question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តាមពុទ្ធសាសនា តើក្នុងមួយខែមានថ្ងៃសីលប៉ុន្មានដង? ថ្ងៃណាខ្លះ? សីលមានប៉ុន្មានយ៉ាង? សីលអ្វីខ្លះ? | តាមពុទ្ធសាសនា មួយខែមានថ្ងៃសីលបួនដង គឺ ថ្ងៃ៨កើត ថ្ងៃ១៥កើត (ពេញបូរមី) ថ្ងៃ៨រោច និងថ្ងៃខែដាច់ (១៤រោច ឬ១៥រោច)។ សីលមានបីយ៉ាងគឺសីលប្រាំ សីលប្រាំបី (សម្រាប់គ្រហស្ថ) និងសីលដប់ (សម្រាប់ដូនជី តាជី និងព្រះសង្ឃ)។ | general |
ចូរបង្ហាញទំនាក់ទំនងរវាងសិទ្ធិមនុស្ស និងពុទ្ធសាសនា។ | ទំនាក់ទំនងរវាងសិទ្ធិមនុស្ស និងព្រះពុទ្ធសាសនា៖
+ សិទ្ធិមនុស្ស
- ការគោរពសិទ្ធិអ្នកដទៃ
- ការគោរពសិទ្ធិជាម្ចាស់កម្មសិទ្ធិស្របច្បាប់របស់អ្នកដទៃ សិទ្ធិកសាងគ្រួសារ និងសិទ្ធិរស់នៅក្នុងភាពសុខសាន្តរបស់មនុស្ស
- សិទ្ធិរស់នៅក្នុងសេចក្តីថ្លៃថ្នូរ
- សិទ្ធិក្នុងការបញ្ជូនព័ត៌មានពិត និងច្បាស់លាស់។
+ ពុទ្ធសាសនា
- មិនបៀតបៀនជីវិតមនុស្... | general |
តើនិមិត្តសញ្ញារបស់រដ្ឋនីមួយៗមានអ្វីខ្លះ? តើសញ្ញាជាតិខ្មែរយើងមានអត្ថន័យដូចម្តេច? | និមិត្តសញ្ញារបស់រដ្ឋនីមួយៗមានដូចជា ទង់ជាតិភ្លេងជាតិ និងសញ្ញាជាតិ។ សញ្ញាជាតិរបស់ខ្មែរយើងគឺព្រះសង្ហារដែលមានអត្ថន័យដូចខាងក្រោម៖
- ពន្លឺឆព្វនរង្សីនៅលើតំណាងឱ្យអរិយធម៌ខ្មែរ
- ស្វេត្រឆ័ត្រទាំងពីរតំណាងឱ្យព្រះមហាក្សត្រ និងព្រះមហាក្សត្រយានី ជាអ្នករក្សាប្រជារាស្រ្ត
- ព្រះខ័ននៅក្រោមម្កុដរាជ ជានិមិត្តរូបនៃអំណាច និងយុត្តិធម៌
- រាជសី... | general |
ថ្ងៃទី ៣០ មេសា កន្លងទៅនេះ ប្រទេសកម្ពុជាបានប្រារព្ធពិធីបុណ្យប្រពៃណីជាតិមួយនៅទីវាលព្រះមេរុ។ តើពិធីនេះឈ្មោះអ្វី? មានអត្ថន័យដូចម្តេច? | ពិធីនេះមានឈ្មោះថា “ព្រះរាជពិធិច្រត់ព្រះនង្គ័ល” ហើយពិធីនេះមានអត្ថន័យដូចតទៅ៖
- និមិត្តរូបនៃការចាប់ផ្តើម ការងារស្រែចម្ការរបស់ប្រជាជនកសិករយើង
- ការយកព្រះទ័យទុកដាក់ របស់ព្រះមហាក្សត្រខ្មែរលើវិស័យកសិកម្មដែលជាគន្លឹះនៃការអភិវឌ្ឍសង្គមជាតិកម្ពុជា
- ការជំរុញនិងលើកទឹកចិត្ត ប្រជាកសិករ ក្នុងការងារស្រែចម្ការ (តាមរយៈគោឧសភរាជ សោយកសិផល)។ | general |
តើខេត្តណាខ្លះដែលសំបូរមីន? ហេតុអ្វី? | ខេត្តដែលសម្បូរមីន មានខេត្ត បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តមមានជ័យ សៀមរាប និងព្រះវិហារ (នៅតាមបណ្ដាខេត្តនៃតំបន់ពាយ័ព្យ)។ ព្រោះទីតាំងមានកប់មីននិងយុទ្ធភណ្ឌគ្រប់ប្រភេទ ច្រើនតែជាសមរភូមិមានការប្រយុទ្ធគ្នាក្នុងសម័យសង្រ្គាម ទីតាំងឈរជើង ឬ បន្ទាយចាស់ការពារសន្ដិសុខរបស់ទាហាន។ | general |
តើអនក្ខរភាពបានផ្តល់ផលវិបាកដល់បុគ្គល និងសហគមន៍ជាតិយ៉ាងដូចម្តេចខ្លះ? | ផលវិបាកនៃអនក្ខរភាព៖
ក. ចំពោះបុគ្គល
- បាត់ម្ចាស់ការក្នុងការរស់នៅ
- គ្មានចំណេះពិបាកក្នុងការរកការងារធ្វើ
- ការងារច្រើនប្រើដោយកម្លាំងកាយ ទទួលបានប្រាក់កម្រៃទាប និងសមាមាត្រនឹងថាមពលដែលបញ្ចេញ
- សុខភាពទ្រុឌទ្រោម ជំងឺ ស្ថានភាពជីវភាពលំបាក អំពើហិង្សា គ្រួសារខ្វះសុភមង្គល។
ខ. ចំពោះសហគមន៍ជាតិ
- ខ្វះធនធានធម្មជាតិមនុស្សក្នុងការអភិវឌ្ឍប... | general |
ហេតុអ្វីបានពុទ្ធបរិស័ទខ្មែរនាំគ្នាវេចនំអន្សមនំគមដូចៗគ្នាក្នុងពិធីបុណ្យភ្ជុំ? | បានជាពុទ្ធបរិស័ទខ្មែរនាំគ្នាវេចនំអន្សម នំគមដូចៗគ្នាក្នុងពិធីបុណ្យភ្ជុំព្រោះ៖
បើយើងពិនិត្យប្រវត្ថិដើម នៃការអនុវត្តន៍ជំនឿរបស់ជនជាតិខ្មែរ តាំងពីសម័យដើមមក យើងឃើញថាជនជាតិខ្មែរធ្លាប់បានប្រកាន់ជំនឿតាមការគោរពព្រលឹងដូនតា ឬគោរពវត្ថុធម្មជាតិដូចជា ទន្លេភ្នំ រុក្ខជាតិ, ធ្លាប់កាន់ជំនឿនៃលទ្ធិព្រាហ្មណ៍ (សព្វថ្ងៃហៅថា ហិណ្ឌូ) ធ្លាប់ប្រក... | general |
ចូរនិយាយអំពីប្រវត្ថិនៃពិធីបុណ្យសែនព្រះខែ។ | ប្រវត្ថិនៃពិធីបុណ្យសែនព្រះខែ
ថ្ងៃទី១៩ កញ្ញា ២០១៣ ត្រូវនឹងថ្ងៃទី ១៥ ខែ ៨ តាមប្រតិទិនចន្ទគតិ គឺជាថ្ងៃបុណ្យសែនព្រះខែរបស់ជនជាតិចិន វៀតណាម ហៅថា “តេតជុងធូ” ដែលគេប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះត្រូវបានគេចាត់ទុកថា ជាថ្ងៃសម្រាកពាក់កណ្តាលឆ្នាំ បន្ទាប់ពីកសិករចិន បានទំនេរពីការស្ទូងដក បង្កបង្កើនផលរបស់ខ្លួនរួចហើយ។ ពួកគេសម្រ... | general |
តើភ្លេងមហោរីបង្កើតឡើងដោយនរណា? គេប្រគុំក្នុងពិធិបុណ្យអ្វីខ្លះ? ចូររាប់ឱ្យបានបី។ តើឧបករណ៍នៃវង់ភ្លេងនេះមានអ្វីខ្លះ? | ភ្លេងមហោរីបង្កើតឡើងដោយខ្មែរជំនាន់ដើម។ គេប្រជុំភ្លេងនេះក្នុងពិធីកម្សាន្តដូចជា ពិធីជប់លៀងសកវាទិ៍ចុះដៃ ការសម្តែងល្ខោនមហោរី ជាដើម។ ឧបករណ៍តន្រ្តីនេះមាន ទ្រអ៊ូ១ ទ្រសោធំ១ ទ្រសោតូច១ ទ្រឆេអ៊ូ១ ទ្រឆេសោ១ ខ្លុយតូច១ ខ្លុយធំ១ រនាតឯក១ តាខេ១ ស្គរថូន១ ស្គរមនា១ និងឈិន១គូ។ | general |
តើគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងព្រឹទ្ធសភា នាបច្ចប្បន្ននេះមានប៉ុន្មាន? គឺអ្វីខ្លះ? តើគណៈកម្មការនីមួយៗកើតឡើងយ៉ាងដូចម្តេច? | រដ្ឋសភាព និងព្រឹទ្ធសភាកម្ពុជា មានគណៈកម្មការនីមួយៗចំនួន ១០ ដូចគ្នាគឺ៖
- គណៈកម្មការ ការពារសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹង
- គណៈកម្មការ ហិរញ្ញវត្ថុ និងធនាគារ
- គណៈកម្មការ សេដ្ឋកិច្ច ផែនការវិនិយោគកសិកម្ម អភិវឌ្ឍជនបទ និងបរិស្ថាន
- គណៈកម្មការ មហាផ្ទៃ ការពារជាតិ អង្កេតការនិងបោសសម្អាត
- គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ... | general |
នៅពេលដែលកម្ពុជាធ្វើសមាហរណកម្មវិស័យអប់រំទៅក្នុងសមាគអាស៊ាន តើកម្ពុជាមានបញ្ហាប្រឈមអ្វីខ្លះ? | នៅពេលដែលកម្ពុជាធ្វើសមហរណកម្មវិស័យអប់រំទៅក្នុងសមាគមអាស៊ានកម្ពុជានឹងជួបនូវបញ្ហាប្រឈមមួយចំនួនដូចជា៖
- ភាសាបរទេស (អង់គ្លេសចិន)
- ឯកសារស្រាវជ្រាវផ្សេងៗនៅមានកម្រិត
- កម្មវិធីសិក្សា នៅមកទាន់មានលក្ខណៈស្តង់ដារនៅឡើយ
- គ្រឹះស្ថានរដ្ឋមួយចំនួននៅខ្វះខាតអាគារសិក្សាខ្វះសម្ភារសិក្សា ខ្វះធនធានមនុស្ស (នាយកប្រកបដោយសមត្ថភាព គ្រូបង្រៀន) ថ្ន... | general |
ចូរកំណត់ន័យនៃពាក្យ “ប្រេត”។ | ប្រេត អានថា ប្រេត តាមសំនៀងខ្មែរ គឺជាពាក្យខ្ចីមកពីភាសាសំស្រ្តឹត ចំណែកពាក្យខ្ចីមកពីភាសាបាលវិញ ហៅថា “បេត” អានថា ប៉េតៈ។ អត្ថន័យដើមរបស់ពាក្យប្រេត គឺជាមនុស្សស្លាប់ ឬព្រលឹងខ្មោច។ នៅក្នុងវចនានុក្រមខ្មែរ ប្រេត ប្រែថា សត្វកើតក្នុងអបាយភូមិពួកមួយ ឧទាហរណ៍ ពួកប្រេត។ បើប្រើជាគុណនាមវិញប្រេត មានន័យថា (អ្នក) ដែលធ្វើមរណកាលទៅកាន់បរលោកហើយ។... | general |
តើបទស្មូត “ទំនួញប្រេត” និពន្ធដោយកវីខ្មែររូបណា? មានខ្លឹមសារអប់រំដូចម្តេច? គេសូត្របទនេះនៅពេលណា? | បទស្មូត “ទំនួញប្រេត” និពន្ធដោយលោកពេជ្រ សុខាជាចម្រៀងរៀបរាប់សុខទុក្ខ បុណ្យបាប របស់ឪពុកម្តាយដែលបានកើតទៅជាប្រេតក្រោយពេលស្លាប់។ទំនួញប្រេតមានអត្ថន័យអប់រំកូនចៅ ដែលនៅកំពុងរស់នៅ ឱ្យស្គាល់ភារកិច្ច និងដែលត្រូវធ្វើពេលភ្ជុំបិណ្ឌ។ ប្រជាជនខ្មែរមានជំនឿថា នៅរដូវភ្ជុំបិណ្ឌ។ ប្រជាជនខ្មែរមានជំនឿថា នៅរដូវភ្ជុំបិណ្ឌជាពេលដែលពួកយមបាល បើកទ្វារ... | general |
ពាក្យថា “អាស៊ាន” មានន័យជាខេមរភាសាដូចម្តេច? ជាភាសាអង់គ្លេសដូចម្តេច? ហើយកើតឡើងនៅពេលណា? ពេលនោះមានសមាជិកប៉ុន្មាន? តើប្រទេសណាខ្លះ? បច្ចុប្បន្នមានសមាជិកប៉ុន្មាន? ប្រទេសផ្សេងទៀតបានចូលជាសមាជិកនៅពេលណា? | ពាក្យថា “អាស៊ាន” មានន័យ៖
- ជាខេមរភាសា៖ អាស៊ាន = សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
- ជាភាសាអង់គ្លេស ASEAN៖ Association of south East Asia Nations។
- អង្គការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ត្រូវបានបង្កើតឡើងយោងតាមសេចក្តីប្រកាសនៅក្រុងបាងកក ថ្ងៃទី៨ ខែសីហា ឆ្នាំ ១៩៦៧។ នៅពេលនោះប្រទេសជាសមាជិកអាស៊ានមាន ៥គឺ៖ ថៃ ម៉ាលេស្យា ភីលីពីន ឥណ្ឌូនេស... | general |
អង្គការសមាគមអាស៊ានមានគោលការណ៍ និងវត្ថុបំណងដូចម្តេច? ប្រទេសមួយអាចក្លាយជាសមាជិកសមាគមនេះបានដោយវិធីណា? កម្ពុជាយើងចូលជាសមាជិកអាស៊ាន? ដើម្បីអ្វី? | អង្គការសមាគមអាស៊ានមានគោលការណ៍និងវត្ថុបំនងដូចតទៅ៖
- ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ក្នុងតំបន់ដោយឈរលើស្មារតីសមភាព និងសមធម៌។
- ជំរុញអោយមានស្ថិរភាព សន្តិសុខ និងសន្តិភាព ក្នុងតំបន់តាមរយៈការគោរពយុត្តិធម៌ និងគោលការណ៍ច្បាប់ដទៃទៀតក្នុងទំនាក់ទំនងរវាងប្រទេសក្នុងតំបន់ និងក្នុងធម្មនុញ្ញសហប្រជាជាតិ។
- ជំរុញកិច្ចសហប្រតិ... | general |
តើប្រទេសជាសមាជិកអាស៊ាន មានតួនាទី និងភារកិច្ចដូចម្តេចខ្លះ? | ប្រទេសជាសមាជិកអាស៊ាន មានតួនាទី៖
- ការបង់ភាគទានជាសមាជិក ក្នុងទឹកប្រាក់ ១ លានដូឡាសហរដ្ឋអាមេរិច
- បង់មូលនិធិវិទ្យាសាស្រ្ត ៥ម៉ឺងដូឡា សហរដ្ឋអាមេរិច
- បង់ថ្លៃចំណាយរដ្ឋបាលប្រហែលជិត ៦សែនដូឡា សហរដ្ឋអាមេរិច
- ចូលរួមប្រជុំនានារបស់អាស៊ានប្រហែលជិត ៣០០លើកក្នុង១ឆ្នាំ។
+ ភារកិច្ចចំពោះមុខរបស់អាស៊ាន៖
- អភិវឌ្ឍសេដ្ឋកិច្ចសេរី និងការប្រឹង... | general |
តើ ATF មានន័យដូចម្តេចជាខេមរភាសា? ជាភាសាអង់គ្លេស? | ATF មានន័យជាខេមរភាសា៖ “វេទិកាទេសចរណ៍អាស៊ាន”។ ជាភាសាអង់គ្លេស៖ “ASEAN TOURISM FORUM “។ | general |
តើ ATF ធ្លាប់បានប្រារព្ធនៅទីក្រុងភ្នំពេញដែរ ឬទេ? ប្រើធ្លាប់ តើបានធ្វើនៅថ្ងៃខែឆ្នាំណា? មានគោលបំណងអ្វីខ្លះ? | ATF ធ្លាក់បានប្រារព្ធនៅទីក្រុងភ្នំពេញនៅថ្ងៃទី២០ ដល់ ២៨ មករា ឆ្នាំ២០០៣។ គោលបំណងរបស់ ATF នៅភ្នំពេញគឺ៖
- ពង្រឹងអត្តសញ្ញា អាស៊ាន
- បង្កើត និងបង្កើនការទទួលភ្ញៀវ ទេសចរណ៍
- ជំរុញការផ្សព្វផ្សាយ និងការហូរចូលនៃភ្ញៀវទេសចរណ៍អាស៊ាន
- ជំរុញ និងសំរបសំរួលដល់ការធ្វើដំណើរក្នុងប្រទេសអាស៊ាន
- ពង្រឹងទំនាក់ទំនង សហប្រតិបត្តិការរវាងក្រុមហ៊ុន ... | general |
តើអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែនមានភារកិច្ចយ៉ាងដូចម្តេច? មាននាយកដ្ឋានអ្វីខ្លះ? | អគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែនមានភារកិច្ចដូចតទៅ៖
- រៀបចំផែនការយុទ្ធសាស្រ្តនិងថវិកាសម្រាប់កិច្ចការច្បាប់ សន្ធិសញ្ញា កិច្ចការកុងស៊ុល និងកិច្ចការព្រំដែន
- លើកគម្រោងកសាងគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានសម្រាប់បម្រើឲ្យវិស័យការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
- ចូលរួមរៀបចំពិភាក្សានិងផ្តល់យោបល់លើសេចក្តីព្រាង ច្ប... | general |
តើពិធីបុណ្យភ្ជុំបិណ្ឌមានលក្ខណៈពិសេសប៉ុន្មានយ៉ាង? គឺអ្វីខ្លះ? ចូរពន្យល់រៀបររាប់។ | បុណ្យភ្ជុំបិណ្ឌមានលក្ខណៈពិសេស ៣ យ៉ាងគឺ៖
- ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះពួកប្រេតមានមាតា បិតា ញាតិកាប្រាំពីរសន្តានដែលបានចែកឋានទៅកាន់បរលោក ទោះទៅកើតនៅទីណាជាអ្វីក៏ដោយ។ គោលដៅនៃបុណ្យភ្ជុំៀបិណ្ឌនេះគឺធ្វើឡើងដើម្បីឧទ្ទិសចំពោះពួក ប្រេតទាំងអស់ដែលបានស្លាប់ទៅ ទោះកើតជាអ្វីក៏ដោយ ក៏ឱ្យរួចដោះកម្មពៀរបាន ហើយទៅកើតក្នុងឋានសុគតិភពសុខចម្រើន... | general |
តើសព្វថ្ងៃនេះតួនាទី និងឥទ្ធិពលរបស់អាស៊ានមានមូលដ្ឋាននៅទីណាខ្លះ? | សព្វថ្ងែនេះតួនាទី និងឥទ្ធិពលរបស់ អាស៊ានមូលដ្ឋានដ៏រឹងមាំនៅក្នុង តំបន់អាស៊ីអាគ្មេយ៍ និងអាស៊ីខាងត្បូង។ | general |
អាស៊ានត្រូវបានក្លាយទៅជាអង្គការក្នុងតំបន់ដែលទទួលបានជោគជ័យនៅក្នុងការនាំមកនូវការយកចិត្តទុកដាក់នៃបណ្តាប្រទេសផ្សេងទៀតក្នុងពិភពលោក។ តើជាទូទៅអាស៊ានទទួលបានជោគជ័យទៅអ្វីខ្លះ? | ជាទូទៅអាស៊ានទទួលបានជោគជ័យក្នុងការបណ្តុះកិច្ចសហប្រតិបត្តិការក្នុងនយោបាយសេដ្ឋកិច្ច សង្គម និងវប្បធម៌ជាមួយនឹងការបង្កើត ឡើងនៅក្នុងការអនុវត្ត និងការស្រាវជ្រាវកន្លែង សម្រាប់ការចែករំលែកកចំណេះដឹងនិងជំនាញ។ | general |
តើប្រទេសណាដែលបានធ្វើជាប្រធានអាស៊ានដំបូងគេបង្អស់? | ប្រទេសដែលធ្វើការប្រធានអាស៊ានដំបូងគេបង្អស់ គឺប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី ៣២/២៤ ខែកុម្ភៈ ឆ្នាំ ១៩៦៧ ដែលមានមូលដ្ឋាននៅកោះបាលីនិងមានអ្នកដឹកនាំឈ្មោះ Seoharto។ | general |
ចូរបកស្រាយក្រុមឈាមមនុស្សទៅលើចរិតលក្ខណៈមនុស្សត្រូវប្រហែល៥០%? | ក្រុមឈាមមនុស្សទៅចរិតលក្ខណៈមនុស្សត្រូវប្រហែល៥០%មានដូចជា៖
- ប្រភេទA៖ មនុស្សភាគច្រើនម៉ុងម៉ាត់ ការគិតពូកែ មិនឱ្យគេនិយាយស្តីលើខ្លួនទេ។
- ប្រភេទB៖ មនុស្សភាគច្រើនចូលចិត្តសប្បាយគិតច្រើន មានរឿងអ្វីចង់ប្រាប់គេឱ្យដឹងដែរ ចង់ជួយគេ។
- ប្រភេទAB៖ មនុស្សភាគច្រើនឆាប់ជឿគេខ្វះការពិចារណា។
- ប្រភេទ O៖ ស្លូតត្រង់មានចិត្តគុំច្រើនចំពោះរឿងមិនល្... | general |
តើសញ្ញាជាតិប្រើរូបព្រះសង្ហារមានចំណុចសំខាន់ៗប៉ុន្មានយ៉ាង? អ្វីខ្លះ? | សញ្ញាជាតិប្រើរូបព្រះសង្ហារមានចំណុចសំខាន់ៗចំនួនប្រាំគឺ៖
- ពន្លឺឆពណ្ណវង្សី នៅពីរលើគេតំនាងឱ្យអរិយធម៌ខ្មែរ
- ក្សេត្រឆ័ត្រទាំងពីរ តំនាងឱ្យព្រះមហាក្សត្រព្រះមហាក្សត្រីយានីជាអ្នកថែររក្សាប្រជារាស្រ្ត
- ព្រះខ័ន នៅក្រោមមកុដរាជ្យជនិមិត្តរូបនៃអំនាច និងយុត្តិធម៌
- គុជសីហ៍និងរាជសីហ៍ទាំងពីរជាកម្លាំងរបស់ប្រជារាស្រ្តខ្មែរនៅជំវិញព្រះរាជខ... | general |
តើហេតុអ្វីបានជាប្រទេសខ្មែរយើងសម្បូរប្រាសាទសិលាម្ល៉េះ? | បានជាប្រទេសកម្ពុជាសម្បូរប្រាសាទសិលាពីរព្រោះ៖
- បុព្វហេតុសាសនានៅសម័យនោះ (ពិធីទេវរាជនិងពុទ្ធរាជ)
- បុព្វហេតុសង្រ្គាមញឹកញាប់
- បុព្វហេតុព្រះមហាក្សត្រមួយអង្គៗចង់បានកិត្តិយសនិងមហិទ្ធិឬទ្ធិ
- បុព្វហេតុប្រវត្តិសាស្រ្ត ផ្លាស់ប្តូរទីក្រុង
- បុព្វហេតុទម្លាប់គឺការបន្តស្នាដៃ។ | general |
តើប្រាសាទទាំងនោះមានមុខងារដូចម្តេច? | ប្រាសាទទាំងនោះមានមុខងារដូចជា៖
- សម្រាប់ឧទ្ទិសថ្វាយអាទិទេពដូចជាព្រឥសូរ ព្រះនរាយណ៍
- សម្រាប់ឧទ្ទិសថ្វាយពោធិ៍សត្វ លោកកេស្វរៈក្នុងពុទ្ធសាសនាមហាយាន
- សម្រាប់ឧទ្ទិសថ្វាយបុព្វបុរសព្រះរាជាមានព្រះបិតា ព្រះមាតា ព្រះរាជបុត្រនិងវីរៈជនស្នេហាជាតិ។ | general |
មូលហេតុអ្វីបានជាខ្មែរតាំងរាជធានីនៅទីក្រុងអង្គរ? | បានជាខ្មែរតាំងរាជធានីនៅទីក្រុងអង្គរ គឺ
- ដីមានជីវជាតិសម្រាប់វិស័យកសិកម្ម
- អំណោយផលដល់ប្រព័ន្ធគមនាគមន៍
- ទាក់ទងនិងសាសនាព្រហ្មហ៍និងអាទិទេព
- ការងាររដ្ឋបាលគ្រប់គ្រងទីក្រុងជាចំណុចកណ្តាលនៃប្រទេស។ | general |
តើស្តេចអង្គណាបោះបង់ទីក្រុងអង្គរ? នៅឆ្នាំណា? មូលហេតុអ្វី? ហើយបោះបង់ទីក្រុងនៅឯណាទៀត? | ព្រះបាទពញាយ៉ាត នៅឆ្នាំ ១៤៣១.១៤៣៤មូលហេតុព្រោះ៖
- សង្រ្គាមឈ្លានពានពីរសៀម
- ចំនួនប្រជាជនថយចុះព្រោះសៀមយក
- ធម្មជាតិមិនអំនោយផល
- នៅជិតសៀមពេក។ បន្ទាប់មកនៅទួលបាសាន ស្រីសឈរកំពង់ចាម បន្ទាប់មកទៅភ្នំពេញ។ | general |
តើជំរឿនត្រូវការពត៍មានអ្វីខ្លះពីប្រជាជន? ដើម្បីអ្វី? | ជំរឿនត្រូវវការពត៍មានពីប្រជាជនមានដូចជា៖
- សួរអំពីចំនួនសមាជិកគ្រួសារ
- សួរពីសា្ថនភាពគ្រួសារ
- សួរពីកម្រិតវប្បធម៌
- សួរពីភាពមានការងារអ្វី
- សួរពីស្ថានភាពអាពាហ៍ពិពាហ៍
- សួរអំពីអត្រាមរណៈ
- សួរពីភាពភាសាកំណើត។ គឺធ្វើដើម្បីងាយស្រួលអភិវឌ្ឍប្រទេសឱ្យរីកចំរើន។ | general |
តើក្នុងលទ្ធិប្រជាធិបតេយ្យតើការបោះឆ្នោតមានលក្ខណៈដូចម្តេច? | ក្នុងលទ្ធិប្រជាធិបតេយ្យការបោះឆ្នោតមានលក្ខណៈដូចជា៖
- លក្ខណៈសេរី៖ គ្មានការបង្ខិតបង្ខំគំរាមកំហែង
- លក្ខណៈត្រឹមត្រូវ៖ គ្មានការក្លែងបន្លំសសន្លឹកឆ្នោត
- លក្ខណៈយុត្តិធម៌៖ មានអ្នកសង្កេតការណ៍ពីគ្រប់ គណបក្សចូលរួមនឹងមានតំនាងភាពអាជ្ញាធរបោះឆ្នោតឯករាជ្យ
- លក្ខណៈជាសកល៖ បោះឆ្នោតក្នុងថ្ងៃតែមួយទូទាំងប្រទេស
- លក្ខណៈទូទៅ៖ ប្រជាពលរដ្ឋខ្មែរ... | general |
តើប្រជាពលរដ្ឋទាំងពីរភេទសុទ្ធតែមានសិទ្ធឈរឈ្មោះបោះឆ្នោតឬយ៉ាងណា? | ប្រជាពលរដ្ឋទាំងពីរភេទមិនមែនមានសិទ្ធឈរបោះឆ្នោតនោះទេ។ មានលក្ខខ័ណ្ឌដូចជា៖
- មានសញ្ជាត្តិខ្មែរពីនើត
- មានអាយុ២៥ឆ្នាំ ឡើងទៅគិតដល់ថ្ងៃបោះឆ្នោត
- មានសិទ្ធិបោះឆ្នោត
- ស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជាគិតដល់ថ្ងៃដល់បោះឆ្នោត
- មានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈ្មោះបោះឆ្នោត។ | general |
តើវប្បធម៌សន្ទនាមានផលប្រយោជន៍អ្វីខ្លះចំពោះបក្សទាំងពីរ? | វិជ្ជមាន៖
- បង្កើនភាពសុខសាន្តរបស់ប្រជាពលរដ្ឋ
- មានសន្តិភាពផ្លូវចិត្ត
- បង្កើនការវិនិយគទុនក្នុងស្រុកនិងក្រៅស្រុក
- លើកកិត្តិយសប្រទេសនៅលើឆាកអន្តរជាតិ
- បង្ហាញភាពចាស់ទុំផ្នែកនយោបាយ
- ជាគំរូល្អរបស់យុវជនជំនាន់ក្រោយ
- ធ្វើអោយប្រទេសមានភាពជឿនលឿន
- បង្ហាញថាខ្មែរចេះរួបរួមសាមគ្គីភាពគ្នាទៅវិញទៅមក
អវិជ្ជមាន៖
- ខ្លាចមិនអាចធ្វើបាន
- ... | general |
ចូរនិយាយអំពីប្រវត្តិរូបសង្ខេបរបស់ក្រមង៉ុយ? | ប្រវត្តិរូបសង្ខេបរបស់ក្រមង៉ុយ
- ប្រសូតនៅឆ្នាំ ១៨៦៥ត្រូវនឹងពុទ្ធសករាជឆ្នាំ ២៤០៨នៅភូមិព្រៃអណ្តូងស្វាយឃុំកំពូលស្រុកអង្គស្នូលខេត្តកណ្តាល
- បិតារបស់លោកគឺលោកចៅពញាធម្មធារាមេឃុំកំបូលនាមអ៊ុក
- មាតាឈ្មោះអៀង
- ឈ្មោះទីកំណើតគឺអ៊ុកអ៊ូហៅង៉ុយ
- ក្រុមង៉ុយ គឺគោរម្យងាមួយដែលហ្លូងស៊ីសុវត្ថិភាពប្រទានឱ្យកវីអ៊ុកអ៊ូហៅង៉ុយ
- គាត់បានចូលអនិច្ចកម្... | general |
តើការកាត់ក្តីខ្មែរក្រហមនឹងត្រូវប្រព្រឹត្តិទៅនៅកន្លែងណា? | ការកាត់ក្តីនេះនឹងប្រព្រឹត្តិទៅនៅសាលតុលាការដ៏ធំមួយដែលស្ថិតនៅជាយក្រុងតាមបណ្តោយផ្លូវជាតិលេខ៤ភូមិអង្គ ឃុំកន្ទោក ស្រុកអង្គស្នូល ខេត្តកណ្តាល។ | general |
តើគោលបំណងសំខាន់ៗនៃការបង្កើតសាលាក្តីខ្មែរក្រហមមានដូចម្តេចខ្លះ? | គោលបំណងសំខាន់ៗនៃការបង្កើតសាលាក្តីខ្មែរក្រហមមានបីចំណុចសំខាន់ៗគឹ៖
- ផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ និងការពារកុំឱ្យរបបនេះកើតឡើងសារជាថ្មី
- ថែរក្សាការពារសន្តិសុខស្ថេរភាពនយោបាយនិងឯកភាពជាតិ
- ធ្វើឡើងដើម្បីគោរពអធិបតេយ្យភាពជាតិ ព្រោះតុលាការនេះជាតុលាការដោះស្រាយដោយយកច្បាប់តុលាការអន្តរជាតិ និងច្បាប់ជាតិមកដោះស្រាយ។ | general |
តើបទឧក្រិដ្ឋខ្មែរក្រហមត្រូវនៅក្រោមច្បាប់កម្ពុជាមានអ្វីខ្លះ? នៅក្រោមអន្តរជាតិមានអ្វីខ្លះ? | នៅក្រោមច្បាប់កម្ពុជាមានដូចជា៖
- អំពើមនុស្សឃាត
- ការធ្វើទារុណកម្ម
- ការធ្វើទុក្ខបុកម្នេញខាងសាសនា។
នៅក្រោមច្បាប់អន្តរជាតិមានដូចជា៖
- អំពើប្រល័យពូជាសាសន៍
- ឧក្រិដ្ឋប្រឆាំងនិងមនុស្សជាតិ (ការសម្លាប់ឱ្យផុតពូជ ការនិរទេស ការធ្វើទារុណកម្ម ការរំលោភផ្លូវភេទ អំពើផ្លូវភេទ)
- ឧក្រិដ្ឋកម្មសង្រ្គាម
- ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិវប្... | general |
តើភស្តុតាងអ្វីខ្លះនិងត្រូវប្រើប្រាស់នៅពេលកាត់ក្តីខ្មែរក្រហម? | ភស្តុតាងនិងត្រូវបង្ហាញជូនដោយអជ្ញាធរនិងមេធាវីចុងចោទផងហើយភស្តុតាង៖
- ឯកសារ
- ភស្តុតាងតាមរយៈរូបរាងកាយដូចជារណ្តៅសពរួម អតីតគុកជាដើម
- សេចក្តីថ្លៃថ្នូរការណ៍របស់សាក្សី ឬរបស់ជនជាប់ចោទដោយផ្ទាល់។ | general |
តើមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមណាខ្លះដែលត្រូវបានធ្វើការកាត់ក្តីរួចមកហើយ? តើចៅក្រមត្រូវតែងតាំងឡើងយ៉ាងដូចម្តេច? | គឺប៉ុល ពតនិងអៀ សារី (១៩៧៩)
- ចៅក្រមត្រូវបានតែងតាំងឡើងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមកម្ពុជាគឺមានចៅក្រមនិងព្រះរាជអាជ្ញាអន្តរជាតិ១២ រូបដែលមកពីរ ១០ ប្រទេសផ្សេងៗគ្នាហើយចៅក្រមនិងព្រះរាជអាជ្ញាកម្ពុជាចំនួន ១៧ រូប។ | general |
តើមូលហេតុអ្វីបានជាកើតរបបខ្មែរក្រហមនេះឡើង? | មូលហេតុបានជាកើតរបបខ្មែរក្រហមនេះឡើង រួមឆ្លើយ រួមគិត រួមទទួលខុសត្រូវ។ | general |
តើពួកខ្មែរក្រហមបានបែងចែកប្រទេសកម្ពុជាជាប៉ុន្មានតំបន់? និងប៉ុន្មានភូមិភាគអ្វីខ្លះ? | ពួកខ្មែរក្រហមបែងចែកប្រទេសកម្ពុជាជា៣២តំបន់ និង៦ភូមិភាគមានដូចជា៖
- ភូមិភាគបូញ៌
- ភូមិភាគនិរតី
- ភូមិភាគបច្ចឹម
- ភូមិភាគពាយ័ព្យ
- ភូមិភាគឧត្តរ
- ភូមិភាគឦសាន
- ភូមិភាគពិសេស។ | general |
ចូរនិយាយពីកាកបាទក្រហមកម្ពុជា។ | តាមយុទ្ធសាស្រ្ត ២០០៣,២០១០៖
- រួមចំណែកកាត់បន្ថយភាពក្រីក្រ
- ការពារតម្លៃមនុស្សធម៌
- ផ្សព្វផ្សាយលើកកំពស់យល់ដឹងពីគ្រោះថ្នាក់បង្កដោយគគ្រាប់មីនននឹងយុទ្ធភ័ណ្ឌសល់ពីសង្រ្គាម
- អប់រំការជួញដូរគ្រឿងញៀននិងមនុស្ស
- អប់រំអំពីសុវត្ថិភាពចរាចរណ៍
- ផ្សព្វផ្សាយអ្នកស័្មត្រចិត្តផ្តល់ឈាម
- ផ្សព្វផ្សាយពីការអប់រំសុខភាពប្រជាជន
- អប់រំបណ្តុះបណ្ត... | general |
តើអង្គការកាកបាទក្រហមអន្តរជាតិចាប់បដិសន្ធិនៅថ្ងៃខែណាឆ្នាំណា? ដោយនរណា? ជនជាតិ? មូលហេតុអ្វី? មានគោលដៅអ្វី? | ចាប់បដិសន្ធិនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ១៨៦៣ ដោយសារលោក ហង់រីឌុយសណង់ជាពាណិជ្ជករជជាតិស្វីស។ដោយសារមូលហេតុដើម្បីជួយសង្រ្គោះអ្នករងគ្រោះដោយសង្រ្គាមនឹងអ្នករស។ ចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហមអន្តរជាតិមានគោលដៅរួមគឺ៖
- ការពារអាយុជីវិត
- កាត់បន្ថយទុក្ខសោក
- កាត់បន្ថយការឈឺចាប់ ខ្លោចផ្សារ
- ការពារសេចក្តីថ្លៃថ្នូរ
- បំផុសឱ្យមានសន្តិភាពលើពិ... | general |
តើគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឈចន្ទក្រហមមានអ្វីខ្លះ? | គោលការណ៍គ្រឹះមានដូចជា៖
- ភាពមនុស្សធម៌
- ភាពមិនលំអៀង
- អព្យាក្រឹត
- ឯករាជ្យភាព
- សេវកម្មស្ម័គ្រចិត្ត
- ឯកភាព
- សកលភាព។ | general |
តើច្បាប់មនុស្សធម៌អន្តរជាតិជាអ្វី? មានប្រយោជន៍អ្វីខ្លះដល់មនុស្សជាតិទាំងមូល? | ច្បាប់មនុស្សធម៌អន្តរជាតិគឺជាច្បាប់ការពារប្រជាជនដែលមិនចូលរួមក្នុងការងារប្រយុទ្ធ។ ច្បាប់មនុស្សធម៌អន្តរជាតិជាក្រិតកំណត់ការប្រើប្រាស់មធ្យោបាយយុទ្ធសាស្រ្តនឹងវិធីសាស្រ្តនឹងប្រតិបត្តិការធ្វើសង្រ្គាម។ ច្បាប់នេះមានដូចជា៖ ការពារមនុស្សដែលមិនចូលរួមឬបោះបង់ការប្រយុទ្ធដែលស្ថិតនៅក្នុងអរិយភាពដូចជា៖
- ជនស៊ីវិលទាំងឡាយ
- យុទ្ធជនទទួលបន្ទុក... | general |
តើប្រទេសកម្ពុជាបានប្រារព្ធពិធីបុណ្យទន្លេបានប៉ុន្មានដងហើយ? ខេត្តណាខ្លះនិងថ្ងៃខែឆ្នាំណា? | ប្រទេសកម្ពុជាបានប្រារព្ធពិធីបុណ្យទន្លេបានពីរដងហើយគឺលើកទី០១ ខេត្តក្រចេះថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥។ លើកទី០២ ខេត្តកំពង់ចាមត្បូងឃ្មុំថ្ងៃ ១១ ដល់ ១៣ ខែមីនាឆ្នាំ ២០១៦។ ក្រោមប្រធានបទ ទេសចរណ៍តាមដងទន្លេសំរាប់ការអភិវឌ្ឍន៍សហគមន៍សំរាប់ខេត្តក្រចេះ។ ខេត្តកំពង់ចាមប្រធានបទ ទន្លេស្អាតសហគមន៍ល្អ។ | general |
តើក្របខណ្ឌរបស់ក្រសួងសុខាភិបាលនិងក្របខណ្ឌរដ្ឋបាលសុខាភិបាលមានអ្វីខ្លះ? | ក្របខណ្ឌដែលមានរបស់ក្រសួងសុខាភិបាល
- ក្របខណ្ឌមន្រ្តីសុខាភិបាលជាន់ខ្ពស់ (ក)
- ក្របខណ្ឌមន្ត្រីសុខាភិបាលមធ្យម (ខ)
- ក្របខណ្ឌមន្រ្តីសុខាភិបាលបឋម (គ)។
ក្របខណ្ឌរដ្ឋបាល
- ឧត្តមមន្រ្តី វរមន្ត្រី អនុមន្ត្រី
- នាយក្រមការ ក្រមការដើមខ្សែ ក្រមការ
- នាយលេខាធិការ លេខាធិការដើមខ្សែ លេខាធិការ។ | general |
តើសមាសភាពក្រុមប្រឹក្សារាជសម្បត្តិមានអ្វីខ្លះ? មានតួនាទីយ៉ាងដូចម្តេច? | សមាភាពក្រុមប្រឹក្សារាជសម្បត្តិរួមមាន៩រូបដូចជាក្រោម៖
- ប្រធានព្រឹទ្ធសភា
- ប្រធានរដ្ឋសភា
- នាយករដ្ឋមន្រ្តី
- សម្តេចព្រះសង្ឃរាជគណៈមហានិកាយ
- សម្តេចព្រះសង្ឃរាជគណៈធម្មយុត្តិ
- អនុប្រធានទី១ នៃព្រឹទ្ធសភា
- អនុប្រធានទី១នៃព្រឹទ្ធសភា
- អនុប្រធានទី២នៃព្រឹទ្ធសភា
- អនុប្រធានទី២នៃរដ្ឋសភា។
ក្រុមប្រឹក្សារាជសម្បត្តិមានតួនាទីជាអ្នកជ្រើស... | general |
តើស្នងការនគរបាលរាជធានី ខេត្ត ស្ថិតនៅក្រោមឱវាទរបស់នរណា? | ស្នងការនគរបាលរាជធានី ខេត្តស្ថិតនៅក្រោមឱវាទអភិបាលនៃគណៈអភិបាលរាជធានី ខេត្តនិងស្ថិតនៅក្រោមការបញ្ជាដឹកនាំជំនាញរបស់អគ្គស្នងការនគរបាលជាតិ មានសមត្ថកិច្ចការពារនិងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងរាជធានី ខេត្ត។ | general |
តើស្នងការនគរបាលរាជធានី ខេត្តមានភារកិច្ចយ៉ាងដូចម្តេចខ្លះ? | ស្នងការនគរបាលរាជធានី ខេត្តមានភារកិច្ចដូចខាងក្រោម៖
- អនុវត្តការងាររក្សាសន្តិសុខសុវត្ថិភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
- ការពារអាយុជីវីត សិទ្ធិ សេរីភាព កិត្តយស សេចក្តីថ្លៃថ្នូរ ទ្រព្យលសម្បត្តិ និងផលប្រយោជន៍លស្របច្បាប់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
- ការពារសុវត្ថិភាពថ្នាក់ដឹកនាំជាតិ អន្តរជាតិនិងភ្ញៀវបរទេស
- ការពារការសម្ងាត់ជ... | general |
ចូរបញ្ចាក់អត្តន័យនៃនិមិត្តរូបតាមការនិយមប្រើរបស់ចាស់បុរាណខ្មែរយើង? | អំពើពណ៍៖
- ក្រហម៖ តាងវីរៈភាព
- ខៀវ៖ តាងមេត្រីភាព
- ខ្មៅ៖ តាងទុក្ខព្រួយ
- បៃតង៖ តាងសេចក្តីសង្ឃឹម
- លឿង៖ តាងវិបុលភាពសំបូររុងរឿង
- ស៖ សេចក្តីបរិសុទ្ធ
- ស្វាយ៖ តាងភក្តីភាព។
អំពីសត្វ៖
- កណ្តៀរ៖ ព្យាយាម
- ឃ្មុំ៖ ការងារ
- ឆ្កែ ភក្តីភាព
- ឆ្មា៖ ពុតត្បុត
- ជ្រូក៖ លោភៈ
- ត្មាត៖ ទោសៈ
- ទា៖ ហីនភាព
- ពពែ៖ ចិត្តសាវា
- ពស់វែក៖ មោហៈ
-... | general |
តើមន្ដ្រីរាជការរូបនោះស្ថិតនៅក្នុងស្ថានភាពយ៉ាងដូចម្ដេច? | ករណីប្ដឹងឧទ្ធរណ៍មន្ដ្រីរាជការរូបនោះស្ថិតនៅក្នុងស្ថានភាព ដូចខាងក្រោមករណីដែលអ្នករាជការប្ដឹងឧទ្ធរណ៍ពីសាលក្រម របស់តុលាការថ្នាក់ក្រោមមន្ដ្រីរាជការនោះត្រូវបានដាក់ឪ្យស្ថិត នៅក្នុងភាពទំនេរគ្មានបៀវត្ស បណ្ដោះអាស្ននដោយស្វ័យប្រវត្តិ។ ការប្ដឹងឧទ្ធរណ៍នេះសំដៅលើប្ដឹងទៅតុលាការសម្រេចជាស្ថាពរពីទោសរបស់មន្ដ្រីរាជការក្រោយពីប្ដឹងឧទ្ធរណ៍ និងត... | general |
បើតុលាការសម្រេចថាមានទោសវិញគាត់ប្រឈមមុខស្ថានភាពដូចម្ដេច? | តុលាការសម្រេចថាមានទោសវិញគាត់ប្រឈមមុខស្ថានភាពដូចជា៖
+ បើតុលាការសម្រេចផ្តន្ទាទោសជាបទឧក្រិដ្ឋ ឬ បទមជ្ឈិមដោយឥតព្យួរទោស មន្ដ្រីរាជការនោះត្រូវបានហូតការងារ (បណ្ដេញចេញ) គិតចាប់ពីថ្ងៃដែលសាលក្រមនោះចូលជាស្ថាពរ។
+ បើតុលាការសម្រេចផ្តន្ទាទោស ពីបទឧក្រិដ្ឋ ឬ បទមជ្ឈិមតែទោសត្រូវព្យួរ ប្រធានស្ថាប័នអាចមានវិធានការពីរ៖
- បណ្ដោញរាជការនោះចេញ... | general |
បើតុលាការកាត់ឪ្យរួចខ្លួនជាស្ថាពរ ពោលគឺរកមិនឃើញពិរុទ្ធភាពអ្នករាជការនោះត្រូវធ្វើអ្វីខ្លះ? | បើតុលាការកាត់ឪ្យរួចខ្លួនជាស្ថាពរ ពោលគឺរកមិនឃើញពិរុទ្ធភាព អ្នករាជការនោះត្រូវធ្វើដូចតទៅ៖
- ទទួលឪ្យចូលធ្វើការវិញភ្លាម
- អតីតភាពការងារ ឋានន្ដរស័ក្ត ថ្នាក់ មុខតំណែងនៅដដែល ដូចគ្មានបញ្ហាអ្វីកើតឡើង។
- បៀវត្សប្រតិសកម្ម ត្រូវធ្វើការរំលឹកឪ្យក្នុងករណីមានការផ្អាកបៀវត្សនៅពេលចោទប្រកាន់។ | general |
តើក្រុមប្រឹក្សាការិយាល័យប្រជាពលរដ្ឋត្រូវ ប្រកាន់សីលធម៌និងអាកប្បកិរិយាដូចម្ដេចខ្លះ? | ក្រុមប្រឹក្សាការិយាល័យប្រជាពលរដ្ឋត្រូវប្រកាន់នូវសីលធម៌ និងអាកប្បកិរិយាដូចខាងក្រោម៖
- ត្រូវមានអាកប្បកិរិយាសុភាពរាបសារ ថ្លៃថ្នូរនិងម៉ឹងម៉ាត់ក្នុងការងារ
- មិនត្រូវប្រើភាសាគំរោះគំរើយ អសីលធម៌ ឬ ស្រែ ឡូឡា នៅក្នុងបន្ទប់ធ្វើការដែលនាំឪ្យរំខានដល់អ្នកដទៃ
- រក្សាបណ្ដាល់ធ្នាប់របៀបរៀបរយក្នុងម៉ោងធ្វើការមិនបង្កការរំខានដោយទូរស័ព្ទដល់កន... | general |
តើការការិយាល័យ ប្រជាពលរដ្ខមានតួនាទី និងមុខងារអ្វីខ្លះ? | ការិយាល័យប្រជាពលរដ្ឋមានតួនាទី និងមុខងារដូចជា៖
+ តួនាទី ជាអង្គភាពធ្វើសកម្មភាពដោយអព្យាក្រឹត្យក្នុងការទទួលពាក្យបណ្ដឹងតវ៉ាពីប្រជាពលរដ្ឋអំពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងសម្រុះសម្រួល ដោះស្រាយពាក្យបណ្ដឹងតវ៉ាទាំងនោះ។
+ មុខងារ៖
- ធានាថាបញ្ហានានារបស់ប្រជាពលរដ្ឋត្រូវបានដោះស្រាយ ដោយមន្ដ្រីរាជការបុគ្គលិករបស់ក្រុង ស្រុក ខណ្ឌ ស្របតាមល... | general |
តើតំណាងប្រជាពលរដ្ឋមានភារៈកិច្ចធ្វើអ្វីខ្លះ? | តំណាងប្រជាពលរដ្ឋនេះមានភារកិច្ចទទួលពាក្យបណ្ដឹងពី ប្រជាពលរដ្ឋអាជីវករ ពាណិជ្ជករ ក្រុមហ៊ុន និងសហគ្រាសដែលស្ថិតនៅក្នុងក្រុង ស្រុក ខណ្ឌ របស់ខ្លួនដែលតវ៉ាងនិងការសម្រេ ឬ សកម្មភាពរបស់មន្រ្តី រាជការ ឬ បុគ្គលិកនៅក្នុងរដ្ឋបាលក្រុង ស្រុក ខណ្ឌហើយត្រូវសហការជាមួយមន្ដ្រីរាជការ បុគ្គលិកនានាធ្វើការស្រាវជ្រាវតាមដានពាក្យបណ្ដឹងទាំងនោះពាក្យបណ្... | general |
តើពាក្យបណ្ដឹងដែលតំណាងការិយាពលរដ្ឋ ទទួលមានលើកឡើងអំពីអ្វីខ្លះ? | ពាក្យបណ្ដឹងខាងលើនេះអាចលើកឡើងអំពីករណីណាមួយដូចខាងក្រោម៖
- ការសម្រេចចិត្ត ឬ អាកប្បកិរិយាដែលផ្ទុយនិងគោលការណ៍ច្បាប់
- ការបដិសេធ ឬការស្ទាក់ស្ទើរក្នុងការទទួលយកពាក្យស្នើរសុំត្រឹមត្រូវតាមច្បាប់របស់ប្រេជាពលរដ្ឋសហគ្រិន ឬ មិនបានផ្គល់លទ្ធផល ឬដោះស្រាយសមស្របតាមពេលវេលាមួយដែលបានកំណត់
- ករណីពុករលួយ ឬ ជំរិតយកប្រាក់
- មានឥរិយាបថ មិនអាចទទួ... | general |
តើតំណាងរបស់ប្រជាពលរដ្ឋដោះសា្រយដោយវិធីបែបណា? | ក្នុងការដោះស្រាយតំណាងប្រជាពលរដ្ឋ ត្រូវស្វែងរកកិច្ចសហការសម្របសម្រួលជាមួយសាមីបុគ្គលិកដែលមានបញ្ហានោះ។
- ក្នុងករណីដែលតំណាងប្រជាពលរដ្ឋបានប្រើប្រាស់គ្រប់វិធីក្នុងសម្របសម្រួលរួចហើយ ប៉ុន្ដែមិនអាចដោះស្រាយបានអាស្រ័យដោតការប្រកែកដោះសារឬការប្រកែកមិនព្រមទទួលយក ការសម្របសម្រួលពីសាមីមន្រ្តីរាជការ បុគ្គលិក ឬពីប្រធានមន្ដ្រីរាជការបុគ្គលិក... | general |
តើគណៈកម្មាធិការ បោះឆ្នោតមូលដ្ឋានជ្រើសរើសតំណាងប្រជាពលរដ្ឋ ដឹកនាំដោយអ្នកណាខ្លះ? | គណៈកម្មាធិការបោះឆ្នោតមូលដ្ឋាន ជ្រើសរើសតំណាងប្រជាពលរដ្ឋ ត្រូវដឹកនាំដោយប្រធានក្រុមប្រឹក្សាក្រុម ស្រុក ខណ្ឌ។ រដ្ខបាលសាលាក្រុង ស្រុក ខណ្ឌ គឺជាលេខាធិការដ្ឋាននៃគណៈកម្មាធិការបោះឆ្នោតនេះ។ | general |
តើក្នុងការអនុវត្ត ការងារតំណាងប្រជាពលរដ្ឋត្រូវធ្វើការងារយ៉ាងណា? | ក្នុងការអនុវត្តការងារតំណាងប្រជាពលរដ្ឋត្រូវធ្វើការងារតាមដូចទៅ៖
- ក្នុងការអនុវត្តការងារតំណាងប្រជាពលរដ្ឋមិនត្រូវទទួលការណែនាំណាមួយពីអភិបាលក្រុង ស្រុក ខណ្ឌ និងមិនតម្រូវឪ្យធ្វើសេចក្ដីរាយការណ៍ ឬជូនព័ត៌មានណាមួយទៅអភិបាលក្រុង ស្រុក ខណ្ឌឡើយ។
- តំណាងប្រជាពលរដ្ឋ ត្រូវមានគណនេយ្យភាពចំពោះគណកម្មាធិការបោះឆ្នោតជ្រើសរើសតំណាងប្រជាពលរដ្ឋឬអា... | general |
តើតំណាងប្រជាពលរដ្ឋ ត្រូវទទួលប្រាក់ឧបត្ថម្ភពីស្ថាប័នណា? | តំណាងប្រជាពលរដ្ឋនឹងទទួលបានប្រាក់ឧបត្តម្ភពីគម្រោង តាមរយៈកិច្ចសន្យាជាមួយក្រុងប្រឹក្សាក្រុង ស្រុក ខណ្ឌ។ | general |
តើការិយាល័យ ប្រជាពលរដ្ឋត្រូវមានសមាសភាពអ្វីខ្លះ? | ការរិយាល័យប្រជាពលរដ្ឋមានតំណាងប្រជាពលរដ្ឋប្រធានការិយាល័យនិងមានលេខាធិការ ០១ រូបជាជំនួយការ។ លេខាធិការគឺជាមន្ដ្រីដែលស្ថិតនៅក្នុងក្របខណ្ឌមន្ដ្រីរដ្ឋបាលក្រសួងមហាផ្ទៃ ហើយដែលកំពុងបំពេញការងារក្នុងសាលាក្រុង ស្រុក ខណ្ឌ តាមការស្នើសុំពីប្រធានការិយាល័យប្រជាពលរដ្ឋ និងដោយមានការ ឯកភាពពីអភិបាលក្រុង ស្រុក ខណ្ឌ លេខាធិការ ត្រូវបំពេញការងារក... | general |
តើការិយាល័យប្រជាពលរដ្ឋ អាចជម្រាបដោយផ្ទាល់ ទៅអភិបាលក្រុង ស្រុក ខណ្ឌករណីអ្វី? | ការិយាល័យប្រជាពលរដ្ឋអាចជម្រាប ដោយផ្ទាល់ទៅអភិបាលក្រុង ស្រុក ខណ្ឌ ពេលដែលដំណើរការស្រាវជ្រាវស្វែងរកការពិត និងក្នុងដំណើរការសម្រុះសម្រួល ប្រសិនបើមន្ដ្រីរាជការដែលមានបញ្ហាឬអ្នកគ្រប់គ្រងមន្ដ្រីករាជការ បុគ្គលិកដែលមានបញ្ហានោះមិនសហការ ឬ ធ្វើព្រងើយកន្ដើយ ចំពោះអនុសាសន៍នានា ដែលពាក់ព័ន្ធដល់ការដោះស្រាយនៃពាក្យបណ្ដឹងតវ៉ា ដែលតំណាងប្រជាពលរ... | general |
តើតំណាងប្រជាពលរដ្ឋ អាចផ្សព្វផ្សាយ បណ្ដឹងតវ៉ានិងឯកសារពាក់ព័ន្ធជូនសាធារណៈបានក្នុងករណីណា? | តំណាងប្រជាពលរដ្ឋអាចធ្វើការផ្សព្វផ្សាយពាក្យបណ្ដឹងតវ៉ានិងឯកសារដែលពាក់ព័ន្ធជូនសាធារណៈជន បានក្នុងករណីដែលប្រជាពលរដ្ឋ អាជីវកម្ម ពាណិជ្ជករ ក្រុមហ៊ុន ឬ សហគ្រាស ដែលដាក់ពាក្យបណ្ដឹងតវ៉ានោះយល់ព្រមឪ្យផ្សព្វផ្សាយ។ ពាក្យបណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋ អាជិវកម្ម ពាណីជ្ជករ ក្រុមហ៊ុន ឬសហគ្រាស ដែលជំទាស់នឹងការសម្រេចចិត្ត ឬ អាកប្បកិរិយារបស់អភិបា... | general |
ចូរនិយាយពីនីតិវិធីនៃការដកហូតមុខតំណែងរបស់ប្រធានការិយាល័យតំពណាងប្រជាពលរដ្ឋ។ | ប្រធានការិយាល័យប្រជាពលរដ្ឋត្រូវដកហូតពីមុខតំណែង ក្នុងករណីមួយដូចខាងក្រោម៖
- ត្រូវតុលាការផ្តន្ទាទោសពីបទឧក្រិដ្ឋឬមជ្ឈឹមណាមួយ
- ត្រូវសមាជិក គណៈកម្មាធិការបោះឆ្នោតយ៉ាងតិចមួយភាគបី បាសនសម្ដែងការមិនពេញចិត្តហើយបានដាក់សំណើរ ជាលាយលក្ខណ៍អក្សរទៅកាន់ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ។ ក្នុងករណីនេះប្រធានគណៈកម្មាធិការ បោះឆ្នោតត្រូវធ្វើ... | general |
តើពេលបច្ចុប្បន្ននេះ មន្ដ្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំឪ្យមានចំនួនប៉ុន្មានក្របខណ្ឌ? អ្វីខ្លះ? | ពេលបច្ចុប្បន្ននេះមន្ដ្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំឪ្យមានក្របខណ្ឌចំនួន ២១ ក្របខណ្ឌមានដូចខាងក្រោម៖
- ក្របខណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាល
- ក្របខណ្ឌមន្ដ្រីក្រមការ
- ក្របខណ្ឌមន្រ្ដីលេខាធិការរដ្ឋបាល
- ក្របខណ្ឌមន្ដ្រីភ្នាក់ងាររដ្ឋបាល
- ក្របខណ្ឌរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ
- ក្របខណ្ឌមន្រ្ដីក្រមការក្រសួងមហា... | general |
តើស្នងការនគរបាលជាតិរាជធានី ខេត្តមានរចនាសម្ព័ន្ធយ៉ាងដូចម្តេចខ្លះ? | ស្នងការនគរបាលជាតិរាជធានី ខេត្តមានរចនាសម្ព័ន្ធយ៉ាងដូចខាងក្រោម៖
ក. ផែនគ្រប់គ្រងធនធានមនុស្ស
- ការិយាល័យបុគ្គលិក
- ការិយាល័យបណ្តុះបណ្តាល
ខ. ផែនសេនាធិការ
- ការិយាល័យរដ្ឋបាល
- ការិយាល័យសរុប ផែនការ
- ការិយាល័យវិទ្យុទាក់ទង
- ការិយាល័យមអក្សរសម្ងាត់
- ការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល
- ការិយាល័យអន្តរាគមន៍និងតម្រួតបទដ្ឋាន
គ... | general |
តើលក្ខខណ្ឌនៃការជ្រើសរើសមន្រ្ដីរាជការស៊ីវិលត្រូវបានរៀបចំ ឡើងយ៉ាងដូចម្ដេច? | លក្ខខណ្ឌការជ្រើសរើសត្រូវបានកំណត់ក្នុងច្បាប់ ស្ដីពីសហលក្ខន្ដិកៈមន្រ្ដីរាជការស៊ីវិលហើយរាល់ការជ្រើសរើសរាជរដ្ឋាភិបាលតែងចេញបទបញ្ជានិងសេចក្ដីសម្រេចផ្សេងៗព្រមទាំងធ្វើការផ្សព្វផ្សាយមុនពេលជ្រើសរើស ដើម្បីធ្វើការប្រលងប្រជែងចូលបម្រើការងារតាមតម្រូវការនៃស្ថាប័នសាធារណៈ។ កាលបរិច្ឆេទនៃការប្រលងប្រជែងជ្រើសរើសឪ្យចូលក្នុងក្របខណ្ឌរាជការត្រូ... | general |
តើការតែងតាំងនិងការប្រគល់ភារៈកិច្ចដល់មន្ដ្រីរាជការស៊ីវិលមានដំណើរការដូចម្ដេចខ្លះ? | ការតែងតាំង និងការប្រគល់ភារៈដល់មន្ដ្រីរាជការស៊ីវិលមានលក្ខណៈដូចតទៅ៖
ក. ការតែងតាំង ឬ ប្រគល់ភារៈកិច្ចដោយព្រះមហាក្សត្រ៖ យើងឃើញថារដ្ឋធម្មនុញ្ញផ្ទុកនូវវិធានមួយចំនួនដែលទាក់ទងដោយយផ្ទាល់ក្នុងការរៀបចំមុខងារសាធារណៈដូចជា អំណាចតែងតាំង មុខដំណែងផ្លាស់ប្ដូរ ឬ បញ្ចប់ភារកិច្ចមន្រ្ដីជាន់ខ្ពស់ស៊ីវិល និងយោធាដែលផ្ដល់អំណាចដល់ព្រះមហាក្សត្រ។ អត... | general |
តើការតែងតាំង ឬ ប្រគល់ភារកិច្ចមន្រ្ដីរាជការស៊ីវិលនៅតាមក្រសួងស្ថាប័នមានលក្ខខណ្ឌដូចម្តេចខ្លះ? | ការតែងតាំង ឬ ប្រគល់ភារកិច្ចមន្រ្តីរាជកិច្ចមន្ដ្រីរាជការស៊ីវិលនៅតាម ក្រសួងស្ថាប័នមានលក្ខខណ្ឌដូចជា៖
- ការតែងតាំង ឬ ប្រគល់ភារកិច្ចឪ្យកាន់មុខតំណែងណាមួយ នៅក្នុងមុខសាធារណៈរបស់ក្រសួងស្ថាប័នជាគោលការណ៍ត្រុវអនុវត្តចំពោះមន្ដ្រីរាជការក្របខណ្ឌនៃក្រសួង ស្ថាប័ននោះ។
- ការតែងតាំង ឬ ប្រគល់ភារកិច្ចត្រូវផ្អែកលើសំណូមពរភារកិច្ច ជាក់ស្ដែងសញ្... | general |
តើការតែងតាំង ឬប្រគល់ភារកិច្ចប្រធានមន្ទីរជំនាញ ខេត្ត រាជធានី មានលក្ខខណ្ឌអ្វីខ្លះ? | ការតែងតាំងឬប្រគល់ភារកិច្ចប្រធានមន្ទីរជំនាញខេត្ត រាជធានី មានលក្ខខណ្ឌដូចជា៖
- ត្រូវផ្តូចផ្ដើមលិខិតតែងតាំងត្រូវធ្វើឡើងដោយក្រសួងស្ថាប័នជំនាញ
- ត្រុវធ្វើការពិគ្រោះយោបល់ឪ្យបានឯកភាពគ្នាក្នុងក្រសួងស្ថាប័នដើម្បីកំណត់យលបេក្ខជនដែលត្រូវតែងតាំងដោយមានកំណត់ហេតុប្រជុំក្នុងការវាយតម្លៃបេក្ខជននោះផង។
- បន្ទាប់មកត្រូវពិគ្រោះយោបល់លើបេក្ខជនដ... | general |
តើមានលក្ខខណ្ឌអ្វីខ្លះដើម្បីហាមឃាត់ក្នុងការតែងតាំង ឬ ប្រគល់ភារកិច្ច? | ការតែងតាំង ឬ ប្រគល់ភារកិច្ចក្នុងមុខងារសាធារណៈនឹងមិនត្រូវបានអនុញ្ញាតក្នុងករណីដូចខាងក្រោម៖
- អ្នកដែលគ្មានឈ្មោះក្នុងក្របខណ្ឌមុខងារសាធារណៈ
- អ្នកដែលកំពុងបំពេញកម្មសិក្សា ពុំទាន់តាំងស៊ប់ក្នុងក្របខណ្ឌ
- ការតែងតាំងថ្នាក់ស្មើក្នុងមុខតំណែងណាមួយដែលគ្មានក្នុងរចនាសម្ព័ន្ធនៃការរៀប និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន
- ការតែងតាំងបន្... | general |
តើការផ្លាស់ប្ដូរកន្លែងធ្វើការជាអ្វី? ហើយកើតឡើង ដោយសារមូលហេតុអ្វីខ្លះ? | ការផ្លាស់កន្លែងធ្វើការ គឺជាការប្ដូរកន្លែងធ្វើការពីអង្គភាពមួយទៅអង្គភាពមួយទៀតនៅក្នុងក្របខណ្ឌក្រសួងតែមួយ ដូចជាការប្ដូរពីខេត្តទៅខេត្តមួយការប្ដូរមកពីធ្វើការនៅទីស្ដីការក្រសួង ឬ ពីអង្គភាពមួយទៅអង្គភាពមួយនៅក្នុងក្រសួងតែមួយ។ ការប្ដូរនេះត្រូវគោរពលក្ខខណ្ឌមួយចំនួនដែលប្រែប្រួលតាមកាលកំណត់តាមការកំណត់របស់ក្រសួងនីមួយៗនិងទៅតាមស្ថានភាពគ្រ... | general |
តើការផ្ទេរគឺជាអ្វី? មានមូលហេតុអ្វីខ្លះ? | ការផ្ទេរគឺជាការផ្ទេរក្របខណ្ឌនិងកន្លែងធ្វើការរបស់មន្ដ្រីរាជការពីក្រសួងស្ថាប័នមួយទៅស្ថាប័នមួយទៀត។ មន្ដ្រីរាជការក្របខណ្ឌ អាចធ្វើការផ្ទេរពីក្រសួងស្ថាប័នមួយទៅក្រសួង ស្ថាប័នមួយទៀតតាមការស្នើរសុំរបស់សាមីខ្លួន ឬ តាមតម្រូវការ ការងារ ដោយមានការឯកភាពរបស់ក្រសួងសាមីទាំង ២ និងដោយមានការយល់ព្រមពីក្រសួងមុខសាធារណៈការឯកភាព គឺជាឯកភាពពីថ្នាក... | general |
ដូចម្ដេចដែលហៅថាការចូលនិវត្តន៍របស់មន្ដ្រីរាជការស៊ីវិល? ដោយផ្អែកលើមូលហេតុអ្វីខ្លះ? | ការចូលនិវត្តន៍គឺជាដំណាក់កាលចុងក្រោយនៃជីវិតការងាររបស់មន្ត្រីរាជការនៅក្នុងអាជីពរបស់ខ្លួន។ ការចូលនិវត្តន៍ចែកចេញជា៖
- ការចូលនិវត្តន៍ដោយការដល់អាយុកំណត់ឪ្យចូលនិវត្តន៍ យោងទៅតាមច្បាប់សហក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិលនិងតាមលក្ខន្ដិកៈដោយឡែកនៃក្រមខណ្ឌនីមួយៗមន្ដ្រីរាជការទាំងពីរភេទ ត្រូវដាក់ឪ្យចូលនិវត្តន៍នៅពេលដែលដល់អាយុចូលនិវត្តន៍ (៥៥... | general |
តើមន្រ្ដីរាជការមានសិទ្ធិអ្វីខ្លះ? | មន្ដ្រីរាជការមានសិទ្ធិដូចជា៖
សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងកូដកម្ម៖ នៅព្រះរាជាណាចក្រកម្ពុជា រដ្ឋធនុញ្ញឆ្នាំ ១៩៩៣ បានចែងយ៉ាងច្បាស់ អំពើសិទ្ធិនេះក្នុងមាត្រា ៣១ វាក្យខណ្ឌ ២ ប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាពនិងករណីកិច្ច ដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និនា្នការ... | general |
តើមន្រី្ដរាជការមានកាព្វកិច្ចអ្វីខ្លះ? | មន្ដ្រីរាជការមានកាព្វកិច្ចដូចជា៖
១. កាតព្វកិច្ចក្នុងពេលបំពេញការងារគឺជាកាតព្វកិច្ចក្នុងការអនុវត្តការងារផង និងក្នុងពេលបំពេញកការងារផង។ ការខតខាន មិនបានបំពេញនូវកាតព្វកិច្ចនេះ ឬ ធ្វេសប្រហែសក្នុងការបំពេញ សុទ្ធតែនាំមកនូវផលវិបាក មិនល្អដល់ការងារសេវាសាធារណៈហើយអ្នករាជការដែលមិនបានបំពេញនូវកាតព្វកិច្ចរបស់ខ្លួនតាមតម្រូវសុទ្ធតែត្រូវទទួ... | general |
តើវិន័យនិងការឈប់សម្រាករបស់មន្ដ្រីរាជការស៊ីវិលគឺអ្វីខ្លះ? | . វិន័យនិងការឈប់សម្រាករបស់មន្ដ្រីរាជការស៊ីវិល មានដូចជា៖
កំហុសខាងវិន័យ គឺជាកំហុសកើតឡើងពីការប្រព្រឹត្តដោយភ្លេចចេតនា ឬ អចេតនា ការខកខានមិនបាន ប្រព្រឹត្តការភ្លេចភ្លាំងការធ្វេសប្រហែស ការខ្ជីខ្ជា និងរាល់ការបំពានទៅលើជំពូក ៥ នៃច្បាប់ស្ដីពី សហលក្ខន្ដិក
- ៈមន្ដ្រីរាជការស៊ីវិល ចំពោះមាត្រា ៣៣ ៣៤ ៣៥ ៣៦ ៣៩ ដែលកំណត់តាមអំណាចឆន្ទានុសិទ្... | general |
តើអ្នកណាខ្លះជាគណៈកម្មាធិការសម្រុះសម្រួលទំនាស់ពាក់ព័ន្ធនិងកិច្ចការមុខងារសាធារណៈ? | គណៈកម្មាធិការសម្រុះសម្រួលទំនាស់ពាក់ព័ន្ធនិងកិច្ចការមុខងារសាធារណៈរួមមាន៖
- រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ
- អនុរដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ដ្រី
- តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- តំណាងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ
- តំណាងក្រសួងអប់រំ យុវជន និងកីឡា។ | general |
តើនីតិវិធីដោះស្រាយ វិវាទមុខងារសាធារណៈមានដំណើរការយ៉ាងដូចម្ដេច? | នីតិវិធីដោះស្រាយវិវាទ មុខងារសាធារណៈមានដំណើរការដូចជាតទៅ៖
- ក្រោយពីទទួលពាក្យបណ្ដឹងពីមន្រ្ដីរាជការគណៈកម្មាធិការ ត្រូវធ្វើលិខិតអញ្ជើញសាមីខ្លួននិងតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធមកផ្ដល់ព័ត៌មានឯកសារ ភស្ដុតាង និងសាក្សីជូន គណៈកម្មាធិការ។ ការកសាងសួរព័ត៌មានបន្ថែមត្រូវធ្វើឡើង មួយភាគីម្ដងៗ ដាច់ដោយឡែកពីគ្នា។
- ករណីដើមបណ្ដឹង ឬ តំណាងមិន... | general |
ប្រសិនមន្ដ្រីរាជការ កំពុងជាប់ចោទនៅតុលាការ តើត្រូវធ្វើយ៉ាងដូចម្ដេច? | ប្រសិនមន្ដ្រីរាជការ កំពុងជាប់ចោទនៅតុលាការត្រូវធ្វើដូចជា៖
- ផ្អាកពីមុខងារសិន ប្រសិនបើក្នុងករណីចាំបាច់។ ការសម្រេចពីភាពចាំបាច់ ឬ មិនចាំជាសិទ្ធិរបស់ប្រធានស្ថាប័នសាមី។
- អាចមិនផ្អាកពីមុខងារ ពោលគឺនៅធ្វើការដដែលដោយរង់ចាំ ការកាត់ក្ដីជាស្ថាពរទើបចាត់វិធានការបន្ដ។
- ផ្អាកពីមុខងារ និងផ្អាកបៀវត្សផងដែរ អាស្រ័យលើការសម្រេចរបស់ប្រធានសាម... | general |
ច្បាប់សហលក្ខន្ដិកៈមន្រ្តីរាជការស៊ីវិលបានកំណត់លក្ខខណ្ឌនៃការជ្រើសរើសដូចម្ដេចខ្លះ? | ច្បាប់សហលក្ខន្ដិក មន្រ្ដីរាជការស៊ីវិលបានកំណត់លក្ខខណ្ឌនៃការជ្រើសរើសដូចខាងក្រោម៖
ក. មានសញ្ជាតិខ្មែរ៖ កត្តាសញ្ជាតិមានសារៈសំខាន់សម្រាប់អនុវត្តន៍ ក្នុងប្រព័ន្ធមុខងារសាធារណៈកម្ពុជា និងបណ្ដាប្រទេសលើសសកលលោកផងដែរ។ ប៉ុន្ដែក្នុងច្បាប់ស្ដីពីសហលក្ខន្ដិកៈ មន្ដ្រីរាជការស៊ីវិល មិនបានកំណត់ថាសញ្ជាតិខ្មែរពីកំណើត ឬ ការបានសញ្ជាតិតាមរយៈសញ្ជ... | general |
តើការឈប់សម្រាក់របស់ប្រធានការិយាល័យប្រជាពលរដ្ឋក្នុងករណីណាខ្លះ? | ការឈប់សម្រាករបស់ប្រធានការិយាល័យប្រជាពលរដ្ឋ ដូចខាងក្រោម៖
- ការឈប់សម្រាកពីការងាររបស់ប្រធានការិយាល័យប្រជាពលរដ្ឋ ដោយធុរៈផ្សេងៗ ត្រូវសុំត្រូវការអនុញ្ញាត ច្បាប់ ពីប្រធានក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ។
- ក្នុងករណីប្រធាន ការិយាល័យប្រជាពលរដ្ឋមានជំងឺ សាមីខ្លួនឬក្រុមគ្រួសារត្រូវផ្តល់ដំណឹងជូនប្រធាន ក្រុម ប្រឹក្សា ក្រុង ស្រុក ខណ្ឌ ... | general |
កត្តាអ្វីខ្លះដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក? | កត្តាដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានដូចជា៖
- កត្តាមនុស្ស៖ មិនទាន់គ្រប់អាយុមិនចេះយោគយល់ មិនគោរពច្បាប់, បើកហួសល្បឿន,ស្រវឹង។
- កត្តាយានយន្ត៖ មិនបានត្រួតពិនិត្យ, ដឹកឬផ្ទុកហួសចំនុះ។
- កត្តាផ្លូវថ្នល់និងអាកាសធាតុ៖ ផ្លូវគ្មានគុណភាព,ខ្វះស្លាកសញ្ញាចរាចរណ៍, អាកាសធាតុអាប់អ៊ួរ។ | general |
ច្បាប់ស្តីពីរការរំលូតកូនមានប៉ុន្មានមាត្រា? មាត្រាទី២ និងទី៨និយាយអំពីអ្វី? | មាន៥ជំពូក១៦មាត្រា។ មាត្រាទី២ចែងថា៖ ការរំលូតកូនគឺមានការបញ្ចប់គភ៌តាមវិធីវេជ្ជសាស្រ្តឬវិធីណាមួយ។ មាត្រាទី៨ចែងថា៖ ការរំលូតកូនអាចធ្វើទៅបានចំពោះគភ៌ណាដែលមានអាយុក្រោម ១២អាទិត្យ។ ករណីយលើសពី១២អាទិត្យត្រូវទទួលការអនុញ្ញាតិបានលុះត្រាតែក្នុងពេលធ្វើរោគវិនិច្ឆ័យឃើញថា៖ គភ៌នោះលូតលាស់ខុសប្រក្រីក្រឬអាចបង្ករគ្រោះថ្នាក់ដល់ម្តាយ។ កូនដែលនិងអា... | general |
តើរញ្ជួយដីកើតេឡើងនៅកន្លែងណាខ្លះ? | រញ្ជួយដី កើតនៅតាមព្រំដែនផ្លាកតិចនិចទង្គិចគ្នារអិលប៉ះគ្នាឬរសាត់ចេញពីគ្នា។ សិលានៅតាមបណ្តោយស្នាមប្រេះមានលក្ខណៈពីរយ៉ាងគឺ លក្ខណៈប្លាស្ទិចនិងលក្ខណៈយឺត។ កំហូចទ្រងល់ទ្រាយក្នុ្ងងលក្ខណៈយឺត បណ្តាលឲ្យស្រទាប់សិលារួញចូល ហើយរលាស់បង្កើតបានជារញ្ជួញដី។ | general |
តើអ្នកគួរធ្វើដូចម្តេចខ្លះ ដើម្បីការពារសុវត្ថិភាពពេលមានរញ្ជួយដី? | ដើម្បីការពារសុវត្ថិភាពពេលមានរញ្ជួយដីមាន៖
- មានស្មារតីនិងនរ
- ក្រាបចុះឬផ្កាប់មុខចុះនៅក្រោម
- ឱនមុខងាកចេញពីអាគារ
- ការពារក្បាលដោយដៃរបស់អ្នក
- ព្យាយាមរំកិលើខ្លួនចេញពីកន្លែងគ្រោះថ្នាក់
- នៅឲ្យឆ្ងាយពីវត្ថុដែលអាចគ្រោះថ្នាក់។ | general |
ចូរនិយាយរៀបរាប់ពីប្រភេទសណ្ឋានដីភ្នំភ្លើងសំខាន់ៗទាំង៤។ | ប្រភេទសណ្ឋានដីភ្នំភ្លើងសំខាន់ៗទាំង៤មាន៖
- ភ្នំ្ភភ្លើងខែល
ភ្នំភ្លើងខែល កើតពីស្រទាប់លកំអែភ្នំភ្លើងដែលហូរគលើគ្នាជាបន្តបន្ទាប់នៃបន្ទុះស្ងប់។ដោយសារកំឯលមានលក្ខណៈរាវខ្លំាងធ្វើអោយរាលដាលគ្របដណ្តប់លើផ្ទៃធំ។ នៅទីបំផុតស្រទាប់កំឯលទាំងនោះបង្កើតជាភ្នំភ្លើងខែល ដែលមានចំណោទពុំសូវចោទទេរនិងទាប។ ទោះបីជាជំរាលភ្នំពុំសូវចោទខ្លាំងប៉ុន្តែវាអាចម... | general |
តើវត្តទឹកមានដំណាកកាលសំខាន់ៗប៉ុន្មាន? អ្វីខ្លះ? | វត្តទឹកមានដំណាក់កាលសំខាន់ៗ៣គឺ៖
- រំហួត
ដំណើររំហួតនៃទឹកគឺការទឹករាវប្រែក្លាយទៅជាឧស្ម័ន ហៅថាចំហាយទឹក។ រុក្ខជាតិក៏មានតួនាទីក្នុងដំណើររំហួតនេះផលដែរព្រោះវាបានទាញយកទឹកពីក្នុងដីតាមរយៈឬស ហើយបញ្ចេញមកវិញតាមរយៈស្លឹកក្នុងទម្រង់ចំហាយទឹក ចូលមណ្ឌលអាកាស។
- កំណក
ចរន្តខ្យល់ក្តៅនាំយកចំហាយទឹកស្ទុះឡើង លើកដល់រយៈកម្ពស់ខ្ពស់ ដែលមានសីតុណ្ហភាពត្... | general |
តើប្រជាជនប្រើប្រាស់ទឹកក្នុងរូបភាពអ្វីខ្លះ? ចូរនិយាយ? | ប្រជាជនប្រើប្រាស់ទឹកក្នុងររូបដូចជា៖
- ការប្រើប្រាស់ក្នុងគេហដ្ឋាន
ទឹកដែលប្រើប្រាស់ក្នុងគេហដ្ឋានមានដូចជា សម្រាប់ បរិភោគ ដំាស្ល ប្រើប្រាស់ក្នុងបង្គន់បោកគក់សសម្លៀកបំពាក់ងូត ស្រោចធ្លារមុខផ្ទះនិងរុក្ខជាតិ។ នៅទីក្រុងនិងទីប្រជុំជនក្នុងប្រទេសកម្ពុជាគេប្រើទឹកម៉ាស៊ីនប៉ុន្តែប្រជាជនភាគច្រើននៅក្នុងប្រទេសប្រើប្រាស់ទឹកអណ្តូង ទន្លេ បឹង... | general |
ចូរអធិប្បាយពីការកកើតមហាសមុទ្រដំបូង? | ប្រហែល 4500លានឆ្នាំមុនផែនដីសណ្ឋានខុសពីបច្ចុប្បន្នគឺពុំមានមហាសមុទ្រទេ។ ភ្នំភ្លើងបានព្រួសកំឯលផេះ និងឧស្ម័នពាសពេញភពទាំងមូល នៅពេលនោះភពមានសីតុណ្ហភាពក្តៅជាងបច្ចុប្បន្នខ្លាំងណាស់។ ឧស្ម័នភ្នំភ្លើង គូបផ្សំនិងឧស្ម័នផ្សេងៗនិងចំហាយទឹកបានចាប់ផ្តើមបង្កើតបរិយាកាសភពផែនដី។ នៅខណៈពេលបរិយាកាសបានវិវត្តផែនដីក៏បានចុះត្រជាក់។ប្រហែលជាមុន៤ពាន់ល... | general |
តើមហាសមុទ្រធំៗទាំង៤មានអ្វីខ្លះ? ចូររៀបរាប់។ | មហាសមុទ្រធំៗទាំង៤មានគឺ៖
- មហាសមុទ្រអាក់ទិច
មហាសមុទ្រតូចជាងគេ ហើយរាក់ជាងគេបំផុត។ ភាគច្រើននៃផ្ទៃរបស់វា គ្រប់ដណ្តប់ដោយទឹកកក។វាស្ថិតនៅអភិគោលខាងជើងហើយព័ទ្ធជុំវិញ ស្ទើរតែទាំងស្រុងដោយទ្វីបអឺរ៉ាស៊ី (អឺរ៉ុបនិងអាស៊ី) និងអាមេរិចខាងជើង។ សីតុណ្ហភាពនិងកម្រិតជាតិប្រៃរបស់វាប្រែប្រួលទៅតាមរដូវ នៅពេលគម្របទឹកកករលាយ ឬកក។
- មហាសមុទ្រឥណ្ឌា
ម... | general |
ចូររៀបរាប់ពីក្រុមជិវីតតទាំងបីក្នុងមហាសមុទ្រព្រមទាំងផ្តល់នូវឧទាហរណ៍។ | ជិវីតក្នុងមហាសមុទ្រ៖
ជីវីតក្នុងមហាសមុទ្រចែកចេញជាបីក្រុមសំខាន់ៗគឺ ប្លង់តុង ណិកតុង និងបង់តូស។ គេចាក់សារពាង្គកាយសមុទ្រចូលទៅក្នុងក្រុមមួយនៃក្រុមទាំងបីនេះ ដោយយោងទៅលើទីកន្លែងដែលពួកវារស់នៅនិងរបៀបផ្លាស់ទី។
- ប្លង់តុង
ជាសារពាង្គកាយល ដែលអណ្តែតនៅលើឬក្បែរផ្ទៃលើមេឃសមុទ្រ។ ប្លង់តុងភាគច្រើន មិនអាចមើលឃើញដោយភ្នែកទទេបានឡើយ។ ប្លងតុង ត្រូ... | general |
តើអ្នកអាចធ្វើដូចម្តេចខ្លះ? ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំពុលទឹក? | ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំពុលទឹកខ្ញុំអាចធ្វើដូចជា៖
- បង្កើតច្បាប់ស្តីពីការបំពុលទឹក
- ជំរុញឲ្យមានគោលនយោបាយថ្នាក់ជាតិ
- មានយន្តការប្រើប្រាស់ទឹកឲ្យបានល្អនិងត្រឹមត្រូវ
- កុំចោលសំរាមនិងកាកសំនល់ក្នុងទឹក
- ដាក់បំរាមស្តីពីការហាមបង្ហូរប្រេង លូ ចូលក្នុងទឹក
- បង្កើតពាក្យស្លោកើពាក់ព័ទ្ធនិងទឹក «ទឹកគឺជាជីវីត «និង«មានទឹក... | general |
តើសមាសភាពសំខាន់ៗនៃភពផែនដីមានអ្វីខ្លះ? | សមាសភាពសំខាន់ៗនៃភពផែនដីមាន៖
អាសូត គឺជាឧស្ម័នដែលមានច្រើនជាងគេបំផុតនៅក្នុងនបរិយាកាស។ ម៉ូលេគុលអាសូតនីមួយៗផ្សំឡើងពីអាតូមអាសូតពីរ។ អាសូតត្រូវបានបញ្ចេញទៅក្នុងបរិយាកាសបានដោយសារបន្ទុះភ្នំភ្លើងនិងនៅពេល ដែលសាកសពសត្វស្លាប់ ឬរុក្ខជាតិងាប់ហើយទទួលរងនូវការពុកផុយ។
អុកស៊ីនគឺជាឧស្ម័នដែលសកម្បូរលំដាប់ទី២ នៅក្នុងបរិយាកាសផែនដី ដែលផលិតឡើងដោយ... | general |
តើបរិយាកាសភពផែនដីមានប៉ុន្មានស្រទាប់ (មណ្ឌល)? អ្វីខ្លះ? ចូរអធិប្បាយ។ | បរិយាកាសភពផែនដីមាន៤ស្រទាប់ឬ៤មណ្ឌលគឺ មណ្ឌលអាកសរចល់ មណ្ឌលអាកាសស្ងប់ មណ្ឌលកណ្តាល និងមណ្ឌលកម្តៅ៖
- មណ្ឌលអាកាសរចល់
មណ្ឌលអាកាសរចល់ គឺជាស្រទាប់ទាបជាងគេបំផុតនៃបរិយាកាសលាតសន្ធឹងជាប់ផ្ទៃផែនដី។ មណ្ឌលនេះគឺជា ស្រទាប់បរិយាកាសដែលធ្ងន់ជាងគេបង្អស់ ហើយមានម៉ាស់បរិយាកាសប្រហែល៩០%នៃម៉ាស់សរុប។ នៅក្នុងមណ្ឌលអាកាសរចល់គេបានប្រទះឃើញមាន ចំហាយទឹក ព... | general |
ដូចម្តេចដែលហៅថា ធាតុអាកាស? អាកាសធាតុ? | ធាតុអាកាស គឺជាលក្ខខណ្ឌបរិយាកាសនៅទីកន្លែងនិងពេលវេលាណាមួយដែលចាក់លាក់។
អាកាសធាតុ គឺជាតំណាងឲ្យការប្រមូលផ្តុំព្រឹត្តិការណ៍ធាតុអាកាសប្រចាំថ្ងៃឬតាមររដូវក្នុងកំឡុងរយៈពេលវែងមួយ។ | general |
ចូរប្រៀបធៀបខ្យល់បក់ប្រចាំតំបន់និងខ្យល់បក់ប្រចាំទី? | ខ្យល់បក់ប្រចាំតំបន់ គឺជាខ្យល់ដែលធ្វើឲ្យចលនាក្នុងរយៈចម្ងាយវែងតាមទិសមួយជាក់លាក់។ ជាទូទៅ ខ្យល់បកប្រចាំតំបន់គឺជាផ្នែកមួយនៃគំរូចរន្តខ្យល់ ដែលធ្វើចលនាកាត់ផែនដី។ ខ្យល់បកប្រចាំតំបន់រួមមានខ្យល់ជំនួញខ្យល់បក់ពីទិសខាងលិចនិងខ្យល់ប៉ូលបកពីទិសខាងកើត។
ខ្យល់បក់ប្រចាំទី គឺជាខ្យល់ដែលធ្វើឲ្យចលនាក្នុងរយៈចម្ងាយខ្លីហើយអាចបកពីគ្រប់ទិសទី។ ខ្យល់... | general |
តើពពកសំខាន់ៗមានប៉ុន្មានប្រភេទ? ចូររៀបរាប់។ | ពពកសំខាន់ៗមាន៣ប្រភេទគឺ៖
- ពពកផ្កាស្ពៃ
ពពកផ្កាស្ពៃដូចគំនរសំឡីអណ្តែតលើអាកាស។ ពពកនេះកើតឡើងនៅពេលដែលខ្យល់ក្តៅអណ្តែតឡើងលើនៅពេលមេឃស្រលះ។ យ៉ាងណាក៏ដោយ នៅពេលពពកនោះកាន់តែធំ វាបង្កើតឲ្យមានព្យុះភ្លៀង ផ្គររន្ទះ។ ពពកផ្កាស្ពៃដែលរីកធំនិងបង្កឲ្យមានព្យុះភ្លៀងហៅថា ពពកផ្កាស្ពៃ។
- ពពកអន្លាយ
ពពកអន្លាយ មានទម្រង់ជាស្រទាប់ពណ៌ប្រផេះ មានទំហំធំហើយ... | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.