text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
«ការប្រកួតនេះយើងទទួលបានការអនុញ្ញាតពី AFC»។ លោក ប៊ួយ ដារី អគ្គលេខាធិការក្លិបបាល់ទាត់សៀមរាប យូណាយធីត ប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី៥ ខែសីហា ដូច្នេះបន្ទាប់ពីមានការយល់ព្រមទាំងភាគីកម្ពុជា និងថៃ ក្នុងការប្រកួតមិត្តភាពអន្តរជាតិលើកដំបូងនេះ។ លោក ដារី ក៏បានបញ្ជាក់បន្ថែមផងដែរថានេះជាការប្រកួតលើកដំបូងសម្រាប់ឈុតថ្នាល់អាយុក្រោម ១៤ឆ្នាំ។ ក្រុមយុវជនអាយុក្រោម១៤ឆ្នាំ សៀមរាបយូណាយធីត ទទួលបានបទពិសោធច្រើនដែរនាពេលកន្លងមកពោលក្រុមមានទីតាំងនៅខេត្តសៀមរាបមួយនេះ ទទួលបានការប្រកួតមិត្តភាពជាតិ និងពានរង្វាន់មួយចំនួន។ ក្រៅពីការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមយុវជនអាយុក្រោម ១៤ឆ្នាំ OAZ Football Academy នេះទៅ សៀមរាបយូណាយធីត ក៏គ្រោងបង្កើតពានរង្វាន់មិត្តភាពអន្តរជាតិមួយទៀតផងដែរនៅពាក់កណ្តាលខែតុលា ២០២៣នេះ។ «សម្រាប់ពានរង្វាន់យុវជនអន្តរជាតិគឺសុទ្ធតែមានក្រុមខ្លាំងៗចូលរួមពោលមកពីប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី»។ លោក ប៊ួយ ដារី អះអាងដូច្នេះ មុនបន្ថែមថា ព្រឹត្តិកាណ៍នេះ ក្លិបបាល់ទាត់យូណាធីត កំពុងបន្តដំណើរបណ្តើរៗហើយ។ គួបញ្ជាក់ថា ការប្រកួតមិត្តភាពអន្តរជាតិយុវជនអាយុក្រោម ១៤ឆ្នាំរវាងក្រុមម្ចាស់ផ្ទះ សៀមរាប យូណាយធីត និងភ្ញៀវមកពីប្រទេសថៃ OAZ Football Academy នឹងធ្វើនៅកីឡដ្ឋានហនុមាន ខេត្តសៀមរាប ថ្ងៃទី២០ខែសីហា ឆ្នាំ២០២៣។ ចំពោះតម្លៃសំបុត្រចូលទស្សនាការប្រកួតរួមមាន ៦០០០រៀល, ៤០០០រៀល និង១០០០រៀល៕ | សៀមរាប៖ ក្រុមកីឡាបាល់ទាត់សៀមរាប យូណាយធីត អាយុក្រោម១៤ឆ្នាំ នឹងមានការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមពីប្រទេសថៃ OAZ Academy នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នាកីឡដ្ឋានហនុមាន ខេត្តសៀមរាប។ លោក ប៊ួយ ដារី អគ្គលេខាធិការក្លិបបាល់ទាត់សៀមរាប យូណាយធីត ថាការប្រកួតមិត្តភាពនេះ ទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី (Asian Football Federation)ផងដែរ។ |
នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Ratcliffe បានរិះគន់ចំៗទៅលើកិច្ចព្រមព្រៀងនៃការផ្ទេរកីឡាកររបស់ក្លិបផងដែរ។ ទៅលើបញ្ហាផ្ទេរកីឡាកររបស់ក្លិបបិសាចក្រហម លោក Ratcliffe បានកត់សម្គាល់ដូច្នេះថា ៖«ខណៈពេលដែលភាពជោគជ័យផ្នែកពាណិជ្ជកម្មរបស់ក្លិបបានធានាថាតែងតែមានមូលនិធិដែលអាចទទួលបានដើម្បីឈ្នះពានរង្វាន់នៅកម្រិតខ្ពស់បំផុត សក្តានុពលនេះមិនត្រូវបានដោះស្រាយពេញលេញទេ ក្នុងរយៈពេលថ្មីៗនេះ។»។ ការលើកឡើងរបស់លោក Ratcliffe ទំនងជាលោកបានផ្តោតទៅលើកីឡាករមួយចំនួននៅក្នុងក្រុម ដែលលោកគិតថាកីឡាករទាំងនោះ មិនល្អគ្រប់គ្រាន់សម្រាប់បន្តស្នាក់នៅក្នុងទឹកដី Old Trafford ទៀត។ ខាងក្រោមនេះជាកីឡាករចំនួន ៧ រូប ដែលនឹងអាចត្រូវបានក្លិប Man United បញ្ចេញអំឡុងពេលទីផ្សារដោះដូរខែមករា ៖ Jadon Sancho ជាបេក្ខភាពមួយដំបូងគេដែលនឹងអាចចាកចេញពីទឹកដី Old Trafford ក្នុងខែមករា ខណៈដែលបច្ចុប្បន្នកីឡាកររូបនេះ ត្រូវបានជាប់បម្រាមរបស់អ្នកចាត់ការក្រុមលោក Erik ten Hag មិនអនុញ្ញាតឱ្យរូបគេចូលកន្លែងហ្វឹកហាត់ ក៏ដូចជាលុបឈ្មោះចេញពីបញ្ជីរបស់ក្រុមថែមទៀត។ Donny Van de Beek ដែលទើបតែផ្លាស់ទៅកាន់ក្លិប Eintracht Frankfurt ក្នុងនាមខ្ចីជើងកាលពីមួយខែមុនពេល ការប្រកាសទិញភាគហ៊ុនរបស់លោក Ratcliffe ក៏នឹងអាចត្រូវបានក្លិបបញ្ចេញដាច់តែម្តងដែរ។ Anthony Martial ក៏កំពុងតែត្រូវបានគេរំពឹងថានឹងចាកចេញពីក្លិបបិសាចក្រហម បន្ទាប់ពីបញ្ចប់រដូវកាលក្រោយពេលរូបគេផុតកុងត្រា ឬក៏អាចនៅក្នុងទីផ្សារដោះដូរក្នុងខែមករា ខាងមុខ។ កីឡាករវ័យ ២៨ឆ្នាំរូបនេះ បរាជ័យក្នុងការបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់រូបគេ មួយរយៈចុងក្រោយនេះ។ Antony កំពុងជាប់គាំងផ្នែកទម្រង់លេងនៅតំបន់ប្រយុទ្ធរបស់ក្លិបបិសាចក្រហម ដោយគេមិនអាចធ្វើបានល្អ ដូចអំឡុងពេលរូបគេធ្លាប់បង្ហាញខ្លួនបានល្អនៅក្លិប Ajax Amsterdam ឡើយ។ ទម្រង់លេងរបស់ Antony មានការធ្លាក់ចុះខ្លាំង ដោយសារពិបាកសម្របខ្លួនចំពោះទម្រង់លេងរបស់ក្រុមបិសាចក្រហម ហើយរូបគេក៏កំពុងមានបញ្ហារឿងក្តីក្តាំផ្ទាល់ខ្លួនថែមទៀត។ Casemiro ចាប់ផ្តើមបានយ៉ាងល្អខ្លាំងនៅរដូវកាលដំបូងរបស់គេ ជាមួយនឹងក្លិបបិសាចក្រហម ដោយគេតែងតែបំពេញតួនាទីបានយ៉ាងល្អ ប៉ុន្តែក្រោយឈានចូលរដូវកាល ២០២៣-២៤ កីឡាករប្រេស៊ីលរូបនេះក៏ហាក់មិនអាចធ្វើបានល្អខ្លាំង ដូចពេលគេបង្ហាញខ្លួនរដូវកាលដំបូងនោះទេ។ បច្ចុប្បន្នកីឡាករវ័យ ៣១ឆ្នាំ ក៏កំពុងដែលមានបញ្ហារងរបួស និងត្រូវសម្រាករយៈពេល ៣ខែ ថែមទៀត។ Raphael Varane ក៏ជាគោលដៅមួយរូបដែលនឹងអាចត្រូវបញ្ចេញពីក្លិបបិសាចក្រហម ខណៈកិច្ចសន្យារបស់គេនឹងផុតកំណត់នៅក្នុងខែមិថុនា ឆ្នាំ ២០២៤។ កីឡាករសញ្ជាតិបារាំង ក៏ត្រូវបានគេដឹងថា មានក្លិបនៅប្រទេសអារ៉ាប៊ីសាអូឌីត បានដាក់ការចាប់អារម្មណ៍លើរូបគេផងដែរ។ ក្នុងរដូវកាល ២០២៣-២៤ Varane មិនសូវបានបង្ហាញខ្លួន សម្រាប់ក្រុមរបស់លោក Ten Hag ក៏ព្រោះតែបញ្ហារបួស និងការបាត់បង់ដៃគូដូចជា Lisandro Martinez ដែលរងរបួសរយៈពេលយូដូចគ្នា។ Victor Lindelof ខ្សែការពារកណ្តាល ក៏នឹងត្រូវផុតកិច្ចសន្យានៅក្នុងខែមិថុនា ឆ្នាំក្រោយនេះដូចគ្នា ដោយបានចូលរួមជាមួយ Man United ចាប់តាំងពីឆ្នាំ ២០១៧ មក ។ កីឡាករវ័យ ២៩ឆ្នាំ សញ្ជាតិស៊ុយអែត ក៏មិនសូវបង្ហាញទម្រង់លេង ក្នុងនាមជាខ្សែការពារដ៏រឹងមាំមួយរូប សម្រាប់ក្រុមបិសាចក្រហម ។ Lindelof ទទួលបានពេលវេលាលេងច្រើនក្នុងរដូវកាលនេះ ក៏ព្រោះតែខ្សែការពារសំខាន់ៗដូចជា Varane និង Luke Shaw ជាដើម បានរងរបួស៕ | ក្រោយពេលលោក Sir Jim Ratcliffe មហាសេដ្ឋីកំពូលរបស់អង់គ្លេស បានសម្រេចទិញយកភាគហ៊ុនក្លិប Manchester United ចំនួន ២៥ភាគរយ ដែលមានតម្លៃប្រមាណ ១,២៥ពាន់លានផោន (១,៦ពាន់លានដុល្លារ) និងកាន់កាប់ផ្នែកបាល់ទាត់របស់ក្លិបនោះ កីឡាករចំនួន ៧នាក់ ត្រូវបានគេរំពឹងថា នឹងត្រូវលក់ចេញ អំឡុងពេលទីផ្សារដោះដូរកីឡាករ នៅក្នុងខែមករា។ |
អ្នកប្រហែលជាមានបំណងចង់ទប់ការកណ្តាស់កុំឲ្យកើតឡើងនៅពេលស្ថិតក្នុងស្ថានភាពមនុស្សច្រើនជុំវិញខ្លួន ពេលនិយាយជាមួយនរណាម្នាក់ ឬស្ថិតក្នុងស្ថានភាពមិនចង់ឲ្យមានសំឡេង។ ប៉ុន្តែការស្រាវជ្រាវបានបញ្ជាក់ថា ការទប់មិនឲ្យកណ្តាស់ចេញ អាចបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព ហើយពេលខ្លះបង្កជាផលវិបាកធ្ងន់ធ្ងររបស់វាថែមទៀតដូចជា៖ រហែកក្រដាសត្រចៀក នៅពេលអ្នកទប់រហូតដល់កើនសម្ពាធកាន់តែខ្លាំងក្នុងប្រព័ន្ធផ្លូវដង្ហើមមុនពេលកណ្តាស់ វានឹងបញ្ចេញខ្យល់មកក្រៅវិញតាមរន្ធត្រចៀក។ ខ្យល់មានសម្ពាធខ្លាំងនេះនឹងរត់ទៅតាមរន្ធតភ្ជាប់ពីត្រចៀកទៅបំពង់កតាមរយៈបំពង់ Eustachian Tube។ ករណីបែបនេះអាចនឹងបង្កជាការរហែកដល់ក្រដាសត្រចៀក និងថ្លង់បាន។ ប៉ុន្តែបញ្ហានេះគឺអាចជាវិញដោយខ្លួនឯងក្នុងរយៈពេលពីរបីសប្តាហ៍ ថ្វីបើករណីខ្លះត្រូវការវះកាត់ក៏ដោយ។ មានការបង្ករោគនៅត្រចៀកផ្នែកកណ្តាល ឬហៅថាអំបៅអំបែក ការកណ្តាស់នឹងជួយសម្អាតអ្វីគ្រប់យ៉ាងដែលមិនគួរចូលទៅក្នុងច្រមុះ ដោយវារួមទាំងបាក់តេរីទៀតផង។ តាមទ្រឹស្តី ការបក់ខ្យល់ចូលឡើងវិញពីច្រមុះចូលត្រចៀក នឹងដឹកនាំបាក់តេរី ឬទឹករំអិលមានមេរោគចូលទៅក្នុងត្រចៀកផ្នែកកណ្តាល រហូតដល់បង្កជាអំបៅអំបែកបាន។ សរសៃឈាមក្នុងភ្នែក ច្រមុះ ឬក្រដាសត្រចៀកខូច ខណៈដែលវាជារឿងកម្រ តែការខូចខាតសរសៃឈាមក្នុងសរីរាង្គទាំងនេះអាចនឹងកើតឡើងបាននៅពេលទប់មិនឲ្យកណ្តាស់ចេញ។ ការកើនឡើងសម្ពាធតាមរយៈការទប់កណ្តាស់អាចធ្វើឲ្យសរសៃឈាមរួមតូច និងផ្ទុះបែកបាន ជាពិសេសសរសៃឈាមសើៗស្បែកដែលយើងអាចសម្គាល់ដឹងថា មានការឡើងក្រហមភ្នែក ឬច្រមុះ។ របួសដល់សន្ទះខណ្ឌទ្រូង និងពោះ សន្ទះខណ្ឌទ្រូង និងពោះនេះគឺជាសាច់ដុំមួយផ្នែកនៃទ្រូងស្ថិតនៅខាងលើពោះ។ ខណៈដែលការមានរបួសនៅកន្លែងនេះគឺជារឿងកម្រ តែខ្យល់ដែលមានសម្ពាធខ្លាំងអាចចូលទៅក្នុងសាច់ដុំនេះ ហើយបង្កជាការកំពិតសួតបាន នៅពេលខំទប់មិនឲ្យកណ្តាស់ចេញ។ ខូចបំពង់ក ការខូចបំពង់កត្រូវបានគេរកឃើញលើអ្នកដែលតប់កណ្តាស់មិនឲ្យចេញ ជាពិសេសការខូចខាតនោះជាលក្ខណៈរហែកនៅផ្នែកខាងក្រោយរបស់បំពង់កតែម្តង។ បាក់ឆ្អឹងជំនី អ្នកខ្លះ បាននិយាយថា មានការបាក់ឆ្អឹងជំនីដោយសារតែការទប់កណ្តាស់កុំឲ្យចេញ ជាពិសេសមនុស្សចាស់តែម្តង។ រឿងនេះដោយសារតែខ្យល់មានសម្ពាធខ្ពស់បង្ខំខ្លាំងចូលទៅក្នុងសួតវិញ៕ ត្រួតពិនិត្យដោយ www.health.com.kh | ជាធម្មតារាងកាយបង្កើតចលនាកណ្តាស់គឺនៅពេលដែលមានអ្វីមួយចូលក្នុងច្រមុះខុសប្រក្រតី។ រឿងនេះអាចមានដូចជា បាក់តេរី ធូលីដី ផ្សិត លម្អងផ្កា ឬផ្សេង។ ច្រមុះអាចនឹងមានអារម្មណ៍ឆួលៗ ឬមិនមានផាសុកភាព ហើយក៏បង្កជាអាការៈកណ្តាស់មួយភ្លែតតែម្តងទៅ។ ការកណ្តាស់នេះអាចជួយបង្ការកុំឲ្យមានជំងឺ ឬរបួសដោយមានអ្វីផ្សេងៗចូលទៅក្នុងច្រមុះបាន។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រនិយាយថា ការកណ្តាស់នឹងជួយស្តារលក្ខណៈធម្មតាឡើងវិញរបស់ច្រមុះ។ |
ពិធីបើកកិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាសហប្រធាន ASEP11 សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធាននៃកិច្ចប្រជុំកំពូអាស៊ី-អឺរ៉ុប លើកទី១៣។ ពិធីបើកក្រោមវត្តមានផងដែរពីសំណាក់លោកស្រី ហេឌី ហូតាឡា (Heidi Hautala) អនុប្រធានសភាអឺរ៉ុប មានការផ្សាយចេញពីវិមានរដ្ឋសភាកម្ពុជា ដោយមានការចូលរួមពីសភាប្រទេសជាសមាជិកនិងដៃគូជាង៣០ មានសមាជិកប្រតិភូជិត២០០នាក់នៅក្នុងទ្វីបអាស៊ី និងអឺរ៉ុប៕ | កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមមូលបទ «ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩ បានប្រារព្ធពិធីបើកជាផ្លូវការ នៅរសៀលថ្ងៃទី១៦ ខែវិចិ្ឆកា នេះ តាមប្រព័ន្ធនិម្មិត (អនឡាញ)។ |
ផ្លូវនានានៅតាមទីក្រុងនៅនូវែលសេទ្បង់ បានប្រែទៅជាស្ងប់ស្ងាត់ ខណៈប្រទេសនេះបានវិលត្រឡប់ទៅរកការបិទខ្ទប់ទ្បើងវិញចាប់ពីថ្ងៃទី១៨ ខែសីហា បន្ទាប់ពីរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ដែលបង្កដោយវីរុសបំប្លែងថ្មីដែលតា។ នេះជាលើកដំបូងក្នុងរយៈពេល៦ខែដែលនូវែលសេឡង់អនុវត្តវិធានការបិទខ្ទប់បែបនេះ។ ករណីឆ្លងវីរុសបំប្លែងខ្លួនដែលតា ត្រូវបានរកឃើញលើបុរសម្នាក់នៅទីក្រុង Auckland ដែលជាទីក្រុងធំជាងគេរបស់នូវែលសេឡង់។ នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្រ្តី ចាស៊ីនដា អាឌើន នៅថ្ងៃទី១៧ ខែសីហា។ ជាវិធានការទប់ស្កាត់ រដ្ឋាភិបាលនូវែសេឡង់ ដំឡើងកម្រិតអាសន្នដល់កម្រិតទី៤ ដែលជាកម្រិតខ្ពស់បំផុតតែម្ដង ដោយទីក្រុង Auckland ត្រូវបិទខ្ទប់មួយសប្ដាហ៍ ហើយទូទាំងនូវែលសេឡង់ត្រូវបិទខ្ទប់បីថ្ងៃ។ មកដល់ថ្ងៃទី១៨ ខែសីហា ករណីឆ្លងថ្មី៤ទៀត ក៏ត្រូវបានរកឃើញ។ ករណីមួយក្នុងចំណោមករណីថ្មីទាំងនេះ គឺគិលានុបដ្ឋាកដែលបានចាក់វ៉ាក់សាំងរួចរាល់ ខណៈមានម្នាក់ទៀតធ្វើការនៅមន្ទីរពេទ្យ Auckland តែម្ដង។ «យើងតែងតែមានដំណោះស្រាយរបស់យើង ហើយបើចង់លឿន វាត្រូវរាងពិបាកបន្តិចពីព្រោះវាប្រសើរជាងការដើរយឺតៗ ហើយមានការបិទខ្ទប់យូរ។» លោកស្រី អាឌើន បញ្ជាក់បែបនេះក្នុងសារវីដេអូមួយ។ ក្រោយការប្រកាសពីការបិទខ្ទប់នៅថ្ងៃទី១៧ ប្រជាជនស្លន់ស្លោរទៅទិញ និងស្តុកទុករបស់ចាំបាច់នៅតាមផ្សារទំនើប ទោះបីជារដ្ឋាភិបាលបានធានាម្តងហើយម្តងទៀតថា នឹងមិនមានការខ្វះខាតការផ្គត់ផ្គង់ឡើយ។ អាជីវកម្ម និងសាលារៀន ក៏បានផ្លាស់ប្តូរដំណើរការតាមអ៊ីនធឺណិតផងដែរ។ ចំណែករដ្ឋមន្រ្តីហិរញ្ញវត្ថុនូវែលសេឡង់ Grant Robertson បាននិយាយថា រដ្ឋាភិបាលនឹងអនុវត្តគោលនយោបាយឧបត្ថម្ភប្រាក់ឈ្នួលឡើងវិញចាប់ពីថ្ងៃទី២០ ខែសីហាទៅ ប្រសិនបើការបិទប្រទេសនៅតែបន្តនោះ។ មកទល់ពេលនេះ នូវែលសេទ្បង់បានរាយការណ៍អំពីករណីឆ្លងជំងឺកូវីដ-១៩ ចំនួនជាង២៥០០ករណីនិងមានអ្នកស្លាប់ចំនួន២៦នាក់៕ | ដោយ៖ទ្បាយ ស្រីពេជ្រ |
បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានក្លិបយក្សនៃលីគកីឡាបាល់ទាត់កំពូលរបស់អាហ្សង់ទីនទាំងពីរ នៅឯរដ្ឋធានី Asuncion ប្រទេសប៉ារ៉ាហ្គាយរួចមក សហព័ន្ធកីឡាបាល់ទាត់អាមេរិកឡាទីន (Conmebol) បានសម្រេចថាការប្រកួតរបស់ក្រុមទាំងពីរនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ឬទី ៩ ខែធ្នូខាងក្រៅប្រទេសអាហ្សង់ទីន ប៉ុន្តែកីឡដ្ឋានប្រកួតនៅមិនទាន់សម្រេចនៅឡើយ។ ការពន្យាពេលសម្រាប់ការប្រកួតរវាងក្រុមដែលមានមូលដ្ឋានក្នុងក្រុង Buenos Aires ទាំងពីរនេះ គឺបន្ទាប់ពីក្រុមកីឡាកររបស់ Boca Juniors បានរងរបួសក្នុងការវាយប្រហារទៅលើឡានក្រុងរបស់ពួកគេពីសំណាក់អ្នកគាំទ្ររបស់ River Plate ដែលប្រើស្ព្រាយបាញ់ កប់ដុំថ្ម និងវាយនឹងដំបងជាដើម។ ការប្រកួតជើងទី១រវាងក្រុមទាំងពីរបញ្ចប់ទៅក្នុងលទ្ធផល ២-២ ដែលធ្វើឡើងក្នុងកីឡដ្ឋាន Bombonera របស់ Boca កាលពី២សប្តាហ៍មុន។ ប្រធាន Conmebol លោក Alejandro Dominguez បានប្រាប់អ្នកយកព័ត៌មានថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី២មិនអាចលេងបាននៅប្រទេសអាហ្សង់ទីនទេ ព្រោះអ្នកគាំទ្រ River Plate នឹងបង្កចលាចលបន្តទៀតនៅទឹកដីរបស់ពួកគេ។ Conmebol អះអាងថាដោយសារ «អំពើហឹង្សា ... ដែលធ្វើឲ្យកីឡាករ ក្រុមមន្ត្រី និងអ្នកគាំទ្រមានគ្រោះថ្នាក់ ... វានឹងមិនមានសុវត្ថិភាពឡើយប្រសិនបើបន្តប្រកួតក្នុងប្រទេសអាហ្សង់ទីនទៀតនោះ»។ យ៉ាងណោក៏ដោយ ខាងភាគីពីប្រេស៊ីល អ៊ីតាលី និងប៉ារ៉ាហ្គាយ បានអនុញ្ញាតផ្តល់ទីតាំងប្រកួតសម្រាប់ក្រុមទាំងពីរ៕ | ការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី ២ នៃពានរង្វាន់ Copa Libertadores រវាងគូប្រជែងកំណាចក្នុងស្រុក River Plate និង Boca Juniors នឹងត្រូវលើកពេលទៅខែក្រោយ ហើយត្រូវលេងនៅក្រៅប្រទេសអាហ្សង់ទីនថែមទៀត បន្ទាប់ពីមានអំពើហិង្សាធ្ងន់ធ្ងរកើតឡើង។ នេះបើតាមការបញ្ជាក់របស់អ្នកគ្រប់គ្រងកីឡាបាល់ទាត់អាមេរិកឡាទីន នៅថ្ងៃទី២៨ ខែវិច្ឆិកា។ |
ដើម្បីជ្រាបលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសរវាង លោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និង លោក យ៉ង់ ណាវុធ ដូចតទៅ៖ | ភ្នំពេញ៖ លោក យ៉ង់ ណាវុធ នាយកគ្រប់គ្រងធនធានមនុស្សនៃក្រុមហ៊ុន DKSH (Cambodia) Ltd បានចែករំលែកបទពិសោធ និងការយល់ឃើញជុំវិញបញ្ហាធនធានមនុស្សក្នុងវិស័យអាជីវកម្ម។ លោក យ៉ង់ ណាវុធ ដែលឆ្លៀតផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នាសន្និសីទបញ្ញវ័ន្តពិភពលោក កាលពីថ្ងៃទី១៨ ខែវិច្ឆិកាកន្លងទៅ បានគូសបញ្ជាក់ទៀតថា ក្រុមហ៊ុនភាគច្រើន កំពុងជួបប្រទះបញ្ហាជ្រើសរើស និងថែរក្សាបុគ្គលិក។ ទន្ទឹមនឹងមើលឃើញពីបញ្ហាទាំងនេះ លោក យ៉ង់ ណាវុធ បានជូនគំនិតជាដំណោះស្រាយលើបញ្ហាធំៗទាំងពីរនេះ។ |
ក្រៅពីនោះ ភេសជ្ជៈប៉ូវកម្លាំងគោជល់ បានរកឃើញអ្នកឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេល៥ខែកន្លងមក គឺរថយន្តម៉ាស្ដា ឆ្នាំ២០១៩ ចំនួន២រង្វាន់ផងដែរ។ អ្នកឈ្នះទី១ ជាអ្នកមរស់នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឈ្នះតាំងពីខែមករា ឆ្នាំ២០១៩ និងអ្នកឈ្នះទី២ រស់នៅនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង បានឈ្នះនៅដើមខែមីនា ឆ្នាំ២០១៩។ ចំណែកលុយសុទ្ធ ៥ពាន់ដុល្លារពីរង្វាន់ និងម៉ូតូហុងដាឌ្រីម ២៦ រង្វាន់ បានទៅលើអ្នករស់នៅរាជធានីភ្នំពេញ និងអ្នកនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេសផងដែរ។ ដោយឡែករង្វាន់ទឹកប្រាក់ ១០០ ដុល្លារ និងភេសជ្ជៈគោជល់មួយកំប៉ុងវិញ គោជល់ចែកជួនដល់បងប្អូនអ្នកឈ្នះ រៀងរាល់ថ្ងៃផងដែរ ដែលសរុបជាទឹកប្រាក់ ប្រមាណជាង ៦០០ លានរៀល។ សូមបញ្ជាក់ថា ភេសជ្ជៈគោជល់ នៅមានរង្វាន់ជាច្រើនទៀត ដែលមាននៅក្រោមក្រវិលកំប៉ុង សម្រាប់បងប្អូន ដែលនិយមពិសាគោជល់។ សូមកុំភ្លេច ពិនិត្យមើលក្រោមក្រវិលកំប៉ុង ដើម្បីឈ្នះរង្វាន់។ សូមជ្រើសរើសគោជល់ ពិសានៅពេលដែលលោកអ្នកអស់កម្លាំង និងត្រូវការកម្លាំងបន្ថែម ដើម្បីបន្ថយការងារដ៏មមាញឹករបស់លោកអ្នក ព្រោះថាគោជល់ មានបន្ថែម វីតាមីន បេ៦ និងបេ១២ សម្រាប់ជួយពង្រឹងស្មារតី និងជួយបង្កើនថាមពលបានភ្លាមៗ។ គោជល់ យល់ច្បាស់ពីអ្នកថា អ្នកតស៊ូដើម្បីអ្នកណា? ភេសជ្ជៈប៉ូវកម្លាំងគោជល់ មិនបានចប់ត្រឹមចែករង្វាន់ប៉ុណ្ណេះទេ គឺនៅមានរង្វាន់យក្សជាច្រើនទៀត ដូចជា រង្វាន់រថយន្ត Mazda ឆ្នាំ២០១៩ លុយសុទ្ធ ៥,០០០ ដុល្លារ ម៉ូតូហុងដាឌ្រីម,ប្រាក់សុទ្ធ ៥០០ និង១០០ ដុល្លារ និងរង្វាន់ភេសជ្ជៈគោជល់មួយកំប៉ុង ជាច្រើនទៀត នៅក្រោមក្រវិលកំប៉ុង។ ពិសាគោជល់ កុំភ្លេចពិនិត្យនៅក្រោមក្រវិលកំប៉ុង។ សម្រាប់អ្នកតាំងផលិតផលគោជល់ច្រើន និងបានស្អាត គោជល់ ក៏មានរង្វាន់ភ្ញាក់ផ្អើលផងដែរ សម្រាប់ពួកគាត់។ #គោជល់ ពិសារាល់ថ្ងៃឈ្នះរង្វាន់រាល់ថ្ងៃ #គោជល់ រង្វាន់ធំជាងគេចែកពិត #គោជល់ តើអ្នកតស៊ូដើម្បីអ្នកណា? (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ កាលពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនគោជល់ប្រចាំប្រទេសកម្ពុជា បានរចនាកំប៉ុងគោជល់ថ្មី ដោយបានដាក់រូបលោកខេម តារាចម្រៀងស្អក និងជាអ្នកតំណាងផលិតផលភេសជ្ជៈប៉ូវកម្លាំងគោជល់ប្រចាំប្រទេសកម្ពុជា។ ការរចនាថ្មីនេះ ក៏បានបន្ថែមនូវរង្វាន់ជាទឹកប្រាក់សុទ្ធ ៥០០ ដុល្លារ ឬ ២លានរៀលបន្ថែម លើរង្វាន់ចាស់ដែលមានស្រាប់ផងដែរ។ ហើយរយៈពេលជាងមួយខែមកនេះ រង្វាន់ថ្មីនេះមានអ្នកឈ្នះ សឹងតែគ្រប់ទីកន្លែងនៅទូទាំងប្រទេសកម្ពុជា ដូចជាក្រុងភ្នំពេញ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តកណ្ដាល ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំ ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម និងខេត្តជាច្រើនទៀត។ |
រដ្ឋមន្ត្រីមហាផ្ទៃ ថ្លែងដូច្នេះថា៖«ច្បាប់អស់ហ្នឹង យើងខ្ញុំ យកពីប្រទេសលោកឯងមក....ឲ្យទៅយកច្បាប់ពីលោកខាងលិចមក ចម្លងចូលសឹងតែទាំងអស់ ដល់មកដល់ថា មិនកើតទេ អាហ្នឹងអត់ត្រូវទេ។ ដល់អ៊ីចឹង ខ្ញុំ មិនដឹងថា តើលើលោកហ្នឹង មានស្តង់ដារប៉ុន្មានទៅ? ប្រទេសពួកគាត់ ពួកគាត់អនុវត្តបាន ដល់ប្រទេសយើងខ្ញុំ យើងខ្ញុំ អនុវត្តមិនបាន។ ធ្វើអ៊ីចឹងដែរ ធ្វើមិនបាន ចុះឲ្យយើងខ្ញុំ ទៅរៀនពីណាមកវិញឥឡូវហ្នឹង?»។ សំឡេងរដ្ឋមន្ត្រីមហាផ្ទៃ៖ សម្តេច ស ខេង ក៏បានរម្លឹកផងដែរ សម្តេច និង រដ្ឋមន្ត្រីបីនាក់ទៀត គឺលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងទៅបំពេញទស្សនកិច្ចសិក្សាពីប្រព័ន្ធវិមជ្ឈការ នៅប្រទេសអាល្លឺម៉ង់ នាចុងខែកញ្ញា ឆ្នាំ២០១៩៕ | សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនយល់ ដែលបណ្តាប្រទេសមួយចំនួន ជាពិសេសពួកលោកខាងលិច តែងព្យាយាមរិះគន់ច្បាប់កម្ពុជាថា មិនល្អឬមិនត្រឹមត្រូវ ខណៈច្បាប់ទាំងនោះ កម្ពុជា បានរៀនសូត្រនិងចម្លងពីប្រទេសរបស់ពួកគេ។ ការលើកឡើងរបស់សម្តេចរដ្ឋមន្ត្រី ក្នុងលក្ខណៈងឿងឆ្ងល់និងហួសចិត្តបែបនេះ គឺនៅក្នុងពិធីបើកវេទិកាស្តីពីភាពជាដៃគូរវាងរដ្ឋាភិបាលនិងអង្គការ-សង្គមស៊ីវិលលើកទីបី នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។ |
យ៉ាងហោចណាស់ចំណោម ៣ភាគ៤ នៃកីឡាករបាល់ទាត់នៅ Premier League ទទួលបានការផ្ញើសាររំលោកបំពាន ឬការរើសអើងជាប្រចាំ។ បើតាមរបាយការណ៍ពីវិទ្យាស្ថាន The Alan Turing និង Ofcom ដោយបានប្រើប្រាស់ម៉ាស៊ីនសិក្សាពីបច្ចេកវិទ្យាថ្មីមួយ បានវិភាគឱ្យដឹងថា បានរកឃើញមានសារប្រមាណ ២,៣លាន បានផ្ញើសំដៅលើកីឡាកររបស់ Premier League ដោយផ្ទាល់ក្នុងអំឡុងប្រាំខែដំបូងនៃរដូវកាល ២០២១-២២។ មាស៊ីននោះរកឃើញថាការបង្ហោះជាង ៦០,០០០សារដែលចាត់ទុកថាជាការបំពាន ហើយប្រមាណជាង ៦៨ភាគរាយ គឺសំដៅលើកីឡាករប្រចាំនៅក្រុមកំពូលៗនៅអង់គ្លេសតែម្តង។ សារបំពានជាងពាក់កណ្តាល សំដៅទៅលើកីឡាករ ១២នាក់តែប៉ុណ្ណោះ ដោយក្នុងនោះមានកីឡាកររបស់ក្រុមបិសាចក្រហម Manchester United ៨នាក់ ដោយ Ronaldo ជាគោលដៅធំជាងគេបង្អស់។ Ronaldo ទទួលបានសារបំពានទាំងនោះ ១២,៥២០សារ ចំណែកខ្សែការពារ Maguire ទទួលបានសារបំពាន ៨,៩៥៤សារ និង Marcus Rashford ទទួលបានជាង ២,៥៥៧សារ ព្រមទាំងកីឡាករដដៃផ្សេងទៀត ។ ប្រាប់ទៅកាន់កាសែត BBC Sports លោក Kevin Bakhurst ប្រធានរបស់ Ofcom បានឱ្យដឹងថា ការតាមដាននេះ កំពុងធ្វើឱ្យមានពន្លឺជាថ្មីសម្រាប់ការប្រកួតដ៏អស្ចារ្យប្រចាំអង់គ្លេស ហើយការបំពានលើអ៊ិនធឺណិតនឹងមិនអាចជះផលប៉ះពាល់លើកីឡាទៀតឡើយ។ «ការស្វែងរកនេះគឺជាពន្លឺមួយ ដែលបានបញ្ជាំងនៅត្រង់ទីកន្លែងងងឹតនៃការប្រកួតដ៏ស្រស់ស្អាត និងអស្ចារ្យ។ ការរំលោភបំពានតាមប្រព័ន្ធអ៊ិនធឺណិតនឹងលែងមានវត្តមានក្នុងកីឡាបន្តទៀត ឬនៅក្នុងសង្គមមួយនេះទៀត ហើយយើងនឹងបន្តដោះស្រាយវា យើងក៏ត្រូវការកម្លាំងជាក្រុមមួយផងដែរ។»។លោក Bakhurst និយាយបែបនេះ។ ទោះជាបែបនេះក្តី ក្នុងរបាយការណ៍ដដែលនោះក៏បានបង្ហាញពីការបង្ហោះសារវិជ្ជមានដល់កីឡាករដែរ ដោយក្នុងចំណោមការបង្ហោះទាំង ២,៣លានសារនោះ មាន៥៧ភាគរយដែលនិយាយល្អសំដៅលើកីឡាករ៕ | កីឡាករក្រុម Manchester United ពីររូបរួមមាន Cristiano Ronaldo និង Harry Maguire ក្លាយជាកីឡាករដែលរងការរំលោភបំពានលើបណ្តាញសង្គម Twitter ច្រើនជាងគេកាលពីរដូវកាលមុន។ នេះបើតាមការសិក្សាពីស្ថាប័នគ្រប់គ្រងលើបណ្តាញទូរគមនាគមន៍អង់គ្លេស (Ofcom) ថ្ងៃទី២ ខែសីហា។ |
Son ប្រធានក្រុម Tottenham Hotspur និងជម្រើសជាតិកូរ៉េខាងត្បូង នៅថ្ងៃទី២២ ខែកុម្ភៈ បានបង្ហោះរូបមួយសន្លឹកលើ Instagram អមដោយការបង្ហាញការលើកលែងទោសដល់មិត្តរួមក្រុម និងជាសិស្សប្អូន Lee Kang-in ដែលមានទំនាស់នឹងគ្នាអំឡុងប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Asian Cup 2023 នៅកាតា។ កាសែតកូរ៉េខាងត្បូង Ajunews បានរាយការណ៍ថា អាវដៃវែងពណ៌ប្រផេះ ដែល Son ពាក់ក្នុងរូបថតជាមួយ Kang-in កីឡាករ Paris Saint Germain នោះ លក់អស់ពីស្តុកតែម្តង។ អាវនេះមានយីហោ NOS7 (Nothing, Ordinary Sunday) ដែលជាម៉ាកបង្កើតឡើងដោយ Son ផ្ទាល់តែម្តង។ នៅលើគេហទំព័ររបស់ NOS7 អាវដៃវែងធ្វើពីកប្បាសដែល Son ពាក់នោះ មានតម្លៃ ៧៣ដុល្លារ។ ក្រៅពីជាម្ចាស់ម៉ាកសម្លៀកបំពាក់ NOS7 ខ្សែប្រយុទ្ធឆ្នើមវ័យ៣១ឆ្នាំ ក៏បានដាក់ឈ្មោះម៉ាកយីហោនៅលើភេសជ្ជៈ និងឧបករណ៍ទំនាក់ទំនងផងដែរ។ ដោយសារជាម្ចាស់ម៉ាកខ្លួនឯងផ្ទាល់ បានធ្វើឱ្យ Son ប្រឈមមុខនឹងម៉ាកល្បីៗមួយចំនួនផងដែរ ស្របពេលរូបគេជាទូតសុឆន្ទៈរបស់ Burberry និង Calvin Klein។ សូមបញ្ជាក់ថា ប្រធានក្រុម Son មានទំនាស់នឹងសិស្សប្អូន Kang-in រហូតបង្កឱ្យមានរបួសដៃ អំឡុងទទួលទានអាហារជួបជុំមុនការប្រកួតរវាងកូរ៉េខាងត្បូង និងហ្សកដានីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asian Cup។ ហេតុការនេះ បានធ្វើឱ្យ Kang-in រងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រកូរ៉េខាងត្បូង។ ក្រោយមក Kang-in បានសម្រេចចិត្តទៅសុំទោសសិស្សច្បង Son ដល់ទីក្រុងឡុងដ៏ ហើយ Son ក៏បានអត់ទោសឱ្យ និងបានថតរូបជុំគ្នាមួយសន្លឹកបង្ហោះលើបណ្តាញសង្គម Instagram ដើម្បីបញ្ចប់រឿងអាស្រូវ និងដើម្បីឱ្យអ្នកគាំទ្រត្រជាក់ចិត្ត៕ | អាវយឺតដៃវែងដែលកំពូលតារាកូរ៉េខាងត្បូង Son Heung-min ពាក់ថតរូបជាមួយ Lee Kang-in ផ្សះផ្សាគ្នា ហើយបង្ហោះលើបណ្តាញសង្គម Instagram លក់អស់គ្មានសល់។ អាវធ្វើពីកប្បាសដែលមានម៉ាក NOS7 មានតម្លៃ៧៣ដុល្លារ។ |
៥គ្រាប់របស់ Aston សម្រេចបានដោយកីឡាករ Conor Hourihane , Jonathan Kodjia (ពីរគ្រាប់ម្នាក់ឯង) និង Wesley ខណៈកីឡាករហង្សក្រហម Morgan Boyes ធ្វើឱ្យចូលទីខ្លួនឯងមួយគ្រាប់។ ការរបូតគ្រាប់បាល់ដ៏ច្រើននេះ បន្ទាប់ពីអវត្តមានកីឡាក៏ឆ្នើមៗរបស់ Liverpool ដែលត្រូវមានភារកិច្ចធ្វើដំណើរទៅចូលរួមការប្រកួតដណ្តើមពាន FIFA Club World Cup នៅប្រទេសកាតា ដោយទុកកីឡាករ U23 ដែលដឹកនាំដោយលោក Neil Critchley សម្រាប់ជំនួបវគ្គ៨ក្រុមចុងក្រោយនេះវិញ។ Liverpool ឈុត U23 នេះ បានចាប់ផ្តើមការប្រកួតដ៏អស្ចារ្យជាមួយនឹងការគ្រប់គ្រងបាល់យ៉ាងច្រើន បើទោះប៉ះក្រុមពេញសាច់របស់ Aston Villa ក្តី។ យ៉ាងណាក៏ដោយ ពួកគេបានភ្លាត់ស្នៀតធ្វើឲ្យរបូតគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់នៅចន្លោះពេល៣ នាទី ពោលគឺនៅនាទី១៤ និង១៧ ដែលជាហេតុធ្វើឲ្យក្រុមនេះរបូតគ្រាប់បាល់ជាបន្តបន្ទាប់។ ក្រោយជ័យជម្នះនេះ Aston ដែលធ្វើមិនបានល្អនៅក្របខណ្ឌ Premier League ដោយស្ថិតនៅចំណាត់ថ្នាក់ទី១៧ នោះ ទទួលបានកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពាន League Cup ឆ្នាំ២០១៩នេះ ខណៈក្រុមនាំមុខដាច់នៅកំពូលតារាងលីគកំពូលអង់គ្លេស Liverpool អស់សិទ្ធិទៅវគ្គបន្ត៕ | Aston Viilla បានយកឈ្នះ Liverpool ក្នុងលទ្ធផល ៥-០ ក្នុងជំនួបនៅរាត្រីថ្ងៃទី១៧ ខែធ្នូ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន EFL Cup។ នេះជាបរាជ័យលើកដំបូង និងធ្ងន់ធ្ងរបំផុតរបស់ក្រុមហង្សក្រហមរដូវកាលនេះ ខណៈដែលពួកគេប្រើប្រាស់សុទ្ធតែកីឡាករយុវជនមួយឈុតតែម្តង។ |
កប៉ាល់ចំនួន ៣គ្រឿង ដឹកពោតសរុបចំនួន ៥៨០៤១តោន ត្រូវបានអនុញ្ញាតអោយចាកចេញពីកំពង់ផែអ៊ុយក្រែននៅថ្ងៃទី៥ ខែសីហា នៅប៉ុន្មានថ្ងៃបន្ទាប់ពីកប៉ាល់ដឹកគ្រាប់ធញ្ញជាតិមួយបានចាកចេញពីអ៊ុយក្រែនជាលើកដំបូង។ នេះជាផ្នែកមួយនេះ នៃកិច្ចខិតខំនាំចេញគ្រាប់ធម្មជាតិទៅទីផ្សារពិភពលោក ដើម្បីកាត់បន្ថយតម្លៃ ដែលកំពុងហក់ឡើងខ្ពស់។ មជ្ឈមណ្ឌលសម្របសម្រួលរួម (JCC) នៅទីក្រុងអ៊ីស្តង់ប៊ុល ដែលបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងមួយសម្របសម្រួលដោយតួកគី និងអង្គការសហប្រជាជាតិកាលពីខែកក្កដា បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៤ ខែសីហា ថាខ្លួនបានអនុញ្ញាតអោយកប៉ាលចំនួន ៣គ្រឿងចេញដំណើរហើយ។ កប៉ាល់ពីរដូចជាPolarnet និង Rojen នឹងចាកចេញពីកំពង់ផៃ Chornomorsk ហើយកប៉ាល់ Navi-Star នឹងចាកចេញពីកំពង់ផែ Odesa។ កប៉ាល Polarnet នឹងចាកចេញទៅកំពង់ផៃ Karasu នៅតួកគីជាមួយបរិមាណពោតចំនួន ១២០០០ តោន ហើយ Rojen នឹងដឹកពោត ១៣០៤១ តោនទៅកាន់កំពង់ផៃ Teesport នៅអង់គ្លេស។ រីឯ កប៉ាល់ Navistar នឹងដឹកពោតចំនួន ៣៣០០០ តោនទៅកាន់កំពង់ផែ Ringaskiddy អៀរឡង់។ សេចក្តីថ្លែងការណ៍នេះ ក៏បានបង្ហាញផងថា កប៉ាល់ទាំងនោះត្រូវបានគេរំពឹងថានឹងចេញដំណើរនៅព្រឹកថ្ងៃទី៥ ខែសីហា ប្រសិនបើអាកាសធាតុអំណោយផល។ ការឈប់ដំបូងរបស់កប៉ាល់ទាំងនោះ គឺត្រូវនៅក្នុងដែនទឹកតួកគី សម្រាប់ការត្រួតពិនិត្យដោយមជ្ឈមណ្ឌលសម្របសម្រួលរួម។ នេះបើយោងតាមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយតួកគី និងអង្គការសហប្រជាជាតិ។ ការនាំចេញគ្រាប់ធញ្ញជាតិនេះ នឹងជួយកាត់បន្ថយបញ្ហាខ្វះស្បៀងអាហារបានមួយចំនួន រួមទាំងតម្លៃនៅលើទីផ្សារសកលផង។ យ៉ាងណាមិញ គ្រាប់ធញ្ញជាតិជាច្រើនពាន់តោនទៀត នៅតែបន្តជាប់គាំងនៅកំពង់ផែរបស់អ៊ុយក្រែន៕ | ដោយ៖ហ៊ួយ ស៊ីវលី |
លោក Johansson បានដឹកនាំអង្គភាពគ្រប់គ្រងកីឡាបាល់ទាត់អឺរ៉ុបចាប់ពីឆ្នាំ ១៩៩០ដល់ឆ្នាំ ២០០៧ មុនពេលលោក Michel Platini ឡើងទៅជំនួសតំណែងនេះ។ ក្នុងឆ្នាំ១៩៩៨ បុរសសញ្ជាតិស៊ុយអែតរូបនេះ បានចាញ់ការបោះឆ្នោតរើសប្រធានាសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ជាមួយគូប្រជែងលោក Sepp Blatter ក្នុងសំឡេង១១១ ទល់ ៨០សំឡេង។ លោក Johansson គឺជាតួអង្គសំខាន់ក្នុងការគាងគរបណ្តាប្រទេសនៅអឺរ៉ុបដើម្បីគាំទ្រឲ្យមានការផ្លាស់ប្តូរឈ្មោះពានរង្វាន់ក្របខណ្ឌអឺរ៉ុប European Cup ទៅជា UEFA Champions League វិញនៅឆ្នាំ១៩៩២។ ប្រធាន FIFA បច្ចុប្បន្នលោក Gianni Infantino បានចេញសេចក្តីថ្លែងការណ៍មួយដែលបង្ហាញពីការខកចិត្តចំពោះដំណឹងមរណភាពរបស់លោក Johansson នេះផងដែរ។ «គាត់គឺជាមេដែលធ្វើការប្រកបដោយវិជ្ជាជីរៈ និងគួរឲ្យគោរពបំផុតចាប់តាំងពីបានស្គាល់គាត់ នៅពេលខ្ញុំចូលធ្វើការនៅ UEFA ឆ្នាំ២០០០»។ នេះជាការគោរពរបស់ Infantino ទៅកាន់សពលោក Johansson។ FIFA បានប្រកាសថានឹងមានការស្មឹងស្មាធិដើម្បីគោរពវិញ្ញាណក្ខន្ធលោក Johansson ក្នុងការប្រកួតធំៗមួយចំនួនក្នុងក្របខណ្ឌរបស់ UEFA និងការប្រកួតពានរង្វាន់ Nations League វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃទី ៥ និងទី៦ ខែមិថុនានេះ៕ | អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) លោក Lennart Johansson ដែលបានដឹកនាំឲ្យមានការផ្លាស់ប្តូរឈ្មោះពី European Cup ទៅ Champions League នោះបានស្លាប់ក្នុងវ័យ ៨៩ឆ្នាំ ដោយសារជំងឺក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ |
មូលនិធិគីណាល់ សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃអត្ថបទស្រាវជ្រាវដណើ្តមរង្វាន់ត្នោតមាសលើកទី២ នៅឆ្នាំ២០១៩។ និស្សិតដែលសិក្សាជំនាញកសិកម្ម-ក្សេត្រសាស្ត្រ និងការកែច្នៃចំណីអាហារអាចដាក់ពាក្យចូលរួមប្រកួតប្រជែង «ពានរង្វាន់ត្នោតមាស» ឆ្នាំ២០១៩ របស់មូលនិធិគីណាល់ ដោយផ្ញើឈ្មោះសមាជិកក្រុមច្រើនបំផុត៦នាក់ ទៅកាន់ Email: [email protected] ត្រឹមថ្ងៃទី១៦ វិច្ជិកា ឆ្នាំ២០១៨។ ក្រុមដែលទទួលជ័យលាភីលេខ១ នឹងទទួលបានប្រាក់ ១០០០ដុល្លារ, លេខ២ ទទួលបាន ៥០០ដុល្លារ, លេខ៣ ទទួលបាន ២៥០ដុល្លារ និងនិស្សិត៣ក្រុមទៀតទទួលបានថវិកាលើកទឹកចិត្ត ១០០ដុល្លារក្នុងមួយក្រុម។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល កម្មវិធីតម្រូវឱ្យនិស្សិតសរសេរស្នាដៃស្រាវជ្រាវលើប្រធានបទណា ដែលផ្តល់ប្រយោជន៍ដល់កសិករ។ ជាស្នាដៃដែលមានគំនិតច្នៃប្រឌិតថ្មី ដោយមិនចម្លងពីប្រភពណាមួយ និងជាស្នាដៃដែលមិនធ្លាប់ជាប់ក្នុងការប្រឡង ឬជាប់ពានរង្វាន់ពីមុនមក (សរសេរជាភាសាអង់គ្លេស)។ ស្នាដៃនេះ អាចធ្វើបទបង្ហាញជាភាសាខ្មែរ ឬភាសអង្គ់គ្លេសក៏បាន។ ក្រោយចុះឈ្មោះចូលរួមរួច ក្រុមនីមួយៗមានរយៈពេល ៨៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១៨ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ សម្រាប់ស្រាវជ្រាវ និងសរសេរអត្ថបទ រួចបញ្ជូនស្នាដៃនេះទៅគណៈកម្មការតាមរយៈអ៊ីម៉ែលខាងលើ នៅថ្ងៃចុងក្រោយ។ នេះជាជុំទី១នៃការប្រកួតដែលបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់កម្មវិធី«ពានរង្វាន់ត្នោតមាស» លើកទី២ ដែលចូលរួមលើកកម្ពស់ជីវភាពគ្រួសារកសិករ ដោយគោរពតាមគោលការណ៍បរិស្ថានធម្មជាតិ។ នៅជុំបន្ទាប់ គណៈមេប្រយោគនឹងជ្រើសរើសយកស្នាដៃដែលលេចធ្លោជាងគេ ៦ក្រុម ចូលរួមប្រកួតនៅ វគ្គផ្តាច់ព្រ័តដោយតម្រូវឱ្យស្រាវជ្រាវបន្ថែមលើកប្រធានបទរបស់ខ្លួន។ ក្រុមទាំង៦ ដែលបានជ្រើសរើសនេះ នឹងត្រូវធ្វើបទបង្ហាញផ្ទាល់មាត់នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ រកម្ចាស់ជ័យលាភីឆ្នើម ៣ក្រុមចុងក្រោយ ដើម្បីប្រគល់ពានរង្វាន់ត្នោតមាសឆ្នាំ២០១៩។ ព័ត៌មានលម្អិតសូមទំនាក់ទំនងទូរស័ព្ទលេខ៖ ០២៣ ៨៩០ ០៩៣ ៕ | ភ្នំពេញ៖ មូលនិធិគីណាល់ ប្រកាសឱ្យនិស្សិតផ្នែកកសិកម្ម និងគីមីចំណីអាហារ ចូលរួមប្រកួតប្រជែងស្នាដៃអត្ថបទស្រាវជ្រាវលើកទី២ស្តីពី «ពានរង្វាន់ត្នោតមាស» ឆ្នាំ២០១៩ ចាប់ថ្ងៃប្រកាសដំណឹងនេះរហូដល់ថ្ងៃទី១៦ វិច្ឆិកា។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងរួមចំណែកលើកកម្ពស់ផលិតផលកសិកម្ម និងការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ លើវិស័យកសិកម្ម-ក្សេត្រសាស្ត្រ និងការកែច្នៃចំណីអាហារក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មូនិធិគីណាល់ កាលពីថ្ងៃទី១៧ កញ្ញានេះ។ |
និពន្ធដោយប៉ាកកាខ្មៅ! -ក កាន់កិច្ចការកៀកស្មាស្មើ ខ ខិតខំដើរទៅរួមគ្នា គ គិតរួមរស់រួចគ្រោះគ្រា ឃឃើញគ្រប់គ្នាហើយពីស្ត្រី។ -ង ងើយតតាំងច្បាំងភាពក្រ ច ចិត្តនាងល្អដើររួមប្តី ឆ ឆោមចិញ្ចឹមកូនប្រុសស្រី ជ ជួបរឿងអីស្ត្រីធ្វើបាន។ -ឈ ឈានមិនឈប់យប់ដូចថ្ងៃ ញ ញើសស្រីថ្លៃហូរជោកប្រាណ ដ ដើម្បីគ្រួសារសុខសាន្ត ឋ ឋាន:ថ្កានដូចគេឯង។ -ឌ ឌិនប៉ាក់ដេរទំនេរគ្មាន ឍ ធុញថប់មាននាងមិនថ្លែង ណ ណារឿងស្ត្រីស្មេរស្តីស្តែង ត តាំងសម្តែងថ្លែងទៅទៀត។ -ថ ថាមពលស្ត្រីខ្លាំងក្លា ទ ទោះកិច្ចការប្រទេសជាតិ ធ ធន់ការងារមិនដែលឃ្លាត ន នៅតែឆ្លៀតគិតគ្រួសារ។ -ប បំពេញកិច្ចជាភរិយា ផ ផុតការងារធ្វើអាហារ ព ពេលខ្លះនាងឆ្លៀតទៅផ្សារ ភ ភរិយាជាចាំជួយប្តី។ -ម មិនអាចរាប់ភ្ជាប់រឿងគ្រប់ យ យល់គួរឈប់ធ្វើបាបស្ត្រី រ រាល់បុរសឈប់គិតខ្លី ល លៃជួយស្រីតាមដែលអាច។ -វ វាយតម្លៃសារជាថ្មី ស សូមជួយស្ត្រីឲ្យបាត់ខ្លាច ហ ហៃបុរសដែលធ្លាប់កាច ឡ អ ឡូយអាចឈប់បានអត់? | កំណាព្យបទ ក ខ |
គ្រោះទឹកជំនន់បង្ខំឲ្យប្រជាជនមីយ៉ាន់ម៉ារាប់ម៉ឺននាក់បង្ខំចិត្តចាកចោលផ្ទះសម្បែងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ករណីគ្រោះមហន្តរាយទឹកជំនន់នេះបង្កឡើង ភ្លៀងមូសុង។ ទីក្រុង Shwegyin នៃប្រទេសមីយ៉ាន់ម៉ាគ្របដណ្តប់ដោយផ្ទៃទឹក និងក្លាយជាបឹងដ៏ធំមួយ ដែលអាចមើលឃើញតែដំបូលផ្ទះនៅតាមបណ្ដោយទន្លេ Sittaung ខណៈក្រុមអ្នកសង្គ្រោះបន្តជួយជម្លៀសប្រជាជនទៅទីទួលសុវត្ដិភាព និងវត្តអារាមតាមតំបន់។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារពត៌មាន AFP បុរសចំណាស់វ័យ ៤២ឆ្នាំម្នាក់ឈ្មោះថា Than Aye ដែលកំពុងមានជំងឺទឹកនោមផ្អែមប្រចាំកាយ បាននិយាយថា លោកមិនអាចធ្វើអ្វីបានទេនៅពេលទឹកជំនន់ចាប់ផ្តើមឡើងខ្លាំង ប៉ុន្តែលោកត្រូវបានគេជួយសង្គ្រោះ។ ក្រសួងសុខុមាលភាពសង្គមមីយ៉ាន់ម៉ា បានបញ្ជាក់ថា តំបន់ដែលទទួលរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរជាងគេគឺភាគខាងជើងនៅតំបន់ Bago, Mon និង រដ្ឋ Karen។ ស្ថាប័នគ្រប់គ្រងគ្រោះមហន្តរាយបានរាយការណ៍ បច្ចុប្បន្ននេះមានប្រជាជនច្រើនជាង ៣ម៉ឺននាក់ ត្រូវបានជម្លៀសដោយសារទឹកជំនន់។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ប្រជាជនប្រហែល ៨៩០០០នាក់ ត្រូវផ្លាស់ប្តូរលំនៅដ្ឋាន ថ្វីបើមនុស្សមួយចំនួនអាចត្រឡប់ទៅផ្ទះវិញក៏ដោយ៕ | ដោយ ឈួន ឈីវអ៊ីង |
ពលរដ្ឋខ្មែរចំនួន ៨នាក់ ត្រូវបានទាហានឈុតខ្មែរថៃចាប់ឃាត់ខ្លួន បន្ទាប់ពីពួកគេបានលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ តាមច្រករបៀងក្បែរផ្សាររោងក្លឿ ដើម្បីទៅធ្វើការនៅខេត្តឈុនបុរី កាលពីថ្ងៃទី២៥ ឧសភា។ ក្រោយពីទទួលដំណឹងខាងលើ មន្ត្រីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ក៏បានជួបទំនាក់ទំនងដោយផ្ទាល់ជាមួយទាហានឈុតខ្មៅ ដើម្បីសុំការដោះលែង។ ស្ថានអគ្គកុងស៊ុលកម្ពុជា បានសម្របសម្រួលជាមួយទាហានឈុតខ្មៅថៃ ដោយភាគីថៃ បានយល់ព្រមដោះលែងពលរដ្ឋខ្មែរទាំង ៨នាក់ នឹងបានប្រគល់ទូរសព្ទដៃ និងប័ណ្ណស៊ីជម្ពូឲ្យទៅពួកគេវិញ។ បន្ទាប់ពីទាហានឈុតខ្មៅថៃ យល់ព្រមដោះលែង មន្ត្រីស្ថានអគ្គកុងស៊ុល បានអំពាវនាវ និងណែនាំដល់ពលរដ្ឋទាំងនោះ ជៀសវាងការឆ្លងដែនដោយខុសច្បាប់ចូលប្រទេសថៃ ដែលអាចប្រឈមការចាប់ខ្លួន ឬដាក់ពន្ធនាគារ។ គួរបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង ៨នាក់នោះ បានបញ្ជូនមកដល់កម្ពុជាវិញ ដោយសុវត្ថិភាព នៅយប់ថ្ងៃទី២៥ ឧសភា។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដដែល៕ | ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ បានអន្តរាគមន៍សម្របសម្រួលឲ្យមានការដោះលែងពលរដ្ឋខ្មែរចំនួន ៨នាក់ ដែលត្រូវបានទាហានឈុតខ្មែរឃាត់ខ្លួន បន្ទាប់ពីពួកគេលួចឆ្លងដែនខុសច្បាប់។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ |
ក្រុមអ្នកជំនាញជំងឺបាក់ទឹកចិត្តបាននិយាយថា ការផ្លាស់ប្តូររបៀបរស់នៅវិជ្ជមានមួយចំនួនគឺជាវិធីក្នុងការព្យាបាលជំងឺបាក់ទឹកចិត្តយ៉ាងមានប្រសិទ្ធភាព ។ សូមក្រឡេកមើលទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលអាចបង្កឱ្យមានជំងឺបាក់ទឹកចិត្តក្នុងអត្ថបទខាងក្រោមនេះ ។ ១-បរិភោគអាហារកែច្នៃ ៖ តាមការស្រាវជ្រាវមួយបានអះអាងថា មនុស្សដែលទទួលទានអាហារកែច្នៃដូចជាដំឡូងបារាំងកញ្ចប់មី ជារៀងរាល់ថ្ងៃងាយនឹងកើតជំងឺបាក់ទឹកចិត្ត ដោយសារជាតិពុលនៅក្នុងអាហារទាំងនេះអាចបណ្តាលឱ្យមានការផ្លាស់ប្តូរសារធាតុគីមីនៅក្នុងខួរក្បាល ។ ២-ចូលចិត្តនៅម្នាក់ឯង ៖ ពេលដែលអ្នកចំណាយពេលនៅម្នាក់ឯងច្រើនពេក ដោយគ្មានទំនាក់ទំនងជាមួយអ្នកដទៃ វាអាចបង្កឱ្យមានជំងឺបាក់ទឹកចិត្ត ដោយសារទម្លាប់នេះអាចនាំឱ្យមានគំនិតអវិជ្ជមាន និងមានភាពឯកកោ ។ ៣-ការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមច្រើនហួសហេតុពេក ៖ ការសិក្សាមួយផ្សេងទៀតនៃជំងឺបាក់ទឹកចិត្តបានរកឃើញថា ការមានគណនីក្នុងប្រព័ន្ធបណ្តាញសង្គមច្រើន និងការប្រើប្រាស់បណ្តាញសង្គមទាំងនេះច្រើនហួសហេតុពេក អាចបង្កឱ្យមានការផ្លាស់ប្តូរសារធាតុគីមីមួយចំនួននៅក្នុងខួរក្បាលដែលបណ្តាលឱ្យមានជំងឺបាក់ទឹកចិត្ត។ ៤-អ្នកនៅជុំវិញខ្លួនមានគំនិតអវិជ្ជមាន ៖ ប្រសិនបើអ្នកចំណាយពេលវេលាច្រើនពេកជាមួយអ្នកដែលមានគំនិតអវិជ្ជមាន និងទុទិដ្ឋិនិយម អាកប្បកិរិយារបស់ពួកគេអាចជះឥទ្ធិពលមកលើអ្នក ដែលបង្កឱ្យអ្នកមានជំងឺបាក់ទឹកចិត្ត ។ ៥-ការរស់នៅអសកម្ម ៖ ការរស់នៅដោយអសកម្មដោយមិនបានធ្វើលំហាត់ប្រាណ ឬសកម្មភាពរាងកាយណាមួយ នឹងបង្កឱ្យមានជំងឺបាក់ទឹកចិត្ត ដោយសារកម្រិតអ័រម៉ូន Serotonin នៅក្នុងខួរក្បាលរបស់អ្នកអាចថយចុះ នៅពេលគ្មានការធ្វើលំហាត់ប្រាណទៀងទាត់ ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ជំងឺបាក់ទឹកចិត្តគឺជាស្ថានភាពមួយដែលអ្នកជំងឺមានអារម្មណ៍ក្រៀមក្រំ និងអស់សង្ឃឹមយ៉ាងខ្លាំង ដែលក្នុងករណីខ្លះអាចនាំឱ្យអ្នកជំងឺចង់ធ្វើអត្តឃាតទៀតផង ដូច្នេះអ្នកមិនគួរមើលស្រាលជំងឺប្រភេទនេះបានទេ។ |
«ក្នុងពេលបំពេញការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្ត ព្រះសីហនុបានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលឲ្យមានរឿងឈឺចាប់កើតឡើង។គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ»។ នេះបើតាមការបញ្ជាក់របស់សម្តេច ហ៊ុន សែន ក្នុងហ្វេសប៊ុករបស់ខ្លួន។ សម្តេចបានអះអាងថា សម្តេច បានយល់ព្រមឲ្យគាត់លាលែង និងបានពិភាក្សាជាមួយ សម្តេច ស ខេង យកលោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ លោក យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្គ្រោះតទៅទៀតរហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូលកាន់តំណែង។ ទាក់ទងនឹងបញ្ហានេះ លោក យន្ត មីន បានសុំការអភ័យទោសពីក្រុមគ្រួសារជនរងគ្រោះទាំងអស់ ហើយស្នើសុំការលាលែងពីតំណែង ដើម្បីបង្ហាញពីការទទួលខុសត្រូវ។ «ជាមួយនេះ ខ្ញុំបាទសុំការអភ័យទោសពីសម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចក្រឡាហោម សម្តេច ឯកឧត្តម លោកជំទាវ ចំពោះកង្វះខាតនៃការបំពេញភារកិច្ចរបស់ខ្ញុំបាទកន្លងមកនេះ»។ នេះជាសំណេររបស់លោក យន្ត មីន។ អភិបាលខេត្តដែលកំពុងស្ថិតក្នុងតំណែងរូបនេះ បានអះអាងថា លោកនៅតែបន្តសកម្មភាពជួយសង្គ្រោះ ក្នុងឧបទ្ទេវហេតុនេះឲ្យចប់ចុងចប់ដើម៕ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមតាមសំណើរលាលែងរបស់ លោក យន្ត មីន និងដាក់លោក គួច ចំរើន ដែលជាអភិបាលខេត្តកំពង់ចាម ទៅកាន់តំណែងជាអភិបាលខេត្តព្រះសីហនុជំនួសវិញ។ |
«ឈ្នះជើងឯកគឺល្អហើយ ប៉ុន្តែវាមិនបានប្តូរអ្វីទាំងអស់ទេ។ Klopp និយាយទៅកាន់អ្នកព័ត៌មានក្នុងសន្និសីទនៅក្រុង Naples ប្រទេសអ៊ីតាលីដូច្នេះ និងបន្ថែមថា៖«យើងចាញ់ការប្រកួតក្រៅទឹកដីស្ទើទាំងអស់រដូវកាលមុន យើងល្អដោយពេលប៉ុណ្ណោះ។ ក្រុមដែលល្អជាងគេនៅអឺរ៉ុបបច្ចុប្បន្នគឺ Manchester City ឯណោះទេ តែពួកគេគ្មានសំណាងដូចយើង។ យ៉ាងណាយើងនឹងធ្វើឲ្យបានល្អបន្ថែមទៀតនៅរដូវកាលនេះ»។ Liverpool បានយកឈ្នះ Tottenham Hotspur ២-០ នៅវគ្គផ្ដាច់ព្រ័ត្ររដូវកាលមុន ដែលនេះជាលទ្ធផលដ៏អស្ចារ្យសម្រាប់ការដឹកនាំរបស់លោក Klopp នៅទឹកដីអង់គ្លេស។ សម្រាប់រដូវកាលនេះ ម្ចាស់ជើងឯកចាស់ និងធ្វើដំណើរទៅទឹកដី Napoli សម្រាប់ជំនួបវគ្គសន្សំពិន្ទុពូល E នៅយប់នេះ។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ វ័យ៥២ឆ្នាំរូបនេះ បានសិក្សាពីកំហុសកាលពីឆ្នាំមុនរួមទាំងការចាញ់រាល់ការប្រកួតក្រៅដីរបស់ពួកគេ ដោយក្នុងនោះរាប់ទាំងការបរាជ័យ ១-០ ពីសំណាក់ក្រុម Napoli ផង។ Napoli ជាក្រុមខ្លាំងដែលហង្សក្រហមត្រូវប្រឈម រួមទាំងក្រុម Salzburg និង Genk ផងដែរនៅរដូវកាលនេះ។ យ៉ាងណាក៏ដោយ នៅចំពោះមុខអ្នកកាសែតមុនការប្រកួត លោក Klopp បញ្ជាក់ជាថ្មីថាលោកចង់ឈ្នះ Champions League នេះទៀត បើទោះការរក្សាតំណែងជើងឯកវាពិតជាមិនងាយស្រួលក្តី។ Liverpool នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី៣នៅឆ្នាំនេះ ហើយក្រុមបានត្រៀមខ្លួនរួចរាល់ហើយ។ សម្រាប់ការប្រកួតក្នុងលីគវិញ ក្រុមរងជើងឯក Premier League រដូវកាលមុន ពិតជាបានបង្ហាញភាពខ្លាំងរបស់ខ្លួនដោយទទួលបានជ័យជម្នះទាំង៥ប្រកួតតែម្តងសម្រាប់រដូវកាលថ្មី ២០១៩-២០នេះ។ Liverpool មាន១៥ពិន្ទុពេញឈរកំពូលតារាងលីគកំពូលអង់គ្លេស នាំមុខគូប្រជែងចាស់ Man City ចំនួន៥ពិន្ទុ៕ | លោក Jurgen Klopp អ្នកចាត់ការទូទៅក្រុម Liverpool សារភាពថាក្រុមរបស់លោកមិនមែនជាក្រុមខ្លាំងនៅអឺរ៉ុបឡើយ បើទោះជាបានឈ្នះពាន Champions League រដូវកាលមុន។ ប៉ុន្តែយ៉ាងណាលោក Klopp ថាក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីការពារតំណែងជើងឯកនៅឆ្នាំនេះដោយចាប់ផ្តើមជាមួយនឹងការប្រកួតបើកឆាកពូល E ទល់ Napoli នៅរាត្រីថ្ងៃទី១៧ ខែកញ្ញានេះ។ |
អង្គការសមាគមអភិរក្សសត្វព្រៃ WCS បានឲ្យដឹងថា សត្វទាព្រៃស្លាបស ដែលបានរកឃើញនេះ ត្រូវបានគេដាក់កងជាប់ជើង នៅពេលមើលថែរក្សានៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ (ACCB) មុននឹងប្រលែងឲ្យចូលរស់នៅតំបន់អភិរក្ស កាលពីឆ្នាំ២០១៥ ។ បើតាមអង្គការ WCS ក្រោយពីប្រលែងសត្វទាព្រៃស្លាបស ឲ្យរស់នៅក្នុងតំបន់អភិរក្សអស់រយៈពេល២ឆ្នាំ ក្រុមអភិរក្សបានប្រទះសត្វកម្រមួយនេះ ជាមួយថ្មីម្ដងទៀត។ ការប្រទះឃើញសត្វទាព្រៃស្លាបស ដែលនៅមានជីវិតនេះ ត្រូវបានអង្គការWCS ចាត់ទុកថា វាជាជោគជ័យមួយក្នុងការអភិរក្សរបស់អង្គការ និងក្រុមអភិរក្សរបស់ក្រសួងបរិស្ថាន។ ប្រធានគម្រោងប្រចាំមជ្ឈមណ្ឌល ACCB លោក Michael Meyerthoff បាននិយាយថា៖«យើងសប្បាយចិត្តដែលបានឃើញវត្តមានទាព្រៃស្លាបសនេះម្ដងទៀត ពីព្រោះវាឆ្លុះបញ្ចាំងអំពីកិច្ចខំប្រឹងប្រែងរួមគ្នារវាងអង្គការអភិរក្សអន្តរជាតិ និងរាជរដ្ឋាភិបាលកម្ពុជាដើម្បីអភិរក្ស និងការពារប្រភេទសត្វរងគ្រោះជិតផុតពូជមួយនេះ ដែលមិនត្រឹមតែសំខាន់ប៉ុណ្ណោះទេ វាថែមទាំងអាចជោគជ័យទៀតផង»។ បន្ថែមពីលើនេះ សំបុកសត្វទាព្រៃស្លាបស មានពងចំនួន៧គ្រាប់ ត្រូវបានគេរកឃើញនៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព កាលពីថ្ងៃទី៤ ខែកក្កដាកន្លងមកនេះ ។ អ្នកភូមិ៣នាក់ ដែលបានរកឃើញសំបុកទាព្រៃស្លាបស ត្រូវបានអង្គការWCS ជួលឲ្យការពារការគំរាមកំហែង និងការពាររំខានពីមនុស្ស និងសត្វដទៃទៀត។ សត្វទាព្រៃស្លាបស ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះជិតផុតពូជនៅលើសាកលលោក ពីព្រោះចំនួនរបស់ពួកវា នៅបន្តធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែការបាត់បង់ទីជម្រកការរំខាននៅតាមដងព្រែក និងការបរបាញជាដើម។ ទាព្រៃស្លាបស មានចំនួនចន្លោះ២៥០ក្បាល ទៅ១០០០ក្បាល នៅលើសាកលលោក និងមានវត្តមានតិចតួចរស់នៅក្នុងប្រទេសកម្ពុជា។ អង្គការ WCS កំពុងសហការជាមួយក្រសួងបរិស្ថាន ដើម្បីការពារព្រៃឈើនិងសត្វព្រៃនៅតំបន់ខ្ពង់រាបភាគខាងជើងនេះ តាមរយៈសកម្មភាពជាច្រើន។ កម្មវិធីការពារសំបុកសត្វស្លាបគឺជាគម្រោងអភិរក្សមួយ ដើម្បីដោះស្រាយការប្រមូលពងកូនរបស់សត្វស្លាប។ តំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា គាំទ្រដល់ការរស់នៅរបស់សត្វស្លាបប្រភេទរងគ្រោះជាសាកលលោកជាច្រើនប្រភេទ រួមមានត្រយ៉ងយក ត្រយ៉ងចង្កំកស សត្វត្មាត ទាព្រៃស្លាបស និងសត្វព្រៃជាច្រើនទៀត៕ | ភ្នំពេញ៖ សត្វទាព្រៃស្លាបស ដែលអង្គការសមាគមអភិរក្សសត្វព្រៃ WCS បានព្រលែងឲ្យរស់នៅក្នុងធម្មជាតិវិញ កាលពី២ឆ្នាំមុននោះ ត្រូវបានរកឃើញជាថ្មីម្ដងទៀត។ សត្វទាព្រៃស្លាបសនេះ កំពុងរងគ្រោះជិតផុតពូជ និងជាសត្វកម្រនៅលើសាកលលោក។ |
លីគកីឡាបាល់ទាត់លំដាប់កំពូលអង់គ្លេស (Premier League) ចង់ឲ្យកីឡាករកាត់បន្ថយប្រាក់ខែចំនួន ៣០ ភាគរយដើម្បីធានាផ្តល់ប្រាក់ឈ្នួលដល់បុគ្គលិកក្លិបនិមួយៗឲ្យបានពេញលេញ ខណៈគ្មានការប្រកួតដោយសារការរីករាលដាលនៃជំងឺឆ្លង COVID-19 ។ ការកាត់ប្រាក់ឈ្នួល៣០ភាគរយនេះ PFA មើលឃើញថាស្មើនឹងជាង ៦០០លានដុល្លារអាមេរិកក្នុងរយៈពេល ១២ខែ ដែលចំនួននេះនឹងធ្វើឲ្យបាត់បង់ចំណូលពន្ធច្រើនជាង២០០ លានដុល្លារដល់រដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស។ ជុំវិញការស្នើឲ្យកាត់ប្រាក់ឈ្នួលនេះ PFA បានលើកជាសំនួរបែបរិះគន់ទៅកាន់លោក Matt Hancock រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសដែលធ្លាប់លើកឡើងកាលពីថ្ងៃទី២ ខែមេសាថាកីឡាករនៅលីគកំពូលអង់គ្លេសគួរកាត់ប្រាក់ឈ្នួលខ្លួនអំឡុងពេលជំងឺរាតត្បាតនេះ។ «តើការខាតបង់របស់រដ្ឋាភិបាល មានផលប៉ះពាល់អ្វីខ្លះដល់ NHS? តើការស្នើរបស់ Premier League ក្នុងការកាត់បន្ថយប្រាក់ខែកីឡាករ នឹងប៉ះពាល់ដល់លេខាធិការសុខាភិបាលអង់គ្លេសដែរឬទេ?»។ PFA បានលើកហេតុផលថាកីឡាករទាំងអស់នៅ Premier League នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមវិភាគទានហិរញ្ញវត្ថុនៅក្នុងពេលវេលាដ៏លំបាកដែលមិនធ្លាប់កើតមានពីមុនមកនេះ។ ដោយឡែក គ្រូវបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានអះអាងថា លោកយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលចំនួន៣០ភាគរយនេះ បើទោះសហព័ន្ធបដិសេធមិនទទួលយកការស្នើឲ្យកាត់ប្រាក់ខែនេះក្តី៕ | សហព័ន្ធកីឡាករបាល់ទាត់អាជីពនៅអង់គ្លេស (PFA) និយាយថាការស្នើសុំកាត់ប្រាក់ឈ្នួល ៣០ ភាគរយពីកីឡាករដែលប្រកបអាជីពនៅ Premier League អំឡុងពេលវិបត្តិ COVID-19 នឹងធ្វើឲ្យប៉ះពាល់ដល់សេវាកម្មសុខភាពជាតិរបស់អង់គ្លេស (NHS)។ PFA បែជាជំរុញឲ្យលីគបង្កើនប្រាក់សប្បុរសធម៌ចំនួន ២៤លានដុល្លារតាមការសន្យារបស់ខ្លួន។ |
ជប៉ុន បានស្វះស្វែងរកការបញ្ចេញទឹកដែលធ្វើប្រព្រឹត្តកម្មសារធាតុវិទ្យុសកម្មទៅក្នុងសមុទ្រ ខណៈកន្លែងស្តុកមានបរិមាណទឹកជិតពេញ។ ផែនការនេះ រងការប្រឆាំងពីអ្នកនេសាទ និងបណ្តាប្រទេសមួយចំនួន ដូចជាចិន កូរ៉េខាងត្បូង និងបណ្តាប្រទេសក្នុងសមុទ្រប៉ាស៊ីហ្វិក ដែលបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំពោះការបញ្ចេញទឹកពីរោងចក្រFukushima Daiichi ជុំវិញផលប៉ះពាល់ដល់បរិស្ថាន និងសុវត្ថិភាពមនុស្ស។ ក្នុងរបាយការណ៍វាយតម្លៃរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ផែនការរបស់ជប៉ុនអាចធ្វើបាន។ អគ្គនាយក IAEA លោក Rafael Mariano Grossi បានលើកឡើងនៅក្នុងរបាយការណ៍ថា ផ្អែកលើការវាយតម្លៃដ៏ទូលំទូលាយរបស់ខ្លួន IAEA បានសន្និដ្ឋានថា វិធីសាស្រ្ត និងសកម្មភាពក្នុងការបង្ហូរចេញទឹកដែលត្រូវបានចម្រោះសារធាតុវិទ្យុសកម្ម (ALPS treated water) ដែលធ្វើឡើងដោយជប៉ុន គឺស្របនឹងស្តង់ដារសុវត្ថិភាពអន្តរជាតិ។ ទីភ្នាក់ងារនេះ រួមទាំងជប៉ុនខ្លួនឯងផង សុទ្ធតែអះអាងស្រដៀងគ្នាថា ការបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្មទៅក្នុងសមុទ្រ នឹងមានផលប៉ះពាល់វិទ្យុសកម្មតិចតួចប៉ុណ្ណោះដល់មនុស្ស និងបរិស្ថាន។ មុនការចេញរបាយការណ៍នេះ ចិនបានអំពាវនាវឱ្យផ្អាកផែនការរបស់ជប៉ុនដែរ។ ទីក្រុងប៉េកាំងបានថ្កោលទោសផែនការនេះថា «គ្មានការទទួលខុសត្រូវខ្លាំង» នៅពេលត្រូវបានប្រកាសនៅឆ្នាំ ២០២១។ ចំណែកនៅកូរ៉េខាងត្បូង តាមការស្ទង់មតិនាពេលថ្មីៗនេះ ប្រជាជនជិត ៨០ភាគរយមានការព្រួយបារម្ភអំពីផលប៉ះពាល់ចំពោះគ្រោងការបង្ហូរនូវការបញ្ចេញសារធាតុវិទ្យុសកម្មនេះទៅក្នុងមហាសមុទ្រ។ បក្សប្រឆាំងដ៏ធំបំផុតរបស់កូរ៉េខាងត្បូង បានដាក់ជូនសភាជាតិនូវសេចក្តីព្រាងសេចក្តីសម្រេចមួយ ដែលទាមទារឱ្យលុបចោលផែនការរបស់ជប៉ុន ហើយក៏អំពាវនាវឱ្យមានការប្តឹងទៅតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រផងដែរ។ កន្លងមក ជប៉ុនចង់បញ្ចេញទឹកផ្ទុកក្នុងរោងចក្រ Fukushima Daiichi ប្រមាណ១,៣ លានតោនពីឃ្លាំងស្តុក៕ | នៅថ្ងៃទី០៤ ខែកក្កដា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាននិយាយថា ផែនការរបស់ជប៉ុនក្នុងការបញ្ចេញទឹកដែលចម្រោះសារធាតុវិទ្យុសកម្មរូចរាល់ ពីស្ថានីយ៍ថាមពលនុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រ គឺស្របតាមស្តង់ដារសុវត្ថិភាពរបស់អន្តរជាតិ។ |
គណៈកម្មការមូលបត្រកម្ពុជា អះអាងថា កន្លងមកមានក្រុមហ៊ុន និងបុគ្គលមួយចំនួនបានផ្សាយទាក់ទាញប្រជាពលរដ្ឋ ឲ្យដាក់ប្រាក់វិនិយោគក្នុងគម្រោងរបស់ខ្លួន ឬដៃគូវិនិយោគបរទេស ក្រោមរូបភាពជាការចូលហ៊ុនគ្នា ឬទិញចំណែកហ៊ុនក្នុងគម្រោងវិនិយោគរួម គម្រោងអចលនទ្រព្យ ឬជាប្រភេទអាជីវកម្មជួញដូរឌីជីថល ដូចជា Coin ។ រូបភាពមួយទៀត គឺការប្រកាសឲ្យសាធារណជនដាក់ប្រាក់ ដោយសន្យាផ្ដល់ប្រាក់ចំណេញ ការប្រាក់ ក្នុងអត្រាខ្ពស់ខុសពីធម្មតា។ គណៈកម្មការមូលបត្រកម្ពុជា ឲ្យដឹងដូច្នេះថា៖«ករណីប្រភេទនេះឃើញថា ពុំដែលមានការអនុញ្ញាតស្របច្បាប់ និងពុំមានគម្រោងវិនិយោគត្រឹមត្រូវច្បាស់លាស់ ហើយតែងតែឈានដល់ការឆបោកដែលនាំឲ្យពលរដ្ឋរងការខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន»។ គណៈកម្មការមូលបត្រ ប្រាប់ឲ្យពលរដ្ឋរងគ្រោងក្នុងករណីទាំងនេះ ដាក់ពាក្យប្ដឹងទៅតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ច តាមមូលដ្ឋាន។ គណៈកម្មការនេះរម្លឹកថាស្ថាប័នខ្លួនបានជូនដំណឹងដល់សាធារណជនជាច្រើនលើករួចមកហើយ ឲ្យប្រុងប្រយ័ត្នខ្ពស់លើការវិនិយោគដែលមានហានិភ័យខ្ពស់ដូចរបៀបខាងលើនេះ។ «សូមសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងពិចារណាឲ្យបានល្អិតល្អន់ ច្បាស់លាស់ចំពោះការដាក់ប្រាក់វិនិយោគរួម ឬសញ្ញាបណ្ណ ឬការជួញដូរឧបករណ៍និស្សន្ទ ដូចជា ការជួញដូរលើហាងឆេងមាស ហាងឆេងរូបិយបណ្ណ កិច្ចសន្យាគម្លាតថ្លៃ ឬការជួញដូរលើទ្រព្យឌីជីថល ដោយមិនត្រូវធ្វើការវិនិយោគជាមួយក្រុមហ៊ុនណាមួយដែលពុំទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជាឡើយ»។ គណៈកម្មការមូលបត្របានសង្កត់ធ្ងន់ដូចនេះ។ គណៈកម្មការមូលបត្របានផ្ដល់លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម។ លេខទូរសព្ទ ០២៣ ៨៨៥ ៦១១ ឬទំព័រហ្វេសប៊ុក https://www.facebook.com/secc.gov.kh/ ឬស្នាក់ការគណៈកម្មការមូលបត្រកម្ពុជាអគារលេខ៩៩ ផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ៕ | ភ្នំពេញ៖ គណៈកម្មការមូលបត្រកម្ពុជា បានក្រើនរម្លឹកជាថ្មីម្ដងទៀត ឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះការដាក់ប្រាក់ក្នុងគម្រោងណាមួយ ដោយគេសន្យាផ្ដល់ការប្រាក់ ឬផលចំណេញខ្ពស់។ សេចក្ដីប្រកាសព័ត៌មាន ដែលផ្សព្វផ្សាយលើហ្វេសប៊ុកគណៈកម្មការមូលបត្រ នៅថ្ងៃទី១៦ខែសីហា ត្រូវបានធ្វើឡើង ខណៈការឆបោកពាក់ព័ន្ធគម្រោងវិនិយោគរួមនេះបានកើតឡើងជាបន្តបន្ទាប់នៅកម្ពុជា ដែលមានទឹកប្រាក់ដល់រាប់សិបលានដុល្លារ។ |
ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃទី៩ ខែសីហា បានចេញសេចក្ដីថ្លែងការណ៍រិះគន់អាមេរិកដែលចង់ដាក់ទណ្ឌកម្មលើខ្លួនកាន់តែច្រើនថែមទៀត។ កូរ៉េខាងជើងគំរាមថា ទង្វើរបស់អាមេរិកជាការបង្កគ្រោះថ្នាក់សម្រាប់ឧបទ្វីបកូរ៉េ និងការរំសាយនុយក្លេអ៊ែរផង ស្របពេលដែលមេដឹកនាំកូរ៉េទាំងពីរគ្រោងជួបគ្នាជាលើកទីបីនៅពេលខាងមុខ។ តាមគម្រោង កូរ៉េទាំងពីរនឹងមានជំនួបមន្ត្រីជាន់ខ្ពស់នៅសប្ដាហ៍ក្រោយដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ូន និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ វានឹងក្លាយជាជំនួបលើកទីបីរវាងលោក មូន និងលោក គីម ក្រោយជំនួបខែមេសានៅទឹកដីកូរ៉េខាងត្បូង និងនៅខែឧសភានៅទឹកដីកូរ៉េខាងជើងវិញ។ ប៉ុន្តែពេលវេលា និងទីកន្លែងជាក់លាក់មិនទាន់កំណត់នៅឡើយទេ បើទោះជាមេដឹកនាំទាំងពីរធ្លាប់យល់ព្រមជួបគ្នានៅកូរ៉េខាងជើងក្ដី។ យ៉ាងណាមិញ ទំនាក់ទំនងអន្តរកូរ៉េដែលកំពុងល្អប្រសើរនេះ អាចរលាយទៅវិញបើអាមេរិកបន្តសកម្មភាពរបស់ខ្លួនទៀត។ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសកូរ៉េខាងជើងបញ្ជាក់ថា៖ «គ្មានការធានាអ្វីឡើយថា បរិយាកាសស្ថិរភាពនៅឧបទ្វីបកូរ៉េដែលរកបានទាំងលំបាកអាចបន្តឡើយ។» នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ តាមពិតទៅ ទោះជាស្ថានការណ៍នៅឧបទ្វីបធូរស្រាលក្ដី ដំណើការរំសាយនុយក្លេអ៊ែរបានដើរទៅមុខយឺតៗប៉ុណ្ណោះ។ ក្រៅតែពីជំនួបមេដឹកនាំកូរ៉េទាំងពីរកន្លងមក មេដឹកនាំអាមេរិក និងកូរ៉េខាងជើងក៏បានជួបគ្នាជាលើកដំបូងថែមទៀតដើម្បីដោះស្រាយបញ្ហារ៉ាំរ៉ៃមួយនេះ។ ទោះជាបានព្រមព្រៀងគ្នារហូតមានសេចក្ដីថ្លែងការណ៍រួមក្ដី ការលុបបំបាត់នុយក្លេអ៊ែរនៅតែស្ថិតលើផ្លូវវែងឆ្ងាយដដែល ហើយក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាងបានត្រឹមជះទឹកដាក់គ្នាប៉ុណ្ណោះ។ ម្ដងជាពីរដង អាមេរិកបានប្រាប់ឲ្យកូរ៉េខាងជើងពន្លឿនការរំសាយនុយក្លេអ៊ែរឲ្យបានឆាប់តាមការឯកភាពគ្នានៅសិង្ហបុរី បើចង់រួចខ្លួនពីទណ្ឌកម្ម។ ពោល គឺគ្មានការរំសាយនុយក្លេអ៊ែរ គ្មានការផ្អាកទណ្ឌកម្ម។ ប៉ុន្តែកូរ៉េខាងជើងវិញបានចោទអាមេរិកថា ធ្វើចរិតកោងកាច បង្ខំឲ្យខ្លួនធ្វើការតែម្នាក់ឯង រួចគំរាមដាក់ទណ្ឌកម្មថែមទៀត បើទោះជាកូរ៉េខាងជើងបានកម្ទេចទីតាំងសាកល្បងនុយក្លេអ៊ែរ និងផ្អាកការសាកល្បងរាប់សិបខែរួចមកក្ដី៕ | មន្ត្រីជាន់ខ្ពស់កូរ៉េទាំងពីរ នឹងជួបគ្នានៅដើមសប្ដាហ៍ក្រោយដើម្បីជជែកពីការត្រៀមខ្លួនរៀបចំជំនួបមេដឹកនាំអន្តរកូរ៉េលើកទីបី ស្របពេលស្ថានការណ៍នៅឧបទ្វីបកូរ៉េបានធូរស្រាលជាលំដាប់។ ប៉ុន្តែកូរ៉េខាងជើងបានចោទសហរដ្ឋអាមេរិកថា កំពុងបង្កើតអស្ថិរភាពនៅឧបទ្វីបកូរ៉េតាមរយៈការដាក់ទណ្ឌកម្មលើខ្លួន។ សម្រាប់កូរ៉េខាងជើង សកម្មភាពរបស់អាមេរិក អាចបង្កបញ្ហាដល់ស្ថានភាពល្អប្រសើរដល់ទំនាក់ទំនងកូរ៉េទាំងពីរ។ |
ថ្លែងនាឱកាសបើកដំណើរការកម្មវិធីសម្របសម្រួលវិស័យឯកជនស្តីពីមេរោគ និងជំងឺអេដស៍ នៅក្នុងទីក្រុង Harare លោក David Parirenyatwa រដ្ឋមន្ត្រីក្រសួងសុខាភិបាលស៊ីមបាវ៉េ បានបញ្ជាក់ថា ការប្រើប្រាស់ស្រោមអនាម័យ គឺជាមធ្យោបាយពន្យាកំណើត និងទប់ស្កាត់ការឆ្លងមេរោគអេដស៍ដ៏ពេញនិយមនៅប្រទេសអាហ្វ្រិកមួយនេះ។ លោកបានគូសបញ្ជាក់ថា ស្រោមអនាម័យភាគច្រើនបំផុតនៅស៊ីមបាវ៉េ ត្រូវបាននាំចូលពីប្រទេសចិន ប៉ុន្តែបុរសដែលប្រើប្រាស់ សុទ្ធតែបានត្អូញត្អែពីទំហំដ៏តូចរបស់វា។ «អ្នកដឹងហើយពីតំបន់នេះ គឺតំបន់អាហ្វ្រិកភាគខាងត្បូង ដែលមានការប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍។ យើងបានលើកទឹកចិត្តពលរដ្ឋទាំងប្រុស ទាំងស្រី ប្រើប្រាស់ស្រោមអនាម័យ»។ លោកបានបន្ថែមថា យុវជន ចង់ប្រើប្រាស់ស្រោមអនាម័យដែលមានលក្ខណៈពិសេសសម្រាប់ខ្លួន ប៉ុន្តែដោយសារស៊ីមបាវ៉េ គ្មានរោងចក្រផ្ទាល់ខ្លួន ពួកគេត្រូវប្រើប្រាស់ស្រោមដែលនាំចូលពីចិន និងមានទំហំតូច។ «យើងត្រូវតែដោះស្រាយបញ្ហានេះ យើងចង់មានរោងចក្រផលិតស្រោមអនាម័យដោយខ្លួនឯង។ លោករដ្ឋមន្ត្រីក្រើនរំលឹកដល់អ្នកវិនិយោគស៊ីមបាវ៉េ។ តាមការផ្សាយរបស់ New Zimbabwe ស្រោមអនាម័យបុរសជាង១០៩.៤លានប្រអប់ត្រូវចែកចាយទូទាំងប្រទេសកាលពីឆ្នាំ២០១៦ ដោយស៊ីមបាវ៉េ ស្ថិតក្នុងចំណោមប្រទេសចំនួន៥ ដែលបុរសម្នាក់ប្រើប្រាស់ស្រោមអនាម័យយ៉ាងហោចណាស់៣០ប្រអប់ក្នុង១ឆ្នាំ៕ | រដ្ឋមន្ត្រីក្រសួងសុខាភិបាលស៊ីមបាវ៉េ បានលើកទឹកចិត្តក្រុមហ៊ុនក្នុងស្រុកបង្កើតរោងចក្រផលិតស្រោមអនាម័យដោយខ្លួនឯង។ បើយោងតាមការផ្សាយរបស់ New Zimbabwe លោក David Parirenyatwa បានកត់សម្គាល់ថា ស្រោមអនាម័យដែលនាំចូលពីចិន មានទំហំតូចខ្លាំងណាស់សម្រាប់បុរសៗ ស៊ីមបាវ៉េ។ |
១. ទឹកខ្មេះផ្លែប៉ោម អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ២ ស្លាបព្រាបាយជាមួយទឹកធម្មតា ៤ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមប្រើដុំសំឡីជ្រលក់លាបលើស្បែកត្រង់ក។ ទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញ។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។ កុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកក្រោយអនុវត្តរូបមន្តនេះ។ ២. ម្សៅ Baking Soda លាយម្សៅ baking soda ជាមួយទឹកធម្មតារហូតក្លាយជាល្បាយខាប់ក្រាស់។ លាបល្បាយលើក ហើយទុកចោលសម្រាប់រយៈពេល ២០ នាទី ឬរងចាំរហូតដល់ស្ងួតទាំងស្រុង សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍។ ៣. ត្រសក់ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកត្រសក់ស្រស់លើកសម្រាប់រយៈពេលប្រហែល ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ ឬអ្នកអាចលាយទឹកក្រូចឆ្មារស្រស់ជាមួយទឹកស្រស់ក្នុងបរិមាណស្មើគ្នា។ កូរឱ្យសព្វ សឹមប្រើប្រាស់ដុំសំឡីជ្រលក់លាបលើក។ ទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់៕ ត្រួតពិនិត្យដោយ www.health.com.kh | ស្បែកខ្មៅត្រង់កអាចជាបញ្ហាគួរឱ្យអាម៉ាសមួយ ប៉ុន្តែមិនពិបាកដោះស្រាយឡើយ។ ឈប់បារម្ភទៅ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗកម្ចាត់ស្បែកខ្មៅត្រង់ក ៖ |
គោលនយោបាយបច្ចុប្បន្ននៅអឺរ៉ុបដាក់កម្រិតលើការប្រើប្រាស់ស៊ីម៉ងត៍ ដែក ឥដ្ឋ ក្បឿង ថ្ម ខ្សាច់...។ ទាំងនេះគឺជាវត្ថុធាតុដើមនៅក្នុងដំណើរការផលិតដែលធ្វើឱ្យខូចបរិស្ថាន។ នៅពេលដែលការជីកអណ្តូងរ៉ែ ត្រូវបំផ្លាញព្រៃភ្នំដើម្បីទទួលបានថ្ម ការជីកដីដើម្បីទទួលបានដីឥដ្ឋ ឬបូមខ្សាច់តាមដងទន្លេ ជាពិសេសការដុតព្រៃអស់រយៈពេលជាច្រើនម៉ោងនៅសីតុណ្ហភាពខ្ពស់ៗ ដែលជាការខាតបង់ថាមពល និងការបង្កើតការបំភាយឧស្ម័នមិនល្អទៅភពផែនដីបន្ថែមទៀត។ កាសែត Le Soir របស់បែលហ្ស៊ិកបានឱ្យដឹងថា នៅពេលដែលតម្លៃឧស្ម័ន និងប្រេងកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ ២០២២ រោងចក្រជាច្រើនដែលផលិតស៊ីម៉ងត៍ ក្បឿង និងកម្រាលឥដ្ឋត្រូវផ្អាកប្រតិបត្តិការ ពីព្រោះនៅក្នុងដំណើរការផលិតកាន់តែខាតបង់ច្រើន។ ចំណែកនៅក្នុងផលិតកម្មឈើវិញមានតម្រូវការកើនឡើងកាន់តែច្រើនវិញ។ ថាមពលដែលត្រូវការសម្រាប់ដំណើរការក្នុងឧស្សាហកម្មឈើសំណង់គឺតិចជាង ៦ទៅ៩ដងបើធៀបការផលិតឥដ្ឋ និងតិចជាង២០ដងក្នុងការផលិតបេតុង។ ព្រៃឈើមិនត្រឹមតែជាវត្ថុធាតុដើមធម្មជាតិដែលអាចប្រើឡើងវិញបានច្រើនដងប៉ុណ្ណោះទេ ប៉ុន្តែការដាំដើមឈើក៏ជួយកាត់បន្ថយបរិមាណឧស្ម័នកាបូនិកនៅក្នុងបរិយាកាសផងដែរ។ កាសែតបែលហ្ស៊ិក បានសរសេរថា ឈើធម្មជាតិដែលរឹងមាំមានទម្ងន់ដូចគ្នាទៅនិងបេតុង អាចទ្រទម្ងន់ធ្ងន់ជាងបេតុងរហូតដល់៥ដង ការផ្ទុកកាបូនបានយូរអង្វែង នាំមកនូវផាសុកភាពដល់អ្នកប្រើប្រាស់ ហើយអាចរងសម្ពាធសំឡេងបានខ្ពស់ជាង ជាមួយភាពធន់នឹងការរញ្ជួយដីបានកាន់តែប្រសើរ។ កាសែតនេះបានបោះពុម្ពរូបថតនៃអគារការិយាល័យប្រាំបីជាន់ក្នុងទីក្រុងព្រុចសែលធ្វើពីឈើទាំងស្រុង។ យោងតាមអត្ថបទនេះ ឈើត្រូវបានកែច្នៃ សម្ងួត លាបជាមួយសារធាតុប្រឆាំងផ្សិត រលួយ និងកំចាត់មេរោគ ថែមទាំងធន់នឹងអាកាសធាតុដ៏អាក្រក់ និងភ្លើង ដែលផ្ទុយពីការយល់ឃើញរបស់មនុស្សទូទៅ។ ទីផ្សារវត្ថុធាតុដើមក្នុងវិស័យសំណង់នៅអឺរ៉ុបកំពុងផ្លាស់ប្តូរដោយនិយមក្នុងការសាងសង់លំនៅឋានអំពីឈើ។ តម្លៃឈើសំណង់នៅអឺរ៉ុប ១ម៉ែត្រគូបមានតម្លៃត្រឹមតែ ២៣០អឺរ៉ូ (២៤៧ដុល្លារអាម៉េរិក)ប៉ុណ្ណោះ ដែលធ្លាក់ចុះប្រមាណ ៦១ភាគរយបើធៀបនឹងខែមីនា ឆ្នាំ២០២២។ បើធៀបទៅនឹងកាលពី ២ឆ្នាំមុន ធ្នឹមឈើ កម្រាលឥដ្ឋដែលធ្វើអំពីឈើ និងផលិតផលផ្សេងទៀតដូចជាទ្វារ បន្ទះពិដាន មានតម្លៃ ៦៨០អឺរ៉ូ( ៧៣២ដុល្លារអាម៉េរិក)ក្នុងមួយម៉ែត្រគូប ឥឡូវនេះតម្លៃបានធ្លាក់ចុះ៦៦ភាគរយ ។ ហេតុផលគឺដោយសារការផលិត និងកែច្នៃឈើសំណង់មិនអាស្រ័យលើថាមពលខ្លាំងពេកដូចជាការផលិតសម្ភារសំណង់ផ្សេងៗទៀត៕ | វិស័យសំណង់នៅអឺរ៉ុបត្រូវតែបំពេញតាមតម្រូវការនៃនិន្នាការកំណើនបៃតង ដោយងាកទៅរកសម្ភារៈសំណង់ដែលមិនប៉ះពាល់ដល់បរិស្ថាន ដែលជាការជំរុញទីផ្សារឈើនៅក្នុងវិស័យនេះ ។ តម្រូវការឈើដែលប្រើប្រាស់នៅក្នុងសាងសង់លំនៅឋាននៅអឺរ៉ុបកំពុងមាននិន្នាការកើនឡើង។ |
ឆ្លងជំងឺអេដស៍ ឆ្លងជំងឺកាមរោគ មានផ្ទៃពោះ ... នេះជាហានិភ័យដែលអាចកើតបាន ក្រោយពីការរួមរក្សដោយគ្មាន ឬភ្លេចការពារខ្លួន ឬដោយហេតុស្រោមអនាម័យដាច់រហែក។ ក្នុងករណីបែបនេះ តើត្រូវធ្វើដូចម្តេច? ត្រូវទៅធ្វើតេស្តវិភាគនៅពេលណា? វិភាគអ្វីខ្លះ? និងគួរទទួលបានការព្យាបាលយ៉ាងណា? ឆ្លងអេដស៍ កើតស្វាយ-ប្រមេះ ឆ្លងមេរោគជំងឺរលាកថ្លើម ធ្លាក់ខ្លួនមានផ្ទៃពោះ ទាំងនេះ សុទ្ធសឹងជាហានិភ័យពិតជាក់ស្តែងនៃការរួមរក្សដោយភ្លេច ដោយគ្មានការការពារ ឬដោយ ការពារមិនបានត្រឹមត្រូវ។ ចំពោះការឆ្លងជំងឺកាមរោគ ហានិភ័យនៃការឆ្លងអាស្រ័យទៅលើប្រភេទនិងរបៀបរួមរក្ស ប៉ុន្តែទោះក្នុងករណីណាក៏ដោយ ក៏ការទៅធ្វើតេស្តវិភាគរកមើលការចម្លងរោគក្រោយប្រព្រឹត្តកាមដោយគ្មានការការពារ ជារឿងសំខាន់ ហើយអាចចាំបាច់ត្រូវស្វែងរកការព្យាបាលបង្ការផងដើម្បីកាត់បន្ថយគ្រោះចម្លងជំងឺកាមរោគ។ តើត្រូវធ្វើអ្វីមុនគេនិងជាបន្ទាន់? អនុសាសន៍របស់អ្នកជំនាញគឺត្រូវអញ្ជើញទៅមន្ទីរពេទ្យ ទៅកន្លែងសង្គ្រោះបន្ទាន់ ឬទៅសេវាជំនាញជំងឺសើស្បែកនិងកាមរោគ ឬមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។ បើទៅដល់ក្នុងអំឡុងពេលបួនម៉ោងក្រោយការរួមរក្ស ជាការប្រពៃមែនទែន និងយ៉ាងយូរបំផុតត្រឹម៤៨ទៅ៧២ម៉ោង។ ដើម្បីសម្រួលការធ្វើតេស្តវិភាគ និងការសង្គ្រោះ គួរទៅជួបគ្រូពេទ្យជាមួយដៃគូ ទាំងពីរនាក់។ ហេតុអ្វីត្រូវរួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យ? ព្រោះមានតែគ្រូពេទ្យជំនាញទេ ទើបអាចវាយតម្លៃអំពីហានិភ័យពិតប្រាកដនៃការឆ្លងមេរោគតាមផ្លូវភេទ និងមេរោគជំងឺស៊ីដា ព្រមទាំងអាចធ្វើការត្រួតពិនិត្យបឋម ហើយចេញវេជ្ជបញ្ជាផ្តល់ថ្នាំព្យាបាលបង្ការជាយថាហេតុបាន។ ចំពោះជំងឺកាមរោគ ជំងឺអេដស៍ ជំងឺឆ្លងតាមការរួមភេទ វិធីសាស្ត្រត្រួតពិនិត្យដំបូង គឺការចោទសំណួរ បន្ទាប់មកទើបមានការធ្វើតេស្តរហ័ស ជួយផ្តល់ការវិនិច្ឆ័យដំបូងថាតើក្នុងចំណោមដៃគូទាំងពីរ នរណាមានស្ថានភាពវិជ្ជមាននឹងជំងឺកាមរោគណាដែរឬអត់។ ចំពោះជំងឺរលាកថ្លើមប្រភេទBវិញ គ្រូពេទ្យនឹងផ្ទៀងផ្ទាត់ថាតើដៃគូទាំងពីរបានចាក់ថ្នាំបង្ការជំងឺរលាកថ្លើមត្រឹមត្រូវដែរឬទេ។ លទ្ធផលនៃការធ្វើវិភាគឈាមនឹងបញ្ជាក់អំពីកំរិតសមត្ថភាពនៃការការពារខ្លួនទល់នឹងជំងឺមេរោគរលាកថ្លើមបាន។ ក្នុងករណីសង្ស័យ ឬមិនគ្រប់គ្រាន់ គ្រូពេទ្យនឹងណែនាំឱ្យទៅចាក់រំលឹកថ្នាំបង្ការជំងឺរលាកថ្លើមមួយដូសទៀតភ្លាម។ រួសរាន់ស្វែងរកការព្យាបាលបង្ការ ឱ្យបានឆាប់រហ័ស ទាក់ទងនឹងជំងឺអេដស៍ មានថ្នាំព្យាបាលបង្ការដែលអាចកាត់បន្ថយគ្រោះឆ្លងមេរោគហ៊ីវបានគួរឱ្យកត់សម្គាល់។ ប្រសើរតេស្តរហ័សផ្តល់លទ្ធផលអវិជ្ជមានទាំងពីរនាក់ នោះគេមិនចាំបាច់ត្រូវការការព្យាបាលបង្ការទេ។ ប៉ុន្តែប្រសិនបើមិនស្គាល់ មិនដឹងអំពីប្រវត្តិរបស់ដៃគូដែលទើបរួមរក្សនឹងគ្នារួច ដោយគ្មានការពារ និងដោយមិនដឹងដៃគូនោះមានឬគ្មានផ្ទុកមេរោគអេដស៍ទេ នោះការព្យាបាលបង្ការដោយប្រើថ្នាំពន្យារជីវិតTritherapie ជាប្រការចាំបាច់សម្រាប់ដៃគូទាំងពីរ។ ត្រូវលេបថ្នាំព្យាបាលបង្ការរហូតដល់ពេលបានជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញអេដស៍ ដែលជាអ្នកវាយតម្លៃហានិភ័យឆ្លងមេរោគនិងសម្រេចថាត្រូវបន្តប្រើថ្នាំព្យាបាលបន្ថែមសម្រាប់រយៈពេលសរុប២៨ថ្ងៃឬអត់។ ថ្នាំព្យាបាលបង្ការក្រោយប្រព្រឹត្តកាម មានប្រសិទ្ធភាពខ្លាំងណាស់ បើបានលេបវានៅអំឡុងពេល៤ម៉ោងក្រោយការរួមរក្សដោយគ្មានការការពារ។ សម្រាប់ប្រទេសខ្លះនិងតាមប្រភេទនៃហានិភ័យ គ្រូពេទ្យអាចសម្រេចផ្តល់ថ្នាំព្យាបាលបង្ការ នៅ ៤៨ទៅ៧២ម៉ោងក្រោយ។ ប៉ុន្តែ សូមចងចាំថា ការព្យាបាលបង្ការ ជាថ្នាំបន្ទាន់ ដែលត្រូវស្ថិតនៅជាករណីលើកលែង បន្ទាន់ម្តងម្កាល។ ការព្យាបាលបន្ទាន់មួយទៀតសម្រាប់តែស្រ្តី គឺការថ្នាំការពារមិនឱ្យមានកូន។ នៅពេលរួមរក្សដោយគ្មានការការពារ ហើយស្ត្រីខ្លាចមានផ្ទៃពោះ ស្ត្រីអាចរកថ្នាំពន្យារកំណើតបន្ទាន់មកលេបឱ្យបានឆាប់រហ័ស ពោលគឺក្នុងរវាងពី៣ទៅ៥ថ្ងៃយ៉ាងយូរក្រោយមានទំនាក់ទំនងផ្លូវភេទជាមួយបុរស។ ថ្នាំពន្យារកំណើតបន្ទាន់នេះ នឹងទៅរារាំងឬពន្យារពេលមិនឱ្យមេជីវិតញី និងមេជីវិតឈ្មោលជួបគ្នាដើម្បីបង្កកំណើត ពោលគឺថ្នាំនេះមិនទៅបង្អាក់ការបង្កកំណើត ឬរំលូតកូនឡើយ។ កងក្នុងស្បូនក៏អាចទប់ស្កាត់ការបង្កកំណើតបានដែរ ប្រសិនបើអ្នកសម្រេចដាក់វានៅយ៉ាងយូរ៥ថ្ងៃក្រោយការរួមរក្ស។ បានលេបថ្នាំហើយ តែដល់ថ្ងៃ មិនធ្លាក់រដូវតាមវដ្តរបស់វា តែត្រូវទៅផ្ទៀងផ្ទាត់ធ្វើតេស្តម្តងទៀតនៅ២១ថ្ងៃក្រោយការរួមរក្សដោយគ្មានការពារ។ ជាចុងក្រោយគឺការព្យាបាលប្រឆាំងនឹងជំងឺកាមរោគ។ រួមរក្សដោយគ្មានស្រោមអនាម័យ ដោយគ្មានការការពារជាមួយដៃគូមិនប្រាកដ អាចប្រឈមនឹងហានិភ័យឆ្លងរោគជាច្រើន។ ក្នុងករណីឆ្វេសប្រហែស ឬភ្លាត់ម្តងម្កាល សូមរួសរាន់ទៅរកការព្យាបាលដោយប្រើថ្នាំផ្សះអង់ទីប៊ីយូទិក ឱ្យបានក្នុងអំឡុងពេលយ៉ាងយូរ៧២ម៉ោង ក្រែងអាចកាត់បន្ថយហានិភ័យឆ្លងរោគបានខ្លះ។ ប៉ុន្តែការព្យាបាលបែបនេះមិនទាន់អាចធ្វើជាស្វ័យប្រវត្តិបានទេ។ ក្រុមអ្នកវេជ្ជសាស្ត្រត្រូវការសិក្សាបន្ថែមទៀតសិន ព្រោះតែមានបញ្ហាស៊ាំនឹងថ្នាំផ្សះ។ ស្វាយ ប្រមេះ រលាកថ្លើម មេរោគអាចសំងំយូរ ទាំងនេះជាអ្វីដែលត្រូវធ្វើជាបន្ទាន់ និងយ៉ាងឆាប់រហ័ស ក្រោយពីបានរួមរក្សដោយគ្មានការការពារ។ ប៉ុន្តែមិនទាន់អស់ហានិភ័យទេ។ ដើម្បីជម្រះមន្ទិលសង្ស័យ នៅ៦សប្តាហ៍ក្រោយការរួមរក្សបែបប្រថុយប្រថាន សូមអញ្ជើញទៅធ្វើតេស្តវិភាគឈាមវាស់កំរិតអង់ទីក័រប្រឆាំងនឹងមេរោគហ៊ីវ។ ជាទូទៅ ការវិភាគឈាមត្រូវធ្វើនៅពេលឈប់ប្រើថ្នាំពន្យារជីវិតបន្ទាន់បានមួយខែ បន្ទាប់មកនៅ៤ខែក្រោយការរួមរក្សដោយគ្មានការការពារ។ ការវិភាគឈាមមើលអង់ទីក័រប្រឆាំងនឹងជំងឺស៊ីដាក៏ជាឱកាសផ្អៀងផ្ទាត់មើលជំងឺរលាកថ្លើមប្រភេទB និងC។ សូមចងចាំថា ការរួមរក្សដោយមានដៃគូច្រើននិងដោយគ្មានពាក់ស្រោមអនាម័យការពារក៏អាចជាប្រភពនាំឆ្លងជំងឺរលាកថ្លើមជាពិសេស ជំងឺរលាកថ្លើមប្រភេទបេនិងសេ។ តាមធម្មតា បើមានការចម្លងជាយថាហេតុណាមួយ គេអាចរកនិងវិភាគឃើញមេរោគរលាកថ្លើម ចាប់ពីមួយខែឡើងទៅ និងជួនអាចទាល់តែដល់បីខែទើបមើលឃើញក៏មាន។ ដូច្នេះ បើទោះបីជាលទ្ធផលតេស្តអវិជ្ជមាននៅក្នុងមួយខែដំបូងក៏ដោយ ក៏គេចាំបាច់ត្រូវទៅធ្វើតេស្តឈាមម្តងទៅនៅបីក្រោយទើបជាលទ្ធផលប្រាកដ និងជាការបញ្ជាក់ថាពិតជាគ្មានការចម្លងរោគរលាកថ្លើមទេ។ មេរោគរលាកថ្លើម និងមេរោគជំងឺស្វាយ មានសមត្ថភាពសំងំក្នុងខ្លួនមនុស្សយូរ អាចដល់បីខែទើបរកមើលឃើញ។ នៅមានជំងឺកាមរោគផ្សេងទៀត ដែលបើទោះបីជាគ្មានរោគសញ្ញាក៏ដោយ ក៏ចាំបាច់ត្រូវតែទៅជួបគ្រូពេទ្យជំនាញដើម្បី ធ្វើវិភាគឈាម វិភាគទឹកនោម វិភាគរកមើលមេរោគសំងំតោងនៅតាមទ្វារមាស ទ្វារធំ ឬបង្ហួរនោមសម្រាប់មនុស្សប្រុស។ មេរោគពពួកប៉ាពីឡូម៉ាវីរុសដែលខ្លះជាភ្នាក់ងារបង្កជំងឺកាមរោគ ខ្លះជាភ្នាក់ងារនាំឱ្យមានហានិភ័យកើតជំងឺមហារីក មានសំងំបានយូរណាស់ មុននឹងឱ្យសញ្ញារោគ។ ហេតុដូច្នេះហើយបានជាគ្រូពេទ្យផ្តល់អនុសាសន៍ឱ្យទៅពិគ្រោះនិងត្រួតពិនិត្យសុខភាពផ្លូវភេទភ្លាម បើមានអាការៈរមាស់ រោលរលាក កន្ទួល ឬឡើងក្រហម ឬមានការចេញទឹករងៃតាមប្រដាប់ភេទ នៅលើលិង្គ ឬនៅរន្ធលាមក។ ដោយសង្ខេប ការធ្វើតេស្តនៅបីខែក្រោយការរួមរក្សបែបប្រថុយប្រថានសម្រាប់តាមដានដោយប្រាកដគ្រប់ករណីទាំងអស់។ ឯក្នុងករណីមានតេស្តវិជ្ជមាន និងមានរោគសញ្ញាឆ្លងគួរឱ្យសង្ស័យ នោះចាំបាច់ត្រូវស្វែងរកព្យាបាលជាបន្ទាន់ ដើម្បីធានាសុខភាពផ្ទាល់ខ្លួនផង និងដើម្បីកាត់បន្ថយការចម្លងទៅអ្នកទីបីផង៕ | ដោយ៖ អៀង សុខម៉ិញ/ RFI |
រាល់អ្នកដាំដុះស្រូវ ដែលមានសិទ្ធិក្នុងការទទួលជំនួយហិរញ្ញវត្ថុ នឹងទទួលបានលុយ ៥០០បាត សម្រាប់ដីស្រែដែលត្រូវបំផ្លាញ១៦០០ម៉ែត្រការ៉េ ។ លោករដ្ឋមន្ត្រី Uttama លើកឡើងបែបនេះ ដោយបន្ថែមថា ប្រជាកសិករទាំងនោះ គឺជាអ្នកដែលបានចុះឈ្មោះតំបន់ដីដាំដុះស្រូវរបស់ពួកគេជាមួយអាជ្ញាធរកសិកម្ម ហើយដីស្រែដែលត្រូវបំផ្លាញទាំងនោះដែរ ត្រូវបានត្រួតពិនិត្យរួចរាល់ដោយក្រសួងកសិកម្ម។ តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៣ ខែកញ្ញា លោក Uttama បញ្ជាក់ទៀតថា ធនាគារសម្រាប់កិច្ចសហប្រតិបត្តិការកសិកម្ម និងកសិកម្មថៃ (BAAC) ដែលទទួលខុសត្រូវចាត់ចែងការផ្ទេរជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាលទៅកសិកររងគ្រោះបានទទួលឈ្មោះ ២លាននាក់ហើយ ហើយធនាគារ រំពឹងថានឹងផ្ទេរលុយសម្រាប់ប្រជាកសិករថៃទាំងនោះឲ្យបានរួចរាល់ក្នុងពេល ៣ថ្ងៃ។ គិតត្រឹមថ្ងៃទី២២ ខែកញ្ញា លុយសរុប ១០,៩ពាន់លានបាត ឬស្មើនឹង ៣៥៧,៥ លានដុល្លារ ត្រូវបានផ្ទេររួចរាល់ទៅកាន់គណនីធនាគារប្រជាកសិករថៃប្រមាណ ១,៧លានគ្រួសារហើយ។ នេះបើតាមការបញ្ជាក់របស់លោក Jirawat Loha នាយកការិយាល័យប្រចាំខេត្ត Khon Kaen នៃធនាគារ BAAC ថៃ។ ក្រៅពីនេះ លោករដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ Uttama គូសបញ្ជាក់ថា វិធានការហិរញ្ញវត្ថុផ្សេងទៀត នឹងត្រូវដាក់ចេញជាបន្តបន្ទាប់។ ត្រង់នេះ លោក សង្កត់ធ្ងន់ថា វិធានការទាំងនោះ នឹងរាប់បញ្ចូលការពន្យារពេលសងបំណុលរបស់កសិករដែលមានជាមួយធនាគារ BAAC ថៃ, កម្ចីការប្រាក់ទាបរហូត ៥ម៉ឺនបាត សម្រាប់មនុស្សម្នាក់ ដើម្បីដោះទ័ល និង៥ម៉ឺនបាតក្នុងម្នាក់ផ្សេងទៀតសម្រាប់គោលដៅស្រោចស្រង់មុខរបរជាថ្មី។ លោក បន្តថា រដ្ឋាភិបាលថៃ នឹងត្រៀមលុយប្រមាណ ៦០ពាន់លានបាត (ជាង១,៩៦ពាន់លានដុល្លារ) សម្រាប់ផ្គត់ផ្គង់វិធានការទាំងនេះ។ ទន្ទឹមនេះ រដ្ឋមន្ត្រីកសិកម្មថៃ Chalermchai Sri-on បានឲ្យដឹងថា ក្រសួងលោក កំពុងរៀបចំពូជស្រូវយ៉ាងតិច ២១០០០តោន ដើម្បីផ្គត់ផ្គង់ការដាំដុះ សម្រាប់រដូវកាលធ្វើស្រែថ្មី។ លោក បន្ថែមថា គិតមកទល់ពេលនេះ យ៉ាងហោចណាស់ដីដាំដុះស្រូវប្រមាណ៤០ហិចតា របស់ប្រជាកសិករថៃចំនួន ៣៨៣ ២១៤ នាក់ ក្នុងខេត្តចំនួន ២៤ ទូទាំងប្រទេសថៃ ត្រូវបានបំផ្លិចបំផ្លាញដោយសារគ្រោះរាំងស្ងួត ឬគ្រោះទឹកជំនន់៕ | រដ្ឋាភិបាលថៃ បានចាប់ផ្តើមផ្តល់លុយ ២៥ពាន់លានបាត (ជាង៨១៩លានដុល្លារ) ជាជំនួយហិរញ្ញវត្ថុ ដល់កសិករដាំដុះស្រូវ ដែលដំណាំពួកគេត្រូវបំផ្លិចបំផ្លាញដោយគ្រោះរាំងស្ងួត ឬទឹកជំនន់ ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ Uttama Savanayana បញ្ជាក់ឲ្យដឹងបែបនេះ ។ |
អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានទៅពន្យល់ផ្ទាល់ដល់តូបរបស់ក្រុមអាជីវករនៅផ្សារ ផល្លា រាត្រីអង្គរ ជុំវិញគម្រោងបើកផ្លូវចំពាក់កណ្តាលផ្សារ។ លោកថា រដ្ឋបាលរបស់លោកគ្មានបំណងឈូសឆាយតូប ដូចការលើកឡើងក្នុងបណ្តាញសង្គមមួយចំនួនបាននិយាយនោះឡើយ។ ផ្ទុយទៅវិញ គម្រោងនេះនឹងផលប្រយោជន៍សម្រាប់អាជីវករ និងពលរដ្ឋដែលនៅជុំវិញ។ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា គ្មានការឈូសឆាយតូបផ្សារឡើយ តែផ្លូវនៅតែបើក។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖«ផ្លូវនៅតែបើក មិនអាចបិទបានទេ ។ ផ្លូវសាធារណៈ មិនអាចយកមកធ្វើមុខរបរបានទេ តូបរក្សាដដែល តែផ្លូវត្រូវតែបើកសិន»។ ក្នុងបទសម្ភាសនៅរសៀលថ្ងៃទី១០ មិថុនា លោកអភិបាលខេត្តមិនបានបញ្ជាក់ពីពេលវេលាពិតប្រាកដនៃគម្រោងបើកផ្លូវនោះឡើយ ប៉ុន្តែតាមរយៈទំព័រហ្វេសប៊ុករបស់ម្ចាស់ផ្សាររាត្រី គ្រឿងចក្របានឈូសផ្លូវចូលនៃផ្សារនោះហើយ នៅព្រឹកថ្ងៃទី១១ មិថុនា។ លោក ឃឹម ប៊ុនសុង បានពន្យល់ដល់ម្ចាស់តូបទាំងអស់ពីគុណប្រយោជន៍ដែលទទួលបាន ពេលផ្លូវត្រូវបានបើក។ លោកថា រដ្ឋបាលខេត្តបើកផ្លូវនេះ ទីមួយប្រយោជន៍ដល់អាជីវករ ពេលមានគ្រោះអាសន្នផ្សេងៗ គឺអាចមានលទ្ធភាពខ្ពស់ក្នុងការជួយសង្គ្រោះ និងទីពីរ ប្រយោជន៍ដល់ពលរដ្ឋរស់នៅជុំវិញផ្សារ។ អាជីវករលក់វត្ថុអនុស្សាវរីយ៍ និងខោអាវ អ្នកស្រី គីមនី លើកឡើងថា អ្នកស្រីគាំទ្រដល់គម្រោងបើកផ្លូវនេះ ប្រសិនណាមិនប៉ះពាល់ដល់តូបអ្នកស្រី និងតូបអាជីវករផ្សេងទៀត ព្រោះពួកគេមិនចង់ឱ្យមានការផ្អាកលក់ដូរដោយសារគម្រោងនេះឡើយ។ ក្នុងពេលចុះទៅដល់ផ្សារនោះ គេសង្កេតឃើញម្ចាស់ផ្សារ និងកូនៗក៏មានវត្តមាននៅទីនោះដែរ ប៉ុន្តែពួកគេមិនមានប្រតិកម្មអ្វីឡើយ គ្រាន់តែកាន់កាមេរ៉ាថតសកម្មភាពដែលអភិបាលខេត្តកំពុងនិយាយជាមួយក្រុមអាជីវករតែប៉ុណ្ណោះ៕ | សៀមរាប៖ ដំណឹងនៃការឈូសឆាយតូបផ្សាររាត្រី យីហោ ផល្លា រាត្រីអង្គរ៥ បានធ្វើឱ្យក្រុមអាជីវករមានការស្លន់ស្លោ។ នៅល្ងាចថ្ងៃទី១០ មិថុនា អភិបាលខេត្តសៀមរាបបានចុះទៅដល់ផ្សារខាងលើ និងបានពន្យល់ពីមូលហេតុពិតប្រាកដ ដោយក្នុងនោះលោកបានបញ្ជាក់ថា គ្មានការឈូសឆាយតូបរបស់អាជីវករឡើយ តែផ្លូវនៅតែបើកជាចាំបាច់ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ។ |
ចិនទាំង៤នាក់នោះ សុទ្ធតែមានវ័យចន្លោះជាង២០ឆ្នាំ ត្រូវបានជនជាតិចិនដូចគ្នា បោកបញ្ឆោតឱ្យមកធ្វើការនៅកម្ពុជា។ ជនឆបោកនោះ ឱ្យពួកគេធ្វើការខុសពីការសន្យា។ នេះបើតាមព័ត៌មានពីទំព័រហ្វេសប៊ុកសម្ដេច ស ខេង។ កិច្ចចុះអន្តរាគមន៍នេះ បានធ្វើឡើងបន្ទាប់ពីជនរងគ្រោះសរសេរពាក្យបណ្ដឹង ចូលទំព័រហ្វេសប៊ុកសម្ដេច ស ខេង ចាប់ពីថ្ងៃទី២៨មីនា។ ក្រោយការស្រាវជ្រាវឃើញជនរងគ្រោះទាំង៤នាក់ បានចូលមកកម្ពុជា កាលពីថ្ងៃទី២៨កម្ភៈ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងគោលបំណងមកធ្វើការងារជាចុងភៅនៅខេត្តព្រះសីហនុ។ ក្រុមជនឆបោក សន្យាផ្តល់ប្រាក់១៤.០០០ទៅ១៥,០០០យ័ន ដល់ជនរងគ្រោះ រួមទាំងរៀបចំថ្លៃធ្វើដំណើរផងដែរ។ លុះជនរងគ្រោះដល់កម្ពុជា បែរជាត្រូវធ្វើការតាមអនឡាញ ខុសពីគោលបំណងដើមជាចុងភៅទៅវិញ ទើបពួកគេដាក់ពាក្យប្តឹង ដើម្បីសុំជួយអន្តរាគមន៍។ បន្ទាប់មកនៅចុងខែមីនា សមត្ថកិច្ចក៏ចុះទៅនាំខ្លួនជនរងគ្រោះ ហើយនាំចេញពីក្រុមហ៊ុននោះ ទៅកាន់ស្នងការខេត្តព្រះសីហនុ។ ជុំវិញការទប់ស្កាត់ ករណីឆបោក និងជួញដូរមនុស្សនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញផែនការ ប្រតិបត្តិការ ,បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ព្រមទាំងបានបង្កើត គណៈបញ្ជាការដឹកនាំប្រតិបត្តិការ ដើម្បីធ្វើជាសេនាធិការក្នុងការដឹកនាំ និងបញ្ជា ដោយផ្ទាល់នូវប្រតិបត្តិការបង្ក្រាប និងជួយសង្គ្រោះជនរងគ្រោះផងដែរ។ ករណីនេះដែរ សម្ដេច ស ខេង ក៏បានអំពាវនាវសាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្តាប្រទេសពាក់ព័ន្ធ សហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។ សូមជម្រាបថា គិតចាប់ពីថ្ងៃទី១៨សីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៦មេសា មានពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍៨៣០ករណី។ ពាក្យបណ្ដឹងទាំងនេះ សមត្ថកិច្ចបានរកឃើញមនុស្ស២ ០៩៤នាក់ ស្មើនឹង១៦សញ្ជាតិ ភាគច្រើនជនជាតិចិន វៀតណាម និងឥណ្ឌូណេស៊ី។ បណ្ដឹងទាំងអស់ បានប្ដឹងចូលទំព័រហ្វេសប៊ុកសម្ដេច ស ខេង , អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕ | ភ្នំពេញ៖ បុរសជនជាតិ៤នាក់ ត្រូវសមត្ថកិច្ចជួយសង្គ្រោះនៅខេត្តព្រះសីហនុ តាមពាក្យបណ្ដឹងរបស់ពួកគេ ដែលស្នើសុំអន្តរាគមន៍តាមទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ |
បើតាមការចុះផ្សាយរបស់ក្រសួងសង្គមកិច្ច ក្នុងចំណោមសមាគម និងអង្គការទាំង១២នេះ មានអង្គការមិនមែនរដ្ឋាភិបាលបរទេសចំនួន៦ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន៦។ នៅក្នុងពិធីចុះហត្ថលេខានៅថ្ងៃទី៣០ ឧសភានេះ លោក ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានមានប្រសាសន៍ថា ទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស និងក្នុងស្រុក គឺជាដៃគូដ៏សំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។ លោក ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ក្នុងពិធីចុះហត្ថលេខាជាមួយសមាគន និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី៣០ ឧសភា ឆ្នាំ២០២៤។ លោក ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច សូមបញ្ជាក់ថា ក្រសួងសង្គមកិច្ច បានចុះកិច្ចព្រមព្រៀងក្នុងភាពជាដៃគូ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល ជាបន្តបន្ទាប់។ មកដល់ពេលនេះ មានសមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស បានចុះកិច្ចព្រមព្រៀងគម្រោងជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលនៅមានសុពលភាពចំនួន ១៥៨គម្រោង ក្នុងនោះ១០២ គម្រោង ជាគម្រោងកិច្ចការពារកុមារ, ២០គម្រោង ជាគម្រោងពាក់ព័ន្ធនឹងកិច្ចការគ្រួសារ, ២០គម្រោង ពាក់ព័ន្ធនឹងកិច្ចគាំពារជនរងគ្រោះ, ១៥គម្រោងទាក់ទងនឹងជនមានពិការភាព និង១គម្រោង ទាក់ទងនឹងមនុស្សចាស់៕ រូបភាពទំព័រហ្វេសប៊ុក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា | ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានថវិកាជាង ២៤លានដុល្លារ ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១២ ដែលធ្វើការងារផ្តោតលើក្រុមគោលដៅជាកុមារ មនុស្សចាស់ ជនមានពិការភាព និងជនរងគ្រោះ នៅភ្នំពេញ និងនៅតាមបណ្តាខេត្ត។ គម្រោងនេះ មានរយៈពេល៣ឆ្នាំ គឺពីឆ្នាំ២០២៤-២០២៧។ |
ធ្វើលំហាត់ប្រាណឱ្យបានញឹកញាប់ ការធ្វើលំហាត់ប្រាណដូចជា aerobics ជិះកង់ ការដើរ ធ្វើឱ្យកោសិកាផលិតប្រូតេអ៊ីនកាន់តែច្រើន ដើម្បីផ្តល់ថាមពលដល់រាងកាយ។ ការផលិតប្រូតេអ៊ីនថយចុះ និងការពារភាពចាស់នៃសរីរាង្គមនុស្សនៅកម្រិតកោសិកា។ ញ៉ាំដោយសមហេតុផល ក្រុមអាហារមួយក្នុងចំណោមក្រុមអាហារដែលត្រូវបានគេវាយតម្លៃថាមានសមត្ថភាពពន្យារភាពចាស់ និងពន្យារអាយុជីវិតគឺអាហារដែលមានជាតិ fermented ។ អាហារដែលមានជាតិ fermented ដែលអ្នកអាចរកបានរួមមាន ទឹកស៊ីអ៊ីវបុរាណ ទឹកខ្មេះ ស្រា នំចំហុយ តៅហ៊ូ គីមឈី សាច់ក្រក ទឹកត្រី ឈីស ទឹកដោះគោជូរ ការទទួលទានអាហារទាំងនេះដោយសមហេតុផលនឹងមិនត្រឹមតែទាញយកអត្ថប្រយោជន៍ពីលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ប្រឆាំងនឹងជំងឺទឹកនោមផ្អែម ប្រឆាំងនឹងជំងឺមហារីក និងប្រឆាំងនឹងអាឡែហ្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់លក្ខណៈសម្បត្តិប្រឆាំងនឹងភាពចាស់ដែលជួយការពារជំងឺដែលទាក់ទងនឹងភាពចាស់ និងថែមទាំងការពារការស្លាប់ពីអាហារទៀតផង។ មានទំនាក់ទំនងដែលមានសុខភាពល្អ ការរក្សាទំនាក់ទំនងក្នុងសង្គមតាមរបៀបដែលមានសុខភាពល្អអាចជួយមនុស្សឱ្យមានសុខភាពល្អ និងរស់នៅបានយូររហូតដល់ 50% ។ ការផ្លាស់ប្តូរជាវិជ្ជមានពីទំនាក់ទំនងសង្គមក៏អាចកាត់បន្ថយការខូចខាតដល់បេះដូង ខួរក្បាល អរម៉ូន ប្រព័ន្ធភាពស៊ាំ និងហានិភ័យនៃជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។ នៅពេលដែលអ្នកមានទំនាក់ទំនងល្អ វាជួយអ្នកកាត់បន្ថយប្រតិកម្មអវិជ្ជមាន បន្ធូរភាពតានតឹង ជាពិសេសឥទ្ធិពលវិជ្ជមានទៅលើអាយុវែង។ ទទួលបានការគេងប្រកបដោយគុណភាព ការគេងលក់ស្រួលមួយយប់មានសារៈសំខាន់សម្រាប់ការគ្រប់គ្រងមុខងារកោសិកា និងសម្រាប់រាងកាយក្នុងការជាសះស្បើយដោយខ្លួនឯងយ៉ាងល្អប្រសើរ។ យោងតាមការសិក្សាវិទ្យាសាស្ត្រ ភាពជាប់បានយូរគឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងទម្លាប់នៃការគេង និងគុណភាពនៃការគេងរៀងរាល់យប់។ ជាពិសេសប្រសិនបើអ្នកចូលគេង និងក្រោកពីដំណេកក្នុងពេលតែមួយ។ ហើយចំនួននៃការគេងក៏ជាកត្តាដែលប៉ះពាល់ដល់សុខភាពទូទៅច្រើនឬតិចផងដែរ។ ការគេងតិចពេកក៏អាចជំរុញឱ្យមានរោគសញ្ញារលាក និងបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងលើសទម្ងន់ផងដែរ ។ ការគេងច្រើនពេកអាចទាក់ទងនឹងជំងឺធ្លាក់ទឹកចិត្ត សកម្មភាពរាងកាយតិច ឬស្ថានភាពសុខភាពដែលមិនបានធ្វើរោគវិនិច្ឆ័យផ្សេងទៀត។ កត្តាទាំងអស់នេះជះឥទ្ធិពលអវិជ្ជមានដល់អាយុសង្ឃឹមរស់។ ដូច្នេះហើយ ត្រូវបង្កើត និងរក្សាទម្លាប់នៃការគេងឱ្យបានគ្រប់គ្រាន់ និងធានាបាននូវការគេងប្រកបដោយគុណភាពជារៀងរាល់យប់ ដើម្បីជួយឱ្យរាងកាយបង្កើតថាមពលថ្មី រស់នៅមានសុខភាពល្អ សុភមង្គល និងបង្កើនអាយុវែង។ កម្រិតនៃភាពតានតឹងត្រឹមត្រូវ ទោះបីជាស្ត្រេសមានគ្រោះថ្នាក់ដល់រាងកាយក្នុងករណីភាគច្រើនក៏ដោយ ភាពតានតឹងមានកម្រិតខុសៗគ្នា។ ខណៈពេលដែលភាពតានតឹងយូរអាចធ្វើឱ្យអាយុខ្លី និងបណ្តាលឱ្យមានបញ្ហាសុខភាព ភាពតានតឹង ល្អ តិចតួចអាចផ្តល់អត្ថប្រយោជន៍ដល់រាងកាយហើយថែមទាំងជួយឱ្យអ្នកមានអាយុវែងទៀតផង។ ការសិក្សាមួយបានរកឃើញថា ការឆ្លើយតបស្ត្រេស ពិតជាលើកកម្ពស់សមត្ថភាពក្នុងការរស់រានមានជីវិត និងសម្របខ្លួនក្នុងការផ្លាស់ប្តូរលក្ខខណ្ឌបរិស្ថាន៕ ត្រួតពិនិត្យដោយ www.health.com.kh | ភាពចាស់ជរាគឺជារឿងជៀសមិនរួច ប៉ុន្តែការបន្ថយល្បឿនគឺជាអ្វីដែលអ្នកអាចធ្វើបានតាមរយៈទម្លាប់សាមញ្ញទាំងនេះ។ |
សៀមរាប៖ ប្រាសាទបក្សីចាំក្រុង មានទីតាំងស្ថិតនៅក្បែរច្រកខ្លោងទ្វារទន្លេអុំ នៃរាជធានីអង្គរធំ។ ប្រាសាទបក្សីចាំក្រុង មានរាងជាសជី សាងសង់ជាបួនថ្នាក់ ដោយខឿនប្រាសាទសង់ឡើងពីថ្មបាយក្រៀម ហើយប្រាង្គប្រាសាទសង់ឡើងពីឥដ្ឋ។ ប្រាសាទរាងជាសជីនេះ ត្រូវបានសាងសង់រួចកាលពីឆ្នាំ៩០៨ ដោយមានជណ្ដើរឡើងចំនួនបួន។ នៅលើទ្វារប្រាសាទបក្សីចាំក្រុង មានកាព្យសំស្ក្រឹតនិទានពីភាពជោគជ័យនៃព្រះមហាក្សត្រមុនសម័យអង្គរ និងបុព្វការីជនដំបូងបង្អស់នៃជនជាតិខ្មែរនៅក្នុងលំនាំរឿងព្រេង។ ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនារូបភាពខាងក្រោម៖ | ដោយ៖ សយ រតណ្ណៈវិសាល |
ក្នុងចំណោមខេត្តទាំងប្រាំ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានចូលរួមសិក្ខាសាលានៅខេត្តព្រះសីហនុ និងខេត្តកំពង់ចាមរួចហើយ ហើយក្រុមហ៊ុន នឹងបន្តមានវត្តមាន នៅសិក្ខាសាលា ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងផងដែរ។ លោក សុខ ដារ៉ា អគ្គនាយករង នៃគណៈកម្មការមូលបត្រកម្ពុជា បានថ្លែងនូវមតិស្វាគមន៍ ណែនាំ អំពីឧបករណ៍និស្សន្ទ ក៏ដូចជាបញ្ជាក់ពីភារកិច្ចរបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការលើកកម្ពស់ ការជួញដូរឧបករណ៍និស្សន្ទ និងការសម្រួលដល់ការរីកលូតលាស់ នៃទីផ្សារឧបករណ៍និស្សន្ទស្របច្បាប់ នៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា។ លោក យន់ សុវណ្ណារ៉ា អនុប្រធានការិយាល័យគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទ នៃគណៈកម្មការមូលបត្រកម្ពុជា បានបង្ហាញពីទិដ្ឋភាពទូទៅ នៃទីផ្សារឧបករណ៍និស្សន្ទ ការអភិវឌ្ឍនៃការជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជា ក្របខ័ណ្ឌបទប្បញ្ញតិ បញ្ហាប្រឈមដែលកំពុងកើតមានឡើង និងផែនការយុទ្ធសាស្ត្រ របស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការជំរុញវិស័យឧបករណ៍និស្សន្ទបន្ថែមទៀត។ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង គឺជាក្រុមហ៊ុនសមភាគីកណ្ដាលតែមួយគត់ ដែលចូលរួម ក្នុងគ្រប់គោលដៅទាំងអស់ នៃសិក្ខាសាលាតាមបណ្ដាខេត្ត របស់គណៈកម្មការមូលបត្រកម្ពុជា នៅក្នុងឆ្នាំនេះ។ ដោយសារភាពស្វិតស្វាញរបស់ក្រុមហ៊ុន ក្នុងការត្រួសត្រាយផ្លូវ នៃទីផ្សារហិរញ្ញវត្ថុកម្ពុជា ឱ្យស្របនឹងបទដ្ឋានអន្តរជាតិ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានឆ្លុះបញ្ចាំងពីលក្ខណៈនៃភាពមានវិជ្ជាជីវៈពិតប្រាកដ ហើយបានបង្កើតជាគំរូមួយ សម្រាប់ក្រុមហ៊ុនឧបករណ៍និស្សន្ទផ្សេងៗទៀត។ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានចូលរួមក្នុងពិព័រណ៍អន្តរជាតិមួយ នៅប្រទេសសាយប្រឺសនាដើមឆ្នាំ២០១៨នេះ ហើយក្រុមហ៊ុនក៏បានបង្ហាញវត្តមាន នៅក្នុងពិព័រណ៍«2018 London Summit» នៅប្រទេសអង់គ្លេស កាលពីខែវិច្ឆិកាកន្លងទៅផងដែរ។ នៅទីនោះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង គឺជាក្រុមហ៊ុនតែមួយគត់ដែលមកពីប្រទេសកម្ពុជា និងតំបន់អាស៊ី ហើយបានណែនាំពីវប្បធម៌ជាតិ ប្រកបដោយមោទកភាព និងបានបង្ហាញនូវឱកាសវិនិយោគជាច្រើន សម្រាប់វិនិយោគិនបរទេស។ លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ត្រូវបានអញ្ជើញឲ្យចូលរួមជាវាគ្មិនពិសេស សម្រាប់សិក្ខាសាលាតាមបណ្ដាខេត្តនេះ។ ជាមួយនឹងក្ដីសោមនស្សរីករាយ លោក Lawrence បានបញ្ជាក់ថា ការលើកកម្ពស់ការយល់ដឹង លើការជួញដូរឧបករណ៍ហិរញ្ញវត្ថុជាសាធារណៈ គឺស្ថិតនៅតំបន់កំពូល នៃបញ្ជីការងារអាទិភាពរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង។ លោក Lawrence បានបន្ថែមថា៖ «ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា កំពុងបន្តរីកលូតលាស់ និងឆ្ពោះទៅរកសក្តានុពលពេញលេញរបស់វា។ គិតមកដល់ពេលបច្ចុប្បន្ន យើងទទួលបានការចូលរួមរបស់ក្រុមហ៊ុនឈ្មួញជើងសារ មកពីបណ្តាប្រទេសផ្សេងៗ ដូចជាប្រទេសជប៉ុន ប្រទេសចិន និងប្រទេសវៀតណាម ហើយក្រោមការដឹកនាំរបស់គណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បាននាំយកទីផ្សារឧបករណ៍និស្សន្ទកម្ពុជា ទៅផ្នែកផ្សេងៗនៃពិភពលោក មិនត្រឹមតែនៅក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ។ ពួកយើងកំពុងស្ថិតនៅលើដំណើរដ៏អស្ចារ្យមួយ»។ ជាមួយនឹងភាពជោគជ័យលើសិក្ខាសាលានៅខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តសៀមរាប អនាគតនៃវិស័យឧបករណ៍និស្សន្ទនៅកម្ពុជា ត្រូវបានរំពឹងថា វានឹងកាន់តែភ្លឺស្វាង៕ (អត្ថបទពាណិជ្ជកម្ម) | កាលពីថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2018 ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានបន្តចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្ត របស់គណៈកម្មការមូលបត្រកម្ពុជា(SECC) នៅសណ្ឋាគារ Apsara Angkor Hotel ខេត្តសៀមរាប។ សិក្ខាសាលានេះ គឺជាគោលដៅទីបី នៃសិក្ខាសាលាតាមបណ្ដាខេត្តចំនួន ៥ ប្រចាំឆ្នាំ ២០១៨ ក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រីកការយល់ដឹង ពីការវិនិយោគលើឧបករណ៍និស្សន្ទនៅកម្ពុជា និងការបង្កើនទំនុកចិត្តរបស់វិនិយោគិន ក៏ដូចជាផ្ដល់ឱ្យវិនិយោគិន នូវចំណេះជំនាញសម្រាប់ការវិនិយោគមួយនេះ។ |
ក្រុមហ៊ុនសាមសុង ជាក្រុមហ៊ុនមួយដែលឈានមុខគេខាងផ្នែកបច្ចេកវិទ្យា ហើយនៅតែបន្តរកនូវគំនិតច្នៃប្រឌិតថ្មី និងធ្វើឲ្យផលិតផលរបស់ខ្លួន ពោរពេញអានុភាព និងភាពសន្សំសំចៃខ្ពស់។ ម្យ៉ាងវិញទៀត Twin Cooling Plus គឺជាបច្ចេកវិទ្យាថ្មីមួយ ដែលរកឃើញដំបូងគេបង្អស់ ដោយក្រុមហ៊ុនសាមសុង។ វាមានបំពាក់នៅក្នុងទូទឹកកកសាមសុងស៊េរីថ្មី ដើម្បីធ្វើឲ្យអាហារ បន្លែ ឬផ្លែឈើមានភាពស្រស់ និងរក្សាទុកបានយូរជាងធម្មតា។ ភាពអស្ចារ្យរបស់ Twin Cooling Plus សម្រាប់ផ្នែកត្រជាក់ គឺរក្សាដំណើមបានរហូតដល់៧០ភាគរយ ប្រសើរបំផុតសម្រាប់ក្លាសេបន្លែ។ នៅផ្នែកកកទៀតសោត គ្មានក្លិនមិនល្អចូលគ្នាពីផ្នែកត្រជាក់ ល្អបំផុតសម្រាប់ផ្ទុកអាហារកក ដោយសារតែប្រព័ន្ធបញ្ចេញខ្យល់ត្រជាក់ពីរដាច់ដោយឡែកពីគ្នា (2 Evaporators)។ មិនត្រឹមតែប៉ុណ្ណោះទេ វាមានភាពឆ្លាតវៃ ក្នុងការបំលែងភាពត្រជាក់ ដែលអាចឲ្យអ្នកផ្លាស់ប្តូរទីតាំងសម្រាប់ក្លាសេ ដើម្បីទទួលបានការសន្សំសំចៃខ្ពស់ ព្រមជាមួយនឹងទំហំកាន់តែទូលាយ ជាមួយមុខងារ Smart Conversion។ លោកអ្នកកំណត់ការប្រើប្រាស់ទូរទឹកកករបស់អ្នកបាន ៥មុខងារផ្សេងៗគ្នាដូចជា៖ ១. កកខាងលើ ក្លាសេត្រជាក់ផ្នែកខាងក្រោម (Freezer and Fridge Mode)។ ២. បិទខាងលើ ក្លាសេត្រជាក់ខាងក្រោម (Energy Saving Mode)។ ៣. បិទខាងក្រោម ក្លាសេកកខាងលើ (Vacation Mode)។ ៤. ក្លាសេត្រជាក់ខាងលើ និងក្រោម (Fridge Max Mode)។ ៥. បិទខាងក្រោម ក្លាសេត្រជាក់ខាងលើ (Mini Mode)។ វិធីកំណត់ Smart Conversion នៅពេលដែលអ្នកចង់ប្តូរទៅជាមុខងារបំលែងណាមួយ សូមចុចប៊ូតុង Freezer Convert រយៈពេល៣វិនាទី បន្ទាប់មកនឹងមានចេញភ្លើង LED នៅលើមុនងារដែលយើងបានជ្រើសរើស។ ប្រសិនបើអ្នកចង់ប្តូរទៅកាន់មុខងារផ្សេង ដោយគ្រាន់តែចុចលើប៊ូតុង Freezer Convert ជាការស្រេច។ សូមបញ្ជាក់ថា ទូទឹកកកសាមសុងដែលមានបំពាក់បច្ចេកវិទ្យា Twin Cooling គឺមានការធានាលើ Compressor រហូតដល់១០ឆ្នាំ និងមានលើម៉ូឌែលដូចខាងក្រោម៖ RT7000 (RT62K7350BS, RT58K7005SL) RT6000 (RT53K6655BS, RT50K6135S8, RT46K6855BS, RT46K6740SL, RT43K6030BS, RT43K6030WW) RT5000 (RT38K5981SL, RT38K5034UT, RT35K5034S8, RT35K5034UT, RT32K5554SL, RT29K5011S8)។ លោកអ្នកអាចរកជាវបាន នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយ របស់សាមសុងណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ 1800-203232៕ (អត្ថបទពាណិជ្ជកម្ម) | សតវត្សទី២១ គឺជាយុគសម័យមួយពោរពេញទៅដោយការប្រកួតប្រជែង ខាងផ្នែក បច្ចេកវិទ្យា ដូចជាស្មាតហ្វូន ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសម្លៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ។ ដូច្នេះហើយ បានជាក្រុមហ៊ុនបច្ចេកវិទ្យានីមួយៗ ខិតខំរិះរកគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ និងធ្វើយ៉ាងណាឲ្យមានភាពអស្ចារ្យជាងមុន។ |
ក្នុងវេទិកាជជែកពិភាក្សាផ្តោតលើប្រធានបទ « South-East Asia and The Big Picture» នៅថ្ងៃ១១ ឧសភាក្នុងក្របខណ្ឌវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ។ ពេលសួរថា តើប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជា និងមីយ៉ាន់ម៉ា អាចទាញបានប្រយោជន៍អ្វីខ្លះពីបច្ចេកវិទ្យា លោក George Yeo អតីតរដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មសិង្ហបុរីបានលើកយកការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន ជាឧទាហរណ៍។ អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរីពីឆ្នាំ ២០០៤ដល់ឆ្នាំ ២០១១ និងជាអនុប្រធានក្រុមហ៊ុន Kerry Group លោក George Yeo បានថ្លែងថា លោកភ្ងាក់ផ្អើលបន្តិចដែរ ពេលលឺថា រដ្ឋាភិបាលកម្ពុជាគ្រប់គ្រងតាមហ្វេសប៊ុក ដោយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន ទាក់ទងផ្ទាល់ជាមួយ និងបញ្ជាឲ្យរដ្ឋមន្ត្រីទាំងអស់ត្រួតពិនិត្យ និងប្រាស្រ័យទាក់ទងជាមួយប្រជាជនផ្ទាល់។ លោកបន្តថា៖ «ដូចឃើញស្រាប់ ទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រីហ៊ុនសែនមានអ្នកគាំទ្រច្រើនណាស់ រហូតដល់៧, ៧លាននាក់ណោះ។ មានខ្លះនិយាយថាគាត់កំពុងគ្រប់គ្រងតាមហ្វេសប៊ុកព្រោះលោកតម្រូវឲ្យរដ្ឋមន្ត្រីទាំងអស់ឃ្លាំមើលតាមហ្វេសប៊ុកនិងឆ្លើយតបសំណូមពរប្រជាជន។ ខ្ញុំភ្ងាក់ផ្អើលបន្តិចដែរ។ ប៉ុន្តែមានអីថាវាមិនល្អ»។ លោកពន្យល់ថា អ្វីដែលជាគន្លឹះសំខាន់គឺរបៀបនិងគោលដៅនៃការប្រើប្រាស់បច្ចេកវិទ្យានេះ។វាជារឿងល្អប្រសើរមួយ ព្រោះគោលដៅនៃរដ្ឋាភិបាលកម្ពុជាគឺការប្រើប្រាស់បច្ចេកវិទ្យាជាពិសេសប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកនេះដើម្បីលើកកម្ពស់និងបង្កើនប្រសិទ្ធភាពអភិបាលកិច្ចរបស់រដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ។ វាបានជួយបង្កើនអភិបាលកិច្ចដឹកនាំ និងកាត់បន្ថយការិយាធិបតេយ្យដ៏ស្មុគស្មាញ ហើយបញ្ហារបស់ប្រជាជនក៏ត្រូវដោះស្រាយបានឆាប់រហ័សដែរ។ «រដ្ឋាភិបាលប្រើប្រាស់បណ្តាញសង្គមដើម្បីបង្កើនប្រសិទ្ធភាពអភិបាលកិច្ច ហើយវាជួយធានានូវការអភិវឌ្ឍដោយចិរភាពផង ព្រោះអ្នកមានកាតព្វកិច្ចចម្បងឆ្លើយតបចំពោះបញ្ហាប្រឈមដែលមាននិងតម្រូវការប្រជាជន»។ នេះជាការលើកឡើងរបស់លោក George Yeo៕ | (ភ្នំពេញ) អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងជាអនុប្រធានក្រុមហ៊ុន Kerry Group លោក George Yeo បានលើកសរសើរការទាញយកប្រយោជន៍ពីបច្ចេកវិទ្យារបស់កម្ពុជា ដោយប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដើម្បីបង្កើនប្រសិទ្ធភាពអភិបាលកិច្ចរបស់ខ្លួននិងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាជន។ |
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីទម្លាប់ទាំងនោះ ៖ ១. ការទទួលទានអាហារកែច្នៃ យោងតាមអ្នកជំនាញជាច្រើនបានឱ្យដឹងថា ទោះបីជាការទទួលទានដំឡូងបារាំងបំពង, ដំឡូងបារាំងចៀន ឬអាហារកែច្នៃដទៃទៀតអាចធ្វើឱ្យអ្នកមានអារម្មណ៍សប្បាយចិត្តបាន ប៉ុន្តែការទទួលទានអាហារប្រភេទនេះសឹងគ្រប់ពេលអាចបង្កជាបញ្ហាធ្លាក់ទឹកចិត្តនៅថ្ងៃណាមួយនាពេលអនាគត។ មកទល់នឹងពេលសព្វថ្ងៃនេះ ការសិក្សាស្រាវជ្រាវកាន់តែច្រើនឡើងៗកំពុងព្យាយាមបង្ហាញពីទំនាក់ទំនងរវាងជំងឺធ្លាក់ទឹកចិត្ត និងការទទួលទានអាហារកែច្នៃ។ វេជ្ជបណ្ឌិតជាច្រើនជឿថា គ្រឿងផ្សំមួយចំនួននៅក្នុងអាហារកែច្នៃ រួមបញ្ចូលទាំងស្ករចម្រាញ់, សារធាតុ GMOs, សារធាតុគ្លូទែន (Gluten) និងគ្រឿងផ្សំសិប្បនិម្មិតបន្ថែមរសជាតិផ្សេងទៀត គឺអាចបង្កការរំខានដល់សារធាតុគីមីរបស់ខួរក្បាលដែលនឹងនាំឱ្យកើតមានជំងឺធ្លាក់ទឹកចិត្ត។ ២. ការចំណាយពេលច្រើនពេកលើបណ្ដាញសង្គម យោងតាមការស្ទាបស្ទង់មតិសាកលវិទ្យាល័យរដ្ឋ Michigan សហរដ្ឋអាមេរិក ឆ្នាំ ២០១៣ បានឱ្យដឹងថា អ្នកដែលសារភាពថាបានចំណាយពេលច្រើនលើបណ្ដាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយនានាតាមរយៈឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទច្រើនជួបប្រទះរោគសញ្ញា ឬអាការៈនៃជំងឺធ្លាក់ទឹកចិត្ត និងថប់អារម្មណ៍។ ហើយសូម្បីតែការចំណាយច្រើនពេកមើលទូរទស្សន៍ ខណៈពេលស្ដាប់ចម្រៀងក្នុងកុំព្យូរទ័រ និងលេងបណ្ដាញសង្គមផ្សេងៗក្នុងទូរស័ព្ទដៃ ក៏ជាសកម្មភាពដែលអាចបង្កើនហានិភ័យនៃការកើតមានជំងឺធ្លាក់ទឹកចិត្តផងដែរ។ ៣. ការជក់បារី ទម្លាប់នៃការជក់បារីមិនត្រឹមតែបង្កបញ្ហាដល់សួត និងបេះដូងប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើឱ្យអ្នកប្រឈមមុខនឹងហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តផងដែរ។ យោងតាមការសិក្សាស្រាវជ្រាវមួយនៅឆ្នាំ ២០១៥ លើមនុស្សចំនួន ៦៥០០នាក់ ដែលមានវ័យលើ ៤០ ឆ្នាំបានបង្ហាញថា ប្រមាណជា ១៨ភាគរយ (18%) នៃអ្នកដែលជក់បារីប្រឈមមុខនឹងរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត។ ចំណែកអ្នកដែលមិនជក់បារី គឺគ្មានរោគសញ្ញាណាមួយនៃជំងឺធ្លាក់ចិត្តលេចឡើងឡើយ។ ការសិក្សាស្រាវជ្រាវដដែលនេះក៏បានរកឃើញផងដែរថា អ្នកដែលផ្ដាច់បារីអាចកាត់បន្ថយរោគសញ្ញានៃជំងឺធ្លាក់ចិត្តគួរឱ្យកត់សម្គាល់។ ៤. ចូលគេងយប់ជ្រៅ ប្រសិនបើអ្នកមានទម្លាប់យូរៗចូលគេង នោះឱកាសនៃបញ្ហាគេងមិនគ្រប់ ឬកង្វះការគេងប្រាកដជានឹងលេចឡើង។ ហើយនៅពេលអ្នកគេងមិនបានគ្រប់នោះអ្នកប្រាកដជាងាយនឹងមានអារម្មណ៍សោកសៅមិនសប្បាយចិត្តនៅថ្ងៃបន្ទាប់។ យោងតាមការសិក្សាស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Binghamton សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៤ បានបង្ហាញថា អ្នកដែលចូលគេងយប់ជ្រៅច្រើនតែមានគំនិត ឬការគិតអវិជ្ជមាន ហើយការគិតច្រើនបែបនេះ គឺជាអ្វីមួយផ្សារភ្ជាប់នឹងការវិវត្តន៍ទៅជាជំងឺធ្លាក់ទឹកចិត្ត។ ៥. នៅជាមួយអ្នកដែលមានគំនិតអវិជ្ជមាន ថ្ងៃណាមួយអ្នកនឹងកើតជំងឺធ្លាក់ទឹកចិត្តជាជាក់មិនខាន ប្រសិនបើមនុស្សជុំវិញខ្លួនអ្នកសុទ្ធតែមានគំនិតអវិជ្ជមាន, មិនផ្ដល់យោបល់ល្អៗបែរជារៀបរាប់តែរឿងរ៉ាវពិបាកនាំឱ្យធ្លាក់ទឹកចិត្ត។ យោងតាមអ្នកជំនាញជាច្រើនបានឱ្យដឹងថា អ្នកងាយនឹងមានអារម្មណ៍ពិបាកចិត្តខ្លាំង ប្រសិនបើអ្នកចំណាយពេលនៅជាមួយអ្នកដែលគ្មានការគិតវិជ្ជមាន ហើយតែងនិយាយរឿងបាក់ទឹកចិត្តលែងចង់រស់ប្រាប់អ្នកសឹងគ្រប់ពេល៕ ត្រួតពិនិត្យដោយ www.health.com.kh | ជំងឺធ្លាក់ទឹកចិត្ត (Depression) ជាបញ្ហាផ្លូវចិត្តគួរឱ្យព្រួយបារម្ភបំផុតមួយ។ មនុស្សភាគច្រើនគិតថា អាការៈនៃជំងឺនេះគ្រាន់តែធ្វើឱ្យពិបាកចិត្តខ្លាំងប៉ុណ្ណោះ។ ទោះជាយ៉ាងណា ជំងឺធ្លាក់ទឹកចិត្ត ជាអ្វីមួយដែលអាចធ្វើឱ្យអ្នកជំងឺក្លាយជាខ្ជិលមិនចង់ធ្វើអ្វីសោះ, អស់សង្ឃឹម, ហត់នឿយផ្លូវចិត្ត ហើយករណីធ្ងន់ធ្ងរ គឺគ្មានអារម្មណ៍ចង់រស់នៅបន្តទៀត។ អ្នកកើតជំងឺធ្លាក់ទឹកចិត្តគួរទទួលយកការព្យាបាលជាមួយគ្រូពេទ្យជំនាញផ្លូវចិត្តដើម្បីអាចមានអារម្មណ៍ថាចង់រស់នៅដូចធម្មតាវិញឈប់គិតចង់សម្លាប់ខ្លួន។ ហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តអាចកើនឡើងដោយសារទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលអ្នកប្រហែលជាស្មានមិនដល់។ ថាតើទម្លាប់អ្វីខ្លះទៅដែលអ្នកគួរជៀសវាងដើម្បីកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត? |
បើតាម CDC ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ដែលគ្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា។ ក្រុមហ៊ុនដាក់ទុនវិនិយោគចំនួន ៣៦,៧លានដុល្លារ និងបង្កើតការងារបាន ១៥០នាក់។ លើសពីនេះ CDC ក៏បានអនុម័តឲ្យក្រុមហ៊ុន WCFO (Cambodia) Co., Ltd. បង្កើតរោងចក្រផលិតប្រអប់ និងគ្រឿងបង្គុំផ្សេងៗធ្វើពីលោហៈ។ ក្រុមហ៊ុនដាក់ទុនវិនិយោគចំនួន ៣,៨លានដុល្លារអាមេរិក និងបង្កើតការងារបាន ១៥០នាក់។ បន្ថែមពីនេះ CDC ក៏សម្រេចឲ្យក្រុមហ៊ុន Thirty Three Apparels (Cambodia) Co., Ltd. ដែលបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ក្នុងតម្លៃវិនិយោគ ២,១ លានដុល្លារ ដែលអាចបង្កើតការងារ ៤៥០កន្លែង។ ទន្ទឹមនេះ CDC ក៏បានយល់ព្រមឲ្យក្រុមហ៊ុន A & M Clothing Co., Ltd. ដែលបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ផងដែរ។ ក្រុមហ៊ុនវិនិយោគទុននេះមានចំនួន ១លានដុល្លារ និងបង្កើតការងារ ១០០នាក់។ ក្រៅពីក្រុមហ៊ុនទាំង៤ខាងលើ CDC ក៏បានអនុម័តឲ្យក្រុមហ៊ុន WCFO ASAMA Co., Ltd. បង្កើតរោងចក្រផលិតគ្រឿងបន្ទាប់បន្សំ សម្រាប់ឧបករណ៍បញ្ជូនទិន្នន័យធ្វើពីប្លាស្ទិក។ ក្រុមហ៊ុននេះ មានទុនវិនិយោគជិត១លានដុល្លារ និងបង្កើតការងារបានប្រមាណ ១០០នាក់៕ | ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឲ្យក្រុមហ៊ុនចំនួន៥បន្ថែមទៀត ដែលមានទុនវិនិយោគសរុប ជាង៤៣លានដុល្លារ ផលិតរថយន្តតូយ៉ូតា ផលិតប្រអប់ និងគ្រឿងបង្គុំ សម្លៀកបំពាក់ និងឧបករណ៍បញ្ជូនទិន្នន័យគ្រប់ប្រភេទនៅកម្ពុជា។ |
បន្ទាប់ពីសភាស្វ៊ីសអនុម័តច្បាប់មួយ ដែលអនុញ្ញាតរដ្ឋាភិបាលរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដើម្បីបង្វែរជាសំណងសម្រាប់អ៊ុយក្រែន រុស្ស៊ីបានកោះហៅអគ្គរដ្ឋទូតស្វ៊ីសប្រចាំនៅក្រុងមូស្គូ លោកស្រី Krystyna Marty Lang ដើម្បីតវ៉ា។ «រុស្ស៊ីសូមថ្កោលទោសយ៉ាងខ្លាំង ចំពោះជំហានរបស់អាជ្ញាធរស្វ៊ីស ដែលបានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ជាមូលដ្ឋាន និងបទដ្ឋាននៃច្បាប់អន្តរជាតិទាក់ទងនឹងអភ័យឯកសិទ្ធិរបស់រដ្ឋ»។ ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់បែបនេះ នៅថ្ងៃទី១២ ខែមីនា។ បើតាមក្រសួងការបរទេសរុស្ស៊ី រាល់ការរឹបអូសយកទ្រព្យរបស់រុស្ស៊ី ក្រោមការលាក់បាំងនៃយន្តការសំណងណាមួយ គឺស្មើនឹងការលួចទ្រព្យធននៅកម្រិតរដ្ឋ។ ក្នុងករណីទ្រព្យសម្បត្តិរបស់ខ្លួនត្រូវបានរឹបអូស រដ្ឋាភិបាលក្រុងមូស្គូ បានប្រកាសព្រមានសងសឹកវិញ។ ចំណែកក្រសួងការបរទេសស្វ៊ីស នៅក្នុងថ្ងៃដដែល បានបញ្ជាក់ផងដែរថា អគ្គរដ្ឋទូតខ្លួន ត្រូវបានរុស្ស៊ីកោះហៅ ដោយសារតែសភាអនុម័តច្បាប់ខាងលើ។ គួររម្លឹកថា ស្វ៊ីសកាលពីឆ្នាំមុន បានបង្កកទ្រព្យសម្បត្តិហិរញ្ញវត្ថុ ៨,៨១ពាន់លាន ដុល្លារដែលជាកម្មសិទ្ធិរបស់ជនជាតិរុស្ស៊ី ដើម្បីដាក់ សម្ពាធរុស្ស៊ី ក្រោយឈ្លានពានលើអ៊ុយក្រែន៕ | ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃទី១២ ខែមីនា បានកោះហៅអគ្គរដ្ឋទូតស្វ៊ីសជុំវិញការអនុម័តរបស់សភាលើច្បាប់មួយ ដែលត្រួសត្រាយឱ្យរដ្ឋាភិបាលចាត់ចែង រឹបអូស និងផ្ទេរទ្រព្យសម្បត្តិរុស្ស៊ី ទៅមូលនិធិសំណងសម្រាប់អ៊ុយក្រែន។ ប្រសិនបើទ្រព្យសម្បត្តិណាមួយរបស់ខ្លួនត្រូវបានរឹបអូស រុស្ស៊ីព្រមានសងសឹកស្វ៊ីសវិញ។ |
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយនៅថ្ងៃពុធម្សិលមិញថា លោករំពឹងពីសង្គ្រាមយូរអង្វែងតទៅមុខទៀតក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែលោកមិនមើលឃើញពីភាពចាំបាច់ណាមួយ ក្នុងការកេណ្ឌទ័ពបន្ថែមទៀតនោះឡើយនៅពេលនេះ។ លោកPutin បានថ្លែងប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សវិមានក្រឹមឡាំង ដែលមានក្រុមអ្នកសារព័ត៌មាន ក្រុមសកម្មជន និងក្រុមមន្ត្រីសាធារណៈដែលមានភាពស្មោះត្រង់នឹងលោក ហើយដែលមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ផងដែរនោះថា ប្រទេសរុស្ស៊ីនឹងបន្តការពារខ្លួនឯងដោយគ្រប់មធ្យោបាយទាំងអស់ដែលខ្លួនមាន នៅក្នុងប្រទេសអ៊ុយក្រែន។ លោកអះអាងថា រុស្ស៊ីត្រូវបានគេមើលឃើញក្នុងប្រទេសលោកខាងលិចថា «ជាប្រទេសលំដាប់ទី២ ដែលគ្មានសិទ្ធិក្នុងការរស់រានឡើយ»។ លោកបន្ថែមទៀតថា៖ «សម្រាប់រយៈពេលនៃប្រតិបត្តិយោធាពិសេសវិញ ជាការពិតណាស់ នេះអាចជាដំណើរការដ៏វែងមួយ» ដោយលោកចង់និយាយសំដៅទៅលើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ដែលនៅពេលនេះកំពុងចូលដល់ខែទី១០របស់ខ្លួនហើយ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏លោកនិយាយថា វាមិនមានភាពចាំបាច់នោះឡើយក្នុងការកេណ្ឌកម្លាំងកងទ័ពបន្ថែមទៀតទេ ក្រោយពីបានកេណ្ឌកងទ័ពបម្រុងយ៉ាងហោចណាស់ក៏៣សែននាក់កាលពីខែកញ្ញានិងខែតុលាកន្លងទៅ ដែលជាបទបញ្ជាមួយ ដែលធ្វើឱ្យពលរដ្ឋរុស្ស៊ីជាច្រើនមានភាពតក់ស្លុត។ ដូចដែលលោកធ្លាប់បាននិយាយក្នុងពេលកន្លងទៅដែរ ជុំវិញរឿងសង្រ្គាមក្នុងប្រទេសអ៊ុយក្រែននោះ លោកPutin គូសបញ្ជាក់ថា ហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរមួយកំពុងកើនឡើង ប៉ុន្តែរុស្ស៊ីនឹងមិនគំរាមកំហែងប្រើប្រាស់អាវុធប្រភេទនេះ ដោយគ្មានការទទួលខុសត្រូវនោះឡើយ៕ | ទាហានរុស្ស៊ីឈរជើងនៅទីតាំងមិនមានការបញ្ជាក់មួយកន្លែងនៅប្រទេសអ៊ុយក្រែន នៅក្នុងរូបថតនេះដែលថតពីវីដេអូផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។ |
បច្ចុប្បន្ន កម្ពុជាមាន រាជធានី ខេត្ត ចំនួន២៥ ដោយមានគណៈអភិបាលចំនួនសរុប ១៧៥រូប (រាជធានី ខេត្តនីមួយៗមានគណៈអភិបាលចំនួន ៧រូប ស្មើគ្នា) ក្រុង ស្រុក ខណ្ឌមានចំនួន ២០៤ មានគណៈអភិបាលចំនួនសរុប១០២០រូប (ក្រុង ស្រុក ខណ្ឌនីមួយៗមានគណៈអភិបាលចំនួន ៥រូបស្មើៗគ្នា) ។ ក្រោយការអនុម័តដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មាត្រា ១៤០ថ្មី កំណត់សមាសភាពគណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន១១រូប។ គណៈអភិបាលខេត្តមានចំនួនពី៧រូប ទៅ១១រូប។ គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី៥រូប ទៅ៧រូប។ ចំនួនជាក់ស្តែងនៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ អត្ថបទទាក់ទង សម្តេច ហ៊ុន សែន ស្នើឲ្យពិចារណាបង្កើនតួនាទីពលរដ្ឋខ្មែរ-ឥស្លាមក្នុងជួរដឹកនាំមូលដ្ឋាន យោងតាមខ្លឹមសារដែលចែករំលែកដោយលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល គណៈរដ្ឋមន្ត្រី បន្ទាប់ពីច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នេះ ចូលជាធរមាន ចំនួនគណៈអភិបាល នឹងត្រូវបានសិក្សា និងពិនិត្យឡើងវិញ ដោយផ្អែកលើកត្តាមួយចំនួនដែលរួមមាន ចំនួនសមាជិកក្រុមប្រឹក្សានៃរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌនីមួយៗ កត្តាភូមិសាស្ត្រ និងកត្តាប្រជាសាស្ត្រនៃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ ដើម្បីជាមូលដ្ឋានក្នុងការសម្រេចដាក់ចេញនូវអនុក្រឹត្យស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗកន្លងមកនេះ ក៏បានស្នើឲ្យមានការតែងតាំងអភិបាលរងខ្មែរ-ឥស្លាម នៅតាមបណ្តាខេត្តដែលសម្បូរពលរដ្ឋខ្មែរ-ឥស្លាមរស់នៅផងដែរ៕ | គណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី១ ខែមេសា នេះ បានសម្រេចអនុម័តទាំងស្រុងលើ «សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»។ វិសោធនកម្មនេះ សំដៅលើការបង្កើនចំនួនសមាសភាពគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ |
លទ្ធផលទទួលបានសំឡេងគាំទ្រយ៉ាងខ្លាំងលើបេក្ខជនមាននិន្នាការរកលទ្ធិប្រជាធិបតេយ្យ នាការបោះឆ្នោតថ្ងៃទី២៤ ខែវិច្ឆិកា នៅក្នុងទីក្រុងពាក់កណ្តាលស្វយ័ត គឺជាសារមួយដ៏សំខាន់សម្រាប់រដ្ឋាភិបាលទីក្រុងហុងកុង ជាពិសេស ការបោះឆ្នោតលើកនេះ គឺជាសារ ដែលបង្ហាញពីជំហរគាំទ្រជាសាធារណៈលើការទាមទាររបស់ក្រុមបាតុករ ដែលបានបាតុកម្មនៅក្នុងទីក្រុងជាច្រើនខែមក។ អត្ថបទទាក់ទង ហុងកុង៖ ក្រុមប្រជាធិបតេយ្យ ផ្ដួលក្រុមប៉េកាំងក្នុងការបោះឆ្នោតក្រុមប្រឹក្សាស្រុក ហុងកុង រៀបចំការបោះឆ្នោតលើកដំបូងក្រោយផ្ទុះបាតុកម្ម ទាក់ទិនទៅនឹងការបោះឆ្នោតនេះ ប្រមុខការទូតចិន វ៉ាង យី បានលើកឡើងថា លទ្ធផលការបោះឆ្នោតនេះ មិនមែនជាលទ្ធផលចុងក្រោយនៅឡើយទេ ហើយត្រូវរងចាំមើលលទ្ធផលចុងក្រោយសិន។ ទន្ទឹមនេះ លោកវ៉ាង បានគូសបញ្ជាក់ទៀតថា បើទោះបីជា មានអ្វីកើតឡើងក៏ដោយ ទីក្រុងហុងកុងនៅតែជាផ្នែកមួយ និងជាតំបន់រដ្ឋបាលពិសេសរបស់ចិននេះដដែល។ នេះបើតាមការអះអាងរបស់ប្រមុខការទូតចិនប្រាប់អ្នកការសែត បន្ទាប់ពីមានជំនួបជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ នាទីក្រុងតូក្យូ នៅថ្ងៃទី២៥ ខែវិច្ឆិកា។ ជាមួយគ្នានេះដែរ ក្នុងន័យព្រមានដល់បុគ្គលទាំងឡាយណា ដែលចង់បំផ្លាញទីក្រុងពាក់កណ្តាលស្វយ័តមួយនេះ ប្រមុខការទូតចិន គូសបញ្ជាក់យ៉ាងដូច្នេះថា រាល់ការប៉ុនប៉ង បំផ្លិចបំផ្លាញវិបុលភាព និងស្ថិរភាពទីក្រុងហុងកុង នឹងមិនទទួលបានជោគជ័យអ្វីឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។ សូមបញ្ជាក់ថា ទីក្រុងហុងកុង នៅថ្ងៃទី២៤ ខែវិច្ឆិកា បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកជាលើកដំបូងបង្អស់ បន្ទាប់ពីមានបាតុកម្មអស់រយៈពេល ៦ខែកន្លងមក។ តាមរយៈការបោះឆ្នោតមួយនេះ បេក្ខជនមាននិន្នាការរកលទ្ធិប្រជាធិបតេយ្យ បានទទួលការគាំទ្រយ៉ាងច្រើនលើសលុប។ ក្នុងនោះបេក្ខជនប្រជាធិបតេយ្យ បានទទួលកៅអីច្រើនជាងពាក់កណ្តាល ខណៈពេលកៅអីក្រុមប្រឹក្សាស្រុកសរុបមាន ៤៥២។ ចំណែកអ្នកទៅបោះឆ្នោត ក៏មានចំនួនច្រើនផងដែរក្នុងការបោះឆ្នោតលើកនេះ ពោលគឺមានចំនួនរហូតដល់ ៧១,២ភាគរយនៃអ្នកមានឈ្មោះបោះឆ្នោតជាងបួនលាននាក់៕ | ហុងកុង គឺជាផ្នែកមួយរបស់ប្រទេសចិន បើទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយ។ នេះបើតាមការលើកឡើងរបស់លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន នៅថ្ងៃទី២៥ ខែវិច្ឆិកា នៅលើទឹកដីជប៉ុន។ ការអះអាងរបស់ប្រមុខការទូតចិនបែបនេះ បន្ទាប់ពីបេក្ខជនមាននិន្នាការរកលទ្ធិប្រជាធិបតេយ្យ បានទទួលសំឡេងឆ្នោតយ៉ាងលើសលុបនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាស្រុក។ |
ថ្លែងក្នុងពីធីបើកការដ្ឋានសាងសង់ឡើងវិញ ផ្លូវជាតិលេខ១១ ដែលជាជំនួយរបស់ចិន នៅព្រឹកថ្ងៃទី២៣ មីនា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា ចិនបានផ្ដល់ជំនួយច្រើនធំធេងមកកម្ពុជា សម្រាប់ដំណើការអភិវឌ្ឍប្រទេស ។ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ជំនួយរបស់ចិនមិនត្រឹមតែលើស្ទួយសេដ្ឋកិច្ចនោះទេ តែវាក៏ជាជំនួយពង្រឹងឯករាជ្យនយោបាយកម្ពុជាផងដែរ។ ក្នុងន័យនេះនាយករដ្ឋមន្ត្រី បានពន្យល់ថា កម្ពុជាមានទំនាក់ទំនងល្អ ជាលក្ខណៈកុងសង់ស៊ីសរបស់រដ្ឋាភិបាល ចាប់តាំងពីជំនាន់ព្រះបរមរតនកោដ្ឋ សម្ដេចនរោត្តម សីហនុ មកដល់បច្ចុប្បន្ន។ ប៉ុន្តែមិនមែនមានន័យថា រដ្ឋាភិបាលបោះបង់នយោបាយការបរទេសទំនាក់ទំនងជាមួយបណ្ដាប្រទេសជុំវិញពិភពលោកនោះទេ។ សម្រាប់សម្ដេច ហ៊ុន សែន គោលនយោបាយការបរទេសកម្ពុជា គឺសម្លឹងទៅមើលប្រទេសណា ដែលជួយកម្ពុជាពិតប្រាកដប៉ុណ្ណោះ។ សូមស្ដាប់សំឡេងនាយករដ្ឋមន្ត្រី៖ ដោយមិននិយាយពីអតីតកាល ទំនាក់ទំនងកម្ពុជា-ចិន កំពុងរីកចម្រើនខ្លាំងលើគ្រប់វិស័យ តាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដោយគិតចាប់ពីឆ្នាំ២០១០ មកដល់បច្ចុប្បន្ននេះ។ ប៉ុន្តែទំនាក់ទំនងស្អិតល្មួតរវាងកម្ពុជា-ចិន ក៏បានក្លាយជារូបភាពអាក្រក់ នៅក្នុងក្រសែភ្នែករបស់សាធារណៈជនទូទៅ និងមេដឹកនាំដែលមិនគាំទ្រចិនផងដែរ។ អត្ថបទទាក់ទង អ្នកជំនាញ៖ ផ្នត់គំនិតអវិជ្ជមានចំពោះចិនអាចធ្វើឲ្យប៉ះពាល់ចំណងមិត្តភាពរវាងកម្ពុជា និងចិន សម្ដេច ហ៊ុន សែន ៖ប្រទេសខ្លះចង់បំផ្លាញចិន ដែលមករកស៊ីនៅកម្ពុជា ទូតចិន ៖លោកខាងលិចច្រណែន ទើបបង្កើតព័ត៌មានបង្ខូចឈ្មោះអ្នកវិនិយោគចិននៅកម្ពុជា មន្ត្រីរដ្ឋាភិបាល៖ គ្មានឡើយ ការលាងលុយកខ្វក់របស់វិនិយោគិនចិននៅកម្ពុជា លោក លី ខឹឈាំង៖ ចិននឹងផ្តល់ជំនួយចាំបាច់ដល់កម្ពុជា ដើម្បីរក្សាស្ថិរភាព ចិនផ្ដល់កម្ចីជិត១ពាន់លានដុល្លារ ដើម្បីសាងសង់ព្រលានយន្តហោះថ្មីនៅភ្នំពេញ នាយករដ្ឋមន្ត្រីចិនប្រកាសបន្តគាំទ្រការអភិវឌ្ឍរបស់កម្ពុជា និងកសាងស្ពានមិត្តភាពរួមគ្នា កន្លងមកអ្នកវិភាគមួយចំនួន លើកឡើងថា កម្ពុជា កំពុងមានគោលនយោបាយទន់ទោលទៅរកប្រទេសចិនខ្លាំង ដែលហាក់កំពុងផ្ទុយពីគោលនយោបាយអព្យាក្រឹត្យខ្លួន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ អ្នកវិភាគព្រួយបាម្ភពីគោលនយោបាយការបរទេសនេះ នឹងអាចឲ្យកម្ពុជាធ្លាក់ចូលទៅក្នុងរូបភាព នាទស្សវត្ស៦០ និងទស្សវត្ស៧០។ បន្ថែមពីនេះ គោលនយោបាយការបរទេសចិន ត្រូវបានប្រទេសនៅលោកខាងលិចមើលឃើញថា ចិនកំពុងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយយកប្រទេសតូចៗដូចជាកម្ពុជា ដើម្បីធ្វើជាឈ្នាន់សម្រាប់ពង្រីកអំណាចរបស់ចិនប៉ុណ្ណោះ។ ងាកមកការវិនិយោគចិននៅកម្ពុជាវិញ ប្រទេសលោកខាងលិច មើលឃើញថា ចិនគ្មានភាពស្មោះត្រង់ជាមួយកម្ពុជាឡើយ ពោលរាល់ការវិនិយោគទាំងនោះ ចិនតែងតែសម្លឹងឃើញទទួលផលច្រើនជាងកម្ពុជាដែលជាម្ចាស់តំបន់។ ហើយអ្វីដែលលោកខាងលិចនេះ សង្កេតឃើញនោះ ភាគច្រើនអ្នកវិនិយោគចិនសម្រុកមកកម្ពុជា ដើម្បីគេចវេះពីការតាមដានរបស់អាជ្ញាធរចិន និងលាងលុយកខ្វក់ជាដើម ។នេះបើតាមសារព័ត៌មាន The New York Times កន្លងមក។ តែយ៉ាងណាសម្ដេច ហ៊ុន សែន ចាត់ទុកសម្តីរបស់បរទេសទាំងនោះ គ្រាន់តែជាការច្រណែន និងចង់បំផ្លាញទំនាក់ទំនងរវាងកម្ពុជា-ចិនប៉ុណ្ណោះ៕ | ភ្នំពេញ៖ «ចិនគឺជាមិត្ត និងជាបងប្អូនកម្ពុជា»។ នេះគឺជាគោលនយោបាយការបរទេស របស់រដ្ឋាភិបាលដែលដឹកនាំដោយសម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការបង្កើនទំនាក់ទំនងយ៉ាងជិតស្និតជាមួយចិន។ ក្នុងកែវភ្នែកសម្ដេច ហ៊ុន សែន ចិនគឺជាមិត្ត ដែលជួយអភិវឌ្ឍន៍កម្ពុជា ដោយស្មោះត្រង់អស់ពីចិត្ត ខុសពីប្រទេសដទៃ។ |
លោក ផុស សុវណ្ណ វាយតម្លៃថា ដំណើរការផ្សព្វផ្សាយពីស៊ីហ្គេមនេះ មានភាពរលូន និងល្អប្រសើរ ។ ជាពិសេសការផ្សព្វផ្សាយមានការផុសផុល និងទូលំទូលាយ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ ប្រធានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) រូបនេះ បានបញ្ជាក់ថា៖«សម្រាប់ការផ្សព្វផ្សាយអំឡុងពេលនេះ យើងគិតជាស្ថានភាពទូទៅ ឃើញថា មានស្ថានភាពល្អប្រសើរ ព្រោះថាប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្សព្វផ្សាយបានទូលំទូលាយហើយ បែបវិជ្ជមានទៀត ពីកម្ពុជា»។ ចំពោះការផ្សព្វផ្សាយវិញ លោក ផុស សុវណ្ណ អះអាងថា មិនមានការរឹតត្បិតដល់អ្នកកាសែតនោះទេ ប៉ុន្តែវាមានលក្ខខណ្ឌខ្លះ ដែលទាមទារឱ្យអ្នកកាសែតចូលរួមអនុវត្តតាមដែរ ដូចជាការកំណត់ទីតាំងសម្រាប់អ្នកកាសែតឈរថតរូបជាដើម ព្រោះដោយសារចង់រក្សាសណ្ដាប់ធ្នាប់ និងមិនឱ្យរំខានអារម្មណ៍ដល់អ្នកទស្សនាការប្រកួតប៉ុណ្ណោះ។ បើតាមលោក សុវណ្ណ កម្ពុជា ទទួលបានផលចំណេញច្រើន ពីការរៀបចំស៊ីហ្គេមនេះ។ | ដំណើរការប្រកួតកីឡាស៊ីហ្គេម លើកទី៣២នេះ មានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងមានផលចំណេញច្រើន សម្រាប់កម្ពុជា ជាម្ចាស់ផ្ទះ។ នេះបើតាមលោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ។ |
ការសិក្សាដែលត្រូវបានចេញផ្សាយលើទំព័រវេទិកាសុខភាព JAMA ដោយក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Michigan បានបង្ហាញថា បច្ចុប្បន្នស្ទើរតែពាក់កណ្តាលនៃមនុស្សចាស់ដែលបានស្លាប់ គឺមានការធ្វើរោគវិនិច្ឆ័យថាមានជំងឺវង្វេង។ អត្រាអ្នកស្លាប់ជាមួយអាការជំងឺវង្វេងមានសន្ទុះកើនឡើងខ្លាំងគឺដល់ទៅ ៣៦ភាគរយក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។ ការអះអាងនេះបានធ្វើឡើងដោយពឹងផ្អែកលើទិន្នន័យនៃការសិក្សាពីមនុស្ស ៣,៥លាននាក់ដែលមានអាយុលើសពី ៦៧ឆ្នាំឡើង និងបានស្លាប់អំឡុងឆ្នាំ២០០៤ ដល់២០១៧។ ការសន្និដ្ឋានបានធ្វើឡើងតាមការវិភាគលើសំបុត្រវិនិច្ឆ័យរោគក្នុងរយៈពេល ២ឆ្នាំចុងក្រោយនៃជីវិតរបស់អ្នកជំងឺដែលគ្រូពេទ្យប្រចាំរបស់ពួកគេបានផ្តល់ឱ្យក្រុមអ្នកស្រាវជ្រាវ។ ក្នុងឆ្នាំ២០០៤ សំបុត្រវិនិច្ឆ័យរោគចុងក្រោយក្នុងជីវិតអ្នកជំងឺប្រហែល ៣៥ភាគរយ មានការកត់សម្គាល់យ៉ាងហោចណាស់មួយដងអំពីជំងឺវង្វេង ហើយវាកើនឡើងដល់ ៤៧ភាគរយនៅឆ្នាំ២០១៧។ ចំណែកអ្នកជំងឺដែលមានសំបុត្រវិនិច្ឆ័យរោគកត់ត្រាអំពីជំងឺវង្វេងយ៉ាងហោចណាស់ ២ដងមានអត្រា ៣៩ភាគរយដែលកើន ២៥ភាគរយបន្ថែមពីលើអត្រាឆ្នាំ ២០០៤។ អត្រាអ្នកស្លាប់ដែលមានរោគវិនិច្ឆ័យជំងឺវង្វេងមានការហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់។ វាគឺជាដំណឹងមិនល្អមួយប៉ុន្តែវានឹងជួយមនុស្សទូទៅឱ្យយល់ដឹងកាន់តែប្រសើរឡើង និងប្រុងប្រយ័ត្នឱ្យបានខ្ពស់អំពីបញ្ហានេះ។ លើសពីនេះ វានឹងជួយដាស់តឿនរម្លឹកចំពោះមនុស្សចាស់ឱ្យបានពិភាក្សាជាមុនជាមួយគ្រួសារ និងគ្រូពេទ្យជំនាញ ដើម្បីតាមដានសមត្ថភាពយល់ដឹង និងថែទាំសុខភាពខួរក្បាលមុនវិវដ្តទៅជាជំងឺវង្វេង។ គួរបញ្ជាក់ថា នេះគឺជាការសិក្សាដែលបានរកឃើញថាមានអ្នកស្លាប់ជាច្រើនមានការវិនិច្ឆ័យរោគថាមានជំងឺវង្វេង។ វាមិនទាន់មានការអះអាងច្បាស់លាស់ថាអ្នកស្លាប់នោះបានស្លាប់ដោយសារជំងឺវង្វេងឡើយ៕ | ការសិក្សាថ្មីមួយបានបង្ហាញថា ស្ទើរតែពាក់កណ្ដាលនៃមនុស្សចាស់ដែលបានស្លាប់ គឺសុទ្ធតែមានជំងឺវង្វេងនៅពេលធ្វើរោគវិនិច្ឆ័យ។ អត្រានេះត្រូវបានកត់សម្គាល់ថាកើនឡើងយ៉ាងឆាប់រហ័ស គឺដល់ទៅ៣៦ភាគរយឯណោះ ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ។ ប៉ុន្តែការកើនឡើងឆាប់រហ័សនេះ នឹងធ្វើឱ្យមនុស្សទូទៅយល់ដឹងកាន់តែប្រសើរឡើង និងប្រុងប្រយ័ត្នឱ្យបានខ្ពស់អំពីបញ្ហានេះ។ |
វិទ្យុសំឡេងប្រជាធិបតេយ្យ VOD បានផ្សាយព័ត៌មានកាលពីថ្ងៃទី១០ខែកុម្ភៈឱ្យដឹងថា លោក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោក បានចុះហត្ថលេខាលើសេចក្តីប្រកាសផ្តល់ជំនួយចំនួន១០ម៉ឺនដុល្លារដល់ប្រទេសតួកគី។ បើទោះជាបានស្រង់ការពន្យល់របស់អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រីក៏ដោយ ដំណឹងនេះត្រូវបានបដិសេធដោយលោក ហ៊ុន ម៉ាណែត ផ្ទាល់។ លោក ហ៊ុន ម៉ាណែតបានសរ សេរនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយស្នើឱ្យវិទ្យុ VOD បង្ហាញភស្តុតាងដែលបញ្ជាក់ថាលោកបានចុះហត្ថលេខានោះ។ លោក ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះ៖«ខ្ញុំត្រូវការការបំភ្លឺមួយដែលមានភាពប្រាកដប្រជា និងការទទួលខុសត្រូវ។ ខ្ញុំសុំអោយវិទ្យុ VOD បង្ហាញឯកសារដែលបញ្ជាក់ថាខ្ញុំបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅអោយប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះខ្ញុំមិនបានដឹងរឿងនេះ ហើយខ្ញុំក៍មិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលដែរ។»។ ចំពោះលោក ហ៊ុន ម៉ាណែត បើសិនជាវិទ្យុ VOD មិនមានឯកសារបង្ហាញនោះទេ វិទ្យុត្រូវសុំទោស និងចុះផ្សាយកែតម្រូវ។ «ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវនិងច្បាស់លាស់ទេ។»។ នេះជាការគូសបញ្ជាក់របស់ លោក ហ៊ុន ម៉ាណែត។ នៅក្នុងអត្ថបទដដែលនោះ វិទ្យុVOD បានស្រង់ការអធិប្បាយរបស់អ្នកវិភាគមួយចំនួនដែរ ដែលនិយាយថា វាពិតជាមិនត្រូវត្រូវតាមច្បាប់ឡើយ បើសិនជាលោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាជំនួសសម្តេចនាយករដ្ឋមន្ត្រីលើសេចក្តីប្រកាសផ្តល់ជំនួយទៅប្រទេសតួកគីនោះ។ ក្នុងសំណុំរឿងដដែលនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសរសេរពន្យល់ និងបង្ហាញប្រតិកម្មចំពោះវិទ្យុ VODដែរនាយប់ថ្ងៃទី១១ខែកុម្ភៈនេះ។ សម្ដេចបានសរសេរពន្យល់សាធារណជនថា បើយោងតាមច្បាប់ គឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់ដែលមានសិទ្ធិបញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិ។ ការចុះផ្សាយរបស់វិទ្យុ VOD បានធ្វើឱ្យសម្ដេចតាំងសំណួរថា៖«តើការចោទលើហ៊ុន ម៉ាណែតជាការវាយប្រហារខាងនយោបាយឬជាការភាន់ច្រឡំ? ខ្ញុំទុកពេលឲ្យសូមទោសជាសាធារណៈ រយៈពេល៧២ម៉ោងដោយសុំទោសរាជរដ្ឋាភិបាលផង និងសុំទោស ហ៊ុន ម៉ាណែ តផង។»។ សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យក្រសួងព័ត៌មាន ត្រូវធ្វើការជាមួយVOD និងលោក គី តិច ដែលប្រធានមេធាវីរាជរដ្ឋាភិបាលផង។ «យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំនិងត្រឹមត្រូវរបស់យើងនោះឡើយ។»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល៕ | លោក ហ៊ុន ម៉ាណែត បានស្នើឱ្យវិទ្យុ VOD បង្ហាញភស្តុតាងដែលបង្ហាញថា លោកបានចុះហត្ថលេខាប្រកាសផ្តល់ជំនួយចំនួន១០ម៉ឺនដុល្លាររបស់ប្រទេសតួកគី ដូចការផ្សព្វផ្សាយរបស់ខ្លួន។ នៅថ្ងៃនេះដដែល សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងច្រានចោលការផ្សព្វផ្សាយរបស់វិទ្យុ VOD ហើយស្នើឱ្យក្រសួងព័ត៌មានធ្វើការជាមួយជាមួយវិទ្យុនេះ ដើម្បីវិទ្យុនេះសុំទោសជាសាធារណៈ ឬក៏ត្រូវជាប់បណ្ដឹង។ |
លោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេតបានបង្ហាញក្តីកង្វល់លើប្រព័ន្ធការពាររបស់ក្រុមព្រះខ័នរាជស្វាយរៀងថា ជាក្រុមមានប្រព័ន្ធការពារដ៏រឹងមាំ ដែលអាចជាឧបសគ្គសម្រាប់ខ្សែប្រយុទ្ធខ្លួនក្នុងការសម្រេចទី នាជំនួបលើទឹកដីខេត្តស្វាយរៀងនៅល្ងាចនេះ។ តែយ៉ាងណាគ្រូបង្វឹករូបនេះ ប្តេជាថា លោកនឹងព្យាយាមរៀបចំតំបន់ឲ្យបានល្អ ដើម្បីស្វែងរកជ័យជម្នះសម្រាប់ជំនួបក្រៅទឹកដីមួយនេះ។ «ខ្ញុំគិតថា ព្រះខ័នរាជស្វាយរៀងឆ្នាំនេះ ល្អប្រសើរជាងឆ្នាំមុន ដោយសារមានប្រព័ន្ធការពាររឹងមាំដែលជួយឲ្យរបូតគ្រាប់បាល់តិចមែនទែន។ កត្តានេះជាផលលំបាកមួយសម្រាប់ខ្សែប្រយុទ្ធរបស់យើង តែយើងនឹងព្យាយាមរៀបចំតំបន់ប្រយុទ្ធឲ្យបានល្អនៅថ្ងៃនេះ»។ នេះជាការបង្ហាញក្តីកង្វល់និងការប្តេជ្ញារបស់លោក ហៅ សុជាតិ ក្នុងផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយប្រកួតចាញ់វិសាខា ៣-២ កាលពីសប្តាហ៍មុន។ ព្រះខ័នរាជស្វាយរៀង ទើបតែរបូតគ្រាប់បាល់ពីរគ្រាប់ប៉ុណ្ណោះ សម្រាប់ការប្រកួត៧លើករបស់ខ្លួនក្នុងក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ។ គ្រាប់បាល់ទាំងនេះរបូតក្នុងជ័យជម្នះ ៥-១ លើក្រុមភ្នំពេញក្រោន និងស្មើ ១-១ ជាមួយក្រុមអង្គរថាយហ្គឺរ។ ចំនួនគ្រាប់បាល់នេះ ធ្វើឲ្យព្រះខ័នរាជស្វាយរៀងក្លាយជាក្រុម ដែលរបូតគ្រាប់បាល់តិចជាងគេប្រចាំសប្តាហ៍ទី៧ ដែលមានណាហ្គាវើលរបូត៥គ្រាប់ និងវិសាខា៦គ្រាប់។ ព្រះខ័នរាជស្វាយរៀង ដែលឈរកំពូលតារាងក្នុងសប្តាហ៍ទី៧បានធ្លាក់មកឈរលេខរៀងទី៣បណ្តោះអាសន្ន ក្រោយណាហ្គាវើលយកឈ្នះអង្គរថាយហ្គឺរ ៤-0 ក្នុងជំនួបកាលពីល្ងាចថ្ងៃសៅរ៍ ដើម្បីឡើងឈរកំពូលតារាងបណ្តោះអាសន្នមាន២១ពិន្ទុ។ តែបើព្រះខ័នរាជស្វាយរៀងអាចប្រើភាពមានប្រៀបក្នុងនាមជាម្ចាស់ផ្ទះយកឈ្នះបឹងកេតនៅថ្ងៃនេះ ស្វាយរៀងបន្តគ្រងកំពូលតារាងប្រចាំសប្តាហ៍ទី៨ ដោយមាន២២ពិន្ទុ។ ក្រៅពីជំនួបរវាងព្រះខ័នរាជស្វាយរៀងជាមួយបឹងកេតនៅម៉ោង៦ល្ងាច នាកីឡដ្ឋានខេត្តស្វាយរៀង នៅថ្ងៃអាទិត្យទី១៩ ឧសភានេះដែរ ក៏មានការប្រកួត៣គូទៀតផលដែរ។ ក្នុងនោះកីឡដ្ឋាន EDC នឹងក្លាយជាទីតាំងកាត់សេចក្តីជំនួបរវាងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិជាមួយក្រុមអគ្គិសនីកម្ពុជា ខណៈគីរីសុខសែនជ័យ បើកទ្វារកីឡដ្ឋានខ្លួន ស្វាគមន៍ក្រសួងការពារជាតិ ស្របពេលអាស៊ីអឺរ៉ុបទទួលក្រុមបាតតារាងកំពង់ចាមនៅកីឡដ្ឋាន A.E.U Sport Park។ ការប្រកួតទាំង៣គូនេះ ធ្វើឡើងនៅម៉ោង៣និង៣០នាទីរសៀលដូចគ្នា៕ | ក្រុមព្រះខ័នរាជស្វាយរៀងត្រូវបើកទ្វារកីឡដ្ឋានខ្លួន ស្វាគមន៍ភ្ញៀវបឹងកេត នាជំនួបក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកនៅម៉ោង៦ល្ងាចថ្ងៃទី១៩ ឧសភានេះ។ ប្រព័ន្ធការពារដ៏រឹងមាំរបស់ក្រុមនេះ ត្រូវបានគ្រូបង្វឹកក្រុមបឹងកេតចាត់ទុកជាឧបសគ្គរាំរាំងសម្រាប់ខ្លួនក្នុងការរកគ្រាប់បាល់។ ប៉ុន្តែលោកនឹងព្យាយាមរៀបចំប្រព័ន្ធប្រយុទ្ធឲ្យបានល្អនៅថ្ងៃនេះ។ ក្រៅពីគូនេះ ក៏មានការប្រកួតបីគូទៀតផងដែរ ក្នុងនោះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិប៉ះអគ្គិសនីកម្ពុជា គីរីវង់សុខសែនជ័យស្វាគមន៍ក្រសួងការពារជាតិ រីឯអាស៊ីអឺរ៉ុបជួបកំពង់ចាម។ |
ដោយឃើញពីភាពសំខាន់នៃការធ្វើទីផ្សារបែបវីដេអូនេះហើយ បានជាក្រុមហ៊ុនមួយចំនួន នាំគ្នារកអ្នកជំនាញផលិតវីដេអូ ដើម្បីជួយជំរុញក្នុងការធ្វើទីផ្សាររបស់ខ្លួន ដោយបានចំណាយនូវថវិកាយ៉ាងច្រើននឹងត្រូវប្រើប្រាស់ថវិកាផ្សេងទៀត សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ។ ដោយមើលឃើញបែបនេះហើយ និងក៏ជាផ្នែកមួយ ដើម្បីជួយជំរុញអាជីវកម្មនៅកម្ពុជា កាន់តែរីកចម្រើនឡើងនោះ សារព័ត៌មានថ្មីៗ ក៏បានបង្កើតសេវាកម្មផលិតជាវីដេអូគ្រប់ប្រភេទ ប្រកបដោយគុណភាព និងតម្លៃសមរម្យ ដូចជាវីដេអូស្ពតពាណិជ្ជកម្ម វីដេអូសម្ភាសន៍ វីដេអូឯកសារ និងវីដេអូផ្សេងៗទៀត ស្របតាមតម្រូវការរបស់អតិថិជន ដែលសម្របសម្រួល ដោយអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងអ្នកថតវីដេអូ និងកាត់តដែលមានបទពិសោធន៍ច្បាស់លាស់។ ការផលិតវីដេអូជាមួយនឹងសារព័ត៌មានថ្មីៗ ក្រៅតែទទួលបានគុណភាពនៃវីដេអូ និងតម្លៃដ៏សមរម្យហើយនោះ លោកអ្នកនឹងទទួលបានការផ្សព្វផ្សាយលើនៅបណ្តាប្រព័ន្ធផ្សព្វផ្សាយរបស់សារព័ត៌មានថ្មីៗ ដោយឥតគិតថ្លៃ រួមមាន www.thmeythmey.com, YouTube Channel, ThmeyThmey Facebook និងកម្មវិធីលើទូរស័ព្ទដៃ APP(iOS & Android)។ សម្រាប់ព័ត៌មានមានបន្ថែម ឬ ចង់ទទួលបានការប្រឹក្សា លោកអ្នកអាចទំនាក់ទំនងផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់សារព័ត៌មានថ្មីៗ តាមរយៈលេខទូរសព្ទ (+855) 86 654 846, 12 900132 ៕ | ដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថា ការធ្វើទីផ្សារ (Marketing) សម្រាប់អាជីវកម្មមួយ គឺជារឿងដែលចាំបាច់បំផុត។ បើនិយាយដល់ការធ្វើទីផ្សារវិញ វាមានច្រើនបែប ច្រើនរបៀប ក្នុងនោះការផលិតជាវីដេអូ គឺជារឿងដ៏សំខាន់បំផុត និងពេញនិយម។ |
សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាង នាយយ៉ាន អ្នកសារព័ត៌មានថ្មីៗ និងលោក អ៊ឹង សំអាត ដែលជាម្ចាស់រថយន្ត ខាងក្រោមដូចតទៅ៖ | ភ្នំពេញ៖ លោក អ៊ឹង សំអាត ជាម្ចាស់រថយន្តស្ព័រប្រភេទបុរាណ Mercedes Benz SL560។ លោក ពេញចិត្តនឹងរថយន្តមួយប្រភេទនេះណាស់ ដោយសារតែវាធន់ រឹងមាំ ប្រើប្រាស់បានយូរ។ លោក អ៊ឹង សំអាត តែងតែប្រើប្រាស់រថយន្តស្ព័របុរាណនេះជាប្រចាំ ដោយជិះទៅធ្វើការ ទៅពិសារអាហារពេលព្រឹក ឬជិះទៅកម្សាន្តតាមតំបន់ផ្សេងៗថែមទៀតផង៕ |
ផ្ដើមខ្លឹមសារដំបូងលោក ប្រាក់ សុខុន បានលើកពីសាវតានៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលផ្ដើមចេញពីជំនួបដំបូងរវាងព្រះបរមរដ្ឋរតនកោដ្ឋ សម្ដេច នរោត្តម សីហនុ និងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាឆ្នាំ១៩៨៧ នៅប្រទេសបារាំងមក ដើម្បីបើកផ្លូវចរចាពិតប្រាកដ ឆ្ពោះទៅរកដំណោះស្រាយនយោបាយជាស្ថាពរ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយនៃជម្លោះកម្ពុជា។ ៤ឆ្នាំក្រោយមកទើបកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីសអំពីបញ្ហាកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលត្រូវបានរៀបចំឡើងដើម្បីថែរក្សា និងការពារអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា ។ រៀបរាប់ដោយអន្លើនេះហើយ លោក ប្រាក់ សុខុន ក៏បានលើកយកបញ្ហាអធិបតេយ្យភាពកម្ពុជា មកបកស្រាយ។ លោកថា អធិបតេយ្យភាពកម្ពុជា មិនមានចែងទាល់តែសោះនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសថា កម្ពុជានឹងត្រូវស្ថិតនៅក្រោមអណាព្យាបាលអន្តរជាតិ បន្ទាប់ពីដំណាក់កាលបណ្ដោះអាសន្ន ពោលគឺក្រោយពេលបេសកកម្ម UNTAC ត្រូវបានបញ្ចប់នៅឆ្នាំ១៩៩៣នោះ។ ប្រមុខការទូតកម្ពុជា បានពន្យល់ថា៖« អ្វីដែលកម្ពុជាត្រូវបន្តគោរពនោះ គឺកិច្ចព្រមព្រៀងទាំងឡាយ ដែលកម្ពុជាបានភ្ជាប់ខ្លួន ក្នុងឋានៈជាសមាជិកពេញសិទ្ធិនៃអង្គការសហប្រជាជាតិ ដូចសមាជិកដទៃទៀតនៃអង្គការនេះតែប៉ុណ្ណោះ។ ពេលនេះកម្ពុជាបានក្លាយ ហើយរក្សាខ្លួនជារដ្ឋអធិបតេយ្យភាពពេញលេញដូចរដ្ឋឯទៀត នៃសហគមន៍អន្តរជាតិដែរ»។ ដ្បិតរដ្ឋាភិបាល អះអាងពីការរក្សាជំហរអធិបតេយ្យភាពខ្លួនក្តី ក៏កម្ពុជា នៅតែរងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នងពីប្រទេសភាគីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងចំពោះមុខអង្គទូតឥណ្ឌូណេស៊ី , ជប៉ុន ,បារាំង និងអាមេរិកប្រចាំកម្ពុជា នាពិធីប្រារព្វខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូច្នេះថា៖« ជាការគួរឱ្យសោកស្ដាយ ទោះបីជាមានការប្ដេជ្ញាជាឱឡារិករបស់ភាគីផ្សេងទៀតនៃ កិច្ចព្រមព្រៀងស្តីពីអធិបតេយ្យ បូរណភាពទឹកដី ការមិនរំលោភបំពាន អព្យាក្រឹត្យភាព និងឯកភាពជាតិរបស់កម្ពុជា ក្នុងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ទោះក្រោមរូបភាពណា ដោយផ្ទាល់ ឬប្រយោលក៏ដោយ ក៏កម្ពុជានៅតែទទួលរងនូវការប៉ុនប៉ងជាបន្តបន្ទាប់ ក្នុងការផ្លាស់ប្ដូររបបតាមមធ្យោបាយដែលគ្មានលក្ខណៈប្រជាធិបតេយ្យទាល់តែសោះ»។ ជុំវិញបញ្ហាកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ មានមតិខ្លះថា កិច្ចព្រមព្រៀងនេះ លែងមានសុពលភាពទៀតហើយ ក្រោយកម្ពុជាបង្កើតរដ្ឋធម្មនុញ្ញនៅឆ្នាំ១៩៩៣ ដោយបានបញ្ចូលគោលការណ៍សំខាន់នៃកិច្ចព្រមព្រៀងនេះ ទៅច្បាប់កំពូលកម្ពុជា។ មតិខ្លះ នៅតែយល់ថា កិច្ចព្រមព្រៀងនេះ នៅតែមានតម្លៃ និងទាមទារឱ្យរដ្ឋាភិបាល គោរពឱ្យបាននូវសិទ្ធសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ជាពិសេសក្រុមប្រឆាំងរដ្ឋាភិបាល បានលើកយកបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មកបកស្រាយថា រដ្ឋាភិបាលបិទសិទ្ធិបញ្ចេញមតិ និងចាប់ឃុំខ្លួនរាល់អ្នករិះគន់ និងតវ៉ាផងដែរ។ តែយ៉ាងណាលោក ប្រាក់ សុខុន បានលើកឡើងថា ពាក្យប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺជាឧបករណ៍នយោបាយប៉ុណ្ណោះ។ « ជាការគួរឱ្យសោកស្ដាយ ប្រជាធិបតេយ្យ រួមទាំងសិទ្ធិមនុស្ស ត្រូវបានប្រើប្រាស់ ជាឧបករណ៍នយោបាយ ស្របតាមកាលានុវត្តភាពភូមិសាស្ត្រនយោបាយ សម្រាប់ផលប្រយោជន៍ប្រទេសធំៗមួយចំនួនទៅវិញ»។ នេះជាការលើកឡើងរបស់ប្រមុខការទូតកម្ពុជា ដែលបានបន្ថែមថា ប្រជាធិបតេយ្យមិនមែនកើតឡើងដោយឯកឯង ឬក៏ជបបាននោះទេ។ ប្រជាធិបតេយ្យ ក៏មិនមែនជាទំនិញដែលនាំចេញ នាំចូលពីប្រទេសមួយ ទៅប្រទេសមួយទៀតនោះដែរ ទោះបីជះលុយរាប់លានដុល្លារក៏ដោយ។ ប្រជាធិបតេយ្យជាគុណតម្លៃ ដែលបានមកពីការរៀនសូត្យហើយ ដែលត្រូវកសាង និងពង្រឹងមួយជំហានម្ដងៗ។ អត្ថបទទាក់ទង តើឥស្សរជនរូបណាខ្លះដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស? លោក សុខ ទូច សួរ៖ បើកិច្ចព្រមព្រៀងក្រុងប៉ារីស នៅមានសុពលភាព ហេតុអ្វីមិនអាចយកមកដោះស្រាយបាន ពេលប្រទេសជិតខាងឈ្លានពាន? សម្រាប់អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) កិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាមូលដ្ឋានគ្រឹះអនុញ្ញាតឱ្យកម្ពុជាអាចបញ្ចប់ជម្លោះ និងបន្តកិច្ចស្តារនិងកសាងសន្តិភាព ហើយខ្មែរទាំងអស់ គួរបន្តកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាជាតិដោយយកស្មារតីរួបរួម ជជែកគ្នា វែកញែកលើគោលនយោបាយចាំបាច់ ជាជាងបណ្តុះនូវវប្បធម៌ហែកហួរ លាបពណ៌ ជេរប្រមាថ បន្លាចចាប់ចងគ្នា។ អ្នកស្រី ចក់ សុភាព សរសេរលើហ្វេសប៊ុកក្រោយថ្លែងក្នុងកិច្ចពិភាក្សាវែកញែក នៅរាជបណ្ឌិត្យសភា កាលពីថ្ងៃទី២២ តុលាថា៖«កិច្ចការដែលត្រូវបន្តគឺធ្វើឱ្យសម្រេចបានបន្ថែមនូវសន្តិភាពបែបវិជ្ជមាន ពោលគឺធានានូវវិបុលសុខនិងសេរីភាពមូលដ្ឋានរបស់ពលរដ្ឋ ហើយនេះទាមទារឱ្យខ្មែរចេះកសាងនូវទំនុកចិត្តជាមួយគ្នា ចេះធ្វើការរួមគ្នា និងដោយស្រាយបញ្ហារួមជាមួយគ្នាដូចដែលស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពបានត្រួសត្រាយមក»។ តែយ៉ាងណារដ្ឋាភិបាល ឱ្យតម្លៃលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយសារផ្សាភ្ជាប់នយោបាយឈ្នះ-ឈ្នះ របស់សម្ដេច ហ៊ុន សែន នៅឆ្នាំ១៩៩៨។ រដ្ឋាភិបាលលើកថា ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ «នយោបាយឈ្នះ-ឈ្នះ បានសម្រេចនូវគោលដៅសន្តិភាព និងការផ្សះផ្សារជាតិ ដែលស្ថិតក្នុងបេះដូង នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយដែល UNTAC មិនអាចសម្រេចបាន»។ នេះជាការលើកឡើងរបស់លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងអន្តរជាតិ៕ | ភ្នំពេញ៖ កម្ពុជា នៅតែរងការប៉ុនប៉ងផ្លាស់ប្ដូររបបប្រជាធិបតេយ្យ តាមមធ្យោបាយផ្សេងៗ បើទោះជាភាគីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានប្រកាសយ៉ាងឱឡារិកហើយថា មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ នេះបើតាមលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានថ្លែងក្នុងសន្ទរកថា នៃពិធីគម្រប់ខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២០២១)។ |
សមត្ថកិច្ចនៃអធិការដ្ឋាន នគរបាលស្រុកថ្មគោល ដែលដកស្រង់សម្តីដោយគេហទំព័រនគរបាលជាតិ បានឲ្យដឹងថា ព្រះសង្ឃព្រះនាម ស្រែ ស្រស់ ហៅឆក បានរងរបួសធ្ងន់ ដោយសារព្រះសង្ឃព្រះនាម ធី បូរី យកកាំបិតចុងស្រួចចាក់។ បើតាមមន្ត្រីប៉ូលិសមូលដ្ឋាន ព្រះសង្ឃដៃដល់ខឹងព្រះសង្ឃរងគ្រោះដែលចាក់ព្រះធម៌បង្កសំឡេងរំខានធ្វើឲ្យព្រះអង្គមិនអាចសឹងបានគ្រប់គ្រាន់។ ព្រះសង្ឃបង្កហេតុ ដែលមានព្រះជន្ម២៥ព្រះវស្សា ត្រូវបានមន្ត្រីធម្មការចាប់ផ្សឹក ហើយត្រូវបានបញ្ជូនទៅសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈព្រះសង្ឃរងគ្រោះព្រះជន្ម ៣៧ព្រះវស្សា ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកថ្មគោល ខេត្តបាត់ដំបង៕ | នៅក្នុងអាណាចក្រ ការរំខានដោយសំឡេងពីសំណាក់អ្នកជិតខាង តែងតែបង្កបញ្ហាទំនាស់។ ករណីនេះ ក៏បានរាលដល់ខាងពុទ្ធចក្រផងដែរ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែមិថុនា ក្នុងវត្តរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ |
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលគួររួមបញ្ចូលអណ្ដាតគោក្នុងរបបអាហារ ៖ ១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ នេះក៏ព្រោះតែអណ្ដាតគោជាប្រភពដ៏ប្រសើរនៃជាតិស័ង្កសីដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ ២. កាត់បន្ថយហានិភ័យនៃជំងឹខ្វះគ្រាប់ឈាមក្រហម ការទទួលទានអណ្ដាតគោក៏ផ្ដល់ឱ្យរាងកាយនូវជាតិដែកចាំបាច់ដើម្បីផលិតកោសិកាគ្រាប់ឈាមក្រហមផងដែរ។ ប្រសិនបើអ្នកមានបញ្ហាខ្វះគ្រាន់ឈាមក្រហម ឬកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះ ចូរព្យាយាមទទួលទានអណ្ដាតគោ។ ៣. បង្កើនថាមពលរាងកាយ នេះក៏ព្រោះតែវត្តមាននៃជាតិដែកនិងវីតាមីន B12 ក្នុងអណ្ដាតគោ។ ម្យ៉ាងវិញការរួមបញ្ចូលអណ្ដាតគោក្នុងរបបអាហារក៏ជួយបំបាត់បញ្ហាអស់កម្លាំងល្ហិតល្ហៃដែលជាអាការៈទូទៅបំផុតមួយនៃជំងឺខ្វះគ្រាប់ឈាមក្រហមដោយសារកង្វះជាតិដែកផងដែរ។ ៤. បង្កើនម៉ាសសាច់ដុំ នេះក៏ព្រោះតែអណ្ដាតគោមានផ្ទុកប្រូតេអ៊ីនគុណភាពខ្ពស់។ នេះហើយជាមូលហេតុដែលអ្នកចង់បង្កើនម៉ាសសាច់ដុំឆាប់រហ័សគួរព្យាយាមទទួលទានអណ្ដាតគោ។ ប្រូតេអ៊ីនក្នុងអណ្ដាតគោថែមទាំងសំខាន់ក្នុងការរក្សាសុខភាពស្បែកនិងតុល្យភាពនៃអ័រម៉ូនគួរឱ្យកត់សម្គាល់។ ៥. ពង្រឹងសុខភាពខួរក្បាលនិងសរសៃប្រសាទ អណ្ដាតគោជាប្រភពដ៏ប្រសើរនៃវីតាមីន B ដែលចាំបាច់សម្រាប់រក្សាកោសិកាខួរក្បាលសុខភាពល្អ។ វីតាមីននេះក៏សំខាន់សម្រាប់រក្សាមុខងារសរសៃប្រសាទប្រក្រតីប្រសើរផងដែរ។ ៦. បញ្ចុះសម្ពាធឈាម អណ្ដាតគោមានផ្ទុកប៉ូតាស្យូមដែលជួយបញ្ចុះសម្ពាធឈាមទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់ខុសប្រក្រតី។ ប្រយ័ត្ន! ទោះជាយ៉ាងណាគួរទទួលទានអណ្ដាតគោក្នុងកម្រិតមធ្យម ក៏ព្រោះវាមានផ្ទុកកូឡេស្តេរ៉ូល៕ ត្រួតពិនិត្យដោយ www.health.com.kh | ភាគច្រើននៃពួកយើងប្រហែលជាធ្លាប់ដឹងថាអណ្ដាតគោក៏ត្រូវបានគេយកមកចម្អិនទទួលទានជាអាហារមួយប្រភេទផងដែរ។ ទោះជាយ៉ាងណាមានអ្នកខ្លះមិនចេះញ៉ាំ ឬមិនចូលចិត្តអណ្ដាតគោឡើយ! ប៉ុន្តែក៏អាចនឹងប្ដូរចិត្តវិញមិនខានក្រោយដឹងពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វា។ ថាតើអណ្ដាតគោអាចផ្ដល់ផលល្អៗអ្វីខ្លះទៅ? |
សូមស្តាប់ប្រសាសន៍របស់លោក បូរ៉ារ័ត្ន គ្រូបង្វឹកថ្នាក់ជាតិនៃកីឡាវាយកូនឃ្លីលើតុ៖ La fédération cambodgienne de tennis table rencontrant diverses difficultés, aucun membre du bureau na souhaité me recevoir. Heureusement que lentraineur national a accepté de répondre à mes questions. Le ping-pong est très populaire en Asie et donc au Cambodge car cest un sport que lon peut pratiquer facilement en intérieur et donc chez soi. Cependant la sélection nationale cambodgienne na jamais remporté la moindre médaille au niveau du sud-est asiatique ou supérieur. Le développement de ce sport dans le royaume se heurte bizarrement à un problème de recrutement : très peu nombreuses sont les joueuses dans le pays et aucune nest en équipe du Cambodge. Les meilleurs joueurs mondiaux sont tous chinois ou dorigine chinoise. | កីឡាវាយប៉េងប៉ុង ឬវាយកូនឃ្លីលើតុ ពេញនិយមណាស់នៅកម្ពុជា។ ប៉ុន្តែកម្ពុជានៅតែមិនទាន់មានកីឡាករ ឬកីឡាការិនីជម្រើសជាតិដែលបានទទួលមេដាយថ្នាក់អាស៊ីអាគ្នេយ៍ ឬលើសនេះនៅឡើយទេ។ កម្ពុជាមានកីឡាករ និងកីឡារិនីជម្រើសជាតិមែន ប៉ុន្តែចំនួនពួកគេនៅតិចនៅឡើយ។ សហហព័ន្ធកីឡាវាយកូនឃ្លីលើតុ នៅតែជួបបញ្ហាជ្រើសរើសកីឡាករថ្នាលឲ្យបានច្រើន។ |
កីឡាករ ទូច ដេវីត បានផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានថ្មីៗថា រូបខ្លួន តែងតែប្រាថ្នាចង់ក្លាយជាកីឡាករប្រដាល់អាជីពម្នាក់។ មុនឈានដល់អាយុ ១៨ឆ្នាំ ដេវីត តែង តែមើលការប្រកួតរបស់កីឡាប្រដាល់ផ្សេងៗ ទាំងជាតិ និងអន្ដរជាតិ។ ព្រោះតែចិត្តស្រឡាញ់វិស័យកីឡាប្រដាល់ខ្លាំងពេក កីឡាកររូបនេះ បានសុំឪពុកខ្លួន ទិញសម្ភារដើម្បីហាត់ប្រដាល់។ លុះចូលដល់អាយុ ១៨ឆ្នាំ ដេវីត ចាប់ផ្ដើមហាត់ប្រដាល់ ដោយមានឪពុកជាអ្នកជួយបង្ហាត់បង្ហាញខ្លះ។ ដោយសារតែការហាត់នោះ មិនមានគ្រូ ហាត់តាមការមើលវីឌីអូតាម Youtube ផងនោះ មានពេលខ្លះ ដេវីត ឈឺដៃ និងឈឺជើងជាដើម។ សម្រាប់ការហាត់នេះ កីឡាកររូបនេះ ទទួលបានការគាំទ្រពីលោក អ៊ី ទូច ជាឪពុករបស់ខ្លួន ដោយតែងតែសន្សំលុយទិញនៅសម្ភារៈហ្វឹកហាត់ដូចជា ស្រោមដៃប្រដាល់ និងប៉ាវសាក់។ កីឡាកររូបនេះ បានដំណាលរឿងប្រាប់បន្ដទៀតថា ក្រោយពេលហាត់បានមួយឆ្នាំ ដេវីត ក៏បានសម្រេចបានសុំឪពុករបស់ខ្លួនចូលទៅហាត់នៅក្លិបអរុណរះ របស់លោកគ្រូ អាត សំរិទ្ធ។ នេះ គឺជាឱកាសដំបូងសម្រាប់ ដេវីត ឈានចូលក្នុងវិស័យកីឡាប្រដាល់។ «ក្រោយពេលហាត់ដោយខ្លួនឯង ប្រហែលបានមួយឆ្នាំ ខ្ញុំ បានសុំប៉ាទៅហាត់នៅក្លិបតែម្ដង ព្រោះចង់វៃពេក។ ខ្ញុំ ចង់យូហើយ ប៉ុន្ដែ មិនមានឱកាសដោយសារ មិនដឹងថាហាត់នៅទីណា។»។ កីឡាកររូបនេះ បានប្រាប់ដូច្នេះ។ ដោយឡែក ការហ្វឹកហាត់ដំបូង មានការលំបាកសម្រាប់ ដេវីត ប៉ុន្ដែ កីឡាកររូបនេះ មិនដែលគិតថាបោះបង់នោះទេ។ ម្យ៉ាងវិញទៀត ពេលដែលរូបយុវជននេះ ឡើងប្រកួតជាលើកដំបូង បានជ័យជម្នះ ជាហេតុធ្វើឲ្យគេ ចង់ហ្វឹកហាត់ និងប្រកួតកាន់តែខ្លាំង។ «ពេលហាត់ដំបូង មិនដែលចង់បោះបង់ទេ ម្យ៉ាងវិញទៀត ពេលឡើងវាយដំបូងៗ ចេះតែឈ្នះ ដូច្នេះ មិនមានអីទេ។ ក្រោយមកទៀត ប្រកួតប៉ះ ជាមួយគូខ្លាំងៗ ខ្ញុំចេះ តែមានរបួសខ្លះៗទៅ ប៉ុន្ដែ ខ្ញុំ មិនដែលគិតថាបោះបង់ទេ ព្រោះខំហាត់មកជាច្រើនណាស់ មកហើយ។»។ កីឡាករ ទូច ដេវីត បានដំណាលប្រាប់ដូច្នេះ។ គួរបញ្ជាក់ផងដែរថា កីឡាករ ទូច ដេវីត បានឈ្នះ មេដាយសំរឹទ្ធ លើវិញ្ញាសាកីឡាប្រដាល់សកលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ហើយធ្លាប់ឈ្នះមេដាយផ្សេងនៅក្នុងព្រឹត្តិការណ៍អន្ដរជាតិផងដែរ ដូចជាព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម និង ពានរង្វាន់ Thailand Open ឆ្នាំ២០២២៕ | កីឡាករ ទូច ដេវីត ម្ចាស់មេដាយសំរឹទ្ធកីឡាប្រដាល់សកល ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ចាត់ទុកក្តីស្រមៃក្លាយជាការពិត ក្នុងនាមជាកីឡាករប្រដាល់អាជីព។ |
លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា កិច្ចប្រជុំវាយតម្លៃនេះ ធ្វើឡើងតាមសំណើគណៈកម្មការពន្ធនាគាររាជធានី-ខេត្តចំនួន ២៣ និងគណៈកម្មការក្រសួងមហាផ្ទៃ ដែលមានមណ្ឌលអប់រំកែប្រែចំនួន៤។ «ទណ្ឌិតទាំង៥៤២នេះ(ស្រី៦៨នាក់) បានស្នើសុំលើកលែងទោសចំនួន៧០នាក់ ហើយស្នើសុំបន្ធូរបន្ថយទោសចំនួន ៤៧២នាក់»។ នេះបើតាមការបញ្ជាក់របស់លោក គឹម សន្តិភាព។ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអេឡេត្រូនិច(ZOOM) នៅថ្ងៃទី៣១មីនានេះ ។ សូមជម្រាបថា កាលពីថ្ងៃទី១២មករា ព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យស្តីពី ការបន្ថូរបន្ថយនិងលើកលែងទោស ដល់ទណ្ឌិតចំនួន៥ដងក្នុង១ឆ្នាំ។ ក្នុងនោះរួមមាន ការលើកលែងទោសនៅទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍, ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ, ពិធីបុណ្យវិសាខបូជា, ពិធីបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអុំទូក ៕ | ភ្នំពេញ៖ ទណ្ឌិត៥៤២នាក់ នឹងត្រូវគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃ ដើម្បីបន្ធូរបន្ថយនិងលើកលែងទោស នាថ្ងៃចូលឆ្នាំខ្មែរ ។ |
ក្នុងការសាងសង់អគារបន្ថែមរបស់ក្រុមហ៊ុនចិននេះ គ្រឿងបរិក្ខារបណ្ដោះអាសន្នរួមមានគ្រែចំនួន ៥ ម៉ឺននឹងត្រូវបានចែកចាយពាសពេញទីក្រុងហុងកុងរួមទាំងនៅទីតាំងឯកជនមួយចំនួនដែលអ្នកអភិវឌ្ឍឱ្យរដ្ឋាភិបាលប្រើប្រាស់ដោយមិនគិតប្រាក់។ ការវិនិយោគរបស់ក្រុមហ៊ុនចិនធ្វើឡើងក្រោយរដ្ឋាភិបាលចិនដីគោកបានសន្យាគាំទ្រយ៉ាងពេញទំហឹងដល់មេដឹកនាំហុងកុងលោកស្រី ការី ឡាំ ដើម្បីទប់ទល់ការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងជំងឺកូវីដ-១៩។ «គោលដៅបច្ចុប្បន្នគឺបង្កើនការប្រើប្រាស់ទីតាំងចត្តាឡីស័ក និងបញ្ចប់ការងារពាក់ព័ន្ធឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីជំរុញឱ្យទីក្រុងហុងកុងអាចប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង»។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលហុងកុងនៅថ្ងៃទី២៥ ខែកុម្ភៈ។ ទន្ទឹមនឹងការកើនឡើងខ្លាំងនៃករណីឆ្លង អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យហុងកុង បានព្យាករណ៍ថា ករណីឆ្លងថ្មីអាចកើនដល់ចំនួន១៨ម៉ឺននាក់ក្នុងមួយថ្ងៃនៅខែក្រោយ។ ក្នុងសប្តាហ៍នេះ មេដឹកនាំ ហុងកុង លោកស្រី ឡាំ បានអនុញ្ញាតឱ្យបុគ្គលិកពេទ្យចិនបំពេញការងារនៅហុងកុងដោយមិនចាំបាច់ទាមទារឯកសារផ្លូវច្បាប់ផ្សេងៗ។ រដ្ឋាភិបាលហុងកុងបានប្រកាសអនុវត្តច្បាប់អាសន្ន ដែលអនុញ្ញាតឱ្យគ្រូពេទ្យ និងគិលានុបដ្ឋាយិកាពីចិនដីគោកមកកាន់ហុងកុងដើម្បីជួយទប់ទល់នឹងការកើនឡើងនៃករណីឆ្លង។ លើសពីនេះដែរ លោកស្រី ឡាំ ក៏ធ្លាប់ប្រកាសថា នឹងធ្វើតេស្តប្រជាជននៅទូទាំងទីក្រុងនៅខែមីនាខាងមុខផងដែរ។ គួរបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ន ចំនួនករណីឆ្លងនៅហុងកុងបានកើនដល់ជាង៣ម៉ឺន៥ពាន់នាក់ ខណៈអ្នកស្លាប់មានប្រមាណ៤រយនាក់៕ | រដ្ឋាភិបាលហុងកុង បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចិន China State Construction International Holdings ក្នុងការសាងសង់កន្លែងធ្វើចត្តាឡីស័ក និងកន្លែងព្យាបាលចំនួនប្រាំបី ដើម្បីគាំទ្រយុទ្ធនាការប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលហុងកុងនៅថ្ងៃទី២៥ ខែកុម្ភៈ។ |
តម្លៃប្រេងបានធ្លាក់ចុះជិត១ភាគរយនៅក្នុងសន្ទស្សន៍ជួញដូរនៅថ្ងៃទី២២ ខែវិច្ឆិកា នៅពេលដែលអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន (OPEC+) ស្រាប់តែពន្យារពេលកិច្ចប្រជុំស្តីពីផែនការកាត់បន្ថយផលិតកម្មប្រេងទៅថ្ងៃទី៣០ ខែវិច្ឆិកា ជំនួសឱ្យថ្ងៃទី២៦ ខែវិច្ឆិកាដូចដែលបានគ្រោងទុក។ ការនាំចេញពីប្រទេសជាសមាជិក OPEC មានចំនួនប្រហែល ៦០ភាគរយនៃពាណិជ្ជកម្មប្រេងពិភពលោក។ នៅឆ្នាំ២០២១ អង្គការ OPEC ប៉ាន់ប្រមាណថា ប្រទេសជាសមាជិកកាន់កាប់ជាង ៨០ភាគរយនៃទុនបម្រុងប្រេងរបស់ពិភពលោក។ ដោយសារតែចំណែកទីផ្សារដ៏ធំរបស់ខ្លួន ការសម្រេចចិត្តដែលធ្វើឡើងដោយអង្គការ OPEC អាចប៉ះពាល់ដល់តម្លៃប្រេងពិភពលោក។ សមាជិកនៃក្រុមនេះ តែងជួបប្រជុំជាទៀងទាត់ដើម្បីសម្រេចថាតើត្រូវលក់ប្រេងប៉ុន្មាននៅលើទីផ្សារពិភពលោក។ ជាលទ្ធផល នៅពេលដែលក្រុមកាត់បន្ថយការផ្គត់ផ្គង់ ហើយតម្រូវការធ្លាក់ចុះ តម្លៃប្រេងនឹងមាននិន្នាការកើនឡើង។ ផ្ទុយទៅវិញ តម្លៃប្រេងមានទំនោរធ្លាក់ចុះនៅពេលដែលក្រុមនេះសម្រេចចិត្តផ្គត់ផ្គង់ប្រេងបន្ថែមទៀតទៅកាន់ទីផ្សារ។ នៅឯកិច្ចប្រជុំ OPEC+ កាលពីខែមិថុនា អារ៉ាប៊ីសាអូឌីតបានប្តេជ្ញាកាត់បន្ថយការផលិតប្រេង ១លានបារ៉ែលក្នុងមួយថ្ងៃចាប់ពីខែកក្កដាដើម្បីទប់ស្កាត់ការផ្គត់ផ្គង់នៅឆ្នាំ ២០២៤ ខណៈដែលក្រុមនេះស្វែងរកការជំរុញតម្លៃប្រេងឡើងវិញ។ចាប់ពីពេលនោះ អារ៉ាប៊ីសាអូឌីតបានបន្តកាត់បន្ថយការស្ម័គ្រចិត្តបន្ថែមរហូតដល់ដំណាច់ឆ្នាំ២០២៣។ នៅថ្ងៃទី១៦ខែវិច្ឆិកា តម្លៃប្រេងបានធ្លាក់ចុះប្រហែល ៥ភាគរយ ស្របពេលមានការព្រួយបារម្ភអំពីកំណើនសេដ្ឋកិច្ច។ ក្រោយមក តម្លៃប្រេងបានងើបឡើងវិញបន្តិចតាមការរំពឹងទុកថា OPEC+ នឹងធ្វើសកម្មភាពដើម្បីគាំទ្រតម្លៃ។ ទន្ទឹមនេះ អំឡុងជម្លោះអារ៉ាប់-អ៊ីស្រាអែលឆ្នាំ១៩៧៣ សមាជិកអារ៉ាប់របស់អង្គការ OPEC បានដាក់ទណ្ឌកម្មលើអាម៉េរិកក្នុងការសងសឹកចំពោះការសម្រេចចិត្តផ្គត់ផ្គង់យោធាអ៊ីស្រាអែលឡើងវិញក៏ដូចជាប្រទេសដទៃទៀតដែលគាំទ្រអ៊ីស្រាអែល។ ការដាក់ទណ្ឌកម្មបានហាមប្រាមការនាំចេញប្រេងទៅកាន់ប្រទេសទាំងនោះ ហើយបានដាក់ចេញវិធានការកាត់បន្ថយផលិតកម្មប្រេង។ ពេលនោះ ការហ៊ុមព័ទ្ធប្រេងបានដាក់សម្ពាធលើសេដ្ឋកិច្ចអាម៉េរិកដែលពឹងផ្អែកខ្លាំងឡើងលើប្រេងដែលនាំចូល។ ការឡើងថ្លៃប្រេងបានធ្វើឲ្យអ្នកប្រើប្រាស់មានការខ្វះខាតប្រេងឥន្ធនៈនៅអាម៉េរិក។ ការហ៊ុមព័ទ្ធនេះក៏បានរុញច្រានអាម៉េរិក និងប្រទេសដទៃទៀតឱ្យឈានចូលកម្រិតនៃវិបត្តិសេដ្ឋកិច្ចពិភពលោក។ ចំណែកឆ្នាំ២០២០ តម្លៃប្រេងឆៅបានធ្លាក់ចុះអំឡុងពេលមានជំងឺកូវីដ-១៩ នៅជុំវិញពិភពលោក។ ពេលនោះ OPEC+ បានកាត់បន្ថយផលិតកម្មប្រេងចំនួន ១០លានបារ៉ែលក្នុងមួយថ្ងៃ ស្មើនឹងប្រហែល ១០ភាគរយនៃទិន្នផលពិភពលោកក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រតម្លៃ។ ជារួមនៅពេលប្រទេសជាសមាជិកនៃអង្កការ OPEC និងសម្ព័ន្ធមិត្តកាត់បន្ថយការផលិតកម្មប្រេង ឬការបិទការនាំចេញ តម្លៃប្រេងនឹងចាប់ផ្តើមហក់ឡើង ដែលធ្វើឲ្យប្រទេសមួយចំនួនដែលពឹផ្អែកខ្លាំងលើការនាំចូល ប៉ះពាល់ខ្សែច្រវាក់ផលិតកម្មដែលកំពុងដំណើរការនៅក្នុងប្រទេស។ គួរបញ្ជាក់ថា សមាជិកនៃអង្គការ OPEC បច្ចុប្បន្នមាន អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម កូវ៉ែត អ៊ីរ៉ាក់ អ៊ីរ៉ង់ អាល់ហ្សេរី អង់ហ្គោឡា លីប៊ី នីហ្សេរីយ៉ា កុងហ្គោ អេក្វាទ័រ ហ្គីណេ ហ្កាបុង និងវេណេស៊ុយអេឡា។ ប្រទេសដែលមិនមែនជាអង្គការ OPEC ដែលនៅក្នុងសម្ព័ន្ធ OPEC+ រួមមាន រុស្ស៊ី អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន បារ៉ែន ប្រ៊ុយណេ ម៉ាឡេស៊ី ម៉ិកស៊ិក អូម៉ង់ ស៊ូដង់ខាងត្បូង និងស៊ូដង់៕ | អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្ត សម្រេចលើកពេលប្រជុំរបស់ខ្លួនជុំវិញតម្លៃប្រេងពិភពលោក បន្ទាប់សម្រេចចិត្តកាត់បន្ថយទិន្នផលរបស់ខ្លួន។ គេរំពឹងថា វានឹងធ្វើឲ្យតម្លៃប្រេងនៅទូទាំងពិភពលោកកើនឡើង ដោយសារតែក្រុមនេះមានចំណែក៤០ភាគរយនៃផលិតផលប្រេងពិភពលោក។ |
រឿងផ្ទេរអំណាច នៅតែជាប្រធានបទក្ដៅនៅម៉ាឡេស៊ី បើទោះជាមានការធានាម្ដងជាពីរដងពីសំណាក់នាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ ក្ដី។ ក្រោមកិច្ចព្រមព្រៀងក្នុងសម្ព័ន្ធភាពកាន់អំណាច Pakatan Harapan ដែលឈ្នះការបោះឆ្នោតឆ្នាំ២០១៨ គួរឲ្យភ្ញាក់ផ្អើល លោក មហាធៀ ត្រូវដឹកនាំប្រទេសរយៈពេលយ៉ាងហោចណាស់ពីរឆ្នាំ រួចទើបប្រគល់តំណែងទៅឲ្យលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានបក្សធំក្នុងសម្ព័ន្ធភាពដឹកនាំប្រទេស។ លោក មហាធៀ បញ្ជាក់ក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters ថា លោកនៅតែគោរពាក្យសន្យាខាងលើឥតងាករេឡើយ។ ពីការិយាល័យនាយករដ្ឋមន្ត្រីក្នុងទីក្រុងរដ្ឋបាលពូត្រាចាយ៉ា នាយករដ្ឋមន្ត្រីរូបនេះអះអាងថា លោក នឹងចុះចេញពីតំណែង ហើយប្រគល់ញញួរ (អំណាច) ឲ្យលោក អាន់វ៉ា។ យ៉ាងណាមិញ លោក មហាធៀ ក៏ឆ្លៀតនិយាយដល់រឿងចម្រូងចម្រាស់ក្នុងផ្ទៃក្នុងសម្ព័ន្ធភាពកាន់អំណាចជុំវិញការដណ្ដើមតំណែងអ្នកបន្តវេននេះ។ ទោះលោក អាន់វ៉ា ជាអ្នកត្រូវស្នងតំណែងមែន មានអ្នកខ្លះសង្ស័យថា តំណែងនាយករដ្ឋមន្ត្រីអាចធ្លាក់លើលោក អាស្មីន អាលី រដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ច និងជាមនុស្សជិតស្និទ្ធនឹងលោក មហាធៀ ផ្ទាល់។ បច្ចុប្បន្ន លោក អាន់វ៉ា និងលោក អាស្មីន ក៏កំពុងមិនត្រូវគ្នាផងដែរ ខណៈលោក អាន់វ៉ា ក៏រងការចោទប្រកាន់ពីបទបំពានផ្លូវភេទលើអតីបុគ្គលិករបស់ខ្លួន។ ករណីនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងបង្អាក់ដំណើររបស់លោក អាន់វ៉ា ។ «ប្រសិនបើមានអ្នកមិនពេញចិត្តគាត់ នោះជារឿងរបស់ពួកគេ ប៉ុន្តែខ្ញុំនឹងបំពេញតាមពាក្យសន្យា ទោះមានការចោទប្រកាន់អ្វីក៏ដោយ។ ខ្ញុំបានសន្យា។ ខ្ញុំរក្សាសន្យា។» នេះជាការបញ្ជាក់របស់លោក មហាធៀ ដែលធ្លាប់ជាគូប្រជែងនយោបាយរបស់លោក អាន់វ៉ា ។ ដ្បិតរក្សាសម្ដីរឿងផ្ទេរអំណាចមែន លោក មហាធៀ ក៏បញ្ជាក់ដែរថា ការចុះចេញរបស់លោក នឹងមិនអាចកើតឡើងនៅពេលខាងមុខឡើយ។ លោកប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោកនឹងមិនប្រគល់តំណែងនាយករដ្ឋមន្ត្រីនេះមុនជំនួបកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២០ឡើយ។ សម្រាប់លោក ការដោះដូរតំណែងបែបនេះ មិនល្អសម្រាប់ជំនួប APEC ឡើយ៕ | លោក មហាធៀ មហាម៉ាត់ នៅតែប្រកាន់ពាក្យសម្ដីពាក់ព័ន្ធរឿងផ្ទេរតំណែងឲ្យលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដោយមិនមានប្រែប្រួលឡើយ ប៉ុន្តែរឿងនេះមិនអាចកើតឡើងមុនខែវិច្ឆិកា ឆ្នាំ២០២០នោះទេ។ ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែធ្នូ លោក មហាធៀ បញ្ជាក់ថា អ្វីដែលបានសន្យាហើយ នៅតែត្រូវអនុវត្តដដែល តែរឿងដែលមានអ្នកមិនពេញចិត្តបេក្ខភាពរបស់លោក អាន់វ៉ា នោះ លោកមិនដឹងអ្វីទាំងអស់។ |
គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី១ ត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ២០២០ ដោយរាជរដ្ឋាភិបាលកម្ពុជា និងមានគោលបំណងផ្តល់ឥណទានដែលមានការប្រាក់សមរម្យ តាមលក្ខខណ្ឌអនុគ្រោះ ដើម្បីលើក កម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដើម្បីកាត់បន្ថយការនាំចូល បំពេញតម្រូវការក្នុងស្រុក និងជាធាតុចូលទៅក្នុងផលិតកម្មនៃសហគ្រាសធំៗ។ ថ្នាក់ដឹកនាំនៃ ធនាគារវិង និង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ថតរូបជុំគ្នានៅកម្មវិធី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ លោក ហាន ប៉េងក្វាង អគ្គនាយក នៃ ធនាគារ វីងបានមានប្រសាសន៍ថា ៖«ភាពជាដៃគូនេះនឹងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ពីការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដោយផ្តល់នូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ និងជួយបន្ធូរបន្ថយបន្ទុកដល់ម្ចាស់អាជីវកម្ម ដែលបានរងផលប៉ះពាល់ដោយជំងឺរាតត្បាត។ ធនាគារវីង នឹងផ្តល់ឥណទានដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២ សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអាជីវកម្មដទៃទៀតនៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោកទាំងមូលផងដែរ បានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩។ តាមរយៈភាពជាដៃគូរបស់ធនាគារវីង និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក ម្ចាស់សហគ្រាស ធុនតូច និង មធ្យម នឹងអាចទទួលបានឥណទានដែលមានអត្រាការប្រាក់សមរម្យតាម រយៈធនាគារវីង ភ្នាក់ងារវីងនៅទូទាំងប្រទេសកម្ពុជា និងកម្មវិធីស្មាតហ្វូនវីង ដែលជួយសន្សំពេលវេលា និងថ្លៃធ្វើដំណើររបស់ពួកគេ។» ថ្នាក់ដឹកនាំនៃ ធនាគារវិង និង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ថតរូបជុំគ្នានៅកម្មវិធី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ លោក លឹម អូន អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក បានមានប្រសាសន៍ថា៖ «ភាពជាដៃគូដែលបានបង្កើតឡើងនៅថ្ងៃនេះ នឹងជួយពង្រីកការគាំទ្រដល់ ធនាគារសហគ្រាសធុនតូច និងមធ្យម ឲ្យកាន់តែទូលំទូលាយជាងមុនបន្ថែមទៀត តាមរយៈប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុបែបឌីជីថល នៃ ធនាគារ វីង ។ សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតក្នុងស្ថានភាពលំបាក នឹងអាចទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុកាន់តែងាយស្រួលជាងពេលមុន។ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក បានបើកដំណើរការនៅឆ្នាំ២០២០ ដែលមានបេសកកម្មផ្តល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារពាណិជ្ជប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ក្នុងស្រុកក្នុងគោលបំណងបង្កើនការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រីកបរិមាណនាំចេញ។» ធនាគារវីងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ចំពោះកម្មវិធីស្មាតហ្វូនវីងដែលមានមុខងារច្រើនយ៉ាង និងភ្នាក់ងារវីង ដែលមានជិត ១០.០០០ កន្លែង នៅទូទាំងប្រទេសកម្ពុជា ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុជារៀងរាល់ថ្ងៃ។ គិតត្រឹមឆ្នាំ២០២០ ធនាគារវីង បាននិងកំពុងធ្វើការជាមួយសហគ្រាសធុនតូច និងមធ្យម ជាង ២.៤០០ សម្រាប់សេវាកម្មប្រមូល និងទូទាត់ប្រាក់> (អត្ថបទពាណិជ្ជកម្ម) | ដើម្បីគាំទ្រដល់សហគមន៍ និងដើម្បីជួយដល់ការស្តារសេដ្ឋកិច្ចពីការរាតត្បាត នៃជំងឺកូវីដ-១៩ ធនាគារ វីង (ខេមបូឌា) ម.ក និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីផ្តល់ឥណទានដែលមានអត្រាការប្រាក់សមរម្យ ដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា តាមរយៈគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២។ |
ក្នុងសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៤ ខែមីនា លោក ឌិត ទីណា បានលើកឡើងថា បច្ចុប្បន្ន វិស័យកសិកម្មកម្ពុជា បានជួបបញ្ហាប្រឈមមួយចំនួនរួមមាន ថ្លៃដើមផលិតកម្មខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្មនៅមានកម្រិតដូចជា កង្វះផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពដែលចំណាយទាប ឡសម្ងួត ឃ្លាំងស្តុក ទូត្រជាក់ និងពាណិជ្ជូបនីយកម្មលើកសិផលគន្លឹះនៅមិនទាន់ត្រូវបានជំរុញឱ្យអស់សក្តានុពល។ ទន្ទឹមនេះ តុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដើម្បីកាត់បន្ថយសម្ពាធមកលើធនធានព្រៃឈើ និងជលផល នៅតែជាប្រធានបទមួយដែលត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត។ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម ក្រសួងកសិកម្ម បានដាក់ចេញទស្សនទានទៅអនាគត ដោយមានការធានាស្ថិរភាពថ្លៃកសិផលក្នុងស្រុក កាត់បន្ថយថ្លៃដើម និងការបង្កើនតម្លៃបន្ថែមនៃផលិតផលកសិកម្មសម្រាប់ការនាំចេញ។ ការបង្កើតជាផលិតផលប្រណិត នឹងក្លាយជាគោលដៅអាទិភាព ដើម្បីបង្កើនប្រាក់ចំណូលដល់កសិករ និងអ្នកចូលរួមក្នុងខ្សែច្រវាក់តម្លៃនៃផលិតផលកសិកម្មទាំងមូល។ នៅឆ្នាំ២០២៣នេះ ក្រសួងនឹងអនុវត្តយុទ្ធសាស្រ្ត កាត់បន្ថយថ្លៃដើម ដោយប្រើពូជសុទ្ធល្អ បច្ចេកទេសទំនើប និងសន្សំសំចៃថាមពល។ ចំពោះ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្ម ក្រសួងនឹងផ្ដល់ឥណទានមានការប្រាក់ទាប និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម សម្រាប់ផ្ទះសំណាញ់បន្លែ។ ដោយឡែក ពាណិជ្ជូបនីយកម្ម ដែលជាការចងក្រងជាបណ្ដាញកសិករ ដល់អ្នកកែច្នៃ និងអាជីវករ នឹងត្រូវបានជំរុញឱ្យអនុវត្តផលិត- កម្មតាមកិច្ចសន្យា ដោយផ្អែកលើផែនការទីផ្សារជាក់លាក់។ ការរៀបចំចងក្រង ជាបណ្តាញខាងលើនឹងផ្អែកលើគោល- ការណ៍ស្ម័គ្រចិត្ត និងគោលការណ៍ទីផ្សារសេរី។ លោក ឌិត ទីណា បញ្ជាក់ថា ឥណទានការប្រាក់ទាបនឹងត្រូវបានប្រើប្រាស់ជាមធ្យោបាយលើកទឹកចិត្ត និងតម្រង់ទិសតួអង្គទាំងឡាយ ដែលអនុវត្តការចងក្រងជាបណ្តាញពីកសិករដល់ទីផ្សារ និងការអនុវត្តផលិតកម្មតាមកិច្ចសន្យា។ ពាក់ព័ន្ធនឹងការផ្តល់ឥណទានការប្រាក់ទាបនេះដែរ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានផ្តល់ឥណទានប្រមាណ ៣៨០លានដុល្លាររួចហើយ ដល់កសិករ និងអ្នកកែច្នៃផលិតផលកសិកម្ម ដែលជាង៦០ភាគរយ នៃឥណទាននេះ មានអត្រាការប្រាក់ប្រចាំឆ្នាំក្នុងរង្វង់ត្រឹមតែ ៥ ទៅ ៥,៥ភាគរយ ប៉ុណ្ណោះ។ លោក ឌិត ទីណា សង្ឃឹមថា នៅឆ្នាំ ២០២៣ ទំហំឥណទានការប្រាក់ទាបបែបនេះនឹងកើនឡើង ហើយផ្តល់ចំគោលដៅអាទិភាពដែលបានកំណត់។ ចំពោះ តុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ ក្រសួងនឹងខិតខំបង្កើតជម្រើសផ្សេងៗ ដោយតម្រង់ទិស គម្រោងអភិវឌ្ឍន៍នានា ឱ្យមកគាំទ្រការបង្វែរមុខរបរប្រជាជន ពីការពឹងពាក់លើធនធានជលផល និងព្រៃឈើ ទៅប្រកបមុខរបរផ្សេងដែលមាននិរន្តរភាពសេដ្ឋកិច្ច៕ អត្ថបទទាក់ទង ក្រសួងកសិកម្ម សន្យារកដៃគូវិនិយោគ និងកម្ចីដែលមានការប្រាក់ទាប ដល់សហគមន៍កសិកម្ម | ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា វិស័យកសិកម្មកម្ពុជា ចំណាយថ្លៃដើមផលិតកម្មខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅមានកម្រិត។ កត្តាចំណាយខ្ពស់នេះ ជាបញ្ហាប្រឈមសម្រាប់វិស័យកសិកម្មនាពេលបច្ចុប្បន្ន ដែលទាមទារឱ្យភាគីពាក់ព័ន្ធចូលរួមដោះស្រាយទាន់ពេលវេលា។ |
ដំបូងគេគួរយល់អំពីនិយមន័យជាមុនសិន។ គេហទំព័រ biodifferences.com បានពន្យល់ថា សត្វឈាមក្តៅ គឺសត្វទាំងឡាយណាដែលអាចផលិតកម្តៅដោយខ្លួនឯងបាន មិនពឹងផ្អែកពីប្រភពកម្តៅខាងក្រៅ។ ផ្ទុយទៅវិញ សត្វឈាមត្រជាក់ពឹងផ្អែកលើប្រភពកម្តៅពីខាងក្រៅ ដើម្បីរក្សាលំនឹងតុល្យភាពលូតលាស់។ ពាក្យថា «ឈាមត្រជាក់» មិនមែនសំដៅថាឈាមត្រជាក់ដូចទឹកកកនោះទេ តែសីតុណ្ហភាពឈាមរបស់វា ប្រែប្រួលទៅតាមមជ្ឈដ្ឋានជុំវិញ។ សត្វឈាមក្តៅមានដូចជា ថនិកសត្វ និងត្រីមួយចំនួន។ ឯសត្វឈាមត្រជាក់មានដូចជា ពួកល្មូន សត្វល្អិត ត្រីមួយចំនួន និងសត្វឥតឆ្អឹងកងជាដើម។ សម្រាប់សត្វឈាមត្រជាក់ ពួកវាត្រូវការថាមពលតិចដើម្បីផលិតកម្តៅ ដូចនេះការទទួលចំណីអាហារ បើប្រៀបជាមួយសត្វឈាមក្តៅ សត្វឈាមត្រជាក់មិនសូវជាត្រូវការច្រើនប៉ុន្មាននោះទេ។ ម្យ៉ាងទៀត សត្វឈាមត្រជាក់អាចការពារខ្លួនប្រាណរបស់វាពីបាក់តេរី និងមេរោគដោយសារតែសីតុណ្ហភាពក្នុងខ្លួន។ បាក់តេរីខ្លះ ត្រូវការកម្តៅក្តៅល្មមក្នុងការលូតលាស់និងបន្តពូជ ដូចនេះការរស់នៅក្នុងខ្លួនសត្វឈាមត្រជាក់ប្រហែលជាមិនសូវជាមានផលចំណេញទេ។ វាអាចមានលទ្ធភាពល្អក្នុងការសំងំយូរ ក្នុងសំបុក នារដូវរងាដោយមិនត្រូវការអាហារច្រើន។ ប៉ុន្តែវាក៏មានផលវិបាកខ្លះដែរ។ សត្វឈាមត្រជាក់មិនងាយរស់នៅក្នុងតំបន់ត្រជាក់ខ្លាំងនោះទេ ហើយវាតែងត្រូវការកម្តៅខាងក្រៅជានិច្ចក្នុងការរស់នៅ។ វាគ្មាន ឬមិនសូវមានប្រព័ន្ធសាំការពារខ្លួនប្រាណនោះទេ។ ផ្ទុយមកវិញ សត្វឈាមក្តៅមានកម្តៅខ្លួនចន្លោះពី ៣៥ ទៅ៤០អង្សាសេអាស្រ័យលើទំហំខ្លួននិងល្បឿនមេតាប៉ូលីស។ សត្វប្រភេទនេះត្រូវការថាមពលពីអាហារច្រើន ក្នុងការផលិតកម្តៅសម្រាប់ទ្រទ្រង់ការលូតលាស់។ វាមិនអាស្រ័យលើកម្តៅពីប្រភពក្រៅនោះទេ។ សីតុណ្ហភាពក្នុងខ្លួនក៏មិនផ្លាស់ប្តូរខ្លាំងពេកដែរ។ ដោយសារហេតុនេះ សត្វឈាមក្តៅសម្បូរទៅដោយបាត់តេរី និងមេរោគលូតលាស់នៅខាងក្នុង។ តែសត្វទាំងនេះ ក៏មានប្រព័ន្ធភាពសាំការពារខ្លួនល្អគួរសមដែរ។ វាមិនអាចសំងំក្នុងសំបុកយូរដោយគ្មានអាហារដូចសត្វឈាមត្រជាក់ទេ។ សត្វឈាមក្តៅងាយស្រួលសម្របជាមួយនឹងមជ្ឍដ្ឋានច្រើនប្រភេទ៕ | ក្នុងជីវវីទ្យា គេចែកសារពាង្គកាយជាពីរប្រភេទ បើនិយាយអំពីលំនាំនៃការរក្សាសីតុណ្ហភាព និងកម្តៅនៅក្នុងខ្លួន។ គេឲ្យឈ្មោះប្រភេទសារពាង្គកាយទាំងពីរនោះថា«សត្វឈាមក្តៅ» និង«សត្វឈាមត្រជាក់»។ តើហេតុអ្វីបានជាវាមានពីរប្រភេទ? ហើយវាមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះសម្រាប់ពួកវា? |
ក្នុងពិធីសម្ពោធចំណតផែពហុបំណង នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៥ ខែមិថុនា លោក ស៊ុន ចាន់ថុល បានថ្លែងដូច្នេះ៖« គម្រោងចំណតផែកុងតឺន័រទឹកជ្រៅនេះ នឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំ ចំណុះ៦ម៉ឺនតោន រហូតដល់៩៣ភាគរយ នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅដើមឆ្នាំ២០២៣»។ ចំណតផែកុងតឺន័រទឹកជ្រៅនេះ មានប្រវែង៣៥០ម៉ែត្រ និងជម្រៅ១៤,៥ម៉ែត្រនេះ នឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់មធ្យម ដោយបរិមាណកុងតឺន័រឆ្លងកាត់លើសពី ១លានTEUs ក្នុងមួយឆ្នាំ។ រីឯតម្លៃដឹកជញ្ជូនតាមសមុទ្រទៅ-មកកម្ពុជា នឹងកាន់តែចុះទាបប្រហែលនឹងថ្លៃដឹកជញ្ជូនតាមសមុទ្រប្រទេសជិតខាងដែរ៕ | នៅឆ្នាំ២០១៩ កម្ពុជានឹងសង់ចំណតផែកុងតឺន័រទឹកជ្រៅតម្លៃ២០៣លានដុល្លារ នៅខេត្តព្រះសីហនុ។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបន្តបញ្ជាក់ថា ការសាងសង់គ្រោងបញ្ចប់នៅឆ្នាំ២០២៣។ |
អត្ថបទទាក់ទង Ronaldo ស៊ុត hat-trick លើកទី៥០ ជួយ Real ឡើងលេខ៣ ក្នុងតារាង La Liga សម្រាប់ការប្រកួតនៅលើទីលាន Stadium Sochi ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់ប៉េណាល់នាំមុខសម្រាប់ព័រទុយហ្គាល់នៅ៤នាទីដំបូង ហើយ២០នាទីក្រោយមក Diego Costa តាមស្មើសម្រាប់អេស្ប៉ាញ។ ជិតបញ្ចប់តង់ទីមួយ Ronaldo ថែមបាន១គ្រាប់ទៀត។ ក្រោយសម្រាកតង់ Costa បានតាមស្មើសារជាថ្មីនៅនាទី៥៥ ហើយ៣នាទីក្រោយមក Nacho បានស៊ុតបាល់បញ្ចូលទីនាំឲ្យអេស្ប៉ាញនាំមុខវិញ។ ឈានដល់នាទី៨៨ Ronaldo បានទាត់បាល់ហ្វ្រីឃីតពីចម្ងាយ ដើម្បីសម្រេច Hat-trick របស់ខ្លួន និងជាគ្រាប់បាល់ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣។ ការសម្រេចបាននាការប្រកួតនេះ នាំឲ្យ Ronaldo រកបាន Hat-trick សរុប៥១លើកក្នុងអាជីពរបស់ខ្លួនទាំងក្នុងក្លិប និងជម្រើសជាតិ ហើយរូបគេបានក្លាយជាកីឡាករទី៤ផងដែរបន្ទាប់ពី Pele, Miroslave Klose និង Uwe Seeler ដែលបានស៊ុតបាល់បញ្ចូលទីក្នុងព្រឹត្តិការណ៍ World Cup ៤លើកផ្សេងៗគ្នា។ លទ្ធផលស្មើរវាងអេស្ប៉ាញ និងព័រទុយហ្គាល់ បានហុចឱកាសឲ្យអ៊ីរ៉ង់ឡើងឈរលើកំពូលតារាងបណ្តោះអាសន្ននៅក្នុងពូល B។ ក្រុមតំណាងអាស៊ីមួយនេះ ទទួលបានកំណត់ត្រានៃជ័យជម្នះលើកដំបូងក្នុង World Cup បើគិតចាប់តាំងពីឆ្នាំ១៩៩៨ មក។ ការទទួលបាន៣ពិន្ទុដ៏រំភើបសម្រាប់អ៊ីរ៉ង់ ដោយសារតែកីឡាករបម្រុងរបស់ម៉ារ៉ុក Aziz Bouhaddouz ភ្លាត់ធ្វើឲ្យបាល់ចូលសំណាញ់ទីខ្លួនឯងនៅនាទី៩០+៥ ពោលគឺប៉ុន្មានវិនាទីចុងក្រោយមុនបញ្ចប់ការប្រកួតផ្លូវការ។ ម៉ារ៉ុកក្លាយជាក្រុមទីពីរពីតំបន់អាហ្វ្រិកដែលរងការខកចិត្តនាជំនួបបើកឆាក World Cup បន្ទាប់ពីអេហ្ស៊ីប បានចាញ់អ៊ុយរូហ្គាយ ១-០ ក្នុងពូល A នៅថ្ងៃដូចគ្នា។ Jose Gimenez បានតែតបាល់បញ្ចូលទីនៅនាទី៩០ ដែលនាំឲ្យអ៊ុយរូហ្គាយ បាន៣ពិន្ទុ លើអេហ្ស៊ីប ស្របពេលដែល Mohamed Salah ស្ថិតនៅលើកៅអីកីឡាករបម្រុង។ អ៊ុយរូហ្គាយឡើងឈរលេខពីរបណ្តោះអាសន្ននៅក្នុងពូល A បន្ទាប់ពីម្ចាស់ផ្ទះរុស្ស៊ី បានលត់អារ៉ាប៊ីសាអូឌីតរហូតដល់ទៅ ៥-០ នាជំនួបបើកព្រឹត្តិការណ៍ FIFA World Cup 2018 កាលពីថ្ងៃព្រហស្បតិ៍៕ | Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីតែម្នាក់ឯងរហូតដល់ទៅ៣គ្រាប់នាជំនួបដែលបញ្ចប់លទ្ធផលស្មើ ៣-៣ ជាមួយអេស្ប៉ាញ បន្ទាប់ពីអ៊ីរ៉ង់ ឈ្នះម៉ារ៉ុក ១-០ ដោយគ្រាប់បាល់ Own Goal ក្នុងការប្រកួតបើកឆាកពូល B នៃពានរង្វាន់ FIFA World Cup នៅរុស្ស៊ី។ រីឯការប្រកួតគូដំបូងកាលពីថ្ងៃសុក្រ មុនឈានចូលថ្ងៃសៅរ៍ អ៊ុយរូហ្គាយ បានយកឈ្នះអេហ្ស៊ីប ១-០ សម្រាប់ជំនួបពូល A។ |
តាមរយៈសារលិខិតអបអរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៧ ក្រោមប្រធានបទ «ផលិតផលនិងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ ផលិតផល១» កាលពីថ្ងៃទី១ មេសា សម្ដេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះថា៖«ជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវឱ្យពលរដ្ឋគ្រប់រូបចូលរួមគាំទ្រ និងលើកទឹកចិត្តប្រកបដោយភាពម៉ឺងម៉ាត់ ជួយទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន សំដៅលើកកម្ពស់កិត្យានុភាពជាតិ និងស្មារតីជាតិនិយម»។ ក្នុងឱកាសនោះ សម្ដេច ក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមបំផុសបំផុលចលនាដាំដុះ ចិញ្ចឹមសត្វ និងអភិវឌ្ឍនូវផលិតផលគ្រប់ប្រភេទតាមគ្រួសារ សហគមន៍ បណ្ដុំអ្នកផលិតបន្ថែមទៀត។ ពិសេសការកែច្នៃផលិតផលកសិកម្មជាមូលដ្ឋាន ទៅជាម្ហូបអាហារ វត្ថុសិល្បៈ ឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុង និងក្រៅប្រទេស ដើម្បីជាការរួមចំណែកលើកកម្ពស់កម្រិតជីវភាពពលរដ្ឋ។ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងឡាយ ត្រូវបន្តសហការរៀបចំប្រារព្ធ និងផ្សព្វផ្សាយនូវសកម្មភាព ឬព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុក និងការពង្រីកទីផ្សារជូនអាជីវករ ផលិតករ ប្រកបដោយប្រសិទ្ធភាព។ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបន្តរៀបចំព្រឹត្តិការណ៍តាំងបង្ហាញ និងលក់ ទិញផលិតផលខ្មែរ នៅតាមទីតាំងសក្ដានុពល ឱ្យបានទូលំទូលាយ ដែលជាយន្តការដ៏សំខាន់ ក្នុងការជួយលើកកម្ពស់ និងផ្សព្វផ្សាយលក់ផលិតផលខ្មែរ។ ស្ថាប័នដដែលនេះ ត្រូវដាក់បញ្ចូលផលិតផលសក្តានុពលនានា ជាផលិតផលភូមិមួយផលិតផលមួយ និងចងក្រងបណ្តាញសមាជិកចលនាភូមិមួយផលិតផលមួយ ឱ្យបានទូលំទូលាយ ព្រមទាំងផ្តល់កិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដូចជា កត្តាផលិតកម្ម ទីផ្សារ ឱ្យបានទាន់ពេល។ សម្ដេច ហ៊ុន ម៉ាណែត បានអះអាងបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាលែងពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណីហើយ។ លោក មើលឃើញថា វិស័យមួយនេះ កាន់តែទំនើបដោយពឹងផ្អែកលើកសិកម្មវៃឆ្លាត ឧស្សាហកម្ម និងសេវាកម្ម ហើយមានការតភ្ជាប់កាន់តែខ្លាំងទៅនឹងខ្សែច្រវាក់តម្លៃ ការផ្គត់ផ្គង់ក្នុងតំបន់ និងសកល រួមជាមួយនឹងការកើតមានឡើងនូវឧស្សាហកម្មថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់។ ទោះជាបែបនេះក្ដី វឌ្ឍនភាពទាំងនេះ មិនទាន់បានឆ្លើយតបទាំងស្រុងទៅនឹងមហិច្ឆតា ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០នៅឡើយ។ ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ គឺជាគោលដៅអាទិភាពដ៏ធំបំផុត ក្នុងការកសាងសង្គមកម្ពុជា ឱ្យក្លាយជាប្រទេសអភិវឌ្ឍ និងមានចំណូលខ្ពស់។ កត្តាទាំងនេះ ទាមទារឱ្យរដ្ឋាភិបាលដាក់ចេញ និងអនុវត្តនូវក្របខ័ណ្ឌអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមចលនាបដិវត្តឧស្សាហកម្ម៤.០, ការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងតំបន់ និងសកល, ការបង្កើនល្បឿនឌីជីថលភាវូបនីយកម្ម, ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ និងស្វ័យប្រវត្តិកម្ម៕ | ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានអំពាវនាវពលរដ្ឋជួយទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ឱ្យបានច្រើន ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងស្មារតីជាតិនិយម។ |
សុខ លឹមហេង បានយកឈ្នះវៀតណាមមួយក្ដារ ដោយការប្រើយុទ្ធសាស្រ្តសម្លាប់ក្បួនគូបដិបក្ខ បានដោយជោគជ័យ។ ឈានចូលក្ដារទី២នោះ សុខ លឹមហេង បានប្រើយុទ្ធសាស្ត្រសម្លាប់ក្បួន Quang Trung Nguyen ម្ដងទៀត។ មុនឡើងមកជួបគ្នាជាមួយវៀតណាមនេះ កីឡាករ សុខ លឹមហេង ក៏បានទម្លាក់កីឡាករវៀតណាមម្នាក់ទៀត Nam Thang Haong នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ។ ដោយឡែកកីឡាករកម្ពុជា មួយរូបទៀត គឺ នូ ចាន់ផានិត និងកីឡាករវៀតណាម Nam Thang Haong បានមេដាយសំរិទ្ធស្ទួន នាការប្រកួតអុកចត្រង្គ ៥នាទីនេះ។ | កីឡាករ សុខ លឹមហេង បានយកឈ្នះមេដាយមាស លើការប្រកួតអុកចត្រង្គ ក្នុងវិញ្ញាសាប្រកួត៥នាទី នៃព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ នាព្រឹកថ្ងៃទី៦ ឧសភា។ សុខ លឹមហេង បានយកឈ្នះកីឡាករវៀតណាមមួយរូបទៀតគឺ Quang Trung Nguyen នាការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅព្រឹកនេះ។ |
បើតាមសេចក្ដីជូនដំណឹងរបស់ មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ បានហក់ឡើងជាបន្តបន្ទាប់ ដែលអាចបង្ករឲ្យមានគ្រោះទឹកជំនន់កើតឡើង។ ការហក់ឡើងយ៉ាងលឿនបែបនេះ បណ្ដាលមកភ្លៀងធ្លាក់នៅតំបន់ជួរភ្នំក្រវ៉ាញ ស្ទឹងអារ៉ៃ ស្ទឹងធំ និងស្ទឹងព្រែកខ្លុង។ ជាមួយគ្នានេះ មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានប្រាប់ឲ្យ អាជ្ញាធរពាក់ព័ន្ធ និងពលរដ្ឋទូទាំងខេត្តពោធិ៍សាត់។ ពិសេសពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ ត្រូវបង្កើនការប្រុងប្រយ័ត្ន ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសពលរដ្ឋងាយរងគ្រោះ។ រូបពីរដ្ឋបាលខេត្ត កម្ពុជា នឹងមានភ្លៀងធ្លាក់ទូទាំងប្រទេសចាប់ពីថ្ងៃទី១៧ ដល់២៣ ខែវិច្ឆិកា ដោយសារទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបមកពីសមុទ្រចិនខាងត្បូងរុញចូលមកលើតំបន់វាលទំនាបភាគខាងក្រោមប្រទេស និងទ្រនុងសម្ពាធខ្ពស់ភាគខាងជើងប្រទេសចិន បន្តធ្លាក់ចុះគ្របដណ្ដប់លើភាគខាងលើ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ។ សេចក្ដីជូនដំណឹងឲ្យដឹងថា បណ្ដាខេត្តតំបន់វាលទំនាបកណ្តាល អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ។ ក្នុងនោះ ផ្នែកខ្លះនៃរាជធានីខេត្ត ភាគខាងក្រោម និងខេត្តជាប់ព្រំដែនវៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើន។ បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចបង្កឲ្យមានភ្លៀងធ្លាក់តិចតួច។ ដោយឡែក តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅបង្គួរ លាយឡំផ្គរ រន្ទះ៕ | ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បានហក់ឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្ន ខណៈអាជ្ញាធរ ប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្ន និងត្រៀមជម្លៀសពលរដ្ឋងាយរងគ្រោះទៅកាន់ទីទួលសុវត្ថិភាព។ |
អាជ្ញាធរជាតិអប្សរា មូលហេតុនៃការខ្វះខាតទឹកប្រើប្រាស់នេះ ដោយសារនាយកដ្ឋានគ្រប់គ្រងទឹក បានបើកទ្វារដើម្បីបញ្ចូលទឹកទៅស្ទឹងព្រះស្រុក សម្រាប់ស្រោចស្រពស្រែប្រជាពលរដ្ឋចំនួន៣០០ហិកតា ចំនួនពីរលើក។ ដោយលើកទីមួយ រយៈពេលពីរសប្តាហ៍ និងលើកទីពីរ រយៈពេលមួយសប្តាហ៍ ចេញពីប្រឡាយស្តុកទឹកបម្រុង សម្រាប់បញ្ជូលទៅក្នុងបារាយណ៍ខាងជើង កសិន្ធុក្រុងអង្គរធំ និងកសិន្ធុប្រាសាទអង្គរវត្ត។ បច្ចុប្បន្នប្រឡាយស្តុកទឹកបម្រុង ពុំមានទឹកទេ ដោយសារបរិមាណទឹកស្ទឹងសៀមរាប ដែលហូរពីភ្នំគូលែនតិចតួចពេក ខណៈក្រុមការងារអាជ្ញាធរជាតិអប្សរា ក៏បានចែកទឹកមួយផ្នែកមកក្រុងសៀមរាប។ នេះបើតាមការអះអាងរបស់លោក ភឿន សុឃីម ដែលអាជ្ញាធរអប្សរា។ ទោះជាយ៉ាងណា ការគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរនឹងពុំមានបញ្ហាឡើយ ព្រោះក្រុមការងារកំពុងមមាញឹកក្នុងការស្តារប្រឡាយ និងបិទទ្វារទឹកពីស្ទឹងសៀមរាប ដើម្បីបញ្ជូលទឹកទៅក្នុងកសិន្ធុក្រុងអង្គរធំ និងប្រាសាទអង្គរវត្ត ជៀសវាងរីងស្ងួតនាពេលខាងមុខនេះ៕ | ភ្នំពេញ៖តំបន់អង្គរប្រឈមនឹងបញ្ហាកង្វះទឹកប្រើប្រាស់ នៅរដូវប្រាំង។ នេះបើតាមអាជ្ញាធរជាតិអប្សរា។ |
របាយការណ៍ពីក្រសួងសុខាភិបាល បញ្ជាក់ថា ក្រុមប្រជាពលរដ្ឋអាទិភាពទូទៅ ដែលបានចាក់វ៉ាក់សាំង មានជិត១៣ម៉ឺននាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចហើយ ខណៈក្រុមកម្លាំងកងទ័ព មានជាង១០,៧ម៉ឺននាក់ ក៏បានទៅចាក់វ៉ាក់សាំងរួចហើយ ដែរ។ ជាមួយគ្នានេះ ក៏មានពលរដ្ឋជាច្រើនសម្រុកទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បន្ទាប់ពីឥទ្ធិពលនៃការឆ្លលរាលដាលជំងឺកូវីដ-១៩ ដែលចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កាន់តែមានទំហំធំពីមួយថ្ងៃ ទៅ មួយថ្ងៃ។ ត្រឹមរយៈពេល២១ថ្ងៃនៃការផ្ទុះឡើងនូវព្រឹត្តិការណ៍២០កុម្ភៈ កម្ពុជាមានមនុស្សរហូតដល់៧១២នាក់ បានដែលឆ្លងជំងឺកូវីដ-១៩ ដោយក្នុងនោះមានបុរសម្នាក់បានស្លាប់ដោយសារតែជំងឺនេះ។ ចំនួនអ្នកឆ្លងនេះ គឺ ស្មើជាង៥៨ភាគរយនៃអ្នកឆ្លងកូវីដ-១៩នៅកម្ពុជា សរុប១,២២៥នាក់។ សូមជម្រាបថា កម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំង ប្រភេទស៊ីណូហ្វាមរបស់ចិន តាំងពីទី១០ខែកុម្ភៈ ខណៈការចាក់វ៉ាក់សាំង AstraZeneca របស់អង់គ្លេស ដែលផលិតនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី៤មីនាមក។ ចំពោះវ៉ាក់សាំងស៊ីណូហ្វាម ដែលបានដឹកមកដល់កម្ពុជានៅថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២១ អាចចាក់លើមនុស្សអាយុចាប់ពី១៨ឆ្នាំ ដល់៥៩ឆ្នាំប៉ុណ្ណោះ។ រីឯ វ៉ាក់សាំងអាស្ត្រាហ្ស៊ីណិកា (AstraZeneca) សម្រាប់ចាក់លើមន្ត្រី និងពលរដ្ឋអាទិភាពដែលមានអាយុចាប់ពី៦០ឆ្នាំឡើង៕ | ភ្នំពេញ៖ កម្ពុជា មានពលរដ្ឋទូទៅ និង កងកម្លាំងយោធាចំនួន ២៣៧,៣៧៩នាក់ហើយ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩(COVID-19) ខណៈករណីឆ្លងរាលដាលចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនឡើងគួរឱ្យបារម្ភ។ ទិន្នន័យអ្នកដែលបានចាក់វ៉ាក់សាំងចិន Sinopharm និងវ៉ាក់សាំង Astra Zeneca នេះ គឺបានពីក្រសួងសុខាភិបាល និងក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១២មីនា។ |
កម្ពុជា ឬសាធារណរដ្ឋខ្មែរ បានចូលរួមក្នុងព្រឹត្តិការណ៍ Presidents Cup (ឬ Korea Cup) របស់កូរ៉េខាងត្បូងចំនួន៤លើក ហើយវត្តមានលើកដំបូងនៅឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ មិនទទួលបានជោគជ័យឡើយ ដោយធ្លាក់នៅវគ្គជម្រុះតាមពូល។ នៅឆ្នាំ១៩៧៣ ក្រុមសាធារណរដ្ឋខ្មែរស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះកូរ៉េខាងត្បូង និងឥណ្ឌូណេស៊ី។ នាការប្រកួតបើកឆាក ខ្មែរបានចាញ់កូរ៉េខាងត្បូង ៦-០ ប៉ុន្តែបានយកឈ្នះឥណ្ឌូណេស៊ី ៣-២។ ខ្មែរបានលេខ២ក្នុងពូល ហើយបានបន្តយកឈ្នះម៉ាឡេស៊ីលេខមួយពូល B ២-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ បន្តទៅវគ្គផ្តាច់ព្រ័ត្រ ខ្មែរត្រូវជួបជាមួយភូមា (បច្ចុប្បន្នមីយ៉ាន់ម៉ា) នៅកីឡដ្ឋាន Dongdaemun Stadium ក្រុងសេអ៊ូលដដែល។ នៅពេលនោះ ក្រុមទាំងបានបញ្ចប់ការប្រកួតដោយគ្មានការស៊ុតបាល់បញ្ចូលទី ដើម្បីទទួលពានរួមគ្នាក្នុងព្រឹត្តិការណ៍មិត្តភាពអន្តរជាតិនេះ។ នៅឆ្នាំ១៩៧៤ សារធារណរដ្ឋខ្មែរ ត្រូវបានអញ្ជើញឲ្យចូលរួមម្តងទៀត។ ក្រុមខ្មែរធ្វើបានយ៉ាងល្អនៅក្នុងពូលដោយបានយកឈ្នះម្ចាស់ផ្ទះកូរ៉េខាងត្បូង ១-០ ស្មើជប៉ុនឈុត B ១-១ និងស្មើម៉ាឡេស៊ីឈុត B ១-១ ។ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខ្មែរបានចាញ់ក្លិបកំពូលឥណ្ឌូណេស៊ី PSMS Medan ដោយសារការទាត់បាល់ប៉េណាល់ទីសម្រេចក្តី ក្រោយលទ្ធផលស្មើ ០-០ ។ ក្រុមសាធារណរដ្ឋខ្មែរ បានចំណាត់ថ្នាក់លេខ៤ ក្រោយចាញ់ភូមារហូតដល់ទៅ ៦-០ ។ ចាប់ពីឆ្នាំ១៩៧៥ មក ពោលគឺក្នុងអំឡុងសម័យខ្មែរក្រហម កម្ពុជាមិនដែលបានចូលរួមទៀតឡើយ។ ព្រឹត្តិការណ៍មិត្តភាពអន្តរជាតិនេះ ដែលត្រូវបានប្តូរឈ្មោះជាបន្តបន្ទាប់ពី Parks Cup Asia Football Championship ទៅ President Parks Cup International Football Championship ហើយបន្តទៅ Presidents Cup និងចុងក្រោយ Korea Cup បញ្ចប់យុគសម័យកាលរបស់ខ្លួននៅឆ្នាំ១៩៩៩។ ចន្លោះពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៩៩ ម្ចាស់ផ្ទះកូរ៉េខាងត្បូងបានជើងឯក១២លើក ភូមា២លើក ឆេកូស្លូវ៉ាគី XI និង U21 Sao Paulo ១លើក។ ក្រៅពីសាធារណរដ្ឋខ្មែរ ក្រុមជម្រើសជាតិផ្សេងទៀតដែលធ្លាប់លើក President Parks Cup នៅកូរ៉េខាងត្បូង រួមមាន ក្រូអាស៊ី អេហ្ស៊ីប និងអេក្វាឌ័រ។ ជ័យលាភីផ្សេងទៀតមានក្លិបពីប្រេស៊ីល អាហ្សង់ទីន និងហូឡង់។ ក្រៅពីពាន Korea Cup ក្រុមជម្រើសជាតិកម្ពុជាធ្លាប់បានឈ្នះពាន Vietnam National Day Tournament (South Vietnam Independence Cup ឬ Quoc Khanh Cup) នៅឆ្នាំ១៩៧២ ក្រោយយកឈ្នះម្ចាស់ផ្ទះវៀតណាមខាងត្បូង ២-១ នៅវគ្គផ្តាច់ព្រ័ត្រ។ ពានរង្វាន់មិត្តភាពអន្តរជាតិចុងក្រោយដែលកម្ពុជាទទួលបាននោះ គឺ BIDC Cup ឆ្នាំ២០០៩ នៅរាជធានីភ្នំពេញ ដែលមាន៤ក្រុមចូលរួម។ U23 កម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកអូស្ត្រាលី Scott ODonell បានយកឈ្នះក្លិបវៀតណាម Hoang Anh Gia Lai ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ៕ | ពាន World Cup? Asian Cup? ស៊ីហ្គេម? គ្មានទេចម្លើយផ្លូវការនៅលើ Google ទាក់ទងនឹងជ័យលាភីរបស់កម្ពុជា។ សម្រាប់ពានរង្វាន់អន្តរជាតិផ្លូវការ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា មានកំណត់ត្រាដ៏ខ្ពស់បំផុតនៅឆ្នាំ១៩៧២ ដោយឈានដល់ចំណាត់ថ្នាក់លេខ៤ក្នុងព្រឹត្តិការណ៍ Asian Cup។ តែទោះបីជាយ៉ាងណាក៏ដោយ នៅសម័យមុនសង្គ្រាម បាល់ទាត់កម្ពុជាក៏អាចទទួលបានពានបែបមិត្តភាពអន្តរជាតិពីក្រៅប្រទេសផងដែរ។ |
«យោងលើការតាមដានជាប្រចាំលើប្រសិទ្ធភាព ព្រមទាំងបានប្រមូលផ្តុំវាយតម្លៃលើមតិយោបល់នានា របស់អ្នកប្រើប្រាស់គ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ក្រុមការងារអាជ្ញាធរជាតិអប្សរា បានធ្វើបច្ចុប្បន្នភាពគេហទំព័រនេះរួចរាល់ហើយ ដើម្បីអភិវឌ្ឍខ្លួនឱ្យស្របតាមតម្រូវការអ្នកប្រើប្រាស់ និងវឌ្ឍនភាពនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន»។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ដែលចេញផ្សាយ នៅថ្ងៃទី២៦ ខែមិថុនា។ តាមសេចក្តីជូនដំណឹងដដែល គេហទំព័រទេសចរណ៍ដែលមានអាស័យដ្ឋាន www.angkor.com.kh នឹងអាចនាំភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ស្វែងយល់ពីរមណីយដ្ឋានអង្គរបានស៊ីជម្រៅ ទាំងព័ត៌មាន ប្រវត្តិសាស្ត្រ សង្គម នីតិវិធីនានា ដែលត្រូវបានអនុវត្តមុន និងអំឡុងពេលទស្សនា រួមទាំងព័ត៌មានសំខាន់ៗសម្រាប់ទេសចរ ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចមកកាន់អង្គរ៕ | សៀមរាប៖ គេហទំព័រព័ត៌មានទេសចរណ៍ស្វែងយល់ពីរមណីយដ្ឋានអង្គរ នឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៩ ខែមិថុនាខាងមុខនេះ ក្រោយដាក់ឱ្យដំណើរការសាកល្បងកាលពីដើមឆ្នាំកន្លងទៅ។ |
កីឡាករទាំង៥រូបនោះ រួមមាន Medhi Benatia (ម៉ារ៉ុក), Kalidou Koulibaly (សេណេហ្គាល់), Sadio Mane (សេណេហ្គាល់), Thomas Partey (ហ្គាណា) និង Mohamed Salah (អេហ្ស៊ីប)។ ពួកគេត្រូវបានជ្រើសរើសក្រុមអ្នកជំនាញបាល់ទាត់នៅអាហ្វ្រិក។ លទ្ធផលជ័យលាភីនឹងត្រូវប្រកាសនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។ Medhi Benatia ខ្សែការពារកណ្តាលក្លិប Juventus ជាកីឡាករដែលបានឈ្នះពានក្របខណ្ឌក្នុងស្រុក៤រដូវកាលជាប់ៗគ្នា។ គេបានឈ្នះពាន២លើកជាមួយ Bayern Munich ហើយបន្តឈ្នះ២លើកទៀតជាមួយ Juventus។ នៅ World Cup គេជាប្រធានក្រុមជម្រើសជាតិម៉ារ៉ុក។ Kalidou Koulibaly ខ្សែការពារ Napoli ជាចំណែកមួយដ៏ធំដែលជួយឲ្យក្រុមឡើងទៅប្រកៀកជាមួយ Juventus សម្រាប់ពាន Serie A។ នៅ World Cup គេបានលេងចំនួន២៧០នាទីសម្រាប់ក្រុមជម្រើសជាតិសេណេហ្គាល់។ Sadio Mane បានលេងឲ្យសេណេហ្គាល់គ្រប់ការប្រកួតនៅ World Cup ហើយបានស៊ុតបាល់បញ្ចូលទីលើក្រុមជម្រើសជាតិជប៉ុន។ ជាមួយគ្នានេះ Mane បានស៊ុតបាល់បញ្ចូលទីរហូតដល់ទៅ១០គ្រាប់ក្នុងពានរង្វាន់ Champions League ក្នុងនោះ១គ្រាប់ ខណៈ Liverpool ចាញ់ Real Madrid ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ។ Thomas Partey បានព្យាយាមរហូតក្លាយជាខ្សែបម្រើស្ថិតក្នុងជម្រើសដំបូងរបស់លោក Diego Simeone ហើយក៏បានចូលលេងក្នុងនាមជាកីឡាករបម្រុង នាពេល Atletico Madrid ឈ្នះ Marseille នៅវគ្គផ្តាច់ព្រ័ត្រ Europa League ផងដែរ។ ក្នុងក្រុមជម្រើសជាតិហ្គាណា Partey បានស៊ុតបាល់បញ្ចូលទីក្នុងជំនួបមិត្តភាពជាមួយជប៉ុន និងអ៊ីស្លង់។ Mohamed Salah ជាម្ចាស់ពានកាលពីឆ្នាំមុន បន្ទាប់ពី Jay-Jay Okocha, Michael Essien, Didier Drogba, Yaya Toure និង Riyad Mahrez។ ខ្សែប្រយុទ្ធ Liverpool បានឈ្នះស្បែកជើងមាសក្នុងក្របខណ្ឌ Premier League កាលពីរដូវកាលមុនដោយស៊ុតបាល់បញ្ចូលទី៣២គ្រាប់ ហើយនៅក្នុងក្រុមជម្រើសជាតិអេហ្ស៊ីប គេតែងតែរកបានគ្រាប់បាល់បញ្ចូលទីផងដែរ៕ | បណ្តាញព័ត៌មាន BBC បានបង្ហាញបញ្ជីឈ្មោះកីឡាករ៥រូប ដែលត្រូវប្រជែងយកពាន BBC African Footballer of the Year ប្រចាំឆ្នាំ២០១៨ ហើយតម្រូវឲ្យមានការចូលរួមការបោះឆ្នោតពីសំណាក់ក្រុមអ្នកគាំទ្រ រហូតដល់ថ្ងៃទី២ ខែធ្នូ។ |
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករ ៥ខែនេះ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិចំនួន ២៨៣ ៦៧៥ តោន ដែលគិតជាទឹកប្រាក់ចំនួន១៧៣លានដុល្លារ។ ក្នុងនោះ នាំចេញទៅកាន់ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ ចំនួន ១៤៩ ៤៤៧ តោន កើនឡើង ២៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ការនាំចេញទៅ២៣ប្រទេសនៃសហភាពអឺរ៉ុប ចំនួន ៨៨១៦៧តោន កើនឡើង ៤៩ភាគរយ អាស៊ាន២៥ ៦៩១តោន កើនឡើង ១៧ភាគរយ និងការនាំចេញទៅកាន់គោលដៅផ្សេងៗចំនួន ២១ប្រទេសទៀតបាន ២០៣៧៦តោន។ ចំណែក ការនាំចេញស្រូវរយៈពេល៥ខែដូចគ្នា កម្ពុជា បាននាំចេញស្រូវសរុប ១ ៦៩៨ ៩០៨ តោន គិតជាទឹកប្រាក់ចំនួន ៣៩១លានដុល្លារ។ ចំពោះ ការនាំចេញ អង្ករក្រអូបគ្រប់ប្រភេទចំនួន ៦៤ភាគរយ អង្ករសចំនួន ៣៣ភាគរយ អង្ករចំហុយ ១ភាគរយ និងអង្ករសរីរាង្គចំនួន ១ភាគរយ។ ដោយឡែក សម្រាប់ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញអង្ករចំនួន ៦២៥៣៧តោន កើនឡើង៥៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ និងការនាំចេញស្រូវចំនួន ៥០១៦១ តោន៕ | ភ្នំពេញ៖ រយៈពេល ៥ខែឆ្នាំ២០២២នេះ កម្ពុជា ទទួលបានចំណូលពីការនាំចេញស្រូវ និងអង្ករប្រមាណ ៥៦៥លានដុល្លារ។ ក្នុងនោះ ការនាំចេញអង្ករ កើនឡើងជិត២២ភាគរយ។ |
ក្រោយបែកធ្លាយព័ត៌មានពាក់ព័ន្ធការចាប់ខ្លួនព្រះអណុជពីររបស់ព្រះចៅ អាប់ឌុលឡា អាជ្ញាធរហ្ស៊កដានីបានចេញមុខបកស្រាយ និងទាត់ចោលព័ត៌មាននេះ។ បើយោងតាមសារព័ត៌មាន Times of Israel ដែលស្រង់សម្តីមន្ត្រីយោធាហ្ស៊កដានី ក្សត្រពីរអង្គដែលគេអះអាងថាត្រូវបានចាប់ខ្លួននោះ គ្រាន់តែចូលនិវត្តន៍ប៉ុណ្ណោះ។ មន្ត្រីយោធាហ្ស៊កដានីក៏បានពន្យល់បន្ថែមផងដែរថា ការចូលនិវត្តន៍របស់ក្សត្រទាំងពីរអង្គនេះជាផ្នែកមួយនៃគោលនយោបាយកែទម្រង់ក្នុងវិស័យយោធាដែលត្រូវឲ្យមានការផ្លាស់ប្តូរមុខតំណែងមួយចំនួនផង។ ប៉ុន្តែតាំងពីមានពាក្យចរចាអារ៉ាមពាក់ព័ន្ធការចាប់ខ្លួននេះ គេមិនទាន់បានឃើញព្រះអណុជទាំងពីរអង្គនោះបង្ហាញវត្តមានជាសាធារណៈនៅឡើយទេ។ ព័ត៌មានពាក់ព័ន្ធនឹងការចាប់ខ្លួននេះ ត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយកាលពីចុងសប្តាហ៍កន្លងទៅ។ គេអះអាងថា ព្រះចៅអាប់ឌុលឡា បានចេញបញ្ជាដោយផ្ទាល់ឲ្យចាប់ខ្លួនព្រះអណុជទាំងពីរ ក្រោយពេលដែលទ្រង់ទទួលបានព័ត៌មានពីភ្នាក់ងារចារកម្មថា ក្សត្រទាំងពីរមានទំនាក់ទំនងជាសម្ងាត់ជាមួយមន្ត្រីអារ៉ាប៊ីសាអូឌីត។ ក្សត្រពីរអង្គដែលជាប្អូនរបស់ព្រះចៅអាប់ឌុលឡានោះមានដូចជា Faisal bin Hussein និង Ali bin Hussein។ ហ្ស៊កដានីក៏ដូចជាបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ាដែរ សុទ្ធតែបារម្ភ និងសង្ស័យពីគោលបំណងរបស់អារ៉ាប៊ីសាអូឌីតក្នុងការបង្កើនឥទ្ធិពល និងអំណាចរបស់ខ្លួនដើម្បីគ្រប់គ្រងតំបន់។ ដូចឃើញស្រាប់ការបន្តប្រឈមមុខគ្នាជាមួយអ៊ីរ៉ង់ ក៏ដូចជាបន្តចោទប្រកាន់ និងហ៊ុមព័ទ្ធកាតាដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់កន្លងមកដែរ៕ | ហ្ស៊កដានីទាត់ចោលពាក្យចរចាមអារ៉ាមរឿងចាប់ព្រះអណុជពីរអង្គរបស់ព្រះមហាក្សត្រ អាប់ឌុលឡា ដែលលួចបង្កើតទំនាក់ទំនងជាមួយមន្ត្រីអារ៉ាប៊ីសាអូឌីតដើម្បីធ្វើរដ្ឋប្រហារ។ រដ្ឋាភិបាលនេះអះអាងថា ក្សត្រពីរអង្គសុំលាលែងពីតំណែងប៉ុណ្ណោះ មិនមែនចាប់ខ្លួនដូចការអះអាងឡើយ។ |
ជារៀងរាល់កម្ពុជាតែងប្រារព្ធប្រារព្ធទិវាស្បៀងអាហារពិភពលោក។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ FAO ការប្រារព្ធទិវានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹង ពីតម្រូវការក្នុងការគាំទ្រដល់ការប្រែក្លាយប្រព័ន្ធស្បៀងឱ្យកាន់តែមានប្រសិទ្ធិភាព បរិយាប័ន្ន ធន់ និងប្រកបដោយនិរន្តរភាព។ សម្រាប់ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២១ កម្ពុជានឹងធ្វើឡើងនៅទី១៦តុលា នៅក្នុងខេត្តព្រៃវែង ក្រោមវត្តមាន លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។ អង្គការ FAO បានបញ្ជាក់ថា ទិវានេះ នឹងមានការចូលរួមធ្វើសកម្មភាពពីគ្រប់ វិស័យពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាប្រព័ន្ធស្បៀង មានលទ្ធភាពផ្គត់ផ្គង់ អាហារគ្រប់គ្រាន់ ដែលមានអាហាររូបត្ថម្ភ ប្រកបដោយសុវត្ថិភាព ធានាដល់ជីវិតមនុស្សគ្រប់រូប ប្រកបដោយសុខមាលភាព ក៏ដូចជាការការពារភពផែនដី ផងដែរ។ លោក Antonio Schiavone តំណាងស្ដីទីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)ប្រចាំកម្ពុជាលើកឡើងថា៖« ទិវាស្បៀងអាហារពិភពលោកឆ្នាំនេះ គឺជាយុទ្ធនាការផ្សព្វផ្សាយស្បៀង ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជន ឱ្យបង្កើនការយកចិត្តទុកដាក់ ទៅលើការជ្រើសអាហារ និងរបៀបនៃការផលិត វេចខ្ចប់ ចម្អិន និងរក្សាទុកអាហារ ដែលធ្វើឱ្យយើងគ្រប់គ្នា ក្លាយជាផ្នែកសំខាន់មួយ នៃប្រព័ន្ធនេះ»។ សូមរម្លឹកថា កាលឆ្នាំ២០២០កម្ពុជា ប្រារព្ធទិវាស្បៀងអាហារពិភពលោកនៅក្នុងខេត្តសៀមរាប ក្រោមប្រធានបទ«រួមគ្នាផលិតស្បៀងសម្រាប់មនុស្ស និងនិរន្តរភាពផែនដី»៕ | ភ្នំពេញ៖ ក្រសួងកសិកម្ម រួមជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) នឹងរៀបចំទិវាស្បៀងអាហារពិភពលោកប្រចាំឆ្នាំ២០២១ នៅថ្ងៃទី១៦តុលា ក្នុងខេត្តព្រៃវែង។ បើតាមFAO ទិវាស្បៀងអាហារពិភពលោកឆ្នាំនេះ គឺធ្វើឡើងក្រោមប្រធានបទ «សកម្មភាពយើង គឺជាអនាគតយើង ផលិតកម្មល្អ អាហាររូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតកាន់តែប្រសើរ»។ |
មិនមែនគ្រាន់តែដកខ្លួនចេញពីគណបក្សភ្លើងទៀននោះទេ លោក គង់ គាំ បានប្រកាសតាមរយៈសារព័ត៌មានថ្មីៗ នៅថ្ងៃទី២ ខែកម្ភៈ ឆ្នាំ២០២៣នេះថា លោក សម្រេចចិត្តឈប់ធ្វើនយោបាយជារៀងរហូតតែម្តង។ រឿងសំខាន់បំផុតសម្រាប់ជីវិតរបស់លោក នៅក្រោយចូលនិវត្តពីនយោបាយ គឺលោក ត្រូវថែទាំសុខភាពឲ្យល្អ ខណៈលោកឈានចូលវ័យជាង៨០ឆ្នាំទៅហើយ។ លោក គង់ គាំ អ្នកនយោបាយដ៏យូរឆ្នាំ ដែលធ្លាប់ទាំងនៅជាមួយរដ្ឋាភិបាល និងទាំងធ្លាប់ធ្វើជាអ្នកប្រឆាំង មានប្រសាសន៍យ៉ាងដូច្នេះថា៖«ឥឡូវនេះ ទាំងកម្លាំងធនធាន ទាំងកម្លាំងចិត្ត ទាំងកម្លាំងកាយ វា បាត់បង់យ៉ាងគំហុកហើយ»។ លោក គង់ គាំ លើកឡើងថា លោក មិនចង់ឲ្យមានកំហុសនៅពេលខាងមុខទៀតឡើយ។ លោក បង្ហាញក្តីបារម្ភថា បើនៅធ្វើនយោបាយ លោក អាចនឹងនៅតែមានកំហុស ហើយនឹងមិនទទួលបានការអត់ឱន ឬយោគយល់ទៀតនោះទេ។ សារព័ត៌មានក្នុងស្រុក នាំគ្នាចុះផ្សាយយ៉ាងព្រោងព្រាតពីលិខិតរបស់លោក គង់ គាំ ដែលសរសេរជូនទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ក្នុងលិខិត ដែលចុះកាលបរិច្ឆេទ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក បានអរគុណសម្តេច ហ៊ុន សែន ដែលមិនប្តឹងផ្តល់លោកទៅតុលាការ។ ជាមួយគ្នានេះ លោក ជម្រាបសម្តេច ថា លោក ឈប់ធ្វើជាឧត្តមទីប្រឹក្សារបស់គណបក្សភ្លើងទៀនហើយ។ អត្ថបទទាក់ទង លោក គង់ គាំ អរគុណសម្តេច ហ៊ុន សែន ដែលមិនប្តឹង ហើយប្រកាសឈប់ធ្វើជាទីប្រឹក្សាបក្សភ្លើងទៀន លោក គង់ គាំ ទើបនឹងត្រូវរដ្ឋាភិបាលរឹបអូសយកផ្ទះនិងដីធ្លី ដែលលោក ធ្លាប់រស់នៅតាំងទសវត្សរ៍៨០មក។ សម្តេច ហ៊ុន សែន ជាអ្នកដែលចេញបញ្ជាឲ្យរឹបអូសយកផ្ទះពីលោក គង់ គាំ ដោយលើកហេតុផលថា ផ្ទះនោះ ដើមឡើយជាទីស្តីការក្រសួងការបរទេស តែត្រូវលោក យកធ្វើជាកម្មសិទ្ធិ។ ដោយសារលោក គង់ គាំ ស្ម័គ្រចិត្តប្រគល់ផ្ទះឲ្យរដ្ឋវិញតាមសម្រួល សម្តេច ហ៊ុន សែន សម្រេចមិនប្តឹងលោកឡើងតុលាការឡើយ។ បើមិនវាយប្រហារខ្លាំងៗលើគណបក្សប្រជាជនកម្ពុជា លោក គង់ គាំ ក៏ប្រហែលជាមិនជួបរឿងអស់ផ្ទះសម្បែងបែបនេះដែរ។ តាមវេទិកានានារបស់គណបក្សភ្លើងទៀន លោក តែងរិះគន់គណបក្សកាន់អំណាចមួយនេះយ៉ាងចាស់ដៃ ហើយការរិះគន់របស់លោក ថែមទាំងរាលដាលដល់ថ្ងៃទី៧មករាទៀតផង។ លោក គង់ គាំ ធ្លាប់ជាមនុស្សស្និទ្ធនឹងសម្តេច ហ៊ុន សែន ដែលជាមេដឹកនាំកាន់អំណាចផង និងធ្លាប់ជាមនុស្សស្និទ្ធនឹងលោក សម រង្ស៊ី ដែលជាមេដឹកនាំប្រឆាំងផង។ កាលនៅក្នុងគណបក្សកាន់អំណាច លោក គង់ គាំ ធ្លាប់ធ្វើជាទូតនៅវៀតណាម និងធ្លាប់ធ្វើជារដ្ឋមន្រ្តីការបរទេស នាអំឡុងទសវត្សរ៍៨០។ ក្រោយចាកចេញពីគណបក្សកាន់អំណាច លោក ក៏ចាប់ផ្តើមរួមដំណើរលើវិថីនយោបាយជាមួយលោក សម រង្ស៊ី៕ | ដោយ៖ ទេពញាណ |
ការសម្រេចរបស់សាលាឧទ្ធរណ៍ គឺធ្វើឡើងក្រោយពីបញ្ចប់សវនាការ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២0១៨នេះ ដោយអវត្តមានរបស់លោក កឹម សុខា។ មេធាវី យល់ថា ការបន្តឃុំខ្លួនលើសពី៦ខែបែបនេះ គឺប៉ះពាល់ដល់សិទ្ធិរបស់លោក កឹម សុខា។ ខណៈសាលាឧទ្ធរណ៍ កំពុងដំណើរការសវនាការ សម្តេច ហ៊ុន សែន បាននិយាយមុនថា សម្តេច មិនជឿថា សាលាឧទ្ធរណ៍ ដោះលែងលោក កឹម សុខា ឡើយ។ ប្រមុខរដ្ឋាភិបាល លើកឡើងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២0១៨។ លោក កឹម សុខា ត្រូវបានចាប់ខ្លួនតាំងពីដើមខែកញ្ញា ឆ្នាំ២0១៧ ក្រោមការសង្ស័យរបស់តុលាការ ថាបានឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដែលអាចទុកជាអំពើក្បត់ជាតិ។ បន្ទាប់ពីលោក កឹម សុខា ដែលជាជនត្រូវចោទ បានជាប់ឃុំរយៈពេល៦ខែហើយនោះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ត្រូវសម្រេចថា បញ្ជូនទៅជំនុំជម្រះ ឬក៏ដោះលែង។ ប៉ុន្តែ កាលពីប៉ុន្មានសប្តាហ៍មុន ចៅក្រមស៊ើបសួរ បានសម្រេចជាលើកទី២ ដោយឲ្យលោក កឹម សុខា ជាប់ឃុំរយៈពេល៦ខែទៀត។ តាមនីតិវិធី ចៅក្រមស៊ើបសួរ អាចសម្រេចបែបនេះបាន បើយល់ថាសំណុំរឿង នៅតែត្រូវការការស៊ើបអង្កេត និងប្រមូលភស្តុតាងបន្ថែម៕ | សាលាឧទ្ធរណ៍ ចាត់ទុកការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលឲ្យលោក កឹម សុខា ជាប់ឃុំរយៈពេល៦ខែតទៅមុខទៀត គឺជាការត្រឹមត្រូវតាមនីតិវិធី។ នេះបើតាមលោក សំ សុគង់ មេធាវីមួយរូបរបស់លោក កឹម សុខា ដែលបានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ។ |
វេវចនសព្ទនឹងពាក្យនេះ គឺ សល្លាប។ អាលាបសល្លាប [អានថា ល៉ាប៉ៈសល់-ល៉ាប ] គឺការនិយាយចរចារាក់ទាក់ទៅវិញទៅមករកគ្នា ។ ពាក្យកាព្យ៖ អាលាបកថា បង្កើតជាការប្រាស្រ័យ កើតបានជាបច្ច័យ នៃសេចក្ដីព្រមព្រៀងគ្នា ។ អាលាបសល្លាប ជាសភាពសមគ្គា ព្រះពុទ្ធទ្រង់ប្រាប់ថា ជាប័ក្ខពួកសាមគ្គី ។ រីឯពាក្យ សហលាប ចេញពីពាក្យ «សហ+អាលាប» ដែលមានន័យថា ការនិយាយរកគ្នា, ការនិយាយរាក់ទាក់ទៅវិញទៅមករកគ្នា ៕ | អាលាប [អានថា ល៉ាប៉ៈ ឬល៉ាប] ជាពាក្យដែលចេញពីភាសាបាលី-សំសង្ក្រឹត។ តាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យនេះ មានន័យថា ការនិយាយរួសរាយ, រាក់ទាក់, រអាករពាយ ។ |
ទំនាស់ពាក្យសម្តីរវាងអភិបាលក្រុងឡុងដ៍និងប្រធានាធិបតីអាមេរិកក្រោយការវាយប្រហារភេរវកម្មនៅអង់គ្លេសបានឈានការទាមទារឲ្យមានការលុបចោលដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ នៅអង់គ្លេសផង។ ប៉ុន្តែប្រមុខការទូតអង់គ្លេសបានអះអាងថា វាគ្មានការផ្លាស់ប្តូរនៃដំណើរទស្សនកិច្ចប្រមុខរដ្ឋអាមេរិកនៅអង់គ្លេសឡើយ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរិះគន់អភិបាលក្រុងឡុងដ៍ខ្លាំងៗ តាមរយៈគណនី Twitter ផ្លូវការរបស់ខ្លួន ដោយព្រលយថា លោក Khan និយាយដោះសារគ្មានបានការដោយប្រាប់ប្រជាជនកុំបាច់ព្រួយបារម្ភពីការបន្ថែមចំនួនប៉ូលីសតាមផ្លូវនោះឡើយ បន្ទាប់ពីការវាយប្រហារនៅក្នុងទីក្រុងទ្បុងដ៍ដែលបានសម្លាប់មនុស្សអស់៧នាក់នោះ។ ឆ្លើយតបទៅនឹងសំនួរថា តើការទស្សនកិច្ចរបស់លោក ត្រាំ គួរតែត្រូវលុបចោលដែលរឺទេនោះ ប្រមុខការទូតអង់គ្លេសលោក Boris Johnson តបក្នុងបទសម្ភាសជាមួយវិទ្យុ BBC ថា លិខិតអញ្ជើញត្រូវ បានទទួលយករួចហើយ ហើយគ្មានហេតុផលអ្វីដែលត្រូវផ្លាស់ប្តូរដែរ។ លោក Johnson បញ្ជាក់ថា៖ « ខ្ញុំឃើញថាគ្មានហេតុផលអ្វីដែលត្រូវផ្លាស់ប្ដូរការអញ្ជើញនោះទេ ប៉ុន្តែខ្ញុំគិតថា អ្វីដែលលោក Khan និយាយត្រឹមត្រូវ ដរាបណាវាជួយកាត់បន្ថយភាពភ័យខ្លាចរបស់ប្រជាជនអង់គ្លេសនោះ»។ កាលពីល្ងាចថ្ងៃចន្ទទី ៥ មិថុនា អភិបាលក្រុងឡុងដ៍ដែលជាសមាជិកគណបក្សការងារដែលជាបក្សប្រឆាំង បានថ្លែង លោកនៅតែរក្សាជំហរដដែលដោយលោកចង់ឲ្យមានការលុបចោលដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ នៅអង់គ្លេស។ លោកបានលើឡើងដូច្នេះ៖«ខ្ញុំមិនគិតថា យើងគួរតែក្រាលកម្រាលព្រំក្រហមសម្រាប់ប្រធានាធិបតីអាមេរិកទាំងដែលគោលនយោបាយរបស់លោកប្រឆាំងនឹងអ្វីដែលយើងធ្វើស្ទើរតែទាំងអស់នោះទេ»។ តាមពិតទៅ ដូណាល់ ត្រាំ និង អភិបាលក្រុងឡុងដ៍ម៉ូស្លីមដំបូងបំផុតលោក Sadiq Khan ដែលជាកូនប្រុសជនអន្តោប្រវេសន៍ជនជាតិប៉ាគីស្ថាន នេះមិនសូវត្រូវគ្នាតាំងពីយូរមកហើយ។ លោក Khan បានទិតៀន លោក ត្រាំ ខ្លាំងៗរឿងចេញក្រឹត្យហាមឃាត់ប្រជាជនម៉ូស្លីមចូលអាមេរិកកន្លងមក៕ ប្រែសម្រួលដោយ គី ស៊ីណា | រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Boris Jonhson បានបញ្ជាក់ថ្ងៃអង្គារទី៦មិថុនាថា វាគ្មានហេតុផលអ្វីត្រូវលុបចោលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ មកកាន់អង់គ្លេសឡើយ ទោះ ត្រាំ បានរិះគន់សម្តីលោកចៅហ្វាយក្រុងឡុងដ៍ Sadiq Khan ពាក់ព័ន្ធការវាយប្រហារនៅស្ពានទីក្រុងទ្បុងដ៍ ក៏ដោយ។ |
ការសិក្សាមួយដែលចុះផ្សាយលើទិនានុប្បវត្ដិ Alzheimers association បានរកឃើញថា ការងងុយគេងនៅពេលថ្ងៃ ឬគេងយូរជាងមួយម៉ោងនៅពេលថ្ងៃ គឺជារោគសញ្ញាដំបូងនៃជំងឺវង្វេងកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សចាស់។ ជំងឺវង្វេងអាចនឹងវិវដ្តទៅធ្ងន់ធ្ងរនៅពេលដែលអ្នកជំងឺចាប់ផ្ដើមលែងសូវងងុយគេងយប់ ហើយឧស្សាហ៍ភ្ញាក់ឡើងនៅពេលយប់ និងមានអារម្មណ៍ងងុយគេងខ្លាំងតែនៅពេលថ្ងៃ។ ដើម្បីពិនិត្យមើលទំនាក់ទំនងរវាងការងងុយគេងពេលថ្ងៃ និងជំងឺវង្វេង ក្រុមអ្នកស្រាវជ្រាវបានសិក្សាលើមនុស្សចាស់ចំនួន ១៤០១នាក់ដែលមានអាយុជាមធ្យម ៨១ឆ្នាំ ដោយពិនិត្យមើលការថយចុះនៃការយល់ដឹង និងជំងឺវង្វេង។ នៅពេលចាប់ផ្តើមការសិក្សា អ្នកចូលរួមប្រហែល ៧៥ភាគរយមិនមានការចុះខ្សោយកម្រិតយល់ដឹងនោះទេ ខណៈ ២០ភាគរយមានការថយចុះការយល់ដឹងកម្រិតស្រាល ដែលជាដើមហេតុវិវដ្តទៅជំងឺវង្វេង។ ក្នុងចំណោមអ្នកចូលរួមដែលនៅសល់ ៤ភាគរយទៀតគឺមានជំងឺវង្វេង។ ក្នុងអំឡុងពេលសិក្សា អ្នកចូលរួមបានកែប្រែទម្លាប់នៃការគេងប្រចាំថ្ងៃ។ វាមានភាពខុសគ្នារវាងការគេងរបស់អ្នកដែលកើតជំងឺវង្វេង និងអ្នកដែលមិនបានកើតជំងឺវង្វេង នៅចុងបញ្ចប់នៃការសិក្សា។ ចុងក្រោយ ការសិក្សាបានរកឃើញថា មនុស្សចាស់គេងយ៉ាងហោចណាស់ មួយម៉ោងក្នុងមួយថ្ងៃ បានប្រឈមហានិភ័យនៃការវិវដ្តទៅមានជំងឺវង្វេង ប្រមាណ ៤០ភាគរយច្រើនជាងអ្នកដែលមិនដែលគេងនៅពេលថ្ងៃ ឬគេងតិចជាងមួយម៉ោងនៅពេលថ្ងៃ។ នេះដោយសារអ្នកដែលមានជំងឺវង្វេង មានណឺរ៉ូនថយចុះតិចជាងមុន ហើយទំនាក់ទំនងរវាងណឺរ៉ូនមួយទៅណឺរ៉ូនមួយទៀត ក៏ត្រូវបានរំខាន ដែលជំរុញឱ្យសរីរាង្គមនុស្សបាត់បង់តួនាទី។ ការណ៍នេះបានធ្វើឱ្យមនុស្សមានស្មារតីពេញលេញនិងមិនងងុយគេងនៅពេលយប់ តែបែជាងងុយនៅពេលថ្ងៃវិញ។ គួរបញ្ជាក់ថា ណឺរ៉ូនគឺជាអ្នកដឹកនាំព័ត៌មានទៅខួរក្បាល និងត្រឡប់មកសាច់ដុំឱ្យឆ្លើយតបឱ្យបានសមស្របទៅនឹងស្ថានភាព។ ដូច្នេះនៅពេលវាត្រូវបានរំខាននោះ វានឹងបង្កឱ្យសរីរាង្គណាមួយនៃរាងកាយធ្វើការមិនប្រក្រតី៕ | ជាទូទៅ គ្រូពេទ្យតែងតែណែនាំឱ្យគ្រប់គ្នាគេងឱ្យបានច្រើនពេលថ្ងៃជំនួសវិញ ប្រសិនបើការគេងនៅពេលយប់មិនបានគ្រប់គ្រាន់។ ប៉ុន្តែសម្រាប់មនុស្សចាស់ ការងងុយគេងច្រើន ឬគេងពេលថ្ងៃយូរម៉ោងអាចជាសញ្ញាដំបូងនៃជំងឺវង្វេង។ ការសិក្សាបានរកឃើញថា មនុស្សចាស់គេងយ៉ាងហោចណាស់មួយម៉ោងក្នុងមួយថ្ងៃ បានប្រឈមហានិភ័យនៃការវិវដ្តទៅមានជំងឺវង្វេង ប្រមាណ ៤០ភាគរយច្រើនជាងមនុស្សធម្មតា ឬគេងតិចជាងមួយម៉ោងនៅពេលថ្ងៃ។ |
កាលពីដើមខែសីហា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ជុំវិញការចតយានយន្តតាមចិញ្ចើមផ្លូវ ទ្រូងផ្លូវ និងជាយផ្លូវ ជាលក្ខណៈឯកជន ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ និងសោភ័ណភាពរាជធានីភ្នំពេញ។ ក្នុងសេចក្ដីណែនាំនោះ រដ្ឋបាលរាជធានីភ្នំពេញ បានជ្រើសយកផ្លូវសំខាន់ៗ១១ខ្សែ ធ្វើជាអាទិភាព ដើម្បីអនុវត្តវិធានការដោះស្រាយចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់។ ជាលទ្ធផល ក្រោយពីទទួលបានសេចក្ដីណែនាំខាងលើ ផ្លូវសំខាន់ៗមួយចំនួន បានរៀបចំសណ្ដាប់ធ្នាប់ល្អជាងមុន។ ទន្ទឹមនឹងនេះ បរិវេលាទីលានប្រជាធិបតេយ្យ ដែលជាទីតាំងចំណតលក់រថយន្តដ៏ធំមួយក្នុងរាជធានីភ្នំពេញ ត្រូវបានរៀបចំសណ្ដាប់ធ្នាប់រួចរាល់ ១០០ភាគរយ នៅថ្ងៃទី ២៦ សីហានេះ។ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗថា៖ «ក្រោយពីសាលារាជធានី ផ្ដល់ព័ត៌មានជុំវិញការរៀបចំសណ្ដាប់ធ្នាប់ ពលរដ្ឋដែលជាម្ចាស់រថយន្តទាំងអស់នៅទីតាំងនោះ បានយល់ព្រមចាកចេញទៅរកទីតាំងថ្មីរៀងៗខ្លួន»។ អ្នកនាំពាក្យរូបនេះ បន្ថែមថា៖ «រហូតមកដល់ពេលនេះ បរិវេណទីលានប្រជាធិបតេយ្យ បានរៀបចំសណ្ដាប់ធ្នាប់រួចរាល់ ១០០ភាគរយហើយ»។ នេះជាការបញ្ជាក់របស់លោក ម៉េត មាសភក្ដី។ អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់តាមទូរសព្ទទៀតថា បន្ទាប់ពីរៀបចំសណ្ដាប់ធ្នាប់នៅទីតាំងនេះរួចរាល់ហើយ បរិវេណទីលានប្រជាធិបតេយ្យ នឹងប្រែក្លាយជាសួនច្បារសាធារណៈថ្មី។ លោក ម៉េត មាសភក្ដី អះអាងថា៖ «បរិវេណទីលានប្រជាធិបតេយ្យ និងទីតាំងផ្សេងៗ ដែលសាលារាជធានីរៀបចំសណ្ដាប់ធ្នាប់រួចរាល់ហើយនោះ នឹងមិនមានការរំលោភចិញ្ចើមផ្លូវ ទ្រូងផ្លូវ និងជាយផ្លូវទៀតនោះទេ»។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ម៉េត មាសភក្ដី លើកឡើងថា ការរៀបចំសណ្ដាប់ធ្នាប់នេះ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកែលម្អសោភ័ណភាពរាជធានីភ្នំពេញ។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ជាគោលដៅរួម រាជធានីភ្នំពេញ នឹងមានសណ្ដាប់ធ្នាប់ល្អគ្រប់ដងផ្លូវ។ សូមបញ្ជាក់ថា ផ្លូវដែលសាលារាជធានីភ្នំពេញ ជ្រើសយកជាអាទិភាព ១១ខ្សែនោះរួមមាន មហាវិថីសហព័ន្ធរុស្ស៊ី, ព្រះមុនីវង្ស, កម្ពុជាក្រោម, ម៉ៅសេងទុង, ព្រះសីហនុ, នេរុហ៍, ព្រះនរោត្តម, សម្ដេចមុនីរ៉េត, ឧកញ៉ាទេពផន, ហ្សាលឌឺហ្គោល, ព្រះស៊ីសុវត្ថិ និងមហាវិថីយោធពលខេមរភូមិន្ទ៕ | ភ្នំពេញ៖ ក្រោយពីសាលារាជធានីភ្នំពេញ ប្រកាសជ្រើសយកផ្លូវសំខាន់ៗ១១ខ្សែ ក្នុងរាជធានីភ្នំពេញ ដើម្បីអនុវត្តវិធានការដោះស្រាយចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់ ផ្លូវមួយចំនួន មានសណ្ដាប់ធ្នាប់ និងអនាម័យល្អជាងមុន។ ក្រៅពីផ្លូវសំខាន់ៗ១១ខ្សែ បរិវេលាទីលានប្រជាធិបតេយ្យ ដែលជាចំណតលក់រថយន្តយ៉ាងអាណាធិបតេយ្យ ត្រូវបានរៀបចំសណ្ដាប់ធ្នាប់រួចរាល់ ១០០ភាគរយ នៅថ្ងៃទី ២៦ សីហានេះ។ |
ក្រុម U22 ថៃជាក្រុមរងជើងឯក ក្រោយបរាជ័យក្រោមថ្វីជើងឥណ្ឌូណេស៊ីក្នុងលទ្ធផល ៥-២ បន្ទាប់ពីបញ្ចប់ការប្រកួតរយៈពេល ១២០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ បើតាមការប្រកាសរបស់ FAT គ្រូបង្វឹកអ្នកចាំទីលោក Prasadchok Chokmoh លោក Mayed Madada និងលោក Patrawut Wongsripuek បុគ្គលិកប្រចាំក្រុម ត្រូវបានហាមមិនឱ្យចូលរួមភារកិច្ចក្រុមជម្រើសជាតិថៃរយៈពេល ១ឆ្នាំ ខណៈកីឡាករចាំទី Soponwit Rakyart និងខ្សែបម្រើ Teerapak Pruengna រងពិន័យមិនឱ្យចូលរួមសកម្មភាពក្រុមក្រុមជម្រើសជាតិថៃ គ្រប់ឈុតរយៈពេល ៦ខែ។ ហេតុការណ៍ចលាចលនេះ បានកើតឡើង បន្ទាប់ពីថៃបានរកបានគ្រាប់បាល់តាមស្មើ ២-២ នៅក្នុងម៉ោងបន្ថែមនាទី៩០+៦ ដោយគ្រូបង្វឹក និងកីឡាករបម្រុងថៃ បានរត់កាត់ទីតាំងអង្គុយរបស់ក្រុមឥណ្ឌូណេស៊ី ដើម្បីអបអរ។ ប៉ុន្តែបានក្លាយជាការប៉ះទង្គិចគ្នា មុនពេលភាពចលាចលខ្លាំងកើតឡើងម្តងទៀត នៅពេលដែលក្រុមឥណ្ឌូណេស៊ី រកបានគ្រាប់បាល់នាំមុខសាជាថ្មី នៅដើមម៉ោងបន្ថែម ១៥នាទីពីរដង វគ្គទីមួយ។ ក្រោយឥណ្ឌូណេស៊ី រកបានគ្រាប់បាល់នាំមុខឡើងវិញ ពោលនៅនាទី៩២ នៃការប្រកួតក្នុងម៉ោងបន្ថែម ក្រុមកីឡាករនិងគ្រូបង្វឹកឥណ្ឌូណេស៊ី ក៏បានរត់ទៅឌឺដងទៅកាន់ទីតាំងអង្គុយរបស់ក្រុមកីឡាករថៃវិញ ពេលនោះក្រុមគ្រូជំនួយនិងបុគ្គលិកក្រុមថៃ និងកីឡាករអង្គុយកៅអីបម្រុង ក៏បង្កហិង្សាដោយការវាយប្រតាយប្រតប់គ្នា បង្កភាពភ្ញាក់ផ្អើលពេញកីឡដ្ឋាន។ ក្រោយបញ្ចប់ការប្រកួតរវាងក្រុម U22 ថៃទល់ U22 ឥណ្ឌូណេស៊ី សមាគមបាល់ទាត់ថៃ (FA Thailand) ក៏បានប្រកាសអំពីការស៊ើបអង្កេតចំពោះភាពចលាចលក្នុងការប្រកួត ដែលបានធ្វើឡើងក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១៧ ខែឧសភា។ គួររំលឹកថា វិញ្ញាសាបាល់ទាត់បុរសអាយុក្រោម ២២ឆ្នាំ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ទៅដោយក្រុមឥណ្ឌូណេស៊ី ជាម្ចាស់មេដាយមាស ។ ថៃទទួលបានមេដាយប្រាក់ ចំណែកក្រុមការពារតំណែងឯកវៀតណាម ធ្វើបានត្រឹមមេដាយសំរឹទ្ធ៕ | សមាគមកីឡាបាល់ទាត់ថៃ (FAT) ថ្ងៃទី២៣ ខែឧសភា ដាក់ពិន័យលើមន្ត្រីជំនួយការ និងកីឡាករក្នុងក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំ ចំនួន ៥រូប បន្ទាប់ពីការស៊ើបអង្កេតរកឃើញពីកំហុសឆ្គងរបស់ពួកគេ។ កាលពីថ្ងៃទី១៦ ខែឧសភា នាជំនួបវគ្គផ្ដាច់ព្រ័ត្រដណ្តើមមេដាយមាសស៊ីហ្គេមវិញ្ញាសាបាល់ទាត់បុរស រវាងថៃ និងឥណ្ឌូណេស៊ី មានការប៉ះទង្គិចគ្នាពីរដង ក្នុងការប្រកួតនោះ។ នេះបើតាមសេចក្តីប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ (FAT)។ |
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ បានបង្ហាញការប្រឹងប្រែងរបស់ខ្លួន ជាមួយមន្ត្រីពាក់ព័ន្ធ ក្នុងការដោះស្រាយបញ្ហាសំណង់និងទំនាស់ដីធ្លីនៅកម្ពុជា។ ធ្វើជាអធិបតីក្នុងពិធីបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាលើកទី៥ នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋមន្ត្រីរូបនេះ បានលើកឡើងពីផែនការសំខាន់បីយ៉ាងរបស់លោក ដើម្បីឲ្យការសាងសង់នៅកម្ពុជា មានក្បួនខ្នាតនិងស្របទៅតាមច្បាប់។ ទីមួយ គឺវិធានការផ្លូវច្បាប់។ លោក ជា សុផារ៉ា ទាមទារឲ្យសមាគមឬក្រុមហ៊ុនផ្នែកសាងសង់ទាំងអស់ គោរពច្បាប់និងបទដ្ឋានគតិយុត្តិ ដែលពាក់ព័ន្ធនឹងការសាងសង់។ លោក បន្ថែមថា ចំណុចសំខាន់មួយទៀត ដែលត្រូវគិតដែលនោះ មុននឹងចាប់ផ្តើមសាងសង់ គឺការរក្សាគម្លាតឲ្យបានសមរ្យ រវាងសំណង់របស់ខ្លួន ជាមួយនឹងផ្ទះឬអគាររបស់អ្នកជិតខាង។ រដ្ឋមន្ត្រីរូបនេះ យល់ថា មុននឹងសាងសង់ គួរតែមានការសម្របសម្រួលជាមួយអ្នកជិតខាង។ លោក និយាយយ៉ាងដូច្នេះថា៖«ខ្ញុំមិនចង់ឮថា សាងសង់បុកគ្រឹះរួចហើយ ស្រាប់តែមានការប្តឹងជំទាស់ពីអ្នកជិតខាងនោះទេ»។ យ៉ាងណាក៏ដោយ លោក សង្កេតឃើញថា អ្នកជិតខាង ដែលរករឿងនោះ ក៏អាចក្លាយជាអ្នករំខានដែរ។ លោក អះអាងថា ជួនកាល ពួកគេ បានដឹងថា សំណង់របស់ក្រុមហ៊ុនឬអ្នកដទៃ គឺត្រឹមត្រូវតាមបទដ្ឋានគតិហើយ តែពួកគេ នៅតែផ្តល់ប្តឹង។ លោក ថ្លែងបែបនេះថា៖«តាមពិត ពួកគាត់ចង់លក់ផ្ទះឲ្យគេ។ អ៊ីចឹងពួកគាត់ ចេះតែដាក់ពាក្យប្តឹង។ ដល់ដាក់ពាក្យប្តឹងទៅ ចរចាអត់ចេះត្រូវទេ ខុសរហូត។ ពួកគាត់ ប្តឹងសុំឲ្យផ្អាកការដ្ឋាន។ បើផ្អាក វាខុសផែនការនៃការសាងសង់ ព្រោះជួនកាល កម្មករ មានដល់រាប់ពាន់នាក់ឯណោះ។ រឿងហ្នឹងមានច្រើនករណីណាស់»។ លោក ជា សុផារ៉ា ដែលអ្នកខ្លះចាត់ទុកជារដ្ឋមន្ត្រីដៃដែកក្នុងការដោះស្រាយបញ្ហាសំណង់និងទំនាស់ដីធ្លី បានសង្កត់ធ្ងន់ថា ក្រសួងរបស់លោក ត្រូវពិចារណាឲ្យបានដិតដល់ នៅពេលទទួលសំណើសុំឲ្យជួយដោះស្រាយពីក្រុមណាមួយ។ លោក បញ្ជាក់ថា៖«បញ្ហាសាងសង់ ជាបញ្ហាសំខាន់ សម្រាប់សមាគមអ្នកសាងសង់ ជាពិសេសដល់អ្នកសាងសង់តែម្តង»។ ទីពីរ គឺការចុះបញ្ជីដីធ្លីឲ្យបានឆាប់រហ័ស ដើម្បីឲ្យមានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី។ លោក ជា សុផារ៉ា ប្រាប់ថា មកដល់ពេលនេះ ក្រសួងរបស់លោក បានចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ បាន៥លានក្បាលដីហើយ ក្នុងចំណោម៧លានក្បាលដី (បានជាង៧០ភាគរយ)។ លោក បន្តថា ក្រសួង នឹងខិតខំចុះបញ្ជីដីធ្លី ដែលសេសសល់ឲ្យបាន១០០ភាគរយ ក្នុងពេលឆាប់ៗនេះ។ លោក បញ្ជាក់យ៉ាងដូច្នេះថា៖«ពេលសាងសង់ ត្រូវការមានកម្មសិទ្ធិ។ មិនមែនសាងសង់នៅលើដីគេ ហើយដល់ពេលសាងសង់រួច ទើបពុះចែកគ្នា ឬក៏ដោះស្រាយទំនាស់មិនបាននោះទេ»។ ទីបី គឺការគិតគូរពីហេដ្ឋារចនាសម្ព័ន្ធ ក្នុងការសាង់សង់។ ត្រង់ចំណុចនេះ លោក ជា សុផារ៉ា ពន្យល់ថា ក្រសួងដែនដី បាននិងកំពុងប្រឹងប្រែងទប់ស្កាត់កុំឲ្យមានទំនាស់ ដែលកើតឡើងពីសំណង់របស់ក្រុមហ៊ុនឬផ្ទះរបស់ប្រជាពលរដ្ឋ ជាមួយនឹងដីរដ្ឋឬផ្លូវសាធារណៈ។ លោករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះថា៖«យើង រៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដើម្បីកាត់ផ្លូវសាធារណៈចេញ ហើយឲ្យបានទទួលស្គាល់ទាំងអស់គ្នា ព្រោះជៀសវាងសាងសងជាបូរីឬលំនៅដ្ឋានប្រណិតហើយ បានយើង រៀបចំផ្លូវសាធារណៈ [តាមក្រោយទេ]»។ ទោះជាយ៉ាងក៏ដោយ មកដល់បច្ចុប្បន្ននេះ គេនៅតែឃើញមានការកើតឡើងនូវទំទាស់ដីធ្លីនិងបញ្ហាសាងសង់រវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនឯកជន។ មានប្រជាពលរដ្ឋពីបណ្តាខេត្តខ្លះ បាននាំគ្នា ឡើងទៅតវ៉ានិងសុំជំនួយដល់ក្រសួងដែនដីក្នុងរាជធានីភ្នំពេញតែម្តង។ ហើយក៏មានប្រជាពលរដ្ឋខ្លះទៀត ទៅសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីផងដែរ ពីរឿងដីធ្លីនេះ៕ | ការជំរុញឲ្យគោរពច្បាប់សាងសង់ ការចុះបញ្ជីដីធ្លី និង ការសាងសង់កុំឲ្យប៉ះពាល់ដល់ផ្លូវសាធារណៈឬដីរដ្ឋ គឺជាយន្តការ ដែលរដ្ឋមន្ត្រីដែនដី បានដាក់ចេញ ដើម្បីឲ្យការសាងសង់នៅកម្ពុជា មានរបៀបរៀបរយ ហើយគ្មានបញ្ហាកើតឡើង។ |
លោក ថងលួន ស៊ីសូលីត លើកឡើងថា អ្វីដែលកម្ពុជា-ឡាវ ត្រូវធ្វើបន្ត គឺរួមគ្នាធ្វើឲ្យទំនាក់ទំនងនេះ ឈានឡើងមួយកម្រិតទៀត តាមរយៈការអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ និងស្វែងរកកិច្ចសហប្រតិបត្តិការផ្សេងបន្ថែមទៀត។ សម្តេច ហ៊ុន សែន ឯកភាពជាមួយលោក ថងលួន ស៊ីសូលីត លើទំនាក់ទំនងប្រទេសទាំងពីរ និងអ្វីដែលត្រូវធ្វើបន្ត។ លោក ថងលួន ស៊ីសូលីត នឹងចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលនឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានមរតកតេជោ នាថ្ងៃទី៥ ខែឧសភា។ ប្រធានរដ្ឋឡាវ បង្ហាញជំនឿនៅមុខសម្តេច ហ៊ុន សែន ថា កម្ពុជា នឹងទទួលបានមេដៃមាសច្រើនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ។ លោក បានអរគុណសម្តេច ហ៊ុន សែន ដែលអញ្ជើញលោកឲ្យចូលរួមក្នុងពិធីបើកពិធីកីឡាស៊ីហ្គេមនៅកម្ពុជា។ សម្តេច បានអរគុណលោកវិញ ដែលបានទទួលការអញ្ជើញនេះ។ ខ្លឹមសារនៃជំនួបនេះ ត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន។ មុនជួបសម្តេចនាយករដ្ឋមន្រ្តី ប្រធានរដ្ឋឡាវ បានចូលគាល់ព្រះមហាក្សត្រកម្ពុជា។ លោក បានដឹកនាំគណៈប្រតិភូឡាវ មកដល់កម្ពុជាក្នុងថ្ងៃទី៤ ខែឧសភានេះ ហើយនឹងត្រូវបញ្ចប់ទស្សនកិច្ចនេះ នៅថ្ងៃទី៦ ខែឧសភា៕ | «ទំនាក់ទំនងរវាងកម្ពុជា និងឡាវ កំពុងតែស្ថិតដល់ចំណុចកំពូល»។ នេះជាប្រសាសន៍របស់លោក ថងលួន ស៊ីសូលីត ប្រធានរដ្ឋឡាវ ទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។ |
លោក អ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបាននិយាយថា ចំនួនភ្ញៀវទេសចរ ៧,៦៩៤នាក់ កើនឡើងជិត៦ភាគរយ បើធៀបនឹងបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៨។ បើតាមលោក អ៊ុន ប៉ោសឿន រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ខេត្តស្ទឹងត្រែងមិនទទួលបានភ្ញៀវទេសចរអន្តរជាតិទេ ។ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរូបនេះបានពន្យល់ថា មូលហេតុដែលមិនមានភ្ញៀវទេសចរអន្តរជាតិ ដោយសារខេត្តស្ទឹងត្រែងជាកន្លែងទេសចរណ៍ឆ្លងកាត់ និងតំបន់ទេសចរណ៍មួយចំនួនត្រូវបានទឹកលិច។ ដ្បិតក្នុងថ្ងៃភ្ជុំបិណ្ឌ គ្មានភ្ញៀវទេសចរអន្តរជាតិទៅលេងខេត្តស្ទឹងត្រែងក្តី ប៉ុន្តែក្នុងចន្លោះកញ្ញាមកនេះ ខេត្តភាគឦសានមួយនេះ ក៏ទទួលបានភ្ញៀវអន្តរជាតិ ៥៥៨នាក់ទៅលេងកម្សាន្តដែរ។ នេះបើតាមលោក ប៉ោសឿន។ គួរបញ្ជាក់ថា រយៈពេល៩ខែឆ្នាំ២០១៩នេះ ភ្ញៀវទេសចរមកកម្សាន្តខេត្តស្ទឹងត្រែងសរុបចំនួន២៦១,៩៩៦នាក់ ក្នុងនោះទេសចរអន្តរជាតិមានចំនួន១១,៧៣៨នាក់ ទេសចរជាតិស្នាក់នៅចំនួន១៥២,១៨០នាក់និងទេសចរណ៍តាមរមណីដ្ឋានចំនួន៩៨,០៧៨ ៕ | ភ្នំពេញ៖ គិតត្រឹមរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៧-២៩ខែកញ្ញានេះ មានភ្ញៀវទេសចរ សរុបចំនួនជាង៧ពាន់នាក់ បានទៅកម្សាន្តខេត្តស្ទឹងត្រែង។ នេះបើតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង។ |
ក្នុងករណីអឺរ៉ុបរកឃើញភស្តុតាងឈានដល់ការដកប្រព័ន្ធអនុគ្រោះពន្ធ ក៏មិនមានផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាដែរ។ ប៉ុន្តែវាគ្រាន់តែធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះមកជាង៦ភាគរយប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់លោក គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច។ លោក គី សេរីវុឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចលើកឡើងថា៖ « បើសិនជាគេកាត់(ប្រព័ន្ធអនុគ្រោះពន្ធ) មិនមានន័យថារោងចក្រយើងនឹងបិទទ្វាទាំងអស់នោះទេ និងមិនមានចលាចលក្នុងប្រទេសនោះដែរ។ វានឹងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់សេដ្ឋកិច្ចកម្ពុជានោះទេ ដោយសារតែ ទីមួយអ្នកជំនួញទាំងអស់នោះ គាត់ចំណេញច្រើនមកហើយនៅពេលដែលអនុគ្រោះពន្ធ អ៊ីចឹងពេលដែលគេយកពន្ធគាត់ក៏នៅចំណេញខ្លះដែរ គ្រាន់តែប្រាក់ចំណេញរបស់គាត់ថមថយជាងមុនតែប៉ុណ្ណោះ។ ខ្ញុំនៅតែជឿថាសេដ្ឋកិច្ចកម្ពុជានៅតែបន្តមានកំណើន គ្រាន់តែអត្រាកំណើនថយនៅត្រឹម៦,៥ភាគរយ »។ សម្រាប់លោក គី សេរីវុឌ្ឍន៍ មូលហេតុដែលការដកប្រព័ន្ធអនុគ្រោះពន្ធហើយ នៅតែមិនប៉ះពាល់ដល់សេដ្ឋកិច្ចទៀតនោះ គឺដោយសារតែកម្ពុជា មានកម្មករជំនាញ និងបទពិសោធន៍មួយចំនួន ដែលអាចជួយដំណើរការចង្វាក់ផលិតកម្មផងដែរ។«កម្មករបស់យើងមានជំនាញ ព្រោះគាត់ដេរយូរមកហើយ គេហៅថាភាពស្ទាត់ជំនាញ ផលិតភាពនៃវិស័យកាត់ដេរខ្ពស់ ។ហើយបញ្ហាប្រឈមសម្រាប់គាត់ បញ្ហាតែមួយទេគឺ ប្រាក់ខែគាត់ថយ ផលិតកម្មតិច ប៉ុន្តែបើតាមសន្ទុះបិទរោងចក្រមិនបិទទេ បញ្ហាទាំងអស់នេះមិនមែនជាបរិបទធ្ងន់ធ្ងរអ្វីទេ»។ នេះជាការបញ្ជាក់របស់លោក គី សេរីវឌ្ឍន៍ ដែលជឿជាក់ថា សហភាពអឹរ៉ុប ទំនងមិនដកការអនុគ្រោះពន្ធពីកម្ពុជាឡើយ។ ដ្បិតអ្នកវិភាគលើកឡើងបែបនេះក្តី ប៉ុន្តែសហជិពកម្ពុជា នៅតែយល់ឃើញថា កម្ពុជាអាចនឹងប៉ះពាល់ខ្លាំងលើកំណើនសេដ្ឋកិច្ចកម្ពុជា ព្រោះសព្វថ្ងៃពឹងផ្អែកទៅលើវិស័យកាត់ដេរ។ សម្រាប់លោក អាត់ ធន់ រោងចក្រមួយចំនួនក្នុងប្រទេសកម្ពុជា អាចប្រឈមនឹងការបិទទ្វា ហើយម្ចាស់រោងចក្រខ្លះ នឹងងាកទៅបើកការរកស៊ីនៅប្រទេសផ្សេងទៀតក្រៅពីកម្ពុជា ដែលធ្វើឲ្យពលរដ្ឋជាច្រើនបាត់បង់ការងារ។ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានបញ្ជាក់ដូច្នេះថា៖ « ការនាំចេញច្រើនជាងគេក្នុងប្រទេស៩០ភាគរយ គឺកាត់ដេរ ហើយក្នុងទំហំទឹកប្រាក់ជាង៨ពាន់លានដុល្លារ ហើយក្នុងនោះសហគមន៍អឺរ៉ុបជាង៤៥ភាគរយ ហើយសហរដ្ឋអាមេរិកជិត៣០ភាគរយ ហើយប្រទេសផ្សេងៗទៀតប្រហែល២០ទៅ៣០ភាគរយ ចឹងទំហំនេះធំណាស់ ហើយនឹងអត់ទាន់គិតអង្ក និងសម្ភារៈកសិកម្មទៀតដែលយើងនាំចេញចេញទៅ។ បើគិតទាំងអស់នឹងទៀតប្រហែលជិត៤ពាន់លានដុល្លារក្នុងមួយឆ្នាំ នឹងហើយជាទំហំទឹកប្រាក់ធំមួយដែលយើងធ្វើពាណិជ្ជកម្មជាមួយសហគមន៍អឺរ៉ុប»។ ផ្ទុយពីគំនិតលោក អាត់ ធន់ ខាងលើនេះ លោក គី សេរីវុឌ្ឍន៍ បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានៅតែមានកំណើន ព្រោះកម្ពុជាមិនពឹងផ្អែកតែលើវិស័យកាត់ដេរតែមួយទេ ពោលគឺមានវិស័យលូតលាក់ខ្លាំងមួយចំនួនទៀត មានដូចជាសេវាកម្ម ហិរញ្ញវត្តុ និងអចនាទ្រព្យ។ ត្រង់ចំនុចនេះ លោក ក៏ស្នើឲ្យរដ្ឋាភិបាលគួរតែវិនិយោគលើវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម វិស័យទេសចរណ៍។ លោកនិយាយថា៖« ខ្ញុំចង់ស្នើឲ្យអ្នកនយោបាយមួយចំនួនគិតគូរទៅលើការបណ្ដុះបណ្ដាលវិជ្ជាជីវទាក់ទងនឹងផ្នែកអេឡិចត្រូនិចឲ្យបានច្រើន ដើម្បីយើងចាប់យកឱកាសនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមបច្ចេវិទ្យាវិញ។ ជាពិសេសវិស័យទេសចរណ៍គួរតែកែទម្រង់ឲ្យស៊ីជម្រៅជាងនេះតិចទៀត កម្ពុជាមានធនធានធម្មជាតិច្រើនណាស់សម្រាប់វិស័យទេសចរណ៍ យើងប្រើមិនទាន់អស់សក្តានុពលនៅឡើយទេ»។ អត្ថបទទាក់ទង កម្ពុជា ចាត់ទុកការសម្រេចរបស់EU គឺជាទង្វើអយុត្តិធម៌ដល់កម្ពុជា នីតិវិធីនៃការដក ឬ មិនដកការអនុគ្រោះពន្ធរបស់ EU មានរយៈពេល១២ខែ បើមិនមានបញ្ហាអ្វីទេ កម្ពុជាអាចទទួលបានការអនុគ្រោះពន្ធ ដល់ឆ្នាំ២០២៧? EBA (Everything But Arms) គឺសំដៅលើប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញនិងផលិតផលសព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែលកម្ពុជា នាំចូលទៅកាន់ទីផ្សារអឺរ៉ុប ដោយលើកលែងតែអាវុធប៉ុណ្ណោះ ដែលមិនរាប់បញ្ចូល។ កម្ពុជា ជាប្រទេសមួយ ដែលបានចុះកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបស្តីពី EBA នេះ ហើយតែងតែទទួលបានការអនុគ្រោះពន្ធ។ កាលពីឆ្នាំ២០១៧កន្លងមក កម្ពុជាបាននាំទំនិញទៅទីផ្សារសហភាពអឺរ៉ុប (EU) ជាង ៥,៧ពាន់លានដុលា្លរអាមរិក ។ កម្ពុជាទទួលបានការអនុគ្រោះពន្ធទាំងស្រុងពីទីផ្សារនេះ។ បើមិនទទួលបានការអនុគ្រោះពន្ធទេ កម្ពុជាត្រូវបង់ពន្ធជាង៥០០លានដុល្លារចូលទីផ្សារអឺរ៉ុប។ ដូច្នេះបើសិនជាកម្ពុជា ត្រូវបានសហភាពអឺរ៉ុបដកការអនុគ្រោះពន្ធពិតមែននោះ ទំនិញរបស់កម្ពុជា ដែលនាំចូលទីផ្សារអឺរ៉ុប ត្រូវមានតម្លៃថ្លៃវិញ ហើយវាត្រូវប្រកួតប្រជែងជាមួយទំនិញប្រទេសដទៃទៀត ដោយមិនទាន់គិតពីគុណភាព។ បើឧស្សាហកម្មយើងមិនចំណេញ ដូច្នេះសហគ្រាសត្រូវតែប្ដូរទីតាំងរកកន្លែងណាថ្មី ដែលមានការប្រកួតប្រជែងប្រសើរជាងកម្ពុជា។ វាជាបញ្ហាមួយ ដែលទាមទារឲ្យរដ្ឋាភិបាល ពង្រឹងការយកចិត្តដាក់ក្នុងការបង្កើតធនធានមនុស្ស ជំរុញផលិតភាពក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែងជាដើម។ ចំពោះដំណើរការដកឬមិនដកប្រព័ន្ធអនុគ្រោះពន្ធលើកម្ពុជានេះ រដ្ឋាភិបាលបានចាត់ទុកសេចក្តីសម្រេចសហភាពអឺរ៉ុប គឺជាសកម្មភាពអយុត្តិធម៌ ដែលគ្មានតម្លាភាពក្នុងការអនុវត្តមកលើកម្ពុជា បើទោះជារដ្ឋាភិបាល បានគោរពតាមអនុសញ្ញាអន្តរជាតិ ដែលផ្សារភ្ជាប់នឹងកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ។ជាពិសេសវិស័យសិទ្ធិការងារ និងសិទ្ធិដីធ្លីក្តី។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា «ឥឡូវអ្នកណាចង់ចាត់ការកម្ពុជាតាមវិធីណា ចាត់ចុះ តែកម្ពុជា ត្រូវរឹងមាំ ចំពោះគោលការណ៍ ការពារឯករាជ្យ អធិបតេយ្យភាពរបស់ខ្លួន កម្ពុជាអនុវត្តច្បាប់កម្ពុជាមិនបានផង ចាំបាច់ទៅធ្វើកម្ពុជាធ្វើអី ចាំបាច់ធ្វើប្រទេសមួយធ្វើអី»។ ប៉ុន្តែបើសិនជាកម្ពុជា ត្រូវបានគណៈកម្មការអឺរ៉ុប តាមដានត្រួតពិនិត្យហើយ ដោយវាយតម្លៃលើព័ត៌មានទាំងនោះ ឃើញថា គ្មានបញ្ហាអ្វីទេនោះ កម្ពុជាអាចទទួលបានការអនុគ្រោះពន្ធ រហូតដល់ឆ្នាំ២០២៧។ នេះបើតាមលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា៕ | ភ្នំពេញ៖ គណៈកម្មការអឺរ៉ុបកំពុងដំណើរការនីតិវិធីដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា (Everthing But Arms) ដែលវាជាសម្ពាធសេដ្ឋកិច្ចមួយរបស់សហភាពអឺរ៉ុប។ វាអាចជាក្តីព្រួយបារម្ភផងដែរ សម្រាប់អ្នកដាក់ទុនវិនិយោគនៅកម្ពុជា។ ដូច្នេះតើសេដ្ឋកិច្ចកម្ពុជា អាចជួបប្រទះបញ្ហាដែរទេ បើសិនជាសហភាពអឺរ៉ុប ដកការអនុគ្រោះពន្ធកើតឡើងមែននោះ? |
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នាវាចម្បាំងអាម៉េរិក និងសម្ព័ន្ធមិត្ត ដូចជា អង់គ្លេស និងកាណាដា បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាញឹកញាប់ ស្របពេលចិន បានបង្កើនការដាក់សម្ពាធលើតៃវ៉ាន់ តាមរយៈយោធា។ ជាថ្មីម្តងទៀត នាវាពិឃាដបំពាក់មីស៊ីលប្រដេញ Chung-Hoon នៅថ្ងៃទី៥ ខែមករា បានបើកកាត់ច្រកសមុទ្រ ដែលបែងចែកចិន និងតៃវ៉ាន់។ «ការបើកកាត់ច្រកសមុទ្រតៃវ៉ាន់របស់នាវា Chung-Hoon បង្ហាញពីការប្តេជ្ញារបស់អាម៉េរិកចំពោះយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់យោធាអាម៉េរិក ចេញនៅថ្ងៃទី៥ ខែមករា។ កន្លងមក អាម៉េរិក ក៏បានប្រើហេតុផលបែបនេះដែរ ក្រោយនាវាចម្បាំងខ្លួនបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ បន្ទាប់ពីវត្តមានរបស់នាវាចម្បាំងអាម៉េរិកបែបនេះ ចិន បានខឹងយ៉ាងខ្លាំង និងជំរុញឱ្យអាម៉េរិកឈប់បង្ករឿងថែមទៀត។ តាមសេចក្តីថ្លែងការណ៍មួយ លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅអាម៉េរិក បានថ្លែងថា ចិនជំទាស់ជាដាច់ខាតចំពោះសកម្មភាពយោធាអាម៉េរិកបែបនោះ។ បើតាមលោក Liu អាម៉េរិកតែងបង្ហាញសាច់ដុំ ដោយជ្រកក្រោមពាក្យសេរីភាពនៃនាវាចរណ៍។ ត្រង់ចំណុនេះ មន្រ្តីចិនយល់ថា សកម្មភាពយោធាខាងលើ មិនអាចធ្វើឱ្យតំបន់មានសេរីភាព និងបើកចំហឡើយ។ ចំណែកអ្នកនាំពាក្យយោធាចិនភូមិភាគខាងកើត បានបញ្ជាក់ថា ខ្លួនបានរៀបចំយោធា ដើម្បីឃ្លាំមើលសកម្មភាពឆ្លងកាត់របស់នាវាអាម៉េរិក ហើយការធ្វើដំណើររបស់នាវាយោធាផងនោះ ក៏ស្ថិតក្រោមការគ្រប់គ្រងដែរ៕ | នាវាចម្បាំងអាម៉េរិក នៅថ្ងៃទី៥ ខែមករា បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់ជាថ្មី ដោយផ្អែកលើយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ។ សកម្មភាពបែបនេះ បានបង្កឱ្យចិនខឹងសម្បាយ៉ាងខ្លាំង។ |
ខាងក្រោមនេះ គឺជាបទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក លោក Pierre Gillette ដូចតទៅ៖ លោក Pierre Gillette រម្លឹកដោយសង្ខេបឡើងវិញថា ២០ឆ្នាំមុន ទីក្រុងភ្នំពេញគ្មានអ្វីទេ ភ្នំពេញអត់សូវមានចរាចរណ៍ អត់សូវមានអំពូលបំភ្លឺផ្លូវសាធារណៈ អត់មាន Bar(កន្លែងសប្បាយ) អត់មានការហ្វេអ៊ីនធឺណិត ពោល គឺភ្នំពេញកាលនោះ គឺជាទីក្រុងទាបដែលមិនសូវមានអាគារខ្ពស់ទេ។ សម្រាប់អ្នកខ្លះ, ក្រៅពីលោក Pierre Gillette, គេចាត់ទុកទីក្រុងភ្នំពេញក្នុងទសវត្សរ៍៨០ជាទីក្រុងខ្មោច ព្រោះវាមានមនុស្សតិចតួចពេកក្រោយរបបប៉ុលពត។ តែឥឡូវនេះ ភ្នំពេញរីកចម្រើនច្រើន។ ភ្នំពេញមានរថយន្តកាន់តែច្រើន មានអគារខ្ពស់ច្រើន ការដ្ឋានសំណង់គ្រប់កន្លែង ផ្លូវជាច្រើនត្រូវបានជួសជុលឡើងវិញ ចរាចរណ៍ច្រើនជាងមុន មានការហ្វេអ៊ីធឺណិត ផ្សារទំនើប។ល។ និយាយជារួម រាជធានីភ្នំពេញកំពុងត្រូវបានអភិវឌ្ឍយ៉ាងលឿនមិនគួរឲ្យជឿ។ «មុននឹងនិយាយរិះគន់ ខ្ញុំសូមនិយាយថា Bravo ព្រោះវាជាការរស់ឡើងវិញនៃទីក្រុងភ្នំពេញ»។ នេះ គឺការកត់សម្គាល់របស់លោក Pierre Gillette ដែលមករស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជាតាំងពីទសវត្សរ៍៩០។ តាមការសង្កេតរបស់ជនជាតិបារាំងរូបនេះ ដោយសារការអភិវឌ្ឍទីក្រុងក្នុងល្បឿនលឿនយ៉ាងដូច្នេះហើយ ទើបយុវជនខ្មែរនៅពេលនេះអាចទទួលបានជីវិតមួយដូចយុវជននៃប្រទេសថៃ ឬប្រទេសវៀតណាមដែរ។ រីកចម្រើនមែន តែពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញមួយចំនួនរអ៊ូរខ្លាំងទាក់ទងទៅនឹងរឿងបរិស្ថាន ការស្ទះចរាចរណ៍ សំឡេងរំខាន។ល។ និយាយបែបផ្សេង ពួករិះគន់ថា ភ្នំពេញបច្ចុប្បន្នស្ថិតក្នុងសភាពអនាធិបតេយ្យ តើលោកយល់យ៉ាងដូចម្តេចដែរ? លោក Pierre Gillette ឆ្លើយភ្លាមថា នេះហើយ គឺជាលទ្ធផលនៃការអភិវឌ្ឍ។ ពីមុនភ្នំពេញស្ងាត់ ពីព្រោះ ភ្នំពេញគ្មានអ្វី។ តែឥឡូវនេះ ភ្នំពេញពោរពេញដោយការសាងសង់ មនុស្សទិញរថយន្តធំៗកាន់តែច្រើន ដូច្នេះ ចង់មិនចង់ គឺវាបង្កសំឡេងរំខាន បង្កការកកស្ទះចរាចរណ៍ដោយខានមិនបាន។ លោក Pierre Gillette បានអត្ថាធិប្បាយថា ដំណាក់កាលនៃការអភិវឌ្ឍ គឺវាដូច្នោះឯង ហើយទីក្រុងណាក៏ដូចជាទីក្រុងណាដែរ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏ពលរដ្ឋមានហេតុផលដែលត្រូវតែត្អូញតែ្អ និងធុញទ្រាន់ដែរ។ ត្រង់ចំណុចនេះ លោក Pierre Gillette បានសំណូមពរឲ្យពលរដ្ឋនៃក្រុងភ្នំពេញរង់ចាំមើល១០ឆ្នាំទៀត ពោល គឺក្រោយការអភិវឌ្ឍដោយគំហុកនេះ តើទីក្រុងភ្នំពេញនឹងប្រសើរជាងមុន ឬកាន់តែលំបាក? ហើយថា តើភ្នំពេញនឹងមានរូបរាងដូចម្តេច? បើទោះបីជាលោក Pierre Gillette ហាក់បីដូចជាមានទំនោគាំទ្រការអភិវឌ្ឍក៏ដោយ ក៏លោកលើកឡើងពីកង្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងភ្នំពេញមួយចំនួនផងដែរក្នុងដំណាក់កាលអភិវឌ្ឍនេះ ក្នុងនោះ ដូចជា កង្វះខាតសេវាដឹកជញ្ជូនសាធារណៈ ខ្វះទីតាំងចំណតសាធារណៈ ខ្វះសួនបៃតង ខ្វះចិញ្ចើមផ្លូវសម្រាប់ធ្វើដំណើរ។ល។ ដោយសារតែទីក្រុងភ្នំពេញខ្វះខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួននោះ លោក Pierre Gillette និយាយថា ទីក្រុងភ្នំពេញងាយស្រួលសម្រាប់តែអ្នកមានរថយន្តជិះក្នុងម៉ាស៊ីនត្រជាក់ប៉ុណ្ណោះ ពោលគឺ ភ្នំពេញមិនមែនសម្រាប់អ្នកគ្មានរថយន្តនោះទេ៕ | ភ្នំពេញ៖ លទ្ធផលនៃដំណាក់កាលអភិវឌ្ឍតែងតែធ្វើឲ្យមនុស្សរស់នៅក្នុងតំបន់នោះមិនសប្បាយចិត្តឡើយ ពីព្រោះ វាជាដំណាក់កាលនៃការសាងសង់ ដំណាក់កាលនៃការចម្រើនគ្រប់វិស័យ ដូចជា ករណីការអភិវឌ្ឍទីក្រុងភ្នំពេញនេះជាដើម។ តែក្រោយពីការអភិវឌ្ឍ ពលរដ្ឋអាចនឹងសប្បាយចិត្ត ប្រសិនបើបញ្ហាផ្សេងៗត្រូវបានដោះស្រាយដោយត្រឹមត្រូវ។ នេះ គឺជាការបញ្ជាក់របស់លោក Pierre Gillette ដែលធ្លាប់ជានិពន្ធនាយកកាសែតភាសាបារាំងនៅក្នុងប្រទសកម្ពុជាក្នុងទសវត្សរ៍៩០ និងឆ្នាំ២០០០ ហើយបច្ចុប្បន្នជាបុគ្គលិកបម្រើការឲ្យក្រុមហ៊ុនឯកជនមួយនៅទីក្រុងភ្នំពេញ។ |
ប៉ុន្មានឆ្នាំមកនេះ ការបំពានភ្លើងសញ្ញាចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ពាក់ព័ន្ធនឹងអ្នកជិះកង់ បានកើនឡើងយ៉ាងខ្លាំង។ តាមសំណើរបស់ក្រុមអ្នកជំនាញសម្រាប់ទីភ្នាក់ងារប៉ូលិសជាតិនៅពេលថ្មីៗនេះ ការពិន័យជាប្រាក់ គួរតែអនុវត្តចំពោះអ្នកជិះកង់មានអាយុចាប់ពី១៦ឆ្នាំ ឬលើសពីនេះ។ ក្នុងពេលបច្ចុប្បន្ន ការបំពានច្បាប់ចរាចរណ៍ធ្ងន់ធ្ងរពីអ្នកជិះកង់ នឹងទទួលបានសំបុត្រក្រហម ដែលតម្រូវឱ្យមានការស៊ើបអង្កេតលើចេតនាសម្រាប់ពិន័យបទឧក្រិដ្ឋ។ ជាការពិត ការពិន័យបែបនេះ បានផ្តល់បន្ទុកខ្លាំងដល់ប៉ូលិស និងអ្នកបំពានច្បាប់ផ្ទាល់។ ករណីផ្តល់លិខិតក្រហមទៅអ្នកជិះកង់រហូតដល់ ២៤៥៤៩ឯណោះ នៅក្នុងឆ្នាំ២០២២ ពោលគឺកើនឡើង៣ដង បើធៀននឹងឆ្នាំ២០១៣។ ការទទួលបានលិខិតក្រហម ក៏អាចប្រឈមមុខនឹងតុលាការផងដែរ។ ដើម្បីកាត់បន្ថយបន្ទុកដល់ប៉ូលិស ក្រុមអ្នកជំនាញសម្រាប់ទីភ្នាក់ងារប៉ូលិសជាតិ បានស្នើឱ្យចេញលិខិតបៃតងចំពោះអ្នកជិះកង់បំពានច្បាប់ចរាចរណ៍វិញ។ ក្នុងពេលបច្ចុប្បន្ន លិខិតបៃតង ផ្តល់សម្រាប់អ្នកជិះម៉ូតូប៉ុណ្ណោះ ហើយពួកគេអាចគេចផុតពីបទចោទ ប្រសិនបើបង់ប្រាក់ពិន័យត្រឹមត្រូវ។ សម្រាប់អ្នកជិះម៉ូតូ លិខិតបៃតងនេះ អាចរងការពិន័យពី៣៥ដុល្លារ ដល់៤២ដុល្លារ ក្នុងករណីបំពានភ្លើងក្រហម ហើយបើបើកបរលើផ្លូវអ្នកថ្មើរជើង នឹងរងពិន័យ ៤២ដុល្លារ។ ជុំវិញបញ្ហានេះ អ្នកជិះកង់ ក៏អាចរងការពិន័យដូចអ្នកជិះម៉ូតូដែរ។ ទីភ្នាក់ងារប៉ូលិសជប៉ុន បានរំពឹងថា នឹងអាចបញ្ចប់សំណើកែប្រែខាងលើនៅត្រឹមខែមករាខាងមុខ មុននឹងដាក់ស្នើទៅសភា ដើម្បីធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក៕ | ទីភ្នាក់ងារប៉ូលិសជប៉ុន គ្រោងពិន័យអ្នកជិះកង់ ដែលមិនគោរពច្បាប់ក្នុងទំហំទឹកប្រាក់ពី ៣៥ ដល់ ៤២ដុល្លារ។ នេះបើតាមរបាយការណ៍បណ្តោះអាសន្នចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ។ ការជិះកង់មិនគោរពភ្លើងចរាចរណ៍ ឬជិះកង់ និងនិយាយទូរសព្ទ ក៏ត្រូវរងការពិន័យផងដែរ។ |
«យើងចង់ឃើញរដ្ឋាភិបាលនៅកាប៊ុលគោរពសិទ្ធិមនុស្សជាមូលដ្ឋាន គោរពសិទ្ធិស្ត្រី ហើយអាហ្វហ្កានីស្ថានមិនត្រូវក្លាយជាកន្លែងជ្រកកោនរបស់ក្រុមភេរវកម្មអន្តរជាតិម្តងទៀតទេ»។ ប្រមុខការទូតអាល្លឺម៉ង់លោក Heiko Maas ប្រកាសបែបនេះក្រោយជំនួបរដ្ឋមន្ត្រីការបរទេសអឺរ៉ុបនៅស្លូវេនីនៅថ្ងៃទី២ ខែកញ្ញា។ រដ្ឋមន្ត្រីការបរទេសអឺរ៉ុប កោះប្រជុំស្តីពីការបញ្ចប់បេសកកម្មអន្តរជាតិនៅអាហ្វហ្កានីស្ថាន និងការឡើងកាន់កាប់អំណាចរបស់ក្រុមតាលីបង់។ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់រូបនេះ បានសង្កត់ធ្ងន់ថា បើលក្ខខណ្ឌទាំងត្រូវបានអនុវត្តយ៉ាងពេញលេញដោយក្រុមតាលីបង់ ហើយមានស្ថានការណ៍សន្តិសុខនៅអាហ្វហ្កានីស្ថានមានលក្ខណៈល្អប្រសើរ នោះអាល្លឺម៉ង់នឹងមិនស្ទាក់ស្ទើរក្នុងការបន្តទំនាក់ទំនងការទូតជាមួយអាហ្វហ្កានីស្ថានឡើយ។ យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian បានប្រាប់កាសែត Le Figaro ថា ទីក្រុងប៉ារីស នឹងពិនិត្យមើលសកម្មភាពរបស់ក្រុមតាលីបង់ក្នុងដំណើរការបន្តជម្លៀសមនុស្សរបស់ប្រទេសលោកខាងលិច ការអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ចូលក្នុងប្រទេស ទំនាក់ទំនងអង្គការភេរវកម្មទាំងអស់ និងការគោរពសិទ្ធិមនុស្សជាពិសេសសម្រាប់ស្ត្រី ដើម្បីពិចារណាលើលទ្ធភាពបន្តទំនាក់ទំនងការទូត។ លោកLe Drian អះអាងថា លោកនៅមិនទាន់ឃើញមានសញ្ញាកែប្រែរបស់ក្រុមតាលីបង់តាមលក្ខខណ្ឌដែលបារាំងបានដាក់នៅឡើយ។ តាមពិតទៅ ប្រទេសជាច្រើន សុទ្ធតែរង់ចាំមើលសកម្មភាពរបស់ក្រុមតាលីបង់មុនសម្រេចចិត្តបន្តកិច្ចសហប្រតិបត្តិការដូចធ្លាប់ធ្វើជាមួយរដ្ឋាភិបាលមុន។ ការគោរពសិទ្ធិមនុស្ស សិទ្ធិស្រ្តី និងទំនាក់ទំនងជាមួយក្រុមភេរវកម្ម ជាលក្ខខណ្ឌចាំបាច់ដែលប្រទេសលោកខាងលិច ចង់ឃើញក្រុមតាលីបង់អនុវត្តឱ្យត្រឹមត្រូវ។ ខុសពីសហភាពអឺរ៉ុបនិងបណ្តាប្រទេសលោកខាងលិចភាគច្រើនដែលបានបិទស្ថានទូតរបស់ខ្លួននៅទីក្រុងកាប៊ុល រុស្ស៊ីនិងចិន នៅតែបន្តក្រោយស្ថានទូតខ្លួននៅទីនោះ ទោះបីជាមានការផ្លាស់ប្តូរអំណាចនៅអាហ្វហ្កានីស្ថានក្តី។ រុស្ស៊ីនិងចិននៅតែបន្តរក្សាបុគ្គលិកខ្លួននៅក្នុងបេសកកម្មការទូតនៅទីក្រុងកាប៊ុលដដែ។ មហាអំណាចទាំងពីរនៅតែអះអាងថា ខ្លួននឹងបន្តរកដំណោះស្រាយដោយផ្ទាល់ជាមួយក្រុមតាលីបង់លើទឹកដីអាហ្វហ្កានីស្ថាន៕ | អាល្លឺម៉ង់ត្រៀមខ្លួនបន្តវត្តមានផ្នែកការទូតនៅទីក្រុងកាប៊ុល ប្រសិនបើក្រុមតាលីបង់បំពេញតាមលក្ខខណ្ឌជាក់លាក់ដែលបានដាក់។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Heiko Maas បានលើកឡើងបែបនេះនៅថ្ងៃទី២ ខែកញ្ញា។ ចំណែកបារាំង មិនទាន់ត្រៀមខ្លួនបន្តវត្តមានការទូតនៅអាហ្វហ្កានីស្ថាននៅឡើយ ដោយសារមិនទាន់ឃើញការផ្លាស់ប្តូរជាវិជ្ជមានរបស់ក្រុមតាលីបង់។ |
TikTok និង WeChat បានក្លាយជាមុខសញ្ញារបស់រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយក្ដីបារម្ភថា កម្មវិធីរបស់ចិនទាំងពីរនេះ ជាច្រកសម្រាប់បក្សកុម្មុយនីស្តចិនលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិក ហើយធ្វើឲ្យប៉ះពាល់សន្តិសុខជាតិអាមេរិក។ ម្ដងជាពីរដង ទីក្រុងវ៉ាស៊ីនតោន បានគំរាមបិទកម្មវិធីទាំងពីរនេះមិនឲ្យប្រើលើទឹកដីអាមេរិកតែម្ដង។ នៅថ្ងៃទី១៨ ខែកញ្ញា ក្រសួងពាណិជ្ជកម្មអាមេរិកប្រកាសវិធានការហាមឃាត់ការទាញយក TikTok និង WeChat ចេញពី App Store របស់ឧបករណ៍ផលិតដោយក្រុមហ៊ុន Apple និង Play Store របស់ Google ដោយអនុវត្តពីថ្ងៃទី២០ ខែកញ្ញា។ វិធានការលើ TikTok និយាយដោយឡែក កើតឡើងចំពេលដែលរដ្ឋបាលលោក ត្រាំ កំពុងព្យាយាមជំរុញការលក់ប្រតិបត្តិការរបស់កម្មវិធីមួយនេះរវាងម្ចាស់ក្រុមហ៊ុនចិន ByteDance និងក្រុមហ៊ុនអាមេរិកដែលគេជឿថា ជាក្រុមហ៊ុន Oracle ។ «បក្សកុម្មុយនីស្តចិន បានបង្ហាញមធ្យោបាយ និងគំនិតរបស់ខ្លួនក្នុងការប្រើប្រាស់កម្មវិធី App ទាំងនេះដើម្បីគំរាមសន្តិសុខជាតិ គោលនយោបាយការបរទេស និងសេដ្ឋកិច្ចអាមេរិក។» រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក Wilbur Ross បញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការណ៍ហាមប្រាមការទាញយកម្មវិធីចិនទាំងពីរ។ ជាមួយបញ្ជាថ្មីនេះ WeChat នឹងមិនអាចត្រូវបានទាញយកបានទៀតឡើយ ហើយក៏មិនអាចប្រើប្រាស់បានដែរ ប៉ុន្តែTikTok នៅមានច្រកចេញនៅឡើយ។ ក្រសួងពាណិជ្ជកម្មអាមេរិកអះអាងថា ខណៈដែលTikTok មិនអាចទាញយកបានចាប់ពីថ្ងៃអាទិត្យទៅ អ្នកប្រើប្រាស់អាមេរិក អាចបន្តប្រើប្រាស់កម្មវិធីកម្សាន្តនេះរហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ហើយមានការចរចាទិញលក់ មានលទ្ធផល ឬមានការចរចាណាផ្សេងនោះ បំរាមនេះ អាចត្រូវបានលើកលែងវិញដែរ។ ទីក្រុងប៉េកាំង បានបង្ហាញជំហរជំទាស់នឹងវិធានការរបស់ក្រសួងពាណិជ្ជកម្មអាមេរិក។ ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី១៩ ខែកញ្ញា ក្រសួងពាណិជ្ជកម្មចិនបានទទូចឲ្យអាមេរិកទម្លាក់គោលការណ៍បំពានគេឯង បញ្ឈប់ទង្វើខុសឆ្គងរបស់ខ្លួន និងធានាបញ្ញត្តិអន្តរជាតិដោយយុត្តិធម៌ និងតម្លភាព។ ក្រសួងពាណិជ្ជកម្មបន្តថា ប្រសិនបើអាមេរិកនៅតែចចេស ចិន នឹងចាត់វិធានការតបវិញដើម្បីការពារសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនចិន៕ | ការទាញយកកម្មវិធី TikTok និង WeChat នៅអាមេរិក នឹងត្រូវបានហាមឃាត់ទាំងស្រុងនៅទឹកដីអាមេរិក ចាប់ពីថ្ងៃទី២០ ខែកញ្ញាតទៅ។ នេះបើតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មអាមេរិកនៅថ្ងៃទី១៨ ខែកញ្ញា។ ប៉ុន្តែកម្មវិធីវីដេអូកម្សាន្តខ្លី TikTok អាចនឹងរួចខ្លួនវិញ បើការបារម្ភរបស់អាមេរិកពាក់ព័ន្ធសន្តិសុខជាតិ ត្រូវបានដោះស្រាយមុនពាក់កណ្ដាលខែវិច្ឆិកាខាងមុខ។ ចិន ប្រឆាំងទង្វើអាមេរិក និងគំរាមចាត់វិធានការតបវិញ |
ទន្ទឹមនឹងគ្នានេះ ក្រុមហ៊ុនស្មាតហ្វូន vivo ក៏បានបើកឲ្យមហាជន ទស្សយ៍ទាយតម្លៃរបស់ស្មាតហ្វូន S1Pro នេះផងដែរ ដើម្បីមានឱកាសឈ្នះរង្វាន់ និងកាដូជាច្រើនសន្ធឹកសន្ធាប់ រួមទាំងមានស្មាតហ្វូន S1Pro មួយរង្វាន់ទៀតផង។ សម្រាប់ការចូលរួមទស្សយ៍ទាយតម្លៃស្មាតហ្វូន S1Pro សូមលោកអ្នក ធ្វើតាមលក្ខណ្ឌតាម រយៈតំណភ្ជាប់ខាងក្រោម៖ លោកអ្នកគ្រាន់តែធ្វើតាមលក្ខណ្ឌដែលបានកំណត់លោកអ្នកនឹងទទួលបានឱកាសឈ្នះរង្វាន់យ៉ាងសន្ធឹកសន្ធាប់ពី vivo ៕ (អត្ថបទពាណិជ្ជកម្ម) | បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ទៅលើស្មាតហ្វូននៃត្រកូល S ម៉ូឌែល vivo S1 ដែលជាស្មាតហ្វូនធន់កណ្តាល មានសមត្ថភាពខ្ពស់ ហើយក៏មានការលក់ដាច់ខ្លាំងផងដែរ។ ឥឡូវនេះក្រុមហ៊ុន vivo កំពុងត្រៀមបង្ហាញវត្តមានប្អូនពៅ នៃត្រកូល S ម៉ូឌែល vivo S1Pro នាពេលឆាប់ៗនេះផងដែរ។ យើងរង់ចាំមើលថា តើវត្តមានស្មាតហ្វូន S1Pro ជំនាន់ចុងក្រោយនេះ នឹងមានការកែទម្រង់ថ្មីអ្វីខ្លះ? |
អត្ថបទទាក់ទង ពានសម្តេច ហ៊ុន សែន៖ បាត់ដំបង និងត្បូងឃ្មុំ បន្តឈ្នះខណៈកំពត និងពោធិ៍សាត់បន្តចាញ់ នៅក្នុងពូល A ភ្នំពេញហ្គាឡាក់ស៊ី ឡើងទៅឈរលេខ១វិញ ក្រោយឈ្នះរដ្ឋបាលខេត្តតាកែវ ដែលជាម្ចាស់ផ្ទះ ៣-០ នៅទីលានមណ្ឌលកីឡាខេត្តតាកែវ។ ហ្គាឡាក់ស៊ីមាន៤ពិន្ទុស្មើខេត្តកំពង់ស្ពឺ តែមានប្រៀបលើចំនួនគ្រាប់បាល់បញ្ចូលទី។ តាកែវរងបរាជ័យទាំង២ប្រកួតរបស់ខ្លួន ខណៈកំពង់ឆ្នាំងមាន៣ពិន្ទុ។ រីឯពូល B ខេត្តបន្ទាយមានជ័យ បានត្រឹមស្មើសូហ្វីយ៉ា ប៉ៃលិន ២-២ នៅទីលាន ហ៊ុន សែន ខ្លាកូន។ បន្ទាយមានជ័យឈរនៅលេខ២ដោយមាន៤ពិន្ទុ បន្ទាប់ពីបាត់ដំបង (៦ពិន្ទុ) ប៉ៃលិន បាន១ពិន្ទុដំបូង ខណៈខេត្តពោធិ៍សាត់ មិនទាន់មានពិន្ទុរាប់នៅឡើយ។ សម្រាប់ពូល D ខេត្តកណ្តាលរងនូវការខកចិត្តនាការប្រកួតបើកឆាក ដោយចាញ់ម្ចាស់ផ្ទះ ខេត្តកំពង់ចាម ដល់ទៅ ៦-០។ ពីការប្រកួតពីលើកកន្លងមក កំពង់ចាមមាន៤ពិន្ទុ ខណៈខេត្តស្វាយរៀង មាន១ពិន្ទុ និងខេត្តកណ្តាល មិនទាន់មានពិន្ទុ ដោយទើបប្រកួតបាន១លើក។ ចំពោះពូល E ខេត្តព្រះសីហនុ បាត់បង់ឱកាសឡើងទៅឈរលើកំពូលតារាង ដោយចាញ់កោះកុង អេហ្វស៊ី ២-០។ កោះកុងឡើងឈរលេខ២ ដោយមាន៤ពិន្ទុស្មើ ខេត្តកែប ខេត្តព្រះសីហនុ មាន៣ពិន្ទុ រីឯខេត្តកំពតមិនទាន់ស្គាល់ជ័យជម្នះឡើយ ក្រោយប្រកួតបានពីរលើក៕ | ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត សប្តាហ៍ទី២ នាថ្ងៃពុធនេះ ជ័យជម្នះបានលើខេត្តកំពង់ចាម ភ្នំពេញហ្គាឡាក់ស៊ី និងខេត្តកោះកុង ខណៈបន្ទាយមានជ័យ និងប៉ៃលិន ចែកម្នាក់១ពិន្ទុ។ |
រដ្ឋាភិបាលកម្ពុជាណែនាំដល់ម្ចាស់ផលិតកម្មនិងអ្នកជំនួញខាងកសិកម្មឲ្យប្រើប្រាស់មន្ទីរពិសោធន៍ផលិតផលកសិកម្មនិងចំណីអាហារកម្ពុជារបស់រដ្ឋសម្រាប់វិភាគគុណភាពនិងសុវត្ថិភាពលើចំណីអាហារនៃផលិតផលកសិកម្ម។ រដ្ឋាភិបាលក៏បានព្រមានរឹបអូសផលិតផលដែលរកឃើញថា មានផ្ទុកសារធាតុគីមីបង្កការចម្លងជំងឺផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលចេញផ្សាយជាសាធារណៈនៅថ្ងៃពុធ។ ក្នុងសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្វើនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ឲ្យដឹងថា គោលបំណងនៃការដាក់ឲ្យប្រើមន្ទីរពិសោធន៍ផលិតផលកសិកម្ម និងចំណីអាហារកម្ពុជានេះ គឺធានានូវគុណភាពនិងសុវត្ថិភាពលើចំណីអាហារនៃផលិតផលកសិកម្ម និងពង្រឹងការអនុវត្តវិធានការត្រួតពិនិត្យ ដើម្បីការពារសុខភាពសាធារណៈបង្កើនទំនុកចិត្តអ្នកប្រើប្រាស់និងជំរុញការនាំចេញនិងនាំចូលប្រកបដោយប្រសិទ្ធិភាព។ ប្រកាសរបស់ក្រសួងនេះក៏គ្របដណ្តប់លើការចេញវិញ្ញាបនបត្របញ្ជាក់គុណភាពនិងសុវត្ថិភាពលើចំណីអាហារនៃផលិតផលកសិកម្ម នៅក្នុងប្រទេសកម្ពុជា និងមានវិសាលភាពអនុវត្តចំពោះផលិតកម្មកសិកម្មទាំងអស់ ចាប់ផ្តើមពីផលិតកម្ម រហូតដល់ដំណាក់កាលចុងក្រោយនៃការកែច្នៃបឋម ផលិតផលកែច្នៃ ផលិតផលកសិ-ចំណីអាហារ ផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេច។ លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា ប្រាប់VOAនៅថ្ងៃពុធនេះថា ការដាក់ឲ្យដំណើរការមន្ទីរពិសោធន៍នេះជាដំណឹងល្អសម្រាប់ប្រជាពលរដ្ឋខ្មែរដែលបានបង្កើនការយកចិត្តទុកដាក់ទៅលើគុណភាពបន្លែ និងចំណីអាហារផ្សេងទៀតសម្រាប់ការទទួលទានប្រចាំថ្ងៃ។ លោករំពឹងថា មន្ទីរពិសោធន៍នេះ នឹងដំណើរការទៅដោយការទទួលខុសត្រូវ និងមិនមានបាតុភាពពុករលួយក្នុងមន្ទីរដែលមានភាពចាំបាច់ដើម្បីការពារសុខភាពសាធារណៈនោះឡើយ។ «ខ្ញុំគិតថា វាជារឿងមួយដែលល្អ បើសិនជាមិនមានបញ្ហាពុករលួយ ឬក៏...បក្ខពួកនៃផ្សេងៗ គិតថា ជារឿងមួយដ៏ល្អ ព្រោះអានេះ វាប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ វាគួរតែជាកាតព្វកិច្ច ហើយវាគួរតែមានការត្រួតពិនិត្យឲ្យបានល្អិតល្អន់ ហើយមួយទៀតយើងគិតថា វាជាឱកាសពង្រីកឲ្យកាន់តែទូលំទូលាយទៅដល់ បងប្អូនអ្នកផលិតទាំងឡាយហ្នឹង គឺថា គាត់អាចបានដឹងកាន់តែច្បាស់ថាគាត់ត្រូវតែ គាត់មានកាតព្វកិច្ចក្នុងការផលិតមួយប្រកបដោយមានគុណភាព ដែលត្រឹមត្រូវតាមស្តង់ដារផ្សេងៗ»។ លោកថ្លែងបន្តថា ការប្រកួតប្រជែងក្នុងការនាំចូលនាំចេញផលិតផលកសិកម្ម អាចនឹងមានភាពប្រសើរជាងមុនផងដែរ ដែលធានាថា ទំនិញនាំចេញពីកម្ពុជា ឬនាំចូលមកក្នុងប្រទេសមានគុណភាពល្អ និងផ្តល់ប្រយោជន៍ដល់សុខភាពពលរដ្ឋ។ យ៉ាងណាក៏ដោយ លោកមានការព្រួយបារម្ភ ទៅលើជំនាញរបស់អ្នកពិសោធន៍ ដោយសារការវិភាគគុណភាពចំណីអាហារនេះ មិនទាន់មានភាពទូលំទូលាយនៅឡើយ ខណៈដែលអ្នកផលិតក៏មិនសូវខ្វល់ពីការត្រួតពិនិត្យគុណភាព។ «បាទអានេះ គឺជាបញ្ហាប្រឈមមួយ ដោយឡែកផ្សេងទៀត ដែលយើង យើងមិនដឹងថាតើ ព្រោះវាថ្មី សម្រាប់ប្រទេសរបស់យើងហើយចឹង យើងមិនដឹងថាតើសមត្ថភាពរបស់មន្ត្រីយើង ប៉ុន្មាន យើងពិបាកថាដែរ»។ តាមប្រកាសរបស់ក្រសួងកសិកម្មស្តីពីមន្ទីរពិសោធន៍ដដែលនេះ បានបញ្ជាក់ឲ្យដឹងថា មន្ទីរពិសោធន៍ផលិតផលកសិកម្ម និងចំណីអាហារនេះ នឹងផ្តល់ការវិភាគគុណភាព និងសុវត្ថិភាពលើចំណីអាហារនៃផលិតផលកសិកម្ម ដែលអនុលោមទៅតាមបទដ្ឋានជាតិអាស៊ាន FAO WHO Codex Alimentarius Commission (CAC) និងស្តង់ដារតម្រូវនៃបណ្តាប្រទេសនាំចូលផ្សេងៗ។ មន្ទីរពិសោធន៍នេះមានតួនាទីជាច្រើនផ្សេងទៀតផងដែរ ដូចជា «សម្របសម្រួល និងជំរុញការលើកកម្ពស់សុវត្ថិភាពផលិតផលកសិកម្មនាំចេញ និងនាំចូល ផ្តល់សេវាកម្មបណ្តុះបណ្តាលធនធានមនុស្ស សហប្រតិបត្តិការស្រាវជ្រាវលើការវិភាគគុណភាព និងសុវត្ថិភាពលើចំណីអាហារនៃផលិតផលកសិកម្មនិងធានាប្រសិទ្ធភាពនិងគុណភាពនៃមន្ទីរពិសោធន៍ឯកជន គ្រឹះស្ថានសាធារណៈ ទាំងឡាយដែលប្រកបអាជីវកម្ម វិភាគគុណភាព និងសុវត្ថិភាពលើចំណីអាហារនៃផលិតផលកសិកម្ម»។ ប្រកាសស្តីពីមន្ទីរពិសោធន៍នេះ ក៏ផ្តល់អំណាចដល់មន្ត្រីកសិកម្មក្នុងការចេញការព្រមាន ផ្អាករឹបអូសផលិតផលកសិកម្ម ដែលត្រូវបានវិភាគឃើញថា មានផ្ទុកសារធាតុគីមីហួសប្រមាណ ដែលបង្កផលប៉ះពាលដល់សុខភាពពលរដ្ឋ។ ការចេញការព្រមាន ការផ្អាក បញ្ឈប់ និងដកហូត ដែលនឹងធ្វើទៅលើផលិតកម្មកសិកម្ម និងផលិផលកសិកម្ម ក៏ដូចជាចំណីអាហារ អាចនឹងធ្វើឡើងតាមការស្នើសុំរបស់នាយកដ្ឋានកសិ-ឧស្សាហកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កាលពីខែមករា ឆ្នាំ២០១៨ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លើយតបនឹងការត្អូញត្អែរបស់សាធារណៈជនចំពោះការប្រើប្រាស់បន្លែមានសារធាតុគីមី។ លោក ហ៊ុន សែន បានស្តីបន្ទោសពលរដ្ឋខ្មែរថា បានប្រើប្រាស់បន្លែ ឬគ្រឿងបរិភោគមានផ្ទុកសារធាតុគីមីពីបរទេសដែលជួយជំរុញឱ្យមានការនាំចូលផលិតផលទាំងនេះនៅក្នុងទីផ្សារកម្ពុជាយ៉ាងច្រើន។ បន្ថែមលើការស្តីបន្ទោសខ្លាំងៗនោះលោកនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យពលរដ្ឋកម្ពុជាធ្វើពហិការចំពោះបន្លែ និងគ្រឿងបរិភោគនាំចូលពីបរទេសដែលមានផ្ទុកសារធាតុគីមីនិងជំរុញឱ្យពលរដ្ឋខ្មែរបង្កើនការដាំបន្លែធម្មជាតិក្នុងស្រុក។ លោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សុំមិនធ្វើការអធិប្បាយលើសមត្ថភាពមន្ទីរពិសោធន៍ដែលបានដាក់ឲ្យដំណើរការនេះ ដោយបានស្នើឲ្យអ្នកយកព័ត៌មានយោងទៅលើខ្លឹមសារប្រកាសដែលចេញដោយក្រសួងកសិកម្ម។ ពាក់ព័ន្ធបញ្ហាមិនប្រក្រតីនៃចំណីអាហារផ្គត់ផ្គង់នៅកម្ពុជា ក្នុងពេលថ្មីៗនេះ មានការចែករំលែកដំណឹងតាមបណ្តាញសង្គម អំពីការផលិតកាហ្វេធ្វើពីថ្មពិលដែលគេសង្ស័យថា មានប្រភពចេញពីប្រទេសវៀតណាមនិងការផលិតស្រាវីស្គីក្លែងក្លាយម៉ាកល្បីៗជាច្រើន។ ដំណឹងអំពីការចរាចរលក់អង្ករបា្លស្ទិកនៅលើទីផ្សារកម្ពុជា ក៏ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចែករំលែកឲ្យដឹងតៗគ្នា កាលពីពេលកន្លងមកផងដែរ។ ក៏ប៉ុន្តែក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រតិម្មនឹងដំណឹងនេះ ដោយបានប្រកាសថា ក្រសួងបានពិសោធអង្ករដែលសង្ស័យថាជាអង្ករប្លាស្ទិកនោះ ហើយលទ្ធផលបង្ហាញថា អង្ករទាំងនោះជាអង្ករពិត មិនមែនជាអង្ករប្លាស្ទិកដូចព័ត៌មានផ្សព្វផ្សាយតាមបណ្ដាញសង្គមនោះទេ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ភ្នំពេញ៖ ជាងបួនខែបន្ទាប់ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានអំពាវនាវឱ្យពលរដ្ឋកម្ពុជាធ្វើពហិការចំពោះបន្លែនិងគ្រឿងបរិភោគនាំចូលពីបរទេសដែលមានផ្ទុកសារធាតុគីមី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចេញប្រកាសស្តីពីការដាក់ឲ្យប្រើមន្ទីរពិសោធន៍ផលិតផលកសិកម្មនិងចំណីអាហារកម្ពុជា។ មន្ត្រីសង្គមស៊ីវិល ដែលធ្វើការជាមួយកម្មករក្នុងវិស័យចំណីអាហារ និងសេវាកម្មយល់ថា មន្ទីរពិសោធន៍នេះនឹងរួមចំណែកដល់ការពង្រឹងគុណភាពអាហារនៅកម្ពុជា ដែលពលរដ្ឋកាន់តែច្រើនឡើងកំពុងបារម្ភពីផលប៉ះពាល់នៃអាហារដែលផ្ទុកសារធាតុគីមី។ |
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់សារព័ត៌មានថ្មីៗថា ក្រសួងគ្រោងលើកយកប្រធានបទពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ពិភាក្សាជាមួយភាគីតួកគី ក្នុងនោះ មានឧស្សាហកម្មកែច្នៃកសិផល ,ឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ និងឧស្សាហកម្មខាងគ្រឿងចក្រ-ម៉ាស៊ីនជាដើម។ ទន្ទឹមនេះភាគីកម្ពុជា នឹងលើកយកមុខទំនិញដែលទាក់ទង «ហាឡាល់» ដែលអាចនាំចេញទៅលក់នៅតួកគី ដោយមានអ្នកជំនាញតួកគី ជួយបណ្តុះបណ្តាលឱ្យស្របតាមស្តង់ដារនៃការនាំចេញទៀតផង។ នេះជាការបញ្ជាក់របស់លោក សុវិជាតិ។ បើតាមអ្នកនាំពាក្យដដែល ភាគីតួកគីនឹងផ្តល់បច្ចេកវិទ្យាមួយចំនួន ក្នុងការផលិតវ៉ាក់សាំងកូវីដ-១៩ ហើយក៏មានការចុះអនុស្សារណៈយោគយល់គ្នា (MOU)លើវិស័យអាទិភាពជាមួយកម្ពុជាដែរ។ មិនតែប៉ុណ្ណោះតួកគី នឹងបង្កើនចំនួនអាហារូបករណ៍បន្ថែមទៀតដល់និស្សិតកម្ពុជា។ ជាពិសេសគ្រោងជួយលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តោតសំខាន់លើឧស្សាហកម្មផ្លូវទឹក និងផ្លូវដែកនៅកម្ពុជា ដែលត្រូវធ្វើទំនើបកម្មឡើងវិញ។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏នឹងពិភាក្សាលើការហោះហើរត្រង់ទ្វេភាគីផងដែរ។ បច្ចុប្បន្នជើងហោះហើរទៅវិញទៅមករវាងប្រទេសទាំងពីរ មាន ៤ជើង ក្នុងមួយសប្តាហ៍។ លោក សុវិជាតិ បន្ថែម។ បើតាមអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះ វិនិយោគិន និងក្រុមហ៊ុនតួកគី ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា រួមមាន វិស័យអប់រំ ភោជនីយដ្ឋាន សណ្ឋាគារ សាងសង់ ដឹកជញ្ជូន និងសេវាពិគ្រោះយោបល់ផ្នែកច្បាប់ផងដែរ។ កិច្ចប្រជុំលើកទី២ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា និងតួកគី កន្លងមក បានប្រព្រឹត្តិទៅនៅទីក្រុងអង់ការ៉ា កាលពីថ្ងៃទី១៧-១៨តុលា ឆ្នាំ២០១៩ ។ ពេលនោះភាគីទាំងពីរបានប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យដល់ ១ ពាន់លានដុល្លារ នាពេលពេលអនាគត។ ប៉ុន្តែចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានត្រឹម ៤៦២,៦៣លានដុល្លារប៉ុណ្ណោះ។ គូរបញ្ជាក់ថា មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅតួកគីរួមមាន សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង សម្ភារៈធ្វើដំណើរ អង្ករ ជាមួយគ្រាប់ធញ្ញជាតិមួយចំនួនដូចជា ស្វាយចន្ទី សណ្តែកសៀង សណ្តែកបាយ ចំណែកការនាំចូលមុខទំនិញពីតួកគីវិញមានដូចជា ម៉ាស៊ីន ផលិតផលឱសថ កញ្ចក់ ដែក ផលិតផលប្លាស្ទិក និងទំនិញដទៃទៀត។ អត្ថបទទាក់ទង កម្ពុជា អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការមិនយកពន្ធត្រួតគ្នាជាមួយតួកគី និងម៉ាកាវ សម្រាប់ទំហំពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ២០២១ សម្រេចបានប្រមាណ ៩០,៦៣លានដុល្លារ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ។ ទំហំនេះកើនឡើងក្នុងអត្រា ២,០៦ភាគរយបើធៀបនឹងឆ្នាំ២០២០។ ដោយឡែក ៧ខែ ក្នុងឆ្នាំ ២០២២នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើង ៦០ភាគរយបើធៀបឆ្នាំ ២០២១ ។ នេះបើតាមទិន្ន័យក្រសួងពាណិជ្ជកម្ម៕ | តួកគីគ្រោងចុះហត្ថលេខាលើអនុស្សារណយោគយល់គ្នា ដើម្បីជួយគាំទ្រវិស័យអាទិភាពនៅម្ពុជា នាខែតុលាខាងមុខ ក្នុងកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី លើកទី៣ នៅខេត្តសៀមរាប។ |
បើមានចំណេះហើយ ពួកគេបានគិតពីការទទួលខុសត្រូវបន្ថែមហើយឬនៅ។ យុវជនខ្លះ មានចំណេះដឹងអាចកាន់កាប់មុខតំណែងបានហើយ។ ប៉ុន្តែ ពួកគេខ្លះ ខ្វះការទទួលខុសត្រូវ។ សរុបសេចក្តីមកវិញ បើចង់ធ្វើធំ ត្រូវមានចំណេះដឹង និងការទទួលខុសត្រូវខ្ពស់! | ភ្នំពេញ៖ ដោយមិននិយាយតែនៅក្នុងជួររដ្ឋាភិបាលទេ។ ពលរដ្ឋមួយចំនួន ជាពិសេស យុវជន អន្ទះសា ចង់បានតំណែងធំៗ មានមុខ មានមាត់នៅក្នុងសង្គម។ ប៉ុន្តែ ពួកគេភ្លេចគិតថា តើពួកគេមានចំណេះដឹងគ្រប់គ្រាន់ដើម្បីកាន់កាប់ការងារទាំងនោះហើយឬនៅ? |
ខាងក្រោមនេះគឺជាកត្តាមួយចំនួនដែលមិនមែនជាដើមហេតុនាំឲ្យកើតមុនឡើយ៖ អាហារ៖ ឪពុកម្តាយច្រើនតែប្រាប់កូនវ័យជំទង់របស់ខ្លួនឲ្យចៀសវាងការញ៉ាំភីហ្សា និងអាហារចៀន ខណៈពេលដែលវាប្រហែលជាមិនល្អសម្រាប់សុខភាពទូទៅ តែវាក៏មិនមែននាំឲ្យកើតមុនដែរ។ ថ្វីបើការសិក្សាថ្មីៗមួយចំនួនបានបញ្ជាក់ថា របបអាហារមានកាបូអ៊ីដ្រាតខ្ពស់ ទឹកដោះគោ និងសូកូឡាធ្វើឲ្យមុនមានបញ្ហាកាន់តែខ្លាំង តែវាមិនប្រាកឡើយ។ ភាពគគ្រិច៖ Blackheads គឺជាជាតិប្រេងដែលធ្វើអុកស៊ីតកម្ម មិនមែនជាការគគ្រិចឡើយ។ ញើសមិនធ្វើឲ្យកើតមុនទេ ហើយវាក៏ត្រូវបានផលិតចេញនៅក្រពេញផ្សេងក្នុងស្បែកដែរ។ ម្យ៉ាងទៀត ការដែលលាងសម្អាតខ្លាំងបេកអាចធ្វើឲ្យស្បែកទៅជាស្ងួត និងរលាកបាន។ ស្ត្រេស៖ អ្នកខ្លះពិបាកចិត្តដោយសារតែកើតមុន ដូច្នេះពួកគេក៏ញិចវាចេញ ហើយក៏ធ្វើឲ្យវាកើតឡើងកាន់តែយូរដែរ។ យ៉ាងណាមិញ ស្ត្រេសមិនមែនដើរតួនាទីច្រើនលើការបង្កើតជាជំងឺមុនឡើយ។ ជាម្តងម្កាល ខាងក្រោមនេះអាចជាកត្តានាំឲ្យអ្នកជំងឺមួយចំនួនចេញមុនលើមុខដែរ៖ ដំណរពូជ៖ បើសិនជាឪពុកម្តាយម្នាក់របស់អ្នកមានជំងឺមុនធ្ងន់ធ្ងរ វាទំនងជាធ្វើឲ្យអ្នកកើតមុន ឬពិបាកគ្រប់គ្រងការកើតមុនដែរហើយ សម្ពាធ៖ សម្រាប់អ្នកជំងឺខ្លះ ការមានសម្ពាធពីការពាក់មួកសុវត្ថិភាព អាចធ្វើឲ្យកើតមុនដែរ។ ថ្នាំ៖ ថ្នាំខ្លះប្រហែលជាធ្វើឲ្យមុនកាន់តែធ្ងន់ដូចជា ថ្នាំដែលមានជាតិ Iodides, bromides, ឬថ្នាំចាក់ ឬលេបប្រភេទ Steroids ជាដើម ការងារ៖ ការងារខ្លះ ការប៉ះពាល់នឹងផលិតផលរោគចក្រដូចជា ប្រេងកាត់ឥវ៉ាន់ប្រហែលជាបង្កើតបានជាមុនលើស្បែកដែរ។ ផលិតផលសម្អាង៖ ផលិតផលសម្អាងមុខមាត់ និងថែរក្សាស្បែកខ្លះអាចធ្វើឲ្យស្ទះរន្ធញើស ដែលនាំឲ្យកើតមុនបានដែរ៕ ផ្ដល់សិទ្ធដោយ៖www.health.com.kh | ជំងឺមុនកើតឡើងនៅពេលដែលក្រពេញបញ្ចេញជាតិប្រេងឬសេបូម ដែលស្ថិតនៅគល់រោមមានការភ្ញោចច្រើនក្នុងពេលពេញវ័យ ឬដោយសារតែបម្រែបម្រួលអ័រម៉ូន។ ប្រេងសេបូមគឺជាសារធាតុធម្មជាតិមួយដែលផ្តល់ភាពរំអិល និងការពារស្បែក។ កាលណា ប្រេងមួយនេះផលិតកាន់តែច្រើន គឺជាប់ទាក់ទងនឹងការប្រែប្រួលរបស់ឥរិយាបថមនុស្ស ហើយវាក៏នាំឲ្យមានការស្ទះដល់គល់រោមបានដែរ។ រឿងនេះនឹងបង្កឲ្យទៅជា Whitehead បើសិនជាវាត្រូវបានគ្របដណ្តប់ដោយស្រទាប់ស្បែក ឬប៉ះពាល់នឹងខ្យល់ នឹងទៅជា Blackhead វិញ។ គល់រោមដែលស្ទះនឹងរីកធំៗទៅបន្តិចម្តងៗ រហូតទៅជាដុំមុនកើតឡើង។ នៅពេលគល់រោមរីកធំ ជញ្ជាំងរបស់វាប្រហែលជាបែក ដែលជាហេតុនាំឲ្យមានសារធាតុរលាកកើតឡើង និងបាក់តេរីលើស្បែកចូលទៅក្នុងស្រទាប់ជ្រៅៗរបស់ស្បែកបាន ទៅជាការរលាកបាន។ នៅពេលនេះវាអាចទៅជាខ្ទុះផង មុនផង និងគីសទៀត។ |
នៅក្នុងកិច្ចសម្ភាសន៍ជាមួយ VOA លោកឧត្តមសេនីយ៍ Frank McKenzie អគ្គបញ្ជាការនៃបញ្ជាការដ្ឋានកណ្តាលនៃកងទ័ពអាមេរិកបាននិយាយថា ប្រព័ន្ធផ្កាយរណប Kanopus-V របស់រុស្ស៊ីមិនមានប្រសិទ្ធភាពកំណត់គោលដៅឡើយ។ លោកបាននិយាយថា៖ «អ្នកមិនអាចប្រើវាបានច្រើនទេ។វាប្រហែលជាអាចអនុញ្ញាតឲ្យពួកគេមើលឃើញវត្ថុដែលមានទំហំប៉ុនរថយន្តក្រុងដែលមិនមែនជារឿងយើងគួរបារម្ភឡើយ»។ កាលពីដើមខែនេះមន្រ្តីសហរដ្ឋអាមេរិកនិងមន្រ្តីមជ្ឈិមបូព៌ាបានប្រាប់កាសែត The Washington Post ថាមន្រ្តីយោធាអ៊ីរ៉ង់បានចូលរួមយ៉ាងសកម្មនៅក្នុងការទិញផ្កាយរណបនេះនិងបានធ្វើដំណើរជាច្រើនដងទៅកាន់ប្រទេសរុស្ស៊ីចាប់តាំងពីឆ្នាំ២០១៨ដើម្បីធ្វើកិច្ចព្រមព្រៀងទិញប្រព័ន្ធនេះ។ខណៈពេលដែលប្រព័ន្ធKanopus-Vត្រូវបានដាក់លក់សម្រាប់ការប្រើប្រាស់ជាស៊ីវិលនោះ មន្ត្រី យោធាអ៊ីរ៉ង់ជាប់ទាក់ទងក្នុងការទិញប្រព័ន្ធនេះហើយមេបញ្ជាការកងទ័ពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានទៅប្រទេសរុស្ស៊ីជាច្រើនលើកតាំងពីឆ្នាំ២០១៨មក។ លោក McKenzie បាននិយាយថារូបភាពពីក្រុមហ៊ុនឯកជនមួយចំនួនច្បាស់ជាងរូបភាពពីផ្កាយរណបនេះទៅទៀត៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | រដ្ឋធានីគែរ ប្រទេសអេហ្ស៊ីប មេបញ្ជាការដែលត្រួតត្រាប្រតិបត្តិការយោធាអាមេរិកនៅតំបន់មជ្ឈិមបូព៌ាបានឲ្យដឹងថាសេចក្តីរាយការណ៍ដែលថាប្រទេសអ៊ីរ៉ង់ចង់ទិញប្រព័ន្ធផ្កាយរណបជឿនលឿនរបស់រុស្ស៊ីនោះមិនមែនជាបញ្ហាគួរឲ្យព្រួយបារម្ភដល់សន្តិសុខសហរដ្ឋអាមេរិកនៅក្នុងតំបន់នោះទេ។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.