question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើអរិយសច្ចជាអ្វី? ចែកចេញជាប៉ុន្មាន? អ្វីខ្លះ? ចូររៀបរាប់។
អរិយសច្ច សំដៅលើសេចក្តីពិតរបស់អរិយបុគ្គល ឬសេចក្តីសុខពិតឥតល្អៀង។ អរិយសច្ចមាន៤យ៉ាងគឺ៖ - ទុក្ខអរិយសច្ចគឺសេចក្តីទុក្ខដែលជាពិតរបស់មនុស្សគឺគ្មាននរណាម្នាក់អាចគេចផុតបានឡើយមនុស្សគ្រប់រូបត្រូវតែមានទុក។ មូលហេតុនៃទុក្ខគឺជាតិ ព្យាធិ ជរា និងមរណៈ។ - សមុទយអរិយសច្ចៈ គឺមូលហេតុដែលនាំឱ្យមានទុក្ខរាល់សេចក្តីទុក្ខទាំងអស់ សុទ្ធតែមានមូលហេតុ។ មូ...
general
តើជនជាតិភាគតិចអំបូរមនខ្មែរច្រើនរស់នៅឯណា? តើក្រុមជនជាតិទាំងនេះមានប្រហែលជាប៉ុន្មានក្រុម? ក្រុមជនជាតិធំៗមានជនជាតិណាខ្លះ?
ជនជាតិភាគតិចអំបូរមនខ្មែរច្រើនរស់នៅតាមបណ្តាខេត្តមួយចំនួននៃប្រទេសកម្ពុជាដូចជាខេត្តព្រះវិហារស្ទឹងត្រែងរតនគីរី មណ្ឌលគីរី ក្រចេះ កំពង់ធំ សៀមរាប ពោធិ៍សាត់។ ក្រុមជនជាតិទាំងនេះមាន ប្រហែល ២០ក្រុម។ ក្រុមជនជាតិធំៗមានព្នង ទំពូន កួយ គ្រឹង ព្រៅ ចារាយ ស្ទៀង កាវែត។ ពួកគេនិយាយភាសាផ្សេងៗគ្នា។
general
តើជនជាតិដើមភាគតិចមានជីវភាពរស់នៅនិងវប្បធម៌ដូចម្តេច?
ជីវភាពរស់នៅរបស់ជនជាតិភាគតិចមានលក្ខណៈខុសប្លែកជាងមុន ប៉ុន្តែពួកគេរស់នៅតំបន់ដាច់ស្រយ៉ាលពីទីប្រជុំជនពិសេសច្រើនរស់នៅតាមតំបន់ភ្នំ។ ពួកគេជួបការលំបាកក្នុងការធ្វើដំណើរ ដោយសារគ្មានផ្លូវគមនាគមន៍។ ពួកគេនិយមដាំស្រូវពោតសណ្តែកតាមចង្កេះភ្នំ ក្នុងចំការដែលពួកគេទើបតែដុតរានថ្មីៗ។ ក្រៅពីនេះពួកគេប្រកបរបររកខ្លឹមចន្ទន៍បេះក្រវ៉ាញនិងប្រមាញ់ផងដែ...
general
ចូរនិយាយពីសីលធម៌របស់ជនជាតិភាគតិច (ស្អូច ព្នង សំរ៉ែ និងស្នៀង)។
សីលធម៌របស់ជនជាតិភាគតិច (ស្អូច ព្នង សំរ៉ែ ស្ទៀង) គឺ៖ - ស្អូច៖ ពុំសូវមានវិវាទនឹងគ្នាទេ ពួកគេទៀងត្រង់ណាស់មិនចេះលួច ឬភូតកុហកឡើយ។ ឯការសាហាយស្មន់ឬផិតប្តីប្រពន្ធក៏ពុំដែលកើតមានដែរ។ - ព្នង៖ មិនចេះលួចនិយាយកុហកមិនមានគំនុំនឹងគ្នាមិនចេះឈ្លោះប្រកែកគ្នារហូតដល់កាប់សម្លាប់គ្នានោះឡើយ។ - សំរ៉ែ៖ មានការស្មោះត្រង់នឹងគ្នាទៅវិញទៅមកលើមានរឿងហេត...
general
តើព្រះពុទ្ធទ្រង់បានសម្តែងទ្រឹស្តីសមភាពតាមរយៈគោលការណ៍ប៉ុន្មានយ៉ាង? អ្វីខ្លះ?
ព្រះពុទ្ធទ្រង់បានសម្តែងទ្រឹស្តីសមភាពតាមរយៈគោលការណ៍បីយ៉ាងគឺ៖ - សេចក្តីមិនទៀងនៃសង្ខារទាំងឡាយ (អនិច្ចំ) - សភាពនៃទុក្ខ (ទុក្ខំ) - សភាពមិនមែនខ្លួនប្រាណ (អនត្តា)។
general
ផ្តើមចេញពីការប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា តើពុទ្ធសាសនិកទទួលបានផលល្អអ្វីខ្លះ?
ផ្តើមចេញពីការប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា ពុទ្ធសាសនិកទទួលបាន៖ - ដោះស្រាយបញ្ហាដោយសន្តិវិធី ឬដោយអហិង្សាមានការតស៊ូនិងព្យាយាមធ្វើតែអំពើល្អ - មានសតិសម្បជញ្ញៈប្រកាន់ខ្ជាប់នូវសច្ចធម៌ សុចរិតធម៌យុត្តិធម៌ចេះជួយសង្រ្គោះគ្នាទៅវិញទៅមកហើយជឿលើសមត្ថភាពរបស់ខ្លួនប្រកាន់ខ្ជាប់ គោលការណ៍ខ្លួនទីពឹងខ្លួនអ្វីៗ កើតមកតែពីខ្លួនឯង។ - ការអប់រំចរិយ...
general
តើទស្សនវិទូរូបណាដែលបានឱ្យតម្លៃលើស្រ្តីមុនគេក្នុងប្រវត្តិសាស្រ្ត? នៅប្រទេសណា? ចូរបង្ហាញពីគំនិតនិងសកម្មភាពរបស់គាត់។
លោកប្លាតុងដែលជាទស្សនវិទូក្រិចបានឱ្យតម្លៃទៅស្រ្តីមុនគេនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ លោកបានអនុញ្ញាតឱ្យនារីចូលទៅកាន់សាលាដែលលោកបានបង្កើតនៅទីក្រុងអាតែននាប្រទេសក្រិច។ លោកយល់ថាត្រូវតែធ្វើឱ្យនារីចូលទៅកាន់កិច្ចការគ្រប់គ្រងសង្គម ព្រោះនារីជាមាតានៃពិភពលោក។ លោកបានបន្ថែមទៀតថាការមិនទទួលស្គាល់តម្លៃរបស់នារី បានន័យថាជាការទាត់ចោលកម្ល...
general
តើសិទ្ធិជាមូលដ្ឋានទាំង៤ប្រការរបស់ជនជាតិភាគតិចមានអ្វីខ្លះ?
សិទ្ធិជាមូលដ្ឋាន៤ប្រការរបស់ជនជាតិភាគតិចមាន៖ - ជនជាតិភាគមានសិទ្ធិត្រូវបានការពារដោយច្បាប់ និងវិធានការសង្គម ដើម្បីទទួលបាននូវសេចក្តីត្រូវការចាំបាច់សម្រាប់រស់នៅក្នុងសេចក្តីថ្លៃថ្នូរជាមនុស្ស។ - ជនជាតិភាគតិចមានសិទ្ធិស្មើគ្នា ស្របច្បាប់ក្នុងដំណើរការនយោបាយសេដ្ឋកិច្ចនិងវប្បធម៌។ ជនជាតិភាគតិចមានសិទ្ធិស្មើគ្នាស្របច្បាប់ណាក្នុងដំណើរ...
general
តើជនប្រភេទណាដែលមិនត្រូវបានគេចាត់ទុកជាជនជាតិភាគតិចនៃព្រះរាជាណាចក្រកម្ពុជា?
ជនដែលមិនត្រូវបានគេចាត់ទុកជាជនជាតិភាគតិចនៃព្រះរាជាណាចក្រកម្ពុជាមានជនអន្តោប្រវេសន៍ និងអ្នកជំនួញដែលរកស៊ីនៅកម្ពុជាដែលមិនបានចូលសញ្ជាតិជាដើម។
general
តើកិច្ចវិធីប្រជុំកំពូលអាស៊ានត្រូវធ្វើប៉ុន្មានដងក្នុងមួយឆ្នាំ?
កិច្ចវិធីប្រជុំកំពូលអាស៊ានត្រូវរៀបចំឡើង២ដងក្នុងមួយឆ្នាំក្នុងរដ្ឋសមាជិកដែលទទួលបន្ទុកជាប្រធានអាស៊ាន។
general
តើមានវិធី និងអន្តរាគមន៍អ្វីខ្លះដល់អ្នក ដែលមានបញ្ហាចិត្តសង្គម? ចូរពន្យល់។
វិធី និងអន្តរាគមន៍ដល់អ្នកដែលមានបញ្ហាចិត្ត សង្គម ក. វិធី - អ្នកជម្ងឺត្រូវមានពេលវេលាគ្រប់គ្រាន់សម្រាប់សម្រាក់ចិត្តកាយ - មានការអនុគ្រោះអត់ឳន - រារាំងកុំឱ្យមានព្រឹត្តិការណ៍អ្វីៗកើតឡើងឬបម្រុងនឹងកើតឡើងជាថ្មីទៀត - ចាត់ទុកព្រឹត្តិការណ៍ដែលប់ះទង្គិចផ្លូវចិត្ត ដែលខ្លួនភ្លាប់ជួបប្រទះកន្លងមក ថាជាបទពិសោធ ឬមេរៀនមួយសម្រាប់ជីវិតរបស់ខ្ល...
general
ហេតុអ្វីបានជាយើងសិក្សាអំពីបញ្ហាចិត្ត-សង្គម? តើបញ្ហាចិត្តសង្គមមានអ្វីខ្លះ? ចូររៀបរាប់។
បានជាយើងត្រូវសិក្សាពីបញ្ហាចិត្តសង្គមព្រោះវាជាបញ្ហាមួយ ដែលតែងតែកើតមានឡើងចំពោះមនុស្សមួយចំនួនដែលមានទំនាក់ទំនងនៅក្នុងសង្គម។ គោលបំណងនៃការសិក្សា គឺដើម្បីស្គាល់និងរកឱ្យឃើញពីមូលហេតុផ្សេងៗនៃបញ្ហាចិត្តសង្គម និងដំណោះស្រាយមួយសមស្របដើម្បីឱ្យអ្នកដែលកើតមានបញ្ហានេះ មានអារម្មណ៍ធូរស្រាលនិងល្អប្រសើរឡើងវិញ។ បញ្ហាចិត្តសង្គមមាន៖ - ការថប់អារ...
general
តើបញ្ហាចិត្ត-សង្គមជាអ្វី?
បញ្ហាចិត្តសង្គមជាការប៉ះទង្គិចផ្លូវចិត្តរបស់មនុស្សទៅនឹងប្រព្រឹត្តការណ៍សង្គម។ ការប៉ះទង្គិចផ្លូវចិត្តជារបួសផ្លូវអារម្មណ៍ឬការតក់ស្លុតដែលបំផ្លាញការអភិវឌ្ឍផ្លូវចិត្ត របស់មនុស្សរយៈពេលយូរហើយក៏ជាពិសោធផ្ទាល់ខ្លួនរបស់បុគ្គល ដែលកំណត់ថាតើព្រឹត្តិការណ៍នោះ ជាការប៉ះទង្គិចដល់ផ្លូវចិត្តរបស់គេ ពិត ឬយ៉ាងណា។ ព្រឹត្តិការណ៍នៃការប៉ះទង្គិចផ្លូ...
general
តើសិទ្ធិពិសេសជាអប្បបរមាសម្រាប់អ្នកទោសស្រ្តីមានអ្វីខ្លះ?
សិទ្ធិពិសេសជាអប្បបរមាសម្រាប់អ្នកទោសស្រ្តីមាន៖ - សិទ្ធិនៅដាច់ដោយឡែកពីអ្នកទោសបុរស - សិទ្ធិមានតែភ្នាក់ងារនារីតែប៉ុណ្ណោះចូលត្រួតពិនិត្យ - សិទ្ធិមានសេវាកម្មពេទ្យសម្រាប់អនាម័យស្រ្តីភេទ។
general
ដូចម្តេចដែលហៅថាការធ្លាក់ទឹកចិត្ត? តើមានមូលហេតុអ្វីខ្លះដែលបណ្តាលឱ្យកើតមានជំងឹនេះឡើង?
ជំងឺធ្លាក់ទឹកចិត្តគឺជាការធ្លាក់ចុះនៃអារម្មណ៍ដែលនាំឱ្យមានការក្រៀមក្រំបាត់បង់ភាពសប្បាយរីករាយនិងបាត់បង់ការចាប់អារម្មណ៍លើវត្ថុផ្សេងៗជុំវិញខ្លួន។ មូលហេតុដែលបណ្តាលឱ្យកើតមានជំងឺធ្លាក់ទឹកចិត្តបណ្តាលមកពីបាត់បង់អ្វីមួយដូចជា ការបាត់បង់មនុស្សជាទីស្រលាញ់ ប្រាក់កាសការបាត់បង់ទ្រព្យសម្បត្តិផ្ទះសំបែងឬក៏ការរងទារុណកម្មមានការរំលោភបំពាន កា...
general
ចូរសិក្សាទៅលើអ្នកដែលមានបញ្ហាចិត្តសង្គមនៅក្នុងសហគមន៍របស់អ្នកឱ្យបានបីនាក់។
មនុស្សដែលមានបញ្ហាតិចសង្គម៖ - ករណីទីមួយ៖ លោក A កើតជំងឺថប់អារម្មណ៍។ គាត់ចេះតែពិបាកចិត្តធុញថប់ក្នុងចិត្តមូលហេតុដោយសារតែជីវភាពរបស់គាត់ក្រីក្រ គ្មានការងារធ្វើ។ - ករណីទីពីរ៖ កុមារីB កើតជំងឺបាក់ស្បាត។ នាងចេះតែមានអារម្មណ៍ឆាប់មួម៉ៅវក់វីចិត្តគំនិត មានការប្រុងប្រយ័ត្នហួសហេតុ និងមានអារម្មណ៍ភ័យខ្លាចរន្ធត់ពេលឃើញមនុស្សប្រុស។ នាងកើតជំ...
general
តើកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌មានសារៈសំខាន់អ្វីខ្លះ?
សារៈសំខាន់នៃកតិកាសញ្ញាស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌៖ - ធ្វើឱ្យមនុស្សគ្រប់រូបទទួល បានចំណីអាហារសម្លៀកបំពាក់ និងទីលំនៅគ្រប់គ្រាន់និងមានការរីកចម្រើនជាលំដាប់នៃលក្ខខណ្ឌនៃការរស់នៅរបស់គេ។ - ធ្វើឱ្យមនុស្សគ្រប់រូបទទួលបាននូវសិទ្ធិទទួលការអប់រំនិងការបណ្តុះបណ្តាលជំនាញសិទ្ធិទទួលបាននូវសេវាថែទាំសុខភាព សន្តិសុខនិងសេវាសង្គម...
general
ហេតុអ្វីបានកើតមានកតិកាសញ្ញាអន្តរជាតិ?
បានជាកើតមានកតិកាសញ្ញាអន្តរជាតិព្រោះ៖ - ដើម្បីធានាសន្តិភាព និងប្រឆាំងនឹងការរើសអើងនិងការប្រកាន់ពូជសាសន៍ - ដើម្បីធានាឱ្យមានការអភិវឌ្ឍជានិរន្តរ៍ខាងវិស័យសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ និងការងារពេញលេញដែលមានផលប្រយោជន៍ ក្នុងលក្ខខណ្ឌការពារសេរីភាពជាមូលដ្ឋានខាងនយោបាយនិងសេដ្ឋកិច្ចចំពោះបុគ្គលគ្រប់រូប។ - ដើម្បីឱ្យដើម្បីឱ្យប្រជាជាតិទ...
general
អ្វីជាកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌?
កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ ជាកិច្ចព្រមព្រៀងអន្តរជាតិមួយដែលស្ថាប័នអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស ដើម្បីឱ្យប្រជាជាតិទាំងអស់មានសេរីភាពក្នុងការប្រកាន់យក គោលជំហរនយោបាយនិងខិតខំអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌របស់ខ្លួនដោយសេរីនិងទទួលបាននូវសិទ្ធិទាំងអស់...
general
តើចំណុចសំខាន់នៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិមានអ្វីខ្លះ?
ចំណុចសំខាន់នៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិមាន - រួមរស់នៅក្នុងសន្តិភាពរួមកម្លាំងគ្នា ដើម្បីថែរក្សានូវសន្តិភាព និងសន្តិសុខ អន្តរជាតិ។ - អនុវត្តន៍គោលការណ៍ច្បាប់ ដោយមិនប្រើកម្លាំងអាវុធលើកលែងតែករណីចាំបាច់ ដើម្បីផលប្រយោជន៍រួម។ - ពឹងផ្អែកលើស្ថាប័នអន្តរជាតិ ដើម្បីជួយឱ្យមានវឌ្ឍនភាពខាងវិស័យសេដ្ឋកិច្ចនិងសង្គមដល់ប្រជាពលរដ្ឋ...
general
តើទស្សនវិស័យសេដ្ឋកិច្ចរបស់ព្រះពុទ្ធសាសនាចែកជាប៉ុន្មានផ្នែក? អ្វីខ្លះ? ចូររៀបរាប់។
ទស្សនវិស័យសេដ្ឋកិច្ចរបស់ព្រះពុទ្ធសាសនាចែកជាពីរផ្នែកគឺ ផ្នែកសេដ្ឋកិច្ចជាន់ ទាប និងផ្នែកសេដ្ឋកិច្ចជាន់ខ្ពស់។ ១. ផ្នែកសេដ្ឋកិច្ចជាន់ទាប៖ ទាក់ទងជាមួយសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ឬគ្រួសារនីមួយៗដូចជា៖ ក. ការតាំងខ្លួននៅក្នុងឋានៈមាំទាំតាមផ្លូវសេដ្ឋកិច្ច ប្រកបដោយអង្គ ៤ប្រការ - ការសំភីសង្វាតស្វែងរកទ្រព្យគ្រប់គ្រងប្រភេទ...
general
ចូរនិយាយពីធនាគារពិភពលោកនិងតួនាទីរបស់វា។
ធនាគារពិភពលោកជាវាក្យសព្ទមួយដែលគេត្រូវប្រើដើម្បីរៀបរាប់ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយដែលផ្តល់ប្រាក់កម្ចី ឬផ្តល់ឥណទានដល់ប្រទេសកំពុងអភិវឌ្ឍសម្រាប់កម្មវិធីសំខាន់ៗ។ ធនាគារពិភពលោកមានគោលដៅកាត់បន្ថយភាពក្រីក្រ។ ធនាគារពិភពលោក ខុសពីក្រុមធនាគារពិភពលោកត្រង់ថាធនាគារពិភពលោក មានតែស្ថាប័នពីរគឺធនាគារអន្តរជាតិសម្រាប់ការស្ថាបនាឡើងវិញនិង...
general
ចូរនិយាយអំពីសកលភាវូបនីយកម្មនិងតួនាទីរបស់វា។
សកលភាវូបនីយកម្មគឺជាដំណើរការមួយដែលសេដ្ឋកិច្ច សង្គមនិងវប្បធម៌តំបន់និងពិភពលោកបានរលាយចូលគ្នាតាមរយៈបណ្តាញទំនាក់ទំនងនិងពាណិជ្ជកម្ម។សកលភាវូបនីយកម្មមានតួនាទីបង្កើនទំនាក់ទំនងនិងភាពពឹងពាក់គ្នាទៅវិញទៅមក ដោយផ្អែកលើផ្នែកសេដ្ឋកិច្ចនៃពិភពលោក។ សកលភាវូបនីយកម្មក្តោបយកបញ្ហាមួយចំនួនដូចជាពាណិជ្ជកម្មអន្តរជាតិ វិនិយោគទុនអន្តរជាតិនិងហិរញ្ញវត្...
general
ដូចម្តេចហៅថាទំនាក់ទំនងសេដ្ឋកិច្ច?
ទំនាក់ទំនងសេដ្ឋកិច្ចគឺជាដំណើរការនៃការទាក់ទងផ្នែកសេដ្ឋកិច្ចជាតិជាមួយសេដ្ឋកិច្ចអន្តរជាតិជាពិសេសជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ ប្រទេសនានានៅលើពិភពលោកនិងអង្គការអន្តរជាតិផ្សេងៗទៀត។
general
ចូរពន្យល់ពីការថប់អារម្មណ៍ និងជម្ងឺចិត្តកាយ វិបល្លាស។
- ការថប់អារម្មណ៍៖ ជាកត្តាដំបូងដែលបានលេចឡើងនៅពេលដែលបុគ្គលម្នាក់ ព្យាយាមទប់ជម្ងឺភ័យព្រួយ ដូចជាការបារម្ភនឹងកង្វះខាតចំណីអាហារ ជម្រកមិនសមរម្យភាពគ្មានការងារធ្វើគ្រោះថ្នាក់ ដែលបណ្តាលមកពីហេតុការណ៍ផ្សេងៗជម្លោះក្នុងគ្រួសារជម្ងឺដង្កាត់ឬការទទួលបន្ទុកការងារច្រើនហួសហេតុជាដើម។ ការថប់អារម្មណ៍ជាជំងឺផ្លូវចិត្តកម្រិតស្រាល ទាក់ទងនឹងការភ័យ...
general
តើកឋិនទានមានកំណើតយ៉ាងដូចម្តេច? ចូរនិយាយឱ្យបានក្បោះក្បាយ។
ដូចបានជម្រាបរួចមកហើយថា កឋិនមានតែនៅក្នុងព្រះពុទ្ធសាសនាទេ នៅក្នុងសាសនាព្រះសមណគោតម ព្រះបរមគ្រូនៃយើង ព្រះអង្គទ្រង់អនុញ្ញាតនូវកឋិនត្ថារកិច្ចនេះក្នុងរវាងមជ្ឈឹម ពោធិកាល ប្រារព្ធចំពោះភទ្ទវគិ្គយភិក្ខុ ទាំង៣០ អង្គ (កន្លែងខ្លះ ថាភិក្ខុទាំង៣០អង្គនេះជាបងប្អូនព្រះបាទបសេនទិ កោសលរាជ ដែលមានដំណើររឿងដូចខាងក្រោមនេះ៖ កាលនោះភទ្ទកិក្ខុទាំង៣០...
general
តើការធ្វើកឋិនរបស់ពុទ្ធបរិស័ទទទួលបានអានិសង្ឃយ៉ាងដូចម្តេច?
ចំណែកឯទាយក ទាយិកាអ្នកធ្វើកឋិនបានកុសល អានិសង្ឃតិចឬច្រើនទៅតាមកុសលចេតនា។ ទានមានតែមួយគត់ដែលផ្តល់អានិសង្ឃពីរយ៉ាងបានទាំងអ្នកធ្វើបានទាំងភិក្ខុជាអ្នកទទួលគឺកឋិនទាននេះឯង។
general
តើពិធីបុណ្យកតញ្ញូមានអត្ថន័យយ៉ាងដូចម្តេច?
ពិធីបុណ្យកតញ្ញូមានអត្ថន័យដូចជា៖ - ពិធីនេះភាគច្រើន មួយថ្ងៃ មួយយប់ និងមួយព្រឹក - និមន្តព្រះសង្ឃយ៉ាងតិច៤អង្គឡើងទៅ - អត្ថន័យដែលធ្វើគឺ ដើម្បីគោរពចំពោះមាតាបិតា ជីដូនជីតាដែលនូវរស់ ដោយមានសម្ភារៈមួយចំនួន មានសម្លៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ខ្លះៗជូនដល់ពួកគាត់ ដោយគោរពសុំខមាទោស និងសូមឱ្យពរជ័យពីគាត់។
general
តើប្រេតចែកចេញជាប៉ុន្មានពួកអ្វីខ្លះ?
ប្រេតមានច្រើនពួក តែបើបំព្រួញឱ្យខ្លី នៅត្រឹមតែ៤ពួក៖ - ឧតូបជីវីប្រេត ជាប្រេតចិញ្ចឹមជីវិត ដោយមន្ទិលគភ៌ និងខ្ទុះឈាម។ - ខុប្បបាសិតប្រេត ជាប្រេតស្រេចឃ្លានអាហារជានិច្ច។ - និជ្ឈាមតណ្ហិកប្រេត ជាប្រេតចិញ្ចឹមជីវិតដោយផល ដែលបុគ្គល ដទៃឧទ្ទិសឱ្យ។ - បរទត្តូបជីវីប្រេត ជាប្រេតចិញ្ចឹមជីវិតដោយផល ដែលបុគ្គល ដទៃសឧទ្ទិសឱ្យ។
general
តើការចេញវស្សាពីសម័យពុទ្ធកាលមានលក្ខណៈខុសប្លែកដូចម្តេច?
មានលក្ខណៈខុសប្លែកត្រង់ កាលពីសម័យពុទ្ធកាលការចេញវស្សាគឺជាថ្ងៃចុងបង្ហើយនៃថ្ងៃដាក់បិណ្ឌ។ បានសេចក្តីថា៣ខែដើមវស្សារដូវព្រះពុទ្ធជាម្ចាស់ព្រះអង្គអនុញ្ញាត ឱ្យភិក្ខុសង្ឃសាមណេរ នៅចាំវស្សា មិនឱ្យត្រាច់ចរចេញទៅណាមកណាទេ ត្រូវសម្ងំបដិបត្តិធម៌វិន័យនៅក្នុងអារាមហើយបើចូលវស្សានៅទីណា ភិក្ខុត្រូវសុំឱ្យបរិស័ទនៅទីនោះជួយឧបត្ថម្ភទំនុកបម្រុងដោយ ប...
general
ចូររៀបរាប់និងពន្យល់ពីការធ្វើពិធីចេញវស្សារបស់ពុទ្ធបរិស័ទជាគ្រហស្ថ។
នៅថ្ងៃ១៥កើត ខែអស្សុជ ពុទ្ធបរិស័ទចំណុះជើងវត្តនីមួយៗតែងតែធ្វើបុណ្យមួយហៅថា បុណ្យចេញវស្សា ដើម្បីសម្តែងសេចក្តីត្រេកអរ ជ្រះថ្លាចំពោះភិក្ខុសាមណេរ ដែលប្រតិបត្តិបានត្រឹមត្រូវ មិនឱ្យដាច់វស្សា មានសាមគ្គីភាពគ្នាល្អ រយៈពេល៣ខែ ក្នុងវស្សានោះ។ បុណ្យចេញវស្សាពីសម័យ ពុទ្ធកាល គេធ្វើផ្សេងពីសម័យបច្ចុប្បន្ន្។ ឯសម័យក្រោយពុទ្ធកាល ក៏ខុសគ្នាតាមប...
general
តើបុព្វកិច្ច៥យ៉ាងមុនពេលសូត្របវារណាមានអ្វីខ្លះ?
ចំណែកបុព្វកិច្ច៥យ៉ាង មុនពេលសូត្របវារណា គឺធ្វើមុន ពិធីតាំងបញ្ញាត្តិ គឺរួមមាន៖ - ឆន្ទៈ៖ ការនាំឆន្ទៈ - បវារណា៖ ការនាំបវារណា - ឧតុក្ខានំ៖ ការប្រាប់រដូវកាលដែលធ្វើបវារណានេះ - ភិក្ខុគណនា៖ ការរាប់ចំនួនភិក្ខុដែលមកជុំគ្នា - ឳវាទោ៖ ប្រាប់ថាបច្ចុប្បន្នគ្មានភិក្ខុដែលសម្រាប់ឱ្យឳវាទទេ។
general
តើខ្មែរយើងធ្វើពិធីបុណ្យភ្ជុំបិណ្ឌក្នុងគោលបំណងអ្វីខ្លះ?
ប្រពៃណីកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលខ្មែរបានធ្វើសព្វថ្ងៃនេះ នៅក្នុងគោលបំណងធ្វើបុណ្យឧទ្ទិសផលដល់ជនជាតិខ្មែរ ដែលបានភ្លាត់គតិទៅកើតជាសត្វនរក ប្រេត ឱ្យរួចរំដោះចាក់ផុតពី សត្វនរក ប្រេតប៉ុណ្ណោះ។ ពីព្រោះ សត្វនរក ប្រេតទាំងអស់នោះ សោយតែទុក្ខ គ្មាន អ្វីស៊ី ស៊ីតែខ្ទុះឈាម និងលាមក។
general
តើពិធីបុណ្យភ្ជុំបិណ្ឌជាអ្វី?
ពិធីបុណ្យភ្ជុំបិណ្ឌគឺជាពិធីប្រពៃណីខ្មែរ ដែលធ្វើដើម្បីឧទ្ទិសទៅដល់អស់អ្នកមានគុណដែលបានស្លាប់ទៅនិងពពួលប្រេតទាំងឡាយ។
general
ចូរនិយាយពីពិធីបុណ្យកាន់វស្សារបស់ពុទ្ធបរិស័ទ ជាឧបាសក ឧបាសិកា។
យើងដឹងហើយថា ថ្ងៃ១រោច ខែអាសាធ ជាទិវាត្រូវចូលវស្សារបស់បុព្វជិតពុទ្ធសាសនាទាំងភិក្ខុទាំងសាមណេរ ជាការចាំបាច់តាមពុទ្ធានុញ្ញាត។ រីឯទាយកទាយិកា ឧបាសក ឧបាសិកា ជាពុទ្ធបរិស័ទចំណុះជើងវត្ថុនីមួយៗ ក្រោមការដឹកនាំរបស់លោកអាចារ្យ នៅទីវត្តក៏ប្រារព្ធធ្វើពិធីបុណ្យចូលវស្សាឬកាន់វស្សាផងដែរ តែធ្វើនៅថ្ងៃទី១៥ កើតខែអាសាធ មុនព្រះសង្ឃចូលវស្សាមួយថ្ងៃ...
general
ចូរនិយាយាពីថ្ងៃចូលវស្សារបស់ព្រះព្រះសង្ឃ។
ព្រះអង្គដែលជាព្រះបដិគ្ឋាហកៈ គប្បីទៅជួបជុំ សំណែង សេចក្តីត្រេកអរចំពោះសច្ចាចិត្ត របស់ទាយកទាយិកាវិញជាការគួរណាស់។ នៅថ្ងៃចូលព្រះវស្សា ក្រោយពីឆាន់យាគូហើយ គប្បីធ្វើការដែលសង្ឃប្រគល់ឱ្យពីម្សិលទាំងភិក្ខុទាំងសាមណេរ។ នៅពេលរសៀលគាប់បីក្រាលអាសនៈក្នុងព្រះវិហារ ដែលបានសម្អាតរួចពីព្រឹក ហើយនោះនឹងតំនល់ទឹកប្រើប្រាស់នឹងឆាន់ ព្រមទាំងមានគ្រឿងសក...
general
តើចំពោះឧបាសក ឧបាសិកា នៅថ្ងៃចូលវស្សាត្រូវធ្វើអ្វី?
ឧបាសិកាចំណុះជើងវត្ត គេត្រូវធ្វើបុណ្យកាន់វស្សា គឺប្រទេសបច្ច័យទេយ្យវត្ថុចម្រើនព្រះបរិត្តផង ដើម្បីអបអរសាទរ ប្តេជ្ញាចិត្តទំនុកបម្រុងព្រះសង្ឃដែលគង់ចាំព្រះវស្សានោះ។
general
ចូរនិយាយអំពីពិធីកាន់បិណ្ឌតាមបែបប្រពៃណីព្រះមហាក្សត្រ?
នៅក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌមានចំនួន១៥ថ្ងៃនេះ ព្រះមហាក្សត្រនិងរាជវង្សានុវង្សរៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌមានចំនួនតែ៥ថ្ងៃទេគឺចាប់ពីល្ងាចនៃថ្ងៃទី១១រោច ថ្ងៃទី១២រោច ថ្ងៃទី១៣រោច ថ្ងៃទី១៤រោច ជាថ្ងៃដាក់បិណ្ឌ។ ឯថ្ងៃ១៥រោច ខែភទ្របទ ជាថ្ងៃភ្ជុំបិណ្ឌ។ បើពុទ្ធបរិស័ទណា ចង់ដឹងពីព្រះរាជពិធីព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្ស ...
general
តើពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌនៅប្រទេសខ្មែរមានប៉ុន្មានបែបអ្វីខ្លះ?
នៅប្រទេសខ្មែរ មានពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌមាន២បែប គឺពិធីកាន់បិណ្ឌតាមបែបប្រជារាស្រ្ត និងពិធីកាន់បិណ្ឌតាមបែបព្រះមហាក្សត្រ។
general
តើពាក្យភ្ជុំបិណ្ឌមានន័យដូចម្តេច?
ពាក្យថា ”ភ្ជុំបិណ្ឌ” គឺគេប្រមូលវេន ឬក្រុមមនុស្សអ្នកកាន់បិណ្ឌ ឬដាក់បិណ្ឌ ចំនួន១៤វេន ឬ១៤ក្រុមនោះ មកធ្វើរួមគ្នាតែមួយថ្ងៃគេ ហៅថាថ្ងៃភ្ជុំបិណ្ឌ។
general
ហេតុអ្វីជាប្រពៃណីខ្មែរ ហៅថាកាន់បិណ្ឌ ឬដាក់បិណ្ឌ?
ផ្នត់គំនិតរបស់ខ្មែរ កាលបើគេនឹកឃើញដល់មាតាបិតា ឬញាតិកាណាមួយ គេតែងតែធ្វើចង្ហាន់ យកទៅប្រគេនព្រះសង្ឃឧទ្ទិសកុសលជូនដល់អ្នកនោះ។ តែការធ្វើកុសលតាមបំណងរបស់ខ្លួន ឃើញមានថ្ងៃខ្លះ មានពុទ្ធបរិស័ទ មានចំនួនច្រើនលើសលប់ មានចង្ហាន់ព្រះសង្ឃ ឆាន់មិនអស់ តែថ្ងៃខ្លះ ពុទ្ធបរិស័ទមានតិច ឬគ្មានធ្វើឱ្យព្រះសង្ឃមានចង្ហាន់ឆាន់មិនគ្រប់គ្រាន់ឬគ្មានចង្ហាន...
general
តើប្រេតប្រភេទណាដែលយើងធ្វើបុណ្យភ្ជុំបិណ្ឌនិងឧទ្ទិសកុសលទៅនោះ?
គឺពួកបរទត្តូបជីវីប្រេតនេះហើយ ដែលយើងធ្វើបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ឧទ្ទិសកុសលផល ឬសែនឱ្យរាល់ឆ្នាំរាល់លើក។
general
ចូរបង្ហាញពីប្រភពនៃពិធីបុណ្យភ្ជុំបិណ្ឌ។
ពិតណាស់ ជាព្រះសមណគោតម បានសម្តែងពីក្រុមញាតិ ព្រះបាទពិម្ពិសាររាជ ជាស្តេចនៅក្នុងប្រទេសឥណ្ឌាមែនដែលបានស៊ីចង្ហាន់បិណ្ឌបាតរបស់ព្រះសង្ឃ។ លុះរំលងខន្ធបានធ្លាប់ចុះទៅកើតជាសត្វនរក។ នេះជាឧទាហរណ៍ ឯក្រុមញាតិនៃស្តេចស្រុកខ្មែរ ក៏បានលួចស៊ីចង្ហាន់បិណ្ឌបាតព្រះសង្ឃ។ លុះរំលងខណ្ធក៏បានទៅកើតជាសត្វនរកដូចគ្នាដែរ។ លុះព្រះមហាថេរ ព្រះនាមព្រះឧបគុត្តត...
general
តើអ្វីជាផ្កាបិណ្ឌ?
នៅក្នុងវចនានុក្រមខ្មែរ ទំព័រ៧០៣ បានពន្យល់ថាពាក្យថា “ផ្កាបិណ្ឌ” ព្រះអង្គបានពន្យល់ថាគ្រឿងលម្អដែលរចនា ដោយស្ពាន់គក្រាប់ មានដងដោតបានសម្រាប់សម្គាល់ ក្នុងពិធីបុណ្យកាន់បិណ្ឌ។ នៅក្នុងពិធីទ្ធាទសមាសក្តី វចនានុក្រមខ្មែរក្តី អាចសម្គាល់បានថា ជាគ្រឿងលំអដែលបានរចនា ដោយវត្ថុផ្សេងៗ មានស្ពាន់ក្រាបជាដើម។
general
តើអ្វីជាជើងទ្រផ្កាបិណ្ឌ?
មានឈើមូល ឬជាឈើ៤ជ្រុង ទំហំ៨ធ្នាក់ រាងធំក្រោមតូចលើកម្ពស់៥ធ្នាប់ យកមកធ្វើជាជើងទ្ររាងផ្កាបិណ្ឌ ដើម្បីឱ្យមានជំហរឈរត្រង់ទៅលើ។
general
តើផ្កាបិណ្ឌមានលក្ខណៈដូចម្តេច?
ផ្កាបិណ្ឌនេះធ្វើទៅតាមតំបន់នីមួយៗ ផ្សេងៗពីគ្នាមិនមានលក្ខណៈដូចគ្នាបេះបិទទេ។ តែខ្ញុំយោងតាមឯកសារខ្លះមានលក្ខណៈបែបនេះ៖ - ផ្កាបិណ្ឌនេះ គេធ្វើអំពីឈើ មានកំពស់១ហត្ថ ១ចំអាម មានសំនុំផ្កាធំក្រោម តូចលើ មានបង្គោលឈើមូល១ មានទំហំ ខាងគល់ប៉ុន មេដៃខាងចុងប៉ុនកូនដៃ គែយកក្តារកំរាសម្រាមដៃ ធ្វើជាកង់មួយ ចោះរន្ធនៅចំកណ្តាល សម្រាប់ស៊កបង្គោល នៅខាងក្...
general
ចូរពន្យល់ពីគ្រឿងសក្ការបូជា នៅក្នុងពិធីកាន់បិណ្ឌ និងពិធីភ្ជុំបិណ្ឌ។
យើងត្រូវរៀបចំគ្រឿងសក្ការបូជា ថ្វាយព្រះរតនត្រ័យ និងពពួកទេវតាទាំងអស់ ដែលមករង់ចាំទទួលយកបុញ្ញកម្ម ដែលយើងឧទ្ទិសជូនទៅនោះ។ ពពួកទេវតាទាំងនោះ បាននាំយកបុញ្ញកម្មដែលជូនទៅនោះ ហើយប្រាប់ថា អ្នកនេះឈ្មោះនេះ នៅស្រុកនេះ បានឧទ្ទិសផលមកជូន សូមឱ្យអ្នកទទួលយកនឹងបានរួចរំដោះចាកទុក្ខវេទនាទាំងឡាយ។ ឯគ្រឿងសក្ការពូជាទាំងនោះ មានទៀន៥ ធូប៥ ស្លាធម៌កូនចេក...
general
ហេតុអ្វីបានជាមិនទាន់មានការឯកភាពគ្នា អំពីបាយបិណ្ឌ។
បាយបិណ្ឌធ្វើតាមតំបន់ នៅមិនទាន់មានលក្ខណៈស្របគ្នាទេ - លោកអាចារ្យម្នាក់ នៅស្រុកបាធាយ គាត់ប្រាប់ថា បាយបិណ្ឌ គឺបាយគេដាក់ផ្តិល នៅដើមបាត នៅពេលរាប់បាត្រ។ - លោកអាចារ្យម្នាក់ នៅស្រុកកៀនស្វាយ គាត់ប្រាប់ថាបាយ ដាល់ក្នុងផ្តិល គឺបាយដង្វាយព្រះ។ ឯបាយបិណ្ឌ គឺបាយសម្រាប់រាប់បាត្រ។ - លោកយាយ លោកតាភាគច្រើន គាត់បានប្រាប់ថា បើប្រហសង្ឃដារ (បា.ត...
general
តើបាយបត្តបូរ (បាយបិតបូរ) ជាអ្វី?
បាយបត្តបូរ ជាបាយបំពេញបាត្រ (បាយរាប់បាត) ឬបាយសម្រាប់បំពេញបាត្រ គឺបាយដែលទាយក គេទុកបំរុងនឹងថែមក្រែង ភិក្ខុសង្ឃខ្វះខាតឆាន់មិនគ្រាន់។ ម៉្យាងទៀត គេហៅថា បាយបិតបូរ បាយសម្រាប់បំពេញផលឱ្យប្រេតគឺបាយដែលទាយកប្រគេនភិក្ខសង្ឃ ហើយឧទ្ទិសផលបុណ្យជូនទៅបុគ្គលដែលចែកឋានទៅកាន់បរលោកហើយ។
general
បាយជើងបិណ្ឌ តើគេយកអ្វីធ្វើ? ចូរពន្យល់។
នៅក្នុងឯកសារនានា ខ្ញុំរកមិនឃើញមាននិយាយបញ្ជាក់សោះ។ ខ្ញុំបានសួរលោកយាយលោកតាចាស់ៗ ដែលកាត់ធ្លាប់ធ្វើ គាត់បានប្រាប់ថាគេរើសយកអង្ករដំនើបល្អយកទៅដាំដោយមានខ្ទះដូង ល្ង។ គេដាំចំហុយឱ្យឆ្អិនស្អិតរមួត្រ ទើបគេយកមកច្របាច់ពូតជាដុំ លុញឱ្យមូលល្អ។ បិណ្ឌ ការប្រមូលឱ្យមូល ឬពូតឱ្យជាដុំ ដុំ ការចិញ្ចឹមជីវិត។ បើយើងប្រើពាក្យនេះ ជាឈ្មោះនៃពិធីធ្វើទាន...
general
ចូរបង្ហាញពីការប្រើប្រាស់តោក និងបាយជើងផ្កាបិណ្ឌ។
តោកដាក់បិណ្ឌទាំងអស់ គេត្រូវរៀបជាពីរជួរ គឺជួរមុខ និងជួរក្រោយ។ តោកនៅជួរមុខគេត្រូវដាក់កែវតូចៗចំនួន៥ សម្រាប់ដាក់បង្អែមនិងចំអាបនៅក្នុងតោកនីមួយៗ។ គេពូតបាយបិណ្ឌ លុញឱ្យមូលជាដុំៗ យកទៅដាក់ក្នុងតោកគ្រប់តោកដែលមាន។ បាយទាំងនោះជាជើងផ្កាបិណ្ឌ។ បាយនេះ បើហៅតាមទំនៀមរាស្រ្តថា បាយជើងបិណ្ឌ។
general
ចូរបង្ហាញពីប្រភពនៃពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌតាមរយៈសាស្ត្រាវិជ្ជាធរ។
សាស្រ្តាវិជ្ជាធរនេះ បានសម្តែងថា មានព្រះមហាថេរ១ ព្រះអង្គមានព្រះនាម ឧបគុត្តត្ថេរ លោកបានហោះជ្រែក ក្រលាមហាប្រឹថពីទៅកាន់ឋាននរក។ ដោយអំណាចរឺទ្ធិរបស់ព្រះអង្គ ទើបមានផ្កាឈូកមាស ប៉ុនកងរាជរថ ផុសឡើងមក ទទួលព្រះបាទរបស់ព្រះអង្គ។ ព្រះអង្គទ្រង់គង់ពែនលើផ្កា ឈូកនោះអណ្តែតលើពពួកសត្វនរក។ ហេតុតែអានុភាពព្រះឧបគុត្តត្ថេរ ពួកសត្វនរកបានដក ដង្ហើមចេ...
general
តើប្រភពនៃពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌមានអ្វីខ្លះ?
បើយោងតាមការស្រាវជ្រាវ ឃើញថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរបស់ខ្មែរ ដោយយោងទៅលើគម្ពីរ៣គឺ សាស្រ្តាវិជ្ជាធរ សាស្រ្តាអានិសង្សបិណ្ឌ គម្ពីរបេតវត្ថុ។
general
ហេតុអ្វីបានជាមានការបោះបាយបិណ្ឌ នៅមុនថ្ងៃរះ? តើអ្នកយល់យ៉ាងណា?
គេយកបាយទៅបោះឱ្យបាននៅពេលមុនថ្ងៃរះ។ បើបោះនៅពេលថ្ងៃរះ ពួកប្រេតមិនអាចទទួលយកបានទេ ពីព្រោះប្រេតបានរលាយខ្លួនបាត់ទៅហើយ។ បើយកបាយជើងបិណ្ឌទៅបោះនៅមុនថ្ងៃរះដែលបានន័យថាបាយជើងបិណ្ឌ និងបោះបាយបិណ្ឌជាពិធីតែមួយ។ តែគ្មានអ្នកណាម្នាក់ ឬឯកសារណាមួយ បាននិយាយគេយកបាយជើងបិណ្ឌទៅបោះ៖ - នៅពេលម៉ោងប៉ុន្មាន? - យកទៅបោះក្នុងមួយថ្ងៃម្តងឬ? - ឬដល់១៥ថ្ងៃ ក៏ទ...
general
អ្វីបានការបោះបាយបិណ្ឌ?
ការបោះបាយបិណ្ឌ គឺគេយកដុំបាយ ដែលខ្លួនបានលុញនោះទៅបោះក្នុងទីចន្លោះទីណាមួយឱ្យបានមុនថ្ងៃរះ។
general
អ្វីគឺជាបាយបិណ្ឌ?
បាយបិណ្ឌគឺបាយគេដាំពីរអង្ករដំណើប លាយ ដោយខ្ទិះដូង ទឹកដោះគោ ល្ង។ គេយកបាយនោះមកលុញមូលប៉ុនម្រាមដៃ។
general
តើគេយកផ្កាបិណ្ឌយកទៅធ្វើអ្វី?
បើតាមឯកសារ គេយកផ្កាបិណ្ឌទាំងអស់ (បើតាមព្រះបរមរាជវាំងមានចំនួន១០) ទៅដាក់លើតោក។ ក្នុងតោក១គេដាក់ផ្កាបិណ្ឌ១។
general
តើយើងធ្វើបុណ្យឧទ្ទិសកុសលទៅកាន់ពពួកប្រេតយ៉ាងដូចម្តេច?
យើងត្រូវយក បង្អែមចំអាប ដែលយើងហៅថា បិណ្ឌ នោះទៅប្រគេនព្រះសង្ឃ វេរប្រគេនចំពោះព្រះសង្ឃ ហើយឧទ្ទិសផលដោយវាចា ជាដើមថា “ផលទាន នៃយើងខ្ញុំទាំងឡាយនេះសូមឱ្យបានទៅដល់អ្នកមានគុណទាំងឡាយមានមាតាបិតាជាដើមដែលទៅកាន់បរលោកហើយ”។ យើងត្រូវធ្វើបែបនេះ ជារៀងរាល់ព្រឹក គ្រប់ថ្ងៃដាក់បិណ្ឌ និងភ្ជុំបិណ្ឌទើបពួកប្រេតដែលញាតិរបស់ខ្លួនបានរួច រំដោះចាកទុក្ខទាំ...
general
តើពិធីចេញវស្សារបស់ភិក្ខុសង្ឃត្រូវបានធ្វើយ៉ាងដូចម្តេច? ចូររៀបរាប់ និងពន្យល់។
គឺធ្វើដូចជា៖ ភិក្ខុទាំងឡាយដែលគង់ចាំព្រះវស្សា ក្នុងវត្តណាមួយក្តីអស់ត្រីមាសគឺពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥កើត ខែអស្សុជ ថ្ងៃចុងក្រោយនេះគឺជាថ្ងៃបវារណា ចេញវស្សា។ បវារណាថ្ងៃនេះលោកហៅតាមថ្ងៃថា “បណ្ណរសី បវារណា” គឺបវារណា ថ្ងៃ១៥កើត។ មុនពេលកំណត់ចូលធ្វើបវារណា ពួកភិក្ខុត្រូវបំពេញបុព្វករណ៍៤យ៉ាង និងបុព្វកិច្ចជាដាច់ខាត។ បើភិក្ខុមិនធ្វើខ...
general
តើហេតុអ្វីបានជាប្រពៃណីខ្មែរថ្ងៃបិណ្ឌ ចាំបាច់ធ្វើការសែនព្រេន? ពួកគេធ្វើពិធីសែនព្រេនយ៉ាងដូចម្តេច?
បើយោងតាមប្រពៃណីខ្មែរមនុស្សដែលស្លាប់ទៅហើយកូនចៅនៅឯក្រោយឃើញនៅមានសំណល់ទុករហូតមកដល់សព្វថ្ងៃ៖ យកចំណីអាហារ ទៅអុជធូបបួងសួង អញ្ជើញខ្មោចឱ្យមកសេពសោយភោជនាហារ និងផ្តល់សេចក្តីសុខ សេចក្តីចម្រើនសល់កូនចៅ (ការធ្វើបែបនេះ គេតែងនាំគ្នាឱ្យតម្លៃ ថាការធ្វើតាមសាសនាព្រហ្មណ៍)។ តែតាមទស្សនៈផ្ទាល់ខ្លួន ខ្ញុំយល់ថា ការធ្វើបែបនេះ ជាលក្ខណៈអរិយធម៌ខ្មែរម...
general
តើពិធីសែនក្រុងពាលីនៃបុណ្យបញ្ចុះសីមាត្រូវរៀបចំយ៉ាង ដូចម្តេច? ចូររៀបរាប់ឱ្យបានក្បោះក្បាយ។
ពេលព្រឹកព្រលឹម ឬពេលរសៀលទេរទាប នៅតាមកម្ម វិធីបុណ្យដែលបានកំណត់គឺ៖ - អាចារ្យត្រូវរៀបតុមួយ មានកំរាល មានបង្គោលចង ឆ័ត្រ បាំងពីលើ។ - លើតុត្រូវមានម្ហូបមួយថាស បង្អែមមួយថាស បាយ ទឹកមួយផ្តឹល ផ្កាមួយថូ សំពត់ពណ៌មួយគូ ទៀន ធូប សម្រាប់អុជ។ - អាចារ្យប្រកាសទេព្តា ក្នុងពិធីក្រុងពាលីនេះ អាចារ្យ ស្លៀកពាក់សនិងពានាសំពត់សដែរ។ - អាចារ្យប្រកាសបួ...
general
ហេតុអ្វីបានជាចាំបាច់ចុះឈ្មោះសង្ឃដែលចូលរួម ឱ្យបានច្បាស់លាស់និងបែងចែករោងទិសឱ្យបានច្បាស់លាស់?
ដល់ថ្ងៃបុណ្យ ពេលព្រះសង្ឃនិមន្តមកត្រូវមានគណ កម្មាធិការមួយចាំទទួលចុះឈ្មោះព្រះសង្ឃ និងចែកតាមរោងទិស កំណត់នាម និងវត្តឱ្យបានច្បាស់។ ព្រោះពេលធ្វើសង្ឃ និងចែកតាមរោងទិស កំណត់នាម និងវត្តឱ្យបានច្បាស់។ ព្រោះពេលធ្វើសង្ឃកម្ម ព្រះសង្ឃដែលជាអ្នកដឹកនាំពេលធ្វើពិធីបញ្ចុះសីមា ត្រូវប្រកាសឱ្យភិក្ខុចូលរួមបាត់មុខមិនបានដោយគ្មានមូលហេតុ បើមិនបានចូ...
general
ចូររៀបរាប់ពីពិធីឆាកបន្លុង។
ព្រះសង្ឃដឹងច្បាស់តាមការនិមន្តរួចហើយ។ ដល់ពេលចេញដំណើរទៅត្រូវសូត្រថា កាយានុបស្សនា វេទនាបស្សនា ចិត្តានុបស្សនា ធម្មានុបស្សនា គឺសូត្រដើរចង្រ្កមរហូត ដល់មុខរាជវ័ត ទីដែលោគេដាក់សក្ការៈបូជា។ ដល់ទីរាជវ័ត គេនៅរស់តែគេធ្វើបុណ្យលៀងជីវិត គេវាល់អង្ករតាមចំនួនអាយុ មានប្រដាប់ផ្សេងៗគេដាក់កណ្តាលវាលឬតាមគល់ឈើថ មនុស្សក្រាបទទួរសំពត់ឱ្យព្រះសង្ឃទៅ...
general
ចូរបង្ហាញពីរបៀបធ្វើពិធីអភិសេក?
ពិធីអភិសេកនេះ គេធ្វើអាស្រ័យតាមពេលវេលា និងទីកន្លែង និងធនធានអ្នកម្ចាស់ទាន។ តែបើពេលបញ្ចុះសីមា មានគេធ្វើពិធីអភិសេកព្រះពុទ្ធរូបក៏ថ្មី។ ម៉្យាងទៀត គេមានទម្លាប់ជឿថា ព្រះបដិមានីមួយៗទោះតូចក្តី ធំក្តី សុទ្ធតែផ្តល់សេចក្តីសុខដល់គេ និងក្រុមគ្រួសារគេ។ ដូចយើងធ្លាក់ដឹង ខ្មែរយើងភាគច្រើន តែងយកព្រះពុទ្ធ រូបដែលឆ្លាក់អំពីធ្មេញឪពុក ម្តាយ ឬយា...
general
តើពាក្យថាមុទ្រាមានន័យដូចម្តេច?
ពាក្យថាមុទ្រា ជាពាក្យសំស្រ្តឹត ប្រែថាគ្រឿងសម្គាល់ អាការៈកាយវិការសញ្ញា។
general
តើព្រះពុទ្ធរូបធ្លាប់មានពីមុនមក ដែលជាទីគោរពសការៈរបស់ប្រជាជាតិខ្មែរមានប៉ុន្មានបែប? អ្វីខ្លះ?
ព្រះពុទ្ធរូប ដែលធ្លាប់មានពីមុនមក ជាទីគោរពសការៈ របស់ប្រជាជាតិខ្មែរយើងមាន៨បែបគឺ៖ - ព្រះពុទ្ធរូបសមាធិ គង់ព្រះភ្នែនមានព្រះហស្ថស្តាំថ្ងាលើព្រះហស្ថឆ្វេងតម្រូវលើព្រះភ្នែន ហៅថា វិតក៌មុទ្រា។ - ព្រះពុទ្ធរូបមារវិជ័យ (កាលផ្ចាញមារ) គង់ពត់ព្រះភ្នែន ដូចព្រះពុទ្ធរូបសមាធិដែរ ប៉ុន្តែព្រះហស្ថស្តាំ ផ្កាប់លើភ្លៅចង្អុល ចុះទៅផែនដីព្រះហស្ថឆ្វ...
general
នៅពេលដង្ហែរសពហេតុអ្វីចាំបាច់មានព្រះសង្ឃ អភិធម្ម និងព្រះសង្ឃមាតិកា?
ប្រការដែលព្រះសង្ឃអភិធម្ម និងព្រះសង្ឃមាតិកាបួនអង្គបែបនេះគឺតាមជំនឿសេចក្តីតំណាលថា៖ មានព្រះមហាក្សត្រមួយអង្គសោយរាជនៅនគរ ណោង ស្នោ មានចិត្តជ្រះថ្លាយ៉ាងខ្លាំងក្លា ហើយតែងផ្គត់ផ្គង់ដល់ព្រះសង្ឃគង់នៅក្បែរ ព្រះបរមរាជវាំងមិនដែលខកខានឡើយ។ ក្រោយមកព្រះអង្គប្រឈួនយ៉ាងធ្ងន់។ ពេទ្យហ្មជា ច្រើនបានព្យាបាលព្រះអង្គ តែពុំជា ហើយក្រោយមកព្រះអង្គក៏សោ...
general
ចូរនិយាយអំពីការដង្ហែរសពតាមព្រះពុទ្ធសាសនា។
ការដង្ហែរសពតាមព្រះពុទ្ធសាសនាគឺ៖ - មុននឹងរំកិលសពទៅកាន់ឈាបនដ្ឋាន គេនិមន្តព្រះសង្ឃ បង្សកូលបង្វិលពពិល។ ការបង្វិលពពិលនេះគឺដើម្បីជួបតែនឹងកុសលផលបុណ្យបានទៅកើតនៅក្នុងសុគតិភព។ - ក្បួនដង្ហែរសព៖ ព្រះសង្ឃអភិធម្ម អាចារ្យយោគឺកាន់ទង់ព្រលឹង មានអ្នកបាចលាជ អ្នកបួសមុនភ្លើងគេបំពាក់កម្រង ស្បូវក្លាំង ឬខ្សែលើក្បាលបន្តភ្ជាប់ មកក្តាមឈូសសព រថយន្...
general
តើក្រោយពេលអ្នកជំងឺផុតដង្ហើមគេត្រូវធ្វើដូចម្តេច?
ក្រោយពេលអ្នកជំងឺផុតដង្ហើមគេត្រូវធ្វើដូចជា៖ - នៅពេលអ្នកជំងឺផុតដង្ហើម អាចារ្យចូលទៅបិទភ្នែក បិទមាត់សព អុជទៀនគោល គេអាចអុជមុខដាច់ខ្យល់ក៏បាន។ ទៀនគោលនេះឯងគឺជាទៀនដែលគេអុជសម្រាប់បំភ្លឺផ្លូវបុគ្គលដែលស្លាប់។ - គេរៀបចំល្អីទានត្បូង រួចយកទៅចាក់នៅចុងជើងសព។ ក្នុងល្អីនោះមានស្រូវពន្លៃ ចេកណាំវ៉ាទំមួយស្ទិត ស្លាធម៌ដូងមួយ និងចង្កៀងប្រេងកាតម...
general
តើការលើករាសីគឺជាអ្វី?
ការលើករាសី គឺការប្រសិទ្ធិ តាមក្បួនតម្រា សូត្រលើករាសីដែលអាប់ឳន ឱ្យរុងរឿងឡើង។ ការធ្វើដូច្នេះថាសម្រេចផល១០០% ទាន់ចិត្តក៏មិនហ៊ានថា ឬថាមិនបានប្រយោជន៍អ្វីសោះ ក៏មិនហ៊ានថាព្រោះអ្វីនោះអាស្រ័យទឹកចិត្តរបស់សាមីខ្លួន។ ហេតុដែលយើងលើកយកពិធីនេះ មកដាក់ក្នុងសៀវភៅលំអានខ្មែរពីបុរាណជាទម្លាប់ធ្លាប់មានតៗមកហើយ។ ឯរបៀបដែលធ្វើនោះ មានវិធីផ្សេងៗគ្នា...
general
តើរាសីគឺជាអ្វី?
រាសីជានាម ពីបាលី រាសិ សំស្រ្កឹតថា រាគិ ប្រែថាគំនរ ពំនូក ពូក កងប្រជុំ។ តែខ្មែរយើងយកពាក្យរាសីនេះទៅជា លំអ ស្រស់របស់ សមរម្យចម្រើន។ ដូចជាថា មនុស្សមានរាសី កំពុងឡើងរាសី កំពុងឡើងរាសីអាប់រាសីជាដើម។
general
តើពិធីបុណ្យឧទ្ទិសកុសលជូនអ្នកស្លាប់គេប្រារព្ធឡើងនៅពេលណា?
ក្រោយយកធាតុមកដល់ផ្ទះ គេនិមន្តព្រះសង្ឃសូត្រមន្ត និងទេសនាព្រឹកឡើងគេធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់សព។ បន្ទាប់មកមានការធ្វើបុណ្យខួប ប្រាំពីរថ្ងៃ និង១០០ថ្ងៃជាដើម។ ចំពោះការធ្វើបុណ្យខួបដើម្បី ឧទ្ទិសកុសលជូនដល់សព ក៏ដូចជាការកសាងកុសល ដើម្បីបានមគ្គផលដល់ខ្លួន។
general
តើការរំលាយសពគេត្រូវធ្វើដូចម្តេចខ្លះ?
ការរំលាយសពគេត្រូវធ្វើដូចជា៖ - ពេលទៅដល់ឈាបនដ្ឋាន គេលើសដាក់លើទីបាឆា រួចគេហែរប្រទក្សិណបីជុំ ជាឧត្តុរាព៌ត ដោយមានអាចារ្យនាំមុខ។ - គេបើកមឈូសដើម្បីមើលមុខចុងក្រោយ អាចារ្យបើកស្ទប បើកកន្សែងគ្របមុខគេមានជំនឿថា បានសេចក្តីសុខ រកស៊ីមានបាន។ - គេបញ្ចូលសពទៅក្នុងឡ ឬ ចាប់ផ្តើមដុត អាចារ្យជាអ្នកដុតភ្លើងបូជាសព។ ពេលដែលភ្លើងកំពុងឆេះគេនិមន្តព្រ...
general
តើការសូត្រធម៌គេសូត្រយ៉ាងដូចម្តេច? ចូរនិយាយពីដំណើរការនៃការសូត្រនោះ?
ចំណុចមួយចំនួនគួរយកចិត្តទុកដាក់បុរាណលោកសូត្រតាមឆ្នាំនីមួយៗ មានធម៌មួយៗគឺ៖ - ឆ្នាំជូត សូត្រធម៌ កស្សប - ឆ្នាំឆ្លូវ សូត្រធម៌ មោគ្គល្លាន - ឆ្នាំខាល សូត្រធម៌ ជីវទានឬ ធជគ្គបរិត្ត - ឆ្នាំថោះ សូត្រធម៌ ចន្ទបរិត្ត - ឆ្នាំរោង សូត្រធម៌ មហាមេត្រី - ឆ្នាំម្សាញ់ សូត្រធម៌ ធម៌ចក្ក - ឆ្នាំមមី សូត្រធម៌ មហាសម័យ - ឆ្នាំមមែ សូត្រធម៌ ឥសិគិលី -...
general
តើគេនិយាយប្រើពាក្យដូចម្តេចសម្រាប់សែនព្រេន?
ក្នុងការសែនព្រេនគេមានការប្រើពាក្យដូចជា៖ អញខ្ញុំសូមអញ្ជើញទេវតា ព្រះបរមសូរ ពិស្ណុកា ព្រះម្រឹត្យូវព្រះកាល ព្រះអាទិត្យ ព្រះចន្ទ័ ព្រះអង្គារ ព្រះពុធ ព្រះព្រហត្បិ៍ ព្រះសុក្រ ព្រះសៅរិ៍ ព្រះរាហ៊ូ ព្រះកេតុ ទើបអាញ ខ្ញុំអញ្ជើញព្រះរាម ទិសអគ្នេយ៍ ព្រះលក្ខណ៍ ទិសទក្សណ រាពណ៌ ទិសនីរតិ សិដា ទិសបស្ចឹមជតាយុ ទិសពាយ័ព្យ ហនុមាន ទិសឧត្តរ ពិភេ...
general
តើនៅក្នុងពិធីសូត្រមន្តរំដោះគ្រោះគេរៀបរណ្តាប់អ្វីខ្លះ?
មានរណ្តាប់ដូចជា៖ - រៀបគ្រឿងពុទ្ធាបូជាមាន បាយសីប៉ាក់ឆាម១គូ ស្លាធ័រ១គូ ទឹកអប់១គូ ធូប៥ ទៀន៥ ផ្កា៥។ - រៀបគ្រឿងបូជាទេព្តាមាន ស្លាធ័រ៨ ទឹកអប់៨ ដាក់សងខាងអ្នកជំងឺម្ខាងបួន។ - ធ្វើពែមួយហៅថា ពែមឈូស បណ្តោយប្រវែងមួយហត្ថអ្នកជំងឺ ទទឹងប្រវែងមួយចំអាម អ្នកជំងឺមានរៀបដាក់បាយ សម្ល ញាំ ភ្លា នំចំណី ក្នុងពែតាមទំនៀម និងមានសូន្យរុបមួយដោយម្សៅ គឺ...
general
តើមានគ្រឿងរណ្តាប់អ្វីខ្លះក្នុងការរៀបចំពិធីនេះ?
សូមលើកយកបែបតែមួយមកចែងសម្តែងជាតួយ៉ាងអំពីគ្រឿងរណ្តាប់រៀបចំពិធីគឺមាន៖ - ធ្វើបាយសីធំមួយ កំពស់ជំហរអ្នកសាមីខ្លួន - បាយសីប៉ាក់ ឆាម១គូ ស្លាធ័រ១គូ ទឹកអប់១គូ ទៀន៥ ធូប៥ ផ្កា៥ លាជ៥ ថ្វាយជាពុទ្ធបុជា។ - រៀបគ្រឿងសំណែនមាន ពែរាយ៥រួច កន្ទោង៥ ដាក់បាយក្រហម បាយសនំ ចំណីតាមទំនៀម ឆ័ត្ររួត៥ និងធ្វើរូបស្នងខ្លួនដាក់ក្នុងពែនោះ។ - រៀបស្លាធ័រ៨ ទឹកអ...
general
តើទានមានប៉ុន្មានជំពូកអ្វីខ្លះ?
ទានមានពីរជំពូកគឺ៖ - ទានដែលប្រគេនចំពោះ ភិក្ខុឬសាមណេរមួយរូបៗ តាមចិត្តស្រលាញ់ដោយចំពោះហៅថា បាដិបុគ្គលិកទាន។ - ទានដែលប្រគេនចំពោះព្រះសង្ឃគឺ ភិក្ខុចាប់តាំងពី៤អង្គ ឡើងនៅមិនចំពោះ មិនរើសមុខ ឬប្រគេនដល់ភិក្ខុសាមណេរតែមួយរូបៗក៏ដោយឱ្យតែសង្ឃចាត់មកឬថាតែ១អង្គ ពិតឱ្យតែម្ចាស់ទានតាំងចិត្តផ្តោតចំពោះ អរិយសង្ឃហៅថា សង្ឃគតាកទក្ខិណាទាន ឬសង្ឃគតាទ...
general
តើរណ្តាប់អង្គកឋិនមួយសម្រាប់ប្រគេនព្រះថេរៈមួយអង្គមានអ្វីខ្លះ?
មានដូចជា៖ - ស្បង់១ ចីពរ១ - សង្ឃដី១ អង្សៈ១ - វត្ថពន្ធទ្រូង១ - និសីទនៈ១ - ឆ័ត្រ១ កំសៀវទឹក១ ខ្នើយ១ កន្ទេល១ មុង១ ភួយ១ គ្រែ១ ឆ្នាំ ចាន ស្លាបព្រា។
general
តើម្ចាស់ដើមកឋិនទានមានភារកិច្ចធ្វើអ្វីខ្លះ? ចូរបង្ហាញ។
តាមធម្មតាម្ចាស់កឋិន ហែអង្គឋិនទានចូលវត្ត និងចូល ក្នុងព្រះវិហារហើយធ្វើពិធីទៅតាមសាសនា ចុងក្រោយវេរ សំពត់កឋិន ឈ្មោះថាបានប្រគេនដល់ព្រះសង្ឃហើយ។ ព្រះភិក្ខុសង្ឃធ្វើអនុមោទនាគាថា បី បួន មេចប់ ម្ចាស់ទានដែល មានអាចារ្យជាប្រធាន ផ្សាយបត្តិទានគាថា យំកិញ្ចិឧទ្ទិសជូន មហាកុសលនោះ ឈ្មោះថាជាទីបញ្ចប់ចិត្ត របស់ម្ចាស់កឋិនត្រឹមនោះឯង។ ទាយកទាយិកាម...
general
តើពិធីកម្មបុណ្យសង្ឃទានប្រព្រឹត្តទៅយ៉ាងដូចម្តេច? ចូរបញ្ជាក់ឱ្យបានច្បាស់លាស់។
មនុស្សការព្រះរតនត្រ័យសមាទានសីលចប់ រាប់បាត្រ រួចវេរសង្ឃទាន ដោយអ្នកដើមបុណ្យនាំគ្នា ទ្របាត្រ ទ្រចង្អាន់ កាន់គ្រឿងបរិក្ខារទេយ្យវត្ថុ ឬអ្នកផ្សេងទៀតជួយកាន់ក៏បានលើកឡើង សូត្រវេរតាមលោកអាចារ្យដូចតទៅ៖ - នមោ៣បទ (សូត្រទាំងអស់គ្នា) - បន្ទាប់មកអាចារ្យថា មួយសង្កាត់ម្តងៗច្បាស់ៗ (អាចារ្យខ្លះអាងខ្លួនចេះចាំស្ទាត់ ថារួច អ្នកថាតាមមិនទាន់ចប់...
general
តើពិធីបុណ្យបញ្ចុះសីមាគេប្រារព្ធឡើងរយៈពេលប៉ុន្មានថ្ងៃ?
តាមទម្លាប់ គេនិយមធ្វើពីរយប់បីថ្ងៃ ឬបីយប់បួនថ្ងៃតាមការឯកភាពគ្នារបស់ពុទ្ធបរិស័ទក្នុងវត្តនីមួយៗ។
general
តើត្រូវប្រើដុំនិមន្តសីមាប៉ុន្មានដុំ ក្នុងការធ្វើពិធីបុណ្យបញ្ចុះសីមា?
មានចំនួន៩ដុំសម្រាប់ធ្វើជាពិធីបញ្ចុះសីមា។
general
តើការធ្វើទានឱ្យបានជាសង្ឃទានស្មោះបរិសុទ្ធត្រូវរក្សាចិត្តយ៉ាងដូចម្តេច?
គឺត្រូវរក្សាចិត្តដូចខាងក្រោម៖ - ចិត្តសោមមនស្សរីករាយជាញាណសាម្បយុត្ត ព្រមដោយបញ្ញា - ចិត្តឧបេក្ខាសំលឹងតាមឃើញជាញាណសាម្បយុត្ត ប្រកបដោយបញ្ញា - ចិត្តទាំង២វារៈនេះសុទ្ធតែគោរពលក្នុង ទេស្យធម៌ ក្នុងបដិគ្គាហកៈ។
general
តើពិធីធ្វើសង្ឃទានមានប៉ុន្មានបែប?អ្វីខ្លះ?
បើនិយាយអំពីពិធីធ្វើសង្ឃទានមាន២បែបគឺមាន៖ - ធ្វើសង្ឃភត្តទាំង១៤ ណាមួយ ឬធ្វើបុណ្យផ្សេង ដែលនិមន្តភិក្ខុសង្ឃយ៉ាងតិចពី៤អង្គឡើងនៅ ដោយមានអាមិសប្បដិសណ្ឋារៈក្តី ធម្មប្បដិសណ្ឋារៈក្តី ប្រកបដោយធម៌ និងសម្បយុយុត្តដោយសទ្ធា និងបញ្ញា។ យើងធ្វើកិច្ច ហើយវេរចង្ហាន់ និងទេយ្យវត្ថុ។ ពេលចប់កិច្ចព្រះអង្គឆាន់នៅរោងបុណ្យតែម្តង។ បែបនេះឈ្មោះថា សង្ឃទាន...
general
តើពិធីធ្វើសង្ឃទានមានប៉ុន្មានបែប? អ្វីខ្លះ?
បើនិយាយអំពីពិធីធ្វើសង្ឃទានមាន២បែបគឺមាន៖ - ធ្វើសង្ឃភត្តទាំង១៤ ណាមួយ ឬធ្វើបុណ្យផ្សេង ដែលនិមន្តភិក្ខុសង្ឃយ៉ាងតិចពី៤អង្គឡើងនៅ ដោយមានអាមិសប្បដិសណ្ឋារៈក្តី ធម្មប្បដិសណ្ឋារៈក្តី ប្រកបដោយធម៌ និងសម្បយុយុត្តដោយសទ្ធា និងបញ្ញា។ យើងធ្វើកិច្ច ហើយវេរចង្ហាន់ និងទេយ្យវត្ថុ។ ពេលចប់កិច្ចព្រះអង្គឆាន់នៅរោងបុណ្យតែម្តង។ បែបនេះឈ្មោះថា សង្ឃទាន...
general
ចូរបង្ហាញពីប្រភពនៃពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌតាមរយៈគម្ពីរបេតវត្ថុ។
គម្ពីរបេតវត្ថុនេះមាននិយាយអំពី មានព្រានម្នាក់នៅក្នុងក្រុងពារាណសី តែងតែទៅបាញ់សត្វក្នុងព្រៃ ចិញ្ចឹមជីវិតរាល់ថ្ងៃ វេលាត្រឡប់មកផ្ទះវិញពួកក្មេងៗតែងចោម រោមសុំសាច់រាល់ថ្ងៃ។ ថ្ងៃនេះព្រាតនោះទៅបាញ់មិនបានសត្វ ក៏បានបេះផ្កាត្របែកិ ព្រៃ (ឯកសារខ្លះថាផ្ការាជព្រឹក្ស) ប្រដាប់ខ្លួននិងរែកយកមកផ្ទះជាច្រើន។ នោះដល់ទ្វារភូមិ ពួកក្មេងៗមកសុំសាច់ដ...
general
ចូរបង្ហាញពីប្រភពនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតាមរយៈគម្ពីរសាស្ត្រអានិសង្ឃបិណ្ឌ។
សាស្រ្តអានិសង្ឃបិណ្ឌ បាននិយាយថា ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ចំពោះអនាថបណ្ឌិកសេដ្ឋីថាម្តាយឪពុកបងប្អូន ញាតិសន្តានរបស់បងប្អូនទាំងឡាយ ដែលស្លាប់ទៅកពីមុនៗនោះ ទោះទៅកើតឯណាៗ ក្តីតែដល់រនោចខែ ភទ្របទ ជាពេលដែលគេរៀបកាន់បិណ្ឌ តែងតែមកជួបជុំគ្នានៅពេលនោះ ដោយហេតុតែតេជៈនៃអនិសង្សនៃបុណ្យ ដែលអស់ញាតិសន្តានបានធ្វើបាយបិណ្ឌ បាយបិតបូរ នាខែភទ្របទ ហើ...
general
ចូរនិយាយអំពីរបៀបធ្វើបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
បើតាមការពិនិត្យឃើញថា ការធ្វើបុណ្យកាន់បិណ្ឌនៅក្នុងកម្ពុជារដ្ឋយើងនេះ ត្រូវតាមដំណើសាស្តាវិជ្ជាធរផង តាមសាស្ត្រាអានិសង្ឃបិណ្ឌផងនិងគម្ពីរបេតវត្ថុផងគឺ៖ - ការកំណត់យកថ្ងៃខែ នៅពេលធ្វើត្រូវសាស្ត្រាវិជ្ជាធរ និងសាស្រ្តាវិជ្ជាអានិសង្ឃទាំងអស់ - របៀបធ្វើផ្កាបិណ្ឌ និងកិច្ចឧទ្ទិសកុសលបញ្ជូនទៅជូនប្រេត គេធ្វើប្រដាប់ដោយផ្កាឈើ ផ្កាស្ពាន់គ្រា...
general
តើយើងត្រូវយកចិត្តទុកដាក់យ៉ាងដូចម្តេចខ្លះចំពោះជនពិការ?
យើងត្រូវយកចិត្តទុកដាក់ចំពោះជនពិការដូចតទៅ៖ - គោរពសេចក្តីថ្លៃថ្នូរដែលមានពីកំណើតស្វ័យភាពបុគ្គលរួមទាំងសេរីភាពក្នុងការជ្រើសរើសដោយខ្លួនឯងផ្ទាល់ និងឯករាជ្យភាពរបស់បុគ្គល - ការមិនរើសអើង - ផ្តល់ការចូលរួមយ៉ាងពេញលេញនិងមានប្រសិទ្ធភាពនិងការដាក់បញ្ចូលនៅក្នុងសង្គម - គោរពជនពិការគ្រប់ប្រភេទ ហើយត្រូវទទួលស្គាល់ថាជនពិការជាចំណែកនៃភាពចំរុះគ្...
general
តើព្រះពុទ្ធសាសនា និងសិទ្ធមនុស្សបានចូលរួមចំណែកក្នុងការរៀបចំសង្គមដូចម្តេចខ្លះ?
ព្រះពុទ្ធសាសនា និងសិទ្ធមនុស្សបានចូលរួមចំណែកក្នុងការរៀបចំសង្គមដូចជា៖ - បានចូលរួមក្នុងការលើកកម្ពស់ នូវតម្លៃរបស់មនុស្សក្នុងសង្គម - ការពារសិទ្ធិសេរីភាពរបស់មនុស្ស - សង្គមមានសុខសន្តិភាព ស្ថេរភាព - សង្គមមានសណ្តាប់ធ្នាប់ មានរបៀបរៀបរយ - មនុស្សចេះដោះស្រាយបញ្ហាដោយសន្តិវិធី គ្មានសង្រ្គាមគ្មានចោរកម្ម - សង្គមមានយុត្តិធម៌និងមានការអភិ...
general
ត្រង់ចំណុចណាខ្លះដែលថាសិទ្ធមនុស្សជាផ្នែកមួយនៃសីលធម៌ព្រះពុទ្ធសាសនា?
ចំណុចដែលថាសិទ្ធមនុស្សជាផ្នែកមួយនៃសីលធម៌ព្រះពុទ្ធសាសនាគឺ៖ - សិទ្ធិមនុស្ស បានណែនាំមនុស្សឱ្យរស់នៅក្នុងសេចក្តីស្រលាញ់គឺមានមេត្តា - សិទ្ធិមនុស្ស បានណែនាំឱ្យចេះអាណិតអាសូរគ្នាគឺមានករុណា - សិទ្ធិមនុស្ស បានណែនាំមិនឱ្យប្រើអំពើព្រៃផ្សៃតែត្រូវចេះអត់ឱ្យនគ្នាគឺចេះប្រើអហិង្សា - សិទ្ធិមនុស្ស បានណែនាំឱ្យមានឆន្ទៈគោរពច្បាប់របស់ប្រទេសគឺមា...
general
តើព្រហ្មវិហារធម៌ទាំង៤ក្នុងពុទ្ធសាសនាត្រូវគ្នានឹងទស្សនៈសិទ្ធិមនុស្សត្រង់ចំណុចណាខ្លះ?
ព្រហ្មវិហារធម៌ទាំង៤ក្នុងពុទ្ធសាសនាត្រូវគ្នានឹងទស្សនៈសិទ្ធិមនុស្សត្រង់ចំណុច៖ - សិទ្ធិមនុស្ស បានណែនាំមនុស្សឱ្យចេះស្រលាញ់រាប់អានគ្នាជាបងប្អូន (មេត្តា) - សិទ្ធិមនុស្ស ណែនាំមនុស្សឱ្យចេះអាណិតអាសូរគ្នា (ករុណា) - សិទ្ធិមនុស្ស ណែនាំមនុស្សឱ្យចេះត្រេកអរចំពោះសេចក្តីសុខរបស់អ្នកដទៃ (មុទិតា) - សិទ្ធិមនុស្ស ណែនាំមនុស្សឱ្យចេះគោរពសិទ្ធិ...
general
តើនគរបាលយុត្តិធម៌ជាអ្វី?
នគរបាលយុត្តិធម៌ជាកម្លាំងជំនួយសម្រាប់អំណាចតុលាការ ដែលត្រូវបានដឹកនាំសម្របសម្រួលការងារដោយព្រះរាជអាជ្ញាក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន។ កាលណាអនុវត្តដីការចាត់ឱ្យស៊ើបសួរមន្រ្តីនគរបាលយុត្តិធម៌ ត្រូវស្ថិតនៅក្រោមអំណាចរបស់ចៅក្រមស៊ើបសួរ។ នៅក្នុងវិស័យនគរបាលយុត្តិធម៌នគរបាយជាតិនិងកងរាជអាវុធហត្ថត្រូវមានសមត្ថកិច្ចដូចនគរបាលយុត្តិធម៌ដែរ។ ...
general
តើនគរបាលយុត្តិធម៌អាចចាប់ជនណាម្នាក់ក្នុងករណីណា?
នគរបាលអាចចាប់ជនដែលប្រព្រឹត្តបទល្មើសជាក់ស្តែងក្នុងករណី - ជនដែលត្រូវគេរកឃើញ កំពុងតែប្រព្រឹត្តកំហុសបទឧក្រិដ្ឋ បទល្មើស ឬកំពុងគេស្រែដេញ ប្រថាប់ចាប់។ - ជនសង្ស័យបានត្រូវសាក្សីឬជនរងគ្រោះចង្អុលបង្ហាញនៅនឹងកន្លែងដែលប្រព្រឹត្តអំពើឧក្រិដ្ឋឬបទល្មើសថាជាពិរុទ្ធជន។ - ជនសង្ស័យកំពុងរកវិធីរត់ចេញពីកន្លែងដែលប្រព្រឹត្តបទឧក្រិដ្ឋ ឬបទល្មើសផ្សេ...
general
តើសមាសភាពនគរបាលយុត្តិធម៌មានអ្វីខ្លះ?
សមាសភាពនគរបាលយុត្តិធម៌មាន៖ - ភ្នាក់ងារមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ របស់កងរាជអាវុធហត្ថនិងនគរបាលជាតិ - អភិបាល អភិបាលរង រាជធានី ខេត្ត ក្រុង ស្រុក / ខណ្ឌនិងមេឃុំ /ចៅសង្កាត់។ នគរបាយយុត្តិធម៌មានភារកិច្ចធ្វើការត្រួតពិនិត្យបទឧក្រិដ្ឋ បទមជ្ឈឹម និងបទលហុកំណត់អត្តសញ្ញាណ និងចាប់ជនជាប់ចោទព្រមទាំងប្រមូលភស្តុតាង។
general
តើការបង្កើតគោលនយោបាយសាធារណៈរបស់រដ្ឋាភិបាលនាំមកនូវផលប្រយោជន៍អ្វីខ្លះជូនដល់សង្គមជាតិ?
ការបង្កើតគោលនយោបាយសាធារណៈរបស់រដ្ឋាភិបាលនាំមកនូវផលប្រយោជន៍ដល់ សង្គមជាតិដូចជា៖ - ពង្រឹងបាននូវឯកភាពជាតិ រួមកម្លាំងគ្នាប្តូរផ្តាច់ក្នុងការកសាងនិងការពារប្រទេសជាតិ ឱ្យស្ថិតស្ថេរគង់វង្សក្នុងឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាពប្រជាធិបតេយ្យ អព្យាក្រិត្យភាព វឌ្ឍនភាព សុភមង្គល។ - ពង្រឹងផ្នែកស្ថេរភាព សន្តិភាពនយោបាយ សន្តិសុខ ...
general
តើកត្តាអ្វីខ្លះដែលជាមូលដ្ឋានក្នុងការបំផ្លាញធនធានធម្មជាតិក្នុងសហគមន៍របស់អ្នក?
កត្តាមូលដ្ឋានក្នុងការបំផ្លាញធនធានធម្មជាតិក្នុងសហគមន៍មាន៖ - ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ហួសប្រមាណនិងការរុករានដីព្រៃដើម្បីដាំដំណាំ - ការប្រើប្រាស់ជីគីមីនៅក្នុងដំណាំកសិកម្ម - ការនេសាទត្រីខុសច្បាប់ និងខុសបច្ចេកទេស - ការបំផ្លាញជម្រកសត្វព្រៃ និងមច្ឆាជាតិ - សំណឹកដី ទឹកជំនន់ ការបំពុលទឹក - ការបោះចោលកាកសំណល់សំរាមឬកាកសំណល់ដែលមាន...
general
តើហេតុអ្វីបានជាបណ្តឹងព្រហ្មទណ្ឌមិនមានដំណាក់ផ្សះផ្សា? ចូរពន្យល់។
បានជាបណ្តឹងជាព្រហ្មទណ្ឌមិនមានដំណាក់ផ្សះផ្សាព្រោះរឿងក្តីដែលមានលក្ខណៈធ្ងន់ធ្ងរធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឬសង្គមមិនអាចឱ្យគេធ្វើការលើកលែងទោសដល់ជនល្មើសបានឡើយ។ បណ្តឹងព្រហ្មទណ្ឌទាក់ទងនឹងរឿងក្តី ដូចជាការសម្លាប់ជីវិតមនុស្ស ចោរលួចឆក់ប្លន់ ការរំលោភបំពានផ្លូវភ្លេទការជួញដូរគ្រឿងញៀនជាដើម។ ទាំងអស់នេះ...
general
ចូរពន្យល់ពីសារៈសំខាន់ស្ថាប័នតុលាការ។
សារៈសំខាន់នៃស្ថាប័នតុលាការ - រក្សាសណ្តាប់ធ្នាប់សន្តិសុខ សាធារណៈ - រក្សាការពារសុវត្ថិភាព ផ្លូវចិត្ត ផ្លូវកាយ ដល់ប្រជាពលរដ្ឋ - ការពារសិទ្ធិសេរីភាពស្របច្បាប់របស់ប្រជាពលរដ្ឋ - ស្វែងរកភាពយុត្តិធម៌ដល់ប្រជាពលរដ្ឋស្លូតត្រង់ឬជនរងគ្រោះ - ធានាការអនុវត្តច្បាប់ ប្រកបដោយប្រសិទ្ធភាព - ធានាការអនុវត្តច្បាប់ ប្រកបដោយប្រសិទ្ធភាព - ការពារ...
general