title
stringlengths
4
305
url
stringlengths
42
212
content
stringlengths
6
22.7k
metadata
dict
កុំឱ្យរំលង! គម្រោងផ្ទះ ខុនដូ ដីធ្លី នឹងប្រមូលផ្ដុំគ្នា នៅកម្មវិធីតាំងពិព័រណ៍អចលនទ្រព្យធំជាងគេនៅកម្ពុជា
https://business-cambodia.com/articles/realestateexpo
រាជធានីភ្នំពេញ (អគារ Morgan) ៖ ក្រុមហ៊ុន Realestate.com.kh នឹងនាំយកមកវិញនូវការតាំង​ពិព័រណ៍​អចលនទ្រព្យ​ដ៏ពេញ​និយម​របស់​​ខ្លួន ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី02-03 ខែកក្កដា ខាងមុខនេះនៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ ។ កម្មវិធីតាំងពិព័រណ៍​អចលន​ទ្រព្យកម្ពុជា​ឆ្នាំ2022នេះ (Real Estate EXPO 2022) គឺជា​​​ព្រឹត្តិការណ៍ពិសេសមួយ​ដែល​រៀប​ចំ​ឡើង​ដោយ Realestate.com.kh ដើម្បីជំរុញវិស័យអចលនទ្រព្យ និង​ឧស្សាហ​​ក​ម្ម​ពាក់ព័ន្ធផ្សេងៗឱ្យឈាន​ដល់​កម្រិត​មួយថ្មី និងផ្តល់ជូននូវការទិញលក់ផ្តាច់មុខ និងសេវាកម្ម​សំខាន់ៗ​ទាំង​អស់​នៅកន្លែងតែមួយ សម្រាប់​បំពេញតម្រូវការទីផ្សារកម្ពុជា​ដែលកំពុងតែរីកចម្រើន ។ ពិព័រណ៍អចលនទ្រព្យនេះគឺជាការផ្តួចផ្តើមគំនិតជាបន្តបន្ទាប់ដែលបង្កើតឡើងដោយលោក ម៉ឹក ចិន្តា ស្ថាបនិក នៃ Realestate.com.kh និងនាយកប្រតិបត្តិក្រុមហ៊ុនលោក Thomas O'Sullivan ជាមួយនឹងចក្ខុវិស័យ​ដើម្បីធានាដល់​អតិថិជន​​​ដែលមានបំណង និងកំពុងស្វែងរកលំនៅឋាន, យានយន្ត និងការ​ទិញ​លក់​​​​ផលិត​ផលផ្សេងៗជាច្រើនទៀត ទទួលបាននូវអ្វីដែលពួកគេត្រូវការប្រកបដោយទំនុកចិត្ត​ ទាំងអតិថិជនក្នុង​ស្រុក និងអតិថិជនបរទេស​ដែលកំពុ​ង​ស្នាក់​នៅ​ក្នុង​ប្រទេសកម្ពុជាជាដើម ។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗនៅទូទាំងប្រទេសកម្ពុជានឹងដាក់តាំងបង្ហាញរួមមាន ៖ OCIC, Orkide Development, Chip Mong Land, Borey The Flora, Golden Cambodia Century, Morgan Group, Prince Real Estate, Borey Kasen, Borey Bosba, Borey Arey Ksat, Coastal City និងជាច្រើនទៀត។ ដើម្បីបំពេញបន្ថែមសម្រាប់ការសម្រេចចិត្តទិញផ្ទះ ក្នុងនោះវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ក៏នឹងចូលរួមដើម្បីពិគ្រោះយោបល់សម្រាប់លោកអ្នកដែលកំពុងស្វែងរកទិញផ្ទះផងដែរ ដោយមានដូចជា CBRE Cambodia, Cambodia Properties Limited, GC Realty, Pointer Property និងអ្នកជំនាញប្រឹក្សាទិញលក់អចលនទ្រព្យ Fazwaz Cambodia ជាដើម ។ ចុះឈ្មោះសម្រាប់ចូលរួម ឬសាកសួរកក់ស្តង់តាំងពិព័រណ៍ មានឱកាសឈ្នះរង្វាន់ធំ ក្រៅពីការធានាបាននូវកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតនៅក្នុងអចលនទ្រព្យ និងទំនិញផ្សេងៗទៀតហើយ អ្នកចូលរួមទាំងអស់នឹងមានឱកាសក្នុងការចាប់រង្វាន់ដើម្បីឈ្នះរង្វាន់ដ៏ធំបំផុតមួយចំនួនដែលមិនធ្លាប់បានឃើញនៅក្នុងព្រឹត្តិការណ៍ស្រដៀងគ្នានេះរួមមានទាំងគ្រឿងអលង្ការពី Princess Alanka, នាឡិកាពី Watch Empire, គ្រឿងបរិក្ខារពី Seara Sports Systems, សំបុត្រកុនពីរោងភាពយន្ត Legend,គ្រឿងប្រើប្រាស់ពី Fotile, Mitsubishi និងជាច្រើនទៀត ។ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកតាំងពិព័រណ៍នឹងផ្តល់ជូននូវការលើកទឹកចិត្តដល់អ្នកទិញជាច្រើនក្នុងអំឡុងពេលពីរថ្ងៃនេះ រួមទាំងការបញ្ចុះតម្លៃដ៏ច្រើន និងការបង្ហាញសម្រាប់តែអ្នកទិញដែលមានសំណាង រួមទាំងគម្រោងថ្មីៗ និងរថយន្តផងដែរ ! តើកម្មវិធីនេះប្រារព្ធធ្វើឡើងនៅពេលណា? ទីកន្លែងណា? ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ 2022 នឹងប្រព្រឹត្តទៅនៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ ដែលនឹង​​ចាប់​​ផ្តើម​​នៅថ្ងៃទី02-03 ខែកក្កដា ចាប់ពីវេលាម៉ោង 09:00 ព្រឹក រហតូដល់ម៉ោង 06:00 ល្ងាច ។ ពិព័រណ៍អចលនទ្រព្យកម្ពុជាលើសពីការតាំងបង្ហាញអចលនទ្រព្យ និងសេវាកម្ម លោក Thomas O'Sullivan នាយកប្រតិបត្តិ Realestate.com.kh បានថ្លែងថា ៖«ចាប់តាំងពីបានបំបែកកំណត់ត្រាតាំងពិព័រណ៍ក្នុងឆ្នាំ 2019 មក យើងបានខកខានប្រារព្ធកម្មវិធីនេះជាបន្តបន្ទាប់ដោយសារជំងឺរាតត្បាត ប៉ុន្តែខណៈនេះអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺយើងពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងការចុះឈ្មោះចូលរួមពីអ្នកតាំងពិព័រណ៍ទាំងពីរប្រភេទដែលចូលរួមក្នុងការតាំងពិព័រណ៍នេះ ដោយនេះគឺសញ្ញាល្អណាស់ពីអ្នកចូលរួមដែលមានចំនួនជាង 5000 ដោយអ្នកទាំងនោះបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះរួចហើយ‍» ។ លោក Thomas O'Sullivan បានបន្តថា ៖«ជាចុងក្រោយ គោលដៅរបស់យើង​គឺផ្តល់​ឱ្យគ្រួសារកម្ពុជា​នូវឱកាស​មួយ​ដើម្បី​ទទួលបានកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតសម្រាប់ពួកគេ និងបង្កើតបទពិសោធន៍ថ្មី ដើម្បីឱ្យ​ពួកគេអាចមាន​ថ្ងៃដ៏​អស្ចារ្យជា​មួយ​គ្នា ដោយការបន្ថែមភាពទាក់ទាញ និងសកម្មភាពដូចជាសិក្ខាសាលាពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ, មានកន្លែងក្មេងលេង, កន្លែងបង្ហាញរថយន្ត, អាហារ និងភេសជ្ជៈដ៏ធំទូលាយ និងអ្វីៗជាច្រើនផ្សេងទៀត ដែលអាចអនុញ្ញាតឱ្យយើងដាក់តាំងបង្ហាញនៅលើពិព័រណ៍អចលនទ្រព្យដ៏ធំបំផុត និងល្អបំផុត ដើម្បីបង្កើតថ្ងៃដ៏អស្ចារ្យសម្រាប់គ្រួសារទាំងមូល» ។ ចុះឈ្មោះសម្រាប់ចូលរួម ឬសាកសួរកក់ស្តង់តាំងពិព័រណ៍ បំបែកកំណត់ត្រាប្រកបដោយជោគជ័យ ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកចុងក្រោយដែលទើបតែបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ណាហ្គាវើល ភ្នំពេញ គឺជាជោគជ័យដ៏ធំមួយដែលបានបំបែកកំណត់ត្រាលក់អចលនទ្រព្យដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាជាមួយនឹងការលក់ចេញដ៏ច្រើនសន្ធឹកសន្ធាប់ចំនួនជាង 30លានដុល្លារ និងទាក់ទាញអ្នកចូលរួមជាង 20,000 នាក់ ។ មិនតែប៉ុណ្ណោះកាលពីដើមឆ្នាំ 2019 ព្រឹត្តិការណ៍ Home & Lifestyle បានទាក់ទាញអ្នកចូលរួមជាង 15,000 នាក់ និងឈានដល់ការលក់ជាង 20 លានដុល្លារ ។ វត្តមានក្រុមហ៊ុនអភិវឌ្ឍន៍, បុរី, ខុនដូ និងម៉ាកយីហោល្បីៗឈានមុខគេមួយចំនួនទៀតនៅកម្ពុជា  ដើម្បីបំពេញតម្រូវការទីផ្សារអចលនទ្រព្យ និងសេវាកម្មបន្ថែមនានាក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនជាច្រើននឹងមានវត្តមានចូលរួមតាំងពិព័រណ៍ ខណៈពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022 នៅថ្ងៃទី02 និង03 ខែកក្កដា កាន់តែខិតជិតមកដល់ ។  អ្នកឧបត្ថម្ភធំ និងអ្នកគាំទ្រសំខាន់ៗរួមមាន ៖ The Khmer Times, Cambodian Investment Management, Princess Alanka, B2B Cambodia, Watch Empire, Mitsubishi Heavy Industries, Panasialife, Gold Zone Media, Seara Sports Systems, Fotile and LM Car.  អ្នកចូលរួមតាំងពិព័រណ៍ ៖ Orkide Development: Orkide The Botanic City, Orkide The Pochentong, Orkide The Royal Condominium, Morgan Group: Morgan Tower, Morgan EnMaison, Overseas Cambodian Investment Corporation (OCIC), Chip Mong Land, Prince Real Estate Group, Creed Cambodia, Canopy Sands, Borey Kasen Phnom Penh, Borey Bosba, Borey Williams, Genrich Investment, Credit Bureau of Cambodia, Chroy Changva Satellite City, Norea City, Borey Heng Heang, The Elysee, Elite Town 3, Olympia City, Borey New Hope, Kien Svay Plaza, Tourism City, Diamond Bay Garden, Golden Cambodia Century (GCC): Borey Nadi, GC Orussey Market, Borey The Flora, KH Land, Platinum Coast, Golden Cambodia Realty, Phnom Penh Galaxy Garden, Coastal City, Century 21 Cambodia, Oasis Harmony, Golf Harmony, City Gem, Borey Lorn City, Fortune City, Borey Arey Ksat, Borey Chey Oudom, One 70, LM Car, Fotile, JTH Lawyers, API Global, TCU Polys Enterprise, Harvey Law Group, Beike Realsee, FazWaz, Buildmax International, Sathapana Bank, Cellcard, Yuan Dian Advertising Media  ដៃគូប្រព័ន្ធផ្សព្វផ្សាយ ៖ Khmer Times,  B2B Cambodia, AmCham, ADA, Cambodia Investment Review, Property Area Asia, Gold Zone Media, The Cambodia China Times, Thmey Thmey, Enjoy Cambodia, Business Cambodia, FreshNews, Koh Santepheap Daily, Kampuchea Thmey Daily, ThmeyThmey, CNC, BTV, PNN, Hang Meas, CTV, TVK, CTN, Jianhua daily, Cambodia China Times, PanasiaLife ចុះឈ្មោះសម្រាប់ចូលរួម ឬសាកសួរកក់ស្តង់តាំងពិព័រណ៍  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-06-01T09:44:58.107Z", "category": "PR", "views": 192, "author": { "first_name": "Sreymom", "last_name": "Cha", "email": "sreymomcha069@gmail.com" }, "quality_warning": [ "noisy" ] }
មិនធម្មតា! ឆ្នាំថ្មី Big C, CP, Aeon និងMakro សម្រុកនាំគ្នាពង្រីកផ្សារ និងឃ្លាំងនៅខ្មែរលើទីតាំង៣នេះ
https://business-cambodia.com/articles/big-c-cp-makro-aeon-in-cambodia
នៅក្នុងឆ្នាំថ្មី ២០២២ ក្រុមហ៊ុនល្បីៗរបស់ថៃ និង ជប៉ុន ដែលដូចជាក្រុមហ៊ុន Big C , CP, Makro, Aeon ជាដើម បាននាំគ្នាសម្រុកមកបោះទុនវិនិយោគពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជាបន្ថែម ដើម្បីបំពេញសេចក្ដីត្រូវការក្នុងទីផ្សារ។ ដោយការពង្រីកអាជីវកម្មនៃក្រុមហ៊ុនទាំង ៤ នេះ មាននៅភ្នំពេញ ខេត្ដកំពត និងខេត្ដព្រះសីហនុ។ ១. ផ្សា Makro សព្វថ្ងៃ Makro មានផ្សារ ៣ សាខា ដែលសាខាទី ១ នៅខេត្ត សៀមរាប សាខាទី ២ នៅភ្នំពេញដែលមានទីតាំងនៅខណ្ឌ សែនសុខ ហើយសាខាទី ៣ កំពុងដំណើរការសាងសង់ដែលស្ថិននៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ សម្រាប់សាខាទី ៣ នេះបានប្រើប្រាស់ទុនវិនិយោគប្រមាណ ១២,៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦១កន្លែង។ ២. ក្រុមហ៊ុន Big C ថ្មីៗនេះក្រុមហ៊ុន Big C របស់ប្រទេសថៃបានប្រមូលទិញ Kiwi mart ដែលលក់ទំនិញ ២៤ ម៉ោងដំបូងគេនៅកម្ពុជាចំនួន ១៨ សាខា ដែលមាននៅ ភ្នំពេញនិង ខេត្តកំពត។ ការទិញនេះក្នុងគោលបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួន។ ក្នុងនោះដែរក្រុមហ៊ុនមិនបានបញ្ជាក់ពីតម្លៃនៃការទិញអជីវកម្មរបស់​ Kiwi mart នោះទេ។ ៣. ក្រុមហ៊ុន Aeon សព្វថ្ងៃផ្សារទំនើប Aeon ក៏បានពង្រីកខ្លួនបាន ៣ សាខាដែរ ដែរសាខាទី១ ស្ថិតនៅទីតាំងជិតកោះពេជ្រ សាខាទី ២នៅខណ្ឌសែនសុខ និង​សាខាទី ៣ ដែលកំពុងដំណើរការសាងសង់ស្ថិតនៅផ្លូវ ៦០ ម៉ែត្រ។ ដោយសារតែអាជីវកម្មរបស់ខ្លួនរីកចម្រើនទើបកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុនបានបើកការដ្ឋានសាងសង់ឃ្លាំងស្តុកទំនិញ ដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ៤. ក្រុមហ៊ុន CP កាលពីពេលកន្លងទៅនេះក្រុមហ៊ុន CP  បានបើកសម្ពាធរោងចក្រផលិតចំណីអាហារថ្មី១របស់ខ្លួននៅឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត។ យ៉ាងណាក្រុមហ៊ុននេះមិនបានបញ្ជាក់ពីតម្លៃនៃការិនិយោគសង់រោងចក្រថ្មីនេះនោះទេ ប៉ុន្ដែការបើកនេះគឺក្នុងគោលបំណងចង់ពង្រីកវិសាលភាពរបស់ខ្លួនក្នុងតំបន់អាស៊ាន និងបានបង្ហាញពីភាពរឹងមាំនៃការផ្តល់ជូនសេវាកម្មពីប្រទេសថៃ ជូនដល់អតិថិជនកម្ពុជា ដោយផ្តោតជាសំខាន់លើការធ្វើអាជីវកម្ម ព្រមជាមួយនឹងការបង្កើតគុណតម្លៃដល់សង្គម៕ អត្ថបទដោយ៖ ឌឿក​ ស្រីនុច រតនៈ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-06-01T08:47:49.747Z", "category": "អចលនទ្រព្យ", "views": 1739, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
លាហើយ ធ្វើការ៣ឆ្នាំឡើង៣០$! នេះជាទម្លាប់ធ្វើការ៤ ជួយឱ្យអ្នកឡើងប្រាក់ខែ និងតំណែងស្ទើររាល់ឆ្នាំ
https://business-cambodia.com/articles/top-4-habits-get-promoted-faster
ការខំប្រឹងធ្វើការងារដោយទទួលបានប្រាក់ចំណូលច្រើន និងឡើងតំណែងខ្ពស់ គឺជាក្ដីស្រមៃរបស់និយោជិតគ្រប់រូប ប៉ុន្តែមិនមែនពួកគាត់ទាំងអស់សុទ្ធតែអាចសម្រេចគោលដៅ ដូចអ្វីដែលពួកគាត់ចង់បាននោះទេ ប្រសិនបើគាត់មិនដឹងផ្លូវ ឬមិនបានត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីទទួលបានវា។ ទន្ទឹមនឹងនេះដែរ មានបុគ្គលិកមួយចំនួនធ្វើការយូរៗកាន់តែក្រិន គឺមិនកើនជំនាញ មិនកើនចំណូល មិនកើនឋានៈតួនាទី បែរជាឡើងតែគីឡូក៏មានដែរ។ រីឯអ្នកខ្លះទៀត ខំប្រឹងធ្វើការងារ៣ឆ្នាំ ឡើងប្រាក់ខែបន្ថែមត្រឹម៣០ដុល្លារក៏មានដែរ។ ដោយមើលឃើញបញ្ហាបែបនេះហើយ ទើប Business Cambodia ដែលជាស្ថាប័នបំផុសគំនិតរកស៊ីដ៏សម្បូរបែបនៅកម្ពុជា នឹងបង្ហាញនូវទម្លាប់ធ្វើការងារដ៏ល្អឯកចំនួន៤ ដែលអាចជួយឱ្យបុគ្គលិកអាច ឡើងប្រាក់ខែ និងតំណែងស្ទើររាល់ឆ្នាំ ប្រសិនបើគាត់អនុវត្តតាមបានល្អ៖ ១. ផ្ដោតលើការជួយបង្កើនចំណូលក្រុមហ៊ុន និងសន្សំសំចៃធនធាន ថ្វីត្បិតដែលផ្នែកផ្សេងៗនៅក្នុងក្រុមហ៊ុនមួយ គឺសុទ្ធតែសំខាន់ ប៉ុន្តែផ្នែកដែលថៅកែ ឬថ្នាក់ដឹកនាំស្រលាញ់បំផុត គឺផ្នែកដែលអាចជួយបង្កើនចំណូលចូលក្រុមហ៊ុនបានច្រើន និងផ្នែកដែលជួយសន្សំសំចៃធនធានក្រុមហ៊ុនឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ អាស្រ័យហេតុនេះហើយ មិនថាអ្នកកំពុងកាន់តួនាទីអ្វីនោះទេ អ្នកត្រូវតែធ្វើខ្លួនជាបុគ្គលិក ដែលមានផ្នត់គំនិតខួរក្បាលជាសហគ្រិន ពោលគឺខិតខំរកវិធីសាស្ត្រផ្សេងៗ ដើម្បីជួយបង្កើនចំណូលឱ្យក្រុមហ៊ុន។ ពេលណាដែលក្រុមហ៊ុនរកចំណូលបានកាន់តែច្រើន ម្ចាស់គំនិត ឬអ្នកដែលជួយបង្កើនចំណូលឱ្យក្រុមហ៊ុន ក៏នឹងកើនចំណូល ឡើងតំណែងកាន់តែខ្ពស់ផងដែរ។ ២. ច្បាប់១០១% ផ្ដល់លទ្ធផលឱ្យលើសពីការរំពឹងទុក អ្នកមិនអាចលេងហ្គេមមួយឈ្នះ ដោយមិនដឹងច្បាស់ពីលក្ខខណ្ឌហ្គេម និងរបៀបលេងវានោះទេ។ ដូចគ្នានេះដែរ អ្នកមិនអាចក្លាយខ្លួនជាបុគ្គលិកឆ្នើម ដោយមិនដឹងថា បុគ្គលិកឆ្នើមជាអ្វី ហើយមេរំពឹងចង់បានអ្វីពីអ្នកនោះទេ។ អាស្រ័យហេតុនេះ ទើបអ្នកចាំបាច់ត្រូវដឹងឱ្យច្បាស់ជាមុនសិនថា តើថ្នាក់លើរំពឹងចង់បានអ្វីពីអ្នក? បន្ទាប់ពីនោះ អ្នកត្រូវព្យាយាមផ្ដល់អ្វីដែលគាត់ចង់បាន លើសពីអ្វីដែលគាត់រំពឹងចង់បានពីអ្នក។ បើមេរំពឹងលទ្ធផលការងារពីអ្នកត្រឹម ១០០% អ្នកត្រូវខំប្រឹងផ្ដល់ឱ្យគាត់នូវលទ្ធផល ១០១% ឡើងទៅ ពោលគឺកាន់តែលើសច្រើន គឺកាន់តែល្អ។  ៣. ពង្រឹងភាពជាអ្នកដឹកនាំក្នុងខ្លួន បើទោះបីជាអ្នកមានជំនាញខ្លាំងពូកែយ៉ាងណាក៏ដោយ ប៉ុន្តែប្រសិនបើអ្នកជាមនុស្សដែលអាចធ្វើការងារ បានល្អតែម្នាក់ឯង មិនចេះធ្វើការងារជាក្រុម ឬគ្មានជំនាញដឹកនាំក្នុងខ្លួន អ្នកមិនអាចឡើងតំណែងធំបានឡើយ។ ជំនាញដឹកនាំសំខាន់ខ្លាំងបំផុត ប្រសិនបើអ្នកចង់កាន់តំណែងតួនាទីធំ អ្នកត្រូវពូកែក្នុងការដឹកនាំខ្លួនឯង​ ដឹកនាំមនុស្សជុំវិញខ្លួន ចេះមើលនិងប្រើមនុស្សឱ្យត្រូវតាមសមត្ថភាព ហើយចុងក្រោយគឺធ្វើឱ្យគេស្រលាញ់ចូលចិត្តអ្នកផងដែរ។ ៤. ពង្រឹងជំនាញខ្លួនឯងឱ្យលេចធ្លោ ជំនាញគឺពិតជាសំខាន់ខ្លាំងណាស់ក្នុងជីវិតពិត និងនៅក្នុងអាជីពការងារ ពោលគឺវាប្រៀបបីដូចជាអាវុ.ធការពារខ្លួន ជាគ្រឿងដែលអាចជួយនាំភាពជោគជ័យក្នុងជីវិតអ្នកផងដែរ។ អាស្រ័យហេតុនេះ ចង់ជោគជ័យលើអាជីពការងារ ឡើងតំណែងធំ កើនចំណូលខ្ពស់​ អ្នកត្រូវមានជំនាញយ៉ាងតិចមួយ ហើយត្រូវដុសខាត់វាឱ្យមានភាពលេចធ្លោ រហូតអាចប្រើជំនាញដែលអ្នកមាននេះ ទៅបង្កើតនូវសមិទ្ធផលដ៏អស្ចារ្យបាន។ ក្នុងនាមជាបុគ្គលិក កុំភ្លេចដកប្រាក់ចំណូលប្រចាំខែមួយផ្នែកវិនិយោគលើខ្លួនឯង ដើម្បីធ្វើឱ្យជំនាញខ្លួនឯងកាន់តែខ្លាំងពូកែដាច់គេ នោះអ្នកក៏នឹងទទួលបានឱកាសអស្ចារ្យជាច្រើនលើសគេផងដែរ។ ជាសង្ខេបមកវិញ មុនពេលចង់បានតំណែងធំ តួនាទីល្អ ប្រាក់ខែខ្ពស់ អ្នកគប្បីត្រូវកសាងខ្លួនឯងឱ្យក្លាយជាបុគ្គលដែលមានតម្លៃ នៅក្នុងក្រុមហ៊ុនជាមុនសិន។ មួយវិញទៀត អ្នកត្រូវធ្វើខ្លួនឱ្យក្លាយជាផ្នែកដ៏សំខាន់មួយក្នុងការជួយរកចំណូល និងជួយជ្រោមជ្រែងក្រុមហ៊ុនឱ្យរីកចម្រើនទៅមុខ នោះអ្នកក៏នឹងអាចទទួលបាននូវភាពរីកចម្រើនយ៉ាងសក្តិសមត្រឡប់មកវិញផងដែរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-06-01T08:46:08.130Z", "category": "ភាពជាអ្នកដឹកនាំ", "views": 303, "author": { "first_name": "ឡុង", "last_name": "វឌ្ឍនៈ", "email": "longvathanak007@gmail.com" }, "quality_warning": [ "noisy" ] }
ក្រុមហ៊ុន Vietnam Airlines បង្ខំចិត្តលក់ភាគហ៊ុន៣៥%ដែលមាននៅក្នុងអាកាសចរណ៍កម្ពុជា
https://business-cambodia.com/articles/vietnam-airlines-sold-stake-in-cambodia-airlines
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមឈ្មោះ Vietnam Airlines បានប្រកាសលក់ភាគហ៊ុន របស់ខ្លួនចំនួន ៣៥% Cambodia Angkor Air ក្នុងតម្លៃ ៣៥លានដុល្លារdដែលមាននៅក្នុង Cambodia Angkor Air។ ក្នុងសារព័ត៌មានបានឱ្យដឹងដែរថា កាលពីឆ្នាំ២០០៩ Vietnam Airlines ធ្លាប់បានទិញភាគហ៊ុនពីក្រុមហ៊ុនអាកាសចរណ៍មួយនៅកម្ពុជាចំនួន ៤៩% ថែមទាំងបាននិយាយថានឹងធ្វើឱ្យក្រុមហ៊ុនមួយនោះមានភាពរីកចម្រើនខ្លាំងឡើង។ ប៉ុន្តែនៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុនបានបង្ហាញពីចេតនាក្នុងការចង់លក់ភាគហ៊ុនរបស់ខ្លួន ដោយសារតែការរីករាលដាលនៃជំងឺ កូវីដ-១៩។ ទន្ទឹមនឹងនោះដែរ របាយការណ៍សម្រាប់ឆ្នាំ២០២១ បានបង្ហាញឱ្យឃើញថាក្រុមហ៊ុនអាកាសចរណ៍មួយនេះទទួលការខាតបង់ដល់ទៅ ២១.៩៨ ទ្រីលានដុង (៩៥៥.៦ លានដុល្លារ) ។ គួរបញ្ជាក់ផងដែរបន្ទាប់ពីលក់ភាគហ៊ុន៣៥%ភាគហ៊ុនចេញពីCambodia Angkor Air ក្រុមហ៊ុនអាកាសចរណ៍វៀតណាមមួយនេះអាចនឹងបន្តលក់ភាគ១៤%ទៀតដែលនៅសល់នៅចុងឆ្នាំ២០២២៕ អត្ថបទដោយ៖ សូ​ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-06-01T08:08:28.741Z", "category": "ហិរញ្ញវត្ថុ", "views": 581, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
យុទ្ធនាការជួយសង្គ្រោះជីវិតមនុស្សដោយការបរិច្ចាកឈាមពីបុគ្គលិករបស់ក្រុមហ៊ុន TF Motors Cambodia
https://business-cambodia.com/articles/tf-motors-cambodia-donate-blood
បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងវិបត្តិខ្វះឈាមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដោយសារការរីករាលដាលនៃជំងឺ Covid-19 ដែលបង្កហានិភ័យខ្ពស់ដល់ការមើលថែទាំអ្នកជំងឺ។ ក្នុងអំឡុងពេលមានវិបត្តិនេះ វេជ្ជបណ្ឌិតត្រូវបានបង្ខំចិត្តឱ្យធ្វើការសម្រេចចិត្តដ៏លំបាកសម្រាប់អ្នកដែលទទួលបានការបញ្ចូលឈាម និងអ្នកដែលនឹងត្រូវរង់ចាំរហូតទទួលបានឈាម ហើយការបរិច្ចាកឈាមគឺរឿងចាំបាច់ជាខ្លាំងដើម្បីជួយការពារនិងពន្យារពេលបន្ថែមទៀតក្នុងការព្យាបាលវេជ្ជសាស្រ្តសំខាន់ៗ។ ដោយសារស្ថានភាពជំងឺ Covid-19 នៅកម្ពុជានាពេលបច្ចុប្បន្នបានបន្តធ្លាក់ចុះនិងមានភាពប្រសើរឡើងវិញ មនុស្សជាច្រើនទន្ទឹងរង់ចាំជួបជុំជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ដែលជាការចងចាំដ៏ល្អព្រោះមានការខកខានជាយូរនៃការជួបជុំដោយសារជំងឺ Covid-19 ហើយបានធ្វើឱ្យមនុស្សម្នារក្សាគម្លាត។ ដើម្បីបង្កើតការជួបជុំដ៏ល្អ និងលើកទឹកចិត្តឱ្យសមាជិកយល់ពីសារសំខាន់និងតួនាទីក្នុងការជួយជីវិតមនុស្ស ក្រុមហ៊ុន TF Motors បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងរៀបចំបុគ្គលិកស្ម័គ្រចិត្តជាច្រើនដោយធ្វើការបរិច្ចាកឈាមនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន TF Motor នៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២២ នេះ។ ដូចដែរអ្នកបានដឹងហើយថា ក្រុមហ៊ុន TF Motors Cambodia គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខនៃរថយន្តម៉ាក MG, រថយន្ត Maxus និងម៉ូតូ Royal Enfield មកកាន់ប្រទេសកម្ពុជា ជាមួយនឹងការណែនាំអ្នកបើកបរក្នុងស្រុកជាមួយនឹងបទពិសោធន៍ដ៏ល្អនៃការប្រើប្រាស់រថយន្តយីហោរបស់ចក្រភពអង់គ្លេសដ៏ល្បីល្បាញ អមជាមួយអាទិភាពនៃតម្លៃយ៉ាងមរម្យនៃផលិតផលរបស់ក្រុមហ៊ុ TF Motors។ លោក ពុំ សូរិយា នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors Cambodia បានមានប្រសាសន៍ថា “តម្រូវការឈាមគឺតែងតែមាននៅក្នុងប្រទេសកម្ពុជា ហើយយើងក៏សូមអរគុណដល់បុគ្គលិកជាច្រើននៅក្នុងក្រុមហ៊ុនដែលបានយល់ច្បាស់ពីសារៈសំខាន់នៃការជួយគ្នា និងសម្រេចចិត្តបរិច្ចាកឈាមដើម្បីជួយដល់អ្នកជំងឺដែលត្រូវការឈាម។ យើងខ្ញុំសង្ឃឹមថាការវត្តមាននៃរថយន្ត MG, Maxus, Royal Enfield នៅកម្ពុជានឹងនាំយកនូវអ្វីដែលល្អៗ ក៏ដូចជាការដឹកនាំគ្រប់គ្រងបុគ្គលិកទាំងអស់របស់យើងឱ្យមានទឹកចិត្តល្អ ដើម្បីជួយអភិវឌ្ឍសហគមន៍ជាតិរបស់យើង និងគាំទ្ររាល់សកម្មភាពល្អៗជាមួយរដ្ឋ។ កញ្ញា រតនា មន្ត្រីទំនាក់ទំនងសាធារណៈនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានមានប្រសាសន៍ថា “ការបរិច្ចាកឈាមម្តងអាចជួយសង្គ្រោះជីវិតមនុស្សបានច្រើនជាងមួយនាក់ និងអាចជួយទៅដល់ក្មេងជំទង់ម្នាក់ដែលជួបឧបទ្ទវហេតុ, ជួយមនុស្សចាស់ជរាដែលត្រូវការការវះកាត់បេះដូង, ជួយមិត្តភក្តិដែលកំពុងព្យាបាលជំងឺមហារីក ឬជួយដល់កុមារដែលមានជំងឺកោសិកា។ យើងខ្ញុំពិតជាសប្បាយចិត្តជាខ្លាំង ហើយក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន TF Motors Cambodia ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងធ្វើកម្មវិធីបរិច្ចាកឈាមនាថ្ងៃនេះ”។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-06-01T07:28:43.172Z", "category": "PR", "views": 78, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ការប្រើប្រាស់ ពាណិជ្ជនាម និង ពាណិជ្ជសញ្ញា “OPENNET” ត្រូវបានហាមឃាត់
https://business-cambodia.com/articles/openne-tusername
ដើម្បីធានាមិនឲ្យមានការយល់ខុស ភាន់ច្រឡំ បន្លំ បោកបញ្ជោត  កើតមានដល់ប្រជាពលរដ្ឋ  ដែលធ្លាប់ជាអតិថិជនរបស់ក្រុមហ៊ុន KING TECHNOLOGY CO., LTD.(OPENNET) ដែលបានផ្ទេរទៅក្រុមហ៊ុន  Ezecom Co., Ltd. ចាប់ពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ  ២០២២ កន្លងទៅ អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន KING TECHNOLOGY CO., LTD.(OPENNET) សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជន បានជ្រាបថា រាល់ការប្រើប្រាស់ពាណិជ្ជនាម (Trade Name) និង ពាណិជ្ជសញ្ញា (Trademark) “OPENNET” របស់ក្រុមហ៊ុន KING TECHNOLOGY CO., LTD.(OPENNET) ត្រូវបានហាមឃាត់ទាំងស្រុង។   រាល់ការបន្តប្រើប្រាស់ ពាណិជ្ជនាម (Trade Name) និង ពាណិជ្ជសញ្ញា (Trademark) “OPENNET” របស់ក្រុមហ៊ុន KING TECHNOLOGY CO., LTD.(OPENNET) ដោយមិនមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពី អភិបាលបណ្តោះអាសន្ន ត្រូវចាត់ទុកថាជាអំពើខុសច្បាប់ ហើយជនដែលបន្តការប្រើប្រាស់ពាណិជ្ជនាម (Trade Name) និង ពាណិជ្ជសញ្ញា (Trademark) “OPENNET” របស់លក្រុមហ៊ុន KING TECHNOLOGY CO., LTD.(OPENNET) ដោយមធ្យោបាយណាក៏ដោយនឹងត្រូវប្រឈមវិធានការតាមផ្លូវច្បាប់ជាធរមាន។    សេចក្តីលំអិតមាននៅក្នុងសេចក្តីប្រកាសខាងក្រោម៖
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-06-01T07:10:18.370Z", "category": "PR", "views": 476, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "tiny", "noisy" ] }
ឡូយកប់! ឥណ្ឌូនេស៊ី បង្កើតផ្លេតហ្វមមួយលក់គ្រឿងទេស កម្មង់តែ ១៥នាទី ដឹកដល់ជណ្តើរផ្ទះ
https://business-cambodia.com/articles/vincent-tjendra-founder-astro
ដោយហេតុតែមានការលំបាកទៅលើបញ្ហាសេវាកម្មដឹកជញ្ជូនគ្រឿងទេស ហើយណាមួយមិនមានក្រុមហ៊ុនដឹកជញ្ចូនដែលផ្ដល់នៅសេវាកម្មល្អ និងរហ័សទាន់ចិត្តនៅឡើយផងនោះ។ លោក Vincent Tjendra បានដោះស្រាយនៅវិបត្តិមួយបានយ៉ាងល្អ ដោយប្រើត្រឹមរយៈពេលតែ ១៥នាទីប៉ុណ្ណោះអាចដឹកឥវ៉ាន់ទៅដល់ទីតាំងតែម្ដង។ យោងតាមការចុះផ្សាយរបស់វេបសាយ TechCrunch បានឱ្យដឹងថា លោក Vincent Tjendra ជាអនុប្រធានសមាគមន៍ផលិតផលនៃក្រុមហ៊ុន Tokopedi ដែលជាផ្លេតហ្វមដាក់លក់ផលិតផលបានដើម្បីឱ្យមានភាពងាយស្រួលដល់អតិថិជននៅឥណ្ឌូនេស៊ី។ ហើយមួយវិញទៀត លោក Tjendra ក៏បានបញ្ចាប់ថ្នាក់បរិញ្ញាបត្រផ្នែក វិទ្យាសាស្រ្ត និងអនុបណ្ឌិតផ្នែក វិស្វកម្ម ដោយបញ្ចាប់នៅក្នុងសាកលវិទ្យាល័យតែមួយគឺសាកលវិទ្យាល័យ Melbourne។ ឆ្លងកាត់បទពិសោធន៍ធ្វើការកន្លងមក រួមផ្សំជានឹងចំណេះដឹងផងនោះ បានធ្វើឱ្យលោកមើលឃើញទៅលើដំណោះស្រាយបញ្ហាផ្នែកដឹកជញ្ជូន។ ទើបឱ្យលោក Tjendra និងដៃគូផ្សេងទៀតបានសម្រចចិត្តបង្កើតនៅ ផ្លេតហ្វមមួយឈ្មោះថា “Astro” ដែលមានទីតាំងនៅ Jarkata ប្រទេសឥណ្ឌូនេស៊ី។ ហើយផ្លេតហ្វមនេះទៀតសោត វាជាសេវាកម្មដឹកជញ្ជូនគ្រឿងទេសរហ័សទាន់ចិត្ត ដោយចំណាយពេលត្រឹមតែ ១៥នាទី(ដោយចម្ងាយ២ ទៅ៣គីឡូម៉ែត្រ) អាចដឹកជញ្ជូនទៅដល់កាំជណ្តើរផ្ទះរបស់អស់លោកអ្នកតែម្ដង។ ហើយម្យ៉ាងទៀត សហស្ថាបនិករូបស្រស់សង្ហាម្នាក់នេះ បានទទួលជោគជ័យថ្មីៗទៅលើការប្រមូលដើមទុនពីវិនិយោគិនប្រមាណជាង ៩០លាន$ ដោយអាជីវកម្មរបស់លោកទើបតែដំណើរការបាន ៩ខែប៉ុណ្ណោះ។ ហើយស្ថាប័នវិនិយោគទាំងអស់រួមមាន AC Venture; Global Funders; Capital Lightspeed; និង Sequoia Capital ជាដើម។ ដោយមានអ្នកចូលរួមសហការច្រើនបែបនេះហើយ ទើបធ្វើលោកអាចដំណើរការសាខាបានជាង ៥០ទីតាំង​ដែលមានមូលដ្ឋាននៅពេលពេញ Greater Jakarta។ បើទោះបីជាអាជីវកម្ម លោក Tjendra​ ស្ថិតនៅដំណាល់ជំងឺ កូវីត-១៩ ក៏ដោយ ក៏អាជីវកម្មនេះមានរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ ដោយផ្លេតហ្វមរបស់លោកមានការវិវត្តន៍រហូតដល់មាន App ទៅហើយ និងមានអ្នកដោនឡូតប្រមាណជាង ១លាននាក់ នៅក្នុងកំណាក់កាលត្រឹម ៦ខែដំបូងប៉ុណ្ណោះ។ ជាចុងក្រោយ លោក Vincent Tjendra​ ជាសហស្ថាបនិក និងជានាយកប្រតិបត្តិ បានមានប្រសាសន៍ថា “បេសកម្មរបស់ Astro គឺធ្វើយ៉ាងណាឱ្យប្រជាជនឥណ្ឌូនេស៊ី មានភាពងាយស្រួល ទិងមានសេវាកម្មឆាប់រហ័សលើការដឹកជញ្ជូន”។ អត្ថបទដោយ៖ ផល ធារិត
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-06-01T06:30:00.796Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 331, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
សាំងឡើងថ្លៃ! មកដឹងពីតម្លៃប្រេងសាំងដែលត្រូវដាក់លក់ចាប់ពីថ្ងៃទី០១ ដល់ទី១០ ខែមិថុនា
https://business-cambodia.com/articles/gasoline-prices-rise
មុននេះបន្តិច យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី0១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នឹងត្រូវលក់ ៥.៦៥០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92  និង ៥,៥៥០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm ។ ចំណែកឯតម្លៃមធ្យមប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិវិញ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី០១ ដល់ទី១ ០ ខែមិថុនា ឆ្នាំ២០២២ នឹងត្រូវលក់ ៥,៩១៤រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង ៥,៨១៤ រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត​ DO 50ppm ។ តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារក្នុងមួយលីត្រ។ សូមរំលឹកថា កាលពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នឹងត្រូវលក់ ៥.៦០០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92  និង ៥,៤០០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm ៕ អត្ថបទដោយ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-06-01T06:06:30.693Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 2370, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
ទឹកចិត្តស្មោះស្ម័គ្របងប្អូនទាំង៣បេះដូងតែ១ ប្រវត្តិក្រៅឆាកតួអង្គ៣រូបនេះអស្ចារ្យជាងក្នុងកុនទៅទៀត
https://business-cambodia.com/articles/three-brothers-in-three-kingdoms-movie
ពាក្យស្បថស្បែអាដៃសម្រក់ឈាមក្នុងពែងស្រា ផឹករួមគ្នាស្បថសច្ចាដើម្បីរាប់គ្នាជាបងប្អូនធម៌ «ទោះបីមិនបានកើតក្នុងថ្ងៃខែឆ្នាំតែមួយ តែសូមឲ្យស្លាប់ទៅវិញក្នុងថ្ងៃខែឆ្នាំតែមួយ» ពាក្យសម្បថនេះបង្ហាញពីភក្តីភាព គុណធម៌ និងទឹកចិត្តស្មោះស្ម័គ្រចំពោះគា្នរបស់តួអង្គ លីវ ប៉ី គួន អ៊ី និង ចាង ហ្វី ល្បីកក្រើកពេញពិភពគុណក្នុងខ្សែភាពយន្តភាគចិនបែបប្រវត្តិសាស្ត្រ «សាមកុក (នរគទាំងបី)» ដែលមានមនុស្សមិនតិចទេតាមដានទស្សនាដាច់បាយដាច់ទឹក និងកោតសរសើរមិនដាច់ពីមាត់អំពីដំណើរសាច់រឿងដ៏ជក់ចិត្តបង្កប់ដោយខ្លឹមសារអប់រំខ្ពស់នេះ។ យ៉ាងណាមិញ ថ្ងៃនេះយើងនឹងជីកកកាយប្រវត្តិក្រៅឆាករបស់តួអង្គសម្តែងបងប្អូនទាំងបី លើវិថីសិល្បៈមានដំណើរជីវិតកម្សត់កម្រមិនចាញ់ក្នុងកុននោះទេ៖ ១/. លោក Hewei Yu តួអង្គ លីវ ប៉ី បងប្រុសទីមួយ មានចរិកស្ងប់ស្ងាត់ ពូកែប្រើមនុស្សដោយបេះដូង តួអង្គលីវ ប៉ី មានឈ្មោះពិតថា Hewei Yu កើតនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ១៩៧១ ក្នុងខេត្តលីវនីង ប្រទេសចិន។ បុរសវ័យ៥១ឆ្នាំរូបនេះ ត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិចំនួន៨លានដុល្លារ ក្នុងឆ្នាំ២០២១ (យោងតាម wiki.ng) លោកមានភរិយាជាអ្នករាំឈ្មោះថា Song Linjing ដែលនាងកើតនៅក្នុងត្រកូលគ្រួសារមួយមានជីវភាពធូរធារ។ លោក Hewei Yu ធ្លាប់រំលឹកថា ភរិយារបស់លោកជាអ្នកជួយជំរុញលើកទឹកចិត្តលោកឱ្យមានថ្ងៃនេះ ព្រោះកាលពីមុនលោកកើតក្នុងត្រកូលគ្រួសារក្រីក្រ ហើយមិនទាន់មានភាពល្បីល្បាញទៀតផង។ លោកធ្លាប់មានក្ដីស្រមៃចង់ធ្វើជាប៉ូលីសកាលពីនៅក្មេង ហើយក្រោយមកលោកក៏បានប្តូរក្ដីស្រមៃក្លាយជាតារាសម្ដែង ទោះបីជាក្ដីស្រមៃមួយនេះមិនសូវទទួលបានការគាំទ្រពីគ្រួសារក៏ដោយ។ កើតក្នុងគ្រួសារដែលក្រលំបាក រហូតស្ទើរតែគ្មានទឹកដោះគោសម្រាប់ញ៉ាំផង ប៉ុន្តែពេលនេះលោកបានកែប្រែវាសនាខ្លួនមកក្លាយជាសេដ្ឋីទ្រព្យលានដុល្លារ និងជាតារាសម្តែងពោលពេញដោយទេពកោសល្យខ្ពស់ នេះគឺជារឿងគួរឱ្យមានមោទកភាពបំផុតសម្រាប់លោក។ ២/. លោក  តួអង្គ គួន អ៊ី ប្អូនទីពីរ កាន់កាំបិតនាគខៀវជិះសេះចូលសមរភូមិប្រយុទ្ធដើម្បីគុណធម៌ មិនលុតក្រាបនរណាដើម្បីប្រយោជន៍ តួអង្គមេទ័ពគួន អ៊ី មានឈ្មោះពិតថា Yu Rongguang កើតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៥៨ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ បុរសវ័យ៦៣ឆ្នាំរូបនេះ ហាក់មាននិស័្សយលើវិថីសិល្បៈជាខ្លាំង ត្បិតលោកបានចិញ្ចឹមចិត្តចង់ក្លាយជាតារាសម្តែងតាំងពីកុមារភាពមកម្លេះ ខណៈកាលនៅក្មេងលោកបានហ្វឹកហាត់យ៉ាងឧស្សាហ៍ព្យាយាមនៅក្នុងសាលាមហោស្រពប៉េកាំង ដូចដែលតារាល្បីឈ្មោះកំពូលៗដូចជា Jackie Chan, Sammo Hung និង Yuen Biao ធ្លាប់បានធ្វើ។ ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងលើកញ្ចក់ទូរទស្សន៍ក្នុងនាមជាតួអង្គឯកក្នុងរឿង Iron Monkey (ឆ្នាំ១៩៩៣) លោកទទួលបានភាពល្បីល្បាញ និងការគាំទ្រពីសាធារណជនគួរឲ្យកត់សម្គាល់។ កេរ្តិ៍ឈ្មោះរបស់លោកកាន់តែមានគេស្គាល់ច្រើន រួមទាំងបានសម្តែងក្នុងខ្សែភាពយន្តល្បីៗជាបន្តបន្ទាប់ដូចជារឿង Shanghai Noon (ឆ្នាំ២០០០), The Karate Kid (ឆ្នាំ២០១០), Three Kingdoms (ឆ្នាំ២០១០) Donnie Yen, The East Is Red, My Father Is a Hero និង Musa ជាដើម។ បច្ចុប្បន្នលោក Yu Rongguang គឺជាតារាសម្តែង និងជាអ្នកសិល្បៈក្បាច់គុនចិនដ៏មានប្រជាប្រិយភាព។ លោកត្រូវបានគេប៉ានស្មានថាមានទ្រព្យសម្បត្តិប្រមាណ ១.៩លានដុល្លារគិតត្រឹមដើមឆ្នាំ២០២២នេះ ចេញផ្សាយដោយគេហទំព័រ Idolnetworth.com។ តារាប្រុសរូបនេះក៏ធ្លាប់មកទស្សនាប្រសាទអង្គវត្ត លើទឹកដីប្រទេសកម្ពុជា កាលពីឆ្នាំ២០១៧ផងដែរ។ ៣/. លោក Kang Kai តួអង្គ ចាង​ ហ្វី ប្អូនទីបី មានពុកមាត់ស្រម៉ូម មុខមានអំណាចមិនខ្លាចស្លាប់ ចូលសម្លាប់សត្រូវមិនញញើតដៃ តួអង្គចាង ហ្វី មានឈ្មោះពិតថា Kang Kai កើតនៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៧២ ក្នុងប្រទេសចិន។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកដឹកនាំ និងសរសេររឿងពីសាលា Beijing Film Academy។ មិនតែប៉ុណ្ណោះលោកក៏ជានិស្សិត Exchange បរទេសទៅសិក្សានៅសាកលវិទ្យាល័យ Peoples' Friendship University of Russia ក្នុង​ឆ្នាំ ២០០៦ ផងដែរ។ តារាសម្តែងវ័យ៤០ឆ្នាំរូបនេះ ត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិប្រមាណចន្លោះពី ១ទៅ៣លានដុល្លារ គិតត្រឹមឆ្នាំ២០២២ ចេញផ្សាយដោយគេហទំព័រ Kpopwall.com។ ខាងក្រោមនេះគឺជាទស្សនៈកំពូលទាំង៥ របស់បងប្អូនធម៌ទាំងបី៖ ១/. សម្លាប់គេ ដើម្បីផលប្រយោជន៍ខ្លួនឯង ទោះស្លាប់ក៏ខ្ញុំមិនធ្វើដែរ (លីវ ប៉ី) ២/. នគរមានគ្រោះថ្នាក់ កូនប្រុសត្រូវតែជួយ មិនបាច់អញ្ជើញទេ (លីវ ប៉ី) ៣/. របស់អាចទទួលយកបាន តែស្រីស្អាតមិនអាចទទួលបានទេ (គួន អ៊ី) ៤/. ទោះបីជាដាច់ក្បាលធ្លាក់ពីលើស្មា ក៏មិនអាចក្បត់គុណធម៌ដែរ (គួន អ៊ី) ៥/. បើគ្រាន់តែស្រែកថ្ងូរ វាមិនអាចកែប្រែអ្វីទាំងអស់ (ចាង ហ្វី)៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក» ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-06-01T06:03:14.969Z", "category": "ភាពជាអ្នកដឹកនាំ", "views": 25101, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
កុំឱ្យខាតពេល! អ្នកមានលុយល្មមៗ ចង់បានអាជីវកម្មផ្ទាល់ខ្លួនមិនគួររកស៊ីរបរទាំងនេះឡើយ
https://business-cambodia.com/articles/4-business-s-h-o-u-n-l-d
មានលុយរកស៊ីយ៉ាងណាក៏ដោយ ប្រសិនជាយើងរកស៊ីមុខរបរខុស ទោះបីប្រឹងរកស៊ីយ៉ាងណាក៏មិនទៅមុខដែរ ព្រោះមានមុខរបរខ្លះយើងស្រលាញ់ យើងចង់ធ្វើ ប៉ុន្តែវាត្រូវការចំណាយពេលយូរឆ្នាំទើបទទួលបានផល បែបនេះប្រសិនយើងខ្ចីទុនគេមករកស៊ីវាមានហានិភ័យខ្ពស់ណាស់។ ខាងក្រោមនេះជាមុខរបរ ៤ប្រភេទ ដែលអ្នកមានលុយចង់ចេញរកស៊ីគួរពិចារណាឱ្យបានច្បាស់លាស់៖ ១. បើកការ៉ាស់សាំង មែនទែនទៅ មុខរបរការ៉ាស់សាំងមិនមែនជាមុខរបរមិនល្អឡើយ គ្រាន់តែថាបច្ចុប្បន្ននេះមានមនុស្សរកស៊ីរបរនេះច្រើន មិនតែប៉ុណ្ណោះពេលនេះប្រទេសកម្ពុជាក៏មានប្រជាជនមួយចំនួនតូចចាប់ផ្តើមងាកមកប្រើប្រាស់ឡានអគ្គីសនីវិញម្តង ដែលជាហេតុនៅថ្ងៃអនាគតអាចធ្វើឱ្យការ៉ាស់សាំងមានហានិភ័យខ្ពស់ណាស់។ លើសពីនេះទៅទៀត លោក សំ កុសល ក៏ធ្លាប់បានបង្ហើបថា ចំពោះមុខរបរស្ថានីយសាកថ្មនេះ អាចនឹងត្រូវប៉ាន់នៅទីផ្សារនាពេលខាងមុខនេះហើយ ព្រោះបច្ចុប្បន្នក្រុមហ៊ុន Tesla ក៏កំពុងតែបង្ហាញវត្តមាននៅប្រទេសកម្ពុជាដែរ មិនតែប៉ុណ្ណោះឆាប់ៗនេះស្ថានីយសាកថ្មអាចនឹងមកជំនួសកន្លែងស្ថានីយប្រេងឥន្ធនៈក៏ថាបានដែរ។ ២. ឡានដឹកដី ចំពោះ មុខរបរឡានដឹកដីនេះគឺយើងត្រូវចំណាយលុយខ្ទង់ម៉ឺនដុល្លារឯណោះសម្រាប់ទៅទិញឡានមួយ ចំណែកការទទួលបានផលចំណេញគឺតិចណាស់ ដូច្នេះសម្រាប់បងប្អូនដែលមានលុយតិចតួចចង់ចេញរកស៊ីមិនគួរចាប់របរនេះឡើយ ព្រោះមុខរបរនេះមានគេរកស៊ីយូរហើយ។ ឧទាហរណ៍៖ នៅពេលយើងមានលុយ ២ម៉ឺនដុល្លារចង់ចាប់របរឡានដឹកដីតែយើងនៅខ្វះដើមទុន ២ម៉ឺនដុល្លារទៀត យើងក៏រត់ទៅខ្ចីពីធនាគារ២ម៉ឺនដុល្លារបន្ថែម សរុបទុនយើងមាន៤ម៉ឺនដុល្លារ តែយើងត្រូវជួលបុគ្គលិកមកបើកឡានមួយខែៗនៅត្រូវដូរប្រេងបាតទៀត ងាកខូចងាកជួសជុលឡានដឹកដីរហូត ច្បាស់ណាស់យើងប្រាកដជាខាតហើយជំពាក់គេថែមទៀត ព្រោះតែយើងចាប់របរបុរាណមករកស៊ី។ ៣. លក់គ្រឿងសំណង់ បច្ចេកវិទ្យាកាន់តែទំនើប ចំណែកមនុស្សក៏កាន់តែជឿនលឿនទៅតាមហ្នឹងដែរ ពីព្រោះនៅពេលដែលគេចង់ទិញគ្រឿងសំណង់គេអាចហ្នឹងលេងចង់ទៅទិញតាមផ្ទះលក់សំណង់តូចៗហើយ គេអាចនឹងទៅកន្លែងលក់គ្រឿងសំណង់ធំៗអីជាដើមព្រោះកន្លែងធំមានលក់សម្ភារៈច្រើនងាយស្រួលគេជ្រើសរើសតាមចិត្ត។ ម្យ៉ាងវិញនោះ ការបើកហាងលក់គ្រឿងសំណង់គឺចំណាយទុនច្រើនណាស់ ព្រោះយើងត្រូវទិញសម្ភារៈទិញយកមកស្តុកទុក ធ្វើស្លាកយីហោ បើកហាងដេគ័រឱ្យមានភាពទាក់ទាញ ពោលការបើកហាងលក់គ្រឿងសំណង់នីមួយៗចំណាយទុនមិនក្រោមម៉ឺនដុល្លារឡើយ ដូច្នេះសម្រាប់អ្នកមានដើមទុនតិច ប្រសិនជាចង់បើកហាងលក់គ្រឿងសំណង់គួរពិចារណាឱ្យបានម៉ត់ចត់ជៀសវាងខាតពេលវេលា និងខាតលុយទទេរៗ។ ៤. មុខរបរកសិកម្ម សម្រាប់មុខរបរកសិកម្មនេះដូចគ្នាដែរ បើយើងមានលុយត្រឹមតែ១ម៉ឺនដុល្លារ គួរកុំទៅដាំដំណាំណាដែលហុចផលឱ្យយើងយូរដូចជាដំណាំកៅស៊ូ ចិញ្ចឹមត្រចៀកកាំ ព្រោះរបរទាំងនេះត្រូវចំណាយទុនរាប់ម៉ឺនដុល្លារឯណោះ ចំណែកការហុចផលឱ្យយើងវិញនោះគឺចំណាយពេលរាប់ឆ្នាំ បែបនេះប្រសិនជាយើងហ៊ានទៅខ្ចីលុយគេមករកស៊ី ហើយមុខរបរហុចយូរយ៉ាងនេះយើងហ្នឹងគ្មានលុយសងគេ ឬចំណាយរឿងតិចតួចទៅលើរបរនេះទេ៕ អត្ថបទដោយ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-06-01T05:50:53.201Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 12619, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
កម្ពុជានឹងបោះផ្សាយលក់មូលបត្របំណុលរដ្ឋ៣០០លាន$ តើពលរដ្ឋទូទៅអាចទិញបានអត់?
https://business-cambodia.com/articles/cambodia-to-issue-government-bond
ប្រទេសកម្ពុជាគ្រោងនឹងបោះផ្សាយលក់មូលបត្របំណុលតម្លៃ៣០០លានដុល្លារ​​​នៅក្នុងខែមិថុនាឆ្នាំ២០២២។ នេះបើយើងតាមការលើកឡើងរបស់ លោក ម៉ាង សុភារ៉ា នាយករង អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្ដរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងកិច្ចពិគ្រោះយោបល់ស្ដីពី ការស្ទាបស្ទង់ទីផ្សារអំពីតម្រូវការមូលបត្ររដ្ឋ កាលពីថ្ងៃម្សិលមិញនេះ។ បើយោងតាមផែនការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញថាទំហំនៃការបោះផ្សាយមូលបត្របំណុលរដ្ឋឆ្នាំ២០២២នេះគិតជាទឹកប្រាក់គឺប្រមាណជា១.២ទ្រីលានរៀល( ប្រមាណជា៣០០លានដុល្លារ) ស្របតាមច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ឯកឧត្ដម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា​ បានឲ្យដឹងថា​សម្រាប់ការបោះផ្សាយលក់មូលបត្របំណុលរដ្ឋដំបូងក្នុងឆ្នាំ២០២២នេះ ប្រហែលជាសាធារណៈជនទូទៅមិនទាន់អាចទិញបាននោះទេព្រោះគេបោះផ្សាយលក់ជាកញ្ចប់ដុំៗ សម្រាប់ស្ថានប័នឬក្រុមហ៊ុនធំៗក្នុងស្រុកប៉ុណ្ណោះសម្រាប់ជំហានដំបូង។ ឯកឧត្ដម បានបន្តទៀតថា​ យ៉ាងណាមិញ បើមានតម្រូវការ រដ្ឋាភិបាលនឹងធ្វើការសិក្សាបន្ថែមបង្កើតជាកញ្ចប់មួយតូចៗដើម្បីអនុញ្ញាតឲ្យប្រជាជនកម្ពុជាទូទៅអាចមានឱកាសវិនិយោគទិញមូលបត្របំណុលរដ្ឋ។ នៅត្រង់នេះដែរ ឯកឧត្ដមបានបង្ហើបថាជាជំហានដំបូង​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនទាន់ចាប់ផ្ដើមបើកឲ្យការទិញមូលបត្របំណុលជាកញ្ចប់តូចៗនៅ។ គួរបញ្ជាក់ផងដែរថា ការបោះផ្សាយលក់មូលបត្របំណុលរដ្ឋ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគឺធ្វើឡើងដើម្បីធ្វើពិពិធកម្មប្រភពទុនថ្មីក្នុងការកៀរគទុនអភិវឌ្ឍនប្រទេសដើម្បីកាត់បន្ថយ​ការខ្ចីបុលពីបរទេស៕  ដើម្បីទទួលបានការចែករំលែកទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគដើម្បបង្កើនទ្រព្យ បងប្អូនអាចតាមដាន Faebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង។ ខ្ញុំតែងតែចែករំចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគ និងមានវគ្គបង្រៀនវិនិយោគលើផ្សារភាគហ៊ុនផងដែរ។ លេខ Telegram 098808636៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-06-01T05:33:45.608Z", "category": "ហិរញ្ញវត្ថុ", "views": 5734, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
មេទ័ពចាវ ជាវឡុង ក្លាហានខ្លាំងបំផុត រីឯជីវិតពិតគឺជាសេដ្ឋីទ្រព្យលាន$ មានសមត្ថភាពអស្ចារ្យ២យ៉ាង
https://business-cambodia.com/articles/general-zhao-zhi-long-in-real-life
ខ្សែភាពយន្តភាគរឿងនគរទាំង៣ដែលទស្សនិកជននិយមដំណាលថារឿងសាមកុកគឺជាភាពយន្តចិនបុរាណមួយដែលអធិប្បាយអំពីរឿងប្រវត្តិសាស្រ្តក្នុងប្រទេសចិនក្នុងរជ្ជកាលហាន។ ចំណែកឯតួអង្គនៅក្នុងរឿងតែងស្តែងឱ្យឃើញអំពីវីរភាពរបស់តួអង្គនិងដែលជាតម្លៃអប់រំទៅកាន់អ្នកទស្សនា។ ជាមួយគ្នានោះដែរ ថ្ងៃនេះយើងសូមលើកយកនូវប្រវត្តិក្រៅឆាករបស់តួអង្គមេទ័ពក្លាហាននិងវីរភាពអង់អាច ចាវ ជៀវឡុង ដែលមានឈ្មោះពិតថា ​នី យូហាន NieYuan(聂远) ជាតារាសម្តែងដែលមានទ្រព្យសម្បត្តិច្រើនអាចរាប់ចូលជាសេដ្ឋីមួយរូបដែរក្នុងប្រទេសចិន។​ តារាសម្តែងវ័យ៤៣ឆ្នាំរូបនេះ កើតនៅថ្ងៃទី១៧ ​ខែមីនា ​ឆ្នាំ១៩៧៨ នៅក្នុងទីក្រុង Zhanyuan  ប្រទេសចិន។ ជាមួយគ្នានេះដែរ កុមារភាពរបស់លោកក៏មិនសូវជាល្អប៉ុន្មាននោះទេ ព្រោះថាយុវជនរូបនេះចូលចិត្តវ៉ៃគ្នានៅក្នុងសាលា រត់ចេញពីផ្ទះរហូតដល់ឪពុកម្តាយរបស់លោកចង់ឱ្យលោកឈប់រៀន និងបញ្ជូនលោកឱ្យទៅបម្រើកងទ័ព។ ប៉ុន្តែអ្វីដែលជាក្តីបំណងរបស់លោកគឺអាចចូលរៀនសាលាសិល្បៈក្រោយមកលោកក៏បានចូលរៀននៅសាលា Shanghai Theatre Academy។ ប៉ុន្តែលោកមានអាប្បកិរិយាមិនល្អនោះទេរហូតដល់សាលាចង់បញ្ឈប់លោកជាសំណាងដែលលោកបានគ្រូម្នាក់ធ្វើការស្នើសុំឱ្យនៅបន្ត។ ក្រោយអំពីហេតុការណ៍បែបនេះបានកើតឡើងយុវជនរូបនេះក៏បានព្យាយាមសង្រួមចិត្ត និងកែប្រែខ្លួនទៅជាមនុបស្សចាស់ទុំមួយរូប។ ក្នុងនោះលោកក៏មានសមត្ថភាពពិសេស២​ យ៉ាងផងដែររួមមាន៖ ១.សម្តែងបានគ្រប់ទម្រង់ មេទ័ពក្លាហានជិះសេះសរូបនេះមានសមត្ថភាពអាចសម្តែងសិល្បៈគ្រប់ទម្រង់ ដោយក្នុងនោះលោកអាចថតរឿងចប់មួយវគ្គដោយប្រើរយៈពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ។ លោកថែមទាំងត្រូវបានគេឱ្យឈ្មោះថាជា ”តារាសម្តែងវ័យក្មេងទាំង៤របស់ដីគោក”​ រួមជាមួយ Huang Xiaoming, Tong Dawei និង Yin Xiaotian ក្នុងឆ្នាំ២០០៤ ។ វីរបុរសលំពែង៤ម៉ែត្រមានគុណធម៍រូបនេះក៏មានទេពកោសល្យក្នុងសិល្បៈចម្រៀងមិនធម្មតានោះដែរ។ ២.តារាទូរទស្សន៍ដ៏មានប្រជាប្រិយ មិនត្រឹមតែជាតារាសម្តែងដែលមានទេពកោសល្យសម្តែងរឿងដុំនោះទេ​ ថែមទាំងជាតារាទូរទស្សន៍ដ៏មានប្រជាប្រិយភាពទៀតផង។ ខ្សែភាពយន្តភាគ រឿងសាមកុក ដែលលោកសម្តែងជាតួអង្គមេទ័ពស្មោះត្រង់ក្លាហាន ពលីដើម្បីមាតុភូមិ គឺជាភាពយន្តដែលនាំឱ្យលោកមានគេទទួលស្គាល់កាន់តែច្រើន។ គូសបញ្ចាក់ផងដែរ លោក នី យូហាន ឬ ចាវ ជាវឡុង បានចាប់ផ្តើមប្រឡូកលើវីថីសិល្បៈចាប់តាំងពីឆ្នាំ១៩៩៧ ក្នុងពេលដែលយុវជនរូបនេះមានអាយុ១៩ឆ្នាំ ដែលវិស័យសិល្បៈនេះជាជម្រុកមាសប្រាក់តែមួយមុខគត់របស់លោក រហូតដល់បច្ចុនប្បន្ននេះទ្រព្យសម្បត្តិរបស់លោកត្រូវបានគេប៉ាន់ប្រមាណថា​ មានចន្លោះពី១ទៅ៥លានដុល្លារអាមេរិក៕ អត្ថ​បទដោយ៖ ពីង ជូអេង ( ត្រចៀកកាំ )  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-06-01T05:27:36.979Z", "category": "ភាពជាអ្នកដឹកនាំ", "views": 349, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
ដង្ខៅគោបាត់ដំបងម្នាក់ បង្ហើប២ស្នៀត ចិញ្ចឹមគោពីរបីក្បាល រហូតបានរាប់ពាន់ក្បាលនៅក្នុងក្រោល
https://business-cambodia.com/articles/feed-caw-cambodia
ការចិញ្ចឹមគោ ត្រូវបានគេដឹងថាគឺជាមុខរបរបែបគ្រួសារ និងប្រពៃណីមួយដែលប្រជាជនភាគច្រើននៅតាមទីស្រែចំការ ចាប់យកមុខរបរមួយនេះយ៉ាងពេញនិយម បងប្អូនមួយចំនួនចិញ្ចឹច្រើនលក់ចំណេញពាន់ដុល្លារ  ចំណែកឯមួយចំនួនទៀតលក់ខាត ដោយសារមិនដឹងពីទីផ្សារគោច្បាស់លាស់ ដូចគ្នានេះដែរម្ចាស់កសិដ្ឋានគោនៅបាត់បំបងមួយកន្លែង គឺ លោក យេន ឆារីត ដែលបច្ចុប្បន្នលោកកំពុងចិញ្ចឹមគោនិងក្របីរាប់ពាន់ក្បាល បានបង្ហើបនៅក្បួន ២ ទៅកាន់បងប្អូនដែលចង់ចាប់ផ្តើមចិញ្ចឹមគោពីតិច រហូតអាចដល់ពាន់ក្បាល ដោយប្រើទិកនិចដូចខាងក្រោមនេះ ៖  ១ ជ្រើសរើសពូជគោឱ្យត្រូវ ៖ បើនិយាយពីគោខ្មែរយើងមានច្រើនប្រភេទណាស់នៅក្នុងទីផ្សារស្រុកខ្មែរនាពេលបច្ចុប្បន្ន មានទាំងគោទន្លេ គោស្រែ គោកណ្តុលកន្លាត (ប្រភេទគោតូចៗ) និងគោសាច់ជាដើម ពោលគឺបងប្អូនទាំងអស់គ្នាត្រូវកំណត់គោលដៅខ្លួនឯងឱ្យបានច្បាស់ថាយើងចង់ចិញ្ចឹមនាំគោចេញ ឬចិញ្ចឹមយកសាច់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ធ្វើបែបនេះគឺដើម្បីកុំឱ្យបងប្អូនមានភាពច្របូកច្របល់គ្នាទៅលើការចិញ្ចឹម  ពោលគឺចាប់យកតែមួយឱ្យច្បាស់ ឱកាសលក់ចំណេញបានច្រើនទៅលើទីផ្សារ ។​ ២ ការទិញចូលលក់ចេញ ៖ ទីផ្សារគោនៅក្នុងស្រុកខ្មែរគឺតែងតែប្រួលជានិច្ច មានន័យថាមានរដូវគោចុះថោក និងរដូវគោឡើងថ្លៃ ប្រសិនបើយើងគ្មានចំណេះដឹងក្នុងការទិញចូលលក់ចេញទេនោះ វាអាចនឹងជួបនៅហានីភ័យខ្ពស់ណាស់ ដូច្នេះរឿងដែលបងប្អូនទាំងអស់គ្នាត្រូវតែធ្វើនោះគឺ នៅពេលដែលរដូវគោចុះថោក ត្រូវសម្រុកទិញគោទុក ទោះបីជាមានដើមទុនតិចក៏ទិញបានច្រើនដែរ ហើយនៅពេលដែលរដូវគោឡើងថ្លៃ ជាឱកាសដែលអ្នកចិញ្ចឹមអាចលក់ចំណេញបាន ។ ត្រង់ចំណុចនេះ បងប្អូនត្រូវដឹងនិងតាមដាន ទីផ្សារគោទាំងក្នុងនិងក្រៅស្រុកឱ្យបានច្បាស់ ពុំដូច្នេះទេអ្នកទាំងអស់គ្នាមិនងាយចំណេញបានឡើយនៅក្នុងវិស័យមួយនេះ ។ ម្ចាស់កសិដ្ឋានរូបនេះ ចង់ឃើញមានបងប្អូនចិញ្ចឹមគោក្នុងស្រុកកាន់តែច្រើនឡើង ដើម្បីបំពេញនៅតម្រូវ ការទីផ្សារក្នុងស្រុកយើងឱ្យបានគ្រប់គ្រាន់ ពេលនោះតម្លៃគោនៅក្នុងស្រុកក៏មានតម្លៃថ្លៃដែរ ហើយអ្នកចិញ្ចឹមក៏មានទឹកចិត្ត  ប៉ុន្តែនៅពេលដែលការចិញ្ចឹមនៅក្នុងស្រុកមានកម្រិត ការនាំចូលមានច្រើន ធ្វើឱ្យតម្លៃគោក្នុងស្រុកធ្លាក់ចុះជាពុំខាន ។ សម្រាប់បងប្អូនដែលចង់ទិញ លក់ ដូរ គោ ក្របី សូមទំនាក់ទំនងដោយផ្ទាល់ទៅកាន់លេខ ៖ ០៨៨ ៦៤១ ៥២ ៥៨ ។ អត្ថបទដោយ៖ នៅ ហៀង ទំនាក់ទំនង : ០១០៧៨៥១៣៤​ 
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-06-01T05:10:20.502Z", "category": "កំពូលអ្នកលក់", "views": 428, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "noisy" ] }
ប្រម៉ូសិនទើបមានភ្ញៀវ អត់ប្រម៉ូសិន ស្ងាត់ដូចចោរលួចសេះ! បើអ្នកកំពុងជួបបញ្ហានេះ ធ្វើរឿង៣នេះជាបន្ទាន់
https://business-cambodia.com/articles/down-sales-dont-try-to-promotion-only
ជាទម្លាប់ដ៏ពេញនិយមមួយរបស់ម្ចាស់អាជីវកម្មគ្រប់គ្នា ឱ្យតែពេលណាដែលលក់មិនដាច់ ឬការលក់ធ្លាក់ចុះពួកគាត់ តែងតែគិតទៅលើការធ្វើប្រម៉ូសិនផ្សេងៗ ដើម្បីទាក់ទាញចិត្តភ្ញៀវឱ្យមកទិញឡើងវិញ ខណៈការប្រម៉ូសិនមានដូចជា ទិញមួយថែមមួយ ឬក៏បញ្ចុះតម្លៃ ៣០% ៥០% និង ៧០% ជាដើម។ សំណួរសួរថា តើការធ្វើប្រម៉ូសិនពេលដែលលក់ អត់ដាច់បែបនេះល្អដែរឬទេ? ហើយតើវាមានបញ្ហាអ្វីដែលឬអត់? តើការធ្វើបែបនេះពិតជាជម្រើសដ៏ត្រឹមត្រូវឬយ៉ាងណា?  តាមបទពិសោធន៍ជួបសម្ភាសន៍ និងសង្កេតមើលអាជីវកម្មជាច្រើនទាំងនៅក្នុងស្រុក និងក្រៅស្រុក Business Cambodia សូមមិនបដិសេដថា មិនល្អនោះឡើយ ប៉ុន្តែយើងក៏មិនលើកទឹកចិត្តឱ្យអ្នកធ្វើបែបនេះទាំងស្រុកនោះដែរ។ ពីព្រោះនៅពេលដែលអ្នកលក់ដាច់តែនៅពេលធ្វើប្រម៉ូសិន ហើយអ្នកចេះតែបន្តធ្វើថែមទៀតនោះ វានឹងធ្វើឱ្យអ្នកភ្លេចតាម ដានពីស្ថានភាពជំងឺរបស់អាជីវកម្មជាក់ស្តែង ហើយនៅពេលភ្ញៀវចាស់ថ្មីកាន់តែចូលសាកល្បង ពួកគាត់កាន់តែលែងចង់ ចូល ដោយសារតែចំណុចខ្វះខាតណាមួយរបស់អាជីវកម្មអ្នក។ ហើយមួយវិញទៀត បើអ្នកធ្វើប្រម៉ូសិនញឹកញ៉ាប់ពេក អតិថិជនគេនឹងគិតថា ចាំពេលដែលយើងបញ្ចុះតម្លៃ ឬធ្វើប្រម៉ូសិន ទើបគេទៅទិញ។ អ្វីដែលអាក្រក់ជាងនេះ វានឹងធ្វើឱ្យ  តម្លៃយីហោរបស់យើង កាន់តែធ្លាក់ចុះផងដែរ ពីព្រោះតែការធ្វើប្រម៉ូសិនញឹកញ៉ាប់ពេក ដូចទៅនឹងអាជីវកម្មដែលដាក់ផ្លាកឡៃឡុង ឬលក់លាងឃ្លាំងរាល់ថ្ងៃ ធ្វើឱ្យគេលែងជឿថាជាការពិត។  ដូច្នេះហើយ ដើម្បីឱ្យអាជីវកម្មរបស់អ្នកអាចបន្តរីកចម្រើនទៅមុខបាន ដោយមិនចាំបាច់ធ្វើប្រម៉ូសិនញឹកញ៉ាប់ ដែលនាំឱ្យប៉ះពាល់ដល់គុណតម្លៃយីហោ អ្នកគួរតែចំណាយពេលពិនិត្យតាមដានសុខភាពអាជីវកម្មរបស់អ្នកឱ្យបានច្រើន ដើម្បីឱ្យដឹងថាតើវាកំពុងតែជួបជំងឺអ្វីឱ្យពិតប្រាកដ ទើបអ្នកអាចដឹងពីមូលហេតុដែលធ្វើឱ្យអ្នកលក់មិនដាច់ ឬលក់ដាច់តែពេលប្រម៉ូសិន។ ខាងក្រោមនេះ គឺជារឿងសំខាន់៣ ដែលលោកអ្នកគួរតែពិនិត្យមើលឱ្យច្បាស់។  ទី១. ពិនិត្យមើលលើទីតាំង និងការរៀបចំហាង៖ មានបញ្ហាមួយចំនួនដែលធ្វើឱ្យអ្នកលក់មិនដាច់ ឬភ្ញៀវមិនសូវចូលហាងរបស់អ្នកគឺដោយសារតែទីតាំងហាងចង្អៀត ភ្ញៀវពិបាកចូល ឬចតជាដើម។ ជាមួយគ្នានេះ ការរៀបចំហាងរបស់អ្នកមើលទៅមិនទាក់ទាញ គេមិនដឹងថាអ្នកលក់អីឱ្យច្បាស់ ឬក៏មានភាពរញ៉េរញ៉ាយ ខ្វះអនាម័យជាដើម ដែលធ្វើឱ្យភ្ញៀវទៅម្តងហើយ លែងចង់ទៅម្តងទៀតជាដើម។ ដូច្នេះលោកអ្នកគួរតែរៀបចំហាងឱ្យបានល្អ ឬដេគ័រឡើងវិញ មួយវិញទៀត បើលោកអ្នកមានដើមទុន អាចរកទីតាំងដែលស្រួលចត ស្រួលចូលជាងនេះ កាន់តែល្អ។  ទី២. ពិនិត្យលើគុណភាពផលិតផល និងសេវាកម្ម៖ មានអាជីវកម្មច្រើនណាស់ ដែលលក់ដាច់តែពេលដំបូង ឬនៅពេលពង្រីកសាខា២ ៣ បែរជាលក់លែងសូវបាន ឬបាត់ទាំងភ្ញៀវនៅហាងចាស់ថែមទៀត។ បញ្ហាធំគឺនៅត្រង់ថា រសជាតិ ឬក៏គុណភាពផលិតផល ឬសេវាកម្មដែលលោកអ្នកធ្លាប់ផ្តល់ឱ្យអតិថិជនពីមុន វាប្រែប្រួលម្ហូបលែងឆ្ងាញ់ ផលិតផលមិនសូវល្អ ឬសេវាកម្មរបស់អ្នកមិនធ្វើឱ្យភ្ញៀវពេញចិត្តដូចពីមុនជាដើម។ ហេតុនេះ ប្រសិនបើលោកអ្នករកឃើញបញ្ហាទាំងនេះហើយ លោកអ្នកគួរតែចំណាយពេលប្រជុំជាមួយបុគ្គលិក ហើយចែកការងារគ្នាពង្រឹងលើរសជាតិ ផលិតផល និងសេវាកម្មឡើងវិញ រួចហើយចាំលោកអ្នកសាកល្បងធ្វើប្រម៉ូសិនម្តងទៀត ដើម្បីទាក់ទាញឱ្យភ្ញៀវមក ហើយគាត់ជាប់ចិត្តមកម្តងទៀត។  ទី៣. ពិនិត្យមើលលើរបៀបរបរធ្វើការរបស់បុគ្គលិក៖ ត្រង់ចំណុចនេះសំខាន់ណាស់ មានម្ចាស់អាជីវកម្មជាច្រើន នៅពេលដែលអាជីវកម្មចាប់ផ្តើមរីកចម្រើន ស្រាប់តែនាំគ្នាដោះដៃ ឱ្យបុគ្គលិកកាន់កាប់ស្ទើរទាំងស្រុង ហាងឱ្យបុគ្គលិកកាន់ ផេកឱ្យបុគ្គលិកឆ្លើយតប មិនពិនិត្យតាមដាន ឬក្តាប់ស្ថានការណ៍អាជីវកម្មឱ្យបានច្បាស់ ដែលធ្វើឱ្យមានចន្លោះខ្វះខាតជាច្រើន ដូចជាការដឹកជញ្ជូនយឺតយ៉ាវ ការឆ្លើយតបមិនបានល្អ ធ្វើការគ្មានការទទួលខុសត្រូវផ្សេងៗជាដើម។ អ្វីដែលអាក្រក់ជាងនេះ គឺពួកគាត់មិនធ្វើការខ្លាំង ដូចម្ចាស់អាជីវកម្មនោះឡើយ នៅពេលដែលយើងមិនបានជិត និងតាមដានពួកគាត់។  ហេតុនេះ ដើម្បីឱ្យអាជីវកម្មរបស់លោកអ្នកនៅតែបន្តរីកចម្រើនទៅមុខ សូមកុំដោះដៃពីអាជីវកម្មរបស់អ្នកទាំងស្រុង សូមចំណាយពេលមើលទៅលើការទទួលភ្ញៀវ សីលធម៌ក្នុងការងារ របៀបរបរធ្វើការរបស់បុគ្គលិករបស់លោកអ្នកឱ្យជាប់លាប់ និងតាមដានពីស្ថានភាពអាជីវកម្មឱ្យបានច្បាស់ ពេលជួបបញ្ហាអ្វីមួយ នាំបុគ្គលិកប្រជុំរកដំណោះស្រាយ មិនអាចឱ្យភ្ញៀវខកចិត្ត ហើយមិនខ្វល់នោះទេ។  ជាសរុបមកវិញ នៅក្នុងការធ្វើអាជីវកម្មលោកអ្នកមិនគួរធ្វើប្រម៉ូសិនញឹកញ៉ាប់ពេកនោះទេ ពីព្រោះវានាំឱ្យយីហោរបស់អ្នកធ្លាក់តម្លៃ ហើយគេនឹងចាំទិញតែនៅពេលណាដែលយើងធ្វើប្រម៉ូសិន។ អ្វីដែលជាគ្រោះថ្នាក់ធំជាងនេះ វានឹងធ្វើឱ្យលោកអ្នកមិនបានចំណាយពេលតាមដានស្ថានភាពជំងឹនៅក្នុងអាជីវកម្មឱ្យបានច្បាស់ ដែលនាំឱ្យអាជីវកម្មជួបបញ្ហាកាន់តែធំឡើងៗ និងឈានដល់ការខាត ក្ស័យធនថែមទៀត។  បន្ថែមពីនេះ បើលោកអ្នកចង់ធ្វើប្រម៉ូសិន លោកអ្នកគួរតែធ្វើនៅពេលណាអាជីវកម្មរបស់អ្នកពង្រីកសាខា ឬបញ្ចេញមុខមីនុយថ្មីជាដើម ដើម្បីទាញអតិថិជនឱ្យស្គាល់ពីសាខាឬមីនុយថ្មីរបស់យើង។ មួយវិញទៀត លោកអ្នកគួរតែធ្វើប្រម៉ូសិននៅពេលមានបុណ្យជាតិសំខាន់ៗ ដូចជាបុណ្យអ៊ុំទូក បុណ្យភ្ជុំបិណ្ឌ បុណ្យណូអែល ឬបុណ្យចូលឆ្នាំផ្សេងៗ ដែលជាពេលវេលាសំខាន់ មនុស្សមានការចាប់អារម្មណ៍ជាង ៕  អត្ថបទដោយ៖ ម៉េង សុងលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-06-01T05:01:01.100Z", "category": "កំពូលអ្នកលក់", "views": 402, "author": { "first_name": "Meng", "last_name": "Songly", "email": "songlymeng2017@gmail.com" }, "quality_warning": [ "noisy" ] }
អម្រឹត ស្វាគមន៍ ឌីជេ ណាណា ក្លាយជាទូតសុឆន្ទៈផ្លូវការដំបូងបង្អស់
https://business-cambodia.com/articles/dj-nana-b-aof-amret
រាជធានីភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដែលជាស្ថាប័នទទួលប្រាក់បញ្ញើធំមួយ នៅក្នុងប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងទូតសុឆន្ទៈលើកដំបូង​របស់ខ្លួន ជាមួយនឹង ឌីជេ ណាណា ។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី  ដែលមានការចូលរួមពីសំណាក់ គណៈគ្រប់គ្រងជាន់ខ្ពស់ នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក៏ដូចជាមិត្តអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។ ឆ្លៀតក្នុងឱកាសនេះ លោក ដុស ឌីន អគ្គនាយក នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ ថា “យើងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលបាន ឌីជេ ណាណា ក្លាយជាទូតសុឆន្ទៈ តំណាងឲ្យស្ថាប័នរបស់យើង។ លោកគូសបញ្ជាក់ថា នៅក្នុងសង្គមដែលពោរពេញដោយភាពប្រកួតប្រជែងនេះ ការផ្សព្វផ្សាយតាមរយៈឌីជីថលកាន់តែមានការកើនឡើងខ្ពស់ ហើយជាពិសេស​ការជ្រើសរើស ទូតសុឆន្ទៈដែលតំណាង ឲ្យស្ថាប័ន នេះទៀតសោតពិតជាមានសារសំខាន់ណាស់ក្នុងការខិតទៅជិតអតិថិជនបានល្អ​ និងប្រសើរជាងមុន។ ក្នុងនោះផងដែរ អម្រឹត បានសម្រេចជ្រើសរើស ឌីជេ ណាណា ក្លាយជាទូតសុឆន្ទៈតំណាងឲ្យស្ថាប័នរបស់យើង អ្នកនាងពិតជាស័ក្តសមណាស់ ព្រោះអ្នកនាងគឺជាបុគ្គលសាធារណៈដែលមានឥទ្ធិពលមួយរូបក្នុងសង្គមនាពេលបច្ចុប្បន្ននេះ អ្នកនាងមិនត្រឹមតែជា បុគ្គលសាធារណៈ និងជាពិធីការនីដ៏មានប្រជាប្រិយភាព និងហោវាស័ព្ទនោះទេ​ អ្នកនាងក៏ជាសហគ្រិនស្រ្តីដែលមានទំនុកចិត្តម្នាក់ និងជាអ្នកផ្តល់មតិលើកទឹកចិត្តដល់សាធារណជន ក៏ដូចជាឧត្តមភរិយាល្អម្នាក់ដែលមានគ្រួសារមួយដ៏កក់ក្តៅផងដែរ។” លោកបន្ថែមទៀតថា “ក្នុងនាមជាទូតសុឆន្ទៈ អ្នកនាងពិតជាអាចជួយឲ្យអម្រឹត សម្រេចបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ព័ត៌មានដ៏មានតម្លាភាព និងគ្រប់គ្រាន់ទៅដល់អតិថិជន ប្រកបដោយភាពវិជ្ជមាន។” ឌីជេ ណាណា ក៏បានបង្ហាញអារម្មណ៍រំភើប​ នៅក្នុងឱកាសនេះផងដែរ អ្នកនាងបានលើកឡើងថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត គឺជាស្ថាប័នក្នុងស្រុកមួយដែលមានការគាំទ្រ ពីសំណាក់អតិថិជន ទាំងនៅទីប្រជុំជន និងជនបទ ហើយស្ថាប័នតែងតែផ្តោតសំខាន់លើអតិថិជនដែលមានចំណូលទាប និងមធ្យម។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ដូចជាធនាគារ មានតួនាទីសំខាន់ណាស់ ក្នុងការពន្យល់ណែនាំអតិថិជនរបស់ខ្លួន ឲ្យយល់ដឹងពីលក្ខណៈពិសេសរបស់ផលិតផលនីមួយៗ ដើម្បីបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុឲ្យកាន់តែល្អប្រសើរ។”​ អ្នកនាងក៏បានលើកឡើងដែរថា “ការផ្តល់ព័ត៌មានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយជូនដល់អតិថិជន គឺពិតជាមានសារៈសំខាន់ណាស់ ដែលអាចចូលរួមក្នុងការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ក៏ដូចប្រទេសជាតិផងដែរ។ បច្ចុប្បន្ននេះ អម្រឹត មានផលិតផលល្អៗជាច្រើន ដែលអាចរួមចំណែកជួយដល់អតិថិជនរបស់ខ្លួន រួមមាន ផលិតផលក្មេងឆ្លាត ឥណទានសហគ្រិនស្ត្រី និងឥណទានផ្សេងៗទៀត ដែលមានអត្ថប្រយោជន៍ល្អ សម្រាប់គ្រប់គ្នាដែលមានតម្រូវការ។ ក្នុងនាមជាទូតសុឆន្ទៈ ខ្ញុំនឹងប្រើប្រាស់សំលេងរបស់ខ្ញុំ ជួយពន្យល់ណែនាំទៅកាន់ប្រិយមិត្តទាំងអស់ ដើម្បីទទួលបានព័ត៌មានល្អៗជាច្រើន អំពីផលិតផលរបស់ អម្រឹត។” អំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវការគាំទ្រ និង ទំនុកចិត្ដពីស្ថាប័នជាតិ អន្ដរជាតិ និងអតិថិជនរបស់ខ្លួនផងដែរ។ ឆ្លើយតបនឹងតម្រូវការសេវាហិរញ្ញវត្ថុលើគ្រប់រូបភាពរបស់ប្រជាពលរដ្ឋបច្ចុប្បន្ន អម្រឹត បានបង្កើតនូវសេវាហិរញ្ញវត្ថុច្រើនប្រភេទ ជាពិសេសការផ្ដល់ឥណទានខ្នាតតូចដល់ប្រជាពលរដ្ឋនៅទីជនបទ និងឥណទានខ្នាតតូច និងមធ្យមសម្រាប់ សហគ្រិនខ្នាតតូចបំផុត តូច និងមធ្យមផងដែរ។ មិនតែប៉ុណ្ណោះ អម្រឹត បានបង្កើតឲ្យមានសេវាផ្សេងៗទៀត ដូចជា ប្រាក់បញ្ញើ និងសេវាផ្ទេរប្រាក់តាមរយៈប្រព័ន្ធបាគង ដែលមាននៅលើកម្មវិធី Amret Mobile ដើម្បីឆ្លើយតប និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ទាំងអ្នកនៅទីប្រជុំជន ជនបទ នៅបណ្តាខេត្ត និងរាជធានីក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានភាពងាយស្រួល។ នាពេលបច្ចុប្បន្ននេះ អម្រឹតមានសាខាចំនួន ១៥៦ និងមានបណ្តាញម៉ាស៊ីនអេធីអឹមចំនួន ៣៤ ទីតាំងនៅទូទាំងប្រទេស។  គិតត្រឹមខែមេសា ឆ្នាំ២០២២ អម្រឹត មានទ្រព្យសកម្មសរុបរហូតដល់ ១.៦៨១ លានដុល្លារ និងមានផលបត្រប្រាក់កម្ចីចំនួន ១.៤៧៨ លានដុល្លារ​ ជាមួយនឹងសមតុល្យប្រាក់បញ្ញើចំនួន ៨២៥ លានដុល្លារ ដែលមានអតិថិជនសរុបច្រើនរហូតដល់ ៥៤១.៤៣៥នាក់។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-06-01T04:27:40.555Z", "category": "PR", "views": 132, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ចិននឹងបោះលក់មូលបត្របំណុលជាង៥០០ពាន់លាន$ ដើម្បីយកលុយធ្វើរឿងមួយនេះ
https://business-cambodia.com/articles/china-issue-bond-to-help-economy
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបានជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់ពន្លឿនការចេញមូលបត្របំណុលដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសដែលរងគ្រោះដោយជំងឺ Covid-19។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Asia Financial។ ប្រភពដដែលបានឱ្យដឹងទៀតថា កាលពីថ្ងៃអង្គារ គណៈរដ្ឋមន្ត្រី​ បានបញ្ជាក់ឱ្យតាមខេត្តនីមួយៗបោះផ្សាយលក់មូលបត្របំណុលដែលមានតម្លៃ ២២៥ពាន់លានដុល្លារក្នុងខែមិថុនា។ ការបោះផ្សាយលក់មូលបត្របំណុលនេះធ្វើឡើងដើម្បី​បានទុនក្នុងការចំណាយលើហដ្ឋារចនាសម្ព័ន្ធត្រឹមតែរយៈពេល៣ខែ ហើយគោលដៅបោះរបស់រដ្ឋាភិបាលចិនគឺបោះលក់មូលបត្របំណុល​ឲ្យបាន៥១៨ពាន់លានដុល្លារនៅត្រឹមបំណាច់ឆ្នាំ២០២២នេះ។   ​​មូលហេតុនៃការចេញលក់មូលបត្របំណុលគឺព្រោះតែរដ្ឋាភិបាលប្រឈមនឹងកំណើននៃការ ខ្វះខាតសាច់ប្រាក់។ ទន្ទឹមនឹងនោះអ្នកជំនាញហិរញ្ញវត្ថុបានប៉ាន់ស្មានថា មានបញ្ហាប្រឈមនឹងគម្លាតថវិការប្រហែល ៩០០ពាន់លានដុល្លារ ដោយសារតែការធ្លាក់ចុះនៃការលក់ដីធ្លី និងប្រាក់ចំណូលពន្ធផ្សេងទៀត ស្របពេលទិន្នផលរោងចក្រក៏ថយចុះ។ ថែមពីនេះ លោក Lu Ting ប្រធានសេដ្ឋវិទូចិន បានលើកឡើងនៅក្នុងរបាយការណ៍មួយថា «រលកចុងក្រោយនៃ អូមីក្រុង និងការបិទខ្ទប់ តាំងពីពាក់កណ្ដាលខែមីនាបានបណ្ដាលឱ្យប្រាក់ចំណូលរបស់រដ្ឋាភិបាល រួមទាំងប្រាក់ចំណូលពីការលក់ដីធ្លី មានការធ្លាក់ចុះយ៉ាងខ្លាំង» ។ មេដឹកនាំថ្នាក់ជាតិរបស់ចិនជាច្រើនក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា «ការធ្លាក់ចុះសេដ្ឋកិច្ចធ្ងន់ធ្ងរ និងការកើនឡើងភាពគ្មានការងារធ្វើ គឺបណ្ដាលមកពីការបិទទីក្រុងសៀងហៃ និងទីក្រុងផ្សេងទៀត ថែមទាំងកត្តាផ្សេងទៀតដូចជាវិបត្តិវិស័យអចលនទ្រព្យ ការកើនឡើងអតិផរណានៅក្នុងប្រទេសជាច្រើន ព្រមទាំងផលប៉ះពាល់ពីសង្រ្គាម រុស្ស៊ី-អ៊ុយក្រែន» ៕ អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-06-01T03:51:28.410Z", "category": "ហិរញ្ញវត្ថុ", "views": 1555, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
អបអរសាទរ! ទីតាំង ៤ ទទួលបានគម្រោងថ្មី មានតម្លៃវិនិយោគសរុបជិត ២០ លានដុល្លារ
https://business-cambodia.com/articles/4-projectes-in-cambodia
កម្ពុជានៅតែជាគោលដៅដ៏សំខាន់សម្រាប់អ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ដោយសារមានភាពអំណោយផលខ្លាំងទាំងកម្លាំងពលកម្ម និងទីតាំងវិនិយោគ។ ជាក់ស្ដែងកន្លងមកមានគម្រោងថ្មីៗបានលេចឡើងជាបន្ដបន្ទាប់ ដោយពាំនាំមកជាមួយការងារជាច្រើនជូនប្រជាជនកម្ពុជាផងដែរ។ យ៉ាងណាកាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២២ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ៤ ជូនដល់ក្រុមហ៊ុនធំៗ៤ ដែលសរុបទុនវិនិយោគមានជិត ២០ លានដុល្លារ ព្រមទាំងបង្កើតឱកាសការងារជាច្រើនពាន់កន្លែងផងដែរ។ គម្រោងថ្មីទាំង ៤ នេះរួមមាន៖  ១. ក្រុមហ៊ុន MATEWE BAG & CASE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៤,៤ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២៨២ កន្លែង។ ២. ក្រុមហ៊ុន JI SHUN YUAN (CAMBODIA) GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទ្រាំ៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២៥កន្លែង។ ៣. ក្រុមហ៊ុន KING SUCCESS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩៦៨ កន្លែង។ ៤. ក្រុមហ៊ុន SINOPROUD APPAREL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ១១៥ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២១៥ កន្លែង៕ អត្ថបទ៖ ឌឿក ស្រីនុត រតនៈ      
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-06-01T03:39:47.875Z", "category": "អចលនទ្រព្យ", "views": 333, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មិនសរសើរមិនបានទេ  មជ្ឈមណ្ឌល EM Beauty Clinic ទទួលបានពានរង្វាន់ Global Health Asia pacific និងប្រកាសផ្តល់កាដូពិសេសជូនអតិថិជន
https://business-cambodia.com/articles/em-beauty-clinicreceivedthe-global-health-asiapacificaward
(ភ្នំពេញ )៖  លោកជំទាវ  ម៉ន ថារ័ត្ន អគ្គនាយិការមជ្ឈមណ្ឌល EM Beauty Clinic  កាលពីពេលថ្មីៗនេះ  បានលេីកមុខមាត់អោយកម្ពុជា ដោយមជ្ឈមណ្ឌលកែសម្ផស្ស ដែលបង្កេីតឡេីងដោយកូនខ្មែរ  ទទួលបានពានរង្វាន់លំដាប់អន្តរជាតិ។ ការទទួលពានមួយនេះក៏បង្ហាញយ៉ាងច្បាស់ថា នាយិកាស្រីស្អាតវ័យក្មេងរូបនេះបានតស៊ូ និងឆ្លងកាត់ឧបសគ្គមិនតិចទេទម្រាំជោគជ័យ  អាចដឹកនាំមជ្ឈមណ្ឌលរបស់ខ្លួនអោយទទួលបានការទទួលស្គាល់ពីក្រសួងសុខាភិបាល និង បានទទួលពានរង្វាន់លំដាប់អន្តរជាតិបែបនេះ។ ហេីយឆ្លៀតក្នុងឱកាសនេះផងដែរ  ក៏មានការផ្តល់ជូនការបញ្ចុះតម្លៃពិសេសជូនទៅដល់អតិថិជនដែលចង់មកទទួលសេវាកម្ម  បូមខ្លាញ់  និងវះកាត់ដេីមទ្រូងផងដែរ។  លោកជំទាវ  ម៉ន ថារ័ត្ន បញ្ជាក់ថា នេះជាមោទនភាព និង ជាកម្លាំងចិត្តមួយដ៏ធំរបស់លោកជំទាវ និង គ្លីនិកកែសម្ផស្សទាំងមូល ដែលត្រូវបានគណកម្មការសុខភាពក្នុងតំបន់អាស៊ានវាយតម្លៃ និង ជ្រើសជាគ្លីនិកកែសម្ផស្សដែលមានស្តង់ដារនិង សុវត្ថិភាពខ្ពស់ ក្នុងការបម្រើសេវាកម្មកែសម្ផស្ស ដែលការទទួលស្គាល់នេះ គឺជាកម្មវិធីលើកដំបូងនៅកម្ពុជា ក្រោយពីមានការសិក្សា និង វាយតម្លៃពីគុណភាពជាច្រើនដំណាក់កាលចំពោះគ្លីនិកកែសម្ផស្សជាច្រើនដែលក្នុងនោះក៏មាន  EM Beauty Clinic។  លោកជំទាវ បន្តថា  ការដែលធ្វេីឲ្យមជ្ឈមណ្ឌលកែសម្ផស្សមួយ ទទួលស្គាល់ពីក្រសួងស្ថាប័នពាក់ព័ន្ធ  និងឈានជេីងចូលលំដាប់អន្តរជាតិរហូតទទួលបានពានបែបនេះ គឺមិនងាយស្រួលទេ លោកជំទាវ មានការយកចិត្តទុកដាក់គ្រប់ផ្នែកគ្រប់សេវាកម្មដែលផ្តល់ជូនភ្ញៀវ វេជ្ជបណ្ឌិត សុទ្ធសឹងតែមានជំនាញច្រេីនឆ្នាំលេីផ្នែកនេះ ហេីយមុនពេលផ្តល់សេវាកម្មនីមួយៗគឺក្រុមការងារ  ជាពិសេសវេជ្ជបណ្ឌិតបានផ្តល់ការប្រឹក្សា  ការយកចិត្តទុកដាក់មេីលថែអតិថិជនប្រៀបដូចជាគ្រួសារ។ ពានរង្វាន់  Global Health Asia-Pacific ដែលលោកជំទាវទទួលបានគឺសរបញ្ជាក់អំពី  គុណភាព, ស្តង់ដា, ទំនុកចិត្ត, សោភ័ណភាព, សុវត្ថិភាព, ប្រសិទ្ធិភាព, ក្រមសីលធ៌ម វិជ្ជាជីវៈ, សច្ចៈភាព, ភាពស្មោះត្រង់ និង ទំនួលខុសត្រូវខ្ពស់ ក្នុងការបំរើការលើវិស័យវេជ្ជសាស្រ្តកែសម្ផស្ស ជាច្រើនឆ្នាំកន្លងមក ជូនទៅដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាជនមកពីជុំវិញពិភពលោក កំរិត ស្តង់ដារវេជ្ជសាស្រ្ត ដែលអន្តរជាតិទទួលស្គាល់។  លោកជំទាវ អគ្គនាយិកា ម៉ន ថារ័ត្ន ប្រាប់ឲ្យដឹងទៀតថាក្នុងកិច្ចខិតខំប្រឹងប្រែង ប្រកួតប្រជែង បញ្ចេញស្នាដៃ សមត្ថភាព យកពានលើឆាកអន្តរជាតិ មកជាហូរហែរ ដើម្បីសបញ្ជាក់អោយឃើញអំពី គុណតំលៃនៃបេសកម្ម របស់មជ្ឈមណ្ឌលរបស់លោកជំទាវ  ព្រមទាំងមិត្តភក្តិក្រុមគ្រួសារបងប្អូនមនុស្សជាទីស្រលាញ់ជុំវិញខ្លួន  អ្វីៗគ្រប់យ៉ាងដែលមាន ម្លប់សន្តិភាពក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ ពានរង្វាន់នេះជាស្នាដៃដ៏មានតំលៃរបស់យើងទាំងអស់គ្នា។  លោកជំទាវ បន្តថា អ្វីដែលសំខាន់ការទទួលបានភាពជោគជ័យបែបនេះ លោកជំទាវ អាចនឹងពិបាកក្នុងការដឹកនាំនិងឆ្ពោះទៅមុខរហូតជោគជ័យដូចថ្ងៃនេះ  ប៉ុន្តែដោយសារលោកជំទាវមានការជួយលេីកទឹកចិត្តនិងផ្តល់ការប្រឹក្សាល្អៗ  មានបុរសខ្លាំងម្នាក់នៅចាំជួយលោកជំទាវរហូតមកហេីយនេះគឺជាកំលាំងចិត្តសំខាន់ណាស់  នោះគឺឧត្តមស្វាមីរបស់លោកជំទាវ ហេីយកំលាំងចិត្តមួយទៀតគឺការគាំទ្ររបស់អតិថិជនផ្ទាល់តែម្តង។  នៅក្នុងឱកាសពិសេសដែលមជ្ឈមណ្ឌលកែសម្ភស្ស EM Beauty Clinic ទទួលបានពានរង្វាន់ Global Health ASIA-PACIFIC AWARDS 2022 នេះក៏មានការបញ្ចុះតម្លៃពិសេស ទៅលេីសេវាកម្មវះកាត់ពង្រីកដេីមទ្រូង  និងបូមខ្លាញ់សម្រក់រាងប្រកបដោយសុវត្ថិភាព ទំនុកចិត្តនិងប្រសិទ្ធភាពផងដែរ   ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម :𝟎𝟐𝟑 𝟔𝟔 𝟕𝟕𝟕 𝟖𝟖 / 𝟎𝟏𝟓 𝟖𝟗𝟕 𝟏𝟔𝟖 ( ការណាត់ជួប )៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-06-01T03:32:19.292Z", "category": "PR", "views": 887, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy" ] }
រដ្ឋសម្រេចកាត់ដីជាង ៣ ពាន់ហិកតាជូនទៅឲ្យប្រជាពលរដ្ឋរស់នៅក្នុងឃុំទាំង ១១ នេះ
https://business-cambodia.com/articles/land-in-pur-sat
ជាដំណឹងរីករាយមួយសម្រាប់ពលរដ្ឋស្ថិតនៅតំបន់មួយចំនួនក្នុងឃុំ ១១ នៅក្នុងខេត្ដពោធិ៍សាត់ ដោយសារកាលពីពេលថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការកែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្រ្ដខេត្ដពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងអាំស្រ័យផល។ យោងតាមសម្រេចមាត្រា ១ នៃ អនុក្រឹតខាងលើ ផ្ទៃដីដែលនឹងត្រូវប្រគល់ជូនប្រជាពលរដ្ឋនេះរួមមាន៖ ១. ឃុំកំពង់ពោធិ៍ ឃុំកំពង់លួង ឃុំអន្សាចំបក់ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ទំហំដី ១ ១២២ ហិកតា ៤៥ អា ប្រគល់ជូនពលរដ្ឋចំនួន ៧០៦ គ្រួសារ។ ២. ឃុំកញ្ជរ ឃុំរាំងទិល ឃុំស្យា ឃុំស្រែស្ដុក ស្រុកកណ្ដៀង ដីទំហំ ១ ១១៦៩ ហិកតា ៧២ អា ប្រគល់ជូនប្រជាពលរដ្ឋចំនួន ៥៨៥ គ្រួសារ។ ៣. ឃុំបឹងបត់កណ្ដោល ឃុំមេទឹក និងអូរតាប៉ោង ស្រុកបាកាន ដីទំហំ ១ ១៥៦ ហិកតា ៦០ អា ជូនប្រជាពលរដ្ឋចំនួន ៣៦៧ គ្រួសារ។ សូមរំលឹកថា កាលពីពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន ណែនាំទៅដល់ខេត្តទាំង៦ដែលស្ថិតនៅជាប់នឹងបឹងទន្លេសាប ត្រូវយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាប។ សម្តេចតេជោក៏បានណែនាំឱ្យពិនិត្យពិចារណាស្ថានភាពជាក់ស្តែង ដោយកាត់ឆ្វៀលដីពីតំបន់២ និងតំបន់៣ ជូនទៅប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែង ។ ហើយដីដែលកាត់ឆ្វៀលជូនប្រជាពលរដ្ឋ គឺជាដីដែលពលរដ្ឋអាស្រ័យផលយ៉ាងតិចបំផុត១០ឆ្នាំ ឬដីដែលមិនមែនជាដីលិចទឹក ដែលអាចឲ្យប្រកបមុខរបរកសិកម្មបានយ៉ាងងាយស្រួល៕ អត្ថបទ៖ កឹម ប៊ុនធឿន
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-06-01T02:32:45.144Z", "category": "អចលនទ្រព្យ", "views": 408, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
ផ្សារ ប៉េង អ៉ីម ចំការដូង បើកសម្ពោធ និងត្រៀមចាំទទួលអតិថិជនជាមួយអាជីវកម្មរាប់រយមុខ
https://business-cambodia.com/articles/borey-peng-im
ភ្នំពេញ៖ ផ្សារ ប៉េង អ៉ីម ចំការដូង បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមការចូលរួមពីភ្ញៀវកិត្តិយសគ្រប់ជាន់ថ្នាក់​រួមជាមួយអតិថិជនដែលជាម្ចាស់ស្តង់នៅក្នុង ផ្សារផងដែរ។ ផ្សារ ប៉េង អ៉ីម ចំការដូង ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនបុរី ប៉េង អ៉ីម ដែលប្រជាជននៅរាជធានីភ្នំពេញភាគច្រើនបានស្គាល់ពីមុនមកហើយ តាមរយៈគម្រោងជាច្រើនរបស់ក្រុមហ៊ុននេះ។ ផ្សារនេះត្រូវបានសាងសង់លើទីតាំងល្អឥតខ្ចោះ​ ពោលគឺនៅលើផ្លូវក្រវ៉ាត់ក្រុងទី២(ផ្លូវ៥០ម៉ែត្រ) ស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដោយមើលឃើញពីសក្តានុពល និងភាពរីកចម្រើនជាពិសេស ជាមួយនឹងការអភិវឌ្ឍគម្រោងលំនៅដ្ឋានធំតូចនៅក្នុងខណ្ឌដង្កោ វាបានធ្វើឱ្យក្រុមហ៊ុនបុរី ប៉េង​ អ៉ីម មើលឃើញពីភាពខ្វះចន្លោះនៃផ្សារពាណិជ្ជកម្មនៅក្នុងតំបន់។ តួយ៉ាង ផ្សារ ប៉េង អ៉ីម ចំការដូង ត្រូវបានសាងសង់ឡើងនៅលើទឹកដីទំហំ២.៥ហិចតា មានសរុប៥២៨តូបជាប្រភេទតូបដែលហុំដោយជញ្ជាំងបេតុងដ៏រឹងមាំ និងមានអាជីវកម្មជាច្រើនដូចជាបន្លែ ត្រីសាច់ គ្រឿងទេស និងផលិតផលបោះដុំលក់រាយយ៉ាងសម្បូរបែបផ្សេងទៀត។ ក្រៅពីនេះ ផ្សារ ប៉េង អ៉ីម ចំការដូងបានរៀបចំផ្លូវចេញចូលយ៉ាងធំទូលាយរហូតដល់ទៅ៧ម៉ែត្រ ដែលបង្កជាលក្ខណៈងាយស្រួល មានផាសុខភាពដល់អតិថិជនដែលមកជាវទំនិញនៅក្នុងផ្សារ។ ជាពិសេស ប្រសិនជាលោកអ្នកជាពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោតែម្តង លោកអ្នករឹតតែមិនពិបាកធ្វើដំណើរឆ្ងាយទៅផ្សារដទៃទៀតឡើយ ព្រោះលោកអ្នកអាចរកជាវទំនិញបានគ្រប់ប្រភេទនៅក្នុងផ្សារ ប៉េង អ៉ីម ចំការដូង។ ទន្ទឹមនឹងការដាក់សម្ពោធផ្សារនេះដែលជាគម្រោងផ្សារទី១ របស់ក្រុមហ៊ុន ប៉េង អ៉ីម ក្រុមហ៊ុនក៏បានកំពុងបើកលក់គម្រោងផ្សារទី២របស់ខ្លួននៅក្នុងទីតាំងក្បែរគ្នានេះដែរ។​ ដូច្នេះ សម្រាប់បងប្អូនជាអាជីវករដែលកំពុងស្វែងរកទីតាំងផ្សារដែលមានអំណោយផលក្នុងការធ្វើអាជីវកម្ម លោកអ្នកក៏បានសាកសួរព័ត៌មានបន្ថែមអំពីគម្រោងផ្សារ ប៉េង អ៉ីម ទី២ ដែលមានតម្លៃយ៉ាងសមរម្យ ដោយចាប់ផ្តើមត្រឹមតែ $4,500 ប៉ុណ្ណោះ។ រកឯណាបាន! ផ្សារក្នុងទីតាំងល្អហើយ គុណភាពល្អ និងតម្លៃធូរទៀត ដូច្នេះសម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងផ្សារ ប៉េង អ៉ីម ទី២ និងការថែមជូនផ្សេងៗ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ 099 98 28 29៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-06-01T02:22:04.093Z", "category": "PR", "views": 310, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
អ្នកស្រី កែវ បណ្តូល បង្ហើបពីរបួសធំរបស់ម្ចាស់អាជីវកម្ម បើគ្មាន៤ ចំណុចនេះទេ ភាគរយបរាជ័យច្រើនណាស់
https://business-cambodia.com/articles/unique-fashion-cambodia
“គ្រាន់តែមានតែគំនិតល្អក្នុងការរកស៊ីនៅមិនទាន់គ្រប់គ្រាន់នោះទេសម្រាប់ការចាប់ផ្តើមអាជីវកម្ម តែបើយើងយកខ្លួនឯងជាដើមទុន និងក្តីស្រឡាញ់ចេញពីបេះដូងពិតប្រាកដដាក់ចូលទៅក្នុងអាជីវកម្មនោះ យូរនិងឆាប់វានឹងទទួលបានផ្លែផ្កានៅថ្ងៃណាមួយជាពុំខាន” នេះជាពាក្យដ៏សែនចាក់ដោតមួយឃ្លារបស់ ស្ថាបនិកយីហោកាបូប យូនិក-Unique Fashion Cambodia ។ បើកទ្វារចូលទៅក្នុងហាងភ្លាមឃើញមាន បុគ្គលិក និងម្ចាស់ហាងទទួលស្វាគមន៍ និងប្រកបដោយភាពរួសរាយរាក់ទាក់   អ្នកស្រី កែវ បណ្តូល បានថ្លែងប្រាប់ក្រុមការងាររបស់ Business Cambodia យ៉ាងដូចច្នេះថា ចាប់ផ្តើមអាជីវកម្មដំបូងយើងត្រូវតែមានការគិតឱ្យបានគ្រប់ជ្រុងសិន មុននឹងចេញសកម្មភាព ចំពោះមុខរបរដែលយើងនឹងចាប់ផ្តើម ដោយបញ្ចូលទាំងក្តីស្រឡាញ់ ពេលវេលា ប្រាក់កាក់ និងកំលាំងញើសឈាមរបស់យើងជាច្រើន ។ សំឡេងពិរោះ ទឹកមុខស្រស់ញញឹម អ្នកស្រីមានប្រសាសន៍បន្តទៀតថា ការចាប់ផ្តើមអាជីវកម្មដំបូងៗ បញ្ហាតែងតែកើតមានជាពុំខាន ទាំងបញ្ហាធំនិងតូចគឺជៀសមិនផុតឡើយ តួយ៉ាងអ្នកស្រីផ្ទាល់ក៏ធ្លាប់ជួបបញ្ហារាប់សិបជំពូកមកហើយនៅក្នុងការរកស៊ី ប៉ុន្តែយើងអាចរីកចម្រើនបាន ក៏ដោយសារតែយើងរៀនពីបទពិសោធន៍ដែលធ្លាប់បានធ្វើខុសទាំងនោះ ។ ស្រី្តវ័យប្រមាណជា៤០ សម្រស់នៅចាំ ចិត្តទូលាយរូបនេះ បានចែករំលែកនៅ៤ចំណុចសំខាន់ៗ នៅក្នុងការរកស៊ី ហើយម្ចាស់អាជីវកម្មគួរតែយកចិត្តទុកដាក់ខ្លាំងបំផុត ប្រសិនបើមិនចង់មានបញ្ហាដល់ យីហោ ផលិតផល ឬសេវាកម្មរបស់ខ្លួននៅថ្ងៃខាងមុខ ដែលរួមមានដូចខាងក្រោមនេះ ៖ ១ ហ៊ានដាក់ខ្លួនជាដើមទុន ៖ មានលុយបើកអាជីវកម្មវាជារឿងល្អមួយហើយ តែរឿងដែលកាន់តែល្អជាងនេះទៀតនោះ គឺការដែលហ៊ានយកខ្លួនឯងធ្វើជាដើមទុន មានន័យថាត្រូវដាក់ចិត្តដាក់កាយ និងក្តីស្រឡាញ់ពិតប្រាកដចំពោះអាជីវកម្មដែលយើងបានចាប់ផ្តើមនោះ គឺត្រូវផ្តោតឱ្យខ្លាំងបំផុត មិនមែនធ្វើលេងៗចង់បានលទ្ធផលធំនោះទេ ។ ២ រកស៊ីកុំ​កុហកឱ្យសោះ ៖ បើកអាជីវកម្មមិនមែនយើងរកស៊ីតែមួយថ្ងៃ កុហកអ្នកដទៃយកលុយចំណេញដាក់ក្នុងហោ ប៉ៅហើយចប់រឿងនោះទេ អ្នករកស៊ីជំពូកនេះមិនអាចឈរជើងនៅលើទីផ្សារបានយូរឡើយ ត្រង់ចំណុចនេះអ្នកស្រីក៏បានប្រាប់ឱ្យដឹងថា អ្នកស្រីគឺជាអ្នកលក់កាបូប ដូច្នេះរឿងដែលអ្នកស្រីត្រូវធ្វើនោះ គឺផ្តល់ទំនុកចិត្ត និងភាពស្មោះត្រង់ដល់ភ្ញៀវ មានន័យថាភ្ញៀវសួរត្រូវតែប្រាប់ត្រង់ ទាំងតម្លៃនិងគុណភាព ភាពស្មោះត្រង់នឹងធ្វើឱ្យយើងរកស៊ីបានយូរអង្វែង ថែមទាំងមានមនុស្សជាច្រើនគោរពនិងឱ្យតម្លៃទៀតផង ។ ៣ គុណភាពផលិតផល ៖ ទោះបីជាអាជីវកម្មយើងបែបណាក៏ដោយ  មិនថាតូចឬធំនោះទេ ត្រូវតែសិក្សាពីគុណភាពរបស់ផលិតផលឬសេវាកម្មរបស់យើងជាចាំបាច់ ដើម្បីការពារកុំឱ្យមានផលប៉ះពាល់ដល់អតិថិជន និងមានការធានាសុវត្ថិភាព ពោលគឺម្ចាស់អាជីវកម្មត្រូវតែមានចំណុចពិសេសមួយមកបង្ហាញឱ្យអតិថិជនយើងបានដឹងគុណតម្លៃផលិតផល ដើម្បីបង្កើតនូវភាពជឿជាក់ដល់អតិថិជន ។ ៤ ទំនួលខុសត្រូវ ៖ ស្នេហាគឺត្រូវការភាពស្មោះត្រង់ និងគាំទ្រពីដៃគូជានិច្ចទើបរីកចម្រើនលឿន មិនខុសអ្វីពីអាជីវកម្មនោះទេ គឺត្រូវតែមានការទទួលខុសត្រូវចំពោះអតិថិជន រៀនដោះស្រាយ និងផ្តល់យោបល់ ថែរក្សាអតិថិជនចាស់ ចាប់អតិថិជនថ្មី ឫសគល់ទាំងនេះហើយទើបអាចស្វែងរកអតិថិជនសោះត្រង់ ជាមួយផលិតផលនិងយីហោរបស់យើងបាន ។ ចង់បានកាបូបបុរសនារីទាន់សម័យ បងប្អូនក៏អាចទំនាក់ទំំនងតាមរយៈហ្វេសប៊ុកផេកផ្ទាល់ : Unique Fashion  អត្ថបទដោយ : នៅ ហៀង ប្រធាននិពន្ធជំនាញលក់ Tell : 010785134 ( ខ្ញុំនៅទីនេះគឺដើម្បីជួយយីហោ ផលិតផល និងម្ចាស់អាជីវកម្មឱ្យកាន់តែមានអ្នកស្គាល់ច្រើនឡើង និងឱ្យតម្លៃកាន់តែខ្លាំងឡើង ) ។ 
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-06-01T01:16:54.144Z", "category": "កំពូលអ្នកលក់", "views": 1028, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "noisy" ] }
ROG Fan Gathering
https://business-cambodia.com/articles/rog-fan-gathering
ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២៩ខែឧសភាឆ្នាំ២០២២ — ASUSបានបង្កើតព្រឹត្តិការណ៍ដ៌ធំប្រចាំឆ្នាំសំរាប់អ្នកស្រលាញ់ខាងវិស័យកីឡាអេឡិចត្រូនិច អ្នកចូលចិត្តបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាCreatorដែលត្រូវការម៉ាស៊ីនកុំព្យូទ័រយួរដៃដែលមានកម្លាំងខ្លាំងនិងការច្នៃប្រឌិតខ្ពស់ នោះគឺROG Fan Gathering 2022។ ក្រុមហ៊ុននASUSបានអញ្ជើញភ្ញៀវជាច្រើនកុះករមកចូលរួមប្រមាណ៥០០នាក់សំរាប់១ថ្ងៃពេញដើម្បីបានធ្វើការ​សាកល្បងតេស្តម៉ូដែលថ្មីៗដែលបានដាក់តាំងបង្ហាញជាច្រើនតាំងពីម៉ូដែលលំដាប់ទូទៅ រហូតដល់ម៉ូដែល​លំដាប់ខ្ពស់ដែលមានតម្លៃរហូតដល់ទៅជិត៥០០០ដុល្លារ ក្នុងនោះរួមមាន៖ សេរ៊ីTUF 2022សំរាប់អ្នកឌីហ្សាញ ឬលេងហ្គេមទូទៅ សេរ៊ី ROG Strix G និងROG Strix Scar Editionសំរាប់អ្នកត្រូវការកម្លាំងម៉ាស៊ីនខ្លាំង សេរ៊ីZephyrus G15 និងM16សំរាប់អ្នកដែលត្រូវការម៉ាស៊ីនខ្លាំងហើយស្តើងស្អាត សេរ៊ី Zephyrus Flow Z13សំរាប់អ្នកត្រូវការម៉ាស៊ីនកម្លាំងយក្សដែលមានទំហំ១៣អ៊ីញហើយអាចដកអេក្រង់បាន និងសេរ៊ីលំដាប់កំពូលដែលមានអេក្រង់ដល់ទៅ២ និងមានកម្លាំងខ្លាំងបំផុតចុងក្រោយនោះគឺ ROG Zephyrus Duo​GX650ផងដែរ។ ក្រៅពីផលិតផលដ៏គួរអោយចាប់អារម្មណ៍នេះ យើងឃើញមានវត្តមានរបស់តារាល្បីៗជាច្រើនបានមកចូលរួម​ចែករំលែក​ និងសំណេះសំណាលជាមួយភ្ញៀវអ្នកគាំទ្រជាច្រើន រួមមាន៖ លោកឆេងសុភក្ត្រ (Mr. Reanthort), លោកJohn Sey, Mr. Ream Angkor ក៏ដូចជាInfluencer Tik Tokផ្សេងៗទៀតផងដែរ។ អ្វីដែលពិសេសថែមទៀតនោះគឺមានការសម្តែងដើរម៉ូតដែលរៀបចំឡើងដោយក្រុមCosplayស្អាតៗជាច្រើនដែលធ្វើអោយទិដ្ឋភាពកាន់តែសប្បាយរីករាយ។ ចំណុចសំខាន់នៃកម្មវិធីនេះបន្ថែមទៀតនោះគឺការប្រកួតហ្គេមValorantយ៉ាងស្វិតស្វាញរវាងក្រុមTeam Max និង ReigN Priorityនៅលើកុំព្យូទ័រROGដោយផ្ទាល់តែម្តង។ ចុងបញ្ចប់នៃការបិទកម្មវិធី ក្រុមហ៊ុនASUSបានចែកកាដូអនុស្សាវរីយ៍ជាច្រើនព្រមទាំងមានការចាប់រង្វាន់កុំព្យូទ័រ និងគ្រឿងលំអកុំព្យូទ័រផ្សេងៗទៀត ក៏ដូចជាការថតរូបជុំគ្នាផងដែរ។ Press Contacts Ms. SAK Sovannry Digital Marketer Sovannry_Sak@asus.com
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-05-31T11:37:53.555Z", "category": "PR", "views": 672, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អាចចិញ្ចឹមនៅខ្មែរបានទេ? កាំប្រម៉ាសមុទ្រ កំពុងវាយលុកលើទីផ្សារ ខណៈ១គីឡូតម្លៃ៥០០$ ទីផ្សារក្រៅស្រុក
https://business-cambodia.com/articles/sea-urchise
បើនិយាយអំពី កាំប្រម៉ា សមុទ្រ យើងប្រហែលជានឹកឃើញដល់ស៊ូស៊ីមុនគេ ដែលជាអាហារពេញនិយមខ្លាំងនៅប្រទេសជប៉ុន លក់បានរាប់រយដុល្លារក្នុងមួយគីឡូ។ បើយោងតាមគេហទំព័រ The Guardian តម្លៃនៃអាហារឆ្ងាញ់ៗទាំងនេះមិនបានធ្លាក់ចុះទេខណៈពេលដែលកាំប្រមាសមុទ្រមាននៅក្នុងមហាសមុទ្រជុំវិញពិភពលោក ជាមួយតម្លៃទីផ្សារខ្ពស់គ្រប់ពេល។ នៅក្នុងប្រទេសជប៉ុន​សត្វ កាំប្រម៉ា សមុទ្រ (urchin ) គឺជាអាហាមួយដែលមានតម្លៃថ្លៃ ដែលក្នុងមួយគីឡូមានតម្លៃដល់ទៅ៥០០ដុល្លារសហរដ្ឋអាមេរិក។ តើអ្នកឆ្ងល់ទេថាហេតុអ្វីបានជាវាមានតម្លៃខ្ពស់យ៉ាងនេះ? ចម្លើយនោះមកពីវាមានរសជាតិឆ្ងាញ់ប្លែក ហើយវាក៏ជាអាហារសមុទ្រកម្រមួយប្រភេទ មិនដូចប្រភេទគ្រឿសមុទ្រផ្សេងៗឡើយ អ្វីដែលពិសេសនោះវាថែមទាំងជួយដល់សុខភាពផងដែរ។ មួយវិញទៀត សត្វប្រភេទនេះវាប្រឈមបញ្ហាខ្លាំងក្នុងការចូលទៅរកវា ព្រោះវារស់នៅក្នុងបាតសមុទ្រជ្រៅៗ តែទោះជាយ៉ាងណាក៏ដោយអ្នកជំនាញខាងនេសាទម្នាក់បានបង្ហើបថា សត្វទាំងនេះវាចូលចិត្តរស់នៅកន្លែងដែលមានសារ៉ាយក្រាសៗ ដូច្នោះអ្នកស្វែងរកក៏អាចកត់ចំណាំបានដែរអំពីកន្លែងវារស់នៅ ។ កាំប្រម៉ា សមុទ្រ ត្រូវបានគេដឹងថាវាសម្បូរទៅដោយប្រូតេអ៊ីន និងជាតិសរសៃអាហារ សារធាតុរ៉ែ និង Beta Carotene វាក៏មានវីតាមីន C និង A ខ្ពស់ផងដែរ ដែលជាធម្មតាមាននៅក្នុងស្លឹកបៃតងខ្មៅ និងមឹករដូវរងា ហើយក៏មានសារធាតុដូច​ត្រី​ខ្លាញ់​​សាលម៉ុន ត្រី​សមុទ្រ​ជាច្រើនទៀត។ អាហារសមុទ្រមួយនេះ យើងសង្កេតឃើញថាមាននៅសមុទ្រខ្មែរ និងភោជនីយដ្ឋានមួយចំនួនដែរ អ្នកទាំងអស់គ្នាសាកគិតមើល ប្រសិនបើយើងអាចចិញ្ចឹមវាបាន វាអាចជាទីផ្សារមួយដែលមានតម្លៃខ្ពស់ ហើយបច្ចុប្បន្នក៏មានប្រទេសមួយចំនួនបានចិញ្ចឹមរួចហើយដែរ ដូចជានៅជប៉ុន និងអាមេរិកជាដើម។ អត្ថបទដោយ៖ នៅ ថាត់សណា
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-05-31T10:16:17.955Z", "category": "កំពូលអ្នកលក់", "views": 230, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "noisy" ] }
សាកល្បង ក្បួនបង្កើនចំណូល តាមបែបវិទ្យាសាស្រ្ត ទាំងនេះ បើធ្វើបាននឹងកើនលុយខ្លាំង
https://business-cambodia.com/articles/how-to-make-more-money
ជាទូទៅយើងឃើញមានក្បួន ច្បាប់ ក៏ដូចជាវិធីសាស្រ្ត ជាច្រើនដែលអាចបង្ហាញផ្លូវ ទៅរកការបង្កើនចំណូល ដោយឡែកពេលនេះក៏មានវិធីបង្កើនចំណូលមួយចំនួនដែលបានបង្ហាញតាមបែបវិទ្យាសាស្រ្ត។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Health & Wealth។ ជាការពិតនៅពេលដែលមនុស្សចង់មានស្ថិរភាពផ្នែកហិរញ្ញវត្ថុ គេនឹងមានជីវិតរស់នៅរីកចម្រើនជាងធម្មតា ព្រោះត្រូវរកវិធីកែលម្អទម្លាប់មួយចំនួន ដើម្បីឱ្យឆាប់ទៅដល់ក្ដីប្រាថ្នា។ ជាមួយគ្នានេះដែរ ប្រភពដដែលបានឱ្យដឹងទៀតក្បួនដែលបង្ហាញតាមបែបវិទ្យាសាស្ត្រខាងក្រោមនេះ អាចជួយឱ្យកើនទ្រព្យសម្បត្តិបាន។ ជំហានដំបូងអ្នកត្រូវដឹងឱ្យច្បាស់សិនថា តើអ្នកត្រូវការអ្វី? ឧទាហរណ៍ថា អ្នកចង់សល់លុយ ១ម៉ឺនដុល្លារ នៅពេលមួយឆ្នាំខាងមុខ ដូច្នេះតើអ្នកត្រូវធ្វើយ៉ាងណាខ្លះដើម្បីបានលុយនោះ? តើត្រូវសន្សំមួយខែប៉ុន្មាន? តើត្រូវរកចំណូលឱ្យបានប៉ុន្មាន? តើមានវិធីណាខ្លះដើម្បីបានចំណូលប៉ុននោះ? តើត្រូវចាត់ចែងការចំណាយបែបណា? ត្រង់ចំណុចនេះ គេតម្រូវឱ្យមានការកំណត់គោលដៅថាចង់បានអ្វី បន្ទាប់មករកវិធីដើរទៅរកវា។ ក្នុងនោះដែរគម្រោងស្រាវជ្រាវរយៈពេល 30 ឆ្នាំស្តីពីការកំណត់គោលដៅ និងការអនុវត្តដោយមនសិការដែលធ្វើឡើងដោយ Edwin A. Locke បង្ហាញថាការកំណត់គោលដៅជាក់លាក់ អាចជួយលើកទឹកចិត្ត និងសមត្ថភាពក្នុងការបន្តការងារ ដូច្នេះអ្នកនឹងសម្រេចបានលទ្ធផលដែលអ្នកចង់បាន។ ជំហានបន្ទាប់គឺ ការវិនិយោគទៅលើអ្វីដែលខ្លួនចេះពិតប្រាកដដើម្បីបង្កាហានិភ័យ។ បច្ចុប្បន្ននេះមានមនុស្សជាច្រើនសម្រេចចិត្តមិនប៉ះពាល់ការវិនិយោគ ព្រោះតែយល់ថាវាងាយនឹងខាតបង់ ប៉ុន្តែជាក់ស្ដែងវាមិនអាក្រក់ដល់ម្ល៉ឹងទេ។ ជាការពិតអ្នកអាចជ្រើសរើសវិនិយោគទៅលើអ្វីដែលអ្នកមានសិក្សាស្វែងយល់ និងអ្វីដែលជាជំនាញរបស់អ្នក ឧទាហរណ៍ថា អ្នកមានជំនាញខាងដីធ្លី ស្គាល់ភូមិសាស្ត្រ ដឹងពីរបៀបជួញដូរវា អ្នកអាចវិនិយោគលើដីបាន។ ដោយឡែកបើអ្នកមិនស្គាល់អ្វីជាផ្សារហ៊ុន អ្នកមិនអាចយកលុយទៅទិញហ៊ុន បានទេ​បើអ្នកចង់ទិញត្រូវសិក្សាពីវាជាមុនសិន។ ខណៈពេលដែល Tim Grittani មានភាពល្បីល្បាញដោយសារការបង្កើនការវិនិយោគ $1,500 ដល់ $1 លានក្នុងរយៈពេល 3 ឆ្នាំដោយការជួញដូរភាគហ៊ុនគ្រីបតូ វាមិនមានន័យថាអ្នកនឹងអាចធ្វើរឿងដូចគ្នា និងឃើញលទ្ធផលស្រដៀងគ្នានោះទេ។ សរុបមកដើម្បីទទួលបានសេរីភាពហិរញ្ញវត្ថុ គឺតម្រូវឱ្យលោកអ្នកមានគោលដៅជាមុនសិន បន្ទាប់មករកវិធីដែលអាចឈានទៅដល់គោលដៅ ហើយរឿងសំខាន់មួយនៅក្នុងនោះគឺការវិនិយោគ ព្រោះថាការទទួលចំណូលសកម្ម តែមួយមិនអាចជួយឱ្យអ្នកមានស្ថិរភាពទេ ព្រោះអស់កម្លាំងធ្វើការពេលណានឹងលែងមានចំណូល ដូច្នេះការបង្កើតចំណូលអកម្មជារឿងខ្លះមិនបាន ប៉ុន្តែត្រូវបង្កើតដោយមានចំណេះដឹងច្បាស់លាស់ផង៕ អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-05-31T10:06:06.617Z", "category": "ហិរញ្ញវត្ថុ", "views": 605, "author": { "first_name": "Meng", "last_name": "Songly", "email": "songlymeng2017@gmail.com" }, "quality_warning": [ "noisy" ] }
ទាំងសង្ហាទាំងឆ្លាត! ព្រះអង្គម្ចាស់ Mohammed យកលុយបង្កើតលុយរាប់ពាន់លាន$ តាមក្បួន១នេះ
https://business-cambodia.com/articles/how-price-mohammed-makes-money
ព្រះអង្គម្ចាស់ Mohammed bin Salman គឹជារាជទាយាទក្មេងបំផុតរបស់ អារ៉ាប៊ី សាអ៊ូឌីត។ គិតមកទល់នឹងពេលនេះទ្រង់ទើបតែមានព្រះជន្ម ៣៦ព្រះវស្សាប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ  ទ្រង់ពុំមានទម្លាប់ចាយវាយលុយភ្លើតភ្លើន ខ្ជីខ្ជាខ្ជះខ្ជាយនោះទេ បើទោះជាទ្រង់រស់នៅលើគំនរទ្រព្យសម្បត្តិមហាសាលហើយក៏ពិតមែន។ មិនតែប៉ុណ្ណោះទ្រង់ថែមទាំងច្នៃលុយទាំងនោះដើម្បីបង្កើតលុយបន្ថែមទៀតបានរាប់ពាន់លានដុល្លារ។ ក្រៅពីកាន់តំណែងកំពូលៗរបស់ប្រទេស ព្រះអង្គក៏ជាវិនិយោគិនដ៏លេចធ្លោរមួយរូបផងដែរ ដែលបានបោះទុន និងទិញភាគហ៊ុនក្រុមហ៊ុនមួយចំនួនក្នុងកញ្ចប់ទឹកប្រាក់រាប់សិបលានដុល្លារ។ ជាក់ស្តែងការលក់ក្លិប Newcastle United ទៅឱ្យមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអ៊ូឌីតកាលពីចុងឆ្នាំ២០២១ ត្រូវបានគេជឿជាក់ថា បុរសដែលនៅពីក្រោយមូលនិធិនេះគឺព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman ទោះបីជា Premier League បញ្ជាក់យ៉ាងច្បាស់ថា ព្រះអង្គនឹងមិនមែនជាអ្នកទទួលខុសត្រូវក្នុងការសម្រេចចិត្តក៏ដោយក៏គេដឹងយ៉ាងច្បាស់ថា ព្រះអង្គគឺជាអ្នកនៅពីក្រោយនៃការគ្រប់គ្រងនេះ ។ ជាមួយគ្នានេះ នៅខែធ្នូ ឆ្នាំ២០២០ ព្រះអង្គម្ចាស់ Mohammed bin Salman  បានវិនិយោគប្រាក់ចូលទៅក្នុង Take-Two Interactive, Electronic Arts និង Activision Blizzard តាមរយៈមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់អារ៉ាប៊ីសាអូឌីត។ ការវិនិយោគមានចំនួន ១៤,៩ លានហ៊ុននៅក្នុងក្រុមហ៊ុន Activision Blizzard។ ៧,៤ លានភាគហ៊ុននៅក្នុង Electronic Arts និង ៣,៩ លានភាគហ៊ុននៅក្នុង Take-Two Interactive។ យ៉ាងណាមិញ ទ្រព្យសម្បត្តិរួមនៃមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអ៊ូឌីតមានចំនួន៣២០ពាន់លានផោន (ប្រហែល ៤០៣,៥២៩,៦០០,០០០ដុលា្លរ) ប៉ុន្តែទ្រព្យសម្បត្តិសុទ្ធរបស់ព្រះអង្គត្រូវបានគេប៉ានស្មានថាមានប្រហែល១៣ពាន់លានផោន (ប្រហែល ១៦,៣៩៥,៨៦០,០០០ដុល្លារ) គិតត្រឹមដើមឆ្នាំ២០២២ ចេញផ្សាយដោយគេហទំព័រ avenuegh.com។ គួរជំរាបផងដែរថា ព្រះអង្គម្ចាស់មានព្រះភក្រ្តស្រស់សង្ហា Mohammed bin Salman តែងតែប្រើលុយវិនិយោគទៅលើក្រុមហ៊ុនដែលទ្រង់សម្លឹងឃើញថាមានសក្តានុពលខ្លាំងនាថ្ងៃអនាគត និងមិនដាក់លុយទាំងអស់នៅកន្លែងតែមួយនោះទេ បន្តបណ្តាក់ទុនជាបន្តបន្ទាប់ (ទិញថែមតែមិនលក់ចេញ) រហូតដល់ក្រុមហ៊ុនទាំងនោះកើនតម្លៃទ្វេដង។ អ្វីដែលគួរឲ្យចាប់អាម្មរណ៍ជាងនេះទៅទៀត បើទោះបីមានទ្រព្យវាល់លានដុល្លារហើយក្តី ក៏ប៉ុន្តែទ្រង់ពុំមានទម្លាប់ចាយវាយខុសខ្ទង់ ចាយតាមអារម្មណ៍ ឬចាយខុសគោលដៅនោះទេ។ ខាងក្រោមនេះគឺជាទស្សនៈកំពូលទាំង៣ របស់ព្រះអង្គម្ចាស់ Mohammed bin Salman៖ ១/. ខ្ញុំគាំទ្រដល់ប្រទេស អារ៉ាប៊ី សាអ៊ូឌីត ដែលពាក់កណ្តាលនៃប្រទេសនេះជាស្ត្រី ដូច្នេះខ្ញុំគាំទ្រដល់ស្ត្រី ២/. ពួកយើងធ្វើការសម្រាប់តែអ្នកមានក្តីសុបិនប៉ុណ្ណោះ។​ កន្លែងនេះមិនមែនសម្រាប់មនុស្សធម្មតាទេ ៣/. ខ្ញុំខា្លចថ្ងៃមួយពេលដែលខ្ញុំស្លាប់ ខ្ញុំនឹងស្លាប់ដោយមិនបានសម្រេចអ្វីដែលមាននៅក្នុងចិត្តរបស់ខ្ញុំ៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក» ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-05-31T09:53:17.493Z", "category": "ភាពជាអ្នកដឹកនាំ", "views": 370, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
Elon Musk ដឹកនាំក្រុមហ៊ុនចម្លែកៗជាច្រើនជោគជ័យ ការពិតក្បួនដឹកនាំលោកក៏ប្លែកគេខ្លាំងដែរ
https://business-cambodia.com/articles/elon-musk-leadership
អ្នកណាមិនស្គាល់មហាសេដ្ឋីបច្ចេកវិទ្យាដែលចម្លែកផុតគេ មានក្រុមហ៊ុនជោគជ័យជាច្រើននៅក្នុងដៃ ប៉ុន្តែបើក្រឡេកមកដឹងអំពីក្បួននិងយុទ្ធសាស្រ្តដឹកនាំក៏កាន់តែខុសប្លែកពីគេដែរ។ដែលនេះគឺជាចំណុចមួយដែលមនុស្សមួយចំនួនមិនសូវជាបានដឹងនោះទេ។ElonMuskត្រូវបានគេលើកឡើងនៅក្នុងបទសម្ហាសន៍របស់សារព័ត៌មានមួយចំនួនដែលមានបុគ្គលិកដែលធ្លាប់សិ្ថតិក្រោមការគ្រប់គ្រងនិងកំពុងស្ថិតិក្រោមការគ្រប់គ្រងរបស់លោកបានធ្វើការអធិប្បាយអំពីភាពជាអ្នកដឹកនាំរបស់មហាសេដ្ឋីបច្ចេកវិទ្យារូបនេះទៅកាន់សាធារណៈ៖ ជាមួយគា្ននេះដែរនេះគឺជារបៀប២នៃការដឹកនាំប្លែកៗពីគេរបស់មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោក ១. គុណភាពនិងបរិមាណ លោកត្រូវបានគេនិយាយថាលោកបើកដៃនិងអនុញ្ញាតឱ្យអង្គប្រជុំនីមួយៗក្នុងក្រុមហ៊ុនមានការចាកចេញពីអង្គពិធីបើសិនជាបុគ្គលនោះគិតថាខ្លួនមិនពាក់ព័ន្ធនិងមិនសូវជាមានអ្វីសំខាន់ពីការប្រជុំនោះទេ។​ElonMuskមិនសូវផ្តល់តម្លៃដល់អ្វីដែលមានតែបរិមាណនោះទេ។គឺលោកតែងតែផ្តោតសំខាន់ទៅលើរឿងដែលមានតែគុណភាពប៉ុណ្ណោះ។ ២.ផ្តាច់ការ បុគ្គលិកដែលធ្លាប់ធ្វើការក្នុងក្រុមហ៊ុនរបស់ElonMuskបាននិយាយថា”គ្រាប់ពេជ្រដែលរឹងមាំបំផុតគឺត្រូវបានច្នៃនៅក្រោមសម្ពាធ និងមានពន្លឹចែងចាំងបំផុត”។ អ្នកគ្រប់គ្រងរបស់លោក Elon ប្រាកដជាត្រូវបណ្តេញចេញ​ ប្រសិនបើមិនអាចឆ្លើយនូវសំណួរចំនួន៣​របស់លោកបាននោះទេ។ ដែលនេះជាវិធីតែម្យ៉ាងគត់ដែលប្រសិទ្ធិភាពការងាររបស់លោកក្នុងដឹកនាំការងារ។​ គូសបញ្ចាក់ផងដែរថាបច្ចុប្បន្ននេះបុត្រសម្ព័ន្ធរបស់បុរសវ័យ៥១ឆ្នាំរូបនេះ​ហាក់មានការកើនឡើងជាលំដាប់ក្នុងពិភពបច្ចេកវិទ្យា។ប៉ុន្តែនេះការដឹកនាំក្រុមហ៊ុនរបស់លោកមានធ្លាប់ត្រូវបានគេលើកឡើងថាមានការបញ្ឈប់បុគ្គលិកជាញឹកញាប់​៕ អត្ថបទដោយ​៖ ពីង​ ជូអេង ( ត្រចៀកកាំ )
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-05-31T09:52:31.535Z", "category": "ភាពជាអ្នកដឹកនាំ", "views": 393, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
មកស្គាល់ Sky bar ទាំង៥ នៅក្នុងភ្នំពេញដែលអាចមើលទេសភាពទីក្រុងបាន ៣៦០ ដឺក្រេ
https://business-cambodia.com/articles/5-sky-bar-in-phnom-penh
នៅពេលដែលលោកអ្នកមានអារម្មណ៍ហត់នឹងការងារហើយចង់បន្ធូរអារម្មណ៍ និងចង់មើលទេសភាពទីក្រុងអមជាមួយនិងបទភ្លេងកំដរអារម្មណ៍នោះ Sky Bar គឺជាកន្លែងដ៏សាកសមបំផុតមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា។ ហើយពេលនេះដែរ Business Cambodia សូមណែនាំ​ Sky Bar ចំនួន៥ កន្លែងដែលអាចមើលទេសភាពទីក្រុងភ្នំពេញបានពេលរាត្រីបាន ៣៦០ ដឺក្រេ ដែលក្នុងនោះរួមមាន៖ ១​. Sora Skybar ប្រសិនបើអ្នកកំពុងស្វែងរក Sky bar ដែលមានទេសភាពទីក្រុងដ៏ល្អឥតខ្ចោះ និងភេសជ្ជៈពិសេសៗ លោកអ្នកមិនគួររំលង Sora Skybar នោះទេ។ Sky bar គឺស្ថិតនៅជាន់ទី ៣៧ នៃអគារ Vattanac Capital ដែលមានកម្ពស់រហូតដល់ ៣៩ ជាន់។ ចំពោះដំណើរការវិញ Sky Bar ដ៏ខ្ពស់មួយនេះមានបើកពីម៉ោង ៥ ល្ងាច ដល់ម៉ោង ១២ យប់។ ២. Vehaa Restaurant & Bar វេហា (VEHAA) ស្ថិតនៅលើប្លុកខុនដូបែបសហសម័យដែលមានកម្ពស់ ០៩ ជាន់ ដែលផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យនៅទូទាំងទីក្រុង និងទន្លេសាប និងទន្លេមេគង្គ។ វេហា Sky bar នេះមានទីតាំងស្ថិតនៅ ផ្លូវ 59b នៃមហាវិថីសុធារស រាជធានីភ្នំពេញ។ Sky Bar មួយនេះចាប់ផ្ដើមបើដំណើរការពីម៉ោង ចាប់ពីម៉ោង ៤ រសៀល ដល់​ ម៉ោង ១២ យប់ដូចគ្នា។ ៣. Eclipse Sky Bar Eclipse Sky Bar ជាSky Bar ដ៏ស្រស់ស្អាតមួយផងដែរនៅភ្នំពេញ ដែលមានទីតាំងនៅជាន់ទី ២៣ នៃអគារ Phnom Penh Tower ។ ពេលវេលាដ៏ល្អបំផុតដើម្បីទស្សនា Eclipse Sky Bar គឺអំឡុងពេលថ្ងៃលិច នៅពេលដែលអ្នកអាចឃើញទីតាំងសំខាន់ៗនៅក្នុងទីក្រុងភ្នំពេញ ដូចជាវិមានឯករាជ្យ ទន្លេបាសាក់ និងទន្លេមេគង្គ ផ្សារធំថ្មី និងព្រះបរមរាជវាំង។ Sky Bar នេះមានទីតាំងស្ថិតនៅ​ មហាវិថីព្រះមនីវង្ស សង្គាត បឹងប្រលិត ខណ្ឌ ៧មករា ចាប់បើកពីម៉ោង ៥ ល្ងាច ដល់ ម៉ោង ២ យប់ឯណោះ។ ៤. Juniper Gin Bar Juniper Gin Bar គឺជា skybar ដ៏ស្រស់ស្អាតមួយដែរ ដែលមានទីតាំងនៅជាន់ទី ១២ នៃសណ្ឋាគារ Point Boutique Hotel ដែលនៅជិតមាត់ទន្លេដែលអ្នកអាចរីករាយនឹងទិដ្ឋភាព ៣៦០ ដឺក្រេ។ មានទីតាំងស្ថិតនៅផ្ទះលេខ 10 ផ្លូវ 130 ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើចាប់ពីម៉ោង ៤ រសៀលដល់ម៉ោង ១១ យប់ ។ ៥. Sky bar at lumiere ទីនេះចែកចេញជាពីរគឺផ្នែកខាងក្នុងនឹងផ្នែកខាងក្រៅ​ ផ្នែកខាងក្នុងគឺជាភោគជនីយដ្ឋាន និងបា ដែលលោកអ្នកអាចទស្សនាទិដ្ឋភាពទីក្រុងពីក្នុងអគារហើយផ្នែកខាងក្រៅលោកអ្នកស្រូបយកខ្យលអាកាសបរិសុទ្ធ។ Sky bar នេះស្ថិតនៅលើអគារ Lumiere មានទីតាំងនៅលើបណ្ដោយផ្លូវ ៥៥ កែងផ្លូវ  ២៨៨ សង្គាត ចតុមុខ ខណ្ឌ ដូនពេញ ។ ដែលបើកចាប់ពីម៉ោង  ៥ ល្ងាច ដល់ម៉ោង ១២ យប់៕ អត្ថបទ៖ ឌឿក ស្រីនុត រតនៈ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-05-31T09:43:19.732Z", "category": "អចលនទ្រព្យ", "views": 7431, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ស្រលាញ់អ្វីធ្វើហ្នឹង! រត់តាមក្តីស្រមៃ ចាប់របរបច្ចេកវិទ្យាតាំងពីអាយុ១៩ឆ្នាំ រហូតក្លាយជាសេដ្ឋីមានជាងគេ
https://business-cambodia.com/articles/alezandr-wang
យុវជនឈ្មោះ Alezandr Wang ត្រូវបានគេស្គាល់ថាជាក្មេងដែលចូលចិត្តទៅលើបច្ចេកវិទ្យា ហើយមួយវិញទៀត គាត់ក៏ជាសិស្សពូកែផ្នែកគណិតវិទ្យា មិនត្រឹមតែប៉ុណ្ដឹងគាត់ក៏បានប្រឡងប្រជែងខាងគណិតវិទ្យា និងខាងសរសេរកូដ លំដាប់ថ្នាក់ជាតិផងដែរ។ តើគាត់មានខ្សែជីវិតបែបណា មុននឹង គាត់ទទួលបានភាពជោគជ័យមកដល់សព្វនេះ។ យោងតាមការចុះផ្សាយរបស់គេហទំព័រ Forbes បានឱ្យដឹងថា លោក Alezandr Wang បានធំឡើង នៅក្នុងមន្ទីរពិសោធន៍ជាតិ Los Alamos រដ្ឋ New Mexico ជាកន្លែងសម្ងាត់របស់សហរដ្ឋអាមេរិក។ កន្លែងនេះក៏ជាមន្ទីរពិសោធន៍ ដំណើរការទៅលើការបង្កើតគ្រាប់បែកបរម៉ាណូ ដោយស្ថិតនៅក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ ហើយកាលពីពេលនោះដែល ឪពុកម្តាយរបស់គាត់គឺជា អ្នករូបវិទ្យាដែលធ្វើការលើគម្រោងអាវុធសម្រាប់យោធា។ ដោយមានឈាមជ័រពីឪពុកម្ដាយផងនោះ ពេលមានអាយុ ១៧ឆ្នាំ គាត់បានធ្វើការអ្នកសរសេរកូដនៅគេហទំព័រមួយដោយផ្ដោតសំខាន់ទៅលើការ សំណួរ-ចម្លើយ មានឈ្មោះថា “Quora”។ កន្លែងនេះហើយដែលយុវជន Wang បានជួបដៃគូរបស់គាត់ឈ្នោះ លោក Lucy Guo ជាសហស្ថាបនិក។ ​ ជាងនេះទៅទៀត Alezandr Wang ជាយុវជនម្នាក់ដែលមានទេពកោសល្យខាងវិទ្យាសាស្រ្ត រួមផ្សំនិងគាត់បានជួបដៃគូល្អផង។ នៅក្នុងឆ្នាំ ២០១៦ យុវជន Wang និងដៃគូល្អរបស់គាត់បានមូលមតិគ្នាចាប់ផ្ដើមបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាមួយឈ្មោះ “Scale AI”។ ហើយក្រុមហ៊ុនរបស់គាត់បានជួយដល់ក្រុមហ៊ុនដទៃផ្សេងៗទៀតជាង ៣០០ រួមមានទាំង General Motors និង Flexport ជាដើម។ លើសពីនេះទៀត ក៏ជួយដល់ទ័ពជើងអាកាសរបស់សហរដ្ឋអាមេរិក នៅក្នុងការប្រតិបត្តិទៅលើទិន្នន័យឱ្យមានគុណភាពខ្ពស់។ បន្ថែមពីនេះ ក្រុមហ៊ុនបច្ចេកវិជ្ជា Scale AI ក៏អាចវិភាគចំពោះរូបភាពផ្កាយរណបបានលឿនជាងមនុស្សទៀតផង។ ឧ.ហ វិភាគទៅគ្រាប់បែករបស់ប្រទេសរុស្ស៊ី ថាតើវាអាចបង្កការខូចខាត ឬផលប៉ះពាល់ប៉ុន្មានមកលើប្រទេសអ៊ុយក្រែន។ សូមបញ្ជាក់ថា កាលពីថ្មីៗកន្លងទៅ សហស្ថាបនិករូបនេះ បានទទួលមូលនិធិ ៣២៥លាន$ សម្រាប់វិនិយោគក្នុងក្រុមហ៊ុន ហើយរកចំណូលបានប្រមាណជាង ១ពាន់លាន$។ ហេតុហើយទើបធ្វើឱ្យលោកក្លាយជាងមហាសេដ្ឋីវ័យក្មេងជាងគេ បន្ទាប់ពីលោក Pedre Franceshi ជាជនជាតិប្រេស៊ីល៕ អត្ថបទដោយ៖ ផល ធារិត
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-05-31T09:11:20.885Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 383, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
ធ្វើការដំបូងប្រាក់ខែ២៥០$ ៣ឆ្នាំក្រោយឡើងបាន ២៨០$ អាចដោយសារអ្នកជាបុគ្គលិក៣ប្រភេទនេះ
https://business-cambodia.com/articles/3-type-of-staffs
គេថា ចង់ឱ្យជីវិតរីកចម្រើន គប្បីត្រូវខំប្រឹងអភិវឌ្ឍន៍ខ្លួនឱ្យ រីកចម្រើនជាប្រចាំ ព្រោះចំណេះដឹង​ សមត្ថភាព ជំនាញដែលអ្នកចេះថ្ងៃនេះ មិនប្រាកដថាអាចអាចប្រើប្រាស់បាននៅថ្ងៃស្អែកនោះទេ ព្រោះចំណេះដឹងខ្លះដែលយើងចេះថ្ងៃនេះ វាអាចនឹងហួសសម័យនៅថ្ងៃស្អែក។ យ៉ាងណាមិញ ក៏មានបុគ្គលិកមួយចំនួនដែលកំពុងបម្រើការងារតាមក្រុមហ៊ុនឯកជនមួយ ដែលជាហ្វេន Business Cambodia បានចោទសួរបញ្ហារបស់គាត់ថា ពេលគាត់ធ្វើការដំបូងប្រាក់ខែ២៥០$ ៣ឆ្នាំក្រោយឡើងបាន ២៨០$ តើមកពីមូលហេតុអ្វីទៅ? ចម្លើយគឺអាចបណ្ដាលមកពីអ្នកជាប្រភេទបុគ្គលិកដូចខាងក្រោមនេះ៖ ១. បុគ្គលិកដែលគ្មានគោលដៅច្បាស់លាស់ ការពិតណាស់ តួនាទីមួយចំនួនគឺទទួលបានប្រាក់ខែគោលថេរ និងមិនមានប្រាក់ឧបត្ថម្ភផ្សេងៗនោះទេ ដូច្នេះគាត់ខំប្រឹងយ៉ាងណាក៏ពិបាកនឹងកើនចំណូលដែរ។ រីឯតួនាទីខ្លះ ប្រាក់ចំណូលគឺពឹងលើសមត្ថភាព ដែលនិយាយឱ្យងាយយល់ ប្រាក់ខែគោលសមរម្យ ប៉ុន្តែអាចមានឱកាសទទួលបានប្រាក់ឧបត្ថម្ភពីប្រភពផ្សេងៗច្រើនទៀត ពេលដែលគាត់ធ្វើការមានលទ្ធផលសម្រេចគោលដៅ។ ដូច្នេះបុគ្គលដែលអាចធ្វើការងារ ដែលរកប្រាក់ចំណូលអាចឡើងចុះតាមសមត្ថភាពហើយ បែរជាគាត់នៅតែទទួលបានចំណូលទាបដដែល ព្រោះគាត់ធ្វើដោយគ្មានកំណត់គោលដៅទុកមុន។ ប្រសិនបើបុគ្គលដែលមានប្រាក់ខែគោល ២៥០$ ប៉ុន្តែគាត់ដាក់គោលដៅចង់បាន ៥០០$ នោះគាត់នឹងដឹងភ្លាមថា គាត់គួរតែធ្វើរឿងអ្វីខ្លះ ទើបអាចទទួលបានការឡើងដំណែងដែលមានចំណូល ៥០០$ ឬធ្វើអ្វីខ្លះដើម្បីអាចរកប្រាក់ឧបត្ថម្ភបន្ថែមឱ្យបាន ២៥០$ បូកជាមួយប្រាក់ខែគោល ឱ្យសរុបស្មើ ៥០០$។ ២. ប្រភេទបុគ្គលិករ៉ូបូត ប្រភេទបុគ្គលិកទី២នេះ គឺជាប្រភេទបុគ្គលិកដែលចូលចិត្តធ្វើការងារដដែលៗ មិនមានគំនិតច្នៃប្រឌិតថ្មីៗ និងជាមនុស្សដែលខ្លាចក្នុងការបង្កើតកំហុស ពេលដែលសាកល្បងធ្វើអ្វីដែលថ្មីៗ។ បុគ្គលិកប្រភេទនេះ គាត់រស់នៅដោយពេញចិត្តចំពោះសកម្មភាពតូចតាចជាប្រចាំថ្ងៃ ដែលអាចផ្ដល់ចំណូលឱ្យគាត់ត្រឹមតែ ២៥០​$​ជាដើម។ ប្រសិនបើបុគ្គលិកម្នាក់ចង់បានចំណូលលើសពីប្រាក់ខែបច្ចុប្បន្ន គាត់ត្រូវផ្លាស់ប្ដូរការគិតថ្មី សកម្មភាពថ្មី និងបង្កើតលទ្ធផលថ្មី ទើបគាត់អាចមានឱកាសឡើងតំណែងថ្មី និងអាចទាញចំណូលបន្ថែមពីប្រភពថ្មីៗ។ ៣. ប្រភេទបុគ្គលិកគ្មានលទ្ធផល លើសពីប្រភេទបុគ្គលិករ៉ូបូតមួយកម្រិតទៀត ប្រសិនបើគាត់ជាមនុស្សដែលគិតថ្មី សាកល្បងធ្វើអ្វីថ្មីៗដែរ ប៉ុន្តែចុងក្រោយនៅតែគ្មានលទ្ធផល គាត់មិនត្រឹមតែធ្វើឱ្យក្រុមហ៊ុនខាតបង់ធនធានប៉ុណ្ណោះទេ បែរជាអាចធ្វើឱ្យមានបញ្ហាផ្សេងៗទៀតផងដែរ ប្រសិនបើគាត់គិតតែមានៈសាកល្បងអ្វីថ្មីៗជ្រុលហួសហេតុពេក។ ត្រូវចាំថា បុគ្គលិកដែលក្រុមហ៊ុនស្រលាញ់បំផុត គឺជាបុគ្គលិកដែលមានលទ្ធផល។ គេមិនសូវខ្វល់ថា អ្នកសម្រេចគោលដៅដោយរបៀបណាទេ សំខាន់ឱ្យតែអ្នកមានលទ្ធផលល្អ គឺគេពេញចិត្តហើយ។ បុគ្គលិកដែលមានលទ្ធផល ចំណូលគាត់នឹងកើន រីឯតំណែងធំៗក៏នឹងរង់ចាំនាពេលអនាគតផងដែរ។ ជាសង្ខេបមកវិញ ដើម្បីអាចលេងហ្គេមឈ្នះ ដំបូងអ្នកត្រូវដឹងពីលក្ខខណ្ឌ និងរបៀបលេងឱ្យស្ទាត់ជំនាញ។ រីឯក្នុងការធ្វើការវិញ ដើម្បីអាចឡើងតំណែង ឬកើនចំណូលខ្ពស់ អ្នកក៏ត្រូវដឹងច្បាស់ពីវិធីបង្កើនចំណូល និងផែនការសកម្មភាពដែលត្រូវសម្រេចឱ្យបានជាមុនផងដែរ ទើបអ្នកអាចកើនចំណូលដូចអ្វីដែលអ្នកប៉ងប្រាថ្នា៕ អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ) តេឡេក្រាម៖ 096 351 7713 
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-05-31T08:58:15.523Z", "category": "ភាពជាអ្នកដឹកនាំ", "views": 613, "author": { "first_name": "ឡុង", "last_name": "វឌ្ឍនៈ", "email": "longvathanak007@gmail.com" }, "quality_warning": [ "noisy" ] }
ដើម្បីសុវត្ថិភាពពលរដ្ឋពីជំងឺអុតស្វា! ក្រសួងចេញវិធានការការពារមុនចំនួន ៦ ចំណុចឲ្យពលរដ្ឋអនុវត្ដ
https://business-cambodia.com/articles/7-measure-to-prevent-monkeypox
នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំ ស្ដីពីវិធានការការពារជាមុននូវការឆ្លងជំងឺអុតស្វា (Monkeypox) ដែលបាននឹងកំពុងកើតមានឡើងនៅក្នុងប្រទេសមួយចំនួនលើសកលលោក និងបានធ្វើឲ្យអង្គរសុខភាពពិភពលោកមានក្ដីព្រួយបារម្ភផងដែរ។ យ៉ាងណាក្រោយពីការផ្ទុះឡើងនូវជំងឹអុតស្វា ថ្មីៗនេះ បណ្ដាប្រទេសចំនួន ២៣ នៅលើកសាកលលោកដែលមិនមែនជាប្រទេសអង់ដេមីនៃជំងឺនេះ បានរាយការណ៍ជូនទៅអង្គការសុខភាពពិភពលោក (WHO) អំពីករណីជំងឺអុតស្វា មានចំនួនសរុបករណីឈឺ​២៥៧នាក់ និងករណីសង្ស័យ ១២០នាក់ គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ និងមិនទាន់មានករណីស្លាប់នៅឡើយ។ ខណៈកម្ពុជាមិនទាន់មានករណីរកឃើញជំងឺអុតស្វានេះ នៅឡើយនោះទេ។ ប៉ុន្ដែដើម្បីសុវត្ថិភាព ក្រសួងសុខាភិបាលក៏បានអំពាវនាវឲ្យបងប្រជាពលរដ្ឋដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមបន្តអនុវត្តវិធានការការពារទុកជាមុននូវការចម្លងជំងឺអុតស្វានេះ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានផ្សាយតាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ហើយក្រសួង ក៏សូមធ្វើការក្រើនរំលឹកជូនដល់ប្រជាជនទូទៅ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយបុគ្គល គ្រួសារ និងសហគមន៍ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃដែលមាន ៦ ចំណុចដូចសេចក្ដីណែនាំរបស់ក្រសួងខាងក្រោម៖ អត្ថបទ៖ កឹម ប៊ុនធឿន
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-05-31T07:45:30.010Z", "category": "ព័ត៌មានថ្មីៗ", "views": 319, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
កុំមើលរំលង! ចង់ទិញដីក្បែរភ្នំពេញហើយទុកចំណេញ៥-១០ ឆ្នាំខាងមុខ អ្នកជំនាញឲ្យមើលតំបន់មួយនេះ
https://business-cambodia.com/articles/land-in-phnom-penh
នៅក្នុងវិស័យអចលនទ្រព្យសព្វថ្ងៃ ដីនៅតែមានភាពពេញនិយមសម្រាប់អ្នកវិនិយោគ បើទោះកន្លងមកកម្ពុជាធ្លាប់ឆ្លងកាត់វិបត្ដិជំងឺ កូវីដ ១៩ យ៉ាងណាក៏ដោយ។ ហើយបច្ចុប្បន្នអ្នកដែលមានលុយនៅក្នុងដៃ អាចនឹងកំពុងរកមើលដីដែលល្អ ដើម្បីវិនិយោគទុកចំណេញទៅថ្ងៃមុខក៏មាន។ យ៉ាងណាអ្នកដែលចង់បាននៅក្បែររាជធានីភ្នំពេញហើយទុកចំណេញរយៈពេលវែង អ្នកជំនាញបានណែនាំឲ្យលោកអ្នកគួរសម្លឹងមើលតំបន់មួយនេះ។ បើតាមប្រសាសន៍លើកឡើងរបស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាអ្នកជំនាញអចលនទ្រព្យនៅកម្ពុជា បានឲ្យដឹងថា អ្នកដែលចង់បានដីធំ ហើយថ្ងៃក្រោយរីកចម្រើនខ្លាំង គួរមើលដីនៅទិញខាងត្បូងរាជធានីភ្នំពេញ ។ លោកឧកញ៉ាបន្ដថា ៥ ឆ្នាំទៅ ១០ ឆ្នាំក្រោយគឺទិសខាងត្បូងរាជធានីភ្នំពេញ នឹងអភិវឌ្ឍន៍ខ្លាំង ដោយសារទីនោះគឺជាតំបន់ដែលមានព្រលានយន្ដហោះថ្មី អ៊ីចឹងវាជាតំបន់អភិវឌ្ឍន៍ថ្មី។ លោកបន្ដថា តំបន់អភិវឌ្ឍន៍នេះគឺល្អ ប៉ុន្ដែគ្រាន់តែត្រូវការពេលវេលា ដូច្នេះអ្នកដែលចង់ទិញដី ឥឡូវហើយចង់ចំណេញ ៥​ ទៅ ១០ ឆ្នាំក្រោយ គឺនៅទិញខាងត្បូង។ លោកឧកញ៉ាបន្ថែមថា ក្រៅពីតំបន់ខាងត្បូង ចំពោះដីដែលនៅខាងលិចក្រុង​ ក៏ជាដីដែលអភិវឌ្ឍន៍ដែរ ព្រោះថានៅទីនោះសម្បូរទៅដោយរោចក្រ តំបន់ឧស្សាហកម្ម និង ជាតំបន់លំនៅដ្ឋានផងដែរ។ តែបើលោកអ្នកចង់សាងសងផ្ទះរស់នៅបែបទំនើប តំបន់ដែលមិនគួរមើលរំលងគឺតំបន់ ខាងជើង ​ព្រោះនៅតំបន់នោះមានផ្សារទំនើបធំជាច្រើន។ សូមជម្រាបថា តំបន់ភាគខាងត្បូងរាជធានីភ្នំពេញបច្ចុប្បនុ្នកំពុងមានការរីកចម្រើនខ្លាំងដោយសារតំបន់នោះមានគម្រោងធំៗដូចជា ផ្សាទំនើប ជីប ម៉ុង ផ្សារទំនើបប៉េង ហ៊ួត ផ្សារទំនើប អ៊ី អនទី៣ បុរីតូចធំ គម្រោងព្រលានយន្ដហោះភ្នំពេញថ្មី ផ្លូវក្រវាត់ក្រុងជាដើម។ ហើយកន្លងមកក៏លេចលឺដំណឹងថា ក្រុមហ៊ុន OCIC ដែលជាម្ចាស់កម្រោងប្រលានយន្ដហោះភ្នំពេញថ្មី មានគម្រោងសាងសង់ផ្លូវលើអាកាសតម្លៃ ៤០០ លានដុល្លារ តភ្ជាប់ពីព្រលានមកកាន់រាជធានីភ្នំពេញផងដែរ ដែលកត្ដាទាំងនេះ ក៏នឹងធ្វើដីនៅតំបន់នោះមានការអភវិឌ្ឍន៍ខ្លាំងទៅថ្ងៃខាងមុខ៕ អត្ថបទដោយ៖ ឌឿក ស្រីនុច រតនៈ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-05-31T06:30:15.328Z", "category": "អចលនទ្រព្យ", "views": 1327, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
មេហ្គាខេធើរីង អបអរភាពជោគជ័យរបស់បុគ្គលិកតាមរយៈពិធីជប់លៀង "រាត្រីនៃមោទនភាព"
https://business-cambodia.com/articles/mega-catering-staffparty
នាល្ងាចថ្ងៃ សៅរ៍ ទី 28 ខែ ឧសភា ឆ្នាំ 2022 ក្រុមហ៊ុនមេហ្គាខេធើរីងបានរៀបចំពិធីជប់លៀងប្រចាំឆ្នាំមួយក្រោមប្រធានបទ "រាត្រីនៃមោទនភាព" (Night of Pride)។ ពិធីជប់លៀងនេះត្រូវបានប្រារព្ធឡើងក្នុងគោលបំណងអបអរសាទរសមិទ្ធផលទាំងឡាយដែលក្រុមហ៊ុនមេហ្គាខេធើរីងសម្រេចបានកន្លងមក ព្រមទាំងបង្ហាញពីមោទនភាពចំពោះការខិតខំប្រឹងប្រែងយ៉ាងឥតឈប់ឈររបស់និយោជិកទាំងអស់ដើម្បីសម្រេចគោលដៅប្រចាំឆ្នាំ 2021 និង 2022 នេះ។ ខុសប្លែកពីពិធីជប់លៀងដទៃ "រាត្រីនៃមោទនភាព"ត្រូវបានប្រារព្ធឡើងព្រមគ្នានៅអគារពាណិជ្ជកម្ម GIA (Garden in the Air) ជាន់ទី8 ផង និងនៅខេត្តព្រះសីហនុផង ព្រមទាំងតម្រូវឲ្យអ្នកចូលរួមស្លៀកសម្លៀកបំពាក់បែបលំហែនៅឯមាត់សមុទ្រ។ អត្ថន័យនៃការស្លៀកពាក់នេះឆ្លុះបញ្ចាំងពីក្តីនឹករលឹកនិងការរួបរួមគ្នាជាធ្លុងមួយរវាងបុគ្គលិកនៅរាជធានីភ្នំពេញ និងបុគ្គលិកនៅខេត្តព្រះសីហនុដែលខិតខំធ្វើការងារយ៉ាងសស្រាក់សស្រាំរហូតទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។ រាត្រីនៃមោទនភាពមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ស្ថាបនិក នាយកប្រតិបត្តិ និង បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុនមេហ្គាខេធើរីង និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់មេហ្គាខេធើរីងរួមមាន ក្រុមហ៊ុន Breeze Creative Solutions ក្រុមហ៊ុន Aura Media ក្រុមហ៊ុន Spark Media និងក្រុមហ៊ុន Asalesta។ ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោក រិទ្ធ ប៊ុនរ័ត្ន ស្ថាបនិកក្រុមហ៊ុនមេហ្គាខេធើរីង លោក លាង តិចឡុង នាយកប្រតិបត្តិក្រុមហ៊ុន Breeze Creative Solutions និង កញ្ញា រិទ្ធ ដានីតា នាយកគ្រប់គ្រងគម្រោងនៃក្រុមហ៊ុន Asalesta បានឡើងថ្លែងសុន្ទរកថាស្វាគមន៍បុគ្គលិកទាំងអស់ព្រមទាំងបង្ហាញពីសមិទ្ធផលសំខាន់ៗដែលក្រុមហ៊ុនមេហ្គាខេធើរីង និងបុត្រសម្ព័ន្ធសម្រេចបានអស់រយៈពេល 1 ឆ្នាំកន្លងមកនេះ។ ក្នុងនោះផងដែរ លោក រិទ្ធ ប៊ុនរ័ត្ន ក៏បានធ្វើការស្ងើចសរសើរដល់បុគ្គលិកមេហ្គាខេធើរីងគ្រប់ជាន់ថ្នាក់ដែលបានខិតខំពុះពារគ្រប់ឧបសគ្គររហូតសម្រេចគោលដៅដ៏ធំធេងមួយរបស់ក្រុមហ៊ុនគឺ ការផ្គត់ផ្គង់អាហារដល់មនុស្ស 10000 នាក់ ក្នុង 1 ថ្ងៃ។ ស្របពេលជាមួយគ្នានេះដែរ តំណាងមេហ្គាខេធើរីង និងបុត្រសម្ព័ន្ធបានធ្វើការចែករង្វាន់ដល់និយោជិកជាច្រើនរូបដើម្បីជាសក្ខីភាពដល់ការស្ងើចសរសើរចំពោះលទ្ធផលខិតខំប្រឹងប្រែងរបស់ពួកគេ និងដើម្បីលើកទឹកចិត្តបុគ្គលិកទាំងអស់ឲ្យព្យាយាមបន្ត។ លើសពីនេះទៅទៀតកម្មវិធីក៏មានរួមបញ្ចូលការពិសារភោជនីយអាហារ ការច្រៀងរាំលេងកំសាន្ត និងការលេងហ្គេមផ្សេងៗដើម្បីពង្រឹងសាមគ្គីភាព និងភាពសហប្រតិបត្តិការរបស់បុគ្គលិក ប្រកបដោយក្តីសោមនស្សរីករាយ។ គួររំលឹកផងដែរថា មេហ្គាខេធើរី គឺជាក្រុមហ៊ុនសេវាកម្មម្ហូបអាហារឈានមុខគេមួយក្នុងប្រទេសកម្ពុជា មានទទួលសេវាកម្មរៀបចំម្ហូបអាហារយ៉ាងសំបូរបែបរួមមាន៖ អាហារដ្ឋានបាយកង់ទីនសម្រាប់បុគ្គលិក សេវាកម្មរៀបចំ និងដេគ័រកម្មវិធី អាហារបុហ្វេបែបអាស៊ី ខ្មែរ ថៃ ចិន ជប៉ុន និងអឺរ៉ុប អាហារតុការ សាច់គោស្តេកបែបBrazil ដល់ទីតាំងកម្មវិធីតាមតម្រូវការរបស់អតិថិជន។ សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ 099 33 55 60 ឬ 069 33 55 60 ហ្វេសបុក facebook.com/megacateringeventandwedding
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-05-31T06:00:20.415Z", "category": "PR", "views": 193, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ប្រាក់ខែ២០០$ ក៏ចាយមិនគ្រាន់ ៥០០$ក៏ចាយមិនគ្រប់ ដោយសារអ្នកមានទម្លាប់អាក្រក់ទាំងនេះ
https://business-cambodia.com/articles/stop-these-bad-spending-habits
បញ្ហាដែលអ្នកធ្វើការជាច្រើនកំពុងជួបប្រទះ គឺពេលដែលខ្លួនមានប្រាក់ខែតិច​ចាយមិនគ្រាន់ ដល់ពេលមានច្រើនហើយនៅតែចាយមិនគ្រប់ឬបានតែមួយគ្រប់មិនសល់អ្វីសោះ រឿងនេះមានមូលហេតុជាច្រើន តែមូលហេតុដែលសំខាន់ជាងគេនោះគឺ ទម្លាប់ចាយលុយរបស់បុគ្គលខ្លួនឯង។ ជាការពិតចាត់ចែងបានល្អលុយនឹងសល់ តែបើចាត់ចែងមិនល្អលុយក៏មិនសល់។ ជុំវិញរឿងនេះដែរ លោក ទឿយ ហុង ប្រធាននិពន្ធហិរញ្ញវត្ថុ Business Cambodia បានលើកយកនូវទម្លាប់មិនល្អមួយចំនួនដែលធ្វើឱ្យ អ្នកខំធ្វើការរកលុយមករាល់ខែតែមិនសល់អ្វី បើកាត់ទម្លាប់ទាំងហ្នឹងចោលបាន ប្រាកដជាលែងជួបបញ្ហាលុយកាក់ទៀតហើយ។ ១. បង្កើនបំណុលច្រើនជាងទ្រព្យ មនុស្សយើងតែងច្រឡំរវាង តម្រូវការចាំបាច់និងចំណង់សាមញ្ញឬទ្រព្យបំណុល ដូចជាសម្ភារៈនិយមផ្សេងៗមាន ឡានថ្មី ឬទូរស័ព្ទថ្មី។ ឧទាហរណ៍ថាពេលនៅប្រាក់ខែ២០០$ ជិះម៉ូតូទៅធ្វើការបាន ដល់ពេលបាន៥០០$ក៏ហ៊ានសម្រេចចិត្តបង់រំលស់ឡានទាំងដែលនៅជិះម៉ូតូបានសោះ ការចាយបែបនេះមិនខុសពីបង្កើតបំណុលឱ្យខ្លួនឯងឡើយ ព្រោះថាបើមានឡាននឹងត្រូវចំណាយកាន់តែច្រើនជាងមុន។ ២. មិនរក្សាទម្លាប់ចាយ ត្រង់នេះវាដូចជាការចាយទៅតាមទឹកលុយដែលមាន ពេលមានលុយតិចចាយតិចទេ ដល់ពេលមានច្រើនចាយក៏ច្រើនដែរ នេះមានន័យថា បុគ្គលខ្លួនឯងមិនកំណត់ការចំណាយឱ្យបានជាក់លាក់ និងគ្មានការរៀបចំផែនការចំណាយឱ្យបានត្រឹមត្រូវជាប្រចាំ។ ឧទាហរណ៍ដូចជា ពេលចំណូលតិច​ទៅធ្វើរការចេះវេចបាយពីផ្ទះទៅ ដល់ពេលចំណូលច្រើនប្ដូរទៅជាញ៉ាំបាយខាងក្រៅវិញ ដែលវាជាហេតុធ្វើឱ្យត្រូវចាយលុយអស់ច្រើនជាងមុន។ ៣. មិនមានវិន័យលើការគ្រប់គ្រងអារម្មណ៍ ជាការពិត លុយស្មើនឹងអារម្មណ៍ ដូច្នេះការចាយលុយតាមអារម្មណ៍គឺនឹងធ្វើឱ្យអស់លុយឆាប់ណាស់ ព្រោះថាអារម្មណ៍មនុស្សតែងតែប្រែប្រួលពិបាកគ្រប់គ្រង។ មនុស្សយើងដាច់ខាតមិនត្រូវចាយលុយតាមរបៀបនេះឡើយ ត្រូវមានច្បាប់សម្រាប់ខ្លួនឯងប្រើដើម្បីប្រឆាំងនឹងអារម្មណ៍កុំឱ្យចាយផ្ដេសផ្ដាស។ ហើយវិធីដែលគ្រប់គ្រងអារម្មណ៍បានល្អបំផុតនោះគឺ កុំដាក់លុយច្រើនតាមខ្លួន មានន័យថាបើទៅផ្សារទិញម្ហូបដាក់តែលុយត្រូវទិញម្ហូបបានហើយ កុំដាក់លើសហ្នឹង ដើម្បីងាយទប់អារម្មណ៍ដែលហោះហើរឃើញខោអាវស្អាតៗនៅក្នុងផ្សារហើយចង់ទិញ តែក៏ទិញមិនបានព្រោះគ្មានលុយច្រើនជាប់ខ្លួន ធ្វើបែបនេះជួយកាត់បន្ថយការចំណាយមិនចាំបាច់បានច្រើន។ ៤. មិនដកសន្សំមុនពេលចំណាយ មានមនុស្សច្រើនណាស់ចូលចិត្តប្រើពាក្យថា ចាយសិនទៅចាំសន្សំពេលសល់លុយ ប៉ុន្តែជាក់ស្ដែងលុយមិនដែលឃើញសល់ទេ ព្រោះថាចាយគឺចាយបើមិនដកទុកទេចាយទាល់តែអស់ ជួនកាលអស់ទាំងមិនដឹងខ្លួន មានខ្លះទៀតចាយសល់ថ្ងៃ ដាច់លុយមុនពេលបើកប្រាក់ខែជាប្រចាំ។ អាស្រ័យហេតុនេះហើយបានជាគួរតែ បង្កើតទម្លាប់ដកលុយទុកមុនចំណាយជាប្រចាំ ហើយវាគួរតែមានចំនួន ពី១០ទៅ២០ភាគរយ​ នៃចំណូលដែលរកបាន បើអាចដកវាទុកក្នុងគណនីសន្សំជាមួយនឹងធនាគារ ដើម្បីទទួលបានការប្រាក់ ហើយអ្វីដែលសំខាន់គឺដើម្បីកុំឱ្យច្រឡំដកចាយអស់ទៀត។ ជាការពិតប្រាក់ខែតិចឬច្រើន សល់លុយឬមិនសល់លុយ វាអាស្រ័យនៅលើទម្លាប់នៃការគ្រប់គ្រងលុយរបស់អ្នក ហេតុនេះប្រសិនបើលោកអ្នកកំពុងតែជួបបញ្ហាខាងលើនេះ សូមពិនិត្យទៅលើទម្លាប់ចាយលុយរបស់អ្នក ថាតើអ្នកគ្រប់គ្រងវាត្រូវហើយឬនៅ? តើអ្នកចាត់ចែងវាត្រូវខ្ទង់ទេ? តើចាយរាល់ថ្ងៃនេះលើរបស់ចាំបាច់ឬគ្រាន់តែចាយតាមចំណង់(របស់មិនចាំបាច់)? ដោយឡែកអ្វីដែលលើកឡើងខាងលើវាអាចនឹងមិនត្រូវទាំងអស់ឡើយ ព្រោះថាមានករណីខ្លះ លោកអ្នកអាចនឹងមានបន្ទុកច្រើនជាងមុនទើបធ្វើឱ្យមិនសល់លុយ តែទោះជានៅក្នុងស្ថានភាពណាក៏ដោយ ការបង្កើតទម្លាប់ល្អក្នុងការចាត់ចែងលុយនៅតែជារឿងសំខាន់ខ្លាំងដដែល៕ អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-05-31T05:45:51.626Z", "category": "ហិរញ្ញវត្ថុ", "views": 561, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
មិនល្បីតែទុរេនថៃ! ប្រទេសនៅអាស៊ី២នេះ កំពុងដេញជើងទុរេនថៃ និងក្តាប់ទីផ្សារចិនបានធំទៀត
https://business-cambodia.com/articles/two-countryin-asia
រយៈពេលចុងក្រោយនេះ យើងសង្កេតឃើញទុរេនមានការនិយមខ្លាំងមែនទែន មិនថាក្នុងប្រទេសកម្ពុជា ឬក៏ប្រទេសថៃ។ ប៉ុន្តែនេះបើយោងតាមការចុះផ្សាយដោយគេហទំព័រ 27 GROUP កាលពីកន្លងទៅនេះបានឱ្យដឹងថា ប្រទេសពីរនៅអាស៊ីកំពុងតែដេញជើងប្រទេសថៃ ល្បីថាអាចនាំចេញ និងឆ្ងាញ់ខ្លាំងមិនចាញ់ថៃប៉ុន្មានឡាយ ។  របាយការណ៍ដដែលបានបង្ហាញថា ប្រទេសទី១ បន្ទាប់ពីប្រទេសថៃដែលនាំចេញទុរេនច្រើនជាងគេទៅកាន់ទីផ្សារចិននោះគឺ ប្រទេសម៉ាឡេសុី។ ស្របគ្នានេះដែរ ដោយមុនពេលការផ្ទុះឡើងនៃ Covid-19 ម៉ាឡេស៊ីបាននាំចេញទុរេនពី ៥០០ ទៅ ៨០០ តោនជារៀងរាល់ឆ្នាំទៅកាន់ប្រទេសចិន តួយ៉ាងតម្លៃនៃការនាំចេញបានឈានដល់ចន្លោះពី ៦៤ ទៅ ៩៦ លានយន់ ប្រហែល ៩.៩លានដុល្លារទៅ ១៤.៨៥ លានដុល្លារ។ មួយវិញទៀត បើយោងតាមស្ថិតិ ប្រទេសចិនបាននាំចូលទុរេនចំនួន ៦០០០,០០០ តោន ដែលមានតម្លៃ ១,៧ ពាន់លានដុល្លារកាលពីឆ្នាំ​​ ២០២០ ដោយមានចំនួន ៧,៧០០ តោន ដែលមានតម្លៃសរុប ៦៧ លានដុល្លារបានមកពីប្រទេសម៉ាឡេស៊ី។ ក្រឡែកមកមើលទុរេននៅប្រទេសឥណ្ឌូនេស៊ីវិញគឺជាប្រទេសដែលមានអាកាសធាតុ ល្អខ្លាំងសម្រាប់ការដាំដុះផ្លែឈើប្រភេទផ្សេងៗ (ត្រូពិច)។ យោងតាម​ព័ត៌មាន​ពី​ក្រសួងកសិកម្ម​ឥណ្ឌូណេស៊ី មាន​ផ្លែឈើ​ចំនួន ៦០ ប្រភេទ​ដែល​មាន​សក្ដានុពល​ក្នុង​ការដាំដុះ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ប៉ុន្តែផ្លែឈើដែលមានការគាំទ្រខ្លាំងក្នុងចំណោមផ្លែឈើទាំងនោះគឺជាផ្លែទុរេន។ មួយវិញទៀត ទោះបីជាឥណ្ឌូនេស៊ីមានទិន្និន័យទៅចិនតិចតួចក៏ដោយ ក្នុងការនាំចេញទុរេន តែក្នុង​ឆ្នាំ ២០២០ បរិមាណ​នាំ​ចេញ​ទុរេន​ស្រស់​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ទៅ​ម៉ាឡេស៊ី​មានចំនួន ៩៤ តោនឯណោះ អ្វី​ដែល​មិន​នឹកស្មាន​ដល់​នោះ ឥណ្ឌូណេស៊ី​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ផលិត​ទុរេន​ឈាន​មុខ​គេ ដោយល្បីថាមានពូជទុរេនមួយប្រភេទឈ្មោះថា J-Queen variety  ដែលមានរសជាតិឆ្ងាញ់បំផុតមួយនៅអាស៊ី ។ គួរជម្រាបឱ្យដឹងផងដែរថា ប្រទេស​ថៃ​ជា​ប្រទេស​នាំ​ចេញ​ទុរេន​ធំ​ជាង​គេ​របស់​ពិភពលោក​ដែល​មាន​ចំណែក​ប្រហែល ៩០% នៃ​ទីផ្សារ​អន្តរជាតិ ជាពិសេសទៅទីផ្សារប្រទេសចិន បន្ទាប់​មក​គឺ​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ីដែលជាប្រទេសល្បីទុរេនក្នុងស្រុក ។ អត្ថបទដោយ៖ នៅ​ ថាត់សណា 
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-05-31T05:42:35.212Z", "category": "កំពូលអ្នកលក់", "views": 4251, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "noisy" ] }
បង់លុយ១ចប់៩០ម៉ឺន$!កូនខ្មែររូបនេះប្រាប់គន្លឹះស្នើអាហារូបករណ៍សាលាបណ្ឌិតសភាយោធាអាមេរិក
https://business-cambodia.com/articles/pich-moon-tells-tip-to-apply-for-scholarship
ការសិក្សានៅក្នុងសាលាយោធាមិនមែនជារឿងដែលងាយស្រួលនោះទេ វិន័យយោធាជាកន្លែងហាត់ពត់លុតដំខ្លួនដែលទាមទារឱ្យមានកាយសម្បទាមាំមួន និងផ្លូវចិត្តដែលអត់ធ្មត់ខ្ពស់បំផុត។ ចំណែកឯសាកលវិទ្យាល័យបណ្ឌិតសភាយោធាអាមេរិក ដែលជាសាលាល្បីល្បាញមួយក្នុងការបង្វឹកកងទ័ពជាន់ខ្ពស់របស់សហរដ្ឋអាមេរិកដែលត្រូវគេទទួលស្គាល់ជុំវិញពិភពលោក ក៏រឹងរឹតតែមិនងាយស្រួលថែមទៀត។​ កាលពីពេលកន្លងទៅថ្មីៗនេះ កូនខ្មែរមួយរូបដែលទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Navy Academy វិស្វកម្មអវកាស ដែលមានដូនចាស់នាំយកខ្សែគោនិងក្រមា ទៅដល់សហរដ្ឋអាមេរិកក្នុងថ្ងៃទទួលសញ្ញាបត្រក្រោមអធិបតីភាពប្រធានាធិបតីអាមេរិកលោក​ ចូ ​បៃដិន​​ ដើម្បីអបអរដល់ចៅប្រុសគឺលោក ពេជ្រ ចន្ទ្រា ត្រូវបានគេស្គាល់ថាជាលោក ពេជ្រមូន។ ជាមួយគ្នានោះដែរ លោកក៏បានធ្វើការបង្ហោះនៅលើគណនីផ្ទាល់ខ្លួនអំពីរឿងរ៉ាវតស៊ូដែលនាំលោកមកកាន់សាលាយោធាអាមេរិកនេះ។ លោក ពេជ្រ ចន្ទ្រា ឬ ពេជ្រមូន អតីតក្មេងឃ្វាលគោកូនកសិករមានដើមកំណើតមកពីស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង រូបនេះធ្លាប់បានបង្ហើបអំពីការទទួលអាហាររូបករណ៍ចូលរៀនដោយឥតបង់ថ្លៃរយៈពេល៤ឆ្នាំពេញ និងលក្ខខណ្ឌមួយចំនួនអំពីការជ្រើសរើសរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា។ ក្នុងនោះលក្ខខណ្ឌមួយចំនួនត្រូវបានអនុវត្តមានដូចជា៖ ១.ដាក់ពាក្យទៅស្ថានទូតសហរដ្ឋអាមេរិក ចំពោះដំណឹងនិងធ្វើការផ្សាយរៀងរាល់ឆ្នាំតាមរយៈគេហទំព័រផ្លូវការរបស់ស្ថានទូតនៅដើមខែកញ្ញា សម្រាប់ពេលកន្លងមក​ ។ ២.កម្រិតវប្បធម៌៖ ចប់មធ្យមសិក្សាទុតិយភូមិ ឬបរិញ្ញាបត្រ តេស្តភាសា​អង់គ្លេស​កម្រិត​ TOFEL លំដាប់ពិន្ទុ ៩.០ឡើងទៅ រួមជាមួយការប្រឡងគណិត​វិទ្យា និងវិទ្យាសាស្រ្ត។ ៣.កញ្ចប់អាហារូបករណ៍អាចមានតម្លៃ៩០ម៉ឺនដុល្លារ សិក្សាមួយចប់ឆ្នាំ(៤ឆ្នាំ) រួមផ្សំជាមួយធានារ៉ាប់រងគ្រប់យ៉ាង។ ៤.ការប្រឡងប្រជែងមានលក្ខណៈតឹងរឹងខ្លាំង និងទាមទារឱ្យមានឆន្ទៈខ្ពស់។ ៥.ការសរសេរលិខិតណែនាំទៅកាន់សាលា និងឆ្លងកាត់ការវាយតម្លៃមួយចំនួន។ យ៉ាងណាមិញ លក្ខខណ្ឌមួយចំនួនខាងលើនេះជាការលើកឡើងរបស់លោក ពេជ្រមូន ក្នុងបទសម្ភាសន៍រវាងលោកនិង The Cambodia Daily TM នាពេលកន្លងមក។ សម្រាប់ព័ត៌មានបន្ថែមអំពីការប្រលងជ្រើសរើសសិស្សនិស្សិតអាហារូបករណ៍ សូមតាមដាននៅលើទំព័រផ្លូវការនិងវេបសាយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា។ ឆ្លងកាត់តាមសាច់រឿងនេះផងដែរ គឺជាមោទនភាពរបស់កុលបុត្រកុលធីតាខ្មែរគ្រប់រូបដែលអាចជាកម្លំាងបណ្តាលចិត្តឱ្យមានឆន្ទៈក្នុងការកសាងខ្លួន និងរួមចំណែកកសាងសង្គមជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ៕ អតីតកាលអ្នកជានរណាមិនសំខាន់ សំខាន់តើអនាគតអ្នកចង់ក្លាយជានរណា? អត្ថបទដោយ៖ ពីង​ ជូអេង (​ ត្រជាក់កាំ ) លោកពេជ្រ មូន ប្រាប់រឿងចាក់ដោតធំ១ ជំរុញឱ្យលោកតស៊ូរៀន រហូតទទួលសញ្ញាបត្រពីបណ្ឌិតសភាយោធាអាមេរិក      
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-05-31T05:24:32.135Z", "category": "ភាពជាអ្នកដឹកនាំ", "views": 2902, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
មិនត្រឹមតែជាតួអង្គសំបូរស្នេហ៍ តែជីវិតក្រៅឆាករបស់ លីពូ គឺជាសេដ្ឋីប្រាក់លានដុល្លារ
https://business-cambodia.com/articles/li-pu-s-off-stage-life-is-a-millionaire
គ្រាន់​តែ​និយាយ​ពី​​ឈ្មោះលីពូ​ ​មិត្តអ្នកអាន​​​ប្រាកដ​ជា​​នឹក​​ឃើញ​​ភ្លាម​ទៅ​ដល់​ខ្សែ​ភាពយន្ត​បុរាណ​ចិន​បែប​ប្រវត្តិ​សាស្ត្រ​​ Three Kingdoms ដែល​​ទស្សនិកជន​​ខ្មែរ​ហៅ​ថា​ សាម​កុក​ ​​(នគរ​ទាំង​បី)។ ភាពយន្តភាគនេះត្រូវ​បាន​ផលិត​​ជា​ច្រើន​​លើក​ច្រើន​សារ​រួច​មក​ហើយ​ ខណៈ​​តួអង្គក៏​មាន​ការ​ផ្លាស់​ប្ដូរ​​រហូតផងដែរ។ ថ្ងៃនេះយើងនឹងជីកកកាយប្រវត្តិក្រៅឆាក របស់តួអង្គបុរសសំបូរស្នេហ៍លីពូ ​​​​ថត​កាល​ពី​ឆ្នាំ​២០១០​​​ ដែល​​ដឹក​នាំ​ដោយ​លោក​​​ Gao Xixi​ ​របស់​ស្ថានីយ​ទូរទស្សន៍​ចិនដ៏​ល្បី​​គឺ​ CCTV មិនត្រឹមតែមានរូបសម្បត្តិស្រស់សង្ហាទេ ថែមទាំងជាសេដ្ឋីលាក់មុខទៀតផង។ មេទ័ពស្មោះស្នេហ៍ជិះសេះទន្សាយក្រហមកាន់លំពែងចូលសមរភូមិមិនញញើតសត្រូវតួអង្គលីពូ មានឈ្មោះពិតថា Peter Ho (何润东)កើតនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៧៥ លើទឹកដីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលមានឪពុកម្តាយមកពីហុងកុង។ ក្រោយចាប់កំណើត លោកត្រូវបានផ្លាស់ទីលំនៅរួមទាំងធំធាត់នៅកោះតៃវ៉ាន់ និងប្រទេសកាណាដាវិញ។ លុះចម្រើនវ័យពេញកំលោះយុវជន Peter Ho បានសិក្សានៅមហាវិទ្យាល័យសិល្បៈ និងរចនា Ontario និងបានចាប់ផ្តើមអាជីពជាអ្នកចម្រៀង បន្ទាប់ពីលោកត្រូវបានផ្តល់ជូនកិច្ចព្រមព្រៀងកុងត្រានៅក្នុងបារខារ៉ាអូខេមួយ។ ដំណើរជីវិតលើវិថីសិល្បៈកាន់តែបោះជំហានទៅមុខនៅឆ្នាំ១៩៩៨ លោកបានចេញអាល់ប៊ុមដំបូងឈ្មោះ Miss You Love in Taiwan។ ចាប់តាំងពីការបង្ហាញខ្លួនដំបូងក្នុងឆ្នាំ១៩៩៨ លោក Peter Ho បានចេញអាល់ប៊ុមចំនួន ៧ និងបានសម្តែងក្នុងខ្សែភាពយន្ត និងរឿងភាគទូរទស្សន៍ជាង ២៥រឿង។ ចំពោះខ្សែភាពយន្តដែលធ្វើឲ្យលោកកាន់តែមានគេស្គាល់ច្រើន និងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងលើឆាកអន្តរជាតិរួមមានដូចជា Crouching Tiger, Hidden Dragon, Wind and Cloud, One Meter Sunshine, Goddess of Mercy, The Young Wrriors, Three Kingdoms, King’s War, Summer’s Desire និងរឿង Nothing Gold Can Stay ជាដើម។ បច្ចុប្បន្នតួអង្គលីពូ ឆ្នាំ២០១០ ឬលោក Peter Ho គឺជាតារាចម្រៀង តារាសម្តែង និងតារាម៉ូដែលហុងកុង-តៃវ៉ាន់។ លោកត្រូវបានគេប៉ានស្មានថាមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ ២៧.៩លានដុល្លារ គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ចេញផ្សាយដោយគេហទំព័រ Wallmine.com។ ជីវិតនៅលីវរបស់តារាសម្តែងរូបនេះត្រូវបានបញ្ចប់ក្នុងឆ្នាំ២០១៦ ដោយបានរៀបការជាមួយមិត្តស្រីមិនមែនជាអ្នកសិល្បៈដូចជារូបលោកនោះទេ។ ខាងក្រោមនេះគឺជាទស្សនៈកំពូលទាំង៥ របស់មេទ័ពជើងខ្លាំង លីពូ៖ ១/. ទ័ពខ្លាំង មិនសង្កត់ម្ចាស់ ២/. កូនប្រុសទ្រូងប្រាំហត្ថ ទីណាក៏អាចនៅបានដែរ ៣/. បើឲ្យរស់នៅធ្វើមនុស្សកំសាក ពិបាកជាងស្លាប់ទៅទៀត ៤/. នៅពេលនរណាម្នាក់កើតមកដោយភាពអស្ចារ្យ នោះគេមិនអាចអត់ធ្មត់នៅពីក្រោមការគៀបសង្កត់ពីអ្នកដទៃបានឡើយ ៥/. ស្រីល្អមានច្រើន តែប្រពន្ធល្អវិញកម្រនឹងរកបានណាស់៕ ទឹកចិត្តស្មោះស្ម័គ្របងប្អូនទាំង៣បេះដូងតែ១ ប្រវត្តិក្រៅឆាកតួអង្គ៣រូបនេះអស្ចារ្យជាងក្នុងកុនទៅទៀត អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក» ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-05-31T04:56:24.649Z", "category": "ភាពជាអ្នកដឹកនាំ", "views": 24618, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មន្ទីរពាណិជ្ជកម្មខេត្ត លើកទឹកចិត្តឱ្យកសិករដាំស្វាយដូរទម្លាប់ចាស់ ខណៈទីផ្សារប្រទេសធំ៣នេះ ចង់ទិញក្នុងតម្លៃថ្លៃ
https://business-cambodia.com/articles/mango
កាលពីពេលកន្លងទៅថ្មីៗនេះ មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានលើកទឹកចិត្តឱ្យកសិករទាំងអស់នៅក្នុងខេត្ត  គួរកែប្រែទម្លាប់ចាស់ ដោយងាកមកធ្វើវិធីទំនើប ដែលមានមន្ទីរពាណិជ្ជកម្មជួយបណ្តុះបណ្តាលនិងណែនាំ ធ្វើយ៉ាងណាឱ្យស្វាយមានគុណភាពល្អ ដើម្បីងាយស្រួលក្នុងការនាំចេញទៅលក់នៅក្រៅប្រទេសបានតម្លៃខ្ពស់ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៍មាន។ ជាមួយគ្នានោះដែរ លោក ហ៊ីន វុឌ្ឍី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានមានប្រសាសន៍ថា ថា សម្រាប់ការនាំចេញទៅក្រៅប្រទេសគេចង់បានស្វាយពីកម្ពុជាណាស់នៅក្នុងនោះមានប្រទេសដូចជា កូរ៉េ ចិន ជប៉ុន និងប្រទេសផ្សេងៗទៀតចង់បានផលិតផលខ្មែរណាស់ព្រោះរាល់ផលិតផលទាំងអស់មិនសូវមានជាតិគីមី។ ជាធម្មតាស្វាយរបស់កសិករ ភាគច្រើនប្រើគីមីតិចបំផុត ហើយមានកន្លែងខ្លះមិនប្រើទាំងជីផងក៏មានដែរ ដោយសារតែពួកគាត់មិនបាញ់ថ្នាំសម្លាប់សត្វល្អិតទើបមិនមានដង្កូវពេលជិតទុំ។ លោកបានថ្លែងបន្តទៀតថា “ដើម្បីឱ្យកសិផលស្វាយមានតម្លៃល្អ យើងគួរតែទៅពិភាក្សាជាមួយខាងមន្ទីរពាណិជ្ជកម្ម ដើម្បីឱ្យគេផ្តល់បច្ចេកទេស ឬក៏ចុះបញ្ជីការពាណិជ្ជកម្ម ហើយដើម្បីអនុវត្តកសិកម្មល្អ និងស្វាយកុំឱ្យមានមេរោគ”។ ចំណែកឯលោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង បានមានប្រសាសន៍បន្ថែមថា នៅក្នុងការលក់ដូរកសិផលស្វាយ បើមិនមានការប្រមូលបានត្រឹមត្រូវទេ នឹងធ្វើឱ្យស្វាយខូច ស្អុយជាមិនខាត។ ហើយរឿងដែលលប្រជាកសិករគួរតែដឹងនោះគឺរបៀបបេះស្វាយឱ្យបានត្រឹមត្រូវ។  ដូចនេះហើយ “ប្រជាកសិករត្រូវតែដឹងពីគុណភាព គុណតម្លៃ នោះទើបការលក់ចេញទៅក្រៅ គេឱ្យតម្លៃយើងខ្ពស់ មួយទឿតប្រជាកសិករគួរតែអនុវត្តវិធីទំនើបទាំងអស់គ្នា ទើបធ្វើឱ្យផលិយផលមានគុណភាព គុណតម្លៃ និងទីផ្សារដើរបានរលូន”។ លោក ហ៊ីន វុឌ្ឍី បានបញ្ជាក់ថា ”កសិករទាំងអស់គួរតែកែប្រែទម្លាប់ចាស់ មកធ្វើវិធីដែលទំនើបៗដែលមានមន្ទីរពាណិជ្ជកម្មជួយបណ្តុះបណ្តាល និងណែនាំដែលធ្វើឱ្យមានគុណភាពល្អ រួមទាំងការវេចខ្ចប់ឱ្យបានល្អ ទើបនាំចេញមានតម្លៃខ្ពស់"៕ អត្ថបទដោយ៖ ផល ធារិត
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-05-31T04:54:19.538Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 293, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
តម្លៃប្រេងសាំងនឹងបន្តឡើងថ្លៃខ្លាំង ខណៈថ្នាក់ដឹកនាំអ៉ឺរ៉ុប នាំគ្នាដាក់ទណ្ឌកម្មធំ១នេះ លើរុស្ស៊ី
https://business-cambodia.com/articles/oil-price-started-to-jump
តម្លៃប្រេងសាំងនៅលើទីផ្សារអន្តរជាតិនឹងកាន់តែឡើងថ្លៃបន្ទាប់ថ្នាក់ដឹកនាំនៃក្រុមប្រទេសបណ្ដាអឺរ៉ុបប្រមាណ៩០% បានសម្រេចចិត្តបិទមិនឲ្យប្រទេសរុស្ស៊ីនាំចូលប្រេងនៅត្រឹមចុងឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយរបស់CNBC។ ​គិតត្រឹមថ្ងៃនេះតម្លៃប្រេងWTI Crude លើទីផ្សារអន្តរជាតិឡើងដល់១១៨.១២ដុល្លារក្នុងមួយបារ៉ែលពោលគឺឡើងថ្លៃប្រមាណជា៣%។​ លោក Charles Michael ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានឲ្យដឹងថាការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំអឺរ៉ុបក្នុងការដាក់ទណ្ឌកម្មបិទមិនឲ្យរុស្ស៊ីនាំចូលប្រេងទៅកាន់ទីផ្សារអន្តរជាតិបានធ្វើឲ្យប៉ះពាល់ការនាំចូលប្រេងរុស្ស៊ីរហូតដល់ទៅ៧៥%។  តាមពិតទៅការបិទមិនឲ្យរុស្ស៊ីនាំចូលប្រេងចេញក្រៅប្រទេសគឺការដាក់ទណ្ឌកម្មលើរុស្ស៊ីក្នុងចំណោមទណ្ឌកម្មជាច្រើនទៀតដែលសហភាពអឺរ៉ុបបានធ្វើចាប់តាំងពីរុស្ស៊ីបានចាប់ផ្ដើមបង្កភាពតានតឹងលើប្រទេសអ៊ុក្រែនកាលពីខែកុម្ភៈឆ្នាំ២០២២កន្លងទៅនេះ។ តាមការលើកឡើងរបស់ក្រុមប្រឹក្សាអឺរ៉ុបបានឲ្យដឹងថាខ្លួនបានយល់ព្រមទៅលើកញ្ចប់ដាក់ទណ្ឌកម្មទី៦ទៅលើប្រទេសរុស្ស៊ីដោយក្នុងនោះរួមមានការដាក់ទណ្ឌកម្មរុស្ស៊ីលើការធ្វើជំនួញប្រេងនិងផលិតផលប្រេងឥន្ធនៈ​ផ្សេងៗជាមួយនឹងទីផ្សារអឺរ៉ុប។   គួរបញ្ជាក់ផងដែរថាការដាក់ទណ្ឌកម្មជំនួញប្រេងដែលជាការដាក់ទណ្ឌកម្មទី៦លើប្រទេសរុស្ស៊ីនេះ ថ្នាក់ដឹកនាំប្រទេសអឺរ៉ុបបានប្រជុំពិភាក្សាគ្នាតាំងពីដើមខែឧសភានេះ​ ប៉ុន្ដែទើបតែសម្រេចប្រមាណ៩០%ថានឹងដាក់ទណ្ឌកម្មលើការនាំចូលប្រេងរុស្ស៊ី៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-05-31T04:37:19.442Z", "category": "ហិរញ្ញវត្ថុ", "views": 354, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ចិញ្ចឹមគោក្របី ក៏អាចក្លាយជាអ្នកមាន! នេះជាគោក្របី១ប្រភេទ អាចលក់បានតម្លៃស្មើឡាន ៥៧០
https://business-cambodia.com/articles/feed-buffalo-cow
ជាទូទៅ យើងធ្លាប់តែឃើញថាគោក្របីដែលចិញ្ចឹមតាមស្រុកស្រែ ពេលលក់ចេញម្តងៗបានតែខ្ទង់ពាន់ដុល្លារតែប៉ុណ្ណោះ ហើយគោក្របីខ្លះលក់បានតម្លៃក្រោមហ្នឹងថែមទៀតផង។ ប៉ុន្តែ នៅពេលនេះបែរជាមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលកសិករថៃលក់គោក្របីម្តងៗស្មើរនឹងទិញឡាន ៥៧០បានមួយឯណោះ។ តើគោក្របីទាំងនេះ ប្រភេទអ្វីទៅទើបលក់បានថ្លៃបែបនេះ? យោងទៅតាមការចេញផ្សាយពីគេហទំព័រ Bestcattlesale បានឱ្យដឹងថា ពូជគោប្រភេទ Red brahman Cow គឺអាចលក់ចេញបានដល់ទៅមួយក្បាលជិត ជិត១៨ម៉ឺនដុល្លារឯណោះ ។ សម្រាប់ពូជគោ Red brahman Cow គឺមានឈ្មោះថា Mr. OXFORD ROJO 604/4 ដែលជាមានភាពល្បីល្បាញខ្លាំងបំផុតមួយនៅអាមេរិច ហើយគោប្រភេទនេះធ្លាប់ទទួលបានពានរង្វាន់ប្រកួតជាហូរហែរនៅក្នុងទឹកដីសហរដ្ឋអាមេរិក ខណៈពូជគោមួយនេះវាមានទម្ងន់ធ្ងន់លើសគោធម្មតា ថែមទាំងមាឌធំ ត្រចៀកធំ ជើងធំៗ ដែលមើលទៅពិតជាអំណាចខ្លាំងមែនទែន ហើយវាត្រូវនាំចូលមកលក់បន្តនៅក្នុងប្រទេសថៃ ពោលគឺនៅប្រទេសថៃមានអ្នកចិញ្ចឹមជាច្រើន ។ ដោយសាតែរូបរាង និងលក្ខណៈសម្បត្តិវាអស្ចារ្យបែបនេះហើយទើបធ្វើឱ្យ  Mr. OXFORD ROJO  604/4 អាចលក់នៅក្នុងតម្លៃថ្លៃខ្លាំងមិនគួរឱ្យជឿ តួយ៉ាងបើយោងតាមគណនីហ្វេសបុកមួយមានឈ្មោះថា แชมป์เปี้ยน อีสาน (ជើងឯកភាគឦសាន) កាលពីថ្មីនេះបានឱ្យដឹងថា Mr. OXFORD ROJO 604/4 ត្រូវបានលក់ក្នុងតម្លៃខ្លួន ៦,០០០,០០០បាត បើគិតជាលុយដុល្លារវាមានតម្លៃប្រមាណជិត ១៨ម៉ឺនដុល្លារ (១៧៥,៦៦៩​ដុល្លារ) ឯណោះ វាជាតម្លៃខ្ពស់មែនទែន បើធៀបនឹងគោធម្មតា។​ ជាមួយគ្នានោះដែរ បើយោងតាមការចេញផ្សាយពីគេហទំព័រ national Thailand កាលពីប៉ុន្មានខែមុននេះកសិករថៃក៏ទើបតែលក់ចេញនៅពូជក្របីប្រភេទ Buffalo stud ដែលមានតម្លៃរាប់ម៉ឺនដុល្លារឯណោះ ។ នៅក្នុងនោះលោក Chaiyan Poolpattanasap ជាម្ចាស់កសិដ្ឋាន Chaiyan ស្ថិតក្នុងខេត្ត Chonburi បាននិយាយថា សម្រាប់ប្រភេទពូជក្របី Buffalo stud គឺមានឈ្មោះថា Chao Thongsuk ភេទឈ្មោល វាមានទម្ងន់១តោន ដែលធ្ងន់ជាងក្របីធម្មតាទៅទៀត។ លើសពីនេះទៅទៀត ប្រភេទពូជក្របី Buffalo stud គឺម្ចាស់កសិដ្ឋានអាចលក់ចេញបានរហូតដល់ទៅ ៦លាន ៥សែនបាត (ស្មើនឹង ១៩ម៉ឺនដុល្លារអាមេរិក)។ ចំពោះប្រភេទក្របីនេះផងដែរ គឺវាមានភាពស្រស់ស្អាតជាងក្របីទូទៅ មិនតែប៉ុណ្ណោះក្របីនេះក៏ធ្លាប់ឈ្នះពានមហោស្រព​ប្រចាំប្រទសថៃផងដែរ។ សូមបញ្ជាក់ថា ប្រភេទពូជក្របី Buffalo stud និងគោប្រភេទ Red brahman Cow គឺកំពុងតែល្បីល្បាញយ៉ាងខ្លាំងនៅប្រទេសថៃ ព្រោះតែគោក្របីប្រភេទនេះនៅពេលដែលលក់ចេញគឺតម្លៃរាប់ម៉ឺនដុល្លារ ស្មើហ្នឹងយើងអាចទិញឡាន ៥៧០បានមួយ។ ដូច្នេះ បងប្អូនទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរចំពោះគោប្រភេទនេះ ប្រសិនជាមានលុយទិញ តើហ៊ានចិញ្ចឹមគោប្រភេទនេះទេ សូមជួយបញ្ចេញយោបល់អោយយើងបានដឹង  ? អត្ថបទដោយ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-05-31T04:30:04.708Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 3968, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
លោកស្រី ចេន សុភាព ជាម្ចាស់កីតម្បាញខ្មែរ បង្ហើបប្រាប់ពីគន្លឹះទិព្វ៣​ ទាញភ្ញៀវចូលហាងមិនចេះដាច់ ​
https://business-cambodia.com/articles/sale-strategy
មានផលិផលល្អហើយតែសេវាកម្មអន់ ពិ មានម្ចាស់អាជីវកម្មមិនតិចទេ ដែលបើកហើយបិទវិញ ព្រោះតែមិនដឹងអំពីក្បួនទាញភ្ញៀវឱ្យបានស៊ីជម្រៅ ដោយសារតែមានបញ្ហា នេះចេះតែកើតឡើង ដូចគ្នានេះដែរ លោកស្រី ចេន សុភាព ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ កីតម្បាញខ្មែរ បានប្រាប់ពីបទពិសោធន៍ និងគន្លឹះខ្លះៗទាក់ទងទៅនឹងការទាញភ្ញៀវ ក្នុង Youtube Cannel ផ្ទាល់របស់លោកស្រី ដែលមានដូចខាងក្រោមនេះ ៖ ១. ជាអ្នកគ្រប់គ្រងអស្ចារ្យ៖​​ ជាការពិតណាស់ហាងមួយដែលរីកចម្រើនទៅបានលុះត្រាតែហាងនោះ​ មានប្រព័ទ្ឋគ្រប់គ្រងហាងល្អ និងអ្នកគ្រប់គ្រងដ៏អស្ចារ្យ។ លោកស្រីបានជម្រាបថា ក្នុងនាមជាម្ចាស់អាជីវកម្មមួយរូប យើងត្រូវចេះអំពីរបៀបក្នុងការដឹកនាំបុគ្គលិករបស់យើង ដោយបង្ហាត់បង្រៀន តាំងពីការនិយាយស្តី និងកាយវិការ បូករួមជាមួយការអនុវត្តផងដែរ។ ត្រង់កន្លែងនេះ លោកស្រីបានលើកឩទាហណ៍ថា កាលដែលលោកស្រី ឆាតសួរតម្លៃកង្ហានៅលើផេកមួយ ប៉ុន្តែគេឆ្លើយតមត្រឹមតែមួយម៉ាត់គត់គឺតម្លៃ​១៦០ដុល្លារហើយក៏ស្ងាត់បាត់ទៅវិញ។ លោកស្រីបានបន្តទៀតថា បើបងប្អូនជាគាត់តើទិញផលិតផលនោះទេ ចម្លើយគឺអត់ ព្រោះថា ទី១​ វាមានតម្លៃខ្ពស់ ហើយទី២ ឆ្លើយតែមួយម៉ាត់។ ដូច្នោះហើយជាសារដាស់តឿនដល់ម្ចាស់អាជីវកម្មទាំងឡាយដែលជួលបុគ្គលិកកាន់ផេកជំនួស គួរតែតាមដានឱ្យមែនទែនក្នុងចំណុចនេះ។ ២. សេវាកម្មដ៏អស្ចារ្យ៖ សេវាកម្មល្អ មានន័យថាអ្នកលក់ល្អ តែមុននិយាយអំពីអ្នកលក់ល្អ លោកស្រីបានលើក បទពិសោធក្នុងការទិញឥវ៉ាន់របស់លោកស្រីមកនិយាយមុនសិន កាលគ្រាមួយលោកស្រីបានចូលទិញឥវ៉ាន់់នៅហាងមួយកន្លែង ដោយមិនបញ្ចេញឈ្មោះ ពេលចូលទៅដល់បុគ្គលិកមិនស្វាគមន៍ គិតតែពីចុចទូរស័ព្ទ មិនសួរមិននាំ និយាយរួមគឺសេវាកម្មពិបាកទទួលយកបានណាស់ ។ នៅពេលដែលចេញមកវិញអ្នកស្រីបាននិយាយថា មិនយូរទេហាងនេះនិងបិទ បើអ្នកលក់បែបហ្នឹង ពិតណាស់ ដូចលោកស្រីជម្រាបមែន ហាងត្រូវបានបិទរយៈពេល២ខែក្រោយ។ លោកស្រី បានបន្តទៀតថា ហាងមួយអាចមានជីវិតបានយូរអង្វែងបាន លុះត្រាតែហាងនោះមានសេវាកម្មល្អ និងមានបុគ្គលិកស្មោះត្រង់។ ៣. មានភាពស្មោះត្រង់៖ បើនិយាយអំពីចំណុចស្មោះត្រង់វិញ លោកស្រីបានឱ្យដឹងទៀតថា បុគ្គលិករបស់លោកស្រីធ្លាប់គិតលុយអតិថិជនលើសចំនួន ២០ដុល្លារ ក្រោយពីពិនិត្យបុងរួចក៏ដឹងថា គិតលុយខុស ហើយបុគ្គលិករបស់គាត់ខលទៅសូមទោសវិញ និងផ្តល់ប្រាក់ជួនវិញ។ នៅពេលដែលយើងចេះសម្តែងការគួរសមបែបនេះ អតិថិជនបានតមមកវិញថា គាត់មិនដែលឃើញកន្លែងណា ដូចកន្លែងនេះឡើយ ហើយក្រោយមកភ្ញៀវនោះក៏ចូលមកទិញម្តងទៀត ​ថែមទាំងទិញលើសមុនទៀត។​  ដូច្នោះហើយធ្វើជាអ្នកលក់កំុគិតតែរឿងចំនេញយកលុយដាក់ហោប៉ៅ តែត្រូវធ្វើជាអ្នកដោះស្រាយបញ្ហាជូនភ្ញៀវ លក់ចំណេញធ្វើឱ្យភ្ញៀវសប្បាយចិត្ត ។ ខាងលើនេះជាមេរៀនដ៏ល្អបំផុតមួយសម្រាប់ម្ចាស់អាជីវកម្ម និងអ្នករកស៊ីប្រកបមុខរបរតូចធំទាំង ឡាយ ត្រូវគិតគូឱ្យខ្លាំងមែនទែន ប្រសិនបើចង់ឱ្យអាជីវកម្មរបស់ខ្លួនឈរជើងបានយូរអង្វែង ។  អត្ថបទដោយ ៖ នៅ ហៀង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-05-31T04:16:33.745Z", "category": "កំពូលអ្នកលក់", "views": 321, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "noisy" ] }
គួរឱ្យបារម្ភ! ថៃរកឃើញករណីអុតស្វាលើកដំបូង ខណៈមនុស្សប្រមាណ១២នាក់ ប្រឈមនឹងហានិភ័យឆ្លង
https://business-cambodia.com/articles/thailand-reports-first-case-of-monkeypox
យោងតាមការដកស្រង់ពីគេហៈទំព័រ Thai PBS World កាលពីថ្ងៃទី៣០ ខែឧសភា ម្សិលមិញបានឲ្យដឹងថា ប្រទេសថៃបានរាយការណ៍ពីការរកឃើញករណីដំបូងនៃជំងឺអុតស្វា (Monkeypox) លើអ្នកដំណើរតាមផ្លូវអាកាសដែលធ្វើដំណើរមកពីទ្វីបអឺរ៉ុប និងបានឈប់នៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងបាងកក ដើម្បីត្រៀមធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី។ ​តាមការបញ្ជាក់ពី​លោក​វេជ្ជបណ្ឌិត Chakkarat Pittayawonganon ប្រធាន​ការិយាល័យ​រោគ​រាតត្បាតបានឲ្យដឹងថា សមាជិកនាវិក ១២ នាក់ និងអ្នករួមដំណើរលើជើងហោះហើរតែមួយ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកធ្វើដំណើរឆ្លងមេរោគនោះ ឥឡូវនេះត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេក្នុងប្រទេសថៃរយៈពេលប្រាំពីរថ្ងៃសិន។ ហើយពេលនេះក្នុងចំណោមពួកគេគ្មាននរណាម្នាក់បានបង្ហាញរោគសញ្ញាណាមួយទាក់ទងនឹងជំងឺគ្រុនស្វានោះទេ ប៉ុន្តែពួកគេអាចនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករហូតដល់ពេល ២១ ថ្ងៃដើម្បីតាមដានរោគសញ្ញា។ ជាមួយគ្នានេះអាជ្ញាធរថៃក៏បានការធ្វើតេស្តលើអ្នកទេសចរ ៥ នាក់ទៀតនៅភូកេត ខណៈមាន ៣ នាក់មកពីប្រទេសអៀរឡង់។ ដំបូងឡើយត្រូវបានគេគិតថាឆ្លងជំងឺអុតស្វា បន្ទាប់ពីពួកគេកើតពងបែក។ ប៉ុន្ដែក្រោយការធ្វើតេស្ដរួចមក លោកវេជ្ជបណ្ឌិត Chakkarat បញ្ជាក់ថាមិនមែនជាជំងឺអុតស្វាទេ។ លោកមានប្រសាសន៍បន្ដថា អ្នកជំងឺដែលសង្ស័យថាកើតជំងឺស្វាយត្រូវបានកំណត់ថាជាអ្នកដែលមានពងបែកលើមុខ និងដងខ្លួន មានប្រវត្តិទាក់ទងជិតស្និទ្ធជាមួយអ្នកឆ្លងក្នុងរយៈពេល ២១ ថ្ងៃ អ្នកដែលបានធ្វើដំណើរមកពីប្រទេសដែលមាន ការផ្ទុះឡើងនៃជំងឺអុតស្វា និងអ្នកមានប្រវត្តិចូលរួមក្នុងសកម្មភាពជាមួយអ្នកឆ្លង ឬនៅរួមបន្ទប់ជាមួយគ្នាជាដើម។ លោកវេជ្ជបណ្ឌិត Chakkarat បន្ថែមថា ករណីសង្ស័យឆ្លងជំងឺអុតស្វានេះ នឹងត្រូវឆ្លងកាត់ការធ្វើតេស្ត ការត្រួតពិនិត្យហានិភ័យ  ការស៊ើបអង្កេតជំងឺ ការព្យាបាល និងការដាក់ឱ្យនៅដាច់ពីគេ រហូតទាល់តែមានការបញ្ជាក់ថា ពួកគេច្បាស់ជាមិនមានជំងឺនេះ។ ចំពោះអ្នក​ឆ្លង​នឹង​ត្រូវ​បាន​ផ្តល់​ការ​ព្យាបាល និង​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​រយៈពេល ២១ ថ្ងៃ​បន្ទាប់​ពី​ធ្វើ​រោគវិនិច្ឆ័យ។ សូមជម្រាបថា គិតចាប់ពីចន្លោះថ្ងៃទី ៧ ដល់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២២ នៅទូទាំងពិភពលោកបានរកឃើញករណីកើតជំងឺអុតស្វានេះចំនួន ៤០៦ នាក់ហើយ ខណៈ ៨៨ នាក់ទៀតកំពុងស្ថិតក្នុងករណីសង្ស័យ៕ អត្ថបទ៖ កឹម ប៊ុនធឿន
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-05-31T03:12:04.022Z", "category": "ព័ត៌មានថ្មីៗ", "views": 940, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
ធនាគារ PPCBank រៀបចំកម្មវិធីពិនិត្យ និងវះកាត់ភ្នែកឥតគិតថ្លៃជូន ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ធំ
https://business-cambodia.com/articles/ppc-bank-helpcheckingeye
កាលពីពេលថ្មីៗនេះ ធនាគារ PPCBank សហការជាមួយមូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) រៀបចំកម្មវិធីពិនិត្យ និងព្យាបាលភ្នែកឥតគិតថ្លៃដល់ប្រជាពលរដ្ឋ ខ្វះខាតរាប់រយនាក់ ដែលមានជំងឺភ្នែកឡើងបាយ និងភ្នែកកន្ទុយថ្លែន ក្រោមគម្រោង “គំហើញថ្មី ឆ្នាំ២០២២”។ ការពិនិត្យភ្នែកជាបឋម ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅខេត្តកំពង់ធំ នេះ គឺដើម្បីកំណត់អត្តសញ្ញាណអ្នកជំងឺដែលទទួលការព្យាបាលតាមបែបធម្មតា និងអ្នកជំងឺដែល ទទួលការព្យាបាលដោយការវះកាត់។ ចំពោះអ្នកជំងឺដែលធ្វើការពិនិត្យ និងរកឃើញថាមានបញ្ហា ភ្នែកធ្ងន់ធ្ងរតម្រូវឲ្យមានការវះកាត់នោះ នឹងបានត្រូវបញ្ជូនមកធ្វើការវះកាត់នៅទីក្រុងភ្នំពេញ ក្រោមការចំណាយទាំងស្រុងពីធនាគារ PPCBank និងវះកាត់ដោយវេជ្ជបណ្ឌិតស្ម័គ្រចិត្តរបស់ មូលនិធិចក្ខុខ្មែរ។ លោក ម៉ាក់ ប៊ុនហុង អភិបាលនៃគណៈអភិបាលក្រុងស្ទឹងសែន បានមានប្រសាសន៍ថា៖ “ការ អភិវឌ្ឍន៍ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាកត្តាជំរុញយ៉ាងសំខាន់សម្រាប់ការរីកចម្រើន របស់ប្រទេសជាតិ។ យើងខ្ញុំសូមថ្លែងអំណរគុណធនាគារ PPCBank មូលនិធិចក្ខុខ្មែរ និង បុគ្គលិក ស្ម័គ្រចិត្តទាំងអស់សម្រាប់ការចុះពិនិត្យ ព្យាបាល និងវះកាត់ភ្នែកដោយឥតគិតថ្លៃជូនប្រជាជន ដែលមានជីវភាពខ្វះខាតក្នុងខេត្តកំពង់ធំ ដែលស្របនឹងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ក្នុង ការធ្វើឲ្យជីវភាពប្រជាជននៅជនបទប្រសើរឡើង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព”។ គម្រោង “គំហើញថ្មី ឆ្នាំ២០២២” របស់ធនាគារ PPCBank បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការទប់ស្កាត់ភាពពិការភ្នែកជាមួយនឹងការព្យាបាល និងការវះកាត់ភ្នែកដោយជោគជ័យពីក្រុម គ្រូពេទ្យជំនាញ ចាប់តាំងពីឆ្នាំ ២០១៩ មក។ លោក Baek Jongil នាយកប្រតិបត្តិនៃធនាគារ PPCBank បានមានប្រសាសន៍ថា៖ “ជំងឺភ្នែក ភាគច្រើនបង្កឡើងដោយរោគសញ្ញាតូចតាច ប៉ុន្តែដោយសារកង្វះការយល់ដឹងអំពីបញ្ហាភ្នែក គឺ  អាចធ្វើឲ្យមានការធ្លាក់ចុះនៃគំហើញ ឬអាចបណ្តាលឲ្យពិការភ្នែក ប្រសិនបើមិនទទួលការ ព្យាបាលទាន់ពេលវេលា។ ដោយសារមូលហេតុនេះហើយ ទើបយើងនៅតែបន្តជួយដល់ ប្រជាជនកម្ពុជាកាន់តែច្រើនថែមទៀត ក្នុងការទទួលបានការវះកាត់ ក៏ដូចជាបង្កើនការយល់ដឹង អំពីរបៀបថែទាំភ្នែកឲ្យបានត្រឹមត្រូវ”។ គួរបញ្ជាក់ថា ធនាគារ PPCBank បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវិភាគទានសង្គម នៅក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជាការគាំទ្រការដោះមីនដោយអង្គការ APOPO និងគំនិត ផ្តួចផ្តើមបង្កើតសហគ្រិនភាព និងឱកាសការងារដល់ជនពិការគថ្លង់ តាមរយៈភាពជាដៃគូជាមួយ នឹង “Socials Coffee” ដែលអាចរកបាននៅតាមសាខារបស់ធនាគារ PPCBank។ អំពីធនាគារ PPCBank ដោយបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាតាំងពីខែកញ្ញា ឆ្នាំ ២០០៨ ធនាគារ PPCBank គឺជាធនាគារ ពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលធ្វើប្រតិបត្តិការទូទាំងប្រទេសកម្ពុជាតាមរយៈសាខានៅរាជធានី ភ្នំពេញ និងតាមបណ្តាខេត្តនានាមានចំនួនសរុប ២៣សាខា ជាមួយនឹង ទូ ATM ៧០ទីតាំង ដើម្បីផ្តល់ភាព ងាយស្រួលដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការសេវាធនាគារ គ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាព ខ្ពស់។ គោលដៅចម្បងរបស់ធនាគារ PPCBank គឺការផ្តល់ជូនអតិថិជនដែលកំពុងមានចំនួនកើនឡើង នូវសេវាធនាគារដែលមានភាពងាយស្រួល ប្រកបដោយភាពច្នៃប្រឌិត និងសម្បូរបែប រាប់ចាប់ពី ការដាក់ប្រាក់ ការផ្តល់កម្ចី រហូតដល់កម្មវិធីឌីជីថលទំនើបលើទូរស័ព្ទចល័ត សេវាសម្រាប់ ក្រុមហ៊ុនតាមអ៊ីនធឹណិត “smartBiz” និងសេវា “Mobile Teller” សម្រាប់ការប្រឹក្សាយោបល់នៅ តាមសាខា និងពីចម្ងាយ។ ធនាគារ PPCBank គឺជាសមាជិកនៃប្រព័ន្ធទូទាត់បាគង និងប្រព័ន្ធ KHQR។  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-05-31T01:26:19.378Z", "category": "PR", "views": 94, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
កាន់តែងាយស្រួល! មកស្គាល់កម្មវិធីទូរស័ព្ទ និងវេបសាយមួយនេះ ចង់ដាក់លក់ ឬទិញអចលនទ្រព្យបានយ៉ាងងាយស្រួល
https://business-cambodia.com/articles/estatebook-app-website
ក្នុងឆ្នាំ២០២២នេះ អចលនទ្រព្យនៅកម្ពុជា ហាក់បង្ហាញសញ្ញាណល្អ ខណៈពេលដែលចរន្ដទិញ លក់និងជួលផ្សេងៗ មានសន្ទុះឡើងវិញ។ តម្រូវការទាំងអស់នេះហើយ ទើបធ្វើបងប្អូនចាប់ផ្ដើមស្វែងរកវិធីសាស្រ្ដ ដើម្បីទិញ និងលក់អចលនទ្រព្យ ទន្ទឹមនឹងនេះក៏មានផលវិបាកមួយ គឺពិបាកស្វែងរកកន្លែងណាដែលអាចទុកចិត្តបាន ងាយស្រួល ជាពិសេសចំណេញពេលវេលា ហើយបញ្ហាដ៏ធំជាងគេនោះគឺ ខ្លាចទិញឬលក់ បានតម្លៃមិនល្អ ។ ដោយមើលឃើញពីបញ្ហាទាំងអស់នេះហើយ ថ្ងៃនេះ នឹងបង្ហាញបងប្អូនពីក្រុមហ៊ុនមួយ មានឈ្មោះថា EstateBook ដែលមានទាំងវេបសាយ និងកម្មវិធីទូរស័ព្ទថ្មី (App) ងាយស្រួលក្នុងការទិញ ដាក់ជួលឬលក់អចលនទ្រព្យ ជាពិសេសគឺមានចំណុចគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត ងាយស្រួលដល់អ្នកប្រើប្រាស់ និងលើសពីវេបសាយ កម្មវិធីទូរស័ព្ទ ដាក់លក់ផ្ទះធម្មតា។ ការបង្កើតឡើងរបស់ក្រុមហ៊ុន EstateBook ទាំងវេបសាយ និងកម្មវិធីទូរស័ព្ទដៃនេះ គឺមានលក្ខណៈពិសេស ដោយមនុស្សគ្រប់គ្នាអាចផ្សព្វផ្សាយ ទិញលក់អចលនទ្រព្យ ស្វែងរកម្ចាស់អចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យនៅក្នុងគេហទំព័រ និងកម្មវិធីទូរស័ព្ទដៃEstate Book បានដោយផ្ទាល់ ដោយខ្លួនឯងតែម្ដង ហើយកាន់តែងាយស្រួល និងច្បាស់លាស់ អ្នកប្រើប្រាស់ទាំងអស់ ក៏អាចស្វែងរកទីតាំងអចលនទ្រព្យទាំងអស់នៅលើផែនទី Google Mapបានផងដែរ ដើម្បីឱ្យកាន់តែទុកចិត្ត និងមានជំនឿចិត្តក្នុងការទិញ លក់ទ្រព្យផ្សេងៗ។ ម្យ៉ាងវិញទៀត ចំណុចដែលទាក់ទាញបំផុត និងខុសពីគេរបស់វេបសាយ និងApp EstateBook គឺអាចឱ្យអ្នកប្រើប្រាស់ទាំងអស់ទំនាក់ទំនងគ្នាបាន ក្នុងដំណើរការទិញលក់ ទៅតាមតម្រូវការ ឬស្ថានភាពណាមួយជាក់ស្ដែង។ មិនតែប៉ុណ្ណោះ មិនមែនគ្រាន់ជាកន្លែងមួយ ក្នុងការស្វែងរកអចលនទ្រព្យទេ ក្រុមហ៊ុនEstateBook ក៏បានបន្ថែមមាតិកា ដូចជាអត្ថបទ ព័ត៌មានអចលនទ្រព្យផ្សេងៗ ដើម្បីផ្ដល់ចំណេះដឹង និងប្រយោជន៍ដល់អ្នកប្រើប្រាស់ទាំងអស់ ដែលជាបណ្ដុំទាក់ទងនឹងវិស័យនេះតែម្ដង។ ជារួមគេហទំព័រ និងកម្មវីធីទូរស័ព្ទEstateBook ពិតជាផ្ដល់នូវចំណុចងាយស្រួលជាច្រើនដល់អ្នកប្រើប្រាស់ ជាពិសេសអ្នកចង់ទិញ លក់ឬជួលអចលនទ្រព្យ ដើម្បីទទួលបានតម្លៃល្អ និងងាយស្រួលស្វែងរកជាងមុន។  ទាញយក App : https://estatebook.com.kh/#/mobile-app/ Facebook Page https://www.facebook.com/estatebookkhmer/ ពិធីសម្ពោធដាក់អោយដំណើរការប្រើប្រាស់សាកល្បងនូវកម្មវិធីទូរស័ព្ទដៃ និងគេហទំព័រ អុីស្ទេតប៊ុក
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:47", "date_created": "2022-05-30T11:13:06.554Z", "category": "PR", "views": 348, "author": { "first_name": "Sreymom", "last_name": "Cha", "email": "sreymomcha069@gmail.com" }, "quality_warning": [ "noisy" ] }
ថៃត្រៀមនឹងភ្ជាប់រថយន្ដក្រុង២ខ្សែមកខេត្ដ-ក្រុងខ្មែរ៣នេះ ខណៈដែលថ្មីៗទើបថែម៩ខ្សែភ្ជាប់ទៅឡាវ
https://business-cambodia.com/articles/cambodia-thialand
សម្រាប់លោកអ្នកដែលចង់ទៅប្រទេសថៃដែលមិនចង់ធ្វើដំណើរតាមយន្តហោះពេលបនិចទៀតនឹងលែងពិបាកហើយ។ ដោយឥឡូវនេះក្រុមហ៊ុនដឹកជញ្ជូនរបស់ប្រទេសថៃ ដែលគ្រប់គ្រងដោយរដ្ឋនឹងមានរថយន្តក្រុងរត់លើផ្លូវជាង ១០ ខ្សែ ពីប្រទេសថៃមកកាន់ប្រទេសឡាវនឹង ប្រទេសកម្ពុជា។ នេះបើយោងតាមសារព័ត៌មាន The Nation បានចុះផ្សាយកាលពីថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០២២ លោក Sanyalux Panwattanalikit ជាប្រធានក្រុមហ៊ុនដឹកជញ្ជូន បាននិយាយថា ផ្លូវរត់ថ្មីចំនួន ៩ ទៀតនឹងត្រូវបន្ថែមតភ្ជាប់ពីប្រទេសថៃទៅកាន់ប្រទេសឡាវ។ ផ្លូវនេះគ្រោងនឹងបើកដំណើរការចាប់ពីថ្ងៃទី ១៥ ខែមិថុនា សម្រាប់សំបុត្រនឹងមានលក់នៅគ្រប់ស្តង់ Transport Co នៅទូទាំងប្រទេស។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនគ្រោងនឹងបើកផ្លូវ​ ២ ខ្សែទៀតមកកម្ពុជាផងដែរ ដោយផ្លួវទី​១  (ពីបាងកក ទៅ អារញ្ញប្រាថេត ទៅ ប៉ោយប៉ែត និង សៀមរាប) និងមួយផ្លូវទៀតពីរ (បាងកក ទៅ អារញ្ញប្រាថេត ទៅ ប៉ោយប៉ែត ទៅ ភ្នំពេញ) ប៉ុន្តែក្រុមហ៊ុនមិនទាន់បញ្ជាក់ថានិងបើកដំណើរការផ្លូវនេះនៅថ្ងៃណានោះទេ។ ក្នុងនោះក្រុមហ៊ុន Sanyalux បាននិយាយថា បច្ចុប្បន្នក្រុមហ៊ុននេះបើកដំណើរការឡានក្រុងនៅលើផ្លូវចំនួន ១៤ ខ្សែនៅភាគខាងជើង ២៤ ខ្សែនៅភាគឦសាន និងខាងកើត និង ១៣ ខ្សែនៅភាគខាងត្បូងប្រទេសថៃ។ សូមបញ្ជាក់ផងដែរថាចំពោះផ្លូវក្នុងស្រុក អ្នកដែលមានកាតសមាជិកនឹងទទួលបានការបញ្ចុះតម្លៃ ៥ ភាគរយ ខណៈសិស្ស និងមន្ត្រីក្រសួងដឹកជញ្ជូននឹងទទួលបានការបញ្ចុះតម្លៃ ១០ ភាគរយ។ ក្រុមហ៊ុននឹងផ្តល់ការបញ្ចុះតម្លៃដល់ក្រុមអ្នកស្ម័គ្រចិត្តនៅពេលក្រោយផងដែរ។ ការបញ្ចុះតម្លៃក៏ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋផងដែរ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដែលកំណត់ដោយនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក៕ អត្ថបទដោយ ៖ ឌឿក ស្រី​ នុច រតនៈ  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-30T10:04:13.533Z", "category": "អចលនទ្រព្យ", "views": 5145, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
សេដ្ឋីចាស់វស្សា Kevin O'leary ថាខ្លួនមិនរើសបុគ្គលិកប្តូរការងារច្រើនកន្លែង ក្នុងរយៈពេល២ឆ្នាំទេ
https://business-cambodia.com/articles/kevin-oleary-dont-choose-this-staff
បើនិយាយដល់ការដាក់ពាក្យចូលធ្វើការមនុស្សជាច្រើនយល់ថាការមានបទពិសោធន៍ការងារច្រើននឹងមានឱកាសជាប់ច្រើន ដោយឡែកលោក Kevin O’Leary បាននិយាយថាបើក្នុង CV មានបទពិសោធន៍ការងារច្រើននៅ២ឆ្នាំចុងក្រោយ គាត់នឹងបោះCVនោះចោលទៅក្នុងធុងសំរាមភ្លាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។ លោក Kevin មានប្រសាសន៍ថា ក្រុមហ៊ុននឹងមិនទទួលអ្នកឱ្យចូលធ្វើការទេព្រោះគេមិនចង់ឱ្យការឈប់ពីការងាររបស់អ្នកធ្វើឱ្យមានផលប៉ះពាល់ដល់ការចំណាយរបស់គេ។ ​ជាក់ស្ដែងរយៈពេលចូលធ្វើការដំបូងគឺជាពេលវេលាដែលអ្នកត្រូវរៀនស្វែងយល់ពីការងារ ចំណាយពេលយ៉ាងតិចក៏៣ខែដើម្បីឱ្យអ្នកចាប់ផ្ដើមស្ទាត់ជំនាញជាមួយការងារនោះ។ លោកបន្តទៀតថាចុះប្រសិនបើអ្នកធ្វើការបានតែ ៣ទៅ៤ខែក៏ឈប់បាត់ បែបហ្នឹងក្រុមហ៊ុនច្បាស់ជានឹងត្រូវរើសអ្នកថ្មីយកមកបង្រៀនការងារម្ដងទៀតមិនខានទេ។ សេដ្ឋីវ័យចំណាស់រូបនេះបានបន្ថែមថា «អ្នកត្រូវមានការតាំងចិត្ត មិនថាអ្នកចូលចិត្តការងារនោះឬអត់ទេ អ្នកត្រូវអត់ធ្មត់ធ្វើវាឱ្យបានយ៉ាងតិច២ឆ្នាំ» មានន័យថាមុននឹងសម្រេចចិត្តដាក់ពាក្យចូលធ្វើការណាមួយ អ្នកត្រូវតែគិតឱ្យបានច្បាស់លាស់ជាមុនសិន សួរខ្លួនឯងសិនថា តើសុខចិត្តទទួលយកឧបសគ្គដែលអាចនឹងជួបប្រទះដែរឬទេ? ហើយក្រោយពេលដែលបានចូលធ្វើការអ្នកត្រូវចំណាយពេលជាមួយវាឱ្យច្រើន មានន័យថាអ្នកត្រូវធ្វើឱ្យវាក្លាយទៅជាជំនាញមួយពិតប្រាកដ។ ឧទាហរណ៍ថា អ្នកធ្វើការជាគណនេយ្យករនៅក្នុងក្រុមហ៊ុនមួយអ្នក ត្រូវបណ្ដុះជំនាញរបស់អ្នកឱ្យកាន់តែច្បាស់ដោយប្រើពេលធ្វើវាដោយយកចិត្តទុកដាក់រយៈពេល ២ទៅ៣ឆ្នាំ អ្នកនឹងអាចចេញពីកន្លែងការងារនោះ ទៅឈោងឱកាសថ្មីដែលកាន់តែល្អ ដូចជាបើកជាស្ថាប័នផ្ដល់សេវាកម្មគណនី ដោយប្រើជំនាញរបស់អ្នក បែបនេះអ្នកក៏អាចក្លាយជាម្ចាស់អាជីវកម្មដោយខ្លួនឯង។ ចុះប្រសិនបើធ្វើការបានតែ ៣ទៅ៤​ខែក៏ឈប់បាត់ តើអ្នកបានបទពិសោធន៍ បានជំនាញពិតប្រាកដមកពីណាដើម្បីទុកប្រើនៅថ្ងៃក្រោយ? សរុបមកនៅពេលដែលអ្នកគិតថាចង់ដាក់ពាក្យចូលធ្វើការ អ្នកត្រូវតែសួរសិនថា ធ្វើការនៅទីនោះ តួនាទីមួយនោះ ក្រៅពីទទួលបានប្រាក់ខែ តើវាអាចផ្ដល់ជាជំនាញអ្វីមួយទេ? បើលោកអ្នករកឃើញចម្លើយថាមាន អ្នកត្រូវកំណត់វាទុកជាគោលដៅ ហេតុនេះអ្នកនឹងមានទឹកចិត្តធ្វើការ និងគ្មានថ្ងៃលាឈប់ត្រឹមពេល ៣-៤ ខែឡើយ ដរាបណាមិនទាន់ដល់គោលដៅដែលចង់បាន។ មួយវិញទៀតការប្ដូរការងារពីកន្លែង១ទៅកន្លែង១ញឹកញាប់វាធ្វើឱ្យខាតពេលវេលាជាខ្លាំង ដូច្នេះកុំបង្ហិនពេលវេលាអី ព្រោះបង្ហិនពេលវេលាមិនខុសពីបង្ហិនលុយឡើយ ៕ អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-30T09:54:55.592Z", "category": "ហិរញ្ញវត្ថុ", "views": 349, "author": { "first_name": "Meng", "last_name": "Songly", "email": "songlymeng2017@gmail.com" }, "quality_warning": [ "noisy" ] }
គន្លឹះថ្មី! ចង់ស្គាល់ខ្លួនឯងមានសក្តានុពលនៃភាពជាអ្នកដឹកនាំកម្រិតណាតាមរយៈពណ៌ទាំង៤នេះ
https://business-cambodia.com/articles/leadership-potential-four-colors
ភាពជាអ្នកដឹកអ្នកណាក៏មានដែរ ​ប៉ុន្តែកម្រិតនៃសមត្ថភាពជាអ្នកដឹកនាំគឺមានបែបផែនផ្សេងពីគ្នា។ ផ្ទុយមកវិញភាពជាអ្នកដឹកនាំអាចនិងវាស់ស្ទង់បានតាមរយៈពណ៌ទាំងប៉ុន្មានរួមផ្សំជាមួយនិងបុគ្គលលក្ខណៈបង្ហាញចេញមកតាមរយៈការអារម្មណ៍ ទង្វើ សកម្មភាពនានាដែលខ្លួនបានប្រព្រឹត្តិនឹងស្តែងចេញមក។ ជាមួយគ្នានេះដែរថ្ងៃនេះ​ Business Cambodia សូមលើកយកនូវគន្លឹះក្នុងការវាស់ស្ទង់សមត្ថភាពនៃភាពជាអ្នកដឹកនាំ ដោយផ្អែកលើពណ៌ទាំង៤នេះ ដែលបានរៀបរាប់អំពីគុណភាពរបស់អ្នកដឹកនាំដែលមានសមត្ថភាពពិសេសផ្សេងៗពីគ្នា ដោយពណ៌ទាំង៤នោះរួមមាន៖ ១.ពណ៌ក្រហម បុគ្គលដឹកនាំដែលគេចាត់ចូលសំណុំពណ៌ក្រហមគឺជាបុគ្គលមោះមុត មានឆន្ទៈខ្ពស់ ធ្វើអ្វីមួយគឺមានប្រសិទ្ធិភាពជានិច្ច។ បន្ថែមពីនោះទៅទៀតពួកគេជាមនុស្សដែលពូកែផ្តោត មានភាពរហ័សរហួន និងតែងតែមានផែនការតម្រង់ទិសជានិច្ច។ ២.ពណ៌ខៀវ បុគ្គលក្នុងក្រុមពណ៌ខៀវនេះជាក្រុមមនុស្សដែលស្រឡាញ់ភាពប្រាកដប្រាជា។ បុគ្គលប្រភេទនេះមានចរិតលក្ខណៈឧស្សាហ៍ព្យាយាម មានគោលបំណងច្បាស់លាស់​​ មានរចនាសម្ព័ន្ធ(ការរៀបចំ) មហិច្ចតាធំក្រៃប៉ុន្តែពួកគេក៏ជាមនុស្សងាយនិងចុះសម្រុងផងដែរក្នុងភាពជាអ្នកដឹកនាំ។ ៣.ពណ៌បៃតង បណ្តុំពណ៌បៃតងនេះជាប្រភេទ​មនុស្សដែលមុននឹងធ្វើអ្វីមួយគឺពិចារណាដិតដល់មែនទែន ព្រមទាំងជាអ្នកពូកែលើកទឹកចិត្តដ៏លេចធ្លោរ ជាមនុស្សដែលគាំទ្រគំនិតអ្នកដទៃភាគច្រើន​ថែមទាំងជាមនុស្សឱ្យតម្លៃគេឯងក្នុងនាមជាអ្នកដឹកនាំ​ ជាពិសេសពួកគេជាមនុស្សដែលគួរឱ្យទុកចិត្តបានទៀតផង។ ៤.ពណ៌លឿង មនុស្សក្រុមនេះជាមនុស្សដែលមានទំនាក់ទំនងល្អថែមទាំងជាមនុស្សសុទិដ្ឋិនិយម ក្នុងការដឹកនាំ ព្រមទាំងជាមនុស្សរួសរាយរាក់​ អាចចូលចំណោមក្នុងសង្គមបានគ្រប់ពេល។ ពួកគេចូលចិត្តក្នុងការសេពគប់មនុស្ស ដែលនាំមកជាមួយនូវភាពរឹងមាំទាំងផ្លូវកាយនិងចិត្តគំនិត។ ជារួមមកគ្មានរង្វង់ពណ៌មួយណាដែលសន្មត់ថាភាពខ្លាំងរបស់អ្នកដឹកនាំវិសេសជាងគេនោះ គ្រាន់តែអាចកំណត់នូវបុគ្គលលក្ខណៈប៉ុណ្ណោះ។ ប៉ុន្តែអ្នកអាចធ្វើការតេស្តសក្តានុលរបស់អ្នកក្នុងភាពជាអ្នកដឹកនាំនេះ តាមរយៈតំណលីងក្នុងខាងក្រោមនេះនិងអានតាមការណែនាំ៕ Testing អត្ថបទដោយ៖ ពីង ជូអេង (​ ត្រចៀកកាំ )  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-30T09:54:03.238Z", "category": "ភាពជាអ្នកដឹកនាំ", "views": 368, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
រកស៊ីអត់ទៅមុខសោះ! នេះជាកំហុសធំ៥ របស់អ្នករកស៊ី ធ្វើឱ្យអាជីវកម្មក្ស័យធនដោយមិនដឹងខ្លួន
https://business-cambodia.com/articles/here-are-five-major-mistakes
បច្ចុប្បន្ននេះ មានអាជីវកម្មជាច្រើន មិនថាខ្នាតតូច ខ្នាតមធ្យម បាននឹងកំពុងដំណើរការពាសពេញទីផ្សារ ប៉ុន្តែមានអាជីវកម្មខ្លះ នៅសុខៗបែរជាខាតបង់ចំណូល រហូតដល់ក្ស័យធនក៏មាន ហើយវាក៏ជារឿងដែលជៀសមិនផុតនោះឡើយក្នុងការរកស៊ី។ ថ្ងៃនេះដែរ លោក សំ កុសល ជាស្ថាបនិក Business Cambodia បានលើកយកកំហុសធំៗចំនួ​ន ៥ដែលនាំឱ្យម្ចាស់អាជីវកម្មក្ស័យធនមួយពព្រិចភ្នែក មានដូចខាងក្រោមនេះ៖ ១. រើសមុខរបរខុសចំណង់៖ លោក សំ កុសលបានពន្យល់ថា អ្នករកស៊ី ឬម្ចាស់អាជីវកម្មមួយចំនួនចេញរកស៊ីដោយមិនគិតឱ្យបានល្អិតល្អន់ ថាតើគួរតែរកស៊ីក្នុងនៅវិស័យមួយណា ប៉ុន្តែភាគច្រើនគឺរកស៊ីទៅតាមតម្រូវការទីផ្សារ។ អញ្ចឹងហើយទើបធ្វើឱ្យយើងមើលរំលងត្រង់ថាតើអាជីវកម្មមួយនឹងត្រូវជាមួយក្ដីស្រមៃដែរឬទេ? ហើយមួយទៀតវាអាចដោះស្រាយបញ្ហារបស់មនុស្សបានឬក៏យ៉ាងណា។ ២. ចាប់ផ្ដើមខុសខ្នាត៖ មកដល់ត្រង់ចំណុចនេះ ស្ថាបនិកចាបក្រហម បានមានប្រសាសន៍បន្តថា​ បច្ចុប្បន្ននេះ មានសហគ្រិន ឬអ្នកចង់ចាប់ផ្ដើមអាជីវកម្មជាច្រើន ពួកគេទាំងអស់នោះមិនហ៊ានចេញរកស៊ីផ្ដើមពីដើមទុនតិចទៅសិននោះទេព្រោះខ្លាចថាគេអន់ ផ្ទុយមកវិញបែរជាចង់ចាប់ផ្ដើមធំភ្លាមៗតែម្ដង។ ៣. ជ្រើសរើសដៃគូខុស៖ ការរើសដៃគូសហការជារឿងមួយដែលចាំបាច់ត្រូវសិក្សាឱ្យម៉ត់ចត់ដើម្បីឱ្យអាជីវកម្មដំណើរទៅបានយូរ នឹងមាននិរន្តភាព។ លោក សំ កុសល បានសង្កត់ធ្ងន់ទៅរឿងនេះថា កុំឱ្យឆាប់ជឿគេពេក ហើយមួយទៀតត្រូវតែបែងចែកតំណែងឱ្យបានច្បាស់លាស់ ជាមួយនឹងសិទ្ធិនៃការសម្រេចចិត្តទៅតាមតួនាទីរៀងៗខ្លួន។ ម្យ៉ាងទៀតត្រូវតែរកដៃគូណាដែលធ្វើការដោយប្រើបេះដូង និងមានចំណង់ស្របទៅតាមអាជីវកម្ម។ ៤. រកស៊ីហើយ តែអត់អភិវឌ្ឍន៍ខ្លួន៖ លោក បានបន្តថាដើម្បីឱ្យអាជីវកម្មមួយបន្តដំណើរទៅបានរយៈពេលយូរ ដាច់ខាតសហគ្រិនគ្រប់រូបត្រូវតែបន្តការរៀនសូត្រ អភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ ព្រោះថាបើមិនខំប្រឹងព្យាយាមពន្លឿនការរៀនសូត្រ ស្វែងរកការកែច្នៃឱ្យទាន់សម័យនោះទេ វាប្រាកដជាធ្វើឱ្យចំណូលរបស់ខ្លួនធ្លាក់ចុះជាមិនខាន។ ៥. អត់ផ្តោតលើរឿងតែមួយ៖ នេះជាចំណុចចុងក្រោយ ហើយក៏ជាចំណុចរសើបដែរ ក្នុងការដាស់ទឿនដល់ម្ចាស់អាជីវកម្មដែលចូលចិត្តរកស៊ីម្ដងច្រើនមុខ ព្រោះថាវាជាមូលហេតុមួយដែលធ្វើឱ្យអ្នកគ្មានពេលគ្រប់គ្រាន់សម្រាប់ផ្ដោតធ្វើលើរឿតតែមួយ ឬ​​អាជីវកម្មតែមួយមុខ ដើម្បីពង្រឹង និងពង្រីកវាឱ្យខ្លាំង ហើយទៅមុខបានឆាប់រហ័ស។ សូមបញ្ជាក់ថា នេះជាកំហុសធំ៥ ដែលអ្នករកស៊ីថ្មីថ្មោងភាគច្រើនសាងវាឡើងដោយមិនដឹងខ្លួន មិនតែប៉ុណ្ណោះការសាងកំហុសដដែលៗបែបនេះហើយធ្វើឱ្យយើងរកស៊ីដូចគេដែលរកប្រាក់ចំណេញមិនឃើញ រកស៊ីដូចគេដែលតែក្ស័យធនមុនគេតែម្តង។ ដូច្នេះប្រសិនជាចង់ឱ្យអាជីវកម្មដើរបានយូរអង្វែង យើងត្រូវតែនាំគ្នាជៀសវាងកំហុសធំៗទាំង៥នេះ៕ អត្ថបទដោយ៖ ផល ធារិត
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-30T09:42:21.192Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 417, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
លោកស្រី ហៃ សុខាន់ ប្រាប់ពីក្បួនច្នៃដេីមត្នោត ធ្វេីជារបស់ប្រេីប្រាស់ អាចលក់បានថ្លៃ បរទេសតាមទិញពេញៗកន្លែង
https://business-cambodia.com/articles/souvenir-simream
នៅពេលដែលយើងនិយាយទៅដល់ផលិតផលខ្មែរ បងប្អូនភាគច្រើនគឺតែងតែគិតទៅដល់ខេត្តសៀមរាបមុនគេ ព្រោះថាខេត្តនេះជាខេត្តមួយសម្បូរទៅដោយវត្ថុអនុស្សាវរីយ៍ដែលផលិតដោយដៃប្រជាជនខ្មែរយើងផ្ទាល់។ ក្នុងនោះដែរ លោកស្រី ហៃ សុខាន់ ក៏ជាអ្នកដែលផលិតផង​​ ចែកចាយផងបានចែករំលែកបទពិសោធខ្លះៗ ជូនដល់ប្រិយមិត្តទាំងឡាយ។  លោកស្រី​ ហៃ​ សុខាន់​ ជាកូនខ្មែរដែលរស់នៅខេត្តសៀមរាប និងជាម្ចាស់សិប្បកម្មយីហោ “សិប្បកម្មសៀមរាប” ។ លោកស្រីបានឱ្យដឹងថា​​​​ សិប្បកម្មលោកស្រី ត្រូវបានកែច្នៃ និងផលិតដោយស្នាដៃកូនខ្មែរសុទ្ធសាធ គ្មានការនាំចូលឡើយ ដែលមានវត្ថុធាតុដើម ដូចជាដើមត្នោត ស្លឹកត្នោត រំពាក់ជាដើម ច្នៃធ្វើជាពីរក្រុម ក្នុងនោះមានកាដូអាពាហ៍ពិពាហ៍ និងគ្រឿងផលិតផលខ្មែរសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋានជាដើម។ តាមរយៈបទសម្ភាសជាមួយក្រុមការងារ Business Cambodia លោកស្រីបានឱ្យដឹងថា ផលិតផលលោកស្រីមានការគាំទ្រខ្លាំងដោយសារតែគ្រប់ផលិតផលសុទ្ធសឹងតែជារបស់ខ្មែរហើយផលិតដោយខ្លួនឯង  មួយវិញទៀតទំនិញដែលដាក់លក់មានតម្លៃសមរម្យបើធៀបជាមួយប្រទេសជិតខាង ហើយក៏រួមចំណែកជាមួយកាផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមផងដែរ។ ជាមួយគ្នានេះដែរអ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតនោះគឺ ផលិតផលលោកស្រីធ្វើឡើងដោយដាក់បញ្ជូលជាមួយក្ដីស្រលាញ់ពេញបេះដូង ទើបធ្វើឱ្យទំនិញនីមួយៗមានភាពទាក់ទាញ និងល្អឯក ទាក់ទាញភ្ញៀវទាំងក្នុងស្រុក និងក្រៅចូលមកទិញ។ កូនអ្នកខេត្តសៀមរាបរូបនេះបានបន្តទៀតថា មួយខែអាចលក់ កាដូការបាន ប្រមាណជាង ៨០០០កាដូ និងផលិតផលខ្មែរជាង ១០០០ ទៅ ១៥០០ផលិតផល ដោយផលិតផលខ្មែរភាគច្រើន មានការគាំទ្រខ្លាំងពីជនបរទេស ដែលផលិផល១​​ មានចាប់ពីតម្លៃចាប់ពី ៧០០០៛ ឡើង និងកាដូការ ពេញនិយមខ្លាំងនៅក្នុងស្រុកដែលមានចាប់ពី ១២០០៛ឡើង។ ស្ត្រីមានឈាមជាសហគ្រិនរូបនេះបានប្រាប់ទៀតថា ដោយវត្ថុធាតុដើមមាន ដើមត្នោត ល្ពាក់ ផ្តៅ ឫស្សី និងស្លឹកត្នោត តួយ៉ាងបើនិយាយពីដើមត្នោត លោកស្រីច្នៃរជា​ ចាន ថាស កែវ វែក ត្បាល់ និយាយរួមទៅគឺ សម្ភារៈផ្ទះបាយទាំងអស់។ ចំណែកឯកាដូរអាហ៍ពាហ៍វិញមានដូចជាក្រមា កាដូប៊ិច បណ្តោងសោរ ស្មុកដែលមានបូ និងផលិតផលជាច្រើនមុខទៀត  រីឯវត្ថុដែលធ្វើអំពីរពាក់វិញមានដូចជា កន្ត្រក អង្រុត តុផ្តៅ កញ្រែង ជើងពាន កន្រ្តកដាក់ផ្លែឈើ ជាដើម ហើយក៏មានការបូបធ្វើអំពីក្រចៅផងដែរ។ លោកស្រីបានបញ្ជាក់ថា “មានថ្ងៃខ្លះអ្នកស្រីធ្លាប់បានគេងយំតែឯងដោយសារតែការរកស៊ីគឺមាន ភាពស្មុកស្មាញច្រើន  តែអ្នកស្រីមិនព្រមបោះបង់ក្តីស្រមៃនេះចោលឡើយ ដោយសារតែបំណាច់ចង់ឃើញផលិតផលខ្មែរមានឈ្មោះបោះសំឡេង ” គួរជម្រាបឱ្យដឹងផងដែរថា លោកស្រីមានទទួលបោះដុំ និង លក់រាយផលិតផលខ្មែរជាច្រើនមុខ ដោយ បងប្អូនអាចទំនាក់ទំនងដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ +855 96 790 6490 ឫក៏តាមរយៈ FB PAGE ៖  សិប្បកម្មសៀមរាប  អត្ថបទដោយ ៖ នៅ ថាតសណា 
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-30T09:39:58.857Z", "category": "កំពូលអ្នកលក់", "views": 1113, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "noisy" ] }
មកស្គាល់ក្រោលគោ១កន្លែង ចិញ្ចឹមដំបូងពីរបីក្បាល រហូតដល់ពាន់ក្បាល ថែមទាំងនាំចេញបានទៀត
https://business-cambodia.com/articles/local-caw-btb
បច្ចុប្បន្នតម្រូវការសាច់គោផ្គត់ផ្គង់នៅទីផ្សារក្នុងស្រុកហាក់បីដូចជានៅមានកម្រិត ដែលជាហេតុធ្វើឱ្យមានលំហូរចូលសាច់គោពីក្រៅស្រុកមកច្រើន។ យ៉ាងណាមិញ ងាកមកកាន់មុខរបរចិញ្ចឹមគោតាមបែបប្រពៃណីវិញ វាបានក្លាយទៅជារបរមួយដ៏ពេញនិយម ជាពិសេសសម្រាប់បងប្អូននៅតាមទីជនបទ ស្រែចម្ការ ដោយសារតែផ្ទៃដីធំទូលាយ និងធន ធានគ្រប់គ្រាន់ ។   ការចិញ្ចឹមគោលតាមបែបប្រពៃណី ឬជាលក្ខណៈគ្រួសារ ដោយភាគច្រើនយើងសង្កេតឃើញថាមានមិនសូវច្រើនប៉ុន្មានឡើយ ពី១០ ទៅ ៣០ក្បាលហើយច្រើនបំផុត១០០ក្បាលប៉ុណ្ណោះ ប៉ុន្តែថ្ងៃនេះយើងនឹងនាំបងប្អូនទាំងអស់គ្នាឱ្យមកស្គាល់ក្រោលចិញ្ចឹមគោខ្មែរមួយកន្លែងទិញចូល និងលក់ចេញ រាប់សិបក្បាល ថែមទាំងអាចនាំចេញបានទៀត ។ ជួបសម្ភាសន៍ជាមួយនឹងក្រុមការងារ Business Cambodia ដោយធ្វើការសន្ទនាតាមរយៈទូរស័ព្ទដៃ លោក យេន ឆារីត បានឱ្យដឹងថា លោកគឺជាអ្នកចិញ្ចឹមគោមួយរូប នាក្នុងទឹកដីលោតាដំបងគ្រញ៉ូង គឺខេត្តបាត់ដំបង ដែលដំបូងឡើយគឺគ្រាន់តែចិញ្ចឹមលក្ខណៈគ្រួសារ ដែឪពុកម្តាយចែកគោឱ្យតែពីរទៅបីក្បាលប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលធំពេញវ័យ លោកហាក់បីដូចជាចូលចិត្តជាមួយនឹងមុខរបរមួយនេះ បន្ទាប់មកក៏បានទិញចូលថែម លក់ និងដូរ ពីមួយឆ្នាំទៅមួយឆ្នាំ គោនៅក្នុងក្រោលកាន់តែច្រើនឡើងៗ ។ ដង្ខៅគោរូបសង្ហាវ័យប្រមាណជា២០ប្លាយនេះបានបន្តថា បច្ចុប្បន្នក្រោលគោរបស់លោក ដែលនៅក្នុងទឹកដីបាត់ដំបងមានប្រមាណក្បែរពាន់ក្បាលហើយ ដោយរាប់បញ្ចូលទាំងគោអ្នកជិតខាង និងអ្នកគង្វៀលផងដែរ មិនត្រឹមចិញ្ចឹមតែ គោនោះទេ លោកក៏ចិញ្ចឹមក្របីដែរ ពោលគឺទិញ លក់ដូរ ចូលក្នុងក្រោល​ជាហូហែរ ។ កូនអ្នកបាត់ដំបងរូបនេះបានបន្ថែមទៀតថា ការចិញ្ចឹមគោលោកបានជួបនៅបញ្ហាធំៗចំនួនពីរ ដែលទីមួយនោះគឺទាក់ទងទៅនឹងតម្លៃគោធ្លាក់ចុះ ដែលធ្វើឱ្យពិបាកនៅក្នុងការលក់ និងនាំចេញទៅកាន់ប្រទេសជិតខាង ចំណែកឯបញ្ហាទីពីរនោះគឺជំងឺឱកាសនិយម មានន័យថាជំងឺថ្មីដែលឆ្លងទៅសត្វគោ ដោយយើងមិនបានដឹងមុន បណ្តាលឱ្យមានផលប៉ះពាល់មួយចំនួនដែរ ។ តែទោះបីជាយ៉ាងណាក៏ដោយ បុរសពូកែថ្វីមាត់រូបនេះ នៅតែជម្រុញឱ្យមានការចិញ្ចឹមគោខ្មែរឱ្យកាន់តែច្រើនឡើង ព្រោះមុខរបរមួយនេះគឺជាចំណូលមួយផ្នែកធំជួយទៅដល់គ្រួសារ ខណៈគោមួយក្បាលយ៉ាងហោចណាស់ក៏លក់បាន៤លាន រៀលដែរ ហើយបើមានដីទំនេរ ចិញ្ចឹមបានច្រើនទៀតនោះចំណូលក៏ច្រើនទៅតាមនោះដែរ ។ លោកបានសង្កត់ធ្ងន់ថា លោកចង់ឃើញមានបងប្អូនចិញ្ចឹមគោក្នុងស្រុកកាន់តែច្រើនឡើង ដើម្បីបំពេញនៅតម្រូវ ការទីផ្សារក្នុងស្រុកយើងឱ្យបានគ្រប់គ្រាន់ ពេលនោះតម្លៃគោនៅក្នុងស្រុកក៏មានតម្លៃថ្លៃដែរ ហើយអ្នកចិញ្ចឹមក៏មានទឹកចិត្ត  ប៉ុន្តែនៅពេលដែលការចិញ្ចឹមនៅក្នុងស្រុកមានកម្រិត ការនាំចូលមានច្រើន ធ្វើឱ្យតម្លៃគោក្នុងស្រុកធ្លាក់ចុះជាពុំខាន ។ សម្រាប់បងប្អូនដែលចង់ទិញ លក់ ដូរ គោ ក្របី សូមទំនាក់ទំនងដោយផ្ទាល់ទៅកាន់លេខ ៖ ០៨៨ ៦៤១ ៥២ ៥៨ ។ អត្ថបទដោយ ៖ នៅ ហៀង ប្រធាននិពន្ធជំនាញលក់ Tell : 010785134 (ខ្ញុំនៅទីនេះគឺដើម្បីជួយ ដល់អ្នករកស៊ី ម្ចាស់ផលិតផល ឬយីហោនៅក្នុងស្រុក ឱ្យកាន់តែមានអ្នកស្គាល់ច្រើនឡើង និងឱ្យតម្លៃកាន់តែខ្លាំង ។     
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-30T09:09:57.275Z", "category": "កំពូលអ្នកលក់", "views": 1514, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "noisy" ] }
ទើបតែព្យាករថាសេដ្ឋកិច្ចអាមេរិជាប់គាំង ឥឡូវElon Musk ថាប្រទេស៣នៅអាស៊ីនឹងជួបវិបត្តិ១នេះ
https://business-cambodia.com/articles/elon-musk-said-these-countries-decline-in-population
 កាលពីពេលថ្មីៗនេះ សេដ្ឋីElon Musk ព្យាករថាអាមេរិកនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចក្នុងពេលឆាប់ៗដោយសាររដ្ឋាភិបាលបោះពុម្ពក្រដាសប្រាក់ដុល្លារច្រើន​ពេក។​ ក្រោយពីព្យាករពីសេដ្ឋកិច្ចអាមេរិក សេដ្ឋីបច្ចេកវិទ្យារូបនេះក៏បាន​បង្ហើបថា ប្រទេសកូរ៉េខាងត្បូង ជប៉ុននិងទីក្រុងហុងកុង និងជួបវិបត្តិធំមួយគឺចំនួនប្រជាជនថយចុះជាលំដាប់។ ​​បើយោងតាមការចុះផ្សាយរបស់ thestreet បានឲ្យដឹងថាសេដ្ឋី Elon Musk មានការព្រួយបាម្ភពីការថយចុះនៃចំនូនប្រជាជនជប៉ុនយ៉ាងខ្លាំង។ លោកបានបង្ហោះសារលើគណនីTwitter ថាវាគឺជាហានិភ័យមួយ បើមិនមានវិធានការក្នុងការបង្កើនអត្រាកំណើតឲ្យច្រើនជាងអត្រានៃការស្លាប់របស់ប្រជាជនជប៉ុន។  មិនតែប៉ុណ្ណោះលោកបង្ហើបទៀតថាបើចំនួនប្រជាជនជប៉ុននៅតែបន្តថយចុះនោះទីបំផុតគ្មានទៀតទេប្រជាជនជប៉ុន ហើយវាគឺជាការបាត់ដ៏ធំមួយរបស់​ពិភពលោក។ ​​ក្រៅពីប្រទេសជប៉ុនបលោកក៏បានបង្ហើបផងដែរថាប្រទេសកូរ៉េខាងត្បូងនិងហុងកុងក៏ជាប្រទេសដែលអត្រាចំនួនប្រជាជនថយចុះគួរឲ្យព្រួយបាម្ភផងដែរ។ លើបណ្ដាញ Twitter លោកបានសរសេរថា” ប្រទេសកូរ៉េខាងត្បូងនិងហុងកុងកំពុងជួបបញ្ហាចំនួនប្រជាជនថយចុះខ្លាំងពោលគឺក្នុងស្រ្តីម្នាក់បង្កើតកូនបានប្រមាណតែ២នាក់ប៉ុណ្ណោះ”។ គួរបញ្ជាក់ផងដែរសេដ្ឋីវ័យ៥០ឆ្នាំរូបនេះតែងតែលើកឡើងពីបញ្ហាចំនួនប្រជាជនពិភពលោកថយចុះ។ ជាក់ស្ដែងកាលពីចុងឆ្នាំ២០២១កន្លងទៅលោកព្រមានថាវាជាហានិភ័យធំផុត​ចំពោះមនុស្សជាតិឃខណៈអត្រាកំណើតបានបន្តធ្លាក់ចុះជាលំដាប់។ មនុស្សឆ្លាតៗគិតថាបើពិភពលោកមានមនុស្សច្រើនពេកនឹងពិបាកគ្រប់គ្រង ប៉ុន្ដែElon Musk គិតផ្ទុយពីនេះវិញ​។ លោកថាបើមនុស្សមិនយកកូនច្រើនទេនោះ មនុស្សជាតិនិងមានភាពច្របូកច្របល់មិនខាន។ ​តាមពិតទៅ​នាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះព្រួយបារម្ភពីការថយចុះនៃចំនួនប្រជាជន​ពិភពលោកដោយសារលោកខ្លាចបាត់បង់ធនធានមនុស្សល្អៗ ជាពិសេសសប្រទេសដែលមានការអភិវឌ្ឍនខ្លាំង​​ ដូច្នេះហើយលោកបានធ្វើជាគំរូដោយយកកូនរហូតដល់ទៅ៦នាក់៕ អត្ថបទដោយ៖ ទឿយ ហុង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-30T08:58:17.202Z", "category": "ហិរញ្ញវត្ថុ", "views": 6163, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ព្រៃវែងលែងឯកា! សម្ដេច ស ខេង ថាកំពុងសិក្សានិងស្នើទៅរដ្ឋសង់ផ្លូវថ្មី១ខ្សែភ្ជាប់ពីភ្នំពេញបុកមកក្រុងព្រៃវែង
https://business-cambodia.com/articles/road-phnom-penh-prey-veng
នាពេលខាងមុខ ខេត្ដព្រៃវែងនឹងមានផ្លូវថ្មីមួយតភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ក្រុងព្រៃវែងតែម្ដង ខណៈបច្ចុប្បន្នសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ កំពុងឲ្យក្រុមការងារធ្វើការសិក្សា និងស្នើទៅកាន់រាជរដ្ឋាភិបាលដើម្បីធ្វើការស្ថាបនា។ ពេលផ្លូវនេះលេចរូបរាងនឹងធ្វើឲ្យខេត្ដព្រៃវែងលែងឯកាដូចមុនហើយ។ យោងតាមប្រសាសន៍របស់សម្ដេចក្រឡាហោម កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា សម្ដេចចង់បានផ្លូវមួយតភ្ជាប់មកពីទីក្រុងភ្នំពេញ បុកទៅកាន់ក្រុងព្រៃវែង។ ប៉ុន្ដែតាមការសិក្សាដំបូងផ្លូវនេះមានតម្លៃថ្លៃពេកពោលគឺ ៧០ លានដុល្លារ អ៊ីចឹងក៏បានសម្រេចដកថយសិន។ តែឥឡូវកំពុងសិក្សាម្ដងទៀត ដើម្បីស្នើទៅរាជរដ្ឋាភិបាលជាថ្មី ប៉ុន្ដែមិនទាន់មានចម្លើយនោះទេ។ សម្ដេចមានប្រសាសន៍បន្ដថា បើបានផ្លូវនេះមកព្រៃវែងនឹងលែងឯកោ ព្រោះរាល់ថ្ងៃព្រៃវែងដូចឯកោអ៊ីចឹង ដោយសារផ្លូវជាតិលេខ៨ មានចម្ងាយ ៣០ គីឡូម៉ែត្រស្ថិតនៅប៉ែកខាងជើងក្រុងព្រៃវែង ឯផ្លូវជាតិលេខ១ នៅភាគខាងត្បូងមានចម្ងាយជាង ៣០ គីឡូ​ឯនោះពីក្រុងព្រៃវែង ដែលធ្វើឲ្យអ្នកដំណើរទៅមកហួសៗ។ យ៉ាងណាសម្ដេចក្រឡាហោម បានបញ្ជាក់ច្បាស់ៗថា ការស្នើសុំនេះ នឹងបានដោយសារវាជាសេចក្ដីត្រូវការ និងអភិវឌ្ឍន៍ប្រទេសជាតិ មិនមែនសម្រាប់ពីណាម្នាក់នោះទេ៕ អត្ថបទ៖ កឹម ប៊ុនធឿន  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-30T08:43:46.395Z", "category": "អចលនទ្រព្យ", "views": 3547, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
លោកពេជ្រ មូន ប្រាប់រឿងចាក់ដោតធំ១ ជំរុញឱ្យលោកតស៊ូរៀន រហូតទទួលសញ្ញាបត្រពីបណ្ឌិតសភាយោធាអាមេរិក
https://business-cambodia.com/articles/pich-moon-got-a-degree-from-the-us-military-academy
ក្នុងថ្ងៃបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាមេរិក ដូនចាស់មួយរូប បាននាំយកខ្សែគោ និងក្រមាពីស្រុកខ្មែរទៅជូនជាកាដូដល់ចៅប្រុស ដែលបានលាមាតុភូមិមកសិក្សាលើទឹកដីថ្មីអស់រយៈពេល៤ឆ្នាំ។ អ្វីដែលកាន់តែពិសេសរបស់ទាំងពីរនេះ គឺជាមរតកអនុស្សាវរីយ៍របស់យុវជន ពេជ្រ មូន បានប្រើប្រាស់ជាប់ជាប្រចាំកាលគ្រាកុមារភាពលើដីជនបទក្នុងខេត្តកំពង់ឆ្នាំង។ យ៉ាងណាមិញ ទម្រាំតែមានថ្ងៃនេះមិនមែនកើតឡើងដោយចៃដន្យឡើយ ហើយក៏ពុំមែនជារឿងងាយស្រួលសម្រាប់កូនអ្នកស្រុកស្រែចំការយកខ្សែគោ និងក្រមារដែលភាគច្រើននៅក្នុងថ្នាក់នោះមានតែ បាយនិងអំបិលប៉ុណ្ណោះ តាមពិតមានកម្លាំងជំរុញចិត្តធំមួយនៅពីក្រោយខ្នង។ លោកធ្លាប់បានលើកឡើងយ៉ាងដូច្នេះថា៖ «នៅពេលដែលឃ្វាលគោខ្ញុំតែងដាក់សៀវភៅ១-២ក្បាល យកទៅអាន ដល់ពេលមួយខ្ញុំបានអានប៉ះចំសង្រ្គាមលោកលើកទីមួយ គេនិយាយអំពីសាច់រឿងរបស់លោកអគ្គមេបញ្ជាការកំពូលរបស់កងទ័ពអាមេរិកប្រចាំនៅអាស៊ីប៉ាស៊ីហ្វិច លោក នី ប៉ីត»។ លោកបានបន្តទៀតថា៖ «សព្វថ្ងៃគេយកឈ្មោះនេះទៅដាក់ឲ្យនាវាផ្ទុកយន្តហោះចំបាំងរបស់កងទ័ពអាមេរិកប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិច។ លោក (នី ប៉ីត) បញ្ចប់ការសិក្សានៅបណ្ឌិតយោធាកងទ័ពជើងទឹក។ ពេលនោះឯងដែលខ្ញុំចាប់ផ្តើមក្តីស្រមៃរបស់ខ្ញុំ ខ្ញុំត្រូវទៅបណ្ឌិតសភាហ្នឹងឲ្យបានពីព្រោះកន្លែងនេះហើយ ជាកន្លែងបណ្តុះអ្នកដឹកនាំដែលមានសមត្ថភាពធំក្នុងការធ្វើកិច្ចការជូនជនរួមជាតិ» នេះបើយោងតាមកិច្ចសម្ភាសន៍រវាងលោកជាមួយ The Cambodia daily TM នាពេលកន្លងមក។ គួរជម្រាបថា លោកពេជ្រ មូន បានបញ្ចប់ការសិក្សាពីសាលាយោធាលើទឹកដីអាមេរិកយ៉ាងជោគជ័យដែលជារឿងដ៏កម្រសម្រាប់យុវជនខ្មែរ ជារឿងមួយដែលនាំឱ្យមានការភ្ញាក់ផ្អើល និងស្ញប់ស្ញែងខ្លាំងណាស់ចំពោះរូបលោក។ មិនតែប៉ុណ្ណោះ កម្មវិធីទទួលសញ្ញាបត្រដ៏មហោឡារិកនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកផងដែរ៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-30T08:13:44.121Z", "category": "ភាពជាអ្នកដឹកនាំ", "views": 428, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មិត្តល្អកំដរគ្នារកស៊ី! មិត្តសម្លាញ់២រូប ចាប់ដៃគ្នារកស៊ីពីទុន៥ម៉ឺន$ ប្រែជាជំនួញ១០០លាន$ លើរបរនេះ
https://business-cambodia.com/articles/christine-chang-and-sarah-lee-co-founder-glow-recipe
គេថាអ្នកនឹងក្លាយជាមនុស្សទី៦​ក្នុងចំណោមប្រភេទមនុស្ស ៥នាក់ ដែលអ្នកសេពគប់ជិតស្និតបំផុត ដែលមានន័យថា ប្រសិនបើអ្នកសេពគប់ជិតស្និតជាមួយអ្នករកស៊ី៥នាក់ មិនយូរទេអ្នកនឹងក្លាយជាអ្នករកស៊ីទី៦ជាមិនខាន។ ស្រដៀងគ្នានេះដែរ សម្រាប់បទពិសោធន៍ជីវិតរបស់អ្នកជំនួញស្រីស្អាត ឆ្លាត ពូកែចំនួន២រូប ដែលជាមិត្តសម្លាញ់នឹងគ្នាគឺ Christine Chang និង Sarah Lee បានចាប់ផ្ដើមអាជីវកម្ម គ្រឿងថែរក្សាសម្រស់ផ្ដោតទៅលើស្បែក ឈ្មោះថា Glow Recipe​ ជាមួយទុនដំបូង ៥ម៉ឺនដុល្លារ នៅក្នុងឆ្នាំ២០១៤ ហើយបានកសាងអាជីវកម្មមួយនេះឱ្យចែកចាយដល់ទឹកដីអាមេរិក និងធ្វើឱ្យអាជីវកម្មនេះ រីកចម្រើនប្រែក្លាយជាជំនួញ ទទួលបានចំណូលពីការលក់ចំនួន ១០០លានដុល្លារ កាលពីឆ្នាំ២០២១ នេះតាមការបញ្ជាក់ពី CNBC Make It។ ចំពោះដើមចម នៃការនឹកឃើញបង្កើតនូវជំនួញថែរក្សាសម្រស់ ដោយផ្ដោតសំខាន់លើការថែរក្សាស្បែកឬ skincare នេះ គឺ ព្រោះតែពេលក្មេងៗពួកគេតែងតែចងចាំនូវអនុស្សាវរីយ៍ ពេលដែលមកពីសាលាវិញ ម៉ាក់តែងតែប្រាប់ឱ្យពួកគេទៅលាងសម្អាតមុខ ដើម្បីការងារស្បែកមុខពីធូលីជាដើម។ មួយវិញទៀត ការចងចាំពីកុមារភាពដ៏សំខាន់មួយគឺ Chang និង Lee បានចំណាយពេលរដូវក្តៅនៅប្រទេសកូរ៉េខាងត្បូងលេងនៅខាងក្រៅ ហើយជីដូនរបស់ពួកគេកំពុងត្រដុសផ្លែឪឡឹកស្រស់ៗលើស្បែកដែលរលាកដោយពន្លឺព្រះអាទិត្យ។ ផ្លែឪឡឹកគឺជាផ្លែឈើដ៏ពេញនិយមបំផុតមួយរបស់ប្រទេសកូរ៉េ ហើយជាឱសថបុរាណសម្រាប់ព្យាបាលស្បែកស្ងួត រមាស់។ វាក៏ជាធាតុផ្សំសំខាន់នៅក្នុងផលិតផលដំបូងរបស់ Glow Recipe គឺ Watermelon Glow Sleeping Mask ដែលយោងទៅតាមស្ថាបនិកបានបង្ហើបថា បានសាកល្បងរូបមន្តជាងមួយពាន់ដង ដើម្បីល្អឥតខ្ចោះសម្រាប់ផលិតផលដំបូងផ្សំឡើងពីឪឡឹកនេះ។ មកទល់នឹងពេលនេះ ពួកគេបានបង្កើតនូវផលិតផលដែលផ្សំពីវត្ថុធាតុដើម ចេញពីផ្លែ ម្ចាស់ និង​ ផ្លែប័រផងដែរ។ អាជីវកម្មរបស់ពួកគេទទួលបានការគាំទ្រខ្លាំង ព្រោះពួកគេបានផ្ដោតលើការប្រើប្រាស់បណ្ដាញសង្គមធំៗ ដើម្បីធ្វើទីផ្សារដូចជា Tik Tok និង អ៊ីនស្តាក្រាមជាដើម។ មេរៀនដែលយើងអាចរៀនបានពីបទពិសោធន៍ជំនួញ សហគ្រិនស្ត្រីវ័យក្មេងទាំង២រូបនេះគឺ “គួរសេពគប់មនុស្សឱ្យត្រូវ មនុស្សដែលជួយជំរុញអ្នកឱ្យសម្រេចក្ដីស្រមៃ និងភាពរីកចម្រើនទៅមុខ។ មួយវិញទៀត បទពិសោធន៍ជីវិតកាលពីអតីតកាល ក៏អាចជាធាតុផ្សំដ៏សំខាន់មួយ ក្នុងការរៀបចំកសាងជីវិតរបស់អ្នកនាពេលបច្ចុប្បន្ន និងអនាគតផងដែរ”៕   អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ) តេឡេក្រាម៖ 096 351 7713
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-30T08:07:38.119Z", "category": "ភាពជាអ្នកដឹកនាំ", "views": 857, "author": { "first_name": "ឡុង", "last_name": "វឌ្ឍនៈ", "email": "longvathanak007@gmail.com" }, "quality_warning": [ "noisy" ] }
ថៅកែវ័យក្មេង កញ្ញា គង់ សុខខេង បង្ហើបពីក្បួនធ្វើការបណ្តើររកស៊ីបណ្តើររហូតមានរបរ៣ នៅក្នុងដៃ
https://business-cambodia.com/articles/founder-the-street-cambodia-and-kuy-teav-tuk
កញ្ញា គង់ សុខខេង បច្ចុប្បន្នគឺជាស្ថាបនិករបស់ The Street Cambodia ដែលកញ្ញាបានចេញរកស៊ីតាំងពីកំពុងធ្វើការឱ្យគេ រហូតមកដល់ពេលនេះកញ្ញាអាចបង្កើតអាជីវកម្ម៣នៅក្នុងដៃ ដែលអាជីវកម្មនីមួយៗរបស់កញ្ញាគឺកំពុងតែទទួលបានការគាំទ្រពីសំណាក់យុវវ័យទាំងអស់។ ជាមួយគ្នានោះដែរ កញ្ញា គង់ សុខខេង ក៏បានបង្ហើបក្បួន ៣យើងដែលធ្វើឱ្យកញ្ញាអាចទទួលបានផ្លែផ្កានៅក្នុងការរកស៊ីដូចបច្ចុប្បន្ននេះ៖ ការជ្រើសដៃគូរកស៊ី ស្ថាបនិក The Street Cambodia បាននិយាយថា ជាការពិតណាស់នៅពេលដែលយើងកំពុងតែធ្វើការ ហើយឆ្លៀតពេលមករកស៊ីគឺយើងពុំមានពេលវេលាគ្រប់គ្រាន់ក្នុងការគ្រប់គ្រងរបររកស៊ីឡើយ ដូច្នេះការជ្រើសរើសដៃគូមករកស៊ីពិតជារឿងសំខាន់ណាស់ បែបនេះមុនចាប់ដៃគូត្រូវសម្លឹងមើលឱ្យច្បាស់ ថាតើគាត់ស្រលាញ់មុខរបរដែលកំពុងតែធ្វើហ្នឹងឬអត់ ហើយតើយើងជាមួយហ្នឹងដៃគូចេះយោគយល់គ្នាឬអត់។ បើសិនជាយើងជ្រើសរើសដៃគូត្រូវ ច្បាស់ណាស់អាជីវកម្មរបស់យើងប្រាកដជាអាចដើរទៅមុខបានលឿន ជាពិសេសនោះនៅពេលដែលជ្រើសរើសដៃគូកុំយកអ្នកណាដែលពូកែជំនាញដូចជាយើង ប្រសិនជាយើងពូកែខាងចម្អិនម្ហូប យើងត្រូវរកដៃគូដែលមានជំនាញខាងផ្នែកធ្វើទីផ្សារពូកែម្នាក់មួយជំនាញចង់មិនចង់អាជីវកម្មយើងហ្នឹងជោគជ័យបានមួយកម្រិត។ ជ្រើសរើសមេដែលល្អ វ័យកំពុងតែធ្វើការឱ្យគេ ប្រសិនជាជ្រើសរើសមេដែលល្អម្នាក់ប្រៀបដូចជាមានគ្រាប់ពេជ្រនៅក្នុងដៃ តួយ៉ាងដូចជាកញ្ញា គង់ សុខខេង ដែលពីអតីតកាលគាត់បានធ្វើការនៅកន្លែងមួយ ហើយគាត់បានជួបមេដ៏ល្អម្នាក់ ដែលជាមេបើកចិត្តបើកបេះដូង បើកផ្លូវឱ្យកូនចៅអាចចេញរកស៊ីបានក្នុងកំឡុងពេលធ្វើការ ត្រង់ចំណុចនេះហើយប្រសិនជាយើងមានគោលដៅនៅថ្ងៃអនាគតចង់មានមុខរបរផ្ទាល់ខ្លួន អំឡុងពេលនៅធ្វើការឱ្យគេត្រូវតែធ្វើការយកបទពិសោធន៍កុំធ្វើឱ្យដើម្បីតែលុយ ប្រសិនជាមានឱកាសជួបមេខ្លាំងត្រូវរៀនសូត្រពីគាត់ ឆ្ងល់អ្វីត្រូវហ៊ានសួរនៅថ្ងៃណាមួយពេលយើងចេញរកស៊ីយើងហ្នឹងអាចរឹងមាំមិនទន់ខ្សោយឡើយ។ បែកចែកពេលវេលាឱ្យច្បាស់ កញ្ញា គង់ សុខខេង បានបន្ថែមថា បើទោះបីជាយើងឆ្លៀតចេញរកស៊ីកំឡុងពេលធ្វើការក៏ដោយ រឿងសំខាន់យើងត្រូវចេះបែងចែកពេលវេលាឱ្យច្បាស់ កុំយកពេលវេលាធ្វើការឱ្យគេយកមកគិតរឿងរកស៊ីឱ្យសោះ។ ដូចជាបទពិសោធន៍របស់កញ្ញាផ្ទាល់នៅពេលកំពុងធ្វើការគឺអារម្មណ៍របស់កញ្ញាផ្ទាល់តែម្តងគិតតែពីរឿងធ្វើការតែប៉ុណ្ណោះ នៅពេលសម្រាកសៅរ៍អាទិត្យទើបកញ្ញាឆ្លៀតមកមើលអាជីវកម្មខ្លួនឯងជាមួយដៃគូ ឆ្លៀតគិតពីយុទ្ធសាស្រ្តថ្មីៗ ដើម្បីទាក់ទាញចិត្តអតិថិជន។ បែបនេះហើយ សម្រាប់ទាំងអស់គ្នាដែលចង់ចេញរកស៊ី ត្រូវដាក់គោលដៅសម្រាប់ខ្លួនឯងកុំយកពេលវេលារបស់គេមកធ្វើជារបស់ខ្លួនឯង ធ្វើការដឹងធ្វើការ រកស៊ីដឹងរកស៊ី ធ្វើយ៉ាងណាឱ្យខ្លួនឯងរឹងមាំឱ្យខ្លាំង ចេះបែបចែកពេលវេលាឱ្យច្បាស់លាស់ជាមុនសិនចាំចេញរកស៊ីតាមក្រោយ ព្រោះការរកស៊ីគឺមិនងាយស្រួលដូចទាំងអស់គ្នាគិតឡើយ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះកញ្ញា គង់ សុខខេង បានកំពុងតែមានអាជីវកម្ម៣នៅក្នុងដៃហើយ ដោយរបរទី១បែបជាហាងលក់គ្រឿងសមុទ្រគឺ The Street Cambodia ចំណែកមុខរបរទី២ជាប្រភេទមុខរបរលក់គុយទាវទូកលើគោក ចំណែកមុខរបរទី៣ ជាប្រភេទអាជីវកម្មដឹកជញ្ជូនដែលមានឈ្មោះថា Quick Delivery៕ អត្ថបទដោយ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-30T07:31:36.388Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 3819, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
គម្រោងបែបធម្មជាតិទំនើបចម្រុះ ដឹស្តា មេរាហ្កាដិន ផ្តល់ជូនការរស់នៅដ៏សម្បូរបែប
https://business-cambodia.com/articles/the-star-merage-gardenoffersarichlivingexperience
ភាគខាងត្បូងនៃរាជធានីភ្នំពេញ យើងទាំងអស់គ្នាប្រាកដជាស្គាល់ ពីមហាវិថីសម្តេចតេជោ ដែលតែងនិយមហៅថាផ្លូវ៦០ ម៉ែត្រ និងផ្លូវក្រវ៉ាត់ក្រុងទី2 (ផ្លូវ 50 ម៉ែត្រ) កំពុងតែមមាញឹកអភិវឌ្ឍជាមួយនឹងសន្ទុះយ៉ាងលឿន មានទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គម្រោងអភិវឌ្ឍអចលនទ្រព្យ ពាណិជ្ជកម្ម ផ្សារទំនើប សាលារៀនអន្តរជាតិ មន្ទីរពេទ្យអន្តរជាតិ ដើម្បីក្លាយជាទីក្រុងរណបក្នុងពេលឆាប់ៗ ស្របតាមទៅតាមផែនការមេ ឆ្នាំ2035។ ដឹស្តា មេរាហ្កាដិន ជាគម្រោងអភិវឌ្ឍលើផ្ទៃដីរហូតដល់ 40​ ហិចតា ដែលពោពេញទៅដោយសក្តានុពលនៃលំហបៃតង ក្រោមការអភិវឌ្ឍរបស់បុរី ប៉េង ហួត បានក្លាយជាចំណែកមួយនៃការអភិវឌ្ឍភាគខាងត្បូង មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី2 (ផ្លូវ 50ម៉ែត្រ) ចំងាយ ៣នាទីប៉ុណ្ណោះ ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ 60ម៉ែត្រ) ។ គម្រោងនេះផ្ទាល់ ជាគម្រោងអភិវឌ្ឍបែបធម្មជាតិលេចធ្លោជាងគេ ក្នុងតំបន់ដែលកំពុងតែទទួលបាននូវការអភិវឌ្ឍចម្រុះឥតឈប់ឈរ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធធំទូលាយ រៀបចំឡើងតាមស្តង់ដារនៃការរស់នៅ រួមមានសួនច្បារធំជាងគេ អមដោយដើមឈើធំៗ បណ្តុំទៅដោយរុក្ខជាតិដ៏ស្រស់បំព្រង ជាពិសេសផ្កាចម្រុះពណ៌ជាច្រើនប្រភេទរីកគ្រប់រដូវកាល  វេទិកាសិល្បៈនិងសាលប្រគុំតន្រ្តីកណ្តាលសួនច្បារ ទីធ្លាកីឡា ក្លឹបហាត់ប្រាណដ៏ទំនើបទាន់សម័យ ទីតាំងពិចនិចជួបជុំសម្រាប់គ្រួសារ និងសួនកុមារដែលមានឧបករណ៌ប្លែកៗជាច្រើនប្រភេទ សម្រាប់ការកម្សាន្តចម្រុះ ផ្តល់ជូននូវបរិយាកាសបរិសុទ្ធ ប្រកបដោយកិត្យានុភាព ផាសុកភាព ភាពរីករាយ និងភាពស្រស់ថ្លាទ្វេដង ក្នុងការរស់នៅជាមួយឧត្តមភាពបែបធម្មជាតិ។   ក្រៅពីការអភិវឌ្ឍផ្សារភ្ជាប់បែបធម្មជាតិ ដឹស្តា មេរាហ្កាដិន បានបន្ថែមនូវតំបន់ពាណិជ្ជកម្ម ពោរពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្ម សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងគម្រោង ក៏ដូចជាក្នុងតំបន់ បានក្លាយជាសហគមន៍រស់នៅទំនើបចម្រុះ។ ក្នុងគម្រោងនេះទៀតសោត បានផ្តល់ជូននូវវីឡាស៊ីវិល័យជាច្រើនប្រភេទ ដែលរួមមាន៖ វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និងហ្សបហោស៍ ត្រូវបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ គុណភាពសំណង់រឹងមាំ និងសោភ័ណភាពដ៏ល្អឥតខ្ចោះ ផ្តោត់សំខាន់ទៅលើការរស់នៅសម័យទំនើប ដើម្បីផ្ដល់នូវជម្រើសកាន់តែសម្បូរបែបដល់អតិថិជន។ អតិថិជន ដែលមានបំណងចង់បានគេហដ្ឋាន ក្នុងគម្រោងដឹ​ស្តា មេរាហ្កាដិន លោកអ្នកនឹងទទួលបានការផ្តល់ជូនប្រូម៉ូសិន ពិសេសជាមួយនឹងការបង់ប្រាក់កាន់តែមានភាពងាយស្រួល។ លើសពីនេះទៅទៀត លោកអ្នកអាចធ្វើការបង់រំលស់ ជាមួយនឹងធនាគារដៃគូ ដែលមានអត្រាការប្រាក់សមរម្យចាប់ពី 4.39% ឡើងទៅ ទំហំកម្ចីរហូតដល់ 100% ថែមទៀតផង។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: sale@penghuoth.com ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-30T07:29:38.798Z", "category": "PR", "views": 107, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy" ] }
ធ្វើអ្វីធ្វើឲ្យប្រាកដ! ទោះរៀនមិនដល់ចប់តែលោក Brian Jung ប្រែក្លាយជា YouTuber សល់ទ្រព្យជាង ១លាន$
https://business-cambodia.com/articles/brian-jung
ដោយសារបញ្ហាជីវិតគ្រួសារមានភាពខ្វះខាត ទើបធ្វើឱ្យលោក Brian Jung ​ សម្រេចចិត្តបោះបង់ការសិក្សាទាំងវ័យក្មេង ដើម្បីរកចំណូលផ្គត់ផ្តត់គ្រួសារ។ តើលោក Jung មានការតស៊ូ និងជួបឧបសគ្គបែបណា ទម្រាំតែលោកទទួលជោគជ័យដូចសព្វថ្ងៃ? យោងតាមការចុះផ្សាយវេបសាបរបស់ CNBC បានឱ្យដឹងថា លោក Brian Jung បានធំឡើងនៅក្នុងគ្រួសារដែលមានចំណូលមធ្យម ហើយបច្ចុប្បន្នរស់នៅក្នុង Silver Spring រដ្ឋ Maryland សហរដ្ឋអាមេរិក។ ដោយម្តាយរបស់លោកធ្វើជាជាងកាត់សក់នៅក្នុងហាងកែសម្ផស្សមួយកន្លែង ចំណែកឪពុករបស់លោកវិញ ធ្វើការជាអ្នកម៉ៅការដំឡើងកម្រាលឈើ ហើយសឹងតែគ្មានពេលសម្រាក។ បើយើងក្រឡេកទៅមើលពីអតីតកាលបន្តិច កាលពីលោក Jung រៀននៅថ្នាក់ទី ១០ លោកត្រូវគ្រូបណ្តេញចេញពីសាលា ដោយសារលោកមានឥរិយាបទមិនល្អ។ ប៉ុន្តែក្រោយមកសាលាបានរៀបចំកម្មវិធីអប់រំមួយសម្រាប់ណែនាំ និងផ្តល់ដំបូន្មានដល់សិស្សានុសិស្សដែលមាន អាកប្បកិរិយាមិនសមរម្យនៅក្នុងសាលា កម្មវិធីនេះហើយដែលបានប្រែក្លាយការគិតរបស់លោក ដែលលោកធ្លាប់មើលមកខ្លួនឯងអន់ ហើយត្អូញត្អែរដាក់បញ្ហាគ្រប់ពេលវេលា ឱ្យមានការផ្នត់គំនិតបែបវិជ្ជមានវិញ។ រហូតដល់ឆ្នាំ ២០១៣ ទើបលោក Brian Jung បានចាប់ផ្តើមបង្កើតឆានែល YouTube ដោយលោកបង្ហោះវីដេអូហ្គេម និងការនេសាទជាដើម។ ក្រោយមកគាត់បានចាប់ផ្ដើមមាតិកាថ្មីៗ ក្នុងអំឡុងពេលគាត់រៀនមហាវិទ្យាល័យក្នុង (២០១៨) ដែលនិយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងភាពជាសហគ្រិន។ លោក Jung ដែលមានវ័យ២៥ បានបន្ថែមថា កាលដំបូងៗ ឆានែល YouTube របស់លោកមិនទាន់រកចំណូលបាននៅឡើយទេ  ប៉ុន្តែលោកបានមើលឃើញអំពីអត្ថប្រយោជន៍របស់ YouTube ដោយការធ្វើការបែបនេះមិនចាំបាច់ពឹងផ្អែកលើ អតិថិជនទាំងស្រុងនោះទេ។ មិនត្រឹតែប៉ុណ្ណោះវាមិនចាំបាច់ធ្វើការជាមួយអ្នកដទៃច្រើន ហើយក៏មិនចំាបាច់មានការិយាល័យ ឬមានបុគ្គលិករាប់រយនាក់នោះទេ។ ក្រោយមកនៅខែធ្នូ ឆ្នាំ ២០១៩ លោក Jung បានបោះបង់ការសិក្សា ងាកមកផ្តោតទាំងស្រុងមកលើ YouTube វិញ។ ហើយវីដេអូដែលទទួលបានការគាំទ្រច្រើនបំផុតរបស់លោកគឺទាក់ទិនទៅនិងការប្រើប្រាស់កាតឥណទានឱ្យត្រឹមត្រូវ។ ពេលនោះឆានែលរបស់គាត់ក៏មិនទាន់មានអ្នកជាវ ឬ Subscribe ច្រើននៅឡើយទេ ទើបតែមានប្រហែលជាង ៦ពាន់នាក់ ហើយរកចំណូលបានចំន្លោះពី ២០០ទៅ ៣០០ ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប៉ុន្តែលោកមានគោលដៅច្បាស់លាស់ ហើយផ្តោតលើរឿងតែមួយ រួមផ្សំទៅនឹងការមើលឃើញពីប្រយោជន៍នៅអ្វីដែលគាត់កំពុងធ្វើ។ ទើបនៅឆ្នាំ ២០២១ កន្លងទៅថ្មីនេះៗ ដោយសារចំពេលដែលមានអ្នកវិនិយោគលើគ្រីបតូ មានការងឿយឆ្ងល់ ហើយសួរគាត់ផងនោះ  ទើបគាត់ផលិតវីដេអូនិយាយអំពីរូបិយប័ណ្ណគ្រីបតូ ណាមួយវាស្របទៅតាមទីផ្សារគ្រីបតូនៅពេលផងដែរ។ មិនយូប៉ុន្មានឆានែលរបស់គាត់បានផ្ទុះការតាមដានយ៉ាងច្រើន រហូតដល់មានអ្នកជាវ ឬ Subscribe ប្រមាណជាង ១.១៦លាននាក់។ ដោយមានគាំទ្រច្រើនបែបនេះ ឥឡូវលោកមានទាំងក្រុមធ្វើការ ដោយធ្វើការពេញម៉ោងចំនួន ៤នាក់ ដើម្បីជួយគាត់ក្នុងការផលិតវីដេអូថ្មីៗ។ មិនត្រឹមតែប៉ុណ្ណឹង លោកមានទាំងភាគហ៊ុនដែលលោកទើបតែបានទិញថ្មីៗ នៅក្នុងភោជនីយដ្ឋានសាច់អាំងជប៉ុនមួយកន្លែង ដែលរកចំណូលបានជាង ៣ពាន់ដុល្លារទៀតក្នុងមួយខែ ដូច្នេះហើយបើគិតត្រឹមឆ្នាំ ២០២២ លោក Brian Jung មានទ្រព្យសម្បត្ដិតម្លៃប្រមាណជាង ១លាន់ដុល្លារ។ ជាចុងក្រោយលោក Brian Jung បានបញ្ជាក់ថា ”នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ  គោលដៅធំរបស់ខ្ញុំគឺចង់ឱ្យឆានែល YouTube មួយនេះដែលនិយាយអំពីគ្រីបតូ និងហិរញ្ញវត្ថុផ្ទាល់ខ្លួនដ៏ធំបំផុតមួយ” ។ ហើយមេរៀនមួយដែលគួររៀនពីគាត់គឺ  “”កុំចាយច្រើនពេក កុំញ៉ាំច្រើនពេក កុំបើកបរលឿនពេក បើមិនដូច្នេះទេ អ្នកនឹងប្រើសាំងអស់កាន់តែច្រើន ហើយព្យាយាមរកប័ណ្ណរបញ្ចុះតម្លៃតាមដែលអាចធ្វើបាន នេះហើយជារបៀបដែលខ្ញុំធ្វើតាំងតូចដល់ធំឡើង”៕ អត្ថបទដោយ ផល ធារិត
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-30T06:45:49.535Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 309, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
ចេះរឿង ៣ នេះសិន មុនសម្រេចចិត្ដខ្ចីលុយពីធនាគារទៅទិញផ្ទះ បើមិនចង់វេទនា
https://business-cambodia.com/articles/borrow-money-to-buy-house
សេដ្ឋកិច្ចកាន់តែរីកចម្រើនធ្វើឱ្យអត្រាកើនឡើងនៃការទិញផ្ទះរបស់មនុស្សជំនាន់ថ្មីកាន់តែកើនឡើងជាលំដាប់​  រីឯការផ្គត់ផ្គង់ផ្ទះក៏កាន់តែច្រើនផងដែរ ជាពិសេសគឺប្រភេទផ្ទះបូរី ។ យ៉ាងណាដើម្បីបានផ្ទះថ្មីរស់នៅ ឬចង់ទិញទុកចំណេញ ក៏មានពលរដ្ឋមួយចំនួនសម្រេចធ្វើការខ្ចីលុយពីធនាគារដើម្បីទិញ។ ប៉ុន្ដែដើម្បីការពារកុំឲ្យមានហានិភ័យពេលខ្ចីប្រាក់ពីធនាគារមកទិញនេះ ពេលនេះ​ ​Business Cambodia សូមលើកយករឿង ៣ ចំណុចដែលអ្នកត្រូវចេះ មុខសម្រេចចិត្ដខ្ចីលុយទិញផ្ទះ៖  ១ រកចំណូលឱ្យបានច្រើនប្រភព បើតាមលោក សំ កុសល ដែលជាអ្នកបំផុសគំនិតរកស៊ីនៅកម្ពុជាបាននិយាយថា “អ្នកដែលមានចំណូលតែមួយច្រកហើយចំណូលនោះទៀតសោតមិនសូវជាច្រើន តែចង់ទៅខ្ចីលុយធនាគាយកមកទិញផ្ទះដោយពឹងលើចំណូលតែមួយច្រកវាគឺជារឿងដែលមិនសូវជាល្អនោះទេ។ ដូច្នេះពេលវេលាដែលល្អបំផុតមិនពឹងលើប្រាក់ខែទាំងស្រុងគឺមកពឹងលើចំណូលផ្សេងទៀត ដោយអ្នកអាចធ្វើការលក់ផលិតផល ឬ ការងារក្រៅម៉ោងផ្សេងៗ” ។ ២ យកផ្ទះចិញ្ចឹមផ្ទះ នៅត្រង់ចំណុចនេះដែរលោក​បញ្ជាក់ថា អ្នកត្រូវត្រៀមខ្លួនមិនអាចទិញផ្ទះហើយធ្វើឱ្យផ្ទះនោះទៅជាបន្ទុករបស់លោកអ្នកនោះទេ។ ដូច្ចេះលោកអ្នកត្រូវចាត់ទុកផ្ទះគឺជាទ្រព្យ មានន័យថាលោកអ្នកគួរទិញផ្ទះណាដែលអាចរកចំណូលបានហើយដើម្បីអាចរកចំណូលបានគឺយកផ្ទះទៅដាក់ជួល។ ប៉ុន្តែមុននឹងសម្រេចចិត្តទិញលោកអ្នកត្រូវដឹងថា តើផ្ទះដែលលោកអ្នកបម្រុងទិញនោះជួលបានដែរឬទេ? ប្រសិនបើជួលបានតើត្រូវជួលក្នុងតម្លៃប៉ុន្មានដែរ? ចំណុចនេះលោកអ្នកត្រូវសិក្សាឱ្យច្បាស់មុនសម្រេចចិត្ត។ ៣. ដឹងតិចនិចក្នុងការចរចារជាមួយធនាគារ នៅចំណុចចុងក្រោយនេះលោកបានបញ្ជាក់ថា ដើម្បីទទួលបានការប្រាក់ទាបលោកអ្នកត្រូវចេះទំនាក់ទំនងជាមួយធនាគារ ព្រោះថានេះជាផ្នែកមួយដែលជួយសម្រួលការប្រាក់របស់លោកអ្នក។ ដូច្នេះនៅពេលដែលធនាគារស្គាល់លោកអ្នកគឺគេអាចដឹងថាលោកអ្នកជាមានមនុស្សដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងធនាគារនិងមិនធ្វើឱ្យមានហានិភ័យទៅថ្ងៃក្រោយ៕ អត្ថបទដោយ៖ ឌឿក ស្រីនុត រតនៈ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-30T06:43:31.705Z", "category": "អចលនទ្រព្យ", "views": 621, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ធ្វើតាមនាយករដ្ឋមន្ត្រីទៅវិស្សមកាល " រាល់ពិធីបុណ្យត្រូវតែទៅកំពង់សោម " នេះបានហៅថារបៀបរស់នៅបែបទាន់សម័យ
https://business-cambodia.com/articles/followthe-prime-ministeronvacation-everyfestivalmustgoto-kampong-som-thisiscalledamodernlifestyle
ខ្យល់អាកាសបរិសុទ្ធ ឆ្នេរព្រិលពណ៌ស ដើមដូងដែលយោលបក់បោក រលកពណ៌ខៀវស្រងាត់ក្រោមពន្លឺថ្ងៃ ទឹកដូងធម្មជាតិដែលត្រជាក់ត្រជុំ សម្រាកលំហែកាយនាពេលរសៀលរដូវក្តៅ... នេះមិនមែនជាឋានសួគ៌ទេ នេះគឺ ក្រុងកំពង់សោម ។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារបានធ្វើដំណើរកម្សាន្តទៅកាន់ខេត្តព្រះសីហនុ ដែលបង្ហាញថា សម្តេចមានចំណូលចិត្តពិសេសចំពោះជីវិតថ្ងៃឈប់សម្រាកនៅ ខេត្តព្រះសីហនុជាទីវិស្សមកាលលំដាប់អន្តរជាតិ ។ ដូច្នេះ តើខេត្តព្រះសីហនុមានលក្ខណៈពិសេសអ្វីខ្លះទើបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដ៏ខ្ពង់ខ្ពស់ដែលតំណាងអោយប្រជាពលរដ្ឋកម្ពុជាទាំងមូល មកចាប់អារម្មណ៍ខេត្តព្រះសីហនុ? តោះយើងមករាប់ ” ចំនុចល្អបំផុតទាំងប្រាំពីរ “ របស់ខេត្តព្រះសីហនុ ដែលមានភាពទាក់ទាញមិនចាញ់កោះ " ហាវ៉ៃ "  ឡើយ ។ ចំនុចផ្តោតសំខាន់ជាងគេ៖ តំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីនុ -ជាអនាគត់តំបន់មួយនៃព្រះរាជាណាចក្រកម្ពុជា ដែលស្មើនឹង  " ក្រុងហាយណាន និង ក្រុងសិនជិន បូកបញ្ចូលគ្នា "  តំបន់សេដ្ឋកិច្ចពិសេស ជាការកសាងគន្លឹះនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ក៏ជាតំបន់ផ្សារភ្ជាប់ដ៏សំខាន់បំផុត រវាង កំពង់ផែរធំលំដាប់អន្តរជាតិ តំបន់ឧស្សាហកម្ម និងតំបន់ទេសចរណ៍នៅកម្ពុជា។ ទេសភាពស្អាតបំផុត៖ ទឹកសមុទ្រថ្លាដូចកញ្ចក់ + ឆ្នេរខ្សាច់ម៉ត់ដូចម្សៅទឹកដោះគោ ជាប់លេខ ១ ក្នុងបញ្ជីឆ្នេរស្អាតបំផុតក្នុងពិភពលោក ខេត្តព្រះសីហនុ មានឆ្នេរសមុទ្រប្រវែង 175 គីឡូម៉ែត្រ និងកោះចំនួន 32  ក្នុងនោះរួមមានឆ្នេរសុខា  ឆ្នេរឯករាជ្យ  ឆ្នេរជ័យជំនះ  ឆ្នេរអូរឈើទាល  ឆ្នេរអូរត្រេស  ឆ្នេរកោះរ៉ុង និងឆ្នេរកម្រិតរតនៈសម្បត្តិជាតិជាច្រើនទៀត ជាមួយនឹង ទេសភាពជុំវិញដោយទិដ្ឋភាពសមុទ្រករិត  360° ដែលមិនអាចកាត់ថ្លៃបាន។ អ្នកមានបំផុត៖ ធនធានរ៉ែសមុទ្រ ច្រើនជាងប្រេងនៅរបស់ឌូបៃ មួយភាគពីរប្រេងបម្រុងជាង 2 ពាន់លានបារ៉ែលត្រូវបានរកឃើញនៅក្នុងដែនទឹកនៃទីក្រុង ព្រះសីហនុ ហើយក្រុមហ៊ុនថាមពលល្បីៗមកពីប្រទេសផ្សេងៗបានសម្រុកមកកាន់តំបន់នេះ។ ធ្វើដំណើរងាយស្រួលបំផុត៖ ជាមជ្ឈមណ្ឌលអាកាសយានដ្ឋានដ៏មមាញ្ញឹក ទៅកាន់ទីក្រុងល្បីៗជុំវិញពិភពលោក នៃគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ     អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុអាចទៅដល់គ្រប់ទិសទីនៃពិភពលោកបានយ៉ាងងាយស្រួល ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនឹងបើកដំណើរការក្នុងខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ។ ចំណាយពេលត្រឹមតែ២ម៉ោងក្នុងការធ្វើដំណើរពីរាជធានីទៅខេត្តព្រះសីហនុ ហើយអ្នកអាចផ្លាស់ប្តូររបៀបវិស្សមកាលដោយឆាប់រហ័ស។ ភាពពេញនិយមបំផុត៖ កន្លែងវិស្សមកាលដ៏ពិសិដ្ឋតាមមាត់សមុទ្រលំដាប់ពិភពលោក រីករាយជាមួយទីដែលមានមនុស្សជាច្រើនទៅកំសាន្ត 365 ថ្ងៃពេញមួយរដូវកាល ។    អចលនទ្រព្យនៅក្នុងរមណីយដ្ឋានទេសភាពសមុទ្រ ងាយនឹងឡើងតម្លៃបំផុត ហើយម្យ៉ាងវិញទៀតពិបាកក្នុងការស្វែងរកបន្ទប់ណាស់ពេលរដូវទេសចរណ៍ខ្ពស់ម្តងៗ ។  ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរច្រើនជាង មួយលាននាក់ជារៀងរាល់ឆ្នាំ ហើយរយៈពេលខ្ពស់បំផុតឈានដល់ ចំនួនពីរលានកន្លះ ក្នុងមួយឆ្នាំ។ លំហូរនៃអ្នកទេសចរបានធ្វើឱ្យតម្លៃផ្ទះកើនឡើង ហើយរាល់ទំហំចាប់ពីមួយអ៊ីញមានតម្លៃដូចមាស។ ឆ្នោតរង្វាន់ធំល្អបំផុត៖ ការអភិវឌ្ឍន៍ទៅឧស្សាហកម្មកាស៊ីណូរបស់ ខេត្តព្រះសីហនុ ប្រៀបដូចក្រុង "ឡាវេហ្គាស់តូច" ដែលជាថាមពល នៃលុយ គ្មានដែនកំណត់    កាស៊ីណូគឺជាកន្លែងផ្គួបផ្សំល្អបំផុតនៃទីក្រុងស៊ីវីល័យ !  នៅក្រុងព្រះសីហនុ ការធ្វើអោយឧស្សាហកម្មកាស៊ីណូអោយមានលក្ខណះស្របច្បាប់  ហើយចំនួនកាស៊ីណូច្រើនជាងគេជាប់ចំណាត់ថ្នាក់លេខមួយក្នុងបណ្តាប្រទេសសមាជិកអាស៊ី ហើយនៅពេលអនាគតវានឹងក្លាយជារមណីយដ្ឋានទេសចរណ៍ពិភពលោកដែលប្រៀបដូចទៅនឹងទីក្រុងកាស៊ីណូម៉ាកាវ និងឡាសវេហ្គាស។ ការស្វែងរកច្រើនបំផុត៖ ទីផ្សារជួល និងលក់កំពុងរីកដុះដាល ជាមួយនឹងអត្រាចំនេញត្រឡប់មកវិញឈានទៅដល់ពី 7% ទៅ 10% ។    លោក ឧកញ៉ា Su song អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានមានប្រសាសន៍ថា "ក្រុងព្រះសីហនុគឺជាតំបន់ដែលមានកំណើនតម្លៃអចលនទ្រព្យលឿនបំផុតក្នុងប្រទេសកម្ពុជា"។ វិនិយោគិនមកពីជុំវិញពិភពលោកបានសម្រុកមកខេត្តព្រះសីហនុ ហើយឧស្សាហកម្មអចលនទ្រព្យ និងសណ្ឋាគារមានការអភិវឌ្ឍន៍យ៉ាងខ្លាំង។  អត្រាចំណេញប្រចាំឆ្នាំពីការជួលត្រឡប់មកវិញនៃ លំនៅដ្ឋានគឺឈានទៅដល់ ដប់ភាគរយ ។ ផ្តើមបើកផ្លូវជីវិតថ្មី  ឆ្លងវិស្សមកាល និងការសម្រាកលំហែកាយ កំពុងតែក្លាយជាតម្រូវការដ៏រឹងមាំរបស់អ្នកលំដាប់អភិជ​ន។ ខុនដូ ស្តាបេ ដែលជាគម្រោងដ៏ទូលំទូលាយមួយ រួមបញ្ចូលមុខងារជាច្រើនដូចជា ទេសចរណ៍ វិស្សមកាល ការថែរក្សាសុខភាព និងការវិនិយោគលំនៅដ្ឋាន បានក្លាយជាគោលដៅពេញនិយម និងជាជម្រើសទីមួយ ប្រៀបដូចជាវិមានលំហែរកាយនារដូវក្តៅ សម្រាប់ប្រជាជនកម្ពុជាលំដាប់អ្នកអភិជន ។ វាជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានមាត់សមុទ្រក្នុងខេត្តព្រះសីហនុ គម្រោង ស្តាបេ របស់ស៊ីងហួយប្រផឹធីគ្រុប ដឹកនាំយ៉ាងពេញលេញនូវ " របៀបរស់នៅលំដាប់ផ្កាយ " ដែលអមដោយ សមុទ្រ ឆ្នេរ កោះ ព្រៃឈើ បឹងចម្រុះពណ៌ និងធនធានធម្មជាតិដ៏កម្រផ្សេងទៀត ។ គម្រោង ស្តាបេ ដែលមានទីតាំងនៅជាប់នឹងឆ្នេរសុខា ឆ្នេរដែលស្អាតបំផុតលើពិភពលោក ហើយក៏ជាគម្រោងធំជាងគេមួយក្នុងក្រុងព្រះសីហនុ និងមានកេរ្តិ៍ឈ្មោះល្អទទួលបានការសរសើរមិនដាច់ពីមាត់ពីសំណាក់អតិថិជន ហើយក៏ជាគម្រោងដែលមានសួនច្បារធំដំបូងគេផងដែរ។ សហគមន៍ទេសចរណ៏អន្តរជាតិក៏បានផ្តល់ពិន្ទុរដល់ឆ្នេរសុខាថាជា ឆ្នេរខ្សាច់សដូចម្សៅទឹកដោះគោ និងទឹកសមុទ្រថ្លាដូចកញ្ចក់ ខណៈដែលគម្រោងស្តាបេ ទទួលបានការសរសើរមិនដាច់លើភាពស្រស់ស្អាតដាច់គេ ដែលអ្នកតែងក្រឡេកមើលមិនដាច់ភ្នែក ។ ជីវិតវិស្សមកាលគឺជាការសោយសុខនៅលើទឹកដីដែលជារបស់ខ្លួន ទទួលនូវអារម្មហ៍សុខសាន្ត ហើយវាក៏ជានិមិត្តសញ្ញាសម្រាប់អ្នកអភិជនក្នុងសម័យផងដែរ។ ការទិញអចលនៈទ្រព្យនៅ គម្រោងស្តាបេ អ្នកក៏អាចរីករាយនឹងវិស្សមកាល ព្រមជាមួយម្លៃនៃអចលនទ្រព្យដែលកើនឡើងរាល់ថ្ងៃ ។ សម្រាកលំហែរកាយផង ដាក់ជួលទទួលបានប្រាក់ចំនូលរាល់ថ្ងៃផង ។ អាចនិយាយបានថាវានឹងក្លាយជាទ្រព្យសម្បត្តិ "ល្អបំផុត" +វិស្សមកាល” ការវិនិយោគនៅកម្ពុជាក្នុងរយៈពេល១០ឆ្នាំខាងមុខ។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-30T06:21:34.453Z", "category": "PR", "views": 685, "author": { "first_name": "Sreymom", "last_name": "Cha", "email": "sreymomcha069@gmail.com" }, "quality_warning": [ "noisy" ] }
អ្នកធ្វើការមិនត្រូវមើលរំលង រឿងសំខាន់ទាំងនេះទេ បើមិនចង់ដើរខុស ខាតលុយនិងពេលវេលា
https://business-cambodia.com/articles/advice-for-career-worker
មានមនុស្សជាច្រើនមានក្ដីស្រមៃប៉ុន្តែមិនដឹងពីរបៀបដើរទៅរកវា ជាពិសេសក្ដីស្រមៃដែលចង់ក្លាយជាមនុស្សដែលមានតុល្យភាពហិរញ្ញវត្ថុ វាពិបាកនឹងទៅដល់ណាស់ព្រោះថានៅតាមសាលាមិនដែលបានបង្រៀនលម្អិតពីមេរៀននេះឡើយ ទើបធ្វើឱ្យមនុស្សភាគច្រើនដើរខុសច្រើនឆ្នាំមិនសល់អ្វីសោះ។ នៅក្នុងបទសម្ភាសន៍ជាមួយនឹងសារពត៌មាន Grow លោក Tom Corley អ្នករៀបចំផែនការហិរញ្ញវត្ថុ បាននិយាយថា «មានមនុស្សជាច្រើនប្រាប់ខ្ញុំថាពួកគេស្រមៃចង់ក្លាយជាអ្នកមានសេរីភាពផ្នែកហិរញ្ញវត្ថុ ប៉ុន្តែភាគច្រើននៃពួកគេគឺមិនដឹងឡើយថាត្រូវដើររបៀបណាទើបអាចទៅដល់ ហេតុនេះហើយខ្ញុំនឹងលើកយកទម្លាប់សាមញ្ញ៣ ដែលមនុស្សក្នុងវ័យកំពុងធ្វើការត្រូវយកចិត្តទុកដាក់ឱ្យបានល្អ ទើបអាចដើរទៅរកសេរីភាពហិរញ្ញវត្ថុបាន»។ ១. ការសន្សំស្វ័យប្រវត្តិ នៅក្នុងចំណុចនេះ លោក Tom​ បានលើកឡើងថា មានមហាសេដ្ឋីជាច្រើនចាប់ផ្ដើមពីការសន្សំលុយ ហើយស្វែងរកឱកាសវិនិយោគដើម្បីឱ្យលុយគេកើន ដូច្នេះចំពោះអ្នកដែលកំពុងមានការងារធ្វើ វាជាឱកាសល្អបំផុតសម្រាប់ការសន្សំ។ អ្នកអាចដក១០%-20% ពីប្រាក់ខែរបស់អ្នកសម្រាប់ការសន្សំជារៀងរាល់ខែ ទន្ទឹមនឹងនោះការសន្សំដោយស្វ័យប្រវត្តិជាមួយនឹងធនាគារជាមធ្យោបាយដ៏ល្អមួយ ព្រោះថាប្រព័ន្ធប្រតិបត្តិការធនាគារ នឹងកាត់លុយប្រាក់ខែពីគណនីគោលចូលទៅក្នុងគណនីសន្សំរបស់អ្នករាល់ពេលបើកប្រាក់ខែ ព្រមទាំងទទួលបានការប្រាក់ជារាល់ឆ្នាំទៀតផង។ ២. រស់នៅក្នុងផ្ទះដែលស្របជាមួយសមត្ថភាពរកលុយ ត្រង់នេះ អ្នកជំនាញហិរញ្ញវត្ថុខាងលើ មានប្រសាសន៍ថា គាត់សូមណែនាំឱ្យអ្នកស្វែងរកកន្លែងស្នាក់នៅណាដែលអាច ចំណាយថ្លៃផ្ទះឱ្យអស់យ៉ាងច្រើន ២៥%នៃប្រាក់ចំណូលរបស់អ្នក មានន័យថាមិនត្រូវចំណាយលើស២៥%ឡើយព្រោះបើមិនដូច្នោះទេ អ្នកនឹងមិនសល់លុយសម្រាប់សន្សំឡើយ។ ម្យ៉ាងវិញទៀតវាមិនមែនជារឿងចាំបាច់ឡើយដែលអ្នកត្រូវខំរកលុយមកចំណាយយ៉ាងច្រើនទៅលើថ្លៃផ្ទះរៀងរាល់ខែ ប្រសិនបើពេលនេះអ្នកកំពុងចាយថ្លៃផ្ទះលើសពី២៥%នៃចំណូល អ្នកគួរតែពិចារណាប្ដូរកន្លែងស្នាក់នៅទៅកន្លែងដែលសមស្របតាមកម្រិតចំណូលរបស់អ្នកវិញ។ ៣. ការចំណាយលើការធ្វើដំណើរ ចំណុចនេះដែរ អ្នករៀបចំផែនការហិរញ្ញវត្ថុខាងលើបានបកស្រាយថា មធ្យោបាយធ្វើដំណើរជារឿងសំខាន់ ប៉ុន្តែមិនត្រូវឱ្យវាទំនោរទៅលើសម្ភារៈនិយមឡើយ ហើយអ្វីដែលសំខាន់បើអ្នកនោធ្វើករឱ្យគេនៅឡើយ វាមិនមែនជាពេលដែលអ្នកត្រូវទិញឡានជិះទេ។ ដោយឡែកប្រសិនបើអ្នកមានតម្រូវការចាំបាច់ត្រូវប្រើឡាន លោក Tom បានលើកជាយោបល់ថា អ្នកគួរចំណាយកុំឱ្យលើសពី៥%​នៃប្រាក់ចំណូលរបស់អ្នកទៅលើឡាននោះ មានន័យថារាល់ការចំណាយដូចជា សេវាកម្មថែទាំរថយន្ត ថ្លៃចំណត និងចំណាយផ្សេងៗទៀត ត្រូវស្ថិតក្នុងការយកចិត្តទុកដាក់ ព្រោះថាបើអ្នកភ្លាត់ចាយលើវាច្រើនអ្នកនឹងជួបវិបត្តិហិរញ្ញវត្ថុមិនខាន។ មែនទែនទៅពេលដែលអ្នកមានសមត្ថភាពធ្វើការរកចំណូលបានប្រចាំខែ វាជាសំណាងណាស់ទៅហើយ ព្រោះថាមានមនុស្សច្រើនណាស់ដែលគ្មានលទ្ធភាពរកចំណូលចិញ្ចឹមខ្លួនឯង ហេតុនេះហើយអ្នកត្រូវតែយកចិត្តទុកដាក់ទៅលើរាល់ការចំណាយ និងសន្សំឱ្យបានទៀងទាត់ ថ្ងៃណាមួយក្ដីស្រមៃដែលចង់បានសេរីភាពរបស់អ្នកនឹងមកដល់៕ អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-30T06:02:48.840Z", "category": "ហិរញ្ញវត្ថុ", "views": 537, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ផ្អើលពិភពលោក រឿងអាថ៍កំបាំងនៅលើឆ្នេរ គិតថាជាមនុស្សក្រៅភព តាមពិតយុទ្ធសាស្រ្តទីផ្សារ ក្រុមហ៊ុននេះសោះ
https://business-cambodia.com/articles/netflix-stretegy
មានមនុស្សជាច្រើនបានគិតថាច្រកចូលនៅឆ្នេរសមុទ្រ Bondi នៅទីក្រុងស៊ីតនី នៃប្រទេសអូស្ត្រាលីគឺជាស្នាដៃរបស់មនុស្សក្រៅភព ដែលវាមានរូបរាងចម្លែកគួរឱ្យខ្លាច ដែលមានស្នូលក្រហមឆេះដូចអណ្តាតភ្លើង ផុសចេញពីដី មិនតែប៉ុណ្ណោះវាមានមនុស្ស​ជា​ច្រើន​ស្លៀក​ឈុត​ពណ៌​លឿង​ឈរ​មើល​ច្រក​ទ្វារ​នោះ ដែលធ្វើឱ្យមានការផ្ទុះរឿងនេះយ៉ាងខ្លាំង អ្នកខ្លះថាវាជាសត្វចំឡែក តែតាមពិតទៅជាទីផ្សាររបស់ Netflix សោះ​។ យោងតាមការចុះផ្សាយសារពត៌មាន TIME OUT បានឱ្យដឹងថា ទាំងអស់នេះគឺត្រូវរៀបចំដោយ Netflix ដែលជាសេវាកម្មស្ទ្រីមផ្តល់ជូននូវកម្មវិធីខ្សែរភាពយន្ត ក្នុងគោលបំណងផ្សព្វផ្សាយរឿង Stranger Things របស់ Netflix រឿងនោះត្រូវបានចំណាយប្រាក់ជាង ៣០លានដុល្លារក្នុងមួយវគ្គ  វាប្រៀបបានទៅនឹងការវិនិយោគដ៏ធំមួយ ដូចនេះហើយទើបក្រុមហ៊ុន Netflix ក៏បានរៀបចំព្រឹត្តិការយ៉ាងភ្ញាក់ផ្អើលជុំវិញរដូវកាលថ្មីឡើងតែម្តង ដែលធ្វើឱ្យមានមនុស្សមិនតិចទេរង់ចាំតាម ដានរឿងមួយនេះ។ ជាមួយគ្នានេះដែរ ច្រកអាថ៍កំបាំង​ នៅលើឆ្នេរនៃប្រទេសអូស្រ្តាលើនេះ វាជាចំណែកមួយនៅក្នុងរឿង Stranger Things ដែលក្នុងរឿងនេះវាជាច្រកឆ្លងភព ទៅកាន់ពិភពបីសាច ។ Stranger Things គឺជារឿងភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រ ដែលបានបង្កើតឡើងដោយ Duffer Brothers គឺជាអ្នកនិពន្ធភាពយន្ត និងទូរទស្សន៍ជនជាតិអាមេរិក អ្នកដឹកនាំរឿង ហើយក៏ជាផលិតករផងដែរ។ អ្វីដែលកាន់តែពិសេសនោះគឺ Stranger Things 4 ត្រូវបានចេញផ្សាយទូទាំងពិភពលោកទាំងស្រុងតាមរយៈសេវាកម្មផ្សាយរបស់ Netflix ជាពីរភាគ ដោយឈុតទីមួយបានចេញផ្សាយនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ ហើយវគ្គទីពីរនឹងត្រូវចេញផ្សាយរយៈពេល ៥ សប្តាហ៍ក្រោយមក នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២។ គួរជម្រាបឱ្យដឹងផងដែរថា នេះមិនមែនការធ្វើឡើង ក្រោមស្នាដៃមនុស្សក្រៅភព ដូចទៅនិងមនុស្សមួយចំនួនគិតទេ តែវាជាយុទ្ធស្រាស្រ្តទីផ្សាររបស់ក្រុមហ៊ុន Netflix ដែលព្យាយាមធ្វើយ៉ាងណា ឱ្យមនុស្សមានភាពភ្ញាក់ផ្អើល និងនាំគ្នាចែករំលែកពេញបណ្តាញង្គម ធ្វើឱ្យ Netflix មិនខ្ចីចាយលុយ ផ្សព្វផ្សាយ ថែមទាំងចំណេញទីផ្សារនៅលើគោក ។   អត្ថបទដោយ៖​ នៅ​ ថាត់សណា 
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-30T05:57:36.088Z", "category": "កំពូលអ្នកលក់", "views": 936, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "noisy" ] }
អ្នកជំនាញលើកឡើងថា ឪពុកម្តាយជោគជ័យបំផុតក្នុងការចិញ្ចឹមកូនគឺអនុវត្តតាម របៀប៣យ៉ាងនេះ
https://business-cambodia.com/articles/successful-parents-in-raising-children-is-to-follow-these-3-ways
ការចិញ្ចឹមបីបាច់ថែរក្សាកូនគឺជាកាត្វកិច្ចរបស់មាតាបិតាគ្រប់រូប ប៉ុន្តែការចិញ្ចឹមកូនឱ្យបានល្អគឺមិនមែនជារឿងងាយស្រួលនោះទេព្រោះថាស្ថានភាពនិងសេដ្ឋកិច្ចគ្រួសារនីមួយៗគឺមានភាពខុសប្លែកពីគ្នាព្រមទាំង​ស្ថេរភាពនៃផ្លូវចិត្តរ​បស់ឪពុកម្តាយជាកត្តារួមផ្សំ។ យោងតាមសារព័ត៌មាន CNBC បានធ្វើការចុះផ្សាយរបស់ដោយផ្អែកទៅលើអ្នកជំនាញខាងផ្នែកផ្លូវចិត្តកុមារបានធ្វើការបកស្រាយអំពីការបីបាច់ថែរក្សាកូនដោយវិធីត្រឹមត្រូវ និងវឌ្ឍនភាពផ្នែកសមត្ថភាពខួរក្បាល ដែលជាកត្តានាំឱ្យកូនក្លាយជាបុគ្គលខ្លាំងនាពេលអនាគត ព្រមទាំងឪពុកម្តាយក្លាយជាឪពុកម្តាយដែលជោគជ័យបំផុតក្នុងការចិញ្ចឹមកូន។ ក្នុងនោះលោកស្រីវេជ្ជបណ្ឌិត Dana Sukind ជាសាស្រ្តាចារ្យផ្នែកវះកាត់និងពេទ្យកុមារនៅសាកលវិទ្យាល័យ Chicago Medical Center ជាស្ថាបនិក និងជាសហនាយកនៃមជ្ឈមណ្ឌល TMW សម្រាប់ការសិក្សាដំបូងសុខភាពសាធារណៈនៅសាកលវិទ្យាល័យធំមួយនៅសហរដ្ឋអាមេរិក។ លោកស្រីបានថ្លែងអំពីវិធីសាស្រ្ត៣យ៉ាងដែលអាចដឹកនាំអប់រំកូនបានត្រឹមត្រូវបំផុត ដោយគន្លឹះ៣យ៉ាងនោះរួមមាន៖ ១.ព្យាយាមចូលជិត​ (​Fit In /Tune In to) ចំពោះចំណុចនេះយើងជឿថាឪពុកម្តាយភាគច្រើនបានអនុវត្តរួចទៅហើយដោយខ្លះក៏​បានផលនិងខ្លះទៀតកាន់តែធ្វើឱ្យស្ថានការណ៍កាន់តែពិបាក។ ផ្ទុយមកវិញ ការអនុវត្តន៍ដោយវិធីត្រឹមត្រូវគឺអ្នកដែលជាឪពុកម្តាយព្យាយាមផ្តោតជារួមជាមួយអ្វីដែលកូនៗកំពុងធ្វើ។ ឧទាហរណ៍ នៅតុអាហារកូនៗរបស់អ្នកមិនញ៉ាំអាហារនោះទេ​ បែរជាងាករេសម្លឹងទៅអ្វីផ្សេងដែលនៅក្រៅបង្អួច ចូរសម្លឹងតាមពួកគេបន្ទាប់មកទាញអារម្មណ៍ពួកគេត្រឡប់មកវិញតាមរយៈសំណួរងាយៗ “តើកូនគិតថាបក្សីនៅក្រៅបង្អួចនោះស្រស់ស្អាតណាស់មែនទេ?​ ម៉ាក់ក៏គិតបែបនេះដែរ”​។ វិធីសាស្រ្តព្យាយាមចូលជិតពួកគេនេះមិនមែនបានន័យថាអ្នកដែលជាឪពុកម្តាយត្រូវដឹងរឿងគ្រប់យ៉ាងរបស់កូននោះទេ។ ពោលគឺគោរពការសម្រេចចិត្តរបស់កូនប៉ុន្តែព្យាយាមធ្វើយ៉ាងណាឱ្យពួកគេយល់ថាអ្នកផ្តល់នូវសិទ្ធក្នុងការប្រព្រឹត្តិដ៏ត្រឹមត្រូវ។ ២.និយាយ​ ( Talk More ) ការនិយាយគឺជាគន្លឹះយ៉ាងសាមញ្ញក្នុងការប្រាស្រ័យទាក់ទងជាកម្លាំងដ៏មានអនុភាពដែលបណ្តោលឱ្យចិត្តប្រព្រឹត្តិអ្វីដែលត្រឹមត្រូវនិងមិនសមប្រកបទៅតាមសម្តី។ ដូច្នេះក្នុងនាមជាមាតាបិតាដែលចិញ្ចឹមបីបាច់ថែរក្សាកូនៗបន្ទាប់ពីព្យាយាមចូលទៅជិតពួកគេ សង្កេតអាកប្បកិរិយានិ ងស្វែងរកពាក្យដែលត្រូវមនោគតិរបស់ពួកគេ នោះពួកគេនឹងស្តាប់អ្នកជាមិនខាន។ ៣.ជ្រើសរើសការសន្ទនាដ៏ត្រឹមត្រូវ​ ( Right Situation ) អ្នកមិនអាចយកភាសាមនុស្ស២៥ឆ្នាំទៅនិយាយជាមួយក្មេងអាយុ១០ឆ្នាំ​នោះទេ។ ផ្ទុយមកវិញអ្នកនៅតែព្យាយាមថែរក្សាទំនាក់ទំនងជាមួយកូនៗជានិច្ចដោយជ្រើសរើសការសន្ទនាដ៏ត្រឹមត្រូវជាមួយនឹងវ័យរបស់ពួកគេ ប៉ុន្តែធ្វើយ៉ាងណាកុំឱ្យហួសដែនខណ្ឌរហូតដល់ជ្រាតជ្រែករឿងផ្ទាល់ខ្លួនរបស់ពួកគេ។ គូសបញ្ជាក់ផងដែរ យុទ្ធវិធីទាំងបីខាងលើនេះគួរផ្សំជាមួយនិងបុគ្គលលក្ខណៈរបស់មាតាបិតាគឺភាគរយច្រើនមានប្រសិទ្ធភាព នេះបើយោងតាមបទពិសោធន៍ជាក់ស្តែងរបស់លោកស្រីសាស្រ្តចារ្យ Dana Sukind បានប្រើទៅលើកូនៗតាំងពីកើតរហូតដល់បច្ចុប្បន្ន ពួកគេរៀនមហាវិទ្យាល័យ។ លោកស្រីបានបន្ថែមទៀតថាយន្តការទាំង៣ខាងលើពិតជាមានឥទិ្ធពលណាស់ ដោយមិនទាមទារនូវកម្រិតសញ្ញាបត្រនោះទេ គឺវាផ្តើមចេញពីសកម្មភាពប្រចាំថ្ងៃនេះឯង។ គុណតម្លៃអប់រំធំ២គឹ *ចំណងបើកាលណាចងកាន់តែតឹង កាន់តែងាយដាច់ ចំណែកឯការចិញ្ចឹមកូនក៏ដូចគ្នាដែរ។ *ពាក្យសម្តីគឺជាអាវុធដ៏មុតស្រួចនិងមានទម្ងន់មហាសាល៕ អត្ថបទដោយ៖ ពីង ជូអេង ( ត្រចៀកកាំ )
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-30T05:08:16.916Z", "category": "ភាពជាអ្នកដឹកនាំ", "views": 315, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
អ្នកជំនាញ៖ ទោះឈ្នះឆ្នោត២០លាន$ មិនអាចធ្វើឲ្យអ្នកសប្បាយចិត្តនោះទេ តែរឿងធំៗ៤នេះអាច
https://business-cambodia.com/articles/4-big-things-can-make-you-happy
តើអ្វីធ្វើឲ្យអ្នកមានសុមង្គលក្នុងជីវិត? វាហាក់ដូចជាសំណួរចាក់ដោតមួយ ដែលមនុស្សមួយចំនួនឆ្លើយមិនចេញ ឬពិបាកឆ្លើយ។ ដោយឡែកគំនិតមួយក្នុងចំណោមគំនិតដែលជជែកវែកញែកគ្នាច្រើនបំផុតនោះគឺ «សុភមង្គលកើតចេញពីការមានលុយកាន់តែច្រើន»។ ប៉ុន្តែលោកបណ្ឌិត Sanjiv Chopra សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Harvard បានបដិសេធមិនយល់ស្របឡើយ។ ថ្លែងក្នុងកម្មវិធី TED Talk កាលពីដើមឆ្នាំ២០២២នេះ លោក Sanjiv Chopra បានលើកឡើងយ៉ាងដូច្នេះថា៖ «ការឈ្នះឆ្នោត២០លានដុល្លារ នឹងមិនធ្វើឲ្យអ្នកសប្បាយចិត្តជាងពេលនេះទេ។ ការស្រាវជ្រាវបានបង្ហាញថា ក្រោយរយៈពេលមួយឆ្នាំ អ្នកឈ្នះឆ្នោតនឹងត្រឡប់ទៅរកចំណុចដើមរបស់ខ្លួនវិញ។ អ្នកខ្លះធ្លាក់ក្នុងស្ថានភាពកាន់តែលំបាកជាងមុនទៀតក៏ថាបាន»។ ក្នុងសុន្ទរកថាដដែលនេះ លោកបានពន្យល់រឿងធំៗ៤យ៉ាង ត្រូវបានផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្រទៅ​នឹង​សុភមង្គលពិតប្រាកដ៖ ១/. មិត្តភក្តិ និងគ្រួសារ ការបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សដែលអ្នកទុកចិត្ត និងជឿជាក់គឺមានសារៈសំខាន់ចំពោះសុខុមាលភាពទូទៅរបស់អ្នកណាស់។ លោក Chopra និយាយថា៖ «ជ្រើសរើសមិត្តដោយភាពវៃឆ្លាត ហើយអបអរអ្វីគ្រប់យ៉ាងសូម្បីតែរឿងតូចតាច និងបង្កើតការចងចាំល្អៗជាមួយពួកគេ»។ អ្នកស្រាវជ្រាវក៏បានព្រមានផងដែរថា ភាពឯកោផ្ទាល់ខ្លួន និងភាពឯកោក្នុងសង្គមអាចប៉ះពាល់ដល់សុខភាពដូចជាការជក់បារី ១៥ដើមក្នុងមួយថ្ងៃ។ ចំណែកឯមិត្តភាពអាច កាត់បន្ថយហានិភ័យនៃការស្លាប់ ឬវិវត្តទៅជាជំងឺមួយចំនួន និងអាចបង្កើនល្បឿននៃការជាសះស្បើយឡើងវិញចំពោះអ្នកដែលធ្លាក់ខ្លួនឈឺថែមទៀតផង។ ២/. ការអភ័យទោស លោក Chopra បានលើកឡើងថា៖ «សមត្ថភាពក្នុងការអត់ទោសមិនថាចំពោះខ្លួនឯង ឬអ្នកដទៃនោះទេ វានឹងជួយអ្នករួចផុតពីបន្ទុកនៃការស្អប់ និងអារម្មណ៍មិនល្អផ្សេងទៀតដែលអាចជះឥទ្ធិពលអវិជ្ជមានដល់កម្រិតសុភមង្គលរបស់អ្នក»។ លោកបានលើកឧទាហរណ៍ពី Nelson Mandela ជា​វីរបុរសមានភាព​ស្ទាត់ជំនាញ​លើសិល្បៈ​នៃ​ការ​អភ័យទោស។ នៅឆ្នាំ១៩៩០ ពេលដែលមេដឹកនាំបដិវត្តន៍ប្រឆាំងការរើសអើងជាតិសាសន៍អាហ្វ្រិកខាងត្បូង និងជាអ្នកនយោបាយដ៏មានឥទ្ធិពលរូបនេះ មានសេរីភាពឡើងវិញបន្ទាប់ពីជាក់គុក២៧ឆ្នាំ គាត់ត្រូវបានគេសួរថា តើគាត់មានការអាក់អន់ចិត្តចំពោះអ្នកចាប់ឃុំខ្លួនគាត់ដែរឬទេ? លោក Mandela បានឆ្លើយតបថា៖ «ខ្ញុំគ្មានភាពជូរចត់ ខ្ញុំពុំមានការអន់ចិត្តទេ។ ការអាក់អន់ចិត្តគឺប្រៀបដូចជាថ្នាំពុល អ្នកផឹកថ្នាំពុលនោះ ហើយបែបជាសង្ឃឹមថាវានឹងសម្លាប់សត្រូវរបស់អ្នកទៅវិញ»។ ៣/. ការផ្តល់ឲ្យ លោក Chopra និយាយថា៖ «ការចូលរួមក្នុងកម្មវិធីសប្បុរសធម៌ និងការបរិច្ចាគប្រាក់ដើម្បីជួយអ្នកដទៃ គឺជាវិធីសាស្ត្រដ៏ល្អបំផុតមួយក្នុងការចំណាយពេលវេលា និងប្រាក់របស់អ្នកបានត្រឹមត្រូវឆ្ពោះទៅរកសុភមង្គលពិតប្រាកដ»។ ក្នុងនោះការសិក្សាស្រាវជ្រាវថែមទាំងបានបង្ហាញថា មនុស្សដែលស្ម័គ្រចិត្ដ ឬចូលចិត្តចែករំលែកទៅកាន់អ្នកដទៃនឹងទទួលបានសុភមង្គលកាន់តែច្រើន ការគោរពខ្លួនឯងខ្ពស់ ក៏ដូចជាមានអត្រាមរណភាពទាបផងដែរ។ ៤/. ការដឹងគុណ លោក Chopra ប្រាប់​ទស្សនិកជន​ថា៖ «មាន​សម្រង់សម្តី​អនាមិក​ដ៏​អស្ចារ្យ​មួយ​បានលើកឡើងថា "ប្រសិន​បើ​អ្នក​មិន​ចេះ​ភាសា​នៃ​ការ​ដឹងគុណ អ្នក​នឹង​មិន​អាចប្រើភាសានិយាយស្តីប្រកប​ដោយ​សុភមង្គល​ឡើយ"»។ ការអនុវត្តការដឹងគុណអាចមានលក្ខណៈសាមញ្ញដូចជានិយាយថា «ខ្ញុំដឹងគុណ» យ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ។ ជាការពិត ការសិក្សាមួយពីសមាគមចិត្តសាស្រ្តអាមេរិកបានរកឃើញថា ការធ្វើដូច្នេះអាចជួយមនុស្សឱ្យទទួលបាននូវបទពិសោធន៍វិជ្ជមាន ទប់ទល់នឹងស្ថានភាពស្ត្រេស និងពង្រឹងទំនាក់ទំនង។ សរុបមកវិញ ប្រសិនបើថ្ងៃនេះអ្នកមានមហាសំណាងឈ្នះឆ្នោត២០លានដុល្លារ ឬច្រើនជាងនេះ វាមិនអាចនាំក្តីរីករាយមកកាន់ជីវិតអ្នកជារៀងរហូតឡើយ ហើយវានឹងរសាយបាត់ទៅវិញបន្តិចម្តងៗ។ ចូរមានមិត្ត និងក្រុមគ្រួសារល្អ ចេះអភ័យទោស មានសណ្តានចិត្តចែករំលែក និងការដឹងគុណ ទើបអាចនាំអ្នកទៅរកសុភមង្គលពិតប្រាកដ។ ដូចអ្នកប្រាជ្ញាសូក្រាតធ្លាប់បានលើកឡើងថា៖ «សុភមង្គលមិនកើតចេញពីស្ថានភាពផ្លូវកាយ ឬរបស់ខាងក្រៅដូចជាការសប្បាយខាងរូបកាយ ឬទ្រព្យសម្បត្តិ និងអំណាចនោះទេ ប៉ុន្តែវាបានមកពីការរស់នៅដែលត្រឹមត្រូវសម្រាប់ដួងព្រលឹងរបស់អ្នក ដែលជាសេចក្តីល្អដ៏ជ្រាលជ្រៅរបស់អ្នកនេះឯង»៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក» ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-30T04:05:17.382Z", "category": "ភាពជាអ្នកដឹកនាំ", "views": 273, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
កាន់តែប្លែក! ក្រោយហ៊ុន Tesla ខាតជាង៥០០ពាន់លាន$ ពេលនេះ Elon Musk ចង់បើកហាងលក់បាយ
https://business-cambodia.com/articles/elon-musk-to-open-restaurant
សេដ្ឋីលេខ១​ Elon Musk ត្រូវបានគេស្គាល់ថាជាកំពូលមនុស្សដែលសម្បូរទៅដោយគំនិតថ្មីៗនិងប្លែកៗ បើទោះបីជាមួយរយៈនេះគាត់កំពុងជួបបញ្ហាជាច្រើននៅក្នុងមុខជំនួញក៏ដោយ គាត់ក៏បានរំលឹក ពីរឿងដែលធ្លាប់ប្រកាសនៅលើ Tweet របស់គាត់កាលពីឆ្នាំ២០១៨ ដែលថានឹងបើកភោជនីយដ្ឋាន Tesla 24ម៉ោង នៅរមណីយដ្ឋាន Hollywood នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Bloomberg។ បច្ចុប្បន្ននេះនាយកប្រតិបត្តិក្រុមហ៊ុន Tesla កំពុងតែបោះជំហានខិតទៅជិតការធ្វើឱ្យភោជនីយដ្ឋានមួយនោះចេញជារូបរាងឡើងហើយ។ នៅថ្ងៃទី 19 ខែឧសភា ក្រុមហ៊ុនរថយន្តអគ្គិសនីបានដាក់ឯកសារទៅទីក្រុង Los Angeles សម្រាប់ភោជនីយដ្ឋាន Tesla ដែលនឹងបើក 24 ម៉ោងក្នុងមួយថ្ងៃនៅលើរមណីយដ្ឋានហូលីវូដ។ លោក Elon Musk បានលើកឡើងថានៅក្នុងគម្រោងភោជនីយដ្ឋានមួយនោះ នឹងមានរោងកុន មានអាហារដ្ឋាន ហើយអ្វីដែលពីសេសគឺមាន Superchargers សម្រាប់ឡាន Tesla ដល់ទៅ២៨ ដូច្នេះភ្ញៀវដែលទៅនឹងអាចសាកភ្លើងឡានអគ្គិសនីរបស់ពួកគេ នៅពេលដែលកំពុងសម្រាកលំហែរបាន។ Musk បានបញ្ជាក់ផងដែថា សម្រាប់ភ្ញៀវដែលទៅប្រើសេវាកម្មក៏ដូចជាទៅកម្សាន្តនៅ ភោជនីដ្ឋានរបស់គាត់ គឺអាចចាយប្រាក់ Dogecoin សម្រាប់ការទូទាត់បាន។ ជាក់ស្ដែងក្រុមហ៊ុនធំៗរបស់ Elon Musk ពេលនេះកំពុងជួបបញ្ហាធ្លាក់ចុះដល់ទៅជាង ២០% បើគិតទៅវាមិនមែនជាពេលសមគួរសម្រាប់ការបង្កើតអាជីវកម្មថ្មីៗទេ ប៉ុន្តែដូចដែរដឹងស្រាប់ហើយថា សេដ្ឋីរូបនេះចូលចិត្តធ្វើអ្វីដែលគ្មានអ្នកណាស្មានដល់ស្រាប់ទៅហើយ។ មែនទែនទៅពេលនេះមិនទាន់មានអ្នកណាដឹងថា Musk នឹងសម្រេចចិត្តបែបណាបន្តឡើយសម្រាប់គម្រោងថ្មីរបស់គាត់ខាងលើ Musk គាត់គ្រាន់តែនិយាយថា «ពេលវេលានឹងបញ្ជាក់ចម្លើយប្រាប់អ្នក» ៕ អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-29T11:42:14.683Z", "category": "ហិរញ្ញវត្ថុ", "views": 4215, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
លាទាំងអាល័យ! ភាពតានតឹងអូសបន្លាយ ក្រុមហ៊ុនលំដាប់ពិភពលោក៥វេចបង្វិចចេញពីរុស្ស៊ី
https://business-cambodia.com/articles/big-companies-left-russia
នៅអំឡុងភាពតានតឹងរវាងរុស្ស៊ី និងអ៊ុនក្រែន បានបង្ករនៅផលប៉ះពាល់យ៉ាងខ្លាំងមកដល់សេដ្ឋកិច្ច វិនិយោគគិនរបស់ប្រទេសរុស្ស៊ី មិនត្រឹមតែប៉ុណ្ណោះវាធ្វើឱ្យក្រុមហ៊ុនធំៗលំដាប់ពិភពលោកមួយចំនួនបានដកការវិនិយោគនៅប្រទេសរុស្ស៊ីផងដែរ​។ នេះបើយោងតាមការចុះផ្សាយរបស់ CNN។ ១. Amazon៖ កាលពីថ្ងៃទី៨ ខែមីនាកន្លងទៅ ក្រុមហ៊ុនយក្សមួយនេះ បានបញ្ចប់ការផ្ដល់សេវាកម្មផ្សេងៗទៅឱ្យប្រជាជានរុស្ស៊ី។ ហើយក្រុមហ៊ុនក៏មានគោលការណ៍រយៈពេលវែង នៅក្នុងការមិនដាក់ទុនវិនិយោគជាមួយនិងរដ្ឋាភិបាលរុស្ស៊ីទៀតផង “។ ២. Apple៖​ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ បានប្រកាសថា ខ្លួនបញ្ឈប់ការលក់ផលិតផលរបស់ខ្លួនទៅក្នុងប្រទេសរុស្ស៊ីហើយ ព្រោះថាមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការលុកលុយពីសំណាក់រដ្ឋាភិបាល។ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនក៏បានកំណត់ទៅលើការប្រើប្រាស់សេវាកម្មជីឌីថល Apple Pay នៅក្នុងប្រទេសរុស្ស៊ីផងដែរ។ ៣. Google៖ បើទោះបីជាប្រជាជនរុស្ស៊ីអាចប្រើប្រាស់ក្នុងការស្វែងរក ឬស្រាវជាវនៅលើ Google បានក៏ដោយ ក៏ប៉ុន្តែក្រុមហ៊ុនបានផ្អាកអាជីវកម្មរបស់ខ្លួនទៅការផ្សព្វផ្សាយពាណិជ្ជកម្មទាំងស្រុងនៅក្នុងប្រទេសររស្ស៊ី ហើយរួមបញ្ចូលទាំងការប្រើប្រាស់ Google Maps ក៏ត្រូវបានបិទដែរ។ ៤. McDonald’s៖ កាលពីពេលថ្មីៗកន្លងទៅនេះ ម៉ាកយីហោ McDonald’s ត្រូវបានបិទទ្វារប្រមាណជាង ៨៨%​នៅរស្ស៊ី ព្រោះដោយសារសង្គ្រាមនៅតែបន្តមិនឈប់ឈរ។ ហើយមិនតែប៉ុណ្ណោះ នៅប្រទេសអ៊ុនក្រែនក៏មានការបញ្ឈប់ជាង ១០៨ ហាងផងដែរ។ ៥. Starbucks៖ លោក Kevin Johnson ជា CEO បានមាបប្រសាសន៍ថា “ពួកយើងបានសម្រេចចិត្តបញ្ចាប់រាស់សកម្មភាពអាជីវកម្មទាំងអស់នៅក្នុងប្រទេសរុស្ស៊ី” ។ លោកបានបន្ថែមថា រាល់ដៃគូសហកាដែលអាជ្ញាប័ណ្ណរទាំងអស់ បានព្រមព្រៀងគ្នាផ្អាកជាបណ្ដោះអាសន្ន ក៏ប៉ុន្នែក្រុមហ៊ុនឹងផ្តល់ប្រាក់ឈ្នួលដល់បុគ្គលិករុស្ស៊ីជិត ២ពាន់នាក់សម្រាប់រយៈពេល ៦ខែ ទម្រាំតែពួកគេរកងារធ្វើថ្មីបាន៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-29T10:35:25.120Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 166, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
មកដឹងពីរបៀបសេដ្ឋីកំណត់ខ្ទង់ចំណាយ ធ្វើឲ្យពួកគាត់គ្រប់គ្រងលុយបានល្អទ្រព្យកាន់តែកើន
https://business-cambodia.com/articles/how-the-rich-spend-money
លោក Tom Corley គឺជាអ្នកនិពន្ធម្នាក់ដែលបានជួបសម្ភាសន៍បណ្ដាសេដ្ឋីជាច្រើនដើម្បីស្វែងយល់ពីទម្លាប់រស់នៅក៏ដូចជារបៀបកសាងទ្រព្យរបស់ពួកគាត់។ គាត់ជួបសេដ្ឋីច្រើនប្រភេទ។ តែគាត់ជួបប្រភេទសេដ្ឋីសន្សំនិងវិនិយោគ ហើយសេដ្ឋីប្រភេទនេះមានទម្លាប់ក្នុងការចាយលុយនិងគ្រប់គ្រងលុយដែលធ្វើឲ្យពួកគាត់គ្រប់គ្រងលុយបានល្អហើយទ្រព្យកាន់តែកើនឡើង។ ខាងក្រោមនេះគឺជារបៀបដែលសេដ្ឋីចាយលុយពួកគាត់​ពោលគឺរបៀបកំណត់ខ្ទង់ចំណាយធ្វើឲ្យពួកគាត់គ្រប់គ្រងលុយបានហើយទ្រព្យកើន៖ ១. ចំណាយ២៥%នៃចំណូលប្រចាំខែទៅលើផ្ទះ នៅក្នុងរស់នៅគឺសុទ្ធតែមានប្រភេទចំណាយផ្សេងៗជាច្រើន។ ពួកសេដ្ឋី​ក៏មានរបៀបក្នុងការកំណត់ខ្ទង់ចំណាយដែរ។ជាក់ស្ដែងចំណាយលើផ្ទះមិនថាបង់រំលស់ផ្ទះ ជួសជុសផ្ទះ ឬធានារ៉ាបរងលើផ្ទះនៅគឺពួកគាត់ចំណាយតែ២៥%នៃចំណាយប្រចាំខែសរុបរបស់ពួកគាត។ ២. ចំណាយ១៥%លើម្ហូបអាហារនិងសម្ភារក្នុងផ្ទះ ត្រង់នេះ លោក Tom Corley ពួកគាត់ចំណាយលើម្ហួបអាហារនិងសម្ភាសន៍ប្រើប្រាស់ខ្លះមិនសូវច្រើនប៉ុន្មាននោះទេ។​​ ជាទូទៅពួកគាត់ចាយតែ១៥%នៃចំណូលប្រចាំខែសរុបទៅអាហារពេលព្រឹក ពេលល្ងាចនិងថ្ងៃត្រង់ព្រមទាំងសម្ភាសន៍ប្រើប្រាស់នៅផ្ទះខ្លះៗ។ ៣. ៥%នៃចំណូលប្រចាំលើរថយន្ត ពួកគាត់ចាយតែ៥%ប៉ុណ្ណោះលើរថយន្ដដោយក្នុងនោះរាបបញ្ចូលទាំងចំណាយលើការចាក់សាំង ចំណាយលើសេវធានារ៉ាប់រងចំណាយលើការជួសជុលនិងចំណាយលើសេវាថែទាំងផ្សេងទៀតនៃរថយន្ត។ ៤. ៥%នៃចំណូលប្រចាំខែលើសំលៀកបំពាក់ ​សំលៀកបំពាក់គឺជារបស់ចាំបាច់ដែលយើងត្រូវមានចំពោះសេដ្ឋីពួកគាត់ថ្វីត្បិតតែមានលុយច្រើនក៏ពិតមែនតែពួកគាត់ក៏កំណត់ខ្ទង់ចំណាយក្នុងការទិញសំលៀកបំពាក់ដែរ។ តាមការសិក្សារបស់លោក Tom Corley បានឲ្យដឹងថាពួកគាត់ចំណាយតែ៥%នៃចំណួលប្រចាំខែសរុបលើសំលៀកបំពាក។ ៥. ៥% លើដំណើរកម្សាន្ត បណ្ដាសេដ្ឋីដែលលោក Tom Corley បានសិក្សាររកឃើញថា ពួកគាត់មិនមែនជាអ្នកចំណាយច្រើនលើដំណើរកម្សាន្តនោះទេ ពោលគឺពួកគាត់ស្វែងរកដំណើរកម្សាន្តណាដែលមានតម្លៃថោកសមរម្យ។ ៦. ១០%លើការកម្សាន្ត  ជាការពិតណាស់ ក្នុងការស់នៅរបស់យើងម្នាក់ៗសុទ្ធតែត្រូវការកម្សាន្តដើម្បីបំបាត់ភាពធុញថប់និងភាពតានតឹងជាដើមដូច្នេះយើងគួរមានកញ្ចប់លុយសម្រាប់ចំណាយលើការកម្សាន្តផងដែរ។ ចំពោះបណ្ដាសេដ្ឋី​ពួកគាត់ក៏មានកញ្ចប់លុយសម្រាប់ចំណាយលើការកម្សាន្តផងដែរ ដោយពួកគាត់ចំណាយ១០%នៃចំណូលប្រចាំខែលើការកម្សាន្តរបស់គាត់។ សូមបញ្ជាក់ផងដែរ អត្ថបទនេះគឺបង្ហាញពីរបៀបចំណាយខ្ទង់ចំណាយរបស់បណ្ដាសេដ្ឋីដែលសន្សំនិងវិនិយោគដែលបានសិក្សាដោយលោក Tom Corley។ ពួកគាត់មានរបៀបក្នុងការចាយលុយជាពិសេសគឺកំណត់ខ្ទង់ចំណាយត្រឹមត្រូវធ្វើទើបគាត់អាចគ្រប់គ្រងលុយបានល្អហើយទ្រព្យគាត់កាន់តែកើនឡើង។ ត្រលប់មកអ្នកទាំងអស់គ្នាវិញ​ ប្រសិនបើអ្នកតែងតែរអ៊ូធ្វើការយូរដែរតែសល់លុយជាដុំកំភួន អាចដោយសារតែអ្នកមិនមានទម្លាប់ក្នុងការសន្សំលុយ ជាពិសេសគឺលុយមិនបានកំណត់ខ្ទង់ចំណាយឲ្យត្រឹមត្រូវ។  បើអ្នកចង់គ្រប់គ្រងលុយបានល្អ អ្នកត្រូវមានទម្លាប់សន្សំលុយ។ អ្នកចាប់ចាប់ផ្ដើមដោយធ្វើការរនូវរាល់ការចំណាយប្រចាំថ្ងៃរបស់អ្នកតើក្នុងមួយថ្ងៗអ្នកចាយលុយអ្វី។ ធ្វើការកត់ត្រាចំណាយប្រចាំថ្ងៃឲ្យបានពេញមួយខែ រួចបូកសរុបចំណាយប្រចាំខែ នោះអ្នកនឹងដឹងថាមួយខែអ្នកចំណាយប៉ុន្មាន។ ហើយពេលនោះអ្នកនឹងដឹងអ្នកចំណាយលើអ្វីខ្លះក្នុងមួយខែៗ។ បន្ទាប់មកអ្នកអាចំណាយខ្ទង់ចំណាយទៅតាមប្រភេទចំាណាយនីមួយៗ ដូចរបៀបចំណាយរបស់សេដ្ឋីដែលបានរៀបរាបខាងហើយ។  ចង់គ្រប់គ្រងលុយបានល្អ ត្រូវចេះសន្សំ ចេះតាមដានចំណាយប្រចាំថ្ងៃ ត្រូវចេះកំណត់ខ្ទង់ចំណាយប្រចាំខែទៅតាមប្រភេទចំណាយផ្សេងៗរបស់អ្នក៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-29T10:06:04.471Z", "category": "ហិរញ្ញវត្ថុ", "views": 515, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
មិនចូលចិត្តបែងចែកកញ្ចប់លុយ សាកល្បងក្បួន ៨០/២០ ទោះខ្ចិលយ៉ាងណាក៏សន្សំបានដែរ
https://business-cambodia.com/articles/simple-way-to-save-money
បើនិយាយដល់ការបែកចែកកញ្ចប់លុយ មានមនុស្សជាច្រើន មិនចូលចិត្តធ្វើវាឡើយព្រោះមានអារម្មណ៍ថាសាំញ៉ាំច្រើនព្រោះត្រូវសរសេរបែកចែកការចំណាយច្រើនពេក ហេតុនេះក្បួន ៨០/២០ មួយនេះនឹងជួយឱ្យការចាត់ចែងលុយ ក្លាយជារឿងងាយស្រួល និងគួរឱ្យចាប់អារម្មណ៍ច្រើនជាងមុន។ ជាការពិតនៅក្នុងកម្មវិធី CNBC Make It’s One-Minute Money Hacks បានលើកឡើងដែរថា ក្បួន ៨០/២០ គឺអាចជួយឱ្យការសន្សំលុយកាន់តែមានភាពងាយស្រួល និងមិនចាំបាច់ត្រូវតាមដានរាល់ការចំណាយទាំងអស់ដូចជាក្បួនចាត់ចែងលុយផ្សេងទៀតឡើយ។ ជាក់ស្ដែងការតាមដានរាល់ការចំណាយមិនមែនជារឿងងាយស្រួលឡើយ ជាពិសេសចំពោះអ្នកដែលមិនធ្លាប់ចាប់អារម្មណ៍លើការកត់បញ្ជីចំណាយពីមុនមក ឥឡូវនេះអ្នកចង់ដឹងមែនទេថា ក្បួន៨០/២០ ដំណើរការបែបណា? ២០% នៃប្រាក់ខែឬប្រាក់ចំណូលរបស់អ្នក ត្រូវដកទុកសន្សំ ក្នុងនោះមានន័យថា ពេលដែលអ្នករកលុយបាន មិនថាតិចឬច្រើន ត្រូវតែដក២០%ទុកដោយឡែកដើម្បីសន្សំសម្រាប់ប្រើប្រាស់ពេលអនាគត ឬពេលចាំបាច់ណាមួយ។ ចំណែកឯ ៨០% នៃប្រាក់ខែឬចំណូលរបស់អ្នក ទុកប្រើប្រាស់សម្រាប់ការចំណាយលើ តម្រូវការចាំបាច់ និងតម្រូវការបន្ទាប់បន្សំផ្សេងទៀត ឧទាហរណ៍ចំណាយលើរបស់សំខាន់ៗដូចជាម្ហូបអាហារ ថ្លៃផ្ទះ ថ្លៃទឹកភ្លើង និងចំណាយសម្រាប់ការកំសាន្តជាដើម។ ច្បាប់នេះបានគូសបញ្ជាក់ដែរថា ២០%ត្រូវដកទុកភ្លាមៗពេលដែលមានលុយចូល ឬពេលបើកប្រាក់ខែ ដើម្បីកុំឱ្យភ្លេចដកទុកលោកអ្នកអាចប្រើប្រាស់សេវាកម្មរបស់ធនាគារដែលអ្នកប្រើស្រាប់ ដោយកំណត់ឱ្យប្រាក់ខែរបស់លោកអ្នក ត្រូវកាត់ពីគណនីគោលទៅគណនីសន្សំដោយខ្លួនឯងជាប្រចាំ ដូច្នេះអ្នកនឹងលែងជួបបញ្ហារឿងសន្សំលុយមិនចេះសល់ទៀតហើយ៕ អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-29T09:02:23.214Z", "category": "ហិរញ្ញវត្ថុ", "views": 498, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ជិតបានប្រើហើយ! ផ្លូវក្រវាត់ក្រុងទី៣ សង់បានជាង៧៣%ហើយ ខណៈក្រសួងថាសល់ការងារទាំងនេះទៀតនឹងរួចរាល់
https://business-cambodia.com/articles/ring-road-three-
ផ្លូវក្រវាត់ក្រុងទី៣ គឺជាផ្លូវយុទ្ធសាស្រ្ដសំខាន់មួយក្នុងការជួយសម្រួលការកកស្ទះនៅក្នុងរាជធានីភ្នំពេញ និងជាសរសៃឈាមសេដ្ឋកិច្ចមិនអាចខ្វះបានសម្រាប់ប្រទេសកម្ពុជាផងដែរ។ យ៉ាងណាគិតរហូតមកដល់ពេលនេះផ្លូវក្រវាត់ក្រុងទី៣ បានសម្រេចការសាងសង់ជាង ពាក់កណ្ដាលហើយ។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាវឌ្ឍនភាពការងារនៃគម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ គិតរហូតមកទល់ពេលនេះ សម្រេចបាន ៧៣,៧០% ហើយ នៅសល់តែការងារដូរទំហំការងារស្ពាននៅប្រឡាយ៩៤ និងប្រឡាយ៩៦ ការងារស្ពានរំលងត្រង់ផ្លូវជាតិលេខ៤ ការងារផ្លូវគីឡូម៉ែត្រ ០+០០ ដល់ គីឡូម៉ែត្រ ៤+៩០០ ជាដើម។ ហើយគម្រោងនេះគ្រោងនឹងបញ្ចប់ការស្ថាបនាជាស្ថាពរនៅមុនខែកញ្ញា ឆ្នាំ២០២៣ខាងមុខ។ សូមជម្រាបថា ផ្លូវក្រវាត់ក្រុងខ្សែទី ៣ បានបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០១៩ មានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លង ។  ផ្លូវសំខាន់មួយខ្សែនេះបានតភ្ជាប់ពីផ្លូវជាតិលេខ ៦ លេខ ៥ លេខ ៤ លេខ ៣ លេខ ២ រហូតដល់ផ្លូវជាតិលេខ ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយប្រើប្រាស់ថវិកាលើការសាងសង់ក្នុងទំហំទឹកប្រាក់ ២៦៧,៦៧ លានដុល្លារអាមេរិក៕ អត្ថបទ៖ កឹម ប៊ុនធឿន
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-29T08:46:08.185Z", "category": "អចលនទ្រព្យ", "views": 574, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ចំណូលត្រីកោណ! មានចំណូល៣នេះ អ្នកនឹងមានលំហូរសាច់ប្រាក់វិនិយោគបង្កើនទ្រព្យជាលំដាប់
https://business-cambodia.com/articles/three-income-to-grow-your-wealth
គេថាបើចង់មានត្រូវបង្កើតចំណូលឲ្យបានច្រើនផ្លូវ​ព្រោះបើយើងពឹងតែលើប្រាក់ខែ យើងមិនងាយក្លាយជាអ្នកមានលុយហូរហៀរនោះទេពោលគឺចំណូលពីប្រាក់ខែបានត្រឹមតែ​ចាយគ្រប់គ្រាន់ក្នុងការរស់នៅប៉ុណ្ណោះ។  ទាក់ទងនឹងប្រាក់ចំណូលនេះដែរ លោកស្រី ចេន សុភាព  ស្ថាបនិកសហគ្រាសកីតម្បាញខ្មែរ (KTK) បានបង្ហើបនូវ​ចំណូល៣ប្រភេទ បើអ្នកមានចំណូលទាំងនេះ អ្នកនឹងមានលំហូរសាច់ប្រាក់ជាប្រចាំសម្រាប់វិនិយោគបង្កើនទ្រព្យរបស់អ្នកជាលំដាប់។ ១. ចំណូលប្រចាំថ្ងៃ ចំណូលប្រចាំថ្ងៃនេះ មនុស្សភាគច្រើនមិនងាយមានទេ អាចនិយាយបានថាទាល់តែអ្នកមានអាជីវកម្មផ្ទាល់ខ្លួនទើបគាត់អាចទទួលបានចំណូលប្រចាំថ្ងៃពីការលក់ផលិតផលនិងសេវាកម្ម។ ដូច្នេះបើអ្នកបង្កើតចំណូលប្រចាំថ្ងៃ អ្នកនឹងអាចផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ ហើយបើអ្នករកបានកំណូលកាន់តែច្រើន អ្នកនឹងសល់លុយចាប់ឱកាសវិនិយោគផ្សេងៗ។ ២. ចំណូលប្រចាំខែ មនុស្សភាគច្រើនគឺសុទ្ធតែមានចំណូលប្រចាំខែ ហើយទូទៅចំណូលប្រចាំខែនេះគឺជាប្រាក់ខែ។ ចំណូលប្រចាំខែនេះ បើអ្នកមិនខ្វល់ខ្វាយបែងចែកចាត់ចែងឲ្យបានល្អនោះអ្នកនឹងជួបបញ្ហារឿងលុយកាក់ក្នុងការរស់នៅ។ អ៊ីចឹងបើមានចំណូលប្រចាំខែតាមរយៈប្រាក់ខែ អ្នកត្រូវបែងចែកកញ្ចប់លុយសម្រាប់សន្សំនិងវិនិយោគដើម្បីឲ្យលុយរបស់អ្នកកើតជាកូនពូនជាចៅ។ ៣. ចំណូលប្រចាំឆ្នាំ ចាំណូលឆ្នាំភាគច្រើនគឺជាចំណូលដែលទទួលបានតាមរយៈផលចំណេញពីការវិនិយោគផ្សេងៗដូចជាដីធ្លីនិងភាគហ៊ុនជាដើម។ ចំណូលនេះគឺជាចំណូលបន្ទាប់បន្សំ តែបើអ្នកមានបទពិសោធន៍វិនិយោគហើយវិនិយោគជាប្រចាំនោះវាគឺជាផ្លូវដែលជួយឲ្យអ្នកអាចបង្កើតភាពមានបានចេញពីចំណូលប្រភេទនេះ។ លោកស្រី ចេន សុភាពបង្ហើបថា បើអ្នកអាចកសាងចំណូលទាំង៣ប្រភេទនេះបាន អ្នកនឹងមានលំហូរសាច់ប្រាក់មិនចេះដាច់នោះទេ ពោលគឺអ្នកមានសាច់ប្រាក់ក្នុងដៃគ្រប់ពេលសម្រាប់ចាប់ឱកាសវិនិយោគផ្សេងៗដែលមកដល់ហើយអាចវិនិយោគបង្កើនទ្រព្យរបស់អ្នកជាលំដាប់៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-29T08:32:44.999Z", "category": "ហិរញ្ញវត្ថុ", "views": 16213, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
បង្កើត platform អង្គុយចាំតែលក់ ទំនិញប៉ុន្មានប្រភេទនេះ វៀតណាមរកលុយ១ឆ្នាំជិត៣០លាន$
https://business-cambodia.com/articles/platform-sale-online
កូវីដ១៩ បានបង្រៀនប្រជាជនវៀតណាមច្រើនមែនទែន ជាពិសេសអ្នកលក់តែម្តង ដែលធ្លាប់ជាអ្នកលក់តាមតូបធម្មតា រហូតអាចនាំទំនិញជាច្រើនមុខដាក់លក់នៅក្នុងប្រព័ន្ធអនឡាញព្រោងព្រាត ខណៈរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនរបស់ប្រទេសមួយនេះហាក់បីដូចជាស្ទាត់ជំនាញ និងអាចសម្របខ្លួនជាមួយនឹងរបៀបលក់ថ្មីបែប E-commerce ។ បើនិយាយពីវិស័យលក់ទំនិញតាមអនឡាញ ឬ E-commerce វៀតណាមហាក់បីដូចជាលូកជើងទៅជ្រៅបើធៀបជាមួយនឹងប្រទេសនៅក្នុងតំបន់អាស៊ានទាំង១០ តួយ៉ាងវេបសាយលក់ទំនិញរបស់វៀតណាមមួយឈ្មោះថា Buy2Sell កំពុងតែមានប្រជាប្រិយខ្លាំង ចំពោះប្រជាជនវៀតណាម ខណៈប្រជាជនវៀតណាមនាំគ្នា យកទំនិញដែលអាចផលិតនៅក្នុងស្រុកបាន ដាក់លក់នៅក្នុងវេបសាយមួយនេះយ៉ាងទូលំទូលាយ ។ នេះបើយោងទៅតាមរបាយការណ៍ Vn Express ។ របាយការណ៍របស់វៀតណាមខាងលើដដែលបានអោយដឹងទៀតថា នៅក្នុងវេបសាយ Buy2Sell ឬ រវៀងអ្នកលក់ និងអ្នកទិញ មានលក់ទំនិញ ឬផលិតផលនៅក្នុងស្រុកប្រមាណជា ៤៥០០០ប្រភេទដែលភាគច្រើន គឺជាម្ហូបអាហារកែច្នៃ គ្រឿងសម្អាង សម្លៀកបំពាក់ ឬគ្រឿងតុបតែងខ្លួន គ្រឿង បច្ចេកវិទ្យា និងសម្ភារផ្ទះជាដើម នៅក្នុងឆ្នាំ២០២១កន្លងទៅគេប៉ាន់ស្មានចំណូលដែលរកបានពីការលក់នៅលើផ្លេតហ្វូមមួយនេះប្រមាណជា ២៨លានដុល្លារ  ។ គួរបញ្ជាក់ថា វិស័យលក់ទំនិញនៅលើអនឡាញ ឬ E-commerce ទៅថ្ងៃអនាគតទៅ កាន់មានការរីកចម្រើនខ្លាំងហើយនៅបណ្តារប្រទេសមួយចំនួន ខណៈបច្ចុប្បន្នប្រជាជនគេរកចំណូលរាប់ម៉ឺនដុល្លារហើយបានមកពីការដាក់លក់ទំនិញនៅក្នុង វេបសាយ បើអ្នកទាំងអស់គ្នាជាអ្នកលក់គួរតែគិតទៅមុខយ៉ាងហោចណាស់អោយបាន១០ឆ្នាំមុនទើបដើរទាន់។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-29T08:10:53.871Z", "category": "កំពូលអ្នកលក់", "views": 640, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "tiny", "noisy" ] }
Lubarsky ធ្លាប់ជាប់បំណុល១០ម៉ឺន$ រហូតរកចំណូលបាន១៨លាន$/ឆ្នាំ ពីរបរមួយកំពុងក្ដៅបំផុតនៅបរទេស
https://business-cambodia.com/articles/lubarsky-make-an-amazing-business
Lubarskyបច្ចុប្បន្នគឺជាអ្នកលក់ដ៏ឆ្នើមមួយរូបនៅលើវេបសាយ Amazonដែលមានទំនិញរាប់រយមុខនៅក្នុងដៃ។  ថ្លែងពីអតីតកាលដែលស្ថិតក្នុងវ័យ១៧ឆ្នាំ ជាវ័យដែលកំពុងពេញក្រេបជញ្ជក់ចំណេះវិជ្ជាបែរជាលោកត្រូវបង្ខំចិត្តបោះបង់ចោលការសិក្សាទៅវិញ។ ស្ថិតក្នុងវ័យ ៣១ឆ្នាំបុរសរូបនេះគ្មានអ្វីជាប់ខ្លួនទាំងអស់ ហើយថែមទាំងជំពាក់បំពុលគេជិតជុំប្រហែលជាង ១០ម៉ឺនដុល្លារទៀតផង។ នេះបើយោងតាមបទសម្ភាសន៍ជាមួយ CNBC Make It លោកក៏បានបន្ថែមទៀតថា”ខ្ញុំត្រូវត្រឡប់ទៅរស់នៅជាមួយម្តាយវិញដោយកាលនោះខ្ញុំជំពាក់បំណុលគេច្រើនអមុខគេមិនចង់មើលនិងត្រូវមិត្តស្រីដេញចេញពីផ្ទះ និងគ្មានប្រាក់ជាប់ខ្លួនបន្តិចសោះ ថែមទាំងគ្មានគោលដៅទៀតផង”។  ប៉ុន្តែសព្វថ្ងៃនេះ Lubarsky គឺជាម្ចាស់ក្រុមហ៊ុនមួយដែលមានបុគ្គលិក ១០នាក់និងទាញប្រាក់ចំណូលចំនួន ១៨ លានដុល្លារកាលពីឆ្នាំ២០១៩ដោយលក់ផលិតផលផ្សេងៗរាប់ពាន់មុខនៅលើ Amazon។  ក្នុងកំឡុងពេលនោះលោកត្រូវបានអ្នកស្គាល់គ្នាហៅឱ្យទៅធ្វើការជាមួយដោយជាភ្នាក់ងារលក់នៅលើ Amazon និងផ្តល់ប្រាក់ចំណេញបន្តិចបន្តួចដល់លោក។ មិនយូរប៉ុន្មានលោកក៏បានមើលឃើញឪកាសអំពីការលក់ទំនិញនៅលើអ៊ិនធើណេតនេះ។ លោកបានទិញផលិតផលដូចជាគ្រឿងអេឡិចត្រូនិកគ្រឿងសម្អាង ឬប្រដាប់ប្រដាក្មេងលេងជាច្រើន ហើយបន្ទាប់មកដាក់លក់វាឡើងវិញនៅលើក្រុមហ៊ុន Amazon ដើម្បីទាញយកប្រាក់ចំណេញ។ ឧទាហរណ៍ដូចជាគាត់ឃើញកាំភ្លើង Nerf លក់ក្នុងតម្លៃ ២០ ដុល្លារក្នុងមួយដុំនៅលើ Amazon គាត់នឹងទិញកាំភ្លើង Nerf និងប្រដាប់ក្មេងលេងរាប់រយឬរាប់ពាន់មុខក្នុងតម្លៃបោះដុំ ១០$ក្នុងមួយដុំបន្ទាប់មកដាក់លក់វានៅលើ Amazon ហើយយកចំណេញ ៥ ដុល្លារក្នុងមួយប្រដាប់ក្មេងលេង។ ឬម្យ៉ាងវិញទៀត លោករកមើលតម្លៃថោកបំផុត និងដាក់លក់វិញក្នុងតម្លៃមួយខ្ពស់។ លោកបានលើកឡើងថា “ ខ្ញុំអាចទិញវាក្នុងតម្លៃ ១០ដុល្លារហើយខ្ញុំអាចលក់វានៅលើក្រុមហ៊ុន Amazon ក្នុងតម្លៃ ២០ ដុល្លារ ដូច្នេះខ្ញុំចំណេញបាន១០ដុល្លារពីដំណើរការលក់ម្តងៗ ខ្ញុំអាចលក់បានប្រាំទៅប្រាំមួយដងក្នុងមួយថ្ងៃ។» លោកបន្តធ្វើបែបនេះរហូត និងដាក់លក់តែផលិតផលដែលមនុស្សត្រូវការប៉ុណ្ណោះ។ បច្ចុប្បន្នអាជីវកម្មរបស់ Lubarsky មានទំនិញសរុបជិត ៣.០០០មុខ ដែលបានចុះបញ្ជីនៅលើទីផ្សារAmazon ហើយគាត់លក់ជាមធ្យមពី ១.៥០០ ទៅ ២.០០០ ការបញ្ជាទិញក្នុងមួយថ្ងៃរវាងអាមេរិកនិងអឺរ៉ុប។ កាលពីឆ្នាំ២០១៩អាជីវកម្មមួយនេះបាននាំមកនូវប្រាក់ចំណូលចំនួន ១៨លានដុល្លាររួមទាំងប្រាក់ចំណេញសុទ្ធចំនួន ៤ លានដុល្លារឯណោះ។ ដែលនោះជាវេលាមួយដែលដឹកនាំជីវិត Lubarskyរួចផុតពីបំណុលព្រមទាំងរស់នៅជាមួយសេចក្តីស្រឡាញ់ជាមួយនឹងអាជីពដែលលោកកំពុងប្រកបនេះទៀតផង។ តាមរយៈសាច់រឿងរបស់លោក Lubarsky បានផ្តល់គតិអប់រំចំនួន៣ធំៗដែលយើងគួររៀនសូត្រូ÷ ១.តើអ្នកចង់ឱ្យជីវិតដឹកនាំអ្នកឬអ្នកជាអ្នកដឹកនាំជីវិត? សួរខ្លួនឯងបែបនេះជារៀងរាល់ថ្ងៃ អ្នកនឹងអាចរកឃើញពន្លឺជីវិតដ៏ពិតប្រាកដ។ ២.សម្លឹងមើលឱកាស ដាក់ខ្លួនរៀនសូត្រជានិច្ច ៣.ខំប្រឹងរកលុយ រកចំណេះដឹងដាក់ខ្លួន បើពុំដូច្នោះទេសូម្បីតែមនុស្សនិងរបស់ដែលអ្នកស្រឡាញ់ក៏អ្នកគ្មានលទ្ធភាពយកមកនៅក្បែរខ្លួននោះដែរ៕ អត្ថបទដោយ÷ពីង ជូអេង ( ត្រចៀកកាំ )  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-29T07:47:10.848Z", "category": "ភាពជាអ្នកដឹកនាំ", "views": 2004, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
ប្រទេសនៅអាស៊ានដំបូងគេ បើកភ្លើងខៀវឱ្យ Starlink ចូលលុកលុយ ផ្តល់សេវាអ៉ីនធើណេតហើយ
https://business-cambodia.com/articles/philippines-gives-greenlight-starlink
យោងតាមរបាយការណ៍ Spacenews បានចុះផ្សាយ​កាលពីថ្មីៗនេះបានឱ្យដឹងថា អ៊ីនធើណេតល្បឿនលឿនធ្លាក់ពីលើមេឃ Starlink របស់ក្រុមហ៊ុនយក្ស SpaceX ត្រូវបានប្រទេសនៅអាស៊ីមួយគឺហ្វីលីពីន ព្រមបើកភ្លើងខៀវ ឱ្យក្រុមហ៊ុនផ្តល់អ៊ីន ធើណេតល្បឿបលឿន ចូលទៅក្នុងប្រទេស ដើម្បីផ្តល់ជូនសេវាកម្មអ៊ីនធើណែនជូនប្រជាជនរបស់ខ្លួន ។ គណៈកម្មការទូរគមនាគមន៍ជាតិ (NTC)របស់ហ្វីលីពីន បានអនុម័តកាលពីថ្ងៃទី ២៦ ខែ ឧសភា លើការចុះបញ្ជីឱ្យក្រុមហ៊ុន Starlink Internet Services  ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ SpaceXនឹងផ្តល់សេវាអ៊ីនធឺណិតតាមផ្កាយរណបដល់ប្រជុំកោះជាច្រើននៅក្នុងប្រទេសរបស់ខ្លួន ។ តួយ៉ាងយោងតាមទិន្នន័យពី DataReportal ដែលជាអ្នកប្រមូលទិន្នន័យឯករាជ្យ បានឱ្យដឹងថា អត្រានៃការជ្រៀតចូលអ៊ីនធឺណិតរបស់ប្រទេសហ្វីលីពីនមានចំនួន ៦៧% នៃចំនួនប្រជាជន ១១០ លាននាក់របស់ប្រទេសនេះគិតត្រឹមខែ មករា ឆ្នាំ ២០២១ ។   គួរបញ្ជាក់ថាក្រុមហ៊ុន SpaceX ធ្លាប់បានប្រកាសថាអ្នកប្រើប្រាស់សេវាកម្មអ៊ីនធើណេតរបស់ខ្លួនមានប្រមាណជា២៥០០០០ នាក់នៅទូទាំង ២៥ ប្រទេសលើពិភពលោក ដែលអាចផ្តល់អ៊ីនធឺណេតល្បឿនលឿនចាប់ពី ១០០ Mbps ដល់ ២០០ Mbps ដល់អ្នកប្រើប្រាស់នៅតាមតំបន់ជនបទដាច់ស្រយ៉ាល ។ 
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-29T07:34:36.406Z", "category": "កំពូលអ្នកលក់", "views": 2696, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "noisy" ] }
គំនិតខ្លីខ្លឹមទាំង ២១ ជួយឱ្យមនុស្សអាចរៀបចំជីវិតរបស់ពួកគេបានល្អប្រសើរមុនវិវត្តខ្លួនមកជាម្ចាស់អាជីវកម្ម
https://business-cambodia.com/articles/21-tips-for-young-entrepreneurs
នៅចន្លោះអាយុពី ១៨ឆ្នាំទៅ ៣០ វាជាវ័យមាសប្រាក់មួយដែលមនុស្សគួរចំណាយពេលវេលា រៀបចំអនាគតរបស់ខ្លួនឱ្យបានល្អជាទីបំផុត។ មនុស្សដែលអាចប្រើប្រាស់ពេលវេលាចន្លោះនេះបានត្រឹមត្រូវ អាចជួយឱ្យពួកគេអាចសម្រេចនូវក្ដីស្រមៃរបស់ខ្លួនឯងបានលឿន អាចវិវត្តន៍ខ្លួនមកជាម្ចាស់អាជីវកម្ម និងអាចធ្វើឱ្យជីវិតរីកចម្រើនលឿនជាងមនុស្សទូទៅ។ អាស្រ័យហេតុដូចនេះហើយទើប Business Cambodia សូមលើកយកនូវគំនិតខ្លីខ្លឹមទាំង ២១ ដែលអាចជួយឱ្យមនុស្សអាចរៀបចំជីវិតរបស់ពួកគេបានល្អប្រសើរ ជាពិសេសសម្រាប់មនុស្សដែលមានបំណងចង់វិវត្តន៍ខ្លួនមកជាម្ចាស់អាជីវកម្ម៖ ១. ប្រកួតប្រជែងជាមួយខ្លួនឯងដើម្បីធ្វើឱ្យខ្លួនឯងរីកចម្រើនទៅមុខជានិច្ច។ ២. ធ្វើកិច្ចការងារណាដែលអ្នកស្រលាញ់ចូលចិត្ត។ ៣. ហ៊ានប្រឈមមុខនឹងហានិភ័យ ព្រោះហានិភ័យកាន់តែខ្ពស់ ឱកាសក៏ខ្ពស់ផងដែរ។ ប៉ុន្តែត្រូវប្រឈមមុខនឹងហានិភ័យដោយគិតពិចារណាឱ្យបានល្អិតល្អន់បំផុត។ ៤. ជឿជាក់លើខ្លួនឯងជានិច្ចថាអ្នកអាចធ្វើកិច្ចការងារឱ្យទទួលបានជោគជ័យស្ទើរតែគ្រប់យ៉ាង។ ៥. មានទស្សនៈវិស័យវែងឆ្ងាយចំពោះអនាគត កុំគិតនិងធ្វើអ្វីមួយដោយមើលឃើញតែប្រយោជន៍រយៈពេលខ្លី។ ៦. ចំណាយពេលវេលាជាមួយមនុស្សល្អដែលជួយឱ្យអ្នករីកចម្រើនទៅមុខទាំងចំណេះដឹង សមត្ថភាព ទ្រព្យសម្បត្តិ....។ ៧. ព្យាយាមយកឈ្នះរាល់សេចក្ដីភ័យខ្លាចរបស់ខ្លួនឯង និងធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សដែលក្លាហាន។ ៨. យកគំនិតទៅអនុវត្តន៍ជាសកម្មភាព ព្រោះគំនិតល្អយ៉ាងណាក៏គ្មានតម្លៃដែរបើមិនមានការអនុវត្តឬពិសោធន៍សាកល្បង។ ៩. ចំណាយពេលវេលាឱ្យបានល្អបំផុត ហើយមិនគួរខ្ជះខ្ជាយពេលវេលាលើរឿងអត់ប្រយោជន៍ច្រើនហួសហេតុនោះទេ។ ១០. ត្រូវចេះកំណត់គោលដៅជីវិតឱ្យបានច្បាស់លាស់។ ១១. រៀនពីរបៀបកសាងក្រុមដ៏អស្ចារ្យដើម្បីសម្រេចគោលដៅរបស់អ្នក។ ១២. រៀបចំអត្តចរិតរបស់ខ្លួនឯងឱ្យល្អ និងទាក់ទាញតែមនុស្សមានអត្តចរិតល្អឱ្យចូលក្នុងក្រុមរបស់អ្នកបានហើយ។ ១៣. រៀនពីវិធីគៀងគរប្រមូលធនធានផ្សេងៗដើម្បីចាប់ផ្ដើមអាជីវកម្ម។ ១៤. ដឹងពីអតិថិជនគោលដៅរបស់អាជីវកម្ម។ ១៥. រៀនពីកំហុសឆ្គងដែលខ្លួនបានបង្កើតឡើង។ ១៦. គ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអាជីវកម្មឱ្យបានល្អបំផុត។ ១៧. រៀនពីវិធីដឹកនាំមនុស្ស និងជំនាញទីផ្សារ។ ១៨. រៀនពីវិធីលើកទឹកចិត្តខ្លួន​ឯងរាល់ពេលដែលជួបបញ្ហា។ ១៩. បន្តរៀនសូត្រនិងអភិវឌ្ឍន៍ខ្លួនជាប្រចាំតាមរយៈការរៀននូវជំនាញថ្មីៗ ដោះស្រាយបញ្ហាថ្មីៗ...។ ២០. រៀនបើកចិត្តស្ដាប់ពាក្យរិះគន់ក្នុងន័យស្ថាបនារបស់មនុស្សជុំវិញខ្លួន។ ២១. ធ្វើអាជីវកម្មដែលមិនប៉ះពាល់ដល់សង្គម និងចេះផ្ដល់ផលតបស្នងត្រឡប់ទៅសង្គមវិញ។ តាមពិតទៅជីវិតជាយុវវ័យ ត្រូវពង្រឹងនូវចំណុចផ្សេងៗជាច្រើន ដែលលើសពីចំណុចទាំង ២១ខាងលើនេះទៅទៀត។ ប៉ុន្តែមិត្តអ្នកអានអាចចាប់ផ្ដើមពីការអភិវឌ្ឍខ្លួនឱ្យបានល្អប្រសើរលើចំណុចទាំង ២១ខាងលើនេះសិន មុននឹងឈានទៅដល់ការអភិវឌ្ឍខ្លួនទៅលើផ្នែកផ្សេងៗទៀត។ ត្រូវចាំថាអ្នកត្រូវតែបន្តការសិក្សារៀនសូត្ររហូត ដើម្បីអាចស្វែងរកនូវភាពជោគជ័យ និងអាចរក្សាភាពជោគជ័យឱ្យបានយូរអង្វែង៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-29T07:01:01.060Z", "category": "ភាពជាអ្នកដឹកនាំ", "views": 429, "author": { "first_name": "ឡុង", "last_name": "វឌ្ឍនៈ", "email": "longvathanak007@gmail.com" }, "quality_warning": [ "noisy" ] }
Tessa Wijaya ប្រាប់គន្លឹះធំ៣ កសាងខ្លួនពីស្ត្រីធម្មតា រហូតអាចក្តាប់ជំនួញតម្លៃ ១ពាន់លាន$
https://business-cambodia.com/articles/tessa-wijaya-tell-3-rules-to-be-come-a-great-woman
Tessa Wijaya គឺជាសហស្ថាបនិកនិងជាប្រធានផ្នែកប្រតិបត្តិការរបស់ Xendit ដែលជាវេទិកាហិរញ្ញវត្ថុរបស់ឥណ្ឌូនេស៊ីដែលដំណើរការការទូទាត់តាមឌីជីថលសម្រាប់អាជីវកម្មនៅអាស៊ីអាគ្នេយ៍ដូចជា Grab, Wise និង Traveloka ជាដើម។ ចាប់តាំងពីបើកដំណើរការក្នុងឆ្នាំ ២០១៥ Xendit បានរីកចម្រើនយ៉ាងឆាប់រហ័ស។ សព្វថ្ងៃនេះវាដំណើរការប្រតិបត្តិការជាង ៦៥ លានដែលមានតម្លៃ ៦.៥ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ ជាមួយនឹងបទពិសោធន៍ និងភាពជោគជ័យដែលកញ្ញាទទួលបាន កញ្ញាក៏មានក្តីសុបិនចង់ឲ្យស្ត្រីទាំងអស់មានជីវិតល្អប្រសើរផងដែរ។ ក្នុងដំណើរនេះ Tessa Wijaya បានចែករំលែកនូវគន្លឹះធំ៣ កសាងខ្លួនពីស្ត្រីធម្មតា រហូតអាចក្តាប់ជំនួញតម្លៃ ១ពាន់លាន$៖ ១/. រក្សាជំហរ និងការដាក់ខ្លួន ក្នុងនាមជាក្មេងស្រីម្នាក់ដែលធំដឹងក្តីនៅប្រទេសឥណ្ឌូនេស៊ី Tessa Wijaya បាននិយាយថា នាងពិតជាចម្លែកពីក្មេងស្រីដទៃ ដោយនាងចូលចិត្តលេងជាមួយអ្វីៗពាក់ព័ន្ធជាមួយបច្ចេកវិទ្យា (IT) ជាខ្លាំង។ ប៉ុន្តែស្របពេលជាមួយគ្នានោះ នាងក៏ត្រូវបានជីដូនដែលចិញ្ចឹមនាងនិងបងប្អូនជីដូនមួយរបស់នាង បំផុសគំនិតឲ្យរៀនលក់ដូរតាមបែបគ្រួសារ ខណៈពួកគេកំពុងបើកអាជីវកម្មលក់អាហារតូចមួយ។ ក្នុងវ័យ២០ ឆ្នាំ Tessa Wijaya បានសម្ភាសន៍ការងារជាអ្នកវិភាគនៅមូលនិធិមូលធនឯកជនថ្មីមួយនៅហ្សាកាតា។ ទោះបីជានាងមិនមានបទពិសោធន៍ផ្នែកហិរញ្ញវត្ថុបែបប្រពៃណីក៏ដោយ តែការគិតនិងការប្តេជ្ញាចិត្តរបស់នាងបានធ្វើឱ្យក្រុមហ៊ុនចាប់អារម្មណ៍ហើយនាងបានចូលធ្វើការនៅទីនោះយ៉ាងជោគជ័យ។ នាងបានសិក្សាពីឧស្សាហកម្មហិរញ្ញវត្ថុក្រៅម៉ោងធ្វើការដើម្បីបង្កើតចំណេះដឹងរបស់នាងបន្ថែម។ ទោះយ៉ាងណាការធ្វើដំណើរមិនងាយស្រួលទេ ក្នុងនាមជាស្ត្រីម្នាក់ក្នុងចំនោមស្ត្រីតែពីរបីនាក់នៅក្នុងក្រុមហ៊ុន នាងមិនមានសញ្ញាបត្រពីសាកលវិទ្យាល័យហាវ៉ាដឬ MIT ដូចមិត្តរួមការងាររបស់នាងផ្សេងទៀតទេ។ នាងបាននិយាយថា ពាក្យសម្តីរបស់នាងសាបដូចទឹកទន្លេ គ្មានឥទ្ធិពលអ្វីទាំងអស់ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនមួយនៃមូលនិធិនេះនឹងមិនអើពើនឹងនាងនៅពេលនាងនិយាយឡើយ។ Tessa Wijaya បានលើកឡើងយ៉ាងដូច្នេះថា «សម្រាប់ខ្ញុំវាគឺជាបញ្ហាប្រឈមដ៏ធំមួយ… តើខ្ញុំត្រូវតាមមនុស្សទាំងនេះដោយរបៀបណា? ខ្ញុំគ្មានសញ្ញាបត្រ Ivy League ទេ«។ «ខ្ញុំមើលទៅពិតជាក្មេងណាស់ ដូច្នេះខ្ញុំត្រូអត់ធ្មត់ឲ្យខ្លាំង និងរក្សាការដាក់ខ្លួន ហើយក្នុងនាមខ្ញុំជាស្ត្រីពិតជាពិបាកណាស់»។ ២/. មើលឲ្យឃើញនូវឱកាសក្នុងពេលអនាគត ទោះយ៉ាងណាក៏ដោយ Tessa Wijaya មិនមានភាពធុញទ្រាន់នោះទេ នាងមានបំណងចង់ប្រឡូកចូលវិស័យពាណិជ្ជកម្មដែលកំពុងវិវត្តរបស់អាស៊ីអាគ្នេយ៍។ ការធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងការចាប់ផ្តើមអាជីវកម្មថ្មីៗនៅក្នុងវិស័យមូលធនឯកជននាងបានឃើញការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យានៅដើមឆ្នាំ២០១០។ Tessa Wijaya បាននិយាយថា «អ្នកមានដំណើរកម្សាន្ត អ្នកមានពាណិជ្ជកម្មអេឡិចត្រូនិក«។ «ខ្ញុំត្រូវបានផ្តល់ឱកាសដ៏ល្អដើម្បីផ្លាស់ប្តូររបៀបរបបការងារនៅកន្លែងធ្វើការ/ ដូច្នេះស្ត្រីកាន់តែច្រើនអាចឡើងឋានៈបាន»។ ៣/. មានភាពជាអ្នកដឹកនាំ ៦ឆ្នាំកន្លងផុតទៅ Tessa Wijaya បានក្លាយទៅជាសហស្ថាបនិក Xendit និងដឹកនាំក្រុមការងារចំនួន៦០០នាក់ ក្នុងបេសកម្មដំណើរការការទូទាត់តាមអ៊ីនធឺណេតដំណើរការទីផ្សារនិងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់អាជីវកម្មនៅម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងតំបន់ផ្សេងទៀត។ យោងតាមសម្តីរបស់ Tessa Wijaya ក្នុងចំណោមបុគ្គលិករបស់ Xendit ប្រហែល៤០% គឺជាស្ត្រី។ នាងបាននិយាយថា នាងយល់ថាការជួយស្ត្រីឱ្យរីកចម្រើនក្នុងអាជីពរបស់ពួកគេគឺជាការទទួលខុសត្រូវផ្ទាល់ខ្លួន។ សហស្ថាបនិករូបនេះបានលើកឡើងទៀតថា «ខ្ញុំត្រូវបានផ្តល់ឱកាសដ៏អស្ចារ្យដើម្បីផ្លាស់ប្តូរអាកប្បកិរិយានៅកន្លែងធ្វើការដូច្នេះស្ត្រីកាន់តែច្រើនអាចឡើងឋានៈនិងក្លាយជាអ្នកដឹកនាំជំនាន់ក្រោយ»។ នាងសង្ឃឹមថាការគាំទ្របន្ថែមនឹងធ្វើឱ្យមានភាពខុសប្លែកគ្នាក្នុងការជម្រុញឱ្យអ្នកជំនាញផ្នែកហិរញ្ញវត្ថុស្រី្តជំនាន់ក្រោយជឿជាក់ថាពួកគេក៏អាចក្លាយជាអ្នកដឹកនាំផងដែរ។ ជាចុងក្រោយនាងបានថ្លែងថា «ពេលខ្លះខ្ញុំគិតអំពីកន្លែងដែលជីដូនខ្ញុំនឹងនៅ ប្រសិនបើគាត់មានឱកាសដូចជាខ្ញុំ«។ »ខ្ញុំគិតថា នាងក៏នឹងនៅទីនេះដែរ ក្នុងនាមជា COO និងជាសហស្ថាបនិក ... សត្វតោក្នុងចំណោមសត្វតោក្នុងចំណោមសត្វតោ»៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក» ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-29T06:59:48.883Z", "category": "ភាពជាអ្នកដឹកនាំ", "views": 304, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
តើអ្នកណាជាអ្នកបង្កើតទូ ATM ដំបូងគេលើលោក? នេះជាប្រវត្តិលោក និងដើមចមបង្កើតទូនេះឡើង
https://business-cambodia.com/articles/inventor-automated-teller-machine
ទូ ATM ឬ Automated Teller Machine (ATM) គឺជាម៉ាស៊ីនដ៏ឆ្លាតវៃមួយដែលបានផ្ដល់ភាពងាយស្រួលដល់អតិថិជនដូចជាការដកប្រាក់ ការដាក់ប្រាក់ ការវេរប្រាក់ ការពិនិត្យព័ត៌មានគណនី...ដោយមិនចាំបាច់ត្រូវការបុគ្គលិកធនាគារចាំបម្រើការក៏បាន។ ប៉ុន្តែរាល់គេដែលយើងផឹកទឹកក៏ត្រូវនឹកដល់ប្រភព បើបានប្រើប្រាស់ម៉ាស៊ីន ATM យ៉ាងងាយស្រួលនេះក៏យើងនឹកដល់អ្នកបង្កើតផងដែរ។ ​តើអ្នកណាជាអ្នកបង្កើតទូ ATM​ ដំបូងគេលើលោក? តើលោកមានប្រវត្តិបែបណា ហើយបុព្វហេតុអ្វីធ្វើឱ្យលោកបង្កើតឡើងបែបនេះ? ចំពោះម្ចាស់គំនិតដើមថាអ្នកណាជាអ្នកច្នៃប្រឌិតដែលរកឃើញគំនិតមួយនេះ ហាក់ដូចជាមានភាពស្រពិចស្រពិលបន្តិច ប៉ុន្តែមានប្រភពជាច្រើនបានចាត់ទុកលោក Shepherd-Barron ដែលលោកបានធ្វើការឱ្យក្រុមហ៊ុនផលិតក្រដាសប្រាក់ De La Rue ថាជាអ្នករកឃើញគំនិតបង្កើតម៉ាស៊ីននេះឡើង។ ប៉ុន្តែរឿងដ៏សំខាន់មួយគឺគាត់មិនបានទាមទារថាគាត់ជាអ្នករកឃើញ និងយកអ្វីដែលគាត់រកឃើញនេះទៅចុះប័ណ្ណប៉ាតង់អ្វីនោះដែរ ព្រោះលោកថា មិនចង់ឱ្យជនបោកប្រាស់មួយចំនួន ដឹងពីវិធីដែលប្រព័ន្ធរបស់ម៉ាស៊ីននេះដំណើរការ។ លោក Shepherd-Barron គឺជាអ្នកច្នៃប្រឌិតជនជាតិអង់គ្លេស ដើមកំណើតឥណ្ឌា កើតនៅថ្ងៃទី ២៣ ខែមិថុនាឆ្នាំ ១៩២៥ និងបានលាចាកលោកនៅថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០១០ ពោលគឺក្នុងវ័យ ៨៤ ឆ្នាំ។ គាត់បាននឹកឃើញគំនិតបង្កើតម៉ាស៊ីននេះឡើង ពេលដែលលោកងូតទឹកក្នុងបន្ទប់ទឹក ដោយសារតែលោកមើលឃើញពីបញ្ហាមួយរបស់ធនាគារគឺរាល់ពេលថ្ងៃឈប់សម្រាក លោកមិនអាចដកប្រាក់បាន ព្រោះបុគ្គលិកធនាគារមិនធ្វើការ។ ​ មនុស្សភាគច្រើនធ្វើការនៅរាល់សប្តាហ៍ហើយមិនអាចទៅធនាគារដើម្បីដាក់ ឬដកប្រាក់ ព្រោះធនាគារតែងតែបិទនៅម៉ោង៣ រសៀលនៅរាល់ថ្ងៃធ្វើការ។ ក្រៅពីនោះមានមនុស្សជាច្រើនបានទៅធនាគារនៅពេលព្រឹកថ្ងៃសៅរ៍ ប៉ុន្តែក៏មានសហជីពមួយចំនួនបានបង្ខំឱ្យបុគ្គលិកធ្វើការប្រាំថ្ងៃក្នុងមួយសប្តាហ៍ ដែលជាហេតុគាត់ពិបាកទៅធនាគារដដែល។ អាស្រ័យហេតុនេះហើយទើបលោកក៏សម្រេចចិត្តបង្កើតស្រាវជ្រាវបង្កើតម៉ាស៊ីននេះឡើងមកដើម្បីជួយសម្រួលដល់បញ្ហារបស់មនុស្ស ប៉ុន្តែម៉ាស៊ីន ATM ដែលលោកបង្កើតឡើងគឺមិនប្រើកាតប្លាស្ទិកដូចពេលបច្ចុប្បន្ននោះទេ ផ្ទុយទៅវិញគេបានប្រើមូលប្បទានប័ត្រដែលមានជាតិកាបូន ១៤ ដែលជាសារធាតុវិទ្យុសកម្មស្រាលទៅវិញ។ ក្រោយមកក៏មានការបន្តស្រាវជ្រាវអភិវឌ្ឍន៍ម៉ាស៊ីននេះឱ្យកាន់តែទំនើបឡើង និងផ្ដល់ភាពងាយស្រួលកាន់តែខ្លាំងមកទល់នឹងពេលបច្ចុប្បន្ននេះ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-29T06:44:06.199Z", "category": "ភាពជាអ្នកដឹកនាំ", "views": 640, "author": { "first_name": "ឡុង", "last_name": "វឌ្ឍនៈ", "email": "longvathanak007@gmail.com" }, "quality_warning": [ "noisy" ] }
ធ្លាប់ជាសិស្សបាតតារាង ត្រូវគេបណ្តេញចេញពីសាលា Adam Khoo ក្លាយជាសេដ្ឋីត្រឹមវ័យ២៦ឆ្នាំ ព្រោះរឿង១នេះ
https://business-cambodia.com/articles/poor-student-adam-khoo-be-came-a-millionaire
លោក Adam Khoo គឺជាអតីតសិស្សម្នាក់ដែលជាប់និទ្ទេស F ស្ទើរគ្រប់មុខវិជ្ជា និងត្រូវបានគ្រូហៅទៅណែនាំជាញឹកញាប់ មិនតែប៉ុណ្ណោះឪពុកម្តាយ គ្រូ និងមិត្តភក្តិ តែងហៅលោកថាជា «មនុស្សឆោតល្ងង់» ព្រោះតែលោករៀនមិនចេះ។ ប៉ុន្តែពេលនេះ Adam Khoo គឺជាជាមហាសេដ្ឋីដែលកសាងភាពមានបានដោយខ្លួនឯងនៅត្រឹមវ័យ ២៦ឆ្នាំ។ នៅឆ្នាំ២០០៨ បុរសម្នាក់នេះបានស្ថិតនៅក្នុងបញ្ជីអ្នកមានបំផុតទាំង ២៥ នៅសិង្ហបុរីអាយុក្រោម ៤០ឆ្នាំដែលមានទ្រព្យសម្បត្តិសរុបជាង ១,៣ពាន់លានដុល្លារ។ កាលពីកុមារភាព Adam Khoo ត្រូវបានគ្រូបង្រៀននិងមនុស្សជុំវិញខ្លួនរិះគន់ថាជាមនុស្សឆោតល្ងង់ ពិបាកនិយាយគ្នា។ ឪពុកម្តាយរបស់លោកបាននិយាយថា Adam Khoo ស្អប់ការអានសៀវភៅហើយញៀននឹងការមើលទូរទស្សន៍និងវីដេអូហ្គេមជាខ្លាំង។ ក្មេងប្រុសរូបនេះទទួលបានតែនិទ្ទេស F ប៉ុណ្ណោះដែលធ្វើឱ្យរូបគេស្អប់ការសិក្សានិងសាលារៀន។ នៅថ្នាក់ទី៣ Adam Khoo ត្រូវបានបណ្តេញចេញពីសាលាបឋមសិក្សា St Stephen ដោយសារការសិក្សាមិនបានល្អ ពេលនោះលោកត្រូវផ្ទេរទៅសាលារៀនថ្មី។ អ្វីដែលគួរឱ្យហួសចិត្ត ព្រោះតែការសិក្សាអន់ពេក មិនអាចសូម្បីដោះស្រាយលំហាត់គណិតវិទ្យាកម្រិតថ្នាក់ទី៤សាមញ្ញមួយបានខណៈពេលដែលខ្លួនរៀននៅថ្នាក់អនុវិទ្យាល័យ លោកក៏បានជាប់ចំណាត់ថ្នាក់ក្នុងចំណោមសិស្សដែលមានពិន្ទុទាបបំផុតទាំង ១០ នៅសាលា។ ក្នុងចំណោមសិស្សចំនួន ១៦០នាក់ Adam Khoo ជាប់ចំណាត់ថ្នាក់លេខ១០ ពីបាតតារាងទៅហើយ ដែលលទ្ធផលនេះធ្វើឲ្យពុកម្តាយរបស់លោកអស់សង្ឃឹមចំពោះកូនប្រុសម្នាក់នេះជាខ្លាំង។ ឈានចូលអាយុ១៣ឆ្នាំ Adam Khoo ត្រូវបានគ្រួសារបញ្ជូនឲ្យទៅរៀនកម្មវិធីអប់រំផ្តោតទៅលើការអភិវឌ្ឍផ្ទាល់ខ្លួនចំនួនពីរគឺ Smartkids Bootcamp និង Superteens Bootcamp សម្រាប់កុមារនិងក្មេងជំទង់ របស់លោក Ernest Wong ដែលជាស្ថាបនិកនៃ Learning Mastery ក្នុងប្រទេសសិង្ហបុរី។ អាចនិយាយបានថាកម្មវិធីនេះបានផ្លាស់ប្តូរជីវិតរបស់ Adam Khoo ដោយប្រែក្លាយពី «ក្មេងល្ងង់គ្មានសមត្ថភាព» ទៅជាសេដ្ឋីដូចសព្វថ្ងៃនេះ។ លោក Ernest Wong បានចង្អុលបង្ហាញថា នរណាម្នាក់ក៏អាចជាមនុស្សមានទេពកោសល្យនិងជាអ្នកដឹកនាំសូម្បីតែពេលនេះគ្រប់គ្នាមើលឃើញគេជាមនុស្សចោលម្សៀតក៏ដោយ៖ «រឿងតែមួយគត់ដែលបញ្ឈប់យើងគឺជំនឿខុសនិងអាកប្បកិរិយាអវិជ្ជមាន»។  ទស្សនវិស័យនេះបានបំផុសគំនិតឲ្យ  Adam Khoo ចាប់ផ្តើមស្រលាញ់ការសិក្សា លែងស្អប់សាលាហើយលែងបង្ហាញអាកប្បកិរិយាអវិជ្ជមានចំពោះការរៀនសូត្រទៀត។  Adam Khoo ជឿថាបើអ្នកផ្សេងទទួលបាននិទ្ទេស A លោកក៏អាចធ្វើបានដែរ បើទោះបីពេលនេះគ្រូបង្រៀន និងមិត្តភក្តិសើចចំអកលើការតាំងចិត្តរបស់លោកក៏ដោយ។ បន្ទាប់មកយុវជនរូបនេះបានបិទរូបភាពខ្លួនឯងនៅលើជញ្ជាំងជាមួយនឹងពាក្យសម្តីបំផុសគំនិត។ លោកក៏ប្រើវិធីសាស្រ្តរៀនសូត្រថ្មីៗដើម្បីទទួលបានចំណេះដឹងដូចជា ការប្រើបច្ចេកទេសអានល្បឿនដោយប្រើខួរក្បាលទាំងពីរអឌ្ឍគោល បច្ចេកទេសការចងចាំល្អ។ល។ Adam Khoo បានដាក់ចិត្តដាក់កាយរៀនសូត្រយ៉ាងខ្លាំង មិនថារៀននៅសាលា ឬពីកម្មវិធីអប់រំរបស់លោក Ernest Wong និងរៀនបន្ថែមនៅក្នុងសៀវភៅជាច្រើន។ ក្នុងរយៈពេល៣ខែ ពិន្ទុរបស់ Adam Khoo បានកើនឡើងពី ៤០ ទៅ ៧០ ហើយបន្ទាប់ពី ១ ឆ្នាំគាត់បានក្លាយជាសិស្សពិន្ទុខ្ពស់បំផុតទី១៨ ក្នុងសាលាទាំងមូល។ លោកសម្រេចបាននូវគោលដៅទាំង ៣ របស់លោក៖ ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជានិងបានបញ្ចប់ការសិក្សានៅវិទ្យាល័យ Victoria យ៉ាងជោគជ័យ និងបានក្លាយជានិស្សិតនៅសាកលវិទ្យាល័យជាតិសិង្ហបុរីទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ Adam Khoo ក៏ទទួលបាននូវសមិទ្ធផលដ៏អស្ចារ្យជាច្រើននៅសកលវិទ្យាល័យនៅពេលដែលជាប់ចំណាត់ថ្នាក់ល្អ។ បន្ទាប់ពីនោះលោកត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកម្មវិធីដែលបានបង្កើតឡើងជាពិសេសសម្រាប់សិស្សកំពូលទាំង១០ របស់សាលា។ នៅអាយុ ២១ ឆ្នាំបន្ទាប់ពីបញ្ចប់ការបម្រើយោធានៅសាធារណរដ្ឋសិង្ហបុរីកងទ័ពអាកាស Adam Khoo បានសហការជាមួយមិត្តភក្តិ៣នាក់ មកពី NUS ដើម្បីបើកក្រុមហ៊ុនគ្រប់គ្រងព្រឹត្តិការណ៍មួយឈ្មោះ Curroul Entertainment (ក្រោយមកបានប្តូរទៅជា Event Gurus Pte Ltd.)។ ជីវិត Adam Khoo ហាក់ទទួលបានភាពជោគជ័យជាបន្តបន្ទាប់ រហូតដល់អាយុ៤៧ឆ្នាំ លោកបានក្លាយទៅជាអ្នកជំនួញដ៏ល្បីល្បាញ អ្នកនិពន្ធ គ្រូបង្វឹក អ្នកជំនាញហិរញ្ញវត្ថុ វិនិយោគិន និងជាវាគ្មិនដ៏ល្បីម្នាក់ដែលជួយស្វែងយល់និងលើកកម្ពស់សក្តានុពលមនុស្ស។ នៅឆ្នាំ ២០០៨ បុរសម្នាក់នេះបានស្ថិតនៅក្នុងបញ្ជីអ្នកមានបំផុតទាំង ២៥ នៅសិង្ហបុរីអាយុក្រោម ៤០ ឆ្នាំដែលមានទ្រព្យសម្បត្តិសរុបជាង ១,៣ ពាន់លានដុល្លារ។ ជាមួយគ្នានេះដែរ​ ប្រសិនបើអ្នករៀនមិនពូកែ សូមកុំបាក់ទឹកចិត្ត ឬប្រសិនបើអ្នកមានកូនដែលរៀនមិនពូកែចូលកុំស្តីបន្ទោស ម៉ាកងាយ បន្ទុចបង្អាក់បំបាក់ទឹកចិត្ពពួកគេ។ ផ្ទុយទៅវិញអ្នកគួរគប្បីលើកទឹកចិត្ត ផ្តល់ក្តីសង្ឃឹម ភាពជឿជាក់ និងទំនុកចិត្តទៅកាន់ពួកគេស្វែងរកឲ្យឃើញភាពខ្លាំងរបស់ខ្លួន។ ភាពជឿជាក់ និងទំនុកចិត្ត ការតាំងចិត្តខ្ពស់ មានឥទ្ធិពលអាចកែប្រែជីវិតមនុស្សម្នាក់បាន៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក» ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-29T06:14:44.062Z", "category": "ភាពជាអ្នកដឹកនាំ", "views": 289, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
មកលើកនេះមិនធម្មតា! យីហោផ្សារទំនើបដ៏ល្បីរបស់ថៃ Big C ប្រមូលទិញម៉ាត Kiwi ទាំងអស់នៅកម្ពុជា
https://business-cambodia.com/articles/big-c-buy-kiwi-mart
Big C Supercenter Plc ដែលជាផ្សារទំនើបធំជាងគេមួយរបស់ប្រទេសថៃបានបោះជំហ៊ានចូលប្រទេសកម្ពុជាមិនទាន់បានប៉ុន្មានផង  ថ្មីៗនេះក្រុមហ៊ុនមួយនេះ បានទិញយក Kiwi Mart ដែលជាម៉ាតលក់រាយមួយក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងអាជីវកម្មលក់ររបស់ខ្លួន។ យោងតាមសារព័ត៌មាន​ Bangkok Post បានចុះផ្សាយថា ការទិញយក kiwi Mart នេះធ្វើឡើងតាំងពីថ្ងៃទី ១៧ ខែ ឧសភា​ មកម្ល៉េះ ប៉ុន្តែក្រុមហ៊ុនមិនបានបង្ហាញពីតម្លៃជាក់លាក់ណាមួយនៃការចុះកិច្ចព្រមព្រៀងនោះទេ។ យ៉ាងណាមិញលោក Gary Hardy ទីប្រឹក្សារបស់ Big C Supercenter  បានឱ្យដឹងថា “ការទិញយក Kiwi Mart គឺជាឱកាសដ៏សំខាន់ទាំង Big C និងក្រុមហ៊ុនមេរបស់ខ្លួនគឺ Berli Jucker Plc ដើម្បីពង្រីកអាជីវកម្មនៅក្នុងតំបន់អាស៊ាន រួមទាំងប្រទេសកម្ពុជាផងដែរ” ។​ តួយ៉ាងសម្រាប់កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យក្រុមហ៊ុន Big C អាចគ្រប់គ្រងហាង Kiwi Mart ចំនួន ១៨ កន្លែងនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះ ១៧ ហាងនៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងសាខាផ្សេង១ទៀតមានទីតាំងនៅខេត្តកំពត។ គួរបញ្ចាក់ផងដែរថា ផ្សារទំនើប Big C មានវត្តមានក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៩មកម្ល៉េះ ហើយសាខាដំបូងគេគឺនៅក្រុងប៉ោយប៉ែត ដែលមានទំហំសរុប៨.០០០ម៉ែត្រការ៉េ។ បច្ចុប្បន្ន Big C ដំណើរការពីរសាខាក្នុងប្រទេសកម្ពុជា គឺសាខាមួយរបស់ Big C Mini និងសាខាមួយរបស់ Big C hypermarket។ ចំពោះ Kiwi Mart វិញបានបង្ហាញខ្លួនតាំងពីឆ្នាំ ២០១៧ ជាហាងលក់ទំនិញ ២៤ម៉ោង ដោយមានលក់ផលិតផលជាច្រើនប្រភេទ រួមមាន ម៉ាកយីហោបារាំង ថៃ និងយីហោក្នុងស្រុក ហើយ Mart នេះគឺផ្តោតលើអតិថិជនក្នុងស្រុក និងបរទេស។ ក្នុងនោះដែរ លោក Aswin Techachareonvikul នាយកប្រតិបត្តិនៃ Big C Supercenter មានប្រសាសន៍ថា Big C គ្រោងនឹងបន្តពង្រីកសាខារបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញអ្នកប្រើប្រាស់ខ្លួន។ លោកក៏បានបន្តថា ក្រុមហ៊ុនរំពឹងថា ការពង្រីកអាជីវកម្មរបស់ខ្លួន នឹងអាចបង្កើតឱកាសការងារ សម្រាប់ប្រជាជនក្នុងស្រុក រហូតដល់១២០០នាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕ អត្ថបទ៖ ឌឿក ស្រីនុត
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-28T09:18:03.908Z", "category": "ព័ត៌មានថ្មីៗ", "views": 1933, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
ត្រឹម១សប្ដាហ៍កម្ពុជាទទួលបានគម្រោងវិនិយោចំនួន ៦ ខណៈខេត្ដព្រះសីហនុទទួលគម្រោង៣ម្នាក់ឯង
https://business-cambodia.com/articles/six-projects-
ជារឿងដ៏ល្អមួយ ដែលត្រឹមរយៈពេល ១ សប្ដាហ៍កម្ពុជាទទួលបានគម្រោងវិនិយោគសំខាន់ៗចំនួន ៦ គម្រោង ខណៈខេត្ដព្រះសីហនុអាចទទួលបាន ៣ គម្រោងតែម្នាក់ឯង។ យោងតាមការទិន្នន័យដែលចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ គម្រោងដែលអនុម័តទាំង៦មានដូចខាងក្រោម៖ ១. ក្រុមហ៊ុន “Xiantong Wire and Cable Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង ខ្សែកាប និងរឡូ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៨០នាក់។ ២. ក្រុមហ៊ុន “Neutralize (Cambodia) Industrial Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១០០នាក់។ ៣. ក្រុមហ៊ុ​ន“Cambodian Longwan Light Industry Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតកាបូប និងស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៨០នាក់។ ៤. ក្រុមហ៊ុន SANJIN (CAMBODIA) KNITTING TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២០៩កន្លែង។ ៥. ក្រុមហ៊ុន HAO TIAN MAKE CLOTHES ASSIST MATERIAL CO., LTD. គម្រោងបង្កើតរោងចក្រត្បាញខ្សែបន្ទះ ខ្សែយឺត និងខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩០កន្លែង។ ៦. ក្រុមហ៊ុន“LUUS KH CO., LTD.” គម្រោងបង្កើតរោងចក្រផលិត និងដំឡើងគ្រឿងបង្គុំ និងឧបករណ៍បរិក្ខារចម្អិនអាហារសម្រាប់ពាណិជ្ជកម្ម  ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគប្រមាណ ១,៤លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៨០នាក់៕ អត្ថបទ៖ កឹម ប៊ុនធឿន
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-28T07:05:06.739Z", "category": "អចលនទ្រព្យ", "views": 679, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
កាន់តែរហ័សនិងងាយស្រួលសម្រាប់អតិថិជនធ្វើការទូទាត់សេវាកម្មអ៊ីនធឺណិតរបស់ Metfone WiFi តាមបែបឌីជីថលនាពេលបច្ចុប្បន្នជាមួយដៃគូរសហការថ្មីរបស់យើងគឺ ក្រុមហ៊ុន ទ្រូម៉ាន់នី
https://business-cambodia.com/articles/fasterandeasierforcustomerstopayforcurrent-metfone-wi-fidigitalinternet
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះតទៅ អតិថិជនកំពុងប្រើប្រាស់សេវាកម្មអ៊ីនធឺណិតវ៉ាយហ្វាយរបស់ក្រុមហ៊ុនមិត្តហ្វូន អាចធ្វើការទូទាត់សេវាអ៊ីនធឺណិតវ៉ាយហ្វាយជាប្រចាំខែឬទូទាត់ទុកជាមុនក៏បានជាមួយទ្រូម៉ាន់នីខេមប៊ូឌៀ (TrueMoney Cambodia App) ដោយចំណាយពេលត្រឹមតែមួយនាទីជាការស្រាច់។ ដោយសារបច្ចេកវិទ្យានៅប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានការរីកចម្រើនខ្លាំងគួរអោយកត់សម្គាល់ទៅលើផ្នែកឌីជីថល ជាពិសេសការទូទាត់ប្រាក់តាមបែបឌីជីថល។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាការផ្ដល់ភាពងាយស្រួលដល់អតិថិជនរបស់ Metfone Internet WiFi អោយកាន់តែមានភាពងាយស្រួលផងនោះ ក្រុមហ៊ុនបានសហការជាមួយដៃគូរដែលមានភាពជឿនលឿនខាងផ្នែកទូទាត់សេវាកម្មតាមបែបឌីជីថលនៅកម្ពុជាមានដូចជា៖ ១.​ ក្រុមហ៊ុន eMoney : អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ eMoney App ២. ធនាគារ ABA : អតិថិជនក៏អាចទូទាត់ប្រាក់បានផងដែរតាមរយៈ ABA Mobile App ៣. ធនាគារ ACLEDA : អតិថិជនក៏អាចទូទាត់ប្រាក់តាមរយៈ ACLEDA Unity ToanChet ៤. ធនាគារ Canadia : អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ Canadia Bank App ៥. ក្រុមហ៊ុន TrueMoney: អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ TrueMoney Cambodia App អតិថិជនគ្រាន់តែមាន App របស់ធនាគារឬក្រុមហ៊ុនទាំងនេះនៅក្នុងទូរសព្ទដៃរួចជាការស្រេច។ ក្រុមហ៊ុនមិត្តហ្វូនកំពុងតែធ្វើការសហការជាមួយធនាគារនិងក្រុមហ៊ុនដែលមានសក្តានុពលជាច្រើនបន្ថែមទៀតដើម្បីបំពេញតម្រូវការក៍ដូចជាកាន់តែផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់យើងទាំងអស់គ្នាផងដែរ។ ចំពោះចម្ងល់ផ្សេងៗទាក់ទងនិងប្រតិបត្តិការទូទាត់ប្រាក់ សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 0976 197 197 ឬចូលទៅកាន់ទំព័រហ្វេសបុកផ្លូវការរបស់ មិត្តហ្វូនវ៉ាយហ្វាយ https://web.facebook.com/MetfoneInternetOfficial  និង​ Telegram Channel https://t.me/Metfone_WiFi
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-27T11:16:24.943Z", "category": "PR", "views": 97, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy" ] }
អបអរសារទរដល់បេក្ខជនដែលទទួលបានជ័យលោភីមេដាយ ក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យាអាមេរិកកាំង (AMC) ឆ្នាំ២០២២ ក្រោមការរៀបចំដោយសាលាអន្តរជាតិ វេសវីយូ កម្ពុជា
https://business-cambodia.com/articles/congratulationstothewinnersofthe-american-mathematical-competition-amc-2022
រាជធានីភ្នំពេញ ៖ កម្មវិធីប្រគល់មេដាយជូនម្ចាស់ជ័យលាភីក្នុងការប្រកួតប្រជែងគណិតវិទ្យាអាមេរិកកាំង (AMC) ត្រូវបានប្រព្រឹត្តទៅ នាថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២២ នៅសាលាអន្តរជាតិ វេសវីយូ កម្ពុជា  ក្រោមអធិបតីភាព លោកស្រី សុខ វណ្ណី ដែលត្រូវជានាយិកាសាលាអន្តរជាតិ វេសវីយូ កម្ពុជា និងសាលាអន្តរជាតិ លើននីង ចាំងហ្គល។ ក្នុងនោះ ចំនួនមេដាយសរុបមានចំនួន៤ ប្រភេទ ដែលរួមមាន Director Award ឬហៅថាពានរង្វាន់នាយកសាលាអន្តរជាតិ វេសវីយូ កម្ពុជា ដែលជាពានរង្វាន់ខ្ពស់ជាងគេចំនួន ៣៦ មេដាយមាសចំនួន៤៥ មេដាយប្រាក់ចំនួន៦៨ និងមេដាយសំរឹទ្ធចំនួន៨២។ គួររំឮកផងដែរថា កម្មវិធីប្រកួតប្រជែងគណិតវិទ្យាអាមេរិកកាំង (AMC) បានប្រព្រឹត្តឡើង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ក្រោមការរៀបចំផ្ទាល់ដោយសាលាអន្តរជាតិ វេសវីយូ កម្ពុជា។ នេះគឺជាការប្រកួតប្រជែងគណិតវិទ្យាដ៏ធំមួយ ដែលធ្វើតាមរយៈតេស្តវាស់ស្ទង់សមត្ថភាពលំដាប់ពិភពលោកដែលមានឈ្មោះថា NWEA MAP ហើយតេស្តនេះមានប្រភពដើមមកពីសហរដ្ឋអាមេរិក និងត្រូវបានប្រើប្រាស់ដោយសាលាអន្តរជាតិធំៗ នៅតាមបណ្តាប្រទេសជឿនលឿនចំនួន ១៤៥ ជុំវិញសកលលោក។ តេស្ត MAP គឺជាតេស្តវាស់ស្ទង់សមត្ថភាពដែលមានសុក្រឹតភាពបំផុត ដោយហេតុថាទាំងវិញ្ញាសារ និងលទ្ធផលនៃតេស្តនេះធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រ ដែលរាល់សំណួរនីមួយៗត្រូវបានជ្រើសរើសឡើងដោយស្វ័យប្រវត្តិ ទើបសិស្សានុសិស្សនីមួយៗពុំអាចចម្លងគ្នាបាន និងមិនមានភាពលំអៀងណាមួយនោះឡើយ។ វិញ្ញាសារប្រកួតមិនមែនរៀបចំឡើងសម្រាប់តែសិស្សពូកែប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីបណ្តុះបណ្តាលគំនិតឱ្យសិស្សានុសិស្សទូទៅមានភាពជឿជាក់លើខ្លួនឯងផងដែរ។    នេះគឺជាលើកដំបូងដែលប្រទេសកម្ពុជាយើងមានកម្មវិធីប្រឡងប្រជែងវាស់ស្ទង់សមត្ថភាពគណិតវិទ្យាជាសាធារណៈប្រភេទនេះក៏ពិតមែន ប៉ុន្តែយើងឃើញថាមានការចូលរួមប្រឡងយ៉ាងច្រើនកុះករ ពីសំណាក់សិស្សានុសិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៩ ដែលក្រៅពីសាលាអន្តរជាតិ វេសវីយូ កម្ពុជា និងសាលាអន្តរជាតិ លើននីង ចាំងហ្គល ក៏មានមកពីបណ្តាសាលាសាធារណៈ និងសាលាអន្តរជាតិផ្សេងៗគ្នាចំនួន ៣៣ សាលា ក្នុងប្រទេសកម្ពុជាថែមទៀតផង ដែលរួមមាន សាលា Paragon, CIA FIRST, Northbridge, SCIA និង Footprint ជាដើម។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-27T10:58:15.787Z", "category": "PR", "views": 1407, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy" ] }
កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីថ្មីឆ្នាំ ២០២២ របស់ក្រុមហ៊ុនរថយន្តទំនើប CHANGAN AUTO នៅក្នុងប្រទេសកម្ពុជា
https://business-cambodia.com/articles/officiallaunchofthenewluxurycar2022-of-changanaut-oin-cambodia
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល ផ្ដាច់មុខរថយន្ដ CHANGAN បានរៀបចំ «កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីឆ្នាំ ២០២២» កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅ ដឹ ព្រឺមៀ សេនធ័រសែនសុខ (ទល់មុខផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី - អ៊ីអន២) ដែលកម្មវិធីនេះធ្វើឡើង ដើម្បីស្វាគមន៍ នូវការមកដល់ជាផ្លូវការរបស់រថយន្តទំនើប CHANGAN ម៉ូដែល CS35 Plus និងCS75 Plus មកកាន់ទីផ្សារប្រទេសកម្ពុជា។ រថយន្ត CHANGAN ម៉ូឌែល CS75 Plus ត្រូវបានរចនាឡើងផ្តោតទៅលើចំនុចធំៗបីគឺ​ រចនាបទ អនុភាព និងសុវត្ថិភាព។ រថយន្តទំនើបស៊េរីឆ្នាំ២០២២ នេះ ជាប្រភេទរថយន្ត SUV កាត់ស្ព័រ ៥កៅអី ដែលបានបំពាក់ម៉ាស៊ីន​ Blue Wale ជាបច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន CHANGAN ដែលអាចផលិត កម្លាំងសេះបានរហូតដល់ 233Hp និងកម្លាំងរមួល 360N.M ដោយប្រើប្រាស់ប្រអប់លេខ AISIN ៨វគ្គអូតូ រួមជាមួយលេខដៃ ដែលជាបច្ចេកវិទ្យារបស់ប្រទេសជប៉ុន​​ និងកម្រិតស៊ីសាំងត្រឹមតែ 6.3L/100Km ។ លើសពីនេះទៅទៀត CS75 Plus មានប្រពន្ធ័សុវត្ថិភាពដែលត្រូវបានបំពាក់លើរថយន្តនេះរួមមាន​៖ ប្រព័ន្ធហ្រាំង ABS ប្រព័ន្ធបែងចែកកំលាំង EBD ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់ ប្រព័ន្ធសោរឆ្លាតវៃ Smart Key ដែលអាចបញ្ជាបញ្ឆេះរថយន្តពីចម្ងាយ មានប្រព័ន្ធទប់លំនឹងពេល ឡើងចំណោត និង​ចុះចំណោត ប្រព័ន្ធចាប់ហ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ​ ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកអោយអ្នកបើកបរបើក ក្នុងគន្លងត្រឹមត្រូវ និងពិសេសចុងក្រោយគឺប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ។​​​​​​​​​​​ មិនខុសពីម៉ូឌែល CS75 Plus ប៉ុន្មានទេ រថយន្ត CHANGAN ម៉ូឌែល CS35 PLUS វិញ ត្រូវបានរចនាឡើងប្រកបដោយភាពទាន់សម័យ ដែលសាកសមបំផុតសម្រាប់យុវវ័យសម័យថ្មី។ រថយន្ដទំនើបស៊េរីឆ្នាំ២០២២ នេះជាប្រភេទរថយន្ដ Compact Crossover ៥ កៅអី ដែលមានរាងតូចច្រឡឹង និងបានបំពាក់ម៉ាស៊ីន Blue Core ទំហំ 1.4L ជាមួយនឹងប្រព័ន្ធ Turbo GDI ដែលបង្កើតបានកម្លាំងសេះរហូតដល់ទៅ ១៥៦ សេះ និងកម្លាំងរមួល 260N.M ជាមួយនឹងប្រអប់លេខ ៧ វគ្គអូតូដែលកម្រិតស៊ីសាំងត្រឹមតែ 4.9L/100Km ប៉ុណ្ណោះ ដោយភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាទំនើបផ្សេងៗជាច្រើនទៀតរួមមាន៖ អេក្រង់ឆ្លាតវៃទំហំ 10.25 អ៊ីញ មានប្រព័ន្ធបន្សុទ្ធខ្យល់ PM2.5 ដែលធ្វើឲ្យបរិយាកាសនៅក្នុងរថយន្ដស្រស់ស្រាយដូចជាខ្យល់អាកាសធម្មជាតិ និងមានប្រព័ន្ធសុវត្ថិភាពជាច្រើនដែលធ្វើឲ្យការបើកបរកាន់តែមានសុវត្ថិភាព និងមានភាពងាយស្រួល។ គូសបញ្ជាក់ផងដែរថា នៅក្នុងពិធីសម្ពោធរថយន្តថ្មីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពចូលរួមផ្ទាល់ពី ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ​ ខេមបូឌា (RMA Cambodia) និង បណ្តាអ្នកសារព័ត៌មានជាច្រើនរូប។ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖«ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បាននាំចូលរថយន្ដទំនើបជាមួយនឹងតម្លៃសមរម្យ ដូចជារថយន្ដ CHANGAN CS35 Plus និងCS75 Plus ចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជាគ្រប់វ័យ»។ លោកអគ្គនាយកក៏បានបន្តទៀតថា៖ «យើងខ្ញុំបានសម្រេចចិត្តនាំចូល រថយន្ដនេះមកក្នុងទីផ្សាកម្ពុជាដែលមានគោលដៅចម្បងចង់ឲ្យប្រជាជនកម្ពុជាទទួលបានបទពិសោធន៏ប្លែកជាមួយនឹងបច្ចេកវិទ្យាថ្មីៗចុងក្រោយ ជាមួយតម្លៃយ៉ាងសមរម្យជាទីបំផុត ដោយភ្ជាប់មកជាមួយការធានារហូតដល់៥ឆ្នាំ ដោយមានគ្រឿងបន្លាស់ពីរោងចក្រផ្ទាល់ និងមានជាងជំនាញៗដែលបានទទួលការបណ្តុះបណ្តាល ព្រមទាំងមានបទពិសោធន៍យូរឆ្នាំផងដែរ ដូច្នេះសូមអស់លោកអ្នកកុំមានការបារម្មណ៍រាល់ពេលជាវរថយន្ត CHANGAN យកទៅប្រើប្រាស់ ព្រោះថាការកសាងទំនុកចិត្តអតិថិជន ជាមូលដ្ឋានគ្រិះនៃក្រុមហ៊ុន RMA Cambodia ជាចុងក្រោយតាំងនាមជាថ្នាក់ដឹកនាំនៃក្រុមហ៊ុន RMA Cambodia យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាបងប្អូននឹងបន្តការទុកចិត្ត និងជាវរថយន្ត CHANGAN យកទៅប្រើប្រាស់ទាំងអស់គ្នា»។ អតិថិជនទាំងអស់អាចរកជាវ កក់ ឬសាកសួរព័ត៌មានអំពីរថយន្ដស៊េរីទំនើបឆ្នាំ២០២២ CHANGAN CS35 Plus និងCS75 Plus នៅអគារតាំងបង្ហាញ CHANGAN AUTO CAMBODIA ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៧៦៧B ផ្លូវ មុន្នីវង្ស សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ អំពី CHANGAN AUTO CAMBODIA៖ Changan Automobile មានវត្តមានតាំងពីឆ្នាំ១៩៥៩ មកម្ល៉េះ ដែលមានទីស្នាក់ការកណ្តាលនៅក្នុងខេត្ត Chongqing ប្រទេសចិន។ នៅឆ្នាំ ១៩៨៤ Changan Automobile ចាប់ផ្តើមផលិតរថយន្តធុនតូច ដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាលចិន។ CHANGAN មានលក់រថយន្តជាច្រើនប្រភេទ ដូចជា រថយន្តដឹកអ្នកដំណើរ, រថយន្តពាណិជ្ជកម្ម, រថយន្ត SUV និងរថយន្តអគ្គិសនីជាដើម។ CHANGAN មានវិស្វករច្រើនជាង ១០០០០នាក់ និងមានអ្នកបច្ចេកទេសមកពី ២៤ប្រទេសជុំវិញពិភពលោក ហើយយើងក៏មានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍដែលមានទីតាំងនៅ ដេទ្រយ (អាមេរិច) ប័រមីងហេម (អង់គ្លេស) ម៉ូនីច (អាឡឺម៉ង់) ទូរីន (អីតាលី) យូកូហាម៉ា (ជប៉ុន) និងបីទីតាំងទៀតនៅក្នុងប្រទេសចិន។ បច្ចុប្បន្ននេះរថយន្ត CHANGAN បានកំពុងវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានច្រើនជាង ៤០ ប្រទេសដែលបានទទួលសិទ្ធលក់ដូចជាប្រទេសរុស្ស៊ី, សហភាពអារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត, អេស៊ីប, កាតា, អាហ្សង់ទីន, កូឡុំប៊ី, ឈីលី, នីហ្សេរីយ៉ា, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន, និង ប៉ាគីស្ថានផងដែរ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖ 011 999 375 ឬចូលទៅកាន់ទំព័រទំនាក់ទំនងសង្គម៖ Changan Cambodia Facebook Page ផ្លូវការ ៖ Changan Cambodia Instagram Page ផ្លូវការ ៖ @changancambodia   About Changan Auto Changan Cambodia is a business division operated by RMA (Cambodia) PLC. RMA (Cambodia) PLC is an Authorized Exclusive Distributor of Changan Automobile to import and distribute all new Changan Vehicles, Genuine Parts and Service in the Kingdom of Cambodia. CHANGAN Automobile has been started since 1959, Headquarter is located is Chong Qing, China. In 1984 CHANGAN Automobile has produced Chinese car, which is supported by China Government. CHANGAN have more than 10,000 engineers and technicians from 24 countries around the world, and we also have research and development headquarters located in Turin (Italy), Yokohama (Japan), Birmingham (UK), Detroit (USA), Munich (Germany). And three other locations in China. Currently, CHANGAN car has reached many major markets, including 38 countries that have authority to sell on market, including Russia, the United Arab Emirates, Saudi Arabia, Nigeria, Malaysia, Vietnam, the Philippines, Qatar, Argentina, Colombia, Chile, Pakistan and Egypt., etc. In 2022, RMA Cambodia has decided to import CHANGAN Car into the Cambodian market to provide customers with modern cars at affordable prices.
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-27T10:52:40.119Z", "category": "PR", "views": 927, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy" ] }
អ្នកស្រី Bethenny ថាខ្លួននឹងដេកក្នុងឡាន បើបរាជ័យ!​ ហើយនេះជាផ្នត់គំនិតទាំង៥ ដែលធ្វើឱ្យគាត់ក្លាយជាសេដ្ឋី
https://business-cambodia.com/articles/bethenny-frankel
Bethenny Frankel គឺជាសហគ្រិនជនជាតិអាមេរិក ផលិតករទូរទស្សន៍ អ្នកនិពន្ធ ក៏ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ស្រា Skinnygirl ផងដែរ។ លើសពីនេះនាងបានសម្តែង ក្នុងរឿងភាគទូរទស្សន៍ Bravo The Real Housewives នៃទីក្រុងញូវយ៉ក។ ក្រោយមក Bethenny ជួបបញ្ហាក្នុងពេលកំពុងបង្កើតអាជីព ជាសំណាងណាស់ដែលគាត់ មិនមានបញ្ហាឡើយ ប៉ុន្តែប្រសិនបើមានប្រាកដជាត្រូវដេកក្នុងរថយន្តដ៏ អាក្រក់របស់គាត់ជា មួយនឹងកញ្ចក់ដែលខូច។ ដោយសារតែភាពអំណត់ តស៊ូ ព្យាយាម ទើបធ្វើឱ្យគាត់ចាប់ផ្តើមដំណើរការ ដើម្បីក្លាយជាសហគ្រិន និងបង្កើត Skinnygirl Liquor ដែលគាត់បានលក់ក្នុងតម្លៃ 100 លានដុល្លារ ក្នុងមួយឆ្នាំ។   គាត់ជឿថាជោគជ័យគឺអាចសម្រេចបានសម្រាប់អ្នកដែលខិតខំប្រឹងប្រែង។ Bethenny Frankel ដែលគិតត្រឹមបច្ចុប្បន្នទ្រព្យសរុប ៨០លានដុល្លារ នេះគឺជាផ្នត់គំនិតសំខាន់ៗមួយចំនួនដែលបានជួយ Bethenny ជៀសចេញពីការដេកក្នុងឡាន ៖ ១. អ្នកត្រូវតែធ្វើការងារ សម្រាប់ពាក្យថាធ្វើការ គឺមិនស្រួលនោះទេ ត្រូវមានទំនួលខុសត្រូវ យកចិត្តទុកដាក់ និងជាកាតព្វកិច្ច របស់យើង​​ រៀងៗខ្លួនដែលត្រូវបំពេញ គ្មាននរណាម្នាក់ចង់ធ្វើការនៅក្រោមសម្ពាធគេឡើយ។ ប៉ុន្តែទម្រាំតែដល់គោលដៅច្បាស់ណាស់គឺត្រូវជួបបញ្ហាផ្សេងៗត្រូវដោះស្រាយ។ ប៉ុន្តែ​អ្វី​ដែល​គាត់​អាច​ប្រាប់​អ្នក​បាន​គឺ​ថា​អ្នក​ត្រូវ​តែ​ធ្វើ​ការ​ ត្រូវតែរៀន ទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតមួយ ដែលអ្នកមាន បានពី ការរៀនមួយគត់ក្នុងជីវិត ជាពិសេសជាមួយនឹងការផ្លាស់ប្តូរទាំងអស់ សុទ្ធតែកើតចេញ ពីការធ្វើ ការហើយ បើ​ចង់​ជោគជ័យ​ត្រូវ​ទុក​ពេល​វេលា​ដើម្បី​រៀន។ ២. រក្សាភាពក្លៀវក្លា មនុស្សម្នាក់ៗតែងតែជួបនូវបញ្ហា ឧបសគ្គ ទោះជាខំគេចក៏មិនអាច ដូច្នេះហើយការដែលមានភាពតស៊ូក្លាហានក៏ត្រូវមាន ប៉ុន្តែមានតែភាពក្លាហានមិនគ្រប់គ្រាន់ អ្វីដែលកាន់តែសំខាន់នោះគឺ ចំណេះដឹង ដើម្បីជាមធ្យាបាយក្នុងការជំនះ។ ជាឧ.ថា​ លោក Andy Cohen ជាផលិតករទូរទស្សន៍ និងជាពិធីករ គាត់ភាពរីករាយជា​ធាតុផ្សំ​សម្ងាត់​មួយ​របស់​គាត់​ដើម្បី​ជោគជ័យ។ ដោយសុបិន្ត​របស់​គាត់​គឺ​ចង់​ធ្វើជាអ្នក​ព័ត៌មាន​តាម​ទូរទស្សន៍បន្ទាប់ពីបញ្ចប់ការសិក្សា គាត់រង់ចាំទុករហូតដល់គាត់អាច ទទួលបានការងារ ទាំងនេះកើតចេញពីការស្រលាញ់។ ដោយគាត់ធ្វើការ ៧០ ម៉ោងក្នុងមួយសប្តាហ៍ ប៉ុន្តែគាត់មិនខ្វល់ទេ ​ខំធ្វើ​ការ​ឱ្យខ្លាំង ។ ជាដំបូន្មានដ៏សាមញ្ញ គាត់តែងតែនិយាយថា ប្រសិនបើអ្នកស្រលាញ់អ្វីមួយ អ្នកគួរតែធ្វើចេញពីចិត្ត ទើបនោះជាកត្តាជំរុញអ្នកអាចទទួលជោគជ័យ ។ ៣. គ្មាននរណាម្នាក់នឹងផ្តល់ឱ្យអ្នកនូវអ្វីដោយឥតគិតថ្លៃនោះទេ លើលោកនេះមិនមានអ្វីដែលបានហ្រ្វេសៗនោះទេ បានដោយងាយមិនធ្វើ​អ្វីសោះឡើយ ។ មិនមានអ្នកណាមកជួយយើងក្រៅពីខ្លួនឯងទេ ដូច្នេះត្រូវធ្វើជា​មនុស្ស​មានសមត្ថភាព​ ការខិតខំប្រឹងប្រែង និងពង្រឹងចំណេះដឹង  ប្រសិនបើអ្នកចង់ជោគជ័យ អ្នកមិនអាចទំនេរបានទេ។ ៤. ធ្វើការជាក្រុម រឿងខ្លះយើងអាចធ្វើម្នាក់ឯងបាន ប៉ុន្តែរឿងខ្លះត្រូវធ្វើជាក្រុម ទើបឆាប់ដល់គោលដៅដែលយើងចង់បាន កុំខ្មាស់អៀនក្នុងការស្វែងរកអ្នកជំនាញ សួរសំណួរ និងទទួលយកគំនិតរដែលត្រឹមត្រូវ។ ម្យ៉ាងវិញទៀត Bethenny កាលពីឆ្នាំមុន នៅពេលដែលគាត់កំពុងធ្វើការលើអាជីវកម្ម BethennyBakes របស់គាត់ នឹងមើលកម្មវិធី Food Network ​ក្រុមហ៊ុន​ផលិត​និង​ផលិតករ ​ព្យាយាម​ស្វែងរក​ព័ត៌មាន​ទំនាក់ទំនង​របស់​ពួកគេ។ ដោយគាត់បានដុតនំខូឃី ខ្ចប់វា ហើយផ្ញើវាទៅអ្នកផលិត និងនាយកប្រតិបត្តិនៅការិយាល័យរបស់ពួកគេ រួមជាមួយនឹងកំណត់ត្រាសរសេរដោយដៃផ្ទាល់ ប៉ុន្តែគាត់បានបង្កើតទំនាក់ទំនងសំខាន់ៗជាច្រើនអំឡុកពេលធ្វើការ។ ៥. ស៊ូធ្វើការងារដែលអ្នកស្រលាញ់ នៅពេលយើងធ្វើអ្វីដែលជាការស្រលាញ់ ក្តីស្រមៃ និងត្រូវគោលដៅនោះ កំណាត់នូវចក្ខុវិស័យ ប្រាកដណាស់ភាពជោគជ៏យទទួលបានឆាប់។ ជាឧទាហរណ៍ ក្នុងអាជីវកម្មដែលត្រូវគ្រប់គ្រងដោយមនុស្សប្រុស​ ជាមួយក្រុមហ៊ុនស្រា Skinnygirl ។ តែអ្វី​ដែល​គាត់​ចង់​ធ្វើ ​ហើយ​តស៊ូ​ដើម្បី​ធ្វើ​វា​។ នៅពេល​គាត់​ធ្វើ​អ្វី​មួយ ផ្ដោត​លើ​កិច្ចការជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ឈាន​ដល់​គោលដៅ។ ហើយ​ទោះ​បី​ជា​វា​ក៏​ដោយ ​មិន​ជឿ​ថា​ការ​ផ្តោត​លើ​វា​នឹង​មិន​មាន​ប្រយោជន៍​ដល់​អ្នក ឬ​សេចក្តី​ប្រាថ្នា​របស់​អ្នក​ឡើយ។ អត្ថបទដោយ៖ យិនលីវ 
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-27T10:42:12.932Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 225, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "noisy" ] }
Elon Musk ថាសេដ្ឋកិច្ចអាមេរិកគាំង ពេលនេះ ធនាគារពិភពលោកចេញសារព្រមានបែបនេះ
https://business-cambodia.com/articles/world-bank-warn-of-global-recession
នៅក្នុងការចុះផ្សាយរបស់សារព័ត៌មាន​ Business Insider សេដ្ឋីលេខ១ Elon Musk បានលើកឡើងថា សេដ្ឋកិច្ចអាមេរិកនឹងជាប់គាំងក្នុងពេលឆាប់ៗ ក្រោយមកប្រធានធនាគារពិភពលោកក៏បានចេញសារប្រមានថា ពិភពលោកទាំងមូលនឹងមិនអាចគេចផុតពីវិបត្តិសេដ្ឋកិច្ចបានទេ។ បើយោងតាមការចុះផ្សាយរបស់ Reuters បានឱ្យដឹងថា លោក David Malpass ប្រធានធនាគារពិភពលោក បានប្រាប់ទៅកាន់ សភាពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្ងៃពុធថា «បើយើងក្រឡេកមើលទៅកាន់ GDPសកល ឃើញថាវាពិតជាពិបាកណាស់ឥឡូវនេះក្នុងការរកមើលពីវិធីដែលអាចនាំយើងឱ្យចេញផុតពីវិបត្តិសេដ្ឋកិច្ចពិភពលោក» ។ លោក Malpass ចង្អុលបង្ហាញពីផលប៉ះពាល់អវិជ្ជមានពីការកើនឡើងនៃតម្លៃអាហារ ថាមពល និងជី។ ជាក់ស្ដែងតម្លៃប្រេងឆៅ បានកើនឡើងដល់ ២០% ចាប់តាំងពីប្រទេសរុស្ស៊ីបានវាយប្រហារអ៊ុយក្រែន កាលពីចុងខែកុម្ភៈកន្លងទៅ។ ទន្ទឹមនឹងនេះសាច់គោ ប្រេងផ្កាឈូករ័ត្ន និងស្រូវសាលី សុទ្ធតែឡើងថ្លៃយ៉ាងខ្លាំង។ អ្នកព្យាករណ៍បាននិយាយថា អតិផរណាលើអាហារ ជាបញ្ហាអូសបន្លាយរយៈពេលយូរ។ ក្នុងនោះដែរការកើនឡើងតម្លៃទំនិញអាចនាំទៅរកវិបត្តិសេដ្ឋកិច្ច ដោយសារតែអតិផរណាដែល បានឡើងដល់ ៨.៣%នៅសហរដ្ឋអាមេរិក និងកំពុងតែបន្តកើនឡើង ហេតុនេះហើយធនាគារកណ្ដាលបានពង្រឹងលើការដំឡើងអត្រាការប្រាក់ដើម្បីទប់ស្កាត់អតិផរណាដែលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។ ប្រធានធនាគារពិភពលោករូបនេះបានកំណត់សម្គាល់ដែលថា ប្រទេសកំពុងអភិវឌ្ឍន៍ទំនងជាធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដោយការកើនឡើងតម្លៃ អាហារ ថាមពល និងជី។ លោកបានបន្តថា «វាជាបញ្ហាដែលពិបាកនឹងប្រឈមខ្លាំងសម្រាប់ប្រទេសសេដ្ឋកិច្ចជឿនលឿន ប៉ុន្តែវារឹតតែអាក្រក់ខ្លាំងចំពោះប្រទេសកំពុងអភិវឌ្ឃន៍» ។ ជាមួយនឹងបញ្ហាទាំងអស់នេះ ធ្វើឱ្យធនាគារពិភពលោក បានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២២ របស់ខ្លួនពី ៤.១% ទៅ៣.២% នៅក្នុងខែមេសា ដោយផ្អែកលើ ផលប៉ះពាល់នៃការឈ្លានពានរបស់រុស្ស៊ី មកលើ GDPសកល។ លោក Malpass គូសបញ្ជាក់ទៀតថា «ប្រទេសនានាស្ថិតនៅក្រោមភាពតានតឹងផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ហើយ៦០%នៃបណ្ដាប្រទេសដែលមានចំណូលទាប កំពុងមានបញ្ហាបំណុល និងខ្លះទៀតកំពុងមានហានិភ័យខ្ពស់ពីបំណុល» ៕ អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-27T10:19:17.092Z", "category": "ហិរញ្ញវត្ថុ", "views": 616, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ភ្ញៀវថាថ្លៃ ហើយចាំគិតមើលសិន! នេះជាគន្លឹះដែលអ្នកលក់គួរធ្វើ ដើម្បីអាចបិទការលក់បានខ្ពស់
https://business-cambodia.com/articles/buyer-said-expensive
អ្នករកស៊ីទាំងឡាយច្បាស់ជាគេចមិនផុតទេពីពាក្យថា ផលិតផលនេះ ឬសេវាកម្ម​នេះអីក៏ថ្លៃម្លះ? ពីសំណាក់អ្នកទិញមួយចំនួនជាពុំខាន ទោះជាយ៉ាងណាក៏ដោយក្នុងនាមជាអ្នកលក់យើងត្រូវគិតឱ្យខុសពីអ្នកទិញ តើគិតដោយរបៀបណា? ស្របគ្នានេះដែរ បងប្អូនទាំងអស់គ្នាមានដែលកត់សម្គាល់ទេថា តើមកពីមូលហេតុអ្វីបានជាមានផលិតផលថ្លៃៗជាច្រើន តែនៅតែលក់ដាច់ ? តើត្រូវឆ្លើយតបបែបណាពេលភ្ញៀវថាថ្លៃណាស់? ខាងក្រោមនេះជារបៀបឆ្លើយតមមួយចំនួនទៅកាន់ភ្ញៀវដែលចូលចិត្តនិយាយថាថ្លៃ ៖ ១. ប្រាប់ភ្ញៀវអំពីអត្ថប្រយោជន៍របស់ផលិតផល៖ ជាការពិតណាស់ភ្ញៀវរអ៊ូថាថ្លៃនៅពេលដែលពួកគេមិនទាន់យល់អំពីតម្លៃ ឬក៏អត្ថប្រយោជន៍ររបស់ផលិតផល ដូច្នោះហើយយើងជាអ្នកលក់ត្រូវតែបង្ហាញថាផលិតផលរបស់យើងថាវាពិតជាសមនិងតម្លៃមែន។ ឩទាហណ៍មួយថា បើយើងជាអ្នកលក់ទូរស័ព្ទ iphone យើងត្រូវប្រាប់អំពីគុណសម្បត្តិរបស់វា ដូចជាវាមានឯកទេសថតរូបបានច្បាស់ សម្លេងច្បាស់ឭមិនបែក និងប្រើធុនបានយូរ ដោយភ្ជាប់ជាមួយបច្ចេកវិទ្យាចុងក្រោយ នេះបើធៀបទៅនឹងតម្លៃរបស់ទូរស័ព្ទម៉ាកផ្សេង  វាមានតម្លៃថោកជាងមែនតែ តែសម្ថភាពចាញ់ដាច់ ។  ២.​​ ធានានៅគុណភាពលើផលិតផល៖ ប្រាប់ថាល្អតែមួយមុខវាមិនគ្រប់គ្រាន់ទេ ភ្ញៀវអាចនឹងមិនជឿ តែភ្ញៀវនឹងកាន់តែទុកចិត្តនៅពេលឮពាក្យ​ថាធានា។ ស្របគ្នានេះដែរ អ្នកត្រូវធានាដោយទំនុកចិត្ត ហើយប្រាប់អតិថិជនថា បើយកទៅមិនដំណើរការ យកមកកន្លែងយើងនឹងធានាដូរជូនវិញ។ បន្ថែមពីនេះគឺ “គុណភាព” វាមិនត្រឹមតែអាចបំពេញចិត្តអតិថិជននោះទេ វាថែមទាំងបញ្ហាញនៅភាពរភាពស្មោះត្រង់របស់អ្នកទៅកាន់ពួកគេថែមទៀត។ ដូច្នេះហើយពួកគេនឹងទទួលអារម្មណ៍កក់ក្តៅពីអ្នក ហើយជួយទិញអ្នកថែមទៀត មិនថាថ្ងៃនេះនិងថ្ងៃខាងមុខ ។ ៣. សប្បាយចិត្តពេលអតិថិជនស្រែកថាថ្លៃ៖ ដំណឹងល្អគឺនៅពេលដែលនរណាម្នាក់និយាយថាអ្នកថ្លៃពេក វាមិនតែងតែជាការបញ្ចប់នៃការសន្ទនានោះទេ។ ជាញឹកញាប់នៅពេលដែលអតិថិជននិយាយអំពីតម្លៃផលិតផលឬសេវាកម្មរបស់អ្នក វាជាសញ្ញាមួយប្រាប់ថាពួកគេចង់ទិញពីអ្នក ដូច្នេះក្នុងនាមជាអ្នកលក់ត្រូវរៀនការបញ្ចុះបញ្ចូលខ្លះៗ លើកឧទាហរណ៍ និងភាពជាក់ស្តែងនៃផលិតផល ឬសេសវាកម្មប្រាប់ទៅភ្ញៀវឱ្យច្បាស់ៗ ។  គួរជម្រាបផងដែរថា ខាងលើនេះគ្រាន់តែជាចំណុចខ្លះៗដែលយើងធ្លាប់បានជួប នៅពេលដែលអ្នកអាចអនុវត្ត និងចេះរបៀបចង្អុរបង្ហាញ ដើម្បីផ្តល់នៅទំនុកចិត្ត និងភាពងាយស្រួលដល់អតិថិជន នោះអ្នកលែងពិបាកជាមួយភ្ញៀវដែលរអ៊ូច្រើនទៀតហើយ ជួនខ្លះទៀតភ្ញៀវដែលពិបាកអាចក្លាយជាភ្ញៀវដែលស្រួលបំផុតក៏ថាបាន។  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-27T10:07:57.208Z", "category": "កំពូលអ្នកលក់", "views": 488, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "noisy" ] }
វីងម៉ល ពង្រីកសេវាកម្មដោយដាក់បញ្ចូលហាងល្បីៗជាច្រើននៅក្នុងក្រុង
https://business-cambodia.com/articles/wing-mallexpandsitsservicestoincludemorefamousstoresinthecity
ហាង ថិមភល កាហ្វេ ហាង An Cha ហាង នំប៉័ងបាយ័ន និងហាងល្បីៗជាច្រើនទៀត បានដាក់ផលិតផលលក់នៅលើវីងម៉លជាមួយការដឹកជញ្ជូនដោយឥតគិតថ្លៃ និងការផ្តល់ជូនពិសេសជាច្រើន ហាងល្បីៗជាច្រើនបានមានវត្តមាននៅលើវីងម៉ល ដើម្បីពង្រីកចំណែកទីផ្សារ ផ្សព្វផ្សាយផលិតផល និងខិតកាន់តែជិតអតិថិជន បន្ថែមទៅលើការទទួលភ្ញៀវក្នុងហាងដែលមានស្រាប់។ តាមរយៈការដឹកជញ្ជូនផ្ដល់ដោយវីងម៉ល ហាងដែលជាសមាជិកអាចផ្តល់ឲ្យអតិថិជនរបស់ខ្លួននូវអាហារ និងភេសជ្ជៈដែលមានគុណភាពខ្ពស់ និងឆ្ងាញ់ៗជាច្រើនប្រភេទ ជាមួយការដឹកជញ្ជូនដោយឥតគិតថ្លៃ និងការផ្តល់ជូនពិសេសជាច្រើនទៀត។ ហាង ថិមភល កាហ្វេ ហាង An Cha ហាង នំប៉័ងបាយ័ន ហាង ម៉ាស្ទ័រ​ សុគី​ស៊ុប ហាង ការ៉េមស្វិន សិន ហាង គ្រីសស្ពីគ្រីម ហាង ការ៉េមឌី ឃ្យូ និង ហាង ប៊ឺហ្គឺឃីង ជាហាងល្បីៗ និងឈានមុខគេមួយចំនួន ​ ដែលបានដាក់ផលិតផលលក់នៅវីងម៉ល។ វីងម៉ល មានលក់គ្រប់យ៉ាង មិនថាអតិថិជនកំពុងស្វែងរកនំដុត តែទឹកដោះគោ ការ៉េម អាហាររហ័សទាន់ចិត្ដ ស៊ុប ឬរបស់ផ្សេងទៀតមិនថាសម្រាប់ខ្លួនគាត់ មិត្តភក្តិ ឬសូម្បីតែសម្រាប់ពិធីជប់លៀងជាគ្រួសារ។ មានអាហារ និងភេសជ្ជៈដ៏ឆ្ងាញ់ៗជាច្រើនប្រភេទដែលអតិថិជនអាចធ្វើការបញ្ជាទិញ​បានតាមវីងម៉លដូចជា៖ កាហ្វេស្ករត្នោត និងនំគ្រសង់ពងទាប្រៃរបស់ហាង ថិមភល កាហ្វេ បាហ្គេតដ៏ពេញនិយម និងមានតម្លៃសមរម្យរបស់ហាង នំប៉័ងបាយ័ន និង Yogurt Cheese Milk Tea របស់ហាង An Cha ជាដើម។ កាន់តែពិសេស ហាង នំប៉័ងបាយ័ន មានការបញ្ចុះតម្លៃ ១០% ទៅលើគ្រប់មុខទំនិញចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ឧសភា ហើយ ហាង ម៉ាស្ទ័រ សុគីស៊ុប មានការបញ្ចុះតម្លៃ ១៥% ផងដែរទៅលើម្ហូបអាហារមួយចំនួន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែមិថុនា នៅគ្រប់សាខាទាំងអស់។ លោក ប៉ាញ ផានិត្យ ដែលទទួលបន្ទុកការអភិវឌ្ឍផលិតផលពាណិជ្ជកម្មអេឡិចត្រូនិចនៃវីងម៉ល បានមានប្រសាសន៍ថា៖ “យើងសូមអរគុណដល់ដៃគូពាណិជ្ជករទាំងអស់ ដែលបានគាំទ្រដល់ការរីកចម្រើនរបស់វីងម៉ល។ ដោយសារតែការគាំទ្រ និងការជឿជាក់របស់ពួកគេ វីងម៉លបានផ្ដល់ភាពងាយស្រួល និងអត្ថប្រយោជន៍ជាច្រើនដល់អតិថិជនរបស់យើង។​ មានហាងល្បីៗជាច្រើនដែលបានដាក់លក់នៅលើវីងម៉លដែលនេះបង្ហាញថាវីងម៉លពិតជាបានផ្ដល់ប្រយោជន៍ជាច្រើនដល់ពាណិជ្ជករដែលជាសមាជិករបស់ខ្លួន។” វីងម៉ល ក៏មានការផ្តល់ជូនពិសេសប្រចាំថ្ងៃផងដែរ ដូចជាការផ្ដល់គូប៉ុងជាទឹកប្រាក់ត្រលប់មកវិញរហូតដល់ ៥ ដុល្លារអាមេរិករាល់ការបញ្ជាទិញ សរុបជាទឹកប្រាក់មួយសែនដុល្លារ​អាមេរិក  និងការបញ្ចុះតម្លៃរហូតទៅដល់ ៥០% សម្រាប់ការបញ្ជាទិញពីហាងមួយចំនួន។ អតិថិជនអាចស្វែងរកការផ្តល់ជូនទាំងនេះបានយ៉ាងងាយស្រួលនៅលើផ្ទាំងបដាខាងលើរបស់វីងម៉ល ឬនៅក្រោមផ្នែក “DealBOX” ។ ដើម្បីធ្វើការកុម្ម៉ង់ទិញ អតិថិជនគ្រាន់តែចូលទៅក្នុងកម្មវិធីវីងប៊ែងអេប រួចចុចពាក្យ “វីងម៉ល” នៅក្រោមពាក្យថា “ផ្សារវីង” បន្ទាប់មកអាចស្វែងរកទំនិញ និងធ្វើការបញ្ជាទិញពីហាងរាប់ពាន់បានតែម្ដង។ អតិថិជនដែលប្រើប្រាស់ វីងម៉ល អាចតាមដានការបញ្ជាទិញរបស់ពួកគេនៅលើទូរស័ព្ទស្មាតហ្វូន និងទូទាត់ប្រាក់បានយ៉ាងងាយស្រួលជាមួយកម្មវិធីវីងប៊ែងអេបដោយមិនចាំបាច់កាន់សាច់ប្រាក់នោះឡើយ។ សម្រាប់អ្នកដែលមិនទាន់មានកម្មវិធីវីងប៊ែងអេប ឬគណនីវីង នៅឡើយ ពួកគេអាចទាញយកកម្មវិធីនេះ និងចុះឈ្មោះបើកគណនីដោយប្រើលេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនតែប៉ុណ្ណោះ។ ដើម្បីទទួលបានព័ត៌មានថ្មីៗពីការបញ្ចុះតម្លៃ និងការផ្តល់ជូនប្រចាំថ្ងៃពិសេសៗ អតិថិជនអាចចុះឈ្មោះចូលបណ្តាញ Telegram របស់វីងម៉លតាមរយៈ៖ https://bit.ly/3GdHHkP សម្រាប់ម្ចាស់អាជីវកម្មដែលកំពុងស្វែងរកបណ្តាញលក់ផលិតផលដើម្បីពង្រីកសេវាកម្មដល់សហគមន៍ អាចទាក់ទងវីងម៉លតាមរយៈលេខទូរស័ព្ទ៖ +(855) – 078 311 311៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-27T09:53:53.207Z", "category": "PR", "views": 44, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy" ] }
អ្នកជំនាញជើងចាស់ម្នាក់ ប្រាប់ក្បួនពិសេសៗ ទិញឡានមួយទឹកៗ ពីអាមេរិក ទោះលក់ទៅវិញក៏ចំណេញ
https://business-cambodia.com/articles/buy-secondhand-car
ទីផ្សារឡានមួយទឹកនាពេលបច្ចុប្បប្ននេះកំពុងតែវាយលុកទីផ្សារស្រុកខ្មែរខ្លាំងមែនទែន យ៉ាងណាមិញថ្ងៃនេះយើងនឹងលើកយកទីផ្សារឡានមួយទឹកនៅអាមេរិក ដែលភាគច្រើនឈ្មួញ​និងម្ចាស់ការ៉ាសឡានធំៗ នាំចេញពីរកន្លែងនោះ ដើម្បី យកចែកចាយ ឬលក់បន្តនៅក្នុងទីផ្សារស្រុកខ្មែរជាហូរហែ ​ទិញចំឡានល្អប្រើទៅស្រួលគឺជារឿងសប្បាយចិត្ត តែបញ្ហាធំនោះចាយលុយអស់ច្រើនហើយ ទិញចំឡានមិនសូវល្អប្រើ ។ ដូចគ្នានេះដែរ អ្នកជំនាញនាំចូលឡានពីអាមេរិកម្នាក់ គឺអ្នកនាង សំ ចិន្តា  ធ្លាប់បានបង្ហើបប្រាប់ពីក្បួនខ្លះៗ ក្នុងការទិញឡានមួយទឹកៗពីអាមេរិកឱ្យចំឡានស្អាតៗ ហើយពេលលក់ ទៅវិញមិនខាត ថែមទាំងមានឱ្យកាសចំណេញទៀត ៖ ដេញថ្លៃផ្ទាល់ពីអាមេរិក ៖ បងប្អូនដែលជាអ្នករកស៊ីឡានភាគច្រើនប្រហែលជាបានដឹងហើយ ក្នុងការដេញថ្លៃឡានពីអាមេរិកផ្ទាល់តាមរយៈវេបសាយធំៗ និងល្បីៗនៅអាមេរិកដូចជា Copart.com, IAAI.com ,Manheim.com និង Lankh.com ជាដើម ក្រុមហ៊ុនទាំងនេះមានឡានមួយទឹកៗរាប់លានគ្រឿង សម្រាប់ដាក់ដេញថ្លៃនៅក្នុងវេបសាយ (មានឡានស្អាត ឡានបុក ឡានប៉ះ) តែត្រង់នេះ សូមបញ្ចាក់ថាទាល់ទាំងអស់គ្នាមានអាខោនទើបអាចចូលទៅដេញថ្លៃបាន។  ហើយបើចង់រកស៊ីឡាន និងមានអាខោនដេញថ្លៃឡានផ្ទាល់ពីអាមេរិក បងប្អូនទាំងអស់គ្នាអាចទំនាក់ទំបងទៅកាន់ Mars Auto Shipping ដោយសារតែក្រុមហ៊ុនមួយនេះដេញថ្លៃ និងនាំចូលរថយន្តជារាប់សិបគ្រឿងពីទីផ្សារអាមេរិក មកកម្ពុជា ។ ទិញឡានពីការ៉ាសនាំចូលផ្ទាល់ ៖ បងប្អូនទាំងអស់គ្នាត្រូចចាំថា ទំនិញអ្វីក៏ដោយនៅពេលដែលឆ្លងកាត់បាតដៃច្រើន វានឹងមានតម្លៃកាន់តែខ្ពស់ជាពុំខាន ងាកមកកាន់ទីផ្សារឡានឯណេះវិញ ប្រសិនបើមានឈ្មួញម្នាក់លក់ឡានទៅឱ្យម្នាក់ទៀត ព្រោះតែចង់បានចំណេញព្យាយាមលក់បង្កើនតម្លៃ ហើយអ្នកទី ៣ និងទី៤នោះកាន់តែលក់លើសតម្លៃដូចអ្នកទី១ និងទី២ដែរព្រោះខ្លាចខាត និយាយអោយងាយយល់រកស៊ីមិនចំណេញប្រហែលគេមិនរកទេ។   ត្រង់នេះសូមបញ្ចាក់ថាក៏មានការ៉ាស់មួយចំនួនក៏នៅតែរក្សាតម្លៃដែរ ពោលគឺគេលក់ទៅតាមប្រភេទឡានស្អាតនិងមិនស្អាត តម្លៃក៏អាស្រ័យទៅតាមនោះដែរ ។ ហើយរឿងដែលអ្នករកស៊ីឡានភាគច្រើនយកចិត្តទុកដាក់ខ្លាំងបំផុតនោះគឺគុណភាព សេវាកម្ម ភាពស្មោះត្រង់ ភាពជឿជាក់ជូនភ្ញៀវរបស់ខ្លួន ដោយសារតែកេរ្តិ៍ឈ្មោះនិងយីហោគឺវារឿងសំខាន់សម្រាប់រកស៊ីនៅថ្ងៃមុខទៀត ។ ខ្ចីដៃគេប្រើសិន ៖ នៅក្នុងចំណុចមួយនេះគឺសំដៅទៅការទិញរថយន្តយកទៅជិះខ្លួនឯង ប្រសិនបើយើងចេះទិញនិងចេះមើលរថយន្តវាមិនមែនជាបញ្ហានោះទេ តែបញ្ហាធំនោះគឺយើងចេះមិនច្បាស់ ត្រង់ចំណុចនេះ ទាំងអស់គ្នាត្រូវស្វែងរកក្រុមហ៊ុន បងប្អូនឬអ្នកស្គាល់ជិតស្និតបំផុតនៅអាមេរិកជួយទិញឱ្យ ធ្វើបែបនេះទាំងអស់គ្នាមិនស្រពិចស្រពិលឡើយ គឺដឹងតែបានឡានស្អាតមកជិះ មិនសូវជាមានហានីភ័យឡើយ ។  សរុបមកអត្ថបទខាងលើនេះ គឺយើងចង់ឱ្យបងប្អូនទាំងអស់គ្នាត្រូវចេះរៀនសម្រេចចិត្ត និងឆ្លាតក្នុងការរកស៊ី ហើយបីចំណុចខាងលើនេះសង្ឃឹមថាបងប្អូនទាំងអស់គ្នាដកលុយ ពីហោប៉ៅបានត្រឹមត្រូវ ដែលអាចទិញបានឡានដែលមានតម្លៃធូរថ្លៃ និងចំឡានស្អាតយកមក ប្រើប្រាស់មានទំនុកចិត្តបំផុត ។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-27T09:51:50.832Z", "category": "កំពូលអ្នកលក់", "views": 477, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "noisy" ] }
បណ្ឌិត តាន់ មុនីវណ្ណ ថាមនុស្សមាននិស្ស័យបែបនេះ ខ្ញុំមិនយកធ្វើជាបុគ្គលិកខ្ញុំឡើយ
https://business-cambodia.com/articles/dr-tan-monivann-interview-employee
លោកបណ្ឌិត តាន់ មុនីវណ្ណ បច្ចុប្បន្នជាអគ្គនាយករងនៃក្រុមហ៊ុន​ ម៉ុង ឬទ្ធីគ្រុប និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាដ៏មានប្រជាប្រិយភាពម្នាក់។ ជានិច្ចកាលលោកតែងលេចវត្តមានចែករំលែកចំណេះដឹងផ្សេងៗតាមរយៈសិក្ខាសាលា ឬខ្លីបវីដេអូជាដើម។ ក្នុងនាមជាសហគ្រិនកម្ពុជាប្រកបដោយភាពជោគជ័យមួយរូប និងឆ្លងកាត់ការធ្វើតេស្តសាកល្បងបុគ្គលិក ឬជ្រើសរើសបុគ្គលិកអស់ជាច្រើននាក់កន្លងមកនេះ លោកបានចែករំលែកលក្ខណសម្បត្តិមួយចំនួនរបស់បេក្ខជន ប្រសិនបើពួកគេមានលក្ខណសម្បត្តិទាំងនេះ លោកមិនយកធ្វើជាបុគ្គលិកជាដាច់ខាត៖ លោក បណ្ឌិត តាន់ មុនីវណ្ណ បានលើកឡើងថា មានមនុស្សជាច្រើនដែលដាក់ពាក្យមកសុំចូលធ្វើការនៅក្នុងក្រុមហ៊ុនរបស់លោក ក៏ប៉ុន្តែមុននិងលោកជ្រើសរើសយក និងទទួលបុគ្គលនោះឲ្យចូលធ្វើការគឺលោកត្រូវពិនិត្យមើលពីលក្ខណសម្បត្តិ និងតម្រូវការ របស់បុគ្គលម្នាក់នោះជាមុនសិន។ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ប្រសិនបើជីវភាពរបស់គាត់ខ្ពស់ពេក ឬក៏តម្រូវការរបស់គាត់ខ្ពស់ពេក ប៉ុន្តែមុខតំណែងដែលគាត់ចង់ចូលធ្វើការនោះទទួលបានប្រាក់ខែទាបពេកក៏ខ្ញុំមិនទទួលយកបុគ្គលនោះជាបុគ្គលិកខ្ញុំដែរ»។ មូលហេតុដែលលោកមិនទទួលគឺដោយសារតែ ប្រសិនបើតម្រូវការរបស់គាត់ខ្ពស់ពេកប៉ុន្តែចំណូលទាបនោះ មិនយូរមិនឆាប់ឡើយគឺគាត់ប្រាកដជាចាកចេញមិនខាន។ វិធីសាស្ត្រមួយនេះគឺពិតជាល្អម្យ៉ាងដែរពីព្រោះថាគ្រប់អាជីវកម្ម ក្រុមហ៊ុន ក៏ដូចជាគ្រប់ស្ថាប័ន នានាគឺតែងតែចង់ឲ្យបុគ្គលិករបស់ខ្លួនធ្វើការបានយូរអង្វែង មិនមែនទទួលបុគ្គលិកហើយបានតែ ២-៣ខែ បុគ្គលិកចេញចូលៗ ប្តូរផ្លាស់រហូតនោះអាជីវកម្ម ឬក្រុមហ៊ុននោះប្រាកដជាជួបនិងហានិភ័យជាក់ជាមិនខាន ។ ជាមួយគ្នានេះដែរ​ លោកក៏បានចែករំលែក ៣ ចំណុចសំខាន់ៗ ដែលសិស្សនិស្សិតគួរយកចិត្តទុកដាក់ និងត្រៀមខ្លួនទុកជាមុន ដើម្បីទទួលបានការងារល្អនៅពេលរៀនចប់៖ ១/. រៀនផងធ្វើការផង មានសិស្សនិស្សិតមួយចំនួនតែងមើលរំលងពីចំណុចនេះ ដោយប្រើពាក្យទន្ទេញជាប់មាត់ថា ចាំរៀនចប់សិនទើបរកការងារធ្វើ​ក៏មិនទាន់ហួសពេលដែរ។ តែដោយឡែកបើអ្នកមិនធ្វើការខ្លះទេ តើមានបទពិសោធន៍ឯណាទៅរកការងារដែលអ្នកស្រមៃចង់បាននោះ។ ក្នុងចំណុចនេះលោកបណ្ឌិត តាន់ មុនីវណ្ណ បានលើកឡើងថា ពេលដែលចប់បរិញ្ញាបត្រអត់បទពិសោធន៍មានន័យថា បុគ្គលនោះពិបាករកការងារធ្វើបាត់ទៅហើយ។ ការងារខ្លះមិនចាំបាច់ទាល់តែត្រូវជំនាញទើបទៅធ្វើកើតទេ គួរគិតថាធ្វើការដើម្បីយកបទពិសោធន៍ពីការលំបាកនៅកន្លែងធ្វើការ ដើម្បីថ្ងៃក្រោយក្លាយជាបុគ្គលដែលមានបទពិសោធន៍ស្រាប់។ ហេតុនេះចូរអ្នកចាប់ការងារណាដែលគិតថា អ្នកអាចធ្វើបាននឹងផ្តល់ជាប្រយោជន៍ល្អសម្រាប់ថ្ងៃខាងមុខ ដូចជាការងារស្ម័គ្រចិត្ត ការងារក្រៅម៉ោងជាដើម។ មិនតែប៉ុណ្ណោះកាលណាអ្នកប្រឡូកក្នុងវិស័យការងារនេះហើយ វាក៏អាចជាឱកាសឱ្យអ្នកសម្លឹងឃើញពីជ្រុងណាមួយនៃអាជីវកម្មក្នុងស្រុកប្រែខ្លួនក្លាយទៅជាសហគ្រិនក៏ថាបាន។ ដូច្នេះនិស្សិតគួរណាស់តែចាប់ផ្តើមរកការងារធ្វើចាប់ពីឆ្នាំទី២ឡើងទៅ កុំខ្វល់ថាការងារនោះត្រូវជាមួយជំនាញដែលរៀនឬមិនត្រូវ តែប្រសិនបើមានការងារដែលត្រូវជាមួយជំនាញទៀតនោះកាន់តែប្រសើរ។ ២/. ចេះរៀបចំCV ការរៀបចំCV មានបុគ្គលមួយចំនួន មានសមត្ថភាពពូកែតែមិនសូវជាចេះរៀបចំCV ហើយអ្នកខ្លះគាត់មិនសូវជាមានជំនាញខ្លាំងក្លាប៉ុន្មានទេ តែបែរជារៀបចំCV បានយ៉ាងល្អ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត តាន់ មុនីវណ្ណ។ មូលហេតុនេះ អ្នកគួរចេះរៀបចំCV ឱ្យត្រូវតាមលក្ខណៈបែបផ្លូវការមួយដែលមានភាពទាក់ទាញផងដែរ ហើយដើម្បីងាយស្រួលសម្រាប់អ្នកដែលទើបតែរៀនធ្វើCV ដំបូងគួរតែសួរនាំពីអ្នកមានបទពិសោធន៍ដាក់ការងារ ឬស្រាវជ្រាវបន្ថែមតាមរយៈប្រព័ន្ធអ៊ីនធឺណេតដើម្បីយកគំរូទាំងនោះមកកែច្នៃក្លាយជាCV ដែលមានលក្ខណៈពេញលេញសម្រាប់អ្នក។ ៣/. ត្រៀមខ្លួនជាមុន ចំណុចសំខាន់ចុងក្រោយដែលអគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប រូបនេះបានលើកឡើងនោះគឺ ខណៈពេលដែលសិស្សនិស្សិតដាក់ពាក្យសម្ភាសន៍ការងារដំបូងៗតែងគិតថា ​មិនដឹងជាប់ឬធ្លាក់ ខ្លាចប៉ះចំអ្នកសម្ភាសន៍កាច ខ្លាចគេសួរសំណួរដែលពិបាកឆ្លើយជាដើម។ តែអ្វីដែលអ្នកគួរធ្វើនោះគឺ ត្រូវមានភាពជឿជាក់លើខ្លួនឯងជាមុនសិន កុំភ័យ ប្រើទំនុកចិត្តខ្លួនឯងបង្ហាញពីសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នក។ ម្យ៉ាងវិញទៀតមុនថ្ងៃទៅសម្ភាសន៍ត្រូវគិតទុកមុនថា សំណួរអ្វីខ្លះដែលគេនឹងត្រូវសួរអ្នក ហើយត្រូវឆ្លើយបែបណាឱ្យសមស្របទៅតាមគោលការណ៍ក្រុមហ៊ុនគេចង់បាន។ លើសពីនេះ អ្នកត្រូវយល់ដឹងពីរបៀបស្លៀកពាក់ឱ្យបានសមរម្យ ការប្រើសម្តីពាក្យពេចន៍(របៀបនៃការនិយាយ) ជៀសវាងការយល់ច្រឡំពីភាពខ្វះចន្លោះណាមួយដែលកើតចេញមកពីការធ្វេសប្រហែសដោយមិនដឹងខ្លួន។ បន្ថែមជាមួយគ្នាដែរ អំឡុងពេលសម្ភាសន៍ត្រូវស្ដាប់សំណួរដែលគេសួរឱ្យបានច្បាស់ ទើបឆ្លើយតាមក្រោយ ហើយប្រសិនជា អ្នកសម្ភាសន៍ណាម្នាក់សួរត្រូវឆ្លើយដោយមានទំនុកចិត្តជាមួយកែវភ្នែកមើលទៅកាន់បុគ្គលនោះ។ តែសុំកុំនិយាយអ្វីឱ្យលើសពីសមត្ថភាពរបស់ខ្លួនហួសហេតុពេក ព្រោះអ្នកសម្ភាសន៍គេឆ្លងកាត់រឿងច្រើនជាងអ្នកដូចនេះ របៀបរបបនៃការនិយាយស្តីមួយចំនួនគេអាចដឹងថាអ្នកនិយាយការពិត ឬកុហក៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក» ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-27T09:46:07.291Z", "category": "ភាពជាអ្នកដឹកនាំ", "views": 592, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
CEO វ័យក្មេងធ្លាប់រកចំណូលបាន១០ម៉ឺន$/ថ្ងៃ បង្ហើបសៀវភៅល្អបំផុត៥ក្បាលគួរអានមុនចេញរកស៊ី
https://business-cambodia.com/articles/top-great-5-books
នៅពេលដែលនិយាយដល់ការចាប់ផ្តើមអាជីវកម្ម ប្រាកដជាមានមនុស្សមួយចំនួននឹកឃើញដល់ពាក្យថាលំបាកនិងស្មុគស្មាញមុនទៅហើយ ប៉ុន្តែសហគ្រិនស្រ្តីវ័យក្មេងវ័យ២៨ឆ្នាំមួយរូបនេះវិញ គឺអ្នកនាង Kat Norton បច្ចុប្បន្នជាគ្រូបង្រៀនឯករាជ្យគ្រប់គ្រងប្រព័ន្ធគណនី (សម្រាប់ក្រុមហ៊ុន សហគ្រាសតូចធំ)។  មានពេលមួយនោះ អ្នកនាងធ្លាប់រកចំណូលបានរហូតដល់ទៅ១០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ពីការលក់វគ្គសិក្សាតាមអនឡាញរបស់ខ្លួន ដែលនេះជាចំណូលដ៏ច្រើនបំផុតមួយសម្រាប់មនុស្សភាគច្រើន។   យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ថាបានបង្ហើបឱ្យដឹងថា អ្នកនាង​ Kat Norton ​បានរៀបរាប់ថា​អ្នកនាងជាមនុស្សដែលមានផ្លូវចិត្តមិនសូវជាមាំទាំប៉ុន្មាននោះទេកាលពីមុន​ ប៉ុន្តែនៅឆ្នាំ២០២០ អ្នកនាងបានសម្រេចចិត្តចាប់ផ្តើមអាជីវកម្មជាវគ្គបង្រៀនលើការប្រើប្រាស់កម្មវិធី Excel ដែលបានក្លាយជាការងារដែលមានវឌ្ឍនភាព ក្នុងខែកុម្ហៈឆ្នាំ២០២១ ដែលនាំឱ្យអ្នកនាងអាចឈប់ពីការងារជាបុគ្គលិកដែលធ្វើការមួយថ្ងៃ៨ម៉ោងបាន។ ជាងនេះទៅទៀតអ្នកនាងបានបន្ថែមទៀតថា កត្តាដែលនាំឱ្យខ្លួនសម្រេចចិត្តចាប់ផ្តើម​អាជីវកម្មគឺសៀវភៅ៥​ក្បាលល្អបំផុត​ដែលបន្ទាប់ពីអានរួចបានជំរុញផ្លូវ​ចិត្តឱ្យផ្លាស់ប្តូរការគិត។ ជាមួយគ្នាផងដែរនោះអ្នកនាងបានបង្ហើបពីសៀវភៅល្អបំផុតចំនួន៥ក្បាល ដល់ប្រិយមិត្តនៅលើTik tok និង​ Instagram ដែលមានអ្នកតាមដានប្រមាណជាង១លាននាក់ ដែលសៀវភៅទាំង៥ក្បាលនោះរួមមាន៖ ១.”Dot Com Secrets” និពន្ធដោយ៖ ( Russell Brunson ) ដែលសៀវភៅនេះនិយាយអំពីការធ្វើអាជីវកម្មជាមួយប​ច្ចេកវិទ្យាសម័យថ្មី។ ២.You are a Badass និពន្ធដោយ ៖( Jen sincere ) គឺនិយាយអំពីការកសាងទំនុកចិត្ត និងធ្វើឱ្យខ្លួនឯងរីករាយបំផុត។ ៣.Twelve and a Half និពន្ធដោយ៖ ( Gary Vaynerchuk ) មួយក្បាលនេះរៀបរាប់អំពីអារម្មណ៍ដែលសហគ្រិនគួរតែមាន នៅពេលរកស៊ី។ ៤.Quantum Success និពន្ធដោយ៖ ( Christy Whitman )​ សម្រាប់អ្នកដែលចង់យល់ពីច្បាប់និងអារម្មណ៍ស្រូ​បទាញ មួយក្បាលនេះគឺល្អបំផុត។ ៥.Think and Grow Rich និពន្ធដោយ៖ ( Napoleon Hill )​ សៀវភៅដែលបានចា​ប់បដិសន្ធិយូរមកហើយ គឺតាំងពីឆ្នាំ១៩៣៧ មកម្ល៉េះ ហើយសៀវភៅនេះដែរគឺនិយាយអំពីការគិតដែលនាំឱ្យមានការអភិវឌ្ឍខ្លួនក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ ជារួម សម្រាប់គតិអ​ប់រំដែលគួរទទួលបានពីបទពិសោធន៍របស់  Kat Norton ​នេះ៖ ការអានគឺជាគន្លឹះនៃភាពជោគជ័យ អានច្រើនចម្រើនគំនិត គិតកើនចំណេះ ដល់ពេលដែលយើងចេះ ប្រាក់នឹងរត់តាមហៅ៕ អត្ថបទដោយ៖ ពីង ជូអេង​ ( ត្រចៀកកាំ​ )
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-27T09:40:30.913Z", "category": "ភាពជាអ្នកដឹកនាំ", "views": 1538, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
អគ្គនាយកដ្ឋានពន្ធដារ ប្រកាសពីថ្ងៃប្រមូលពន្ធលើយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២
https://business-cambodia.com/articles/vehicles-tax
ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សេចក្ដីជូនដំណឹស្ដីអំពីការប្រមូលពន្ធមធ្យោបាយដឹកជញ្ជូននឹងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២២។ នៅក្នុងសេចក្តីប្រកាសនេះ បានបញ្ជាក់ឲ្យដឹងថា ការអនុវត្តការប្រមូលពន្ធលើយានជំនិះ និងមធ្យោបាយដឹកជញ្ជូនគ្រាប់ប្រភេទនេះ នឹងចាប់ផ្ដើមពីថ្ងៃទី ០១ ខែ មិថុនា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២។ សម្រាប់ការបង់ពន្ធនេះ ម្ចាស់យានយន្តគ្រប់ប្រភេទត្រូវដាក់លិខិតប្រកាស ឬ យកមកជាមួយនូវប័ណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ហើយធ្វើការបង់ពន្ធ តាមសាខាពន្ធដារដែលនៅក្នុងខេត្ត និង ខណ្ឌរបស់លោកអ្នក ឬ នៅតាមធនាគារទាំង ០៩ ដូចជា ១. ធនាគារកាណាឌីយ៉ា ២. ធនាគារ អេស៊ីលីដា ៣. ធនាគារវឌ្ឍនៈ ៤. ធនាគារសារធារណៈ ៥. ធនាគារជេត្រាស់រ៉ូយ៉ាល់ ៦. ធនាគារ ស្ថាបនា ៩. ធនាគារប្រៃសណីយ៍កម្ពុជា ឬនៅតាមធនាគារដែលចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ លោកអ្នកក៏អាចបង់តាមកម្មវិធី “GDT Taxpayar App” ដែលអាចទាញយកបានក្នុង play Store និង App Store សម្រាប់យានយន្ដដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទកន្លងមក។ សូមបញ្ជាក់ដែរថា ចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៣ តទៅ អគ្គនាយកដ្ឋានពន្ធដារនឹងសាហការជាមួយអាជ្ញាធរមានសម្ថកិច្ចចុះត្រួតពិនិត្យការប្រកាស់បងពន្ធ និងធ្វើការពិន័យចំពោះម្ចាស់យានយន្តទាំងឡាយមិនទាន់បានបង់ពន្ធក្នុងឆ្នាំកន្លងមក តាមច្បាប់ស្ដីអំពីសារពើពន្ធជាធរមាន៕ អត្ថបទ៖ ឌឿក ស្រីនុត រតនៈ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-27T09:27:18.727Z", "category": "អចលនទ្រព្យ", "views": 8798, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ហាងឆេងមាសប្រែប្រួលដល់ណាហើយ ខណៈធនាគារពិភពលោកថាវិបត្តិសេដ្ឋកិច្ចសកលនឹងកើតឡើង?
https://business-cambodia.com/articles/gold-price-movement-during-uncertainty
ថ្មីៗនេះមានអ្នកជំនាញសេដ្ឋកិច្ចជាច្រើនបានព្យាករថាអាមេរិកនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចក្នុងពេលឆាប់ៗខាងមុខនេះ ចំណែកលោក David Malpass ប្រធានធនាគារពិភពលោកបានចេញមុខព្រមានថាពិភពលោកនឹងជៀសមិនផុតពីវិបត្តិសេដ្ឋកិច្ចឡើយ។ ​ ​ តើតម្លៃហាងឆេងមាស ប្រែប្រួលដល់ណាហើយ ខណៈអ្នកជំនាញជាច្រើនព្យាករថាវិបត្តិសេដ្ឋកិច្ចនឹងកើតឡើង? ​គិតត្រឹមថ្ងៃនេះ តម្លៃហាងឆេងមាសលើទីផ្សារអន្តរជាតិត្រូវបានគេជួញដូរក្នុងតម្លៃ១,៨៥៨ដុល្លារក្នុងមួយអោន( ស្មើនឹង២,២៣៨ដុល្លារក្នុងមួយតម្លឹង)​ ពោលគឺតម្លៃមាសថ្ងៃនេះបានបន្តហក់ឡើងប្រមាណ៥ដុល្លារ ស្មើនឹងកើនោះឡើង០.៣២%។ នេះបើយោងតាមទិន្នន័យជាក់ស្ដែងរបស់វេបសាយgoldprice។  នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ តម្លៃមាសបានដាំក្បាលចុះមកវិញពីតម្លៃប្រមាណ១,៩០០ដុល្លារក្នុងមួយអោនមកត្រឹម១,៨៥០ដុល្លារក្នុងមួយអោនបន្ទាប់ពីធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក( Federal Reserve) បានប្រកាសដំឡើងអត្រាការប្រាក់ដុល្លារដើម្បីដោះស្រាយបញ្ហាអតិផរណាដែលកំពុងហក់ខ្ពស់ខ្លាំង។ យ៉ាងណាមិញប៉ុន្មានថ្ងៃនេះតម្លៃហាងឆេងមាសបានចាប់ផ្ដើមបន្តិចម្ដងៗខណៈអ្នកវិនិយោគបានងាកមកចាប់អារម្មណ៍វិនិយោគលើមាសស្របពេលដែលមានការព្យាករថាអាមេរកអាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-27T09:12:52.878Z", "category": "ហិរញ្ញវត្ថុ", "views": 420, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
បុគ្គលិកជាសរសៃឈាមអាជីវកម្ម! រើសបានបុគ្គលិក៣ប្រភេទនេះ ​អាជីវកម្មអ្នកអាចចម្រុងចម្រើនខ្លាំង
https://business-cambodia.com/articles/3-types-of-employees-make-business-prosperous
ប្រហែលជាមិត្តអ្នកអានធ្លាប់បានឮមកហើយ ទាក់ទងនឹងបុគ្គលិក២ប្រភេទដែលគេចាត់ទុកថាជាបុគ្គលិកទ្រព្យ និងបុគ្គលិកបំណុល ដែលបុគ្គលិកទ្រព្យ ជាបុគ្គលិកដែលអាចនាំមកនូវភាពរីកចម្រើនចូលស្ថាប័ន រីឯបុគ្គលិកបំណុលជាបុគ្គលិក ដែលខ្ជះខ្ជាយធនធាន ឬគិតតែទាញប្រយោជន៍ផ្សេងៗចេញពីក្រុមហ៊ុន និងមិនបានផ្ដល់នូវគុណតម្លៃឱ្យក្រុមហ៊ុនវិញទេ។ យ៉ាងណាមិញ ការរើសបានបុគ្គលិកឆ្នើមម្នាក់ ប្រៀបបីដូចជារើសបានលុយរាប់ម៉ឺនរាប់សែនដុល្លារអ៊ីចឹងដែរ ព្រោះពួកគេនឹងជួយឱ្យអាជីវកម្មមានភាពរីកចម្រើនបានលឿន អាចរកចំណូល ឬផលចំណេញទ្វេដងជាដើម។ ខាងក្រោមនេះគឺជាបុគ្គលិកទ្រព្យ ៣ប្រភេទ ដែលអាចជួយឱ្យអាជីវកម្មអ្នក មានភាពរីកចម្រើនខ្លាំង ប្រសិនបើអាចមានបុគ្គលិកទាំងនេះកាន់តែច្រើន៖ ១. បុគ្គលិកមានជំនាញខ្ពស់ និងអត្តចរិតល្អ ការរើសបានបុគ្គលិកដែលមានជំនាញខ្ពស់គឺជាក្ដីប្រាថ្នារបស់ថៅកែ ឬអ្នកគ្រប់គ្រងភាគច្រើន ព្រោះពួកគាត់អាចនឹងជួយដោះស្រាយបញ្ហាបានកាន់តែធំ កាន់តែច្រើន និងអាចជួយជាគំនិតផ្សេងៗធ្វើឱ្យអាជីវកម្មរីកចម្រើនទៅមុខលឿន។ ប៉ុន្តែមានត្រឹមតែជំនាញខ្ពស់តែមួយមុខ គឺមិនទាន់គ្រប់គ្រាន់នោះទេ ពោលគឺត្រូវមានអត្តចរិតល្អថែមទៀត ទើបជារឿងល្អបំផុត។ បើឱ្យជម្រើសរវាងជំនាញ និងអត្តចរិត ថាតើមួយណាសំខាន់ជាង ប្រហែលជាថៅកែ ឬអ្នកគ្រប់គ្រងភាគច្រើន និងជ្រើសរើសអ្នកដែលមានអត្តចរិតល្អហើយ ព្រោះជំនាញអាចនឹងបណ្ដុះបណ្ដាលបានតាមរយៈការបង្វឹក និងបទពិសោធន៍ដែលគាត់ធ្វើ ប៉ុន្តែអត្តចរិតពីធម្មជាតិរបស់មនុស្សបើមិនល្អហើយ គឺពិតជាពិបាកក្នុងការដុសខាត់ កែប្រែខ្លាំងបំផុត។ ២. បុគ្គលិកមានផ្នត់គំនិតសហគ្រិន គិតដដែលៗ ធ្វើសកម្មភាពដដែលៗ ប្រាកដជានឹងទទួលបានលទ្ធផលដដែលៗ។ ប្រសិនបើបុគ្គលិកម្នាក់អាចបង្កើតបានតែលទ្ធផលដដែលៗមិនមានអ្វីថ្មីប្លែកទេ នោះមានន័យថា គាត់កំពុងតែស្ថិតនៅទ្រឹងមួយកន្លែងគ្មានភាពរីកចម្រើនហើយ។ បុគ្គលិកប្រភេទនេះ គឺគាត់មិនខុសអីពីរ៉ូបូតដែលធ្វើរឿងដដែលៗរាប់ខែរាប់ឆ្នាំនោះទេ។ អាស្រ័យហេតុនេះហើយ ទើបបានជាថៅកែភាគច្រើន តែងតែចង់បានបុគ្គលិកដែលមានគំនិតជាសហគ្រិន ពោលគឺមានបេះដូងជាអ្នកចម្បាំងច្បាំងនឹងភាពបរាជ័យ កំហុសឆ្គង ហ៊ានសាកល្បងធ្វើអ្វីដែលថ្មី ហ៊ានប្រឈមនឹងហានិភ័យ និងមានគំនិតច្នៃប្រឌិតខ្ពស់ជាដើម។ ជាឧទាហរណ៍ ប្រសិនបើបុគ្គលិកម្នាក់មានគំនិតជាសហគ្រិន គាត់ហ៊ានក្នុងការបំផុសគំនិតថ្មីៗ ហ៊ានបំផុសនូវគម្រោងផ្សេងៗ ដែលអាចជួយបង្កើតចំណូល ផ្ដល់នូវភាពរីកចម្រើនឱ្យស្ថាប័នជាដើម។ ៣. បុគ្គលិកបេះដូងដូចថៅកែ មានបុគ្គលិកមិនសូវច្រើនទេ​ ដែលមានបេះដូងដូចជាថៅកែ ពោលគឺភាគច្រើនពួកគាត់តែងតែរក្សាផ្នត់គំនិតថា គាត់ជាបុគ្គលិកដែលធ្វើការឱ្យគេ ហើយអ្វីដែលគាត់ចង់បានត្រឹមតែប្រាក់ខែតែប៉ុណ្ណោះ។ បុគ្គលិកដែលមិនមានបេះដូងដូចថៅកែ ហើយគិតថាខ្លួនត្រឹមតែជាអ្នកធ្វើការឱ្យគេ ជីវិតគាត់មិនសូវជារីកចម្រើនទេ។ អាស្រ័យហេតុនេះហើយ​ ប្រសិនបើស្ថាប័នដែលមានបុគ្គលិកមានបេះដូងដូងថៅកែ គាត់នឹងស្រលាញ់ក្រុមហ៊ុន ចាត់ទុកក្រុមហ៊ុនដូចជា ក្រុមហ៊ុនរបស់គាត់ ចេះខ្វាយខ្វល់ ព្រួយបារម្ភ និងតែងតែរិះរកគំនិតថ្មីៗមកជួយអភិវឌ្ឍន៍ក្រុមហ៊ុនជានិច្ច មិនមែនរំពឹងគិតតែខំទាញប្រយោជន៍ចេញពីក្រុមហ៊ុននោះទេ។ ត្រូវចាំថា បុគ្គលិកដែលមានបេះដូងដូចថៅកែ គាត់ធ្វើការឱ្យគេមិនយូរទេ គាត់នឹងអាចក្លាយទៅជាថៅកែដោយខ្លួនឯងបាន។ ជារួមមកវិញ ក្នុងការជ្រើសរើស ឬការដឹកនាំបុគ្គលិក គប្បីត្រូវតែមានគោលការណ៍ ត្រូវដៅឱ្យច្បាស់ពីប្រភេទបុគ្គលិកដែលក្រុមហ៊ុនអ្នកត្រូវការផងដែរ​​ ទើបអ្នកអាចជ្រើសរើសមនុស្សបានត្រឹមត្រូវ និងអាចជួយឱ្យអាជីវកម្មមានភាពរីកចម្រើនលឿន។ ប៉ុន្តែត្រូវចាំថា ប្រសិនបើអ្នកចង់បានបុគ្គលិកល្អៗចូលមកស្ថាប័នកាន់តែច្រើន ដំបូងអ្នកក៏ត្រូវខំប្រឹងប្រែងក្នុងការកសាងកេរ្តិ៍ឈ្មោះស្ថាប័ន ឱ្យមានភាពល្បីល្បាញលេចធ្លោជាមុនផងដែរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-27T09:10:41.413Z", "category": "ភាពជាអ្នកដឹកនាំ", "views": 787, "author": { "first_name": "ឡុង", "last_name": "វឌ្ឍនៈ", "email": "longvathanak007@gmail.com" }, "quality_warning": [ "noisy" ] }
កាន់តែក្តៅ! យីហោធំ៣ ត្រៀមចេញពីរុស្ស៊ី ពូទីនចេញច្បាប់រឹបអូសទ្រព្យសម្បត្តិ ក្រុមហ៊ុនណាចង់ចេញ
https://business-cambodia.com/articles/putin-anoune-law
រុស្ស៊ីជាប្រទេសជឿនលឿនក្នុងវិស័យសេដ្ឋកិច្ចប៉ុន្តែបន្ទាប់ពីបានលុកលុយចូលទៅកាន់ប្រទេសអ៊ុយក្រែងកន្លងទៅនេះបានធ្វើឱ្យវិស័យសេដ្ឋកិច្ចរបស់ខ្លួនដាំក្បាលចុះ ដោយសារការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសបណ្ដាប្រទេសធំៗលើពិភពលោក ដែលមិនគ្រាំទ្រលើសកម្មភាពរបស់រុស្ស៊ីនេះ។ ហើយមួយរយៈពេលចុងក្រោយនេះក៏មានយីហោធំៗមួយចំនួនកំពុងត្រៀមចាក់ចេញពីប្រទេសរបស់ខ្លួនផងដែរ។ នៅក្នុងនោះយីហោដែលត្រៀមចាកចេញរួមមាន ការហ្វេ Starbucks,​  ក្រុមហ៊ុន McDonald’s និងក្រុមហ៊ុនស្រាបៀរ AB InBev ជាដើម។ ប៉ុន្ដែពេលនេះ រុស្ស៊ីកំពុងត្រៀមចេញច្បាប់ថ្មី ដែល​នឹងធ្វើការរឹបអូសទ្រព្យសម្បត្តិចំពោះក្រុមហ៊ុនណាដែលមានបំណងចាកចេញពីប្រទេសខ្លួនផងដែរ។ បើយោងតាមសារព័ត៌មាន EURACTIV បានឱ្យដឹងថា ច្បាប់នេះអាចនឹងកើតមានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ហើយវានឹងធ្វើឱ្យរុស្ស៊ីមានមហាអំណាចក្នុងការធ្វើអន្តរាគមន៍នៅកន្លែងដែលមានការគំរាមកំហែងចំពោះការងារក្នុងស្រុក ឬឧស្សាហកម្មរបស់ខ្លួន ដែលរឿងនេះនឹងកាន់តែពិបាកសម្រាប់ក្រុមហ៊ុនលោកខាងលិចក្នុងការផ្តាច់ខ្លួនចេញ។ យ៉ាងណាមិញនៅមាន ក្រុមហ៊ុនអាហារសម្រន់ Burger King និងក្រុមហ៊ុនរាប់រយផ្សេងទៀត នៅមានអាជីវកម្មក្នុងប្រទេសរុស្ស៊ីនៅឡើយ។ ហើយក្រុមហ៊ុនបរទេសផ្សេងទៀត ដែលព្យាយាមចាកចេញពីប្រទេសរុស្ស៊ី នឹងត្រូវជួបវាសនាមិនល្អ ពោលគឺប្រឈមការខាតបង់យ៉ាងធំធេង៕ អត្ថបទ៖ ឌឿក ស្រីនុត រតនៈ  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-27T07:38:14.269Z", "category": "អចលនទ្រព្យ", "views": 748, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ខ្សែជីវិតពិតតួអង្គតុលាការមុខដែក ល្បីបំផុតទាំង២រូបនេះ អស្ចារ្យមិនចាញ់ជីវិតក្នុងខ្សែភាពយន្តនោះទេ
https://business-cambodia.com/articles/real-life-two-star-in-legendof-bao-zhen-movie
ត្រឡប់ទៅកាន់អតីតកាលបន្តិច រឿងភាគ «តុលាការមុខដែក ឬ លោកម្ចាស់ប៉ាវ» បានអង្រួនបេះដូងអ្នកសេ្នហាភាពយន្តបុរាណចិន ឲ្យរង់ចាំទស្សនាដាច់បាយដាច់ទឹកកាលពីជំនាន់ឆ្នាំ២០១៣ ដែលបានចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ក្នុងស្រុកជាខេមរភាសា។ ព្រោះតែសច្ចភាព គុណធម៌ និងស្នេហាយុត្តិធម៌ ដែលជាលក្ខណសម្បត្តិតួអង្គសំខាន់ៗ បានឆាបឆក់ឥន្ទ្រិយារម្មណ៍អ្នកតាមដានឲ្យជក់ចិត្ត និងកោតសរសើរវីរភាពនេះជាខ្លាំង។ ដំណើរសាច់រឿងអស្ចារ្យ តែបើក្រឡេកមកមើលខ្សែជីវិតពិតរបស់តួអង្គសម្តែងក្នុងរឿង «តុលាការមុខដែក» ល្បីបំផុតទាំង២រូបនេះវិញ អស្ចារ្យមិនចាញ់ជីវិតក្នុងខ្សែភាពយន្តនោះទេ៖ ១/. លោកម្ចាស់ ប៉ាវ ចិន តួអង្គមុខខ្មៅមានព្រះចន្ទមួយចំណិតលើថ្ងាសដែលគេស្គាល់ថាជាលោកម្ចាស់ប៉ាវ មានឈ្មោះពិតថា Jin Chao Chun ( 金超群 ) កើតនៅ ថ្ងៃទី២៦​ ខែវិច្ឆិកា​ ឆ្នាំ១៩៥១ នាក្រុងតៃប៉ិ កោះតៃវ៉ាន់។ បច្ចុប្បន្នជាតារាសម្តែងជើងចាស់មួយរូប ព្រមទាំងជាផលិតករទូរទស្សន៍ផងដែរ។​ លោកចាប់ផ្តើមមានគេស្គាល់ច្រើន និងមានភាពល្បីល្បាញបំផុតនៅតំបន់អាស៊ីដោយសាររឿង «តុលាការមុខដែក» នេះឯងរហូតទទួលបានពានរង្វាន់​ Golden Bell Award ក្នុងឆ្នាំ១៩៩៣។ ស្រមៃទៅកាន់គ្រាលោកចាប់ផ្តើមឈានជើងចូលក្នុងវិថីសិល្បៈដំបូងក្នុងឆ្នាំ១៩៧៩ វាហាក់ជាពេលវេលាតស៊ូនិងលំបាកលំបិនបំផុតមួយសម្រាប់ឆាកជីវិតអ្នកសិល្បៈថ្មីថ្មោងវ័យ២៨ឆ្នាំរូបនេះ ដោយលោកសម្តែងត្រឹមជាតួអង្គរង ឬតួអង្គបន្ទាប់បន្សំតែប៉ុណ្ណោះ។ ​ទោះជាយ៉ាងណា ត្បិតមានទេពកោសល្យពិតប្រាកដ និងនៅតែខិតខំប្រឹងប្រែងមិនរាថយលោក Jin Chao Chun ត្រូវបានគេទទួលស្គាល់ពីសមត្ថភាព និងការគំាទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកតាមដានភាពយន្តក៏ដូចជាផលិតករនានា។ ការចំណាយជីវិតអស់រយៈពេល​៤៣ឆ្នាំក្នុងពិភពសិល្បៈ តារាសម្តែងវ័យ៧០ឆ្នាំរូបនេះ បានបន្សល់ទុកនូវស្នាដៃជាច្រើននិងផលិតកុនបានជាង​​​ ១៧​ រឿងភាគធំៗ ព្រមទាំងកម្មវិធីទូរទស្សន៍មួយចំនួនផងដែរ។ ក្នុងនោះរឿងតុលាការមុខដែក ឬដែល​និយមហៅថា ប៉ាវ ចិន នេះគឺមានការគាំទ្រខ្លាំងនៅទូទាំងអាស៊ីដែលលោកសម្តែងជាតួអង្គឯកនិងជាផលិតករផ្ទាល់តែម្តង។ ជាមួយគ្នានេះដែរ តារាសម្តែងជនជាតិចិនតៃវ៉ាន់រូបនេះ មានចំណូលអកម្មភាគច្រើនពីការផលិតកុន ហើយលោកត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិប្រមាណចន្លោះពី ៥លាន ទៅ១០លានដុល្លារ គិតត្រឹមចុងឆ្នាំ២០២១ ចេញផ្សាយដោយគេហទំព័រ Wikispro.com។ ខាងក្រោមនេះគឺជាទស្សនៈកំពូលទាំង៣ របស់តុលាការមុខដែក ប៉ាវ ចិន៖ ១/. ប្រាប់ខ្ញុំ ខ្ញុំនឹងភ្លេច។ បង្ហាញខ្ញុំ ខ្ញុំនឹងចងចាំ។ ឲ្យខ្ញុំចូលរួមធ្វើជាមួយអ្នក ខ្ញុំនឹងយល់។ ២/. រៀនសូត្រធ្វើជាមន្ត្រីគឺដើម្បីធ្វើកិច្ចការជូនរាស្ត្រ ៣/. មនុស្សល្អទោះបីគ្មានច្បាប់ ក៏គេមិនប្រព្រឹត្តអំពើអាក្រក់ដែរ។ ឯមនុស្សអាក្រក់ ទោះបីមានច្បាប់ ក៏គេគង់រកវិធីដើម្បីបំពានច្បាប់រហូត។ ២/. អង្គរក្ស ចាន់ ចាវ ដើរតួជាអង្គរក្សមុខស្រស់ រាងសង្ហាទាក់ចិត្តស្រីៗទាំងក្នុងរឿងនិងអ្នកទស្សនាលើតួអង្គ ចិន ចាវ តាមពិតបុរសម្នាក់នេះមានឈ្មោះថា He jia jing (Khenny Ho) កើតនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៥៩ ក្នុងទីក្រុងហុងកុង។ បច្ចុប្បន្នលោកគឺជាតារាចម្រៀង និងតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូបលើទឹកដីកំណើត រួមទាំងបណ្តាប្រទេសជាច្រើនផ្សេងទៀត។ ដំណើរជីវិតពិតតស៊ូមិនចាញ់តួអង្គលោកម្ចាស់ប៉ាវ មុនជោគជ័យលើវិស័យសិល្បៈ He jia jing ធ្លាប់ធ្លាក់ខ្លួនរស់នៅក្នុងជីវភាពខ្វះមុខខ្វះក្រោយ ស្ទើរតែចិញ្ចឹមក្រពះមិនរស់។ រំលឹកទើបពេញកម្លោះថ្មីៗក្នុងនាមជាក្មេងកំព្រាឪពុកម្តាយ ស្របពេលជីដូនតែម្នាក់ទទួលមរណភាពទៀតនោះ ទោះដឹងខ្លួនថាត្រូវលំបាកតែយុវជនរូបនេះមិនបោះបង់មហិច្ឆតាឡើយដោយបានហោះទៅបន្តការសិក្សានៅមហាវិទ្យាល័យ Norwich College ក្នុងប្រទេសអង់គ្លេសយ៉ាងជោគជ័យ។ បរិបទរស់នៅថ្មី លើទឹកដីថ្មីស្រឡាង វាពិតជាមិនងាយស្រួលសម្រាប់ He jia jing នោះទេ លោកត្រូវប្រឹងធ្វើការផ្សេងៗដើម្បីរកប្រាក់ចិញ្ចឹមជីវិត ខណៈកំពុងរៀន។ លោកធ្លាប់បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំមិនដែលរើសអើងការងារនោះទេ សូមឲ្យតែជាការងារសុចរិតនឹងព្រមធ្វើអ្វីៗទាំងអស់ មិនថាជាការងារលាងចាន ឬសូម្បីជាការងារប្រមូលសាកសពជាដើម»។ ព្រោះតែចំណូលមិនគ្រប់គ្រាន់សម្រាប់បង់ថ្លៃសាលាលោកមានគោលបំណងសិក្សារយៈពេល៤ឆ្នាំ បន្ថយត្រឹម២ឆ្នាំ និងត្រឡប់មកស្រុកកំណើតវិញ។ លុះមកដល់ហុងកុង ដោយសារចំណងចំណូលចិត្តលើកីឡាបាល់ទាត់ និងមានបទពិសោធន៍ជាកីឡាករម្នាក់កាលនៅរៀនមហាវិទ្យាល័យ លោកមានបំណងដាក់ពាក្យក្លាយជាក្រុមបាល់ទាត់ជាតិ ប៉ុន្តែលោកមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលត្រូវបានគេជ្រើសរើសនោះទេ។ ដូច្នេះលោកក៏សម្រេចចិត្តទៅសិក្សាការសម្តែងនៅសាកលវិទ្យាល័យប៉េកាំងវិញ និងបានដាក់ពាក្យជាតារាសម្តែង ស្រាប់តែពេលនោះក្រុមហ៊ុន ATV យល់ព្រមទទួលពាក្យរបស់លោក រួមទាំងបានចុះកុងត្រាជាមួយគ្នាក្នុងឆ្នាំ១៩៨៣។ ជីវិតលើវិថីសិល្បៈក្នុងនាមជាតារាសម្តែងពេញសិទ្ធក៏បានចាប់ផ្តើម លោកបានបង្ហាញខ្លួនតាមរយៈការជ្រើសរើសផ្សេងៗរហូតបានក្លាយទៅជាតារានៅក្នុងខ្សែភាពយន្ត និងរឿងភាគជាច្រើនចាប់តាំងពីពេលនោះមក។ គួរជម្រាបផងដែរថា អង្គរក្ស ចាន់ ចាវ ឬលោក He jia jing (Khenny Ho) បច្ចុប្បន្នមានវ័យ៦៣ឆ្នាំ និងមានទ្រព្យសម្បត្តិប្រមាណ ១,៥លានដុល្លារ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Allfamous.com៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក» ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-27T07:21:11.491Z", "category": "ភាពជាអ្នកដឹកនាំ", "views": 594, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
លោក សុខ សំណាង នឹងអមដំណើរប្រតិភូព្រឹទ្ធសភាកម្ពុជា ធ្វើដំណើរទៅកូរ៉េខាងត្បូង ដើម្បីចុះMOU ជាមួយអង្គការអន្តរជាតិ Global life Sharing ទទួលជំនួយសម្ភារគិតជាប្រាក់១០ លានដុល្លារ
https://business-cambodia.com/articles/mr-sok-samnang
លោក សុខ សំណាង ជំនួយការសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាស្ថាបនិកស្ប៉ាញសេនធ័រ នឹងចូលរួមអមដំណើរគណៈប្រតិភូព្រឹទ្ធសភាដែលដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យនិងជាប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចុះ MOU ជាមួយអង្គការចែករំលែកសង្គ្រោះជីវិតសកល (Global life Sharing) ក្នុងការទទួលជំនួយជាសម្ភារ ជាពិសេសបរិក្ខារពេទ្យ ដែលគិតជាទំហំទឹកប្រាក់ប្រមាណ ១០ លានដុល្លារពីអង្គការអន្តរជាតិមួយនេះ។ ជំនួយជាសម្ភារដែលគិតជាទឹកប្រាក់ជាង ១០ លានដុល្លារអាមេរិកនេះ គឺជាជំនួយរបស់អង្គការចែករំលែកសង្គ្រោះជីវិតសកល (Global life Sharing) ដែលមានស្នាក់ការធំនៅសាធារណរដ្ឋកូរ៉េខាងត្បូង ដោយគ្រោងប្រគល់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភានិងជាប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា។  តាមគម្រោង ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា MOU រវាងប្រតិភូព្រឹទ្ធសភាកម្ពុជាដែលដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង និងអង្គការ Global life Sharing ដើម្បីទទួលនូវជំនួយដែលគិតជាទឹកប្រាក់ ១០ លានដុល្លារនេះ នឹងត្រូវធ្វើឡើងនៅក្នុងអំឡុងខែមិថុនា ឆ្នាំ ២០២២ ខាងមុខ នៅក្នុងប្រទេសកូរ៉េខាងត្បូង។  គួរបញ្ជាក់ផងដែរថា ទន្ទឹមនឹងប្រតិភូព្រឹទ្ធសភាកម្ពុជា ដែលអមដំណើរដោយលោក សុខ សំណាង ប្រធានក្រុមការងារសម្រួបសម្រួលនៃជំនួយនិងជាជំនួយការរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ គ្រោងនឹងធ្វើដំណើរទៅចុះហត្ថលេខាទទួលជំនួយសម្ភារគិតជាទឹកប្រាក់ប្រមាណ ១០ លានដុល្លារ នៅពេលខាងមុខនោះ ព្រឹទ្ធសភាកម្ពុជា ក៏ទទួលបាននូវជំនួយជាសម្ភារនិងបរិក្ខារពេទ្យដែលគិតជាទំហំទឹកប្រាក់ប្រមាណ ១ លានដុល្លាររួចហើយដែរ ដោយជំនួយនេះ បានដឹកមកដល់បរិវេណនៃព្រឹទ្ធសភាកម្ពុជាកាលពីពេលថ្មីៗនេះ ដែលគ្រោងនឹងធ្វើពិធីប្រគល់និងទទួល ជាផ្លូវការ នៅថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃ ទី ៧ ខែមិថុនា ឆ្នាំ ២០២២ នៅវិមានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-27T07:02:32.717Z", "category": "PR", "views": 235, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អស្ចារ្យ! ពាន World Cup នឹងមកដល់កម្ពុជាថ្ងៃទី១ មិថុនា ខណៈបើកឲ្យពលរដ្ឋចូលទស្សនានិងថតរូបពីម៉ោងនេះទៅ
https://business-cambodia.com/articles/fifa-world-cup-
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មមាធិការជាតិ អូឡាំពិកកម្ពុជានៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ពានរង្វាន់បាល់ទាត់ពិភពលោក «FIFA WORLD CUP-Trophy Tour» នឹងមកដល់រាជធានីភ្នំពេញ តាមជើងហោះហើរឯកជនពិសេស «Private Jet» នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ ព្រះរាជណាចក្រកម្ពុជា និងពលរដ្ឋទាំងអស់មានមោទកភាពជាតិដ៏វិសេសវិសាលដែលបានទទួលព្រឹត្ដិការណ៍នៃដំណើរគោចរពានរង្វាន់ពិភពលោកលើកទី១ មកដល់កម្ពុជា។ ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោកនាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។ អំឡុងពេលពាន់រង្វាន់បាល់ទាត់ពិភពលោកមកដល់ព្រះរាជាណាចក្រកម្ពុជានេះ ក៏មានការរៀបចំកម្មវិធីសំខាន់ៗមួយចំនួនផងដែររួចមាន៖ ១.ក្បួនដង្ហែពានរង្វាន់ពីព្រលានយន្ដហោះអន្ដរជាតិភ្នំពេញមកកាន់វិមានសន្ដិភាព។ ២. ពិធីទតួលស្វាគមន៍ និងលើកពានរង្វាន់បាលទាត់ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព។ ៣. ពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោចាប់ពីម៉ោងប្រហែល ១ រសៀល រហូតដល់ម៉ោង ១០យប់ អមដោយតន្រ្ដីសម័យកំដរផងដែរ។ ដូច្នេះកុំឲ្យឱកាសល្អនេះកន្លងផុតទៅឲ្យសោះណា សម្រាប់អ្នកដែលស្នេហាកីឡាបាល់ទាត់នៅទូទាំងប្រទេស៕ អត្ថបទ៖ កឹម ប៊ុនធឿន
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-27T06:16:24.598Z", "category": "ព័ត៌មានថ្មីៗ", "views": 796, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
បងប្អូនណាខ្លះស្គាល់ម៉ាតFandbee ដែលល្បីឈ្មោះនៅប្រទេសម៉ាឡេស៊ី? ឆាប់ៗនេះយីហោមួយនេះនឹងចូលមកកម្ពុជាហើយ (Video inside)
https://business-cambodia.com/articles/fandbee-market
(ភ្នំពេញ)៖ អ្នកជំនាញប្រមើលឃើញថា ផ្សារទំនើបដែលមានទំហំតូចល្មម ឬហៅថាម៉ាត (Mart) នឹងរីកដុះដាលកាន់ខ្លាំងនៅកម្ពុជា ដើម្បីបំពេញតម្រូវ និងបង្កភាពងាយស្រួលដល់អតិថិជន ខណៈដែលផ្សារប្រភេទនេះកំពុងពង្រីកខ្លួនកាន់តែច្រើន នៅក្នុងទីក្រុងភ្នំពេញ និងនៅតាមទីរួមខេត្តធំៗមួយចំនួន។  វត្តមានផ្សារទំនើបលក់រាយខ្នាតតូច មិនត្រឹមតែផ្តល់ចំណូលដល់សេដ្ឋកិច្ច តាមរយៈការបង់ពន្ធប៉ុណ្ណោះទេ ប៉ុន្តែរាល់ទំនិញដែលបានដាក់លក់សុទ្ធមានស្តង់ដារ គុណភាព ទទួលស្គាល់ពីក្រសួងជំនាញ ជាពិសេសម្ហូបអាហារ ដើម្បីធានាថាអ្នកប្រើប្រាស់នឹងមិនប៉ះពាល់សុខភាព។ កត្តាទាំងនេះ បានកែប្រែទម្លាប់ប្រជាជនកម្ពុជាមួយចំនួនប្តូរពីការទិញទំនិញនៅតាមផ្សារបែបប្រពៃណី មកទិញទំនិញនៅតាមផ្សារទំនើបតូចៗ ឬ ម៉ាតបែបនេះវិញ ព្រោះផ្ដល់ភាពងាយស្រួលច្រើនក្នុងការដើរទិញទំនិញ និងចំណេញពេលវេលា។ ហេតុដូច្នេះ ការវិនិយោគទៅលើផ្សារទំនើបទំហំល្មមប្រភេទនេះ បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកវិនិយោគទាំងក្នុង និងប្រទេសស្រុក។ ក្នុងកិច្ចសម្ភាសជាមួយបណ្តាញព័ត៌មាន លោកឧកញ៉ា ច័ន្ទ តារា  អគ្គនាយកក្រុមហ៊ុន ហ្វេនប៊ី (Fandbee) បានប្រមើលពីកំណើនផ្សារទំនើបលក់រាយខ្នាតតូចបែបនេះ ដោយសេដ្ឋកិច្ចកម្ពុជាកើនឡើងជាលំដាប់ ដែលធ្វើឱ្យជីវភាពប្រជាជនកាន់តែប្រសើរឡើង  ស្របពេលដែលអ្នកពេញកំលាំងធ្វើការមានច្រើនដែលពួកគាត់គ្មានពេលវេលាច្រើនសំរាប់ដើរផ្សារទិញម្ហូបនោះទេ ហើយតម្រូវការលើម្ហូបអាហារ គឺជាតម្រូវការដែលមិនអាចខ្លះបាននោះទេ។ ដោយមើលឃើញពីសក្តានុពលនេះ Fandbee បានសម្រេចចិត្តវិនិយោគផ្សារទំនើប ដែលមានទំហំល្មមៗ ដោយផ្តោតលើចំណីអាហារជាចម្បង។ Fandbee នឹងធានាថាផ្តល់ម្ហូបអាហាររបស់ខ្លួន នឹងមានគុណភាពល្អ ឆ្លងកាត់ការពិនិត្យច្បាស់លាស់ ការរក្សារទុកដាក់ជាមួយនឹងសីតុណ្ហភាពត្រឹមត្រូវ ហើយថែមទាំងមានតំលៃក៏ល្អសមរម្យទៀតផង។ លោកបន្តថា ការពង្រីកខ្លួនរបស់ផ្សារទំនើបលក់រាយខ្នាតតូចប្រភេទនេះ ជាបន្តបន្ទាប់កាន់តែច្រើននោះ នឹងកាន់តែផ្តល់ចំណេញសម្រាប់អ្នកប្រើប្រាស់  តាមរយៈការប្រកួតប្រជែងគ្នា នឹងធ្វើឱ្យទំនិញកាន់តែមានតម្លៃទាប ដែលជួយកាត់បន្ថយការចំណាយបានកាន់តែច្រើន។ លោកបានឱ្យដឹងផងដែរថា នៅពេលក្រុមហ៊ុននឹងសហការជាមួយអ្នកផលិត និងអ្នកផ្គត់ផ្គង់ក្នុងស្រុក ដើម្បីយកផលិតផលខ្មែរ ដាក់លក់ក្នុងផ្សារទំនើបរបស់ខ្លួន ដែលជាការរួមចំណែកជួយដល់ផលិតផលក្នុងស្រុក៕ មិនតែបុណ្ណោះ Fandbee ក៏មានផ្តល់សេវាការបញ្ជាទិញតាមប្រព័ន្ធអនឡាយ ដែលផ្តល់ភាពងាយស្រួលដល់ស្រ្តីមេផ្ទះទូទៅ។ សូមស្តាប់សំលេង ឧកញ៉ា ច័ន្ទ តារា  អគ្គនាយកក្រុមហ៊ុន ហ្វេនប៊ី (Fandbee) ដូចតទៅ សូមបញ្ជាក់ថា៖ នៅក្នុងឆ្នាំ២០២២នេះ ក្រុមហ៊ុន ហ្វេនប៊ី Fandbee បានរៀបចំបើកដំណើរការបើក Mart រហូតទៅដល់៣សាខា រួមមាន៖ ទី១៖ នៅ The Park Community Mall មុខបុរីប៉េងហួត បឹងស្នោ, ទី២៖ នៅទូលទំពូង ផ្លូវ១៥៥ ទី៣៖ នៅផ្លូវ៥៩៨ ឬផ្លូវ ជា សុផារ៉ា ហើយក៏មានគំរោងបើកបន្តហូហែរទៀតផងដែរ។ ហើយក្រុមហ៊ុនក៏មានកម្រោងបើកជាច្រើនសាខាទៀតក្នុងឆ្នាំខាងមុខ។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-27T06:13:10.462Z", "category": "PR", "views": 384, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
Elon Musk ថាខ្លួនកំពុងកើតទុក្ខ ក្រោយភាគហ៊ុនធ្លាក់ជាង៥០០ពាន់លាន$ ហើយមានអ្នកប្តឹងរឿងនេះទៀត
https://business-cambodia.com/articles/elon-musk-was-sue-by-twitter-shareholder
សេដ្ឋី Elon Musk បាននិយាយម្ដងរួចហើយថា គាត់ពិបាកចិត្ត ក្រោយពេលដែល Tesla ត្រូវខាតលុយអស់ជាង ៥៧៥ពាន់លានដុល្លារ មិនទាន់បានប៉ុន្មានផងក៏ត្រូវម្ចាស់ភាគហ៊ុនរបស់ Twitter បានដាក់ពាក្យប្ដឹងលើគាត់បន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។ ម្ចាស់ភាគហ៊ុនរបស់ Twitter បានប្ដឹងទៅកាន់ Elon Musk ជុំវិញវិធីសាស្រ្តដ៏ច្របូកច្របល់ដែលគាត់បានប្រើក្នុងដំណើរការដេញថ្លៃទិញយក Twitter ទន្ទឹមនឺងនោះវាក៏ជាមូលហេតុធ្វើឱ្យតម្លៃហ៊ុន របស់ក្រុមហ៊ុនមានការប្រែប្រួល។ នាយកប្រតិបត្តិ Teslaរូបនេះបានស្នើទិញ Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ ឬ ៥៤.២០ដុល្លារក្នុងមួយភាគហ៊ុន គាត់បានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងថាលុយមួយចំនួនដែលយកមកទិញគឺបានមកពីការ យកហ៊ុនរបស់ Tesla ទៅធ្វើទ្រព្យធានា។ ចាប់តាំងពីលោក Musk បានដេញថ្លៃទិញយក Twitter បានធ្វើឱ្យភាគហ៊ុននៃក្រុមហ៊ុននេះធ្លាក់ចុះជាង១២%  ហើយ Tesla ធ្លាក់ចុះប្រហែល២៨% និងឈានទៅដល់៤០% ទាំងដែលវាជាក្រុមហ៊ុនដ៏ធំនៅក្នុង ទីផ្សារហ៊ុនបច្ចេកវិទ្យា។ នៅក្នុងពាក្យបណ្ដឹងដែលបានស្នើឡើងកាលពីថ្ងៃពុធ ម្ចាស់ភាគហ៊ុន Twitter បានចោទប្រកាន់ថា Elon Musk បានបំពាន ច្បាប់សាជីវកម្ម រដ្ឋកាលីហ្វ័រញ៉ា លើមុខជាច្រើន រួមទាំងបានចូលរួមនៅក្នុងឧបាយកលទីផ្សារ។ យោងតាមច្បាប់រដ្ឋកាលីហ្វ័រញ៉ា សាជីវកម្មក្នុងរដ្ឋត្រូវដកឈ្មោះពីសមាជិកក្រុមប្រឹក្សាពីការបោះឆ្នោត ប្រសិនបើពួកគេបានចូលរួមក្នុងការប្រព្រឹត្តិខុសមួយចំនួនដែលពាក់ព័ន្ធ ឬជាប់ទាក់ទងនឹងសំណើរទាំងនោះ។ យ៉ាងណាមិញ Twitter បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយ Elon Musk ក៏មិន​បានឆ្លើយតបចំពោះ​សំណើរ​សុំ​ការ​អត្ថាធិប្បាយ​ដែរ។ ពេលនេះសំណុំរឿង ត្រូវបានដាក់នៅតុលាការតំបន់ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ហើយម្ចាស់ភាគហ៊ុនកំពុងរង់ចាំការកាត់ក្តីរបស់គណៈវិនិច្ឆ័យ ជាមួយនឹងពាក្យបណ្តឹងរបស់ម្ចាស់ហ៊ុនគឺស្ថិតនៅក្រោមការកែប្រែបន្ថែម។ អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-27T05:50:07.777Z", "category": "ហិរញ្ញវត្ថុ", "views": 292, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ចង់កសាងទំនាក់ទំនងនឹងអ្នករកស៊ីធំៗមិនដឹងធ្វើបែបណាសាកល្បង៣ក្បួននេះអាចស្គាល់គ្នាស្អិតរមួត
https://business-cambodia.com/articles/these-three-rules-build-relationship-with-business-owner
ទំនាក់ទំនងក្នុងសង្គមជាន់ខ្ពស់មិនមែនសុទ្ធតែងាយស្រួលក្នុងការកសាងនោះទេ ព្រោះថាទំនាក់ទំនងនេះគឺត្រូវការក្បួននិងផ្លូវការបន្តិចដើម្បីទទួលបាននូវផ្លែផ្កាគួរជាទីគាប់ចិត្ត។ ផ្ទុយមកវិញការសាងទំនាក់ទំនងក្នុងវណ្ណៈអភិជនដោយផ្អែកលើអាជីវកម្មមិនក្លាយទៅជារឿងលំបាកទៀតនោះទេ ប្រសិនបើអ្នកអាចអនុវត្តក្បួនទាំងនេះបាន។ ជាដំបូងមុនឈានដល់ការបកស្រាយយើងសូមឱ្យនិយមន័យពាក្យថាអ្នកមានបន្តិច។ «អ្នកមាន» គេប្រាកដជាគិតដល់អំពីអ្នកមានទ្រព្យសម្បត្តិហូរហៀរ ឫក៏អ្នកដែលមានមុខជំនួញរាប់សិបលានដុល្លារ។ ប៉ុន្តែមែនទែនទៅអ្នកមានគឺជាអ្នកមានធនធានពិតមែន ប៉ុន្តែមិនមែនត្រឹមតែជាធនធានទ្រព្យសម្បត្តិនោះទេ ពោលគឺសក្កានុពលដែលមាននៅក្នុងចិត្តតែម្តង។ ក្នុងន័យនេះយើងមានបំណងចង់ឱ្យអ្នកជំនួញ ពាណិជ្ជករ សហគ្រិន អ្នករកស៊ីតូចធំ ចេះប្រើសក្តានុពលដែលមានក្នុងខ្លួនស្រាប់ដើម្បីក្លាយជាស្ពានចម្លងទៅរកទំនាក់ទំនងដ៏ល្អមួយក្នុងសហគ្រិនភាព។ ១.បណ្តោញ ( Cable ) ទំនាក់ទំនងគឺជាខ្សែកាបដែលមាំទាំបំផុតក្នុងសង្គមជាន់ខ្ពស់ ឫក៏ជាសហគ្រិនភាពម គឺត្រូវការបណ្តាញជាចាំបាច់មានខ្សែជាមួយអ្នកមានឱ្យច្រើន ចូលរួមសកម្មភាពសង្គម ពិធីជប់លៀង សិក្ខាសាលាអាជីវកម្មនានា។​​ បន្ថែមពីនោះទៅទៀតអ្នកអាចសាងភ្ញៀវតាមរយៈការធ្វើខ្សែបណ្ណោញនេះឯង។ ២.មេអំបៅស្លាបស្អាត អ្នកណាក៏អាចក្លាយជាមេអំបៅបានដែរឱ្យតែអ្នកអាចច្នៃខ្លួនឯងជាមេអំបៅដែលមានស្លាបស្អាតគឺប្រៀបបានទៅនឹងការធ្វើខ្លួនឱ្យលេចធ្លារក្នុងគំនិតអាជីវកម្មជីវ ការរស់នៅ និងដំណើរការការងារក្នុងទំនាក់ទំនងទាំងទៅទាំងមកជាមួយគ្នា។ ពោលគឺត្រូវមានគុណសម្ប​ត្តិក្នុងលក្ខខណ្ឌណាមួយរ​បស់ដៃគូនិងផ្តល់ផលប្រយោជន៏ឱ្យគ្នាទៅវិញទៅមក ដែលគេឲ្យឈ្មោះថាជា «មេអំបៅក្នុងសួនដ៏ស្រស់ស្អាត» នេះឯង។ ៣.មេដែក មុននឹងប្រើប្រាស់ក្បួនមួយនេះអ្នកគួរសួរខ្លួនឯងបន្តិចថា អ្នកចង់បានអ្វីពីទំ​នាក់ទំនងមួយនោះ។​ ហើយចាប់ផ្តើមស្វែងរកខ្លួនឯងដើម្បីធ្វើខ្លួនឱ្យស៏ក្តិសមចំពោះទំនាក់ទំនងមួយនោះ។ ​អ្នកត្រូវតែជាមេដែកដែលស្រូបទាញនូវរឿងដែលល្អ រឿងមានប្រយោជន៏សម្រាប់ខ្លួនឯងផង និងអ្នកដទៃផង។ អត្ថបទដោយ៖​ ពីង ជូអេង ( ត្រចៀកកាំ​ )
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-27T05:01:51.853Z", "category": "ភាពជាអ្នកដឹកនាំ", "views": 288, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
សម្ដេចតេជោណែនាំឱ្យអាជ្ញាធរពិចារណាកាត់ដីបឹងទន្លេសាប២តំបន់នេះ ជូនពលរដ្ឋដែលរស់នៅជាក់ស្ដែង
https://business-cambodia.com/articles/tonle-sap-land
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញថ្លែងសារពិសេសស្តីអំពីបឹងទន្លេសាបជូនទៅប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាប ឱ្យបានដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ទៅលើការអភិរក្ស ការយកចិត្តទុកដាក់លើផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរស់នៅតំបន់បឹងទន្លេសាប។  សម្តេចតេជោក៏បានណែនាំអាជ្ញាធរខេត្ដជាប់បឹងទន្លេសាបទាំង ៦ ត្រូវពិនិត្យពិចារណាស្ថានភាពជាក់ស្តែង ដោយកាត់ឆ្វៀលដីពីតំបន់២ និងតំបន់៣ ជូនទៅប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែង។ ដោយក្នុងនោះសម្តេចតេជោបានបញ្ជាក់ថា ផ្ទៃដីដែលកាត់ឆ្វៀល គឺសំដៅអ្នកអាស្រ័យផលយូរឆ្នាំ មិនរាប់អ្នកទើបទៅកាន់កាប់ត្រឹមតែ២ ឬ៣ឆ្នាំនោះទេ។ ជាមួយគ្នានេះសម្ដេចនាយករដ្ឋមន្រ្ដីក៏បានសុំអោយបងប្អូនប្រជាពលរដ្ឋដែលត្រូវបានកាត់ឆ្វៀលដីជូនហើយនោះ សូមកុំបន្តកាប់ទន្ទ្រានដីដែលត្រូវបានអភិរក្សបន្តទៅទៀត។ ដីដែលកាត់ឆ្វៀលជូនប្រជាពលរដ្ឋ គឺជាដីដែលពលរដ្ឋអាស្រ័យផលយ៉ាងតិចបំផុត១០ឆ្នាំ ឬដីដែលមិនមែនជាដីលិចទឹក ដែលអាចឲ្យប្រកបមុខរបរកសិកម្មបានយ៉ាងងាយស្រួល។ ទន្ទឹមគ្នានោះ សម្តេចតេជោបានបញ្ជាឱ្យអភិបាលខេត្ត អភិបាលស្រុក មេឃុំ ត្រូវតែទទួលខុសត្រូវ និងយកចិត្តទុកដាក់ទៅលើពលរដ្ឋរបស់ខ្លួន ដែលរស់នៅ និងអាស្រ័យផលលើដីជុំវិញបឹងទន្លេសាប។ តំបន់បឹងទន្លេសាបចែកចេញជា៤តំបន់ ខណៈតំបន់ទី៤ ជាតំបន់ដែលទាមទារឱ្យមានការអភិរក្សជាដាច់ខាត។ នេះបើតាមប្រសាសន៍បញ្ជាក់របស់សម្ដេចតេជោ។ សម្ដេចក៏បានមានប្រសាសន៍បន្ថែមថា តំបន់បឹងទន្លេសាបនេះ បានចែកជាពីរកត្តាចាំបាច់ ដែលកត្តាទី១ ការអភិរក្ស និងកត្តាទី២ គឺត្រូវតែគិតដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាបនោះ៕ អត្ថបទ៖ កឹម ប៊ុនធឿន  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-27T04:59:50.824Z", "category": "អចលនទ្រព្យ", "views": 155, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
អ្នករកស៊ីតិចអត់ដឹង! មិនបាច់ដាកQRកូដច្រើនទេ មានQRតែ១ ធនាគារណាក៏អាចស្កែនទូទាត់បានដែរ
https://business-cambodia.com/articles/khqr-for-local-business
​ បច្ចេកវិទ្យាកាន់តែទំនើប មនុស្សជាច្រើនចាប់ផ្ដើមចាយលុយដោយមិនបាច់ប្រើសាច់ប្រាក់សុទ្ធ​នាំពិបាកអាប់ចុះអាប់ឡើងពោលគឺចាយលុយតាមបែបឌីជីថលតាមរយៈ​ស្កែនQRកូដតាមទូរស័ព្ទដៃជាការស្រេច។ យ៉ាងណាមិញសម្រាប់អ្នករកស៊ី​​មួយចំនួនគាត់អាចនឹងបង្កើតកុងធនាគារច្រើនសម្រាប់ដាក់QRកូដបានច្រើននៅក្នុងហាង ដើម្បីឲ្យអតិថិជនដែលប្រើប្រាស់ធនាគារផ្សងៗគ្នាអាចស្កែនទូទាត់​ទំនិញនិងសេវាកម្ម​​​ផ្សេងៗដោយមិនបាច់ប្រើសាច់លុយសុទ្ធ។ ប៉ុន្ដែមកដល់ពេលនេះ ម្ចាស់អាជីវកម្ម​ឬអាជីវករលក់ដូរមិនបាច់បង្កើតកុងធនាគារច្រើននិងដាក់QRកូដច្រើន​​​​​ក្នុងហាងនោះទេពោលគឺ មានQRកូដតែមួយ អតិថិជនដែលប្រើប្រាស់សេវាធនាគារផ្សេង​សុទ្ធតែអាចស្កែនលើQRកូដតែមួយដើម្បីទូទាត់ ដោយQRកូដនេះ មានឈ្មោះថា” KHQR “។​ KHQR គឺត្រូវបានផ្ដួចផ្ដើមដោយថ្នាក់ដឹកនាំរបស់ធនាគារជាតិនៃកម្ពុជាក្នុងគោលបំណងដើម្បី​ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនិងក្រុមហ៊ុនផ្ដល់សេវាទូទាត់អាចបម្រើសេវាទូទាត់ KHQRរួមគ្នាក្នុងការទូទាត់ទំនិញនិងសេវាផ្សេងៗទៀត។ ការទូទាត់​តាមរយៈ KHQRនេះទៀតសោតគឺធ្វើឲ្យអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្តខ្ពស់ ពោលគឺទូទាត់ប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព សម្រាប់ប្រតិបត្តិការទូទាត់រវាងក្នុងស្រុកគ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមានជិករបស់បាគងនិងក្រុមហ៊ុនផ្សេងៗជាច្រើន។ អ៊ីចឹងបើអ្នកជាម្ចាស់អាជីវកម្ម មិនចាំបាច់ដាក់QRកូដច្រើននាំរញ៉េរញ៉ៃពិបាកទៅដកលុយនោះទេ ពោលគឺដាក់KHQR តែមួយអាចអនុញ្ញាឲ្យអតិថិជនមកពីធនាគារផ្សេងៗក្នុងស្រុកអាចទូទាត់ទំនិញជាមួយអ្នកបានដែរ។ ​​​ដើម្បីបានQRកូដ KHQR បងប្អូនអាចទាក់ទងទៅកាន់ធនាគារដែលបងប្អូនកំពុងប្រើប្រាស់សេវាដើម្បីឲ្យខាងធនាគាររៀបចំដាក់KHQR សម្រាប់ទូទាត់​ហើយផ្ដល់ភាពងាយស្រួល រហ័សនិងមានសុវត្ថិភាពទៀតផង៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-27T04:52:35.048Z", "category": "ហិរញ្ញវត្ថុ", "views": 2933, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
គ្រោះធំ! សិង្ហបុរីកំពុងខ្វះសាច់មាន់ឱ្យប្រជាជន ខណៈម៉ាឡេស៊ីប្រកាសផ្អាកលក់ឱ្យ ដោយសារបញ្ហា១នេះ
https://business-cambodia.com/articles/chicken-export-ban
យោងតាមការចុះផ្សាយរបស់សារពត៌មាន BBC កាលពីថ្ងៃពុធកន្លងទៅនេះបានឱ្យដឹងថា ប្រទេស​ម៉ាឡេស៊ី​​ប្រកាស​ខ្លួន​នឹង​កាត់​បន្ថយ​ការ​នាំ​ចេញ​មាន់រាប់លានក្បាល ​ចាប់​ពី​ដើម​ខែ​ក្រោយនេះទៅកាន់ប្រទេសសិង្ហបុរី ខណៈដែលប្រទេសមួយនេះកំពុងជួបបញ្ហាខ្វះខាតសាច់មាន់ជាទម្ងន់។ នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីគឺលោក Ismail Sabri Yaakob បានប្រកាសកាលពីល្ងាចថ្ងៃចន្ទថា ការនាំចេញមាន់រហូតដល់ ៣.៦ លានក្បាលក្នុងមួយខែនឹងត្រូវបញ្ឈប់ចាប់ពីថ្ងៃទី ០១ ខែមិថុនា ខាងមុខនេះ "រហូតដល់តម្លៃ និង ការផ្គត់ផ្គង់មានស្ថិរភាព " ឡើងវិញ មូលហេតុកាត់​បន្ថយ​ការ​នាំ​ចេញសាច់មាន់នោះ​ព្រោះ​មាន​ការ​ខ្វះខាត​ក្នុង​ប្រទេសម៉ាឡេស៊ី។ ដូចគ្នានេះដែរ អ្នកនាំចូលសាច់មាន់ស្រស់នៅសិង្ហបុរីឯណេះវិញ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង នេះដោយសារ ប្រទេសម៉ាឡេស៊ីធ្លាប់តែជាទីផ្សារនាំចូលសាច់ធំមួយរបស់ខ្លួន តែបែរជាត្រូវផ្អាកនាំចូលទៅកាន់ប្រទេសខ្លួនភ្លាមៗនោះ ដែលធ្វើឱ្យមានផលប៉ះពាល់ខ្លាំងមែនទែនទៅលើតម្រូវការប្រជាជន ពោលគឺត្រូវជំនួសមកវិញដោយសាច់មាន់ត្រជាក់ និងសាច់មាន់កក ខណៈដែលកាលពីឆ្នាំ២០២១កន្លងទៅនេះ ទីភ្នាក់ងារអាហារសិង្ហបុរីបាននិយាយថាប្រហែល ៣៤% នៃការនាំចូលសាច់មាន់របស់សិង្ហបុរីពីប្រទេសម៉ាឡេស៊ី។ គួរបញ្ជាក់ផងដែរថា ប្រទេសសិង្ហបុរី បាននាំចូលមានពីបណ្តាលប្រទេសធំៗចំនួនបី ដែលក្នុងនោះមានដូចជា ម៉ាឡេស៊ីប្រហែល ៣៤% ប្រេស៊ីល (៤៩%) និងសហរដ្ឋអាមេរិក (១២%) ប៉ុន្តែអាមេរិក និងប្រេស៊ីលហាក់បីដូចជានៅឆ្ងាយ ដូច្នេះប្រទេសទាំងពីរនេះមិនអាចផ្គត់ផ្គង់សាច់មាន់ស្រស់ទៅកាន់ទីផ្សារសង្ហបុរីទាន់ពេលនោះទេ ។ អត្ថបទដោយ៖ នៅ ថាត់សណា 
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:48", "date_created": "2022-05-27T04:17:01.922Z", "category": "កំពូលអ្នកលក់", "views": 1026, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "noisy" ] }