question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
ដូចម្តេចដែលហៅថា តម្លាភាព? តើការងារប្រកបដោយតម្លាភាពផ្តល់ផលប្រយោជន៍ដូចម្តេចខ្លះ?
ដែលហៅថា តម្លាភាពគឺជា ការបើកចំហការស្មោះត្រង់គ្មានការលាក់លៀម ដោយបង្កលក្ខណៈឲ្យមានការចូលរួមដ៏សុទ្ទចិត្ត និងរីករាយក្នុងទិដ្ឋភាពសង្គម នយោបាយ សេដ្ឋកិច្ច វប្បធម៌។ល។ ហើយការងារប្រកបដោយតម្លាភាពធ្វើឲ្យមនុស្សនិងសង្គមដូចជា៖ - មានជំនឿទុកចិត្តគ្នា - មានទំនាក់ទំនងល្អ ការគោរពសិទ្ធិគ្នា - មានការសហការគ្នាបានល្អ - មានស្មារតីសាមគ្គីភាព - មា...
general
ដូចម្តេចដែលហៅថា សាមគ្គីធម៌? ការសាមគ្គី? ហើយដើម្បីឲ្យមានការសាមគ្គីរឹងមាំ ត្រូវប្រកាន់យកវិធីអ្វីខ្លះ?
ដែលហៅថាសាមគ្គីធម៌ គឺជាច្បាប់ឬ លក្ខខណ្ឌប្រតិបត្តិឲ្យមានការព្រមព្រាងគ្នា ឬសាមគ្គីគ្នា។ ដែលហៅថាសាមគ្គី គឺជាការព្រមព្រៀងគ្នា ឬការស្រុះស្រួលគ្នាដោយមានអត្ថន័យថា ការសាមគ្គី ជាតម្លៃមួយ ដែលតម្រូវឲ្យបុគ្គលម្នាក់ៗនៅក្នុងគ្រួសារ ក្រុម សហគមន៍ ឬសង្គមជាតិ រួមគ្នាបំពេញកិច្ចការគ្រប់បែបណាយ៉ាងដោយការព្យាយាម ស្មោះត្រង់ដោយយោគយល់ និងអធ្យាស្រ...
general
កត្តាអ្វីខ្លះ ជាកត្តាចាំបាច់នៃសេរីភាព?
កត្តាចាំបាច់នៃសេរីភាពគឺ៖ - ការស្គាល់ខ្លួនឯង - ស្វ័យញាណ - ការស្គាល់សមត្ថភាពខ្លួនឯង - បញ្ញា - ពុទ្ធិ។
general
ដូចម្តេចដែលហៅថា ការវិនិច្ឆ័យដោយអគតិ?
ដែលហៅថា ការវិនិច្ឆ័យដោយគតិគឺជា ការថ្លឹងថ្លែងរកខុសត្រូវ ដឹងស្រាលដឹងធ្ងន់ស្របតាមភាពជាក់ស្តែងប្រកបដោយសុឆន្ទៈពិតប្រាកដយល់ដឹងអំពើល្អនិងអាក្រក់ ដឹងសិទ្ធិ ច្បាប់ ការទទួលខុសត្រូវជាដើម។ ដើម្បីជួយមនុស្សឲ្យធ្វើការវិនិច្ឆ័យប្រកបដោយ គតិបណ្តុះចិត្តគំនិតឲ្យស្ថិតក្នុងភាពយុត្តិធម៌ ឲ្យមានការទទួលខុសត្រូវ មានការពិចារណារកហេតុផល និងមានព្រហ្...
general
តើការវិនិច្ឆ័យដោយអគតិមានអ្វីខ្លះ?
ការវិនិច្ឆ័យដោយអគតិគឺមាន៖ - ការវិនិច្ឆ័យដោយលំអៀងព្រោះស្រឡាញ់ - ការវិនិច្ឆ័យលំអៀងព្រោះស្អប់ - ការវិនិច្ឆ័យលំអៀងព្រោះវង្វេង ការវិនិច្ឆ័យលំអៀងព្រោះភ័យខ្លាច
general
ដូចម្តេចដែលហៅថា សច្ចះធម៌? តើការប្រកាន់ខ្ជាប់នូវសច្ចះធម៌បានផ្តល់ផលល្អដល់ខ្លួនឯង គ្រួសារ និងសង្គម យ៉ាងដូចម្តេចខ្លះ?
ដែលហៅថា សច្ចះធម៌គឺ សំដៅលើគុណភាពពិតប្រាកដ មិនបន្លំ ទៀងត្រង់ឥតល្អៀង អ្វីដែលប្រាកដមិនភូតកុហក។ ការប្រកាន់ខ្ជាប់នូវសច្ចះធម៌និង ផ្តល់ផលល្អ ដល់ខ្លួនឯង គ្រួសារនិងសង្គមដូចជា៖ - មិនធ្លាក់ខ្លួនក្នុងផ្លូវខុស - មិនមានសេចក្តីភ័យខ្លាច ឬក្តីអន្តរាយ - រួចផុតពីក្តីតិះដៀលពីសំណាក់អ្នកដទៃ - ទទួលបាននូវកិត្តិយស និងកេរ្តិ៍ឈ្មោះល្អ - មានស្មារត...
general
តើសច្ចះធម៌របស់តុលាការស្ថិតនៅត្រង់ណា?
សច្ចះធម៌របស់តុលាការស្ថិតនៅត្រង់រកយុត្តិធម៌ជូនប្រជាពលរដ្ឋដោយឥតល្អៀង និងមិនលុះក្នុងអគតិទាំងបួន។
general
ដូចម្តេចដែលហៅថា ការរំលោភសិទ្ធិមនុសុ្ស? ហើយការរំលោភសិទ្ធិមនុស្សធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្សយ៉ាងដូចម្តេច?
ដែលហៅថា ការរំលោភសិទ្ធិមនុសុ្សជា ទង្វើទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅ សេចក្តីថ្លៃថ្នូរ កិត្តិយស និងបាត់បង់ផលប្រយោជន៍ជនណាម្នាក់ដោយការបំពានច្បាស់ និង ក្រមសីលធម៌។ ហើយការរំលោភបំពានលើសិទ្ធិសេរីភាំពរបស់មនុស្សធ្វើឲ្យមនុស្ស នោះរស់នៅក្នុងភាពអយុត្តិធម៌ ខូចចិត្ត អស់សង្ឍឹមក្នុងជីវិត គ្មានទីពឹង និងបាត់បង់ឪកាសក្នុងការអភិវឌ្ឍ...
general
ដូចម្តេចដែលហៅថា តម្លៃ? ហើយមនុស្សម្នាក់ៗត្រូវមានតម្លៃអ្វីខ្លះ??ដើម្បីរក្សាតម្លៃរបស់ខ្លួននោះ តើមនុស្សម្នាក់ៗត្រូវធ្វើយ៉ាងដូចម្តេចខ្លះ?
ដែលហៅថា តម្លៃគឺជា អ្វីៗដែលយើងពេញចិត្ត ឬអ្វីដែលគួរឲ្យស្រឡាញ់ គួរឲ្យចូលចិត្តចង់បាន និងគួរជាទីប្រាថ្នា...។ ហើយតម្លៃសំខាន់ៗរបស់មនុស្សរួមមានដូចខាងក្រោម៖ - តម្លៃសោភ័ណ សុខភាព តម្លៃរូប - តម្លៃចិត្ត គំនិត វិចារណញាណ ការត្រិះរិះ ពិចារណាត្រឹមត្រូវ - តម្លៃសេដ្ឋកិច្ច - តម្លៃសង្គម និងនយោបាយ។ ដើម្បីរក្សាតម្លៃរបស់ខ្លួន មនុស្សម្នាក់ៗត្រ...
general
ដូចម្តេចដែលហៅថាមនុស្ស បថុជ្ជន? តើមនុស្សបថុជ្ជមានប៉ុន្មានប្រភេទ?
ដែលហៅថាមនុស្ស បថុជ្ជនគឺជា ជនដែលមានសេចក្តីសៅហ្មង ជនដែលមានកិលេសក្រាស់់។ ហើយមនុស្សបថុជ្ជនមាន៥ប្រភេទគឺ៖ - មនុស្សដែលមានចិត្ត និងការរស់នៅដូចនរក (មនុស្សមានចិត្តឃោរឃៅ កាចសាហាវ ប្រើអំពើហឹង្សាផ្តាច់ការ) - មនុស្សដែលមានចិត្ត និងការរស់នៅដូចប្រេត (មនុស្សមានចិត្តលោភលន់ ស្រេកឃ្លានមិនចេះចប់កេងប្រវ័ញ្ជ លួចប្លន់) - មនុស្សមានចិត្ត និងការរ...
general
ដូចម្តេចដែលហៅថាធម៌អហឹង្សា? តើការប្រតិបត្តិធម៌អហឹង្សាផ្តល់ផលប្រយោជន៍ដល់ បុគ្គល និងសង្គមដូចម្តេចខ្លះ?
ដែលហៅថាធម៌អហឹង្សាគឺជា ធម៌ទាំងឡាំយណា ដែលទ្រទ្រង់មនុស្សមិនឲ្យប្រព្រឹត្តអំពើហឹង្សា មិនឲ្យបៀតបៀន ឬ ធ្វើទុក្ខបុកម្នេញអ្នកដទៃ និងមិនធ្វើឲ្យអ្នកដទៃមានការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត។ ការប្រតិបត្តិធម៌អហឹង្សាផ្តល់ផលប្រយោជន៍ដល់បុគ្គល និងសង្គមដូចតទៅ៖ - ចំពោះបុគ្គល - អាចគ្រប់គ្រង់ខ្លួនឯង និងធ្វើជាម្ចាស់លើខ្លួនឯង - អាចយកឈ្នះលើចិ...
general
សីលទីមួយនៃសីលប្រាំគឺអ្វី? តាមរយៈសីលទីមួយនេះ តើព្រះពុទ្ធបានអប់រំមនុស្សយ៉ាងដូចម្តេចខ្លះ?
សីលទីមួយនៃសីលប្រាំរបស់ព្រះពុទ្ធសាសនាគឺ បាណាតិបាតា ហាមប្រមាថ ឬសម្លាប់ជីវិតមនុស្ស និងសត្វ។ ហើយតាមរយៈបម្រាមខាងលើនេះ ព្រះពុទ្ធបានអប់រំមនុស្សឲ្យចៀសវាងនូវការសម្លាប់ជីវិតមនុស្សសត្វព្រោះថា៖ - មនុស្សសត្វទាំងអស់សុទ្ធតែស្រឡាញ់ជីវិតរបស់ខ្លួន - ជីវិតសុទ្ធតែមានតម្លៃមិនថាមនុស្ស ឬមិនថាសត្វឡើយ - ការសម្លាប់ជីវិតនាំឲ្យមានពារវេរា និងគំនុំ...
general
តើមានមូលហេតុអ្វីខ្លះ ដែលនាំឲ្យមនុស្សប្រើប្រាស់ គ្រឿងញៀន?
មូលហេតុដែលនាំឲ្យមនុស្សប្រើប្រាស់គ្រឿងញៀនមាន៖ - ចង់ដឹង ចង់សាក អ្វីដែលខ្លួនមិនដឹង - មិត្តភក្តិ ឬ ក្រុមរបស់ខ្លួនអូសទាញ - គិតថាអាចបំភ្លេចបញ្ហាផ្សេងៗដែលកើតមានបោះឆ្នោត - ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការនិយាយស្តី បញ្ចេញមតិយោបល់ឬបង្កើតសមាគមន៍ គោរព ជំនឿសាសនារបស់ខ្លួន និងសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ - រាល់ការគ្រប់គ្រង់និងដឹកន...
general
តើព័ត៌មានបែបណា ដែលហាមមិនឲ្យចុះផ្សាយ?
ព័ត៌មានដែលពុំគួរចុះផ្សាយរួមមានខាងក្រោម៖ - ព័ត៌មានដែលធ្វើឲ្យអន្តរាយដល់សន្តិសុខជាតិ - អន្តរាយដល់ទំនាក់ទំនងប្រទេសដទៃ - មានការរំលោភបំពានសិទ្ធិបុគ្គលម្នាក់ៗ ដោយរាប់ទាំងសំណុំរឿងមន្រ្តីរាជការ សំណុំរឿងនយោបាយ និងឯកសារសម្ងាត់របស់ជាតិជាដើម - មានការលាតត្រដាងឯកសារសម្ងាត់ផ្នែកពាណិជ្ជកម្ម ផ្នែកហិរញ្ញរត្ថុរបស់បុគ្គល ឬអង្គភាពចំណាយនិងលា...
general
នៅក្នុងសង្គមប្រជាធិបតេយ្យអំណាចខាងសារព័ត៌មានជាអំណាចមួយមានឥទ្ធិពល ជាងគេដែលមិនអាចខ្វះបានឡើយ។ ចូរបង្ហាញពីក្រមសីលធម៌នៃសារព័ត៌មាន?
ក្រមសីលធម៌សារព័ត៌មានរួមមានដូចខាងក្រោម៖ - គោរពសច្ចធម៌ និងគោរពសិទ្ធិយល់ដឹងរបស់សាធារណៈជន - ត្រូវផ្សព្វផ្សាយព័ត៌មានទាំងឡាយដោយសុចរិតព្រមទាំងធ្វើអត្ថាធិប្បាយ ឬរិះគន់ឲ្យបានត្រឹមត្រូវ និងស្របតាមគតិយុត្តិ - ត្រូវរាយការណ៍ពីអ្វីដែលខ្លួនបានដឹងពីប្រភព ដើមតែប៉ុណ្ណោះ។អ្នកសារព័ត៌មានមិនត្រូវបំបាត់ចោលព័ត៌មានសំខាន់ៗ ឬក្លែងបន្លំ ឯកសារផ្សេ...
general
តើសិទ្ធិ និងសេរីភាពខុសគ្នាដូចម្តេច?
សិទ្ធិនិងសេរីភាពខុសគ្នាត្រង់ថា៖សិទ្ធិសំដៅលើការទាមទារអ្វីៗដែលមនុស្សត្រូវតែមានជាចាំបាច់ ដើម្បីឲ្យការរស់នៅរបស់ខ្លួនមានភាពសមរម្យថ្លៃថ្នូរជាមនុស្ស។រីឯ សេរីភាពសំដៅលើអ្វីៗដែលមនុស្សចង់បាន ចង់ធ្វើដោយគ្មានការគៀបសង្កត់ និងបង្ខិតបង្ខំពីជនណាមួយ ឬក្រុមណាមួយឡើយដូចជាសេរីភាពក្នុងការជ្រើសគូរស្រករ ការបញ្ចេញមតិ ឬ ការកម្សាន្តជាដើម តាមការសម...
general
អ្វីទៅជារបបមាតាធិបតេយ្យ?
របបមាតាធិបតេយ្យ ជារបបដែលឲ្យតម្លៃទៅលើក្នុងការដឹកនាំគ្រួសារក្តី សង្គមទាំងមូលក្តី។
general
តើលក្ខណៈបែបណាខ្លះ ទើបអាចចាត់ទុកស្រ្តីជាមង្គលសម្រាប់គ្រួសារ និងសង្គម?
នៅពេលធ្វើផ្ទះថ្មី ចាស់បុរាណមិនឲ្យម្ចាស់ ផ្ទះស្រីធ្វើការធ្ងន់ក្រោមសំណង់ទេ គឺនាងត្រូវគិតគូរធ្វើការចាត់ចែងការងារផ្សេងៗដូចជា ទិញសម្ភារៈ ធ្វើម្ហូប...ជាដើម។ បន្ទាប់ពីសង់រួចរាស់ហើយ គេត្រូវរៀបចំពិធីឡើងគេផ្ទះថ្មី ដោយហៅញាតិមិត្តបងប្អូនជិតឆ្ងាយចូលរូមទៅតាមពិធីផ្សេងៗ ដោយឲ្យម្ចាស់ផ្ទះស្រីចូលមុនគេ ព្រោះគេលើកនារីជាធំ និងស្រីជាមង្គលពិត...
general
ហេតុអ្វីបានជាចាំបាច់មានពិធីចូលម្លប់?
បានជាចាំបាច់មានពិធីចូលម្លប់ ពីព្រោះ៖ - ពិធីចូលម្លប់ជាទំនៀមទម្លាប់់របស់ខ្មែរតាំងពីយូរណាស់មកហើយ - អប់រំបំពេញលក្ខណៈផ្នែកសីលធម៌ ចរិយាធម៌ របៀបរស់នៅ ពេលមានគូរស្រករកុំខ្ជះខ្ជាយ ចេះសន្សំសំចៃ ឬកពារទន់ប្លន់ រៀនពីវិជ្ជាមេផ្ទះផ្សេងៗឲ្យកូនស្រី - ប្រកាសភាពពេញក្រមុំឲ្យកូនស្រី - បន្ទំសម្បុរ និងអប់រំរាងកាយឲ្យកូនស្រី - ទាក់ទាញអារម្មណ៍ញា...
general
តើស្រ្តីខ្លនឯងគួរបំពេញចំណុចណាខ្លះ ដើម្បីមានលទ្ធភាពក្នុងពេលសម្រាលកូន គឺសុខសប្បាយទាំងម្តាយនិងកូន?
ដើម្បីមានលទ្ធភាពក្នុងពេលសម្រាលកូនគឺសុខសប្បាយទាំងម្តាយនិងកូនស្រី្តត្រូវបំពេញចំណុចមួយចំនួនដូចខាងក្រោម៖ - កុំសម្លាប់សត្វតូច ធំ - កុំក្តិចត្រួយឈើ និងអន្លក់ - កុំហូបបបរ - កុំទទួលទានគ្រឿងហឹរ - កុំស្តាប់រឿងនិទានអំពី ខ្មោចបិសាច - កុំស្លៀកពាក់រឹតរួតខ្លាំងពេក - កុំំឈោងដៃយករបស់ណាដែលខ្ពស់ពេកនាំឲ្យរបូតទង់សុខពីកូន - កុំដេកថ្ងៃ កុំងូ...
general
ហេតុអ្វីបានជាខ្មែរត្រូវយល់ដឹងពីអរិយធម៌របស់ខ្លួន? តើអ្វីជាលក្ខណៈពិសេសរបស់វប្បធម៌អរិធម៌ខ្មែរ?
បានជាខ្មែរត្រូវយល់ដឹងពីអរិយធម៌ខ្មែរពីព្រោះ វាជាប្រការសំខាន់សម្រាប់ជន ជាតិខ្មែរគ្រប់រូប វប្បធម៌ខ្មែររីកចម្រើន ឬអន់ថយ ល្គឹកណា ខ្មែរ គ្រប់រូបស្គាល់ច្បាស់ពីវប្បធម៌របស់ជាតិខ្លួនពិតប្រាកដ ដើម្បីចៀសវាងការយល់ច្រឡំថាខ្មែរពុំមានអ្វីជាកំណើតដើមឡើយ។ ហើយលក្ខណៈពិសេសនៃវប្បធម៌ខ្មែរមានពិរយ៉ាងគឹ៖ - លក្ខណៈជាតិ ខ្មែរមានរួចជាស្រេចនូវវប្បធម៌...
general
ចូរផ្តល់អត្ថន័យរបស់ពិសាខបូជា? ចូររៀបរាប់ពីបែបផែននៃការធ្វើបុណ្យពិសាខបូជា?
ពិសាខបូជា ជាការថ្វាយ ឬរំឭកដល់ថ្ងៃ មហាមង្គលទាំងបីរបស់ព្រះបរមគ្រូនៃយើង ពោលគឺ ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិពា្វន។ - ថ្ងៃប្រសូត: ថ្ងៃសុក្រ ១៥ កើត ពេញបូរមី ខែ ពិសាខ ឆ្នាំ ច។ - ថ្ងៃត្រាស់ដឹង: ថ្ងៃពុធ ១៥ កើត ពេញបូរមី ខែ ពិសាខ ឆ្នាំ រកា។ - បរិនិពា្វន: ថ្ងៃ អង្គារ ១៥ កើត ពេញបូរមី ខែ ពិសាខ ឆ្នាំ ម្សាញ់។ ហើយចំពោះបែបផែន...
general
ដូចម្តេចដែលហៅថា បញ្ញតិ្ត? គំនិត? សញ្ញាណ?
ដែលហៅថា បញ្ញតិ្តគឺជា ទម្រង់មួយបង្ហាញ ឬមានរូបតំណាងទម្រង់់គំនិតអរូបីឆ្លុះបញ្ចាំង។ សញ្ញាណ ជាបុព្វេហេតុនាំឲ្យមានការកើតវិនិច្ឆ័យ គំនិតជាឧបករណ៍ចិត្តគំនិតមួយបែបសម្រាប់ឲ្យយើងគិតដល់តថភាពផ្សេងៗ ហើយវាលេចឡើងជារូបរាងនៅក្នុងស្មារតីមនុស្សយើង។
general
ចូរនិយាយពីសារៈប្រយោជន៍នៃការធ្វើជំរឿន?
ការធ្វើជំរឿនមានសារៈសំខាន់ដូចតទៅ៖ - ប្រមូលទិន្នន័យព័ត៌ដើម្បីស្វែងយល់ពីទិន្នន័យ ប្រជាសាស្រ្ត អត្រាមរណៈ អត្រាកំណើន អត្រាតំហយចុះ អត្រាអនក្ខរជន អត្រាភាពក្រីក្រ...បញ្ហាសេដ្ឋកិច្ច សង្គមកិច្ចនៅក្នុងសង្គមជាតិនាពេលបច្ចុប្បន្ន និងបណ្តោមូលហេតុដែលពាក់ព័ន្ធផង។ - ផ្តល់ជាមូលដ្ឋានវិភាគពីស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច ហើយព្យាករណ៍ទស្សន៍ទ...
general
តើភាពអត់ការងារធ្វើ និងគ្រោះបាត់អាជីពបណ្តាលមកពីមូលហេតុអ្វី?
ភាពអត់ការងារធ្វើ និងគ្រោះបាត់អាជីពបណ្តាលមកពីមូលហេតុដូចខាងក្រោម៖ - បដិវត្តន៍វិទ្យាសាស្រ្ត បច្ចេកទេស បច្ចេកទេសវិទ្យាសាស្រ្តទំនើបត្រូវបានយកមកប្រើជំនួសបច្ចេកទេសសិប្បកម្មដែលទាមទារអ្នកមានសមត្ថភាព ខ្ពស់និងកាត់បន្ថយចំនួនមនុស្ស។ - សមត្ថភាពមានកម្រិតរបស់មនុស្ស ជំនាញឯកទេសទេពកោសល្យ របស់ស្ថិតក្នុងមួយកំណត់មិនឆ្លើយតប និងបច្ចេកវិទ្យាទំ...
general
ចូរបង្ហាញពីតម្រូវការរបស់មនុស្សទាំងប្រាំដំណាក់តាមទស្សនៈរបស់ម៉ាស្លូ?
ម៉ាស្លូបានបែងចែកតម្រូវការរបស់មនុស្សជាប្រាំដំណាក់កាលគឺ៖ ក តម្រូវការសេរី ជាតម្រូវការមូលដ្ឋានហើយចាំបាច់បំផុតសម្រាប់ជីវិតរស់ មិនអាចខ្វះបានឡើយ។ តម្រូវការសេរីរៈរួមមានដូចជា ស្បៀ្ងអាហារ សម្លៀកបំពាក់ ទីជម្រក និងតម្រូវការចលនាដើម្បីធ្វើឲ្យមានសុខភាពផ្លូវកាយថែមទៀត។ ខ តម្រូវការសុវត្ថិភាព - សុវត្ថិភាពស្បៀងអាហារ - សុវត្ថិភាពផ្លូវកាយ -...
general
ដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យ មានលក្ខណៈពេញលេញ តើត្រូវមានគោលការណ៍អ្វីខ្លះ?
ដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យ មានលក្ខណៈពេញលេញ តើត្រូវមានគោលការណ៍ដូចតទៅ៖ - ការចូលរួមពីពលរដ្ឋ - ការស្មើភាព - ការយោគយល់ ការអនុគ្រោះគ្នា - សេរីភាពខាងសារព័ត៌មាន - ការទទួលខុសត្រូវ - តម្លាភាព - ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ - សេរីភាពខាងសេដ្ឋកិច្ច - យន្តការទប់ស្កាត់ការប្រើប្រាស់់អំណោចដោយរំលោភ - មានបក្សច្រើន - មានគណបក្សប្រឆាំង....
general
តើការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនិងយ៉ាងស័ទ្ធសិទ្ធ ត្រូវមានធនធានគ្រឹះចំនួនប៉ុន្មានយ៉ាងអ្វីខ្លះ?
ការគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាពនិងយ៉ាងស័ក្តិសិទ្ធិត្រូវមានធនធានគ្រឹះចំនួន៤ ដូចជា៖ - ធនធានមនុស្ស អ្នកគ្រប់គ្រងនិងនិយោជិត - ធនធានសម្ភារៈ អាគារ ដីធ្លី... - ហរិញ្ញវត្ថុ ប្រាក់កាស - ពត៌មាន របាការណ៍ការងារ របាយការណ៍ ស្រាវជ្រាវ ព្យាករណ៍...។
general
តើការបោះឆ្នោតឃុំ សង្កាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានអាណត្តិប៉ុន្មានឆ្នាំ? ចូររៀបរាប់ពីចំនួន និងសមាសភាពក្រុមប្រឹក្សា ឃុំ សង្កាត់?
ការបោះឆ្នោតឃុំ សង្កាត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានអាណត្តិចំនួន ៤ឆ្នាំ។ ចំនួននិងសមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់ អាចមាន ៥នាក់ ៧នាក់ និង១១នាក់។ ចំនួនក្រុមប្រឹក្សាឃុំ សង្កាត់៖ - មេឃុំ ឬចៅសង្កាត់ - ជំទប់ទី១ ឬហៅថាសង្កាត់រង់ទី១ - ជំទប់ទី២ ឬហៅថាសង្កាត់រង់ទី២ - សមាជិក ក្រុមប្រឹក្សាឃុំសង្កាត់។
general
ដូចម្តេចដែលហៅថាភាពជាអ្នកដឹកនាំ? អ្នកដឹកនាំ? តើអ្នកដឹកនាំមានតួនាទីប៉ុន្មានយ៉ាង? អ្វីខ្លះ? តើអ្នកដឹកនាំល្អត្រូវប្រកបដោយសម្បទាអ្វីខ្លះ?
ដែលហៅថា ភាពជាអ្នកដឹកនាំគឺជា ការចេះប្រមូលកម្លាំង អ្នកដែលនៅក្រោមបង្គាប់ខ្លួន ដើម្បីសម្រេចការងារ គោលដៅប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ដែលហៅថាអ្នកដឹកនាំ គឺជាអ្នកដឹកនាំអ្នកដទៃដែលមិនដឹងគោលដៅឲ្យទៅដល់គោលដៅ។ ហើយតួនាទីរបស់អ្នកដឹកនាំមាន៤យ៉ាងគឺ - ធ្វើផែនការ - ចាត់តាំង - ដឹកនាំ - ត្រួតពិនិត្យ។ អ្នកលដឹកនាំល្អប្រកបដោយសម្បទា ៣យ៉ាងគឺ៖ ក កាយ...
general
ការសិក្សាពីវប្បធម៌ អរិយាធម៌ខ្មែរ អាចឲ្យអ្នកមានចំណេះដឹង ចំណេះធ្វើ ចំណេះអប់រំ និងចំណេះចេះរស់នៅក្នុងសង្គមដូចម្ដេចខ្លះ?
ការសិក្សាពីវប្បធម៌ អរិយាធម៌ខ្មែរអាចឪ្យអ្នកមានចំណេះដឹង ចំណេះធ្វើ ចំណេះអប់រំ និងចំណេះចេះ រស់នៅក្នុងសង្គម៖ ក. ចំណេះដឹង - អាចឪ្យយើងស្វែងយល់អំពីជំនឿ សាសនាទំនៀមទំលាប់ការរីកចម្រើនក្នុងសង្គម - ប្រព័ន្ធផ្សព្វផ្សាយ៖ វិទ្យុ ទួរទស្សនៈ អ៊ីធឺណិត ទូរស័ព្ទ - អភិវឌ្ឍន៍ការអប់រំ៖ អាចឪ្យយើងយល់ដឹងពីសីលធម៌ គុណធម៌ កីឡា របាំប្រពៃណី ល្បែងប្រជា...
general
តើមុខងារសាធារណៈដែលមានគុណភាពត្រូវមានលក្ខណៈសម្បត្តិប៉ុន្មានយ៉ាង? អ្វីខ្លះ?
មុខងារសាធារណៈដែលមានគុណភាពត្រូវមានលក្ខណៈសម្បត្តិ៤យ៉ាងដូចជា៖ - ទឹកចិត្តបំរើការងារមុះមុត រដ្ឋបាលសាធារណៈដែលមុះមុតការងារ និងមានការលើកទឹកចិត្តក្នុងការធ្វើការងាររបស់មន្រី្ដរាជការ។ - ភក្ដីភាព រដ្ឋបាលសាធារណៈដែលជាសេនាធិការឪ្យរដ្ឋាភិបាលនិងស្ថាប័នរដ្ឋត្រូវមានភក្ដីចំពោះរដ្ឋនិងប្រជាពលរដ្ឋ។ - ផ្ដោតលើសេវារដ្ឋបាលសាធារណៈ ត្រូវប្រែក្លាយខ...
general
តើគោលការណ៍នៃការគ្រប់គ្រងមុខងារសាធារណៈនិងដំណើរការនៃរដ្ឋភិបាលសាធារណៈមានអ្វីខ្លះ?
គោលការណ៍នៃការគ្រប់គ្រង់មុខងារសាធារណៈនិងដំណើរការនៃរដ្ឋបាលសាធារណៈមានដូចជា៖ - គោលការណ៍និរន្តរភាពនៃរដ្ឋភិបាលសាធារណៈ - គោលការណ៍តនិត្យានុកូលភាព - គោលការណ៍សមភាពចំពោះអ្នកប្រើប្រាស់សេវាសាធារណៈ - គោលការណ៍អព្យាក្រឹតភាព អនាគតិ - គោលការណ៍ក្នុងការផ្លាស់ប្ដូរ មន្ដ្រីរាជការទៅតាមតម្រូវការចាំបាច់របស់ រដ្ឋភិបាលសាធារណៈ - គោលការណ៍សមត្ថភាពព...
general
តើកម្ពុជាចូលជាសមាជិកអាស៊ានទទួលបានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ?
កម្ពុជាចូលជាសមាជិកអាស៊ានទទួលបានគុណសម្បត្តិនិងគុណវិបត្តិ៖ ក. គុណសម្បត្តិផ្នែកនយោបាយ ក្រោយពេលកម្ពុជាចូលជាកម្ពុជាចូលជាសមជិកអាស៊ានកម្ពុជាទទួលបាន៖ - កម្ពុជាលេងព្រួយបារម្ភចំពោះរឿងគំរាមកំហែងផ្នែកសន្ដិសុខនិងលែងនៅឯកកោទៀត។ - កម្ពុជាមានសន្ដិភាពសេរីភាពក្នុងតំបន់ព្រមទាំងអាចដោះស្រាយបញ្ហារួមជាមួយអាស៊ានបញ្ហាព្រំដែននិងបញ្ហានយោបាយប្រចាំ...
general
តើការិយាល័យធិបតេយ្យមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
ប្រភេទនៃការរិយាល័យធិបតេយ្យមាន ៨ប្រភេទដូចជា៖ - រាល់ការប្រតិបត្តិច្បាប់ និងនិតិវិធីគួរតែមានសរសេរជាលាយលាក់អក្សរច្បាស់លាស់ - ត្រូវបែងចែកការងារឪ្យត្រូវតាមជំនាញរបស់គេកុំឪ្យដណើមដំណែងគ្នា - រាល់សកម្មភាពទាំងឡាយត្រូវបានពិនិត្យនិងគ្រប់គ្រង់ទៅតាមលក្ខណៈផ្លូវការដែលរៀបចំទៅតាមឋានានុក្រេមនៃអំណាច មានខ្ពស់ មានទាប ហើយត្រូវផ្ដល់អំណាច មានខ្...
general
តើក្នុងនាមជាពលរដ្ឋខ្មែរមួយរូបអ្នកដើម្បីថែរក្សាសម្បត្តិវប្បធម៌របស់ខ្លួនឪ្យ បានស្ថិតស្ថេរគង់វង្ស និង បន្តចូលរួមលើកដំកើងតម្លៃសីលធម៌សង្គមតម្លៃស្រ្ដី និងគ្រួសារខ្មែរត្រូវធ្វើអ្វីខ្លះ?
ក្នុងនាមជាពលរដ្ឋខ្មែរមួយរូបតើអ្នកដើម្បីថែរក្សាសម្បត្តិវប្បធម៌របស់ខ្លួនឪ្យ បានស្ថិតស្ថេរគង់វង្ស និងបន្ដចូលរួម លើកដំកើងតម្លៃសីលធម៌សង្គមតម្លៃស្រ្ដីនិងគ្រួសារខ្មែរត្រូវធ្វើដូចជា៖ - ស្រោចស្រង់ការពារសម្បត្តិវប្បធម៌ជាតិ ជាកេរដំណែលបន្សល់ទុកពីដូចតា - ពង្រីងសកម្មភាពវប្បធម៌ជាតិឲ្យរីកដុះដាលឡើងឈរលើមូលដ្ឋានអប់រំវប្បធម៌ សិល្បៈ - ច្នៃ...
general
តើគោលការណ៍សំខាន់នៃ ប្រជាធិតេយ្យមានអ្វីខ្លះ?
គោលការណ៍សំខាន់របស់ប្រជាធិបតេយ្យមានដូចជា៖ - ប្រព័ន្ធពហុបក្ស ដើមមានប្រព័ន្ធពហុបក្សត្រូវមានគណបក្សទាំងអស់មាន ឪកាសប្រកួតប្រជែងដូចគ្នា និងស្មីៗគ្នា។ ប្រព័ន្ធពហុបក្សផ្ដល់ឪ្យអ្នកបោះឆ្នោតជ្រើសរើសបេក្ខជននយោបាយ នៅគណបក្ស ឆ្នោពេលបោះ។ ជាប្រវត្តិសាស្រ្ដនៅពេលដេលប្រទេសមួយមាន គណបក្សតែមួយលទ្ធផលគឺផ្ដាច់ការ។ ប្រព័ន្ធពហុផ្ដល់ឪ្យមាន គណបក្សផ្...
general
តើនៅក្នុងអង្គការចាត់តាំងមួយគេបែងចែកអ្នកគ្រប់គ្រង់ជាប៉ុន្មានថ្នាក់? អ្វីខ្លះ?
នៅក្នុងអង្គការចាត់តាំងមួយ គែបែងចែកអ្នកគ្រប់គ្រងជា៣ ថ្នាក់។ មានដូចខាងក្រោម៖ - អ្នកគ្រប់គ្រងថ្នាក់កំពូល - អ្នកគ្រប់គ្រងថ្នាក់កណ្ដាល - និងអ្នកគ្រប់គ្រងថ្នាក់ដំបូង។
general
ដូចម្ដេចដែលហៅថាការអប់រំ?
ដែលហៅថាការអប់រំគឺជាកការផ្ដល់នឹងទទួលនូវចំណេះដឹង។
general
តើបុគ្គលម្នាក់មានសិទិ្ធអ្វីខ្លះ?
បុគ្គលម្នាក់ៗមានសិទ្ធិដូចជា៖ - សិទ្ធិរស់រានមានជីវិតសេរីភាព - និង សន្ដិសុខផ្ទាល់ខ្លួន។
general
តើការប្រែប្រួលនៃវប្បធម៌អាស្រ័យដោយកត្តាប៉ុន្មានយ៉ាង? អ្វីខ្លះ?
ការប្រែប្រួលនៃវប្បធម៌អាស្រ័យដោយកត្តាបីយ៉ាងដូចជា - កត្តាធម្មជាតិ ដូចជាការផ្លាស់ប្តូរអាកាសធាតុការខ្វះធនធានអ្វីមួយ។ វាហេតុនាំមនុស្សត្រូវសម្របខ្លួនក្នុងការរស់នៅ - ការទាក់ទងជាមួយក្រុមទាំងឡាយ ដែលមានបទដ្ឋាននិងបច្ចេកវិទ្យារបស់ពួកគេ ខុសប្លែកពីអ្នកដែលយើងមាន។ ទំនាក់ទំនងនេះអាចកើតឡើងដោយកាតស័្មគ្រ ឬ បង្ខំ។ - ការបង្ហាះនូវចំណេះដឹង ឬកា...
general
តើមូលហេតុខ្លះដែលច្បាប់អនុញ្ញាតឪ្យលែងលះ?
មូលហេតុនៃលែងលះគ្នាដែលច្បាប់អនុញ្ញាតរួមមាន៖ - ការចុះចោលលំនៅសង្វាស ដោយឥតមូលហេតុត្រឹមត្រូវ ហើយឥតមានផ្តត់ផ្គង់ស្បៀងអាហារនិងទំនុកបំរុងកូនសោះ - វាយដំឃោរឃៅធ្វើទុក្ខបុកម្នេញប្រមាថមើលងាយធ្ងន់ធ្ងរចំពោះសហព័ទ្ធ ឬ ចំពោះបុព្ធញាតិរបស់សហព័ទ្ធនេះ - មានចរិយាផ្ទុយពីសីលធម៌ឬ ប្រព្រឹត្តិអនាចារ - អពលានុភាពនៃលិង្គ - បែកគ្នាអស់រយៈពេលជាង១ឆ្នាំ។
general
តើអភិបាលល្អផ្ដល់ផល ប្រយោជន៍អ្វីខ្លះ?
ផលប្រយោជន៍ដែលទទួលបានពីអភិបាលកិច្ចល្អមានដូចជា៖ - ប្រជាពលរដ្ឋពេញចិត្ត - មានភាពរុងរឿងជាទូទៅ - ប្រទេសមានសន្ដិសុខ - មន្ដ្រីរដ្ឋាភិបាលទទួលបាននូវការគោរពស្រលាញ់និងរង្វាន់ - ថ្នាក់ដឹកនាំត្រូវបានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រលើកក្រោយទៀត។
general
តើក្នុងពេលបច្ចុប្បន្នការអប់រំសង្គមមានគោលបំណងអ្វីខ្លះ?
ក្នុងពេលបច្ចុប្បន្នការអប់រំសង្គមមានគោលបំណងដូចជា៖ - ជុំវិញកម្លាំងចងភ្ជាប់សង្គម - ស្វែងរកនូវការថែរក្សា និងកេលអធម្មជាតិ - ស្ថាបនាក្រុមនិងស្ថាប័នប្រតិបត្តិការណ៍ - ការបណ្ដុះបណ្ដាលគំនិតលើមនោគមន៍វិជ្ជាសង្គម។
general
តើគោលលការណ៍របស់អាស៊ានមានអ្វីខ្លះ?
គោលការណ៍នានារបស់អាស៊ានមាន៖ - គោរពគ្នាទៅវិញទៅមកនូវ ឯករាជ្យ អធិបតេយ្យភាព សមភាព បូរណភាពដែនដី និង អត្តសញ្ញាណរបស់ប្រជាជាតិទាំងអស។ - សិទ្ធិរបស់របស់ប្រទេសនីមួយៗ ក្នុងការគ្រប់គ្រងអតិ្ថភាពជាតិរបស់ខ្លួន ដោយគ្មានការជ្រៀងជ្រែករិទ្ធិង្សនាឬ បង្ខិតបង្ខំពីខាងក្រៅ - មិនជ្រៀតជ្រែតក្នុងកិច្ចការផ្ទៃក្នុង ប្រទេសណាមួយ - ដោះស្រាយទំនាស់ឬ ប្រើ...
general
តើបញ្ហាសំខាន់ៗគ្រួសារដែលគេចាប់អារម្មណ៍មានអ្វីខ្លះ?
បញ្ហាគ្រួសារដែលគេចាប់អារម្មណ៍មានដូចជា៖ - តួនាទីភេទ - តួនាទីយេនឌ័រ - កូនចិញ្ចឹម - បំណែកចែកការងារក្នុងគ្រួសារ - គ្រួសាររស់នៅបែកពីឪពុក - អាយុរៀបការ - ទំនាក់ទំនងភេទរបស់យុវជនមុន ពេលរៀបការ - កំនើរនៃអត្រាលែងលះ...។
general
តើច្បាប់ការប្រឆាំងអំពើពុករលួយ មានគោលដៅយ៉ាងដូចម្ដេច?
ច្បាប់នៃការប្រឆាំងអំពើពុលរលួយមានគោលដៅប្រយុទ្ធប្រឆាំងនិងអំពើពុករលួយហើយដោយមាន ការចូលរួមនឹងគាំទ្រពីមហាជននិងកិច្ចសហប្រតិបត្តិការអន្ដរជាតិ។
general
តើមានបុព្វហេតុអ្វីខ្លះដែលនាំឪ្យមានអថេរភាពគ្រូសារនៅសង្គមទំនើប?
បុព្វហេតុដែលនាំឪ្យមាន អស្ថេរភាពគ្រួសារនៅក្នុងសង្គមទំនើបមានដូចជា៖ - កូនម្នាក់ៗមានសិទ្ធិទទួលកេរ្តី៍មរកដូចគ្នា - ស្មារតីឬគំនិតបុគ្គលនិយម (កូនចង់បានទ្រព្យសម្បត្តិ ពីឪពុកគេដែរ) - មានមនាសិការអណាធិបតេយ្យ (កូនលែងស្តាប់ឪវាទឪពុកម្ដាយគឺធ្វើទៅតាមចិត្តរបស់ពួកគេ) - មានការប្រឈមមុខគ្នារវាងឪពុក និងកូន ប្ដី និងប្រពន្ធ - ការផ្លាស់ប្ដូរនៃ...
general
តើធាតុផ្សំនៃរដ្ឋមានអ្វីខ្លះ?
ធាតុផ្សំនៃរដ្ឋមានដូចជា៖ - ប្រជាពលរដ្ឋ - ដែនដី - រដ្ឋាភិបាល - និងអធិបតេយ្យភាព។
general
តើគោលការណ៍នៃការគ្រប់គ្រង់មុខងារសាធារណៈនិងដំណើរការនៃរដ្ឋភិបាលសាធារណៈមានអ្វីខ្លះ?
គោលកោណ៍នៃលារគ្រប់គ្រងមុខងារសាធារណៈនិងដំណើរការនៃរដ្ឋបាលសាធារណៈមានដូចជា៖ - គោលការណ៍និរន្ដភាព នៃរដ្ឋភិបាលសាធារណៈ - គោលការណ៍សមភាពចំពោះអ្នកប្រើប្រាស់សេវាសាធារណៈ - គោលការណ៍អព្យាក្រឹតភាព អនាគតិ - គោលការណ៍ក្នុងការផ្លាស់ប្ដូរមន្រ្ដីរាជការទៅតាមតម្រូវការចាំបាច់របស់រដ្ឋបាលសាធារណៈ - គោលការណ៍តម្លាភាព - គោលការណ៍សមត្ថភាពពិត - គោលការណ៍...
general
តើលក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យមានលក្ខណៈដូចម្ដេច?
លក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យនេះ ដែរអ្នកដែលមានអំណាចគ្រប់គ្រងដឹកនាំប្រទេសបាននោះគឺត្រូវបានឆ្លងតាមរយៈការបោះឆ្នោតដោយប្រជាពលរដ្ឋ ហើយអ្នកដេលមានអំណាចជាអ្នកគ្រប់គ្រងដឹងនាំ ប្រទេសបានលុះត្រាតែមានសំលេងឆ្នោតច្រើនជាងគេ។ ចំណែកឯប្រជាពលរដ្ឋដែលអាចទៅបោះឆ្នោត បានលុះត្រាតែមានសញ្ជាតិជាខ្មែរ មានអាយុពី១៨ ឆ្នាំឡើងទៅមានអត្តសញ្ញាណប័ណ្ណ មានអាស...
general
តើអាស៊ានមានកិច្ចប្រជុំសំខាន់ៗអ្វីខ្លះ?
អាស៊ានមានកិច្ចប្រជុំសំខាន់ៗ៖ - សន្ធិសិទ្ធកំពូលអាស៊ាន - កិច្ចប្រជុំអាស៊ានតាមផ្នែក - កិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន - កិច្ចប្រជុំរដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ាន - កិច្ចប្រជុំរដ្ឋមន្ដ្រីតាមផ្នែក - កិច្ចប្រជុំរដ្ឋមន្ដ្រីផ្សេងៗទៀតរបស់អាស៊ាន - កិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ដ្រី - កិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ - កិច្ចប្រ...
general
តើនៅពេលដេលកម្ពុជាមានរដ្ឋធម្មនុញ្ញនីឆ្នាំ១៩៩៣ តើកម្ពុជាបានផ្តួចផ្ដើមបង្កើតការបោះឆ្នោតប៉ុន្មានប្រភេទ? អ្វីខ្លះ?
រដ្ឋធនុម្មញ្ញមួយដែលត្រូវបានសភាអនុម័តនៅទី២ ទី១ ខែកញ្ញា ឆ្នាំ ១៩៩៣ បានផ្គួចផ្ដើមឪ្យមានការបោះឆ្នោត៤ ប្រភេទគឺ ១. ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ២. ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ៣. ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សរាជធានីខេត្តក្រុងស្រុកខណ្ឌ ៤. ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
general
ដូចម្តេចដែលហៅថា ពលរដ្ឋវិជ្ជា? តើបច្ចុប្បន្ននេះតាមរយៈការសិក្សាពលរដ្ឋវិជ្ជា សាលារៀនត្រូវបំពេញបេសកកម្ម៤យ៉ាង។ តើបេសកម្ម៤យ៉ាងនោះមានអ្វីខ្លះ? ចូរបង្ហាញ។
ដែលហៅថា ពលរដ្ឋវិជ្ជា គឺជាវិជ្ជាសព្វបែបយ៉ាងរបស់ប្រជាពលរដ្ឋ ដែលត្រូវយល់ និងត្រូវដឹង។ ហើយបច្ចុប្បន្ននេះការសិក្សាពលរដ្ឋវិជ្ជា សាលារៀនត្រូវតែបំពេញបេសកកម្ម ៤យ៉ាងគឺ៖ - កសាងនិង អភិវឌ្ឍបុគ្គលិកលក្ខណៈរបស់កុមារឲ្យល្អប្រសើរ ចេះគោរពច្បាប់ ចេះអនុវត្តតួនាទីរបស់ខ្លួនជាប្រជាពលរដ្ឋម្នាក់ៗនាពេលអនាគត់ ដើម្បីឲ្យសក្តិសមជាទំពាំងស្នងឬស្សី និង...
general
តើប្រទេសអនុវត្តរបបប្រជាធិតេយ្យមានអំនាចអ្វីខ្លះ? តើអំនាចទាំងនោះទំនាក់ទំនងគ្នាដូចម្ដេចខ្លះ?
ប្រទេសអនុវត្តរបបប្រជាធិបតេយ្យមានអំណាចបីគឺ - នីតិបញ្ញត្តិ រដ្ឋសភា និងព្រឹទ្ធសភាជាអ្នកតាក់តែងនិងអនុម័តច្បាប់ ព្រមភិបាលជាអ្នកស្នើរ និងអនុវត្តច្បាប់ - នីតិប្រតិបត្តិ រដ្ឋាភិបាលជាអ្នកស្នើរ និងអនុវត្តច្បាប់ - តុលាការ សាលាជំរះក្ដី ជាអំណាចឯករាជ្យសម្រាប់រកយុត្តិធម៌ជុនប្រជារាស្រ្ដ។ យើងឃើញថាអំនាចទាំងបីនៅដាច់ពីគ្នាប៉ុន្ដែត្រូវត្រួ...
general
ដូចម្តេចដែលហៅថា វប្បធម៌? តើមែកធាងរបស់វប្បធម៌មានអ្វីខ្លះ?
ដែលហៅថាវប្បធម៌ គឺជាធម៌ទាំងឡាយណា ដែលទ្រទ្រង់នូវការផ្សាំ ការសាបព្រោះការបណ្តុះវិជ្ជាឲ្យបានលូតលាស់រីកចម្រើនដោយ វិទ្យាសាស្រ្ត និងសិល្បៈផ្សេងៗ។ វប្បធម៌ គឺជាសញ្ញាណទូទៅក្តោបគំនិតច្នៃប្រឌិត នៃសកម្មភាពពលកម្មខួរក្បាល និងរូបរាងកាយរបស់មនុស្ស។ មែកធាងរបស់វប្បធម៌រួមមាន៖ - ចំណេះដឹង (ជំនឿសាសនា សីលធម៌ ទស្សវិជ្ជា វិទ្យាសាស្រ្ត) - ផ្សព្វផ្...
general
ដើម្បីការពារសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងការបញ្ចេញមតិសេចក្ដីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្សបានចែងយ៉ាងដូចម្ដេចខ្លះ?
ដើម្បីការពារសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងការបញ្ចេញមតិសេចក្ដីថ្លែងការណ៍ ជាសកលស្ដីពីសិទ្ធិមនុស្សបានចែងថា៖ - មនុស្សគ្រប់រូបមានសិទ្ធិប្រកាន់មតិនិងក្នុងការសំដេងគំនិត ឬវិញ្ញត្តិ។ - សិទ្ធិនេះរួមមានសេរីភាពក្នុងការប្រកាន់និងបញ្ចេញមតិដោយគ្មានការជ្រៀតជ្រែក គ្មានការបារម្ភភិតភ័យដោយសារមតិរបស់ខ្លួន។ - មនុស្សមានសេរីភាពក្នុង ស្វែងរ...
general
តើចំណេះដឹងស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្នុងនាមជាសាស្រ្ដចារ្យមួយរូបប្រយោជន៍អ្វីខ្លះ?
ចំណេះដឹងពីសិទ្ធិមនុស្សនិងប្រជាធិតេយ្យក្នុងនាមជាសាស្រ្ដចារ្យមួយរូបប្រយោជន៍ដូចជា៖ - អាចឪ្យយើងបានច្បាស់ស្ដីពីដែនកំណត់នៃសេរីភាពរបស់ខ្លួន - ធ្វើឪ្យយើងចេះគោរពសិទ្ធិខ្លួនឯងនិងសិទ្ធិរបស់អ្នកដទៃ - អាចធ្វើឪ្យហ៊ានបញ្ចោញមតិ - យើងប្រើប្រាស់សិទ្ធិរបស់យើងក្នុងការជ្រើសរើសអ្នកដឹងនាំដែលយើងពេញមតិ - អាចឪ្យអាចសិស្សចូលរួមសកម្មភាពសង្គមដូចជា ...
general
តើមូលហេតុអ្វីបានជាគេបង្កើតអាស៊ាន?
បានជាគេបង្កើតអាស៊ាន ព្រោះមានមូលហេតុដូចជា៖ - ដើម្បីឪ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចវឌ្ឍនភាពសង្គម និង ការអភិវឌ្ឍន៍វប្បធម៌។ - ដើម្បីសន្ដិភាពនិងស្ថេរភាពតំបន់។ - ដើម្បីឲ្យមាននូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បច្ចេកទេស វិទ្យាសាស្រ្ដ និងរដ្ឋបាល។ - ជាការជួយគ្នាទៅវិញទៅមកក្នុងការបណ្ដុះបណ្ដាល និង ការស្រាវជ្រាវ...
general
តើគ្រប់គ្រង់ប្រកបដោយប្រសិទ្ធិភាពនិងយ៉ាងស័ក្ត័សិទ្ធិ ត្រូវមានធនធានគ្រឹះចំនួនប៉ុន្មានយ៉ាង? អ្វីខ្លះ?
គ្រប់គ្រង់ប្រកបដោយប្រសិទ្ធិភាពនិងយ៉ាងស័ក្ត័សិទ្ធិ ត្រូវមានធនធានគ្រឹះចំនួន៤ ដូចជា - ធនធានមនុស្ស អ្នកគ្រប់គ្រងនិងនិយោជិក - ធនធានសម្ភារៈ អាគារ ដីធ្លី...។ - ហិរញ្ញវត្ថុ ប្រាក់កាស - ពត៌មាន របាយការណ៍ការងារ របាយការណ៍ ស្រាវជ្រាវ ព្យាករណ៍...។
general
តើការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាមណ្ឌបោះឆ្នោតត្រូវរៀបចំជាប៉ុន្មានភូមិភាគ?
ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាមណ្ឌលបោះឆ្នោតត្រូវរៀបចំជា ៨ភូមិភាគដូចជា៖ - ភូមិភាគទី១ ក្រុងភ្នំពេញមាន៦អាសនៈ - ភូមិភាគទី២ ខេត្តកំពង់ចាមមាន៨អាសនៈ - ភូមិភាគទី៣ ខេត្តកណ្ដាលមាន៥អាសនៈ - ភូមិភាគទី៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្ត ប៉ៃលិន មាន១០ អាសនៈ - ភូមិភាគទី៥ ខេត្តតាកែវ កំពតនិងកែប មាន៧អាសនៈ - ភូមិភ...
general
ដូចម្តេចដែលហៅថា សហគមន៍? តើយុវជនត្រូវមានតួនាទីដូចម្តេចខ្លះ ក្នុងកិច្ចអភិវឌ្ឍសហគមន៍?
ដែលហៅថាសហគមន៍ គឺជាដំណើរនៃការរស់នៅរួមគ្នារបស់ពលរដ្ឋ ដែលមានសម្បត្តិរួមដូចជា ព្រៃឈើ ឡូនេសាទ...ជាដើម។ ក្នុងកិច្ចអភិវឌ្ឍសហគមន៍ យុវជន គឺជាកត្តាសំខាន់បំផុតដែលត្រូវមានតួនាទីដូចខាងក្រោម៖ - បង្កឪកាសចូលរួមអភិវឌ្ឍសហគមន៍ - គិតគូរដល់កិច្ចអភិវឌ្ឍសហគមន៍ - រៀបចំខ្លួនត្រៀមដឹកនាំសហគមន៍ - ចូលរួមលុបបំបាត់បាតុភាពអវិជ្ជ មានក្នុងសហគមន៍ - រៀបច...
general
មតិមួយពោលថា សាសនា និងសង្គមមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធមិនអាចកាត់ផ្តាច់បាន។ ចូរពន្យល់?
សាសនាគឺជាពាក្យទូន្មានប្រៀនប្រដៅរបស់គ្រូអាចារ្យណាមួយនៅលើសកលលោក។រីឯសង្គម គឺជាក្រុមមនុស្សដែលគិតចាប់ពីមនុស្សពីរ នាក់ឡើងទៅហើយរស់នៅរួមគ្នា មានទំនាក់ទំនងគ្នា ដាក់បញ្ហារួមគ្នាព្រមទាំងដោះស្រាយរួមគ្នា ដើម្បីផលប្រយោជន៍រួម។ ប្រជាជននៅក្នុងស្រុក ភូមិជុំវិញវត្តអារាម ជាអ្នកកសាងវត្ត កុដ សាលារៀន សាលាបាលី ព្រះវិហារ ហើយដែលមានព្រះសង្ឃជាអ្ន...
general
តើកត្តាអ្វីខ្លះដែលនាំឲ្យសិស្សរៀនពូកែ?
កត្តាដែលនាំឲ្យសិស្សរៀនពូកែគឺ មានកត្តាក្នុងខ្លួន និងកត្តាក្រៅខ្លួន។ ក កត្តាក្នុងខ្លួន - មានសុខភាពល្អមាំមួន - ឧស្សាហ៍ព្យាយាមស្រាវជ្រាវ - ចេះកំណត់គោលដៅ - មានឆន្ទះមុះមុតក្នុងការសិក្សារៀនសូត្រ - គោរពវិន័យសាលា និងលោកគ្រូអ្នកគ្រូ - មិនភ្លើតភ្លើនសប្បាយភ្លេចខ្លួន - មិនសេពគប់ជាមួយមិត្តខិលខូច ខ កត្តាក្រៅខ្លួន - គ្រួសារមានជីវភាពធូ...
general
គោលនយោបាយអប់រំរបស់កម្ពុជានាបច្ចុប្បន្ននេះ ជម្រុញឲ្យមានស្រ្តីទាំងនៅថ្នាក់មូលដ្ឋាន ក៏ដូចជានៅថ្នាក់ឧត្តមសិក្សា។ តើការអប់រំមានសារៈសំខាន់អ្វីខ្លះចំពោះស្រ្តី?
ការអប់រំពិតជាមានសារៈសំខាន់ណាស់ចំពោះស្រ្តី ព្រោះវាបានជះឥទ្ធិពលដល់ស្រ្តីឲ្យមានការអភិវឌ្ឍដូចជា៖ ក អភិវឌ្ឍខ្លួនឯង - ធ្វើជាម្ចាស់លើខ្លួនឯង - ម្ចាស់ការលើការងារ និងមានទំនួលខុសត្រូវ - ចេះថែទាំសុខភាពរបស់ខ្លួន - ចេះត្រិះរិះពិចារណារកហេតុផលបានត្រឹមត្រូវ - មានអធ្យាស្រ័យល្អ និងគំនិតទូលំទូលាយ - យល់ដឹងពីតួនាទី និងសិទ្ធិអំណាច - ចេះរៀបច...
general
តើវប្បធម៌ចែកចេញជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
វប្បធម៌ចែកចេញជា ពីរប្រភេទ គឺ - វប្បធម៌រូបីយ សំដៅលើការបន្សល់ទុកស្នាដៃការកសាងផ្សេងៗ។ ឧទាហរណ៍ សំណង់ប្រាសាទអង្គរវត្ត។ - វប្បធម៌អរូបីយ សំដៅផ្នត់គំនិត បទដ្ឋានក្នុងការរស់នៅក្នុងសង្គម។ ឧទាហរណ៍ ពាក្យចាស់បុរាណឪ្យតម្លៃថាកូនស្រីបង្វិលចង្រ្កានមិនជុំ។
general
តើដើម្បីឪ្យមានសន្ដិភាពចាំបាច់ត្រូវមានកត្តាអ្វីខ្លះ?
ដើម្បីឪ្យមានសន្ដិភាពចាំបាច់ត្រូវមានកត្តាដូចជា៖ - កត្តានយោបាយ ត្រូវមានរៀបចំប្រព័ន្ធនយោជន៍ឲ្យមានក្ខណៈរឹងមាំលើដែលប្រជាពលរដ្ឋនិងអ្នករស់នៅក្នុងសង្គមអាចទទួលយកបានគ្រប់គ្នា។ - សេដ្ឋកិច្ច ត្រូវប្រឹងប្រែងឪ្យមានការផ្គត់ផ្គង់គ្រប់គ្តាន់ក្នុងប្រទេសរបស់ខ្លួនដោយពឹងពាក់ប្រទេសដទៃតិចតួចបំផុត។ - ការទំនាក់ទំនង ត្រូវធ្វើការទំនាក់ទំនង់ឪ្យមា...
general
តើប្រទេសកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃ ខែ ឆ្នាំណា? ក្នុងអាណ្ណអគ្គលេខាធិការអង្គសហប្រជាជាតិឈ្មោះអ្វី? ជនជាតិអ្វី?
ប្រទេសកម្ពុជាចូលជាសមជិក អង្គការសហប្រជាជាតិនៅថ្ងៃទី ១៤ ខែធ្នូ ១៩៥៥។ ក្នុងអាណត្តិអគ្គលេខាការអង្គការសហប្រជាជាតិ ឈ្មោះ ហ៉ាម៉ាសូល។ គាត់ជាជនជាតិស៊ុយអែត។
general
ដូចម្ដេចដែលហៅថាគណបក្ស?
ដែលហៅថាគណបក្សនយោជន៍គឺ ជាក្រុមដែលមានគំនិត និងឆន្ទៈស្របគ្នា ហើយរួបរួមដោយស័្មគ្រ័ចិត្តចិត្តតាមសន្យាបង្កើននូវអង្គការមួយ ដែលលមានលក្ខណៈអចិន្រ្ដៃយ៍ និងស័្វយភាពដើម្បីចូលរួមក្នុងឆាកនយោបាយ ជាតិសន្យាបង្កើតអង្គការមួយ ដែលមានលក្ខណៈអចិន្រៃ្ដយ៍ និងស័្វយភាពដើម្បីចូលរួមក្នុងឆាកនយោបាយជាតិតាមរបបប្រជាធិបតេយ្យសេរីពហុបក្ស ដោយការបោះឆ្នោតដោយសេ...
general
ហេតុដូចមេ្តចបានជាគេនិយាយថាការស្គាល់ខ្លួនឯងច្បាស់ជាប្រភពថាមពលជុំវិញឪ្យបុគ្គល ជោគជ័យក្នុងជីវិត? តើត្រួវស្គាល់អ្វីខ្លះពីខ្លួនពីខ្លួនឯងដើម្បីទទួលបានជោគជ័យក្នុងពេលប្រលង?
ការស្គាល់ខ្លួនឯងច្បាស់ជាប្រភពថាមពលជុំរុញឪ្យបុគ្គលជោគជ័យក្នុងជីវិតបព្រោះ ការស្គាល់ខ្លួនឯងនាំឪ្យយើងអាចសម្របខ្លួនតាមស្ថានការណ៍ យើងអាចដឹងពីភាពខ្លាំង និងភាពខ្សោយតបស់ខ្លួន ចេះរៀបចំផែនការណ៍ជីវិតរបស់ខ្លួនបានច្បាស់លាស់ ចេះធ្វើការសម្រេចចិត្តតាមត្រឹមត្រូវបានច្បាស់លាស់ ចេះធ្វើការសម្រេចចចិត្តតាមត្រឹមត្រូវ និងទាន់សភាពការសង្គម។ ហើយដើ...
general
តើមានកត្តាអ្វីខ្លះជុំឪ្យមានការអភិវឌ្ឍន៍ ទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា?
កត្តាជុំឪ្យមានការអភិវឌ្ឍន៍ទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជាមានដូចជា៖ - ប្រទេសជាតិមានសុខសន្ដិភាព - សេដ្ខកិច្ចប្រជាពលរដ្ឋមានភាពល្អប្រសើរ - ការទំនាក់ទំនងមានភាពធំទូលាយ - ការឪ្យតម្លៃទេសចរណ៍របស់មនុស្សនាពេលបច្ចុប្បន្ន - ផែនការយុទ្ធសាស្រ្ដរបស់រដ្ឋាភិបាល...។
general
តើសមាសភាពនៃវប្បធម៌មានអ្វីខ្លះ?
ធាតុផ្សំនៃវប្បធម៌មានដូចខាងក្រោម៖ - និមិត្តសញ្ញា ជាអ្វីមួយដែលជានិមិត្តរូបដែលតំណាងឪ្យអ្វីផ្សេងទៀតជាច្រើន។ - ភាសា ជាមធ្យោបាយដែលធ្វើឪ្យមនុស្សយើងអាចផ្ទេរ និងបង្កើតបាននូវនិមិត្តសញ្ញាណីជំនាន់មួយទៅជំនាន់មួយទៀត ហើយភាសាក៏ធ្វើឪ្យមនុស្សមានការផ្លាស់ប្ដូរទស្សនៈ គំនិត ការព្រួយបារម្ភ បំណងប្រាថ្នា និងបទេពិសោធន៍ជាមួយគ្នា។ - តម្លៃ ជាស្ដង...
general
តើមនុស្សទាំងអស់គ្នាមានសិទ្ធិជាម្ចាស់កម្មសិទ្ធិឬទេ?
មនុស្សទាំងអស់គ្នាសិទ្ធិជាម្ចាស់កម្មសិទ្ធិព្រោះថា មនុស្សគ្រប់រូប ទោះជាបុគ្គលក្ដីមានម្ចាស់កម្មសិទ្ធិ។ គ្មានជនណាម្នាក់ត្រួវបានមដករហូតកម្មសិទ្ធិម្ចាស់កម្មសិទ្ធ។ គ្មានជនណាម្នាក់ត្រូវបានដករហូតកម្មសិទ្ធិដោយបំពានឡើយ។
general
តើត្រួវធ្វើខ្លះ ដើម្បីការពារវប្បធម៌ អរិធម៌ខ្មែរ?
ក្នុងឋានៈជាអ្នកអប់រំមួយរូប ដើម្បីការពារវប្បធម៌អរិធម៌ខ្មែរត្រូវធ្វើដូចជា៖ - ខិតខំស្វែងយល់ឪ្យបានច្បាស់ ពីវប្បធម៌របស់ខ្លួនឯង - រាល់ការប្រព្រឹត្តបរចាំថ្ងៃត្រូវស្របនឹងវប្បធម៌របស់យើង - ធ្វើការផ្សព្វផ្សាយជូនសាធារណៈជនឪ្យបានដឹងនឹងយល់ពីតម្លៃវប្បធម៌របស់ខ្មែរយើង - ខិតខំស្រាវជ្រាវពីកម្រងវប្បធម៌ អរិយធម៌ - ត្រូវបង្រៀនសិស្សបន្ដវប្បធម៌...
general
តើការបាត់បង់ការងារធ្វើ បានផ្តល់នូវផល់វិបាកអាក្រក់អ្វីខ្លះ ចំពោះបុគ្គល ផ្ទាល់ខ្លួន គ្រួសារ និងសង្គម?
ការបាត់បង់ការងារធ្វើ បានផ្តល់ផលអាក្រក់ដល់បុគ្គលខ្លួនឯង គ្រួសារ សង្គម យ៉ាងខ្លាំង។ - ចំពោះបុគ្គលផ្ទាល់ខ្លួន - ខូចចិត្ត បាក់ទឹកចិត្ត - បាត់បង់កិត្តិយស ភាពថ្លៃថ្នូរ និងក្តីអាម៉ាសមុខ - បាត់បង់ប្រាក់ចំណូល - បាត់បង់មិត្តភក្តិ - បាត់បង់មនុស្សជាទីស្រឡាញ់ ឬថយចុះនូវការរាប់អានពីអ្នកដទៃ - ហ៊ានប្រព្រឹត្តអំពើអាក្រក់ ឬប្រព្រឹត្តផ្ទុយន...
general
តើគណបក្សទាំងអស់មានសិទ្ធិយ៉ាងម្ដេចដែរ?
គណបក្សទាំងអស់មានសិទ្ធិស្មើៗគ្នាក្នុងការទទួល បុព្វសិទ្ធិ និងការយល់ចិត្តស្មើភាពគ្នារដ្ឋាភិបាលនឹងអាជ្ញារគ្រប់ជាន់ថ្នាក់។
general
តើសារៈសំខាន់នៃការសិក្សាទំនាក់ទំនង់អន្ដរជាតិមានអ្វីខ្លះ?
ការសិក្សាទំនាក់ទំនងអន្ដរជាតិមានសារៈសំខាន់ដូចជា៖ - អាចឪ្យយើងយល់ដឹងពីច្បាប់នៃទំនាក់ទំនងអន្តរជាតិដែលជាមួយដ្ឋាននៃទំនាក់ទំនងរវាងរដ្ឋមួយនិងរដ្ឋមួយទៀត។ - ឆ្លុះបញ្ជាំងឪ្យឃើញនូវនយោបាយការបរទេសរបស់រដ្ឋាភិបាល ដែលមានឥទ្ធិពលនៅក្នុងតំបន់ ឬ ប្រទេសណាមួយជាកំណត់ - យល់ដឹងពីតថភាពអន្តរជាតិនិងព្រឹត្តិការណ៍នយោបាយដែលវិវត្តន៍ និងផ្លាស់ប្តូរយ៉ាង...
general
តើត្រូវប្រកាន់យកនូវសីលធម៌ និងអាកប្បកិរិយាយ៉ាងដូចម្ដេច?
ក្នុងនាមជាគ្រូបង្រៀនដ៏មួយរូប ត្រូវប្រកាន់យកនូវសីលធម៌និងអាកប្បកិរិយាដូចជា៖ - ត្រូវធ្វើខ្លួនជាគម្រូក្នុងសង្គម - ត្រូវរស់នៅប្រកបដោយសេចក្តីថ្លៃថ្លូរ - ត្រូវវចេះផ្តល់តម្លៃដល់ការងាររបស់ខ្លួន - ខិតខំស្រាវជ្រាវពីអ្វីថ្មីៗ ដើម្បីជាប្រយោជន៍ក្នុងការបង្ហាត់បង្រៀនដល់សិស្សានុសិស្ស - ត្រូវយល់ថាខ្លួនឯងជាវិស្វករក្នុងការកសាងធនធានមនុស្ស ...
general
ហេតុអ្វីបានជាស្រ្ដីចាំបាច់មានការចូលរួមក្នុងការអភិវឌ្ឍន៍?
បានជាស្រ្ដីចាំបាច់មានការចូលរួមក្នុងការអភិវឌ្ឍន៍ដោយសារមានមូលហេតុខាងក្រោម៖ - ទិសដៅនៃការអភិវឌ្ឍគឺលើស្ទួយជីវភាព និងលុបបំបាត់ភាពក្រីក្រ។ ស្រ្ដីជាក្រុមដែលលក្រីក្រជាងគេមានចំនួនច្រើនជាងគេ និងរងសម្ពាធសង្គមច្រើនជាងគេដូចនេះចាំបាច់ត្រូវតែចាប់ផ្ដើមពីស្រី្ដ។ - ការងាររបស់ស្រ្ដីពុំទាន់ទទួលបាកកម្រៃ និងតម្លៃសមរម្យនៅឡើយ - រចនាសម្ព័ន្ធរដ្...
general
តើសិទ្ធិកុមារជាមូលដ្ឋានសំខាន់ៗមានប៉ុន្មាន? អ្វីខ្លះ?
សិទ្ធិកុមារជាមូលដ្ឋានសំខាន់ៗមានបួន ដូចជា៖ - សិទ្ធិរស់រានមានជីវិត សិទ្ធិនេះរួមបញ្ចូល សិទ្ធិមានជីវិត និងសិទ្ធិទទួលបានការថែទាំសុខភាព និង វេជ្ជសាស្រ្ដក្នុងកម្រិតខ្ពស់ - សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទាំង នេះរួមបញ្ចូលអ្វីទាំងអស់ដែលកុមារត្រូវការដើម្បលូតលាស់ ក្នុងកម្រិតខ្ពស់បំផុតនិងដើម្បីក្លាយ ជាសមាជិកដែលទទួលខុសត្រូវក្នុងសង្គម។ សិទ្ធ...
general
មិនត្រូវប្រព្រឹត្តអំពើអាក្រក់១០យ៉ាងដោយកើតពីកាយ វាចារ និងចិត្ត។ តើអំពើទាំងនោះមានអ្វីខ្លះ?
មិនត្រូវប្រព្រឹត្តអំពើអាក្រក់ទាំង ១០ យ៉ាង ដែលកើតពីកាយ វាចារ និងចិត្ត។ អំពើទាំងនោះមានដូចជា៖ ក. កាយកម្ម (ដោយអំពើ) - មិនត្រូវសំលាប់ - មិនត្រូវលួចប្លន់ - មិនត្រូវរំលោភលើភេទនានា ខ. វិចីកម្ម៤ (ដោយវាចារ) - មិនត្រួវកុហក - មិនត្រូវនិយាយញុះញង់ - មិនត្រូវនិយាយត្រគោះបោះបោក - មិនត្រូវការនិយាយមិនបានការ គ.មនោកម្មបី (ដោយកម្ម) - មិនត្រ...
general
ចូរពន្យល់ដោយលើកជា ឧទាហរណ៍តាមផ្លូវលោក និងផ្លូវធម៌។
សេចក្ដីសុខ និងសេចក្ដីទុកកើតមានដល់បុគ្គលដែលជាអ្នកប្រព្រឹត្ត។ ពន្យល់ដោយលើកឧទាហរណ៍ តាមផ្លូវលោក និងផ្លូវធម៌។ ពន្យល់ពាក្យ៖ - សុខ៖ សប្បាយរីករាយ សុខស្រួល ស្រណុកចិត្ត ឧទាហរណ៍ សេចក្តីសុខតាមផ្លូវចិត្តមាន៥ យ៉ាងគឺ សុខកើតពីការមានទ្រព្យ - សុខកើតពីការបរិភោគ និងមានរបស់ប្រើប្រាស់គ្រប់បែបយ៉ាង - សុខព្រោះមិនជំពាក់បំណុលគេ - សុខព្រោះធ្វើការ...
general
តើរបបមាតាធិបតេយ្យមានកំណើតតាំងពីពេលណាមក? ចូររកភស្ដុតាងមកបញ្ជាក់ពីរបបទាំងនេះមាននៅកន្លែងណា?
របបមាតាធិបតេយ្យមានកំណើតតាំងពីពេលសម័យព្រះនាងលីវ យី គ្រងរាជ្យប្រទេសនៅស.វទី១ នៃនគរគោកធ្លក។ ហើយផ្នត់គំនិតនេះបានបន្សល់ទុករហូតមកដល់សព្វថ្ងៃ។ ឧទាហរណ៍ ពាក្យហៅប្រចាំថ្ងៃ មេសោរ មេទ័ព... សុភាសិត ស៊ូស្ថាប់បា កុំឪ្យស្ថាប់មេ...។
general
តើការផ្ដល់សេវាកម្មសាធារណៈមានគោលដៅ បំរើប្រជាពលរដ្ឋឪ្យកាន់ តែប្រសើរឡើងមានន័យថា រដ្ឋបាលត្រូវធ្វើអ្វីខ្លះ?
ការផ្ដល់សេវាកម្មសាធារណៈមានគោលដៅ បំរើប្រជាពលរដ្ឋឪ្យកាន់តែប្រសើរឡើងមានន័យថា រដ្ឋបាលត្រួវធ្វើដូចជា៖ - ធានាភាពងាយស្រួលក្នុងការទទួលយកការប្រើប្រាស់ ផ្ដល់ពត៌មានគ្រប់គ្រាន់ ច្បាស់លាស់និងងាយយល់ កាត់បន្ថយការិយាល័យធិបតេយ្យនិងនីតិវិធីស្មុគស្មាញ សំដៅកាត់បន្ថយការលំបាករបស់អ្នក ប្រើប្រាស់សេវាក្នុងការស្វែងរកសេវាដោយខ្លួងឯង និងចំនាញបន្ថែ...
general
ចូរនិយាយពីដើមកំណើតលទ្ធិប្រជាធិបតេយ្យ។
ដើមកំណើតលទ្ធិប្រជាធិតតេយ្យមានដំណើរដូចតទៅ៖ ពាក្យប្រជាធិតេយ្យដំបូងឡើយបានចាបផ្ដើមចេញពិគំនិតទស្សនវិជ្ជានិងមយោបាយ នាសម័យបុរាណរបស់ប្រទេសក្រិចដោយលោក Cleisthenes នៅឆ្នាំ៥០៧ BCE។ លោកត្រូវបានចាត់ទុកជាបិតាធិបតេយ្យនៃប្រជាជនអាតែន។ បន្ទាប់មកលោកបានលើកសំណើរឪ្យមានការកែទំរងទាំងស្រុងនៃប្រព័ន្ធរដ្ឋាភិបាល ហើយក្រោយមកសំណើរនេះត្រូវបាអនុម័តដោយ...
general
តើការគ្រប់គ្រង់គីជាអ្វី?
ការគ្របគ្រងគឺជាការប្រើប្រាស់ធនធាន មនុស្សនិងធនធានផ្សេងៗទៀតដើម្បីសម្រេចឪ្យនូវគោលបំណងទាំងឡាយ។
general
តើចក្ខុវិស័យមុខងារសាធារណៈកម្ពុជាគឺជាអ្វី?
ចក្ខុវិស័យមុខងារសាធារណៈកម្ពុជាគឺជាចក្ខុវិស័យនៃស្ថាប័នយុទ្ធសាស្រ្ដ អចិន្រៃ្ដយ៍មួយដែលមានគោលដៅបំរើ ប្រជាពលរដ្ឋកាន់តែប្រសើឡើង។
general
តើការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដជាទូទៅគេធ្វើដូចម្ដេច?
តំណាងរាស្រ្ដត្រូវបានជ្រើសតាំង ដោយការបោះឆ្នោតជាទូទៅជាសកលដោយសេរីត្រឹមត្រូវ យុតិ្ដធម៌ដោយស្មើភាពដោយចំពោះតាម វិធីជ្រើសរើសឆ្នោតជាសម្ងាត់។ ការបោះឆ្នោតធ្វើតាមប្រព័ន្ធសមាមាត្រតាមខេត្តក្រុងដោយយកខេត្តក្រុងជា មណ្ឌលបោះឆ្នោត។
general
តើគោលការណ៍ច្បាប់អន្ដរជាតិមានអ្វីខ្លះ?
គោលការណ៍ច្បាស់អន្ដរជាតិមានដូចជា៖ ១. គោលការណ៍នៃសិទ្ធិសមាភាពនិងសិទ្ធិស័្វយសំរេចដោយខ្លួនឯងរបស់ប្រជាជបទាំងឡាយ។ ២. គោលការណ៍នៃសមភាពអធិបតេយ្យ និងឯករាជ្យភាពរបស់រដ្ឋទាំងអស់។ ៣. គោលការណ៍មិនជ្រៀតជ្រែត ចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋផងដែរ។ ៤. គោលការណ៍នៃការហាមប្រាម មិនឪ្យមានការគំរាមគំហែង ឬ ការប្រើប្រាស់កំលាំង។ ៥. គោលការណ៍នៃការគោរពជាសក...
general
តើប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិនិងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតតំណាងរាស្រ្តត្រូវបំពេញលក្ខខ័ណ្ឌអ្វីខ្លះ?
ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិនិថមានបំណងឈរឈ្មោះជាបេក្ខជនឈ្មោះជាបេក្ខជនបោះឆ្នោត តំណាងរាស្រ្ដត្រូវបំពេញលក្ខខណ្ឌ ដូចជា៖ - មានសញ្ជាតិខ្មែរពីកំណើត - មានអាយុ២៥ឆ្នាំឡើងទៅគិតដល់ថ្ងៃបោះឆ្នោត - មានសិទ្ធិបោះឆ្នោត - ស្នាក់នៅអចិន្រ្តៃយ៌ក្នុងព្រះរាជណាចក្រកម្ពុជាយ៉ាងតិចមួយឆ្នាំគិតដល់ថ្ងៃបោះឆ្នោត - មានការតែងតាំងពីគណបក្ស នយោបាយដែលបានក្នុ...
general
តើនៅក្នុងលោក រចនាសម្ព័ន្ធនៃគ្រួសារនីមួយៗដូចគ្នា ដែរឬទេ?
នៅលើសកលលលោកយើងនេះរចនាសម្ព័ន្ធគ្រួសារនីមួយៗមិនដូចគ្នាទេ។ គ្រួសារខ្លះជឿថាម្តាយអ្នកបង្កើតវង្សត្រកូល។ ពួកគេបានគោរពម្តាយដូចជា អាទិទេពព្រមទាំងបានប្រគល់អំណោយត្រួតត្រាក្នុងគ្រួសារ ដោយម្តាយគ្រប់គ្រង់។ បន្ទាប់មក គេសាងរូបម្តាយរបស់គេជានិមិត្តរូបនៃព្រះអាទិទេពដែលគេហៅថា «តូតឹម«។ ហើយគ្រួសារប្រភេទនេះគេហៅថា គ្រួសាររបបម្តាយ។ គ្រួសារប្រភេ...
general
ដូចម្តេចដែលហៅថាច្បាប់?
ដែលហៅថាច្បាប់គឺជា និយមជាកាតព្វកិច្ចចាំបាច់បំផុតរបស់មនុស្ស សម្រាប់ការការពារសិទ្ធិ និងសេរីភាពដែលធម្មជាតិបានសម្រិតសម្រាំងដើម្បីជីវិតរស់នៅនៃសត្វលោកទូទៅ។
general
ដូចម្តេចដែលហៅថា ច្បាប់ធម្មជាតិ?
ដែលហៅថា ច្បាប់ធម្មជាតិគឺជា ច្បាប់ដែលកើតមកដំណាលនិងវិចារណញាណរបស់មនុស្ស។ ឬច្បាប់ធម្មជាតិ គឺជាកេតនភ័ណ្ឌដែល មនុស្សបានទទួលជាពិសេសពីធម្មជាតិ។
general
តើដូចម្តេចហៅថា អច្ឆរិយៈក្នុងពេលវេលា?
អច្ឆរិយៈក្នុងពេលវេលា គឹសម្តៅទៅលើការកំណត់រយៈពេលមួយនៃ ដំណើររឿងហេតុណាមួយ ដោយមានលក្ខណៈឃ្លាតគ្នាពីបញ្ហាធម្មតារបស់មនុស្ស។ ឧទាហរណ៍៖ - បិសាចកញ្រ្ជោងអាយុ១០០០ឆ្នាំ.... - ផ្លែអសង្ខ័យដុះបាន១០០០០ឆ្នាំ.... - ហនុមានជាប់ឃ្លាំង៥០០ឆ្នាំ.... - ព្រះលក្ស្មណ៍អត់ផ្ទំ១៤ឆ្នាំ....។
general
ដូចម្តេចដែលហៅថា អច្ឆរិយៈក្នុងទីកន្លែង?
អច្ឆរិយៈក្នុងទីកន្លែង គឹជាភាពអស្ចារ្យដែលកើតមានតាមរយៈការបប្រើប្រាស់ទីតាំងក្នុងដំណើររឿងដែលទីកន្លែងទាំងនោះពុំមានឃើញពិតនៅក្នុងសង្គមជាក់ស្តែងនោះឡើយ។ ឧទាហរណ៍៖ - នគរពារាណសី - ស្ថានត្រៃត្រឹង្សា - ឋានភុជង្គនាគ - ព្រៃហេមពាន្ត - ភ្នំព្រះសុមេរុ - ស្ថានព្រះចន្ទ្រ....។
general
តើអ្នកនិពន្ធបង្កើតភាពអច្ឆរិយៈក្នុងស្នាដៃអក្សរសិល្ប៍ដើម្បីអ្វី?
នៅក្នុងស្នាដៃអក្សរសិល្ប៍តែងតែមានបង្កប់នូវភាពអច្ឆរិយៈតិច ឬច្រើនអាស្រ័យទៅលើដំណើរដែលកើតចេញពីការតែងនិពន្ធរបស់អ្នកនិពន្ធ។ អ្នកនិពន្ធបានបង្កើតភាពអច្ឆរិយៈស្ថិតនៅក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖ ក. ប្រើក្នុងគោលបំណង ដើម្បីរិះគន់សង្គមលើកយកភាពអច្ឆរិយៈមកធ្វើជារបាំង ដើម្បីបង្ហាញការពិត ដែលអ្នកនិពន្ធលើកយកបញ្ហាមកចោទនៅក្នុងស្នាដៃ។ ខ. អ្...
general
អ្វីទៅជាកាលវិទ្យា? តើគេចែកកាលសម័យដូចម្តេច?
កាលវិទ្យា គឹជាវិជ្ជាស្យង់នៃកាលបរិច្ឆេទ (ថ្ងៃ ខែ ឆ្នាំ) សម្រាប់ចុះកាលកំណត់នៃហេតុការណ៍អាក្រក់ ឬល្អណាមួយ ដើម្បីឲ្យអ្នកសិក្សាដឹងពីរយៈពេលនៃប្រព្រឹត្តការណ៍ទាំងនោះ។ គេចែកកាលសម័យជាសករាជនិងរង្វាស់ពេល៖ ក. សករាជ គ្រប់កាលវិទ្យា ទាំងអស់ត្រូវតែមានដើមទី១នៃសករាជ។ សករាជមាន៖ - ពុទ្ធសករាជ គិតចាប់ពីឆ្នាំ ៥៤៣ មុនគ.ស ពេលដែលព្រះពុទ្ធចូលនិពា្...
general
តើមូលដ្ឋាននៃប្រវត្តិវិទ្យាមានអ្វីខ្លះ?
មូលដ្ឋាននៃប្រវត្តិវិទ្យា គេដឹងតាមរយៈ៖ - ឯកសារគ មានរូប គំនូរ របស់ប្រើប្រាស់ (ថូ ចាន ពូថៅ ញញូរ កាំបិត គ្រឿងអលង្ការ...) - ឯកសារសរសេរ មានសិលាចារឹក (ភាសាខ្មែរ ភាសាសំស្រ្កឹត) សាស្រ្តចារឹក (សាស្រ្តាទេសន៍ ល្បែង ក្បួនច្បាប់) - ឯកសាររឿងនិទាន រឿងប្រជាប្រិយតៗគ្នា ឬរឿងប្រវត្តិសាស្រ្ត (ព្រះថោងនាងនាគី ឥសីកម្ពុជាស្វ័យម្ភុវ និងជាក់ស្តែ...
general
ហេតុអ្វីបានជាចាំបាច់សិក្សាពិមូលដ្ឋាននៃប្រវត្តិវិទ្យា?
បានជាចាំបាច់សិក្សាពិមូលដ្ឋាននៃប្រវត្តិវិទ្យា ពីព្រោះមានសារៈសំខាន់៣យ៉ាង៖ - ជាប្រលោមលោក ជាំរឿងរ៉ាវអតិតកាល ប្រកបដោយអច្ឆរិយប្លែកៗ ដែលមិនមែនជាការប្រឌិតរបស់អ្នកនិពន្ធគឺសម្រាប់ឲ្យយើងនិទានប្រាប់ដល់កូនចៅជំនាន់ក្រោយរបស់យើង។ - ជាវប្បធម៌ ផ្តល់ចំណេះដឹង ដល់អ្នកសិក្សា អ្នកដឹកនាំ និងជាមេរៀន (បទពិសោធន៍) សម្រាប់បណ្តុះស្មារតីស្នេហាជាតិ ម...
general
ដូចម្តេចដែលហៅថា សាកលភារូបនីយ៍កម្ម?
ដែលហៅថា សាកលភារូបនីយ៍កម្មគឺជា ដំណើរការវិវត្តិនៅក្នុងចរន្តនៃការបង្កើតឡើងនូវប្រព័ន្ធតែមួយនៅលើពិភពលោក។
general