question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
បច្ចុប្បន្នយើងកំពុងតែមានបញ្ហាជាមួយសៀមដោយកម្ពុជាយកផែនទីឆ្នាំ១៩០៤-១៩០៧ ជាផែនទីស្របច្បាប់ដែលផែនទីនេះកើតឡើងរវាងបារាំង-សៀម ដែលត្រូវបានអន្តរជាតិទទួលស្គាល់។ ហេតុអ្វីបានជានៅក្នុងជំពូកទី ១ មាត្រា ២ បានចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.000 ធ្វើន... | សូមជម្រាបថា អ្វីដែលវាច្បាស់លាស់ហើយយើងអត់សរសេរទេ អ៊ីចឹងព្រំដែនខាងលិច គឺច្បាស់លាស់ហើយ បញ្ហាដែលនៅមិនទាន់ច្បាស់លាស់ គឺព្រំដែនខាងកើត ពេលនោះបារាំងធ្វើម្នាក់ឯង ហើយបារាំងធ្វើផែនទីនេះ គឺងាយស្រួលក្នុងការយកពន្ធ។ កន្លែងណាដែលមន្ត្រីអាណានិគមប្រមូលពន្ធបានច្រើនបារាំងគេឱ្យរង្វាន់ បើកន្លែងណាប្រមូលពន្ធមិនបានតាមផែនការ បារាំងដកចោលរហូតដល់ដក... | law |
ជំពូកទី១ មាត្រា ២ បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបានដាច់ខាត ក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.000 ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩។ បច្ចុប្បន្នសៀមមិនទទួលស្គាល់ សន្ធិសញ្ញាអន្តរជាតិ ចុះហត្ថលេខាបារាំង -សៀមលើផែនទីនៅឆ្នាំណា? | រឿងសន្ធិសញ្ញាអន្តរជាតិបារាំង-សៀម គឺជាច្បាប់អន្តរជាតិមួយ ទាំងអង្គការសហប្រជាជាតិ ទាំងតុលាការអន្តរជាតិទីក្រុងឡាអេ គេទទួលស្គាល់ ពិសេសកិច្ចព្រមព្រៀងនិងការគូសបន្ទាត់ព្រំដែនឆ្នាំ១៩០៤ និង ១៩០៧ ប៉ុន្តែកិច្ចព្រមព្រៀងហ្នឹងសៀមខ្លួនឯងក៏មានតម្កល់ទុកក្នុងព្រះរាជបណ្ណាល័យ បារាំងគេទុកក្នុងសារមន្ទីររបស់បារាំង សៀមរើទៅណាអត់រួចទេ ព្រោះស្តេច... | law |
ហេតុអ្វីបានជាមាត្រា ២ មិនប្រកាសអំពីផ្ទៃក្រឡាពិតប្រាកដរបស់បូរណភាពប្រទេសយើង យើងសង្ឃឹមថាថ្ងៃក្រោយយើងអាចចំណេញឬទេ បើប្រទេសជិតខាងគេចង់បានឱ្យប្រទេសគេធំទូលាយដែរ? | សូមជម្រាបថា មកដល់ថ្ងៃនេះ ម៉ោងនេះ យើងស្រាវជ្រាវមិនទាន់ឃើញថា មានឯកសារផ្លូវការណាមួយដែលថា ផ្ទៃក្រឡាព្រះរាជាណាចក្រកម្ពុជាមានប៉ុន្មានគីឡូម៉ែត្រក្រឡានោះទេ។ យើងដឹងតាមរយៈសៀវភៅសិក្សា និងសៀវភៅខ្លួនទៀត ប៉ុន្តែការសរសេរមិនឯកភាពគ្នាទេ។ ផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រក្រឡា ដែលយើងដឹងគឺដោយសារយើងរៀនអំពីភូមិសាស្រ្តរបស់ប្រទេសកម្ពុជា ដែលគ្រូគា... | law |
ហេតុដូចម្តេចបានជារដ្ឋសភាឆ្នាំ ១៩៩៣ នាំគ្នាតែងច្បាប់ចងព្រះមហាក្សត្រឱ្យទ្រង់សោយរាជ្យ ហើយមិនកាន់អំណាច? | ចំណុចនេះខ្ញុំសូមជម្រាបថា ពេលដែលសភាធម្មនុញ្ញតាក់តែងរដ្ឋធម្មនុញ្ញពេលនោះ គឺយើងមិនមាននិយាយអំពីថា តើប្រទេសជាតិត្រូវប្រកាន់យករបបគ្រប់គ្រងណាមួយនៅឡើយទេ ទើបគណៈប្រតិភូ សភាធម្មនុញ្ញបានទៅគាល់ ព្រះមហាក្សត្រ នរោត្តម សីហនុ នៅទីក្រុងព្យុងយ៉ាង សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។ ក្នុងនាមរូបខ្ញុំជាសមាជិកបម្រុងនៅពេលនោះ គណៈកម្មការសរសេ... | law |
បើយោងតាមមាត្រា២៦ថ្មី តើព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាដែរឬទេ បើគ្មានការពិនិត្យធម្មនុញ្ញភាពដោយក្រុមប្រឹក្សាធម្មនុញ្ញ? | ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្ថលេខាលើច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីអំពីអ្វីមួយ។ ព្រះមហាក្សត្រ ទ្រង់អាចស្នើឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពលើអត្ថបទច្បាប់ ឬសន្ធិសញ្ញាទាំងឡាយណាដែលផ្ទុយនឹងគោលការណ៍រក្សាការពារឯករាជ អធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយដែលនាំឱ្យប៉ះពាល់ដល់ឯកភាពនយោបាយ ឬ... | law |
សូមពន្យល់មាត្រា ២៧ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។ | មាត្រា ២៧ នៃរដ្ឋធម្មនុញ្ញ ចែងថា “ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស។" តាមធម្មតាស្រុកណាក៏ដោយ គឺប្រមុខរដ្ឋតែងមានសិទ្ធិលើកលែងទោស ឬបន្ធូរបន្ថយទោស ប៉ុន្តែការលើកលែង ឬបន្ធូរបន្ថយទោសនេះអនុវត្តតាមច្បាប់ ពុំមែនចេះតែធ្វើបាននោះទេ។ ជាគោលការណ៍ គឺមេគុកនោះនឹងធ្វើរបាយការណ៍ពីរយៈពេលជាប់ទោស និងការកែប្រែខ្លួនមុនព... | law |
មាត្រា ២៧ ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស។ ប៉ុន្តែហេតុអ្វីបានជាការអនុវត្តជាក់ស្តែង ប្រសិនបើគ្មានការស្នើពីនាយករដ្ឋមន្ត្រី ការលើកលែងទោសមិនអាចប្រព្រឹត្តទៅកើត។ (នាយករដ្ឋមន្ត្រីធ្លាប់ប្រកាសពីរឿងនេះដែរ ថាបើគ្មានការស្នើពីនាយករដ្ឋមន្ត្រី គឺមិនអាចធ្វើកើត)។ | នេះគឺជានីតិវិធីនៃការចេញព្រះរាជក្រឹត្យនៃការលើកលែងទោស និងបន្ធូរបន្ថយទោស។ ទ្រង់គោរពតាមច្បាប់។ | law |
មាត្រា ៧ ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។ តើហេតុអ្វីបានជាក្នុងមាត្រា ៨ ចំណុចទី ២ បានកំណត់ឱ្យព្រះមហាក្សត្រធានាបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា? | ដោយសារព្រះមហាក្សត្រមានព្រះរាជតួនាទី និងភារកិច្ច យោងតាមមាត្រា ៨ នៃរដ្ឋធម្មនុញ្ញ “ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និង បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និង សេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។” ទ្រង់ម... | law |
សូមបំភ្លឺ ព្រះមហាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញ ដោយលើកឧទាហរណ៍។ | អំពីព្រះមហាក្សត្រ ក្នុងរដ្ឋធម្មនុញ្ញ មាត្រា៧ ចែងថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនមានអំណាចឡើយ។ ដូច្នេះ ទ្រង់គ្មានអំណាចទេ គឺព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាព ទឹកដី។ | law |
សញ្ញាជាតិប្រើប្រាស់បាន និងមិនប្រើប្រាស់បាននៅកន្លែងណា? | សញ្ញាជាតិ ឬព្រះរាជសង្ហារ គឺត្រូវបានគេប្រើជាមួយនឹងកិច្ចការរបស់ព្រះមហាក្សត្រ ដូចជាលិខិតរបស់ក្រសួងព្រះបរមរាជវាំង ទង់ព្រះមហាក្សត្រ ព្រះរាជក្រឹត្យ ព្រះរាជក្រម លិខិតខាងការទូតជាដើម ហើយចំណែកឯនៅក្របសៀវភៅរដ្ឋធម្មនុញ្ញមានរូបព្រះរាជសង្ហារវិញ ដោយសាររដ្ឋធម្មនុញ្ញត្រូវបានគេចាត់ទុកជាច្បាប់កំពូលរបស់ប្រទេស ហើយព្រះរាជសង្ហារក៏ត្រូវបានគេយក... | law |
ក្នុងករណីមានច្បាប់ផ្សេងអនុញ្ញាតឱ្យព្រះមហាក្សត្រអាចដាក់រាជសម្បត្តិ ឬចូលនិវត្តន៍ តើច្បាប់នោះមានលក្ខណៈអធម្មនុញ្ញដែរឬ? | ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិ ច្បាប់នេះត្រូវបានប្រកាសឱ្យប្រើនៅ ឆ្នាំ២០០៤ ហើយបានឆ្លងក្រុមប្រឹក្សាធម្មនុញ្ញរួចហើយ។ | law |
តើព្រះមហាក្សត្រអាចជាស្រ្តីដែរឬទេ? | ជាគោលការណ៍ច្បាប់ តាមរដ្ឋធម្មនុញ្ញ បុរស និងស្ត្រីមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ដូចជាករណីនៅប្រទេសអង់គ្លេស គឺមហាក្សត្រីយានី អេលីហ្សាប៊ែត។ | law |
ប្រសិនបើនាយករដ្ឋមន្ត្រីធ្វើសំណើទៅព្រះមហាក្សត្រ តើព្រះមហាក្សត្រមានសិទ្ធិបដិសេធទេ? បើបដិសេធ មានន័យថា ព្រះមហាក្សត្រមានសិទ្ធិធំជាងនាយករដ្ឋមន្ត្រីត្រូវទេ? | ពុំមានមាត្រាណាមួយនៃរដ្ឋធម្មនុញ្ញ បញ្ញត្តិពីបញ្ហានេះទេ ប៉ុន្តែខ្ញុំអាចលើកជាឧទាហរណ៍មួយ ចំពោះករណីដែលធ្លាប់កើតមាននៅប្រទេសប៊ែលហ្សុិក។ ក្នុងករណីនេះ ព្រះមហាក្សត្រប៊ែលហ្សុិកបានបដិសេធមិនព្រមឡាយព្រះហស្ថលេខាលើអត្ថបទច្បាប់ស្តីពីការរំលូតកូន ដោយសារតែព្រះអង្គជាអ្នកប្រកាន់ខ្ជាប់សាសនាគ្រិស្ត កាតូលិកយ៉ាងហ្មត់ចត់។ ដូច្នេះហើយ គេបានបង្កើតន... | law |
ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ តើពុំកាន់អំណាចមានន័យដូចម្តេច? | អំពីព្រះមហាក្សត្រ ក្នុងរដ្ឋធម្មនុញ្ញូមាត្រា ៧ ចែងថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនមានអំណាចឡើយ។ ដូច្នេះ ក្នុងពេលព្រះអង្គទ្រង់គង់ជាព្រះមហាក្សត្រគឺមិនកាន់អំណាចឡើយ ទ្រង់គ្មានអំណាចទេ ទ្រង់មិនអាចលូកដៃចូលអំណាចណាមួយឡើយក្នុងនាមជាព្រះមហាក្សត្រគឺជាព្រះប្រមុខរដ្ឋ។ ព្រះអង្គទ្រង់ជានិមិត្តរូ... | law |
ព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។ រាល់ការតែងតាំងឥស្សរជនធំៗ ត្រូវមានការឡាយព្រះហស្ថលេខាពីព្រះមហាក្សត្រ។ តើនេះជាអំណាចឬទេ? | កាលដែលគេចែងថា “ទ្រង់មិនកាន់អំណាច ” មិនមែនមានន័យថា ទ្រង់មិនមានអំណាចនោះទេ ដូចជាករណីព្រះមហាក្សត្រីយ៉ានី អេលីហ្សាប៊ែត នៃចក្រភពអង់គ្លេសដែរ ទ្រង់មិនកាន់អំណាចទេ ដោយទ្រង់ធ្វើការចែករំលែកអំណាចទៅឱ្យស្ថាប័នផ្សេងទៀតកាន់កាប់ មានរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងតុលាការ ដើម្បីបំពេញកិច្ចការជំនួសព្រះអង្គ។ ដូច្នេះក្រៅតែពីអំណាចខាងលើ ដូចជា... | law |
តាមមាត្រា ៧ នៃរដ្ឋធម្មនុញ្ញ តើមានយន្តការច្បាប់ ឬបទប្បញ្ញត្តិច្បាប់ណាដែលការពារព្រះកិត្តិនាម ព្រះមហាក្សត្រ ឬពង្រឹងមាត្រា ៧ នេះដែរទេ? | ព្រះមហាក្សត្រ ជាតួអង្គដែលតំណាងឱ្យរដ្ឋ ដូច្នេះការធ្វើឱ្យប៉ះពាល់ ឬរំលោភដល់ព្រះមហាក្សត្រ មានន័យថា ជាការធ្វើឱ្យប៉ះពាល់ដល់ជាតិយើង។ ឧទាហរណ៍ នៅខាងសាសនាវិញ សម្តេច ប៉ាប ក្នុងសាសនាគ្រិស្ត គឺត្រូវបានគេចាត់ទុកថាជាបុគ្គលខ្ពស់បំផុតដែលមិនអាចរំលោភបាន។ ម្យ៉ាងវិញទៀត ប្រទេសមួយចំនួនដូចជា ប្រធានាធិបតីកូរ៉េខាងត្បូង និងប្រធានាធិបតីបារាំង លោក... | law |
មាត្រា ៧នៃរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ តើខ្លឹមសារនេះមានន័យត្រឹមណា? | ព្រះមហាក្សត្រជាសក្ការៈបុគ្គល ដូច្នេះរដ្ឋធម្មនុញ្ញការពារមិនឱ្យនរណារំលោភបំពានព្រះអង្គបានឡើយ ទោះតាមរូបភាពណាក៏ដោយ ដូចជាតាមសារព័ត៌មានក្តី តាមរលកធាតុអាកាសក្តី តាមលិខិតក្តី ទាំងការជជែកនៅកន្លែងឯកជន ឬ តាមទីសាធារណៈក្តី។ | law |
ហេតុអ្វីបានជាព្រះមហាក្សត្រ ជាអ្នកធានាឯករាជជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា? | បញ្ហានេះមានចែងនៅក្នុងមាត្រា ៨ នៃរដ្ឋធម្មនុញ្ញ និង មាត្រាបន្តបន្ទាប់។ តួនាទីរបស់ព្រះអង្គជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ មាត្រា ២៣ នៃរដ្ឋធម្មនុញ្ញ ព្រះអង្គជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ។ មាត្រា ២៤ថ្មី នៃរដ្ឋធម្មនុញ្ញ ព្រះអង្គទ្រង់គង់ជាព្រះរាជាធិបតីនៃឧត្តមក្រុមប្រឹក្សា ការពារជាតិ តែច្បាប់នេះមិនទាន់បានបង... | law |
ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជជាតិ អធិបតេយ្យ និង បូរណភាពទឹកដី។ តើឱ្យព្រះអង្គធានាយ៉ាងដូចម្តេចទៅបើព្រះអង្គគ្មានព្រះរាជអំណាចផងនោះ? បើអំណាចស្ថិតនៅក្នុងដៃរបស់រាជរដ្ឋាភិបាល? បើអ៊ីចឹងវាមិនផ្ទុយនឹងអ្វីដែលរដ្ឋធម្មនុញ្ញបានចែងទៅហើយទេឬ? | ហ្នឹងហើយជារបបប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ខុសគ្នាពីរបបរាជានិយមផ្តាច់ការ។ រាជានិយមយើងនេះ មិនខុសគ្នាពីរាជានិយមនៅថៃ ម៉ាឡេស៊ី ជប៉ុន អេស្ប៉ាញ អង់គ្លេសទេ។ | law |
តើនីតិវិធីនៃការសុំបន្ធូរបន្ថយទោសដំណើរការយ៉ាងដូចម្តេច? | នីតិវិធីនេះ ត្រូវនិយាយចាប់ពីសំណើសុំរបស់ប្រធានពន្ធធនាគារមកក្រសួងយុត្តិធម៌ និងពីក្រសួងយុត្តិធម៌ស្មើទៅនាយករដ្ឋមន្ត្រី បន្ទាប់មកនាយករដ្ឋមន្ត្រីទូលថ្វាយព្រះមហាក្សត្រ ដើម្បីសុំបន្ធូរបន្ថយទោសទៅតាមលក្ខខណ្ឌដែលមានកំណត់នៅក្នុងច្បាប់។ | law |
នៅមាត្រា ២៧ ព្រះមហាក្សត្រ ទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស សួរថាលើកលែងទោសតែអ្នកនយោបាយ ឬលើកលែងទោសចំពោះប្រជាពលរដ្ឋក្រីក្រដែរឬទេ? | មិនថាអ្នកនយោបាយ ឬអ្នកក្រីក្រទេ ព្រោះសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។ | law |
សូមឯកឧត្តមមេត្តាបកស្រាយមាត្រា ២៧ ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្តរបន្ថយទោស លើកលែងទោស។ តើការលើកលែងទោសនេះមានករណីពិសេសអ្វីខ្លួន? ចំពោះករណីចារបុរសសៀម)។ | រឿងហ្នឹងមាននីតិវិធីរបស់គេនៅតុលាការផង និងរាជរដ្ឋាភិបាលផង។ | law |
តើរដ្ឋធម្មនុញ្ញ និង ច្បាប់ធម្មនុញ្ញបន្ថែមដូចគ្នាឬទេ? តើច្បាប់ធម្មនុញ្ញបន្ថែមជាវិសោធនកម្ម រដ្ឋធម្មនុញ្ចឬទេ? | រដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម គឺជារដ្ឋធម្មនុញ្ញ។ ច្បាប់ធម្មនុញ្ញបន្ថែម មិនមែនជាវិសោធនកម្ម រដ្ឋធម្មនុញ្ញទេ។ | law |
តើយកសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ យកទៅអនុវត្តរបៀបម៉េច? ដូចការអនុវត្តច្បាប់ផ្សេងៗឬទេ? | ប្រធានព្រឹទ្ធសភាត្រូវជូនដំណឹងអំពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដល់សមាជិកព្រឹទ្ធសភាទាំងអស់ ប្រធានរដ្ឋសភាត្រូវជូនដំណឹងអំពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដល់សមាជិករដ្ឋសភាទាំងអស់ នាយករដ្ឋមន្រ្តីត្រូវជូនដំណឹងអំពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដល់សមាជិករាជរដ្ឋាភិបាលទាំងអស់ ប្រធានតុលាការកំពូលត្រូវជូ... | law |
មាត្រា ១៤៦ ហេតុអ្វីក៏មិនដាក់ភូមិនៅក្នុងអង្គការផង បើឃុំកើតឡើងដោយសារភូមិដែរ? | ភូមិមិនស្ថិតក្នុងរចនាសម្ព័ន្ធរដ្ឋបាលទេ ប៉ុន្តែយើងមានអនុក្រឹត្យដើម្បីកំណត់ការរៀបចំភូមិ។ | law |
យោងតាមមាត្រា ១៤៥ថ្មី នៃរដ្ឋធម្មនុញ្ញ តើក្រសួងអភិវឌ្ឍន៍ជនបទបង្កើតគណៈកម្មាធិការអភិវឌ្ឍន៍ជនបទថ្នាក់ភូមិត្រឹមត្រូវឬទេ? តើផ្ទុយមាត្រានេះដែរឬទេ? | តាមចំណាររបស់សម្តេចនាយករដ្ឋមន្ត្រី គឺមិនឱ្យធ្វើការបោះឆ្នោតរើសប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ជនបទថ្នាក់ភូមិ ពីព្រោះវាជាន់ទៅលើសមត្ថកិច្ចរបស់មេភូមិ។ | law |
គោលបំណងនៃការដាក់ទោសមានប៉ុន្មានយ៉ាង? | គោលបំណងនៃការដាក់ទោសមាន៣យ៉ាងគឺ៖
- គោលបំណងនៃការបំភិតបំភ័យ៖ ការដាក់ទោសលើចារីបណ្ដាលឲ្យជនដ៏ទៃទៀតដែលមានបំណងប្រព្រឹត្តបទល្មើស ខ្លាចរអាលែងហ៊ានប្រព្រឹត្តទៀត ចំណែកឯជនមិនទាន់ប្រព្រឹត្តក៏មានការភ័យខា្លច ចឹងប្រព្រឹត្តបទល្មើសដែរ។
- គោលបំណងនៃការសងប្រាក់៖ ការធ្វើបែបនេះក្នុងគោលបំណងធ្វើឱ្យការឈឺចាប់ខាងផ្លូវចិត្តរបស់ជនរងគ្រោះមានការធូរស្បើយ... | law |
តើទោសជំនួសមានអ្វីខ្លះ? | ទោសជំនួសមានដូចជា៖
- ការងារសហគមន៍ គឺជាកាតព្វកិច្ចត្រូវបំពេញ នូវការងារគ្មានកម្រៃ ដែលជាប្រយោជន៏ដល់រដ្ឋ។
- ការស្តីបន្ទោសដោយតុលាការ កាលបើជនជាប់ចោទរងទោសដាក់ពន្ធនាគារ ដែលមានអតិបរមាតិចជាង ឬស្មើនឹង៣ឆ្នាំ ប្រសិនបើមានគ្រប់លក្ខខណ្ឌ៣ដូចខាងក្រោម៖
- ភាពចលាចលដល់សណ្តាប់ធ្នាប់សាធារណៈ ដែលបណ្តាលមកពីបទល្មើសបានបញ្ចប់
- ការខូចខាតត្រូវបានជួសជ... | law |
ដូចម្តេចដែលហៅថាមូលទោស? | មូលទោសគឺជា ទោសដែលចៅក្រមអាចយកទៅសម្រេចដាច់តែឯងបាន ដោយមិនចាំបាច់បញ្ចូលទោសបន្ថែមក៏បាន ឬបញ្ចូលទោសបន្ថែមក៏បាន។ គ្រប់បទល្មើសទាំងអស់ សុទ្ធតែត្រូវផ្តន្ទាទោសយ៉ាងហោចណាស់ដោយមូលទោសមួយ។ មូលទោសរួមមាន ទោសដាក់ពន្ធនាគារ និងទោសពិន័យ។ | law |
តើការបែងចែកបទល្មើសតាមបញ្ញត្តិច្បាប់យ៉ាងដូចម្តេច? | បទល្មើសត្រូវបានចាត់ថ្នាក់ជា៣ថ្នាក់គឺ៖
- បទឧក្រិដ្ឋ ជាបទល្មើសដែលមានទណ្ឌកម្មធ្ងន់ធ្ងរបំផុត ទោសដែលត្រូវដាក់ពន្ធនាគារមានរយៈពេលលើស
ពី៥ឆ្នាំ ដល់៣០ឆ្នាំ ឬដាក់ពន្ធនាគារអស់មួយជីវិត។
- បទមជ្ឈិម ជាបទល្មើសដែលមានទណ្ឌកម្មមធ្យម ទោសដែលត្រូវដាក់គុកមានរយៈពេលលើសពី៦ថ្ងៃដល់៥ឆ្នាំ។
- បទលហុ ជាបទល្មើសដែលមានទណ្ឌកម្មស្រាលជាងគេ។
- ទោសដែលត្រូវដាក... | law |
ចូរបង្ហាញអំពីលក្ខខណ្ឌបទល្មើសមិនបានសម្រេច? | ចំពោះបទល្មើសមិនបានសម្រេច ជាអំពើប្រព្រឹត្តដោយចេតនា ក៏ប៉ុន្តែអំពើប្រព្រឹត្តនោះ មិនទាន់ចប់នៅឡើយដោយសារមូលហេតុផ្សេងមកបង្អាក់សកម្មភាពនេះ ហើយក្រៅពីឆន្ទៈរបស់ជនល្មើស។ | law |
ចូរបង្ហាញអំពីលក្ខខណ្ឌបទល្មើសបានសម្រេច? | បទល្មើសមួយចាត់ទុកថាបានសម្រេច នៅពេលដែលវាមានគ្រប់ធាតុផ្សំនៃបទល្មើសពោលគឺ នៅពេលដែលជនល្មើសបានបំពេញនូវគោលដៅ និងគោលបំណងរបស់ខ្លួនបានសម្រេច។ | law |
តើស្ថាប័នមួយណាដែលបានដាក់បញ្ជូលក្នុងស្ថាប័នធម្មនុញ្ញ? | ស្ថាប័នធម្មនុញ្ញ គឺជាស្ថាប័នដែលអព្យាក្រឹត្យ និងឯករាជ្យ ដូចដែលមានចែកក្នុងរដ្ឋធម្មនុញ្ញ ១៩៩៣ ដែលត្រូវបានសភាធម្មនុញ្ញអនុម័តនៅថ្ងៃ ២១ កញ្ញា ១៩៩៣ ហើយត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា លើព្រះរាជក្រមប្រកាសឲ្យប្រើនៅថ្ងៃទី ២៤ កញ្ញា ១៩៩៣។ រដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ រាល់សេចក្តីសម្រេចនានា របស់ស្ថាប័នរដ្ឋ ... | law |
ដើម្បីកំណត់ថាអំពើមួយជាបទល្មើសលុះត្រាតែមានធាតុផ្សំប៉ុន្មានយ៉ាង? | ដើម្បីកំណត់ថាអំពើមួយជាបទល្មើសបាន លុះត្រាតែមានធាតុ៣យ៉ាងគឺ៖
- ធាតុនីត្យានុកូល៖ មានតែអំពើដែលបង្កើតជាបទល្មើសនៅពេលដែលអំពើនោះ មានចែងក្នុងបទបញ្ញត្តិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះ ទើបត្រូវផ្តន្ទាទោសព្រហ្មទណ្ឌបាន។
- ធាតុសត្យានុម័ត៖ អំពើទាំងឡាយដែលប្រព្រឹត្តក្រោមរូបភាពសកម្ម ឬ អកម្ម ប៉ុន្តែវាមានចរិតលក្ខណៈគ្រោះថ្នាក់ដល់សង្គម។
- ធាតុអត្ត... | law |
ចូរឲ្យនិយមន័យបទល្មើស (តាមក្រមព្រហ្មទណ្ឌឆ្នាំ២០១០)។ | បទល្មើស ជាអំពើប្រព្រឹត្តដោយចេតនាក្តី ឬ អចេតនាក្តីដែលបង្កគ្រោះថ្នាក់ដល់សង្គម ហើយត្រូវផ្តន្ទាទោសតាមការកំណត់ទុកជាមុននៃច្បាប់ព្រហ្មទណ្ឌ។ | law |
តើនីតិព្រហ្មទណ្ឌត្រូវបានចែកចេញជាប៉ុន្មានសណ្ឋាន? | នីតិព្រហ្មទណ្ឌត្រូវបានចែកចេញជាបីសណ្ឋានគឺ៖
- នីតិព្រហ្មទណ្ឌទូទៅ ជាកម្រងអត្ថបទច្បាប់ដែលសិក្សាអំពីគោលការណ៍ទូទៅ ដូចជា ការសិក្សាលើបទល្មើស ចំណាត់ថ្នាក់នៃបទល្មើស ចរិតលក្ខណៈនៃបទល្មើស ដំណាក់កាលនៃការប្រព្រឹត្តបទល្មើស ធាតុផ្សំនៃបទល្មើស និងជាពិសេសសិក្សាលើគោលការណ៍ការអនុវត្តទោស។ល។
- នីតិព្រហ្មទណ្ឌពិសេស ជាកម្រងអត្ថបទច្បាប់ដែលសិក្សា អ... | law |
តើមុខងារនៃនីតិព្រហ្មទណ្ឌមានអ្វីខ្លះ? | នីតិព្រហ្មទណ្ឌមានមុខងារសំខាន់ៗជាច្រើនដូចជា៖
- ការពារសិទ្ធិសេរីភាព កិត្តិយស សេចក្តីថ្លៃថ្ន ផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ជាពិសេសផលប្រយោជន៍សាធារណៈ
- ស្តានីតិសម្បទារបស់ជនល្មើស
- ទប់ស្កាត់ និងបញ្ឈប់ជាបន្ទាន់នូវការប្រព្រឹត្តបទល្មើសទាំងបច្ចុប្បន្ន និងអនាគត
- រក្សារបៀបរៀបរយសាធារណៈ និងសណ្តាប់ធ្នាប់សង្គម
- ធ្វើឲ្យសង្គមមាន... | law |
ដូចម្តេចហៅថានីតិព្រហ្មទណ្ឌ? | នីតិព្រហ្មទណ្ឌ គឺជាសំវិធានច្បាប់ទាំងឡាយដែលមានគោលដៅផ្តន្ទាទោស ចំពោះបទល្មើស ឬជាកម្រងអត្ថបទច្បាប់បែបវិទ្យាសាស្ត្រសង្គម ដែលសិក្សាអំពីបទល្មើស និងទណ្ឌកម្ម។ តាមន័យទូលាយ នីតិព្រហ្មទណ្ឌ ជាសំណុំវិធានច្បាប់សម្រាប់ផ្ដន្ទាទោស អ្នកប្រព្រឹត្តខុសនឹងច្បាប់រដ្ឋ ហើយបទល្មើសនោះត្រូវបានចែងទុកជាមុននៅក្នុងច្បាប់។ | law |
តើបណ្ដឹងទាស់អំពីសាលក្រមមានអ្វីខ្លះ? | បណ្ដឹងទាស់អំពីសាលក្រមដូចជា៖
- បណ្ដឹងទាស់
ក្រោយពីសាលក្រមត្រូវបានប្រកាស ភាគីនៅក្នុងរឿងក្ដីព្រហ្មទណ្ឌមានពិរុទ្ធជន ដើមបណ្ដឹងរដ្ឋប្បវេណី និងអ្នកទទួលខុសត្រូវរដ្ឋប្បវេណី អាចប្ដឹងទាស់ក្នុងករណីដែលសាលក្រមនោះត្រូវបានសម្រេចដោយកំបាំងមុខខ្លួនបាន។
- បណ្ដឹងឧទ្ធរណ៍
ជនដែលអាចប្ដឹងឧទ្ធរណ៍បាន គឺព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង អគ្គព្រះរាជ... | law |
តើសាលក្រមបែងចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ? | សាលក្រមអាចត្រូវបែងចែកជា ៣ប្រភេទ គឺ៖
- សាលក្រមចំពោះមុខ៖ ប្រសិនបើជនជាប់ចោទចូលមកបង្ហាញខ្លួននៅពេលសវនាការនោះសាលក្រមជាសាលក្រមចំពោះមុខជនជាប់ចោទ។
- សាលក្រមដែលត្រូវចាត់ទុកថាចំពោះមុខ៖ ប្រសិនបើជនជាប់ចោទមិនចូលបង្ហាញខ្លួននៅពេលសវនាការទេ ប៉ុន្ដែសាមីខ្លួនបានដឹងអំពីការបញ្ជូនខ្លួនទៅជំនុំជម្រះផ្ទាល់ ឬបានដឹងពីការកោះហៅហើយនោះ សាលក្រមចាត់ទុក... | law |
ទោសមានចរិតលក្ខណៈប៉ុន្មានយ៉ាង? | ទោសមានចរិតលក្ខណៈ៣យ៉ាងគឺ៖
- នីត្យានុកូលភាពនៃទោស៖ ទោសទាំងអស់ត្រូវតែមាននៅក្នុងច្បាប់ ហើយកំពុងតែស្ថិតនៅជាធរមានទៀតផង បើគ្មានច្បាប់ចែងទេនោះ ចៅក្រមមិនអាចយកទោសនោះមកធ្វើការប្រកាសបានឡើយ។
- សមភាពនៃទោស៖ ក្នុងការដាក់ទោសតែមិនត្រូវគិតអំពីតួនាទី ឋានៈ នៅក្នុងសង្គមរបស់អ្នកត្រូវបានផ្តន្ទាទោសនោះទេ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក... | law |
តើតួនាទីរបស់ចៅក្រមជំនុំជម្រះមានអ្វីខ្លះ? ចូររៀបរាប់។ | តួនាទីរបស់ចៅក្រមជំនុំជម្រះមានដូចជា៖
- ទទួលពាក្យបណ្ដឹង
យោងតាមមាត្រ ២៩១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ ចែងថាក្នុងរឿងក្ដីព្រហ្មទណ្ឌ សាលាដំបូងត្រូវទទួលបណ្ដឹងដោយ៖
- ដីកាបញ្ជូនរបស់ចៅក្រមស៊ើបសួរ ឬសាលដីកាបញ្ជូនរបស់សភាស៊ើបសួរ
- ដីកាបញ្ជូនទៅតុលាការជំនុំជម្រះដោយផ្ទាល់របស់ព្រះរាជអាជ្ញា
- កំណត់ហេតុស្ដីពី... | law |
តើការទទួលខុសត្រូវព្រហ្មទណ្ឌគឺជាអ្វី? | ការទទួលខុសត្រូវព្រហ្មទណ្ឌ គឺជាការទទួលរងនូវទណ្ឌកម្មចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្ត។ | law |
តើក្រមរដ្ឋប្បវេណីគឺជាអ្វី? | ក្រមរដ្ឋប្បវេណី គឺគ្របដណ្តប់គ្រប់លើជីវភាព និងជីវិតបុគ្គលឯកជន។ ដូច្នេះបើយើងពិនិត្យទៅលើក្រមនេះគឺវាស្ថិតនៅក្នុងនីតិឯកជន ដែលគ្របដណ្តប់ទៅលើ ទ្រព្យសម្បត្តិ និងគ្រួសារ ជាអាទិ៍។ | law |
តើអ្វីទៅជាបទល្មើសមិនជាក់ស្តែង? | បទល្មើសមិនជាក់ស្តែង គឺជាបទល្មើសដែលផ្ទុយពីបទល្មើសជាក់ស្តែង ពីព្រោះថានៅក្នុងករណីនៃការស៊ើបអង្កេតបឋម ឬការស៊ើបអង្កេតក្នុងករណីមិនជាក់ស្តែង មន្ត្រីនគរបាយយុត្តិធម៌ត្រូវអនុវត្តទៅតាមគោលការណ៍ដែលមានចែងនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌចាប់ពីមាត្រា ១១១ ដល់ ១១៨។ សូមជម្រាបជូនថាអំណាចនៅក្នុងការស៊ើបអង្កេតបឋមនេះ គឺខុសពីអំណាចក្នុងការស៊ើបអង្កេត... | law |
តើចំណាត់ថ្នាក់ទៅតាមលទ្ធផលនៃបទល្មើសមានអ្វីខ្លះ? | ចំណាត់ថ្នាក់ទៅតាមលទ្ធផលនៃបទល្មើសមានដូចជា៖
- បទល្មើសសម្ភារៈ
- បទល្មើសទម្រង់ ឬបទល្មើសរូបភាព។ | law |
តើអ្វីទៅជាបទល្មើសកើតចេញពីអំពើប្រព្រឹត្តជាទម្លាប់? | បទល្មើសកើតចេញពីអំពើប្រព្រឹត្តជាទម្លាប់ គឺជាបទល្មើសដែលកើតឡើងដោយសារអំពើច្រើនរួមផ្គុំគ្នា ប៉ុន្តែអំពើនីមួយៗដាច់ដោយឡែកពីគ្នា មិនត្រូវចាត់ទុកថាជាបទល្មើសទេ ប៉ុន្តែការប្រព្រឹត្តម្តងហើយម្តងទៀតគឺបង្កើតបានជាបទល្មើសដែលត្រូវផ្តន្ទាទោស។ ក្នុងន័យនេះ បទល្មើសកើតចេញពីអំពើប្រព្រឹត្តជាទម្លាប់ គឺជាបទល្មើសដែលត្រូវអនុវត្តជាបន្តបន្ទាប់។ ថ្វី... | law |
អ្វីទៅជាបទល្មើសស្មុគស្មាញ? | បទល្មើសស្មុគស្មាញ គឺជាបទល្មើសដែលបានសម្រេចឡើងដោយមានអំពើជាសត្យានុម័តច្រើនគួបផ្សំគ្នា។ បទល្មើសស្មុគស្មាញ គឺជាបទល្មើសដែលត្រូវអនុវត្តជាបន្តបន្ទាប់ ក៏ប៉ុន្តែគឺជាបទល្មើសដែលកើតឡើងភ្លាមៗ។ នៅពេលដែលអំពើជាធាតុផ្សំចុងក្រោយនៃបទល្មើសបានកើតឡើង។ | law |
អ្វីទៅជាបទល្មើសធម្មតា? | បទល្មើសធម្មតា គឺជាបទល្មើសដែលត្រូវបានសម្រេចឡើយដោយអំពើសត្យានុម័តតែមួយគត់ប៉ុណ្ណោះ។ | law |
តើចំណាត់ថ្នាក់ទៅតាមចំនួននៃអំពើនៅក្នុងបទល្មើសមានប៉ុន្មាន? អ្វីខ្លះ? | ចំណាត់ថ្នាក់ទៅតាមចំនួននៃអំពើនៅក្នុងបទល្មើសមានដូចជា៖
- បទល្មើសធម្មតា
- បទល្មើសស្មុគស្មាញ
- បទល្មើសកើតចេញពីអំពើប្រព្រឹត្តជាទម្លាប់ | law |
តើការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលមានប៉ុន្មាន? អ្វីខ្លះ? | ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលមានពីរគឺ៖
- ការទទួលខុសត្រូវព្រហ្មទណ្ឌនីតិបុគ្គលជារដ្ឋ (នីតិបុគ្គលសាធារណៈ)
- ការទទួលខុសត្រូវព្រហ្មទណ្ឌនីតិបុគ្គលមិនមែនជារដ្ឋ (នីតិបុគ្គលឯកជន) | law |
តើអ្វីទៅជាបទល្មើសអកម្ម? | បទល្មើសអកម្ម គឺជាអំពើសម្ភារៈដែលចាត់ទុកថាជាធាតុផ្សំនៃបទល្មើសអាចជាអនុប្បវាទ ឬជាអំពើអវិជ្ជមានណាមួយ មានន័យថា ចារីមិនបានធ្វើអំពើដែលច្បាប់តម្រូវឲ្យធ្វើ។ | law |
តើចេតនាសម្រេចបទល្មើសគឺជាអ្វី? | ចេតនាសម្រេចបទល្មើស គឺជាចេតនារបស់បុគ្គលម្នាក់ ដែលខ្លួនមានសេរីភាព និងមនសិការគ្រប់គ្រាន់ក្នុងការស្វែងរកលទ្ធផលដែលច្បាប់ព្រហ្មទណ្ឌបានហាមឃាត់ ឬមានចេតនាចង់រំលោភបំពានច្បាប់ព្រហ្មទណ្ឌតែម្តង។ ដូច្នេះចេតនា ត្រូវផ្តើមចេញពីបុគ្គលម្នាក់ដែលមានសេរីភាពពេញលេញ និងមានមនសិការគ្រប់គ្រាន់ដឹងខុសត្រូវថាអំពើណាជាអំពើខុសច្បាប់ព្រហ្មទណ្ឌ ហើយនៅតែមា... | law |
តើធាតុសត្យានុម័តនៃបទល្មើសគឺជាអ្វី? | ធាតុសត្យានុម័តនៃបទល្មើស គឺជាផ្នែកខាងក្រៅនៃបទល្មើស ឬជាអ្វីដែលបទល្មើសបានចេញឲ្យឃើញរួមមាន៖
- អំពើគ្រោះថ្នាក់ដល់សង្គម
- បច្ច័យ
- ទំនាក់ទំនងហេតុផលរវាងអំពី និងបច្ច័យ
- ពេលវេលា ទីកន្លែង ឧបាយកល ឧបករណ៍ ទិដ្ឋភាពនានាជុំវិញបទល្មើស។ | law |
តើអី្វទៅជាស្វីការ? | ស្វីការ គឺជាការបង្ហាញឆន្ទៈ ដែលអ្នកទទួលសំណើយល់ព្រមចំពោះសំណើនោះ (មាត្រា ៣៣៧ កថាខណ្ឌទី៣ នៃក្រមរដ្ឋប្បវេណី)។ | law |
តើសំណើជាអ្វី? | សំណើ គឺជាការសុំបង្កើតកិច្ចសន្យាដែលធ្វើឡើងដោយមានឆន្ទៈភ្ជាប់ខ្លួនជាមួយនឹងចំណងគតិយុត្តក្នុងករណីដែលមានស្វីការរបស់ភាគីម្ខាងទៀតចំពោះសំណើនេះ (កថាខណ្ឌទី១ នៃមាត្រា ៣៣៧ នៃក្រមរដ្ឋប្បវេណី)។ | law |
តើកិច្ចសន្យាគឺជាអ្វី? | កិច្ចសន្យា គឺជាកិរិយាដែលបុគ្គលពីរនាក់ ឬច្រើននាក់មានឆន្ទៈត្រូវគ្នាព្រមបង្កើតកែប្រែ ឬរំលត់នូវកាតព្វកិច្ច នេះបើយោងតាមមាត្រា ៣១១ នៃក្រមរដ្ឋប្បវេណី ២០០៧។ | law |
តើមុខងាររបស់ក្រមរដ្ឋប្បវេណីមានប៉ុន្មាន? អ្វីខ្លះ? | មុខងាររបស់ក្រមរដ្ឋប្បវេណីមានដូចជា៖
- បទដ្ឋានសម្រាប់ធ្វើការសម្រេចសេចក្តី
- បទដ្ឋានសម្រាប់ធ្វើសកម្មភាព | law |
ចូរពន្យល់ពីគោលការណ៍នីត្យានុកូលភាពនៃទោស? | ការពន្យល់ពីគោលការណ៍នីត្យានុកូលភាពនៃទោស គឺជាគោលការណ៍គ្រឹះនៃនីតិព្រហ្មទណ្ឌដើម្បីធានាការអនុវត្តច្បាប់ព្រហ្មទណ្ឌ។ យោងតាមមាត្រា៣នៃកថាខណ្ឌទី នៃក្រមព្រហ្មទណ្ឌ បានចែងថា មានតែទោសដែលមានចែងក្នុងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាន នៅពេលដែលបទល្មើសត្រូវបាប្រព្រឹត្តប៉ុណ្ណោះ ទើបអាចត្រូវបានប្រកាសបាន។ គោលការណ៍នេះ ទាមទារជាចាំបាច់ក្នុងករណីច្បាប... | law |
តើតុលាការដែលមានសមត្ថកិច្ចខាងដែនដីមានអ្វីខ្លះ? | តុលាការដែលមានសមត្ថកិច្ចខាងដែនដី គឺ៖
- តុលាការនាកន្លែងបទល្មើស
- តុលាការនាលំនៅឋានរបស់ជនជាប់ចោទ
- តុលាការនាទីកន្លែងចាប់ខ្លួនជនជាប់ចោទ។
ក្នុងករណីដែលមានតុលាការពីរ ឬច្រើន ដែលស្ថិតនៅក្នុងមណ្ឌលនៃសាលាឧទ្ធរណ៍តែមួយ បានទទួលពាក្យបណ្ដឹងលើសំណុំរឿងតែមួយដូចគ្នា ប្រធានសាលាឧទ្ធរណ៍ចាត់តាំងតុលាការដែលនឹងត្រូវទទួលបន្ទុកលើសំណុំរឿង។ វិវាទដែនដី... | law |
តើតួនាទីរបស់ចៅក្រមស៊ើបសួរមានអ្វីខ្លះ? ចូររៀបរាប់។ | តួនាទីរបស់ចៅក្រមស៊ើបសួរ
- ទទួលពាក្យបណ្ដឹង ចៅក្រមស៊ើបសួរ ទទួលពាក្យបណ្ដឹងអំពីអង្គហេតុដែលមានចែងនៅក្នុងដីកា សន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញា។
- បើកការស៊ើបសួរ ចៅក្រមស៊ើបសួរ ត្រូវស៊ើបសួរតែអង្គហេតុតែប៉ុណ្ណោះ ប្រសិនបើលេចអង្គហេតុថ្មី ដែលអាចជាបទល្មើសព្រហ្មទណ្ឌនៅក្នុងពេលស៊ើបសួរ ចៅក្រមស៊ើបសួរត្រូវជូនព័ត៌មានអំពីអង្គហេ... | law |
តើសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរមានអ្វីខ្លះ? | សមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរមានដូចជា៖
- ចៅក្រមស៊ើបសួរនាទីកន្លែងបទល្មើស
- ចៅក្រមស៊ើបសួរនាលំនៅដ្ឋាន ឬទីសំណាក់របស់បុគ្គលដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើស
- ចៅក្រមស៊ើបសួរនាទីកន្លែងចាប់ខ្លួនបុគ្គលដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើស។ | law |
តើក្រុមប្រឹក្សាធម្មនុញ្ញជាអ្វី? | ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលមួយ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ សម្រាប់ការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ និងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នាតជ្រើសតាំងតំណាងរាស្ដ្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ | law |
តើពាក្យថា តម្លៃទីផ្សារគឺសំដៅទៅលើអ្វី? | តម្លៃទីផ្សារគឺជាថ្លៃមួយដែលអ្នកទិញធម្មតាម្នាក់ហ៊ានទិញទ្រព្យសកម្មក្នុងសភាព និងទីកន្លែងដែលទ្រព្យសកម្មនោះស្ថិតនៅ។ តាមតម្លៃទីផ្សារគឺត្រូវបានប្រើចំពោះថ្លៃដូចខាងក្រោម៖
- ការដកយកទំនិញឬសេវាមកប្រើប្រាស់ផ្ទាល់ខ្លួន៖ ការដកយកទំនិញ ឬសេវាមកប្រើប្រាស់ផ្ទាល់ខ្លួនដោយម្ចាស់សហគ្រាសឯកបុគ្គលសហគ្រាសត្រូវកត់ត្រាក្នុងគណនីលក់ទំនិញ ឬសេវាដោយគិតតា... | law |
តើបុគ្គលប្រភេទណាជា “អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស”? | បុគ្គលដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសគឺ៖
- ទ្រង់ទ្រាយគតិយុត្តិ៖ រាល់សហគ្រាសដែលមិនមែនជាសហគ្រាសឯកបុគ្គល គឺត្រូវជាប់ពន្ធតាមរបបស្វ័យប្រកាស ទោះបីជាសហគ្រាសនោះមានសកម្មភាពអាជីវកម្មប្រភេទអ្វី ឬកម្រិតផលរបរប៉ុន្មានក៏ដោយ។
- កំរិតផលរបរ៖
+ សហគ្រាសមានផលរបរក្នុងរយៈពេល ៣ខែប្រតិទិនជាប់គ្នាណាមួយចាប់ពី៖
- ១២៥ លានរៀលឡើងទៅសម្រាប់ការផ្គត... | law |
តើ “សកម្មភាពសេដ្ឋកិច្ច” សំដៅដល់សកម្មភាពអ្វីខ្លះ? | ពាក្យ "សកម្មភាពសេដ្ឋកិច្ច” សំដៅដល់សកម្មភាពរបស់បុគ្គល ដែលធ្វើជានិច្ចកាលជាប់បន្ត ឬមួយដងមួយគ្រា ដើម្បីរក ឬមិនរកចំណេញ ក្នុងការផ្គត់ផ្គង់ ឬមានបំណងផ្គត់ផ្គង់ទំនិញ ឬសេវាឱ្យដល់បុគ្គលដទៃ ក្នុងគោលដៅដើម្បីបានអត្ថប្រយោជន៍អ្វីមួយ។ | law |
តើពាក្យ "អាជីវកម្ម” មានន័យយ៉ាងដូចម្តេច? | ពាក្យ "អាជីវកម្ម” សំដៅដល់សកម្មភាពសេដ្ឋកិច្ចរបស់បុគ្គល ដែលមានគោលដៅទាញយកប្រាក់ចំណូលអំពីការផលិតនិងលក់ទំនិញ ការផ្គត់ផ្គង់សេវាភតិសន្យា ការជួល ឬការលក់ទ្រព្យសម្បត្តិ ឬសកម្មភាពផ្សេងទៀត។ | law |
តើសហគ្រាសឯកបុគ្គលសំដៅទៅលើអ្វី? | ពាក្យ “សហគ្រាសឯកបុគ្គល” សំដៅដល់សហគ្រាសអាជីវកម្មដែលជាកម្មសិទ្ធិ ១០០ ភាគរយ របស់រូបវន្តបុគ្គលណាម្នាក់។ ក្នុងនិយមន័យនេះ ប្ដី ប្រពន្ធ និង កូនក្នុងបន្ទុក ត្រូវចាត់ទុកថាជារូបវន្តបុគ្គលតែម្នាក់។ | law |
តើនិមិត្តសញ្ញា និងរចនាសម្ព័ន្ធក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រម្ពុជាមានអ្វីខ្លះ? | និមិត្តសញ្ញា និងរចនាសម្ព័ន្ធក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រម្ពុជាដូចជា៖
- និមិត្តសញ្ញា នៃក្រុមប្រឹក្សាធម្មនុញ្ញមានរូបព្រះព្រហ្មមាន ព្រះភ័ក្ដ្រ៤ និង ព្រះហស្ថ៤ កាន់កេតនភណ្ឌ គង់លើបល្ល័ង្ក។ ព្រះព្រហ្ម ជានិមិត្ដរូបនៃអ្នកបង្កើ់តលោក។ ព្រះភ័ក្ដ្រព្រះព្រហ្ម តំណាងឱ្យព្រហ្មវិហារធម៌ទាំងបួនគឺ មេត្ដា ករុណា មុទិតា និង ឧបេក្ខា។... | law |
តើក្រុមអាជីវកម្មសំដៅទៅលើអ្វី? | ពាក្យ “ក្រុមអាជីវកម្ម” សំដៅដល់ក្រុមសមូហនាម ដែលមានម្ចាស់ភាគទុនជារូបវន្តបុគ្គលនិវាសនជនយ៉ាងច្រើន ១០ នាក់ ហើយក្នុងនោះចំណែកសមាមាត្ររបស់ម្ចាស់ភាគទុននៅក្នុងខ្ទង់មូលធន ប្រាក់ចំណេញ និងការខាតបង់ ត្រូវស្របតាមលក្ខណៈវិនិច្ឆ័យដែលត្រូវកំណត់ដោយអនុក្រឹត្យ។ ក្នុងនិយមន័យនេះ "ក្រុមអាជីវកម្ម” មិនអាចជាសមាជិករបស់ក្រុមហ៊ុន បុគ្គលណាមួយ ហើយក៏មិ... | law |
តើចាប់ពីរយៈពេលណាទើបរូបវន្តបុគ្គលបរទេសក្លាយជានិវាសនជនក្នុងប្រទេសកម្ពុជា? | រូបវន្តបុគ្គលបរទេសអាចក្លាយជានិវាសនជន ក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលដែលត្រូវបានសំរេចថាបុគ្គលនោះនឹងស្នាក់នៅក្នុងប្រទេសកម្ពុជាច្រើនជាង ១៨២ថ្ងៃក្នុងរយៈពេល ១២ខែណាមួយ ដែលបានបញ្ចប់ក្នុងឆ្នាំសារពើពន្ធចរន្ត ទន្ទឹមនឹងនេះ បុគ្គលដែលរំពឹងទុកថាបានស្នាក់នៅក្នុងប្រទេសកម្ពុជា លើស១៨២ថ្ងៃ ចាប់តាំងពីពេលបានចូលក្នុងប្រទេសកម្ពុជា ពោលគឺនៅថ្ង... | law |
តើការរាប់ចំនួនថ្ងៃច្រើនជាង ១៨២ថ្ងៃ ក្នុងកំឡុងពេល១២ខែនៃឆ្នាំសារពើពន្ធយ៉ាងដូចម្តេច ដើម្បីក្លាយជាអ្នកជាប់ពន្ធនិវាសនជន? | វត្តមានរបស់រូបវន្តបុគ្គលក្នុងព្រះរាជាណាចក្រកម្ពុជាលើសពីចំនួន១៨២ថ្ងៃ ក្នុងមួយលើក ឬច្រើន លើកក្នុងរយៈពេល ១២ខែណាមួយដែលបានបញ្ចប់ក្នុងឆ្នាំសារពើរពន្ធចរន្តបុគ្គលនោះក្លាយជានិវាសនជន។ ក្នុងការកំណត់ចំនួនថ្ងៃស្នាក់នៅ នៅក្នុងព្រះរាជាណាចក្រកម្ពុជា វត្តមានក្នុងចំណែកណាមួយនៃថ្ងៃត្រូវរាប់ថាមួយថ្ងៃពេញ។ | law |
តើយើងត្រូវកំណត់ "កន្លែងស្នាក់នៅជាគោលដើម ” យ៉ាងដូចម្តេច? | ចំពោះលក្ខណៈវិនិច្ឆ័យទី២ ស្តីពីការកំណត់លើនិវាសនជនក្នុងប្រទេសកម្ពុជា ដូចបានចែងក្នុង ផ្នែក ១.២.១ នៃប្រកាសស្តីពីពន្ធលើប្រាក់ចំណេញ "រូបវន្តបុគ្គលត្រូវបានកំណត់ទៅតាមកន្លែងស្នាក់នៅជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក- "អត្ថប្រយោជន៍ទទួលបានពីសេដ្ឋកិច្ចស្នូល” អាចត្រូវបានគេកំណត់តាមរយៈប្រភេទសេដ្ឋកិច្ច ដូចជាប្រាក់ចំណូលដែលគាត់ទទួល... | law |
តើអ្វីជាការកំណត់លើពាក្យ "គាត់តែងតែស្នាក់នៅ ឬកាន់កាប់”? | ចំពោះលក្ខណៈវិនិច្ឆ័យទី១ ស្តីពីការកំណត់លើនិវាសនជន ដែលបានបញ្ជាក់នៅក្នុងផ្នែក ១.២.១ នៃប្រកាសស្តីពីពន្ធលើប្រាក់ចំណេញរូបវន្តបុគ្គល មាននិវាសនដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រសិនបើរូបវន្តបុគ្គលនោះ មានកម្មសិទ្ធ ឬជួល ឬភិតិសន្យា ផ្ទះ អគារ បន្ទប់ជួល អន្តេវាសិកដ្ឋាន។ល។ ដែលអាចប្រើប្រាស់បានហើយដែលរូបវន្តបុគ្គលនោះតែងតែស្នាក់នៅឬកាន... | law |
ក្នុងករណីប្រភពចំណូលមិនច្បាស់លាស់ តើយើងត្រូវកំណត់យ៉ាងដូចម្តេច? | ក្នុងករណីដែលគ្មានព័ត៌មានគ្រប់គ្រាន់ ដើម្បីកំណត់ប្រភពចំណូល ឬបើសិនជាវិធាននានាដែលមានរួចមកហើយ ពុំអាចឆ្លុះបញ្ចាំងឱ្យបានច្បាស់លាស់នូវប្រាក់ចំណូលពីប្រភពណាមួយបានទេនោះ រដ្ឋបាលសារពើពន្ធជាអ្នកកំណត់ប្រភពនៃប្រាក់ចំណូលនោះ។ | law |
តើប្រាក់ចំណូលប្រភពបរទេសមានអ្វីខ្លះ? | រាល់ប្រាក់ចំណូលដែលមិនមែនជាប្រាក់ចំណូលប្រភពកម្ពុជាប្រភពបរទេស។ ត្រូវចាត់ទុកថាជាប្រាក់ចំណូលប្រភពបរទេស។ | law |
តើគ្រឹះស្ថានអចិន្ត្រៃយ៍សំដៅទៅលើអ្វី? | ពាក្យ “គ្រឹះស្ថានអចិន្ត្រៃយ៍” សំដៅដល់ទីកន្លែងប្រកបអាជីវកម្មជាប់លាប់នៅព្រះរាជាណាចក្រកម្ពុជា សាខារបស់ក្រុមហ៊ុនបរទេស ឬភ្នាក់ងារនិវាសនជននៅព្រះរាជាណាចក្រកម្ពុជា ដែលតាមរយៈនេះ បុគ្គលអនិវាសនជនប្រកបអាជីវកម្មទាំងអស់ ឬមួយចំណែករបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពាក្យ "គ្រឹះស្ថានអចិន្ត្រៃយ៍” រួមបញ្ចូលផងដែរនូវសមាគម ឬរូបភាពទំនាក់... | law |
តើប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានជ្រើសតាំងទ្បើងតាមអ្វី? | ប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានជ្រើសតាំងទ្បើងតាមការបោះឆ្នោត ដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញរៀងរាល់ ៣ឆ្នាំម្ដង តាមមតិភាគច្រើនដាច់ខាតនៃសមាជិកទាំងមូល បន្ទាប់ពីសមាជិកថ្មី ៣រូប ចូលកាន់តំណែង។ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញចាស់អាចត្រូវបានជ្រើសតាំងជាថ្មីបាន។ | law |
តើសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានជ្រើសរើសក្នុងចំណោមឥស្សរជនមានអ្វីខ្លះ? | សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានជ្រើសរើសក្នុងចំណោមឥស្សរជនដែលមានដូចជា៖
- មានសញ្ជាតិខ្មែរពីកំណើត
- មានអាយុយ៉ាងតិច ៤៥ ឆ្នាំ
- មានបទពិសោធន៍ក្នុងកាងារយ៉ាងតិច ១៥ ឆ្នាំ
- មានសញ្ញាប្រ័តចាប់ពីឧត្ដមសិក្សាទ្បើងទៅខាងច្បាប់ រដ្ឋបាលខាងការទូត ឬខាងសេដ្ឋកិច្ច។ | law |
តើតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញមានអ្វីខ្លះ? | តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញមានដូចជា៖
- ព្រះមហាក្សត្រទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញចំពោះសេចក្ដីស្នើទាំងឡាយ ដែលសុំធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ
- ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ ... | law |
តើសមាសភាពតុលាការជំនាញមានអ្វីខ្លះ? | សមាសភាពតុលាការជំនាញនីមួយៗរួមមាន៖
- ប្រធានតុលាករ
- ចៅក្រម
- ក្រឡាបញ្ជី។ | law |
តើសមាសភាពសាលាដំបូងមានអ្វីខ្លះ? ចូររៀបរាប់។ | សមាសភាពសាលាដំបូងរួមមាន៖
- ប្រធាន
- អនុប្រធាន
- ចៅក្រម
- ក្រឡាបញ្ជី
- មន្រ្ដីរដ្ឋបាល និងអាចមានមន្រ្ដីជំនាញផ្នែកច្បាប់ផ្សេងទៀត ដែលបម្រើការងារនៅអយ្យការអមសាលាដំបូង។
ក- សាលាដំបូងនីមួយៗ បែងចែកជាតុលាការជំនាញ ដូចខាងក្រោម៖
- តុលាការរដ្ឋប្បវេណី
- តុលាការព្រហ្មទណ្ឌ
- តុលាការពាណិជ្ជកម្ម
- តុលាការការងារ
- តុលាការបរិស្ថាន
ខ- តុលាការ... | law |
ដូចម្តេចហៅថា សាលាដំបូង? | សាលាដំបូង គឺជាសាលាជម្រះក្ដីថ្នាក់ទីមួយ ដែលត្រូវបង្កើតឡើងឱ្យមាននៅគ្រប់រាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ ការដាក់ឱ្យដំណើការសាលាដំបូងនានា ត្រូវធ្វើឡើយដោយព្រះរាជក្រឹត្យ សាលាដំបូង ត្រូវបែងចែកជាតុលាការជំនាញ ហើយក៏ជាសាលាជម្រះក្ដីទូរទៅដែលមានសមត្ថកិច្ចជំនុំជម្រះក្ដីទៅលើរឿងក្ដីទាំងអស់ លើកលែងតែរឿងក្ដីដែលស្ថិតនៅក្រោមសមត្ថកិច្ចនៃ... | law |
តើលក្ខណៈសម្បត្តិរបស់ចៅក្រមមានអ្វីខ្លះ? ចូររៀបរាប់។ | លក្ខណៈសម្បត្តិរបស់ចៅក្រមមានដូចជា៖
- ជំនាញវិជ្ជាជីវៈ
ចៅក្រម គឺជាមន្រ្ដីសាធារណៈដែលទទួលការជ្រើសតាំងឱ្យដឹកនាំគ្រប់គ្រងកិច្ចការច្បាប់នៅតាមសាលាជម្រះក្ដី។ មានតែចៅក្រមទេដែលមានសិទ្ធិជម្រះក្ដី ដែលចៅក្រមត្រូវបំពេញភារកិច្ចនេះដោយគោរពយ៉ាងម៉ឺងម៉ាត់ឱ្យអស់ពីដូងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន នៅក្នុងអាជីពរបស់ខ្លួនចៅក្រមអាចត្រូវបានតែងតាំងជាព... | law |
តើមុខងារអង្គការអយ្យការមានអ្វីខ្លះ? ចូររៀបរាប់។ | មុខងារអង្គការអយ្យការ
- មុខងាររបស់អយ្យការ
នៅក្នុងរឿងព្រហ្មទណ្ឌ យោងតាមមាត្រា ១៣០ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ បានចែងថា “មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្ដឹងអាជ្ញា”។ យោងមាត្រា ៥កថាខណ្ឌ២ នៃច្បាប់ស្ដីពីការចាត់តាំង និងសកម្មភាពសាលាជម្រះក្ដី ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៩៣ បានចែងថាក្នុងរឿងព្រហ្មទណ... | law |
តើសេចក្ដីសម្រេចក្នុងការចោទប្រកាន់មានអ្វីខ្លះ? ចូររៀបរាប់។ | សេចក្ដីសម្រេចក្នុងការចោទប្រកាន់មានដូចជា៖
ក-បើកការស៊ើបសួរ
ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ គឺជាដីកាដែលព្រះរាជអាជ្ញាប្ដឹងទៅចៅក្រមស៊ើបសួរឱ្យធ្វើការស៊ើបសួរលើអង្គហេតុដែលមានចែងនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ។ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរត្រូវមាននិទ្ទេសដូចកំណត់ក្នុងមាត្រា ៤៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌពោលគឺ៖
- សេច... | law |
តើព្រះរាជអាជ្ញាអាចធ្វើការរំលត់បណ្ដឹងអាជ្ញាក្នុងលក្ខខណ្ឌអ្វីខ្លះ? | ព្រះរាជអាជ្ញា អាចធ្វើការរំលត់បណ្ដឹងអាជ្ញាបានដែរ ក្នុងលក្ខខណ្ឌដូចខាងក្រោមនេះ៖
- មរណភាពនៃជនល្មើស
- ការផុតអាជ្ញាយុកាល
- ការលើកលែងទោសជាទូទៅ
- អាជ្ញាអស់ជំនុំ។ | law |
តើតួនាទីរបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងមានអ្វីខ្លះ? | តួនាទីរបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងដូចជា៖
- ទទួលពាក្យបណ្ដឹង
ព្រះរាជអាជ្ញា ទទួលបណ្ដឹងទាមទារ ឬបរិហារពី៖
- នគរបាលយុត្តិធម៌
- ជនរងគ្រោះ
ព្រះរាជអាជ្ញាថ្លឹងថ្លែងអំពីចំណាត់ការលើពាក្យប្ដឹង និងពាក្យបរិហារដែលខ្លួនបានទទួលដោយផ្ទាល់ ឬដែលមន្រ្ដីនគរបាលយុត្តិធម៌បញ្ជូនមក។
- បើកការស៊ើបសួរ
នៅពេលព្រះរាជអាជ្ញា ទទួលពាក្យបណ្ដឹងទាមទារ... | law |
តើសមាសភាពអយ្យការអមសាលាដំបូងមានអ្វីខ្លះ? | សមាសភាពអយ្យការអមសាលាដំបូងមាន៖
- ព្រះរាជអាជ្ញា
- ព្រះរាជអាជ្ញារង
- ក្រឡាបញ្ជី
- មន្រ្ដីរដ្ឋបាល និងអាចមានមន្រ្ដីជំនាញផ្នែកច្បាប់ផ្សេងទៀត ដែលបម្រើការងារនៅអយ្យការអមសាលាដំបូង។ | law |
តើអ្វីទៅជាព្រះរាជអាជ្ញា? | ព្រះរាជអាជ្ញា គឺជាមន្រ្ដីដែលស្ថិតនៅក្នុងស្ថាប័នអយ្យការ ជាអ្នកទទួលបន្ទុកស្វែងរកបទល្មើសព្រហ្មទណ្ឌ ធ្វើការចោទប្រកាន់ និងសុំឱ្យអនុវត្តច្បាប់នៅចំពោះមុខយុត្តាធិការ ស៊ើបសួរ និងយុត្តាធិការជំនុំជំម្រះ ក្នុងនាមផលប្រយោជន៍សង្គម។ អង្គការអយ្យការក៏ធានារ៉ាប់រងការអនុវត្តន៍សេចក្ដីសម្រេចខាងបទល្មើសព្រហ្មទណ្ឌ ព្រមទាំងធានាយកចិត្តទុកដាក់លើកា... | law |
តើលក្ខណៈសម្បត្តិរបស់ព្រះរាជអាជ្ញាមានអ្វីខ្លះ? ចូររៀបរាប់។ | លក្ខណៈសម្បត្តិរបស់ព្រះរាជអាជ្ញាមានដូចជា៖
- ជំនាញវិជ្ជាជីវៈ
ព្រះរាជអាជ្ញា គឺជាមន្រ្ដីដែលស្ថិតនៅក្នុងស្ថាប័នអយ្យការ ជាអ្នកទទួលបន្ទុកស្វែងរកបទល្មើសព្រហ្មទណ្ឌ ធ្វើការចោទប្រកាន់ និងសុំឱ្យអនុវត្តច្បាប់នៅចំពោះមុខយុត្តាធិការ ស៊ើបសួរ និងយុត្តាធិការជំនុំជំម្រះ ក្នុងនាមផលប្រយោជន៍សង្គម។ អង្គការអយ្យការក៏ធានារ៉ាប់រងការអនុវត្តន៍សេចក្... | law |
តើការជួសជុលព្យសនកម្មមានអ្វីខ្លះ? ចូររៀបរាប់។ | ការជួសជុលព្យសនកម្មមានដូចជា៖
- សំណងផ្នែកសម្ភារៈ
អំពើអនីត្យាកូល ដែលបណ្ដាលឱ្យមានការបែកបាក់បាត់បង់ខូចខាតនូវវត្ថុ ឬទ្រព្យសម្បត្តិរបស់អ្នកដទៃ។ ជនរងគ្រោះពីអំពើនោះ អាចទាមទារនូវសំណងតម្លៃនៃវត្ថុ ឬទ្រព្យសម្បត្តិដែលបែកបាក់ ឬសោហ៊ុយជួសជុលជាអាទិ៍។
- សំណងផ្នែករាងកាយ
ជនរងគ្រោះពីការបំពានរូបរាងកាយ អាចទាមទារសំណងការខូចខាតចំពោះទ្រព្យសម្បតិ្... | law |
តើការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលមានអ្វីខ្លះ? ចូររៀបរាប់។ | ការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលមានដូចជា៖
- ការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលទូទៅ
ទម្រង់នៃការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលទូទៅ មិនមែនតម្រូវឲ្យមានតែការកើតឡើងនូវការខូចខាតតែប៉ុណ្ណោះទេ គឺតម្រូវឲ្យមានកំហុសចេតនា ឬកំហុសអចេតនាថែមទៀត។ លក្ខខណ្ឌដែលតម្រូវឲ្យមានកំហុសចេតនា ឬ កំហុសអចេតនា អាចធានានូវសេរីភាពរបស់បុគ្គលឯកជន ព្រ... | law |
តើអ្វីទៅជាសញ្ញាណទូទៅនៃអំពើអនីត្យានុកូល? | អំពើអនីត្យានុកូល គឺជាអំពើដែលផ្ទុយ និងច្បាប់ផ្ទុយសីលធម៌ល្អរបស់សង្គមដែលប្រព្រឹត្តដោយបុគ្គលម្នាក់ ឬមួយក្រុម ហើយធ្វើប៉ះពាល់ដល់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ បូរណភាពរូបរាងកាយ ឬខូចខាតប្រយោជន៍អ្នកដទៃ។ បុគ្គលដែលបង្កការខូចខាត ត្រូវសងការខូចខាតដោយសាមគ្គីភាព ឬទៅតាមភាគដែលខ្លួនបានបង្កនោះ បើអាចបញ្ជាក់បានអំពីភាគនៃការខូចខាតដែលខ្លួនបានប... | law |
ដូចម្តេចហៅថា អំពើអនីត្យានុកូល? | អំពើអនីត្យានុកូល គឺជារបបឲ្យសងការខូចខាត ក្នុងករណីដែលបានបំពាននូវសិទ្ធិ ឬផលប្រយោជន៍របស់អ្នកដទៃដោយខុសច្បាប់ដោយកំហុសចេតនា ឬអចេតនា ដូចនេះ បុគ្គលដែលមានសិទ្ធិ ឬផលប្រយោជន៍របស់ខ្លួនត្រូវបានបំពានគឺមានសិទ្ធិទាមទារនូវសំណងនៃការខូចខាតចំពោះចារី។
ក្នុងករណីដែលមានអង្គហេតុមួយបានកើតឡើង រវាងភាគីដែលពុំមានទំនាក់ទំនងគតិយុត្ត អ្វីមួយជាមុន ដូចជា... | law |
តើចំណាត់ថ្នាក់បទល្មើសផ្អែកលើបែបបទជាអត្តនោម័តនៃការប្រព្រឹត្តបទល្មើសមានអ្វីខ្លះ? | ចំណាត់ថ្នាក់បទល្មើសផ្អែកលើបែបបទជាអត្តនោម័តនៃការប្រព្រឹត្តបទល្មើសមានដូចជា៖
- បទល្មើសដោយចេតនា
- បទល្មើសដោយអចេតនា។ | law |
តើប្រាក់ចំណូលប្រភពកម្ពុជាមានអ្វីខ្លះ? | ដោយមិនមានការកម្រិតត្រឹមតែប្រាក់ចំណូលដូចខាងក្រោមនេះ ប្រាក់ចំណូលប្រភពកម្ពុជារួមមាន៖
- ការប្រាក់ដែលបង់ដោយសហគ្រាសនិវាសនជន ក្រុមអាជីវកម្មនិវាសនជន ឬស្ថាប័នរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
- ភាគលាភដែលបានបែងចែកដោយសហគ្រាសនិវាសនជន។
- ប្រាក់ចំណូលពីសេវាកម្មដែលបានបំពេញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ប្រាក់ចំណូលពីការគ្រប់គ្រង ន... | law |
អ្វីទៅជាបទល្មើសដោយចេតនា? | បទល្មើសដោយចេតនា គឺជាបទល្មើសដែលចារីមានចេតនាប្រព្រឹត្ត។ ជាគោលការណ៍ បទល្មើសគឺជាបទល្មើសដោយចេតនា។ ហេតុនេះប្រសិនបើពុំមានភស្តុតាងបញ្ជាក់ពីចេតនាប្រព្រឹត្តរបស់ចារីទេ គឺពុំមានបទល្មើសណាមួយកើតឡើងឡើយ។ | law |
តើអ្វីទៅជានិយមន័យកាតព្វកិច្ច? | និយមន័យកាតព្វកិច្ច គឺជាទំនាក់ទំនងគតិយុត្តដែលចងបុគ្គលពីរនាក់ ដោយឲ្យបុគ្គលម្នាក់ដែលបានកំណត់មានករណីយកិច្ចមួយចំនួន ចំពោះបុគ្គលដែលបានកំណត់ម្នាក់ទៀត (មាត្រា ៣០៨ នៃក្រមរដ្ឋប្បវេណី)។ | law |
តើនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិតគឺជាអ្វី? | នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត ជា (នីតិបុគ្គលសាជីវកម្ម ដែលមានសមាជិកទទួលខុសត្រូវនូវកាតព្វកិច្ចរបស់នីតិបុគ្គល តាមកម្រិតនៃទ្រព្យសម្បត្តិដែលខ្លួនបានធ្វើវិភាគទាន)។ ក្នុងករណីនេះ សមាជិកនីមួយៗមិនចាំបាច់សងបំណុលរបស់នីតិបុគ្គល ដោយប្រើទ្រព្យសម្បត្តិរបស់ខ្លួនឡើយ។ | law |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.