question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
ដូចម្តេចដែលហៅថាសិទ្ធិ? សេរីភាព? ចូរបង្ហាញពីរការអនុវត្តនៅក្នុងសង្គម និងព្រុំដែនរបស់វា?
សិទ្ធិជាអ្វីៗដែលជាតម្រូវការដ៏សំខាន់ក្នុងការរស់នៅក្នុងសង្គមដែលប្រកបដោយសេចក្តីថ្លៃថ្នូរនិងសុភមង្គល។ សេរីភាព ជាភាពដែលត្រូវធ្វើអ្វីៗបានតាមចិត្តតាំងពីរកំណើតដោយគ្មានព្រំដែនកំណត់។ ក្នុងការអនុវត្តយើងត្រូវចេះប្រើប្រាស់សិទ្ធិរបស់ខ្លួនស្ថិតក្នុងព្រំដែនច្បាស់លាស់ដើម្បីកុំឱ្យក្លាយជាការរំលោភសិទ្ធិ។ - ព្រំដែននៃច្បាប់គឹសិទ្ធិ - ព្រំដែ...
general
ដូចម្តេចដែលហៅថា ប្រមុខរដ្ឋ?
ប្រមុខរដ្ឋ គឺជាប្រមុខនៃអំណាច នីតិប្បបញ្ញាត្តិ នីតិប្រតិបត្តិ និងតុលាការ ចំណែកប្រមុខរដ្ឋាភិបាល កាន់កាប់កិច្ចការនីតិប្រតិបត្តិ។
general
ចូររាប់ឈ្មោះសត្វនិងរុក្ខជាតិដែលតំណាងឱ្យប្រទេសកម្ពុជាយើង?
តាមព្រះរាជក្រឹត្យលេខ ន.ស.រ.ក.ភ ០៣០៥ .១៤៩ បានកំណត់យកសត្វ និងរុក្ខជាតិតំណាងប្រទេសកម្ពុជាដូចខាងក្រោម៖ - គោព្រៃ - ត្រយ៉ង - អណ្តើកហ្លួង - ត្រីគល់រាំង - ដើមត្នោត - ផ្ការំដួល - ចេកពងមាន់។
general
តើក្រសួងសុខាភិបាលមានសមាសភាពសំខាន់អ្វីខ្លះ?
សមាសភាពសំខាន់ៗរបស់ក្រសួងសុខាភិបាលមានដូចជា៖ - រដ្ឋមន្ត្រី - រដ្ឋលេខាធិការ - អនុរដ្ឋដលេខាធិការ - ខុទ្ធាកាល័យ - អគ្គធិការដ្ឋាន - អគ្គធិការដ្ឋាន បច្ចេកទេសសុខាភិបាល - អគ្គធិការដ្ឋាន រដ្ឋបាល និងហិរវត្ថុ - នាយកដ្ឋាន្ - អង្គភាពថ្នាក់កណ្តាល - មន្ទីរសុខាភិបាល ខេត្តក្រុង - សាលាមធ្យមសិក្សាបច្ចេកទេសវេជ្ជសាស្រ្ត។
general
តើមន្ទីរពេទ្យជាតិមានប៉ុន្មាន? អ្វីខ្លះ?
មន្ទីរពេទ្យជាតិមានដូចជា៖ - មន្ទីរពេទ្យកាល់ម៉ែត្រ - មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត - មន្ទីរពេទ្យព្រះកុសុមៈ - មន្ទីរពេទ្យកុមារជាតិ - មន្ទីរពេទ្យគន្ធបុប្ឆា - មន្ទីរពេទ្យព្រះអង្គឌួង - មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក។
general
តើកម្ពុជាធ្វើប្រធានអាស៊ានលើកទី១ និងលើកទី២នៅថ្ងៃខែឆ្នាំណា?
- លើកទី១ នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០០២ - លើកទី២ នៅថ្ងៃទី ០៣,០៤ ខែមេសា ឆ្នាំ ២០១២។
general
តើកិច្ចប្រជុំកំពូលអាស៊ានមានប៉ុន្មានដងក្នុងមួយឆ្នាំ?
ពីរដងក្នុងមួយឆ្នាំនៅប្រទេសណាដែលជាប្រធានអាស៊ាន។
general
តើភាសាផ្លូវរបស់អាស៊ានគឺអ្វី?
ភាសាអង់គ្លេស
general
តើស្នូលរបស់យុទ្ធសាស្រ្តចតុកោលគឺជាអ្វី? ហើយផ្តោតលើការកែទំរង់អ្វីខ្លះ?
អភិបាលកិច្ចល្អ មាន៤គឺ៖ - ការប្រយុទ្ធប្រឆាំងនិងអំពើពុករកលួយ - ការកែទម្រង់ច្បាប់នឹងប្រព័ន្ធយុទ្ធធម៌ - ការកែទម្រង់រដ្ឋបាលសាធារណៈ - ការកែទម្រង់កងកម្លាំងប្រដាប់អាវុធ។
general
តើរបៀបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋមានលក្ខណៈដូចម្ដេច?
រប្រៀបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋមានដំណើរដូចតទៅ៖ ក្នុងការអនុវត្តការងារប្រធានការិយាល័យប្រជាពលរដ្ឋមិនត្រូវការទទួលការណែនាំណាមួយពីភិបាលក្រុង ស្រុក ខណ្ឌ និងមិនតម្រូវឪ្យធ្វើសេចក្ដីរាយការណ៍ ឬ ជូនព័ត៌មានណាមួយទៅអភិបាល ក្រុង ស្រុក ខណ្ឌឡើយ។ ប្រធានការិយាល័យប្រជាពលរដ្ឋ ត្រូវធ្វើសេចក្ដីរាយការណ៍ពីរដងក្នុងមួយឆ្នាំ ទៅគណៈគម្មាធិក...
general
ចូររៀបរាប់ឋានន្តរសក្តិនគរបាលដែលប្អូនបានស្គាល់ឲ្យបានយ៉ាងតិច១០។
រៀបរាប់ពីឋានន្តរស័កនគរបាលដូចតទៅ៖ នាយនគរបាលរង - ពលបាលបាលត្រី - ពលបាលទោ - ពលបាលឯក - ព្រិន្ទបាលទោ - ព្រិន្ទបាលឯក នាយនគរបាល - អនុសេនីយ៍ត្រី - អនុសេនីយ៍ទោ - អនុសេនិយ៍ឯក នាយនគរបាលជាន់ខ្ពស់ - វរសេនីយ៍ត្រី - វរសេនីយ៍ទោ - វរសេនីយ៍ឯក នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ - ឧត្តមសេនីយ៍ត្រី - ឧត្តមសេនីយ៍ទោ - ឧត្តមសេនីយ៍ឯក - នាយឧត្តមសេនីយ៍។
general
តើព្រហ្មវិហារធម៌មានប៉ុន្មានអ្វីខ្លះ?
ព្រហ្មវិហារធម៌មានបួន៖ - មេត្តា - ករុណា - មុទិតា - ឧបេក្ខា។
general
តើទសពិធរាជធម៌មានន័យដូចម្តេច? មានប៉ុន្មានចូររៀបរាប់។
ទសពិធរាជធម៌ គឺជាធម៌ទាំង១០ ប្រការសម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្តមានដូចជា៖ - ទាន ការធ្វើអំនោយ - សីល ការរក្សាសីលប្រាំជានិច្ចឬរក្សាសីលដប់មួយដងមួយកាល - បរិច្ចាក លះបង់សេចក្តីកំណាញ់ - អជ្ជវៈ មានសេចក្តីទៀងត្រង់ - មន្ទវ មានសេចក្តីទន់ភ្លន់ ស្លូតបូត សុភាពរាបសា - តបះ ការកាន់ឧបោសថសីលតាមតំណ - អរក្រាធនៈ មិនធ្វើឱ្យអ្នកដទៃក្តៅក្រហាយ - អ...
general
តើពាក្យមជ្ឈការមានន័យដូចម្តេច? តើគុណសម្បត្តិនិងគុណវិបត្តិរបស់មជ្ឈការនាំមកនូវផលប្រយោជន៍និងផលវិបាកអ្វីខ្លះ ក្នុងការគ្រប់គ្រងការងារសង្គមមូលដ្ឋាន?
ពាក្យមជ្ឈការមានន័យថាអំណាចទាំងអស់នៅតែក្នុងដៃរបស់បុគ្គលឬក្រុមដែលមានអំណាចគ្រប់គ្រងប្រទេស។ គុណសម្បត្តិនិងគុណវិបត្តិមជ្ឈការ ក្នុងការគ្រប់គ្រងការងារសង្គមនាំមកនូវ៖ ក. ផលប្រយោជន៍ - រដ្ឋអំណាចថ្នាក់ក្រោម អនុវត្តតាមកម្មវិធីរបស់រដ្ឋតែមួយ - ពង្រឹងបាននូវឯករាជ្យជាតិ - ផ្តល់ភាពងាយស្រួយ ទៅដល់រដ្ឋលបាលថ្នាក់កណ្តាលក្នុងការត្រួតពិនិត្យ ខ. ...
general
ហេតុអ្វីបានជាគេត្រូវយកចិត្តទុកដាក់ចំពោះកុមារ?
បានជាតត្រូវយកចិត្តទុកដាក់ចំពោះកុមារព្រោះ៖ - វ័យកុមារជាវ័យដែលឆាប់រងគ្រោះជាងអ្វីៗទាំងអស់ - វ័យកុមារជាវ័យដែលត្រូវការសេរីភាពជាអ្វីៗទាំងអស់ - វ័យកុមារជាវ័យដែលត្រូវការសេរីភាពជាង - វ័យកុមារជាវ័យដែលកំពុងរីកចម្រើនលូតលាស់ទាំងខាងផ្នែកបញ្ញា ទាំងខាងផ្លូវកាយ - វ័យកុមារជាវ័យដែលកំពុងត្រូវការក្រេបជញ្ជក់យកចំណេះដឹង - វ័យកុមារជាវ័យត្រាប់ត...
general
តើអត្ថន័យកូនប្រុសដើមទ្រូងប្រាំហត្តមានន័យដូចម្តេច?
ន័យត្រង់ សំដៅយកសម្ភារៈមួយរបស់ព្រះសង្ឃដែលយើងថាវត្តព័ន្ធដែលមានប្រវែងប្រាំហត្ត។ ន័យធៀបក្នុងសង្គមខ្មែរកូនប្រុសដែលបានបួសរៀនតែងជាមនុស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកចំណេះដឹងទាំងសីលធម៌និងវិជ្ជាជីវៈ។
general
តើសរណដ្ឋានសម្រាប់ប្រទេសកម្ពុជាមានប៉ុន្មានយ៉ាង? អ្វីខ្លះ? ចូរនិយាយពីរគ្រឿងអលង្ការរបស់ជាតិ?
សរណដ្ឋាន សម្រាប់ប្រទេសកម្ពុជាមានបីគឺ ជាតិ សាសនា ព្រះមហាក្សត្រ។ គ្រឿងអលង្ការរបស់ជាតិមានដូចជា៖ - ពន្លឺរស្មីជាតិ ចំណេះវិជ្ជាក្នុងលោកអក្សរសាស្រ្ត គណិត រូបគីមី - ជីវិតរបស់ជាតិ ទឹក ដី ព្រៃឈើ បឹង ទន្លេ សមុទ្រ មាស ពេជ្រ - របងជាតិ នគរបាល ទាហាន ប្រជាជន - វឌ្ឍនធម៌របស់ជាតិ ភាពរីកចម្រើនរបស់ជាតិទាំងវប្បធម៌ការរស់នៅ - ចរិយាធម៌របស់ជាតិ...
general
តើរូបអប្សរាតំនាងឱ្យអ្វី? តាមរយៈរូបអប្សរា តើគេអាចយស់ពីនារីលក្ខណៈរបស់ជនជាតិខ្មែរដូចម្តេច? តើរបាំអប្សរាមានប្រភពពីរបាំអ្វី? តើគេអាចលេងរបាំនេះក្នុងពិធីអ្វីខ្លះ?
អប្សរា តំនាងឱ្យស្រ្តីរបាំសួគ៌ា។ រូបអប្សរា តំណាងឱ្យសិល្បៈក្នុងចំណោមសិល្បៈនានារបស់ខ្មែរ។ អប្សរា តំណាងឱ្យបវរកញ្ញាខ្មែរ។ តាមរយៈរូបអប្សរាគេអាចដឹងពីរ៖ - យល់ពីរចិត្តគំនិតរបស់ជនជាតិខ្មែរ - យល់ពីភាពទន់ភ្លន់ស្លូតបូត សុភាពរាបសារ ម៉ឺងម៉ាត់ ឧស្សាហ៍ព្យាយាម។ របាំអប្សរាមានប្រភពមកពី៖ - របាំតន្រ្តី - របាំបុរាណ - របាំព្រះរាជ្យទ្រព្យ។ គេល...
general
តើប្រទេសកម្ពុជាកាលដើម្បីគ្រិស្តសករាជមានឈ្មោះដូចម្តេចខ្លះ?
ប្រទេសកម្ពុជាជាបឋមគឺប្រទេសហ្វូណន ឬនគរភ្នំ ឬហៅថាកោះគោកធ្លក ឬនគរគោកធ្លក។
general
តើព្រះមហាក្សត្រណាដែលធ្វើឱ្យខ្មែររីកចម្រើនខ្លាំងពូកែ? ព្រោះអ្វី?
ព្រះបាទជ័យវរ័្មនទី៧ ពីព្រោះ៖ - ព្រះអង្គជាក្សត្រប្រកបដោយទសពិធរាជធម៌ - ទ្រង់កសាងប្រាសាទធំៗ សាលាដំណាក់ ១២១ មន្ទីរពេទ្យ ១០២ - ព្រះអង្គមានចំណេះវិជ្ជាខ្ពង់ខ្ពស់ប្រកបដោយធម៌ - ព្រះអង្គយកចិត្តទុកដាក់លើវិស័យនយោបាយ យោធាសង្គមកិច្ច និងវប្បធម៌ - ព្រះអង្គទ្រង់ចុះដឹកនាំប្រទេសដោយផ្ទាល់ព្រះអង្គ។
general
តើពាក្យថាជ័យវរ្ម័នមានន័យដូចម្តេច?
ពាក្យថាជ័យវរ្ម័នមានន័យថាការធ្វើសឹកសង្រ្គាមមិនដែលចាញ់នៅក្នុងសមរភូមិ និងជាព្រះបរមងារនៅក្នុងសម័យនោះ។
general
តើព្រលឹងខ្មែរមានប៉ុន្មាន? អ្វីខ្លះ?
ព្រលឹងខ្មែរមាន ១០គឺ៖ - ព្រលឹងដូនតា - ព្រលឹងជាតិ - ព្រលឹងទឹកដី - ព្រលឹងជនជាតិ - ព្រលឹងសិល្បៈ - ព្រលឹងសាសនា - ព្រលឹងទំនៀមទំលាប់ប្រពៃណី - ព្រលឹងសាមគ្គីធម៌ - ព្រលឹងសច្ចៈ - ព្រលឹងអក្សរសិល្ប៍។
general
តើភ្លេងប្រពៃណីខ្មែរមានអ្វីខ្លះ? ចូររៀបរាប់ តើភ្លេងណាមួយធ្វើអោយបរិយាកាសសប្បាយ? តើគេចូលចិត្តលេងនៅក្នុងពិធីអ្វីខ្លះ?
ភ្លេងប្រពៃណីខ្មែរមាន៖ - ភ្លេងមហោរី - ភ្លេងពិណពាទ្យ - ភ្លេងខ្លងខែក - ភ្លេងឆៃយុំា - ភ្លេងគងស្គរ - ភ្លេងមង្គលការ - ភ្លេងអារក្ស - ភ្លេងស្គរយោល - ភ្លេងប៉ីកែវ។ ភ្លេងដែលធ្វើអោយសប្បាយគឺភ្លេងឆៃយុំា។ គេចូលចិត្តលេងក្នុងពិធី បុណ្យផ្កាបុណ្យកឋិន បំបួសនាគ។
general
ហេតុអ្វីបានជាព្រះរាជាណាចក្រកម្ពុជាយើងកំណត់បាវចនាដែលមានឈ្មោះថា “ជាតិសាសនា ព្រះមហាក្សត្រ” តើបាវចនានេះមានជាប់ទាក់ទងដូចម្តេចខ្លះ? តើកត្តាណាជាកត្តាកំណត់សម្រេច? ចូរលើកឧទារហណ៍។
ជាតិ៖ មនុស្សមានអំបូរពូជសាសន៍ដែលរស់នៅលើទឹកដីមួយមានព្រំដែនរួមមួយការគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ចរួមមួយទំនៀមទំលាប់ភាសារួម។ សាសនា៖ សាសនមានន័យថាការអប់រំការទូន្មានប្រៀបប្រដៅនាំអោយមានសេចក្តីសុខ។ ព្រះមហាក្សត្រ៖ ជាម្លប់របស់ប្រជារាស្រ្តជនដ៏ខ្ពង់ខ្ពស់ជានិមិត្តរូបរបស់ប្រទេសជាតិ។ បាវចនានេះ៖ ចំណងទាក់ទងគ្នាមិនអាចកាត់ផ្តាច់ចេញពីគ្នាទេ។ ...
general
តើការផ្តល់សេវាសាធារណៈមានគោលដៅបម្រើប្រជាពលរដ្ឋឪ្យកាន់តែប្រសើរឡើងមាន ន័យថារដ្ឋបាលត្រូវធ្វើអ្វីខ្លះ?
ការផ្តល់សេវាកម្មសាធារណៈ មានគោលដៅបម្រើប្រជាពលរដ្ឋឪ្យកាន់តែប្រសើរឡើង មានន័យថារដ្ឋបានត្រូវធ្វើដូចជា៖ - ធានាភាពងាយស្រួលក្នុងការទទួលយកការប្រើប្រាស់ ផ្តល់ព័ត៌មានគ្រប់គ្រាន់ច្បាស់លាស់និងងាយយល់កាត់បន្ថយការវិយាល័យធិបតេយ្យ និងនីតិវិធីស្មុគស្មាញសំដៅកាត់បន្ថយការលំបាករបស់អ្នកប្រើប្រាស់សេវាក្នុងការស្វែករកសេវាដោយខ្លួនឯង និងចំណាយបន្ថែ...
general
តើមុខងារសាធារណៈកម្ពុជាត្រូវបានសម្រេចដោយរាជរដ្ឋាភិបាល កម្ពុជានៅថ្ងៃណា? ខែណា? ឆ្នាំណា?
មុខងារសាធារណៈកម្ពុជាត្រូវបានសម្រេចដោយរាជរដ្ឋាភិបាល កម្ពុជានៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ១៩៩៤។
general
តើចក្ខុវិស័យនៃមុខងារសាធារណៈកម្ពុជាគឺជាអ្វី?
ចក្ខុវិស័យនៃមុខងារសាធារណៈកម្ពុជាគឺជាចក្ខុវិស័យនៃស្ថាប័នយុទ្ធសាស្រ្ដ អចិន្រៃ្ដយ៍មួយ ដែលមានគោលដៅបម្រើប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
general
តើគោលការណ៍នៃការគ្រប់គ្រងមុខងារសាធារណៈនិងដំណើរនៃរដ្ឋបាលសាធារណៈមានអ្វីខ្លះ?
គោលការណ៍នៃការគ្រប់គ្រងមុខសាធារណៈនិងដំណើរការនៃរដ្ឋបាលសាធារណៈមានដូចជា៖ - គោលការណ៍និរន្តរភាពនៃរដ្ឋភិបាលសាធារណៈ - គោលការណ៍និត្យានុកូលភាព - គោលការណ៍សមភាព ចំពោះអ្នកប្រើប្រាស់សេវាសាធារណៈ - គោលការណ៍អព្យាក្រឹតភាព/អនាគតិ - គោលការណ៍ក្នុងការផ្លាស់ប្តូរ មន្រ្តីរាជការទៅតាមតម្រូវការចាំបាច់របស់រដ្ឋភិបាលសាធារណៈ - គោលការណ៍តម្លាភាព - គោល...
general
តើនីតិមុខងារសាធារណៈមានន័យដូចម្ដេច?
នីតិមុខងារសាធារណៈគឺ ជាបណ្ដុំនៃលិខិតបទដ្ឋានគតិយុត្ត ដោយឡែកឬ ពិសេសដែលអនុវត្តទៅលើមន្រ្ដីរាជការស៊ីវិលដែលបម្រើការងារក្នុងស្ថាប័នសាធារណៈ។
general
ចូរអ្នកសិក្សាអំពីប្រវត្តិនៃមុខងារសាធារណៈនៅកម្ពុជា។
មុខងារសាធារណៈកម្ពុជាទៅតាមសម័យកាលនីមួយៗ៖ ១. មុខងារសាធារណៈមុនសម័យបារាំងដាក់អាណានិគម មានព្រះមហាក្សត្រជាអ្នកសោយរាជ្យគឺមានមន្ត្រីដែលបម្រើការនៅក្នុងរាជវាំងហើយការគ្រប់គ្រងពេលនោះមិនមានវិធានអ្វីច្បាស់លាស់ទេសូម្បីតែបៀរវត្សក៏មិនច្បាស់លាស់ដែរ គឺអាស្រ័យលើព្រះមហាក្សត្រជាអ្នកកំណត់។ ២. មុខងារសាធារណៈសម័យបារាំងដាក់អាណានិគម នៅពេលដែលបារាំ...
general
តើមុខងារសាធារណៈ មានមុខងារនិងភារៈកិច្ចអ្វីខ្លះ?
មុខងារសាធារណៈមានមុខនិងភារៈកិច្ចដូចខាងក្រោម៖ - សិក្សាស្រាវជ្រាវរៀបចំតាក់តែងនិងតាមដានការអនុវត្តលិខិតបទដ្ឋាន ច្បាប់សហលក្ខន្ដិកៈដែលពាក់ពាន់ក្នុងការគ្រប់គ្រងមន្រ្ដីរាជការស៊ីវិល។ - ផ្តល់យោបល់ជូនគណៈរដ្ឋមន្រ្ដីលើគ្រប់សេចក្ដីព្រាងលិខិតបទដ្ឋាន ស្ដីពីការបង្កើត និងការប្រែសម្រួល នៅការរៀបចំរចនាសម័្ពន្ធរដ្ឋភិបាលរបស់ក្រសួងស្ថាប័ននានា ...
general
គោលបំណង របស់ការិយាល័យប្រជាពលរដ្ឋមានអ្វីខ្លះ?
ការបង្កើតឡើងនូវការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ ក្រុង ស្រុក ខណ្ឌមានគោលបំណងសំខាន់ៗដូចខាងក្រោម៖ - ធ្វើឪ្យរដ្ឋបាលកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព កាត់បន្ថយអំពើពុករលួយបង្កើនភាពពេញចិត្ត និងទំនុចចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋភិបាល ក្រុង ស្រុក ខណ្ឌ។ - បង្កើននូវយន្ដការចូលរួម និងផ្តល់ឪកាសសម្រាប់ប្រជាពលរដ្ឋបញ្ចេញ មតិយោបល់ជាមួ...
general
តើតួនាទីរបស់ការិយាល័យប្រជាពលរដ្ឋមានអ្វីខ្លះ?
ការិយាកាសរបស់ប្រជាពលរដ្ឋមានតួនាទីដូចតទៅជាអង្គភាព ធ្វើការដោយអព្យាក្រឹតក្នុងការទទួលពាក្យបណ្ដឹងឥវ៉ាពីប្រជាពលរដ្ឋ អំពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងសម្រុះសម្រួលដោះស្រាយពាក្យបណ្ដឹងតវ៉ាទាំងនោះ ពាក្យបណ្ដឹងតវ៉ាអាចឡើងអំពីករណីណាមួយដូចខាងក្រោម៖ - ការសម្រេចចិត្ត ឬអាកប្បកិរិយាដែលផ្ទុយ និងគោលការណ៍ច្បាប់ - ការបដិសេធ ឬ ការស្ទាក់ស្ទើរក្នុ...
general
តើការិយាល័យប្រជាពលរដ្ឋមានមុខងារអ្វីខ្លះ?
ការិយាល័យប្រជារដ្ឋមានមុខងារដូចជា៖ - ធានាឪ្យបានថា បញ្ហាបុគ្គលិករបស់ប្រជាពលរដ្ឋត្រូវបានដោះស្រាយ ដោយបុគ្គលិករបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌស្របតាម លក្ខណៈច្បាប់លិខិតបទដ្ឋាននានា ដោយគ្មានបែបបទរដ្ឋបាលច្រើន និងគ្មានការពន្យាពេល - ការពារប្រជាពលរដ្ឋ និងសហគ្រាសដែលមាននៅក្នុងធ្វើការទំនាក់់ទំនងជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងកិច្ចការអាជី...
general
តើប្រធានការិយាល័យប្រជាពលរដ្ឋគឺជាអ្នកណា?
ប្រធានការិយាល័យប្រជាពលរដ្ឋគឺជាតំណាងអព្យាក្រឹត្យរបស់ប្រជាពលរដ្ឋ។ តំណាងនេះត្រូវជ្រើសរើសចេញ ពីអ្នកទទួលបានការគោររាប់អានពីសហគមន៍របស់ខ្លួនមានកេរិ៍ឈ្មោះ ល្អស្អាតស្អំ មិនស្ថិតក្នុងរចនាសម្ព័ន្ធចាត់តាំងរបស់គណបក្សនយោបាយណាមួយហើយមានការសិក្សា មានបទពិសោធន៍ក្នុងជីវភាពនិងការងារដែលអាចស្វែកយល់ និងវិនិច្ឆ័យនូវនីតិវិធីនិងមធ្យោបាយ ដើម្បីប្រ...
general
តើតំណាងរបស់ប្រជាពលរដ្ឋត្រូវជ្រើសតាំងយ៉ាងដូចម្ដេច?
តំណាងប្រជាជនពលរដ្ឋត្រូវជ្រើសចេញពីការចំណោយបេក្ខជនដោយគណៈកម្មាធិការបោះឆ្នោតមូលដ្ឋានមួយ។
general
តើតំណាងរបស់ប្រជាពលរដ្ឋមានសមាភាពយ៉ាងដូចម្ដេច?
តំណាងរបស់ប្រជាពលរដ្ឋមានសមាភាពដូចខាងក្រោម៖ - ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ - សមាជិកបី (០៣) រូបជាតំណាងសហគមន៍ពាណីជ្ជករក្នុងក្រុង ស្រុក ខណ្ឌ - សមាជិកបី (០៣) រូបជាតំណាងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ខណ្ឌ ដែលបានចុះបញ្ជីត្រឹមត្រូវហើយដែលបានសកម្មភាពក្នុងមូលដ្ឋានក្រុង ស្រុក ខណ្ឌនោះ។ ក្រុងប្រឹក្សាក្រុង ស្រុក ខណ្ឌ ត្រូវធ្វើការស...
general
តើត្រូវបំពេញលក្ខខណ្ឌ អ្វីខ្លះទើបមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងប្រជាពលរដ្ឋ?
ដើម្បីមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌដូចជា៖ - មានសញ្ជាតិខ្មែរពីកំណើត - មានអាយុចាប់ពី ៣៥ឆ្នាំ ដល់ ៦០ ឆ្នាំ - មានទីលំនៅអចិន្រៃ្ដយ៍នៅក្នុងក្រុង ស្រុក ខណ្ឌ ដែលសាមីជន មានបំណងឈរឈ្មោះ - មានបទពិសោធន៍ក្ន្ងងការងាររដ្ឋបាល សង្គមស៊ីវិលឬផ្នែកឯកជនចាប់ពី៥ឆ្នាំឡើងទៅ - មានកម្រិតវប្បធម៌ចាប់ពីបឋមភូមិ ឬ សញ្ញាបត្...
general
តើត្រូវស្ថិតនៅក្នុងលក្ខខណ្ឌអ្វីខ្លះដែលមិនអាចឈរឈ្មោះជាបេក្ខជនតំណាងប្រជាពលរដ្ឋបាន?
ករណីគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងប្រជាពលរដ្ឋ៖ - មន្រ្ដីរាជការស៊ីវិល មន្ដ្រីតុលាការ កងយុទ្ធពល ខេមរភូមិ នគរបាលជាតិ ក្នុងមុខដំណែង - សមាជិកក្រុមប្រឹក្សាខេត្តក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ - ព្រះសង្ឈឬ បុព្វជិកសាសនា - ជនដែលមានទោឧក្រិដ្ឋ ឬ មជ្ឈឹមពីរឿងល្មើសប៉ះពាល់ ដល់ទំនៀមទម្លាប់កិត្តិយស និងភាពសុចរិត។
general
តើពាក្យវិមជ្ឈការមានន័យដូចម្តេចខ្លះ? តើមជ្ឈការនិងវិមជ្ឈការមានលក្ខណៈខុសគ្នាត្រង់ណាខ្លះ?
ពាក្យវិមជ្ឈការ មានន័យថាការពង្រីកលទ្ធភាពប្រជាធិបតេយ្យនៅមូលដ្ឋាននិងពង្រីកស្វ័យភាពគ្រប់គ្រងលើជីវភាពរស់នៅរបស់ប្រជាជននៅមូលដ្ឋាន ដែលរដ្ឋអំណាចឬអាជ្ញាធរកណ្តាលមិនលូកដៃឬមិនចូលទៅធ្វើជំនួសឡើយ។ មជ្ឈការ និងវិមជ្ឈការមានលក្ខណៈខុសគ្នាត្រង់៖ ក. មជ្ឈការ - ប្រមូលផ្តុំអំណាចតែក្នុងដៃបុគ្គល - ក្រុមដែលមានអំណាចគ្រប់គ្រងប្រទេស - ជូនកាលប្រើនយោបា...
general
ចូរនិយាយពីររចនាបថទាំង ១៣ របស់ខ្មែរយើង?
រចនាបថទាំង១៣ របស់ខ្មែរយើងមានដូចជា៖ - រចនាបថភ្នំដា (ស.វទី ១.៦) - រចនាបថសំបូរ (ពាក់កណ្តាលទី១ នៃស.វទី៧) - រចនាបថព្រៃក្មេង (ពាក់កណ្តាលទី២ ស.វទី៧) - រចនាបថកំពង់ព្រះ (ស.វទី៨) - រចនាបថគូលែន (ពាក់កណ្តាលស.វទី១ នៃស.វទី៩) - រចនាបថព្រះគោ (ចុង ១/៤ ចុងក្រោយនៃស.វទី៩) - រចនាបថបាខែង (ចុង ស.វទី៩ និងដើមស.វទី១០) រចនាបថកោះកែ (១/៤ទី២ នៃស.វទ...
general
តើពាក្យវិសហមជ្ឈការមានន័យដូចម្តេចខ្លះ?
ពាក្យ វិសហមជ្ឈការមានន័យថារាជរដ្ឋាភិបាលឬក្រសួង ស្ថាប័នធ្វើប្រតិភូកម្មលើមុខងារសិទ្ធិអំណាចនិងធនធាន (ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក) ទៅអង្គភាពក្រោមបង្គាប់ ឬទៅក្រុមប្រឹក្សាប្រភេទណាមួយដើម្បីអនុវត្តមុខងារនេះក្នុងនាមរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននោះ។
general
តើទំហំនៃកម្រិតវិមជ្ឈការរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ មានអ្វីខ្លះ? តើវិជ្ឈការឃុំ សង្កាត់មានអំណាចលើវិស័យអ្វីខ្លះ?
ទំហំនៃកម្រិតវិជ្ឈការរបស់ក្រុមប្រឹក្សាឃុំ សង្កាត់មាន៖ - ការអនុម័តលើគម្រោងផែនការ - ការអនុម័តលើថវិកាឃុំ សង្កាត់ - ការកំណត់តម្លៃសារពើពន្ធមូលដ្ឋាន - ការអនុម័តបទបញ្ជាផ្ទៃក្នុងនិងដីកា - កិច្ចការផ្សេងៗទៀតដែលកំណត់ដោយ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
general
តើឥស្សរជនររូបណាខ្លះ ដែលបានទទួលនូវគោរមងារសន្តិបណ្ឌិតនៃបណ្ឌិត្យសភានគរបាលកម្ពុជា?
ឥស្សរជនដែលទទួលបាននូវគោរមងារសន្តិបណ្ឌិតនៃបណ្ឌិតសភានគរបាលកម្ពុជា រួមមាន៖ - ឯកឧត្តមនាយឧត្តមសេនីយ៍ ឯម សំអាន - ឯកឧត្តមនាយឧត្តមសេនីយ៍ តេង សាវង្ស - ឯកឧត្តមនាយឧត្តមសនីយ៍ អ៊ុក គឹមលេខ - ឯកឧត្តមនាយឧត្តមសនីយ៍ ឌុល គឿន - ឯកឧត្តមនាយឧត្តមសនីយ៍ នេត សាវឿន - ឯកឧត្តមនាយឧត្តមសនីយ៍ លូ រ៉ាមីន - ឯកឧត្តមនាយឧត្តមសនីយ៍ ម៉ៅ ច័ន្ទតារា - ឯកឧត្តមនាយ...
general
តើវិធានការ៥បង្ការ ២បង្ក្រាបមានន័យយ៉ាងដូចម្តេច?
វិធានការ ៥បង្ការ២បង្ក្រាបមានន័យថា៖ ក. ៥បង្ការ - គ្រប់គ្រងស្ថិតិប្រជាជនពលរដ្ឋ - គ្រប់គ្រងមធ្យោបាយ - គ្រប់គ្រងអាវុធជាតិផ្ទុះ - ប្រយុទ្ធប្រឆាំងគ្រឿងញៀន - ល្បែងស៊ីសង។ ខ. ២បង្កាប - ល្បាតពួនស្ទាក់បង្ក្រាបជាក់ស្តែង - បង្រ្កាបតាមការស្រាវជ្រាវករណី។
general
តើយើងត្រូវមានមធ្យោបាយអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហានានាដែលកើតមកពីកំណើនប្រជាជន?
យើងមានមធ្យោបាយដូចតទៅ៖ - យើងត្រូវផ្តោតការយកចិត្តទុកដាក់លើការអប់រំអំពីផលវិបាកនសកំណើននេះ - អប់រំប្រជាជនឲ្យចេះធ្វើផែនការក្នុងគ្រួសារ - វិធីគ្រប់គ្រងកំណើត ដូចជាការប្រើប្រាស់ស្រោមអនាម័យថ្នាំគ្រាប់ ថ្នាំចាក់ កងដាក់ក្នុងស្បូន ការចងដៃស្បូន ការចងបំពងមេជីវីតនិងវិធីផ្សេងៗទៀតសម្រាប់ពន្យាកំណើត - ត្រូវពង្រីកការអប់រំ ដើម្បីឲ្យការអភិវឌ...
general
ចូរបង្ហាញពីប្រទេសចំនួនប្រាំ ដែលមានប្រជាជនច្រើនជាងគេ?
បង្ហាញពីប្រទេស ដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក៖ - សាធារណៈរដ្ឋប្រជាមានិតចិន - ប្រទេសឥណ្ឌា - ប្រទេសឥណ្ឌូនេស៊ី - សហរដ្ឋអាមេរិច - ប្រទេសប្រេហ្ស៊ីល។
general
តើបច្ច័យបួននៅក្នុងព្រះពុទ្ធសាសនាមានអ្វីខ្លះ?
បច្ច័យបួននៅក្នុងព្រះពុទ្ធសាសនាមានដូចជា៖ - ចីវបច្ច័យ សំដៅលើសំពត់សម្រាប់គ្រងលើរូបកាយ - បិណ្ឌបាតបច្ច័យ សំដៅលើម្ហូបអាហារគ្រឿងឧបភោគ - សេនាសនបច្ច័យ សំដៅលើកន្លែងគង់នៅឬសំភារៈសម្រាក - គិលានភេសជ្ជៈបច្ច័យ សំដៅលើឳសថព្យាបាលរោគឬថ្នាំ។
general
ទុក្ខធំៗរបស់ព្រះពុទ្ធសាសនាមានអ្វីខ្លះ?
ទុក្ខធំៗរបស់ព្រះពុទ្ធសាសនាមានដូចជា៖ - ជាតិទុក្ខ ទុក្ខព្រោះមានកំណើត (តាំងពីរនៅក្នុងផ្ទៃម្តាយ) - ព្យាធិទុក្ខ ទុក្ខព្រោះមានជម្ងឺផ្សេងៗមកបៀតបៀន - ជរាទុក្ខ ទុក្ខព្រោះចាស់គ្រាំគ្រា - មរណទុក្ខ ទុក្ខព្រោះសេចក្តីស្លាប់ (ឈឺចុកចាប់ខ្លាំងនៅពេលជិតស្លាប់)។
general
តើអកុសលមានប៉ុន្មានយ៉ាង?
អកុសលមានដូចជា៖ - លោភៈ សេចក្តីលោភលន់ចង់បានអ្វីៗគ្រប់យ៉ាង - ទោសៈ សេចក្តីឆេវឆាវ ខឹងគំនុំ គំគួន - មោហៈ សេចក្តីងងឹត ងងល់ យល់សថាខ្មៅ យល់ខ្មៅថាស។
general
តើប្អូនត្រូវធ្វើអ្វីខ្លះ ដើម្បីចូលរួមអនុវត្តន៍ច្បាប់អន្តោប្រវេសន៍?
ដើម្បីចូលរួមអនុវត្ត ច្បាប់ន្តោប្រវេសន៍ខ្ញុំត្រូវ ធ្វើដូចតទៅ៖ - យល់ឲ្យកាន់តែច្បាស់អំពី ច្បាប់អន្តោប្រវេសន៍ - រួបរួមគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួន - មិនត្រូវសមគំនិតជាមួយជនបរទេសខិលខូច - មានស្មារតីភ្ញាក់រលឹក ក្នុងការជួយផ្តល់ព័ត៌មានដល់មន្រ្តីមានសមត្ថកិច្ច - ចេះជួយអប់រំ ណែនាំ ពន្យល់ឲ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងពីច្បាប់អន្តោប្រវេ...
general
ចូរពន្យល់ការផ្តន្ទាទោសចំពោះអ្នកសមគំនិតដែលប្រព្រឹត្តខុស និងច្បាប់អន្តោប្រវេសន៍។
ពន្យល់ការផ្តន្ទាទោស ចំពោះអ្នកសមគំនិតដែលប្រព្រឹត្តខុសនឹងច្បាប់អន្តោប្រវេសន៍គឺ៖ - ត្រូវផ្តន្ទាទោសដូចគ្នាចំពោះជនណា ដែលផ្តល់ជំនួយឬជួយលាក់បាំងក្នុងការបញ្ចូលជនបរទេស ដែលគ្មានការអនុញ្ញាតក្នុងព្រះរាជាណាចក្រកម្ពុជា - មន្រ្តីឬភ្នាក់ងាររាជការ មានសមត្ថកិច្ចរូបណាដែជាអ្នកសមគំនិតឬជួយសម្រួលក្នុងការប្រព្រឹត្តបទស្មើសត្រូវផ្តន្ទាទោស ដាក់គ...
general
តើមង្គលល្អប្រពៃមានប៉ុន្មានប្រការតាមទ្រឹស្តីព្រះពុទ្ធអ្វីខ្លះ?
មង្គលល្អប្រពៃមាន៧ប្រការតាមទ្រឹស្តីព្រះពុទ្ធ - អាយុវឌ្ឍនាការ អាយុវែងរស់នៅប្រកបដោយសុវត្ថិភាព - ធនវឌ្ឍនាការ មានទ្រព្យសម្បត្តិស្តុកស្តម - សិរីវឌ្ឍនាការ មានសេរីមង្គលស្រស់ស្រាយ - យសវឌ្ឍនាការ មានកិត្តិយសល្អ - ពលវឌ្ឍនាការ មានកម្លាំងមាំមួន សុខភាពល្អ - វណ្ណៈវឌ្ឍនាការ មានពណ៌សម្បុរល្អ - សុយវឌ្ឍនាការ រស់នៅប្រកបដោយសេចក្តីសុខុមាភាព។
general
ចូរអធិប្បាយពីនគរបាលនិងកម្លំាងប្រដាប់អាវុធ។
អធិប្បាយពីនគរបាលនិងកម្លំាងប្រដាប់អាវុធគឺ៖ នគរបាលទទួលខុសត្រូវ ចំពើសហគមន៍មូលដ្ឋានដែលខ្លួនបម្រើការងារ។ ភ្នាក់ងារនគរបាលធ្វើការ២៤ម៉ោង។ គេបង្កើតភ្នាក់ងារនករបាលពិសេស ជាភ្នាក់ងារនគរបាលស្មគ្រចិត្ត។
general
ចូរនិយាយពីគណបក្សនយោបាយសិទ្ធិ និងសេរីភាពនិងការបោះឆ្នោត។
និយាយពីគណបក្សនយោបាយ សិទ្ធិ និងសេរីភាពនិងការបោះឆ្នោតគឺ៖ - គណបក្សនយោបាយ ក្នងលទ្ធិប្រជាធិបតេយ្យ មានគណបក្សជាច្រើនដែលតំណាងឲ្យទស្សនៈប្លែកៗគ្នាចំណែកលទ្ធិកុំមុយនីស្តគឺមានតែគណបក្សតែមួយប៉ុណ្ណោះ។ - សិទ្ធិនិងសេរីភាព សេរីភាពសំខានៗដែលទ្រទ្រង់ការរស់នៅប្រកបដោយប្រជាធិបតេយ្យ។ សិទ្ធិទាំងនេះមានតុល្យភាពដោយការទទួលខុសត្រូវ ព្រោះសង្គមប្រជាធិប...
general
តើជនប្រភេទណាដែលគ្មានសិទ្ធិចុះឈ្មោះបោះឆ្នោត?
ប្រភេទជនដែលគ្មានសិទ្ធិចុះឈ្មោះឆ្នោតគឺ៖ - អនីតិជនៈ ជនដែលមានអាយុស្ថិតក្រោម១៨ឆ្នាំ។ - វិកលជនៈ ជនដែលមានសតិបញ្ញាមិនល្អមិនមានលក្ខណៈប្រក្រតី។ - ពនេចជនៈ ជនដែលមានទីលំនៅ អាសយដ្ឋានរស់នៅពិតប្រាកដ។ - ទណ្ឌិតៈ ជនដែលតុលាការចេញសាលក្រមឬសាលដីកាឲ្យជាប់ពន្ធធនាការ។ - ពិរុទ្ធជនៈ ជនដែលស្ថិតក្រោម អាណាព្យាបាលដែលមានលិខិតបញ្ជាក់ឬជនជាប់ចោទ។ - អនិក...
general
តើពុទ្ធសាសនាមានប៉ុន្មាននិកាយ? អ្វីខ្លះ?
ព្រះពុទ្ធសាសនាមានពីរនិកាយគឺ៖ និកាយហិនយាននិកាយមហាយាន។
general
តើការរក្សាសីលក្នុងព្រះពុទ្ធសាសនាមានប៉ុន្មាន?
ការរក្សាសីលធម៌ក្នុងព្រះពុទ្ធសាសនាមានបួនប្រការគឺ៖ - និច្ចសីលធម៌ (សីលប្រាំ) - ឧបោសថសីល (សីលប្រាំបី) - ទសសីល (សីលដប់) - ចតុប្បាវិសុទ្ធិសីល។
general
តើពុទ្ធពរទាំងប្រាំប្រការរបស់ព្រះពុទ្ធមានអត្ថន័យដូចម្តេច?
ពុទ្ធពរទាំងប្រាំប្រការរបស់ព្រះពុទ្ធមានអត្តន័យដូចជា៖ - អាយុ សូមឱ្យអោយយឺនយូរ (ត្រូវមានសេចក្តីប្រុងប្រយត្ន័) - វណ្ណៈសូមឱ្យមានពណ៌សម្បុរល្អ (អនាម័យខ្លួនប្រាណ) - សុខៈ សូមឱ្យមានសុខទាំងផ្លូវកាយផ្លូវចិត្ត ដោយសេចក្តីស្ងប់ - បដិភាណៈ សូមឱ្យមានប្រាជ្ញាវាងវៃឈ្នះអស់មាសត្រូវ - ពលៈ សូមឱ្យមានសុខភាពមាំមួន។
general
តើការបង្កើតគោលនយោបាយសាធារណៈរបស់រាជរដ្ឋាភិបាលនាំមកនូមវផលប្រយោជន៍អ្វីខ្លះ ជូនដល់សង្គមជាតិ?
ការបង្កើតគោលនយោបាយសាធារណៈរបស់រាជរដ្ឋាភិបាល នាំមកនូលផលប្រយោជន៍៖ - ជំរុញការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើន - គោរពសិទ្ធិសេរីភាព ធានាយុត្តិធម៌ សមធម៌ - ពង្រឹងពង្រីកនីតិរដ្ឋ - ប្រយុទ្ធប្រឆាំងនឹងការរំលោភច្បាប់ - សង្គមប្រកបដោយតម្លាភាពប្រសិទ្ធិភាព...។
general
តើពាក្យសាសនាមានន័យដូចម្តេច?
ពាក្យសាសនាមកពីពាក្យសាសនៈមានន័យថាជាឳវាទការទូន្មានប្រៀបប្រដៅឬពាក្យបណ្តាំរបស់គ្រូអាចារ្យមួយក្នុងលោក។ សាសនាធំៗ ៤មាននៅលើពិភពលោកមានគឺព្រះពុទ្ធសាសនា, គ្រិស្តសាសនា, ឥស្លាមសាសនា, ហិណ្ឌសាសនា។ ធម្មក្ខ័នមានន័យថាការសម្តែងធម៌សាសនារបស់ព្រះពុទ្ធ។
general
តើសមាសភាពណាខ្លះ ដែលត្រូវហាមឃាត់មិនឲ្យចូលក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត?
សមាសភាពដែលត្រូវហាមឃាត់មិនឲ្យចូលក្នុងគណៈកម្មាធិការរៀបចំការបោះឆ្នោត៖ - ព្រះមហាក្សត្រ - ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ - ស្ថាប័ននីតិប្បញ្ញតិ្ត (រដ្ឋសភានិងព្រឹទ្ធសភា) - ស្ថាប័នរាជរដ្ឋាភិបាល - ស្ថាប័នតុលាការ - មន្រ្តីរាជការ កងកម្លំាងប្រដាប់អាវុធ - បុព្វជិតខាងសាសនា (ព្រះសង្ឃ អាចារ្យ) - ក្រុមប្រឹក្សាឃុំ សង្កាត់ - សមាជិកគ្រប់គណៈបក...
general
តើនៅលើពិភពលោកមានសាសនាអ្វីខ្លះ? សាសនានីមួយៗមានដើមកំណើតនៅទីណា? មានគម្ពីរអ្វីជាគោល?
នៅលើពិភពលោកមានសាសនា ព្រហ្មសាសនា មានដើមកំណើតនៅប្រទេសឥណ្ឌាមានគម្ពីរត្រៃវេទ - គ្រិស្តសាសនាមានដើមកំណើតនៅស៊ីរីអ៊ីស្រ្តាអែលមានគម្ពីរប៊ីបជាគោល។ - តាវសាសនា មានដើមកំណើតនៅប្រទេសចិន។ - សិន្តូសាសនា មានដើមកំណើតនៅប្រទេសជប៉ុន។ - អ៊ីស្លាមសាសនាមានដើមកំណើតនៅអារ៉ាប់មានគម្ពីរកូអាន។
general
តើធ្វើដូចម្តេចដើម្បីឲ្យមានសមភាពរវាងមនុស្សនៅក្នុងសង្គម?
ដើម្បីធ្វើឲ្យមានសមភាពរវាងមនុស្សនៅក្នុងសង្គមយើងត្រូវ៖ - ត្រូវតែមានភាពយុត្តិធម៌ នៅក្នុងសង្គម - ត្រូវលុបបំបាត់អំពើពុករលួយក្នុងសង្គម - អ្នកប្រព្រឹត្តបទល្មើសត្រូវទទួលទោសទណ្ឌ - ពលរដ្ឋម្នាក់ៗមានសិទ្ធិចូលរួមបោះឆ្នោត - លុបបំបាត់ភាពអយុត្តិធម៌នៅក្នុងសង្គម - អនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន កុំឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃជាដើម។
general
ក្រោយកែសម្រួលរដ្ឋបាលថ្នាក់មូលដ្ឋានតើរដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ស្ថិតក្រោមលំដាប់រដ្ឋបាលណាខ្លះ?
ក្រោយកែសម្រួល រដ្ឋបាលថ្នាក់មូលដ្ឋាន៖ - រដ្ឋបាលសង្កាត់នៃរាជធានី ស្ថិតក្រោមលំដាប់រដ្ឋបាលខណ្ឌ ហើយរដ្ឋបាលខណ្ឌស្ថិតក្រោមរដ្ឋបាលរាជធានី។ - រដ្ឋបាលសង្កាត់នៃខេត្ត ស្ថិតក្រោមលំដាប់រដ្ឋបាលក្រុងហើយរដ្ឋបាលក្រុងស្ថិតក្រោមលំដាប់រដ្ឋបាលខេត្ត។ - រដ្ឋបាលឃុំនៃខេត្ត ស្ថិតក្រោមរដ្ឋបាលស្រុក រដ្ឋបាលស្រុកស្ថិតក្រោមលំដាប់រដ្ឋបាលខេត្ត។
general
តើនៅក្នុងព្រះពុទ្ធសាសនាការសុំសីលមានប៉ុន្មានដងក្នុងមួយខែ? ថ្ងៃណាខ្លះ?
មាន៤ដងក្នុងមួយខែគឺ៖ - ថ្ងៃ៨កើត - ថ្ងៃ១៥កើតថ្ងៃពេញបូរមី - ថ្ងៃ៨រោច - ១៤ឬ១៥រោចឬខែដាច់។
general
តើព្រះពុទ្ធសាសនាមានគម្ពីរអ្វីខ្លះជាគោលចែកជាអ្វីខ្លះ?
ព្រះពុទ្ធសាសនាមានគម្ពីរព្រះត្រៃបិដកដែលចែកជា៖ - គម្ពីរវិន័យបិដកឬព្រះវិន័យមាន ១៣ភាគនិង២១០០០ធម្មក្ខ័ន។ - គម្ពីរសុត្តន្តបិដកឬព្រះសូតមាន ៦៤ភាគ និង២១០០០ធម្មក្ខ័ន។ - គម្ពីរអភិធម្មបិដកឬព្រះអភិធម្មមាន ៣៣ភាគនិង៤២០០០ធម្មក័្ខន។ សរុបមាន ១១០ភាគនិង៨៤០០០ធម្មក្ខ័ន។
general
ដើម្បីសម្របសម្រួលនិងគាំទ្រដល់ដំណើរការនៃកំនែទម្រងវិមជ្ឈការនិងវិសហមជ្ឈការ ឲ្យមានប្រសិទ្ធិភាពតើរដ្ឋាភិបាលត្រូវមានវិធានការដូចម្តេខ្លះ?
ដើម្បីសម្របសម្រួល និងគាំទ្រដល់ដំណើរការនៃកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ឲ្យមានប្រសិទ្ធិភាពរដ្ឋាភិបាលត្រូវមានវិធានការ៖ - រៀបចំឡើងវិញនូវរចនាសម្ព័ន្ធនៃប្រព័ន្ធគ្រប់គ្រង នៅរដ្ឋបាលថ្នាក់មូលដ្ឋាន - បន្តបង្រឹងប្រព័ន្ធ គ្រប់គ្រងនាបច្ចុប្បន្នរបស់ក្រុមនីមួយៗ - ត្រូវចូលរួមដោយឥតសំចៃពីគ្រប់ក្រសួងស្ថាប័ននៃរដ្ឋាភិបាល មន្រ្តីរាជការ ...
general
តើពិធីបុណ្យណាខ្លះដែលជាពិធីបុណ្យពុទ្ធសាសនា? ពិធីបុណ្យណាខ្លះជាពិធីបុណ្យចំរុះរវាងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា?
ពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាមានដូចជា៖ - ពិធីបុណ្យចូលព្រះវស្សា - ពិធីបុណ្យចេញព្រះវស្សា - ពិធីបុណ្យផ្កា - ពិធីបុណ្យភ្ជុំបិណ្ឌ - ពិធីបុណ្យបច្ច័យបួន - ពិធីបុណ្យបង្សកូល - ទេសនាមហាជាតក - បំបួសនាគ - ពិសាខបូជា - មាឃបូជា។ ពិធីបុណ្យតាមបែបចំរុះរវាងព្រះពុទ្ធសាសនានិងព្រះហ្មញ្ញសាសនាមានដូចជា៖ - ពិធីបុណ្យចម្រើនព្រះបរិត្ត - ពិធីស្រោចទ...
general
ចូររាប់ឈ្មោះបុណ្យរាជ្យប្បវេណីឱ្យបានបីបុណ្យប្រជាប្រិយឱ្យបានមួយ បុណ្យអន្តរជាតិឱ្យបានប្រាំ និងបុណ្យជាតិឱ្យបានមួយ?
បុណ្យរាជប្បវេណីមានដូចជា៖ - បុណ្យអុំទូក - បុណ្យចម្រើនព្រះជន្ម - បុណ្យច្រត់ព្រះនង្គ័ល បុណ្យប្រជាប្រិយមានដូចជា៖ - បុណ្យចូលឆ្នាំខ្មែរ បុណ្យអន្តរជាតិមានដូចជា៖ - បុណ្យសិទ្ធមនុស្ស - បុណ្យសិទ្ធនារី - បុណ្យទិវាពលកម្មអន្តរជាតិ - បុណ្យការងារ - បុណ្យកុមារ។ បុណ្យជាតិមានដូចជា៖ - បុណ្យឯករាជ។
general
ដូចម្តេចដែលហៅថាអគតិធម៌?
អគតិធម៌មានន័យថា សេចក្តីលំអៀង។ វាមានបួនធំៗ ដូចជា៖ - ឆន្ទាគតិ លំអៀងព្រោះស្រលាញ់ - ទោសាគតិ លំអៀងព្រោះការស្អប់ - មោហាគតិ លំអៀងព្រោះសេចក្តីល្ងង់ - ភយាគតិ លំអៀងព្រោះសេចក្តីភ័យខ្លាច។
general
តើពាក្យត្រៃលក្ខណ៍ក្នុងព្រះពុទ្ធសាសនាមានន័យដូចម្តេច?
ពាក្យត្រៃលក្ខណ៍បានន័យថាលក្ខណៈបីយ៉ាងគឺ គុណធម៌ដែលជាច្បាប់ទៀងទាត់រួមមាន៖ - អនិច្ចៈ ប្រែប្រួលមិនទៀងទាត់ - ទុក្ខៈ អ្វីៗដែលផ្ទុយពីសុខ - អនត្តា សូន្យឥតន័យ ឥតខ្លឹមសារ មិនមែនជារបស់ខ្លួន។
general
តើអក្សរសិល្ប៍ខ្មែរមានចំនួនប៉ុន្មាន? អ្វីខ្លះ?
អក្សរសិល្ប៍ខ្មែរមានចំនួន ១០៣តួររួមមាន៖ - ព្យព្ជានៈមាន៣៣តួ - ជើងព្យព្ជានៈមាន៣២តួ - ស្រះពេញតួមាន១៤តួ។
general
តើបុណ្យអុំទូកគេប្រារព្ធឡើងនៅថ្ងៃណា? ក្នុងបំណងអ្វីខ្លះ?
បុណ្យភ្ជុំបិណ្យគេប្រារព្ធឡើងនៅថ្ងៃ១រោជខែភទ្របទដល់ថ្ងៃ១៥រោជខែភទ្របទជារៀងរាល់ឆ្នាំ។ ដើម្បីឧទ្ទិសផល្លានិសង្ឃដល់ជនដែលបានធ្វើមរណៈកាលទៅកាន់បរមលោក។
general
ចូររៀបរាប់អំពីខែតាមចន្ទគតិមានអ្វីខ្លះ?
រាប់ខែតាមចន្ទគតិមានដូចជា៖ - វិសាខ - ជេស្ឋ - អសាធ - ស្រាពណ៍ - ភទ្របទ - អស្សុជ - កត្តិក - មិគសិរ - បុស្ស - មាឃ - ផល្គុន - ចេត្រ។ ការលើកខ្មែរក្នុងចន្ទគតិធ្វើនៅខែអាសាធ។ ខែទី១ឈ្មោះបឋមសាធ និងខែទី២ ឈ្មោះទុតិយសាធ។
general
ដូចម្តេចដែលហៅថាសហគ្រិន។
សហគ្រិន គឺជាមនុស្សម្នាក់ (ម្ចាស់រោងចក្រសហគ្រាស) ដែលហ៊ានប្រថុយគ្រោះថ្នាក់ផ្សេងៗក្នុងការបង្កើត និងគ្រប់គ្រងអាជីវកម្មមួយ ហើយទទួលបានមកវិញនូវប្រាក់ចំណេញជាហិរញ្ញវត្ថុនិងរង្វាន់ផ្នែកខាងស្មារតី។
general
ដូចម្តេចដែលហៅថាសហជីបពលកម្ម?
សហជីបពលកម្មគឺជាការរៀបចំចាត់ចែងរបស់នយោជិកដែលចូលរួមគ្នា ដើម្បីការពារថែរក្សានិងកែលំអ រឺធ្វើអោយល្អប្រសើរឡើងនូវសុខុមាលភាពលនិងអំណាចខាងនយោបាយសង្គម និងសេដ្ឋកិច្ចរបស់ពួកគេ។
general
មូលហេតុអ្វីបានជាកម្មករចូលរួមក្នុងសហជីបពលកម្ម?
កម្មករចូលរួមក្នុងសហជីពពលកម្មគឺដើម្បី៖ - ទាមទារអំណាចថែមទៀត - កែលំអនូវលក្ខខណ្ឌការងារ - រក្សាការងារអោយប្រសិទ្ធិភាព - កែលំអនូវទីតាំងសេដ្ឋកិច្ចរបស់គេ។
general
ដូចម្តេចដែលហៅថា ទំនិញសេដ្ឋកិច្ច? តើទំនិញទាំងនោះមានអ្វីខ្លះ? ចូររៀបរាប់។
ទំនិញសេដ្ឋកិច្ច គឺជាមុខសំភារៈរឺសេវាណាដែលបំពេញតាមតំរូវការរបស់មនុស្ស។ ទំនិញទាំងលនេះមួយចំនួនជាមុខសំភារៈដូចជា ស្បៀងអាហារ ម៉ូតូ រថយន្ត... និងទំនិញមួយចំនួនទៀតជាសេវាដូចជា ការអប់រំ សុខាភិបាល និងគមនាគមន៍ជាដើម។
general
ដូចម្តេចដែលហៅថា ធនធានសេដ្ឋកិច្ច?
ធនធានសេដ្ឋកិច្ច គឺជាវត្ថុទាំងឡាយដែលប្រើប្រាស់នៅក្នុងសេដ្ឋកិច្ច ដើម្បីផលិតទំនិញ និងសេវានានាដូចជាធនធានធម្មជាតិ (រ៉ែ ដី សត្វ រុក្ខជាតិ ទឹក ខ្យល់....) និងសេវាសំអាតសំនល់ រឺជាតិពុលដែលមាននៅក្នុងធម្មជាតិ និងក្នុងសង្គម។
general
តើការនាំចូលទំនិញើពីបរទេសផ្តល់អត្ថប្រយោជន៍និងអត្ថទោសដូចម្តេច?
ការនាំចូលើទំនិញពីបរទេសផ្តល់៖ ក. អត្ថប្ររយោជន៍៖ គឺបំពេញតំរូវការខ្វះខាតក្នុងបំរើលបំរាស់មនុស្ស ដើម្បី់យកមកកែច្នៃរឺប្រើប្រាស់ឈានទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ចាហគមន៍។ ខ. អត្ថប្រទោស៖ គឺជាការនាំចូលនទំនិញខូចគុណភាព គ្រឿងស្រវឹង គ្រឿងញៀន និងទំនិញដែលក្នុងស្រុកមាន ធ្វើអោយប្រជាជនគ្មានការងារធ្វើ។ល។
general
បន្ទាប់់ពីប្រទេសយើង អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីចាប់ពីឆ្នាំ១៩៩៣មក។ ប្រទេសយើងក៏បានជ្រើសតាំងសភាពាណិជ្ជកម្មឡើង។ តើសភាពាណិជ្ជកម្មមានភារកិច្ចដូចម្តេចខ្លះ?
សភាពាណិជ្ជកម្មមានភារកិច្ចដូចតទៅ៖ ១. ធ្វើទំនាក់ទំនងជាមួយប្រភពសេដ្ឋកិច្ចក្នុងប្រទេស និងក្រៅប្រទេសដើម្បីស្រង់យកព័ត៌មានដែលពាក់ព័ន្ធនឹងកិច្ចអភិវឌ្ឍន៍សហគ្រាសជាតិ។ ២. បង្កើនប្រសិទ្ធភាពសហក្រាសទាំងឡាយ ដើម្បីផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេដ្ឋកិច្ចទូទៅដូចជាការរៀបបចំផ្សព្វផ្សាយស្ថិតិពាណិជ្ជកម្ម និង...
general
ដូចម្តេចដែលហៅថា ប្រទេសអភិវឌ្ឍន៍? ប្រជាជនទទួលបានសេវាកម្មយ៉ាងដូចម្តេចខ្លះ?
ប្រទេសអភិវឌ្ឍន៍ គឺប្រទេសដែលប្រជាជនកំរិតជីវភាពខ្ពស់។ ផ្នែកសន្តិសុខ ផ្នែកសុខុមាលភាពនិងផ្នែកកំសាន្តសប្បាយរបស់ប្រជាជន គឺរដ្ឋាភិបាលធានាបានគ្រប់គ្រាន់។ ប្រទេសអភិវឌ្ឍន៍ប្រជាជនទទួលបានសេវាកំរិតខ្ពស់ដូចជា៖ ផ្នែកសិក្សាអប់រំៈ - រយៈពេលសិក្សានៅសាលាជាមធ្យម១២ឆ្នាំ - អត្រាមនុស្សពេញវ័យចេះអាន ចេះសរសេរអក្សរ៩៩% ផ្នែកសុខភាពប្រជាជន - ធានាកំរ...
general
ដូចម្តេចដែលហៅថា ប្រទេសកំពុងអភិវឌ្ឍន៍? ប្រជាជនទទួលបានសេវាកម្មយ៉ាងដូចម្តេចខ្លះ?
ប្រទេសកំពុងអភិវឌ្ឍន៍គឹជាប្រទេសដែលប្រជាជនមានកំរិត ជីវភាពរស់នៅទាបរឺនៅមានកង្វះខាតផ្នែកស្បៀងផ្នែកអប់រំ ការគោរពសិទ្ធមនុស្ស ការគោរពច្បាប់ប្រទេសជាដើម។ សន្តិសុខសង្គម និងសុខុមាលភាពរបស់ប្រជាជនពុំទាន់ធានាបានល្អនៅឡើយ។ ប្រទេសកំពុងអភិវឌ្ឍន៍ប្រជាជនទទួលបានសេវាកម្មមានកំរិតទាបដូចជា៖ ១. ផ្នែកសិក្សាអប់រំៈ - រយៈពេលសិក្សានៅសាលាជាមធ្យម ៣,៥ឆ្...
general
តើគេអាចដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសមួយដោយវិធីណា?
ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសមួយ គេត្រូវអភិវឌ្ឍន៍ធនធានមនុស្សពោលគឺ បណ្តុះបណ្តាលពលរដ្ឋអោយមានចំណេះដឹង ចំណេះធ្វើ អ្នកជំនួញ អ្នកច្ចេកទេសអ្នកវិទ្យាសាស្រ្ត។ល។ រដ្ឋាភិបាលត្រូវធ្វើអោយមានលំនឹងផ្នែកនយោបាយ និងត្រូវរកទីផ្សារសំរាប់លក់ផលិតផលដែលប្រជាពលរដ្ឋផលិតបាន។ រដ្ឋាភិបាលត្រូវមានសុឆន្ទៈ និងការប្តេជ្ញាចិត្ត ផ្នែកនយោបាយដើ...
general
តើប្រទេសមួយដែលមានវិបត្តិសេដ្ឋកិច្ចអាចជះឥទ្ធិពលលើសេដ្ឋកិច្ចប្រទេសជិតខាងខ្លួនដូចម្តេចខ្លះ?
ប្រទេសមួយដែលមានវិបត្តិសេដ្ឋកិច្ច អាចធ្វើអោយប្រទេសជិតខាងរងការលំបាកខ្លាំងដែរ ដោយខ្វះទំនិញសំរាប់ប្រើប្រាស់ដែលធ្លាប់នាំចេញពីប្រទេសនោះ។ ប៉ុន្តែប្រទេសជិតខាងខ្លះ ក៏មានលទ្ធភាពនាំចេញផលិតផលរបស់ខ្លួនយកទៅលក់អោយប្រទេសមានវិបត្តិសេដ្ឋកិច្ចនោះដែរ។ ប្រទេសជិតខាងលខ្លះទៀត អាចឆ្លៀតឱកាសធ្វើអោយសេដ្ឋកិច្ចរបស់ប្រទេសគេលូតលាស់ ដោយបង្កើនផលិតផលរបស...
general
ក្នុងការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម តើរាជរដ្ឋាភិបាលជំនះរាល់ការលំបាកអ្វីខ្លះ? ឧស្សាហកម្មទទួលបានការរីកចម្រើនដែររឺទេ? ដោយសារមូលហេតុអ្វី?
ក្នងការអភិវឌ្ឍន៍វិស័យឧស្សាហកម្មរាជរដ្ឋាភិបាលបានខិតខំជំនះរាល់ការលំបាកទាំងឡាយដូចជា ការប្រកួតប្រជែងក្នុងតំបន់ កំរិតជំនាញទាបនៃពលកម្មលទ្ធភាពនៃការទិញកង្វះហេដ្ឋារចនាសម្ព័ន្ធ និងកង្វះឥណទានសំរាប់ទ្រទ្រង់លឧស្សាហកម្មតូច ទទួលបានការរីកចំរើនដែរដោយសារការវិនិយោគទុនឯកជន និងការបើកលទូលាយទីផ្សារអន្តរជាតិជាពិសេសទីផ្សារនៅបណ្តាប្រទេសដែលបានផ្...
general
ហេតុអ្វីបានជាប្រទេសកម្ពុជា អាចទាក់ទាញការដាក់វិនិយោគទុនបរទេស? ការវិនិយោគទុនបរទេសមានវិស័យសំខាន់ៗអ្វីខ្លះ?
ប្រទេសកម្ពុជាអាចទាក់ទាញ ការដាក់វិនិយោគទុនបរទេសបានដោយសារ៖ - តំលៃពលកម្មថោក - រោងចក្រឧស្សាហកម្មមានតិច - រដ្ឋយកពន្ធទាប - រដ្ឋគាំទ្រដល់អ្នកវិនិយោគទុន និងការពារកម្មសិទ្ធិឯកជន - មានប្រព័ន្ធអនុគ្រោះ MFN និង GSP។ ការវិនិយោគទុនបរទេសមានវិស័យសំខាន់ៗដូចជាទេសចរណ៍ វាយនភណ្ឌ សេវា សំនង់ ថាមពល និងផលិតកម្មផ្សេងៗទៀត។
general
តើពាណិជ្ជកម្មកម្ពុជាសព្វថ្ងៃមានស្ថានភាពយ៉ាងដូចម្តេច?
សព្វថ្ងៃប្រទេសយើងស្ថិតក្នុងស្ថានភាពកំពុងស្តារសេដ្ឋកិច្ចល និងកសាងប្រទេសឡើងវិញលើគ្រប់គ្រងវិស័យដូចនេះហើយបានជាជញ្ជីងពាណិជ្ជកម្មមានឱនភាពខ្លំាងជានិច្ច ព្រោះលំនាំចូលមានច្រើនជាងលំនាំចេញ នេះបណ្តាលមកពី់ផលិតកម្មគ្រប់ផ្នែកនៃសេដ្ឋកិច្ចមានភាពទន់ខ្សោយនៅឡើយ ទាំងបរិមាណ និងគុណភាព។ ថ្វីត្បិតតែជញ្ចីងពាណិជ្ជកម្មពុំទាន់មានតុល្យភាពក៏ដោយក៏សំទ...
general
ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិបាន តើប្រជាពលរដ្ឋម្នាក់ៗត្រូវមានមានចំណេះដឹង និងមានស្មារតីបែបណាខ្លះ?
ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិបាន ប្រជាពលរដ្ឋត្រូវមានចំណេះដឹង និងមានស្មារតីដូចតទៅ៖ ១. ផ្នែកចំណេះដឹង - មានសមត្ថភាពផ្នែកបច្ចេកទេសវិទ្យាសាស្រ្តទំនើប ផ្នែកអក្សរសាស្រ្តជាតិ និងអន្តរជាតិមួយចំនួន។ - មានការយល់ដឹងពីនយោបាយជាតិ និងអន្តរជាតិអោយបានជ្រាលជ្រៅ - ស្គាល់ច្បាស់ពីប្រវត្តិរឿងរ៉ាវចិត្តគំនិតមនុស្សទូទៅ ដឹងតំរូវការបច្ចុប្បន្ន និងអន...
general
តើមនុស្សម្នាក់ៗត្រូវមានមូលដ្ឋានអ្វីខ្លះ ក្នុងការបំពេញការងារដើម្បីទទួលបានលទ្ធផលល្អ? ចូរបញ្ចក់ពីមូលដ្ឋាននីមួយៗអោយបានច្បាស់លាស់។
មនុស្សម្នា់ៗអាចបំពេញការងារបានទទួលលទ្ធផលល្អលុះត្រាណាតែមនុស្សម្នាក់ៗមានមូលដ្ឋា្ននដូចខាងក្រោមៈ - សមត្ថភាពៈ គឺមានចំណេះដឹងខាងមុខជំនាញណាមួយច្បាស់លាស់ ពិតប្រាកដទើបលទ្ធផលការងារមានន័យលនិងទទួលបានទិន្នផលខ្ពស់។ - បទពិសោធន៍ៈ គឹការអនុវត្តយូរឆ្នាំរឺច្រើនលើកច្រើនគ្រារាល់ការងារដែលខ្លួនធ្លាប់បានបំពេញ។ ចំពោះមនុស្សដែលមានបទពិសោធន៍ ហើយតែងតែ...
general
តើការវិនិយោគទុននៅក្នុងប្រទេសមួយអាចចាត់ទុកថាជាការជួយឧបត្ថម្ភបានដែររឺទេ? ហេតុអ្វី?
ការវិនិយោគទុននៅក្នុងប្រទេសមួយ អាចចាត់តុកថាជាការជួយឧបត្ថម្ភបាន ព្រោះជួយអោយប្រជាពលរដ្ឋមានការងារធ្វើគ្រប់គ្នា និងជួបប្រទេសដែលធ្វើវិនិយោគទុននោះមានការអភិវឌ្ឍន៍។
general
ចូរនិយាយពីវិស័យខ្លះៗរបស់ភូមិរឺសហគមន៍កំពុងអភិវឌ្ឍន៍។
ការអភិវឌ្ឍន៍ជាកត្តាមួយដែលនាំអោយមានបំលាស់ប្តូរយ៉ាងច្រើននៅក្នុងជីវភាពប្រចាំថ្ងៃ។ ចមណែកចំណុចសំខាន់ៗរបស់ភូមិរឺសហគមន៍អភិវឌ្ឍន៍គឺៈ - ការពារសុវត្ថិភាពសន្តិសុខបានល្អ - ភាពបៃតងស្រស់បំព្រងរបស់បរិស្ថាន - ពង្រីកវិស័យសេដ្ឋកិច្ចក្នុងគ្រួសារ - ចូលរួមពលកម្មសង្គម - គ្រួសាររីកចំរើនល និងមានទំនាក់ទំនងល្អជាមួយអ្នកដទៃ - ការជួយឧបត្ថម្ភពីរដ្ឋ...
general
ហេតុអ្វីបានជាគេនិយាយថា ប្រទេសកម្ពុជាយើងជាប្រទេសកសិកម្ម?
បានជាគេនិយាយាថា ប្រទេសកម្ពុជាយើងជាប្រទេសកសិកម្មព្រោះលក្ខខណ្ឌធម្មជាតិអនុគ្រោះច្រើនដល់កសិកម្មគឺៈ - សណ្ឋានដីៈ សំបូរទំនាបល្បាប់ គឺទំនាបកណ្តាលដែលមានផ្ទៃ ១/៣នៃផ្ទៃប្រទេស។ ទំនាបកណ្តាលព័ទ្ធជុំវិញដោយតំបន់ខ្ពស់ដែលទុកដូចជាអាងទឹក។ តំបន់ខ្ពស់ជាភ្នំ និងខ្ពស់រាបក៏ជាតំបន់កសិកម្មដែរ។ - អាកាសធាតុៈ ក្រៅពីគុណវិបត្តិខ្លះៗ អាកាសធាតុនេះផ្តល់...
general
តើមានវិធានការអ្វីខ្លះ ដែលនាំអោយផលិតកម្មស្រូវនៅប្រទេសយើងកើនឡើង?
ប្រជាជនយើងចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដូចនេះផលិតកម្មស្រូវត្រួវតែលកើនឡើងគជាលំដាប់ដែរ ដើម្បីឆ្លើយតប់ទៅនឹងតំរូវការរបស់ប្រជាលរដ្ឋនិងនីហ័រណផង។ វិធានការបង្កើតផលិតកម្មស្រូវគឺត្រូវៈ - បង្កើនទិន្នផលស្រូវដោយអនុវត្តប្រពលវប្បកម្ម - បង្កើនរដូវដាំដុះ (ធ្វើអោយបានពី ៣ទៅ ៤ដងក្នុងមួយឆ្នាំ) - ស្តារដីស្រែចាស់ទាំង២,៥លានហិចតា ហើយបង្កបង្ក...
general
តើតំបន់បែរទៅរកសមុទ្រគឺអ្វី? តំបន់ណាខ្លះដែលមានការលេចធ្លោជាងគេ?
តំបន់បែរទៅរកសមុទ្រជាពាក្យសំរាប់សំគាល់បណ្តុំកំពងផែជាច្រើន ហើយមានថាមពលខ្លាំងក្លាតេត្រូវបានកសាងឡើងសមតាមតំរូវជាបន្ទាន់នៃតំបន់ក្រោយឆ្នេរ ហើយដែលទទួលឥទ្ធិលពលដ៏សំបូរបែបពីផ្លូវឆ្លងកាត់មហាសមុទ្រ។ នៅក្នុងពិភពលោក តំបន់បែរទៅរកសមុទ្រដែលលេចធ្លោជាងគេគឹៈ ភាគខាងត្បូងប្រទេសជប៉ុន តំបន់អីសានសហរដ្ឋអាមេរិច និងតំបន់ពាយ័ព្យអឺរ៉ុប។
general
នៅលើពិភពលោកយើងនេះ តើកំពងផែណាខ្លះដែលមានកុងតឺន័រធំៗ? ដាក់តាមលំដាប់លេខ និងបញ្ចក់ពីឈ្មោះប្រទេស?
នៅលើពិភពលោកយើងនេះ មានកំពុងផែកុងតឺន័រធំៗចំនួន១០គឺៈ ១.ហុងកុង អតីតប្រទេសហុងកុងបច្ចុប្បន្នប្រទេសចិន ២. សិង្ហបុរី ប្រទេសបុរី ៣. ក្រៅស៊ីយុង ប្រទេសតៃវ៉ាន់ ៤. រ៉ូទែដាំ ប្រទេសហូឡង់ ៥. ពូសាន់ ប្រទេសកូរ៉េខាងត្បូង ៦. កូបេ ប្រទេសជប៉ុន ៧. ហំបួ ប្រទេសអាឡឺម៉ង់ ៨. ឡូសអង់ជឺឡែស សហរដ្ឋអាមេរិច ៩. ញូយ៉ក សហរដ្ឋអាមេរិច ១០. យូកូហាម៉ា ប្រទេសជប៉...
general
ហេតុអ្វីបានជាជប៉ុនដណ្តើមបានទីផ្សាររបស់ពួកអឺរ៉ុបនៅអាស៊ី និងប៉ាស៊ីភិចបាន?
នៅមុនសង្គ្រាមលោកលើកទីមួយ ប្រទេសនៅអឺរ៉ុបដូចជាប្រទេសបារាំង អង់គ្លេស អាឡឺម៉ង់ ប៉ទុយកាលជាដើមសុទ្ធតែមានទីផ្សារនៅអាស៊ីប៉ាស៊ីភិច និងប្រទេសចិន។ លុះដល់សង្គ្រាមលោកលើកទីមួយចាប់ផ្តើម ទីផ្សារនៅអាស៊ីប៉ាស៊ីភិចត្រូវធ្លាក់ចុះក្នុងកណ្តាប់ដៃជប៉ុន ព្រោះប្រទេសទាំងអស់នោះរវល់ជាប់ដៃក្នងសង្គ្រាមមិនអាចការពារទីផ្សាររបស់ខ្លួននៅឯនាយសមុទ្របាន។
general
សង្គ្រាមបានធ្វើអោយមនុស្សមានវិបត្តិអ្វីខ្លះខាងផ្លូវចិត្ត?
សង្គ្រាមបានធ្វើអោយបាត់បង់នូវអាយុជីវីតមនុស្សប្រុសស្រី ព្រមទាំងទ្រព្យសម្បត្តិយ៉ាងច្រើន។ ដូចនេះហើយមនុស្សដែលនៅសល់ពីសង្ក្រាមបានខូចចិត្តដោយការប្រាត់ប្រាស់ គ្រួសារ បងប្អូន រឺការរួចផុតពីទុក្ខភ័យនៅក្នុងពេលសង្គ្រាមដោយចៃដន្យល្អ។ គេលែងគិតគូរពីអ្វីដែលត្រូវសន្សំទុកដើម្បីសុភមង្គលនៅក្នុងពេលចូលនិវត្តន៍រឺនៅពេលដែលខ្លួនចាស់ ព្រោះគេយល់ថាអ្...
general
តើលក្ខខណ្ឌធម្មជាតិនៅប្រទេសយើងមានអំណោយផលច្រើនចំពោះការអភិវឌ្ឍន៍កសិកម្ម តែកសិកម្មយើងនៅតែកសិកម្មអន់ថយ។
លក្ខខណ្ឌធម្មជាតិមានអំណោយផលច្រើនដល់ការអភិវឌ្ឍន៍កសិកម្មដូចខាងក្រោម៖ ក. សណ្ឋានដីអនុគ្រោះ៖ សំបូរទំនាបល្បាប់ គឹទំនាបកណ្តាលមានផ្ទ១/៣នៃផ្ទៃប្រទេស។ ទំនាបនេះព័ទ្ធស្ទើរជុំវិញលទៅដោយអាងទឹក។ តំបន់ភ្នំ តំបន់ខ្ពង់រាបក៏ជាតំបន់កសិកម្មដែរ។ ខ. អាកាសធាតុអនុគ្រោះ ក្រៅពីគុណវិបត្តិខ្លះៗអាកាសធាតុបេះផ្តល់កំដៅបរិបូណ៌ និងភ្លៀងគ្រប់គ្រាន់សំរាប់កា...
general