file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_3258.txt
យោងតាម​របាយការណ៍​របស់  Statista​បង្ហាញថា​ភាសា​អង់គ្លេស គឺ​នៅតែ​ស្ថិតក្នុង​លំដាប់​ទី​១ ជា​ភាសា​ដែលមាន​អ្នក​និយាយ​ច្រើនជាងគេ​នៅលើ​ពិភពលោក​។ ជា​រឿង​មិន​គួរឱ្យ​ចម្លែក​នោះទេ​ពីព្រោះ​ភាសា​នេះ​មាន​អ្នក​និយាយ​ដល់​ទៅ​១.៥​ពាន់​លាន​នាក់​។ ម្យ៉ាងទៀត ភាសា​អង់គ្លេស ក៏​ជា​ភាសា​ត្រូវបាន​ប្រើប្រាស់​ច្រើនជាងគេ​ក្នុងការ​ទំនាក​ទំនងជា​ពិសេ...
​ចំណែកឯ​លំដាប់​ទី​២​បាន​ទៅលើ​ភាសា​ចិន​កុក​ងឺ​ដែលជា​ភាសាផ្លូវការ​របស់​ចិន តៃវ៉ាន់ និង​សិង្ហ​បុរី ជាមួយ​អ្នក​និយាយ​ចំនួន​១.១​ពាន់​លាន​នាក់​។ ចំពោះ​លំដាប់​ទី​៣ គឺ​ភាសា​ហិ​ណ្ឌី​របស់​ឥណ្ឌា​។ ភាសា​នេះ​មាន​អ្នក​និយាយ​ចំនួន​៦៥០​លាន​នាក់​។ ​ជា​រឿង​គួរឱ្យកត់សម្គាល់​នោះ ភាសា​អេ​ស្ប៉ា​ញ​បាន​លោត​ផ្លោះ​មក​លំដាប់​ទី​៤ ជា​ភាសា​មាន​អ្ន...
article_3259.txt
សហភាព​អឺរ៉ុប​បានប្រកាស​ផ្តល់ជំនួយ​ដល់​មី​យ៉ាន់​ម៉ា​ដើម្បី​បន្ត​ការកែទម្រង់​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស។ការប្រកាស​នេះ​ធ្វើឡើង​ក្រោយពេល​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ប៉ា​រ៉ា​ក់​អូ​ប៉ា​ម៉ា​ថ្លែងការណ៍​នៅក្នុង​ឳ​កាស​នៃ​ការចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅក្នុង​ទីក្រុង​ណៃ​ពី​ដរ​ពី​ការព្រួយបារម្ភ​ពី​ដំណើរ​នៃ​លទ្ធិប្រជាធិបត...
កាលពីដើម​សប្តាហ៍​នេះ​សហភាព​អឺរ៉ុប​បានប្រកាសថា​នឹង​ផ្តល់ជំនួយ​ប្រមាណ៩០០លាន​ដុ​លា្ល​រ​សហរដ្ឋអាមេរិក​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា​ដើម្បី​លើកស្ទួយ​និង​ជំរុញ​នូវ​ការកែទម្រង់​ពី​ប្រទេស​យោធានិយម​អោយ​ក្លាយជា​ប្រទេស​ប្រជាធិបតេយ្យ​ពេញលេញ និង​ក្លាយជា​តួអង្គ​សំខាន់​នៅក្នុង​ឆាក​អន្តរជាតិ។ការប្រកាស​នេះ​ធ្វើឡើង​ក្រោយពី​មាន​វត្តមាន​របស់លោក...
article_326.txt
របបយោធាមីយ៉ាន់ម៉ា បានបញ្ជូនមន្ត្រីជាន់ខ្ពស់មួយរូបទៅចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅឡាវ។ នេះជាលើកដំបូងក្នុងពេលជាង២ឆ្នាំដែលតំណាងមីយ៉ាន់ម៉ាមានមុខក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស។
លោកស្រី Marlar Than Htaik លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសក្រោមការគ្រប់គ្រងរបស់របបយោធា ជាតំណាងឲ្យមីយ៉ាន់ម៉ាចូលរួមប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី២៩ ខែមករានៅទីក្រុងហ្លួងព្រះបាង។ នេះបើតាមកាសែត South China Morning Post ។ មីយ៉ាន់ម៉ាបានធ្វើពហិការមិនចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ចាប់តាំងពីសមាជិកអាស៊ានបាន...
article_3260.txt
ក្រោយពេល​គណកម្មាធិកា​រ​ចារកម្ម​នៃ​ព្រឹទ្ធសភា​អាមេរិក​បង្ហាញ​របាយការណ៍​ស៊ើបអង្កេត​ស្តីពី​ការធ្វើ​ទារុណកម្ម​ជនសង្ស័យ​ពាក់ព័ន្ធ​ក្រុម​អាល់​កៃ​ដា​និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ របស់​ស្ថាប័ន​ចារកម្ម CIA អាមេរិក កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ អាមេរិក​រង​ការ​អាម៉ាស និង​ការ​ថ្កោលទោស​ជាខ្លាំង។ គេ​សង្កេតឃើញ​ស្ថាប័ន​សិទ្ធិមនុស្ស រួម...
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ទាក់ទិន​បញ្ហា​នេះ៖ រយៈពេល​ជាង១០ឆ្នាំ​ហើយ ក្រោយ​ពេលដែល​សហរដ្ឋ​អាមេរិក​រង​ការវាយប្រហារ​ពី​សំណាក់​ក្រុម​ភេរវជន​អាល់​កៃ​ដា នៅ​ថ្ងៃ ១១ខែកញ្ញា​ឆ្នាំ ២០០។ សោកនាដកម្ម​ថ្ងៃ ១១ កញ្ញា​នេះ បាន​ជំ​រុញអោយ​រដ្ឋាភិបាល​អាមេរិក ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​ប្រធានាធិបតី ច​ច ដា​ប៊ិ​ល​យូ ប៊ូ​ស ...
article_3261.txt
លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​Petro Poroshenko ធ្វើ​ទស្សនកិច្ច​ក្នុងប្រទេស​សិង្ហ​បុរី​រយៈពេល​ពីរ​ថ្ងៃ​ដើម្បី​សិក្សា​ពី​យុទ្ធសាស្ត្រ​នៃ​ការគ្រប់គ្រង​ប្រទេស​ដែល​ប្រកប​សន្តិសុខ​ស្ថេរភាព​និង​ការអភិវឌ្ឍន៍ ។ដំណើរ​ទស្សនកិច្ច​នេះ​មាន​គោលបំណង​ចម្បង​សិក្សា​ប្រព័ន្ធ​ប្រឆាំង​អំពើពុករលួយ​របស់​សិ​ង្ហ​បុរី ដើម្បី​យកទៅ​កែទម្រង់​ប្រព​ន្...
កាលពី​ថ្ងៃទី០៩ធ្នូ​កន្លងទៅនេះ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Petro Poroshenko បានធ្វើ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ដែល​នឹងត្រូវ​ចំណាយពេល​ពីរ​ថ្ងៃ​ក្នុង​គោលបំណង​រឹតចំណង​វិស័យ​ការទូត​ប្រទេស​ទាំងពីរ​និង​យល់ដឹង​ពី​យុទ្ធសាស្ត្រ​របស់​ប្រទេស​សិង្ហ​បុរី​ក្នុងការ​គ្រប់គ្រង​ប្រទេស​ប្រកបទៅដោយ​ការអភិវឌ្ឍន៍​ស្ថិរភាព​ជាពិសេស​ន...
article_3262.txt
យោងតាម​របាយការណ៍​របស់  Statista​បង្ហាញថា​ភាសា​អង់គ្លេស គឺ​នៅតែ​ស្ថិតក្នុង​លំដាប់​ទី​១ ជា​ភាសា​ដែលមាន​អ្នក​និយាយ​ច្រើនជាងគេ​នៅលើ​ពិភពលោក​។ ជា​រឿង​មិន​គួរឱ្យ​ចម្លែក​នោះទេ​ពីព្រោះ​ភាសា​នេះ​មាន​អ្នក​និយាយ​ដល់​ទៅ​១.៥​ពាន់​លាន​នាក់​។ ម្យ៉ាងទៀត ភាសា​អង់គ្លេស ក៏​ជា​ភាសា​ត្រូវបាន​ប្រើប្រាស់​ច្រើនជាងគេ​ក្នុងការ​ទំនាក​ទំនងជា​ពិសេ...
​ចំណែកឯ​លំដាប់​ទី​២​បាន​ទៅលើ​ភាសា​ចិន​កុក​ងឺ​ដែលជា​ភាសាផ្លូវការ​របស់​ចិន តៃវ៉ាន់ និង​សិង្ហ​បុរី ជាមួយ​អ្នក​និយាយ​ចំនួន​១.១​ពាន់​លាន​នាក់​។ ចំពោះ​លំដាប់​ទី​៣ គឺ​ភាសា​ហិ​ណ្ឌី​របស់​ឥណ្ឌា​។ ភាសា​នេះ​មាន​អ្នក​និយាយ​ចំនួន​៦៥០​លាន​នាក់​។ ​ជា​រឿង​គួរឱ្យកត់សម្គាល់​នោះ ភាសា​អេ​ស្ប៉ា​ញ​បាន​លោត​ផ្លោះ​មក​លំដាប់​ទី​៤ ជា​ភាសា​មាន​អ្ន...
article_3263.txt
រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​កោះហៅ ឯកអគ្គ​រដ្ឋ​សហរដ្ឋអាមេរិក​ប្រចាំ​ម៉ាឡេស៊ី ដើម្បី​បំភ្លឺ​ពី​តួនាទី​របស់​សហរដ្ឋអាមេរិក ក្នុងការ​លូកដៃ​ចូលក្នុង​រឿង​ផ្ទៃក្នុង​របស់​ប្រទេស​ម៉ាឡេស៊ី។ ការកោះហៅ​នេះ ធ្វើឡើង​ក្រោយពី អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក Joseph Y Yun បានផ្តល់​កិច្ចសម្ភាសន៍​មួយ​ជាមួយនិង​ទូរទស្សន៍​នៅក្នុង​ស្រុក​ដោយ​លោក​បាន​រ...
កាលពីថ្មីៗកន្លងទៅនេះ រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី បាន​កោះហៅ​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោក Joseph Y Yun ពាក់​ព​ន្ធ័​នឹង​ការរិះគន់​របស់លោក​លើ​ច្បាប់​ស្តី​ការបះបោរ ដោយ​លោក​ថា​ច្បាប់​នេះ​បំពាន​សិទ្ធិមនុស្ស។ បន្ថែម​ពីនេះ​រដ្ឋមន្ត្រីការបរទេស​បាន ប្រតិកម្ម​ទៅវិញ​ថា វា​ជាការ​ជ្រៀ​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​របស់​ម៉ាឡេស៊ី។ ក្...
article_3264.txt
ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី​ទៅកាន់​ប្រទេស​មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា មេដឹកនាំ​រូបនេះ​បាន​ឯកភាព​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថាមពល​ជាមួយ​សម​ភាគី​លោក នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី។ ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ថាមពល​នេះ នឹង​អនុញ្ញាតអោយ​រុស្ស៊ី​អាច​សាងសង់​រោងចក...
មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី​បានអោយដឹង​កាលពី​ម្សិលមិញ​នេះ​ថា រុស្ស៊ី​នឹង​រៀបចំ​សាងសង់​ស្ថានីយ៍​នុយក្លេអ៊ែរ​ប្រមាណ ១០ សម្រាប់​ប្រទេស​ឥណ្ឌា។ ការលើកឡើង​ពី​ការ​សាសង​សង់រោង​ចក្រ​ថាមពលនុយក្លេអ៊ែរ របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា​នេះ កើតមានឡើង​ស្របពេល​ដែល​ប្រធាន​ធិបតី​រុស្ស៊ី​លោក វ្ល៉...
article_3265.txt
នៅ​ថ្ងៃ​ពុធ​នេះ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្លា​ឌី​មៀ ពូ​ទីន អញ្ជើញ​ទៅដល់​ទីក្រុង​ញូ​ដេលី​ប្រទេស​ឥណ្ឌា​ហើយ ដើម្បី​រឹតបន្តឹង​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ​អោយ​កាន់តែ​ល្អប្រសើរ​និង​ស៊ីជម្រៅ។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក ពូ​ទីន រយៈពេល​បី​ថ្ងៃ​ទៅកាន់​ប្រទេស​ឥណ្ឌា​នេះ ក្នុង​គោលបំណង​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម ការទូត និង​សន្...
ប្រធានាធិបតី​រុស្ស៊ី​លោក វ្លា​ឌី​មៀ ពូ​ទីន ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា​រយៈពេល​បី​ថ្ងៃ ដែល​ដំណើរ​ទស្សនកិច្ច​ន​នេះ​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​នេះ។ លោក ពូ​ទីន ទៅកាន់​ទីក្រុងដែ​លី​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​កាលវិភាគ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ហាក់បីដូច​ជាមរ​មា​ញឹក​ខ្លាំងណាស់ ព្រោះ​លោក​ត្រូវ​ជួបពិ...
article_3266.txt
ប្រទេស​ថៃ​ជានិច្ច​ជា​កាល​តែងតែ​រង​ការចោទប្រកាន់​ពី​បណ្តា​ក្រុមគាំទ្រ​សិទ្ធិមនុស្ស ដោយ​ប្រទេស​នេះ​មាន​ជាប់​ពាក់​ព​ន្ធ័​ជាមួយ​ការអនុញ្ញាតអោយ​ក្រុម CIA បង្កើត​ពន្ធនាគារ​សម្ងាត់​នៅក្នុង​ទឹ​ដី​ថៃ។ យ៉ាងណាក៏ដោយ​ក្រោម​ព្រឹទ្ធសភា​អាមេរិក​បញ្ចេញ​របាយការណ៍ អាជ្ញាធរ​ថៃ បានចេញ​មុខ​ទាត់ចោល​ការចោទប្រកាន់​ជាថ្មី និង​ការពារ​ភាព​ស្អាតស្...
ខន​ចំប៉ា​រាយការណ៍ រាជាណាចក្រ​ថៃ​បាន​រង​ការចោទប្រកាន់​ពី​ស្ថាប័ន​ទទួលបន្ទុក​សិទ្ធិមនុស្ស ថា​ជា​រដ្ឋ​មួយ​ដែល​ផ្តល់​សិទ្ធិ​អោយ​ក្រុម​ចារកម្ម​អាមេរិក CIA បង្កើត​គុក​សម្ងាត់​មួយ​នៅក្នុង​ទឹ​ដី​ថៃ​ដើម្បី​ឃុំខ្លួន និង​ធ្វើ​ទារុណកម្ម​សួរចម្លើយ​រាល់​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​បញ្ហា​ភេរវកម្ម ក្រោយ​កើតមាន​ព្រឹត្តិការណ៍​វាយប្រហារ​អគារ​...
article_3267.txt
ប្រធាន​ធិបតី​ហ្ស៊ី​មបា​វ៉េ​លោក Robert Mugabe(រ៉ូបឺត ម៉ូ​ហ្កា​បេ)ត្រូវបាន​គេ​ចាត់ទុកជា​មេដឹកនាំ​ដែល​មិនមាន​ប្រជាប្រិយភាព​សោះ និង​កាន់តំណែង​យូរ​បំផុត​មួយ​នៅក្នុង​ពិភពលោក។ ស្ថិតក្នុង​វ័យ ៩០ឆ្នាំ ប្រធានាធិបតី​រូបនេះ​បាន​កាន់កាប់​តំណែង​កំពូល​អស់​ពេលវេលា​ប្រមាណ​ជាង ៣ ទសវត្ស​មកហើយ។ យ៉ាងណាក៏ដោយ​មេដឹកនាំ​រូបនេះ​ជា​អ្នកតស៊ូ​ទាមទ...
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ទាក់ទិន​នឹង​បញ្ហា​នេះ ហ្ស៊ី​ម​បា​វ៉េ ជា​រដ្ឋ​ក្រីក្រ​មួយ​មាន​ទីតាំង​ស្ថិតនៅក្នុង​ទ្វីបអាហ្វ្រិក ដែល​មិនមាន​ដែនដី​ជាប់​សមុទ្រ និង​មាន​ផ្ទៃដី​ជិត៤សែន​គីឡូ​ម៉ែត្រក្រឡា​ជាមួយ​ប្រជាជន​ត្រឹមតែ​ជាង១៣លាន​នាក់ ។ ប្រទេស​នេះ​បានទទួល​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​នៅក្នុង​ឆ្នាំ ១៩៨០ដោយមាន​ចល...
article_3268.txt
គ្មានការចាប់ផ្តើមណាដែលងាយស្រួលនោះឡើយ ប៉ុន្តែការតស៊ូ ប្រឹងប្រែង តាំងចិត្តខ្ពស់ នឹងជំរុញជីវិតឲ្យបានជោគជ័យ។ ក្នុងមាតិកា «Motivation» សារព័ត៌មាន Vocal Media របស់នីហ្សេរីយ៉ា បានលើកឡើងពីគំរូភាពតារាល្បីៗ៥រូបក្នុងប្រទេសរបស់ខ្លួន ដែលសុទ្ធតែឆ្លងកាត់អាជីពជាអ្នកបើកឡានក្រុង។
អ្នកទាំង៥នាក់នោះរួមមាន៖ ១. តារាកំប្លែង Ali Baba Atunyota Alleluya Akpobome ជាតារាកំប្លែងអាជីពម្នាក់នៅនីហ្សេរីយ៉ា ដែលត្រូវបានគេស្គាល់ជាទូទៅថា Ali Baba។ ក្នុងបទសម្ភាសមួយជាមួយ Chanels Television តារាវ័យ៥៦ឆ្នាំរូបនេះ បានអះអាងថា ខ្លួនធ្លាប់ជាអ្នកបើកឡានក្រុងនៅរដ្ឋ Delta។ ២. លោក Jude Okoye ផលិតករ និងជាអ្នកគ្រប់គ្រងផលិតកម្មតន្...
article_3269.txt
Jane Marczewski ដែលមានឈ្មោះសំដែងថា «Nightbirde» បាន​ដកខ្លួន​ចេញពី​ការប្រកួតប្រជែងសមត្ថភាព America’s Got Talent (AGT) ដោយសារ​ជំងឺមហារីក​នៅ​ក្នុងខ្លួន​រើឡើងវិញ។ ម្ចាស់ប៊ូតុងមាសពី​លោក Simon Cowell រូបនេះ បាន​ប្រកាសពី​ការសម្រេចចិត្ត​របស់ខ្លួន​តាមរយៈបណ្តាញសង្គម Instagram។
Nigthbirde បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​មនុស្សជាច្រើននៅ​លើពិភពលោក ពី​ការ​ប្រឹងប្រែង​របស់ខ្លួនប្រកបដោយជំនឿជាក់​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ ក្នុងការប្រកួតប្រជែងទេពកោសល្យ America’s Got Talent នាងបានច្រៀងបទ «It’s OK» ដែលជាស្នាដៃនិពន្ធថ្មី​ដោយខ្លួនឯង។ គណៈមេប្រយោគ​ និងអ្នកទស្សនាទាំងអស់សុទ្ធតែរំជួលចិត្ត ហើយ​លោក Simon ...
article_327.txt
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សម្រេចទទួលស្គាល់ គណបក្សសន្តិភាពជាតិ (គ.ស.ជ) កាលថ្ងៃ ទី២១មីនា។ បក្សនេះ មានទីស្នាក់ការកណ្ដាលនៅផ្ទះលេខ៦៩Z ផ្លូវបេតុង ភូមិអូរណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាម ប្រកាសស្ដីពី ការចុះបញ្ជី គណបក្សសន្តិភាពជាតិ ចេញដោយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
គណបក្សសន្តិភាពជាតិ មានលោក រស់ សារ៉ុម ជាប្រធានគណៈកម្មាធិការបណ្ដោះ អាសន្ន ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ ប្រធានរូបនេះ អះអាង ពីគោលជំហរ គណបក្ស ជាបក្សប្រកាន់កណ្ដាលនិងស្ដាំនិយម។ ចំពោះ បាវចនាបក្ស គឺ ការពារសមធម៌ វឌ្ឍនភាព សង្គម។ លោក សារ៉ុម បញ្ជាក់ពីបេសកកម្មរបស់បក្សខ្លួនយ៉ាងដូច្នេះ៖ «ធ្វើយ៉ាងណា ការពារ សន្តិភាពឱ្យបា...
article_3270.txt
CoCo Lee តារាចម្រៀង និងអ្នកនិពន្ធទំនុកចម្រៀងដ៏ល្បីល្បាញ បានទទួលមរណភាពក្នុងអាយុ៤៨ឆ្នាំ។មូលហេតុគឺដោយសារតែការធ្វើអត្តឃាត។ បងស្រីរបស់ Coco បានប្រកាសបែបនេះនៅលើបណ្តាញសង្គម កាលពីថ្ងៃទី៥ ខែកក្កដា។
តារាចម្រៀង CoCo Lee ច្រៀងបទ A Love Before Time នាពិធីចែករង្វាន់អូស្កាលើកទី៧៣នៅ Los Angeles។ រូបថត AP CoCo ដែលមានសញ្ជាតិចិន-អាមេរិក គឺជាបុគ្គលដ៏ជោគជ័យបំផុតក្នុងអាជីពក្នុងតំបន់អាស៊ី ហើយក៏មានឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិផងដែរ។ តារារូបនេះ កើតជំងឺបាក់ទឹកចិត្តជាច្រើនឆ្នាំមកហើយ ហើយស្ថានភាពដុនដាបខ្លាំងនារយៈពេលប៉ុន្មានខែចុងក្រ...
article_3271.txt
បវរកញ្ញា​អាហ្វ្រិក​ខាងត្បូង Zozibini Tunzi បាន​ក្លាយជា​ម្ចាស់​មកុដ​បវរកញ្ញា​ចក្រ​វា​ឡ (Miss Universe) ឆ្នាំ​២០១៩ នា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​លើក​ទី​៦៨​ដែល​រៀបចំ​នៅ Tyler Perry Studios ក្រុង​អា​ត្ល​ង់​តា សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​៨​ខែធ្នូ ឆ្នាំ​២០១៩​។ Tunzi ដែលជា​តារា​បង្ហាញ​ម៉ូត​ដ៏​ស្រស់ស្អាត​ផងដែរ​នោះ បាន​ជំនួស​តំណែ...
អត្ថបទទាក់ទង បវរកញ្ញា​ហ្វីលីពីន Catriona Gray ក្លាយជា​ម្ចាស់​មកុដ​បវរកញ្ញា​ចក្រ​វា​ឡ ឆ្នាំ​២០១៨ ​ការប្រកួតប្រជែង​បវរកញ្ញា​ចក្រ​វា​ឡ​ឆ្នាំ​២០១៩​នេះ មាន​បេ​ក្ខ​នារី​៩០​នាក់ ដោយ​កញ្ញា សំណាង អា​លី​ណា ក៏បាន​ចូលរួម​តំណាង​ឲ្យ​កម្ពុជា​ផងដែរ ខណៈ​បង់​ក្លា​ដែ​ស និង​ហ្គី​ណេ​អេក្វាទ័រ ចូលរួម​ជា​លើកដំបូង​។​ ​លទ្ធផល​បាន​បង្ហាញថា បវរក...
article_3272.txt
​ភ្នំពេញ​៖ ស្ថានទូត​អាមេរិក​នៅ​កម្ពុជា នឹង​រៀបចំ​កម្មវិធី​បញ្ចាំងភាពយន្ត​ឯកសារ​មួយ ស្តីពី​សហគ្រិន​វ័យក្មេង ដែលមាន​ចំណងជើង​ថា «​ក្រុមហ៊ុន​កកើត​ថ្មី​តាម​ជំនាន់​» ឬ Generation Startup នៅ​ថ្ងៃទី​១៧ និង​ទី​១៩ ខែឧសភា​នេះ ។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​កម្មវិធី​បញ្ចាំងភាពយន្ត​នេះ  គឺ​ដើម...
​លោកស្រី Cheryl Miller Houser ផលិតករ​ភាពយន្ត​អាមេរិក នឹង​ទស្សនកិច្ច​កម្ពុជា នៅ​ថ្ងៃទី ១៦ ដល់​ថ្ងៃទី​១៩ ខែឧសភា ដើម្បី​បញ្ចាំងភាពយន្ត​ឯកសារ​មួយ​ស្តីពី​សហគ្រិន​វ័យក្មេង​។ តាម​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ភាពយន្ត​នេះ មាន​ចំណងជើង​ថា «​ក្រុមហ៊ុន​កកើត​ថ្មី​តាម​ជំនាន់​» ឬ Generation Startup ដែល​និយាយ​អំព...
article_3273.txt
​ក្រុម​តារាចម្រៀង​ដ៏​ល្បីល្បាញ​របស់​កូរ៉េខាងត្បូង​ដែលមាន​ឈ្មោះ​ក្នុង​ឆាក​អន្តរជាតិ​ថា BTS ឬ​មាន​ពាក្យ​ពេញ​ថា Bangtan Sonyeondan រក​ចំណូល​យ៉ាង​សន្ធឹកសន្ធាប់​រហូតដល់​ជិត បួន​ពាន់​លាន​ដុល្លារ​រៀងរាល់ឆ្នាំ​សម្រាប់​ជួយ​សេដ្ឋកិច្ចជាតិ​។
​ក្រុម BTS ដែលមាន​អ្នកគាំទ្រ និង​ទស្សនា​រាប់លាន​នាក់​ជុំវិញ​ពិភពលោក​រៀងរាល់ថ្ងៃ រាប់​ពី​ទ្វីបអាមេរិក​ខាងជើង​រហូតមកដល់​ទ្វីបអាស៊ី​នោះ​អាច​រកប្រាក់​ចំណូល​បាន​រហូតដល់ ៣,៦​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ដែល​ក្នុងនោះ​មាន​ទាំង​ប្រាក់ចំណូល​ផ្ទាល់ និង​ប្រាក់ចំណូល​ប្រយោល​។ នេះ​បើតាម​វិទ្យាស្ថាន​ស្រាវជ្រាវ Hyundai ដែល​ដ...
article_3274.txt
​រឿង​ភាគ​ថៃ «​បុព្វេសន្និវាស​» (Love Destiny) ដែល​បញ្ចាំង​នៅ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​ថៃ បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ការទាក់ទាញ​ផ្នែក​ទេសចរណ៍​ទៅកាន់​តំបន់​នៃ​សម័យកាល​អាយុ​ធ្យា (​ឆ្នាំ​១៣៥១ ដល់​ឆ្នាំ​១៧៦៧)​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត បាងកក ប៉ុស្តិ៍​។​
​ចាក់ផ្សាយ​ដំបូង​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ភាពយន្ត​ទូរទស្សន៍​រឿង «​បុព្វ​សន្និវាស​» (Love Destiny) ដែលជា​ស្នាដៃ​អ្នកនិពន្ធ​ឈ្មោះ Romphaeng រៀបរាប់​ពី​ដំណើរ​ផ្សងព្រេង​របស់​នារី​បុរាណ​វិទូ​ម្នាក់ ដែល​បាន​ជួប​គ្រោះថ្នាក់​រថយន្ត ហើយ​ព្រលឹង​របស់​នាង បាន​ចូលទៅក្នុង​ខ្លួន​នារី​ម្នាក់ទៀត ឈ្មោះ កា​រ៉ា​កេ​ត (Karakket) ក្នុង​សម័យក...
article_3275.txt
Andrea Meza តារាបង្ហាញម៉ូតម៉ិកស៊ិកអាយុ២៦ឆ្នាំ បានក្លាយជាម្ចាស់មកុដបវរកញ្ញាចក្រវាឡ (Miss Universe) ឆ្នាំ២០២០ ដោយបន្តតំណែងពីបវរកញ្ញាអាហ្វ្រិកខាងត្បូង Zozibini Tunzi។ ការប្រកួតប្រជែងបានបញ្ចប់កាលពីថ្ងៃទី១៦ ខែឧសភា ដែលរៀបចំនៅក្រុងហូលីវូដ រដ្ឋហ្លរីដា សហរដ្ឋអាមេរិក ដោយមានបេក្ខនារីពី៧៤ប្រទេស និងដែនដី។
អត្ថបទទាក់ទង បវរកញ្ញា​អាហ្វ្រិក​ខាងត្បូង Zozibini Tunzi ក្លាយជា​បវរកញ្ញា​ចក្រ​វា​ឡ​ឆ្នាំ​២០១៩ Andrea Meza ជាបវកញ្ញាម៉ិកស៊ិកទី៣ដែលឈ្នះជើងឯកបវរកញ្ញាចក្រវាឡ (Miss Universe)។ បវរកញ្ញាប្រេស៊ីល Julia Gama ជាបវរកញ្ញាឯករងទី១ បន្ទាប់មកបវរកញ្ញាប៉េរូ Janick Maceta (រងទី២) បវរកញ្ញាឥណ្ឌា Adline Castelino (រងទី៣) និងបវរកញ្ញាសាធារណរដ...
article_3276.txt
Dua Lipa បានរងពាក្យបណ្តឹងមួយ ក្រោយពីបានយករូបថតខ្លួនបង្ហោះនៅលើបណ្តាញសង្គម Instagram។ នោះជារូបថតដែលគេតាមប្រមាញ់ (Paparazzi) ហើយតារាចម្រៀងដ៏ល្បីល្បាញអង់គ្លេសរូបនេះ បានយកទៅបង្ហោះដោយគ្មានការអនុញ្ញាតពីម្ចាស់រូប។
Dua Lipa ម្ចាស់បទ «Love Again», «Don’t Start Now» និង «Levitating» បានយករូបដែលគេតាមប្រមាញ់ថត (Paparazzi) នាពេលរង់ចាំជើងហោះហើរមួយកាលពីខែកុម្ភៈ ឆ្នាំ២០១៩។ យោងតាម BBC News ក្រុមហ៊ុន Integral Images ដែលជាម្ចាស់កម្មសិទ្ធិរូប បានចោទតារាចម្រៀងអង់គ្លេសរូបនេះ ពីបទប្រើប្រាស់រូបថតដោយគ្មានការអនុញ្ញាត។ អ្វីដែលក្រុមហ៊ុនបានលើកឡើងនោះ ...
article_3277.txt
តារាសម្តែងម៉ិកស៊ិក Maria Antonieta de las Nieves បានជាប់ឈ្មោះក្នុងសៀវភៅកំណត់ត្រា Guinness World Records ចំពោះការដើរតួជានាង La Chilindrina ក្នុងរឿងភាគទូរទស្សន៍ អស់រយៈពេលជាង៤៨ឆ្នាំ។
«ខ្ញុំពិតជារីករាយខ្លាំងណាស់ចំពោះការផ្តល់នេះ ហើយខ្ញុំមិនដែលគិតថា ខ្លួនទទួលបានវាទាល់តែសោះ។ ឆ្នាំទាំងនោះ ពិតជាអស្ចារ្យណាស់ ដោយខ្ញុំបានធ្វើដំណើរជុំវិញពិភពលោកជាមួយក្នុងនាមជាតួអង្គនេះ»។ Maria បច្ចុប្បន្នវ័យ៧១ឆ្នាំ បានថ្លែងប្រាប់ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Efe។ Maria បានប្រឡូកក្នុងវិស័យសិល្បៈចន្លោះពីឆ្នាំ១៩៥៧ ដល់ឆ្នាំ២០២០ ដែ...
article_3278.txt
រដ្ឋាភិបាលចិន តាមរយៈក្រសួងការបរទេសចិន បានថ្លែងការពារករណីចម្រូងចម្រាសនៃភាពយន្ត «មូឡាន (Mulan)» របស់ក្រុមហ៊ុនអាមេរិក Disney ហើយក៏បានលើកសរសើរតួឯកស្រី នាង Liu Yifei ដែលខ្មែរស្គាល់ថា សៀវឡុងនី ផងដែរ។
Relate រលករិះគន់និងភាពចម្រូងចម្រាសដែលឈានដល់ការស្នើឲ្យធ្វើពហិការទៅមើលរឿង Mulan នេះ បានកើតឡើងក្រោយក្រុមហ៊ុន Disney បានអរគុណដល់អាជ្ញាធរទីក្រុង ស៊ីនជាំងសម្រាប់ការផ្ដល់ទីតាំងថតនៅចុងបញ្ចប់នៃរឿង (Credit)។ យ៉ាងណាមិញ ក្នុងសន្និសីទព័ត៌មាននៅថ្ងៃទី ១១ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានច្រានចោលការរិះគន់ទាំងនេ...
article_3279.txt
​លោក Shin Lim អ្នក​សំដែង​សៀក​កាណាដា​-​អាមេរិក បាន​ក្លាយជា​ម្ចាស់​ពាន​នៃ​កម្មវិធី​ប្រកួតប្រជែង​ទេពកោសល្យ​ពិភពលោក The Champions ដែលជា​ត្រូវ​បានរៀបចំ​ជា​លើកដំបូង​ដោយ​ក្រុមការងារ America’s Got Talent​។ ក្នុងចំណោម​បេក្ខជន​១២​នាក់​/​ក្រុម​ចុងក្រោយ Shin Lim ទទួលបាន​សំឡេងគាំទ្រ​លើស​កុមារី​អាមេរិក​វ័យ​១៤​ឆ្នាំ Darci Lynne Farme...
អត្ថបទទាក់ទង អ្នកមាន​ទេពកោសល្យ​ពិភពលោក​១២​ក្រុម ត្រៀម​ប្រជែង​ពាន AGT: The Champions Shin Lim ជា​ម្ចាស់​ពាន America’s Got Talent ឆ្នាំ​២០១៨ ទទួលបាន​សំឡេងគាំទ្រ​ជាងគេ នៅ​សប្តាហ៍​ទី​៥ ក្នុង​ព្រឹត្តិការណ៍ America’s Got Talent: The Champions ខណៈ Darci Lynne Farmer ដែលជា​ម្ចាស់​ពាន America’s Got Talent ឆ្នាំ​២០១៧ ទទួលបាន Wil...
article_328.txt
ប្រធានាធិបតី ចូ បៃឌិន និងអតីតប្រធានាធិបតី ដូណាល់ ត្រាំ នឹងប្រកួតប្រជែងតំណែងប្រធានាធិបតីអាម៉េរិកជាថ្មីក្រោយលោកដូណាល់ ត្រាំ ទទួលបានសំឡេងក្នុងការបោះឆ្នោតបឋម ១២៤៧។ បេក្ខជនបក្សសាធារណរដ្ឋសល់តែលោកត្រាំម្នាក់ប៉ុណ្ណោះ ខណៈបេក្ខជនផ្សេងទៀត បានដើរចេញ។
ទាំងលោក ចូ បៃឌិន ទាំងលោក ដូ ណាល់ ត្រាំ សុទ្ធតែទទួលបានសំឡេងគ្រប់គ្រាន់ដូចគ្នា ពីសមាជិកបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ ដើម្បីឈោងចាប់តំណែងបេក្ខជនជាផ្លូវការ។ បេក្ខជនមកពីគណបក្សសាធារណរដ្ឋត្រូវការគាំទ្រពីអ្នកតំណាងយ៉ាងហោចណាស់ ១២១៥នាក់ ខណៈបេក្ខជនប្រជាធិបតេយ្យត្រូវការ ១៩៦៨នាក់ពីអ្នកតំណាងបក្សរបស់ខ្លួននៅក្នុងការបោះឆ្នោតបឋម ដើម្បីក...
article_3280.txt
តារាភាពយន្តហូលីវូដ Will Smith ត្រូវបានពិន័យមិនឲ្យចូលរួមពិធីប្រគល់រង្វាន់អូស្ការ និងព្រឹត្តិការណ៍ Academy ផ្សេងទៀត រយៈពេល១០ឆ្នាំ បន្ទាប់តារាអាម៉េរិករូប បានទះកំផ្លៀងតារាកំប្លែង Chris Rock នាពិធីប្រគល់ពានរង្វាន់អូស្ការលើកទី៩៤កន្លងមក។
អត្ថបទទាក់ទង Will Smith ថាទង្វើខ្លួនមិនអាចលើកលែងទោស​បានឡើយ តែបញ្ជាក់ថាពិតជាពិបាកទប់អារម្មណ៍ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន គណៈកម្មការរៀបចំពានរង្វាន់អូស្តារ Academy of Motion Pictures Arts and Sciences បានចាត់ទុកអាកប្បកិរិយារបស់ Will Smith ទៅលើ Chris Rock ថាជាទង្វើដែលមិនអាចទទួលយកបាន និងដ៏គ្រោះថ្នាក់មួយ។ Smith បានឡើងទៅទ...
article_3281.txt
​ពិធី​ប្រកាស និង​ប្រគល់​ពានរង្វាន់​ភាពយន្ត​អូ​ស្ការ​លើក​ទី​៩០ (90th Academy Awards- Oscar) បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃអាទិត្យ ទី​៤ ខែមីនា នៅ Dolby Theatre ក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ដោយមាន​លោក Jimmy Kimmel ជា​អ្នក​កាន់​កម្មវិធី​។​
​ភាពយន្ត​រឿង «The Shape of Water» បានឈ្នះ​ពានរង្វាន់​រហូតដល់​ទៅ​៤ ខណៈ​រឿង «Dunkirk» និង «Blade Runner 2049» បានឈ្នះ​ពាន​៣​។ រឿង «Coco», «Darkest Hour» និង «Three Billboards Outside Abbing, Missouri» ឈ្នះ​ពាន​២ ។ ជាមួយគ្នានេះ ផលិតករ​ភាពយន្ត លោក James Ivory បានឈ្នះ​ពាន​អូ​ស្ការ​លើកដំបូង​ក្នុង​អាយុ​៨៩​ឆ្នាំ​។​ ​ជ័យលាភី​ពា...
article_3282.txt
កំពង់ស្ពឺ៖ មានចម្ងាយជាង៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ វិទ្យាល័យឧដុង្គ មានសិស្សចំនួន១៩១នាក់ ដែល​​ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣នេះ។ ឆ្នាំនេះជាឆ្នាំទី៧ហើយ ដែលសាលានៅតែបន្តរៀបចំឱ្យមានថ្នាក់បំប៉នសម្រាប់សិស្សអាចឆ្លៀតពេលមកសិក្សា ឬរម្លឹកមេរៀនបន្ថែមជាមួយលោកគ្រូ-អ្នកគ្រូពេលចុងសប្ដាហ៍ ក្នុងរយៈពេល៥សប្ដាហ...
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖ ថ្នាក់​បំប៉នសម្រាប់សិស្សថ្នាក់ទី១២​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បានចាប់ផ្ដើមស្រប​ពេលដែល​ក្រសួង​អប់រំ បាន​កែទម្រង់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិក្នុងឆ្នាំ២០១៤​។ វគ្គ​បំប៉ន​នេះ គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ដែលមាន​ការគាំទ្...
article_3283.txt
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បានបង្ហាញការកោតសសើរដល់តារាចម្រៀង K-Pop ជនជាតិថៃ កញ្ញា Lalisa Monoban ដែលបានយកវប្បធម៌ថៃ បង្ហាញក្នុងចម្រៀងទោលរបស់ខ្លួនដែលមានចំណងជើងថា​ « Lalisa» ។ បទចម្រៀង ដែលរំលេចក្លោងទ្វារប្រាសាទភ្នំរូងនេះមានអ្នកចូលមើលជាង១៤០លានដងក្នុងរយៈពេល៥ថ្ងៃប៉ុណ្ណោះ។
កញ្ញា Lalisa Monoban សមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី Blackpink ក្នុងប្រទេសកូរ៉េ បានចេញចម្រៀងទោលចំនួន ២បទ កាលពីថ្ងៃទី១០កញ្ញា។ បទចម្រៀងទាំង២នោះមានចំណងជើងថា Money និង Lalisa ។ ជាមួយគ្នានេះ បទ Lalisa ទទួលការគាំទ្រយ៉ាងខ្លាំង ជាពិសេសក្នុងប្រទេសថៃ។ ក្រៅពីអ្នកគាំទ្រកញ្ញា Lalisa Monoban ក្នុងនោះរដ្ឋាភិបាលថៃក៏បានចាប់អារម្មណ៍ ស្...
article_3284.txt
Juice WRLD កំពូល​តារាចម្រៀង​រ៉េ​ប​អាមេរិក​ដ៏​ល្បីល្បាញ ត្រូវបាន​ប្រកាសថា​ស្លាប់​នៅ​មន្ទីរពេទ្យ ក្រោយ​ដួល​ប្រកាច់ និង​ឈាម​ហូរ​តាម​មាត់ នៅ​អាកាសយានដ្ឋាន Midway International Airport ក្រុង Chicago កាលពី​ថ្ងៃទី​៨ ខែធ្នូ​។ ករណី​រន្ធត់នេះ កើតឡើង​រយៈពេល​តែ​៦​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល Juice ប្រារព្ធ​ខួបកំណើត​២១​ឆ្នាំ​របស់ខ្លួន​។​
​សេចក្តីថ្លែងការណ៍​រប​ស់​ក្រុម​ជំនាញ​ត្រួតពិនិត្យ​វេជ្ជសាស្ត្រ​ប្រចាំ​តំបន់ Cook County មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការស្លាប់​នេះឡើយ ប៉ុន្តែ​កន្លងមក Juice ធ្លាប់មាន​ប្រវត្តិ​ប្រើប្រាស់​ថ្នាំញៀន ហើយ​គេ​ក៏បាន​ប្រកាស​ដោយ​ចំហពី​រឿងនេះ​ផងដែរ​។​ ​តារាចម្រៀង​រ៉េ​ប​ដែលមាន​កំណើត​នៅ​ក្រុង Chicago រូបនេះ ចាប់​លេង​ព្យា​ណូ​ក្នុង​អ...
article_3285.txt
​លោក Charles Aznavour ជា​អ្នកចម្រៀង​ដ៏​ល្បីឈ្មោះ​របស់​បារាំង ដែលមាន​ដើមកំណើត​ពី​គ្រួសារ​អា​មេ​នី បានទទួល​មរណភាព​ក្នុង​អាយុ​៩៤​ឆ្នាំ កាលពី​ថ្ងៃទី​១ ខែតុលា នៅ​តំបន់ Mouries ប្រទេស​បារាំង​។ លោក Charles បាន​និពន្ធ និង​ច្រៀង​ចម្រៀង​រាប់ពាន់​បទ ដែល​ក្នុងនោះ​មាន​បទ «Et Pourtant» ដែល​លោក ស៊ីន ស៊ី​សាមុត យកទៅ​បកស្រាយ​ជា​ភាសា​ខ្ម...
​ ​លោក Charles Aznavour ត្រូវបាន​ចាត់ទុកជា​អ្នកចម្រៀង​ម្នាក់​របស់​បារាំង ដែលមាន​ភាពល្បីល្បាញ​នៅក្រៅ​ពិភព​ហ្វ្រ​ង់​កូ​ហ្វូ​ន [​អ្នក​និយាយ​ភាសា​បារាំង​] ផងដែរ ដោយសារ​ព័ត៌មាន CNN និង Times ចាត់ទុក​លោក​ថា មាន​ភាព​អស្ចារ្យ​មិន​ចាញ់​លោក Bob Dylan, Frank Sinatra និង Elvis Presley នោះឡើយ​។​ ​ចាប់ផ្តើម​អាជីព​នៅ​ឆ្នាំ​១៩៤៦ លោក C...
article_3286.txt
លោកស្រី Vera Lynn ឬ Dame Vera Lynn តារាចម្រៀង​ដ៏​ល្បីល្បាញ​របស់​អង់គ្លេស​នា​សម័យកាល​សង្គ្រាមលោកលើកទី​២ បានទទួល​មរណភាព​ក្នុង​អាយុ​១០៣​ឆ្នាំ នា​ថ្ងៃទី​១៨ ខែមិថុនា នៅ​ក្រុង Ditchling, East Susex​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន ITV ។
​ Dame Vera Lynn ដែលមាន​រហស្សនាម​ថា «The Forces Sweetheart» ជា​អតីត​អ្នកចម្រៀង​ដ៏​ជោគជ័យ​ម្នាក់​របស់​អង់គ្លេស កាលពី​អំឡុង​សង្គ្រាមលោកលើកទីពីរ ក្រៅពី​ការប្រគំ​តន្ត្រី​ក្នុងស្រុក គាត់​ក៏បាន​ទៅ​ច្រៀង​លើកទឹកចិត្ត​កងទ័ព​នៅ​អេ​ហ្ស៊ី​ប ឥណ្ឌា និង​ភូមា ផងដែរ​។​ ​ក្រោយ​សង្គ្រាម Vera Lynn នៅតែ​រក្សា​ភាពល្បីល្បាញ​តាម​វិទ្យុ និង​ទូ...
article_3287.txt
​តារា​ស្រី​បារាំង​ដើមកំណើត​អ៊ុយ​ក្រែ​ន Olga Kurylenko បាន​អះអាង​តាមរយៈ​បណ្តាញ​សង្គម Instagram ថា គាត់​កំពង់​រស់នៅ​ដាច់ដោយឡែក​ក្នុងផ្ទះ​របស់ខ្លួន ក្រោយ​តេស្ត​វិជ្ជមាន COVID-19 ហើយ​ថែមទាំង​អំពាវនាវ​ដល់​ក្រុម​អ្នកគាំទ្រ​ទាំងអស់​ថែរក្សា​ខ្លួន​ដោយ​ប្រុងប្រយ័ត្ន​បំផុត​។​
Kurylenko អាយុ​៤០​ឆ្នាំ ដែលជា​តារា​បង្ហាញ​ម៉ូដ​ផងដែរ​នោះ មានឈ្មោះ​ល្បីល្បាញ តាមរយៈ​ការសម្តែង​ជា​តួឯក​ស្រី​ក្នុង​ស៊េរី​រឿង «James Bond» ដែលមាន​ចំណងជើង​ថា «Quantum of Solace» កាលពី​ឆ្នាំ​២០០៨ និង​រឿង «Oblivion» កាលពី​ឆ្នាំ​២០១៣​។​ ​ តារា​ស្រី​រូបនេះ បាន​អះអាងថា ខ្លួន ឈឺ​មួយ​សប្តាហ៍​មកហើយ​។ Kurylenko ក្លាយជា​តារា​ល្បីឈ្មោ...
article_3288.txt
Richard Hadfield ជាអតីតសមាជិកក្រុម Collabro ដែលបានឈ្នះពាន Britain’s Got Talent កាលពីឆ្នាំ២០១៤។ កាលពីចុងសប្តាហ៍កន្លងមក ទូរទស្សន៍ ITV បាន​ចាក់​ផ្សាយ​ពីកម្ម​វិធីប្រឡង​ចម្រៀង The Voice UK ដោយបង្ហាញវត្តមាន​តារាចម្រៀង​រូបនេះ ធ្លាក់នៅ​វគ្គ Blind Audition ក្រោយគ្មាន​សមាជិក​គណៈកម្មការណាម្នាក់សោះ ចុចបង្វិល​កៅអី​ជ្រើស​រើស​យក​រូបគ...
«តើ​ត្រចៀកគណៈកម្មការទាំងនោះ មាន​បញ្ហាមែនទេ? ពួកគេ​ឮយ៉ាងម៉េចទៅវិញ?»។ នេះជា​សារមួយក្នុងចំណោម​សាររិះគន់​ជាច្រើន​នៅ​លើ​បណ្តាញសង្គម ក្រោយពេលដែល Richard Hadfield ត្រូវចាក​ចេញពីកម្មវិធី The Voice UK តាំងពីវគ្គ​ដំបូង Blind Audition។ Richard អតីតសមាជិក​ក្រុម​តន្ត្រី Collabro ដែលបានឈ្នះ​ពាន BGT កាលពីឆ្នាំ២០១៤ រូបនេះ បាន​ច្រៀង​បទ...
article_3289.txt
លោក Chadwick Boseman ដែលជាតួអង្គវីរបុរស (superhero) ក្នុងរឿង Black Panther របស់ផលិតកម្មអាមេរិក Marvel Cinematic Universe បានទទួលមរណភាពក្នុងអាយុ៤៣ឆ្នាំ ក្រោយតស៊ូប្រយុទ្ធនឹងជំងឺមហារីកពោះវៀនអស់រយៈពេល៤ឆ្នាំ។
លោក Boseman ដែលមានឈាមជ័រសេរ៉ាឡេអូន និងនីហ្សេរីយ៉ា បានកើត និងធំធាត់នៅក្រុង Anderson រដ្ឋ South Carolina។ តំណាងម្នាក់ បានបញ្ជាក់ប្រាប់ AP ថា តារាសំដែងរូបនេះ បានទទួលមរណភាពនៅគេហដ្ឋានរបស់ខ្លួនក្នុងរដ្ឋ Los Angeles ដែលគាត់ស្នាក់នៅជាមួយភរិយា និងសមាជិកគ្រួសារផ្សេងទៀត។ នាអំឡុងសម្រាកព្យាបាលកន្លងមក លោក Boseman មិនដែលនិយាយជាសាធារណ...
article_329.txt
ប្រមុខ​អង្គការ​ឃ្លាំ​មើល​នុយក្លេអ៊ែរ​របស់​អង្គការ​សហ​ប្រជាជាតិ​​បារម្ភ​ថា ទីក្រុងថែល អាវីវ អាច​វាយ​ប្រហារ​រោងចក្រ​នុយក្លេអ៊ែរ​របស់​​អ៊ីរ៉ង់ បន្ទាប់​ពី​ការ​វាយឆ្មក់​របស់​ក្រុង​តេហេរ៉ង់។
ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បាននិយាយកាលពីថ្ងៃទី ១៥ ខែមេសាថា អ៊ីរ៉ង់បានបិទរោងចក្រនុយក្លេអ៊ែររបស់ខ្លួននៅថ្ងៃទី ១៤ ខែមេសា ដោយសារការបារម្ភពីសុវត្ថិភាព ហើយបានបើកដំណើរការឡើងវិញនៅថ្ងៃបន្ទាប់។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានស្នើឱ្យប្រធាន IAEA ដែលកំពុងបំពេញភារកិច្ចត្រួតពិនិត្យមូលដ្ឋាននុយក្លេអ៊ែររបស់...
article_3290.txt
​តារាចម្រៀង​ដ៍៏ល្បីល្បាញ​របស់​អាមេរិក Aretha Franklin ដែលមាន​រហស្សនាម​ថា «Queen of Soul» បានទទួល​មរណភាព​ក្នុង​អាយុ​៧៦​ឆ្នាំ នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែសីហា នៅ​គេហដ្ឋាន​របស់ខ្លួន​នា​ក្រុង Riverfront Towers រដ្ឋ Detroit​។ នា​រយៈពេល​ចុងក្រោយ​នេះ សុខភាព​គាត់​មានការ​ទ្រុឌទ្រោម​យ៉ាងខ្លាំង ហើយ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​អ...
​លោកស្រី Aretha Franklin ជា​វីរនារី​ម្នាក់​ក្នុង​វិស័យ​តន្ត្រី​របស់​អាមេរិក និង​នៅលើ​ពិភពលោក​។ បទ​ចម្រៀង​ដ៏​ល្បីល្បាញ​របស់គាត់​រួមមាន​ដូចជា «Respect» (១៩៦៧), «Natural Woman» (១៩៦៨) និង «I Say a Little Prayer» (១៩៦៨) ជាដើម​។ ​ លោកស្រី Franklin ទទួលបាន​ពានរង្វាន់​ជាច្រើន​ក្នុងនោះ​មាន Grammy Award ចំនួន​១៨​លើក ហើយ​ទទួលបាន...
article_3291.txt
​លោក Simon Cowell បាន​អះអាងថា លោក​មិនបាន​ប្រើប្រាស់​ទូរ​សព្ទ​អស់​រយៈពេល​ជាង​១០​ខែ ដើម្បី​ពង្រឹង​សុខភាព​ផ្លូវចិត្ត និង​ភាពសប្បាយ​រីករាយ​។ អ្នកជំនាញ​រៀបចំ​កម្មវិធី​តន្ត្រី និង​កម្មវិធី​កម្សាន្ត​លំដាប់​ពិភពលោក​រូបនេះ អះអាងថា ជីវិត​លោក​ពិតជា​មានន័យ ពេល​នៅ​ឆ្ងាយ​ពី​ទូរ​សព្ទ​។​
«​ខ្ញុំ​ពិត​ខកខាន​ប្រើប្រាស់​ទូរ​សព្ទ​អស់​រយៈពេល​ប្រមាណ​១០​ខែ​។ ភាពខុសប្លែក​គ្នា​នោះ គឺថា ខ្ញុំ​បាន​ក្លាយជា​មនុស្ស​ដែល​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន និង​ផ្ចិតផ្ចង់​ខ្ពស់​ផងដែរ​លើ​ការងារ​អ្វីមួយ​»​។ លោក Simon បាន​និយាយយ៉ាង​ដូច្នេះ​ទៅកាន់​សារព័ត៌មាន The Mail on Sunday​។ ​លោក Simon មហាសេដ្ឋី​អង់គ្លេ...
article_3292.txt
អ្នកស្រី Sugako Hashida អ្នកនិពន្ធភាពយន្តជនជាតិជប៉ុនដែលមានឈ្មោះល្បីល្បាញជាលក្ខណៈអន្តរជាតិ ជាពិសេសរឿងភាគ «Oshin» កាលពីអំឡុងទសវត្សរ៍១៩៨០ បានទទួលមរណភាពកាលពីថ្ងៃទី៤ ខែមេសា ដោយសារជំងឺមហារីកកូនកណ្តុរ ក្នុងអាយុ៩៥ឆ្នាំ នៅផ្ទះរបស់ខ្លួននៅក្រុង Atami តំបន់ Shizuoka ប្រទេសជប៉ុន។
ភាពយន្តរឿង អូស្សីន (Oshin) ដែលមាន២៩៧ភាគ ត្រូវបានចាក់បញ្ចាំងលើកដំបូងនៅទូរទស្សន៍ជប៉ុន NHK នៅឆ្នាំ១៩៨៣។ រឿងនេះនិយាយពីការតស៊ូរបស់ស្ត្រីម្នាក់ដែលកូនក្នុងគ្រួសារអ្នកក្រ ហើយប្រឹងប្រែងតស៊ូក្នុងជីវិតរហូតដល់បានក្លាយជាស្ថានិកផ្សារទំនិញដ៏ជោគជ័យ។ ខ្សែភាពយន្តល្បីល្បាញពេញប្រទេសជប៉ុន ហើយត្រូវចាក់ផ្សាយនៅបណ្តាប្រទេសផ្សេងៗទៀត ដូចជា ចិន អ...
article_3293.txt
​លោក Irrfan Khan តារាភាពយន្ត​ឥណ្ឌា និង​បាន​សាង​ភាពជោគជ័យ​នៅ​ប៊ូ​លី​វូដ​ដល់​ហូលីវូដ ដូចជា​រឿង «Life of Pi»,  «Jurassic World», «Inferno» និង «Slumdong Millionaire» ជាដើម​នោះ បានទទួល​មរណភាព​ក្នុង​អាយុ​៥៣​ឆ្នាំ នា​ថ្ងៃ​ពុធ ទី​២៩ ខែមេសា​។
​លោក Khan ត្រូវបានធ្វើ​រោគវិនិច្ឆ័យ ថា​មាន​ដុំ​សាច់​មហារីក​នៅ​ឆ្នាំ​២០១៨ ហើយ​បានទទួល​ការព្យាបាល​នៅក្នុង​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​។ ក្រោយ​ការ​សះស្បើយ លោក​បាន​ថត​រឿង​មួយ​ដែលមាន​ចំណងជើង​ថា «Angrezi Medium» ហើយក៏​ជា​រឿង​ចុងក្រោយ​របស់លោក មុនពេល​ដែល​លោក​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅក្នុង​ម៉ុម​បៃ ដើម្បី​ព្យាបាល​រោគ​ព...
article_3294.txt
​ម្ចាស់​ពានរង្វាន់​អូ​ស្ការ លោក Gene Deitch ដែលមាន​ប្រវត្តិ​ដឹកនាំ​រឿង​គំនូរជីវចល ឆ្មា និង​កណ្តុរ (Tom & Jerry), Popeye និង​ស្នាដៃ​ជាច្រើន​ទៀត បានទទួល​មរណភាព​ក្នុង​អាយុ​៩៥​ឆ្នាំ នៅ​ទីក្រុង​ប្រាគ សាធារណរដ្ឋ​ឆេ​ក កាលពី​ថ្ងៃទី​១៦ ខែមេសា​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ឆេ​ក CTK​។​
​ដើមកំណើត​អាមេរិក លោក Gene Deitch បាន​ទៅ​រស់នៅ​ក្រុង​ប្រាគ​ជាមួយ តាំងពី​ឆ្នាំ​១៩៥៩​មក​។ បើទោះបីជា​លោក​មាន​វ័យចាស់​ជរា​ក៏ដោយ ប៉ុន្តែ​ករណី​ស្លាប់​របស់​អតីត​កំពូល​វិចិត្រករ​គំនូរជីវចល​រូបនេះ មិន​ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​ច្បាស់​នោះឡើយ​។ ចុងក្រោយ លោក​បានរស់នៅ​ជាមួយ​លោកស្រី Zdenka Najmanova ភរិយា​ទី​ពីរ​ដែល​បាន​រៀបការ​តាំងពី​...
article_3295.txt
តារាសម្តែង Will Smith បានសរសេរសារសុំទោសតារាកំប្លែង Chris Rock ចំពោះទង្វើរបស់ខ្លួននាពិធីប្រគល់រង្វាន់អូស្ការ Academy Awards កាលពីយប់ថ្ងៃអាទិត្យ។ Rock បានធ្វើជាពិធីករដើម្បីប្រកាសជ័យលាភី Best Documentary Feature ប៉ុន្តែមុនពិធីប្រគល់រង្វាន់ គេបានឆ្លៀតនិយាយកំប្លែងអំពី Jada Pinkett ភរិយារបស់ Smith ទាក់ទងនឹងករណីកោរសក់។ Smith ...
«អំពើហិង្សារាល់ទម្រង់គឺជាការបំពុល និងបំផ្លិចបំផ្លាញ។ ទង្វើរបស់ខ្ញុំកាលពីយប់មិញក្នុងពិធី Academy Awards ពិតជាមិនអាចទទួលយកបាន និងមិនគួរលើកលែងទោសនោះឡើយ។ កំប្លែងជាផ្នែកមួយនៃការងាររបស់ខ្ញុំ ប៉ុន្តែការនិយាយកំប្លែងពីលក្ខខណ្ឌសុខភាពរបស់ Jada គឺធ្ងន់ធ្ងរខ្លាំងណាស់សម្រាប់ខ្ញុំ ហើយខ្ញុំប្រតិកម្មតបវិញទាំងរំជួលចិត្ត»។ នេះជាការបញ្ជាក...
article_3296.txt
Lisa សមាជិក​នៃក្រុម​ចម្រៀង K-pop Blackpink របស់កូរ៉េខាងត្បូង បាន​ចាប់អាជីពចម្រៀងទោល​របស់ខ្លួន​ជាមួយ​នឹងការទទួល​បាន​កំណត់ត្រា​នៅលើបណ្តាញសង្គម YouTube និងមានឈ្មោះនៅក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness World Records 2022 ផងដែរ។
Relate តាម​សៀវភៅកំណត់ត្រា Guinness World Records បទចម្រៀង និងអាល់ប៊ុម​ដែលមានចំណងជើងដូចគ្នា​ថា LaLisa បាន​ក្លាយ​ជាវីដេអូតន្ត្រី ​ដែលមានអ្នកទស្សនា​នៅលើ YouTube ច្រើនជាងគេ​បំផុត​ក្នុង​រយៈពេល​២៤ម៉ោង សម្រាប់តារាចម្រៀង​ទោល។ បន្ទាប់ពី Jennie និង Rose កញ្ញា Lisa ក្លាយជា​តារាចម្រៀងទីបីនៃក្រុម​ Blackpink ដែលបាន​ចេញ​បទចម្រៀងទោល ហ...
article_3297.txt
​ក្រោយ​ការប្រកួតប្រជែង​អស់​រយៈពេល​ជាច្រើន​សប្តាហ៍ Kodi Lee អាយុ​២២​ឆ្នាំ ដែល​កើត​បញ្ហា​អូ​ទី​ស្សឹម បាន​ក្លាយជា​ម្ចាស់​ពាន America’s Got Talent រដូវ​កាល​ទី​១៤ ដោយមាន​ទឹកប្រាក់​ចំនួន​១​លាន​ដុល្លារ​អាមេរិក​។ AGT ជា​កម្មវិធី​ប្រកួតប្រជែង​សមត្ថភាព​ដ៏​ធំ​របស់​អាមេរិក និង​លើ​ពិភពលោក ដែលមាន​លោក Simon Cowell លោក Howie Mandel អ្...
AGT រដូវ​កាល​ទី​១៤ បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៨ ខែឧសភា ដល់​ថ្ងៃទី​១៨ ខែកញ្ញា ដែល​ផ្សាយ​នៅលើ​ទូរទស្សន៍ NBC​។ បេក្ខជន​៧២​នាក់​/​ក្រុម ដែលមាន​ទេពកោសល្យ​ផ្សេងៗ​គ្នា បាន​ចូលរួម​ប្រកួតប្រជែង​។ Kodi ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង​ក្រុម​រាំ និង​សម្តែង Detroit Youth Choir​។ ​ អ្នក​និយាយ​កំប្លែង Ryan Niemiller បាន​លេខ​៣ ក្រុម​រាំ...
article_3298.txt
មនុស្សម្នាក់បានចំណាយលុយដល់ទៅ៧២០០០ដុល្លារអាមេរិក លើសក់មួយកញ្ចុំរបស់ស្តេចចម្រៀងរ៉ុកខែនរ៉ូល (Rock and Roll) អាមេរិក Elvis Presley នាពិធីដេញថ្លៃមួយនៅក្រុង Los Angeles សហរដ្ឋអាមេរិក។
Elvis Presley បានទទួលមរណភាពក្នុងអាយុ៤២ឆ្នាំ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៧៧ ប៉ុន្តែភាពល្បីល្បាញ និងការគាំទ្រដ៏ងុបងល់ចំពោះស្តេចចម្រៀងរូបនេះ នៅតែបន្តមានរហូតដល់បច្ចុប្បន្ន។ កាលពីថ្ងៃទី៥ ខែកញ្ញា ក្រុមហ៊ុនដេញថ្លៃ Kruse GWS Auctions បានលក់ដាច់កញ្ចុំសក់របស់កំពូលតារាចម្រៀង រូបនេះ ក្នុងតម្លៃដល់៧២០០០ដុល្លារអាមេរិក។ យោងតាមការផ្សាយរបស...
article_3299.txt
Jonghyun តារាចម្រៀង K-Pop នៃ​ក្រុម SHINee បានធ្វើ​អត្តឃាត​ក្នុង​អាគារ​ស្នាក់នៅ​ក្រុង​សេ​អ៊ូ​ល កាលពី​ថ្ងៃទី​១៨ ខែធ្នូ  ហើយ​បាន​ស្លាប់ ក្រោយ​បញ្ជូនទៅ​មន្ទីរពេទ្យ​។ កា​ជ្រើសរើស​ផ្លូវ​មរណៈ​ក្នុង​អាយុ​ត្រឹម​២៧​ឆ្នាំនេះ ត្រូវបាន​តារា K-Pop ស្រី Nine9 នៃ​ក្រុម Dear Cloud អះអាងថា បណ្តាលមកពី​ជំងឺ​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ​។​
​តារា K-Pop ស្រី​ដែលមាន​រហស្សនាម​ថា Nine9 ដែលជា​មិត្តភក្តិ​ដ៏​ជិតស្និទ្ធ​របស់ Jonghyun បាន​បង្ហោះ​សារ​នៅក្នុង Instagram របស់ខ្លួន ដោយសារ​នោះ​នាង​ទទួលបាន​ពី Jonghyun ដោយផ្ទាល់​ពី​សប្តាហ៍​មុន​ការធ្វើអត្តឃាត​។ នៅក្នុង​ខ្លឹមសារ​រួម តារា​នៃ​ក្រុម SHINee ដែលមាន​ឈ្មោះ​ពេញ​ថា Kim Jong-Hyun បាន​រៀបរាប់​ពី​ភាព​តប់​ប្រ​ម៉​ល់​ស្មា...
article_330.txt
តុលាការកំពូលថៃនៅថ្ងៃទី៤ ខែមីនា បានទម្លាក់ចោលការចោទប្រកាន់ក្នុងសំណុំរឿងប្រឆាំងនិងអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់  និងបក្សពួក៤នាក់ទៀតពាក់ព័ន្ធនឹងការដេញថ្លៃគម្រោង Thailand 2022 Roadshow ។ គម្រោងនោះមានតម្លៃ ២៤០លានបាត (៦,៧លានដុល្លារ) នៅក្នុងឆ្នាំ២០១៣។
តុលាការកំពូលថៃ បានសម្រេចលើកចោលលើសំណុំរឿងរបស់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ ដែលបានប្តឹងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ និងមនុស្សបួននាក់ផ្សេងទៀត ជុំវិញការដេញថ្លៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ Thailand 2022 Roadshow ក្នុងឆ្នាំ២០១៣ ដោយចោទប្រកាន់ពីបទបង្កការខូចខាតដល់ប្រទេស ដោយមិនអនុវត្តតាមនីតិវិធី ដែលមានតម្លៃ៦,៧ លានដុល្លារ។ តុលាកា...
article_3300.txt
​លោក Little Richard ដែលមាន​ឈ្មោះ​ដើម​ថា Richard Wayne Penniman បានទទួល​មរណភាព​ដោយសារ​ជំងឺមហារីក កាលពី​ថ្ងៃទី​៩ ខែឧសភា ក្នុង​អាយុ​៨៧​ឆ្នាំ នៅ​ក្រុង Nashville រដ្ឋ Tennessee​។ នេះ​បើតាម​ការផ្សាយ​របស់ AFP។
​ ចាប់តាំងពី​ឆ្នាំ​១៩៤៧​មក លោក Richard ត្រូវបាន​ចាត់ទុកជា​វីរបុរស​នៃ​តន្ត្រី Rock and Roll របស់​អាមេរិក ក៏ដូចជា​ពិភពលោក​ទាំងមូល​។​ ​ បទ​ចម្រៀង​ដ៏​ល្បីល្បាញ​របស់​ស្តេច​ចម្រៀង Little Richard មានដូចជា «Tutti Frutti», «Long Tall Sally», ក៏ដូចជា «Good Golly Miss Molly», «Lucille» រហូតដល់ «Let the Good time Roll» ជាដើម​៕ អ្ន...
article_3301.txt
​រឿង​ភាគ​ទូរទស្សន៍​ថៃ​ដ៏​មាន​ប្រជាប្រិយ​បំផុត «​បុព្វេសន្និវាស​» (Love Destiny) ដោយ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា សរសើរ​មិន​ដាច់​ពី​មាត់ រហូតដល់​ហៅ​តារា​សម្តែង​ទាំងអស់​ទៅ​ជួប​ថែម​ទៀតផង​។ បន្ថែម​ពីនេះ ប្រធាន​ពន្ធនាគារ​នៅ​ក្រុង​បាងកក បានអនុញ្ញាត​ឲ្យ​អ្នកទោស​ទាំងអស់​មានឱកាស​ទស្សនា​រឿង​ភាគ​ដែល​តាក់តែង​ពី​ប្រវត្...
អត្ថបទទាក់ទង កំណើន​ទេសចរ​ថៃ​ទៅ​តំបន់​អាយុ​ធ្យា ក្រោយ​ការ​បញ្ចាំង​រឿង​ភាគ «​បុព្វេសន្និវាស​» «​អ្នកទោស​ខ្លះ មិន​ទទួលបាន​ការអប់រំ ប៉ុន្តែ​ពួកគេ​អាច​រៀនសូត្រ​ពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេសជាតិ​។ ហេតុដូច្នេះ​ហើយ​បាន​ជាង​យើង​ផ្តល់​ការអនុញ្ញាត​ឲ្យ​ពួកគេ​ទស្សនា​រឿងនេះ​រហូតដល់​ម៉ោង​៩​យប់​»​។ នេះ​បើតាម​បញ្ជាក់​របស់លោក Krit Kras...
article_3302.txt
​នាង Marian Rivera តារាភាពយន្ត​ហ្វីលីពីន ដែល​ប្រជាជន​ខ្មែរ​ស្គាល់​ថា ម៉ា​រី​ម៉ា បាន​សុំទោស​អ្នកគាំទ្រ​កម្ពុជា ក្រោយ​នាង ក្រោយ​បង្ហោះ​រូប​នៅ​ប្រាសាទអង្គរវត្ត តែ​សរសេរថា​«When in Thailand» ទៅវិញ​។ ជាមួយនឹង​ការសុំ​ង​ភ័យ​ទោស នាង ក៏​កែតម្រូវ​សំណេរ​របស់ខ្លួន​អម​នឹង​រូបថត​នោះ​ថា «Cambodia»​វិញ​។
​តារាភាពយន្ត​ហ្វីលីពីន នាង Marian Rivera ឬ​ប្រជាជន​ខ្មែរ​ស្គាល់​ថា ម៉ា​រី​ម៉ា នៅ​ថ្ងៃទី​២០ សីហា​នេះ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​នាង​ថត​ជាមួយ​ស្វាមី នៅ​ប្រាសាទអង្គរវត្ត ប៉ុន្តែ​នាង​បែរជា​សរសេរថា នៅ​ប្រទេស​ថៃ​ទៅវិញ​។ នាង Marian Rivera បាន​សរស​រថា «When in Thailand» ។ ​ជា​រូបថត​ដែល នាង Marian ស្លៀក​រ៉ូ​ប​វាល​ក្លៀក​ពណ៌...
article_3303.txt
​កម្មវិធី​ប្រកួតប្រជែង​ទេពកោសល្យ​លំដាប់​ពិភពលោក America’s Got Talent បានរៀបចំ​ព្រឹត្តិការណ៍ The Champions ជា​លើកដំបូង ដោយ​អនុញ្ញាត​ឲ្យ​ម្ចាស់​ពាន និង​អ្នក​ជោគជ័យ​នានា​ក្នុង​កម្មវិធី Got Talent ទូទាំង​ពិភពលោក ប្រកួតប្រជែង​គ្នា​។ បច្ចុប្បន្ន បេក្ខជន​១២​នាក់​/​ក្រុម​កំពុង​ត្រៀម​ប្រជែង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ប្រព្រឹត្តទ...
​សម្រាប់​រដូវ​កាល​ដំបូង​ដែល​រៀបចំ​ដោយ​ទូរទស្សន៍ NBC របស់​អាមេរិក បេក្ខជន​ចំនួន​៥០​រូប​/​ក្រុម បាន​ចូលរួម​ប្រកួតប្រជែង ដែល​អ្នក​ទាំងនោះ​សុទ្ធតែ​ម្ចាស់​ពាន និង​អ្នក​ដែល​ជោគជ័យ​ក្នុង​កម្មវិធី Got Talent ពី​អង់គ្លេស អាមេរិក បែលហ្ស៊ិក ស្លូ​វ៉ា​គី ដា​ណឺ​ម៉ាក អូស្ត្រាលី បារាំង អេ​ស្ប៉ា​ញ ហូ​ឡង់ អ៊ីតាលី អាហ្វ្រិក​ខាងត្បូង អ៊ុយ...
article_3304.txt
តារាភាពយន្តហុងកុងដ៏ល្បីល្បាញ ជាពិសេសកាលពីអំឡុងទសវត្សរ៍ឆ្នាំ៨០ លោក Norman Chui Siu Keung បានទទួលមរណភាពក្នុងអាយុ៧៣ឆ្នាំដោយសារជំងឺមហារីកបំពង់អាហារ កាលពីថ្ងៃទី១ ខែកញ្ញា ហើយអ្វីដែលកាន់តែសោកសៅទៀតនោះ គឺភរិយារបស់លោក ក៏បានទទួលមរណភាពផងដែរ ដោយសារគាំងបេះដូង ពេលរៀបចំបុណ្យសពស្វាមីរបស់ខ្លួន។
លោក Norman Chui ដែលអ្នកគាំទ្រនៅកម្ពុជា អាចចាំបានថា ជាតួអង្គ វិនហ្វីយ៉ាង ក្នុងរឿងយុទ្ធសិល្ប៍ដង្កូវនាង និងរឿងជាច្រើនទៀត បានប្រឡូកក្នុងវិស័យភាពយន្តតាំងឆ្នាំ១៩៧៣ ជាពិសេសតួអង្គជាអ្នកគុននិយម ទាំងជាតួអង្គឯក និងជាតួចិត្តអាក្រក់។ ក្នុងចំណោមនោះ លោកក៏ជាតួអង្គសំខាន់មួយរូបក្នុងរឿងកំពូលអ្នកសុំទាន (King of Beggars) របស់លោក Stephen Ch...
article_3305.txt
។​
​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​ឡាវ លោក Bosengkham Vongdara បាន​ចុះហត្ថលេខា​តែងតែ​គណៈកម្មការ​មួយ ដើម្បី​ដឹកនាំ​ការរៀបចំ និង​ស្រាវជ្រាវ​ឯកសារ​ពាក់ព័ន្ធ សម្រាប់​ការស្នើរ​សុំ​ចុះបញ្ជី​របាំ​ក្បាច់​រាំវង់ (Lam Vong Lao) ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​ពិភពលោក​។​ KPL បាន​បញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​ដែល​ដឹកនាំ...
article_3306.txt
​ទៅតាម​ការសន្យា​តារាចម្រៀង​កាណាដា Celine Dion បានចេញ​បទ​ចម្រៀង​ថ្មី​មួយ​ជា​ភាសា​អង់គ្លេស​ដែលមាន​ចំណងជើង​ថា «Ashes» ។ បទ​នេះ ត្រូវបាន​ច្រៀង​សម្រាប់​ខ្សែភាពយន្ត​វីរបុរស «Deadpool 2» ដែល​គ្រោង​ចាក់​បញ្ចាំង​នៅ​សហរដ្ឋអាមេរិក​ចាប់ពី​ថ្ងៃទី​១៨ ខែឧសភា​។​
​វត្តមាន​របស់ Celine Dion ដែល​ឈានចូល​វ័យ​៥០​ឆ្នាំ បានផ្តល់​នូវ​ការភ្ញាក់ផ្អើល និង​រីករាយ​យ៉ាងខ្លាំង​សម្រាប់​ក្រុម​អ្នកគាំទ្រ នៅ​ដំណើរ​របស់​តារាចម្រៀង​រូបនេះ ក្នុង​វេទិកា​តន្ត្រី​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​ ​នៅ​ចន្លោះ​ពី​ខែមិថុនា ដល់​ខែសីហា ខាងមុខ Celine នឹងមាន​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​មមាញឹក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វ...
article_3307.txt
កាលពីឆ្នាំ១៩៩១ ទារក Spencer Elden ក្លាយជារូបតំណាងនៃគម្របអាល់ប៊ុមបទចម្រៀង «Nevermind» របស់ក្រុមតន្ត្រីរ៉ុកអាម៉េរិក Nirvana។ ៣០ឆ្នាំក្រោយមក ម្ចាស់រូប បានដាក់ពាក្យបណ្តឹងប្រឆាំងក្រុមតន្ត្រីពីបទកេងប្រវ័ញ្ចផ្លូវភេទ និងរំលោភច្បាប់សហព័ន្ធស្តីពីអំពើអាសលើកុមារ។
នៅថ្ងៃទី២៤ ខែសីហា លោក Spencer Elden ដែលមានអាយុ៣០ឆ្នាំ បានដាក់ពាក្យបណ្តឹងទៅតុលាការនៅក្រុងញូវយ៉ក ប្រឆាំងក្រុមតន្ត្រី Nirvana ដែលមានសមាជិកមួយចំនួនដូចជា Dave Grohl, Krist Novoselic និង Pat Smear ក៏ដូចជាអ្នកថតរូប Erik Weddle និងម្ចាស់កម្មសិទ្ធិកាតាឡុកតន្ត្រីមួយចំនួន។ ក្នុងពាក្យបណ្តឹងរបស់ខ្លួន Elden បានទាមទារជំងឺចិត្ត ១៥ម៉ឺន...
article_3308.txt
Sir Thomas Sean Connery តារាភាពយន្តស្កុតឡេន ដែលសម្តែងជាតួអង្គចារកម្ម James Bond 007 មុនគេបំផុតនោះ បានទទួលមរណភាពក្នុងអាយុ៩០ឆ្នាំ នៅប្រទេសបាហាម៉ា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។ លោក Jason Connery ដែលជាកូនប្រុស បានអះអាងថា ឪពុកខ្លួនផុតដង្ហើមនៅក្នុងដំណេករបស់ខ្លួនតែម្តង ប៉ុន្តែមិនបានបញ្ជាក់ពីស្ថានភាពជំងឺពិតប្រាកដនោះឡើយ។
អត្ថបទទាក់ទង Sir Roger Moore តួអង្គ ០០៧ James Bond បានទទួល​មរណភាព​ក្នុង​អាយុ​៨៩​ឆ្នាំ​ លោក Sean Connery បានប្រឡូកក្នុងវិស័យភាពយន្តពីឆ្នាំ១៩៥៥ ដល់ឆ្នាំ២០០៣។ លោកធ្លាប់បានឈ្នះពានរង្វាន់អូស្ការកាលពីឆ្នាំ១៩៨៨ សម្រាប់តួក្នុងរឿង The Untouchables។ ក្រៅពីសម្តែងភាពយន្តរាប់សិបរឿង លោក Sean Connery ក៏ជាផលិតករភាពយន្តមួយរូបរហូតដល់ឆ្ន...
article_3309.txt
​តារាភាពយន្ត​ថៃ Saranyu Wongkrachang ដែល​អ្នក​និយម​ទស្សនា​ភាពយន្ត​ថៃ ស្គាល់​ថា ជា​តួ​នាយ​ខាវ ក្នុង​រឿង «​ស្នេហា​ស្រុកស្រែ​» បានទទួល​មរណភាព​ក្នុង​អាយុ​៥៩​ឆ្នាំ ដោយសារ​ជំងឺមហារីក​ថ្លើម​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត បាងកក ប៉ុស្តិ៍ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា​។​
​លោក Saranyu បានទទួល​មរណភាព​នៅ​មន្ទីរពេទ្យ Chulalongkorn Memorial​។ លោក​បាន​បាត់​បង់ជីវិត​ចោល​ភរិយា Hattaya និង​កូនភ្លោះ​ស្រី Supara និង Sitala​។​ ​បើតាម​បាងកក ប៉ុស្តិ៍ សព​តារាភាពយន្ត​ជើងចាស់​ថៃ រូបនេះ ត្រូវ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត Wat Nak Prok ក្នុង​ស្រុ Phasi Charoen ហើយ​ត្រូវ​បូជា​នៅ​ថ្ងៃទី​១៨ ខែមិថុនា​៕ ​ អ្នកសរសេ...
article_331.txt
រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សាអៀរឡង់ លោក Simon Harris នៅថ្ងៃទី២៤ ខែមីនា បានក្លាយជាមេដឹកនាំថ្មីនៃគណបក្ស Fine Gael ដែលកំពុងកាន់អំណាច ។ លោកនឹងត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់អៀរឡង់ នៅពេលសភាជួបប្រជុំនាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។
លោក Simon Harris មានអាយុ ៣៧ឆ្នាំ ជាបេក្ខជនតែមួយគត់ឈរឈ្មោះជាមេដឹកនាំគណបក្ស Fine Gael ជំនួសលោក Leo Varadkar ដែលបានប្រកាសលាលែងពីតំណែងកាលពីថ្ងៃទី២០ ខែមីនា។ លោក Varadkar បានដឹកនាំរដ្ឋាភិបាលចម្រុះបច្ចុប្បន្ន រួមជាមួយបក្ស Fianna Fáil និងគណបក្សបៃតង។ ដូច្នេះ អ្នកស្នងតំណែងបន្ទាប់ នឹងឡើងកាន់តួនាទីជានាយករដ្ឋមន្រ្តី។ នៅក្នុងសុន្ទរក...
article_3310.txt
​ភ្នំពេញ​៖ កំពូល​តារាភាពយន្ត​នៃ​ស្ថានីយទូរទស្សន៍​ហុងកុង TVB  កញ្ញា Nancy Wu និង​លោក Vincent Wong បានធ្វើ​ដំណើរ​មកកាន់​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី ១៨ មិថុនា​ម្សិលមិញ​សម្រាប់​កម្មវិធី​អ្នក​ដែលមាន​មុខមាត់​ដូច ឬ​ស្រដៀង​តារា​ទាំងពីរ​នៅលើ​កញ្ចក់​ទូរទស្សន៍ PNN នៅ​ថ្ងៃអាទិត្យ​នេះ​។ ក្រោយពេល​មកដល់​ប្រទេស​កម្ពុជា​ភ្លាម កញ្...
​ខាងក្រោម​នេះ​ជា​បទសម្ភាសន៍​ខ្លី​ជា​ភាសា​អង់គ្លេស​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​ថ្មីៗ និង​កញ្ញា Nancy Wu តារាភាពយន្ត​ល្បីល្បាញ​របស់ ហុងកុង ដូចតទៅ​៖ ​កញ្ញា Nancy Wu ត្រូវបាន​អញ្ជើញ​ដោយ​ទូរទស្សន៍ PPN ក្នុង​កម្មវិធី​អ្នក​ដែលមាន​មុខមាត់​ដូច ឬ​ស្រដៀង​អ្នកនាង​នៅលើ​កញ្ចក់​ទូរទស្សន៍ PNN នៅ​ថ្ងៃអាទិត្យ​នេះ​។ នៅក្នុង​ប...
article_3311.txt
Angelina Jolie មាន​អាយុ​ជាង​២០​ឆ្នាំ នាពេល​មកកាន់​ប្រទេស​កម្ពុជា​លើកដំបូង​ដើម្បី​ថត​រឿង «Lara Croft: Tomb Raider»​។ ព្រះរាជាណាចក្រ​អច្ឆរិយៈ គឺជា​ទឹកដី​ដែល​បាន​ផ្លាស់ប្តូរ​ចិត្ត​របស់​តារា​ហូលីវូត​រូបនេះ ឲ្យ​ចេះ​ស្រឡាញ់​ក្មេង ហើយ​បច្ចុប្បន្ន​នាង​មានកូន​រហូតដល់​ទៅ​៦​នាក់ ហើយ​រស់នៅ​យ៉ាង​មាន​សុភមង្គល​ជាមួយ​លោក Brad Pitt ជា​...
​ធំធាត់​នៅក្នុង​ទីក្រុង​ឡូ​ស​អេ​ន​ជឺ​ឡែ​ស សហរដ្ឋអាមេរិក តារាភាពយន្ត​ហូលីវូត Angelina Jolie បាន​ជួប​រឿងរ៉ាវ​ថ្មីៗ​ជាច្រើន​នា​អំឡុង​វត្តមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ក្នុង​ឆ្នាំ​២០០០ ដើម្បី​ថត​រឿង «Lara Croft: Tomb Raider» ។​ ​តារា​លំដាប់​ពិភពលោក​រូបនេះ បាន​ថ្លែងប្រាប់ AP ថា​៖ «​នៅពេលដែល​ខ្ញុំ​មកដល់​កម្ពុជា​ជា​លើកដំបូង ខ្...
article_3312.txt
Maori Tezkuka អតីត​អ្នកចម្រៀង​អូ​ប៉េ​រ៉ា​របស់​ជប៉ុន ដែល​បាន​ប្រឡូក​ខ្លួន​ចូលក្នុង​ឧ​ស្សហកម្ម​សិច​ភាពយន្ត​ក្តៅ​សាច់​ក្នុង​អាយុ​៧១​ឆ្នាំ បានប្រកាស​ចូលនិវត្តន៍ បន្ទាប់ពី​សកម្ម​ក្នុង​ការងារ​អស់​រយៈ​៩​ឆ្នាំ​កន្លងមកនេះ​។ ការចាកចេញ​ពី​អាជីព​នេះ ត្រូវបាន Tezuka អះអាងថា គ្មាន​តួអង្គ​ប្រុស​ណា​ដែល​អាចធ្វើ​ឲ្យ​គាត់​ក្តៅ​សាច់ និង​ម...
​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន AFP អតីត​តារា​សិច​ដែលមាន​វ័យ​ចំណាស់​ជាងគេ​នៅ​ជប៉ុន បាន​ថ្លែងថា​៖ «​នៅពេល​ដែលមាន​ពន្លឺ អ្នក​ត្រូវ​ប្រឹងប្រែង​ឲ្យ​បានល្អ​បំផុត​។ ខ្ញុំ​មិនដែល​មានការ​សោកស្តាយ​នោះឡើយ ប៉ុន្តែ​ការថត​សម្តែង​ក្លាយជា​រឿង​ពិបាក​មួយ ដោយសារ​តួ​ប្រុស​មិន​ស្ថិតនៅក្នុង​ប្រភេទ​ដែល​ខ្ញុំ​ត្រូវការ​»​។​ ​ទោ...
article_3313.txt
ចំណាត់ថ្នាក់​នៃ​ស្រី​ស្អាត​ទាំង ១០ ខាងក្រោម​នេះ​ធ្វើឡើង​ដោយយោង​ទៅតាម​ភាពរឹងមាំ ភាព​វៃឆ្លាត ប្រជាប្រិយភាព ភាព​ទាក់ទាញ សម្រស់ និង​ភាពជោគជ័យ​របស់​ស្ត្រី​ទាំងនេះ​នៅក្នុង​ឆ្នាំ ២០១៥ ។ ស្ត្រី​ទាំងនេះ​ត្រូវបាន​ជ្រើសរើស​ជា​ស្ត្រី​ដែលមាន​ភាព​ស៊ិ​ច​ស៊ី​បំផុត​ប្រចាំ​នេះ និង​ស្រស់ស្អាត​បំផុត​ក្នុង​ពិភពលោក។
1. Shailen Woodley តារា​វ័យក្មេង Hollywood នេះ​បាន​ជាប់​ចំណាត់ថ្នាក់​ជា​ស្រី​ស្អាត​ផ្តាច់​គេ​ប្រចាំឆ្នាំ ២០១៥ ដោយ​នាង​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​នៅក្នុង​ភាពយន្ត The Descendants ផលិត​ឆ្នាំ ២០១១ ។ 2. Jennifer Lopez នាង​ជា​តារាភាពយន្ត អ្នកនិពន្ធ អ្នក​ច្នៃ​ម៉ូដ ផលិតករ និង​ជា​អ្នកចម្រៀង​ផងដែរ។ នាង​ត្រូវ​បណ្តាញ​ព័ត៌មាន​នានា​ជ...
article_3314.txt
បុរស​ជា​អ្នកបម្រើ​ម្នាក់​នៅក្នុង​ភោជនីយដ្ឋាន​មួយ ក្នុង​ទីក្រុង Wichita រដ្ឋ Kansas សហរដ្ឋអាមេរិក បានទទួល​នូវ​ធីប​ដ៏​មានតម្លៃ​បំផុត​ក្នុង​ជីវិត​របស់គាត់ ពី​ភ្ញៀវ​ម្នាក់​ដែល​ចូលទៅ​ញ៉ាំ​អាហារ​ក្នុង​ហាង​ដែល​គាត់​ធ្វើការ។ អ្នកបម្រើ​នេះ​មាន​ធ្មេញ​ពុក​ប្រហោងធំៗដូច​ធ្មេញ​កូនក្មេង ហើយ​ធីប​ដែល​គាត់​ទទួលបាន​នោះ គឺ​ការធ្វើ​ធ្មេញ​ឲ...
យោងតាម​ការផ្សាយ​រប​ស់កា​សែត NEW YORK DAILY NEWSលោក Brian Maixnerដែលជា​អ្នកបម្រើ​ក្នុង​ហាង​ខាងលើ​នោះ បាន​បង្ហោះ​រូបគាត់​មុនពេល​ធ្វើ​ធ្មេញ និង​ក្រោយ​ពេលធ្វើ​រួច នៅក្នុង​បណ្ដាញ​សង្គម និង​បាន​ថ្លែងអំណរគុណ​ទៅកាន់​អ្នក​ឧបត្ថម្ភ​នោះ ព្រោះថា​គាត់​ទើបតែ​ជួប​សប្បុរសជន​នោះ​ជា​លើកទីមួយ តែ​បាន​ចំណាយ​ប្រាក់​ជាច្រើន​មកលើ​រូបគាត់។ លោក...
article_3315.txt
Sobhi Shaker អាយុ​២៤​ឆ្នាំ​ជា​ជនជាតិ​ស៊ី​រី​ដែល​បានធ្វើ​អន្តោប្រវេសន៍​ទៅ​ប្រទេស​ម៉ាឡេស៊ី​។ យុវជន​រូបនេះ បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី Asia’s Got Talent 2017 តាមរយៈ​សម្តែង​សមត្ថភាព​រហស្សកម្ម​លើ​សន្លឹក​បៀរ​។ Sobhi ទទួល បាន ចម្លើយ «Yes» ពី​ចៅក្រម​ទាំងបី​គឺ Anggun, David Foster និង Jay Park នៅ​វគ្គ Judges’ Auditio...
Sobhi ត្រូវបាន​គ្រួសារ​លើកទឹកចិត្ត​ឲ្យ​ចាក​ចេញពី​ស៊ី​រី ដើម្បី​ឲ្យ​គេ​ទទួលបាន​នូវ​ជីវិត​ដ៏​ល្អប្រសើរ និង​ឈានទៅដល់​ការបំពេញ​ក្តី​សុបិន​របស់ខ្លួន​។ ក្នុង​បទ​សម្ភាស​បន្ថែម​ជាមួយ​សារព័ត៌មាន​ម៉ាឡេស៊ី Star2 យុវជន Sobhi បាន​រៀបរាប់ថា កាលពី​អាយុ​១៩​ឆ្នាំ គេ​បាន​ហ្វឹកហាត់​ដើម្បី​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​ម្នាក់ ប៉ុន្តែ​ដោយស...
article_3316.txt
តើ​នឹង​អាចមាន​ពិធី​អាពាហ៍ពិពាហ៍​រវាង​គូស្នេហ៍​តារា Calvin Harris និង Taylor Swift ដែរឬទេ ? សំណួរ​នេះ​គេ​បាន​ចោទសួរ​ឥតឈប់ឈរ បន្ទាប់ពី​គូស្នេហ៍​នេះ​បាន​សេពគប់​គ្នា​អស់​រយៈពេល​ជាច្រើន​ខែ​មក។ នៅពេលនេះ មាន​លេចឮ​ពាក្យ​ចចាមអារ៉ាម​នៃ​ពិធី​ភ្ជាប់ពាក្យ​របស់​គូស្នេហ៍​មួយគូ​នេះ ដែល​ជាប់​ជា​គូស្នេហ៍​រកចំណូលបាន​ច្រើន​បំផុត​ក្នុង​ពិភ...
ប្រភពព័ត៌មាន​បាន​ប្រាប់​គេហទំព័រ Mirror ថា៖ « Taylor ចូលចិត្ត​ចិញ្ចៀន​មានតម្លៃថ្លៃៗ »។ បើតាម​ប្រភព​នោះ Calvin បានគិត​ទៅដល់​ទីកន្លែង​សុំ​គូស្នេហ៍​រៀបការ​រួចទៅហើយ។ « គេ​កំពុងតែ​ពិចារណា។ Taylor មាន​កន្លែង​ដែល​ចូលចិត្ត​ច្រើនណាស់។ ដំបូង Calvin គិត​រើសយក​កន្លែង​ដ៏​រ៉ូ​ម៉​ង់​ទិ​កនៅ​ទីក្រុង​ប៉ារីស ឬ​នៅ​អ៊ីតាលី។ ប៉ុន្តែ ពេលនេះ ...
article_3317.txt
ក្រុម​ហុ៑ន​អចលនទ្រព្យ Century  21 Advanced Property មាន ផ្ទះ​និង​ដី​លក់​បន្ទាន់ ស្ថិតនៅ​ទួល​ទំពូង មាន​លេខ​សំគាល់​អចលនទ្រព្យ P-000257 លក់​ក្នុងតម្លៃ $ 410,000 ជា​តម្លៃ​ដែល​សមរម្យ​បំផុត​បើ​ប្រៀបធៀប​ជាមួយនឹង​តម្លៃ​ផ្ទះ​និង​ដី​នៅ​ជុំវិញ​នោះ។ ផ្ទះ​នេះ មាន​ទំហំ​ដី 211ម៉ែត្រការ៉េ ជាទី​តាំង​ល្អ​ហើយ​ស្ថិតក្នុង​តំបន់​អាជីវកម្ម ម...
ប្រសិនបើ​ចង់ដឹង​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់: ការិយាល័យ: (+855) 23 210 065 ភ្នាក់ងារ : Mr. Chen: (+855) 93 666 716 Website: www.c21advancedproperty.com.kh
article_3318.txt
​ស្តេច​ចម្រៀង​រ៉ក​បារាំង លោក Johnny Hallyday បានទទួល​មរណភាព​ក្នុង​អាយុ​៧៤​ឆ្នាំ ដោយសារ​ជំងឺមហារីក​សួត​។ នេះ​បើតាម​ការប្រកួត​របស់​អ្នកស្រី Laeticia Boudou ជា​ភរិយា និង​លោក​ប្រធានាធិបតី​បារាំង Emmnuel Macron នា​ថ្ងៃ​ពុធ ទី​៦ ខែធ្នូ​។
​លោក Johnny Hallyday ដែល​ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា «Elvis បារាំង​» មាន​ភាពល្បីល្បាញ​យ៉ាងខ្លាំង​នៅក្នុង​ពិភព​តន្ត្រី​បារាំង រួមទាំង​ក្នុង​វិស័យ​ភាពយន្ត នា​រយៈពេល​ជាង​៥០​ឆ្នាំ​ចុង​ក្រោយនេះ​។​ ​តាម​សម្តី​ដែល​ដកស្រង់​ដោយ AFP អ្នកស្រី Laeticia Boudou បាន​ថ្លែងថា​៖ «​វា​ជា​ការពិត វីរបុរស​របស់ខ្ញុំ លែង​នៅ​ជាមួយ​យើង​ទៀតហើយ​។...
article_3319.txt
Jonghyun ដែលមាន​ឈ្មោះ​ដើម​ថា «Kim Jong-hyun» ដែលជា​សមាជិក​ម្នាក់​ក្នុងចំណោម​៥​នាក់​នៃ​ក្រុម Boy Band SHINee បានទទួល​មរណភាព​ក្នុង​អាយុ​២៧​ឆ្នាំ​នៅពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ក្រោយ​ត្រូវបាន​ប្រទះឃើញ​សន្លប់​ស្តូកស្តឹង​ក្នុង​អាគារ​មួយ​នៅ​ក្រុង​សេ​អ៊ូ​ល នា​ថ្ងៃទី​១៨ ខែធ្នូ​។​
​ប៉ូលិស​កូរ៉េខាងត្បូង បាននាំគ្នា​ទៅកាន់​អាគារ​ដែល Jonghyun ស្នាក់នៅ​បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​បន្ទាន់​ពី​បងស្រី​បង្កើត​របស់​តារាចម្រៀង K-Pop រូបនេះ​។ បើតាម​ការផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​កូរ៉េ ប៉ូលិស​បាន​ទៅដល់​ទីតាំង​កើតហេតុ ហើយ​បាន​ប្រទះឃើញ Jonghyun ឈ្មោះ​ដើម Kim Jong-hyun សន្លប់​ស្តូកស្តឹង ហើយ​បាន​ស្លាប់​នៅ​មន្...
article_332.txt
លោក ដូណាល់ ត្រាំ បានផ្ដួលគូប្រជែង Nikki Haley ដើម្បីឈរជើងកាន់តែមាំលើផ្លូវទៅប្រជែងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកាក្នុងនាមតំណាងបក្សសាធារណរដ្ឋ។ លោក ត្រាំ ឈ្នះលោកស្រី Haley ដោយសំឡេងនៅការបោះឆ្នោតបឋមនៅរដ្ឋ New Hampshire។
នេះ​ជា​ជ័យ​ជម្នះ​លើក​ទី​២ ​សម្រាប់​លោក ដូណាល់ ត្រាំ បន្ទាប់​ពីទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់​ក្នុង​ការ​បោះ​ឆ្នោត​បឋម​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋ Iowa។ ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់អាម៉េរិកដូចជា ទូរទស្សន៍ CNN ទីភ្នាក់ងារសារព័ត៌មាន AP និងកាសែត New York Times បានរាយការណ៍ពីលទ្ធផលនៃការរាប់សន្លឹកឆ្នោតជាង ៩០ភាគរយដោយបង្ហា...
article_3320.txt
​វ៉ាស៊ីនតោន​៖ អស់​រយៈពេល​បួន​ឆ្នាំ​ហើយ​ចាប់តាំងពី​កុមារ ២០​នាក់ និង​គ្រូបង្រៀន​ប្រាំមួយ​នាក់ ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​សាលាបឋមសិក្សា Sandy Hook ក្នុង​ក្រុង Newtown រដ្ឋ Connecticut​។ អស់​រយៈពេល​ជាង​បី​ឆ្នាំ​មកនេះ ផលិតករ​ភាពយន្ត​បាន​តាមដាន​សកម្មភាព​នានា​នៅក្នុង​ក្រុង និង​ការរស់នៅ​របស់​ប្រជាជន​ក្នុង​ក្រុង​នោ...
​ភាពយន្ត​ឯកសារ «Newtown» ចាប់ផ្តើម​សាច់រឿង​ជាមួយនឹង​សំឡេង​គួរ​ឲ្យ​រន្ធត់​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ហៅ​ទូរស័ព្ទ​ទៅកាន់​លេខ​សង្គ្រោះបន្ទាន់ ៩-១១ ដើម្បី​រាយការណ៍​ពី​ហេតុការណ៍​បាញ់ប្រហារ​នៅ​សាលាបឋមសិក្សា Sandy Hook ក្នុង​ក្រុង Newtown រដ្ឋ Connecticut​។​ ​ក្រុង Newtown ដែលមាន​ប្រជាជន​ប្រមាណ ២​ម៉ឺន​៨​ពាន់​នាក់ ធ្លាប់មាន​ករណី...
article_3321.txt
Billboard ដែលជា​ក្រុមហ៊ុន​ព័ត៌មាន​តន្ត្រី​ដ៏​ធំ​បំផុត​របស់​អាមេរិក កាលពី​ចុងខែ​វិច្ឆិកា កន្លងមក បានប្រកាស​ជ័យលាភី​ស្ត្រី​ឆ្នើម​ក្នុង​ពិភព​តន្ត្រី «Billboard Women in Music 2017» ដែល​រៀបចំ​នៅ​មជ្ឈមណ្ឌល Hollywood & Highland Center ក្រុង​ហូលីវូត រដ្ឋកា​លី​ហ្វ​នីញ៉ា​។ តារាចម្រៀង Selena Gomez បាន​ជាប់​ជា​ស្ត្រី​ឆ្នើម​ប្រចាំ...
Selena Gomez អាយុ​២៥​ឆ្នាំ បានឈ្នះ​ពាន​ស្ត្រី​ឆ្នើម​ប្រចាំឆ្នាំ (Women of the Year Award) របស់ Billboard និង​ជា​តារាចម្រៀង​ទី​១១ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០៧​មក​។ តារាចម្រៀង​ដែលមាន​ភាពលេច​ធ្លោ​ក្នុង​ឧស្សាហកម្ម​តន្ត្រី និង​សកម្មភាព​សង្គម​ដែល​ធ្លាប់​ឈ្នះ​ពាន​កន្លងមក​រួមមាន Reba McEntire (២០០៧), Ciara (២០០៨), Beyonce (២០០...
article_3322.txt
​បេ​ក្ខ​នារី​ដែលមាន​រហស្សនាម​ថា «The Sacred Riana» (Riana ដ៏​ពិសិដ្ឋ​) បានទទួល​សំឡេងគាំទ្រ​តាមរយៈ​ការបោះឆ្នោត​អន​ឡាញ ដើម្បី​ក្លាយជា​ម្ចាស់​ពាន​កម្មវិធី Asia's Got Talent (​រដូវ​កាល​ទី​២) ដែល​ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍ AXN Asia​។ បេ​ក្ខ​នារី​ឥណ្ឌូណេស៊ី​ដែលមាន​វ័យ​២៥​ឆ្នាំ​រូបនេះ គឺជា​អ្នក​សម្តែង​រហស្សកម្ម​ដ៏​គួរ​ឲ្យ​ខ្...
«The Sacred Riana» បានទទួល​ប្រាក់រង្វាន់​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុងនាម​ជា​ម្ចាស់​ពាន Asia’s Got Talent រដូវ​កាល​ទី​២ ដោយបាន​សំឡេងគាំទ្រ​លើស​ក្រុម​រាំ​ហ៊ី​ប​ហប់​ហ្វីលីពីន DM-X Comvaleñoz ។ យុវជន​ហ្វី​លី​ពី Neil Rey Garcia Llanes ដែល​យក​សំឡេង​ចេញពី​បំពង​ក​ធ្វើ​ភ្លេង (Beatboxer) បាន​លេខ​៣ ខណៈ​បេក្ខជន​ម៉ុង​ហ្គោ​លី...
article_3323.txt
​លោក Bruno Mars ដែល​ដាក់​រហស្សនាម​ខ្លួន​ថា The Singing Trump បាន​ចូលរួម​ប្រកួតប្រជែង​សមត្ថភាព​ក្នុង​កម្មវិធី America’s Got Talent ឆ្នាំ​២០១៧ ដែល​ត្រូវបាន​ចាក់ផ្សាយ​កាលពី​ថ្ងៃទី​៣០ ខែឧសភា​។​
​គ្រាន់តែ​ឃើញ​វត្តមាន​ភ្លាម អ្នក​ដែល​បាន​ចូល​ទស្សនា​ផ្ទាល់ សម្តែង​ការមិន​ពេញចិត្ត​នោះឡើយ ហើយ Mel B ដែលជា​សមាជិក​គណៈកម្មកា​រ​ម្នាក់ បាន​ចុច​ប៊ូ​តុង​ពណ៌​ក្រហម​ភ្លាមៗ​។ The Singing Trump បាន​និយាយ និង​បញ្ចេញ​កាយវិការ​ដូច​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បេះបិទ​។ ​នៅពេល​ច្រៀង លោក​បានធ្វើ​ឲ្យ​មានការ​ទាក់ទាញ​យ៉ាងខ្លាំ...
article_3324.txt
​ភ្នំពេញ​៖ កំពូល​តារាភាពយន្ត​នៃ​ស្ថានីយទូរទស្សន៍ TVB  កញ្ញា Nancy Wu និង​លោក Vincent Wong បានធ្វើ​ដំណើរ​មកកាន់​រាជធានី​ភ្នំពេញ និង​បានធ្វើ​សន្និសីទកាសែត  នៅ​សណ្ឋាគារ​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី ១៨ មិថុនា​ម្សិលមិញ​។ បន្ទាប់មកទៀត តារា​ទាំងពីរ នឹង​ជួប​ជាមួយ​អ្នកគាំទ្រ និង​មនុស្ស​ពីរ​នាក់​ដែល​ជ្រើសរើស​ដោយ PNN មានមុខ​ស្រដៀង​ត...
​នៅក្នុង​សន្និសីទកាសែត​កាលពី​ម្សិលមិញ កញ្ញា Nancy Wu មាន​អារម្មណ៍​ថា ប្រទេស​កម្ពុជា មាន​ភាពស្រស់ស្អាត នៅពេល​បានឃើញ​រូបថត​ដែល​មិត្តភក្តិ​របស់​នាង​បានមក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​។ ពេលដែល​មកដល់​ព្រលានយន្ដហោះ នាង​បានឃើញ​អគារ​ខ្ពស់ៗ​ហើយ​ស្អាត​។ ចំណែក​លោក Vincent Wong នេះ​ជា​លើកដំបូង​ដែល​មក​ប្រទេស​កម្ពុជា ហើយ​លោក​មាន​ភាព...
article_3325.txt
ប្រទេសទាំងបីនៅតំបន់អាស៊ីមាន ជប៉ុន កូរ៉េខាងត្បូង និងចិនកំពុងរៀបចំកិច្ចសន្ទនាសេដ្ឋកិច្ចលើកដំបូងរបស់ពួកគេក្នុងរយៈពេល ៥ឆ្នាំ ស្របពេលមានសម្ពាធនៃការដាក់ពន្ធនាំចូលពីអាម៉េរិកជាបន្តបន្ទាប់។
រដ្ឋមន្ត្រីពាណិជ្ជកម្មចិន ជប៉ុន និងកូរ៉េខាងត្បូងបានយល់ព្រមសហការយ៉ាងជិតស្និទ្ធក្នុងការចរចាលើគ្រប់ជ្រុងជ្រោយ និងកម្រិតខ្ពស់ឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងចំណោមប្រទេសទាំងបី។ គោលដៅគឺដើម្បីលើកកម្ពស់ពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីកិច្ចប្រជុំនាថ្ងៃទី៣០ ខែមីនា នៅទីក្រុងសេអ...
article_3326.txt
យោងតាមការស្រាវជ្រាវរបស់ Bloomberg Intelligence កំណើននៃការលុបជើងហោះហើរទៅកាន់ថៃបានកើនឡើងខ្លាំងអត្រា ៩៤ភាគរយ កាលពីខែមករា ឆ្នាំ២០២៥។ ការថយចុះភ្ញៀវទេសចរនេះ ព្រោះជនជាតិចិនភាគច្រើនបានផ្លាស់ប្តូរគោលដៅទៅកម្សាន្តនៅជប៉ុន ជំនួសថៃដោយសារបារម្ភបញ្ហាសន្តិសុខ។
មហិច្ឆតារបស់ថៃក្នុងការទាក់ទាញភ្ញៀវទេសចរចិនឱ្យបាន ៩លាននាក់នៅឆ្នាំ ២០២៥ កំពុងប្រឈមមុខនឹងហានិភ័យនៃការលំបាកក្នុងការអនុវត្ត។ ការចាប់ពង្រត់តារាសម្ដែងចិន Wang Xing ទៅកាន់មីយ៉ាន់ម៉ា តាមរយៈប្រទេសថៃបានបង្កើនការព្រួយបារម្ភ ហើយភ្ញៀវចិនជាច្រើន ជំរុញឲ្យលុបចោលដំណើរកម្សាន្តអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន។ ក្រោយមក រដ្ឋាភិបាល​ថៃ​ប...
article_3327.txt
សមាជិករដ្ឋសភាលោក Joe Wilson បានស្នើឱ្យអាម៉េរិកបោះពុម្ពក្រដាសប្រាក់ ២៥០ដុល្លារ  ដោយភ្ជាប់នឹងរូបភាពរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅលើរូបិយប័ណ្ណនេះ។
«ខ្ញុំមានក្តីសោមនស្សដើម្បីប្រកាសថា ខ្ញុំកំពុងរៀបចំច្បាប់ក្នុងការដឹកនាំការិយាល័យឆ្លាក់ និងបោះពុម្ព ដើម្បីរចនាក្រដាសប្រាក់ ២៥០ដុល្លារដែលមានរូបលោក ដូណាល់ ត្រាំ»។ តំណាងរាស្រ្តបក្សសាធារណរដ្ឋលោក Joe Wilson, R-S.C. បានសរសេរនៅលើ X នៅថ្ងៃទី២៦ ខែកុម្ភៈ អមជាមួយនឹងរូបថតនៃរូបិយប័ណ្ណនេះ។ លោក Wilson ចង់ដាក់ចេញក្រដាសប្រាក់នេះ ក្នុងខួប...
article_3328.txt
ប្រធានាធិបតីអាម៉េរិកបានបង្ហាញព័ត៌មានលម្អិតនៃការបង្កើតទុនបំរុងរូបិយប័ណ្ណគ្រីបតូជាលើកដំបូង ដោយលើកឡើងពីនិមិត្តសញ្ញាដូចជា Bitcoin (BTC), Etherum (ETH), Ripple (XRP), Solana (SOL) និង Cardano (ADA) ។
កាលពីថ្ងៃទី២ ខែមីនា នៅលើបណ្តាញទំនាក់ទំនងសង្គម Truth Social ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានរំលឹកឡើងវិញនូវផែនការក្នុងការបង្កើតទុនបម្រុងរូបិយប័ណ្ណឌីជីថលជាតិ។ លោក ត្រាំ ថា លោកបានណែនាំមន្រ្តីអាម៉េរិកឱ្យបង្កើតទុនបម្រុងនៃ Ripple (XRP), Solana (SOL) និង Cardano (ADA) tokens ។ ប្រហែលមួយម៉ោងក្រោយមក ប្រធានាធិបតីអាម៉េរិក...
article_3329.txt
ទោះបីជាមានបញ្ហាប្រឈមក្នុងប្រទេស និងក្រៅប្រទេសជាបន្តបន្ទាប់ ក៏ចិននៅតែកំណត់គោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់ ៥ភាគរយ ដូចគ្នាទៅនឹងឆ្នាំមុនដែរ។
ក្នុងសម័យប្រជុំសភាប្រចាំឆ្នាំនាថ្ងៃទី៥ ខែមីនា នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានប្រកាសថា គោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសសម្រាប់ឆ្នាំ ២០២៥ គឺប្រហែល ៥ភាគរយ។ គោលដៅនេះគឺដូចគ្នាទៅនឹងឆ្នាំមុន។ លោក Alex Loo អ្នកយុទ្ធសាស្រ្តទីផ្សារប្តូរប្រាក់បរទេស និងម៉ាក្រូនៅក្រុមហ៊ុន TD Securities បាននិយាយថា គោលដៅនេះគឺជាកិច្ច...
article_333.txt
អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវ​បាន​សេតវិមាន​រិះគន់​បន្ទាប់​ពី​បាន​លាតត្រដាង​ថា​ លោក​បាន​គំរាម​បោះ​បង់​សមាជិក​ណាតូ​ដែល​មិន​បាន​រួម​ចំណែក​ថវិកា​គ្រប់គ្រាន់​ក្នុង​ករណី​ដែល​ពួក​គេ​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​រុស្ស៊ី។
ការ​លើក​ឡើង​របស់​លោក ត្រាំ ពាក់ព័ន្ធនឹងការគំរាមមិនការពារសម្ព័ន្ធមិត្តណាតូ ត្រូវ​បានធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​នៅ​រដ្ឋ South Carolina នៅថ្ងៃ​ទី ១០ ខែ​កុម្ភៈ នៅពេលដែលអតីតប្រធានាធិបតីអាម៉េរិករូបនេះបានរម្លឹកឡើងវិញអំពីជំនួបជាមួយមេដឹកនាំណាតូ។ «ប្រសិនបើយើងមិនចូលរួមចំណែកពេញលេញ ហើយរុស្ស៊ីវាយប្រហារយើង តើ...
article_3330.txt
លោក អេឡុន ម៉ាសក៍ បានអះអាងនៅចំពោះមុខសមាជិកគណៈរដ្ឋមន្រ្តីអាម៉េរិកថា ប្រសិនបើទីភ្នាក់ងារធានាប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) មិនធ្វើសកម្មភាពដើម្បីសម្រួលដល់រដ្ឋាភិបាលទេ អាម៉េរិកនឹងក្ស័យធន។
អំឡុងពេលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៦ ខែកុម្ភៈ បានស្នើសុំមហាសេដ្ឋី អេឡុន ម៉ាសក៍ ដែលពាក់មួកកីឡាបេស្បលពណ៌ខ្មៅជាមួយនឹងពាក្យថា«Make America Great Again» ឱ្យនិយាយអំពីកម្មវិធីកាត់បន្ថយមួយចំនួនរបស់ទីភ្នាក់ងារធានាប្រសិទ្ធភាពរដ្ឋាភិបាល (DOGE)។ បើតាមលោក ត្រាំ ក្រុមរបស់លោក ...
article_3331.txt
ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់កូរ៉េខាងត្បូង Korean Air ទទួលចំណាត់ថ្នាក់ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ផ្កាយ៥ ខ្ពស់បំផុតពី Skytrax ដែលជាស្ថាប័នវាយតម្លៃការដឹកជញ្ជូនតាមផ្លូវអាកាសដ៏មានកិត្យានុភាពបំផុតមួយរបស់ពិភពលោក សម្រាប់រយៈពេល៥ឆ្នាំជាប់ៗគ្នា។
Skytrax ដែលត្រូវបានបង្កើតឡើងនៅទីក្រុងឡុងដ៍ក្នុងឆ្នាំ ១៩៨៩ បានចាប់ផ្តើមកម្មវិធី «World Airline Star Rating»ក្នុងឆ្នាំ ១៩៩៩ ដើម្បីវាយតម្លៃក្រុមហ៊ុនអាកាសចរណ៍ដោយផ្អែកលើការវាយតម្លៃសេវាកម្មជារួម។ ក្រុមហ៊ុនអាកាសចរណ៍ត្រូវបានគេវាយតម្លៃលើមាត្រដ្ឋានពីផ្កាយ១ ដល់៥ ដោយមានក្រុមហ៊ុនអាកាសចរណ៍តែ ១០ប៉ុណ្ណោះនៅទូទាំងពិភពលោកដែលសម្រេចបាននូវព...
article_3332.txt
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ បានប្រាប់មន្រ្តីអាម៉េរិកថា វៀតណាមកំពុងពិនិត្យមើលការបន្ធូរបន្ថយពន្ធដែលដាក់លើទំនិញអាម៉េរិក រួមទាំងឧស្ម័នធម្មជាតិរាវ កសិកម្ម និងផលិតផលបច្ចេកវិទ្យាខ្ពស់។ គម្រោងបន្ថយពន្ធនេះ ធ្វើឡើងក្នុងបរិបទវៀតណាមបារម្ភពីការដាក់ពន្ធនាំចូល របស់រដ្ឋបាលលោក ដូណាល់ ត្រាំ មកលើប្រទេសខ្លួន។
វៀតណាម កំពុងពិនិត្យមើលយ៉ាងម៉ត់ចត់នូវពន្ធនាំចូលលើទំនិញពីអាម៉េរិក ជាពិសេសផលិតផលកសិកម្ម ឧស្ម័នធម្មជាតិរាវ (LNG) និងផលិតផលបច្ចេកវិទ្យាខ្ពស់ ដើម្បីលើកកម្ពស់ការនាំចូលទំនិញដែលវៀតណាមត្រូវការ។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជិញ នាជំនួបជាមួយឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំវៀតណាម លោក Marc Knapper នៅថ្ងៃទី ១៣ ខែមីនា...
article_3333.txt
ប៉ុន្មានម៉ោងក្រោយដាក់ពន្ធលើដែក និងអាលុយមីញ៉ូមរបស់អាម៉េរិកចូលជាធរមាន សហភាពអឺរ៉ុប (EU) បានវាយបកពន្ធលើទំនិញអាម៉េរិកវិញ ដែលមានតម្លៃប្រមាណ ២៨ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
«សហភាពអឺរ៉ុបត្រូវតែធ្វើសកម្មភាពដើម្បីការពារអ្នកប្រើប្រាស់ និងអាជីវកម្ម។ ការឆ្លើយតបរបស់យើងគឺខ្លាំង ប៉ុន្តែសមាមាត្រ។ អាម៉េរិកបានដាក់ពន្ធលើទំនិញអឺរ៉ុបដែលមានតម្លៃ ២៨ពាន់លានដុល្លារ យើងបានឆ្លើយតបជាមួយនឹងពន្ធលើទំនិញរបស់អាម៉េរិកដែលមានតម្លៃ ២៦ពាន់លានអឺរ៉ូ»។ នេះបើតាមលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប (EC) បានលើក...
article_3334.txt
ធនាគារប្រជាជនចិន (PBOC) បន្តបង្កើនការទិញមាសទុកជាទុនបម្រុង បើទោះបីជាតម្លៃឡើងថ្លៃក៏ដោយ។ នេះបើយោងទិន្នដែលទីភា្នក់ងារបានចេញផ្សាយ នាថ្ងៃទី៧ ខែមីនា។
គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤ ទុនបម្រុងមាសរបស់ចិនមានប្រមាណ ២ ២៨៩តោន កើនឡើងពី ២ ២៨៤​តោន កាលពីចុងខែមករា ខណៈតម្លៃមាសនៅលើទីផ្សារបានកើនឡើងពី ២០៦,៥៣ពាន់លានដុល្លារ ដល់ ២០៨,៦៤ពាន់លានដុល្លារ។​ នេះ គឺជាខែទីបួនជាប់ៗគ្នាហើយ​ ដែលទុនបម្រុងមាសរបស់ PBOC បានកើនឡើង។ កាលពីឆ្នាំមុន ទីភ្នាក់ងារនេះ បានឈប់ទិញក្នុងរយៈពេល៦ខែ ហើយទើបតែចាប់ផ្ត...
article_3335.txt
មហាសេដ្ឋី អេឡុន ម៉ាសក៍ បានអះអាងថា គោលដៅរបស់ទីភ្នាក់ងារប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ក្នុងការកាត់បន្ថយថវិកាសហព័ន្ធចំនួន ១ទ្រីលានដុល្លារ គឺអាចសម្រេចបានដោយមិនប៉ះពាល់ដល់សេវាកម្មសំខាន់ៗ។
នៅក្នុងបទសម្ភាសមួយដែលត្រូវបានចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា មហាសេដ្ឋី អេឡុន ម៉ាសក៍ បាននិយាយថា គោលដៅរបស់ទីភ្នាក់ងារ DOGE គឺដើម្បីកាត់បន្ថយឱនភាពចំនួន ១ទ្រីលានដុល្លារ ពីការចំណាយថវិកាសហព័ន្ធពី ៧ទ្រីលានដុល្លារពីមុន មកនៅសល់តែ ៦ទ្រីលានដុល្លារនាពេលបច្ចុប្បន្ន។ «ការកាត់បន្ថយថវិកា ១៥ភាគរយ ដោយការលុបបំបាត់កាកសំណល់ និងការក្លែងបន្លំ គឺពិ...
article_3336.txt
អាលុយមីញ៉ូម និងដែកថែបទាំងអស់ដែលនាំចូលទៅលក់នៅអាម៉េរិក នឹងត្រូវជាប់ពន្ធ ២៥ភាគរយ ចាប់ពីថ្ងៃទី១២ ខែមីនា ដូចដែលបានគ្រោងទុកដោយប្រធានាធិបតី ដូណាល់ ត្រាំ ។
​អាម៉េរិក​បាន​ចាប់​ផ្តើម​ដាក់​ពន្ធ​ថ្មី​លើ​អាលុយមីញ៉ូម និង​ដែក​ថែប​ដែល​នាំ​ចូល​​ក្នុង​ប្រទេស។ តាមក្រឹត្យដែលចុះហត្ថលេខាដោយប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី ១០ ខែកុម្ភៈ ផលិតផលទាំងនេះនឹងត្រូវជាប់ពន្ធ ២៥ភាគរយ ដោយគ្មានករណីលើកលែងឡើយ។ លោក ត្រាំ បានប្តេជ្ញាថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងជំរុញការផលិត និងនាំយកការង...
article_3337.txt
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី១៣ ខែមីនា បានគំរាមយកពន្ធ ២០០ភាគរយ លើស្រា ស្រាសំប៉ាញ និងភេសជ្ជៈមានជាតិអាល់កុលផ្សេងទៀតពីអឺរ៉ុប។
ការគំរាមកំហែងនេះធ្វើឡើងដោយ លោក ដូណាល់ ត្រាំ ក្នុងការឆ្លើយតបទៅនឹងផែនការរបស់សហភាពអឺរ៉ុប (EU) លើការយកពន្ធលើទំនិញរបស់អាម៉េរិកដែលមានតម្លៃ ២៨ពាន់លានដុល្លារចាប់ពីខែក្រោយ។ ក្នុងនោះ ស្រាវីស្គីផលិតពីពោតនៅអាម៉េរិកនឹងត្រូវបង់ពន្ធ ៥០ភាគរយ។ អត្ថបទទាក់ទង សហភាពអឺរ៉ុប វាយបកពន្ធអាម៉េរិកតម្លៃ​ ២៨ពាន់លានដុល្លារ លោក ត្រាំ បានសរសេរនៅលើបណ្តា...
article_3338.txt
ផលិតផលកសិកម្ម និងអាហាររបស់អាម៉េរិក ទំនងជាត្រូវបានបញ្ចូលក្នុងបញ្ជីសងសឹករបស់ចិន ប្រសិនបើអាម៉េរិកដាក់ពន្ធបន្ថែម ១០ភាគរយលើទំនិញចិន។
«អាជ្ញាធរកំពុងសិក្សា និងព្រាងគោលនយោបាយស្រដៀងគ្នា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់អាម៉េរិកក្នុងការដាក់ពន្ធនាំចូល១០ភាគរយផ្សេងទៀតលើទំនិញរបស់ចិន ដោយសារតែបញ្ហាថ្នាំ fentanyl (ការរត់ពន្ធប្រភេទគ្រឿងញៀន)»។ កាសែត Global Times របស់ចិនបានដកស្រង់ប្រភពជិតស្និទ្ធនៅថ្ងៃទី៣ ខែមីនា បែបនេះ។ វិធានការប្រឆាំងរួមមានទាំងគោលនយោបាយពន្ធគយ និ...
article_3339.txt
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Pichai Naripthaphan បានលើកឡើងនៅថ្ងៃទី៦ ខែមីនា ថា រដ្ឋាភិបាលនឹងអំពាវនាវឱ្យកសិករធ្វើស្រែចម្ការ ប្តូរមកដាំចេក ហើយក៏គ្រោងចរចាជាមួយឥណ្ឌា និងវៀតណាមអំពីវិធីជួយដល់តម្លៃស្រូវ។
ឆ្លើយតបទៅនឹងសំណួររបស់សមាជិកសភាគណបក្សប្រឆាំងលោក Narongdech Ularnkul អំពីផែនការរបស់រដ្ឋាភិបាលថៃក្នុងការគាំទ្រការកែលម្អតម្លៃអង្ករ សម្រាប់ទីផ្សារក្នុងស្រុក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Pichai Naripthaphan បាននិយាយថា តម្លៃអង្ករនៅតែមាននិន្នាការធ្លាក់ចុះ ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការ។ ដូច្នេះ រដ្ឋាភិបាលថៃកំពុងសម្លឹងមើ...
article_334.txt
ប្រមុខការទូតចិន លោក វ៉ាង យី នឹងបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី កម្ពុជា និងប៉ាពូអាស៊ីនូវែលហ្គីណេ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian នៅថ្ងៃទី១៦ ខែមេសា។ ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា លោកវ៉ាង នឹងចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន និងកម្ពុជា។
ចិន និងកម្ពុជា ជាដៃគូអភិវឌ្ឍដ៏ជិតស្និទ្ធ និងសំខាន់មួយ។ តាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោកវ៉ាង យី ប្រមុខការទូតចិន នឹងបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី កម្ពុជា និងប៉ាពូអាស៊ីនូវែលហ្គីណេ។ «ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែមេសា លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេស និងជានាយកការិយាល័យនៃគណៈកម្មការមជ្ឈិមទទួលបន្ទុកកិច្ចការបរទ...
article_3340.txt
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ចង់ឱ្យប្រជាជនឥណ្ឌូណេស៊ីទាំងអស់មានគណនីធនាគារ ស្របពេលរដ្ឋាភិបាលស្វែងរកការបើកដំណើរការប្រព័ន្ធសេវារដ្ឋាភិបាលរួមបញ្ចូលគ្នាមួយដែលហៅថា «GovTec» នៅពាក់កណ្តាលខែសីហាខាងមុខ ដើម្បីផ្តល់ជំនួយសង្គម។
ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិឥណ្ឌូណេស៊ី (DEN) លោក Luhut Pandjaitan នៅថ្ងៃទី២០ ខែមីនា បានលើកឡើងថា ការកាន់កាប់គណនីធនាគាររបស់ប្រជាជននឹងដើរតួយ៉ាងសំខាន់នៅក្នុង GovTech ដោយបើកផ្លូវសម្រាប់ការផ្តល់ជំនួយសង្គមតាមគោលដៅ។ ដូច្នេះហើយ នៅខែមករា ឆ្នាំ២០២៦ ឥណ្ឌូណេស៊ីនឹងចាប់ផ្តើមសាកល្បងកម្មវិធី GovTech ជាមួយនឹងការផ្តល់ជំនួយសង្គមដោយផ្...
article_3341.txt
ទេសាភិបាលធនាគារកណ្តាលជប៉ុន (BOJ) លោក Kazuo Ueda នៅថ្ងៃទី២៦ ខែមីនាថា ធនាគារកណ្តាលអាចនឹងពិចារណារឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ប្រសិនបើការកើនឡើងតម្លៃម្ហូបអាហារនាំឱ្យអតិផរណាកាន់តែខ្ពស់។ ការថ្លែងរបស់លោក Ueda បានបង្កើនការរំពឹងថា BOJ នឹងមានការដំឡើងអត្រាការប្រាក់លើកទី៤ ក្នុងពេលឆាប់ៗនេះ។
«យើងប្រហែលជាត្រូវពិចារណាការឆ្លើយតបដោយការដំឡើងអត្រាការប្រាក់ ប្រសិនបើនិន្នាការកើនឡើងនៃតម្លៃអាហារឆៅ រីករាលដាលដល់តម្លៃទំនិញ និងសេវាកម្មពាក់ព័ន្ធផ្សេងទៀត ដូចជាអាហារកែច្នៃ និងអាហារភោជនីយដ្ឋាន»។ កាសែត Wall Street Journal បានស្រង់សម្តីលោក Ueda បែបនេះ។ ការដំឡើងអត្រាការប្រាក់ អាចជួយទប់លទ្ធភាពនៃការឡើងថ្លៃទំនិញបានមួយចំនួន។ នៅពេលអ...
article_3342.txt
ទីក្រុងប៉េកាំង សម្រេចដាក់ពន្ធនាំចូលលើទំនិញពីកាណាដាដែលមានតម្លៃ ២,៦ពាន់លានដុល្លារ។ នេះជាការសងសឹករបស់ចិន ចំពោះ កាណាដា​ ដែល ដែលបាន ព​ន្ធដាក់លើរថយន្តអគ្គិសនី អាលុយមីញ៉ូម និងដែក កាលពីឆ្នាំមុន។
បើតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មចិន នាថ្ងៃទី៨ ខែមីនា ប្រេងឆាប្រហែល ១ពាន់លានដុល្លារ ដែលនាំចូលពីកាណាដា នឹងត្រូវជាប់ពន្ធ ១០០ភាគរយ។ សាច់ជ្រូក និងគ្រឿងសមុទ្រមានតម្លៃ ១,៦ពាន់លានដុល្លារត្រូវជាប់ពន្ធ ២៥ភាគរយ។ ពន្ធថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី២០ ខែមីនា​ តទៅ ។ ចំណាត់ការនេះ គឺជាការសងសឹក ចំពោះកាណាដាដែលដាក់ពន្ធ ១០០ភាគរយលើរថយ...
article_3343.txt
ការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម កំពុងដាក់សំណើពីគម្រោងការបញ្ចូលគ្នានូវអង្គភាពរដ្ឋបាលមួយចំនួននៅថ្នាក់ខេត្ត ដើម្បីដាក់ជូនគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្ស មុនថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។ នេះជាផ្នែកមួយនៃការកែទម្រង់របស់រដ្ឋអំណាចវៀតណាម បន្ទាប់ពីការសម្រួលក្បាលម៉ាស៊ីនជាតិ។
កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម បានប្រគល់ភារកិច្ចឲ្យស្ថាប័នពាក់ព័ន្ធ ដឹកនាំស្រាវជ្រាវ បង្កើតគម្រោង និងដាក់ជូនការិយាល័យនយោបាយស្តីពី«ការច្របាច់បញ្ចូលគ្នានៃអង្គភាពរដ្ឋបាលមួយចំនួននៅថ្នាក់ខេត្ត កាត់រដ្ឋបាលថ្នាក់ស្រុក បន្ត​ដាក់​បញ្ចូល​គ្នា​នូវ​ទៅអង្គភាព​រដ្ឋបាល​ថ្នាក់​ឃុំ-សង្កាត់»។ ការបង្រួមរដ្ឋ...
article_3344.txt
ក្រោយពីឥណ្ឌាប្រកាសបើកការនាំចេញអង្ករឡើងវិញកាលពីចុងខែកញ្ញា ឆ្នាំមុន ប្រទេសមួយចំនួនដែលនាំចូលអង្ករមានការត្រេកអរ ដោយសារថ្លៃអង្ករនឹងជំរុញឲ្យមានការធ្លាក់ចុះ។ ទន្ទឹមនេះ អ្នកនាំចេញ និងកសិករដាំស្រូវហាក់មិនសូវសប្បាយចិត្ត ដ្បិតពួកគេរងការខាតបង់ពីការប្រកួតប្រជែងទីផ្សារ។
អាកាសធាតុអំណោយផលកាលពីឆ្នាំមុន បានរួមចំណែកដល់ការបង្កើនស្តុកអង្ករពិភពលោក ២ឆ្នាំជាប់ៗគ្នា។ ឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករលំដាប់កំពូលរបស់ពិភពលោក ត្រូវបានគេរំពឹងថា នឹងប្រមូលផលស្រូវបានល្អ ខណៈប្រទេសនេះបានលុបចោលការរឹតបន្តឹងលើការនាំចេញអង្ករ។ ការផ្គត់ផ្គង់អង្ករដ៏ច្រើនសន្ធឹកសន្ធាប់ បានជំរុញឱ្យតម្លៃអង្ករសរបស់ថៃ ដែលជាទីផ្សារអង្ករអាស៊...
article_3345.txt
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney នៅថ្ងៃទី២៦ ខែមីនា បាននិយាយថា ប្រទេសនេះនឹងឆ្លើយតបភ្លាមៗចំពោះពន្ធ ២៥ភាគរយ ដែលប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានដាក់លើរថយន្តនាំចូល។
អត្ថបទទាក់ទង លោក ត្រាំ ដាក់ពន្ធ ២៥ភាគរយលើរថយន្តនាំចូលអាម៉េរិក លោក​ Mark Carney បានលើកឡើងថា ចំណាត់ការរបស់អាម៉េរិក គឺជាការវាយប្រហារដោយផ្ទាល់ ហើយបានកោះប្រជុំគណៈរដ្ឋមន្ត្រីកម្រិតខ្ពស់នៅថ្ងៃទី២៧ ខែមីនា ដើម្បីសម្រេចអំពីរបៀបឆ្លើយតប។ លោកបាននិយាយនៅក្នុងរដ្ឋ Ontario ថា ៖« យើងនឹងការពារកម្មករ អាជីវកម្ម និងប្រទេស»។ ឆ្លើយតបទៅនឹងសំណួ...
article_3346.txt
រដ្ឋាភិបាលថៃបានព្រមានដល់ជនបរទេសដែលទិញខុនដូ ហើយដាក់ជួលជាលក្ខណៈសណ្ឋាគារ ព្រោះការប្រព្រឹត្តយ៉ាងដូច្នេះ ជាការបំពានច្បាប់ក្នុងប្រទេសថៃ។  ការព្រមាននេះ ធ្វើឡើងបន្ទាប់អាជ្ញាធររកឃើញមាន​ករណីជាច្រើន នៃជនជាតិចិន ដែលជួលបន្ទប់ខុនរបស់ពួកគេឲ្យភ្ញៀវទេសចរតាមរយៈនៅលើ App Airbnb។ នេះបើតាមសារព័ត៌មាន Bangkok Post នៅថ្ងៃទី ៣ ខែ មីនា។
អ្នករស់នៅខុនដូមួយចំនួន ជាពិសេសនៅតំបន់ Sukhumvit បានត្អូញត្អែរពីការរំខានឥតឈប់ឈរពីភ្ញៀវស្នាក់នៅបន្ទប់ជិតខាង ដែលមកស្នាក់នៅក្នុងរយៈពេលខ្លី ឬអ្នកមកជួបជុំ ដោយបង្កសំឡេងខ្លាំងៗ ជក់បារី កញ្ឆា និងបំផ្លាញទ្រព្យសម្បត្តិរួមក្នុងខុនដូ។ តាមពាក្យបណ្ដឹងពីអ្នករស់នៅក្នុងខុនដូ បានចែកចាយតាមបណ្ដាញសង្គម ភ្ញៀវទេសចរបានទៅជួលបន្ទប់ស្នាក់នៅក្នុងរ...
article_3347.txt
ផ្សារហ៊ុនថៃបានប្រកាស នៅថ្ងៃទី២៨ ខែមីនាថា​ ស្ថាប័ននេះនឹងផ្អាកការជួញដូរពេលរសៀលទាំងអស់ បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងនៅមីយ៉ាន់ម៉ាដែលរាលដាលដល់ទីក្រុងបាងកក។
«បន្ទាប់ពីមានការរញ្ជួយដី ផ្សារហ៊ុនថៃបានប្រកាសផ្អាកជាបន្ទាន់ចំពោះរាល់ប្រតិបត្តិការទាំងអស់។ ការផ្អាកនេះ គឺអនុវត្តចំពោះទីផ្សារទាំងអស់ ចាប់ពី SET (ផ្សារហ៊ុន) MAI (ផ្សារហ៊ុនសហគ្រាសធុនតូច និងមធ្យម) រហូតដល់ TFEX (ផ្សារហ៊ុនកិច្ចសន្យាអនាគត) ក្នុងវគ្គរជួញដូរនៅពេលសៀល»។ ផ្សាហ៊ុនថៃបានប្រកាសបែបនេះ នារសៀលថ្ងៃទី២៨ ខែមីនា។​ មុនពេលការជួ...
article_3348.txt
ជប៉ុនគ្រោងនឹងដំឡើងពន្ធសម្រាប់ភ្ញៀវអន្តរជាតិ ដោយសារតំបន់ជាច្រើននៃប្រទេសនេះកំពុងមានផ្ទុកចំនួនភ្ញៀវទេសចរណ៍លើសលប់ ហើយអាកាសយានដ្ឋាន និងកន្លែងទេសចរណ៍មួយចំនួនមិនអាចបំពេញតម្រូវការចំនួនភ្ញៀវអន្តរជាតិ ដែលកើនឡើងយ៉ាងឆាប់រហ័ស។
ជប៉ុនបានក្លាយជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសបន្ទាប់ពីបានបើកដំណើរការឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។ បើតាមទីភ្នាក់ងារទេសចរណ៍ជប៉ុន នៅឆ្នាំ២០២៤ ប្រទេសនេះទទួលភ្ញៀវអន្តរជាតិចំនួន ៣៦,៨៧លាននាក់ ខណៈចំនួនប្រជាជនជប៉ុនដែលទៅក្រៅប្រទេសមានតែ ១៣,០១លាននាក់។ ជាមួយនឹងការងើបឡើងវិញយ៉ាងខ្លាំងនៃវិស័យទេសចរណ៍ រដ្ឋាភិបាល...