question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
ពេលអ្នកបរិភោគព្រៃពេក ឬផ្អែមពេកអ្នកតែងតែស្រេកទឹកមិនឈប់។ យោងលើបាតុភូតអុស្មូសចូលពន្យល់។ | បន្យល់បាតុភូតអូស្មុសៈ នៅពេលយើងបរិភោគប្រៃពេក ឬផ្អែមពេកយើងតែងតែស្រេកទឹកមិនឈប់ ព្រោះកំហាបប្រៃ ឬផ្អែមនៅជុំវិញកោសិកាច្រើន តែក្នុងកោសិកាមានកំហាប់ទឹកខ្ពស់។ បើតាមបាតុភូតអូស្មូស កំហាប់ម៉ុលេគុលទឹកខ្ពស់ទៅទាប ហើយក្នុងកោសិកាមានទឹកច្រើនទើបទឹកត្រូវតែបន្សាបចេញពីកោសិកាដូចនេះយើងត្រូវផឹកទឹកច្រើនដើម្បីពង្រាវឲ្យកំហាប់នៅក្រៅ កោសិកាមានកំហាប់... | biology |
កាលណាខ្វះទឹករុក្ខជាតិនឹងស្រពោន។ អូស្មូសមាននាទីសំខាន់ក្នុងសម្រួលទឹករបស់រុក្ខជាតិ។ ចូរពន្យល់ពីដំណើរនេះ។ | កាលណាខ្វះទឹករុក្ខជាតិនិងស្រពោន។ អូស្មូសមាននាទីសំខាន់កោសិកាសម្រួបទឹករបស់រុក្ខជាតិ ព្រោះពេលរុក្ខជាតិខ្វះជាតិទឹកធ្វើឲ្យខាងក្រៅកោសិការុក្ខជាតិមានកំហាប់ម៉ូលេគុលទាប ហើយក្នុងកោសិកាមានកំហាប់ទឹកខ្ពស់ ដូចនេះទឹកត្រូវតែបន្សាយចេញពីកោសិកានាំឲ្យកោសិកាផតទើបធ្វើឲ្យរុក្ខជាតិស្រពោន។ ដូចនេះអូស្មូសមាននាទីសំខាន់ក្នុងសម្រូបទឹករបស់រុក្ខជាតិដើ... | biology |
ចូរបកស្រាយពីដំណើរលូតលាស់របស់ស៊ីកូត ដោយចាប់ផ្តើមពីការបង្កកំណើតរហូតដល់ការកាច់សំបុក។ | ដំណើរលូតលាស់របស់ស៊ីកូត ដោយចាប់ផ្តើមពីការបង្កកំណើតរហូតដល់ការកាច់សំបុកៈ នៅក្នុងដៃស្បូន ស៊ុបបង្កកំណើត ឬស៊ីកូតចាប់ផ្តើមធ្វើចំណែកតាមមីតូស។ ចំណែកកោសិកាមានជាបន្តបន្ទាប់ ដោយកោសិកានីមួយៗធ្វើចំណែក ហើយចំនួនកោសិកាកើនទ្វេ។ បួនថ្ងៃក្រោយពេលបង្កកំណើត អំប៊្រីយ៉ុង ជាដុំបាល់រឹងមួយដែលមានកោសិកាប្រហែល ៦៤ ហៅថាម៉ូរុលឡា។ ដំណាក់កាលដំបូងនៃការលូត... | biology |
តើលីពិតជាអ្វី? តើលីពីតមានប្រយោជន៍អ្វីខ្លះ ចំពោះភាវៈរស់? | លីពីត ជាមាសធាតុសរីរាង្គបង្ក ឡើងដោយ អាតូមកាបូន អ៊ីដ្រូសែន និងអុកស៊ីសែន។ ចំពោះភាវៈរស់លីពីតមានប្រយោជន៍ក្នុងការផ្តល់ថាមពល និងស្តុកថាមពលសម្រាប់ប្រើប្រាស់នៅពេលត្រូវការ។ | biology |
ពន្យល់ពីសារៈសំខាន់នៃស្រទាប់ខ្នរដំបង។ | សារៈសំខាន់នៃស្រទាប់ខ្នដំបូងគឺវា បង្កើ់តជាលិកានិងសរីរាង្គទាំងអស់របស់អំប្រ៊ីយ៉ុង។ | biology |
ក្នុងករណីខ្លះ ស៊ីកូតមិនអាចធ្វើដំណើរចូលទៅក្នុងស្បូនបាន។ ប៉ុន្តែវាធាចភ្ជាប់ខ្លួនទៅនឹងជញ្ជាំងនៃបំពង់ផាឡូម (ដៃស្បូន) ជំនួសវិញ។ហេតុអ្វីក៍លក្ខណះបែបនេះជាស្ថានភាពគ្រោះថ្នាក់ខ្លាំងបំផុតចំពោះម្តាយ។ | ១៦. ក្នុងករណីខ្លះ ស៊ីកូតមិនអាចធ្វើដំណើរចូលទៅក្នុងស្បូនបាន។ ប៉ុន្តែវាអាចភ្ជាប់ខ្លួនទៅនឹងជញ្ជាំងនៃបំពង់ផាឡូប (ដៃស្បួន) ជំនួយវិញ។ លក្ខណៈបែបនេះជាស្ថានភាពគ្រោះថ្នាក់ខ្លាំងបំផុតចំពោះម្តាយព្រោះជាធម្មតាស៊ីកូតត្រូវតែធ្លាប់ចូលទៅក្នុងស្បូន បើមិនធ្លាប់ទេ ស៊ីកូតនិងធ្វើចំណែករីកលូតលាស់នៅក្នុងដៃស្បូន ដោយដៃស្បូនមិនមែនជារីរាង្គពេញលេញសម្... | biology |
អ្វីជាទ្រីសូមីទី២១? ចូរពន្យល់ថាហេតុអ្វីបានជាក្មេងអាចកើតទ្រីសូមីទី២១? | ទ្រិសូមិទី២១ គឺគ្មានការផ្តាច់ចេញនៃគូក្រូម៉ូសូមអូមូឡូកទី២១ទេ នៅចំណែកមេយ៉ូសក្នុងពេលកំណកាម៉ែត។ បានជាក្មេងអាចកើតត្រីសូមីទិ២១ មកពីនៅចំណែកមេយ៉ូសក្នុងពេលកំណកាម៉ែតគ្មានការផ្តាច់ចេញនៃគូក្រូម៉ូសូមអូម៉ូឡូកទី២១ទេ។ ដូចនេះចំពោះកាម៉ែត ដែលកើតឡើងគឺមានកាម៉ែតម៉្យាងដែលមានកូក្រូម៉ូសូមទី២១ ដល់ទៅ ២ និងកាម៉ែតម៉្យាងទៀតគ្មានក្រូម៉ូសូមទិ២១សោះ។ ន... | biology |
តើបាតុភូតប៉ូលីប្លូអ៉ីឌីមានអត្ថប្រយោជន៍ដូចម្តេចដែរ ចំពោះរុក្ខជាតិ? | បាតុភូតប៉ូលីប្លូអ៊ីឌីមានអត្ថប្រយោជន៍ចំពោះរុក្ខជាតិ គឺដើម្បីបង្កើតពូជរុក្ខជាតិដែលផ្តល់ទិន្នផលខ្ពស់។ | biology |
តើឪពុកតើតជំងឺឈាមក្រកក អាចបញ្ចូលជំងឺនេះទៅកូនប្រុសឬទេ? ចូរពន្យល់? | ឪពុកតើតជំងឺឈាមក្រកកមិន អាចបញ្ចូលជំងឺនេះទៅកូនប្រុសទេ ព្រោះឪពុកមានជំងឺមិនបញ្ចូល ជំងឺមិនបញ្ចនជំងឺនេះទៅកូនប្រុសទេ តែកូនស្រីដែលគ្មានជំងឺអាចបញ្ចូលជំងឺទៅកូនប្រុសរបស់ខ្លួន។ | biology |
ក្នុងករណីណា ទើបកូនអាចកើតជំងឺភឿក? ចូរពន្យល់។ | ក្នុងករណីដែល កូនអាចកើតជំងឺភឿក ដោយសារភឿកជាលក្ខណៈ អន់ ហើយលេចចេញតែក្នុងករណីអូម៉ុស៊ីកូតនៃសែនអន់ (aa) ដោយគេទទួលអាឡែល a មួយពីម្តាយនិងអាឡែល a មួយពីឪពុក។ ឪពុកមាត្រ ២៥%។ | biology |
បើគិតតែក្រូម៉ូសូមភេទ តើមនុស្សប្រុសមានស្ពែម៉ាតូសូអ៊ីតប៉ុន្មានបែប? មនុស្សស្រីមានអូវុលប៉ន្មានបែប? ចូរពន្យល់។ | បើគិតតែក្រូម៉ូសូមភេទ មនុស្សប្រុសមានស្ពែម៉ាតូសូអ៊ីតពីរបែប មនុស្សស្រីមានអូវុលតែមួយបែប ព្រោះចំពោះថនិកសត្វ ល្មូន កង្កែប សត្វ ល្អិតស្លាបពិរមានក្រូម៉ូសូមភេទដូចមនុស្សគឺ XX ចំពោះភេទញីនិង XY ចំពោះភេទឈ្មោល។ | biology |
តើប្រេងនិងខ្លាញ់មានលក្ខណៈខុសគ្នាដូចម្តេច? | ប្រេងនិងខ្លាញ់មានលក្ខណៈខុសគ្នា៖
ប្រេងៈ គឺជាលីពិតកើតពីអាស៊ីតខ្លាញ់មិឆ្អែត។
ខ្លាញ់ៈ គឺជាលីពីតកើតពីអាស៊ីតខ្លាញ់ឆ្អែត។ | biology |
ដូចម្តេចដែលហៅថា អាមីណូអាស៊ីតគ្រឹះ? ហេតុដូចម្តេចបានជាយើង ត្រូវហូបបន្លែច្រើនប្រភេទចម្រុះគ្នា? | ដែលហៅថា អាមីណូអាស៊ីតគ្រឹះ ជាអាមីណូអាស៊ីតប្រហែលជា ១០ ប្រភេទដែលសារពាង្គកាយលយើងមិនអាចសំយោគបាន គឺត្រូវយកពីរបបអាហារប្រចាំថ្ងៃ។ បានជាយើងត្រូវហូបបន្លែច្រើនប្រភេទ ចម្រុះគ្នាព្រោះអាហាររុក្ខជាតិតែមួយប្រភេទមិនអាចផ្តល់អាមីណូអាស៊ីតគ្រឹះទាំងអស់ទេ។ | biology |
អ្វីជាមុយតាស្យុង? តើបុព្វហេតុអ្វីដែលបណ្តាលឲ្យមានមុយតាស្យុង? | មុយតាស្យុង គឺជាកំណែប្រែសំភារៈសេនេទិចគឺកំណែប្រែសែន ឬកំណែប្រែចំនួននិងទម្រង់ក្រូម៉ូសូម។ បុព្វហេតុដែលបណ្តាលឲ្យមានមុយតាស្យុង គឺបណ្តាលមកពីបម្រែបម្រួលទម្រង់ក្រូម៉ូសូម ឬចំនួនក្រូម៉ូសូម។ | biology |
តើត្រូវធ្វើដូចម្តេច ដើម្បីឲ្យសារពាង្គកាយមានតុល្យភាពនិងមានសុខភាពល្អ? | ដើម្បីឲ្យសារពាង្គកាយមានតុល្យភាពនិងមានសុខភាពល្អ យើងត្រូវប្រើប្រាស់អាហារ៦ក្រុម៖
ប្រេង ខ្លា្ញញ់ ស្ករ
ផ្លែឈើ
សាច់
បន្លែ
ទឹកដោះគោ
គ្រាប់ធញ្ញជាតិ។ | biology |
ចូរសង្ខេបការបំបែកអាហារតាមបែបគីមី។ | សង្ខេបការបំបែកអាហារតាមបែបគីមី៖
មាត់ៈ វាបញ្ចេញទឹកមាត់ផ្សើមអាហារធ្វើឲ្យអាហាហររអិលទន់ និងបំបែកអាហារ ព្រោះទឹកមាត់មានអង់ស៊ីមអាមីឡាសដែលបំបែក អាមីដុង។
ក្រពះ ក្រពះមានក្រពេញបីប្រភេទ ដែលបញ្ចេញរសក្រពះ។ កាលណាអាហារធ្លាក់ដល់ក្រពះវាភ្លោចក្រពះទាំងនោះឲ្យមានសកម្មភាព។ ក្រពេញទី១ បញ្ចេញអាស៊ីតក្លរីឌ្រិច បំបែកអាហារក្រពេញទី២ បញ្ចេញអង់ស៊ីមប៉ិប... | biology |
ហេតុអ្វីបានជាជ្រាំងពោះវៀនបង្កើនផ្ទៃសម្រូបអាហារ ? | បានជាជ្រាំងពោះវៀនបង្កើតផ្ទៃសម្រួលអាហារ ព្រោះផ្ទៃខាងក្នុងនៃពោះវៀនតូចមានភាពរដិបរដុបផុដឡើងច្រើនដូចម្រាមដៃ។ | biology |
ចូរពណ៌នាពីទម្រង់ជ្រាំងពោះវៀន។ | ទម្រង់ជ្រំាពោះវៀនៈ ជ្រាំងពើវៀននីមួយៗពាសដោយស្រទាប់ជាលិកាអេពីតេល្យូមមួយស្រទាប់សរសៃប្តូរ (អាកទែវ៉ែន) និងសរសៃទឹករងៃ។ | biology |
តើរស់រំលាយអាហារនិងអង់ស៊ីមខុសគ្នាដូចម្តេច? | រសរំលាយអាហារនិងអង់ស៊ីមខុសគ្នាត្រង់៖
រសរំលាយអាហារៈ គឺបញ្ចេញដោយក្រពេញរំលាយអាហារ (ក្រពេញទឹកប្រមាត់ ថ្លើម លំពែង និងពោះវៀនតូច) សម្រាប់រំលាយអាហារ។
អង់ស៊ីមៈ ជាប្រូតេអ៊ីនមួយប្រភេទជួយបង្កើនល្បឿនប្រតិកម្មរំលាយអាហារ។ | biology |
ចូរប្រៀបធៀបពោះវៀនធំនិងពោះវៀនតូច។ | ប្រៀបធៀបពោះវៀនធំនិងពោះវៀនតូច៖
ពោះវៀនធំ
ជាសរីរាង្គចុងក្រោយនៃប្រដាប់រំលាយអាហារ។ វាមានរាងជាបំពង់វែងប្រហែល ១.៥ ម និងអង្គត់ផ្ចិត ធំជាងអង្កត់ ផ្ចិតពោះវៀនតូចពី ២ ទៅ៣ ដង់។
ក្នុងពោះវៀនធំគ្មានការ បំបែកអាហារអ្វីទាំងអស់។
ពោះវៀនតូច
ជាសរីរាង្គចុងក្រោយដែលបំបែកអាហារ។ ក្នុងពោះវៀនតូចការបំបែកតាមបែបគីមី ប្រព្រឹត្តទៅយ៉ាងសកម្មក្រោម អំពើរបស់... | biology |
ឧបមាថា គ្រូពេទ្យផ្តល់ថ្នាំសម្លាប់បាក់តេរី ឲ្យលេបដើម្បីសម្លាប់បាក់តេរីឲ្យអស់ពីក្នុងខ្លួន។ តើវាអាចមានផលអ្វីខ្លះ ចំពោះសាពាង្គកាយ។ចូរពន្យល់។ | ឧបមាថា គ្រូពេទ្យផ្តល់ថ្នាំសម្លាប់បាក់តេរី ឲ្យលេបដើម្បីសម្លាប់បាក់តេរីឲ្យអស់ពីក្នុងខ្លួន។ វាអាចមានផលអាក្រក់ចំពោះសារពាង្គកាយយើង។ យើងដឹងហើយថាបាក់តេរី វារស់នៅសហប្រាណ ជាមួយសារពាង្គកាយយើង។ ប្រសិនបើគ្មានវា យើងមិនអាចរំលាយអាហារ សំយោគវីតាមីន មិនទប់ទល់ប្រឆាំងនិងការ ឈ្លានពានពីមេរោគខាងក្រៅ។ | biology |
ជំងឺក្តៅឆ្អល់ចុងដង្ហើមកើតមាននៅពេលដែលអាស៊ីតក្នុងក្រពះឡើងទៅក្នុងបំពង់អាហារ។ ចូរប្រើប្រាស់ចំណេះដឹងក្នុងការរំលាយអាហារ ពន្យល់ពីហេតុការដែលកើតឡើង។ ដើម្បីបង្ការបញ្ហានេះ តើគេត្រូវធ្វើដូចម្តេច? | ជំងឺក្តៅ ឆ្អល់ចុងដង្ហើមកើតមាននៅពេលដែលអាស៊ីតក្នុងក្រពះឡើងទៅក្នុងបំពង់អាហារ។ ហេតុការដែលកើតមានឡើង ព្រោះក្រពះបញ្ចេញអាស៊ីតក្លរីឌ្រីចប្រហែល ២លីត្រ ក្នុងមួយថ្ងៃ។ | biology |
ចូរប្រៀបធៀបការបំបែកអាហារតាមបែបមេកានិចនិងគីមី។ ដោយលើកឧទាហរណ៍មកបញ្ជាក់។ | ប្រៀបធៀបការបំបែកអាហារតាមបែបមេកានិចនិងគីមី៖
តាមបែបមេកានិចៈ គឺជាការបំបែកដោយប្រើធ្មេញនិងអណ្តាតធ្មេញបំបែកអាហារធំៗឲ្យទៅជាដុំតូចៗ។ អណ្តាតជាសរីរាង្គវិញ្ញាណសម្រាប់ដឹងរសជាតិអាហារ និងប្រមូលអាហារឲ្យចូលទៅកន្លែងឬទំពារ។ ឧទាហរណ៍ៈ ធ្មេញមុខសម្រាប់ខាំ ចង្កូមសម្រាប់ហែកថ្គាមតូចនិងថ្គាមធំសម្រាប់ទំពារអាហារ។
តាមបែបគីមីៈ ក៏ធ្វើឡើងព្រមគ្នាជាមួ... | biology |
ក្នុងករណីណា ទើបកូនស្រីអាចកើតជំងឹងងឹតពណ៌បាន? | ក្នុងករណីដែលកូនស្រីអាចកើតជំងឺងងឹតពណ៌បាបលុះត្រាតែមានអាឡែលអន់ពីរកំណត់ជំងឺ។ នេះជាករណីកម្រកើតមាន។ | biology |
អ្វីជាជំងឺតពូជ? | ជំងឺតពូជ ជាជំងឺត្រូវបានបញ្ជូនផ្ទាល់ពីឪពុកឬម្តាយទៅឲ្យកូនពុំមានការរំលងជំនាន់ទេ។ | biology |
តើភេទនៃឯកត្តៈមួយ ត្រូវកំណត់ឡើងនៅពេលណា? | ភេទនៃឯកត្តៈមួយ ត្រូវកំណត់ឡើងតាំងពីនៅស៊ិកូតនៅពេលបង្កកំណើត ពេលកាម៉ែតឈ្មោលនិងកាម៉ែតញីរលាយចូលគ្នា។ | biology |
ស្ពែម៉ាតូសូអ៊ីតត្រូវបានស្តុកទុកក្នុងអេឌីឌីមដែលស្ថិតនៅក្នុងថង់ពងស្វាស។ ហេតអ្វីបានជាកាស្តុកនេះមានអត្ថប្រយោជន៍ចំពោះស្ពែម៉ាតូសូអ៊ីត? | ស្ពែម៉ាតូសូអ៊ីតត្រូវបានស្តុកទុកក្នុងអេពីឌីឌីម ដែលស្ថិតនៅក្នុងថង់ពងស្វាស។ បានជាការស្តុកនេះមានប្រយោជន៍ចំពោះស្ពែម៉ាតូសូអ៊ីត ព្រោះនៅទីនោះវានឹងក្លាយជាកាម៉ែតពេញវ័យ។ | biology |
ហេតុដូចម្តេចបានជាស្រ្តីដែលចងដៃស្បូនចិនអាចមានផ្ទៃពោះ? | បានជាស្រ្តីដែលចង់ដៃស្បូនមិនអាចមានផ្ទៃពោះបាន ព្រោះពេលចង់ដៃស្បូនធ្វើឲ្យស្ពែម៉ាតូសូអ៊ីតមិនអាចទៅជួបជាមួយនឹងអូវុលបាន។ | biology |
នៅផ្នែកកណ្តាលនៃស្ពែរម៉ាតូសូអ៊ីតមានមីតូកុងឌ្រី។ តើមីតូកុងឌ្រីមានឥទ្ធិពលដូចម្តេចខ្លះទៅលើសកម្មភាពរបស់ស្ពែរម៉ាតូសូអីត។ចូរពន្យល់។ | នៅផ្ទៃកណ្តាលនៃស្ពែម៉ាតូសូអ៊ីតមានមីតូកុងឌ្រី។ វាមានឥទ្ធិពលទៅលើសកម្មភាពរបស់ស្ពែម៉ាតូសូអ៊ីតមានមីតូសដូចជាៈ ក្នុងទឹកពូជស្ពែម៉ាតូអ៊ីតស្រូបយកស្ករព្រុចតូស បន្ទាប់មក មីតូកុងឌ្រីនៅក្នុងផ្នែកកណ្តាលបំប្លែងស្ករនេះទៅជាថាមពលនេះ ដែលអាចប្រើប្រាស់បានក្រោមទម្រង់ជាម៉ូលេគុល ATP។ កាម៉ែតឈ្មោលប្រើប្រាស់ថាមពលនេះ ដើម្បីឲ្យផ្លាសែលធ្វើចលនាបាន។ | biology |
ចូរពន្យល់ថាហេតុអ្វីបានជាសណ្តែកព័រជាជម្រើសយ៉ាងល្អសម្រាប់ការចរបស់ម៉ង់ដែល។ | បានជាសណ្តែកព័រជាជម្រើសយ៉ាងល្អសម្រាប់ការ ពិសោធរបស់ម៉ង់ដែលព្រោះ៖
- សណ្តែកព័រជារុក្ខជាតិបន្តពូជដោយភេទ។ កាម៉ែតញី និងកាម៉ែតឈ្មោលនៅក្នុងផ្កាតែមួយ។
- ផ្ការបស់វាមានទម្រង់ពិសេស គឺមានស្រទាប់ស្នូកព័ទ្ធជុំវិញកេសរញីនិងកេសរឈ្មោល។ លក្ខណៈពិសេសនេះឲ្យសណ្តែកព័រមានតែស្វ័យបង្កកំណើត។ ដូចនេះទើបគេងាយ និងបានសណ្តែកពូជសុទ្ធ។
- លក្ខណៈនីមួយៗនៃសណ្ត... | biology |
ក្នុងករណីម៉ូណូអ៊ីប្រ៊ីឌីស នៅជំនាន់ទី២ តើម៉ង់ដែលទទួលលទ្ធផលដូចម្តេច? | ក្នុងករណីម៉ូណូអ៊ីប្រ៊ីឌីស នៅជំនាន់ទី២ម៉ង់ដែលទទួលលទ្ធផលបានទាំងលក្ខណៈលុបនិងលក្ខណៈអន់តាមសមាមាត្រ៣/១។ | biology |
ក្នុងករណីឌីអ៊ីប៊្រិឌីស តើអ៊ីប៊្រីត F1 មានសេណូទីបដូចម្តេច? វាបង្កើតកាម៉ែតប៉ុន្មានបែប? ពីព្រោះអ្វី? | ក្នុងករណីឌីអ៊ីប្រ៊ីឌីស អ៊ីប្រ៊ីត F1 មានសេណូទីបគឺ AaBb វាបង្កើតកាម៉ែតបាន៤បែប ព្រោះការផ្តាច់ចេញដោយឯក រាជ្យនៃគូអាឡែល។ | biology |
ឲ្យពំុនោលច្បាប់របស់ម៉ង់ដែស។ | ពំនោលច្បាប់របស់ម៉ង់ដែល
- ច្បាប់ឯកសណ្ឋានភាពនៃអ៊ីប្រ៊ីតជំនាន់ទី១ បើមេបាជាពូជសុទ្ធ អ៊ីប្រ៊ីតជំនាន់ទី១ មានលក្ខណៈដូចគ្នាទាំងអស់។
- ច្បាប់ការផ្តាច់ចេញននៃគូអាឡែល នៅពេលកំណកាម៉ែត គូអាឡែលផ្តាច់ចេញពីគ្នា កាម៉ែតទទួលបានអាឡែលតែមួយក្នុងចំណោមអាឡែលមួយគូ។
- ច្បាប់នៃការផ្តាច់ចេញដោយឯករាជ្យនៃគូលក្ខណៈ កាលណាគេបង្កាត់មេបាខុសគ្នាដោយលក្ខណៈច្រើន... | biology |
ចូរពន្យល់ពាក្យ ពហុសែន។ ឲ្យឧទាហរណ៍បញ្ចាក់។ | ពន្យល់ពាក្យ
- ពហុអាឡែល ជាសភាពសែនមួយដែលមានអាឡែលលើសពី២។ ឧទាហរណ៍ លក្ខណៈពណ៌រោមសត្វ ក្រុមឈាម ABO ជាដើម។
- ពហុសែន ជាតំណពូជនៃលក្ខណៈមួយដែល កំណត់ដោយសែនមួយក្រុម ឧទាហរណ៍ សម្បុរស្បែកមនុស្ស ពណ៌ភ្នែករបស់មនុស្ស។ | biology |
ក្នុងករណីឌីអ៊ិប៊្រីឌីស ហេតុអ្វីបានជានៅជំនាន់ទី២ (F2) មានលេចឡើងផេណូទីបថ្មីខុសពីមេបា។ | ក្នុងករណីឌីអ៊ីប្រ៊ីឌីស បានជានៅជំនាន់ទី២ (F2) មានលេចឡើងផេណូទីបថ្មីខុសពីមេបា ព្រោះមេបាជាពូជសុទ្ធ ឯកត្តៈនៅ ជំនាន់ទី១ (F1) មានលក្ខណៈដូចគ្នាវាទាំងអស់។ | biology |
ចូរប្រៀបធៀបការីយ៉ូទីបបុរស និងនារី។ | ប្រៀបធៀបការីយ៉ូទីបបុរស និងនារី
- បុរសនិងស្រ្តីមានក្រូម៉ូសូម ២២ គូដូចគ្នា។ ក្រូម៉ូសូមទាំង២២ គូនេះជាអូតូសូម ឬ ក្រូម៉ូសូមធម្មតា។
- បុរសនិងស្រ្តីមានក្រូម៉ូសូមគូទី ២៣ ខុសគ្នា។ ក្រូម៉ូសូមគូទី២៣ជាក្រូម៉ូសូមភេទ ឬអេតេរ៉ូក្រូម៉ូសូម។ ចំពោះស្រ្តីក្រូម៉ូសូមភេទគឺ XX ចំពោះបុរសគឺ XY។
រូបមន្តក្រូម៉ូសូមបុរស
2n = 46 = 44 អូតូសូម + ក្រូម៉... | biology |
ហេតុអ្វីបានជាគេប្រើកុលស៊ីស៊ីន ក្នុងការធ្វើការីយ៉ូទីប? | បានជាគេប្រើកុលស៊ីស៊ីន ក្នុងការធ្វើការីយ៉ូទីបព្រោះ វាជាធាតុគីមីបំផ្លាញ់មិនឲ្យមានកំណត្រយ៉ូងអាត្រូម៉ាទិចដែលកើតឡើងដើម្បីបង្អាក់ចំណែកកោសិកានៅវគ្គមេតាផាស។ | biology |
ហេតុអ្វីបានជាក្រូម៉ូសូមមិនលេចជារូបរាងនៅចន្លោះវគ្គ? | ក្រូម៉ូសូមលេចជារូបរាងនៅពេល កោសិកាធ្វើចំណែកគឺ នៅពេលដែលក្រូម៉ាទីនរួញខ្លី ព្រោះពេលកោសិកាចែកខ្លួន ក្រូម៉ាទីនរួញខ្លីក្លាយជាក្រូម៉ូសូម។ | biology |
តើក្រូម៉ូសូមលេខជារូបរាងនៅពេលណា? ពីព្រោះអ្វី? | ក្រូម៉ូសូមលេចជារូបរាងនៅពេល កោសិកាធ្វើចំណែកគឺ នៅពេលដែលក្រូម៉ាទីនរួញខ្លី ព្រោះពេលកោសិកាចែកខ្លួន ក្រូម៉ាទីនរួញខ្លីក្លាយជាក្រូម៉ូសូម។ | biology |
តើក្រូម៉ូសូមបាត់រូបរាងទៅវិញនៅពេលណា?ពី ព្រោះអ្វី? | ក្រូម៉ូសូមបាត់រូបរាងទៅវិញនៅពេល វគ្គមេតាផាស ព្រោះក្រូម៉ូសូមរលាយហើយក្លាយជាក្រូម៉ាទីន។ | biology |
តើនៅវគ្គណាដែលក្រូម៉ូសូមលេចរូបរាងច្បាស់ជាងគេ? ពីព្រោះអ្វី? | នៅវគ្គមេតាផាស គឺជាវគ្គដែលកកកកកក្រូម៉ូសូមលេចរូបរាងច្បាស់ជាគេព្រោះក្រូម៉ូសូមទាំងអស់ប្រមូលផ្តុំនៅអេក្វាទ័រ នៃត្រយ៉ូងអាក្រូម៉ាទិចក្នុងប្លង់តែមួយបង្កើ់តបានជាផ្លាកអេក្វាទ័រ។ | biology |
ចូរសរសេររូបមន្តក្រូម៉ូសូមដ្រូសូភីលញី និងដ្រូសូភីលឈ្មោល។ | រូបមន្តក្រូម៉ូសូម
- ដ្រូសូភីលញី 2n= 8 = 6 អូតូសូម + ក្រូម៉ូសូមភេទ XX
- ដ្រូសូភីលឈ្មោល 2n = 8 = 6 អូតូសូម + ក្រូម៉ូសូមភេទ XY។ | biology |
ចំពោះមនុស្សស្រីតើភេទរបស់កូនអាស្រ័យទៅនឹងស្ពែម៉ាតូសូអ៊ីត អូវុល? ចូរពន្យល់? | ចំពោះមនុស្ស ភេទរបស់កូនអាស្រ័យទៅនឹងស្ពែម៉ាតូសូអ៊ីត ព្រោះបើគិតតែក្រូម៉ូសូមភេទនារីបង្កើតអូវុលតែមួយបែប ដែលមានក្រូម៉ូសូម X។ បុរសបង្កើតស្ពែម៉ាតូសូអ៊ីតពីរបែបដែលមានសមាមាត្រស្មើរគ្នាៈ មួយបែបមានក្រូម៉ូសូម X និងមួយបែបទៀតមានក្រូម៉ូសូម Y។ កាលណាបង្កកំណើត បើស្ពែម៉ាតូសូអ៊ីត X រលាយចូលជាមួយអូវុលនោះនឹងកើតស៊ីកូតដែលមានសេណូទីប XX ហើយលូតលាស់... | biology |
សុកលូតលាស់ចេញពីជាលិកាដែលផលិតដោយអំប៊្រីយ៉ុងផងស្បូនផង។ តើទម្រង់របស់សុកបង្ការមិនឲ្យមានល្បាយរវាងឈាមម្តាយនិងឈាមអំប៊្រីយ៉ុងកំពូលលូតលាស់បានដោយរបៀបណា? | សុកលូតលាស់ចេញពីជាលិកាដែលផលិតដោយអំប្រ៊ីយ៉ុងផង ស្បូនផង។ ទម្រង់របស់សុកបង្ការមិនឲ្យមានល្បាយរវាងឈាមម្តាយនិងឈាមអំប៊្រីយ៉ុងកំពុងលូតលាស់បានដោយៈ ឈាមចេញពីម្តាយ ជ្រាបចូលទៅក្នុងលំហជុំវិញជ្រាំងកូរ្យ៉ុង។ ជ្រាំងកូរ្យ៉ុងនិងភ្នាសសើមស្បូនបង្កើតបានជាសរីរាង្គមួយសម្រាប់ទ្រទ្រង់ជីវិតហៅថា សុក។ ក្នុងជ្រាំងកូរ្យ៉ុង សរសៃប្តូរបែកខ្នែងចេញពីអាកទែដ... | biology |
ចូរឲ្យឧទារហណ៍ពីភាវរស់ ដែលបានទទួលថាមពលពន្លឺព្រះអាទិត្យដោយផ្ទាល់ និងប្រយោល។ | ឧទារហណ៍ពីភាវរស់ ដែលបានទទួលថាមពលពន្លឺព្រះអាទិត្យដោយផ្ទាល់ និងប្រយោល៖
- ភាវៈរស់ទទួលថាមពលព្រះអាទិត្យដោយផ្ទាល់ មានរុក្ខជាតិផលិតអាហារតាមដំណើររស្មីសំយោគដូចជា ដើមត្រប់ ដើមត្រឡាច ដើមត្រកួន...។
- ភាវៈរស់ទទូលបានថាមពលព្រះអាទិត្យ ដោយប្រយោលគឺប្រភេទសត្វដែលស៊ីរុក្ខជាតិធ្វើរស្មីសំយោគជាអាហារ និងសត្វជាស៊ីបន្ទាប់មានដូចជា ដង្កូវ កណ្តូប បក... | biology |
តើម៉ូណីសាក់ការីតឌីសាក់ការីត និងប៉ូលីសាក់ការីតខុសគ្នាដូចម្តេច? | ម៉ូណីសាក់ការីត ឌីសាក់ការីត និងប៉ូលីសាក់ការីតខុសគ្នាត្រង់៖
- ម៉ូណូសាក់ការីតឬហៅថាស្ករងាយ ដែលមានមួយម៉ូលេគុល។
- ឌីសាក់ការីត ជាសមាធាតុដែលកើតពពីការភ្ជាប់គ្នារវាងម៉ូណូសាក់ការីត ២ឬស្ករងាយ២។
- ប៉ូលីសាក់ការីត ជាសមាសថាតុដែលកើតពីការភា្ចប់គ្នាចាច្រើននៃម៉ូណូសាក់ការីត។ | biology |
ដូចម្តេចដែលហៅថា សមាធាតុសរីរាង្គ? សមាសធាតុអសរិរាង្គ? | ដែលហៅថា សមាធាតុសរីរាង្គ ជាសមាសធាតុដែលផ្សំឡើងដោយធាតុកាបូន។ សមាសធាតុអសរីរាង្គ ជាសមាសធាតុ ដែលមិនផ្ទុកធាតុកាបូនទេ លើកលែងកាបូនឌីអុកស៊ីត CO2។ | biology |
តើផាកូស៊ីតមាននាទីអ្វី នៅក្នុងការការពារសារពាង្គកាយ? | នៅក្នុងការការពារសារពាង្កកាយ ផាកូស៊ីតមាននាទីក្តោប និងសម្លាប់មេរោគ។ | biology |
តើរបាំការពារទីបីជាអ្វី? | របាំការពារទីបីជា ជាប្រព័ន្ធភាពសុំារបស់សារពាង្គកាយ។ | biology |
តាមធម្មតា តើភ្នាក់ងារបង្កជំងឺជ្រៀតចូលក្នុងសារពាង្គកាយយ៉ាងដូចម្តេច? | តាមធម្មតាភ្នាក់ងារបង្កជំងឺជ្រៀតចូលក្នុងសារពាង្គកាយ នៅពេលដែលប្រព័ន្ធការពារសារពាង្គកាយថយចុះឬបាត់បង់សមត្ថភាពក្នុងការពារសារពាង្គកាយ។ | biology |
ហេតុអ្វីបានជាមុខរបួសយើងក្តៅហើមហើយក្រហម? | បានជាមុខរបួសយើងក្តៅហើមហើយក្រហមបណ្តាលមកពីនៅក្នុងតំណបរលាកមានធាតុរាវ និងគោលិកាសជ្រៀតចេញតាមចន្លោះកោសិកានៃភ្នាសសរសៃប្តូរដែលធ្វើមុខរបួសក្តៅហើយហើម។ | biology |
តើប្រព័ន្ធសុំាបង្កឡើងពីអ្វិខ្លះ? | ប្រព័ន្ធសុំាបង្កឡើងពី ខួរឆ្អឹងខ្នង គោលិកាសជាពិសេសផាកុស៊ីតនិងឡាំផូស៊ីត ព្រមទាំងកោលិកាប្រភេទផ្សេងៗនៃប្រព័ន្ធទឹករងៃ មានដូចជាកូនកណ្តុលទឹករងៃ អាមីដាល់ ទីមុស និងផាល។ | biology |
ភាពសុំាគឺជាអ្វី? | ភាពសុំាគឺជា លក្ខខណ្ឌនៃសារពាង្គកាយដែលមានសមត្ថភាពការពារសារពាង្គកាយគេចផុតចេញញពីជំងឺពិសេសណាមួយ។ | biology |
តើភាពសុំាអសកម្មនិងភាពសុំាសកម្មខុសគ្នាដូចម្តេច? | ភាពសុំាអកម្មនិងភាពសុំាសកម្មខុសគ្នាដូចជា៖
- ភាពសុំាអសកម្ម ជាភាពសុំាដែលចាសារពាង្គកាយទទួលបានអង់ទីករពីគេអាចនិយាយបាថា វាជាភាពសុំាពីគេ។
- ភាពសុំាអសកម្ម ជាភាពសុំាសកម្ម ជាភាពសុំាដែលសារពាង្គកាយផលិតអង់ទីករផ្ទាល់ខ្លួន ដើម្បីប្រឆាំង និងភ្នាក់ងារបង្ករោគណាមួយ។ | biology |
តើដំណប់រលាកចាប់ផ្តើមកើតឡើងដោយសារអ្វី? | ដំណបរលាកចាប់ផ្តើមកកើតឡើងដោយសារកោសិកាដែលបំផ្លាញ់កោសិកានៃសារពាង្គកាយហើយកោសិកាឆ្លងរោគនេះបានបញ្ចេញសារធាតុគីមី ធ្វើឲ្យមានតំនបរលាក។ | biology |
តើមានអ្វីកើតឡើង នៅពេលមានតំណបរលាក? ចូរពណ៌នា។ | នៅពេលមានតំណបរលាក សារធាតុកីមីដែលផលិតដោយកោលិកាឆ្លងមេរោគធ្វើឲ្យសរសៃឈាមនៅត្រង់កម្លែងមានរបួសហើមនិងរីកធំ ភ្នាក់ងារប្រឆាំងមេរោគជាច្រើនត្រូវបានបញ្ចូលទៅកាន់កន្លែងនោះធ្វើឲ្យកន្លែងដែលមានមេរោគឡើងក្រហម និងឡើងប៉ោងជាលទ្ធផលលិកាងាបកោលិកាងាប់ខូចខាតរបស់សារពាង្គកាយរួមជាមួយមេរោគងាប់បានបង្កើតបានជាខ្ទុះ។ | biology |
ហេតុអ្វីបានជាអ្នកមិនត្រូវទៅសាលារៀននៅពេលមានជំងឺផ្តាសាយ? | បានជាអ្នកមិនត្រូវទៅសាលារៀននៅពេលមានជំងឺផ្តាសាយដោយសារពេលនេះរាងកាយចាំបាច់ត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងនិងវីរុសផ្តាសាយ ហើយកាលណាយើងទៅសាលាវាបណ្តោយឲ្យដល់អ្នកដទៃ។ | biology |
ឧបមាថារោមញ័រត្រូវបានបំផ្លាញ។ តើបញ្ហានេះមានឥទ្ធិពលលើសារពាង្គកាយយ៉ាងដូចម្តេចដែរ? | ឧបមាថារោមញ័រត្រូវបានបំផ្លាញបញ្ហានេះមានឥទ្ធិពលលើសារពាង្គកាយដោយមាន បញ្ហាដ៏ធ្ងន់ធ្ងរចំពោះសួត ដោយសារតែបំណែកតូចនៃធូលីផ្សេងៗ ដែលមាននៅក្នុងសួត។ | biology |
ហេតុអ្វីបានជាអ្នកមានជំងឺកញ្ជឹ្រលតែម្តងគត់ ក្នុងមួយជីវិត? | បានជាអ្នកមានជំងឺកញ្ជឹ្រលតែម្តងគត់ ក្នុងមួយជីវិតដោយសារតែនៅពេលមានជំងឺកញ្ជឹ្រល ធ្វើឲ្យប្រព័ន្ធភាបសុំារបស់សារពាង្គកាយបង្កើតអង់ទីករប្រឆាំងនិងមេរោគនេះដោយផ្ទាល់។ | biology |
រវាងភាពសុំាអសកម្មសិប្បនិមិត្ម និងភាពសុំាសកម្មសិប្បនិម្មតិ តើមានលក្ខណៈខុសគ្នាដូចម្តេច? | រវាងភាពសុំាអសកម្មសិប្បនិមិត្ម និងភាពសុំាសកម្មសិប្បនិម្មតិមានលក្ខណៈខុសគ្នាដូចជា៖
ភាពសុំាសកម្មសិប្បនិមិត្ម
- លូតលាស់ចេញពីដំណបទៅនិងវ៉ាក់សាំង
- រយះពេលបង្ការបានមួយជីវិត
ភាពសុំាអសកម្មសិប្បនិមិត្ម
- បានពីមនុស្សផ្សេងទៀត និងសត្វណាមួយ
- រយះពេលបង្ការបណ្តោះអាសន្ន។ | biology |
តើវីរុស HIV វាយប្រហារប្រព័ន្ធសុំាយ៉ាងដូចម្តេច? | វីរុស HIV វាយប្រហារប្រព័ន្ធសុំាដោយ៖
- ជាដំបូងវាបានជៀតចូលទៅក្នុងណ្វៃយ៉ូនៃឡាំភូស៊ីត
- ឡាំផូស៊ីតត្រូវបានបំផ្លាញ
- វីរុសបានបង្កើនចំនួនជាច្រើនហើយបានបំផ្លាញឡាំស៊ីតផ្សេងៗទៀត។ | biology |
រវាងទារកបៅដោះម្តាយនិង ទារកបៅទឹកដោះគោតើមានប្រយោជន៍ដូចគ្នាឬទេ? ព្រោះអ្វី? | រវាងទារកបៅដោះម្តាយនិង ទារកបៅទឹកដោះគោមានប្រយោជន៍មិនដូចគ្នាទេ ព្រោះដោយសារតែទឺកដោះម្តាយបានផ្តល់ការបង្កើតភាពសុំាអសកម្មដោយធម្មជាតិដល់សារពាង្គកាយទារក ដើម្បីការពារមេរោគបានបណ្តោះអាសន្ន។ | biology |
តើវ៉ាក់់សាំងជួយបង្ការជំងឺដូចម្តេច? | វ៉ាក់់សាំងជួយបង្ការជំងឺដោយសារវាបានផ្តល់ឲ្យប្រព័ន្ធសុំារបស់សារពាង្គកាយ បង្កើតអង់ទីករប្រឆាំងនិងអង់ទីសែនរបស់មេរោគបង្កជំងឺ។ | biology |
នៅក្នុងសារពាង្គកាយរបស់មនុស្ស តើអង់ទីករកើតឡើងយ៉ាងដូចម្តេច? | នៅក្នុងសារពាង្គកាយរបស់មនុស្សអង់ទីករកើតឡើង ដោយសារមានវត្តមានអង់ទីសែនរបស់ភ្នាក់ងារបង្ករោគ។ | biology |
តើរបាំការពារទីមួយមានអ្វីខ្លះ? ចូររៀបរាប់។ | របាំងការពារទីមួយមានដូចជា៖
- ស្បែក មាននាទីការពារការជ្រៀតចូលនៃភ្នាក់ងារបង្ករោគផ្សេងៗ
- ទឹកភ្នែក មាននាទីលាងសម្អាតភ្នែកពីធូលីកខ្វក់
- ស្លេស មាននាទីច្រោះយកមេរោគ និងធូលីកខ្វក់ពីខ្យល់ដង្ហើមរបស់យើង
- រោមល្អិតៗមាននាទីច្រោះយកមេរោគ និងធូលីកខ្វក់ពីខ្យល់ដង្ហើមរបស់យើង
- ប្រដាប់រំលាយអាហារ មាននាទីសម្លាប់ភ្នាក់ងារបង្ករោគក្នុងផ្សេងៗដែលម... | biology |
តើរំញោចជាអ្វី? ចូរឲ្យឧទារហណ៍បានបី? | រំញោចជា បម្រែបម្រួលនៃមជ្ឈដ្ឋានជុមវិញឬបុព្វហេតុដែលធ្វើភាវៈរស់មានប្រតិ្តកម្មឆ្លើយតប។ ឧទារហណ៍ ការបម្រែបម្រួល នៃអាកាសធាតុធ្វើឲ្យមនុស្សមួយចំនួនផ្តាសាយ ការមមកដល់នៃរដូវរំហើយធ្វើឲ្យសត្វឆ្កែធ្វលារបន្តពូជការប់ះពាល់វត្ថុក្តៅ ធ្វើឲ្យយើងប្រញាប់ដកយកដៃចេញ។ | biology |
ប្រសិនបើរុយទុំនៅលើមុខនិងខ្នងរបស់អ្នក។ តើនៅទីតាំងណាមួយដែលអ្នកទទួលអារម្មណ៍មុនគេ។ ចូរពន្យល់ | ប្រសិនបើរុយទុំនៅលើមុខ និងខ្នងរបស់អ្នកទីតាំងដែលយើងមានអារម្មណ៍មុនគេគឺ លើខ្នងដោយសារតែអាំងភ្លុចប្រសាទ ដែលដឹកនាំដោយណឺរ៉ូនសំដៅទៅកាន់ខួរក្បាល ចាំបាច់ត្រូវឆ្លងកាត់ខួរឆ្អឹងខ្នង ដូចនេះអាំងភ្លុចប្រសាទ ដែលកាយវិញ្ញាណទទួលបាននៅលើមុខ ត្រូវបានដឹកនាំចុះមកកាន់ខួរឆ្អឹងខ្នងសិន ទើបដឹកនាំបន្តទៅកាន់ខួរក្បាល ជាហេតុធ្វើឲ្យពត៌មានប្រសាទដឹកនាំចេញព... | biology |
តើណឺរ៉ូនមានប៉ុន្មានក្រុម? អ្វីខ្លះ? | ណឺរ៉ូនមាន៣ក្រុមគឺ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនចលករ និងអន្តរណឺរ៉ូន។ | biology |
ដូចម្តេចហៅថាស៊ីណាប់? | ស៊ីណាប់ គឺជាលំហមួយស្ថិតនៅចន្លោះអាក់សូនណឺរ៉ូនមួយទៅ ដង់ឌ្រីតនៃណឺរ៉ូនបន្ទាប់។ | biology |
តើអាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់យ៉ាងដូចម្តេច? | អាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់បានដោយសារនៅចុងអាក់សូនមានថង់តូចៗជាចច្រើន ដែលមានផ្ទុកសារធាតុគីមីផ្ទះ (ណឺរ៉ូនបញ្ជូនសារ) នៅពេលអាំងភ្លុចប្រសាទធ្វើដំណើរមកដល់ ចុងអាក់សូនថង់ទាំងនោះក៏ផ្ទុះបែកបញ្ចេញសារធាតុគីមី ដែលសាយភាយឆ្លងកាត់ស៊ីណាប់បន្ទាប់សារធាតុគីមីនេះបានបង្កើតបានជាអាំងភ្លុចបា្រសាទថ្មីក្នុងដង់ឌ្រីនៃណឺរ៉ូនបន្ទាប់។ | biology |
តើស្ញាញរបស់អាកសូនមានសារធាតុអ្វី? តើសារធាតុនេះមាននាទីអ្វីខ្លះ? | ស្ញាញរបស់អាកសូនមានសារធាតុគីមី (ណឺរ៉ូនបញ្ជូនសារ) សារធាតុនេះមាននាទីបង្កើតអាំងភ្លុចប្រាសាទថ្មីនៅណឺរ៉ូនបន្ទាប់។ | biology |
តើខួរក្បាលនិងខួរឆ្អឹងខ្នងគ្រប់ដណ្តប់ដោយអ្វី? | ខួរក្បាលនិងខួរឆ្អឹងខ្នងគ្រប់ដណ្តប់ដោយជាលិកាសន្ធាន៣ស្រទាប់។ | biology |
ចូរពណ៌នាពីនាទីនៃផ្នែកនីមួយៗរបស់ខួរក្បាល។ | ផ្នែកនីមួយៗរបស់ខួរក្បាលមាននាទីផ្សេងៗគ្នាគឺ
- ខួរធំមាននាទីត្រួតពិនិត្យការគិត ការពិចារណា និងស្តុកទុកនូវពត៌មានផ្សេងៗ គឺមានចាប់និងឆ្លើយតបព័ត៌មាន
- ខយរតូចជួយសម្របសម្រួលចលនាសាច់ដុំឲ្យធ្វើការព្រមគ្នានិងរលូន និងថែរក្សាលំនឹងសារពាង្គកាយផងដែរ
- ខួរកកញ្ចឹងកមាននាទីត្រួតពិនិត្យចង្វាក់បេះដូង ចង្វាក់ដង្ហើម។ | biology |
បរិមណ្ឌលប្រសាទកើតឡើងពីអ្វី? | បរិមណ្ឌលប្រសាទកើតឡើងដោយសរសៃប្រសាទលលាដ៏ក្បាល១២គូ និងសរសៃប្រសាទខួឆ្អឹងខ្នង៣១គូ។ | biology |
តើសកម្មភាពឆន្ទះជាអ្វី? | សកម្មភាពឆន្ទះ សកម្មភាពស្ថិតនៅក្រោមការគ្រប់គ្រងរបសើខខួរក្បាលខួរឆ្អឹងខ្នងទេគឺកើតឡើងដោយសញ្ញាណ។ | biology |
តើសកម្មភាពរេផ្លិចជាអ្វី? | សកម្មភាពរេផ្លិចជាសកម្មភាពអសញ្ញាណ កើតឡើងដោយស្វ័យប្រវត្តិដើម្បីឆ្លើយតមនិងរំញោច ដោយគ្មានការបញ្ជាវពីខួរក្បាល ឬខួរឆ្អឹងខ្នងទេ។ | biology |
តើរេផ្លិចរបស់អ្នកមានលក្ខណៈលឿន និងស្វ័យប្រវត្តិមានអំណោយផលដូចម្តេចចំពោះអ្នក? | រេផ្លិចរបស់អ្នកមានលក្ខណៈលឿន និងស្វ័យប្រវត្តិមានអំណោយផលអាចការពារជៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។ | biology |
ការធ្វើតែសជង្គង់ ជាវិធីសង្កេតលើលក្ខណៈរាងកាយរបស់មនុស្ស។ តើការធ្វើបែបនេះមានគោលបំណងដូចម្តេច? ប្រសិនបើមនុស្សដែលត្រូវគេធ្វើតែសនោះមានលក្ខណៈមិនប្រក្រតីតើការធ្វើតែសនោះផ្តល់លទ្ធផលដូចម្តេច? | ការធ្វើតែសជង្គង់ ជាវិធីសង្កេតលើលក្ខណៈរាងកាយរបស់មនុស្ស។ តើការធ្វើបែបនេះមានគោលបំណងត្រួនពិនិត្យលក្ខខណ្ឌនៃប្រព័ន្ធប្រសាទ ប្រសិនបើមនុស្សដែលត្រូវគេធ្វើតែសនោះ មានលក្ខណៈមិនប្រក្រតី ការធ្វើតែសនោះផ្តល់លទ្ធផលដោយគ្មានតំណបទៅនឹងរេផ្លិច ឬតំណប់យឺត។ | biology |
តើសកម្មភាពឆន្ទះ និងអឆន្ទះខុសគ្នាដូចម្តេច? | សកម្មភាពឆន្ទះនិងអឆន្ទះខុសគ្នាដូចជា សកម្មភាពអឆន្ទះជាសកម្មភាពអញ្ញាណ ដែលឆ្លើយតបរំញោចបានលឿនដោយមិនមានការវិភាគពីខួក្បាល។ | biology |
ចូរប្រៀបធៀបមជ្ឈមណ្ឌលប្រសាទនិង បរិមណ្ឌលប្រសាទ។ | ប្រៀបធៀបមជ្ឈមណ្ឌលប្រសាទ និងបរិមណ្ឌលប្រសាទ
- មជ្ឈមណ្ឌលប្រសាទ ជាអ្នកគ្រប់គ្រង សារពាង្គកាយប្រមូល ទទូល វិភាគ ឆ្លើយតបនឹងពណ៌មានប្រសាទដែលដឹកនាំមកពីវិញ្ញាសាផ្សេងៗ របស់សារពាង្គកាយដោយបរិមណ្ឌលប្រសាទ។
- បរិមណ្ឌលប្រសាទ មាននាទីដឹកនាំអាំងភ្លុចប្រសាទដែលប្រមូលបានពីវិញ្ញាណផ្សេងៗនៃសារពាង្គកាយទៅកាន់មជ្ឈមណ្ឌលប្រសាទដើម្បីវិភាគនិងឆ្លើយតបរួចវ... | biology |
ចូរប្រៀបធៀបណឺរ៉ូនវិញ្ញាណនាំនិង ណឹរ៉ូនចលករ។ | ប្រៀបធៀបណឺរ៉ូនវិញ្ញាណនាំនិង ណឹរ៉ូនចលករ
- ណឺរ៉ូនវិញ្ញាណនាំ មាននៅក្នុងសរិរាង្គវិញ្ញាណដូចជា ភ្នែក ច្រមុះ ស្បែកជាដើម។ វាមាននាទីដឹកនាំព័ត៌មានប្រសាទទទួលបានពីសរីរាង្គវិញ្ញាណ ទៅកាន់មជ្ឈមណ្ឌលប្រសាទ។
- ណឺរ៉ូនចលករ ស្ថិតនៅតាមក្នុងខួរក្បាលនិងឆ្អឹងខ្នង។ វាមាននាទីដឹកនាំព័ត៌មានប្រសាទបញ្ជាលើសាច់ដុំ ឬក្រពេញ។ | biology |
ចូរប្រាប់ពពីប្រភេទណឹរ៉ូននីមួយៗនូវទីតាំងនិងនាទីរបស់វា។ | ប្រភេទណឹរ៉ូននីមួយៗនូវទីតាំងនិងនាទីរបស់វាគឺ
- ណឺរ៉ូនវិញ្ញាណនាំមាននៅក្នុងសរីរាង្គវិញ្ញាណដុចជា ភ្នែក ច្រមុះ ស្បែកជាដើម។ វាមានននាទីដឹកនាំពត៌មានប្រសាទទួលបានពីសរីរាង្គវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទ
- ណឺរ៉ូនចលករ ស្ថិតនៅតាមក្នុងខួរក្បាល និងខួរឆ្អឹង។ វាមាននាទីនាំពត៌មានប្រសាទបញ្ជាលើសាច់ដុំ ឬក្រពេញ។
- អន្តរណឺរ៉ូន ស្ថិតនៅក្នុងខួរក្ប... | biology |
តើរេផ្លិចការពារដូចម្តេច? | ផ្លិចអាចការពារសារពាង្គកាយ ជៀសផុតពីគ្រោះថ្នាក់ ផ្សេងៗបានយ៉ាងប្រសើ នេះដោយ សារតែវាជាចលនាអឆន្ទះឆ្លើយតបទៅនឹងរំញោច បានលឿនដូចជាការដកដៃចេញនៅពេលយើងដាក់ដៃលើឆ្នាំងដែលក្តៅ។ | biology |
ចូរពណ៌នាពីអាំងភ្លុចនៅត្រង់ស៊ីណាប់។ | ពណ៌នាពីអាំងភ្លុចនៅត្រង់ស៊ីណាប់នៅពេលអាំងភ្លុចប្រសាទធ្វើដំណើរមកដល់់ស៊ីណាប់បានធ្វើឲ្យសារធាតុគីមីស្ថិតនៅក្នុងស្ញាញនៃអាក់សូនបានផ្ទុះ រួចសាយឆ្លងកាត់ស៊ីណាប់ទៅដល់ដង់ឌ្រីតនៃណឺរ៉ូនបន្ទាប់ រួចសារធាតុគីមីនេះបានបង្កើតបានអាំងភ្លុចប្រសាទថ្មី ហើយដឹកនាំដោយណឺរ៉ូនបន្ទាប់នោះ។ | biology |
ចូរពន្យល់ពាក្យភ្នាកងារបង្ករោគ ព្រមតាំងរកឧទាហរណ៍។ | ភ្នាកងារបង្ករោគ ជាសារពាង្គកាយតូចៗដែលផ្តល់ដល់សារពារង្គនូវមេរោគបង្កជំងឺផ្សេងៗ។ | biology |
តើសមាសធាតុសរីរាង្គ៤ កុ្រមដែលមាននៅក្នុងភាវៈរស់គឺអ្វីខ្លះ? | នៅក្នុងភាវៈរស់មានសមាសធាតុ៤ក្រុម គឺ គ្លុយស៊ីត លីពីត ប្រូទីត និងអាស៊ីតនុយក្លេ អ៉ិច។ | biology |
តើវិរុសគឺជាអ្វី? | វីរុសគឺជា ភាគល្អិតតូចៗដែលមិនអាចមើលលឃើញដោយភ្នែកទទេបាន ឬដោយមីក្រូទស្សន៍ធម្មតាបានឡើយ ហើយវាបង្កដោយផ្នែកខាងក្នុងជាសំភារៈសេនេទិច និងសំបកជាប្រូតេអ៊ីន។ | biology |
ចូររកឧទារហ៍ពីរជំងឺមួយចំនួន ដែលបង្កដោយវីរុស។ | ជំងឺមួយចំនួន ដែលបង្កដោយវីរុសមានដូចជា ជំងឺផ្តាសាយ កញ្ជឹ្រល សលាទែន អេដស៍ជាដើម។ | biology |
តើជំងឺអ្វីដែលកំពុងរាតត្បាត ចំពោះយុវវ័យ ហើយរាជរដ្ឋាភិបាលយើងកំពុងចាត់វិធានការទប់ស្កាត់? | ងឹដែលកំពុងរាតត្បាតចំពោះយុវវ័យហើយរាជរដ្ឋាភិបាលយើងកំពុងចាត់វិធានការទប់ស្កាត់គឺ ជំងឺអេដស៍។ | biology |
តើក្រោយពីមេរោគអេដស៍ចូលក្នុងខ្លួន វាយាយីសារពាង្គកាយយ៉ាងដូចម្តេច? | ក្រោយពីមេរោគអេដស៍ចូលក្នុងខ្លួន វាយាយីសារពាង្គកាយដោយ បំផ្លាញប្រព័ន្ធភាពរបស់មនុស្សឲ្យចុះខ្សោយដែលផ្តល់ឪកាសដល់ជំងឺឪកាសនិយមផ្សេងៗជ្រៀតចូលនិងបំផ្លាញសារពាង្គកាយ របស់មនុស្សរហូតស្លាប់។ | biology |
ចូររៀបរាប់ពីមូលហេតុដែលជំងឺបេះដូង និងជំងឺសរសៃឈាមកើតមានឡើង។ | មូលហេតុដែលជំងឺបេះដូង និងជំងឺសរសៃឈាមកើតមានឡើងដោយសារតែ៖
- ការបាត់បង់ភាពយឺតរបស់សរសៃអាកទែ បណ្តោយមកពីកូឡេសស្តេរ៉ុល ឬខ្លាញ់កកនៅក្នុងសរសៃឈាម
- ការឈឺចាប់ក្នុងដើមទ្រូង បណ្តោយមកពីបេះដូងទទួលឈាមមិនបានគ្រប់គ្រាន់។
- ការគាំងបេះដូង បណ្តោយមកពីការស្ទុះសរសៃឈាម ឬដាច់សរសសឈាម
- ស្ត្រូក បណ្តោយមកពីខួរក្បាលមិនទទួលឈាមគ្រប់គ្រាន់ដោយដាច់ឬស្ទះសរស... | biology |
តើជំងឺដែលបណ្តាលឲ្យសរសៃអាកទែបាត់បង់នូវភាពយឺត? | មូលហេតុបណ្តាលឲ្យសរសៃអាកទែបាត់បង់នូវភាពយឺតដោយសារតែស្រទាប់ខ្លាញ នៅក្នុងស្រទាប់សរសៃឈាមអាកទែលូតលាស់ខ្លាំងពេក។ | biology |
ជំងឺអេដស៍មានរោគសញ្ញាដូចម្តេច? | ជំងឺអេដស៍មានរោគសញ្ញា ដោយការលេចឡើងនូវប្រភេទជម្ងឺឪកាស និយមផ្សេងៗដូចជារបង មហារីក រាគរួស និងការចុះទ្រុឌទ្រោមជាលមដាប់ នៃសារពាង្គកាយ។ | biology |
ហេតុអ្វីបានជាមេរោគអេដស៍ ឆ្លងតាមការរយមភេទច្រើនជាងគេនៅ (កម្ពុជា)។ | បានជាមេរោគអេដស៍ ឆ្លងតាមការរយមភេទច្រើនជាងគេនៅ (កម្ពុជា) ដោយសារការយល់សឹងពីការប្រើប្រាស់ និងអត្តប្រយោជន៍របស់ស្រោមអនាម័យការពារមេរោគអេដស៍ របស់ប្រជាជននៅមានកម្រិតទាប។ | biology |
ហេតុអ្វីបានជាជំងឺអេដស៍ មិនឆ្លងតាមរយះការប្រស្រ័យទាក់ទង់ជាសាធារណៈដូចជា ការរៀនសូត្រ បំពេញការងារតាមគ្រួសារ និងសង្គម? | បានជាជំងឺអេដស៍ មិនឆ្លងតាមរយះការប្រស្រ័យទាក់ទង់ជាសាធារណៈដូចជា ការរៀនសូត្រ បំពេញការងារតាមគ្រួសារ និងសង្គមព្រោះ ជំងឺអេដស៍ឆ្លងតាមវត្ថុធាតុរាវនៅក្នុងសារពាង្កកាយដូចជា ឈាម ទឹករងៃ ទឹកកាមបុរស ទឹករំអិលចេញពីប្រដាប់ភេទស្រ្តី ជាដើមតែជំងឺអេដស៍មិនអាចឆ្លងតាមវត្ថុធាតុរាវមួយចំនួននោក្នុងការពាង្គកាយផងដែរ ដូចជា ទឹកមាត់ ទឹកភ្នែក ទឹកនោមជាដើម... | biology |
តើជំងឺកាមរោគដែលមិនបានព្យាបាលអាចឲ្យមានផលវិបាកអ្វីខ្លះ ចំពោះស្រ្តី បុរស និងទារក? | ជំងឺកាមរោគដែលមិនបានព្យាបាលអាចឲ្យមានផលវិបាក ចំពោះស្រ្តី បុរស និងទារក ដូចជាធ្វើឲ្យស្រ្តីក្លាយជាអារគ្មានកូន បង្កជាជំងឺបេះដូង សរសៃឈាម ខួរក្បាល មហាររីកអាចឲ្យទារកពិការភ្នែកនៅពេលសម្រាល ពីការសរីរាង្គផ្សេងៗ ខូចប្រដាប់បន្តពូជ...។ | biology |
តើវិធានការបង្ការជំងឺអេដស៍ណាមួយ ដែលមានប្រសិទ្ធភាពបំផុតសំរាប់យុវវ័យ? | វិធានការបង្ការជំងឺអេដស៍ណាមួយ ដែលមានប្រសិទ្ធភាពបំផុតសំរាប់យុវវ័យកុំប្រញាប់រួមភេទពេក ចេះប្រើប្រាស់ស្រោមអនាម័យ ឲ្យបានត្រឹមត្រូវ និងមិនប្រើប្រាស់គ្រៀងញៀន។ | biology |
តើដំណាក់កាលដំបូងនៃជំងឺអេដស៍ អ្នកផ្ទុកមេរោគអេដស៍មានរោគសញ្ញាចម្បងអ្វីខ្លះ? | ដំណាក់កាលដំបូងនៃចំងឺអេដស៍ អ្នកផ្ទុកមេរោគអេដស៍មានរោគសញ្ញាចម្បង ដោយលេចឡើងចង្កោមជំងឺឪកាសនិយម មហារីក និងស្រកទម្ងន់។ | biology |
នៅពេលអ្នកមានរបួស ឬមានគ្រោះថ្នាក់រហូតហូរឈាម ហេតុអ្វីបានជាអ្នកជួយសង្គ្រោះ ត្រូវមានបម្រុងប្រយ័ត្នដូចជាត្រូវពាក់ស្រោមដៃសិនមុននិងចាប់កាន់។ | នៅពេលអ្នកមានរបួស ឬមានគ្រោះថ្នាក់រហូតហូរឈាម ហេតុអ្វីបានជាអ្នកជួយសង្គ្រោះ ត្រូវមានបម្រុងប្រយ័ត្ន ដូចជាត្រូវពាក់ស្រោមដៃសិន មុននិងចាប់ដៃកាន់ពួកគាត់ចង់ការពារជំងឺមួយចំនួន ដែលឆ្លងតាមរយៈឈាមនៅពេលដៃរបស់ពួកគាត់មានការដាច់រលាត់។ | biology |
ចូរឧទាហរណ៍ធនធានធម្មជាតិ ដែលអាចកើតឡើងវិញនិងធនធានធម្មជាតិ ដែលមិនអាចកើតឡើងវិញឲ្យបាន១០យ៉ាងតិច។ | ឧទាហរណ៍ធនធានធម្មជាតិ ដែលអាចកើតឡើងវិញនិងធនធានធម្មជាតិ ដែលមិនអាចកើតឡើងវិញឲ្យបាន១០យ៉ាងតិច៖
- ធនធានធម្មជាតិកើតឡើងវិញ ទឹក ពន្លឺព្រះអាទិត្យ ខ្យល់ ព្រៃឈើ សត្វព្រៃ...
- ធនធានធម្មជាតិមិនកើតឡើងវិញ ធ្យូងថ្ម រ៉ែមាស រ៉ែដែក ប្រេងកាត ឧស្ម័នធម្មជាតិ។ | biology |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.