question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
រវាងធនធានធម្មជាតិទាំងពីរប្រភេទខាងលើ តើធនធានធម្មជាតិប្រភេទណាមួយ ដែលមនុស្សទាញយកផលមកប្រើប្រាស់ច្រើនជាងគេ? ហេតុអ្វី? | រវាងធនធានធម្មជាតិទាំងពីរប្រភេទខាងលើ តើធនធានធម្មជាតិប្រភេទណាមួយ ដែលមនុស្សទាញយកផលមកប្រើប្រាស់ច្រើនជាងគេ គឺធនធានធម្មជាតិមិនកើតឡើងវិញនៅ ព្រោះមនុស្សត្រូវការវាខ្លាំងណាស់ក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃដូចជាការចំអិនអាហារការធ្វើដំណើជាដើម។ | biology |
ប្រៀបធៀប ធនធានធម្មជាតិកើតឡើងវីញជាថ្មី និងដោយលើកឧទាហរណ៍បញ្ជាក់។ | ប្រៀបធៀបធនធានធម្មជាតិកើតឡើងវិញជាថ្មី និងថនធានធម្មជាតិ ដែលមិនអាចកើតឡើងជាថ្មីដោយលើកឧទាហរណ៍បញ្ចាក់៖
- ធនធានធម្មជាតិកើតឡើងវិញ ជាធនធានដែលប្រើប្រាស់ហើយ ត្រូវជំនួសឡើងវិញដោយធម្មជាតិ ឧទាហរន៍ ព្រះអាទិត្យ ទឹក ខ្យល់...
- ធានធានធម្មជាតិមិនកើ់តឡើងវិញជាធនធានធម្មជាតិដែលបានប្រើប្រាស់អស់ហើយ មិនអាចជំនួសដោយធម្មជាតិវិញបាន ឬអាចជំនួសដោយធម្មជ... | biology |
តើមូលហេតុអ្វីខ្លះ ដែលបណ្តាលឲ្យធនធានធម្មជាតិ ត្រូវរងការបំផ្លិចបំផ្លាញជាខ្លាំង? | មូលហេតុ ដែលបណ្តាលឲ្យធនធានធម្មជាតិ ត្រូវរងការបំផ្លិចបំផ្លាញជាខ្លាំងដោយសារ៖
- ប្រជាជនគ្មានការយល់ដឹងពីផលប៉ះពាល់នៃការបាត់ធនធានធម្មជាតិ
- ការកើនឡើងនៃកំណើនប្រជាជន
- ខ្វះកែច្នៃរិះរកមធ្យោបាយ រកធនធានផ្សេងៗមកជំនួសធនធានដែលបានបាត់បង់
- ច្បាប់ការពារបរិស្ថាននៅមានកម្រិតទាបគ្មានប្រសិទ្ធិភាព។ | biology |
ចូរចែកធនធានធម្មជាតិដែលមាននៅក្នុងដី លើដី ក្នុងទឹក ក្នុងព្រៃ និងក្នុងអាកាសទៅតាមប្រភេទ។ | ចែកធនធានធម្មជាតិដែលមាននៅក្នុងដី លើដី ក្នុងទឹក ក្នុងព្រៃ និងក្នុងអាកាសទៅតាមប្រភេទ។ | biology |
តើជំងឺអេដស៍ និងកាមរោគមិនដូចគ្នាដែររឺទេ? | ជំងឺអេដស៍ និងកាមរោគមិនដូចទេ។ | biology |
តើជំងឺកាមរោគដែលគេប្រទះឃើញញឹកញាប់ជាងគេមានអ្វីខ្លះ? ចូររៀបរាប់់។ | ជំងឺកាមរោគដែលគេប្រទះឃើញញឹកញាប់ជាងគេមានដូចជា ជំងឺប្រមេះទឹកបាយ ចំងឺប្រមេះទឹកថ្លា ជំងឹសិរមាន់ ជំងឺស្វាយ និងជំងឺសង់មូ។ | biology |
ដូចម្តេចដែលហៅថា ជំងឺកាមរោគ។ | ជំងឺកាមរោគ ជាប្រភេទជំងឺដែលឆ្លងពីមនុស្សម្នាក់តាមការរួមភេទ ជាមួយអ្នកមានផ្ទុកមេរោគចំងឹកាមរោគដោយមិនបានការពារបានត្រឹមត្រូវ។ | biology |
តើប្អូនត្រូវអនុវត្តដូចម្តេចខ្លះ ដើម្បីជៀសវាងជំងឺឆ្លង។ | ដើម្បីជៀសវាងជំងឺឆ្លង យើងម្នាក់ៗត្រូវមានវិធានការការពារបានត្រឹមត្រូវ និងប្រកបដោយសុវត្ថិភាពយល់ដឹងពិជំងឺឆ្លងឲ្យបានច្រើន ពិនិត្យសុខភាពបានទៀងទាត់ ជាពិសេសគោរពតាមគោលការណ៍អនាម័យប្រការគឺ រស់នៅស្អាត ហូបស្អាត ផឹកស្អាត។ | biology |
តើបាក់តេរីជាអ្វី? | បាក់តេរីជា សារពាង្គកាយឯកកោសិកា ហើយគ្មាន្វៃយ៉ូច្បាស់លាស់។ | biology |
តើបាក់តេរីចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ? | បាក់តេរីចែកជា៣ប្រភេទ គឺ កុកស៊ី បាស៊ី ស្បៀរីលូម។ | biology |
ចូររកឧទារហ៍ពីជំងឺមួយចំនួនដែលបង្កដោយបាក់តេរី។ | ជំងឺមួយចំនួនដែលបង្កដោយបាក់តេរីមានដូចជា ជំងឺខាន់ស្លា រលាកបំពង់ក រលាកស្រោមខួរ តេតាណូស របេង ក្អកមាន់ជាដើម។ | biology |
ចូររកឧទារហ៍ពីប្រូទីសដែលបង្កជំងឺដល់មនុស្ស។ | ប្រូទីសដែលបង្កជំងឺដល់មនុស្សមានដូចជា អាមីប សាឌីយ៉ា និង ស្ប៉រ៉ូសូអ៊ែ។ | biology |
តើផ្សិតបង្កជំងឺអ្វីខ្លះ ដល់លើមនុស្ស? ផ្សិតបង្កដល់មនុស្សដូចជា ជំងឺស្រែង ជំងឺពោះវៀន ដុះផ្សិត ជំងឺផ្សិត | ផ្សិតបង្កដល់មនុស្សដូចជា ជំងឺស្រែង ជំងឺពោះវៀន ដុះផ្សិត ជំងឺផ្សិតកើតឡើងនៅត្រង់ចន្លោះម្រាមជើង។ | biology |
ចូរពន្យល់ពាក្យជំងឺឆ្លង និងរកឧទារណ៍ពីជំងឺឆ្លងដែលបានជួបប្រទះ។ | ជំងឺឆ្លង ជាប្រភេទជំងឺដែលឆ្លងពពីសារពាង្គកាយមួយទៅសារពាង្គកាយមួយតាមភ្នាក់ងារបង្ករោគ ឧទាហរណ៍ពីជំងឺឆ្លងដែលបានជួបប្រទះមានដូចជា កញ្ជ្រិល អុចស្វាយ គ្រុនស្វិតដៃជើង រលាកថ្លើម ផ្តាសាយបក្សី...។ | biology |
ហេតុអ្វីបានជាយើងត្រូវយកកន្សៃងដៃខ្ចប់ច្រមុះ មាត់នៅពេលដែលយើងក្អក ឬកណ្តាស? | បានជាយើងត្រូវយកកន្សៃងដៃខ្ចប់ច្រមុះ មាត់នៅពេលដែលយើងក្អក ឬកណ្តាស់ ដោយមេរោគផ្សេងៗឆ្លងតាមការក្ងកឬកណ្តាស់ ហើយយើងយកកន្សែងដៃខ្ចប់ច្រមុះមាត់មិនឲ្យវារាលដាលឆ្លងដល់អ្នកដទៃ។ | biology |
ដូចម្តេចដែលហៅថា ជំងឺកាមរោគ? ចូរឧទាហរណ៍។ | ដែលហៅថា ជំងឺកាមរោគជាជំងឺមួយបែបដែលភាគច្រើនឆ្លងពីមនុស្សម្នាក់ទៅតាមការរយះការរួមភេទជាមួយអ្នកមានជំំងឺកាមរោគ ដោយមិនបានប្រើប្រាស់មធ្យោបាយបង្ការបានត្រឹមត្រូវ ឧទាហរណ៍ ជំងឺប្រមេះទឹកបាយ ប្រមេះទឹកថ្លា ជំងឺសិរមាន់...។ | biology |
តើជំងឺអេដស៍បង្កឡើងដោយសារមេរោគឈ្មោះអ្វី? មេរោគនេះ ស្ថិតនៅកន្លែងណាខ្លះក្នុងសារពាង្គកាយរបស់មនុស្ស? | ជំងឺអេដស៍បង្កឡើងដោយសារមេរោគឈ្មោះថា HIV មេរោគនេះស្ថិតនៅក្នុងវត្ថុធាតុរាវនេះសារពាង្គកាយរបស់មនុស្សដូចជា ទឹករងៃ ឈាម ទឹកភ្នែក ទឹកកាម...។ | biology |
ចូររៀបរាប់ពីររបៀបមិនឆ្លងនៃជំងឺអេដស៍? | របៀបឆ្លង និងរបៀបមិនឆ្លងនៃជំងឺអេដស៍៖
- របៀបមិនឆ្លង
ការប្រាស្រ័យទាក់ទង់គ្នាជាសាធារណៈដូចជា ការសួរសុខទុក្ខអ្នកជំងឺ ពិសាអាហារររួមគ្នា ក្អកកណ្តាស់និង សត្វល្អិតទិចឬខាំ...។
- របៀបឆ្លង
ការរួមភេទ ការបញ្ចូលឈាមមានផ្ទុកមេរោគអេដស៍ដោយមិនបានត្រួតពិនិត្យត្រឹមត្រូវ ការប្រើប្រាស់ម្ជុលសឺរុំាងែឬរបស់មុតស្រួចររួមគ្នា ឆ្លងពីម្តាយទៅកូនការប៉ហពា... | biology |
តើសកម្មភាបង្កាណាមួយ ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់យុវវ័យ ដើម្បីកុំឲ្យឆ្លងមេរោគអេដស៍និងកាមរោគ? | សកម្មភាពបង្កា ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់យុវវ័យ ដើម្បីកុំឲ្យឆ្លងមេរោគអេដស៍និងកាមរោគមានដូចជា៖
- កុំឆាប់ប្រលូកក្នុងការរួមភេទពេក
- ស្មោះត្រង់មួយនិងមួយ
- មានមធ្យោបាយការពារបានត្រឹមត្រូវ
- កុំប្រើប្រាស់គ្រឿងញៀន (ម្ជុលចាក់រួមគ្នា)។ | biology |
តើការប្រើប្រាស់ស្រោមអនាម័យពិតជាអាចបង្ការការឆ្លងមេរោគអេដស៍បានល្អ១០០%ដែររឺទេ? | ការប្រើប្រាស់ស្រោមអនាម័យមិនអាចបង្ការ ការឆ្លងមេរោគអេដស៍បាន១០០%ទេ។ | biology |
ចូររៀបរាប់ជំងឺមិនឆ្លងខ្លះៗដែលប្អូនបានស្គាល់។ | ជំងឺមិនឆ្លងមាន៖ ជំងឺទល់លាមក ជំងឹរលាកក្រពះ ជំងឺរលាកក្រពះ ជំងឺកង្វះអាហារ ជំងឺធាតើ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺសរសៃឈាម...។ | biology |
តើជំងឺមហារីកជាអ្វី? ហេតុអ្វីបានជាមានជំងឺនេះ? | ជំងឺមហារីកជាជំងឺដែលបណ្តាលមកពីការលូតលាស់ ខុសធម្មតានៃកោសិការណាមួយ ហើយបង្កើតបានជាសំណុំកោសិការហោថា ដុំ ដុំនេះគឺជាមហារីក។ មូលហេតុដែលមានជំងឺនេះ គឺកាំរស្មី X និងកាកសំណលគីមីក្នុងបរិស្ថាន។ ម្យ៉ាងយទៀតការជក់បារីក៏ជាមុលហេតុមួយបបណ្តាលឲ្យកើតមហារីកផងដែរ។ | biology |
ដើម្បីកាត់បន្ថយជំងឺធាត់បាន តើយយើងត្រូវធ្វើដូចម្តេច? | ដើម្បីកាត់បន្ថយជំងឺធាត់បាន យើងមិនត្រូវ បរិភោគច្រើនហួសក្នុងរយៈពេលយូរ។ | biology |
តើរោគសញ្ញានៃជំងឺទឹកនោមផ្អែមជារោគសញ្ញានៃជំងឺប្រដាប់ទឹកននោមឬទេ? | រោគសញ្ញានៃជំងឹទឹកនោមផ្អែម មិនជារោគសញ្ញានៃជំងឺប្រដាប់ទឹកនោមទេ។ | biology |
តើជំងឺទឹកនោមផ្អែមបណ្តាលមកពីអ្វី? | ជំងឺទឹកនោមផ្អែមបណ្តាលមកពី លំពែងបញ្ចេញអរម៉ូនអាំងស៊ុយលីនមិនគ្រប់គ្រាន់។ | biology |
តើផ្នែកសំខាន់ពីររបស់វិរុសគឺជាអ្វី? | ផ្នែកសំខាន់ពីររបស់វិរុសគឺ មានសំបកជាប្រូតេអ៊ីន និងស្នូលខាងក្នុងជាសំភារៈសេនេទិច។ | biology |
តើចលនាប៉េរីស្តាស៊ីស ជួយបំលាស់ទីអាហារដូចម្តេច? តើចលនានេះប្រព្រឹត្តទៅនៅកន្លែងណាខ្លះ? | ចលនាប៉េរីស្តាស៊ីស ជួយបំលាស់ទីអាហារ ដោយក្រោយពេលដុំអាហារធ្លាក់ក្នុងបំពង់អាហារ ហើយវាផ្លាស់ទីដោយសារការកន្រ្ទាក់នៃសាច់ដុំបំពង់អាហារ ដូចជាចលនាច្របាច់ទៅមុខ។ ចលនានេះប្រព្រឹត្តទៅនៅក្នុងបំពង់រំលាយអាហារ ពោះវៀនតូច ពោះវៀនធំ។ | biology |
ហេតុអ្វីនៅក្នុងមជ្ឈដ្ឋានបាសខ្លាំងឫអាស៊ីតខ្លាំង ប្រូតេអ៉ីននិងត្រូវបាត់បង់គុណភាព? | បានជាក្នុងមជ្ឈដ្ឋានបាសខ្លាំងឬអាស៊ីតខ្លាំង ប្រូតេអ៊ុនត្រូវបាត់បង់គុណភាព ព្រោះក្នុងលក្ខណៈនោះ អាចធ្វើកើនឫបាត់បង អ៊ីយ៉ុងអាស៊ីតអាមីនក្នុងច្រវាក់ប៉ូលីប៉ិបទីតដែលបណ្តាលឲ្យបង្អាក់ការចងសម្ពន្ធ័អ៊ីដ្រូសែន។ | biology |
ហេតុអ្វីបានជាថាប្រូតេអ៊ីនជាអ្នកការពារ? | បានជាថាប្រូតេអ៊ីនជាអ្នកការពារព្រោះវាអាចការពាររាងកាយប្រឆាំងនឹងការជ្រៀតចូលនៃមេរោគនៅពេលមានរបួសការពារការបាត់បង់ឈាមនៅពេលដាច់សសៃឈាមដោយធ្វើអោយឈាមកក។ | biology |
តើស៊ីណាប់ ជាអ្វី? | ស៊ីណាប់ គឺជាលំហតូចមួយដែលស្ថិតនៅចន្លោះចុងអាក់សូនរបស់ណឺរ៉ូនមួយទៅនឹងដង់ឌ្រីត ឬតូកោសិការបស់ណឺរ៉ូនបន្ទាប់។ | biology |
តើធាតុពណ៌បៃតងដែលនៅក្នុងស្លឹក មានឈ្មោះអ្វី? | ធាតុពណ៌បៃតងដែលនៅក្នុងស្លឹក មានឈ្មោះថា ក្លរ៉ូភីល។ | biology |
ដូចម្ដេចដែលដែលហៅថាពន្លកជីវ្ហាវិញ្ញាណ? រៀបរាប់ទីតាំងនៃរសជាតិរបស់វា។ | ពន្លកជីវ្ហាវិញ្ញាណគឺជាធ្មួលវិញ្ញាណគីមីដែលរសនឹងរសជាតិ។ ទីតាំងរសជាតិ៖
- រសជាតិផ្អែមប្រៃស្ថិតនៅផ្នែកចុងអណ្ដាត
- រសជាតិប្រៃស្ថិតនៅចំហៀងអណ្ដាត
- រសជាតិជូរស្ថិតនៅចំហៀងសងខាង
- រសជាតិល្វីងស្ថិតនៅគល់អណ្ដាត។ | biology |
អ្វីទៅជាធាតុកោសិកា? តើធាតុកោសិកាណាខ្លះ ដែលមាននាទីផលិត? ដឹកជញ្ជូន? ស្តុកទុក? រំលាយ ឬ បំបែក? | ធាតុកោសិកា ជាធាតុតូចៗជាច្រើននៅក្នុងស៊ីតូប្លាស។ ធាតុកោសិកាដែលមាននាទីផលិត គីមីតូកុងឌ្រី ធាតុកោសិកាដែលមាននាទីដឹកជញ្ជូនគឺ ប្រដាប់កុលស៊ី ចំណែកឯធាតុកោសិកាដែលមាននាទីស្តុកទុក គឺវ៉ាគុយអូល និងរំលាយ ឬបំបែកគឺ លីសូសូម។ | biology |
តើម៉ូលេគុល (AA) នីមួយៗផ្សំឡើងពីអ្វីខ្លះ? ចូរសរសេររូបមន្តទូទៅរបស់ (AA)? | (aa) នីមួយៗផ្សំឡើងពីបណ្ដុំកាបុកស៊ីល បណ្ដុំអាមីន និង រេឌីកាល់។
រូបមន្តទូទៅរបស់ (aa): R-CH-COOH | biology |
មានអ្វីកើតឡើងនៅពេលមជ្ឈដ្ឋានផ្លាស់ប្ដូរ? | នៅពេលដែលមជ្ឈដ្ឋានផ្លាស់ប្ដូរ ភាវះរស់ដែលមិនអាចបន្សាំនិងមជ្ឈដ្ឋានថ្មី និងត្រូវវិនាស តែមានភាវះរស់មួយចំនួន អាចមានបម្រែបម្រូលលេចឡើង នូវលក្ខណះថ្មី។ ក្នុងចំណោមលក្ខណះទាំងនោះអាចមានលក្ខណះដែលធ្វើអោយភាវះរស់បន្សាំនិងលក្ខខណ្ឌជីវិតថ្មី។ | biology |
តើអរម៉ូន LH និង អរម៉ូន FSH ផលិតដោយក្រពេញណា? ហើយមមានទំនាក់ទំនងជាមួយក្រពេញភេទដូចម្តេច? ចូរពន្យល់ដោយសង្វេប។ | អរម៉ូន LH និង អរម៉ូន FSH គឺផលិតដោយក្រពេញ អ៊ីប៉ូភីសមុខ។ វាមានទំនាក់ទំនងជាមួយក្រពេញភេទដូចជាៈ
ចំពោះអូវែ ឬក្រពេញភេទញីៈ
- អរម៉ូន LH ធ្វើឱ្យកោសិការផូលេគុលដឺក្រាបផ្ទុះបែក និងបញ្ចេញអូវុល។ ផូលេគុលផ្ទុះបែកនេះក្លាយជាអង់លឿងហើយក៏បញ្ចេញអរម៉ូនប្រូតេស្តេរ៉ូន និងអរម៉ូនអឺស្ត្រូសែន។
- អរម៉ូន FSH ភ្ញោចកោសិកាផូលេគុលនៃអូវែឱ្យបញ្ជេញអរម៉ូនអឺស... | biology |
ចូរឲ្យនិយមន័យ ពពួក សហគមន៍? | ពពួក៖ ជាសារពាង្គកាយមួយក្រុមស្ថិតនៅក្នុងប្រភេទតែមួយ ដែលរស់នៅក្នុងតំបន់មួយ ទៅតាមពេលវេលាកំណត់មួយ។
សហគមន៍៖ ពពូកផ្សេងៗដែលរស់នៅជាមួយគ្នាក្នុងតំបន់តែមួយ ហើយតែងតែមានការប្រកួតប្រជែងគ្នា។ | biology |
តើក្នុងសារពាង្គកាយមនុស្ស មានអាស៊ីតអាមីនេប៉ុន្មានប្រភេទ? វាខុសគ្នាពីមួយទៅមួយដូចម្តេច? | ក្នុងសារពាង្គកាយមនុស្សមានអាស៊ីតអាមីនេ ២០ប្រភេទ។ វាខុសគ្នាពីមួយទៅមួយដោយសាររ៉ាឌីកាល់ R។ | biology |
តើស្លឹកស៊ីមណូស្ពែមានរូបរាង្គដូចម្ដេចខ្លះ? | ស្លឹកស៊ីមណូស្ពែមមានរាង្គជាម្ជុលទោល រាង្គដូចម្ជុល ផ្ដុំគ្នាពីរៗ រាង្គម្ជុលផ្ដុំៗគ្នា ស្លឹករាង្គស្រកា ស្លឹករាង្គម្ជុលស្រូច និងមានម្ជុលសំប៉ែត។ | biology |
ប្រៀបធៀបលទ្ធផលនៃការបង្កាត់ជិត និងការបង្កាត់ឆ្ងាយ? | ការបង្កាត់ជិតៈ
- បង្កាត់រវាងកូនដែលកើតពីមេបាតែមួយ ឬរវាងកូននិងកូនគ្នាវា
- សណ្តានក្រោយ មានកម្លាំងជីវីតខ្សោយលទ្ធភាពដែលនិងនាំទៅរកការផុតពូជ
ការបង្កាត់ឆ្ងាយៈ
- បង្កាត់រវាងពូជខុសគ្នា ឬមានខ្សែស្រឡាយខុសគ្នា ឬប្រភេទខុសគ្នា
- អ៊ីប្រ៊ីត (កូនចៅ) មានលក្ខណៈល្អ លូតលាស់ឆាប់បានផល ទិន្នផលខ្ពស់ និងធន់និងជម្ងឺបានល្អ
- អារ មិនអាចបង្កកំណើតបាន... | biology |
តើគ្រាប់ភ្នែកមានភ្នាសប៉ុន្មានស្រទាប់? អ្វីខ្លះ? | គ្រាប់ភ្នែកមាន បីស្រទាប់គឺ ក្លេរ៉ូទិច ក្លរ៉ូអ៊ីត និងរេទីន។ | biology |
តើទម្រង់អ្វីខ្លះ ដែលទាក់ទងក្នុងលំនាំរ៉េផ្លិច? | ទម្រង់ដែលទាក់ទងនិងរ៉េផ្លិច មានធ្មួលវិញ្ញាណ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនភ្ជាប់ ណឺរ៉ូនចលករ និងសរីរាង្គប្រតិកម្ម (សាច់ដុំ ឬក្រពេញ)។ | biology |
ចូរពិពណ៌នាអំពីអត្ដប្រយោជន៍របស់ពពួកស្រល់។ | សារៈប្រយោជន៍ពពួកស្រល់មានដូចជាៈ
- ជាជម្រកពពួកសត្វ
- ដើមត្រូវបានគេយកទៅធ្វើជាគ្រឿងសង្ហារឹម និងផលិតជាក្រដាស
- ជាអុសសម្រាប់ដុត
- ជាឱសថសម្រាប់ព្យាបាលជម្ងឺ និងគ្រឿងក្រអូប។ | biology |
តើអ៉ីប៉ូភីសស្ថិតនៅកន្លែងណា? មានប៉ុន្មានផ្នែក? អ្វីខ្លះ? តើផ្នែកនីមួយៗផលិតអរម៉ូនដែរទេ? បើផលិតតើជាអរម៉ូនអ្វីខ្លះ? | អ៊ីប៉ូភីសជាក្រពេញតូចមួយដែលស្ថិតនៅក្នុងខួរក្បាលខាងក្រោមអ៊ីប៉ូតាឡាមុស។ អ៊ីប៉ូភីសចែកចេញជាពីរផ្នែកគឺ អ៊ីប៉ូភីសមុខ និងអ៊ីប៉ូភីសក្រោយ។ អ៊ីប៉ូភីសក្រោយមិនផលិតអរម៉ូនទេ ប៉ុន្តែវាស្តុកអរម៉ូន ADH និងអុកស៊ីតូស៊ីនដែលផលិតដោយអ៊ីប៉ូតាឡាមុស។ អ៊ីប៉ូភីសមុខផលិតអរម៉ូន 6 ប្រភេទគឺ អរម៉ូនលូតលាស់ អរម៉ូនប្រូឡាក់ទី អរម៉ូនមេឡាណូស៊ីតស្ទីមុយឡង់ អរម៉... | biology |
តើផ្នែកសំខាន់ៗនៃប្រព័ន្ធប្រសាទសត្វឆ្អឹងកងមានអ្វីខ្លះ? | ផ្នែកសំខាន់ៗនៃប្រព័ន្ធប្រសាទសត្វឆ្អឹងកងមាន ២ផ្នែកគឺ មជ្ឈមណ្ឌលប្រសាទ និងបរិមណ្ឌលប្រសាទ។
- មជ្ឈមណ្ឌលប្រសាទ មានខួរក្បាល និងបរិមណ្ឌលប្រសាទ។
- បរិមណ្ឌលប្រសាទ មានផ្លូវប្រសាទ វិញ្ញាណនាំ និងផ្លូវប្រសាទចលករ។ | biology |
តើញើសមានធាតុបង្កអ្វីខ្លះ? ហើយញើសមាននាទីដូចម្ដេច? | ធាតុបង្ករបស់ញើសមាន ទឹក សាធាតុខនិជ អ៊ុយរេ និងសារធាតុផ្សេងៗទៀត។ ញើសមាននាទី តម្រូវសីតុណ្ហភាណនៃសារពាង្គកាយតាមរំហូតញើស។ | biology |
ដើម្បីកាត់បន្ថយល្បឿននៃការបាត់បង់ធនធានធម្មជាតិដែលមិនអាចកើតឡើងជាថ្មីតើត្រូវមានវិធានការអ្វីខ្លះ? | ដើម្បីកាត់បន្ថយល្បឿននៃការបាត់បង់ធនធានធម្មជាតិដែលមិនអាចកើតឡើងជាថ្មីតើត្រូវមានវិធានការដូចជា៖
- ប្រើប្រាស់ធនធានធម្មជាតិ ដោយគិតពីផលប៉ះពាល់នូវថ្ងៃអនាគត់
- បណ្តុះគំនិតចេះស្រឡាញ់ធម្មជាតិ
- ប្រើប្រាស់ធនធានធម្មជាតិចេះសន្សំសំចៃ
- រិះរកធនធានផ្សេងមកជំនួសធនធានដែលបានបាត់បង់
- កាត់បន្ថយសំណល់ និងកែប្រែសំណល់ប្រើបប្រាស់ឡើងវិញ
- ដាក់ពិន័... | biology |
តើមេអំបៅពណ៌ស្រអាប់កកើតឡើងនៅតំបន់ឧស្សាហកម្មនៃទ្វីបអឺរ៉ុបរបៀបម្ដេច? | កាលពីមុន មិនមានរោងចក្រ ទេសភាពនៅទីនោះមានពណ៌បៃតង មេអំបៅមានពណ៌បៃតង លឿង អាចរស់នៅបន្លំខ្លួនទៅនឹងផ្កាឬស្លឹកឈើបាន ហើយបក្សីមិនសូវមើលរឃើញវាទេ។ តែក្រោយមកដោយសារផ្សែងចេញពីរោងចក្រ ដើមឈើនិងស្លឹកឈើគ្របដណ្តប់ដោយធ្យូងពណ៌ខ្មៅ។ មេអំបៅពណ៌បៃតង ឬលឿងក៏ក្លាយជាចំណីបក្សី ព្រោះបក្សីងាយនឹងមើលឃើញវា។ពេលនោះមានមុយតាស្យុងកើតឡើង ហើយបង្កើតមេអំបៅប្រផេះ។ ... | biology |
តើក្រពេញញើសមាននាទីដូចម្ដេច? | ក្រពេញញើសមាននាទីបញ្ចេញញើសដើម្បីតម្រូវសីតុណ្ហភាពក្នុងសារពាង្គកាយ។ | biology |
តើគេធ្វើចំណែកថ្នាក់របស់ អង់ស៊ីម ដោយរបៀបណា? | គេធ្វើចំណែកថ្នាក់របស់ អង់ស៊ីម តាមរយៈតួនាទីរបស់អង់ស៊ីមនោះ។ | biology |
ចូរប្រៀបធៀប ADN និង ARNM? | - លក្ខណៈដូចគ្នា
+ ជាប្រភេទអាស៊ីតនុយក្លេអ៊ីច +មានអាស៊ីតផូស្វរិច+មានបាស A C G
AND
- មាននុយក្លេអូទីតតិច (រាប់លាន)
- ម៉ាសធំ
- អង្កត់មួយរបស់ADNកំណត់សំយោគ ARNm
- ARNmមួយ
- ផ្ទុកព័ត៌មានសេនេទិចកំណត់សំយោគប្រូតេអ៊ីនមួយ
ARNm
- នុយក្លេអូទីតតិច (រាប់សិបទៅរាប់ពាន់)
- ប្រវែងខ្លី
- ម៉ាសតូច
- ARNMមួយសំយោគចេញពីអង្កត់មួយអាចចម្លងនិងបញ្ចូន... | biology |
តើភាវៈរស់ចែកចេញជាប៉ុន្មានកម្រិតសំខាន់? អ្វីខ្លះ? | ភាវៈរស់ចែកជាប្រាំពីរកម្រិតសំខាន់ៗ គឺ រជ្ជៈ សាខា ថ្នាក់ លំដាប់ អម្បូរ ពួក និងប្រភេទ។ | biology |
តើករណេជាអ្វី? | ករណេជា ភ្នាសក្លេរ៉ូទិចឡើងថ្លា ហើយប៉ោង មានរាងកោងជាទម្រង់របស់ភ្នែកទាំងមូលហើយនៅផ្នែកខាងមុខនៃភ្នែក។ ផ្ទៃកោងនៃករណេជួយពត់កាំរស្មីនៃពន្លឺ ដែលចាំងចូលមកក្នុងភ្នែកអោយរួមជូបជាមួយគ្នានៅកន្លែងតែមួយ លើភ្នាសរ៉េទីន។ | biology |
ចូរពណ៍នាពីវដ្ដជីវិតនៃការបន្តពូជរបស់រុក្ខជាតិមានផ្កា? | វដ្ដជីវិតនៃការបន្តពូជរបស់រុក្ខជាតិមានផ្កាពីរដំណាក់កាល គឺដំណាក់ផ្កា និងដំណាក់គ្រាប់។ ក្នុងផ្ការុក្ខជាតិមានប្លោកលំអងដែលផលិតគ្រាប់លំអង។ ក្រោយចែកខ្លួនតាមមីតូសវាបង្កើតបានជាស្ពែម៉ាតូសូអ៊ីតពីរ។ ក្នុងអូវែមានអូវុល។ នៅក្នុងអូវុលមាន មេហ្គាស្ប៉ដែលងាប់៣ នៅសល់មួយក្រោយពីរងមេយ៉ូស។ មេហ្គាស្ប៉ដែលនៅសល់នេះ ធ្វើមីតូសបន្តបន្ទាប់ ដើម្បីបង្កើ... | biology |
តើទម្រង់ជាមូលដ្ឋាន ដែលមានស្ទើរគ្រប់កោសិកាគឺអ្វីខ្លះ? | ទម្រង់ជាមូលដ្ឋាន ដែលមានស្ទើរគ្រប់កោសិកា គឺភ្នាស ស៊ីតូប្លាស និងណ្វៃយ៉ូ។ | biology |
តើយើងមានវិធានការអ្វី ដើម្បីកាត់បន្ថយនូវជំងឺបេះដូងនិងសរសៃឈាម? | យើងមានវិធានការ ដើម្បីកាត់បន្ថយនូវជំងឺបេះដូងនិងសរសៃឈាម ដោយបរិភោគអាហារណាដែលមានជាតិខ្លាញ់ទាប ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ និងបរិភោគអាហារដែលមានសារធាតុចិញ្ចឹមនិងវីតាមីនគ្រប់គ្រាន់។ | biology |
ដូចម្តេដែលហៅថា កូឡេស្តេរ៉ុលល្អ? | ដែលហៅថា កូឡេស្តេរ៉ុលលល្អ ការពារជំងឺស្ទះសរសៃឈាមដោយវា ជ្រាបតាមភ្នាសសរសៃអាកទែ ហើយបញ្ចេញចោលទៅ ក្នុងថ្លើមអាចការពារជំងឺស្ទះ។ | biology |
តើអាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់ដូចម្តេច? | នៅចុងអាក់សូនមានថង់តូចៗជាច្រើនដែលផ្ទុកសារធាតុគីមីឈ្មោះ ណឺរ៉ូនបញ្ចូនសារ។ នៅពេលអាំងភ្លុចប្រសាទទៅដល់ចុងអាក់សូនថង់តូចៗទាំងនោះផ្ទុកបែក ហើយបញ្ចេញណឺរ៉ូនបញ្ចូនសារ សាយឆ្លងកាត់ស៊ីណាប់។ ណឺរ៉ូនបញ្ចូនសារភ្ជាប់ជាមួយធ្មួលដែលនៅលើ ភ្នាសនៃដង់ឌ្រីតរបស់ណឺរ៉ូនបន្ទាប់ហើយបង្កើតអាំងភ្លុចប្រសាទថ្មីនៅក្នុងដង់ឌ្រីតនោះ។ អាំងភ្លុចប្រសាទធ្វើដំណើរតាម... | biology |
ចូរសរសេរសង្ខេបសមីការនៃដំណើររស្មីសំយោគ។ | សង្ខេបសមីការនៃដំណើររស្មីសំយោគ
6CO2 + 12H2O ® C6H12O6 + 6O2 +6H2O | biology |
ដូចម្តេចដែលហៅថាស្ប៉រ៉ូភីត? កាម៉ែតភីត? | ស្ប៉រ៉ូភីតជាទម្រង់នៃរុក្ខជាតិដែលផលិតស្ប៉អាប្លូអ៊ីត។ កាម៉ែតូភីតជាទម្រង់នៃរុក្ខជាតិដែលមាននាទីផលិតកាម៉ែត។ | biology |
អ្នកវិទ្យាសាស្រ្តបានប្រើវិស្វកម្មសេនេទិចក្នុងវិស័យសំខាន់អ្វីខ្លះ? ហើយវិស័យនីមួយៗគេផលិតបានផលិតផលអ្វីខ្លះ? | អ្នកវិទ្យាសាស្ត្របានប្រើវិស្វកម្មសេនេទិចក្នុងវិស័យសំខាន់ៗដូចជាៈ វិស័យកសិកម្ម វិស័យឧស្សាហកម្មផលិតស្បៀង និងវិស័យសុខាភិបាល។ ក្នុងវិស័យនីមួយៗគេផលិតបានផលិតផលដូចជាៈ
- វិស័យកសិកម្មៈ ធ្វើឱ្យរុក្ខជាតិមានផ្លែផ្កា ធន់នឹងជម្ងឺ ធន់នឹងអាកាសធាតុ ធន់នឹងថ្នាំសម្លាប់សត្វល្អិត និងស្មៅផ្សេងៗ។
- វិស័យឧស្សាហកម្មផលិតស្បៀងៈ អាចផលិតអរម៉ូន ផលិត... | biology |
ដូចម្តេចហៅថាការបង្កាត់ជិត និងការបង្កាត់ឆ្ងាយ? ចូរប្រៀបធៀបលទ្ធផលដែលបាន មកពីការបង្កាត់ជិត និងការបង្កាត់ឆ្ងាយ? | - ការបង្កាត់ជិត គឺជាការបង្កាត់រវាងសត្វចេញពីមេបាមួយគូ ឬរវាងមេបានិងកូនរបស់វា
- ការបង្កាត់ឆ្ងាយគឺជាការបង្កាត់រវាងពូជខុសគ្នាឬមានសែស្រឡាយខុសគ្នាឬប្រភេទខុសគ្នា។
- ប្រៀបធៀបលទ្ធផលដែលបានមកពីការបង្កាត់ជិត និងការបង្កាត់ឆ្ងាយ។
ការបង្កាត់ជិត
- សន្តានក្រោយមានកម្លាំងជីវិតខ្សោយលទ្ធភាពបន្តពូជថយចុះ បង្កើតភាពមិន ប្រក្រតីនក្រូម៉ូសូម នាំទៅ... | biology |
តើមជ្ឈមណ្ឌលប្រសាទមានអ្វីខ្លះ? តើបរិមណ្ឌលប្រសាទមានអ្វីខ្លះ? | មជ្ឈមណ្ឌលប្រសាទមានខួរក្បាលនិងខួរឆ្អឹងខ្នង។ បរិមណ្ឌលប្រសាទមាន សរសៃកោសិកាប្រសាទទាំងអស់ដែលលាតសន្ធឹងនៅខាងក្រៅមជ្ឈមណ្ឌលប្រសាទ។ | biology |
ការសំយោគ ARNM ធ្វើឡើងដោយមានអន្តរាគមន៍ពីអ្វី? | ការសំយោគ ARNM ធ្វើឡើងដោយមានអន្តរាគមន៍ពីអង់ស៊ីម ARN ប៉ូលីមេរ៉ស។ | biology |
តើអ្នកណាជាអ្នកបំបែកសាកសពឲ្យពុកផុយរលួយ? | អ្នកដែលបំបែកសាកសពឲ្យពុកផុយរលួយ គឺ ផ្សិត និងបាក់តេរី។ | biology |
តើអរម៉ូននេះ មាននាទីដូចម្តេច? | នៅពេលកម្រិតគ្លុយកូសឡើងខ្ពស់ អរម៉ូន អាំងស៊ុយលីនភ្ញាចកោសិកាគោលដៅឲ្យចាប់យកតួយកូសសម្រាប់ស្តុកទុកនិងប្រើប្រាស់។ | biology |
តើសារៈសំខាន់នៃស្វ័យតម្លើងទេ្វ AND មានអ្វីខ្លះ? | សារៈសំខាន់នៃស្វ័យតម្លើងទេ្វ AND៖
- រក្សាចំនួនក្រូម៉ូសូមឪ្យនៅដដែលពេលកោសិកាចែក
- នៅចំណែកមីតូស កោសិកាមេនិងកោសិកាកូនមាន AND ដូចគ្នា
- រ៉ាប់រងចំនួននិងរូបរាងក្រម៉ូសូមឪ្យនៅដដែលក្រោយចំណែកកោសិកា
- រ៉ាប់រងនិងតំហែរក្សាព័ត៌មានសេនេទិចឪ្យនៅថេរដោយឆ្លងកាត់ជំនាន់។ | biology |
តើសរសៃឈាមរបស់មនុស្សមានប៉ុន្មានប្រភេទ? អ្វីខ្លះ? | សរសៃឈាមរបស់មនុស្សមានបីប្រភេទ គឺអាកទែ វ៉ែន និងសរសៃប្តូរ។ | biology |
ចូរពណ៌នាពីក្រពេញអង់ដូគ្រីនរបស់លំពែង? | លំពែងជាក្រពេញអង់ដូគ្រីនដែលកើតឡើងពីកោសិកាមួយក្រុមហៅថា៖អីឡង់សេង់។អឺឡូនីមួយៗកើតពីកោសិកាពីរប្រភេទគឺកោសិកាអាល់ហ្វា (a) បញ្ចេញគួយកាកុងនិងកោសិកា បេតា (B) បញ្ចេញអរម៉ូនអាំងស៊ុយលីន។អរម៉ូនទាំងពីរនេះតម្រូវមេតាបូលីសគ្គយកូសនៅក្នុងឈាម។ | biology |
ដូចម្តេចដែលហៅថាភាពគ្រប់ការ។ | ដែលហៅថាភាពគ្រប់ការ គឺជាដំណាក់កាលដែលសារពាង្គកាយអាចបន្តពូជបាន។ | biology |
ហេតុអ្វីបានជាសីតុណ្ហភាពទាបពេក ឬខ្ពស់ពេកអាចធ្វើឱ្យអង់ស៊ីមបាត់បង់គុណភាព? | បានជាសីតុណ្ហភាពទាបពេក ឬខ្ពស់ពេកអាចធ្វើឱ្យអង់ស៊ីមបាត់បង់គុណភាព ពីព្រោះ អង់ស៊ីមគឺជាប្រូតេអ៊ីន។ កាលណាសីតុណ្ហភាពខ្ពស់ពេក ឬទាប់ពេកចំណងប៉ិបទីរលា ហើយសម្ព័ន្ធអ៊ីដ្រូសែនត្រូវផ្តាច់ដែលជាមូលហេតុធ្វើឱ្យទម្រង់របស់ប្រូតេអ៊ីនប្រែប្រួលគឺមិនអាចមានសកម្មភាពជាកាតាលីករបាន។ | biology |
ហេតុអ្វីបានជាត្រចៀកមានជំងឺឆ្លងមានបញ្ហាទាក់ទងនឹងតុល្យភាពថេរលំនឹង? | បានជាត្រចៀកមានជំងឺឆ្លងមានបញ្ហាទាក់ទងនឹងតុល្យភាពថេរលំនឹង ព្រោះមេរោគបង្កជំងឺឆ្លងបណ្តាលឱ្យត្រចៀកឡើងហើមដែលធ្វើឱ្យធាតុរាវនៅក្នុងត្រចៀកដាក់សម្ពោធទៅលើបំពង់ពាក់កណ្តាលរង្វង់និងបណ្តាលឱ្យរោមល្អិតៗនៅលើកោសិកាធ្មួលនៅក្នុងបំពង់នេះ ឱ្យសញ្ញានៃវិញ្ញាណតុល្យភាពនៅក្នុងខួរក្បាលមិនត្រឹមត្រូវ។ | biology |
តើស្លឹករាងម្ជុលរបស់កូនីតែមានសារៈសំខាន់អ្វីខ្លះចំពោះរុក្ខជាតិ? | ចំពោះរុក្ខជាតិស្លឹងករាងម្ជុលរបស់កូនីតែមានសារៈសំខាន់ដូចជាៈ វាអាចជួយបង្ការការបាត់បង់ទឹក និងជួយឱ្យរុក្ខជាតិបន្សុំជីវិតទៅនឹងអាកាសធាតុស្ងួត។ | biology |
ដោយផ្អែកតាមនាទីរបស់វា ណឺរ៉ូនមានប៉ុន្មានប្រភេទ? អ្វីខ្លះ? មាននាទីដូចម្តេចខ្លះ? | ដោយផ្អែកតាមនាទីរបស់វា ណឺរ៉ូនមាន ៣ប្រភេទ គឺ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនចលករ និងណឺរ៉ូនភ្ជាប់។
- ណឺរ៉ូនវិញ្ញាណនាំៈ មាននាទីដឹកនាំព័ត៌មានចេញពីធ្មួលវិញ្ញាណទៅកាន់មជ្ឃមណ្ឌលប្រសាទ។
- ណឺរ៉ូនចលករៈ មាននាទីដឹកនាំព័ត៌មានពីមជ្ឃមណ្ឌលប្រសាទទៅកាន់សរីរាង្គប្រតិកម្មដូចជាសាច់ដុំឬក្រពេញ។
- ណឺរ៉ូនភ្ជាប់ៈ ស្ថិតនៅចន្លោះណឹរ៉ូនវិញ្ញាណនាំ និងណឺរ៉ូនចល... | biology |
ចំពោះរុក្ខជាតិអង់ស្យូស្ពែម អូវុលមិនមែនជាកាម៉ែតឈ្មោះទេ។ ចូរបញ្ជាក់ពីអំណះអំណាង។ | ចំពោះរុក្ខជាតិអង់ស្យូស្ពែម អូវុលមិនមែនជាកាម៉ែតឈ្មោលទេ ព្រោះអូវុលជាទម្រង់ពហុកោសិកា ដែលផ្ទុកកោសិកាមួយ ហើយកោសិកាមេនេះ ធ្វើមេយ៉ូស និងបន្តពូជដើម្បីបង្កើតបានជាថង់កំណដែលមានកោសិកា ៧ ហើយក្នុងនោះមានអូវូស្វ៊ែមួយដែលជាកោសិកាបន្តពូជញី។ ដូចនេះអូវុលជាទម្រង់មួយដែលនឹងក្លាយជាគ្រាប់រុក្ខជាតិក្រោយការបង្កកំណើត។ | biology |
ដំណើរលំអងមានប៉ុន្មាន? អ្វីខ្លះ? ចូររៀបរាប់។ | ដំណើរលំអងមាន ២បែបគឺ ដំណើរលំអងកាត់ និងស្វ័យដំណើរលំអង។
- ដំណើរលំអងកាត់ៈ គឺជាការផ្ទេរគ្រាប់លំអងនៃផ្ការុក្ខជាតិទៅកាន់ស្ទិចម៉ាតនៃផ្ការុក្ខជាតិមួយទៀត។ វាប្រព្រឹត្តិទៅបានដោយសារទឹក ខ្យល់ និងសត្វ។
- ស្វ័យដំណើរលំអងៈ គឺជាការបន្ទេរគ្រាប់លំអងពីប្លោកលំអងទៅកាន់ស្ទិចម៉ាតនៃផ្ការុក្ខជាតិតែមួយ។ | biology |
ករនេគឺជាអ្វី? លក្ខណៈកោងនៃករនេមានប្រយោជន៍អ្វី? | ករនេ គឺជាផ្នែកមួយដែឡស្ថិតនៅផ្នែកខាងមុខនៃគ្រាប់ភ្នែក ដែលជាភ្នាសក្លេរ៉ូទិចឡើងថ្លា ហើយប៉ោង។ ករនេមានរូបរាងកោងជាងទម្រង់របស់ភ្នែកទាំងមូល។ លក្ខណៈកោងនៃករនេមានប្រយោជន៍ដូចជា ជួយពន្លត់កាំរស្មីនៃពន្លឺដែលចាំងចូលក្នុងកែវភ្នែកឱ្យរួមជួបជាមួយគ្នានៅកន្លែងតែមួយលើភ្នាសរេទីន។ | biology |
តើបរិមណ្ឌលសរសៃប្រសាទមានអ្វីខ្លះ? | បរិមណ្ឌលសរសៃប្រសាទមានៈ
- សរសៃប្រសាទលលាដ៏ក្បាល ១២ គូ ដែលបែកចេញពីខួរក្បាល
- សរសៃប្រសាទឆ្អឹងខ្នង ៣១ គូដែលបែកចេញពីខួរឆ្អឹងខ្នង។ | biology |
ប្រូតេអ៊ីនមានសារៈសំខាន់ចំពោះសារពាង្គកាយដូចម្តេចខ្លះ? | ប្រូតេអ៊ីនមានសារៈសំខាន់ចំពោះសារពាង្គាយដូចជា ប្រូតេអ៊ីនជាសមាសធាតុគ្រឹះនៃជីវិតដែឡបង្កើតនូវរាល់សមាសភាពនៃសារពាង្គកាយ។ ក្នុងដំណើរប្រព្រឹត្តិទៅនៃសារពាង្គកាយ ប្រូតេអ៊ីនមាននាទីជាកាតាលីករ ជាអរម៉ូន ជាអង់ស៊ីម ជាអង់ទីករ ជាប្រូតេអ៊ីនទម្រង់ ជាអ្នកដឹកនាំ និងជាអ្នកធ្វើចលនា។ | biology |
តើការឆ្លាស់កំណើតនៃស្ប៉រ៉ូភីតនិងកាម៉ែតូភីតឆ្លងកាត់វគ្ញអ្វីខ្លះ? ចូររៀបរាប់វគ្គនីមួយៗ។ | ឆ្លងកាត់វគ្គអាប្លូអ៊ីត និងវគ្គឌីប្លូអ៊ីត
- វគ្គអាប្លូអ៊ីតៈ ចាប់ផ្តើមដោយបាតុភូតបង្កកំណើត
- វគ្គឌីប្លូអ៊ីតៈ ចាប់ផ្តើមដោយបាតុភូតមេយ៉ូស។ | biology |
ចូរឱ្យនិយមន័យការបង្កាត់ជិត និងការបង្កាត់ឆ្ងាយ។ | ការបង្កាត់ជិត គឺជាការបង្កាត់រវាងសត្វចេញពីមេបាមួយគូ ឬមេបានឹងកូនរបស់វា។
ការបង្កាប់ឆ្ងាយ គឺជាការបង្កាត់រវាងពូជខុសគ្នា មានខ្សែស្រឡាយខុសគ្នា ឬប្រភេទខុសគ្នា។ | biology |
ប្រៀបធៀបលទ្ធផលនៃការបង្កាត់ជិត និងការបង្កាត់ឆ្ងាយ។ | ប្រៀបធៀបលទ្ធផលនៃការបង្កាត់ជិត និងការបង្កាត់ឆ្ងាយ
ការបង្កាត់ជិត
- បង្កាត់រវាងកូនដែលកើតពីមេបាតែមួយ ឬរវាងាកូននិងកូនគ្នាវា
- សណ្តានក្រោយ មានកម្លាំងជីវិតខ្សោយលទ្ធភាពដែលនឹងនាំទៅរកការផុតពូជ។
ការបង្កាត់ឆ្ងាយ
- បង្តាក់រវាងពូជខុសគ្នា ឬមានខ្សែស្រឡាយខុសគ្នា ឬប្រភេទខុសគ្នា
- អ៊ីប្រីត (កូនចៅ) មានលក្ខណៈល្អ លូតលាស់ឆាប់បានផល ទិន្ធផលខ្ព... | biology |
ហេតុអ្វីបានជាពេលមានការប៉ះទង្គិច ឬរបួសមុតដាច់ធ្វើឱ្យយើងមានការឈឺឆាប់? | បានជាមានការប៉ះទង្គិចឬរបួសដោយមុតដាច់ធ្វើឱ្យមានការឈឺចាប់ព្រោះ ធ្មួលវិញ្ញាណឈឺចាប់លាតសន្ធឹងយ៉ាងច្រើនក្នុងស្រទាប់អេពីឌែម ដែលរួសទៅនឹងការឈឺចាប់។ គ្រប់សរសៃប្រសាទវិញ្ញាណដែលទទួលរំញោចចាប់បញ្ជូនព័ត៌មាននេះទៅកាន់សំបកខួរក្បាលដែលនៅទីនេះត័ត៌មានត្រូវបានវិភាគនិងបកស្រាយ។ | biology |
ក្រពេញលើតម្រង់នោមមានប៉ុន្មានផ្នែក? អ្វីខ្លះ? ផ្នែកនីមួយៗផលិតអរម៉ូនអ្វី? | ក្រពេញលើតម្រង់នោមមាន ២ផ្នែកគឺៈ
- ផ្នែកខាងក្រៅ ជាក្រពេញករទិចលើតម្រង់នោម
- ផ្នែកខាងក្នុង ជាក្រពេញខួរលើតម្រង់នោម
ផ្នែកនីមួយៗផលិតអរម៉ូនដូចជាៈ
- ក្រពេញករទិចលើតម្រង់នោម ផលិតអរម៉ូនករទីលសូល និងអរម៉ូនអាល់ដូស្តេរ៉ូន។
- ក្រពេញខួរលើតម្រង់នោម ផលិតអរម៉ូនអេឌីណេព្រីនឬអរម៉ូនដាល់ដូស្តេរ៉ូន។ | biology |
នៅពេលមនុស្សស្រវឹងខ្លាំង យើងសង្គេតឃើញថាគេមានដំណើរទ្រេតដៃចាប់កាន់អ្វីមានលក្ខណៈញ័រ តើលក្ខណៈនេះបណ្តាលមកពីអ្វី? | ពេលមនុស្សស្រវឹងខ្លាំង យើងសង្គេតឃើញថាមានដំណើរទ្រេតដៃចាប់កាន់អ្វីមានលក្ខណៈញ័រ លក្ខណៈនេះបណ្តាលមកពីពេលស្រវឹងខ្លាំងខួរក្បាលបាត់បង់នាទីត្រួតពិនិត្យចលនាឆន្ទៈក្នុងការតំហែលំនឹង ដូចនេះវាអាចកែលម្អ និងសម្របសម្រួលចលនារបស់សាច់ដុំក្នុងការធ្វើចលនា។ នៅពេលនោះមនុស្សស្រវឹងមានដំណើរទ្រេត និងមិនអាចបញ្ជាលើខ្លួនឯងបាន។ | biology |
តើក្នុងសារពាង្គកាយមនុស្ស មានអាស៊ីតអាមីនេប៉ុន្មានប្រភេទ? វាខុសគ្នាពីមួយទៅមួយដូចម្តេច? | ក្នុងសារពាង្គកាយមនុស្សមានអាស៊ីតអាមីនេ ២០ ប្រភេទ។ វាខុសគ្នាពីមួយទៅមួយដោយសារ៉ាធីកាល់ R។ | biology |
ចូរពិណ៌នាពីនាទីរបស់ ARNt និង ARNr ក្នុងចលនាសំយោគប្រូតេអ៊ីន។ | នាទីរបស់ ARNt និង ARNr ក្នុងចលនាសំយោគប្រូតេអ៊ីនៈ
- ARNt (ARN ដឹកនាំ) មាននាទីដឹកនាំអាស៊ីតអាមីនេពិស៊ីតូប្លាសចូលទៅក្នុងរីបូសូម និង ទទួលស្គាល់កូដុងរបស់ម៉ូលេគុល ARNm ដោយអង់ទីកូដុងដើម្បីចូលរួមបកប្រែព័ត៌មានសេនេទិច ឱ្យទៅជាប្រូតេអ៊ីន។
- ARNr (ARN នាំសារ) មាននាទីភ្ជាប់ជាមួយ ARNm សំយោគប្រូតេអ៊ីន។ វាជារោងជាងសាងសង់ប្រូតេអ៊ីន។ | biology |
ហេតុអ្វីបានជាគេនិយាយថាតំណលំដាប់អាស៊ីតអាមីនេកំណត់ទម្រង់និងនាទីរបស់ប្រូតេអ៊ីន? | បានជាគេនិយាយថាតំណលំដាប់អាស៊ីតអាមីនេកំណត់ទម្រង់និងនាទីរបស់ប្រូតេអ៊ីនព្រោះ ប្រូតេអ៊ីនជាប៉ូលីមែនៃអាស៊ីតអាមីនេ ហើយតំណលំដាប់នៃការតម្រៀបអាស៊ីតអាមីនេទក្នុងម៉ូលេគុលប្រូតេអ៊ីនធ្វើឱ្យម៉ូលេគុលនោះមានទម្រង់ខុសៗគ្នាដែលទម្រង់ទាំងនោះជាអ្នកកំនត់នាទីរបស់ប្រូតេអ៊ីន។ | biology |
ម៉ូលេគុល ADN និងប្រូតេអ៊ីមានលក្ខណៈដូចគ្នាអ្វីខ្លះ? | លក្ខណៈដូចគ្នារបស់ ADN និងប្រូតេអ៊ីនគឺៈ
- ជាម៉ាក្រូម៉ូលេគុល
- ម៉ូលេគុលនីមួយៗ ជាច្រវាក់ម៉ូលេគុលតួចៗដែលជាម៉ូណូមែ
- ម៉ូលេគុលនីមួយៗ មានតំណលំដាប់នុយក្លេអូទីត ឬតំណលំដាប់អាស៊ីតអាមីនេជាក់លាក់។ | biology |
ដូចម្តេចដែលហៅថាណឺរ៉ូន? | ណឺរ៉ូន ជាកោសិកាឯកទេសនៃកោសិកាប្រាសាទដែលមាននាទីបញ្ជូនព័ត៌មានទៅពាសពេញសារពាង្គកាយ។ | biology |
ក្រពេញញើសមាននាទីដូចម្តេច? | ក្រពេញញើសមាននាទីបញ្ចេញញើសដើម្បីតម្រូវសីតុណ្ហភាពក្នុងសារពាង្គកាយ។ | biology |
ហេតុអ្វីបានជាគេនិយាយថាប្រូតេអ៊ីនជាអ្នកការពារ? | ប្រូតេអ៊ីនជាអ្នកការពារ ព្រោះវាអាចការពាររាងកាយប្រឆាំងនឹងការជ្រៀតចូលនៃមេរោគពេលមានរបួស ការពារការបាត់បង់ឈាមពេលដាច់សរសៃឈាមធ្វើឱ្យឈាមកក។ | biology |
ពណ៌នាពីដំណាក់កាលទាំងបីនៃការលូតលាស់ដំបូងរបស់សារពាង្គកាយ។ | ដំណាក់កាលលូតលាស់ដំបូងនៃសារពាង្គកាយ
- ការកាច់សំបុកៈ ម៉ូរុលឡារីកធំធាត់ ប្រហោងមួយពេញទៅដោយធាតុរាវកើតឡើងនៅចំកណ្តាល ដែលប្លែ្ឲកទៅជាទម្រង់ប្រហោងមួយហៅថា ប្លាស្តូស៊ីស។ កោសិកាប្លាស្តូស៊ីស ដែលមានរូបរាងដូចៗគ្នាចាប់ផ្តើមធ្វើឯកទេសកម្ម។
- ហ្គាសស្រ្ទូឡាស្យុងៈ ដុំកោសិកាខាងក្នុងប្លាស្តូស៊ីស បំបែកខ្លួនជាពីរស្រទាប់ដែលបន្ទាប់មកបង្កើតបានជាស្... | biology |
កែវភ្នែកមាននាទីអ្វីខ្លះ? ហេតុអ្វីបានជាមនុស្សខ្លះមើលវត្ថុឆ្ងាយឃើញច្បាស់ ប៉ុន្ដែមើលជិតឃើញមិនច្បាស់ទៅវិញ? ចូរពន្យល់។ | កែវភ្នែកមាននាទីធ្វើឪ្យកាំរស្មើពន្លឺងាក និងប្រសព្វចូលគ្នា។ បានជាមនុស្សខ្លះ មើលវត្ថុឆ្ងាយឃើញច្បាស់ ប៉ុន្ដែមើសវត្ថុជិតឃើញមិនច្បាស់ទៅវិញព្រោះភ្នែកមានជម្ងឺអ៉ីពែមេត្រូប។ ភ្នែកមើលវត្ថុឆ្ងាយច្បាស់ ព្រោះតែចម្ថាយអប្បបរិមានៃគំហើញច្បាស់ឆ្ងាញជាងភ្នែកធម្មតា ដូចនេះត្រូវមានសម្របតម្រូវ បើគ្មានទេនោះរូបភាពកើតឡើងនៅក្រោយរេទីនព្រោះប្រព័ន្ធអ... | biology |
តើផ្នែកណានៃគ្រាប់ភ្នែក ដែលតម្រូវបរិមាណពន្លឺចូលទៅក្នុងភ្នែក? | ផ្នែកដែលតម្រូវបរិមាណពន្លឺចូលទៅក្នុងភ្នែកគឺ ស្រទាប់រេទីនដែលមានកោសិកាពីរគឺៈ
- កោសិកាសំបង រស និង ពន្លឺខ្សោយហើយចាប់យកចលនាតែមិនចាប់យកពណ៌នោះទេ
- កោសិការាងកោន រស នឹងពណ៌ហើយត្រូវការពន្លឺខ្លាំង។ | biology |
តើគេដាក់ឈ្មោះអង់ស៊ីមដោយផ្អែកលើអ្វី? តើឈ្មោះរបស់អង់ស៊ីមបញ្ចប់ដោយពាក្យអ្វី? | គេដាក់ឈ្មោះអង់ស៊ីមដោយផ្អែកលើនាទីរបស់វា។ ឈ្មោះរបស់អង់ស៊ីមបញ្ចាប់ដោយពាក្យ»អាស»នៅលើស៊ុបស្រ្តាត។ | biology |
ដោយផ្អែកតាមនាទីរបស់វា ណឺរ៉ូនមានប៉ុន្មានប្រភេទ? អ្វីខ្លះ? មាននាទីដូចម្តេចខ្លះ? | ដោយផ្អែកតាមនាទីរបស់វា ណឺរ៉ូនមាន៣ប្រភេទ គឺណឺរ៉ូនវិញ្ញាណនាំ,ណឺរ៉ូនចលករ និងណឺរ៉ូនភ្ជាប់។
- ណឺរ៉ូនវិញ្ញាណនាំៈ មាននាទីដឹកនាំព័ត៌មានចេញពីធ្មួលវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទ។
- ណឺរ៉ូនចលករៈ មាននាទីនាំព័ត៌មានពីមជ្ឈមណ្ឌលប្រសាទ ទៅកាន់សរីរាង្គប្រតិកម្មដូចជាសាច់ដុំ ឬក្រពេញ។
- ណឺរ៉ូនភ្ជាប់ៈ ស្ថិតនៅចន្លោះណឺរ៉ូនវិញ្ញាណនាំ និងណឺរ៉ូនចលករ ... | biology |
ដូចម្តេចដែលហៅថាដំណើរលំអងកាត់? | ដំណើរលំអងកាត់គឺជាការផ្ទេរគ្រាប់លំអងពីប្លោកលំអងនៃផ្ការុក្ខជាតិមួយទៅលើស្ទិចម៉ាតនៃផ្ការុក្ខជាតិផ្សេងទៀត។ | biology |
ណឺរ៉ូនមានប៉ុន្មានប្រភេទ? | ណឺរ៉ូនមាន៣ប្រភេទគឺៈ
+ បើពាក់ព័ន្ធនឹងពន្លយដែលចេញពីតួកោសិកា (ពន្លយស៊ីតូប្លាស)
- ណឺរ៉ូនឯកប៉ូល
- ណឺរ៉ូនទ្វេប៉ូល
- ណឺរ៉ូនពហុប៉ូល
+ បើផ្អែកទៅលើនាទី
- ណឺរ៉ូនវិញ្ញាណនាំ
- ណឺរ៉ូនភ្ជាប់
- ណឺរ៉ូនចលករ។ | biology |
ដូចម្តេចដែលហៅថាក្រពេញអង់ដូគ្រីន? រៀបរាប់ឈ្មោះក្រពេញនោះឱ្យបាន ៤ប្រភេទ។ | ក្រពេញអង់ដូគ្រីនគឺជាក្រពេញបញ្ចេញក្នុង ដែលគ្មានបំពង់នាំហើយវាបញ្ចេញអរម៉ូន ឬផលិតផលរបស់វាទៅក្នុងចរន្តឈមាដោយផ្ទាល់។
រៀបឈ្មោះក្រពេញអង់ដូគ្រីនឱ្យបាន ៤
- ក្រពេញអ៊ីប៉ូភីស
- ក្រពេញទីរ៉ូអ៊ីត
- ក្រពេញលើតម្រង់នោម
- ក្រពេញអ៊ីប៉ូតាឡាមុស។ | biology |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.