question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
ដូចម្តេចដែលហៅថា ថវិកាជាតិ? | ថវិកាជាតិ មានលក្ខណៈជាក់លាក់ ពីព្រោះថវិកាត្រូវបានរដ្ឋសភាអនុម័ត ហើយឆ្លុះបញ្ចាំងកម្មវិធីនយោបាយរបស់រដ្ឋ។ ថវិកាជាឧបករណ៍ហិរញ្ញវត្ថុរបស់រដ្ឋ ឆ្លុះបញ្ចាំងសកម្មភាពសេដ្ឋកិច្ចពីព្រោះថវិកាមិនត្រឹមតែជាឯកសារសម្រាប់កត់ត្រារបស់គណនេយ្យនោះទេ។ ថវិកាបេសកកម្មមួយច្បាស់លាស់ គឺធ្វើវិចារណកម្មក្នុងការអនុវត្ត និងការប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុដ... | general |
ដូចម្តេចដែលហៅថាម៉ាក្រូសេដ្ឋកិច្ច? មីក្រូសេដ្ឋកិច្ច? | ម៉ាក្រូសេដ្ឋកិច្ចជាការរក្សាអំពីសេដ្ឋកិច្ចទាំងមូលដោយពិនិត្យមើលអំពីផលិតភាពមានការងារធ្វើ (អនីកម្មភាព) ការប្រើប្រាស់ និងការវិនិយោគកម្រិតថ្លៃជាទូទៅ (អតិផរណា) និងតម្រូវការ និងការផ្គត់ផ្គង់សរុប។មីក្រូសេដ្ឋកិច្ចគឺជាការសិក្សាអំពីឥរិយាបថនិងការធ្វើសេចក្តីសម្រេចចិត្តរបស់បុគ្គលម្នាក់ៗក្រុមគ្រួសារនីមួយៗនិងក្រុមនីមួយៗ។ | general |
ដូចម្តេចដែលហៅថាគោលនយោបាយសារពើពន្ធ? | គោលនយោបាយសារពើពន្ធគឺសម្តៅលើការយកពន្ធនិងវិធីរកចំណូលផ្សេងៗទៀតរបស់រដ្ឋនិងចំណាយដោយបែងចែកធនធានសេដ្ឋកិច្ចក្នុងគោលបំណងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងសមធម៌។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយសារពើពន្ធរដ្ឋត្រូវអនុវត្តសកម្មភាពសំខាន់ៗដូចជា៖
ទី១. ប្រសិទ្ធភាពនៃការគ្រប់គ្រង និងគៀងគរចំណូល
ទី២. ការធ្វើវិចាណកម្មចំណាយ គឺបែ... | general |
តើគរុកោសល្យមានតួនាទីអ្វីខ្លះក្នុងការបង្រៀន? | គរុកោសល្យមានតួនាទីដូចតទៅ៖
- ផ្តើមចេញពីហេតុការណ៍ជាក់ស្តែង (Faits Concrets) នៃការអប់រំនិងតម្រូវការរបសស់សង្គម (Besoins Sociux) គរុកោសល្យស្រាយបំភ្លឺពីគោលការណ៍និងក្បួនច្បាប់នៅក្នុងការប្រតិបត្តិរបស់ការអប់រំ។
- បន្សល់ទុកជាកេរ្តិ៍មត៌កនូវប្រពៃណីល្អ របស់សាលារៀនពីសម័យដើម ដោយលើកឡើងជាការទិតៀនទៅលើចំណុចខ្វះខាតនិងធ្វើឱ្យសម្បូរបែបនូវលទ... | general |
ចូរនិយាយអំពីបុព្វកថារបស់សមាគមអាស៊ាន។ | បុព្វកថារបស់សមាគមអាស៊ានរួមមាន៖
យើងជាប្រជាជននៃរដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ តំណាងដោយ ប្រមុខរដ្ឋឬរដ្ឋាភិបាលនៃប្រទេសព្រុយនេដារូសាឡាមព្រះរាជាណាចក្រកម្ពុជា សាធារណៈរដ្ឋឥណ្ឌូនេស៊ី សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ម៉ាឡេស៊ី សហភាពមីយ៉ាន់ម៉ា សាធារណរដ្ឋហ្វីលីពីន សាធារណរដ្ឋសិង្ហបុរី ព្រះរាជាណាចក្រថៃឡង់ដ៍ និងសាធារណរដ... | general |
តើក្នុងរដ្ឋបាលសាធារណៈមានលក្ខណៈសម្បត្តិប៉ុន្មានយ៉ាង? | ក្នុងរដ្ឋបាលសាធារណៈត្រូវមានលក្ខណៈសម្បត្តិ៤យ៉ាង ដូចខាងក្រោម៖
- ទឹកចិត្តបម្រើការងារមោះមុតមានន័យថារដ្ឋបាលសាធារណៈត្រូវមោះមុតក្នុងការងារ និងមានការលើកកម្ពស់ទឹកចិត្តការងាររបស់មន្ត្រីរាជការ។
- ភក្តីភាព រដ្ឋបាលសាធារណៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋត្រូវមានភក្តីភាពចំពោះរដ្ឋ និងភក្តីភាពចំពោះប្រជាពលរដ្ឋ។
- ផ្តោតលើសេ... | general |
ចូរផ្តល់និយមន័យ អំណាចរដ្ឋាបាលសាធារណៈ អំណាចនយោបាយ អំណាចរដ្ឋបាលកណ្តល មជ្ឈការ វិមជ្ឈការ បច្ចេកទេស វិមជ្ឈការដែនដី វិសហមជ្ឈការ ឯកជនភាវូនីយកម្មនិងប្រតិភូកម្ម។ | ផ្តល់និយមន័យដូចខាងក្រោម៖
- អំណាចរដ្ឋបាលសាធារណៈគឺជាអំណាចស្វ័យតែមួយដែលនៅជាប់ជាប្រចាំជានិច្ចក្នុងការបម្រើដល់សង្គមដែលជាម្ចាស់របស់ខ្លួនហើយអនុវត្តដោយអ្នកបច្ចេកទេសក្នុងរដ្ឋបាលសាធារណៈ។
- អំណាចនយោបាយគឺជាអំណាចរាជរដ្ឋាភិបាលនិងរដ្ឋសភាដែលអាចផ្លាស់ប្តូរតាមទិសដៅនយោបាយនិងមតិមហាជន។
- អំណាចរដ្ឋបាលកណ្តាលគឺជាអំណាចដែលមានតួនាទីបំពេញមុខងាររដ... | general |
តើទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីរាជការស៊ីវិលមានប៉ុន្មានថ្នាក់? ហើយថ្នាក់នីមួយៗមានទណ្ឌកម្មអ្វីខ្លះ? | ទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីរាជការស៊ីវិលមានសរុបចំនួន២ថ្នាក់៖
ក. ទណ្ឌកម្មថ្នាក់ទី១
- ស្តីបន្ទោស
- ស្តីបន្ទោសដោយមានចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន
- ផ្លាស់ដោយបង្ខំតាមវិធានការខាងវិន័យ
- លុបឈ្មោះចេញពី តារាងឡើងឋានន្តរសក្តិឬថ្នាក់នៃសក្របខណ្ឌ។
ខ. ទណ្ឌកម្មថ្នាក់ទី ២
- ស្តីបន្ទោសជាទម្ងន់បណ្តាលឱ្យលុបចេញពីរតាងរាងឡើងឋានន្តរសក្តិ ឬ... | general |
ចូរបង្ហាញពីថ្ងៃខែឆ្នាំនៃប្រទេសទាំង១០ ដែលបានចូលជាសមាជិកអាស៊ាន។ | បង្ហាញអំពីថ្ងៃខែឆ្នាំនៃប្រទេសទាំង១០ ដែលបានចូលជាសមាជិកអាស៊ាន៖
- សាធារណរដ្ឋឥណ្ឌូណេស៊ី៖ ថ្ងៃទី០៨ សីហា ១៩៦៧។
- សាធារណរដ្ឋហ្វីលីពីន៖ ថ្ងៃទី ០៨ សីហា ១៩៦៧។
- សាធារណរដ្ឋសិង្ហបុរី៖ ថ្ងៃទី ០៨ សីហា ១៩៦៧។
- សហព័ន្ធម៉ាឡេស៊ី៖ ថ្ងៃទី ០៨ សីហា ១៩៦៧។
- ព្រះរាជាណាចក្រថៃ៖ ថ្ងៃទី ០៨ សីហា ១៩៦៧។
- ព្រុយណេដារ៉ូសាឡាម៖ ថ្ងៃទី ០៨ មករា ១៩៨៤។
- សា... | general |
តើអរិយធម៌ខ្មែរមានទំនាក់ទំនងជាមួយអរិយធម៌បរទេសដូចម្តេចខ្លះ? | អរិយធម៌ខ្មែរមានទំនាក់ទំនងជាមួយអរិយធម៌បរទេសគឺការរស់នៅរបស់ជាតិសាសន៍ណាក៏ដោយរមែងតែងមានទំនាក់ទំនងជាមួយជាតិសាសន៍ដទៃទៀតពុំខានឡើយដូចជាការដោះដូរផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម សម្ភារៈផ្សេងៗ ផ្នត់គំនិតបទពិសោធម៍គ្នាទៅវិញទៅមក។ រីឯអរិយធម៌របស់ខ្មែរតែងមានទំនាក់ទំនងឬឥទ្ធិពលពីអរិយធម៌បរទេសចំណែកឯបរទេសក៏ទទួលឥទ្ធិពលពីអរិយធម៌ខ្មែរផងដែរ។ | general |
តើជនជាតិខ្មែរមានអរិយធម៌របស់ខ្លួនដែរ ឬទេ? ចូរលើកឧទាហរណ៍បញ្ជាក់។ | ជនជាតិខ្មែរមានអរិយធម៌របស់ខ្លួនមុនអរិយធម៌បរទេសចូលមកដល់។ដើមកំណើតនៃអរិយធម៌ខ្មែរបានចាប់កំណើតឡើងពីជនជាតិមន ខ្មែរ ដែលជាម្ចាស់ដើមបំផុតនៃទឹកដីសុវណ្ណភូមិនេះផ្ទាល់តែម្តង មិនមានជនជាតិឥណ្ឌា ចិន និងជនជាតិដទៃទៀតមកបង្កើតឱ្យខ្មែរឡើយ។ អរិយធម៌ឥណ្ឌា ចិន និងជនជាតិដទៃទៀតដែលផ្សព្វផ្សាយចូលមកស្រុកខ្មែរនោះគ្រាន់តែជាឧបករណ៍ ជាគ្រឿងផ្សំមួយបម្រើឱ្... | general |
ចូររៀបរាប់តម្លៃនៃអរិយធម៌ខ្មែរ។ | តម្លៃនៃអរិយធម៌ខ្មែរ។ជនជាតិខ្មែរជាជាតិសាសន៍មួយដែលមានអរិយធម៌ពិតប្រាកដរបស់ខ្លួន។ អរិយធម៌ខ្មែរពុំមែនកើតឡើងនាពេលថ្មីៗនេះទេជាអរិយធម៌មួយចំណាស់ក្នុងចំណោមអរិយធម៌ដែលចាស់ជាងគេនៅលើពិភពលោក។ ព្រោះវាបានកើតឡើងនៅភូមិភាគអាស៊ីអាគ្នេយ៍នេះក្នុងសម័យបុរេប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយចាប់តាំងពីខ្មែរមានទំនាក់ទំនងជាមួយជាតិសាសន៍ដទៃទៀតមកម្ល៉េះ។... | general |
ហេតុអ្វីបានជាខ្មែរត្រូវស្គាល់អរិយធម៌ខ្មែរ? តើការស្គាល់អរិធម៌ខ្មែរ មានលក្ខណៈគ្រប់គ្រាន់ហើយ ឬនៅ? ព្រោះអ្វី? | បានជាខ្មែរត្រូវស្គាល់អរិយធម៌ខ្មែរ ព្រោះ៖
- រក្សាបាននូវអត្តសញ្ញាណជាតិ
- បណ្តុះសា្មរតីទទួលខុសត្រូវ
- យល់ដឹងពីតម្លៃផ្ទាល់ខ្លួនជាកូនខ្មែរ
- កុំឱ្យអរិយធម៌បរទេសគ្របដណ្តប់លើអរិយធម៌ខ្មែរ
- កុំឱ្យមានការយល់ច្រឡំចំពោះអរិយធម៌បរទេស ថាជារបស់ខ្មែរ រីឯអរិយធម៌ខ្មែរថាជារបស់បរទេស។ ឧទាហរណ៍៖ ភ្លេងពិណពេទ ថាជាភ្លេងសៀម។ | general |
តើសង្គមធម៌ និងវប្បធម៌មានទំនាក់ទំនងគ្នាដូចម្តេច? ពីព្រោះអ្វី? ចូរលើកឧទាហរណ៍ក្នុងប្រវត្តិសាស្រ្តមកបញ្ជាក់។ | សង្គមធម៌ និងវប្បធម៌មានទំនាក់ទំនងគ្នា។ សង្គមធម៌លូតលាស់រីកចម្រើនបានអាស្រ័យនឹងវប្បធម៌សង្គមនោះឯង ដូចជាគ្រឿងប្រដាប់ប្រើប្រាស់អាចផលិតបានដោយសារមនុស្សមានចំណេះដឹងបំណិននិងកម្រិតជំនាញច្បាស់លាស់។ ឯវប្បធម៌វិញក៏ត្រូវពឹងពាក់លើសង្គមធម៌ សិល្បៈ អក្សរសិល្ប៍ ជំនឿសាសនារីកចម្រើនលូតលាស់អភិវឌ្ឍអាស្រ័យនឹងរបបសង្គមគាំទ្រផ្តល់ឳកាសឱ្យសង្គមដំណើរការ... | general |
តើអរិយធម៌ខ្មែរមានលក្ខណៈពិសេសប៉ុន្មានយ៉ាង? | អរិយធម៌ខ្មែរមានលក្ខណៈពិសេស ២យ៉ាងគឺ៖
- លក្ខណៈជាតិ៖ ជាលក្ខណៈស្ថិតថេររបស់ប្រជាជនខ្មែរមានទំនៀមទំលាប់ប្រពៃណីជំនឿសាសនាភូមិសាស្រ្តទឹកដី។ ល។ ឥទ្ធិពលណាដែលមិនសមស្របតាមអរិយធម៌ វប្បធម៌ខ្មែរយើងមិនអាចទទួលយកបានឡើយ។
- លក្ខណៈបត់បែន៖ជាលក្ខណៈបត់បែនទៅតាមការរីកចំរើនរបស់ពិភពលោកដែលមានលក្ខណៈវិជ្ជាសាស្រ្តទំនើប។សរុបសេចក្តីមកអ្វីដែលមិនមែនជារបស់ជ... | general |
ហេតុអ្វីបានជាគេតែងនិយាយថាវប្បធម៌ អរិយធម៌ មិននិយាយថាសង្គមធម៌ អរិយធម៌? | បានជាគេតែងនិយាយថាវប្បធម៌ អរិយធម៌ មិននិយាយថាសង្គមធម៌ អរិយធម៌ ព្រោះវប្បធម៌ និងសង្គមធម៌ ជាមែកធាងសំខាន់ដែលមានទំនាក់ទំនងយ៉ាងជិតស្និតហើយសំខាន់ដូចគ្នា។ វប្បធម៌សំដៅទៅលើសកម្មភាពពលកម្មខួរក្បាលនិងរូបរាងកាយរបស់មនុស្សម្នាក់ដែលស្តែងឡើងតាមរយៈឥរិយាបថ ដេក ឈរ អង្គុយ និយាយស្តីអាចវាយតម្លៃបានភ្លាមៗថា អ្នកនេះ ឬអ្នកនោះមានវប្បធម៌ទាប ឬខ្ពស់បាន... | general |
ដូចម្តេចដែលហៅថា សីលធម៌? | សីលធម៌ < សីល + ធម៌
- សីល៖ វៀរចាកអំពើអាក្រក់ សេចក្តីល្អ...។
- ធម៌៖ ដំបូន្មាន ធាតុ ទ្រឹស្តី សភាវទ្រទ្រង់...។ ដូចនេះសីលធម៌សម្គាល់នូវទ្រីស្តីទាំងឡាយណាដែលនាំឱ្យមនុស្សប្រព្រឹត្តតែអំពើល្អ ឬដំបូលន្មាន ទាំងឡាយណាដែលនាំឱ្យចៀសវាងអំពើអាក្រក់។ គេបានកំណត់អត្ថន័យសីលធម៌ ម៉្យាងទៀតថា ជាមនសិការក្រមច្បាប់វប្បធម៌នៃសកម្មភាពសង្គមដែល ជ្រាប់ចូល... | general |
ចូរឱ្យនិយមន័យសុជីវកម្ម និងលើកឧទាហរណ៍មកបង្ហាញ។ | សុជីវកម្មសម្គាល់នូវការរស់នៅមានរប្រៀបរៀបរយចេះគួរសមក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ សុជីវកម្ម ជាវិជ្ជាមួយសម្រាប់អប់រំមនុស្សគ្រប់រូបទាំងបុរស ទាំងស្រ្តីឱ្យមានឬកពាអាកប្បកិរិយាថ្លៃថ្នូរមិនឆ្គាំឆ្គងក្នុងទង្វើរបស់ខ្លួននៅពេលធម្មតា និងពេលចេញមុខក្នុងអង្គពិធីធំៗ។ សុជីវធម៌ជាសោភ័ណនិងវិធីសម្រាប់អប់រំមនុស្សឱ្យមានឬកពាថ្លៃថ្នូរមានភា... | general |
តើសីលធម៌មានសារៈសំខាន់យ៉ាងណាខ្លះ ចំពោះជីវភាពរស់នៅរបស់មនុស្ស? | សីលធម៌មានសារៈសំខាន់ណាស់ចំពោះជីវភាពរស់នៅរបស់មនុស្សគឺ
- ធ្វើឱ្យមនុស្សមានភាពថ្លៃថ្នូរ មានកិត្តិយស មានឧត្តមភាពក្នុងការងារ ប្រព្រឹត្តល្អគ្រប់បែបយ៉ាង។
- ធ្វើឱ្យមនុស្សចេះម្ចាស់ការ និងមានទំនួលខុសត្រូវលើគ្រប់ការងារ។
- មានការយោគយល់អធ្យាស្រ័យគ្នាល្អ។
- ចេះជួយយកអាសាគ្នា និងទុក្ខធុរៈគ្នា។
- មានសាមគ្គីភាពគ្នាល្អ។ | general |
តើសព្វថ្ងៃចិន ក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទីប៉ុន្មាន? ហើយកត្តាអ្វីខ្លះ ដែលនាំឱ្យចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក? | សេដ្ឋកិច្ចចិនជាមហាអំណាចពិភពលោកទី២។កត្តាដែលនៃឱ្យមហាអំណាចពិភពលោកគឺនៅឆ្នាំ២០១០ជាលើកទី១បង្អស់ដែលផលិតផលសរុបក្នុងស្រុករបស់ចិនមានទំហំធំជាង ផលិតផលសរុបក្នុងស្រុករបស់ជប៉ុន គឺប្រមាណ ៥.៨៧៨.៦០០លានដុល្លា ទល់នឹង៥.៤៧៤.២០០លានដុល្លា។ ជាផ្លូវការមហាយក្សចិន ក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២នៅពីមុនប្រទេសជប៉ុននិងនៅពីក្រោយអាមេរិក។ | general |
តើការប្តេជា្ញចិត្តជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលដៅជាអាទិភាពក្នុងអាណត្តិទី៤រួមមានបញ្ហាចម្បងៗអ្វីខ្លះ? | ការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្ត របស់រដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ ជាអាទិភាពក្នុងអាណត្តិទី៤ រួមមានបញ្ហាចម្បង ៤យ៉ាងគឺ៖
- ទី១៖ ការធានាឱ្យបាននូវចីរភាព សន្តិភាពស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដំដៅលើកស្ទួយនីតិរដ្ឋ ការពារសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងលទ្ធិប្រជាធិបតេយ្យសេរីពហហុបក្ស។
- ទី២៖ ការធានាឱ្យ... | general |
តើគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះរបស់កម្ពុជា ក្នុងការចូលជាសមាជិកអាស៊ាន? | និយាយដូចតទៅ៖
ក. គុណសម្បត្តិរបស់កម្ពុជា
- មានលទ្ធភាពច្រើនក្នុងការបង្កលក្ខណៈងាយស្រួល
- ងាយស្រួលរកមធ្យោបាយទំនាក់ទំនងពាណិជ្ជកម្ម
- លែងព្រួយបារម្ភ ចំពោះរឿងការគំរាមកំហែងផ្នែកសន្តិសុខ និងលែងនៅឯកោទៀត
- មានសន្តិភាព និងសេរីភាពក្នុងតំបន់ព្រមទាំងអាចដោះស្រាយបញ្ហារួមជាមួយអាស៊ាន
- មានការផ្លាស់ប្តូរគ្នាផ្នែកចំណេះដឹង លើផ្នែកសង្គមកិច្ចវ... | general |
តើអរិយធម៌មានធាតុសំខាន់ៗអ្វីខ្លះ? | អរិយធម៌មានធាតុសំខាន់ៗដូចជា៖
ក. វប្បធម៌
+ ចំណេះដឹង
- ជំនឿ
- សាសនា
- វិជ្ជា វិទ្យាសាស្រ្ត។
+ កំណត់ផ្សាយ
- ភាសា អក្សរ សញ្ញា
- អក្សរសាស្រ្តា អក្សរសិល្ប៍
- សិល្បៈព័ត៌មាន
+ អនុវត្តន៍
- ទំនៀមទម្លាប់ ប្រពៃណី
- ការអប់រំ
- កីឡា ល្បែងកំសាន្ត ច្បាប់
ខ. សង្គមធម៌
+ គ្រឿងសង្គម
- ប្រដាប់រស់នៅ
- ប្រដាប់តិចនិច
- មុនរបរ
+ របប... | general |
តើអាស៊ានមានគោលបំណងយ៉ាងម្តេចខ្លះ? | អាស៊ានមានគោលបំណង ដូចតទៅ៖
- ថែរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខនិងស្ថេរភាព និងពង្រឹងថែមទៀត នូវតម្លៃឆ្ពោះទៅរកសន្តិភាពក្នុងតំបន់
- លើកកម្ពស់ភាព រឹងមាំនៃតំបន់ តាមរយៈការជំរុញឱ្យកាន់ តែខ្លាំងថែមទៀតនូវ កិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយសន្តិសុខសេដ្ឋកិច្ច និងសង្គម វប្បធម៌
- រក្សាតំបន់អាស៊ីអាគ្នេយ៍ ជាតំបន់គ្មានអាវុធនុយក្លេរអ៊ែរ... | general |
តើនីតិអន្តរជាតិ និងនីតិជាតិ មានន័យយ៉ាងដូចម្តេច? ចែកជាប៉ុន្មាន? ចូរពន្យល់ដោយសង្ខេប។ | នីតិអន្តរជាតិ និងនីតិជាតិមានន័យដូចខាងក្រោម៖
ក.នីតិអន្តរជាតិគឺជាគោលការណ៍ច្បាប់ជាមូលដ្ឋានសំដៅធានាប្រក្រីតីភាពក្នុងការអនុវត្តទំនាក់ទំនងជាអន្តរជាតិ។ នីតិអន្តរជាតិចែកជាពីររួមមាន៖
ក១.នីតិអន្តរជាតិសាធារណៈគឺជានីតិសម្រាប់គ្រប់ទំនាក់ទំនងរវាងរដ្ឋមួយទៅរដ្ឋមួយទៀតក៏ដូចជា រដ្ឋមួយទៅនឹងអង្គការអន្តរជាតិនានា។
ក២.នីតិអន្តរជាតិឯកជនគឺជាសំណុ... | general |
តើអាស៊ានមានគោលការណ៍យ៉ាងដូចម្តេចខ្លះ? | អាស៊ានមានគោលការណ៍ដូចតទៅ៖
- គោរពឯករាជ្យ អធិបតេយ្យភាព សមភាពបូរណភាពទឹកដី និងអត្តសញ្ញាណជាតិ នៃរដ្ឋសមាជិកអាស៊ានទាំងអស់
- ចូលរួមបប្តេជ្ញាចិត្តនឹងការទទួលខុសត្រូវរួមគ្នាក្នុងករណីលើកកម្ពស់សន្តិភាព សន្តិសុខនិងវិបុលភាពក្នុងតំបន់
- បដិសេធនូវអំពើឈ្លានពាន និងការគំរាមកំហែង ការប្រើប្រាស់កម្លាំង ឬសកម្មភាពទាំងឡាយណាក្នុងលក្ខណៈ ដែលមិនសមស្... | general |
តើសេចក្តីថ្លែងការជាសកលស្តីពីសិទ្ធិមនុស្សមានប៉ុន្មានមាត្រា? ចូររៀបរាប់។ | សេចក្តីថ្លែងការជាសកលស្តីពីសិទ្ធិមនុស្សមាន ៣០ មាត្រា ដូចខាងក្រោម៖
- មាត្រា ១៖ សេចក្តីថ្លៃថ្នូរ
ចាប់តាំងពីយើងកើតមកយើងមានសេរីគោរពហើយយើងគួរតែទទួលបានការគោរពរាប់អានដូចគ្នាទៅនឹងមនុស្សដទៃៗទៀត។ យើងអាចគិតពិចារណា និងយល់ដឹងដោយខ្លួនយើងពីអ្វីខុសអ្វីត្រូវ។ យើងគួររាប់រកគ្នាដោយមិត្រភាព។
- មាត្រា ២៖ សមភាព
សិទ្ធិនៅក្នុងសេចក្តីប្រកាសនេះគឺ... | general |
តើមានចំណុចទាក់ទាញអ្វីខ្លះ? ខុសពីផ្នែកឯកជនដែលញុំាងឱ្យអ្នកសម្រេចចិត្តចុះឈ្មោះប្រឡងចូលបម្រើការងារ ក្នុងរដ្ឋបាលសាធារណៈក្នុងខណៈដែលអ្នកដឹងថាប្រាក់បៀវត្សរបស់អ្នករាជការនៅមិនទាន់មានកម្រិតច្រើនជាងវិស័យឯកជននៅឡើយ។ | បើប្រៀបធៀបនឹងការងារក្នុងវិស័យឯកជនអ្នករាជការទទួលបានផលប្រយោជន៍ផ្សេងៗ ពីរដ្ឋ និងមានលក្ខណៈល្អប្រសើរជាងការងារក្នុងវិស័យឯកជនដូចជា៖
- ថ្វីត្បិតទទួលបាន ការឧបត្ថម្ភប្រាក់បៀរវត្សតិចជាងឯកជន ប៉ុន្តែរដ្ឋមានគោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម រៀងរាល់ឆ្នាំ និងមាននិន្នាការកើនឡើងជាលំដាប់
- រដ្ឋជួយការពារផលប្រយោជន៍មន្ត្រីរាជការតាមច្បាប់ (... | general |
ដើម្បីជួយពង្រឹងវិស័យឯកជន និងការទាក់ទាញទុនវិនិយោគ តើអ្នកយល់ថាគួរមានវិធានការគន្លឹះបែបណាខ្លះ? | ដើម្បីជួយពង្រឹងវិស័យឯកជននិងការទាក់ទាញទុនវិនិយោគគួរមានវិធានការគន្លឹះមួយចំនួនដូចខាងក្រោម៖
- បន្តអនុវត្តគោលនយោបាយវិនិយោគ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា ផ្លូវស្ពាន ទឹក អគ្គិសនី ដើម្បីកាត់បន្ថយតម្លៃធុរកិច្ច ពង្រីកទីផ្សារក្នុងស្រុក កាត់បន្ថយចំណាយលើការដឹកជញ្ជូន និងកែលម្អសុវត្ថិភាពធ្វើដំណើរ
- ពង្រឹងក្របខណ្ឌគតិយុត្ត... | general |
តើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនៃនីតិកាលទី៤ នៃរដ្ឋសភាមានទិសដៅអ្វីខ្លះ អំពីវិស័យពាណិជ្ជកម្ម? | រាជរដ្ឋាភិបាលបន្តពង្រឹងការធ្វើសេរីភាពវូបនីយកម្មពាណិជ្ជកម្ម ជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទាំងក្នុងក្របខណ្ឌអនុតំបន់ តំបន់និងពិភពលោកសំដៅទាញយកផលប្រយោជន៍ ជាអតិបរមាពីដំណើរការនេះ ជាពិសេសការបើកច្រកទីផ្សារបរទេស សម្រាប់ផលិតផលកម្ពុជាដោយពង្រឹងសមត្ថភាពនៃវិស័យឯកជន ដើម្បីបង្កើនសមត្ថភាពនៃការផ្គត់ផ្គង់និងសមត្ថភាពនៃការនាំចេញដែលនាំដល់... | general |
តើអ្វីទៅជាសកម្មភាពជំរុញពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម? | ក្រសួងពាណិជ្ជកម្មបានខិតខំរៀបចំ និងចូលរួមពិព័រណ៌ក្នុង និងក្រៅប្រទេសដែលក្នុង និងក្រៅប្រទេសដែលក្នុងនោះជាពិសេសបានរួមសហការជាមួយក្រុមហ៊ុនក្នុងនិងក្រៅស្រុក ក្នុងការរៀបចំពិព័រណ៌ពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។តាមរយៈការចូលរួមនិងពិព័រណ៌ក្នុង និងក្រៅប្រទេសក្រសួងពាណិជ្ជកម្ម បានលើកមុនមាត់ប្រទេសជាតិដោយ៖
- ធ្វើឱ្យសាធារណៈជន បានស្គាល់អ... | general |
តើអភិបាលបណ្តោះអាសន្នដែលតែងតាំងដោយតុលាការសំរាប់សំណុំរឿងក្រុមហ៊ុនក្ស័យធន មានសិទ្ធិអំណាចអ្វីខ្លះ នៅក្នុងក្រុមហ៊ុននេះ? | អភិបាលបណ្តោះអាសន្នដែលតែងតាំងដោយតុលាការសំរាប់សំណុំរឿងក្រុមហ៊ុនក្ស័យធនមានសិទ្ធិអំណាចដូចជា៖
- ធ្វើជាតំណាងកូនបំណុល និងចាត់ចែងអាជីវកម្មរបស់កូនបំណុល ក្នុងគោលបំណងសំណុំរឿងក្ស័យធន
- ទទួលសំបុត្ររបស់កូនបំណុលនិងរាល់ទំនាក់ទំនងតាមអេឡិចត្រូនិចដែលផ្ញើជូនកូនបំណុលលើកលែងតែសំបុត្រនិងលិខិតទាក់ទងដែលមានលក្ខណៈឯកជនទាំងស្រុង
- អនុវត្តអាជីវកម្មរ... | general |
សូមពន្យល់អំពីភាពខុសគ្នារវាងសេដ្ឋកិច្ចផែនការ និងសេដ្ឋកិច្ចទីផ្សារ? តើរាជរដ្ឋាភិបាលមានតួនាទីយ៉ាងដូចម្តេចខ្លះក្នុងសេដ្ឋកិច្ចទីផ្សារសេរី? សូមផ្តល់ជាឧទាហរណ៍? | សេដ្ឋកិច្ចផែនការ គឺជាប្រព័ន្ធមួយដែលរាល់បណ្តាទ្រព្យជាតិនានារួមមានដី រោងចក្រ សហគ្រាស និងធនធានសេដ្ឋកិច្ចដទៃទៀត ត្រូវបានគ្រប់គ្រង និងក្រោមកម្មសិទ្ធិរបស់រដ្ឋាភិបាល។ក្នុងប្រព័ន្ធនេះរាជរដ្ឋាភិបាលធ្វើការសម្រេចស្ទើរាល់គ្រប់សកម្មភាពពាក់ព័ន្ធនឹងសេដ្ឋកិច្ចដោយរាប់បញ្ចូលោទាំងការផលិត តម្លៃផលិតផល ពលកម្ម មូលធន។ លក្ខណៈសម្គាល់សំខាន់ៗនៃប្... | general |
ចូរគូសបញ្ជាក់អំពីគោលការណ៍សំខាន់ៗនៃក្នុងការប្រតិបត្តិយុទ្ធសាស្រ្តជំរុញ ផលិតកម្មស្រូវ និងការនាំអង្ករចេញ? | បញ្ជាក់អំពីគោលការណ៍សំខាន់ៗនៃក្នុងការប្រតិបត្តិយុទ្ធសាស្រ្តជំរុញ ផលិតកម្មស្រូវ និងការនាំអង្ករចេញ រួមមាន៖
- ប្រកាន់យកគោលការណ៍ទីផ្សារដោយរក្សាការប្រកួតប្រជែងក្នុងគោលដៅជំរុញការនាំចេញឱ្យមានប្រសិទ្ធភាពខ្ពស់ផងនិងដើម្បីធានាផលប្រយោជន៍របស់កសិករ តាមរយៈការបង្កើនប្រាក់ចំណូល និងការកាត់បន្ថយភាពក្រីក្រ របស់ពួកគាត់ព្រមទាំងការរក្សាបាននូវ... | general |
តើអាស៊ានមានដៃគូសន្ទនាពេញសិទ្ធិចំនួនប៉ុន្មាន? ចូររៀបរាប់។ | អាស៊ានមានដៃគូសន្ទនាពេញសិទ្ធិចំនួន១១ប្រទេសរួមមាន៖
- ប្រទេសកាណាដា
- ប្រទេសអូស្ត្រាលី
- សាធារណរដ្ឋប្រជាមាននិតចិន
- ប្រទេសជប៉ុន
- សាធារណរដ្ឋកូរ៉េខាងត្បូង
- សហភាពរុស្សី
- ប្រទេសណូវេហ្សេឡង់
- សហរដ្ឋអាមេរិក
- ប្រទេសឥណ្ឌា
- សហភាពអឺរ៉ុប
- កម្មវិធីអភិវឌ្ឍនៃអង្គការសហប្រជាជាតិ។ | general |
តើអាស៊ានកំពុងធ្វើអ្វីដើម្បីរក្សាស្ថេរភាពសេដ្ឋកិច្ចតំបន់? | ដើម្បីរក្សាស្ថេរភាពសេដ្ឋកិច្ចតំបន់អាស៊ានកំពុងខិតខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋេកិច្ចតំបន់ដោយលុបចោលនូវរបាំងអត្រាពន្ធទំនិញចេញចូលនិងរបាំងអត្រាមិនមែនពន្ធទំនិញចេញអាស៊ានកំពុងខិតខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋេកិច្ចតំបន់ដោយលុបចោលនូវរបាំងអត្រាពន្ធទំនិញចេញចូលនិងរបាំងអត្រាមិនមែនពន្ធទំនិញចេញចូលនៃពាណិជ្ជកម្មរវាងប្រទេសអាស៊ានដូចគ្ន... | general |
តើទស្សនវិស័យនៃទំនាក់ទំនងរវាងចិននិងជប៉ុនយ៉ាងដូចម្តេច? ផ្តោតសំខាន់ទៅលើវិស័យនយោបាយ។ | ទស្សនវិស័យនៃទំនាក់ទំនងរវាងចិននិងជប៉ុនមិនអាចរលាយចូលគ្នាបានទេលើគ្រប់វិស័យ ពីព្រោះកន្លងមកជប៉ុនបានលើកកងទ័ពមកឈ្លានពានប្រទេសចិន កាន់កាប់ប្រទេសចិន និងកាប់សម្លាប់ប្រជាជនចិន។ដូចនេះម្លោះហើយបានជាថ្នាក់ដឹកនាំមិនព្រមឱ្យជប៉ុនសើរើប្រវត្តិសាស្រ្តលប់បំបាត់អំពើសាហាវយង់ឃ្នងដែលខ្លួនបានប្រព្រឹត្តនៅក្នុងអតីតកាល។ | general |
នៅអាណត្តិទី៤នេះមានការកំណែទម្រង់រដ្ឋបាលដែនដីរបស់រាជធានីភ្នំពេញ ដោយមានការកាត់បញ្ចូលឃុំចំនួន ២០ នៃស្រុក៥ក្នុងខែកណ្តាលឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរដ្ឋបាល របស់រាជធានីភ្នំពេញ។ តើស្រុកទាំង៥និងឃុំទាំង២០នោះមានអ្វីខ្លះ? | ស្រុកទាំង៥ និងឃុំទាំង ២០ រួមមាន៖
ក. ស្រុកពញាឮ (បញ្ចូល៣ឃុំលើ១៤ឃុំ) គឺ៖
- ឃុំព្រៃព្នៅ
- ឃុំសំរោង
- ឃុំពញាតន់
- ត្រូវបានបញ្ចូលមកក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ។
ខ. ស្រុកអង្គស្នួល (បញ្ចូល៦ឃុំ លើ១៦ឃុំ) គឺ៖
- ឃុំពន្សាំង
- ឃុំស្នោរ
- ឃុំឪឡោក
- ឃុំបឹងធំ
- ឃុំកំបូល
- ឃុំកន្ទោក
- ត្រូវបានបញ្ចូលមកក្នុងខណ្ឌដង្កោរាជធានីពេញ។
គ. ស្រុកក... | general |
តើភ្លើងមហោរីបង្កើតឡើងដោយនរណា? គេប្រគុំក្នុងពិធីបុណ្យអ្វីខ្លះ? ចូររាប់ឱ្យបានបី។ តើឩទាហរណ៍នៃវង់ភ្លេងនេះមានអ្វីខ្លះ? | ភ្លេងមហោរីបង្កើតឡើងដោយខ្មែរជំនាន់ដើម។គេប្រគុំភ្លេងនេះក្នុងពិធីកម្សាន្តដូចជា ពិធីជប់លៀង សកវាទីចុះជែ ការសម្តែងល្ខោនមហោរី ជាដើម។ ឩទាហរណ៍តន្ត្រីនេះមាន ទ្រអ៊ូ១ ទ្រសោធំ១ ទ្រសោតូច១ ទ្រឆេអ៊ូ១ ទ្រឆេសោ១ ខ្លុយតូច១ ខ្លុយធំ១ រនាតឯក១ តាខេ១ ស្គរថូន១ ស្គររមនា១ និងឈិន១គូ។ ប្រជាជនកម្ពុជាគោរពបូជាព្រះឥន្រ្ទ ព្រះព្រហ្ម និងអាទិទេពដទៃផ្សេងទៀ... | general |
ចូរនិយាយអំពីប្រវត្តិនៃពិធីបុណ្យសែនព្រះខែ។ | ប្រវត្តិនៃពិធីបុណ្យសែនព្រះខែ ថ្ងៃទី ១៩ កញ្ញា ២០១៣ ត្រូវនឹងថ្ងៃទី ១៥ ខែ ៨ តាមប្រតិទិនចន្ទគតិ គឹជាថ្ងៃបុណ្យសែនព្រះខែរបស់ជនជាតិចិន វៀតណាម ហៅថា “តេតជុងធូ” ដែលគេប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះ ត្រូវបានគេចាត់ទុកថា ជាថ្ងៃសម្រាកពាក់កណ្តាលឆ្នាំ បន្ទាប់ពីកសិករចិនបានទំនរពីការស្ទូងដក បង្កបង្កើនផលរបស់ខ្លួនរួចហើយ។ ពួកគេសម្រ... | general |
តើពិធីបុណ្យភ្ជុំបិណ្ឌមានលក្ខណៈពិសេសប៉ុន្មានយ៉ាង? គឺអ្វីខ្លះ? ចូរពន្យល់រៀបរាប់។ | បុណ្យភ្ជុំបិណ្ឌមានលក្ខណៈពិសេស ៣ យ៉ាងគឺ៖
១. ដើម្បីឩទ្ទិសកុសលផលបុណ្យជូនចំពោះពួកប្រេតមានមាតតា បិតា ញាតិកាប្រាំពីរសន្តានដែលបានចែកឋានទៅកាន់បរលោកទោះទៅកើតនៅទីណាជាអ្វីក៏ដោយ។ គោលដៅនៃបុណ្យភ្ជុំបិណ្ឌនេះគឺធ្វើឡើងដើម្បីឩទ្ទិសចំពោះពួក ប្រេតទាំងអស់ដែលបានស្លាប់ទៅ ទោះកើតជាអ្វីក៏ដោយ ក៏ឱ្យរួចដោះកម្មពៀរបាន ហើយទៅកើតក្នុងឋានសុគិតភពសុខចម្រើជ... | general |
តើក្រោយពីទទួលការបណ្តុះបណ្ដាលគរុកោសល្យរួចហើយភារៈកិច្ចដែលគ្រូល្អត្រូវបំពេញមានអ្វីខ្លះ? | ក្រោយពីទទួលការបណ្តុះបណ្ដាលគរុកោសល្យរួចហើយភារៈកិច្ចដែលគ្រូល្អត្រូវបំពេញមានដូចជា៖
- បណ្ដុះបណ្ដាលឲ្យមានចំណេះដឹងទូលំទូលាយ
- ត្រូវបង្ហាត់បង្រៀនសិស្សតាមគរុកោសល្យ
- ត្រូវបង្ហាត់បង្រៀនសិស្សឪ្យទទួលបានចំណេះដឹងក្លាយជាសរសេរទ្រូងរបស់ប្រទេសជាតិ
- បង្ហាត់បង្រៀនសិស្សផ្នែកទ្រឹស្ដី ហើយអនុវត្តន៍ជាក់ស្ដែង
- ត្រូវមានមនសិកាក្នុងការងារ
- ត្រ... | general |
ហេតុអ្វីបានស្រ្ដីចាំបាច់មានការចូលរួមក្នុងការអភិវឌ្ឍ? | បានជាស្រ្ដីចាំបាច់មានការចូលរួមក្នុងការអភិវឌ្ឍព្រោះដោយសារមូលហេតុដូចជាខាងក្រោម៖
- ទិសដៅនៃការអភិវឌ្ឍគឺ លើស្ទួយជីវភាព និងលុបបាត់ភាពក្រីក្រ។ ស្រ្ដីជាកុមារដែលក្រីក្រជាងគេមាសនចំនួនច្រើនជាងគេ និងរងសម្ពាធសង្គមច្រើនជាងគេដូចនេះចាំបាច់ត្រូវតែចាប់ផ្ដើមពីស្រី។
- ការងាររបស់ស្រ្ដីពុំទាន់ទទួលបាកកម្រៃ និងតម្លៃសមរម្យនៅឡើយ។
- រចនាសម្ព័ន្ធ... | general |
តើមានបញ្ហារបស់ Over Urbanization ជាអ្វី? | បញ្ហារបស់ Over Urbanization គឹជា៖
- បាត់បង់ភាពមូលដ្ឋាន នៃការសប្បាយដោយសារ ការសិក្សាស្រាវជ្រាវពី បញ្ហាប្រជាជនច្រើនពេក
- បំផ្លាញនូវធម្មជាតិនៃស្ថាប័មដំបូង គឺសំដៅលើគ្រួសារ
ឧទាហរណ៍ សមាជិកក្នុងគ្រួសារទាំងអស់រួមចំណែកក្នុងការរកចំណូលផ្គត់ផ្គង់ក្នុងគ្រួសារ។
- បង្កឪ្យមានភាពអនាមិក ព្រោះមនុស្សមានចំនួនច្រើនហើយគ្មាននរណាស្តាប់នរណាទេ
- ... | general |
តើការដោះស្រាយ Over Urbanization ជាអ្វី? | ការដោះស្រាយរបស់Over Urbanization គឺជា៖
- ពង្រីកជាតិក្រុងឪ្យធំទូលាយ និងឆ្ងាញពីតំបន់កណ្ដាលនៃទូក្រុង នាំមនុស្សទៅរស់ជាយក្រុង
- ជាយក្រុងនោះ ត្រូវបង្កើតឪ្យមានសាលារៀន ទីផ្សារ មន្ទីរពេទ្យ សូនកុមារ និងបណ្ណាល័យជាដើមដើម្បីជាការទាក់ទាញ មនុស្សឪ្យទៅរស់ នៅតំបន់ជាយក្រុមនោះ។
- ត្រុវធ្វើឪ្យមាន ការរីកចំរើន ផ្នែកវប្បធម៌គ្នារួមទាំងបង្កើន ទ... | general |
ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃសាសនា។ | គុណសម្បត្តិនិងគុណវិបត្តិនៃសាសនា មានដូចជា៖
ក. គុណសម្បត្តិ
- ជូយធ្វើឪ្យមានការឯកភាពនយោបាយនិងការគ្រប់គ្រងសង្គម
- អប់រំចិត្តគំនិតឪ្យបានល្អប្រសើរឪ្យមានសកម្មភាពល្អនៅក្នុងសង្គម
- ជំនួញដល់ការសិក្សាទាក់ទាង ភាសាបាលី
- កែតម្រូវផ្នែកចិត្តសាស្រ្ដដល់មនុស្សឪ្យប្រព្រឹត្តតែអំពើល្អ។
ខ. គុណវិបត្តិ
- នាំឪ្យមានសង្រ្គាមកើតឡើងដោយសារហេរតុផលប្រ... | general |
មូលហេតុអ្វីបានជាក្រោយសង្គា្រមលោកលើកទី២ សហរដ្ឋអាមេរិកក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ច? | នៅក្រោយសង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិចក្លាយជាមហាអំណាចសេដ្ឋកិច្ចលើពិភពលោកព្រោះដោយសារមូលហេតុដូចជា៖
- សង្រ្គាមលោកទី២ផ្ទុះនៅអ៊ឺរ៉ុប មិនមែនផ្ទុះនៅសហរដ្ឋអាមេរិចទេ
- នៅក្នុងសង្រ្គាមសហរដ្ឋអាមេរិចលក់អាវុធនិងស្បៀងឪ្យទៅប្រទេសដែលកំពុងជាប់ដៃធ្វើសង្រ្គាម
- ក្រោយសង្រ្គាមប្រទេសនៅអ៊ឺរ៉ុបសេដ្ឋកិច្ចត្រូវបំផ្លាញគ្មានសល់
- ចំនែកសហរដ្ឋអាមេរ... | general |
តើសិទ្ធិកុមារជាមូលដ្ឋានសំខាន់ៗ មានប៉ុន្មាន? អ្វីខ្លះ? | សិទ្ធិកុមារជាមូលដ្ឋានសំខាន់ៗ មាន៤ដូចជា៖
- សិទ្ធិរស់រានមានជីវិត សិទ្ធិនេះរួមបញ្ជូល សិទ្ធិមានជីវិត និងសិទ្ធិទទួលបាលការថែទាំសុខភាព និងវេជ្ជសាស្រ្ដក្នុងកម្រិតខ្ពស់
- សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទាំងនេះរួមបញ្ចូលអ្វី ទាំងអស់ដែលកុមារត្រូវការដើម្បីលូតលាស់ ក្នុងកម្រិតខ្ពស់បំផុតនិងដើម្បីក្លាយជាសមាជិកដែលទទួលខុសត្រូវក្នុងសង្គម។ សិទ្ធិនេ... | general |
តើអាស៊ានមានគោលជំហរបែបណា អំពីសិទ្ធិមនុស្ស? | អំពីសិទ្ធិមនុស្សគោលជំហររបស់អាស៊ានគឺ មានចែងក្នុងសេចក្ដីថ្លែការរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ាននាខែកក្កដាឆ្នាំ ១៩៩៣ បានចែងថា៖
- រដ្ឋមន្ដី្រការបរទេសអាស៊ានសូមស្វាគមន៍ នូវការសម្រេចលើការពៀ្រងជាអន្ដរជាតិ ក្នុងអំឡុងសន្និសិទ្ធិពិភពលោកស្ដីអំពីសិទ្ធិមនុស្សសិទ្ធិ នៅទីក្រុងរីយ៉េនថ្ងៃទី ១៤ ដល់ ១៥ ឆ្នាំ ១៩៩៣ និងបានអះអាងឡើងវ... | general |
តើគោរម្យងារសម្ដេចទាំង៤ មានឈ្មោះពេញដូចម្ដេចខ្លះ? | គោរម្យងារសម្ដេចទាំង៤ មានឈ្មោះពេញដូចជា៖
- សម្ដេចអគ្គមហាសេនាតីតេជោ
- សម្ដេចអគ្គមហាពញាចក្រី
- សម្ដេចវិបុសេនាភក្ដី
- សម្ដេចក្រឡាហោម។ | general |
តើសមាសភាព គ.ជ.ប បច្ចុប្បន្នមានប៉ុន្មានរូប? មកពីប្រភពណាខ្លះ? | សមាសភាព គ.ជ.ប បច្ចុប្បន្នមាន៩រូប។ មកពីប្រភព៖
- ៤ រូបមកពីគណបក្សប្រជាជនកម្ពុជា (គណបក្សដែលមានអាសន្នៈនៅក្នុងរដ្ឋាភិបាល)
- ៤ រូបមកពីគណបក្សសង្រ្គោះជាតិ (គណបក្សដែលមានអាសន្នៈនៅក្រៅរដ្ឋាភិបាល)
- ១ រូបមកពីសង្គមស៊ីវិល។ | general |
តើប្រទេសណាខ្លះដែលមានបញ្ហាសមុទ្រចិន? | ក្នុងចំណោមប្រទេសអាស៊ានទាំងអស់ប្រទេសដែលមានបញ្ហាសមុទ្រចិន គឺ៖
- ហី្វលីពីន
- វៀតណាត
- ម៉ាឡេស៊ី
- ប្រ៊ុយណេ។ | general |
តើប្រាសាទសំបូរព្រៃគុក ត្រូវបានគណៈកម្មការបេតិកភណ្ឌពិភពលោក UNESCO សម្រេចដាក់បណ្ចូនក្នុងបញ្ចីជាសម្បត្តិបេតិភណ្ឌពិភពនៅពេលណា? | ប្រាសាទសំបូរព្រៃគុក ត្រូវបានគណៈកម្មាការបេតិកភណ្ឌពិភពលោក UNESCO សម្រេចចុះបញ្ចីដាក់បញ្ចូលជាំសម្បត្តិបេតិភណ្ឌពិភពលោកនៅក្នុងកិច្ចប្រជុំលើកទី៤១ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០១៧ វេលាម៉ោង ១៦: ៣០ នាទីម៉ោងនៅទីក្រុង KRAKOW នៃប្រទេសប៉ូទ្បូញ ត្រូវនឹងម៉ោង ២១: ៣៧ នាទីម៉ោងនៅទីក្រុងភ្នំពេញ។ | general |
តើរមណីដ្ឋានសំបូរព្រៃគុក មានទីតាំងនៅតំបន់ណា? កសាងដោយសេ្ដចអង្គណានៅពេលណា? | រមណីដ្ឋានសំបូរព្រៃគុក ជាប្រភេទរមណីដ្ឋានវប្បធម៌និងប្រវត្តិសាស្រ្ដដែលមានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ស្រុកប្រាសាទសំបូរ ដែលមានចម្ងាយ ៣៧គម ពីទីរួមខេត្តកំពង់ធំ ដែលសង់លើដី រាបស្មើមានទំហំ ៣០០០ ហិចតា តាមផ្លូវជាតិ៦៥បត់ស្ដាំតាមសាលាវិស័យ កាត់តាមផ្លូវបុសស្រមោច ផ្លូវនេះពេលរដូវវស្សាលិចទឹក តែយើងអាចធ្វើដំណើរឆ្ពោះទៅស្រុកសំបូរបានតែម្ដង។... | general |
ដូចម្ដេចដែលហៅថាអ្នកគ្រប់គ្រង? | អ្នកគ្រប់គ្រងគឺជាអ្នកសម្រេចចិត្តបែងចែកធនធានដឹកនាំការងារ និងសកម្មភាពអ្នកដទៃ ដើម្បីសម្រេចបាននូវគោលបំណង។ | general |
តើអ្នកគ្រប់គ្រងមានប៉ុន្មានកម្រិត? អ្វីខ្លះ? | អ្នកគ្រប់គ្រងមាន៣ កម្រិតដូចខាងក្រោម៖
- អ្នកគ្រប់គ្រងកម្រិតខ្ពស់
- អ្នកគ្រប់គ្រងថ្នាក់កណ្ដាល
- អ្នកគ្រប់គ្រងថ្នាក់ទាប ឬ អ្នកគ្រប់គ្រងផ្ទាល់។ | general |
តើមុខងារនៃការគ្រប់គ្រងមានប៉ុន្មានអ្វីខ្លះ? | មុខងារនៃកាគ្រប់គ្រងមាន៤ គឺ៖
- ការធ្វើផែនការ គឺជាការកំណត់ នូវគោលបំណងអង្គភាពបង្កើតយុទ្ធសាស្រ្ដ អភិវឌ្ឍឋាននុក្រមផែនការ និងធ្វើការសម្របសម្រួលសកម្មភាពទាំងឡាយ។
- ការចាត់តាំង គឺជាការទទួលខុសត្រូវចំពោះគម្រោងរចនាសម្ព័ន្ធរបស់អង្គភាពបែងចែកការងារតម្រូវទៅតាមសមត្ថភាពបុគ្គលដែរត្រូវធ្វើ
- ការដឹកនាំ គឺជាការដឹកនាំដោយផ្ទាល់និងសម្របសម្រួលជ... | general |
តើអង្គភាពជាអ្វី? | អង្គភាពគឺជាក្រុមមនុស្សដែលធ្វើការរួមគ្នា និងមានការចាត់មែងការងារប្រព្រ័ន្ធ ដែលគេបានគ្រោងឡើង និងធ្វើការប្រត្តបត្តិដើមបីសម្រេចនូវសំណុំទិសដៅណាមួយ។ | general |
តើអង្គភាពដែលល្អសិ្ថតលើចំណុចសំខាន់ៗអ្វីខ្លះ? | អង្គភាពដែលល្អស្ថិតលើចំណុចសំខាន់ៗ ដូចជា៖
- គុណភាពនៃការគ្រប់គ្រង
- គុណភាពនៃផលិតផល ឬ សេវាកម្ម
- បច្ចេកវិទ្យានិងរបៀបថ្មីៗ
- តម្លៃនៃការវិនិយោរយៈពេលវែង
- ភាពខ្លាំងខាងហរិញ្ញវត្ថុ
- សមត្ថភាពទាក់ទាញ អភិវឌ្ឍន៍ និងរក្សាមនុស្សដែលស្នាដៃ
- មានទំនួលខុសត្រូវចំពោះសហគមន៍ និងបរិស្ថាន
- ប្រើប្រាស់ធនធាន អង្គភាពយ៉ាងមានប្រសិទ្ធិភាព។ | general |
តើតួនាទីនៃអ្នកគ្រប់គ្រងមានអ្វីខ្លះ? | តួនាទីនៃអ្នកគ្រប់គ្រងមាន៣ គឺ៖
- តួនាទីអន្តរៈបុគ្គល ជាអ្នកតំណាង ជាអ្នកដឹកនាំ និងមានតួនាទីទំនាក់ទំនង
- តួនាទីព័ត៌មាន ប្រមូលព័ត៌មានពីស្ថាប័នខាងក្រៅ តាមដានត្រួតពិនិត្យព័ត៌មាន និងការផ្សព្វផ្សាយ និងមានតួនាទីជាអ្នកនាំពាក្យ
- តួនាទីធ្វើការសម្រេចចិត្ត គឺជាតួនាទីចុងក្រោយរបស់អ្នកគ្រប់គ្រងដែលបានកំណត់តួនាទីនោះជា៤ គឺ តួនាទី ជាសហគ្រិ... | general |
តើជំនាញនៃការគ្រប់គ្រងមានប៉ុន្មាន? អ្វីខ្លះ? | ជំនាញនៃការគ្រប់គ្រងមាន ៣ គឺ៖
- ជំនាញប្រជ្ញា មានសមត្ថភាពធ្វើការវិភាគ និងរករោគសញ្ញាស្មុគស្មាញ
- ជំនាញមនុស្ស គឺជាសមត្ថភាពនៃការយល់ចិត្តមនុស្សក្នុងការអនុវត្ថចំពោះដឹងនិងការលើកទឹកចិត្តអ្នកដទៃ
- ជំនាញបច្ចេកទេស គឺជាសមត្ថភាពក្នុងការអនុវត្តចំណេះដឹង និងបច្ចេកទេស។ | general |
តើដូចម្ដេចដែលហៅថា អាកប្បកិរិយាអង្គភាព? | អាកប្បកិរិយាអង្គភាពគឺជាជំនាញមួយនៃការសិក្សាដែលធ្វើការអង្កេតមើផលប៉ះពាល់ ដែលបុគ្គលម្នាក់ៗ ឬ ក្រុមទាំងឡាយនឹងរចនាសម្ព័ន្ធដែលបានប្រព្រឹត្តទៅ ដើម្បីធ្វើឪ្យអង្គភាពមានភាពប្រសើរឡើ និងមានប្រសិទ្ធភាព។ | general |
តើមុខវិជ្ជាអ្វីខ្លះដែលបានចូលរួមជាមួយមុខវិជ្ជាអាកប្បកិរិយាអង្គភាព? | មុខវិជ្ជាដែលបានចូលរួមជាមួយមុខវិជ្ជាអាកប្បកិរិយាអង្គភាពមាន៖
- ចិត្តវិទ្យា ជាការសិក្សាអំពីការយល់ដឹង ការយល់ដឹង ការភ្ជាប់រលឹក បុគ្គលិកលក្ខណៈ អារម្មណ៍ ទស្សនៈនៃការយល់ដឹងដយញាណ
- ចិត្តសាស្រ្ថ គឺជាវិទ្យាសាស្រ្ដដែលរកមើលការការវាស់វែង ការពន្យល់ហើយពេលខ្លះការផ្លាស់ប្ដូរអាកប្បកិរិយារបស់មនុស្សនិងសត្វទៀតផង
- សង្គមវិទ្យាជាការសិក្សាអំពីម... | general |
ចូរពន្យល់អាកប្បកិរិយាអង្គភាពជាការប្រឈមនិងឪកាស។ | ការឆ្លើយតបនឹងសាកលភាវូបណីយកម្ម មានឥទ្ធិពលលើអ្នកគ្រប់គ្រង២ របៀបគឺ៖
- ការកើនឡើងនៃកិច្ចការបរទេស គឺជាអ្នកកគ្រប់គ្រងអាចផ្លាស់ផ្ទេរបុគ្គលិកទៅតាមផ្នែក ឬ សាខានៅតាមប្រទេសផ្សេងទៀតដូច្នេះអ្នកគ្រប់គ្រងចាត់កម្លាំងពលកម្មដែលតម្រួវការផ្សេងគ្នា ចរិក អាកប្បកិរិយា ទស្សនៈ វប្បធម៌ផ្សេងគ្នា។
- ទោះបីក្នុងប្រទេសខ្លួនឯងក៏ដោយ យើងត្រូវដឹងថាយើងកំព... | general |
តើតម្លៃត្រូវបានចាត់ចេញជាប៉ុន្មាន អ្វីខ្លះ? | ត្រូវបានចាត់ចេញជា ២ គឺ៖
- តម្លៃទិសដៅ គឺសំដៅចំពោះទីបញ្ចប់ នៃសេចក្ដីប្រាថ្នា ដែលមនុស្សប្រាថ្នាចង់ឪ្យសម្រេចក្នុងអំឡុងពេលដែលពួកគេមានជីវិតរស់នៅ
- តម្លៃមធ្យោបាយ គឺសំដៅលើវិធីពេញចិត្ត នៃអកប្បកិរិយា ឬ មធ្យោបាយដែលធ្វើឪ្យបានសម្រេចទិសដៅ។ | general |
តើចរិតជាអ្វី? ហើយបែងចែកជាប៉ុន្មានប្រភេទ? | ចរិតជាបៀបដែលអ្នកប្រព្រឹត្តឆ្ពោះទៅរកនរណាម្នាក់ ឬ វត្ថុអ្វីមួយ ឬ កិច្ចការអ្វីមួយក្នុងស្ថានភាពជាក់លាក់មួយ។ ចរិកបែងចែកជា ២ គឺ៖
- ចរិកពេញចិត្តនឹងការងារ មនុស្សដែលមានភាពពេញចិត្តនងការងារខ្ពស់ បង្ហាញពីចរិតវិជ្ជមានចំពោះការងារ និងមនុស្សដែលមានចរិតមិនពេញចិត្តនិងការងារ បង្ហាញពីចរិតអវិជ្ជមាន ចំពោះការងារ មានចរិតបង្ករជំលោះនិងអសីលធម៌។
-... | general |
ហេតុអ្វីការយល់ដឹង ស្គាល់នូវតម្លៃបុគ្គលមានសារៈសំខាន់? | ការយល់ដឹង ស្កាល់នូវតម្លៃបុគ្គលមានសារៈសំខាន់ព្រោះតម្លៃមានឥទ្ធិពលយ៉ាងខ្លាំងមកលើឥទ្ធិពលរបស់មនុស្សហេតុដូចនេះយើងត្រូវយល់ដឹងពីតម្លៃដើម្បិធ្វើការវាយតម្លៃរបស់ពួកគេត្រូវគ្នានឹង តម្លៃរបស់អង្គភាពដងទេ? ការប្រតិបត្តការងារមានកម្រិតខ្ពស់កាលណាតម្លៃរបស់និយោជិតត្រួវគ្នាចំពោះតម្លៃអង្គភាព។ | general |
តើយើងត្រូវធ្វើការវាស់វែងភាពពេញចិត្តនិងការងារដោយរបៀបណាខ្លះ? | យើងត្រូវធ្វើការវាស់វែងភាពពេញចិត្តនិងការងារដោយសម្គាល់លើ ការចូលរួមការងារ ការប្រត្តិការងារ ភាពអវត្តមានតិចតួចនិងលទ្ធផលការងារ។ | general |
តើកត្តាជំរុញឪ្យមានការបំលាស់ទីមានប៉ុន្មានចំណុច? | តំលៃខ្ពស់បំផុត សំរាប់ជីវភាពរស់ នៅក្នុងទីក្រុង៖ ដោយសារ តែតំលៃសម្រាប់ជីវភាពនៅក្នុងទីក្រុង និងគ្មានការដាំបន្ថែមតាមធម្មជាតិ ការខ្វះនូវអាកាសធាតុធម្មជាតិ បរិសុទ្ធនិងការដាក់កំរិតនៅទីប្រជុំជន បានធ្វើឪ្យអ្នកខ្លះត្រូវត្រឡប់មកភូមិវិញ។ | general |
តើគោលការណ៍ចំបង៥ប្រការដែលលើកស្ទួយសិទ្ធិមនុស្សនៅក្នុងសង្គមនៅក្នុងសង្គមប្រជាធិបតេ្យ។ | គោលការណ៍ចំបង៥ប្រការដែលលើកស្ទួយសិទ្ធិមនុស្សនៅក្នុងសង្គមប្រជាធិបតេយ្យ៖
១. ត្រូវមានច្បាប់និងសណ្ដាប់ធ្នាប់ល្អ
២. ត្រូវមានការទទួលខុសត្រូវពេញលេញ
៣. មិនត្រូវមានបទល្មើស
៤. សិទ្ធិធ្វើនយោបាយ
៥. មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។ | general |
តើអ្នកណាជាគ្រប់គ្រង? | អ្នកគ្រប់គ្រងគគឺជាមនុស្សទាងឡាយណាដែលជាអ្នកដឹកនាំសកម្មភាពរបស់អ្នកដទៃ។ អ្នកគ្រប់គ្រងក៏អាចមានការទទួលខុសត្រូវលើការ ប្រតិបត្តិខ្លះៗផងដែរ។ | general |
តើភាពលម្អៀងនៃទស្សនៈក្នុងសង្គមេវាងបុរស និងស្រ្ដីមានអ្វីខ្លះ? | ភាពលម្អៀងនៃទស្សនៈក្នុងសង្គមរាងបុរស និងស្រ្ដីមានដូចជា៖
- សម្រាប់ការអភិវឌ្ឍសង្គមជាតិទាំងមូល
- បុរសជាមាសទឹកដប់មានតម្លៃ និងផងប្រយោជន៍
- ស្រ្ដីត្រូវបានគេចាត់ទុកថា លេខរៀងទី២ បន្ទាប់ពីបុរស
- ស្ត្រីត្រូវបានកំណត់ថាជាអ្នកចាំទទួលផលប្រយោជន៍
- បុរសមានៃគូរួមភេទច្រើនព្រោះនោះជាធម្មជាតិរបស់បុរសដោយមិប៉ះពាល់អ្វីនោះទេ
- ស្រ្ដីរួមភេទមុនរៀប... | general |
៧ ហេតុអ្វីបានជាខ្មែរត្រូវចេះវប្បធម៌ខ្មែរ? តើការចេះវប្បធម៌ខ្មែរ ជាការគ្រប់គ្រាន់ហើយ ឬនៅ? | បានជាខ្មែរត្រូវចេះវប្បធម៌ខ្មែរពីព្រោះ វប្បធម៌ខ្មែរជាមូលដ្ឋានគ្រឹះ សម្រាប់ជនជាតិខ្មែរ និងសង្គមខ្មែរ។ មនុស្សខ្មែរត្រូវយល់ឲ្យបានច្បាស់ពីអ្វីដែលខ្លួនមាន ដែលល្អត្រូវបានគេទទួលស្គាល់ គេចូលចិត្តតាំងពីបុរាណ។ កូនខ្មែរត្រូវតែបណ្តុះមនោសញ្ចេតនា ស្រឡាញ់ការពារវប្បធម៌ខ្លួនដោយជួយផ្សព្វផ្សាយ ពង្រឹក និងពង្រឹងបន្ថែមទៀត។
ការស្គាល់ពីវប្បធម៌... | general |
ការបង្កើតវប្បធម៌ អរិយធម៌របស់ជាតិមួយមានអ្វីខ្លះ? ចូររៀបរាប់។ | ធាតុសំខាន់ៗដែលជះឥទ្ធិពលដល់ការបង្កើតវប្បធម៌ អរិយធម៌របស់ជាតិមួយមានចំនួន៤ គឺ៖
- កត្តាពលកម្ម និងគំនិតច្នៃប្រឌិត: គ្មានពលកម្មគឺ គ្មានគំនិតច្នៃប្រឌិត។ គ្មានគំនិតច្នៃប្រឌិត គែគ្មានអត្ថិភាពសង្គម។ចូច្នេះ ពលកម្ម ជាកត្តាចម្បងដ៏សំខាន់មួយ ដែលធ្វើឲ្យសង្គមមនុស្សមានអត្ថិភាពបន្តពីសង្គមមួយទៅសង្គមមួយ។
- កត្តាភូមិសាស្រ្ត: សំដៅលើទឹកដី ធម... | general |
ចូររៀបរាប់ប្រាសាទតាមរចនាបថនីមួយៗ។ | រៀបរាប់ប្រាសាទតាមរចនាបថនីមួយៗ៖
+ រចបថបភ្នំដា ស.វទី១ ដល់ស.វទី៥
+ រចនាថបសម្បូរណ៍ គ.ស៦១៥ ដល់៦៥០ ពាក់កណ្ដាលទី១ នៃស.វី៧រួមមានប្រាសាទ
- ប្រាសាទភ្នំធំ
- ប្រាសាទដំបងដែក
+ រចនាបថព្រៃក្មេង គ.ស ៦៣៥ ដល់ ៧០០
- ប្រាសាទព្រៃក្មេង
- ប្រាសាទស្វាយព្រាហ្មណ៍
- ប្រាសាទភ្នំបាសិត
- ប្រាសាទអណ្ដែត។
+ រចនាបថកំពង់ព្រះគ.ស៧០៧រវាង គ.ស
- ប្រាស... | general |
ទស្សនៈមួយលលើកឡើងថា ការសិក្សាវប្បធម៌ អរិយធម៌ខ្មែរ ជាការបណ្តុះឧត្តមគតិ និងអត្តសញ្ញាណជាតិខ្មែរឲ្យដល់កូនខ្មែរ។ ចូរពន្យល់។ | ការសិក្សាវប្បធម៌ អរិយធម៌ គឺធ្វើឲ្យកូនខ្មែរយើងស្គាល់ពីប្រភពលក្ខណៈ និងតម្លៃនៃវប្បធម៌ដេលជាដួងព្រលឹងរបស់ខ្មែរឲ្យបានច្បាស់លាស់។ ការដឹង ការស្គាល់អរិយធម៌ខ្មែរបានច្បាស់លាស់ ធ្វើឲ្យកូនខ្មែរមានមោទភាពចំពោះជាតិ ពោលគឺ អត្តសញ្ញាណជាតិ ឧត្តមគតិជាតិរបស់កូនខ្មែរយើង។
តើឧត្តមគតិជាតិ និងអត្តសញ្ញាណជាតិជាអ្វី?
ឧត្តមគតិជាតិ ជាទឹកចិត្តដ៏ខ្ពស់ ... | general |
ហេតុដូចម្តេចបានជាគេពោលថា វប្បធម៌លូតលាស់ ដោយសារការអប់រំបញ្ញា? | បានជាគេពោលថា វប្បធម៌លូតលាស់ដោយសារការអប់រំបញ្ញាពីព្រោះ៖
- បញ្ញាស្ថិតនៅត្រង់ខួរក្បាល ដែលក្លាយទៅជាទីបញ្ជាការគ្រប់គ្រង់សកម្មភាពរបស់មនុស្ស។
- ការអប់រំ ការបណ្តុះបណ្តាលចំណេះដឹង បញ្ញានិងគុណធម៌ជាមូលដ្ឋានគ្រឹះនៃការលូតលាស់លើគ្រប់វិស័យ។
- ការអប់រំបញ្ញាធ្វើឲ្យមនុស្សចេះគិត ត្រិះរិះពិចារណាវែកញែក វិភាគ ថ្លឹងថ្លែង ដើម្បីឈានទៅរកគំនិតច្ន... | general |
ចូរបកស្រាយបំភ្លឺ វប្បធម៌ជាព្រលឹងជាតិ បើវប្បធម៌រលំជាតិរលាយ វប្បធម៌ពណ្ណរាយជាតិរុងរឿង។ | អាយុជីវិតអាចរស់បាន ឬបាត់បង់គឺស្ថិតនៅត្រង់វប្បធម៌របស់ជាតិនោះ ហេតុនេះហើយបានជាគេនិយាយថា វប្បធម៌ជាព្រលឹងជាតិ បើវប្បធម៌រលំជាតិរលាយ វប្បធម៌ពណ្ណរាយជាតិរុងរឿង។
វប្បធម៌ សំដៅដល់ការបណ្តុះបណ្តាយ ចំណេះវិជ្ជា ប្រាជ្ញាស្មារតី ឲ្យបានលូតលាស់ចម្រើនតាមវិទ្យាសាស្រ្ត ឬសិល្បៈផ្សេងៗ។ ឯប្រលឹងជាតិ បានដល់អាយុជីវិតរបស់ប្រជាជន និងមាតុភូមិរបស់ខ្លួ... | general |
តើទេសចរណ៍ត្រូវបានគេបែងចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ? | ទេសចរណ៍ត្រូវបានគេបែងចែកជា៤ប្រភេទ គឺ៖
- ទេសចរណ៍ធម្មជាតិ
- ទេសចរណ៍វប្បជាតិ
- ទេសចរណ៍កែច្នៃ
- និងទេសចរណ៍ជំនួញ។ | general |
ដើម្បីកសាងសង្គមមួយដែលមានយុវជនល្អនិងពលរដ្ឋល្អក្នុងនាមជាគ្រូបង្រៀន តើអ្នកត្រូវធ្វើដូចម្តេច? | គ្រូ ជាជនគំរូដល់មហាជនគ្រប់រូប និងគ្រប់ឥរិយាបថ ទាំងដេក ដើរ ឈរ អង្គុយ និយាយស្តី។ ក្នុងនាមជាគ្រូបង្រៀនម្នាក់ យើងត្រូវកសាងមនុស្សពេញលេញ ដែលមានការរីកចម្រើនលើគ្រប់វិស័យ គ្រប់ផ្នែកព្រមគ្នាដោយតុល្យភាពរវាង ប្រាជ្ញា ស្មារតី សញ្ចេតនា និងរូបរាងកាយ ពោលគឺ ពលរដ្ឋដែលមានលក្ខណៈថ្នៃថ្នូរ មានចំណេះដឹង បំណិន បទពិសោធន៍ ចេះអធ្យាស្រ័យ សហការ សាម... | general |
តើការអប់រំបែងចែកជាប៉ុន្មានភូមិសិក្សា និងប៉ុន្មានប្រភេទ? | ការអប់រំបែងចែកជា៣ភូមិសិក្សាដូចជា៖ បឋមសិក្សា មធ្យមសិក្សា និង ឧត្តតសិក្សា និង២ ប្រភេទគឺចំណេះដឹងទូទៅ និបងជំនាញវបច្ចេកទេសវិជ្ជាជីវៈ។ | general |
ដូចម្តេចដែលហៅថា វប្បធម៌ សន្តិភាព? តើត្រូវធ្វើដូចម្តេចដើម្បីឲ្យមានវប្បធម៌សន្តិភាព? | វប្បធម៌សន្តិភាព ជាតម្លៃនៃគុណធម៌ចរិយាធម៌ និងគ្រប់រូបភាពនៃឥរិយាបទ ដែលឆ្លុះបញ្ចាំងពីការគោរពជីវិត ការគោរពចំពោះមនុស្សជាតិ និងភាពថ្លៃថ្នូររបស់គេ គោរពសិទ្ធិមនុស្ស និងការបដិសេធចោលនូវរូបភាពនៃអំពើហិង្សា ព្រមទាំងការគោរពនូវគោលការណ៍សេរីភាព យុត្តិធម៌ សាមគ្គីភាព មានអធ្យាស្រ័យ និងការយោគយល់គ្នារវាងក្រុមមនុស្ស និងបុគ្គល។
ដើម្បីបង្កើតឲ្យ... | general |
ហេតុដូចម្តេចបានជាគ្រូបង្រៀនត្រូវមានសីលធម៌? | វប្បធម៌នៅទីនេះសំដៅលើលទ្ធភាពនៃសកម្មភាពបញ្ញារបស់មនុស្សទៅលើតថភាព ឬអាចនិយាយាម្យាងទៀតថា ជាលទ្ធផលនៃសកម្មភាព ខួរក្បាលទៅលើវត្ថុ និងគំនិត។ ឬនិយាយឲ្យខ្លី វប្បធម៌គឺជាអ្វីដែលនៅសល់ពីការភ្លេច។
បានគ្រូបង្រៀនត្រូវមានវប្បធម៌ព្រោះ៖
- វប្បធម៌ជាគន្លឹះនៃការបង្រៀន និងការអប់រំ មានបញ្ញាញាណនាមឲ្យយើងចេះបកស្រាយច្បាស់លាស់ ចេះវិធីផ្ទេរធ្វើយ៉ាងណាឲ្... | general |
តើយុទ្ធសាស្រ្តចតុកោណជាអ្វី? | យុទ្ធសាស្រ្តចតុកោណជារៀងវារៈគោលនយោបាយសេដស្ឋកិច្ចនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់និតិកាលទី៣នៃរដ្ឋសភាដេលត្រូវយកមកលម្អិតបន្ថែមដោយអន្លើ ហើយសម្រិតសម្រាំងសម្រួច និងរំលេចឲ្យចេញជាកញ្ចាប់ អាទិភាពទៅតាមបណ្តាវិស័យសំខាន់ៗនានា ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងជាប្រព័ន្ធស៊ីចង្វាក់ប្រទាក់ក្រឡាគ្នា និងយោគយល់គ្នាទៅវិញទៅមកងើយងាយយល់ង... | general |
តើសិទ្ធិរបស់មនុស្ស ត្រូវបានកំណត់ដោយស្ថាប័នអ្វីខ្លះ? | សិទ្ធិរបស់មនុស្សត្រូវបានកំណត់ដូចខាងក្រោម
- សិទ្ធិជាមូលដ្ឋាន ប្រជាពលរដ្ឋត្រូវបានគេផ្ដល់សិទ្ធិជាមូលដ្ឋានសំខាន់។ សិទ្ធិនេះគឺត្រូវបានការពារឬ ថែរក្សាដោយការគ្រប់គ្រងរបស់រដ្ឋ។
- សិទ្ធុនៃអង្គការសង្គម អង្គការសង្គមជាច្រើននៅក្នុងរដ្ឋមានសិទ្ធិផ្ទាល់របស់ពូកគេក្នុងបង្កើតអង្គសង្គម ដែលជាធាតុសំខាត់នៃជីវភាពសង្គម។ ជាធម្មតារដ្ឋមិនអាចរំលោភ... | general |
តើឥទ្ធិពលអ្វីខ្លះ នៃភាពពេញចិត្តនិងការងារ មកលើផលិតភាពនិយោជិត ភាពអវត្តមាន និងអត្រាផ្លាស់ប្ដូរការងារ? | ការចូលរួមខ្ពស់ក្នុងការងារ ការផ្ដេជ្ញាចិត្ត ផលិតភាព អវត្តមាន តិចតូច នឹង អត្រាផ្លាស់ប្ដូរការងារមានកម្រិតទាប។ | general |
តើស្នូលនៃយុទ្ធសាស្រ្តចតុកោណគឺអ្វី? ហើយផ្តោតការយកចិត្តទុកដាក់ទៅលើកំណែទម្រង់អ្វីខ្លះ? | ស្នូរនៃយុទ្ធសាស្រ្តចតុកោណ គឺអភិបាលកិច្ចល្អ ដែលផ្តោតការយកចិត្តទុកដាក់លើកំណែទម្រង់៤យ៉ាងគឺ៖
- ការប្រយុទ្ធប្រឆាំងអំពើពុករលួយ
- កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌
- កំណែទម្រង់រដ្ឋបាលសាធារណៈ ទាំងកម្មវិធី វិមជ្ឈការ និងសហវិមជ្ឈការ
- កំណែទម្រង់កម្លាំងប្រដាប់អាវុធ ពិសេសគឺកម្មវិធីកាត់រំសាយទ័ព។ | general |
តើបរិស្ថានគ្រប់ដណ្តប់សម្រាប់អនុវត្តន៍ យុទ្ធសាស្រ្តទាំងមូលមានអ្វីខ្លះ? | បរិស្ថានគ្រប់ដណ្តប់សម្រាប់អនុវត្តយុទ្ធសាស្រ្តទាំងមូលមាន៤គឺ៖
- ទី១ គឺសន្តិភាព និងស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម
- ទី២ គឺភាពជាដៃគូរក្នុងការអភិវឌ្ឍរួមមាន ភាពជាដៃគូរជាវិស័យឯកជន និងសហគមន៍អ្នកផ្តល់ចំនួយព្រមទាំងភាពជាដៃគូរជាមួយសង្គមស៊ីវិល
- ទី៣ បរិស្ថានម៉ាគ្រូសសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានលក្ខណៈអនុគ្រោះ
- ទី៤ សមាហរណកម... | general |
តើយុទ្ធសាស្រ្តទាំងបួនសម្រាប់ជម្រុញកំណើនមានអ្វីខ្លះ? មុំទាំងបួននៅក្នុងចតុកោណយុទ្ធសាស្រ្តនីមួយៗមានអ្វីខ្លះ? | ចតុកោណទាំងបួនសម្រាប់ជម្រុញកំណើមាន៖
ចតុកោណទី១ ការលើស្ទួយវិស័យ កសិកម្ម ដែលរួមមានមុំ៤គឺ
- ការលើកម្ពស់ផលិតភាព និងពិធីកម្មវិស័យកសិកម្ម
- កំណែទម្រង់ដីធ្លី និងបោសសម្អាតមីន
- កំណែទម្រង់វិស័យនេសាទ
- កំណែទម្រង់ព្រៃឈើ
ចតុកោណទី២ ការបន្តស្តារ និងការកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត មានមុំ៤គឺ៖
- បន្តការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ... | general |
តើនៅក្នុងសង្គមតើគ្រួសារមានសារៈសំខាន់ យ៉ាងដូចម្ដេចខ្លះ? | នៅក្នុងសង្គមគ្រួសារមានសារៈសំខាន់ដូចជា៖
- គ្រួសារជាកន្លែងសម្រាប់ពូជសាស្រ្ដរបស់មនុស្ស
- គ្រួសារជាកន្លែងសម្រាប់ធ្វើ សង្គមនីយកម្មដល់អ្នក ជំនាន់ក្រោយរបស់ពួកគេ
- គ្រួសារជាភ្នាក់ងារត្រួតពិនិត្យសង្គម
- គ្រួសារជាស្នូលនៃសេដ្ឋកិច្ច
- របៀបរៀរយនៃទំនាក់ផ្លូវភទ
- អារម្មណ៍ឪ្យគ្នាទៅវិញទៅមក
- អនុវត្តសកម្មភាពសេដ្ឋកិច្ច។ | general |
តើការបង្កើតនូវការិយាល័យប្រជាពលរដ្ឋ នៅថ្នាក់ក្រុង ស្រុក ខ័ណ្ឌមានគោលបំណងដូចម្ដេច? | ការបង្កើតនូវការិយាល័យប្រជាពលរដ្ឋ នៅថ្នាក់ក្រុង ស្រុក ខ័ណ្ឌមានគោបំណងដូចជា៖
- ធ្វើឪ្យរដ្ឋបាលកាន់តែមានប្រសិទ្ធភាព តម្លាភាពគណនេយ្យភាព កាន់បន្ថយអំពើពុករលួយ បង្កើនភាពទុកចិត្ត និងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋបាលក្រុង ស្រុក ខ័ណ្ឌ
- បង្កើននូវយន្ដការការចូលរួមនិងផ្ដល់ឪកាលសម្រាប់ប្រជាពលរដ្ឋបញ្ចេញមតិយោបល់ ជាមួយរដ្ឋបាលក្រុង ស្រ... | general |
ប្រសិនប្រទេសជាតិមានមេដឹកនាំល្អប្រសើរ តើនាំឲ្យសង្គមជាតិនោះទទួលបាននួវអ្វីខ្លះ? | ប្រសិនប្រទេសជាតិមានមេដឹកនាំល្អប្រសើរនាំឪ្យសង្គមជាតិនោះទទួលបាន ដូចជា៖
- ប្រជាជនមានសិទ្ធិសេរីភាព គ្រប់គ្រាន់ទាំងការបញ្ចេញមតិ សេរីភាពខាងជំនឿ សាសនា ការអប់រំ នយោបាយ សេដ្ឋកិច្ច
- ប្រជាជនរស់នៅក្នុងថ្លៃថ្នូរ មានកិត្តិយស មានសេចក្ដីសុខសន្តិភាព និងសុភមង្គល
- ប្រជាជនមានការងារធ្វើ មានអាហារបរិភោគមានទីជម្រកនិងសំលៀកបំពាក់គ្រប់គ្រាន់
-... | general |
គោលការណ៍ខ្នាតគំរូអន្ដរជាតិដើម្បីឪ្យប្រជាធិបតេយ្យមានអ្វីខ្លះ? | គោលការណ៍ខ្នាតគំរូអន្ដរជាតិដើម្បីឪ្យប្រជាធិបតេយ្យមានលក្ខណៈពេញលេញដូចខាងក្រោម៖
១. ការចូលរួមពីប្រជាពលរដ្ឋ ប្រជាពលរដ្ឋមិនត្រឹមតែមានសិទ្ធិទេ ថែមទាំងមានកាតាព្វកិច្ចទៀតផងដែរ។ ការរួមចំណែករបស់ប្រជាពលរដ្ឋក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមវប្បធម៌ រួមមានការបោះឆ្នោត ការឈរឈ្មោះឪ្យគេបោះឆ្នោតការចូលរួមប្រជុំបញ្ចេញមតិការបង់ពន្ធដា ការប្រព្... | general |
តើប្រជាពលរដ្ឋមានកាតព្វកិច្ច និងទទួលខុសត្រូវក្នុងការរស់នៅក្នុងសង្គមអ្វីខ្លះ? | ប្រជាពលរដ្ឋមានកាតព្វកិច្ច និង ការទទួលខុសត្រូវក្នុងការរស់នៅក្នុងសង្គមដូចជា៖
កាតព្វកិច្ច និងការទទួលខុសត្រូវចំពោះច្បាប់ចរាចរណ៍៖ ប្រជាពលរដ្ឋម្នាក់ៗត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីដូចជា៖
- ការពារសុវត្តិភាពដល់ អ្នកធ្វើចរាចរណ៍គឹភាពសុខសាន្ដជាសាធារណៈ និងរបៀបរៀរយសង្គម
- ការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន
- គោរពសិទ្ធិមានកម្មសិទ្ធិរប... | general |
តើគ្រូចំណានត្រូវនិច្ឆ័យលើចំណុចអ្វីខ្លះ? | គ្រូចំណាយត្រូវវិនិច្ឆ័យលើចំណុចខដូចជា៖
- លក្ខណៈសម្បត្តិ អាកប្បកិរិយា សីលធម៌ គុណធម៌ ខន្ដី ព្យាយាម
- កម្រិតវប្បធម៌ទូលំទួលាយ
- មានចំនេះដឹងវិទ្យាសាស្រ្ដ
- មានគំនិតប្រកបដោយការច្នៃប្រឌិត
- វិធីសាស្រ្ដល្អ កិច្ចតែងការបង្រៀនកំណតវត្ថុបំណងច្បាស់លាស់
- មានមនសិការរវិជ្ជាជីវៈខ្ពស់
- មានសម្ភារៈក្នុងការបង្រៀនគ្រប់គ្រាន់
- មានប្រជាធិបតេ... | general |
តើប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោត តំណាងរាស្រ្ដត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ? | ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោត តំណាងរាស្រ្ដត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
- មានសញ្ជាតិខ្មែរពីកំណើត
- មានអាយុ២៥ឆ្នាំឡើងទៅគិតដល់ថ្ងៃបោះឆ្នោត
- មានសិទ្ធិបោះឆ្នោត
- ស្នាក់នៅអចិន្រៃ្តយ៌ក្នុង ព្រះរាជណាចក្រកម្ពុជាយ៉ាងតិចមួយឆ្នាំគិតដល់ថ្ងៃបោះឆ្នោត។ | general |
តើលក្ខណៈពិសេសនៃការគ្មានរបៀបរៀបរយ នៅក្នុងសង្គមមានអ្វីខ្លះ? | លក្ខណៈពិសេសនៃការគ្មានរបៀបរៀបរយ នៅក្នុងសង្គមមានដូចជា៖
- បទឧក្រិដ្ឋជាអំពើខុសច្បាប់សង្គម
- ការធ្វើឪ្យកង្វក់
- ភាពគ្មានរបៀបរៀបរយ នៃទង្វើយុវភាពដូចជាជិះម៉ូតូទទឹងទទែងពេញផ្លូវជាដើម
- តំបន់រស់នៅរបស់ប្រជាជនក្រីក្រ
- ការប្រព្រឹត្តិ លើ្មស ល្បែងស៊ីសង ពេស្យាចារ សុំទាន និងជំងឺការកំសាន្តបារ ឬ ក្លឹបរាត្រី។ | general |
តើអរិយធម៌ខ្មែរមានលក្ខណៈដូចម្ដេច? | អរិយធម៌ខ្មែរមានលក្ខណៈដូចជា៖
- លក្ខណៈជាតិ គឺ ជាលក្ខណៈស្ថិតស្ថេររបស់ប្រទេសជាតិដេលមានទំនៀមទំលាប់ សាសនា ជំនឿ បវេណី សិល្បៈ ប្រវត្តិសាស្រ្ដ ទឺកដី និងប្រជាជន។ ឥទ្ធិពលដែលមិនសមស្របទៅតាមទំនៀមទំលាប់របស់ជាតិត្រូវទាត់ចោល។
- លក្ចណៈសំយោគ គឺជាលក្ខណៈដែលសម្របតាមការប្រែប្រួលក្នុងសង្គម។ | general |
តើការផ្ដល់សេវាសាធារណៈមានគោលដៅ បំរើប្រជាពលរដ្ឋឪ្យកាន់តែប្រសើរឡើងមានន័យថា រដ្ឋបាលត្រូវធ្វើអ្វីខ្លះ? | ការផ្ដល់សេវាសាធារណៈមានគោលដៅ បំរើប្រជាបលរដ្ឋឪ្យកាន់តែប្រសើរឡើងមានន័យថា រដ្ឋបាលត្រូវធ្វើដូចជា៖
- ធានាភាពងាយស្រួលក្នុងការទទួលយកការប្រើប្រាស់ ផ្ដល់ពត៌មានគ្រប់គ្រាន់ ច្បាស់លាល់ និងងាយយល់ កាត់បន្ថយការិយាល័យធិបតេយ្យ និងនីតិវិធី ស្មុគស្មាញ សំដៅកាត់បន្ថយការលំបាករបស់អ្នកប្រើប្រាស់សេវាលើអ្នករត់ ការក្រៅផ្លូវការ។
- ផ្ដោតទៅលើតម្រូវក... | general |
តើគណបក្សនយោបាយនៅសហរដ្ឋអាមេរិកមានប៉ុន្មាន?អ្វីខ្លះ? ហើយគណបក្សនីមួយៗប្រមូលផ្ដុំដោយពួកអ្នកណា? | គណបក្សបយោបាយនៅសហរដ្ឋអាមេរិកមានចំនួន ២ គឹ គណបក្សសាធារណៈរដ្ឋ និង គណបបក្សប្រជាធិបតេយ្យ ហើយគណបក្សនីមួយៗប្រមូលផ្ដុំដោយមាន៖
- ចំពោះគណបក្សសាធារណៈរដ្ឋប្រមូលផ្ដុំដោយពួកពាណិជ្ជករធំៗ និងពួកម្ចាស់កសិដ្ឋាន
- គណបក្សប្រជាធិបតេយ្យប្រមូលផ្ដុំដោយពួក បញ្ញាវ័ន្ដ និយោជិក កម្មករ និងជនជាតិភាគតិច ដែលនៅតាមីក្រុងធំៗ មានជនជាតិអៀកឡង់ អ៊ីតាលី និងព... | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.