question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើត្រូវពឹងផ្អែកលើលក្ខណៈវិនិឆ្ឆ័យណាខ្លះដែលអាចឪ្យយើងចាត់ទុកថាជាគ្រូចំណាន?
ដែលអាចឪ្យយើងចាត់ទុកថាជាគ្រូចំណានត្រូវពឹងផ្អែកលើលក្ខណៈវិនិច្ឆ័យដូចខាងក្រោមនេះ៖ - លក្ខណៈសម្បត្តិ អាកប្បកិរិយា សីលធម៌ យុត្តិធម៌េ ខន្ដី ព្យាយាម - កម្រិតវប្បធម៌ទូលំទូលាយ - គុណសម្បត្តិផ្នែកវិទ្យាសាស្រ្ដបច្ចេកទេស - មានគំនិតប្រឌិតញាន - វិទ្យាសាស្រ្ដ កិច្ចតែងការបង្រៀនកំណត់វត្ថុបំណងជាក់លាក - ចេះជំរុញទឹកចិត្តសិស្ស ផ្តល់រង្វាន់ ពា...
general
ហេតុអ្វីបានជាក្រសួងអប់រំយុវជន និងកីឡាតម្រូវឪ្យមានការបញ្ច្រាបជំងីអេដស៍នៅក្នុងកម្មវិធីសិក្សាចំណេះទូទៅព្រោះអ្វី?
បានជាក្រសួងអប់រំយុវជន និងកីឡាតម្រូវឪ្យមានការបញ្ច្រាបជំងឺអេដស៍នោក្នុងកម្មវិធីសិក្សាចំណេះទូទៅព្រោះ៖ - អេដស៍ជាជំងឺកាចសាហាវ (ជម្ងឺសង្គម) - អេដស៍ជាជំងឺកាចសាហាវ កើតហើយត្រូវឬស្លាប់ ព្រោះគ្មានថ្នាំព្យាបាល - អេដស៍ឆ្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់តាមរយៈការរួមភេទការប៉ះពាល់ឈាមអ្នកជំងឺ - ជម្ងឺអេដស៍ជាជំងឺបំផ្លាញសេដ្ឋកិច្ចបុគ្កល គ្រួស...
general
តើការរស់នៅរបស់មនុស្សម្នាក់ៗ ត្រូវមានសីលធម៌ប៉ុន្មាន? គុណធម៌ប៉ុន្មានយ៉ាង?
ការរស់នៅរបស់មនុស្សម្នាក់ៗត្រូវមានសីលធម៌ ៥ យ៉ាងគឺ៖ - សីលធម៌ផ្ទាល់ខ្លួន ដឹងខុសដឹងត្រូវ ល្អអាក្រក់ ក្លាហាន ហ៊ានទទួលខុស ត្រូវលើអំពើរបស់ខ្លួន តាំងជាម្ចាស់នៃចិត្តនៃចិត្តរបស់ខ្លួន - សីលធម៌ក្នុងគ្រួសារ ស្គាល់ពីកាតព្វកិច្ចក្នុងគ្រួសារ - សីលធម៌វិជ្ជាជិវៈ មានមនសិកាការងារ រកស៊ីតាមសម្មាជីវោ តាមសមត្ថភាព មិនរំលោភលើអ្នកតូចជាងខ្លួន មិន...
general
តើសេចក្ដីសុខតាមផ្លូវលោក មានប៉ុន្មានយ៉ាង?
សេចក្ដីទុក្ខតាមផ្លូវលោកមាន ៥ យ៉ាង៖ - ទុក្ឌព្រោះស្រែកឃ្លាន - ទុក្ខព្រោះរកស៊ីពុំបាន - ទុក្ខព្រោះជីវភាពដុនដាប ជំពាក់បំណុលគេ - ទុក្ខព្រោះអសន្ដិសុខ គ្មានសុវត្ថិភាព - ទុក្ខព្រោះមានសង្រ្គាមឥតឈប់ឈរ។
general
ហេតុអ្វីបានជាគ្រប់ទីកន្លែង និងគ្រប់ពេលវេលាគេតែងត្រូវការអ្នកដឹកនាំល្អ?
បានជាគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាគេតែងត្រូវការអ្នកដឹងនាំល្អពីព្រោះ៖ - មានគំនិតផ្គួចផ្ដើមក្នុងការបំពេញការ - គោរព និងអនុវត្តច្បាប់ ឬវិនិយ - មានតម្លាភាពក្នុងការគ្រប់គ្រងចាត់ចែងការងារ - មានស្មារតីជ្រោមជ្រែងសមាជិកក្រុមការងារ - គោរពនិងការពារសមិទ្ធិផលប្រយោជន៍ប្រជាជន - ប៉ិនប្រសប់ទទួលខុសត្រូវ - មានស្មារតីទទួលខុសត្រូវខ្ពស់ - ត្រ...
general
ដើម្បីសម្រេចបាននូវសិទ្ធិមានចំណេះដឹងរបស់កុមារ តើស្ថាប័នពាក់ព័ន្ធមួយៗមានភារកិច្ចដូចម្ដេចខ្លះ?
ដើម្បីសម្រេចបាននូវសិទ្ធិមានចំណេះដឹងរបស់កុមារស្ថាប័នពាកព័ន្ធនីមួយៗ មានភារកិច្ចដូចជា៖ មាតាបិតា ឬ អាណាចក្រ ឬសហគមន៍មាតាបិតាដូចជា៖ - ចិញ្ចឹមបីបាច់ថែរក្សាកូន - ផ្តត់ផ្គង់ឪ្ម្យកូនរៀនសូត្រ - អប់រំទូន្មានកូនតាមគន្លងសីលធម៌ - មិនត្រូវយកដំកូន ជេរកូនឡើយ សាលារៀន - អប់រំបង្រៀនបណ្ដុះបណ្ដាលធនធានមនុស្ស - មិនត្រូវធ្វើទារុណកម្មសិស្ស - គ្រ...
general
តើលក្ខណៈទាំង ១០ យ៉ាងរបស់អ្នកដឹកនាំជាតិមានអ្វីខ្លះ?
លក្ខណៈទាំង១០ យ៉ាងរបស់អ្នកដឹកនាំជាតិមានដូចជា៖ - ពិសោធក្នុងកិច្ចការយូរ ចេះចាំរឿងរ៉ាងផ្សេងៗ ច្រើនដឹកការងាររាក់ជ្រៅធ្លាប់ឆ្លងកាត់បទពិសោធជិវិត និងការងារយូរមកហើយ ចេះអត់ធ្មត់ មិនឈាមរាវដូចកូនក្មេង - ចេះដឹកគោរពច្បាប់វិន័យបញ្ហាតិផ្សេងៗ មានច្បាប់រដ្ឋធម្មនុញ្ញជាដើម មិនព្រមប្រព្រឹត្តល្មើសច្បាប់ និងទង្វើខាងកាយ វាចា ល្អប្រពៃណី មិនមាន...
general
ដើម្បីឪ្យមានសន្ដិភាពចាំបាច់ត្រូវមានកត្តាអ្វីខ្លះ? ហេតុអ្វី?
ដើម្បីឪ្យមានសន្ដិភាពចាំបាច់ត្រូវមានកត្តា៖ - កត្តានយោបាយ - កត្តាសេដ្ឋកិច្ច - កត្តាច្បាប់ - កត្តាសិទ្ធិមនុស្ស - ការយោគយល់។
general
ប្រៀបធៀបការអប់រំ មនុស្សនៅក្នុងលទ្ធិពុទ្ធសាសនា និងព្រហ្មញ្ញសាសនាមានការខុសប្លែកគ្នាយ៉ាងណាខ្លះ?
បាតុភូតដែលជាផលវិបាកនៃការអប់រំមានដូចជា៖ - ការភូតភរ សំដែងឡើងទៅតាមទម្រង់ផ្សេងៗនៃអាកប្បកិរិយារបស់សិស្ស។ មូលហេតុនេះច្រើនកើតមានឡើងនៅពេលសិស្សខ្លាចទណ្ឌកម្ម ហើយសិស្សត្រូវតែកុហកភូតភរពីកំហុសរបស់ការពិត - ការខ្ជិលរៀន បណ្ដោយមកពីសិស្សមិនតម្លៃនៃការសិក្សា ឬមិនមានអារម្មណ៍ ដក់ជាប់នឹងការសិក្សា ឬជួនកាលទៀតមកពីអាណាព្យាបាលមិនដាស់តឿនកូន ឬក៏គ្រ...
general
តើកត្តាអ្វីខ្លះដែលបណ្ដាលឪ្យបរាជ័យក្នុងការបង្រៀនសូត្រ និង ការរៀន?
កត្តាដែលបណ្ដាលឪ្យបរាជ័យក្នុងការបង្រៀនសូត្រ និងការរៀនគឺ៖ ក. ការរៀន - បញ្ហាសេចក្ដី - ជីវភាពដ៏លំបាកនៅក្នុងគ្រួសារ - កង្វះការថែទាំនិងជំនួយលក្នុងការសិក្សានៅផ្ទះ - មាសនភារកិច្ចនៅផ្ទះច្រើនហួស - ខ្វះការយកចិត្តទុកដាក់ពីឪពុកម្ដាយ - ខ្វះចំណង់ចំណូលចិត្តក្នុងសិក្សា - ការសេពគប់មិនល្អ - មាតាបិតាមានកំរិតវប្បធម៌ទាប - ទំនាក់ទំនងក្នុងគ្រ...
general
តើការយល់ដឹងពីមជ្ឈមណ្ឌលមានផលប្រយោជន៍អ្វីខ្លះ ដល់ការអប់រំ?
ការយល់ដឹងមជ្ឈដ្ឋានមានប្រយោជន៍ដល់ការអប់រំជាច្រើនគឺ៖ - ងាយស្រួលក្នុងការអប់រំ - អប់រំបានចំទិសដៅ - មានឪកាសបានគ្រប់គ្រាន់ដើម្បីអបរំឪ្យមានប្រសិទ្ធិភាព - ងាយស្រួលទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ - អាចសម្រេចវត្ថុបំណងនៃការអប់រំបាន...។
general
តើគ្រួសារបង្រៀនអាចមានអំពើហិង្សាដែរឬទេ? ព្រោះអ្វី?
គ្រួសារគ្រូបង្រៀនពុំមានអាចអំពើហិង្សាទេ ព្រោះគ្រូបង្រៀនសុទ្ធសឹងតែជាអ្នកមានចំណេះដឹងយ៉ាងទូលំទូលាយ មានការគិតពិចារបានត្រឹមត្រូវមុននឹងធ្វើអ្វីមួយចេះយោគយល់អធ្យាស្រ័យចំពោះគ្នាទៅវិញទៅមកដោយព្រហ្ម វិហារធម៌ គុណធម៌ និងសីលធម៌ថែមទៀតផង។ ហើយម៉្យាងទៀតថែមទាំងចេះរកវិធីទប់ស្កាត់អំពើហិង្សាទាំងឡាយ ព្រមទាំងយលល់ច្បាស់អំពីតួនាទីរបស់ប្ដីប្រពន្ធប...
general
តើមានគោលបំណង អប់រំគេទាំងនោះយ៉ាងណា?
ដើម្បីឪ្យប្អូនៗកុមារ កុមារី យុវជនក្លាយជាទំពាំងស្នងឬស្សីពិតប្រាកដ ដែលជាទីសង្ឃឹមរបស់ប្រទេសជាតិក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានគោលបំណងអប់រំគេទាំងនោះដូចតទៅ៖ - យុវជនគឺជាមនុស្សដែលកំពុងលូតលាស់កាយសប្បទា និងបញ្ញា - ជាទំពាំងឬស្សិ ជាពន្លកដែលក្លាយជាដើមឬស្សីទៅអនាគត - ជាមនុស្សដែលកំពុងអភិវឌ្ឍខ្លួន ដើម្បីក្លាយជាពលរដ្ឋ - កុមារា កុមារ...
general
ហេតុដូចម្ដេចបានជាគេយល់ថា “ ការស្គាល់ខ្លួនឯងច្បាស់ជាប្រភពថាមពលដែលជម្រុញបុគ្គលឪ្យទទួលជោគជ័យក្នុងវិធី “?
បានជាគេយល់ថា “ ការស្គាល់ខ្លួនឯងច្បាស់ជាប្រភពថាមពលដែលជម្រុញបុគ្គលទទួលជោគជ័យក្នុងជីវិត “ ព្រោះថា៖ - ស្គាល់ខ្លួនឯង គឺស្គាល់ចំណុចខ្លាំង ចំណុចខ្សោយរបស់ខ្លួន - ស្គាល់សមត្ថភាព លទ្ធភាព ទំនោរ កំលាំលាយ ស្មារតី ទីតាំងច្បាស់ - ការងារសមស្របតាមសមត្ថភាព កម្លាំងកាយ បញ្ញា ចេះប្រមាណ ចេះកំណត់ខ្លួនឯង និងធ្វើម្ចាស់ការលើខ្លួនឯង - ចេះរៀបសម្រ...
general
តើអ្នកមានភារកិច្ចដូចម្ដេចខ្លះដើម្បីបំពេញតួនាទីជាគ្រួល្អ?
ក្រោយពីការបណ្ដុះបណ្ដាលនៅមហាវិទ្យាល័យគរុកោសល្យ អ្នកមានភារកិច្ចដើម្បីបំពេញតួនាទីជាគ្រូល្អ៖ - បណ្ដុះបណ្ដាលឪ្យមានចំណេះដឹងទូលំទូលាយ - ឪ្យមានចំណេះដឹងផ្នែកវិទ្យាសាស្រ្ដបង្រៀនខ្ពស់ទាន់សម័យទំនើប - កលាងធនធានមនុស្សតាមផែនការអភិវឌ្ឍសេដ្ឋកិច្ច - បណ្ដុះបណ្ដាលសភាការណ៍ជាក់ស្ដែង នៃសេដ្ឋកិច្ចទីផ្សារនិងរីកចម្រើខាងការសិក្សា - កសាងធនធានមនុស...
general
តើបញ្ហាទាំងនេះបណ្ដាលមកពីបញ្ហាអ្វីខ្លះ?
នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នមានយុវជន សិស្សមួយចំនួនកំពុងប្រឈមមុខទៅនឹងបញ្ហាអសកម្ម ស្រី ស្រា ល្បែង គ្រឿង ញៀន...។ បញ្ហាទាំងនេះបណ្ដាលមកពីបញ្ហាដូចជា៖ - ភាពក្រីក្រដែលងាយនឹងអូសទាញយុវជន - គ្រួសារខ្លះមធ្យម ឬ ក៏ធូរធារ បណ្ដែតបណ្ដោយកូនឪ្យខ្វះការអប់រំឬ បំរើសកូន - រវល់នឹងការប្រកបមុខរបររកស៊ី ឬ ក៍រវល់ការងារជាមន្ដ្រីរាជការ ដោយមិនអប់រំ...
general
តើគោលគំនិតសំខាន់ររបស់ WFC2 ជាអ្វី?
ក្នុងចំណោមគោលគំនិតសំខាន់របស់ WFC គឺការពិនិត្យទៅលើទស្សនទាននៃយុទ្ធសាស្រ្តស្បៀងអាហារជាតិដែលមានគោលបំណងឆ្ពោះទៅរកការសម្របសម្រួលកម្រិត ខ្ពស់ អំពីគោលនយោបាយចំណីអាហារនិងកសិកម្មជាតិនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ យុទ្ធសាស្រ្តទាំងនេះបានបង្កើតកម្មវិធីរយៈពេលវែង និងមធ្យមដើម្បីបញ្ច្រាស់ផលិតកម្មអវិជ្ជមាន និងទំនោរនៃការប្រើប្រាស់ តាមរយៈផ្តោ...
general
តើក្រុមប្រឹក្សាស្បៀងអាហារពិភពលោកបង្កើតដោយអ្នកណា?
ក្រុមប្រឹក្សាស្បៀងអាហារពិភពលោកបង្កើតឡើងដោយមន្រ្តីនៃរដ្ឋាភិបាលនីមួយៗ WFC គឺជាអង្គការកម្រិតខ្ពស់ជាងគេ នៃអង្គការសហប្រជាជាតិដែលទាក់ទងជាមួយ និងបញ្ហាចំណីរអាហារ។ អង្គការនេះជាអ្នកកំណត់គោលបំណងសាកល គូសព្រាងអំពីមធ្យោបាយដើម្បីសម្រេចបាននូវគោលបំណងទាំងនោះនិងកៀបគរការឧបត្ថម្ភនយោបាយនិងហិរញ្ញវត្ថុពីប្រទេសជាសមាជិក។ អង្គការនេះមានការប្រជុំប...
general
តើក្រុមប្រឹក្សាស្បៀងអាហារពិភពលោក (WFC) មានសមាជិកប៉ុន្មានរូប? បង្កើតនៅឆ្នាំណា? ដើម្បីអ្វី?
ក្រុមប្រឹក្សាស្បៀងអាហារពិភពលោក (WFC) មានសមាជិក៣៦រូប។ បានបង្កើតឡើងក្នុងឆ្នាំ ១៩៧៤។ ដើម្បីត្រួតមើលបញ្ហាគោលនយោបាយសំខាន់ៗ ដែលជះឥទ្ធិពលដល់ស្ថានភាពចំណីអាហារ ពិភពលោកនិងធ្វើការបង្កើតនូវធ្វើវិធីសាស្រ្តបញ្ចូលគ្នាដើម្បីឆ្ពោះទៅកាន់ដំណោះស្រាយ។
general
តើកម្មវិធីការងារនៃ ១៩៩៤ ដល់ ១៩៩៥ត្រូវបានរៀបចំរចនាសម្ព័ន្ធក្រោមកម្មវិធីរងប៉ុន្មាន? អ្វីខ្លះ?
កម្មវិធីការងារនៃឆ្នាំ ១៩៩៤ ដល់១៩៩៥ត្រូវបានរៀបចំរចនាសម្ព័ន្ធក្រោមកម្មវិធីចំនួន ៩គឺ៖ យុទ្ធសាស្រ្តនិងគោលនយោបាយសាកល៖ - គោលនយោបាយជាតិនិងលិខិតតូបករណ៍ - ការគ្រប់គ្រង ការអភិវឌ្ឍន៍លើការតាំងលំនៅដ្ឋានដែលរួមមានទាំងការផ្តល់ហិរញ្ញវត្ថុនិងដីធ្លី។ - ការធ្វើឲ្យប្រសើរឡើងដល់ ហេដ្ឋារចនាសម្ព័ន្ធនិងបរិយាកាសរស់នៅ។ - ការគ្រប់គ្រងការកាត់បន្ថយគ...
general
ហេតុអ្វីបានជាអ្នកត្រូវយកចិត្តទុកដាក់ចំពោះកុមារ?
បានជាអ្នកត្រូវយកចិត្តទុកដាក់ចំពោះកុមារពីព្រោះ៖ - កុមារជាទំពាំងស្នងឬស្សី - កុមារជាអ្នកបន្តវេនពីមនុស្សចាស់នាពេលអនាគត - វ័យកុមារជាវ័យដែលកំពុងលូតលាស់ផ្លូវកាយ បញ្ញា ស្មារតី - វ័យកុមារជាវ័យដែលកំពុងត្រូវការសិទ្ធិជាងអ្វីៗទាំងអស់ - វ័យកុមារជាវ័យដែលត្រូវការចំណេះដឹងទូលំទូលាយក្នុងត្រៀមខ្លួនទទួលខុសត្រូវចំពោះអនាគតរបស់ខ្លួន និងវាសនារ...
general
ចូរនិយាយអំពីក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម។
ធម្មនុញ្ញអង្គការសហប្រជាជាតិបានបង្កើត ឡើងនូវក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមមួយដែលជាអង្គការមួយសម្រាប់សម្របសម្រួលការងារសសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិនិងជាភ្នាក់ងារជំនាញនិងជាស្ថាប័នមួយដែលត្រូវគេទទួលស្គាល់ថាជាអង្គការសមាជិករបស់អង្គការសហប្រជាជាតិ។ ក្រុមប្រឹក្សាមានសមាជិកចំនួន ៥៤រូបដែលបានបម្រើការងាររយៈពេល៣ឆ្នាំ។ ការ...
general
តើក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមមានមុខងារនិងអំណាចអ្វីខ្លះ?
មុខងារនិងអំណាចនៃក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមមានដូចតទៅ៖ - បម្រើជាវេទិកាកណ្តាលសម្រាប់កិច្ចពិភាក្សាអំពីបញ្ហាសកលដែលទាក់ទងនឹងសេដ្ឋកិច្ច និងសង្គមឬក៏លក្ខណៈបញ្ហាផ្ទៃក្នុងនិងការបង្កើតនូវអនុសាសន៍ គោលនយោបាយទៅលើបញ្ហាដែលត្រូវដោះស្រាយមួយនឹងរដ្ឋជាសមាជិកនិងប្រព័ន្ធរបស់អង្គការសហប្រជាជាតិ។ - ជុំរុញឲ្យមានការគោរព ស៊ើអង្កេតលើបញ្ហាសិទ្ធម...
general
តើភាពក្រីក្របណ្ដាលមកពីអ្វី? តើយើងអាចជួបសហគមន៍យើងយ៉ាងដូចម្ដេចដើម្បីកាត់បន្ថយភាពក្រីក្រ?
ភាពក្រីក្របណ្ដាលមកពី៖ - អនក្ខរភាពចំណេះដឹងទាបភាពល្ងង់ខ្លៅ - អសមត្ថភាព សមត្ដភាពទាប ជំនាញខ្សោយ - ខ្វះការច្នៃប្រឌិត ខ្វះគំនិតផ្គួចផ្ដើម - ខ្ជិល ខ្វះភាពម្ចាស់ការ - ថរិកាចំណូលទាប ឬ ខ្វះចំណូលបន្ថែម - ការខ្វះទុនរកស៊ី - ការច្រើនចំណាយថវិកាច្រើនទៅលើកូន - សុខភាពមិនល្អ ឈឺច្រើន ខាតទាំងពេលវេលាប្រកបមុខរបរ ខាតលើផ្ទៃព្យាបាល - ខ្វះគំនិត ...
general
ចូរបង្ហាញពីសម័យប្រជុំ នៃក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម?
សម័យប្រជុំរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចធ្វើឡើងមានរយៈពេល៥សប្តាហ៍យ៉ាងយូរដែលត្រូវធ្វើឡើងមួយឆ្នាំម្តង។ កិច្ចប្រជុំត្រូវធ្វើឡើងដោយផ្លាស់ប្តូររវាងទីក្រុងញ៉ូវយ៉ក (New York) និងទីក្រុងហ្សឺណែវ (Geneva) និងយ៉ាងហោចណាស់ក៏មានសម័យប្រជុំពីរនៅទីក្រុងញូវយ៉ក។ សម័យប្រជុំដ៏សំខាននេះមានរួមបញ្ចូលនូវកិច្ចប្រជុំពិសេសកម្រិតខ្ពស់មួយដ...
general
ចូរនិយាយអំពីអង្គបន្ទាប់បន្សំ និងក្រុមទំនាក់ទំនង់។
យន្តការបន្ទាប់បន្សំនៃក្រុមប្រឹក្សារួមមាន៖ - គណៈកម្មការមាន៩គឺ គណៈកម្មការស្ថិតិ គណៈកម្មការប្រជាពលរដ្ឋ និងអភិឌ្ឍន៍ គណៈកម្មការការពារសិទ្ធមនុស្ស គណៈកម្មការសិទ្ធនារី គណៈកម្មការប្រឆាំងគ្រឿងញៀន គណៈកម្មការការពារបទឧក្រិដ្ឋ និងតុលាការបទឧក្រិដ្ឋ គណៈកម្មការវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍន៍និងគណៈកម្មការអភិវឌ្ឍន៍ប្រកបដ...
general
តើក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមទំនាក់ទំនង់ជាមួយអង្គការក្រៅរដ្ឋាភិបាលលើបញ្ហាអ្វីខ្លះ?
ដោយគោរពតាមធម្មនុញ្ញសហប្រជាជាតិក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមអាចពិភាក្សាការងារជាមួយនិងអង្គការក្រៅរដ្ឋាភិបាលទៅលើបញ្ហាដែលទាក់ទង់ទៅនឹងសមត្ថកិច្ចរបស់ក្រុមប្រឹក្សា។ ក្រុមប្រឹក្សាទទួលស្គាល់ថាអង្គការទាំងនេះគួរតែមានឱកាសដើម្បីបង្ហាញនូវមតិយោបល់ បទពិសោធន៍ឬក៏ចំណេះដឹងនៃបច្ចេកទេសដល់ ការងាររបស់ក្រុមប្រឹក្សា។ មានអង្គការក្រៅរដ្ឋាភិបាល...
general
អ្នកជាពលរដ្ឋខ្មែរត្រូវធ្វើម្ដេចដើម្បីឪ្យប្រទេសជាតិឈានឡើងរីកចម្រើនលូតលាស់សម្បូររុងរឿងជានិរត្តន៍?
ដើម្បីឪ្យប្រទេសជាតិឈានឡើងរីកចម្រើនលូតលាស់សម្បូររុងរឿងនិរត្តន៍ត្រូវ៖ - មានស្មារតីថែរក្សាការពារសម្បត្តិវប្បធម៌ជាតិ - នាំគ្នាលើតំកើងអត្ដសញ្ញាណជាតិ - ប្រើប្រាស់អ្វីៗ ដែលជាសម្បត្តិវប្បធម៌ជាតិឪ្យបានច្រើន ហើយមានលក្ខណៈសុក្រិតភាពស្របតាមចំណូលចិត្តរបស់ ប្រទេសជាតិ - ស្រាវជ្រាវនិងស្វែងយល់វប្បធម៌ជាតិឪ្យស៊ីជម្រៅ - ទប់ស្កាត់វប្បធម៌បរទ...
general
តើលក្ខខណ្ឌអ្វីខ្លះដែលគ្រូបង្រៀនត្រូវប្រកាន់យក?
លក្ខខណ្ឌដែលគ្រូបង្រៀនត្រូវប្រកាន់យក៖ - ការស្លៀកពាក់សមរម្យទៅតាមវ័យ ពេលវេលា ទីកន្លែងសកម្មភាពមជ្ឈដ្ឋានជុំវិញ មិនត្រូវពាក់ស្បែកជើងឃ្លុប អត់ស្រោមទេ - ឬកពារនិងអាកប្បកិរិយាសាមញ្ញ សុភាពរាបសារ មានចិត្តអត់ធ្មត់នឹងនរប្រកាន់នូវព្រហ្មវិហារធម៌ មានទំនាក់ទំនងល្អគ្នាអ្នកគ្រប់គ្នា មិនត្រូវមានចិត្តអំនួត សប្រព្រឹត្តអំពើពាលាអាវ៉ាសែ។ ជាមួយម...
general
ចូរនិយាយអំពីក្រុមប្រឹក្សាទទួលខុសត្រូវផ្នែកសន្តិសុខអន្តរជាតិ។
ក្នុងការបង្កើតប្រព័ន្ធទទួលខុសត្រូវអន្តរជាតិ (International Trusteeship Syetem) ធម្មនុញ្ញសហប្រជាជាតិបានបង្កើត ក្រុមប្រឹក្សាទទួលខុសត្រូវមួយដែលជាអង្គមួយក្នុងចំណោមអង្គសំខាន់ៗររបស់អង្គការសហប្រជាជាតិហើយផ្តល់ការងារជាអ្នក ដឹកនាំការងាររដ្ឋបាលរបស់ប្រទេសឬដែនដីទាំងឡាយណាដែលមិនទទួលសិទ្ធពេញលេញជារដ្ឋឯករាជ្យមួយ (Trust Territies) ហើយស្ថ...
general
តើក្រុមប្រឹក្សាទទួលខុសត្រូវមានមុខងារនិងអំណាចអ្វីខ្លះ?
ក្រុមប្រឹក្សាទទួលខុសត្រូវ ត្រូវបានផ្តល់សិទ្ធិឲ្យត្រួតត្រាពិនិត្យនិងពិភាក្សាលើរបាយការណ៍ដែលទទួលពីអាជ្ញាធរចាត់ចែងការងារ (Administering Authority) លើបញ្ហារីកចម្រើននៃប្រជាជន ដែលស្ថិតនៅក្នុងទំបន់ Trust Territories ក្នុងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងសិក្សាធិការ។ ក្នុងការពិគ្រោះ យោបល់ជាមួយនឹងអាជ្ញាធរចាត់តាំងដើម្បីត្រួតពិនិត្...
general
តើយុត្តាធិការជាអ្វី?
យុត្តាធិការនៃតុលាគឺគ្រប់ដណ្តប់គ្រប់សំណួរទាំងឡាយបានសំដៅមក និងគ្រប់បញ្ហាទាំងអស់ដែលត្រូវផ្តល់សម្រាប់ធម្មនុញ្ញសហប្រជាជាតិ ឬស្ថិតកក្នុងសន្ធិសញ្ញឬអនុសញ្ញាដែលបម្រុងសម្រាប់អ្នកបញ្ជាក់ ទៅឲ្យតុលាការឬក៏ធ្វើការប្រកាសចំពោះប្រសិទ្ធភាពនោះ។ ការប្រកាសទទូលយកយុត្តាធិការទាំងនោះមិនបញ្ជូលនូវករណីមួយចំនួន។ យោងទៅតាមមាត្រទី៣៨នៃលក្ខន្និកៈតុលាការ...
general
ចូរនិយាយអំពីសមាជិកភាពនៃតុលាការឲ្យក្បោះក្បាយ។
តុលាការនេះមានចៅក្រមចំនួន១៥រូប ដែលត្រូវបានបោះឆ្នោតជ្រើរើសជាលក្ខណៈឯករាជ្យដោយមហាសន្និបាតនិងក្រុមប្រឹក្សាសន្តិសុខ។ ចៅក្រមទាំងនេះត្រូវបានរើសដោយឈរលើគុណសម្បត្តិ មិនមែននៅលើសញ្ជាតិទេហើយត្រូវបានធានាថាប្រព័ន្ធច្បាប់មូលដ្ឋានរបស់ពិភពលោកនឹងត្រូវបានបង្ហាញចចេញនៅតុលាការ។ គ្មានចៅក្រមណាម្នាក់មានសញ្ជាតិដូចគ្នាទៅនឹងរដ្ឋ វិវាទកម្មអាចកាត់ក្ត...
general
តើអ្នកជាគ្រូបង្រៀនត្រូវមានភារកិច្ចយ៉ាងណា ដើម្បីទប់ស្កាត់បញ្ជាទាំងនេះបាន?
ដើម្បីទប់ស្កាត់បញ្ហានេះក្នុងនាមជាគ្រូបង្រៀនត្រូវមានភារកិច្ចដូចតទៅ៖ - រស់នៅសីលធម៌ល្អ ដើម្បីជាគម្រងដល់មហាជន - ត្រូវអប់រំសិស្ស ដើម្បីឪ្យសក្ដិសមជាកូនល្អ សិស្សល្អ - ត្រូវគោរពច្បាប់សង្គមឪ្យបានខ្ជាប់ខ្លួន ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អរបស់សង្គមជាតិ - ត្រូវអប់រំសិស្សឪ្យខិតខំប្រឹងប្រែងសូត្រឪ្យបានពូកែ ដើម្បីយកចំណេះដឹងមកចិញ្ចឹមគ្រូស...
general
តើលេខាធិការដ្ឋានជាអ្វី?
លេខាធិការដ្ឋានគឺជា បុគ្គលិកអន្តរជាតិដែលធ្វើការនៅទីបញ្ជាការរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ង និងនៅលើពិភពលោកអនុវត្តការងារផ្សេងៗគ្នាជាច្រើនប្រចាំថ្ងៃ។ ពួកគេជាអ្នកបម្រើការនៅក្នុង អង្គការសម្ខាន់ៗជាមូលដ្ឋានររបស់អង្គការសហប្រជាជាតិ និងជាអ្នកគ្រប់គ្រងទៅលើកម្មវិធីនិងនយោបាយផ្សេងៗដែលពឹងផ្អែកទៅលើពួកគេ។ ភារកិច្ចដែលត្រូវអនុវត្តដោយ...
general
តើអ្នកណាអនុម័តថវិការរបស់អង្គការសហប្រជាជាតិ?
កម្មវិធីថវិកាទៀងទាត់របស់អង្គកការសហប្រជាជាតិ គឺត្រូវអនុម័តិដោយយល់ព្រមដោយមហាសន្និបាតអង្គការសហប្រជាជាតិរៀងរាល់ពីរឆ្នាំម្តង។ ថវិកាត្រូវផ្តួចផ្តើមដាក់សំណើឡើងដោយអគ្គលេខាធិការ ហើយត្រួតពិនិត្យដោយគណៈកម្មាធិការជំនាញដែលមានសមាជិក១៦នាក់គឺគណៈកម្មធិការប្រឹក្សាយោបល់ស្តីពីបញ្ហារដ្ឋបាល និងថវិកា។ ទិដ្ឋភាពកម្មវិធីត្រូវត្រួតពិនិត្យដោយគណៈកម...
general
តើខ្ទង់ចំណាយសំខាន់ៗរបស់អង្គការសហប្រជាជាតិមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
ខ្ទង់ចំណាយសំខាន់ៗរបស់អង្គការសហប្រជាជាតិមាន១២ ប្រភេទសំខាន់ៗដូចតទៅ៖ ១. ចំណាយលើការធ្វើនយោបាយទូទៅការតម្រង់ទិសដៅនិងសម្របសម្រួល ៣៧.០៤៨.៨០០$ ២. កិច្ចការនយោបាយ ១៦៩.៤៩៦.៨០០$ ៣. យុត្តិធម៌ និងច្បាប់អន្តរជាតិ ៥០.៨១៩.៤០០$ ៤. សហប្រតិបត្តិការនិងអភិវឌ្ឍន៍អន្តរជាតិ ២៩៦.៧១១.៤០០$ ៥. កិច្ចសហប្រតិបត្តិការក្នុងតំបន់សម្រាប់កិច្ចអភិវឌ្ឍន៍ ៣៤៣...
general
អង្ករគឺជាគ្រាប់ធញ្ញជាតិសម្រាប់ផ្តល់ជាអាហារដល់មនុស្ស។ ចូរអ្នករាប់ឈ្មោះអង្ករឱ្យបាន២០ប្រភេទ។
អង្ករគឺជាគ្រាប់ធញ្ញជាតិសម្រាប់ផ្តល់ជាអាហារដល់មនុស្ស។ រាប់ឈ្មោះអង្ករឱ្យបាន២០ប្រភេទរួមមាន៖ - អង្ករផ្ការំដួល - អង្ករនាងមិញ - អង្ករនាងម្លិះ - អង្ករផ្កាម្លិះ - អង្ករសែនពិដោរ - អង្ករមហាផល - អង្ករនាងម៉ុន - អង្ករបារាយណ៍ - អង្ករនាងលាស់ - អង្ករនាងលោម - អង្ករនាងអន - អង្ករនាងកើត - អង្ករនាងងើយ - អង្កររហាត់ - អង្ករនាងគង់ - អង្ករនាងខ...
general
ប្រទេសកម្ពុជា គឺជាប្រទេសមួយដ៏ចំណាស់នៅតំបន់អាស៊ីភាគអាគ្នេយ៍ដែលមានប្រាសាទច្រើនជាងគេ។ ចូររាប់ឈ្មោះប្រាសាទឱ្យបាន២០។
ប្រទេសកម្ពុជាគឺជាប្រទេសមួយដ៏ចំណាស់នៅតំបន់អាស៊ីភាគអាគ្នេយ៍ដែលមានប្រាសាទច្រើនជាងគេ។ រាប់ឈ្មោះប្រាសាទឱ្យបាន២០ រួមមាន៖ - ប្រាសាទព្រះវិហារ - ប្រាសាទបន្ទាយស្រី - ប្រាសាទអង្គរវត្ត - ប្រាសាទបន្ទាយក្តី - ប្រាសាទបន្ទាយទ័ព - ប្រាសាទបន្ទាយឆា្មរ - ប្រាសាទតាមព្រហ្មបាទី - ប្រាសាទប្រែរូប - ប្រាសាទតាមាន់ធំ - ប្រាសាទតាក្របី - ប្រាសាទគុក...
general
អក្សរសិល្ប៍ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពសង្គម។ តើអក្សរសិល្ប៍ខ្មែរចែកចេញជាប៉ុន្មានប្រភេទ? ចូររៀបរាប់។
អក្សរសិល្ប៍ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពសង្គម។ អក្សរសិល្ប៍ខ្មែរចែកចេញជាប្រភេទខុសៗគ្នាគឺ៖ ក. ការបែងចែកប្រភេទរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបែងចែកជា៣ប្រភេទគឺ៖ - អក្សរសិល្ប៍ប្រជាប្រិយ គឺជាប្រភេទអក្សរសិល្ប៍មួយបែប ដែលពុំមានកាលបររិច្ឆេទ និងឈ្មោះអ្នកនិពន្ធ។ - អក្សរសិល្ប៍បុរាណ គឺមានការកំណត់ឆ្នាំចាប់ពីស.តទី១ រហូតដល់ឆ្នាំ១៩០០...
general
តើ UNDP មានគោលដៅធំៗចំនួនប៉ុន្មាន? អ្វីខ្លះ?
UNDP មានគោលដៅធំៗចំនួន៣គឺ៖ - ជួយអង្គការសហប្រជាជាតិឲ្យក្លាយទៅជាកម្លាំងមួយដែលមានអំណាច និងប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយនិរន្តរភាព។ - តម្រង់ធនធានផ្ទាល់ខ្លួនឆ្ពោះទៅរកគោលបំណង សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស កាត់បន្ថយភាពក្រីក្រការជួសជុលបរិស្ថានឡើងវិញការបង្កើតការងារនិងភាពឈានទៅមុខរបស់ស្រ្តី។ - ពង្រឹងកិច្ចសហប្រ...
general
តើសាជីវកម្មអន្តរប្រទេសជាអ្វី?
សាជីវកម្មអន្តរប្រទេសគឺជា អ្នកចាត់ចែងសំខាន់មួយនៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងភាពគ្មានព្រំដែនកំណត់ដែលកាន់តែកើនឡើង នៃពិភពលោកនាពេលបច្ចុប្បន្ននេះ។តាមរយៈការពង្រឹកឆ្លងកាត់ព្រំដែនប្រទេសទាំងឡាយ យើងើញថាសកម្មភាព របស់ពួកគេមានសារៈសំខាន់ណាស់សម្រាប់ភាពប្រកួតប្រជែងទាំងនៅក្នុងប្រទេសដើមនឹងប្រទេសគេមកវិនិយោគ។ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍និងស...
general
ដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព តើអង្គការសហប្រជាជាតិដើរតួនាទីយ៉ាងដូចម្តេច?
អង្គការសហប្រជជាតិដែលបានដើរតួយ៉ាងសំខាន់ នៅក្នុងការកំណត់និងជម្រុញនូវទស្សននានាការអភិវឌ្ឍន៍ប្របដោយនិរន្តរភាពជាការអភិវឌ្ឍន៍ដែលអាចសម្រេចនូវតម្រូវការទាំងឡាយនៃបច្ចុប្បន្នដោយចាំបាច់មានការសម្របសម្រួលជាមួយនឹង សមត្ថភាពជំនាន់បន្ទាប់ៗឲ្យទទួលបាននូវតម្រូវការផ្ទាល់របស់ពួកគេទេ។ គោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនេះគឺ ដឹកនាំគ្រប់សកម្ម...
general
តើកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិស្តីពីអ្វី?
ជាលទ្ធផលនៃសន្និសីទអង្គការ សហប្រជាជាតិស្តីអំពីបរិស្ថានមនុស្សជាតិដែលប្រារព្វឡើងនៅទីក្រុងស្តុកខុមក្នុងឆ្នាំ ១៩៧២ កម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ (UNEP) គឺជាភ្នាក់ងារទីមួយនៃអង្គការសហប្រជាជាតិ ដែលមានទីតាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ មជ្ឈមណ្ឌលកណ្តាលរបស់កម្មវិធីនេះស្ថិតនៅក្នុងទីក្រុង ណៃរ៉ូប៊ី នៃប្រទេសរិក្ខាកេនយ៉ា។
general
តើបេសកម្មរបស់ (UNEP) បានផ្តល់នូវអ្វី?
បេសកម្មរបស់ (UNEP) បានផ្តល់នូវភាពជាអ្នកដឹកនាំនិងជម្រុញឲ្យមានភាពជាដៃគូក្នុងការថែរក្សាបរិស្ថានដោយផ្តល់លទ្ធភាពឲ្យប្រទេស និងប្រជាជនធ្វើការកែលម្អឲ្យប្រសើរឡើងនូវគុណភាព នៃជីវីតរស់នៅដោយគ្មានសម្របសម្រួលជាមួយនឹងមនុស្ស ជំនាន់ក្រោយឡើយ។ តួនាទីសម្របសម្រួល របស់អង្គការសងប្រជាជាតិ ត្រូវបានពង្រឹងនៅឆ្នាំ ១៩៩២គឺនៅពេលដែលសន្នសីទអង្គការសហប្រ...
general
តើ UNEP មានប៉ុន្មាន? អ្វីខ្លះ?
UNEP មានចំនួនបីសំខាន់គឺ៖ - ក្រុមប្រឹក្សាគ្រប់គ្រងដែលមានសមាជិកចំនួន៥៨រូបមានតួនាទីសម្រាប់រាយការណ៍ទៅមហាសន្និបាតតាមរយៈក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម។ - មូលនិធិបរិស្ថានជាមូលនិធិស្ម័គ្រចិត្តមួយដែលមានតួនាទីជួយឧបត្ថម្ភដល់ក្រុមប្រឹក្សាគ្រប់គ្រងសម្របសម្រួលក្រុមផ្សេងៗនៃបរិស្ថាននិងគ្រប់គ្រងត្រួតត្រាលើមូលនិធិបរិស្ថាន។ - លេខាធិការ...
general
តើ UNEP ទទួលថវិកាបានមកពីណាខ្លះ?
ថវិកាធម្មតារបស់អង្គការសហប្រជាជាតិ ៧%ត្រូវចំណាយទៅលើ UNEP ផ្នែកផ្សេងៗទៀតគឺបានមកពីវិភាគទានស្ម័គ្រចិត្តរបស់រដ្ឋាភិបាលផ្តល់ទៅឲ្យមូលនិធិបរិស្ថានដែលមានចំនួន ៦៥លានដុល្លារ (ក្នុងឆ្នាំ ១៩៩៤)។
general
ចូរនិយាយអំពីថាមពល និងធនធានធម្មជាតិរបស់អង្គការសហប្រជាជាតិ។
អង្គការសហប្រជាជាតិបានទាក់ទង់ជាច្រើន ឆ្នាំមកហើយក្នុងការជួយប្រទេសទាំងឡាយក្នុងការគ្រប់គ្រងធនធានធម្មជាតិរបស់ពួកគេ ឲ្យឈរលមូលដ្ឋានស្ថិតស្ថេរមួយ។ មហាសន្និបាតបានប្រកាសនៅក្នុងឆ្នាំ ១៩៥២ ថាប្រទេសកំពុងអភិវឌ្ឍន៍អាចប្រើប្រាស់ធនធានធម្មជាតិដែលពួកគេមានដោយសេរី និងថាពួកគេត្រូវតែប្រើប្រាស់ធនធានទាំងនោះសំដៅទៅលើការធ្វើឲ្យសម្រេចបានផែនការរអភិ...
general
តើអគ្គលេខាធិការជាអ្វី?
អគ្គលេខាធិការត្រូវបានធម្មនុញ្ញសហប្រជាជាតិអធិប្បាយថាជា «ប្រធានមន្រ្តីរដ្ឋបាល «នៃអង្គការសហប្រជាជាតិអគ្គលេខាធិការនេះ ជាការពិតទៅគឺមិនដូច្នេះទេ គាត់អាចទទួលបន្ទុកការងារច្រើនជាងនេះឆ្ងាយណាស់ដោយគាត់ជាអ្នកការទូតផងជាសកម្មជនផងជាអ្នកសម្របសម្រួលផង និងជាអ្នកបង្ការហេតុផង។ អគ្គលេខាធិការ គឺឈរចំពោះមុខសហគមន៍ពិភពលោកនិងជានិមិត្តសញ្ញានៃអង្គក...
general
តើអនក្ខរភាពផ្តល់ផលវិបាកដល់បុគ្គលនិងសហគមន៍ជាតើយ៉ាងដូចម្ដេច? ចូររៀបរាប់។
អនក្ខរភាពផ្តល់ផលវិបាកដល់បុគ្គល និងសហគមន៍ជាតិយ៉ាងដូចជា៖ ក. ចំពោះបុគ្គល - បាត់ម្ចាស់ការក្នុងការរស់នៅ - គ្មានចំណេះដឹងពិបាករកការងារធ្វើ - ការងារច្រើនប្រើដោយកម្លាំងកាយ - ទទួលបានបប្រាក់កម្រៃទាបមិនសមាមាត្រនឹងថាមពលដែលបានបញ្ចេញ - សុខភាពដទ្រុនទ្រោម ជម្ងឺ ស្ថានភាពជីវភាពលំបាក អំពើហិង្សាគ្រួសារ ខ្វះសុភមង្គល។ ខ. ចំពោះសហគមន៍ - ខ្វះធន...
general
តើការស្រឡាញ់រាប់អាន ការគោរព និងការជួយទុក្ខធុរៈអ្នកដទៃមានប្រយោជន៍អ្វីខ្លះដល់រូបអ្នក?
ការស្រឡាញ់រាប់អាន ការគោរព និងការជួយទុក្ខធុរៈអ្នកដទៃមានប្រយោជន៍ដូចជា៖ - ទទួលបានៅការរាប់អាន ការគោរព ការជួយយកអសារពីអ្នកដទៃតបមកវិញ - មានភាពស្កប់សុខ ស្រួលក្នុងចិត្ត - មានមិត្តភាព សាមគ្គីភាពសហប្រតិបត្តិការល្អ - ទទួលបានកិត្តិយសនិងសេចក្ដីថ្លៃថ្នូរ - កសាងសង្គមមួយបានល្អ អាចធ្វើឪ្យបានសុខទាំងអស់គ្នា។
general
តើកត្តាសំខាន់ៗអ្វីខ្លះ ដែលបង្កលក្ខណៈដល់ការបង្ហាត់បង្រៀនការសិក្សារៀនសូត្រឪ្យមានប្រសិទ្ធិមាននិងគុណភាព?
កត្តាសំខាន់ៗដែលបង្កលក្ខណៈដល់ការបង្ហាត់បង្រៀននិងរៀនមានប្រសិទ្ធិភាព និងគុណភាពគឺ៖ - ធនធានមនុស្សមាន សមត្ថភាព ជំនាញ សមត្ថភាពប្រតិបត្តិ - សម្ភារក្នុងបង្រៀន និងរៀនទំនើបទាន់សម័យ អាគារសិក្សាគ្រប់គ្រាន់ សម្ភារៈឧបទេស មន្ទីរពិសោធន៍... - បរិស្ថានថ្នាក់រៀន ការគ្រប់គ្រងវិន័យ សីលធម៌ ការប្រាស្រ័យទាក់ទងគ្នាល្អរវាងសិស្ស និងគ្រូមានការគោរព...
general
តើអំពើណាខ្លះដែលចាត់ទុកជាអំពើពុករលួយ?
អំពើដែលចាត់ទុកជអំពើពុករលួយមានដូចជា៖ - ការស៊ីសំណូក - ការសូកប៉ាន់ - ការគៃបំបាត់ - ការកិបកេង - ការប្រើអំណាច ឬតួនាទីគាបសង្គត់យកប្រយោជន៍ពីអ្នកដទៃ - ការរំលោភអំណាចដែលត្រូវបានផ្តល់ឪ្យដើម្បីប្រយោជន៍ផ្ទាល់ខ្លួន - អំពើកិបកែង គៃបំបាត់ យកប្រយោជន៍រួមមកធើ្វជាប្រយោជន៍ផ្ទាល់ជាកម្មសិទ្ធិដាច់មុន
general
តើកម្ពុជាបានប្រកាសឪ្យប្រើច្បាប់អំពើពុករលួយនៅថ្ងៃ ខែ ឆ្នាំណា?
កម្ពុជាប្រកាសឪ្យប្រើច្បាស់អំពើពុករលួយនៅថ្ងៃ ១៧ ខែ មេសា ឆ្នាំ ២០១០។
general
តើមូលហេតុអ្វីខ្លះដែលនាំឪ្យកើតមានអំពើពុករលួយ?
មូលហេតុដែលនាំឪ្យកើតមានអំពើពុករលួយគឺ៖ - អនុវត្តច្បាប់មិនបានពេញលេញ - ខ្វះគនេយ្យភាព - ខ្វះការប្រកួតប្រជែងដោយស្មើភាព - ការគិតប្រយោជន៍ខ្លួនឯងនិងភាពលោភលន់ - សំពោធពីមជ្ឈដ្ឋានជុំវិញ។
general
តើអំពើពុករលួយបានផ្ដល់នូវផលវិបាកអ្វីខ្លះ?
អំពើពុករលួយបានផ្តល់នូវផលវិបាកដូចជា៖ - អភិបាលកិច្ចខ្សោយ - ភាពអយុត្តិធម៌ - រាំងស្ទះដល់ការអភិវឌ្ឍសង្គមជាតិ - ការវិនិយោគមានកម្រិតទាប។
general
តើគ្រូបង្រៀនត្រូវមានកិច្ចចំពោះសិស្សយ៉ាងដូចម្ដេចខ្លះ?
បង្រៀនត្រូវមានភារកិច្ចចំពោះសិស្សដូចជា៖ - ត្រូវផ្តល់ចំណេះដឹងដល់សិស្សលើផ្នែកស្មារតីដើម្បប្រើប្រាស់ក្នុងសង្គម - ត្រូវអប់រំលើផ្នែកសុខភាពអប់រំកាយដល់សិស្សដើម្បីទទួលបានសុខភាពល្អ រួមចំណែកកសាងនិងការពារជាតិ - ត្រូវអប់រំផ្នែកសីលធម៌ទៅជាសិស្សល្អ កូនល្អ មិត្តល្អទៅអនាគតក្លាយរជា ពលរដ្ឋល្អចេះរស់នៅក្នុងសង្គម - អប់រំពលកម្ម ត្រូវបណ្ដុះជំន...
general
តើអំពើទាំងនោះរួមមានអ្វីខ្លះ?
មនស្សម្នាក់ៗមិនត្រូវប្រព្រឹត្តអំពើអាក្រក់ ១០ យ៉ាងដែលទាក់ទងនិងសិទ្ធិមនុស្ស។ អំពើទាំងនោះរួមមានដូចជា៖ ក. កាយកម្ម ៣ ដោយអំពើ - មិនត្រូវសម្លាប់ (សិទ្ធិរស់រានជីវិត) - មិនត្រុវលួច (សិទ្ធិស័្វយសម្រេច) - មិនត្រូវប្រព្រឹត្ត រំលោភលើភេទនានា (សិទ្ធិស័្វយសម្រេច) ខ. វិចិកម្ម ៤ (ដោយវាចា) - មិនត្រូវកុហក (សិទ្ធិស័្វយសម្រេច) - មិនត្រូវនិយ...
general
តើការស្រឡាញ់រាប់អាន ការគោរព ការជួយទុក្ខធុរៈអ្នកដទៃមានសារៈប្រយោជន៍អ្វីខ្លះ?
ការស្រឡាញ់រាប់អាន ការគោរព ការជួយទុក្ខធុរៈអ្នកដទៃមានសារៈប្រយោជន៍ដូចជា៖ - ទទួលការរាប់អាន ការគោរព ការយកអាសារពីអ្នកដទៃ តកមកវិញនូវការជួយសង្រ្គោះ លើកទឹកចិត្តពីអ្នកដទៃ - មានភាពស្ងប់សុខស្រួលក្នុងខ្លួន ញាតិមិត្តជិតឆ្ងាយ - ទទួលបានកិត្តិកយស និងសេចក្ដីថ្លៃថ្នូរក្នុងមួយជីវិត - កសាងបានសង្គមមួយល្អ អាចធ្វើឪ្យមានសុវត្ថិភាពទាំងអស់គ្នា។
general
ហេតុអ្វីបានជាគេនិយាយថាគោលដៅជីវិតរបស់មនុស្សមិនគ្រាន់តែជាការរស់រានមានជីវិតប៉ុណ្ណោះទេ តែត្រូវរស់នៅដោយមានសេចក្ដីថ្លៃថ្នូរផងដែរ?
បានជាគេនិយាយថាគោលដៅជីវិតរបស់មនុស្សមិនគ្រាន់តែការរស់រានមានជីវិតប៉ុណ្ណោះទេ តែត្រូវរស់នៅដោយមានសេចក្ដីថ្លៃថ្នូរផងដែរ មានន័យថា៖ - មិនរស់ដើម្បីរស់ មិនរស់ដើម្បីហូប - ត្រូវចេះរស់ - រស់ចុះសម្រុងជាមួយអ្នកដទៃ - រស់ប្រកបដោយកិត្តិយស រស់មានប្រយោជន៍ដល់សង្គមជាតិ សង្គម គ្រួសារ និងខ្លួនឯងផ្លាល់ - មានសីលធម៌ គុណធម៌ រស់នៅល្អ - គោរពសិទ្ធិ ច...
general
ប្រទេសជាតិការរីកចម្រើនមានការអភិវឌ្ឍប្រកបដោយសុវត្ថិភាពមិនអាចកាត់ផ្តាច់ចេញពីការបណ្ដុះបណ្ដាលធនធានមនុស្សមានលក្ខណៈសម្បត្តិយ៉ាងដូចម្ដេច?
សព្វថ្ងៃត្រូវបណ្ដុះបណ្ដាលធនធានមនុស្សមានលក្ខណៈសម្បត្តិដូចជា៖ - ការអភិវឌ្ឍ មានន័យថាការរីកចម្រើនខ្លាំង ការលូតលាស់ក្រៃលែង - សុវត្ថិភាព មានន័យថាមនុស្សដែលសេចក្ដីសប្បាយ។ - ធនធានមនុស្ស មានន័យមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ពេញលេញ។ - កាយសម្បទារឹងមាំ គឺអប់ផ្នែកសុខភាព អនាម័យ និងបរិស្ថានដល់ជនគ្រប់រូប ឪ្យស្គាល់អំពីសារៈសំខាន់ និងផងប្...
general
តើហេតុដូចម្ដេចបានជាប្អូន មកដាក់ពាក្យសុំចូលប្រឡងចូលយកក្របខ័ន្ធរបស់ក្រសួងអប់រំយុវជន និងកីឡា? ចូរពន្យល់។
បានជាមនុស្សគ្រប់រូប គ្រប់វ័យ មានសិទ្ធិទទួលការអប់រំព្រោះ៖ - មនុស្សគ្រប់ប្រភេទ គ្រប់ឋានៈ គ្រប់សេវាសង្គម ត្រូវចូលរួម ចំណែកក្នុងការអប់រំលើផ្នែកចំណេះដឹង បំណិន ឥរិយាបថ - ទ្រឹស្ដីផ្សារភ្ជាប់នឹងសង្គម ទឹ្រស្ដីផ្សារភ្ជាប់នឹងការប្រតិបត្តិ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ត្រូវផ្សារភ្ជាប់នឹងទីផ្សារពលកម្ម - បណ្ដុះធនធានមនុស្សនៅគ្រប់សេវ...
general
ចូររៀបរាប់សកម្មភាពអបាយមុខ៤យ៉ាង។ តើអបាយមុខ ៤ យ៉ាងនេះគូរជាទីក្រុងទីប្រតិបត្តិរបស់យុវជនដែរឬទេ? ព្រោះអ្វី?
សកម្មភាពអបាយមុខ ៤ យ៉ាងគឺ៖ - ល្បែងលេងស្រី - ស្រា - ល្បែងស៊ីសង - អំពើពាលា អបាយមុខ ៤យ៉ាងនេះមិនគួរជាទីប្រតិបត្តិយុវជនទេព្រោះ៖ - នាំឪ្យការសិក្សាធ្លាក់ចុះ - នាំឪ្យកើតរោគសង្គម - នាំឪ្យកើតគ្រោះថ្នាក់ដល់ខ្លួន កេរ្តិ៍ាឈ្មោះឪពុកម្ដាយ - នាំឪ្យខូចអនាគតខ្លួន និងប្រទេសជាតិ។
general
អ្នកដែលបាត់បង់មនសិការមែងតែតែងនាំមកនូវសេចក្ដីវិនាសដល់ខ្លួនឯង និងសង្គមជាតិទាំងមូល។ តើការបាត់មនុស្សមនសិកាបង្កនូវវិនាសសកម្មយ៉ាងដូចម្ដេចខ្លះ ចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ?
អ្នកដែលបាត់បង់មនសិការមែងតែងតែនាំនូវសេចក្ដីវិនាសដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូលជាតិមូលជា៖ ក. ចំពោះខ្លួនឯង - បាត់បងការសិក្សា កិត្តិយស និងសេរីភាព - ការសិក្សា និងការងារ - គេមើលងាយមិនរាប់រក រស់និងតែម្នាក់ឯង - សេរីភាព សុវត្តិភាព និងសន្ដិភាព ខ. ចំពោះសង្គមជាតិ - ខាតបង់ទ្រព្យសម្បត្តិ - បះពាល់កិត្តិយលគ្រួសារ គ. ចំពោះសង្គម...
general
តើអ្នកដឹកនាំជានរណា? លក្ខណៈសម្បត្តិទាំង ១០ របស់អ្នកដឹកនាំនោះរូមមានអ្វីខ្លះ?
អ្នកដឹកនាំគឺជាមនុស្សសំខាន់ក្នុងក្រុម ឬសហគមន៍។ អ្នកដឹកនាំគ្រប់គ្រងទទួលខុសត្រូវដឹកនាំកិច្ចការអ្វីមួយដើម្បីឆ្ពោះទៅរកគោលដៅ ឬ ដើម្បីសម្រចកិច្ចការណាមួយ។ លក្ខណៈសម្បត្តិទាំង ១០របស់អ្នកដឹកនាំមាន៖ - ចេះដឹកនាំ និងគ្រប់គ្រងប្រកបដោយបទពិសោធ - ចេះគោរពច្បាប់ វិន័យ បទបញ្ញាតិ និងរដ្ឋធម្មនុញ្ញ - ស្គាល់បញ្ហា និងសេចក្ដីត្រូវការរបស់សង្គមដែល...
general
តើអង្គការការងារអន្តរជាតិ ILO បានបង្កើតឡើងនៅឆ្នាំណា? ក្រោមសន្ធិសញ្ញាអ្វី?
អង្គការការងារអន្តរជាតិ (ILO, International Labor Organization) បានបង្កើតឡើងនៅឆ្នាំ ១៩១៩ក្រោមសន្ធិសញ្ញានៃទីក្រុងវ៉ែកសៃ (Treaty of Versailles)។ អង្គការនេះជាស្ថាប័នស្វយ័តមួយ ហើយបានចូលរួមជាមួយសង្គមប្រជាជាតិបានបង្កើតឡើងវិគតាមរយៈកិច្ចព្រមព្រៀងមួយដែលបានអនុម័តនៅឆ្នាំ ១៩៤៦។ អង្គការ ILO បានក្លាយទៅជាទីភ្នាក់ងារឯកទេសទីមួយហើយបានចូល...
general
តើការងារអង្គការ ILOគឺអ្វី?
អង្គការការងារអន្តរជាតិ (ILO, International Labor Organization) បានបង្កើតឡើងនៅឆ្នាំ ១៩១៩ក្រោមសន្ធិសញ្ញានៃទីក្រុងវ៉ែកសៃ (Treaty of Versailles)។ អង្គការនេះជាស្ថាប័នស្វយ័តមួយ ហើយបានចូលរួមជាមួយសង្គមប្រជាជាតិបានបង្កើតឡើងវិគតាមរយៈកិច្ចព្រមព្រៀងមួយដែលបានអនុម័តនៅឆ្នាំ ១៩៤៦។ អង្គការ ILO បានក្លាយទៅជាទីភ្នាក់ងារឯកទេសទីមួយហើយបានចូល...
general
តើគោលបំណងរបស់ អង្គការស្បៀងអាហារពិភពលោកគឺមានអ្វីខ្លះ?
គោលបំណងរបស់ អង្គការស្បៀងអាហារពិភពលោកគឺមាន៖ - លើកកម្ពស់កម្រិតនៃចំណីអាហារ និងកម្រិតជីវភាពនៅរបស់ប្រជាជន។ - ធ្វើឲ្យប្រសើរឡើងនូវផលិតកម្ម ដំណើរការទីផ្សារនិងចែកចាយនៃម្ហូបអាហារ និងផលិតផលកសិកម្មដែលបានមកពីកសិដ្ឋានវិស័យព្រៃឈើ និងវិស័យនេសាទ។ - លើកតម្កើងការអភិវឌ្ឍន៍ជនបទ និងធ្វើឲ្យប្រសើរឡើងដល់កម្រិតជីវភាពរបស់ប្រជាជន ក្នុងន័យនេះគឺលុប...
general
តើគោលដៅអាទិភាពរបស់អង្គការ UNESCOជាអ្វី?
គោលដៅអាទិភាពរបស់អង្គការ (UNESCO, United Nations Educational Scientific and Cultural Organization) គឺជួយឲ្យមានសន្តិភាព និងសន្តិសុខលើពិភពលោកដោយជម្រុញសហប្រតិបត្តិការរវាង ប្រទេសបារាំងអស់តាមរយៈអប់រំវិទ្យាសាស្រ្តនិងវប្បធម៌។
general
ដើម្បីសម្រេចគោលដៅតើអង្គការ UNESCOខិតខំប្រឹងប្រែងលើអ្វី?
ដើម្បីសម្រេចគោលដៅអង្គការ UNESCO ខិតខំប្រឹងក្នុងការ លើកតម្កើងវប្បធម៌ នៃសន្តិភាពការអភិវឌ្ឍន៍និងការគាំទ្រដល់មនុស្សជាតិ។ អង្គការនេះបានបង្កើតពាក្យស្លោកថា ការអប់រំសម្រាប់ទាំងអស់គ្នា និងការលើកតម្កើង ការស្រាវជ្រាវលើបញ្ហាបរិស្ថានតាមរយៈកម្មវិធីវិទ្យាសាស្រ្តអន្តរជាតិ និងលើកតម្លៃវប្បធម៌របស់ជាតិនីមួយៗ និងការរៀបចំមរតកវប្បធម៌ដើម្បីទា...
general
តើអង្គការសុខាភិបាលលោក (WHO) បានលេចជារូបរាងឡើងនៅថ្ងៃ ខែ ឆ្នាំណា? ក្នុងខណៈពេលណា?
អង្គការសុខាភិបាលពិភពលោក (WHO) បានលេចជារូបរាងឡើងនៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ១៩៤៨។ ក្នុងខណៈពេលដែលមានរដ្ឋជាសមាជិក របស់អង្គការសហប្រជាជាតិចំនួន២៦ បានផ្តល់សច្ចាប័នលើរដ្ឋធម្មនុញ្ញរបស់ខ្លួនកាលបរិច្ឆទខាងលើបានចាត់ទុកជា ទិវាសុខាភិបាលពិភពលោកជារៀងរាល់ឆ្នាំ។
general
តើធនាគារពិភពលោកមានបណ្តុំស្ថាប័នប៉ុន្មាន?អ្វីខ្លះ?
ធនគារពិភពលោក គឺមានបណ្តុំនៃស្ថាប័នចំនួន ៤គឺ៖ - ធនាគារអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍ និងការស្ថាបនាឡើងវិញ (IBRD, International Bank for Revonstruction and Development) បានបង្កើតឡើងនៅឆ្នាំ ១៩៤៥។ - សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC, International Finance Comporation) បានបង្កើតឡើងនៅឆ្នាំ ១៩៥៦។ - សហគមន៍អន្តរជាតិ IDA, Internati...
general
តើសមាគមន៍អភិវឌ្ឍន៍អន្តរជាតិ (IDA) បានបង្កើតនៅឆ្នាំ ណា? ក្នុងនាមជាអ្វី? ហើយបន្ទុក នៃធនធានរបស់ IDAបានមកពីប្រភពណា?
សមាគមន៍អភិវឌ្ឍន៍អន្តរជាតិ (IDA) បានបង្កើតនៅឆ្នាំ ១៩៦០ក្នុងនាមជាសាខានៃធនាគារ ពិភពលោក។ ហើយបន្ទុកនៃធនធានរបស់ IDA គឺបានមកពីប្រភពបី៖ ១. ការផ្ទេរពីការចំនេញជាប្រាក់សុទ្ធពីធនគារពិភពលោក។ ២. មូលនិធិក្នុងរូបិយវត្ថុអាចប្តូរបាន ដែលកំណត់ដោយសមាជិកនៃ IDA។ ៣. ការចូលរួមវិភាគទានពីសមាជិកអ្នកមាននៃ IDA។
general
ដើម្បីខ្ចីលុយពី IDA តើប្រទេសនីមួយៗត្រូវបំពេញនូវលក្ខខណ្ឌប៉ុន្មាន?
ដើម្បីខ្ចីលុយពី IDA ប្រទេសនីមួយៗត្រូវបំពេញនូវលក្ខខណ្ឌចំនួន ៤គឺ៖ ១. ប្រទេសនោះជាប្រទេសក្រីក្រ (ក្រិតនៃភាពក្រីក្រ) គឺប្រាក់ចំនូលប្រចាំឆ្នាំ របស់មនុស្សម្នាក់ប្រហែល ៨០០ដុល្លារសហរដ្ឋអាមេរិក (អត្រាដុល្លារក្នុងឆ្នាំ ១៩៩២)។ ២. ប្រទេសនោះត្រូវមានស្ថេរភាព សេដ្ឋកិច្ចហិរញ្ញវត្ថុ និងនយោបាយគ្រប់គ្រាន់ដើម្បីទទួលប្រាក់កម្ចីក្នុងរយៈពេលវែ...
general
តើឥណទានរបស់ IDA មានរយៈពេលប៉ុន្មានឆ្នាំ? ហើយឥណទាននេះមានលក្ខណៈខុសពីកម្ចីរបស់ធនាគារដូចម្តេច?
ឥណទានរបស់ IDA មានរយៈពេលពី ៣៥ឆ្នាំទៅ ៤០ឆ្នាំហើយឥណទាននេះ មានលក្ខណៈខុសពីកម្ចីរបស់ធនាគារគឺគ្មានការប្រាក់លើកលែងតែការចំណាយទៅលើរដ្ឋបាល។ ការចំណាយសំខាន់ៗមិនបានអនុវត្តន៍រហូតបន្ទាប់ពីរយៈពេលដ៏សមរម្យមួយគឺ ១០ឆ្នាំ។
general
តើ IFC ដើរតួយ៉ាងដូចម្តេច?
IFC ដើរតួយ៉ាងសំខាន់ក្នុងការជម្រុញមូលធនបន្ថែមសម្រាប់បណ្ដារក្រុមហ៊ុនក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលមានការចូលរួមពីវិស័យឯកជនតាមរយៈហិរញ្ញវត្ថុកិច្ចកម្ចីរបស់សហជិព សន្ដិសុខ និងធានារ៉ាប់រង IFCក៏បានផ្ដល់ជាជំនួសបច្ចេកទេស និងផ្ដល់ការណែនាំដលើការធ្វើជំនួញក្នុងវិស័យជាច្រើនដូចជាការអភិវឌ្ឍន៍លើអភិឌ្ឍន៍លើទីផ្សារមូលធន និងឯកជនភាវនីយកម្ម។
general
តើអ្នកចូលរួមក្នុងកិច្ចប្រជុំប្រ៊ីតុនវូដ បានបែចែកមូលនិធិជាប៉ុន្មានផ្នែក? អ្វីខ្លះ?
អ្នកចូលរួមក្នុងកិច្ចប្រជុំ ប្រ៊ីតុនវូដ បានបែងចែកមូលនិធិជា ៣ផ្នែកធំៗគឺ៖ ទី១៖ មូលនិធិត្រូវចបែងចែកទៅលើការគ្រប់គ្រង លើការចងក្រងនៃសកម្មភាពដែលចាត់ទុកជាការផ្លាស់ប្តូរគោលនយោបាយ និងការដាក់កម្រិតទៅលើការទូទាត់សម្រាប់ចលនាគណនេយ្យនៃកិច្ចការជំនួញ។ ទី២៖ មូលនិធីត្រូវផ្តល់ឲ្យដល់រដ្ឋជាសមាជិក នូវធនធានហិរញ្ញកិច្ចដើម្បីពួកគេអាចត្រួតពិនិត្យល...
general
តើមូលនិធិរូប័យប័ណ្ណអន្តរ មានគោលការណ៍ប៉ុន្មានអ្វីខ្លះ?
មូលនិធិរូបិយប័ណ្ណអន្តរជាតិ មានគោលការណ៍២គឺ៖ ទី១៖ ការបូកបញ្ចូលគ្នានៃរូបយវត្ថុ ក្នុងការតម្កល់ទុកមូលនិធិបានបង្កើតឡើង សម្រាប់សមាជិកភាពទាំងអស់។ លើសពីនេះទៀត សមាជិកខ្ចីរូបិយវត្ថុដែលរំពឹងគិតថានឹងសងវិញនៅពេលដែលបញ្ហា នៃការទូទាត់ត្រូវបានដោះស្រាយគឺមិនមែនដើម្បីកំណត់នៃការចូលរបស់សមាជិកផ្សេងៗទៀតនោះទេ។ ទី២៖ នោមុនពេលដែលមូនិធិបានរំលោះ នូវរ...
general
តើអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (IFAO) បានបង្កើតឡើងនៅថ្ងៃ ខែ ឆ្នាំ ណា? ជាមួយអ្វី?
អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (IFAO) បានបង្កើតឡើងនៅថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ១៩៤៤។ ជាមួយការចុះហត្ថលេខាលើអនុសញ្ញាស្តីពី អាកាសចរណ៍ស៊ីវិលអន្តរជាតិនៅពេលចប់កិច្ចប្រជុំស៊ីកាហ្កូ (Chicago)។ អង្គការនេះមានលក្ខណៈបណ្តោះអាសន្នរហូតដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ១៩៤៧ គឺនៅពេលដែលមានរដ្ឋចំនួន ២៦ បានផ្តល់សច្ចាប័ននៅលើអនុសញ្ញានោះ។ ចាប់ពីថ្ងៃទី ៧...
general
តើអ្វីជាអំពើពុករលួយ?
អំពើពុករលួយ គឺជាការរំលោភអំណាចដែលត្រូវបានផ្ដល់ឪ្យដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
general
តើកត្តាអ្វីខ្លះ ដែលបណ្ដាលឪ្យសីលធម៌សង្គមខ្មែរធ្លាក់ចុះ? ចូរពន្យល់ពីកត្តានីមួយៗ។
ក្នុងនាមយើងជាគ្រូបង្រៀនម្នាក់ដើម្បីបង្ហាញយើងជាបុគ្គលសក្តិសមជាគ្រូបង្រៀនគឺ៖ - ត្រូវវរៀបចំអត្តចរីករបស់ខ្លួនឪ្យបានល្អ ទាំងនៅសាលា និងសង្គម - ត្រូវមានសម្ភារៈក្នុងជំនួយបង្រៀនសិស្ស - ត្រូវតែរៀនឪ្យទៀងទាត់ និងទាន់ពេលវេលា - ត្រូវខិតខំបំពេញកាតព្វកិច្ច របស់ខ្លួនជាគ្រូបង្រៀន និងនាមជាបុគ្គលិករដ្ឋម្នាក់ - ត្រូវបង្ហាញសង្កមថាយើងជាបុគ្គ...
general
តើគោលការណ៍នយោបាយរបស់ក្រសួងអប់រំយុវជន និងកីឡាមានអ្វីខ្លះ? ចូរពន្យល់។
គោលនយោបាយរបស់ក្រសួងអប់រំយុវជន និងកីឡាមានដូចជា៖ ក. គោលដៅអប់រំជាតិ - ពលរដ្ឋមានចំណេះដឹង និងបំណិនវិជ្ជាជីវៈ - ចេះពង្រីកសុខភាព និងសមត្ថភាព ជួយកែលំអគ្រួសារ និងសង្គម - មានទំនុកចិត្តលើខ្លួនឯង - មានអធ្យាស្រ័យ ទទួលស្គាល់ផលប្រយោជន៍អ្នកដទៃ - ស្រឡាញ់ពលកម្មនិងបច្ចេកវិទ្យា - យល់ដឹងពីការអភិវឌ្ឍសង្គមជាតិ និងអន្តរជាតិ ខ. គោលការណ៍អប់រំជា...
general
តើវិធីបង្រៀនតាមបែបប្រពៃណីមានអ្វីខ្លះ?
វិធីបង្រៀនតាមបែបប្រពៃណីមាន៖ - វិធីឧទេស - វិធីសន្ទនា - វិធីអព្ភរញាន - វិធីពិសោធន៍ - វិធី្ឲហ្វឹតហាត់ - វិធីសារឡើងវិញ - វិធីប្រើប្រាស់ដសៀវភៅនិងឯកសារ - វិធីត្រួតពិនិត្យចំណេះដឹងចំណេះធ្វើ និងបំណិនប្រសប់។
general
ដូចម្ដេចដែលហៅថាសុជីវធម៌ ហេតុអ្វីបានជាមនុស្សម្នាក់ៗត្រូវចេះសុជីវធម៌? តើសុជីវធម៌ និងសីលធម៌មានទំនាក់ទំនងគ្នាដូចម្ដេចខ្លះ?
សុជីវធម៌ គឺជាច្បាប់សម្រាប់ទូន្មានមនុស្សឪ្យរស់នៅបានសុខស្រួលនៅក្នុងសង្គម ឬ ច្បាប់គួរសមក្នុងជីវិតរស់នៅ។ បានជាមនុស្សម្នាក់ៗត្រូវចេះសុជីវធម៌ព្រោះ៖ - ចេះរៀបចំខ្លួនកុំឪ្យមានការផ្ដាំឆ្លងក្នុងឥរិយាបថណាមួយ - ចេះរៀចំឥរិយាបថ និងឬកពាឪ្យសមសួនតាមកាលៈទេសៈ - ចេះរៀបចំកាយវិកាក្នុងពេលសន្ទនាជាមួយអ្នកដទៃឬក្នុងពេលចូលរួម ក្នុងពិធីផ្សេងៗ - ចេះ...
general
សេ្ដចអង្គណាដែលបានបានបោះបង់ទីក្រុងអង្គរ? នៅឆ្នាំណា? ដោយមូលហេតុអ្វី? ហើយបានមកបោះបង់ទីក្រុងនៅឯណាខ្លះមុនមកភ្នំពេញ? មូលហេតុអ្វី? ហើយបានមកបោះបង់ទីក្រុងនៅណាខ្លះ មុនមកភ្នំពេញ?
សេ្តចដែលបានបោះបង់ទីក្រុងអង្គរ គឺព្រះបាទពញាយ៉ាតនៅឆ្នាំ ១៤៣១-១៤៣៤។ ហើយមូលហេតុនៃការការបោះបង់អង្គរគឺ៖ - សង្រ្គាមឈ្លានពានសៀម - ចំនួនប្រជាជនថយចុះ ដោយសារសៀមកៀរ - ធម្មជាតិមិនអំណោចផល (ដីអស់ជីជាតិ) - ទីក្រុងនៅជិតសៀមពេក ហើយបាមកបោះបង់ទីក្រុងនៅឯទួលបាសាន ស្រីសឈរ ខេត្តកំពង់ ចាមរួចមកភ្នំពេញ។
general
ចូរបង្ហាញពីលក្ខណៈនៃស្ថានភាពនីមួយៗ។
លក្ខណៈនៃស្ថានភាពនីមួយៗ គឺ៖ ស្ថានភាពឈ្នះចាញ់ - យើងខ្ញុំឈ្នះ គេចាញ់ - ជាការប្រយុទ្ធស្លាប់រស់ - ប្រើអស់ថាមពលអត្តនោម័ត កម្លាំងកាយចិត្ត បញ្ញា ស្មារតី សម្ភារៈ - គិតតែផលប្រយោជន៍រឿងៗខ្លួន - ប្រើគ្រប់ល្បិចឧបាយកល យុទ្ធសាស្រ្ដ យុទ្ធវិធី វិធានការ មធ្យោបាយឪ្យតែឈ្នះ - យើងឬខ្ញុំខ្លាំងជាង យើងឬក៏ខ្ញុំឈ្នះ គេខ្សោយជាង គេចាញ់។ ស្ថានភាពឈ្ន...
general
តើអនក្ខរភាពផ្ដល់ផលវិបាកដល់បុគ្គល និងសហគមន៍ជាតិយ៉ាងដូចម្ដេច?
ផលវិបាកនៃអនក្ខរភាពដូចជា៖ - បាត់ម្ចាស់ក្នុងការរស់នៅ - គ្មានចំណេះពិបាកក្នុងការរកការងារធ្វើ - ការងារមាត្រនឹងថាមពលដែលបានបញ្ចេញ - ការងារច្រើនប្រើដោយកម្លាំងកាយ ទទួលបានប្រាក់កម្រៃទាប មិនមានសមាមាត្រនឹងទ្រុឌទ្រោម ជំងឺ ស្ថានភាពជីវភាពលំបាក អំពើហិង្សា គ្រួសារខ្វះសុភមង្គល - ខ្វះធនធានមនុស្សក្នុងអភិវឌ្ឍសហគមន៍ - សេដ្ឋកិច្ចសង្គមអន់ថយ ព...
general
តើមូលហេតុអ្វីខ្លះបានជាអ្នកចង់ក្លាយជាគ្រូបង្រៀន?
បានជាខ្ញុំចង់ក្លាយជាគ្រូបង្រៀនពីព្រោះ៖ - ចង់ឪ្យកុមារយុវជនជាអ្នកបន្តវេនពីមនុស្សចាស់ធ្វើការអភិវឌ្ឍដើម្បីក្លាយជាអំពើល្អដែលមានប្រយោជន៍ជាទីសង្ឃឹម និងជាសរសរទ្រូងប្រទេសជាតិ - អប់រំឪ្យមានចំណេះដឹងទូលាយ - អប់រំឪ្យមានសីលធម៌ និងគុណធម៌ល្អ - អប់រំឪ្យលក្ខណៈវិទ្យាសាស្រ្ដ និងបច្ចេកទេស ជឿនលឿន - អប់រំឪ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រ...
general
តើគេត្រូវយកចិត្តទុកដាក់លើវិស័យអ្វី?
ដើម្បីឪ្យប្រទេសជាតិរីកចម្រើនគេត្រូវយលចិត្តទុកដាក់វិស័យ ក. វិស័យវប្បធម៌ - ជំនឿ សាសនា វិជ្ជា វិទ្យាសាស្រ្ដ - ភាសាស អក្សរសាស្រ្ដ អក្សរសិល្ប៍ សិល្បៈ ព័ណ៌មាន - ទំនៀមទម្លាប់ ប្រពៃណី ការសិក្សា អប់រំ កីឡា ល្បែងកំសាន្ដ ច្បាប់ ខ. វិស័យសង្គម - លំនៅដ្ឋាន ចំណីអាហារ សំលៀកបំពាក់ - ម៉ាស៊ីន សំណង់ បង្កបង្កើនផល មធ្យោបាយធ្វើដំណើរ - មុខរបរ...
general
ដូចម្ដេចដែលហៅថាអំពើហិង្សាក្នុងគ្រួសារ? តើវាមានទម្រង់ដូចម្ដេចខ្លះ?
អំពើហិង្សាក្នុងគ្រួសារ គឺសំដៅលើំអំពើដែលកើតឡើងចវាងប្ដី និងប្រពន្ធកូននៅក្នុងបន្ទុក និងជនទាំងឡាយណាំសិ្ថតនៅក្រោមដំបូលផ្ទះតែមួយ។ អំពើហិង្សាក្នុងគ្រួសារមានទម្រង់ដូចខាងក្រោម៖ - ផ្លូវកាយ បង្ហឪ្យមានស្នាមរបួស កាប់សម្លាប់ ការទាត់ធាក់... - ផ្លូវចិត្ត ប្រើពាក្យទ្រគោះបោះបោក បញ្ឈឺ ផ្គើន ដៀមដាម រើសអើង - ផ្លូវសេដ្ឋកិច្ច គាបសង្គត់ប្ដី ឬ...
general
តើសសរស្តម្ភនៃការបង្រៀនមានអ្វីខ្លះ?
សសរស្ពម្ភនៃការបង្រៀនមានដូចជា៖ ក. រៀនស្ដាប់ - ពីអ្វីដែលមានលក្ខណៈថ្មី - ពីភាពជឿនលឿននិងលក្ខណៈវិទ្យាសាស្រ្ដ - ដើម្បីទារកផលប្រយោជន៍ពីចំណេះដឹងនោះមកបំពេញនូវអ្វីដែលយើងខ្វះខា្តក្នុងការងារយើងក្នុងសង្គម និងជីវភាពរស់នៅ - សមត្ថភាពយល់ដឹងផ្នែកទ្រីស្ដី - សមត្ថភាពតាមទាន់ហេតុការណ៍នៃវិទ្យាសាស្រ្ដ ខ. រៀនធ្វើ - បង្កើនសមត្ថភាពបំណិន - អាចដោះ...
general
តើ UNDCP ជាអ្វី? បង្កើតឡើងនៅឆ្នាំណា? ដើម្បីអ្វី?
UNDCP គឺជាកម្មវិធីត្រួតពិនិត្យថ្នាំញៀនអន្តរជាតិ របស់អង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩០ដើម្បីធ្វើឲ្យប្រសើរនូវប្រសិទ្ធភាពនៃរចនាសម្ព័ន្ធសម្រាប់ត្រួតពិនិត្យថ្នាំញៀន។
general
តើប្រព័ន្ធទទួលខុសត្រូវអន្តរជាតិអនុវត្តន៍ចំពោះអ្វីខ្លះ?
យោងតាមមាត្រា៨នៃធម្មនុញ្ញអង្គការសហប្រជាជាតិបានបង្កើតប្រព័ន្ធទទួលខុសត្រូវជាអន្តរជាតិមួយឡើង សម្រាប់គ្រប់គ្រងថែរក្សាលើ Trust Territories (ជាដែនដីទាំងឡាយដែលមិនទាន់ទទួលបានសិទ្ធិពេញលេញក្នុងការចាត់ជារដ្ឋឬប្រទេសមួយ) ដែលត្រូវដាក់ចំណុចនៅក្រោមនេះដោយកិច្ចព្រមព្រៀងជាឯកត្តាជាមួយនឹងប្រទេសដែលជាអ្នកគ្រប់គ្រង។ ប្រព័ន្ធនេះអនុវត្តចំពោះ៖ - ...
general
តើកិច្ចការស្នូររបស់អង្គការសហប្រជាជាតិជាអ្វី?
កិច្ចការស្នូលរបស់អង្គការសហប្រជាជាតិគឺជា ការកាត់សេចក្តី ឬការផ្សះផ្សាជម្លោះជាអន្តរជាតិតាមមធ្យោបាយសន្តិវិធី ដោយអនុលោមទៅតាមគោលការណ៍យុត្តិធម៌ និងតាមច្បាប់អន្តរជាតិដូចដែលមានចែងក្នុងមាត្រា១នៃធម្មនុញ្ញាប្រជាជាតិ។ ក្នុងចំណោមវិធីសាស្រ្តក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីទាំងនោះធម្មនុញ្ញបានបញ្ជាក់នៅក្នុងមាត្រា៣៣អំពីការដោះស្រាយតាមវ...
general
តើស្ថាប័នណាដែលសំខាន់ជាងគេ របស់អង្គការសហប្រជាជាតិនៅក្នុងការដោះស្រាយជម្លោះ?
ស្ថាប័នដែលសំខាន់ជាងគេ របស់អង្គការសហប្រជាជាតិនៅក្នុងការដោះស្រាយជម្លោះគឺស្ថាប័ន តុលាការអន្តរជាតិ (International Court Justice)។ ចាប់តាំងពីពេលកើតនៃស្ថាប័ននេះ (នៅឆ្នាំ ១៩៤៦) មានរដ្ឋជាច្រើនបានដាក់សំណុំរឿងជូនស្ថាប័នឲ្យដោះស្រាយជម្លោះដែលច្រើនជាង៧២ករណីនិង២២គំនិតនៃការណែនាំដែលបានស្នើរសុំដោយអង្គការអន្តរជាតិ។ ស្ទើរតែគ្រប់ករណីទាំងអស...
general
តើគណៈកម្មការច្បាប់អន្តរជាតិ បានបង្កើតឡើងដោយអ្នកណា? ឆ្នាំណា? ដើម្បីអ្វី? មានសមាជិកប៉ុន្មានរូប?
គណៈកម្មការច្បាប់អន្តរជាតិបានបង្កើតឡើងដោយមហាសន្និបាតរបស់អង្គការសហប្រជាជាតិនៅឆ្នាំ ១៩៤៧។ ដើម្បីជម្រុញដល់ការអភិវឌ្ឍន៍ជាលំដាប់នៃច្បាប់អន្តរជាតិនិងការរៀបចំជាក្រុម។ គណៈកម្មការនេះមានសមាជិកចំនួន៣៤រូបដែលជួបជុំគ្នាជារៀងរាល់ឆ្នាំ ហើយអ្នកទាំងនោះបានជ្រើសតាំងដោយមហាសន្និបាតរបស់អង្គការសហប្រជាជាតិសម្រាប់អាណត្តិ៤ឆ្នាំ និងបំពេញការងារក្នុ...
general
ហេតុដូចម្ដេចបានជាសមាជិកគ្រួសារត្រូវលើកកំពស់សុវត្ថិភាពនិងសុខភាពនៅក្នុងគ្រួសារ?
បានជាសមាជិកគ្រួសារត្រូវលើកកំពស់សុវត្ថិភាព និងសុខភាពនៅក្នុងគ្រួសារពីព្រោះ៖ - ដើម្បីសុភមង្គលក្នុងគ្រួសារ - កាត់បន្ថយចំណាយក្នុងគ្រួសារ - ចង់ឪ្យគ្រួសារមានសាមគ្គីភាព ឯកភាព ស្មារតីភ្ញាក់រលឹកពីតួនាទី និងភារកិច្ចក្នុងគ្រួសារ - គ្រួសារជាកោសិការបស់សង្គម។
general
តើការងារភាគច្រើនរបស់គណៈកម្មការច្បាប់អន្តរជាតិទាក់ទងទៅនឹងអ្វី? ចូរលើកឧទាហរណ៍?
ការងារភាគច្រើនរបស់គណៈកម្មច្បាប់អន្តរជាតិគឺ ទាក់ទងទៅនឹងការរៀបចំវសេចក្តីព្រាងច្បាប់លើប្រធានបទនៃច្បាប់អន្តរជាតិ។ ប្រធានបទមួយចំនួនត្រូវជ្រើសរើសដោយគណៈកម្មការនេះនិងប្រធានដទៃទៀតដែលទាក់ទងនឹងច្បាប់អន្តរជាតិនោះ គឺបានជ្រើសរើសដោយមហាសន្និបាតរបស់អង្គការសហប្រជាជាតិឬក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមកិច្ច។ ពេលដែលគណៈកម្មការនេះបានតាក់តែងសេ...
general
គណៈកម្មការច្បាប់ពាណិជ្ជកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិមានតួនាទីអ្វី?
គណៈកម្មការច្បាប់ពាណិជ្ជកម្មអន្តរជាតិរបស់ អង្គការសហប្រជាជាតិតួនាតទីរួមមាន៖ ការសហប្រតិបត្តិការនៃកិច្ចការ របស់អង្គការអន្តរជាតិយ៉ាងសកម្មក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ និងលើកកម្ពស់ការរួមយ៉ាងទូលំទូលាយក្នុងអនុសញ្ញាថ្មីៗ និងលិខិតតុបករណ៍ដទៃទៀតដែលទាក់ទងនឹងច្បាប់ពាណិជ្ជកម្មអន្តរជាតិ។ គណៈកម្មការរនេះបានផ្តល់ការបណ្តុះបណ្តាលនិងជំនួយក...
general
តើ UNCITRAL ចាប់អារម្មណ៍លើអ្វី?
ការចាប់អារម្មណ៍របស់អង្គការច្បាប់ពាណិជ្ជកម្មគឺជាការសិក្សា និងការរៀបចំនូវវិធានឯកភាពមួយក្នុងការលក់ទំនិញនិងការទូទាត់ប្រាក់អន្តរជាតិដែលរួមមានកាណែនាំអំពីច្បាប់ស្តីពីការផ្ទេរមូលនិធិ តាមប្រព័ន្ធអេឡិចត្រូនិក និងអាជ្ញាកណ្តាលពាណិជ្ជកម្មអន្តរជាតិ និងលិខិតបទដ្ឋានអន្តរជាតិស្តីពីការបញ្ចូលសម្ភារៈការដោះដូរពាណិជ្ជកម្មនិងការផ្តល់ឲ្យ។
general