question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
ការយកពុម្ពចេញដោយប្រើម៉្សៅ Polysufide សម្រាប់ធ្វើពុម្ពបិទប៉ះនៅក្រអូមមាត់លើតើថាសសម្រាប់យកពុម្ព (Impressiontray) ត្រូវមានលក្ខណៈយ៉ាងដូចម្តេច?
ការយកពុម្ពចេញដោយប្រើម៉្សៅ Polysufide សម្រាប់ធ្វើពុម្ពបិទប៉ះនៅក្រអូមមាត់លើ ថាសសម្រាប់យកពុម្ព (Impressiontray) ត្រូវមានលក្ខណៈដូចជា៖ - មានគែមរាងកោង - មានព្រំដែនខាងផ្ទៃទំពារ - មានបន្ទះមាំភ្ជាប់ជាមួយស៊ីម៉ង់ដ៍។
general
ការយកពុម្ពចេញដោយប្រើម៉្សៅ Polysufide សម្រាប់ធ្វើពុម្ពបិទប៉ះនៅក្រអូមមាត់លើ តើថាសសម្រាប់យកពុម្ព (Impressiontray) ត្រូវមានលក្ខណៈយ៉ាងដូចម្តេច?
ការយកពុម្ពចេញដោយប្រើម៉្សៅ Polysufide សម្រាប់ធ្វើពុម្ពបិទប៉ះនៅក្រអូមមាត់លើ ថាសសម្រាប់យកពុម្ព (Impressiontray) ត្រូវមានលក្ខណៈដូចជា៖ - មានគែមរាងកោង - មានព្រំដែនខាងផ្ទៃទំពារ - មានបន្ទះមាំភ្ជាប់ជាមួយស៊ីម៉ង់ដ៍។
general
ចូរពិពណ៌នាអំពីលក្ខណៈរបស់អង់ស៊ីម។
ពិពណ៌នាអំពីលក្ខណៈរបស់អង់ស៊ីម៖ - ជាប្រូតេអ៊ីនដេលមានសកម្មភាពខ្លាំង - បង្កើនល្បឿនប្រតិកម្មគីមី - ជាប្រូតេអ៊ីនយថាប្រភេទនៃអំពើរបស់វា - គ្រប់ប្រតិកម្មគីមីក្នុងសារពាង្គកាយ ទាមទារអង់ស៊ីមយថាប្រភេទ។
general
តើអង់ស៊ីមមានចំណែកថ្នាក់ប៉ុន្មានក្រុមធំៗ?
អង់ស៊ីមមានចំណែកថ្នាក់អង់ស៊ីមជា៦ក្រុមធំៗគឺ៖ - អុកស៊ីដូរេដុតាស គឺជាអង់ស៊ីម ដែលចូលរួមក្នុងប្រតិកម្មអុកស៊ីដូរេដុកម្ម (ប្រតិកម្មរេដុ)។ ថ្នាក់រងរបស់ក្រុមនេះមាន៖ - ដេអ៊ីដ្រូសែនណាស - អុកស៊ីដាស - អុកស៊ីសែនណាស - ពែអុកស៊ីតដាស - រេដុចតាស - អ៊ីដ្រុកស៊ីឡាស។ - ត្រង់ស្វ៊ែរ៉ាស គឺជាអង់ស៊ីម ដែលចូលរួមក្នុងប្រតិកម្មគីមីយថាប្រភេទដោយផ្ទេរម៉ូ...
general
តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យមានការហែកមាត់ស្បូននិងទ្វារមាសផ្នែកខាងលើ?
កត្តាដែលបណ្តាលឱ្យមានការហែកមាត់ស្បូននិងទ្វារមាសផ្នែកខាងលើគឺ៖ - សម្រាលអូសបន្លាយ/ឧបសគ្គ - សម្រាលដោយប្រើដង្កៀប/បូម - សម្រាលដោយប្រញាប់ប្រញាល់ដោយឯកឯងឬដោយការភ្ញោចអុកស៊ីតូស៊ីន - មាត់ស្បូនមិនធម្មតា/មិនក្រក្រតី។
general
ចូរនិយាយពីជំហានដំបូងនៃការសង្រ្គោះទារក។
ជំហានដំបូងនៃការសង្រ្គោះទារកគឺ៖ - ផ្តល់កម្តៅ - សម្អាតស្លេស្មពីមាត់និងច្រមុះ - ជូតសម្ងួតទារកនិងរៀបចំស្ថានភាពហើយហិត - រំញោចទារកបើចាំបាច់។
general
អ្វីទៅហៅថាជំងឺបេះដូង? ដើម្បីកុំឱ្យជំងឺបេះដូងនិងសរសៃរឹតតែធ្ងន់ធ្ងរថែមទៀត តើយើងត្រូវចៀសវាងទម្លាប់អ្វីខ្លះ?
ជំងឺបេះដូង គឺជាជំងឺមួយដែលច្រើនកើតមានចំពោះមនុស្សចាស់ ហើយគេច្រើននិយាយជាទូទៅដោយភ្ជាប់ជាមួយបញ្ហានៃបេះដូងនិងសរសៃឈាម។ ជំងឺនេះកើតឡើងដោយសារបញ្ហាជាច្រើនរួមមានសម្ពាធឈាមឡើងខ្ពស់ ការបាត់បង់ភាពយឺតរបស់សរសៃអាកទែនិងការគាំងបេះដូងដើម។ ដើម្បីកុំឱ្យជំងឺបេះដូងនិងសរសៃឈាម រឹតតែធ្ងន់ធ្ងរថែមទៀត យើងត្រូវចៀសវាង៖ - ការជក់បារី - ការប្រើប្រាស់គ្រឿង...
general
តើជំងឺទឹកនោមផ្អែមបណ្តាលមកពីអ្វីខ្លះ?
ជំងឺទឹកនោមផ្អែមគឺជាជំងឺដែលបរិមាគ្លុយកូសក្នុងឈាមលើស ហើយត្រូវបញ្ចេញចោលតាមទឹកនោម។ ជំងឺនេះបណ្តាលមកពី លំពែងបញ្ចេញអរម៉ូនអាំស៊ុយលីន មិនគ្រប់គ្រាន់។
general
តើជំងឺមហារីកជាអ្វី?ហេតុអ្វីបានជាមានជំងឺនេះ?
ជំងឺមហារីកគឺជាដែលបណ្តាលមកពីការលូតលាស់ខុសធម្មតានៃកោសិកាណាមួយហើយបង្កើតបានជាសំណុំកោសិកាហៅថាដុំ ដុំនេះគឺជាមហារីក។ បានជាមានជំងឹនេះពីព្រោះកាំរស្មីអ៊ិច និងកាកសំណល់គីមីក្នុងបរិស្ថាន។ ម៉្យាងវិញទៀតការជក់បារីក៏ជាមូលហតុបណ្តាលឱ្យកើតមានជំងឺមហារីកសួតផងដែរ។
general
អ្វីទៅហៅថាជំងឺមិនឆ្លង? ចូររៀបរាប់ជំងឺមិនឆ្លងខ្លះៗដែលយើងបានស្គាល់។
ជំងឺមិនឆ្លងគឺជាជំងឺដែលមិនបង្កដោយមេរោគហើយជំងឺនេះមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតទេ។ ជំងឺមិនឆ្លងរួមមាន៖ - ជំងឺបេះដូង - ជំងឺសរសៃឈាម - ជំងឺលើសឈាម - ជំងឺមហារីក - ជំងឺទឹកនោមផ្អែម - ជំងឺធាត់ - ជំងឺទល់លាមក - ជំងឺកង្វះអាហារ។
general
ដូចម្តេចដែលហៅថាជំងឺកាមរោគ? ចូរផ្តល់ឧទាហរណ៍។
ដែលហៅថាជំងឺកាមរោគ គឺជាជំងឺមួយបែបដែលភាគច្រើនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមកភេទជាមួយដៃគូមានជំងឺកាមរោគ ដោយមិនបានប្រើប្រាស់មធ្យោបាយបង្ការ។ ប្រភេទជំងឺកាមរោគដែលគេតែងតែជួបប្រទះរួមមាន៖ - ជំងឺប្រមេះទឹកបាយ - ជំងឺប្រមេះទឹកថ្លា - ជំងឺសង់មូ - ជំងឺស្វាយ - ជំងឺសិរមាន់។
general
លទ្ធិម៉ាក់និយមដែលលាតត្រដាងដំបូងឈ្មោះថាសេចក្តីប្រកាសនៃគណៈបក្សកុម្មុនីស្ត តើលទ្ធិនេះប្រកាសផ្សាយជាសាធារណៈនៅឆ្នាំណា?
លទ្ធម៉ាក់និយមដែលលាតត្រដាងដំបូងឈ្មោះថាសេចក្តីប្រកាសនៃគណៈបក្សកុម្មុនីស្ត លទ្ធិនេះប្រកាសផ្សាយជាសាធារណៈនៅឆ្នាំ ១៨៥៨។
general
តើមូលហេតុអ្វីដែលនាំឱ្យស្រ្តីមានផ្ទៃពោះ កើតឡើងនូវការរមួលក្រពើ ស្លឹក ឬឈឺជើង?
មូលហេតុដែលនាំឱ្យស្រ្តីមានផ្ទៃពោះ កើតឡើងនូវការរមួលក្រពើ ស្លឹក ឬឈឺជើងគឺ៖ - សម្ពាធនៃស្បូនរុញទៅលើសសៃវិញ្ញាណNerve - ការផ្លាស់ប្តូរកម្រិតនៃជាតិPhosphorus - ជាតិកាល់ស្យូម។
general
តើលោក ដាឡាឌីយេ ទទួលបានជោគជ័យលើផែនការអ្វីក្នុងការបំបែកជនកុម្មុយនីស្តចេញពីរដ្ឋាភិបាលសហរដ្ឋអាមេរិក?
លោកដាឡាឌីយេទទួលបានជោគជ័យលើផែនការក្នុងការបំបែកជនកុម្មុយនីស្តចេញពីរដ្ឋាភិបាលសហរដ្ឋអាមេរិកគឺផែនការម៉ាសាល់។
general
តើប្រទេសណាខ្លះដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមនិយមបារាំង?
ប្រទេសដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមនិយមបារាំងគឺប្រទេសកម្ពុជា ទុយនេស៊ី។
general
ចូរនិយាយពីប្រវត្ថិរបស់លោកម៉ង់ដែល (ច្បាប់តំណពូជ)។
ប្រវត្ថិរបស់លោកម៉ង់ដែល៖ លោកកើតនៅឆ្នាំ១៨២២ នៅក្នុងភូមិមួយក្នុងប្រទេសឆេកូស្លូវ៉ាគី។ ដោយឪពុកម្តាយរបស់លោកជាកសិករ លោកមានការយល់ដឹងច្រើនផ្នែកបច្ចេកទេសកសិកម្ម។ បន្ទាប់ពីបានសិក្សាផ្នែកវិទ្យាសាស្រ្តនិងគណិតវិទ្យា នៅទីក្រុងវីយែនមក ម៉ង់ដែលបានចូលរួមបួសជាបព្វជិត។ លោកបានធ្វើការបង្កាត់សណ្តែកព័រនៅក្នុងសួនដែលមានបណ្តោយ៣៧ម៉ែត្រនិងទទឹង៧ម៉ែត...
general
តើសហភាពសូវៀតបានធ្វើសមូហកម្មបានសម្រេចជោគជ័យនៅឆ្នាំណា?
សហភាពសូវៀតបានធ្វើសមូហកម្មបានសម្រេចជោគជ័យនៅឆ្នាំ១៩៣២។
general
សហភាពសូវៀតបានឆ្លងកាត់សម័យអន្តរកាលទៅសង្គមនិយមអស់រយៈពេល១៦ឆ្នាំតើពីឆ្នាំណាដល់ឆ្នាំណា?
សហភាពសូវៀតបានឆ្លងកាត់សម័យអន្តរកាលទៅសង្គមនិយមអស់រយៈពេល១៦ឆ្នាំ ពីឆ្នាំ ១៩២១ដល់ឆ្នាំ១៩៣៧។
general
ក្រោយពីត្រឡប់ពីប្រទេសហ្វាំងឡង់ តើលេនីនបានយកផែនការបះបោរដោយអាវុធធ្វើឡើងនៅថ្ងៃខែឆ្នាំណា?
ក្រោយពីត្រឡប់ពីប្រទេសហ្វាំងឡង់ លេនីនបានយកផែនការបះបោរដោយអាវុធធ្វើឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩១៧។
general
តើលេនីនយកលទ្ធិម៉ាក់និយមមកផ្សព្វផ្សាយនៅពេលណា?
លេនីនយកលទ្ធិម៉ាក់និយមមកផ្សព្វផ្សាយនៅពេលបដិវត្ថន៍ខែតុលា ឆ្នាំ ១៩១៧។
general
នៅឆ្នាំ១៨៤៤តើម៉ាកនិយមនិងអង់គ្លេសជួបគ្នានៅកន្លែងណា?
នៅឆ្នាំ១៨៤៤ម៉ាកនិយមនិងអង់គ្លេសជួបគ្នានៅកន្លែងទីក្រុងប៉ារីស។
general
តើនៅថ្ងៃទី១៤ កុម្ភៈ ១៩៥០ ម៉ៅសេទុនបានហត្ថលេខាចងសម្ព័ន្ធភាពជាមួយអ្នកតំណាងប្រទេសណានៅទីក្រុងមូស្កូ?
នៅថ្ងៃទី១៤កុម្ភៈ១៩៥០ម៉ៅសេទុនបានហត្ថលេខាចងសម្ព័ន្ធភាពជាមួយអ្នកតំណាងប្រទេសណានៅទីក្រុងមូស្កូគឺ លោកស្តាលីន។
general
តើសហភាពសូវៀតឆ្លងការតើសម័យអន្តរកាលប៉ុន្មានឆ្នាំ?
សហភាពសូវៀតឆ្លងការសម័យអន្តរកាលចំនួន១៦ឆ្នាំ។
general
តើសង្រ្គាមលោកលើកទី២កើតឡើងប៉ុន្មានឆ្នាំ?
សង្រ្គាមលោកលើកទី២កើតឡើងរយៈពេល៦ឆ្នាំ។
general
តើគោលការណ៍កាកបាទក្រហមមានប៉ុន្មានចំណុច? អ្វីខ្លះ?
គោលការណ៍កាកបាទក្រហមមាន៧ចំណុចរួមមាន៧គឺ៖ - ភាពមនុស្សធម៌ - ភាពមិនលម្អៀង - អព្យាក្រឹតភាព - ឯករាជ្យ - សេវាកម្មស្មគ្រចិត្ត - ឯកភាព - សកលភាព។
general
តើយុទ្ធសាស្រ្តចតុកោណរាជរដ្ឋាភិបាលដំណាក់កាលទី៣មានអ្វីខ្លះ?
យុទ្ធសាស្រ្តចតុកោណរាជរដ្ឋាភិបាលដំណាក់កាលទី៣រួមមាន៖ - ដើម្បីកំណើនការងារ - សមធម៌ - ប្រសិទ្ធភាព។
general
តើលក្ខណៈពិសេសរបស់លទ្ធិប្រជាធិបតេយ្យមានអ្វីខ្លះ?
លក្ខណៈពិសេសរបស់លទ្ធិប្រជាធិបតេយ្យរួមមាន៖ - ប្រជាពលរដ្ឋមានសិទ្ធិនិងសេរីភាពពេញលេញ - មានសេរីភាពខាងសារព័ត៍មាន - មានគណៈនយោបាយច្រើន - ពហុនិយមនិងមានការអធ្យាស្រ័យ - មានការបោះឆ្នោតលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ - ផ្ទេរអំណាចដោយសន្តិវិធី អហិង្សាជាដើម។
general
តើប្រទេសណាខ្លះដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមនិយមអង់គ្លេស?
ប្រទេសដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមនិយមអង់គ្លេសគឺប្រទេសឥណ្ឌា សិង្ហបុរី។
general
តើការចាញ់កូនធ្ងន់ធ្ងរមានទំនាក់ទំនងទៅនឹងកត្តាអ្វីខ្លះ?
ការចាញ់កូនធ្ងន់ធ្ងរមានទំនាក់ទំនងទៅនឹងកត្តា៖ - ផ្លូវចិត្ត - អ័រម៉ូន - មេតាបូលីស។
general
ចូរនិយាយពីរបៀបព្យាបាលជាក់លាក់នៃការពុលកម្រិតធ្ងន់ដោយមេតាណុល។
របៀបព្យាបាលជាក់លាក់នៃការពុលកម្រិតធ្ងន់ដោយមេតាណុលមាន៖ - Alkanlinization ដើម្បីប្រឆាំង metabolic acidosis - Dialysis ដើម្បីបង្កើនការបញ្ចេញចោលមេ តាណុល - ការបំបាត់មេតាបូលីសដោយ alcohol dehydrogenase ដែលបង្កើតឱ្យមានផលិតផលពុល។
general
ចូរនិយាយពីគោលបំណងនៃការធ្វើតុល្យការសន្លាក់។
គោលបំណងនៃការធ្វើតុល្យការសន្លាក់គឺ៖ - ស្រាវជ្រាវរកនូវការចុះថយគន្លងសន្លាក់ - ចលនាកើនឡើងហួសកម្រិត - សំឡេងលាន់ក្នុងសន្លាក់ - ចលនាមិនធម្មតារបស់សន្លាក់។
general
ចូរសរសេរគោរមងារ សម្តេច ហ៊ុនសែន ជាស៊ីម សខេង ហេងសំរិន គង់សំអុល សាយឈុំ។
សរសេរគោរមងារ៖ - សម្តេច ហ៊ុន សែន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន - សម្តេច ហេងសំរិន សម្តេចអគ្គមហាពញាចក្រី ហេងសំរិន - សម្តេចជាស៊ីម សម្តេចអគ្គធម្មកពោធិសាល ជាស៊ីម - សម្តេចសខេង សម្តេចក្រឡាហោមក សខេង - សម្តេច គង់សំអុល សម្តេចចៅហ៊្វាវ៉ាងអធិបតីស្រីង្ហា គង់សំអុល - សម្តេច សាយ ឈុំ សម្តេចវិបុលភក្តី សាយឈុំ។
general
តើផ្នត់កម្លាយមានប៉ុន្មាន? អ្វីខ្លះ?
ផ្នត់កម្លាយមានពីរគឺ៖ ក. ផ្នត់ដើម - ទម្រង់ [-ព] - ទម្រង់ [-ពស] - ទម្រង់ [-ពសព] - ទម្រង់ [-ពពស]។ ខ. ផ្នត់ជែក - ទម្រង់ [-ព-] - ទម្រង់ [-សព-] - ទម្រង់ [-ស/ព-] - ទម្រង់ [-សព/ព-]។
general
គេតែងពោលថា “លោកគ្រូ អ្នកគ្រូ ជាវិស្វករព្រលឹង”។ ចូរបកស្រាយ។
ពន្យល់ថា “លោកគ្រូអ្នកគ្រូជាវិស្វករព្រលឹង”៖ ដើម្បីជាត្រីវិស័យ ក្នុងការចង្អុលបង្ហាញ នូវឃ្លាលើនេះគប្បីយើងយល់ន័យនៃពាក្យ៖ - វិស្វករ មានន័យជាអ្នកសាងសង់។ - ព្រលឹង មានន័យថាជាវិញ្ញាណដែលស្ថិតនៅក្នុងខ្លួនមនុស្ស។ មនុស្សគ្មានព្រលឹងប្រាកដជាក់ជាស្លាប់មិនខាន។ គ្រូបង្រៀន ត្រូវបានគេ ចាត់ទុកថាជាវិស្វករព្រលឹងមានន័យថាគ្រូបង្រៀនខុសពីមន្រ្តី...
general
ដូចម្តេចដែលហៅថាកំណាព្យ? កម្រងកែវ?
កំណាព្យ គឺជាសិល្ប៍អត្ថបទ ប្រកបដោយចំណាប់ចួន ផ្ទួន រណ្តំ ល្គងល្គាយណែងណង មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រង ពេញលេញ ក្នុងការឆាបឆក់ដួងចិត្តខាបអន្ទង ព្រលឹង អង្រួនបេះដូងអ្នកអាន អ្នកស្តាប់ឱ្យកក្រើក។ កម្រងកែវ គឺជាអត្ថបទពាក្យរាយធម្មតាដែលមានចំណាប់ចួន ផ្ទួន ល្គងល្គាយណែណង។ ចំណាប់ចួនរបស់ពាក្យកម្រងកែវ មិនមានក្បួនខ្នាតត្រឹមត្រូវ ជាក់លាក់...
general
ចូររកញាតិសព្ទនឹងពាក្យ “ប្រជា”។
រកញាតិសព្ទនឹងពាក្យ “ប្រជា”៖ - ប្រជា៖ ជន សត្វ សត្វលោក - ប្រជាករ៖ ពពួកជន ពពួកសត្វ - ប្រជាជន៖ ជនទូទៅ បណ្តារាស្រ្ត - ប្រជាជាតិ៖ ជនដែលមានទំនៀមទម្លាប់ និងភាសាដូចគ្នា - ប្រជាធិបតី៖ អធិបតីលើប្រជា (ប្រមុខរដ្ឋ) - ប្រជាធិបតេយ្យ៖ ភាពនៃរដ្ឋដែលទុករាស្រ្តជាធំ - ប្រជាប្រិយ៖ ជាទីពេញចិត្តនៃរាស្រ្តជន - ប្រជានិករ៖ ពួកមនុស្ស - ប្រជាពលរដ្ឋ៖...
general
អ្វីទៅហៅថាល្បះសំណួរ? តើល្បះសំណួរមានទម្រង់យ៉ាងដូចម្តេច?
ល្បះសំណួរ ជាល្បះសម្រាប់សួររកដំណឹងឬព័ត៍មានផ្សេងៗដែលគេចង់រក ចង់ដឹង ហើយល្បះនេះបញ្ចប់ដោយសញ្ញាសួរ។ ល្បះសំណួរមានទម្រង់៖ - ល្បះសំណួរបញ្ជាក់មានសំនៀងសួរ៖ ឧ. ពួកបាណកសត្វទៅធ្វើសង្គ្រាម? - តើ+ល្បះបញ្ជាក់? ឧ. តើពួកបាណកសត្វទៅធ្វើសង្រ្គាមក? - ល្បះបញ្ជាក់+ ទេ? ឧ. ពួកបាណកសត្វទៅធ្វើសង្រ្គាមឬទេ? - ប្រើសព្វនាមសំណួរ ឧ. វាជានរណា? - ប្រើគុណក...
general
ដូចម្តេចដែលហៅថាសាមញ្ញសព្ទ? រាជសព្ទ? សង្ឃសព្ទ?
សាមញ្ញសព្ទ គឺជាពាក្យសាធារណៈធម្មតា ប្រើជាទូទៅមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ សាសនា និន្នាការនយោបាយពោលគឺអាចប្រើបានគ្រប់ៗគ្នា។ សង្ឃសព្ទ គឺជាថ្នាក់ខ្ពស់ ដែលប្រើបម្រាប់ការប្រាស្រ័យទាក់ទង រវាងគ្រហស្ថជាមួយព្រះសង្ឃ ឬព្រះសង្ឃជាមួយ ព្រះសង្ឃដែលជាឧត្តមពាក្យ។ រាជសព្ទ គឺជាពាក្យដែលព្រះរាជា ឬព្រះរាជិនីមានព្រះបន្ទូល ឬព្រះរាជសវនីយ៍ទៅរកព្រះរា...
general
ដូចម្តេចដែលហៅថាឈ្នាប់? តើឈ្នាប់មានអ្វីខ្លះ?
ឈ្នាប់ឬចំណងឈ្នាប់ គឺជាពាក្យសម្រាប់ចង ពាក្យនិងពាក្យ ឃ្លានិងឃ្លា ល្បះនិងល្បះ និងប្រើសម្រាប់បង្កើតឃ្លារណបក្នុងល្បះផងដែរ។ ឈ្នាប់ឬចំណងឈ្នាប់ ចែកចេញជាពីរប្រភេទ៖ - ឈ្នាប់ចង ជាឈ្នាប់សម្រាប់ចងពាក្យកន្សោមពាក្យ ឬល្បះទោលពីរដែលមានលំនឹងស្មើគ្នា គ្មានមួយណាឡើងខុសពីឈ្នាប់ឃ្លា ដែលភ្ជាប់ឃ្លារណបទៅនឹងឃ្លាច្បាប់។ ឈ្នាប់ចងមាន និងហើយ ហើយនិង ឬ...
general
តើល្បះមានប៉ុន្មានបែប? ចូររៀបរាប់។
ល្បះមាន៤បែប៖ - ល្បះសំណួរ - ល្បះបញ្ជាក់ - ល្បះបញ្ជា - ល្បះឧទាន។
general
ចូរសរសេរពាក្យដែលប្រើសញ្ញារបាទឱ្យបាន១០ពាក្យ។
សរសេរពាក្យដែលប្រើសញ្ញារបាទ ឱ្យបាន១០ ពាក្យ៖ - ពណ៌ - កាណ៌ - គភ៌ - ទុគិត - ទុយ៌ស - និណ៌េត្រ - និទ៌េស - បរិបូណ៌ - បូព៌ា - ព្យាធិធម៌ - សព៌ាង្គ - សួគ៌ - កប៌ាស - ទុគ៌ម - ទុព៌ល - និគ៌ុណ - និទ៌ុក្ខ - បព៌ត - ព័ត៍មាន - សម្បូណ៌ - សព៌េជ្ញ - កម៌ន។
general
អ្វីទៅហៅថាភាសាច្បាស់លាស់? ភាសារស់រវើក? ចូរផ្តល់ឧទាហរណ៍។
ភាសាច្បាស់លាស់ គឺជាពាក្យឬកន្សោមពាក្យដែលជាគុណកិរិយា សម្រាប់បព្ជាក់លក្ខណៈឬសកម្មភាព របស់មនុស្ស សត្វ រុក្ខជាតិ វត្ថុ ឬធម្មជាតិឱ្យកាន់តែច្បាស់លាស់ថែមទៀត។ ឧ. ទង់ជាតិខ្មែររបក់វិចៗ។ សុខច័ន្ទញញឹមយ៉ាងពព្រាយ។ ភាសារស់រវើក គឺជាភាសាដែលអ្នកនិពន្ធបានប្រើដើម្បីបញ្ជាក់លក្ខណៈឱ្យមនុស្ស សត្វ វត្ថុ អំពើឱ្យកាន់តែច្បាស់លាស់និងរស់រវើកឡើង។ ឧ. ន...
general
ចូរសរសេរពាក្យដែលប្រើត្រីសព្វ និងពាក្យដែលមានព្យព្ជានៈនៅខាងចុងបាន១០។
សរសេរពាក្យដែលប្រើត្រីសព្វ និងពាក្យដែលមានព្យព្ជានៈនៅខាងចុងបាន១០៖ ក. ត្រីសព្វ - សាប៊ូ - កៅស៊ូ - តៅហ៊ូ - តស៊ូ - ហ៊ាន - ស៊ុត - រអ៊ូ - ទ្រអ៊ូ - អ៊ូអរ - អ៊ុំ - ហ៊ា - ស៊ុប។ ខ. ព្យព្ជានៈ “រ”ខាងចុង - ការ - សរសេរ - ផ្សារ - មករ - ជេរ - ដេរ - សារ - នគរ - កុំព្យូទ័រ - ចំណារ - ភោជនាហារ - អក្សរ។
general
ដូចម្តេចដែលហៅថាកិរិយា? តើកិរិយាមានប៉ុន្មាន? អ្វីខ្លះ?
កិរិយា គឺជាពាក្យសម្តីសម្តែងអំពើ។ កិរិយាមានដូចតទៅ៖ - កិរិយាសុទ្ធ - កិរិយាសកម្ម - កិរិយាជំនួយឬជំនួយកិរិយា - កិរិយាហេតុ - កិរិយាអកម្ម - កិរិយាចំណង។
general
តើគុណកិរិយាជាអ្វី? មានប៉ុន្មាន? ចូររៀបរាប់។
គុណកិរិយា (កិរិយាវិសេស) គឺជាពាក្យឬកន្សោមពាក្យសម្រាប់សំដែងលក្ខណៈកិរិយា គុណនាម ឬគុណកិរិយានៅក្នុងល្បះ។ គុណកិរិយារួមមាន៖ - គុណកិរយាកាល - គុណកិរិយាបំណែប - គុណកិរិយាកន្លែង - គុណកិរិយាសំណួរ - គុណកិរិយាបរិមាណ។
general
អ្វីទៅហៅថាចំណាប់ចួន? ផ្ទួន? រណ្តំ? កាព្យមាត្រ?
- ចំណាប់ចួន គឹជារូបសម្ជស្សនៃកំណាព្យនៃដែលត្រូវចួនគ្នា។ ចំណាប់ចួនមានពីរគឺចួនក្នុងវគ្គនិងចួនឆ្លងវត្គ។ - ផ្ទួន គឺជាព្យាង្គ ដែលកវីប្រើព្យព្ជានៈឬស្រះតែមួយច្រើនដងនៅក្នុងឃ្លា វគ្គនៃកំណាព្យ។ រណ្តំមានពីរគឺរណ្តំស្រះនិងរណ្តំព្យព្ជានៈ។ - កាព្យមាត្រ (រង្វាស់កាព្យ) គឺជាការរាប់ចំនួនព្យាង្គក្នុងឃ្លានិងចំនួនឃ្លាក្នុងវគ្គរបស់កំណាព្យ។ កាព...
general
ដូចម្តេចដែលហៅថាល្បះទោល? ល្បះផ្សំ? ល្បះក្រង?
- ល្បះទោល គឺជាល្បះដែលមានតែកន្សោមនាមនិងកន្សោមកិរិយា។ - ល្បះផ្សំគឺជាល្បះដែលកើតឡើងពីឃ្លាច្បងនិងឃ្លារណបហើយភ្ជាប់គ្នាដោយសារឈ្នាប់ឃ្លា។ - ល្បះក្រង គឺជាល្បះដែលកើតឡើងដោយសារល្បះពីរឬច្រើនដាក់នៅបន្តបន្ទាប់គ្នា ដោយសារឈ្នាប់ចងឬគ្មានឈ្នាប់ចង។
general
គេពោលថា”បីក្នុងខ្លួន បួនក្នុងសាច់ មួយសម្រេច ពីរពិចារណា” តើមានអត្ថន័យយ៉ាងដូចម្តេច?
គេពោលថា”បីក្នុងខ្លួន បួនក្នុងសាច់ មួយសម្រេច ពីរពិចារណា”មានន័យ៖ - បីក្នុងខ្លួន៖ សំដៅដល់ជំនឿរបស់មនុស្សខ្មែរ គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬព្រះវិស្ណុ ព្រះសិវៈ ព្រះព្រហ្ម។ - បួនក្នុងសាច់៖ សំដៅដល់អង្គធាតុ របស់មនុស្សដែលមានក្នុងខ្លួនគឺធាតុទឹកធាតុ ធាតុដី ធាតុភ្លើង ធាតុខ្យល់ ចិត្ត ចេតសិក រូបិព្វាន្ត។ - មួយសម្រេច៖ សំដៅទៅលើចិត្តម...
general
តើឥរិយាបថអ្វីខ្លះនាំឱ្យយើងមានសុខភាពល្អ?
ឥរិយាបថនាំឱ្យយើងមានសុខភាពល្អ យើងគប្បីអនុវត្តទម្លាប់មួយចំនួនដូចតទៅ៖ - លាងសម្លាតដៃឱ្យបានញឹកញាប់ - មិនត្រូវប្រើកន្សែងសម្រាប់ជូតមុខ ជូតខ្លួន និងក្រោយរួមគ្នាទេ - មិនត្រូវប្រើកែវ កំប៉ុង ដប បំពង់បឺត ស្លាបព្រា ចាន និងប្រដាប់ប្រដាហូបចូកផ្សេងៗទៀតរួមគ្នាទេ - កុំប៉ះពាល់ឬបរិភោគសាច់មិនឆ្អិនល្អឬសាច់ឆៅ - ខ្ទប់ច្រមុះឬមាត់ដោយក្រដាសអនាម័...
general
តើខួរក្បាលបង្កឡើងពីផ្នែកអ្វីខ្លះ?
ខួរក្បាល គឺជាសរីរាង្គមួយដែលមានលក្ខណៈស្មុគស្មាញខ្លាំងណាស់។ វាកើតឡើងពីកោសិកាប្រសាទរាប់ពាន់លាន។ ចំពោះមនុស្សប្រុស ខួរក្បាលមានទម្ងន់ប្រហែលពី១២០០ទៅ១៣៥០គីឡូក្រាម និងចំពោះមនុស្សស្រីប្រហែលពី១០០០ទៅ១២៥០គីឡូក្រាម ផ្ទៃក្រឡាខួរក្បាលមានប្រហែលពី២០០០ទៅ២១០០សង់ទីម៉ែត្រការេ។ ខួរក្បាលមានបីផ្នែកសំខាន់ៗខួរតូច ខួរធំ ខួរឆ្អឹងខ្នង។ ជាលិកាសន្ធាន...
general
តើប្រព័ន្ធប្រសាទមានតួនាទីធ្វើអ្វីខ្លះ?
ប្រព័ន្ធប្រសាទមានតួនាទីគ្រប់គ្រងផ្នែកខាងក្នុងនៃសារពាង្គ។ វាមាននាទីត្រួតពិនិត្យនិងសម្របសម្រួលផ្នែកផ្សេងៗនៃសារពាង្គកាយដោយធ្វើឱ្យវាបំពេញនាទីព្រមៗគ្នា។
general
ដូចម្តេចដែលហៅថាប្លាស? អាមីប? អុកស៊ីត? បាស? ឧបករណ៍កុងស៊ី?
ពន្យល់ពាក្យ៖ - បាស គឺជាធាតុកាសិកា នៅក្នុងស៊ីតូប្លាសដែលមានរូបរាងផ្សេងៗភាគច្រើនមានរាងស្វ៊ែ។ - អាមីប គឺជាសារពាង្គកាយឯកកោសិកា ដែលមានរូបរាងមិនកំណត់ ហើយរស់នៅក្នុងកន្លែងមិនស្អាតដូចជាភក់ ទឹកកខ្វក់ជាដើម។ - អុកស៊ីត គឺជាសមាសធាតុ ដែលផ្សំឡើងដោយសារធាតុពីរយ៉ាងដែលក្នុងនោះមានធាតុមួយជាអុកស៊ីតសែន។ អុកស៊ីតជាច្រើនកើតឡើងដោយដុតធាតុគីមីក្នុងអ...
general
តើអង់ទីប៊ីយ៉ូទិកដែលមានBeta-lactam ring/ noyak beta-lactam នៅក្នុងរចនាសម្ព័ន្ធគីមីរបស់វាគឺអ្វីខ្លះ?
អង់ទីប៊ីយ៉ូទិកដែលមានBeta-lactam ring/ noyak beta-lactam នៅក្នុងរចនាសម្ព័ន្ធគីមីរបស់វាគឺ៖ - Penicillins - Cephalosporins - Carbapenems - Monobactams។
general
អ្វីទៅដែលហៅថាអង់ទីប៊ីយ៉ូទិក?
ដែលហៅថាអង់ទីប៊ីយ៉ូទិក គឺជាសារធាតុដែលផលិតចេញពីអតិសុខុមប្រាណមួយចំនួននិងសារធាតុសំយោគ ស្រដៀងនឹងដែលសម្លាប់ឬរារាំងការលូតលាស់របស់អតិសុខុមប្រាណដទៃ។
general
តើសញ្ញាអ្វីខ្លះដែលបង្ហាញថាមានការពុលAtropine?
សញ្ញាដែលបង្ហាញថាមានការពុល Atropine៖ - រីកកូនក្រមុំភ្នែក ខ្សោយកូនក្រមុំភ្នែក - ញ័រនិងរវើរវាយ - កម្តៅខ្លួនឡើងខ្លាំង - ស្ងួតមាត់ ស្បែកក្តៅ និងឡើងក្រហម។
general
ដូចម្តេចដែលហៅថាអង់ស៊ីម? មីតូស? សែន? ស៊ីកូត? ស្បូន? ក្រូម៉ូសូម? ប្រូតេអ៊ីន? តេស្តូស្តេរ៉ូន?
ពន្យល់ពាក្យ៖ - អង់ស៊ីម គឺជាប្រភេទប្រូតេអ៊ីនដែលផលិតឡើងដោយកោសិកា។ វាមានមុខងារជាកាតាលីករគីមី ជីវៈដែលជំរុញល្បឿនប្រតិកម្មគីមី។ - មីតូស គឺជាប្រភេទមួយនៃចំណែកណ្វៃយ៉ូដោយណ្វៃយ៉ូមេមួយចែកបានណ្វៃយ៉ូកូនពីរដែលមានចំនួននិងរូបរាងក្រូម៉ូសូមដូចទៅនឹងណ្វៃយ៉ូមេ។ - សែនគឺជាអង្កត់អា.ដេ.អិន ស្ថិតនៅត្រង់កន្លែងកំណត់មួយនៃក្រូម៉ូសូម។ វាមានផ្ទុកព័ត៍ម...
general
ដូចម្តេចដែលហៅថាយេនឌ័រ? សមភាពយេនឌ័រ? សមធម៌យេនឌ័រ?
- យេនឌ័រ គឺសំដៅដល់តួនាទី ឥរិយាបថ និងគុណតម្លៃនានា ដែលវប្បធម៌និងសង្គមដាក់កំណត់ឱ្យបរុសនិងស្រ្តីអនុវត្តដោយឡែកពីគ្នា។ តួនាទី ឥរិយាបថ និងគុណតម្លៃទាំងនេះកំណត់នូវអាកប្បកិរិ់យា និងទំនាក់ទំនង រវាងបរុសនិងស្រ្តី។ - សមភាពយេនឌ័រ គឺជាភាពគ្មានការរើសអើងដោយយកភេទរបស់បុគ្គលមកធ្វើជាមូលដ្ឋាន្ នៅក្នុងការបែងចែកធនធានឬផលប្រយោជន៍ឬមួយនៅក្នុងការទទ...
general
តើការធ្វើធ្មេញបណ្តោះអាសន្នលើធ្មេញបង្គោលនៃមិនបានត្រឹមត្រូវអាចបណ្តាលឱ្យមានបញ្ហាដូចម្តេច?
ការធ្វើធ្មេញបណ្តោះអាសន្នលើធ្មេញបង្គោលនៃមិនបានត្រឹមត្រូវអាចបណ្តាលឱ្យមានបញ្ហាដូចតទៅ៖ - មានភាពស្រៀវសង្គៀរខ្លាំង - អញ្ចាញស្រកចុះ - ធ្មេញរំកិល - Occlusion មិនល្អដោយការប្រែប្រួល។
general
ក្នុងនាមជាទន្តពេទ្យ តើការប្រើAir-water spray ដែលធ្វើឱ្យត្រជាប់ធ្មេញពេលធ្វើCavity មានប្រយោជន៍អ្វីខ្លះ?
ក្នុងនាមជាទន្តពេទ្យ ការប្រើAir-water spray ដែលធ្វើឱ្យត្រជាប់ធ្មេញពេលធ្វើCavity មានប្រយោជន៍៖ - បន្ថយគ្រោះថ្នាក់ដល់ pulp - បន្ថយកម្តៅ - ធ្វើឱ្យCavity ស្អាត - បន្ថយភាពគាំងនៃសម្ភារកាត់ឆាប (Cutting instruments)។
general
តើឆ្អឹងក្រវ៉ាត់ស្មាផ្សំឡើងដោយឆ្អឹងអ្វីខ្លះ?
ឆ្អឹងក្រវ៉ាត់ស្មាផ្សំឡើងដោយឆ្អឹង៖ - Omoplate - Clavicule - Humerus។
general
តើមានកត្តាណាផ្សេងទៀត ដែលបណ្តាលឱ្យមានកំហុសផ្នែកអក្ខរាវិរុទ្ធ?
កត្តាមួយចំនួនទៀត ដែលបណ្តាលឱ្យមានកំហុសផ្នែកអក្ខរាវិរុទ្ធដូចជា៖ ក. ការធ្វេសប្រហែស ភាសាវិទូឬអ្នកប្រាជ្ញខាងអក្សរសាស្រ្តណាក៏ដោយឱ្យតែធ្វេសប្រហែសនៅក្នុងការសរសេរនោះ គេពិតជាមានកំហុសឆ្គង ផ្នែកអក្ខរាវិរុទ្ធជាក់ជាមិនខានឬបើមិនច្រើនក៏តិចដែរ។ ខ. ការវាយអត្ថបទ ឬកុំព្យូទ័រ ការប្រគល់អត្ថបទទៅឱ្យលេខាជាអ្នកវាយកុំព្យូទ័រ និងជាអ្នកគ្មានជំនាញផ...
general
តើគ្រប់យានយន្តឬរ៉ឺម៉កដែលកំពុងធ្វើសកម្មភាពអាជីវកម្មដឹកជញ្ជូនត្រូវមានអ្វីខ្លះ?
គ្រប់យានយន្តឬរ៉ឺម៉កដែលកំពុងធ្វើសកម្មភាពអាជីវកម្មដឹកជញ្ជូនត្រូវមាន៖ - បណ្ណសម្គាល់យានយន្តឬបណ្ណសម្គាល់រ៉ឺម៉ក និងផ្លាលេខ - បណ្ណបើកបរត្រឹមត្រូវតាមប្រភេទយានយន្ត - វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត - លិខិតអនុញ្ញាតឱ្យយានយន្ត ឬរ៉ឺម៉កធ្វើអាជីវកម្មដឹកជញ្ជូន - វិញ្ញានបនបត្រធានារ៉ាប់រងចេញដោយក្រុមហ៊ុនធានារ៉ាប់រង - លិខិត...
general
តើមានលក្ខខណ្ឌអ្វីខ្លះក្នុងការក្លាយជាសមាជិកអាស៊ាន?
លក្ខខណ្ឌក្នុងការក្លាយជាសមាជិកអាស៊ានគឺ៖ - ប្រទេសនោះ ត្រូវស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ - ជារដ្ឋអធិបតេយ្យពិតប្រាកដ ហើយត្រូវផ្តល់សច្ចាប័នដោយអង្គការនីតិប្បញ្ញតិ្ត - ត្រូវមានស្ថានទូតនៅគ្រប់បណ្តាប្រទេសសមាជិកសមាគមអាស៊ាន - ត្រូវទទួលចុះហត្ថលេខា និងគោរពតាមរាល់សន្ធិសញ្ញា កិច្ចព្រមព្រៀង និងអនុស្សារណៈ ដែលមានកន្លងមក និងទៅអនាគត - ចូ...
general
ចូរនិយាយអំពីដំណាក់កាលមុនក្លាយជាសមាជិកអាស៊ាន។
ដំណាក់កាលមុនក្លាយជាសមាជិកអាស៊ានគឺ៖ - ឋានៈជាភ្ញៀវពិសេស - ឋានៈជាអ្នកសង្កេតការណ៍ - ការក្លាយជាសមាជិកផ្លូវការ។
general
ហេតុអ្វីបានប្រជាជនកម្ពុជាតស៊ូទាមទារឯករាជ្យពីពួកអាណានិគមនិយមបារាំង?
បានប្រជាជនកម្ពុជាតស៊ូទាមទារឯករាជ្យពីពួកអាណានិគមនិយមបារាំងព្រោះ៖ - ព្រះរាជាបាត់បង់អំណាច - ប្រជាជនកាន់តែក្រទៅៗ ដោយមានការយកពន្ធខ្ពស់ - លុបបំបាត់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ - ជិះជាន់ កេងប្រវញ្ច ជញ្ជក់យកប្រយោជន៍ពីខ្មែរ - កេណ្ឌខ្មែរឱ្យទៅច្បាំងក្នុងសង្រ្គាមលោក - ធ្វើឱ្យបាត់បង់ទឹកដី - ប្រជាជនខ្មែរភ្ញាក់រលឹកចង់បានសិទ្ធសេរីភាព ...
general
តើប្រទេសអាស៊ានណាខ្លះដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់បរទេស? តើប្រទេសនោះស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសណាខ្លះ?
បណ្តាលប្រទេសអាស៊ានដែលស្ថិតនៅក្រោមអាណានិគមបរទេសមាន៖ - ប្រទេសកម្ពុជា ក្រោមអាណានិគមបារាំង ទទួលឯករាជ្យនៅថ្ងៃទី ០៩ វិច្ឆិកា១៩៥៣ - ប្រទេសវៀតណាម ក្រោមអាណានិគមបារាំង - ប្រទេសឡាវ ក្រោមអាណានិគមបារាំង - ប្រទេសឥណ្ឌូនេស៊ី ក្រោមអាណានិគមហូឡង់ - ប្រទេសម៉ាឡេស៊ី ក្រោមអាណានិគមអង់គ្លេស - ប្រទេសសិង្ហបុរី ក្រោមអាណានិគមអង់គ្លេស និងក្រោយមកជារ...
general
បណ្តាប្រទេសអាស៊ានទាំងអស់ តើប្រទេសណាខ្លះដែលមានទន្លេមេគង្គហូរកាត់?
បណ្តាប្រទេសអាស៊ានដែលមានទន្លេមេគង្គហូរកាត់គឺប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ និងភូមា។
general
តើមូលហេតុអ្វីខ្លះដែលនាំឱ្យផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ? តើគេមានដំណោះស្រាយយ៉ាងដូចម្តេចខ្លះដើម្បីបញ្ចប់សង្រ្គាម? តើសង្រ្គាមនេះផ្តល់ផលវិបាកដូចម្តេចខ្លះ?
មូលហេតុដែល់ផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ៖ - ការពង្រីកឥទ្ធិពលកុំមុយនីសរបស់កូរ៉េខាងជើងនៅសម័យសង្គ្រាមត្រជាក់ - អ្នកដឹកនាំមានមនោគមវិជ្ជាខុសគ្នា (កុំមុយនីស និងសេរី) - ការលើកទ័ពកូរ៉េខាងជើងទៅវាយលុកកូរ៉េខាងត្បូង ដំណោះស្រាយដើម្បីបញ្ចប់សង្រ្គាម៖ - អន្តរាគមន៍របស់កងទ័ពសហរដ្ឋអាមេរិក - អន្តរាគមន៍របស់កងទ័ពអង្គការសហប្រជាជាតិ - ដោយកិច្ចព...
general
អំពើអមនុស្សធម៌អ្វីខ្លះរបស់ពួកខ្មែរក្រហមមកលើកម្ពុជា?
រួមមាន៖ - ឱ្យធ្វើការជាទម្ងន់ពី ១២ ទៅ ១៥ ម៉ោងក្នុងមួយថ្ងៃ - ហូបមិនគ្រប់គ្រាន់ គ្មានថ្នាំព្យាបាល - បំបិទសេរីភាពក្នុងជីវភាពរស់នៅ - ចាប់ដាក់គុកធ្វើទារុណកម្ម កាប់សម្លាប់ដោយគ្មានការជំនះជំរះក្តី - កំទេចវត្តអារាម និងវប្បធម៌ - ប្រជាជនរស់នៅក្នុងគុកឥតជញ្ជាំង។
general
មកដល់បច្ចុប្បន្នតើអង្គការសហប្រជាជាតិបានជួយដោះស្រាយបញ្ហាអ្វីខ្លះដល់កម្ពុជា?
មកដល់បច្ចុប្បន្នអង្គការសហប្រជាជាតិបានជួយដោះស្រាយបញ្ហាដល់កម្ពុជា៖ - ១៥ មិថុនា ១៩៥២ ជួយដោះស្រាយរឿងក្តីប្រាសាទព្រះវិហារ - ២៣ តុលា ១៩៩៣ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស - ០៧ កក្កដា ២០០៨ បញ្ចូលប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក - ១៨តុលា២០១១តុលាការអន្តរជាតិបានបញ្ជាឱ្យកងទ័ពថៃនិងកម្ពុជាដកចេញពីតំបន់ប្រាសាទព្រះវិហា...
general
ប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការសហប្រជាជាតិនៅឆ្នាំណា?
ប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៥៥។
general
ក្នុងវិស័យកសិកម្ម តើរាជរដ្ឋាភិបាលសម័យសង្គមរាស្រ្តនិយម បានផ្តោតការយកចិត្តទុកដាក់លើផ្នែកអ្វីខ្លះ?
ក្នុងវិស័យកសិកម្ម រាជរដ្ឋាភិបាលសម័យសង្គមរាស្រ្តនិយម បានផ្តោតការយកចិត្តទុកដាក់លើផ្នែក៖ - ពង្រីកផ្ទៃដីស្រែថ្មីៗ - ការជ្រើសរើសពូជស្រូវថ្មីៗ - ការធ្វើនយោបាយទឹក - ចាត់តាំងក្រុមបសុពេទ្យ ឱ្យចាក់ថ្នាំ បង្ការោគសត្វពាហនៈ គ្រប់ទីកន្លែង - បង្កើតឱ្យមានរុក្ខទិវា នៅគ្រប់ទីកន្លែង។
general
តើពេលរៀបអាពាហ៍ពិពាហ៍គេត្រូវធ្វើដូចម្តេចខ្លះ?
ពេលរៀបអាពាហ៍ពិពាហ៍គេត្រូវ៖ ១. ព្រលឹមធ្មាយ ឬមហា (ភាគច្រើនមហា) ចូលទៅសុំអនុញ្ញាតពីលោកមេបា - សូមទានខ្ញុំបាទ មហាទេព មហាមន្ត្រី មហាភក្តី ទាំងបីនាក់ព្រមទាំងអ្នកមុខ អ្នកការ ចូលប្រតិបត្តិ លោកមេបា សូមផ្លូវលោកដើរសូមជណ្តើរលោកឡើង សូមផ្ទះលោកនិយាយការ។ - លោកមេបាអនុញ្ញាត - មហាបន្ត សុំដីសង់រោងផ្កាស្លា រោងការ និងរោងដាំបាយ - លោកមេបាអនុញ្ញ...
general
បើបានឯកភាពគ្នាហើយ តើខាងប្រុសនិងខាងស្រីប្រុងប្រៀបធ្វើដូចម្តេចខ្លះទៀត?
បានឯកភាពគ្នាហើយ ខាងប្រុសប្រុងប្រៀបរក៖ - រកអាចារ្យពេលា - រកធ្មាយ និងមហា - រកភ្លេងប្រពៃណី - ជម្រាប់មាមីង បងប្អូនញាតិមិត្ត - រកភស្តុភារ (ជំនួន) - រកគ្រឿងម្ហូបអាហារ ទទួលភ្ញៀវ។ ខាងស្រីប្រុងប្រៀប៖ - រកលោកមេបា - រកអាចារ្យខ្ញែ និងយាយខ្ញែ (ពីដើមអាចារ្យពីរគឺខ្ញែ ពេលា) - ជម្រាបមាមីង បងប្អូនញាតិមិត្ត - រកអង្ករ និងគ្រឿងប្រដាប់ធ្វើធ...
general
ដើម្បីប្រឆាំងទៅនឹងអ្វីដែលលោកហៅថា ចក្រភពបីសាច តើលោកប្រធានាធិបតីរ៉ូណាល់ រីហ្គេនបានធ្វើដូចម្តេច?
ដើម្បីប្រឆាំងទៅនឹង អ្វីដែលលោកហៅថា ចក្រភពបីសាច លោកប្រធានាធិបតិរ៉ូបណាល់រីហ្គេនបានធ្វើដូចតទៅ៖ - រៀបចំគម្រោងបង្កើតសង្រ្គាមផ្កាយប្រឆាំងនឹងសត្រូវដោយចំណាយថវិការច្រើនឥតគណនា និងទាមទារនូវបច្ចេកវិទ្យាខ្ពស់ - ដាក់ពង្រាយកាំជ្រួចធុន ភើស៊ីង ២ នៅទ្វីបអឺរ៉ុប ដើម្បីប្រឆាំងនឹងកាំជ្រួចទំនើបធុន អេស អេស២០ របស់សហភាពសូវៀត។ - វាយប្រហារឡើងលើកោះ...
general
ហេតុអ្វីមានការបង្កើតឡើងនូវអង្គការសហប្រជាជាតិក្រោយសង្រ្គាមលោកលើកទី២?
អង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងដោយសារ៖ - ពិភពលោកចង់បានសុខសន្តិភាព - សង្រ្គាមលោកលើកទី២ រាលដាលពេញពិភពលោក - សង្រ្គាមប្រជាជាតិគ្មានឥទ្ធិពល។
general
តើប្រធានាធិបតីកាទ័រ និងរីគែនបានប្រើនយោបាយការបរទេសអ្វីខ្លះ នៅក្នុងសម័យសង្រ្គាមត្រជាក់?
នយោបាយការបរទេសរបស់លោកកាទ័រ៖ - លើកទឹកចិត្តដល់ការគោរពសិទ្ធមនុស្ស - លើកទឹកចិត្តដល់កិច្ចចរចារសន្តិភាពរវាងអេស៊ីប និងអ៊ីស្រាអែល។ នយោបាយការបរទេសរបស់លោករីគែន៖ - គាំទ្រចលនាមិនមែនកុំមុយនីស - អនុវត្តន៍យោបាយម៉ឹងម៉ាត់ចំពោះសហភាពសូវៀត - ប្រកាសសង្រ្គាមផ្កាយ។
general
តើបារាំងបានធ្វើកំណែទម្រង់សង្គមលើផ្នែកអ្វី?
បារាំងបានធ្វើកំណែទម្រង់សង្គមលើផ្នែកមួយចំនួនដូចជា៖ - ប្រព័ន្ធការងារ - រដ្ឋបាល - ការបង្កើតប្រព័ន្ធច្បាប់ថ្មី - ការបង្កើតកម្មសិទ្ធិលើដីធ្លី - ការលុបបំបាត់របបទាសភាព - បង្កើតឱ្យមានការចុះបញ្ជីដីធ្លី - ផ្លាស់ប្តូរទំនៀមទម្លាប់ប្រពៃណីបែបបុរាណ។
general
ជាទូទៅលោកអាចារ្យបានដាក់គោលការណ៍ធំៗឱ្យមហាមានអ្វីខ្លះ?
ជាទូទៅលោកមេបាដាក់គោលការណ៍ធំៗឱ្យមហាតែទោះជាយ៉ាងណាឱ្យ តែដល់ពេលអ្នកមហាឡើង ទៅប្តឹងលោកមេបា តាមលំដាប់លំដោយ។ គោលការណ៍ធំៗមាន៖ - ពិធីសែនក្រុងពាលី - ពិធីស្តីដណ្តឹង - ពិធីហែកំណត់ - ពិធីកាត់ផ្កាស្លា - ពិធីកាត់សក់ - ពិធីសូត្រេមន្ត - ពិធីសែនគួចដៃ - ពិធីធ្វើធ្មេញមាន៖ - ក្រាលអង្កររាប - ធ្វើធ្មេញ - ប្រតប់ធ្មេញ - បរសេះ - កាត់ខាន់ស្លា - ក...
general
តើមនុស្សដែលត្រូវចាត់ឱ្យទៅចែចូវមានលក្ខណៈដូចម្តេច?
អាណាព្យាបាលកូនប្រុស ត្រូវរើសយក ស្រ្តីណាម្នាក់នៅក្នុងភូមិជាអ្នកមានគូរស្រករត្រឹមត្រូវតាមប្រពៃណី គឺមានប្តីរស់នៅសព្វថ្ងៃ (ចាស់ថាមិនបែកមែកធាង) ជាអ្នកមានចរិយាសម្បត្តិល្អ និយាយទៅរកអ្នកណាក៏គេស្តាប់ គេជឿទុកចិត្ត មានជីវភាពធូរធារ មានកាយសម្បទាគ្រប់គ្រាន់ឱ្យនាងចូលទៅនិយាយការជាមួយម៉ែឪ ឬអាណាព្យាបាយខាងស្រី។
general
តើអាចារ្យសូត្រយ៉ាងដូចម្តេច?
អាចារ្យសូត្រថា វន្ទាមិ សព្វទេវា គង្គាយ ទេវិន្ទនំ សារពើទុក្ខសាពើភ័យ សារពើរោគ សារពើចង្រៃ សារពើបាបគ្រោះ វិនាសន្តិអសេសតោ។ សូមព្រះភូមិឯបូព៌ា ព្រះចន្ទតារា ព្រះភូមិមានលក្ខិណា ឯហិៗ គច្ឆន្ពុស្វាហាហៈ។ យើងខ្ញុំឳនអង្គ អភិវាទ វន្ទា វវន្ទា ប្រណម្យវន្ទា សូមព្រះរាជាអ្នកតែងធានានូវ ព្រះធរណីផងត្បិតអ្នកអើយ សូមអញ្ជើញមកថ្កានដល់ស្ថានយើងឆាប់ ...
general
នៅមុនពិធីបូជាព្រះភូមិតើអាចារ្យបានធ្វើដូចម្តេច?
ពិធីនេះ អាចារ្យរៀបទៀនប្រាំ ធូបប្រាំ ផ្កាប្រាំ ស្លាធ័រ ដៃគូ បាយបង្អែមចំអាបមួយថាស ទឹកមួយពែង សុំទឹកដីធ្វើរោងផ្កាស្លា ធ្វើចង្ក្រានបាយ។
general
តើគេសូត្ររម្ងាប់ដូចម្តេច?
សូត្រថា ឧកាស ឥតិបិ សោ ភគវា អរហំ សម្មាសម្ពុទ្ធោ បារមិតានុភាវេន ទសមហាតេជោ បញ្ច ពុទ្ធា នមាមិ សារពេជ្ញហ៊ុនៗ ព្រះពុទ្ធដ៏មានបុណ្យ ព្រះអង្គអបលោកមកអញទើបអញរម្ងាប់ទាំងពុះដុំប្រមុំភ្លឺស្រែ ប្រែផ្ទៃក្រោមលើកជាថ្មី សាងព្រះ ចេតិយ ជីកដីច្រាស់ថ្ម បង្កបន្ទាយ វាយប្រថពី គ្រវីព្នែន ទន្នែនទ្រនាប់ កាប់ដំបូកលលកទំ ត្នោតទុំ ឃ្មុំទុំ ម្រោមទុំ រម...
general
តើពិធីរម្ងាប់ធ្វើឡើងនៅពេលណា?
ពិធីនេះបុរាណហៅថា ស្លុតដីធំ គេធ្វើនៅពេលលើកផ្ទះថ្មី ឬពិធីបណ្តេញចង្រៃផ្សេងៗ ដូចជា ក្រោយពីពិធីក្រុងពាលីលើកផ្ទះរួច ជូនពែរួចហើយអាចារ្យសូត្ររម្ងាប់ ឬក្នុងពិធីមន្តរំដោះគ្រោះ ក្រោយពីនាំពែអាចារ្យសូត្ររម្ងាប់រួចមកទើបព្រះ សង្ឃស្វាធ្យាយធម៌ សិរី ពាហុំជយន្តោ ជាដើម។
general
តើប្រេតជាអ្វី? អ្វីទៅជាអបាយភូមិ?
ប្រេតគឺជា៖ - ប្រេត ជាពាក្យសំស្រ្កឹត បើបាលីហៅថា បេត។ ពាក្យថា បេត បើយោងតាម៖ បទានុក្រម ធម្មបទភាគ៣ទំព័រ១៧៥ បេត < ប. បុព្វបទ + ឥ. ធាតុ + ត-បច្ច័យ ថា អ្នកទៅកាន់បរលោក .អ្នកទៅកាន់លោកខាងមុខ។ វិ.បរលោកកំ ឯតិ កច្ឆតីតិ > បេតា (បុគ្គលោ)។ កិច្ច គឺបុគ្គលគប្បីធ្វើដល់ប្រេត។ វិ.បេតស្សស កាតព្វន្តិ> បេតំ (កិច្ចំ) បេតំ កិច្ច> បេតិកិច្ច។ ប្រ...
general
ចំពោះព្រះសង្ឃដែលទទួលក្រាលកឋិនតើបានទទួលអានិសង្ឃយ៉ាងដូចម្តេចដែរ?
ចំណែកឯបដិគាហកៈវិញ ភិក្ខុសង្ឃទទួល បើការក្រាល គ្រងបានត្រឹមត្រូវក៏ទទួលបានអានិសង្ឃដែរ គឺបានអានិសង្ឃយ៉ាងច្រើន ទោះបីកឋិន នោះតិចតួចឬច្រើនក៏ដោយ។ អានិសង្ឃមានអនាមន្ត ចារោ ធ្វើឱ្យភិក្ខុ រួចពីអាបត្តិ ក្នុងចារិក សិក្ខាបទទី៦ ក្នុងអចេលកវគ្គជាដើម។
general
តើការធ្វើកឋិនទានសំដៅលើទានប្រភេទណា?
ការធ្វើកឋិនលោកសំដៅយកតែ ចីវរបច្ច័យគឺ អ្នកធ្វើកឋិន មានសំពត់ត្រឹមតែអាចធ្វើស្បង់មួយ ក៏អាចធ្វើ កឋិនបានដែរ ព្រោះលោកទទួលក្រាលកឋិនក្នុងចំណោម ត្រៃសចីវរ មានស្បង់១ ចីពរ១ សង្ឃដី១ គឺក្រាលបានតែមួយប៉ុណ្ណោះ បើក្រាលដល់ទៅពីរមុខមិនឡើងជាកឋិនឡើយ លោកថាខូចកឋិន។ ប៉ុន្តែការដែលអ្នកមានសទ្ធា មានទ្រព្យ សម្បត្តិស្តុកស្តម្ភ អាចនាំសម្ភារៈជាច្រើន យកមក...
general
នៅក្នុងវត្តមួយបើគ្មានភិក្ខុសោះតើអាចដង្ហែរកឋិនចូលបានដែរឬទេ? តើភិក្ខុធ្វើកឋិនត្ថារកិច្ចដើម្បីអ្វី?
បុព្វជិតក៏ដោយ គ្រហស្ថក៏ដោយ អាចធ្វើកឋិនបានដូចគ្នា ព្រះពុទ្ធជាម្ចាស់ទ្រង់អនុញ្ញាតឱ្យភិក្ខុសង្ឃទទួលធ្វើកឋិន គឺភិក្ខុធ្វើកឋិនត្ថារកិច្ច គឺក្រាលគ្រង អនុមោទនាកឋិននោះ ដើម្បីសម្រាលនូវទុក្ខលំបាក ក្នុងការប្រើប្រាស់បច្ច័យបួនមួយចំនួន ដូចជា ត្រៃចីវរ អាហារភោជន និងលាភសក្តារៈផ្សេងៗដែលកើតមានដល់សង្ឃប៉ុណ្ណោះ។
general
បុណ្យកឋិនជាអ្វី?
កឋិនទាន គឺជាបុណ្យមួយ មានតែក្នុងព្រះពុទ្ធសាសនា ប៉ុណ្ណោះជាទានដែលមានមកតាមផ្លូវវិន័យ ហើយក៏ជាទាន មួយមានកំណត់ពេលវេលាច្បាស់លាស់ មិនមែនសុទ្ធតែពេល ណាក៏បានតាមចិត្តនោះទេរយៈពេលធ្វើកឋិនក្តី រយៈពេលទទួលកឋិនក្តី អាចធ្វើបានតែក្នុងរយៈពេលតែមួយខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ ១រោចខែអស្សុជ រហូតដដល់១៥ កើតខែកក្តិក។ បើខុសពីសម័យកាលនេះ ទោះបីជាមានអ្នកម...
general
ពេលបុណ្យចេញវស្សាមកដល់តើពុទ្ធបរិស័ទបានត្រៀមនូវអ្វីខ្លះ? ហើយធ្វើសកម្មភាពអ្វីខ្លះ?
ពុទ្ធបរិស័ទនាំគ្នាត្រៀមសំភារៈសម្រាប់ធ្វើបុណ្យមាននំនែកចេកអំពៅនៅថ្ងៃ១៣ កើត១៤កើតខែអស្សុជ។ ពុទ្ធបរិស័ទទាំងឡាយក្រោមការដឹកនាំរបស់លោកអាចារ្យវត្ត បានជួបគ្នានៅឧដ្ឋានសាលា ប្រហែលម៉ោង៣រសៀល នៃថ្ងៃ១៤កើត បានធ្វើពិធីនមស្សិការថ្វាយបង្គំ ហើយនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដែលហៅថាសូត្រមន្តចេញវស្សាកន្លែងខ្លះមានបន្តទេសនាផង។ លុះព្រឹកឡើងថ្ងៃ១...
general
តើអ្នកមានសទ្ធាក្នុងការធ្វើបុណ្យកឋិនទានរមែងទទួលបានសម្បត្តិអ្វីខ្លះ?
អ្នកមានសទ្ធាក្នុងការធ្វើបុណ្យកឋិនទានរមែងទទួលបានសម្បត្តិ៖ - សូរូបតា៖ មានរូបស្អាត ធ្វើឱ្យបុរសស្រ្តី ឃើញហើយ ស្រឡាញ់ពេញចិត្តជារូបមានសម្ឆស្សគួរស្ម័គ្រស្វាគមនិយម មេត្រីភាពជាមួយ។ - សុវណ្ណតា៖ មានសម្បុរស្អាត ម៉ដ្ឋខៃ ពុំមានស្លាកស្នាម ដូចជាប្រជ្រុយជាដើម មិនខ្មៅពេក មិនសពេក ដែលគួរជាទីចាប់ចិត្តនៃអ្នកទាំងពួង។ - សុសណ្ឋានា៖ មានទ្រង់ទ្រ...
general
នៅក្នុងពិធីបុណ្យកឋិនដំបូងព្រះពុទ្ធជាម្ចាស់សម្តែងអានិសង្ឃកឋិនយ៉ាងដូចម្តេច?
ព្រះពុទ្ធជាម្ចាស់ ព្រះអង្គបានទេសនានៅក្នុងពិធីបុណ្យនោះ ដោយទ្រង់សរសើរ អានិសង្ឃកឋិនទានជាអានេក។ នៅក្នុងវេលានៃធម្មទេសនានោះ ព្រះអង្គទ្រង់បានលើកយកអតីតជាតិរបស់ទ្រង់មកនិទាន គឺកាលទ្រង់យោនយក កំណើតកើតជា នរជីវទុគ្គតបរមពោធិសត្វ បានជួបវេយ្យាវច្ចៈ ខ្វល់ខ្វាយក្នុងអង្គកឋិនទានរបស់ កុដម្ពីម្នាក់នាំទៅថ្វាយ ព្រះសម្មាសម្ពុទ្ធនាម បទុមុត្តរៈ ដ...
general
តើអ្នកចែចូវ ទៅនិយាយជាមួយអាណាព្យាបាលខាងស្រីយ៉ាងដូចម្តេច?
នាងដែលពឹងឱ្យទៅនិយាយជាមួយម្តាយឪពុក ឬអាណាព្យាបាលខាងស្រី ដោយពាក្យពេជន៍ផ្លែផ្កាជាមុនសិនដូចពាក្យថា ទឹកដីជ័យភូមិនេះ ស្រស់បំព្រង ដំណាំដាំដុះគ្រប់បែបយ៉ាងដាក់ចុះដុះឡើងអញ្ចឹងបានជាគេចង់មកផ្ងើ សាច់ផ្ងើឈាម ចង់រួមរស់នៅទឹកដីដ៏មានជីជាតិនេះ។
general
តើអ្នកដែលធ្វើកឋិនមុនគេបង្អស់នៅសម័យពុទ្ធកាល?
បន្ទាប់ពីដឹងថា ព្រះពុទ្ធអង្គអនុញ្ញាតឱ្យសាវ័កទទួលកឋិន ត្ថារកិច្ចព្រះបាទបសេនទិកោសល បានផ្តើមធ្វើកឋិនមុនគេ បង្អស់ក្នុងសម័យពុទ្ធកាល។
general
តើអាស៊ានប្រារព្ធទិវារបស់ខ្លួនជារៀងរាល់ឆ្នាំនៅថ្ងៃ ខែ ណា?
ថ្ងៃដែលកំណត់ជាទិវាអាស៊ានគីថ្ងៃទី០៨ ខែសីហា។
general
តើអាស៊ានមានទស្សនៈវិស័យសម្រាប់ឆ្នាំ២០២០ដូចម្តេចខ្លះ?
ទស្សនៈវិស័យរបស់អាស៊ានសម្រាប់ឆ្នាំ២០២០ គឺ៖ - ការឯកភាពគ្នានៃប្រជាជាតិអាស៊ាន - ភាពជាដៃគូក្នុងកិច្ចអភិវឌ្ឍន៍ប្រកបដោយថាមពល - សហគមន៍មួយដែលជាសង្គមចេះយកអាសាគ្នា - អាស៊ានដែលសម្លឹងមើលទៅខាងក្រៅ។
general
ដើម្បីបង្កើតសន្តិភាពពិតនិងយូរអង្វែង តើមនុស្សនិងប្រជាជាតិទាំងអស់ត្រូវធ្វើដូចម្តេច?
ដើម្បីបង្កើតសន្តិភាពពិតនិងយូរអង្វែងមនុស្សនិងប្រជាជាតិទាំងឡាយ ត្រូវតែជម្រុះចោលភាពសូនតួភាពក្រអឺតក្រទម និងការប្រកាន់ពូជសាសន៍និងតណ្ហាអត្តទត្ថបុគ្គលចំពោះអំណាចនិងទ្រព្យសម្បត្តិ ហើយត្រូវកំចាត់ចោលលោភៈទោសៈនិងមោហៈ។ សម្ភារៈនិយមតែឯងមិនអាចធានាបានសុភមង្គលពិតប្រាកដបានឡើយ។
general
តើសីលធម៌របស់ព្រះពុទ្ធនិងសេចក្តីថ្លែងការណ៍ជាសកលស្តីពីមនុស្សមានគោលបំណងអប់រំមនុស្សយ៉ាងដូចម្តេច?
សីលធម៌របស់ព្រះពុទ្ធនិងសេចក្តីថ្លែងការណ៍ជាសកល ស្តីពីសិទ្ធិមនុស្សមានគោលបំណងអប់រំមនុស្សឱ្យចេះស្រលាញ់គ្នាគោរពគ្នា និងចេះជួយគ្នាទៅវិញទៅមកដើម្បីរស់នៅក្នុងភាពថ្លែថ្នូរនិងប្រកបដោយសុខសន្តិភាព។
general
តើគោលការណ៍សំខាន់ៗនៃគោលគំនិតអប់រំនៅក្នុងព្រះពុទ្ធសាសនាមានអ្វីខ្លះ?
គោលការណ៍សំខាន់ៗនៃគោលគំនិតអប់រំនៅក្នុងព្រះពុទ្ធសាសនាមាន៖ - ការមិនប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង - ការប្រព្រឹត្តតែអំពើល្អគ្រប់បែបយ៉ាង - ការអប់រំចិត្តគំនិត ឱ្យបរិសុទ្ធស្អាតស្អំល្អប្រពៃផូរផង់វៀរចាកលោភៈ ទោសៈ មោហៈដែលទាំងអស់នេះជាបច្ច័យនៃសេចក្តីទុក្ខគ្រប់បែបយ៉ាង។
general
តើគោលដៅនៃអរិយសច្ចនាំឱ្យមនុស្សទទួលបានអ្វី? ដើម្បីសម្រេចបានសមិទ្ធិផលទាំងនេះតើមនុស្សត្រូវធ្វើដូចម្តេច?
គោលដៅនៃអរិយសច្ចជាកុសលដ៏ខ្ពង់ខ្ពស់បំផុតនាំព្រោះឱ្យមនុស្សទទួលបានភាពឋិតថេរ សន្តិភាព ភាពបរិសុទ្ធនិងសុភមង្គលកម្រិតខ្ពស់។ មនុស្សដែលអនុវត្តទ្រឹស្តីនេះអាចនឹងក្លាយជាមនុស្សដ៏ប្រសើរបំផុត។ ដើម្បីសម្រេចបានសមិទ្ធិផលទាំងនេះ ជាការចាំបាច់បំផុត មនុស្សត្រូវមានការសិក្សាការប្រតិបត្តិ ការបណ្តុះបញ្ញានិងការយល់ដឹងល្អនិងត្រឹមត្រូវហើយត្រូវធ្វើខ្...
general