file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_344.txt
បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ីពីររូប គឺលោកAnies Baswedan និង លោក Ganjar Pranowo បានតវ៉ាចំពោះលទ្ធផលបោះឆ្នោត ដែលបានប្រកាសថាលោក ប្រាបូវ៉ូ សីប៊ីយ៉ាន់តូ ជាប់ជាប្រធានាធិបតី។ គូប្រជែងទាំងពីរនាក់នេះ បានអះអាងថា ការបោះឆ្នោតនេះមានការក្លែងបន្លំ និងទាមទារឱ្យមានការបោះឆ្នោតឡើងវិញ។
តាមលទ្ធផលបោះឆ្នោតផ្លូវការកាលពីថ្ងៃទី២០ ខែមីនា លោក ប្រាបូវ៉ូ សីប៊ីយ៉ាន់តូ បានជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ី ក្រោយនាំមុខគូប្រជែងពីររូបគឺលោក Anies Baswedan និង លោក Ganjar Pranowo ។ យ៉ាងណាក៏ដោយ ជ័យជម្នះរបស់លោក ប្រាបូវ៉ូ រដ្ឋមន្ត្រីការពារជាតិដែលមានការគាំទ្រយ៉ាងខ្លាំងពីប្រធានាធិបតីដែលជិតផុតអាណត្តិលោក ចូកូ វីដូដូ មិនត្រូវប...
article_3440.txt
យន្តហោះ C919 ដែលផលិតនៅចិន ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមហោះហើរពាណិជ្ជកម្មទៅកាន់តំបន់អាស៊ីអាគ្នេយ៍មិនលើសពីឆ្នាំ ២០២៦។
នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយចិន លោក Yang Yang នាយករងផ្នែកទីផ្សារនៃសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (COMAC) បានប្រកាសថា ក្រុមហ៊ុនចង់ពង្រីកប្រតិបត្តិការលើសពីទីផ្សារក្នុងស្រុក។ ជំហានដំបូងគឺដើម្បីជួយឱ្យយន្តហោះ C919 ចាប់ផ្តើមហោះហើរពាណិជ្ជកម្មទៅកាន់អាស៊ីអាគ្នេយ៍មិនលើសពីឆ្នាំ ២០២៦។ ក្រុមហ៊ុនក៏ដាក់គោលដៅដើម្បីទទួលបាន...
article_3441.txt
ដើម្បីដោះស្រាយស្ថានការណ៍ចង្អៀតទីក្រុងដោយសារភ្ញៀវទេសចរច្រើនស្របពេលប្រាក់យ៉េនចុះថោក រដ្ឋាភិបាលទីក្រុងក្យូតូកំពុងពិចារណាយកពន្ធលើសណ្ឋាគារចំនួន ១០ ០០០យ៉េន សម្រាប់បន្ទប់ដែលមានតម្លៃចាប់ពី ១០០ ០០០យ៉េន ស្មើនឹង ១០ដងនៃអត្រាបច្ចុប្បន្ន។
ទីក្រុងក្យូតូបានជួបប្រទះនឹងការរីកចម្រើនផ្នែកទេសចរណ៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយក្រុមសណ្ឋាគារលំដាប់ខ្ពស់ជាច្រើនបានបើកអចលនទ្រព្យនៅក្នុងទីក្រុង។ ដើម្បីកាត់បន្ថយសម្ពាធពីវិស័យទេសចរណ៍ រដ្ឋាភិបាលទីក្រុងគ្រោងនឹងដំឡើងពន្ធកន្លែងស្នាក់នៅដល់ ១០ ០០០យ៉េនក្នុងមួយយប់ (ប្រហែល ៦៤ដុល្លារ)។ ចាប់តាំងពីឆ្នាំ២០១៨ មក តូក្យូបានអនុវត្តប្រព័ន្...
article_3442.txt
ទិន្នន័យដែលបានចេញផ្សាយថ្មីៗនេះពីទីភ្នាក់ងារស្ថិតិអឺរ៉ុប (Eurostat) បានបង្ហាញថា ក្នុងខែតុលា សហភាពអឺរ៉ុប (EU) បានទិញប្រេងពីរុស្ស៊ីជាមួយនឹងតម្លៃសរុប ៦៨៧,៥លានអឺរ៉ូ (ប្រមាណ ៧៣៥,៦ លានដុល្លារ) ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំនេះ។
ការ​នាំ​ចេញ​ប្រេង​របស់​រុស្ស៊ី​ទៅ​កាន់​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ក្នុង​ខែ​តុលា​បាន​កើន​ឡើង​ជាង ៣០ភាគរយបើ​ធៀប​នឹង​ខែ​កញ្ញា។ ការកើនឡើងនេះ ​ដោយសារ​ការ​នាំ​ចេញ​ទៅ​សាធារណរដ្ឋ​ឆេក​កើន​ដល់ ១៨៥,៩ លាន​អឺរ៉ូ ពីតម្លៃ ៩១លាន​អឺរ៉ូ​ក្នុង​មួយ​ខែ។ ទន្ទឹមនេះ ការផ្គត់ផ្គង់ទៅហុងគ្រីក៏កើនឡើងគួរឱ្យកត់សម្គាល់ចំនួន ១,៥ដងដល់ ២៣៣លានអឺរ៉ូ។ ចំណែ...
article_3443.txt
ការនាំចេញប្រេងឆៅពីអាម៉េរិកទៅកាន់ចិនបានធ្លាក់ចុះជិត ៥០ភាគរយក្នុងឆ្នាំ ២០២៤ ដោយសារការផ្លាស់ប្តូរសេដ្ឋកិច្ចចិនដែលនាំឲ្យប៉ះពាល់ដល់តម្រូវការប្រេង ខណៈប្រទេសនេះក៏បានបង្កើនការទិញប្រេងពីប្រទេសផ្សេងទៀតដូចជារុស្ស៊ី និងអ៊ីរ៉ង់។
យោងតាមទិន្នន័យពី Kpler ការនាំចេញប្រេងឆៅសរុបរបស់អាម៉េរិកទៅកាន់ចិន មានត្រឹមតែ ៨១,៩លានបារ៉ែលក្នុងឆ្នាំ២០២៤ ដោយធ្លាក់ចុះ ៤៦ភាគរយបើធៀបនឹងឆ្នាំមុន ដែលមានចំនួន ១៥០,៦លានបារ៉ែល។ នេះបើតាមសារព័ត៌មាន Bloomberg។ និន្នាការនេះ បានរុញប្រទេសចិនឱ្យជាប់ចំណាត់ថ្នាក់ទី៦ ក្នុងបញ្ជីប្រទេសដែលនាំចូលប្រេងឆៅច្រើនជាងគេពីអាម៉េរិក ដែលធ្លាក់ពីចំណាត់...
article_3444.txt
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានប្រកាសថា តម្រូវការឧស្ម័នរុស្ស៊ីនៅតែមានច្រើន ហើយបណ្តាប្រទេសនៅអឺរ៉ុបនៅតែចាប់អារម្មណ៍លើផលិតផលនេះ។
លោក Alexande Novak នៅថ្ងៃទី២៥​ ខែធ្នូ បានបញ្ជាក់ថា ការនាំចេញឧស្ម័នសរុបរបស់រុស្ស៊ីទៅកាន់បណ្តាប្រទេសនៅអឺរ៉ុបក្នុងឆ្នាំនេះបានកើនឡើងពី ១៨-២០ភាគរយបើធៀបនឹងឆ្នាំមុន។ ទិន្នន័យសម្រាប់រយៈពេល ១១ខែឆ្នាំនេះ បានបង្ហាញថា បរិមាណឧស្ម័នធម្មជាតិរាវ (LNG) ពីរុស្ស៊ីទៅកាន់ទីផ្សារនេះមានលើសពី ៥០ពាន់លានម៉ែត្រគូប។ លោក Novak បានលើកឡើងលើប៉ុស្តិ៍ទ...
article_3445.txt
ក្រសួងការបរទេសថៃប្រកាសថា ប្រទេសនេះនឹងក្លាយទៅជាដៃគូផ្លូវការរបស់ BRICS ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥ ដោយរំពឹងថា ភាពជាដៃគូនេះនឹងជួយថៃជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យជាច្រើន ជាពិសេសពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។
អត្ថបទទាក់ទង ឥណ្ឌូណេស៊ី ប្រកាសចង់ចូលជាសមាជិក BRICS តែមិនបោះបង់វេទិកាផ្សេង ប្រទេសអាស៊ាន ៤ ក្លាយជាដៃគូផ្លូវការរបស់ BRICS ថៃបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយ BRICS ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគី ដូចជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (A...
article_3446.txt
រដ្ឋបាល​ប្រធានាធិបតីលោក ចូ​ បៃឌិន បាន​ប្រកាស​ជំនួយ​យោធា និង​ហិរញ្ញវត្ថុមានតម្លៃ​ជិត ៦ ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន ត្រឹមតែបី​សប្តាហ៍​មុន​លោក ដូណាល់ ត្រាំ ចូល​កាន់​តំណែង។
ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន បានថ្លែងនៅថ្ងៃទី៣០ ខែធ្នូថា ៖« ខ្ញុំមានមោទនភាពក្នុងការប្រកាសកញ្ចប់ជំនួយសន្តិសុខជិត ២,៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដើម្បីជួយពួកគេក្នុងការដោះស្រាយជាមួយប្រទេសរុស្ស៊ី»។ ទឹកប្រាក់ចំនួន ១,២៥ពាន់លានដុល្លារនេះ ត្រូវបានដាក់ពង្រាយក្រោមអាជ្ញាធរកែតម្រូវធនធានប្រធានាធិបតី (PDA) ដែលជាច្បាប់ដែលអនុញ្...
article_3447.txt
យ៉ាងហោចណាស់មាននាវាដឹកប្រេងចំនួន ៦៥ បានបោះយុថ្កានៅកន្លែងជាច្រើនជុំវិញពិភពលោក បន្ទាប់ពីអាម៉េរិកបានប្រកាសកញ្ចប់ទណ្ឌកម្មថ្មីលើរុស្ស៊ី។
កាលពីថ្ងៃទី១០ ខែមករា រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន បានដាក់ទណ្ឌកម្មថ្មីសំដៅលើក្រុមហ៊ុនប្រេងរុស្ស៊ី នាវាដឹកប្រេង អន្តរការី ពាណិជ្ជករ និងកំពង់ផែសមុទ្រ។ ក្រុមហ៊ុនប្រេងធំៗដូចជា Gazprom Neft និង Surgutneftegas រួមជាមួយនឹងនាវាដឹកប្រេងចំនួន ១៨៣ ដែលដឹកជញ្ជូនប្រេងរបស់រុស្ស៊ី សុទ្ធតែស្ថិតក្នុងបញ្ជីនេះ។ ការដាក់ទណ្ឌកម...
article_3448.txt
សេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ ២០២៤ បង្ហាញនូវសញ្ញាណរីកចម្រើនច្រើន ប៉ុន្តែត្រូវបានប្រឈមនូវបញ្ហាមួយចំនួនធំដូចជា បំណុលសាធារណៈ  អត្រាការប្រាក់ ហានិភ័យពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ ជាដើម។ ខាងក្រោមនេះ ជាបញ្ហាលេចធ្លោទាំង១០ សម្រាប់សេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០២៤ ។
១. សេដ្ឋកិច្ចពិភពលោករក្សាកំណើនរឹងមាំ បើទោះបីជាប្រឈមបញ្ហាច្រើ​ន ទោះបីជាប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ សេដ្ឋកិច្ចពិភពលោកនៅតែរក្សាអត្រាកំណើនរបស់ខ្លួននៅឆ្នាំ២០២៤។ យោងតាមរបាយការណ៍របស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) អត្រាកំណើននៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកក្នុងឆ្នាំ ២០២៤ ត្រូវបានប៉ាន់ប្រមាណថ...
article_3449.txt
ប្រជាពលរដ្ឋកូរ៉េខាងត្បូង៣០ភាគរយនៃប្រជាជនសរុប ដែលស្មើនឹង១៥,៥៩លាននាក់ កំពុងតែវិនិយោគលើរូបិយប័ណ្ណគ្រីបតូ។ កំណើននេះ ក៏ដោយសារតែឥទ្ធិពលនៃការបោះឆ្នោតប្រធានាធិបតីអាម៉េរិកកន្លងទៅ។ នេះបើយោងតាមរបាយការណ៍ពីធនាគារកណ្តាលកូរ៉េខាងត្បូង(BOK) នៅថ្ងៃទី២៥ ខែធ្នូ។
ទិន្នន័យក្នុងស្រុកមួយ បានបង្ហាញថាកំណើតអ្នកវិនិយោគលើរូបិយប័កូរ៉េខាងត្បូង, គ្រីបតូណ្ណអេឡិចត្រូនិច គ្រីបតូ នៅកូរ៉េខាងត្បូងកើនដល់៣០ភាគរយ នៃប្រជាពលរដ្ឋកូរ៉េខាងត្បូងសរុប។ ចំនួនអ្នកវិនិយោគលើរូបិយប័ណ្ណអេឡិចត្រូនិច គ្រីបតូ កើនដល់១៥,៥៩លាននាក់គិតត្រឹមខែវិច្ឆិកា ដែលស្មើនឹង៣០ភាគរយនៃចំនួនប្រជាជនកូរ៉េខាងត្បូងសរុប។ ចំនួននេះ បានកើន៦,១ស...
article_345.txt
ប្រធានាធិបតីឥណ្ឌូណេស៊ីបច្ចុប្បន្ន លោក ចូកូ វីដូដូ បានសន្យាថា លោកនឹងមិនចូលរួមក្នុងការប្រមូលផ្តុំ ឬយុទ្ធនាការណាមួយរបស់បេក្ខជនមុនការបោះឆ្នោតប្រធានាធិបតី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកុម្ភៈឡើយ។ ទន្ទឹមនេះប្រធានាធិបតីផុតអាណត្តិ ក៏អំពាវនាវឱ្យរដ្ឋបាលស៊ីវិល កងកម្លាំងប្រដាប់អាវុធ ប៉ូលិស និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិឥណ្ឌូណេស៊...
ថ្លែងនៅលើបណ្តាញ YouTube របស់ Sekretariat Presiden នៅថ្ងៃទី៧ ខែកុម្ភៈ លោកប្រធានាធិបតីផុតអាណត្តិ ចូកូ វីដូដូ បានសង្កត់ធ្ងន់ថា លោកនឹងមិនចូលរួមយុទ្ធនាការបោះឆ្នោតនោះទេ ទោះបីជាលោកមានសិទ្ធិធ្វើដូច្នេះក្រោមច្បាប់បោះឆ្នោតឥណ្ឌូណេស៊ីក៏ដោយ។ លោក វីដូដូ ក៏បានស្នើឱ្យរដ្ឋបាលស៊ីវិល កងកម្លាំងប្រដាប់អាវុធ ប៉ូលិស និងទីភ្នាក់ងារស៊ើបការណ៍សម...
article_3450.txt
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២១ ខែមករា បានសន្យាដាក់ពន្ធលើទំនិញនាំចូលរបស់សហភាពអ៊ឺរ៉ុប(EU) និងកែតម្រូវអតុល្យភាពពាណិជ្ជកម្មរវាងអាម៉េរិក និងសហភាពមួយនេះ។ នេះគឺដោយសារ តែលោក ត្រាំ មើលឃើញពីវិសមភាពពាណិជ្ជកម្មទំនិញមកលើភាគីអាម៉េរិក។
ថ្លែងចេញពីសេតវិមាននៅថ្ងៃទី២១ ខែមករា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្ដេជ្ញាដាក់ពន្ធទំនិញនាំចូលពីសហភាពអឺរ៉ុប ដើម្បីកែសម្រួលសមភាពពាណិជ្ជកម្ម។ «ពួកគេ(EU) ធ្វើមកលើយើងមិនសមរម្យនោះទេ។ ដូចនេះ ពួកគេនឹងត្រូវរងការដាក់ពន្ធ។ អ្នកមិនអាចទទួលបានសមភាពនោះទេ បើមិនធ្វើដូច្នេះ។»។ លោក ដូណាល់ ត្រាំ បានប្រើពាក្យធ្ងន់ៗដូចនេះនៅមុខអ្ន...
article_3451.txt
អាជ្ញាធរអន្តោប្រវេសន៍ឥណ្ឌូណេស៊ីបានប្រកាសថា នឹងមិនអត់ឱនរាល់ការបំពានច្បាប់ជាតិចំពោះជនបរទេស ហើយនឹងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនូវការស្នាក់នៅរបស់ជនទាំងនោះ ដែលចូលទៅឥណ្ឌូណេស៊ីជាមួយនឹងទិដ្ឋាការទេសចរ។
ការអះអាងនេះកើតឡើងបន្ទាប់ពីការស៊ើបអង្កេត និងការចាប់ខ្លួនជនបរទេសដែលចូលប្រទេសឥណ្ឌូណេស៊ីតាមទិដ្ឋាការទេសចរ ឬតាមរយៈកម្មវិធីលើកលែងទិដ្ឋាការ ឬទិដ្ឋាការពេលមកដល់។ មនុស្ស​ទាំងនេះ​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ពេស្យាចារ​ក្នុង​ទីក្រុង​ហ្សាការតា។ ករណីនេះកំពុងត្រូវបានស៊ើបអង្កេត រួមទាំងការកំណត់អត្តសញ្ញាណបណ្តាញ...
article_3452.txt
សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) របស់ចិនបានកើនឡើង ២ខែជាប់ៗគ្នា ដែលបង្ហាញថាគោលនយោបាយជំរុញទឹកចិត្តរបស់ប្រទេសនេះ កំពុងចាប់ផ្តើមមានឥទ្ធិពលលើសេដ្ឋកិច្ចប្រទេស។
ការិយាល័យស្ថិតិជាតិចិនបានប្រកាសថា សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) របស់ប្រទេសនេះនៅខែវិច្ឆិកាបានឈានដល់ ៥០,៣ពិន្ទុ។ កម្រិតនេះបានកើនឡើងបើធៀបនឹងខែតុលា ត្រឹម ៥០,១ពិន្ទុ ហើយខ្ពស់ជាងការព្យាកររបស់អ្នកសេដ្ឋកិច្ចក្នុងការស្ទង់មតិរបស់ Reuters ដែលគិតថាមានត្រឹមតែ ៥០,២ពិន្ទុ (PMI ក្រោម ៥០ បង្ហាញពីសកម្មភាពផលិតកម្មធ្លាក់ចុះ)។ កាលពីប៉...
article_3453.txt
ច្បាប់អាជ្ញាសឹកដែលប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសនាយប់ថ្ងៃទី៣ ខែធ្នូ មិនត្រឹមតែបង្កវិបត្តិនយោបាយ និងការទូតប៉ុណ្ណោះទេ ថែមទាំងបង្កការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់ប្រទេសនេះ។ ទីផ្សារហិរញ្ញវត្ថុ និងរូបិយវត្ថុកូរ៉េខាងត្បូង ជាកន្លែងដំបូងដែលទទួលរងការខូចខាត ដោយសារវិបត្តិនយោបាយនៅក្នុងប្រទេសនេះ។
នៅក្នុងវគ្គជួញដូរនៅយប់ថ្ងៃទី៣ ខែធ្នូ នៅពេលដែលប្រធានាធិបតី យូន សុក យ៉ល ទើបតែបានប្រកាសច្បាប់អាជ្ញាសឹក ប្រាក់វ៉ុនរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែតុលា ឆ្នាំ២០២២ ។ ការបើកវគ្គជួញដូរនៅព្រឹកថ្ងៃទី១០ ខែធ្នូ អត្រាប្តូរប្រាក់ដែលបានប្រកាសមានតម្លៃ ១៤២៧,០៥វ៉ុនក្នុង១ដុល្លារអាម៉េរិក ហើយភ្លាមៗនោះ អត្រាប្តូរប្រ...
article_3454.txt
ធនាគារអាម៉េរិក JPMorgan Chase ជឿជាក់ថា ចិនអាចអនុញ្ញាតឱ្យប្រាក់យ័នធ្លាក់ចុះយ៉ាងខ្លាំងប្រសិនបើលោក ដូណាល់ ត្រាំ ចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មដោយការដាក់ពន្ធគយ។
នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយថ្មីៗនេះ ដែលមានឈ្មោះថា «ការត្រៀមខ្លួនសម្រាប់ព្យុះ» អ្នកសេដ្ឋកិច្ចនៅ JPMorgan Chase (អាម៉េរិក) បាននិយាយថា ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើននឹងរងការឈឺចាប់ដោយ ការគំរាមកំហែងរបស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ។ របាយការណ៍បានសរសេរថា «ទោះជាយ៉ាងនេះក្តី គោលនយោបាយជាមួយចិននឹងផ្...
article_3455.txt
អត្រាមនុស្សអត់ផ្ទះសម្បែងនៅអូស្រ្តាលី បានកើនឡើងខ្លាំងក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ដោយមានកំណើន ២២ភាគរយ។ មូលហេតុ គឺដោយសារតែការឡើងថ្លៃជួលផ្ទះ។
តាមរបាយការណ៍ដែលចេញផ្សាយដោយសាកលវិទ្យាល័យ New South Wales សាកលវិទ្យាល័យ Queensland និង NGO Homelessness Australia ចំនួនមនុស្សដែលគ្មានផ្ទះសម្បែងបានកើនឡើង ២២ភាគរយក្នុងរយៈពេលបីឆ្នាំ គិតត្រឹមខែមិថុនាឆ្នាំ ២០២៤។ របាយការណ៍បន្ថែមថា នៅ New South Wales ដែលជារដ្ឋមានប្រជាជនច្រើនជាងគេរបស់អូស្ត្រាលី ចំនួនអ្នកគ្មានផ្ទះសម្បែងបានកើនឡើង ...
article_3456.txt
អ្នកវិភាគ និងអ្នកជំនួញព្យាករថា ក្រុមហ៊ុនប្រេងកាណាដា និងម៉ិកស៊ិក អាចនឹងបន្ទាបតម្លៃ ហើយងាកមករកទីផ្សារនៅអាស៊ី ប្រសិនបើលោក ដូណាល់ ត្រាំ ដំឡើងពន្ធនាំចូល។
ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ប្រកាសថា លោកនឹងដាក់ពន្ធនាំចូល ២៥ភាគរលើទំនិញទាំងអស់ពីម៉ិកស៊ិក និងកាណាដា និងពន្ធបន្ថែម ២០ភាគរយលើទំនិញរបស់ចិនភ្លាមៗនៅពេលលោកចូលកាន់តំណែង។ សារព័ត៌មាន Reuters បានដកស្រង់ប្រភពជិតស្និទ្ធដោយលើកឡើងថា ប្រេងឆៅមិនត្រូវបានលើកលែងពន្ធទេ ទោះបីជាអាជីវកម្មជាច្រើនព្រមានថា គោលនយោបាយនេះអាចប៉ះពាល់ដល់អ្នក...
article_3457.txt
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នាពេលថ្មីៗនេះ បានដាក់សំណើចំនួន៤ ដើម្បីជំរុញទំនាក់ទំនងជាមួយបារាំងក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនៅទីក្រុងប៉េកាំង ហើយក្នុងពេលជាមួយគ្នានោះលោកបានព្រមានថា សង្គ្រាមពាណិជ្ជកម្មចិន-អឺរ៉ុបនឹងនាំឱ្យខាតបង់សម្រាប់ភាគីទាំងពីរ។
កិច្ចសន្ទនាយុទ្ធសាស្ត្រចិន-បារាំងលើកទី២៦ បានប្រព្រឹត្តទៅក្រោមសហប្រធានរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងទីប្រឹក្សាការទូតរបស់ប្រធានាធិបតីបារាំងគឺលោក Emmanuel Bonne នៅថ្ងៃទី ១៤ ខែធ្នូ។ ថ្លែងនៅទីក្រុងប៉េកាំង លោក វ៉ាង យី បានបញ្ជាក់ថា ចិនបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយបារាំង ដើម្បីបន្តទំនាក់ទំនងទ្វេភាគី ដើម្...
article_3458.txt
រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី២ ខែធ្នូ បានប្រកាសកញ្ចប់ជំនួយសព្វាវុធដែលមានតម្លៃ ៧២៥ លានដុល្លារដល់អ៊ុយក្រែន ក្នុងនោះអាម៉េរិក ក៏បានប្រគល់អំណោយមីនប្រឆាំងមនុស្ស ដែលប្រទេសនានាលើពិភពលោកំពុងខំប្រឹងទប់ស្កាត់ និងដោះស្រាយបញ្ហានេះ។
កញ្ចប់ជំនួយចុងក្រោយបំផុតរបស់អាម៉េរិកសម្រាប់អ៊ុយក្រែនរួមមាន មីស៊ីលប្រឆាំងយន្តហោះ យន្តហោះចម្បាំង កាំភ្លើងធំ គ្រាប់មីនប្រឆាំងមនុស្ស និងអាវុធប្រឆាំងរថក្រោះ។ សព្វាវុធ​ទាំង​នេះ​ត្រូវ​បាន​យក​ចេញ​ពី​ឃ្លាំង​ស្តុក​ទុក​របស់​ក្រសួង​ការពារ​ជាតិ​អាម៉េរិក។ នេះជាលើកទីមួយ ដែលអាម៉េរិកបានផ្ទេរមីនប្រឆាំងមនុស្សទៅអ៊ុយក្រែន ដោយបញ្ច្រាសគោលនយោ...
article_3459.txt
ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធ ១០០ភាគរយលើបណ្តាប្រទេស BRICS ប្រសិនបើពួកគេបង្កើតរូបិយប័ណ្ណរួមដើម្បីជំនួសប្រាក់ដុល្លារអាម៉េរិក។
ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ តែងតែគំរាមដាក់ពន្ធប្រទេសនានាជារឿយ ជាពិសេសបណ្តាប្រទេសដែលលោកគិតថាជាគូប្រជែងរបស់អាម៉េរិក និងប៉ះពាល់ដល់អត្ថប្រយោជន៍ជាតិខ្លួន។ ថ្មីៗនេះ លោក ត្រាំ បានគំរាមដាក់ពន្ធដល់កាណាដា ម៉ិកស៊ិក និងចិន ជាពិសេសចុងក្រោយនេះ គឺបណ្តាប្រទេស BRICS ។ «គំនិតដែលថាប្រទេស BRICS ដែលព្យាយាមលុបបំបាត់ប្រាក់...
article_346.txt
មន្ត្រីរុស្ស៊ីបានប្រកាសពីការចាប់ខ្លួនអនុរដ្ឋមន្ត្រីការពារជាតិលោក Timur Ivanov ពីបទសង្ស័យទទួលសំណូក ដែលជាឧក្រិដ្ឋកម្មអាចអនុវត្តទោសជាប់គុក ១៥ឆ្នាំ។
គណៈកម្មាធិការស៊ើបអង្កេតសហព័ន្ធរុស្ស៊ី (SKR) បានប្រកាសនៅថ្ងៃទី២៣ ខែមេសា ថា អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Timur Ivanov ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទស៊ីសំណូកតាមជំពូក៦ នៃមាត្រា ២៩០នៃក្រមព្រហ្មទណ្ឌរុស្ស៊ី។ សកម្មភាពស៊ើបអង្កេតចាំបាច់កំពុងបន្ត។ យ៉ាងណាមិញ SKR មិន​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​អំពី​ចំនួន​ប្រាក់​ដែល​លោក Ivanov ...
article_3460.txt
ថៃត្រូវបានគេរំពឹងថានឹងបញ្ចប់គោលដៅរបស់ខ្លួនក្នុងការទទួលភ្ញៀវអន្តរជាតិជិត ៣៧លាននាក់នៅឆ្នាំនេះ ដែលជិតស្មើនឹង ៤០លាននាក់ក្នុងឆ្នាំ ២០១៩។ ការធ្លាក់ចុះចំនួនទេសចរចិនមិនមែនជាបញ្ហាសម្រាប់រដ្ឋាភិបាលថៃ ព្រោះប្រទេសបានបង្កើតកម្មវិធីទាក់ទាញទេសចរជាច្រើនដូចជា ការលើកលែងទិដ្ឋាការ បង្កើនជើងហោះហើរ ជាពិសេសការស្រវាភ្ញៀវធំពីឥណ្ឌា។
​ថៃ​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ដើម្បី​សម្រេច​បាន​គោលដៅ​​ខ្លួន​ក្នុង​ការ​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ចំនួន ៣៦,៧ លាន​នាក់​។ តាមវេបសាយទេសចរណ៍អនឡាញ Agoda Holdings នៅឆ្នាំ២០២៥ ចំនួនអ្នកទេសចរទៅកាន់ថៃអាចលើសពីកម្រិតកំពូលនៅឆ្នាំ ២០១៩។ ថៃជាប្រទេសមួយដែលវិស័យទេសចរណ៍មានការរីកចម្រើនខ្លាំងក្រោយវិបត្តិកូវីដ-១៩។ ក្នុងឆ្នាំ ២០១៩ ប្រទេសនេះបានស...
article_3461.txt
ក្នុងរយៈពេល ១១ ខែឆ្នាំនេះ វៀតណាមបាននាំចូលអង្ករដែលតម្លៃជាង ១,២៤ពាន់លានដុល្លារ កើនឡើងខ្ពស់គឺ ៥៧ភាគរយបើធៀបឆ្នាំមុន។ ក្នុងនោះវៀតណាមបានទិញអង្ករពីកម្ពុជា ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា ដែលមានតម្លៃទាបជាងក្នុងស្រុក ដើម្បីធ្វើជាគុយទាវ និងហ្វឺ ជាផ្នែកមួយនៃការកាត់បន្ថយថ្លៃដើម និងធានានូវការនាំចេញរបស់អង្ករវៀតណាម។ នេះបើតាមសារព័ត៌មាន VnExp...
វៀតណាមបាននាំចូលអង្ករភាគច្រើនពីមីយ៉ាន់ម៉ា ប៉ាគីស្ថាន និងកម្ពុជា ដោយទាញយកអត្ថប្រយោជន៍ពីការផ្គត់ផ្គង់ថោក ដើម្បីបំពេញតម្រូវការក្នុងស្រុក និងរក្សាស្ថិរភាពផលិតកម្ម។ ការនាំចូលនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីភាពបត់បែនជាយុទ្ធសាស្ត្ររបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីជំហររីកលូតលាស់វិស័យស្រូវអង្ករនៅក្នុងទីផ្សារអង្ករពិភពលោកផង...
article_3462.txt
គិតត្រឹមចុងខែតុលា ក្រុមហ៊ុន VinFast បានចែកចាយរថយន្តអគ្គិសនីជាង ៥១ ០០០គ្រឿងដែលនាំ មុខក្រុមហ៊ុន Toyota និង Hyundai ដែលដាក់លក់នៅវៀតណាម។ នេះបើតាមសារព័ត៌មាន VnExpress។
តាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA) ក្រុមហ៊ុន Toyota សម្រេចបានការលក់កើនឡើងចាប់ពីដើមឆ្នាំនៃរថយន្តចំនួន ៤៩ ២៣៩គ្រឿង ដោយជាប់ចំណាត់ថ្នាក់លេខ២។ ចំណាត់ថ្នាក់លេខ៣ គឺក្រុមហ៊ុន Hyundai Thanh Cong បានប្រកាសលក់រថយន្តចេញចំនួន ៤៨ ៥៤៦គ្រឿង (រួមទាំងរថយន្តពាណិជ្ជកម្ម)។ កំណើនការលក់ខ្ពស់ពីរខែជាប់គ្នា បានបង្កើតសន្ទុះសម្រាប...
article_3463.txt
អាម៉េរិកអាចនឹងដាក់ទណ្ឌកម្មថ្មីលើអ្នកទិញ និងកងនាវាដឹកប្រេងដែលដឹកប្រេងរបស់រុស្ស៊ី ដើម្បីកាត់បន្ថយចំណូលថាមពលរបស់ប្រទេសនេះបន្ថែមទៀត។
រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន កំពុងពិចារណាលើការដាក់ទណ្ឌកម្មថ្មី និងខ្លាំងជាងមុនលើសកម្មភាពពាណិជ្ជកម្មជាពិសេសការនាំចេញប្រេងរបស់រុស្ស៊ី។ ព័ត៌មានលម្អិតនៃទណ្ឌកម្មនេះកំពុងត្រូវបានពិភាក្សាដោយទីក្រុងវ៉ាស៊ីនតោន។ នេះបើសារព័ត៌មាន Bloomberg នៅថ្ងៃទី១០ ខែធ្នូ ។ ថ្មីៗនេះ លោក បៃឌិន បានជៀសវាងការរឹតបន្តឹងទណ្ឌកម្មលើប្រេងរ...
article_3464.txt
ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅវៀតណាម លោក Marc E. Knapper នាថ្ងៃទី៥ ខែធ្នូ បានប្រកាសកញ្ចប់ជំនួយថ្មីដែលមានតម្លៃ ១២,៥ លានដុល្លារសម្រាប់វៀតណាម ដើម្បីពង្រឹងការអនុវត្តច្បាប់នៅសមុទ្រ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់។​
កញ្ចប់ជំនួយនេះ ត្រូវបានលោកMarc E. Knapper ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅវៀតណាម ប្រកាសនៅពេលមានជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក ហ្វុង ដឹក ទៀន នៅទីក្រុងហ្វ៊ូគូក (កោះត្រល់) ខេត្ត គៀន យ៉ាង។ បើតាមការិយាល័យប្រឆាំងគ្រឿងញៀនអន្តរជាតិ និងកិច្ចការពង្រឹងការអនុវត្តច្បាប់ (INL) របស់ក្រសួងការបរទេសអាម៉េរិ...
article_3465.txt
ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៩ មក ធនាគារកណ្តាលកូរ៉េបានទម្លាក់អត្រាការប្រាក់ ២ដងជាប់ៗគ្នា។
ធនាគារកណ្តាលកូរ៉េ (BOK) នៅថ្ងៃទី២៨ ខែវិច្ឆិកា ស្រាប់តែកាត់បន្ថយអត្រាការប្រាក់សំខាន់ៗជាលើកទីពីរជាប់ៗគ្នាក្នុងបរិបទដែលសេដ្ឋកិច្ចធំទីបួនរបស់អាស៊ីត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ។ ធនាគារ BOK បាន​ទម្លាក់​អត្រា​ការ​ប្រាក់​គោល​របស់​ខ្លួន​ ០,២៥ភាគរយ​មក​នៅ​ត្រឹម ៣ភាគរយ បន្ទាប់​ពី​ការ​កាត់​បន្ថយ​កម្រិត​ដូច​គ្នា​កាល​ពី​ខែ​តុលា។ ចំណា...
article_3466.txt
ក្រុមប្រឹក្សាភិបាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅហ្វីលីពីននាថ្ងៃទី២៨ ខែវិច្ឆិកា បានបោះឆ្នោតជ្រើសរើសជាឯកច្ឆ័ន្ទ លោក Masato Kanda ជាប្រធានធនាគារ ADB ជំនាន់ទី១១។ លោក Masato Kanda នឹងចូលកាន់តំណែងផ្លូវការជំនួសលោក Asakawa Masatsugu ។
អត្ថបទទាក់ទង ប្រធានធនាគារ ADB ប្រកាសលាលែងពីតំណែងនៅឆ្នាំក្រោយ លោក Masato Kanda អាយុ ៥៩ឆ្នាំ បច្ចុប្បន្នជាទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន។ លោកនឹងចូលកាន់តំណែងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបន្តពីលោក Masatsugu Asakawa ដែលនឹងចាកចេញពីតំណែងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥​​​​​​។ លោក Ka...
article_3467.txt
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសបង្កើនការផ្តល់ប្រាក់កម្ចីទាក់ទងនឹងការទប់ទល់ប្រែប្រួលអាកាសធាតុរហូតដល់ ៧,២ពាន់លានដុល្លារ បន្ទាប់ពីអាម៉េរិក និងជប៉ុនបានព្រមព្រៀងគ្នា ក្នុងការធានានូវហានិភ័យនៃប្រាក់កម្ចីដែលមានស្រាប់មួយចំនួន។
តាមផែនការរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អាម៉េរិកដែលជាប្រទេសមានជាងគេលើពិភពលោកនឹងធានាប្រាក់កម្ចីដែលមានស្រាប់រហូតដល់ ១ពាន់លានដុល្លារដល់ ADB ខណៈជប៉ុននឹងធានាចំនួន ៦០០លានដុល្លារដែលជួយ ADB បង្កើនប្រាក់កម្ចីសម្រាប់គម្រោងទាក់ទងនឹងអាកាសធាតុ។ ADB បានកំណត់គោលដៅហិរញ្ញប្បទានអាកាសធាតុរយៈពេលវែងចំនួន ១០០ពាន់លានដុល្លារពីឆ្នាំ២០១៩ ដល់ឆ្...
article_3468.txt
អូស្ត្រាលីទើបតែក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលហាមប្រាមមនុស្សអាយុក្រោម ១៦ឆ្នាំ មិនអោយប្រើប្រាស់បណ្តាញសង្គម។ បទប្បញ្ញត្តិនេះនឹងចូលជាធរមានចាប់ពីចុងឆ្នាំក្រោយ។
សភា​អូស្ត្រាលីកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ​បាន​អនុម័ត​ច្បាប់​ហាម​មិន​ឲ្យ​មនុស្សមាន​អាយុ​ក្រោម ១៦ ឆ្នាំ​ប្រើប្រាស់​បណ្ដាញ​សង្គម។ ច្បាប់នេះតម្រូវឱ្យវេទិកាប្រើប្រាស់វិធានការបច្ចេកទេស ដើម្បីសម្រេចបាននូវគោលដៅនេះ។ សេចក្តីព្រាងច្បាប់នេះ​មាន​រយៈពេល​មួយ​ឆ្នាំ​ក្នុង​ការ​រៀបចំ​នេះ​រហូត​ដល់​ច្បាប់​នេះ​ចូល​ជា​ធរមាន​នៅ​ចុង​ឆ្នាំ​ក្រោយ។...
article_3469.txt
ការនាំចេញរបស់ចិនក្នុងខែវិច្ឆិកាបានថយចុះ ខណៈពេលការនាំចូលក៏មានការធ្លាក់ចុះដែរ ក្នុងបរិបទនៅឆ្នាំក្រោយប្រទេសនេះអាចប្រឈមមុខនឹងបញ្ហាពាណិជ្ជកម្មជាច្រើន។
តាមទិន្នន័យដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ដោយរដ្ឋបាលគយចិន ការនាំចេញក្នុងខែវិច្ឆិកាបានកើនឡើងត្រឹម ៦,៧ភាគរយ។ កម្រិតនេះគឺទាបជាងការព្យាករថានឹងកើនឡើង ៨,៥ភាគរយ និងធ្លាក់ចុះពីខែតុលា ១២,៧ភាគរយ។ ការនាំចូលនៃសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានថយចុះ ៣,៩ភាគរយដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៩ខែ និងផ្ទុយពីការព្យាកររបស់អ្នកវិភាគដែលមានការក...
article_347.txt
គុយបា ដែលជាសម្ព័ន្ធមិត្តដ៏យូរលង់របស់កូរ៉េខាងជើង បានប្រកាសពីការស្តារទំនាក់ទំនងការទូតជាមួយកូរ៉េខាងត្បូងឡើងវិញ ក្រោយពីបានបញ្ចប់ការទូតនៅឆ្នាំ១៩៥៩។
នៅទីក្រុងញូវយ៉កនាថ្ងៃទី១៤ ខែកុម្ភៈ តំណាងប្រទេសគុយបា និងកូរ៉េខាងត្បូងនៅអង្គការសហប្រជាជាតិ (អ.ស.ប) បានផ្លាស់ប្តូរកំណត់ទូតដោយបញ្ជាក់ពីការបង្កើតទំនាក់ទំនងជាផ្លូវការរវាងប្រទេសទាំងពីរ។ គុយបាបានក្លាយជាប្រទេសទី១៩៣ ដែលបង្កើតទំនាក់ទំនងការទូតជាមួយកូរ៉េខាងត្បូង។ បេសកកម្មកូរ៉េខាងត្បូងប្រចាំអង្គការសហប្រជាជាតិបាននិយាយថា ការសម្រេចចិត្...
article_3470.txt
អំឡុងពិធីដើរទិញឥវ៉ាន់ដ៏ធំបំផុតប្រចាំឆ្នាំនៅអាម៉េរិក Black Friday កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា មនុស្សជាច្រើនមិនចង់ឈរជាជួរវែងៗនៅមុខផ្សារទំនើបដូចកាលពីមុននោះទេ ប៉ុន្តែជ្រើសរើសអង្គុយនៅផ្ទះ និងបញ្ជាទិញតាមអ៊ីនធឺណិត។
ទិន្នន័យដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុនដោយ Adobe Analytics បានបង្ហាញថា ប្រជាជនអាម៉េរិកបានចំណាយប្រាក់ប្រមាណ ១០,៨ពាន់លានដុល្លារ លើការទិញទំនិញអនឡាញនៅថ្ងៃ Black Friday ដែលជាការកើនឡើង ១០ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ « លើសពីចំនួនទឹកប្រាក់ ១០ពាន់លានដុល្លារ ជាសញ្ញាសម្គាល់ដ៏ធំមួយនៃវិស័យ e-commerce នៅថ្ងៃ Black Friday។ ប្រពៃណីស...
article_3471.txt
នាយករដ្ឋមន្ត្រីកាណាដា  ចាស្ទីន ទ្រូដូ នាថ្ងៃទី ២៩ ខែវិច្ឆិកា បានជួបសន្ទនាជាមួយប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ នៅក្លឹប Mar-a-Lago រដ្ឋ Florida អំឡុងដំណើរទស្សនកិច្ចនៅអាម៉េរិក។ លោក ទ្រូដូ និងលោក ត្រាំ បានទទួលទានអាហារពេលល្ងាចជាមួយគ្នា។
ថ្លែងទៅកាន់អ្នកសារព័ត៍មានភ្លាមៗ មុនពេលដំណើរទស្សនកិច្ចទៅកាន់អាម៉េរិក មេដឹកនាំកាណាដាបានបង្ហើបថា លោកនឹងដោះស្រាយបញ្ហាពន្ធដារដោយនិយាយជាមួយលោក ត្រាំ ដោយផ្ទាល់។ កន្លងមក លោក ត្រាំ បានប្រកាសថា លោកនឹងដាក់ពន្ធលើផលិតផលពីកាណាដា និងម៉ិកស៊ិក ប្រសិនបើប្រទេសទាំងនេះបរាជ័យក្នុងការបញ្ឈប់លំហូរនៃគ្រឿងញៀន និងជនចំណាកស្រុកឆ្លងកាត់ព្រំដែនអាម៉េរ...
article_3472.txt
គោលនយោបាយពន្ធថ្មីនេះ ត្រូវបានគេរំពឹងថានឹងអនុវត្តចាប់ពីថ្ងៃដំបូងនៃការឡើងកាន់តំណែងជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ដែលអាចមានឥទ្ធិពលយ៉ាងសំខាន់ទៅលើសេដ្ឋកិច្ចពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ី ដែលមានការពឹងផ្អែកច្រើនលើការនាំចេញទៅកាន់ទីផ្សារអាម៉េរិក។
ឥទ្ធិពលនៃគោលនយោបាយពន្ធគយដែលរំពឹងទុកក្រោមប្រធានាធិបតី ត្រាំ ជំនាន់ទី២នេះ នឹងមិនត្រឹមតែបញ្ឈប់ការបង្កើនតម្លៃពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់សម្ពាធលើប្រទេសដែលមានសេដ្ឋកិច្ចផ្អែកលើការនាំចេញផង។ នៅឆ្នាំ២០២៣ អាម៉េរិកបានក្លាយជាទីផ្សារនាំចេញធំទី២ របស់កូរ៉េខាងត្បូង និងជាទីផ្សារនាំចេញកំពូលរបស់ជប៉ុន ជាមួយនឹងចំណូលកើនឡើងដល់ ១១...
article_3473.txt
ការបន្តការទិញមាសបម្រុងរបស់ចិន និងការរំពឹងទុករបស់អ្នកវិនិយោគថា អាម៉េរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅសប្តាហ៍ក្រោយ បានជំរុញឱ្យតម្លៃមាសកើនឡើងយ៉ាងខ្លាំងនៅក្នុងវគ្គជួញដូរដំបូងនៃសប្តាហ៍នេះ។
ការបិទវគ្គជួញដូរនៅថ្ងៃទី៩ ខែធ្នូ តម្លៃមាសពិភពលោកបានកើនឡើង ២៧ដុល្លារដល់ ២៦៥៩ដុល្លារ។ អំឡុងពេលវគ្គជួញដូរ តម្លៃនៅចំណុចមួយបានឈានដល់ជិត ២៦៨០ដុល្លារ ដែលជាតម្លៃខ្ពស់បំផុតក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ។ «កត្តាសំខាន់បំផុតគឺព័ត៌មានដែលថាធនាគារកណ្តាលនៃប្រទេសចិន (PBOC) នឹងបន្តការទិញទុនបម្រុងមាសឡើងវិញ បន្ទាប់ពីរយៈពេល ៦ខែនៃការបញ្ឈប់។...
article_3474.txt
ក្រសួងពាណិជ្ជកម្មចិនបានអះអាងថា ចេតនារបស់លោក ដូណាល់ ត្រាំ ក្នុងការបង្កើនពន្ធលើទំនិញដែលនាំចូលពីប្រទេសនេះទៅកាន់អាម៉េរិកគឺជា «បន្ថែមលើកំហុសលើកំហុស»។
វិធានការពន្ធរបស់អាម៉េរិកមិនត្រឹមតែជាបរាជ័យក្នុងការដោះស្រាយឱនភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងនៃឧស្សាហកម្មអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យមានអតិផរណានៅក្នុងប្រទេសនេះផងដែរ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានប្រកាសបែបនេះកាលពីថ្ងៃទី១៦ ខែធ្នូ។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ៖« ផែនការរបស់អាម៉េរិកក្នុងការបង្កើនពន...
article_3475.txt
ចិន ពង្រីករយៈពេលនៃការចូលរបស់ភ្ញៀវអន្តរជាតិដោយគ្មានទិដ្ឋាការរហូតដល់ ១០ មកពីប្រទេសចំនួន ៥៤។ នេះបើតាមសារព័ត៌មានចិន Global Times ។
រដ្ឋបាលអន្តោប្រវេសន៍ជាតិចិន (NIA) នៅថ្ងៃទី១៧ ខែធ្នូ បានប្រកាសថា ជនបរទេសដែលចូលទៅប្រទេសចិន ក្រោមគោលនយោបាយឆ្លងកាត់ដោយគ្មានទិដ្ឋាការសម្រាប់គោលបំណងដូចជាទេសចរណ៍ អាជីវកម្ម កម្សាន្ត និងការជួបជុំគ្រួសារត្រូវបានពន្យារពេលពីដើម ៧២ម៉ោង និង ១៤៤ម៉ោង ដល់ ២៤០ម៉ោង និង១០ថ្ងៃរៀងគ្នា។ នេះជាផ្នែកមួយនៃវិធានការចុងក្រោយបំផុត ដើម្បីបន្ធូរបន្ថយ ...
article_3476.txt
ជាង ៥៦ភាគរយនៃអាជីវកម្មជប៉ុនបានស្ទង់មតិពីផែនការពង្រីកអាជីវកម្មនៅវៀតណាមក្នុងរយៈពេល ១-២ឆ្នាំខាងមុខ ដែលជាកម្រិតខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍។
នេះ​ជា​លទ្ធផល​នៃ​ការ​អង្កេត​លើ​ស្ថានភាព​សហគ្រាស​ជប៉ុន​ដែល​វិនិយោគ​នៅ​បរទេស​ក្នុង​ឆ្នាំ ​២០២៤ ដែល​ប្រកាស​ដោយ​អង្គការ​ជំរុញ​ពាណិជ្ជកម្ម​ជប៉ុន (Jetro) នៅ​ថ្ងៃ​ទី១២ ខែ​ធ្នូ។ Jetro បានធ្វើការស្ទង់មតិលើអាជីវកម្មជប៉ុនជាង ១៣០០០ក្រុមហ៊ុន ដែលវិនិយោគនៅក្នុង ២០ប្រទេស/តំបន់នៃអាស៊ី និងអូសេអានី ហើយបានទទួលការឆ្លើយតបត្រឹមត្រូវពីក្រុមហ៊...
article_3477.txt
ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី អាចរីកចម្រើនយឺតជាងការព្យាករពីមុនក្នុងឆ្នាំ២០២៤ និង២០២៥ មកត្រឹម ៤,៩ភាគរយ និង ៤,៨ភាគរយរៀងគ្នា។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងការព្យាករកំណើនចុងក្រោយបំផុតរបស់ខ្លួនក្នុងរបាយការណ៍សេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលប្រកាសនៅថ្ងៃទី១១ ខែធ្នូ។
យោងតាមការព្យាករណ៍របស់ ADB តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមិនរាប់បញ្ចូលជប៉ុន អូស្ត្រាលី និងនូវែលសេឡង់ នឹងកើនឡើង ៤,៩ភាគរយ ក្នុងឆ្នាំ២០២៤ និង៤,៨ភាគរយ នៅឆ្នាំ២០២៥។ ចំនួននេះគឺទាបជាងការព្យាកររបស់ ADB បន្តិចគឺ ៥ភាគរយ និង ៤,៩ភាគរយ រៀងគ្នា កាលពីខែកញ្ញា ឆ្នាំ២០២៤។ ADB បានចង្អុលបង្ហាញពីហេតុផលសម្រាប់ការធ្លាក់ចុះនៃកំណើន ដោយសារដំណើរការសេដ...
article_3478.txt
តុលាការប្រជាជនជាន់ខ្ពស់នៅទីក្រុងហូជីមិញបានប្រកាសសាលដីកាឧទ្ធរណ៍នៃសំណុំរឿងពាក់ព័ន្ធក្រុមហ៊ុនអចលនទ្រព្យ Van Thinh Phat Group និងធនាគារពាណិជ្ជមកម្មសៃហ្កន (SCB) ដោយតម្កល់ទោសប្រហារជីវិតលើលោកស្រី ជឿង មី ឡាន។
ក្រោយពីការជំនុំជម្រះរយៈពេលមួយខែ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ តុលាការប្រជាជនជាន់ខ្ពស់នៅទីក្រុងហូជីមិញបានប្រកាសសាលដីកានៃបណ្តឹងឧទ្ធរណ៍ដំណាក់កាលទី១ នៃសំណុំរឿងដែលបានកើតឡើងចំពោះក្រុមហ៊ុន Van Thinh Phat Group ធនាគារពាណិជ្ជកម្មសៃហ្កន(SCB ) និងស្ថាប័នពាក់ព័ន្ធ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)។ សាលដីកាសាលាឧទ្ធរណ៍​បាន​រក្...
article_3479.txt
ប្រាក់ដុល្លាររឹងមាំ និងការរំពឹងរបស់អ្នកវិនិយោគអំពីកំណើនសេដ្ឋកិច្ចក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យតម្លៃមាសធ្លាក់ចុះកម្រិតបំផុតក្នុងរយៈពេល២ខែ ដោយបានធ្លាក់ថ្លៃក្រោម ២៦០០ដុល្លារ។
ការបិទសន្ទស្សន៍ជួញដូរនៅថ្ងៃទី១២ ខែវិច្ឆិកា តម្លៃមាសពិភពលោកបានធ្លាក់ចុះ២១ ដុល្លារមកនៅត្រឹម ២៥៩៧ដុល្លារក្នុងមួយអោនស៍។ នៅចំណុចមួយនោះ មាស ១ អោនស៍បានធ្លាក់ថ្លៃដល់ ២៥៨៩ដុល្លារ។ មាសជាលោហធាតុ​ដ៏​មាន​តម្លៃ ដោយចាប់ផ្តើមធ្លាក់ថ្លៃ​​​ចាប់​តាំង​ពី​ថ្ងៃ​ទី២០ ខែ​កញ្ញា។ យ៉ាងណាមិញ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា តម្លៃមាសចាប់ផ្តើមងើមឡើងវិញបន...
article_348.txt
អតីតប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គូ ឌូទើតេ បានស្នើឱ្យកោះមីនដាណាវដែលស្ថិតនៅភាគត្បូងប្រទេសផ្តាច់ខ្លួនចេញពីហ្វីលីពីន ក្រោយរដ្ឋាភិបាលហ្វីលីពីនចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ យ៉ាងណាមិញ ការគំរាមបែបនេះ ត្រូវបានរដ្ឋាភិបាលហ្វីលីពីន ព្រមានប្រើប្រាស់កងកម្លាំងដើម្បីទប់ស្កាត់ និងការពាររដ្ឋធម្មនុញ្ញ។
លោក រ៉ូឌ្រីហ្គូ ឌូទើតេ បានថ្លែងកាលពីសប្តាហ៍មុនថា លោកកំពុងស្វែងរកមធ្យោបាយ ដើម្បីជួយកោះមីនដាណាវបំបែកខ្លួន និងក្លាយជារដ្ឋឯករាជ្យចេញពីហ្វីលីពីន។ លោកបានឱ្យដឹងថា កោះកំណើតរបស់លោកមានការអភិវឌ្ឍន៍តិចតួចបំផុត ក្រោមរដ្ឋបាលរបស់ប្រធានាធិបតីហ្វីលីពីនជាច្រើនរូប។ អតីតប្រធានាធិបតីហ្វីលីពីនរូបនេះ​បញ្ជាក់​​ថា ៖« ដំណើរ​ការ​អបគមន៍​កោះ​មីនដា...
article_3480.txt
មហាសេដ្ឋីមានបំផុតទីពីររបស់ឥណ្ឌា លោក Gautam Adani គ្រោងវិនិយោគ ៣ពាន់លានដុល្លារដើម្បីផ្លាស់ប្តូរតំបន់អនាធិបតេយ្យនៅទីក្រុងម៉ុមបៃ ប៉ុន្តែមានបញ្ហាប្រឈមច្រើនក្នុងការអភិវឌ្ឍនៅតំបន់នេះ។
គ្របដណ្តប់លើផ្ទៃដី ២៤០ហិកតា តំបន់ Dharavi ត្រូវបានគេស្គាល់ថាជាតំបន់អនាធិបតេយ្យដ៏ធំបំផុតរបស់អាស៊ី។ វាមានទីតាំងនៅស្ថិតនៅទីក្រុងម៉ុមបៃ ជាផ្ទះសម្រាប់មនុស្សមួយ​លាននាក់ និងអាជីវកម្ម និងរោងចក្រប្រហែល ២០ ០០០កន្លែង។ Dharavi ក៏​ជា​កន្លែង​ថត​ភាពយន្ត «Slumdog Millionaire» ដែល​ឈ្នះ​ពានរង្វាន់​អូស្កាឆ្នាំ២០០៨ របស់ Danny Boyle ដែរ។ ន...
article_3481.txt
អតិរេកពាណិជ្ជកម្មរបស់ចិនកំពុងខិតជិតដល់តួលេខ ១ទ្រីលានដុល្លារក្នុងឆ្នាំ ២០២៤ ដែលបង្កឱ្យមានរលកនៃការមិនសប្បាយចិត្តពីសហគមន៍អន្តរជាតិ។ ជាពិសេសនៅក្នុងបរិបទដែលរដ្ឋបាលប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ អាចនឹងត្រលប់ទៅសេតវិមានវិញ ដែលធ្វើឲ្យចំនួននេះអាចនឹងទ្រឹង ឬមិនធ្លាក់ចុះនាពេលអនាគត។
យោងតាមការវិភាគរបស់ Bloomberg ទំហំនៃការនាំចេញ និងការនាំចូលនៃសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកកំពុងខិតជិតដល់កម្រិត ១ទ្រីលានដុល្លារ ប្រសិនបើសន្ទុះកំណើនបច្ចុប្បន្នត្រូវបានរក្សា។ ជាពិសេស ក្នុងរយៈពេល ១០ខែឆ្នាំនេះ អតិរេកពាណិជ្ជកម្មទំនិញបានឈានដល់ ៧៨៥ពាន់លានដុល្លារ កើនឡើង ១៦ភាគរយធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ដែលវាជាកម្រិតខ្ពស់បំផុត...
article_3482.txt
ជាការឆ្លើយតបទៅនឹងគោលនយោបាយដាក់ទណ្ឌកម្មរបស់លោកខាងលិច រុស្ស៊ី និងអ៊ីរ៉ង់បច្ចុប្បន្នប្រើតែរូបិយប័ណ្ណរូប្លិ៍ និងរីអាល់ក្នុងពាណិជ្ជកម្មទ្វេភាគីប៉ុណ្ណោះ។
នៅក្នុងវេទិកាធនាគារទំនើប និងប្រព័ន្ធទូទាត់ប្រាក់លើកទី១១ នៅទីក្រុងតេហេរ៉ង់ (អ៊ីរ៉ង់) នាថ្ងៃទី២៥ ខែវិច្ឆិកា ទេសាភិបាលធនាគារកណ្តាលអ៊ីរ៉ង់ (CBI) លោក Mohammad-Reza Farzin បានលើកឡើងថា រុស្ស៊ី និងអ៊ីរ៉ង់បានបោះបង់ចោលការប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិកក្នុងពាណិជ្ជកម្មទ្វេភាគី។ បច្ចុប្បន្ន ពួកគេបានប្តូរទាំងស្រុងទៅប្រើប្រាស់រូបិយប...
article_3483.txt
ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធ ១០-២០ភាគរយលើទំនិញទាំងអស់ដែលនាំចូលទៅអាម៉េរិក ដែលសញ្ញាណនេះកំពុងធ្វើឱ្យអូស្ត្រាលីមានព្រួយបារម្ភខ្លាំងលើទំនិញនាំចេញចម្បងៗរបស់ខ្លួន។
ប្រសិនបើគោលនយោបាយត្រូវបានអនុវត្ត វិធានការនេះនឹងប៉ះពាល់យ៉ាងខ្លាំងដល់ការនាំចេញរបស់អូស្ត្រាលី ជាពិសេសវិស័យកសិកម្ម និងរ៉ែ ដោយតម្លៃនៅក្នុងទីផ្សារអាម៉េរិកអាចកើនឡើងពី ១០ភាគរយទៅ ២០ភាគរយ។ អាជីវកម្មអូស្ត្រាលីដែលនាំចេញរ៉ែដែក ធ្យូងថ្ម មាស ដែក សាច់គោ សាច់ចៀម និងផលិតផលផ្សេងទៀតទៅកាន់អាម៉េរិក នឹងត្រូវទទួលរងពន្ធ ដែលធ្វើឱ្យទំនិញរបស់ពួកគ...
article_3484.txt
ធនាគារពិភពលោក (WB) បានប្រកាសទឹកប្រាក់ ១០០ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍប្រទេសដែលមានចំណូលទាបចំនួន៧៨ ដោយផ្តោតលើវិស័យអាទិភាពដូចជា សុខភាព ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ក្នុងក្របខ័ណ្ឌនៃសន្និសីទលើកទី២១ នៅថ្ងៃទី៦ ខែធ្នូ ស្តីពីដើមទុនបន្ថែមសម្រាប់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA21) ធនាគារពិភពលោក (WB) បានប្រកាសអំពីដើមទុនបន្ថែមរហូតដល់ ១០០ពាន់លានដុល្លារសម្រាប់ IDA ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអភិវឌ្ឍសកល។ សន្និសីទ IDA21 បានទទួលការសន្យាផ្តល់ទឹកប្រាក់ចំនួន ២៣,...
article_3485.txt
ចិនព្រមាននឹងចាត់វិធានការចាំបាច់ដើម្បីការពារក្រុមហ៊ុនខ្លួន ប្រសិនបើអាម៉េរិកពង្រឹងការគ្រប់គ្រងបន្ទះឈីប បន្ទាប់ពីមានរបាយការណ៍ថា រដ្ឋបាលលោក ចូ បៃឌិន អាចប្រកាសពីយន្តការថ្មីលើការនាំចេញបន្ទះឈីបក្នុងសប្តាហ៍នេះ។
កាលពីសប្តាហ៍មុន សភាពាណិជ្ជកម្មអាម៉េរិកបានជូនដំណឹងដល់សមាជិកតាមរយៈអ៊ីម៉ែលថា រដ្ឋបាលលោកប្រធានាធិបតី ចូ បៃឌិន កំពុងពិចារណាបន្ថែមក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិនរហូតដល់ ២០០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម។ កាណ៍នេះនឹងរារាំងអ្នកផ្គត់ផ្គង់អាម៉េរិកភាគច្រើនពីការចែកចាយរបស់ពួកគេ។ ឆ្លើយតបក្នុងសន្និសីទសារព័ត៌មានជុំវិញព័ត៌មាននេះ នៅថ...
article_3486.txt
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអនុម័តផែនការថវិកាជាង ១៤៥ពាន់លានដុល្លារ ដើម្បីបង្កើនការចំណាយយោធានៅឆ្នាំ ២០២៥ ជាពិសេសក្នុងបរិបទដែលប្រទេសនេះបន្តទទួលបានគុណសម្បត្តិសមរភូមិជាច្រើនក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។
ថវិកាជាតិប្រហែល ៣២,៥ភាគរយត្រូវបានបម្រុងទុកសម្រាប់វិស័យការពារជាតិដែលមានប្រមាណជាង ១៤៥ ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៥ កើនឡើងពី ២៨,៣ភាគរយបើធៀបឆ្នាំ២០២៤។ ថវិការជាតិដែលគ្រោងចំណាយនៅឆ្នាំ២០២៥ ត្រូវបានសភារុស្ស៊ីអនុម័តនៅថ្ងៃទី១ ខែធ្នូ។ សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ដែល​បាន​ផ្ទុះ​ឡើង​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ ត្រូវ​បាន​គេ​...
article_3487.txt
ថៃគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) នៅខែមករាឆ្នាំក្រោយ ក្នុងគោលដៅបង្កើនឱកាសនាំចេញ និងទាក់ទាញអ្នកវិនិយោគអឺរ៉ុបកាន់តែច្រើនទៅកាន់ប្រទេសថៃ។ នេះបើតាមកាសែត Bangkok Post។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Pichai Naripthaphan នៅថ្ងៃទី១ ខែធ្នូ បានប្រកាសពីលទ្ធផលនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងថៃ និងប្លុកសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលរួមមានស្វីស ន័រវែស អ៊ីស្លង់ និងលិចតិនស្តាញ។ បើតាមលោក Pichai កិច្ចព្រមព្រៀងនេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ថ...
article_3488.txt
ចំណេះដឹងហិរញ្ញវត្ថុ (Financial Literacy) ជាបំណិនជីវិតដ៏ល្អមួយក្នុងការរស់នៅប្រចាំថ្ងៃដែលនាំឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន ប្រើប្រាស់ហិរញ្ញវត្ថុបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ពលរដ្ឋដែលមានចំណេះដឹងនេះ មានសមត្ថភាពខ្ពស់លើការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយភាពវៃឆ្លាត នៅក្នុងសម័យកាលឌីជីថល។​ បានន័យថា អ្នកមានចំណេះដឹងហិរញ្ញវត្ថុមិនត្រ...
ដើម្បីស្វែងយល់កាន់តែច្បាស់ សូមលោក-អ្នកទស្សនាវីដេអូរបស់លោកស្រី តេង រ៉ានី ប្រធានអង្គការ ឃូហ្វា ពន្យល់ពីការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយភាពវៃឆ្លាត​នៅក្នុងសម័យកាលឌីជីថល ដូចតទៅ៖ ដើម្បីស្វែងយល់កាន់តែច្បាស់ សូមលោក-អ្នកទស្សនាវីដេអូរបស់លោកស្រី តេង រ៉ានី ប្រធានអង្គការ ឃូហ្វា ពន្យល់ពីការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយភាពវៃឆ្លាត​នៅក្ន...
article_3489.txt
ក្រុមហ៊ុន Apple គ្រោងនឹងវិនិយោគទឹកប្រាក់ ១ពាន់លានដុល្លារក្នុងការផលិតគ្រឿងបន្លាស់ទូរស័ព្ទនៅឥណ្ឌូណេស៊ី បន្ទាប់ពីប្រទេសនេះបានហាមឃាត់ការលក់ iPhone 16 Series កាលពីខែតុលា។
រដ្ឋមន្ត្រីវិនិយោគឥណ្ឌូណេស៊ី លោក Rosan Roeslani នៅថ្ងៃទី៥ ខែធ្នូ បានបញ្ជាក់ជាថ្មីទៀតថា ក្រុមហ៊ុន Apple គ្រោងនឹងសាងសង់រោងចក្រ ដើម្បីផលិតគ្រឿងបន្លាស់ស្មាតហ្វូន និងផលិតផលផ្សេងទៀតនៅក្នុងប្រទេសនេះ។ ទុនវិនិយោគនៃគម្រោងនេះមានប្រហែល ១ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព៌ត៌មាន ANTARA។ បើតាមរដ្ឋមន្រ្តីវិនិយោគរូបនេះ ព័ត៌មាន...
article_349.txt
នាយករដ្ឋមន្ត្រីអេស្តូនី លោកស្រី  Kaja Kallas បានច្រានចោលដីការចាប់ខ្លួនរបស់រុស្ស៊ី ដោយចាត់ទុកជាការគំរាមកំហែង ស្របពេលមានការរំពឹងទុកថាលោកស្រីអាចទទួលបានតំណែងខ្ពស់នៅក្នុងសហភាពអឺរ៉ុប។
« ដីកាចាប់ខ្លួននេះ គឺគ្រាន់តែមានបំណងបំភិតបំភ័យ និងរារាំងការសម្រេចចិត្តដែលបានគ្រោងទុក។ វាគ្រាន់តែជាល្បិចរបស់រុស្ស៊ី និងមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ»។ លោកស្រី Kaja Kallas បានផ្តល់បទសម្ភាសបែបនេះនៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich នៅអាល្លឺម៉ង់ថ្ងៃទី១៨ ខែកុម្ភៈ ដោយសំដៅការប្រកាសរបស់ក្រសួងមហាផ្ទៃរុស្ស៊ីកាលពីថ្ងៃទី១៣ ខែកុម្ភៈ...
article_3490.txt
ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា ការនិរទេសជនអន្តោរប្រវេសន៍ខុសច្បាប់ទាំងអស់ចេញពីអាម៉េរិក​ គឺជារឿងជៀសមិនផុត។ លោក ត្រាំ ប្ដេជ្ញាបណ្ដេញជនភៀសខ្លួនខុសច្បាប់ចេញឱ្យអស់ ដោយចង់ការពារជនអន្តោរប្រវេសន៍ស្របច្បាប់។ នេះបើតាមកិច្ចសម្ភាសទូរទស្សន៍ NBC News ចេញផ្សាយថ្ងៃទី៨ ខែធ្នូ។
ក្នុងកិច្ចសម្ភាសរបស់បណ្ដាញទូរទស្សន៍ NBC News ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ បានជជែកជាមួយពិធីការនី ពាក់ព័ន្ធលើការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់។ ក្នុងកិច្ចសម្ភាស ពិធីការនី លោកស្រី Kristen Welker បានសួរលោក ត្រាំ ពាក់ព័ន្ធជាមួយនឹងផែនការក្នុងរដ្ឋបាល៤ឆ្នាំរបស់លោក ទៅលើចំណាត់ការបណ្ដេញជ...
article_3491.txt
របាយការណ៍របស់ក្រុមហ៊ុនទិន្នន័យ Altrata បង្ហាញថា ទោះបីជាចំនួនមហាសេដ្ឋីនៅទីក្រុងហុងកុងមានការថយចុះ ក៏វានៅតែជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមទីក្រុងកំពូលៗដែលមានចំនួនមហាសេដ្ឋីច្រើនជាងគេលើពិភពលោក។ ចំណាត់ថ្នាក់កំពូលតារាងគឺស្ថិតនៅទីក្រុងញូវយ៉ក។
មហាសេដ្ឋីនៅលើពិភពលោកចំនួន ២៨ភាគរយ​រស់នៅក្នុងទីក្រុង១៥ ក្នុងនោះអាម៉េរិក និងចិនជាប្រទេសពីរដែលមានទីក្រុងជាច្រើននៅស្ថិតក្នុងបញ្ជី។ ញូវយ៉ក ជាទីក្រុងដែលមានមហាសេដ្ឋីច្រើនជាងគេលើពិភពលោក ដោយមានចំនួនមហាសេដ្ឋី ១៤៤នាក់ កើនឡើង៩នាក់ បើធៀបនឹងឆ្នាំ២០២៣។ នេះបើតាមជំរឿនប្រជាសាស្រ្តមហាសេដ្ឋី២០២៤ ប្រកាសដោយក្រុមហ៊ុនទិន្នន័យអង់គ្លេស Altrata ...
article_3492.txt
បន្ទាប់ពីការប្រគុំតន្ត្រីចំនួន ១៤៩កន្លែងជុំវិញពិភពលោក តារាចម្រៀងប៉ុប Taylor Swift រកចំណូលបានជាង ២ពាន់លានដុល្លារ ក្នុងការលក់សំបុត្រដែលជាកំណត់ត្រាមួយនៅក្នុងវិស័យកម្សាន្តពិភពលោក។
នៅចុងបញ្ចប់នៃការប្រគុំតន្ត្រីចុងក្រោយនៅទីក្រុង Vancouver របស់កាណាដា នៅថ្ងៃទី៨ ខែធ្នូ ដំណើរទេសចរណ៍ «The Eras Tour» របស់តារាចម្រៀងប៉ុបអាម៉េរិក Taylor Swift បានលក់សំបុត្រសរុបជាង ២,០៧៧ពាន់លានដុល្លារ។ តួលេខ​ខាង​លើ​ត្រូវ​បាន​ក្រុមហ៊ុន​ផលិត​កម្ម​របស់​តារា​ចម្រៀង Taylor Swift Touring បញ្ជាក់​ប្រាប់​កាសែត New York Times ។ នេះ​ជ...
article_3493.txt
ការគំរាមកំហែងរបស់លោក ដូណាល់ ត្រាំ  ក្នុងការដាក់ពន្ធនាំចូលលើផលិតផលទាំងអស់ដែលចូលអាម៉េរិក បានបង្ខំឱ្យអាជីវកម្មនៅទីនេះបង្កើនល្បឿននៃការនាំចូលរបស់ពួកគេ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកលក់រាយ និងក្រុមហ៊ុនផលិតកម្មនៅអាម៉េរិក បានជំរុញឱ្យដៃគូដឹកជញ្ជូនប្រមូលទំនិញមុនពេលវេលា ដើម្បីរៀបចំសម្រាប់ទប់ទល់លទ្ធភាពនៃការផ្លាស់ប្តូរគោលនយោបាយពន្ធនាំចូល។ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងដាក់ពន្ធនាំចូលពី ១០-២០ភាគរយ លើទំនិញទ...
article_3494.txt
កសិករដែលកើតចន្លោះឆ្នាំ ១៩៨១-១៩៩៦ នឹងត្រូវបានផ្តល់ប្រាក់បៀវត្សរ៍ ៥ដងនៃប្រាក់ចំណូលជាមធ្យមចន្លោះពី ៦៤០-១៣០០ ដុល្លារក្នុងមួយខែ។
រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ីលោក Andi Amran Sulaiman បានប្តេជ្ញាចិត្តក្នុងគោលដៅលើកទឹកចិត្តយុវជនឱ្យធ្វើកសិកម្មក្នុងរយៈពេល៣ឆ្នាំ។ គោលនយោបាយនេះជាផ្នែកមួយនៃយុទ្ធនាការស្វ័យភាពស្បៀងអាហាររបស់ប្រធានាធិបតីថ្មី លោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ។​ ឥណ្ឌូណេស៊ី​ត្រូវ​ការ​ផលិត​អាហារ​គ្រប់គ្រាន់​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ស្រុក ហើយ​ព្...
article_3495.txt
ការវិនិយោគផ្ទាល់ពីបរទេសដែលបានចុះបញ្ជីនៅវៀតណាមក្នុងរយៈពេល ១០ ខែឆ្នាំ ២០២៤ សម្រេចបាន ២៧,២៦ ពាន់លានដុល្លារ កើនឡើង ១,៩ភាគរយធៀបនឹគ្រាដូចគ្នាកាលពីឆ្នាំមុន។
តាមទិន្នន័យដែលទើបតែចេញផ្សាយដោយអគ្គនាយកដ្ឋានស្ថិតិវៀតណាមនៅថ្ងៃទី៦ ខែវិច្ឆិកា ការវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបដែលបានចុះបញ្ជីនៅក្នុងប្រទេសនេះ គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បានកើនដល់ ២៧,២៦ពាន់លានដុល្លារកើន ១,៩ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទុនវិនិយោគផ្ទាល់ពីបរទេសដែលសម្រេចបាននៅវៀតណាមក្នុងរយៈពេល ១០ខែឆ្នាំ២០២៤ ត...
article_3496.txt
ការស្ទុះងើបឡើងវិញដែលមិនរំពឹងទុក បណ្តាលឱ្យអ្នកសេដ្ឋកិច្ចដែលសារព័ត៌មាន Reuters ស្ទង់មតិបង្កើនការព្យាករកំណើនពិភពលោកឆ្នាំ ២០២៤ យ៉ាងខ្លាំងចាប់តាំងពីដើមឆ្នាំនេះ ជាពិសេសសេដ្ឋកិច្ចសកលនឹងបន្តកំណើនរឹងមាំនៅឆ្នាំ២០២៥ ដែលភាគច្រើនដោយសារតែដំណើរការនៃសេដ្ឋកិច្ចអាម៉េរិក។
លទ្ធផលស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters របស់អ្នកសេដ្ឋកិច្ចប្រហែល ៥០០នាក់ បានបង្ហាញថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងរក្សាបាននូវល្បឿនដ៏រឹងមាំនៅឆ្នាំ ២០២៥ នៅពេលដែលធនាគារកណ្តាលធំៗអនុវត្តការកាត់បន្ថយអត្រាការប្រាក់ជាបន្តបន្ទាប់នៅក្នុងបរិបទនៃកំណើនសេដ្ឋកិច្ចពិភពលោកដ៏រឹងមាំ។ ទោះជាយ៉ាងណាក៏ដោយ ការបោះឆ្នោតប្រធានាធិបតីអាម៉េរិកដែ...
article_3497.txt
មហាសេដ្ឋីបច្ចេកវិទ្យា អេឡុន ម៉ាសក៍ សន្យា នឹងជួយអាម៉េរិកកាត់បន្ថយការចំណាយចំនួន ២ទ្រីលានដុល្លារ ប្រសិនបើបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ជាប់ឆ្នោត នៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ។
ក្នុងអំឡុងពេលព្រឹត្តិការណ៍យុទ្ធនាការបោះឆ្នោតមួយនៅ Madison Square Garden ទីក្រុងញូវយ៉កកាលពីចុងសប្តាហ៍មុន នាយកប្រតិបត្តិក្រុមហ៊ុនTesla និង SpaceX មហាសេដ្ឋី អេឡុន ម៉ាសក៍ បានសន្យានឹងជួយសង្គ្រោះអ្នកជាប់ពន្ធអាម៉េរិករាប់ពាន់លានដុល្លារ ក្រោមការគ្រប់គ្រងរបស់លោក ដូណាល់ ត្រាំ ប្រសិនអតីតប្រធានាធិបតីត្រលប់មកសេតវិមានម្តងទៀត។ នៅក្នុង...
article_3498.txt
កិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ BRICS នៅទីក្រុង Kazan របស់រុស្ស៊ីរយៈពេល៣ថ្ងៃ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសហភាពអឺរ៉ុប (EU)។ កិច្ចប្រជុំ​ ដែលមានការចូលរួមពីប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនជាច្រើន និងឥស្សរជនពិភពលោកដ៏មានឥទ្ធិពល ជាហេតុធ្វើឲ្យសហភាពអឺរ៉ុបខ្វាយខ្វល់អំពីលទ្ធភាពនៃការផ្លាស់ប្តូរតុល្យភាព...
បើតាមសារព័ត៌មាន Euronews នៅថ្ងៃទី២៤ ខែតុលា កិច្ចប្រជុំកំពូលនៅរុស្ស៊ី បានពង្រីកខ្លួនគួរឲ្យកត់សម្គាល់របស់ BRICS និងកំពុងបង្កើតជារលកនៃការព្រួយបារម្ភក្នុងចំណោមអ្នកបង្កើតគោលនយោបាយរបស់សហភាពអឺរ៉ុប។ BRICS ដើមឡើយមានសមាជិកតែ ៥ ប៉ុណ្ណោះដែលរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ យ៉ាងណាមិញ នៅដើមឆ្នាំ២០២៤ ក្រុមនេះបានព...
article_3499.txt
ជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំ ធនាគារកណ្តាលនៃប្រទេសថៃ (BoT) បានកាត់បន្ថយអត្រាការប្រាក់យោង ក្នុងគោលបំណងធ្វើឱ្យសេដ្ឋកិច្ចមានភាពរស់ឡើងវិញ ស្របពេលសន្ទុះនៃអ្នកប្រើប្រាស់ទន់ខ្សោយ។
ក្រុមប្រឹក្សាគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលនៃប្រទេសថៃ (BoT) កាលពីថ្ងៃទី១៦ ខែតុលា បានទម្លាក់អត្រាការប្រាក់យោង ០,២៥ភាគរយមកត្រឹម ២,២៥ភាគរយ។ ចំណាត់ការនេះ ហួសពីការព្យាកររបស់អ្នកវិភាគ។ លើកចុងក្រោយដែលប្រទេសនេះបានកែសម្រួលអត្រាការប្រាក់គឺខែឧសភា ឆ្នាំ២០២០។ ជាច្រើនខែមកនេះ រដ្ឋាភិបាលថៃបានជំរុញឱ្យធនាគារកណ្តាលកាត់បន្ថយអត្រាការប...
article_350.txt
កសិករនៅអេស្ប៉ាញបានប្រមូលផ្តុំគ្នា ដោយយកត្រាក់ទ័រ និងគ្រឿងចក្រកសិកម្មបិទផ្លូវសំខាន់ៗ តវ៉ានឹងការចំណាយថ្លៃដើមកើន និងអំពាវនាវឱ្យរដ្ឋាភិបាល មានដំណោះស្រាយជុំវិញសម្ពាធប្រកួតប្រជែងទំនិញពីប្រទេសក្រៅសហភាពអឺរ៉ុប (EU)។
កសិករអេស្ប៉ាញបានបើកត្រាក់ទ័រ និងគ្រឿងចក្រកសិកម្មទៅកាន់ផ្លូវជាច្រើន នៅថ្ងៃទី៦ ខែកុម្ភៈ ដោយបានបិទចរាចរណ៍នៅលើផ្លូវធំៗ និងបានដុតសំបកកង់ឡានជាដើម។ ការតវ៉ានេះ មានគោលបំណងតវ៉ាប្រឆាំងការចំណាយថ្លៃដើមខ្ពស់ក្នុងការធ្វើកសិកម្ម ការិយាធិបតេយ្យ និងការទប់ស្កាប់ទំនិញដែលហូរចូលពីក្រៅសហភាពអឺរ៉ុបជាដើម។ ទីភ្នាក់ងារគ្រប់គ្រងចរាចរណ៍អេស្ប៉ាញបានន...
article_3500.txt
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា ពិភពលោកប្រឈមមុខនឹងការធ្លាក់ចូលទៅក្នុងផ្លូវនៃកំណើនទាប និងបំណុលខ្ពស់ ជាពិសេសពិបាកកែប្រែជីវភាពប្រជាជន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៃសន្និសីទប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) នៅពីថ្ងៃទី២៤ ខែតុលា ប្រមុខ IMF លោកស្រី Kristalina Georgieva បានព្រមានថា ពិភពលោកមានហានិភ័យនៃការធ្លាក់ចូលទៅក្នុងផ្លូវនៃកំណើនទាប បំណុលមានច្រើន ដែលធ្វើឲ្យរដ្ឋាភិបាលមានធនធានតិចជាងមុន ដើម្បីកែលម្អឱកាសសម្រាប់ប្រជាជនរបស់...
article_3501.txt
ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាម៉េរិកដូចជា ចិន ម៉ិកស៊ិក និងសហភាពអឺរ៉ុប ត្រូវបានគេរំពឹងថានឹងមានភាពរកាំរកូសច្រើន ដោយសារតែគោលនយោបាយគាំពារនិយមរបស់លោក ដូណាល់ ត្រាំ។
នៅ​រសៀល​ថ្ងៃ​ទី​៦ វិច្ឆិកា បេក្ខជន​បក្ស​សាធារណរដ្ឋ​លោក ដូណាល់ ត្រាំ បាន​យក​ឈ្នះ​គូប្រជែង​ប្រជាធិបតេយ្យ កាម៉ាឡា ហារីស ដោយ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​​អាម៉េរិកសម្រាប់អាណត្តិទីពីរ។ ការបោះឆ្នោតនេះត្រូវបានឃ្លាំមើលយ៉ាងដិតដល់នៅជុំវិញពិភពលោក ខណៈដែលសំណើរបស់បេក្ខជននីមួយៗត្រូវបានគេរំពឹងថា នឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចទាំ...
article_3502.txt
ក្រុមហ៊ុន Toyota Motor និងក្រុមហ៊ុន Nippon Telegraph and Telephone (NTT) របស់ជប៉ុនគ្រោងបោះទុន ៣,២៦ពាន់លានដុល្លារ ក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ដើម្បីបង្កើតកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ក្នុងការកែលម្អបច្ចេកវិទ្យារថយន្តដែលបើកបរដោយស្វ័យប្រវត្តិ។
ក្រុមហ៊ុនផលិតរថយន្ត Toyota Motor និងក្រុមហ៊ុនទូរគមនាគមន៍ជប៉ុន Nippon Telegraph and Telephone (NTT) នឹងបណ្តាក់ទុនចំនួន ៥០០ពាន់លានយ៉េន (៣,២៦ពាន់លានដុល្លារ) ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍដើម្បីបង្កើតកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យារថយន្តបើកបរដោយខ្លួនឯង។ Toyota Motor និង NTT គ្រោងនឹ...
article_3503.txt
អតីតប្រធានាធិបតីអាម៉េរិក​ លោក ដូណាល់​ ត្រាំ បានប្រកាសថា កូរ៉េខាងត្បូងនឹងត្រូវចំណាយ ១០ពាន់លានដុល្លារក្នុងមួយឆ្នាំដល់អាម៉េរិក ដើម្បីឲ្យទីក្រុងវ៉ាស៊ីនតោនអាចរក្សាវត្តមានកងកម្លាំងអាម៉េរិកនៅក្នុងប្រទេសនេះ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត។
«ប្រសិនបើខ្ញុំជាប់ឆ្នោតឡើងវិញ កូរ៉េខាងត្បូងនឹងផ្តល់ប្រាក់ឱ្យយើងចំនួន ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ។ តើអ្នក​ដឹង​ទេ? ពួកគេនឹងរីករាយក្នុងការធ្វើបែបនេះ។ វាជាម៉ាស៊ីនរកលុយ។ កូរ៉េខាងត្បូង»។ អតីតប្រធានាធិបតី ដូណាល់ ត្រាំ លើកឡើងបែបនេះក្នុងបទសម្ភាសន៍ជាមួយក្លឹបសេដ្ឋកិច្ច Chicago និង Bloomberg News នៅទីក្រុង Chicago កាលពីថ្ងៃទី១៥ ...
article_3504.txt
តម្រូវការឥន្ធនៈខ្សោយ និងការផ្គត់ផ្គង់កើនឡើង បណ្តាលឱ្យបណ្តាប្រទេសនាំចេញប្រេងឈានមុខគេរបស់ពិភពលោក បន្តពន្យារពេលការកើនឡើងផលិតកម្ម។
អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) បានប្រកាសពន្យារពេលនៃផែនការបង្កើនផលិតកម្មរហូតដល់ខែមករា ឆ្នាំ២០២៥។ មូលហេតុគឺដោយសារតែតម្រូវការពីចិន ដែលជាប្រទេសនាំចូលប្រេងឈានមុខគេរបស់ពិភពលោកធ្លាក់ចុះ ហើយការផ្គត់ផ្គង់ពីប្រទេសមិនមែន OPEC+ កើនឡើង ដែលបណ្តាលឱ្យតម្លៃប្រេងនៅតែស្ថិតក្រោមសម្ពាធធ្លាក់ចុះ។ តាមផែនការពីមុន OPEC+ បា...
article_3505.txt
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា គម្លាតនៃទំហំផលិតក្នុងស្រុកសរុប (GDP)  រវាងអាម៉េរិក និងអឺរ៉ុបនឹងកាន់តែឃ្លាតឆ្ងាយគ្នានៅចុងបញ្ចប់នៃទសវត្សរ៍នេះ។
នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួនដែលបានចេញផ្សាយនៅសប្តាហ៍នេះ IMF បានលើកឡើងថា កម្លាំងពលកម្មដែលមានវ័យចំណាស់ និងកំណើនផលិតភាពទាបនឹងធ្វើឱ្យអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំរបស់អឺរ៉ុបធ្លាក់ចុះ។ ក្នុងរយៈពេល ២០២០-២០២៩ អត្រាកំណើនអាចជាមធ្យមត្រឹមតែ ១,៤៥ភាគរយប៉ុណ្ណោះ។ ទន្ទឹមនេះ បើធៀបកំណើនសេដ្ឋកិច្ច...
article_3506.txt
ប្រមុខវិមានក្រឹមឡាំងកំពុងបង្កើនក្តីរំពឹងក្នុងការកសាង BRICS ឱ្យទៅជាប្លុកទប់ទល់ដ៏រឹងមាំចំពោះលោកខាងលិចទាំងផ្នែកនយោបាយ និងពាណិជ្ជកម្ម ហើយនឹងក្លាយជាក្បាលមាស៊ីនសេដ្ឋកិច្ចពិភពលោកដ៏សំខាន់។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីចុងសបា្តហ៍មុនបានអះអាងថា ក្រុម BRICS នឹងក្លាយជាប្រភពសំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោកក្នុងប៉ុន្មានឆ្នាំខាងមុខ ដោយសារទំហំធំ និងអត្រាកំណើនលឿនធៀបនឹងប្រទេសអភិវឌ្ឍន៍លោកខាងលិច។ ប្រមុខវិមានក្រឹមឡាំងកំពុងបង្កើនក្តីសង្ឃឹមក្នុងការកសាង BRICS ឱ្យទៅជាការប្រឆាំងដ៏ខ្លាំងក្លាចំពោះលោកខាងលិចទាំងផ...
article_3507.txt
ជនជាតិអាម៉េរិកវ័យក្មេងនៅតែចាត់ទុកអាពាហ៍ពិពាហ៍ជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងជីវិត ប៉ុន្តែមានទំនោររៀបការយឺតយ៉ាវ ដោយសារតែពួកគេចង់សងបំណុលឲ្យរួចរាល់ជាមុន។
របាយការណ៍និន្នាការអាពាហ៍ពិពាហ៍ឆ្នាំ២០២៥ ដោយ The Knot ដែលជាវេទិការៀបចំផែនការអាពាហ៍ពិពាហ៍បង្ហាញថា ភាគច្រើននៃយុវវ័យជំនាន់ Gen Z (ចន្លោះឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០១២) បានចាត់ថ្នាក់អាពាហ៍ពិពាហ៍ជាអាទិភាពកំពូល។ យ៉ាងណាមិញ អាយុសម្រាប់អាពាហ៍ពិពាហ៍ក្រុមនេះ នឹងធ្វើឡើងយឺតយ៉ាវ។ ជាពិសេស អ្នកដែលកើតនៅចន្លោះឆ្នាំ ១៩៩០ និងឆ្នាំ ២០០០ កំពុងប្រឈ...
article_3508.txt
សំណើគោលនយោបាយរបស់អតីតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ត្រូវបានគេព្យាករថា នឹងជួយឱ្យប្រាក់ដុល្លារមានភាពរឹងមាំ ប៉ុន្តែនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល។
នៅថ្ងៃទី៥ ខែវិច្ឆិកា ការបោះឆ្នោតប្រធានាធិបតីនឹងប្រព្រឹត្តទៅនៅអាម៉េរិក។ នៅឆ្នាំនេះ លទ្ធផលត្រូវបានចាត់ទុកថាជាការលំបាកក្នុងការទស្សន៍ទាយ ខណៈបេក្ខជនមកពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យពីររូបគឺលោក ដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា ហារីស កំពុងប្រទាញប្រទង់គ្នានៅក្នុងការស្ទង់មតិថ្នាក់ជាតិនាពេលថ្មីៗនេះ។ បេក្ខជនទាំងពីរប្តេជ្ញាជំរុ...
article_3509.txt
ចិនបានដាក់ចេញនូវគោលនយោបាយបន្ថែម ដើម្បីគាំទ្រដល់ទីផ្សារលំនៅឋាន ដោយ​ពង្រីកចំនួនគម្រោងដែលមានសិទ្ធិទទួលបានប្រាក់កម្ចីពីធនាគារ និងបង្កើនដែន​កំណត់​នៃការទូទាត់។
ចិននឹងពង្រីកបញ្ជីគម្រោងអចលនទ្រព្យ ដែលមានសិទ្ធិទទួលបានប្រាក់កម្ចីពីធនាគារ ដោយបានបង្កើនដែនកំណត់ប្រាក់កម្ចី សម្រាប់គម្រោងទាំងនេះដល់ ៤ទ្រីលានយ័ន (៥៦​២​ពាន់លានដុល្លារ)។ នេះបើតាមរដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ជនបទ-ទីក្រុងចិន​លោក Ni Hong ថ្លែងនៅថ្ងៃទី១៧ ខែតុលា។ នៅក្នុងខែមករា ចិនបានប្រកាសបញ្ជីគម្រោងដែលផ្តល់មូលនិធិ ដើម្...
article_351.txt
យោធាមីយ៉ាន់ម៉ាបានចាប់ផ្តើមអនុវត្តការហ្វឹកហ្វឺនមូលដ្ឋានដល់ទាហានថ្មី នៅតាមមូលដ្ឋានយោធា និងសាលារៀនក្រោមច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលបានប្រកាសនាពេលថ្មីៗនេះ។
កងទ័ពមីយ៉ាន់ម៉ាបានចាប់ផ្តើមអនុវត្តការហ្វឹកហ្វឺនមូលដ្ឋាន ដល់អ្នកទើបតែចុះឈ្មោះថ្មី ក្រោមច្បាប់កាតព្វកិច្ចយោធា ដែលបានប្រកាសនាពេលថ្មីៗ នៅតាមមូលដ្ឋានយោធា និងសាលារៀននានាទូទាំងប្រទេស។ នេះបើយោងតាមសារព័ត៌មាន ABC News នៅថ្ងៃទី៩ ខែមេសា។ កាសែត Myanmar Alin បានរាយការណ៍ថា ប៉ុស្តិ៍បញ្ជាការតំបន់ និងសាលាយោធាជាច្រើននៅក្នុងរដ្ឋ Mon រដ្ឋ ...
article_3510.txt
ប្រធានាធិបតីចិនបានផ្ញើសារអបអរសាទរលោក ដូណាល់ ត្រាំ ដែលទើបជាប់ឈ្នះឆ្នោតប្រធានាធិបតីអាម៉េរិក ដោយអំពាវនាវឱ្យមានសុខដុមរមនារវាងអាម៉េរិក-ចិន ព្រមទាំងពង្រឹងការសន្ទនាជំនួសឱ្យការប្រឈមមុខគ្នា។ មុនពេលជាប់ឆ្នោត លោក ត្រាំ គំរាមដាក់ពន្ធលើទំនិញចិន ៦០ភាគរយ។
ស្ថានីយ៍ទូរទស្សន៍រដ្ឋចិន CCTV បានចុះផ្សាយថា ប្រធានាធិបតីចិន ស៊ី ជិនភីង បានផ្ញើសារអបអរសាទរទៅកាន់ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំ ។ «លោក ស៊ី បានបង្ហាញទៅកាន់លោក ត្រាំ ថា ប្រទេសទាំងពីរត្រូវតែចុះសម្រុងគ្នា និងពង្រឹងការសន្ទនា ដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ ពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវ...
article_3511.txt
ក្រុមប្រទេសឧស្សាហកម្មទាំង៧ (G7) នៅថ្ងៃទី២៥ ខែតុលា បានឈានដល់ការឯកភាពគ្នាលើការផ្តល់ប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារដល់អ៊ុយក្រែន ដោយផ្អែកលើប្រាក់ចំណេញដែលរកបានពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកនៅលោកខាងលិច ចាប់ពីខែធ្នូ ឆ្នាំនេះ។
សេចក្តីថ្លែងការណ៍របស់ G7 បានបញ្ជាក់ថា ប្រាក់កម្ចីទាំងនេះនឹងត្រូវបានផ្តល់ និងសងវិញតាមរយៈប្រាក់ចំណូលនាពេលអនាគតពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កក បន្ទាប់ពីជម្លោះរវាងរុស្ស៊ី និងអុយក្រែន។ គោល​ដៅ​ក្នុងការផ្តល់ប្រាក់កម្ចីនេះ អាច​បញ្ចេញ​ថវិកា​នៅ​ដំណាច់​ឆ្នាំ​នេះ។ ជាពិសេស ចំនួនទឹកប្រាក់ខាងលើនឹងត្រូវបានបញ្ចេញតាមរយៈប្រាក់កម្ច...
article_3512.txt
ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុនៅឆ្នាំ២០៣៥ អាស៊ីអាគ្នេយ៍ត្រូវការវិនិយោគរហូតដល់ ១៩០ពាន់លានដុល្លារ ដែលស្មើនឹង ៥ដង នៃទំហំវិនិយោគបច្ចុប្បន្ន។
ចំនួនទុន ១៩០ពាន់លានដុល្លារ គឺខ្ពស់ជាងកម្រិតវិនិយោគបច្ចុប្បន្ន ៥ដង ដែលអាស៊ីអាគ្នេយ៍ត្រូវបំពេញការវិយោគលើថាមពលស្អាត។ នេះបើយោងតាមការគណនាដែលបានចេញផ្សាយថ្មី ដោយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)។ ដោយឡែក ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាបណ្តាញអគ្គិសនី ដើម្បីគាំទ្រការតភ្ជាប់ និងការបញ្ជូនថាមពលកកើតឡើងវិញ ទាមទារការវិនិយោគប្រចាំឆ្នាំប្...
article_3513.txt
កំណើននៃការនាំចូល និងនាំចេញរបស់ចិនក្នុងខែកញ្ញា ឆ្នាំនេះ មិនបានសម្រេចតាមការរំពឹងទុក ដោយបង្កើនក្តីបារម្ភថា កំណើនប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះអាចនឹងធ្លាក់ចុះនៅឆ្នាំនេះ។
បើតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលគយចិន នៅថ្ងៃទី១៤ ខែតុលា ចំណូលនាំចេញរបស់ប្រទេសនេះគិតជាប្រាក់ដុល្លារក្នុងខែកញ្ញា បានកើនឡើង ២,៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលកើនឡើង ០,៣ភាគរយ។ កន្លងមក​ អ្នកវិភាគបានព្យាករពីកំណើនខ្ពស់ជាងនេះ ដោយ ៦ភាគរយសម្រាប់ការនាំចេញ និង ០,៩ភាគរយសម្រាប់ការនាំចូលល។ នេះបើយោងតាមការស្ទង់មតិរ...
article_3514.txt
ក្នុងបរិបទនៃការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរ អាមេរិក-ចិន ការបោះឆ្នោតប្រធានាធិបតីអាម៉េរិកឆ្នាំ២០២៤ នឹងកំណត់ទិសដៅនៃទំនាក់ទំនងអាម៉េរិក-ចិនក្នុងរយៈពេល ៤ឆ្នាំខាងមុខ  ដោយអាចមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើការទូត និងពាណិជ្ជកម្មពិភពលោក។
រហូតមកដល់ពេលនេះ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់ខ្លួន ទីក្រុងប៉េកាំងតែងតែមានការប្រុងប្រយ័ត្ននៅពេលនិយាយអំពីការបោះឆ្នោតនៅអាម៉េរិក ហើយបានចាត់ទុកនេះជា «បញ្ហាផ្ទៃក្នុង»របស់ទីក្រុងវ៉ាស៊ីនតោន។ យ៉ាងណាក៏ដោយ នេះមិនមែនមានន័យថា មតិសាធារណៈជនចិនមិនសូវចាប់អារម្មណ៍ចំពោះការបោះឆ្នោតនៅអាម៉េរិកនោះទេ ប៉ុន្តែផ្ទុយទៅវិញ ដោយសារតែមេដឹកនាំប...
article_3515.txt
តម្លៃ Brent និង WTI បានធ្លាក់ចុះជាង ៤ភាគរយ នៅព្រឹកថ្ងៃទី២៨ ខែតុលា ដោយសារតែអុីស្រាអែលកាលពីចុងសប្តាហ៍មុនមិនបានវាយប្រហាររោងចក្រប្រេងអ៊ីរ៉ង់ដែលជាការសងសឹក។
ការបើកវគ្គជួញដូរនៅថ្ងៃទី២៨ ខែតុលា ប្រេងឆៅ Brent បានធ្លាក់ចុះ ៤,២ភាគរយមកនៅត្រឹម ៧២,៨ដុល្លារក្នុងមួយបារ៉ែល។ ប្រេង WTI បានធ្លាក់ចុះ ៤,៤ភាគរយដល់ ៦៨,៥ដុល្លារ។ តម្លៃ​ប្រេង​ទាំង​ពីរ​ប្រភេទ​បច្ចុប្បន្ន​គឺធ្លាក់ថ្លៃ​ទាប ​ចាប់​តាំង​ពី​ដើម​ខែ។ កាលពីថ្ងៃទី២៦ ខែតុលា កងទ័ពអុីស្រាអែលបានវាយប្រហារតាមអាកាសដ៏ធំបំផុតរបស់ខ្លួនមកលើប្រទេសអ៊ី...
article_3516.txt
អ្នកដំណើរនៅអាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរីអាចបំពេញបែបបទចូល (Check-in) ក្នុងរយៈពេល ១០វិនាទី ដោយសារប្រព័ន្ធសម្គាល់មុខ។
យោងតាមព័ត៌មាននៅលើវេបសាយរបស់ទីភ្នាក់ងារត្រួតពិនិត្យអន្តោប្រវេសន៍សិង្ហបុរី (ICA) នៅថ្ងៃទី២៥ ខែតុលា ចាប់ពីការដសាក់ដំណើរការប្រព័ន្ធស្កែនមុខនៅថ្ងៃទី៣០ ខែកញ្ញា ពេលវេលាជាមធ្យមសម្រាប់អ្នកដំណើរឆ្លងកាត់ព្រំដែនបានថយចុះ ៦០ភាគរយពី ២៥វិនាទី ទៅ១០វិនាទី។ បច្ចុប្បន្ន​នេះ វិធីសាស្ត្រ​ត្រួតពិនិត្យ​មិន​ប្រើ​លិខិតឆ្លងដែន​ត្រូវ​អនុវត្ត​នៅ​ស...
article_3517.txt
ប្រមុខ IMF ប្រចាំប្រទេសជប៉ុនបានលើកឡើងថា ប្រាក់យ៉េនទន់ខ្សោយមានអត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចជប៉ុន ព្រោះវាមានឥទ្ធិពលវិជ្ជមានលើសកម្មភាពនាំចេញច្រើនជាងការកើនឡើងនៃតម្លៃនាំចូល។
លោកស្រី Nada Choueiri ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំជប៉ុនបានថ្លែងថា ប្រាក់យ៉េនទន់ខ្សោយផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចជប៉ុន ដោយសារវាមានឥទ្ធិពលវិជ្ជមានទៅលើសកម្មភាពនាំចេញច្រើនជាងការកើនឡើងនៃថ្លៃដើម។ នៅក្នុងបទសម្ភាសន៍មួយ លោកស្រី Choueiri បានផ្តល់លើកឡើងថា ធនាគារកណ្តាលជប៉ុន (BoJ) គួរតែបន្តការប្រុងប្រយ័ត្ន ដូចដែល...
article_3518.txt
ភាពមិនច្បាស់លាស់ជុំវិញការបោះឆ្នោតប្រធានាធិបតីអាម៉េរិក បានជួយឱ្យតម្លៃមាសកើនឡើងជាង ៧ដុល្លារ ខណៈភាគហ៊ុន Wall Street បានកើនឡើងច្រើនជាង ១ភាគរយ ដោយសារទិន្នន័យសេដ្ឋកិច្ចបង្ហាញពីសុទិដ្ឋិនិយម។
ការបិទសន្ទស្សន៍ជួញដូរនៅថ្ងៃទី៥ ខែវិច្ឆិកា តម្លៃមាសពិភពលោកបានកើនឡើងជាង ៧ដុល្លារដល់ ២៧៤៣ ដុល្លារក្នុងមួយអោនស៍។ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា តម្លៃបានបន្តកើនឡើងដែលបច្ចុប្បន្នកំពុងជួញដូរនៅរង្វង់ ២៧៤៤ដុល្លារ។ «ទីផ្សារត្រូវបានគាំទ្រដោយភាពមិនច្បាស់លាស់ជុំវិញការបោះឆ្នោតប្រធានាធិបតីអាម៉េរិក។ វិនិយោគិនមានការព្រួយបារម្ភថា អ្វីៗនឹងមិន...
article_3519.txt
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាបការព្យាកររបស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ ២០២៥ ហើយបានព្រមានអំពីហានិភ័យ ដែលកំពុងកើនឡើងរួមទាំងសង្គ្រាម និងការការពារពាណិជ្ជកម្ម ។ យ៉ាងណាមិញ ស្ថាប័ននេះ កោតសរសើរចំពោះការពិត ដែលថាធនាគារកណ្តាលអាចគ្រប់គ្រងអតិ ផរណា ដោយមិនបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច។
នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពប្រចាំត្រីមាស World Economic Outlook ដែលបានចេញផ្សាយថ្ងៃទី២២ ខែតុលា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញថា ទិន្នផលសេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ៣,២ភាគរយនៅឆ្នាំក្រោយ ដែលធ្លាក់ចុះ ០,១​ភាគរយធៀបនឹងការព្យាករដែលបានធ្វើឡើងនៅក្នុងខែកក្កដា។ សម្រាប់ឆ្នាំនេះ IMF រក្សាការព្យាករមិនផ្លាស់ប្តូរដោយពិភពល...
article_352.txt
ចិនដែលជាម្ចាស់បំណុលទ្វេភាគីដ៏ធំបំផុតរបស់ស្រីលង្កា សន្យានឹងជួយប្រទេសកោះអាស៊ីខាងត្បូងមួយនេះ អភិវឌ្ឍកំពង់ផែទឹកជ្រៅយុទ្ធសាស្ត្រ និងព្រលានយន្តហោះនៅរដ្ឋធានីកូឡុំបូ។ នេះ​បើតាម​នាយក​រដ្ឋមន្ត្រី​ស្រីលង្កា លោក Dinesh Gunawardena នៅថ្ងៃទី២៧ ខែមីនា អំឡុង​ទស្សនកិច្ចនៅចិន​ ៦​ថ្ងៃ​។
បន្ថែមពីលើការប្តេជ្ញាចិត្តរបស់ចិនក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ នាយករដ្ឋមន្ត្រីស្រីលង្កា បាននិយាយថា ទីក្រុងប៉េកាំងនឹងគាំទ្រកូឡុំបូ ក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលបរទេសឡើងវិញ ដែលជាលក្ខខណ្ឌសំខាន់ ដើម្បីពន្យាពេលសងបំណុល ២,៩ពាន់លានដុល្លារ ដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ( IMF) ។ ជំហររបស់ចិនលើការរៀបចំរចនាសម្ព័...
article_3520.txt
ក្រុមហ៊ុនហិរញ្ញវត្ថុអាម៉េរិក Goldman Sachs បានប៉ាន់ប្រមាណថា សំណើពន្ធរបស់អតីតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ អាចឱ្យប្រាក់អឺរ៉ូធ្លាក់ថ្លៃ ១០ភាគរយ ដែលធ្វើឱ្យវាមិនអាចថ្លៃជាងប្រាក់ដុល្លារអាម៉េរិកឡើយ។
យោងតាមការស្ទង់មតិនាពេលថ្មីៗនេះ បេក្ខជនប្រធានាធិបតីអាម៉េរិកមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ និងបេក្ខជនគណបក្សប្រជាធិបតេយ្យ កាម៉ាឡា ហារីស កំពុងមានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នា ខណៈការបោះឆ្នោតនៅប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ បេក្ខជនប្រធានាធិបតីអាម៉េរិកទាំង​ពីររូបនេះ ​បាន​ដាក់​ចេញ​សំណើ​ពន្ធ​យ៉ាង​គឃ្លើន។ ប៉ុន្តែយោងទៅតាមការវិភ...
article_3521.txt
ម៉ាឡេស៊ី វៀតណាម ថៃ ឥណ្ឌូណេស៊ី ស្ថិតក្នុងចំណោមប្រទេសអាស៊ាន ដែលបានក្លាយជាសម្ព័ន្ធដៃគូផ្លូវការនៃប្រទេសដៃគូផ្លូវការថ្មីទាំង ១៣ របស់ BRICS ។
តាមបណ្តាញសង្គម X ផ្លូវការរបស់ BRICS នៅថ្ងៃទី២៤ ខែតុលា ក្រុមប្រទេស BRICS ដែលជួបប្រជុំគ្នានៅទីក្រុង Kazan ប្រទេសរុស្ស៊ី បានអនុម័តជាផ្លូវបញ្ចូលសមាជិកដៃគូផ្លូវការ (មិនមែនជាសមាជិកពេញសិទ្ធ) ចំនួន ១៣ រួមមាន អាល់ហ្សេរី បេឡារុស បូលីវី គុយបា ឥណ្ឌូណេស៊ី កាហ្សាក់ស្ថាន ម៉ាឡេស៊ី នីហ្សេរីយ៉ា ថៃ តួកគី អ៊ូហ្កង់ដា អ៊ូសបេគីស្ថាន និងវៀតណា...
article_3522.txt
សមាគមលក់រាយអាម៉េរិក បានព្រមានថា ផែនការពាណិជ្ជកម្មដ៏តឹងតែងរបស់លោក ដូណាល់ ត្រាំ  អាចធ្វើឱ្យតម្លៃរបស់ក្មេងលេងនៅក្នុងប្រទេសនេះកើនឡើង ៥៥ភាគរយ ខណៈតម្លៃសម្លៀកបំពាក់កើន ២០ភាគរយ។
នៅថ្ងៃទី៤ ខែវិច្ឆិកា គឺមួយថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីអាម៉េរិក សមាគមលក់រាយជាតិអាម៉េរិក (NFR) បានចេញរបាយការណ៍មួយដែលបង្ហាញថា សំណើរបស់លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ ក្នុងការបង្កើនពន្ធនាំចូលអាចបណ្តាលឱ្យតម្លៃសម្លៀកបំពាក់ និងទំនិញផ្សេងទៀតកើនឡើង។ គ្រឿងសង្ហារិម គ្រឿងប្រើប្រាស់ក្នុងផ្ទះ ស្បែកជើង និងផលិតផលទ...
article_3523.txt
រុស្ស៊ី និងអ៊ីរ៉ង់បានប្រើប្រាស់រូបិយប័ណ្ណជាតិដើម្បីទូទាត់ច្រើនជាង ៩៦ភាគរយនៃប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយជៀសវាងការប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក។
ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងរុស្ស៊ី និងអ៊ីរ៉ង់នៅឆ្នាំ២០២៣ បានកើនឡើងដល់ ៤ពាន់លានដុល្លារកើនឡើង ១២,៤ភាគរយក្នុងរយៈពេលពី៨ ខែឆ្នាំ២០២៤។ ក្នុងនោះច្រើនជាង ៩៦ភាគរយនៃទំហំពាណិជ្ជកម្មត្រូវបានទូទាត់ជាប្រាក់រូប្លិ៍រុស្ស៊ី និងប្រាក់រីអាលអ៊ីរ៉ង់។ មេដឹកនាំអ៊ីរ៉ង់ និងរុស្ស៊ីទាំងពីរបានផ្តល់អាទិភាពដល់ការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មទ្វេភា...
article_3524.txt
កូដកម្មរយៈពេល ៧សប្តាហ៍នៅតាមបណ្តារោងចក្រ Boeing ជាច្រើនបានបញ្ចប់ នៅពេលដែលកម្មកររបស់ក្រុមហ៊ុននេះ ទទួលបានការដំឡើងប្រាក់ខែ ៣៨ភាគរយក្នុងរយៈពេល ៤ឆ្នាំ។
កម្មករក្រុមហ៊ុន Boeing នៅរោងចក្រ West Coast របស់អាម៉េរិកនៅថ្ងៃទី៤ ខែវិច្ឆិកា បានទទួលយកកិច្ចសន្យាការងារថ្មី ជាមួយក្រុមហ៊ុនផលិតយន្តហោះ។ កាណ៍នេះបានបញ្ចប់ការធ្វើកូដកម្មរយៈពេល ៧សប្តាហ៍ ដែលបណ្តាលឱ្យការផលិតយន្តហោះនៅទ្រឹង ហើយវិបត្តិហិរញ្ញវត្ថុនៅទីនេះកាន់តែអាក្រក់ទៅៗ។ ក្រោមកិច្ចសន្យាថ្មី កម្មករនឹងទទួលបានការដំឡើងប្រាក់បៀវត្សរ៍ ៣...
article_3525.txt
ធនាគារកណ្តាលអាមេរិក (Fed) បានកាត់បន្ថយអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ដោយកាត់បន្ថយចំនួន ០,២៥ភាគរយ។ ការធ្វើបែបនេះ គឺដើម្បីលើកកម្ពស់ទីផ្សារការងារឡើងវិញ ស្របពេលអតិផរណាកំពុងធ្លាក់ចុះជាបណ្តើរៗ។
អត្ថបទទាក់ទង ធនាគារកណ្តាលអាម៉េរិកទម្លាក់អត្រាការប្រាក់ ០,៥ភាគរយ​ជាលើកដំបូង ធនាគារកណ្តាលអាម៉េរិកនៅថ្ងៃទី៧ ខែវិច្ឆិកា បានសម្រេចចិត្តបន្តការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ។ ដូច្នោះហើយ អត្រាការប្រាក់យោងរបស់អាម៉េរិកបច្ចុប្បន្ននៅចន្លោះពី ៤,៥-៤,៧៥ភាគរយ ដែលថយចុះ ០,២៥ភាគរយធៀបពីមុន។ កាលពីខែកញ្ញា Fed បានទម្លាក់អត្រាការប្រាក់ ០,៥ភា...
article_3526.txt
នៅក្នុងបញ្ជីសារពើពន្ធឆ្នាំ២០២៤ ចំនួនប្រាក់ដែលរដ្ឋាភិបាលអាម៉េរិកចំណាយលើការប្រាក់បានកើនលើសពី ១ទ្រីលានដុល្លារជាលើកដំបូង ដោយសារអត្រាការប្រាក់ខ្ពស់ និងបំណុលកាន់តែច្រើន។
ទិន្នន័យដែលចេញផ្សាយដោយក្រសួងរតនាគារអាម៉េរិកកាលពីថ្ងៃទី១៨ ខែតុលា បានបង្ហាញថា នៅក្នុងសារពើពន្ធឆ្នាំ ២០២៤ (បញ្ចប់ថ្ងៃទី៣០ ខែកញ្ញា) ឱនភាពថវិការបស់ប្រទេសនេះបានកើនឡើងដល់ ១ ៨៣៣ពាន់លានដុល្លារ។ ចំនួននេះគឺកើនឡើង ៨ភាគរយ បើធៀបទៅនឹងឆ្នាំសារពើពន្ធនាឆ្នាំមុន។​ មូលហេតុចម្បងដោយសារការទូទាត់ការប្រាក់កើនឡើង ២៩ភាគរយ ដល់ ១១៣៣ពាន់លានដុល្លារ ...
article_3527.txt
ធនាគារកណ្តាលអាម៉េរិក(Fed) បានកាត់បន្ថយអត្រាការប្រាក់ចំនួន ០,៥ភាគរយជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២០។ នៅចុងឆ្នាំនេះ Fed គ្រោងបញ្ចុះអត្រាការប្រាក់ ០,៥ភាគរយទៀត ដើម្បីនាំយកទីផ្សារការងារត្រឡប់មកវិញ។
ធនាគារកណ្តាលអាម៉េរិកនាថ្ងៃទី១៨ ខែកញ្ញា បានសម្រេចចិត្តបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ ក្រោយការរឹតបន្តឹងរយៈពេល៤ឆ្នាំ។ បច្ចុប្បន្ន អត្រាការប្រាក់យោងនៅអាម៉េរិកបានថយចុះ ០,៥ភាគរយមកត្រឹមចន្លោះ ៤,៧៥-៥ភាគរយ។ បើតាមសេចក្តីថ្លែងការណ៍របស់ Fed ​ ក្រុមប្រឹក្សាមានសុទិដ្ឋនិយមថាអតិផរណានឹងធ្លាក់ដោយនិរន្តរភាពឆ្ពោះទៅគោលដៅ២ភាគរយ។ ប្រូបាបនៃទី...
article_3528.txt
ជម្លោះរុស្ស៊ី-អ៊ុយក្រែន បានអូសបន្លាយពេលជាងពីរឆ្នាំ ធ្វើឲ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើទីក្រុងមូស្គូ ហើយប្រកាសបន្តគាំទ្រក្រុងកៀវយ៉ាងពេញទំហឹង។ យ៉ាងណាមិញ ប្រទេសនៅអឺរ៉ុបភាពច្រើនបានប្រឈមការនាំចូលឧស្ម័នពីរុស្ស៊ី។
ចាប់តាំងពីជម្លោះរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ អឺរ៉ុបបានប្រឈមមុខនឹងបញ្ហាថាមពលជាបន្តបន្ទាប់។ ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ី ក៏ទ្វីបនេះនៅតែបន្តទទួលឧស្ម័នពីទីក្រុងម៉ូស្គូ។ នោះបង្កើតជាសំណួរថា ហេតុអ្វីបានជាអឺរ៉ុបនៅតែរក្សាការពឹងផ្អែកនេះ បើទោះបីជាមានការខិតខំប...
article_3529.txt
ចំនួនប្រជាជនជប៉ុនមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ បានកើនឡើងដល់កម្រិតខ្ពស់ប្រមាណ ៣៦,២៥លាននាក់ ដែលស្មើរ ២៩,៣ភាគរយនៃចំនួនប្រជាជនសរុប។  កំណើនមនុស្សចាស់ដ៏ច្រើនបែបនេះ កំពុងបង្កក្តីរំខានដល់កំណើនសេដ្ឋកិច្ចប្រទេស ជាពិសេសបញ្ហាប្រឈមការខ្វះខាតកម្លាំងពលកម្ម។
កាលពីថ្ងៃទី១៥ ខែកញ្ញា ជប៉ុនបានប្រារព្ធ«ទិវាគោរពមនុស្សចាស់ »ដែលជាឱកាសមួយសម្រាប់ប្រជាជនក្នុងប្រទេសដើម្បីបង្ហាញពីការគោរពចំពោះមនុស្សចាស់។ ពេលនេះ ចំនួនមនុស្សចាស់នៅជប៉ុនកាន់តែច្រើនឡើង កំពុងបង្កបញ្ហាប្រឈមជាច្រើនសម្រាប់សេដ្ឋកិច្ចជប៉ុន។ ស្ថិតិដែលចេញផ្សាយដោយរដ្ឋាភិបាលជប៉ុនមុន«ទិវាការគោរពមនុស្សចាស់» បានបង្ហាញថា ប្រជាជនរបស់ប្រទេសន...
article_353.txt
គណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌូណេស៊ីនៅថ្ងៃទី២០ ខែមីនា បានប្រកាសថា រដ្ឋមន្ត្រីការពារជាតិលោក ប្រាបូវ៉ូ សីប៊ីយ៉ាន់តូ ឈ្នះការបោះប្រធានាធិបតីនៅត្រឹមជុំទីមួយតែម្ដង។ លោកត្រូវរំពឹងនឹងចូលកាន់តំណែងនៅខែតុលាបន្តពីលោក ចូកូ វីដូដូ។
រដ្ឋមន្ត្រីការពារជាតិ ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ និងបេក្ខជនអនុប្រធានាធិបតី Gibran Rakabuming Raka ទទួលបានសំឡេងឆ្នោតជាង៩៦លានសន្លឹក ស្មើនឹង ៥៨,៦ភាគរយនៃសន្លឹកឆ្នោតសរុប ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឈ្នះការបោះឆ្នោតនៅជុំទីមួយ។ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌូណេស៊ី Hasyim Asy'ari បាននិយាយបែបនេះនៅថ្ងៃទី២០ ខែមីនា។ គូប្រជែងរប...