file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_3349.txt
ប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី២៤ ខែមីនា បានប្រកាសក្រឹត្យមួយថា ប្រទេសណាដែលទិញប្រេង ឬឧស្ម័នពីវ៉េណេស៊ុយអេឡានឹងត្រូវបង់ពន្ធ ២៥ភាគរយ នៅពេលលក់ទំនិញទៅអាម៉េរិក។
ពន្ធថ្មីនឹងចូលជាធរមានចាប់ពីថ្ងៃទី២ ខែមេសា ដោយអនុវត្តក្នុងពេលដំណាលគ្នាជាមួយនឹងពន្ធដែលមានស្រាប់។ លោក ដូណាល់ ត្រាំ បាននិយាយថា វ៉េណេស៊ុយអេឡាបាននាំ«មនុស្សរាប់ម៉ឺននាក់ដែលមានអំពើហិង្សាខ្លាំង»ចូលទៅអាម៉េរិក។ ដូច្នេះ ប្រទេសដែលទិញប្រេងពីវ៉េណេស៊ុយអេឡាតាមរយៈភាគីទីបីក៏ត្រូវបង់ពន្ធដែរ។ ពន្ធនេះនឹងផុតកំណត់មួយឆ្នាំ រាប់ចាប់ពីប្រទេសនោះបា...
article_335.txt
សត្វព្រាបមួយក្បាលដែលសង្ស័យថាជាចារកម្មចិន ត្រូវបានដោះលែងវិញដោយអាជ្ញាធរឥណ្ឌា ក្រោយដាក់បង្ខាំងរយៈពេល ៨ខែ។ ប៉ូលិសបានអះអាងថា វាជាសត្វព្រាបប្រណាំងរបស់តៃវ៉ាន់ ដែលវង្វេងមកដល់ឥណ្ឌា។ នេះបើតាមសារព័ត៌មាន​ AP ។
សត្វព្រាបមួយក្បាលត្រូវបានចាប់កាលពីដើមខែឧសភា ឆ្នាំ២០២៣ នៅជិតកំពង់ផែមួយក្នុងទីក្រុងមុមបៃ បន្ទាប់ពីគេប្រទះឃើញជើងទាំងគូរបស់វាពាក់ខ្សែស្ពាន់ និងមានសន្លឹកអាលុយមីញ៉ូមចំនួន២ ដែលឆ្លាក់ស្រដៀងអក្សរចិន។ ប៉ូលិសឥណ្ឌាបានសង្ស័យថា នេះជាឧបករណ៍ចារកម្មរបស់ចិន ដូច្នេះពួកគេបានសម្រេចចិត្តបង្ខាំងសត្វព្រាបនៅក្នុងមន្ទីរពេទ្យបសុពេទ្យ Bai Sakarba...
article_3350.txt
នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បានប្រកាសនៅថ្ងៃទី២ ខែមីនា ថា កាណាដានឹងឆ្លើយតបយ៉ាងខ្លាំងក្លា និងសមាមាត្រទៅវិញ ប្រសិនបើអាម៉េរិកហ៊ានដាក់ពន្ធលើការនាំចូលទំនិញរបស់កាណាដាក្នុងសប្តាហ៍នេះ។​ នេះបើតាមសារព័ត៌មាន National Post ។
ពន្ធ​ដែល​ប្រធានាធិបតី​អាម៉េរិក​លោក ដូណាល់ ត្រាំ គ្រោង​នឹង​ដាក់​លើទំនិញកាណាថា គឺដោយសារតែ​​វិបត្តិនៃការរត់ពន្ធថ្នាំ​យ៉ាងគំហុកពីប្រទេសនេះ។ ទោះជាយ៉ាងណា លោក ទ្រូដូ បានបញ្ជាក់ថា តិចជាង១ភាគរយនៃការរត់ពន្ធថ្នាំចូលទឹកដីអាម៉េរិកមានប្រភពមកពីកាណាដា ប៉ុន្តែរដ្ឋាភិបាលកាណាដានៅតែចាត់វិធានការយ៉ាងសកម្មដើម្បីកាត់បន្ថយចំនួននេះ។ «ការពិតគឺច្...
article_3351.txt
ទោះបីជាគ្មានទីផ្សារអាម៉េរិក រថយន្តអគ្គិសនីរបស់ចិននៅតែមានកំណើនខ្លាំងនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៤ ជាមួយនឹងចំណែកទីផ្សារ ៧៧ភាគរយនៅថៃ ឬ ៧៥ភាគរយនៅឥណ្ឌូណេស៊ី។
តាមទិន្នន័យពីក្រុមហ៊ុន Rho Motion ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍(អង់គ្លេស) ដែលផ្តល់ការព្យាករ និងការវិភាគលើទិដ្ឋភាពនៃការផ្លាស់ប្តូរថាមពលនៃរថយន្តអគ្គិសនីដែលជាម៉ាកយីហោរបស់ចិនបានដណ្តើមទីផ្សារ ៧៦ភាគរយនៃការលក់ទូទាំងពិភពលោកនៅឆ្នាំ ២០២៤។ សមិទ្ធិផលនេះគឺដោយសារយុទ្ធសាស្រ្តនៃការពង្រីកយ៉ាងខ្លាំងក្លាទៅក្នុងទីផ្សារថ្មី។ ចំណែកទីផ្សារធំប...
article_3352.txt
វៀតណាម ​និង​ថៃ​បាន​ព្រមព្រៀង​គ្នា​សម្រួល​ពាណិជ្ជកម្ម ពង្រីក​លទ្ធភាព​ចូល​ទីផ្សារ ដើម្បី​សម្រេច​​គោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យឈានដល់ ២៥ពាន់​លាន​ដុល្លារ​នាពេល​ខាងមុខ។ នេះបើតាមសារព័ត៌មាន VnExpress ។
ក្នុងដំណើរទស្សនកិច្ច ៣ថ្ងៃ​ទៅកាន់វៀតណាម រដ្ឋមន្ត្រីការបរទេសថៃលោក Maris Sangiampongsa បានអះអាងនៅចំពោះមុខរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son ក្នុងការជំរុញយុទ្ធសាស្ត្រ«ការតភ្ជាប់បី» (Three Connection) រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពសម្របសម្រួលលើវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីឆ្ពោះលើកកម្ពស់...
article_3353.txt
លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនច្រានចោលលទ្ធភាពនៃការធ្លាក់ចុះសេដ្ឋកិច្ចអាម៉េរិក និងការកើនឡើងអតិផរណានៅឆ្នាំនេះទេ ដោយសារតែពន្ធគយរបស់លោកបានដាក់ប្រទេសនានាប៉ះពាល់ដល់ទីផ្សារ។
នៅក្នុងបទសម្ភាសមួយនៅលើទូរទស្សន៍ Fox News នៅថ្ងៃទី៩ ខែមីនា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្យាករថា វានឹងត្រូវការពេលវេលាសម្រាប់គោលនយោបាយសេដ្ឋកិច្ចរបស់លោក ដើម្បីចូលជាធរមាន។ នៅ​ពេល​សួរ​ថា​តើ​លោក​គិត​ថា​នឹង​មាន​វិបត្តិ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ​ឬ​អត់​នោះ ប្រធានាធិបតីអាម៉េរិករូបនេះមិនបាន​បដិសេធនោះ​ទេ។ «ខ្ញុំស្អប់ការប...
article_3354.txt
ភ្លាមៗបន្ទាប់ពីពន្ធនាំចូលរបស់អាម៉េរិកចូលជាធរមាន កាណាដា និងចិនក៏បានដាក់ពន្ធចន្លោះពី ១០-២៥ ភាគរយលើទំនិញពីប្រទេសនេះ។
ឈានចូលថ្ងៃទី៤ ខែមីនា ទំនិញម៉ិកស៊ិក និងកាណាដាទាំងអស់ដែលចូលអាម៉េរិកនឹងត្រូវបង់ពន្ធនាំចូលថ្មី។ ដូច្នេះ ថាមពលពីកាណាដានឹងត្រូវបង់ពន្ធ ១០ភាគរយ។ ទំនិញម៉ិកស៊ិកនេះត្រូវបង់ពន្ធ ២៥ភាគរយ។ ផលិតផល​ផ្សេងទៀត​ពី​ប្រទេស​ទាំងពីរ​ដែល​នាំ​ចូល​អាមេរិក​ត្រូវ​ទទួល​ពន្ធ​២៥ភាគរយ។ លើសពីនេះ ទំនិញចិនទាំងអស់នឹងត្រូវបង់ពន្ធបន្ថែម ១០ភាគរយ ដែលនាំឱ្យអត...
article_3355.txt
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធបន្ថែមលើទំនិញចិន ១០ភាគរយ ចាប់ពីដើមខែមីនា ។ ដូច្នេះ អត្រាពន្ធដែលរដ្ឋបាល ត្រាំ​ ដាក់លើទំនិញចិននឹងកើនដល់ ២០ភាគរយ។​
នៅលើបណ្តាញទំនាក់ទំនងសង្គម Truth Social លោកប្រធានាធិបតី Donald Trump នៅថ្ងៃទី២៦ ខែកុម្ភៈ ថា ផែនការដាក់ពន្ធ ២៥ភាគរយលើការនាំចូលពីម៉ិកស៊ិក និងកាណាដា នឹងចូលជាធរមាននៅថ្ងៃទី៤ ខែមីនា តាមការគ្រោងទុក ព្រោះការរត់ពន្ធថ្នាំនៅហូរចូលពីប្រទេសទាំងនេះ។ លោក​​ប្រកាស​នៅ​ថ្ងៃ​ដដែល​ថា លោក​នឹង​ដំឡើង​ពន្ធ​បន្ថែម ១០ ភាគរយ​លើ​ការ​នាំ​ចូល​របស់​ចិ...
article_3356.txt
អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពន្យារពេលពន្ធលើការនាំចូលរថយន្តពីកាណាដា និងម៉ិកស៊ិកក្នុងរយៈពេលមួយខែ។
បន្ទាប់ពីជជែកជាមួយក្រុមហ៊ុន Ford, General Motors និង Stellantis លោក ត្រាំ បានយល់ព្រមពន្យារពេល ដើម្បីធានាថាក្រុមហ៊ុនរថយន្តធំៗទាំងបីនៅអាម៉េរិកមិនទទួលរងការខូចខាតផ្នែកហិរញ្ញវត្ថុ។ សេចក្តីប្រកាសនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីអាម៉េរិកបានចាប់ផ្តើមដំឡើងពន្ធ ២៥ភាគរយលើទំនិញទាំងអស់ ដែលនាំចូលពីកាណាដា និងម៉ិកស៊ិក។ ក្នុងនោះក៏មានក្រុម...
article_3357.txt
លោក ដូណាល់ ត្រាំ បានដាក់ពន្ធនាំចូលថ្មីលើទំនិញពីប្រទេស​ ម៉ិកស៊ិក កាណាដា និងចិន ដោយបង្កើនការចំណាយសម្រាប់អាជីវកម្ម និងប្រជាជនអាម៉េរិក។ ជាពិសេស ការដាក់់ពន្ធនាំចូលនេះ គឺគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចអាម៉េរិក។
ចាប់ពីថ្ងៃទី៤ ខែមីនា ទំនិញម៉ិកស៊ិក និងកាណាដាទាំងអ ស់ដែលចូលអាម៉េរិកត្រូវបង់ពន្ធនាំចូលថ្មី។ ដូច្នេះ ថាមពលនាំចូលពីកាណាដានឹងត្រូវបង់ពន្ធ ១០ភាគរយ។ ទំនិញពីម៉ិកស៊ិក ក៏ត្រូវបង់ពន្ធ ២៥ភាគរយ។ ហើយផលិតផលផ្សេងទៀតពីប្រទេសទាំងពីរត្រូវជាប់ពន្ធ ២៥ភាគរយ ។ លើសពីនេះ ទំនិញពីចិនទាំងអស់នឹងត្រូវបង់ពន្ធបន្ថែម១០ភាគរយ ដែលនាំឱ្យអត្រាពន្ធបន្ថែមសរុ...
article_3358.txt
កាណាដាបានប្រកាសពន្ធសងសឹកលើទំនិញអាម៉េរិកដែលមានតម្លៃ  ២៩,៨ពាន់លានកាណាដា (២០,៦ពាន់លានដុល្លារ) ដែលអនុវត្តចាប់ពីថ្ងៃទី១៣ ខែមីនា តទៅ។
វិធានការសងសឹករបស់កាណាដា អនុវត្តចំពោះផលិតផលដែលនាំចូលពីអាម៉េរិក រួមមាន ដែកថែបមានតម្លៃ ១២,៦ ពាន់លានកាណាដា (៨,៧ ពាន់លានដុល្លារ) អាលុយមីញ៉ូមមានតម្លៃ ៣ ពាន់លានកាណាដា (២,១ ពាន់លានដុល្លារ) និងទំនិញផ្សេងទៀតមានតម្លៃ ១៤,២ ពាន់លានកាណាដា (៩,៨ ពាន់លានដុល្លារ) ក៏ដូចជា កុំព្យូទ័រ ឧបករណ៍កីឡា ផលិតផលដែកមួយចំនួន។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត...
article_3359.txt
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២៣ ខែមីនា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដើម្បីចូលតុចរចាសម្រាប់បទឈប់បាញ់មួយ។ ការអំពាវនាវនេះធ្វើឡើងក្រោយជំនួបរវាងមន្រ្តីអាម៉េរិក និងអ៊ុយក្រែន នៅអារ៉ាប៊ីសាអូឌីត។
អត្ថបទទាក់ទង លោក ហ្សេលេនស្គី និងលោក ត្រាំ ឯកភាពបញ្ចប់សង្រ្គាមអ៊ុយក្រែន អ៊ុយក្រែន ទទួលសំណើអនុវត្តបទឈប់បាញ់ ៣០ថ្ងៃ បើរុស្ស៊ីឯកភាព មន្រ្តីអាម៉េរិក និងអ៊ុយក្រែន នៅថ្ងៃទី២៣ ខែមីនា បានជួបគ្នានៅលើទឹកដីអារ៉ាប៊ីសាអូឌីតជាថ្មី ដើម្បីជជែកពីបទឈប់បាញ់មួយ។ កន្លងមក អ៊ុយក្រែន និងអាម៉េរិក បានឯកភាពលើបទឈប់បាញ់លើដែនអាកាស និងលើទឹក និងការដោះ...
article_336.txt
រដ្ឋាភិបាលអុីស្រាអែលបានបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃទី១៦ ខែមេសា ដើម្បីពិភាក្សាអំពីផែនការឆ្លើយតប ស្របពេលមានការព្រួយបារម្ភថា តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នឹងចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រី ប៊ែនចាមីន ណេតានយ៉ាហ៊ូ និងថ្នាក់ដឹកនាំយោធា ពាក់ព័ន្ធនឹងប្រតិបត្តិការយោធានៅតំបន់កាហ្សា។
ខុទ្ទកាល័យអុីស្រាអែល និងទីប្រឹក្សាច្បាប់របស់រដ្ឋាភិបាលមួយចំនួនបានបើកកិច្ចប្រជុំបន្ទាន់មួយ ស្របពេលមានការព្រួយបារម្ភថា តុលាការព្រហ្មទណ្ឌអន្តរជាតិ នឹងចេញដីកាចាប់ខ្លួនលោក ប៊ែនចាមីន ណេតានយ៉ាហ៊ូ និងអ្នកនយោបាយ រួមទាំងថ្នាក់ដឹកនាំយោធាចំនួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel 12 នៅថ្ងៃទី១៨ ខែមេសា។ ប្រភពដែលដឹងពីបញ្ហានេះបា...
article_3360.txt
ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen និងសមាជិកសំខាន់ៗមួយចំនួននៃសហភាពអឺរ៉ុប (EU) បានប្រឆាំងនឹងការផ្ទេរទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកទៅអ៊ុយក្រែន ខណៈប្រទេសអឺរ៉ុបខាងជើង និងបាល់ទិករួមទាំងប៉ូឡូញ និងសាធារណរដ្ឋឆេក គាំទ្រការបញ្ចូនសាច់ប្រាក់នេះ។
ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen និងមេដឹកនាំប្រទេសសំខាន់ៗនៅអឺរ៉ុបដូចជា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ បានប្រឆាំងការផ្ទេរទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កកទៅអ៊ុយក្រែន ដោយបារម្ភថា ការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កកនឹងជះឥទ្ធិពលអវិជ្ជមានដល់ចិត្តសាស្ត្ររបស់អ្នកវិនិយោគអន្តរជាតិ និងធ្វើឱ្យសហភាពអឺ...
article_3361.txt
មហាសេដ្ឋី Warren Buffett ដែលមានវ័យ ៩៤ឆ្នាំ មិនមានសុទិដ្ឋិនិយមជុំវិញគោលនយោបាយពាណិជ្ជកម្មរបស់អាម៉េរិកនោះទេ។ លោកថា ការដាក់ពន្ធជាសកម្មភាពបង្កសង្គ្រាម។
មហាសេដ្ឋីអាម៉េរិក Warren Buffett នៅថ្ងៃទី២ ខែមីនា បានចូលរួមក្នុងបទសម្ភាសជាមួយ CBS News ។ អំឡុងពេលសន្ទនា លោកបានលើកឡើងដ៏កម្រមួយ អំពីពន្ធនាំចូលរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ។ នៅពេលត្រូវបានសួរអំពីផលប៉ះពាល់នៃពន្ធលើសេដ្ឋកិច្ចនេះ មហាសេដ្ឋីរូបនេះឆ្លើយតបថា ៖«យើងពិតជាមានបទពិសោធន៍ជាច្រើនជាមួយនឹងពន្ធនាំចូល។ បើធៀបតាមកម្រិតក...
article_3362.txt
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២៦ ខែមីនា បានប្រកាសពីផែនការដាក់ពន្ធនាំចូល ២៥ភាគរយ លើរថយន្តដែលមិនផលិតនៅអាម៉េរិក ដែលខ្ពស់ជាងអត្រាបច្ចុប្បន្ន ១០ដង។
«អ្វីដែលយើងនឹងធ្វើគឺពន្ធ ២៥ភាគរយ សម្រាប់រថយន្តទាំងអស់ដែលមិនត្រូវបានផលិតនៅអាម៉េរិក»។ សារព័ត៌មាន Reuters បានស្រង់សម្តីលោកដូណាល់ ត្រាំ ថ្លែងពីការិយាល័យ Oval បែបនេះ។ លេខាធិការសារព័ត៌មានប្រចាំសេតវិមានលោក Will Scharf បានពន្យល់ថា ពន្ធថ្មីនឹងអនុវត្តចំពោះរថយន្តគ្រួសារ និងរថយន្តដឹកទំនិញធុនស្រាលទាំងអស់ដែលផលិតនៅបរទេស។ ពន្ធនេះជួយឱ្...
article_3363.txt
ក្នុងដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ី នៅថ្ងៃទី៤ ខែកុម្ភៈ របស់មេដឹកនាំរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ាលោក មីន អ៊ុង ឡាំង ភាគីទាំងពីរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសាង សង់រោងចក្រថាមពលនុយក្លេអ៊ែរ នៅមីយ៉ាន់ម៉ា។
បើតាមប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ស្តីពីការ សាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ កម្រិតអានុភាពទាប នៅមីយ៉ាន់ម៉ា ទើបតែត្រូវបាន ហត្ថលេខា ដោយត្រួសត្រាយផ្លូវសម្រាប់ការផ្តល់ថាមពលដែលមានតម្លៃថោក និង សុវត្ថិភាពបរិស្ថាន ដល់ប្រទេសនេះ។ លោកប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ ក៏នឹង...
article_3364.txt
ក្រោយអាម៉េរិកប្រកាសដំឡើងពន្ធបន្ថែម ១០ភាគរយលើការនាំចូលរបស់ចិន អាជីវករនៅផ្សារ Chinatowns ទូទាំងអាម៉េរិក មានការបារម្ភថាវានឹងប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ និងបំផ្លាញវប្បធម៌ប្រពៃណី។
តាមសារព័ត៌មាន ​​NBC News ពាណិជ្ជករនៅ Chinatown ក្នុងទីក្រុង Manhattan របស់អាម៉េរិក កំពុងប្រឈមការលក់ទំនិញមិនចេញ ក៏ដូចជាហានិភ័យនៃការបិទហាង ដោយសារលទ្ធភាពនៃការឡើងថ្លៃ ៨ភាគរយនៃតម្លៃទំនិញនាំចូលពីចិន។ ថ្មីៗនេះ អាម៉េរិកបានប្រកាសដំឡើងពន្ធបន្ថែម ១០ភាគរយដែលនាំឱ្យពន្ធលើទំនិញសរុបរបស់ចិនកើនឡើងដល់ ២០ភាគរយចាប់ពីខែមីនា។ ទំនិញលក់នៅ​ Chi...
article_3365.txt
ការសម្រេចចិត្តរបស់រដ្ឋបាលអាម៉េរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កឲ្យមានភាពតានតឹងផ្នែកពាណិជ្ជកម្ម ហើយទិន្នន័យសេដ្ឋកិច្ចសំខាន់ៗរបស់ពិភពលោក បានបង្កើតរូបភាពប្រែប្រួលនៅតាមតំបន់នានា។
ជាងមួយខែបន្ទាប់ពីលោក ត្រាំ ត្រឡប់ទៅសេតវិមានវិញ ពិភពលោកបានឃើញការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលជាបន្តបន្ទាប់លើពាណិជ្ជកម្ម។ លោកប្រធានាធិបតី ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយ ដោយដាក់ពន្ធបន្ថែម ១០ភាគរយលើទំនិញដែលនាំចូលពីចិន ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៤ ខែកុម្ភៈ។ ទន្ទឹមនេះ លោកក៏ប្រកាសពន្ធ ២៥ភាគរយលើទំនិញពីម៉ិកស៊ិក និងកាណាដា ប...
article_3366.txt
ត្រឹមតែ ២ថ្ងៃបន្ទាប់ពីការដាក់ពន្ធនាំចូល ប្រធានាធិបតីអាម៉េរិកបានពន្យារពេលការយកពន្ធលើផលិតផលជាច្រើនពីកាណាដា និងម៉ិកស៊ិក ជាលើកទី២ ក្នុងរយៈពេលជិតមួយខែនេះ។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី៦ ខែមីនា បានចុះហត្ថលេខាលើឯកសារពន្យារពេលពន្ធរយៈពេលជិតមួយខែ លើផលិតផលពីម៉ិកស៊ិក និងកាណាដា ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA)។ នេះមានន័យថា ទំនិញភាគច្រើនមកពីប្រទេសទាំងពីរ ត្រូវបានលើកលែងពន្ធ ២៥ភាគរយ រហូតដល់ថ្ងៃទី២ ខែមេសា។ នេះ​ជា​ពេល​ដែល​ប្រធានាធិ...
article_3367.txt
ក្នុងរយៈពេលពីរឆ្នាំ ២០២២-២០២៣ អាម៉េរិកជាម្ចាស់ជំនួយដ៏ធំបំផុតដល់អង្គការសុខភាពពិភពលោក(WHO) ជាមួយនឹងទឹកប្រាក់ចំនួន ១,២៨ពាន់លានដុល្លារ ខណៈចិនផ្តល់វិភាគទានចំនួន ១៥៧លានដុល្លារ។
ជាង ៤ឆ្នាំមកនេះ អំឡុងពេលអាណត្តិដំបូងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្យាយាមដកអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ប៉ុន្តែការសម្រេចចិត្តនេះមិនត្រូវបានអនុវត្តដោយអ្នកស្នងតំណែងរបស់លោកគឺ ចូ បៃឌិន នោះទេ។ កាលពីសប្តាហ៍មុន នៅថ្ងៃដំបូងនៃអាណត្តិទីពីរ លោក ត្រាំ បានអនុវត្តភ្លាមៗនូវចេតនាដែលមិនទាន់បានបញ្ចប់ដោយចុះហត្ថលេខាលើក្រឹ...
article_3368.txt
បន្ទាប់ពីការពន្យារពេល ៣លើកជាប់ៗគ្នាកាលពីឆ្នាំមុន OPEC+ អាចបង្កើនផលិតកម្មប្រេងឆៅចាប់ពីខែមេសា តាមការគ្រោងទុក។
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានបញ្ជាក់ថា អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) មិនបានពន្យារពេលការបង្កើនផលិតកម្មប្រេងទៀតទេ។ បើតាមការគ្រោងទុក អង្គការនេះនឹងបូមប្រេងបន្ថែម ១៣៨ពាន់បារ៉ែលក្នុងមួយថ្ងៃ ចូលទៅក្នុងទីផ្សារចាប់ពីខែមេសា ឆ្នាំ២០២៥។ នេះបើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA ។ ប្រភព Reuters ...
article_3369.txt
ជើងហោះហើរផ្ទាល់រវាងចិន និងឥណ្ឌាបានព្រមព្រៀងគ្នាតភ្ជាប់ឡើងវិញ ក្រោយប្រទេសទាំងពីរ បានកាត់ផ្ដាច់ជើងហោះហើរនៅឆ្នាំ២០២០ ព្រោះតែបញ្ហាជម្លោះយោធា ក្នុងតំបន់ព្រំដែន Himalayan។
ក្រោយកាត់ផ្ដាច់ជើងហោះហើរផ្ទាល់រយៈពេល៥ឆ្នាំ ឥណ្ឌា និងចិន បានយល់ព្រមតភ្ជាប់សេវាកម្មនៃជើងហោះហើរឡើងវិញ នៅថ្ងៃទី២៧ ខែមករា។ កិច្ចព្រមព្រៀងនេះ​ ធ្វើឡើងក្នុងទីក្រុងប៉េកាំង រវាងអនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong និងលេខាធិការក្រសួងការបរទេសឥណ្ឌា លោក​ Vikram Misri​។ ភាគីទាំងពីរ នឹងចរចាពីគម្រោងនៃការហោះហើរ ក្នុងកិច្ចប្រជុំដែល...
article_337.txt
«​ឧទានសព្ទ​» គឺជា​ពាក្យ ឬ​ក្រុម​ពាក្យ ដែល​គេ​និយាយ​បន្លឺ​សូរ​របស់​វា​ឡើង​ឮ​ខ្លាំង ខុសប្លែក​ពី​ពាក្យ​ធម្មតា ដើម្បី​បង្ហាញ​អារម្មណ៍ ភ្ញាក់ផ្អើល​, បង្ហាញ​ពី​ភាពសប្បាយ​, ភ័យ​, រំជួលចិត្ត​របស់​មនុស្ស​។  របៀប​បញ្ចេញ​សំលេង​ឧទានសព្ទ​គឺមាន​បី​បែប ហើយ​បែប​នីមួយៗ គឺមាន​សំឡេង​ខុសៗ​គ្នា​ផងដែរ​។
​ឧទានសព្ទ​បែប​ត្រាប់​សូរ បាតុភូតធម្មជាតិ រួមមាន ផ្គរលាន់ គ្រឹម​! គ្រឹម​!, ខ្យល់​បក់ វ៉ូៗ​, រន្ទះបាញ់ ផាំង​!, សមុទ្ទ​រលក គ្រាំៗ​! ចំពោះ​ឧទានសព្ទ​ត្រាប់​សូរ សំរែកសត្វ ឆ្កែ​ព្រុស វ៉ូសៗ​, សត្វ​ត្លុម តុំ​! តុំ​,​ចង្រិត​យំ ច្រេ​តៗ​! ចំណែក​ឧទានសព្ទ​ត្រាប់​សូរ​វត្ថុ ខ្យល់​វាយ​បង្អួច ឮ​ផាំង​, សូរ​ស៊ី​រ៉ែ​ន​ឡានពេទ្យ វ៉ូ​វ៉ៅៗ​!​។...
article_3370.txt
មានសមត្ថភាពមិនចាញ់ម៉ូដែលបញ្ញសិប្បនិម្មិតកំពូលៗដែលបង្កើតឡើងដោយប្រទេសលោកខាងលិចប៉ុន្មានឡើយ។
ក្រុមហ៊ុនបង្កើតថ្មីរបស់ចិន DeepSeek កំពុងទាញយកការប្រជែងជាមួយនឹងឧបករណ៍ពីររបស់វា V3 និង R1 ។ សូម្បីតែប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក៏បាននិយាយថា ការកើនឡើងភ្លាមៗនៃម៉ូដែល DeepSeek ជាការដាស់តឿនសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិក។ បើតាមវេបសាយ Business Today ការប្រកាសរបស់ DeepSeek អំពី V3 និង R1 ក្នុងវិស័យបញ្ញាសិប្បនិ...
article_3371.txt
វិបត្តិសមុទ្រក្រហមបានអូសបន្លាយពេលជាងមួយឆ្នាំ​ចាប់តាំងពីចុងឆ្នាំ២០២៣ នៅពេលចលនា Houthi គាំទ្រដោយអ៊ីរ៉ង់នៅយេម៉ែនបានបាញ់មីស៊ីល និងដ្រូនទៅកាន់អ៊ីស្រាអែល ដោយទាមទារឱ្យបញ្ចប់ការឈ្លានពានតំបន់កាហ្សា។ ការណ៍នេះបានរំខានដល់ពាណិជ្ជកម្មពិភពលោក ដែលធ្វើឲ្យថ្លៃដឹកជញ្ជូនសកលកើន ១៤១ភាគរយ។​
ធនាគារពិភពលោក (WB) នាពេលថ្មីៗនេះបានចេញផ្សាយរបាយការណ៍មួយដែលមានចំណងជើងថា «វិបត្តិដឹកជញ្ជូនទំនិញនៅសមុទ្រក្រហមកាន់តែអាក្រក់ទៅៗ៖ ផលប៉ះពាល់ និងទស្សនវិស័យ»ដោយលើកឡើងថា ការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មនៅសមុទ្រក្រហម ដែលជាផ្លូវដ៏សំខាន់សម្រាប់ជិត១ភាគ៣ នៃចរាចរណ៍កុងតឺន័រសកលបានបង្កឱ្យមានការរំខានយ៉ាងធ្ងន់ធ្ងរដល់សកម្មភាពដែនសមុទ្រក្នុងតំ...
article_3372.txt
ក្តីស្រមៃរបស់ថៃចង់ដាក់ឲ្យដំណើរការ«ទិដ្ឋាការរួម»សម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៦ រួមទាំងកម្ពុជាផងដែរនោះ ហាក់មិនមានការរីកចម្រើនអ្វីទេ ក្រោយអូសបន្លាយពេលមួយឆ្នាំ។
អ្នករិះគន់ និងជាអតីតនិពន្ធនាយកនៃកាសែត Bangkok Post លោក Saritdet Marukatat បានលើកឡើងចំៗថា គំនិតផ្តួចផ្តើមនេះមានបញ្ហា ចាប់តាំងពីថៃបានបញ្ចូលមីយ៉ាន់ម៉ាទៅក្នុងបញ្ជី រួមជាមួយកម្ពុជា ឡាវ ម៉ាឡេស៊ី និងវៀតណាម។ ភ្ញៀវទេសចរជាច្រើនមានការស្ទាក់ស្ទើរក្នុងការទៅទស្សនាមីយ៉ាន់ម៉ា ដោយសារតែបញ្ហានយោបាយក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ។ បន្ទាប់មក ...
article_3373.txt
លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសថា ពន្ធលើរថយន្តនាំចូលអាចនឹងត្រូវដាក់ចាប់ពីថ្ងៃទី២ ខែមេសា។
លោក​ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បាន​ថ្លែង​​អំឡុង​ពេល​ចុះ​ហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​នៅ​ការិយាល័យ Oval នៅ​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ផែនការ​នេះ​ទេ។ លោក ត្រាំ មានការខកចិត្តជាយូរណាស់មកហើយជាមួយនឹងទង្វើអយុត្តិធម៌នៃការនាំចេញរថយន្តរបស់អាម៉េរិកដោយបរទេស។ ឧទាហរណ៍ សហភាពអឺរ៉ុបដាក់ពន្ធ...
article_3374.txt
ប្រធានាធិបតីអាម៉េរិក បានប្រកាសថា អត្រាពន្ធ ២៥ភាគរយលើទំនិញដែលនាំចូលពីម៉ិកស៊ិក និងកាណាដាចូលអាម៉េរិក នឹងចូលជាធរមាននៅដើមខែក្រោយ។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី២៤ ខែកុម្ភៈ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា ពន្ធនាំចូលលើទំនិញកាណាដា និងម៉ិកស៊ិក នឹងចូលជាធរមានតាមការកំណត់ ទោះបីជាមានការខិតខំប្រឹងប្រែង ដើម្បីរឹតបន្តឹងការគ្រប់គ្រងព្រំដែន និងការរត់ពន្ធរបស់ប្រទេសទាំងពីរក៏ដោយ។ អត្រាពន្...
article_3375.txt
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ  បានអះអាងថា នាយករដ្ឋមន្ត្រីឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី  បានចរចាដើម្បីបន្ធូរបន្ថយពន្ធ ទិញប្រេង ឧស្ម័ន និងយន្តហោះចម្បាំងបន្ថែមទៀតពីអាម៉េរិក។
នាយករដ្ឋមន្ត្រីឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី បានជួបជាមួយប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅថ្ងៃទី១៣​ ខែកុម្ភៈ។ កិច្ចប្រជុំនេះបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោក ត្រាំ បានប្រកាសពីផែនការ «ដាក់ពន្ធទៅវិញទៅមក»(reciprocal tariffs)លើដៃគូពាណិជ្ជកម្មដែលដាក់ពន្ធលើទំនិញរបស់អាម៉េរិក។ ផែនការនេះគឺជាជំហានចុងក្រោយបំផុតនៅក្នុងគោលនយោបាយពាណិ...
article_3376.txt
ប្រធាន​ IMF បានបញ្ជាក់ថា បច្ចុប្បន្នមានភាពមិនច្បាស់លាស់ជាច្រើនអំពីគោលនយោបាយរបស់អាម៉េរិក និងប្រទេសដទៃទៀត ដែលធ្វើឱ្យមានការពិបាកសម្រាប់ពួកគេក្នុងការវាយតម្លៃពន្ធនាំចូល។
នៅក្នុងកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកដែលធ្វើឡើងនៅទីក្រុងឌូបៃនៅថ្ងៃទី១១ ខែកុម្ភៈ នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានលើកឡើងថា ពន្ធនាំចូលរបស់អាម៉េរិក«ជាបញ្ហាវិវត្តឥតឈប់ឈរ»។ លោកស្រីនិយាយថា ៖«គោលនយោបាយពាណិជ្ជកម្មជាច្រើនត្រូវបានប្រកាសចាប់តាំងពីយុទ្ធនាការនេះ ប៉ុន្តែនៅតែមានការមិនស្...
article_3377.txt
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក Microsoft កំពុងចរចាទិញកម្មវិធី TikTok។ ខាងភាគី Microsoft និង TikTok មិនទាន់ឆ្លើយតបនឹងការលើកឡើងរបស់លោក ត្រាំ​ នៅឡើយ។
ក្នុងសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃទី២៧ ខែមករា មេដឹកនាំអាម៉េរិក លោក ដូណាល់​ ត្រាំ បានបង្ហើបពីកិច្ចចរចាទិញកម្មវិធី TikTok ពីសំណាក់ក្រុមហ៊ុន Microsoft។ លោក ត្រាំ កំពុងពិភាក្សាជាមួយក្រុមហ៊ុនអាម៉េរិកមួយចំនួន ពីលទ្ធភាពនៃការទិញកម្មវិធី TikTok យកមកគ្រប់គ្រង។ ប្រធានាធិបតីអាម៉េរិករូបនេះថានឹងសម្រេចអនាគតរបស់កម្មវិធីវីដេអូដ៏ល្បីនេះ ក...
article_3378.txt
ស្របពេលតម្លៃអចលនទ្រព្យធ្លាក់ចុះ ប្រជាជនចិនជាច្រើនដែលប្រឈមមុខនឹងសម្ពាធហិរញ្ញវត្ថុ បានបង្ខំចិត្តលក់ទ្រព្យសម្បត្តិរបស់ពួកគេ។ លើសពីនេះ ក្រុមហ៊ុនអចលនទ្រព្យជាច្រើនកំពុងស្ថិតក្នុងដំណាក់កាលដួលរលំ ដោយសារតែបំណុលកើនឡើង។
ជាការពិត មនុស្សជាច្រើនមានសុទិដ្ឋិនិយមថា វិធានការគាំទ្ររបស់រដ្ឋាភិបាលចិន អាចជួយធ្វើឱ្យទីផ្សារអចលនទ្រព្យមានភាពរស់រវើកឡើងវិញ។ ទោះជាយ៉ាងណា នៅថ្ងៃទី២៧ ខែមករា ក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ចិន Vanke បានព្យាករថា នឹងមានការខាតបង់ចំនួន ៦,២ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។ និន្នាការនេះ បានជំរុញជាថ្មីម្តងទៀតនូវការព្រួយបារម្ភអំពីវិបត្តិអច...
article_3379.txt
អឺរ៉ុប កូរ៉េខាងត្បូង និងជប៉ុន កំពុងស្វះស្វែងរកកិច្ចពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក ក្នុងបរិបទរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងសម្លឹងការដាក់ពន្ធនាំចូលទំនិញនៅបណ្តាប្រទេសនានា។
ប្រឈមមុខនឹងគោលនយោបាយពន្ធថ្មីរបស់អាម៉េរិក ប្រទេសជាច្រើនបានបង្កើនទំនាក់ទំនងជាមួយរដ្ឋបាលក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងជៀសវាងផលប៉ះពាល់អវិជ្ជមានពីពន្ធសងសឹក។ ស្នងការទទួលបន្ទុកសន្តិសុខពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប លោក Maros Sefcovic បានអះអាងថា លោកនឹងភាក្សា...
article_338.txt
អតីតរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក  Pavlo Klimkin បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តផ្តល់ជំនួយបន្ថែម ដើម្បីបន្តប្រយុទ្ធនឹងរុស្ស៊ី។ ចំណែកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានចាត់ទុកការប្រឆាំងរបស់កម្ពុជាសម្រាប់ការឈ្លានពានរុស្ស៊ីលើអ៊ុយក្រែន ជាការផ្តល់តម្លៃដល់អធិបតេយ្យ និងបូរណភាពដែនដី។
ក្នុងពេលជាប់ដៃប្រយុទ្ធជាមួយរុស្ស៊ី អ៊ុយក្រែន កំពុងមនុស្សធម៌ និងយោធាខ្លាំង។ អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន លោក Pavlo Anatoliiovych Klimkin បាននិយាយថា ជំនួយយោធាដែលអ៊ុយក្រែនរំពឹងពីអាម៉េរិកពេលនេះមិនមានទេ ដោយសារសមាជិកសភាអាម៉េរិកកំពុងខ្វែងគំនិតគ្នា​ ទាក់ទិននឹងការចំណាយ។ «បញ្ហាប្រឈមចំពោះមុខរបស់អ៊ុយក្រែនពេលនេះដែលយើងត្រូ...
article_3380.txt
ប៉ុន្មាននាទីក្រោយពីការដាក់ពន្ធនាំចូល ១០ភាគរយរបស់លោក ដូណាល់ ត្រាំ លើទំនិញចិនចូលជាធរមាន ចិន ប្រកាសដាក់ទណ្ឌកម្មឆ្លើយតប។
ក្រសួង​ហិរញ្ញវត្ថុ​ចិន ​បាន​ប្រកាស​ដំឡើង​ពន្ធ​នាំ​ចូលលើ​ទំនិញ​អាម៉េរិក​ ដោយចូលជាធរមានពីថ្ងៃ​ទី១០ ខែ​កុម្ភៈ។ តាមការប្រកាសនោះ ធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ (LNG) នឹងត្រូវបង់ពន្ធ ១៥ភាគរយ។ ប្រេងឆៅ គ្រឿងយន្តកសិកម្ម និងរថយន្តមួយចំនួនត្រូវបង់ពន្ធ ១០ភាគរយ។ ក្រសួងពាណិជ្ជកម្ម និងគយរបស់ចិនបានឲ្យដឹងថា ខ្លួននឹងរឹតបន្តឹងការនាំចេញនៃធ...
article_3381.txt
រុស្ស៊ីជាអ្នកផ្គត់ផ្គង់ឧស្ម័នដ៏ធំបំផុតទៅកាន់អឺរ៉ុបក្នុងខែធ្នូ ឆ្នាំ២០២៤ ជាមួយនឹងចំណែកទីផ្សារច្រើនជាង ២៥ភាគរយ។ កំណើនការនាំចេញនេះ ធ្វើឡើងមុនអ៊ុយក្រែនបញ្ឈប់កិច្ចព្រមព្រៀងបង្ហូរឧស្ម័នរុស្ស៊ី ឆ្លងកាត់ប្រទេសខ្លួន។
បណ្តាប្រទេសសហភាពអឺរ៉ុប (EU) បានទិញឧស្ម័នរុស្ស៊ីតម្លៃជិត ២ពាន់លានដុល្លារ។ ក្នុងចំណោមនោះ ពួកគេបានទិញឧស្ម័នរុស្ស៊ី ៩២៧លានអឺរ៉ូ តាមរយៈបំពង់បង្ហូរប្រេង និង ៩១៧លានអឺរ៉ូ នៃឧស្ម័នធម្មជាតិរាវ (LNG)។ វាជាកម្រិតខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ២០២៣។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS នៅដើមសប្តាហ៍នេះ បានដកស្រង់ទិន្នន័យពីទីភ្នាក់...
article_3382.txt
គណៈកម្មការអឺរ៉ុប (EC) នៅថ្ងៃទី២៨ ខែមករា បានស្នើឱ្យដាក់ពន្ធលើផលិតផលកសិកម្មជាច្រើន និងជីអាសូតមួយចំនួនពីរុស្ស៊ី និងបេឡារុស ដោយលើកឡើងពីហានិភ័យដែលអាចកើតមានចំពោះសន្តិសុខស្បៀងរបស់សហភាពអឺរ៉ុប (EU)។
គណៈកម្មការអឺរ៉ុបបានអនុម័តសំណើរដើម្បីដាក់ពន្ធលើផលិតផលកសិកម្មមួយចំនួនពីរុស្ស៊ី និងបេឡារុស ក៏ដូចជាលើជីអាសូតមួយចំនួន។ ផលិតផលកសិកម្មដែលរងផលប៉ះពាល់ដោយពន្ធថ្មីនេះមានចំនួន ១៥ភាគរយនៃការនាំចូលកសិកម្មពីរុស្ស៊ីក្នុងឆ្នាំ ២០២៣។ នៅពេលអនុម័តដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប ការនាំចូលកសិកម្មទាំងអស់ពីរុស្ស៊ីនឹងក្លាយជាកម្មវត្ថុនៃការយកពន្ធរបស់...
article_3383.txt
រដ្ឋមន្ត្រីក្រសួងកិច្ចការអឺរ៉ុបរបស់ហុងគ្រី លោក Janos Boka បានលើកឡើងថា មានតែការការចរចាជាមួយរដ្ឋបាលថ្មីរបស់អាម៉េរិកប៉ុណ្ណោះ  ទើបហុងគ្រីអាចបើកភ្លើងខៀវក្នុងការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
«ប្រសិនបើគ្មានកិច្ចព្រមព្រៀងថ្មីណាមួយទេ រដ្ឋាភិបាលហុងគ្រីនឹងគ្មានមូលដ្ឋានដើម្បី​សម្រេចចិត្តបន្ថែមទៀតលើការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនោះទេ»។ លោក​ Janos Boka បានបញ្ជាក់បែបនេះ។ ការទទូចទាមទារលក្ខខណ្ឌបន្ថែមរបស់ហុងគ្រី កើតឡើងស្របពេលមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងទីក្រុងប៊ុយដាប៉ែស និងព្រុចសែល ជុំវិញការបន្តដាក់ទណ្ឌកម្មប្រឆ...
article_3384.txt
ឥណ្ឌូណេស៊ីនឹងមិនមានការរំពឹងពីផែនការរបស់អាម៉េរិកក្នុងការបង្កកជំនួយ ព្រមទាំងកម្ចីបរទេសឡើយ ដោយរង់ចាំការប្រកាសជាផ្លូវការណាមួយជាក់លាក់ពីអាម៉េរិក។ នេះ​ជា​ការ​ឆ្លើយ​តប​របស់​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ឥណ្ឌូណេស៊ី ទាក់ទិន​នឹង​ការ​ប្រកាស​របស់​​អាម៉េរិក​ក្នុង​ការ​ព្យួរ​ជា​បន្ទាន់​នូវ​ជំនួយ​ភាគច្រើន​ជុំវិញ​ពិភពលោក។
បើតាមក្រសួងការបរទេសឥណ្ឌូណេស៊ី រដ្ឋាភិបាលនឹងមិនប៉ាន់ស្មានលើបញ្ហាណាមួយដែលកន្លងមកត្រូវបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍ទូទៅ និងមិនមែនសំដៅជាពិសេសទៅលើឥណ្ឌូណេស៊ីនោះទេ។ ឥណ្ឌូណេស៊ីនឹងផ្តល់តែការឆ្លើយតបដោយផ្អែកលើការជូនដំណឹងដែលបានបញ្ជូនជាផ្លូវការ តាមរយៈបណ្តាញការទូត ឬបណ្តាញផ្លូវការផ្សេងទៀត ដែលបានពិភាក្សារវាងស្ថាប័នរដ្ឋាភិបាលនៃប្រទ...
article_3385.txt
ក្រុមហ៊ុនចិន DeepSeek នៅថ្ងៃទី២០ ខែមករា បានប្រកាសនូវម៉ូដែល V3 និង R1 ដោយឥតគិតថ្លៃដែលត្រូវដាក់លើបន្ទះឈីបតម្លៃសមរម្យរបស់ក្រុមហ៊ុន Nvidia ដែលជាប្រភពបើកចំហ (Open Source) ១០០ភាគរយ និងមានតម្លៃថោកជាង OpenAI o1 ដល់ទៅ៩៦,៤ភាគរយ ស្របពេលវាផ្តល់នូវដំណើរការស្រដៀងគ្នា។
DeepSeek បានទាក់ទាញការចាប់អារម្មណ៍ច្រើនពីបុគ្គលនៅពីក្រោយ DeepSeek។ ដូច្នេះថាតើស្ថានិក AI DeepSeek ជានរណា? ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​សរសេរ​ថា ការ​ចាប់​ផ្តើម​បង្កើត​ប្រព័ន្ធ AI នេះ​មាន​ទីស្នាក់ការ​នៅ​ក្នុង​ទីក្រុង Hangzhou។ ម្ចាស់ភាគហ៊ុនគ្រប់គ្រងរបស់ក្រុមហ៊ុនគឺ លោក Liang Wenfeng អាយុ ៤០ឆ្នាំ ដែលបានបញ្ចប់ការសិក្សាផ្នែក...
article_3386.txt
អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានប្រកាសនៅថ្ងៃទី៥ ខែកុម្ភៈ ថា ចិនបានដាក់ពាក្យបណ្តឹងជាផ្លូវការប្រឆាំងនឹងការយកពន្ធនាំចូលអាម៉េរិកលើទំនិញរបស់ខ្លួន។
នៅក្នុងឯកសារដែលបានផ្ញើទៅ WTO ចិនបានលើកឡើងថា គោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ថាបានរើសអើងដែលផ្ទុយទៅនឹងបទប្បញ្ញត្តិរបស់ WTO ។ «ចិនមានសិទ្ធិចាត់វិធានការបន្ថែម និងធ្វើការតវ៉ាទាក់ទងនឹងបញ្ហាដែលបានកំណត់អំឡុងពេលពិគ្រោះយោបល់។ ពួកគេ​ក៏​ចង់​ឲ្យ WTO បង្កើត​ក្រុម​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ»។​ ពាក្យបណ្តឹង...
article_3387.txt
ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ ស្ថានភាពសេដ្ឋកិច្ចអាប់អួ បានធ្វើឱ្យប្រជាជនចិនដែលធ្លាប់ជាក្រុមទេសចរណ៍ចំណាយច្រើនជាងគេលើពិភពលោក បានប្តូរទស្សនៈធ្វើដំណើរទេសចរណ៍ក្នុងស្រុក ឬប្រទេសគោលដៅក្បែរៗនោះ ដូចជាជប៉ុន កូរ៉េ និងថៃ។
ស្ថានភាពសេដ្ឋកិច្ចដ៏អាប់អួនៅចិន ត្រូវបានគេមើលឃើញយ៉ាងច្បាស់ នៅក្នុងផែនការបុណ្យចូលឆ្នាំថ្មី របស់ប្រជាជនក្នុងប្រទេសនេះ នៅពេលមនុស្សជាច្រើន ជ្រើសរើសធ្វើដំណើរក្នុងស្រុក ឬទៅកាន់ទីតាំងក្បែរៗ ក្នុងអាស៊ី។ បើតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារឌីជីថល China Trading Desk អំឡុងពេលវិស្សមកាលរយៈពេលប្រាំ ៨ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមករា ប្រជាជនចិនប...
article_3388.txt
ចំនួន​ពលករ​បរទេស​ក្នុង​ប្រទេស​ជប៉ុន ​បាន​កើនឡើង​ដល់​ជាង​២,៣​លាន​នាក់ នៅត្រឹមឆ្នាំ២០២៤។
គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ពលករបរទេសចំនួន ២ ៣០២​ ៥៨៧នាក់ កំពុងធ្វើការនៅជប៉ុន ដែលតួលេខនេះ ជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តជប៉ុន​ និងកើនឡើង ១២,៤ភាគរយ​ ធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមស្ថិតិក្រសួងសុខភាព ការងារ​និងសុខុមាលភាពជប៉ុន។ ពលករ​វៀតណាម​ មានចំនួនច្រើនជាងគេ​នៅជប៉ុន ដែល​មាន​ចំនួនប្រហែល ១ភាគ៤ ម...
article_3389.txt
លោក ត្រាំ និងលោក ពូទីន បាននិយាយគ្នាតាមទូរស័ព្ទរយៈពេល ១ម៉ោង៣០នាទី ដោយពិភាក្សាអំពី«ការចរចាសន្តិភាព»ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃទី១២ ខែកុម្ភៈថា លោកមានការសន្ទនាតាមទូរស័ព្ទ «រយៈពេលយូរ និងប្រកបដោយផលិតភាព» ជាមួយសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន អំពីវិធីដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ លោក ត្រាំ បានបញ្ជាក់ថា ៖« យើងបានយល់ព្រមបញ្ជូនក្រុមរបស់យើងដើម្បីចាប់ផ្តើមការចរចាភ្លាមៗ ដោយចាប់ផ្តើមជាមួយនឹងការហៅទូរស័ព្ទ...
article_339.txt
ប្រជាជនឥណ្ឌូណេស៊ីជាង២០០លាននាក់នៅថ្ងៃទី១៤ ខែកុម្ភៈ ទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីដើម្បីដឹកនាំប្រទេសសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។ បេក្ខជន៣នាក់ ប្រជែងគ្នាដើម្បីបន្តតំណែងពីលោកប្រធានាធិបតី ចូកូ វីដូដូ។
បេក្ខជនដែលត្រូវប្រជែងតំណែងបន្តពីប្រធានាធិបតី ចូកូ វីដូដូ រួមមានលោក Ganjar Pranowo អតីតអភិបាលខេត្តជ្វាកណ្តាល លោក Anies Baswedan អតីតអភិបាលក្រុង ហ្សាការតា និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Prabowo Subianto ។ បើតាមសារព័ត៌មាន Jakarta Post ប្រជាជនឥណ្ឌូណេស៊ីជិត២០៥លាននាក់ក្នុងចំណោម ២៧០លាននាក់ ទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតចំនួ...
article_3390.txt
លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅថ្ងៃទី៩ ខែកុម្ភៈ បានព្រមានថា ពន្ធរបស់ទីក្រុងវ៉ាស៊ីនតោនលើអឺរ៉ុបនឹងបង្កើនអតិផរណានៅអាម៉េរិក ហើយបានប្រកាសថាត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតប ប្រសិនបើលោក ដូណាល់ ត្រាំ ហ៊ានធ្វើបែបនេះ។
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានថ្លែងនៅថ្ងៃទី៩ ខែកុម្ភៈ ថា សហភាពអឺរ៉ុប (EU) «មិនគួរជាគោលដៅកំពូល»របស់អាម៉េរិកទេ ដោយសំដៅទៅលើការគំរាមកំហែងម្តងហើយម្តងទៀតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធលើប្លុកនេះ។ លោក​ ម៉ាក្រុង បានចោទជាសំណួរ​ថា ៖«តើ EU ជា​បញ្ហា​កំពូល​សម្រាប់​អ្នក​មែនទេ?»។ ប្រធានាធិបតីបារាំងរូបនេ...
article_3391.txt
ក្រសួងហិរញ្ញវត្ថុជប៉ុ ននឹងកែសម្រួលបទប្បញ្ញត្តិទាក់ទងនឹងក្រុមហ៊ុនក្នុងស្រុកដែលទទួលយកការវិនិយោគពីបរទេស ដើម្បីពង្រឹងការគ្រប់គ្រងរដ្ឋនៅក្នុងវិស័យសំខាន់ៗ​ឲ្យកាន់តែខ្លាំងឡើង។
តាមច្បាប់ស្តីពីការប្តូរប្រាក់បរទេស និងពាណិជ្ជកម្មអន្តរជាតិរបស់ជប៉ុននាពេលបច្ចុប្បន្ន ក្នុងករណីដែលរដ្ឋាភិបាលបរទេស ឬសហគ្រាសរដ្ឋបរទេសមានការវិនិយោគស្មើនឹង ១ភាគរយ ឬច្រើនជាងនេះនៃភាគហ៊ុនរបស់សហគ្រាសក្នុងស្រុក និងក្នុងករណីដែលអ្នកវិនិយោគឯកជនបរទេសកាន់កាប់ភាគហ៊ុន ១០ភាគរយ ឬច្រើនជាងនេះនៅក្នុងសហគ្រាសក្នុងស្រុក​ ត្រូវដាក់របាយការណ៍ទៅរដ្...
article_3392.txt
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសប្រាក់កម្ចីទៅដល់ហ្វីលីពីនដោយផ្អែកលើគោលនយោបាយចំនួន ៥០០លានដុល្លា ដើម្បីផ្តល់ឱ្យប្រទេសនេះនូវលទ្ធភាពទទួលបានហិរញ្ញប្បទានឆាប់រហ័ស ក្នុងករណីគ្រោះមហន្តរាយដែលបង្កឡើងដោយគ្រោះថ្នាក់ធម្មជាតិ ឬគ្រោះអាសន្នទាក់ទងនឹងសុខភាព។
បើតាមសេចក្តីប្រកាសរបស់ ADB ការផ្តល់ហិរញ្ញប្បទាននឹងគាំទ្រដល់កំណែទម្រង់ដើម្បីបង្កើនភាពធន់ និងធ្វើឱ្យមានការឆ្លើយតបទាន់ពេលវេលា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ។ កម្មវិធីកែលម្អភាពធន់នឹងគ្រោះមហន្តរាយលើកទី២របស់ហ្វីលីពីន ជាកម្មវិធីផ្តល់ហិរញ្ញប្បទានពីគ្រោះមហន្តរាយដែលជាប់ទាក់ទងគ្នាច្រើនឆ្នាំ ជាមួយនឹងជម្រើសក្នុងការបំពេញបន្...
article_3393.txt
ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានពន្យារពេលការដាក់ពន្ធនាំចូលលើម៉ិកស៊ិក និងកាណាដា រយៈពេល៣០ថ្ងៃ បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីរឹតបន្តឹងការរត់ពន្ធ និងអន្តោប្រវេសន៍ជាមួយប្រទេសទាំងពីរ។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី៣ ខែកុម្ភៈ បានសរសេរនៅលើបណ្តាញសង្គមថា លោកនឹងពន្យារការកំណត់សម្រាប់ការដំឡើងពន្ធនាំចូលលើម៉ិកស៊ិកមួយខែ។ ម៉ិកស៊ិកបានយល់ព្រមរឹតបន្តឹងការគ្រប់គ្រងនៅតាមព្រំដែនភាគខាងជើងរបស់ខ្លួន ក្នុងគោលបំណងបញ្ឈប់ការរត់ពន្ធ ជាពិសេសសារធាតុថ្នាំ fentanyl ចូលទៅអាម៉េរិក។ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី​ Cl...
article_3394.txt
តម្លៃភាគហ៊ុនរបស់ Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបានធ្លាក់ចុះ បន្ទាប់ពីលេចចេញព័ត៌មានពីការចងសម្ព័ន្ធជាដៃគូរវាងក្រុមហ៊ុន BYD របស់ចិនជាមួយក្រុមហ៊ុន AI DeepSeek ។ ការណ៍នេះបានបណ្តាលឱ្យទ្រព្យសម្បត្តិរបស់នាយកប្រតិបត្តិលោក អេឡុន ម៉ាសក៍ ខាតប្រាក់ជិត ១៦ពាន់លានដុល្លារ។
តាមចំណាត់ថ្នាក់របស់ Bloomberg Billionaires Index នៃអ្នកមានបំផុតទាំង ៥០០ របស់ពិភពលោក នាយកប្រតិបត្តិ Tesla លោក អេឡុន ម៉ាសក៍ បច្ចុប្បន្នមានទ្រព្យសម្បត្តិ ៣៧៩ពាន់លានដុល្លារ។ ទ្រព្យសម្បត្តិរបស់លោកបានធ្លាក់ចុះ ១៥,៩ពាន់លានដុល្លារក្នុងរយៈពេលតែមួយថ្ងៃ ដោយសារភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ថ្លៃ។ ពេលបិទការជួញដូរនៅថ្ងៃទី១១ ខែក...
article_3395.txt
ចាប់ពីថ្ងៃទី២ ខែមេសា រថយន្ត ឱសថ និងបន្ទះឈីប អាចនឹងត្រូវបង់ពន្ធ ២៥ភាគរយនៅពេលនាំចូលទៅអាម៉េរិក។ នេះបើតាមការប្រកាសរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី១៨ ខែកុម្ភៈ។
ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសថា លោកអាចដាក់ពន្ធនាំចូលលើរថយន្ត ឱសថ និងផលិតផលសឺមីកុងឌុចទ័រចូលប្រទេសក្នុងអត្រាពន្ធប្រមាណ ២៥ភាគរយ។ ការប្រកាសជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី២ ខែមេសា។ កាល​ពី​ចុង​សប្តាហ៍​មុន លោក ត្រាំ ​បាន​លើក​ឡើង​អំពី​ពន្ធ​លើ​រថយន្ត។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៨ ខែកុម្ភៈ លោកបានបញ្ជាក់ថា ពន...
article_3396.txt
តំបន់រដ្ឋបាលជាច្រើននៅចិន បានអំពាវនាវដល់មន្ត្រីឱ្យទាញយកអត្ថប្រយោជន៍ពីការប្រើប្រាស់ AI chatbot DeepSeek ដើម្បីជួយសម្រួលការងាររដ្ឋបាលនៅកន្លែងធ្វើការ។
អត្ថបទទាក់ទង តើស្ថាបនិក AI DeepSeek ជានរណា? ហេតុអ្វីបញ្ញាសិប្បនិម្មិត DeepSeek របស់ចិនបង្កឲ្យពិភពលោកភ្ញាក់ផ្អើល? Zhengzhou Daily ដែលជាកាសែតរបស់រដ្ឋាភិបាលទីក្រុង Zhengzhou រដ្ឋធានីនៃខេត្ត Henan ប្រទេសចិន កាលពីចុងសប្តាហ៍មុនបានដកស្រង់សម្តីលេខាធិការបក្សទីក្រុង An Wei ដោយបានអំពាវនាវដល់មន្ត្រីជាន់ខ្ពស់ក្នុងតំបន់ឱ្យ«សិក្សាឱ្យ...
article_3397.txt
ការហាមប្រាមចេញអាជ្ញាប័ណ្ណប្រើប្រាស់កាំភ្លើងនេះ ត្រូវបានចុះ នៅក្នុងព្រះរាជកិច្ចថៃនាថ្ងៃទី១៣ កុម្ភៈ ហើយចូលជាធរមានចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។
អ្នកនាំពាក្យក្រសួងមហាផ្ទៃថៃ លោកស្រី Traisulee Traisoranakul បានអះអាងថា រដ្ឋាភិបាលថៃបានចេញបម្រាមរយៈពេល១ឆ្នាំ លើការចេញអាជ្ញាប័ណ្ណប្រើប្រាស់កាំភ្លើងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយឧក្រិដ្ឋកម្មដែលទាក់ទងនឹងអាវុធមួយនេះដោយហិង្សានៅក្នុងប្រទេសនេះ។ បើ​តាម​លោកស្រី Traisulee ប្រជាជន​ថៃ​ជាច្រើន​​កាន់កាប់​អាវុធ​នៅ​ទីសាធារណៈ ...
article_3398.txt
ការប្រកាសយកពន្ធ ២៥ភាគរយថ្មីលើដែក និងអាលុយមីញ៉ូមទាំងអស់ដែលនាំចូលទៅក្នុងទីផ្សារអាម៉េរិកបានធ្វើឱ្យប្រទេសជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រួមទាំងដៃគូអាម៉េរិក និងសម្ព័ន្ធមិត្តនៅអឺរ៉ុបផង។ អឺរ៉ុបបានព្រមានថា នឹងចាត់វិធានការដើម្បីឆ្លើយតប។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Korbinian Wagner បានបញ្ជាក់ថា អាល្លឺម៉ង់បានព្រមានថា ការដំឡើងពន្ធខ្ពស់នឹងបង្កគ្រោះថ្នាក់ដល់គ្រប់ភាគីទាំងអស់។ ការថ្លែងនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពីផែនការដំឡើងពន្ធ ២៥ភាគរយលើផលិតផលអាលុយមីញ៉ូម និងដែកថែបន...
article_3399.txt
អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្ហូល បានប្រកាសថា សហភាពអឺរ៉ុបមានកម្លាំងគ្រប់គ្រាន់ដើម្បីបន្តផលប្រយោជន៍របស់ខ្លួនក្នុងការចរចាពាណិជ្ជកម្មជាមួយអាម៉េរិក។
អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល បានថ្លែងនៅថ្ងៃទី៣ ខែកុម្ភៈថា ៖« សហភាពអឺរ៉ុប (EU) មានភាពរឹងមាំណាស់។ យើងអាចការពារផលប្រយោជន៍របស់យើង។ នេះក៏ជាសារមួយទៅកាន់អាម៉េរិក ដែលជាប្រទេសមួយកំពុងភ្ជាប់ទំនាក់ទំនងយើងជាមួយ​នឹងដៃដែលលាតសន្ធឹង»។ ជាមួយគោលនយោបាយ «អាម៉េរិកដំបូង» ប្រធានាធិបតី ដូណាល់ ត្រាំ ថ្មីៗនេះបានគំរាមដាក់ពន្ធមិនត្រឹមតែលើប្រ...
article_340.txt
កីឡា គួរតែមិនពាក់ព័ន្ធជាមួយនយោបាយ។ ផ្ទុយទៅវិញ កីឡាគួរតែជាឧបករណ៍សម្រាប់រួបរួម និងភាពជិតស្និទ្ធគ្នា។ លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានលើកឡើងបែបនេះ នៅថ្ងៃទី២១ ខែកុម្ភៈ ក្នុងពេលចូលរួមបើកកម្មវិធីកីឡាមួយនៅកាហ្សាក់ស្ថាន។
កីឡាអនាគត (Games of the Future) ដែលរួមមានទាំងកីឡាបែបប្រពៃណី និងកីឡាអេឡិចត្រូនិច ត្រូវបានរៀបចំឡើងនៅកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា។ ពីកម្មវិធីកីឡាអនាគតនេះ មេដឹកនាំដ៏មានឥទ្ធិពលរុស្ស៊ី ក៏បានបង្ហាញវត្តមានរបស់ខ្លួនផងដែរ និងបានជំរុញកុំឱ្យយកនយោបាយទៅប្រឡូកប្រឡាក់ជាមួយនយោបាយ។ «ខ្ញុំបានបញ្ជាក់ម្តងហើយម្តងទ...
article_3400.txt
លោក ដូណាល់ ត្រាំ នៅថ្ងៃទី១០ ខែកុម្ភៈ បាននិយាយដោយបើកចំហពីលទ្ធភាពដែលថា អ៊ុយក្រែនអាចក្លាយរបស់រុស្ស៊ីនៅថ្ងៃណាមួយ ហើយស្នើឲ្យមានការដោះដូរជំនួយរបស់អាម៉េរិក ជាមួយធនធានធម្មជាតិកម្ររបស់អ៊ុយក្រែន។
«អ៊ុយក្រែនមានដីដ៏មានតម្លៃមិនគួរឱ្យជឿនៅក្នុងរ៉ែ ប្រេង និងឧស្ម័នដ៏កម្រ។ ខ្ញុំចង់ឱ្យលុយរបស់យើងមានសុវត្ថិភាព ព្រោះយើងកំពុងចំណាយរាប់រយពាន់លានដុល្លារ។ ពួកគេអាចឬមិនអាចឈានដល់កិច្ចព្រមព្រៀងមួយ»។ លោក ត្រាំ បានលោកឡើងដូច្នេះក្នុងបទសម្ភាសជាមួយសារព័ត៌មាន Fox News ។ ប្រធានាធិបតីអាម៉េរិករូបនេះសង្កត់ធ្ងន់ថា ៖« អ៊ុយក្រែន​អាច​នឹង​ក្លាយ​ជ...
article_3401.txt
អត្រាគំាទ្រប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្លាក់ចុះខ្លាំង បន្ទាប់ពីលោកចូលកាន់តំណែងអស់មួយខែ។ ការធ្លាក់ប្រជាប្រិយភាពនេះ ដោយសារប្រជាជនអាម៉េរិកកាន់តែច្រើនមានការបារម្ភអំពីពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន ដែលដាក់លើប្រទេសដទៃ។
ការស្ទង់មតិរបស់ Reuters/Ipsos ដែលបានធ្វើឡើងក្នុងរយៈពេល៦ថ្ងៃ ជាមួយនឹងមនុស្ស ៤១៤៥នាក់ទូទាំងប្រទេស និងបញ្ចប់នៅថ្ងៃទី១៨ ខែកុម្ភៈ បានបង្ហាញថា ៤៤ភាគរយនៃអ្នកឆ្លើយតបបាន«គាំទ្រ»លើការងាររបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលកាន់តំណែងក្នុងខែដំបូង។ អត្រាគាំទ្រលោក ត្រាំ នៅក្នុងការស្ទង់មតិមួយដែលធ្វើឡើងនៅថ្ងៃទី ២០-២១ ខែមករា ភ្លាមៗបន្ទា...
article_3402.txt
គណៈរដ្ឋមន្ត្រីថៃនៅថ្ងៃទី៥ ខែកុម្ភៈ បានអនុម័តលើការពន្យាពេលប័ណ្ណការងារសម្រាប់ជនអន្តោប្រវេសន៍មកពីកម្ពុជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាម​ ដែលបានជួយប្រទេសនេះដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម ខណៈធានាសិទ្ធិស្របច្បាប់របស់ពលករអន្តោប្រវេសន៍ពីប្រទេសអាស៊ានទាំង៤នេះ។​
ក្រសួងការងារថៃបានឲ្យដឹងថា ក្រោមបទប្បញ្ញត្តិថ្មី ពលករកម្ពុជា និងមីយ៉ាន់ម៉ាដែលដាក់ពាក្យស្នើសុំបន្តប័ណ្ណការងារមុនថ្ងៃទី១៣ ខែកុម្ភៈ នឹងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ និងធ្វើការរយៈពេល៦ខែបន្ថែម រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំនេះ។ វិនិយោជកអាចដាក់ឯកសារចាំបាច់ដើម្បីបន្តការស្នាក់នៅ និងរយៈពេលធ្វើការនៅថៃសម្រាប់ពលករចំណាកស្រុកពីកម្ពុជា និ...
article_3403.txt
លំហូរ​នៃ​ការ​វិនិយោគ​នៅ​ក្រៅ​ប្រទេស​របស់​ចិន និង​អាម៉េរិក​កំពុង​មាន​ភាព​ខុស​គ្នា​កាន់​តែ​ខ្លាំង។ ដូច្នោះហើយ សេដ្ឋកិច្ចពិភពលោកទំនងជានឹងបែងចែកទៅជាពីរប្លុក ដែលផ្តោតលើមហាអំណាចប្រជែងគ្នា។ បើតាមអ្នក​វិភាគ​ ចិន​នឹង​ចាក់​លុយ​យ៉ាង​ច្រើន ​ទៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន។
ទិន្នន័យផ្លូវការបង្ហាញថា ការវិនិយោគនៅក្រៅប្រទេសរបស់ចិនក្នុងឆ្នាំ២០២៤ អាចនឹងឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ បន្ទាប់ពីកើនដល់កម្រិតកំពូលក្នុងឆ្នាំ២០១៦ ជាពេលមានកិច្ចព្រមព្រៀងទិញភាគហ៊ុននៅបរទេស។ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ រលកនៃការវិនិយោគអន្តរជាតិរបស់ចិនបានផ្តោតជាសំខាន់លើទីផ្សារដែលកំពុងរីកចម្រើន។ ក្នុងឆ...
article_3404.txt
មន្ត្រីសេតវិមានបានរិះគន់ក្រុមហ៊ុន Boeing ចំពោះភាពយឺតយ៉ាវរបស់ខ្លួនក្នុងការដំឡើងយន្តហោះ Air Force One ថ្មី ហើយបានជំរុញឱ្យក្រុមហ៊ុនបង្កើនល្បឿនដឹកជញ្ជូនសម្រាប់យន្តហោះដឹកប្រធានាធិបតីនេះ។
ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៥ ខែកុម្ភៈ បានទស្សនាយន្តហោះ Boeing 747-8 នៅអាកាសយានដ្ឋានអន្តរជាតិ Palm Beach ក្នុងរដ្ឋ Florida ដើម្បីវាយតម្លៃឧបករណ៍ និងបច្ចេកវិទ្យាថ្មីដែលបំពាក់លើយន្តហោះ Air Force One ជំនាន់ថ្មីពីរ។ «សកម្មភាពនេះក៏រម្លឹកក្រុមហ៊ុនផលិតថា ពួកគេមិនបានផ្តល់យន្តហោះតាមកាលកំណត់នោះទេ»។ នាយកផ្នែកទ...
article_3405.txt
ក្រុមហ៊ុនសម្ព័ន្ធមួយដែលដឹកនាំដោយមហាសេដ្ឋី អេឡុន ម៉ាសក៍ បានតថ្លៃទឹកប្រាក់ចំនួន ៩៧,៤ពាន់លានដុល្លារ ដើម្បីទិញយក OpenAI ដែលជាក្រុមហ៊ុនគ្រប់គ្រងកម្មវិធីបញ្ញាសិប្បនិម្មិត ChatGPT ។
ការដេញថ្លៃនេះ ជាយុទ្ធសាស្រ្តមហាសេដ្ឋី អេឡុន ម៉ាសក៍ ក្នុងការរកប្រាក់ចំណេញពីការចាប់ផ្តើមបង្កើតបញ្ញាសិប្បនិម្មិត (AI) ដ៏ល្បីល្បាញរបស់លោក។ សំណើនេះ ក៏បង្កើនជម្លោះដែលមានស្រាប់រវាងលោក ម៉ាសក៍ និងនាយកប្រតិបត្តិ OpenAI លោក Sam Altman ។ ប្រធាន OpenAI បានឆ្លើយតបយ៉ាងចាស់ដៃនៅលើបណ្តាញសង្គម X ជាមួយនឹងទឹកប្រាក់ចំនួន ៩,៧៤ពាន់លានដុល្លារដ...
article_3406.txt
បន្ទាប់ពីការកាត់បន្ថយចំនួន ៣ដងជាប់ៗគ្នា ធនាគារកណ្តាលអាម៉េរិក (Fed) បានសម្រេចចិត្តរក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរនៅក្នុងកិច្ចប្រជុំខែមករា។
នៅចុងបញ្ចប់នៃកិច្ចប្រជុំគោលនយោបាយលើកទី១ ឆ្នាំ២០២៥ នាថ្ងៃទី២៩ ខែមករា Fed បានប្រកាសរក្សាអត្រាការប្រាក់យោងមិនផ្លាស់ប្តូរនៅចន្លោះ ៤,២៥-៤,៥ភាគរយ។ កន្លងមក ទីភ្នាក់ងារនេះបានកាត់បន្ថយអត្រាការប្រាក់៣ដងជាប់ៗគ្នាចាប់ពីខែកញ្ញា ឆ្នាំ២០២៤។ មន្ត្រីរបស់ Fed កំពុងរង់ចាំការវិវត្តបន្ថែមទៀតនៅក្នុងដំណើរការនៃការធ្វើឱ្យអតិផរណាធ្លាក់ចុះ។ ដំណើ...
article_3407.txt
ទីផ្សារហិរញ្ញវត្ថុមានការប្រែប្រួល បន្ទាប់ពីប្រធានាធិបតីអាម៉េរិក​ លោក ដូណាល់ ត្រាំ​ បានដាក់ពន្ធនាំចូលលើប្រទេសម៉ិកស៊ិក កាណាដា និងចិន។​​​ បន្ថែមពីនេះ ទីផ្សារប្រងក៏បានឡើងថ្លៃ។
ការបើកវគ្គជួញដូរពេលព្រឹកនៅថ្ងៃទី៣​​ ខែកុម្ភៈ តម្លៃនៃប្រាក់យ័នចិននៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះដល់កម្រិតទាបបំផុតបើធៀបនឹងប្រាក់ដុល្លារអាម៉េរិកគឺ ៧,៣៧៦៥យ៉េនក្នុងមួយដុល្លារ។ ប្រាក់ដុល្លារអាម៉េរិកក៏បានកើនឡើង ២,៣ភាគរយ​​ធៀបនឹងប្រាក់ប៉េសូម៉ិកស៊ិក ដល់ ២១,១៥MXN ក្នុងមួយដុល្លារ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកក្កដា ឆ្នាំ២០២២។...
article_3408.txt
ការិយាល័យទទួលបន្ទុកប្រសិទ្ធភាពរដ្ឋាភិបាលអាម៉េរិករបស់ លោក អេឡុន ម៉ាសក៍ អះអាងថា បានសន្សំថវិកាចំនួន ៥៥ពាន់លានដុល្លារ តាមរយៈការកាត់បន្ថយថវិការរដ្ឋដែលខ្ជះខ្ជាយជាបន្តបន្ទាប់ ប៉ុន្តែតួលេខនេះពិបាកក្នុងការផ្ទៀងផ្ទាត់។
ការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាលសហរដ្ឋអាមេរិក (DOGE) បានប្រកាសនៅលើវេបសាយខ្លួននៅថ្ងៃទី១៩ ខែកុម្ភៈ ថា ចំនួនទឹកប្រាក់ទាំងនេះបានមកពីការសន្សំចេញពីការលុបចោលកិច្ចសន្យាដែលមិនចាំបាច់ បញ្ឈប់បុគ្គលិក និងលក់ទ្រព្យសម្បត្តិចាប់តាំងពីប្រធានាធិបតី ដូណាល់ ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។ ទោះជាយ៉ាងណា វាមិនទាន់អាចផ្ទៀងផ្ទាត់ថាតើ DOGE ត...
article_3409.txt
លោក ដូណាល់ ត្រាំ នឹងមិនគ្រប់គ្រងអាជីវកម្ម និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនទេ បន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតីអាម៉េកនៅសប្តាហ៍ក្រោយ ដើម្បីជៀសវាងជម្លោះផលប្រយោជន៍។
ក្រុមហ៊ុន​សាជីវកម្ម Trump Organization បានប្រកាសកាលពីចុងសប្តាហ៍មុនថា លោកនឹងប្រគល់ការគ្រប់គ្រងអាជីវកម្មដល់កូនៗរបស់លោក នៅពេលលោកចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាម៉េរិកនៅថ្ងៃទី២០ ខែមករា។ អាណាចក្រអាជីវកម្មរបស់លោក ត្រាំ បច្ចុប្បន្នមានតម្លៃរាប់ពាន់លានដុល្លារ ដោយប្រតិបត្តិការក្នុងវិស័យអចលនទ្រព្យ សណ្ឋាគារ ទីលានវាយកូនហ្គោល និងប...
article_341.txt
ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអុីស្រាអែល ដែលជាការប្រឆាំងនឹងសកម្មភាពរបស់ប្រទេសនេះ ពាក់ព័ន្ធនឹងប្រតិបត្តិការយោធានៅតំបន់កាហ្សា។
កូឡុំប៊ីស្ថិតក្នុងចំណោមប្រទេសដែលរិះគន់អុីស្រាអែលចំពោះស្ថានការណ៍សង្រ្គាមនៅតំបន់កាហ្សា។ មេដឹកនាំប្រទេសនេះ បានលើកឡើងថា អុីស្រាអែលប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមនៅតំបន់កាហ្សា បានសម្លាប់មនុស្សជាង ៣៤ពាន់នាក់ក្នុងរយៈពេលត្រឹមតែ ៦ខែ ចាប់តាំងពីប្រទេសនេះចាប់ផ្តើមប្រតិបត្តិការយោធានៅចុងខែតុលា ឆ្នាំ២០២៣។ ថ្លែងនៅថ្ងៃទី១ ខែឧសភា នៅកណ្ត...
article_3410.txt
ក្រុមហ៊ុនដឹកជញ្ជូន Evergreen Marine បានចំណាយប្រាក់ស្មើនឹងប្រាក់ខែ ២ឆ្នាំ ដើម្បីផ្តល់ប្រាក់រង្វាន់នាឲកាសបុណ្យចូលឆ្នាំដល់បុគ្គលិក នៅពេលដែលប្រាក់ចំណេញសុទ្ធបានកើនឡើង ៣ដងធៀបនឹងឆ្នាំមុន។
ក្រុមហ៊ុនតៃវ៉ាន់ Evergreen Marine បានប្រកាសប្រាក់បំណាច់ឆ្នាំជាមធ្យមចំនួន ២០ខែសម្រាប់បុគ្គលិកម្នាក់ៗ។ បច្ចុប្បន្ន វាជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ នេះបើតាមសារព័ត៌មាន Taiwan News នៅថ្ងៃទី៣១ ខែធ្នូ។ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ ក្រុមហ៊ុនបានកត់ត្រាប្រាក់ចំណូលចំនួន ៣៤៧,៧ពាន់លានដុល្លារតៃវ៉ាន់ (១០,៥ពាន់លានដុ...
article_3411.txt
អេស្ប៉ាញ អៀរឡង់ ដាណឺម៉ាក និងក្រិក ស្ថិតក្នុងលំដាប់កំពូលប្រទេសដែលមានដំណើរការសេដ្ឋកិច្ចល្អបំផុតនៅឆ្នាំនេះ ខណៈអាល្លឺម៉ង់ និងបារាំងមិនជាប់ចំណាត់ថ្នាក់ខ្ពស់ទេ។ នេះបើយោងតាមកាសែត The Economist ។
អត្រាការប្រាក់នៅកម្រិតខ្ពស់ដែលអូសបន្លាយជាច្រើនទសវត្សរ៍ ជម្លោះនៅអឺរ៉ុប និងមជ្ឈិមបូព៌ា និងការបោះឆ្នោតសំខាន់ៗនៅអាម៉េរិក និងឥណ្ឌា មិនបានរារាំងដល់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះទេ។ យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ផលិតផលក្នុងស្រុកសរុប (GDP) សកលនៅឆ្នាំ ២០២៤ នឹងកើនឡើង ៣,២ភាគរយ ខណៈពេលដែលអតិផរណាធ្លាក់ចុះ កំណើនការងារមានស្...
article_3412.txt
អាជ្ញាធរទេសចរណ៍ថៃកំពុងបង្កើនវិធានការសុវត្ថិភាព បន្ទាប់ពីការបាត់ខ្លួនរបស់តារាសម្តែងចិន  Xing Xing ដែលត្រូវបានបោកប្រាស់ និងជួយសង្គ្រោះក្នុងប្រតិបត្តិការឆ្លងព្រំដែន។
អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងធ្វើការស្តារទំនុកចិត្តក្នុងចំណោមភ្ញៀវទេសចរចិន បន្ទាប់ពីការបាត់ខ្លួនរបស់តារាសម្ដែងចិន Xing Xing បង្កឱ្យមានពាក្យចចាមអារ៉ាមអំពីសុវត្ថិភាពនៅក្នុងប្រទេសថៃ។ Xing Xing ដែល​មាន​ឈ្មោះ​ពិត​ថា Wang Xing Yue ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី៣ ខែមករា​ ​បន្ទាប់​ពី​បានទៅ​ដល់​ស្រុក Mae...
article_3413.txt
រុស្ស៊ីបញ្ឈប់ការការ​ផ្គត់ផ្គង់​ឧស្ម័ន​ទៅ​អឺរ៉ុប​តាម​រយៈ​អ៊ុយក្រែន​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ​ព្រោះ​កិច្ច​ព្រម​ព្រៀង​ឆ្លង​កាត់​រយៈ​ពេល​៥​ឆ្នាំ​រវាង​ប្រទេស​ទាំង​ពីរ​បាន​ផុត​កំណត់។
ក្រុមហ៊ុនថាមពល Gazprom បានប្រកាសថា បំពង់បង្ហូរប្រេងឆ្លងកាត់អ៊ុយក្រែនត្រូវបានបិទនៅម៉ោង ៨ព្រឹកនៅទីក្រុងម៉ូស្គូ នៅថ្ងៃទី១ ខែមករា។ កន្លង​មក ទីក្រុង​កៀវ​បាន​ប្រកាស​ម្តង​ហើយ​ម្តង​ទៀត​ថា ខ្លួន​នឹង​មិន​បន្ត​កិច្ច​ព្រម​ព្រៀង​ស្រប​ពេល​មាន​ជម្លោះនោះទេ។ បើតាមក្រុមហ៊ុន Gazprom ដោយសារតែការបដិសេធរបស់ភាគីអ៊ុយក្រែនជាបន្តបន្ទាប់ ដែលមានភ...
article_3414.txt
ប្រាក់ដុល្លារអាម៉េរិករឹងមាំបន្តដាក់សម្ពាធលើប្រាក់យ៉េនជប៉ុន ដោយធ្វើឱ្យអត្រាប្តូរប្រាក់ធ្លាក់ចុះមកជិត ១៥៨យ៉េនក្នុងមួយដុល្លារអាម៉េរិក។
តម្លៃរូបិយប័ណ្ណជប៉ុននៅថ្ងៃទី៧ ខែមករា នៅចំណុចមួយបានធ្លាក់ចុះដល់ ១៥៨,៣យ៉េនក្នុងមួយដុល្លារ។ នេះគឺជាកម្រិតទាបបំផុតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤។ កន្លងមក ប្រាក់យ៉េនជប៉ុនបានធ្លាក់ថ្លៃដល់ ១៦០យ៉េនក្នុងមួយដុល្លារ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលធ្វើឱ្យមន្ត្រីជប៉ុនធ្វើអន្តរាគមន៍កាលពីឆ្នាំមុន ដោយការទិញប្រាក់យ៉េន។ ដំណើរការរបស់ប្រាក...
article_3415.txt
គ្រួសារដែលជាម្ចាស់ក្រុមហ៊ុនលក់រាយ Walmart បច្ចុប្បន្នជាអ្នកមានបំផុតនៅលើពិភពលោក ដោយសមាជិកជាច្រើនមានទ្រព្យសម្បត្តិជាង ១០០ពាន់លានដុល្លារ។ នេះបើយោងតាមបញ្ជីដែលទើបតែចេញផ្សាយដោយ Bloomberg ។ ខាងក្រោមនេះ ជាលំដាប់អ្នកមានបំផុតទាំង១០ នៅលើពិភពលោក។
១. Walton ទ្រព្យសម្បត្តិសរុប ៖ ៤៣២,៤ ពាន់លានដុល្លារ គ្រួសារដែលជាម្ចាស់ក្រុមហ៊ុនលក់រាយ Walmart (អាម៉េរិក) ច្រើនតែឈរលើគេក្នុងបញ្ជីអ្នកមានបំផុតរបស់ពិភពលោក លើកលែងតែកាលពីឆ្នាំមុន នៅពេលត្រកូលនេះបានប្រគល់តំណែងដល់គ្រួសារ Al Thani (អេមីរ៉ាតអារ៉ាប់រួម)។ បើប្រៀបធៀបទៅនឹងបញ្ជីកាលពីឆ្នាំមុន ទ្រព្យសម្បត្តិសរុបរបស់សមាជិកគ្រួសារ Walton...
article_3416.txt
អតិផរណានៅឡាវក្នុងឆ្នាំ ២០២៤​ ធ្លាក់ចុះមកត្រឹម ២១,៣ភាគរយ ពីអត្រា ៣១,២ភាគរយក្នុងឆ្នាំ ២០២៣។ នេះបើតាមសារព័ត៌មាន The Laotian Times។
ទោះបីជាតួលេខមានការធ្លាក់ចុះ ក៏ថ្លៃចំណាយការរស់នៅនៅតែខ្ពស់ក្នុងរយៈពេលមួយឆ្នាំ២០២៤។ យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិឡាវ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសនេះបានកើនឡើងពី ២០៨,៣​ក្នុងឆ្នាំ២០២៣ ដល់ ២៤៣,៥ ក្នុងឆ្នាំ២០២៤។ វាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយរបស់ប្រជាជន ជាពិសេសលើការថែទាំសុខភាព និងអាហារ។ នៅឆ្នាំ២០២៣ ការចំណ...
article_3417.txt
ផលធៀបនៃប្រាក់យ័នចិនក្នុងការទូទាត់អន្តរជាតិបានឈានដល់ ៣,៧៥ភាគរយក្នុងខែធ្នូ ឆ្នាំ២០២៤ ដោយរក្សាតំណែងរបស់ខ្លួនជារូបិយប័ណ្ណទូទាត់ខ្លាំងបំផុតទី៤ នៅក្នុងការទូទាត់ជាសកល។
ផលធៀបនៃប្រាក់យ័នក្នុងការទូទាត់អន្តរជាតិបានថយចុះបន្តិចពី ៣,៨៩ភាគរយនៅក្នុងខែវិច្ឆិកា នៅពេលប្រាក់យ័ន បានមកកាន់តំណែងខ្លួនវិញដែលដណ្តើមពីប្រាក់យ៉េនជប៉ុន។នេះបើតាមកាសែតចិន Global Times បានដកស្រង់ទិន្នន័យពីសមាគមទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោក (SWIFT) ។ អ្នកវិភាគជនជាតិចិនបានលើកឡើងថា ទោះបីជាមានការប្រែប្រួលក្នុងរយៈពេលខ្លី...
article_3418.txt
ប្រាក់ដុល្លារបានឡើងថ្លៃខ្លាំងនៅវគ្គជួញដូរនៅព្រឹកថ្ងៃទី១៣ ខែមករា បន្ទាប់ពីទិន្នន័យបានបង្ហាញថា សេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកបានបង្កើតការងារច្រើនជាងការរំពឹងទុកកាលពីខែមុន។ ទិន្នន័យនេះបានពង្រឹងការរំពឹងទុកថា ធនាគារកណ្តាលអាមេរិក (Fed) នឹងផ្អាកវដ្តនៃការកាត់បន្ថយអត្រាការប្រាក់នៅឯកិច្ចប្រជុំគោលនយោបាយនៅខែមករា ឆ្នាំ២០២៥។
ការឡើងថ្លៃនៃប្រាក់ដុល្លារ បានចាប់ផ្តើមបន្ទាប់ពីរបាយការណ៍ពីក្រសួងការងារអាម៉េរិក បានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសនេះបានបង្កើតការងារបន្ថែមចំនួន ២៥៦ ០០០នាក់នៅក្នុងខែធ្នូ ឆ្នាំ២០២៤ ដែលខ្ពស់ជាងការព្យាកររបស់អ្នកជំនាញមានប្រមាណ ១៦០ ០០០នាក់។ យ៉ាងណាមិញ ការទទួលបានការងារនៅខែវិច្ឆិកាត្រូវបានកែសម្រួលចុះមកត្រឹម ២១២ ០០០នាក់ប៉ុណ្ណោះ។ ទន...
article_3419.txt
ក្រុមហ៊ុន Nippon Steel គ្រោងនឹងដាក់ពាក្យបណ្តឹងរដ្ឋាភិបាលអាម៉េរិក បន្ទាប់ពីប្រធានាធិបតីលោក ចូ បៃឌិន បានរារាំងការទិញដែកថែបក្នុងតម្លៃ ១៤,១ពាន់លានដុល្លារ។ នេះបើតាមសារព័ត៌មាន Japan Today ។
លោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន កាលពីថ្ងៃទី៣ ខែមករា បាននិយាយថា កិច្ចព្រមព្រៀងនេះបានគំរាមកំហែងដល់សន្តិសុខជាតិ ហើយបានជំរុញឱ្យក្រុមហ៊ុនដែកថែបរបស់អាម៉េរិក និងជប៉ុន «បោះបង់ចោលទាំងស្រុង និងជាអចិន្ត្រៃយ៍»នូវផែនការនេះ។ កាលពីខែមីនា ឆ្នាំ២០២៤ សារព័ត៌មាន CNN បានដកស្រង់ប្រភពជិតស្និទ្ធដោយលើកឡើងថា មន្ត្រីអាម៉េរិកមានការព្រួយបារម្ភអំ...
article_342.txt
ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីចាប់ពីថ្ងៃទី ១៥-១៧ ខែមីនា ឆ្នាំ២០២៤ ប្រព្រឹត្តិទៅដោយគ្មានសំឡេងប្រឆាំង។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា លោក វ៉្លាឌីមៀ ពូទីន ប្រាកដជាជាប់ឆ្នោតក្លាយប្រធានាធិបតីបន្តទៀតដែលគ្រប់គ្រងរហូតដល់ឆ្នាំ២០៣០។
ចាប់ពីថ្ងៃទី១៥ ខែមីនា ការិយាល័យបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាង ៩៤០០០កន្លែងនៅទូទាំងប្រទេសរុស្ស៊ីចាប់ដំណើរការចាប់ពីម៉ោង៨ព្រឹក ដល់៨យប់។ នេះជាលើកទីមួយហើយដែលរុស្ស៊ីរៀបចំការបោះឆ្នោតប្រធានាធិបតីក្នុងរយៈពេល៣ថ្ងៃ ជំនួសឱ្យ១ថ្ងៃដូចកាលពីមុន ព្រមទាំងបានអនុញ្ញាតឲ្យអ្នកបោះឆ្នោតអាចបោះឆ្នោតពីចម្ងាយបាន។ បេក្ខជនសម្រាប់ឈរឈ្មោះជាប្រធានាធិប...
article_3420.txt
អត្រា ៧៧ភាគរយនៃអាជីវកម្មទូទាំងពិភពលោក គ្រោងនឹងបណ្តុះបណ្តាលឡើងវិញ ឬបង្កើនជំនាញដើម្បីធ្វើការជាមួយបញ្ញាសិប្បនិម្មិត (AI) ខណៈអត្រា ៤១ភាគរយគ្រោងកាត់បន្ថយបុគ្គលិកដោយសារតែ AI ។
តាមលទ្ធផលស្ទង់មតិ Future of Jobs Report របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលបានចេញផ្សាយនៅថ្ងៃទី៨ ខែមករា អាជីវកម្មចំនួន ៤១ភាគរយនៅជុំវិញពិភពលោកមានបំណងកាត់បន្ថយបុគ្គលិក ដោយសារតែបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានផ្លាស់ប្តូរជួយសម្រួលការងារមួយចំនួននៅការិយាល័យ។ ក្នុងចំណោមអាជីវកម្មធំៗរាប់រយដែលត្រូវបានស្ទង់មតិជុំវិញពិភពលោក...
article_3421.txt
នៅថ្ងៃទី១៤ ខែមករា ថៃ និងអាម៉េរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាព (ហៅកាត់ថាកិច្ចព្រមព្រៀងលេខ១២៣) នៅទីក្រុងបាងកក សម្រាប់បង្កើតមូលដ្ឋានពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការស្រាវជ្រាវនុយក្លេអ៊ែរ និងផលិតកម្មថាមពលនុយក្លេអ៊ែរស៊ីវិល។
អត្ថបទទាក់ទង វៀតណាម និងរុស្ស៊ី ចុះកិច្ចព្រមព្រៀងស្តីពីថាមពលនុយក្លេអ៊ែរ កិច្ចព្រមព្រៀង ១២៣ នឹងផ្តល់នូវក្របខ័ណ្ឌទូលំទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរដោយសន្តិវិធី រវាងថៃ និងអាម៉េរិក ដោយផ្អែកលើការប្តេជ្ញាចិត្តរួមគ្នា ចំពោះការមិន រីកសាយភាយនុយក្លេអ៊ែរ។ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការទ...
article_3422.txt
វិបត្តិអចលនទ្រព្យ ការដោះស្រាយបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់ និងការដោះស្រាយហានិភ័យនៃការដំឡើងពន្ធរបស់អាម៉េរិក គឺជាបញ្ហាប្រឈមធំៗចំនួន ៣ ដែលរដ្ឋាភិបាលចិនត្រូវដោះស្រាយសម្រាប់ឆ្នាំក្រោយ។
កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនបានធ្លាក់ចុះក្នុងរយៈពេល ៣ត្រីមាសនៃឆ្នាំនេះគឺ ៥,៣ភាគរយ, ៤,៧ភាគរយ និង៤,៦ភាគរយរៀងគ្នា។ ដើម្បីសម្រេចបាននូវគោលដៅប្រចាំឆ្នាំ ៥ភាគរយ ប្រទេសនេះបានចាប់ផ្តើមយ៉ាងខ្លាំងក្លានូវគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធជាច្រើន ដើម្បីគាំទ្រដល់កំណើននៅចុងត្រីមាសទីបី។ ប៉ុន្មានខែចុងក្រោយនេះ ការលក់រាយ សន្ទស្ស...
article_3423.txt
ក្នុងនាមជាប្រទេសផ្តល់ជំនួយមនុស្សធម៌ឈានមុខគេលើពិភពលោក នាថ្ងៃទី១៦ ខែមករា សហភាពអឺរ៉ុប (EU) បានប្រកាសផែនការចំណាយប្រាក់ជិត ១,៩ ពាន់លានអឺរ៉ូ (ជិត ២ពាន់លានដុល្លា) លើគម្រោងជំនួយមនុស្សធម៌ក្នុងឆ្នាំ ២០២៥ ដែលរំពឹងថានឹងជួយទៅដល់មនុស្សជាង ៣០០លាននាក់នៅក្នុងស្ថានភាពលំបាក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហភាពអឺរ៉ុបបានប្រកាសថា ជំនួយនឹងផ្តោតលើតំបន់ដែលរងគ្រោះខ្លាំងដោយវិបត្តិ រួមទាំងតំបន់មជ្ឈិមបូព៌ា ជាពិសេសតំបន់កាហ្សា ស៊ីរី អ៊ុយក្រែន អាហ្រ្វិក អាម៉េរិកឡាទីន និងតំបន់ការាបៀន ក៏ដូចជាអាស៊ីប៉ាស៊ីហ្វិក។ គណៈកម្មការអឺរ៉ុបសង្កត់ធ្ងន់ថា ជំនួយនេះនឹងត្រូវបានបំប្លែងទៅជាការផ្គត់ផ្គង់ ឱសថ ឬការផ្គត់ផ្គង់ផ្សេងទ...
article_3424.txt
ក្រុមហ៊ុន Toyota នឹងបើករោងចក្រនៅទីក្រុងសៀងហៃក្នុងឆ្នាំ ២០២៧ ដែលមានជំនាញក្នុងការផលិតរថយន្តអគ្គិសនីម៉ូដែល Lexus។
រោងចក្រថ្មីនេះនឹងជួយឱ្យក្រុមហ៊ុនផលិតរថយន្តជប៉ុនគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបានប្រសើរជាងមុននៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក ហើយភាគច្រើនផលិតរថយន្ត Lexus សម្រាប់ទីផ្សារចិន ដែលយីហោនេះលក់រថយន្តប្រហែល ១៨០ ០០០គ្រឿងក្នុងឆ្នាំ ២០២៣។ និន្នាការនេះកើតឡើងនៅពេលដែលក្រុមហ៊ុនផលិតរថយន្តជប៉ុនផ្សេងទៀតកំពុងកាត់បន្ថយវត្ត...
article_3425.txt
នាយករដ្ឋមន្ត្រីអ៊ុយក្រែនបានប្រកាសថា ប្រទេសនេះទើបទទួលជំនួយដំបូងក្នុងគំនិតផ្តួចផ្តើមទាមទារទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កកដោយលោកខាងលិចដែលមានតម្លៃ ១ពាន់លានដុល្លារ។
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានសរសេរនៅលើបណ្តាញតេលេក្រាមនៅថ្ងៃទី២៤ ខែធ្នូថា ៖« អ៊ុយក្រែនបានទទួលជំនួយ ១ពាន់លានដុល្លារពីអាម៉េរិក ពីប្រាក់ចំណេញនៃទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក»។ លោកបានពន្យល់ថា នេះជាមួយផ្នែកដំបូងក្នុងកញ្ចប់ប្រាក់កម្ចីចំនួន ២០ពាន់លានដុល្លារ ដែលអាម៉េរិកមានឆន្ទៈក្នុងការបែងចែកទៅឱ្យអ៊ុយ...
article_3426.txt
សហភាពអឺរ៉ុប (EU) នៅថ្ងៃទី១៣ ខែមករា បានប្រកាសកញ្ចប់ជំនួយមនុស្សធម៌ថ្មីដែលមានតម្លៃ១៤០ លានអឺរ៉ូសម្រាប់អ៊ុយក្រែន និង ៨លានអឺរ៉ូជាជំនួយសម្រាប់ម៉ុលដាវី។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកស្រី Hadja Lahbib ស្នងការអឺរ៉ុបសម្រាប់ការគ្រប់គ្រងវិបត្តិ និងសមភាពបាននិយាយថា ការផ្តល់មូលនិធិថ្មីនេះមានសារៈសំខាន់ណាស់ក្នុងការផ្តល់ការគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់នៅអ៊ុយក្រែន និងម៉ុលដាវី ដោយសារជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ដូច្នោះហើយ អាទិភាពចម្បងនៃកញ្ចប់ជំនួយថ្មីនេះ រួមមានការផ្តល់ទំនិញសំខាន់ៗដល់ប...
article_3427.txt
អតិផរណា បំណុលសាធារណៈ ផលវិបាកពីពន្ធគយ និងចេតនាដាក់កម្រិតលើការធ្វើអន្តោប្រវេសន៍ សុទសឹងតែជាបញ្ហាដែលកំពុងរង់ចាំប្រធានាធិបតីអាម៉េរិកគឺលោក ដូណាល់ ត្រាំ ដោះស្រាយនៅឆ្នាំនេះ។
ត្រឡប់ទៅសេតវិមានវិញ លោក ដូណាល់ ត្រាំ បានសន្យាថានឹងដាក់ពន្ធនាំចូលខ្ពស់ កាត់បន្ថយពន្ធលើប្រាក់ចំណូល ជំរុញការខួងយកប្រេង និងនាំសេដ្ឋកិច្ចអាម៉េរិកឱ្យរីកចម្រើនខ្លាំងក្លា។ ភាពងាយស្រួលនោះ គឺទីផ្សារការងារដែលមានស្ថេរភាព និងអត្រាគ្មានការងារធ្វើទាបត្រឹម ៤,១ភាគរយ។ ប៉ុន្តែប្រធានាធិបតីថ្មីរបស់អាម៉េរិករូបនេះត្រូវប្រឈមមុខនឹងឧបសគ្គដូចជា ...
article_3428.txt
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda និង Nissan គ្រោងបញ្ចប់ការចរចានៅខែមិថុនាឆ្នាំក្រោយ និងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានៅខែសីហា ឆ្នាំ២០២៦ ។ ការរួមបញ្ជូលក្រុមហ៊ុននេះ ធ្វើឡើងដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនអគ្គិសនីចិន និងអាម៉េរិក។
ក្រុមហ៊ុនយក្សផលិតរថយន្តជប៉ុនចំនួនពីរគឺ Honda Motor និង Nissan Motor នៅថ្ងៃទី២៣ ខែធ្នូ បានព្រមព្រៀងគ្នាធ្វើកិច្ចចរចាបញ្ចូលគ្នា បង្កើតក្រុមផលិតរថយន្តធំទីបីរបស់ពិភពលោកដើម្បីប្រកួតជាមួយគូប្រជែងចិន និងអាម៉េរិកក្នុងទីផ្សាររថយន្តអគ្គិសនី។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រុមហ៊ុន Honda និង Nissan ដែលជាក្រុមហ៊ុនផលិតរថយន្តធំទីពី...
article_3429.txt
អ្នកប្រើប្រាស់ Facebook នៅអូស្ត្រាលីអាចទទួលបានការទូទាត់សំណងទាក់ទងនឹងរឿងអាស្រូវការលួយចូលទិន្នន័យរបស់ក្រុមហ៊ុន Cambridge Analytica បន្ទាប់ពីក្រុមហ៊ុន Meta (ក្រុមហ៊ុនមេរបស់ Facebook) ទើបតែឈានដល់កិច្ចព្រមព្រៀងទូទាត់តម្លៃ ៥០លានដុល្លារអូស្រ្តាលី (៣១,៦៩លានដុល្លារ) ជាមួយការិយាល័យស្នងការព័ត៌មានអូស្ត្រាលី (OAIC)។
សេចក្តីជូនដំណឹងរបស់ OAIC ចុះថ្ងៃទី១៧ ខែធ្នូ ចែងថា OAIC បានចោទប្រកាន់ថា ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់
article_343.txt
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទទួលអំណោយរថយន្តមួយគ្រឿងផលិតនៅរុស្ស៊ី ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដើម្បីបង្ហាញពីចំណងទំនាក់ទំនងពិសេស រវាងមេដឹកនាំទាំងពីរ។ យ៉ាងណាមិញ កូរ៉េខាងត្បូង បានអះអាងថា អំណោយមួយនេះ អាចជាការបំពានសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខ។
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ថា រថយន្តដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជូនលោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ត្រូវបានប្រគល់ទៅឱ្យលោកស្រី Kim Yo-jong ប្អូនស្រីលោកគីម និងលេខាធិការបក្សពលករកូរ៉េ លោក Pak Jong-chon នៅថ្ងៃទី១៨ ខែកុម្ភៈ។ លោកស្រី Kim Yo-jong បានជំនួសមុខបងប្រុសរបស់ខ្...
article_3430.txt
កាលពីឆ្នាំមុន ចំនួនរថយន្តផលិតនៅចិនមានចំនួន ៣១,២៨២លានគ្រឿង ខណៈការលក់សរុបនៅលើទីផ្សារមានចំនួន ៣១,៤៣៦លានគ្រឿង ដែលលើសពីឆ្នាំ ២០២៣។
តាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) ការផលិត និងការលក់រថយន្តរបស់ប្រទេសក្នុងឆ្នាំ២០២៤ បានកើនឡើង ៣,៧ភាគរយ និង ៤,៥ភាគរយរៀងគ្នាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខទាំងពីរនេះបានបង្កើតកំណត់ត្រាថ្មី ដែលរក្សានៅចំនួនលើសពី ៣០លានគ្រឿង។ ផលិតកម្ម និងការប្រើប្រាស់រថយន្តដឹកអ្នកដំណើរបន្តកើនឡើងជាលំដាប់ ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងស្ថ...
article_3431.txt
ទោះបីជាមានកំណើនការនាំចេញក្នុងរយៈពេល ៥ខែជាប់គ្នា ក៏ថៃនៅតែប្រឈមមុខនឹងឱនភាពពាណិជ្ជកម្មរហូតដល់ ៦,២៧ពាន់លានដុល្លារក្នុងរយៈពេល ១១ខែឆ្នាំ ២០២៤ ដោយការព្យាករអំពីអស្ថិរភាពដែលអាចកើតមាននៅឆ្នាំ ២០២៥។
ក្រសួងពាណិជ្ជកម្មថៃនៅថ្ងៃទី២៥ ខែធ្នូ បានឲ្យដឹងថា តម្លៃនាំចេញរបស់ថៃក្នុងខែវិច្ឆិកា បានកើនឡើង ៨,២ភាគរយបើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ដែលស្ទើរតែស្មើនឹងការរំពឹងទុករបស់អ្នកវិភាគ។ តួលេខ​នេះ​ គឺ​ទាប​ជាង​ការ​ព្យាករ​នៃ​ការ​កើន​ឡើង ៨,៤ភាគរយនៅ​ក្នុង​ការ​ស្ទង់​មតិ​របស់ Reuters ដែល​ទាប​ជាង​ការ​កើន​ឡើង ១៤,៦ភាគរយក្នុង​ខែ​តុលា​ដែល​ត...
article_3432.txt
តាមប្រព័ន្ធផ្សព្វផ្សាយ Deutsche Welle របស់អាល្លឺម៉ង់កាលពីថ្ងៃទី១៤ ខែមករា ភ្លាមៗបន្ទាប់ពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងចេញបទបញ្ជាប្រតិបត្តិជាបន្តបន្ទាប់ ដើម្បីអនុវត្តគោលនយោបាយអាទិភាព «America First» ជាពិសេសលើផ្នែកអន្តោប្រវេសន៍ និងពាណិជ្ជកម្ម។
ដើម្បីពន្លឿនការអនុវត្តគោលនយោបាយ លោក ត្រាំ នឹងប្រើប្រាស់បទបញ្ជាប្រតិបត្តិ ដែលជាឧបករណ៍អនុញ្ញាតឱ្យប្រធានាធិបតីចេញសេចក្តីណែនាំដោយមិនចាំបាច់ឆ្លងកាត់សភា។ នៅក្នុងបទសម្ភាសជាមួយកម្មវិធី «ជួបអ្នកសារព័ត៌មាន» នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ លោក ត្រាំ បានបញ្ជាក់ថា លោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិជាច្រើនចាប់ពីថ្ងៃដំបូង ដោយផ្តោតលើវិស័...
article_3433.txt
ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ នៅថ្ងៃទី៧ ខែមករា បានប្រកាសថា លោកនឹងអនុវត្តពន្ធដ៏តឹងរឹងលើទំនិញរាប់រយពាន់លានដុល្លារដែលនាំចូលពីម៉ិកស៊ិក និងកាណាដា ដើម្បីដាក់សម្ពាធលើប្រទេសទាំងពីរនេះ ឱ្យគ្រប់គ្រងលំហូរនៃជនអន្តោប្រវេសន៍ខុសច្បាប់  និងទប់ស្កាត់ការរត់ពន្ធថ្នាំឆ្លងព្រំដែន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរីសត Mar-a-Lago លោក ត្រាំ បានសង្កត់ធ្ងន់លើការអនុវត្តវិធានការពាណិជ្ជកម្មដ៏តឹងតែងតិចជាងពីរសប្តាហ៍មុនពេលចូលកាន់តំណែងជាផ្លូវការសម្រាប់អាណត្តិទីពីររបស់លោកជាប្រធានាធិបតី។ លោក​បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ប្រើ​ពន្ធ​ជា​ឧបករណ៍​នៃ​សម្ពាធ​សេដ្ឋកិច្ច​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ និង​...
article_3434.txt
នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានប្រកាសទ្រព្យសម្បត្តិជាង ៤០០លានដុល្លារនៅថ្ងៃទី៣ ខែធ្នូ ក្នុងនោះរួមទាំងកាបូបជាង ២០០ ដែលមានតម្លៃជាង ២លានដុល្លារ និងនាឡិកាប្រណីតយ៉ាងតិច ៧៥គ្រឿង ដែលមានតម្លៃជិត ៥លានដុល្លារ។
កូនស្រីពៅរបស់មហាសេដ្ឋីទូរគមនាគមន៍ និងជាអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់គឺលោកស្រី ផែថងថាន បានចូលកាន់តំណែងកាលពីខែកញ្ញា ក្នុងនាមជាសមាជិកទីបួននៃត្រកូលដែលដឹកនាំរដ្ឋាភិបាលថៃក្នុងរយៈពេល ២០ឆ្នាំ។ នាយករដ្ឋមន្រ្តីថៃវ័យក្មេងជាងគេរូបនេះ ​មាន​កាតព្វកិច្ច​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​របស់​ខ្លួន​ទៅ​គណៈកម្មការ​ជាតិ​ប្រ...
article_3435.txt
ការនាំចេញរបស់ចិននៅឆ្នាំ ២០២៤ មានសន្ទុះខ្លាំងក្លា ស្របពេលការនាំចូលស្ទើរតែនៅទ្រឹង ដែលបណ្តាលឲ្យប្រទេសនេះមានអតិរេកពាណិជ្ជកម្មរហូតដល់ ៩៩០ពាន់លានដុល្លារ។
ទំហំនាំចេញរបស់ចិនកាលពីឆ្នាំមុនមានតម្លៃ ៣,៥៨ទ្រីលានដុល្លារ កើនឡើងជិត ៦ភាគរយបើធៀបនឹងឆ្នាំមុន។ ទន្ទឹម​​នោះ ចំណូល​ការ​នាំ​ចូល​បាន​កើន​ឡើង​តែ​១ភាគរយ​ប៉ុណ្ណោះ​ដល់​២,៥៩ទ្រី​លាន​ដុល្លារ។ ដូច្នេះអតិរេកពាណិជ្ជកម្មកាលពីឆ្នាំមុនបានឈានដល់ ៩៩០ពាន់លានដុល្លារ​ ដែលបំបែកកំណត់ត្រាចាស់ ៨៣៨ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ នេះបើតាមរដ្ឋបាលគយចិ...
article_3436.txt
ផ្លូវរថភ្លើងក្រោមដី (Metro) បានចូលរួមចំណែក ក្នុងការកាត់បន្ថយអត្រាម្ចាស់រថយន្តជាបណ្តើរៗនៅសិង្ហបុរីចាប់តាំងពីឆ្នាំ២០១៤ ជាហេតុជួយកាត់បន្ថយការបំភាយយានយន្តផ្ទាល់ខ្លួន។
ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធរថភ្លើងក្រោមដីដ៏ងាយស្រួល ជាដំណោះស្រាយមួយដើម្បីលើកកម្ពស់ការកាត់បន្ថយការប្រើប្រាស់រថយន្ត ដែលជាកត្តាចម្បងមួយបណ្តាលឱ្យចរាចរណ៍ផ្លូវថ្នល់បញ្ចេញឧស្ម័នផ្ទះកញ្ចក់រាប់លានតោននៅសិង្ហបុរី។ នេះបើតាមការបញ្ជាក់ពីសាស្រ្តាចារ្យ និងនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យសិង្ហបុរី (NUS) និងសាកលវិទ្យាល័យ Tongji (ចិន...
article_3437.txt
យោងតាមទិន្នន័យពីទីផ្សារអចលនទ្រព្យដែលគ្រប់គ្រងដោយក្រសួងយុត្តិធម៌នៃប្រទេសអារ៉ាប៊ីសាអូឌីត ប្រតិបត្តិការអចលនទ្រព្យនៅក្នុងប្រទេសនេះបានកើនឡើងលើសពី ៥៣៣ពាន់លានដុល្លារនៅឆ្នាំ២០២៤ ដែលមានជាង ៦២២ពាន់ប្រតិបត្តិការ គ្របដណ្តប់លើផ្ទៃ ៥,៨ពាន់លានម៉ែត្រការ៉េ។
តួលេខទាំងនេះបង្ហាញពីភាពរឹងមាំនៃទីផ្សារអចលនទ្រព្យរបស់អារ៉ាប៊ីសាអូឌីត ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេស។ អ្នកជំនាញវាយតម្លៃថា កំណើននេះគឺដោយសារការអភិវឌ្ឍសេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីត និងជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ពិភពលោកធំៗ។ ទីផ្សារនេះត្រូវបានគេរំពឹងថានឹងរក្សាសន្ទុះកំណើនរហូតដល់ឆ្នាំ២០២៥ ដោយទាក់ទាញការវិនិយោ...
article_3438.txt
ដោយមើលឃើញពីការរីកចម្រើនផ្នែកការទំនិញតាមអនឡាញ ជាពិសេសពាណិជ្ជកម្មតាមអនឡាញ ធុរជនកម្ពុជា និងវៀតណាម បានរួមគ្នាបង្កើតវេទិកាជជែកជុំវិញការបង្កើនសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។
ក្នុងគោលបំណងតភ្ជាប់ គាំទ្រ និងបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ធុរកិច្ចវៀតណាមក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ តភ្ជាប់សហគមន៍ធុរកិច្ចនៅកម្ពុជា នារសៀលថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ស្ថាប័នពាណិជ្ជកម្មវៀតណាម ស្ថានទូតវៀតណាមប្រចាំកម្ពុជា សហការជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក៏ដូចជាសមាគមធុរកិច្ចវៀ...
article_3439.txt
ប៉ុន្មានសប្តាហ៍មុនចូលកាន់តំណែង ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ​ បានទាក់ទាញចំណាប់អារម្មណ៍ ជាមួយនឹងសេចក្តីថ្លែងការណ៍ដ៏តឹងតែងមួយស្តីពីគោលនយោបាយពាណិជ្ជកម្ម ជាពិសេសសំដៅលើឥណ្ឌា។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក បានព្រមាននឹងអនុវត្តគោលការណ៍ទៅវិញទៅមក ដោយដាក់ពន្ធស្មើនឹងកម្រិតដែលឥណ្ឌាដាក់លើទំនិញរបស់អាម៉េរិក។ ថ្លែងទៅកាន់សារព័ត៌មាននាថ្ងៃទី១៧ ខែធ្នូ លោក ត្រាំ បានលើកឡើងថា អាម៉េរិកបានរក្សាគោលនយោបាយពាណិជ្ជកម្មបើកចំហជាយូរណាស់មកហើយ ខណៈប្រទេសជាច្រើន រួមទាំងឥណ្ឌាបានដាក់ពន្ធនាំចូលខ្ពស់។ លោក​សង្ក...