title
stringlengths 4
305
| url
stringlengths 42
212
| content
stringlengths 6
22.7k
| metadata
dict |
|---|---|---|---|
ច្បាស់ៗ! ពូទីន ប្រាប់ឱ្យពិភពលោកធ្វើរឿង១នេះ ប្រសិនជាចង់ឱ្យគ្រាប់ធញ្ញជាតិរុស្ស៊ីចែកចាយដល់ទីផ្សារឡើងវិញ
|
https://business-cambodia.com/articles/putin-export-grain
|
យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័របានឱ្យដឹងថា លោក Dmitry Peskov ដែលជាអ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូត្រូវតែត្រូវបានដកចេញ មុនពេលគ្រាប់ធញ្ញជាតិរបស់រុស្ស៊ីអាចត្រូវបានបញ្ជូនទៅទីផ្សារអន្តរជាតិ។
ជាមួយគ្នានោះដែរ លោកពូទីន ដែលជាប្រធានាធិបតីប្រទេសរុស្ស៊ីបាននិយាយដូចគ្នាដែរថា “ដើម្បីឱ្យគ្រាប់ធញ្ញជាតិរបស់រុស្ស៊ីត្រូវបានចែកចាយទៅកាន់ទីផ្សារអន្តរជាតិបាន រឿងមួយដែលត្រូវធ្វើនោះគឺទាល់តែការដាក់ទណ្ឌកម្មដោយផ្ទាល់ និងដោយប្រយោលប្រឆាំងនឹងរុស្ស៊ីត្រូវតែត្រូវបានដកចេញជាមុនសិនទើបអាចនាំចេញគ្រាប់ធញ្ញជាតិបានឡើងវិញ”។
ប្រធានាធិបតីរុស្ស៊ីបានបន្តទៀតថា ទណ្ឌកម្មដែលលោកខាងលិចបានដាក់ក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីទៅកាន់អ៊ុយក្រែន កំពុងប៉ះពាល់ដល់ការធានារ៉ាប់រងលើការដឹកជញ្ជូន ការបង់ប្រាក់ និងការចូលទៅកាន់កំពង់ផែអឺរ៉ុប។
សូមជម្រាបថា អ៊ុយក្រែននិងរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ស្រូវសាលីសកល ខណៈដែលរុស្ស៊ីក៏ជាអ្នកនាំចេញជីដ៏សំខាន់ ហើយអ៊ុយក្រែនក៏ជាអ្នកផ្គត់ផ្គង់ពោតដ៏សំខាន់ និងប្រេងផ្កាឈូករ័ត្ន។ ហើយការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនត្រូវបានបញ្ឈប់ដោយការរារាំងរបស់រុស្ស៊ីនៅកំពង់ផែសមុទ្រខ្មៅរបស់ខ្លួន៕
អត្ថបទដោយ៖ ធី ស្រីល័ក្ខ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-09T08:55:35.802Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 390,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អាយុក្បែរ៣០ឆ្នាំបើមានសញ្ញាធំ៣នេះ ទោះមិនសល់លុយឡាន ក៏បានជោគជ័យ១ដំណាក់កាលធំដែរ
|
https://business-cambodia.com/articles/success-before-30s
|
ពាក្យថា “ជោគជ័យ” ត្រូវបានមនុស្សកំណត់និយមន័យផ្សេងៗគ្នា និងមនុស្សចង់បានខុសៗគ្នាទៅតាមតម្រូវការរបស់មនុស្សម្នាក់ៗ។ ការរស់នៅដោយមានសុខភាពល្អ ជាជោគជ័យមួយ ការប្រលងជាប់ មានការងារល្អ មានគ្រួសារកក់ក្ដៅ មានលុយ មានឡាន មានផ្ទះផ្ទាល់ខ្លួន...វាសុទ្ធតែជាភាពជោគជ័យ។ ប៉ុន្តែមានមនុស្សជាច្រើនឱ្យនិយមន័យភាពជោគជ័យថាត្រឹមតែជាការមានលុយ ឡាន ផ្ទះផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
អាស្រ័យហេតុនេះហើយ Business Cambodia នឹងបង្ហាញនូវសញ្ញាធំៗចំនួន ៣យ៉ាង ដែលអាចរាប់បានថា អ្នកក៏ជាមនុស្សដែលកំពុងតែទទួលបាននូវ ភាពជោគជ័យមួយដំណាក់កាលធំផងដែរ បើទោះបីជាអ្នកមិនទាន់មានលុយឡាន ផ្ទះវីឡាដូចជាមនុស្សមួយចំនួនទៀតក៏ដោយ។ តើសញ្ញាទាំង៣យ៉ាងនោះមានអ្វីខ្លះទៅ?
១. ស្គាល់ក្ដីស្រមៃខ្លួនឯងថាជាអ្វី?៖ តើអ្នកដឹងទេថាមានមនុស្សជាច្រើនរស់នៅដោយមិនមានគោលដៅ ឬមិនមានក្ដីស្រមៃសម្រាប់ជីវិតរបស់ខ្លួនឯងនោះទេថា ខ្លួនចង់ក្លាយទៅជាអ្វី? ខ្លួនចង់សម្រេចបានអ្វី? សូម្បីតែមនុស្សមួយចំនួនដែលឈានចូលដល់វ័យ៣០ ទៅ៤០ឆ្នាំទៅហើយ ក៏នៅរស់ដោយគ្មានគោលដៅ ពោលគឺខំប្រឹងធ្វើការគ្មានសៅរ៍អាទិត្យ ខ្លះទៀតភ្លេចសូម្បីមនុស្សជាទីស្រលាញ់ ដើម្បីរកប្រាក់ខែមកផ្គត់ផ្គង់ជីវភាពរស់នៅរបស់ខ្លួន ហើយមិនមានមហិច្ឆតាក្នុងការចង់បង្កើតអ្វីមួយជាដុំកំភួននោះទេ។
ជាការពិតណាស់ ការស្គាល់ពីក្ដីស្រមៃរបស់ខ្លួនឯង គឺជាចំណុចចាប់ផ្ដើមនៃភាពជោគជ័យរបស់បុគ្គលម្នាក់ៗ ហើយមនុស្សចាំបាច់ត្រូវដឹងថាខ្លួនចង់បានអ្វី ខ្លួនត្រូវការអ្វីក្នុងជីវិតជាមុនសិន ទើបគាត់អាចទទួលបានអ្វីដែលជាសេចក្ដីប៉ងប្រាថ្នារបស់គាត់ ចូលមកក្នុងជីវិតក្រោយពេលដែលហ៊ានស្រមៃ។
២. ស្គាល់ពីភាពខ្លាំងរបស់ខ្លួនឯង៖ ពាក្យមួយឃ្លាបានពោលថា “ស្គាល់ពីខ្លួនឯងច្បាស់ ស្គាល់សត្រូវច្បាស់ ចេញច្បាំង១ពាន់ដងគឺឈ្នះទាំង១ពាន់ដង” ដែលឃ្លាមួយនេះសបញ្ជាក់យ៉ាងច្បាស់ថា អ្នកគប្បីត្រូវតែស្គាល់ពីចំណង់ចំណូលចិត្ត ភាពខ្លាំងរបស់ខ្លួនឯងជាអ្វី ដើម្បីអាចច្បាំងឈ្នះភាពខ្វះខាត ភាពទន់ខ្សោយជាដើម។ តើអ្នកដឹងទេថា ពេលណាដែលអ្នកអាចស្គាល់ពីភាពខ្លាំងរបស់ខ្លួនឯងថាជាអ្វី ហើយអ្នកធ្វើកិច្ចការងារផ្សេងៗឱ្យត្រូវជាមួយនឹងភាពខ្លាំងរបស់អ្នក វានឹងជួយឱ្យអ្នកអាចទទួលបាននូវភាពជោគជ័យលឿន និងជោគជ័យធំមហិមាបានផងដែរ។ ដូច្នេះសូមចាប់ផ្ដើមស្វែងរកឱ្យឃើញកាន់តែលឿន ដើម្បីដឹងថា តើអ្នកមានភាពខ្លាំងអ្វីខ្លះ ដែលអ្នកអាចធ្វើវាបានល្អបំផុត ធ្វើទាំងសប្បាយចិត្ត និងធ្វើវាដោយមិនលំបាកដូចមនុស្សជុំវិញខ្លួនដែលកំពុងតែធ្វើវាដូចគ្នា?
៣. ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ៖ គ្រាន់តែអ្នកក្លាយជាមនុស្សពេញវ័យអាចរកចំណូលបានតិចក្ដីច្រើនក្ដីដោយចេញពីសមត្ថភាពខ្លួនឯង ហើយអ្នកលែងពឹងអាស្រ័យទៅលើការផ្គត់ផ្គង់ហិរញ្ញវត្ថុពីក្រុមគ្រួសាររបស់អ្នកតទៅទៀតនោះ ក៏ត្រូវបានគេចាត់ទុកថាអ្នកកំពុងតែទទួលបានភាពជោគជ័យមួយកម្រិតទៅហើយ។ ចុះបើចំណូលនៅតិចសោះ អាចចាត់ចូលជាភាពជោគជ័យដែរឬ?
ពិតណាស់! វាមិនសំខាន់ថា បុគ្គលម្នាក់ទាល់តែអាចរកចំណូលបានរាប់ពាន់ រាប់ម៉ឺនដុល្លារក្នុងមួយខែទើបអាចហៅថាជោគជ័យនោះទេ។ ទោះបីជាគាត់រកបានរាប់ពាន់ដុល្លារប៉ុន្តែចុងខែគាត់ចាយគ្មានត្រាប្រណី រហូតក្លាយជាមនុស្សដាច់យៃ នោះគាត់នៅតែជាមនុស្សបរាជ័យផ្នែកហិរញ្ញវត្ថុផងដែរ។ ផ្ទុយទៅវិញបើសិនជាមនុស្សម្នាក់ទៀតប្រាក់ខែត្រឹមតែ ១៨០ដុល្លារ ប៉ុន្តែមួយខែគាត់អាចសន្សំបានយ៉ាងតិច៥០ដុល្លារ នោះមានន័យថា គាត់មានឯករាជ្យហិរញ្ញវត្ថុខ្លួនឯង ហើយគាត់សមជាមនុស្សដែលរស់នៅធ្វើជាថៅកែរបស់លុយនាថ្ងៃអនាគតបាន។ ត្រឹមតែរកលុយបាន សន្សំលុយបានគឺមិនទាន់គ្រប់គ្រាន់នោះទេ គឺអ្នកត្រូវមានភាពឆ្លាតវៃក្នុងការចាត់ចែងលុយរបស់អ្នក ជាពិសេសគឺការហ៊ានយកលុយទៅវិនិយោគលើវិស័យផ្សេងៗដែលអ្នកចេះ ជាមួយមនុស្សមានជំនាញ និងមនុស្សមានភាពស្មោះត្រង់ជាដើម។
មនុស្សដែលមើលងាយប្រាក់តិចតួច គាត់ក៏មិនអាចក្លាយជាថៅកែរបស់លុយដែលកាន់ប្រាក់រាប់ម៉ឺនរាប់សែនដុល្លារបាននោះដែរ ព្រោះប្រាក់រាប់ម៉ឺនរាប់សែនក៏វាចាប់ផ្ដើមពីប្រាក់ ១ដុល្លារនោះដែរ។ រីឯមនុស្សដែលអាចគ្រប់គ្រងលុយតិចតួចបានល្អ នោះគាត់ក៏នឹងពូកែរៀបចំទុកដាក់ ចាត់ចែងប្រាក់រាប់ម៉ឺនរាប់សែនបានយ៉ាងល្អផងដែរ។
ជារួមមកវិញចំណុចទាំង ៣ខាងលើគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់មនុស្សដែលមានវ័យក្រោម ៣០ឆ្នាំ។ ទន្ទឹមនឹងនេះដែរ បើសិនជាបុគ្គលម្នាក់អាចមានចំណុចទាំង ៣ខាងលើនេះ ក៏អាចចាត់ទុកថាគាត់កំពុងតែទទួលបាននូវភាពជោគជ័យមួយកម្រិតផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនទាន់មានចំណុចទាំង ៣នេះទេ សូមព្យាយាមស្វែងរកវាឱ្យបាន ព្រោះវាជាជំហានដំបូង ក្នុងការជួយឱ្យអ្នកអាចមានសមត្ថភាពក្នុងការ កសាងនូវទ្រព្យសម្បត្តិឱ្យកាន់តែច្រើនមិនថា ជាផ្ទះ លុយ ឡានវីឡានាពេលអនាគត។ មនុស្សគ្រប់រូបគប្បីត្រូវជោគជ័យលើស្នូលខាងក្នុងរបស់ខ្លួនឯងជាមុនសិន មុននឹងអាចសម្រេចជោគជ័យលើកិច្ចការងារផ្សេងៗដែលគាត់គ្រោងនឹងធ្វើនៅខាងក្រៅ៕
អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)
តេឡេក្រាម 096 351 7713
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-09T08:51:29.413Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 818,
"author": {
"first_name": "ឡុង",
"last_name": "វឌ្ឍនៈ",
"email": "longvathanak007@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ក្រុមហ៊ុន ប៉េង ហួត គ្រុប ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់សាលាមធ្យមវិចិត្រសិល្បៈ ដើម្បីចូលរួមលើកស្ទួយ និងថែរក្សាវិស័យសិល្បៈបុរាណខ្មែរ
|
https://business-cambodia.com/articles/peng-huot-group-donates-food-and-some-funds-to-the-fine-arts-high-school
|
សិល្បៈបុរាណតាំងពីដូនតាមកនេះ គឺពិតជាមានតម្លៃខ្ពង់ខ្ពស់ណាស់ ដែលបានបញ្ជាក់ពីអត្តសញ្ញាណជាតិរបស់ខ្មែរ ហើយសិល្បៈបុរាណនេះគឺយើងដាច់ខាតមិនអាចបំភ្លេចបានទេ ដែលយុវជនខ្មែរគ្រប់រូប ត្រូវជួយលើកស្ទួយសិល្បៈបុរាណនេះកុំឱ្យបាត់បង់ឱ្យសោះ។ ទន្ទឹមនឹងនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក៏ធ្លាប់បានលើកឡើង ក្នុងឱកាស រៀបចំសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំកម្មវិធី «តន្ត្រីខ្មែរយើង» ដែលបានរៀបចំឡើងកាលពី ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យ៉ាងដូច្នេះថា៖ « ក្រសួងវប្បធម៌ ក៏កំពុងតែខិតខំខ្លាំងណាស់ ក្នុងការបង្កើតសាលាវិចិត្រសិល្បៈ សាលាសូនរូប សាលាបុរាណវិទ្យា និងសាលាជាច្រើនផ្សេងៗទៀត ដើម្បីបន្តនូវចំណេះដឹងសិល្បៈដូនតាឱ្យបានកាន់តែបន្តទៅមុខទៀត ខណៈបច្ចុប្បន្ននេះវិស័យសិល្បៈបុរាណចម្រុះដូចជា របាំបុរាណ របាំប្រពៃណី ល្ខោនបាសាក់ ល្ខោននិយាយ ល្ខោនយីកេ។ល។ គឺមានការដើរនៅខ្សោយណាស់ បើប្រៀបធៀបនិងសិល្បៈសម័យ ដូច្នេះហើយក្នុងនាមយើងជាអ្នកជំនាន់ក្រោយ ជាយុវជន ត្រូវតែជួយលើកតម្កើងទាំងអស់គ្នា ចូលរួមថែរក្សាទាំងអស់គ្នានូវអ្វីដែលជារបស់ខ្មែរយើង »។
ដោយមើលឃើញពីការធ្លាក់ចុះប្រជាប្រិយភាពនៃវិស័យសិល្បៈបុរាណខ្មែរ ក៏ដូចជាដើម្បីចូលរួមថែរក្សា លើកស្ទួយ និងការពារសិល្បៈបុរាណឱ្យគង់វង្សជានិរន្តរ៍ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកនូវគ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករ ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ រួមទាំងថវិកាមួយចំនួនទៀត ប្រគល់ជូនដល់សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដើម្បីកែលម្អ និងជួសជុលបន្ទប់ទឹកមួយចំនួនដែលមានការខូចខាត និងបាក់បែកសម្ភារប្រើប្រាស់មិនកើត ព្រមទាំងជួយសម្រួលដល់ជីវភាពសិស្សានុសិស្សក្រីក្រប្រមាណជាង ១០០នាក់ មកពីបណ្ដាខេត្តនានាដែលបាននឹងកំពុងតែស្នាក់នៅ និងសិក្សាក្នុងសាលាផ្ទាល់។
នេះគឺផ្នែកមួយនៃការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនមួយដែលអភិវឌ្ឍលំនៅឋានឈានមុខគេ ប្រកបដោយស្ដង់ដារខ្ពស់ និងគុណភាពល្អ រួមជាមួយនឹងសួនបៃតង ដើមឈើធំៗជាច្រើន ហេដ្ឋារចនាសម្ព័ន្ធធំទូលាយល្អ ខណៈក្រុមហ៊ុនក៏បាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារសង្គមជាច្រើន ដែលក្នុងនោះ ការស្រឡាញ់ ការយកចិត្តទុកដាក់ និងការចូលរួមថែរក្សាទៅលើវិស័យវប្បធម៌ សិល្បៈ គឺជាយុទ្ធសាស្រ្តចម្បងធំមួយក្នុងចំណោមយុទ្ធសាស្រ្តផ្សេងៗទៀតនៃការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។
ថ្លែងក្នុងកម្មវិធីទទួលអំណោយនេះ លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ បានបញ្ជាក់ថា៖ « សាលាមធ្យមវិចិត្រសិល្បៈ គឺជាសាលាក្របខណ្ឌរដ្ឋមួយ ក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដែលបច្ចុប្បន្ននេះសាលាកំពុងផ្ដល់នូវថ្នាក់បណ្ដុះបណ្ដាលផ្នែកសិល្បៈជាច្រើនដូចជា ថ្នាក់របាំបុរាណ របាំប្រពៃណី ចម្រៀងបុរាណ និងសម័យ ល្ខោនខោល អាយ៉ៃ ចាប៉ីដងវែង ថ្នាក់សូនរូប ថ្នាក់សំដែងសៀក សាលាតូរ្យតន្រ្តី ។ល។ ដោយមានតម្រូវការខ្វះខាតទៅលើសម្ភារគាំទ្រការសិក្សា កញ្ចប់ថវិកាដើម្បីជួសជុលកែលម្អបន្ទប់ទឹកប្រើប្រាស់ គ្រូស្ម័គ្រចិត្តផ្នែកភាសារបរទេស និងស្បៀងឧបភោគបរិភោគ ដើម្បីជួយសម្រួលដល់ជីវភាពខ្វះខាតរបស់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតក្នុងបន្ទុកគ្រួសារ ពិសេសចែកជូនដល់សិស្សានុសិស្សដែលកំពុងស្នាក់នៅក្នុងបរិវេណសាលា។ ហេតុដូច្នេះហើយសាលាទន្ទឹងរង់ចាំស្វាគមន៍នូវរាល់ជំនួយសប្បុរសធម៌ពីបណ្ដាមជ្ឈដ្ឋានក្រុមហ៊ុន ស្ថាប័នឯកជន និងអង្គការនានា ដែលមានទឹកចិត្តចង់បរិច្ចាគ ឬចូលរួមឧបត្ថម្ភមកសាលា។ លោកក៏បានសំណូមពរឱ្យយុវជន ក៏ដូចជាបណ្តាក្រុមហ៊ុនទាំងអស់ ជួយលើកស្ទួយសិល្បៈបុរាណទាំងអស់គ្នា កុំលើកស្ទួយតែសិល្បៈសម័យខ្លាំងពេក សូមជួយលើកស្ទួយសិល្បៈបុរាណឱ្យបានច្រើន ដើម្បីកុំឱ្យមានគម្លាតខុសគ្នាឆ្ងាយពេក រវាងសិល្បៈបុរាណ ដែលជាសិល្បៈរបស់ជាតិ និងសិល្បៈសម័យដែលភាគច្រើនជាសិល្បៈរបស់ប្រទេសជិតខាង។
លោកនាយកសាលា ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវប្បធម៌នៃការចែករំលែករបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានបរិច្ចាគនូវថវិកា និងគ្រឿងឧបភោគបរិភោគ ជូនដល់សាលាដែលអំណោយទាំងអស់នេះគឺពិតជាបានជួយសម្រួលបន្ទុកខ្វះខាតដល់សាលាបានមួយផ្នែកធំផងដែរ » ។
លោក ចាន់ រដ្ឋា នាយករងផ្នែកកិច្ចការសាធារណៈ និងជាតំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានចំណាប់អារម្មណ៍ដូច្នេះថា៖ « ក្រុមហ៊ុន ប៉េង ហួត គ្រុប ពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមឧបត្ថម្ភនូវអំណោយទាំងអស់នេះដល់សាលា និងក្មួយៗសិស្សានុសិស្សដែលកំពុងមានជីវភាពខ្វះខាតក្នុងបន្ទុកគ្រួសារ និងស្នាក់នៅក្នុងសាលានេះ។ ជាការពិតណាស់ការងារសង្គមក្នុងវិស័យវប្បធម៌ និងសិល្បៈនេះ មិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប ធ្លាប់បានចូលរួមកន្លងមក ហើយទិសដៅក្រុមហ៊ុនទៅមុខទៀត គឺនឹងរីករាយសហការជាមួយសាលាមធ្យមសិក្សាវិចិត្រសិល្បៈ និងសាលាសិល្បៈផ្សេងៗទៀត ដើម្បីថែរក្សា និងលើកស្ទួយវប្បធម៌និងសិល្បៈប្រពៃណីខ្មែរ។
លោកក៏បានថ្លែងបន្តទៀតថា ដោយការស្រឡាញ់ និងការមានចិត្តចូលរួមថែរក្សាវប្បធម៌សិល្បៈបុរាណខ្មែរ យើងខ្ញុំចង់ឱ្យប្រជាជនខ្មែរជាពិសេសយុវវ័យយល់ដឹងឱ្យបានកាន់តែច្រើនអំពីភាពអស្ចារ្យរបស់វប្បធម៌សិល្បៈប្រពៃណីខ្មែរ ហើយត្រូវ ចូលរួមជួយគាំទ្រឱ្យបានទាំងអស់គ្នាកុំឱ្យសាបរលាបនិងបាត់បង់» ។
ក្នុងខណៈទទួលអំណោយពីក្រុមហ៊ុន ប៉េង ហួត គ្រុប សាលាមធ្យមវិចិត្រសិល្បៈក៏បានរៀបចំសម្តែងសិល្បៈទស្សនីយភាពនៃរបាំបុរាណ របាំប្រពៃណី និងប្រគុំតន្ត្រីស្រាលជូនប្រតិភូតំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប ទស្សនាប្រកបដោយបរិយាកាសរីករាយផងដែរ។
សូមបញ្ជាក់ផងដែរ៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប ធ្លាប់បានចូលរួមការងារសង្គមជាច្រើន ដែលរួមមាន៖ ការងារអប់រំ ការងារបរិស្ថាន និងការងារសហគមន៍ (ការងារសុខុមាលភាព សហគមន៍ និងវិស័យវប្បធម៌) ក្នុងនោះក្រុមហ៊ុនបានសាងសង់វត្តអារាម ព្រះវិហារ កុដិតាជី យាយជី ខ្លោងទ្វារ និងរបងវត្ដជាដើម៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-09T08:44:04.620Z",
"category": "PR",
"views": 951,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចំណូលគ្រាក់ៗ! នេះជាមុខរបរទាំង៥ លើវិស័យឡាន រកចំណូលបានច្រើនគួរសមតែមិនសូវមានអ្នកធ្វើទេ
|
https://business-cambodia.com/articles/5-start-up-car
|
ជាក់ស្ដែងនៅកម្ពុជា ចំនួនអ្នកប្រើប្រាស់ឡានមានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំ ទៅមួយឆ្នាំ។ ដូច្នេះនេះគឺឱកាសមួយ សម្រាប់អ្នកចង់បើកអាជីវកម្មទាក់ទងទៅនឹងឡាន គួរតែកត់សម្គាស់ទៅលើរបរបែបសេវាកម្ម និងធ្វើឱ្យមានសេវាកម្មល្អ លឿនរហ័ស និងចំណាយពេលតិចក្នុងការរងចាំរបស់អតិថិជន។ ហើយថ្ងៃនេះ Business Cambodia នឹងលើកយកនៅមុខរបរ ៥ប្រភេទដែលអាកឆ្កឹះលុយបានជាប្រចាំនិងបានខ្ទង់ពាន់ដុល្លារ ហើយមុខរបរទាំងអស់មានដូចខាងក្រោមនេះ៖
១. ហាងលក់គ្រឿង Accessory ឡាន៖ បច្ចុប្បន្ននេះ គេនិយមណាស់ទៅលើការតុបតែងឡានបន្ថែម ដើម្បីលម្អឱ្យមានសោភ័ណ្ឌភាពល្អ និងជិះទៅមានភាពកក់ក្ដៅ។ ហេតុនេះប្រភេទមុខរបរលក់ទៅគ្រឿងឧបករណ៍ឡាន គឺវាភាពចាំបាច់ និងនៅមានឱកាសច្រើននៅក្នុងទីផ្សារដ៏មានការប្រកួតប្រជែងមួយនេះ។ ម្យ៉ាងទៀតឧបករណ៍ទាំងអស់មាននៅបរទេស ដូច្នេះយើងអាចនាំចូលពីបណ្ដាលប្រទេសផ្សេងៗបានផងដែរ។
២. កន្លែងប្ដូរប្រេងម៉ាស៊ីន៖ ជាការពិតណាស់ កន្លែងប្ដូរប្រេងម៉ាស៊ីននេះដែរ ភាគច្រើនយើងឃើញមានតែនៅតាមកន្លែងជួសជុលរថយន្តប៉ុណ្ណោះ ដោយឡែកនៅមិនទាន់មានអ្នកបើកហាងប្ដូរប្រេងម៉ាស៊ីនដាច់ដោយឡែកនៅឡើយទេ។ មួយវិញទៀត មិនថាតែឡាននោះទេ សូម្បីតែម៉ូតូក៏ត្រូវការប្ដូរប្រេងម៉ាស៊ីនដែរហើយការប្ដូរប្រេងម៉ាស៊ីននេះទៀតសោតគឺវាចាំបាច់ណាស់ ត្រូវតែប្ដូរជាប្រចាំ ឬអាចជារៀងរាល់ខែតែម្ដងដើម្បីឱ្យម៉ាស៊ីនរថយន្តរបស់ពួកគេដំណើរការបានល្អ។
៣. កន្លែងលាងរថយន្ត៖ បើទោះបីជាមានកន្លែងលាងឡានច្រើននៅកម្ពុជាក៏ដោយ ក៏អាជីវកម្មប្រភេទនេះនៅតែមានឱកាសនៅឡើយព្រោះហេតុថា វាមិនទាន់មានកន្លែងណាមួយដែលមានសេវាកម្មល្អ ឬលាងឡានបានស្អាតល្អ និងមានលឿននោះទេ។ លើសពីនេះទៅទៀត ក៏មានចំនួនអ្នកប្រើប្រាស់កាន់តែច្រើន ចឹងហើយត្រូវការសេវាកម្មលាងក៏ច្រើនទៅតាមនឹងដែរ។
៤. កន្លែងជួសជុលឡាន៖ បើនិយាយចំពោះមុខរបរមួយប្រភេទនេះវិញ ក៏មានអ្នកបើកហើយដែរ ក៏ប៉ុន្តែកន្លែងជួសជុលឡានដែលមានគុណភាព មានតម្លែសមរ្យ និងធ្វើឱ្យអតិថិជនទុកចិត្តជឿជាក់បាន ហាក់បីដូចជានៅខ្វះនៅឡើយ។ ហើយមិនតែប៉ុណ្ណោះ ហាងជួសជុលណា ដែលគ្រឿងបំម្លាស់មានគុណភាពល្អ ជាពិសេសមានភាពស្មោះត្រង់នឹងអតិថិជន ដោយមិនស៊ីលើតម្លៃដែលត្រូវបានជួសជុលនោះទៀតផង។
៥. កន្លែងលេងឡាន៖ យើងអាចហៅម្យ៉ាងទៀតថា កន្លែងបិទតែម ឬតុបតែងឡានក៏បាន ព្រោះថាកន្លែងនេះ ជាកន្លែងដែលតុបតែងឡានឱ្យមើលទៅប្លែក ហើយណាមួយម្ចាស់ឡានភាគច្រើន ក៏ចូលចិត្តយកឡានទៅបិទនេះ បិទនោះ ឬតម្លើងភ្លើងជាដើមដែរ។ បើយើងមើលមួយភ្លែត យើងគិតថាវាជាមុខរបរមួយដែលសាមញ្ញ ក៏ប៉ុន្តែបើយើងគិតឱ្យបានស៊ីជម្រៅទៅ គឺវាជាមុខថ្មីមួយ និងក៏ជាមុខអនាគតផងដែរ។
សូមរំលឹកផងដែរថា មុខរបរទាំង ៥ប្រភេទនេះ វាជាគំនិតសម្រាប់អ្នកបើកអាជីវកម្មឡាន គួរគិតពិចារណា និងស្វែងយល់បន្ថែម បើចង់បើករកស៊ីទាក់ទងទៅខាងលើនេះ ព្រោះថាវានៅតែមានទីផ្សារ និងមានឱកាសជោគជ័យបានច្រើន។
អត្ថបទដោយ៖ ផល ធារិត
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-09T08:41:21.828Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 536,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ប្រយ័ត្នខាតលុយទិញប៉ះកាបូប LV ក្លែងក្លាយ ខណៈអ្នកទិញនៅចិនខាតលុយពាន់$ហើយ ចំរបស់កូពី
|
https://business-cambodia.com/articles/louis-vuitton-store-in-china-fake
|
មួយរយៈមកនេះឃើញមានបងប្អូនយើងជាច្រើន ដែលពួកគាត់មានធនធាន បានទិញកាបូបប្រេនល្បីៗតាម អន ឡាញ និងតម្លៃរាប់ពាន់ដុល្លារពីក្រៅប្រទេស ប៉ុន្តែគ្មានករណីទិញប៉ះរបស់ក្លែងក្លាយឡើយ តែមានព័ត៌មានបែកធ្លាយមួយចំនួនពីខាងក្រៅទាក់ទងទៅនឹងកាបូបLVក្លែងក្លាយ ។
ដូចគ្នានេះដែររបាយការណ៍មួយដែលចុះផ្សាយដោយ finance.yahoo កាលពីថ្មីៗនេះបានឱ្យដឹងថា ហាងយីហោកាបូបល្បីលំដាប់ពិភពលោកគឺ Louis Vuitton នៅក្នុងទឹកដីប្រទេសចិន ត្រូវបានគេរាយការណ៍ថា លក់កាបូបម៉ាក LV ក្លែងក្លាយ ជូនអតិថិជន ដែលកាបូបមួយត្រូវបានគេប៉ាន់ស្មានថាមានតម្លៃរហូតទៅដល់ ៣៣៥០ ដុល្លារ ។
ប៉ុន្តែអ្នកទិញកាបូបនោះ ហាក់បីដូចជាមានការសង្ស័យទៅលើសាច់កាបូប រូបរាង ក៏ដូចជាផ្នែកមួយចំនួនទៀត អ្នកទិញរូបនោះបានយកកាបូបឱ្យអ្នកជំនាញពីរបីនាក់ជួយពិនិត្យមើល ចុងក្រោយអ្នកជំនាញទាំងនោះបានអះអាងថា វាជាកាបូបក្លែងក្លាយពិតប្រាកដមែន ។
យ៉ាងណាមិញក្រោយពីការរកឃើញនៅករណីកាបូបកូពីម៉ា LV ខាងលើហើយ ហាងខាងលើបានសងជំងឺចិត្តដល់អ្នកទិញ ពោលគឺសងជំងឺចិត្តគុណ៣ដងនៃតម្លៃកាបូបមួយនោះ ដែលមានចំនួន១៣៤០០ ដុល្លារ ហើយខាងហាងផ្ទាល់កំពុងរកមូលហេតុ និងនៅបន្តធ្វើការបដិសេធចំពោះការចោទប្រកាន់ថាហាងរបស់ខ្លួនលក់ផលិតផលក្លែងក្លាយ ។
គួរបញ្ជាក់ផងដែរថា នៅក្នុងស្រុកខ្មែរយើងមិនទាន់មានបងប្អូនណាទិញកាបូបប្រេន LV ចំរបស់ក្លែងក្លាយឡើយ ការលើកឡើងខាងលើនេះ គ្រាន់តែចង់ឱ្យបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នចំពោះការបញ្ជាទិញកាបូបតាមទីផ្សារអនឡាញពីក្រៅប្រទេស ដោយគ្មានជំនាញច្បាស់លាស់ ហើយបងប្អូនក៏អាចរកអ្នកជំនាញដើម្បីឱ្យជួយទិញ ឬពិនិត្យឱ្យច្បាស់ ជៀសវាងដើម្បីកុំឱ្យចំណាយលុយខុស ។
អត្ថបទដោយ : នៅ ហៀង Tell : 010785134
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-09T08:04:44.969Z",
"category": "កំពូលអ្នកលក់",
"views": 392,
"author": {
"first_name": "នៅ",
"last_name": "ហៀង",
"email": "932@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ចូលទីផ្សារស្រុកខ្មែរភ្លាម H&M ល្បីពេញបណ្តាញសង្គម តាមពិតសេដ្ឋីរូបនេះសោះ នៅពីក្រោយខ្នង
|
https://business-cambodia.com/articles/h-and-m-cambodia-
|
ដើរចូលមកកាន់ទីផ្សារស្រុកខ្មែរជាលើកដំបូង យីហោសម្លៀកបំពាក់ល្បីលំដាប់ពិភពលោកគឺ H&M របស់ប្រទេសស៊ុយអែត បានវាយលុក New Feed ពេញបណ្តាញសង្គាម Facebook, Instagram និងTikTok ជាដើម ខណៈដែលយុវ័យនាំគ្នាសម្រុកចូលហាងមួយនេះ ដើម្បីទិញសម្លៀកបំពាក់ ក៏ដូចជាថតរូបយ៉ាងកុះក។ តែទាំងអស់គ្នាប្រហែលជាមិនបានដឹងអ្នកនៅពីក្រោយខ្នងយីហោដែលមានតម្លៃប្រមាណជា១៨.៨២ ពាន់លានដុល្លារមួយនេះឡើយ ។
តាមពិតទៅ H&M ត្រូវបានគេបង្កើតឡើងតាំងពីឆ្នាំ១៩៤៧មកម្លះ បើគិតមកទល់នឹងបច្ចុប្បន្នយី ហោមួយនេះមានអាយុកាលជាង៧០ឆ្នាំហើយ ពោលគឺអាចរាប់ចាត់ទុកថាជាយីហោ ចាស់ វស្សាមួយនៅក្នុងចំណោមយីហោសម្លៀកបំពាក់ល្បីៗនៅលើពិភពលោក យីហោមួយនេះ គឺផ្តោតទៅលើការលក់រាយសម្លៀកបំពាក់បុរស នារី មនុស្សវ័យជំទង់ និងកូនក្មេងជាដើម ។
ងាកមកកាន់អ្នកបង្កើតយីហោមួយនេះគឺមានឈ្មោះថា Erling Persson ដែលបានបង្កើត H&M នៅកំឡុងសង្គ្រាមលោកលើកទីពីរ ដោយសារតែមានវ័យចំណាស់មិនអាចដឹកនាំក្រុមហ៊ុនបាន លោកក៏បានផ្ទេរដំណែកទៅកាន់កូនប្រុសរបស់លោកឱ្យដឹកនាំក្រុមហ៊ុនវិញ មានឈ្មោះថា Stefan Persson ដែលបច្ចុប្បន្នលោកមានទ្រព្យប្រមាណជា ១៧.៩ ពាន់លានដុល្លារ ជាប់ជាសេដ្ឋីលេខរៀង ទី១២ មានបំផុតនៅក្នុងប្រទេសស៊ុយអែត ។
គិតត្រឹមឆ្នាំ២០២១ យីហោសម្លៀកបំពាក់ H&M មានសាខាប្រមាណជា ៤៨០១ កន្លែងនៅទូទាំងពិភពលោក ហើយក៏ត្រៀមពង្រីកខ្លួនបន្ថែមទៀតនៅក្នុងទីផ្សារប្រទេសអាស៊ី។
អត្ថបទដោយ ៖ នៅ ហៀង Tell : 010785134
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-09T07:52:53.138Z",
"category": "កំពូលអ្នកលក់",
"views": 311,
"author": {
"first_name": "នៅ",
"last_name": "ហៀង",
"email": "932@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មកដឹងអំពីប្រវត្តិគណៈកម្មការកាចបំផុត American Idol លោក Simon Cowell អស្ចារ្យគួរឱ្យស្ញប់ស្ញែង
|
https://business-cambodia.com/articles/simon-cowell-in-american-idol
|
ប្រិយមិត្តដែលនិយមទស្សនាការប្រឡងប្រជែងនូវកម្មវិធីចម្រៀងលំដាប់ថ្នាក់ពិភពលោកប្រាកដជាបានជ្រាបច្បាស់អំពីដំណើរការនៃកម្មវិធីលំដាប់កំពូលមួយនេះរួចមកហើយថា មានការជ្រើសរើសសម្រិតសម្រាំងបំផុត ដែលទាមទារឱ្យមានគណៈកម្មការដែលមានទេពកោសល្យនិងវិនិច្ឆយបានល្អិតល្អន់បំផុត។ បើគេរំលឹកទៅដល់កម្មវិធីទូរទស្សន៍ដ៏ល្បីគឺ American IDOL ប្រាកដជាបានស្គាល់ច្បាស់ហើយអំពីគណៈកម្មការដែលកាចបំផុតលោក Simon Cowell ដែលសកម្មបំផុតក្នុងការជ្រើសរើសនូវបេក្ខជនដើម្បីទទួលបានជ័យលាភី។
ទន្ទឹមនឹងភាពលេចធ្លោនេះផងដែរ យើងមកដឹងអំពីប្រវត្តិស្នាដៃការងាររបស់គណៈកម្មការសម្តីធ្ងន់រូបនេះថាតើគួរឱ្យស្ញប់ស្ញែងកម្រិតណា ហើយលោកមានសក្តានុពលកម្រិតណាក្នុងការដឹកនាំកូនសិស្សក្នុងការប្រឡងប្រជែងនិងមានប្រវត្តិតស៊ូលើវិថីសិល្បៈមួយនេះ។
លោក Simon Cowell កើតនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩៥៩ នាសង្កាត់ Lambeth ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសដែលមានឳពុកជាភ្នាក់ងារអចលនទ្រព្យ និងម្តាយជាអ្នករាំរបាំបាឡេដ៏ល្បីឈ្មោះម្នាក់។ លោកជាតារាទូរទស្សន៍ ផលិតករ អ្នកជំនួញព្រមទាំងជាអ្នកគ្រប់គ្រងទូទៅនៅក្នុងកម្មវិធីទូរទស្សន៍ល្បីជាច្រើនផងដែរ។ បុរសវ័យ៦២ឆ្នាំរូបនេះ បានក្លាយទៅជាគណៈកម្មការកំពូលក្នុងកម្មវិធី American Idol ចាប់តាំងពីឆ្នាំ២០០២ មកម្ល៉េះនិងថែមទាំងជាគណៈកម្មការកំពូលៗក្នុងកម្មវិធីល្បីៗដូចជា The X Factor / Got Talent រួមទាំងជាស្ថាបនិកនៃក្រុមហ៊ុន Syco Entertainment ដែលជាផលិតកម្មតន្រ្តីដ៏ធំនៃប្រទេសអង់គ្លេស។ តំណក់ឈាមរួមគ្នានៃអ្នកសិល្បៈនិងអ្នកជំនួញរូបនេះជាកម្លាំងបណ្តាលចិត្តឱ្យស្រឡាញ់វិស័យសិល្បៈប្រមូលផ្តុំជាជំនួញដ៏អស្ចារ្យបង្កើតជាហ្វ្រេនឆាយកម្មវិធីប្រឡងសមត្ថភាពសិល្បៈនិងកម្មវិធីកម្សាន្តទៅទូទាំងពិភពលោកបង្កើតចំណូលរាប់លានដុល្លារ។
ត្បិតអីតែបុរសរូបនេះធ្លាប់ទទួលនូវការបរាជ័យក្នុងការបង្កើតក្រុមហ៊ុនកម្សាន្តដែលក្ស័យធន រហូតត្រូវត្រឡប់ទៅរស់នៅជាមួយឳពុកម្តាយវិញជាមួយនឹងលុយ៧០០ដុល្លារប៉ុណ្ណោះក្នុងហោប៉ាវនាឆ្នាំ១៩៨៩ ក្នុងខណៈពេលដែលលោកបានចំណាយពេលក្នុងវិស័យនេះអស់រយៈពេល៩ឆ្នាំពោលគឺចាប់តាំងពីឆ្នាំ១៩៨០មកម្ល៉េះមុននឹងឈានដល់ចំណុចនៃភាពជោគជ័យក្នុងការចែកចាយលក់សិទ្ធកម្មវិធីទូរទស្សន៍កំពូលៗនេះទៅទូទាំងពិភពលោកក្នុងឆ្នាំ២០០៤។
យ៉ាងណាមិញ ក្នុងឆ្នាំដដែលនោះលោកត្រូវបានទស្សនាវដ្តីល្បីមួយរបស់សហរដ្ឋអាមេរិក Time បានចុះផ្សាយថាជាអ្នកជំនួញដ៏មានឥទ្ធិពលបំផុតក្នុងចំណោម១០០នាក់នៅក្នុងចក្រភពអង់គ្លេស។ គូសបញ្ជាក់ផងដែរថា យុវជនដែលរត់ចោលសាលាតាមចាប់ក្តីស្រមៃក្នុងវ័យ១៦ឆ្នាំរូបនេះបច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណជាង ៦០០លានផោនក្នុងឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ MARCA ។
អត្ថបទដោយ៖ ពីង ជូអេង ( កូនត្រចៀកកាំ )
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-09T07:14:54.632Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 234,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ព្រលានយន្ដហោះអន្ដរជាតិថ្មី ២ របស់ខ្មែរសាងសង់ដល់ណាហើយ ខណៈគម្រោងកំណត់ឲ្យចប់ត្រឹមឆ្នាំ២០២៣
|
https://business-cambodia.com/articles/two-airport-in-cambodia
|
បើគិតចាប់តាំងពីថ្ងៃបើកសម្ពោធការរដ្ឋានសាងសង់រហូតមកដល់ពេលនេះព្រលានយន្តហោះអន្ដរជាតិថ្មីៗចំនួនពីររបស់កម្ពុជាគឺ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ឬព្រលានយន្ដហោះតេជោក្រុងតាខ្មៅ និង ព្រលានយន្តហោះ អន្តរជាតិសៀមរាប-អង្គរ សព្វថ្ងៃកំពុងដំណើរការសាងសង់យ៉ាងសស្រាក់សស្រាំ ដើម្បីធ្វើយ៉ាងណាឱ្យរួចរាល់តាមការកំណត់។ តាមការគ្រោងទុកគម្រោងព្រលានយន្ដហោះអន្ដរជាតិទាំងពីរនេះ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ខាងមុខដូចគ្នា។ តើលោកអ្នកទេថា មកដល់ពេលនេះ ព្រលានយន្ដហោះទាំងពីរខាងលើដំណើរការដល់ណាហើយ?
តាមការបញ្ជាក់ពីឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការនិងជាអ្នក នាំពាក្យអាកាសចរស៊ីវិល តាមរយៈក្រសួងព័ត៌មានបានឲ្យដឹងថា មកទល់ពេលនេះព្រលានយន្តហោះអន្តរជាតិសៀមរាប អង្គរ សាងសង់បានជិត ៣០ ភាគរយហើយខណៈដែលគម្រោងនេះត្រូវបានគេរំពឹងថា និងបញ្ជប់នៅការសាងសង់ទាំងស្រុងក្នុងខែមីនា ឆ្នាំ២០២៣ ហើយដាក់ឱ្យប្រើប្រាស់នៅក្នុងខែ តុលា ឬ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខ បន្ទាប់ពីប្រើរយៈ ពេល ៦ ខែសម្រាប់ការស្នើសុំវិញ្ញាបនបត្រសុវត្ថិភាព និងការសាកល្បងប្រព័ន្ធអាកាស យានដ្ឋានទាំងមូល ។
សូមជម្រាបថា រយៈពេលនៃការសាងសង់ព្រលាននេះមានសរុប គឺ ៣៦ខែ ខណៈដែលគម្រោងត្រូវបានបើកការដ្ឋានសាងសង់កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០កន្លងទៅ ។
ដោយឡែកព្រលានយន្តហោះអន្តជាតិភ្នំពេញថ្មី ឬព្រលានយន្ដហោះតេជោក្រុងតាខ្មៅ ក៏កំពុងតែដំណើរការសាងសង់ យ៉ាងរលូនផងដែរ។ ព្រលានយន្ដហោះថ្មីនេះ ត្រូវបានធ្វើការសាងសង់ ៣ ដំណាក់កាលដោយដំណាក់កាលទី១ នឹងសម្រេចរួចរាល់ ក្នុងឆ្នាំ ២០២ ខណៈមកដល់ពេលនេះការសាងសង់សម្រេចបានប្រមាណ២៥ ភាគរយ (នេះបើតាមការបញ្ជាក់ពីមន្រ្ដីជាន់ខ្ពសអាកាសចរស៊ីវិលកាលពីចុងឆ្នាំ២០២១កន្លងទៅ) ។ ចំពោះដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលភ្ញៀវ ទេសចរបានចំនួន៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរបានចំនួន៥០លាននាក់ក្នុង១ឆ្នាំ ៕
អត្ថបទដោយ៖ ឌឿក ស្រី នុច រតនៈ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-09T07:11:26.141Z",
"category": "អចលនទ្រព្យ",
"views": 581,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អ្នករកស៊ីត្រូវការទុនបន្ថែម ឱកាសមកដល់ហើយ! ពានរង្វាន់សហគ្រិនឆ្នាំ២០២២ ជ័យលាភីឈ្នះ១ម៉ឺន$
|
https://business-cambodia.com/articles/national-entrepreneur-award-2022
|
សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចឬមធ្យមក្នុងស្រុកត្រូវការដើមទុនសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែម ឱកាសបានមកដល់ហើយ ដោយវិទ្យាស្ថានជាតិសហគ្រិននិងនវានុវត្តន៍និងសហគ្រិនខ្មែរបានរៀបចំកម្មវិធីប្រកួតពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ ជ័យលាភីឈ្នះទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ។
កម្មវិធី ប្រកួតពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ នេះរៀបចំឡើយដោយវិទ្យាស្ថានជាតិសហគ្រិននិងនវានុវត្តន៍និងសហគ្រិនខ្មែរដែលគាំទ្រដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
កម្មវិធី ប្រកួតពានរង្វាន់សហគ្រិនថ្នាក់ជាតិនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វិស័យ សហគ្រិនភាពនៅកម្ពុជា តាមរយៈការយល់ដឹងជាសាធារណៈអំពីតួនាទីរបស់សហគ្រិនក្នុងការគ្រប់គ្រង សហគ្រាសធុនតូច និងមធ្យម ព្រមទាំងដើម្បីពង្រឹង និងពង្រីកភាពជាដៃគូររវាងវិស័យសាធារណៈ និង វិស័យឯកជន។
ដូច្នេះនេះជាគឺឱកាសល្អសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូនិងមធ្យមក្នុងស្រុកក្នុងការចូលរួមប្រកួតប្រជែងដើម្បីលើកកម្ពស់មុខមាត់កេរ្តិ៍ឈ្មោះអាជីវកម្មរបស់ខ្លួន ជាពិសេសគឺបានដើមទុនបន្ថែមសម្រាប់យកមកពង្រីកអាជីវកម្ម។
គួរបញ្ជាក់ផងដែរថា អ្នកដែលអាចចូលរួមក្នុងអាជីវកម្មនេះគឺជាម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមក្នុងស្រុកដែលមានសញ្ជាតិខ្មែរ និងមានអាយុចាប់ពី៣០ឆ្នាំឡើងទៅ។ សម្រាប់ម្ចាស់អាជីវកម្មដែលចាប់អារម្មណ៍ចង់ចូលរួមប្រកួតអាចដាក់ពាក្យចាប់ពីពេលនេះតទៅ។ ព័ត៌មានលម្អិតសូមទាក់ទងមកលេខ 099 777 554/ 010 744 132/ 011 298 456៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-09T06:35:51.792Z",
"category": "ហិរញ្ញវត្ថុ",
"views": 1738,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
រកស៊ីយូរហើយចង់ចេញហ្រ្វេនឆាយ អាចមើលគំរូហ្រ្វេនឆាយស្តេចប៊ឺហ្គឺ Mc Donald's កំពុងជោគជ័យខ្លាំងរហូតមានរាប់ម៉ឺនសាខា
|
https://business-cambodia.com/articles/franchise
|
ជាការពិតណាស់អាជីវកម្មហ្រ្វេនឆាយ គឺជាប្រភេទអាជីវកម្មថ្មី និងកំពុងល្បីល្បាយនៅកម្ពុជាយើងផងដែរ ហើយនៅក្នុងប្រទេសកម្ពុជាយើងក៏មានហ្រ្វេនឆាយ ខ្លះកំពុងដំណើរការ។ ហើយថ្ងៃនេះដែរក្រុមការងារ Business Cambodia សូមលើកយកនៅប្រភេទអាជីវកម្មមួយដែលធំ ហើយមានសាខាហ្រ្វេនឆាយពាសពេញបណ្ដាលប្រទេស។
ម៉ាកយៅហោ Mc Donald's ជាប្រភេទក្រុមហ៊ុន Fast food មួយដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក ហើយក្រុមហ៊ុននេះដែរត្រូវបានបង្កើតឡើយដោយបងប្អូនពីរនាក់គឺ លោក Richard Mcdonald និង លោក Maurice Mcdonald នៅក្នុងឆ្នាំ ១៩៤០។ ហើយបន្ទាប់មកលោក Ray Keoc ជាអ្នកតំណាងលក់ហ្រ្វេនឆាយឱ្យស្ថាបនិកទាំងពីររូបនេះ។
រហូតដល់ឆ្នាំ ១៩៦១លោក Ray Keoc បានទិញយកហាងដាច់តែម្ដងពីបងប្អូនទាំងពីរនាក់នោះ ហើយលោកបានពង្រីកម៉ាកយីហោមួយនេះឱ្យមានភាពល្បី និងអាចលក់ហ្រ្វេនឆាយបានរហូតដល់ ៣៨,០០០សាខា គិតមកដល់បច្ចុប្បនេះ។ តើអ្វីជាចំណុចពិសេសដែលធ្វើឱ្យម៉ាកយីហោមួយអាចលក់ហ្រ្វេនឆាយបានច្រើនបែបនេះ?
សព្វថ្ងៃនេះម៉ាកយីហោ Mc Donald's មានប្រហែលជាង ៩៣% ជាសាខាហ្រ្វេនឆាយ ហើយអាចទទួលភ្ញៀវប្រមាណជាង ៧០លាននាក់ក្នុងមួយថ្ងៃៗ ព្រោះថាមានកត្តាសំខាន់ៗមួយចំនួន ដែលនៅពីក្រោយម៉ាកយីហោក៏ល្បីល្បាយមួយនេះ។ ហេតុផលមួយគឺ ធ្វើឱ្យមានភាពសាមញ្ញបំផុត ហើយមានមុខម្ហូបតែប៉ុន្មានមុខជាម្ហូបប្រចាំហាង។ ដូច្នេះហើយ Mc Donald's ផ្តោតសំខាន់យតែមួយគឺប៊ឺហ្គឺ ដំឡូងបំពង មាន់បំពង និងកូកាកូឡាជាដើម ដែលជាមីនុយល្បីៗក្នុងហាង ហើយវាក៏មានភាពងាយស្រួលទៅដល់ភ្ញៀវកម្មង់។ អ្វីដែលកាន់តែពិសេសមួយទៀងនោះគឺថាមានសេវាកម្មល្អរហ័សទាន់ចិត្ត និងមានរសជាតិដើម បើទោះបីជាមានសាខាច្រើនក៏ដោយ ក៏នៅតែឆ្ងាញ់។ មិនតែប៉ុណ្ណោះលោក Ray Keoc ក៏ជាអ្នកអចលនទ្រព្យផងដែល ព្រោះថាលោកទិញដីទុកសម្រាប់ដាក់ជួលឱ្យអ្នកទិញប្រ្វេនឆាយទៀតផង។
ជាចុងក្រោយ ម៉ាកយីហោ Mc Donald's មួយនេះគឺជាគំរូហ្រ្វេនឆាយមួយដ៏ល្អសម្រាប់កម្ពុជាយើង ហើយជាពិសេសនោះគឺសម្រាប់អ្នកបើកអាហារដ្ឋានតែម្ដង គួរតែគិតពិចារណាអំពីការលក់ហ្វ្រេនឆាយបន្ត ដោយមានយីហោមួយនេះជាឧទាហរណ៍ស្រាប់៕
អត្ថបទដោយ៖ ផល ធារិត
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-09T05:19:07.651Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 443,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
បុគ្គលសំខាន់បំផុតម្នាក់ ឈរពីក្រោយឧទ្យានជាតិភ្នំតាម៉ៅ និងប្រាប់មូលហេតុធំ១ធ្វើឲ្យសត្វនៅទីនោះ ពេញនិយមខ្លាំង
|
https://business-cambodia.com/articles/phnom-tamao-zoo
|
ឧទ្យានជាតិភ្នំតាម៉ៅ គឺជាតំបន់ជង្រុកសត្វព្រៃដ៏ពេញនិយមបំផុតមួយក្នុងប្រទេសកម្ពុជា ដែលបងប្អូនប្រជាពលរដ្ឋចូលចិត្តទៅទស្សនាកម្សាន្ត ជាពិសេសថ្ងៃបុណ្យទានសន្នរដូវ។ ចុះតើអ្នកធ្លាប់ឆ្ងល់ទេថា តើនរណាជាថ្នាក់ដឹកនាំ និងគ្រប់គ្រងដែនជម្រកសត្វព្រៃចម្រុះប្រភេទរាប់ពាន់ក្បាលនេះ? តើឧទ្យាននេះមានអ្វីពិសេសទើបមានការពេញនិយមខ្លាំងទូទាំងប្រទេស?
បុគ្គលសំខាន់ដែលយើងកំពុងនិយាយខាងលើគឺលោក គុយ តុង ជាអនុប្រធានគ្រប់គ្រងឧទ្យានសួនសត្វភ្នំ តាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ។ លោកបានលើកឡើងថា ចំពោះមូលហេតុដែលធ្វើឲ្យឧទ្យាននេះមានគេស្គាល់ច្រើន រួមទាំងទទួលបានការគាំទ្រខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដោយសារសត្វទាំងនោះជាពពួកសត្វកម្រ ហើយសត្វមួយចំនួនក៏មានភាពឈ្លាសវៃ អាចសំដែងសមត្ថភាពពិសេសសម្រាប់ភ្ញៀវទស្សនាថែមទៀតផង។
គួរជម្រាបផងដែរថា ភ្នំតាម៉ៅមានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលមានចម្ងាយ ៤០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ២ ពីរាជធានីភ្នំពេញ។ ភ្នំនេះជារម្មណីយដ្ឋានចម្រុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជាសួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា។
នៅតំបន់នេះមានផ្ទៃដី ២.៥០០ ហិចតា ដែលគេឲ្យឈ្មោះថា តំបន់ផ្ទៃដីការពារព្រៃឈើ ក្នុងនោះផ្ទៃដីចំនួន ១.២០០ហិចតា ត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់ រៀបចំដាំដើមឈើ និងរៀបចំសួនសត្វ ដែលមានផ្ទៃដី ៧០ហិចតា។ ផ្ទៃដី៧០ហិចតានេះរួមមាន ភ្នំចំនួន៥គឺ ភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្ដៅពន្ធ ភ្នំឆយ និងភ្នំបាំង។ ក្នុងចំណោមភ្នំទាំង៥នេះ មានប្រាសាទបុរាណ២ គឺប្រាសាទតាម៉ៅ (ភ្នំតាម៉ៅ) ប្រាសាទថ្មដុះ (ភ្នំថ្មដុះ)។ សួនសត្វ ភ្នំតាម៉ៅ គឺជាសួនសត្វដែលធំជាងគេ ហើយវាក៏ជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃតែមួយគត់នៅកម្ពុជាផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Visit Cambodia Travel។
ក្នុងនោះភ្ញៀវជាតិនិងអន្តរជាតិដែលមកលេងឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ មិនដែលរំលងទស្សនាសត្វកម្រ៦ប្រភេទមានដូចជា ពោះថ្លាន់ ក្រពើ ខ្លា តោ ដំរី និង ខ្លាឃ្មុំ។ សត្វទាំងនេះមានប្រជាប្រិយភាពខ្លាំង និងស្ថិតនៅក្នុងបញ្ជីលើគេ ដែលទាក់ទាញភ្ញៀវទេសចរច្រើនបំផុតទស្សនា ពេលមកកម្សាន្តនៅសួនឧទ្យានភ្នំតាម៉ៅ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Km Wikipedia ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-09T04:42:11.667Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 614,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ខេត្ដសំណាង! ខេត្ដចំនួន ៣ ទទួលបានគម្រោងថ្មីៗ ៤ ដែលមានទុនជាង ១៥ លានដុល្លារ
|
https://business-cambodia.com/articles/new-project-in-three-provinces
|
ជាដំណឹងដ៏រីករាយមួយ ដែលនៅដើមខែមិថុនានេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន ៤ បន្ថែមទៀតមានទុនវិនិយោគសរុបជាង ១៥ លានដុល្លារ និងបានបង្កើតឱកាសការងារជាច្រើនផងដែរ។ ហើយគម្រោងទាំង ៤ នេះដែរនឹងលេចរូបរាងឡើងនៅក្នុងខេត្ដចំនួន ៣ គឺខេត្ដកណ្ដាល ខេត្ដកំពង់ស្ពឺ និងខេត្ដតាកែវ។
យោងតាមការចុះផ្សាយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មមាគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១. ក្រុមហ៊ុន OCEAN FAST (CAMBODIA) FOOTWEAR FACTORY CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩១៤កន្លែង។
២. ក្រុមហ៊ុន SYHJ GARMENT (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩៥៨កន្លែង។
៣. ក្រុមហ៊ុន CASE SI TRAVEL PRODUCTS CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំណប់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទុនវិនិយោគប្រមាណ ៤,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៤កន្លែង។
៤. ក្រុមហ៊ុន SUNRISE OUTDOORS (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៧កន្លែង៕
អត្ថបទ៖ កឹម ប៊ុនធឿន
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-09T04:30:20.985Z",
"category": "អចលនទ្រព្យ",
"views": 4389,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ឈប់ឆ្ងល់ទៀតទៅ! មកដឹងពី របៀបគណនាពន្ធលើអចលនទ្រព្យពេលផ្ទេរកម្មសិទ្ធិនៅកម្ពុជា
|
https://business-cambodia.com/articles/how-to-calculate-real-estate-tax
|
ជាទូទៅរាល់ពេលមានការផ្ទេរកម្មសិទ្ធ ឬសិទ្ធិកាន់កាប់អចលទ្រព្យ យើងឃើញមានខ្លះមិនត្រូវបង់ពន្ធ ប៉ុន្តែមានចំនួនខ្លះទៀតត្រូវតែបង់ពន្ធ។ ថ្ងៃនេះដែរ Business Cambodia សូមលើកយកវិធីសាស្រ្តគណនាប្រាក់ពន្ធលើអចលនទ្រព្យ ដែលបានបង្ហាត់បង្ហាញដោយ លោក ង៉ែត ឆៃលាង ជាអនុប្រធាននាយកដ្ឋាន ពន្ធចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ។
កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ នៅលើ Page អគ្គនាយកដ្ឋានពន្ធដារ បានផ្សាយបន្តផ្ទាល់ការបង្រៀនដោយ លោក ង៉ែត ឆៃលាង តាមអនឡាញ អំពីប្រធានបទ “ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ”។ នៅក្នុងនោះដែរលោកក៏បានបង្ហាញពីរបៀបគណនាពន្ធលើអចលនទ្រព្យនៅពេលផ្ទេរកម្មសិទ្ធ ឬសិទ្ធិកាន់កាប់ ដែលមានរូបមន្តដូចខាងក្រោមនេះ៖
ប្រាក់ពន្ធ = មូលដ្ឋានគិតពន្ធ (តម្លៃអចលនទ្រព្យសរុប) × អត្រាពន្ធ
អត្រាពន្ធ គឺ ៤% នៃតម្លៃអចលនទ្រព្យ ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់។
មូលដ្ឋានគិតពន្ធ ត្រូវបានកំណត់ដោយតម្លៃទីផ្សារនៅពេលផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ ប៉ុន្តែក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំណត់តម្លៃអចលទ្រព្យឱ្យស្របទៅតាមតារាងតម្លៃជាមូលដ្ឋានតែម្ដង ដើម្បីឱ្យការអនុវត្តមានភាពងាយស្រួល។
ឧទាហរណ៍ថាលោកអ្នកទិញផ្ទះ ក្នុងតម្លៃ ៥ម៉ឺនដុល្លារ ដូច្នេះត្រូវយក ៥ម៉ឺនដុល្លារ ­× ៤% ឃើញតម្លៃពន្ធដែលត្រូវបង់ស្មើនឹង ២ពាន់ដុល្លារ។
ទន្ទឹមនឹងនោះដែរមូលដ្ឋានគិតពន្ធ ត្រូវបានកំណត់តាមលំដាប់អាទិភាព មានន័យថាត្រូវយកតម្លៃអចលនទ្រព្យដែលបានកំណត់នៅក្នុងតារាង របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹងតម្លៃអចលនទ្រព្យដែលត្រូវបានកំណត់ក្នុងកិច្ចសន្យានៅពេលទិញលក់ ឬលិខិតគតិយុត្តផ្សេងៗ យកមកប្រៀបធៀបគ្នាថាតើតម្លៃមួយណាដែលខ្ពស់ជាងគេ ត្រូវគិតតាមតម្លៃមួយនោះ។ ដូច្នេះហើយដើម្បីសម្រួលដល់ការអនុវត្ត បច្ចុប្បន្ននេះ រូបវន្តបុគ្គលទាំងអស់គឺ អនុវត្តតាមតារាងតម្លៃជាមូលដ្ឋាន ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយឡែកចំណែកឯ នីតិបុគ្គលត្រូវពិនិត្យបន្ថែមលើកិច្ចសន្យាផ្ទេរកម្មសិទ្ធ ឬកិច្ចសន្យាទិញលក់ សិនដើម្បីឱ្យដឹងថា តម្លៃក្នុងកិច្ចសន្យាខ្ពស់ជាងតម្លៃក្នុងតារាងដែរឬទេ ប្រសិនបើខ្ពស់ជាងគេកំណត់យកតាមកិច្ចសន្យា។
សូមជម្រាបដែរថា ពន្ធប្រថាប់ត្រាការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ត្រូវបានប្រមូលចំពោះការផ្ទេរកម្មសិទ្ធ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (ការទិញ-លក់ ឬការធ្វើអំណោយ ឬការដោះដូរ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន)។ ទន្ទឹមនឹងនេះដែរពន្ធនេះត្រូវបានបង្កើតឡើង ដើម្បីប្រយោជន៍ថវិការថ្នាក់ក្រោមជាតិក្នុងការអភិវឌ្ឍមូលដ្ឋាន។
អនុប្រធាននាយកដ្ឋាន ពន្ធចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ផងដែរថា អ្នកដែលទទួលបន្ទុកបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធ ឬសិទ្ធកាន់កាប់អចលនទ្រព្យ គឺភាគីទិញ ឬអ្នកទទួលអចលនទ្រព្យនោះទៅកាន់កាប់៕
អត្ថបទដោយ៖ សូ សុខលី
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-09T04:17:32.328Z",
"category": "ហិរញ្ញវត្ថុ",
"views": 1165,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បង្កើនជើងហោះហើរពីភ្នំពេញ-បាងកកដោយមានជើង ហោះហើរជាប្រចាំថ្ងៃ
|
https://business-cambodia.com/articles/thai-viet-airlines-to-increase-flights-from-phnom-penh-to-bangkok-with-daily-flights
|
(បាងកក,០៣ មិថុនា ២០២២) ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានបង្កើនជើងហោះហើរអន្តរជាតិរបស់ខ្លួន ភ្នំពេញ-បាងកក (សុវណ្ណភូមិ) ដោយបន្ថែមកាលវិភាគហោះហើរជាប្រចាំថ្ងៃ។ ដើម្បីឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងការបន្ធូរបន្ថយនៃការរឹតបន្តឹងក្នុងការធ្វើដំណើរនៅទូទាំងពិភពលោក ក៏ដូចជាការដកចេញនូវវិធានការ 'Test & Go' នៅក្នុងប្រទេសថៃផងនោះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត នឹងបង្កើនជើងហោះហើររបស់ខ្លួនដោយមានកាលវិភាគហោះហើររហូតទៅដល់ ២ ជើងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពី ខែកក្កដា ឆ្នាំ ២០២២ នេះតទៅ ដែលនឹងភ្ជាប់ទំនាក់ទំនងប្រជាជន និងភ្ញៀវទេសចររវាងប្រទេសទាំងពីរជាមួយនឹងជម្រើសនៃការធ្វើដំណើរឱ្យកាន់តែភាពសម្បូរបែប និងងាយស្រួល។
ចាប់តាំងពីខែឧសភា ឆ្នាំ ២០២២ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានបើកដំណើរការជើងហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងបាងកក ដែលមានកាលវិភាគត្រឹមតែមួយជើងក្នុងមួយថ្ងៃ (ជើងហោះហើរប្រចាំថ្ងៃ) ដោយបច្ចុប្បន្នថៃ វៀតចេតបានបង្កើនការហោះហើរ ២ ដងក្នុងមួយថ្ងៃ ដូចទៅតាមកាលវិភាគហោះហើរខាងក្រោម៖
លេខហោះហើរ
ប្រភពដើម
គោលដៅ
ការចេញដំណើរ
ការមកដល់
ថ្ងៃហោះហើរ
VZ720
បាងកក
ភ្នំពេញ
08:30
09:40
ប្រចាំថ្ងៃ
VZ721
ភ្នំពេញ
បាងកក
10:40
11:55
VZ722
បាងកក
ភ្នំពេញ
17:05
18:15
ប្រចាំថ្ងៃ(*ចាប់ពីថ្ងៃ 03 កក្កដា, 2022)
VZ723
ភ្នំពេញ
បាងកក
19:10
20:25
លោក Woranate Laprabang, នាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត ក៏មានប្រសាសន៍ផងដែរថា “ផ្នែកឧស្សាហកម្មទេសចរណ៍ និងអាកាសចរណ៍កំពុងស្ថិតក្នុងស្ថានភាពប្រសើរឡើងវិញបន្ទាប់ពីការអាក់ខានដោយសារជំងឺរាតត្បាតកូវីដ-១៩។ សព្វថ្ងៃនេះ ប្រទេសជាច្រើនបានដកការរឹតបន្តឹងក្នុងការធ្វើដំណើរ ដោយបើកព្រំដែនរបស់ពួកគេឡើងវិញសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ។ ក្នុងនាមជាក្រុមហ៊ុននាំមុខគេក្នុងការស្តារទីផ្សារមួយនេះឡើងវិញ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការការបើកដំណើរការឡើងវិញនៃជើងហោះហើរអន្តរជាតិរបស់យើង។ ចាប់តាំងពីខែឧសភា ឆ្នាំ ២០២២ មក យើងបានបង្កើនជើងហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងបាងកក ដោយផ្តល់ជូនប្រជាជន និងភ្ញៀវទេសចរពីប្រទេសកម្ពុជា និងប្រទេសថៃ នូវឱកាសកាន់តែច្រើនក្នុងការធ្វើដំណើរជាមួយនឹងសេវាកម្មប្រកបដោយផាសុកភាពរបស់យើងក្នុងតម្លៃសមរម្យ។”
លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានសហការជាមួយមន្ទីរពេទ្យ Phyathai ដោយដាក់ចេញនូវកញ្ចប់ពិសេស 'Buy 1 Get 1 Free' ដែលរួមមានសេវាកម្មពិនិត្យសុខភាពដល់អតិថិជននៅមន្ទីរពេទ្យ Phyathai និងសំបុត្រយន្តហោះទៅមកដោយឥតគិតថ្លៃរបស់ថៃ វៀតចេត ពីភ្នំពេញទៅបាងកក ដែលជួយសម្រួលដល់ភ្ញៀវទេសចរពីកម្ពុជាទៅកាន់ប្រទេសថៃក្នុងការធ្វើដំណើរ និងពិនិត្យសុខភាព។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ http://skyfun.travel ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ អ្នកដំណើរដែលចូលទៅកាន់ប្រទេសថៃមិនតម្រូវឱ្យមានវិញ្ញាបនបត្រធ្វើតេស្តិ៍កូវីដ-១៩ មុនពេលចូលប្រទេស ឬពេលមកដល់នោះទេ។ លើសពីនេះ អ្នកដំណើរមិនតម្រូវឱ្យធ្វើចត្តាឡីស័កពេលមកដល់ ដោយសារការដកចេញនូវវិធានការ 'Test & Go' ចាប់តាំងពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២២មក។
ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានផ្តល់នូវសេវាកម្មឈានមុខគេដល់អ្នកដំណើរប្រកបដោយ កម្រិតសុវត្ថិភាពខ្ពស់បំផុតក្នុងការធ្វើដំណើរអំឡុងពេលការរីករាលដាលនៃជំងឺកូវិដ-១៩នេះ។ ក្រុមការងារអាកាសចរណ៍ បានអនុវត្តយ៉ាងតឹងរ៉ឹងក្នុងការសម្លាប់មេរោគលើយន្តហោះទាំងអស់របស់ក្រុមហ៊ុនដោយអនុលោមស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលប្រទេសថៃ និងសេចក្តីណែនាំរបស់ CAAT ដើម្បីកាត់បន្ថយហានិភ័យដែលអាចប៉ះពាល់ទៅដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងបុគ្គលិករបស់ក្រុមហ៊ុន។
អំពីក្រុមហ៊ុន ថែ វៀតចេត
ក្រុមហ៊ុន ថៃ វៀតចេត បានបង្កើតឡើងក្នុងឆ្នាំ២០១៤ ហើយបានសហការជាមួយក្រុមហ៊ុន វៀតចេត អ៊ែរ ដើម្បីពង្រីកបណ្តាញហោះហើររបស់ខ្លួន និងផ្តល់ឱកាសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរទៅកាន់ប្រទេសថៃ និងប្រទេសជាច្រើនទៀតប្រកបដោយសេវាកម្មរួសរាយរាក់ទាក់ និងសប្បាយរីករាយ។ ដោយផ្តោតលើសមត្ថភាពគ្រប់គ្រងការចំណាយ ប្រតិបត្តិការដែលប្រកបដោយប្រសិទ្ធភាព និងការអនុវត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ យើងអាចផ្តល់ជូននូវការហោះហើរដោយសន្សំសំចៃ និងតម្លៃដែលអាចផ្លាស់ប្ដូរទៅតាមកាលទេសៈ ព្រមទាំងសេវាកម្មជាច្រើនទៀតដើម្បីសម្របតាមតម្រូវការរបស់អតិថិជន។
ថៃ វៀតចេត ទទួលបានពានរង្វាន់ ក្រុមហ៊ុនដឹកអ្នកដំណើរដែលមានតម្លៃទាបនិងរីកលូតលាស់លឿនបំផុតនៃឆ្នាំ២០២០ ដោយទស្សនាវដ្តី Global Business Outlook។ ក្រុមហ៊ុនកំពុងបន្តពង្រីកបណ្តាញហោះហើររបស់ខ្លួនទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាពង្រីកងារជាក្រុមហ៊ុនក្មេងជាងគេដែលមានយន្តហោះទំនើបៗ ដោយមានយន្តហោះ Airbus A320 និង A321។ ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត ក៏បានទទួលពានរង្វាន់ជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានបាហុនិការរួសរាយ រាក់ទាក់ជាងគេ ពីទស្សនាវដ្ដី International Finance ដោយសង្កត់ធ្ងន់លើជំហររបស់ខ្លួនជា "ក្រុមហ៊ុនអាកាសចរណ៍នៃបដិសណ្ឋារកិច្ច" ដោយពង្រឹងតម្លៃស្នូលនៃ មិត្តភាព និងភាពសប្បាយរីករាយ រួមជាមួយនឹង សុវត្ថិភាព ពេលវេលា និង តម្លៃសមរម្យ។
បច្ចុប្បន្នក្រុមហ៊ុន ថៃ វៀតចេត ប្រទេសថៃបានប្រតិបត្តិការជើងហោះហើរក្នុងស្រុកចំនួន ១៤ ជើង ក្នុងនោះរួមមានជើងហោះហើរពី ទីក្រុងបាងកក (សុវណ្ណភូមិ) ទៅ ឈៀងម៉ៃ ឈៀងរ៉ៃ ភូកេត ក្រាប៊ី អ៊ូដនថានី ហាតយ៉ៃ ខនខេន ណាខនស៊ី ថាម៉ារ៉ាត់ អ៊ូបន់ រ៉ាត់ឆាថានី និង ស៊ូរ៉ាត់ ថានី។ ចំណែកឯជើងហោះហើរឆ្លងតំបន់មាន ពីភូកេតទៅឈៀងរ៉ៃ ឈៀងម៉ៃ និង អ៊ូដុន ថានី រួមទាំងជើងហោះហើរត្រង់ពី ហាត់យ៉ៃ ទៅ ឈៀងរ៉ៃ ផងដែរ។ ក្រុមហ៊ុនក៏កំពុងតែពង្រីកបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួនយ៉ាងសកម្មទៅកាន់គោលដៅជាច្រើននៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ដោយភ្ជាប់ប្រទេសថៃជាមួយ វៀតណាម សិង្ហបុរី កោះតៃវ៉ាន់ និងគោលដៅផ្សេងៗទៀតនៅក្នុងតំបន់។
សម្រាប់ព័ត៌មានបន្ថែម៖ 012 33 00 22 ឬ www.vietjetair.com
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-09T03:50:26.936Z",
"category": "PR",
"views": 201,
"author": {
"first_name": "Sreymom",
"last_name": "Cha",
"email": "sreymomcha069@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
កាន់តែអស្ចារ្យ! SmartNas App អភិវឌ្ឍន៍ថ្មី អាចបញ្ចូលទឹកប្រាក់ ដោយមិនចាំបាច់មានអ៊ីនធឺណេត
|
https://business-cambodia.com/articles/new-smart-nas-software-development
|
Smart ជាក្រុមហ៊ុននាំមុខគេមួយ នៅក្នុងវិស័យប្រព័ន្ធទូរគមនាគមន៍ និងបច្ចេកវិទ្យា ដែលមានសេវាល្បឿនលឿននិងល្អជាងគេនៅកម្ពុជា ហើយតែងតែបានរិះរកអ្វីថ្មីៗដើម្បីផ្តល់ជូនអតិថិជនឲ្យកាន់តែរហ័សនិងងាយស្រួលក្នុងការប្រើប្រាស់។ ដោយសារតែកំណើនអ្នកប្រើប្រាស់កាន់តែច្រើន រហូតដល់ជាង 8 លាននាក់នោះ ធ្វើឱ្យក្រុមហ៊ុន Smart បានខិតខំស្វែងរក និងបង្កើតកម្មវិធី SmartNas App ដែលជាកម្មវិធីទូរស័ព្ទដៃ អនុញ្ញាតឱ្យអតិថិជន អាចគ្រប់គ្រងនូវសេវាកម្ម គម្រោង ក៏ដូចជាឆែកនូវសមតុល្យទឹកប្រាក់ផងដែរ។
ជាមួយគ្នានេះ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់អតិថិជន លោក Yos Somnoup ដែលជា Acting Head of Customer Experiences & Digital Touchpoint បានឲ្យដឹងនៅក្នុងកម្មវិធី Smart Consumers Event កាលពីពេលថ្មីៗនេះថា SmartNas បានអភិវឌ្ឈន៍កម្មវិធីរបស់ខ្លួនឲ្យកាន់តែងាយស្រួលទ្វេរដង សម្រាប់អតិថិជនទាំងអស់នឹងទទួលបានបទពិសោធន៍ថ្មីស្រឡាងជាក្រុមហ៊ុនទូគនាគមន៍ដែលឈានមុខគេនៅកម្ពុជាផ្នែកបច្ចេកវិទ្យា។
លោកបានបន្ថែមថា នៅក្នុងពេលឆាប់ៗនេះ លោកអ្នកដែលជាអតិថិជននឹងអាចប្រើប្រាស់មុខងារពិសេសរបស់ខ្លួនបានជាមួយ មុខងារ “ការភ្ជាប់ គណនី និង កាតធនាគារចូលទៅកាន់ ស្មាតណាស់ SmartNas” នៅពេលដែលមុខងារនេះដំណើរការ អតិថិជនអាចដាក់បញ្ចូល គណនី ABA និង កាតធនាគារ ដែលប្រើប្រាសសេវា VISA, MasterCard, UnionPay និង JCB បានដោយគ្មានបញ្ហា និងកាន់តែមានភាពងាយស្រួល។ បន្ទាប់ពីការភ្ជាប់គណនីធនាគាររបស់អ្នករួចរាល់នៅលើ SmartNas App លោកអ្នកអាចធ្វើការបញ្ចូលកាតទូរស័ព្ទតាម E-Top Up ទោះបីជាគ្មានអ៊ីនធឺណេតក៏ដោយ។
នេះគឺជាអ្វីដែលពិសេសដែលធ្វើឲ្យ Smart ក្លាយជាក្រុមហ៊ុនឈានមុខគេខាងទូរគមនាគមន៍ និងបច្ចេកវិទ្យាដែលតែងតែផ្តល់អ្វីថ្មីៗជូនអតិថិជនទាំងអស់។ នៅមិនទាន់អស់ទេ SmartNas App នឹងបន្តការអភិវឌ្ឃន៍កម្មវិធីរបស់ខ្លួនឲ្យមានភាពងាយស្រួលនិង អាចឱ្យអតិថិជនគ្រប់គ្រងសេវាកម្មដោយខ្លួនឯងបាន។ រង់ចាំមើលថាមានអ្វីថ្មីនៅពេលខាងមុខទៀត ពីក្រុមហ៊ុនស្មាត ដែលជាក្រុមហ៊ុននាំមុខគេផ្នែកទូរគនាគមន៍នៃកម្ពុជា!
ដោតឡូត SmartNas ដោយឥតគិតលុយពី App Store និង Google Play។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-09T01:12:23.305Z",
"category": "PR",
"views": 331,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
មាននៅខ្មែរហើយ! ញ៉ាំប៊ូហ្វេទុរេនមួយឆ្អែត ចំណាយត្រឹម៤ម៉ឺនរៀល អាចដើរបេះពេញចំការ១នេះ
|
https://business-cambodia.com/articles/buffet-durain
|
បងប្អូនទាំងអស់គ្នាប្រហែលជាបានដឹងរួចមកហើយថា កាលពីពេលកន្លងនេះនៅប្រទេសថៃគេល្បីខ្លាំងមែនទែនគឺប៊ូហ្វេទុរេន ដែលចំណាយប្រាក់ត្រឹមតែ១៣ដុល្លារ អាចញ៉ាំដោយសេរី ដោយគេដាក់រយៈពេលនៃការញ៉ាំប្រមាណជាតែមួយម៉ោងកន្លះប៉ុណ្ណោះ។ តែអ្វីដែលកាន់តែពិសេសនៅពេលនេះប៊ូហ្វេផ្លែឈើមាននៅខ្មែរហើយ ដែលចំណាយលុយចាប់ពី ១ម៉ឺនរៀលទៅ៤ម៉ឺនរៀលអាចហូបផ្លែឈើពីរប្រភេទបានតាមចិត្ត ។
ជាក់ស្តែង ក្រុមការងាររបស់ Business Cambodia បានធ្វើការទំនាក់ទំនងដោយផ្ទាល់តាមរយៈទូរស័ព្ទដៃទៅកាន់ម្ចាស់កសិដ្ឋានផ្ទាល់ ដែលមានឈ្មោះថា ថាច ធូ ដែលមានចម្ការ ហៅថា ចំការភ្នំត្បែង លក់ផ្លែឈើធម្មជាតិបោះដុំនិងរាយជាច្រើនប្រភេទដូចជា ទុរេន ម្រេច សាវម៉ាវ មង្ឃុតជាដើម ។
ដូចគ្នានេះដែរ ម្ចាស់ចំការខាងលើបានឱ្យដឹងថា បច្ចុប្បន្ននេះគាត់បានរៀបចំនៅកម្មវិធីមួយ សម្រាប់បងប្អូនដែលនិយមនិងចូលចិត្តទទួលទានផ្លែឈើធម្មតជាតិនៅក្នុងចម្ការផ្ទាល់ ដោយក្នុងនោះគេបានរៀបចំ នៅសេវាកម្មមួយហៅថាប៊ូហ្វេផ្លែឈើពីរប្រភេទ ដូចជាការចូលទៅញ៉ាំទុរេនក្នុងចម្ការមួយឆ្អែតត្រឹមតែ ៤០០០០រៀល ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺទទួលទានសាវម៉ៅតាមចិត្តអស់តែ ១០០០០រៀលតែប៉ុណ្ណោះ។
បន្ថែមពីនេះសម្រាប់បងប្អូនដែលចង់ទៅភ្លក្សនៅប៊ូហ្វេផ្លែឈើខាងលើ គឺមានទីតាំងស្ថិតនៅភូមិហ្មសែន សង្កាត់ ប៉ាលហាល នាទឹកដីខេត្តព្រះវិហារ ដែលមានចម្ងាយប្រមាណជា ៣គីឡូម៉ែតពីទីក្រុងព្រះវិហារ ហើយបងប្អូនក៏អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៧ ៤២៦ ២២២២/ ០៩៧៨២៦២២២២ និង ០១១ ៤៤៥ ០៦១ ឬហ្វេសប៊ុកផ្ទូវការផ្ទាល់មានឈ្មោះថា ៖ Mony Kuzma
គួរបញ្ជាក់ថានេះជាគំនិតថ្មីមួយនៃការធ្វើអាជីវកម្ម ដែលម្ចាស់អាជីវកម្មនៅស្រុកខ្មែរទាំងអស់គួរតែរិះរកគំនិតថ្មីៗ ដើម្បីឆ្លើយតបនៅក្នុងការរកស៊ីរបស់ខ្លួន ដែលធ្វើឱ្យផលិតផលឬសេវាកម្មជាតម្រូវការសម្រាប់មនុស្សភាគច្រើននៅក្នុងស្រុក ។
អត្ថបទដោយ៖ នៅ ថាត់សណា
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-08T10:12:13.882Z",
"category": "កំពូលអ្នកលក់",
"views": 19922,
"author": {
"first_name": "នៅ",
"last_name": "ហៀង",
"email": "932@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចង់មាន ត្រូវដើរចេញពីមនុស្សប្រភេទនេះ នាំអ្នកអស់លុយច្រើន ហើយមិនរីកចម្រើនទៀត
|
https://business-cambodia.com/articles/types-of-people-to-avoid-in-life
|
ការបង្កើតទំនាក់ទំនងគឺជារឿងសំខាន់ ប៉ុន្តែការរើសប្រភេទមនុស្សដើម្បីទាក់ទងជាមួយគឺរឹតតែសំខាន់ជាងហ្នឹងទៅទៀត។ ជាធម្មតាមនុស្សមានច្រើនប្រភេទ មានទាំងល្អនិងមិនល្អ ពួកគេទាំងអស់នោះស្ថិតនៅជុំវិញខ្លួនរបស់អ្នក ប៉ុន្តែមានប្រភេទខ្លះអ្នកគួរតែដើរចេញពីពួកគេឱ្យបានឆាប់ ព្រោះបើមិនដូច្នោះទេអ្នកអាចនឹងជួបបញ្ហាជាច្រើន ជាពិសេសគឺបញ្ហាលុយកាក់។
ទន្ទឹមនឹងនោះដែរមាន មនុស្ស ៣ប្រភេទ ដែលអ្នកមិនគួរយកមកដាក់ក្បែរខ្លួន ឬក៏គួរជៀសចេញឱ្យឆ្ងាយពីពួកគេ បើអ្នកចង់មានបាន និងមិនចង់ឱ្យជីវិតអ្នកត្រូវជួបបញ្ហាលុយកាក់។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Hivisasa។
១. មនុស្សមិនចេះប្រឈមបញ្ហា
សូមនៅឱ្យឆ្ងាយពីមនុស្សប្រភេទនេះ ព្រោះថាពួកគេជាមនុស្សដែលតែងតែសម្ងំលាក់ខ្លួន ខ្លាចមិនហ៊ានធ្វើអ្វីឡើយព្រោះមិនអាចដោះស្រាយបញ្ហាបាន។ ពួកគេគឺជាមនុស្សដែលនៅក្បែរហើយគ្មានភាពរីកចម្រើនព្រោះគេតែងតែ បញ្ចេញគំនិតអវិជ្ជមានពេលដែលអ្នកលើករឿងថ្មី ឬលើកពីរឿងគោលដៅមកនិយាយ គេតែងបញ្ចេញនូវគំនិតភ័យខ្លាច ទាញអ្នកឱ្យឈប់ដើរបន្ត ឬនិយាយតែពីបញ្ហាដែលអាចនឹងជួបប្រទះ មនុស្សប្រភេទគេនេះមិនចេះអភិវឌ្ឍខ្លួនឡើយព្រោះរវល់តែកិច្ចពីបញ្ហា។
២. អ្នកលេងល្បែង
បើទោះបីជាអ្នកមិនមែនជាអ្នកលេងល្បែងក៏ដោយ ក៏អ្នកមិនគួររាប់អានស្និទ្ធស្នាលជាមួយបុគ្គលណាដែលតែងតែលេងល្បែងស៊ីសងដែរ ព្រោះទោះមានមនុស្សមួយចំនួនអាចក្លាយជាអ្នកមានព្រោះតែល្បែង ប៉ុន្តែវាជាចំនួនតិចប៉ុណ្ណោះ បើធៀបនឹងអ្នកដែលអស់ទ្រព្យសម្បត្តិខ្ទេចខ្ទីដោយសារតែល្បែង។
៣. មនុស្សចាយវាយធំ
មនុស្សប្រភេទ តែងតែចាយវាយផ្ដេសផ្ដាស (ចាយខុសខ្ទង់ ឬចំណាយលើរបស់ឥតបានការ សម្ភារៈនិយមដែលមិនចាំបាច់) រហូតក្លាយជាទម្លាប់ទៅហើយ ដូច្នេះអ្នកមិនគួររាប់អានស្និទ្ធស្នាល ឬចេញដើរជាមួយពួកគេឡើយព្រោះថាគេអាចនឹងនាំអ្នកដើរចាយលុយជាមួយពួកគេ រហូតដល់អ្នកអាចមានទម្លាប់បែបនោះដូចជាគេដែរ។
គួរបញ្ជាក់ផងដែរថាប្រសិនបើលោកអ្នកកំពុងតែមានមិត្តភក្តិដែលស្ថិតនៅក្នុងប្រភេទខាងលើនេះ សូមកុំច្រឡំថាត្រូវផ្ដាច់ទំនាក់ទំនងឬផ្ដាច់មិត្តភាពពីពួកគេអី គឺគ្រាន់តែអ្នករក្សាគម្លាតពីគេទៅបានហើយ និងគួរយកមកពេលអភិវឌ្ឍខ្លួន ព្រមទាំងរាប់អាន នៅក្បែរមនុស្សដែលមានទម្លាប់ចាត់ចែងលុយកាក់ល្អ ព្រមទាំងមានគំនិតវិជ្ជមានច្រើនវិញទើបលោកអ្នកអាចរស់នៅក្នុងជីវិតដែលមានក្ដីសុខ និងមិនមានអ្នករំខានការដើរទៅរកក្ដីស្រមៃរបស់អ្នក៕
អត្ថបទដោយ៖ សូ សុខលី
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-08T09:58:49.561Z",
"category": "ហិរញ្ញវត្ថុ",
"views": 412,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ក្រៅពីគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ក៏នឹងមានគម្រោងធំ១ទៀតអមទៅជាមួយគ្នាដែរ
|
https://business-cambodia.com/articles/expressway-and-railway-phnom-penh-bavet
|
បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍ផ្លូវធំៗនៅកម្ពុជាកំពុងរីកចម្រើន ទាំងផ្លូវគោក ផ្លូវដែក ផ្លូវអាកាស ផ្លូវល្បឿនលឿន និងផ្លូវទឹកជាដើម។ ក្នុងនោះដែរ ថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ក្រសួងបានស្នើទៅភាគីចិនឲ្យចូលរួមអភិវឌ្ឍន៍គម្រោងសាងសង់ហេដ្ឋារនាសម្ព័ន្ធសំខាន់ៗមួយចំនួនដោយក្នុងមានគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត ខេត្ដស្វាយរៀង ព្រមទាំងផ្លូវរថយន្ដភ្លើងមួយខ្សែទៀតតភ្ជាប់ពីភ្នំពេញ ទៅទីក្រុងហូជីមិញ ប្រទេសវៀតណាមផងដែរ។
ថ្លែងក្នុងបទសម្ភាស៍ជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន កាលពីថ្ងែទី ០៧ ខែ មិថុនា ឆ្នាំ ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងផងអំពីគម្រោងប្រាំឆ្នាំរំកិល ដែលបានដាក់ស្នើទៅមិត្តចិន ក្នុងនោះរួមមាន៖ គម្រោងសាងសង់ផ្លូវបាត់ដំបង-សៀមរាប គម្រោងសាងសង់ផ្លូវកំពង់ធំ-កំពង់ឆ្នាំង គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត ម៉ុកបៃ (ព្រំដែនវៀតណាម) គម្រោងសិក្សា ធ្វើទំនើបកម្មផ្លូវដែកកម្ពុជា និងប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដូចជា៖ គម្រោងសិក្សារថភ្លើងក្រោមដី ប្រព័ន្ធរថភ្លើងអាកាស(Monorail) និងប្រព័ន្ធរថភ្លើងគ្មានអ្នកបើក(AGT) ដើម្បីបញ្ចៀសការកកស្ទះ ចរាចរណ៍ដែលជាបញ្ហាកង្វល់ដ៏ធំក្នុងរាជធានីភ្នំពេញ ដើម្បីរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីពិនិត្យលទ្ធភាពរកថវិកាសាងសង់ជម្រើសណាមួយដែលសមស្របនឹងស្ថានភាពនៃការដឹកជញ្ជូនរបស់ កម្ពុជា។
នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងដ៏ធំនោះគឺគម្រោងសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត តភ្ជាប់រវាងកម្ពុជា និងវៀតណាម គម្រោងផ្លូវរថភ្លើងតភ្ជាប់ពីភ្នំពេញទៅក្រុង ហូជីមិញ ដែលវាជាគម្រោងដ៏ធំមួយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់។ ចំណែកគម្រោងសិក្សាការដឹកជញ្ជូនផ្លូវទឹកទន្លេបាសាក់ ពីភ្នំពេញឆ្ពោះត្រង់ទៅកាន់សមុទ្រកម្ពុជា ក៏ជាគម្រោងសំខាន់ផងដែរ ដែលអាចផ្ដល់ផលចំណេញយ៉ាងច្រើនកាត់ បន្ថយពេលវេលា កាត់បន្ថយតម្លៃដឹកជញ្ជូន និងនីតិវិធីគ្រប់បែបផងដែរ។
សូមជម្រាបថា នៅពេលគម្រោងផ្លូវល្បឿនលឿន និងផ្លូវរថភ្លើង នេះលេចរូបរាង វានឹងអាចធ្វើឲ្យទីក្រុងបាវិត និងតំបន់ដែលគម្រោងទាំងពីរឆ្លងកាត់ កាន់តែមានភាពលេចធ្លោខ្លាំងជាងមុន៕
អត្ថបទដោយ៖ ឌឿក ស្រី នុច រតនៈ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-08T09:57:42.606Z",
"category": "អចលនទ្រព្យ",
"views": 3162,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
តើបុគ្គលិកគួរធ្វើការក្នុងក្រុមហ៊ុនស្ដង់ដារអន្តរជាតិ ឬ ក្រុមហ៊ុន Start-up បើអនាគតចង់រកស៊ីខ្លួនឯង?
|
https://business-cambodia.com/articles/international-standard-company-or-start-up-company
|
មនុស្សកើតមកមានក្ដីស្រមៃ និងកំណត់អត្ថន័យភាពជោគជ័យផ្សេងៗគ្នា ទៅតាមបុគ្គលម្នាក់ៗ។ ជាក់ស្ដែងមានអ្នកខ្លះ ចង់ជោគជ័យក្នុងអាជីពការងារជាអ្នកធ្វើការឱ្យគេ ក្នុងនាមជាបុគ្គលិកដ៏ឆ្នើមម្នាក់ និងខ្លះទៀត ចង់ជោគជ័យលើការរកស៊ីដោយខ្លួនឯង។
ទន្ទឹមនឹងនេះដែរ ក៏មានមនុស្សមួយចំនួនគិតមិនចេញថា ប្រសិនបើគាត់មានក្ដីស្រមៃ ចង់ចេញរកស៊ីខ្លួនឯងនាពេលអនាគត តើក្រោយពេលបញ្ចប់ថ្នាក់មហាវិទ្យាល័យ ឬខណៈពេលដែលកំពុងស្វែងរកការងារធ្វើ តើគួរតែធ្វើការឱ្យក្រុមហ៊ុនស្តង់ដារអន្តរជាតិ ឬគួរធ្វើការងារទើបចាប់ផ្ដើមបង្កើតថ្មី (Start-up) វិញ? តើជម្រើសមួយណាដែលអាចជួយឱ្យគាត់អាចចេញរកស៊ីដោយជោគជ័យខ្លួនឯងនាពេលអនាគតបាន?
ថ្ងៃនេះ Business Cambodia នឹងធ្វើការវែកញែកពីគុណសម្បត្តិ និងគុណវិបត្តិ នៃការធ្វើការងារក្នុងក្រុមហ៊ុនទាំង២ប្រភេទ ដើម្បីជាប្រទីបបំភ្លឺផ្លូវដល់មិត្តអ្នកអាន មានភាពងាយស្រួលក្នុងការវិភាគ និងសម្រេចចិត្តថា ប្រភេទក្រុមហ៊ុនណាមួយដែលសក្ដិសមបំផុតសម្រាប់អ្នក។
១. ការធ្វើការក្នុងក្រុមហ៊ុនស្ដង់ដារអន្តរជាតិ
គុណសម្បត្តិ៖ សម្រាប់ការធ្វើការងារក្នុងក្រុមហ៊ុនស្តង់ដាអន្តរជាតិ អ្នកអាចនឹងទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាងដូចជា៖ ទទួលបានប្រាក់ចំណូល និងប្រាក់ឧបត្ថម្ភច្រើនយ៉ាង ទទួលបានការតម្លើងប្រាក់ឈ្នួលជាញឹកញាប់ ទទួលបានការបណ្ដុះបណ្ដាលច្រើន ការធានារ៉ាប់រង មានក្រេឌីតខ្ពស់ មានផែនទីបង្ហាញភាពរីកចម្រើនក្នុងអាជីពការងាច្បាស់លាស់ ការឈប់សម្រាកស្របតាមច្បាប់ការងារ អាចរៀនសូត្របានច្រើនពីធនធានមនុស្សខ្លាំងៗក្នុងក្រុមហ៊ុន…។
គុណវិបត្តិ៖ រចនាសម្ព័ន្ធអាជីវកម្មមានភាពស្មុគស្មាញពិបាកយល់ មិនអាចសិក្សាបានទូលំទូលាយពីការចាប់ផ្ដើមអាជីវកម្មពីតូចមក អ្នកប្រៀបបានទៅនឹងផ្នែកដ៏តូចមួយនៃកប៉ាល់ដ៏ធំមួយ មិនអាចសាកល្បងធ្វើការងារផ្សេងៗដែលខុសពីតួនាទីខ្លួន តួនាទីមួយចំនួនពិបាកក្នុងការឡើងតំណែង…។
២. ការធ្វើការក្នុង ក្រុមហ៊ុន Start-up
គុណសម្បត្តិ៖ អាចរៀនសូត្របានច្រើនទាក់ទងនឹងការចាប់ផ្ដើមអាជីវកម្មពីតូចទៅធំ អាចពង្រឹងសមត្ថភាពដោះស្រាយបញ្ហា ជំនាញដឹកនាំ ជំនាញទន់ជាច្រើនទៀត អាចធ្វើការងារច្រើនផ្នែកបានដើម្បីពង្រឹងសមត្ថភាព អាចមានឱកាសឡើងតួនាទីធំៗ ឬក្លាយជាម្ចាស់ភាគហ៊ុនក្រុមហ៊ុន ពេលរីកចម្រើនធំ ម៉ោងបំពេញការងារអាចមានភាពបត់បែនច្រើន មានសេរីភាពច្រើន…។
គុណវិបត្តិ៖ ទទួលបានចំណូលតិចតួច ឬបានត្រឹមសមរម្យ ធ្វើការងារច្រើនម៉ោងដោយមិនគិតថ្ងៃចុងសប្ដាហ៍ ធ្វើការងារហួសកម្រិត គ្មានការធានារ៉ាប់រង និងប្រឈមនឹងការបាត់បង់ការងារប្រសិនបើបរាជ័យ ធ្វើការដោយពុំសូវមានរចនាសម្ព័ន្ធការងារច្បាស់លាស់ មិនសូវទទួលបានការបណ្ដុះបណ្ដាលតាមស្តង់ដារ និងទាមទារឱ្យស្វ័យសិក្សាឱ្យច្រើន…។
ប៉ុន្តែរវាងការធ្វើការក្នុងក្រុមហ៊ុនស្ដង់ដារអន្តរជាតិ និង ការធ្វើការក្នុង ក្រុមហ៊ុន Start-up មួយណាល្អសម្រាប់អ្នកចង់ចេញរកស៊ី?
ចម្លើយគឺ រវាងការធ្វើការក្នុងក្រុមហ៊ុនប្រភេទណាមួយវាសុទ្ធតែល្អ និងមិនល្អមួយបែបម្នាក់នោះទេ ប៉ុន្តែអ្វីដែលសំខាន់ អ្នកត្រូវរកឱ្យឃើញច្បាស់ពីគោលដៅរបស់ខ្លួនឯងជាមុនសិន ទើបអ្នកមានភាពងាយស្រួលក្នុងការវិភាគថាជម្រើសណាមួយសាកសមបំផុតសម្រាប់អ្នក។ ប៉ុន្តែបើតាមការចែករំលែកពីអ្នកជំនាញជាច្រើន រួមទាំងមហាសេដ្ឋីចិនលោក Jack Ma លោកលើកទឹកចិត្តឱ្យយុវជនក្មេងៗ គួរធ្វើការនៅក្នុងក្រុមហ៊ុន Start-up ដែលមានមេដឹកនាំល្អវិញ ទើបជាការប្រសើរ ប្រសិនបើអ្នកពិតជាមានបំណងចេញរកស៊ីខ្លួនឯង ព្រោះការធ្វើការងារក្នុងក្រុមហ៊ុន Start-up អ្នកអាចយល់លម្អិតពីគ្រឹះនៃការកសាងក្រុមហ៊ុន ការលក់ ការដឹកនាំក្រុមហ៊ុនមួយឱ្យរីកចម្រើន និងមេរៀនជាច្រើនជំពូកទៀត ដែលមេរៀនទាំងនេះជាធាតុផ្សំដ៏សំខាន់ក្នុងការកសាងសមត្ថភាពឱ្យអ្នក ក្លាយជាអ្នករកស៊ីដ៏ពូកែម្នាក់ផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកធ្វើការក្នុងក្រុមហ៊ុនស្តង់ដារតែម្ដង អ្នកអាចនឹងមិនដឹងពីការចាក់គ្រឹះរបស់ក្រុមហ៊ុនពេលចាប់ផ្ដើមដំបូង រហូតរីកចម្រើនចេញផ្លែផ្កាដូចបច្ចុប្បន្ននោះទេ ហើយអ្នកក៏មិនសូវរៀនបានច្រើនពីរបៀបដាំគំនិតតាំងពីចំណុចតូចតាច មកឱ្យដុះក្លាយជាក្រុមហ៊ុនដ៏ធំនោះដែរ។
ត្រូវចាំថាបុគ្គលដែលរកស៊ីជោគជ័យ វាទាមទារឱ្យគាត់ជាមនុស្សដែលមានចំណេះ ជំនាញ សមត្ថភាព បទពិសោធន៍ បូករួមនឹងកត្តាផ្សេងៗជាច្រើនទៀត។ ដូច្នេះប្រសិនបើអ្នកគិតថាប្រភេទក្រុមហ៊ុនទាំង២ខាងលើ មួយណាដែលអាចជួយបំពេញឱ្យអ្នកនូវធាតុសំខាន់ៗទាំងនេះបាន ក្រុមហ៊ុននោះគឺជាជម្រើសដ៏ល្អបំផុតហើយសម្រាប់អ្នក៕
អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)
ចង់ចែករំលែកគំនិត និងផ្សព្វផ្សាយអាជីវកម្មឱ្យគេស្គាល់ សូមទំនាក់ទំនងតេឡេក្រាម៖ 096 351 7713
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-08T09:36:33.805Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 538,
"author": {
"first_name": "ឡុង",
"last_name": "វឌ្ឍនៈ",
"email": "longvathanak007@gmail.com"
},
"quality_warning": [
"noisy"
]
}
|
Shannonធ្វើរឿងធំ៥យ៉ាងផ្តាច់ខ្លួនពីអ្នកបម្រើភោជនីយដ្ឋានមកកើបចំណូល៨ពាន់$/ខែធ្វើការតែ២ម៉ោង/១ថ្ងៃ
|
https://business-cambodia.com/articles/shannon-does-5-big-things
|
ក្នុងបរិបទនៃជម្ងឺរាលដាលសកលកូវីដ១៩ បានធ្វើឱ្យមានការផ្លាស់ប្តូរស្ទើរគ្រប់វិស័យជាពិសេសសេដ្ឋកិច្ចនៅទូទាំងសកលលោក។ ក្នុងខណៈដែលបញ្ហាសកលនេះបានបង្កផលប៉ះពាល់ដល់ការប្រកបរបររកស៊ីជាច្រើនក្នុងនោះរួមមានកញ្ញា Shannon Smith មួយរូបផងដែរក្នុងចំណោមនោះដែលបានបម្រើការជាអ្នករត់តុ ដោយកន្លែងការងាររបស់កញ្ញាត្រូវបានម្ចាស់ហាងផ្អាកដំណើរការ ដែលជាភោជនីយដ្ឋានមួយធ្លាប់តែមានមនុស្សចេញចូលឥតដាច់។
បន្ទាប់ពីនោះនារីវ័យ២៤ឆ្នាំរូបនេះ បានធ្វើការជាគ្រូបង្វឹកហាត់ប្រាណនៃក្លឹបមួយនិងត្រូវចំណាយពេលដប់ម៉ោងក្នុងមួយថ្ងៃដើម្បីបំពេញការងារដែលអាចទទួលបានប្រាក់ចំណូលត្រឹម១ពាន់ទៅ២ពាន់ដុល្លារប៉ុណ្ណោះ ដែលនេះគឺជាចំនួនទាបមួយនៃសិ្ថតិប្រាក់ចំណូលរបស់ប្រជាជនអាមេរិក។ ដើម្បីជម្នះនូវបញ្ហានេះស្រ្តីអនាគតគ្រូបង្វឹករកលុយលើ Internet រូបនេះបានសម្លឹងទៅរកការងារជាស្នូលថ្មីដោយផ្តើមចេញពីបទពិសោធន៍ដែលបានរៀនសូត្រអំពីការចាប់ផ្តើមអាជីវកម្មបន្តិចបន្តួចនោះ។
វេលានៃការបើកទំព័រជាសហគ្រិនភាពបានចូលមកដល់ក្នុងខែកក្កដា ឆ្នាំ២០២១ ជាពេលដែលគ្រប់គ្នាកំពុងព្រួយបារម្ភអំពីដង្ហើមរបស់សេដ្ឋកិច្ច។ ដំបូងឡើយគឺផ្តើមចេញពីវេទិកាបណ្តាញសង្គម TikTok និង Instagram ដែលផ្តោតទៅលើយុទ្ធសាស្រ្តអាជីវកម្មនិង Account បែបពាណិជ្ជកម្ម។ មិនយូរប៉ុន្មានក្នុងរយៈកាល៤ខែក្រោយមកវេទិការរបស់កញ្ញាបានកើនឡើងជាង៤ម៉ឺននាក់ ដែលពាំនាំនូវចំណូលប្រមាណជាង ៨ពាន់ដុល្លារក្នុងមួយខែជាលំហូរអកម្ម ដោយការប្រម៉ូតផលិតផលផ្សេងៗថែមទាំងព្យាយាមអប់រំអំពីរបៀបរកលុយតាមប្រព័ន្ធអនឡាញដោយរូបកញ្ញាផ្ទាល់។ លើសពីនេះវាចំណេញពេលវេលាទៀតដែលចំណាយត្រឹម២ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃលើការងារ នេះបើយោងតាមការចុះផ្សាយរបស់ CNBC Make it ។
បន្ថែមពីនោះផងដែរដោយសារតែ Shannon Smith ជា Influencer នៅលើប្រព័ន្ធផ្សព្វផ្សាយមួយរូប នាងតែងត្រូវបានមហាជនចោទជាសំណួរអំពីការសាងចំណូលអកម្មនេះជារឿយៗ។ ជាចម្លើយឆ្លើយតប កញ្ញាតែងតែរំលឹកថា “វាមានព្យុះភ្លៀងច្រើនណាស់ក្នុងអាយុជីវិតអាជីវកម្ម ប៉ុន្តែវាជាអាយុជីវិតដ៏វែងឆ្ងាយដែលអ្នកអាចរួមដំណើរទៅមុខយ៉ាងរីករាយ” ដោយភ្ជាប់មកជាមួយនឹងគោលដៅធំៗ៥យ៉ាងក្នុងការបើកទំព័រជីវិតអាជីវកម្មរបស់កញ្ញាផ្ទាល់៖
១/.ផ្តោតលើបច្ចេកវិទ្យា។
២/.កុំព្យាយាមធ្វើការដូចជាកង់ដែលវិល។
៣/.តាងនាមជាអ្នកដោះស្រាយបញ្ហាជានិច្ច។
៤/.ស្និតស្នាលជាមួយអតិថិជន។
៥/.ជ្រើសត្រឹមត្រូវនិងមានទំនុកចិត្តលើផលិតផលជានិច្ច៕
អត្ថបទដោយ៖ ពីង ជូអេង ( កូនត្រចៀកកាំ )
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-08T09:16:36.596Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 4681,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ដាំត្រូវមិនភ័យទីផ្សារ! កសិករមួយរូបដាំផ្លែស្វាយ១ ប្រភេទនេះអាចលក់ចេញក្នុងតម្លៃដល់ទៅ១គីឡូ៥ពាន់រៀល
|
https://business-cambodia.com/articles/mango-australia
|
បច្ចុប្បន្ននេះលោកស្រី ណា ដាណា គឺជាកសិករមួយរូបដែលស្ថិតនៅខេត្តកំពង់ចាមកំពុងតែជោគជ័យលើការដាំដំណាំស្វាយប៉មអូស្រ្តាលីដែលមានរសជាតិឆ្ងាញ់សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារ ខណៈដំណាំនេះ ងាយស្រួលដំានិងការថែទាំ និងទទួលបានប្រាក់ចំណូលច្រើន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។
លោកស្រី ណា ដាណា ជាកសិករដាំដំណាំផ្លែស្វាយប៉មអូស្រ្តាលីបាននិយាយថា លោកស្រីបានដាំផ្លែស្វាយប៉មអូស្រ្តាលីនេះអស់រយ: ពេលជិត៤ឆ្នាំមកហើយសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់រាជធានីខេត្តផ្សេងៗផងដែរ ខណៈដែលឈ្នួញខ្លះបានចុះទៅទិញដល់ចម្ការតែម្តង។
លោកស្រីបានបន្ថែមថា ផ្លែស្វាយដែលលោកស្រីកំពុងដាំនេះគឺជាដំណាំធម្មជាតិ មិនមានប្រើប្រាស់ជីគីមីអ្វីទេងាយស្រួលថែទាំមិនប្រើប្រាស់កម្លាំងច្រើនជាពិសេសស្វាយនេះពេលខ្ចីមានរសជាតិជូអែមសាច់ស្រួយ និងពេលទុំមានរសជាតិផ្អែមសាច់រឹង។
លោកស្រីក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋឱ្យជួយគាំទ្រផលិតផលបន្លែផ្លែឈើទាំងអស់ដែលកសិករខ្មែរយើងដាំជាជាងបន្លែផ្លែឈើឬក៏ផលិតផលនាំចូលពីប្រទេសគេ ដោយសារតែបន្លែផ្លែឈើនៅក្នុងស្រុកនេះគឺមានរសជាតិផ្អែមឆ្ងាញ់និងមិនមានប្រើប្រាស់ជីគីមី ដែលធ្វើឱ្យប៉ះពាល់សុខភាពបងប្អូនប្រជាពលរដ្ឋឡើយ។
សូមបញ្ជាក់ថា ចម្ការលោកស្រី ណា ដាណា មានទីតាំងស្ថិតនៅ ឃុំព្រែកកុយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយលោកស្រីបានចាប់យកការធ្វើកសិកម្មដាំផ្លែស្វាយប៉មអូស្រ្តាលីនេះ អស់រយៈពេលជិត៤ឆ្នាំមកហើយលើផ្ទៃដី ១០ហិកតា ដែលមានលក់ស្វាយក្នុងតម្លៃបោះដុំ១គីឡូក្រាម៣៥០០រៀល និងលក់រាយ៥០០០រៀល៕
អត្ថបទ៖ ធី ស្រីល័ក្ខ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-08T09:07:27.613Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 321,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចង់រកស៊ីលក់ចាប់ហួយ លោក នៅ ហាក់ បង្ហើបចំណូលជិត៣ពាន់$ក្នុង១ខែ ដោយប្រើក្បួនទាំង៤នេះ
|
https://business-cambodia.com/articles/ritail-village
|
ចាប់ហួយគឺជាមុខរបរមួយនៅនឹងផ្ទះ ដែលអាចបង្កើតប្រាក់ចំណូលជាប្រចាំថ្ងៃ លក់ធំចំណូលច្រើន លក់តូចចំណូលតិច តែក៏មានអ្នកលក់ចាប់ហួយមួយចំនួនបិទទ្វារទៅវិញច្រើនដែរ ដោយសារតែមិនដឹងពីរបៀបលក់ ខាតទាំងចុងខាតទាំងដើម លក់មិនដឹងមុខក្រោយរកចំណេញមិនឃើញឡើយ ។ ដូចគ្នានេះដែរ យើងបានជួបសម្ភាសន៍ផ្ទាល់ ជាមួយអ្នកលក់ចាប់ហួយមួយរូប គឺលោក នៅ ហាក់ បានថ្លែងប្រាប់ក្រុមការងាររបស់ Business Cambodia យ៉ាងដូច្នេះថា លោកបានចាប់យកមុខរបរលក់ចាប់ហួយមួយនេះ ប្រមាណជា៥ឆ្នាំមកហើយ ដោយមួយខែលោកអាចរកចំណូលបានពីការលក់ ចាប់ហួយ ចន្លោះ២ពាន់ដុល្លារទៅដល់៣ពាន់ដុល្លារឯណោះ តែដើម្បីអាចរកចំណូលបានច្រើន លោកបានបង្ហើបនៅក្បួនចំនួន៤ ដូចខាងក្រោមនេះ ដែលអ្នកចង់រកស៊ីលក់ចាប់ហួយគួរតែរៀនសូត្រឱ្យបានច្រើនពីមុខរបរមួយនេះ ៖
លក់ទំនាក់ទំនងជាមុនសិន ៖ លោកបានប្រាប់ថាការរកស៊ីបើគ្មានទំនាក់ទំនងនោះទេគឺពិបាករកស៊ីបន្តិចហើយ ជាពិសេសនោះគឺអ្នកលក់ចាប់ហួយតែម្តង ចំពោះលោកផ្ទាល់គឺព្យាយាមកសាងទំនាក់ទំនងល្អនិងស្គាល់មនុស្សឱ្យបានច្រើន ទោះបីជាភ្ញៀវនៅជិតឆ្ងាយក៏ដោយ គេស្គាល់យើងទោះបីជាឈប់ទិញទឹកមួយដប ក៏យើងមានឱកាសច្រើនជាងតូបលក់ផ្សេងៗដែរ ដូច្នេះប្រសិនបើចង់ប្រឡូកជាមួយនឹងមុខរបរមួយនេះ ទាំងអស់គ្នាត្រូវរៀនបង្កើតទំនាក់ទំនងឱ្យបានច្រើន ពេលនោះឱកាសលក់របស់យើងក៏បានច្រើនដូចគ្នាដែរ ។ ហើយការដែលអាចបង្កើតទំនាក់ទំបងបានល្អនោះគឺ រៀនលក់ថែមតិចតួច មិនខាតនោះទេ និងចេះសួរនាំលេងសើចខ្លះក៏ល្អដែរ ធ្វើបែបនេះទើបអាចទាក់ចិត្តអ្នកទិញបានច្រើន។
ទំនិញរយៈពេលវែង និងរយៈពេលខ្លី ៖ អ្នកលក់ចាប់ហួយខាងលើបានប្រាប់ថា ចំពោះទំនិញចាប់ហួយវិញ លោកបាន បែងចែកជាពីរប្រភេទ ទំនិញដែលលក់នៅក្នុងរយៈពេលខ្លី និងទំនិញលក់រយៈពេលវែង និយាយពីទំនិញរយៈពេលខ្លីគឺចង់សំដៅទៅលើនំចំណីក្មេងៗ និងម្ហូបអាហារផ្សេងៗ តួយ៉ាងនៅក្នុងតំបន់កន្លែងលក់ចាប់ហួយរបស់លោកផ្ទាល់ គឺលក់ដាច់ខ្លាំងទៅលើទំនិញប្រភេទនេះខ្លាំងណាស់ ។ ចំណែកឯទំនិញទុករយៈពេលវែង គឺមានដូចជាភេសជ្ជៈជាច្រើនមុខ ជាពិសេសនោះសម្ភារប្រើប្រាស់នៅក្នុងផ្ទះប្រចាំថ្ងៃក៏លក់ដាច់ខ្លាំងណាស់ដែរ តែត្រូវតែមានគ្រប់មុខ ពោលគឺភ្ញៀវសួរគឺត្រូវ តែមានឱ្យ ។
កុំរកស៊ីលក់ទំនិញតែ១០មុខ ៖ អ្នកទាំអស់គ្នាត្រូវដឹងថាចាប់ហួយ មិនមែនលក់ទំនិញ១០មុខទេ តែជាពហុទំនិញ មានន័យថាលក់ទំនិញលើសពី១០មុខ អាច៣០ទៅ១០០មុខ (បើមានដើមទុនច្រើន) លក់ទំនិញច្រើនមុខ កន្លែងរបស់យើងនឹងមានឱកាសច្រើនជាងតូបផ្សេងៗ ព្រោះបើតូបគេអត់មានទំនិញដែលភ្ញៀវចង់បាន តែយើងមានផ្គត់ផ្គង់ ពេលនោះគេនឹងទិញតែតូបរបស់យើងរហូត ។
ហ៊ានលក់ជំពាក់ ៖ មិនមែនលើកទឹកចិត្តឱ្យលក់ជំពាក់នោះទេ តែជំពាក់ក្នុងនេះលោកបានបង្ហាញប្រាប់ថា គឺអាចជំពាក់បានទៅលើទំនិញមួយចំនួនដែលគួរជំពាក់ប៉ុណ្ណោះ និងស្គាល់គ្នាច្បាស់ ជាពិសេសនោះជំពាក់សងតាមការកំណត់ (មិនយូរលើសពី១អាទិត្យ) ដូចជាប្រភេទប្រេងសាំង អីវ៉ាន់កេសៗជាដើម ។ លក់ឱ្យជំពាក់មនុស្សជាច្រើនគិតថាមិនសូវល្អ តែចំពោះលោកផ្ទាល់គិតថាជាការទាក់ចិត្តភ្ញៀវឱ្យមកទិញនៅពេលក្រោយទៅវិញ មានន័យថាគេនឹងមិនភ្លេចតូចរបស់យើងឡើយ ណាមួយយើងក៏ដាក់ពេលច្បាស់លាស់ចំពោះការជំពាក់ដែរ ដូច្នេះវាមិនមែនសុទ្ធជារឿងអាក្រក់ទាំងអស់នោះទេ ។
ខាងលើនេះគ្រាន់តែជាក្បួនខ្លះៗ ដែលអ្នកលក់ចាប់ហួយខាងលើធ្លាប់បានធ្វើកាលពីកន្លងទៅ ហើយក៏ទទួលបានលទ្ធផលដែរ ហើយប្រសិនបើបងប្អូនដែលមានបំណងចង់បើកលក់ចាប់ហួយ ឬកំពុងតែរកស៊ីនៅក្នុងវិស័យមួយនេះ អាចសាកល្បងបាននៅចំណុចខាងលើ ប្រសិនបើគិតថាវាមានប្រយោជន៍សម្រាប់ខ្លួន ។
អត្ថបទដោយ : នៅ ហៀង Tell : 010785134
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-08T08:44:06.283Z",
"category": "កំពូលអ្នកលក់",
"views": 1942,
"author": {
"first_name": "នៅ",
"last_name": "ហៀង",
"email": "932@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ក្រុមហ៊ុន ខេ អិន អិន ចុះកិច្ចព្រមចែកចាយផ្តាច់មុខនូវរថយន្តធុនធ្ងន់ម៉ាក Sinotruk (HOHAN) នៅលើទីផ្សារកម្ពុជា
|
https://business-cambodia.com/articles/knn-signs-exclusive-distribution-of-sinotruk-hohan-heavy-truck-in-cambodia
|
(ភ្នំពេញ)៖ នាថ្ងៃទី 08 ខែ មិថុនា ឆ្នាំ ២០២២ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនសីណូត្រាក អ៊ីនធើណេសសិនណល់ (Sinotruk International) នាំចូល និងចែកចាយផ្តាច់មុខនូវរថយន្តធុនធ្ងន់ម៉ាក Sinotruk (HOHAN) ប្រចាំប្រទេសកម្ពុជា។
លោក Wang Zhiyon, អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Sinotruk International ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៏នៅក្នុងថ្ងៃចុះកិច្ចព្រមព្រៀងនេះថា “ ប្រទេសកម្ពុជាគឺជាប្រទេសដែលមានសក្តានុពលខ្លាំងលើវិស័យសំណង់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងមានការអភិវន្ឍន៏នានាជាច្រើន។ លោកជឿជាក់ថា Sinotruck នឹងដើរតួរនាទីយ៉ាងសំខាន់ក្នុងវិស័យទាំងអស់នេះដោយទំនុកចិត្តខ្ពស់ ដោយសារតែ Sinotruck ជាអ្នកផលិតរថយន្តធុនធ្ងន់ដែលមានវ័យចំណាស់ជាងគេ បទពិសោធន៍ច្រើនជាងគេង ធំជាងគេ និងលក់ដាច់ជាងគេផងដែលនៅប្រទេសចិន សព្វថ្ងៃបាននាំចេញ និងចែកចាយរហូតដល់១១០ប្រទេសនៅទូទាំងពិភពលោកក្នុងនោះរួមមាន អឺរ៉ុប និងអាមេរិក។ លើសពីនេះទៅទៀត Sinotruck មានបច្ចេកវិទ្យាពិសេស ក្រោយការចូលរួមវិនិយោគ ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនធុនធ្ងន់ ម៉ាន (MAN) មកពីប្រទេសអាឡឺម៉ង់។ ភាពជោគជ័យដែលធ្វើអោយក្រុមហ៊ុនមួយនេះរីកចម្រើនខ្លាំងនោះ គឺគាត់ផ្តោតទៅលើគុណភាពជាចម្បង ជាពិសេសគឺផលិតផល Sinotruk (HOHAN)។”
ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះផ្ទាល់ លោក Wang Zhiyon បានមានប្រសាសន៏ថា:
“ Sinotruk ពិតជាមានសេចក្តីសោមន្សរីករាយជាខ្លាំងចំពោះភាពជាដៃគូរចែកចាយផ្តាច់មុខរថយន្តធុនធ្ងន់ Sinotruk(HOHAN) ជាមួយនឹងក្រុមហ៊ុន ខេ អិន អិន ខេមបូឌា។ យើងជ្រើសរើសក្រុមហ៊ុនផ្គង់ផ្គង់គ្រឿងចក្រ យ៉ាងសម្រិតសម្រាងល្អបំផុតសម្រាប់សហការជាអ្នកនាំចូល និងចែកចាយផ្តាច់មុខរថយន្តធុនធ្ងន់ Sinotruk(HOHAN)របស់យើង។
ខេអិនអិន ខេមបូឌា មានគុណសម្បត្តិលើសគេ ដោយសារក្រុមហ៊ុននេះមានភាពល្បីល្បាញ និងមានទំនុកចិត្តខ្ពស់ពីអតិថិជន និងអ្នកប្រើប្រាស់ ជាពិសេសទៅលើទំនួលខុសត្រូវ ផ្នែកសេវាកម្ម និងគ្រឿងបន្លាស់។ តាមរយៈការសិក្សាប្រវត្ថិក្រុមហ៊ុន ឃើញថារយ:ពេល១០ឆ្នាំមកនេះ
ក្រុមហ៊ុន ខេអិនអិន ខេមបូឌា ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុន នាំចូល និងផ្គត់ផ្គង់គ្រឿងចក្រ ឈានមុខគេនៅប្រទេសកម្ពុជា ហើយគ្រឿងចក្រគ្រប់ប្រភេទដែលផ្គត់ផ្គង់ សុទ្ធតែម៉ាកលំដាប់ពិភពលោក មានគុណភាពខ្ពស់ ប្រកបដោយផលិតភាព ជាប់ធុនបានយូរ និងសុវត្ថិភាព។ “
ស្ថិតក្នុងឱកាសដ៏វិសេសវិសាសនៃកិច្ចព្រមព្រៀងនេះ សម្រាប់អតិថិជនដែលកំពុងស្វែងរកប្រភេទឡានប៊ែន ឡានក្រឡុកបេតុង ឬឡានប្រតិបត្តិការមុខងារពិសេស ដែលមានគុណភាព ស៊ីប្រេងតិច ផលិតតាមបច្ចេកវិទ្យាអាល្លឺម៉ង់ និងមានគុណភាពខ្ពស់ រថយន្ត Sinotruk (HOHAN) គឺជាជម្រើសទី១ សម្រាប់លោកអ្នក។ អ្វីដែលពិសេសនោះគឺ
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា នឹងផ្តល់នូវប្រូម៉ូសិនពិសេសសម្រាប់គ្រប់គ្រឿងចក្រ និងរថយន្តធុនធ្ងន់ អាចបង់រំលស់រហូតដល់ទៅ ៧ ឆ្នាំ និងជាមួយប្រូម៉ូសិន ឥតគិតការប្រាក់ ដែលមិនធ្លាប់មានពីមុនមក។
ពត័មានបន្ថែម សូមទំនាក់ទំនង ០១៧ ៧១៣ ៧១៣ ឬគេហៈទំព័រ KNN Cambodia
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-08T08:42:08.159Z",
"category": "PR",
"views": 840,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចាប់ពីស្អែកនេះ អ្នកដែលចាក់ដូសទី៤ហើយ បាន៤ខែ អាចទៅចាក់ដូសទី៥ នៅតាមកន្លែងនេះបាន
|
https://business-cambodia.com/articles/vaccination-dose-five
|
ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះតទៅ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្រខណ្ឌទូទាំងប្រទេស នឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៥ ហើយ ដើម្បីពង្រឹកអង់ទីគ័រ នៅក្នុងការដល់មន្រ្ដីរាជការ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ការពារខ្លួនពីជំងឺកូវីដ១៩។
តាមការបញ្ជាក់ពីក្រសួងសុខាភិបាល យុទ្ធនាការនេះនឹងចាក់ជូនដល់ក្រុមគោលដៅដែលមានដូចជា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋសភា ក្រុមគ្រួពេទ្យជួរមុខ (ទាំងរដ្ឋ និងឯកជន) មន្ដ្រីរាជការ កងទ័ព នគរបាលជាតិ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជនវ័យចាស់ដែលមានអាយុចាប់ពី ៦០ ឡើង បុគ្គលិកស្ថានទូតជាតិ និងអន្ដរជាតិ អ្នកសារព័ត៌មាន សមាជិក សមាជិកា នៃសមាគសិល្បៈកម្ពុជា ក្រុមមនុស្សដែលមានប្រព័ន្ធភាពស៊ាំខ្សោយមានអាយុ ១២ ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងដូសទី៤ រួច មានតម្លាតយ៉ាងតិច ៣ ខែឡើង បន្ទាប់ពីការចាក់ដូសទី៤ រួច។
ចំពោះក្រុមគោលដៅដូចដែលបានជម្រាបជូនខាងលើ ដែលត្រូវទៅចាក់វ៉ាក់សាំងត្រូវភ្ជាប់ឯកសារដូចជាង៖ ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩, ប័ណ្ណសម្គាល់ខ្លួនមន្ដ្រីរាជការ ឬប័ណ្ណសម្គាល់មន្រ្ដីជាប់កិច្ចសន្យា (ចំពោះមន្ដ្រីរាជការ ឬមន្រ្ដីជាប់កិច្ចសន្យា), អត្ដសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬឯកសារដែលប្រើប្រាស់ក្នុងការចុះឈ្មោះកាលពីចាក់វ៉ាក់សាំងដូសទី១។
សម្រាបទីតាំងដែលត្រូវចាក់នេះរួមមាន៖ មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត, មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។ ហើយទីតាំងចាក់នេះទៀតសោត ក្រសួងបានបែកចែកទៅតាមស្ថាប័ន និងក្រុមមនុស្ស ដែលមានភ្ជាប់នៅក្នុងសេចក្ដីជូនព័ត៌មានខាងក្រោម៖
អត្ថបទ៖ កឹម ប៊ុនធឿន
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-08T08:37:09.374Z",
"category": "ព័ត៌មានថ្មីៗ",
"views": 2668,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
តួអង្គIron Man ធ្លាប់ជាប់គុ.ក១ឆ្នាំ ចេញមកវិញកើបលុយរាប់លាន$ ក្លាយជាតារាល្បីហូលីវូដ ព្រោះរឿងចៃដន្យមួយនេះ
|
https://business-cambodia.com/articles/iron-man-real-life
|
តារាសម្តែងមានតម្លៃខ្លួនដ៏ខ្ពស់មួយរូបរបស់អាមេរិក លោក Robert Downey Jr. ដែលត្រូវបានមនុស្សគ្រប់គ្នាស្គាល់ថាជាតួឯកក្នុងរឿង Iron Man ធ្លាប់ជាប់គុកជាច្រើនលើក និងធ្លាប់ធ្លាក់ខ្លួនធ្វើការងារជាអ្នកលាងចានរកចំណូលបានតែ៨សេនប៉ុណ្ណោះ ក្នុងមួយម៉ោង។
លោក Robert Downey Jr. កើតនៅឆ្នាំ១៩៨៥ ក្នុងរដ្ឋ California លើទឹកដីសហរដ្ឋអាមេរិក ក្នុងគ្រួសារដែលមានឪពុកជាតារាសម្តែងដ៏ល្បីឈ្មោះ ជាហេតុធ្វើឲ្យ Robert មានឱកាសចូលរួមសម្តែងជាមួយឪពុកគេផងដែរ ប៉ុន្តែពេលអាយុបាន៨ឆ្នាំ ក្មេងប្រុសដ៏មានអនាគតមួយនេះត្រូវលិចលង់ក្លាយជាក្មេងទំនើង និងញៀនថ្នាំដោយសារតែមានឪពុកជាអ្នកញៀនថ្នាំ។
ឪពុក-ម្តាយរបស់ Robert បានសម្រេចចិត្តលែងលះគ្នានៅពេលដែលកុមារាកម្សត់រូបនេះទើបតែមានអាយុ១៣ឆ្នាំប៉ុណ្ណោះ ដែលនាំឲ្យរូបគេកាន់តែបាត់បង់ភាពកក់ក្តៅពីគ្រួសារ និងត្រូវចាកឆ្ងាយពីឪពុកដោយផ្លាស់ទីលំនៅជាមួយម្តាយទៅរស់នៅក្នុងទីក្រុង New York ហើយក៏ជាពេលដែល Robert ប្រើប្រាស់គ្រឿងញៀនកាន់តែខ្លាំងឡើងផងដែរ។
នៅអាយុ១៦ឆ្នាំ Robert បានសម្រេចចិត្តឈប់រៀនថ្នាក់វិទ្យាល័យ ដោយបន្តអាជីពជាតារាសម្តែង ប៉ុន្តែពុំទទួលបានជោគជ័យឡើយ។ អាយុប្រមាណ២០ឆ្នាំ ការប្រើប្រាស់គ្រឿងញៀនក្នុងកម្រិតខ្ពស់បំផុត ជាហេតុធ្វើឲ្យគេត្រូវជាប់គុកជាច្រើនលើក។ លោក Robert ធ្លាប់បានលើកឡើងយ៉ាងដូច្នេះថា៖ «គ្រប់ពេលដែលខ្ញុំភ្ញាក់ដឹងខ្លួននៅក្នុងគុក គឺខ្ញុំតែងតែដេកនៅក្នុងថ្លុកឈាមខ្លួនឯងស្ទើរតែគ្រប់ពេល ហើយវាជាពេលដែលខ្ញុំរងទុក្ខខ្លាំងបំផុត ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកពីរឿងដ៏អាក្រក់ទាំងនោះទេ»។
ក្រោយជាប់គុកអស់ជាច្រើនខែ នៅអំឡុងឆ្នាំ២០០០ Robert ត្រូវបានរួចចេញពីគុក ហើយមិនដល់មួយឆ្នាំផង ប្រពន្ធរបស់លោកបានសុំលែងលះគ្នាជាមួយលោកដោយសារតែលោកគ្មានការងារធ្វើ និងមិនទាន់ផ្តាច់គ្រឿងញៀនបាននៅឡើយ។ ក្រពះកាន់តែស្វិត រូបគេត្រូវបង្ខំចិត្តទៅរកការងារធ្វើជាច្រើនកន្លែង ទីបំផុតក៏បានធ្វើជាអ្នកលាងចាននៅក្នុងភោជនីយដ្ឋានលក់នំភីហ្សាមួយកន្លែង ដោយទទួលបានប្រាក់ចំណូល១ម៉ោង ត្រឹមតែ៨សេនប៉ុណ្ណោះ។
ឆ្នាំ២០០៣ វត្តមានអនាគតប្រពន្ធលោកបានលេចមុខឡើង នឹងបាននិយាយប្រាប់លោកថា «នាងនឹងមិនព្រមរៀបការជាមួយមនុស្សញៀនថ្នាំឡើយ» ដែលជាកម្លាំងចិត្តធ្វើឲ្យលោកព្យាយាមយ៉ាងខ្លាំងក្នុងការផ្តាច់គ្រឿងញៀន និងចាប់ផ្តើមវិលទៅរកអាជីពជាតារាសម្តែងឡើយវិញ ព្រោះលោកស្រឡាញ់នាងខ្លាំងបំផុត។ ២ឆ្នាំក្រោយមក Robert Downey Jr. អាចផ្តាច់គ្រឿងញៀនបានដោយជោគជ័យ និងបានរៀបការជាមួយនាង Susan រហូតដល់ឆ្នាំ២០០៨ Robert មានឱកាសចូលរួមសម្តែងក្នុងរឿង Iron Man ហើយរូបលោកគឺជាតួឯកនៅក្នុងរឿងនោះតែម្តង។ ទំព័រជីវិតថ្មីចាប់ផ្តើមបើក ក្រោយរឿង Iron Man ផ្ទុះការគាំទ្រខ្លាំង Robert មានឱកាសចូលរួមសម្តែងក្នុងរឿងហូលីវូដដ៏ល្បីៗផ្សេងទៀត និងបានប្រែក្លាយខ្លួនជាតារាសម្តែងមានទ្រព្យរយលានដុល្លារ និងមានតម្លៃខ្លួនដ៏ខ្ពស់មួយរូបនៅអាមេរិក។
យ៉ាងណាមិញ តាមរយៈខ្សែជីវិតរបស់លោក Robert Downey Jr. ឬតួអង្គ Iron Man បានបង្ហាញឲ្យយើងឃើញថា ដំណើរជីវិតមិនទៀងជួនឡើងជួនចុះជារឿងធម្មតា។ ប្រសិនបើអ្នកកំពុងជួបរឿងលំបាក ធ្លាក់ដល់បាតជ្រោះ បរាជ័យម្តងហើយម្តងទៀត បាត់បង់ទំនុកចិត្តលើខ្លួនឯង ចូរកុំអស់សង្ឃឹមប្រឹងបន្តបោះជំហានទៅមុខទៀត ថ្ងៃរបស់អ្នកនឹងមកដល់៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-08T07:31:33.217Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 309,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មេធំធនាគារពិភពលោក ចេញមុខព្រមានជាថ្មីថាប្រទេសជាច្រើននឹងធ្លាក់ចូលវិបត្តិសេដ្ឋកិច្ច
|
https://business-cambodia.com/articles/world-bank-warn-of-world-crisis
|
កាលពីខែឧសភាឆ្នាំ២០២២ លោក David Malpass ប្រធានធនាគារពិភពលោកបានចេញមុខព្រមានថាបើយើងក្រឡេកមើលទៅកាន់ GDPសកល ឃើញថាវាពិតជាពិបាកណាស់ឥឡូវនេះក្នុងការរកមើលពីវិធីដែលអាចនាំយើងឱ្យចេញផុតពីវិបត្តិសេដ្ឋកិច្ចពិភពលោក ហើយពេលនេះលោកចេញមុខព្រមានម្ដងទៀតថាប្រទេសជាច្រើននឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។
បើយោងតាមការចុះផ្សាយរបស់ Yahoo Finance កាលពីថ្ងៃម្សិលមិញបានឲ្យដឹងថា ធនាគារពិភពលោកបាន លើកឡើងថាសេដ្ឋកិច្ចសកលប្រឈមនឹងការជាប់គាំងសេដ្ឋកិច្ច ដែលកើតចេញពីការរួមបញ្ចូលនៃការកើនឡើងអតិផរណានិងកំណើនសេដ្ឋកិច្ចថយចុះ។
លោក David Malpass ប្រធានធនាគារពិភពលោក បានលើកឡើងថា បញ្ហាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ការបិទខ្ទប់នៅប្រទេសចិន ការរំខាននៃការផ្គត់ផ្គង់សង្វាក់ផលិត និងហានិភ័យនៃការជាប់គាំងសេដ្ឋកិច្ច គឺជាកត្តាធំដែលរុញឲ្យសេដ្ឋកិច្ចពិភពលោកដាំក្បាលចុះ ហេតុនេះហើយ ប្រទេសជាច្រើនពិបាកនឹងជៀសផុតពីការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចណាស់។
នៅក្នុងទិន្នន័យធ្វើបច្ចុប្បន្នភាពពីទស្សនវិស័យសេដ្ឋកិច្ចសកល ធនាគារពិភពលោក បានធ្វើការព្យាករពីកំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០២២គឺកើនឡើងត្រឹមតែ២.៩% ប៉ុណ្ណោះ។ នៅក្នុងនោះដែរ ធនាគារពិភពលោកថា ការថយចុះនៃកំណើនសេដ្ឋកិច្ចសកលគឺដោយសារតែការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ហើយកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣ខាងមុខត្រូវបានធនាគារពិភពលោកព្យាករថាកើនត្រឹមតែ៣%ប៉ុណ្ណោះ។
ចំណែកលោក AyHan Kose ប្រធានទស្សនវិស័យនៃធនាគារពិភពលោក បានព្រមានថា ភាពតានតឹងនៃភូមិសាស្រ្តនយោបាយពិភពលោក ការកើនឡើងនៃអត្រាការប្រាក់ និងការរំខានពីសង្វាក់ផលិតកម្មដោយសារបញ្ហាកូវីដ១៩ ដែលបញ្ហាទាំងប៉ុន្មានបូកបញ្ចូលគ្នានេះនឹងបង្កើតឲ្យមានជាព្យុះ ធំមួយ ហើយព្យុះនេះគឺលោកចង់សំដៅ វិបត្តិសេដ្ឋកិច្ចនេះឯង។ នៅត្រង់ចំណុចនេះលោកថា បើយើងបញ្ចូលបញ្ហាទាំងនេះចូលគ្នាយើងឃើញ ថាយើងកំពុងតែស្ថិតនៅក្នុងព្យុះយ៉ាងពិតប្រាកដ។
មិនមែនតែធនាគារពិភពលោកទេដែល ព្រមានពីវិបត្តិសេដ្ឋកិច្ចពិភពលោក ប្រធានធនាគារធំៗរបស់អាមេរិក ក៏លើកឡើងថាពីវិបត្តិសេដ្ឋកិច្ចផងដែរ។ ជាក់ស្ដែង លោក Lloyd Blankfein ប្រធានធនាគារ Goldman Sachs បានមានប្រសាសន៍ថា «វាពិតជាកត្តាហានិភ័យខ្ពស់ខ្លាំងណាស់ សូមត្រៀមខ្លួនឱ្យបានរួចរាល់» ។ ចំណែកលោក Gus Faucher ប្រធានសេដ្ឋវិទូនៃក្រុមហ៊ុន PNC Financial Services Group បានលើកឡើងដែរថា «ឆ្នាំនេះសេដ្ឋកិច្ចមានការធ្លាក់ចុះទាបណាស់ ហើយវានឹងកាន់តែអាក្រក់នៅឆ្នាំ២០២៣ និង២០២៤» ។ រីឯ សេដ្ឋី Elon Musk ថាសហរដ្ឋអាមេរិកនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចក្នុងពេលឆាប់ៗហើយអាចនឹងអូសពីបន្លាយពី១ឆ្នាំទៅមួយឆ្នាំកន្លះ ដោយសារអតិផរណាកើតឡើងនិងបង្កជាវិបត្តិគឺដោយសារតែរដ្ឋាភិបាលអាមេរិកបានបោះពុម្ពក្រដាសប្រាក់ដុល្លារច្រើនជ្រុល៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-08T07:12:24.338Z",
"category": "ហិរញ្ញវត្ថុ",
"views": 4225,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អ្នកនាង ជា ហ៊រ បង្កើតនំបុ័ងបែបស្តង់ដារអឺរ៉ុបមានរសជាតិឆ្ងាញ់មិនចាញ់បរទេស ១ខែលក់ដាច់រាប់ពាន់នំ
|
https://business-cambodia.com/articles/bread-pka-chan
|
អ្នកនាងជា ហ៊រ បច្ចុប្បន្នគឺជាស្ថាបនិកនំបុ័ងផ្កាចន្ទន៍ ហើយហាងនំបុ័ងនេះបង្កើតឡើងដោយកូនខ្មែរដែលផលិតនំបុ័ងមានរសជាតិបែបស្តង់ដារអឺរ៉ុប បានកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនបើទោះបីជារកស៊ីត្រឹមរយៈពេលខ្លីក៏ដោយ។ ចង់ដឹងទេ ហេតុអ្វីបានជានំបុ័ងផ្កាចន្ទន៍ទើបតែចេញរកស៊ីទេ តែម្តេចមានអតិថិជនគាំទ្រខ្លាំងបែបនេះរហូតដល់១ខែលក់អស់ជាងខ្ទង់ពាន់នំឯណោះ។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Business Cambodia អ្នកនាងជា ហ៊រ ដែលជាស្ថាបនិករបស់ហាងនំបុ័ងផ្កាចន្ទន៍ បានបង្ហើបប្រាប់ថា គឺផលិតដោយកូនខ្មែរសុទ្ធសាធតែម្តង ដោយយើងទើបតែបង្កើតនៅដើមឆ្នំា ២០២២នេះទេប៉ុន្តែការផលិតព្រមទាំងរូបមន្តគឺធ្វើតាមស្តង់ដាអ៊ឺរ៉ុបបូករួម ជាមួយ រសជាតិអ៊ឺរ៉ុបអាស៊ីខ្មែរផងដែរ ។
ស្ថាបនិកនំបុ័ងផ្កាចន្ទន៍ និយាយបន្តទៀតថា មូលហេតុដែលអ្នកនាងបង្កើតហាងនំបុ័ងនេះមកហើយដាក់ឈ្មោះខ្មែរ ព្រោះចង់បង្ហាញអោយជនជាតិបរទេសនិងជនរួមជាតិឱ្យបានដឹងថា កូនខ្មែរអាចផលិតនំបុ័ងស្តង់ដាអ៊ឺរ៉ុបបានយ៉ាងល្អប្រសើរនិងមានរសជាតិឆ្ងាញ់មិនចាញ់អ៊ឺរ៉ុបទេហើយអ្នកនាងក៏ចង់អោយជនជាតិបរទេសញុំានំបុ័ងនៅហាងផ្កាចន្ទន៍ដូចញុំានំបុ័ងនៅអ៊ឺរ៉ុបផងដែរ ។ ម្យ៉ាងទៀតចង់បង្ហាញថា ហាង ផ្កាចន្ទន៍ ធ្វើនំដោយបេះដូង ក្តីស្រលាញ់ កូនខ្មែរចេះចែករំលែកកូនខ្មែរតែងតែគិតពីសុខភាពអ្នកញុំា និងប្រយោជន៍រួមជាចំបង ។
អ្នកនាងហ៊រ បន្ថែមទៀតថា មូលហេតុដែលធ្វើឱ្យនំបុ័ងផ្កាចន្ទន៍អាចលក់ដាច់មួយខែខ្ទង់ពី៤ពាន់នំ ទៅនំ៥ពាន់នំ ដោយសារតែការផលិតឡើងដោយគ្រឿងផ្សំល្បីៗ បណ្តាល ប្រទេស នៅ អ៊ឺរ៉ុប និង អាស៊ីដូចជា សហរដ្ឋអាមេរិច ញូសាលេន អូស្រ្តាលី បារំាង សង្ហបុរី ថៃ ខ្មែរ ជាដើម ។
មិនតែប៉ុណ្ណោះ សម្រាប់នំបុ័ងផ្កាចន្ទន៍តែម្តង ជារឿយៗយើងតែងតែចម្អិនថ្មីៗក្តៅៗចេញពីឡជូនអតិថិជនតែម្តង ហើយសម្រាប់នំបុ័ងគឺមានតម្លៃគួរសមតែរសជាតិវិញឆ្ងាញ់កប់ ដោយអតិថិជនមានលុយចាប់ពី១ដុល្លារទៅក៏អាចទិញញាំបាន។ លើសពីនេះទៅទៀត ហាងនំបុ័ងផ្កាចន្ទន៍ ក៏មានលក់នំខេកគ្រប់ប្រភេទជូនអតិថិជន មិនថានំខេកម៉ូតណាក៏ផ្កាចន្ទន៍ អាចធ្វើចេញជូនអតិថិជនគ្រប់តម្រូវការ គ្រប់កម្មវិធីបានផងដែរ។
ជាចុងក្រោយ អ្នកនាងជា ហ៊រ ស្ថាបនិកនំបុ័ងផ្កាចន្ទន៍ ក៏បានរំលឹកជូនដល់ប្រជាជនខ្មែរថា ប្រសិនជាស្រលាញ់សុខភាពកុំភ្លេចនំបុ័ងស្តង់ដាអ៊ឺរ៉ុបបូករួមជាមួយរសជាតិខ្មែរគឺហាងនំបុ័ងផ្កាចន្ទន៍តែម្តងព្រោះខាងអ្នកនាងបានផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់និងទំនុកចិត្តជាទីបំផុត និងចង់ឱ្យប្រជាជនចេះស្រលាញ់សុខភាពកុំភ្លេចនំបុ័ងស្តង់ដាអ៊ឺរ៉ុបបូករួមជាមួយរសជាតិខ្មែរគឺហាងនំបុ័ងផ្កាចន្ទន៍ ៕
អត្ថបទដោយ៖ ធី ស្រីល័ក្ខ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-08T06:16:29.227Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 1204,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
Johnny Depp ជ្រុះបាត់លុយរាប់លាន$ព្រោះកំហុសតូចមួយ និងបោះពាក្យសម្តីបែបនេះក្រោយមានរឿងអាស្រូវ
|
https://business-cambodia.com/articles/johnny-depp-lost-million-dollar
|
នៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃយើងបានប្រព្រឹត្តកំហុសជាច្រើន ហើយក្នុងចំណោមកំហុសទាំងអស់នោះភាគច្រើនយើងមិនបានចាប់ភ្លឹក ឬតែងមើលរំលង ដោយយល់ថាវាជារឿងតិចតួចស្តួចស្តើងនិងមិនអាចជះជាផលអាក្រក់ ឬបញ្ហាអវិជ្ជមានណាមួយមកលើយើងនោះទេ។ ប៉ុន្តែវាមិនដូច្នេះឡើយ ជាក់ស្តែងលោក Johnny Depp បានជ្រុះបាត់លុយរាប់លានដុល្លារដែលខ្លួនខំរកយ៉ាងលំបាកព្រោះតែរឿងតូចៗនេះឯង។
លោក Johnny Depp ត្រូវបានគេស្គាល់ថាជាកំពូលតារាសម្តែងមួយរូបនៅក្នុងខ្សែភាពយន្តលំដាប់ហូលីវូដជាច្រើនដូចជា Nightmare on Elm Street (1984), Edward Scissorhands (1990), Sleepy Hollow (1999), Alice in Wonderland (2010) និងជាអ្នកផ្តល់នូវគម្រោងសាច់ប្រាក់ធំក្នុងការផលិតខ្សែភាពយន្ត Pirates of the Caribbean ហើយលោកក៏ជាមនុស្សម្នាក់ដែលរកចំណូលពីវិស័យសិល្បៈបានច្រើនជាងគេបំផុតក្នុងពិភពលោកផងដែរ។
លោកបានប្រឹងប្រែងធ្វើការយ៉ាងខ្លាំងស្ទើរតែពេញមួយជីវិតរបស់ខ្លួន ប៉ុន្តែលោកបែបជាកសាងកំហុសដ៏ធំមួយចំពោះហិញ្ញវត្ថុដោយបានដុតបំផ្លាញលុយដោយគ្មានស្តាយស្រណោះតាមរយៈការចាយវាយខ្ជះខ្ជាយ ចាយតាមចំណង់ ចង់តាមចំណូល ប្តូរផ្លាស់របស់ប្រើប្រាស់តាមតែចិត្តនឹកឃើញ ព្រហើនហ៊ានជួលអ្នកបម្រើរាប់សិបនាក់ ធ្លាក់ខ្លួនក្នុងការចំណាយខ្ទង់លានដុល្លារប្រហារប្រាក់ដែលខំរកយ៉ាងលំបាក។ លោកធ្លាប់បានលើកឡើងយ៉ាងដូច្នេះថា៖ «កូនៗរបស់ខ្ញុំត្រូវតែបានដឹងឮអំពីរបៀបដែលបុរសចំណាស់របស់ពួកគេបាត់បង់លុយទាំងអស់»។ សម្រង់សម្តីនេះដោយយោងតាមគេហទំព័រ Sarcasm។
មិនចប់ត្រឹមប៉ុន្នេះទេ រឿងដ៏គួរឲ្យឈឺចាប់មួយទៀតនោះគឺកាលពីពេលកន្លងទៅថ្មីៗនេះលោក Johnny Depp មានបញ្ហារកាំរកូសក្នុងគ្រួសាររហូតឈានដល់ឡើងតុលាកាលែងលះគ្នាជាមួយអតីតភរិយាក្លាយជារឿងអាស្រូវល្បីពេញពិភពលោក។ បុរសវ័យ៥៨ឆ្នាំរូបនេះបានថ្លែងទាំងក្តុកក្តួលថា៖ «អ្នកអាចមានរូបរាងស្អាតសង្ហា មានភាពល្បីល្បាញលើពិភពលោក មានលុយចាយមួយពាន់ជាតិទៀតក៏មិនអស់ ប៉ុន្តែអ្នកនឹងគ្មានសល់អ្វីសោះ បើអ្នករកប្រពន្ធខុស រកមិនបានប្រពន្ធល្អម្នាក់ជាដៃគូជីវិត ជីវិតអ្នកនឹងជួបទុក្ខវេទនា»។
យ៉ាងណាមិញ តាមរយៈរឿងរ៉ាវរបស់កំពូលតារាសម្តែងលំដាប់ហូលីវូដ Johnny Depp អ្នកអាចរៀនសូត្រនូវមេរៀនសំខាន់ៗពីរ ទុកជាបទពិសោធន៍ជីវិត។ ទីមួយ វាមិនសូវជាសំខាន់ទេថាអ្នកអាចមានសមត្ថភាពរកលុយបានច្រើនប៉ុន្មាន ប៉ុន្តែអ្វីដែលសំខាន់នោះគឺរបៀបដែលអ្នករៀបចំទុកដាក់លុយដែលអ្នករកបាន។ ទីពីរ ការជ្រើសដៃគូជីវិតមិនមែនជារឿងលេងសើចទេ មានប្រពន្ធ/ប្តីល្អម្នាក់ ដូចរើសបានមាសប៉ុនដូងទុំ មានសេចក្តីសុខទាំងផ្លូវកាយ ផ្លូវចិត្ត និងទ្រព្យសម្បត្តិ។ ប៉ុន្តែបើជ្រើសខុស អ្នកអាចនឹងរលាយគ្រប់យ៉ាង ធ្លាក់ខ្លួនវេទនាជាក់ជាមិនខាន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-08T05:39:58.866Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 969,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ត្រៀមរកលុយបន្ថែម! TikTok បង្កើតមុខងារថ្មីនេះ អាចឱ្យអ្នកប្រើរកលុយបាន ដូចទៅនឹង Youtube ដែរ
|
https://business-cambodia.com/articles/ti-tok-can-earn-money
|
TikTok គឺជាបណ្តាញសង្គមបង្ហោះវីដេអូខ្លីប្រមាណជា៣នាទីដ៏ពេញនិយមបំផុត ខណៈដែលមាន មនុស្សរាប់សិបលាននាក់កំពុងតែប្រើប្រាស់បណ្តាញសង្គមមួយនេះ ដើម្បីកំសាន្តសប្បាយ ក៏ដូចជាទាញលុយពីវាផងដែរ ស្របពេលដែល ចប្ចុប្បន្ននេះ មានប្រទេសមួយចំនួនហើយ ដែលខាងក្រុមហ៊ុន TikTok បានបើកឱ្យអ្នកលេងអាចទាញចំណូលបាន ។ តើមានប្រទេសណាខ្លះ ដែលក្រុមហ៊ុនមួយនេះបើកឱ្យលេងបានលុយ ហើយថាក្រុមហ៊ុនមួយនេះមានគោលការណ៍យ៉ាងណា ដើម្បីឱ្យមនុស្សទាញចំណូលបាន ?
យ៉ាងណាមិញយោងតាមគេហទំព័រ reviews បានមានការប៉ាន់ស្មានថាអ្នកបង្កើតមាតិកា TikTok ដែលមាន ១០០ពាន់ follower អាចរកចំណូលជាមធ្យមចន្លោះពី ២00 ទៅ ១000 ដុល្លារក្នុងមួយខែ ហើយអ្នកបង្កើតមាតិកា TikTok ដែលមានអ្នកតាមដាន ១លានឡើងអាចរកចំណូលជាមធ្យមចន្លោះពី ១000 ទៅ ៥000 ដុល្លារក្នុងមួយខែ។
ដូចគ្នានេះដែរបើយោងតាមវេបផ្សាយមួយទៀតគឺគេហទំព័រ uscreen បានផ្សាយថាវាត្រូវបានគេប៉ាន់ស្មានថា TikTok ចំណាយប្រហែល ២ ទៅ ៤ សេនក្នុង ១,000 views នៅលើវីដេអូមួយ ហើយខាងក្រោមនេះ ជាគោលការណ៍មួយចំនួន ដែលក្រុមហ៊ុន TikTok បានដាក់ឱ្យរកលុយសម្រាប់នៅក្រៅប្រទេស ៖
ការស្នើសុំមូលនិធិអ្នកបង្កើតត្រូវតែមានដូចខាងក្រោមនេះ ៖
១ ត្រូវតែមកពីប្រទេសទាំង១៣ ដូចជា United States, India, United Kingdom, France ,Germany, Japan, Korea ,Vietnam ,Indonesia ,Italy, Spain, Russia, Australia,
២ ត្រូវមានអាយុយ៉ាងតិច១៨ឆ្នាំ
៣ មានអ្នកតាមដានយ៉ាងតិច 10,000 Follower
៤ មានការមើលវីដេអូយ៉ាងហោចណាស់ 100,000 View ក្នុងរយៈពេល ៣០ ថ្ងៃ
៥ គោរពតាមគោលការណ៍ណែនាំដោយក្រុមហ៊ុន TikTok
អត្ថបទដោយ៖ នៅ ថាត់សណា
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-08T05:36:26.624Z",
"category": "កំពូលអ្នកលក់",
"views": 3956,
"author": {
"first_name": "នៅ",
"last_name": "ហៀង",
"email": "932@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
សំណាបយោងដីស្រីយោងបុរស!លក្ខណៈសម្បត្តិភរិយាមាសពេជ្រទាំង៣ជួយស្វាមីជោគជ័យខ្លាំងបំផុត
|
https://business-cambodia.com/articles/three-characteristics-golden-wife
|
ការរៀបចំគ្រួសារជ្រើសរើសគូស្រករជារឿងមួយផ្នែកនៃជីវិតរបស់មនុស្សដែលជារឿងចាំបាច់នៅក្នុងដំណើរជីវិត។ ដោយឡែកការជ្រើសរើសគូស្រករនេះទៀតសោត ពាក្យចាស់លោកតែងពោលថា «សំណាបយោងដី ស្រីយោងបុរស» ពោលគឺជាកម្លាំងនៃអំណាចរបស់ស្រ្តីទៅលើបុរសជាដៃគូ គឺដំណាលមកពីលក្ខណៈដែលស្រ្តីអាចជះឥទ្ធិពលលើបុរសនេះឯង។ ស្រ្តីជាឆ្អឹងខ្នងសង្គមជាបង្គោលនៃសុភមង្កលគ្រួសារក្នុងនោះលក្ខណៈសម្បត្តិភរិយាមាសពេជ្រទាំង៣ដែលបុរសរើសជាប្រពន្ធហើយគឺមិនខាកបំណងឡើយក្នុងជីវិតអាពាហ៍ពិពាហ៍។
១./ ទីប្រឹក្សាល្អឯក
ពិតណាស់ការដែលដៃគូមានចំណង់ចំណូលចិត្តដូចគ្នា គឺជាសំណាងមួយព្រោះលក្ខណៈសមស្របនឹងនាំឱ្យមានភាពរីកចម្រើន នៅលើសមត្ថភាពផ្លូវចិត្ត។ ប៉ុន្តែអ្វីដែលបុរសមានភោគលាភធំជាងត្រូវឆ្នោតទៅទៀតនោះ គឺមានភរិយាអាចជាទីប្រឹក្សាដ៏ល្អឯកគ្រប់កាលៈទេសៈក្នុងកែវភ្នែកស្វាមី ព្រមទាំងជាភ័ព្វដែលអ្នកផងទាំងពួងប៉ងប្រាថ្នា។ ស្រ្តីដែលអាចជាអ្នកប្រឹក្សារបស់បុរស ចេះណែនាំចំពោះរឿងណាដែលគួរពុំគួរក្នុងការប្រព្រឹត្តិ និងអាចសម្រាលបន្ទុកស្វាមីមិនថាកិច្ចការតូចធំក្នុងឬក្រៅអំពីធុរកិច្ចក្តី ថែមទាំងជាស្រ្តីដែលអាចបំផុសគំនិត ជ្រោមជ្រែងស្វាមី និងជាមនុស្សដែលពូកែយល់ចិត្តបំផុតក្នុងសង្គមគ្រួសារ។
២./ ហត្ថាខាងស្តាំស្វាមីខ្វះមិនបាន
មនុស្សស្រីដែលមានសម្រស់មានច្រើនលើសលប់តែស្រ្តីដែលមានសោភ័ណគឺត្រូវប្រើថេរវេលាដើម្បីវិនិច្ឆ័យ។ មនុស្សស្រីដែលអស្ចារ្យមិនប្រាកដថាជាកុលស្រ្តី ប៉ុន្តែភាពឆ្លាតវៃទំនុកចិត្ត សមត្ថភាពខ្ពស់អាចដោះស្រាយបញ្ហាចំពោះមុខ អាចជាកម្លាំងរុញច្រានដ៏មហិមានិងក្លាយជាដៃស្តាំដ៏មានឥទ្ធិពលមួយរូបក្នុងជីវិតស្វាមី។ ត្រង់ចំណុចនេះស្រ្តីអាចក្លាយជាអ្នកជំនួសតំណែងស្វាមីក្នុងភារកិច្ចនានា និងអាចជំនួសដៃស្វាមីដោយមានការអត់ធ្មត់ខ្ពស់បំផុតដែលនេះជាតំណែងខ្ពស់បំផុតរបស់ភរិយា ក្នុងហរទ័យរបស់បុរសជាស្វាមី។
៣./ សម្តីបង្កប់ឥទ្ធិពល
ដំណើរជីវិតមានឡើងមានចុះបើត្រឹមពាក្យមួយឃ្លាពីទីប្រឹក្សាដ៏ល្អឯកមួយរូបមានឥទ្ធិពលយ៉ាងអស្ចារ្យនៅពេលដែលកំពុងជួបការលំបាក បរាជ័យឬបាក់ទឹកចិត្តអាចយិតយោងស្វាមីឱ្យងើបឡើងវិញ នេះជាគុណសម្បត្តិដ៏មហស្ចារ្យក្នុងនាមជាប្រពន្ធ។ ប្រភេទភរិយាមាសពេជ្រគឺមិនដែលស្តីបន្ទោស តែងតែមានអធ្យាស្រ័យខ្ពស់ ព្រមជាមួយនិងពាក្យសម្តីលើកទឹកចិត្តបន្ថែមនៅគ្រប់វិនាទីទាំងអស់។ ម្យ៉ាងវិញទៀតពេលជោគជ័យក៏ស្រ្តីប្រភេទនេះមានមោទកភាពលើបុរសជាដៃគូរបំផុតដោយមិនរំពឹងទទួលផលតបស្នងនោះឡើយ។
ជារួមមកវិញ ស្រ្តីដែលជាទ្រព្យសម្បត្តិដ៏មហាសាលរមែងតែងមានបុរសដែលអាចជាទីពំនាក់អាស្រ័យ មេត្តាក្នុងចិត្ត មិនក្រោវក្រោធច្រើន ទើបអាចទទួលបាននូវប្រភេទភរិយាមាសពេជ្រទាំងនេះបានដូចគ្នា ពោលគឺទាមទារឱ្យភាគីទាំងសងខាងមានចិត្តវិជ្ជមានចំពោះគ្នានិងចូរប្រតិបត្តិជាអ្នកផ្តល់ឱ្យទៅតាមលក្ខណៈជាក់ស្តែងក្នុងកាលៈទេសៈណាមួយ។
ជាក់ស្តែងសង្គមពិតយើងសង្កេតឃើញថាសង្គមគ្រួសារគឺត្រូវការស្រ្តីជាកម្លាំងនៃសុភមង្គល។ ក្នុងនោះកាលពីពេលថ្មីៗនេះផងដែរជុំវិញរឿងរ៉ាវដ៏ចម្រូងចម្រាស់របស់តារាសម្តែង Johnny Depp ជាបទពិសោធន៍ថាទោះបីជាមានទ្រព្យសម្បត្តិហូរហៀរ ក្តេរ៍ឈ្មោះល្បីល្បាញកម្រិតណានោះទេ ប្រសិនបើជីវិតគ្រួសារមិនមានភាពស្មោះត្រង់ ទំនុកចិត្ត និងការអធ្យាស្រ័យទៅវិញទៅមកនោះទេ ជីវិតក្នុងសង្គមក៏អាប់អោនទៅតាមនោះដូចគ្នា។ ចំណែកឯគ្រួសាររបស់មហាសេដ្ឋីបច្ចេកវិទ្យាលោក Mark Zuckerberg ត្បិតតែលោកជាមនុស្សដែលរវល់ច្រើនប៉ុន្តែលោកតែងតែត្រូវបានភរិយាយល់ចិត្តជានិច្ច ហើយត្រូវបានមហាជនជាច្រើនតែងលើកឡើងថាលោកពិតជាសំណាងដែលមានស្រ្តីកូនកាត់ចិនរូបនេះជាភរិយា៕
អត្ថបទដោយ៖ ពីង ជូអេង ( កូនត្រចៀកកាំ )
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-08T05:07:43.226Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 18968,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
នៅតែខ្លាំង! ភ្នំពេញទទួលបានគម្រោងវិនិយោគថ្មីជាង ១ ពាន់គម្រោងមានទុនសរុបជាង២ពាន់លាន$
|
https://business-cambodia.com/articles/new-project-in-phnom-penh
|
គិតត្រឹមឆ្នាំ ២០២២ នេះកម្ពុជាទទួលបានគម្រោងជាច្រើន ដោយក្នុងនោះរាជធានីភ្នំពេញគឺទទួលបានការវិនិយោគច្រើនជាងគេ។ ជាក់ស្ដែងបើគិតទាំងសំណង់បុរី ផ្ទះល្វែង និង អគារខ្ពស់ៗមកដល់ពេលនេះភ្នំពេញមានគម្រោងថ្មីៗជាង ១ ពាន់គម្រោងហើយ។
យោងតាមប្រសាសន៍របស់ឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជាធានី ភ្នំពេញ ដែលដកស្រង់ដោយ AKP កាលពីថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២២ នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលពាណិជ្ជកម្ម Prince Time Square បានបញ្ជាក់ថា គម្រោងថ្មីជាង ១ ពាន់គម្រោងនេះបាននឹងកំពុងសាងសង់នៅលើផ្ទៃដីប្រមាណ ៤,៦៣ លានម៉ែត្រក្រឡា និងលមានទឹកប្រាក់វិនិយោគជាង ២,២៦ពាន់លានដុល្លារផង។
ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ នៅក្នុងពិធីសម្ពោធនោះថា វិស័យសំណង់បានដើរតួននាទីយ៉ាងសំខាន់ក្នុងការចូលរួមដល់ការងើបឡើងវិញ នៃ សេដ្ឋកិច្ចកម្ពុជា ក្រោយរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ជាង២ឆ្នាំកន្លងមក។ វិស័យសំណង់ ជាវិស័យ១ក្នុងចំណោមវិស័យអាទិភាពធំៗ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីពង្រឹង និងស្តារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។
ឯកឧត្តមកបន្តថា ដើម្បីជំរុញ និងគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន និង លើកទឹកចិត្តចំពោះការបណ្ដាក់ទុនវិនិយោគ និងការធ្វើអាជីវកម្ម នៅកម្ពុជាពីធុរជន អន្តរជាតិ កាន់តែច្រើននៅក្នុងទីផ្សារកម្ពុជានោះ កម្ពុជាព្យាយាមសម្រួលនូវច្បាប់វិនិយោគ និងផ្តល់នូវ លក្ខខណ្ឌអំណោយផលជាច្រើនដល់អ្នកវិនិយោគបរទេស។
គួរជម្រាបផងដែរថាមួយរយៈចុងក្រោយនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានអនុម័តគម្រោងថ្មីៗនៅភ្នំពេញបន្ថែមទៀតផងដែរ ដែលមានដូចជា ផ្សាទំនើ Makro ទី ៣ មានទីតាំងនៅតំបន់ជ្រោយចង្វា, ផ្សារទំនើប KHALANDALE មានទីតាំងស្ថិតនៅដីឡូតិ៍លេខ Mx04 (CBD6) បឹងកក់ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងមន្ទីរពេទ្យជាដើម៕
អត្ថបទដោយ៖ ឌឿក ស្រី នុច រតនៈ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-08T04:50:01.367Z",
"category": "អចលនទ្រព្យ",
"views": 1452,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ជំទាវ ជា សិរី ព្រមានពីហានិភ័យនៃការផ្ដល់ប្រាក់កម្ចី ដោយយកផ្ទះនិងដីធ្លីធ្វើជាទ្រព្យបញ្ចាំ
|
https://business-cambodia.com/articles/chea-serey-warn-of-housing-and-land-as-collateral
|
នៅក្នុងកម្មវិធីសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សន្ទស្សន៍ថ្លៃលំនៅដ្ឋាន លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “ជាទូទៅប្រព័ន្ធធនាគារឱ្យខ្ចីប្រាក់ដោយមានទ្រព្យបញ្ចាំជាដី ជាផ្ទះសម្បែង ហើយកាលណាដែលមានទ្រព្យបញ្ចាំប្រភេទនេះ បើធនាគារមិនមានលទ្ធភាពវាយតម្លៃជាក់លាក់ទេ នោះឥណទានដែលធនាគារផ្ដល់អាចជួបនឹងហានិភ័យ”។
អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាខាងលើនេះ បានបញ្ជាក់ដែរថា “វិស័យអចលនទ្រព្យនិងសំណង់ បានក្លាយជាសសរស្តម្ភដ៏សំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច ហើយព័ត៌មាននិងទិន្នន័យ ដែលពាក់ព័ន្ធនឹងវិស័យនេះរឹតតែសំខាន់ថែមទៀត ក្នុងការវាយតម្លៃហានិភ័យដែលអាចកើតមានលើវិស័យពាក់ព័ន្ធ ពិសេសលើវិស័យហិរញ្ញវត្ថុ”។ ក្នុងន័យនេះអាចបញ្ជាក់បានថា វិស័យធនាគារគួរតែទទួលបានព័ត៌មានក៏ដូចជាទិន្នន័យដែលពាក់ព័ន្ធនឹង វិស័យអចលនទ្រព្យនិងសំណង់ ដើម្បីមានលទ្ធភាពវាយតម្លៃទៅលើទ្រព្យបញ្ចាំឱ្យបានជាក់លាក់និងអាចកាត់បន្ថយហានិភ័យ។
ជាមួយគ្នានេះដែរលោកជំទាវ ក៏បានពន្យល់បន្ថែមដោយលើកជាឧទាហរណ៍ថា “ផ្ទះមួយតម្លៃ១លានដុល្លារ ហើយធនាគារឱ្យកម្ចី៥០ម៉ឺនដុល្លារ ក្រោយមកស្រាប់តែវិបត្តិអ្វីមួយធ្វើឱ្យផ្ទះនោះធ្លាក់ថ្លៃមកត្រឹម ៦០ម៉ឺន ហេតុនេះប្រសិនបើអ្នកខ្ចីនោះមានបញ្ហាត្រូវធ្វើការរឹបអូសវាអាចនឹងមិនគ្រប់ចំនួននូវអ្វីដែលធនាគារបានឱ្យខ្ចីព្រោះត្រូវចំណាយថ្លៃច្បាប់អ្វីផ្សេងៗទៀត”។ ដូច្នេះហើយមានន័យថាការដឹងព័ត៌មានអំពីវិស័យអចលនទ្រព្យនិងសំណង់ ថាវាកើនឡើងឬធ្លាក់ចុះ ទាន់ពេលវេលា វាជាការល្អសម្រាប់វិស័យធនាគារក្នុងការប្រុងប្រយ័ត្ននិងត្រៀមខ្លួនទុកមុន ដើម្បីរកចំណោះស្រាយមកកាត់បន្ថយហានិភ័យ មិនតែប៉ុណ្ណោះវាក៏អាចជួយទៅដល់វិស័យសេដ្ឋកិច្ចជាតិទាំងមូលក្នុងការកាត់បន្ថយហានិភ័យហិរញ្ញវត្ថុបានផងដែរ។
អត្ថបទដោយ៖ សូ សុខលី
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-08T04:31:53.980Z",
"category": "ហិរញ្ញវត្ថុ",
"views": 3779,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"tiny",
"noisy"
]
}
|
រីកដូចផ្សិត! មកដឹងចំនួនសំណង់បុរី បណ្តុំផ្ទះល្វែង និងអគារខ្ពស់ៗនៅក្នុងរាជធានីភ្នំពេញ គិតត្រឹមឆ្នាំ២០២២
|
https://business-cambodia.com/articles/building-and-borey-in-phnom-penh
|
រាជធានីភ្នំពេញត្រូវបានចាត់ទុកជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ខណៈរាជធានីមួយនេះ ប្រមូលផ្ដុំទៅដោយអគារពាណិជ្ជកម្ម បុរី ផ្ទះល្វែង និងមានប្រជាជនរស់នៅច្រើន។ យ៉ាងគិតមកដល់ឆ្នាំ២០២២ នេះ ភ្នំពេញមានអគារខ្ពស់ៗ និងសំណង់បុរី រួមទាំងផ្ទះល្វែងមិនតិចនោះទេ។
ជាក់ស្ដែងតាមការបញ្ជាក់ពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈភិបាលរាជធានីភ្នំពេញនៅក្នុងពិធីសម្ពោធផ្សារ ទំនើប ព្រីនស៍ ថាមសឃែ្វរ កាលពីថ្ងៃទី៧ ខែមិថុនា បានឲ្យដឹងថា គិតត្រឹមដើម ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី-បណ្ដុំផ្ទះល្វែងចំនួន៣១០កន្លែង និង អគារខ្ពស់ៗចំនួន១ ៦០៣អគារ ក្នុងនោះអគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅមានចំនួន ២២៥ អគារ។
ឯកឧត្ដមបន្ដថា ក្នុងឆ្នាំ២០២១កន្លងទៅ ទោះបីមានផលប៉ះពាល់ពីវិបត្តិជាសកលបង្ក ឡើងដោយ ជំងឺកូវីដ-១៩ ក៏រាជធានីភ្នំពេញនៅតែបន្តទទួលបានគម្រោងសាងសង់ថ្មីៗពីវិស័យឯកជន រហូតដល់ទៅចំនួន ១ ០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង២,២៦ពាន់លានដុល្លារអាម៉េរិកបន្ថែមទៀត ធ្វើឱ្យ រាជធានីភ្នំពេញកាន់តែមានភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ។
ឯកឧត្តអភិបាលរាជធានីលើកឡើងទៀតថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថានឹងបន្តងើបឡើងវិញ នាបណ្តាឆ្នាំខាងមុខយ៉ាងឆាប់រហ័ស ស្របតាមការកើនឡើងនូវតម្រូវការសកល និងទំនុក ចិត្តរបស់វិនិយោគិនទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពលដ៏ធំសម្រាប់ ការវិនិយោគ ក្នុងវិស័យអចលនទ្រព្យ ជាពិសេស អគារពាណិជ្ជកម្ម សណ្ឋាគារ សំណង់បុរី អគារស្នាក់នៅ រួម ខុនដូ និងផ្សារទំនើបប្រកបដោយប្រណីតភាព សម្រាប់បម្រើដល់ការរស់នៅប្រចាំថ្ងៃ៕
អត្ថបទ៖ កឹម ប៊ុនធឿន
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-08T04:28:24.205Z",
"category": "អចលនទ្រព្យ",
"views": 341,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ហាង ថិមភល កាហ្វេ ចាប់ដៃគូជាមួយវីងម៉លដើម្បីបម្រើអតិថិជនកាន់តែច្រើន
|
https://business-cambodia.com/articles/tempal-coffee-partners-with-wing-mall-to-serve-more-customers
|
អតិថិជនអាចទទួលទានអាហារ និងភេសជ្ជៈដ៏ឆ្ងាញ់ៗពី ហាង ថិមភល កាហ្វេ ដោយបញ្ចុះតម្លៃ ៣០% ដែលមាននៅលើវីងម៉លតែប៉ុណ្ណោះ ហើយដឹកជញ្ជូនដោយឥតគិតថ្លៃ។
អតិថិជនអាចរីករាយនឹងការបញ្ចុះតម្លៃ ៣០% លើអាហារ និងភេសជ្ជៈគ្រប់មុខ នៅពេលដែលពួកគេធ្វើការបញ្ជាទិញតាមរយៈវីងម៉ល ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែមិថុនា។
ការបញ្ចុះតម្លៃនេះមានសម្រាប់តែការទិញតាមរយៈវីងម៉លពី ថិមភលកាហ្វេសុធារស ថិមភលកាហ្វេបូគោ ថិមភល កាហ្វេ55 និង ថិមភលPool Sky ខេត្ដសៀមរាប។
ហាងថិមភល កាហ្វេ អាចបំពេញតម្រូវការរបស់អតិថិជនបានគ្រប់យ៉ាង មិនថាអតិថិជនកំពុងស្វែងរកអាហារពេលព្រឹកដ៏សម្បូរបែប អាហារថ្ងៃត្រង់ឬអាហារសម្រន់ដែលល្អសម្រាប់សុខភាព ឬអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់នោះទេ។ បន្ថែមពីលើកាហ្វេស្ករត្នោត និងនំគ្រសង់ពងទាប្រៃដ៏ពេញនិយម ហាងថិមភលកាហ្វេ អាចផ្តល់ជូននូវជម្រើសជាច្រើនទៀតដែលរួមមាន៖ បាយឆា តែទឹកដោះគោ ប៊ឺហ្គឺ គុយទាវ និងថែមទាំងមានស៊ុបផងដែរ។
លោក ប៉ាញ ផានិត្យ ដែលទទួលបន្ទុកការអភិវឌ្ឍផលិតផលពាណិជ្ជកម្មអេឡិចត្រូនិចនៃវីងម៉ល បានមានប្រសាសន៍ថា៖ “យើងតែងតែស្វែងរកការផ្តល់ជូនដ៏ល្អបំផុតសម្រាប់អតិថិជន។ ការផ្តល់ជូនថ្ងៃនេះពី ហាងថិមភល កាហ្វេ គឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង។ អតិថិជនអាចទុកចិត្ដបានថា យើងនឹងបន្តបន្ថែមហាងដែលមានគុណភាពខ្ពស់ទៅក្នុងវីងម៉លជាមួយនឹងការផ្តល់ជូនពិសេសជាច្រើនទៀត។”
វីងម៉ល ក៏មានការផ្តល់ជូនពិសេសប្រចាំថ្ងៃផងដែរ ដូចជាការផ្ដល់គូប៉ុងជាទឹកប្រាក់ត្រលប់មកវិញរហូតដល់ ៥ ដុល្លារអាមេរិករាល់ការបញ្ជាទិញពីហាងមួយចំនួន ដែលសរុបជាទឹកប្រាក់មួយសែនដុល្លារអាមេរិក និងការបញ្ចុះតម្លៃរហូតទៅដល់ ៥០% សម្រាប់ការបញ្ជាទិញពីហាងជាច្រើន។ អតិថិជនអាចស្វែងរកការផ្តល់ជូនទាំងនេះនៅលើផ្ទាំងបដាខាងលើរបស់វីងម៉ល ឬនៅក្រោមផ្នែក “DealBOX” ។
ដើម្បីធ្វើការបញ្ជាទិញ អតិថិជនគ្រាន់តែចូលទៅក្នុងកម្មវិធីវីងប៊ែងអេប រួចចុចពាក្យ “វីងម៉ល” នៅក្រោមពាក្យថា “ផ្សារវីង”។
អតិថិជនដែលប្រើប្រាស់ វីងម៉ល អាចតាមដានការបញ្ជាទិញរបស់ពួកគេនៅលើទូរស័ព្ទស្មាតហ្វូន និងទូទាត់ប្រាក់បានយ៉ាងងាយស្រួលជាមួយកម្មវិធីវីងប៊ែងអេប។ សម្រាប់អ្នកដែលមិនទាន់មានកម្មវិធីវីងប៊ែងអេប ឬគណនីវីង នៅឡើយ ពួកគេអាចទាញយកកម្មវិធីនេះ និងចុះឈ្មោះបើកគណនីដោយប្រើលេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលនៅមានសុពលភាព។
ដើម្បីទទួលបានព័ត៌មានថ្មីៗពីការផ្តល់ជូនប្រចាំថ្ងៃពិសេសៗ អតិថិជនអាចចុះឈ្មោះចូលបណ្តាញ Telegram របស់វីងម៉លតាមរយៈ៖ https://bit.ly/3GdHHkP
សម្រាប់ម្ចាស់អាជីវកម្មដែលកំពុងស្វែងរកបណ្តាញលក់ផលិតផល អាចទាក់ទងវីងម៉លតាមរយៈលេខទូរស័ព្ទ៖ +(855) – 078 311 311៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-08T01:37:51.500Z",
"category": "PR",
"views": 123,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy"
]
}
|
លក់តែតាមចិញ្ចើមផ្លូវ យីហោ Raan Jay Fai អាចទាញភ្ញៀវចូលពេញៗ ១ចានតម្លៃ៣០$ ដោយមូលហេតុទាំងនេះ
|
https://business-cambodia.com/articles/bangkok-michelin-guide
|
អាហារតាមចញ្ចើមផ្លូវបានក្លាយជាអាហារដែលមានការពេញនិយមបំផុត មិនថានៅក្នុងប្រទេសកម្ពុជា ឬក៏ប្រទេសនានា ព្រោះថាវាមានរសជាតិឆ្ងាញ់ហើយមានតម្លៃធូរថ្លៃថែមទៀត ដោយមានត្រឹមតែ ១ដុល្លារ ឡើងទៅអាចញ៉ាំបានហើយ។ ក្រឡេកមើលអាហាតាមផ្លូវនៅប្រទេសថៃនេះវិញកំពុងតែល្បីខ្លាំងមែនទែន ដែល១ចានលក់បានរហូតទៅដល់៣០$ ហើយមនុស្សជាច្រើនតម្រង់ជួរចាំទិញ។ នេះបើយោងទៅតាមរបាយការណ៍ Vice.com តើហេតុអ្វីបានជាបានជាអាហារមានតម្លៃថ្លៃបែបនេះ ទោះបីជាតម្រង់ជួរចាំចូលញ៉ាំ២ទៅ៣ម៉ោង ក៏គេព្រមញាំដែរ?
លោកស្រី Junsuta មានរហ័សនាមថា Jay Fai ដែលជាម្ចាស់ហាងតាមចិញ្ចើមផ្លូវ ឈ្មោះថាយីហោ Raan Jay Fai បើកតូបរកស៊ីប្រមាណជាង ៤០ឆ្នាំមកហើយ។ ស្របគ្នានេះដែរ លោកស្រីជាអ្នកមើលការខុសត្រូវលើចង្ក្រានដែលដុតដោយធ្យូងជារៀងរាល់ថ្ងៃ ដោយពាក់អាវប៉ាក់ពណ៌ខ្មៅ ខោជើងវែង និងវ៉ែនតាជិះស្គី ដើម្បីការពារភ្នែករបស់នាងជាច្រើនម៉ោងនៅពីមុខកម្តៅក្តៅខ្លាំង ។
នៅពីក្រោយខ្នងនៃភាពល្បីល្បាញរបស់យីហោចាស់វស្សាមួយនេះគឺអ្នកស្រី Jay Fai ត្រូវបានគេដឹងថា គាត់គឺជាចុងភៅដ៏ល្បីឈ្មោះមួយរូបដែលបានទទួលរង្វាន់ Michelin Star ក្នុងកម្មវិធី Bangkok Michelin Guide ក្នុងឆ្នាំ ២០១៨ ហើយកាលពីឆ្នាំ ២០២០ Jay Fai ក៏បានឈ្នះពានរង្វាន់រូបតំណាងភោជនីយដ្ឋានល្អបំផុតទាំង ៥០ នៅអាស៊ីផងដែរ។ ចាប់តាំងពីពេលនោះមក ចុងភៅដៃឯករូបនេះបានទទួលកិត្តិនាមខាងផ្នែកធ្វើម្ហូបឆ្នើម ដែលជាហេតុធ្វើឱ្យហាងមួយនេះទទួលបានការគាំទ្រកាន់តែខ្លាំង ដែលអ្នកទិញតម្រង់ជួរជាច្រើនម៉ោងភ្លក្សនៅរសជាតិម្ហូប ពេលចាំដល់៣ម៉ោងហើយក៏មិនប្រាកដថាបាន ទទួលទានម្ហូបឡើយ ។
មូលហេតុដែលធ្វើឱ្យហាងនេះមានអ្នកគាំទ្រខ្លាំងទី១ ដោយសារតែលោកស្រីលក់កេរិ៍ឈ្មោះ តាមរយៈការទទួលរង្វាន់ផ្កាយមួយដែលជារង្វាន់អាហារតាមផ្លូវទីមួយដំបូងគេ ហើយមានតែមួយនៅក្នុងប្រទេសថៃ ។ ចំណែកឯហេតុផលទីពីនោះគឺគាត់ធ្វើមានរសជាតិឆ្ងាញ់ ដែលមានគ្រឿងផ្សំស្រស់ៗ ជាពិសេសគ្រឿងសមុទ្រតែម្តង ដែលមានរូបមន្តពិសេសក្នុងការចម្អិន ធ្វើឱ្យម្ហូបមួយចានមានតម្លៃរហូតទៅដល់៣០ដុល្លារ ។
គួរជម្រាបឱ្យដឹងផងដែរថា អ្នកស្រីបាននិយាយថា “ដើម្បីក្លាយជាចុងភៅ អ្នកត្រូវការជំនាញ ខ្ញុំមិនបានទៅសាលាទេ ប៉ុន្តែខ្ញុំរស់នៅ និងធ្វើម្ហូបជាមួយឪពុកម្តាយរបស់ខ្ញុំ នៅពេលដែលយើងចេញទៅញ៉ាំអាហារនៅភោជនីយដ្ឋានមួយ ខ្ញុំមើលពួកគេធ្វើម្ហូប និងភ្លក្សរសជាតិ ពេលត្រឡប់មកផ្ទះវិញ ខ្ញុំបានពិសោធន៍ចម្អិនដោយខ្លួនឯង »។
អត្ថបទដោយ៖ នៅ ថាត់សណា
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-07T11:14:12.503Z",
"category": "កំពូលអ្នកលក់",
"views": 716,
"author": {
"first_name": "នៅ",
"last_name": "ហៀង",
"email": "932@gmail.com"
},
"quality_warning": [
"noisy"
]
}
|
នៅក្នុងដៃនាង៖ ទស្សនាវដ្តីសម្រាប់សហគ្រិនស្ត្រី
|
https://business-cambodia.com/articles/in-her-hand-a-magazine-for-women-entrepreneurs
|
ភ្នំពេញ - ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២២ - ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និង អង្គការផេកកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់នូវទស្សនាវដ្តី នៅក្នុងដៃនាង ដែលផ្តល់ឱ្យសហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជានូវឧបករណ៍សម្រាប់កសាងអាជីវកម្ម របស់ពួកគេ។ តាមរយៈការផ្តល់ជូននូវធនធានសំខាន់ៗ និងករណីសិក្សា ទស្សនាវដ្តីនេះដើរតួជាការណែនាំពីរបៀបដែលអាចឱ្យសហគ្រិន ដោះស្រាយបញ្ហាប្រឈមដែលពួកគេជួបប្រទះនៅក្នុងអាជីវកម្មរបស់ពួកគេ ដូចជារបៀបចុះឈ្មោះជាមួយបេឡាជាតិរបបសន្តិសុខសង្គម ជាដើម។ ទស្សនាវដ្តីនេះមានជាភាសាខ្មែរ និងភាសាអង់គ្លេស ហើយរៀបរាប់លម្អិត អំពីជំហានសំខាន់ៗដែលត្រូវការដើម្បីប្រែក្លាយអាជីវកម្មក្រៅផ្លូវការតូចមួយទៅជាសហគ្រាសស្របច្បាប់ដែលមានសក្ដានុពលកំណើនខ្ពស់ និងការការពារផ្លូវច្បាប់។
លោកស្រី ហាន វ៉ឹន (Hanh Nguyen) នាយកបេសកកម្មស្តីទីរបស់ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំនៅប្រទេសកម្ពុជា មានប្រសាសន៍ថា “ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ គាំទ្រយ៉ាងខ្លាំងដល់ការចូលរួមរបស់ពលរដ្ធ និង ផ្នែកសេដ្ឋកិច្ច របស់ស្ត្រីហើយការទទួលបានព័ត៌មានពិតជាសំខាន់ចំពោះការចូលរួមនោះ។ ទស្សនាវដ្តីនេះ នឹងផ្តល់ឱ្យសហគ្រិនស្ត្រីកម្ពុជានូវព័ត៌មានដែលពួកគេត្រូវការដើម្បីចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់ពួកគេ។"
លោកស្រី សាប៊ីន យ៉ៅគ្គឺស (Sabine Joukes) នាយកប្រចាំប្រទេសរបស់អង្គការផេកកម្ពុជាបានមានប្រសាសន៍ថា“ទស្សនាវដ្តីនេះគាំទ្រសហគ្រិនស្ត្រីក្នុងការធ្វើឱ្យអាជីវកម្មក្នុងក្តីសុបិន របស់ពួកគេក្លាយជាការពិត។ ទស្សនាវដ្ដីនេះបង្ហាញ រឿងរ៉ាវជីវិតពិតរបស់សហគ្រិនស្ត្រី អំពីបញ្ហាប្រឈមរបស់ពួកគេ និងផ្តល់នូវជំហានជាក់ស្តែងក្នុងការដោះស្រាយបញ្ហានានា ដើម្បីឱ្យសហគ្រិនស្ត្រីអាចដោះស្រាយបញ្ហាទាំងនោះបាន។"
សម្រាប់ព័ត៌មានបន្ថែម៖
ទ្រី ឡេង អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងរបស់អង្គការផេកកម្ពុជា។
០៧៧៦៦៧៦៧៦
ltri@pactworld.org
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-07T10:10:20.028Z",
"category": "PR",
"views": 156,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
Simon ធ្លាប់គេដេញចេញពីការងារ មកបង្កើត American Idol ល្បីខ្លាំងលក់ហ្រ្វេនឆាយដល់កម្ពុជា
|
https://business-cambodia.com/articles/simon-created-american-idol
|
កម្មវិធីលំដាប់ថ្នាក់ពិភពលោក American Idol គឺជាកម្មវិធីប្រឡងចម្រៀងដែលមានភាពសុក្រិតនិងសម្រិតសម្រាំងបំផុត។ ការប្រកួតប្រជែងមានការជ្រើសរើសស្វិតស្វាញទៅលើបេក្ខជនគ្រប់លំដាប់ថ្នាក់ ដើម្បីស្វែងរកនូវជើងខ្លាំងសំឡេងល្អឯក។ ជារួមវេទិកាប្រឡងប្រជែងមួយនេះមានដើមកំណើតនៅចក្រអង់គ្លេសរហូតដល់មានការលក់កម្មសិទ្ធិទៅទូទាំងពិភពលោកប្រមាណជាង២៥ប្រទេសក្នុងនោះរាប់បញ្ចូលទាំងកម្ពុជាផងដែរ។
ទន្ទឹមនឹងភាពល្បីល្បាញរបស់វេទិកាកម្មវិធីនេះ ងាកមកស្វែងយល់អំពីស្ថាបនិកនៃកម្មវិធីដ៏ធំមួយនេះថាមានដំណើរដើមទងយ៉ាងណាទម្រាំតែមានកំណើតកើតជាកម្មវិធីលំដាប់កំពូលមួយនេះបាន។ លោក Simon Fuller ជាអ្នកជំនួញជនជាតិអង់គ្លេសនិងជា founder នៃក្រុមហ៊ុនប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក American Idol និងជាអ្នកវិនិយោគអចលនទ្រព្យដ៏មានឥទ្ធិពលមួយរូប។ បុរសវ័យ ៦២ឆ្នាំរូបនេះកើតនៅទីក្រុង Cyprus នៃចក្រភពអង់គ្លេសនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៦០។ ដោយធំធាត់ជាមួយការផ្លាស់ប្តូរទីលំនៅទៅរស់នៅប្រទេស Ghana នាតំបន់មួយក្បែរ មហាសមុទ្រ Atlantic ដោយសារតែឪពុករបស់លោកត្រូវបំពេញភារកិច្ចជាមេបញ្ជាការនៃសាលាយោធាមួយនាតំបន់នោះ។
ដំណើរការនៃការចាប់ផ្តើមបង្កើតកម្មវិធីប្រឡងចម្រៀងនេះឡើងក្នុង ឆ្នាំ១៩៨១ ដែលដំបូងឡើយគេស្គាល់ថាជា Popidol រហូតមានឈ្មោះបោះសម្លេងឈានដល់ការទិញ-លក់ហ្វ្រេនឆាយទៅប្រទេសនានាទូទាំងពិភពលោក។ លោកធ្លាប់ត្រូវបានគេបណ្តេញចេញពីការងារ មុននឹងមកចាប់ផ្តើមក្រុមហ៊ុនមួយឈ្មោះ 19Entertainment ក្នុងពេលដែលលោកមានអាយុត្រឹម២៥ឆ្នាំហើយធ្វើការលក់ភាគហ៊ុនចេញក្នុងឆ្នាំ ២០០៥ និងចំណេញប្រាក់ប្រមាណ២០០លាន ដុល្លារក្នុងឆ្នាំ២០០៧ ។ បច្ចុប្បន្ននេះលោក Simon Fuller មានទ្រព្យសម្បត្តិប្រមាណ ៥០០លានដុល្លារជាងនេះ បើយោងតាមការចុះផ្សាយរបស់ Sunday Times Richlist ក្នុងឆ្នាំ ២០២២ នេះ។ បន្ថែមពីនោះទៅទៀតលោកបានផ្តាំផ្ញើនូវយុទ្ធសាស្រ្តបីយ៉ាងក្នុងការប្រកបអាជីវកម្មរបស់លោកនាពេលកន្លងមក៖
១.ទុកខ្លួនឯងនៅក្នុងស្បែកជើងអតិថិជន។
២.ដឹងថាខ្លួនឯងចូលចិត្តអ្វីឱ្យច្បាស់។
៣.មានចក្ខុវិស័យសម្រាប់អតិថិជនជានិច្ច៕
អត្ថបទដោយ៖ ពីង ជូអេង ( កូនត្រជៀកកាំ )
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-07T10:01:43.137Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 270,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
មេធាវីស្រីជួយJohnny Depp ឱ្យឈ្នះក្ដី មានប្រវត្តិសិក្សាមិនធម្មតា ហើយនេះជាស្នាដៃធំៗរបស់នាង
|
https://business-cambodia.com/articles/camille-vasquez-lawyer-of-johnny-depp
|
ស្ត្រីម្នាក់កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ខណៈគេស្គាល់ថាគាត់គឺជាមេធាវីឈរនៅពីក្រោយនិងជួយជ្រោមជ្រែងលោក Johnny Depp អស់រយៈពេល៦សប្តាហ៍នៃការកាត់ក្តី រហូតនៅទីបំផុតគណៈវិនិច្ឆ័យតុលាការបានសម្រេចឲ្យលោក Johnny Depp ឈ្នះក្តី ជុំវិញរឿងបរិហារកេរ្តិ៍ ដែលលោកបានប្តឹងប្រឆាំងនឹងអតីតភរិយា Amber Heard ថែមទាំងទទួលបាននូវទឹកប្រាក់សំណងចំនួន ១៥លានដុល្លារទៀតផង។
ថ្ងៃនេះយើងនឹងមកបើកកកាយពីប្រវត្តិសិក្សា និងស្នាដៃធំៗដែលស្រ្តីខាងលើធ្លាប់បានឆ្លងកាត់ និងសម្រេចបានក្នុងជីវិតរហូតមកទល់នឹងបច្ចុប្បន្ន៖
មេធាវីលោក Johnny Depp មានឈ្មោះថា Camille Vasquez កើតក្នុងឆ្នាំ១៩៨៥ លើទឹកដីសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ស្ត្រីវ័យ៣៧ឆ្នាំរូបនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនង និងវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យ Southern California ក្នុងឆ្នាំ២០០៦។ ក្នុងឆ្នាំ២០១០ នាងបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកនីតិសាស្ត្រ ពីសាលាច្បាប់ Southwestern Law School ក្នុងទីក្រុង Los Angeles។ មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះនាងក៏បានប្រឡងជាប់នៅរដ្ឋកាលីហ្វ័រញ៉ា ហើយត្រូវបានគេដាក់រហ័សនាមថា «Ones to Watch» ដោយមេធាវីល្អបំផុតក្នុងឆ្នាំ២០២១ និងមានសមត្ថភាពអាចនិយាយភាសាអេស្ប៉ាញបានយ៉ាងល្អ។
បច្ចុប្បន្ននាងគឺជាមេធាវី បំពេញការងារផ្តោតលើវិវាទ និងមជ្ឈត្តកម្ម ជាពិសេសក្នុងការតំណាងឱ្យដើមបណ្តឹងក្នុងវិវាទការបរិហារកេរ្តិ៍។ ត្រឹមឆ្នាំ២០២២ នាងអនុវត្តតួនាទីជាសហការីនៅក្នុងការិយាល័យ Southern California នៃក្រុមហ៊ុន Brown Rudnick។ នាងទទួលបានការចាប់អារម្មណ៍ជាសាធារណៈខ្លាំង ជាពិសេសសម្រាប់ការតំណាងរបស់នាងគឺលោក Depp នៅក្នុងការរឿងក្តី Depp v. Heard ។ រឿងក្តីនេះត្រូវបានផ្សាយបន្តផ្ទាល់ ដោយទទួលបានការមើលយ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។ ចំពោះជីវិតស្នេហា Camille Vasquez កំពុងមានទំនាក់ទំនងជាមួយលោក Edward Ore ក្នុងនាមជាសង្សារមិនទាន់កាន់ដៃគ្នាចូលរោងការនៅឡើយទេ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-07T09:57:12.148Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 600,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មុខរបរសក្តានុពល! ចង់បើកម៉ាតឱ្យរកស៊ីយូរអង្វែងគេចាប់អារម្មណ៍ច្រើន អាចសម្លឹងមើលម៉ាត៤ ប្រភេទនេះបាន
|
https://business-cambodia.com/articles/business-mart-in-2022
|
បច្ចុប្បន្នកម្ពុជា គឺជាប្រទេសមួយដែលមានសក្ដានុពល នៅក្នុងការវិនិយោគ ពីបណ្ដាលបរទេសផ្សេងៗ ចឹងហើយកម្ពុជានៅតែមានឱកាស ក្នុងការបើករបររកស៊ី ជាពិសេសទៅលើមុខរបរម៉ាតតែម្ដង។ ហើយថ្ងៃនេះទៀតសោតក្រុមការងារ Business Cambodia សូមលើកយកម៉ាត ៤ប្រភេទដែលនៅមានទីផ្សារ និងចាយដើមទុនតិច តែមានឱកាសជោគជ័យច្រើន មានដូចខាងក្រោមនេះ៖
១. ម៉ាតខ្នាតតូច៖ យើងអាចហៅម្យ៉ាងទៀតបានថា ជាប្រភេទម៉ាតគ្រួសារក៏បាន ព្រោះថាម៉ាតនេះ វាមានទំហំប្រហែលជា ៧០m2 ប៉ុណ្ណោះ។ ម៉ាតនេះទៀតសោត ផ្ដោតសំខាន់តែទៅលើអ្នកដំណើរ ដែលមានលក់សម្ភារៈបន្ទាប់បន្សំ ឬរបស់ញាំបន្តិចបន្តួច ហើយភាគច្រើនគេបើកនៅតាមការ៉ាសសាំង ឬស្ថានីរថភ្លើងជាដើម។ លោក សំ កុសល ក៏បានមានប្រសាសន៍ថា ម៉ាតប្រភេទនេះ ចាយទុនប្រហែលតែ ៥ពាន់ដុល្លារ ក៏អាចបើកបានដែរ ហើយភាគច្រើនវាមាននៅបរទេស។
២. Mini-Mart៖ ជាម៉ាតទំហំមធ្យមប្រមាណជាង ១១០m2 ហើយម៉ាតនេះផងដែរ គឺសំដៅទៅលើការលក់សម្ភារៈប្រើប្រាស់ ភេសជ្ជៈ ម្ហូបអាហារ និងមានរបស់របរជាច្រើនផ្សេងៗទៀត ជាដើម។ ហើយម៉ាតនេះដែរ វាចាយទុនប្រហែលចន្លោះពី ២ ទៅ៥ម៉ឺនដុល្លារ។ ប្រភេទ Mini-Mart នេះជាទូទៅ គេបើកនៅកន្លែងដែលមានមនុស្សច្រើនកោះករ ឬទីប្រជុំជន។
៣. ម៉ាតខ្នាត់យីហោធំ៖ លោក សំ កុសល បន្ថែមផងដែរថា ម៉ាតនេះដែរគឺចាយទុនជាង ១០ម៉ឺនដុល្លារឡើងទៅ ហើយវាត្រូវការទីតាំងដែលមានទីធ្លាទូលំទូលាយជាង ម៉ាតពីរខាងលើនេះ ព្រោះថាវាមានទំហំធំជាង រួមទៅនឹងអីវ៉ាន់ក៏មានច្រើនជាងដែរ។ ឧ.ហ ទៅលើម៉ាតឈ្មោះ Lucky Express ជាដើម ហើយដើម្បីបើកម៉ាតប្រភេទនេះបាន យើងត្រូវតែមានការឌីហ្សាញហាង និងការដេគ័រខាងក្នុងហាងឱ្យមានសោភ័ណ្ឌភាព ដែលអាចដាក់តាំងសម្ភារៈ
បាន ឱ្យងាយស្រួលមើល ងាយស្រួលរក និងរកឆាប់ឃើញអឺវ៉ាន់ដែលអតិថិជនចង់បាន។
៤. ម៉ាតបន្លែ-សាច់សុខភាព៖ នេះជាប្រភេទម៉ាតថ្មី ហើយមិនទាន់សូវសំបូរមានច្រើននៅឡើយទេ នៅកម្ពុជាយើង ដែលហេតុនាំ ឱ្យយើងមានឱកាសធំក្នុងការរកស៊ី នៅផ្នែកមួយនេះ។
ម្យ៉ាងទៀត មានម៉ាតជាច្រើនលក់តែទៅលើផលិតផល សម្ភារៈប្រើប្រាស់ ភេសជ្ជៈ ឬក៏គ្រឿងទេសផ្សេងៗ ប៉ុន្តែដោយឡែក ម៉ាតបន្លែ- សាច់សុខភាពនេះ នៅមានឱកាសទីផ្សារនៅឡើយ។ ឧ.ហ ទៅលើ ផ្សារបៃតងស្រស់ នេះហើយជាប្រភេទម៉ាតបន្លែ សុខភាព។
ជាចុងក្រោយ លោក សំ កុសល ក៏បានរំលឹកផងដែរថា ម៉ាត ៤ប្រភេទខាងលើនេះជាគំនិត និងទុនក្នុងការឱ្យអ្នកទាំងអស់គ្នាមានពន្លឺក្នុងការរកស៊ីទៅលើមុខរបរម៉ាត។ ហើយអ្វីកាន់តែពិសេសនោះ គឺត្រូវតែគិតផងដែរទៅ គ្រឿងម៉ាស៊ីនដែលចាំបាច់ក្នុងការប្រើប្រាស់នៅក្នុងម៉ាតដូចជាម៉ាស៊ីនគិតលុយ និងប្រព័ន្ធគ្រប់គ្រងជាដើម។ ហើយមួយទៀងលោក ក៏សង្កត់ធ្ងន់ថា ត្រូវតែស្វែងយល់ឱ្យបានច្បាស់ពីយុទ្ធសាស្រ្តទីផ្សារ និងស្វែងរកអតិថិជនគោលដៅឱ្យបានច្បាស់មុនសម្រេចរកស៊ីលើវិស័យម៉ាត៕
អត្ថបទដោយ៖ ផល ធារិត
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-07T09:41:08.516Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 980,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អត់មានជប៉ុនទេ! ទាំងនេះជាកំពូលប្រទេសនិងទីក្រុង៩ ដែលមានអត្រាសន្សំលុយ ច្រើនជាងគេលើលោក
|
https://business-cambodia.com/articles/top-10-countries-saving-money
|
នៅពេលដែលនិយាយទៅដល់ការសន្សំលុយ ប្រជាជនខ្មែរមួយចំនួនតែងនឹកឃើញដល់ប្រទេសជប៉ុន ព្រោះតែយើងភាគច្រើនសុទ្ធតែបានដឹងពីវប្បធម៌នៃការរៀបចំចាត់ចែងហិរញ្ញវត្ថុក៏ដូចជាទម្លាប់សន្សំលុយរបស់ប្រទេសមួយនោះ ប៉ុន្តែជាក់ស្ដែងជប៉ុនស្ថិតក្នុងកំពូលប្រទេសដែលមានអត្រាសន្សំលុយច្រើនជាងគេនោះទេ។
ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រ Investopedia បានបង្ហាញថា ខាងក្រោមនេះជាប្រទេសចំនួន ១០ ដែលមានអត្រាសន្សំលុយច្រើនជាងគេនៅលើពិភពលោក៖
១. សាធារណរដ្ឋកុងហ្គោ (Republic of the Congo)
សាធារណរដ្ឋកុងហ្គោល គឺជាប្រទេសតូចមួយនៅទ្វីបអាហ្វ្រិក ប្រទេសនេះមានការនាំចេញប្រេងយ៉ាងច្រើន ដែលជាហេតុធ្វើឱ្យ GDP ជាមធ្យមសម្រាប់មនុស្សម្នាក់មានប្រហែល ៣,៤០០ ដុល្លារ ហើយប្រជាជនមានអត្រាសន្សំក្នុងស្រុកសរុបដល់ទៅ ៦១.៤%។
២. កាតា (Qatar)
ប្រទេសកាតា មានអត្រាសន្សំខ្ពស់របស់ខ្លួនចំនួន ៥៨.១% ជាមួយនឹងប្រាក់ចំណូលជាមធ្យមប្រហែល ៩៦,០០០ដុល្លារ។ ប្រទេសមានចំណូលច្រើនពីការនាំចេញប្រេង មិនតែប៉ុណ្ណោះរូបិយបណ្ណរបស់កាតា មានអត្រាប្តូរប្រាក់ថេរ ជាមួយនឹងប្រាក់ដុល្លារ ដែលវាជារឿងធម្មតាសម្រាប់បណ្ដាប្រទេសមជ្ឍិមបូព៌ា។
៣. អៀរឡង់ (Ireland)
អត្រាសន្សំក្នុងស្រុកសរុបរបស់ប្រទេសអៀរឡើងមានចំនួន ៥៧.៦% ជាមួយនឹង GDPរបស់ប្រទេសសម្រាប់មនុស្សម្នាក់មានខ្ពស់រហូតដល់ទៅ ៨៨,០០០ដុល្លារ។
៤. ប្រ៊ុយណេ (Brunei)
ប្រទេសប្រ៊ុយណេ ជាប្រទេសអាស៊ី មួយដែលមានការនាំចេញប្រេងជាច្រើន ជាមួយគ្នានោះដែរ ប្រទេសនេះមានចំណូលជាមធ្យមប្រហែល ៦៥,០០០ដុល្លារ និងមានអត្រាសន្សំរបស់ប្រជាជនទាំងអស់ស្មើនឹង ៥៤.៥%។
៥. សិង្ហបុរី (Singapore)
អត្រាសន្សំក្នុងស្រុកសរុបរបស់ប្រទេសសិង្ហបុរី គឺស្មើនឹង ៥៣.៨% ដែលចេញមកពីចំណូលជាមធ្យមរបស់ប្រជាជនមានប្រហែល ១០១,០០០ដុល្លារ។
៦. លុចសំបួរ (Luxembourg)
លុចសំបួរ ជាប្រទេសតូចមួយ ប៉ុន្តែមាន GDPសម្រាប់មនុស្សម្នាក់ប្រហែល ១២១,០០០ដុល្លារ និងមានអត្រាសន្សំក្នុងស្រុកសរុបស្មើនឹង ៥៣.៤%។
៧. ហ្គាបុង (Gabon)
ហ្គាបុងជាប្រទេសអាហ្រ្វិដែលមានការនាំចេញប្រេង ប្រេងរបស់ហ្គាបុងដើរតួនាទីយ៉ាងសំខាន់ក្នុងអត្រាសន្សំក្នុងស្រុកសរុបរបស់ប្រទេសចំនួន៥២,២% ទន្ទឹមនឹងនោះដែរប្រទេសនេះមានប្រាកចំណូលជាមធ្យមប្រហែល ១៥,០០០ដុល្លារ។
៨. UAE (The United Arab Emirates)
សហព័ន្ធអារ៉ាប់រួម គឺជាប្រទេសនៅមជ្ឍិមបូព៌ា ដែលមាន GDP សម្រាប់មនុស្សម្នាក់ប្រហែល៧០,០០០ដុល្លារ ព្រមទាំងមានអត្រាសន្សំក្នុងស្រុកសរុបស្មើនឹង ៤៧.៨%។
៩. ចិន (China)
អត្រាប្រាក់សន្សំរបស់ប្រទេសចិនមានចំនួន ៤៤.៩% និងមានប្រាក់ចំណូលជាមធ្យមប្រហែល ១៧,០០០ដុល្លារ។ នៅក្នុងនោះដែរទីក្រុងម៉ាកាវដែលជារដ្ឋស្វយ័តស្ថិតនៅក្នុងប្រទេសចិន ប្រជាជនក្នុងទីក្រុងនេះមានអត្រាសន្សំក្នុងស្រុកសរុបដល់ទៅ ៦៤.៣% ដែលជាចំនួនខ្ពស់ជាងគេបង្អស់លើពិភពលោក។
អត្ថបទដោយ៖ សូ សុខលី
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-07T09:29:40.122Z",
"category": "ហិរញ្ញវត្ថុ",
"views": 697,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចង់បើកហាង ប៉ុន្តែមិនដឹងរៀបចំបែបណា! មកដឹងអំពីគំនិត៤ រចនាហាង ភ្ញៀវឃើញហើយចង់ចូល
|
https://business-cambodia.com/articles/how-to-prepare-store
|
ការរៀបចំហាងឱ្យមានសណ្តាប់ធ្លាប់ និងមានសោភ័ណភាពគឺជាការទាក់អតិថិជនឱ្យចង់ចូល ហើយមួយវិញទៀតឱ្យវាថែមទាំងជួយឱ្យមានកន្លែងទូលាយងាយស្រួលដល់ភ្ញៀវក្នុងការដើរទិញឥវ៉ាន់។ ស្របគ្នានេះដែរការតុបតែងបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតភាពជោគជ័យនៃអាជីវកម្មផងរបស់អ្នកឱ្យកាន់តែរីកចម្រើន។ ខាងក្រោមនេះជាគន្លឹះរៀបចំហាង ភ្ញៀវឃើញហើយចង់ចូល៖
១. ជ្រើសរើសប្លង់ឱ្យបានត្រឹមត្រូវ៖ ការរៀបចំហាងពិតជាសំខាន់ណាស់ក្នុងអាជីវកម្ម ហើយភ្ញៀវទិញតិច ឬក៏ច្រើនក៏អាស្រ័យទៅលើការរៀបចំរបស់យើងផងដែល។ ជាក់ស្តែងយើងសង្កេតឃើញតាមតាមបណ្តាផ្សារទំនើបធំៗ ដោយគេរៀបចំស្រា និងរបស់របរចាំបាច់ដោយទុកនៅខាងក្រោយ ព្រោះគេគិតថាបើទុកនៅក្រោយ ពេលភ្ញៀវដើរទៅរកនឹងដើរកាត់ផលិតផលផ្សេងៗទៀត។
ទាំងអស់នេះជាឱកាសទាញភ្ញៀវឱ្យទិញកាន់តែច្រើន លក់ដាច់ទាំងរបស់របរដែលជាតម្រូវការភ្ញៀវ និងដាច់ទាំងផលិផលដែលភ្ញៀវចង់បានថែមទៀត។
២. រៀបចំឥវ៉ាន់ជាក្រុមៗ៖ នៅពេលអ្នកដាក់ទាំងផលិតផលជាក្រុមរបស់វា វាបានផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរកអ្វីដែលពួកគេចង់បាន និងផ្តល់ពួកគេនៅអារម្មណ៍ថាចង់ស្វែងតកអ្វីផ្សេងទៀត។ ប៉ុន្តែឧទាណ៍ថាបើអ្នករៀបចំ គ្រឿងទេសនៅជាមួយភេជ្ជៈផង នំផង ជាការពិតណាស់កំុថាឡើយអ្នកទិញ សួម្បីអ្នកលក់ខ្លួនឯងក៏វង្វែងដែរ។
៣. ជ្រៀសវាងការដាក់តាំងឥវ៉ាន់ច្រើនពេក៖ នៅពេលដែលអ្នកដាក់តាំងឥវ៉ាន់ច្រើនពេក វាមិនត្រឹមតែឱ្យហាងរញ៉េរញ៉ៃ និងគ្មានសណ្តាប់ធ្នាប់តែប៉ុណ្ណឹងទេ វាក៏ធ្វើឱ្យមានភាពច្របូកច្របល់ដល់អ្នកទិញផងដែល។ ឧទាហណ៏ផ្សារទំនើបដដែល ឥវ៉ាន់របស់គេរៀបជារៀងរាល់ថ្ងៃ ការដាក់តាំងចំនួនបន្តិចបន្តួចបណ្ណោះ ហើយបន្ថែមតែកន្លែងដែលខ្វះខាតតែប៉ុណ្ណោះ ធ្វើបែបនេះទូលាយទាំងហាងហើយ មានកន្លែងតាំងឥវ៉ាន់បានច្រើនមុខទៀត។
៤. លៃតម្រូវពន្លឺ៖ ភ្លើងបំភ្លឺល្អគឺជាទិដ្ឋភាពសំខាន់បំផុតមួយនៃការរចនានៅក្នុងហាង។ ពន្លឺមិនត្រឹមតែនាំមកនូវការចាប់អារម្មណ៍ទៅលើការបង្ហាញផលិតផលប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យវាមានភាពទាក់ទាញហាងថែមទៀត។ អ្វីដែលសំខាន់នោះវាជួយឱ្យមើលឃើញផលិផលកាន់តែច្បាស់ ។
គួរជម្រាប់ផងដែរថា អ្នកដែលគ្រោងបើកអាជីវកម្ម ឬចង់បើកហាងគួរគិតគួរទៅការរៀបចំឱ្យបានត្រឹមត្រូវ ព្រោះវាក៏ជាឥទ្ធិពលមួយយ៉ាងធំក្នុងការទាក់ទាញអតិថិជន។
អត្ថបទដោយ៖ នៅ ថាត់សណា
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-07T09:25:21.331Z",
"category": "កំពូលអ្នកលក់",
"views": 793,
"author": {
"first_name": "នៅ",
"last_name": "ហៀង",
"email": "932@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ធ្លាប់រកស៊ីខាតអស់លុយពីខ្លួន លោក ឆយ សំណាង បង្ហើបពីក្បួនបាយកក រហូតបើកសាខា២កន្លែង
|
https://business-cambodia.com/articles/save-strategy
|
ការរកស៊ីមិនមែនសុទ្ធតែចំណេញរហូតនោះទេ ជាពិសេសនោះសម្រាប់អ្នកដែលចាប់ផ្តើមរកស៊ីថ្មីថ្មោងគឺតែងតែជួបនៅបញ្ហាជៀសមិនផុតពីការខាតឡើយ ប៉ុន្តែមិនមែនមានន័យថាមិនចំណេញនោះទេ ពោលគឺចំណេញនៅពេលដែលយើងដើរត្រូវផ្លូវ និងចេះពីក្បួនក្នុងការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន ។
មកដល់ចំណុចនេះ យើងសូមលើកយកសាច់រឿងមួយ របស់ម្ចាស់ស្ថាបនិកយីហោសម្លៀកបំពាក់ Look at me ដែលមានសាច់រឿងគួរឱ្យចាប់អារម្មណ៍ខ្លាំងមួយ លោកធ្លាប់បានបង្ហើបប្រាប់ក្រុមការងាររបស់ Business Cambodia ពីយុទ្ធសាស្រ្តញ៉ាំបាយកក ដែលធ្វើឱ្យលោកមិនត្រឹមតែអាចគ្រប់គ្រងអាជីវកម្មនៅក្នុងសម័យកាលកូវីដ១៩នោះទេ តែថែមទាំងមានសាខាលក់សម្លៀកបំពាក់ពីរកន្លែងនៅក្នុងដៃ ។
ធ្លាប់ថ្លៃងប្រាប់ក្រុមការងាររបស់ Business Cambodia កាលពីកន្លងទៅ លោក ឆយ សំណាង ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ហាងលក់សម្លៀកបំពាក់យុវវ័យឈ្មោះថា Look at me Cambodia បានឱ្យដឹងថា លោកជាមួយនឹងភរិយាបានប្រឡូកជាមួយនឹងវិស័យសម្លៀកបំពាក់យូរមកហើយ គ្រាន់តែថាពេល នោះគឺលក់នៅតាមតូបធម្មតាប៉ុណោះ ។
លោកបានបន្តថា ក្រោយពីឈរជើងនៅក្នុងវិស័យលក់សម្លៀកបំពាក់យូរឆ្នាំហើយ លោកក៏ចាប់ផ្តើមមានលុយខ្លួនឯងខ្លះ និងខ្ចីពីម្តាយខ្លះ សរុបប្រមាណជា២ម៉ឺនដុល្លារ ដើម្បីយកមកធ្វើជាដើមទុនបើកហាងលក់សម្លៀកបំពាក់ តែរឿងដែលមិននឹកស្មាននោះគឺការគិតមិនមែនសុទ្ធតែដូចជាការធ្វើនោះទេ ពោលគឺលោកបានបើកហាងលក់សម្លៀកបំពាក់ចំកំឡុងពេលដែល ជំងឺកូវីដ១៩បានរាលដាល បណ្តាលឱ្យមនុស្សមិនត្រឹមតែមិនហ៊ានចាយលុយនោះទេ ថែមទាំងមិនហ៊ានចេញមកក្រៅទៀត ធ្វើឱ្យលោកខាតលុយ ដោយសារតែទិញទំនិញស្តុកក្នុងហាងហើយលក់មិនដាច់ ។
ខាតលុយម៉ឺនដុល្លារ ប្រសិនបើយើងជាអ្នករកស៊ីថ្មីថ្មោងជួបនៅរឿងបែបនេះ ប្រហែលជាមានអារម្មណ៍ថាសោកស្តាយនិងបាក់ទឹកចិត្តមិនហ៊ានក្នុងការបន្តដំណើរទៅមុខទៀតឡើយ នៅក្នុងវិស័យដែលយើងកំពុងតែធ្វើនោះ តែយ៉ាងណាក៏ដោយ ត្រូវចាំថាគ្រប់បញ្ហាគឺសុទ្ធតែមានដំណោះស្រាយ និងរកជំនួយ ជាបន្ទាន់ ។
ដូចគ្នានេះដែរលោកបានពន្យល់បា្រប់ក្បួនមួយក្នុងការទប់កុំឱ្យហាងត្រូវបិទទ្វារនៅពេលដែលមានបញ្ហាមកដល់ ដោយលោកបានប្រើក្បួនញ៉ាំបាយកក ។ ការញ៉ាំបាយកកនៅក្នុងនេះ គឺសំដៅទៅលើការចេះសន្សំសំចៃ ពោលគឺមិនចំណាយទៅលើរឿងដែលមិនចាំបាច់ ចំណាយឱ្យត្រូវខ្ទង់ នៅពេលដែលមានការចំណាយត្រូវទោះបីជារកចំណូលមកតិចក៏អាចចាយគ្រប់គ្រាន់ដែរ ។
តួយ៉ាងសម្រាប់លោកផ្ទាល់ កំឡុងពេលដែលមានការ រីករាលដាលនៃជំងឺកូវីដ១៩ លោកបានព្យាយាមទប់ការចំណាយខ្លាំងមែនទែននៅក្នុងហាង កាត់បន្ថយ បុគ្គលិកដែលមិនសូវចាំបាច់ យកខ្លួនឯងជំនួសឱ្យបានច្រើន ដូចជារៀបស្តុក កាន់ផេក ធ្វើប្រមូលហ្សិន ឌីហ្សាញ ធ្វើទីផ្សារខ្លួនឯងជាដើម ធ្វើបែបនេះវាអាចហត់បន្តិចមែន ប៉ុន្តែក៏ប្រសើរជាងបង្ខំចិត្តត្រូវបិទហាងដែរ ។
ការចេះគ្រប់គ្រងការចំណាយ និងចំណូល ជាពិសេសនោះការសន្សំសំចៃ (ញ៉ាំបាយកក) មិនបានធ្វើឱ្យយើងជាអ្នកមានត្រឹមមួយរំពេចនោះទេ តែនៅថ្ងៃខាងមុខអាចធ្វើឱ្យយើងមិនពិបាកខ្លាំងឡើយ យើងរៀនញ៉ាំបាយកកនៅពេលដែលយើងទើបតែចាប់ផ្តើមចេញរកស៊ី យើងញាំបាយកកនៅពេលដែលអាជីវកម្មនៅមិនទាន់រឹងមាំ ញាំបាយកកគឺនៅពេលដែលអាជីវកម្មមានបញ្ហាចំណូលធ្លាក់ចុះ ។
អត្ថបទខាងលើនេះជាមេរៀនដ៏ល្អបំផុតមួយសម្រាប់បងប្អូនអ្នកចេញរកស៊ីគ្រប់រូប ជាពិសេសនោះអ្នក ដែលទើបតែចេញរកស៊ីថ្មីថ្មោង អាចរៀនសូតបានពីក្បួនបាយកកមួយនេះនៅក្នុងអាជីវកម្មរបស់លោកអ្នក ជាជាងតម្រូវបង្ខំចិត្តបិទទ្វារ ។
អត្ថបទដោយ ៖ នៅ ហៀង Tell : 010785134
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-07T09:02:37.211Z",
"category": "កំពូលអ្នកលក់",
"views": 2799,
"author": {
"first_name": "នៅ",
"last_name": "ហៀង",
"email": "932@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ក្បួនទិញផ្ទះទាំង៤ ដែលអ្នកមានចូលចិត្តប្រើបំផុត អាចបង្កើនទ្រព្យរាប់រយកន្លែង
|
https://business-cambodia.com/articles/buying-house-
|
ការទិញអចលទ្រព្យសុទ្ធតែមានក្បួនច្បាប់ត្រឹមត្រូវជាពិសេសការទិញផ្ទះបើលោកអ្នកចង់បានចំណេញនៅពេលក្រោយ។ ដូច្នេះមុននឹងសម្រេចទិញផ្ទះ លោកអ្នកគួរស្វែងយល់ពីក្បួនច្បាប់ក្នុងការទិញជាមុនសិន។ ហើយថ្ងៃនេះ Business Cambodia ចង់បង្ហាញពីក្បួនទិញផ្ទះទាំង ៤ ដែលអ្នកមានចូលចិត្តប្រើបំផុត៖
១. ក្បួន ៣០ / ៣០ / ៣
នេះគឺជាក្បូនល្អបំផុតមួយដែលអ្នកមានពេញនិយមប្រើ។ ប្រសិនបើលោកអ្នកទិញតាមក្បួននេះគឺមិនភ័យខ្លាចជួបបញ្ហាហិរញ្ញាវត្ថុនោះឡើយ។ ហើយអត្ថន័យរបស់ក្បួន ៣០ ទីមួយមានន័យថា កុំចាយលើសពី ៣០ ភាគរយនៃចំណូលលើការបង់រំលោះ ហើយ ៣០ ទីពីរគឺមានលុយយ៉ាងតិច ៣០ ភាគរយនៃតម្លៃផ្ទះដែលត្រូវទិញ ទី ៣ ចុងក្រោយគឺ តម្លៃផ្ទះកុំឱ្យលើសពី ៣ ដងនៃចំណូលប្រចាំឆ្នាំ។ ប្រើប្រាស់ក្បួនទាំង៣ នេះជួយលោកអ្នកធ្វើយ៉ាងណាទិញផ្ទះមិនលើសពីសម្ថភាពខ្លួនឯង និងមិនមានហានិភ័យផ្នែកហិរញ្ញវត្ថុឡើយ។
២. ក្បួន ១០០ / ១០/ ៣/ ១
នេះជាទិចនិច ទិញអចលនទ្រព្យក្រោមតម្លៃទីផ្សារ។ ក្បួននេះមានន័យថា យើងត្រូវដើរមើលទីតាំងឲ្យបាន ១០០ កន្លែង បន្ទាប់មកសម្រិតសម្រាំងយកតែ ១០ ហើយបន្ទាប់មកតថ្លៃឱ្យបាន ៣ កន្លែង រួចហើយទិញយកតែ ១ ប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកទិញប្រើក្បួននេះគឺមិនងាយខុសនោះឡើយ ព្រោះយើងបានធ្វើការសិក្សាបានច្បាស់អំពីតម្លៃ ក៏ដូចជាទីតាំងផ្ទះដែលយើងគួរទិញ។
៣. ក្បួនទិញផ្ទះចិញ្ជឹមផ្ទះ
នៅត្រង់ចំណុចនេះដែរ អ្នកត្រូវត្រៀមខ្លួនជាស្រេចមិនអាចទិញផ្ទះហើយធ្វើឱ្យផ្ទះនោះទៅជាបន្ទុករបស់លោកអ្នកនោះទេ។ ដូច្ចេះលោកអ្នកត្រូវចាត់ទុកផ្ទះគឺជាទ្រព្យ មានន័យថាលោកអ្នកគួរទិញផ្ទះណាដែលអាចរកចំណូលឱ្យលោកអ្នកបានហើយដើម្បីអាចរកចំណូលបានគឺយកផ្ទះទៅដាក់ជួល។ ប៉ុន្តែមុននឹងសម្រេចចិត្តទិញលោកអ្នកត្រូវដឹងថា តើផ្ទះដែលលោកអ្នកបម្រុងទិញនោះជួលបានដែរឬទេ? ប្រសិនបើជួលបានតើត្រូវជួលក្នុងតម្លៃប៉ុន្មានដែរ? ចំណុចនេះលោកអ្នកត្រូវសិក្សាឱ្យច្បាស់មុនសម្រេចចិត្ត។
៤. ក្បួនទិញផ្ទះ១លានដុល្លាររបស់អ្នកលក់លតឆា
អ្នកលក់លតឆាម្នាក់ចំណាយពេល១៥ឆ្នាំក្នុងការប្រកបរបអាជីវរបស់គាត់។ ប៉ុន្តែពេលនេះគាត់មានលុយមួយលានដុល្លារទៅទិញផ្ទះដោយមិនបានប្រើប្រាស់ប្រាក់កម្ចី។ ក្នុងនោះគាត់បានបង្ហាញពីផ្លូវទីមួយក្នុងការដើរលើវិស័យអចលនទ្រព្យរបស់គាត់ ហើយផ្លូវដែលគាត់ដើរគឺគាត់បង្កើតមុខរបរបន្ទាប់មកគាត់វិនិយោគទៅលើអចលនទ្រព្យតាមក្រោយ។
គាត់បង្កើតមុខរបលក់លតឆាបន្ទាប់មកគាត់យកលុយសល់ពីការរកស៊ីរបស់គាតទៅទិញដីនៅភ្នំពេញប៉ុន្មានឆ្នាំក្រោយមកដីដែលគាត់បានទិញគឺលក់បាន ៣ លានដុល្លារ។
សម្រាប់ផ្លូវទីពីរដែលគាត់ចង់បង្ហាញថាលោកអ្នកត្រូវចេះសម្លឹងឱកាសឱ្យបានមុនគេ។ នេះជាចំណុចសំខាន់នៅក្នុងវិស័យអចលនទ្រព្យមានន័យថាលោកអ្នកត្រូវទិញផ្ទះឬដីដែលមានសក្ដានុពលហើយដើម្បីដឹងថាកន្លែងណាដែលមានសក្ដានុពលលោកអ្នកត្រូវតាមដានព័ត៌មានរបស់រដ្ឋាភិបាល ឬ លោកអ្នកអាចចូលទៅវេបសាយរបស់ Business Cambodia ដើម្បីស្វែងរកព័ត៌មានអំពីគម្រោងថ្មីនានារបស់រដ្ឋាភិបាលបាន ដើម្បីដឹងពីការវិន័យនៃអចលនទ្រព្យនៅទូទាំងប្រទេស។
ក្បួននេះស្ដាប់ទៅចំណាយពេលរាងយូរបន្ដិច ប៉ុន្ដែវាអាចធ្វើឲ្យយើងដែលមានចំណូលល្មមៗ មានសមត្ថភាពអាចផ្ទះតម្លៃថ្លៃបាននាពេលខាងមុខ ដោយមិនចាំបាច់បង់រំលស់ ឬខ្ចីលុយគេទិញ៕
អត្ថបទដោយ៖ ឌឿក ស្រី នុច រតនៈ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-07T08:53:31.900Z",
"category": "អចលនទ្រព្យ",
"views": 24129,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
គម្រោងធំ២ នៅខ្មែរត្រូវបានរដ្ឋជ្រើសទីតាំងសង់រួចរាល់ហើយ នៅឡើយតែថ្ងៃកំណត់បើកការដ្ឋាន
|
https://business-cambodia.com/articles/two-project-in-cambodia-
|
បច្ចុប្បន្នរាជរដ្ឋាភិបាល មានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីបម្រើដល់សេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ និងទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាផងដែរ។ ពេលនេះដែរ Business Cambodia នឹងលើកគម្រោងៗចំនួន ២ គឺស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ភ្នំពេញទៅតំបន់អរិយក្សត្រ និងផ្លូវក្រវ៉ាត់ក្រុងទី៤ ត្រូវបានរាជរដ្ឋាភិបាលកំណត់ទីតាំង នឹងរង់ចាំខែថ្ងៃកំណត់ដើម្បីបើកការដ្ឋានសាងសង់ប៉ុណ្ណោះ៖
១. ស្ពានឆ្លងទន្លេមេគង្គពីភ្នំពេញទៅអរិយក្សត្រ
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមួយនេះ បានលេញលឺដំណឹងយូរណាស់មកហើយ ប៉ុន្ដែបានកំណត់ទីតាំង និងថ្ងៃកំណត់នៃការសង់ទេ។ មកដល់ពេលនេះ គម្រោងនេះក៏ត្រូវបានរាជរដ្ឋាភិបាលបញ្ជាក់ច្បាស់ពីទីតាំងដែលត្រូវសាងសង់រួចរាល់ហើយ។
តាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅបានឲ្យដឹងថា ទីតាំងតភ្ជាប់កំពុងស្ថិតក្នុងការសម្រេច ដោយយើងមានជម្រើសពីរ គឺ៖
ទី១. ភ្ជាប់ពីទីតាំងរដ្ឋាករទឹក ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំតែម្តង
ទី២. ភ្ជាប់ពីម្តុំផ្សារចាស់ ទៅសណ្ឋាគារសុខា រួចទៅកាន់តំបន់អរិយក្សត្រ ដែលត្រូវសង់ស្ពានចំនួន២
ដូច្នេះហើយចំពោះទីតាំងណាដែលមានផលប៉ះពាល់តិច ចំណាយថវិកាតិច ជាជម្រើសដែលល្អបំផុតសម្រាប់ការសាងសង់។ ហើយការបើកការដ្ឋានសាងសង់អាចនឹងធ្វើឡើងនៅក្នុងឆ្នាំ២០២៣។
តែយ៉ាងណាយោងតាមការប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ កាលពីដើមខែមករា ឆ្នាំ២០២២ កន្លងទៅបានឲ្យដឹងថា សម្ដេចសម្រេចជ្រើសរើសយកជម្រើសទី២ ដែលត្រូវសាងសង់ចាប់ពីម្ដុំផ្សារាត្រី (ផ្សារចាស់) ទៅកាន់ម្ដុំសណ្ឋាគារសុខា និងសាងសង់បន្ដទៅកាន់តំបន់អរិក្ស័យតែម្ដង។ ការសម្រេចជ្រើសយកជម្រើសទី២ នេះគឺដោយសារវានឹងជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅតំបន់ជ្រោយចង្វា។
សូមជម្រាប់ថា ថវិកាសម្រាប់ការសាងសង់ស្ពានដ៏សំខាន់នេះ បានមកពីកម្ចីរបស់ប្រទេសកូរ៉េខាងត្បូង។
២. ក្រវាត់ក្រុងទី៤
ផ្លូវក្រវាត់ក្រុងទី៤ ត្រូវបានសិក្សាចប់សព្វគ្រប់នៅក្នុងឆ្នាំ២០២០ បន្ទាប់ពីការសិក្សានេះបានដំណើរអស់រយៈពេលប្រមាណ ២ ឆ្នាំ ពោលគឺបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៨ មកម្ល៉េះ។ តាមការសិក្សាគម្រោងផ្លូវក្រវាត់ក្រុងទី៤ នេះគឺនឹងត្រូវសាងសង់ឆ្លងកាត់ខេត្ដចំនួន ៤ ដែលមានដូចជា កណ្ដាល កំពង់ស្ពឺ តាកែវ និងខេត្តព្រៃវែង ដោយក្នុងនោះកាត់ខេត្តកំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុកផងដែរ។
ចំណុចសំខាន់ នៃការសាងសង់ផ្លូវក្រវាត់ក្រុងទី៤នេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត។
ហើយតាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល កាលពីពេលកន្លងទៅ គម្រោងនេះនឹងបើកការដ្ឋានសាងសង់នៅពេល គម្រោងផ្លូវក្រវាត់ក្រុងទី៣ សម្រេចរួចរាល់សិន៕
អត្ថបទ៖ កឹម ប៊ុនធឿន
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-07T07:22:30.314Z",
"category": "អចលនទ្រព្យ",
"views": 20417,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
លោក សេង ផានិត ច្នៃលុយក្រោម១ម៉ឺន$កែបន្ទប់តូចក្លាយជាហាងលាក់ខ្លួនទាញភ្ញៀវចូលពេញៗ
|
https://business-cambodia.com/articles/sen-phanit-founder-of-room42
|
ការរកស៊ីមិនមែនអាងមានលុយច្រើនចាប់ផ្ដើមបើកហាងធំតែងម្ដងហើយរំពឹងថាជោគជ័យនោះទេព្រោះអាជីវកម្មបង្កើតថ្មីឱកាសបរាជ័យមានរហូតដល់ទៅ៩៩%ឯណោះ។ មានអ្នករកស៊ីជាច្រើនចាប់ផ្ដើមពីតូចតែបានវិវត្តន៍ខ្លួនជាបន្តបន្ទាប់។ ជាក់ស្ដែង លោក សេង ផានិត ចាប់ផ្ដើមរកស៊ីដោយយកបន្ទប់តូចកែច្នៃចេញជាកន្លែងជុំជួបគ្នាញ៉ាំអាហារជជែកគ្នាលេង រហូតក្លាយជាហាងដែលទទួលបានការគាំទ្រនិងល្បីពីមាត់មួយទៅមាត់មួយ។
នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក សេង ផានិត ស្ថាបនិក Room42 បានឲ្យដឹង មុននឹងឈានដល់ការបើកហាង Room42នេះឡើង ដំបូងឡើយគឺលោកធ្វើការជាអ្នកបញ្ជាចរាចរដែនអាកាស( Air traffic Controller)។
សហគ្រិនវ័យ២៨ឆ្នាំរូបនេះបានបន្តទៀតថា ដោយសារតែលោកជាអ្នកចូលចិត្តដើរលេងស្រុកគេ ដូច្នេះលោកគិតថាបើត្រឹមតែធ្វើការឲ្យគេគឺត្រឹមបានចាយគ្រប់គ្រាន់តែមិនងាយមានលុយហូរហៀរនោះ ពោលគឺដោយចិត្តចង់បង្កើនចំណូលបន្ថែម លោកធ្វើការមែនតែលោកឆ្លៀតរកស៊ីដើម្បីបង្កើនចំណូលបន្ថែមធ្វើឲ្យជីវភាពកាន់តែប្រសើរឡើង។ ដូច្នេះលោកក៏បានសម្រេចបើកអាជីវកម្មផ្ទាល់ខ្លួនដោបើកជាហាងតូចមួយដែលមានឈ្មោះថា” Room42”។
ចាប់ផ្ដើមដំបូងលោកមិនមានដើមទុនគ្រប់គ្រាន់នោះទេ។ មានលុយជាប់ខ្លួនតែ៥ពាន់ដុល្លារប៉ុណ្ណោះ។ ដើម្បីឲ្យការចាប់ផ្ដើមរកស៊ីចេញរូបរាងជាផ្លែផ្កា លោកបានស្វែងរកដៃគូរកស៊ី ហើយក៏រកបានមិត្តរួមការងារដែលមានគំនិតដូចលោកដែរ។ ដៃគូរបស់លោកមានទុន៤ពាន់ដុល្លារទៀតរួមគ្នាបានទុក៩ពាន់ដុល្លារក៏ចាប់ផ្ដើមបើកRoom42 ដោយដំបូងគឺផ្ដើមចេញពីការកែច្នៃបន្ទប់លេខ៤២ ហើយធ្វើការវិវត្តន៍ខ្លួនបន្តិចម្ដងរហូតក្លាយជាហាងសម្រាប់ជួបជុំគ្នាញ៉ាំអាហារនិងភេសជ្ជៈជជែកគ្នាពេលទំនេរពីការងារ។
និយាយដល់ចំណុចនេះ លោក បានបង្ហើបថាRoom42 គឺបីដូចជាហាងមួយបែបលាក់ខ្លួនដោយមានទូរមួយពណ៌ក្រហមនៅខាងក្រៅហាងដែលមនុស្សជាច្រើនធ្វើដំណើរកាត់នោះតែងតែឆ្ងល់ថាតើទូរពណ៌ក្រហមនោះជាទូ ATM ឬជាទូអ្វី។ ប៉ុន្ដែបើអ្នកចូលទៅតាមទូនោះ អ្នកនឹងមានការភ្ញាក់ផ្អើល។ ចូលទៅដល់អ្នកនឹងឃើញហាងដែលអាចអង្គុយញ៉ាំអាហារនិងភេសជ្ជៈរួមជាមួយតន្ដ្រីស្ដាប់កម្សាន្ត ជាពិសេសគឺមានការរចនាប្លែកភ្នែក មើលទៅហាក់បីដូចជាហាងនៅស្រុកគេ តែតាមពិតគឺជាហាងដែលបង្កើតដោយកូនខ្មែរនិងបម្រើសម្រាប់ប្រជាជនខ្មែរ។
លោក សេង ផានិត ថា Room42 គឺសក្ដិសមបំផុតសម្រាប់អ្នកដែលចង់លំហែខួរបន្ទាប់ពីសម្រាកពីការងារ ដោយពួកគាត់អាចជួបជុំជជែកគ្នារឿងការងារនិងការរកស៊ីនិងញ៉ាំអាហារនិងភេសជ្ជៈជាមួយនឹងរសជាតិក៏ដូចជាតម្លៃសមរម្យអាចទទួលយកបាន។ ជាពិសេសនោះគឺបរិយាកាសស្ងប់ស្ងាត់ល្អមិនមានការរំខានពីបរិយាកាសខាងក្រៅ គួរផ្សំនឹងការរចនាប្លែកភ្នែកទៀតនោះ ធ្វើឲ្យហាងតូចមួយនេះទទួលបានការគាំទ្រជាហូរហែនិងល្បីពីមាត់មួយទៅមាត់មួយមានភ្ញៀវចូលពេញរាល់ថ្ងៃ។
ជាការណែនាំសម្រាប់ប្អូនៗចង់រកស៊ីក្នុងវិស័យម្ហូបអាហារនិងភេសជ្ជៈ បែបនេះ លោក សេង ផានិត សង្កត់ធ្ងន់ថាពួកគាត់គួរចាប់ផ្ដើមពីការស្គាល់ខ្លួនឯងជាមុនសិន ពោលគឺរកស៊ីអ្វីដែលចេញពីចិត្តស្រលាញ់របស់យើងហើយយើងយល់ច្បាស់ តែបើអ្នករកស៊ីព្រោះឃើញគេរកស៊ីចំណេញ នោះអ្នកនឹងជួបការបរាជ័យជាជាងជោគជ័យ
សេង ផានិត៖ រកស៊ី បើអ្នកគិតពីដៃគូប្រកួតប្រជែងពេក អ្នកដេកមិនលក់ទេ ដូច្នេះគួរយកពេលវេលាមកអភិវឌ្ឍន៍អាជីវកម្មរបស់អ្នកដោយព្យាយាមរកអ្វីដែលថ្មីដើម្បីបំពេញតម្រូវការអតិថិជន នោះអាជីវកម្មរបស់អ្នកនឹងអាចបន្តឈរជើងលើទីផ្សារបានយូរ៕
គួរបញ្ជាក់ផងដែរRoom42មានទីតាំងនៅផ្ទះលេខ៤២ ផ្លូវ ២៤២កែងនឹងផ្លូវ១៤៣ សង្កាត់ វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ (ចូលតាមស្តុបគីរីរម្យ ប្រហែល ៣០០ម)៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-07T07:16:24.848Z",
"category": "ហិរញ្ញវត្ថុ",
"views": 3495,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
កំពុងរវល់ខ្លាំងតែត្រូវគេពឹងឱ្យជួយការងារ គួរចេះក្បួនបដិសេធឆ្លាតវៃ៣យ៉ាង មិនឱ្យគេខឹងបាត់មិត្តភាព
|
https://business-cambodia.com/articles/3-way-to-say-no
|
រវល់ គឺជាបញ្ហារបស់មនុស្សភាគច្រើនដែលកំពុងរស់ក្នុងសង្គមសម័យទំនើបនេះ។ ស្របពេលដែលមនុស្សភាគច្រើនកំពុងតែសកម្មជាមួយនឹងការងារខ្លួន ដើម្បីបំពេញការងារតាមពេលកំណត់ កំពុងខំប្រឹងស្វះស្វែងរកចំណូល ឬកំពុងតែសម្រេចក្ដីស្រមៃ អ្នកក៏ប្រឈមនឹងការស្នើពឹងពាក់ សុំឱ្យជួយនេះជួយនោះពីមនុស្សជុំវិញខ្លួនជាក់ជាមិនខាន។ ទន្ទឹមនឹងភាពរវល់ខ្លួនឯងផង និងការខ្លាចមិនហ៊ាននិយាយបដិសេធគេ រាល់ពេលមនុស្សជុំវិញខ្លួនពឹងឱ្យជួយ វាអាចធ្វើឱ្យប៉ះពាល់ការងារដែលជាអាទិភាពអ្នកផងដែរ ប្រសិនបើអ្នកមិនចេះពីក្បួនបដិសេធដ៏ឆ្លាតវៃ។ អាស្រ័យហេតុនេះ Business Cambodia នឹងបង្ហាញគន្លឹះខ្លីខ្លឹមចំនួន ៣ ដែលអាចជួយឱ្យអ្នក ចេះបដិសេធគេប្រកបដោយភាពឆ្លាតវៃ ព្រមទាំងមិនឱ្យគេខឹងបាត់មិត្តភាព៖
១. ព្រមជួយ ប៉ុន្តែជួយដោយមានលក្ខខណ្ឌ
ការជួយអ្នកដទៃមិនមែនជារឿងអាក្រក់នោះទេ ហើយប្រសិនបើអ្នកពិតជាមានចិត្តចង់ជួយគាត់ដែរ ប៉ុន្តែអ្នកពិតជារវល់មិនអាចជួយបានទេ អ្នកអាចប្រើវិធីសុំជួយពួកគាត់ដោយមានលក្ខខណ្ឌដូចជា៖ ខ្ញុំអាចជួយអ្នកបាន ប៉ុន្តែខ្ញុំសុំពេល ១ម៉ោង ២ម៉ោង ឬ៥ម៉ោងទៀត ដើម្បីបង្ហើយការងារខ្ញុំសិន។ នៅពេលដែលអ្នកជួយគាត់ដោយមានលក្ខខណ្ឌបែបនេះ គាត់នឹងយល់ភ្លាមថា អ្នកពិតជារវល់ ហើយអ្នកមិនបានបដិសេធគាត់នោះទេ ពោលគឺគ្រាន់តែសុំពន្យាពេលបន្តិច។ ដូច្នេះប្រសិនបើកិច្ចការងារគាត់ប្រញាប់ គាត់ប្រាកដជាខំប្រឹងធ្វើដោយខ្លួនឯង ឬរកអ្នកផ្សេងឱ្យជួយធ្វើជំនួសអ្នកជាមិនខាន។
២. ប្រាប់ពីវិធីធ្វើ
បញ្ហាដែលមនុស្សភាគច្រើនជួប ហើយគាត់សម្រេចចិត្តពឹងឱ្យអ្នកជួយធ្វើអ្វីមួយ គឺដោយសារតែពួកគាត់មិនដឹងពីវិធីសាស្ត្រក្នុងការធ្វើវា។ ដូច្នេះប្រសិនបើអ្នកគិតថា វិធីសាស្ត្រធ្វើ ជាបញ្ហាដែលគាត់កំពុងជួប អ្នកគ្រាន់តែពន្យល់ ឬប្រាប់ពីវិធីសាស្ត្រធ្វើ គឺគ្រប់គ្រាន់ហើយ ពោលគឺអ្នកមិនចាំបាច់ទៅធ្វើផ្ទាល់ក៏បានដែរ។
៣. បង្ហាញមនុស្សដែលពូកែជាងអ្នក
បើសិនជាអ្នកគិតថា មាននរណាម្នាក់ដែលទំនេរ ឬមានជំនាញច្រើនជាងអ្នក អ្នកអាចជួយណែនាំឱ្យគាត់ទៅរកបុគ្គលម្នាក់នោះជំនួសអ្នកវិញ ព្រោះគាត់អាចនឹងធ្វើវាបានល្អជាងអ្នក។ ទន្ទឹមនឹងនេះដែរ អ្នកត្រូវណែនាំដោយមើលកាលៈទេសៈផងដែរ ព្រោះប្រសិនបើអ្នកណែនាំឱ្យទៅរកបុគ្គលណាម្នាក់ ដែលគាត់កំពុងរវល់ដែរ គាត់អាចនឹងអន់ចិត្ត ឬគិតថាអ្នកកំពុងនាំបញ្ហារំខានដល់គាត់។
ជារួមមកវិញ ក្នុងនាមជាមិត្តរួមការងារ បើសិនជាអ្នកទំនេរ ហើយអាចជួយកិច្ចការងារគ្នាបានគឺជារឿងល្អ ព្រោះវាអាចជួយបង្កើនភាពស្និទ្ធស្នាល និងអាចឱ្យអ្នកចេះនូវវិធីសាស្ត្រធ្វើកិច្ចការងារផ្សេងៗផងដែរ។ ប៉ុន្តែប្រសិនបើអ្នកមមាញឹកខ្លាំង មិនអាចជួយគាត់បាន អ្នកអាចសាកល្បងប្រើតិចនិកទាំង៣ខាងលើ ដើម្បីជៀសវាងពីការអន់ចិត្តរវាងគ្នានឹងគ្នា ឬ មិនឱ្យគេខឹងបាត់មិត្តភាព៕
អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)
តេឡេក្រាម៖ 096 351 7713
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-07T06:26:08.528Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 1382,
"author": {
"first_name": "ឡុង",
"last_name": "វឌ្ឍនៈ",
"email": "longvathanak007@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អតីតកីឡាករបាល់បោះលោក Jay Wey បង្ហើបពីក្បួនលេង Tik Tok ធ្វើឱ្យខ្លួនរកចំណូលបាន ១២ម៉ឺន$ក្នុងមួយឆ្នាំ
|
https://business-cambodia.com/articles/jay-way-play-tik-tok
|
លោក Jay Wey ត្រូវបានគេស្គាល់ថាជាកីឡាករបាល់បោះអាជីពមួយរូប ដោយគាត់លេងបាល់បោះនេះតាំងពីអាយុ ១២ឆ្នាំមកម្លេះ។ ប៉ុន្តែពេលថ្មីៗនេះ លោក Wey បានផ្ទុះការគាំទ្រយ៉ាងខ្លាំងទៅលើការលេង Tik Tok ទៅវិញ។ ដោយការលេងរបស់គាត់មិនមែនឥតប្រយោជន៍នោះទេ តែបែរជាអាចរកចំណូលបានខ្ទង់ម៉ឺនដុល្លាក្នុងមួយឆ្នាំៗ នេះបើយោងតាមចុះផ្សាយរបស់គេហទំព័រ CNBC Make it។
តាមប្រភពដដែលបានឱ្យដឹងទៀតថា លោក Jay Wey រស់នៅក្នុង Sunnyvale រដ្ឋ California សហរដ្ឋអាមេរិក។ បច្ចុប្បន្នលោកគឺជា Content Creator មួយរូបនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម (Social media) ហើយលោក៏ជាសហគ្រិនផងដែរ។ ដោយលោកបង្កើតវីដេអូបង្ហោះនៅលើ Social media រួមមានទាំង Tik Tok, Facebook, Instagram, និង YouTube ជាដើម។ ប៉ុន្តែមានតែ Tik Tok ទេដែលអាចឱ្យគាត់រកចំណូលបានជាង ១២ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ហើយចង់ដឹងទេថាតើគាត់រកចំណូលបានដោយរបៀបណា?
លោក Wey ជា Content Creator ឯករាជ្យមួយរូបនៅលើ Social media តែគាត់ផ្ដោតសំខាន់តែទៅលើ Tik Tok ប៉ុណ្ណោះ។ ហើយគណនី Tik Tok របស់លោកទៀតសោតមានអ្នក followers ប្រមាណជាង ២លាននាក់ ដោយគិតត្រឹមឆ្នាំ ២០២២នេះ។
ដំបូងឡើយ គាត់បង្កើតវីដេអូជាលក្ខណៈកំប្លែង និងសកម្មភាពផ្សេងៗប្រចាំថ្ងៃប្រចាំរបស់គាត់។ ក្រោយមកដោយមានការគាំទ្រច្រើននៅក្នុងវីដេអូ នីមួយៗរបស់គាត់ ទើបធ្វើលោកមានអ្នក sponsor ហើយម្ចាស់ sponsor រួមមានក្រុមហ៊ុនល្បីៗដូចជា ក្រុមហ៊ុន ebay និងក្រុមហ៊ុន Ford ជាដើម។ ដោយឱ្យគាត់ផលិតជាវីដេអូ ដើម្បីផ្សព្វផ្សាយទៅនឹងផលិតផលរបស់ពួកគេ។ រហូតដល់ម្ចាស់ sponsor ឱ្យលោកផលិតជា series videos ឬលក្ខណៈវីដែអូបន្តបន្ទាប់គ្នា។
ហើយលោក Jay Wey មានទម្លាប់សន្សំមួយដ៏ល្អ រហូតដល់លោកមានឃ្លាមួយលើកឡើងថា “Cheap សម្រាប់ខ្ញុំគឺជាពាក្យមួយមានន័យថាឆ្លាតវៃក្នុងការប្រើប្រាស់លុយកាក់ និងមិនខ្ជះខ្ជាយក្នុងការចំណាយទៅរបស់របរណាដែលវាមិនចាំបាច់”។ លោកបានបន្ថែមទៀតថា លោកមិនដែលទិញរបស់របរ ដែលមាន Name-brand ណាមួយឡើយ។ ដោយលោកមានចរិកពូកែសន្សំសំចៃ រហូតដល់ថ្នាក់លោក គិតទាំងទៅលើការសាកថ្មទូរស័ព្ទ ឬកុំព្យូទ័រ ទៅតាមម៉ោងទៀតផង។ ព្រោះនៅតំបន់លោករស់នៅគឺថាចាប់ពីម៉ោង ១២ ព្រឹកដល់ម៉ោង ៣រសៀល នោះភ្លើងអគ្គីសនីមានតម្លៃថោក។ ប៉ុន្តែបន្ទាប់ពីម៉ោង ៣រសៀលទៅគឺមានតម្លៃប្រែប្រួល ដូច្នេះលោកត្រូវតែប្រាកដថា លោកបានសាកថ្មផ្សេងៗ រួមរាល់មុនម៉ោង ៣រសៀល ដើម្បីកាត់បន្ថយការចំណាយការចំណាយលើសចំនួន។
ជាចុងក្រោយលោក Jay Wey ក៏បានបញ្ជាក់ឱ្យដឹងថា នៅជុំវិញពាក្យថា “Cheap” នេះវាមានចំនុចអវិជ្ជមានមួយចំនួនចំពោះអ្នកដទៃ ប៉ុន្តែដោយឡែក សម្រាប់លោកបែរជាមានអារម្មណ៍ថាពាក្យ “Cheap” នេះគឺមានន័យថាឆ្លាតវៃ នៅក្នុងការប្រើប្រាស់លុយកាក់បានល្អ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់។ ម្យ៉ាងទៀជាការចំណាយទៅលើ ម្ហូបអាហារ ការកម្សាន្ត ឧបករណ៍ប្រើប្រាស់ និងអ៊ីនធឺណិត ជាដើម។
អត្ថបទដោយ៖ ផល ធារិត
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-07T06:12:39.828Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 294,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ល្អណាស់! ប្រធានាធិបតីអាមេរិក ប្រកាសលើកលែងពន្ធនាំចូលបន្ទះសូឡា ពីប្រទេសចំនួន ៤ ក្នុងនោះក៏មានកម្ពុជា
|
https://business-cambodia.com/articles/solar-cambodia-free-24-months
|
ពិតជារឿងល្អខ្លាំងមែនទែន ដែលប្រទេសមហាអំណាចគឺសហរដ្ឋអាមេរិក បានសម្រេចលើកលែងពន្ធពីការនាំចូលបន្ទះផ្ទាំងសូឡាពីប្រទេសកម្ពុជា និងប្រទេសអាស៊ីចំនួន៣ទៀត ដែលអាមេរិកអនុញ្ញាតឱ្យនាំចូលបន្ទះសូឡាដោយមិនគិតពន្ធសូម្បីតែ១រៀល។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន aljazeera បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានចេញសេចក្តីប្រកាសនៅថ្ងៃចន្ទកន្លងទៅនេះថា លោកអនុញ្ញាតឱ្យនាំចូលបន្ទះស្រូបពន្លឺព្រះអាទិត្យពីប្រទេសថៃ ម៉ាឡេស៊ី កម្ពុជា និងវៀតណាម ទៅកាន់សហរដ្ឋអាមេរិក ដោយគ្មានការគិតពន្ធអ្វីឡើយក្នុងរយៈពេល ២៤ខែឯណោះ។
ការចាប់ផ្ដើមធ្វើឡើងបែបនេះ បន្ទាប់ពីមានការព្រួយបារម្ភពីផលប៉ះពាល់នៃពាណិជ្ជកម្មអាមេរិក បន្ទាប់ពីមានការស៊ើបអង្កេតរយៈពេលយូរខែ ថាតើផ្ទាំងសូឡាដែលនាំចូលពី៤ប្រទេសក្នុងតំបន់អាស៊ីនេះ គឺជាការគេចវេសពីពន្ធលើទំនិញដែលផលិតនៅក្នុងប្រទេសចិនឬយ៉ាងណា។
ទោះបីជាយ៉ាងណាក៏ដោយ អភិបាលរដ្ឋ សមាជិកសភា មន្ត្រីឧស្សាហ៍កម្ម និងអ្នកបរិស្ថាន បានសម្តែងការព្រួយបារម្ភចំពោះការស៊ើបអង្កេតនេះ ដែលអាចបណ្តាលឱ្យមានពន្ធឡើងវិញរហូតដល់ ២៥០% ឯណោះ។
ប្រធានាធិបតីលោក Biden ក៏បានជម្រុញទឹកចិត្តឱ្យមានការផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាថាមពលផ្សេងទៀតនាពេលអនាគត ដោយមានការគាំទ្រប្រាក់កម្ចី និងជំនួយពីសហរដ្ឋអាមេរិកផងដែរ៕
អត្ថបទដោយ៖ ធី ស្រីល័ក្ខ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-07T05:47:53.292Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 1383,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ទឹកចិត្តកូនស្រី! ស្ត្រីវ័យ២៧ឆ្នាំរូបនេះ ប្រឹងធ្វើការខ្លាំងជួយដោះបំណុលម្តាយ ត្រឹមពេល៩ខែជោគជ័យ តាមវិធីទាំងនេះ
|
https://business-cambodia.com/articles/liao-worked-hard-to-pay-off-her-mother-s-debt
|
ក្មេងកំព្រាវ័យ២៧ឆ្នាំ អ្នកនាង Liao ប្រឹងធ្វើការខ្លាំងរកលុយរហូតអាចជួយដោះបំណុលម្តាយ ២៨,០០០ដុល្លារ ចាយពេលត្រឹម៩ខែ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ បន្ទាប់ពីម្តាយរបស់នាងបានបាត់បង់ការងារ និងគ្មានលទ្ធភាពបង់រំលោះផ្ទះជារៀងរាល់ខែបន្តទៀត។
គ្រាន់តែលឺដំណឹងម្តាយកំពុងជួយទុក្ខធំ អ្នកនាង និងស្វាមី ឈ្មោះ Greggory Bollweg បានកាត់បន្ថយការចំណាយមិនសំខាន់ចោលទាំងអស់ដើម្បីសន្សំប្រាក់។ នាងបានចាប់ផ្តើមចុះឈ្មោះបើកគណនីធនាគារសម្រាប់ប្រាក់រង្វាន់គណនីថ្មី និងលក់របស់របរនៅជុំវិញផ្ទះ។ មិនតែប៉ុណ្ណោះ Liao ខិតខំធ្វើការលើសមុនទ្វេដង ដោយនាងបានបន្ថែមម៉ោង និងធ្វើការងារខាងក្រៅបន្ថែមទៀត រហូតអាចរកបាន ១០,០០០ដុល្លារក្នុងមួយខែ លើទឹកដីនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
នៅទីបំផុតអ្នកនាង Liao អាចជួយដោះបំណុលម្តាយបានទាំងស្រុង ដោយបច្ចុប្បន្នអ្នកម្តាយដែលមានឈ្មោះថា Carrie Cheng បានក្លាយទៅជាម្ចាស់ខុនដូពីរបន្ទប់ពេញសិទ្ធនៅ San Diego។ ក្នុងនាមជាកូនស្រីម្នាក់ Liao បានលើកឡើងយ៉ាងដូច្នេះថា៖ «វាមិនច្រើនទេ តែជាប្រាក់ដ៏ល្អបំផុតដែលខ្ញុំមិនធ្លាប់បានចំណាយ ព្រោះវាធ្វើឲ្យម្ដាយរបស់ខ្ញុំសប្បាយចិត្ត»។ «គ្មានអារម្មណ៍ណាដែលអស្ចារ្យ និងធ្វើឲ្យខ្ញុំមានចិត្តសុខស្ងប់ជាងពេលឃើញម្តាយខ្ញុំសប្បាយចិត្តនោះទេ»។
ខាងក្រោមនេះ គឺជារបៀបបែងចែកលុយក្នុងរយៈពេលមួយខែៗ របស់អ្នកនាង Liao៖
១/. ការវិនិយោគ៖ $2,680 ($1,221 នៅក្នុងគម្រោងទិញភាគហ៊ុននិយោជិត, $733 ក្នុង 401(k), $500 ក្នុង Roth IRA, $226 ក្នុង HSA)
២/. លំនៅដ្ឋាន និងឧបករណ៍ប្រើប្រាស់៖ $1,475 ($1,375 សម្រាប់ចំណែករបស់នាងនៃការបង់រំលោះសរុប $3,600 បូកនឹង $100 សម្រាប់ឧបករណ៍ប្រើប្រាស់)
៣/. ការសន្សំ៖ $1,000
៤/. ការសំរេចចិត្ត៖ $350 ($170 សម្រាប់កែលម្អផ្ទះ; $60 សម្រាប់បរិច្ចាគ, $50 សម្រាប់ការកម្សាន្ត, $50 សម្រាប់ការធ្វើដំណើរ, $20 សម្រាប់អាហារឆ្កែ)
៥/. អាហារ៖ $224 (ចំណែករបស់នាងសម្រាប់ការទទួលទានអាហារក្រៅផ្ទះ និងគ្រឿងទេស បែងចែកស្មើៗគ្នាជាមួយស្វាមីរបស់នាង)
៦/. ការដឹកជញ្ជូន៖ $119 ($101.50 សម្រាប់សាំង និង $17.50 សម្រាប់ Ubers បំបែកជាមួយស្វាមី)
៧/. ធានារ៉ាប់រង៖ $80 ($66 សម្រាប់សុខភាព, $14 សម្រាប់ធ្មេញ)
៨/. ទូរស័ព្ទ៖ $40
៩/. ការជាវ៖ $35 (Amazon Prime, ថ្លៃកាតឥណទាន និង Spotify)។
គួរជំរាបផងដែរថា អ្នកនាង Liao មានស្រុកកំណើតនៅទីក្រុងសិនជិន ប្រទេសចិន និងបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកជាមួយម្តាយ បន្ទាប់ពីឪពុក-ម្តាយរបស់នាងបានចែកផ្លូវគ្នានៅពេលនាងមានអាយុ១២ឆ្នាំ។ ទំព័រជីវិតថ្មីហាក់មិនងាយស្រួលសម្រាប់ម្តាយ-កូនពីរនាក់នេះទេ ពួកគេបានស្នាក់នៅក្នុងរោងតូចមួយរបស់សាច់ញាតិ ក្រពះក៏ស្វិតត្បិតគ្មានប្រាក់ទិញអាហារ និងស្លៀកសំលៀកបំពាក់ដែលព្រះវិហារចែកឲ្យ។
បន្ទាប់ពីស្នាក់នៅក្នុងរោងជាង២ឆ្នាំ ពួកគេបានជួលបន្ទប់ក្នុងផ្ទះអ្នកដទៃ រហូតដល់ម្តាយដែលជាអតីតសាស្ត្រាចារ្យនៅមហាវិទ្យាល័យក្នុងប្រទេសចិន បានលក់វ៉ែនតាក្នុងតូបលក់ទំនិញនៅផ្សារទំនើបក្នុងសហរដ្ឋអាមេរិក ទើបអាចជួលផ្ទះល្វែងមួយខ្នងដែលមានទំហំអាចនៅបានត្រឹមតែមនុស្សពីរនាក់ប៉ុណ្ណោះ។ Liao បានចូលរៀននៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សាន់តា បាបារ៉ា ដែលត្រូវបានបង់ថ្លៃស្ទើរតែទាំងស្រុងជាមួយនឹងជំនួយហិរញ្ញវត្ថុដែលនាងបានទទួលតាមរយៈកម្មវិធីឥតគិតថ្លៃសម្រាប់ជំនួយនិស្សិតសហព័ន្ធ (FAFSA)។
Liao ត្រូវបានគេស្គាល់ថាជាក្មេងឆ្លាត និងរៀនពូកែ នាងបានបញ្ចប់ការសិក្សានៅឆ្នាំ២០១៦ ដោយមិនចាំបាច់ខ្ចីប្រាក់(កម្ចីនិស្សិត) អ្វីទាំងអស់។ ក្រោយឆ្លងកាត់ព្យុះភ្លៀងអស់រយៈពេលប៉ុន្មានឆ្នាំ Liao ចាប់ផ្តើមប្រឹងធ្វើការយ៉ាងខ្លាំង ជាពិសេសគឺបែងចែកកញ្ចប់លុយឲ្យល្អបំផុត ត្បិតនាងដឹងថាគ្រាដែលខ្វះខាត ឬគ្រួសារជួបវិបត្តិហិរញ្ញវត្ថុគឺជីវិតលំបាកលំបិនណាស់។ អ្នកនាង Liao បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំបានដឹងថាខ្ញុំមិនដែលចង់ពឹងអ្នកដទៃនោះទេ»។ «ខ្ញុំតែងតែចង់មានឯករាជ្យភាព ព្រោះខ្ញុំមានលុយសម្រាប់ខ្លួនឯង និងធ្វើអ្វីដែលខ្ញុំចង់បានក្នុងជីវិតរបស់ខ្ញុំ»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-07T05:24:03.679Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 314,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
និយាយច្រើន លក់មិនដាច់ទេ! អ្នកលក់ពូកែត្រូវមានចិត្តសាស្រ្ត ៣ នេះ ទើបអាចទាក់ភ្ញៀវបាន
|
https://business-cambodia.com/articles/sale-teap
|
អ្នកដែលនិយាយច្រើនមិនប្រាកដថាលក់ដាច់ទាំងអស់នោះទេ តែអ្នកដែលយល់ច្បាស់ពីការនិយាយទៅ កាន់ភ្ញៀវទៅវិញទេទើបពូកែពិត និយាយច្រើនមិនសំខាន់ទេ សំខាន់និយាយតិច ចំគោលដៅដែលភ្ញៀវ ចង់បាន មានផលិតផលល្អក្នុងដៃជោគជ័យមួយកម្រិតហើយ តែបើមានជំនាញលក់ទៀតអ្នកមានភាគ រយលក់ដាច់ច្រើនជាងគេហើយ ។ ជាមួយគ្នានេះដែរលោក នេន សុធី ដែលជាអ្នកនិយាយជំរុញទឹកចិត្តដល់អ្នករកស៊ីលក់ដូរ និងជាម្ចាស់ស្នាដៃសៀវភៅ អាត់បី បានមកចែករំលែកគំនិត ៣ ដែលអាចទាក់ភ្ញៀវបានពេញៗ ដោយរៀនសន្សំចំណុចដូចខាងក្រោមនេះ ៖
១. និយាយឱ្យចំ ចំណុច៖ អ្នកលក់ភាគច្រើនចូលចិត្តនិយាយលើសអ្នកទិញ ភ្ញៀវចង់បានអីក៏មិនដឹង ដឹងតែពីអួតពីផលិតផលរបស់ខ្លួន។ ដូច្នោះអ្នកលក់ទាំងឡាយដែលចង់ពូកែនិយាយហើយនិយាយទៅចំគោលដៅ ដំបូងសូមកុំនិយាយជាមុនសិន ហើយប្តូមកស្តាប់ឱ្យច្រើនវិញ ។
មូលហេតុដែលត្រូវស្តាប់ឱ្យច្រើននោះគឺ យើងជាអ្នកលក់ យើងត្រូវនិយាយអ្វីដែលអ្នកទិញចង់ស្តាប់បំផុត ហើយអ្វីដែលអ្នកទិញចង់ដឹងបំផុតនោះដំណោះស្រាយបញ្ហារបស់ពួកគេ ហេតុនេះហើយនៅពេលដែលអ្នកនិយាយចំបញ្ហាអ្នកទិញ និងធ្វើឱ្យអ្នកទិញមានអារម្មណ៏ថាយើងច្បាស់ជាមួយផលិតផល ហើយអាចរកដំណោះស្រាយជូនគេបានទៀត។
ឧទាហណ៍ថា បើអ្នកគិតតែពីនិយាយអួត តើអ្នកអាចដឹងថាតើអ្វីទៅជាបញ្ហារបស់អតិថិជនបានដោយដូចម្តេច? ហើយរកដំណោះស្រាយបានយ៉ាងដូចម្តេច? ដូចច្នោះហើយនាមជាអ្នកលក់ ត្រូវស្តាប់ឱ្យបានច្រើន ជៀសជាងការនិយាយច្រើនហើយហត់អំពើរ។
២. បញ្ចូលភាពវិជ្ជមានចូលទៅក្នុងខ្លួន៖ មនុស្សមួយចំនួនធំចូលចិត្តរអ៊ូថាខ្លួនឯងមិនពូកែនិយាយ ឫវោហាក្នុងការលក់ តែត្រូវសួរខ្លួនឯងវិញថា តើខ្លួនឯងបានបញ្ចូលភាពវជ្ជមានចូលហើយឬនៅ? ហើយក្នុងមួយថ្ងៃអ្នកអានសៀវភៅបានប៉ុន្មានសន្លឹក រៀនបានអ្វីខ្លះ និងស្តាប់បុគ្គលពូកែនិយាយក្នុងអាជីពរបស់យើងបានប៉ុន្មានខ្លីបក្នុងមួយថ្ងៃហើយ?
លោកបានឱ្យដឹងថា ខួរក្បាលរបស់យើងប្រៀបានដូចជាក្រុមហ៊ុននាំចេញនាំចូលមួយអញ្ជឹង ព្រោះថាបើយើងបញ្ចូលរឿងល្អៗតាមរយៈកាស្តាប់ ការអាន និងរៀនសូត្រតាមរយៈអ្នកលក់ណាដែលមានទេពកុសលលក់ នោះខួរក្បាលរបស់យើងនិងផ្ទុកនៅរឿងល្អៗ ហើយពេលដែលយើងផ្ទុកតែរឿងល្អៗ នោះវានឹងនាំយើងឱ្យនិយាយរឿងល្អៗ។
៣. ទម្លាប់និយាយឮ និងមានការទទួលខុសត្រូវ៖ អ្នកលក់ត្រូវមានទម្លាប់និយាយឮ ច្បាស់ៗ មួយៗ មានហេតុផល និងមានការទទួលខុសត្រូវ។ ជាការពិតណាស់មានអ្នកខ្លះនិយាយថា គាត់មិនចង់និយាយចេញមុខទេ តែសំឡេងបាន និងផលិតបានហើយ ធ្វើដូចនេះហើយវាស្មើរនិងការមិនទទួលខុសត្រូវចំពោះអតិថិជនរបស់យើងឡើយ។
អត្ថបទដោយ៖ នៅ ថាត់សណា
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-07T05:01:39.977Z",
"category": "កំពូលអ្នកលក់",
"views": 23620,
"author": {
"first_name": "នៅ",
"last_name": "ហៀង",
"email": "932@gmail.com"
},
"quality_warning": [
"noisy"
]
}
|
បាត់ដៃស្តាំមានដៃឆ្វេងជំនួស!មកដឹងប្រវត្តិនិងស្នាដៃលោកJavierOlivanអនាគតCOOថ្មីនៃក្រុមហ៊ុន Meta
|
https://business-cambodia.com/articles/new-future-coo-of-meta
|
កាលពីពេលកន្លងទៅថ្មីៗនេះដំណឹងនៃការលាលែងពីតំណែងរបស់ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Meta មនុស្សជំនិតបំផុតរបស់មហាសេដ្ឋីបច្ចេកវិទ្យាលោក Mark Zuckerberg គឺលោកស្រី Sandberg បានអនុម័តរួចរាល់កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ ។ ក្រោយបាត់បង់ដៃស្តាំទៅ នៅមានដៃឆ្វេងជំនួសដែលបុរសម្នាក់នោះគឺជាដៃឆ្វេងរបស់មហាសេដ្ឋីបច្ចេកវិទ្យាចាប់តាំងពីឆ្នាំ២០០៧ មកម្ល៉េះ ពោលគឺមុនលោកស្រី Sandberg ទៅទៀត។
ត្រឹមតែជាដៃឆ្វេងក្រោយឆាកក៏ពិតមែន ប៉ុន្តែបុរសវ័យ៤៤ឆ្នាំរូបនេះគឺជាបុគ្គលដែលនាំទីផ្សារ Facebook ទៅទូទាំងពិភពលោកចាប់តាំងពីលើកដំបូងដែលលោកបានឈានចូលទៅកាន់ក្រុមហ៊ុនយក្សមួយនេះ។ បុគ្គលទាំងពីររូបនេះគឺដើរតួនាទីយ៉ាងសំខាន់ដូចគ្នាក្នុងរចនាសម្ព័ន្ធក្រុមហ៊ុនដោយគ្រាន់តែម្នាក់នៅខាងមុខឆាកនិងម្នាក់នៅខាងក្រោយឆាកប៉ុណ្ណោះ។
ក្រឡេកមកដឹងអំពីអតីតកាលរបស់អនាគត COO ថ្មីរូបនេះបន្តិចថាតើលោកមានប្រវត្តិនិងស្នាដៃការងារមានភាពលេចធ្លោរកម្រិតណា ?
លោក Javier Olivan មានដើមកំណើតជាជនជាតិអេស្ប៉ាញដែលបានទទួលការសិក្សានៅសកលវិទ្យាល័យ Navarra ផ្នែកវិស្វកម្មអគ្គិសនីនិងឧស្សាហកម្មនៅតំបន់ជួរភ្នំ Pyrenees នៃប្រទេសអេស្ប៉ាញ។ ថែមទាំងបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មពីសកលវិទ្យាល័យ Sandford រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៧ ។
យ៉ាងណាមិញក្នុងឆ្នាំដដែលនោះ លោកក៏បានចូលបម្រើការឱ្យក្រុមហ៊ុន facebook នៅពេលនោះលោកក៏បានសម្លឹងឃើញថាមានអ្នកប្រើប្រាស់ប្រមាណជាង ៥០ លាននាក់នៅអាមេរិកនិងតិចតួចបំផុតមកពីក្រៅប្រទេសដែលនេះជាឱកាសមួយដែលលោកអាចធ្វើការពង្រីកទីផ្សារនៃរបត់បច្ចេកវិទ្យាមួយនេះទៅទូទាំងពិភពលោក។ ជាមួយគ្នានោះដែរសម្រាប់ជីវិតឯកជនភាពរបស់លោកគឺមិនសូវជាទូលំទូលាយប៉ុន្មាននោះទេព្រោះលោកជាមនុស្សមិនសូវជាចូលចិត្តចេញមុខនៅតាមបណ្តាញសង្គមប៉ុន្មានឡើយ។
គួរបញ្ជាក់ផងដែរថា ទន្ទឹមនឹងការចាកចេញរបស់លោកស្រី Sandberg ក្រោយរួមការងារជា ត្រីភាគីនិងរីកចម្រើនជាលំដាប់អស់រយៈពេលជិត ១៥ ឆ្នាំកន្លងមកនេះ ស្រ្តីវ័យ៥២ ឆ្នាំរូបនេះមិនបានទៅណាឆ្ងាយអំពីក្រុមហ៊ុន Meta Platform នោះទេ ពោលគឺនៅកាន់តំណែងជាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនយក្សនេះដដែលដោយគ្រាន់តែប្រគល់នូវបន្ទុកគ្រប់គ្រងទាំងស្រុងទៅកាន់លោក Javeir Olivan ប៉ុណ្ណោះ។ ជុំវិញការឡើងកាន់តំណែងនេះដែរមានមហាជនជាច្រើនបានធ្វើការសង្កត់ធ្ងន់ថាតើលោកមានចក្ខុវិស័យយ៉ាងណាក្នុងការដឹកនាំក្រុមហ៊ុនទាក់ទិននឹងបញ្ហាការរក្សាឯកជនភាពរបស់អ្នកប្រើប្រាស់ខណៈដែលនេះជារឿងរ៉ាវដ៏រសើបនាពេលកន្លងមក៕
អត្ថបទដោយ៖ ពីង ជូអេង ( កូនត្រចៀកកាំ )
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-07T04:50:42.277Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 241,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មិនឱ្យបាត់ឱកាស! PTT ចាប់ដៃជាមួយក្រុមហ៊ុន២ បង្កើតកន្លែងចាក់សាំងឱ្យយន្តហោះ នៅព្រលានថ្មី
|
https://business-cambodia.com/articles/ptt-station
|
សាងសង់មិនទាន់បានប៉ុន្មានផង ពេលនេះមានក្រុមហ៊ុនប្រេងឥន្ធនៈធំៗចំនួន ៣ បានចាប់ដៃគ្នាដើម្បីបង្កើតការកន្លែងចាក់ប្រេងនិងផ្គត់ផ្គង់ប្រេឥន្ទនៈសម្រាប់យន្តហោះឱ្យអាកាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ឬតេជោក្រុងតាខ្មៅហើយ។
តាមការចុះផ្សាយរបស់គេហទំព័របរទេសដែលមានឈ្នោះថា MarketScreener បានឱ្យដឹងកាលពីថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២២ នេះថា ក្រុមហ៊ុនដែលជាដៃគួរសហការណ៍ទាំង ៣ នេះរួមមានក្រុមហ៊ុន PTT OR International Holdings, ក្រុមហ៊ុន China National Aviation Fuel International Holdings Limited (CNAF) ពីប្រទេសចិន និងក្រុមហ៊ុន Total Eneries Marketing (Cambodia) Co., Ltd. (TOTAL) ពីប្រទេសបារាំង។
ចំពោះការសហការនេះក្រុមហ៊ុនទាំង ៣ បានកាន់កាប់ភាគហ៊ុនស្មើៗគ្នាដោយម្នាក់ៗកាន់កាប់ ៣៣.៣៣ ភាគរយ។ ក្រុមហ៊ុន PTT OR បានបញ្ជាក់ការបណ្ដាក់ទុននេះមិនលើសពី ១៨.៦ លានដុល្លារ ដែលបានមកពីកម្ចី រួមជាមួយប្រាក់វិនិយោគ ពីម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនផ្ទាល់។
ក្នុងនោះដែររដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់សិទ្ធិសម្បទានដល់ PPAFS ដើម្បីក្លាយជាប្រតិបត្តិករនៃប្រព័ន្ធសេវាចាក់ប្រេងតាមអាកាសនៅអាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងរាជធានីភ្នំពេញ។ យ៉ាងណាមិញ សម្រាប់គោលបំណងនៃការបណ្តាក់ទុនរួមគ្នានេះគឺដើម្បីកសាងការប្រកួតប្រជែង និងបង្កើនសមត្ថភាពនៃការផ្តល់សេវាចាក់ប្រេងតាមអាកាសនៅក្រៅប្រទេស ខណៈពេលដែលរក្សាបាននូវឱកាស និងសិទ្ធិលក់ឥន្ធនៈអាកាសចរណ៍នៅកម្ពុជាផងដែរ។
ក្រុមហ៊ុនទាំងបីបានបញ្ចប់ការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២ ក្រោមឈ្មោះ "Phnom Penh Aviation Fuel Service Co., Ltd. (PPAFS)" ដែល PPAFS បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានចុះថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។ រួមជាមួយក្រុមហ៊ុន Cambodia Airport Investment Company Limited (CAIC) ដែលផ្តល់សម្បទានក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិថ្មីនៅរាជធានីភ្នំពេញ៕
អត្តបទ៖ ឌឿក ស្រីនុត រតនៈ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-07T04:43:19.100Z",
"category": "អចលនទ្រព្យ",
"views": 888,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ខឹងចិត្តគេមិនស្តាប់! Elon Musk គំរាមដើរចេញពីកិច្ចព្រមព្រៀង Twitter ដោយសំអាងហេតុផលបែបនេះ
|
https://business-cambodia.com/articles/elon-musk-warn-to-leave-twitter
|
កាលពីថ្ងៃចន្ទ លោក Elon Musk បានចេញការគំរាមច្បាស់លាស់បំផុតមួយរបស់គាត់ថានឹងដើរចេញពីកិច្ចសន្យាជាមួយ Twitter ដោយចោទប្រកាន់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះយ៉ាងបើកចំហថា បានធ្វើការបំពានកិច្ចព្រមព្រៀង។ នេះបើយោងតាមសារ័ត៌មាន CNN របស់សហរដ្ឋអាមេរិកដែលបានចុះផ្សាយកាលពី ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២។
នៅក្នុងលិខិតផ្ញើទៅកាន់អ្នកស្រី Vijaya Gadde ជាប្រធានផ្នែកច្បាប់របស់ Twitter លោក Musk បានចោទប្រកាន់ថា “Twitter កំពុងតែរារាំងយ៉ាងសកម្មចំពោះការទទួលសិទ្ធិព័ត៌មានរបស់គាត់” ព្រោះថាក្រុមហ៊ុនធ្វើខុសនឹងកិច្ចព្រមព្រៀង ដោយមិនសហការផ្ដល់ព័ត៌មានដែលគាត់បានស្នើសុំ អំពីទិន្នន័យរបស់គណនីក្លែងក្លាយ និងគណនី Spam (គណនីដែលមិនមានអ្នកប្រើការ)។
ប្រភពដដែលបានឱ្យដឹងទៀតថា មេធាវីរបស់ លោក Musk បានសរសេរទៅកាន់ក្រុមហ៊ុន Twitter ថា “ទង្វើនេះបញ្ជាក់យ៉ាងច្បាស់ថា Twitter បានបំពានកាតព្វកិច្ចរបស់ខ្លួន ហើយលោក Musk អាចរក្សាសិទ្ធិរបស់គាត់ក្នុងការសម្រេចទៅលើរឿងដែលបានកើតឡើងនេះ រួមទាំងសិទ្ធិនៅក្នុងការសម្រេចចិត្តថាបន្ត ឬក៏បញ្ចប់កិច្ចព្រមព្រៀងមួយនេះផងដែរ”។
ជាមួយគ្នានេះដែរ Elon Musk បានទាមទារឱ្យ Twitter ផ្ដល់ព័ត៌មានដែលបានមកពីការសាកល្បងរបស់ក្រុមហ៊ុន ដើម្បីជាសំអាងគាំទ្រទៅលើទិន្នន័យដែលបានបង្ហាញជាប់លាប់ជាច្រើនឆ្នាំមកហើយថា គណនី Spam ឬគណនីក្លែងក្លាយ មានចំនួនតិចជាង ៥% នៃចំនួនអ្នកប្រើប្រាស់ Twitter សរុប។ ក្នុងនោះដែរ លោក Musk បានចោទប្រកាន់ថាចំនួនពិតនៃគណនី Spam គឺទំនងជាមានច្រើនជាងនេះ ដែលអាចមានរហូតដល់ ៩០% នៃចំនួនអ្នកប្រើប្រាស់សរុបឯណោះ។
អាស្រ័យហេតុនេះ លោកក៏បានបញ្ជាក់ថា ការទិញយក Twitter នឹងអាចបន្តទៅមុខទៀតបាន លុះត្រាតែក្រុមហ៊ុនផ្ដល់ ភស្តុតាង នៃទិន្នន័យគណនី Spam និងគណនីក្លែងក្លាយរបស់ខ្លួនពិតប្រាកដសិន។ ទន្ទឹមនឹងនោះដែរ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ ក្រុមហ៊ុនបាននិយាយថា "Twitter នឹងបន្តសហការចែករំលែកព័ត៌មានជាមួយលោក Musk ដើម្បីបំពេញប្រតិបត្តិការដោយអនុលោមតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង" ។
គួរបញ្ជាក់ផងដែរថា នៅក្នុងកិច្ចព្រមព្រៀងទិញ Twitter លោក Elon Musk បានដាក់បញ្ចូល Spam Bots ឱ្យនៅជាបញ្ហាកណ្ដាលមួយ ដោយលោកបានប្ដេជ្ញាថានឹងព្យាយាមកម្ចាត់ទិន្នន័យឥតបានការទាំងនោះចេញពី Twitter។
អត្ថបទដោយ៖ សូ សុខលី
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-07T04:16:03.858Z",
"category": "ហិរញ្ញវត្ថុ",
"views": 629,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ក្រុមហ៊ុន Meta ប្រមូលផ្តុំសិល្បករក្នុងស្រុកដាក់ដំណើរការយុទ្ធនាការលើកកម្ពស់ឯកជនភាព និងសុវត្ថិភាពអនឡាញ
|
https://business-cambodia.com/articles/metabringstogetherlocalartiststolaunchonlineprivacyandsecuritycampaign
|
ភ្នំពេញ ថ្ងៃទី៧ ខែមិថុនា៖ ក្រុមហ៊ុន Meta ដែលកន្លងមកមានឈ្មោះថា Facebook កំពុងដាក់ដំណើរការព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃដែលមិនធ្លាប់មានរបស់ខ្លួន នៅរាជធានីភ្នំពេញ ដោយនាំមករួមគ្នានូវសិល្បករ វិចិត្រករគំនូរ និងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមផ្សេងទៀត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីឯកជនភាពតាមរយៈគេហទំព័រ “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក” https://yourhome.fb.com/cambodia/។
ព្រឹត្តិការណ៍ដែលចាប់ផ្តើមនៅថ្ងៃសុក្រ ទី១០ ខែមិថុនា និងបញ្ចប់នៅថ្ងៃអាទិត្យ ទី១២ ខែមិថុនា នៅ Factory Phnom Penh ដែលមានអាសយដ្ឋាននៅអគារលេខ ១១៥៩ ផ្លូវជាតិលេខ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នឹងមានការចូលរួមពីវិចិត្រករដែលមានទេព្យកោសល្យក្នុងស្រុក ២រូបគឺ FONKI និង កេត មុន្នីរ័ក្ស ដែលនឹងដាក់បង្ហាញស្នាដៃសិល្បៈដ៏អស្ចារ្យរបស់ពួកគាត់ដូចដែលមានបង្ហាញក្នុងគេហទំព័រ “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក” https://yourhome.fb.com/cambodia/។
ព្រឹត្តិការណ៍នេះក៏នឹងមានការចូលរួមផងដែរពីអ្នកបង្កើតមាតិកាលើបណ្តាញសង្គមមួយចំនួនដែលមានអ្នកតាមដាន (Follower) ច្រើនក្នុងប្រទេសកម្ពុជា ដែលនឹងជួយផ្សព្វផ្សាយសារឯកជនភាពអនឡាញនេះ។
គេហទំព័រនេះអនុញ្ញាតឱ្យអ្នកទស្សនាជ្រើសរើសចំណង់ចំណូលចិត្តឯកជនភាពរបស់ពួកគេតាមរយៈការរចនាអន្តរទំនាក់ទំនង (interactive design)។ ជម្រើសឯកជនភាពមានភាពខុសគ្នារាប់ចាប់ពី “ឯកជនខ្លាំង” រហូតដល់ “បើកចំហរខ្លាំង” (សៀវភៅបើកចំហរ)។ អ្នកចូលមើលគេហទំព័រក៏អាចស្វែងយល់អំពីប្រភេទផ្សាយពាណិជ្ជកម្ម និងការកំណត់ (Settings) ផងដែរដើម្បីជួយពួកគេធ្វើឱ្យប្រូហ្វាលរបស់ខ្លួនមានលក្ខណៈឯកជនតាមដែលពួកគេចង់បាន។ នៅពេលដែលអ្នកចូលមើលគេហទំព័របានធ្វើការជ្រើសរើសជម្រើសរបស់ខ្លួនហើយ បញ្ជីត្រួតពិនិត្យសុវត្ថិភាពមួយត្រូវបានបង្ហាញឱ្យពួកគេឃើញ ដើម្បីរំឭកពួកគេពីអ្វីដែលពួកគេត្រូវការ ដើម្បីរក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិត។
អ្នកនាង Arianne T. Jimenez ប្រធានផ្នែកគ្រប់គ្រងឯកជនភាព និងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖ « ការធានាឯកជនភាពរបស់មនុស្សគឺសំខាន់ណាស់សម្រាប់អាជីវកម្ម និងផលិតផលរបស់យើង។ ការការពារឯកជនភាពរបស់មនុស្សគឺជាចំណុចសំខាន់នៃចក្ខុវិស័យរបស់ក្រុមហ៊ុន Meta ក្នុងពេលអនាគត។ យើងកំពុងដាក់ដំណើរការយុទ្ធនាការ “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក” នេះជាមួយព្រឹត្តិការណ៍ផ្ទាល់នៅភ្នំពេញ ដើម្បីជួយប្រជាពលរដ្ឋកម្ពុជាឱ្យស្វែងយល់អំពីឧបករណ៍ឯកជនភាពផ្សេងៗដែលមាននៅលើភ្លែតហ្វមរបស់ក្រុមហ៊ុន Meta ដូចជា Facebook ជាដើម។ តាមរយៈយុទ្ធនាការនេះ យើងសង្ឃឹមថា ពលរដ្ឋកម្ពុជារាប់លាននាក់ដែលប្រើ Facebook នឹងយល់កាន់តែច្បាស់អំពីមុខងារឯកជនភាពទាំងនេះដែលពួកគេអាចរកបាន ដែលអាចជួយរក្សាព័ត៌មានរបស់ពួកគេឱ្យមានសុវត្ថិភាព»។
វិចិត្រករក្នុងស្រុកនឹងបង្ហាញការបកស្រាយរបស់ពួកគេដែលតំណាងឱ្យកម្រិតផ្សេងៗគ្នានៃឯកជនភាពនៃប្រូហ្វាល Facebook ដែលកម្រិតឯកជនភាពនេះមានចាប់ពី “ឯកជនខ្លាំង” រហូតដល់ “សាធារណៈខ្លាំង”។ អ្នកទស្សនាក៏នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសកម្មភាពជាច្រើន ដូចជាការថតរូបកម្សាន្ត (Photobooth) ដ៏រីករាយ លេងហ្គេមទំនាក់ទំនង និងឆ្លើយសំណួរ និងការទទួលបានអំណោយពីក្រុមហ៊ុន Meta ជាដើម។
លោក ហេង ភក្តី ប្រធានគ្រប់គ្រងផ្នែកគោលនយោបាយសាធារណៈ Facebook ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ «ក្នុងនាមជាអ្នកតំណាងនៅកម្ពុជារបស់ក្រុមហ៊ុន Meta ខ្ញុំមានមោទនភាពណាស់ដែលបាននាំយកយុទ្ធនាការដ៏មានអត្ថន័យនេះមកកម្ពុជានិងធ្វើការជាមួយវិចិត្រករក្នុងស្រុក ដើម្បីផ្សព្វផ្សាយសារអំពីឯកជនភាព។ ដោយក្រុមហ៊ុន Meta នៅទីនេះក្នុងប្រទេសកម្ពុជាទទួលបានការនិយមប្រើប្រាស់ច្រើន យើងចង់ផ្តល់សិទ្ធិអំណាចដល់ប្រជាជនកម្ពុជាក្នុងការជ្រើសរើសកម្រិតឯកជនភាព និងសុវត្ថិភាពផ្ទាល់របស់ពួកគេ»។
ព្រឹត្តិការណ៍ “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក” នឹងបើកចំហរស្វាគមន៍សាធារណជនចាប់ពីម៉ោង ១រសៀលថ្ងៃសុក្រ ទី១០ ខែមិថុនាតទៅ។ នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា និងថ្ងៃអាទិត្យ ទី១២ ខែមិថុនា ការតាំងពិព័រណ៍នឹងចាប់ផ្តើមបើកដំណើរការចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៦ល្ងាច។ វិចិត្រករនឹងមានវត្តមានចាប់ពីម៉ោង ១០ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់ និងចាប់ពីម៉ោង ២រសៀលដល់ម៉ោង ៥ល្ងាចនោះថ្ងៃនោះ។
កុំស្ទាក់ស្ទើរក្នុងការចូលរួមព្រឹត្តិការណ៍ជាសាធារណៈលើកដំបូងមិនធ្លាប់មានរបស់ក្រុមហ៊ុន Meta នៅកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីឯកជនភាពអនឡាញ របៀបភ្ជាប់ទំនាក់ទំនងប្រកបដោយសុវត្ថិភាពជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក ជួបជាមួយវិចិត្រករ និងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមផ្សេងទៀត រីករាយជាមួយសកម្មភាពសប្បាយៗ និងឈ្នះរង្វាន់ផ្សេងៗ។
ការតាំងពិព័រណ៍និងសកម្មភាពទាំងអស់នេះចូលរួមដោយមិនគិតថ្លៃ។
សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍នេះ និងព្រឹត្តិការណ៍ផ្សេងៗទៀត សូមចូលទៅកាន់គេហទំព័រសម្រាប់កម្ពុជារបស់ក្រុមហ៊ុន Meta តាមរយៈ https://www.facebook.com/MetaCambodia និងចូលទៅកាន់គេហទំព័រ https://yourhome.fb.com/cambodia/ ដើម្បីបង្កើតផ្ទះនិម្មិតផ្ទាល់របស់អ្នក។
អំពីវិចិត្រករ៖
វិចិត្រករគំនូរតាមដងផ្លូវដ៏ឆ្នើម FONKI បានទទួលជោគជ័យក្នុងអាជីពជាវិចិត្រករគំនូរនៅលើឆាកអន្តរជាតិមុនពេលមកដល់ប្រទេសកម្ពុជា។ FONKI កើតនៅប្រទេសបារាំងដែលមានឪពុកម្តាយជាជនជាតិខ្មែរ។ សិល្បៈរបស់លោកគឺជាគំនូរបែបប្រពៃណីខ្មែរ។
កេត មុន្នីរ័ក្ស បានទាក់ទាញឱ្យមានការតាមដាន (followering) នៅលើ Instagram ដោយសារស្នើដៃការងាររចនារបស់គាត់សម្រាប់ម៉ាកយីហោ និងស្ថាប័នល្បីៗមួយចំនួននៅក្នុងប្រទេស។ មុន្នីរ័ក្ស និង FONKI នឹងបង្ហាញចំណាប់អារម្មណ៍សិល្បៈរបស់ពួកគាត់ ដើម្បីពន្យល់បង្ហាញពី “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក”៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-07T04:04:51.897Z",
"category": "PR",
"views": 54,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ក្រុមហ៊ុន AdColony៖ ឱកាសផ្សាយពាណិជ្ជកម្មទៅកាន់អ្នកលេងហ្គេមលើឧបករណ៍ចល័ត អ្នកទីផ្សារកម្ពុជាគួរតែផ្តោតលើការលេងហ្គេមលើឧបករណ៍ចល័ត
|
https://business-cambodia.com/articles/ad-colony-advertising-opportunityfor-mobile-gamers
|
អ្នកទីផ្សារនៅកម្ពុជាគួរតែផ្តោតលើការលេងហ្គេមលើឧបករណ៍ចល័ត ដើម្បីពង្រីកវិសាលភាពម៉ាកយីហោរបស់ពួកគេ។ នេះបើយោងតាមការឱ្យដឹងពីក្រុមហ៊ុន Httpool ដែលជាក្រុមហ៊ុនតំណាងផ្លូវការនៅកម្ពុជារបស់ភ្លែតហ្វមបណ្តាញទំនាក់ទំនងសង្គម Facebook, TikTok និង Spotify។ នៅក្នុងការបង្ហោះនាពេលថ្មីៗនេះ ក្រុមហ៊ុន Httpool ពន្យល់អំពីរបៀបដែលអ្នកទីផ្សារអាចពង្រីកទស្សនិកជនគោលដៅរបស់ពួកគេដោយប្រើប្រាស់ឱកាសផ្សាយពាណិជ្ជកម្មដែលផ្តល់ជូនដោយការលេងហ្គេមលើឧបករណ៍ចល័ត។
ការរីកចម្រើនផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័សបានធ្វើឱ្យសមត្ថភាពទូរស័ព្ទរបស់យើងមានភាពប្រសើរឡើងយ៉ាងខ្លាំង។ វាគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះដែលក្រុមហ៊ុនផលិតហ្គេមត្រូវការដើម្បីតាមឱ្យទាន់បច្ចេកវិទ្យាទាំងនេះ ដោយផលិតហ្គេមលើឧបករណ៍ចល័តដ៏អស្ចារ្យ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជននៅទូទាំងពិភពលោក។ បច្ចុប្បន្ននេះ ហ្គេមលើឧបករណ៍ចល័តសន្សឹមៗកំពុងក្លាយជាជម្រើសដ៏ពេញនិយមបំផុតមួយនៃការកម្សាន្ត។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺមិនមានការកំណត់អាយុក្នុងការលេងហ្គេមឡើយ។ ស្ថិតិបង្ហាញថា មនុស្សគ្រប់ជំនាន់រីករាយនឹងការចំណាយពេលវេលាក្នុងការដោះស្រាយល្បែងផ្គុំរូប និងទទួលបានពិន្ទុខ្ពស់នៅក្នុងហ្គេមឌីជីថលដែលពួកគេចូលចិត្ត។ ហ្គេមដែលអាចលេងដោយឥតគិតថ្លៃគឺជាជម្រើសដ៏ពេញនិយមបំផុតក្នុងចំណោមអ្នកលេង ហើយការផ្សាយពាណិជ្ជកម្មក្នុងអ៊ែបបានក្លាយជាទិដ្ឋភាពសំខាន់នៃការធ្វើទីផ្សារ។
អ្នកទីផ្សារជំនាញនឹងស្វែងរកឱកាសផ្សាយពាណិជ្ជកម្មនៅក្នុងនិន្នាការណាមួយ ហើយវាច្បាស់ណាស់ថា ហ្គេមលើឧបករណ៍ចល័តបង្ហាញនូវឱកាសដ៏អស្ចារ្យមួយដើម្បីឈានទៅដល់ទស្សនិកជនកាន់តែទូលំទូលាយនៅគ្រប់ក្រុមអាយុផ្សេងៗគ្នា។ លើសពីនេះទៀត ការផ្សាយពាណិជ្ជកម្មក្នុងអ៊ែបត្រូវបានបង្ហាញរួចហើយថាជាយុទ្ធសាស្ត្រធ្វើទីផ្សារដ៏ជោគជ័យ។ អ៊ែបកំពុងបង្កើតប្រាក់ចំណេញយ៉ាងច្រើនសម្រាប់អ្នកបង្កើតអ៊ែប។ ក្នុងឆ្នាំ២០២០ ប្រាក់ចំណូលសរុបពីអ៊ែបទូរស័ព្ទបានកើនឡើងដល់ ៥៨២ពាន់លានដុល្លារ។ លើសពីនេះ ការផ្សាយពាណិជ្ជកម្មក្នុងអ៊ែបមានសារៈសំខាន់សម្រាប់អ្នកអភិវឌ្ឍន៍អ៊ែប។ ដោយសារហ្គេមលើឧបករណ៍ចល័ត និងអ៊ែបទូរស័ព្ទស្មាតហ្វូនភាគច្រើនអាចទាញយកបានដោយមិនគិតថ្លៃ អ្នកបង្កើតអ៊ែបចាំបាច់ត្រូវទាញយកប្រយោជន៍ពីការផ្សាយពាណិជ្ជកម្មចំពោះផលិផល។ ម្យ៉ាងវិញទៀត អ្នកទីផ្សារពឹងផ្អែកលើឱកាសប្រជាសាស្រ្តនិងទស្សនិកជនដ៏ធំសម្បើមនៅក្នុងសហគមន៍ហ្គេម និងឌីជីថល។
ជាមួយនឹងអ្វីដែលបានលើកឡើងនេះ ហ្គេមលើទូរស័ព្ទចល័តមានសក្តានុពលដែលមិនអាចប្រៀបផ្ទឹមបានក្នុងការឈានដល់ទស្សនិកជនគ្រប់ក្រុមអាយុពីប្រជាសាស្រ្តផ្សេងៗ។ ដូច្នេះហើយការផ្សាយពាណិជ្ជកម្មនៅលើភ្លែតហ្វមឧបករណ៍ចល័តមានលទ្ធភាពឈានដល់អ្នកប្រើប្រាស់រាប់លាននាក់ និងអភិវឌ្ឍមូលដ្ឋានអតិថិជនដ៏រឹងមាំ។ ភាពពេញនិយមរបស់ហ្គេមលើឧបករណ៍ចល័តកំពុងកើនឡើងដល់កម្រិតថ្មីៗ។ កត្តានេះបង្កើតឱ្យមានឱកាសមួយសម្រាប់អ្នកទីផ្សារដើម្បីផ្សព្វផ្សាយម៉ាកយីហោ ព្រឹត្តិការណ៍ និងផលិតផលនៅក្នុងកម្រិតសកលលោក។
ការផ្សាយពាណិជ្ជកម្មជាមួយក្រុមហ៊ុន AdColony
ក្រុមហ៊ុន AdColony ផ្តល់ជូនអ្នកផ្សាយពាណិជ្ជកម្មនូវវីដេអូ HD ដែលចាក់ភ្លាមៗប្រកបដោយភាពច្នៃប្រឌិត ដោយធានាថានឹងទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់។ លទ្ធផលនៃការផ្សាយពាណិជ្ជកម្មក្នុងហ្គេមលើឧបករណ៍ចល័តគឺជាយុទ្ធសាស្ត្រធ្វើទីផ្សារដ៏អស្ចារ្យ ដោយបង្កើនការយល់ដឹងអំពីម៉ាកយីហោ និងផ្តល់ព័ត៌មានពាណិជ្ជកម្ម។ លើសពីនេះ ក្រុមហ៊ុន AdColony បង្ហាញទម្រង់ផ្សាយពាណិជ្ជកម្មជាច្រើនសម្រាប់អ្នកទីផ្សារធ្វើការជ្រើសរើស។ វីដេអូពេញអេក្រង់ដែលដំណើរការលើឧបករណ៍ចល័តគឺជាជម្រើសផ្សាយពាណិជ្ជកម្មដ៏ពេញនិយមបំផុតសម្រាប់ម៉ាកយីហោនានា។ លើសពីនេះទៀត មុខងារបន្ថែម «Dynamic end card» បន្ថែមស្រទាប់ច្នៃប្រឌិតនៅចុងបញ្ចប់នៃវីដេអូ ដែលទំនាក់ទំនងរបស់អ្នកប្រើប្រាស់ជាមួយការផ្សាយពាណិជ្ជកម្មកើនឡើងយ៉ាងខ្លាំង។ ឱកាសផ្សេងទៀតរបស់ក្រុមហ៊ុន AdColony រួមមាន Aurora HD, Aurora HD Playable's, Interstitial displays និងផ្ទាំងប៊ែននឺ។ ប្រព័ន្ធផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន AdColony អាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់យុទ្ធនាការរបស់អ្នក។
វីដេអូទំនាក់ទំនងគុណភាពខ្ពស់នឹងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ភាគច្រើន។ ទោះជាយ៉ាងណា ការសិក្សាបង្ហាញថា វីដេអូណាដែលវែងជាង ១០វិនាទី នឹងបាត់បង់ចំណាប់អារម្មណ៍របស់អ្នកមើល។ ទាំងនេះគឺជាឧបសគ្គដ៏លំបាកក្នុងការឆ្លងផុតពីទស្សនៈរបស់អ្នកផ្សាយពាណិជ្ជកម្ម។ ទោះបីជាយ៉ាងណា លទ្ធផលនៃការផ្សាយពាណិជ្ជកម្មដែលអាចចាក់បាន ត្រូវបានបង្ហាញថាទទួលបានជោគជ័យក្នុងការជំរុញប្រាក់ចំណូល។ លើសពីនេះទៀត បច្ចេកវិទ្យាផ្សាយពាណិជ្ជកម្មដែលអាចចាក់បាន មានឥទ្ធិពលវិជ្ជមានលើទិដ្ឋភាពជាច្រើននៃឧស្សាហកម្មនេះ។ ផលចំណេញពីការវិនិយោគ (RoI) ការបំប្លែង និងចំនួននៃការទាញយកគឺគ្រាន់តែជាអត្ថប្រយោជន៍មួយចំនួនប៉ុណ្ណោះ។
ទម្រង់ដ៏មានប្រជាប្រិយភាពបំផុតនៃការធ្វើទីផ្សារគឺការប្រើប្រាស់វីដេអូពេញអេក្រង់។ ដោយសារការវិវឌ្ឍរបស់បច្ចេកវិទ្យាដែលអាចវាស់វែងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយវីដេអូបាន អ្នកផ្សាយពាណិជ្ជកម្មអាចចូលប្រើទិន្នន័យពីក្រុមផ្សេងៗដូចជា អ្នកលេងហ្គេម អ្នកចូលចិត្តបច្ចេកវិទ្យា និងអ្នកប្រើប្រាស់ឧបករណ៍ចល័តជាដើម។ នេះគឺជាទិដ្ឋភាពសំខាន់នៃការធ្វើទីផ្សារឌីជីថល ហើយព័ត៌មានមានសារៈសំខាន់ក្នុងការបង្កើតមាតិកាដែលទាក់ទាញ។ ប្រព័ន្ធផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន AdColony រួមជាមួយនឹងទិន្នន័យវិភាគលម្អិត ផ្តល់ជូនអ្នកទីផ្សារនូវអត្ថប្រយោជន៍មួយក្នុងការឈានដល់ទស្សនិកជននៅទូទាំងពិភពលោកតាមរយៈបណ្តាញលេងហ្គេម។
ការផ្សាយពាណិជ្ជកម្មប្រកបដោយភាពច្នៃប្រឌិតជួយម៉ាកយីហោនានាឱ្យផ្សារភ្ជាប់ជាមួយអ្នកប្រើប្រាស់ ដែលនៅទីបំផុតជួយអ្នកផ្សាយពាណិជ្ជកម្មក្នុងការសម្រេចបានគោលដៅរបស់ពួកគេ។ ម្យ៉ាងវិញទៀត ការផ្សាយពាណិជ្ជកម្មក្នុងអ៊ែប (in-app commercials) ជំរុញប្រាក់ចំណូលសម្រាប់អ្នកបង្កើតអ៊ែប។ ការចំណាយលើអ៊ែបទូរស័ព្ទ (mobile apps) និងការផ្សាយពាណិជ្ជកម្មជាវីដេអូបានកើនឡើងដល់ជាង ១៨ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដែលកើនឡើង ១១% បើធៀបនឹងឆ្នាំមុន។ កត្តានេះបានជះឥទ្ធិពលដល់ឧស្សាហកម្មនេះយ៉ាងខ្លាំង ដែលបណ្តាញទំនាក់ទំនងសង្គមធំៗ និងភ្លែតហ្វមផ្សាយបន្តផ្ទាល់ពេញនិយមនានាកំពុងចាប់ផ្តើមផ្សាយពាណិជ្ជកម្មជាមួយនឹងវីដេអូខ្លីៗ។ ក្រុមហ៊ុន Snapchat បានបណ្តាក់ទុនយ៉ាងច្រើនលើទំព័ររបកគំហើញរបស់ខ្លួនដែលបង្កើតបានជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់ការផ្សាយពាណិជ្ជកម្មជាវីដេអូទំនាក់ទំនង ហើយក្រុមហ៊ុន YouTube បានសម្រេចចិត្តរុញមាតិកាពាណិជ្ជកម្មទៅកាន់បណ្តាញដែលមិនមែនជាដៃគូ។ ក្រុមហ៊ុនបានដឹងថា អនាគតនៃការផ្សាយពាណិជ្ជកម្មស្ថិតនៅក្នុងដៃរបស់វីដេអូទំនាក់ទំនងខ្លីៗ។
គួរកត់សម្គាល់ថា អ្នកទីផ្សារអាចទាញយកអត្ថប្រយោជន៍ពី “បញ្ជីមិនរាប់បញ្ចូល” ដើម្បីធានាបាននូវគោលការណ៍សុវត្ថិភាពម៉ាកយីហោនៅលើភ្លែតហ្វម។ ក្រុមហ៊ុន AdColony គឺជាប្រព័ន្ធដែលគួរឱ្យគោរព ដោយធានាថា ម៉ាកយីហោណាមួយដែលពាក់ព័ន្ធនឹងមាតិកាសម្រាប់មនុស្សពេញវ័យ នឹងមិនត្រូវបានបង្ហាញឱ្យអនីតិជនឃើញទេ។ ក្រុមហ៊ុន AdColony ផ្តល់ដំណោះស្រាយដើមដល់ការផ្សាយពាណិជ្ជកម្មនានា ដូចជាមាតិកាទំនាក់ទំនង ដែលអ្នកប្រើប្រាស់អាចភ្ជាប់អារម្មណ៍ជាមួយផលិតផល ឬសេវាកម្ម។ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្រុមហ៊ុន AdColony ពង្រីកវិសាលភាពនៃយុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់អ្នកឱ្យបានខ្លាំងតាមដែលអាចធ្វើបាន ជាមួយនឹងវីដេអូដែលគួរឱ្យចាប់អារម្មណ៍ និងពាណិជ្ជកម្មដ៏អស្ចារ្យ។
មិនមានដែនកំណត់ចំពោះភាពពេញនិយមនៃហ្គេមលើឧបករណ៍ចល័ត
ឧស្សាហកម្មហ្គេមលើឧបករណ៍ចល័តកំពុងកើនឡើងប្រជាប្រិយភាពជាបន្តបន្ទាប់ ជាពិសេសក្នុងចំណោមមនុស្សជំនាន់ក្រោយ។ យោងតាមការស្រាវជ្រាវ ៧៧% នៃមនុស្សជំនាន់ Gen Z (កើតពីឆ្នាំ១៩៩៧ដល់២០១២) កំពុងលេងហ្គេមវីដេអូនៅលើឧបករណ៍ចល័តរបស់ពួកគេ។ កត្តានេះមិនកើតឡើងតែចំពោះមនុស្សជំនាន់ Gen Z ទេ ដោយមានទិន្នន័យបង្ហាញថា មនុស្សជំនាន់អ្នកផ្សេងទៀតក៏លេងហ្គេមដែរ ដោយជាង ៧០% នៃមនុស្សជំនាន់ millennials (កើតពីឆ្នាំ១៩៨២ ដល់១៩៩៦) ក៏ជាអ្នកចូលចិត្តលេងហ្គេមផងដែរ។ លើសពីនេះ ជាង ៥០% នៃមនុស្សជំនាន់ Gen X (កើតពីឆ្នាំ១៩៦៥ ដល់ ១៩៨០) បានកម្សាន្តអារម្មណ៍ដោយការលេងហ្គេមលើឧបករណ៍ចល័តរបស់ពួកគេ ហើយ ៣០% នៃមនុស្សជំនាន់ Baby boomers (កើតពីឆ្នាំ១៩៤៦ ដល់ ១៩៦៤) ក៏មានចំណាប់អារម្មណ៍ដូចគ្នាដែរ។
ជាងនេះទៀត ផ្នត់គំនិតយេនឌ័ពាក់ព័ន្ធនឹងការលេងហ្គេមឥឡូវនេះត្រូវបានបំបាត់ចោលហើយ ដោយលទ្ធផលនានាបានបង្ហាញឱ្យឃើញថា ស្ត្រីជាង ៥០% លេងហ្គេមកម្សាន្តធៀបនឹង ៤៩% កាលពីមុន។
ការផ្សាយពាណិជ្ជកម្មតាមហ្គេមលើឧបករណ៍ចល័តបើកទ្វារទៅកាន់ពិភពនៃលទ្ធភាពថ្មី សម្រាប់ការឈានទៅដល់ទស្សនិកជននៅទូទាំងពិភពលោក ឆ្លងកាត់ក្រុមអាយុផ្សេងៗគ្នា និងផ្តល់ជូនទិន្នន័យសំខាន់ៗអំពីអ្នកប្រើប្រាស់។
គ្រាន់តែកាលពីឆ្នាំមុន អ្នកលេងហ្គេមបានទាញយកហ្គេមលើឧបករណ៍ចល័ត ៨២,៩៨ពាន់លានហ្គេម! ការទាញយកនេះបង្កើតប្រាក់ចំណូលច្រើនជាងពាក់កណ្តាលនៃប្រាក់ចំណូលសម្រាប់ Google Play និង Apple Store។ ដោយគ្មានអ្វីដែលត្រូវឆ្ងល់ ហ្គេមលើឧបករណ៍ចល័តមានលទ្ធភាពដ៏ធំសម្បើម ហើយអ្នកទីផ្សារអាចប្រើប្រាស់ទិដ្ឋភាពដ៏សំខាន់នេះ ដើម្បីទាក់ទាញទស្សនិកជនគោលដៅរបស់ពួកគេ។
ប្រើប្រាស់ហ្គេមលើឧបករណ៍ចល័តសម្រាប់គោលបំណងផ្សាយពាណិជ្ជកម្ម
កាលពីពីរឆ្នាំមុនក្រុមហ៊ុននានាដូចជាក្រុមហ៊ុន AdColony បានដាក់ការផ្សាយពាណិជ្ជកម្មជាវីដេអូជាង ២,៤លានវីដេអូ ហើយជិតមួយឆ្នាំក្រោយមក ចំនួននោះបានកើនឡើងដល់ ៦លានវីដេអូ។ ច្បាស់ណាស់ កំណើន ៧៣% នៃការផ្សាយពាណិជ្ជកម្មតាមហ្គេមលើឧបករណ៍ចល័តបង្ហាញថា ការធ្វើការផ្សាយពាណិជ្ជកម្មលើទូរស័ព្ទស្មាតហ្វូនដំណើរការយ៉ាងអស្ចារ្យសម្រាប់អ្នកទីផ្សារ។
ជាមួយនឹងប្រព័ន្ធរបស់ក្រុមហ៊ុន AdColony អ្នកប្រើប្រាស់អាចសម្រេចចិត្តថា តើត្រូវមើលពាណិជ្ជកម្មពេញលេញដែលមានគុណភាពខ្ពស់ឬអត់។ វីដេអូផ្សាយពាណិជ្ជកម្មទាំងនេះផ្តល់ជូនបន្ថែមនៅក្នុងហ្គេម ដូច្នេះវាជាស្ថានភាពឈ្នះ-ឈ្នះរៀងៗខ្លួនសម្រាប់អ្នកផ្សាយពាណិជ្ជកម្ម និងអ្នកលេងហ្គេម។ ជាងនេះទៀត វីដេអូផ្សាយពាណិជ្ជកម្មត្រូវបានចាក់ផ្សាយមុន ដែលមានន័យថា អ្នកប្រើប្រាស់ត្រូវមើលយ៉ាងហោចណាស់ផ្នែកតូចមួយនៃការផ្សាយពាណិជ្ជកម្មនោះមុនពេលអាចបិទវាបាន។ ដូចទៅនឹងការផ្សាយពាណិជ្ជកម្មតាមឧបករណ៍ចល័តភាគច្រើនដែរ ការចាប់ផ្តើមវីដេអូមានសារៈសំខាន់បំផុតដើម្បីធានាថា អ្នកមើលបានចូលរួម និចង់ផ្សារភ្ជាប់ទំនាក់ទំនងនឹងការផ្សាយពាណិជ្ជកម្ម។
ការរកប្រាក់ពីហ្គេមលើឧបករណ៍ចល័តគឺជាជម្រើសដែលចង់បានបំផុតសម្រាប់អ្នកផ្សាយពាណិជ្ជកម្ម។ ការស្រាវជ្រាវរបស់ក្រុមហ៊ុន AdColony បានបង្ហាញភស្តុតាងដែលបង្ហាញថាអ្នកទីផ្សារចូលចិត្តវីដេអូក្នុងអ៊ែប និង IAPS បើធៀបជាមួយការរកប្រាក់។ គំនិតដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតសម្រាប់ការផ្សាយពាណិជ្ជកម្មនៅក្នុងហ្គេមលើឧបករណ៍ចល័តគឺការផ្តល់ជូនជាកម្មវិធីផ្តល់រង្វាន់។ នៅពេលដែលអ្នកប្រើប្រាស់មើលវីដេអូរហូតដល់ចប់ ពួកគេនឹងទទួលបានរង្វាន់ក្នុងហ្គេមដោយអាស្រ័យលើអ៊ែបនោះ ដែលរង្វាន់នោះអាចជាវត្ថុ ឬឧបករណ៍ដែលបង្កើតឡើងដើម្បីបង្កើនបទពិសោធលេងហ្គេមរបស់ពួកគេ។
ពីមុនអ្នកប្រើប្រាស់ជាច្រើនបានប្រឆាំងនឹងការផ្សាយពាណិជ្ជកម្មក្នុងអ៊ែប ប៉ុន្តែតាមរយៈការដាក់ដំណើរការគោលគំនិត «មើលការផ្សាយពាណិជ្ជកម្មនេះរួចនឹងទទួលបានមាតិកាដែលមានគុណភាព» អ្នកប្រើប្រាស់កំពុងហាក់រៀនចូលចិត្តការផ្សាយពាណិជ្ជកម្មដែលមានការធ្វើសមាហរណកម្ម។ ទិន្នន័យដែលប្រមូលដោយក្រុមហ៊ុន Google Ad បានបង្ហាញពីកំណើន ៤០០% នៃការប្រាស្រ័យទាក់ទងជាមួយការផ្សាយពាណិជ្ជកម្ម និងតម្រូវការឱ្យមានវីដេអូដែលមានរង្វាន់កាន់តែច្រើន។ អ្វីដែលគួរឱ្យចង់ដឹងនោះ អ្នកលេងជាច្រើនចូលចិត្តមាតិកាផ្សាយពាណិជ្ជកម្ម ប្រសិនបើពួកគេអាចទទួលបានរង្វាន់ក្នុងហ្គេមដោយគ្រាន់តែមើលវីដេអូផ្សាយពាណិជ្ជកម្ម។ អ្នកប្រើប្រាស់ជាង ៧០% នៅសហរដ្ឋអាមេរិកបានសារភាពដោយបើកចំហថា ពួកគេមិនប្រកាន់ទៅនឹងការមើលវីដេអូពេញជាថ្នូរនឹងការទទួលរង្វាន់ទេ។
ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មនានាបានចំណាយដើមទុនដ៏ធំសម្បើមលើការផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅលើឧបករណ៍ចល័ត។ ក្នុងឆ្នាំ២០២០ ក្រុមហ៊ុនបានចំណាយប្រហែល ២៤០ ពាន់លានដុល្លារ ហើយការវិនិយោគនោះបានកើនឡើងដល់ ២៩៨ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ការព្យាករនាពេលអនាគតបង្ហាញពីកំណើនប្រចាំឆ្នាំចំនួន ២២% ក្នុងការចំណាយលើការផ្សាយពាណិជ្ជកម្មតាមឧបករណ៍ចល័តនៅដំណាច់ឆ្នាំ២០២២។ សរុបមក នេះគឺជាវិស័យដែលអ្នកទីផ្សារអាចធ្វើឱ្យមានភាពត្រចះត្រចង់ជាមួយនឹងមាតិការបស់ពួកគេ។ ឧស្សាហកម្មហ្គេមលើឧបករណ៍ចល័តតំណាងឱ្យគ្រប់ទិដ្ឋភាពដែលចង់បានទាំងអស់សម្រាប់អ្នកផ្សាយពាណិជ្ជកម្ម ដោយមានសក្តានុពលកំណើនដ៏ធំធេង ការបង្កើតទស្សនិកជន និងសន្តិសុហិរញ្ញវត្ថុ។ លើសពីនេះទៀត ហ្គេមលើឧបករណ៍ចល័តមានចំណែក ៥០% នៃអ្នកលេងទាំងអស់នៅជុំវិញពិភពលោក។ នោះពិតជាទីផ្សាររកប្រាក់ចំណេញដ៏កាក់កបសម្រាប់អ្នកផ្សាយពាណិជ្ជកម្ម ហើយទិន្នន័យស្ថិតិបង្ហាញថា វាគួរតែត្រូវបានវិនិយោគយ៉ាងច្រើន។
ហ្គេមដែលជាជម្រើសរបស់សាធារណៈជន
ប្រភេទហ្គេមលើឧបករណ៍ចល័តដែលពេញនិយមបំផុតគឺល្បែងផ្គុំរូប (២១,១៨%) បន្ទាប់មកគឺហ្គេមកាស៊ីណូ (១៨,៩%) និងហ្គេមយុទ្ធសាស្ត្រ (១៧,១៧%) ។ ប្រភេទហ្គេមទាំងនេះផ្តល់ឱកាសចម្បងសម្រាប់អ្នកផ្សាយពាណិជ្ជកម្មក្នុងការប្រមូលផ្តុំមាតិកាពាណិជ្ជកម្មរបស់ពួកគេ។ ហ្គេមលើឧបករណ៍ចល័ត កំពុងក្លាយជាម៉ូឌុលលេចធ្លោកាន់តែខ្លាំងឡើងនៃឧស្សាហកម្មហ្គេមដែលកាលពីមុនត្រូវបានគ្របដណ្ដប់ដោយហ្គេមលើកុំព្យូទ័រ និងហ្គេមលើឧបករណ៍លេងហ្គេម(console)។ បច្ចុប្បន្នយើងកំពុងជួបប្រទះការផ្លាស់ប្តូរគំរូប្រាក់ចំណូល។ ឥឡូវនេះ ហ្គេមលើឧបករណ៍ចល័តមានច្រើនជាង ៥២% នៃការលក់រាយហ្គេមទូទាំងពិភពលោក។ ជាងនេះទៀត ហ្គេមវីដេអូដែលរចនាឡើងសម្រាប់ទូរស័ព្ទស្មាតហ្វូនបានបង្កើតប្រាក់ចំណេញជាង ៩០ ពាន់លានដុល្លារក្នុងឆ្នាំ២០២១។ ការព្យាករនេះបង្ហាញថា នៅចុងឆ្នាំ២០២២ ប្រាក់ចំណូលនឹងកើនឡើងដល់ ១២០ពាន់លានដុល្លារ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ហ្គេមលើឧបករណ៍ចល័តមានប្រជាប្រិយភាពក្នុងចំណោមស្ត្រីជាងបុរស ដោយ ៦៥% នៃស្ត្រីអាយុពី ១០ ទៅ ៦៥ឆ្នាំ លេងហ្គេមនៅលើទូរស័ព្ទស្មាតហ្វូនរបស់ពួកគេ។ ស្រ្តី ៤៥% ជ្រើសរើសការកម្សាន្តបែបនេះច្រើនជាង ៥ដងក្នុងមួយសប្តាហ៍បើធៀបនឹងបុរសដែលមានតែ ៣៨%។ តាមទស្សនៈទីផ្សារ កត្តានេះបង្ហាញពីការវិនិយោគដែលអាចទុកចិត្តបានសម្រាប់ការផ្សាយពាណិជ្ជកម្មដែលផ្តោតលើចំណាប់អារម្មណ៍របស់ស្ត្រី។
ការផ្សារភ្ជាប់ទំនាក់ទំនងទៅនឹងវីដេអូពាណិជ្ជកម្ម និងការផ្សាយពាណិជ្ជ តាមទ្រឹស្តីគួរតែនាំមកនូវការចាប់អារម្មណ៍កាន់តែច្រើនលើស្ត្រី។ ដូច្នេះ ការកំណត់ទិសដៅទស្សនិកជនជាក់លាក់នេះ គួរតែទទួលបានមកវិញនូវកំណើនប្រាក់ចំណេញ ដោយសារស្ត្រីមានចំណែកភាគរយដ៏ច្រើននៃអ្នកលេងហ្គេម។ ទោះជាយ៉ាងណា ពួកគេជាច្រើនមានអារម្មណ៍ថា អ្នកបង្កើតអ៊ែបមើលរំលងតម្រូវការរបស់ពួកគេ។ ជាង ៦០% នៃអ្នកលេងហ្គេមជាស្ត្រីមានអារម្មណ៍ថា ហ្គេមភាគច្រើនត្រូវបានបង្កើតឡើងដោយផ្តោតខ្លាំងទៅលើបុរស។ ប៉ុន្តែ ហ្គេមដែលមានឈ្មោះថា Animal Crossing ឬ Candy Crush Saga គឺជាហ្គេមដ៏ជោគជ័យខ្លាំងមួយ។ កត្តានេះបង្ហាញថា ការវិនិយោគលើមាតិកាសម្រាប់ស្ត្រីមានសក្តានុពលដែលមិនធ្លាប់មានពីមុនមក ហើយគួរតែត្រូវបានពិនិត្យមើល។
អត្ថប្រយោជន៍នៃការផ្សាយពាណិជ្ជកម្មក្នុងហ្គេមលើឧបករណ៍ចល័ត
អ្នកទីផ្សារតែងតែស្វែងរកវិធីច្នៃប្រឌិតថ្មី ដើម្បីឈានទៅដល់ទស្សនិកជនកាន់តែទូលំទូលាយនៅទូទាំងពិភពលោក ហើយការផ្សាយពាណិជ្ជកម្មនៅក្នុងហ្គេមលើឧបករណ៍ចល័ត អាចគ្រាន់តែជាសំបុត្រមាសប៉ុណ្ណោះ។ វាជាមធ្យោបាយប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលមួយក្នុងការផ្សារភ្ជាប់សាររបស់ម៉ាកយីហោមួយទៅកាន់អ្នកប្រើប្រាស់។ ការផ្សាយពាណិជ្ជកម្មក្នុងអ៊ែបផ្តល់ឱ្យក្រុមហ៊ុននានានូវទិន្នន័យ និងការវិភាគដ៏មានតម្លៃ ដើម្បីជួយបង្កើតលទ្ធផលយុទ្ធនាការ។
ការសិក្សាបានបង្ហាញរួចហើយពីសមត្ថភាព និងផលិតភាពនៃការផ្សាយពាណិជ្ជកម្មនៅក្នុងហ្គេមលើឧបករណ៍ចល័ត។ ជាមួយនឹងការអនុវត្តកម្មវិធីផ្តល់រង្វាន់ អ្នកប្រើប្រាស់កំពុងបើកចំហរចិត្តទៅកាន់ការផ្សាយពាណិជ្ជកម្មបែបលក្ខណៈលេចចេញឡើង (pop-up ads) ដោយរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ដល់ការលេងហ្គេម។ ការស្រាវជ្រាវ និងទិន្នន័យបង្កើតអំណះអំណាងដ៏គួរឱ្យទាក់ទាញសម្រាប់ហេតុផលថាតើហេតុអ្វីបានជាម៉ាកយីហោនានាគួរតែផ្តោតលើមាតិកាផ្សាយពាណិជ្ជកម្មរបស់ពួកគេនៅក្នុងហ្គេមលើឧបករណ៍ចល័ត។ ច្បាស់ណាស់ ទីផ្សារហ្គេមនឹងបន្តរីកចម្រើន ហើយឧស្សាហកម្មផ្សាយពាណិជ្ជកម្មដែលមានការប្រកួតប្រជែងរួចហើយនោះ ចង់បង្កើតប្រាក់ចំណូលបន្ថែមជាមួយនឹងមាតិកាពាណិជ្ជកម្ម។ ដោយសារការពិតនេះ វាចាំបាច់ណាស់ដែលអ្នកទីផ្សារទទួលស្គាល់ និងយល់ពីឱកាសដ៏កាក់កបនៃការផ្សាយពាណិជ្ជកម្មក្នុងអ៊ែប។
ដោយសារឧស្សាហកម្មផ្សាយពាណិជ្ជកម្មមានភាពចង្អៀតខ្លាំង ម៉ាកយីហោនានានឹងចាំបាច់ត្រូវបង្ហាញភាពច្នៃប្រឌិត និងនវានុវត្តដ៏ល្អឯក ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ទាំងអស់។ ជាមួយនឹងប្រព័ន្ធរបស់ក្រុមហ៊ុន AdColony និងធ្វើអោយមាតិកាវីដេអូដែលមានគុណភាពខ្ពស់មានភាពទាក់ទាញ ចូរធានាថា ម៉ាកយីហោរបស់អ្នកនឹងដើរទៅមុខបាន។ ជាចុងក្រោយ ការផ្សាយពាណិជ្ជកម្មនៅក្នុងហ្គេមលើឧបករណ៍ចល័ត បង្ហាញពីឱកាសចំណេញសម្រាប់ម៉ាកយីហោ។ ទោះបីជាយ៉ាងណា អ្នកទីផ្សារគួរតែមានការប្រុងប្រយ័ត្នចំពោះការប្រកួតប្រជែងដ៏ធំ ហើយធានាថា ពួកគេកំពុងបង្កើតទាំងមាតិកាដែលគួរឱ្យចាប់អារម្មណ៍ និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីទាញយកផលចំណេញពីឱកាសដែលកំពុងកើនឡើង និងទទួលបានមកវិញនូវផលចំណេញដ៏ច្រើនពីការវិនិយោគ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-07T02:59:22.496Z",
"category": "PR",
"views": 865,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ពិតជារំភើបខ្លាំងណាស់! បុរី មេគង្គលែន បានរៀបចំកម្មវិធីអបអរសាទរពិធីប្រគល់ផ្ទះជូនអតិថិជនគម្រោងធំទី២ ហ្គោលឌិន អាវិននូ
|
https://business-cambodia.com/articles/borey-mekong-landorganizedahouse-givingceremonyforcustomers
|
ភ្នំពេញ៖ ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២២ ពិតជាពិសេសខ្លាំងណាស់ បុរី មេគង្គ លែនបានប្រារព្ធពិធីប្រគល់សោរផ្ទះជូនអតិថិជន នៅគម្រោងធំទី២ ហ្គោលឌិន អាវិននូ ដោយការរៀបចំនេះត្រូវបានអញ្ចើញភ្ញៀវកិត្តិយសជាច្រើនរូប ដែលពួកគាត់សុទ្ធសឹងដែលជាអតិថិជនដែលបានទិញផ្ទះនៅគម្រោងនេះដោយផ្ទាល់ផងដែរ ។ គួបញ្ជាក់ផងដែរថា ការប្រារព្ធពិធីនេះគឺដើម្បីជាការអគុណ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅស ម្រាប់អតិថិជនដែលស្រលាញ់ពេញចិត្ត ហើយក៏បានទិញផ្ទះ និងបានចូលមករស់នៅក្នុងគម្រោងធំទី២នេះ។ អ្វីទាំងអស់នេះបានបញ្ចាក់អោយឃើញថា បុរី មេគង្គ លែនពិតជាមានការយកចិត្តទុកដាក់ទៅលើអតិថិជនជាខ្លាំង មិនថាជាអតិថិជនចាស់ឬថ្មីនោះទេ សុទ្ធសឹងតែទទួលបាននូការការមើលថែ ទាំងមុនពេលចូលរស់នៅ និងក្រោយការចូលរស់នៅក្នុងគំរោងនីមួយៗ ។
បើនិយាយពី គម្រោងធំទី២នេះ គឺជាគម្រោងដែលត្រូវបានរចនាឡើងផ្អែកលើស្ថាបត្យកម្មបែបទំនើប ស័ក្តិសមបំផុតសម្រាប់ការរស់នៅ និងការធ្វើអាជីវកម្ម ដែលមានទីតាំងស្ថិតនៅ ស្ថិតតាមបណ្តោយផ្លូវ 𝟐𝟎𝟏𝟏 ដែលជាតំបន់ដ៏អ៊ូអរ សំរាប់ការប្រកបអាជីវកម្មគ្រប់ប្រភេទ ហើយមានចំងាយត្រឹមតែ១៥នាទីប៉ុណ្ណោះពីផ្សាអ៊ីអន២ និង ផ្សារម៉ាក្រូ។បច្ចុប្បន្ននេះ បុរី មេគង្គ លែន បានរីកសាយភាយសឹងនិងគ្រប់ទីកន្លែង នៅរាជធានីភ្នំពេញ ដែលនេះជាការបញ្ជាក់អំពីការចូលរួមនៅក្នុងការអភិវឌ្ឍន៏ដ៏ខ្លាំងក្លា លើវិស័យលំនៅដ្ឋាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គួរជម្រាបដែរថា ក្រុមហ៊ុន មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានម៉ូតផ្ទះស្អាតដាច់គេ និងគុណភាពសំណង់រឹងមាំឈានមុខគេមួយក្នុងវិស័យអចលនទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃក្រុមហ៊ុនកំពុងអភិវឌ្ឍន៍គម្រោងធំៗចំនួនពីរ នោះគឺគម្រោង ហ្គោលឌិន អាវិននូ ដែលមានទីតាំងស្ថិតនៅលើផ្លូវ២០១១ និង គម្រោង មេគង្គ ស៊ីធី ស្ថិតលើផ្លូវជាតិ៦អា ៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង នៅទីតាំងផ្ទាល់ ឬមកកាន់លេខទូរស័ព្ទ៖ 𝟎𝟔𝟏 𝟗𝟓𝟓 𝟗𝟗𝟗។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-07T02:19:13.251Z",
"category": "PR",
"views": 798,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ចង់រកស៊ីពូកែត្រូវចេះសិល្បៈនិយាយបញ្ចុះបញ្ចូល ហើយនេះជាក្បួនជាង ២ពាន់ឆ្នាំ
|
https://business-cambodia.com/articles/art-of-persuasion-2000-years-rules
|
រកស៊ីឱ្យមានក្បួន បើចង់មាំមួនឱ្យស្ងួនចំណី! សម្តីជាមាសជាពេជ្រ បើខ្ជាក់មិនប្រយ័ត្នបាត់ប្រយោជន៍។ ជាការពិតណាស់ ការរកស៊ីជួញដូរតម្រូវការប្រាស្រ័យទាក់ទងគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការពាំនាំនូវអតិថិជនឱ្យមានជំនឿចិត្តចំពោះការធ្វើអាជីវកម្មរបស់ខ្លួន។
សិល្បៈការបញ្ចុះបញ្ចូល គឺជាវោហាសាស្រ្តដែលមនុស្សភាគច្រើនគិតថាវាជាជំនាញទន់ សង្កត់ឱ្យធ្ងន់ សិល្បៈនៃការចរចានេះត្បិតតែជាជំនាញតូចតាច ប៉ុន្តែត្រូវបានគេប្រើប្រាស់ជិត២ពាន់ឆ្នាំមកហើយក្នុងការអន្ទងចិត្តមនុស្ស។ តើអ្វីទៅជាគុណតម្លៃនៃវប្បធម៌សន្ទនាក្នុងក្បួនអាជីវកម្មសេ្តចឥន្រ្ទីទស្សនវិទូអារីស្តូត?
១.ស្គាល់ពីអត្តចរិត
ក្នុងបរិបទនៃការជជែកណាមួយអ្នកគួរតែស្វែងយល់ថាបុគ្គលនោះចូលចិត្តអ្វី មានបុគ្គលលក្ខណៈបែបណានោះអ្នកងាយនិងស្វែងយល់អំពីការរៀបចំសំនួនពាក្យ រៀបចំសាច់រឿង បង្កើតបរិយាកាសទៅតាមនិន្នាការនៃបុគ្គលរូបនោះ។
២.បង្ហាញហេតុផល ហេតុអ្វីគំនិតអ្នកសំខាន់ ឬគេត្រូវតែចាប់អារម្មណ៍
បន្ទាប់ពីស្គាល់អំពីអត្តចរិតហើយហេតុផលជាបញ្ហាចម្បងក្នុងការចាប់យកឱកាសដើម្បីទាញអារម្មណ៍របស់គេ។ ដូច្នេះការបង្ហាញគំនិតគោលៗរំលេចវាឱ្យទៅជាចំណុចសំខាន់ បើអាចព្យាយាមធ្វើយ៉ាងណាឱ្យសមស្របទៅនឹងគំនិតរបស់ដៃគូរសន្ទនា នោះគំនិតរបស់អ្នកនិងក្លាយទៅជាទីចាប់អារម្មណ៍របស់ពួកគេ ពោលគឺបញ្ចូលអារម្មណ៍ពួកគេចូលទៅក្នុងសាច់រឿងរបស់អ្នក។
៣. ព្យាយាមនិយាយឱ្យខ្លីខ្លឹមចំគោលដៅ
សម្តីមួយម៉ាត់ចាំមួយជីវិត! និយាយឱ្យងាយយល់ស្រួលស្តាប់ ចំគោលដៅ វាស់ស្ទង់តម្រូវការនៃអ្នកស្តាប់ថាគេចង់ទទួលបានអ្វីពីអ្នកហើយស្រមៃបន្តិចថាគេអាចទទួលបានអ្វីបន្ទាប់ពីកិច្ចសន្ទនាមួយនោះ៕
អត្ថបទដោយ៖ ពីង ជូអេង ( ត្រជៀកកាំ )
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-03T10:02:14.555Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 325,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ឃាត់ក្មេងកុំឱ្យទិញរបស់ មិនអាចបង្រៀនឱ្យគេចេះសន្សំលុយឡើយ វិធីត្រឹមត្រូវគឺធ្វើបែបនេះវិញ
|
https://business-cambodia.com/articles/how-to-teach-kid-to-make-money
|
នៅក្នុងបទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន CNBC Make It អ្នកស្រី Rose Palazzo ជាប្រធានក្រុម MoneyGuide នៃវេទិកាពិភាក្សា Envestnet បានលើកឡើងថា ចំណុចពិសេសបំផុតមួយ ដែលឪពុកម្ដាយអាចបង្រៀនកូនរបស់ពួកគេបានគឺ សារៈសំខាន់នៃការសន្សំ។
ជាមួយគ្នានេះដែរសម្រាប់កុមារ មេរៀនដែលអាចជាប់នឹងពួកគេបានយូរបំផុត គឺជាមេរៀនដែលពួកគេរៀនតាមរយៈបទពិសោធន៍ផ្ទាល់។ អ្នកស្រី Palazzo បានប្រាប់ទៅកាន់ឪពុកម្ដាយគ្រប់រូបថា នៅពេលដែលកូនទាមទារចង់បានរបស់លេង អ្នកមិនគួរបដិសេធឬឆ្លើយទៅពួកគេថា (កុំទិញអីកូនវាមិនល្អទេ) ផ្ទុយទៅវិញអ្នកគួរនិយាយថា (បើកូនចង់បានវា សូមកូនសន្សំលុយដើម្បីយកមកទិញវា)។ ធ្វើបែបនេះគឺជួយឱ្យកូនរបស់អ្នកបានរៀន និងអនុវត្តគោលគំនិតនៃការកំណត់គោលដៅ។
អ្នកស្រីបានបន្តទៀតថា «សូមជួយក្មេងតូចៗឱ្យយល់អំពីគុណតម្លៃនៃការសន្សំ និងប្រាប់ពួកគេពីរបៀបកំណត់ប្រភេទនៃតម្រូវការរបស់ពួកគេ ថាមួយណាជាតម្រូវការរយៈពេលខ្លី និងមួយណាជាតម្រូវការរយៈពេលវែង»។ ក្នុងនោះដែរតុក្កតាតូចៗរបស់ពួកគេអាចកំណត់ជាគោលដៅរយៈពេលខ្លីដើម្បីទិញ ចំណែកឯដំណើរកំសាន្ដនៅថ្ងៃវិស្សមកាលអាចកំណត់ជាគោលដៅរយៈពេលវែងមួយ ការបែងចែកបែបនេះនឹងជួយឱ្យកូនក្មេងដឹងថាអ្វីដែលពួកគេត្រូវធ្វើដើម្បីសម្រេចពីរឿងតូចទៅរឿងធំតាមជំហានជាបន្តបន្ទាប់។
បើទោះជាយ៉ាងណាក៏ដោយ អ្នកស្រី Palazzo បានបញ្ជាក់ថា «មិនអាចកំណត់បានឡើយថាគួរបង្រៀនចាប់ពីក្មេងអាយុប៉ុន្មានឆ្នាំទៅ» ដឹងត្រឹមថាអ្នកគួរព្យាយាមជារឿងៗតាំងពីពួកគេអាចនិយាយស្ដាប់គ្នាបានរហូតទៅ ដើម្បីឱ្យពួកគេមានមូលដ្ឋានគ្រឹះហិរញ្ញវត្ថុរឹងមាំពីវ័យក្មេងទៅ។ ទន្ទឹមនឹងនោះដែរសូម្បីតែបិតាវិនិយោគ Warrant Buffet ក៏ទទួលបានជោគជ័យ មួយចំណែកធំគឺព្រោះតែឪពុកម្ដាយរបស់គាត់បានបង្រៀនពីចំណេះដឹងហិរញ្ញវត្ថុតាំងពិគាត់នៅក្មេងដែរ ហើយលោកតែងតែនិយាយថា ខ្លួនគាត់មានសំណាងណាស់ដែលបានឪពុកម្ដាយបង្រៀនពីរឿងលុយបែបនេះ។
ជាការពិតណាស់ធនធានល្អគឺគួរតែបណ្ដុះតាំងពីពួកគេនៅតូច សូមព្យាយាមកសាងគ្រឹះដ៏រឹងមាំឱ្យកូនរបស់លោកអ្នកតាំងពីពួកគេនៅវ័យក្មេងឱ្យហើយ ដើម្បីឱ្យពួកគេមានទម្លាប់ចាត់ចែងពីតូចទៅ ហើយអ្វីដែលសំខាន់បំផុតនោះពេលដែលគេធំឡើង គេនឹងនិយាយដូចគ្នានឹងលោក Warrant Buffet ថា «ខ្ញុំមានសំណាងណាស់ដែលឪពុកម្ដាយបានបណ្ដុះចំណេះដឹងហិរញ្ញវត្ថុឱ្យខ្ញុំ»៕
អត្ថបទដោយ៖ សូ សុខលី
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-03T09:47:20.823Z",
"category": "ហិរញ្ញវត្ថុ",
"views": 287,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
សម្ដីចាក់ដោត១ឃ្លាពីសេដ្ឋីចិត្តធម៌ ហ៊ានបរិច្ចាគទ្រព្យជាង៨ពាន់លាន$ ស្ទើរធ្លាក់ខ្លួនក្រដាច់យៃ
|
https://business-cambodia.com/articles/chuck-feeney-donate-8-billion-dollars
|
មហាសេដ្ឋី Chuck Feeney បានបង្កការភ្ញាក់ផ្ងើលខ្លាំង និងជារឿងមិននឹកស្មានដល់មួយ ដោយលោកហ៊ានបរិច្ចេគលុយផ្ទាល់ខ្លួនជាង ៨ពាន់លានដុល្លារដើម្បីបុព្វហេតុមនុស្សធម៌ រហូតស្ទើរក្លាយខ្លួនជាមនុស្សដាច់យៃ ថែមទាំងបោះសម្តីចាក់ដោតមួយឃ្លាជូនទៅកាន់មនុស្សជាតិទៀត។
មហាសេដ្ឋីចាស់វស្សារូបនេះ បានលះបង់ទ្រព្យសម្បត្តិរបស់ខ្លួនស្ទើរតែជាង ៩០% ដែលមានទំហំទឹកប្រាក់ស្មើនឹងប្រមាណជាង ៨ពាន់លានដុល្លារ លើកិច្ចការមនុស្សធម៌ ជួយដល់សាកលវិទ្យាល័យខ្វះខាត និងអង្គការសប្បុរសធម៌ពិភពលោក រួមទាំងសកម្មភាពលើកស្ទួយភាពល្អប្រសើររបស់មនុស្សជាតិផងដែរ។ រីឯចំណែកដែលនៅសល់បន្ទាប់ពីការបរិច្ចាគលោកទុកត្រឹម ២លានដុល្លារប៉ុណ្ណោះ សម្រាប់ការចូលនិវត្តន៍របស់លោក និងភរិយា ដែលចំនួនទឹកប្រាក់នេះធៀបនឹងចំនួនលុយដែលបានធ្វើការបរិច្ចាគខុសគ្នារហូតដល់ទៅ ៣៧៥,០០០% ឯណោះ។ នេះបើយោងតាមកិច្ចសម្ភាសន៍រវាងលោកជាមួយសារព័ត៌មានទស្សនាវដ្តី Forbes ក្នុងឆ្នាំ២០២១។
យ៉ាងណាមិញ បើយើងក្រឡេកទៅមើលជីវិតរបស់លោក Chuck Feeney ហាក់មានភាពសាមញ្ញណាស់បើធៀបនឹងមហាសេដ្ឋីផ្សេងៗទៀត លោកតែងប្រើប្រាស់ពេលវេលារស់នៅដោយការផ្តល់ឲ្យ និងក្តីស្រលាញ់ ទឹកចិត្តមេតា ករុណា មានបេះដូងធំទូលាយប្រៀបដូចជាព្រះសង្ឃយ៉ាងដូច្នោះដែរ។ លោកធ្លាប់បានលើកឡើងយ៉ាងដូច្នេះថា៖ «អ្នកមិនអាចយកអ្វីទៅជាមួយនោះទេនៅថ្ងៃចុងក្រោយនៃដង្ហើមរបស់អ្នក ចុះហេតុអ្វីមិនលះបង់វាទៅកាន់កន្លែងដែលមានមនុស្សត្រូវការវាបំផុតបន្ទាប់ពីអ្នក»។ លោកក៏បានបន្តទៀតថា សកម្មភាពបែបនេះបានធ្វើឲ្យលោកមានសេចក្តីអំណរក្នុងជីវិត រស់នៅប្រកបដោយភាពរីករាយ និងសាទរជាខ្លាំង រួមទាំងទទួលបានពានរង្វាន់ជាច្រើន រហូតសារព័ត៌មានអន្តរជាតិ Forbes បានហៅលោកថា «James Bond of Philanthropy» ថែមទៀតផង។
គួរជំរាបថា លោក Chuck Feeney កើតនៅក្នុងថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៣១ បើគិតមកទល់នឹងបច្ចុប្បន្នលោកមានវ័យ ៩១ឆ្នាំហើយ ប៉ុន្តែសក្តានុពលនិងសមត្ថភាពនៅតែមានភាពល្អប្រសើរដដែល។ ខ្លាចាស់រូបនេះគឺជាអ្នកជំនួញដ៏ឆ្នើមម្នាក់ និងជាស្ថាបនិកនៃ The Atlantic Philanthropies ដែលជាគ្រឹះស្ថានឯកជនធំបំផុតមួយនៅលើពិភពលោក។ មិនតែប៉ុណ្ណោះ លោកគឺជាមហាសេដ្ឋីជួរមុខមួយរូបមានសញ្ជាតិ អាមេរិក-អៀរឡង់ ជាមួយនឹងទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារផងដែរ មុនពេលលោកបានបរិច្ចេគ។
ជាមួយគ្នានេះ នៅក្នុងប្រទេសកម្ពុជាយើងក៏មានសប្បុរសជនមួយចំនួនបានធ្វើការបរិច្ចាគទ្រព្យធនរបស់ខ្លួនសម្រាប់ជាបុព្វហេតុមនុស្សធម៌ និងជួយសង្គមជាតិក្នុងរូបភាពផ្សេងៗគ្នាដើម្បីជាកម្លាំងជំរុញមួយដឹកនាំនាវានៃសង្គមមនុស្សជាតិទៅកាន់ភាពល្អប្រសើរពីមួយកម្រិតទៅមួយកម្រិតទៀត។ ហើយវាគឺជាឥរិយាបថមួយគួរឲ្យកោតសរសើរ និងសោមនស្សជាខ្លាំងចំពោះទឹកចិត្ត និងការជួយជ្រុមជ្រែងនេះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-03T09:43:00.880Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 270,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ក្បួនខ្ចីដៃអ្នកល្បីឱ្យផ្សព្វផ្សាយនៅតែខ្លាំង ខណៈយីហោល្បី១០១ឆ្នាំ Gucci ចូលចិត្តជួលតារាបែបនេះ
|
https://business-cambodia.com/articles/gucci-brand-ambassador
|
Gucci គឺជាយីហោសម្លៀកបំពាក់លំដាប់ខ្ពស់មួយរបស់ប្រទេសអ៊ីតាលី ដែលត្រូវបានបង្កើតឡើងដោយលោក Guccio Gucci តាំងពីឆ្នាំ ១៩២១ មកម្ល៉េះ។ តាមរបាយការណ៍ហិរញ្ញវត្ថុកាលពីឆ្នាំ២០១៩ កន្លងទៅនេះ យីហោម៉ាកល្បីលំដាប់ពិភពលោកមួយនេះ អាចរកចំណូលបានប្រមាណជា ១០ពាន់លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយទស្សនាវដ្តី Forbes កាលពីពេលថ្មីៗកន្លងទៅ។
ទន្ទឹមនឹងភាពជោគជ័យច្នៃម៉ូដសម្លៀកបំពាក់ដែលអាចលក់បានដល់តម្លៃរាប់រយរាប់ពាន់ដុល្លារនោះ Gucci ក៏មិនភ្លេចនោះដែរ នៅយុទ្ធសាស្រ្តខ្ចីដៃបុគ្គលល្បីៗមកផ្សព្វផ្សាយអាជីវកម្មរបស់ខ្លួន។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ Gucci បានចុះកិច្ចសន្យាជាមួយតារា K-pop ដ៏ល្បីរបស់កូរ៉េ កញ្ញា Lee Ji-eun ឬគេស្គាល់ឈ្មោះក្រៅ IU ធ្វើជាតំណាងទូតសុឆន្ទៈ (Brand Ambassador) សម្រាប់យីហោរបស់ខ្លួន។ ហើយខាងក្រោមនេះ គឺជាមូលហេតុដែល Gucci សម្រេចចុះកិច្ចសន្យាយកតារាចម្រៀនដ៏ល្បី IU ៖
១. មានរូបសម្បត្តិស្រស់ស្អាត និងសុជីវធម៌ល្អ៖ ការជ្រើសរើស Brand Ambassador គឺជារឿងសំខាន់ណាស់ ពីព្រោះវាអាចមានរឿងពីរកើតឡើង។ ទី១. អាចជួយឱ្យយីហោអ្នកកាន់តែមានគុណតម្លៃខ្ពស់ និងទី២. វាអាចធ្វើឱ្យអ្នកចំណាយលុយចោល ហើយយីហោធ្លាក់តម្លៃថែមទៀត។ ដូច្នេះហើយ ទើបរាល់ការជ្រើសរើស BA ម្តងៗ Gucci តែងតែយកចិត្តទុកដាក់លើប្រវត្តិរូប និងចរិតលក្ខណៈរបស់បុគ្គលនោះ។
ជាក់ស្តែង ការជ្រើសរើសយក IU ធ្វើជាទូតសុឆន្ទៈនេះ គឺដោយសារតែនាងមានរូបសម្បត្តិស្រស់ស្អាត និងមានអត្តចរិតល្អ មានអ្នកគាំទ្រស្រលាញ់ច្រើន។ ហេតុនេះការជ្រើសរើស IU គឺអាចជួយឱ្យគុណតម្លៃរបស់យីហោ Gucci កាន់តែកើនឡើង ពីព្រោះនាងស្លៀកសម្លៀកបំពាក់អ្វីក៏ស្អាត និងជាតារាល្បីថ្លៃថ្នូរ។
២.ជាតារាល្បីលំដាប់ពិភពលោក៖ កញ្ញា IU គឺជាបុគ្គលល្បី តាមរយៈបទចម្រៀង ការសម្តែងរឿងជាច្រើន ដែលមានភាពល្បីល្បាញលំដាប់ពិភពលោក ជាពិសេសនោះគឺនៅក្នុងតំបន់អាស៊ី។ នាងមានអ្នកគាំទ្រភាគច្រើនជាបុរស និងយុវវ័យដែលមានជីវភាពធូរធារ។ ដូច្នេះ ការជ្រើសរើស IU ធ្វើជា BA គឺត្រូវជាមួយនឹងអតិថិជនគោលដៅរបស់យីហោ Gucci ដែលអាចជួយឱ្យការលក់របស់យីហោនេះ កើនឡើង។
ជាសរុបមកវិញ សម្រាប់លោកអ្នកដែលមានអាជីវកម្ម ហើយចង់បង្កើនការលក់ក៏ដូចជាកេរ្តិ៍ឈ្មោះអាជីវកម្ម លោកអ្នកគួរតែជ្រើសរើសបុគ្គលល្បីៗ មកជួយធ្វើតំណាងយីហោរបស់អ្នកបន្ថែមកាន់តែល្អ ប៉ុន្តែមុនជ្រើសរើសនរណាម្នាក់ ធ្វើជាទូតសុឆន្ទៈ លោកអ្នកត្រូវប្រាកដថា ពួកគេជាបុគ្គលដែលត្រូវជាមួយអតិថិជនគោលដៅរបស់អ្នក ហើយត្រូគេមានអត្តចរិតល្អ ជួយឱ្យគុណតម្លៃនៃយីហោអ្នកកើនឡើងខ្ពស់ ៕
អត្ថបទដោយ៖ នៅ ថាត់សណា
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-03T09:07:53.834Z",
"category": "កំពូលអ្នកលក់",
"views": 346,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ធនាគារ ហ្វីលីព ផ្លាស់ប្តូរម៉ោងបើកដំណើរការសម្រាប់សាខាទាំងអស់
|
https://business-cambodia.com/articles/phillip-bankchangesopeninghoursforallbranches
|
ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជនៅប្រទេសកម្ពុជា ដែលមានភាគទុនិកសញ្ជាតិសិង្ហបុរី បានប្រកាសពីការផ្លាស់ប្តូរម៉ោងបើកដំណើរការនៅគ្រប់សាខាទាំងអស់ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៤ រសៀល ដើម្បីបន្ថែមនូវភាពងាយស្រួលមួយកម្រិតទៀតលើសេវាកម្មបម្រើអតិថិជន។
ការផ្លាស់ប្តូរម៉ោងបើកដំណើរការលឿនជាងមុន (៨:៣០ព្រឹក) នឹងផ្តល់ឪកាសឲ្យអតិថិជនធនាគារ ហ្វីលីព អាចធ្វើប្រត្តិការធនាគារចាប់ពីម៉ោង ៨:០០ ព្រឹក នៅតាមបណ្តាសាខាណាមួយរបស់ធនាគារ។
ការផ្លាស់ប្តូរម៉ោងបើកដំណើរការថ្មីនេះ នឹងរួមបញ្ចូលទាំងសេវាកម្មផ្សេងៗទៀតរបស់ធនាគារដែលមានដូចជា ម៉ោងដំណើរការនៃទីតាំងផ្តល់សេវាកម្មអាទិភាព (Priority Lounge) របស់ធនាគារ ក៏ដូចជាសេវាកម្មប្រតិបត្តិការធនាគារផ្សងៗ។
ទីតាំងផ្តល់សេវាកម្មអាទិភាព (Priority Lounge) អតិថិជនអាចធ្វើការស្នើសុំជាអតិថិជនអាទិភាពរបស់ធនាគារ និងរីករាយជាមួយនឹងអត្ថប្រយោជន៍ជាច្រើន ដូចជាបុគ្គលិកផ្នែកទំនាក់ទំនងដោយផ្ទាល់ សេវាពិនិត្យសុខភាពប្រចាំឆ្នាំដោយឥតគិតថ្លៃ ការប្រើប្រាស់កន្លែងសម្រាកនៅតាមព្រលានយន្តហោះជាតិ និងអន្តរជាតិ ក៏ដូចជាកញ្ចប់អត្ថប្រយោជន៍ផ្សេងៗទៀត។
អគ្គនាយក ធនាគារហ្វីលីព លោក ចាន់ ម៉ាច មានប្រសាសន៍ថា ការផ្លាស់ប្តូរម៉ោងប្រតិបត្តិការនេះ បង្ហាញយ៉ាងច្បាស់ពីការបេ្តជ្ញាចិត្តរបស់ធនាគារ ក្នុងការផ្តល់នូវភាពងាយស្រួលសម្រាប់អតិថិជនតាមរយៈសេវាកម្មនៅតាមបណ្តាសាខា និងសេវាកម្មនៅលើប្រព័ន្ធឌីជីថលរបស់ធនាគារ។
លោក ចាន់ ម៉ាច បានបន្ថែមថា “ការផ្លាស់ប្តូរម៉ោងដំណើរការសេវាធនាគារ ជាការបន្ថែមពីលើសេវាថ្មី ដែលធនាគារទើបតែដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ពោលគឺ សេវាធនាគារតាមអ៊ីនធឺណិត ដែល
អនុញ្ញាតឲ្យអតិថិជនធនាគារ ហ្វីលីព ក្នុងការធ្វើប្រតិបត្តិការធនាគារ ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។
ថ្មីៗនេះធនាគារ ហ្វីលីព បានធ្វើការសម្ពោធនូវសេវាធនាគារតាមអ៊ីនធឺណិត អតិថិជនអាចធ្វើប្រត្តិការហិរញ្ញវត្ថុតាមរយៈឧបករណ៍ប្រើប្រាស ឬ កុំព្យូទ័រផ្ទាល់ខ្លួនរបស់អតិថិជន។
សេវាធនាគារតាមអ៊ីនធឺណិត ធនាគារ ហ្វីលីព ផ្តល់ជូនមុខងារពិសេសៗជាច្រើនដូចជា សេវាកម្មបម្រើអតិថិជន ២៤/៧ ការជ្រើសរើសតាមចំណូលចិត្តនូវមាតិកាសមតុល្យទឹកប្រាក់ ដែលអតិថិជនអាចពិនិត្យមើលរាល់ប្រតិបត្តិការធនាគាររួមមានការដាក់ប្រាក់ និងកម្ចីផ្សេងៗ។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-03T09:04:39.743Z",
"category": "PR",
"views": 1073,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ដំណឹងល្អ! ព្រលានយន្ដហោះអន្ដរជាតិធំ៣របស់កម្ពុជា នឹងបើកដំណើរការបន្ដគ្នានៅឆ្នាំ២០២២ និង២០២៣
|
https://business-cambodia.com/articles/three-airport-in-cambodia
|
ជាដំណឹងល្អមួយសម្រាប់ពលរដ្ឋកម្ពុជា ខណៈមន្រ្ដីជនខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងថា ព្រលានយន្ដហោះអន្ដរជាតិធំៗចំនួន ៣ របស់កម្ពុជានឹងត្រូវបើកឲ្យដំណើរការជាបន្ដបន្ទាប់គ្នានៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ ដើម្បីបម្រើសេវាដឹកជញ្ជូន ក៏ដូចជាទទួលនូវភ្ញៀវទេសចរផងដែរ។
យោងតាមការលើកឡើងរបស់ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅក្នុងសិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងការគ្រប់គ្រងព័ត៌មានអាកាសចរណ៍សម្រាប់អ្នកបង្កើតទិន្នន័យអាកាសចរណ៍ រៀបចំដោយក្រុមហ៊ុន សេវាកម្មចរាចរណ៍ផ្លូវអាកាសកម្ពុជា - Cambodia Air Traffic Service (CATS) នាសណ្ឋាគារភ្នំពេញកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា វិស័យអាកាសចរស៉ីវិលរបស់កម្ពុជា មានការរីកចម្រើនឥតឈប់ឈររហូតដល់ឆ្នាំ ២០២០ ដោយសារមានការរាំងស្ទះដោយព្រឹត្តិការណ៍រាតត្បាតសកល នៃជំងឺ COVID19 ដែលមិនធ្លាប់មានពីមុនមក។
ឯកឧមត្ដបន្ដថា ទោះជាយ៉ាងនេះក្តី ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យអាកាសចរណ៍ពេលនេះកំពុងដំណើរការឡើងវិញ ជាពិសេសឆ្នាំនេះ និងឆ្នាំក្រោយ អាកាសយានដ្ឋានអន្តរជាតិធំៗថ្មីចំនួន៣ ត្រូវបានកំណត់ពេល ដើម្បីបើកប្រតិបត្តិការរសេវាកម្មទទួលអ្នកដំណើរ ។
សូមជម្រាបថា បច្ចុប្បន្នកម្ពុជាបានកំពុងដំណើរការសាងសង់គម្រោងព្រលានយន្ដហោះអន្ដរជាតិជាច្រើនកន្លែង ដែលក្នុងនោះរួមមាន៖ ព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ ខេត្ដកណ្ដាល ឬហៅថា ព្រលានអន្ដរជាតិភ្នំពេញថ្មី, ព្រលានយន្ដហោះអន្ដរជាតិសៀមរាប អង្គរ និងព្រលានយន្ដហោះអន្តរជាតិតារាសាគរ ខេត្តកោះកុងជាដើម។ ហើយព្រលានយន្ដទាំងនេះក៏សុទ្ធតែគ្រោងបញ្ចប់នៅក្នុងចម្លោះឆ្នាំ២០២២ និង២០២៣ ខាងមុខនេះផងដែរ៕
អត្ថបទ៖ ឌឿក ស្រីនុត រតនៈ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-03T08:54:48.955Z",
"category": "អចលនទ្រព្យ",
"views": 1164,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មាន១ពាន់$ទិញហ៊ុនFacebook១០ឆ្នាំមុនឥឡូវចំណេញប៉ុន្មាន ខណៈCOOចេញទៅលក់ហ៊ុនបាន១.៧ពាន់លាន$?
|
https://business-cambodia.com/articles/investing-in-meta-stock
|
លោកស្រី Sheryl Sanberg ប្រធានប្រតិបត្តិប្រតិបត្តិការរបស់( COO) Facebook បច្ចុប្បន្នប្ដូរឈ្មោះមក Meta បានសម្រេចលាឈប់ពីក្រុមហ៊ុនMeta បន្ទាប់ពីធ្វើការនៅក្នុងក្រុមហ៊ុននេះតាំងពីកវែកកឆ្នាំងរយៈពេល១៤ឆ្នាំ ហើយមិននឹងចាកចេញទៅលោកស្រីធ្លាក់លក់ហ៊ុនភាគហ៊ុនFacebook បានលុយចំនួន១.៧ពាន់លានដុល្លារ។
ចុះបើអ្នកមានលុយ១,០០០ដុល្លារ វិនិយោគទិញភាគហ៊ុនFacebookកាលពីក្រុមហ៊ុននេះឡើងផ្សារហ៊ុនដំបូងនៅឆ្នាំ២០១២ តើពេលនេះលុយរបស់អ្នកកើនបានប៉ុន្មាន?
បើយោងតាមការគណនារបស់ CNBC បានឲ្យដឹងថាក្រុមហ៊ុនFacebook ដែលបច្ចុប្បន្នប្ដូរឈ្មោះមកMeta បានឡើងផ្សារហ៊ុននៅថ្ងៃទី១៨ ខែឧសភាឆ្នាំ២០១២ដោយតម្លៃឡើងផ្សារដំបូង( IPO) គឺ៣៨.២៣ដុល្លារក្នុងមួយហ៊ុន។
បើអ្នកមានលុយ១,០០០ដុល្លារ វិនិយោគទិញភាគហ៊ុនក្រុមហ៊ុន Meta កាលពី១០ឆ្នាំ( កាលពីឆ្នាំ២០១២) នោះមកដល់ពេលនេះទឹកប្រាក់វិនិយោគរបស់នឹងឡើងដល់៤,៩៦៤ដុល្លារ បើគិតត្រឹមតម្លៃបិទផ្សាររបស់ហ៊ុន Meta កាលពីថ្ងៃពុធសប្ដាហ៍នេះ។
ជាមួយគ្នានេះដែររយៈពេលដូចគ្នានេះ បើអ្នកមាន១,០០០ដុល្លារវិនិយោគសន្ទស្សន៍ផ្សារហ៊ុន S&P500របស់អ្នកសហរដ្ឋអាមេរិកនោះកើនឡើង២១៦%ស្មើនឹងទឹកប្រាកវិនិយោគកើនដល់៣,១៦៦ដុល្លារប៉ុណ្ណោះខណៈវិនិយោគជាមួយ Metakកើនឡើងចំនួន៣៩៦%។
គួរបញ្ជាក់ផងដែរថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនMeta បច្ចុប្បន្នមានតម្លៃ ១៩៨ដុល្លារក្នុងមួយហ៊ុន ហើយកាលពីឆ្នាំ២០២១កន្លងទៅក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយតម្លៃខ្លួនហក់ខ្ពស់ខ្លាំងដែលមានតម្លៃខ្លួនរហូតដល់ទៅ១ពាន់ពាន់លានដុល្លារ។
ដើម្បីទទួលបានការចែករំលែកទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគដើម្បីបង្កើនទ្រព្យ បងប្អូនអាចតាមដាន Faebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង។ ខ្ញុំតែងតែចែករំចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគ និងមានវគ្គបង្រៀនវិនិយោគលើផ្សារភាគហ៊ុនផងដែរ។ លេខ Telegram 098808636៕
អត្ថបទដោយ៖ ទឿយ ហុង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-03T08:31:15.979Z",
"category": "ហិរញ្ញវត្ថុ",
"views": 2174,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
របៀបដែលអាចធ្វើឲ្យក្រុមហ៊ុននៅកម្ពុជាការពារម៉ាកយីហោរបស់ខ្លួនពីការខូចខាតដែលបណ្តាលមកពីការបង្កើត គណនីក្លែងក្លាយ និងព័ត៌មានមិនច្បាស់លាស់លើអ៊ីនធឺណិត
|
https://business-cambodia.com/articles/originalbran-will-demage-by-fakebrand
|
នៅពេលដែលក្រុមហ៊ុននៅកម្ពុជាជាច្រើនបានចាប់ផ្តើមធ្វើអាជីវកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេលើអ៊ីនធឺណិត ក្រុមហ៊ុន Httpool ដែលជាអ្នកតំណាងផ្លូវការតែមួយគត់នៅកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការនៅកម្ពុជាដូចជា Facebook, TikTok និង Spotify កំពុងណែនាំម៉ាកយីហោទាំងនោះឱ្យការពារខ្លួនពីចេតនាព្យាបាទដែលបង្កឡើងដោយអ្នកបង្កើតគណនីក្លែងក្លាយ និងព័ត៌មានមិនពិត។ នៅក្នុងការបង្ហោះនាពេលថ្មីៗនេះ Httpoolបានរៀបរាប់ពីអ្វីដែលត្រូវប្រុងប្រយ័ត្ន និងវិធីតបតនៅពេលប្រឈមមុខនឹងបញ្ហាបែបនេះ៖
ប្រព័ន្ធផ្សព្វផ្សាយសង្គមសព្វថ្ងៃ តំណាងឱ្យសក្តានុពលដ៏ធំទូលាយដែលជាប្រយោជន៍សម្រាប់ការធ្វើទីផ្សារ និងការផ្សព្វផ្សាយម៉ាកយីហោ។ ភ្លែតហ្វមអនឡាញមិនត្រឹមតែមានសមត្ថភាពជួយដល់ការពង្រីកទំនាក់ទំនងទៅកាន់អតិថិជនថ្មី និងបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមធ្យោបាយបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនទៀតផង។ ជាអកុសល បញ្ហានៅតែអាចកើតមានក្នុងករណីខ្លះ ឧទាហរណ៍ដូចជា សកម្មភាពបង្ខូចកេរ្តិ៍ឈ្មោះដែលធ្វើឡើងដោយគណនីក្លែងក្លាយដែលបណ្តាលឱ្យមានការខូចខាតដល់ម៉ាកយីហោ។
ដោយសារតែមានការកើនឡើងនៃគណនីក្លែងក្លាយដែលមានចេតនាមិនល្អចំពោះម៉ាកយីហោមួយចំនួន គេចាំបាច់ត្រូវការពារឈ្មោះម៉ាកយីហោ ដើម្បីចាប់ផ្តើមមានវត្តមាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជាក់ស្តែង វាជារឿងចាំបាច់ក្នុងការស្វែងយល់ពីអត្ថប្រយោជន៍ និងគ្រោះថ្នាក់នៃការដែលមានវត្តមាននៅលើប្រព័ន្ធអ៊ីនធឺណិតរបស់ម៉ាកយីហោនីមួយៗ។
នៅពេលមានបញ្ហានៅលើភ្លែតហ្វមប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រុមហ៊ុននីមួយៗ គួរតែផ្តល់អាទិភាពខ្ពស់ទៅលើការធានាសុវត្ថិភាពលើម៉ាកយីហោរបស់ខ្លួន ។ ជាក់ស្តែង គណនីក្លែងក្លាយ ការភូតកុហក និងការបរិហារកេរ្តិ៍គឺគ្រាន់តែជាឧទាហរណ៍មួយចំនួនប៉ុណ្ណោះនៃបញ្ហាដែលអាចកើតមាននៅលើអ៊ីនធឺណិត។ បុគ្គលមួយចំនួនបានប្រើប្រាស់ជំនាញដែលខ្លួនមានក្នុងការធ្វើឱ្យខូចរូបភាពក្រុមហ៊ុននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬភ្លែតហ្វមអ៊ីនធឺណិត ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះហើយការអភិវឌ្ឍសមត្ថភាពដើម្បីសិក្សាស្វែងយល់ពីការគំរាមកំហែងលើបណ្តាញសង្គម និងគោលគំនិតទាំងនេះគឺជារឿងដ៏ចាំបាច់ក្នុងការការពារឈ្មោះម៉ាកយីហោ។ ពីព្រោះថា ដើម្បីអាចដោះស្រាយបញ្ហាបាន យើងត្រូវស្គាល់បញ្ហានោះឲ្យច្បាស់សិន ត្រូវទេ?
មានវិធីជាច្រើនដើម្បីដោះស្រាយការខូចខាតដែលបណ្តាលមកពីព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត។ ភ្លែមហ្វមប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា LinkedIn កំពុងដំណើរការយ៉ាងសកម្មដើម្បីបញ្ឈប់ការរីករាលដាលនៃគណនីក្លែងក្លាយ និងប្រវត្តិរូបក្លែងក្លាយ ។ LinkedIn គឺជាគេហទំព័រទំនាក់ទំនងដ៏មានឥទ្ធិពលបំផុតមួយ ហើយក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានក្លាយជាបណ្តាញទំនាក់ទំនងកំពូលសម្រាប់ទាំងក្រុមហ៊ុន និងការប្រើប្រាស់ផ្ទាល់ខ្លួន។ នៅក្នុងយុគសម័យនៃការកើនឡើងនៃការផ្សព្វផ្សាយតាមអ៊ីនធឺណិត យើងទាំងអស់គ្នាបានឃើញគណនីក្លែងក្លាយ និងព័ត៌មានជាច្រើនជុំវិញការឈ្លានពានអ៊ុយក្រែន។ LinkedIn បានឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការគំរាមកំហែងដែលអាចកើតមាននៃព័ត៌មានមិនពិតដែលរីករាលដាលនៅលើភ្លែមហ្វមរបស់ពួកគេ និងបានបិទគណនីក្លែងក្លាយយ៉ាងសកម្ម។ តាមគំរូដ៏រឹងមាំពី LinkedIn ខាងក្រោម យើងបានរាយបញ្ជីគន្លឹះមួយចំនួនដើម្បីជួយការពារម៉ាកយីហោតាមអ៊ីនធឺណិត។
សេចក្តីជូនដំណឹង និងឆ្លើយតបចំពោះការក្លែងបន្លំតាមអ៊ីនធឺណិត
អ៊ីនធឺណិតត្រូវបានចាត់ទុកជាប្រភពព័ត៌មានគ្មានដែនកំណត់ ចាប់តាំងពីការណែនាំ និងការពិនិត្យឡើងវិញ ទៅលើម៉ាកយីហោ និងផលិតផលយ៉ាងច្រើន។ វាចាំបាច់ណាស់ក្នុងការឈរនៅលើកំពូលនៃបណ្តាញទំនាក់ទំនងទាំងនេះដែលកើតឡើង តាមដានការអត្ថាធិប្បាយ និងមតិដែលទាក់ទងនឹងឈ្មោះរបស់ក្រុមហ៊ុន ក៏ដូចជាសកម្មភាពប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការរកប្រាក់បែបនេះនឹងមិនត្រឹមតែអនុញ្ញាតឱ្យអ្នកកំណត់សម្គាល់អំពីនិន្នាការ និងទាញយកអត្ថប្រយោជន៍ពីការសន្ទនាដែលពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឱ្យអ្នកឆ្លើយតបកាន់តែប្រសើរឡើងចំពោះខ្លឹមសារមិនពិត និងព័ត៌មានមិនពិតផងដែរ។ នៅពេលដែលគណនីក្លែងក្លាយបានផ្សព្វផ្សាយខ្លឹមសារដែលមិនពិត កិត្យានុភាពនៃម៉ាកយីហោគឺស្ថិតនៅក្នុងហានិភ័យ ហើយក្រុមការងារផ្នែកទំនាក់ទំនងត្រូវតែធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីកាត់បន្ថយការខូចខាតដល់កេរ្តិ៍ឈ្មោះ តាមដែលអាចធ្វើទៅបាន។
គណនីក្លែងក្លាយអាចកំណត់គោលដៅវាយប្រហារកេរ្តិ៍ឈ្មោះរបស់ម៉ាកយីហោនៅលើអ៊ីនធឺណិត និងផ្សព្វផ្សាយព័ត៌មានមិនពិតអំពីពួកគេ។ ដោយសារហេតុនេះ ការកសាងក្រុមទំនាក់ទំនងសាធារណៈដ៏រឹងមាំ មានសមត្ថភាព និងមានការទទួលខុសត្រូវគឺចាំបាច់ណាស់ក្នុងការទប់ស្កាត់វិបត្តិដែលអាចកើតមាន។ ជាទូទៅគេឃើញអ្នកក្លែងបន្លំបង្កើតគណនីក្លែងក្លាយក្នុងនាមម៉ាកយីហោ ដោយសន្យាថាមានការផ្ដល់ជូនពិសេសដែលមានកំណត់ដើម្បីទាក់ទាញអតិថិជន ហើយបន្ទាប់មកលួចព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។ គួរកត់សម្គាល់ថា Capital One ធ្លាប់ជាមុខសញ្ញាដ៏ពេញនិយមមួយរបស់ក្រុមឆបោក។ ប្រវត្តិរូបក្លែងក្លាយរបស់ Capital One នៅលើ Twitter បានបង្ហោះតំណភ្ជាប់ក្លែងបន្លំ ដែលសន្យាថានឹងធ្វើបច្ចុប្បន្នភាពគណនីធនាគារថ្មី របាយការណ៍ត្រួតពិនិត្យ និងមុខងារផ្សេងៗទៀត។ ជាអកុសលសម្រាប់អ្នកប្រើប្រាស់ដែលមិនបានឃើញទង់ក្រហម ពួកគេប្រឈមមុខនឹងការខាតបង់ថវិកាដែលអាចកើតមាន។ សំណាងល្អ Capital One អាចប្រើប្រាស់ចំណេះដឹងរបស់ខ្លួន និងចំណេះដឹងពាក់ព័ន្ធនឹងការក្លែងបន្លំ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះប្រកបដោយភាពរហ័សរហួន និងវិជ្ជមាន។
ការថយចុះនៃការគម្រាមកំហែងក្លែងបន្លំ មិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុនរបស់អ្នកនៅខាងក្នុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងកេរ្តិ៍ឈ្មោះម៉ាកយីហោថែមទៀតផង។ ម៉ាកយីហោ និងអង្គភាពដែលចំណាយពេលវេលាការពារអតិថិជនពីការគំរាមកំហែង ទីបំផុតនឹងយកឈ្នះលើទំនុកចិត្តរបស់អតិថិជនបាន។
សកម្មភាពក្លែងបន្លំធ្វើឱ្យខូចខាតដល់យុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្ម
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាបណ្តាញទំនាក់ទំនងទីផ្សារដ៏សំខាន់សម្រាប់ម៉ាកយីហោទូទាំងពិភពលោក។ ចំនួនអ្នកប្រើប្រាស់ដ៏ច្រើនសន្ធឹកសន្ធាប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ផ្តល់ឱកាសដល់ការផ្សាយពាណិជ្ជកម្មដែលមិនអាចរកអ្វីប្រៀបផ្ទឹមបាន។ ម្យ៉ាងវិញទៀត នេះជាឱកាសសម្រាប់អ្នកក្លែងបន្លំ ដើម្បីក្លែងបន្លំក្រោមឈ្មោះយីហោ និងបោកប្រាស់អតិថិជន។ ក្រុមហ៊ុននានាកំពុងចំណាយប្រហែល 20% នៃថវិកាប្រចាំឆ្នាំរបស់ពួកគេលើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដូច្នេះហើយគណនីក្លែងក្លាយទាំងនោះ ជាការគំរាមកំហែងពិតប្រាកដចំពោះតម្លៃនៃយុទ្ធនាការទាំងនេះ។ គួរកត់សម្គាល់ថា អ្នកបោកប្រាស់ និងសិល្បករក្លែងក្លាយកំពុងផ្តោតជាពិសេសទៅលើខ្លឹមសារផ្សាយពាណិជ្ជកម្ម ហើយប្រហែលជា 67% នៃសកម្មភាពក្លែងបន្លំត្រូវបានរកឃើញនៅក្នុងពាណិជ្ជកម្មផ្សព្វផ្សាយ។
ដើម្បីទប់ស្កាត់បញ្ហានេះ និងកាត់បន្ថយការគំរាមកំហែងឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ម៉ាកយីហោត្រូវតែតាមដាន និងពិនិត្យមើលប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់អ្នកដែលក្លែងបន្លំក្រុមហ៊ុនរបស់ពួកគេ។ ការរាយការណ៍នឹងមានលទ្ធផលក្នុងការទប់ស្កាត់គណនីបែបនេះពីការបង្ហោះខ្លឹមសារដែលខូចខាត។ ពេលវេលាក្នុងការប្រតិកម្មតបតគឺសំខាន់ខ្លាំង វាចាំបាច់ណាស់ក្នុងការទប់ស្កាត់ការខូចខាតពីការបំផ្លាញកេរ្តិ៍ឈ្មោះ។
ឆ្លើយតបទៅនឹងសកម្មភាពក្លែងបន្លំ
ក្នុងករណីណាក៏ដោយ ការនៅស្ងៀមគឺប្រហែលជាប្រតិកម្មដ៏អាក្រក់បំផុតដែលម៉ាកយីហោអាចផ្តល់ឱ្យសាធារណៈជន។ ការវិភាគស្ថានភាព និងការចេញសេចក្តីថ្លែងការណ៍គឺជាគន្លឹះនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃវិបត្តិ។ ម៉ាកយីហោដែលជួបប្រទះការវាយប្រហារតាមអ៊ីនធឺណិត ការផ្សាយព័ត៌មានមិនពិតដោយប្រវត្តិរូបក្លែងក្លាយ ឬការបង្កាច់បង្ខូចទាំងស្រុងគួរតែដឹងថាការសរសេរសេចក្តីថ្លែងការណ៍ជាសាធារណៈគឺមានសារៈសំខាន់ក្នុងការរក្សាទុកកេរ្តិ៍ឈ្មោះរបស់ពួកគេ។
បើគ្មានការឆ្លើយតបត្រឹមត្រូវ និងសមរម្យទេ សាធារណជនអាចនឹងមិនដឹងពីព័ត៌មានមិនពិត ហើយបង្កើតជាមតិអវិជ្ជមានលើម៉ាកយីហោ។ ក្នុងករណីមានការបង្កាច់បង្ខូចនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយគណនីក្លែងក្លាយ ម៉ាកយីហោគួរតែមានតម្លាភាព និងជូនដំណឹងដល់អតិថិជនរបស់ពួកគេអំពីរឿងរ៉ាវទាំងមូល។ លើសពីនេះ សាជីវកម្មត្រូវជូនដំណឹងដល់សាធារណជនអំពីជំហានដែលក្រុមហ៊ុននឹងចាត់វិធានការដើម្បីគ្រប់គ្រងវិបត្តិ និងទប់ស្កាត់ឧប្បត្តិហេតុនាពេលអនាគត។ ការធ្វើបែបនេះនឹងបន្ត ទទួលបានមកវិញនូវទំនុកចិត្ត និងជំនឿរបស់អតិថិជនក្នុងដំណើរដ៏វែងឆ្ងាយខាងមុខទៀត។ តើអ្នកធ្លាប់ឮថា ភាពស្មោះត្រង់គឺជាគោលនយោបាយដ៏ល្អបំផុតទេ? ត្រូវហើយ វាគឺជាការពិត វាត្រូវបានចាត់ថ្នាក់ថាជាបុគ្គលិកលក្ខណៈមួយក្នុងចំណោមបុគ្គលិកលក្ខណៈដែលគួរឱ្យគោរពបំផុត ដូច្នេះហើយម៉ាកយីហោគួរប្រើវាឱ្យមានប្រយោជន៍។
ភាពស្មោះត្រង់ការពារកេរ្តិ៍ឈ្មោះ
ការកសាងកេរ្តិ៍ឈ្មោះរឹងមាំ និងគួរឱ្យជឿជាក់គួរតែជាអាទិភាពសម្រាប់ក្រុមហ៊ុនទាំងនោះ ខណៈពេលដែលចាប់ផ្តើមមានវត្តមាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទាក់ទងនឹងការបរិហារកេរ្តិ៍ ករណីសិក្សាបង្ហាញថា អតិថិជនស្មោះត្រង់ តែងតែរកឃើញភាពខុសគ្នា និងបង្ហាញឈ្មោះគណនីក្លែងក្លាយ មុនពេលដែលពួកគេអាចទទួលរងការខូចខាតណាមួយ។ ជាងនេះទៅទៀត អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមអាចរាយការណ៍ពីសកម្មភាពក្លែងបន្លំនៃគណនីក្លែងក្លាយ និងផលប៉ះពាល់ដែលអាចឈានដល់ការបិទគណនីដែលបង្កគ្រោះថ្នាក់។ ដូច្នេះហើយ គ្មានការងឿងឆ្ងល់ទេថា ការកសាង និងរក្សាបាននូវអតិថិជនដែលស្មោះស្ម័គ្រ ពិតជាជួយដល់ម៉ាកយីហោដើម្បីការពារឈ្មោះរបស់ពួកគេតាមអ៊ីនធឺណិត។
អ៊ីនធឺណិតមានអ្នកប្រើប្រាស់ 4.5 ពាន់លាននាក់ តាមទស្សនៈអាជីវកម្ម នេះជាអតិថិជនសក្តានុពលដ៏ធំសម្បើម។ ទោះជាយ៉ាងណាក៏ដោយ ការបង្កើតហើយបន្ទាប់មករក្សាកេរ្តិ៍ឈ្មោះដ៏គួរឱ្យទាក់ទាញឲ្យនៅគង់វង្ស មិនមែនជាកិច្ចការងាយស្រួលនោះទេ។ យោងតាមការសិក្សានៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក អតិថិជនជាង 60% ជៀសវាងក្រុមហ៊ុនដែលត្រូវបានវាយប្រហារដោយគណនីក្លែងក្លាយ។ ប្រសិនបើអ្នកណាម្នាក់ស្វែងរកគេហទំព័ររបស់ក្រុមហ៊ុនអនឡាញ ហើយឃើញកំណែក្លែងក្លាយរបស់វា នោះអាចបង្កឱ្យមានការសង្ស័យចំពោះម៉ាកយីហោនាពេលអនាគត។ វាគួរឱ្យភ្ញាក់ផ្អើលត្រង់ថា នេះមិនមែនជាព្រឹត្តិការណ៍ដ៏កម្រនោះទេ។ ជាងមួយភាគបួននៃអតិថិជនដែលស្មោះស្ម័គ្រនៅសហរដ្ឋអាមេរិកបានជួបប្រទះគេហទំព័រក្លែងក្លាយរបស់ក្រុមហ៊ុនស្របច្បាប់។ លើសពីនេះទៅទៀត 54% នៃអ្នកប្រើប្រាស់នឹងមិនទុកចិត្តម៉ាកយីហោនេះទៀតទេ ប្រសិនបើពួកគេឃើញការបង្ហោះក្លែងក្លាយអំពីម៉ាកទាំងនោះ។ ទោះបីជាយ៉ាងនេះក្តី ម៉ាកយីហោដែលមានជំនាញ អាចស្វែងរកវិធីទាញយកផលប្រយោជន៍ពីបាតុភូតនេះបាន។
ការផ្តួចផ្តើមក្រុមអ្នកជំនាញដើម្បីបង្កើនការប្រុងប្រយ័ត្នចំពោះគណនី និងគេហទំព័រក្លែងក្លាយ អាចជួយម៉ាកយីហោវាយប្រហារចំគោលដៅ និងបិទគណនី ឬ គេហទំព័រក្លែងក្លាយប្រកបដោយប្រសិទ្ធភាពបាន។ លើសពីនេះ នាយកដ្ឋានទំនាក់ទំនង ឬទំនាក់ទំនងសាធារណៈអាចប្រើប្រាស់ស្ថានភាពនេះសម្រាប់ការផលិតអត្ថបទ បង្កើនការយល់ដឹងសម្រាប់ម៉ាកយីហោផ្សេងទៀត និងការចែករំលែករឿងរ៉ាវរបស់ក្រុមហ៊ុននៅក្នុងស្ថានភាពថ្មីមួយ។ ជាក់ស្តែង ប្រភេទនៃការឆ្លើយតបបែបនេះអាចលើកទឹកចិត្តសាធារណជនឱ្យតាមដានអត្ថបទ ដើម្បីឃើញថាក្រុមហ៊ុនកំពុងព្យាយាមសម្របសម្រួលការផ្លាស់ប្តូរ ដូច្នេះក្រុមហ៊ុននឹងទទួលបានមកវិញនូវជំនឿចិត្ត និងភាពស្មោះត្រង់។
មានការប្រុងប្រយ័ត្ន ពិនិត្យឡើងវិញ និងធ្វើការឆ្លើយតប
សរុបសេចក្តីមក វាជារឿងអកុសលដែលវត្តមាននៃការវាយប្រហារតាមអ៊ីនធឺណិត និងសកម្មភាពក្លែងបន្លំគឺជៀសមិនរួច ដូច្នេះម៉ាកយីហោត្រូវតែធានាថាពួកគេត្រូវបានបំពាក់ដោយចំណេះដឹងពាក់ព័ន្ធ និងមានផែនការឆ្លើយតបយ៉ាងត្រឹមត្រូវ។ ជាសំណាងល្អ យើងបានរកឃើញគន្លឹះ និងគំនិតមួយចំនួនដើម្បីជួយទប់ស្កាត់ការបោកបញ្ឆោតតាមអ៊ីនធឺណិត និងធ្វើឱ្យវិបត្តិនេះអាចគ្រប់គ្រងបានប្រសើរជាងមុន។
សង្កេតមើលសកម្មភាពរបស់ម៉ាកយីហោនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៖ អ្នកក្លែងបន្លំត្រូវបានគេស្គាល់ថាជាទូទៅបានក្លែងបន្លំជាក្រុមហ៊ុនល្បីល្បាញដែលគេទទួលស្គាល់ ដើម្បីបោកប្រាស់អតិថិជនដែលមិនបានដឹងពីបញ្ហានេះ។ ការពិនិត្យមើលនិន្នាការ និង hashtags ជុំវិញឈ្មោះក្រុមហ៊ុនរបស់អ្នកនឹងក្លាយជាជំនួយយ៉ាងសំខាន់ក្នុងការរកឃើញការក្លែងបន្លំផ្សេងៗ និងការបោកប្រាស់តាមអ៊ីនធឺណិត។ ការរកឃើញការក្លែងបន្លំព័ត៌មានមិនពិតមុនពេលវាទៅដល់សាធារណជនអាចរក្សាទុកកេរ្តិ៍ឈ្មោះដ៏មានតម្លៃរបស់ក្រុមហ៊ុនបាន ហើយមានន័យថាវិបត្តិដែលអាចកើតមានគឺអាចគ្រប់គ្រងបានល្អជាងមុន។
ឆ្លើយតបទៅនឹងមាតិកាដែលមិនពិត និងក្លែងបន្លំ៖ គោលបំណងនៃការក្លែងបន្លំជាញឹកញាប់គឺដើម្បីទាញយកកេរ្តិ៍ឈ្មោះម៉ាកយីហោ ដើម្បីបញ្ឆោត និងលួចព័ត៌មានពីអតិថិជន។ ដូច្នេះ ការត្រួតពិនិត្យសកម្មភាពអនឡាញ និងភាពចាំបាច់នៃក្រុមទំនាក់ទំនងសាធារណៈគឺមានសារៈសំខាន់ណាស់។
យុទ្ធនាការទីផ្សារគោលដៅអ្នកក្លែងបន្លំ៖ យើងបានឃើញឱកាសជាច្រើននៅពេលដែលគណនីក្លែងបន្លំបានលួចយកយុទ្ធនាការទីផ្សារសម្រាប់ចេតនាឧក្រិដ្ឋរបស់ពួកគេ។ ដូច្នេះ ខណៈពេលដែលចាប់ផ្តើមយុទ្ធនាការផ្សាយពាណិជ្ជកម្ម ត្រូវធានាថាអ្នកមានការប្រុងប្រយ័ត្នបន្ថែម ដោយវិភាគរាល់ការគំរាមកំហែងតាមអ៊ីនធឺណិតដែលអាចកើតមាន។
រៀបចំសេចក្តីថ្លែងការណ៍ជាសាធារណៈដើម្បីទទួលបានទំនុកចិត្តពីអតិថិជន៖ ភាពឆ្លាតវៃក្នុងការយល់ច្បាស់ពីស្ថានភាពដែលកើតឡើង គឺជាបុគ្គលិកលក្ខណៈដែលគេត្រូវការបំផុត។ ម៉ាកយីហោអាចអភិវឌ្ឍសមត្ថភាពដ៏ពិបាកនេះក្នុងការប្រែក្លាយស្ថានភាពលំបាកទៅជាព្រឹត្តិការណ៍ដែលមានប្រយោជន៍។ ដើម្បីបញ្ចុះបញ្ចូលអតិថិជនថាម៉ាកយីហោរបស់អ្នកមានការការពារ និងគាំទ្រក្នុងអំឡុងពេលការវាយប្រហារពីអ្នកបោកប្រាស់ សូមបញ្ចេញសេចក្តីថ្លែងការណ៍ប្រកបដោយតម្លាភាពដែលទទួលស្គាល់បញ្ហា និងគូសបញ្ជាក់ពីជំហាននាពេលអនាគតដើម្បីការពារការកើតឡើងបែបនេះម្តងទៀត។
ទោះជាយ៉ាងណាក៏ដោយ ដំបូន្មានដ៏ល្អបំផុតដែលយើងអាចផ្តល់ឱ្យអ្នកគឺរក្សាភាពស្ងប់ស្ងាត់ និងស្មោះត្រង់ជានិច្ច។ ជាចុងក្រោយ អតិថិជននឹងរកឃើញការពិត ហើយពួកគេនឹងដឹងថាម៉ាកយីហោរបស់អ្នកនៅតែគាំទ្រពួកគេជានិច្ច។ ជាថ្មីម្តងទៀត ចូរចងចាំថាត្រូវតែរក្សាការប្រុងប្រយ័ត្ន ពិនិត្យមើលឱ្យបានលម្អិត និងដោះស្រាយយ៉ាងត្រឹមត្រូវចំពោះការក្លែងបន្លំ។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-03T07:40:12.414Z",
"category": "PR",
"views": 53,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ខាតទ្រព្យ៤៤%! មហាសេដ្ឋីលេខ១ជប៉ុន បង្ខំចិត្តផ្អាកអាជីវកម្មជាង៨០០កន្លែងនៅចិន ដោយសារបញ្ហាធំ១នេះ
|
https://business-cambodia.com/articles/takeshi-okazaki-founder-rast-retailing
|
មហាសេដ្ឋីលេខ១ជប៉ុន លោក Tadshi Yanai ដែលជាស្ថាបនិកក្រុមហ៊ុនច្នៃម៉ូតដ៏ល្បីមួយនៅជប៉ុនហើយកាលពីពេលថ្មីៗនេះ បានខាតបង់ទ្រព្យប្រមាណ ៤៤% បើធៀបនឹងទ្រព្យសរុបរបស់គាត់មានជាង ២៣ពាន់លានដុល្លារអាមេរិក ដោយហេតុថាប្រទេសចិនបានធ្វើកំណែទម្រង់គោលនយោបាយថ្មី ដែលជាកត្តាធ្វើឱ្យហាងរបស់លោកជាង ៨០០កន្លែងត្រូវបានផ្អាកជាបណ្ដោះអាសន្ន នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Business Insider ។
តាមប្រភពដដែលបានឱ្យដឹងទៀតថា លោក Tadshi Yanai ជាស្ថាបនិក និងអគ្គនាយក ក្រុមហ៊ុន Rast Retailing ដោយកាលពីខែមេសាកន្លងទៅ ក្រុមហ៊ុនរបស់លោក បានធ្លាក់ចុះយ៉ាងខ្លាំងទៅលើប្រតិបត្ដិការលក់ទំនិញនៅនៅក្នុងប្រទេសចិន។ ដោយសារ តែមានការរឹតបណ្តឹងមកគោលនយោបាយ Zero-Covid ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលពីជំងឺកូវីត ព្រោះថាវាមានការឆ្លងជំងឺច្រើននៅប្រទេសចិនមួយរយៈចុងក្រោយនេះ ហើយស្ថាបនិករូបនេះ ក៏មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាមួយនេះដែរ។
បន្ថែមពីលើនេះ លោក Takeshi Okazaki ជាប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Rast Retailing បានបញ្ជាក់ផងថា ដើមហេតុមួយទៀតដែលនាំឱ្យហាងត្រូវបានផ្អាកបែបនេះ មិនមែនដោយសារតែគោលនយោបាយ Zero-Covid ទាំងស្រុងនោះទេ ព្រោះថានៅមានការធ្លាក់ចុះនៅលុយយ៉េន(Yen) រួមផ្សំទៅសាំងឡើងថ្លៃដែលនោះ ទើបនាំឱ្យមានការកើនឡើងនៅអតិផរណា។ ហេតុនេះហើយដែលនាំឱ្យថ្លៃនៃការដឹកជញ្ជូន ក៏ឡើងងថ្លៃទៅតាមនោះដែរ មិនតែប៉ុណ្ណោះតម្លៃវត្ថុធាតុដើមក៏មានការប្រែប្រួលផងដែរ។
សូមរំលឹកថា មុននឹងលោក Tadshi Yanai បានក្លាយជាស្ថាបនិក និងអគ្គនាយក ក្រុមហ៊ុន Rast Retailing ដែលជាក្រុមហ៊ុនច្នៃម៉ូតដ៏ល្បីនៅជប៉ុន និងបានពង្រីកខ្លួន ទៅដាក់ទុករកស៊ីនៅបណ្ដាលប្រទេសផ្សេងៗបែបនេះលោកក៏ធ្លាប់បានបើកហាងលក់សំលៀកបំពាក់បុរស និងសម្ភារៈផ្ទះបាយនៅផ្សារទំនើប JUSCO ហើយមួយឆ្នាំក្រោយ លោក Yanai ក៏បានឈប់ពីអាជីវកម្មនេះ ហើយរត់ទៅស៊ីជាងរបស់ឪពុកលោកវិញរហូតក្លាយជាសេដ្ឋីមានជាងគេនៅប្រទេសជប៉ុនបែបនេះ៕
អត្ថបទដោយ៖ ផល ធារិត
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-03T07:36:36.843Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 573,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
Summer Camp របស់សាលាអន្តរជាតិ Singapore (Cambodia) International Academy (SCIA) បានត្រលប់មកវិញទៀតហើយ
|
https://business-cambodia.com/articles/singapore-cambodia-international-academy-scia
|
សាលាអន្តរជាតិ Singapore (Cambodia) International Academy (SCIA) គឺជាបុត្រសម្ព័ន្ធរបស់សាកលវិទ្យាល័យ Singapore Institute of Management (SIM) Group ដែលជាសាកលវិទ្យាល័យល្បី និងឈានមុខគេ លើវិស័យអប់រំ និងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនៅប្រទេសសិង្ហបុរី។ សាលាអន្តរជាតិ SCIA មិនត្រឹមតែ ផ្តល់កម្មវិធីសិក្សាចាប់ពីកម្រិតថ្នាក់មត្តេយ្យ រហូតដល់កម្រិតថ្នាក់ទុតិយភូមិ (ថ្នាក់ទី12) នោះទេ សាលាក៏មានថ្នាក់សិក្សាបន្ថែមក្រៅម៉ោងផងដែរ ដែលសុទ្ធតែជាកម្មវិធីសិក្សាល្អៗ សម្រាប់កុលបុត្រ កុលធីតាលោកអ្នក ដូចជា៖
កម្មវិធីពង្រឹងចំណេះ និងជំនាញបន្ថែម ដោយផ្សាភ្ជាប់កម្មវិធីច្រើនមុខវិជ្ជា (ថ្នាក់បំប៉នក្រៅម៉ោង)
កម្មវិធីសំណេះសំណាល និងផ្តល់ការប្រឹក្សាយោបល់ និងសិក្ខាសាលាផ្សេងៗ
ដោយមានការគំាទ្រយ៉ាងច្រើនពីសំណាក់ មាតា បិតា របស់សិស្សានុសិស្ស នាពេលកន្លងមកនេះ សាលាអន្តរជាតិ SCIA យើងខ្ញុំនឹងរៀបចំកម្មវិធី Summer Camp ប្រចាំឆ្នាំសារជាថ្មីម្តងទៀត ដើម្បីអោយសមស្របទៅនឹង ការអភិវឌ្ឍ និងការសិក្សាជារួមរបស់សាលាអន្តរជាតិ SCIA, Play Network បានបញ្ចូលនូវកម្មវិធីពិសេសៗជាច្រើន សម្រាប់កម្រិតថ្នាក់ បឋមសិក្សា រហូតដល់កម្រិតថ្នាកវិទ្យាល័យ។ មាតាបិតា និងសិស្សានុសិស្សទាំងអស់ អាចធ្វើការជ្រើសរើស Subject-based Bridging Programme, STEM, និងកម្មវិធីកីឡាជាច្រើនទៀត ដោយគ្រាន់តែចុះឈ្មោះ និងជ្រើសរើសកម្មវីធីទៅតាមការចង់បាន ជាការស្រេច។
Ballet
Subject- Based Bridging Programme
Chess
កម្មវិធីនេះមានរយៈពេល 4 សប្តាហ៍ ដោយចាប់ផ្តើមពី ថ្ងៃទី13 ខែមិថុនា រហូតដល់ ថ្ងៃទី8 ខែកក្កដា (រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍) ដោយបើកទទួលសិស្សចាប់ពីអាយុ 5 ដល់ 16ឆ្នាំ ហើយសិស្សានុសិស្សអាចជ្រើសរើសកម្មវិធីដែលពេញចិត្ត ក្នុងចំណោមកម្មវិធី ខាងក្រោម ដូចជា៖
Subject-based Bridging Programme៖ ភាសាអង់គ្លេស គណិតវិទ្យា និងវិទ្យាសាស្រ្ត
STEM (Science, technology, engineering, and mathematics): កម្មវិធីប្រកួត 3D ឌីហ្សាញ - ដោយប្រើកម្មវិធី Solid-Edge Software
Sports: Volleyball Bootcamp (កីឡាបាល់ទះ)
Performing Arts: Ballet (របាំបាឡេ)
Clubs & Society: Chess Competition ការប្រកួតក្រឡាចក្រត្រង្គ (អុក)
ជាមួយកម្មវិធី Summer Camp នេះ សិស្សានុសិស្ស អាចអភិវឌ្ឍខ្លួនលើជំនាញថ្មីៗ និងការយល់ដឹងកាន់តែច្រើន លើស្មារតី និងការគ្រប់គ្រងខ្លួនឯង។ ភាពខុសគ្នានៃកម្មវិធីដែលត្រូវផ្តល់ជូននេះ នឹងបង្ហាញប្អូនៗ ឱ្យបានស្វែងយល់ពីសក្តានុពល ទេពកោសល្យ និងចំណង់ចំណូលចិត្តរបស់ខ្លួន ហើយមិនតែប៉ុណ្ណោះ ប្អូនៗនឹងត្រូវបានផ្តល់ឱកាសសម្រាប់ខ្លួន ក្នុងការសម្រេចចិត្ត ប្រកបដោយភាពវៃឆ្លាត សម្រាប់ការសិក្សាក្រៅម៉ោង បន្ថែមនេះ ។
Play Network មានក្រុមគ្រូបង្ហាត់បង្ហាញដែលស្ទាត់ជំនាញ មកពីប្រទេសសិង្ហបុរី ដែលជួយប្រឹក្សាយោបល់ និងយកចិត្តទុកដាក់បំផុតលើ កម្មវិធី Subject-based Bridging Programme របស់យើង ដើម្បីធានាបានថា ប្អូនៗនឹងទទួលបានការសិក្សា លើមុខវិជ្ជាអោយបានប្រសើរ និងគ្រប់គ្រាន់ ដើម្បីត្រៀមខ្លួនសម្រាប់ ឆ្នាំសិក្សាថ្មីនាពេលខាងមុខនេះ។
ជាមួយនឹងការបញ្ចូលគ្នានៃកម្មវិធីសិក្សារបស់សាលា និងកម្មវិធីផ្សេងៗ Play Network មានគោលបំណងសំខាន់មួយទៀត ក្នុងការផ្តល់នូវបទពិសោធន៍បែបសិក្សា និងការលេងកំសាន្ត ប្រកបដោយតុល្យភាពក្មុងកម្មវិធី Summer Camp នេះ។
សំរាប់ពត៌មានបន្ថែម សូមទំនាក់ទំនងមកសាលាយើងខ្ញុំផ្ទាល់ ឬ ទំនាក់ទំនងតាមលេខទូរស័ព្ទ 061 777 812 ។
សម្រាប់ការចុះឈ្មោះក្នុងកម្មវិធី Summer Camp សូមចុច: https://forms.office.com/r/b89vc8maaV
ហ្វេសប៊ុក: Singapore Cambodia International Academy
គេហទំព័រ : www.scia.edu.kh
ទីតាំងសាលា ៖ អគារលេខ 58 ផ្លូវលេខ R8 (1 Park) Phnom Penh City Center សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមអរគុណ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-03T07:23:33.451Z",
"category": "PR",
"views": 100,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ឱកាសអាជីវកម្មតាមអនឡាញ នឹងនៅតែមានជាបន្ត សម្រាប់អ្នកលក់រាយនៅកម្ពុជា បើទោះជាកូវីដ១៩ត្រូវបញ្ចប់ទៅក្ដី
|
https://business-cambodia.com/articles/onlinebusinessopportunitieswillcontinue
|
ការរាតត្បាតនៃវីរុសកូវីដ១៩ គឺជិតកន្លងផុតទៅហើយ។ ចំណែកឯប្រជាពលរដ្ឋវិញ ក៏កំពុងមានកម្លាំងចិត្តឡើងវិញ ដើម្បីដើរឆ្ពោះទៅមុខ។ ជាបន្តបន្ទាប់ គេសង្កេតឃើញថា ករណីឆ្លងថ្មី គឺកាន់តែថយចុះជាលំដាប់។ រីឯការរស់នៅប្រចាំថ្ងៃវិញ ក៏ហាក់បីដូចជាត្រលប់មកជាប្រក្រតីវិញហើយ។ ហើយវិស័យអាជីវកម្មវិញ ក៏កំពុងមានសភាពរស់រវើកវិញហើយ ដូចជាវិស័យបដិសណ្ឋារកិច្ច ទេសចរ និងលក់រាយជាដើម។ ក៏ប៉ុន្តែ វាប្រហែលជាមិនងាយស្រួលទេ ក្នុងការដែលយើងត្រលប់ទៅធ្វើប្រតិបត្តិការអាជីវកម្មដូចពីមុនវិញ និងមានក្ដីរំពឹងថា អាជីវកម្មរបស់យើងនឹងកាក់កបខ្លាំង ដូចកាលពីជំនាន់មុនកូវីដនោះ។
ជាការពិតណាស់ថា ពិភពលោកសព្វថ្ងៃ គឺពិតជាមិនដូចមុនឡើយ ហើយវិធីប្រកបអាជីវកម្ម ក៏មិនដូចមុនទៀតដែរ។ ការដើរទិញទំនិញនៅតាមដងផ្លូវ និងនៅតាមផ្សារទំនើបដែលមានមនុស្សកកកុញ ប្រហែលជាត្រូវបាត់បង់ប្រជាប្រិយភាពហើយ។ អតិថិជនជាអ្នកប្រើប្រាស់ កំពុងតែមានទំនោរកាន់តែខ្ពស់ទៅលើ ពាណិជ្ជកម្មអេឡិចត្រូនិច និងការទិញទំនិញតាមអនឡាញ។
ប៉ុន្តែ សំណួរសួរថា តើគេត្រូវពង្រឹងនិងវិនិយោគទៅលើវត្តមាននៅលើអនឡាញនៃម៉ាកយីហោ ក្រោយពីចប់កូវីដឬ?
ប្រជាប្រិយភាពនៃការទិញទំនិញតាមអនឡាញ
ជាការពិតណាស់ថា ការរាតត្បាតវីរុសកូវីដ១៩ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវិតមនុស្សនៅទូទាំងពិភពលោក តាមរយៈបំរាមនិងការបិទខ្ទប់ ដែលបណ្តាលឲ្យមនុស្សជាច្រើន ត្រូវបាត់បង់ការងារធ្វើ ហើយអ្នកវិនិយោគទុន ក៏កាត់បន្ថយការវិនិយោគផងដែរ។ ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ នៅខណៈដែលយើងកំពុងចាកចេញពីបញ្ហានេះ ថាតើយើងអាចប្រើការផ្លាស់ប្ដូរទាំងនេះ ដើម្បីជាប្រយោជន៍ពង្រឹងសមត្ថភាពរបស់យើង ឲ្យកាន់តែរឹងមាំដែរឬទេ?
ដូចពាក្យចាស់ពោលថា នៅពេលដែលទ្វាមួយបិទ ទ្វាមួយទៀតប្រហែលជាបើក។ នៅពេលដែលហាងជាលក្ខណៈអគារថយចុះ ហាងជាលក្ខណៈថ្មីមួយទៀត ក៏លេចធ្លោឡើង ពោលគឺការកើនឡើងនៃការប្រើប្រាស់សេវាតាមអនឡាញ។ ចាប់តាំងពីមានការបិទខ្ទប់មក ពាណិជ្ជកម្មអេឡិចត្រូនិច និងពាណិជ្ជកម្មតាមទូរស័ព្ទ បានក្លាយជាផ្នែកដ៏សំខាន់មួយ សម្រាប់អាជីវកម្មគ្រប់ប្រភេទ។ ហើយទីផ្សារវិញ ក៏យល់ដឹងភ្លាមៗថា បើទោះជាគេមិនមានហាងជាលក្ខណៈអគារក្ដី ក៏គេនៅតែអាចបន្តលក់ទំនិញតាមអនឡាញ បានដដែល។ ហេតុដូច្នេះហើយ ទើបបានជា អ្នកវិនិយោគ និងអ្នកប្រើប្រាស់ មើលឃើញនូវកំណើនដ៏ខ្លាំងក្លានៃភ្លែតហ្វមពាណិជ្ជកម្មអេឡិចត្រូនិច ដែលទ្រទ្រង់ដល់ការវិលត្រលប់មកវិញ នៃដំណើរការអាជីវកម្មនៅទូទាំងសកលលោក។
ឧទាហរណ៍ជាក់ស្ដែងដូចជា ទីផ្សារអាស៊ីខាងកើត គេសង្កេតឃើញនូវកំណើនដ៏ខ្ពស់នៃវិស័យពាណិជ្ជកម្មអេឡិចត្រូនិច។ ប្រទេសចិន ដែលគេចាត់ទុកថា ជាទីផ្សារដ៏ធំបំផុតនៅអាស៊ី មានការលក់រាយតាមប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច សរុបជាទឹកប្រាក់ចំនួនជាង២៧០០លានដុល្លារ។ ម្យ៉ាងទៀត ប្រទេសជិតខាងរបស់ចិន ពោលគឺប្រទេសជប៉ុន ក៏មានការលក់ក្នុងទំហំទឹកប្រាក់ជិត១៧០ពាន់លានដុល្លារផងដែរ លើផ្នែកលក់រាយ។ ករណីទាំងពីរប្រទេសនេះ ឆ្លុះបង្ហាញឲ្យឃើញថា បើទោះជាការរាតត្បាតកូវីដ១៩បានវាយលុកធ្វើឲ្យរាំងស្ទះសកម្មភាពរស់នៅរបស់យើង អស់រយៈពេល២ឆ្នាំក្ដី ក៏ដំណើរការអាជីវកម្ម មិនដែលនៅទ្រឹងឡើយ ពោលគឺវាបានបត់បែន ដើម្បីឆ្លងផុតពីឧបសគ្គផ្សេង ជាបន្តបន្ទាប់។
នាពេលបច្ចុប្បន្ននេះ វាពិតជាចាំបាច់និងបន្ទាន់ ក្នុងការដែលអាជីវកម្មខ្នាតតូច និងក្រុមហ៊ុនលំដាប់ពិភពលោក ត្រូវកសាងវត្តមានឲ្យបានរឹងមាំនៅលើអនឡាញ។
ក្រុមហ៊ុនstart-upជំនាន់ថ្មីៗនេះ ក៏បានយកចិត្តទុកដាក់ខ្លាំង ទៅលើការរៀបចំយុទ្ធសាស្ត្រឌីជីថលផងដែរ ដើម្បីលក់ផលិតផលនិងសេវាកម្មរបស់ពួកគេ ឲ្យបានជោគជ័យ។ បើនិយាយចំពោះប្រទេសឥណ្ឌាវិញ ក្រុមហ៊ុន Amazon កំពុងផ្ដល់ឱកាសមួយដល់ហាងលក់ទំនិញក្នុងស្រុក ឲ្យមានលទ្ធភាពលក់ផលិតផលគ្រឿងទេសនៅលើភ្លែតហ្វមរបស់ក្រុមហ៊ុនបាន។ កម្មវិធីនេះ ត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំ២០២០ និងពង្រីកបន្ថែមរយៈពេលមួយឆ្នាំរហូតដល់ឆ្នាំ២០២១។ បច្ចុប្បន្ន កម្មវិធីរបស់Amazonមានអ្នកចូលរួមមកពីជាង១០០លានហាងនៅ៤៥០ទីក្រុង ហើយកម្មវិធីនេះកំពុងមានគម្រោងពង្រីកចំនួនអាជីវកម្មដែលចូលរួម ឲ្យឈានដល់១លានអាជីវកម្មត្រឹមឆ្នាំ២០២៥។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើល ប្រទេសឥណ្ឌា គឺជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ ការសិក្សាជាច្រើនបង្ហាញថា ការលក់រាយតាមអនឡាញបានកើនឡើងយ៉ាងខ្លាំង ពីចំនួន៦៦ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ឡើងមកចំនួន៨០ពាន់លានដុល្លារនាឆ្នាំ២០២២នេះ។ ការព្យាករណ៍ជាច្រើនក៏ចង្អុលបង្ហាញថា តួលេខនេះនឹងកើនដល់១៤៥ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៥។ នៅក្នុងអត្រានេះ ឥណ្ឌាកំពុងវិវឌ្ឍខ្លួន ក្លាយទៅជាប្រទេសដែលរីកចម្រើនលឿនជាងគេលំដាប់ទី២នៅអាស៊ី ដោយសារតែមានវត្តមានដ៏រឹងមាំនៅលើពាណិជ្ជកម្មអេឡិចត្រូនិច។
ការចាប់យកពិភពឌីជីថល នៅទូទាំងពិភពលោក
បើយោងតាមសន្និបាតអង្គការសហប្រជាជាតិស្ដីអំពីរបាយការណ៍ពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ (UNCTAD) ការលក់រាយតាមអនឡាញ បានកើនឡើងយ៉ាងខ្លាំង នៅតាមបណ្ដាប្រទេសជឿនលឿន។ ការលក់នៅចក្រភពអង់គ្លេស បានកើនឡើងពីចំនួន៨៩ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ មកចំនួន១៣៤ពាន់លានដុល្លារក្នុងឆ្នាំ២០២០។ នៅសហរដ្ឋអាមេរិកក៏មានកំណើនដ៏ខ្លាំងក្លាផងដែរក្នុងឆ្នាំ២០១៩ ដោយក្នុងនោះ ប្រាក់ចំណេញពីការលក់តាមអនឡាញ ត្រូវបានគេប៉ាន់ប្រមាណថាស្ថិតក្នុងទំហំ៥៩៨ពាន់លានដុល្លារ ហើយក្នុងឆ្នាំទីមួយនៃការរាតត្បាតវីរុសកូវីដ១៩ ប្រាក់ចំណេញបានកើនឡើងចំនួន២០០ពាន់លានដុល្លារ។
លើសពីនេះ Amazon និង Alibaba ដែលជាភ្លែតហ្វមពាណិជ្ជកម្មអេឡិចត្រូនិចដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោកនោះ សុទ្ធតែមានកំណើនប្រាក់ចំណេញដ៏ច្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នាអំឡុងពេលដែលកូវីដ១៩ចាប់ផ្ដើមរាតត្បាតដំបូងៗ។ Amazon ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចយក្សរបស់អាមេរិក មានកំណើននៃការលក់សរុបចំនួន១៧%នៅចន្លោះឆ្នាំ២០១៩និង២០២០។ រីឯ Alibaba ដែលជាគូប្រជែងយក្សមកពីប្រទេសចិនវិញ ក៏មានកំណើន១០%ផងដែរ។ ម្យ៉ាងទៀត សូម្បីតែShopify ដែលជាភ្លែតហ្វមពាណិជ្ជកម្មអេឡិចត្រូនិចដ៏ពេញនិយមដែលមានអ្នកប្រើប្រាស់សកម្មដល់ទៅជាង១លាននាក់ ក៏ទទួលបានកំណើនប្រាក់ចំណេញដ៏ច្រើនលើសលប់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនកាលពីឆ្នាំ២០២០ផងដែរ។ ភ្លែតហ្វមនេះ រកប្រាក់ចំនូលបានរហូតដល់ទៅជិត៦០ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែ១ឆ្នាំប៉ុណ្ណោះ។
នៅខណៈដែលសេវាកម្មរបស់អាជីវកម្មជាច្រើនត្រូវបានរារាំងនាអំឡុងពេលបិទខ្ទប់ វត្តមានអាជីវកម្មនៅលើអនឡាញ ក៏បានអភិវឌ្ឍឈានដល់កម្រិតថ្មីមួយ។ មិនយូរមិនឆាប់នោះទេ ពាណិជ្ជកម្មអេឡិចត្រូនិច នឹងក្លាយទៅជាផ្នែកដ៏សំខាន់មួយនៃវិស័យលក់រាយជាមិនខាន។ អ្នកប្រើប្រាស់នឹងប្រាកដជាជ្រើសរើសយកវិធីទិញទំនិញតាមអនឡាញដែលមានភាពងាយស្រួលជាងមុន ជាក់ជាមិនខាន។ ហើយការរាតត្បាតនៃកូវីដ១៩ បានត្រឹមតែធ្វើឲ្យការព្យាករណ៍នេះ កាន់តែប្រាកដជាក់ច្បាស់ប៉ុណ្ណោះ។ នាពេលសព្វថ្ងៃនេះ ដំណើរការអាជីវកម្មជាទូទៅ ស្ទើរតែមិនអាចប្រព្រឹត្តិទៅបានទៅហើយ ប្រសិនបើមិនមានវត្តមានដ៏រឹងមាំនៅលើអនឡាញ។ ការធ្វើយុទ្ធនាការទីផ្សារតាមប្រព័ន្ធបណ្ដាញសង្គម និងការធ្វើប្រូម៉ូសិននៅតាមបណ្ដាញប្រព័ន្ធឌីជីថលផ្សេងៗ គឺពិតជាចាំបាច់ដើម្បីឲ្យអាជីវកម្មខ្នាតតូចនិងមធ្យម រីកចម្រើនទៅបាន និងដើម្បីឲ្យក្រុមហ៊ុនលំដាប់សកល អាចរក្សាបាននូវប្រាក់ចំនូលខ្ពស់។
ភាពរីកលូតលាស់នៃអាជីវកម្ម ក្រោយពេលកូវីដបញ្ចប់ទៅ
វាគឺជាមិនងាយស្រួលទេក្នុងការបង្កើតនិងរក្សាអាជីវកម្មមួយឲ្យជោគជ័យ ជាពិសេសគឺនៅក្រោយពេលកូវីដ១៩បញ្ចប់ទៅតែម្ដង ពីព្រោះថាទីផ្សារនៅតែផុយស្រួយនិងងាយរងគ្រោះ។
ក្រុមហ៊ុនជាច្រើន បានបិទទ្វាដោយសារកូវីដ១៩ ហើយក្រុមហ៊ុនខ្លះទៀត ក៏ពិបាករកប្រាក់ចំណេញឲ្យបានដូចកាលពីសម័យមុនកូវីដ។ ម្យ៉ាងវិញទៀត ប្រជាប្រិយភាពថ្មីៗ បង្ហាញឲ្យឃើញថា អាជីវកម្មជាច្រើន ចាប់អារម្មណ៍កាន់តែខ្លាំងទៅលើការកសាងវត្តមានលើអនឡាញ ជាពិសេសគឺវត្តមាននៅលើប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិចតែម្ដង។ ទីផ្សារអ៊ឺរ៉ុបខាងលិច មានកំណើនដ៏ខ្លាំងក្លាក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិច។ នាឆ្នាំ២០១៥ វិស័យនេះមានចំណូលត្រឹមតែរង្វង់២០០ពាន់លានដុល្លារតែប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលកូវីដ១៩ឈានដល់ចំនុចកំពូល ការទិញទំនិញតាមអនឡាញ មានទំហំទឹកប្រាក់រហូតដល់ទៅជាង៤៥០ពាន់លានដុល្លារ កាលពីឆ្នាំមុន។
ទំនោរទាំងនេះបង្ហាញថា អ្នកប្រើប្រាស់ធ្វើការទិញទំនិញតាមអនឡាញកាន់តែច្រើនជាងពេលណាទាំងអស់។ ហេតុផលចំបងមួយនោះ គឺដោយសារ នាសម័យកូវីដ១៩ គេកាន់តែងាយស្រួលទិញទំនិញតាមអនឡាញ ដោយមិនចាំបាច់ក្រោកពីគ្រែឬស្លៀកពាក់ ដើម្បីចេញទៅទិញទំនិញទៀតទេ។ ដូច្នេះ វាច្បាស់ណាស់ថា វិស័យលក់រាយតាមប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច ពិតជាមានប្រៀបជាង និងបន្តមានប្រៀបកាន់តែខ្លាំង នាពេលអនាគត។ ភាពរីកចម្រើននៃបច្ចេកវិទ្យាទំនាក់ទំនង ធ្វើឲ្យអ្នកប្រើប្រាស់មានលទ្ធភាពទិញទំនិញតាមទូរស័ព្ទរបស់ពួកគេបានកាន់តែងាយស្រួល។ ឧទាហរណ៍ដូចជា នៅប្រទេសឥណ្ឌា ៨០%នៃការលក់តាមអនឡាញ ប្រព្រឹត្តទៅតាមទូរស័ព្ទដៃ។ ហេតុដូច្នេះ វិស័យអាជីវកម្មឌីជីថល កំពុងមើលឃើញនូវកំណើននៃពាណិជ្ជកម្មតាមទូរស័ព្ទដៃ។ គួរកត់សម្គាល់ថា ជាង៥០%នៃការលក់សរុបនៅលើប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច គឺធ្វើឡើងតាមរយៈទូរស័ព្ទស្មាតហ្វូនរបស់អតិថិជន។ វិស័យពាណិជ្ជកម្មតាមទូរស័ព្ទដៃ ស្ថិតនៅក្នុងដំណាក់កាលក្មេងខ្ចីនៅឡើយ ព្រមទាំងមានសក្ដានុពលឥតដែនកំណត់សម្រាប់អភិវឌ្ឍ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ការលក់តាមពាណិជ្ជកម្មទូរស័ព្ទដៃសរុប បានកើនឡើងចំនួន៤០%។
ប្រតិបត្តិការពាណិជ្ជកម្មតាមទូរស័ព្ទដៃ ក៏បានប្រព្រឹត្តទៅនៅនឹងកន្លែងដោយផ្ទាល់ផងដែរ។ គេសង្កេតឃើញថា អ្នកប្រើប្រាស់បច្ចុប្បន្ននិយមទូទាត់ប្រាក់ដោយប្រើទូរស័ព្ទដៃ ជាជាងឆូតកាតក្រេឌីត។ Apple Pay ដែលជាអ្នកបង្កើតបច្ចេកវិទ្យានេះមុនគេ មានអ្នកប្រើប្រាស់ចំនួនជាង៣៨០លាននាក់នៅទូទាំងពិភពលោក។ ចំនួននេះ គឺច្រើនជាងចំនួនប្រជាជនសរុបនៅចក្រភពអង់គ្លេសទៅទៀត។ សេវាទូទាត់ប្រាក់តាមទូរស័ព្ទដៃ ផ្ដល់ជូនអ្នកប្រើប្រាស់ទាំងភាពងាយស្រួលនិងសុវត្ថិភាព ក្នុងការរក្សាទុកកាតដេបីដនិងកាតក្រេឌីដផងដែរ។
មនុស្សជាច្រើនមិនហ៊ានចេញក្រៅផ្ទះនោះទេនាអំឡុងកូវីដកំពុងរាតត្បាត។ ហើយក្រុមហ៊ុន Lidl ដែលជាផ្សារទំនើបដ៏ធំ បានចាប់យកឱកាសនេះ ដើម្បីបង្កើតមុខងារថ្មីសន្លាងមួយ។ គេបានហៅមុខងារនេះថា Lidl Plus ដែលផ្ដល់ជូនអតិថិជននូវមធ្យោបាយទិញទំនិញ តាមទូរស័ព្ទស្មាតហ្វូន។ បើយោងតាមទិន្នន័យពីGoogle Play និង Apple Store, Lidl Plus មានគេទាញយកចំនួនជាង១៣០០លានដង ក្នុងខែកញ្ញា។
បើសង្ខេបមកវិញ ពាណិជ្ជកម្មអេឡិចត្រូនិចនិងពាណិជ្ជកម្មតាមទូរស័ព្ទដៃ មានលក្ខណៈគ្រប់គ្រាន់ដើម្បីក្លាយជាតួអង្គឯកនៅក្នុងវិស័យលក់រាយ។ ពាណិជ្ជកម្មទាំង២ប្រភេទនេះ សុទ្ធតែនៅក្មេងខ្ចី និងទទួលបានប្រាក់ចំនូលក្នុងកម្រិតខ្ពស់មិនធ្លាប់មាន។ យូរៗទៅ អ្នកទិញទំនិញនឹងធ្វើការទិញតាមឌីជីថលទាំងស្រុងតែម្ដង។ បណ្ដាញសង្គមនិងការផ្សព្វផ្សាយទំនិញតាមអនឡាញ គឺជាផ្នែកដ៏សំខាន់សម្រាប់ជួយឲ្យម៉ាកយីហោទាំងឡាយ ទទួលបានជោគជ័យ និងទំនុកចិត្តទៅលើផលិតផលរបស់ពួកគេ។ ឧទាហរណ៍ថា ក្រុមហ៊ុនមួយអាចផលិតឡានដ៏ល្អបំផុតក្នុងពិភពលោក ប៉ុន្តែប្រសិនបើគេមិនផ្សព្វផ្សាយវានៅលើបណ្ដាញសង្គមទេ ក្រុមហ៊ុននោះប្រហែលជាលក់បានតែនៅក្នុងតំបន់ដែលគេតាំងនៅតែប៉ុណ្ណោះ។ ការធ្វើទីផ្សារឌីជីថល ផ្ដល់លទ្ធភាពឲ្យក្រុមហ៊ុនទាំងឡាយ អាចផ្សព្វផ្សាយទៅកាន់អតិថិជនដែលស្រលាញ់ក្រុមហ៊ុនរបស់ខ្លួន បានកាន់តែទូលំទូលាយ។ អតិថិជនទាំងនេះ គឺពិតជាចាំបាច់ណាស់សម្រាប់សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ហើយនេះគឺជាការពិត។
១ទល់នឹង០ រវាងការទិញទំនិញតាមអនឡាញនិងទិញនៅកន្លែងដោយផ្ទាល់
ការពិត គឺឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈលទ្ធផលនេះឯង។ ជាក់ស្ដែង ទិន្នន័យនៅទូទាំងពិភពលោកបង្ហាញថា ក្រោយពេលកូវីដបញ្ចប់ទៅ វិស័យពាណិជ្ជកម្មអេឡិចត្រូនិច នឹងកាន់តែគួរឲ្យទុកចិត្តជាងពាណិជ្ជកម្មដែលតម្រូវឲ្យទៅទិញនៅនឹងកន្លែង។ លើសពីនេះ ការធ្វើអាជីវកម្មតាមអនឡាញ ចំណាយប្រាក់តិចជាង និងមានប្រសិទ្ធភាពជាងការបើកហាងជាលក្ខណៈអគារ។ ការធ្វើអាជីវកម្មអនឡាញ អនុញ្ញាតឲ្យម្ចាស់អាជីវកម្ម តាមដានការចូលមើលរបស់អតិថិជនមកកាន់គេហទំព័ររបស់ខ្លួន និងអាចវិភាគដឹងថា ផលិតផលមួយណា លក់ដាច់ជាង។ ទិន្នន័យឌីជីថល ផ្ដល់ព័ត៌មាននិងតម្រុយបានទូលំទូលាយជាង។
ភាពជោគជ័យនៃFashion Nova ដែលជាក្រុមហ៊ុនលក់រាយសម្ភារស្ត្រី បង្ហាញថា អាជីវកម្មមួយអាចរីកចម្រើនទៅបាន ចាំបាច់ត្រូវមានវត្តមានរឹងមាំនៅលើអនឡាញ។ ក្រុមហ៊ុននេះមានហាងជាលក្ខណៈអគារ ត្រឹមតែ៥កន្លែង នៅក្នុងរដ្ឋមួយនៃសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ប៉ុន្តែកាលពីឆ្នាំទៅ ក្រុមហ៊ុននេះរកចំណូលបានរហូតដល់ទៅ ៥២០លានដុល្លារ។ សំណួរសួរថា តើគេធ្វើបែបនេះបាន ដោយរបៀបណាទៅ? Fashion Nova ដឹកជញ្ជូនផលិតផលរបស់ខ្លួនទៅទូទាំងពិភពលោក។ មានន័យថា ក្រុមហ៊ុនមិនត្រឹមតែលក់ផលិតផលឲ្យអតិថិជនដែលរស់នៅរដ្ឋកាលីហ្វញ៉ាប៉ុណ្ណោះទេ តែក៏លក់ទៅឲ្យមនុស្សគ្រប់គ្នានៅទូទាំងពិភពលោកផងដែរ។ ពាណិជ្ជកម្មអេឡិចត្រូនិចនិងឌីជីថលកម្មនៃអាជីវកម្ម អនុញ្ញាតឲ្យសហគ្រិនទាំងឡាយអាចផ្សព្វផ្សាយទៅកាន់អតិថិជនរបស់ខ្លួនបានកាន់តែទូលំទូលាយ។ ប៉ុន្តែ ដើម្បីរកប្រាក់ចំនូលឲ្យបានខ្ទង់លានដុល្លារ ការដែលមានត្រឹមតែហាងអនឡាញ នៅមិនទាន់គ្រប់គ្រាន់ទេ។ គេចាំបាច់ត្រូវធ្វើយុទ្ធនាការទីផ្សារតាមបណ្ដាញសង្គម ធ្វើការផ្សាយពាណិជ្ជកម្មទៅកាន់អតិថិជនគោលដៅ ធ្វើប្រូម៉ូសិនអនឡាញ និងការផ្ញើអ៊ីមែលទៅកាន់អតិថិជនគោលដៅ ដើម្បីធ្វើឲ្យមហាជនបានស្គាល់ច្បាស់អំពីម៉ាកយីហោរបស់ក្រុមហ៊ុននោះ។
ភាពងាយស្រួលនិងគួរឲ្យទុកចិត្តរបស់ពាណិជ្ជកម្មអេឡិចត្រូនិច ជួយឲ្យក្រុមហ៊ុនទទួលបានប្រាក់ចំនូលដ៏ល្អ។ គួបផ្សំជាមួយនឹងការផ្សព្វផ្សាយម៉ាកយីហោ និងការធ្វើប្រម៉ូសិនតាមបណ្ដាញសង្គមដ៏ល្អ ក្រុមហ៊ុនទាំងឡាយ នឹងមានឱកាសជោគជ័យកាន់តែខ្ពស់។
សេចក្ដីសន្និដ្ឋានអំពីឥទ្ធិពលរបស់ពាណិជ្ជកម្មអេឡិចត្រូនិច ទៅលើវិស័យអាជីវកម្ម
ពាណិជ្ជកម្មអេឡិចត្រូនិច ដើរតួនាទីដ៏សំខាន់នៅក្នុងការជួយឲ្យក្រុមហ៊ុនទាំងអស់ អាចរកប្រាក់ចំនូល នៅក្រោយពេលកូវីដ១៩បញ្ចប់ទៅ។ ពិភពឌីជីថលមានឱកាសឥតដែនកំណត់ សម្រាប់អតិថិជននិងក្រុមហ៊ុន។ ពិភពលោក គឺជាកន្លែងមួយដែលមិនអាចព្យាករណ៍ទុកជាមុនបាន។ កាលពី២ឆ្នាំមុន ការរាតត្បាតជាសកលនៃកូវីដ១៩ បានផ្ដួលអាជីវកម្មជាច្រើន។ ហាងផ្សេងៗត្រូវបានគេបំផ្លាញដោយការបាញ់ស្ព្រៃគំនូរ ចោរកម្ម និងគ្រោះធម្មជាតិដូចជាព្យុះឬរញ្ជួយដីជាដើម។ ពាណិជ្ជកម្មអេឡិចត្រូនិច បានលេចរូបរាងឡើង ក្នុងនាមជាពន្លឺនៃក្ដីសង្ឃឹម សម្រាប់មនុស្សជាច្រើន។ ម្យ៉ាងវិញទៀត វាក៏ផ្ដល់មុខងារវិភាគល្អៗជាច្រើនផងដែរ សម្រាប់ឲ្យម្ចាស់អាជីវកម្មអាចតាមដានទំនោរនិងចំណាប់អារម្មណ៍របស់អតិថិជនរបស់ពួកគេផងដែរ ដូច្នេះក្រុមហ៊ុនទាំងនោះអាចបត់បែនទៅតាមស្ថានការជាក់ស្ដែង។
កំណើននៃឥទ្ធិពលនិងប្រជាប្រិយភាពរបស់ពាណិជ្ជកម្មអេឡិចត្រូនិច បានជួយទំនប់បម្រុងដល់អាជីវកម្មពិភពលោក នាអំឡុងពេលកូវីដនេះ ហើយបច្ចុប្បន្នវាមានលក្ខណៈគ្រប់គ្រាន់ ដើម្បីកសាងអនាគតឌីជីថលដែលកាន់តែរឹងមាំ ទៅថ្ងៃមុខ។ បន្ទាប់ពីមានការបិទខ្ទប់ សហគ្រិនទាំងឡាយបានមើលឃើញថា ការធ្វើឌីជីថលកម្មហាងរបស់ពួកគេ គឺជាឱកាសដ៏ល្អមួយដែលគួរវិនិយោគ។
ការពិតនិងតួលេខ មិនកុហកយើងឡើយ ហើយពេលនេះយើងយល់កាន់តែច្បាស់អំពីទិដ្ឋភាពរួមនៃវិស័យនេះ។ អ្នកប្រើប្រាស់ និយមចាយលុយតាមអនឡាញ ជាងចាយនៅនឹងហាង។ ចំណែកឯរបាយការណ៍លក់នារយៈពេល២ឆ្នាំនេះវិញ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញដូច្នេះដែរ។
ការវិវឌ្ឍន៍នៃបច្ចេកវិទ្យានឹងជួយពន្លឿនឲ្យអតិថិជន ងាកមកទិញទំនិញតាមអនឡាញ។ កាលពីម្ភៃសាមសិបឆ្នាំមុន គេកម្រឮពាក្យពាណិជ្ជកម្មអេឡិចត្រូនិចណាស់។ តែសព្វថ្ងៃ គេធ្វើការទិញទំនិញតាមទូរស័ព្ទ ដូចជាធ្វើកិច្ចការសាមញ្ញៗទៅហើយ។ ហើយស្ថានភាពនេះ ត្រូវបានជម្រុញបន្ថែមកាន់តែខ្លាំង ពីកំណើនដ៏ឆាប់រហ័សនៃបណ្ដាញសង្គម នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុនទាំងឡាយអាចប្រើប្រាស់ភ្លែតហ្វមទាំងនេះ ដើម្បីផ្សព្វផ្សាយទៅកាន់អតិថិជនរបស់ខ្លួននៅទូទាំងពិភពលោក ក៏ដូចជាពង្រីកអាជីវកម្មរបស់ពួកគេឲ្យឈានឡើងមួយកម្រិតទៀត។ ដល់ពេលហើយ ដែលអ្នកត្រូវបោះជំហានចូលទៅក្នុងពិភពលោកថ្មីនេះ ជាមួយនឹងភាពរឹងមាំកាន់តែខ្លាំង។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-03T06:47:32.920Z",
"category": "PR",
"views": 65,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មានលុយកុំចេះតែទិញ! ស្វែងយល់កត្តាទាំង ៥ នេះសិន មុនសម្រេចចិត្តទិញខុនដូ បើមិនចង់ខកចិត្ដ
|
https://business-cambodia.com/articles/look-at-5-factors-befor-to-buy-condo
|
នៅពេលដែលលោកអ្នកមានលុយគ្រប់គ្រាន់ហើយចង់រស់នៅបែបស្ងប់ស្ងាត់និងចង់រស់នៅបែបផាសសុកភាពការរស់នៅ Condo គឺជាជម្រើសទីមួយ។ ជាទូទៅខុនដូ ធម្មតាមានតម្លៃសមរម្យជាងផ្ទះ ហើយភាគច្រើនគឺនៅក្នុងក្រុង។ ប៉ុន្តែមុននឹងសម្រេចចិត្តទិញ Condo លោកអ្នកគួរស្វែងយល់កត្តាមួយចំនួន ៥ នេះសិនមុនសម្រេចចិត្តទិញដើម្បីកុំឲ្យមានការខកចិត្ដពេលទិញរួច៖
១. ទីតាំង
ការរើសទីតាំងគឺជាកត្តាចម្បង ដូច្ចេះត្រូវពិនិត្យមើលថាតើទីតាំងនៃអគារដែលលោកអ្នកពេញចិត្តអាចនិងមានបញ្ហទៅថ្ងៃមុខឬយ៉ាងណា ឬនៅពេលមានគ្រោះថ្នាក់ផ្សេងតើវា ងាយស្រួលឱ្យឡានសង្រ្គោះ ចូលទៅកាន់កន្លែងរស់នៅរបស់លោកអ្នកបានដែរឬទេ ត្រូវមើលទៀតថានៅទីនោះមានផ្សារទំនើប ហើយនៅជិតកន្លែងធ្វើការរបស់លោកអ្នកឬអត់? ការពិចារណាលើកត្តាទាំងនេះនឹងអនុញ្ញាតឱ្យអ្នករស់នៅកាន់តែមានផាសុកភាពបន្ទាប់ពីការទិញ។
២. គ្រឿងបរិក្ខារ
គ្រឿងបរិក្ខារគឺជារបស់បន្ថែមដែលមនុស្សចូលចិត្តខ្លាំងណាស់។ ឧទាហរណ៍នៃគ្រឿងបរិក្ខាររួមមាន កន្លែងហាត់ប្រាណ អាងហែលទឹក បន្ទប់ទទួលភ្ញៀវ ចំណតសម្រាប់ភ្ញៀវ ប្រព័ន្ធសុវត្តិភាពផ្សេងៗ។ ពិចារណាលើបរិក្ខាររបស់អគារថា តើអ្នកនឹងប្រើប្រាស់វាឱ្យបានល្អដែរឬទេ? ជាទូទៅ គ្រឿងបរិក្ខារកាន់តែច្រើន តម្លៃខុនដូកាន់តែខ្ពស់ ដូច្នេះសូមពិចារណាផងដែរ។
៣. ច្បាប់ក្នុងការរស់នៅ
ការរស់នៅខុនដូ ជាទូទៅមិនមានសេរីភាពដូចការរស់នៅផ្ទះធម្មតានោះទេ។ ការរស់នៅគឺមានច្បាប់ទម្លាប់ត្រឹមត្រូវ ដូចជាការរឹតបណ្ដឹងទៅសត្វចិញ្ចឹម សណ្ដាប់ធ្លាប់ជាដើម។ ឧទាហរណ៍ លោកអ្នកអាចត្រូវបានអនុញ្ញាតឱ្យចិញ្ចឹមតែសត្វតូចៗតែប៉ុណ្ណោះ ហើយCondoខ្លះគឺអាចនឹងត្រូវបានហាមឃាត់ទាំងស្រុង។ មួយវិញទៀតលោកអ្នកក៏ប្រហែលជាមិនអនុញ្ញាតឱ្យជួសជុលឡើងវិញដោយគ្មានការអនុញ្ញាតដែរ។ ដូច្នេះអ្នកត្រូវស្វែងយល់អំពីច្បាប់ទាំងនេះជាមុនសិន ថាអាចទទួលបានដែរឬអត់ ពេលរស់នៅ។
៤. កំណត់ថវិការបស់ខ្លួនឯង
អ្នកត្រូវតែកំណត់ថវិកាដើម្បីធានាថាអ្នកមិនហួសពីសមត្ថភាពហិរញ្ញវត្ថុរបស់អ្នក។ បើមិនដូច្នេះទេ អ្នកនឹងត្រូវជំពាក់បំណុលគេដោយមិនដឹងខ្លួន។
ការកំណត់ថវិការបស់អ្នកមិនមែនជាការកំណត់ដោយឡែកពីការបង់រំលោះនោះទេ។ គិតអំពីថ្លៃសេវាផ្សេងទៀតដែលអ្នកនឹងត្រូវបង់ផងដែរ ដូចជាការធានារ៉ាប់រង ថ្លៃចុះឈ្មោះ ថ្លៃប្រចាំខែ វិក្កយបត្រអគ្គិសនី និងផ្សេងៗទៀត។ មុនពេលចុះហត្ថលេខាលើកិច្ចសន្យា ត្រូវប្រាកដថាអ្នកអាចរ៉ាប់រងការបង់ប្រាក់បន្ថែមទាំងនេះបាន។
៥. ប្រភេទ Unit របស់Condo
នេះជាចំណុចសំខាន់ចុងក្រោយផងដែរ ដែលត្រូវពិនិត្យ។ មាន Unit Condo ជាច្រើនប្រភេទដែលអ្នកអាចជ្រើសរើសបាន ដោយយូនីតប្រភេទស្ទូឌីយ៉ូ គឺជាប្រភេទបន្ទប់ធម្មតា ដែលមានតម្លៃសមរម្យបំផុតសម្រាប់អ្នកទិញដំបូង ។ Studio room ជាបន្ទប់លក្ខណៈរួមដែលមាន កន្លែងទទួលទានអាហារ ផ្ទះបាយ និងបន្ទប់គេង ។ Condo នេះមានទំហំតូច និងមានតម្លៃសមរម្យបំផុតក្នុងចំណោមប្រភេទ Condo ទាំងអស់។ Unit ប្រភេទស្ទូឌីយោគឺល្អឥតខ្ចោះសម្រាប់អ្នកដែលចង់បានកន្លែងដែលមានថ្លៃថែទាំទាប ថ្លៃសេវាសមាគម និងសេវាផ្សេងៗជាដើម៕
អត្ថបទដោយ៖ ឌឿក ស្រី នុច រតនៈ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-03T06:21:37.345Z",
"category": "អចលនទ្រព្យ",
"views": 259,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
លោកប្រធានាធិបតី Joe Biden ប្រាប់ចំៗ យុវជនជំនាន់ក្រោយចាំបាច់ត្រូវចេះជំនាញទន់សំខាន់២នេះ
|
https://business-cambodia.com/articles/joe-biden-tells-two-importan-thing
|
ប៉ុន្មានឆ្នាំចុងក្រោយនេះ មនុស្សជាតិហាក់ជួបទុក្ខញាំញីច្រើនបង្កឲ្យមានឱនភាពសេដ្ឋកិច្ច និងការវាយប្រហារផ្លូវចិត្តធ្ងន់ធ្ងរ ជាពិសេសក្រុមមនុស្សវ័យកណ្តាល។ ដោយមើលឃើញពីបញ្ហានេះលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកបង្ហាញពីជំនាញសំខាន់ៗ២ ដែលយុវជនជំនាន់ថ្មីចាំបាច់ត្រូវចេះ កុំឲ្យជាន់ដានប្រវត្តិសាស្ត្រជ្រាំដែរ។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សារបស់បណ្ឌិតសភាកងទ័ពជើងទឹកនៅ Annapolis កាលពីថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២ លោក Joe Biden បានលើកឡើងយ៉ាងដូច្នេះថា៖ «អ្នកបានប្រឈមនឹងបញ្ហាបន្ថែមទៀត ដើម្បីរក្សាអារម្មណ៍នៃបេសកម្ម គោលបំណង និងសហគមន៍ នៅពេលដែលជំងឺរាតត្បាតសកលបានបង្ខំ […] អ្វីគ្រប់យ៉ាងត្រូវផ្លាស់ប្តូរ»។ ខាងក្រោមនេះជំនាញពិសេស២ ដែលលោកបានណែនាំសម្រាប់យុវជនជំនាន់ក្រោយ៖
១/. ជំនាញសម្របខ្លួន
ស៊ឺម៉ាអ៊ី ធ្លាប់បាននិយាយថា៖ «អ្នកឆ្លាតពិតប្រាកដ គឺជាមនុស្សចេះមើលកាលៈទេសៈ» ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃក្នុងបរិបទអនាគតនៃពិភពលោកពុំមានភាពច្បាស់លាស់នេះ ជំនាញសម្របខ្លួនពិតជាមានសារៈសំខាន់ណាស់។ លោក Biden បានថ្លែងថា៖ «អ្វីៗកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលរយៈពេល១០ឆ្នាំខាងមុខ នឹងក្លាយជាទស្សវត្សរ៍នៃសតវត្សន៍នេះ។ មិនត្រឹមតែនៅក្នុងពេលអនាគតដ៏ខ្លីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជំនាន់ក្រោយទៀត។ ដូច្នេះអ្នកចាំបាច់ត្រូវមានជំនាញសម្របខ្លួន»។
២/. ជំនាញដាក់ខ្លួន និងការគោរព
បន្ថែមពីលើការសម្របខ្លួន លោក Biden បានគូសបញ្ជាក់ពីការគោរព និងការរួមបញ្ចូលជាលក្ខណៈអ្នកដឹកនាំដ៏សំខាន់សម្រាប់យុវវ័យ ក្រោយពិភពលោកំពុងងើបមករកភាពល្អប្រសើរឡើងវិញ។ លោកបានមានប្រសាសន៍ថា៖ «កាលពីមុន ប្រទេសជាសម្ព័ន្ធមិត្តជាមួយប្រទេសផ្សេងទៀត ដោយផ្អែកលើភូមិសាស្ត្រ និងជម្លោះ ប៉ុន្តែឥឡូវនេះ វាអាស្រ័យលើតម្លៃ ជាពិសេសប្រទេសដែលផ្តល់អាទិភាពដល់មនុស្សលើអំណាច និងការគោរព»។
ជាមួយគ្នានេះលោក Joe Biden បានទទួលស្គាល់ថាការបញ្ចប់ថ្នាក់សិក្សាឆ្នាំ២០២២នេះ គឺប្រឈមនឹងបញ្ហាខ្លាំងជាងការបញ្ចប់ថ្នាក់សិក្សានាពេលកន្លងមក ដោយសារភាពចលាចលសេដ្ឋកិច្ច ជម្លោះអន្តរជាតិ និងជំងឺរាតត្បាត។ ប៉ុន្តែជំនាញទន់ទាំងពីរនៃភាពជាអ្នកដឹកនាំខាងលើ នឹងអាចផ្តល់ឲ្យពួកគេនូវសមត្ថភាពកាន់តែប្រសើរឡើងដើម្បីត្រៀមខ្លួនផ្លាស់ប្តូរពិភពលោកឱ្យកាន់តែស្រស់ស្អាតក្នុងប៉ុន្មានឆ្នាំខាងមុខនេះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-03T05:13:56.554Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 2246,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មិនច្បាស់កុំធ្វើ! អ្នកជំនាញថា វិនិយោគិនគួរពិចារណារឿងទាំងនេះ មុននឹងទិញភាគហ៊ុន
|
https://business-cambodia.com/articles/what-to-know-before-invest-in-stock
|
ជាទូទៅមុនពេលសម្រេចចិត្តធ្វើការវិនិយោគទៅលើអ្វីមួយ វិនិយោគិនគ្រប់រូបត្រូវតែធ្វើការសិក្សាឱ្យបានច្បាស់លាស់ជាមុនសិន ក្នុងនោះការវិនិយោគលើភាគហ៊ុនរបស់ក្រុមណាមួយ គឺជារឿងដែលកាន់តែត្រូវយកចិត្តទុកដាក់ និងត្រូវសិក្សាឱ្យបានកាន់តែច្រើនថែមទៀត។
ជាមួយគ្នានេះដែរ អ្នកជំនាញខាងវិភាគទីផ្សារភាគហ៊ុន ព្រមទាំងជាអ្នករៀបចំកម្មវិធី Mad Money នៅលើទូរទស្សន៍CNBC លោក Jim Cramer បានប្រាប់ទៅកាន់វិនិយោគិនគ្រប់រូបថា បើចង់ទិញភាគហ៊ុនរបស់ក្រុមហ៊ុនណាមួយ អ្នកត្រូវមើលទៅលើលទ្ធផលហិរញ្ញវត្ថុ និងលទ្ធភាពដែលក្រុមហ៊ុននោះអាចដោះស្រាយនឹងវិបត្តិអតិផរណាបាន។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ CNBC។
ទន្ទឹមនឹងនោះលោកក៏បានគូសបញ្ជាក់ចំណុចសំខាន់៣ខាងក្រោមនេះ សម្រាប់ឱ្យវិនិយោគិនយកធ្វើជាគំនិតពិចារណា ដើម្បីកំណត់ថាតើក្រុមហ៊ុនមួយអាចនិយោគបានដែរឬទេ?
១. ពិនិត្យមើលប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន
លោក Cramer បានពន្យល់ថា វិនិយោគិនចាំបាច់ត្រូវតែសួរជាសំណួរទាំងអស់នេះដែលមានដូចជា តើក្រុមហ៊ុនដំណើរការដោយរបៀបណា? តើវាអាចខាតលុយដែលឬទេ? តើមានដើមទុនគ្រប់គ្រាន់ដែរទេ? តើវាមានផ្លូវរកប្រាក់ចំណេញដែរទេ? លោកបញ្ជាក់ថា ប្រសិនបើមិនសួរសំណួរទាំងនោះទេ អ្នកកំពុងតែបង្កើតបញ្ហាឱ្យខ្លួនឯងហើយ។
២. តើអាជីវកម្មប្រភេទតែមួយនោះមានអ្នកធ្វើច្រើនទេ?
អ្នកជំនាញខាងលើ បានកត់សម្គាល់ថាប្រសិនបើក្រុមហ៊ុនដំណើរការនៅក្នុងឧស្សាហកម្មដែលមានដៃគូប្រកួតប្រជែងជាច្រើន វាធ្វើឱ្យក្រុមហ៊ុននោះពិបាកនៅក្នុងការធ្វើឱ្យខ្លួនឯងលេចធ្លោរនៅលើទីផ្សារ នាំឱ្យការទាញយកប្រាក់ចំណេញគឺពិបាក ហេតុនេះវាមិនមែនជារឿងសមស្របសម្រាប់ការទៅទិញភាគហ៊ុនទេ។
៣. តើក្រុមហ៊ុនអាចទប់ទល់នឹងការកើនឡើងអតិផរណាបានកម្រិតណា?
នៅត្រង់ចំណុចនេះលោក Cramer បានពន្យល់ដោយលើជាឧទាហរណ៍ថា «ខ្ញុំចង់ឱ្យអ្នកស្រមៃថា ប្រសិនបើព្យុះសង្ឃរាវាយលុកតំបន់ឆ្នេរ តើអ្នកចង់ស្នាក់នៅផ្ទះមួយណា រវាងផ្ទះដែលមានរនាំងការពារនៅលើទីទួលសុវត្ថិភាព និងផ្ទះដែលនៅទីទាបគ្មានរនាំងការពារ។ លោកបន្តថា ផ្ទះដែលមានរនាំងការពារ មិនខុសពីក្រុមហ៊ុនដែលមានលំហូរប្រាក់ចំណេញធំឡើយ ចំណែកឯផ្ទះដែលគ្មានរនាំងការពារប្រៀបបានទៅនឹងក្រុមហ៊ុនដែលមិនមានលំហូរសាច់ប្រាក់ចំណេញរឹងមាំវាងាយនឹងដួលរលំនៅពេលដែលជួបបញ្ហាសេដ្ឋកិច្ច»។ ហេតុដូច្នេះហើយក្នុងនាមជាវិនិយោគិនតើអ្នកនឹងសម្រេចចិត្តជ្រើសរើសយកក្រុមហ៊ុនប្រភេទណាដើម្បីធ្វើការវិនិយោគ?
ជារួមលោក Jim Cramer លើកឡើងខាងលើគឺដើម្បីជាគំនិតដល់វិនិយោគិន ជាពិសេសសម្រាប់អ្នកដែលគិតចង់ចាប់ផ្ដើមវិនិយោគ ថាគួរតែយល់ដឹងពីចំណុចទាំង៣ខាងលើជាមុនសិន ចាំសម្រេចចិត្តយកលុយទៅវិនិយោគលើក្រុមហ៊ុនណាមួយ ដើម្បីបង្កាការខាតបង់លុយកាក់ផ្ទាល់ខ្លួន។
អត្ថបទដោយ៖ សូ សុខលី
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-03T04:52:05.542Z",
"category": "ហិរញ្ញវត្ថុ",
"views": 352,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ជំនួយការដៃស្ដាំ Mark មានទម្លាប់ធ្វើការ៣នេះជួយឱ្យខ្លួនមានឥទ្ធិពលបំផុតក្នុងក្រុមហ៊ុន Facebook
|
https://business-cambodia.com/articles/sandberg-has-these-3-work-habits
|
កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Meta ដែលយើងស្គាល់ថាមាន facebook ជាបុត្រសម្ព័ន្ធដែលបានចាប់កំណើតឡើងក្នុងទសវត្សរ៍ឆ្នាំ២០០៤ ដោយមានលោក Mark Zuckerberg ជាស្ថាបនិក។ ក្នុងយប់មួយនាបុណ្យណូអែលឆ្នាំ២០០៨ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះបានជួបសហនាវិកបច្ចុប្បន្នរបស់ខ្លួនគឺលោកស្រី Sandberg នេះឯង។ ជាមួយគ្នានេះ លោកស្រី Sandberg ត្រូវបាន Mark មើលឃើញថា សក្តិសមឥតខ្ចោះសម្រាប់ការងារជាប្រធាននាយកប្រតិបត្តិនេះ ( COO ) ព្រោះតែលក្ខណៈខាងក្រៅដែលអាចបង្ហាញពីសក្តានុពលដែលនាងមាននៅខាងក្នុង។
ក្រោយជួយរកចំណូលហូរហៀរឱ្យក្រុមហ៊ុនអស់រយៈពេលជាង១៤ឆ្នាំកន្លងមក កាលពីពេលថ្មីៗនេះស្រ្តីវ័យ៥២ឆ្នាំរូបនេះ បានប្រកាសលាលែងពីតំណែងធំមួយនេះហើយ ក្រោយលោកស្រីត្រូវបានគេចាត់ទុកថាជាស្រ្តីដែលមានឥទិ្ធពលខ្លាំងបំផុតនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំសម្បើមមួយនេះ។ យ៉ាងណាមិញនាពេលបច្ចុប្បន្នលោកស្រីជាមហាសេដ្ឋីទ្រព្យពាន់លានដុល្លារនិងជាបុគ្គលដែលគេកោតក្រែងបំផុតនៅកន្លែងការងារសមិទ្ធផលទាំងនេះបានមកពី ទម្លាប់៣យ៉ាងដែលលោកស្រីតែងអនុវត្តជាប្រចាំ៖
១.ទៅធ្វើការទៀងទាត់
ក្នុងរយៈកាល១៤ឆ្នាំ កន្លងមកនេះសេដ្ឋិនីទ្រព្យពាន់លានរូបនេះ តែងតែចេញដំណើរទៅធ្វើការនៅម៉ោង ៥កន្លះព្រឹកនិងទៅដល់កន្លែងធ្វើការនៅម៉ោង៧ព្រឹកជារៀងរាល់ថ្ងៃ។ លើសពីនេះ សូម្បីតែម៉ោងចេញពីធ្វើការក៏ទៀងទាត់ដែរបើទោះបីជាមានការងារមមាញឹកយ៉ាងណាក្តីព្រោះលោកស្រីឱ្យតម្លៃការងារនិងគ្រួសារស្មើគ្នា។
២.កិច្ចព្រមព្រៀងច្បាស់ការ
មុនចាកចេញពីក្រុមហ៊ុន Google មករួមការងារជាមួយសេដ្ឋីបច្ចេកវិទ្យា ស្រី្តមានឥទ្ធិពលរូបនេះបានដាក់លក្ខខណ្ឌ៣យ៉ាងដាច់ខាតជាមួយមេធំថា សុំឱ្យខ្លួនអាចធ្វើការរួមជាមួយដោយអង្គុយជិត និងមានការជួបសំណេះសំណាលរៀងរាល់មួយអាទិត្យម្តងយ៉ាងទៀងទាត់។ លើសពីនេះទៀតនោះ គឺលោកស្រីចង់ឱ្យមេរបស់ខ្លួនធ្វើរឿងដែលមនុស្សមួយចំនួនមិនចង់ជួប គឺការស្តីបន្ទោសចំៗមកកាន់ខ្លួននៅពេលដែលឃើញអំពីកំហុសភ្លាមៗនៅចំពោះមុខ។
៣.រៀបចំថ្ងៃរបស់ខ្លួន
ដោយក្នុងអំឡុងពេលសប្តាហ៍ ថ្ងៃនីមួយៗរបស់លោកស្រីត្រូវបានគ្រោងជាមួយការនាំកូនរបស់ខ្លួនទៅសាលារៀន និងទៅធ្វើការគាត់នៅក្រុមហ៊ុន Facebook និងព្យាយាមជួបជុំគ្នាធ្វើការឱ្យមានប្រសិទ្ធភាពតាមកាលវិភាគដែលបានចែងតាមដែលអាចធ្វើបាន ព្រមទាំងត្រលប់ទៅផ្ទះវិញឱ្យទាន់ពេលសម្រាប់អាហារពេលល្ងាចជាមួយគ្រួសារ។ នេះបើយោងតាមសម្តីដែលលោកស្រីបានលើកឡើងដោយផ្ទាល់។
ទន្ទឹមនឹងដំណឹងនៃការលាឈប់នេះផងដែរ លោកស្រីអាចនិងចង់មានពេលវេលាផ្ទាល់និងដើរទៅជំហានបន្ទាប់នៃជីវិតរបស់ខ្លួន ដោយនៅរក្សាជំហរជាមួយ facebook ដដែលគ្រាន់តែក្នុងនាមជា ក្រុមប្រឹក្សាភិបាល។ ខណៈពេលនេះលោកស្រីសល់ទ្រព្យសម្បត្តិប្រមាណជាង១.៦ ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes ក្នុងឆ្នាំ២០២២នេះ។
តម្លៃអប់រំដែលអ្នកអាចរៀនសូត្របានពីស្រី្តដៃស្តាំដ៏មានឥទ្ធិពលរូបនេះ៖
១.ការងារប្រាកដប្រជា ជាគុណភាពនៃជីវិត។
២.មិនថាឋានៈធំប៉ុណ្ណា ក្នុងនាមជាស្រ្តីការផ្តល់ភាពកក់ក្តៅឱ្យគ្រួសារនៅតែសំខាន់។
៣.សំបកខាងក្រៅអាចនឹងសំខាន់នៅឱកាសណាមួយ៕
អត្ថបទដោយ៖ ពីង ជូអេង ( ត្រជៀកកាំ )
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-03T04:52:04.843Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 388,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
៥ខែឡានអគ្គិសនីនៅខ្មែរកើន៨០០% ! បើចង់បើកស្ថានីយសាកថ្មឡាននេះ តើត្រូវធ្វើដូចម្ដេច?
|
https://business-cambodia.com/articles/ev-station
|
បច្ចុប្បន្នឡានអគ្គិសនី ត្រូវបានរាជរដ្ឋាភិបាល ផ្ដល់អទិភាពខ្លាំងនៅក្នុង ការប្រើប្រាស់ព្រោះវាចូលរួមកាត់បន្ថយការបំពុលបរិស្ថានខ្លាំងជាងឡានប្រើប្រាស់ចំហេះប្រេងឥន្ធនៈ។ ដូច្នេះដើម្បីលើកទឹកចិត្ដពលរដ្ឋ ឲ្យងាកមកប្រើប្រាស់ឡាននេះ រាជរដ្ឋាភិបាលក៏បានធ្វើបញ្ចុះតម្លៃពន្ធនាំចូល សង់ស្ថានីសាកថ្មសាធារណៈជាដើម។
យ៉ាងណាតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅត្រឹម ៥ ខែដើមឆ្នាំ២០២២នេះ ចំនួនអ្នកប្រើប្រាស់ឡានអគ្គិសនីនេះមានការកើនឡើងដល់ទៅ ៨០០% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដូច្នេះប្រសិនបើចង់បើកអាជីវកម្មទាក់ទងនឹងស្ថានីយសាកថ្មឡានអគ្គិសនីនេះ ធ្វើបានដែរឬទេ? បើបានតើយើងត្រូវធ្វើដូចម៉្ដេច?
បើតាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលកន្លងទៅបានបញ្ជាក់ថា យើងអាចស្នើសុំដាក់បានក្នុងគោលបំណងធ្វើអាជីវកម្ម ស្របតាម បទប្បញ្ញត្តិបច្ចេកទេស និងស្តង់ដារសុវត្ថិភាពត្រឹមត្រូវ អ្នកវិនិយោគត្រូវស្នើសុំវិញ្ញាបនបត្របញ្ជាក់ពី សមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនីពីស្ថាប័នគ្រប់គ្រងថាមពលអគ្គិសនីជាមុន។
ឯកឧត្ដមបន្ដថា ការបញ្ចូលថាមពលអគ្គិសនីយានយន្ត ត្រូវចំណាយ ៤ដុល្លារ អាចធ្វើដំណើរបាន១០០គីឡូម៉ែត្រ បើប្រៀបធៀបទៅនឹងប្រេងឥន្ធនៈត្រូវចំណាយចំនួនជាង១០ ដុល្លារ។ បើថ្ងៃក្រោយរថយន្តទាំងអស់ប្រើអគ្គិសនី យើងត្រូវបង្កើតរោងចក្រអគ្គិសនីបន្ថែមឱ្យបានច្រើន។
សូមជម្រាបថា តាមផែនការយុទ្ធសាស្ត្ររយៈពេលវែងស្តីពីអាព្យាក្រឹត កាបូនឆ្នាំ២០៥០ នឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអាត្រា៤០% និងម៉ូតូអគ្គិសនីក្នុងអាត្រា៧០%។ ដូច្នេះអ្នកដែលមានស្ថានីយសាកថ្មអគ្គិសនី នឹងមានឱកាសធំសម្រាប់ការរកស៊ីលើវិស័យមួយនេះ៕
អត្ថបទ៖ កឹម ប៊ុនធឿន
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-03T04:46:00.761Z",
"category": "ព័ត៌មានថ្មីៗ",
"views": 2756,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អគ្គនាយកពន្ធដារ បង្ហាញតម្លៃត្រូវផាកពិន័យទៅលើម្ចាស់អាជីវកម្មណាចេញវិក្កយបត្រ VAT ខុស
|
https://business-cambodia.com/articles/fake-vat
|
កាលពីម្សិលមិញនេះ អគ្គនាយកពន្ធដារបានរៀបចំកម្មវិធីពិសេសមួយដែលនិយាយអំពីវិក្កយបត្រនាំសំណាង (GDT Lucky Draw App) និងក្រើនរំលឹកទៅដល់ម្ចាស់អាជីវកម្មមួយចំនួនដែលធ្វើការក្លែងបន្លំវិក្កយបត្រ VAT ក្លែងក្លាយប្រយ័ត្នរងការផាកពិន័យ។ នៅក្នុងកម្មវិធីនេះផងដែរ គឺត្រូវបានធ្វើឡើងនៅអគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ វិបុល ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
ជាមួយគ្នានោះដែរ ឯកឧត្តម គង់ វិបុល បានមានប្រសាសន៍ថា “ខ្ញុំសង្កេតឃើញថា វិក្កយបត្រដែលចេញរាល់ថ្ងៃនេះ មានប្រហែល៥០%ហើយ ដែលអត់ត្រូវតាមវិធាន ហើយកាលពីកន្លងទៅយើងតែងតែធ្វើការអប់រំ ណែនាំ ហើយមានពេលខ្លះមានមន្រ្តីទៅធ្វើការពន្យល់ច្រើនណាស់ទាក់ទងជាមួយការចេញវិក្កយឱ្យត្រឹមត្រូវពេលអតិថិជនទិញទំនិញ”។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍បន្តទៀតថា បើទោះបីជាមានការណែនាំយ៉ាងណាក្តី ក៏មានអាជីវកម្ម ឬសហគ្រាសមួយចំនួននៅតែបន្តចេញវិក្កយបត្រមិនត្រឹមត្រូវទៅតាមវិធានដែលអគ្គនាយកពន្ធដារកំណត់ ដូចនេះនៅក្នុងថ្ងៃនេះឯកឧត្តមមកក្រើនរំលឹកទៅដល់ម្ចាស់អាជីវកម្មទាំងអស់ត្រូវធ្វើវិក្កយបត្រឱ្យត្រឹមត្រូវឡើងវិញ ប្រសិនជានៅតែបន្តចេញវិក្កយបត្រ(VAT) ណាខុសវិធានទៀតនឹងត្រូវរកការផាកពិន័យចំនួន ២លានរៀល ហើយបើចេញវិក្កយបត្រខុស១០ គឺគុណទៅតាមហ្នឹងតែម្តងព្រោះនេះជាទោសទណ្ឌដែលកំណត់ដោយច្បាប់ពន្ធដារ។
ជាចុងក្រោយ ឯកឧត្តម គង់ វិបុល ក៏បានលើកទឹកចិត្តឱ្យប្រជាជនទាំងអស់ដែលបានទិញទំនិញហើយមានវិក្កយបត្រ អាចថតរូបនិង Upload ដែលទទួលបានពីគ្រប់សហគ្រាស និងមានឱកាសទទួលបានរង្វាន់នានាជាច្រើនពីអគ្គនាយកដ្ឋានពន្ធដារ ដោយអ្នកទាំងអស់គ្នាអាច Download កម្មវិធី (GDT Lucky Draw Application) ពីក្នុង Play Store ឬ App Store រួចដំឡើងប្រើប្រាស់ ដោយថតរូបវិក្កយបត្រដោយប្រើទូរស័ព្ទដៃ និងបញ្ចូលចូលក្នុងកម្មវិធីជាការស្រេច។
ចំណែក រង្វាន់ចំពោះប្រជាជនដែលបានថតវិក្កយបត្រផ្ញើជូនអគ្គនាយកដ្ឋានពន្ធដារ គឺនឹងរៀបចំចាប់ឆ្នោតរៀងរាល់៦ខែម្តង ដោយមានរង្វាន់យ៉ាងច្រើនក្នុងនោះមានដូចជា៖ រថយន្ត Mazda Pick Up ស៊េរីទំនើប ចំនួន ២រង្វាន់,ម៉ូតូ Honda Dream ចំនួន ១០រង្វាន់,ទូរស័ព្ទដៃ Iphone 13 Pro ចំនួន ១០រង្វាន់, រង្វាន់ចុងក្រោយនោះគឺ ទូរទស្សន៍ LG ចំនួន ២០រង្វាន់៕
អត្ថបទដោយ៖ ធី ស្រីល័ក្ខ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-03T03:33:24.062Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 1201,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ប្រសិនបើអ្នកមានលុយក្រោម $300 តើអ្នកគួរសម្រេចចិត្តទិញទូរស័ព្ទ OPPO A96 ដែរឬទេ?
|
https://business-cambodia.com/articles/oppoa-96-pre-order-cambodia
|
កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន OPPO បានបញ្ចេញនូវស្មាតហ្វូនត្រកូល A ម៉ូដែលថ្មីមួយ ដែលជាស្មាតហ្វូនស្ថិតក្នុងកម្រិតថវិកា និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដែលស្មាតហ្វូននោះមានឈ្មោះថា OPPO A96 ដែលមានតម្លៃត្រឹមតែ $299 ប៉ុណ្ណោះ។ ដូច្នេះសំណួរសួរថា តើទូរស័ព្ទ OPPO A96 មានលក្ខណៈពិសេសអ្វីខ្លះទើបទទួលបានការចាប់អារម្មណ៍ខ្លាំង? តើវាជាជម្រើសដ៏ស័ក្កិសមក្នុងការទិញវាយកមកប្រើប្រាស់ឬទេ?
ចំពោះចំណុចលម្អិតៗទាក់ទងនឹងស្មាតហ្វូនមួយនេះ យើងតាំងនាមជាអ្នកសរសេរព័ត៌មាននឹងមកទម្លាយប្រាប់អ្នកទាំងអស់គ្នាឲ្យបានដឹង ហើយសង្ឃឹមថាអត្ថបទនេះនឹងជួយអ្នកបានច្រើន មុននឹងសម្រេចចិត្តទិញ OPPO A96 មកប្រើប្រាស់៖
កម្លាំងថាមពលថ្ម៖ OPPO A96 បានបំពាក់ជាមួយថាមពលថ្មធំ 5000mAh អាចប្រើប្រាស់បាន 1 ថ្ងៃពេញដោយមិនបារម្មណ៍លើការអស់ថ្ម និងគាំទ្របច្ចេកវិទ្យាសាកថ្មលឿន 33W SuperVOOC ដែលអាចសាកថ្មបានយ៉ាងលឿនថែមទាំងមានសុវត្ថិភាពខ្ពស់ ដែលសាកថ្ម 5 នាទី អាចនិយាយទូរស័ព្ទលើសពី 3 ម៉ោង និង សាកថ្មមួយពេញចំណាយត្រឹមតែ71នាទីប៉ុណ្ណោះ។
ល្បឿនដំណើរការ ៖ OPPO A96 ប្រើប្រាស់នូវប្រព័ន្ធដំណើរការ Qualcomm Snapdragon 680 ជាបន្ទះឈីបល្បីឈ្មោះ និង មានសមត្ថភាពខ្លាំង ជាមួយអនុភាព RAM 13GB (8GB+5GB) ជួយឲ្យល្បឿនប្រតិបត្តិការក្នុងទូរស័ព្ទកាន់តែរហ័ស គ្មានភាពរអាក់រអួលដែលអាចបំពេញតម្រូវការអ្នកប្រើប្រាស់ប្រចាំថ្ងៃបានយ៉ាងងាយស្រួលផងដែរ។
អេក្រង់៖ OPPO A96 បំពាក់ជាមួយអេក្រង់ទម្លុះ 90Hz ដែលមានទំហំ 6.95” ជាមួយកម្រិត FHD+ ដែលបង្ហាញភាពរស់រវើកក្នុងការទស្សនាវីដេអូ លេងហ្គេម និងលឿនអូសបញ្ជារលូន ព្រមទាំងមានសមត្ថភាពអាចការពារភ្នែកបានទៀត។
សមត្ថភាពកាមេរ៉ា៖ OPPO A96 បានប្រើកាមេរ៉ា 2 បញ្ចូលគ្នាដោយកាមេរ៉ាមុខស៊ែលហ្វីមានទំហំ 16MP អាចផ្តិតយករូបភាពកាន់តែភ្លឺច្បាស់ទោះស្ថិតក្នុងកន្លែងងងឹតកម្រិតណាក៏ដោយ។ ចំណែកកាមេរ៉ាក្រោយមានទំហំ AI 50MP ដែលមានសមត្ថភាពខ្ពស់ថតរូបរហូតដល់ 108MP អាចផ្តិតរូបភាពស្អាតៗ និងមានមុខងារថតរូបបែបកាម៉េរា Flagship ដូចជា Selfie HDR, Bokeh Flare Portrait និង Portrait Beautification ជាដើម។
បច្ចុប្បន្នសម្រាប់ស្មាតហ្វូន OPPO A96 បានចេញលក់ជាផ្លូវការទូទាំងប្រទេសកម្ពុជា ហើយសម្រាប់លោកអ្នកដែលចាប់អារម្មណ៍លើទូរស័ព្ទនេះអាចអញ្ជើញទៅតេស្តសាកល្បង និងសាកសួរពីព័ត៌មានលម្អិតនៅតាមបណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេស។ សម្រាប់យើងខ្ញុំជាអ្នកសរសេរព័ត៌មានដែលចូលចិត្តវិស័យបច្ចេកវិទ្យា យើងសូមណែនាំឲ្យអ្នកទាំងអស់ទិញស្មាតហ្វូន OPPO A96 មកប្រើដើម្បីបំពេញកិច្ចការងារប្រចាំថ្ងៃ និងការរកស៊ីជាដើម។ អ្វីដែលពិសេសរាល់ការទិញ OPPO A96 តម្លៃ $299 ចាប់ពីថ្ងៃនេះដល់ថ្ងៃទី27 ខែមិថុនា នឹងទទួលបានកាដូតម្លៃ $54 ភ្លាមៗរួមមាន កាតាបស្ពាយ (តម្លៃ $25) និងស៊ីមស្មាតលេខពិសេស Copper ($29) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។ មានអីល្អជាង OPPO A96 ទៀត?
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-03T03:26:27.856Z",
"category": "PR",
"views": 97,
"author": {
"first_name": "Daneth",
"last_name": "Mech",
"email": "danethmech95@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អាជីវកម្មអ្នកអាចនឹងផ្លាស់ប្តូរ 360 ដឺក្រេ ដោយគ្រាន់តែសាកល្បងតាមច្បាប់ CARE ក្នុងការរកស៊ី
|
https://business-cambodia.com/articles/care-rule-to-practice-in-business
|
ប្រសិនបើអ្នកចង់ឱ្យជីវិតរបស់អ្នករស់បានយូរលុះត្រាតែយើងចេះថែរក្សាសុខភាព ដោយបរិភោគអាហារដែលល្អៗ និងធ្វើលំហាត់ប្រាណជាប្រចាំ។ ចំណែកការរកស៊ីក៏មិនខុសពីការរស់ដែរ ប្រសិនបើអ្នកចង់ឱ្យអាជីវកម្មរបស់អ្នករស់បានយូរ អ្នកក៏ត្រូវយកចិត្តទុកដាក់ដូចគ្នា។ ដូច្នេះថ្ងៃនេះ Business Cambodia លើកយកនូវក្បួនថែរក្សាសុខភាពអជីវកម្ម ឱ្យមានសុខភាពល្អ ដោយប្រើក្បួន CARE (ការយកចិត្តទុកដាក់) បើយោងតាមការលើកឡើងរបស់លោកស្រី Brooke Harper អ្នកជំនាញផ្នែកចិត្តសាស្រ្ត។
Connect with customers on a personal level ដែលបកជាភាសាខ្មែរមានន័យថាភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនដោយផ្ទាល់។
Apologize and acknowledge errors, mistakes, or shortcomings. ដែលភាសាខ្មែរមានន័យថាសុំទោសនិងទទួលស្គាល់កំហុស កំហុស ឬចំណុចខ្វះខាត។
Recognize the problem and listen to your customers.ទទួលស្គាល់បញ្ហា និងស្តាប់អតិថិជនរបស់អ្នក។
Evaluate your product or service and strive for improvement. មានន័យថាវាយតម្លៃផលិតផល ឬសេវាកម្មរបស់អ្នក ហើយខិតខំកែលម្អ។
ខាងក្រោមនេះ ជាការបកស្រោយឱ្យកាន់តែច្បាស់អំពីអត្ថន័យនិងតួរអក្សនីមួយៗ
១. ភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនដោយផ្ទាល់ខ្លួន៖ ជាការពិតណាស់ការ ការភ្ជាប់ទំនាក់ទំនងមិនត្រឹមតែជួយឱ្យអ្នកស្គាល់មនុស្សបានច្រើននោះទេ វាថែមទាំងធ្វើឱ្យអតិថិជនរបស់អ្នកនឹងត្រលប់មកទិញអ្នកវិញម្តងទៀតនៅពេលក្រោយ ។
មួយវិញទៀតប្រសិនបើអាជីវកម្មរបស់អ្នកមានទំនាក់ទំនង និងទម្រង់សហគមន៍ដ៏រឹងមាំ អ្នកនឹងមានមនុស្សគាំទ្រអ្នកលើសពីដៃគូប្រកួតប្រជែងរបស់អ្នក។
២. ទទួលស្គាល់កំហុស ឬចំណុចខ្វះខាត៖ ការសុំទោសបង្ហាញថាអ្នកទទួលស្គាល់កំហុសរបស់អ្នក ហើយចង់ខិតខំប្រឹងប្រែងដោយស្មោះដើម្បីកែតម្រូវវា និងការពារកុំឱ្យវាកើតឡើងម្តងទៀត។ សកម្មភាពនៃការសុំទោសបង្ហាញថាអ្នកអាចទទួលខុសត្រូវ និងធ្វើការបានល្អជាមួយអ្នកដទៃ ដែលជាហេតុធ្វើឱ្យអតិថិជនរបស់អ្នកទទួលអារម្មណ៍កាន់តែស្រឡាញ់ចូលចិត្ត នៅភាពចេះទទួលខុសត្រូវរបស់អ្នក។
៣. ការទទួលស្គាល់បញ្ហា និងស្តាប់អតិថិជនរបស់អ្នក៖ នៅពេលដែលអ្នកចេះទទួលកំហុស វាបានឆ្លុះបញ្ចាំងថាអ្នកជាមនុស្សដែលមានទំនួលខុសត្រូវ មិនតែប៉ុណ្ណោះទេវាជាឱកាសមួយសម្រាប់រៀនសូត្រ ក្នុងការកែលម្អ ឬការអភិវឌ្ឍន៍ខ្លួនរបស់អ្នកកាន់តែប្រសើរជាងមុន។ មួយវិញទៀតអ្នកត្រូវស្តាប់អតិថិជនរបស់អ្នក ដោយបង្ហាញនៅការគោរពរបស់អ្នកទៅកាន់ពួកគេ។
៤. ការវាយតម្លៃផលិតផល ឬសេវាកម្មរបស់អ្នក ហើយខិតខំកែលម្អ៖ ការវាយតម្លៃផលិតផល ឬការធ្វើតេស្តអាចការពារអាជីវកម្មរបស់អ្នកពីកំហុសធំៗ ដែលបំផ្លាញម៉ាកយីហោ។ ប្រសិនបើអ្នកបើកដំណើរការផលិតផលដោយមិនធ្វើតេស្ត លក្ខណៈពិសេសអវិជ្ជមានអាចបង្កគ្រោះថ្នាក់ដល់ម៉ាកយីហោច្រើនជាងការចាំបាច់។
គួរជម្រាបផងដែលថា ម្ចាស់អាជីវកម្មគ្រប់រូប មិនត្រូវមើលករំលងយុទ្ធសាស្រ្ត៤ របស់ CARE ខាងលើនេះទេព្រោះនឹងជួយឱ្យការរកស៊ីរបស់អ្នកកាន់តែរីកចម្រើន៕
អត្ថបទដោយ៖ នៅ ថាត់សណា
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-03T03:19:22.541Z",
"category": "កំពូលអ្នកលក់",
"views": 286,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
សំណាងមែន! ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi រត់ទៅសង់រោងចក្រធំជាងគេនៅប្រទេសវៀតណាម
|
https://business-cambodia.com/articles/company-xiaomi
|
កាលពីកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនយក្សរបស់ចិនឈ្មោះថា “Xiaomi” នឹងសង់រោងចក្រចែកចាយស្មាតហ្វូនជាលើកដំបូងនៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមការរាយការណ៍របស់វេបសាយ vnExpress International។
បន្ថែមពីនេះទៀត អ្នកតំណាងក្រុមហ៊ុន “Xiaomi Vietnam” បាននិយាយថា ក្រុមហ៊ុនមិនត្រឹមតែធ្វើការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ តែស្មាតហ្វូនទាំងអស់នោះក៏នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍មួយចំនួនផងដែរ ដោយរួមមាន ប្រទេសម៉ាឡេស៊ី និងប្រទេសថៃទៀតផង។
ជាងនេះទៅទៀត ក្រុមហ៊ុន Xiaomi ក៏ជាក្រុមហ៊ុនដែលផលិតស្មាតហ្វូនធំជាងគេទីពីរនៅក្នុងប្រទេសវៀតណាមផងដែរ មិនត្រឹមតែប៉ុណ្ណឹងក្រុមហ៊ុនក៏ជាចំណែកនៃទីផ្សារប្រមាណ ២០.៦% នៅក្នុងរយៈពេល ៣ខែដំបូងក្នុងឆ្នាំនេះ។
ហើយលោក Nguyen Duc Trong អ្នកតំណាងក្រុមហ៊ុន Digiworld ដែលជាក្រុមហ៊ុនទទួលលក់បន្តពី ក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសវៀតណាមបានឱ្យដឹងថា ការផលិតស្មាតហ្វូននៅក្នុងប្រទេសវៀតណាម វាបានជួយដោះស្រាយបញ្ហាមួយចំនួនដែលបណ្តាលមកពីការរីករាលដាលនៃ កូវីត-១៩ ទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។
គូសបញ្ជាក់ថា ក្រុមហ៊ុនស្មាតហ្វូន Xiaomi នេះភាគច្រើនត្រូវបានផលិតនៅក្នុងប្រទេសចិន និងឥណ្ឌាជាដើម ដោយមានដៃគូសហការណ៍ផលិតរួមមាន Foxconn, DBG, BYD និង Flex ៕
ប្រែសម្រួលដោយ៖ ផល ធារិត
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-03T01:09:56.712Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 484,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
“អ៊ីអ៊ែនអឹម កាហ្វេ និង ភោជនីយដ្ឋាន” បើកសម្ពោធជាផ្លូវការ សាខាហ្វ្រេនឆាយដំបូងគេរបស់ខ្លួននៅ សែនសុខ រាជធានីភ្នំពេញ
|
https://business-cambodia.com/articles/em-coffee-restaurantofficiallyopensitsfirstfranchise
|
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃច័ន្ទ ទី៣០ ខែឧសភា ឆ្នាំ ២០២២ “អ៊ីអ៊ែនអឹម កាហ្វេ និង ភោជនីយដ្ឋាន” បានបើកសម្ពោធដំណើរជាផ្លូវការនូវសាខាថ្មីរបស់ខ្លួនដែលស្ថិតនៅលើបណ្តោយមហាវិថីមិត្តភាព ភ្នំពេញ ហាណូយ កែងនិងផ្លូវ ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
(ទីតាំង Google Map : https://goo.gl/maps/D936iL2xjVcM3SvQ7)។ កម្មវិធីបានប្រព្រឹត្តិទៅយ៉ាងអធិកអធម ប្រកបដោយបរិយាកាសសប្បាយរីករាយ ក្រោមការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។
អ៊ីអ៊ែនអឹម សាខាសែនសុខ គឺជាសាខាទី៣ ស្ថិតនៅលើផ្លូវធំ មានចំណតទូលាយ ងាយចេញចូល បរិយាកាសក្នុងហាងមានផាសុខភាព លំអរដោយសួនច្បារធម្មជាតិ និងអាងត្រីនៅចំកណ្តាលហាងជាទីមនោរម្យ។ សាខាថ្មីនេះក៏មានបម្រើជូនអតិថិជននូវជម្រើសអាហារដ៏ឈ្ងុយឆ្ងាញ់និងសំបូរបែបដែលជាអាហារប្រចាំហាង ដូចជាបាយ គុយទាវច្រើនជម្រើសសម្រាប់អាហារពេលព្រឹក ម្ហូបបែបអាស៊ី ម្ហូបខ្មែរ សម្រាប់អាហារថ្ងៃត្រង់ អាហារសម្រន់ និងអាហារពេលល្ងាច ជាមួយនិងភេសជ្ជៈ កាហ្វេ ទឹកផ្លែ ឈើស្រស់ ។ល។
ក្នុងឱកាសបើកសម្ពោធជាផ្លូវការសាខាថ្មីនេះផងដែរ លោកស្រី ហ៊ុក ស្រីហួរ អគ្គនាយិកា និង ជាស្ថាបនិកក្រុមហ៊ុន បានប្រាប់អោយដឹងថា ដោយមើលឃើញពីសក្កានុពលនៃវិស័យម្ហូបអាហារ និងភេសជ្ជៈ ក្នុងប្រទេសកម្ពុជា និងទទួលបានការគាំទ្រដ៏លើសលប់ពីសំណាក់អតិថិជនរបស់ខ្លួន អ៊ីអ៊ែនអឹម កាហ្វេ និង ភោជនីយដ្ឋាន កំពុងតែពង្រឹង និង ពង្រីកខ្លួនទៅគ្រប់ទីតាំងយុទ្ធសាស្រ្តនានាដើម្បីបំពេញតម្រូវការរបស់ អតិថិជនអោយកាន់តែទូលំទូលាយ ជាក់ស្តែង សាខាហ្វ្រេនឆាយពីរទៀតនឹងកំពុងត្រូវដាក់បើកដំណើរការជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២២នេះ គឺ អ៊ីអ៊ែនអឹម កាហ្វេ និង ភោជនីយដ្ឋានសាខាស្គន់ ដែលស្ថិតនៅលើបណ្តោយជាតិ លេខផ្លូវ6A ជាទីប្រជុំជនស្រុកស្គន់ រីឯសាខាហ្វ្រេនឆាយទី៣ នឹង ស្ថិតនៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញផងដែរ។
ទន្ទឹមនិងការតាំងចិត្តយ៉ាងមុតមាំ ការត្រៀមខ្លួនបានយ៉ាងល្អ អ៊ីអ៊ែនអឹម កាហ្វេ និង ភោជនីយដ្ឋានក៏បានប្រកាសជាផ្លូវការចាប់ផ្តើមទទួលពាក្យស្នើសុំចង់ក្លាយជាដៃគូរសហការហ្វ្រេនឆាយបន្តបន្ទាប់ទៀតចាប់ពីពេលនេះតទៅ
សម្រាប់ពត៌មានលម្អិតលោកអ្នកអាចទាក់ទងទៅកាន់ក្រុមការងារអ៊ីអ៊ែនអឹម កាហ្វេ និង ភោជនីយដ្ឋានតាមរយៈ
ទូរស័ព្ទ ៖ 012 95 45 78 / 010 95 45 78
Facebook Page: E&M Coffee & Restaurant
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-03T00:47:20.026Z",
"category": "PR",
"views": 719,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
សោកស្តាយ! Mark Zuckerberg បាត់បង់បុគ្គលិកដៃស្តាំ ពូកែរកចំណូលឱ្យក្រុមហ៊ុនបំផុតហើយ
|
https://business-cambodia.com/articles/mark-zuckerber-lost-best-employee
|
មហាសេដ្ឋីបច្ចេកវិទ្យាលោក Mark Zuckerberg ធ្លាប់បានលើកឡើងថាសហនាវិកស្រី្តរបស់ខ្លួនជាមនុស្សដែលកម្រនឹងរកបានណាស់ព្រោះនាងជាមនុស្សដែលមានបញ្ញាខ្ពស់ថែមទាំងមាន EQ ទំនាក់ទំនងផ្នែកអារម្មណ៍ល្អដែលជាភាពងាយស្រួលក្នុងការប្រកបការងារជាមួយខ្លាំងណាស់។ លោកស្រី Sheryl Kara Sandberg គឺជាប្រធាននាយកប្រតិបត្តិអាជីវកម្មជនជាតិអាមេរិក ជាមហាសេដ្ឋីដែលត្រូវបានគេស្គាល់ថាជាដៃស្តាំរបស់មេធំ META គឺលោក Mark Zuckerberg។
ស្រ្តីវ័យ៥២ឆ្នាំប្រធាននាយកប្រតិបត្តិនៃ Meta Platforms រូបនេះ បានប្រកាសនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ថានាងបានចុះពីតំណែងនេះហើយបន្ទាប់ពីបានរួមការងារជាមួយលោក MarkZuckerberg ចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ បើគិតមកទល់បច្ចុប្បន្នគឺមានរយៈពេល១៤ឆ្នាំមកហើយ។ លោកស្រីត្រូវបានគេមើលឃើញថាជាស្ត្រីដែលមានឥទ្ធិពលបំផុតនៅ Silicon Valley និងនៅក្នុងពិភពជំនួញបន្ទាប់ពីបានរួមគ្នាបង្កើតចំណូលជូនក្រុមហ៊ុនជាច្រើនជាមួយនិងនាយកប្រតិបត្តិក្រុមហ៊ុន Facebook ផ្ទាល់ដែលអ្នកទាំងពីរជាបុគ្គលលេចធ្លោរបំផុតនៅក្នុងពិភពបច្ចេកវិទ្យា។
គូសបញ្ចាក់ផងដែរថា លោកស្រី Sandberg នឹងបន្តធ្វើជាសមាជិកក្រុមប្រឹក្សាភិបាល ដែលនឹងតែងតាំងលោក Javier Olivan ជា COO( ប្រធាននាយកប្រតិបត្តិ ) ជំនួសវិញ។ យ៉ាងណាមិញចំពោះបញ្ហាលម្អិតនៃការលាឈប់នេះគឺមិនទាន់ត្រូវបានគេចំពោះទម្លាយឱ្យដឹងនោះទេ គ្រាន់តែលោកស្រីបានលើកឡើងថា" វាដល់ពេលហើយដែលខ្ញុំគួរតែសរសេរជំពូកបន្ទាប់នៃជីវិតរបស់ខ្ញុំ" ដែលអាចមានន័យថា លោកស្រីចង់ចំណាយពេលវេលាដែលនៅសេសសល់ ធ្វើអ្វីដែលខ្លួនស្រលាញ់ចូលចិត្តផ្សេងទៀត ដែលប្រៀបបាននឹងទំព័រថ្មីសម្រាប់ជីវិតលោកស្រី៕
អត្ថបទដោយ៖ ពីង ជូអេង ( ត្រចៀកកាំ )
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-02T09:57:54.655Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 553,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"tiny",
"noisy"
]
}
|
កំពូលខ្សែភាពយន្តហូលីវូដ ១០រឿង ធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់
|
https://business-cambodia.com/articles/10-best-hollywood-movies-set-in-cambodia
|
សិល្បៈ គឺជាទម្រង់នៃចង្កោមរូបភាពឆ្លុះបញ្ជាំងពីតថភាពជាក់ស្តែងនៅក្នុងសង្គមមួយទាំងវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ ច្បាប់ វិន័យ សាសនា សីលធម៌ សុជីវធម៌ និងរបៀបរបបក្នុងការនៅរបស់ប្រជាជនពីមួយសម័យកាលទៅមួយសម័យកាល។ ក្នុងនោះវាក៏ជាយានមួយដែលធ្វើឲ្យមនុស្សជុំវិញពិភពលោកចម្រុះជាតិសាសន៍ស្គាល់កម្ពុជាកាន់តែច្បាស់ តាមរយៈខ្សែភាពយន្តខ្នាតធំមួយចំនួនដែលបានផលិតនៅលើដែនដីសុវណ្ណភូមិ និងបរិយាយពីកម្ពុជាផងដែរ។
ខាងក្រោមនេះជាកំពូលខ្សែភាពយន្តខ្នាតអន្តរជាតិ ១០រឿង ធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់៖
១/. The killing fields (វាលពិឃាត)
ខ្សែភាពយន្ត The Killing Fields ត្រូវបានផលិតឡើងនៅឆ្នាំ១៩៨៤ ដឹកនាំដោយផលិតករជនជាតិអង់គ្លេសលោក Roland Joffe ដែលរៀបរាប់អំពីអ្នកកាសែតអាមេរិកមានឈ្មោះ Sydney Schanberg និងអ្នកកាសែតខ្មែរ Dith Pran នាសម័យខ្មែរក្រហមនៅកម្ពុជា។ លោក ហាំង ង៉ោ ដែលសម្តែងជាតួអង្គ Dith Pran បានក្លាយទៅជាពលរដ្ឋខ្មែរដំបូងគេបំផុតដែលឈ្នះពានរង្វាន់អូស្ការ «Best Supporting Actor»។
ក្នុងឆ្នាំ១៩៩៩ វិទ្យាស្ថានភាពយន្តអង់គ្លេសបានបោះឆ្នោតរឿង The Killing Fields ឬ វាលពិឃាត ជាខ្សែភាពយន្តអង់គ្លេសដ៏អស្ចារ្យបំផុតទី១០០ ក្នុងសតវត្សរ៍ទី២០។ នៅឆ្នាំ២០១៦ ទស្សនាវដ្តីភាពយន្តចក្រភពអង់គ្លេសក៏បានដាក់រឿងនេះជាប់ចំណាត់ថ្នាក់លេខ៨៦ នៅក្នុងបញ្ជីខ្សែភាពយន្តអង់គ្លេស១០០ ល្អបំផុតរបស់ពួកគេថែមទៀតផង។
២/. First, They killed my father (មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ)
First, They killed my father ឬ មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ ជាខ្សែភាពយន្តខ្នាតអន្តរជាតិ ផលិតក្នុងឆ្នាំ២០១៧ ដឹកនាំសម្តែងដោយតារាហូលីវូដដ៏ល្បីល្បាញគឺលោកស្រី Angelina Jolie។ រឿងនេះត្រូវបានប្រែសម្រួលចេញពីសៀវភៅដ៏ល្បីល្បាញមួយរបស់លោកស្រី Loung Ung ដែលពិពណ៌នាអំពីជីវិតផ្ទាល់ខ្លួនរបស់លោកស្រីតាមរយៈការចង់ចាំដ៏ឈឺចាប់ក្នុងសម័យខ្មែរក្រហមនៅឆ្នាំ១៩៧៥ ខណៈដែលលោកស្រីមានអាយុ៥ឆ្នាំ ត្រូវបានបង្ខំឲ្យហ្វឹកហាត់ជាទាហានកុមារ ចំណែកឯបងប្អូនស្រីរបស់លោកស្រីត្រូវបានបញ្ជូនទៅជំរុំការងារក្នុងរបបខ្មែរក្រហម។
ខ្សែភាពយន្តនេះបានចាក់បញ្ចាំងនៅមហោស្រពភាពយន្ត Telluride និងមហោស្រពភាពយន្តអន្តរជាតិ Toronto ក្នុងឆ្នាំ២០១៧ ហើយត្រូវបានចាក់ផ្សាយទូទាំងពិភពលោកនៅលើ Netflix នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៧។
៣/. A River Changes Course (ក្បង់ទឹកទន្លេ)
A River Changes Course គឺជាភាពយន្តឯកសារផលិតក្នុងឆ្នាំ២០១៣ ដោយអ្នកស្រី Kalyanee Mam ផ្តោតទៅលើផលប៉ះពាល់បរិស្ថាន និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា។ ខ្សែភាពយន្តនេះត្រូវបានចាក់បញ្ចាំងជាលើកដំបូងនៅមហោស្រពភាពយន្ត Sundance កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៣ និងបានឈ្នះពានរង្វាន់ Grand Jury Prize សម្រាប់ភាពយន្តឯកសារពិភពលោក។ A River Changes Course ក៏បានទទួលពានរង្វាន់ Golden Gate Award សម្រាប់ពានរង្វាន់ឯកសារល្អបំផុតនៅមហោស្រពភាពយន្តអន្តរជាតិសាន់ហ្វ្រាន់ស៊ីស្កូឆ្នាំ២០១៣ ផងដែរ។
៤/. Angkor Awakens: A Portrait of Cambodia 2017 (អង្គរភ្ញាក់ឡើង: ទិដ្ឋភាពនៃប្រទេសកម្ពុជា)
ភាពយន្តនេះត្រូវបានដឹកនាំនិងផលិតដោយលោក Robert H. Lieberman ជាខ្សែភាពយន្តឯកសារនិយាយអំពីដំណើរនៃការវិវត្តន៍របស់កម្ពុជាតាំងពីបុរាណកាលរហូតមកដល់ពេលបច្ចុប្បន្ន។ ខ្សែភាពយន្តនេះនាំអ្នកទស្សនាទៅកាន់ដំណើរប្រវត្តិសាស្រ្ត រួមទាំងស្វែងយល់ពីទិដ្ឋភាពផ្លូវចិត្តដោយលាតសន្ធឹងពីអតីតកាលរហូតដល់បច្ចុប្បន្នដែលពោរពេញទៅដោយភាពតានតឹងខណៈប្រជាជនកម្ពុជាវ័យក្មេងព្យាយាមផ្លាស់ប្តូររើបំរាស់ចេញពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតក្នុងប្រទេសរបស់ខ្លួន។
៥/. Lara Croft: Tomb Raider 2001
ជាខ្សែភាពយន្តបែបផ្សងព្រេងដែលផលិតឡើងក្នុងឆ្នាំ២០០១។ ខ្សែភាពយន្តនេះត្រូវបានថតឡើងនៅក្នុងតំបន់ឧទ្យានអង្គរ ជាពិសេសប្រសាទតាព្រហ្ម ដោយផ្អែកលើខ្សែវីដេអូហ្គេម Tomb Raider ដែលសម្តែងដោយលោកស្រី Angelina Jolie ជាតួអង្គ Lara Croft។ Tomb Raider ត្រូវបានចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០១ និងជាខ្សែភាពយន្តដែលរកចំណូលបានខ្ពស់បំផុតនៅថ្ងៃចេញផ្សាយដំបូងរបស់ខ្លួន។
ជាមួយគ្នានេះ ក៏មានខ្សែភាពយន្តហូលីវូដខ្នាតធំ៥រឿងទៀត ក្នុងចំណោមខ្សែភាពយន្តជាច្រើនដែលបានផលិតលើទឹកដីនៃនរគក្រុងកម្ពុជាដូចជារឿង Wish You Were Here (ឆ្នាំ២០១២), Two Brothers (ឆ្នាំ២០០៤), Same Same But Different (ឆ្នាំ២០០៩), Swimming to Cambodia (ឆ្នាំ១៩៨៧), និងរឿង The Missing Picture (២០១៣) ជាដើម។
យ៉ាងណាមិញ ក្រៅពីខ្សែភាពយន្តខាងលើមានរឿងសំខាន់ពីរទៀតដែលធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់នោះគឺ ប្រជាជនកម្ពុជាត្រូវបានគេស្គាល់ថាជាជាតិសាសន៍ មានទឹកចិត្តល្អ និងរួសរាយរាក់ទាក់ជាងគេឈរលំដាប់លេខរៀងទី១ ទូទាំងពិភពលោកកាលពីឆ្នាំ២០២១កន្លងទៅ។ មិនតែប៉ុណ្ណោះកាលពីពេលថ្មីៗនេះ ដោយយោងតាមគេហទំព័រស្ថិតិផ្លូវការ World population Review បានចុះផ្សាយថាកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខរៀងទី១៥ លើប្រទេសជាង២០០ ដែលប្រជាជនមានភាពឆ្លាតវៃ (IQ)៩៩.៧៥ ផ្អែកលើចំនួនប្រជាជនសរុប ១៧,១៦៨,៦៣៩លាននាក់ ខណៈវ៉ាដាច់ប្រទេសនៅក្នុងអាស៊ាន មានថៃ វៀតណាម ដោយក្នុងនោះសិង្ហបុរីនាំមុខគេ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-02T09:54:37.219Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 666,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ស្ថាបនិកខូរៀណា បង្ហើបពីកំហុសធំ១ របស់អ្នករកស៊ី ទោះរកស៊ីចំណេញខ្លាំងក៏អាចធ្លាក់ខ្លួនដល់បាត
|
https://business-cambodia.com/articles/denny-ty-owner-of-coreana-beauty-shop
|
គ្រប់អ្នកជំនួញក៏ដូចជាអ្នករកស៊ីទាំងអស់សុទ្ធតែចង់ឱ្យអាជីវកម្មរបស់ខ្លួនមានការរីកចម្រើន ដូចច្នេះពួកគាត់តែងតែស្វែងរកវិធីផ្សេងៗដើម្បីពង្រីកមុខរបរក្នុងនោះដែរមានវិធីមួយដែលអ្នករកស៊ីមួយចំនួនធ្វើខុសដោយមិនដឹងខ្លួនជាហេតុធ្វើឱ្យបំណងដែលចង់រីកចម្រើន អាចប្រែក្លាយជាការធ្លាក់ខ្លួនដល់បាតទៅវិញ។
នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក Denny Ty ប្រធានមជ្ឈមណ្ឌលថែរក្សាសម្ភស្សខូរៀណា (Coreana Beauty House) បានលើកឡើងថា ម្ចាស់អាជីវកម្មមួយចំនួនចង់ឱ្យមុខរបរខ្លួនរីកចម្រើនក៏ខំប្រមូលទុនទៅវិនិយោគលើមុខរបរមួយនោះទាំងអស់ ដែលការធ្វើបែបនេះជាកំហុសធំមួយសម្រាប់អ្នករកស៊ី។ ជាការពិតអ្នកណាៗក៏ដឹងថាអាជីវកម្មកឺគ្មានភាពទៀតទាត់ឡើយ វាអាចគាំង ឬជួបបញ្ហាអ្វីគ្មានអ្នកណាអាចដឹងមុនទេ ដូច្នេះការប្រមូលយកលុយដែលខ្លួនមានទាំងអស់ទៅប្រើសម្រាប់ពង្រីកអាជីវកម្មមួយជារឿងដែលមានហានិភ័យខ្លាំងណាស់។
លោក Denny Ty បានបន្តទៀតថា អ្នករកស៊ីមិនគួរយកលុយទាំងអស់មកធ្វើជាទុនលើអាជីវកម្មតែមួយឡើយ អ្វីដែលអ្នកជំនួញឬសហគ្រិនគួរធ្វើគឺ ការបង្កើតសំណាញ់សុវត្ថិភាពឱ្យខ្លួនឯង។ លោកបានពន្យល់ថា សំណាញ់សុវត្ថិភាព គឺជាទីសុវត្ថិភាពមួយដែលអាចទ្រយើងមិនឱ្យធ្លាក់ដល់បាតបាន បើទោះជាជួបបញ្ហាអ្វីក៏គ្មានថ្ងៃអស់ពីខ្លួន។ លោកបានបង្ហើបពីសំណាញ់សុវត្ថុភាពចំនួន២ដែលអ្នករកស៊ីគួរមានដើម្បីការពារខ្លួនកុំឲ្យធ្លាក់ដល់បាតខណៈការរកស៊ីអាចនឹងមិនស្ថិតស្ថេរ៖
១. បង្កើតកញ្ចប់លុយទុកបម្រុង (Emergency Fund)
ត្រង់ចំណុចនេះស្ថាបនិកខូរៀណាបានលើកឡើងថា ការត្រៀមកញ្ចប់លុយបម្រុងជារឿងសំខាន់បំផុតនៅសម្រាប់អ្នករកស៊ី ហេតុនេះក្នុងអាជីវកម្មមួយត្រូវមានលុយត្រៀមសម្រាប់ចំណាយយ៉ាងតិច ក្នុងរយៈពេល១ឆ្នាំឬ២ឆ្នាំ។ ឧទាហរណ៍ដូចជាពេលកន្លងមកដែលពីភពលោកជួបនឹងរោគរាតត្បាតកូវីដ-១៩ បណ្ដាលឱ្យប្រទេសកម្ពុជាយើងត្រូវបិទខ្ទប់ សេដ្ឋកិច្ចជាប់គាំង ពេលនោះមានអាជីវកម្មជាច្រើនដែលត្រូវបិទទ្វារ។ ផ្ទុយទៅអំឡុងពេលនោះមានអាជីវកម្មមួយចំនួនទៀតឈរជើងបានធម្មតា បើទោះបីជាចំណូលទាបជាងចំណាយដូចគ្នាក្ដី ដោយសារតែគេមានលុយបម្រុងសម្រាប់ដោះស្រាយពេលអាជីវកម្មជួបញ្ហា។
២. បំបែកការវិនិយោគដើម្បីបង្កើតលំហូរសាច់ប្រាក់
ត្រង់នេះដែរលោក Denny បានបញ្ជាក់យ៉ាងច្បាស់ថា មិនគួរប្រមូលលុយដែលមានទាំងអស់ទៅលើអាជីវកម្មតែមួយនោះទេពោលគឺទោះជាមានអាជីវកម្មមួយរួចក៏ដោយក៏ត្រូវបែងចែកលុយទុកសម្រាប់វិនិយោគទៅលើរឿងផ្សេង ដែលអាចបង្កើតប្រភពចំណូលបាន ដូចជាវិនិយោគលើអចលនទ្រព្យ ផ្សារភាគហ៊ុន ឬវិនិយោគលើអាជីវកម្មរបស់អ្នកណាម្នាក់ជាដើម។ ការធ្វើបែបនេះគឺជាវិធីបង្កើតច្រកចំណូលឱ្យបានកាន់តែច្រើន ហើយវាអាចជួយឱ្យមានស្ថិរភាពហិរញ្ញវត្ថុ ប្រសិនបើបាត់ច្រកចំណូលមួយក៏មិនដួលរលំ ព្រោះថានៅមានច្រកផ្សេងទៀតដែលនៅបង្កើតចំណូលបាន។
សរុបមកការមានអាជីវកម្មផ្ទាល់ខ្លួនជារឿងល្អហើយ ចំណែកឯការតាំងចិត្តខំពង្រីកអាជីវកម្មក៏ជារឿងល្អដែរ ប៉ុន្តែអ្វីដែលកាន់តែល្អទៅទៀតនោះគឺការចេះត្រៀមខ្លួនដើម្បីប្រឈមនឹងបញ្ហា ព្រមទាំងរក្សាការជំហរឱ្យខ្លួនឯង។ មួយវិញទៀតក្នុងនាមជាអ្នករកស៊ី លោកអ្នកមិនត្រូវបណ្ដោយឱ្យខ្លួនឯងមានចំណូលតែមួយច្រកឡើយ សូមព្យាយាមរកឱកាសបង្ដើតច្រកចំណូលឱ្យបានច្រើន៕
អត្ថបទដោយ៖ សូ សុខលី
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-02T09:38:35.028Z",
"category": "ហិរញ្ញវត្ថុ",
"views": 1959,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ត្រៀម! បារាំងចាប់អារម្មណ៍វិនិយោគវិស័យធំ ៣ នៅខ្មែរ ខណៈឆាប់ៗនេះតំណាងក្រុមហ៊ុន ២៥០ នឹងមកទស្សនកិច្ច
|
https://business-cambodia.com/articles/inestor-france
|
បារាំងគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនស្ទើតែគ្រប់វិស័យនៅអឺរ៉ុប ខណៈបារាំងក៏ជាប្រទេសលេខមួយក្នុងតំបន់អឺរ៉ុប ដែលបានមក វិនិយោគ និងរកស៊ីច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាផងដែរ។ ហើយថ្មីៗនេះវិនិយោគិនបារាំងកំពុងចាប់អារម្មណ៌ចង់មកវិនិយោគវិស័យធំៗនៅកម្ពុជាបន្ថែមទៀតផងដែរ។
បើយោងតាមការចុះផ្សាយ ពីក្រសួងព័ត៌មានបានឱ្យដឹងកាលពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២២ នេះថា វិនិយោគិនបារាំង កំពុងសម្លឹងមើលឱកាសវិនិយោគបន្ថែមនៅក្នុងទីផ្សារកម្ពុជា ដោយផ្តោតលើវិស័យធំៗដូចជា វិស័យទេសចរណ៍ និងសេវាកម្ម, វិស័យកសិកម្ម, និងវិស័យ ថាមពលបៃតងជាដើម ។
ក្នុងនោះដែរលោក Philippe Bandry ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច នៃស្ថានទូតបារាំងប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុនជាង ២៥០ មកពីប្រទេសអាស៊ាន និងបារាំង ត្រូវបានរំពឹងថា នឹងមកចូលរួមក្នុងព្រឹត្តិការណ៍ធុរកិច្ចបារាំង-កម្ពុជានាថ្ងៃទី០៩ និង១០ ខែមិថុនានេះ ដើម្បីឱ្យ អ្នកធុរកិច្ចបារាំងមកសិក្សាឈ្វេងយល់អំពីវិស័យសក្តានុពលនៅក្នុងប្រទេសកម្ពុជា ហើយ នឹងអាចឈានមកវិនិយោគ នាពេលខាងមុខ។ ខណៈវិស័យដែលមានសក្តានុពល សម្រាប់ធុរកិច្ចបារាំងនៅកម្ពុជារួមមាន៖ វិស័យកាត់ដេរសម្លៀក បំពាក់ និងផលិតស្បែកជើង, វិស័យទេសចរណ៍ និងសេវាកម្ម, វិស័យកសិកម្ម, និងវិស័យថាមពលបៃតងជាដើម។
សូមបញ្ជាក់ផងដែរថាប្រទេសបារាំង ក៏ជាប្រទេសលេខមួយក្នុងតំបន់អឺរ៉ុប ដែលបានវិនិយោគ និងរកស៊ីច្រើន ជាងគេនៅក្នុងប្រទេសកម្ពុជា ក្នុងនោះបើតាមការស្ទង់មតិមួយបានបង្ហាញថា មានក្រុមហ៊ុន បារាំងប្រមាណជា ៥០០ក្រុមហ៊ុន បាន និងកំពុងរកស៊ីនៅកម្ពុជា ដែលជាប្រភេទអាជីវកម្ម ខ្នាតតូច ធំ និងមធ្យម ៕
អត្ថបទដោយ៖ ឌឿក ស្រី នុច រតនៈ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-02T09:21:23.542Z",
"category": "អចលនទ្រព្យ",
"views": 4237,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មកដឹងពីក្បួនចិញ្ចឹមអន្ទង់របស់ជនជាតិជប៉ុន ធ្វើឱ្យអន្ទង់១ក្បាល តម្លៃ៩០$ ផ្គត់ផ្គង់លើទីផ្សារសឹងមិនទាន់
|
https://business-cambodia.com/articles/eel-japan
|
ជាការពិតណាស់ អន្ទង់គឺកំពុងពេញនិយមខ្លាំងនៅលើទីផ្សារ និងមានតម្រូវការច្រើននៅបរទេសនាពេលបច្ចុប្បន្ននេះ។ ជាពិសេសអន្ទង់ជប៉ុន វាមានត្រូវការច្រើនមែនទែន និងមានតម្លៃថ្លៃខ្លាំងនៅប្រទេស ជប៉ុន។
នៅក្នុងប្រទេសជប៉ុនគេពេញនិយមខ្លាំងណាស់ចំពោះមុខម្ហូបអន្ទង់ ហេតុនេះហើយដែលនាំឱ្យអន្ទង់នៅជប៉ុនមានតម្រូវការច្រើនប្រមាណជាង ១៣ម៉ឺនតោនឯណោះ។ ដោយមានត្រូវការច្រើនជាងការផ្គត់ផ្គង់ទើបនាំឱ្យតម្លៃអន្ទង់ជប៉ុនមានតម្លៃថ្លៃបែបនេះ ។
ម្យ៉ាងទៀត ការចិញ្ចឹមរបស់ជប៉ុនមានលក្ខណៈពិសេស ព្រោះថាវាមានការលំបាកខ្លាំងលើការបង្កាត់ពូជកូន ហើយក៏មិនទាន់មានបច្ចេកណាមួយដែលអាចបង្កាត់ពូជកូនបាននៅឡើយទេ ក៏ព្រោះដោយសារតែវាត្រូវការច្រើនដំណក់កាល និងជាលក្ខណៈធម្មជាតិផងនោះ។ មិនតែប៉ុណ្ណោះ ការចិញ្ចឹមអន្ទង់នេះ វាត្រូវការចំណីអស់ច្រើន ហើយថែមទាំងត្រូវមើលថែវាយ៉ាងម៉ត់ចត់ទើបអន្ទង់ធំធាត់បានល្អ។ ដោយឡែកចំពោះចំណីរបស់អន្ទង់វិញ គឺត្រូវការលាបបញ្ចូលគ្នារវាងសាច់ត្រី និងស្លឹតធុញជាតិជាដើម។ លើសពីនេះទៅ វាក៏ត្រូវការសីតុណ្ហភាពត្រជាក់ល្មមផងដែរ។
ហេតុនេះហើយទើបសាច់អន្ទង់ជប៉ុនមានលក្ខលៈពិសេសជាងសាច់អន្ទង់ដទៃផ្សេងៗទៀត ដោយរួមផ្សំជាមួយទេព្យកោសល្យ និងបច្ចេកទេសចម្អិនរបស់ចុងភៅផងនោះ ទើបធ្វើឱ្យរសជាតិរបស់សាច់អន្ទង់កាន់តែមានក្លិនឈ្ងុង និងញាំទៅឆ្ងាញ់ ។ ទាំងអស់នេះហើយដែលជាមូលហេតុសំខាខ់ធ្វើឱ្យអន្ទង់ជប៉ុនមានតម្រូវការច្រើន រហូតទាល់តែមិនមានអន្ទង់គ្រប់គ្រាន់សម្រាប់ផ្គតផ្គង់ ទើបបណ្ដាលឱ្យវាតម្លៃថ្លៃ។
តែបើយើងក្រឡេកមកមើលនៅកម្ពុជាវិញ គឺយើងមានទីតាំងស្រាប់ ជាមួយយនឹងចំណីក៏យើងអាចរកបាននៅកម្ពុជាដែរ ប៉ុន្តែអ្វីដែលយើងខ្វះនោះ គឺពូជអន្ទង់ជប៉ុនតែប៉ុណ្ណោះ។ ប៉ុន្តែយើងអាចចឹញ្ចិមអន្ទង់បែបថ្មី ដោយយកពូជអន្ទង់ខ្មែរ តែយើងប្រើវិធីសាស្រ្តចិញ្ចឹមរបស់ជប៉ុនវិញ។
ជាចុងក្រោយ លោក សំ កុសល ក៏ធ្លាប់បានលើកឡើងដែរថា អន្ទង់គឺវាមានតម្រូវការច្រើននៅក្រៅប្រទេស ដូចជាប្រទេសជប៉ុន និងកូរ៉េខាងត្បូងជាដើម។ ដូច្នេះយើងអាចធ្វើការសាកល្បងសិក្សាបន្ថែមទៅអំពីរបៀបចិញ្ចឹមរបស់ជប៉ុន ព្រោះយើងទីផ្សារស្រាប់៕
អត្ថបទដោយ៖ ផល ធារិត
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-02T08:59:27.991Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 302,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចង់ឱ្យយីហោអ្នក គេស្គាល់ច្រើនមែនទេ? នេះជាគន្លឹះ ៤ជំហាន ដាក់ឈ្មោះអាជីវកម្មឱ្យឡូយ
|
https://business-cambodia.com/articles/how-to-create-a-great-busines-name
|
ការដាក់ឈ្មោះអាជីវកម្មមិនមែនចេះតែដាក់ៗនោះទេ ព្រោះថាយើងអាចកំណត់ចំណាំឬហៅនរណាម្នាក់ និងអ្វីមួយទៅបានក៏ដោយសារឈ្មោះ។ ដូច្នោះអ្នកត្រូវប្រាកដថាយីហោរបស់អ្នកស្តាប់ទៅឡូយ ហើយមានអត្ថន័យ និងងាយស្រួលអតិថិជនចាំ។ តើយីហោខ្លាំងៗដូចជា Apple និង Coke មានអាថ៌កំបាំងអ្វីខ្លះ? ហើយតើម្ចាស់អាជីវកម្ម អាចប្រើវាជាប្រភពនៃការបំផុសគំនិតបានដោយរបៀបណា? នេះគឺជាជំហានបួនដើម្បីកសាងម៉ាកយីហោឱ្យជោគជ័យ។
១. ដាក់ឈ្មោះកុំឱ្យវែងពេក (ងាយចងចាំ)៖ ពិតជាត្រឹមត្រូវណាស់ ឈ្មោះក្រុមហ៊ុនរបស់អ្នកគួរតែដាក់ឱ្យខ្លី និងសាមញ្ញ ហើយបើយល់ល្អកំុឱ្យលើសពី៣ម៉ាត់ ដោយសារតែវាផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការអាចចងចាំ និងបញ្ចេញសំឡេងបានយ៉ាងឆាប់រហ័ស។
ជាក់ស្តែងយើងឃើញមាន APPLE, NIKE, ALIBABA, KOI, AMAZON, TESLA, FORD និង STARBUCK ជាដើមដែលមានភាពងាយស្រួលហៅ ហើយនិងចងចាំ។
២. ការពិពណ៌នាឈ្មោះខ្លួនឯង (ងាយយល់)៖ មុននឹងអ្នកចង់ដាក់ឈ្មោះអ្នកត្រូវដឹងថា អ្នកកំពុងចង់ធ្វើអ្វីជាមុនសិន ព្រោះឈ្មោះរបស់អ្នកនិងបង្ហាញ និងប្រាប់អត្ថន័យដល់អតិថិជនរបស់អ្នកថាអ្នកចង់លក់អ្វី ហើយមានគោលបំណងអ្វី? ឧទាហណ៍ក្រុមហ៊ុនល្បីៗជាច្រើនដូចជា៖
YOUTUBE មានន័យថា the television made by you (ទូរទស្សន៍ដែលផលិតដោយអ្នក)
FACEBOOK មានន័យថាthe virtual book of faces (មុខ សៀវភៅ)។
NETFLIX មានន័យថា movies on the net (ភាពយន្តនៅលើបណ្តាញ)
៣. ភាពមានតែឯង៖ ម្ចាស់អាជីវកម្មត្រូវចេះប្រើយុទ្ធសាស្រ្តម៉ាកយីហោដែលបានរចនាឡើងយ៉ាងល្អ និងប្លែកពីគេ។ ជាការពិតណាស់នៅពេលដែលអ្នកមានភាពតែឯង វានឹងបង្កើតភាពជឿជាក់ដ៏រឹងមាំជាមួយអតិថិជនរបស់អ្នក ហើយនឹងធ្វើឱ្យអ្នកលេចធ្លោក្នុងចំណោមការប្រកួតប្រជែងថែមទៀត។
យើងក្រឡេកមកមើលយីហោនៅក្នុងប្រទេសកម្ពុជាផ្ទាល់ មានហាងស៊ុប ហាងបាយ និងអាជីវកម្មជាច្រើនទៀតភាគច្រើនចេះតែដាក់ៗឈ្មោះ ដូចជាយកឈ្មោះខ្លួនឯងជាយីហោ (ហាងស៊ុបលោក “ក” ម៉ាក់ស្រី “ខ” បោះដំុ) និងដាក់តាមគ្នាជាដើម។ តែយ៉ាងណាមិញក៏មានហាងជាច្រើនទៀតដាក់ឈ្មោះមិនមានអ្នកដូចហើយមានន័យ ដូចជា ស៊ុបចង្កាក់ ជាដើម នៅពេលដែលលឺឈ្មោះភ្លាមអ្នកទិញដឹងភ្លាមថា ជាហាងលក់ស៊ុបដែលមានសាច់ចង្កាក់។
៤. ជ្រើសរើសយីហោដែលអ្នកស្រឡាញ់ ៖ នៅពេលដែលអ្នកជ្រើសដែលអ្នកស្រលាញ់ អ្នកនឹងរកវិធីធ្វើគ្រប់យ៉ាងដើម្បីចង់លឺឈ្មោះរបស់អ្នក ឬអាជីវកម្មរបស់អ្នកមានអ្នកស្គាល់កាន់តែច្រើន។ មួយវិញទៀតវាត្រូវតែជាឈ្មោះដែលគេលឺហើយមានអារម្មណ៏ថាអស្ចារ្យ ហើយអ្វីដែលសំខាន់នោះគឺវាជាយីហោមួយដែលអ្នកនិយាយដោយមិនស្ទាក់ស្ទើរ ហើយបុគ្គលិករបស់មានភាពមិនខ្មាស់អៀននិងបង្ហាញប្រាប់គេ។
គួរជម្រាបផងដែលថា អ្នកដែលគ្រោងនឹងបើអាជីវកម្ម មិនត្រូវមើលករំលងយុទ្ធសាស្រ្ត៤ខាងលើនេះទេ បើចង់ឱ្យឈ្មោះរបស់អ្នកមានឥទ្ធិផលនៅលើទីផ្សារ៕
អត្ថបទដោយ៖ នៅ ថាត់សណា
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-02T06:32:39.369Z",
"category": "កំពូលអ្នកលក់",
"views": 356,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
កម្ពុជាបោះលក់មូលបត្របំណុល៣០០លាន$! តើអ្នកទិញមានប្រយោជន៍អ្វីខ្លះ មានហានិភ័យប៉ុណ្ណាដែរ?
|
https://business-cambodia.com/articles/what-is-government-bond
|
កាលពីម្សិលមិញនេះ Business Cambodia បានចុះផ្សាយទាក់ទងនឹងមូលបត្របំណុលរដ្ឋដែលរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគ្រោងនឹងបោះផ្សាយមូលបត្របំណុលរដ្ឋតម្លៃ៣០០លានដុល្លារចាប់ពីខែមិថុនាឆ្នាំ២០២២នេះ។
ជុំវិញការចុះផ្សាយរបស់Business Cambodia ទាក់ទងនឹងមូលបត្របំណុលរដ្ឋនេះ មានប្រិយមិត្តអ្នកអានជាច្រើនបានចោទជាសំនួរមកកាន់Business Cambodia ថាតើអ្វីទៅជាមូលបត្រណុល? មានប្រយោជន៍អ្វីខ្លះ? តើវាមានហានិភ័យកម្រិតណាដែរ? អ៊ីចឹងថ្ងៃនេះ Business Cambodia នឹងធ្វើការស្រាយចម្ងល់របស់បងប្អូនទាំងអស់គ្នា។
បើយោងតាមផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថា មូលបត្របំណុលគឺតំណាងឱ្យកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល (រូមមានសាជីវកម្ម សហ-គ្រាសរដ្ឋ ឬរាជរដ្ឋាភិបាល) និងវិនិយោគិន (ម្ចាស់មូលបត្របំណុល)។
តាមរយៈកិច្ចសន្យានេះ បុគ្គលបោះផ្សាយមូលបត្របំណុលមានកាតព្វកិច្ចបង់ឱ្យវិនិយោគិននូវទឹកប្រាក់ជាក់លាក់មួយជាទៀងទាត់ដែលហៅថា “គូប៉ុង” ឬ “ការប្រាក់” (លើកលែងសម្រាប់សញ្ញាបណ្ណគ្មានការប្រាក់) ព្រមទាំងបង់ប្រាក់ដើមនៅពេលដែលសញ្ញាបណ្ណនោះដល់កាលកំណត់សង ដែលហៅថា “ឥណប្រទិទាន”។
ជំនួសឱ្យការខ្ចីប្រាក់ពីធនាគារ ក្រុមហ៊ុនឬអង្គភាពមួយអាចបោះផ្សាយសញ្ញាបណ្ណទៅឲ្យវិនិយោគិនដោយផ្ទាល់ នៅពេលដែលក្រុមហ៊ុននោះត្រូវការសាច់ប្រាក់ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងថ្មីៗ, បន្តប្រតិបត្ដិការក្រុមហ៊ុន ឬដើម្បីទូទាត់បំណុល។
យើងអាចនិយាយបានថាមូលបត្របំណុលគឺប្រៀបដូចជាបងប្អូនយកទៅដាក់គណនីសន្សំមានកាលកំណត់( Fixed deposit) នៅធនាគារអ៊ីចឹង។ កាលណាអ្នកយកលុយទៅដាក់ Fixed deposit នៅធនាគារអាចទទួលបានអត្រាការប្រាក់សន្សំអាច ៦% ឬ៧%ក្នុងមួយឆ្នាំ។ មូលបត្របំណុលក៏ដូចគ្នា កាលណាអ្នកកាន់មូលបត្របំណុលឬប័ណ្ណបំណុល អ្នកអាចទទួលបានអត្រាគូប៉ុង( អត្រាការប្រាក់) អាច៧%ឬ៨% ក្នុងមួយឆ្នាំទៅតាមក្រុមហ៊ុនបោះប័ណ្ណបំណុលគេផ្ដល់ឲ្យ។
ចំពោះអត្ថប្រយោជន៍នៃការទិញមូលបត្របំណុលរដ្ឋវិញ បើតាមការលើកឡើងរបស់ ឯឧត្ដម ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជាបានមានប្រសាសន៍ថាវាជាប្រភពវិនិយោគថ្មីមួយសម្រាប់ក្រុមហ៊ុនក្នុងស្រុកក៏ដូចជាប្រជាជនទូទៅពោលគឺពួកគាត់អាចវិនិយោគទិញមូលបត្របំណុលដើម្បីរកចំណូលបន្ថែម។
ឯឧត្ដមបានបន្ថែមទៀតថា អត្ថប្រយោជន៍របស់មូលបត្របំណុលរដ្ឋសម្រាប់អ្នកទិញគឺហានិភ័យវាទាប់បំផុតព្រោះមូលបត្រនេះត្រូវបានបោះផ្សាយដោយរដ្ឋដូច្នេះហានិភ័យពាក់ព័ន្ធនឹងការគ្មានលទ្ធភាពគឺតូចមែនទែន អ៊ីចឹងហើយបានធនាគារជាតិនៃកម្ពុជាបានអះអាងថាការថ្លឹងហានិភ័យនៃការវិនិយោគលើមូលបត្របំណុលរដ្ឋគឺស្ទើរស្មើសូន្យដែលមានន័យវាហានិភ័យទាបមែនទែន។ ចំណែក ឯឧត្ដម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាបានមានប្រសាសន៍ថាមូលបត្របំណុលរេដ្ឋនេះ អ្នកវិនិយោគអាចវិនិយោគលើប្រភេទមូលបត្រមួយដែលត្រូវគេចាត់ទុកថាជាមូលបត្រដែលមានកម្រិតហានិភ័យទាបឬក៏ហានិភ័យស្មើសូន្យតែម្ដង។
ឯឧត្ដមបានបង្ហើបថា សម្រាប់ការបោះផ្សាយលក់មូលបត្របំណុលរដ្ឋដំបូងក្នុងឆ្នាំ២០២២នេះ ប្រហែលជាសាធារណៈជនទូទៅមិនទាន់អាចទិញបាននោះទេព្រោះគេបោះផ្សាយលក់ជាកញ្ចប់ដុំៗ សម្រាប់ស្ថានប័នឬក្រុមហ៊ុនធំៗក្នុងស្រុកប៉ុណ្ណោះសម្រាប់ជំហានដំបូង។
យ៉ាងណាមិញ បើមានតម្រូវការ រដ្ឋាភិបាលនឹងធ្វើការសិក្សាបន្ថែមបង្កើតជាកញ្ចប់មួយតូចៗដើម្បីអនុញ្ញាតឲ្យប្រជាជនកម្ពុជាទូទៅអាចមានឱកាសវិនិយោគទិញមូលបត្របំណុលរដ្ឋ។ នៅត្រង់នេះដែរ ឯកឧត្ដមបានបង្ហើបថាជាជំហានដំបូងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនទាន់ចាប់ផ្ដើមបើកឲ្យការទិញមូលបត្របំណុលជាកញ្ចប់តូចៗនៅ។
ដើម្បីទទួលបានការចែករំលែកទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគដើម្បបង្កើនទ្រព្យ បងប្អូនអាចតាមដាន Faebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង។ ខ្ញុំតែងតែចែករំចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគ និងមានវគ្គបង្រៀនវិនិយោគលើផ្សារភាគហ៊ុនផងដែរ។ លេខ Telegram 098808636៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-02T06:05:40.392Z",
"category": "ហិរញ្ញវត្ថុ",
"views": 5415,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ឮហើយធូរចិត្ត! វេជ្ជបណ្ឌិតវៀតណាមម្នាក់ ចេញមកបញ្ជាក់ច្បាស់ៗពីស្ថានភាពជំងឺអុតស្វានៅតំបន់អាស៊ី
|
https://business-cambodia.com/articles/monkeypox-in-asia
|
លោកស្រីវេជ្ជបណ្ឌិត Socorro Escalante ដែលជាតំណាង (WHO) ប្រចាំប្រទេសវៀតណាម បានមានប្រសាសន៍ថា ការរាតត្បាតរបស់ជំងឺអុតស្វាគឺមានហានិភ័យឆ្លងកម្រិតទាបបំផុតនៅអាស៊ី ដោយផ្អែកលើអ្វីដែលយើងដឹងនាពេលបច្ចុប្បន្នអំពីមេរោគ និងរបៀបនៃការចម្លងរបស់វា។ នាពេលនេះ យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយដល់រដ្ឋាភិបាលពង្រឹងប្រព័ន្ធសុខភាពសាធារណៈរបស់ពួកគេក្នុងការ ទប់ស្កាត់ជំងឺអុតស្វា។នេះបើតាមការចេញផ្សាយចេញពីវេបសាយ vietnamplus។
វេជ្ជបណ្ឌិត Socorro Escalante បន្តទៀតថា ចំពោះជំងឺអុតស្វានេះអាចឆ្លងដល់មនុស្ស នៅពេលដែលយើងប៉ះរាងកាយជាមួយសត្វដែលមានមេរោគប៉ុណ្ណោះ។ មេរោគ Monkeypox ត្រូវបានគេរកឃើញនៅភាគកណ្តាល និងភាគខាងលិចនៃទ្វីបអាហ្រ្វិក ជាកន្លែងដែលមានព្រៃត្រូពិច និងជាកន្លែងដែលសត្វអាចផ្ទុកមេរោគនេះជាធម្មតា។ មេរោគអុចស្វានេះ គឺអាចចម្លងពីមនុស្សទៅមនុស្សតាមរយៈការប៉ះពាល់មុខ ទំនាក់ទំនងរាងកាយដោយផ្ទាល់ ឬការប៉ះពាល់ជាមួយវត្ថុកខ្វក់ដូចជាសម្លៀកបំពាក់ ឬគ្រែគេងជាដើម។
តំណាង (WHO) ប្រចាំប្រទេសវៀតណាមបានបញ្ជាក់ថា រោគសញ្ញាជំងឺអុតស្វានាពេលចេញដំបូងគឺមានរោគសញ្ញាដូចជាគ្រុនក្តៅ (>38.5°C) ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង ហើមកូនកណ្តុរ អស់កម្លាំងខ្លាំង។ បន្ទាប់ពី១ទៅ៣ ថ្ងៃអ្នកជំងឺមានកន្ទួលដែលជារឿយៗចាប់ផ្តើមនៅលើមុខបន្ទាប់មករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ។ ប៉ុន្តែរោគសញ្ញាខ្លះប្រែទៅជាធម្មតាមានរយៈពេលពី ២ ទៅ ៤ សប្តាហ៍ ហើយបាត់ទៅវិញដោយខ្លួនឯងដោយគ្មានការព្យាបាល៕
ប្រែសម្រួលដោយ៖ ធី ស្រីល័ក្ខ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-02T05:59:51.184Z",
"category": "ព័ត៌មានថ្មីៗ",
"views": 246,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"tiny",
"noisy"
]
}
|
អារ៉ាប់ប៊ីសាអូឌីត គ្រោងសង់អគារខ្ពស់ជាងគេលើលោក ក្នុងទំហំទឹកប្រាក់ជាង ៥០០ពាន់លាន$ សម្រាប់គោលដៅធំ១នេះ
|
https://business-cambodia.com/articles/neom-building
|
ឌូបៃគឺជាទីក្រុងដ៏សំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលសម្បូរទៅដោយអគារខ្ពស់ រាប់រយអគារ។ ហើយថ្មីៗនេះប្រទេសក៏កំពុងរៀបចំផែនការសាងសង់អគារធំជាងគេបំផុតមួយនៅលើពិភពលោកទៀតផងដែរ។
បើយោងតាមសារព័ត៌មាន South China Post បានចុះផ្សាយកាលពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២២ បានឱ្យដឹងថា អគារនេះមានកំពស់ ៥០០ ម៉ែត្រ ខណៈគម្រោងនេះគ្រោងចំណាយទឹកប្រាក់ប្រមាណ ៥០០ ពាន់លានដុល្លារអាមេរិកឯណោះនៅក្នុងការសាងសង់។
អគារនេះ នឹងលាតសន្ធឹងពីឆ្នេរសមុទ្រក្រហមទៅដល់វាលខ្សាច់នៃប្រទេសអារ៉ាប់ ដោយមានលំនៅដ្ឋានចម្រុះ រួមនឹងការិយាល័យ។ គម្រោងអគារថ្មីនេះត្រូវបានគេឱ្យគេឈ្មោះថា Neom។ តាមការបញ្ជាក់បានឲ្យដឹងថា ប្រសិនបើវាដំណើរការទៅមុខលូន រចនាសម្ព័ន្ធនីមួយៗនឹងមានទំហំធំជាងអគារធំៗបំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្ន។
យ៉ាងណាមិញគម្រោងនេះត្រូវបានប្រកាសទាំងពី ២០១៧ អ្នកដែលផ្តួចផ្ដើមដោយព្រះអង្គម្ចាស់ Mohammed bin Salman ក្នុងគោលបំណងប្រែក្លាយតំបន់ដាច់ស្រយាលនៃប្រទេសនេះទៅជារដ្ឋពាក់កណ្តាលស្វយ័តបច្ចេកវិទ្យាខ្ពស់ដែលវាក៏ជាផ្នែកមួយនៃផែនការរបស់គាត់ក្នុងការទាក់ទាញការវិនិយោគបរទេស និងជួយធ្វើពិពិធកម្មសេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីតងាកពីការពឹងផ្អែកលើការលក់ប្រេង។
លោក Ali Shihabi សមាជិកក្រុមប្រឹក្សាយោបល់របស់ NEOM បានប្រាប់ Bloomberg ថា "នៅពេលដែលមនុស្សនិយាយអំពី The Line ពួកគេឃើញ Hyperloop នាពេលអនាគត ដែលជាប្រភេទ Star Wars" ។ "ប៉ុន្តែនៅពេលដែល The Line ត្រូវបានបង្ហាញដល់ក្រុមប្រឹក្សាភិបាល ខ្ញុំបានឃើញទីក្រុងទំនើបប្រកបដោយនិរន្តរភាពប្រកបដោយភាពវៃឆ្លាត និងមានការគិតគូរយ៉ាងល្អ ដែលនឹងផ្តល់កន្លែងស្នាក់នៅពីកម្មកររហូតដល់មហាសេដ្ឋី ហើយវានឹងត្រូវបានសាងសង់ជាដំណាក់កាល ដូច្នេះវានឹងធ្វើតាមតម្រូវការ។"
អត្ថបទ៖ ឌឿក ស្រីនុត រតនៈ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-02T05:35:53.212Z",
"category": "អចលនទ្រព្យ",
"views": 670,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
រំភើប! កម្ពុជាវ៉ាដាច់ថៃ វៀតណាម មានប្រជាជន IQ ខ្ពស់ និងមានស្នាមញញឹមស្អាតជាងគេលើលោក
|
https://business-cambodia.com/articles/cambodian-high-iq-and-beautiful-smile
|
កម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានប្រជាជន មានចិត្តល្អ និងរួសរាយរាក់ទាក់ជាងគេនៅអាស៊ាននិងទូទាំងពិភពលោកកាលពីឆ្នាំ២០២១កន្លងទៅ។ ជាមួយគ្នានេះដែរ ដោយយោងតាមមតិជាក់ស្តែងរបស់ជនបរទេសដែលចូលមកកម្ពុជាភាគច្រើនតែងតែលើកសរសើរអំពីប្រជាជនកម្ពុជាដែលតែងមានក្តីស្រឡាញ់ចេះជួយយកអាសា ព្រមទាំងរួសរាយរាក់ទាក់ជាមួយពួកគេទៀតផង។
ថ្មីៗនេះផងដែរ ដោយយោងតាមគេហទំព័រស្ថិតិផ្លូវការ World population Review បានចុះផ្សាយថាកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខរៀងទី ១៥ លើប្រទេសជាង២០០ ដែលប្រជាជនមានភាពឆ្លាតវៃ (IQ)99.75 ផ្អែកលើចំនួនប្រជាជនសរុប 17,168,639 លាននាក់ ខណៈវ៉ាដាច់ប្រទេសនៅក្នុងអាស៊ាន មានថៃ វៀតណាម ដោយក្នុងនោះសឹង្ហបុរីនាំមុខគេ។ ព្រមទាំងមានប្រជាជនដែលមានស្នាមញញឹមស្អាតជាងគេបំផុតក្នុងលោក។
គូសបញ្ជាក់ផងដែរថា នេះគឺជាមោទកភាពមួយរបស់កម្ពុជាដែលកើតចេញពី បេះដូងប្រជាជនកម្ពុជា ការលះបង់ដើម្បីប្រយោជន៍រួម ការរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីជួយឱ្យកម្ពុជាអាចឈរស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ សកម្មភាពនេះអាចនិងក្លាយជាកាតាលីករក្នុងការរួមចំណែកទាក់ទាញវិនិយោគិនអន្តរជាតិឱ្យចូលមកវិនិយោគនៅកម្ពុជាកាន់កើនឡើងជាលំដាប់ ដែលជាដង្ហើមដ៏ធំមួយក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិ៕
អត្ថបទដោយ៖ ពីង ជូអេង ( ត្រចៀកកាំ )
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-02T05:07:18.343Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 2373,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ខ្សែគោនិងក្រមាជាទុន! យុវជនពេជ្រ មូន ប្រាប់ហេតុផលក្រោយខ្នងធំ១ និងរបៀបបានអាហារូបកណ៍តម្លៃជិត១លាន$
|
https://business-cambodia.com/articles/pich-moon-tells-a-big-reason-and-get-scholarship
|
កាលពីពេលថ្មីៗនេះ កូនខ្មែរមួយរូបបានទទួលសញ្ញាបត្របញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាមេរិកយ៉ាងជោគជ័យ ខណៈជីដូនសុខចិត្តហោះពីស្រុកខ្មែរនាំយកខ្សែគោ និងក្រមាខំរក្សាទុក១០ឆ្នាំ ទៅជូនជាកាដូដល់ចៅប្រុសសំណព្វ ដែលបានលាមាតុភូមិមកសិក្សាលើទឹកដីថ្មីអស់រយៈពេល៤ឆ្នាំ។ អ្វីដែលកាន់តែពិសេសរបស់ទាំងពីរនេះ គឺជាមរតកអនុស្សាវរីយ៍របស់យុវជន ពេជ្រ ចន្ទ្រា បានប្រើប្រាស់ជាប់ជាប្រចាំកាលគ្រាកុមារភាព។
ត្រឡប់ទៅកាន់អតីតកាលបន្តិច លោក ពេជ្រ ចន្ទ្រា ឬគេស្គាល់ថា ពេជ្រ មូន គឺជាអតីតក្មេងឃ្វាលគោ កូនកសិករកើតនៅទីជនបទក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ កាលវ័យកុមារ ចន្ទ្រា តែងតែចំណាយពេលភាគច្រើនដឹកគោឲ្យស៊ីស្មៅតាមវាលស្រែ ជាមួយបង្វិចក្រមាដែលនៅក្នុងថ្នក់នោះមានតែបាយនិងអំបិលប៉ុណ្ណោះ។ លោកធ្លាប់បានលើកឡើងយ៉ាងដូច្នេះថា៖ «នៅពេលដែលឃ្វាលគោខ្ញុំតែងដាក់សៀវភៅ១-២ក្បាល យកទៅអាន ដល់ពេលមួយខ្ញុំបានអានប៉ះចំសង្រ្គាមលោកលើកទីមួយ គេនិយាយអំពីសាច់រឿងរបស់លោកអគ្គមេបញ្ជាការកំពូលរបស់កងទ័ពអាមេរិកប្រចាំនៅអាស៊ីប៉ាស៊ីហ្វិច លោក នី ប៉ីត»។
លោកបានបន្តទៀតថា៖ «សព្វថ្ងៃគេយកឈ្មោះនេះទៅដាក់ឲ្យនាវាផ្ទុកយន្តហោះចំបាំងរបស់កងទ័ពអាមេរិកប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិច។ លោក (នី ប៉ីត) បញ្ចប់ការសិក្សានៅបណ្ឌិតយោធាកងទ័ពជើងទឹក។ ពេលនោះឯងដែលខ្ញុំចាប់ផ្តើមក្តីស្រមៃរបស់ខ្ញុំ ខ្ញុំត្រូវទៅបណ្ឌិតសភាហ្នឹងឲ្យបានពីព្រោះកន្លែងនេះហើយ ជាកន្លែងបណ្តុះអ្នកដឹកនាំដែលមានសមត្ថភាពធំក្នុងការធ្វើកិច្ចការជូនជនរួមជាតិ» នេះបើយោងតាមកិច្ចសម្ភាសន៍រវាងលោកជាមួយ The Cambodia daily TM នាពេលកន្លងមក។
ភាពក្រីក្រមិនបានសម្លាប់ ឬបំបាក់ទឹកចិត្តក្មេងប្រុសម្នាក់នេះទេ ក្រទ្រព្យតែមិនក្រការតស៊ូ ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាលើការសិក្សារៀនសូត្រ បន្ទាប់ពីខ្លួនរកឃើញគំរូវីរភាពមួយរូបដែលជាកម្លាំងជំរុញចិត្ត នៅទីបំផុតលោក ពេជ្រ ចន្ទ្រា ក៏អាចសម្រេចក្តីសុបិនក្លាយជាការពិតដោយបានបញ្ចប់ការសិក្សាពីសាលាយោធាលើទឹកដីអាមេរិកប្រាកដមែន និងបានទទួលសញ្ញាបត្រកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកផងដែរ។
យ៉ាងណាមិញ យុវជនយកខ្សែគោ និងក្រមាធ្វើជាទុនជីវិតរូបនេះធ្លាប់បានចែករំលែកអំពីការទទួលអាហារូបករណ៍ចូលរៀនដោយឥតបង់ថ្លៃរយៈពេល៤ឆ្នាំពេញ និងលក្ខខណ្ឌមួយចំនួនអំពីការជ្រើសរើសរបស់ស្ថានទូតអាមេរិក ខណៈមានតម្លៃជិតមួយលានដុល្លារឯណោះ។ លក្ខខណ្ឌទាំងនោះរួមមាន៖
១/. ស្នើសុំបែបបទ និងដាក់ពាក្យទៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចំពោះដំណឹងនិងធ្វើការផ្សាយរៀងរាល់ឆ្នាំតាមរយៈគេហទំព័រផ្លូវការរបស់ស្ថានទូតនៅដើមខែកញ្ញា សម្រាប់ពេលកន្លងមក ។
២/. កម្រិតវប្បធម៌ ចប់មធ្យមសិក្សាទុតិយភូមិ ឬបរិញ្ញាបត្រ តេស្តភាសាអង់គ្លេសកម្រិត TOEFL លំដាប់ពិន្ទុ ៩.០ឡើងទៅ រួមជាមួយការប្រឡងគណិតវិទ្យា និងវិទ្យាសាស្រ្ត។
៣/. កញ្ចប់អាហារូបករណ៍អាចមានតម្លៃ៩០ម៉ឺនដុល្លារ សិក្សាមួយចប់ឆ្នាំ(៤ឆ្នាំ) រួមផ្សំជាមួយធានារ៉ាប់រងគ្រប់យ៉ាង។
៤/. ការប្រឡងប្រជែងមានលក្ខណៈតឹងរឹងខ្លាំង និងទាមទារឱ្យមានឆន្ទៈខ្ពស់។
៥/. ការសរសេរលិខិតណែនាំទៅកាន់សាលា និងឆ្លងកាត់ការវាយតម្លៃមួយចំនួន។
គួរជំរាបថា សាកលវិទ្យាល័យ Navy Acedemy គឺជាកន្លែងហ្វឹកហ្វឺនផ្នែកយោធាធំបំផុតមួយនៅសហរដ្ឋអាមេរិក និងមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក។ សាលានេះមានភាពតឹងរឹង និងការប្រកួតប្រជែងខ្លាំងមិនថាដាក់ពាក្យចូលរៀនដោយបង់ថ្លៃ ឬស្នើសុំអាហារូបករណ៍នោះទេ សុទ្ធតែត្រូវឆ្លងកាត់ការប្រឡងទាំងអស់ បើធ្លាប់គឺមិនអនុញ្ញាតឲ្យចូលរៀនឡើយ។ ដូច្នេះនេះគឺជាក្តីសោមនស្សមួយដែលយុវជន ពេជ្រ ចន្ទ្រា បានបញ្ចប់ការសិក្សាយ៉ាងជោគជ័យ និងជាកម្លាំងចិត្តសម្រាប់កុលបុត្រកុលធីតាខ្មែរគ្រប់រូបឱ្យមានឆន្ទៈក្នុងការអភិវឌ្ឍខ្លួន និងរួមចំណែកកសាងសង្គមជាតិឱ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-02T04:50:46.947Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 4123,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ធនាគារកណ្ដាលរុស្ស៊ី ទទួលគ្រីបតូ សម្រាប់ទូទាត់ជាអន្តរជាតិ ខណៈកំពុងត្រូវអឺរ៉ុបដាក់ទណ្ឌកម្ម
|
https://business-cambodia.com/articles/russia-to-accept-crypto-for-international-payment
|
សហភាពអឺរ៉ុបបានធ្វើការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដោយការបិទមិនឱ្យនាំចេញប្រេងសាំង ហើយថ្មីៗនេះធនាគារកណ្ដាលរុស្ស៊ី បានបង្ហាញពីការគាំទ្រចំពោះការទទួលយកលុយគ្រីបតូជាមធ្យោបាយសម្រាប់ការទូទាត់អន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Nasdaq។
បើតាមរបាយការណ៍ពី Reuters បានឱ្យដឹងថា ធនាគារកណ្ដាលនៃសហព័ន្ធរុស្ស៊ី បានបើកចំហរក្នុងការអនុញ្ញាតឱ្យប្រើប្រាស់ Bitcoin និងរូបិយបណ្ណគ្រីបតូផ្សេងទៀតសម្រាប់ការទូទាត់អន្តរជាតិ។ ទន្ទឹមនឹងនោះដែរ អភិបាលរងទីមួយនៃធនាគារកណ្តាលរុស្ស៊ី Ksenia Yudaeva បានលើកឡើងថា "ជាគោលការណ៍ យើងមិនជំទាស់នឹងការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូក្នុងប្រតិបត្តិការអន្តរជាតិទេ" ។
ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយក៏ លោក Yudaeva នៅបន្តពន្យល់ថា «យើងនៅតែជឿថាការប្រើប្រាស់យ៉ាងសកម្មនៃរូបិយបណ្ណគ្រីតូក្នុងប្រទេស ជាពិសេសនៅក្នុងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ី អាចបង្កើតហានិភ័យដែលមានទំហំធំជាខ្លាំងសម្រាប់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ី»។
សូមជម្រាបផងដែរថា កាលពីដើមខែកុម្ភៈ ធនាគារកណ្ដាលរបស់រុស្ស៊ី បានសម្ដែងការប្រឆាំងរបស់ខ្លួនចំពោះការប្រើប្រាស់គ្រីបតូ។ នៅខណៈពេលនោះ ខាងធនាគារជឿជាក់ថា គ្រីបតូអាចជាឧបករណ៍សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុខុសច្បាប់ ហេតុដូច្នេះបានជាផ្ដល់អនុសាសន៍ឱ្យហាមឃាត់ការប្រើប្រាស់៕
អត្ថបទដោយ៖ សូ សុខលី
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-02T04:44:57.532Z",
"category": "ហិរញ្ញវត្ថុ",
"views": 398,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
រាជរដ្ឋាភិបាល សម្រេចកែសម្រួលដីជាង ៦ពាន់ហិកតានៅខេត្ដថ្មី ២ ទៀត ចែកទៅឲ្យពលរដ្ឋប្រើប្រាស់
|
https://business-cambodia.com/articles/land-in-two-provinces
|
កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានចេញ អនុត្រឹត្យ ស្ដីពីការកែសម្រួលផ្ទៃដីមួយចំនួនជាប់ផ្ទៃបឹងទន្លេសាបស្ថិតនៅក្នុងភូមិសាស្រ្ដខេត្ដចំនួន ២ ជូនទៅដល់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ និងអាស្រ័យផល ដែលទំហំសរុបរហូលដល់ជាង ៦ ពាន់ហិកតា ។ ដោយខេត្ដទាំង ២ នោះរួមមាន៖
១. ខេត្ដកំពង់ធំ
យោងតាមសម្រេចមាត្រា ១ នៃអនុក្រឹត្យចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានកែសម្រួលផ្ទៃដីទំហំ ៦ ៣៨៥ ហិកតា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្ដ ខេត្ដកំពង់ធំ និងប្រគល់ជូនពលរដ្ឋកាន់កាប់ និងអាស្រ័យផល។
ដោយក្នុងនោះដីដែលត្រូវកែសម្រួលនេះមាននៅ ស្រុកតាំងគោក ទំហំ ២ ៣១២ហិកតា ស្មើនឹង ១ ០៨៥ក្បាលដី ជូនដល់ពលរដ្ឋចំនួន ៨៨៩គ្រួសារ (ដីលំនៅឋានទំហំ ៥៤ហិកតា ស្មើនឹង ៤៤៨ក្បាលដី មានចំនួន ៣៦៧គ្រួសារ) និងនៅស្រុកកំពង់ស្វាយ ដីទំហំ ៤ ០៧៣ហិកតា ស្មើនឹង ៩៤០ក្បាលដី ផ្ដល់ជូនពលរដ្ឋចំនួន ៨៦០ គ្រួសារ។
២. ខេត្ដបន្ទាយមានជ័យ
យោងតាមសម្រចមាត្រ១ នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក៏បានកែសម្រួលផ្ទៃដីទំហំ ៥៨ ហិកតា ១៦ សង់ទីអា ពាក់ព័ន្ធនឹងក្បាលដីចំនួន ២២ បណ្ណ ស្ថិតនៅភូមិកាបៅ និងភូមិកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ ចេញពីតំបន់៣ នៃបឹងទន្លេសាបបញ្ចូលមកតំបន់២ នឹងបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ២២ គ្រួសារ ប្រើប្រាស់ និងអាស្រ័យផលបន្ដ។
សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការកែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្រ្ដខេត្ដពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងអាំស្រ័យផលផងដែរ។ បញ្ជាក់ដែរថា ការផ្ដល់ជូនពលរដ្ឋនេះ គឺសម្រាប់ពលរដ្ឋដែលស្នាក់អាស្រ័យលើទីតាំងខាងលើរយៈពេល ១០ ឆ្នាំប៉ុណ្ណោះ៕
អត្ថបទ៖ កឹម ប៊ុនធឿន
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-02T03:54:04.861Z",
"category": "អចលនទ្រព្យ",
"views": 341,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ដាក់ប្រាក់ជាមួយ ធនាគារ វីង ដើម្បីឈ្នះរង្វាន់ធំៗជាច្រើនរាល់ថ្ងៃ និងរាល់ខែ
|
https://business-cambodia.com/articles/wing-bank
|
ធនាគារ វីង នឹងផ្តល់រង្វាន់ធំជាច្រើនដល់អតិថិជនរបស់ខ្លួនដែលមានដូចជា ម៉ូតូ ហុងដា ដ្រីម (Honda Dream) ស៊េរី ឆ្នាំ២០២២ ចំនួន ១៣២គ្រឿង រថយន្ដ Ford Wildtrak ស៊េរី ឆ្នាំ២០២២ ចំនួន ៦គ្រឿង និង រថយន្ដ Lexus LX600 SUV ស៊េរី ឆ្នាំ២០២២ ចំនួន ១គ្រឿង
ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ អតិថិជនដែលបើកគណនីជាមួយ ធនាគារ វីង នឹងមានឱកាសឈ្នះរង្វាន់ធំៗជាច្រើនសន្ធឹកសន្ធាប់។
លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា៖ “ធនាគារ វីង តែងតែរិះរកវិធីថ្មីៗ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរបស់យើងឲ្យបានកាន់តែច្រើន ហើយជាមួយកម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះរង្វាន់កាន់តែធំ” នេះ យើងចង់បង្ហាញថាការមានគណនីធនាគារ វីង នាំមកនូវប្រយោជន៍ជាច្រើនលើសពីភាពងាយស្រួល ភាពបត់បែន និង កម្រិតសុវត្ថិភាពខ្ពស់ដែលអតិថិជនទទួលបាននាពេលបច្ចុប្បន្ននេះ។”
លោក ហាន ប៉េងក្វាង បានបន្ដថា៖ “សម្រាប់លោកអ្នកដែលមិនទាន់មានគណនីជាមួយធនាគារ វីងនៅឡើយ ឥឡូវនេះជាពេលវេលាដ៏ល្អបំផុតក្នុងការបើកគណនី ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ អត្រាការប្រាក់ខ្ពស់ ការបញ្ចុះតម្លៃពិសេសពេលទិញទំនិញឬសេវាកម្មពីហាងដៃគូជាង ៤០,000 ការទិញទំនិញអនឡាញប្រកបដោយភាពងាយស្រួល អាចទូទាត់វិក្កយបត្រនៅទីណា ពេលណាក៏បាន ការផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស និងនៅពេលនេះមានឱកាសឈ្នះរង្វាន់ធំៗជាច្រើន”។
អ្នកដែលមិនទាន់មានគណនីនៅឡើយ អាចទៅកាន់សាខាធនាគារវីងណាមួយ ឬដៃគូរបស់ធនាគារវីង ដើម្បីបើកគណនីដោយគ្រាន់តែយកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព ដើម្បីមានឱកាសឈ្នះរង្វាន់ធំៗ។
អតិថិជនដែលដាក់ប្រាក់ត្រឹមតែ ៥០០ ដុល្លារ ឬ ២ លានរៀលក្នុងគណនីប៉ុណ្ណោះ នឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ ហុងដា ដ្រីម (Honda Dream) ស៊េរី ឆ្នាំ ២០២២ជារៀងរាល់ថ្ងៃ។ អតិថិជនដែលដាក់ប្រាក់ត្រឹមតែ ៥,000 ដុល្លារ ឬ ២0 លានរៀល នឹងមានឱកាសចូលរួមក្នុងការចាប់ឆ្នោតផ្សងសំណាងដើម្បីឈ្នះរថយន្ត Ford Wildtrak ចំនួន ៦ គ្រឿងជារៀងរាល់ខែ ព្រមទាំងមានសិទ្ធិចូលរួមការចាប់រង្វាន់ម៉ូតូ ហុងដា ដ្រីម ជារៀងរាល់ថ្ងៃផងដែរ។
អតិថិជនដែលប្រាក់ត្រឹមតែ ៥០,000 ដុល្លារ ឬ ២០០ លានរៀល នឹងមានឱកាសចូលរួមការចាប់ឆ្នោតយករង្វាន់ដើម្បីឈ្នះរថយន្ត Lexus LX600 SUV ដ៏ប្រណិតដែលនឹងធ្វើឡើងនៅចុងឆ្នាំនេះ ហើយក៏នៅតែនឹងមានឱកាសចូលរួមចាប់រង្វាន់ម៉ូតូ ហុងដា ដ្រីម និងរថយន្ត Ford Wildtrak ផងដែរ។
អ្នកឈ្នះរង្វាន់ម៉ូតូ ហុងដា ដ្រីម និងរថយន្ត Ford Wildtrak នឹងត្រូវចាប់ឆ្នោតជារៀងរាល់ខែ ក្នុងកម្មវិធី Saturday Night LIVE របស់ស្ថានីយ៍ទូរទស្សន៍ CTN ដែលផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ០៧:០០ យប់ ដល់ម៉ោង ០៩:០០ យប់ និងតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារ វីង ផងដែរ នៅរៀងរាល់សប្តាហ៍ទីពីរនៃខែបន្ទាប់។ នៅចុងឆ្នាំ ២០២២ នឹងមានការចាប់រង្វាន់ធំបំផុតដើម្បីឈ្នះរថយន្ត Lexus LX600 SUV ដ៏ប្រណិតចំនួនមួយគ្រឿង៕
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ https://bit.ly/3GAFFLA
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-02T03:21:31.978Z",
"category": "PR",
"views": 83,
"author": {
"first_name": "Daneth",
"last_name": "Mech",
"email": "danethmech95@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មកដឹងតម្លៃនិងល្បឿនរបស់ Starlink ៣៦ ប្រទេសកំពុងប្រើ ឆ្នាំក្រោយ ៣ តំបន់ធំៗនេះ មានប្រើដែរហើយ
|
https://business-cambodia.com/articles/starlink-available-across-36countries
|
បើនិយាយពីអ៊ីនធើណេតប្រហែលជាមានបងប្អូនជាច្រើនបានស្គាល់នឹងកំពុងតែប្រើប្រាស់ ប៉ុន្តែបើនិយាយពីអ៊ីនធើ ណេតល្បឿនលឿនធ្លាក់ពីលើមេឃ Starlink ប្រហែលជាបងប្អូននៅមិនទាន់ស្គាល់ច្រើនឡើយ ថ្មីៗនេះក្រុមហ៊ុន SpaceX Starlink របស់សេដ្ឋីពាន់លានដុល្លារ Elon musk បានប្រកាសថាខ្លួនបានដាក់សេវាកម្ម starlink Internet Service នៅក្នុងប្រទេសចំនួនបីបន្ថែមទៀតដូចជា ហ្វីលីពីន(ដាក់ក្នុងតំបន់ប្រជុំកោះ) Nigeria និង Mozambique ដែលជាប្រទេសសម្បូរទៅដោយតំបន់ដាច់ស្រយ៉ាល ។ នេះបើយោងទៅតាមការចុះផ្សាយដោយគេងទំព័រ tesmanian.com ។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើណេតល្បឿនលឿនមួយនេះ នឹងជ្រៀតជើងចូលទៅក្នុងតំបន់បីធំៗបន្ថែមទៀត ដូចជានៅតំបន់ Africa, ប្រទេសតំបន់អាស៊ី និងនៅបណ្តារប្រទេសមជ្ឈិមបូព៌ា ( Middle East) ខណៈដែលសេវាកម្មតម្លើងតំបូងមានតម្លៃ៥៩៩ដុល្លារ និងបង់ប្រចាំខែ១១០ដុល្លារ ហើយក៏មានកញ្ចប់២៥ដុល្លារដែរ សម្រាប់ដាក់នៅតាមឡានដំណើរកំសាន្ត “Starlink for RVs” ។
យ៉ាងណាមិញខាងក្រុមហ៊ុនក៏បានបញ្ជាក់ថាល្បឿនអ៊ីនធើណេតស្តង់ដារអាចផ្តល់ឱ្យអ្នកប្រើប្រាស់ទូទៅចន្លោះពី 100 Mbps និង 200 Mbps ដែលជាល្បឿនមួយចាត់ទុកថាដើរលឿនហើយចំពោះនៅតំបន់ដាច់ស្រយ៉ាល ឬទីប្រជុំកោះជាដើម ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ Starlink កំពុងប្រើសេវាកម្មនៅប្រទេសដូចជា United States, Canada, United Kingdom, Germany, New Zealand, Australia, Austria, Netherlands, Belgium, Ireland, Denmark, Chile, Portugal, Switzerland, Poland, Italy, Czech Republic, Sweden, Mexico, Croatia, Lithuania, Spain, Slovakia, Slovenia, Brazil, Bulgaria, Romania, Greece, Luxembourg, Latvia, Tonga, Hungary, និង Ukraine ជាដើម។
ហើយប្រសិនបើវាមកដល់ប្រទេសកម្ពុជា តម្លៃសេវាកម្មប៉ុនហ្នឹង ល្បឿនប៉ុនហ្នឹង តើបងប្អូនហ៊ានសាកល្បងប្រើអ៊ីនធើណេនក្រុមហ៊ុនមួយនេះទេ?
អត្ថបទដោយ ៖ នៅ ហៀង Tell : 010785134
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-02T03:01:42.394Z",
"category": "កំពូលអ្នកលក់",
"views": 1256,
"author": {
"first_name": "នៅ",
"last_name": "ហៀង",
"email": "932@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ហិរញ្ញប្បទានពិសេសសម្រាប់ស្រ្តីវៃឆ្លាតក្នុងអាជីវកម្ម
|
https://business-cambodia.com/articles/special-credetfor-smartwomen
|
ធនាគារ កាណាឌីយ៉ា ក.អ តែងតែចូលរួមយ៉ាងសកម្មដើម្បីលើកកម្ពស់ស្រ្តីក្នុងសង្គម ដោយការផ្តល់នូវឪកាសការងារជាច្រើនកន្លែងសម្រាប់ស្រ្តីនៅក្នុងស្ថាប័នការងារ និងជាពិសេសតាមរយៈការផ្តល់ហិរញ្ញប្បទាន ដែលជាឥណទានសម្រាប់សហគ្រិនស្រ្តីវៃឆ្លាត ព្រមទាំងមានការធានាឥណទានបន្ថែមពីសារជីរកម្មធានាឥណទានកម្ពុជា(CGCC)។ ឥណទានសហគ្រិនស្រ្តីវៃឆ្លាត របស់ធនាគារ កាណាឌីយ៉ា ផ្តល់ជូនដល់សហគ្រិនជាស្រ្តីក្នុងការពង្រីកអាជីវកម្ម ដែលភ្ជាប់មកជាមួយនូវលក្ខខណ្ឌពិសេសៗជាច្រើនដូចជាៈ
ទទួលបានទំហំឥណទានរហូតដល់ ៥០ម៉ឺនដុល្លារអាមេរិក ឬសមមូលប្រាក់រៀល
ឥណទានមានរយៈពេលវែងរហូតដល់ ១០ឆ្នាំ
អត្រាការប្រាក់ទាបចាប់ពី ៨% ក្នុងមួយឆ្នាំ
ទទួលបានឥណទានដោយមានការធានាពីសារជីវកម្មធានាឥណទានកម្ពុជា( CGCC) និងអត្ថប្រយោជន៏ជាច្រើនជាច្រើនទៀត
ការផ្តល់ជូនឥណទាននេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ធនាគារ កាណាឌីយ៉ា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងសង្គម ជាពិសេសក្នុងការប្រកបអាជីវកម្ម។
លក្ខខណ្ឌក្នុងការស្នើសុំឥណទានសហគ្រិនស្រ្តីវៃឆ្លាតៈ
ស្ត្រីដែលជាម្ចាស់ភាគហ៊ុននៅក្នុងអាជីវកម្ម
ជាស្ត្រីដែលមានសិទ្ធសម្រេចនៅក្នុងអាជីវកម្ម
ជាស្ត្រីដែលតំណាង ឬឈរឈ្មោះអោយអាជីវកម្ម
អាជីវកម្មដែលមានបុគ្គលិកច្រើនជាស្រ្តី
លោកអ្នកអាចអញ្ជើញមកស្នើសុំឥណទានសហគ្រិនស្រ្តីវៃឆ្លាត នៅគ្រប់សាខានៃធនាគារ កាណាឌីយ៉ា ទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ ០២៣ ៨៦៨ ២២២។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-02T01:14:08.656Z",
"category": "PR",
"views": 973,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
អេមខ្លាំងណាស់! ក្រុមហ៊ុនកង់បីអគ្គិសនី ONiON និងក្រុមហ៊ុន Total Energies ចាប់ដៃគ្នាដំណើរការស្ថានីយប្តូរអាគុយហើយ
|
https://business-cambodia.com/articles/o-ni-on-mobility-co-ltd-total-energies-marketing
|
ប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ខ្លួនសម្រាប់ការលើកកម្ពស់ការប្រើប្រាស់យានជំនិះអគ្គិសនី និងថាមពលស្អាតតាមរយៈ ការចូលរួមពីក្រុមហ៊ុនឯកជន និងការជួយ ជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាលក្នុងការជម្រុញឲ្យ មានការប្រើប្រាស់ យាន ជំនិះអគ្គិសនី និងការកសាង ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការសាកថ្ម និងស្ថានីយប្តូរអាគុយជាច្រើនកន្លែងជាបន្តបន្ទាប់ក្នុងគោលបំណងដើម្បីដំណើរឆ្ពោះទៅរកកំណើននៃការ ប្រើប្រាស់យានជំនិះអគ្គិសនី និងការចូលរួម សម្រាប់ ប្រទេសកម្ពុជាយើងដោយគ្មានការបំពុលផ្សែងពុលលើដងវិថីនៅក្នុងឆ្នាំ 2050 ។
ទន្ទឹមនិងនេះផងដែរកាលពីថ្ងៃទី 12 ខែឧសភា ឆ្នាំ 2022 ក្រុមហ៊ុន ONiON Mobility Co.,Ltd. និងក្រុមហ៊ុន TotalEnergies Marketing (Cambodia) Co., Ltd. បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីប្រកាសដាក់ឲ្យដំណើរការអនុស្ថានីយប្តូរអាគុយ ONiON Mobility នៅក្នុងស្ថានីយប្រេងឥន្ធនៈ TotalEnergies ចំនួនពីរស្ថានីយដើម្បីចូលរួមបង្កើន និងលើកកម្ពស់ការប្រើប្រាស់យានជំនិះអគ្គិសនី និងការប្រើប្រាស់ថាមពលស្អាតក្នុងប្រទេសកម្ពុជា។
ក្នុងកម្មវិធីនោះផងដែរលោក Ly David, នាយកគ្រប់គ្រង់ផ្នែកយានជំនិះអគ្គិសនីនៃក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី បានមានប្រសាសន៍ក្នុងកម្មវិធីថា៖ “យើងពិតជាមានសេចក្តីរីករាយជាខ្លាំង ដែលក្រុមហ៊ុន TotalEnergies Marketing (Cambodia) Co., Ltd. បានចូលរួមចាប់ដៃគូសហការជាមួយក្រុមហ៊ុន ONiON Mobility ក្នុងការដាក់ឲ្យដំណើរអនុស្ថានីយប្តូរអាគុយ ONiON Mobility ស្ថិតក្នុងស្ថានីយ TotalEnergies ដើម្បីសម្រួលដល់ការផ្លាស់ប្តូរអាគុយដល់អ្នកបើកបរកង់បីអគ្គិសនីអនៀន ធីវ័ន និងការចូលរួមជាមួយគ្នាក្នុងកិច្ចអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ថាមពលស្អាតក្នុងប្រទេសកម្ពុជា ។
អនៀន ម៉ូប៊ីលីធី គឺជាក្រុមហ៊ុន ដែលត្រូវបានបើកដំណើរការរោងចក្រដំឡើងកង់បីអគ្គិសនី អនៀន ធីវ័ន ស្ថានីយមេហ្គា និងអនុស្ថានីយនៅកម្ពុជាជាបន្តបន្ទាប់ទៅគ្រប់តំបន់នៃប្រទេស។ សមិទ្ធិផលទាំងនេះអាចបង្កើនការងារជាច្រើនកន្លែងសម្រាប់ប្រជាជនកម្ពុជាក្នុងវិស័យ ប្រព័ន្ធមធ្យោបាយធ្វើដំណើរបែបអេកូឡូស៊ី អមជាមួយផែនការរបស់យើងសម្រាប់នាំចេញនូវផលិតផលយានជំនិះអគ្គិសនីទៅកាន់តំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក។”
ក្នុងនោះផងដែរលោកស្រី Dinah Jogia KUMAR នាយកគ្រប់គ្រង និងអ្នកប្រចាំការប្រទេសកម្ពុជានៃក្រុមហ៊ុន TotalEnergies Marketing (Cambodia) Co., Ltd បានមានប្រសាសន៍ក្នុងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់នេះ ថា៖ “ការចុះអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុនទាំងពីរនេះ ព្រមទាំងការដាក់ឲ្យដំណើរការនៃអនុស្ថានីយប្តូរអា គុយសម្រាប់កង់បីអគ្គិសនីរបស់ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធីក្នុងស្ថានីយប្រេងឥន្ធនៈតូតាល់អេនើជី គឺជាជំហានដ៏ សំខាន់មួយទៅលើការអភិវឌ្ឍន៍នៃការមិនមានផ្សែងបំពុលពីយានជំនិះអគ្គិសនីនៅក្នុងប្រទេសកម្ពុជា។
ហើយនេះក៏ជាចំណុចចាប់ផ្តើមនៃការកសាងទំព័រនៃមធ្យោបាយធ្វើដំណើរបែបថ្មី ដែល ជាក់ស្តែងដូចជាការប្រើប្រាស់យានជំនិះដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីចូលរួមបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកថ្ម ដើម្បីប្រទេសកម្ពុជានិងពិភពលោករបស់យើងកាន់តែស្អាតជាងមុន។”
ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក គឺជាក្រុមហ៊ុនមានបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុន TADA ដែលជាកម្មវិធីកក់ការធ្វើដំណើរតាមទូរស័ព្ទដៃជាមួយបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា ហើយថ្មីៗនេះចាប់តាំងពីដាក់ឲ្យដំណើរការមុខងារថ្មីនៃកង់បីអគ្គិសនីនៅលើកម្មវិធីថ្មីៗនេះដែលមានការគាំទ្រយ៉ាងច្រើនក្រៃលែងពីសំណាក់អ្នកដំណើរក្នុងស្រុក និងជនបរទេសនៅកម្ពុជាដែលស្រលាញ់បរិស្ថាន។ សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន សូមទូរស័ព្ទមកលេខ 016 296 111។
អំពីក្រុមហ៊ុនអនៀន អនៀនគឺជាក្រុមហ៊ុនដែលអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធអេកូចល័តប្រកបដោយភាពច្នៃប្រឌិត ដែលផ្តល់យានជំនិះអគ្គិសនីជាមួយការផ្តល់ជូនសេវាប្តូរអាគុយដ៏ឆាប់រហ័ស និងចំណាយតិច ដោយនឹងពង្រីកវិសាលភាពនៃហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយប្តូរអាគុយដែលដំណើរការដោយសេវាកម្មកក់ជិះរបស់ TADA និងបច្ចេកវិទ្យា blockchain នៃ MVL Chain ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ http://www.onionev.com/ or https://www.facebook.com/onionmobilitykh and https://www.facebook.com/TADAKHM and https://en.mvlchain.io/Mobility
អំពីក្រុមហ៊ុនតូតាល់អេនើជី ក្រុមហ៊ុនតូតាល់អេនើជីម៉ាកធីង(ខេមបូឌា)ខូអិលធីឌីបានធ្វើប្រតិបត្តិការជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ1993។ ក្រុមហ៊ុនតូតាល់អេនើជីម៉ាកធីង(ខេមបូឌា)ផ្តល់ជូននូវផលិតផលនិងសេវាកម្មជាច្រើនប្រភេទតាមរយៈស្ថានីយប្រេងឥន្ធនៈជាង120ដែលមានហាងBonjourជាង70ហាងការលក់ផ្ទាល់ដល់អតិថិជនB2Bនិងវិស័យអាកាសចរណ៍។លើសពីនេះទៀតតូតាល់អេនើជីកាតផ្តល់ជូននូវ មធ្យោបាយងាយស្រួលក្នុងការចំណាយនិងគ្រប់គ្រងការទិញឥន្ធនៈហើយនឹងសេវាកម្មផ្សេងទៀតរួមមានការវិភាគប្រេងដែលប្រើរួចផ្លាស់ប្តូរប្រេងលាងសំអាតយានយន្តនិងផលិតផលថែរក្សារថយន្ត។
សម្រាប់ព័ត៌មានបន្ថែមចូលទំនាក់ទំនង៖ www.kh.totalenergies.com or www.facebook.com/ TotalEnergiesCambodge.
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-02T00:31:22.177Z",
"category": "PR",
"views": 277,
"author": {
"first_name": "នៅ",
"last_name": "ហៀង",
"email": "932@gmail.com"
},
"quality_warning": [
"noisy"
]
}
|
សម្ដេចតេជោ ហ៊ុន សែន សម្រេចបញ្ជាទិញវ៉ាក់សាំងចំនួនជាង១០៤លានដូសបន្ថែមព្រោះមូលហេតុទាំងនេះ
|
https://business-cambodia.com/articles/cambodia-buy-vaccines-104-millione-doses
|
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជណាចក្រកម្ពុជា បានសម្រេចបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួនជាង ១០៤ លានដូសបន្ថែមទៀត ទុកសម្រាប់ប្រើប្រាស់រយៈពេល ៣ ឆ្នាំ គឺចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ដោយសារតែជំងឺកូវីដមិនទាន់បានបិទបញ្ចប់នៅលើពិភពលោក និងការត្រៀមបម្រុងទុកជាយថាហេតុដ៏អាក្រក់ សម្រាប់ពេលខ្វះវ៉ាក់សាំង។
បើតាមសារសំឡេងពិសេសផ្ញើជូនជនរួមជាតិកាលពីប្រលប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ដើម្បីម្ចាស់ការទុកជាមុន ថ្ងៃនេះ យើងបានសម្រេច ចុះហត្ថលេខាដើម្បីទិញវ៉ាក់សាំង ដែលនឹងត្រូវវេចខ្ចប់នៅក្នុងប្រទេសរបស់យើងចំនួន ១០៤ ៨៧៣ ១៥៧ ដូសបន្ថែមទៀត សម្រាប់តម្រូវការបីឆ្នាំ គឺឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។ តែយើងក៏នៅតែប្រើប្រាស់សម្រាប់ឆ្នាំ២០២២ និង២០២៣ យើងបន្តប្រើប្រាស់នូវវ៉ាក់សាំងដែលយើងមាន ស្តុក នៅក្នុងឃ្លាំង តាមរយៈនៃការទិញ និងជំនួយ ហើយយើងក៏នៅសល់វ៉ាក់សាំងដែល មិនទាន់ដឹកចូលមកដល់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ មានពីសាធារណរដ្ឋប្រជាមានិតចិនចំនួន ១៥ លានដូស ពីសហរដ្ឋអាមេរិកចំនួន ៥ ៥១៥ ៨៥០ដូស ពីអូស្ត្រាលីសម្រាប់ចាក់កូនក្មេង ចំនួន ៥០ម៉ឺនដូស។
ដូច្នេះចំនួនជាង២០លានដូស បូក សរុបនៅសល់ប្រមាណជាង៩លានដូសនៅក្នុងឃ្លាំង យើងមានលទ្ធភាពប្រើប្រាស់វ៉ាក់ សាំងនេះ នៅក្នុងឆ្នាំ២០២២ និង២០២៣ ដោយមិនមានការខ្វះខាតវ៉ាក់សាំងនោះឡើយ។ ប៉ុន្តែដោយសារតែជំងឺកូវីដមិនទាន់បានបិទ បញ្ចប់នៅលើពិភពលោក យើងពុំមានសុវត្ថិភាពនោះទេ ដូច្នេះយើងត្រូវត្រៀមបម្រុង ទុក ជាយថាហេតុដ៏អាក្រក់ សម្រាប់ពេលខ្វះវ៉ាក់សាំងនៅក្នុងចន្លោះឆ្នាំ២០២៤ ដល់ឆ្នាំ ២០២៦ គឺរយៈពេល៣ឆ្នាំ។
សម្តេចតេជោបានបន្ថែមថា ដូច្នេះហើយបានជារាជរដ្ឋាភិបាលត្រូវចុះហត្ថលេខាការ បញ្ជាទិញ សម្រាប់រោងចក្រផលិតឱ្យយើង រហូតដល់ជាង១០៤លានដូស ដែលសហ គ្រាសផលិតឱសថកម្ពុជា សហការជាមួយនិងក្រុមហ៊ុនផលិតស៊ីណូវ៉ាក់ របស់សាធារ ណរដ្ឋប្រជាមានិតចិន នឹងត្រូវផ្គត់ផ្គង់ឱ្យរាជ រដ្ឋាភិបាល ជិត៣៥លានដូសក្នុងមួយឆ្នាំ។ នេះជាតម្រូវការចាំបាច់ ដើម្បីឱ្យយើងប្រើប្រាស់រាប់ទាំងកុមារ ដែលកើនអាយុពី១ឆ្នាំ ២ឆ្នាំ ៣ឆ្នាំ និងចំនួនអ្នកដែលត្រូវចាក់បន្ថែមជាដូសជំរុញ។ យើងមិនដឹងថាដូសជំរុញនេះ វាដើរទៅដល់ពេលណានោះទេ។ ព្រោះនៅថ្ងៃទី០៩ខែមិថុនាខាងមុខនេះ គឺគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស នឹងចាក់ដូសទី៥ សម្រាប់មន្ត្រីជួរមុខរបស់យើង។
សម្ដេចបញ្ជាក់បន្ថែមថា ការប្រើប្រាស់វ៉ាក់សាំង គឺជាវិធានការតែមួយគត់ ដើម្បីទប់ស្កាត់នឹងការស្លាប់ និងការឆ្លងរាលដាល ប៉ុន្តែវាក៏ត្រូវគួបផ្សំនឹងវិធានការសុខាភិបាលដទៃទៀតដែលត្រូវបានដាក់ចេញ។ ប៉ុន្តែដើម្បីធានាភាពស៊ាំសហគមន៍ ភាពស៊ាំសម្រាប់ផ្ទាល់ខ្លួនម្នាក់ៗ ដើម្បីទប់ស្កាត់ការឆ្លង នឹងនាំទៅដល់ភាពធ្ងន់ធ្ងរនៃជំងឺដែលនាំទៅដល់ការស្លាប់ គី ជម្រើសតែមួយគត់គឺវ៉ាក់សាំង។
ដើម្បីទទួលជម្រាប់ព័ត៌មានកាន់តែលម្អិតសូមសណ្ដាប់សារសំឡេងទាំងស្រុងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីខាងក្រោម៖
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-01T18:42:23.427Z",
"category": "ព័ត៌មានថ្មីៗ",
"views": 263,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ឱកាសមានកំណត់!!!ការផ្តល់ជូនដ៏អស្ចារ្យមិនធ្លាប់មានពី ជីប ម៉ុង លែន!!!
|
https://business-cambodia.com/articles/greatoffereverfrom-chip-mong-len
|
មកទទួលយកការផ្តល់ជូនដ៏អស្ចារ្យមិនធ្លាប់មានពី ជីប ម៉ុង លែន ជាមួយនឹងប្រូម៉ូសិនថ្មី បង់ប្រចាំខែតិចជាង1% ដោយឥតការប្រាក់រហូតដល់១៥ខែ។ បង់តិចជាងមុនហើយ ឥតគិតការប្រាក់បានយូរជាងមុនទៀត កាន់តែងាយស្រួល កាន់តែបត់បែនដល់លោកអ្នកដែលកំពុងស្វែងរកផ្ទះក្នុងក្តីស្រម៉ៃនៅ ជីប ម៉ុង លែន។ តែការផ្តល់ជូននេះ មានកំណត់ណា! អញ្ចឹងសូមរួសរាន់ឡើង!
នៅទីនេះយើងមានផ្ទះដ៏កក់ក្តៅជាច្រើនជម្រើស បំពេញបានគ្រប់តម្រូវការរបស់អតិថិជន ក្នុងនោះមានដូចជា៖
វីឡាទោល មានទំហំធំទូលាយ មានច្រើនបន្ទប់ ផ្ដល់បាននូវឯកជនភាព និងលើកមុខមាត់ដល់ការរស់នៅ។ តួផ្ទះទាំងមូលត្រូវបានរចនាឡើងយ៉ាងប្រណិត នាំមកនូវភាពស្រស់ស្អាតគ្រប់សម័យកាល។ វីឡាទោលមានច្រើនម៉ូដ មានដូចជា៖ វីឡា ឃីង, វីឡា ឃ្វីន, វីឡា ឃ្វីន II, វីឡា ឃ្វីន A, វីឡា ឃ្វីន B និង វីឡា ឃ្វីន B II។
វីឡាភ្លោះ វីឡាភ្លោះ II & S II មានរចនាបទថ្លៃថ្នូរ ទំនើប ទាន់សម័យ មានទីធ្លាធំទូលាយ និងសួនច្បារ ដែលអាចឱ្យលោកអ្នករីករាយនឹងបទពិសោធន៍រស់នៅក្នុងក្រុមគ្រួសារបានយ៉ាងរស់រវើក។
វីឡាកូនកាត់ ស្រស់ស្អាតគ្រប់សម័យកាល សម្រាប់គ្រួសារថ្មីថ្មោង ដែលចង់បានសុភមង្គល និងការរស់នៅដ៏ស៊ីវ័យ។ វីឡាកូនកាត់ មានប្រភេទ វីឡា កូនកាត់ A, វីឡា កូនកាត់ A SII និងវីឡាកូនកាត់ B III។
ហ្សប ហោស៍ និង ហូម អហ្វហ្វីស៍ ជាប្រភេទផ្ទះអាជីវកម្មដ៏ទំនើប មានទីធ្លាមុខផ្ទះធំទូលាយ ស្ថិតនៅតាមបណ្ដោយផ្លូវធំ មានចរាចរណ៍ចេញចូលយ៉ាងមមាញឹក ស័ក្ដិសមទាំងសម្រាប់ការរស់នៅ និងការប្រកបអាជីវកម្មគ្រប់ប្រភេទ។
ជីប ម៉ុង លែន គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដែលឈានមុខគេនៅកម្ពុជា ដែលផ្តោតលើការបំពេញបាននូវផ្ទះដ៏កក់ក្តៅតាមក្តីស្រមៃរបស់មនុស្សគ្រប់គ្នា។ គម្រោងលំនៅឋានរបស់យើងសាងសង់ឡើងដោយប្រើប្រាស់សម្ភារៈ ដែលមានគុណភាពខ្ពស់បំផុត និងមានវិញ្ញាបនបត្រ ISO បញ្ជាក់ផងដែរ ដូចជាបេតុង ជីប ម៉ុង, ដែកថែបអ៊ីតាលីម៉ាក វី ក្បឿង ជីប ម៉ុង និងទុយោ ជីប ម៉ុង ជាដើម។
ការរចនាម៉ូដទាំងក្នុង និងក្រៅរបស់លំនៅឋាននីមួយៗ ជារចនាបថមិនចេះហួសសម័យ ឆ្លុះបញ្ចាំងពីការគិតគូរយ៉ាងហ្មត់ចត់លើទំនោររបស់មនុស្សគ្រប់សម័យកាល។ បំពាក់ដោយបរិក្ខារទំនើបៗ និងហ៊ុមព័ទ្ធទៅដោយក្លឹបហៅស៍ សួនច្បារ ចំណតរថយន្ត ទីធ្លាកម្សាន្ត និងផ្សារសហគមន៍ ដើម្បីធានាជូនអតិថិជនរបស់យើងនូវភាព «ជឿជាក់ក្នុងការរស់នៅ»។
លោកអ្នកអាច អញ្ជើញមកទស្សនាជម្រើសផ្ទះដ៏សម្បូរបែប តាមគម្រោងខាងក្រោម៖
ផែនទីគម្រោង លែនម៉ាក 271 http://bit.ly/Landmark271
ផែនទីគម្រោង លែនម៉ាក 60M http://bit.ly/LandMark60M
ផែនទីគម្រោង ហ្គ្រេនភ្នំពេញស៊ីធី https://bit.ly/GrandPhnomPenhCity
ផែនទីគម្រោង ផាក លែន 6A https://bit.ly/ParkLand6A
ផែនទីគម្រោង ផាក លែន 598 http://bit.ly/ParkLand598
ផែនទីគម្រោង ផាក លែន 50M http://bit.ly/Parkland50M
ផែនទីគម្រោង ផាក លែន ពោធិ៍ចិនតុង https://bit.ly/ParkLandPCT
ចំណាប់អារម្មណ៍ចង់សាកសួរព័ត៌មានលម្អិត សូមទាក់ទងមកកាន់៖
𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖
chipmongland.com
ឬឆាតជាមួយក្រុមការងារតាមតំណរភ្ជាប់៖
Facebook: m.me/chipmongland
Telegram: t.me/chipmongland
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-01T11:21:18.312Z",
"category": "PR",
"views": 29,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ចង់សាកទេ? កាហ្វេលាមកដំរី រសជាតិពិសេស មួយគីឡូតម្លៃ ២ពាន់ដុល្លារ ទីផ្សារមិនចេះខ្វះ
|
https://business-cambodia.com/articles/black-ivory-coffee
|
យើងធ្លាប់តែឃើញផលិតចេញពីគ្រាប់កាហ្វេដុត ឬគ្រាប់ពូជនៃផ្លែប៊ឺរី ពីរុក្ខជាតិផ្កាមួយចំនួននៅក្នុងពូជកាហ្វេ ប៉ុន្តែការហ្វេនេះវិញចេញពីលាមកដំរីទៅវិញ ហើយអ្វីដែលកាន់តែផ្ញាក់ផ្អើលនោះគឺវាលក់បានតម្លៃថ្លៃរហូតដល់ទៅ រាប់ពាន់ដុល្លារឯណោះក្នុងមួយគីឡូ។ បងប្អូនមានឆ្ងល់ទេថា តើលាមកដំរីអាចយកទៅធ្វីការហ្វេដោយរបៀបណា?
ការហ្វលាមកដំរីឬក៏ Black Ivory Coffee ត្រូវបានរកឃើញដោយជនជាតិកាណាដាលោក Blake Dinkin អាយុ ៤៤ឆ្នាំ។ ដោយមើលឃើញពីឱកាសអាជីវកម្មដ៏មានសក្តានុពល លោក Dinkin បានចាកចេញពីការងារដ៏លំបាកមួយដែលកំពុងធ្វើការឱ្យក្រុមហ៊ុនពាណិជ្ជកម្មជប៉ុននៅទីក្រុងតូក្យូ ដើម្បីចាប់ផ្តើមកាហ្វេ Black Ivory Coffee ដែលជាម៉ាកកាហ្វេថ្លៃបំផុតរបស់ពិភពលោក។
បើនិយាយអំពីតម្លៃវិញ កាហ្វេនេះមានតម្លៃថ្លៃជាងគេបំផុតរបស់ពិភពលោក ដែលមួយគីឡូមានតម្លៃរហូតដល់ ២០០០ដុល្លារ និងមួយពែងមានតម្លៃ៥០ដុល្លារឯណោះ។ ជាមួយគ្នានេះដែរកាហ្វេនេះ ភាគច្រើនត្រូវបានដាក់លក់ទៅតាមសណ្ឋាគារប្រណិតៗ ហើយក៏មានលក់តាមប្រព័ន្ធបអ៊ីនធឺណិតផងដែរ ។
Black Ivory Coffee គឺជាម៉ាកកាហ្វេដែលផលិតដោយក្រុមហ៊ុន Black Ivory Coffee Ltd នៅភាគខាងជើងប្រទេសថៃ មុននឹងចេញជាផលិតផលកាហ្វេនេះឡើង ដំបូងគេយកគ្រប់ការហ្វេឱ្យសត្វដំរីស៊ី ហើយនៅពេលដែលវាបន្ទោបង់ចេញមក គេយកលាមកនោះ រើសយកតែគ្រប់កាហ្វេទៅលាងទឹកឱ្យស្អាតរួចយកទៅលីង ទើបទទួលបានការហ្វេដែលមានរសជាតិឆ្ងាញ់ ។
អត្ថបទដោយ៖ នៅ ថាត់សណា
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-01T10:26:51.770Z",
"category": "កំពូលអ្នកលក់",
"views": 375,
"author": {
"first_name": "នៅ",
"last_name": "ហៀង",
"email": "932@gmail.com"
},
"quality_warning": [
"noisy"
]
}
|
បាត់លាបធំ! ឥណ្ឌា ចេញយុទ្ធសាស្រ្តថ្មី ធ្វើឱ្យមហាសេដ្ឋី Elon Musk ត្រូវបង្ខំចិត្តឈប់រកស៊ី
|
https://business-cambodia.com/articles/elon-musk-india-government
|
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន foxbusiness កាលពីថ្ងៃច័ន្ទ បានឱ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយថា ក្រុមហ៊ុននឹងមិនផលិតរថយន្តនៅក្នុងប្រទេសឥណ្ឌាទេ ប្រសិនបើប្រទេសមួយនេះមិនអនុញ្ញាតឱ្យខ្លួនលក់ និងផ្តល់សេវាកម្មរថយន្តអគ្គិសនី ។
ស្ថាបនិកក្រុមហ៊ុនTeslas លោក Elon Musk បានបង្ហោះក្នុង Twitter របស់គាត់កាលពីពេលកន្លងទៅនេះថាគាត់ចង់បើកក្រុមហ៊ុន Teslas នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែពន្ធនាំចូលរបស់ប្រទេសនេះគឺ "ខ្ពស់បំផុត បើធៀបនឹងប្រទេសធំៗមួយចំនួន" ។ សេដ្ឋីពាន់លានដុល្លាររូបនេះកំពុងស្នើរសុំរដ្ឋាភិបាលឥណ្ឌាឱ្យបន្ធូរបន្ថយពន្ធនាំចូលឱ្យមានតម្លៃទាបជាងនេះដើម្បីងាយស្រួលលក់រថយន្តរបស់ខ្លួន។
ឆ្លើយតបទៅកាន់លោក Elon Musk នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅតែលើកទឹកចិត្តឱ្យ Tesla មកផលិតរថយន្តនៅក្នុងស្រុករបស់ខ្លួន ប៉ុន្តែមិនបានបញ្ចុះពន្ធនាំចូលរថយន្តអគ្គិសនីបានឡើយ ពោលគឺនៅតែយកពន្ធដឹកជញ្ជូនចន្លោះពី១៥ ទៅ ៣៥% នៅក្នុងប្រទេស ។
បន្ថែមពីនេះទៅទៀត ដោយបច្ចុប្បន្នឥណ្ឌាបានយកពន្ធ ១០០ភាគរយលើយានជំនិះនាំចូលដែលមានតម្លៃជាង ៤០,០០០ដុល្លារ រួមទាំងការធានារ៉ាប់រង និងការចំណាយលើការដឹកជញ្ជូនថែមទៀត ស្របគ្នានេះដែរ រថយន្តដែលមានតម្លៃទាបជាង ៤០,០០០ដុល្លារវិញវាត្រូវប្រឈមនឹងពន្ធនាំចូលចំនួន ៦០ភាគរយឯណោះ ។
គួរបញ្ជាក់ផងដែរ លោក Elon Musk ត្រូវបានដកខ្លួនចេញពីប្រទេសឥណ្ឌា ខណៈដែលរដ្ឋាភិបាលឥណ្ឌា នៅមិនទាន់អាចបន្ធូរបន្ថយទៅលើពន្ធនាំចូលរថយន្តអគ្គិសនីបាន ស្របពេលដែល Teslas អាចនឹងមាន ការប្រកួតប្រជែងតម្លៃនៅឥណ្ឌា ដោយសារតែការដឹកជញ្ជូនថ្លៃហើយ ថែមទាំងពន្ធនាំចូលឡានថ្លៃទៀត ។
អត្ថបទដោយ៖ នៅ ថាត់សណា
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-01T10:05:35.785Z",
"category": "កំពូលអ្នកលក់",
"views": 954,
"author": {
"first_name": "នៅ",
"last_name": "ហៀង",
"email": "932@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ក្បួនរកស៊ី២ពីថៅកែតែគុជវ័យក្មេង Nei Yunchen ពង្រីក៤៥០សាខានិងសល់ទ្រព្យ ៦០០លាន$
|
https://business-cambodia.com/articles/3-business-rules-from-nei-yunchen
|
តែគុជជាភេសជ្ជៈមួយប្រភេទដែលពេញនិយមបំផុតនៅទ្វីបអាស៊ី និងមានដើមកំណើតនៅទីក្រុងតៃវ៉ាន់។ ចំណែកឯការកសាងយីហោតែគុជក្លាយទៅជាទីចាប់អារម្មណ៍របស់សហគ្រិននិយមក្មេងវ័យព្រោះមុខរបរប្រភេទនេះគឺត្រូវប៉ាន់ជាមួយនិងយុវវ័យនាសតវត្សវ៍ទី២១ នេះ។
ដូចគ្នានេះដែរ ស្ថាបនិកហាងតែគុជដ៏ល្បាញល្បីនៅក្នុងប្រទេសចិន គឺលោក Nei Yunchen មានយីហោឈ្មោះថា HEYTEA ដែលពង្រីកខ្លួនបាន៤៥០សាខា នៅទូទាំងប្រទេសចិនហើយក្នុងពេលកបច្ចុប្បន្ន។
រំលឹកទៅកាន់អតីតកាលបន្តិចមុននឹងឈានដល់ការចាប់អាជីវកម្មមួយនេះជោគជ័យគឺលោកធ្លាប់បើកហាងជួសជុលទូរស័ព្ទបន្ទាប់ពីលោកបញ្ចប់ថា្នក់មហាវិទ្យាល័យភ្លាមព្រោះថាយុវជនទើបពេញវ័យ១៩ឆ្នាំរូបនេះមិនសូវជារៀនសូត្រពូកែអ្វីនោះទេ ដូច្នេះក៏ធ្វើឱ្យរូបគេពិបាកក្នុងការសម្រេចចិត្តធ្វើការតាមជំនាញ ម្យ៉ាងវិញទៀតរូបគេក៏ជាមនុស្សស្រឡាញ់និងមានក្តីស្រមៃក្នុងការប្រកបអាជីវកម្មផងដែរ។
ដោយក្នុងឆ្នាំ២០១៧ បន្ទាប់ពីសន្សំលុយបានប្រមាណជាង ២ម៉ឺនយេន ស្មើនិង២ម៉ឺនដុលា្លរអាមេរិកជាងពីការបើកហាងជួសជុលទូរស័ព្ទហក់មកចាប់អាជីវកម្មហាងតែទឹកដោះគោគុជដោយសារមើលឃើញអំពីកំណើននៃតម្រូវការរបស់យុវវ័យ។ មិនយូរប៉ុន្មានអាជីវកម្មមួយនេះមានការរីកចម្រើនជាលំដាប់និងផ្ទុះការគាំទ្រទៅទូទាំងប្រទេសចិន និងតៃវ៉ាន់ ។ខណៈបច្ចុប្បន្ននេះលោកថែមទាំងអាចរាយយីហោផ្ទាល់ខ្លួនទៅកាន់អាស៊ីរួមទាំងកម្ពុជាយើងផងដែរ។
ទន្ទឹមនិងនេះ ដោយឆ្នាំដំបូងនៃរបរមានលំហូរនៃសាច់ប្រាក់ដែលជាទ្រព្យសម្បត្តិដែលលោកទទួលបានអំពីការប្រកបរបរនេះគឺដល់ទៅ៦០០លានដុល្លារឯណោះ។ ជាមួយគ្នានេះដែរ លោកតែងសួរខ្លួនឯងជានិច្ចជាកាលថា តើលោកគួរធ្វើយ៉ាងណាដើម្បីឱ្យហាងតែគុជរបស់លោកមានលក្ខណៈខុសនិងលេចធ្លោរពីដៃគូប្រកួតប្រជែងជាច្រើន? បន្ថែមពីនេះទៅទៀតលោកតែងតែអភិវឌ្ឍខ្លួនជានិច្ចជាមួយនិងការហ្វឹកហ្វឺនឆុងនិងរូបមន្តថ្មីៗជាប្រចាំពីអាណាចក្រតែទឹកដោះគោតៃវ៉ាន់។
ជាមួយគ្នានោះ សហគ្រិនកើតឆ្នាំ១៩៩១រូបនេះ បានបង្ហើបអំពីគន្លឹះអាជីវកម្ម ២ធំៗដែលលោកបានអនុវត្តក្នុងអាជីវកម្មជាអចិន្រ្តៃយ៍៖
១.វត្ថុធាតុដើម
យុវជនរូបនេះមិនខ្លាចក្នុងការចំណោយទៅលើវត្ថុដើម ដើម្បីផលិតចេញនូវផលិតផលសម្រេចនោះទេ ដោយលោកសង្កេតឃើញថាហាងមួយចំនួននៅស្ទាក់ស្ទើរក្នុងការនាំយកនូវរូបធាតុល្អបំផុតដើម្បីរសជាតិជាមួយតុល្យភាពនៃសុខភាពរបស់អតិថិជន។
២.និន្នាការយុវវ័យ
ចំណុចនេះគឺផ្តោតលើការតុបតែងហាងនិងកាប្រើអ៊ីនធឺណេត ជឿនលឿនតាមសម័យកាល ច្នៃប្រឌិតឥតឈប់ឈរដឹងពីការចាប់យកតម្រូវការរបស់មនុស្សវ័យក្មេងនិងផលិតផលដែលបំពេញតម្រូវតាមរសជាតិរបស់អ្នកអតិថិជន។ ដោយលោកបានបន្ថែមថា ការធ្វើអាជីវកម្មមិនមែនគ្រាន់តែជាអាជីវកម្មសាមញ្ញនោះទេ។ វាទាមទារឱ្យមានការរៀបចំផែនការអាជីវកម្មនិងការគិតដើម្បីធ្វើឱ្យម៉ាកយីហោឈានដល់កម្រិតកាន់តែខ្ពស់៕
អត្ថបទដោយ៖ ពីង ជូអេង ( ត្រចៀកកាំ )
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-01T10:00:38.540Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 337,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
Lei Junប្រើគន្លឹះធំៗ៣ ក្លាយជាSteve jobsប្រទេសចិន និងចង់សម្រេចបំណងធំបំផុត១ មុនពេលស្លា.ប់
|
https://business-cambodia.com/articles/lei-jun-life-struggle
|
លោក Lei Jun គឺជាសហគ្រិនឆ្នើមមួយរូប និងជាសហស្ថាបនិកនៃក្រុមបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Xiaomi ដែលជាក្រុមហ៊ុនស្មាតហ្វូននិងគ្រឿងអេឡិចត្រូនិចធំជាងគេបំផុតនៅលើពិភពលោក។ បុរសវ័យ៥២ឆ្នាំរូបនេះ ក៏ត្រូវបានគេចាត់ទុកថាជា Steve Jobs ទីពីរ ខណៈប្រើពេលត្រឹមជាង១០ឆ្នាំ អាចកសាងក្រុមហ៊ុនតម្លៃដល់ទៅ ៣៩.០៧ពាន់លានដុល្លារឯណោះ។
ខាងក្រោមនេះគឺជារឿងធំៗ៣ ដែលធ្វើឲ្យលោក Lei Jun មេធំ Xiaomi ក្លាយជា Steve Jobs ទីពីរក្នុងប្រទេសចិន៖
១/. មិនធ្វើការត្រឹមជាបុគ្គលិកធម្មតា៖ ដំបូងឡើយលោក Lei Jun បានធ្វើការនៅក្រុមហ៊ុន Kingsoft ដែលជាក្រុមហ៊ុនផ្នែក software ធំជាងគេមួយនៅលើទឹកដីកំណើត។ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តធ្វើការនៅ Kingsoft អស់រយៈពេល៧ឆ្នាំលោក Lei Jun បានក្លាយជានាយកប្រតិបត្តិនិងជាប្រធានក្រុមហ៊ុន។
២/. មានចក្ខុវិស័យវែងឆ្ងាយ៖ ក្នុងអំឡុងពេលអាជីពជាប្រធាននិងនាយកប្រតិបត្តិនៃក្រុមហ៊ុន Kingsoft លោក Lei Jun បានបោះបង់ចោលការងាររបស់ខ្លួនហើយបានចាប់ផ្តើមបើកហាងលក់សៀវភៅតាមអ៊ីនធឺណេតក្នុងឆ្នាំ២០០០។ វេទិកាមួយនេះបានអូសទាញអ្នកគាំទ្រយ៉ាងច្រើនកោះករ និងក្លាយជាវេទិកាដ៏ល្អបំផុតសម្រាប់មនុស្សជាច្រើននៅលើអ៊ីនធឺណេតក្នុងឆ្នាំ២០០៤។
មិនត្រឹមតែជាបុគ្គលិកនិងជានាយកប្រតិបត្តិប៉ុណ្ណោះទេ លោកក៏ជាវិនិយោគិនផងដែរ។ ក្នុងឆ្នាំដដែលលោកបានវិនិយោគលើអាជីវកម្មទើបកើតថ្មីកំពុងមានសក្តានុពលខ្លាំងមួយចំនួនរួមមាន UCWeb, YY, និង Vancl.com ។ លើសពីនេះទៅទៀត លោកបានផ្តល់មូលនិធិដល់អ្នកចាប់ផ្ដើមអាជីវកម្មថ្មីថ្មោងជាង ៧០ សម្រាប់ក្រុមហ៊ុនផលបត្ររបស់លោក។
៣/. ភាពជាអ្នកដឹកនាំ៖ តាំងតែពីពេលដែលលោកជាបុគ្គលិកគេ រហូតឡើងតំណែងមកជានាយកប្រតិបត្តិ គឺលោកតែងតែមានភាពជាអ្នកដឹកនាំខ្ពស់នៅក្នុងខ្លួន។ បន្ថែមពីនោះ លោកក៏ជាមេដឹកនាំដែលតែងតែអភិវឌ្ឍខ្លួនទៅមុខ និងមានចក្ខុវិស័យវែងឆ្ងាយជានិច្ច។
យ៉ាងណាមិញ ដោយសារគន្លឹះធំៗទាំង៣ ខាងលើនេះហើយ ទើបជំរុញឲ្យជីវិតក្មេងប្រុសម្នាក់កើតក្នុងគ្រួសារក្រីក្រត្រដរប្រឹងតស៊ូរៀនរហូតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យ Wuhan ក្នុងឆ្នាំ១៩៩១។ បច្ចុប្បន្នលោក Lei Jun បានក្លាយទៅជាមហាសេដ្ឋីកាន់កាប់ទ្រព្យសម្បត្តិប្រមាណ ៩.៤ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២២ ចេញផ្សាយដោយទស្សនាវដ្តី Forbes។ លោកធ្លាប់បានលើកឡើងយ៉ាងដូច្នេះថា៖ «អ្វីដែលខ្ញុំខំប្រឹងធ្វើ ខ្ញុំមានគោលបំណងតែមួយគត់ គឺបម្រើពិភពលោកតាមរយៈការរៀនសូត្ររបស់ខ្ញុំ»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:47",
"date_created": "2022-06-01T09:57:55.423Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 249,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.