question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
ចូរបកស្រាយគំរូ ADN របស់លោក វ៉ាត់ស៊ុននិងគ្រឹក?
តាមលោកវ៉ាតស៊ីននិងគ្រីត ម៉ូលេគុល ADNជាប៉ូលីមែរនៃនុយក្លេអូទីត។ វាកើតពីច្រវាក់នុយក្លេអូទីតពីរស្របគ្នារុំជារង្វេល ជុំអ័ក្សមួយដែលមានអង្កត់2nm។ ក្នុងច្រវាក់ម្ខាងៗនុយក្លេអូទីតភ្ជាប់គ្នាដោយសម្ព័ន្ធកូវ៉ាឡង់ រវាងអាស៊ីតផូស្វរិចនៃនុយក្លេអូទីតមួយ នឹងស្កររេដអុកស៊ីរីបូសនៃនុយក្លេអូទីតមួយទៀតដែលនៅជាប់គ្នា។ច្រវាក់ទាំងពីររបស់ ADNភ្ជាប់គ្ន...
biology
តើនុយក្លេអូទីតជាអ្វីៗផ្សំឡើងពីធាតុអ្វីខ្លះ?តើវាមានប៉ុន្មានប្រភេទ?
នុយក្លេអូទីតជាធាតុបង្ករបស់ADN។ នុយក្លេអូទីតនីមួយៗផ្សំឡើងដោយអាស៊ីត ផូសូវិចមួយម៉ូរលគុលបាសអាសូតមួយម៉ូលេគុល និងស្កររីបូសមួយម៉ូលេគុល។ដោយ បាសអាសូតមានបួនប្រភេគឺA,T,C,Gដូចនេះនុយក្លេអូទីតក៏មានបួនប្រភេទ។
biology
ចូរពណ៌នាពីការពិសោធន៍របស់លោកហឺស៊ី និង ឆាស?
លាកឆាសរៀបចំវីរុសពីរក្រមមួយក្រុមភ្ជាប់ស្ពាន់ធ័រវិទ្យុសកម្ម 35 ហើយមួយក្រុម ទៀតគាត់ភ្ជាប់ផូស្វ័រវិទ្យុសកម្ម 32។គាត់ភ្ជាប់វីរុសទាំងពីរក្រុមទៅនឹងបាក់តេរី ហើយ រង់ចាំឲ្យវីរុសបន្តពូជបាក់តេរី។ គាត់សង្កេតឃើញ ថាស្ពាន់ធ័រវិទ្យុសកម្ម35 ស្ទើរ ទាំងអស់នៅសល់ក្នុងវីរុស ឯផូស្វាតវិទ្យុសកម្ម 32 ទាំងអស់ត្រូវបានបញ្ចូលទៅក្នុង បាក់តេរីៗគាត់សន្...
biology
តើអង់ស៊ីមជាអ្វី? ហេតុអ្វីបានជានៅពេលក្តៅខ្លាំង ប្រតិកម្មគីមីប្រព្រឹត្តទៅបានលឿន?
អង់ស៊ីមជាកាតាលីករជីវៈដែលជួយជំរុញល្បឿនប្រតិកម្មគីមីជីវៈផ្សេង។បានជានៅពលរក្តៅខ្លាំងប្រតិកម្មគីមីប្រព្រឹត្តទៅបានរលឿនព្រោះចលនានៃការប៉ះទង្គិចរបស់ម៉ូលេគុលកាន់តែកើនឡើង។
biology
តើគេអាចប្រើវិធីអ្វីផ្សេងទៀត ដើម្បីបង្កើនល្បឿនប្រតិកម្មគីមី?
ដើម្បីបង្កើនល្បឿនប្រតិកម្មគីមី ក្រៅពីសីតុណ្ហភាព គឺមានកំហាប់ប្រតិករ។
biology
ដូចម្ដេចដែលហៅថាច? តើគេហៅឈ្មោះអង់ស៊ីមយ៉ាងដូចម្ដេច?
ជាម៉ូលេគុលដែលអង់ស៊ីមមានឥទ្ធិពលលើ។ គេហៅអង់ស៊ីមដោយផ្ដើមដោយស៊ុបស្រ្តាតហើយបញ្ចាប់ដោយពាក្យ»អាស»។
biology
ហេតុអ្វីបានជាគេនិយាយថាអង់ស៊ីមជាយថាប្រភេទ?
បានជាគេថាអង់ស៊ីមជាប្រតេអ៊ីនយថាប្រភេទព្រោះអង់ស៊ីមនីមួយៗមានអំពើលើតែស៊ុបស្រ្តាតមួយប៉ុណ្ណោះ។ បុព្វបទសម្រាប់សម្គាល់អង់ស៊ីមក្រុមនេះឈ្មោះថា»ត្រង់ស៍»មានន័យថាផ្ទេរ។
biology
ដូចម្ដេចដែលហៅថាត្រង់ស្វ៊ែរ៉ាស? តើបុព្វបទសម្រាប់សម្គាល់អង់ស៊ីមក្រុមនេះមានឈ្មោះអ្វី?ហើយមានន័យដូចម្ដេច?
ត្រង់ស្វ៊ែរ៉ាសជាអង់ស៊ីមដែលចូលរួមក្នុងប្រតិកម្មគីមីជាយថាប្រភេទ ដោយផ្ទេរម៉ូលេគុលពីបណ្ដុំមួយទៅបណ្ដុំមួយទៀត។
biology
ដូចម្ដេចដែលហៅថាអ៉ីដ្រូលីស? តើថ្នាក់រងរបស់ក្រុមនេះមានឈ្មោះអ្វីខ្លះ?
អ៊ីដ្រូលីសជាប្រតិកម្មគីមីដែលម៉ូលេគុលធំមួយត្រូវបានបំបែកជាម៉ូលេគុលតូចពីរដែលត្រូវបន្ថែមទឹកមួយម៉ូលេគុល។ ថ្នាក់រងរបស់ក្រុមនេះមានកាបូអ៊ីដ្រាសប្រូតេអាសលីប៉ាស អេស្ទែរ៉ាស ផូស្វាតាស និងប៉ិបទីដាស។
biology
ដូចម្ដេចដែលហៅថាលីយ៉ាស? តើថ្នាក់រងក្រុមនេះមានអ្វីខ្លះ?វ
លីយ៉ាសជាអង់ស៊ីមដែលបំបែកទឹកកាបូនឌីអុកស៊ីតនិងអាម៉ូញាក់។ ថ្នាក់រងរបស់ក្រុមនេះមានដេអ៊ីដ្រតាសនិងឌែមីណាយ៉ាស។
biology
តើលីហ្គាសជាអង់ស៊ីមដែលមានសកម្មភាពដូចម្ដេច? តើថ្នាក់រងរបស់ក្រុមនេះមានអ្វីខ្លះ?
លីហ្គាសជាអង់ស៊ីមដែលចូលរួមក្នុងប្រតិកម្មបង្កើតសម្ព័ន្ធគីមីរវាងម៉ូលេគុលស៊ុបស្រ្តាតពីរ។ ថ្នាក់រងរបស់ក្រុមនេះមាន សាំងតេតាស និង កាបុកស៊ីឡាស។
biology
ហេតុអ្វីបានជាគេនិយាយថា អង់ស៊ីមជាប្រូតេអ៉ីនដែលមានសកម្មភាពខ្លាំងក្លា?
គេនិយាយថាអង់ស៊ីមជាប្រូតេអ៊ីនដែលមានសកម្មភាពខ្លាំងក្លាព្រោះអង់ស៊ីមមួយចំនួនតូចអាចបង្កើតប្រតិកម្មគីមីបានមួយចំនួនធំ។
biology
ហេតុអ្វីបានជាម៉ុលេគុលស៊ុបស្រ្តាតក្លាយជាថាមពល ហើយប្លែងជាសារធាតុថ្មី?
ម៉ីលេគុលស៊ុបស្រ្តាតក្លាយជាថាមពលកើនឡើងរហូតដល់ចំណុចកំពូលមួយ។
biology
ដូចម្ដេចដែលហៅថាកូឡង់ស៊ីម?
ដែលហៅថាកូឡង់ស៊ីមគឺម៉ូលេគុលសរីរាង្គមិនមែនជាប្រូតេអ៊ីនដែលរូមជាមួយអង់ស៊ីម ដើម្បីជម្រុញល្បើនប្រតិកម្មគីមិ។ ឧទាហរណ៍ វីតាមីនBកុំផ្លិច។
biology
ហេតុអ្វីបានជាថាអង់ស៊ីមជាកាតាលីករដែលមានប្រតិកម្មបញ្ច្រាស? តើកត្តាអ្វីខ្លះដែលមានឥទ្ធិពលទៅលើសកម្មភាពអង់ស៊ីម?
ព្រោះវាអាចប្លែងទៅជាសាធាតុថ្មីហើយសារធាតុថ្មីនោះក៏អាចប្រែប្រូលមកជាសារធាតុដើមវិញ។ កត្តាដែលនាំអោយមានឥទ្ធិពលទៅលើសកម្មភាពអង់ស៊ីមមាន សីតុណ្ហភាព អាស៊ីតឬបាសខ្លាំង កំហាប់ស៊ុបស្រ្តាត និងកំហាប់អង់ស៊ីម។
biology
តើប្រូតេអ៉ីនគ្រាប់និងប្រូតេអ៉ីនសរសៃខុសគ្នាដូចម្ដេច?
លក្ខណះខុសគ្នារវាងប្រូតេអ៊ីនគ្រាប់និងប្រូតេអ៊ីនសរសៃ៖ ប្រូតេអ៊ីនគ្រាប់ - ម៉ូលេគុលរាងមូលតូចៗ - រលាយក្នុងទឹក - មាននាទីជាចលនានិងអ្នកដឹកនាំ ប្រូតេអ៊ីនសរសៃ - ម៉ូលេគុលវែង - មិនរលាយក្នុងទឹក - មាននាទីជាអ្នកការពារ។
biology
តើភ្នើម៉ូតូកជាអ្វី? មានប៉ុន្មានបែប? ប្រៀបធៀបរូបរាង S និង R?
មានពីរបែបគឺរូបរាងមានស្រាមហៅថាបាតេរីបង្កជំងឺ និងរូបរាងនគ្មានស្រាម ហៅថាបាតេរីមិនបង្កជំងឺទេ។
biology
តើហឹស៊ីរៀបចំអ្វីខ្លះ? ក្រោយពីញែកវីរុសចេញពីបាក់តេរី តើគាត់សង្កេតឃើញដូចម្តេច?
វីរុសពីរក្រុមដោយចងភ្ជាប់ស្ពាន់ធ័រវិទ្យុសកម្ម 35 ទៅនឹងវីរុសមួយក្រុមទៀតហើយ មួយក្រុមទៀតគាត់ភ្ជាប់ផូស្វ័រវិទ្យុសកម្ម 32។ បន្ទាប់មកយកវីរុសទាំងពីរក្រមដាក់ លើបាក់តេរី ហើយរង់ចាំឲ្យវីរុសបន្តពូជលើបាក់តេរី។ស្ពាន់ធ័រវិទ្យុសកម្ម 35 រស្ទើរ ទាំងអស់នៅសល់ក្នុងវីរុស ឯផូស្វាតវិទ្យុសកម្ម 32 គ្មាននៅសល់ក្នុងវីរុសទេ។
biology
តើច្រវាក់ទាំងពីររបស់ ADN ភ្ជាប់គ្នាដោយសារអ្វី?
សម្ព័ន្ធអីដ្រូសែន រវាងបាសពីរបំពេញគ្នា គឺនបំពេញដោយបំពេញសម្ព័ន្ធអី សែនពីរនិងC បំពេដោយសម្ព័ន្ធអីដ្រូសែនបី។
biology
តើតំឡើង ADN របស់បាក់តេរីប្រព្រឹត្តទៅដូចម្តេច? តើបាក់តេរីតំឡើងក្នុង ល្បឿនប៉ុន្មាន?
ចាប់ផ្តើមនៅលើចំណុចមួយ ហើយពង្រាយតាមទិសដៅផ្ទុយគ្នារហូតជួបចំណុចដើមវិញបង្កើតបានADN ពីរ។ 106គូបាសក្នុងមួយនាទី។
biology
បើយើងដាំដំណាំ តើយើងចង់បានអ្វីខ្លះ និងតើយើងត្រូវធ្វើដូចម្តេច?
បើយើងដាំដំណាំ យើងចង់បានលទ្ធផល៖ ដើមថ្ងាស ឆាប់ធំ ផ្តល់ផ្លែផ្កាច្រើន ផ្អែមធន់នឹងជំងឺ ហើយដើម្បីបានផលដូច្នេះ យើងត្រូវជ្រើសរើសពូជ ថែទាំ ដាក់ជី ស្រោចទឹក...។
biology
ហេតុដូចម្ដេចបានជារបាំងភូមិសាស្រ្ដអាចធ្វើកកើតប្រភេទថ្មីៗ?
កាលណាមានរបាំងភូមិសាស្រ្ដ ពពូកផ្សែងៗត្រូវបែកចេញពីគ្នា ហើយមិនអាចមានទំនាក់ទំនងមួយគ្នា។ ក្រោមឥទ្ធិពលនៃជម្រើសដោយធម្មជាតិ ពពូកនីមួយៗមានលក្ខណះបន្សាំទៅនិងមជ្ឈដ្ឋានរៀងៗខ្លូន។ ឆ្លងកាត់រយះពេលដ៏យូរមក ពពូកទាំងនោះមានលក្ខណះខុសគ្នាកាន់តែច្រើនឡើងៗ ហើយមិនអាចបន្តពូជជាមួយគ្នា ដូច្នេះក៏ក្លាយជាប្រភេទផ្សេងៗពីគ្នា។
biology
ហេតុដូចម្ដេចបានជាយើងចាំបាច់ត្រូវមានការជ្រើសរើសពូជ?
បានជាយើងចាំបាច់ត្រូវមានការជ្រើសរើសពូជ ព្រោះដើម្បីរក្សាទុកនូវពូជល្អបំបាត់ចោលនូវពូជអាក្រក់ ធ្វើឲ្យមានទិន្នផលខ្ពស់ក្នុងការចិញ្ចឹមសត្វ និងដាំរុក្ខជាតិ។
biology
ចូរបកស្រាយពីរបៀបផលិតអរម៉ូនអាំងស៊ុយលីន ដោយវិស្វកម្មសេនេទិច?
របៀបផលិតអរម៉ូនអាំងស៊ុយលីន ដោយវិស្វកម្មសេនេទិច៖ - យកត្រូម៉ូសូមរបស់មនុស្សដែលផ្ទុកសែនសំយោគអាំងស៊ុយលីន - កាតយកសែន ដោយប្រើអង់ស៊ីមកាត់ (អង់ស៊ីមបង្រូម) - យកប្លាស្មីតបាក់តេរី ចេញពីបាក់តេរី ហើយកាត់យកអង្កត់មួយរបស់AND ដោយប្រើអង់ស៊ីមបង្រូម - ភ្ជាប់សែនរបស់មនុស្សទៅនិងប្លាស្មីតរបស់បាក់តេរីដោយប្រើអង់ស៊ីមភ្ជាប់ - បាក់តេរីបន្តពូជបង្កើតប...
biology
ចំពោះមនុស្ស ដើម្បីកំណត់រកទំនាក់ទំនងសែស្រឡាយជាឪពុកនិងកូន ឬជាម្តាយនិងកូនរវាងមនុស្សពីរនាក់ តើគេអាចប្រើវិធីអ្វី?
សិក្សាម៉ូលេគុលADNអ្នកទាំងពីរ។
biology
ដើម្បីកំណត់រកទំនាក់ទំនងសែស្រឡាយរវាងប្រភេទភាវៈរស់ផ្សេងៗ រកីអ្នកវិទ្យាសាស្ត្រប្រើវិធីអ្វី?
ប្រៀបធៀបម៉ូលេគុលប្រូតេអ៊ីន និងម៉ូលេគុលADNនៃប្រភេទភាវៈរស់រផ្សេងៗ។
biology
តើប្រូតេអ៉ីនមាននាទីដូចម្តេចខ្លះក្នុងសារពាង្គកាយ ហើយឯកតានៃធាតុបង្កម៉ូលេគុលប្រូតេអ៉ីនជាអ្វី?
ប្រូតេអ៊ីនមាននាទីជាកាតាលីករជីវៈ បង្កើតទម្រង់កោសិកា បង្កើតចលនា ជាអង់ទីករការពារសារពាង្គកាយ ជាអរម៉ូន...។ ផេណូទីបអាស្រ័យទៅនឹងប្រូតេអ៊ីន ហើយឯកតានៃធាតុបង្កនៃម៉ូលេគុលប្រូតេអ៊ីន ជាអាស៊ីតអាមីនេ។
biology
តើធាតុបង្កគីមីនៃក្រូម៉ូសូមគឺអ្វីខ្លះ? ហើយអ្វីដែលជាទម្រនៃពត៌មានសេនេទិច?
ធាតុបង្កគីមីនៃក្រូម៉ូសូមគឺ ADN និងប្រូតេអ៊ីន ហើយ ADNជាទម្រនៃពត៌មានសេនេទិច។
biology
តើឯកតានៃធាតុបង្កនៃម៉ូលេគុលADNគឺអ្វី?
ឯកតានៃធាតុបង្កនៃម៉ូលេគុលADNគឺនុយក្លេអូទីត។
biology
ក្នុងពិភពរស់មានអាស៊ីតអាមីនេប៉ុន្មាន និងមាននុយក្លេអូទីតប៉ុន្មានយ៉ាង?
ក្នុងពិភពរស់មានអាស៊ីតអាមីនេ២០ប្រភេទខុសៗគ្នាដោយរ៉ាឌីកាល់R និងមាននុយក្លេអូទីត៤យ៉ាងខុសៗគ្នា ដោយសារបាស អាសូត។
biology
តើម៉ូលេគុល ADN ផ្សេងៗខុសគ្នាដូចម្តេច? ហើយតើម៉ូលេគុលADNមាននាទីដូចម្តេចដែរក្នុងការសំយោគប្រូតេអ៉ីន?
ម៉ូលេគុល ADN ផ្សេងៗខុសគ្នាត្រង់ចំនួនប្រភេទ និងទីតាំងនុយក្លេអូទីត។ម៉ូលេគុលADN មានផ្ទុកពត៌មានសេនេទិចដែលជាប្លង់សាងសង់ប្រូតេអ៊ីន។ តំណលំដាប់នុយក្លេអូទីតក្នុងម៉ូលេគុលADN កំណត់តំណលំដាប់អាស៊ីតអាមីនេក្នុងម៉ូលេគុលប្រូតេអ៊ីន។
biology
ហេតុអ្វីបានជាគេសន្និដ្ឋានថា ថ្នាក់ត្រី ថ្នាក់កង្កែប (អំភីប៊ីយាង) ថ្នាក់ល្មូន ថ្នាក់បក្សី និងថ្នាក់ថនិកសត្វ មានទំនាក់ទំនងសែស្រឡាយជាមួយគ្នា ឬមានបុព្វរួម?
អំប្រ៊ីយ៉ុងនៃសត្វទាំងប្រាំថ្នាក់នៅដំណាក់កាលដំបូងមានរូបរាងដូចគ្នាគឺមានកន្ទុយ រង្វះស្រកី ពួរឆ្អឹងខ្នង…។ការសិក្សាពីរូបផ្គុំនៃសារពាង្គកាយសត្វទាំងប្រាំថ្នាក់ បង្ហាញពីសរីរាង្គអូម៉ូឡូក ដូចជាអវយវៈមុខ អវយវៈក្រោយ និងប្រព័ន្ធប្រសាទជាដើម។ ដើម្បីរកទំនាក់ទំនងសែស្រឡាយរវាងប្រភេទផ្សេងៗនៃភាវៈរស់ គេសិក្សាប្រៀបធៀបម៉ូលេគុលADN និងម៉ូលេគុលប្...
biology
តើម៉ូលេគុលARNMមាននាទីដូចម្តេចក្នុងសំយោគប្រូតេអ៉ីន?
អង្គត់នៃម៉ូលេគុល ADNដែលមានព័តមានសេនេទិច កំណត់ទម្រង់ប្រូតេអ៊ីនមានទីតាំងនៅក្នុងណ្វៃយ៉ូ ឯចលនការសំយោគប្រូតេអ៊ីនប្រព្រឹត្តិទៅនៅក្នុងស៊ីតូប្លាស។ ដូចនេះARNMមាននាទីចម្លងយកព័តមានសេនេទិច គឺតំណលំដាប់នុយក្លេអូទីតពីអង្កត់ADN បញ្ជូនទៅក្នុងស៊ីតូប្លាស។ ក្នុងស៊ីតូប្លាស តំណលំដាប់នុយក្លេអូទីតក្នុងម៉ូលេគុលADNmកំណត់តំណលំដាប់អាស៊ីតអាមីនេ ក្...
biology
តើបម្រែបម្រូលតំណលំដាប់នុយក្លេអូទីតក្នុងអង្កត់នៃម៉ូលេគុលADNនាំអោយមានវិបាកដូចម្ដេចខ្លះ?
បម្រែបម្រូលតំណលំដាប់នុយក្លេអូទីតក្នុងអង្កត់នៃម៉ូលេគុលADNនាំអោយមានបម្រែបម្រូលតំណលំដាប់នុយក្លេអូទីតក្នុងម៉ូលេគុលARNmហើយបន្តទៀតមានបម្រែបម្រូលតំណលូដាប់អាស៊ីតអាមីនេក្នុងម៉ូលេគុលប្រូតេអ៊ីន។
biology
តើអាំងស៊ុយលីនជ្រូកនិងសេះខុសគ្នាដោយប្រភេទអាស៊ីតអាមីនេចំនួនប៉ុន្មាន?
អាំងស៊ុយលីនជ្រូកនិងសេះខុសគ្នាដោយប្រភេទអាស៊ីតអាមីនេចំនួន2៖ - អាស៊ីតអាមីនេ8 ចំពោះជ្រូកគឺ អាឡានីន ឯសេះគឺ ត្រេអូនីន - អាស៊ីតអាមីនេទី10 របស់ជ្រូកគឺ វ៉ាលីន ឯសេះគឺ អ៊ីសូឡឺស៊ីន។
biology
តើអាំងស៊ុយលីនជ្រូក និងមនុស្សខុសគ្នាដោយប្រភេទអាស៊ីតអាមីនេចំនួនប៉ុន្មាន?
អាំងស៊ុយលីនជ្រូកនិងមនុស្សខុសគ្នាដោយប្រភេទអាស៊ីតអាមីនេចំនួន3៖ - អាស៊ីតអាមីនេទី8 ចំពោះជ្រូកគឺ អាឡានីន ឯមនុស្សគឺ ត្រេអូនីន - អាស៊ីតអាមីនេទី9 របស់ជ្រូកគឺ គ្លីស៊ីន ឯមនុស្សគឺ សេរីន - អាស៊ីតអាមីនេទី10 របស់ជ្រកគឺ វ៉ាលីន ឯមនុស្សគឺ អ៊ីសូឡឺស៊ីន។
biology
បើគិតតាមតំណលំដាប់នុយក្លេអូទីតក្នុងម៉ូលេគុលARNmដែលសំយោគអាំងស៊ុយលីនតើរវាងជ្រូកនិងសេះមានបម្រែបម្រូលបាសអាសូតចំនួនប៉ុន្មានប្រភេទ?
រវាងជ្រូកនិងសេះមានបម្រែបម្រូលបាសាំអាសូតចំនួន2ប្រភេទ។
biology
តើរវាងមនុស្សនិងជ្រូកមានបម្រែបម្រូលបាសអាសូតចំនួនប៉ុន្មានប្រភេទ?
រវាងមនុស្សនិងជ្រូកមានបម្រែបម្រូលបាសអាសូតចំនួន4ប្រភេទ។
biology
បើគិតតាមចំនួនបម្រែបម្រូលបាសអាសូត ចំពោះមនុស្សនិងជ្រូក សេះនិងជ្រូកតើមួយណាមានទំនាក់ទំនងសែស្រឡាយជិតជាងគេ?
សេះមានទំនាក់ទំនងសែស្រឡាយជាមួយជ្រូកជិតជាងទំនាល់ទំនងសែស្រឡាយមនុស្សជាមួយជ្រូក។
biology
តើពពូកជាអ្វី? តើប្រភេទជាអ្វី? តើកត្តាអ្វីខ្លះដែលជម្រុញអោយកើតមានប្រភេទថ្មី?
ពពូកជាក្រុមឯកត្តះនៅក្នុងប្រភេទតែមួយ។ វាអាចបង្កាត់ពូជជាមួយគ្នាបានហើយនៅក្នុងតំបន់តែមួយ។ ប្រភេទជាក្រុមសារពាង្គកាយដែលមានរូបរាងស្រដៀងគ្នា ហើយធ្វើការបន្តពូជជាមួយគ្នាបាន ដោយបង្កើតកូនចៅដែលអាចបន្តពូជបាន។ កត្តាដែលជម្រុញអោយមានការកកើតប្រភេទថ្មីៗ គឺកត្តាបាំងភូមិសាស្រ្ដនិងកត្តារបាំងជីវះសាស្រ្ដ។
biology
តើកូដុងជាអ្វី?
កូដុងជានុយក្លេអូទីត3តគ្នា ក្នុងម៉ូលេគុលARNmដែលកំណត់អាស៊ីតអាមីនេមួយក្នុងម៉ូលេគុលប្រូតេអ៊ីន។
biology
តើស្លាបប្រជៀវ និងស្លាបមេអំបៅជាសរីរាង្គអូម៉ូឡូក ឬ អាណាឡូក?
ស្លាបប្រជៀវ និងស្លាបមេអំបៅជាសរីរាង្គអាណាឡូក (គ្មានឆ្អឹងទេ)។
biology
ហេតុដូចម្តេចបានជាគេថាអវយវៈមុខរបស់សត្វឆ្អឹងកងទាំងប្រាំថ្នាក់ជាសរីរាង្គអូម៉ូឡូក? ចូរឲ្យឧទាហរណ៍សរីរាង្គអូម៉ូឡូកចំពោះថ្នាក់ថនិកសត្វ?
បានជាគេថាអវយវៈ មុខរបស់សត្វឆ្អឹងកងទាំងប្រាំថ្នាក់ជាសរីរាង្គអូម៉ូឡករព្រោះអវយវៈទាំងនោះ ផ្ដើរឡើងដោយផ្នែកឆ្អឹងដូចគ្នា ហើយស្ថិតនៅក្នុងប្លង់តែមួយ។នៅដំណាក់អំប្រ៊ីយុង ឆ្អឹងទាំងនោះមានដើមកំណើតពីពង្រាងដូចគ្នា។ ចំពោះថ្នាក់ថនិកសត្វសរីរាង្គអូម៉ូឡូកគឺមាន អវយវៈមុខ អវយវៈក្រោយ សំណុំខួរក្បាល។
biology
តើសរីរាង្គទាំងប្រាំ ផ្គុំឡើងដោយឆ្អឹងអ្វីខ្លះ?
សរីរាង្គទាំងប្រាំ ផ្គុំឡើងដោយឆ្អឹងក្រវ៉ាត់ស្មា ឆ្អឹងដើមដៃ ឆ្អឹងតូចកំភួនដៃ ឆ្អឹងធំកំភួនដៃ ឆ្អឹងកដៃ និងឆ្អឹងប្រអប់ដៃ។
biology
តើសារធាតុគីមីអ្វីខ្លះ ដែលផលិតបច្ចេកវិទ្យាជីវះ?
សារធាតុដែលផលិតបច្ចេកវិទ្យាជីវះមាន៖ អាំងស៊ុយលីន អាំងទែផេរ៉ូន អាំងទែឡីគីន អង់ទីគរ អង់ទីប៊ីយោទិច អរម៉ូនលូតលាស់។
biology
ចូរផ្ដល់និយមន័យ «វ៉ាក់សាំង» និងរាប់ឈ្មោះវ៉ាក់សាំងដែលអ្នកស្គាល់ឲ្យបាន ៦ មុខ?
វាក់សាំងជាសារធាតុដែលរៀបចំឡើងសម្រាប់បង្កើតឲ្យមានភាពស៊ាំនៅក្នុងសារពាង្គកាយមនុស្ស សត្វ ហើយធ្វើឲ្យសារពាង្គកាយទាំងនោះ ប្រឆាំងទល់នឹងការរាតត្បាតនៃមេរោគ។ឈ្មោះវ៉ាក់សាំង៖ តេតាណុស រលាកថ្លើម ស្វិតដៃជើង ខាន់ស្លាក់ កញ្ជ្រិល ផ្តាសាយ H,N,។
biology
តើវិស្វកម្មសេនេទិចផ្តល់ផលប្រយោជន៍អ្វីខ្លះដល់មនុស្សជាតិ?
វិស្វកម្មសេនេទិចផ្តល់ផលប្រយោជន៍ជាច្រើនដល់មនុស្សជាតិ៖ ក្នុងវិស័យសុខាភិបាលមានផលិតអាំងស៊ុយលីន អាំងទែផេរ៉ូន អាំងទែឡឺគីន អង់ទីប៊ីយោទិច វ៉ាក់សាំង អរម៉ូនលូតលាស់ក្នុងវិស័យកសិកម្ម គេធ្វើឲ្យរុក្ខជាតិមានផ្កា ផ្លែធន់នឹងជំងឺ ធន់នឹងធាតុអាកាស្វនឹងថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ។ ក្នុងវិស័យឧស្សាហកម្មស្បៀងផលិតអាហារមានអរម៉ូន ទឹកដ...
biology
តើវិស្វកម្មសេនេទិចផ្ដល់ផលអាក្រក់អ្វីខ្លះដល់មនុស្សជាតិ?
វិស្វកម្មសេនេទិចផ្ដល់ផលអាក្រក់ចំពោះមនុស្សជាតិដូចតទៅ៖ - គ្រោះថ្នាក់ប៉ះពាល់ដល់បរិស្ថាន៖ ធញ្ញជាតិដែលបានប្រើក្នុងវិស្វកម្មសេនេទិចបង្កើតជាតិពុលចំពោះសត្វល្អិតឬក៏រធ្វើឲ្យមានភាពធន់នឹងសារធាតុសម្លាប់ស្មៅ។ ជាទូទៅការដាំរុក្ខជាតិដោយកំណែប្រែសែន (GM) ធ្វើឲ្យមានការប៉ះពាល់បរិស្ថានដូចតទៅ៖ - សម្លាប់សត្វល្អិតដែលរស់នៅលើរុក្ខជាតិ (GM) ធ្វើឲ...
biology
តើឡាម៉ាក បានពន្យល់អំពីចលនការនៃការវិវត្តរបស់ភាវៈរសដូចម្តេច?
ឡាម៉ាក បានពន្យល់អំពីចលនការនៃការវិវត្តរបស់ភាវៈរសតាមពីរច្បាប់៖ - ច្បាប់ទី ១៖»មុខងារបង្កើតសរីរាង្គ»សរីរាង្គដែលធ្វើការច្រើនកាន់តែធំធាត់រីឯសរីរាង្គដែលមិនបានធ្វើការក្លាយជារួមតូច ហើយក្រោមមកក៏វិនាសបាត់បង់។ - ច្បាប់ទី២៖ លក្ខណៈដែលទទួលបាន ឬលក្ខណៈដែលបាត់ទៅវិញ អាចបញ្ជូនបន្តទៅជំនាន់កូនចៅបាន។
biology
តើឡាម៉ាកមានទស្សនៈដូចម្តេចចំពោះដើមកំណើតនៃជីវិត?
ឡាម៉ាកបង្ហាញថា ភាវៈរស់ដំបូងដែលកកើតឡើងលើផែនដី ជាសារពាង្គកាយងាយបំផុត។បន្ទាប់មកឆ្លងកាត់រយៈពេលដ៏យូរអង្វែង ភាវៈរស់ដំបូងនេះវិវត្តជាបន្តបន្ទាប់ ហើយ៍បង្កើតបានភាវៈរស់ប្រភេទផ្សេងៗដែលអាចរស់នៅលើផែនដីសព្វថ្ងៃ។
biology
ចូរពន្យល់ដោយសង្ខេបថា តើដាវិនបានសង្កេតឃើញអ្វីខ្លះ នៅពេលធ្វើដំណើរតាមសំពៅប៊ីគើល?
ដាវិនសង្កេតឃើញភាវរស់ប្លែកៗ។ ផូស៊ីលសត្វខ្លះមានលក្ខណៈខុសប្លែកពីសត្វសព្វថ្ងៃហើយខ្លះទៀតក៏មានលក្ខណៈដូចសត្វសព្វថ្ងៃខ្លះដែរ។ នៅប្រជុំកោះកាឡាប៉ាកូស ភាវៈរស់មានលក្ខណៈប្លែកៗខុសគ្នា ពីកោះមួយទៅកោះមួយទៀត។ លក្ខណៈនីមួយៗ ជាលក្ខណៈបន្សាំនៃភាវៈរស់នៅក្នុងមជ្ឈដ្ឋានមួយ។ម្យ៉ាងទៀតសត្វនៅលើកោះកាឡាប៉ាកូស មានលក្ខណៈដូចគ្នាខ្លះ ជាមួយសត្វនៅលើទ្វីបអាម...
biology
តើបង្គុយលើទ្វីបអាមេរិកខាងត្បូង និងបង្គុយនៅលើកោះកាឡាប៉ាកូសខុសគ្នាដូចម្តេចខ្លះ?
បង្គុយនៅលើកោះកាឡាប៉ាកូស មានក្រញ៉ាំជើងធំដែលអាចធ្វើឲ្យវា តោងថ្មរអិលតាមសមុទ្រ។ ចំណែកឯបង្គុយនៅលើទ្វីបវិញមានក្រញ៉ាំជើងតូចៗ សម្រាប់តោងរលើដើមឈើ។
biology
ចូរពន្យល់ថា តើពូជសត្វស្រុកមួយកើតឡើងរបៀបដូចម្តេច?
នៅក្នុងហ្វូងសត្វចិញ្ចឹម បើមនុស្សសង្កេតឃើញសត្វមានលក្ខណៈប្លែក ហើយលក្ខណៈនោះមានប្រយោជន៍ចំពោះខ្លួនមនុស្សនឹងជ្រើសរើសយកឯកត្តះមករក្សាទុក ហើយធ្វើការបន្តពូជដោយឡែក ជាច្រើនជំនាន់។ការធ្វើបែបនេះគេនឹងទទួលបានពូជសត្វស្រុកមួយបែបថ្មីទៀត។
biology
តើបម្រែបម្រួលជាអ្វី? មូលហេតុអ្វីដែលនាំឲ្យមានបម្រែបម្រួល?
បម្រែបម្រួលជាកំណែប្រែ ដែលធ្វើឲ្យមានលក្ខណៈខុសគ្នា រវាងឯកនៅក្នុងប្រភេទតែមួយ។ មូលហេតុដែលនាំឲ្យមានបម្រែបម្រួល គឺមុយតាស្យុងបម្រែបម្រួលក្រូម៉ូសូមនិងសែន និងបន្សំជាថ្មីនៃសែន។
biology
ដូចម្តេចដែលហៅថាការវិវត្ត ហើយបម្រែបម្រួលមានប្រយោជន៍អ្វីចំពោះការវិវត្ត?
វិវត្តន៍គឺជាការផ្លាស់ប្តូរជាបន្តបន្ទាប់ ក្នុងរយៈពេលដ៏យូរអង្វែងនៃទម្រង់របស់សត្វនិងរុក្ខជាតិដែលនាំឲ្យលេចចេញនូវទម្រង់ថ្មីរផ្សេងៗទៀតរបស់សត្វឬរុក្ខជាតិ។បម្រែបម្រួលមានប្រយោជន៍ចំពោះការវិវត្ត គឺបង្កើតលក្ខណះថ្មី សម្រាប់ជម្រើដោយធម្មជាតិ។
biology
ចូរពន្យល់អំពីការវិវត្តនៃសត្វ សៀរ៉ាប់ដែលមានកវែងពីបុព្វសត្វ ដែលមានកខ្លី?
កាលដើមឡើតសត្វសៀរ៉ាប់មានកខ្លីទាំងអស់។ ក្រោយមកអាកាសធាតុរាំងស្ងូតគ្មានស្មៅដុះ ដែលបង្ខំអោយសត្វនេះស៊ីស្លឹកឈើខ្ពស់។ ហើយប្រឹងដកកឥតឈប់ឈរ ដើម្បីងើយអោយដល់ស្លឹកឈើទាំងនោះ។ ដូចនេះសត្វសៀរ៉ាប់មានកវែងឡើងៗហើយចេះតែខំប្រឹងដកកស៊ីស្លឹកឈើខ្ពស់ៗតទៅទៀត។ ដោយការប្រឹងដកកឥតឈប់ឈរ ទើបសត្វសៀរ៉ាប់សព្វថ្ងៃកវែង។ តែការស្រាវជ្រាវមិនគាំទ្រទ្រឹស្ដីនេះទេ។
biology
នៅក្នុងព្រៃប្រទេសក្ដៅនៃតំបន់អេក្វាទ័រប្រសិនជាអាកាសធាតុចុះត្រជាក់ខ្លាំងតើនិងមានអ្វីកើតឡើងចំពោះភាវះរស់នៅទីនោះ?
ប្រសិនបើអាកាសធាតុចុះត្រជាក់ខ្លាំង ចំពោះភាវះរស់នៅទីនោះនិងត្រូវវិនាសបាត់បង់ដោយមិនអាចបន្សាំនិងអាកាសធាតុថ្មីបានទេ។
biology
ការប្រជែងដើម្បីរស់ជាអ្វី? តើបុព្វហេតុអ្វីដែលជម្រុញឲ្យមានការប្រជែងដើម្បីរស់? ហើយការប្រជែងដើម្បីរស់នាំឲ្យមានវិបាកដូចម្តេចខ្លះ?
បុព្វហេតុដែលជម្រុញអោយមានការប្រជែងដើម្បិរស់ដោយសារតែភាវះបង្កើតកូនចៅច្រើនហូសប្រមាណ ដែលបណ្ដាលអោយមានកង្វះកន្លែងរស់នៅ ម្យ៉ាងទៀតប្រភពអាហារក៏មិនគ្រប់គ្រាន់ បើធៀបទៅនិងចំនួនឯកត្តះ ដូច្នេះភាវះរស់នៅត្រូវធ្វើការប្រជែងគ្នាដើម្បីដណ្ដើមចំណីអាហារ ទីកន្លែងរស់នៅ និងធ្វើការបន្តពូជ។ ការប្រជែងដើម្បីរស់ បណ្ដាលអោយមានជម្រើដោយធម្មជាតិ។ ឯកត្តះណា...
biology
ទាក់ទងនឹងការវិវត្ត តើផូស៊ីលបង្ហាញពីអ្វី?
ការពិនិត្យផូស៊ីល បង្ហាញថា ភាវៈរស់ជំនាន់ដើមមានរូបរាងនិងលក្ខណៈខុសពីភាវៈរស់សព្វថ្ងៃនេះ។
biology
តើអំប្រ៊ីយ៉ុងជាអ្វី?
អំប្រ៊ីយ៉ុងជាទម្រង់ដំបូងនៃសារពាង្គកាយ ដែលលូតលាស់ចាប់ពីស៊ីកូតរហូតដល់ដំណាក់កាលកកើតសរីរាង្គរផ្សេងៗ។
biology
ក្នុងដំណាក់កាលដំបូង តើអំប្រ៊ីយ៉ុងនៃសត្វឆ្អឹងកងទាំងប្រាំថ្នាក់មានលក្ខណៈដូចគ្នាត្រង់ណា? តាមរយៈភាពដូចគ្នានេះ តើយើងអាចសន្និដ្ឋានដូចម្តេចដែរ?
ក្នុងដំណាក់កាលដំបូងអំប្រ៊ីយ៉ុងនៃសត្វឆ្អឹងកងទាំងប្រាំថ្នាក់មានលក្ខណៈដូចគ្នាត្រង់កន្ទយ ពង្រាងអវយវៈ រង្វះស្រកី ខួរឆ្អឹងខ្នង របត់ឈាមទោល...។តាមរយៈភាពដូចគ្នានេះយើងអាចសន្និដ្ឋានថាសត្វឆ្អឹងកងទាំងប្រាំថ្នាក់វិវត្តចេញពីបុព្វសត្វរួមតែមួយ។
biology
ចូរពន្យល់ពាក្យ៖ អ៉ីប្រ៉៊ីតកម្ម អេតេរ៉ូស៊ីស ក្លូន ប៉ូលីប្លូអ៊ីឌី វិស្វកម្មសេនេទិច ប្លាស្មីតអង់ស៊ីមបង្រួម អង់ស៊ីមភ្ជាប់?
ពន្យល់ពាក្យ៖ - អ៊ីប្រ៊ីកម្ម៖ គឺជាការបង្កាត់រវាងមេបាប្រភេទខុសគ្នា ឬមានពូជខុសគ្នាឬលក្ខណៈខុសគ្នាផ្នែកសេនេទិច ដើម្បីអោយកូនចៅជាអ៊ីប្រ៊ីត។ - អេតេរ៉ូស៊ីស៖ គឺជាបាតុភូតដែលផ្តល់ឲ្យក្នុងការបង្កាត់រវាងមេបាមានពូជឬប្រភេទខុសគ្នាឬមានសែស្រឡាយខុសគ្នា នូវសន្តានក្រោយជាអ៊ីប្រ៊ីត ដែលមានកម្លាំង ជីវិតខ្លាំង ផ្តល់ទិន្នផលខ្ពស់ បង្កើនចំនួនអាឡែល ...
biology
តើសកម្មភាពរបស់ប្រូតេអ៉ីនកើនឡើងនិងថយចុះនៅពេលណា?
សកម្មភាពប្រូតេអ៊ីនកើនឡើងនៅពេលសីតុណ្ហភាពកាន់តែខ្ពស់ហើយសកម្មភាពនឹងបង្គាក់នៅពេលសីតុណ្ហភាពកាន់តែទាប។
biology
ចូរសរសេរប្រតិកម្មនៃដំណើរដង្ហើមរបស់រុក្ខជាតិ។
សរសេរប្រតិកម្មនៃដំណើរដង្ហើមរបស់រុក្ខជាតិ C6H12O6 + 6CO2 +6H2O + ថាមពល។
biology
តើវិធីណាខ្លះ ដែលយើងអាចបង្កើតសំណើមនៅលើដីស្រទាប់លើរបស់ដីដំណាំ? ហេតុអ្វី?
យើងអាចបង្កើតសំណើម នៅលើដីស្រទាប់លើរបស់ដីដំណាំដោយការស្រោចទឹក។
biology
ដូចម្តេចដែលហៅថា មេយ៉ូស? តើចំណែកនីមួយៗរបស់មេយ៉ូសចែកចេញជាវគ្គអ្វីខ្លះ?
ដែលហៅថា មេយ៉ូស គឺដំណើរចែកកោសិកាដែលចំនួនក្រូម៉ូសូមត្រូវបានបន្ថយពាក់កណ្តាលពីឌីប្លូអ៊ីត។ ចំណែកនីមួយៗរបស់មេយ៉ូសចែកជាវគ្គៈ ចន្លោះវគ្គ ប្រូផាស I មេតាផាស I អាណាផាស I តេឡូផាស I ប្រូផាស II មេតាផាស II អាណាផាស IIតេឡូផាសII។
biology
តើស្ពែម៉ាតូសូអ៉ីត I ផលិតបានស្ពែម៉ាតូសូអ៉ីតប៉ុន្មាន? អូវ៉ូស៊ីត I ផលិតបានអូវុលប៉ុន្មាន។
ស្ពែម៉ាតូស៊ីត I ផលិតបានស្ពែម៉ាតូសូអ៊ីត ៤ និងអូវ៉ុលស៊ីត I ផលិតបានអូវ៉ុល ១
biology
ដូចម្តេចដែលថា បង្កកំណើតក្រៅ? ការបង្កកំណើតក្នុង? ឲ្យឧទាហរណ៍បញ្ជាក់?
ដែលហៅថាការបង្កើតកំណើតក្រៅ គឺអូវុលនិងស្ពែម៉ាតូសូអ៊ីតជួយគ្នាក្រៅសារពាង្គកាយញី។ ឧទាហរណ៍ ការបង្កកំណើតរបស់ត្រីកង្កែប។ រីឯការបង្កកំណើតក្នុងគឺ ប្រភេទបន្តពូជដែលស្ពែមត្រូវបានបាញ់បញ្ចូលដោយផ្ទាល់ទៅក្នុងប្រដាប់បន្តពូជញី និងការបង្កកំណើតប្រព្រឹត្តទៅក្នុងសរីរាង្គកាយសត្វញី។ ឧទាហរណ៍ការបង្កកំណើតរបស់សត្វល្អិត បក្សី ថនិកសត្វ។
biology
ដូចម្តេចដែលហៅថា ម៉ូរុលឡា? តើវាកើតនៅពេលណា?
ដែលហៅថា ម៉ូរុលឡាគឺអំប្រ៊ីយ៉ុងជាដំបាលរឹងមួយ ដែលមានកោសិកាប្រហែល ៦៤។ វាកើតឡើង៤ថ្ងៃក្រោយពេលបង្កកំណើត។
biology
ចូរពណ៌នាពីការលូតលាស់របស់ប្លាស្ទូឡា?
ពណ៌នាពីការលូតលាស់របស់ប្លាស្ទូឡា - បន្ទាប់ពីដំណាក់កាលម៉ូរុលឡា កោសិកានៅតែធ្វើចំណែកបន្ត ទៀតពួកវាត្រូវបានរៀបចំជាថ្មីដើម្បីបង្កើតបានជាស៊្វែរាងប្រហោង ក្នុងមួយតាមធម្មតាស៊្វែនេះកើតឡើង ពីកោសិកាក្រាស់តែមួយស្រទាប់ប៉ុណ្ណោះ។ ផ្នែកខាងក្នុងរបស់ស៊្វែនោះ ពេញទៅដោយធាតុរាវ។ ក្នុងដំណាក់នេះ គេហៅអំប្រ៊ីយ៉ុងថាជាប្លាស្តូឡាហើយធាតុរាវបានបំពេញនៅខ...
biology
តើស្រទាប់ខ្នរទាំង៣នៅក្នុងហ្កាសស្រ្ទូឡាជាអ្វីខ្លះ?
ស្រទាប់ខ្នរទាំងបីនៅក្នុងហ្កាសស្រ្ទូឡា គឺអិចតូឌែម មេសូឌែម និងអង់ដូឌែម។
biology
ពណ៌នានាទីរបស់ប្រដាប់បន្តពូជមនុស្សប្រុសនិងស្រី។
ប្រដាប់បន្តពូជមនុស្សប្រុសនិងស្រី មាននាទីផលិទ្ធស្តុកទុក ចិញ្ចឹម និងបញ្ចេញកាម៉ែត។
biology
តើរដ្តរដូវមានប៉ុន្មានវគ្គ? អ្វីខ្លះ?
រដ្តរដូវមាន៣ វគ្គគឺ វគ្គផូលីគុល ដំណើរអូវុល និងវគ្កលុយតយេអ៉ិច។
biology
តើមានអ្វីកើតឡើងក្នុងវគ្គនីមួយៗនៃវដ្តអូវែ?
វគ្គនីមួយៗនៃវដ្តរដូវ - វគ្គផូលីគុល៖ ក្នុងវ័យអំប៊្រីយ៉ុងអូវែនីមួយៗមានផូលីគុលដើមមួយចំនួនធំ។ នៅវ័យគ្រប់ការពី៣ទៅ៤ខែមុនខែមានរដូវ ផូលីគុលដើមវិវត្ត (កើនមាឌ) រហូតដល់ផូលីគលុប្រហោង។ នៅដើមវគ្គផូលីគុល កន្នុងអូវែនីមយយៗផូលីគុលប្រហោងចំនួន១០។ ក្នុងចំណោមផូលីគុលប្រហោងទាំងនេះ មានផូលីគុលប្រហោងតែមួយប៉ុណ្ណោះដែលវិវត្តរហ័សជាងគេ ក្នុងរយះពេលតែ២...
biology
ពណ៌នាពីលំនាំនៃការបង្កកំណើត។
លំនាំនៃការបង្កកំណើត គឺជាការបង្កកំណើតប្រព្រឹត្តទៅនៅផ្នែកខាងចុង នៃដៃស្បូនក្បែរអូវែ។ ការបង្កកំណើតរបស់មនុស្ស ឆ្លងកាត់ដំណាកកាលដូចជា៖ - ការឆ្លងកកាត់ស្រោមរបស់អូវ៉ូស៊ីត - ការជ្រៀតចូលនៃស្ពែម៉ាតូសូអ៊ីតនិងប្រតិកម្មអូវ៉ូស៊ីត II - ការរលាយចូលគ្នានៃណ្វៃយ៉ូ។
biology
តើសុកមាននាទីដូចម្តេចខ្លះ?
សុកមាននាទីបណ្តូរសារធាតុចិញ្ចឹម O2 កាកសំណល់និង CO2 រវាងម្តាយនិងអំប៊្រីយ៉ុង។
biology
តើស្រទាប់ខ្នរទាំងបីដែលជាលទ្ធផលនៃហ្កាសស្រ្ទូស្យុងជាអ្វីខ្លះ?
ស្រទាប់ខ្នទាំងបីដែលជាលទ្ធផលនៃហ្គាសស្ទ្រូឡា គឺអិចតូឌែមមេសូឌែម និងអង់ដូឌែម។
biology
ពណ៌នាពីទម្រង់របស់ស្ពែម៉ាតូសូអ៉ីត។
ទម្រង់ស្ពែម៉ាតូសូអ៊ីតៈ តូសូអ៊ីតចឺកជាបីផ្នែកៈ ផ្នែកក្បាល កណ្តាល ផ្លាសែល (កន្ទុយ)។ - ក្បាលៈ មានណៃយ៉ូធំមួយដែលមានចំនួនក្រូម៉ូសូមអាប្លូអ៊ីត។ផ្នែកខាងលើនៃណៃយ៉ូមានថង់មួយដែលពេញដោយអង់ស៊ីមហៅថា អាក្រូសូម។ - ផ្នែកកន្តាលៈឬរបស់ផ្លាសែលរុំពទ្ធ័ដោយមីតូកង់ឌ្រីម។ - ផ្លាសែលៈសម្រាប់ផ្លាសទី។
biology
ចូរពណ៌នាសង្ខេបពីស្ពែម៉ាតូសូអ៊ីតដែលចេញពីពងស្វាសរហូតដល់ចាកចេញពីរាងកាយ។
សង្ខេបស្ពែម៉ាតូសូអ៊ីតដែលចេញពីពងស្វាសរហូតដល់ចាកចេញពីរាងកាយៈ មុននិងទឹកកាមចាកចេញពីរាងកាយ ក្រពេញខូពែបញ្ចេញធាតុរាវជាបាសសម្រាប់បន្សាបអាស៊ីតអ៊ុយរិចនៃទឹកនោមក្នុងបង្ហូនោម។ ល្បាយនៃធាតុរាវជាមួយស្ពែម៉ាតូសូអ៊ីតហៅថាទឹកកាម។ ក្នុងទឹកកាម ១ mm3 មានស្ពែម៉ាតូអ៊ីតប្រហែលពី ១០០- ២០០លាន។ ទឹកកាមចេញពីរាងកាយតាមបង្ហូរនោម។ នៅពេលឆ្លងកាត់បង្ហូរនោមសា...
biology
តើអឺស្រ្តូសែនមាននាទីអ្វី?
អឺដ្រូសែនមាននាទីក្នុងការលូតលាស់នូវលក្ខណៈភេទបន្ទាប់របស់ស្រ្តីនិងមាននាទីសំខាន់ក្នុងវដ្តរដូវ។ ឧៈ ធ្វើឲ្យឆ្អឹងត្រគាករីករាយ ដើមទ្រូងលូតលាស់ជាដើម។ វាក៏មានឥទ្ធិពលទៅលើការលូតលាស់របស់កាម៉ែតញីផងដែរ។
biology
ចូរពណ៌នាសង្ខេបពីដំណើរប្រព្រឹត្តទៅនៃស៊ុតមិនបង្កកំណើតចាប់ពីផូលីគុលដើមរហូតដល់វាចាកចេញពិរាងកាយ?
សង្ខេបពីដំណើរប្រព្រឹត្តទៅនៃស៊ុតមិនបង្កកំណើតចាប់ពីផូលីគុលដើមរហូតដល់វាចាកចេញពីរាងកាយ ដំណើរអូវុលមានរយៈពេលខ្លីបំផុត។ កាម៉ែតញីដំណើរតាមដៃស្បូនដែលនៅទីនោះមានការបង្កកំណើត ប្រសិនបើជួបនឹងស្ពែម៉ាតូសុអ៊ីត។ ប្រសិនបើមិនបានបង្កកំណើតទេវានឹងងាប់ ហើយបញ្ចេញចោលក្រោមទម្រង់ជាអូវ៉ូស៊ីត II តាមឈាមរដូវ។
biology
ដូចម្តេចដែលហៅថា ភាពគ្រប់ការ?
ដែលហៅថាភាពគ្រប់ការ គឺជាដំណាក់កាលដែលសារពាង្គកាយអាចបន្តពូជបាន។
biology
តើទឹកកាមបង្កឡើងពីរអ្វីខ្លះ?
ទឹកកាមបង្កឡើងពី ល្បាយនៃធាតុរាវជាមួយស្ពែម៉ាតុសូអ៊ីត។
biology
តើអរម៉ូនភេទរបស់មនុស្សមានអ្វីខ្លះ?
អរម៉ូនភេទរបស់មនុស្សមាន តេស្តូស្តេរ៉ូន និង អឹស្រ្តូសែន។
biology
តើប្រដាប់បន្តពូជមាននាទីអ្វីខ្លះ?
ប្រដាប់បន្តពូជមាននាទី ផលិត ស្តុកទុក ចិញ្ចឹម និងបញ្ចេញកាម៉ែត។
biology
ចូរពណ៌នាពីទម្រង់ប្រូតេអ៉ីន។
ទម្រង់ប្រូតេអ៉ីន គឺប្រូតេអ៊ីនកើតពីប៉ូលីប៉ិបទីតមួយឬប៉ូលីប៉ិបទីតច្រើន។ តំណលំដាប់អាមីណូអាស៊ីតកំណត់យថាប្រភេទនៃប្រូតេអ៉ីន (ចំនួន ទីតាំង និងប្រភេទអាមីណូអាស៊ីត)។
biology
ដូចម្តេចដែលហៅថា អង់ស៊ីម? តើវាមានមុខងារអ្វីខ្លះ? ចូរនិយាយពីយថាប្រភេទនៃអង់ស៊ីម។
ដែលហៅថា អង់ស៊ីម ជាប្រូតេអ៊ីនមួយប្រភេទដែលនៅក្នុងកោសិកាសារពាង្គកាយ។ វាមានមុខងារជំរុញល្បឿនប្រតិកម្មគីមីផ្សេងៗ រួមមានប្រតិកម្មសំយោគនិងប្រតិកម្មបំបែកនៅក្នុងកោសិកា។ យថាប្រភេទនៃអង់ស៊ីមមានដូចខាងក្រោម៖ - អង់ស៊ីមមួយមានអំពើទៅលើប្រតិកម្មគីមីតែមួយប៉ណ្ណោះ។ ក្នុងសារពាង្គកាយមនុស្សមានអង់ស៊ីមប្រហែល ២០០០ ប្រភេទខុសៗគ្នា ដូចនេះក៏មានប្រតិកម...
biology
ប្រូតេអ៉ីនមួយមានអាមីណូអាស៊ីត៤៨០។ តើមានចំណុចប៉ិបទីតប៉ុន្មាន ដើម្បីភ្ជាប់អាមីណូអាស៊ីតទាំងនោះ? តើមានទឹកប៉ុន្មានម៉ូលេគុលដែលបានរំដោះចេញពីការសំយោគប្រូតេអ៊ីននេះ?
ប្រូតេអ៉ីនមួយមានអាមីណូអាស៊ីត៤៨០ មានចំណងប៉ិបទីត ២៤០ ដើម្បីភ្ជាប់អាមីណូអាស៊ីតទាំងនោះ។ មានទឹក ២៤០ ម៉ូលេគុលដែលបានរំដោះចេញពីការសមយោគប្រូតេអ៊ីននេះ។
biology
ចូរប្រៀបធៀបមីតូកុងឌ្រី និងក្លរ៉ូប្លាស។
ប្រៀបឌៀបមីតូកុងឌ្រី និងក្លរ៉ូប្លាស មីតូកុងឌ្រី - ជាធាតុកោសិកាដែលមានរាងជាកូនដំបងតូចៗ - វាមានភ្នាសពីរស្រទាប់ (ស្រទាប់ក្រៅរុំព័ទ្ធធាតុកោសិកា និងស្រទាប់ក្នុងរាងជាផ្នត់ៗដែលបង្កើនផ្ទៃមីតូកុងឌ្រី) - ជាកន្លែងផលិតថាមពល វាបំលែងថាមពលគីមីស្តុកក្នុងអាហារឲ្យទៅកោសិកាអាចប្រើប្រាស់បាន)។ ក្លរ៉ូប្លាស - ជាប្លាសផ្ទុកជាតិពណ៌បៃតង់ដែលហៅថា ក្ល...
biology
ចូរប្រៀបធៀបទម្រង់កោសិការុក្ខជាតិនិងកោសិកាសត្វ?
ប្រៀបធៀបទម្រង់កោសិការុក្ខជាតិ និងកោសិកាសត្វ កោសិកាសត្វ - សង់ទ្រីយ៉ូស - លីសូសូម កោសិការុក្ខជាតិ - ភ្នាសសែលុយឡូស - ក្លរ៉ូប្លាស។
biology
ចូរប្រៀបធៀបបន្សាយនិងអូស្មូស។
រៀបធៀបបន្សាយនិងអូស្មូស បន្សាយ - ជាចលនារបស់ម៉ូលេគុល ឬអ៊ីយ៉ុងពីតំបន់ដែលមានកំហាប់ខ្ពស់ទៅតំបន់ដែលមានកំហាបទាប ឧៈ គេដាក់ស្ករចូលក្នុងកែវទឹក។ ម៉ូលេគុលស្ករសាយចូលទៅក្នុងទឹក។ ទឹកជាធាតុរំលាយ ហើយស្ករជាធាតុរលាយ។ អូស្មូស - ជាបន្សាយនៃម៉ូលេគុលទឹក ពីតំបន់ដែលមានកំហាប់ម៉ូលេគុលទឹកខ្ពស់ទៅតំបន់ដែលមានកំហាប់ម៉ូលេគុលទឹកទាបឆ្លង កាត់ភ្នាសអឌ្ឍជ្រា...
biology
ចូរប្រៀបធៀបដំណឹកនាំអសកម្មនិង ដំណឹកនាំសកម្ម។
ប្រៀបធៀបដំណឹកនាំអសកម្មនិងដំណឹកនាំសកម្ម ដំណឹកនាំអសកម្ម - កាលណាចលនាម៉ូលេគុលនៃសារធាតុផ្សេងៗ ឆ្លងកាត់ភ្នាស់ដោយមិនចំណាយ ថាមពល។ ឧៈ បើយើងជិះកង់ចុះពីលើកំពូលភ្នំអ្នកមិនត្រូវការថាមពលទេ។ ដំណឹកនាំកម្ម - កាលណាចលនាម៉ូលេគុលនៃសារធាតុផ្សេងៗ ឆ្លងកាត់ភ្នាសដោយចំណាយ ថាមពល។ ឧៈ បើយើងជិះកង់ឡើង ទៅលើកំពូលភ្នំអ្នកត្រូវថាមពល។
biology
ពន្យល់ពាក្យ ក្រូម៉ាទីន ក្រូម៉ាទីត ក្រូម៉ូសូម មីតូស សង់ត្រូមែ។
ពន្យល់ពាក្យ៖ - ក្រូម៉ាទីនៈ ជាសមាសធាតុអាស៊ីតនុយក្លេអ៊ិច និងប្រូតេអ៊ីនដែលបង្កជាក្រូម៉ូសូម។ - ក្រូម៉ាទីតៈ ដៃម្ខាងរបស់ក្រូម៉ូសូម កើតឡើងដោយសារការបំបែកជាពីរនៃក្រូម៉ូសូមនៅពេលមីតូស។ - ក្រូម៉ូសូមៈ ផ្ទុកព័ត៌មានសេនេទិចក្រោមរូបភាពជា ADN។ - មីតូសៈជាលំនាំមួយដែលណ្វៃយ៉ូ កោសិកាមួយត្រូវបានចែកខ្លួនជាន្វៃយ៉ូកូនពីរដែលមានចំនួនក្រូម៉ូសូមដូចទ...
biology
ចូរសង្ខេបវគ្គផ្សេងៗនៃមីតូស។
សង្ខេបវគ្កផ្សេងៗនៃមីតូស បន្ទាប់ពីចន្លោះវគ្គ គឺជាវគ្គផ្សេងៗរបស់មីតូស។ មីតូសចែកជា៤វគ្គបន្តបន្ទាប់ គឺប្រូផាស មេតាផាស អាណាផាស និង តេឡូផាស។ - ប្រូផាស ប្រូផាស ជាវគ្គដែលមានរយៈពេលវែងជាងគេ ១៥ -៦០ នាទី។ ប្រូផាសជាដំណាក់កាលទី១ នៃមីតូស ដែលក្រូម៉ូសូមចាប់ ផ្តើមលេចរូបរាងដោយសារការរួញខ្លីនៃក្រូម់ាទីន។ ក្រូម៉ូសូមមានរូបរាងជាកូនដំបងខ្លីៗងា...
biology
ចូរប្រៀបធៀប លក្ខណៈខុសគ្នារវាងមីតូសកោសិកាសត្វ និងកោសិកា រុក្ខជាតិ។
លក្ខណៈខុសគ្នារវាងមីតូសកោសិកាសត្វនិងកោសិការុក្ខជាតិ មីតូសកោសិកាសត្វ - ចំណែកស៊ីតូប្លាសរបស់កោសិកាសត្វ គឺភាពស្តូចនៅផ្នែកកណ្តាលចន្លោះណ្វៃយ៉ូកូនទាំងពីរ។ មីតូសកោសិការុក្ខជាតិ - ចំណែកស៊ីតូប្លាសរបស់កោសិការុក្ខជាតិ គឹមានការកើតភ្នាសគ្រោងនៅផ្នែកកណ្តាលចន្លោះណ្វៃយ៉ូកុនទាំងពីរភ្នាសគ្រោងនេះខ័ណ្ឌចែកកោសិកាមេជាកោសិកាកូនពីរ។
biology
ក្នុងចំណែកកោសិកាមានបាតុភូតសំខាន់ពីរដែលធ្វើឲ្យកោសិកាមេនិងកោសិកាកូនមានចំនួននិងរាងក្រូម៉ូសូមដូចកោសិកាមេ។ តើបាតុភូតទាំងពីរនោះជាអ្វី? នៅវគ្គណា?
ក្នុងចំណែកកោសិកាមានបាតុភូតសំខាន់ពីរដែលធ្វើឲ្យកោសិកាមេនិងកោសិកាកូនមានចំនួននិងរូបរាងក្រូម៉ូសូមដូចកោសិកាមេ។ បាតុភូតទាំងពីរនោះគឺការតម្លើងទ្វេក្រូម៉ូទីតនៅវគ្គ S នៃ ចនន្លោះវគ្គនិងការចែកក្រូម៉ុសូមកូន ស្មើគ្នាទៅប៉ូលនៅវគ្គអាណាផាស។
biology
តើចន្លោះវគ្គមានសារៈសំខាន់ដូចម្តេច?
ចន្លោះវគ្គមានសារៈសំខាន់ព្រោះជារយៈពេលដែលកោសិកាលុតលាស់និងចែកខ្លួន។
biology
ចូរប្រៀបធៀបចំនួនអាប្តូអ៉ីត និងឌីប្លូអ៉ីត។
ប្រៀបធៀបចំនួនអាប្លូអ៊ិតនិងឌីប្លូអ៊ីត ចំនួនអាប្លូអ៊ីត - ដែលមានពាក់កណ្តាលនៃចំនួនក្រូម៉ូសូមពេញលេញ។ ចំនួនក្រូម៉ូសូមរបស់កាម៉ែត ដែលផ្ទុយទៅនឹងចំនួនឌីប្លូអ៊ីតនៃកោសិកាលូតលាស់។ ឌីប្លូអ៊ីត - ដែលមានក្រូម៉ូសូមប្រភេទនីមួយៗ ចំនួនពីរ។ ចំនួនក្រូម៉ូសូមរបស់កោសិកាលូតលាស់។
biology
កោសិកាមួយចាប់ផ្តើមប៉ោង កាលណាគេដាក់វាទៅក្នុងសូលុយស្យុងមួយដែលគេមិនស្គាល់។ ចូរប្រាប់ឈ្មោះមជ្ឈដ្ឋានសូលុយស្យុងនោះហើយពន្យល់បាតុភូត។
កោសិកាមួយចាប់ផ្តើមប៉ោង កាលណាគេដាក់វាទៅក្នុងសូលុយស្យុងមួយដែលគេមិនស្គាល់។មជ្ឍដ្ឋានសូលុយស្យុងនេះហៅថា សូលុយស្យុងអ៊ីប៉ូតូនិច ព្រោះកាលណាទឹកសាយចូលក្នុងកោសិកាមានកោសិការីកធំ។ ការរីកធំនេះបណ្តាលមកពីកំហាប់សូលុយស្យុងនេះក្រៅកោសិកាទាបជាងកំហាប់សូលុយស្យុងនៅក្នុងកោសិកា។
biology
ចូរពន្យល់ពីបាតុភុត?
ពន្យល់បាតុភូតៈ ដោយបាតុភូតអុស្មូស គឺជាបន្សាយនៃម៉ូលេគុលទឹកពីតំបន់ដែលមានកំហាប់ម៉ុលេគុលខ្ពស់ទៅតំបន់ដែលមានកំហាប់ម៉ូលេគុលទឹកទាបឆ្លងកាត់ភ្នាសអឌ្ឈជ្រាប។ ដោយថង់មិនមែនជាថង់ជម្រាបជ្រើស ដូចនេះវាមិនមែនទំរូ ល្អសម្រាប់បាតុតុភូត អូស្មូសទេទើបក្រោយធ្វើពិសោធន៍ថង់សំណាញ់ពេញទឹកអំបិលដែលកំហាបសូលុយស្យុងក្នុងថង់ និងក្រៅថង់ស្មើគ្នា។
biology