question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើមានវិធីបែបណាក្នុងករណីជនរងគ្រោះឬជនល្មើសមិនសុខចិត្តទៅនឹងការជំនុំជម្រះក្តីរបស់តុលាការ? | មានវិធីពីរយ៉ាងសម្រាប់តវ៉ានឹងសាលក្រមដែលសាលាជំនុំជម្រះក្តីបានសម្រេច៖
- បើភាគីណាមួយ ដែលមិនសុខចិត្តសាលក្រមរបស់តុលាការអាចប្តឹង ឱ្យមានការជំនុំជម្រះសារជាថ្មីនៅសាលាជំនុំជម្រះដដែល ឱ្យមានការជំនុំជម្រះសារជាថ្មីនៅសាលាជំនុំជម្រះដែល ក្នុងរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃប្រកាសសាលក្រមបើហួសរយៈពេលនេះអាចធ្វើបានតែបណ្តឹងឧទ្ធរណ៍ប៉ុណ្ណោះបើភាគីបណ្តឹងជំ... | general |
តើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានអាណត្តិប៉ុន្មានឆ្នាំ? ហើយមានសមាសភាពអ្វីខ្លះ? | ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានអាណត្តិ៩ឆ្នាំ។ សមាសភាពឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមាន៖
- ព្រះមហាក្សត្រ ជាប្រធាន
- រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាសមាជិក
- ប្រធានតុលាការកំពូល ជាសមាជិក
- អគ្គព្រះរាជអាជ្ញាតុលាការកំពូល ជាសមាជិក
- ប្រធានតុលាការសាលាឧទ្ធរណ៍ ជាសមាជិក
- អគ្គព្រះរាជអាជ្ញាតុលាការអមសាលាឧទ្ធរណ៍ជាសមាជិក
- ចៅក្រម៣រូប... | general |
តើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវបានបង្កើតឡើងដើម្បីអ្វី?មានករណីយកិច្ចអ្វីខ្លះ? | ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវបានបង្កើតឡើងដើម្បីជួយព្រះមហាក្សត្រក្នុងការធានាឯករាជ្យភាពនៃអំណាចតុលាការ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានករណីកិច្ចសម្រេចនិងស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំងការផ្លាស់ប្តូរការដកហូតមុខងារការដំឡើងឋានន្តរសក្តិរបស់ចៅក្រមនិងព្រះរាជអាជ្ញាទាំងអស់។ | general |
តើដំណើរការជំនុំជម្រះក្តីនៅក្នុងបណ្តឹងរដ្ឋប្បវេណីប្រព្រឹត្តទៅយ៉ាងដូចម្តេច? | ការជំនុំជម្រះក្តីត្រូវធ្វើឡើងជាសាធារណៈលើកលែងតែក្នុងករណីខ្លះដែលទាក់ទងនឹងការសម្ងាត់ ផ្នែកសន្តិសុខឬអ្វីដែលប៉ះពាល់ដល់សីលធម៌សង្គម។ ក្នុងករណីនេះចៅក្រមត្រូវប្រកាសប្រាប់ជាមុនថាដោយត្រូវបញ្ជាក់ហេតុផលឱ្យបានត្រឹមត្រូវបើមិនដូច្នោះទេ ការជំនុំជម្រះនឹងត្រូវចាត់ទុកជាមោឃៈ។ ទោះជាយ៉ាងណាក្តីសាលាក្រមត្រូវតែប្រកាសជាសាធារណៈ។ | general |
តើដំណើរការនៃបណ្តឹងព្រហ្មទណ្ឌមានលក្ខណៈដូចម្តេច? | ដំណើរការនៃបណ្តឹងព្រហ្មទណ្ឌមាន៖
- ការរៀបចំសំណុំរឿងដោយនគរបាយយុត្តិធម៌៖ នគរបាយយុត្តិធម៌អាចចាប់ខ្លួនជនល្មើសក្នុងករណីជាក់ស្តែង។
- បណ្តឹងក្រោមការចាត់ចែងរបស់ព្រះរាជអាជ្ញា៖ ព្រះរាជអាជ្ញា នឹងចាប់ផ្តើមចោទប្រកាន់ពីបទ ល្មើសព្រហ្មទណ្ឌនិងទាមទាឱ្យអនុវត្តច្បាប់លើជនជាប់ចោទបន្ទាប់ពីបានទទួលបណ្តឹងពីនគរបាយយុត្តិធម៌ ជនរងគ្រោះឬសាច់ញាតិនិងបណ្... | general |
តើបណ្តឹងព្រហ្មទណ្ឌអាចធ្វើឡើងដោយអ្នកណាខ្លះ? | បណ្តឹងព្រហ្មទណ្ឌអាចធ្វើឡើងដោយ៖
- ស្ថាប័នដែលមានសមត្ថកិច្ចជាពិសេសនគរបាលយុត្តិធម៌
- ជនរងគ្រោះ ឬសាច់ញាតិជនរងគ្រោះអាចប្តឹងទៅនគរបាលយុត្តិធម៌ ឬទៅព្រះរាជអាជ្ញាតែម្តង
- ក្នុងករណីបទល្មើសព្រហ្មទណ្ឌនោះកើតឡើងជាក់ស្តែងព្រះរាជអាជ្ញាអាចចាត់ដំណើរការរឿងក្តីនោះ ដោយខ្លួនឯងតែម្តង
- ចំពោះបណ្តឹងរដ្ឋប្បវេណី បើរកឃើញថាជាបទល្មើសព្រហ្មទណ្ឌនោះតុលា... | general |
តើមូលហេតុអ្វីខ្លះដែលបណ្តាលឱ្យមានភាពកខ្វក់ក្នុងខ្យល់អាកាស? តើខ្យល់បរិយាកាសមាននាទីអ្វីខ្លះ? | មូលហេតុដែលបណ្តាលឱ្យមានភាពកខ្វក់ក្នុងខ្យល់អាកាសមាន៖
- ការដុតអុសនិងលាមកសត្វនិងសំណល់ពីដំណាំសម្រាប់ដាំស្ល
- ឧបករណ៍បំភ្លឺ ឬយកកម្ពៅ
- ការដុតព្រៃឈើ ឬស្មៅ ដើម្បីយកដី ដាំដំណាំ
- ការចិញ្ចឹមសត្វ
- ធូលី (អាម្ញ៉ង់ សំរាម និងធូលីដី)
- ផ្សេងដែលចេញពីផ្លូវមិនទាន់ជាន់កៅស៊ូ និងយានយន្តចាស់ៗគ្រប់ប្រភេទនិងម៉ាស៊ីនភ្លើង
- ការប្រើប្រាស់ជីគីមី ន... | general |
ហេតុអ្វីបានជាបណ្តឹងរដ្ឋប្បវេណីមានដំណាក់ផ្សះផ្សា? | បណ្តឹងរដ្ឋប្បវេណីមានដំណាក់ផ្សះផ្សានៅក្នុងរឿងក្តីដូចជានិងរឿងក្តីរដ្ឋប្បវេណីកម្រិតស្រាលមួយចំនួននិងបណ្តឹងលែងលះគ្នារវាងប្តីប្រពន្ធជាដើម។ បណ្តឹងលែងលះគ្នារវាងប្តីប្រពន្ធតុលាការអាចធ្វើផ្សះផ្សាយគ្នាឡើងវិញ ដើម្បីកុំឱ្យប៉ះពាល់ដល់កូន ហើយក៏ដើម្បីកុំឱ្យភាគីទាំងសងខាងមានវិប្បដិសារីទៅថ្ងៃក្រោយ ឬកុំឱ្យមានផលវិបាកផ្សេងទៀត។ ឯកំហុសរដ្ឋប្បវ... | general |
តើភាគីណាខ្លះ ដែលអាចធ្វើបណ្តឹងរដ្ឋប្បវេណី? | ភាគីដែលអាចធ្វើបណ្តឹងរដ្ឋប្បវេណីមាន៖
- ភាគីដែលមានប្រយោជន៍មានសិទ្ធិឬទ្រព្យសម្បត្តិរបស់ខ្លួនដែលត្រូវធ្វើឱ្យខូចខាតឬរំខានដោយភាគីមួយផ្សេងទៀត។
- ម្ចាស់ទ្រព្យសម្បត្តិអ្នកទទួលមរតក ឬម្ចាស់បំណុលជាដើម។
- ចំពោះជនដែលមានសមត្ថភាពនិងជនដែលគ្មានសមត្ថភាពត្រូវមានតំណាងដោយមានលិខិតសិទ្ធិប្រទានដូចជាមេធាវីជាដើម។ | general |
ចូរពន្យល់អំពីការគ្រប់គ្រងជនបរទេស។ | ការធ្វើដំណើរឬផ្លាស់ប្តូរលំនៅឋានពីប្រទេសមួយទៅប្រទេសមួយត្រូវបានគាំពារដោយច្បាប់ឬលិខិតស្នាមរដ្ឋបាលផ្សេងៗសម្រាប់សុវត្ថិភាពនិងស្ថិរភាព។ ដើម្បីគ្រប់គ្រងបាននូវបញ្ហាការធ្វើដំណើរឬការផ្លាស់ប្តូរប្រទេស បណ្តាប្រទេសទាំងអស់ក្នុងសកលលោក បានរៀបចំជាច្បាប់អន្តោប្រវេសន៍សម្រាប់គ្រប់គ្រងលើជនដែលធ្វើដំណើរ ឬផ្លាស់ប្តូរទីលំនៅឋានជាដើម។ រីឯជនបរទេស... | general |
តើគេចែកជនបរទេសដែលមកស្នាក់អាស្រ័យនៅក្នុងប្រទេសកម្ពុជាជាប៉ុន្មានប្រភេទ? អ្វីខ្លះ? | គេចែកជនបរទេសដែលមកស្នាក់អាស្រ័យនៅក្នុងប្រទេសកម្ពុជាជា៣ប្រភេទគឺ៖
- ជនបរទេសមិនមែនអន្តោប្រវេសន៍
- ជនបរទេសអន្តោប្រវេសន៍
- ជនបរទេសអន្តោប្រវេសន៍ជាអ្នកវិនិយោគឯកជន។ | general |
តើជនបរទេសដែលជាអ្នកវិនិយោគឯកជនចែកជាប៉ុន្មានប្រភេទ? | ជនបរទេសដែលជាអ្នកវិនិយោគឯកជនចែកចេញជា២ប្រភេទគឺ៖
- ជនបរទេសដែលមកប្រទេសកម្ពុជាដើម្បីពិនិត្យលទ្ធភាពធ្វើវិនិយោគ
- ជនបរទេសដែលទទួលបានលិខិតអនុញ្ញាតឱ្យធ្វើវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចហើយ។ | general |
តើជនបរទេសប្រភេទណាដែលចាត់ទុកជាជនអន្តោប្រវេសន៍? | ជនបរទេសដែលចាត់ទុកជាជនអន្តោប្រវរសន៍គឺជនបរទេសទាំងឡាយដែលមកដល់ ព្រះរាជាណាចក្រដោយស្របច្បាប់ ដើម្បីស្នាក់នៅរយៈពេលយូរឬដើម្បីប្រកបវិជ្ជាជីវៈ ឬសកម្មភាពផ្សេងៗដែលទាក់ទងនឹងឧស្សាហកម្មពាណិជ្ជកម្ម សេវាកម្ម ឬកសិកម្ម។ | general |
តើជនបរទេសដែលមិនមែនជាជនអន្តោប្រវេសន៍អាចស្នាក់អាស្រ័យក្នុងប្រទេសកម្ពុជាបានដោយមានលក្ខខណ្ឌដូចម្តេចខ្លះ? | ជនបរទេសដែលមិនមែនជាជនអន្តោប្រវេសន៍អាចស្នាក់អាស្រ័យក្នុងប្រទេសកម្ពុជាបានដោយមានលក្ខខណ្ឌដូចជា៖
- ត្រូវមានការអនុញ្ញាតចូលជាមុនពីរាជរដ្ឋាភិបាលកម្ពុជា
- ត្រូវនាំមកជាមួយនូវលិខិតឆ្លងដែន ឬឯកសារណាមួយដែលមានតម្លៃស្មើ ដែលមានចុះហត្ថលេខាចូលដោយអាជ្ញាធរដូចមានកំណត់នៅវ័ក្យខ័ណ្ឌទី១ នៃច្បាប់នេះ។
- ត្រូវបង់ថ្លៃទិដ្ឋាការ អាករព្រលានយន្តហោះ ឬកំព... | general |
តើចំណុចត្រង់ណាដែលបញ្ជាក់ថាសភាមានប្រៀបលើតុលាការ? | សភាមានប្រៀបលើរដ្ឋាភិបាលត្រង់៖
- សភាអនុម័តលើសេចក្តីតែងតាំងចៅក្រម (ដែលដាក់ស្នើដោយរដ្ឋាភិបាល)
- សភាមានសិទ្ធិអំណាចដកបុណ្យសក្តិចៅក្រមណាដែលប្រព្រឹត្តល្មើស។ | general |
ដូចម្តេចដែលហៅថាច្បាប់អន្តោប្រវេសន៍? | ច្បាប់អន្តោប្រវេសន៍ជាច្បាប់មួយប្រភេទដែលមានគោលដៅគ្រប់គ្រងជនបរទេសគ្រប់រូបដែលស្នាក់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ | general |
តើច្បាប់អន្តោប្រវេសន៍អនុវត្តន៍ទៅជនប្រភេទណា? | ច្បាប់អន្តោប្រវេសន៍ត្រូវអនុវត្តន៍ទៅលើជនបរទេសគ្រប់រូបលើកលែងតែក្នុងករណីដែលត្រូវអនុវត្តន៍តាមវិធាននៃច្បាប់អន្តរជាតិដែលព្រះរាជាណាចក្រកម្ពុជា ជាភាគីហត្ថលេខីទោះបីជាជននោះ បានមកតាំងនៅមុនពេលដែលច្បាប់នេះចូលជាធរមានហើយក៏ដោយ។ | general |
ដូចម្តេចដែលហៅថាជនអន្តោប្រវេសន៍? | ជនអន្តោប្រវេសន៍គឺជាជនទាំងឡាយណាដែលចូលមកព្រះរាជាណាចក្រកម្ពុជា ដោយស្របច្បាប់ដើម្បីស្នាក់នៅរយៈពេលយូរឬដើម្បីប្រកបវិជ្ជាជីវៈ ឬធ្វើសកម្មភាពផ្សេងៗដែលទាក់ទងនឹងឧស្សាហកម្ម ពាណិជ្ជកម្ម សេវា ឬកសិកម្ម។ | general |
ចូរនិយាយអំពីសិទ្ធិសេរីភាពនៅប្រទេសអង់គ្លេស? | សេរីភាពសំខាន់ៗដែលទ្រទ្រង់ការរស់នៅប្រកបដោយប្រជាធិបតេយ្យគឺការបោះឆ្នោតដោយសេរី។ សេរីភាពក្នុងការនិយាយស្តីនិងសិទ្ធិបើកចំហស្មើភាពចំពោះមុខច្បាប់។ សិទ្ធិទាំងនេះមានតុល្យភាពដោយទទួលខុសត្រូវ។ លក្ខណៈនេះផ្តល់ឱ្យចក្រភពអង់គ្លេសមានស្ថិរភាពនយោបាយដែលគេឱ្យតម្លៃយ៉ាងខ្ពស់។ ការប្តូរយោបល់គ្នាទៅវិញទៅមកបានក្លាយជាលក្ខណៈធំចម្បងនៃវប្បធម៌នយោបាយរបស់អ... | general |
តើរចនាសម្ព័ន្ធនៃការបែងចែកអំណាចនៅសហរដ្ឋអាមេរិកមានប៉ុន្មានផ្នែក? អ្វីខ្លះ? | រចនាសម្ព័ន្ធនៃការបែងចែកអំណាចនៅសហរដ្ឋអាមេរិកមានបីផ្នែកគឺ៖
- អំណាចនីតិបញ្ញាត្តិ៖ សភាតំណាងរាស្ត្រ និងព្រឹទ្ធសភា
- អំណាចនីតិប្រតិបត្តិ៖ ប្រធានាធិបតី រដ្ឋលេខាធិការ
- អំណាចតុលាការ៖ តុលាការកំពូល តុលាការសហព័ន្ធតុលាការ ប្រចាំរដ្ឋ។ | general |
តើចំណុចណាខ្លះដែលបញ្ជាក់ថារដ្ឋាភិបាលមានប្រៀបលើតុលាការ? | ចំណុចដែលរដ្ឋាភិបាលមានប្រៀបលើតុលាការគឺ៖
- រដ្ឋាភិបាលជាអ្នកតែងតាំងចៅក្រម
- រដ្ឋាភិបាលមានសិទ្ធិអំណាចលើកទោស ឬសម្រាលទោសឱ្យទណ្ឌិត
- រដ្ឋាភិបាលមានសិទ្ធិអំណាច ចាប់ខ្លួនចៅក្រមដែលប្រព្រឹត្តល្មើស។ | general |
ចូរពន្យល់ពីដំណើរការដំបូង នៃបណ្តឹងរដ្ឋប្បវេណី។ | ដំណើរការដំបូង នៃបណ្តឹងរដ្ឋប្បវេណីគឹមាន ៥ដំណាក់កាលគឺ៖
- ដំណាក់កាលទី១ ដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរឬផ្ទាល់មាត់ក៏បាននៅតុលាការាជធានី ខេត្តដែលមានក្រឡាបញ្ជីជាអ្នកពិនិត្យពាក្យបណ្តឹងឬកត់ត្រាពាក្យសំដី។
- ដំណាក់កាលទី២ ដំណាក់ការផ្សះផ្សាតុលាការទទួលភារៈជួយភាគីបណ្តឹងដោយគ្មានការបង់ប្រាក់អ្វីទាំងអស់ដូចជារឿងក្តីអាពាហ៍ពិពាហ៍និងគ្រួសារ... | general |
ហេតុអ្វីបានជាពេលបច្ចុប្បន្ននេះពិភពលោកយកចិត្តទុកដាក់ថែរក្សា ការពារនិងអភិរក្ស ធនធានធម្មជាតិ? | បានជាពេលបច្ចុប្បន្ននេះពិភពលោកយកចិត្តទុកដាក់ថែរក្សាការពារនិងអភិរក្សធនធានធម្មជាតិព្រោះធម្មជាតិជាប្រភពមួយសំខាន់សម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាជននិងជាប្រភពធនធានសេដ្ឋកិច្ចយ៉ាងសំខាន់របស់មនុស្សជាតិ។ ទឹក ដី ស្ទឹង បឹងបួ ទន្លេ សមុទ្រ សត្វ ព្រៃឈើដែលនៅជុំវិញខ្លួនយើងមានការពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោលទៅនឹងជីវិតរបស់យើង។ មនុស្សនិងធម្... | general |
តើមូលហេតុអ្វីខ្លះដែលបណ្តាលឱ្យបាត់បង់ធនធានធម្មជាតិ? | មូលហេតុដែលបណ្តាលឱ្យបាត់បង់ធនធានធម្មជាតិគឺបណ្តាលមកពីសង្រ្គាមការប្រណាំងប្រជែង ខាងបដិវត្តន៍វិទ្យាសាស្រ្តនិងឧស្សាហកម្មការជីកយករ៉ែ និងការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ កំណើនប្រជាជន គ្រោះទុរភិក្សបម្រើបម្រាស់ ជាតិគីមីខ្វះបច្ចេកទេស។ | general |
ដើម្បីឱ្យសហគមន៍របស់អ្នកមានការរីកចម្រើនជានិច្ច តើអ្នកមានវិធានការដូចម្តេចខ្លះក្នុងការថែរក្សា និងការពារធនធានធម្មជាតិក្នុងសហគមន៍របស់អ្នក កុំឱ្យមានការខូចខាតនិងវិនាស? | ដើម្បីឱ្យសហគមន៍របស់អ្នកមានការរីកចម្រើនជានិច្ច អ្នកមានវិធានការ ក្នុងការថែរក្សា និងការពារធនធានធម្មជាតិក្នុងសហគមន៍របស់អ្នក កុំឱ្យមានការខូចខាតនិងវិនាសមានដូចជា៖
- បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ
- ចូលរួមថែរក្សា និងការពារបរិស្ថាន
- កាត់បន្ថយការប្រើប្រាស់ជីគីមី ដែលនាំឱ្យប៉ះពាល់ដល់បរិស្ថាន
- ចូលរួមដាំដើមឈើបន្ថែម
- ស្វែងយល់ឱ្យបានច្ប... | general |
បើយោងទៅលើទស្សនៈរបស់ព្រះពុទ្ធសាសនាមនុស្សដែលធ្វើជាមេដឹកនាំគេ ត្រូវប្រកបដោយលក្ខណៈប៉ុន្មានយ៉ាង? | បើយោងទៅលើទស្សនៈរបស់ ព្រះពុទ្ធសាសនាមនុស្សដែលធ្វើជាមេដឹកនាំគេត្រូវប្រកបដោយលក្ខណៈ១០យ៉ាងគឺ៖
- ជាមនុស្សដែលមានវ័យចាស់ល្មមប្រកប ដោយសុខភាពនឹងវិជ្ជាច្រើន
- ជាមនុស្ស ដែលតាំងចិត្តជាបណ្តាល
- ជាមនុស្សចេះចាំច្រើន ស្គាល់បញ្ហារបស់សង្គមដែលខ្លួនគ្រប់គ្រង
- ជាមនុស្សស្ទាត់ជំនាញពីគោលច្បាប់ គ្រប់គ្រងទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ
- ជាមនុ... | general |
តើអ្វីទៅជាវិសហមជ្ឈការ? | វិសហមជ្ឈការ គឺជាបច្ចេកទេសមជ្ឈការ មានគោលដៅកាត់បន្ថយនូវគុណវិបត្តិរបស់មជ្ឈការ ដែលពីមុនអំណាចទាំងអស់ត្រូវស្ថិតក្នុងកណ្ដាប់ដៃរបស់អំណាចកណ្ដាលតែម្នាក់ឯង ការបែងចែកនេះគឺដោយសារអំណាចកណ្ដាលមានការងារច្រើកពេកធ្វើមិនអស់។ | general |
តើអ្វីទៅជាការរំលែកអំណាច? | ការរំលែងអំណាចគឺជាអំណាចកណ្ដាលធ្វើការរំលែកអំណាចខ្លះៗទៅឪ្យអាជ្ញាធរដែលបំពេញមុខងារនៅតាមមណ្ឌលរដ្ឋបាលនានាសម្រេចក្នុងនាមអំណាចកណ្ដាល នេះគឺវិធានមួយដែលធ្វើឪ្យរាជការបាននៅជិតប្រជារាស្រ្ដ ប៉ុន្ដែរាស្រ្ដគ្មានសិទ្ធិចូលរួមធ្វើសេចក្ដីសម្រេចទេ គឺរាជការជាអ្នកធ្វើសេចក្ដីសម្រេចក្នុងន័យនេះគេហៅថាជា វិសហមជ្ឈការ។ | general |
តើអ្វីទៅជាការប្រមូលផ្ដុំអំណាច? | ការប្រមូលផ្ដុំអំណាច គឺប្រព័ន្ធគ្រប់គ្រងដែលអាជ្ញាធរចំណុះដោយផ្ទាល់ និងមិនផ្ទាល់របស់រាជរដ្ឋាភិបាលឪ្យតាំងទីនៅស្នាក់ការរដ្ឋាភិបាលតែម្ដង។ ដូច្នេះមានតែរាជារដ្ឋាភិបាលទេដែលមានអំណាចសម្រេចនិងដាក់បញ្ជា។ ភ្នាក់ងាររដ្ឋដែលមាននៅតាមមណ្ឌលរដ្ឋបាលនីមួយៗគឺមានភារកិច្ច និងតួនាទីអនុវត្តរាល់សេចក្ដីសម្រេច ដែលចេញដោយអាជ្ញាធរជាន់ខ្ពស់នៅរាជធានីតែប៉... | general |
តើអំណាចកណ្ដាលគឺជាអ្វី? | អំណាចកណ្ដាលគឺជាអំណាចរដ្ឋបាលរបស់រដ្ឋាភិបាលដែលកាន់កាប់ដោយនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការ និងប្រធាន ស្ថាប័នរដ្ឋទាំងឡាយ។ នៅក្នុងរបបមជ្ឈការគឺ អំណាចក្នុងការសសម្រេច និងបញ្ជាចេញពីអំណាចកណ្ដាល ហើយត្រូវអនុវត្តដោយភ្នាក់ងាររដ្ឋគ្រប់ជាន់ថ្នាក់ដោយផ្ទាល់។ ខាងផ្នែកបច្ចេកទេសនៃការចាត់តាំងមជ្ឈការអាចមាន រូបភាព ២ គឺ ការប្រមូលផ្ដុំអំណាច និងការ... | general |
តើអ្វីទៅជាមជ្ឈការ? | មជ្ឈការគឺជាការប្រមូលផ្ដុំអំណាចរដ្ឋបាលទាំងអស់ឪ្យស្ថិតលើអាជ្ញាធរកណ្ដាល ជាអ្នកសម្រេចគ្រប់ការងារទាំងអស់។ | general |
តើកម្មសិទ្ធិដីធ្លីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចែកចេញជាប៉ុន្មានប្រភេទ? អ្វីខ្លះ? | យោងតាមច្បាប់ភូមិបាល ឆ្នាំ២០០១ និងក្រមរដ្ឋប្បវេនី ឆ្នាំ២០០៧ កម្មសិទ្ធិដីធ្លីនៅក្នុងប្រទេសកម្ពុជាចែកចេញជា៦ ប្រភេទកម្មសិទ្ធិ ដូចខាងក្រោម៖
- កម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ
- កម្មសិទ្ធិសមូហភាព
- កម្មសិទ្ធិអវិភាគ
- សហកម្មសិទ្ធិ
- កម្មសិទ្ធិសាធារណៈរបស់រដ្ឋ
- កម្មសិទ្ធិឯកជនរបស់រដ្ឋ។ | general |
តើយន្តការដោះស្រាយទំនាស់ដីធ្លីនៅកម្ពុជាមានប៉ុន្មានប្រភេទ? អ្វីខ្លះ? | យន្តការដោះស្រាយទំនាស់ដីធ្លីនៅកម្ពុជាមាន៥ប្រភេទគឺ៖
- យន្តការដោះស្រាយតាមរយៈក្រុមប្រឹក្សាឃុំសង្កាត់
- យន្តការដោះស្រាយតាមរយៈ គណៈកម្មការសុរិយោដី
- យន្តការដោះស្រាយតាមរយៈគណៈកម្មការរដ្ឋបាល
- យន្តការដោះស្រាយតាមរយៈតុលាការ។ | general |
តើសម្បទានអ្វីខ្លះ ដែលមិនស្ថិតនៅក្រោមបទបញ្ញាត្តិនៃច្បាប់ភូមិបាល? | សម្បទាន ដែលមិនស្ថិតនៅក្រោមបទបញ្ញាត្តិនៃច្បាប់ភូមិបាលមាន៖
- សម្បទានរ៉ែ
- សម្បទានកំពង់ផែ
- សម្បទានព្រលានយន្តហោះ
- សម្បទានរៀបចំតំបន់់ឧស្សាហកម្ម
- សម្បទាននេសាទ | general |
តើវិស័យអចលនទ្រព្យ បានចូលរួមដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាដូចម្តេច? | វិស័យអចលនទ្រព្យ បានចូលរួមដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាដូចជា៖
- បង្កើនការងារ មុខរបរ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ
- កាត់បន្ថយចំណាកស្រុកទៅក្រៅប្រទេស ដែលជាមូលហេតុធ្វើឱ្យកម្ពុជា ខ្វះខាតកម្លាំងពលកម្ម
- កាត់បន្ថយភាពក្រីក្រ និងអត្រាគ្មានការងារធ្វើ
- ជំរុញការវិនិយោគ និងទុនវិនិយោគក្នុងប្រទេស
- បង្កើនចំណូលពន្ធដារ ពន្ធគយ និងជួយ... | general |
តើការផ្តល់សម្បទានដីសង្គមកិច្ច មានគោលបំណង ឬអត្ថប្រយោជន៍ដូចម្តេច? | ការផ្តល់សម្បទានដីសង្គមកិច្ច មានគោលបំណង ឬអត្ថប្រយោជន៍មានដូតជា៖
- ផ្តល់ដី ដល់គ្រួសារក្រីក្រដែលគ្មានទីលំនៅសម្រាប់សង់លំនៅឋាន
- ផ្តល់ដី ដល់គ្រួសារក្រីក្រដែលត្រូវផ្លាស់ប្តូរទីលំនៅបណ្តាលមកពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈសម្រាប់ការតាំងលំនៅឋានជាថ្មី
- ផ្តល់ដី ដល់គ្រួសារដែលរងគ្រោះដោយគ្រោះធម្មជាតិ
- ផ្តល់ដី ដល់គ្រួសារមាតុភូម... | general |
ដូចម្តេចដែលហៅថាសម្បទានដីសង្គមកិច្ច? | សម្បទានដីសង្គមកិច្ច គឺជាយន្តការផ្តល់ដីឯកជនរបស់រដ្ឋតាមផ្លូវច្បាប់ សម្រាប់គោលបំណងសង្គមកិច្ច ដល់ជនក្រីក្រដែលខ្វះខាតដីសម្រាប់សង់លំនៅឋាន ឬធ្វើកសិកម្មជាលក្ខណៈគ្រួសារ ដោយឥតគិតថ្លៃ។ | general |
តើការផ្តល់សម្បទានដីសេដ្ឋកិច្ចមានគោលបំណង ឬអត្ថប្រយោជន៍ដូចម្តេច? | ការផ្តល់សម្បទានដីសេដ្ឋកិច្ចសេដ្ឋកិច្ចមានគោលបំណង មានអត្ថប្រយោជន៍ដូចជា៖
- អភិវឌ្ឍសកម្មភាពកសិកម្ម ប្រពលវប្បធម៌ និងកសិ-ឧស្សាហកម្ម ដែលតម្រូវឱ្យមានការវិនយោគ ដើមទុនដំបូងក្នុងអត្រាខ្ពស់ និងកម្រិតសមស្រប
- សម្រេចបាននូវការព្រមព្រៀងមួយចំនួនជាក់លាក់ពីអ្នកវិនិយោគសម្រាប់ការអភិវឌ្ឍដីក្នុងលក្ខណៈសមស្រប និងប្រកបដោយចិរភាពនិងផ្នែកលើផែនការប... | general |
ដូចម្តេចដែលហៅថាសម្បទានដីសេដ្ឋកិច្ច? | សម្បទានដីសេដ្ឋកិច្ច សំដៅដល់យន្តការសម្រាប់ផ្តល់ដីឯកជនរបស់រដ្ឋ តាមរយៈកិច្ចសន្យាសម្បទានមួយជាក់លាក់ទៅឱ្យសម្បទានិក ដើម្បីប្រើប្រាស់សម្រាប់ធ្វើអាជីវកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម។ | general |
តើសង្រ្គាមនៅកម្ពុជាក្នុងឆ្នាំ ១៩៧០-១៩៧៥ និងឆ្នាំ ១៩៧៩-១៩៩៨និងរបបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ (១៩៧០-១៩៧៥) មានផលវិបាកអ្វីខ្លះសម្រាប់កម្ពុជា? | សង្រ្គាមនៅកម្ពុជា (១៩៧០ដល់១៩៧៥) និង (១៩៧៩ដល់១៩៩៨) និងរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យនាំមកនូវផលវិបាកដល់កម្ពុជាដូចតទៅ៖
ក. ខាងសង្គម
- សម្លាប់ជីវិតមនុស្សជាង ៣លាននាក់
- បន្សល់នូវរបួស ពិការ ក្មេងកំព្រា ស្រ្តីមេម៉ាយ
- បាត់បង់ធនធានមនុស្ស
- ព្រាត់ប្រាស់គ្រួសារ ផ្ទះសម្បែង រងទុក្ខវេទនា គ្រោះទុរភិក្ស
- ជួបនូវអនាធិបតេយ្យ ចោរក... | general |
ហេតុអ្វីបានជាកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំង ដោយចុះសន្ធិសញ្ញាអាណាព្យាបាលជាមួយបារាំង? | បានជាកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំងដោយចុះសន្ធិសញ្ញាអាណាព្យាបាលជាមួយបារាំងព្រោះ៖
- ប្រទេសកម្ពុជាកាន់តែចុះទន់ខ្សោយទៅៗ និងមានវិបត្តិផ្ទៃក្នុង
- សៀម និងយួនប៉ុនប៉ងលេបត្រជាក់ទឹកដីខ្មែរ ដោយយកទន្លេមេគង្គធ្វើជាព្រំប្រទល់នៃប្រទេសទាំងពីរ
- កម្ពុជាចង់បានមហាអំណាចអឺរ៉ុបណាមួយ (បារាំង) មកជួយការពារទឹកដីពូជសាសន៍ខ្មែរ
- និងមតិផ... | general |
តើសមាគមអាស៊ាន មានសមាជិកប៉ុន្មាន? ប្រទេសណាខ្លះ? | សមាគមអាស៊ាន មានសមាជិក១០ ប្រទេសគឺ៖
- ព្រះរាជាណាចក្រថៃឡង់ដ៏
- សាធារណរដ្ឋហ្វីលីពីន
- សហព័ន្ធម៉ាឡេស៊ី
- សាធារណរដ្ឋឥណ្ឌូនេស៊ី
- សាធារណរដ្ឋសិង្ហបុរី
- ប្រ៊ុយណេដារុយសាឡឹម
- សាធារណរដ្ឋសង្គមនិយមវៀតណាម
- សហព័ន្ធមីយ៉ាន់ម៉ា
- សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
- ព្រះរាជាណាចក្រកម្ពុជា។ | general |
ចូរពន្យល់ ពុទ្ធិទស្សនវិជ្ជាដោយលើកឧទាហរណ៍មកបញ្ជាក់។ | ពុទ្ធិទស្សនវិជ្ជា ជាពុទ្ធិកើតពីការត្រិះរិះពិចារណា ជាពុទ្ធិសំយោគដែលមានលក្ខណៈជ្រាលជ្រៅ ជាងពុទ្ធិសាមញ្ញ និងពុទ្ធិស្យង ព្រោះពុទ្ធិទស្សនវិជ្ជា ជាអ្នកវាយតម្លៃ និងតម្រង់ទិស ដែលពុទ្ធិស្យង់ រកមិនឃើញដូចជាបញ្ហាអទិទេព បញ្ហាប្រលឹង។ ពុទ្ធិទស្សនវិជ្ជាមានលក្ខណៈសុក្រិត ប្រកបដោយគុណធម៌និងតម្លៃខាងសីលវិជ្ជា ប្រកបដោយសច្ចៈទៀតផង។ ឧ. ពុទ្ធបន្ទ... | general |
សិស្សជាកម្លាំងមួយដ៏សំខាន់ ក្នុងការចូលរួមប្រឆាំងនឹងអំពើពុករលួយ។ ចូរពន្យល់ ដោយលើកឧទាហរណ៍មកបញ្ជាក់។ | សិស្សជាកម្លាំងមួយដ៏សំខាន់ ក្នុងការចូលរួមប្រឆាំងអំពើពុករលួយព្រោះសិស្សជាបុគ្គលដែលមានចំណេះដឹង និងជាទំពាំងស្នងឬស្សី ហេតុនេះការបណ្តុះផ្នត់គំនិតប្រឆាំងអំពើពុករលួយ ក៏ត្រូវចាប់ផ្តើមពីសិស្ស៖
- ចូលរួមទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើពុករលួយ
- កុំចូលរួមក្នុងសកម្មភាពអំពើពុករលួយ
- ជួយគាំទ្រដល់សកម្មភាពទាំងឡាយណាដែលប្រឆាំងអំពើពុករលួយ
- ចូល... | general |
មាតាបិតាមានកាតព្វកិច្ចចិញ្ចឹមថែរក្សាកូនចៅជាពលរដ្ឋ។ កូនមានករណីយកិច្ចចិញ្ចឹម និងបីបាច់ថែរក្សាមាតាបិតាដែលចាស់ជរា តាមទំនៀមទម្លាប់ខ្មែរ។ ចូរពន្យល់ឱ្យបានក្បោះក្បាយ។ | ក្នុងនាមជាឪពុកម្តាយត្រូវមានកាតព្វកិច្ចចំពោះកូន ចៅ ជាពលរដ្ឋល្អដូចតទៅ៖
- ត្រូវចិញ្ចឹមថែរក្សាកូន និងមានព្រហ្មវិហារចំពោះកូន
- អប់រំកូនឱ្យគោរពសមាជិកគ្រួសារតាម ឋានៈ ចេះគោរពព្រឹទ្ធចារ្យ
- អប់រំកូនឱ្យប្រព្រឹត្តតែអំពើសុចរិត សច្ចៈ ទៀងត្រង់
- ត្រូវធ្វើជាគំរូល្អ និងផ្តល់ភាពកក់ក្តៅដល់កូនឱ្យមានទំនុកចិត្តលើយើង
- ស្វែងរកអនាគតឱ្យពួកគេ ... | general |
ចូរពន្យល់ទំនួលខុសត្រូវផ្នែកសីលធម៌។ | និយមន័យ ទំនួលខុសត្រូវផ្នែកសីលធម៌ ជាទំនួលខុសត្រូវដែលអ្នកប្រព្រឹត្តហ៊ានទទួលសារភាព ដោយសោះត្រង់ ដោយពុំមានការបង្ខិតបង្ខំ ហើយក៏ជាការទទួលខុសត្រូវផ្ទាល់ចំពោះមុខខ្លួន នូវទង្វើដែលខ្លួនបានធ្វើដោយគ្មានវិប្បដសារី។ ហើយត្រូវមាន៖
- ការទទួលខុសត្រូវប្រកបដោយវិចារណញ្ញាណគ្រប់គ្រាន់ ដោយអ្នកប្រព្រឹត្តបានស្គាល់អ្វីជាកុសលនិងអ្វីជាអកុសល។
- ការទ... | general |
គ្រប់កុមារទាំងអស់មានសិទ្ធិទទួលបានការរៀនសូត្រ។ ចូរពន្យល់ឱ្យបានក្បោះក្បាយ។ | សិទ្ធិទទួលបានការអប់រំដោយឥតបង់ថ្លៃនៅសាធារណៈ៖
- កុមារគ្រប់រូបមានសិទ្ធិចូលរៀនចាប់ពីអាយុ ៦ឆ្នាំ ឬ៧០ខែឡើងដោយឥតបង់ថ្លៃ
- កុមារគ្រប់រូបមានសិទ្ធិចូលរៀនសូត្រដោយគ្មានការរើសអើងនិងសមធម៌
- កុមារគ្រប់រូបមានសិទ្ធិត្រូវរៀនចប់ថ្នាក់បឋមសិក្សា
- កុមារគ្រប់រូបមានសិទ្ធិទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ
- កុមារគ្រប់រូបទទួលការបណ្តុះបណ្តាលនូវចំណេ... | general |
ហេតុអ្វីបានជាស្រ្តី ត្រូវបានចូលរួមក្នុងឆាកនយោបាយនិងជាអ្នកដឹកនាំ? | បានជាស្រ្តី ត្រូវចូលរួមក្នុងឆាកនយោបាយនិងជាអ្នកដឹកនាំព្រោះ៖
- ស្រ្តីអាចអនុវត្តសិទ្ធិ ជាមូលដ្ឋានរបស់ខ្លួនក្នុងដំណើរការអភិវឌ្ឍន៍សង្គមជាតិ
- ដើម្បីឲ្យស្ត្រីមានឱកាស ចូលរួមក្នុងតួនាទីធ្វើសេចក្តីសម្រេចចិត្ត
- ធ្វើឲ្យមានការផ្លាស់ប្តូរស្ថានភាពស្រ្តី
- ដើម្បីចូលរួមក្នុង ដំណើរការលទ្ធិប្រជាធិបតេយ្យ
- ដើម្បីលើកស្ទួយតម្លៃស្រ្តី និងស... | general |
អ្វីទៅហៅថា «គណៈអភិបាល»? | គណៈអភិបាល រួមមានអភិបាលនិងអភិបាលរងមួយចំនួន សម្រាប់រាជធានីភ្នំពេញខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីអភិវឌ្ឍន៍នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា រួមបញ្ចូលរាយការណ៍ជូនផ្តល់យោបល់និងជួយក្រុមប្រឹក្សា។
- អភិបាលរាជធានី អភិបាលខេត្ត ត្រូវតែងតាំងដោយ ព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើ សុំពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
- ... | general |
រដ្ឋធម្មនុញ្ញបច្ចុប្បន្នមាន ១៣៩មាត្រា ដែលចែកចេញជា១៤ចំពូក។ តើចំពូកនីមួយៗ មានចំណងជើងដូចម្តេចខ្លះ? | ចំពូកនីមួយៗមានចំណងជើងគឺ៖
- ជំពូកទី១ អំពីប្រជាធិបតេយ្យ
- ជំពូកទី២ អំពីព្រះមហាក្សត្រ
- ជំពូកទី៣ អំពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ
- ជំពូកទី៤ អំពីរបបនយោបាយ
- ជំពូកទី៥ អំពីសេដ្ឋកិច្ច
- ជំពូកទី៦ អំពីអប់រំ វប្បធម៌ និងសង្គម
- ជំពូកទី៧ អំពីរដ្ឋសភា
- ជំពូកទី៨ អំពីរាជរដ្ឋាភិបាល
- ជំពូកទី៩ អំពីអំណាចតុលាការ
- ជំពូកទី១០ ... | general |
តើថ្នាក់ដឹកនាំដែលមានការទទួលខុសត្រូវ ត្រូវស្គាល់បញ្ហាចម្បងអ្វីខ្លះ? | ថ្នាក់ដឹកនាំដែលមានការទទួលខុសត្រូវ ត្រូវស្គាល់បញ្ហាចម្បង៥យ៉ាងគឺ៖
- ស្គាល់គោលការណ៍ដែលត្រូវដឹកនាំ
- ស្គាល់ដំណើរការដែលត្រូវទៅ
- ស្គាល់បែបផែនដឹកនាំ តាមរបៀបណា
- ស្គាល់សមត្ថភាពខ្លួនក្នុងការដឹកនាំ
- ស្គាល់មនុស្សដែលខ្លួនដឹកនាំ មានលក្ខណៈយ៉ាងណា។ | general |
ចូររៀបរាប់ព្រះនាម ព្រះពុទ្ធតាមគម្ពីរពុទ្ធវង្ស? | រៀបរាប់ ព្រះនាមព្រះពុទ្ធតាមគម្ពីរពុទ្ធវង្សរួមមាន៖
- ព្រះពុទ្ធទីបង្ករ ជាក្សត្រ
- ព្រះពុទ្ធកោណ្ឋញ្ញ ជាក្សត្រ
- ព្រះពុទ្ធមង្គល ជាក្សត្រ
- ព្រះពុទ្ធសុមនៈ ជាក្សត្រ
- ព្រះពុទ្ធរេវតៈ ជាក្សត្រ
- ព្រះពុទ្ធសោភតិៈ ជាក្សត្រ
- ព្រះពុទ្ធអនោមទស្សី ជាក្សត្រ
- ព្រះពុទ្ធបទុម ជាក្សត្រ
- ព្រះពុទ្ធនារទ ជាក្សត្រ
- ព្រះពុទ្ធបទុមុត្តរ ជាក្សត្... | general |
ចូរនិយាយពីសារៈសំខាន់នៃការធ្វើជំរឿន? | សារៈសំខាន់នៃការធ្វើជំរឿនមានដូចជា៖
- បង្កលក្ខណៈងាយស្រួល ដល់ផ្នែកឯកជនវិនិយោគិនបរទេស និងក្នុងស្រុកមានស្ថិតិទិន្នន័យពេញលេញក្នុងការដាក់ទុនរកស៊ី។
- ផ្តល់ព័ត៍មានសម្រាប់អ្នកធ្វើផែនការ ស្ថាបត្យករនិងអ្នកដែលមានការពាក់ព័ន្ធក្នុងការកំណត់អនាគតរបស់ប្រទេសត្រូវការទិន្នន័យដើម្បីរៀបចំផែនការលើវិស័យអប់រំសុខាភិបាលសាធារណការដឹកជញ្ជូន និងហេដ្ឋ... | general |
ហេតុអ្វីបានជារដ្ឋាភិបាលចាំបាច់ធ្វើជំរឿន? តើជំរឿនត្រូវការពត៍មានចាំបាច់អ្វីខ្លះពីប្រជាជន? | បានជារដ្ឋាភិបាលចាំបាច់ធ្វើជំរឿនពីព្រោះដើម្បីប្រមូលទិន្នន័យប្រជាជន ជួយដល់កិច្ចអភិវឌ្ឍប្រទេសជាតិបង្កើនសុខុមាលភាពដល់ប្រជាពលរដ្ឋ និងដើម្បីផ្តល់ពត៍មានចាំបាច់ដល់អង្គការជាតិ អង្គការអន្តរជាតិអង្គការសហប្រជាជាតិអ្នកវិនិយោគបរទេស និងក្នុងស្រុកព្រមទាំងដៃគូរអភិវឌ្ឍនានា មានភាពងាយស្រួលក្នុងការរៀបចំផ្តល់ជំនួយនិងរៀបចំគម្រោងកម្មវិធីអភិវឌ... | general |
តើចំណុចណាខ្លះដែលបញ្ជាក់ថាតុលាការមានប្រៀបលើរដ្ឋាភិបាល? | តុលាការមានប្រៀបលើរដ្ឋាភិបាលត្រង់៖
- តុលាការមានអំណាចចោទប្រកាន់ពេលណារដ្ឋាភិបាលប្រព្រឹត្តខុសច្បាប់
- តុលាការមានអំណាចកាត់ទោស សមាជិករដ្ឋាភិបាលដែលប្រព្រឹត្តល្មើស។ | general |
តើបុព្វហេតុអ្វីបានជាគេធ្វើបុណ្យពិសាខបូជា? | ពិសាខបូជាជាពិធីបុណ្យយ៉ាងធំក្នុងព្រះពុទ្ធសាសនា ដើម្បីរំឭកដល់ព្រះពុទ្ធគោត្តម គឺដល់ថ្ងៃដែលព្រះអង្គទ្រង់ ប្រសូត្រ ទ្រង់ត្រាស់ដឹង និងចូលបរិនិញ្វន។ | general |
តើចំណុចណាខ្លះដែលបញ្ជាក់ថាតុលាការមានប្រៀបលើសភា? | តុលាការមានប្រៀបលើសភាត្រង់៖
- តុលាការមានសិទ្ធិអំណាចសម្រេចសារជាថ្មីលើច្បាប់ទាំងឡាយណាដែលសភាបានអនុម័តហើយបើឃើញថាមិនស្របតាមរដ្ឋធម្មនុញ្ញ តុលាការមានសិទ្ធិអំណាចប្រកាសបដិសេធពោលគឺមានតួនាទីដូចក្រុមប្រឹក្សាធម្មនុញ្ញនៅប្រទេសកម្ពុជាដែរ។
- ចៅក្រមមានសិទ្ធិអំណាចកាត់ទោសសមាជិកសភាណាដែលប្រព្រឹត្តបទល្មើស។ | general |
ចូរនិយាយពីសិទ្ធិអំណាចព្រះមហាក្សត្រនៅប្រទេសអង់គ្លេស។ | នៅប្រទេសអង់គ្លេសព្រះមហាក្សត្រគឺអាស្រ័យរដ្ឋធម្មនុញ្ញ ហើយមានព្រះរាជកិច្ចដឹកនាំតាមការស្នើសុំរបស់នាយករដ្ឋមន្ត្រី។ ព្រះមហាក្សត្រមានសិទ្ធិទទួលព័ត៍មានអំពីនយោបាយរបស់រដ្ឋាភិបាល ព្រះអង្គជាប្រមុខរដ្ឋនិងចូលរួមជាកិត្តិយសក្នុងពិធី ដូចជាការបើកនីតិកាលរបស់សភាការតែងតាំងមន្ត្រីធំៗរបស់រដ្ឋហើយផ្តល់ការយល់ព្រមតាមការអនុម័តរបស់សភា។ | general |
តើរដ្ឋបាលកណ្តាលមានប៉ុន្មានលំដាប់ថ្នាក់? អ្វីខ្លះ? | រដ្ឋបាលកណ្តាលមានពីរលំដាក់គឺ៖
- ថ្នាក់រដ្ឋាភិបាល៖ មានទីស្តីការគណៈរដ្ឋមន្ត្រីដែលជាទីតាំងការិយាល័យរដ្ឋបាលរបស់រដ្ឋដែលមាននាយករដ្ឋមន្ត្រីជាអ្នកដឹកនាំការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី។រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានអំណាចធ្វើសេចក្តីសម្រេចក្នុងគ្រប់វិស័យទាំងអស់របស់ក្រសួងនិងក្នុងសកម្មភាពវិនិយោគទុន ពាណិជ្ជកម្ម ធន... | general |
ចូរឱ្យនិយមន័យរដ្ឋាភិបាល? តើគេចែកជារដ្ឋាភិបាលអ្វីខ្លះ? | តាមន័យទូលាយ “រដ្ឋាភិបាល” សំដៅលើស្ថាប័នទាំងបីរបស់រដ្ឋគឺស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។
តាមន័យចង្អៀត “រដ្ឋាភិបាល” សំដៅលើស្ថាប័ននីតិប្រតិបត្តិដែលជាអ្នកអនុវត្តច្បាប់ និងធ្វើឱ្យប្រជាជនមានសុវត្ថិភាពនិងជាអ្នកផ្តល់សេវានានាជូនសង្គម។ គេចែករដ្ឋាភិបាលជារដ្ឋាភិបាលកណ្តាល និងរដ្ឋាភិបាលមូលដ្ឋាន ឬថ្នាក់ក្រោមជាតិ។ | general |
ដូចម្តេចដែលហៅថាការបាក់ស្បាត? តើមានមូលហេតុអ្វីខ្លះដែលបណ្តាលឱ្យកើតមានជំងឺបែបនេះឡើង? | ការធ្លាក់ទឹកចិត្តជាជំងឺដែលកើតមានឡើងពីការប៉ះទង្គិចផ្លូវចិត្តក្នុងព្រឹត្តិការណ៍ពោរពេញដោយក្តីរន្ធត។ មូលហេតុដែលបណ្តាលឱ្យកើតមានជំងឹនេះឡើងគឺដោយសារតែមនុស្សជួបប្រទះនូវព្រឹត្តិការណ៍ដូចជា សង្រ្គាម ការរំលោភបំពាន ការធ្វើទារុណកម្ម ការគំរាមកំហែង ការបាត់បង់ជីវិតការប្រឈមមុខនឹងបញ្ហាសុខភាពរាងកាយរបស់ខ្លួនឯងឬអ្នកដទៃ ជាប់ពន្ធនាគារ គ្រោះថ្ន... | general |
តើគោលបំណងនៃការបង្កើតរដ្ឋបាលមានអ្វីខ្លះ? ចូរបកស្រាយ។ | គោលបំណងនៃការបង្កើតរដ្ឋបាលមានគឺ៖
- ដើម្បីការពារផលប្រយោជន៍ប្រជាជនទូទៅការពារអាយុជីវិតកិត្តិសយសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋឱ្យរួចផុតពីការធ្វើទុក្ខទោសពីអ្នកដទៃ។
- ដើម្បីការពារសណ្តាប់ធ្នាប់សង្គម
- ការពារផលប្រយោជន៍របស់ប្រជាជនដោយអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព
- ដើម្បីជួយណែនាំប្រជាជន ឱ្យធ្វើអំពើល្អដើម្បីឱ្យសង្គមមានការអភិវឌ្ឍ
- លើក... | general |
ដូចម្តេចដែលហៅថារដ្ឋបាលឯកភាព? | រដ្ឋបាលឯកភាពជាការរៀបចំឱ្យមានក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលអាចម្ចាស់ការក្នុងការគ្រប់គ្រងចាត់ចែង មុខងារនិងមូលដ្ឋាន រាប់ទាំងហិរញ្ញវត្ថុ បុគ្គលិកទ្រព្យសម្បត្តិក្នុងមូលដ្ឋាន ហើយក្រុមប្រឹក្សានីមួយៗ មានសមត្ថភាពសមស្រប ប្រកបដោយប្រសិទ្ធិភាពនូវសកម្មភាពនៃការផ្តល់សេវាកម្ម និងការអភិវឌ្ឍដែលធ្វើឡើងដោយក្រសួងស្ថាប័ននានារបស់រាជ... | general |
តើបុព្វហេតុអ្វីដែលនាំឱ្យមានការធ្វើកំណែទម្រង់រដ្ឋបាល? តើគេធ្វើឡើងក្នុងគោលដៅបែបណា? | មូលហេតុនៃការធ្វើកំណែទម្រង់រដ្ឋបាលគឺដើម្បីឱ្យ៖
- ប្រជាពលរដ្ឋមានលទ្ធភាពចូលរួមយ៉ាងសកម្មក្នុងការធ្វើសេចក្តីសម្រេចចិត្ត នៅមូលដ្ឋានក្នុងការអភិវឌ្ឍប្រទេស។
- ផ្តល់សេវាសាធារណៈកាន់តែរហ័សនិងមានប្រសិទ្ធិភាពហើយត្រូវបានផ្ទេរអំណាចទៅជិតប្រជាពលរដ្ឋ។
- បង្កើននូវលទ្ធភាពនៃការប្រភពធនធាននៅមូលដ្ឋានសម្រាប់ផ្តល់សេវាការអភិវឌ្ឍបន្ថែមទៀត។
គោលដៅនៃ... | general |
ចូរធ្វើការបកស្រាយអំពីការធ្វើកំណែទម្រង់រដ្ឋបាល។ | កំណែទម្រង់រដ្ឋបាលចាប់ផ្តើមកើតមាននៅចុងសតវត្សទី២០ ដើម្បៅកែប្រែពីការគ្រប់គ្រងរដ្ឋបាលសាធារណៈតាមបែបប្រពៃណីទៅជាការគ្រប់គ្រងរដ្ឋបាលសាធារណៈតាមបែបថ្មីដែលមានបែបបទខុសៗគ្នា ផ្អែកទៅតាមបរិបទនៃប្រទេសនីមួយៗ តែមួយគំនិតមួយចំនួនមានលក្ខណៈប្រហាក់ប្រហែលគ្នាដូចជាឯកជនភាវូបនីយកម្មសេវាកម្មរបស់រដ្ឋការយកចិត្តទុកដាក់លើក្រមសីលធម៌របស់មន្ត្រីសាធារណៈក... | general |
ចូរឱ្យនិយមន័យនិងរៀបរាប់ដោយបញ្ជាក់ពីគុណសម្បត្តិនិងគុណវិបត្តិនៃរដ្ឋបាលកណ្តាល? | រដ្ឋបាលកណ្តាល៖ ជារដ្ឋបាលដែលមានតួនាទីបំពេញមុខងាររដ្ឋបាលក្នុងលំដាប់ថ្នាក់លើ និងស្ថិតក្នុងក្រមខណ្ឌជាតិទាំងមូល និងមានកាតព្វកិច្ចរៀបចំកិច្ចការប្រទេសជាតិទូទៅ។
ក. គុណសម្បត្តិនៃរដ្ឋបាលកណ្តាល
- រដ្ឋបាលកណ្តាលមានភាពខ្លាំងធ្វើឱ្យមានការឯកភាពក្នុងការអនុវត្តការងារដូចៗគ្នាដោយគ្មានករណីពិសេស ឬដោយឡែក សម្រាប់មូលដ្ឋានណាមួយឡើយ។
- ប្រជាពលរដ្... | general |
សង្គមធម៌ជាអ្វី? | សង្គម = ការរួមរស់នៅជាមួយគ្នាជាក្រុមឬជាពួក ដោយមានអង្គការចាត់តាំងឬស្ថាប័នត្រឹមត្រូវដើម្បីបំរើផលប្រយោជន៍របស់ពួកគេ។ ធម៌ = ធាតុ សភាព ធម្មជាតិ ច្បាប់ សេចក្តីចំរើនភាវៈ ទ្រទ្រង់សត្វលោក។ សង្គមធម៌ គឺសំគាល់ធម៌ទាំងឡាយណាដែលជាធាតុ វិធី ធម៌ភាពរៀបចំសង្គមមនុស្សឱ្យមានសភាព ទំរង់ និងលក្ខណៈចំរើនលូតលាស់បានសេចក្តីថា រៀបចំសង្គមមនុស្សឱ្យរស់នៅប... | general |
ហេតុអ្វីបានជារដ្ឋបាលបង្កើតច្បាប់សញ្ជាតិនេះឡើង? | បានជារដ្ឋបាលបង្កើតច្បាប់សញ្ជាតិនេះឡើងព្រោះដើម្បី៖
- កំណត់ឱ្យបានច្បាស់ពីអត្តសញ្ញាណនៃជនជាតិរបស់ខ្លួន
- ការពារសិទ្ធិប្រជាពលរដ្ឋខ្មែរ ក្នុងការរក្សាសញ្ជាតិខ្លួនដោយមិនមានជនណាអាចដកសញ្ជាតិបាន
- ការពារមិនឱ្យជនណាអាចនិរទេស បញ្ជូនប្រជាពលរដ្ឋខ្មែរឱ្យទៅនៅក្រៅប្រទេស ដោយគ្មានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមកឡើយ
- ការពារមិនឱ្យបាត់បង់ ពូ... | general |
ដូចម្តេចហៅថាច្បាប់សញ្ជាតិ? | ដែលហៅថាច្បាប់សញ្ជាតិគឺច្បាប់ដែលមានគោលដៅកំណត់សញ្ជាតិណាមួយ ចំពោះជនដែលបានបំពេញលក្ខខណ្ឌនៃច្បាប់នេះ ដែលរស់នៅលើទឹកដីនៃប្រទេសណាមួយឬនៅបរទេស។ | general |
តើអ្នកណាខ្លះដែលមានសិទ្ធិធ្វើសេចក្តីស្នើច្បាប់? | នាយករដ្ឋមន្ត្រីសមាជិករដ្ឋសភា (តំណាងប្រជាពលរដ្ឋ) និងព្រឹទ្ធសភាមានសិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់។ តំណាងរាស្រ្តមានសិទ្ធិស្នើធ្វើវិសោធនកម្មច្បាប់ ប៉ុន្តែសំណើរនេះមិនអាចទទួលយកបានទេបើវិសោធកម្មនោះសំដៅបន្ថយប្រាក់ចំណូលសាធារណៈឬបន្ថែមបន្ទុកលើប្រជាពលរដ្ឋ។ | general |
តើអ្នកដឹកនាំល្អត្រូវមានសម្បទាប៉ុន្មានយ៉ាង? អ្វីខ្លះ?ចូររៀបរាប់។ | អ្នកដឹកនាំល្អត្រូវមានសម្បាទាបីយ៉ាងគឺ៖
ក. កាយសម្បទា
- ត្រូវមានសុខភាពល្អកម្លាំងមាំមួនដែលអាចទ្រាំបាន និងបញ្ហាលំបាក ឬការងារលំបាកបាន
- ជាមនុស្សរហ័សរហួនមិនខ្ជិលច្រអូស
ខ. ប្រាជ្ញាសម្បទា
- មានសមត្ថភាពចំណេះដឹងទូទៅ និងជំនាញឯកទេស
- មានបញ្ញាវាងវៃ និងមានបទពិសោធក្នុងការងារ
- ចេះកំណត់គោលដៅ និងចេះធ្វើផែនការបានត្រឹមត្រូវ
- មានភាពជាអ្នក... | general |
តើប្អូនត្រូវធ្វើដូចម្តេចដើម្បីចូលរួមអនុវត្តន៍ច្បាប់អន្តោប្រវេសន៍? | ដើម្បីចូលរួមអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ត្រូវ៖
- គោរពនិងអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ជាប្រចាំឱ្យបានល្អប្រសើរ
- បើដឹងថាមានជនបរទេសដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់
- មិនត្រូវសមគំនិតលាក់បាំងជនបរទេសណា ដែលត្រូវសមត្ថកិច្ចតាមចាប់ខ្លួន ពីការបង្កភាពមិនប្រក្រតីផ្សេងៗក្នុងប្រទេសកម្ពុជា
- ត្រូវស្វែ... | general |
តើគម្ពីរវេទគេចែកចេញជាប៉ុន្មានប្រភេទ? អ្វីខ្លះ? | គម្ពីរវេទគេចែកចេញជា៤ប្រភេទគឺមានដូចជា៖
១. ឫគវេទ៖ គឺវេទសម្រាប់សូត្របួងសួង សរសើអាទិទេព ដូចជាព្រះឥន្រ្ទ ព្រះច័ន្ទ ព្រះវាយុ ព្រះអគ្គិ ព្រះអាទិត្យ ព្រះធរណី ព្រះចន្ទ្រ ព្រះវរុណ។ ដើម្បីធ្វើឱ្យអាទិទេពពេញចិត្ត ហើយជួបឱ្យបានសំរេចបំណងផ្សេងៗ។ ក៏ប៉ុន្តែនៅក្នុងឫគវេទ ពុំមែនមានសុទ្ធតែបទគាត់ថាសំរាប់សូត្របួងសួង សរសើប៉ុណ្ណោះទេ គឺមានបទគាថាផ... | general |
តើសាសនាចែកចេញជាប៉ុន្មានប្រភេទ? អ្វីខ្លះ? | សាសនាចែកចេញជាច្រើនប្រភេទមាន៖
- សាសនាព្រាហ្មណ៍ ឬព្រហ្មញ្ញសាសនា
- សាសនាព្រះពុទ្ធ ឬពុទ្ធសាសនា
- សាសនាគ្រិស្ត
- សាសនាអ៊ីស្លាម
- សាសនាតៅ
- សាសនាសិន្តូ។ | general |
ដូចម្តេចដែលហៅថាសាសនា? | សាសនា គឺជាពាក្យបណ្តាំឬការទូន្មានប្រៀបប្រដៅរបស់គ្រូអាចារ្យណាមួយនៅក្នុងលោក។ លទ្ធិសាសនាពុំមែនស្ថិតនៅត្រង់ជំនឿ ឬបញ្ញាត្តិ សីលធម៌ និងការគោរពប្រណិបតន៍ប៉ុណ្ណោះទេគឺត្រូវមានអង្គការពិសេសមួយ សំរាប់ទ្រទ្រង់ថែរក្សាលទ្ធិសាសនាឱ្យមានស្ថិរភាពតាំងនៅជាស្ថាពរវែងឆ្ងាយតរៀងទៅ។ | general |
ដូចម្តេចដែលហៅថាភាសា? | ភាសា គឺជាពាក្យសម្ពីដែលយើងនិយាយប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដើម្បីសំដែងនូវឆន្ទៈ សញ្ចេតនា ចិត្តគំនិតអ្វីមួយ។ | general |
អ្វីទៅដែលហៅថាគម្ពីរវេទ? | គឺជាកម្រងអត្ថបទមន្ត អាគមគាថារៀបចំឡើងដោយពួកអារីយាង ដែលជនជាតិពីដើម នៃពួកអំបូរ ឥណ្ឌា អឺរ៉ុប ក្នុងបំណងអធិប្បាយផ្សាយវប្បធម៌ អរិយធម៌របស់ខ្លួន។ ពួកអារីយាងនេះ បានចូលមកលុកលុយប្រទេសឥណ្ឌាហើយនាំយកលទ្ធិវេទនិយមចូលមក។ ដូច្នេះ តាមការស្មាន គម្ពីរវេទមានកំណើតប្រហែល១៥០០ឆ្នាំមុនគ.ស។ តែកាលប្រវត្តិនេះ អ្នកប្រាជ្ញច្រើននាក់ពុំបានចុះសំរុងគ្នាទេ... | general |
ដូចម្តេចដែលហៅថាចំលាក់លោត? | ចំលាក់លោត គឺរូបចំលាក់ដាច់ពីជញ្ជាំង ប៉ុន្តែផ្អែកជាប់នឹងជញ្ជាំងដោយទម្រ ព្រោះខ្លាចរលំរដួល។ លុះក្រោយមកទៀត គេឆ្លាក់រូបបដិមាដាច់តែឯង ដោយមិនចាំបាច់មានទម្រដូចមុនទៀតទេ។ | general |
ដូចម្តេចដែលហៅថាចំលាក់លិប? | ចំលាក់លិប គឺក្បាច់ដែលគេឆ្លាក់នៅលើផ្ទាំងថ្មលូកចូលទៅក្នុងផ្ទៃថ្ម មើលទៅមិនសូវឃើញខ្ពស់ ឬផុសចេញខ្លាំងពីផ្ទៃថ្មទេ។ គេច្រើនធ្វើក្បាច់បែបនេះនៅតាមជញ្ជាំងប្រាសាទ។ | general |
ដូចម្តេចដែលហៅថាចំលាក់? | ចំលាក់គឺជារូប ឬក្បាច់ដែលគេឆ្លាក់នៅលើផ្ទាំងសិលា ឬវត្ថុផ្សេងៗទៀត។ គេបានសង្កេតឃើញថាចំលាក់បុរាណខ្មែរមាន៣យ៉ាងគឺ ចំលាក់លិបឬចំលាក់រាក់ ចំលាក់លៀនឬ ចំលាក់ជ្រៅ និងចំលាក់លោត។ | general |
ដូចម្តេចដែលហៅថាព្រហ្មញ្ញសាសនា? | ព្រហ្មញ្ញសាសនា គឺជាសាសនារបស់ព្រះព្រហ្មឬសាសនាតមកពីព្រះព្រហ្ម ដែលមានពួកព្រាហ្មណ៍ប្រកាន់ខ្លួនថាជាបុត្ររបស់ព្រះព្រហ្មកាន់កាប់ប្រតិបត្តិសាសនានេះ ទើបគេហៅថា “សាសនាព្រាហណ៍”។ តាមការស្រាវជ្រាវខាងប្រវត្តិសាស្រ្តគេបានដឹងថា សាសនាព្រាហ្មណ៍នេះត្រូវបាននាំចូលប្រទេសឥណ្ឌាដោយពួកអារ្យ ឬអារ្យ័ន។ កាលពីដើម ជនជាតិអារ្យបានរស់នៅតំបន់ ក្នុងភូមិភា... | general |
ដូចម្តេចដែលហៅថារបាំប្រជាប្រិយខ្មែរ? ហើយគេចែកចេញជាប៉ុន្មានប្រភេទ? | របាំប្រជាប្រិយខ្មែរគឺជាប្រភេទរបាំដែលគេនិយមជាទូទៅនៅក្នុងទូទាំងប្រទេសទោះបីនៅទីក្រុងក៏ដូចជានៅទីជនបទ តំបន់ភ្នំ តំបន់វាលរាប និងតំបន់មានសមុទ្រដែរ។ របាំប្រជាប្រិយខ្មែរជាប្រភេទរបាំងាយចាំងាយចេះ ហើយងាយក្នុងការរៀបចំសំដែងទៀតផង។ អាស្រ័យហេតុនេះទើបយើងសង្កេតឃើញជនជាតិខ្មែរតាំងពីព្រះរាជា នាម៉ឺនសព្វមុខមន្ត្រីរហូតដល់ប្រជារាស្រ្ត ទាំងក្មេង... | general |
ដូចម្តេចដែលហៅថារបាំប្រពៃណីខ្មែរ? ហើយគេចែកចេញជាប៉ុន្មានប្រភេទ? | របាំប្រពៃណីខ្មែរ គឺរបាំទាំងឡាយណាដែលស្ថិតនៅជាប់នឹងពិធីប្រពៃណី ឬតំណត្រកូលដ៏យូរលង់មកហើយរបស់ជនជាតិខ្មែរ ឬក៏ជនជាតិដទៃទៀតទាំងអស់ ដែលបានរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងតំបន់ខុសៗគ្នាទាំងការនិយមដូចគ្នាក្តី ឬការនិយមខុសគ្នាក្តីនៅតាមតំបន់ភ្នំ ខ្ពង់រាប តំបន់វាលទំនាបទន្លេមេគង្គ និងតំបន់មាត់សមុទ្រ។ របាំប្រពៃណីខ្មែរមានដូចជា៖
... | general |
ដូចម្តេចដែលហៅថារបាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជាទ្រព្យ? | របាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជាទ្រព្យ គឺជារបាំរបស់ស្តេច ហើយនិយមលេងតែនៅក្នុងព្រះបររាជវាំងដូចជាលេងនៅពេលបួងសួង អារក្សអ្នកតា លេងថ្វាយអាទិទេពនិងថ្វាយវិញ្ញាក្ខន្ធស្តេចដែលបានចូលទីវង្គតទៅហើយដើម្បីសុំសេចក្តីសុខសប្បាយដល់ប្រជារាស្រ្ត និងក្រុមគ្រួសាររបស់ខ្លួន។ របាំនេះមានកំណើរយូរយារណាស់មកហើយតាំងពីសម័យនគរភ្នំមកម៉្លេះ ហើយមានដើមកំណ... | general |
ដូចម្តេចដែលហៅថារបាំ? ហើយគេចែកចេញជាប៉ុន្មាន? | របាំគឺជាកាយវិការរបស់មនុស្ស ដែលធ្វើត្រាប់តាមចង្វាក់ភ្លេងនិងចំរៀង។ គេចែករបាំជា៣ក្រុមគឺ៖
- របាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ
- របាំប្រពៃណីខ្មែរ
- របាំប្រជាប្រិយខ្មែរ។ | general |
តើយើងត្រូវចូលរួមលើកម្ពស់ផ្នែកសិទ្ធិមនុស្សដូចម្តេចខ្លះ? | ដើម្បីចូលរួមលើកកម្ពស់សិទ្ធិមនុស្សយើងត្រូវធ្វើដូចតទៅ៖
- គោរពតម្លៃមនុស្ស គឺមិនត្រូវប្រព្រឹត្តចំពោះមនុស្សដូចជាវត្ថុឡើយ
- ស្គាល់ពីសិទ្ធិ និងករណីរបស់ខ្លួន
- ត្រូវចេះប្រើប្រាស់ សិទ្ធិរបស់ខ្លួនឱ្យបានសមស្រប
- គោរពច្បាប់សង្គម និងដឹងពីតួនាទីរបស់ខ្លួនជាពលរដ្ឋ
- មានទំនួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន
- ប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ... | general |
តើជនជាតិខ្មែរយើងមានសាសនាដែរឬទេ? | គេតែងសង្កេតឃើញថាកាលណាមានភយន្តរាយ ឬមានបញ្ហាណាមួយកើតឡើង ហើយដែលមនុស្សដោះស្រាយដោយកំលាំងប្រាជ្ញ ឬកំលាំងកាយរបស់ខ្លួនពុំរួចក៏កើតមានជំនឿទៅលើកំលាំងក្រៅខ្លួន ជាមានវត្ថុខ្លាំងពូកែសក្តិសិទ្ធិផ្សេងៗអាចជួយសំរេចគោលបំណងខ្លួនបាន។ ចំណែកជនជាតិខ្មែរយើង កាលដើមឡើយក៏មានជំនឿបែបនេះដែលគឺនិយមគោរពកំលាំងធម្មជាតិដោយយល់ថា ធម្មជាតិទាំងឡាយសុទ្ធតែមានព្... | general |
ចូរពន្យល់ពីការផ្តន្ទាទោសចំពោះអ្នកសមគំនិតដែលប្រព្រឹត្តខុសនឹងច្បាប់អន្តោប្រវេសន៍។ | ការផ្តន្ទាទោសចំពោះអ្នកសមគំនិតដែលប្រព្រឹត្តខុសនឹងច្បាប់អន្តោប្រវេសន៍មានដូចជា៖
ក. ការជាប់ពន្ធនាគារ
- ត្រូវជាប់ពន្ធនាគារពី៣ទៅ៦ខែចំពោះជនដែលផ្តល់ជំនួយឬជួយលាក់បាំងក្នុងការបញ្ចូលជនបរទេសដែលគ្មានការអនុញ្ញាតមកក្នុងប្រទេសកម្ពុជា
- ត្រូវផ្តន្ទាទោសដាក់គុកពី ៦ខែដល់១ឆ្នាំ ចំពោះមន្ត្រីឬភ្នាប់ងាររាជការមានសមត្ថកិច្ចរូបណា ដែលសមគំនិត ឬជួយ... | general |
ចូរពន្យល់ពីការផ្តន្ទាទោសចំពោះជនបរទេសទាក់ទងនិងការអនុវត្តច្បាប់អន្តោប្រវេសន៍។ | ជនអន្តោប្រវេសន៍ដែលមិនអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ត្រូវមានទោសដូចតទៅ៖
ក. ទោសជាប់ពន្ធនាគារ
- ត្រូវផ្តន្ទាទោសដាក់គុកពី៣ដល់៦ខែមុននឹងបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសណាដែលចូលមកកម្ពុជាដោយលបលាក់បន្លំឬដោយល្បិចកល់ផ្សេងៗផ្ទុយនឹងច្បាប់។
- ត្រូវផ្តន្ទាទោសដាក់គុកពី៥ដល់១០ឆ្នាំចំពោះជនដែលក្លែងបន្លំសរសេរត្រួតកោសលប់ឬឱ្យគេខ្ចី... | general |
ជនបរទេសអន្តោប្រវេសន៍អាចទទួលឱ្យស្នាក់នៅក្នុងប្រទេសកម្ពុជាដោយបានបំពេញតាមលក្ខខណ្ឌដែលមានចែងនៅក្នុងមាត្រាទី៨ច្បាប់នេះ។ តើក្រៅពីលក្ខខណ្ឌនេះត្រូវមានកាតព្វកិច្ចអ្វីខ្លះទៀត? | កាតព្វកិច្ចត្រូវបំពេញមានដូចជា៖
- បង្ហាញនូវសម្បទាមានផលប្រយោជន៍ដល់សេដ្ឋកិច្ចឬសង្គមកិច្ចឬវិទ្យាសាស្ត្របច្ចេកទេស ឬវប្បធម៌សម្រាប់ប្រទេសកម្ពុជា
- តំកល់ប្រាក់ធានាតាមចំនួនសមស្រប សម្រាប់បង់ថ្លៃសោហ៊ុយធ្វើដំណើរត្រឡប់ទៅវិញឬមានប្រាក់ធានាថាអាចរស់នៅដោយសារទ្រព្យសម្បត្តិរបស់ខ្លួន
- មានកាយសម្បទា បំពេញវិជ្ជាជីវៈខ្លួនបានដោយមានការបញ្ជាក់ពី... | general |
ចូរនិយាយអំពីគណបក្សនយោបាយនិងការបោះឆ្នោតសភានៅប្រទេសអង់ភ្លេស? | គណបក្សនយោបាយ៖ ប្រទេសនេះប្រកាន់យកនូវរបបនយោបាយលទ្ធិប្រជាធិបតេយ្យដែលអាស្រ័យនិងប្រព័ន្ធរៀបចំគណបក្សនយោបាយ ដែលតំណាងឱ្យទស្សនៈប្លែកគ្នា។ ក្នុងប្រទេសនេះមានគណបក្សធំពីរគឺគណបក្សអភិរក្សនិយម និងគណបក្សការងារ។ គណបក្សធំទី៣ក្នុងរដ្ឋសភាគឺគណបក្សប្រជាធិបតេយ្យសេរី។ គណបក្សទី៥ដល់៦ដទៃទៀតក៏មានតំណាងនៅក្នុងរដ្ឋសភាដែរ។ មេដឹកនាំគណបក្សដែលឈ្នះឆ្នោតទទ... | general |
ចូរនិយាយអំពីរដ្ឋាភិបាលតុលាការ នៅប្រទេសអង់គ្លេស? | រដ្ឋាភិបាល៖ រដ្ឋាភិបាលចែកជារដ្ឋាភិបាលថ្នាក់ជាតិនិងរដ្ឋាភិបាល មូលដ្ឋាន (រដ្ឋាភិបាលថ្នាក់ក្រោមជាតិ)។
- រដ្ឋាភិបាលថ្នាក់ជាតិ ដឹកនាំដោយនាយករដ្ឋមន្ត្រីមានអំណាចត្រួតពិនិត្យកិច្ចការរបស់ក្រសួងនានា ដែលស្ថិតនៅក្រោមឳវាទ និងក្តោបក្តាប់កិច្ចការរដ្ឋទាំងមូលដើម្បីធានាឯករាជភាពអធិបតេយ្យភាព និងបូរណភាពទឹកដីនិងសណ្តាប់ធ្នាប់សន្តិសុខជាតិជាដើ... | general |
ចូរនិយាយអំពីនគរបាលនិងកងកម្លាំងប្រដាប់អាវុធនៅប្រទេសអង់គ្លេស? | នគរបាលទទួលខុសត្រូវចំពោះសហគមន៍មូលដ្ឋានដែលខ្លួនបម្រើការងារ។ គេអាចយកនគរបាលដែលប្រព្រឹត្តបទល្មើសទៅជំនុំជម្រះ។ វិន័យរបស់នគរបាលជាឧបករណ៍រារាំងការរំលោភអំណាចរបស់នគរបាល។ បើភ្នាក់ងារនគរបាលណាម្នាក់ប្រព្រឹត្តខុសនិងក្រមនេះគេអាចបណ្តេញចេញពីអង្គភាព។ ភ្នាក់ងារនគរបាលធ្វើការពេញម៉ោង។ គេបង្កើតភ្នាក់ងារនគរបាលពិសេសដែលជាភ្នាក់ងារនគរបាលស្ម័គ្រចិ... | general |
តើរបបប្រជាធិបតេយ្យជារបបបែបណា? | របបប្រជាធិបតេយ្យជាទម្រង់នៃការដឹកនាំមួយដែលអំណាចត្រូវផ្តល់ឱ្យប្រជាពលរដ្ឋយ៉ាងទូលំទូលាយ។ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់មិនអាចដឹកនាំប្រទេសទាំងអស់គ្នាបានឡើយ។ ដូច្នោះហើយទើបតម្រូវ ឱ្យមានយន្តការបោះឆ្នោតដើម្បីជ្រើសរើសអ្នកតំណាងសម្រាប់ដឹកនាំប្រទេស។ | general |
តើរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញជារបបបែបណា? មាននៅក្នុងប្រទេសណាខ្លះ? | ក្នុងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋតែព្រះអង្គមិនកាន់អំណាចទេ។ នាយករដ្ឋមន្រ្តីជាអ្នកដឹកនាំកិច្ចការរដ្ឋ។ របបនេះមាននៅក្នុងប្រទេសមួយចំនួនដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍ មាននៅក្នុងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី។ | general |
តើរបបគ្រប់គ្រងបែបប្រជាធិបតេយ្យមានប៉ុន្មានទម្រង់? អ្វីខ្លះ? ចូររៀបរាប់។ | ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមានបីទម្រង់គឺ៖
- របបប្រជាធិបតេយ្យបែបសហរដ្ឋអាមេរិក៖ ក្នុងរបបនេះប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើក។ លើកទីមួយគឺបោះឆ្នោតជ្រើសរើសសមាជិកសភាពដើម្បីបង្កើតស្ថាប័ននីតិប្បញ្ញត្តិសម្រាប់តាក់តែងច្បាប់និងប្រជុំអនុម័តកិច្ចការផ្សេងៗក្នុងប្រទេស។ បោះឆ្នោតលើកទីពីរ គឺជ្រើសរើសប្រធានាធិបតីដើម្បីបង្កើតរដ្ឋាភិប... | general |
តើជំរឿនត្រូវការព័ត៍មានអ្វីខ្លះអំពីប្រជាជន? | ជំរឿនត្រូវការព័ត៍មានជាច្រើនពីប្រជាជនដូចជា៖
- ចំនួនសមាជិកគ្រួសារ
- កម្រិតតវប្បធម៌របស់សមាជិកគ្រួសារនីមួយៗ
- ស្ថានភាពគ្រួសារ
- ស្ថានភាពការងាររបស់សមាជិកគ្រួសារនីមួយៗ
- អាយុរបស់សមាជិកគ្រួសារនីមួយៗ
- ជំនឿសាសនា
- ភាសាកំណើត
- ស្ថានភាពជីវភាពគ្រួសារ។ | general |
ដូចម្តេចដែលហៅថាប្រព័ន្ធនយោបាយ? រដ្ឋសភា? តុលាការ? រដ្ឋាភិបាល? | - ប្រព័ន្ធនយោបាយ គឺជាទម្រង់នៃដឹកនាំឬគ្រប់គ្រងប្រទេសដែលបង្ហាញពីរចនាសម្ព័ន្ធរបស់អង្គការជាន់ខ្ពស់នៃអំណាចរបស់រដ្ឋ ហើយមានលក្ខណៈខុសប្លែកគ្នាទៅតាមប្រទេសនីមួយៗ។
- រដ្ឋសភា ជាអង្គការនីតិប្បញ្ញត្តិមាននាទីជាអ្នកតាក់តែងច្បាប់ និងអនុម័តច្បាប់។
- តុលាការ ជាស្ថាប័នឯករាជ្យមាននាទីជាអ្នកបកស្រាយច្បាប់។
- រដ្ឋាភិបាល ជាអង្គការនីតិប្រតិបត្តិ... | general |
តើរបបរាជាធិបតេយ្យមានន័យបែបណា? | របបរាជាធិបតេយ្យគឺជាទម្រង់នៃការដឹកនាំមួយដែលអំណាចសម្រេចខ្ពស់បំផុតនិងអំណាចសម្រេចចុងក្រោយនៅក្នុងកណ្តាប់ដៃព្រះរាជាតែមួយអង្គឯងគត់។ ព្រះរាជាជាប្រធាននៃអំណាចទាំងបី គឺអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងតុលាការ។ | general |
តើរបបផ្តាច់ការមានន័យយ៉ាងណា? | របបផ្តាច់ការជាប្រព័ន្ធគ្រប់គ្រងដែលមានបក្សតែមួយមានក្បាលម៉ាស៊ីនដឹកនាំរឹងមាំ មានលក្ខណៈជាអង្គការចាត់តាំងនយោបាយមួយ។ ក្នុងរបបនេះគ្មានការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំស្ថាប័នរដ្ឋទេគេច្រើនតែធ្វើការតែងតាំងមន្រ្តីដឹកនាំទាំងនោះ។ | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.