មរបស់យើងកាន់តែមានភាពសម្បូរបែបជូនដល់អតិថិជនទូទៅ ជាពិសេសពលរដ្ឋជនបទ»។ ទោះមានការលក់ភាគហ៊ុនភាគច្រើន តែគ្រឹះស្ថានមួយនេះ នៅតែធ្វើប្រតិបត្តិការក្រោមឈ្មោះ អេអឹមខេ និងក្រុមគ្រប់គ្រងដដែល។ បើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៧ ប្រាក់កម្ចីរបស់អេអឹមខេមានចំនួន ២០៧លានដុល្លារ កើនពី ១៥១លានដុល្លារនៅឆ្នាំ២០១៦។ ប្រាក់សន្សំមានចំនួន ១២១លានដុល្លារ កើនពី ៩០លានដុល្លារនៅឆ្នាំ២០១៦។ តែប្រាក់ចំណេញបានថយចុះមកត្រឹម ៥,២លានដុល្លារនៅឆ្នាំ២០១៧ បើធៀបនឹង ៦,៦លានដុល្លារនៅឆ្នាំ២០១៦។ ការលក់ភាគហ៊ុនទាំងស្រុង ឬមួយផ្នែក ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានកើតឡើងជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះ។ អ្នកក្នុងវិស័យនេះអះអាងថា ការប្រកួតប្រជែងច្រើនក្នុងឧស្សាហកម្ម និងពិដានអត្រាការប្រាក់ ១៨ភាគរយ គឺជាមូលហេតុមួយចំនួនដែលនាំឲ្យមានការផ្លាស់ប្ដូរនេះ៕ | ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ (AMK) ដែលជាគ្រឹះស្ថានឈានមុខមួយនៅកម្ពុជា បានប្រកាសលក់ភាគហ៊ុនរបស់ខ្លួនចំនួន ៨០ភាគរយ ទៅឲ្យធនាគារ The Shanghai Commercial & Savings Bank, Ltd. (SCSB) ដែលមានមូលដ្ឋាននៅតៃវ៉ាន់។ |
ប្រតិបត្តិការយោធាពិសេសរុស្ស៊ីនៅអ៊ុយក្រែន ហាក់មិនទៅមុខឡើយ នៅប៉ុន្មានថ្ងៃចុងក្រោយ ខណៈកម្លាំងអ៊ុយក្រែន បានដណ្តើមក្រុង Irpin ត្រលប់មកវិញ។ ស្របពេលប្រតិបត្តិការយោធាហាក់មិនទៅមុខ និងបន្ទាប់ពីកិច្ចចរចាជាមួយអ៊ុយក្រែននៅតួកគី រុស្ស៊ី បានបញ្ជាក់ពីការកាត់បន្ថយទ័ពនៅក្រុងកៀវ និងក្រុង Chernihiv។ ខណៈពេលទ័ពរុស្ស៊ីមិនអាចរុលចូលក្នុងក្រុងកៀវ មន្រ្តីអាម៉េរិក បានស្រង់ទិន្នន័យពីចារកិច្ចខ្លួនថា អាម៉េរិក មានព័ត៌មានដែលលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ត្រូវបានទីប្រឹក្សាយោធាខ្លួនប្រាប់ព័ត៌មានមិនត្រឹមត្រូវ។ «លោក ពូទីន កំពុងត្រូវបានប្រាប់ពីព័ត៌មានមិនត្រឹមត្រូវ ដោយទីប្រឹក្សារបស់លោក ជុំវិញយោធារុស្ស៊ីដែលកំពុងបំពេញប្រតិបត្តិការយ៉ាងអាក្រក់»។ នាយកទំនាក់ទំនងសេតវិមាន លោកស្រី Kate Bedingfield បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងថ្ងៃទី៣០ ខែមីនា ដោយបន្ថែមថា ទីប្រឹក្សារុស្ស៊ី ក៏មិនបានប្រាប់មេដឹកនាំខ្លួនពីផលប៉ះពាល់របស់ទណ្ឌកម្មបស្ចិមប្រទេស និងបណ្តាប្រទេសផ្សេងទៀតមកលើសេដ្ឋកិច្ចរុស្ស៊ីដែរ ដោយសារតែភ័យខ្លាច ក្នុងការនិយាយការពិត។ យ៉ាងណាមិញ មកទល់ពេលនេះ រុស្ស៊ីមិនទាន់បកស្រាយជុំវិញបញ្ហានោះឡើយ។ មិនតែប៉ុណ្ណោះ លោក ពូទីន ក៏មិនបានដឹងពីការកេណ្ឌទាហានថ្មី យកទៅធ្វើសង្រ្គាមនៅអ៊ុយក្រែដែរ។ ទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយបែបនេះ ដោយស្រង់សម្តីរបស់មន្រ្តីអាម៉េរិកម្នាក់ទៀត។ លោក ពូទីន កន្លងមក បានបដិសេធការកេណ្ឌទាហានថ្មី មុនពេលក្រសួងការពារជាតិ សារភាពពីការកេណ្ឌទ័ពនៅពេលបន្ទាប់។ បើតាមវិមានក្រេមឡាំង ប្រធានាធិបតីរុស្ស៊ី បានបញ្ជាឱ្យរដ្ឋអាជ្ញាយោធា ស្វែងរក និងដាក់ពិន័យលើមន្រ្តី ដែលបញ្ជាឱ្យកេណ្ឌទាហានថ្មី។ ស្រដៀងនឹងមន្រ្តីសេតវិមានដែរ រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ដែលធ្វើទស្សនកិច្ចនៅអាល់ហ្សេរីក្នុងថ្ងៃដដែលនោះ បានលើកឡើងថា របបផ្តាច់ការ មិនមានមនុស្សហ៊ាននិយាយការពិតទៅកាន់អ្នកមានអំណាចឡើយ។ បើតាមលោកប្លីងខិន នេះគឺជាអ្វី ដែលកំពុងតែកើតមាននៅរុស្ស៊ី៕ | មន្រ្តីសេតវិមាន នៅថ្ងៃទី៣០ ខែមីនា បានអះអាងថា ទីប្រឹក្សាយោធារុស្ស៊ី បានផ្តល់ព័ត៌មានជុំវិញប្រតិបត្តិការយោធានៅអ៊ុយក្រែនមិនបានត្រឹមត្រូវទៅកាន់ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ លើសពីនោះ លោក ពូទីន ក៏មិនបានដឹងពីការកេណ្ឌទាហានថ្មីទៅប្រយុទ្ធនៅអ៊ុយក្រែនដែរ។ |
ប្រធានគណៈកម្មការលុបបំបាត់អំពើពុករលួយឥណ្ឌូណេស៊ី (KPK) លោក Firli Bahuri បានប្រកាសលាលែងពីតំណែងនៅថ្ងៃទី២១ ខែធ្នូ ដោយដាក់លិខិតទៅប្រធានាធិបតី ចូកូ វីដូដូ ។ លោក Firli Bahuri បានបម្រើការជាប្រមុខដឹកនាំ KPK នេះ អស់រយៈពេល ៤ឆ្នាំចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។ ការលាលែងតំណែងរបស់លោក Firli Bahuri នាពេលនេះ ដើម្បីគេចចេញពីការសង្ស័យដែលត្រូវបានចោទដោយតុលាការក្រុងហ្សាការតាពីបទជំរិតទាប្រាក់ជាង៥០ម៉ឺនដុល្លារ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Firli Bahuri បាននិយាយថា ៖« ខ្ញុំបានដកខ្លួនចេញពីតួនាទីរបស់ប្រធាន KPK ហើយនឹងមិនស្វែងរកការបន្តអាណត្តិទៀតទេ»។ លោក Firli Bahuri មានអាយុ ៦០ឆ្នាំបានធ្វើការនៅអគ្គស្នងការនគរបាលជាតិមុនពេលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធាន KPK ដោយរដ្ឋសភាឥណ្ឌូណេស៊ីនៅថ្ងៃទី ២០ខែធ្នូឆ្នាំ២០១៩ សម្រាប់អាណត្តិ៤ឆ្នាំ។ កាលពីថ្ងៃទី២២ ខែវិច្ឆិកា លោក Firli Bahuri ត្រូវបានចោទប្រកាន់ពីបទជំរិតទារប្រាក់ពីអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម Syahrul Yasin Limpo មុនពេលមន្ត្រីជាន់ខ្ពស់រូបនេះត្រូវបាន KPK កំណត់ថាជាជនសង្ស័យពុករលួយ ហើយត្រូវបានចាប់ខ្លួន។ យោងតាមប៉ូលិសឥណ្ឌូណស៊ី អ្នកស៊ើបអង្កេតមានព័ស្តុតាងដើម្បីចោទប្រកាន់លោក Firli ដូចជាឯកសារអំពីប្រតិបត្តិការរូបិយប័ណ្ណបរទេសដែលមានតម្លៃជាង ៧,៤ពាន់លានរូពៀ (ប្រហែល ៥០ម៉ឺនដុល្លារ) នៅចន្លោះខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីធ្វើការឆែកឆេរផ្ទះ៕ | ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយឥណ្ឌូណេស៊ី (KPK) លោក Firli Bahuri បានប្រកាសលាលែង ក្រោយមានជាប់ពាក់ព័ន្ធនិងការចោទប្រកាន់ពីបទជំរិតទារប្រាក់។ |
ពីពិធីសំណេះសំណាលជាមួយសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅព្រឹកថ្ងៃទី១៤ ខែមករា នេះ សម្តេច ហ៊ុន សែន បានថ្លែងដូច្នេះថា៖«រាជរដ្ឋាភិបាល ត្រូវតែបន្ដឲ្យមន្ទីរពេទ្យគន្ធបុប្ផារស់ ជាមួយនឹងការផ្ដល់ចំណែកកាន់តែធំ។ មន្ទីរពេទ្យ មានមូលនិធិគន្ធបុប្ផានៅស្វីសមួយហើយ តែយើងនឹងបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជាមួយទៀត ហើយខ្ញុំនឹងធ្វើប្រធានកិត្តិយស ដើម្បីប្រមូលធនធានឲ្យកាន់តែច្រើនសម្រាប់ឲ្យមន្ទីរពេទ្យគន្ធបុប្ផាដែលព្យាបាលចំនួនកុមារយ៉ាងច្រើន»។ សម្តេចនាយករដ្ឋមន្ត្រី ប្រកាសគំនិតផ្តួចផ្តើមនេះ ធ្វើឡើងមួយថ្ងៃក្រោយពីមូលនិធិស៊ីក្លូដែលទ្រទ្រង់កម្មករប្រកបរបរធាក់ស៊ីក្លូនៅកម្ពុជា បានចាប់ផ្តើមចេញដំណើរផ្លូវការ ជាមួយនឹងប្រាក់មូនិធិជាង៥០ម៉ឺនដុល្លារ។ អត្ថបទទាក់ទង មូលនិធិស៊ីក្លូ ចេញដំណើរជាមួយថវិកាជាង៥០ម៉ឺនដុល្លារ ២៥ឆ្នាំ គន្ធបុប្ផាចំណាយ៦៣២លានដុល្លារ តែការព្យាបាលមានប្រសិទ្ធភាពខ្ពស់ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៧កន្លងទៅ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងខេត្តសៀមរាប បានទទួលពិនិត្យ និងព្យាបាលស្ត្រី និងកុមារជាង ១លាន២សែនាក់។ ដោយឡែកសម្រាប់រយៈពេល២៥ឆ្នាំ តាំងតែចាប់កំណើតមកនៅក្នុងឆ្នាំ១៩៩២ មន្ទីរមួយនេះ បានចំណាយថវិការ អស់ ៦៣២លានដុល្លារ៕ | ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានប្រកាសបង្កើតមូលនិធិមូលគន្ធបុប្ផា ដើម្បីប្រមូលធនធានទ្រទ្រង់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងព្យាបាលកុមារ និងស្ត្រីកម្ពុជារាប់ពាន់នាក់ដោយឥតគិតថ្លៃ ក្នុងមួយថ្ងៃៗ។ |
លោក ផាន បូរី ជំនួយការនៃមជ្ឈមណ្ឌលវិទ្យាសាស្រ្តនិងវប្បធម៌រុស្ស៊ីប្រចាំកម្ពុជា ពន្យល់ថា មុខជំនាញនុយក្លេអ៊ែស៊ីវិល គឺជាការសិក្សាផ្នែកបច្ចេកទេសឬបច្ចេកវិទ្យានុយក្លេអ៊ែ ដើម្បីយកមកបម្រើការងារក្នុងវិស័យផ្សេងៗនៅកម្ពុជា។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក បញ្ជាក់ថា៖«មិនមែន [ទៅរៀន] ខាង [ផលិត] អាវុធ [នុយក្លេអ៊ែ] អីទេ។ អាហ្នឹង គ្រាន់តែជាបច្ចេកទេសខាងពេទ្យ ឬមួយរូបវិទ្យា ឬក៏ការគ្រប់គ្រងចំណីអាហារអីហ្នឹង...»។ លោក បន្តថា ដោយសារកម្ពុជាខ្វះធនធានមនុស្សផ្នែកនុយក្លេអ៊ែស៊ីវិល ហើយស្របពេលកម្ពុជា មានគម្រោងសាងសង់ស្ថានីយ៍ប្រើថាមពលនុយក្លេអ៊ែនាពេលអនាគតផងនោះ ក្រសួងបរិស្ថាន បានព្យាយាមជំរុញឲ្យមាននិស្សិតខ្មែរ ទៅសិក្សាជំនាញនុយក្លេអ៊ែស៊ីវិលនេះ នៅបរទេស។ លោក បន្ថែមថា ពេលត្រឡប់មកវិញ និស្សិតខ្មែរ ដែលទៅសិក្សាជំនាញនុយក្លេអ៊ែស៊ីវិលទាំងនោះ អាចនឹងតម្រូវឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងបរិស្ថានតែម្តង។ លោក ផ្តល់ព័ត៌មានថា បច្ចុប្បន្ន មាននិស្សិតខ្មែរជាង១០នាក់ ដែលកំពុងសិក្សាជំនាញនុយក្លេអ៊ែស៊ីវិលនៅរុស្ស៊ី។ លោក ប្រាប់ទៀតថា រុស្ស៊ី ចាប់ផ្តើមផ្តល់អាហារូបករណ៍ដល់កម្ពុជា ក្នុងវិស័យនុយក្លេអ៊ែនេះ តាំងពីឆ្នាំ២០១៤មក។ សេចក្តីជូនដំណឹងរបស់សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី បានឲ្យដឹងថា ជំនាញនុយក្លេអ៊ែ និងជំនាញផ្សេងទៀត ពាក់ព័ន្ធនឹងនុយក្លេអ៊ែ ដែលត្រូវសិក្សា មាន៣០មុខ ដូចជា Nuclear Power and Technology, Technology Material, Physics, Chemistry, និង Astronomy ជាដើម។ ការសិក្សាជំនាញនុយក្លេអ៊ែស៊ីវិលនេះ មាន៣កម្រិត គឺថ្នាក់បរិសញ្ញាបត្រ ឬថ្នាក់ Specialist, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់, និង ថ្នាក់បណ្ឌិត។ សិស្ស-និស្សិត និងមន្រ្តីរាជការ ដែលមានសញ្ញាបត្រចាប់ពីបាក់ឌុប ដល់បរិញ្ញាបត្រជាន់ខ្ពស់ គឺអាចដាក់ពាក្យសុំអាហារូបករណ៍ តាមរយៈគេហទំព័រ https://education-in-russia.com/ ដើម្បីទៅសិក្សាជំនាញនុយក្លេអ៊ែស៊ីវិលនៅរុស្ស៊ី។ កាលបរិច្ឆេទនៃការដាក់ពាក្យ ផុតកំណត់នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។ រយៈពេលនៃការសិក្សាជំនាញនុយក្លេអ៊ែស៊ីវិលនេះ គឺចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២២។ បើចង់ដឹងព័ត៌មាន សិស្ស-និស្សិត និង មន្រ្តីរាជការ អាចទៅកាន់មជ្ឈមណ្ឌលវិទ្យានិងវប្បធម៌រុស្ស៊ីដោយផ្ទាល់ ដែលមានអាសយដ្ឋាននៅផ្ទះលេខ១០៣ មហាវិថីព្រះនរោត្តម ឬហៅទូរស័ព្ទទៅកាន់លេខ ០២៣ ២១ ៣៥ ០៨/ ០៨៥ ៩៨ ៨០ ៧៤៕ | រដ្ឋាភិបាលរុស្ស៊ី ផ្តល់អាហារូករណ៍៦កន្លែង ដល់សិស្ស-និស្សិតនិងមន្រ្តីរាជការកម្ពុជា ដើម្បីទៅសិក្សាជំនាញនុយក្លេអ៊ែស៊ីវិល និងជំនាញផ្សេងទៀត ដែលពាក់ព័ន្ធនឹងនុយក្លេអ៊ែ។ នេះបើតាមសេចក្តីជូនដំណឹងរបស់សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី ដែលចេញនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១។ |
ទោះបីជាគោលដៅនៃការគ្រប់គ្រងកំហឹងអាចហាក់បីដូចជារឿងពិបាកមួយក៏ដោយ ក៏វាអាចជាសញ្ញាមួយផ្តល់ន័យវិជ្ជមានដែរ។ មានជំហ៊ានសាមញ្ញៗមួយចំនួនដែលអាចជួយគ្រប់គ្រងកំហឹងក្នុងទំនាក់ទំនងមួយបាន។ ពិតណាស់ វគ្គសិក្សាគ្រប់គ្រងកំហឹងជាច្រើនដែលអាចស្តារអ្វីៗឡើងវិញបាន។ ទោះបីជាយ៉ាងណាក៏ដោយ វាតែងតែជាការណែនាំអោយចាប់ផ្តើជាមួយនឹងការស្ទាប់ស្ទង់ក្នុងកម្រិតមធ្យមនៅផ្ទះសិនមុនពេលប្រឆាំងយកឈ្នះវា។ វិធីសាស្ត្រធម្មតាៗក្នុងការគ្រប់គ្រងកំហឹង បើសិនជាអ្នកអស់សង្ឈឹមក្នុងការស្វែងរកចម្លើយពីរបៀបគ្រប់គ្រងកំហឹងក្នុងទំនាក់ទំនងមួយ អ្នកអាចរកវាបាននៅក្នុងវិធីសាស្ត្រធម្មតាខាងក្រោមនេះបាន។ ចាប់ផ្តើមរាប់៖ អ្នកប្រហែលជាធ្លាប់លឺរឿងនេះរាប់ពាន់ដងហើយមើលទៅ ប៉ុន្តែវាប្រាកដជាមានប្រសិទ្ធភាព ដូច្នេះចូរបន្សល់ទុកវិធីគ្រប់គ្រងកំហឹងមួយនេះអោយជាប់ខ្លួនរហូតទៅ។ នៅពេលអ្នកឈានជើងចូលទៅក្នុងការបញ្ឈប់កំហឹង ចូររាប់លេខពីមួយដល់ ១០ ដើម្បីអាចបន្ធូរបន្ថយកំហឹងនោះបាន។ ដកខ្លួនចេញ៖ នៅពេលស្ថានភាពកាន់តែដុនដាប់គ្រប់គ្រាន់សម្រាប់ឃើញខ្លាំងក្លាហើយ អ្នកគ្រាន់តែឈានជើងដើរចេញពីទីនោះទៅបានហើយ។ ការផ្តាច់ខ្លួនចេញបែបនេះនឹងផ្តល់អោយអ្នកនូវពេលវេលាដើម្បីគិត និងវាយតម្លៃទៅលើអាកប្បកិរិយារបស់ខ្លួនបាន ព្រមទាំងអាចរំងាប់អារម្មណ៍នោះបានទៀតផង។ មើលពេលដែលអ្នកនិយាយ៖ ចូររំលឹកឡើងវិញរាល់សម្តីដែលអ្នកនិយាយទាំងអស់ពេលកំពុងតែខឹង។ ពេលអ្នកប្រាកដជាមានវិប្បដិសារីចំពោះវានៅថ្ងៃក្រោយ ដូច្នេះយកល្អកុំនិយាយអ្វីទាំងអស់តែម្តង។ ចូររក្សាភាពស្ងៀមស្ងាត់អោយបានយូរតាមតែអាចធ្វើបានបើសិនជានរនាម្នាក់ជម្រុញអោយអ្នកនិយាយ។ បញ្ចូលការហាត់ប្រាណជាទម្លាប់ប្រចាំថ្ងៃរបស់អ្នក៖ ការធ្វើបែបនេះមិនគ្រាន់តែជួយអោយរាងកាយរបស់អ្នកមានសុខភាពល្អទេ តែវាក៏នឹងជួយគ្រប់គ្រងអារម្មណ៍អ្នកបានយ៉ាងល្អផងដែរ។ ការហាត់ប្រាណត្រូវបានគេស្គាល់ថាជួយបញ្ចេញអ័រម៉ូនសប្បាយចិត្តដែលជួយអោយអ្នកមានអារម្មណ៍ល្អចំពោះខ្លួនឯង និងអ្នកដទៃ។ ពេលស្ថិតក្នុងស្ថានភាពខឹង រឿងដែលល្អបំផុតដែលត្រូវធ្វើនោះត្រូវចំណាយពេលដើរ និងសម្រួលដល់សរសៃប្រសាទរបស់អ្នក។ រៀនលើកលែងទោស និងបំភ្លេច៖ ការទើសទាល់គ្នាគ្រាន់តែធ្វើអោយមានសម្ពាធរវាងអ្នក និងដៃគូប៉ុណ្ណោះ។ បើសិនជាអ្នកអាចដកខ្លួនចេញពីស្ថានភាពមួយដែលធ្វើអោយមិនសប្បាយចិត្តបាន ចូរសិក្សាពីរបៀបលុបបំបាត់វាចេញពីការចងចាំរបស់អ្នករហូតទៅ។ ជីវិតរស់នៅដែលមានទស្សនៈវិជ្ជមានដល់ទំនាក់ទំនងគឺវាល្អជាទស្សនៈអវិជ្ជមាន។ វិធីសាស្គ្រគ្រប់គ្រងកំហឹងទាំងនេះប្រាកដជានឹងជួយគ្រប់គ្រងទំនាក់ទំនងដ៏ផ្អែមល្អែមជាមួយដៃគូររបស់អ្នកបាន ហើយចូរចងចាំជានិច្ចថា កំហឹងគឺជារឿងមួយកើតឡើងបណ្តោះអាសន្នទេ តែទំនាក់ទំនងគឺជារឿងកើតឡើងរហូត៕ ត្រួតពិនិត្យដោយ www.health.com.kh | ការដែលមានកំហឹងជាប់ខ្លួនខ្លាំងក្លាអាចធ្វើអោយបែកបាក់ដល់ទំនាក់ទំនងយ៉ាងច្រើនប្រភេទ។ មិនខ្វល់ថា មានហេតុផលត្រឹមត្រូវបែបណានោះទេ នៅពេលដែលអ្នកផ្ទុះកំហឹងហើយនោះ វានឹងបង្កើតទៅជាសម្លេងអវិជ្ជមានក្នុងចិត្តរបស់ដៃគូអ្នកមិនខាន។ភាគច្រើន កំហឹងគឺជាការបញ្ជូនសញ្ញាមួយដែលអាចធូរស្រាលមកវិញទៅតាមពេលវេលា ប៉ុន្តែវាក៏បន្សលទុកនូវការខូចខាតផងដែរ។ ហើយមានរឿងតិចតួចមួយដែលអ្នកអាចធ្វើបានតាមរយៈការមានវិប្បដិសារីទៅលើវា។ ដូច្នេះហើយ ការខិតខំប្រឹងប្រែងគួរតែរកអោយឃើញពីវិធីគ្រប់គ្រងកំហឹងមុនពេលវេលាចាប់ផ្តើមគ្រប់គ្រងលើអ្នក។ |
ពិធិបុណ្យមាឃបូជា, ទិវាកុមារអន្តរជាតិ១ មិថុនា, ខួបកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣តុលា និងទិវាសិទ្ធិមនុស្ស១០ធ្នូ លែងជាប្រតិទិនឈប់សម្រាកទៀតហើយ។ ជាមួយគ្នានោះ ទិវាចងចាំ ២០ ឧសភា ក៏ត្រូវដកចេញពីប្រតិទិនវិញផងដែរ។ សម្រាប់ពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហនុ នៅថ្ងៃខែឧសភា ដែលធ្លាប់តែឈប់សម្រាកចំនួន៣ ថ្ងៃ ត្រូវមកឈប់សម្រាកតែមួយថ្ងៃវិញ។ ខែកុម្ភះ កក្កដា សីហា និងធ្នូ មិនមានថ្ងៃឈប់សម្រាកសាធារណៈឡើយ។ ប្រតិទិនឈប់សម្រាកការងារ ទាំង២២ថ្ងៃ ក្នុងឆ្នាំ២០២០ខាងមុខនេះ ខែមករា - ថ្ងៃទី ១ ខែមករា ៖ ទិវាចូលឆ្នាំសកល - ថ្ងៃទី ៧ ខែមករា ៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ខែមីនា - ថ្ងៃទី ៨ ខែមីនា ៖ ទិវាអន្តរជាតិនារី ខែមេសា - ថ្ងៃទី ១៣-១៤-១៥-១៦ ខែមេសា ៖ ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ខែឧសភា - ថ្ងៃទី ១ ខែឧសភា ៖ ទិវា ពលកម្ម អន្តរជាតិ - ថ្ងៃទី ៦ ខែឧសភា ៖ ពិធីបុណ្យ វិសាខបូជា - ថ្ងៃទី ១០ ខែឧសភា ៖ ពិធីបុណ្យ ព្រះរាជពិធីច្រត់ព្រះនង្គ័ល -ថ្ងៃទី ១៤ ខែឧសភា ៖ ព្រះរាជពិធី បុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ខែមិថុនា - ថ្ងៃទី ១៨ ខែមិថុនា ៖ ព្រះ រាជពិធី បុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ខែកញ្ញា - ថ្ងៃទី ១៦-១៧-១៨ ខែកញ្ញា ៖ ពិធីបុណ្យ ភ្ជុំបិណ្ឌ - ថ្ងៃទី ២៤ ខែកញ្ញា ៖ ទិវា ប្រកាសរដ្ឋធម្មនុញ្ញ ខែតុលា - ថ្ងៃទី ១៥ ខែតុលា ៖ ទិវា ប្រារព្ធ ពិធី គោរព ព្រះ វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព ទឹកដី និង ឯកភាព ជាតិ ខែ្មរ « ព្រះ បរម រតន កោដ្ឋ » - ថ្ងៃទី ២៩ ខែតុលា ៖ ព្រះរាជ ពិធី គ្រង ព្រះ បរម រាជសម្បត្តិ របស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា - ថ្ងៃទី ៣០-៣១ ខែតុលា ៖ ព្រះរាជ ពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង សំពះ ព្រះ ខែ អកអំបុក ខែវិច្ឆិកា - ថ្ងៃទី១ ខែវិចិ្ឆកា ៖ ព្រះរាជ ពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង សំពះ ព្រះ ខែ អកអំបុក - ថ្ងៃទី ៩ ខែវិច្ឆិកា ៖ ពិធីបុណ្យ ឯករាជ្យជាតិ៕ | សម្រាប់ឆ្នាំ២០២០ខាងមុខនេះ រដ្ឋាភិបាលកម្ពុជា បានកំណត់ថ្ងៃឈប់សម្រាកឲ្យនៅត្រឹមតែ២២ថ្ងៃវិញ ខណៈរាល់ឆ្នាំមានចំនួនពី២៧ថ្ងៃ ទៅ២៨ថ្ងៃ។ នេះបើតាមយោងតាមអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករប្រចាំឆ្នាំ២០២០ ដែលចុះផ្សាយនៅថ្ងៃទី២ ខែសីហា។ រដ្ឋាភិបាលកម្ពុជា សម្រេចកាត់បន្ថយថ្ងៃឈប់សម្រាកនៅឆ្នាំក្រោយនេះ ដើម្បីសម្រួលដល់ការរកស៊ីរបស់វិនិយោគនៅកម្ពុជា។ |
ចំនួនភ្ញៀវទេសចរបរទេសជាង៤ពាន់នាក់ ដែលបានទិញបណ្ណចូលទស្សនាតំបន់នានានៃបរិវេណរមណីយដ្ឋានអង្គរ គឺបានផ្តល់ចំណូលដល់គ្រឹះស្ថានអង្គរ បានសរុប ១៧២,៨២៣ដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់គ្រឹះស្ថានអង្គរ។ ដោយឡែក សម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ គ្រឹះស្ថានអង្គរ រកចំណូលបានជាង១២ម៉ឺនដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ជិត៣ពាន់នាក់។ កាលឆ្នាំ២០២០នៃវិបត្តិជំងឺកូវីដ-១៩ កម្ពុជាទទួលបានចំណូលជាង១៨,៦លានដុល្លារ ពីភ្ញៀវទេសចរបទេសជាង៤០ម៉ឺននាក់ ដែលទិញបណ្ណចូលទស្សនា«រមណីយដ្ឋានអង្គរ»។ ប៉ុន្តែចំណូលនេះ បើនឹងឆ្នាំ២០១៩ គឺបានធ្លាក់ចុះរហូតជាង៨០ភាគរយ។ នេះបើតាមគ្រឹះស្ថានអង្គរ៕ | ភ្នំពេញ៖ ២ខែដំបូងនៃឆ្នាំ២០២១ «រមណីយដ្ឋានអង្គរ» មានភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនា ត្រឹមតែ៤,១៩៤នាក់ ប៉ុណ្ណោះ។ បើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី១មីនា ចំនួនភ្ញៀវទេសចរបរទេសនេះ គឺបានធ្លាក់ចុះរហូត៩៨,៧៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០កន្លងមក។ |
អតីតប្រធានាធិបតីស្បែកខ្មៅ លោក បារ៉ាក់ អូបាម៉ា បានប្រកាសលើកតម្កើងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងការដឹកនាំប្រទេស ដោយលោកយល់ថា បុរសសព្វថ្ងៃនេះបង្កបញ្ហាច្រើនណាស់។ លោក អូបាម៉ា ទំនងចង់និយាយរឿងអាស្រូវបៀតបៀនផ្លូវភេទដែលកំពុងកើតឡើងព្រោងព្រាតក្នុងចំណោមអ្នកនយោបាយ និងសិល្បករល្បីឈ្មោះជាច្រើននាក់នៅអាមេរិក។ ក្នុងជំនួបជាមួយពាណិជ្ជករធំៗក្នុងរដ្ឋធានីប៉ារីសនៅថ្ងៃទី២ ខែធ្នូ លោក អូបាម៉ា បានបង្ហាញគំនិតរបស់លោកដែលចង់ឲ្យការផ្ដោតការយកចិត្តទុកដាក់ឲ្យបានច្រើនលើការផ្ដល់អំណាចទៅឲ្យស្ត្រី។ «មិនមែននិយាយជាទូទៅទេ ប៉ុន្តែស្ត្រីហាក់មានសមត្ថភាពខ្ពស់ជាងបុរស ដោយមួយផ្នែកព្រោះតែការចុះសម្រុងជាមួយគេឯងរបស់ស្ត្រី»។ នេះជាការបញ្ជាក់របស់លោក អូបាម៉ា ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ។ ឆ្លៀតឱកាសនោះ អតីតប្រធានាធិបតីទី៤៤ ក៏បាននិយាយរិះគន់ចំៗអ្នកស្នងតំណែងរបស់ខ្លួន គឺប្រធានាធិបតីទី៤៥ ដូណាល់ ត្រាំ ។ លោក អូបាម៉ា បានបង្ហាញការខកចិត្តចំពោះលោក ត្រាំ ដែលដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ។ គឺលោក អូបាម៉ា នេះហើយ ដែលនាំអាមេរិកចូលកិច្ចព្រមព្រៀងពិភពលោកមួយនេះ ប៉ុន្តែលោក ត្រាំ យល់ថា កិច្ចព្រមព្រៀងនេះប៉ះពាល់សេដ្ឋកិច្ចអាមេរិក ហើយក៏សម្រេចចិត្តដើរចេញតែម្ដង។ ចំពោះមុខអ្នកចូលរួមក្នុងវេទិកា Les Napoleons លោក អូបាម៉ា ចាត់ទុកការដើរចេញរបស់អាមេរិកពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្រោមរដ្ឋបាលលោក ត្រាំ ជាអវត្តមានបណ្ដោះអាសន្ននៃការដឹកនាំរបស់អាមេរិកស្ដីពីបញ្ហាបម្រែបម្រួលអាកាសធាតុ។ ប៉ុន្តែអតីតមេដឹកនាំអាមេរិកវ័យ៥៦ឆ្នាំរូបនេះ ក៏បានសរសើរការប្ដេជ្ញាចិត្តរបស់ប្រទេសផ្សេងក្នុងការដោះស្រាយបញ្ហាពិភពលោកមួយនេះ ទោះជាគ្មានវត្តមានអាមេរិកក្ដី។ ការលើកឡើងរបស់អតីតប្រធានាធិបតីអាមេរិកខាងលើ អាចនិយាយបានថា លោក អូបាម៉ា នៅតែមិនតែអស់ចិត្តនឹងការក្លាយជាប្រធានាធិបតីអាមេរិករបស់លោក ត្រាំ ដែលផ្ដួលលោកស្រី ហ៊ីឡារី គ្លីនតុន ក្នុងការបោះឆ្នោតឆ្នាំ២០១៦ ។ លោក អូបាម៉ា បានគាំទ្រលោកស្រី គ្លីនតុន សម្រាប់តំណែងប្រធានាធិបតី ប៉ុន្តែនៅតែចាញ់លោក ត្រាំ ។ ក្រោមការដឹកនាំរបស់លោក ត្រាំ នយោបាយអាមេរិកបានប្រែប្រួលស្ទើរទាំងស្រុងទៅហើយ ឯតំណែងបងធំពិភពលោក ក៏លែងសូវមានន័យដែរ៕ | អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បាននិយាយរិះគន់ការដឹកនាំប្រទេសរបស់មេដឹកនាំជាបុរស ដែលចោមរោមដោយបញ្ហាមិនចេះអស់។ អតីតប្រមុខអាមេរិករូបនេះចង់ឃើញស្ត្រីកាន់តែច្រើនគ្រប់គ្រងប្រទេសជាតិ ព្រោះពួកគេមានអាកប្បកិរិយាចុះសម្រុងក្នុងសង្គមជាងបុរស។ និយាយដល់រឿងនេះ លោក អូបាម៉ា ក៏ឆ្លៀតរិះគន់លោក ដូណាល់ ត្រាំ ប្រធានាធិបតីបច្ចុប្បន្នរបស់អាមេរិក ដែលសម្រេចចិត្តដើរចេញពីកិច្ចព្រមព្រៀងអាកាសធាតុពិភពលោកឆ្នាំ២០១៥ ។ |
រស់នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្មេងប្រុស អៀក មិនមានឱកាសទៅអង្គុយក្នុងថ្នាក់រៀន ដូចក្មេងដទៃឡើយ ពីព្រោះគេមានបន្ទុកដោះស្រាយជីវភាពគ្រួសារ ដែលមានម្តាយ និងប្អូនៗ ពីរនាក់ ទៀត។ ឪពុកបោះបង់ចោលគ្រួសារ រីឯម្តាយមានសតិមិនគ្រប់ ដូច្នេះអៀក ជាអ្នកទទួលខុសត្រូវដ៏សំខាន់សម្រាប់សម្បុកដ៏រងាមួយនេះ។ ThmeyThmey25 មិនបានជួបកុមារ អៀក ផ្ទាល់និងសមាជិកគ្រួសាររបស់គេនោះឡើយ ប៉ុន្តែអ្នកស្រី ប៉ែន យ៉ាទី ដែលជាសប្បុរសជនម្នាក់ បានដឹងពីដំណើររឿងរ៉ាវរបស់គ្រួសារនេះ ដោយសារតែអ្នកស្រីបានចុះទៅដល់ទីតាំងរស់នៅរបស់ពួកគេកាលពីខែមេសា កន្លងទៅ ហើយបានយក អៀក មកព្យាបាលនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមិថុនា។ «ដៃស្តាំរបស់គាត់ក្ងង់ ធ្វើការងាររំពឹងដៃតែម្ខាង ហើយដៃម្ខាងដែលក្ងង់ហ្នឹង លំបាកក្នុងការធ្វើការងារណាស់។ ឥលូវនេះ ដៃគាត់បានកាត់សាច់ និងវះកាត់ហើយ ដោយខាងមន្ទីរពេទ្យមិនយកលុយ ហើយព្យាបាលដោយយកចិត្តទុកដាក់លើក្មេងផងដែរ»។ នេះជាការរៀបរាប់របស់អ្នកស្រី យ៉ាទី។ អ្នកស្រីប៉ែន យ៉ាទី និងកុមារ អៀក។ រូបភាពដោយ៖ អ្នកស្រី ប៉ែន យ៉ាទី សប្បុរសជនវ័យ៣២ឆ្នាំរូបនេះ បានបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ ដៃរបស់ អៀក ព្យាបាលបាន៥០ភាគរយហើយ និងមានភាពល្អប្រសើរជាងមុនច្រើន ហើយគេត្រូវធ្វើដំណើរមកភ្នំពេញជាប្រចាំផងដែរដើម្បីពិនិត្យ និងចាក់ថ្នាំបន្ទន់សាច់ដើម្បីកាត់សាច់ចេញ។ អៀក ម្តាយ និងប្អូនៗ បច្ចុប្បន្ន នាំគ្នារស់នៅលើដីរដ្ឋ ព្រោះមិនមានផ្ទះសម្បែងដែលជាកម្មសិទ្ធិរបស់ខ្លួនឡើយ។ នៅពេលកុនខ្លួនដោយសារមិនអាចទៅចៀរជ័រកៅស៊ូ អៀកបង្ខំលើកដៃសុំលុយពីអ្នកដទៃដើម្បីដោះស្រាយជីវភាព។ ក្រៅពីជួយព្យាបាល អ្នកស្រីយ៉ាទី មានបំណងជួយឲ្យកុមាររូបនេះបានចូលសាលារៀន និងមិនបាច់ទៅជាជ័រកៅស៊ូដូចមុន។ ម្ចាស់គណនីហ្វេសប៊ុកមួយ បានរៀបរាប់ថា៖«កូនគេកូនយើង បើជួយគ្នាបាន បានបុណ្យច្រើនណាស់។ គាត់ជាក្មេងម្នាក់ដែលរឹងមាំ តស៊ូរកលុយចញ្ចឹមម្តាយសតិមិនគ្រប់ ឳពុកវិញទៅបាត់មិនដែលមកមើលថែពួកគាត់ គាត់ត្រូវរកលុយចញ្ចឹមម្តាយផងចញ្ចឹមប្អូនពីនាក់ទៀត ក្មួយត្រូវគេវ៉ៃពេលទៅជាជ័រកៅស៊ូម្តងៗ ទោះគ្មានអ្នកណាជូនគាត់មកពេទ្យក៏គាត់ឡើងមកម្នាក់ឯងមកជួបខ្ញុំដែរ ព្រោះគាត់ចង់បានដៃត្រង់ឡើងវិញ នាងខ្ញុំសង្ឃឹមថានិងមានបងប្អូនសប្បុរសជនអាណិតជួយគាត់បន្តទៀតផង»៕ កុមារ អៀក ក្រោយពេលវះកាត់។ រូបភាពដោយ៖ អ្នកស្រី ប៉ែន យ៉ាទី កុមារ អៀក កំពុងវះកាត់ក្នុងមន្ទីរ។ រូបភាពដោយ៖ អ្នកស្រី ប៉ែន យ៉ាទី ដៃខ្វង់ របស់កុមារអៀក ដែលឆេះពេលធ្វើម្ហូប។ រូបភាពដោយ៖ អ្នកស្រី ប៉ែន យ៉ាទី | កុមារ អៀក វ័យ១៥ឆ្នាំ កំពុងព្យាបាលដៃខ្វង់ ដែលរុំារ៉ៃរយៈពេល២ឆ្នាំមកហើយ។ ស្លាកស្នាមរបួសនេះ កើតដោយសារតែដៃអាវរបស់គេបានប្រឡាក់ប្រេង ហើយបានឆាបឆេះនៅពេលគេចំអិនម្ហូបអាហារ ក្រោយចេញពីចៀរជ័រកៅស៊ូ។ សប្បុរសជនម្នាក់ បានរៀបរាប់យ៉ាងដូច្នេះ ប្រាប់ ThmeyThmey25 ប៉ុន្តែគាត់មិនបានដឹងនាមត្រកូលពិតប្រាកដរបស់កុមារអៀកនោះឡើយ ដោយគ្រាន់តែជាក់ច្បាស់ថា កុមារកម្សត់រូបនេះ មានភារកិច្ចធ្វើការរកប្រាក់ចិញ្ចឹមម្តាយដែលមានសតិមិនគ្រប់ និងប្អូន២នាក់ទៀត។ |
តំណាងរាស្ត្រហ្វីលីពីនមួយ គឺលោក Alejano, Gary C មកពីក្រុង Quezon បានថ្លែងប្រាប់សារព័ត៌មាន South China Morning Post ថា លោក ចង់ឲ្យមានថ្ងៃបុណ្យជាតិមួយថ្ងៃដើម្បីរម្លឹកដល់សាលក្រមទីក្រុងឡាអេ ស្តីពីជ័យជម្នះរបស់ហ្វីលីពីនលើរឿងក្តីសមុទ្រចិនខាងត្បូង ដែលហ្វីលីពីនហៅថា សមុទ្រខាងលិចហ្វីលីពីននោះ។ តាមប្រភពព័ត៌មានដដែលនោះ អ្នកតំណាងរាស្ត្ររូបនេះ បានអះអាងថា តាមរយៈសំណើនៃសេចក្តីព្រាងច្បាប់ស្តីពីការដាក់ថ្ងៃ១២ កក្កដា ជាថ្ងៃឈប់សម្រាក នឹងអាចបណ្តុះស្មារតីរបស់ពលរដ្ឋហ្វីលីពីន និងមោទកភាពរបស់ជាតិផងដែរ។ អ្នកតំណាងរាស្ត្រ ក៏បានបន្ថែមផងដែរថា ការណ៍ ដែលលោក ធ្វើសំណើបែបនេះ ក៏ព្រោះតែលោក មិនពេញចិត្តលើចំណាត់ការរបស់រដ្ឋាភិបាល ដែលហាក់ដូចជាមិនសូវអើពើនឹងសាលក្រមមួយនេះ។ តាមអ្នកតំណាងរាស្ត្រ ដែលជាអ្នករិះគន់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ មិនសំចៃមាត់ផងដែរនោះ ប្រសិនបើសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តក្លាយជាច្បាប់មែននោះ អង្គភាពពាក់ព័ន្ធរបស់រដ្ឋាភិបាលហ្វីលីពីនមួយចំនួនពិសេសវិស័យអប់រំ ក៏តម្រូវឲ្យដាក់បញ្ចូលជាព្រឹត្តិការណ៍័ប្រវត្តិសាស្ត្រនៃជ័យជម្នះហ្វីលីពីនប្រឆាំងនឹងចិនទៅក្នុងកម្មវិធីសិក្សាផងដែរ។ គួររម្លឹកផងដែរថា នៅថ្ងៃទី១២ កក្កដា ឆ្នាំ២០១៦ មជ្ឈត្តការនៃតុលាការអចិន្ត្រៃយ៍ ក្រុងឡាអេ នៃប្រទេសហូឡង់ បានប្រកាសសាលក្រមជាឯកច្ឆ័នលើបណ្តឹងរបស់ហ្វីលីពីនប្រឆាំងចិន។ សាលក្រមលក្ខណៈចាប់បង្ខំនេះ បានបកស្រាយថា ចិន មិនមានមូលដ្ឋានផ្នែកច្បាប់ទាក់ទងនឹងសិទ្ធិប្រវត្តិសាស្ត្រដើម្បីទាមទារលើតំបន់ចំណុចទាំងប្រាំបួនត្រេ(Nine-Dash Line) ដែលស្ទើរតែស្មើនឹងតំបន់ទាំងស្រុងនៃសមុទ្រចិនខាងត្បូងឡើយ។ ដំណើរការរឿងក្តីរបស់ហ្វីលីពីនប្រឆាំងនឹងចិនពេលនោះ មិនមានការចូលរួមពីភាគីចិនឡើយ ដែលហេតុនេះហើយ ធ្វើឲ្យរដ្ឋាភិបាលចិន ប្រកែកមិនទទួលស្គាល់ សាលក្រម និងថែមទាំងចាត់ទុកសាលក្រមនោះ ដូចជាសម្រាមយ៉ាងដូច្នេះឯង។ គួរកត់សម្គាល់នោះ ទោះបីមានសាលក្រមនេះនៅនឹងដៃក៏ដោយ រដ្ឋាភិបាលហ្វីលីពីនរបស់លោក ឌូទើតេ មិនដែលអនុវត្តឡើយ ដោយសារមិនចង់មានជម្លោះជាមួយនឹងចិន។ សមុទ្រចិនខាងត្បូង គឺជាដែនអធិបតេយ្យមួយ ដែលមានរឿងចម្រូងចម្រាស់នៃការកម្មសិទ្ធិគ្រប់គ្រង។ រដ្ឋអាស៊ាន រួមមាន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម បានទាមទារគ្រប់គ្រងតំបន់មួយចំនួននៃសមុទ្រនេះ តាមច្បាប់អន្តរជាតិ ខណៈ ចិន ប្រកាសខ្លួនថា ជាម្ចាស់កម្មសិទ្ធិនៃដែនសមុទ្រនេះស្ទើរតែទាំងស្រុងតែម្តង៕ | សមាជិកសភាមួយរូបរបស់ហ្វីលីពីន បានដាក់សំណើសេចក្តីព្រាងច្បាប់មួយស្តីការឈប់សម្រាក ឬបុណ្យជាតិរយៈពេលមួយថ្ងៃ ដើម្បីរម្លឹកពីជ័យជម្នះ នៃការចេញសាលក្រមតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ទីក្រុងឡាអេលើសំណុំរឿងសមុទ្រចិនខាងត្បូងជាមួយចិន។ សំណើរបស់សមាជិកសភារូបនេះ ក៏ធ្វើឡើងក្នុងគោលបំណងដើម្បីបណ្តុះស្មារតីប្រជាជនហ្វីលីពីនឲ្យស្រលាញ់សមុទ្រចិនខាងត្បូងផងដែរ។ |
យ៉ាងណាមិញ បើសិនជាធ្វើវាជ្រុលពេកគឺធ្វើឲ្យមានជំងឺវិញបានដែរ។ មានទម្លាប់ប្រចាំថ្ងៃខ្លះដែលយើងកំពុងតែធ្វើ ហើយក៏មិនបានដឹងថាវាអាចនឹងធ្វើឲ្យយើងមានជំងឺដែរ ដូច្នេះតើទម្លាប់ទាំងនោះមានអ្វីខ្លះទៅ? កង្វះការញ៉ាំអាហារផ្សេងៗគ្នា អ្នកប្រហែលជាញ៉ាំអាហារផ្តល់សុខភាពរាល់ថ្ងៃ ប៉ុន្តែការញ៉ាំបន្លែ និងផ្លែឈើប្រភេទដូចៗគ្នារាល់ថ្ងៃពេកអាចនឹងបណ្តាលឲ្យងាយកើតជំងឺបាន។ រាងកាយមនុស្សយើងត្រូវការវីតាមីន និងជាតិរ៉ែខុសៗគ្នាទើបធ្វើការបានល្អ។ ប្រព័ន្ធភាពស៊ាំពឹងផ្អែកទៅលើជីវជាតិច្រើនទើបធ្វើការបានល្អ។ ជីវជាតិទាំងនេះក៏ដើរតួនាទីប្រឆាំងនឹងបាក់តេរី និងវីរុសផងដែរ។ ជាក់ស្តែក អ្នកដែលកង្វះវីតាមីនក្នុងខ្លួនគឺងាយនឹងមានការបង្ករោគក្នុងខ្លួនណាស់ ព្រោះរាងកាយមិនអាចផលិតកោសិកាគ្រាប់ឈាមសបាន។ វីតាមីន E ជួយបង្ការជំងឺនៅផ្លូវដង្ហើម។ ដូច្នេះអ្វីដែលអ្នកគួរធ្វើនោះ ត្រូវតែមានការទទួលទានអាហារច្រើនប្រភេទដែលមានជីវជាតិខុសៗគ្នាឲ្យបានច្រើន។ សម្ងំតែនៅក្នុងផ្ទះ មនុស្សជាច្រើនជឿថា ការនៅក្នុងផ្ទះអាចជួយកាត់បន្ថយឱកាសកើតជំងឺបាន។ អ្នកនឹងមិនងាយមានការបង្ករោគដោយវីរុសដោយសារតែមានមនុស្សជុំវិញខ្លួនច្រើន។ ទោះបីជាយ៉ាងណាក៏ដោយ យើងរស់នៅក្នុងពេលវេលាមួយដែលអាចធ្វើរឿងទាំងអស់ក្នុងផ្ទះបាន ហើយក៏មិនបាច់ទៅណាច្រើនដែរ។មនុស្សមួយចំនួនចូលចិត្តធ្វើការនៅផ្ទះ និងចំណាយពេលនៅក្នុងផ្ទះច្រើនបំផុត។ ប៉ុន្តែបើសិនជាអ្នកំណាយពេលវេលាពីរបីនាទីចេញទៅក្រៅផ្ទះ ដើម្បីប៉ះពន្លឺព្រះអាទិត្យខ្លះក៏គ្មានអ្វីជាបញ្ហាដែរ។ មែនហើយ មនុស្សភាគច្រើនត្រូវការពន្លឺព្រះអាទិត្យដើម្បីផលិតវីតាមីន D ក្នុងខ្លួនបាន។ វីតាមីនទាំងនេះត្រូវបានគេស្គាល់ថាមានប្រយោជន៍ដល់ការបង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងឆ្អឹងរឹងមាំ។ ដូច្នេះដើម្បីកុំឲ្យរាងកាយខ្វះវីតាមីនមួយនេះ យ៉ាងហោចណាស់អ្នកគួរតែដើរចេញទៅខាងក្រៅផ្ទះ ១៥នាទីនៅពេលព្រឹកទៅ។ មិនញ៉ាំអាហារពេលព្រឹក វាគឺជាទម្លាប់ញឹកញាប់មួយដែលមនុស្សយើងភាគច្រើនតែងតែធ្វើ។ ពេលព្រឹកគឺជារឿងច្របូកច្របល់មួយ ជាពិសេសអ្នកដែលរស់នៅក្នុងរបៀបរស់នៅមមារញឹកច្រើន ប៉ុន្តែអាហារពេលព្រឹកគឺជារឿងសំខាន់ដែលអាចជួយឲ្យអ្នកមានសុខភាពល្អបាន។ អាហារផ្តល់សុខភាពសម្រាប់ការចាប់ផ្តើមថ្ងៃថ្មីអាចជួយបង្កើនថាមពលរាងកាយ ប្រព័ន្ធភាពស៊ាំ និងមិនងាយឃ្លានទៀត។ បើសិនជាអ្នកកំពុងតែព្យាយាមសម្រកទម្ងន់ ការតមអាហារពេលព្រឹកគឺជារឿងដែលអាក្រក់បំផុត។ ខាំក្រចកដៃ មានរឿងមួយដែលនិយាយថា ក្មេងដែលឈឺច្រើន គឺដោយសារតែពួកគេចូលចិត្តយកដៃកាន់ចំណីដែលពួកគេញ៉ាំដោយផ្ទាល់។ គ្រូពេទ្យមិនបានឲ្យដឹងថាហេតុអ្វីបានជាគេងាយនឹងមានជំងឺបែបនេះទេរហូតដល់គាត់រកឃើញថា ក្មេងដែលមានជំងឺនោះគឺមិនចេះលាងសម្អាតដៃឡើយក្រោយពីចេញពីបន្ទប់ទឹក។ ដូច្នេះចូរស្រមៃថា នៅពេលអ្នកខាំក្រចកដៃ ទោះបីជាអ្នកបានលាងសម្អាតដៃពីរបីដងក្នុងមួយថ្ងៃហើយក៏ដោយ។ ក្រចកអ្នកអាចឲ្យបាក់តេរី និងភាពកខ្វក់ជ្រៀតចូលបានណាស់ ជាពិសេសវាអាចបណ្តាលឲ្យជាប់ដល់ធ្មេញទៀតនៅពេលជញ្ជក់ ឬខាំក្រចកដៃ។ សរុបសេចក្តីមក តាមរយៈការផ្លាស់ប្តូរ ឬលុបបំបាត់ទម្លាប់ទាំងអស់ខាងលើនេះ ពិតជាអាចជួយឲ្យអ្នកមានសុខភាពកាន់តែល្អបាន។ វានឹងជួយកាត់បន្ថយការកើតជំងឺ និងរបួសនានាបាន។ រាងកាយ និងចិត្តគំនិតត្រូវការការថែរក្សាច្រើន។ ទម្លាប់ញ៉ាំអាហារមិនល្អ កង្វះការហាត់ប្រាណ និងស្ត្រេសច្រើនដែលជាហេតុផលនាំឲ្យមានជំងឺ។ យ៉ាងហោចណាស់គួរតែចំណាយពេល ១៥នាទីក្នុងមួយថ្ងៃដើម្បីហាត់ប្រាណដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh | ការថែរក្សាសុខភាពឲ្យបានល្អគ្រប់ពេលគឺជារឿងងាយស្រួលណាស់។ យើងអាចហាត់ប្រាណរាល់ថ្ងៃ និងញ៉ាំអាហារផ្តល់សុខភាព ឬយើងនៅតែអាចធ្វើឲ្យរាងកាយនៅត្រជាក់ទោះបីជាកំពុងតែមានជំងឺធ្ងន់ធ្ងរហើយក៏ដោយ។ មនុស្សភាគច្រើនជឿថា វិធីសាស្ត្រដ៏សំខាន់ដើម្បីថែរក្សារាងកាយឲ្យមានសុខភាពល្អនោះគឺតាមរយៈការហាត់ប្រាណ និងប្រើថ្នាំបំប៉ន។ |
វចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «រាក» មានន័យថា លេចដោយរាន់ខ្លាំង ទប់មិនទាន់។ ឧទាហរណ៍៖ រាករូស, មេមាន់រាកស៊ុត, មេឆ្មារាកកូន។ ចំពោះពាក្យ «រាគ» សំដៅដោយ តម្រេក, សេចក្តីរីករាយ, ត្រេកត្រអាល ចំពោះកាម។ រាគចរិត ជាអ្នកដែលមានចិត្តប្រកបដោយរាគៈ៕ | ការពិតពាក្យទាំងពីរនេះ មានសូរសព្ទដូចគ្នា តែអត្ថន័យផ្សេងគ្នា។ «រាក» សំដៅដោយ ទប់មិនទាន់។ ចំណែកឯ «រាគ» សំដៅដោយសេចក្តីត្រេកត្រអាល។ |
គេហទំព័រ deepseachallenge.com បានបកស្រាយយ៉ាងដូច្នេះថា ចំណុចជ្រលងសមុទ្រដែលជ្រៅជាងគេនេះមានឈ្មោះថា «Challenger Deep» ដែលជាចំណុចពិសេសមួយក្នុងជួរជ្រលង Mariana Trench ។ ជ្រលងសមុទ្រនេះ មានទីតាំងនៅមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតនៃប្រទេសហ្វីលីពីន ដែលមានជម្រៅរហូតទៅដល់ជាង ១១គីឡូម៉ែត្រចុះទៅក្រោម។ បើប្រៀបធៀបជាមួយនឹងកំពូលភ្នំដែលបានលើកឡើងខាងលើ អេវឺរ៉ែសមានកម្ពស់ប្រមាណតែជិតប្រាំបួនគីឡូម៉ែត្រប៉ុណ្ណោះ ។ នៅក្នុងឆ្នាំ១៩៥១ នាវារបស់ចក្រភពអង់គ្លេសមានឈ្មោះថា H.M.S. Challenger II បានប្រើប្រាស់ឧបករណ៍វាស់ជម្រៅសមុទ្រ ប្រើប្រាស់សំឡេង ទៅលើទីតាំងច្បាស់លាស់មួយនេះ ហើយលទ្ធផលដែលពួកគេទទួលបានពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បើតាមលក្ខណៈបច្ចេកទេស នៅក្នុងជម្រៅបែបនេះ គ្មានពន្លឺព្រះអាទិត្យអាចចាំងចូលដល់បានឡើយ ហើយសីតុណ្ហភាពគឺត្រជាក់ក្បែរសូន្យអង្សាសេ។ បើនិយាយអំពីសម្ពាធទឹកវិញ ចំណុចជ្រលង «Challenger Deep» ទទួលសម្ពាធប្រមាណ ១០៨៦បារ ឬស្មើនឹងជាង១ពាន់ដងនៃសម្ពាធធម្មតា ដែលមនុស្សយើងទទួលបានលើដីសព្វថ្ងៃ។ បុរសពីរនាក់ដែលបានចុះទៅកាន់ជម្រៅដ៏ជ្រៅនេះ គឺលោក Jacque Piccard និងលោក Don Walsh នៅក្នុងឆ្នាំ១៩៦០ ជាមួយនឹងនាវាមុជទឹកពិសេសមួយ ផលិតឡើងសម្រាប់រងសម្ពាធទឹកខ្លាំង មានឈ្មោះថា «Trieste» ។ អ្នកទាំងពីរ ប្រើប្រាស់ពេលវេលាប្រមាណជាប្រាំម៉ោង ដើម្បីចុះទៅដល់បាតក្រោម រួចបានប្រើប្រាស់ពេល២០នាទីដើម្បីសិក្សាពីទីតាំងមួយនេះដោយផ្ទាល់។ មុនពេលដែលនាវា Trieste បានចុះទៅកាន់ជម្រៅនោះ អ្នកវិទ្យាសាស្ត្រខាងជីវវិទ្យាជាច្រើន មិនអាចដឹងច្បាស់ថា តើជីវិតប្រភេទអ្វីដែលអាចរស់នៅក្រោមសម្ពាធដ៏ខ្លាំងនេះបានទេ។ តែនៅពេលដែលលោក Piccard បានបញ្ចាំងអំពូលភ្លើងពីនាវាមុជទឹករបស់គាត់ លោកបានឃើញប្រភេទសត្វសមុទ្រម្យ៉ាងដែលមានរូបរាងដូចជា ត្រីសំបែត។ ការរកឃើញនេះ ពិតជារឿងមួយដែលអស្ចារ្យ មិនគួរឲ្យជឿសម្រាប់អ្នកវិទ្យាសាស្ត្រទាំងនោះ។ មូលហេតុដែលមិនមានមនុស្សច្រើនអាចទៅដល់ទីតាំងនេះគឺ ការចំណាយខ្ពស់ ទាមទារបច្ចេកទេសច្រើនប្រភេទ រួមទាំងគ្រោះថ្នាក់សព្វបែបយ៉ាងផងដែរ។ បច្ចុប្បន្ន Challenger Deep បានក្លាយជាតំបន់ធម្មជាតិការពារមួយរបស់សហរដ្ឋអាមេរិក បង្កើតឡើងក្នុងឆ្នាំ២០០៩ ដោយលោកអតីតប្រធានាធិបតី George W. Bush ៕ | នៅពេលដែលមនុស្សមានសមត្ថភាព និងឆន្ទៈជាច្រើននាក់មកពីគ្រប់ជាតិសាសន៍ បានធ្វើដំណើរឡើងទៅកាន់កំពូលភ្នំអេវឺរ៉ែស មានមនុស្សតែពីរនាក់ប៉ុណ្ណោះ ដែលបានធ្វើដំណើរទៅកាន់ជ្រលងសមុទ្រជ្រៅជាងគេបង្អស់។ ភ្នំអេវឺរ៉ែស គឺជាកំពូលមួយ ក្នុងចំណោមកំពូលជាច្រើនទៀតក្នុងជួរភ្នំហិមាល័យ ដែលមានកម្ពស់ ៨៨៥០ម៉ែត្រ។ |
ក្រសួងមហាផ្ទៃបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយនៅយប់ថ្ងៃទី២៩មីនា ដើម្បីបង្ហាញប្រតិកម្មរបស់ខ្លួនប្រឆាំងមន្ត្រីជាន់ខ្ពស់មួយរូបនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch)។ នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្សអន្តរជាតិ Phil Robertson បានថ្លែងតាមវិទ្យុអាស៊ីសេរីនៅក្នុងកម្មវិធីផ្សាយនៅព្រឹកថ្ងៃទី២៩មីនាដោយស្តីបន្ទោសក្រសួងមហាផ្ទៃថា បានយាយីគណបក្សសង្គ្រោះជាតិជុំវិញបញ្ហាលក្ខន្តិកៈរបស់គណបក្សប្រឆាំងមួយនេះ។ សម្រាប់ក្រសួងមហាផ្ទៃ ដែលជាអ្នកអនុម័តយល់ព្រមផ្តល់សុពលភាពអង្គការសមាគម និងគណបក្សនយោបាយដែរនោះ លោក Phil Robertson មានបំណងមួលបង្កាច់ និងបង្កអរិភាពមកលើរដ្ឋាភិបាលកម្ពុជា។ ក្រសួងមហាផ្ទៃបានសរសេរប្រតិកម្មដោយប្រើពាក្យពេចន៍ធ្ងន់ៗរិះគន់មន្ត្រីអង្គការ HRW យ៉ាងដូច្នេះ៖«ក្រសួងមហាផ្ទៃចាត់ទុកការលើកឡើងដ៏ឆ្គួតលីលានេះ មិនត្រឹមតែជាការបំផ្លើស មួលបង្កាច់ ជ្រៀតជ្រែកចូលក្នុងកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ តែការលើកឡើងនេះ គឺជាការប្រមាថ មាក់ងាយយ៉ាងធ្ងន់ធ្ងរមកលើកម្ពុជា»។ ក្រសួងមហាផ្ទៃបន្ទទៀតថា៖«[] ហើយមានចេតនាញុះញង់ ប៉ុនប៉ងយាយីដល់សន្តិភាព ស្ថិរភាពនយោបាយ និងដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា»។ ទន្ទឹមនឹងប្រតិកម្មតបតនឹងមន្ត្រីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ខ្លួនកំពុងអនុវត្តពេញលេញនូវតួនាទី ភារកិច្ចរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយផងដែរ ដើម្បីធ្វើយ៉ាងណា ឲ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ ដោយមានទាំងគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែងផងដែរនោះ បានប្រព្រឹត្តិទៅដោយសេរី យុត្តិធម៌ និងមានសុវត្ថិភាពល្អ៕ | ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានបញ្ចេញប្រតិកម្មខ្លាំងក្លាតបនឹងការអត្ថាធិប្បាយរបស់នាយករងទទួកបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)។ លោក Phil Robertson បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា ក្រសួងមហាផ្ទៃកំពុងយាយីគណបក្សសង្គ្រោះជាតិ។ |
កញ្ញា តែ ស៊ូចេង បានរៀបរាប់ថា ដោយក្ដីស្រលាញ់ និងចូលចិត្តខាងផ្នែកទំនាក់ទំនង ព្រមទាំងមានការជំរុញចិត្តពីមជ្ឈដ្ឋានជុំវិញ បានធ្វើឱ្យកញ្ញាសម្រេចចិត្ដដាក់ពាក្យប្រឡងចូលរៀន នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC) ក្រោយបញ្ចប់ការប្រឡងបាក់ឌុបឆ្នាំ២០១៨ ដោយទទួលបាននិទ្ទេសA និងមានលំដាប់ពិន្ទុ៩៩,៩៩៨។ បច្ចុប្បន្ន ស៊ូចេង គឺជានិស្សិតឆ្នាំទី២នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ និស្សិត តែ ស៊ូចេង បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា៖ «ខ្ញុំមានឱកាសទទួលបានអាហារូបករណ៍ច្រើនកន្លែង នៅតាមបណ្ដាសាកលវិទ្យាល័យផ្សេងៗ ប៉ុន្តែមិនបានសម្រេចចិត្តចាប់យកឱកាសទាំងអស់នោះឡើយ ដោយសារតែការប្រឡងចូល DMC គឺជាគោលដៅធំរបស់ខ្ញុំ។» មុននឹងបានចូលរៀននៅ DMC បេក្ខជនទាំងអស់ ត្រូវឆ្លងកាត់នូវការប្រឡងពីរដំណាក់កាល គឡឺការប្រឡងសរសេរ និងសម្ភាសផ្ទាល់។ ដូច្នេះអ្នកដែលចង់ចូលរៀននៅទីនេះ ត្រូវត្រៀមខ្លួនឱ្យបានល្អបំផុត ព្រោះមានតែសិស្ស៦០នាក់ប៉ុណ្ណោះ ដែលនឹងត្រូវជ្រើសរើសក្នុងមួយឆ្នាំៗ ទាំងថ្នាក់អាហាករូបករណ៍ និងបង់ថ្លៃ។ កញ្ញា តែ ស៊ូចេង បញ្ជាក់ មុននឹងបន្តពីចំណុចដែលសិស្សានុសិស្សត្រូវត្រៀមខ្លួនឲ្យរួចរាល់ មុនការប្រឡងប្រជែងមកដល់។ សម្រាប់ កញ្ញា តែ ស៊ូចេង ដើម្បីឲ្យការប្រឡងសរសេរ ជោគជ័យ បេក្ខជនចាំបាច់ត្រូវមានចំណេះដឹង និងវប្បធម៌ទូទៅទូលំទូលាយ, ភាសាអង់គ្លេស,ចាប់អារម្មណ៍ខ្ពស់ក្នុងវិស័យសារព័ត៌មាន។ ចំណែកឯដំណាក់កាលសម្ភាស ក៏មិនខុសគ្នាពេកពីការប្រឡងសរសេរដែរ ពោល គឺអ្នកត្រូវដឹងពីព្រឹត្តិការណ៍ដែលបាន និងកំពុងកើតឡើងនៅក្នុងសង្គម និងពិភពលោក។ នៅក្នុងការប្រឡងសរសេរ ហាក់មិនសូវលំបាកប៉ុន្មានទេ ប្រសិនបើយើងបានត្រៀមខ្លួនជាមុន។ រាល់សំណួរនៅក្នុងការប្រឡង សុទ្ធតែពាក់ព័ន្ធទៅនឹងស្ថានការណ៍ទូទៅទាំងក្នុង និងក្រៅស្រុក។ ដូច្នេះបេក្ខជនទាំងអស់ ចាំបាច់ត្រូវចេះ តាមដាន សង្កេត នូវអ្វីដែលកំពុងតែកើតមាននៅក្នុងសង្គម។» និស្សិតឆ្នាំទី២រូបនេះ ថានាងនឹងចាប់យកអាជីពជាមន្ត្រីទំនាក់ទំនង ព្រោះវាគឺជាចំណង់ចំណូលចិត្ត ហើយក៏ស្ថិតក្នុងចំណោមការងារ ដែលមានតម្រូវខ្ពស់ក្នុងទីផ្សារដែរ៕ | កញ្ញា តែ ស៊ូចេង និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ នាងគឺសិស្សនិទ្ទេស A លេខរៀងទី៣ ក្នុងឆ្នាំ២០១៨។ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ កញ្ញា តែ ស៊ូចេង បានរំឭកថា នាងសម្រេចចិត្ដដាក់ពាក្យប្រឡងចូលរៀន នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ដោយសារនាងចង់ក្លាយជាមន្ត្រីផ្នែកទំនាក់ទំនង។ដោយក្តីស្រឡាញ់ការងារពាក់ព័ន្ធនឹងសារព័ត៌មាននេះ កាលណោះ យុវសិស្ស តែ ស៊ូចេង បានបោះបង់ចោលឱកាសអាហារូបករណ៍ជាច្រើនកន្លែង ដែលអាចចូលរៀនដោយមិនចាំបាច់ប្រឡងប្រជែង មកប្រឡងដណ្តើមកៅអីនៅ DMC។ |
ប្រព័ន្ធឯកសារឌីជីថល (FMIS Portal) ជំនាន់ទីមួយ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានលោក អូន ព័ន្ធមុនីរ័ត្ន ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១១ឧសភា។ បើតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រព័ន្ធនេះ នឹងជួយសម្រួលបានមួយកម្រិតថែមទៀតដល់ការអនុវត្តថវិកា របស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ។ កន្លងមករដ្ឋបាលស្រុក និងឃុំ ត្រូវចំណាយពេលច្រើន ក្នុងការបញ្ជូនឯកសារជាក្រដាសមករតនាគារខេត្ត។ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងដូច្នេះ៖ «ជាមួយនឹងការអនុវត្តថ្មី ប្រព័ន្ធនេះ នឹងប្រែក្លាយទៅជាការបញ្ជូនឯកសារក្នុងលក្ខណៈជាឌីជីថលជំនួសវិញ ដែលធ្វើឱ្យផលចំពេញជាច្រើនទាំងពេលវេលានិងទាំងថវិកា។ ជាពិសេស នឹងជួយបង្កើនប្រសិទ្ធភាពនៃការអនុវត្តថវិកាសម្រាប់រដ្ឋបាលស្រុកនិងឃុំ»។ រដ្ឋបាលស្រុកចំនួន៧៥ និងរដ្ឋបាលឃុំចំនួន១៨៥ នឹងចាប់ផ្តើមសាងល្បងប្រើប្រាស់ឯកសារឌីជីថលជំនាន់ទីមួយមុនគេ មុននឹងឈានទៅពង្រីកការប្រើប្រាស់ដល់រដ្ឋបាលស្រុក និងឃុំផ្សេងទៀត នៅទូទាំងប្រទេស។ ការរៀបចំឱ្យមានប្រព័ន្ធឯកសារឌីជីថលនេះ គឺជាការគិតគូយ៉ាងច្បាស់លាស់ផ្អែកតាមផែនការសកម្មភាព នៃយុទ្ធសាស្ត្រកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ២០១៩-២០២៥ រាជរដ្ឋាភិបាល។ នេះជាការបញ្ជាក់របស់លោក អូន ព័ន្ធមុនីរ័ត្ន ។ បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ការដាក់ឱ្យដំណើរប្រព័ន្ធឯកសារឌីជីថល (FMIS Portal)នេះ គឺជាផ្នែកមួយ ក្នុងការកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែប្រសើរ។ ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជាចលករដ៏មុតស្រួចរបស់រដ្ឋាភិបាល ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងធនធានហិរញ្ញវត្ថសាធារណជាតិ ដែលមានដំណាក់កាលសំខាន់ចំនួន៤។ ក្នុងនោះមាន៖ ១. មានភាពជឿទុកចិត្តបាននៃថវិកា, ២. គនេយ្យភាពហិរញ្ញវត្ថុ, ៣. ការផ្សាភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង៤. ជាគណនេយ្យភាពសមិទ្ធកម្ម។ «បច្ចុប្បន្ន កំពុងស្ថិតក្នុងដំណាក់កាលអន្តរកាលដែលឈានពីដំណាក់កាលទីបីទៅដំណាក់កាលបួន ដែលជាដំណាល់ចុងក្រោយ។ ចាប់ពីដំណាក់ទីពីរមក វត្តមាននៃប្រព័ន្ធ FMIS បានក្លាយជាចន្ទោល និងឧបករណ៍ដ៏ចាំបាច់ ដែលគាំទ្រដល់ដំណើរការកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅតាមដំណាក់នីមួយៗ»។ លោកបាននិយាយបែបនេះ ដោយបានបញ្ជាក់ថា ប្រព័ន្ធ FMISនេះ ក៏មានការទទួលស្គាល់ពីស្ថាប័នអនុវត្តដោយផ្ទាល់ និងពីដៃគូអភិវឌ្ឍផងដែរ រួមមាន៖ សហភាពអឺរ៉ុប មូលនិធិមូលរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ី ជាដើម៕ | ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល (FMIS Portal)ជំនាន់ទីមួយជាផ្លូវការ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ លោក បញ្ជាក់ថា ប្រព័ន្ធនេះ នឹងជួយសម្រួលថែមទៀត នៃការអនុវត្តថវិកាដល់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ។ |
កាលពីម្សិលមិញ លទ្ធផលនៃការប្រកួតបាល់ទាត់បានផ្តល់ក្តីរំភើបយ៉ាងខ្លាំង ដោយកម្ពុជាបានយកឈ្នះម៉ាឡេស៊ី ៣-១ ហើយឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ។ រីឯការប្រកួតប្រដាល់សកលវិញ កីឡាករ ស៊ីវ សុខម៉េង ឈ្នះកីឡាករឡាវ Khotsombath Kalanh ដោយពិន្ទុ ៥-០ ទម្ងន់ Middleweight ៧៥គីឡូក្រម នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ដោយកក់កៅអីទៅជួបម្ចាស់ផ្ទះហ្វីលីពីន MARCIAL EUMIR FELIX នៅថ្ងៃទី៦ ខែធ្នូ។ មេដាយដែលកម្ពុជាទទួលបានរួមមាន៖ កីឡា Arnis៖ មាស ១ ប្រាក់២ និងសំរឹទ្ធ១៧ -កីឡាករ យ៉ុង ម៉េងលី មាស១ ប្រាក់១ -កីឡាការិនី ស៊ីវ័ន្ត សូនីតា ប្រាក់១ សំរឹទ្ធ១ -កីឡាការិនី បូ ចន្ធី សំរឹទ្ធ២ -កីឡាការិនី យស់ សញ្ចនា សំរឹទ្ធ២ -កីឡាការិនី ខៀវ ចិន្តារ័ត្ន សំរឹទ្ធ២ -កីឡាករ ឌឹប ង៉ែត សំរឹទ្ធ២ -កីឡាករ មឿន ប៊ុនលី សំរឹទ្ធ២ -កីឡាករ សុខ ឈុន សំរឹទ្ធ២ -កីឡាករ ឆេម សីឡា សំរឹទ្ធ២ -កីឡាការិនី អេង ស៊ូម៉ាឡា សំរឹទ្ធ២ កីឡាសីប៉ាក់តាក្រ (សីដក់)៖ ប្រាក់១ -ក្រុមបុរស (នុត វិសាល, ហេង រ៉ាវុធ, ហួត សុវុត្ថា, ឈន សុខុម, ឈុំ ហាប់ឈុន, ជាតិ ខេមរិន្ទ) ប្រាក់១៕ | កាលពីថ្ងៃទី៤ ខែធ្នូ កម្ពុជាមិនបានទទួលមេដាយបន្ថែមទៀតឡើយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីន ប៉ុន្តែក្រុមអ្នកគាំទ្រ បានរំភើបជាមួយនឹងលទ្ធផលបាល់ទាត់ U22 និងប្រដាល់សកល។ កម្ពុជារក្សាចំនួនមេដាយសរុប២១ ក្នុងនោះមាន មាស១ ប្រាក់៣ និងសំរឹទ្ធ១៧ ខណៈម្ចាស់ផ្ទះហ្វីលីពីន ឡើងដល់សរុបជាង១០០ និងមាសជិត៦០។ |
ក្រសួងបរិស្ថាន បានបញ្ជាក់ថា គ្រឿងសម្ភារទាំងនោះជាជំនួយដែលរដ្ឋាភិបាលចិនបានផ្តល់ឲ្យកម្ពុជាតាមរយៈអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគម្រោងសាកល្បងបញ្ចេញកាបូននៅខេត្តព្រះសីហនុ ដែលបានចុះហត្ថលេខារវាងក្រសួងបរិស្ថាន និងក្រសួងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិនកាលពីឆ្នាំកន្លងទៅ។ សម្ភារទាំងនោះរួមមាន អំពូលសូឡាចំនួន២៨០០គ្រឿង ម៉ូតូអគ្គិសនីចំនួន២០០គ្រឿង និងអំពូលផ្ទាំងសូឡាចំនួន២០០កំប្លេ។ បើតាមក្រសួងបរិស្ថាន សម្ភារទាំងនោះនឹងជួយកាត់បន្ថយការបញ្ចេញកាបូននៅក្នុងខេត្តព្រះសីហនុ ដើម្បីឲ្យបរិស្ថាននៅទីនោះ ប្រកបដោយនិរន្តរភាព មានមេត្រីភាពបរិស្ថាន ទីក្រុងបៃតង ភាពសុខុដុមរមនាបរិស្ថាន និងការរស់នៅដោយចីរភាព។ ក្រសួងណែនាំឲ្យអ្នកពាក់ព័ន្ធទាំងអស់ពង្រឹងសមត្ថភាពបង្ការ ទប់ស្កាត់ និងចាត់វិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា៕ | ភ្នំពេញ៖ ចិនផ្តល់អំពូលសូឡា និងម៉ូតូអគ្គិសនី ៣០០០គ្រឿង សម្រាប់បំពាក់នៅតាមសាលារៀន ក្នុងខេត្តព្រះសីហនុ។ សម្ភារទាំងនោះ បានដឹកមកដល់ផែខេត្តព្រះសីហនុហើយ។ នេះបើតាមការផ្សាយព័ត៌មានរបស់ក្រសួងបរិស្ថាន។ |
ត្រីត្រសក់ ជាប្រភេទត្រីទឹកសាប មានរស់នៅក្នុងអាងទន្លេគង្គ និងបឹងធំៗ ដែលស្រទាប់បាតមានខ្សាច់ ឬក្រួស ទឹកហូរខ្លាំង ជាកន្លែងដែលពួកវាអាចរកចំណីបាន ដូចជាពពួក ខ្យង ខ្ចៅ គ្រុំ លៀល ជាដើម ព្រមទាំងមានរុក្ខជាតិដែលដុះក្នុងទឹកផងដែរ។ នៅក្នុងប្រទេសកម្ពុជា ត្រីប្រភេទនេះ ឃើញមានរស់នៅក្នុងក្រចេះ និងខេត្តស្ទឹងត្រែង។ ត្រីត្រសក់ មានឈ្មោះវិទ្យាសាស្ត្រ (Probarbus jullieni) មានឈ្មោះជាភាសាអង់គ្លេស Isok barb មានស្រកាធំៗ ព្រមទាំងឆ្នូតខ្មៅ៦ តាមបណ្តោយដងខ្លួនចាប់ពីស្រកីដល់កន្ទុយ។ នៅក្នុងទន្លេមេគង្គ ត្រីត្រសក់ ធើ្វចរាចរផ្លាស់ទីចេញពីខេត្តកំពង់ចាម ចាប់ពីខែតុលា ដល់ ខែកុម្ភៈ ឆ្លងកាត់ល្បាក់ខោន ឆ្ពោះទៅគោលដៅនៃខេត្តឆៀងខុង ផ្នែកខាងលើទន្លេមេគង្គ ក្នុងប្រទេសថៃ។ មានព័ត៌មានខ្លះពីអ្នកនេសាទ បានឲ្យដឹងថា ត្រីត្រសក់ បានធ្វើចរាចរផ្លាស់ទីបន្តទៅទៀត ឆ្ពោះទៅដៃទន្លេ «ណាមតា» ក្នុងប្រទេសឡាវ ដើម្បីពង-កូន ក្នុងខែមីនា-មេសា។ ត្រីត្រសក់ ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Endangered) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីរងគ្រោះខ្លាំង ដែលនឹងឈានទៅផុតពូជ។ បច្ចុប្បន្ន ត្រីត្រសក់កំពុងប្រឈមនឹងការនេសាទហួសកម្រិត ការបំផ្លិចបំផ្លាញទីជម្រក និងការកសាងទំនប់វារិអគ្គិសនីធំៗ ព្រមទាំងជាត្រីគោលដៅនេសាទ ដើម្បីយកពងរបស់អ្នកនេសាទផងដែរ ក្នុងរដូវត្រីពង។ដូចកាលពីឆ្នាំ ១៩៨៩ ត្រីត្រសក់ ត្រូវបានគេរាយការណ៍ថា មានចំនួនច្រើនលើសលប់ក្នុងទន្លេមេគង្គ ប៉ុន្តែវាហាក់ដូចជាមានការធ្លាក់ចុះយ៉ាងគំហុក ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ ការនេសាទហួសកម្រិត ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលគេនិយមហៅថា ឆក់ក្តៅ ឆក់ត្រជាក់ ដែលជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិ និងការសាងសង់ទំនប់វារិអគ្គីសនី សុទ្ធតែជាបញ្ហាប្រឈមដល់កំណើតពួកវា។ ទៅថ្ងៃអនាគត ប្រភេទត្រីចំនួននៅក្នុងប្រទេសកម្ពុជាអាចនឹងឈានទៅផុតពូជ បើពុំមានការចូលរួមពីមជ្ឈដ្ឋានទូទៅ ដើម្បីថែរក្សាការពារធនធានមច្ឆជាតិស្រុកយើងទាំងអស់គ្នាទេនោះ៕ | ត្រីត្រសក់ គឺជាប្រភេទត្រីធំ ក្នុងចំណោមប្រភេទត្រីធំៗដទៃទៀត ដែលរស់នៅក្នុងទន្លេមេគង្គ។ ត្រីប្រភេទនេះ វាអាចធំលូតលាស់រហូតដល់ទម្ងន់អតិមរមា ៩០ គីឡូក្រាម និងប្រវែងដងខ្លួនអតិបរមា ១.៥ ម៉ែត្រ។ |
លិខិតចុះថ្ងៃទី២៣ ខែកក្កដា តម្រូវឲ្យក្រុមហ៊ុនទាំងនោះ បញ្ឈប់ជាបន្ទាន់ រាល់ការរំខាននានាដល់អ្នកប្រើប្រាស់ ដោយការហៅចូលលេខទូរសព្ទអតិថិជន និងបញ្ឈប់រាល់ការប្រើប្រាស់លេខកូដទូរគមនាគមន៍ដែលគ្មានការអនុញ្ញាតត្រឹមត្រូវ។ «សេវាដោយគ្មានការចុះឈ្មោះប្រើជាមុនដោយអតិថិជននេះ ជាសកម្មភាពរំខានដល់អ្នកប្រើប្រាស់ដោយសារខុសពីឆន្ទៈរបស់ពួកគាត់ដែលការណ៍នេះស្តែងឲ្យឃើញអំពីភាពគ្មានសណ្តាប់ធ្នាប់ក្នុងវិស័យទូរគមនាគមន៍»។ នេះជាការគូសបញ្ជាក់របស់ប្រធាន ន.ទ.ក.។ និយ័តករ បានព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយបង្កករាល់ការស្នើសុំនានារបស់ក្រុមហ៊ុន ក្នុងករណីក្រុមហ៊ុនទាំងនោះមិនអនុវត្តតាមការណែនាំ ជាពិសេសការអនុវត្តតាមមាត្រា៦៩ និង៧៨នៃច្បាប់ស្តីពីទូរគមនាគមន៍៕ | ក្នុងលិខិតពីរដាច់ដោយឡែកពីគ្នា លោក ថោង ចិន្តា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានណែនាំទៅក្រុមហ៊ុនសេវាទូរសព្ទ វៀតធេល (ខេមបូឌា) និងក្រុមហ៊ុនខេម ជ្ជីអេសអឹម អែលធីឌី ទាក់ទងនឹងករណីហៅចូលទូរសព្ទចល័តរបស់អតិថិជនដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវាកម្មបន្ថែមនានា (VAS)។ |
ឯកអគ្គរាជទូតថៃ ជម្រាបសម្តេចនាយករដ្ឋមន្ត្រីទៀតថា លោក ក៏បានណែនាំឲ្យបណ្តាក្រុមហ៊ុនថៃ ឲ្យជួយចែករំលែកសម្ភារផ្សេងផងដែរ ដូចជា សម្ភារអនាម័យ ជាដើម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។ លើសពីនេះ លោកឯកអគ្គរាជទូត អះអាងថា លោក ថែមទាំងប្រាប់ក្រុមហ៊ុនទាំងនោះ ឲ្យគោរពរាល់វិធានការរបស់ក្រសួងសុខាភិបាលកម្ពុជា។ នាឱកាសនោះដែរ លោកឯកអគ្គរាជទូត បាននាំថវិកាជាង៦,២ម៉ឺនដុល្លារ ជូនសម្តេចនាយករដ្ឋមន្ត្រី ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា។ សម្ដេចនាយករដ្ឋមន្ត្រី អរគុណស្ថានទូត ប្រជាជន និង រដ្ឋាភិបាលថៃ ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា។ សម្តេច វាយតម្លៃខ្ពស់ ចំពោះវិធានការ ដែលរដ្ឋាភិបាលថៃបានដាក់ចេញ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ទំព័រហ្វេសប៊ុកសម្តេច បានសរសេរដូច្នេះថា៖«ជាសក្ខីភាព ប្រជាជនកម្ពុជា៩ម៉ឺននាក់ បានឆ្លងកាត់ព្រំប្រទល់ថៃ មកកម្ពុជាកន្លងមក ហើយអ្នកទាំងនោះ គ្មានជនណាម្នាក់ឆ្លង ឬនាំជំងឺកូវីដ១៩ មកកម្ពុជាឡើយ។ ក្នុងន័យនេះ សម្ដេចតេជោ មានប្រសាសន៍ថា នេះជាការឆ្លុះបញ្ចាំងមួយថា ប្រទេសថៃ មិនមែនជាប្រទេសចម្លងមេរោគកូវីដនោះទេ»។ ប្រមុខរដ្ឋាភិបាល បន្តថា នៅពេលនេះ គឺជាពេលវេលាដែលកម្ពុជា-ថៃ ត្រូវសាមគ្គីគ្នា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ មកដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ថៃ មានអ្នកឆ្លងជំងឺកូវីដ១៩ ជាង៣ពាន់នាក់ ជាសះស្បើយជិត៣ពាន់នាក់ ស្លាប់៥៧នាក់ ចំណែក កម្ពុជា មានអ្នកឆ្លង១២៤នាក់ ជាសះស្បើយ១២២នាក់ ដោយគ្មានអ្នកស្លាប់៕ | លោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ប្រាប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោក បានណែនាំក្រុមហ៊ុនថៃនៅកម្ពុជា មិនឲ្យដំឡើងតម្លៃទំនិញឡើយ។ លោក បានចូលជួបពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។ |
កូរ៉េខាងជើង បានប្រាប់ទៅអង្គការសហប្រជាជាតិឲ្យកាត់បន្ថយចំនួនបុគ្គលិកអន្តរជាតិនៅក្នុងប្រទេសរបស់ខ្លួន។ បើយោងតាមសារលិខិត ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី៥ កញ្ញា កូរ៉េខាងជើងអះអាងថា កម្មវិធីពិភពលោកបានបរាជ័យ ដោយសារក្លាយជាច្រកធ្វើនយោបាយរបស់កម្លាំងបរទេសដែលមានគោលដៅប្រឆាំងខ្លួន។ នៅកូរ៉េខាងជើង អង្គការសហប្រជាជាតិ ធ្វើការលើកិច្ចការមនុស្ស ពិសេសការលើកស្ទួយវិស័យកសិកម្ម និងការចាត់ចែងជំនួយមនុស្សធម៌។ បើតាមការប៉ាន់ប្រមាណថា ស្ទើតែពាក់កណ្តាលនៃប្រជាជនកូរ៉េខាងជើង ត្រូវការជំនួយចាំបាច់ និង៤១ភាគរយ គ្មានអាហារបរិភោគគ្រប់គ្រាន់នោះទេ។ កាលពីខែកុម្ភៈ ក្នុងឆ្នាំនេះ គឺកូរ៉េខាងជើង បានជួបប្រទះ នឹងឱនភាពចំនីអាហារ ហើយត្រូវបានកាត់បន្ថយអស់ពាក់កណ្តាលដោយបន្ទោសទៅលើគ្រោះរាំងស្ងួត ទឹកជំនន់ និងការដាក់ទណ្ឌកម្ម។ ប៉ុន្តែកូរ៉េខាងជើងហាក់មិនពេញចិត្តនឹងជំនួយឡើយ។ លោក គីម ចាងមីន (Kim Chang Min) អគ្គលេខាធិការនៃគណៈកម្មាធិការសម្របសម្រួលជាតិ របស់កូរ៉េខាងជើង បានសរសេរសំបុត្រទៅកាន់មន្ត្រីជាន់ខ្ពស់របស់ UN ប្រចាំកូរ៉េខាងជើងថា កម្មវីធីផ្ដល់ជំនួយរបស់ UN មិនបានលទ្ធផលមិនដូចការចង់បានទេ ព្រោះជំនួយទាំងនោះ ក្លាយជាអាវុធនយោបាយរបស់កម្លាំងដែលប្រឆាំងកូរ៉េខាងជើង។ ក្នុងលិខិតដែលចុះតាំងពីថ្ងៃទី២១ ខែសីហា កូរ៉េខាងជើងចង់ឲ្យកាត់បន្ថយចំនួនបុគ្គលិកអន្តរជាតិជាមួយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាតិដោយក្នុង៦នាក់ ត្រូវដកចេញម្នាក់ទៅ២នាក់ ចំណែកអង្គការសុខភាពពិភពលោកក្នុង៦នាក់ គួរតែដកបួននាក់ចេញ ហើយនិងអង្គការមូលនិធិរបស់កុមារ (UNICEF) គឺម្នាក់ទៅពីរនាក់ក្នុងចំណោម ១៣នាក់។ លោក គីម បានបន្ថែមថា ចំនួនបុគ្គលិកអន្តរជាតិនៅក្នុងកម្មវិធីរស្បៀងអាហារពិភពលោក គួរតែកាត់បន្ថយឲ្យសមាមាត្រនឹងជំនួយដែលផ្ដល់ឲ្យកូរ៉េខាងជើង។ លោកបន្តថា កូរ៉េខាងជើង មិនចាំបាច់មានអ្នកសម្របសម្រួលជំនួយមនុស្សធម៌អ្វីនោះទេ ហើយក្នុងករណីចាំបាច់ មន្ត្រី UN គ្រាន់តែជាការចុះមកមើលតាមស្ថានការណ៍បានហើយ។ យ៉ាងណាមិញ ការសម្រេចចិត្តរបស់រដ្ឋាភិបាលកូរ៉េខាងជើង កំពុងតែធ្វើឲ្យប្រជាជនលំបាកប៉ុណ្ណោះ។ បញ្ហាទាំងនេះគឺបានកើតឡើងនៅពេល ចិននិងរុស្ស៊ីកំពុងជំរុញឲ្យមានរឿងមិនពិត ដែលថាការដាក់ទណ្ឌកម្មបណ្តាលឲ្យមានបញ្ហាមនុស្សធម៌ ហើយដំណោះស្រាយតែមួយគត់ដែលអាចដោះស្រាយបានគឺបន្ធូរបន្ថយការដាក់ទណ្ឌកម្មប្រទេសនេះ។ នេះបើតាមការលើកឡើងរបស់មន្ត្រីអង្គការសហប្រជាជាតិ។ រឿងទណ្ឌកម្មនេះ អគ្គទូតរុស្ស៊ីរបស់អង្គការសហប្រជាជាតិ លោក Vassily Nebenzia បានថ្លែងថា ទណ្ឌកម្មដែលប្រទេសដទៃបានដាក់ទៅលើកូរ៉េខាងជើង កំពុងរារាំងការងារមនុស្សធម៌ ហើយប្រជាជនរបស់កូរ៉េខាងជើងមិនគួររងគ្រោះដោយសារការដាក់ទណ្ឌកម្មខុសច្បាប់នោះទេ។ លិខិតរបស់កូរ៉េខាងជើង ក៏ធ្វើឡើងចំពេលកិច្ចចរចាមានការជាប់គាំងរវាង សហរដ្ឋអាមេរិក ជាមួយកូរ៉េខាងជើងដើម្បីរំសាយនុយក្លេអ៊ែរ និងមីស៊ីលរបស់ក្រុងព្យុងយ៉ាង។ ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មជាឯកច្ឆន្ទ លើប្រទេសកូរ៉េខាងជើងចាប់តាំងពីឆ្នាំ ២០០៦ ក្នុងគោលបំណងដើម្បីបញ្ឈប់ការផ្តល់មូលនិធិសម្រាប់កម្មវិធីទាំងនោះ៕ | ដោយ៖ ឈួន ឈីវអ៊ីង |
ក្រៅពីរូបរាងស្រស់ស្អាត បែបរំលេចពណ៌ចាំងផ្លាតដ៏ទាក់ទាញពេលត្រូវពន្លឺថ្ងៃនោះ ស្មាតហ្វូនជំនាន់ចុងក្រោយ Y91i ក៏មានលក្ខណៈពិសេស មួយចំនួនផងដែរដូចជា៖ បច្ចេកវិទ្យាដោះសោរ ដោយស្កេនទម្រង់មុខ(Face Acess)។ មុខងារស្កេនក្រយៅដៃក្រោយ (Finger Print)។ អេក្រង់លាតធំ(ទំហំ 6.22" HD+ 1520*720)។ ថាមពលថ្មទំហំធំ 4030mAh។ បច្ចេកវិទ្យា, AI Face Beauty ដែលអាចថតរូបភាពកាន់តែស្អាត។ កាមេរ៉ាមុខ 8MP(f/1.8) / កាមេរ៉ាក្រោយ13MP(f/2.2)+2MP(f/2.4)។ Android 8.1/Funtouch OS_4.5។ MTk6762R @2.0GHz។ RAM 2GB + ROM 16GB និងមានពីរពណ៌ គឺ Starry Black និង Ocean Blue។ ដូចនេះសម្រាប់ប្រិយមិត្តដែលមានចំណាប់អារម្មណ៍លើស្មាតហ្វូនរបស់ vivo Y91i មួយនេះ អ្នកអាចរកជាវបាន នៅតាមបណ្តាហាង ឬស្តង់របស់ vivo ឬហាងលក់ទូរស័ព្ទ ដែលជិតលោកអ្នកបំផុត។ ជាវឥឡូវនេះ លោកអ្នកនឹងទទួលបានការធានាត្រឹមត្រូវ និងកាដូបន្ថែមជាច្រើនផងដែរ៕ (អត្ថបទពាណិជ្ជកម្ម) | រីករាយក្នុងឱកាសចូលឆ្នាំសកលនេះ vivo ចាប់ផ្តើមដាក់លក់ម៉ូដែលថ្មី Y91i នៅក្នុងទីផ្សារប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នេះតទៅហើយ។ ជាមួយនឹងកញ្ចប់តម្លៃ ១៥៩ ដុល្លារ ដែលអមមកជាមួយការធានាត្រឹមត្រូវ ពីក្រុមហ៊ុន vivo អ្នកក៏នឹងទទួលបានកញ្ចប់កាដូ ដបទឹក និងLED Watch ដ៏ស្រស់ស្អាតផងដែរ រាល់ពេលដែលអ្នកជាវ vivo Y91i នេះ។ |
ការយកសត្វទៅពិសោធន៍ ជាការប្រើសត្វក្នុងដំណើរការសិក្សាបង្កើតអ្វីមួយថ្មី ឬស្វែងយល់ពីជំងឺ និងស្វែងរកវិធីព្យាបាលជំងឺជាដើម។ ភាគច្រើនអ្នកវិទ្យាសាស្ត្រតែងយកសត្វទៅធ្វើតេស្តផលិតផលដូចជាឱសថ និងផលិតផលគ្រឿងសម្អាងដើម្បីបញ្ជាក់ពីគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពមុនបញ្ចេញឱ្យមនុស្សប្រើប្រាស់។ ពេលខ្លះ អ្នកវិទ្យាសាស្ត្រយកសត្វដែលកើតជំងឺស្រដៀងមនុស្ស ទៅសិក្សាដើម្បីរកវិធីព្យាបាលមនុស្ស។ ជារៀងរាល់ឆ្នាំ សត្វជាង ១០០លានក្បាលត្រូវបានប្រើប្រាស់សម្រាប់ធ្វើតេស្តក្នុងការសិក្សាផ្សេងៗ។ ក្នុងនោះ សត្វដែលអ្នកវិទ្យាសាស្ត្រនិយមប្រើច្រើនជាងគេគឺកណ្ដុរ និងពពួកសត្វកកេរផ្សេងៗទៀត។ ក្រៅពីនេះ គេអាចប្រើប្រាស់សត្វច្រើនប្រភេទទៀតរួមមាន កង្កែប ឆ្កែ ឆ្មា ទន្សាយ ស្វា ត្រី និងសត្វស្លាបជាដើម។ សត្វទាំងនេះត្រូវបានសម្លាប់នៅក្នុងមន្ទីរពិសោធសម្រាប់ការសិក្សាជីវវិទ្យា ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ការពិសោធឱសថ អាហារ និងគ្រឿងសម្អាង។ នេះបើតាមការចុះផ្សាយរបស់អង្គការគាំពារសិទ្ធិសត្វ PETA។ ការជ្រើសរើសសត្វយកមកធ្វើតេស្តសាកល្បងក្នុងការសិក្សាត្រូវបានផ្អែកលើហេតុផលផ្សេងៗគ្នា តាមការពិសោធ។ ជាក់ស្ដែង ការផលិតឱសថ និងវ៉ាក់សាំងផ្សេងៗ ដូចជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានយកកណ្ដុរទៅពិសោធសិន មុនយកមកឱ្យមនុស្សប្រើប្រាស់។ លើសពីនេះ កណ្ដុរបានយកទៅពិសោធ ក្នុងការសិក្សាពីប្រព័ន្ធប្រសាទ និងសមត្ថភាពយល់ដឹង។ នេះដោយសារ មនុស្ស និងសត្វកណ្តុរ ស្ថិតក្នុងអំបូរថនិកសត្វ មានលក្ខខណ្ឌជីវសាស្ត្រស្រដៀងគ្នាខ្លាំង។ បើទោះវាមានរូបរាងខុសគ្នាក៏ដោយ ភាវៈទាំងពីរមានសែនស្ទើរតែទាំងអស់ បំពេញមុខងារដូចគ្នា និងមានសរីរាង្គដូចគ្នា ដូចជាបេះដូង ខួរក្បាល សួត តម្រងនោម។ ក្រៅពីយកកណ្ដុរទៅពិសោធ សត្វកំប្រុក Woodchuck ត្រូវបានយកទៅពិសោធជំងឺរលាកថ្លើមប្រភេទB របស់មនុស្ស ព្រោះសត្វនេះមានវីរុសរលាកថ្លើមស្រដៀងគ្នានឹងវីរុសមនុស្សដែរ។ សត្វឆ្មាត្រូវបានប្រើក្នុងការសិក្សាពីជំងឺ Toxoplasmosis ដែលកើតលើមនុស្ស និងបង្កពីបារ៉ាស៊ីតក្នុងអាហារឆៅ ព្រោះវាកើតជំងឺនេះដោយសារស៊ីសត្វកណ្ដុរ បក្សី និងសត្វដែលមានបារ៉ាស៊ីត។ ចំណែកទន្សាយត្រូវប្រើក្នុងដំណើរការផលិតគ្រឿងសម្អាង។ ការពិសោធដែលជ្រើសរើសទន្សាយ ភាគច្រើនផ្ដោតទៅលើភាពងាយស្រួលពិសោធជាជាងការពិចារណាបែបវិទ្យាសាស្ត្រ ដូចជាវាមានមាឌតូច ស្លូត ងាយគ្រប់គ្រង។ សេះត្រូវបានប្រើជាគំរូក្នុងការសិក្សាព្យាបាលមុខរបួសរបស់មនុស្ស ដោយសារតែភាពស្រដៀងគ្នានៃសរីរាង្គស្បែក។ រីឯសត្វស្វាត្រូវបានប្រើសម្រាប់ការសិក្សាអំពីជំងឺអេដស៍។ គួររំលឹកថា បញ្ហាយកសត្វទៅពិសោធពោរពេញដោយភាពចម្រូងចម្រាសរវាងផ្នត់គំនិតនៃការអភិវឌ្ឍ និងបញ្ហាមនុស្សធម៌។ ការពិសោធលើសត្វត្រូវបានគេមើលឃើញថា វាមានអត្ថប្រយោជន៍យ៉ាងច្រើនមិនអាចប្រកែកបានចំពោះមនុស្ស ហើយភាពរីកចម្រើនផ្នែកវេជ្ជសាស្រ្តគឺមិនអាចទៅរួចទេ បើគ្មានការពិសោធ។ ទន្ទឹមនឹងអត្ថប្រយោជន៍ អំពើឃោរឃៅ អមនុស្សធម៌ កើតឡើងលើសត្វក្នុងពេលពិសោធបានធ្វើឱ្យស្ថាប័នគាំពារសិទ្ធិសត្វជាច្រើន និងប្រជាជនមួយចំនួនបង្ហាញភាពមិនពេញចិត្ត។ ជាក់ស្ដែង អូស្ត្រាលី កូឡុំប៊ី នូវែលសេឡង់ កូរ៉េខាងត្បូង តៃវ៉ាន់ តួកគី និងរដ្ឋមួយចំនួនរបស់ប្រេស៊ីលបានអនុម័តច្បាប់រឹតបន្តឹង ឬហាមឃាត់តែម្ដង លើការយកសត្វទៅធ្វើតេស្តគ្រឿងសម្អាង៕ | ក្នុងការសិក្សាភាគច្រើន អ្នកវិទ្យាសាស្ត្រតែងយកពពួកសត្វកកេរដូចជាកណ្ដុរ មកពិសោធ ព្រោះវាមានសែន (gene) ដូចមនុស្សស្ទើរតែ ១០០ភាគរយ។ ក្រៅពីនេះ គេក៏យកពពួកសត្វស្វា សេះ ទន្សាយ ត្រី កង្កែប ឆ្កែ ឆ្មា និងពពួកសត្វបក្សីដែរ ដែលផ្អែកលើហេតុផលខុសៗគ្នាទៅតាមការពិសោធនីមួយៗ។ |
សេចក្ដីជូនដំណឹងនៃក្រសួងធនធានទឹក នៅថ្ងៃទី៣ ខែកញ្ញានេះ បានបន្តថា ក្រៅពីខេត្តខាងលើ ក៏មានទីតាំងមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម និងខេត្តកំពង់ធំ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ រីឯនៅតាមបណ្ដាខេត្តផ្សេងៗទៀត អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ៕ | ភ្នំពេញ៖ ក្រសួងធនធាទឹក និងឧត្តុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធទាប កំពុងបង្កើតឥទ្ធិពលមកលើប្រទេសកម្ពុជា ដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់ ក្នុងក្របខណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែកញ្ញានេះ ។ក្នុងនោះខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និងត្បូងឃ្មុំ និងមានភ្លៀងធ្លាក់ខ្លាំង។ |
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃទី២៧ ខែមីនាតាមសំណើរបស់ស៊ីរីជុំវិញការទទួលស្គាល់ខ្ពង់រាបហ្គោឡង់ជាកម្មសិទ្ធិអ៊ីស្រាអែលពីសំណាក់អាមេរិក។ ស៊ីរីដែលជាម្ចាស់ទឹកដីយុទ្ធសាស្ត្រមួយនេះ ហៅការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាការបំពានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខផ្ទាល់។ តំណាងប្រទេសសមាជិកក្រុមប្រឹក្សាចំនួន១៤ រាប់ទាំងសម្ព័ន្ធមិត្តជិតដិតផងនោះ បានរិះគន់ជំហររបស់អាមេរិក។ តំណាងអង់គ្លេសចាត់ទុកការទទួលស្គាល់ខ្ពង់រាបហ្គោឡង់ជាទឹកដីអ៊ីស្រាអែល ជាការបំពានដំណោះស្រាយលេខ៤៩៧ ដែលប្រកាសថា ការបញ្ចូលខ្ពង់រាបនេះជាទឹកដីអ៊ីស្រាអែល គ្មានបានការឡើយ។ ឯបារាំងវិញ បានព្រមានថា សកម្មភាពដែលដើរតាមច្បាប់អន្តរជាតិ ប្រាកដជាបរាជ័យមិនខាន។ រុស្ស៊ីដែលជាមិត្តជិតស្និទ្ធរបស់រដ្ឋាភិបាលក្រុងដាម៉ាស់ បានអំពាវនាវឲ្យមានការជំទាស់ការសម្រេចចិត្តរបស់លោក ត្រាំ និងបន្តហៅខ្ពង់រាបនេះជា «ទឹកដីគ្រប់គ្រងដោយអ៊ីស្រាអែល» ។ ចិនដែលមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលស៊ីរីដែរនោះ ក៏ប្រកាសជំហរប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយណាដែលចង់ផ្លាស់ប្ដូរឋានៈរបស់ទឹកដីមួយនេះ។ តំណាងរបស់ចិនលើកឡើងថា ក្រុងប៉េកាំងមិនចង់ឃើញភាពតានតឹងនៅមជ្ឈិមបូព៌ាឡើយ។ តំណាងស៊ីរីវិញ ក៏និយាយវាយប្រហារអាមេរិកមិនបង្អង់មាត់ដែរ។ លោក Bashar Jaafari អគ្គរដ្ឋទូតស៊ីរីចោទអាមេរិកថា កាត់ទឹកដីខ្ពង់រាបហ្គោឡង់ទៅឲ្យអ៊ីស្រាអែលដើម្បីបំពេញចិត្តក្រុមបញ្ចុះបញ្ចូលអ៊ីស្រាអែល ដែលជាអ្នកផ្ដល់ហិរញ្ញវត្ថុឲ្យអ្នកនយោបាយអាមេរិកប៉ុណ្ណោះ។ តំណាងស៊ីរីរូបនេះក៏ស្នើឲ្យអាមេរិកកាត់ទឹកដីរបស់ខ្លួនឲ្យអ៊ីស្រាអែលវិញទៅ។ «អ្នកអាចឲ្យទឹកដីរដ្ឋការ៉ូលីណាខាងត្បូង និងខាងជើងទៅអ៊ីស្រាអែល។ រដ្ឋការ៉ូលីណាខាងត្បូង ជាទឹកដីដ៏ល្អ។ ដូចនេះអាមេរិកគួរឲ្យរដ្ឋខ្លះទៅអ៊ីស្រាអែល បើរដ្ឋបាលលោក ត្រាំ ចង់បានគាំទ្រពីអ៊ីស្រាអែលនោះ? នេះជាសម្ដីប្រតិកម្មរបស់លោក Bashar Jaafari ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដែលផ្សាយដោយសារព័ត៌មាន RT ។ នាកិច្ចប្រជុំដែលខ្លួនក្លាយជាមុខសញ្ញារងការរិះគន់ អាមេរិកបាននិយាយជំហររបស់យ៉ាងម៉ឺងម៉ាត់វិញដែរ។ ជាមួយនឹងការទទួលស្គាល់ការគ្រប់គ្រងរបស់អ៊ីស្រាអែល វានឹងជួយពង្រឹងសន្តិសុខអ៊ីស្រាអែល និងបន្តរក្សាស្ថិរភាពមជ្ឈិមបូព៌ាតាមរយៈការបិទផ្លូវអ៊ីរ៉ង់ ស៊ីរី និងក្រុម Hezbollah មិនឲ្យប្រើប្រាស់ខ្ពង់រាបនេះជាទីតាំងវាយប្រហារអ៊ីស្រាអែល៕ | សហរដ្ឋអាមេរិក បានរងការរិះគន់យ៉ាងខ្លាំងក្នុងកិច្ចប្រជុំប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយសារតែទទួលស្គាល់ខ្ពង់រាបហ្គោឡង់ជាកម្មសិទ្ធិអ៊ីស្រាអែល។ នាកិច្ចប្រជុំថ្ងៃទី២៧ ខែមីនា សមាជិកក្រុមប្រឹក្សាសន្តិសុខជាច្រើន បានពន្លះអាមេរិកដែលដើរផ្ទុយពីច្បាប់អន្តរជាតិ ពិសេសដំណោះស្រាយក្រុមប្រឹក្សាដែលចាត់ទុកការគ្រប់គ្រងរបស់អ៊ីស្រាអែលជារឿងខុសច្បាប់។ ប៉ុន្តែអាមេរិកអះអាងថា ការសម្រេចចិត្តរបស់ខ្លួនជារឿងល្អសម្រាប់សន្តិសុខតំបន់ និងអ៊ីស្រាអែល។ |
បរាភវសូត្រ មានន័យថា ហោហារស្ត្រ បែបបទ ឬក៏មាត្រា ដែលបង្ហាញពីអត្ថន័យ នៃសេចក្តីវិនាស។ ការសូត្របទបរាភវសូត្រនេះ គឺជាការរៀបរាប់ពីសេចក្តីវិនាសទាំងឡាយ ដែលជនប្រុសស្រី ត្រូវចៀសវាង។ នៅពេលបានយល់ថាអ្វីជាសេចក្តីវិនាស និងអ្វីជាហេតុនាំឲ្យវិនាសហើយ ជនានុជនគ្រប់រូប គួរកុំគប្បីប្រព្រឹត្តឡើយ នូវហេតុឬអំពើដែលនាំឲ្យវិនាសនោះ។ តាមអត្ថន័យនៃបរាភវសូត្រនេះ សេចក្តីវិនាសនោះ គឺមាន១២ប្រការ ពោលគឺ ១. ការទ្រុស្តធម៌ ឬស្អប់ធម៌, ២. ការសេពគប់នឹងជនជាអសប្បុរស, ៣. ការដេកច្រើន, និយាយច្រើនឥតប្រយោជន៍, ខ្ជិលច្រអូស និងខឹងច្រើន, ៤. ការមិនចិញ្ចឹមមាតាបិតា, ៥. ការភូតកុហកបោកបញ្ឆោតអ្នកដទៃ, ៦. ការលាក់អាហារឆ្ងាញ់ៗ និងធនធាន ដោយមិនចេះចែករំលែកដល់អ្នកផងទាំងពួង, ៧. ការប្រកាន់ជាតិ, ប្រកាន់ត្រកូល, ប្រកាន់ឋានៈ និងមិនរាប់រកសាច់ញាតិរបស់ខ្លួន, ៨. ប្រព្រឹត្តល្បែង ៣ប្រការ គឺល្បែងស្រី ល្បែងស្រា និងល្បែភ្នាល់ស៊ីសង, ៩. ការមិនត្រេកអរនឹងភរិយា ឬស្វាមីខ្លួន, ១០. បុរសចាស់យកស្រីក្មេងធ្វើជាភរិយា និងស្តីចាស់យកប្រុសក្មេងធ្វើជាស្វាមី, ១១. ការជ្រើសរើសយកស្ត្រី ឬបុរសដែលជាមនុស្សខ្ជះខ្ជាយធ្វើជាគូកំណាន់, ១២. ជនកើតក្នុងត្រកូលក្សត្រប្រាថ្នាចង់ធ្វើជាស្តេច ដោយគ្មានចំណេះវិទ្យា។ តាមពិតទៅ ការសូត្របទនេះ អាចសូត្រនៅពេលណាក៏បានដែរ។ តែដោយហេតុថា ម៉ោង៤ ឬ៥ ជិតភ្លឺគឺជាពេលដ៏ល្អបំផុតសម្រាប់ដាស់សតិ និងអប់រំមនុស្ស។ ទី១. ពេលនេះ ជាពេលដែលជនប្រុសស្រីភ្ញាក់ពីដំណេក រៀបចំខ្លួនមកវត្តជុំគ្នា ដើម្បីបោះបាយបិណ្ឌ សមាទានសីល និង រៀបចំបាយទឹកនំចំណីប្រគេនព្រះសង្ឃ។ ដូច្នេះពេលនេះ ជាឱកាសដែលប្រជាជនអាចស្តាប់ឮព្រះសង្ឃសូត្របរាភវសូត្រច្រើនជាងពេលណាទាំងអស់។ ទី. ២ ពេលនេះ ជាពេលដែលមនុស្សយើងមានអារម្មណ៍ស្រស់ថ្លាល្អ មិនសូវស្មុគស្មាញ ឬជាប់ជំពាក់នឹងបញ្ហាជីវិតដែលកើតមាន ដែលជាហេតុនាំឲ្យបរិស័ទអាចឆាប់យល់ពីអន្ថន័យនៃបរាភវសូត្រនេះ។ ទី៣. ដោយសារតែក្នុងចំណោមសេចក្តីវិនាសទាំង១២កង នៃបរាភវសូត្រ មានសេចក្តីវិនាស១ គឺសេចក្តីវិនាសទី៣ ដែលសម្តែងពីសេចក្តីវិនាស ដែលកើតឡើងពីការដេកច្រើន និងសេចក្តីខ្ជិលច្រអូស។ អន្ថន័យនេះ ពិតជាប់ជួននឹងការដាស់សតិប្រជាពុទ្ធបរិស័ទឲ្យក្រោកពីព្រលឹម ដើម្បីបំពេញភារកិច្ច។ ហេតុដូច្នេះ ត្រង់នេះ ហាក់ដូចជាការណែនាំប្រជាជនឲ្យអនុវត្តផ្ទាល់តែម្តង កុំឲ្យដេកទ្រមក់នាំឲ្យវិនាស។ ៤. ដោយសារតែ គ្មានពេលណាអំណោយផលល្អ ដូចពេលជិតភ្លឺនោះទេ ព្រោះពេលព្រឹកបរិស័ទច្បាស់ជាជាប់ជាប់ជើងនឹងកិច្ចការផ្សេងៗ ដល់ពេលថ្ងៃជាប់រវល់នឹងការរកស៊ី ហើយពេលល្ងាចហត់នឿយនឹងការងារ ច្បាស់ជាស្តាប់ធម៌មិនចូល ចំណែកឯពេលព្រលប់ត្រូវការសម្រក់ព្រោះអស់កម្លាំង។ ដូច្នេះពេលដែលល្អបំផុតគឺជាពេលជិតភ្លឺនេះឯង។ បន្ទាប់ពីសេចក្តីអត្ថាធិប្បាយមកខាងលើនេះ យើងឃើញថា បរាភវសូត្រ ពិតមានអន្ថន័យជ្រាលជ្រៅ និងគ្រប់ជ្រុងជ្រោយ ក្នុងការអប់រំមនុស្សឲ្យយល់ពីអ្វីដែលហៅថាសេចក្តីវិនាស និងអ្វីដែលជាហេតុនាំឲ្យវិនាសអន្តរាយដល់ជីវិត។ បើយើងទាំងអស់គ្នា អាចយល់ និងអាចចៀសបាននូវសេចក្តីវិនាសទាំង១២ប្រការនេះ ជីវិតយើងហាក់ដូចជាមិនមានសេចក្តីវិនាសណាផ្សេងទៀតឡើយ។ ហើយពេលដែលប្រសើរបំផុតដើម្បីឲ្យឱវាទនេះចូលក្នុងសតិអារម្មណ៍របស់ជនានុជននោះ គឺមានតែការសូត្រនៅពេលម៉ោង ៤ឬ៥ ទៀបភ្លឺនេះឯង៕ | ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ព្រះសង្ឃគ្រប់វត្តអារាមតែងតែនិមន្តសូត្របទបរាភវសូត្រ នៅលើព្រះវិហារ ឬសាលាឆាន់ នាពេលទៀបភ្លឺ ក្រោយពីបញ្ចប់ការចាក់បទទំនួញប្រេត និងបន្ទាប់ពីបោះបាយបិណ្ឌរួច។ តើបរាភវសូត្រមានន័យដូចម្តេច? ហើយហេតុអ្វីបានជាព្រះសង្ឃចាំចាច់ត្រូវសូត្របទនេះ នៅពេលជិតភ្លឺដូច្នេះ? |
ព្រឹត្តិការណ៍ World Cup 2022 បានបង្កើតរឿងរ៉ាវអស្ចារ្យប្លែកៗជាច្រើនសឹងមិនគួរឱ្យជឿ។ អតីតម្ចាស់ជើងឯកដូចជាអាហ្សង់ទីន, អេស្ប៉ាញ, អាល្លឺម៉ង់ និងប្រេស៊ីលសុទ្ធតែជួបរឿងខកចិត្ត ក្រោយចាញ់ការប្រកួតក្នុងវគ្គចែកពូលដូចគ្នា។ ចំណែកក្រុមមកពីទ្វីបអាហ្រ្វិក អាស៊ី និងអាម៉េរិកបង្ហាញវត្តមានក្នុងវគ្គ ១៦ក្រុមចុងក្រោយដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយនិងក្រុមប្រជែងខ្លាំងប្រចាំប្រវត្តិសាស្ត្រ World Cup។ តាមរយៈសេចក្តីថ្លែងការណ៍មួយដែលបង្ហោះដោយ FIFA នាថ្ងៃទី៧ នេះប្រធាន FIFA លោក Infantino សរសើរការប្រកួតរបស់ក្រុមទាំងអស់ក្នុងវគ្គចែកពូល និងក្រុមតូចៗបានបំបាក់ក្រុមធំៗជារឿងដ៏ភ្ញាក់ផ្អើល ហើយការប្រកួតបានទាក់ទាញចំណាប់អារម្មណ៍មនុស្សទស្សនាតាមកញ្ចក់ទូរទស្សន៍ជាង ២ពាន់លាននាក់។ «ការប្រកួតតាមកីឡដ្ឋានដ៏ស្រស់ស្អាត បរិយាកាសពិតជាអស្ចារ្យ គ្រាប់បាល់ដ៏អស្ចារ្យច្រើនណាស់ រាល់ការប្រកួតមានភាពភ្ញាក់ផ្អើលមិនគួរឱ្យជឿ ក្រុមតូចៗបំបាក់ក្រុមធំៗ។ ពិតណាស់វាមិនមានក្រុមតូចៗទៀតទេ ឬក្រុមដែលធំៗទៀតដែរ គម្រិតនៃបាល់ទាត់ពេលនេះគឺមានសមត្ថភាពសឹងស្មើៗគ្នា។ ក្រុមជម្រើសជាតិមកពីទ្វីបទាំងអស់កំពុងតែបន្តដំណើរទៅវគ្គជម្រុះ លើកដំបូងក្នុងប្រវត្តិសាស្រ្ត នេះទើបបង្ហាញថាបាល់ទាត់ទើបជាពិភពលោកដ៏ពិតប្រាកដ។»។ លោក Infantino បាននិយាយបែបនេះ។ ព្រឹត្តិការណ៍ World Cup 2022 ដំណើរការបានយ៉ាងល្អខុសពីការគិត។ លោក Infantino បានបង្វែរការរិះគន់ជាច្រើនពីសំណាក់ប្រទេសទ្វីបអឺរ៉ុបមកលើប្រទេសម្ចាស់ផ្ទះកាតា ដោយក្នុងសេចក្តីថ្លែងការណ៍លោកបានលើកឡើងថា ការចូលរួមប្រកួតគឺជាមធ្យោបាយតែមួយគត់ដើម្បីកែលម្អសិទ្ធិមនុស្ស។ មិនត្រឹមប៉ុណ្ណោះប្រធានស្ថាប័នកំពូល FIFA រូបនេះក៏បានបង្ហាញអារម្មណ៍រីករាយជាមួយចំនួនអ្នកគាំទ្រក្នុងកីឡដ្ឋាន និងតាមតំបន់អ្នកគាំទ្រក្នុងប្រទេសកាតា។ លោក Infantino ក៏បង្ហាញក្តីរំពឹងថាចំនួនអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍នឹងអាចកើតឡើងទៅដល់ ៥ពាន់លានដង ខណៈការប្រកួតកន្លងមកមានអ្នកតាមដានជាង ២ពាន់លាននាក់រួចមកហើយ។ គួររំលឹងដែលថាលោក Infantino ដែលបានចូលកាន់តំណែងប្រធាន FIFA តាំងពីឆ្នាំ ២០១៦ បានធ្វើកំណែរទម្រង់នៃព្រឹត្តិការណ៍ World Cup 2022 នេះដោយបានបង្កើនចំនួនកីឡាករតាមក្រុមនីមួយៗពី ២៣នាក់ ដល់ ២៦នាក់។ ចំណែក World Cup 2026 ដែលមានអាម៉េរិក ម៉ិកស៊ិក និងកាណាដាជាសហម្ចាស់ផ្ទះនឹងបង្កើនចំនួនក្រុមពី ៣២ដល់ ៤៨ក្រុមសម្រាប់ការប្រកួតប្រជែង៕ | លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ថ្ងៃទី៧ ខែធ្នូ សរសើរការប្រកួតរបស់ក្រុមទាំងអស់ក្នុងវគ្គចែកពូលនៅក្នុងព្រឹត្តិការណ៍ World Cup ប្រទេសកាតាអស្ចារ្យមិនធ្លាប់មាន។ ប្រធាន FIFA បន្ថែមថា World Cup លែងមានក្រុមខ្សោយហើយ ដ្បិតក្រុមមកទ្វីបផ្សេងៗកាន់តែរីកចម្រើន។ |
យ៉ាងណាមិញ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ធំៗនៃការដើរលឿនៗ៖ បំបាត់ជំងឺពុកឆ្អឹង អ្នកជំនាញយល់ស្របថា ការដើរលឿនៗគឺជាលំហាត់ប្រាណដ៏មានប្រសិទ្ធភាពបំផុតក្នុងការបន្ថយការប្រឈមនឹងជំងឺពុកឆ្អឹង។ ជំងឺពុកឆ្អឹងងាយកើតខ្លាំងលើស្ត្រីក្រោយរាំងរដូវរួច។ សម្រួលដល់ការឈឺចង្កេះ វាគឺជារៀងល្អមួយដែលអ្នកជ្រើសរើសការដើរលឿនៗជំនួសការបេះថ្នាំលេបដើម្បីបំបាត់ការឈឺចង្កេះ។ តាមការសិក្សាបានរកឃើញថា ការមានទម្លាប់ដើរលឿនៗហាត់ប្រាណអាចជួយសម្រួលដល់ការឈឺចាប់នៅចង្កេះបានយ៉ាងល្អ ហើយវាក៏ល្អសម្រាប់បង្ការផងដែរ។ រំលាយកាឡូរីដែលលើស សម្រាប់អ្នកចង់បានរាងស្លីម ប្រហែលជាអាចជឿជាក់លើការដើរលឿនៗជាប្រចាំបាន ព្រោះវាអាចជួយរំលាយកាឡូរីដែលលើស និងសម្រកខ្លាញ់បាន។ ការដើរលឿនៗនឹងជួយរំលាយជាតិខ្លាញ់បានរហូតដល់ ២០០កាឡូរីក្នុងរយៈពេលដើរកន្លះម៉ោង។ បន្ថយការបង្ករោគ គ្រប់គ្នាដឹងរួចមកហើយថា ការបញ្ចូលអាហារសម្បូរវីតាមីន C ក្នុងរបបអាហារ ជាមធ្យោបាយដ៏ល្អមួយដើម្បីបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ ប៉ុន្តែវាមិនមានមនុស្សច្រើនទេដែលដឹងថា ការហាត់ប្រាណទៀងទាត់ក៏អាចបង្កើនមុខងារប្រព័ន្ធភាពស៊ាំដែរ។ ឧទាហរណ៍ ការដើរលឿនៗ ត្រូវបានគេដឹងថា ពង្រឹងដល់ការសំយោគកោសិកាប្រព័ន្ធភាពស៊ាំតែម្តង។ បន្ថយស្ត្រេស សម្រាប់អ្នកដែលរស់នៅក្នុងជីវិតមានភាពតានតឹងខ្លាំង និងមិនមានពេលហាត់ប្រាណ ឬតាំងសមាធិទេ ប្រហែលជាអាចប្រើពេលតិចតួចដើម្បីដើរលឿនៗបានក្នុងការបន្ថយស្ត្រេស។ ក្នុងពេលកំពុងតែដើរនេះ អ្នកក៏អាចស្តាប់ចម្រៀងរំងាប់អារម្មណ៍បណ្តើរៗបានដែរ។ បន្ថយការប្រឈមជំងឺបេះដូង ការដើរលឿនៗជាប្រចាំ អាចជួយបញ្ចុះសម្ពាធឈាម និងកូឡេស្តេរ៉ុលអាក្រក់ផងដែរ។ ការលើសសម្ពាធឈាម និងការកើនឡើងកូឡេស្តេរ៉ុលអាក្រក់ សុទ្ធតែជាកត្តាប្រឈមនឹងជំងឺបេះដូងសរសៃឈាម ដែលជាជំងឺគ្រោះថ្នាក់បំផុត រហូតដល់ទៅជាគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលបាន។ យ៉ាងណាមិញ ការដើរលឿនៗគឺជាមធ្យោបាយដ៏ល្អបំផុតដែលអាចជួយឲ្យសុខភាពអ្នកល្អប្រសើរឡើងវិញ ជាពិសេសចៀសផុតពីការកើតជំងឺបេះដូងតែម្តង៕ ត្រួតពិនិត្យដោយ www.health.com.kh | ការដើរលឿនៗអាចមានលក្ខណៈនៅចន្លោះការដើរ និងរត់។ វាគឺជារឿងល្អបំផុតសម្រាប់អ្នកបើសិនជាមិនចូលចិត្តការដើរធម្មតា និងរត់លឿនឆាប់ហត់។ ការដើរលឿនៗ យកល្អគួរតែធ្វើឲ្យបាន មួយគីឡូម៉ែត្រក្នុងរយៈពេល ២០នាទី។ អ្វីដែលល្អបំផុតចំពោះការដើរលឿនៗ គឺមិនត្រូវការឧបករណ៍អ្វីថ្លៃៗឡើយ។ |
លោកស្រី វីណា រ៉េតឌី នាយិកាបេសកម្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំកម្ពុជា បាននិយាយថា ការគាំទ្រនេះ ដើម្បីអភិរក្សបេតិកភណ្ឌធម្មជាតិ វប្បធម៌ និងជួយឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនបទបានប្រសើរ រួមទាំងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ក្រសួងព័ត៌មានដែលបានស្រង់សម្ដីលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បាននិយាយថា ការគាំទ្រនេះ គឺផ្ដោតសំខាន់លើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការគ្រប់គ្រងប្រកបដោយនិរន្តភាពនៃតំបន់ទេសភាពព្រៃឡង់ ជាដែនជម្រកសត្វព្រៃ រួមទាំងតំបន់ដែលនៅជំវិញព្រៃឡង់ តាមរយៈការពង្រឹងសមត្ថភាពឲ្យមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងព្រៃឈើ។ ការពង្រឹងសមត្ថភាពក្នុងកិច្ចការពារនេះ ក្រោមកិច្ចសហការរវាងរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងប្រជាសហគមមូលដ្ឋាន។ បើតាមលោក សៅ សុភាព គម្រោងព្រៃឡងបៃតងនេះ គឺជាគម្រោងដំណាក់កាលទី២ អនុវត្តរហូតដល់ឆ្នាំ២០២៣ ដើម្បីអភិរក្សជីវចម្រុះ និងស្ថានភាពប្រព័ន្ធអេកូឡូស៊ី ព្រមទាំងបង្កើតឲ្យមាននិរន្តរភាព និងសមធម៌នៃកាលានុវត្តភាពផ្នែកសេដ្ឋកិច្ច ជីវភាពសហគមន៍ និងទុនធម្មជាតិ សម្រាប់ការវិនិយោគឡើងវិញ។ កិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងUSAID បានអនុវត្តគម្រោងដំណាក់ការទី១រួចមកហើយ គឺការគាំទ្រធនធានព្រៃឈើ និងជីវចម្រុះ នៅតំប់ដែនជម្រកសត្វព្រៃ ព្រៃឡង់ និងខ្ពង់រាបខាងកើត ក្នុងដែនជម្រកសត្វព្រៃកែវសីមា កាលពីឆ្នាំ២០១២-២០១៧ ក្រោមជំនួយគាំទ្រជាថវិកាសរុបប្រមាណ២០លានដុល្លារ។ តំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ មានផ្ទៃដីទំហំជាង៤៣ម៉ឺនហិកតា ដែលគ្របដណ្តប់លើខេត្តទាំង៤របស់កម្ពុជា មានខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងខេត្តក្រចេះ។ តំបន់នេះ សម្បូរទៅដោយធនធានជីវចម្រុះ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទឹក និងច្រោះសម្អាតទឹកហូរទៅកាន់អាងទន្លេសាប និងជាប្រភពដ៏សំខាន់សម្រាប់ផ្តល់នូវសន្តិសុខស្បៀងដល់ប្រជាពលរដ្ឋរាប់លាននាក់៕ | ភ្នំពេញ៖ ទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ផ្ដល់ថវិកា២១លានដុល្លារ ដើម្បីជួយពង្រឹងសកម្មភាពគ្រប់គ្រងធនធានព្រៃឡង់ឲ្យមានប្រសិទ្ធភាពកាន់តែប្រសើឡើង ក្នុងពិធីប្រកាសការចាប់ផ្ដើមគម្រោងព្រៃឡងបៃតង នៅថ្ងៃទី៣មេលា ឆ្នាំ២០១៩ ។ នេះបើតាមក្រសួងព័ត៌មាន។ |
សូមទស្សនាបទសម្ភាសខ្លីរវាងលោក ប៉ាន់ បូនី អ្នកសារព័ត៌មានថ្មីៗ និងលោក អ៊ាម វន្នី ម្ចាស់ផលិតកម្មមកុដមេឌៀ ដែលផលិតបទចម្រៀង«បួងសួងឲ្យកម្ពុជា» ដូចតទៅ៖ | ភ្នំពេញ៖ គ្មានអ្វីជួយកម្ពុជាក្នុងគ្រាលំបាកដោយករណីឆ្លងជំងឺកូវីដ-១៩ លោក អ៊ាម វន្នី ម្ចាស់ផលិតកម្មមកុដមេឌៀ ផលិតបទចម្រៀងក្រោមចំណងជើង«បួងសួងឲ្យកម្ពុជា» ក្នុងបំណងជួយបន់ស្រន់ដល់កម្ពុជាឲ្យរួចផុតពីជំងឺកូវីដ-១៩ ។ «បួងសួងឲ្យកម្ពុជា» បទម្រៀងដែលនិពន្ធទំនុកច្រៀង និងមេឡូឌីដោយ លោក អ៊ាម វន្នី និងនិពន្ធបទភ្លេងដោយ លោក ឈិត តេងរិទ្ធ នេះ ច្រៀងរួមគ្នាដោយតារាចម្រៀង៤រូប ដែលមានលោក អ៊ាម វន្នី លោក វ៉ាន់ ផល្លី លោក មាស មុន្នីរាជ និងនាយ ចេន។ ទន្ទឹមនឹងនេះ លោក វន្នី ក៏បានសំណមពរឲ្យប្រជាពលរដ្ឋកម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះជំងឺកូវីដ-១៩ នេះ ដើម្បីចូលរួមទប់ស្កាត់ឲ្យបានល្អទាំងអស់គ្នា។ |
នៅក្នុងឱកាសថ្ងៃឈប់សម្រាកខាងមុខនេះដែលត្រូវនឹងថ្ងៃព្រះរាជពិធីចម្រើនព្រះជន្ម ព្រះបរមនាថ នរោត្តម សីហមុនី ក៏ចំនឹងថ្ងៃប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល ភោជនីយដ្ឋានស៊ុបប៊ូហ្វេជប៉ុនពិតៗ ដែលជាហាងបានទទួលសិទិ្ធធ្វើអាជីវកម្មបន្ត(Master Franchise) ក្នុងប្រទេសកម្ពុជាពីម្ចាស់ដើម (ប្រទេសជប៉ុន) ជាហាងស៊ុបសាប៊ុសាប៊ុលំដាប់លេខ១នៅអាស៊ី មានសាខា៨ប្រទេស និងមានហាងរហូតដល់៦៨សាខាទូទាំងពិភពលោក។ ក្នុងហាងនេះដែល មានស៊ុប២ ប្រភេទគឺ សាប៊ុសាប៊ុ និងស៊ុគិយ៉ាគិ ដែលមានលក្ខណៈពិសេសនៃទឹកស៊ុបស៊ុគិយ៉ាគិគឺប្រើប្រាស់ស៊ុតស្រស់ ធ្វើជាទឹកជ្រលក់។ ក្រៅពីនេះសាច់ និងគ្រឿងផ្សំដ៏ទៃទៀតត្រូវបាននាំចូលពីក្រៅប្រទេសតែម្តង។ បន្លៃស្រស់ៗ និងត្រូវបានរៀបចំទទួលអតិថិជនជារៀងរាល់ថ្ងៃ។ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ឧសភា ២០១៧ Mo-Mo-Paradise (ម៉ូម៉ូផារ៉ាដាយ) មានការបញ្ចុះតម្លៃ ៣០ភាគរយ សម្រាប់ការញ៉ាំស៊ុបប៊ូហ្វេ។ ម៉ូម៉ូផារ៉ាដាយ មានអាសយដ្ឋាននៅលើបណ្តោយផ្លូវ ប៉ាស្ទ័រ (៥១)កែងនឹងផ្លូវ ៣០៦ បឹងកេងកង១ ឬ ទំនាក់ទំនងទូរស័ព្ទ 098 393 888។ លោកអ្នកក៏អាចចូលទៅកាន់ https://www.facebook.com/MoMoParadiseKH/ ផងដែរ៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ក្នុងឱកាសទិវាមាតា ហាងស៊ុបជប៉ុនដែលមកពីជប៉ុនពិតៗបញ្ចុះតម្លៃ៣០ភាគរយចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ឧសភា ។ |
ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ លោក Chookiat Ophaswongse បានឱ្យដឹងថា ការហាមឃាត់របស់ឥណ្ឌាអាចបណ្តាលឱ្យរោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញអង្ករថៃពន្យារពេលការបញ្ជាទិញអង្ករ ដើម្បីវាយតម្លៃផលប៉ះពាល់ ដោយសារឥណ្ឌាជាប្រទេសនាំចេញអង្ករធំជាងគេលើពិភពលោក។ បើតាមលោក Chookiat ពាណិជ្ជករអង្ករថៃកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនេះ ដូចដែលរំពឹងទុកដំបូងថា រដ្ឋាភិបាលឥណ្ឌាអាចអនុវត្តវិធានការជំនួសជំនួសឱ្យការហាមឃាត់ការនាំចេញ។ ប៉ុន្តែបន្ទាប់ពីការហាមឃាត់នេះត្រូវបានប្រកាស វាពិបាកក្នុងការព្យាករពីផលប៉ះពាល់លើទីផ្សារអង្ករពិភពលោកជាទូទៅ។ កាលពីថ្ងៃទី ២០ ខែកក្កដា ឥណ្ឌាដែលមានចំនួន ៤០ភាគរយនៃការនាំចេញអង្ករពិភពលោកបានបញ្ជាឱ្យបញ្ឈប់ការនាំចេញអង្ករដើម្បីកាត់បន្ថយតម្លៃក្នុងស្រុកដែលបានកើនឡើងដល់កម្រិតខ្ពស់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារអាកាសធាតុខុសប្រក្រតីបានជះឥទ្ធិពលអវិជ្ជមានដល់ផលិតកម្ម។ អង្ករគឺជាអាហារសំខាន់សម្រាប់មនុស្សជាង ៣ពាន់លាននាក់ និងមានជិត ៩០ភាគរយនៃដំណាំដែលពឹងផ្អែកលើទឹកដែលដាំដុះនៅអាស៊ី ដែលបាតុភូត El Nino អាចបង្កភាពរាំងស្ងួតទំនងជាកំណត់ការផ្គត់ផ្គង់។ នៅថៃ ការធ្វើស្រែចំការក៏កំពុងប្រឈមនឹងបញ្ហាគ្រោះរាំងស្ងួតនៅតំបន់មួយចំនួនផងដែរ ដោយបង្កើនការភ័យខ្លាចថាប្រទេសនាំចេញអង្ករធំទីពីររបស់ពិភពលោកអាចនឹងធ្លាក់ចុះនៅឆ្នាំនេះ។ លោក Chookiat បាននិយាយថា ៖« អ្នកនាំចេញអង្ករថៃ និងពាណិជ្ជករក្នុងស្រុក ប្រហែលជាត្រូវពន្យារពេលកិច្ចសន្យាលក់ ព្រោះពួកគេគិតថា ការផ្លាស់ប្តូររបស់ឥណ្ឌាអាចជំរុញឱ្យតម្លៃពិភពលោកកើនឡើង»។ ទីផ្សារអង្ករថៃនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងបញ្ហាជាច្រើន។ ក្នុងរយៈពេលខ្លី ទាំងអ្នកនាំចេញអង្ករថៃ និងទីផ្សារអង្ករក្នុងស្រុកអាចនឹងត្រូវយកចិត្តទុកដាក់តាមដានតម្លៃអង្ករដោយប្រុងប្រយ័ត្ន ។ តាមការព្យាកររបស់លោក Chookiat តម្លៃអង្ករក្នុងស្រុកអាចនឹងត្រូវកើនឡើងយ៉ាងហោចណាស់ ១០ភាគរយ។ ទោះជាយ៉ាងនេះក្តី លោកថា នេះជាអ្វីដែលគ្មាននរណាម្នាក់ចង់បាន ហើយទាំងវិស័យឯកជន និងភ្នាក់ងាររដ្ឋាភិបាល ត្រូវពន្លឿនការស្វែងរកជម្រើសផ្សេងៗ ជាពិសេសការស្វែងរកទីផ្សារថ្មីជំនួសកន្លែងដែលមានស្រាប់ ដើម្បីពន្យារពេលការកែសម្រួលតម្លៃក្នុងស្រុក៕ | ក្រុមហ៊ុននាំចេញអង្ករថៃមានការព្រួយបារម្ភថា ការហាមឃាត់ការនាំចេញអង្កររបស់ឥណ្ឌាអាចប៉ះពាល់ដល់វិស័យអង្ករក្នុងស្រុករបស់ថៃ ដែលបណ្តាលឱ្យតម្លៃអង្ករក្នុងស្រុកកើនឡើង ១០ភាគរយ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍ ។ |
គណៈកម្មការនៃវត្តពោធិ៍មានបុណ្យ បានប្រាប់សារព័ត៌មាន Thmeythmey25 ថា ការណ៍ដែលវត្តមិនគាស់ដើមឈើនេះចេញ ព្រោះចង់ទុកឲ្យកូនចៅជំនាន់ក្រោយបានឃើញ និងបានដឹងថាចាស់ៗជំនាន់មុន ពិតជាស្រលាញ់ ថែក្សា ដើមឈើមួយនេះទុកជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយ។ មិនត្រឹមតែមិនកាស់ចេញនោះទេ គេក៏បានសង់រោងអង្គុយលេង នៅទីតាំងក្រោមដើមចាមរីដ៏ចំណាស់នេះទៀតផង។ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មាននៃសារព័ត៌មាន ThmeyThmey25 ជាមួយលោកតាគណៈកម្មការ ដូចតទៅ៖ | ពោធិ៍សាត់៖ ដើម«ចាមរី» ដ៏ធំមួយអាយុប្រមាណជាង១០០ឆ្នាំ ដែលស្ថិតក្នុងវត្តពោធិ៍មានបុណ្យ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ បានងាប់រយៈពេល៣ឆ្នាំហើយ។ គណៈកម្មការវត្ត មិនកាប់តែមែកឈើដែលបែកសាខានៅអាកាសចោលប៉ុណ្ណោះ ដោយបានរក្សាគល់ឈើដ៏ធំនេះ និងកម្ពស់ពីគល់ទៅលើប្រហែល៤-៥ម៉ែត្រ។ |
ដោយស្ថិតក្នុងត្រកូលរថយន្ត Range Rover ហើយឈរនៅលំដាប់ខ្ពស់ជាងគេ រថយន្តនេះត្រូវបានផលិតយ៉ាងប្រណិតដើម្បីឲ្យសាកសមជាកំពូលរថយន្តប្រណិតលំដាប់ពិភពលោក។ តួខាងក្រៅ ត្រូវបានផលិតពីដែកអាលុយមីញ៉ូមស្វិត ហើយធុននឹងការប៉ះទង្គិច ទឹកថ្នាំភ្លឺរលោងដូចគ្រាប់ពេជ្ររំលេចពេញតួរថយន្តដែលធ្វើអោយកាន់តែមានភាពទាក់ទាញ។ការរចនាផ្នែកខាងក្នុងយ៉ាងម៉ត់ចត់ ដើម្បីឲ្យសាកសមនឹងកេរ្តិ៍ឈ្មោះ ដែលត្រូវបានតុបតែងសុទ្ធតែលាយជាមួយឈើប្រណិត ពូកស្បែកស្រទន់ដែលដេរដោយដៃផ្ទាល់។ លើសពីនេះទៅទៀត ជាមួយនឹងបច្ចេកវិទ្យា InControl កាន់តែមានភាពងាយស្រួលដល់អ្នកប្រើប្រាស់រថយន្ដផងដែរ ហើយវាត្រូវបានបំពាក់ដោយប្រពន្ធ័សម្លេងរបស់ចក្រភពអង់គ្លេស (Meridian) កាន់តែធ្វើអោយអ្នកអង្គុយក្នុងរថយន្តមានអារម្មណ៍ថាពួកគេកំពុងស្ថិតនៅជាមួយការប្រគុំតន្ត្រីផ្ទាល់តែម្តង ដៃចង្កូតមានប៊ូតុងបញ្ជានឹងមានប្រពន្ធ័ទប់លំនឹងនៅពេលយើងបើកបរក្នុងល្បឿនលឿន។ មួយវិញទៀត កៅអីទាំងអស់ត្រូវបានបំពាក់ដោយឧបករណ៍ម៉ាស្សា អេក្រង់ភ្ជាប់នឹងកៅអីខាងមុខសម្រាប់ឲ្យអ្នកខាងក្រោយទស្សនាចាប់ពី៨អ៊ីងរហូតដល់១០អ៊ីង ឈ្នាន់ត្រូវបានទំលាក់ដោយស្វ័យប្រវត្តិ នៅរាល់ពេលបើកទ្វាររថយន្តដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ សមត្ថភាពរិតតែអស្ចារ្យមួយទៀតជាមួយរថយន្ត Range Rover Autobiography Long Wheel Base (ប្រភេទតួវែង) នេះបានបំពាក់នៅបច្ចេកវិទ្យាទប់លំនឹង(Hill Descent Control)នៅរាល់ពេលរថយន្តបើកចុះចំណោត ប្រពន្ធ័បូមដល់ទំនើប(Electronic Suspension)ចុងក្រោយដែលជួយធ្វើអោយរថយន្តរិតតែមានលំនឹងមួយកម្រិតទៀតទោះបីបើកបរក្នុងស្ថានភាពបែបណាក៏ដោយ។ សូមអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover ដើម្បីធ្វើការបើកបរសាកល្បងរថយន្តដ៏ប្រណិតមួយណាដែលលោកអ្នកពេញចិត្តឥលូវនេះ។ ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមទំនាក់ទំនង៖ 023 888-811 / 070 999-111 គេហទំព័រ ផ្លូវការ៖ www.landrovercambodia.com ទំព័រ Facebook ផ្លូវការ៖ Land Rover Cambodia ទំព័រ Instagram ផ្លូវការ៖ @LandRoverCambo ( អត្ថបទពាណិជ្ជកម្ម ) | កំពូលរថយន្ត Range Rover Autobiography Long Wheel Base (ប្រភេទតួវែង)គឺជាប្រភេទរថយន្តប្រណិតលំដាប់ថ្នាក់ពិភពលោកដែលផលិតឡើងសម្រាប់គាវរកិច្ចលោកអ្នកនោះ ឥលូវនេះមានតាំងលក់នៅអាគារតាំងលក់រថយន្ត Jaguar Land Rover ហើយ។ |
រដ្ឋមន្ត្រីសុខុមាលភាពសង្គមមីយ៉ាន់ម៉ាលោក Win Myat Aye នៅថ្ងៃ១៧ ឧសភា បានចេញប្រកាសគោលនយោបាយថ្មីចុងក្រោយមួយរបស់រដ្ឋាភិបាលក្នុងការស្វែងរកយុត្តិធម៌សម្រាប់ជនភៀសខ្លួន ដែលរត់គេចពីមីយ៉ាន់ម៉ាទៅបង់ក្លាដែស ដោយសារតែការបំពានសិទ្ធិមនុស្សក្រោមរូបភាពណាមួយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានមីយ៉ាន់ម៉ា The Irrawaddy ។ តាមប្រភពព័ត៌មានដដែលនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា ជនណាក៏ដោយដែលមានបំណងដាក់បណ្តឹងអាចធ្វើបានពីកន្លែងដែលពួកគេរស់នៅ ប៉ុន្តែពួកគេក៏ត្រូវតែចូលរួមក្នុងសវនការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយរដ្ឋាភិបាលនឹងទទួលរ៉ាប់រងលើការចំណាយសម្រាប់ការបង្ហាញខ្លួននៅតុលាការ។ លោក អះអាងថា ការណ៍ដែលរដ្ឋាភិបាលធ្វើបែបនេះដើម្បីឆ្លើយតបនឹងការចោទប្រកាន់ប្រកបដោយតម្លាភាព។ លោករដ្ឋមន្ត្រី ក៏បានរំលេចពីករណីជនភៀសខ្លួន ដែលកំពុងតែរស់នៅប្រទេសជិតខាង ដែលអះអាងថា ពួកគេរងការបំពានសិទ្ធិមនុស្សយ៉ាងដូច្នេះថា៖«យើង បានប្រកាសផងដែរថា ជនទាំងឡាយដែលបានភៀសខ្លួនទៅបង់ក្លាដែស ឥលូវក៏មានសិទ្ធិក្នុងកដាក់បណ្តឹងដូចគ្នា ហើយរដ្ឋាភិបាលមីយ៉ាន់ម៉ានឹងជួយសម្រួលដូចគ្នាដែរ»។ បើក្រឡេកមើលពីការវិវត្តនៃបញ្ហាសិទ្ធិមនុស្សចុងក្រោយនេះរបស់មីយ៉ាន់ម៉ា នេះមិនមែនជារឿងចៃដន្យឡើយពោលគឺ ចំណាត់ការរដ្ឋាភិបាលមីយ៉ាន់ម៉ា ធ្វើឡើងក្រោយពីសហគមន៍អន្តរជាតិដែលមានអង្គការសិទ្ធិមនុស្ស និងជាពិសេសអង្គការសហប្រជាជាតិបានដាក់សម្ពាធតាមរយៈសេចក្តីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់លើរដ្ឋាភិបាលមីយ៉ាន់ម៉ាដែលពួកគេចោទថាបានបណ្តែតបណ្តោយឲ្យបញ្ហាសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរទៅៗ និងថែមទាំងទទូចឲ្យមានការបើកស៊ើបអង្កេតតម្លាភាពផងដែរ។ គួរជម្រាបផងដែរថា ក្រោយនៃការវាយប្រហារគ្នានៅចុងឆ្នាំមុននៅក្នុងរដ្ឋ Rakhine របស់មីយ៉ាន់ម៉ា មានជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាមិនតិចជាជាងកន្លះលាននាក់ឡើយ បានភៀសខ្លួនទៅបង់ក្លាដែស។ បើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សដែលស្រង់ពីសម្ភាសន៍ជាមួយនឹងជនភៀសខ្លួន ពួកគេបានរងការគំរាមសម្លាប់ រំលោភនិងថែមទាំងរងការដុតបំផ្លាញផ្ទះសម្បែងពីអាជ្ញាធរមីយ៉ាន់ម៉ា។ កន្លងមករដ្ឋាភិបាលមីយ៉ាន់ម៉ាក៏បានច្រានចោលការចោទប្រកាន់ដោយអះអាងថា វាមិនឆ្លុះបញ្ចាំងពីការពិតឡើយ។ សូម្បីតែលោករដ្ឋមន្ត្រីសុខាមាលភាពសង្គមមីយ៉ាន់ម៉ាក៏បានទទូចឲ្យមជ្ឈដ្ឋានជុំវិញ កុំយកបញ្ហានៃការបំពានសិទ្ធិមនុស្សដែលប្រព្រឹត្តដោយបុគ្គលដោយរាប់បញ្ចូលទាំងយោធាមួយចំនួនផង ទៅវាយប្រហារទៅលើស្ថាប័នទាំងមូល៕ | ស្ថិតក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរពីបណ្តាសហគមន៍អន្តរជាតិ រដ្ឋាភិបាលក្រុងណៃពិដោរ បានចេញប្រកាសបើកទទួលបណ្តឹងពីជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដើម្បីវែកញែករកយុត្តិធម៌សម្រាប់ពួកគេ ប្រសិនបើពិតជាមានករណីរំលោភបំពានសិទ្ធិមនុស្សទៅលើពួកគេមែន ។ ក្រុងណៃពិដោរ ក៏សុំចិត្តមជ្ឈដ្ឋានជុំវិញកុំទាញករណីបំពានសិទ្ធិមនុស្សដែលប្រព្រឹត្តដោយបុគ្គល ដោយវាយតម្លៃជារួមទៅលើស្ថាប័ន ។ |
វីដេអូខាងក្រោមនេះ នឹងបង្ហាញយ៉ាងច្បាស់ពីសុវត្ថិភាពនៃការប្រើផលិតផលសុទ្ធ និងគុណវិបត្តិ នៃការផលិតផលក្លែងក្លាយ។ សូមទស្សនាដូចតទៅ៖ | ភ្នំពេញ៖ គ្រឿងប្រើប្រាស់មួយចំនួនរបស់រថយន្ដ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សុវត្ថិភាព លោកអ្នក។ តួយ៉ាងដូចជាហ្វ្រាំងជាដើម បើលោកអ្នកប្រើប្រាស់គ្រឿងបន្លាស់ក្លែងក្លាយ វាពិតជាផ្ដល់គុណវិបត្តិ និងគ្មានសុវត្ថិភាព សម្រាប់ការបើកបររបស់លោកអ្នកឡើយ។ ក្រុមហ៊ុន Star Auto Cambodia ដែលទទួលសិទ្ធិផ្តាច់មុខ នាំចូល និងចែកចាយរថយន្ត Mercedes Benz ប្រចាំកម្ពុជា សូមបង្ហាញជូនលោកអ្នកពីភាពខុសគ្នារវាង ការប្រើប្រាស់ស្បែកហ្វ្រាំងក្លែងក្លាយ និងផលិតផលពិតដែលផលិតចេញពីរោងចក្រដើម។ |
«នេះជាសុបិនដែលក្លាយជាការពិតសម្រាប់ខ្ញុំ»។ នាង Giselle បានអះអាងយ៉ាងដូច្នេះ ក្រោយពីមានអ្នកជំនួញម្នាក់ពីក្រុងអាប៊ូដាប៊ី ហ៊ានដេញថ្លៃរហូតដល់ជិត៣លានដុល្លារអាមេរិក ដើម្បីទទួលបានព្រហ្មចារីរបស់នាង។ តាមការផ្សាយរបស់ Daily Mail តារាបង្ហាញម៉ូតរូបនេះ បានដាក់លក់ដេញថ្លៃព្រហ្មចារីតាមវែបសាយអាល្លឺម៉ង់ Cinderella Escorts។ នាងបានបញ្ជាក់ថា តម្លៃដែលខ្ពស់បំផុតក្នុងការដេញថ្លៃនោះ គឺជិត៣លានដុល្លារអាមេរិកពីអ្នកជំនួញនៅអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួមអេមីរ៉ាត ដោយឈ្នះតារាភាពយន្តហូលីវូដម្នាក់ ដែលបានដាក់ក្នុងតម្លៃ ២.៨លានដុល្លារអាមេរិក។ Giselle បានអះអាងថា ការសម្រេចចិត្តលក់ព្រហ្មចារីរបស់ខ្លួន ដោយសារនាងចង់បានប្រាក់បង់ថ្លៃសាលា ការធ្វើដំណើរទេសចរណ៍កម្សាន្តជុំវិញពិភពលោក និងទិញផ្ទះថ្មីមួយ។ នាងសម្តែងការអាក់អន់ចំពោះការរិះគន់នានាទាក់ទងនឹងការសម្រេចចិត្តរបស់នាង។ នាងលើកឡើងថា៖ «នេះជាការសម្រេចចិត្តរបស់ខ្ញុំក្នុងការលះបង់ភាពបរិសុទ្ធលើកដំបូងសម្រាប់មនុស្សដែលមិនធ្លាប់ស្គាល់។ នារីដែលលក់ខ្លួន និងមានភាពក្លាហានក្នុងការរស់នៅជាមួយសេរីភាពផ្លូវភេទ ជាសញ្ញានៃសេរីភាព»៕ | នាង Giselle តារាបង្ហាញម៉ូតអាមេរិកម្នាក់ដែលមានអាយុ១៩ឆ្នាំ បានអះអាងថា ព្រហ្មចារីខ្លួនបានលក់ដាច់ក្នុងតម្លៃជិត៣លានដុល្លារអាមេរិក ក្នុងការដាក់លក់ដេញថ្លៃមួយនៅលើវែបសាយអាល្លឺម៉ង់ Cinderella Escorts។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Daily Mail។ |
ក្លិបបឹងកេតនាថ្ងៃសៅរ៍ ទី២៧ ខែឧសភា នេះ បានចេញសេចក្តីថ្លែងការណ៍អំពីការដាក់ទណ្ឌកម្មលើខ្សែការពារ ទូច បញ្ចរ៉ុង ដែលក្លិបបានកត់សម្គាល់ថា គេធ្វើគំរូមិនល្អដល់យុវជន និងមិត្តរួមក្រុម។ បឹងកេត ដែលប្រកាន់គោលការណ៍វិជ្ជាជីវះ ស្មារតីកីឡា និង ការលេងដោយយុត្តិធម៌ បានប្រកាសកាត់ប្រាក់ខែមួយផ្នែក និងព្រមានកីឡាករមិនឲ្យមានសកម្មភាពខុសឆ្គងទៀតនាពេលអនាគត។ សូមបញ្ជាក់ថា នាបរាជ័យ ២-១ ក្នុងជំនួបជើងទីពីរនៃក្របខណ្ឌខេមបូឌានលីកជាមួយភ្នំពេញក្រោន កាលពីថ្ងៃព្រហស្បតិ៍ បញ្ចរ៉ុង បានកាតលឿងជាលើកទីពីរ បន្ទាប់ពីគេបានបង្កកំហុសលើកីឡាករភ្នំពេញក្រោន ប្រាក់ ធីវ៉ា នៅនាទី៣១។ ការពិន័យដែលធ្វើបឹងកេតនៅសល់គ្នាតែ១០នាក់ បានធ្វើឲ្យ បញ្ចរ៉ុង ខឹង យ៉ាងខ្លាំង គេបានយកក្បាលទៅអុកនឹងដើមទ្រូង លោក ឃួន វិរៈ ហើយបន្ទាប់មក អាជ្ញាកណ្តាលរូបនេះ បានដួលទៅលើដី។ បឹងកេត បានសង្កត់ធ្ងន់ថា ខ្សែការពារ ទូច បញ្ចរ៉ុង របស់ក្លិបបឹងកេត ពិតជាបានបង្ហាញអាកប្បកិរិយា មិនអាចទទួលយកបាន បើទោះបីវាជាកំហឹងមួយឆាវដែលមិនបានគិតវែងឆ្ងាយ ហើយសាម៉ីខ្លួនបានសុំទោសជាសាធារណរួចហើយក៏ដោយ។ «ក្លិបបឹងកេត ប្រកាន់គោលការណ៍វិជ្ជាជីវះ ស្មារតីកីឡា និង ការលេងដោយយុត្តិធម៌ ដូច្នេះ ក្លិបមិនគាំទ្រទង្វើដែល បញ្ចារ៉ុង បានប្រព្រឹត្តនោះឡើយ ដ្បិតវាជាគំរូមិនល្អដល់យុវជន និងមិត្តរួមក្រុមឡើយ។ អាស្រ័យហេតុនេះ ក្លិបបឹងកេត សូមប្រកាសអំពីការដាក់ទណ្ឌកម្មលើកីឡាករ ទូច បញ្ចរ៉ុង ដោយកាត់ប្រាក់ខែមួយផ្នែក និង ព្រមានមិនឲ្យមានសកម្មភាពខុសឆ្គងបែបនេះទៀតនៅពេលអនាគត»។ នេះជាខ្លឹមសារគន្លឹះនៃសេចក្តីថ្លែងការណ៍របស់ក្លិបដែលដឹកនាំដោយគ្រូបង្វឹក ហៅ សុជាតិ។ ភ្លាមៗ ក្រោយការប្រកាសជាសាធារណៈរបស់បឹងកេតនៅតាមទំព័រហ្វេសប៊ុក ទូច បញ្ចរ៉ុង ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងក្រុមជម្រើសជាតិកម្ពុជា បានសរសេរនៅលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួនថា៖ «ខ្ញុំសូមទទួលយកដោយសុទ្ធចិត្តនូវការដាក់ពិន័យនេះ ព្រោះខ្ញុំពិតជាបានធ្វើខុសមែន។ ខ្ញុំតាំងចិត្តមិនឱ្យមានរឿងបែបនេះទៀតទេ។ ខ្ញុំពិតជាសូមទោសម្ដងទៀតជាពិសេសចំពោះលោកអាជ្ញាកណ្ដាល»។ ក្រោយបញ្ចប់ការប្រកួត ខ្សែការពារវ័យ២៧ឆ្នាំរូបនេះ ក៏បានសារភាពនូវទង្វើដ៏ខុសឆ្គងរបស់ខ្លួននៅលើទីលានផងដែរ ដោយរូបគេបានសន្យាព្យាយាមកាត់បន្ថយភាពឆេវឆាវដើម្បីទាក់ទាញការគាំទ្រ និងការផ្តល់កម្លាំងចិត្តរបស់ក្រុមទាំងមូល៕ ខ្ញុំសូមទទួលយកដោយសុទ្ធចិត្តនូវការដាក់ពិន័យនេះ ព្រោះខ្ញុំពិតជាបានធ្វើខុសមែន។ ខ្ញុំតាំងចិត្តមិនឱ្យមានរឿងបែបនេះទៀតទេ។ ខ្ញុំពិតជាសូមទោសម្ដងទៀតជាពិសេសចំពោះលោកអាជ្ញាកណ្ដាល | ខ្សែការពារបឹងកេត ទូច បញ្ចរ៉ុង បានប្រកាសទទួលស្គាល់កំហុសរបស់ខ្លួន និងព្រមទទួលយកការពិន័យរបស់ក្លិបដោយសុទ្ធចិត្ត។ បញ្ចរ៉ុងបានសរសេរនៅហ្វេសប៊ុករបស់ខ្លួន តែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីបឹងកេតចេញសេចក្តីថ្លែងការណ៍ដាក់ទណ្ឌកម្មខ្លួន ទាក់ទងនឹងការបង្ហាញអាកប្បកិរិយាមិនសមរម្យនាអំឡុងនៃការប្រកួតជាមួយភ្នំពេញក្រោនក្នុងក្របខណ្ឌខេមបូឌានលីកកាលពីថ្ងៃទី២៥ ខែឧសភា។ |
កម្មវិធីពិសេសនេះ គឺពិតជាល្អឥតខ្ចោះមែន សម្រាប់រដូវកាលអាពាពិពាហ៍ (Wedding Season) ដោយគ្រាន់តែទិញផ្ទះ ក្នុង បុរី ឌឹ ផ្លរ៉ា ចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ ថ្ងៃទី៣១ ខែ មិនា ឆ្នាំ២០១៨ ខាងមុខនេះ លោកអ្នក នឹងទទួលបានចំណងដៃ ដ៏អស្ចារ្យនេះភ្លាមៗតែម្ដងគឺ៖ ទទួលបាន សំបុត្រយន្តហោះ (ជាកញ្ចប់ Tour packed) ដំណើរកម្សាន្តទៅ កម្សាន្តក្រេបច័ន្ទទឹកឃ្មំ ទៅ កោះក្រាប៊ី ប្រទេសថៃ កោះបាលី ប្រទេសឥណ្ឌូនេស៊ីនិងប្រទេសសិង្ហបុរី។ សម្រាប់ដំណើរកម្សាន្តគឺមិនមានការចាប់ឆ្នោតនោះឡើយ គឺនឹងទទួលបានដោយស្វ័យប្រវត្តតែម្ដង ដែលកាលបរិច្ឆេទដំណើរកម្សាន្តនឹងធ្វើឡើងនៅថ្ងៃចូលឆ្នាំខ្មែរ ឆ្នាំ២០១៨ ខាងមុខនេះ៕ សូមប្រញាប់រួសរាន់ឡើង សូមអញ្ជើញមកទទួលយកកញ្ចប់ដ៏អស្ចារ្យមួយនេះ កុំឲ្យកន្លងផុតឲ្យសោះ ! បុរី The Flora ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ដោយសំណង់គេហដ្ឋានរឹងមាំ ទីតាំងល្អ មិនឆ្ងាយពីទីក្រុង និងមានម៉ូតទាន់សម័យនៃសតវត្សទី២១ដែរជាម៉ូតផ្ទះថ្មីប្លែកដាច់ពីគេ ហើយថែមទាំងមានគេហដ្ឋានច្រើនសម្បូរបែបទៅតាមតម្រូវការអតិថិជន។ គួរបញ្ជាក់ផងដែរថា បុរី ឌឹ ផ្លរ៉ា ជាគម្រោងដ៏ធំមួយ ដែលកំពុងសាងសង់ នៅលើផ្ទៃប្រមាណ ២០០ហិកតា ចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រ ចុះពីស្ពានជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦ ដែលជាផ្លូវភ្លោះធំបំផុត របស់កម្ពុជា តភ្ជាប់ពីតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ចាម មកកាន់រាជធានីភ្នំពេញ ដែរធ្លាប់មានកេរ្តិ៍ឈ្មោះ រយៈពេលមួយឆ្នាំមកហើយ ក្នុងការសាងសង់ វីឡា ផ្ទះល្វែង ទំនើបៗ ហើយមានការគាំទ្រ យ៉ាងច្រើនផងដែរ ពីសំណាក់អតិថិជន ទាំងតម្លៃ សេវាកម្ម និងគុណភាព ស្របពេលដែល វិស័យអចលទ្រព្យមួយនេះ កាន់តែរីកចម្រើន ខ្លាំង ក៏ដូចជាតម្រូវការ កាន់តែមានច្រើនឡើងៗផងដែរ។ ទីតាំងគម្រោងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A ចំណាយពេលត្រឹម ១៥នាទី ពីស្ពានជ្រោយចង្វារ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ទីតាំងការិយល័យលក់សាខាទូតបារាំង មហាវិថីព្រះមុនីវង្សសង្កាត់ស្រះចក, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ព័ត៌មានលំអិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ (010/087) 366 886, 011 67 67 26/ 011 76 76 10/ 011 67 67 38/ 061 77 67 67/ 088 57 57 888៕ គេហទំព័រ www.boreytheflora.com, ហ្វេសប៊ុក www.facebook.com/theflora ( អត្ថបទពាណិជ្ជកម្ម ) | ភ្នំពេញ៖ រកឯណាមាន ពិតជាអស្ចារ្យមែន សម្រាប់គូស្វាមីភរិយាថ្មី នឹង ទទួលបានចំណងដៃពិសេស ពី បុរីឌឹផ្លរ៉ាធ្វើដំណើរក្រេបច័ន្ទទឹកឃ្មុំនៅក្រៅប្រទេសទៀត។ |
នាជំនួបពិភាក្សាការងារ នៅស្នាក់ការកណ្តាលរបស់ធនាគារជាតិ នាថ្ងៃទី១៣មីនា លោកស្រី ជា សិរី បានបង្ហាញពីទស្សនវិស័យវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជា ទៅកាន់លោកឯកអគ្គរដ្ឋទូត Nkubito Manzi។ ជាពិសេសលោកស្រី បានបង្ហាញពីការរីកចម្រើន និងដំណើរអភិវឌ្ឍន៍ នៃវិស័យធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងសក្តានុពលសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា។ លើសពីនេះ លោកស្រី ជា សិរី បាននិយាយអំពីគោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ផងដែរ។ ជាការឆ្លើយតប លោក Nkubito Manzi បានលើកឡើងថា ប្រទេសរវ៉ាន់ដា បានត្រៀមខ្លួនរួចជាស្រេចក្នុងការរួមចំណែកពង្រឹងកិច្ចសហការរវាងប្រទេសទាំងពីរ។ ជាពិសេសលើប្រព័ន្ធទូទាត់។ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាដៃគូសហការរៀបចំ បានចូលរួមវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ(INCLUSIVE FINTECH FORUM) នៅទីក្រុង Kigali ប្រទេសរវ៉ាន់ដា។ ការចូលរួមរបស់កម្ពុជានេះ មានគោលដៅបង្ហាញពីសក្តានុពលបដិវត្តន៍ឌីជីថលនៃប្រព័ន្ធបាគង និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដែលលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន។ គ្រាបំពេញបេសកកម្មនោះ លោកអ៊ុក សារ៉ាត់ ដែលជាប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់របស់ធនាគារជាតិ បានជួបពិភាក្សា ជាមួយប្រតិភូធនាគារកណ្តាលនៃប្រទេសរវ៉ាន់ដា ដើម្បីពិភាក្សាអំពីយន្តការអនុវត្តនៃកិច្ចសហប្រតិបត្តិការ និងលទ្ធភាពតភ្ជាប់ប្រព័ន្ធទូទាត់រវាងប្រទេសទាំងពីរ បន្ទាប់ពីបានចុះអនុស្សរណៈយោគយល់ជាផ្លូវការ។ កន្លងមកលោកស្រី ជា សិរី បាននិយាយថា ធនាគារជាតិនៃកម្ពុជា កំពុងធ្វើការជាមួយបណ្តាប្រទេសនៅអាស៊ី អាហ្វ្រិក អាម៉េរិកឡាទីន និងអឺរ៉ុប ដើម្បីបង្កើនវិសាលភាពប្រព័ន្ធទូទាត់តាមប្រព័ន្ធឌីជីថល ដែលមានភាពរហ័ស សុវត្ថិភាព និងតម្លៃទាប ហើយក៏ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចឆ្លងដែន ផងដែរ។ អត្ថបទទាក់ទង ពលរដ្ឋខ្មែរ អាចចាយប្រាក់រៀលនៅចិនបានតាមការស្កេនឃ្យូអរកូត UnionPay ពីឆ្នាំ២០២៤តទៅ បើតាមលោកស្រី ជា សិរី បច្ចុប្បន្នកម្ពុជាបានភ្ជាប់ប្រព័ន្ធទូទាត់សងប្រាកឆ្លងដែនតាមប្រព័ន្ធឌីជីថល ជាមួយប្រទេសថៃ ឡាវ វៀតណាម និងម៉ាឡេស៊ី តាមរយៈ ប្រព័ន្ធបាគង។ ក្រៅពីនេះ កម្ពុជានឹងពង្រីកកិច្ចសហប្រតិបត្តិការនេះជាមួយប្រទេសចិន ឥណ្ឌា ជប៉ុន សិង្ហបុរី ហ្វីជី និងកោះសូឡូម៉ុន...ជាដើម៕ | កម្ពុជា និងប្រទេសវ៉ាន់ដា ប្តេជ្ញារួមគ្នាលើកកម្ពស់ការទូទាត់ឆ្លងដែនដែលជាវិធានការមួយ ដើម្បីជំរុញលំហូរពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគរវាងប្រទេសទាំងពីរ។ ការប្តេជ្ញាចិត្តនេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជាមួយលោក Nkubito Manzi BAKURAMUTSA ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋវ៉ាន់ដា។ |
ព្រះនាង ធុង្សៈទេវី មានស្តេចគ្រុឌជាពាហនៈ ទ្រង់អម្ពរពណ៌ក្រហម លម្អនៅព្រះកាណ៌ដោយផ្កាទទឹម ព្រះហស្តឆ្វេងទ្រង់ ស័ង្ខ ព្រះហស្តស្តាំទ្រង់ បទុមរាគ។ ព្រះនាងសោយផ្លែឧទ្ទុម្ពរ (ផ្លែល្វា) ជាភក្សាហារ។ ថ្ងៃចូលឆ្នាំដែលចំថ្ងៃអាទិត្យនេះ ត្រូវបានហៅថាជា វារៈមហាសង្ក្រាន្ត។ នៅថ្ងៃចន្ទ ទី១៥ ខែមេសា ជាថ្ងៃវារៈវន័បត ខណៈថ្ងៃអង្គារ ទី១៦ ខែមេសា វេលាម៉ោង៧ និង១២នាទីយប់ ជាថ្ងៃវារៈឡើងស័ក គម្រប់សង្ក្រាន្តបីថ្ងៃ ដោយចូលជាសកល ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ មហាសករាជ១៩៤១ ចុល្លសករាជ១៣៨១។ «ខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយជាចិត្តអប្រីយ៍ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តអំពើល្អ ប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី»។ នេះជាបណ្តាំរបស់កំពូលហោរាខ្មែរ លោក អ៊ឹម បុរិន្ទ។ អ្នកគណនា និងរៀបរៀងសៀវភៅ «មហាសង្ក្រាន្ត» រូបនេះ បានលើកឡើងថា ទេវតានឹងឲ្យពរសព្ទសាធុការ តាំងពីឆ្នាំថ្មីនេះតទៅ ជាពិសេសសម្រាប់អ្នកពលរដ្ឋប្រុសស្រីទាំងឡាយដែលតាំងចិត្តប្រព្រឹត្តអំពើល្អ រៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មី។ មហាសង្ក្រាន្ត ថ្ងៃចូលឆ្នាំចំថ្ងៃអាទិត្យ ទំនាយថា ស្រែឆ្នាំនេះមិនទទួលបានផលល្អឡើយ រីឯថ្ងៃកណ្តាល ថ្ងៃវ័នបតចំថ្ងៃចន្ទ មានទំនាយថា អំបិលឡើងថ្លៃ ជំទាវខុណ្នាងក្តៅក្រហាយចិត្ត រាស្ត្រកើតជំងឺគ្រុនរងា រីឯថ្ងៃចុងក្រោយដែលជាថ្ងៃឡើងស័កចំថ្ងៃអង្គារ ទំនាយថា រាជអាមាត្រមន្ត្រីតូចធំ នឹងមានសេចក្តីសុខត្រជាក់ត្រជុំ ទ្រព្យបរិបូណ៌ ទោះបីមានការប្រយុទ្ធជាមួយបច្ចាមិត្ត។» អ្នកអានសារព័ត៌មាន ThmeyThmey កុំព្រួយបារម្ភ! ការលើកឡើងក្នុងសៀវភៅ «មហាសង្ក្រាន្ត» របស់លោក អ៊ឹម បុរិន្ទ មួយចំនួនគឺផ្អែកតាមតម្រាបុរាណប៉ុណ្ណោះ។ សូមរីករាយ និងទទួលយកនូវអ្វីដែលល្អៗ ហើយអ្វីៗដែលអាក្រក់ អពមង្គល សូមឲ្យរសាត់ទៅតាមឆ្នាំចាស់ទៅចុះ! | វេលាម៉ោង៣ និង១២នាទី រសៀលថ្ងៃអាទិត្យ ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសានេះ ជាថ្ងៃចូលឆ្នាំកុរ ឯកស័ក ដោយមានទេវធីតា ព្រះនាង ធុង្សៈទេវី បុត្រីទី១នៃកបិលមហាព្រហ្ម ជាមគ្គនាយិកា ដែលត្រូវគ្រងជម្ពូទ្វីប បន្តពីព្រះនាង មហោធរៈទេវី។ នេះបើតាមសៀវភៅ «មហាសង្ក្រាន្ត» ដែលគណនា និងរៀបរៀងដោយលោក អ៊ឹម បុរិន្ទ អគ្គលេខាធិការរងគណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ និងជានាយកនៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ។ |
នាឱកាសនៃការចូលរួមពិធីបុណ្យជាតិមួយរបស់ប្រទេស នៅថ្ងៃ១០ មករា លោកស្រីទីប្រឹក្សារដ្ឋ អ៊ុងសាន ស៊ូជី បានអះអាងថា ប្រជាធិបតេយ្យពិតប្រាកដរបស់សហភាពមីយ៉ាន់ម៉ា ដែលប្រជាជនតែងតែចង់បាននៅមិនទាន់កើតឡើងនោះទេ ហើយដើម្បីឲ្យសង្គមមីយ៉ាន់ម៉ា មានប្រជាធិបតេយ្យពិតប្រាកដតម្រូវឲ្យប្រជាជនទាំងអស់ពុះពាររួមគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Myanmar Times។ លោកស្រីទីប្រឹក្សារដ្ឋ និងជាប្រមុខបក្សកាន់អំណាចបច្ចុប្បន្ន បានសង្កត់ធ្ងន់ថា ការពឹងផ្អែកលើរដ្ឋាភិបាលតែម្ខាង មិនមែនជាប្រជាធិបតេយ្យនោះទេ។ លោកស្រី បន្ថែមថា ប្រជាធិបតេយ្យ ត្រូវពឹងផ្អែកលើប្រជាជន ហើយរដ្ឋាភិបាល ក៏ត្រូវការកម្លាំងរបស់ប្រជាជនផងដែរ។ ក្នុងកម្មវិធីសប្តាហ៍ដូចគ្នានេះ លោកស្រីទីប្រឹក្សា ក៏បានប្រាប់ប្រជាជន ថា រដ្ឋាភិបាលលោកស្រី បានព្យាយាមអស់ពីសមត្ថភាពហើយក្នុងការបំពេញតម្រូវការរបស់ប្រជាជនហើយ។ លោកស្រី លើកឡើងថា ការណ៍ដែលរដ្ឋាភិបាលលោកស្រី ប្រឹងប្រែងបែបនេះ មិនមានដើម្បីកសាងកេរ្តិ៍ឈ្មោះល្អនោះទេ ក៏ប៉ុន្តែ ចង់ឲ្យទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាជនកាន់តែមានអារម្មណ៍កក់ក្តៅ និងកាន់តែរឹងមាំ។ សូមជម្រាបរដ្ឋាភិបាលមីយ៉ាន់ម៉ាបច្ចុប្បន្ន ដែលកំពុងតែដឹកនាំដោយបក្សកាន់អំណាចរបស់លោកស្រី អ៊ុងសាន ស៊ូជី គឺជារដ្ឋាភិបាលស៊ីវិលលើកដំបូងហើយរបស់មីយ៉ាន់ម៉ាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយមកនេះ។ ការប្រែក្លាយមីយ៉ាន់ម៉ា ដែលធ្លាប់តែជាគ្រប់គ្រងដោយរបបយោធាផ្តាច់ការឲ្យទៅជាប្រទេសប្រជាធិបតេយ្យ គឺជាចក្ខុវិស័យអាទិភាពរបស់រដ្ឋាភិបាលលោកស្រី ស៊ូជី។ យ៉ាងណាមិញ គិតចាប់ពីការឡើងកាន់អំណាចក្នុងឆ្នាំ២០១៥មក មីយ៉ាន់ម៉ា នៅមិនទាន់មានការផ្លាស់ប្តូរប្រជាធិបតេយ្យជាដុំកុំភួនឡើយ។ សូម្បីតែការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីកាត់បន្ថយឥទ្ធិពលយោធានៅក្នុងនយោបាយ ដែលជាការប្តេជ្ញាចិត្តអាទិភាពរបស់លោកស្រី ស៊ូជី ក៏មិនទាន់មានពន្លឺអ្វីឡើយ។ នេះ នៅមិនទាន់រាប់បញ្ចូលបញ្ហានៃការបង្រួបបង្រួមជាតិ ដែលជារឿងដ៏ចម្រូងចម្រាស់របស់សហភាពដែលមានជាតិសាសន៍ចម្រុះគ្នាមួយនេះផង៕ ប្រភព៖ https://www.mmtimes.com/news/state-counsellor-underscores-need-unity-among-ethnic-groups.html https://www.mmtimes.com/news/state-counsellor-calls-support-federal-union.html | ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី បានទទួលស្គាល់ថា រដ្ឋាភិបាលរបស់លោកស្រី នៅមិនទាន់អាចប្រែក្លាយមីយ៉ាន់ម៉ាឲ្យទៅជាប្រទេសប្រជាធិបតេយ្យនៅឡើយនោះទេ។ លោកស្រីទីប្រឹក្សារដ្ឋបានទទូចឲ្យប្រជាជនទាំងអស់ចូលរួមជាមួយនឹងរដ្ឋាភិបាល ដើម្បីប្រែក្លាយចក្ខុវិស័យនេះឲ្យក្លាយជាការពិត។ |
កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួន ៨១ ៤១៨,០៧តោន ក្នុងរយៈពេល៣ខែនៃឆ្នាំ២០២២នេះ ដោយបរិមាណនេះធ្លាក់ចុះ ២០,៧៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងចំណោមស្វាយស្រស់ទាំងនោះ ត្រូវបាននាំចេញទៅវៀតណាមចំនួន ៤០ ៨៤៩,៧២តោន, ចិនចំនួន ២២ ២៤៤,៦៨តោន, ថៃចំនួន ១៨ ១៨១,១២តោន និងកូរ៉េចំនួន ១៤២,៥៥តោន។ បើតាមរបាយការណ៍ដែលបង្ហោះនៅទំព័រហ្វេសប៊ុករបស់លោក វេង សាខុន តំណាប់ស្វាយចំនួន ៥ ១៣៦,២៧តោន ត្រូវបាននាំចេញ ប៉ុន្តែបរិមាណនេះធ្លាក់ចុះ ១៣,៤៣ភាគរយ។ តំណាប់ស្វាយខាងលើ បាននាំចេញទៅចិនចំនួន ៤ ៤១៤,១១តោន, ថៃចំនួន ២៨៨,៤៤តោន, វៀតណាមចំនួន ២០០តោន, ហ្វីលីពីនចំនួន ១៩២,៥៥តោន, ជប៉ុនចំនួន ២៥តោន, ចក្រភពអង់គ្លេសចំនួន ៩,៧៨តោន, កូរ៉េចំនួន ៣,៨៧តោន និងអ៊ីតាលីចំនួន ២,៥២តោន។ ក្រៅពីការនាំចេញផ្លែស្វាយស្រស់ និងតំណាប់ស្វាយធ្លាក់ចុះ ទឹកស៊ីរ៉ូស្វាយក៏មានការធ្លាក់ចុះក្នុងរយៈពេល៣ខែនេះផងដែរ។ របាយការណ៍ដដែល បង្ហាញថា ការនាំចេញទឹកស៊ីរ៉ូស្វាយ មានត្រឹម ៤០៣,៤២តោនប៉ុណ្ណោះ ដោយធ្លាក់ចុះដល់ ៧៥,៦៧ភាគរយ។ ទឹកស៊ីរ៉ូស្វាយ ត្រូវបាននាំចេញទៅចិនចំនួន ២៤៦តោន និងហ្វីលីពីនចំនួន ១៥៧,៤២តោន។ គួររម្លឹកថា ក្នុងរយៈពេលជាង១ខែចុងក្រោយនេះ តម្លៃស្វាយកែវរមៀតហាក់ធ្លាក់ថ្លៃខ្លាំងពី៥០០រៀល មកត្រឹម១៥០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ជុំវិញបញ្ហានេះ បានធ្វើឱ្យកសិករមួយចំនួន ត្អូញត្អែរថាលក់មិនចំណេញ មិនរួចថ្លៃដើមដែលពួកគេចំណាយ ខណៈជី និងថ្នាំកសិកម្មបន្តឡើងថ្លៃ៕ | ភ្នំពេញ៖ ក្នុងរយៈពេល៣ខែនៃឆ្នាំ២០២២នេះ ការនាំចេញស្វាយស្រស់ តំណាប់ស្វាយ និងទឹកស៊ីរ៉ូស្វាយទៅក្រៅប្រទេស ត្រូវបានធ្លាក់ចុះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ដែលផ្សព្វផ្សាយដោយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២ ខែមេសាកន្លងទៅ។ |
នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា ការធ្វើសមយុទ្ធនាគមាសឆ្នាំ២០១៨ គឺដើម្បីអបអរសាទរខួបទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងចិន។ សមយុទ្ធនេះ ក៏ជំរុញឲ្យមានទំនាក់ទំនងកាន់តែស៊ីជម្រៅ ការផ្លាស់ប្ដូរនូវបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម និងមនុស្សធម៌រវាងកងទ័ពនៃប្រទេសទាំង២។ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏រំពឹងថា សមយុទ្ធនេះចូលរួមចំណែកធ្វើឲ្យទំនាក់ទំនងភាពជាដៃគូ ក្នុងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំង២ កម្ពុជា-ចិន ឲ្យកាន់តែរីកចម្រើន។ លោកថ្លែងបែបនេះនៅក្នុងពិធីប្រកាសបើកសមយុទ្ធនាគមាសឆ្នាំ២០១៨ នៅតំបន់ភ្នំធំម្រះព្រៅ ក្នុងភូមិថ្លុកដូនស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។ សមយុទ្ធស្ថិតក្រោមការឧបត្ថមពីសាធារណរដ្ឋប្រជាមានិតចិននេះ ក៏ត្រូវបានអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អះអាងថា ឆ្លើយតបយ៉ាងត្រឹមត្រូវទាន់ពេលក្នុងកិច្ចសហប្រតិបត្តិការ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីទប់ស្កាត់ការកាត់បន្ថយបញ្ហាប្រឈមនានា ដែលមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ។ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏រំពឹងថា សមយុទ្ធដែលប្រើប្រាស់គ្រាប់ពិត និងមានរយៈពេល១៥ថ្ងៃនេះ នឹងនាំនូវផលប្រយោជន៍ជាច្រើនដល់ កងយោធពលខេមរភូមិន្ទអំពី បច្ចេកវិទ្យា បទពោសោធន៍ និងចំណេះដឹងជំនាញថ្មីៗ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឲ្យកាន់តែមានសក្តានុពលថែមទៀត។ សមយុុទ្ធ ដែលនឹងធ្វើឡើងរួមមាន៖ ការស៊ើបការណ៍ភូមិសាស្ត្រ ដោយយន្តហោះ Drone, ប្រតិបត្តិការកម្ទេចជំរុំខ្មាំង, ការប្រើប្រាស់កាំភ្លើងធំ បាញ់បើកច្រក, ការប្រើប្រាស់ឧទ្ធម្ភាគចក្រ បាញ់ពីលើអាកាស, ការប្រើប្រាស់រថពាសដែក ចល័តវាយកម្ទេចជំរុំខ្មាំង , ការប្រើប្រាស់ឧទ្ធម្ភាចក្រ ដាក់ទ័ពផ្លូវអាកាស រំដោះចំណាប់ខ្មាំង រួមទាំងប្រតិបត្តិការមួយចំនួនទៀត។ នៅក្នុងសមយុទ្ធនេះ ភាគីកម្ពុជា នឹងប្រើប្រាស់សម្ភារៈយោធាមួយចំនួនដូចជា ឧទ្ធម្ភាគចក្រ MI17 និង Z9, កាំភ្លើងត្បាល់, រថពាសដែក។ ចំណែកភាគីចិន មានប្រើប្រាស់គ្រឿងបំពាក់ ជាច្រើនទៀត។ សមយុទ្ធនាគមាសឆ្នាំ២០១៨ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នេះ ធ្វើឡើងរយៈពេល១៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។ ដោយមានវត្តមានឧត្តមសេនីយ៍ទោ Zhang Jian មេបញ្ជាការកងទ័ពជើងគោកតំបន់ខាងត្បូង តំណាងឲ្យកងទ័ពរំដោះប្រជាជាតិចិន៕ | ដើម្បីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងផ្លូវការកម្ពុជា-ចិន ប្រទេសទាំង២ បានរៀបចំសមយុទ្ធរួមគ្នា នៅកម្ពុជា ដែលមានឈ្មោះថា សមយុទ្ធនាគមាសឆ្នាំ២០១៨ ដែលធ្វើឡើងរយៈពេល១៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។ សមយុទ្ធនេះ គឺជាការចំណាយមួយភាគធំពី មហាយក្សសេដ្ឋកិច្ចចិន។ |
ក្រសួងអប់រំ ក៏បានអះអាងដែរថា និស្សិតខ្មែរដែលកំពុងរស់នៅទីក្រុងវូហាន ទីដែលជំងឺរលាកប្រភេទថ្មីបង្កឡើងមេរោគកូរ៉ូណាវីរុសកំពុងរាតត្បាតយ៉ាងខ្លាំងនោះ ម្នាក់ៗសុទ្ធតែមានសុខភាពរឹងមាំ។ ក្រសួងអប់រំ បានបញ្ជាក់ថា៖ «និស្សិតចំនួន ២៣នាក់ ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុងវូហាន មានសុខភាពរឹងមាំ និងមិនមាននិស្សិតណាម្នាក់ឆ្លងជំងឺរលាកសួតប្រភេទថ្មីនេះទេ»។ បើតាមក្រសួងអប់រំ និស្សិតមួយចំនួនទទួលបានការផ្គត់ផ្គង់អាហារពីសាកលវិទ្យាល័យ និងមួយចំនួនទៀត ត្រូវទិញអាហារដោយខ្លួនឯង ដែលមានទីតាំងនៅជិតសាកលវិទ្យាល័យ។ ពួកគេក៏ទទួលបានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធផងដែរ។ សូមបញ្ជាក់ថា និស្សិតកម្ពុជាដែលសិក្សានៅទីក្រុងវូហាន មានចំនួន ៨៩នាក់ ក៏ប៉ុន្តែអំឡុងពេលវិស្សមកាលរដូវរងា នាដើមខែមករា ឆ្នាំ២០២០កន្លងទៅ មាននិស្សិត៦៦នាក់ បានមកលេងស្រុកកំណើត។ ដូច្នេះនៅសល់តែនិស្សិតខ្មែរ២៣នាក់ប៉ុណ្ណោះ ដែលបានជាប់គាំងដំណើរត្រឡប់មកកម្ពុជា នៅអំឡុងពេលផ្ទុះការរាតត្បាតកូរ៉ូណាវីរុស។ អត្ថបទទាក់ទង និស្សិតខ្មែរម្នាក់នៅវូហាន ជូនសារទៅសម្តេច ហ៊ុន សែន៖«កូនសុំចិត្តពុកកុំមកអី ចាំពួកខ្ញុំ ទៅផ្ទះវិញ ចាំជួបក៏បាន» Update៖ សម្ដេច ហ៊ុន សែន កំពុងរង់ចាំការសម្រេចចុងក្រោយពីភាគីចិន វីរុសកូរ៉ូណា៖ សម្ដេច ហ៊ុន សែន នឹងទៅទីក្រុងវូហាន នៅថ្ងៃទី៥ កុម្ភៈ ទាក់ទងនឹងរឿងនេះដែរ សម្តេច ហ៊ុន កំពុងរង់ចាំការសម្រេចចុងក្រោយរបស់រដ្ឋាភិបាលចិន ជុំវិញការអនុញ្ញាតដល់ខ្លួន បានទៅទីក្រុងវូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរដែលកំពុងស្នាក់នៅទីក្រុងនេះ។ តាមគម្រោង សម្តេចនាយករដ្ឋមន្ត្រី នឹងទៅទីក្រុងវូហាន នៅថ្ងៃទី៥ ខែកុម្ភៈ៕ | ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ប្រាក់ចំនួន ៤៦លានរៀល ដល់និស្សិតខ្មែរដែលកំពុងស្នាក់នៅទីក្រុងវូហាន ទាំង២៣នាក់ ដើម្បីជួយដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៤ កុម្ភៈនេះនិស្សិតម្នាក់ៗទទួលបានថវិកាចំនួន ២លានរៀល ដោយបានផ្ទេរទៅតំណាងនិស្សិតកម្ពុជានៅទីនោះចាត់ចែងបន្ត។ |
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Nawaz Sharif កំពុងស្វែងរកវិធីសាស្ត្រត្រឡប់ចូលក្នុងឆាកនយោបាយវិញ ក្រោយតុលាការកំពូលប៉ាគីស្ថានសម្រេចដកហូតតំណែងលោកកាលពីខែមុន ហើយហាមប្រាមលោកចូលប្រឡូកក្នុងនយោបាយមួយជីវិតផងដែរ។ ក្នុងពេលជួបជាមួយពលរដ្ឋប៉ាគីស្ថានដែលជាអ្នកគាំទ្រលោកនៅតំបន់ភាគខាងកើតប្រទេស លោក Nawaz Sharif បានត្អូញត្អែរពីការកើតទុក្ខមិនសុខចិត្តដែលតុលាការហ៊ានសម្រេចដកហូតតំណែងលោកនោះ។ អ្នកនយោបាយរូបនេះថែមទាំងប្រកាសថា លោកមិននៅស្ងៀមទេ ហើយលោកទាមទារការផ្តាស់ប្តូរ និងធ្វើបដិវត្តន៍ថែមទៀតដើម្បីប្តូរជោគវាសនាប្រទេសជាតិផង។ ទូរទស្សន៍ Al Jazeera បានផ្សាយថា នាយករដ្ឋមន្ត្រីរូបនេះបានចំណាយពេលបួនថ្ងៃជិះរថយន្តពីក្រុងឥស្លាម៉ាបាតទៅកាន់ក្រុង Lahore ក្នុងគោលបំណងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដើម្បីប្រឆាំងការសម្រេចរបស់តុលាការកំពូលផង។ គេសង្កេតឃើញមានប្រជាពលរដ្ឋរាប់ពាន់នាក់នាំគ្នាមកចូលរួមស្វាគមន៍និងចាប់ដៃអតីតនាយករដ្ឋមន្ត្រីរូបនេះផងដែរ។ ក្រៅពីថ្លែងរិះគន់តុលាការកំពូល លោក Nawaz Sharif បានលើកឡើងពីសមិទ្ធផលជាច្រើនដែលរដ្ឋាភិបាលលោកបានសម្រេចបានកន្លងមក ហើយលោកចោទជាសំណួរថា តើមូលហេតុអ្វីដែលនាយករដ្ឋមន្ត្រីដូចលោកត្រូវគេដកហូតតំណែងដោយសារដឹកនាំប្រទេសជាតិឲ្យរីកចម្រើនទៅមុខនោះ? លោកបានថ្លែងដូច្នេះ៖« ប្រទេសនេះជាកម្មសិទ្ធិរបស់ប្រជាជន ២០០លាននាក់ មិនមែនជារបស់មនុស្សពីរបីនាក់ដែលបានដកតំណែងខ្ញុំឡើយ។ ពួកគេមិនគោរពសំឡេងឆ្នោតរបស់អ្នកឡើយ»។ ពេលលោកថ្លែងចប់ប្រជាជននៅទីនោះនាំគ្នាស្រែកហ៊ោរថា «នាយករដ្ឋមន្ត្រី Nawaz Sharifៗ»។ ថ្វីបើលោកប្រកាសទាមទារធ្វើបដិវត្ត និងផ្លាស់ប្តូរជោគវាសនាប្រទេសជាតិក៏ដោយ គេមិនបានបង្ហើបឲ្យបានដឹងច្បាស់ឡើយថា លោកនឹងបន្តធ្វើអ្វីទៀតនៅពេលខាងមុខ។ ប៉ុន្តែអ្នកវិភាគមើលឃើញថា យុទ្ធនាការស្វែងរកការគាំទ្រនិងប្រឆាំងតុលាការដែលដកហូតតំណែងលោកអាចនឹងទាញការគាំទ្រកាន់តែច្រើនពីពលរដ្ឋសម្រាប់ខ្លួនលោកផ្ទាល់ ថ្វីបើលោកត្រូវគេហាមឃាត់ចូលប្រឡូលក្នុងឆាកនយោបាយក្តី។ សូមរម្លឹកបន្តិចថា លោក Nawaz Sharif ត្រូវតុលាការកំពូលបញ្ចប់តំណែងជានាយករដ្ឋមន្ត្រីប៉ាគីស្ថាននេះ ក្រោយពេលដែលមានការស៊ើបអង្កេតគ្រប់ជ្រុងជ្រោយពាក់ព័ន្ធការលាក់លុយនៅបរទេសរបស់ក្រុមគ្រួសារលោកផ្ទាល់។ ប៉ុន្តែការដកហូតតំណែងរបស់អ្នកនយោបាយរូបនេះធ្វើឲ្យស្ថានភាពនយោបាយប៉ាគីស្ថានធ្លាក់ក្នុងស្ថានាភាពមិនច្បាស់លាស់ផងដែរ។ លោក Sharif កន្លងមកក៏មិនសូវមានទំនាក់ទំនងល្អជាមួយក្រុមយោធាដែលមានឥទ្ធិពលគ្របដណ្តប់នយោបាយប៉ាគីស្ថានអស់រយៈពេលជាយូរមកហើយនោះ។ លោកចង់កាត់បន្ថយតួនាទី និងឥទ្ធិពលក្រុមយោធានេះដើម្បីឲ្យសមឈ្មោះប្រទេសប្រជាធិបតេយ្យ៕ | ក្រោយបាត់បង់តំណែងដោយសារជាប់ពាក់ព័ន្ធសំណុំរឿងពុករលួយ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Nawaz Sharif បានចេញមុខជាថ្មីប្រកាសទាមទាររកការផ្លាស់ប្តូរ និង «បដិវត្តន៍» ផង។ លោកលើកឡើងបែបនេះក្នុងពេលសំណេះសំណាលជាមួយប្រជាជនពលរដ្ឋរាប់ម៉ឺននាក់ដែលជាអ្នកគាំទ្រខ្លួននៅក្រុង Lahore។ |
China Mobiles Tibet branch announced last Friday that one of the 5G base stations, with a peak download speed of 530 megabytes per second (Mbps), became operational in Lhasa last Wednesday, news site chinanews.com reported. China Mobile installed the 5G base stations at the companys building, the Lhasa posts and telecommunications school and at the office of the Tibet Post Group in Lhasa. The base station at the Lhasa posts and telecommunications school is now operational, according to news site tibet.cn. Xiang Ligang, chief executive of telecom industry news site cctime.com, told the Global Times on Friday that construction of the 5G network in the remote areas of the Qinghai-Tibet Plateau faces challenges from cold weather and high altitude. Electricity supply alone is a complex process, Xiang noted, adding that optical fiber tends to lack stability in cold weather, but the obstacles will be overcome. It is important to realize synchronous development of 5G service between Tibet and other regions in China, which is a move we've been talking about since 4G kicked in, said Xiang. The next step for China Mobile's Tibet office will be to accelerate the testing of the 5G application and promote the development of the big data industry and innovation of the Internet of Things based on 5G technology in Tibet, which will enable residents living in farming areas in Tibet to enjoy advanced modern communication services, the tibet.cn reported. Transport, communications, and energy are equally important in driving a region's economic development, Xiang said. | Southwest Chinas Tibet Autonomous Region's first three 5G base stations have been installed, with equipment provided by Chinese technology giant Huawei. |
អត្ថបទទាក់ទង លោក គីម ជុងអ៊ុន បញ្ចប់ទស្សនកិច្ចនៅរុស្ស៊ី ដោយទទួលបានអំណោយជាដ្រូនមកវិញ អាម៉េរិក ប្រាប់ចិនពីភាពចាំបាច់នៃសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ លោក ពូទីន ទទួលការអញ្ជើញពីលោក គីម ទៅទស្សនកិច្ចនៅកូរ៉េខាងជើង លោកវ៉ាង យី ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្ត និងជារដ្ឋមន្រ្តីការបរទេសចិន បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅរុស្ស៊ី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកញ្ញា សម្រាប់កិច្ចពិភាក្សាសន្តិសុខយុទ្ធសាស្រ្តនៃប្រទេសជិតខាងទាំងពីរ។ ក្នុងជំនួបជាមួយសមភាគីរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ រដ្ឋមន្រ្តីការបរទេសចិន បានចាប់ផ្តើមកិច្ចសន្ទនាតាមរយៈការសាទរកិច្ចសហប្រតិបត្តិយុទ្ធសាស្រ្ត និងប្តេជ្ញាការពារសណ្តាប់ធ្នាប់អន្តរជាតិ រួមទាំងពិភពលោកបែបពហុភាគី។ «នៅពេលការបំពានបែបសកម្មភាពជាឯកតោភាគីក្នុងការស្វះស្វែងរកអនុត្តរភាពនិយម និងការប្រឈមបែបប្លុកកាន់តែខ្លាំងឡើង វាពិតជាសំខាន់ណាស់សម្រាប់ ក្នុងការបន្តធ្វើការជាមួយគ្នា, បង្ហាញពីតួនាទីរបស់ប្រទេសមហាអំណាច និងបំពេញកាតព្វកិច្ចអន្តរជាតិរបស់យើង»។ មន្រ្តីការទូតជាន់ខ្ពស់ចិន បានសង្កត់ធ្ងន់បែបនេះទៅកាន់លោក ឡាវរ៉ូវ នៅថ្ងៃទី១៨ ខែកញ្ញា ដោយបន្តថា រដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងមូស្គូ ជាសមាជិកអចិន្រ្តៃយ៍នៃអង្គការសហប្រជាជាតិ មានការទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាការអភិវឌ្ឍសកល និងស្ថិរភាពយុទ្ធសាស្រ្តសកល។ បើទោះមិនបានបញ្ជាក់ពីប្រទេសណាមួយ ប៉ុន្តែមន្រ្តីចិនរូបនេះ ទំនងសំដៅដល់ប្រទេសលោកខាងលិច ជាពិសេសអាម៉េរិក។ បន្ថែមពីនេះ លោកវ៉ាង បានបញ្ជាក់យ៉ាងច្បាស់ៗថា កិច្ចសហប្រតិបត្តិការរវាងចិន និងរុស្ស៊ី មិនបានប្រឆាំងដោយផ្ទាល់លើបណ្តាប្រទេសណាមួយឡើយ ហើយក៏មិនបានរងឥទ្ធិពលពីភាគីណាមួយដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានលើកឡើងពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលក្រុងមូស្គូ និងក្រុងប៉េកាំង ដើម្បីធានាយុត្តិធម៌នៅក្នុងកិច្ចការពិភពលោក និងផលប្រយោជន៍ទៅវិញទៅមក។ ទស្សនកិច្ចទៅរុស្ស៊ី ធ្វើឡើងក្រោយលោកវ៉ាង បានជួបជាមួយទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan នៅប្រទេសម៉ាល់ត៍នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកញ្ញា និងក្រោយទស្សនកិច្ចរបស់លោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង នៅរុស្ស៊ី។ មន្រ្តីការទូតប្រទេសទាំងពីរ ក៏បានចែករំលែកពីជំនួប និងដំណើរទស្សនកិច្ចទាំងនោះផង។ ក្នុងថ្ងៃដដែលនោះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន ក៏បានជួបជាមួយអនុប្រធានាធិបតីចិន លោក Han Zheng នៅក្នុងក្រុងញូវយ៉កដែរ។ ក្នុងជំនួបនេះ អនុប្រធានាធិបតីចិន បានជំរុញឱ្យអាម៉េរិក បន្តរក្សាកិច្ចពិភាក្សា ដើម្បីថែរក្សាស្ថិរភាពក្នុងទំនាក់ទំនងប្រទេសទាំងពីរ។ ចំណែកលោកប្លីងខិនវិញ បានអះអះអាងថា ការទូតជួបមុខផ្ទាល់ ជារឿងដ៏ល្អបំផុតសម្រាប់ប្រទេសទាំងពីរ ក្នុងការជជែកពីបញ្ហា ដែលខ្វែងគំនិតគ្នា ហើយក៏ជាឱកាសក្នុងការរុករកសក្តានុពល ដែលប្រទេសទាំងពីរ អាចមានជាមួយគ្នាផង។ ជំនួបនៅមូស្គូ ក៏ជជែកពីគម្រោងទស្សនកិច្ចរបស់ប្រធានាធិបតី វ៉ា្លឌីមៀ ពូទីន ទៅចិននៅខែតុលាខាងមុខដែរ៕ | រដ្ឋមន្រ្តីការបរទេសចិន និងរុស្ស៊ី នៅថ្ងៃទី១៨ ខែកញ្ញា បានប្តេជ្ញាការពារសណ្តាប់ធ្នាប់អន្តរជាតិ និងពិភពលោកបែបពហុប៉ូលនៅចំពោះមុខការស្វះស្វែងរកអនុត្តរភាពនិយម និងការប្រឈមមុខបែបប្លុករបស់ប្រទេសមួយចំនួន។ |
AKP បានស្រង់សម្តី លោក ហង្ស ពុទ្ធា ដែលអធិប្បាយថា ការចូលរួមរបស់អ្នកសង្កេតការណ៍ទាំងជាតិ និងអន្តរជាតិនៅពេលនេះ មានសារសំខាន់ខ្លាំងណាស់ ក្នុងការឃ្លាំមើលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០១៧ខាងមុខនេះ។ លោក ពុទ្ធា បញ្ជាក់យ៉ាងដូច្នេះថា៖«ការចូលរួមរបស់អ្នកសង្កេតការណ៍ គឺជាធាតុមួយ ដែលមិនអាចខ្វះក្នុងការបោះឆ្នោត ព្រោះ ពួកគេ គឺជាអ្នកឆ្លុះបញ្ចាំងរាល់ដំណើរនៃការបោះឆ្នោត និងជាសាក្សី នៅពេលមានពាក្យបណ្តឹងកើតឡើង»៕ | លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា គិតត្រឹមថ្ងៃទី២១ ខែមេសា អ្នកសង្កេតការណ៍មានចំនួន ១ម៉ឺន៦ពាន់នាក់ ក្នុងនោះមានជនបរទេស២នាក់ដែរ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ដែលបានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា។ |
អត្ថបទទាក់ទង ចិនប្តឹងអាម៉េរិកទៅអង្គការពាណិជ្ជកម្មដោយចោទរើសអើងផលិតផលខ្លួន ក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍នៃឧស្សាហកម្មរថយន្តថាមពលថ្មី កាលពីថ្ងៃទី២៦ ខែមីនា ប្រទេសនេះបានប្តឹងទៅ WTO អំពីការឧបត្ថម្ភធនរបស់អាម៉េរិកលើវិស័យរថយន្តអគ្គិសនី។ បណ្តឹងនេះ កើតមានក្រោយភាគីទាំងពីរមិនអាចឈានដល់ការឯកភាពគ្នាតាមរយៈការពិគ្រោះយោបល់។ បើតាមក្រសួងពាណិជ្ជកម្មចិន ច្បាប់កាត់បន្ថយអតិផរណារបស់អាម៉េរិក (IRA) ផ្តោតតែលើផលិតផលដែលមានប្រភពមកពីតំបន់មួយចំនួនដូចជាអាម៉េរិក ដោយចាត់ទុកថានេះជាលក្ខខណ្ឌចាំបាច់ដើម្បីទទួលបានការឧបត្ថម្ភធន។ ទន្ទឹមនេះ IRA មិនរាប់បញ្ចូលផលិតផលពីប្រទេសជាសមាជិក WTO ដូចជាចិន, បង្កើតរបាំងពាណិជ្ជកម្ម និងបង្កើនតម្លៃនៃការបំប្លែងទៅជាថាមពលបៃតង។ ភាគីចិនយល់ថា នេះជាការរើសអើង សកម្មភាពគាំពារនិយម និងរំលោភលើបទប្បញ្ញត្តិរបស់ WTO។ ក្រសួងពាណិជ្ជកម្មចិន អំពាវនាវឱ្យអាម៉េរិកគោរពតាមបទប្បញ្ញត្តិរបស់ WTO និងបញ្ឈប់ការបំពានលើគោលនយោបាយឧស្សាហកម្ម ក្នុងគោលបំណងធ្វើឱ្យកិច្ចសហប្រតិបត្តិការអន្តរជាតិចុះខ្សោយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ចាប់តាំងពីចុងខែមីនាឆ្នាំនេះ ចិនបានចាប់ផ្តើមដាក់បណ្តឹងទៅកាន់ WTO បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានអនុម័តច្បាប់ IRA ដែលជាច្បាប់អនុញ្ញាតឱ្យមានការលើកទឹកចិត្តពន្ធរាប់ពាន់លានដុល្លារ ដើម្បីជួយអ្នកប្រើប្រាស់ទិញរថយន្តអគ្គិសនី និងគាំទ្រក្រុមហ៊ុនថាមពលកកើតឡើងវិញ។ តំណាងពាណិជ្ជកម្មអាម៉េរិកលោកស្រី Katherine Tai បានបញ្ជាក់ថា IRA ជាឧបករណ៍សម្រាប់ដោះស្រាយវិបត្តិអាកាសធាតុ និងការវិនិយោគក្នុងការប្រជែងសេដ្ឋកិច្ចអាម៉េរិក។ ច្បាប់ខាងលើនេះ បានអនុម័តដោយកញ្ចប់ថវិកា៤៣០ពាន់លានដុល្លារ ដែលរួមមាន ៣៦៩ពាន់លានដុល្លារ ទៅលើគោលនយោបាយអាកាសធាតុ និងថាមពល ហើយប្រមាណ ៦៤ពាន់លានដុល្លារដើម្បីពង្រីកគោលនយោបាយស្តីពីច្បាប់ថែទាំដែលមានតំលៃសមរម្យ (Affordable Care Act) ដើម្បីកាត់បន្ថយការចំណាយលើការធានារ៉ាប់រងសុខភាព។ ទន្ទឹមនេះ ច្បាប់នេះក៏រួមបញ្ចូលទាំងឥណទានពន្ធសម្រាប់រថយន្តអគ្គិសនីដែលផលិតនៅអាម៉េរិកខាងជើង និងគាំទ្រដល់ខ្សែច្រវាក់ផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនីអាម៉េរិក។ អត្រាពន្ធសាជីវកម្មអប្បបរមា ១៥ភាគរយសម្រាប់ក្រុមហ៊ុនដែលមានប្រាក់ចំណូលលើសពី ១ពាន់លានដុល្លារក្នុងមួយឆ្នាំ៕ | ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃទី១៥ ខែកក្កដា បានស្នើឲ្យអង្គការពាណិជ្ជកម្មពិភពលោក (WTO) បង្កើតគណៈកម្មការជំនាញមួយ ដើម្បីជួយដោះស្រាយវិវាទជុំវិញការឧបត្ថម្ភធនរថយន្តអគ្គិសនីអាម៉េរិកក្រោមច្បាប់កាត់បន្ថយអតិផរណា។ |
នាកិច្ចប្រជុំសន្តិសុខរបស់ប្រទេស លោកស្រីរដ្ឋមន្ត្រីកិច្ចការដែនសមុទ្រ និងនេសាទ Susi Pudjiastuti បានលើកឡើងថា គិតចាប់ពីរដ្ឋបាលដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន អនុវត្តវិធានការតឹងរឹងប្រឆាំងក្រុមទូកនេសាទបរទេសក្នុងឆ្នាំ២០១៥មក សមិទ្ធផលនៃឧស្សាហកម្មនេសាទជាតិ បានមានភាពល្អប្រសើរជាងពេលណាទាំងអស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី Jakarta Post នៅថ្ងៃ២២ តុលាកន្លងទៅ។ តាមប្រភពព័ត៌មានដដែលនោះ លោកស្រីរដ្ឋមន្ត្រី បានលើកឡើងថា ទិន្នផលនេសាទ បានកើនឡើងជាមធ្យម ១២.៥ លានតោន ក្នុងមួយឆ្នាំ ដែលចំនួននេះ កើនឡើងគួរកត់សម្គាល់ បើធៀបនឹងតួលេខមុនឆ្នាំ២០១៥ ដែលមានត្រឹម ៧.១ លានតោនប៉ុណ្ណោះ។ តួលេខ (១២.៥ លានតោន) នេះផងដែរ ត្រូវបានលោកស្រី អះអាង ជាចំនួនខ្ពស់បំផុតហើយ នៃទិន្នផលនេសាទ បើធៀបនឹងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះផងដែរ លោកស្រីរដ្ឋមន្ត្រី ក៏បាននិយាយដោយប្រយោលថា ទន្ទឹមនឹងការកើនឡើងរបស់ឥណ្ឌូណេស៊ី ថៃ និងវៀតណាម បែរជាធ្លាក់ចុះគួរកត់សម្គាល់គិតចាប់ពីឆ្នាំ២០១៥មក។ « ដូច្នេះ ឥឡូវ យើង អាចសន្និដ្ឋានបានដោយខ្លួនឯងហើយថា ប្រភពត្រីនេសាទ របស់ប្រទេសទាំងពីរនេះ មកពីណា»។ នេះ គឺជាការលើកឡើងបែបបញ្ឆិតបញ្ឆៀងរបស់លោកស្រីរដ្ឋមន្ត្រីទៅកាន់ប្រទេសជិតខាង។ គួរជម្រាបផងដែរថា ចាប់ពីឆ្នាំ២០១៥មក រដ្ឋាភិបាលរបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo បានប្រកាសចាត់វិធានតឹងរឹងបំផុតប្រឆាំងនឹងបទល្មើសនេសាទ ពិសេសនោះក្រុមអ្នកនេសាទបរទេសតែម្តង។ វិធានការ ដែលឥណ្ឌូណេស៊ី បានអនុវត្តខ្លាំងនោះគឺ ការពន្លិច និងដុតកម្ទេចទូតនេសាទបរទេសតែម្តង។ កន្លងមក ទូកនេសាទខុសច្បាប់បរទេស ដែលឥណ្ឌូណេស៊ី បានរឹបអូសច្រើនជាងគេ មានប្រភពមកពីម៉ាឡេស៊ី ថៃ និងវៀតណាមជាដើម។ សម្រាប់លោកស្រីរដ្ឋមន្ត្រី ការបង្ក្រាបតឹងរឹងនឹងទូកនេសាទបរទេសបែបនេះ មិនមែនមានន័យថា ឥណ្ឌូណេស៊ី បិទផ្លូវមិនឲ្យបរទេសមកនេសាទនៅឥណ្ឌូណេស៊ីនោះទេ ក៏ប៉ុន្តែលោកស្រី សង្កត់ធ្ងន់ថា បរទេសអាចមកវិនិយោគលើវិស័យនេសាទឥណ្ឌូណេស៊ីបាន តាមរយៈការបើក ឬដំណើរការក្រុមហ៊ុននៅក្នុងទឹកដីឥណ្ឌូណេស៊ីស្របតាមច្បាប់៕ | រដ្ឋាភិបាលក្រុងហ្សាការតា បានប្រកាសពីភាពជោគជ័យរបស់ខ្លួនក្នុងការអនុវត្តវិធានការក្តៅប្រឆាំងបទល្មើសនេសាទ ពិសេសលើក្រុមអ្នកនេសាទបរទេសខុសច្បាប់។ ការណ៍ ដែលក្រុងហ្សាការតា អាចហ៊ានអះអាងបែបនេះ ដោយសម្អាងលើការធ្លាក់ចុះ នៃបទល្មើស ខណៈទិន្នផលនេសាទ និងចំណូលជាតិ កាន់តែឡើងខ្ពស់ជាងមុន។ |
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា៖ "ដោយសារតែការរីករាលដាលនៃជំងឺកូវីដ19 នៅតែបន្ត ហើយស្របពេលដែលយើងទាំងអស់គ្នាក៏អាចសម្របខ្លួនទៅនឹងការរស់នៅបែប New Normal បានប្រសើរជាងមុនផងនោះ ការកែសម្រួលនៃវិធីសាស្រ្តប្រើប្រាស់សេវាធនាគាររបស់យើងក៏ត្រូវបានផ្លាស់ប្តូរដើម្បីឱ្យស្របទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជន។ ធនាគារ ព្រីនស៍ ម.ក តែងតែផ្តោតសំខាន់ទៅលើតម្រូវការរបស់អតិថិជនមុនជានិច្ច ហើយយើងក៏ខិតខំប្រឹងប្រែងដើម្បីធានាបានថាពួកគេនឹងទទួលបានបទពិសោធន៍ដ៏មានសុវត្ថិភាព និងប្រកបដោយភាពងាយស្រួល សម្រាប់តម្រូវការធនាគារប្រចាំថ្ងៃរបស់ពួកគេ ហើយមធ្យោបាយនៃការប្រើប្រាស់ម៉ាស៊ីនអេធីអឹមនេះទៀតសោតក៏ជាវិធីសាស្ត្រមួយក្នុងការការពារជំងឺកូវីដ19 ដែលមានដូចជាការរក្សាគម្លាតសង្គម និងជៀសវាងកន្លែងដែលមានមនុស្សអ៊ូអរជាដើម។ ការបង្កើតម៉ាស៊ីនអេធីអឹម Drive-Through នេះឡើង គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ដើម្បីបំពេញនូវគ្រប់តម្រូវការរបស់អតិថិជនឱ្យកាន់តែប្រសើរ"។ ម៉ាស៊ីនអេធីអឹម Drive-Through នេះគឺជាមធ្យោបាយថ្មីនៃការប្រើប្រាស់សេវាធនាគារនៅកម្ពុជា ហើយយើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានក្លាយជាធនាគារដំបូងគេបង្អស់ក្នុងការនាំយកសេវាធនាគារប្រកបដោយភាពច្នៃប្រឌិតនេះមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ជាការពិតណាស់ម៉ាស៊ីនអេធីអឹម Drive-Through នេះមានចំនួនតិចតួចតែប៉ុណ្ណោះនៅតាមបណ្តាតំបន់ប៉ែកអាស៊ីអាគ្នេយ៍ ដែលមានដូចជា ប្រទេសសិង្ហបុរី ប្រ៊ុយណេ ម៉ាឡេស៊ី ថៃ និងឥណ្ឌូនេស៊ីជាដើម។ ជាងនេះទៅទៀត ដោយសារតែភាពជឿនលឿននៃបច្ចេកវិទ្យាក្នុងការផ្ទៀងផ្ទាត់ ដូចជាប្រព័ន្ធ biometrics និង geolocation អតិថិជនអាចប្រើប្រាស់សេវាធនាគារកាន់តែមានសុវត្ថិភាព និងមានភាពងាយស្រួលពីចម្ងាយ(ពីគេហដ្ឋានផ្ទាល់) ពីយានជំនិះ ឬនៅតាមបណ្តាសាខាណាមួយដែលនៅជិតពួកគេជាដើម។ ហើយអតិថិជនក៏អាចប្រើប្រាស់សេវាធនាគារទាំងនេះបានកាន់តែងាយស្រួលផងដែរតាមរយៈកម្មវិធី PRINCE Mobile របស់យើង ឬតាមរយៈម៉ាស៊ីន ដក-ដាក់ប្រាក់របស់យើងនៅទូទាំងផ្ទៃប្រទេស។ លោកបន្ថែមទៀតថា ធនាគារ ព្រីនស៍ ម.ក នឹងបន្តស្វែងរកសេវាកម្មធនាគារថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត មានសុវត្ថិភាព និងភាពងាយស្រួលបំផុតតាមដែលអាចធ្វើទៅបានដើម្បីបំពេញនូវគ្រប់តម្រូវការហិរញ្ញវត្ថុរបស់អតិថិជន ដែលមានការកើនឡើងឥតឈប់ឈរ ។ ម៉ាស៊ីនអេធីអឹម Drive-Through ដំបូងរបស់ធនាគារ ព្រីនស៍នេះ នឹងផ្តល់នូវសេវាកម្មជាច្រើនដល់អតិថិជនរួមមានការដកប្រាក់ ទូទាត់ប័ណ្ណឥណទាន ផ្ទេរប្រាក់ ការបញ្ចូលកាតទូរស័ព្ទ ពិនិត្យសមតុល្យគណនី និងសេវាកម្មជាច្រើនផ្សេងទៀត។ បន្ថែមពីនេះអតិថិជនរបស់ធនាគារផ្សេង ក៏អាចធ្វើប្រតិបត្តិការដកប្រាក់ពីម៉ាស៊ីនអេធីអឹម Drive-Through នេះបានដូចគ្នា ដោយគ្រាន់តែប្រើប្រាស់នូវប័ណ្ណម៉ាស្ទ័រកាត វីសា UnionPayនិង ប័ណ្ណ CSS របស់ពួកគេ។ លោក ហ៊ន់ សុរចនា បន្ថែមទៀតថា ម៉ាស៊ីនអេធីអឹមថ្មីនេះត្រូវបានបំពាក់បន្ថែមនូវភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ដល់អតិថិជន ដោយពួកគេអាចធ្វើប្រតិបត្តិការដោយផ្ទាល់ពីលើយានជំនិះរបស់ពួកគេនៅរាល់ពេលដែលពួកគេមានតម្រូវការសាច់ប្រាក់ ឬចង់ធ្វើប្រតិបត្តិការហិរញ្ញវត្ថុណាមួយលើ 24/7 ។ លើសពីនេះទៅទៀតអតិថិជននឹងអស់កង្វល់លើការស្វែងរកចំណតយានយន្ត ដើម្បីដើរទៅកាន់ម៉ាស៊ីនអេធីអឹម ហើយពួកគេនឹងរីករាយជាមួយការធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានលឿនជាងការប្រើប្រាស់ម៉ាស៊ីនអេធីអឹមធម្មតា ជាពិសេសនៅពេលដែលមានការតម្រង់ជួរ ឬនៅក្នុងបរិយាកាសកកស្ទះណាមួយកើតឡើង។ មធ្យោបាយនៃការប្រើប្រាស់ម៉ាស៊ីនអេធីអឹមថ្មីនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សាគម្លាតសង្គម និងជាវិធីសាស្រ្តការពារខ្លួនដ៏មានប្រសិទ្ធភាពមួយផងដែរ។ លោក ធាម សុភ័ក្រ្ត នាយក នាយកដ្ឋានបណ្តាញចែកចាយថ្មី បានមានប្រសាសន៍ថា លោកពិតជាមានភាពរីករាយណាស់ដែលការខិតខំប្រឹងប្រែងរបស់លោក និងក្រុមការងារក្លាយជាការពិត ហើយពិតជាមានសេចក្តីសោមនស្សជាពន់ពេកដែលអាចផ្តល់នូវសេវាកម្មដ៏មានភាពងាយស្រួលមួយទៅកាន់អតិថិជន។ បច្ចុប្បន្ននេះ ធនាគារ ព្រីនស៍ មានទីតាំងអេធីអឹមចំនួន 71 កន្លែងទូទាំងប្រទេស ដែលរាប់ទាំងម៉ាស៊ីនអេធីអឹម Drive Through ដំបូងគេនៅកម្ពុជា។ ម៉ាស៊ីនអេធីអឹមផ្សេងទៀតរបស់យើងមានទីតាំងស្ថិតនៅតាមបណ្តាសាខាទាំង32 ក៏ដូចជានៅតាមផ្សារទំនើប ហាងលក់ទំនិញ ស្ថានីយ៍ប្រេងឥន្ធនៈ និងម៉ាស៊ីនអេធីអឹមនៅក្រៅសាខា ដែលស្ថិតនៅទីប្រជុំជនដ៏មានសក្តានុពលខ្ពស់ដើម្បីផ្តល់នូវភាពងាយស្រួលរបស់អតិថិជនរបស់យើង។ ដើម្បីស្វែងរកទីតាំងនៃម៉ាស៊ីនអេធីអឹម Drive-Through របស់ធនាគារ ព្រីនស៍ដំបូងបង្អស់នេះ សូមចូលទៅកាន់តំណរភ្ជាប់ Google Map ខាងក្រោម ៖ (https://goo.gl/maps/UyzPozWqcwUzqz4TA)។ សម្រាប់ព័ត៌មានបន្ថែមអំពីធនាគារ ព្រីនស៍ ឬអំពីសេវាកម្មរបស់យើង សូមទាក់ទងមកកាន់លេខ 1800 20 8888 ឬចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬទៅកាន់សាខារបស់យើងដែលមានទីតាំងស្ថិតនៅទូទាំងប្រទេស។ អំពីធនាគារ ព្រីនស៍ ម.ក ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ2015 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ46 ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី18 ខែកក្កដា ឆ្នាំ2018។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន 32 និងទីតាំងអេធីអឹមចំនួន 71 នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ (អត្ថបទពាណិជ្ជកម្ម) | [ភ្នំពេញ ថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2021] ស្របតាមការប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវសេវាធនាគារប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពដល់អតិថិជន ធនាគារ ព្រីនស៍ ម.ក បានដាក់ដំណើរការម៉ាស៊ីនអេធីអឹម Drive-Through ដំបូងគេបង្អស់នៅកម្ពុជា ដែលមានទីតាំងស្ថិតនៅជាប់ហាងកាហ្វេ Amazon Coffee, Global House Sen Sok ភាគពាយព្យនៃរាជធានីភ្នំពេញ ។ ការដាក់ដំណើរការម៉ាស៊ីនអេធីអឹមថ្មីនេះត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី11 ខែវិច្ឆិកា ឆ្នាំ2021នៅវេលាម៉ោង11:11ព្រឹក ពីសំណាក់លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក លោក Leslie Lee នាយកប្រតិបត្តិអាជីវកម្ម និងលោក ធាម សុភ័ក្រ្ត នាយក នាយកដ្ឋានបណ្តាញចែកចាយថ្មី ដែលតំណាងឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ ព្រីនស៍ ។ |
អ្នករាយការណ៍ស្ថានភាពសិទ្ធិមនុស្សរបស់កូរ៉េខាងជើង លោក Tomas Ojea Quintana អំពាវនាវឱ្យមានការបន្ធូរបន្ថយចំពោះការដាក់ទណ្ឌកម្មលើប្រទេសនេះ។ កូរ៉េខាងជើង រងទណ្ឌកម្មដោយសារតែកម្មវិធីអាវុធរបស់ខ្លួន។ ប៉ុន្តែលោក Tomas បានបញ្ជាក់ក្នុងរបាយការណ៍មួយថា កូរ៉េខាងជើង កំពុងប្រឈមមុខហានិភ័យនៃគ្រោះអត់ឃ្លានដែលកំពុងកើនឡើងខ្លាំងដោយសារការបិទខ្ទប់ប្រទេសអំឡុងវិបត្តិជំងឺកូវីដ-១៩ ព្រមគ្នានឹងឥទ្ធិពលទណ្ឌកម្មអន្តរជាតិ។ ក្នុងរបាយការណ៍ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកូរ៉េខាងជើងរបស់ UN លោក Tomas Ojea Quintana លើកឡើងថា បញ្ហាដ៏ធ្ងន់ធ្ងរនៃស្ថានភាពប្រជាជននៅកូរ៉េខាងជើង អាចនឹងប្រែក្លាយទៅជាវិបត្តិដ៏អាក្រក់មួយ ស្របពេលនឹងការព្រងើយកន្តើយរបស់ពិភពលោកលើស្ថានភាពរបស់ប្រជាជនកូរ៉េខាងជើងនោះ។ «ការដាក់ទណ្ឌកម្មដោយក្រុមប្រឹក្សាសន្តិសុខ គួរតែត្រូវបានពិនិត្យឡើងវិញ និងបន្ធូរបន្ថយនៅពេលចាំបាច់ដើម្បីសម្រួលដល់ជំនួយមនុស្សធម៌ ការសង្គ្រោះជីវិតមនុស្ស និងដើម្បីលើកកម្ពស់សិទ្ធិទទួលបានកម្រិតជីវភាពសមរម្យរបស់ពលរដ្ឋ»។ លោក Quintana សរសេរបែបនេះនៅក្នុងរបាយការណ៍ចុងក្រោយមួយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិដែលនឹងត្រូវបង្ហាញនៅថ្ងៃទី ២២ ខែតុលា។ វិបត្តិស្បៀងអាហារ ជារឿងរ៉ាំរ៉ៃមួយនៅកូរ៉េខាងជើង ខណៈរដ្ឋាភិបាលប្រទេសនេះផ្ដោតតែលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅខែមិថុនា ទទួលស្គាល់ភាពតានតឹងលើស្ថានភាពស្បៀងអាហារ ហើយប្រជាជន ក៏ជួបបញ្ហាស្បៀងអាហារអំឡុងជំងឺកូវីដ -១៩។ កូរ៉េខាងជើង ក៏ចេញវិធានការទប់ស្កាត់ដ៏តឹងរ៉ឹងរួមមានការបិទព្រំដែន និងការរឹតត្បិតការធ្វើដំណើរក្នុងស្រុក។ វិធានការនេះ គួបផ្សំផលប៉ះពាល់នៃការដាក់ទណ្ឌកម្មនិងការបាត់បង់ប្រាក់ចំណូល រួមចំណែកខ្លាំងដល់ការខ្វះខាតស្បៀងអាហារ ហើយកុមារនិងមនុស្សចាស់ជាក្រុមប្រជាជនងាយប្រឈមបំផុតនឹងគ្រោះអត់ឃ្លាន។ លោក Ojea Quintana បញ្ជាក់បែបនេះក្នុងរបាយការណ៍របស់ខ្លួន មុនបន្តទៀតថាជនជាតិកូរ៉េខាងជើងមិនគួរជ្រើសរើសរវាងការភ័យខ្លាចនៃភាពអត់ឃ្លាននិងការភ័យខ្លាចនៃជំងឺកូវីដ-១៩ ឡើយ។ អ្នកជំនាញ UN ដដែល បន្ថែមថា អ្នកការទូតនិងបុគ្គលិកអង្គការផ្ដល់ជំនួយភាគច្រើនបានចាកចេញពីកូរ៉េខាងជើងចំពេលមានការរឹតត្បិតយ៉ាងតឹងរ៉ឹងនៃការធ្វើដំណើរ ការខ្វះខាតនូវទំនិញចាំបាច់និងបរិក្ខារសុខភាព។ តាមពិតទៅ កូរ៉េខាងជើងមិនទទួលស្គាល់អាណត្តិរបស់លោក Quintana ឬសហការជាមួយលោកឡើយ។ បេសកជនកូរ៉េខាងជើងនៅទីក្រុងហ្សឺណែវ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើរបាយការណ៍នេះឡើយទេ ស្របពេលរដ្ឋាភិបាលនៅទីក្រុងព្យុងយ៉ាងក៏មិនទទួលយកសំណួរពីប្រព័ន្ធផ្សព្វផ្សាយបរទេសដែរ។ ប៉ុន្តែកាលពីខែមេសា មន្រ្តីកូរ៉េខាងជើងអះអាងថា របាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីកង្វះអាហារូបត្ថម្ភកុមារ ជាការកុហក៕ | ដោយ៖ឡាយ ស្រីពេជ្រ |
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ចេញរថយន្តក្រុង៤៥៥គ្រឿង សម្រាប់ដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើត ទាំងទៅនិងមកវិញ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១២ដល់១៧តុលា ឆ្នាំ២០២៣។ នាពិធីត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋ ដែលធ្វើដំណើរទៅស្រុកកំណត់ តាមសេវារថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ នាព្រឹកនេះ លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា រថយន្តដែលបញ្ចេញសម្រាប់ដឹកជញ្ជូនពលរដ្ឋនេះ ឆ្លងកាត់ការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋ។ ចំណែកអ្នកបើកបរ ឬតៃកុងឡាន ក៏មានក្រមសីលធម៌ គោរពដល់អ្នកធ្វើដំណើរផងដែរ។ បើតាមលោក ឃួង ស្រេង ចាប់តាំងរដ្ឋាភិបាលបញ្ចេញរថយន្តក្រុងមក គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយការធ្វើដំណើរ និងសម្រួលការលំបាកពលរដ្ឋ។ ជាពិសេសទប់ស្កាត់ការដំឡើងថ្លៃសេវារថយន្តរបស់ក្រុមហ៊ុនផ្សេងៗទៀតផង។ សាលារាជធានីភ្នំពេញ បានបញ្ចេញរថយន្ត ៦០គ្រឿងសម្រាប់ដឹកជញ្ជូនពលរដ្ឋនៅភ្នំពេញ និង៣៩៥គ្រឿងទៀត សម្រាប់ដឹកពលរដ្ឋពីភ្នំពេញ ទៅកាន់ខេត្តនានា។ សម្រាប់ឡានក្រុងពីភ្នំពេញ-កណ្តាល, ព្រៃវែង-ភ្នំពេញ, ស្វាយរៀង-ភ្នំពេញ មានចំនួន២០គ្រឿង ដែលធ្វើដំណើរតាមផ្លូវជាតិលេខ១។ ឡានក្រុងធ្វើដំណើរតាមផ្លូវជាតិលេខ២មាន៥គ្រឿង សម្រាប់ដឹកពលរដ្ឋភ្នំពេញ-កណ្តាល និងតាកែវ-ភ្នំពេញ និង២០គ្រឿងសម្រាប់ដឹកអ្នកដំណើរតាមផ្លូវជាតិលេខ៣។ ឡានក្រុង១៥គ្រឿង សម្រាប់ដឹកពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅកាន់ខេត្តកំពង់ស្ពឺ និងព្រះសីហនុ។ រីឯ អ្នកធ្វើដំណើរតាមផ្លូវលេខ៥ មានរថយន្ត១៥០គ្រឿង សម្រាប់ដឹកពលរដ្ឋទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ។ ផ្លូវទៅខេត្តសៀមរាប គឺមានរថយន្ត១២០គ្រឿង ខណៈផ្លូវទៅកំពង់ធំ មានឡាន១០គ្រឿងផងដែរ។ ចំពោះ ការធ្វើដំណើររបស់ពលរដ្ឋទៅកាន់ខេត្តកំពង់ចាម និងត្បូងឃ្មុំ មានឡានក្រុងសម្រាប់ដឹកជញ្ជូនចំនួន៣០គ្រឿង និង២៥គ្រឿង គឺសម្រាប់ដឹកពលរដ្ឋទៅក្រចេះ និងស្ទឹងត្រែង តាមផ្លូវជាតិលេខ ៨ និង១៣។ | នាថ្ងៃទី១២ តុលានេះ ពលរដ្ឋនាំគ្នាសម្រុកចាកចេញពីរាជធានីភ្នំពេញ ធ្វើដំណើរទៅកាន់ស្រុកកំណើត និងតំបន់ទេសចរគោលដៅ រៀងៗខ្លួន។ ជាមួយគ្នានេះ រថយន្តក្រុង របស់សាលារាជធានីភ្នំពេញ ក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយការធ្វើដំណើរ និងសម្រួលការលំបាកពលរដ្ឋ។ |
ឥណ្ឌាបានជួបប្រទះនឹងកម្ដៅខ្លាំងក្នុងខែឧសភា នៅពេលដែលសីតុណ្ហភាពក្នុងរដ្ឋធានីញូវដេលី និងរដ្ឋ Rajasthan បានឡើងដល់ ៥០អង្សា។ ការវាស់ស្ទង់កម្តៅក្នុងតំបន់ Mungeshpur ទីក្រុងញូវដេលីកាលពីថ្ងៃទី ២៩ ខែឧសភា បានកត់ត្រាសីតុណ្ហភាពខ្ពស់ ៥២,៩ អង្សា ប៉ុន្តែក្រោយមករដ្ឋាភិបាលបានរកឃើញកំហុសឧបករណ៍ចាប់កម្តៅ ដែលបណ្តាលឱ្យកម្រិតសីតុណ្ហភាពដែលបានកត់ត្រាលើសពីជាក់ស្តែង ៣អង្សា។ ទិន្នន័យពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺរបស់ឥណ្ឌា (NCDC) បានបង្ហាញថា នៅក្នុងខែឧសភាមានអ្នកស្លាប់ដោយសារកំដៅចំនួន ៤៦នាក់ និងមនុស្ស ១៩១៨៩នាក់ អាចមានកម្តៅឡើងនៅក្នុងខ្លួនខ្លាំង។ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌា ចាប់ពីខែមីនា ដល់ខែឧសភា ប្រទេសនេះបានកត់ត្រាអ្នកស្លាប់យ៉ាងហោចណាស់ ៥៦នាក់ និងប្រហែល ២៥០០០ករណី ប្រឈមនឹងខ្យល់គរដោយសារកម្លៅឡើងនៅក្នុងខ្លួនខ្លាំង។ កាលពីថ្ងៃទី៣១ ខែឧសភា ឥណ្ឌាបានរាយការណ៍ថាមានអ្នកស្លាប់យ៉ាងតិច ៤០នាក់ដោយសារកំដៅក្នុងនោះ ២៥នាក់ជាបុគ្គលិកបោះឆ្នោតនៅក្នុងរដ្ឋ Uttar Pradesh និង Bihar ។ ប្រសិនបើរាប់បញ្ចូលករណីសង្ស័យ និងមិនអាចបញ្ជាក់បាន នោះចំនួនអ្នកស្លាប់សរុបដោយសារកំដៅនៅឥណ្ឌាអាចឡើងដល់ ៨០នាក់។ ទីភ្នាក់ងារអាកាសធាតុឥណ្ឌាបានព្យាករថា កំដៅនឹងចុះត្រជាក់នៅថ្ងៃទី៥ ខែមិថុនា ហើយខ្យល់មូសុងនៅក្នុងរដ្ឋ Kerala ភាគខាងត្បូងចាប់តាំងពីសប្តាហ៍មុន ក៏បានធ្វើឱ្យអាកាសធាតុក្តៅបានធូរស្រាលមួយផ្នែក។ ឥណ្ឌា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលត្រូវបានចាត់ទុកថាទទួលរងផលប៉ះពាល់ខ្លាំងបំផុតដោយការប្រែប្រួលអាកាសធាតុ។ ប្រទេសនេះជារឿយៗទទួលរងពីរលកកំដៅក្នុងរដូវក្តៅនៃខែឧសភា និងមិថុនា ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រលកកំដៅតែងតែមកមុនរដូវ និងមានរយៈពេលយូរ៕ អត្ថបទទាក់ទង រដ្ឋធានីញូវដេលីឡើងកម្តៅខ្ពស់បំផុតដល់ ៥២,៩អង្សាសេ | រលកកំដៅនៅទូទាំងប្រទេសឥណ្ឌាចាប់ពីខែមីនាដល់ខែឧសភា បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៥៦នាក់បានស្លាប់ និង ២៥ពាន់ករណីសង្ស័យថាមានខ្យល់គរដោយសារកម្តៅឡើងនៅក្នុងខ្លួនខ្លាំង ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែមិថុនា។ |
លោក សុក សាន្តតារា អភិបាលស្រុកឆែប ថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរស័ព្ទថា រដ្ឋបាលស្រុកឆែប នឹងមានទីលានចាក់សំរាម ដើម្បីប្រមូលសំណល់រឹងរាវ សម្រាប់បម្រើនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ នៅលើផ្ទៃដី៣៦ហិកតា។ គម្រោងស្ថាបនាទីលានចាក់សំរាមនេះ លោក សាន្តតារា បញ្ជាក់ថា ជាយុទ្ធនាការមួយរបស់ក្រសួងបរិស្ថាន សហការជាមួយក្រសួងមហាផ្ទៃ ដោយតម្រូវឱ្យក្នុងស្រុកមួយ មានទីលានចាក់សំរាមមួយយ៉ាងតិច។ ការស្ថាបនាទីលានចាក់សំរាមនេះ នឹងធ្វើឱ្យស្រុកឆែបមានទីតាំងចាក់សំរាមត្រឹមត្រូវ និងកាត់បន្ថយការចោលសំណល់គ្មានសណ្ដាប់ធ្នាប់ បង្កើនសោភ័ណភាព និងទទួលបានបរិស្ថានស្អាត។ នេះជាការលើកឡើង របស់លោក សាន្តតារា ដោយបន្ថែមថា៖ «ពីមួយឆ្នាំ ទៅមួយឆ្នាំកំណើនប្រជាជនមានការកើនឡើង កាកសំណល់កើនឡើងទ្វេដង ដូច្នេះកាកសំណល់ត្រូវមានកន្លែងចាក់ត្រឹមត្រូវ ហើយយើងដោះស្រាយទាំងពេលបច្ចុប្បន្ន និងអនាគតផងដែរ»។ ជុំវិញការស្ថាបនាទីលានចាក់សំរាមនេះ អភិបាលស្រុករូបនេះ មិនទាន់អាចបញ្ជាក់ពីកាលកំណត់ស្ថាបនានៅឡើយនោះទេ ដោយស្ថិតក្នុងដំណើរការផ្លូវច្បាប់ និងស្វែងរកដៃគូគាំទ្រ។ ដ្បិតការស្ថាបនានេះ ស្ថិតក្នុងដំណើរការក៏ពិតមែន ប៉ុន្តែលោក សុក សាន្តតារា រំពឹងថាទីលានចាក់សំរាមមួយនេះ នឹងលេចជារូបរាង និងបម្រើដល់ពលរដ្ឋ ក្នុងស្រុកឆែប ហើយធ្វើឱ្យស្រុកឆែបមានសោភ័ណភាព បរិស្ថានល្អប្រសើរ និងពលរដ្ឋទទួលបានសុខភាពល្អ៕ | រដ្ឋបាលស្រុកឆែប ខេត្តព្រះវិហារ ត្រៀមដី៣៦ហិកតា សម្រាប់ធ្វើជាទីលានចាក់សំរាម ដើម្បីលើកកម្ពស់អនាម័យ និងគ្រប់គ្រងសំណល់។ អភិបាលស្រុកឆែប រំពឹងថាទីលានចាក់សំរាមនេះ នឹងធ្វើឱ្យស្រុកឆែប ក្លាយជាស្រុកដែលលែងមានសំរាមឥតសណ្ដាប់ធ្នាប់ និងបង្កើនសោភ័ណភាពមូលដ្ឋាន។ |
សេចក្តីសម្រេចហាមឃាត់ការលក់ឬទិញសត្វគោដើម្បីសម្លាប់យកសាច់នៅទូទាំង ត្រូវបានតុលាការឥណ្ឌាសម្រេចព្យួរការអនុវត្តបណ្តោះអាសន្នសិននៅថ្ងៃអង្គារនេះ។ សេចក្តីសម្រេចនេះទើបតែត្រូវបានដាក់ចេញដោយនាយករដ្ឋមន្ត្រីឥណ្ឌាលោក នារិន្ទ្រា ម៉ូឌី (Narendra Modi) កាលពីសប្តាហ៍មុនប៉ុណ្ណោះ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP បទបញ្ជារដ្ឋាភិបាលឥណ្ឌាហាមឃាត់ការធ្វើសត្តឃាតគោទូទាំងប្រទេសនេះធ្វើឡើងតាមការចង់បានរបស់ក្រុមអ្នកគាំទ្រសាសនាហិណ្ឌូជ្រុលនិយមនៅក្នុងគណបក្ស Bharatiya Janata (BJP) ដែលជាគណបក្សកាន់អំណាចនោះ។ បទបញ្ជានេះក៏បានធ្វើឲ្យមានការតវ៉ាច្រើនដែរពីសំណាក់ពលរដ្ឋឥណ្ឌាជាពិសេសអ្នករស់នៅក្នុងរដ្ឋដែលអនុញ្ញាតឲ្យមានការសម្លាប់សត្វគោយកសាច់នោះ។ ចំណែកតុលាការដែលចេញសាលដីកាព្យួរបទបញ្ជារដ្ឋាភិបាលឥណ្ឌាបណ្តោះអាសន្ននេះគឺ តុលាការកំពូលប្រចាំរដ្ឋ Tamil Nadu។ Tamil Nadu នេះក្លាយជារដ្ឋដំបូងបំផុតដែលប្រើប្រាស់អំណាចយុត្តាធិការរបស់ខ្លួនជំទាស់ការសម្រេចរបស់រដ្ឋាភិបាលសហព័ន្ធ។ «តុលាការបានសម្រេចថាបទបញ្ជារដ្ឋភិបាលនឹងត្រូវព្យួររយៈពេល បួនសប្តាហ៍សិនហើយតុលាការក៏ស្នើសុំឲ្យរដ្ឋាភិបាលកណ្តាលនិងថ្នាក់រដ្ឋទាំងអស់ទូទាំងប្រទេសឥណ្ឌាបកស្រាយឆ្លើយតបនឹងញ្ញត្តិរបស់ប្រជាជនដែលតវ៉ាផងដែរ»។ នេះជាការលើកឡើងរបស់មេធាវីតំណាងឲ្យក្រុមអ្នកតវ៉ាប្រចាំរដ្ឋ Tamil Nadu លោក Ajmal Khan។ ប្រជាជននៅរដ្ឋ Tamil Nadu បានអះអាងថា ខ្លួនដាក់ញត្តិតវ៉ាការសម្រេចរបស់រដ្ឋាភិបាលដោយសារតែវារំលោភលើសិទ្ធិសេរីភាពរបស់ប្រជាជនក្នុងការជ្រើសរើសម្ហូបអាហារដែលខ្លួនចង់បរិភោគ។ តាមពិតទៅឥណ្ឌា សាច់គោនិងសាច់ក្របីជាម្ហូបប្រចាំថ្ងៃរបស់ប្រជាជននៅរដ្ឋភាគខាងត្បូង និងភាគឥសាន្ត ប៉ុន្តែនៅរដ្ឋភាគច្រើនមានបម្រាមបរិភោគសាច់គោ។ ប្រជាជនឥណ្ឌាភាគច្រើនចាត់ទុកសត្វគោជាវត្ថុពិសិដ្ឋនៃសាសនាហិណ្ឌូ។ ក្រៅពីរដ្ឋ Tamil Nadu រដ្ឋផ្សេងទៀតដូចជា រដ្ឋ Kerala, West Bengal, Maghalaya និង Puducherry ដែលអនុញ្ញាតឲ្យមានការសម្លាប់សត្វគោយកសាច់នោះ សុទ្ធតែប្រកាសថាខ្លួននឹងជំទាស់បម្រាមរដ្ឋាភិបាល។ ដោយឡែកនៅរដ្ឋមួយចំនួននៅឥណ្ឌា ការសម្លាប់គោត្រូវគេចាត់ចូលជាបទឧក្រិដ្ឋផងដែរ។ នៅដើមឆ្នាំ ២០១៧ រដ្ឋ Gujarat បានសម្រេចបង្កើនទោសប្រឆាំងរាល់អ្នកដែលសម្លាប់សត្វគោ។ អ្នកដែលសម្លាប់គោប្រឈមមុខនឹងការកាត់ទោសឲ្យជាប់គុកមួយជីវិត ហើយអ្នកដឹកជញ្ជូនសាច់សត្វគោត្រូវជាប់គុក ១០ឆ្នាំឯណោះ៕ | ឥណ្ឌាព្យួរសេចក្តីសម្រេចហាមលក់សត្វគោឲ្យគេសម្លាប់យកសាច់បណ្តោះអាសន្នសិន ដោយសារការសម្រេចនេះចម្រូងចម្រាសខ្លាំងពេក។ រដ្ឋាភិបាលឥណ្ឌាបានដាក់ចេញសម្រេចកាលពីសប្តាហ៍មុនដោយហាមការលក់ឬទិញសត្វគោសម្រាប់សម្លាប់យកសត្វទូទាំងប្រទេសឥណ្ឌាទាំងមូល។ |
ការរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នេះ គឺធ្វើឡើង នៅមូលដ្ឋានកងទ័ពនៃកងពលតូចលេខ៧០ នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ។ យុទ្ធនាការចាក់វ៉ាក់សាំងជាផ្លូវការនេះ ក្រសួងការពារជាតិ នឹងបញ្ជូនក្រុមគ្រូពេទ្យជំនាញ ចូលទៅកាន់តំបន់គោលដៅ ដើម្បីចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដល់ពលរដ្ ឋចាប់ពីថ្ងៃទី១ឧសភា។ ការចាក់វ៉ាក់សាំងនេះ គឺគ្រោងធ្វើយ៉ាងណា ចាក់ឲ្យហើយ ក្នុងរយៈពេល១៥ថ្ងៃ ដល់ពលរដ្ឋនៅតំបន់ក្រហម។ បើតាមរដ្ឋបាលរាជធានីភ្នំពេញ តំបន់ដែលនឹងត្រូវទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩នេះ មានពលរដ្ឋក្នុងខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដែលមានសរុបចំនួន៣៣សង្កាត់ ហើយទីតាំងចាក់វ៉ាក់សាំង៤៤កន្លែង។ ដើម្បីឱ្យយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ទទួលបានជោគជ័យតាមការគ្រោងទុក ក្រសួងការពារជាតិ បានស្នើសុំការសហការ ពីក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន ជួយសម្របសម្រួលពលរដ្ឋតាមមូលដ្ឋាន។ សូមជម្រាបថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ដល់ប្រជាពលរដ្ ឋរស់នៅតំបន់ក្រហមនេះ នឹងចាប់បើកយុទ្ធនាការ ពីថ្ងៃទី១ឧសភា ដល់ថ្ងៃទី៣០ឧសភា ឆ្នាំ២០២១ រៀបចំដោយក្រសួងការពារជាតិ៕ | ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយរដ្ឋមន្រី្ត និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បាន បើកយុទ្ធនាការចាក់វ៉ាកសាំងកូវីដ-១៩នៅព្រឹកថ្ងៃ៣០មេសានេះ ដល់ពលរដ្ឋនៅក្នុងតំបន់ក្រហមនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ |
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ពលរដ្ឋវ័យចំណាស់ ចាប់ពី១០០ឆ្នាំ ដល់១០៣ឆ្នាំ ចំនួន៨នាក់ហើយ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩។ បើតាមលោកស្រី វណ្ណឌីន ក្រសួងក៏កំពុងស្វែងពលរដ្ឋវ័យចាប់ពី១០០ឆ្នាំឡើងទៅនេះ ដើម្បីស្នើទៅសម្ដេច ហ៊ុន សែន ឱ្យផ្ដល់កញ្ចប់លើកទឹកចិត្តដល់ពួកគេ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ នាសាលាបឋមសិក្សាចតុមុខ ប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩រូបនេះ បាននិយាយដូច្នេះថា៖«យើងធ្វើការសិក្សាជាបន្តទៀត ដើម្បីពិនិត្យ ថាតើមានក្រុមចាស់ ដែលមានអាយុលើសពី១០០ឆ្នាំនេះ គាត់នៅកន្លែងណាខ្លះទៀត ហើយនឹងគោរពដាក់ជូនទៅ សម្ដេនាយករដ្ឋមន្រ្តី ដើម្បីលោកពិនិត្យនិងសម្រេច ធ្វើយ៉ាងម៉េចទៀត»។ ដោយឡែកលោកយាយ ហូ ខាំ អាយុ១០១ឆ្នាំ ដែលជាមនុស្សទី៩ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ។ លោកយាយ វ័យ១០១ឆ្នាំរូបនេះ ចាក់វ៉ាក់សាំង Sinovac ជាដូសទី២ នៅព្រឹកថ្ងៃទី២ កក្កដានេះ នៅសាលាបឋមសិក្សាចតុមុខ។ ក្រោយចាក់វ៉ាក់សាំងដូសទី២ហើយ លោកយាយ ហូ ខាំ ក៏ជាមនុស្សវ័យលើស១០០ឆ្នាំដំបូងគេ ដែលទទួលបានជំនួយឧបត្ថម្ភថវិកា ៣លានរៀល និងសម្ភារៈឧបភោគបរិភោគពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ បើតាមលោកស្រី ឱ វណ្ណឌីន ក្រៅពីពលរដ្ឋអាយុលើស១០០ឆ្នាំនេះ ក៏មានពលរដ្ឋអាយុចាប់ពី៩០ឆ្នាំ ដល់៩៩ឆ្នាំ ជាង៤០០នាក់ទៀត បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។ ប៉ុន្តែពលរដ្ឋវ័យខ្ទង់៩០ឆ្នាំ នឹងមិនទទួលបានអំណោយអ្វីឡើយ។ ចំពោះពលរដ្ឋវ័យចាស់ជរា ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងនេះ គឺជាសក្ខីភាពសំខាន់មួយទៀត ដែលបង្ហាញទៅសាធារណជន ពីសារៈសំខាន់នៃការចាក់វ៉ាងសាំងការពារអាយុជីវិត។ នេះជាការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន។ រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ ក៏បានអំពាវនាវឱ្យពលរដ្ឋ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ឱ្យបានគ្រប់គ្នា ជាពិសេសពលរដ្ឋវ័យចំណាស់។ បើតាមលោកស្រី ឱ វណ្ណឌីន ក្រុមមនុស្សដែលងាយប្រឈមគ្រោះថ្នាក់ ដោយសារជំងឺកូវីដ-១៩ នេះ ភាគច្រើនជាមនុស្សចាស់។ ដូច្នេះពលរដ្ឋវ័យចំណាស់ទាំងអស់ ត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយកុំគិតថា ខ្លួនឯងចាស់ហើយ បណ្ដោយតាមយថាកម្ម។ ក្រៅពីក្រុមមនុស្សចាស់នេះ ក៏ក្រុមមានជំងឺប្រចាំកាយ ដែលងាយប្រឈមនឹងជំងឺកូវីដ-១៩នេះដែរ។ នេះជាការបញ្ជាក់របស់ប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩។ គិតត្រឹមថ្ងៃទី១ កក្កដា មន្ត្រីរាជការ និងពលរដ្ឋ ៤,៣លាននាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩ ដែលស្មើនឹង៤៣,០៥ ភាគរយ នៃផែនការចាក់វ៉ាក់សាំងលើមនុស្ស១០នាក់ រដ្ឋាភិបាល។ ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងទាំងនេះ ក្នុងនោះមានពលរដ្ឋ៣,១លាននាក់ បានចាក់វ៉ាក់សាំងដូសទី២ ។ នេះបើតាមក្រសួងសុខាភិបាល។ បច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ចាក់ប្រជាពលរដ្ឋ ចំនួន ១១,០២៤,០០០ដូស។ ក្នុងនោះ មានវ៉ាក់សាំងកូវីដ-១៩របស់ស៊ីណូវ៉ាក់ ៧,៥លានដូស, ស៊ីណូហ្វាម៣,២លានដូស និង វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Covishield( Astra Zineca) ចំនួន៣២៤,០០០ដូស។ ដោយឡែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥លានដូសទៀត នឹងមកដល់កម្ពុជា នៅក្នុងខែកក្កដានេះ។ ក្នុងនោះវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម ចំនួន១លានដុល្លារ នឹងមកដល់កម្ពុជា នាថ្ងៃទី៦កក្កដា។ ចំពោះវ៉ាក់សាំងកូវីដ-១៩ ចំនួន៤លានដូសទៀត នឹងមកដល់កម្ពុជា នាថ្ងៃទី១០កក្កដា ។ ចំណែកវ៉ាក់សាំង៤លានដូសទៀត ដែលបញ្ជាទិញពីចិននោះ នឹងដល់មកដល់ខែសីហា។ ត្រឹមខែសីហាខាងមុខនេះ កម្ពុជា នឹងមានវ៉ាក់សាំងសរុប២០លានដូស សម្រាប់ចាក់ឱ្យពលរដ្ឋ១០លាននាក់ តាមផែនការកំណត់។ ចំពោះការទិញវ៉ាក់សាំងនេះ រដ្ឋាភិបាល បានត្រៀមកញ្ចប់ថវិកា១៧០លានដុល្លារ។ បើតាមការវាយតម្លៃរបស់ប្រមុខរដ្ឋាភិបាល យុទ្ធនាការចាក់វ៉ាក់សាំងលើពលរដ្ឋ១០លាននាក់ នឹងបញ្ចប់នៅត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ។ មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៥២៣៥០នាក់ ក្នុងនោះ ២៨៧២ នាក់ករណីនាំចូល។ អ្នកជាសះស្បើយមាន ៤៥ ៥០៨ នាក់ និងស្លាប់សរុប ៦៦០ នាក់៕ | ភ្នំពេញ៖ មកដល់ពេលនេះ មានពលរដ្ឋខ្មែរ វ័យលើសពី៩០ឆ្នាំ រហូតដល់លើស១០០ឆ្នាំ ជាង៤០០នាក់ហើយ ដែលបានស្ម័គ្រចិត្តចាក់សាំងបង្ការជំងឺកូវីដ-១៩។ នេះបើតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។ |
មហន្តរាយវិទ្យុសកម្មដែលកើតឡើងតាំងពីឆ្នាំ១៩៨៦នៅប្រទេសអ៊ុយក្រែនបានបន្សល់ទុកនូវទីក្រុងខ្មោចមួយដែលមានឈ្មោះថា Chernobyl ដែលគ្មានប្រជាជនណាមួយទៅរស់នៅទៀតឡើយ។ ប៉ុន្តែ រឿងដែលគួរឲ្យចាប់អារម្មណ៍បច្ចុប្បន្ន ប្រជាជនមួយចំនួនបានសម្រេចចិត្តទៅរស់នៅតំបន់ដែលមានគ្រោះថ្នាក់មួយនេះទៅវិញ។ នាពេលល្ងាចនៅរដូវក្តៅមួយ អ្នកស្រី Maryna Kovalenko កំពុងលេងជាមួយកូនស្រីទាំងពីរនិងឆ្កែរបស់គាត់នៅដីតូចមួយក្រោយផ្ទះ។ ប៉ុន្តែបើសិនជាគេដើរទៅក្រោយផ្ទះមួយនេះឲកាន់តែជ្រៅនោះ គេនឹងឃើញថា វាជាកន្លែងមួយស្ងាត់ជ្រងំគ្មានសកម្មភាពអ្វីទាំងអស់។ ដោយសារតែការរស់នៅពោរពេញទៅដោយការប្រកួតប្រជែងច្រើនពេកក្នុងទីក្រុង អ្នកស្រី Maryna បាននាំកូនស្រីទាំងពីររបស់គាត់ធ្វើចំណាកស្រុកអស់រាប់រយគីឡូម៉ែតមកកាន់តំបន់ដាច់ស្រយាលមួយនេះ មានចំងាយជាង៣០គីឡូម៉ែតប៉ុណ្ណោះពីរោងចក្រសម្បូរដោយជាតិវិទ្យុសកម្មឈ្មោះថា Chernobyl ។ និយាយជារួមជាតិវិទ្យុសកម្មឬភាសាអង់គ្លេសហៅថា Radioactive element គឺជាសារធាតុម្យ៉ាងដែលសម្បូរទៅដោយថាមពល សម្រាប់ការផលិតអគ្គីសនី ប៉ុន្តែវាក៏មានគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរបើវាមានវត្តមានក្នុងបរិស្ថានធម្មជាតិ។ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៨៦ រោងចក្រផលិតថាមពលនុយក្លេអ៊ែរ Chernobyl នេះបានជួបប្រទះគ្រោះមហន្តរាយមួយដែលមិនធ្លាប់មាន។ នោះគឺការធ្វើតេស្តសាកល្បងសុវត្តិភាពនៃរោងចក្រមួយនេះបានទទួលបរាជ័យ ហើយរោងចក្រនេះឆាបឆេះ និងសាយភាយធាតុវិទ្យុសកម្មគ្រោះថ្នាក់ទាំងនេះចូលទៅក្នុងបរិយាកាស។ សារព័ត៌មានប្រទេសអង់គ្លេស BBC ផ្សាយថាសារធាតុទាំងនេះត្រូវបានបក់នាំតាមខ្យល់ និងជាប់ទៅពពកកម្ពស់ជាច្រើនគីឡូម៉ែតទៅកាន់ទូទាំងទ្វីបអឺរ៉ុប។ ប្រជាជនប្រមាណ១១៦០០០នាក់ត្រូវគេជម្លៀសចេញភ្លាមៗបន្ទាប់ពីហេតុការណ៍នេះកើតឡើង។ ចាប់តាំងពីពេលនេះមកគ្មានអ្នកណាម្នាក់ត្រឡប់មករស់នៅកន្លែងដដែលនេះទេ។ ទោះបីយ៉ាងក៏ដោយ មានមនុស្សមួយចំនួនតូចមិនព្រមជម្លៀសចេញនោះឡើយ ព្រោះនេះជាទឹកដីដូនតារបស់ពួកគាត់។ អ្នកស្រី Maryna មានផ្ទះមួយតូចដែលមិនទាន់បានជួសជុលឡើយ។ ប៉ុន្តែផ្ទះគាត់ក៏មានភ្លើងអគ្គីសនី និងទឹកប្រើប្រាស់រួមទាំងសេវាទូរសព្ទផងដែរ។ ព្រោះអ្នកស្រីមានជីវភាពក្រីក្រខ្លាំងពេក ទើបរដ្ឋាភិបាលសម្រេចចិត្តផ្តល់ផ្ទះតូចមួយនេះដល់គាត់។ ជាសំណង គ្រួសាររបស់គាត់ត្រូវធ្វើការងារសហគមន៍បន្តិចម្តងៗ ដើម្បីទទួលបានផ្ទះនេះមក។ នៅខាងក្រោយផ្ទះ កូនស្រីរបស់គាត់ចិញ្ចឹមសត្វមាន់ ទន្សាយ និងពពែ សម្រាប់ហូប និងលក់ដូរ។ គ្រួសារដ៏តូចមួយនេះបានចេញពីទីក្រុង Toshkivka ដែលជាតំបន់មួយនៅខាងកើតប្រទេសអ៊ុយក្រែនដែលជាតំបន់មានជម្លោះប្រដាប់អាវុធដែលបានសម្លាប់ជីវិតប្រជាជនអស់ប្រមាណ១០០០០នាក់ទៅហើយនោះ។ តាំងពីមានការផ្ទុះរោងចក្រផលិតថាមពល Chernobyl នេះមក អ្នកជំនាញវិទ្យាសាស្ត្រជុំវិញពិភពលោកបានស្រាវជ្រាវ និងតាមដានតំបន់នេះជានិច្ច។ អ្នកជំនាញនៅទីនោះបាននិយាយថា កម្រិតសារធាតុវិទ្យុសកម្មនៅក្នុងបរិយាកាសបានថយចុះយ៉ាងច្រើន ប៉ុន្តែយ៉ាងណាមិញសារធាតុទាំងនេះនៅតែបន្តលាក់ខ្លួននៅក្នុងដី បឹង និងទន្លេមួយចំនួនដដែល។ មិនត្រឹមតែប៉ុណ្ណោះ វានៅអាចបន្តបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សផងដែរ។ សារធាតុនេះមានឈ្មោះថា Cesium-137 ហើយវាអាចមានវត្តមានក្នុងសាច់សត្វនិងបន្លែមួយចំនួន។ គ្រួសារលោកស្រី Maryna បាននិយាយថា ទោះបីពួកគេមានឧកាសទៅរស់នៅតំបន់ផ្សេងប្រសើរជាងនេះក៏ដោយ ក៏ពួកគេជ្រើសរើសនៅទីនេះដែរ។ «ខ្ញុំមិនខ្វល់ពីសារធាតុវិទ្យុសកម្មអ្វីនោះទេ ខ្ញុំគ្រាន់តែចង់បានជីវិតមួយប្រកបដោយភាពស្ងាត់ស្ងៀមតែប៉ុណ្ណោះ»។ នេះជាការលើកឡើងរបស់អ្នកស្រី Maryna ។ លោកស្រីក៏បានបន្តថា៖«ពួកគាត់គ្រាន់តែត្រូវការជីវិតមួយដែលចៀសឆ្ងាយពីភាពអាសន្នតែប៉ុណ្តោះ»។ | ដោយ៖ គី ចំណារ |
លោក Akkaraphol Phuwadolworanat បានស្លាប់បាត់បង់ជីវិត ខណៈលោក Warongkorn Sri-ngam បានរងរបួសធ្ងន់ ដោយសារតែការផ្ទុះមីន នៅក្នុងស្រុក Kantharalak ខេត្តSi Sa Ket។ មីនទាំងនោះ បានបន្សល់ទុកតាំងពីជម្លោះពីមុនមក។ ហេតុការណ៍ផ្ទុះមីន បានកើតឡើងនៅម៉ោងប្រមាណ ១០ និង៣០ព្រឹក ក្នុងថ្ងៃទី៥ ខែមករា។ ក្រោយហេតុការណ៍នេះ លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ ក៏បានបង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះអ្នកស្លាប់ផង។ សូមបញ្ជាក់ថា អាជ្ញាធរថៃ និងកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ កន្លងមក បានជួបគ្នា និងឯកភាពក្នុងការពន្លឿនការបោសសម្អាតមីន នៅតាមបណ្តោយព្រំដែន ដើម្បីសុវត្ថិភាពប្រជាជនក្នុងតំបន់៕ | ទាហានថៃម្នាក់ បានស្លាប់បាត់បង់ជីវិត និងមួយរូបទៀតបានរងរបួស ដោយសារផ្ទុះគ្រាប់មីន ក្នុងអំឡុងពេលធ្វើបេសកកម្មបោសសម្អាតមីននៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្បែរប្រាសាទព្រះវិហារ ក្នុងថ្ងៃទី៥ ខែមករា។ |
បច្ចុប្បន្ន ក្រុមហ៊ុន និងដៃគូជាង ៥០ មកពីផ្នែកផ្សេងៗនៃពិភពលោក បានចូលរួមនៅក្នុងសម្ព័ន្ធ ដើម្បីលុបបំបាត់សំណល់ប្លាស្ទិក ដែលជាចំនួនកើនឡើងទ្វេដង បើប្រៀបធៀបនឹងពេលសម្ពោធដំបូងនៅឆ្នាំ២០១៩ ដែលកាលណោះមានក្រុមហ៊ុន និងដៃគូចំនួន ២០ បានចូលរួម។ នេះបើយោងតាមលោក Jacob Duer ប្រធាន និងជានាយកប្រតិបត្តិរបស់សម្ព័ន្ធ AEPW ក្នុងឱកាសថ្លែងទៅកាន់សន្និសីទអភិវឌ្ឍន៍ដោយចីរភាព ឆ្នាំ២០២០ ដែលរៀបចំឡើងដោយក្រុមហ៊ុន អេសស៊ីជី ។ «ក្នុងមួយឆ្នាំៗ សំណល់ប្លាស្ទិកប្រមាណ ១១លានតោន ហូរចូលទៅក្នុងសមុទ្រ ហើយប្រសិនបើយើងមិនធ្វើអ្វីៗនៅថ្ងៃនេះទេ ចំនួននេះនឹងកើនឡើងដល់ ២៩លានតោន នៅឆ្នាំ២០៤០»។ លោក Jacob ថ្លែងយ៉ាងដូច្នេះ នៅឯសន្និសីទអភិវឌ្ឍន៍ដោយចីរភាព ឆ្នាំ២០២០ សេដ្ឋកិច្ចវិលជុំ សកម្មភាពដើម្បីអនាគតប្រកបដោយចីរភាព ដែលបានប្រព្រឹត្តទៅកាលពីដើមខែវិច្ឆិកាកន្លងទៅ។ លោក Jacob បានមានប្រសាសន៍ថា៖ «សំណល់ប្លាស្ទិក ដែលមានតម្លៃគិតជាទឹកប្រាក់ ប្រហែល ១២០ពាន់លានដុល្លារ បានបាត់បង់ទៅក្នុងបរិស្ថានដោយសារតែកង្វះប្រព័ន្ធត្រឹមត្រូវដើម្បីគ្រប់គ្រងសំណល់ប្លាស្ទិកនៅក្រោយពេលប្រើប្រាស់រួច»។ លោក Jacob បានថ្លែងយ៉ាងដូច្នេះថា៖ «ចំពោះយើង យើងមិនមែនគ្រាន់តែចង់លុបបំបាត់សំណល់ប្លាស្ទិកប៉ុណ្ណោះនោះទេ ប៉ុន្តែ យើងចង់ប្រែក្លាយសំណល់ប្លាស្ទិក ឲ្យក្លាយជាធនធានដែលមានតម្លៃ។ ការប្រែក្លាយសំណល់ទៅជាទ្រព្យ គឺជាការចាំបាច់ណាស់ ប្រសិនបើពិភពលោកចង់វិវឌ្ឍទៅរកសេដ្ឋកិច្ចបែបវិលជុំ»។ អេសស៊ីជី ជាផ្នែកមួយនៃសម្ព័ន្ធដើម្បីលុបបំបាត់សំណល់ប្លាស្ទិក តាំងពីពេលសម្ព័ន្ធនេះចាប់បដិសន្ធិនៅដើមឆ្នាំ២០១៩ មកម្ល៉េះ ហើយតាមរយៈសន្និសីទអភិវឌ្ឍន៍ដោយចីរភាពប្រចាំឆ្នាំរបស់ខ្លួន អេសស៊ីជី បានធ្វើការងារយ៉ាងសកម្ម ដើម្បីជំរុញប្រព័ន្ធសេដ្ឋកិច្ចវិលជុំ (circular economy) ក្នុងនោះរួមទាំងដំណោះស្រាយប្រកបដោយចីរភាព ចំពោះបញ្ហាសំណល់។ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២០ អេសស៊ីជី និងសម្ព័ន្ធ AEPW បានចេញផ្សាយរបាយការណ៍វឌ្ឍនភាពឆ្នាំ២០២០ ដោយបង្ហាញពីសមិទ្ធផលគម្រោងសំខាន់ៗ កាលពីឆ្នាំកន្លងទៅ។ យោងតាមរបាយការណ៍នេះ សម្ព័ន្ធ AEPW បានអនុវត្តគម្រោងចំនួន ១៤ នៅក្នុងទីក្រុងចំនួន ១៤ នៃប្រទេសចំនួន៦ នៅអាស៊ីអាគ្នេយ៍ ឥណ្ឌា និងអាហ្វ្រិក ដែលតំបន់និងប្រទេសទាំងនេះសុទ្ធសឹងជាសមរភូមិជួរមុខ នៃបញ្ហាសំណល់ប្លាស្ទិក។ របាយការណ៍ក៏បានបង្ហាញពីគម្រោងនានា ដែលមានតម្លៃប្រមាណ ៤០០លានដុល្លារអាមេរិក ដែលដឹកនាំដោយសមាជិកទាំង៥៥ របស់សម្ព័ន្ធ AEPW ឆ្ពោះទៅរកការកសាងដំណោះស្រាយ ដើម្បីលុបបំបាត់សំណាល់ប្លាស្ទិក នៅក្នុងបរិស្ថាន។ របាយការណ៍ដដែលនេះ ក៏បានបញ្ជាក់ពីការប្ដេជ្ញាចិត្ត ពន្លឿនគម្រោងនានានៅក្នុងវិស័យយុទ្ធសាស្ត្រទាំង៤ របស់សម្ព័ន្ធ រួមមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់ និងកែច្នៃសំណល់, នវានុវត្តន៍, ការអប់រំនិងការចូលរួម, និងការសម្អាត ។ របាយការណ៍វឌ្ឍនភាពឆ្នាំ២០២០ ក៏បានប្រកាសអំពីមហិច្ឆតាឆ្នាំ២០២៥ របស់សម្ព័ន្ធ AEPW ផងដែរ ដោយក្នុងពេល ៥ឆ្នាំខាងមុខនេះ សម្ព័ន្ធ និងសមាជិករបស់ខ្លួន នឹងកសាងនូវគំរូ និងភាពជាដៃគូដែលអាចវិនិយោគបាន ដែលនឹង ៖ បង្ហាញឲ្យឃើញសំណល់ប្លាស្ទិកកម្រិតសូន្យ នៅក្នុងទីក្រុងជាច្រើន និងបំប្លែងសំណល់ប្លាស្ទិករាប់លានតោន តាមរយៈគម្រោងនានារបស់សម្ព័ន្ធ នៅក្នុងទីក្រុងដែលមានហានិភ័យជាង ១០០ទីក្រុង ។ ជួយទ្រទ្រង់ជីវភាពរស់នៅប្រកបដោយសុខភាពល្អ ដល់ប្រជាជនជាង ១០០លាននាក់ ដោយជំរុញលទ្ធភាពគ្រប់គ្រងសំណល់ ដែលម្ចាស់ការដោយប្រជាជនក្នុងមូលដ្ឋាន។ បញ្ចេញការវិនិយោគយ៉ាងហោចណាស់ ៥ ដងច្រើនជាងមុន ដើម្បីពន្លឿនសកម្មភាពនិងដំណោះស្រាយដើម្បីលុបបំបាត់សំណល់ប្លាស្ទិកនិងកសាងទីក្រុងប្រកបដោយចីរភាព៕ (អត្ថបទពាណិជ្ជកម្ម) | មួយឆ្នាំក្រោយការសម្ពោធរបស់ខ្លួន នាឆ្នាំ២០១៩ សម្ព័ន្ធដើម្បីលុបបំបាត់សំណល់ប្លាស្ទិក(AEPW) ជាអង្គការមិនរកប្រាក់ចំណេញ ដែលមានគោលបំណងដោះស្រាយ បញ្ហាសំណល់ប្លាស្ទិកនៅលើសាកលលោក សម្រេចបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ បើទោះបីស្ថិតក្នុងកាលៈទេសៈនៃជំងឺរាតត្បាតកូវីដ-១៩ក្ដី។ ចំនួននៃក្រុមហ៊ុន និងដៃគូពិភពលោកធំៗ ដែលចូលរួមក្នុងកិច្ចប្រឹងប្រែងនេះ បានកើនឡើងលើសទ្វេដង។ |
បើតាមសារព័ត៌មាន VnExpress នាយករដ្ឋមន្ត្រីកម្ពុជានឹងធ្វើដំណើរទៅវៀតណាមចាប់ពីថ្ងៃទី ១១-១២ ខែធ្នូ។ នេះជាលើកទីមួយហើយដែលសម្តេច ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅវៀតណាមចាប់តាំងពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅខែសីហា។ វៀតណាម -កម្ពុជា បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានឈានដល់ជាង ១០,៥៧ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដែលកើនឡើងជិត ១១ភាគរយបើធៀបនឹងឆ្នាំ ២០២១។ សម្រាប់ ៩ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មបានកើនដល់ ៦,៥ពាន់លានដុល្លារ។ បច្ចុប្បន្នវៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេទីបីរបស់កម្ពុជា និងជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាក្នុងអាស៊ាន។ មកទាល់ពេលនេះ វៀតណាមមានគម្រោងវិនិយោគប្រមាណ ២០៥គម្រោងនៅកម្ពុជា ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ២,៩៤ពាន់លានដុល្លារនិងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ានដែលមានការវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា។ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ក្នុងចំណោមប្រទេស និងតំបន់ចំនួន៧៩ ដែលវៀតណាមបានវិនិយោគនៅបរទេស៕ | សម្តេច ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនៅសប្តាហ៍ក្រោយ តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញ ជិញ ។ |
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី១៩ ខែមេសានេះ បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ លើបុរសម្នាក់ រស់នៅខេត្តកំពង់ចាម និងជាកម្មកររោងចក្រ សាន សឹង នៅរាជធានីភ្នំពេញ។ រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ថា បុរសខ្មែរដែលឆ្លងកូវីដ-១៩ មានឈ្មោះ អ៊ុក សាឌី អាយុ ២៦ឆ្នាំ រស់នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងមុខរបរជាកម្មកររោងចក្រ សាន សឹង ក្នុងរាជធានីភ្នំពេញ ដែលបច្ចុប្បន្នបុរសនោះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ បើតាមរដ្ឋបាលខេត្តកំពង់ចាម បុរសនេះសម្រាកការងាររោងចក្រ ចាប់ពីថ្ងៃទី៧ ដល់១៣មេសា ដោយសារជិះម៉ូតូដួល ។ បន្ទាប់ពីមានរបួសនេះ បុរសខាងលើ បានធ្វើដំណើរដោយម៉ូតូ ជាមួយមិត្រភក្ដិម្នាក់ទៀត ឈ្មោះ ហេង កុសល ភេទប្រុស ជាកម្មករសំណង់ នៅបែកចានរាជធានីភ្នំពេញ ទៅស្រុកកំណើត ។ នៅតាមផ្លូវទៅកាត់ស្រុកកំណើត ក្នុងភូមិថ្មី(ខ) បុរសរូបនេះ បានឈប់ចាក់សាំង នៅតូបមួយកន្លែង នៅម្ដុំរកាកោង ស្រុកកំពូល រួចជិះមកដល់ស្រុកកំណើត និងបានជួបជុំទទួលទានគ្រឿងស្រវឹង ជាមួយនឹងមនុស្សចំនួន១៤នាក់ផ្សេងទៀត។ បើតាមការរៀបរាប់ របស់រដ្ឋបាលខេត្តកំពង់ចាម អ្នកជាប់ប៉ះពាល់ដោយផ្ទាល់ជាមួយបុរសឈ្មោះ អ៊ុក សាឌី ទាំង១៤នាក់ រួមមាន ក្រុមគ្រួសារអ្នកជំងឺ ០៦នាក់, អ្នកចូលរួមជួបជុំទទួលទានគ្រឿងស្រវឹង ០៧នាក់ និងអ្នករួមដំណើរពីភ្នំពេញម្នាក់ផងដែរ។ បច្ចុប្បន្នអ្នកទាំង ១៤នាក់នេះ ត្រូវបាននាំខ្លួនទៅធ្វើចត្តាឡីស័ករដ្ឋបាលខេត្ត និងបន្តស្រាវជ្រាវ ស្វែងរកទីតាំង និងអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលបន្ថែមទៀត។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ នឹងបុរសខាងលើ ទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរបង្អែកជិតលំនៅដ្ឋាន ឬរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងកម្មករ កម្មការិនី មិត្រភក្ដិលោក អ៊ុក សាឌី ដែលធ្លាប់ទាក់ទង ត្រូវអនុវត្តវិធានការការពារ ឲ្យបានខ្ជាប់ខ្ជួន។ សូមជម្រាបផងដែរថា នៅថ្ងៃទី១៨ ខែមេសា ក៏មានស្ត្រីខ្មែរវិជ្ជមានកូវីដ-១៩ ឈ្មោះ ឡេង ចាន់ថេង វ័យ៤៥ឆ្នាំ ជាអាជីវករផ្សារចាស រាជធានីភ្នំពេញ និងបានទៅស្រុកកំណើត នៅខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមីនាដែរ៕ | ដោយ៖ ស៊ុល រ៉វី |
ការលើកឡើងនេះ ក្រោយពីលោក ជី សុផាត សង្កេត់ឃើញថា អ្នកបង្កើតមាតិកា ឬ Content Creator បានក្លាយជាការងារដ៏ពេញនិយមសម្រាប់ពលរដ្ឋខ្មែរនាយុគសម័យឌីជីថល។ អ្នកខ្លះសុខចិត្តបោះបង់ការងារអាជីព ហើយងាកមកធ្វើវីដេអូ,ខ្លះទៀតកំពុងបន្តអាជីព ប៉ុន្តែក៏ឆ្លៀតផលិតមាតិកាផ្សេងៗ ក្នុងន័យរកចំណូលបន្ថែមដូចគ្នា។ បើតាមលោក សុផាត ការចេះទាញយកប្រយោជន៍ពីបច្ចេកវិទ្យា ដោយផលិតវីដេអូកម្សាន្ត អប់រំជារឿងល្អប្រសើរ ប៉ុន្តែអ្នកបង្កើតមាតិកាទាំងអស់ក៏ត្រូវយល់ពីសីលធម៌សង្គម ដើម្បីជៀសវាងផលប៉ះពាល់ក្នុងសង្គម។ ជាក់ស្ដែងមាតិកាកម្សាន្តមួយចំនួនដូចជា ការឈ្លោះប្រកែក ជេរប្រមាថ ហែកហួរគ្នា,បរិភោគសត្វល្អិត ឬអសិរពិស និងវីដេអូរឿងភាគខ្លី ដែលមានឈុតអាសអាភាស ហើយជ្រកក្រោមពាក្យអប់រំ សុទ្ធសឹងតែជាមាតិកាទាក់ទាញអ្នកទស្សនាច្រើន ប៉ុន្តែបង្កឱ្យសីលធម៌សង្គមធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។ ដើម្បីជ្រាបច្បាស់លោក-អ្នកនាងទស្សនាវីដេអូសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាន នៃសារព័ត៌មានថ្មីៗ២៥ និងលោក ជី សុផាត អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យាខាងក្រោមដូចតទៅ៖ | ដោយ៖ ផាត ដាណេភ្នំពេញ៖ លោក ជី សុផាត អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា និងជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ចង់ឱ្យក្រសួងពាក់ព័ន្ធ និងស្ថាប័នជំនាញពង្រឹងលើផ្នែកសីលធម៌សង្គមដល់អ្នកបង្កើតមាតិកាទាំងអស់ ដើម្បីកាត់បន្ថយផលប៉ះពាល់ក្នុងសង្គម ។ អ្នកជំនាញរូបនេះ ផ្ដល់តម្លៃខ្ពស់ដល់សីលធម៌ វិជ្ជាជីវៈ ហើយអ្នកផលិតក៏ត្រូវយល់ឱ្យកាន់តែច្បាស់មុននឹងចេញផ្សាយ ឬបង្ហោះផងដែរ។ |
នៅកម្ពុជាពេលនេះ មានអ្នកឆ្លងកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់ ហើយពលរដ្ឋកម្ពុជា៥នាក់ហើយ បាន បានបាត់បង់ជីវិតដោយសារជំងឺនេះ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលបានដាក់ចេញវិធានការជាហូរហែ រួមទាំង បិទអាជីវកម្ម ក្លិបកម្សាន្ត សាលារៀន ជាដើម ដើម្បីទប់ស្កាត់ការរាលដាលជំងឺនេះ។ ស្ថានភាពទាំងនេះ បានជះឥទ្ធិពលមិនល្អមួយចំនួនដល់វិស័យសេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលនាំពលរដ្ឋខ្លះ ជួបបញ្ហាចំណូលប្រចាំខែធ្លាក់ចុះ។ ដោយពិនិត្យឃើញទុក្ខលំបាកបែបនេះ លោក ចូវ ហ្វីតាក់ ដែលមានបន្ទាប់ជួល២៥បន្ទប់ នៅទល់មុខព្រលានយន្តហោះ ក្នុងក្រុងព្រះសីហនុ សម្រេចបញ្ចុះតម្លៃបន្ទប់៥០ភាគរយ ចំនួន២០បន្ទប់ ហើយទុក៥បន្ទប់សម្រាប់អ្នកគ្មានលទ្ធភាពបង់។ លោកអះអាងថា ការសម្រេចបញ្ចុះតម្លៃនេះ គឺធ្វើរហូតស្ថានភាពកូវីដ-១៩ ថមថយទៅវិញ ពោលគឺគ្មានកំណត់រយៈពេលឡើយ។ លោក ប្រាប់ថា អ្នកជួលផ្ទះរបស់លោក ភាគច្រើន គឺជាអ្នកលក់ដូរតាមរទេះរុញ។ លោក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា«ខ្ញុំចុះតម្លៃជិតមួយឆ្នាំហើយ គ្រាន់តែកាលមុនត្រឹម៣០ភាគរយ ហើយមកដល់ដំណាក់កាលនេះ ឃើញអ្នកជួបបន្ទប់រកចំណូលកាន់តែពិបាក ក៏សម្រេចចុះ២០ភាគរយទៀត។ គិតទៅចុះ៥០ភាគរយនេះ បានជាង៣ខែហើយ។ ហើយក៏បានទុកបន្ទប់៥ទៀត សម្រាប់អ្នកគ្មានលទ្ធភាពបង់ប្រាក់ឈ្នួលដែរ។ ទៅមុខទៀត ខ្ញុំអត់កំណត់រយៈពេលទេគឺទាល់តែប្រទេសជាតិយើងធូរស្រាលពីកូវីដ-១៩ឡើយវិញ ដើម្បីជួយពលរដ្ឋ ក៏ដូចជាជួលសម្រួលបញ្ហាជាតិនិងរដ្ឋាភិបាលដែរ»។ រីឯ លោក យ៉ែម សុថានី មានបន្ទប់ជួល១៦បន្ទប់ ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានសម្រេចបញ្ចុះតម្លៃបន្ទប់៤០ភាគរយចំនួន២ខែផងដែរ ពោលគឺសម្រាប់ខែមេសា និងឧសភា ឆ្នាំ២០២១។ ការសម្រេចនេះ ធ្វើឡើងក្រោយពីមាននិស្សិតនិងអ្នកធ្វើការមួយចំនួន ស្នើសុំការបន្ធូរបន្ថយ ដោយសារជួបវិបត្តិកូវីដ-១៩។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក និយាយថា៖«និស្សិតខ្លះធ្លាប់នៅជុំគ្នា តែពេលគេផ្អាករៀនមានអ្នកខ្លះក៏ទៅផ្ទះ ហើយអ្នកធ្វើការកន្លែងការងារមួយចំនួនក៏ក្រុមហ៊ុនបន្ថយប្រាក់ខែដែរ អ៊ីចឹង យើងមើលឃើញជាក់ស្ដែងហើយពួកក៏បានស្នើសុំដែរ ខ្ញុំក៏សម្រេចិត្តបញ្ចុះតម្លៃ ដើម្បីជួយគ្នាក្នុងពេលមានទុក្ខលំបាកនេះ»។ ចំណែក លោក ឈឿន ប៊ុនឆន ដែលមានបន្ទប់ជួលនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រកាសថា មិនយកថ្លៃជួលបន្ទប់ចំនួន៣ខែ គឺចាប់ពីមីនានេះ ដល់ខែឧសភា ឆ្នាំ២០២១ ដើម្បីជួយសម្រួលការលំបាកដល់អ្នកជួល ក្នុងអំឡុងពេលកូវីដ-១៩។ លោក សរសេរលើគណនីហ្វេសប៊ុកថា៖«ខ្ញុំមានបន្ទប់ជួល៦៩ បន្ទប់ភាគច្រើនកម្មកររោងចក្រជួល។ ម្នាក់ៗអួលដើមកគ្រៗប់គ្នា ថ្ងៃនេះខ្ញុំសម្រេចមិនយកថ្លៃឈ្នួល ៣ខែ ប៉ុន្តែទឹកភ្លើងជួយខ្លួនឯងទៅ។...បងប្អូនមានបន្ទប់ជួលទាំងឡាយ បើមានអ្វីជួយបានជួយទៅគ្មានបរទេសណាមកជួយគ្នាយើងក្រៅពីខ្មែរជួយខ្មែរទេ»។ នេះបើតាមការលើករបស់លោក ប៊ុនឆន ដែលបានសរសេររៀបរាប់ក្នុងគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២០មីនា៕ | ភ្នំពេញ៖ ម្ចាស់ផ្ទះជួលមួយចំនួន សម្រេចបញ្ចុះតម្លៃ និងម្ចាស់ផ្ទះជួលខ្លះទៀត មិនយកថ្លៃផ្ទះជួលតែម្តង ដើម្បីជួយសម្រួលដល់ការលំបាករបស់អ្នកជួល ដែលកំពុងជួបការលំបាកលើជីវភាព ដោយសារវិបត្តិជំងឺកូវីដ-១៩។ |
ក្រុមតោខៀវ Chelsea សង្ឃឹមថា នឹងទាញយកប្រយោជន៍ពីក្រុមលេខ៣ Leicester City ដែលបរាជ័យក្រោមថ្វីជើង Everton ក្នុងលទ្ធផល ២-១ នៅពេលពួកគេជួបក្រុមរួមទីក្រុងឡុងដ៍ West Ham ។ ផ្ទុយទៅវិញក្រុមតោខៀវខ្លួនឯងក៏ទទួលបានត្រឹមខកចិត្តដូចគ្នាក្នុងការទទួលបាន៣ពិន្ទុបន្ថែមដើម្បីធានាក្នុងចំណាត់ថ្នាក់ Top 4។ West Ham ជាអ្នករាំងស្ទះក្តីសង្ឃឹមរបស់ក្រុមលោក Frank Lampard សម្រាប់ជំនួបលីគកំពូលអង់គ្លេសសប្តាហ៍ទី៣២។ នាការប្រកួតក្នុងកីឡដ្ឋាន London Stadium ក្រុមភ្ញៀវមានឱកាសរកគ្រាប់បាល់នាំមុខមុនដោយធ្វើបានតាមរយៈការស៊ុតបាល់ពិន័យ ១១ម៉ែត្រពីសំណាក់ខ្សែបម្រើ Willian នៅនាទី៤២ មុនពេលក្រុមរហស្សនាមញញួរតាមបានស្មើវិញនៅចុងវគ្គទី១ ដែលសម្រេចទីបានដោយ Tomas Soucek។ ចូលដល់វគ្គទី២ ខណៈការប្រកួតដំណើរការបាន៦នាទី ខ្សែប្រយុទ្ធ Michail Antonio បន្ថែមគ្រាប់បាល់ទី២ឲ្យ West Ham ដើម្បីនាំមុខ Chelsea ២-១ វិញ។ យ៉ាងណាក៏ដោយ ខ្សែបម្រើសញ្ជាតិប្រេស៊ីល Willian បានទាត់បាល់ពីន័យ Free-kick យ៉ាងល្អដើម្បីជួយក្រុមតាមស្មើ ២-២ វិញនៅនាទី៧២។ លទ្ធផលខកចិត្តសម្រាប់ក្រុមតោខៀវ បានកើតឡើងនៅនាទី៨៩ បន្ទាប់ពីខ្សែប្រយុទ្ធ Andriy Yarmolenko សម្រេចគ្រាប់ទី៣ ឲ្យក្រុមម្ចាស់ផ្ទះ ដើម្បីជួយក្រុមលោក David Moyes ទទួលជ័យជម្នះលើក្រុម Chelsea ក្នុងលទ្ធផល ៣-២។ បរាជ័យនេះ ធ្វើឲ្យ Chelsea នៅរក្សាចំណាត់ថ្នាក់ទី៤ដដែល ប៉ុន្តែមានពិន្ទុប្រកៀកនឹងគូប្រជែង Manchester United ដែលឈរលេខ៥។ ឆ្លងកាត់ការប្រកួត៣២លើក Chelsea មាន៥៤ពិន្ទុ នាំមុន Man Utd តែ២ពិន្ទុប៉ុណ្ណោះ។ ក្រុមដែលត្រូវប្រជែងយកតំណែង Top 4 មានរហូតដល់៤ក្រុម ក្នុងនោះ Leicester City ដែលឈរលេខ៣មាន៥៥ពិន្ទុ Chelsea, Man Utd និង Wolves។ ប៉ុន្តែជ័យម្នះរបស់ West Ham នេះ បានជួយពួកគេកើនដល់៣០ពិន្ទុ ឈរចំណាត់ថ្នាក់ទី១៦ គេចផុតពីតំបន់ត្រូវកាត់ចោល ដោយនាំមុខក្រុមលេខ១៨ Aston Villa ចំនួន៣ពិន្ទុ។ ដោយឡែក Arsenal រកបាន៣ពិន្ទុបន្ថែមក្រោយឈ្នះ ក្រុមបាតតារាង Norwich City ៤-០ ដោយលទ្ធផលនេះនាំឲ្យពួកគេមានឱកាសច្រើនក្នុងដណ្តើមកៅអី Europa League រដូវកាលក្រោយ ខណៈសព្វថ្ងៃរកបាន៤៦ពិន្ទុ ឈរចំណាត់ថ្នាក់ទី៧ក្នុងតារាង Premier League តាមពីក្រោយ Wolves ដែលឈរលេខ៦ចំនួន៦ពិន្ទុ។ ការប្រកួតក្របខណ្ឌកំពូលអង់គ្លេសនៅសល់៦លើកទៀតសម្រាប់រដូវកាល ២០១៩-២០ នេះ៕ | ក្រុម West Ham បង្អាក់ដំណើរប្រជែង Top 4 របស់ Chelsea ដោយការយកឈ្នះក្នុងលទ្ធផល ៣-២ នាជំនួបក្របខណ្ឌ Premier League នៅរាត្រីថ្ងៃទី១ ខែកក្កដា។ ចំណែក Pierre-Emerick Aubameyang ស៊ុតបញ្ចូលទី២គ្រាប់ ក្នុងជ័យជម្នះរបស់ Arsenal លើ Norwich City ៤-០ ដើម្បីជួយក្រុមកាំភ្លើងធំបន្តប្រជែងកៅអី Europa League រដូវកាលក្រោយ។ |
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់លោកថា សិស្សានុសិស្សដែលសិក្សានៅតាមសាលារៀន ដែលបានបិទនេះ នឹងនៅតែបន្តការរៀនតាមប្រព័ន្ធអេឡិចត្រូនិក។ គិតត្រឹមពេលនេះ មានរាជធានីភ្នំពេញ ខេត្តកណ្តាល និង ខេត្តព្រៃវែង ដែលផ្អាកសាលារៀនរដ្ឋ និងឯកជន រួមទាំងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសទាំងអស់។ ចំណែកនៅព្រះសីហនុ និងសៀមរាប គឺគ្រាន់តែផ្អាកសាលារៀនមួយចំនួនដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ចំពោះខេត្តកំពង់ចាម និងខេត្តកោះកុងដែលជាខេត្ត គ្រាន់តែផ្អាកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស ប៉ុន្តែមិនទាន់មានការផ្អាកសាលារៀនចំណេះដឹងទូទៅនៅឡើយទេ។ បច្ចុប្បន្នជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានឆ្លងរាលដាលដល់ខេត្តមួយចំនួនហើយ ដោយផ្តើមចេញពីរាជធានីភ្នំពេញ បន្តទៅខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង កោះកុង ស្វាយរៀង កំពង់ធំ កំពង់ចាម សៀមរាប និង បាត់ដំបង។ បច្ចុប្បន្ន កម្ពុជា នៅសល់អ្នកជំងឺកូវីដ-១៩ ជាង៦០០នាក់ ដែលកំពុងបន្តសម្រាកព្យាបាល ដោយក្នុងនោះភាគច្រើនបំផុត ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ កម្ពុជា មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ម្នាក់៕ មកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប១២២៥នាក់ ក្នុងនោះមាន៧១២នាក់ជាករណីសហគមន៍២០កុម្ភៈ។ អ្នកជាសះស្បើយមានចំនួន៦១៩នាក់។ អ្នកជំងឺ៦០៤នាក់ទៀតកំពុងសម្រាកព្យាបាល និងមានម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩៕ | ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានសម្រេចបិទសាលារៀនរដ្ឋ និងឯកជនទាំងអស់នៅស្រុកគិរីសាគរ ខេត្តកោះកុង ជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ បច្ចុប្បន្នស្រុកគិរីសាគរ កំពុងតែមានការរាតត្បាតនៃជំងឺកូវីដ-១៩។ |
លោក James Mattis រដ្ឋមន្ត្រីក្រសួងការពារប្រទេសរបស់អាមេរិក បានថ្លែងកាលពីថ្ងៃអង្គារនៅក្នុងទីក្រុងប៉ារីសថា សហរដ្ឋអាមេរិកនឹងរក្សាការគាំទ្រដល់ការស៊ើបការសម្ងាត់ សម្ភារៈ និងគាំទ្រយ៉ាងពេញទំហឹងដល់បេសកកម្មរបស់បារាំង។ ក្រសួងការពារប្រទេសរបស់អាមេរិកបានវាយតម្លៃឡើងវិញទៅលើវត្តមានយោធារបស់ខ្លួនក្នុងទ្វីបអាហ្វ្រិក បន្ទាប់ពីមានការលួចវាយឆ្មក់មួយ ដែលបានសម្លាប់ទាហានអាមេរិកអស់ចំនួន៤នាក់និងទាហាននីហ្សេចំនួន៤នាក់ ក្នុងប្រទេសនីហ្សេ កាលពីឆ្នាំមុន។ ប្រទេសបារាំង ដែលមានកងកម្លាំងចំនួន៤៥០០នាក់នៅក្នុងតំបន់នោះ បានលើកឡើងថា ខ្លួនស្វាគមន៍ចំពោះការបន្តគាំទ្ររបស់អាមេរិក ឬការផ្តល់ការគាំទ្របន្ថែមទៀតក្នុងទ្វីបអាហ្វ្រិក ខណៈដែលក្រុមសកម្មប្រយុទ្ធ ដែលមានទំនាក់ទំនងជាមួយនឹងក្រុមអាល់កៃដា និងក្រុមរដ្ឋឥស្លាម បន្តទទួលជ័យជម្នះខាងយោធានៅក្នុងតំបន់នេះ។ ប្រទេសបារាំងបានជួបការលំបាកក្នុងការធានាបន្តផ្តល់ហិរញ្ញវត្ថុ និងរក្សាកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឲ្យនៅប្រតិបត្តិការពេញទំហឹងដដែល៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | សហរដ្ឋអាមេរិកបានធានាជាថ្មីឡើងវិញដល់ប្រទេសបារាំងថា ខ្លួននឹងមិនកាត់បន្ថយការគាំទ្ររបស់ខ្លួនដល់ប្រតិបត្តិការយោធាដែលដឹកនាំដោយបារាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធក្នុងប្រទេសម៉ាលីឡើយ។ |
ខេមបូចា នឹងបើកសិក្ខាសាលា ស្តីពីគម្រោង«បណ្ដាញអ្នកសារព័ត៌មានស្ត្រីនៅកម្ពុជា» នៅថ្ងៃទី២៥ មីនា ដើម្បីពិភាក្សា និងពិគ្រោះយោបល់គ្នា ក្នុងការប្រមូលធាតុចូលផ្សេងៗទៀត ក្នុងការអនុវត្តគម្រោងនេះ។ បើតាមលោក ណុប វី មូលហេតុនៃការរៀបចំគម្រោងនេះឡើង ដោយសារតែស្ថាប័នលោកមើលឃើញ និងទទួលបានព័ត៌មានពីស្ត្រី ជុំវិញបញ្ហាប្រឈម ក៏ដូចជាការបៀតបៀននានា ពីសំណាក់បុរស នៅក្នុងការបំពេញភារកិច្ចក្នុងវិស័យនេះ។ ដើម្បីជ្រាបព័ត៌មានលម្អិតនេះ សូមលោក-អ្នកនាងស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក ណុប វី នាយកប្រតិបត្តិនៃសម្ព័នអ្នកសារព័ត៌មាននៅកម្ពុជា ហៅកាត់ថា ខេមបូចា ដូចតទៅ៖ ដោយសារមើលឃើញពីបញ្ហាប្រឈមរបស់ស្ត្រីក្នុងវិស័យព័ត៌មាននេះ ទើបសម្ព័នអ្នកសារព័ត៌មាននៅកម្ពុជា សម្រេចបង្កើត «គម្រោងបណ្ដាញអ្នកសារព័ត៌មានស្ត្រីនៅកម្ពុជា» ដើម្បីជួយដោះស្រាយបញ្ហាស្ត្រី តាមរយៈការទទួល និងដោះស្រាយរាល់ពាក្យបណ្ដឹងរបស់ពួកគេ។ បើតាមលោក ណុប វី ក្រៅពីដោះស្រាយបណ្ដឹងរបស់អ្នកកាសែតស្ត្រីហើយនោះ គម្រោងនេះ ក៏ជួយលើកកម្ពស់ស្ត្រី ឱ្យក្លាហានប្រឡូកក្នុងវិស័យព័ត៌មាន តាមក្តីស្រមៃរបស់ពួកគេដែរ។ គម្រោងរបស់ខេមបូចានេះ ទទួលបានការគាំទ្រថវិកាពីស្ថានទូតនូវែលសេឡង់ (New Zealand) នៅទីក្រុងបាងកក រួមទាំងដៃគូសហការនានា ពីខាងរដ្ឋាភិបាល និងអង្គការជាតិ និងអន្តរជាតិផងដែរ។ គម្រោងនេះ នឹងចាប់ផ្ដើមអនុវត្តយ៉ាងយូរ នៅចុងឆ្នាំ២០២១។ ចំណែកអ្នកគ្រប់គ្រងគម្រោង«បណ្ដាញអ្នកសារព័ត៌មានស្រ្តី»នេះ គឺជាស្ត្រី ។ នេះជាការបញ្ជាក់របស់លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័នអ្នកសារព័ត៌មាននៅកម្ពុជា។ | ភ្នំពេញ៖ សម្ព័នអ្នកសារព័ត៌មាននៅកម្ពុជា ហៅកាត់ថា ខេមបូចា (CAMBOJA) កំពុងរៀបចំគម្រោងបណ្ដាញអ្នកសារព័ត៌មានស្ត្រីនៅកម្ពុជា ដើម្បីជួយដោះស្រាយបញ្ហាស្ត្រី ហើយធ្វើឱ្យបំណងពួកគេក្លាយជាការពិត។ នេះជាការបញ្ជាក់របស់លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័នអ្នកសារព័ត៌មាននៅកម្ពុជា នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ។ |
សកម្មភាពរំលោភដីស្ថិតក្នុងបុរីសណ្ឋាគារ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ចាប់ផ្តើមតាំងពីថ្ងៃទី៥ ខែមករា ដោយបុគ្គលម្នាក់ដែលអះអាងខ្លួនថា ជាទាហាន បានដាំរបងថ្មរាយលួសបន្លា និងចាក់ដីបំពេញ។ គណៈកម្មការចម្រុះបានចុះអនុវត្តអនុក្រឹត្យលេខ ១៥៨ នៅព្រឹកថ្ងៃទី ៣០ ខែមករា ដើម្បីរុះរើរបង និងដាំបង្គោលកំណត់ព្រំដីរបស់រដ្ឋ (បង្គោលក្បាលក្រហម)។ លោក ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកគណៈកម្មការអន្តរក្រសួងដោះស្រាយគោលនយោបាលដីធ្លីបុរីវប្បធម៌ ទេសចរណ៍ ថ្លែងថា យោងតាមអនុក្រឹត្យលេខ ១៥៨ ស្តីពីការកាត់ដីបុរីសណ្ឋាគារ បានបញ្ជាក់ច្បាស់ថា ត្រូវប្រគល់ដីទៅពលរដ្ឋវិញសម្រាប់ក្បាលដីណាដែលមិនទាន់ដោះស្រាយគោលនយោបាយហើយ សម្រាប់ក្បាលដីដែលដោះស្រាយរួច គឺប្រគល់សិទ្ធិគ្រប់គ្រងដល់អាជ្ញាធរអប្សរា។ លោក ខូយ គឹមទួ បានអះអាងថា សម្រាប់ក្បាលដីដែលរងការរំលោភនេះ គណៈកម្មការចម្រុះបានពិនិត្យឃើញថា ធ្លាប់បានដោះស្រាយគោលនយោបាយរួចហើយ និងធ្លាប់មានពលរដ្ឋមួយចំនួនដាក់ពាក្យតវ៉ា ប៉ុន្តែត្រូវបានគណៈកម្មការចម្រុះពិនិត្យ និងបដិសេធ។ ប្រភពពីពលរដ្ឋនៅក្បែរនោះ បានអះអាងថា ពីដើមមក បុរសដែលតាំងខ្លួនជាទាហាន និងបក្សពួក គ្រាន់តែជាអ្នកចាំដីឱ្យគេតែប៉ុណ្ណោះ។ អភិបាលក្រុងសៀមរាប លោក សូរ ប្លាតុង ដែលបានចុះទៅទីតាំងរុះរើនោះដែរ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកចំណូលថ្មី មុននឹងទិញដីនៅកន្លែងណាមួយ ត្រូវស្គាល់ប្រវត្តិដីនោះឱ្យច្បាស់លាស់ ជៀសវាងការខាតបង់ទៅថ្ងៃក្រោយ៕ | សៀមរាប៖ គណៈកម្មការចម្រុះចុះអនុវត្តន៍អនុក្រឹត្យលេខ ១៥៨ ដែលមានរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរអប្សរា និងតុលាការ កាលពីថ្ងៃម្សិលមិញ បានចុះរុះរើរបងមួយកន្លែង ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។ បើតាមអាជ្ញាធរ ដីរដ្ឋជាង១ហិកតា បានគ្រប់គ្រងដោយខុសច្បាប់ពីសំណាក់បុគ្គលម្នាក់ដែលតាំងខ្លួនធ្វើជាទាហាន។ |
ក្នុងកថាខណ្ឌ ៥ នៃច្បាប់ស្តង់ដារក្រមសីលធម៌ដែលបានចុះក្នុងសៀវភៅរាជកិច្ច មន្ត្រីរាជការដែលស្ថិតក្រោមអំណាចច្បាប់ថ្មី ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ជាច្រើន ពិសេសត្រូវស្ម័គ្រស្មោះនឹងជាតិ សាសនា រាជាធិបតេយ្យ និងរបបប្រជាធិបតេយ្យ ដោយមានមហាក្សត្រជាប្រមុខរដ្ឋ។ លើសពីនោះ មន្ត្រីទាំងអស់ ក៏ត្រូវតែធ្វើតែអំពើល្អ មានទំនួលខុសត្រូវលើរាល់ភារកិច្ច និងផ្ដល់អាទិភាពលើផលប្រយោជន៍រួមច្រើនជាងផលប្រយោជន៍ផ្ទាល់ខ្លួន ព្រមទាំងរក្សាកេរ្តិ៍ឈ្មោះដ៏ល្អប្រពៃរបស់អង្គភាព។ ដោយឡែក កថាខណ្ឌ ៣ នៃច្បាប់នេះ ចែងថា ច្បាប់ស្តីពីក្រមប្រតិបត្តិដ៏តឹងរ៉ឹងនេះ ដាក់ឲ្យអនុវត្តគ្រប់ក្រសួង នាយកដ្ឋាន រដ្ឋបាលមូលដ្ឋាន និងសហគ្រាសរដ្ឋទាំងអស់។ ប៉ុន្តែ ច្បាប់នេះ លើកលែងការអនុវត្តចំពោះ ការិយាល័យរបស់សភា តុលាការ និងភ្នាក់ងាររបស់រដ្ឋាភិបាលនានា ដែលធ្វើប្រតិបត្តិការដោយឯករាជ្យ។ បើតាមសារព័ត៌មានថៃ Khaosod គណៈកម្មាធិការមួយមានសមាជិក១២នាក់ដែលដឹកនាំផ្ទាល់ដោយនាយករដ្ឋមន្ត្រីថៃ នឹងត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យលើភ្នាក់ងាររដ្ឋនានាជុំវិញស្តង់ដារក្រមសីលធម៌ដែលបានលើកឡើង លើកកម្ពស់គុណតម្លៃសីលធម៌ ដោះស្រាយជម្លោះដោយប្រើច្បាប់ និងផ្តល់យោបល់ឲ្យរដ្ឋាភិបាលលើបញ្ហាពាក់ព័ន្ធ។ យ៉ាងណាមិញ គេពុំឃើញមាន ការលើកឡើងពីកម្រិតនៃការដាក់ទោសទណ្ឌក្នុងច្បាប់ស្តីក្រមប្រតិបត្តិនេះឡើយ។ បុព្វកថានៃច្បាប់នេះ គូសបញ្ជាក់ថា ស្តេច Vajiralongkorn បានសម្រេចចុះព្រះហស្ថលេខាអនុម័តច្បាប់នេះ ដោយទទួលបានការផ្តល់យោបល់ពីសភាជាតិ ក្រោយទ្រង់បានចេញព្រះរាជក្រឹតបង្គាប់ឲ្យមានការតាក់តែងច្បាប់ ដើម្បីគ្រប់គ្រងលើស្តង់ដារក្រមសីលធម៌៕ | ក្រមប្រតិបត្តិដ៏តឹងរ៉ឹងបំផុតមួយសម្រាប់មន្ត្រីរាជការថៃអនុវត្តឲ្យខ្ជាប់ខ្ជួន បានចូលជាធរមាននៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៩ ។ ច្បាប់ស្តង់ដារក្រមសីលធម៌ នឹងដាក់ឲ្យអនុវត្តនៅស្ទើរគ្រប់ភ្នាក់ងាររដ្ឋទាំងអស់ និងស្ថិតក្រោមការឃ្លាំមើលរបស់គណៈកម្មាធិការត្រួតពិនិត្យមួយ ដែលមាននាយករដ្ឋមន្ត្រីជាប្រមុខ។ គណៈកម្មាធិការនេះ មានកាតព្វកិច្ចធានាឲ្យបានថា មន្ត្រីទាំងនោះ ប្រព្រឹត្តកិច្ចការនានាដោយអនុលោមតាមគោលការណ៍ដែលរៀបចំឡើងដោយច្បាប់នេះ។ |
តួកគី នៅតែមិនញញើតញញើមនឹងការព្រមានរបស់អាមេរិក ហើយបន្តអនុវត្តគម្រោងទិញប្រព័ន្ធការពារអាកាសដ៏មានឥទ្ធិពល S-400 ពីរុស្ស៊ីដដែល។ រដ្ឋមន្ត្រីការពារជាតិតួកគី Hulusi Akar ប្រាប់ទីភ្នាក់ងារព័ត៌មាន Anadolu ថា ការពង្រាយខែលការពារមីស៊ីលនេះ នឹងចាប់ផ្ដើមនៅខែតុលាខាងមុខនេះ ដើម្បីការពារប្រជាជនទាំង៨២លាននាក់របស់តួកគី។ ការព្រមានប្រើធម៌ក្ដៅរបស់ក្រុងវ៉ាស៊ីនតោន មានចាប់តាំងពីការគំរាមដាក់ទណ្ឌកម្មរុស្ស៊ីដែលហ៊ានរកស៊ីជាមួយរុស្ស៊ី ការត្រួតពិនិត្យកិច្ចព្រមព្រៀងទិញយន្តហោះ F-35 ឡើងវិញរហូតដល់ការលើកឡើងថា ប្រព័ន្ធការពាររុស្ស៊ី មិនសមស្របជាមួយស្តង់ដារបស់សម្ព័ន្ធយោធាណាតូទៅទៀត។ យ៉ាងណាមិញ ក្រុងអង់ការ៉ាមិនខ្វល់ខ្វាយច្រើនឡើយ ដោយលោក Akar និយាយផ្លែផ្កាវិញថា តួកគីគោរពតាមកាតព្វកិច្ចជាសមាជិកណាតូ តែណាតូមិនបានជួយការពារតួកគីឲ្យបានគ្រប់គ្រាន់វិញឡើយ ដូចនេះទើបតួកគីរកទិញប្រព័ន្ធការពារពីកន្លែងផ្សេង។ នៅដើមសប្ដាហ៍នេះ អាមេរិកក៏គំរាមតួកគីពីផលវិបាកដ៏ខ្លាំងក្លា បើនៅតែទទួលយក S-400 របស់រុស្ស៊ីទៀត។ តាមពិតទៅ អាមេរិកបារម្ភថា វត្តមានរួមគ្នារបស់យុទ្ធោបករណ៍អាមេរិក និងរុស្ស៊ី នឹងធ្វើឲ្យប៉ះពាល់សមត្ថភាពបច្ចេកវិទ្យារបស់ណាតូ ហើយម្យ៉ាងទៀតអាចមានការបែកធ្លាយការសម្ងាត់របស់អាមេរិកទៅរុស្ស៊ីផង។ ការព្រមានរបស់អាមេរិក មិនធ្វើឲ្យតួកគីព្រឺប៉ុន្មានឡើយ។ ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ ប្រាប់សារព័ត៌មានក្នុងស្រុកតួកគីនៅថ្ងៃទី៦ ខែមីនា ថា ការតស៊ូរបស់អាមេរិកប្រឆាំងសម្ពាធអាមេរិក នៅតែរឹងដូចថ្ម ព្រោះតួកគីជាប្រទេសឯករាជ្យ ហើយមានសិទ្ធិរកស៊ីជាមួយប្រទេសណាតាមចិត្តចង់របស់ខ្លួន។ មិនមែនត្រឹម S-400 ឡើយ លោក អ៊ែរដូហ្កាន់ ក៏គំរាមដំឡើងសមត្ថភាពទៅរកប្រព័ន្ធការពារមីស៊ីល S-500 ដែលរុស្ស៊ីកំពុងអភិវឌ្ឍផង៕ | ទោះរងសម្ពាធ និងការព្រមានពីអាមេរិកយ៉ាងណាក្ដី តួកគីមិនបោះបង់គម្រោងទិញប្រព័ន្ធការពារអាកាស S-400 របស់រុស្ស៊ីឡើយ។ រដ្ឋមន្ត្រីការពារជាតិតួកគី Hulusi Akar និយាយថា ការទិញប្រព័ន្ធការពារអាកាសនេះ ជារឿងចំបាច់សម្រាប់តួកគីដើម្បីការពារខ្លួន ខណៈសម្ព័ន្ធយោធាណាតូ មិនបានផ្ដល់ភាពកក់ក្ដៅឲ្យតួកគីឡើយ។ មេដឹកនាំកំពូលរបស់តួកគីក៏បញ្ជាក់ហើយថា តួកគីមានសិទ្ធិទិញអាវុធតាមដែលខ្លួនត្រូវការ។ |
អត្ថបទទាក់ទង World Cup នារី៖ កំណត់ត្រា! ហូឡង់ឡើងដល់វគ្គផ្តាច់ព្រ័ត្រលើកដំបូង ក្រោយឈ្នះស៊ុតអែត ១-០ World Cup នារី៖ Rapinoe ដែលឈ្លោះជាមួយ ត្រាំ ស៊ុត២គ្រាប់ឲ្យអាមេរិកឈ្នះបារាំង ឡើងវគ្គ១/២ ដូណាល់ ត្រាំ ប្រកែកគ្នាជាមួយសមាជិកជម្រើសជាតិអាមេរិកដែលកំពុងលេង World Cup នៅបារាំង សហប្រធានក្រុម Megan Rapinoe នៅតែអាចរកគ្រាប់បាល់បានក្នុងចំណោមពីរគ្រាប់របស់អាមេរិកនាជំនួបវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី៧ ខែកក្កដា នាកីឡដ្ឋាន Stade de Lyon ដែលសម្រេចបានដោយការស៊ុតបាល់ពីន័យ១១ម៉ែត្រនៅនាទី៦១។ គ្រាប់ទី២ធ្វើបានដោយខ្សែបម្រើ Rose Lavelle នៅ៨នាទីបន្ទាប់ ដែលនាំឲ្យអាមេរិកឈ្នះហូឡង់ ២-០។ ប្រធានក្រុមអាមេរិក Megan Rapinoe ជ័យជម្នះនេះ បានធ្វើឲ្យម្ចាស់ការពារជើងឯកចាស់ឆ្នាំ២០១៥ អាចលើកពានរង្វាន់កីឡាបាល់ទាត់ពិភពលោកផ្នែកនារីជាថ្មីម្តងទៀតដែលបារាំងទទួលសិទ្ធិធ្វើម្ចាស់ផ្ទះឆ្នាំ២០១៩នេះ។ អ្វីដែលគួរឲ្យអស្ចារ្យនោះ អាមេរិកបានគ្រងតំណែងជើងឯក World Cup ចំនួន៤លើក (១៩៩១, ១៩៩៩, ២០១៥ និង ២០១៩នេះ) ក្នុងចំណោមការរៀបចំព្រឹត្តិការណ៍ចំនួន៨លើកគិតចាប់ពីឆ្នាំ១៩៩១មក។ អាល្លឺម៉ង់ស្ថិតនៅចំណាត់ថ្នាក់ទី២ក្រោយលើកពាននេះពីរដង (២០០៣ និង២០០៧) ន័រែសមួយលើក (១៩៩៥) និងជប៉ុនឈ្នះម្តងដែរ (២០១១)។ គ្រូអាមេរិកអ្នកស្រី Jill Ellis សម្រាប់ក្រុមរហស្សនាមទឹកក្រូហូឡង់ ការទទួលបានជើងឯករង ជាលទ្ធផលល្អបំផុតហើយដែលពួកគេធ្វើបាននៅឆ្នាំ២០១៩នេះ និងជាលើកដំបូងដែលក្រុមស្ត្រីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup។ ដោយឡែកចំណាត់ថ្នាក់លេខ៣បានទៅក្រុមស៊ុតអែតក្រោយយកឈ្នះអង់គ្លេស ២-១។ Rapinoe ដែលទាស់សម្តីគ្នាជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កន្លងមក បានក្លាយជាម្ចាស់ស្បែកជើងមាស (Golden Boot) នៃព្រឹត្តិការណ៍នេះ ជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទី៦គ្រាប់ ខណៈគ្រូជម្រើសជាតិអាមេរិកអ្នកស្រី Jill Ellis ក្លាយជាគ្រូបង្វឹកដំបូងគេដែលដឹកនាំក្រុមឈ្នះពាន World Cup ពីរលើកជាប់គ្នា៕ | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិស្ត្រីអាមេរិក នៅតែអាចការពារតំណែងជើងឯក FIFA Women's World Cup របស់ខ្លួនបានសម្រេច និងជាការលើកពានទី៤ ក្រោយទទួលជ័យជម្នះ ២-០ លើក្រុមហូឡង់ នាជំនួបវគ្គផ្តាច់ព្រ័ត្រនៅលើទឹកដីបារាំងឆ្នាំ២០១៩។ អង់គ្លេសទទួលបានចំណាត់ថ្នាក់ទី៤ក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីចាញ់ស៊ុតអែត ២-១ ក្នុងការប្រកួតដណ្តើមយកចំណាត់ថ្នាក់ទី៣។ |
Smith កំពូលអ្នកប្រដាល់មិនស្គាល់ចាញ់សញ្ជាតិអង់គ្លេស បានស្វែងរកការប្រកួតទល់ Alvarez ដែលត្រូវបានគេចាត់ទុកថាជាកីឡាករដ៏ឆ្នើមម្នាក់ក្នុងវិស័យប្រដាល់សកលពិភពលោកនាពេលបច្ចុប្បន្ន។ Smith ដែលមានវ័យ៣០ឆ្នាំ មានប្រវត្តិប្រកួត២៧លើកឈ្នះទាំង២៧ ដោយផ្តួលដៃគូឲ្យសន្លប់ចំនួន១៩លើក។ ដោយឡែក Alvarez ដែលគ្រងខ្សែក្រវាត់ពិភពលោក៤ប្រភេទទម្ងន់ផ្សេងគ្នា ធ្លាប់ចាញ់តែម្តងប៉ុណ្ណោះក្រោមថ្វីដៃអ្នកប្រដាល់មិនដែលចាញ់អាមេរិក Floyd Mayweather ចំណោមការប្រកួតទាំង៥៦លើក ដោយក្នុងនោះឈ្នះ៥៣ និងស្មើ២ ផ្តួលដៃគូឲ្យសន្លប់៣៦ដង។ អ្នកប្រដាល់ដ៏មានប្រជាប្រិយរបស់ម៉ិកស៊ិកវ័យ៣០ឆ្នាំរូបនេះ ប្រកួតលើកចុងក្រោយឈ្នះកីឡាករកាហ្សាស្ថាន Gennady Golovkin ដោយពិន្ទុកាលពីឆ្នាំ ២០១៨។ លោក Hearn អ្នកផ្គូផ្គងកីឡាប្រដាល់សញ្ជាតិអង់គ្លេសដ៏ល្បីល្បាញ បានបង្ហាញការពេញចិត្តក្នុងការឲ្យអ្នកទាំងពីរប៉ះគ្នាក្នុងពេលឆាប់ៗនេះផងដែរ។ «យើងកំពុងព្យាយាម ហើយយើងកំពុងខិតជិតកិច្ចសន្យាការប្រកួតរវាងអ្នកប្រដាល់ដ៏អស្ចារ្យទាំងពីរនេះ»។ នេះជាការលើកឡើងរបស់លោក Hearn ទៅកាន់ សារព័ត៌មាន BBC Newsbeat។ ប្រសិនបើកិច្ចព្រមព្រៀងឡើងទទួលបានជោគជ័យ គេរំពឹងថា ការឡើងសង្វៀនរវាង Smith និង Alvarez នឹងប្រព្រឹត្តទៅនៅចុងខែធ្នូចុងឆ្នាំនេះ បើទោះរោគរាតត្បាត COVID-19 នៅតែមាននៅឡើយ៕ | ម្ចាស់ខ្សែក្រវាត់ WBA ពិភពលោកប្រភេទទម្ងន់មធ្យម Callum Smith ឈានដល់ការយល់ព្រមឡើងសង្វៀនដើម្បីប្រកួតជាមួយកំពូលអ្នកប្រដាល់ម៉ិកស៊ិក Saul Canelo Alvarez។ នេះបើតាមការអះអាងរបស់អ្នកផ្គូផ្គងកីឡាប្រដាល់សញ្ជាតិអង់គ្លេស Eddie Hearn នៅថ្ងៃទី១២ ខែវិច្ឆិកា។ |
តាមប្រភពដដែលអ្នកជំងឺ COVID-19 ទីមួយក្នុងប្រទេសនេះ គឺជានិស្សិតអ៊ីរ៉ង់ម្នាក់សិក្សាក្នុងទីក្រុងនេះផ្ទាល់តែម្ដង។ បើតាមការសង្កត់ធ្ងន់របស់ក្រសួងសុខាភិបាលអ៊ីរ៉ាក់ អ្នកជំងឺអ៊ីរ៉ង់រូបនេះ បានចូលមកក្នុងប្រទេសអ៊ីរ៉ាក់ មុនពេលការដាក់ចេញបញ្ជាបិទព្រំដែនចូលជាធរមាន។ មុនពេលការប្រកាសករណីឆ្លងជំងឺនេះទី១ រដ្ឋាភិបាលអ៊ីរ៉ាក់បានសម្រេចបិទព្រំដែនខ្លួនជាមួយប្រទេសគូវ៉ែត ដែលបានប្រកាសនៅថ្ងៃចន្ទនេះថា បានរកឃើញ មនុស្ស ៣នាក់ឆ្លង COVID-19 ។ ក្នុងចំណោមអ្នកទាំងបីនាក់ អ្នកជំងឺម្នាក់គឺជាជនជាតិអារ៉ាប៊ីសាអូឌីត ដែលធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់។ ម្យ៉ាងទៀត អ៊ីរ៉ាក់ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន បានពន្យារការដាក់បម្រាមចូលប្រទេសខ្លួនសម្រាប់បណ្ដាជនបរទេសណាដែលមកពីប្រទេសអ៊ីរ៉ង់ ។ គិតមកទល់ពេលនេះ អ៊ីរ៉ង់ បានបញ្ជាក់ថារកឃើញករណីឆ្លង COVID-19 ជាង ៤០នាក់ និងអ្នកស្លាប់ ១២ នាក់៕ | មន្ត្រីសុខាភិបាលអ៊ីរ៉ាក់ នៅថ្ងៃចន្ទ ២៤ ខែកុម្ភៈ បានបញ្ជាក់ពីករណីឆ្លងជំងឺផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុស (COVID-19) ក្នុងទីក្រុង Najaf ភាគខាងត្បូងនៃប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ |
ក្នុងនាមជាប្រទេសកុម្មុយនិស្តមួយក្នុងចំណោមប្រទេសកុម្មុយនិស្តមួយចំនួនដែលនៅសេសសល់ក្នុងពិភពលោកនេះ វៀតណាមមានម៉ោងធ្វើការស្របច្បាប់៤៨ម៉ោងក្នុងមួយសប្តាហ៍ និងត្រូវធ្វើការ៦ថ្ងៃក្នុងមួយសប្តាហ៍ ខណៈដែលប្រទេសផ្សេងទៀតបន្តទៅពិចារណាទៅលើប្រសិទ្ធភាពការងាររបស់បុគ្គលិក ដែលតម្រូវឲ្យធ្វើការតែ៨ម៉ោងក្នុងមួយថ្ងៃ ឬ៤០ម៉ោងក្នុងមួយសប្ដាហ៍រួចទៅហើយ។ ប្រទេសមួយចំនួនក្នុងពិភពលោក ដូចជាប្រទេសឈីលី និងអូស្ត្រាលី បានកាត់បន្ថយម៉ោងធ្វើការមកនៅត្រឹម៣៥ម៉ោងប៉ុណ្ណោះ។ ប្រទេសវៀតណាម កំពុងជំរុញក្រុមហ៊ុននានាឲ្យកាត់បន្ថយម៉ោងធ្វើការមកនៅត្រឹម៤០ម៉ោងក្នុងមួយសប្តាហ៍ និងគ្រោងចេញជាច្បាប់តែម្តងនៅពេលអនាគត។ ក្នុងចំណោមអ្នកតស៊ូមតិ តួយ៉ាងលោក Nhan បានទាមទារថា ការណ៍ដែលតម្រូវឲ្យបុគ្គលិកធ្វើការច្រើនម៉ោងមិនបានបង្កើនប្រសិទ្ធភាពការងារទេ។ លោកក៏បានលើកឡើងថា ការធ្វើការងារច្រើនម៉ោងធ្វើឱ្យមានបញ្ហាសម្ពាធផ្លូវចិត្តដល់ក្រុមគ្រួសារ ដោយសារតែការងារផ្ទះរបស់ពួកគេត្រូវទុកចោលសិន ប្រសិនបើសមាជិកគ្រួសារម្នាក់ត្រូវចេញទៅធ្វើការអស់ពាក់កណ្ដាលថ្ងៃ។ លោក Nhan ដែលជាលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមប្រចាំទីក្រុងហូជីមិញ បានមានប្រសាសន៍ថា៖ «តើអ្នកចង់ឱ្យស្វាមីឬភរិយា កូនៗ និងបងប្អូនរបស់អ្នកធ្វើការពី៩ទៅ១០ម៉ោងក្នុងមួយថ្ងៃ ពេញមួយឆ្នាំ ឬពី១០ទៅ១២ម៉ោងក្នុងមួយថ្ងៃក្នុងរយៈពេល៦ខែឬ? យើងត្រូវឆ្លើយនឹងសំណួរនេះរៀងៗខ្លួនជាមុនសិន មុននឹងយើងបន្ដពិភាក្សាតទៅទៀត»។ លោក Nhan និងមិត្តរួមការងារបានឲ្យដឹងថា ការធ្វើការ៨ម៉ោងក្នុងមួយថ្ងៃបានចាក់ឫសក្នុងចំណោមជនសង្គមនិយម ដែលបានប្រឹងប្រែងឱ្យមានសិទ្ធិការងារនៅក្នុងកិច្ចប្រជុំអន្តរជាតិលើកទី២ដ៏ល្បីឈ្មោះកាលពីឆ្នាំ១៨៨៩។ លោកបានបន្ថែមថា វាគឺជាសិទ្ធិ ហើយវាក៏ត្រូវបានទទួលស្គាល់ពីប្រទេសប្រកាន់របបមូលធននិយមដែរ។ជាក់ស្តែងមានបាតុកម្មតវ៉ាសិទ្ធិការងារឆ្នាំ១៨៨៦ នៅទីក្រុង Chicago សហរដ្ឋអាមេរិក ដើម្បីទាមទារម៉ោងធ្វើការត្រឹម៨ម៉ោងក្នុងមួយថ្ងៃ ហើយក្រុមហ៊ុនផលិតរថយន្ត Henry Ford របស់អាមេរិក សម្រេចអនុវត្តតាមម៉ោងធ្វើការនេះ។ វាលំបាកខ្លាំងណាស់ក្នុងការធានាបាននូវសិទ្ធិការងារបែបនេះ ប៉ុន្តែពេលនេះ ប្រទេសមួយចំនួនកំពុងចោទសួរថា តើស្ថានភាពការងារបែបហ្នឹងល្មមគ្រប់គ្រាន់ហើយឬនៅ? ក្រុមហ៊ុន Microsoft Japan របស់ជប៉ុន កំពុងសាកល្បងឲ្យបុគ្គលិកធ្វើការរយៈពេលបួនថ្ងៃក្នុងមួយសប្តាហ៍។ ក្រុមហ៊ុនបច្ចេកវិទ្យា Rheingans របស់អាល្លឺម៉ង់ បានកំណត់ឱ្យបុគ្គលិកធ្វើការត្រឹមតែ៥ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប្រទេសបារាំងបានហាមប្រាមមិនឲ្យផ្ញើអ៊ីមែលទាក់ទងនឹងការងារដល់បុគ្គលិកនៅក្រៅម៉ោងធ្វើការនោះទេ។ ការពិតគឺថា ប្រសិទ្ធភាពការងារពិតប្រាកដកើតមានតែក្នុងអំឡុងពេលមួយរយៈនៃម៉ោងធ្វើការទាំងមូលតែប៉ុណ្ណោះ ដែលមនុស្សទូទៅម្នាក់អាចធ្វើបាន។ អ្នកធ្វើការឯករាជ្យមួយរូប អ្នកស្រី Lizzie Wade បានសរសេរបញ្ចេញគំនិតរបស់អ្នកស្រីនៅក្នុងអត្ថបទសារព័ត៌មានមួយ បន្ទាប់ពីតាមដានប្រសិទ្ធភាពការងាររបស់អ្នកស្រីដោយប្រើប្រាស់ software។ អ្នកស្រីបាននិយាយថា៖ «វាមិនអាចទៅរួចទេក្នុងការផ្ដោតធ្វើការបានពេញទាំង៨ម៉ោងក្នុង១ថ្ងៃនោះ»។ លោកស្រី Nguyen Thi Xuan ដែលជាសមាជិកសភាវៀតណាម បានសម្ដែងការព្រួយបារម្ភថា មានក្រុមហ៊ុនមួយចំនួនដែលឲ្យបុគ្គលិកធ្វើការលើសម៉ោង ទោះជាពួកគេត្រូវធ្វើការដល់៤៨ម៉ោងក្នុងមួយសប្តាហ៍ហើយក៏ដោយ។ លោកស្រីនិយាយថា ប្រជាជនវៀតណាមធ្វើការលើសម៉ោងជាងប្រទេសផ្សេងៗដែលជាដៃគូ។ លោកស្រី Xuan ដែលជាអ្នកតំណាងរាស្ត្រមណ្ឌល Dak Lak ដែលជាទីក្រុងកសិកម្មនៅតំបន់ខ្ពង់រាបកណ្តាលប្រទេសបាននិយាយទៀតថា អាជ្ញាធរមានសមត្ថកិច្ចត្រូវគាំពារសុខភាព និងស្តង់ដាររស់នៅរបស់បុគ្គលិក។ ការធ្វើការ៤៨ម៉ោងក្នុងមួយសប្តាហ៍គឺជារឿងធម្មតាសម្រាប់កម្មករប្រើកម្លាំងនៅប្រទេសវៀតណាម ចំណែកឯក្នុងស្ថាប័នរដ្ឋនិងបុគ្គលិកធ្វើការទូទៅត្រូវធ្វើការ៤០ម៉ោងក្នុងមួយសប្ដាហ៍។ ស្របពេលដែលលោក Nhan និងអ្នកដទៃទៀត កំពុងទាមទារឱ្យកម្រិតម៉ោងធ្វើការត្រឹម៤០ម៉ោងក្នុងមួយសប្តាហ៍ ពួកគេក៏ត្រូវមានភាពអំណត់ក្នុងការរង់ចាំដែរ ដែលអាចត្រូវចាំរហូតដល់រយៈពេលមួយទសវត្សរ៍ឯណោះ។ ពួកគេបានលើកឡើងថា គណបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៣០។ ពួកគេសង្ឃឹមថា នៅពេលគម្រប់ខួប១០០ឆ្នាំរបស់គណបក្សនេះ ថ្នាក់ដឹកនាំគណបក្សនឹងផ្ដល់កាដូខួបកំណើតសម្រាប់កម្មករនិងបុគ្គលិក។ បើទោះជាកាដូនោះមិនផ្ដល់ផលប្រយោជន៍ខ្លាំងចំពោះបុគ្គលិកក៏ដោយ ក៏ពួកគេសង្ឃឹមថា យ៉ាងហោចណាស់ ពួកគេអាចធ្វើការតិចម៉ោងជាងមុនក្នុងមួយសប្ដាហ៍៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | គ្រួសារដែលមានសុភមង្គលមានលក្ខណៈដូចៗគ្នា។ នេះជាសម្ដីរបស់កវីប្រលោមលោក Tolstoy រុស្ស៊ី ដ៏ល្បីល្បាញ។ គ្រួសារគ្មានសុភមង្គល គឺដោយសារតែសមាជិកគ្រួសារធ្វើការលើសកម្រិត។ នេះបើយោងតាមសម្ដីរបស់លោក Nguyen Thien Nhan ជាមន្ត្រីមួយរូបក្នុងចំណោមក្រុមអ្នកតស៊ូទាមទារឱ្យកាត់បន្ថយម៉ោងធ្វើការមកត្រឹម៤០ម៉ោងក្នុងមួយសប្តាហ៍នៅក្នុងប្រទេសវៀតណាម។ |
កញ្ញា ងួន ស្រីម៉ី អតីតនិស្សិតផ្នែកវិទ្យាសាស្ត្រកសិកម្ម នៅភូមិន្ទកសិកម្ម គ្រប់មនុស្សស្រីគួរតែរៀនមុខជំនាញកសិកម្មនេះដូចជារូបកញ្ញាស្រីម៉ី ជំនាញនេះទៀតសោតជាជំនាញវិទ្យាសាស្ត្រពិត ដើម្បីយកមកអនុវត្តន៍ និងស្រាវជ្រាវរកអ្វីដែលប្លែកអំពីដំណាំដាំដុះ។ ទោះបីជំនាញកសិកម្មនេះ ធ្វើជាអ្នកស្រែចម្ការក៏ដោយ ក៏មិនប្រាកដថាជាអ្នកស្រែចម្ការនោះទេ អាចធ្វើជាទីប្រឹក្សា ឬអ្នកផ្តល់យោបល់ ឬអ្នកជំនាញ ជាដើម។ កញ្ញាស្រីម៉ី បានបញ្ជាក់ដូច្នេះថា៖ «ការបើកបរត្រាក់ទ័រ ភ្ជួរស្រែចម្ការ គ្មានអ្វីពិបាកសម្រាប់ស្ត្រីទេ គ្រាន់តែទាមទារឱ្យយើងសិក្សាស្វែងយល់បន្ថែមតែប៉ុណ្ណោះ»។ នៅពេលសួរកញ្ញាស្រីម៉ីថា តើស្ត្រីគួរតែសិក្សាផ្នែកស្ទែមនេះអត់ ទោះបីដឹងថាមិនងាយស្រួល? ជំនាញទាំងអស់សុទ្ធតែផ្តល់ចំណេះ និងផលប្រយោជន៍ដល់ស្ត្រី អ្វីដែលសំខាន់គឺជ្រើសរើសជំនាញត្រឹមត្រូវដែលស័ក្តិសមនឹងសមត្ថភាព។ ទន្ទឹមនឹងនេះ កសិកម្មជាស្នូលនៃការបង្កើនសេដ្ឋកិច្ចគ្រួសារ និងសង្គម។ សម្រាប់កញ្ញា ងួន ស្រីម៉ី បញ្ជាក់ថា៖ «មូលហេតុដែលស្ត្រីគិតថាខ្លួនឯងមិនគួររៀនមុខជំនាញនេះទេ ព្រោះដឹងថាបុគ្គលខ្លួនទន់ខ្សោយ មិនអាចស៊ូទ្រាំរួច»។ ការតស៊ូខិតខំរៀនសូត្រតាំងពីថ្នាក់បឋម រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកកសិកម្ម ស្រីម៉ីបានក្លាយជាអ្នកជំនាញផ្នែកកសិកម្មអភិរក្ស ដើម្បីណែនាំដល់ប្រជាពលរដ្ឋការពារដំណាំឱ្យកាន់តែល្អ។ ទាំងអស់នេះ ហើយបញ្ជាក់ថាកញ្ញាមានជម្រើសដ៏ល្អក្នុងការសម្រេចចិត្តរៀនជំនាញកសិកម្ម។ មានចំណេះដឹងទូលំលាយផ្នែកគីមីវិទ្យា កញ្ញា អន គីមហៀង ជាបុគ្គលិកដែលបម្រើការងារនៅអង្គការស្ទែមផ្នែកគីមីវិទ្យា នៅពេលដែលកញ្ញាបានចូលបម្រើការងារជាមួយអង្គការស្ទែមមក បានផ្លាស់ប្តូរកញ្ញាទៅជាស្ត្រីក្លាហានម្នាក់ និងរួមចំណែកការអភិវឌ្ឍសង្គម។ ថ្វីដ្បិតតែកម្ពុជា ពុំសូវមានមនុស្សស្រីរៀនជំនាញផ្នែកគីមីក៏ដោយ ក៏កញ្ញា អន គីមហៀង បានលើកទឹកចិត្តដល់និស្សិតស្រីៗ ដែលសិក្សាមុខជំនាញនេះ ឱ្យខិតខំរៀនសូត្រ ដើម្បីជាគំរូដ៏ល្អមួយសម្រាប់ស្ត្រីជំនាន់ក្រោយ។ សូម្បីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) ក៏បញ្ចុះសេវាបង់ប្រាក់ថ្លៃចូលរៀនចំនួន៥០ភាគរយ សម្រាប់និស្សិតស្រីឱ្យចូលរៀនផងដែរ។ ចំណែក កញ្ញា រិទ្ធិ វណ្ណីតា ដែលកំពុងសិក្សានៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) ផ្នែកសំណង់ស៊ីវិល ពិតជាពេញចិត្ត និងស្រឡាញ់ជំនាញស្ទែមនេះណាស់ ដោយជំរុញឱ្យកញ្ញាមានឱកាសទទួលបានការងារដ៏ល្អប្រសើរ ព្រោះទីផ្សារកម្ពុជា ពិតជាត្រូវការអ្នកជំនាញស្ទែមនេះណាស់ ជាពិសេសស្រីៗ។ ក្នុងនាមជាកូនស្រីច្បង នៅក្នុងក្រុមគ្រួសារ ឪពុកម្តាយវណ្ណីតា តែងតែផ្តល់កម្លាំងចិត្ត ដែលជាកត្តាដ៏ចម្បងមួយរុញច្រានឱ្យកញ្ញាជឿជាក់ ក្នុងការជ្រើសរើសជំនាញសំណង់ស៊ីវិល នេះ។ កញ្ញា វណ្ណីតា បានអះអាងថា៖ «ជាការពិតណាស់ ស្ត្រីត្រូវចាំបាច់មានតួនាទីជាអ្នកឯកទេសផ្នែកជំនាញស្ទែម ទើបសង្គមរីកចម្រើន»។ ទាក់ទងនឹងជីវិតប្រចាំថ្ងៃ ការងារ សុខភាព ការប្រើប្រាស់ជីធម្មជាតិ ថ្នាំសម្លាប់សត្វល្អិត ដំណាំ សំណង់ស៊ីវិល បរិស្ថាន បច្ចេកវិទ្យា វិទ្យាសាស្ត្រទំនើប ឧបករណ៍ប្រើប្រាស់។ល។ នេះហើយបញ្ជាក់ថា ជាផ្នែកស្ទែមដ៏សំខាន់ មិនអាចខ្លះស្ត្រីបានឡើយ៕ | នៅតាមវិទ្យាសា្ថន ឬសកលវិទ្យានានានៅកម្ពុជា មិនសូវឃើញមានស្រី្តសិក្សាជំនាញវិទ្យាសាស្ត្រ គីមីវិទ្យា គណិតវិទ្យា វិស្វកម្ម ឬ ស្ទែមនោះទេ ដោយសារតែពួកគាត់ គិតថាជាមុខវិជ្ជានេះលំបាក ហើយទាមទារឱ្យមានការគិតច្រើន និងភាពច្នៃប្រឌិតខ្ពស់ ហើយមានតែបុរសទេ ដែលអាចជម្នះបាន។ មានស្ត្រីមួយភាគតូច ដែលចាប់ផ្តើមយល់ថា មុខវិជ្ជាស្ទែម ស្ត្រី ក៏អាចរៀនបានដែរ។ |
បន្ទាប់ពីក្រុមអ្នកជួយសង្រ្គោះដែលមានសមាជិកប្រមាណ ៧៣នាក់ បានទៅដល់ទីតាំងធ្លាក់ឧទ្ធម្ភាគចក្ររបស់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi គេមិនបានរកឃើញមនុស្សនៅរស់រានមានជីវិតឡើយ។ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Hossein Amir-Abdollahian ក៏មានវត្តមានលើឧទ្ធម្ភាគចក្រនោះដែរ។ ករណីធ្លាក់យន្តហោះនេះ បានកើតមាននៅក្បែរភូមិ Tavil ក្នុងខេត្ត Azerbaijan ខាងកើត ស្របពេលមានអាកាសធាតុមិនល្អ បន្ទាប់ពីដឹកប្រធានាធិបតីមកពីកម្មវិធីមួយជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់។ លោក Ebrahim Raisi បានជាប់ឆ្នោតនៅក្នុងឆ្នាំ២០២១ ដោយគ្មានដៃគូប្រជែងសំខាន់។ តាមការចុះផ្សាយរបស់សារព័ត៌មាន CNN លោក Raisi បានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក Khomeini ហើយត្រូវបានរំពឹងថា អាចនឹងស្នងតំណែងមេដឹកនាំកំពូលវ័យ ៨៥ឆ្នាំនោះថែមទៀត។ មេដឹកនាំបន្ទាប់ដែលអាចស្នងតំណែងជាប្រធានាធិបតីបន្ទាប់ គឺលោក Mohammad Mokhber អនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ ប្រសិនបើទទួលបានការយល់ព្រមពីមេដឹកនាំកំពូល លោក Khomeini៕ | ក្រុមអ្នកជួយសង្រ្គោះ មិនបានរកឃើញ អ្នកនៅរស់រានមានជីវិតឡើយនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រដែលដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។ ទីភ្នាក់ងារព័ត៌មានរដ្ឋ IRINN និង Mehr បានចុះផ្សាយបែបនេះ នៅថ្ងៃទី២០ ខែឧសភា។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.