file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_3530.txt
ថៃកំពុងពន្លឿនកម្មវិធីជំរុញទេសចរណ៍ជាច្រើន ដើម្បីទាក់ទាញទេសចរអន្តរជាតិ ១០,៥លាននាក់នៅត្រីមាសទី៤ ហើយឈានទៅសម្រេចឲ្យបានជាង ៣៦ លាននាក់នៅឆ្នាំនេះ។
តាមអាជ្ញាធរទេសចរណ៍ថៃ ​( TAT) ប្រទេសនេះគ្រោងទាក់ទាញភ្ញៀវទេសចរបរទេសយ៉ាងហោចណាស់ឲ្យបាន ៣,៥ លាននាក់ក្នុងមួយខែ ក្នុងរយៈពេល ៣ខែចុងក្រោយនៃឆ្នាំនេះ។ នេះបើតាមកាសែត Bangkok Post នៅថ្ងៃទី៨ ខែតុលា។ ការអះអាងបែបនេះ ដោយសារថៃមួយរយៈចុងក្រោយនេះបានបង្កើនជើងហោះហើរថ្មីពីប្រទេសជាច្រើនដូចជា ចិន ឥណ្ឌា រុស្ស៊ី អង់គ្លេស អាល្លឺម៉ង់ ប៉ូឡូញ និងអូស្...
article_3531.txt
អតិផរណាអាម៉េរិកក្នុងខែកញ្ញា បានកើនឡើង ២,៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាកម្រិតធ្លាក់ចុះទាប បើចាប់តាំងពីដើមឆ្នាំ ២០២១។
យោងតាមរបាយការណ៍ការិយាល័យស្ថិតិការងារអាម៉េរិក នៅក្នុងខែកញ្ញា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) របស់ប្រទេសនេះ បានកើនឡើង ០,២ភាគរយបើធៀបនឹងខែមុន។ យ៉ាងណាមិញ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន CPI បានកើនឡើងដល់ ២,៤ភាគរយ ដែលពេលនេះជាកម្រិតធ្លាក់ចុះទាប ក្នុងរយៈពេលជាង៣ឆ្នាំ។ ដោយមិនរាប់បញ្ចូលតម្លៃអាហារ និងថាមពលដែលប្រែប្រួលជ...
article_3532.txt
កាណាដា គ្រោងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាននៅឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តីកាណាដា នាជំនួបមេដឹកនាំអាស៊ាន-កាណាដា នៅទីក្រុងវៀងចន្ទន៍។
កាណដា-អាស៊ាន បានចាប់ផ្តើមចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងនៅឆ្នាំ២០២១។ ថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-កាណាដា ស្តីពីការលើកកម្ពស់ការតភ្ជាប់ និងភាពធន់នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នៅថ្ងៃទី១០ ខែតុលា នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ បានអះអាងពីការប្តេជ្ញាចិត្តធ្វើការជាមួយអាស៊ាន ដើម្បីបញ្ចប់ការចរចាលើកិច្ចព...
article_3533.txt
កូរ៉េខាងត្បូងបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការបណ្តាក់ទុនរកស៊ីនៅអាម៉េរិកនៅឆ្នាំ ២០២៣។ នេះជាលើកដំបូងរបស់កូរ៉េខាងត្បូងនាំមុខចិន ក្នុងបរិបទទំនាក់ទំនងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនមានភាពតានតឹង។
ធុរកិច្ចកូរ៉េកំពុងវិនិយោគយ៉ាងច្រើននៅអាម៉េរិក ក្នុងបរិបទដែលរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ណែនាំគោលនយោបាយគាំទ្រជាបន្តបន្ទាប់សម្រាប់ក្រុមហ៊ុនផលិតបច្ចេកវិទ្យាខ្ពស់ៗ។ យោងតាមទិន្នន័យពីសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) ដើមទុនសរុបដែលបានអនុម័តសម្រាប់ការវិនិយោគនៅអាម៉េរិកដោយធុរកិច្ចកូរ...
article_3534.txt
គិតត្រឹម ៦ខែឆ្នាំនេះ ធនាគារកណ្តាលទូទាំងពិភពលោកបានទិញមាសបម្រុងសរុបចំនួន ៤៨៣ តោន។ ប្រទេសដែលមានទុនបម្រុងមាសទាំង១០ មាន អាម៉េរិក អាល្លឺម៉ង់ អ៊ីតាលី បារាំង រុស្ស៊ី ចិន ស្វីស ជប៉ុន ឥណ្ទា និងហូឡង់។
តម្លៃមាសបានកើនឡើងប្រហែល ២០ភាគរយចាប់តាំងពីដើមឆ្នាំ ស្របពេលមានការកើនឡើងនៃការទិញដោយធនាគារកណ្តាលធំៗ ក៏ដូចជាតម្រូវការខ្ពស់នៅក្នុងប្រទេសចិន។ លើសពីនេះ ចំណាប់អារម្មណ៍លើទ្រព្យសម្បត្តិដូចជាមាស ដោយសារអស្ថិរភាពភូមិសាស្ត្រនយោបាយ ក៏ជាមូលហេតុដែលធ្វើឲ្យតម្លៃលោហៈប្រភេទនេះឡើងថ្លៃខ្លាំងដែរ។ ក្រាហ្វិកខាងក្រោមរួមបញ្ចូលប្រទេសទាំង ១០ ដែលមានទ...
article_3535.txt
ថៃបានចេញបទប្បញ្ញត្តិថ្មីដែលអនុញ្ញាតឱ្យប៉ូលិសយកសំណាកទឹកមូត្រ ឬឈាម សម្រាប់ការធ្វើតេស្តជាតិអាល់កុល ពីអ្នកបើកបរដែលមិនព្រមផ្លុំឧបករណ៍វាស់ជាតិអាល់កុល។
បទប្បញ្ញត្តិថ្មីនេះ ត្រូវបានប្រកាសដោយព្រះរាជកិច្ចថៃនៅថ្ងៃទី២០ ខែកញ្ញា ដោយជំនួសបទប្បញ្ញត្តិចាស់ចំនួន២ ក្នុងឆ្នាំ១៩៩៤ និងឆ្នាំ២០១៧។ បទប្បញ្ញត្តិទាំង២ ពីមុនបានប្រើប្រាស់ឧបករណ៍ផ្លុំជាតិអាល់កុល ជាវិធីសាស្ត្រដើម្បីត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹងឬអត់។ បើតាមកាសែត Bangkok Post នៅថ្ងៃទី២២ ខែកញ្ញា បទបញ្ញត្តិថ្មីនេះ មានគោលបំណងធ...
article_3536.txt
ស្លូវ៉ាគីអាចរំខានការផ្គត់ផ្គង់ប្រេង និងឧស្ម័នពីអ៊ុយក្រែននៅដើមឆ្នាំ២០២៥។ មើលឃើញបែបនេះ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ីត ហ្វីកូ បានខិតខំប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូលទីក្រុងកៀវឱ្យរក្សាការដឹកជញ្ជូនឧស្ម័នរបស់រុស្ស៊ីឆ្លងកាត់ប្រទេសនេះ។ យ៉ាងណាមិញ លោក ហ្វីកូ អះអាងថា ស្លូវ៉ាគីមិនរារាំងមហិច្ឆតារបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយសហ...
នៅក្នុងគំនិតផ្តួចផ្តើមមួយ ដើម្បីទប់ស្កាត់បញ្ហាប្រឈមនៃការផ្គត់ផ្គង់ថាមពល នាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក រ៉ូប៊ីត ហ្វីកូ គ្រោងនឹងរៀបចំកិច្ចប្រជុំរដ្ឋាភិបាលរួមគ្នារវាងស្លូវ៉ាគី និងអ៊ុយក្រែននៅថ្ងៃទី៧ ខែតុលា ដើម្បីបញ្ចុះបញ្ចូលអាជ្ញាធរអ៊ុយក្រែនអំពីសារៈសំខាន់នៃការរក្សាលំហូរឧស្ម័ន។ ទោះបីជាមានការខិតខំប្រឹងប្រែងខ្លាំង លោក ហ្វីកូ នៅ...
article_3537.txt
អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងធំជាងគេលើពិភពលោក នឹងបង្កើនផលិតកម្មប្រេងដើម្បីទទួលបានចំណែកទីផ្សារឡើងវិញ ដោយបោះបង់គោលដៅដំឡើងថ្លៃប្រេងដល់ ១០០ដុល្លារក្នុងមួយបារ៉ែល។
ចាប់ពីខែធ្នូ ចុងឆ្នាំនេះ ក្រុមប្រទេសនាំចេញប្រេង (OPEC) និងបណ្តាប្រទេសសម្ព័ន្ធមិត្ត OPEC+ (រួមទាំងរុស្ស៊ី) នឹងបង្កើនការផលិតប្រេងជាបណ្តើរៗឡើងវិញ ។ ការធ្វើបែបនេះ គឺដើម្បីជួយអារ៉ាប៊ីសាអូឌីត ដែលជាមេដឹកនាំនៃអង្គការ OPEC ទទួលបានចំណែកទីផ្សាររបស់ខ្លួនឡើងវិញ ទោះបីជាតម្លៃប្រេងឥន្ធនៈអាចធ្លាក់ចុះក៏ដោយ។ និន្នាការនេះមានន័យថា អារ៉ាប៊ី...
article_3538.txt
អគារ Burj Khalifa មានទីតាំងនៅទីក្រុងឌូបៃ បច្ចុប្បន្នទទួលបានងារជាអគារខ្ពស់ជាងគេលើពិភពលោកដែលមានកម្ពស់ ៨២៨ ម៉ែត្រ។ យ៉ាងណាមិញ ការប្រណាំងសាងសង់អគារខ្ពស់ជាងគេលើពិភពលោកកំពុងកើតឡើងឥតឈប់ឈរ។ ខាងក្រោមនេះ សារព័ត៌មានថ្មីៗ សូមបង្ហាញអគារខ្ពស់ជាងគេបំផុតទាំង៨ នៅលើពិភពលោកក្នុងឆ្នាំ ២០២៤។
១. អគារ Burj Khalifa អគារ Burj Khalifa មានកម្ពស់ ៨២៨ម៉ែត្រស្ថិតនៅទីក្រុងឌូប៉ៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ អគារនេះមាន ១៦៣ជាន់ ដោយបញ្ចប់ការសាងសង់នៅឆ្នាំ២០១០។ វាជាអគារខ្ពស់ជាងគេបំផុតក្នុងពិភពលោក។ ២. អគារ Merdeka 118 អគារ Merdeka 118 មានទីតាំងនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ អគារនេះមានកម្ពស់ ៦៧៩ម៉ែត្រ និង១១៨ជាន់ ដោយបញ្ចប់...
article_3539.txt
ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាម៉េរិក លោក អេឡុន ម៉ាសក៍ បានវាយតម្លៃខ្ពស់ចំពោះសក្ដានុពលក្នុងការអភិវឌ្ឍសេវាអ៊ីនធឺណិតតាមផ្កាយរណបនៅវៀតណាម ហើយគ្រោងនឹងបណ្តាក់ទុនចំនួន ១,៥ពាន់លានដុល្លារនាពេលខាងមុខ។
ឆ្លៀតក្នុងដំណើរចូលរួមសន្និបាតអង្គការសហប្រជាតិនៅអាម៉េរិក ប្រមុខរដ្ឋវៀតណាម​លោក តូ ឡិម បានជួបជាមួយលោក Tim Hughes អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន SpaceX ដែលជាសាជីវកម្មឈានមុខគេរបស់ពិភពលោកក្នុងការផ្តល់សេវាបញ្ជូនយានអវកាស សេវាកម្មបង្ហោះផ្កាយរណប និងទំនាក់ទំនងផ្កាយរណប។ លោក​ តូ ឡិម បានថ្លែងអំណរគុណដល់ក្រុមហ៊ុន SpaceX សម្រាប់ការព្រួយ...
article_354.txt
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ចង់ឱ្យភាគីទាំងអស់យល់ព្រមលើបទឈប់បាញ់សម្រាប់ជម្លោះសំខាន់ៗទាំងអស់នៅទូទាំងពិភពលោកក្នុងអំឡុងពេលកីឡាអូឡាំពិកទីក្រុងប៉ារីស។
«យើងចង់ធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងឈប់បាញ់អូឡាំពិក ហើយខ្ញុំគិតថានេះជាឱកាសមួយដើម្បីពិភាក្សាជាមួយដៃគូរបស់យើងអំពីរឿងនេះ»។ ប្រធានាធិបតីបារាំងលោក​ អេម៉ានុយអែល ម៉ាក្រុង បានប្រកាសបែបនេះនៅថ្ងៃទី ១៥ ខែមេសា ដោយសំដៅទៅលើជម្លោះកំពុងបន្តនៅអ៊ុយក្រែន ហ្កាហ្សា និងស៊ូដង់។ លោក ម៉ាក្រុង បាននិយាយថា នៅពេលប្រធានាធិបតី ស៊ី ជិនភីង ធ្វើទស្សនក...
article_3540.txt
រយៈពេល៨ខែឆ្នាំនេះ ចិនចំណាយប្រាក់ប្រមាណ ៣,១ពាន់លានដុល្លារ ដើម្បីទិញបន្លែ និង ផ្លែឈើពីវៀតណាម ដែលកើនឡើងជាង ៣៦ភាគរយ ធៀបគ្រាដូចគ្នាឆ្នាំមុន។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញផ្លែឈើ និងបន្លែរបស់ ប្រទេសនេះ ក្នុងរយៈពេល ៨ខែឆ្នាំនេះ ឈានដល់ជិត ៥ពាន់លានដុល្លារ ដែលកើនឡើង ៣៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចិន បន្តជាទីផ្សារធំជាងគេដែលមានចំណែកទីផ្សារជាង ៦៥ភាគរយ ក្នុងនោះបានចំណាយប្រាក់ជិត ៣,១ ពាន់លានដុល្លារទិញបន្លែ និងផ្លែឈើពីវៀតណាម។ ទីផ្សាររបស់វៀ...
article_3541.txt
គោលនយោបាយជំរុញទឹកចិត្តអ្នកប្រើប្រាស់ជាបន្តបន្ទាប់ ចាប់តាំងពីចុងខែកញ្ញា បានជួយឱ្យការលក់ផ្ទះ និងការទៅមើលផ្ទះនៅចិនកើនឡើងខ្លាំង អំឡុងថ្ងៃឈប់សម្រាកបុណ្យជាតិ នៅដើមខែតុលា។
អំឡុងពេលឈប់សម្រាកនៃថ្ងៃបុណ្យជាតិចិន ប្រជាជនក្នុងតំបន់បានសម្រុកទៅមើលផ្ទះគម្រូនៅទូទាំងប្រទេស។ នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា អតិថិជនមាន​ឆន្ទៈ​ទិញ​អចលនទ្រព្យ ខណៈការ​លក់​ផ្ទះ​នៅ​តាម​ទីតាំង​ជា​ច្រើន​មានកំណើនតួលេខ​ខុស​គ្នាៗ។ នេះបើតាមទូរទស្សន៍ចិន CCTV នៅថ្ងៃទី៥ ខែតុលា។ ក្រុមហ៊ុនអចលនទ្រព្យនៅចិនជាង១០០០ បានធ្វើយុទ្ធនាការផ្សាយពាណិជ...
article_3542.txt
ភាពតានតឹងនៅមជ្ឈិមបូព៌ាកំពុងកើនឡើង ប៉ុន្តែតម្រូវការមិនរឹងមាំ ហើយការផ្គត់ផ្គង់មានច្រើនក្រៃលែង ដែលធ្វើឲ្យសេណារីយ៉ូនៃតម្លៃប្រេងត្រឡប់ទៅតម្លៃកំពូល ១២០ដុល្លារក្នុងមួយបារ៉ែល ទំនងជាមិនអាចទៅរួចនោះទេ។
នៅជុំវិញពិភពលោក អ្នកប្រើប្រាស់ អ្នកបើកបរ និងអ្នកនយោបាយមានការព្រួយបារម្ភអំពីតម្លៃប្រេង។ ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កំពុងរីករាលដាលបង្កជាក្តីបារម្ភជុំវិញការប្រែប្រួលថ្លៃប្រេង។ ប្រសិនបើសង្គ្រាមផ្ទុះឡើងកាន់តែខ្លាំង រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នៅមជ្ឈិមបូព៌ា ដែលជាតំបន់ផលិតប្រេងឆៅមួយភាគបីនៃពិភពលោក នោះពិតជារឿងគួរឲ្យបារម្ភ...
article_3543.txt
ការគណនារបស់ Reuters បង្ហាញថា តម្លៃប្រេងឆៅ Urals របស់រុស្ស៊ីនៅកំពង់ផែនាំចេញនៅសមុទ្របាល់ទិក និងសមុទ្រខ្មៅក្នុងខែតុលាបានកើនឡើងដល់លើសពី ៦៥ដុល្លារក្នុងមួយបារ៉ែល។
តម្លៃ​ប្រេង Urals ​របស់​រុស្ស៊ី​​កើន​ឡើង​តាម​ការ​វិវត្តរបស់ទីផ្សារ​នាពេលថ្មីៗ​នេះ។ តម្លៃប្រេងរុស្ស៊ីលក់ចេញ ៦៥ដុល្លារក្នុងមួយប៉ារ៉ែលបច្ចុប្បន្ន គឺខ្ពស់ជាងពិដាននាំចេញដែលលោកខាងលិចដាក់លើប្រេងរុស្ស៊ីត្រឹមតែ ៦០ដុល្លារ។ ជម្លោះនៅមជ្ឈិមបូព៌ា ដែលជាតំបន់ផលិតប្រេងដ៏សំខាន់របស់ពិភពលោក ធ្វើឱ្យអ្នកវិនិយោគព្រួយបារម្ភអំពីការរំខានការផ្គត...
article_3544.txt
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ បានបើកជាផ្លូវការនៅថ្ងៃទី៩ ខែតុលា ហើយនឹងបន្តរហូតដល់ថ្ងៃទី១១ ខែតុលា នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។ កិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ ក៏មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន នាយករដ្ឋមន្ត្រីជប៉ុន ស៊ីជើរ៉ូ អ៊ីស៊ីបា នាយករដ្ឋមន្ត្រីចិន លី ឈាំង និងប្រធានាធិបតីកូរ៉េខា...
បញ្ហាជម្លោះ​នៅ​មី​យ៉ាន់​ម៉ា និង​សមុទ្រ​ចិនខាងត្បូង បាន​ក្លាយជាប្រធានបទសំខាន់​នៃ​របៀបវារៈរបស់កិច្ចប្រជុំថ្នាក់តំបន់មួយនេះ​។ មុនពេលសន្និសីទចាប់ផ្តើម វៀតណាមបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងចំពោះកងកម្លាំងចិន ដែលបង្ករបួសស្នាម និងរឹបអូសទ្រព្យសម្បត្តិអ្នកនេសាទវៀតណាមកាលពីថ្ងៃទី២៩ ខែកញ្ញា។ ​ចិន និង​ហ្វីលីពីន ក៏​មាន​ការ​ប៉ះ​ទង្គិច​គ្...
article_3545.txt
តម្លៃប្រេង Brent និង WTI ទាំងពីរបានកើនឡើងជិត ៤ភាគរយ នៅក្នុងសន្ទស្សន៍ជួញដូរដើមសប្តាហ៍នេះ ដោយសារតែជម្លោះមជ្ឈិមបូព៌ាបានរីករាលដាលកាន់តែខ្លាំង។
ការបិទសន្ទស្សន៍ជួញដូរនៅថ្ងៃទី៧ ខែតុលា បានបង្ហាញថា តម្លៃប្រេង Brent បានកើនឡើង ៣,៧ភាគរយ​ដល់ ៨០,៩ដុល្លារក្នុងមួយបារ៉ែល។ នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​ប្រេង​នេះ​ បាន​កើន​លើស​តម្លៃ ៨០ដុល្លារ ​ចាប់​តាំង​ពី​ខែ​សីហា​មក ខណៈប្រេង WTI ក៏​បាន​កើន​ឡើង​ដល់ ​កម្រិត ៧៧ដុល្លារ​ដែរ។ បច្ចុប្បន្ន ​ប្រេង​ទាំង​ពីរ​ប្រភេទ​នេះ មាន​តម្លៃ​ខ្ពស់​បំ...
article_3546.txt
ការសិក្សាមួយ បានបង្ហាញថា សំណើពន្ធ និងការចំណាយរបស់បេក្ខភាពប្រធានាធិបតីបក្សសាធារណរដ្ឋលោក ដូណាល់​ ត្រាំ អាចឲ្យអាម៉េរិកមានឱនភាពថវិកា ៧៥០០ពាន់លានដុល្លារ ពោលគឺកើនឡើងទ្វេដងបើធៀបបេក្ខភាពបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស។
គណៈកម្មការថវិកាសហព័ន្ធអាម៉េរិក (CRFB) ដែលជាអង្គការមិនរកប្រាក់ចំណេញនៅថ្ងៃទី៧ ខែតុលា បានប្រកាសពីការប៉ាន់ប្រមាណនៃផលប៉ះពាល់ពីផែនការគោលនយោបាយរបស់បេក្ខជនប្រធានាធិបតីអាម៉េកទាំងពីររូប។ បើតាម CRFB ផែនការពន្ធ និងការចំណាយរបស់អនុប្រធានាធិបតីអាម៉េរិក កាម៉ាឡា ហារីស អាចបង្កើនឱនភាពថវិកាប្រទេសចំនួន ៣៥០០ពាន់លានដុល្លារក្នុងរយៈពេល ១០ឆ្នាំ...
article_3547.txt
ចំនួនអ្នកទោសដែលមានអាយុលើសពី ៦៥ឆ្នាំ មានចំនួន ២២ភាគរយនៃចំនួនអ្នកទោសសរុបនៅពន្ធនាគារជប៉ុន Fuchu។ កំណើនអ្នកទោសវ័យចំណាស់បង្កភាពលំបាកដល់ឆ្មាំគុក ជាហេតុនាំឲ្យពន្ធនាគារ Fuchu ត្រូវចាត់ឱ្យអ្នកទោសវ័យក្មេងដែលមានវិញ្ញាបនបត្រថែទាំសម្រាប់មើលថែពួកគេ។
ចាប់ពីក្លោងទ្វារ រហូតដល់កន្លែងទទួលភ្ញៀវដ៏ធំដែលមានខ្យល់អាកាសបរិសុទ្ធ ពន្ធនាគារ Fuchu មើលទៅដូចជាអគាររដ្ឋាភិបាលក្នុងតំបន់។ ប៉ុន្តែ​នៅ​ពី​ក្រោយ​ទ្វារ​ធំ​ដែល​មាន​ការ​យាមកាម​យ៉ាង​ច្រើន​នោះ ជា​កន្លែង​ឃុំឃាំង​ធំ​បំផុត​របស់​​ជប៉ុន​ស្ថិតនៅជាយទី​ក្រុង​តូក្យូ ដោយ​គ្រប់គ្រង​អ្នក​ទោស​ចំនួន ១៧០០​នាក់។ ប្រហែល១ភាគ៣ នៃអ្នកទោសប្រុសដែលបម្...
article_3548.txt
គណៈកម្មការអឺរ៉ុប (EC) នៅថ្ងៃទី១៩ ខែកញ្ញា បានប្រកាសកញ្ចប់ជំនួយថ្មីមួយដែលមានតម្លៃជិត ១៦០លានអឺរ៉ូ (ជាង១៧៨លានដុល្លារ) ដើម្បីជួយអ៊ុយក្រែនសាងសង់លំនៅដ្ឋាន ប្រព័ន្ធកំដៅ និងជួសជុលបរិក្ខារថាមពល ដែលបំផ្លិចបំផ្លាញ ស្របពេលរដូវរងាចូលមកដល់។ ក្នុងនោះ ថវិកាមួយផ្នែកធំបានមកពីប្រាក់ចំណេញនៃការបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ី។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula Von der Leyen បាននិយាយថា កង្វះអគ្គិសនីនៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរ ហើយប្រជាជនអ៊ុយក្រែនរាប់លាននាក់កំពុងរស់នៅក្នុងភាពក្រីក្រ។ បន្ទាប់ពីជម្លោះអស់រយៈពេលជាង ២ឆ្នាំ រោងចក្រថាមពល ២ភាគ៣ របស់អ៊ុយក្រែនត្រូវបានបំផ្លាញ ដែលបណ្តាលឱ្យប្រទេសនេះបាត់បង់ពាក់កណ្តាលនៃទិន្នផល...
article_3549.txt
ហានិភ័យអតិផរណាថយចុះយ៉ាងខ្លាំង ខណៈប្រាក់ឈ្នួលកើនឡើងលឿនជាងអតិផរណា។ ទាំងនេះជាសញ្ញាល្អសម្រាប់ការបន្ថយអត្រាការប្រាក់ ដើម្បីនាំយកកំណើនសេដ្ឋកិច្ចត្រឡប់មកវិញ។​ រដ្ឋមន្រ្តីរតនាគារជាតិអាម៉េរិក លោកស្រី Janet Yellen បានបញ្ជាក់បែបនេះ។
អត្ថបទទាក់ទង ធនាគារកណ្តាលអាម៉េរិកទម្លាក់អត្រាការប្រាក់ ០,៥ភាគរយ​ជាលើកដំបូង លោក​ស្រី Janet Yellen នៅថ្ងៃទី១៩ ខែកញ្ញា បានលើកឡើងថា ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក (Fed) ចំនួន ០,៥ភាគរយ ជាសញ្ញាវិជ្ជមានបំផុតសម្រាប់សេដ្ឋកិច្ចអាម៉េរិក។ ការកាត់បន្ថយអត្រាការប្រាក់យ៉ាងច្រើនរបស់ Fed នាពេលនេះ«ឆ្លុះបញ្ចាំងពីទំនុកច...
article_355.txt
​ពាក្យ​«​លប់​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ជា​ប្រដាប់​ចាប​សត្វ​មួយ​ប្រភេទ មាន​សណ្ឋាន​ជា​ទ្រុង រុំ​ស្លឹកឈើ​ស្រស់​មាន​ប៉ែក​ដាក់​បក្សី​ធ្លាក់ មាន​ប៉ែក​សំណាញ់ មាន​គន្លឹះ​ថ្លោះ​បាន សម្រាប់​ឲ្យ​ជាប់​បក្សី​ព្រៃ​ដែល​ដេញធ្នាក់​។ ឧទាហរណ៍ លប់លលក​, លប់ទទា​, លលក​ព្រៃ​ជាប់​លប់ ជាដើម​។
​ចំណែក​ពាក្យ​«​លុប​» មាន​ថ្នាក់​ពាក្យ​ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​បាត់​ស្នាម​, ឲ្យ​បាត់​គំនូស​, ឲ្យ​បាត់​លំ​អាន​, ឲ្យ​បាត់​រូប​, ឲ្យ​បាត់ឈ្មោះ​, ធ្វើ​ឲ្យ​វិនាស​, ធ្វើ​ឲ្យ​សូន្យ​។ ឧទាហរណ៍ លុបអក្សរ​, លុបដាន​, លុបឈ្មោះ​,...​ជាដើម​។ ប្រើ​ក្នុងន័យ​បំពេញ​, ជម្រៅ​, រណ្ដៅ​ឲ្យ​បាត់ៈ លុបរណ្ដៅ​, បំពេញ​ក្រហូង​, លុបអណ្ដូង​...​។...
article_3550.txt
តាមការព្យាកររបស់រដ្ឋាភិបាលអាល្លឺម៉ង់ សេដ្ឋកិច្ចប្រទេសនេះ កំពុងស្ថិតនៅលើផ្លូវធ្លាក់ចុះ សម្រាប់ឆ្នាំទីពីរជាប់ៗគ្នា។ កាលពីឆ្នាំមុន សេដ្ឋកិច្ចអាល្លឺម៉ង់ មានកំណើនត្រឹម ០,៣ភាគ រយ ខណៈឆ្នាំនេះ ព្យាករថានឹងកើនត្រឹម ០,២ភាគរយ ដោយសារកានាំចេញធ្លាក់ចុះ និង តម្លៃថាមពលកើនឡើង។
រដ្ឋាភិបាលអាល្លឺម៉ង់ នៅថ្ងៃទី៩ ខែតុលា បានកែសម្រួលការព្យាករផលិតផលក្នុងស្រុក សរុប (GDP) ឆ្នាំ២០២៤ របស់ខ្លួនពីការកើនឡើង ០,៣ភាគរយ មកត្រឹម ០,២ភាគរយ ស្របតាមមតិរបស់អ្នកជំនាញ។ សេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុប ទំនងជានឹងថយក្រោយ រយៈ​ពេលពីរឆ្នាំជាប់ៗគ្នា បន្ទាប់ពីការធ្លាក់ចុះ ០,៣ភាគរយ កាលពីឆ្នាំមុន។ ពេលវេលាចុងក្រោយ ដែលសេដ្ឋកិច្ចអាល្ល...
article_3551.txt
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៧ មេដឹកនាំប្រទេសនានាបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពជាវិជ្ជមាន និងបន្តក្នុងទំនាក់ទំនងអាស៊ាន-ចិន ជាពិសេសចាប់តាំងពីភាគីទាំងពីរបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយឆ្នាំ២០២១។ បន្ថែមពីនេះ នៅក្នុងកិច្ចប្រជុំ មេដឹកនាំក៏លើកឡើងពីការធ្វើឱ្យប្រសើរឡើងដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (...
ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានក្នុងរយៈពេល ១៥ឆ្នាំជាប់ៗគ្នា ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២៣ ឈានដល់ជិត៧០០ពាន់លានដុល្លារ និងជាវិនិយោគិន FDI ធំជាងគេទី៣ របស់អាស៊ានដែលមានដើមទុនសរុប ១៧,៣ពាន់លានដុល្លារ។ ថ្នាក់ដឹកនាំបានស្វាគមន៍ចំពោះការពិតដែលថាអាស៊ាន និងចិនបានបញ្ចប់ការចរចាជាមូលដ្ឋានដើម្បីធ្វើឱ្យប្រសើរឡើងនូវកិ...
article_3552.txt
ក្រុមហ៊ុនផលិតរថយន្ត Volkswagen នៅថ្ងៃទី៦ ខែតុលា បានអំពាវនាវឱ្យសហភាពអឺរ៉ុប (EU) ពិចារណាលើការកែសម្រួលពន្ធគយ ដែលបានគ្រោងដាក់លើរថយន្តអគ្គិសនីនាំចូលពីចិន ជាថ្នូរនឹងការវិនិយោគថ្មីដែលធ្វើឡើងនៅអឺរ៉ុប។
ថ្លែងទៅកាន់កាសែត Bild am Sonntag ដែលបានចុះផ្សាយនៅថ្ងៃទី៦ ខែតុលា នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ក្រុមហ៊ុន Volkswagen លោក Oliver Blume បានចែករំលែកថា ជំនួសឱ្យការអនុវត្តពន្ធដារ អាជ្ញាធរសហភាពអឺរ៉ុប និងចិនគួរតែស្វែងរកដំណោះស្រាយថ្មី ដោយបង្កើនការវិនិយោគនៅអឺរ៉ុប។ លោក Oliver Blume បានសង្កត់ធ្ងន់ថា ការវិនិយោគ បង្កើតកា...
article_3553.txt
ទីក្រុងឌូបៃបានឃើញនូវរលកថ្មីដែលអ្នកមានសម្រុកទៅជ្រកកោនគេចពីជម្លោះនៅមជ្ឈិមបូព៌ា បន្ទាប់ពីរលកនៃការធ្វើចំណាកស្រុក២លើកដោយសារតែជំងឺកូវីដ-១៩ និងសង្រ្គាមនៅអ៊ុយក្រែន។
ទីក្រុងឌូបៃមា នប្រវត្តិសាស្ត្រយូរអង្វែងនៃការអភិវឌ្ឍសេដ្ឋកិច្ចល្អ អំឡុងពេលមានវិបត្តិពីខាងក្រៅ។ ស្របពេលអ្នកមានព្រួយបារម្ភអំពីភាពចលាចល ទីក្រុងនេះផ្តល់នូវស្ថិរភាព អត្រាពន្ធទាប និងប្រព័ន្ធទិដ្ឋាការដ៏គួរអោយទាក់ទាញ។ ថ្មីៗនេះ បន្ទាប់ពីរលកនៃអ្នកមានធ្វើអន្តោប្រវេសន៍ដោយសារជំងឺរាលដាលកូវីដ-១៩ និងជម្លោះអ៊ុយក្រែន ទីក្រុងនេះជាទិសដៅនៃក...
article_3554.txt
ធុរកិច្ចថៃ កំពុងជំរុញធនាគារកណ្តាល ចាត់វិធានការដើម្បីរក្សាស្ថិរភាពរូបិយប័ណ្ណបាត ដែលបានកើនឡើងយ៉ាងឆាប់រហ័ស ហើយអាចប៉ះពាល់ដល់កំណើន ក្នុងត្រីមាសទី៤ នៃឆ្នាំនេះ។
ប្រាក់​បាតថៃ​ បាន​ឡើង​ថ្លៃ​លឿន​ជាង​ការ​រំពឹង​ទុក ហើយ​កំពុង​ប៉ះ​ពាល់​ដល់​ការ​នាំ​ចេញ និង​វិស័យទេសចរណ៍​។​ អនុប្រធាន​សភាពាណិជ្ជកម្មថៃ ​លោក Phot Aramwattananon បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ នៅថ្ងៃទី២៣​ ខែកញ្ញា បែបនេះ​។ វិស័យទាំងពីរនេះ ជាកត្តាជំរុញដ៏សំខាន់ដល់សេដ្ឋកិច្ចថៃ ដែលជាមហាអំណាចទី២ របស់ អាស៊ីអាគ្នេយ៍ កំពុងប្រឹងងើបឡើ...
article_3555.txt
ឥណ្ឌូណេស៊ីបាននាំចូលអង្ករជាង ៣លានតោនក្នុងរយៈពេល ៨ខែឆ្នាំនេះ ក្នុងនោះ ថៃ វៀតណាម និងប៉ាគីស្ថានជាអ្នកផ្គត់ផ្គង់ធំជាងគេ។ នេះបើទីភ្នាក់ងារស្ថិតិកណ្តាលឥណ្ឌូណេស៊ី (BPS)។
យោងតាមទិន្នន័យថ្មីដែលចេញផ្សាយដោយទីភ្នាក់ងារ BPS ចាប់ពីខែមករាដល់ខែសីហាឆ្នាំ ២០២៤ ឥណ្ឌូណេស៊ី បាននាំចូលអង្ករចំនួន ៣,០៥លានតោនដែលមានតម្លៃ ១,៩១ពាន់លាន ដុល្លារ។ តួលេខនេះបានកើនឡើងជាង ១២១ភាគរយ ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ លោកស្រី Pudji Ismartini អនុប្រធានផ្នែកស្ថិតិ និងសេវាកម្មរបស់ BPS បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែសីហា ឆ្ន...
article_3556.txt
វៀតណាម និងចិន នាថ្ងៃទី១៣ ខែតុលា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១០ រួមទាំងកិច្ចសហប្រតិបត្តិការកសិកម្ម និងការទូទាត់ឆ្លងប្រទេសដោយប្រើលេខកូដ QR ក្នុងឱកាសនៃដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង ទៅកាន់ទីក្រុងហាណូយ។
ចិន ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម និងជាប្រភពសំខាន់នៃការនាំចូលសម្រាប់ឧស្សាហកម្មផលិតកម្មរបស់ទីក្រុងហាណូយ។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ២១ភាគរយក្នុងរយៈពេល៣​ត្រីមាសនៃឆ្នាំ២០២៤ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានតម្លៃ ១៤៨ពាន់លានដុល្លារ។ ពិធីចុះហត្ថលេខានេះធ្វើឡើងបន្ទាប់ពីជំនួបរបស់លោក លី ឈាំង ជាមួយនាយករដ្ឋមន្ត្រីវ...
article_3557.txt
ធនាគារអាម៉េរិក Goldman Sachs មានសុទិដ្ឋិនិយមកាន់តែច្រើនអំពីសេដ្ឋកិច្ចរបស់ចិន បន្ទាប់ពីប្រទេសនេះបានដាក់ចេញនូវគោលនយោបាយជំរុញសារពើពន្ធ និងរូបិយវត្ថុជាបន្តបន្ទាប់ចាប់តាំងពីខែកញ្ញា។
នៅក្នុងរបាយការណ៍កាលពីថ្ងៃទី១៣ ខែតុលា ធនាគារ Goldman Sachs បានរំពឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិននឹងកើនឡើង ៤,៩ភាគរយនៅឆ្នាំនេះ ដែលខ្ពស់ជាងការព្យាករចុងក្រោយបំផុតរបស់ពួកគេមានត្រឹមតែ ៤,៧ភាគរយ។ តួ​លេខព្យាករសម្រាប់​ឆ្នាំក្រោយ ​​ក៏នឹង​​ប្រសើរ​ឡើង​ដែរ​ពីអត្រា ៤,៣ភាគរយសម្រាប់ព្យាករពីមុន ទៅអត្រា ៤,៧ភាគរយ។ លោកស្រី Hui Shan ...
article_3558.txt
អាជ្ញាធរក្រុងបាងកកទើបតែបានចេញបទប្បញ្ញត្តិថ្មី ដែលអនុញ្ញាតឱ្យតែប្រជាជនថៃក្រីក្រប៉ុណ្ណោះ អាចលក់ទំនិញនៅតាមដងផ្លូវ។ បទប្បញ្ញត្តិនេះ មិនត្រូវបានអនុញ្ញាតឱ្យជួលកម្មករចំណាកស្រុក រួមជាមួយនឹងលក្ខខណ្ឌតឹងរ៉ឹងជាច្រើនទៀត។
អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានចុះហត្ថលេខាលើការអនុម័តនៃបទប្បញ្តត្តិថ្មី ហើយបទប្បញ្ញត្តិថ្មី នឹងចូលជាធរមានបន្ទាប់ពីចុះផ្សាយក្នុងរាជកិច្ច។ នេះបើតាមការបញ្ជាក់របស់ លោក Aekvarunyoo Amrapala អ្នកនាំពាក្យរដ្ឋបាលក្រុងបាងកក។ តាមបទប្បញ្ញត្តិថ្មី អាជីវករលក់ដូរតាមដងផ្លូវត្រូវមានសញ្ជាតិថៃ មានប័ណ្ណសុខុមាលភាពរបស់រដ្ឋាភិប...
article_3559.txt
ក្រុមហ៊ុនជប៉ុន Toyota បានពន្យារពេលផលិតរថយន្តអគ្គិសនីនៅអាម៉េរិកខាងជើងដល់ពាក់កណ្តាលឆ្នាំ ២០២៦ ដែលមួយផ្នែកដោយសារតែការលក់យឺតនៅក្នុងទីផ្សារសំខាន់ៗ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota គ្រោងនឹងចាប់ផ្តើមដំឡើងរថយន្តអគ្គិសនីនៅក្នុងរដ្ឋ Kentucky ក្នុងឆ្នាំ២០២៥ ជាមួយទឹកប្រាក់វិនិយោគចំនួន ១,៣ពាន់លានដុល្លារ។ យ៉ាងណាមិញ ថ្មីៗនេះក្រុមហ៊ុនបានជូនដំណឹងដល់អ្នកផ្គត់ផ្គង់ថា ការកំណត់ពេលចាប់ផ្តើមផលិតកម្ម នឹងត្រូវពន្យារពេលជាច្រើនខែ។ ក្រុមហ៊ុន Toyota អះអាង​ថា ការ​ផ្លាស់​ប្តូរ​នេះ​មួយ​ផ្...
article_356.txt
តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី២៤ ខែមករា បានជម្រុះបទចោទលើអតីតប្រធានបក្សឆ្ពោះទៅមុខលោក Pita Limjaroenrat ក្នុងសំណុំរឿងកាន់កាប់​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ iTV Plc។ តុលាការក៏នឹងបើកផ្លូវនយោបាយឱ្យលោក Pita ជាសមាជិកសភាតំណាងរាស្រ្តឡើងវិញផងដែរ។
តុលាការធម្មនុញ្ញថៃបានសម្រេចថា iTV លែងជាអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទៀតហើយ។ ដូច្នេះ ការកាន់កាប់ភាគហ៊ុនរបស់លោក Pita នៅក្នុង iTV មិនបានបំពានរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតនោះទេ។ នេះបើតាមសារព័ត៌មានក្នុងស្រុក ThaiPBS ។ នេះមានន័យថា លោក​ Pita អាចបំពេញតួនាទីជាសមាជិករដ្ឋសភា ហើយអាចត្រឡប់ចូលមកឆាកនយោបាយឡើងវិញ បន្ទាប់ពីលោកត្រូវបានព...
article_3560.txt
ក្រុមហ៊ុនផលិតរថយន្ត និងបណ្តាប្រទេសសហភាពអឺរ៉ុបមិនទាន់បានឯកភាពគ្នាថាតើត្រូវដំឡើងពន្ធរហូតដល់ ៣៦,៣ភាគរយលើរថយន្តអគ្គិសនីរបស់ចិនឡើយ។
តាមការគ្រោងទុក នៅចុងខែតុលា សហភាពអឺរ៉ុប (EU) នឹងសម្រេចចិត្តចុងក្រោយលើការដាក់ពន្ធរថយន្តអគ្គិសនី ដែលអ្នកវិភាគមើលឃើញថាជាវិធានការពាណិជ្ជកម្មដ៏ធំបំផុតប្រឆាំងនឹងចិនក្នុងរយៈពេលជាងមួយទសវត្សរ៍។ ស្របគ្នានេះ ក្រុមហ៊ុនផលិតរថយន្ត និងបណ្តាប្រទេស EU មិនទាន់ឯកភាពគ្នាថាតើត្រូវដាក់ពន្ធរហូតដល់ ៣៦,៣ភាគរយលើរថយន្តអគ្គិសនីរបស់ចិនឬយ៉ាងណា។ សមាគ...
article_3561.txt
ក្រុមហ៊ុន Boeing ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ​ ដោយ​ផ្អាក​ការ​ជ្រើសរើស​បុគ្គលិក និង​ពិចារណា​លើ​ការ​បញ្ឈប់​ការងារ​បណ្ដោះអាសន្ន ដើម្បី​ទប់ទល់​នឹង​វិបត្តិ​កូដកម្មអូសបន្លាយពេលយូរ។
កូដកម្មរបស់កម្មករជាង ៣ម៉ឺននាក់កំពុងបង្កឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សាជីវកម្មផលិតយន្តហោះ Boeing របស់អាម៉េរិក។ ដើម្បី​ទប់ទល់​នឹង​វិបត្តិ​នេះ ក្រុមហ៊ុន Boeing ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ​ ដោយ​ផ្អាក​ការ​ជ្រើសរើស​បុគ្គលិក និង​ពិចារណា​លើ​ការ​បញ្ឈប់​បុគ្គលិក​បណ្ដោះអាសន្ន។ នៅក្នុងលិខិតមួយផ្ញើទៅកាន់បុគ្គលិកនៅថ្ងៃទី១៦ ខែកញ្ញា លោ...
article_3562.txt
សហភាពអឺរ៉ុបបានអនុម័តផែនការដាក់ពន្ធរហូតដល់ ៤៥ភាគរយ លើរថយន្តអគ្គិសនីដែលនាំចូលពីចិន ចាប់ពីថ្ងៃទី៣១ ខែតុលា មានរយៈពេលយ៉ាងហោចណាស់ ៥ឆ្នាំ។
បណ្តាប្រទេសនៃសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី៤ ខែតុលា បានបោះឆ្នោតដាក់ពន្ធលើការនាំចូលរថយន្តអគ្គិសនីពីចិន។ គណៈកម្មការអឺរ៉ុប (EC) ដែលជាស្ថាប័នទទួលបន្ទុកគ្រប់គ្រងពាណិជ្ជកម្មក្នុងនាមប្រទេសជាសមាជិកទាំង២៧ បានស្វាគមន៍ចំពោះសំឡេងគាំទ្រភាគច្រើនសម្រាប់ផែនការនេះ។ ការអនុម័តនេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៣១ ខែតុលា លុះត្រាតែចិនផ្តល់ដំណោះ...
article_3563.txt
តម្លៃផ្ទះថ្មីនៅចិនក្នុងខែសីហាបានធ្លាក់ថ្លៃ ៥,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ។ នេះជាកម្រិតធ្លាក់ចុះលឿនខ្លាំង ចាប់តាំងពីខែឧសភា ឆ្នាំ២០១៥។
តាមការគណនារបស់ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើទិន្នន័យពីការិយាល័យស្ថិតិ ជាតិចិន (NBS) តម្លៃផ្ទះថ្មីនៅក្នុងប្រទេសនេះបានធ្លាក់ចុះរយៈពេល ១៤ខែជាប់ៗគ្នា។ នៅខែ កក្កដាឆ្នាំ២០២៤ មានការថយចុះដល់ ៤,៩ភាគរយ។ យោងតាមទិន្នន័យ ​​NBS ក្នុងរយៈពេល៨ខែឆ្នាំនេះ ការវិនិយោគលើអចលនទ្រព្យបានថយចុះ ១០,២ភាគរយ ហើយការលក់ផ្ទះបានថយចុះ ១៨ភាគរយ បើធៀប...
article_3564.txt
រដ្ឋាភិបាលអាម៉េរិក អាចចំណាយប្រាក់យ៉ាងហោចណាស់ ២២,៧៦ពាន់លានដុល្លារកាលពីឆ្នាំមុនលើប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ា និងការផ្តល់អាវុធដល់អុីស្រាអែល។ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយ។
តួលេខខាងលើត្រូវបានសិក្សាដោយគម្រោង Cost of War របស់សាកលវិទ្យាល័យ Brown នៅរដ្ឋ Rhode អាម៉េរិក ដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែតុលា។ បើតាមអ្នកស្រាវជ្រាវ ចំនួនទឹកប្រាក់ប្រមាណ ២៣ពាន់លានដុល្លារ ត្រូវបានចំណាយដោយអាម៉េរិកនៅតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអុីស្រាអែលនៅដើមខែតុលាឆ្នាំ ២០២៣។ ជាក់ស្តែង ទឹ...
article_3565.txt
បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ព្រមានដាក់ពន្ធរហូតដល់២០០ភាគរយ លើរថយន្តដែលនាំចូលពីម៉ិកស៊ិក ប្រសិនបើលោកឈ្នះការប្រជែងតំណែងប្រមុខសេតវិមានឡើងវិញ។
អំឡុងព្រឹត្តិការណ៍យុទ្ធនាការមួយនៅព្រលានយន្តហោះក្នុងទីក្រុង Juneau រដ្ឋ Wisconsin នៅថ្ងៃទី៦ ខែតុលា អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា លោកនឹងមិនអនុញ្ញាតឱ្យរថយន្តទាំងនេះត្រូវបាននាំចូលទៅអាម៉េរិកទេ ហើយលោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ពន្ធខាងលើនេះប្រសិនបើចាំបាច់។ នេះមិនមែនជាលើកទីមួយទេដែលលោក ត្រាំ​ គំរាមដាក់ព...
article_3566.txt
ចិន និងឡាវបានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ផ្លូវដែកចិន-ឡាវដែលមានគុណភាពខ្ពស់ លើកកម្ពស់ការតភ្ជាប់ជាមួយប្រព័ន្ធផ្លូវដែកថៃ ដើម្បីសម្រេចបាននូវច្រករបៀងអភិវឌ្ឍន៍តភ្ជាប់ប្រទេសទាំងបីក្នុងពេលឆាប់ៗនេះ។
ចិន និងឡាវបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតលើការអភិវឌ្ឍច្រករបៀងតភ្ជាប់ប្រកបដោយមហិច្ឆតារវាងប្រទេសទាំងពីរ រួមជាមួយថៃ។ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង និងសមភាគីឡាវ លោក សុនសៃ ស៊ីផាដន បានឯកភាពជំរុញកិច្ចសហប...
article_3567.txt
ឥណ្ឌូណេស៊ីនឹងបើកផ្ទះបាយរាប់ពាន់កន្លែងនៅឆ្នាំក្រោយ ស្របពេលរដ្ឋាភិបាលថ្មីចាប់ផ្តើមកម្មវិធីអាហារឥតគិតថ្លៃដែលត្រូវចំណាយរាប់ពាន់លានដុល្លារ។ កម្មវិធីនេះ នឹងជួយកាត់បន្ថយកង្វះអាហារូបត្ថម្ភនៅក្នុងប្រទេស។
យ៉ាងហោចណាស់ផ្ទះបាយចំនួន ៥០០០កន្លែងនឹងត្រូវបានបើកនៅឆ្នាំ២០២៥ ហើយនឹងកើនឡើងដល់ ៣០ពាន់កន្លែងនៅឆ្នាំ២០២៧។ នេះបើតាមលោក Dadan Hindayana ប្រធានទីភ្នាក់ងារអាហារូបត្ថម្ភជាតិឥណ្ឌូណេស៊ីបានថ្លែងនៅថ្ងៃទី៨ ខែតុលា។ កម្មវិធីនេះមានគោលបំណងដើម្បីបញ្ចប់កង្វះអាហារូបត្ថម្ភ ហើយត្រូវបានគេរំពឹងថានឹងជួយដល់មនុស្សចំនួន ៨៣លាននាក់ រួមទាំងស្ត្រីមានផ្...
article_3568.txt
ចិន​គ្រោងចែក​ប្រាក់​ដល់​ប្រជាជនដែលខ្វះខាត ដើម្បីលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចប្រទេស។ ទោះបីជាមិនផ្តល់ព័ត៌មានលម្អិតអំពីចំនួនទឹកប្រាក់ ប៉ុន្តែវាជាការប្រកាសដ៏កម្រនៃការគាំទ្រផ្នែកហិរញ្ញវត្ថុដោយផ្ទាល់សម្រាប់ប្រជាជនពីរដ្ឋាភិបាលចិន។
រដ្ឋាភិបាលចិនគ្រោងចែកចាយសាច់ប្រាក់ដល់ក្រុមងាយរងគ្រោះ រួមទាំងជនក្រីក្រ និងកុមារកំព្រា នៅមុនថ្ងៃបុណ្យជាតិនាថ្ងៃទី១ ខែតុលា។ នេះបើតាមទូរទស្សន៍ជាតិ CCTV នៅថ្ងៃទី ២៥ ខែកញ្ញា។ ទោះបីជាវាមិនបានផ្តល់ព័ត៌មានលម្អិតអំពីចំនួននេះក៏ដោយ ប៉ុន្តែនេះជាការប្រកាសដ៏កម្រនៃការគាំទ្រផ្នែកហិរញ្ញវត្ថុដោយផ្ទាល់សម្រាប់ប្រជាជនទីក្រុងប៉េកាំង។ ការ​ប្រ...
article_3569.txt
ចំនួនទារកដែលកើតនៅប្រទេសជប៉ុនបានថយចុះ ៥,៧ភាគរយ នៅចន្លោះខែមករា និងខែមិថុនា ដែលជាកម្រិតទាបបំផុត។
គិតត្រឹមពាក់កណ្តាលឆ្នាំនេះ ជប៉ុនបានកត់ត្រាអត្រាកំណើតត្រឹមតែ ៣៥ម៉ឺននាក់ប៉ុណ្ណោះ ដែលជាចំនួនទាបបំផុតចាប់តាំងពីឆ្នាំ ១៩៦៩។ ទិន្នន័យត្រូវបានប្រកាសដោយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរបស់ជប៉ុននៅថ្ងៃទី៣០ ខែសីហា។ អត្រា​​កំណើតបានធ្លាក់ចុះខ្លាំង​នៅ​ឆមាស​ទី​១ ឆ្នាំនេះ ​បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ប្រសិនបើការមានក...
article_357.txt
វៀតណាមនិងអាម៉េរិកបានប្រកាសពីបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពអំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅរដ្ឋធានីហាណូយនៅថ្ងៃទី១០ ខែកញ្ញា។
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានបំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​​វៀតណាម​ពី​ថ្ងៃ​ទី១០ ដល់ថ្ងៃទី១១ ខែ​កញ្ញាតាមការអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម ង្វៀន ហ៊្វូ​ ជុង ។ នេះជាលើកដំបូងដែលមេដឹកនាំអាម៉េរិកទៅវៀតណាមតាមការអញ្ជើញរបស់ប្រមុខបក្សកម្មុយនីស្តវៀតណាម។ មេដឹកនាំទាំង២ បានប្រកាសដំឡើងកម្រិតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប...
article_3570.txt
មីយ៉ាន់ម៉ាចង់ចូលរួមជាមួយក្រុម BRICS ដែលមានសេដ្ឋកិច្ចរីកចម្រើនឈានមុខគេមួយ ក្នុងនាមជាប្រទេសសង្កេតការណ៍។ កន្លង​មក ប្រទេស​អាស៊ី​អាគ្នេយ៍​ពីរ​ផ្សេង​ទៀត គឺ​ថៃ និង​ម៉ាឡេស៊ី ​បានប្រកាសពីការចូលរួមជាសមាជិករបស់ក្រុមសេដ្ឋកិច្ច BRICS ដែរ។
អត្ថបទទាក់ទង ម៉ាឡេស៊ី​​ ដាក់​ពាក្យ​ចូល​រួម​ជាសមាជិកក្រុម BRICS បក្សកាន់អំណាចថៃ បញ្ជាក់ជាថ្មីពីបំណងចូលជាសមាជិក BRICS ក្រោយរដ្ឋប្រហារយោធា របបសឹកមីយ៉ាន់ម៉ា បានរងទណ្ឌកម្មជុំទិសពីប្រទេសខាងលិច។ ជុំវិញបញ្ហានេះ មីយ៉ាន់ម៉ា បានបង្ហាញបំណងចូលរួមជាមួយក្រុមប្រទេស BRICS ដែលអាចជួយប្រទេសអាស៊ីអាគ្នេយ៍ គេចពីទណ្ឌកម្មប្រទេសលោកខាងលិចបានមួយផ...
article_3571.txt
ជប៉ុននឹងដាក់ទោសដល់អ្នកជិះកង់ដែលស្រវឹង ប្រើប្រាស់ទូរស័ព្ទរហូតដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ដល់ ៣៤០០ដុល្លារ។ ច្បាប់នេះ នឹងដាក់ឲ្យអនុវត្តចាប់ពីខែ វិច្ឆិកា ឆ្នាំ២០២៤។
បន្ទាប់ពីមានវិធានការខ្លាំងក្លាជាបន្តបន្ទាប់ប្រឆាំងនឹងការបំពានច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរយានយន្ត ដូចជារថយន្ត ម៉ូតូ គ្រប់ប្រភេទ ស្ថាប័នអនុវត្តច្បាប់របស់ជប៉ុនក៏នឹងបង្កើនការផាកពិន័យទៅលើអ្នកជិះកង់ផងដែរ។ ច្បាប់ចរាចរណ៍ផ្លូវគោករបស់ជប៉ុន ដែលទើបកែសម្រួលដោយរដ្ឋសភានៅថ្ងៃទី៣០ ខែសីហា ហើយនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែវិច្ឆិកា បា...
article_3572.txt
មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) នៅថ្ងៃទី៣១ ខែសីហា បានប្រកាសថា ខ្លួនបានចេញកញ្ចប់ដេញថ្លៃបន្ទាន់មួយ ដើម្បីធានាបាននូវវ៉ាក់សាំងការពារជំងឺអុតស្វា សម្រាប់ប្រទេសដែលមានវិបត្តិ។
យោងតាមសេចក្តីប្រកាសរបស់ UNICEF នេះជាកម្មវិធីដែលធ្វើឡើងដោយមានការសម្របសម្រួលជាមួយសម្ព័ន្ធវ៉ាក់សាំង Gavi មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (CDC Africa) និងអង្គការសុខភាពពិភពលោក (WHO)។ សេចក្តីប្រកាសដដែលបន្ថែមថា អាស្រ័យលើសមត្ថភាពផលិតរបស់អ្នកផលិត កិច្ចព្រមព្រៀងទិញថ្នាំបង្ការដល់ ១២លានដូសរហូតដល់ឆ្នាំ២០២៥ នឹងត្រូវធ្វើឡើង...
article_3573.txt
ក្រសួងការបរទេសអាម៉េរិកបានប្រកាសនៅថ្ងៃទី៩ ខែសីហា ថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ប្រាក់ចំនួន ៣,៥ពាន់លានដុល្លារដល់អ៊ីស្រាអែល ដើម្បីចំណាយលើសព្វាវុធ និងឧបករណ៍យោធាដែលទិញពីអាម៉េរិក។
ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីក្រសួងកាបរទេសអាម៉េរិកបានជូនដំណឹងដល់សភាកាលនៅថ្ងៃទី៨ ខែសីហាថា រដ្ឋាភិបាលមានបំណងបញ្ចេញជំនួយយោធាបរទេសរាប់ពាន់លានដុល្លារដល់អ៊ីស្រាអែល។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកប្រាប់ Reuters។ កន្លងមក សារព័ត៌មាន CNN បានលើកឡើងពីចំនួនទឹកប្រាក់ចំនួន១៤ពាន់លានដុល្លារ ដែលជាជំនួយបន្ថែម សម្រាប់អ៊ីស្រាអែ...
article_3574.txt
អង្ករវៀតណាម ជាផលិតផលមានតម្លៃនាំចេញខ្ពស់បំផុតដែលនាំចេញទៅកាន់ហ្វីលីពីនក្នុងឆមាសទី១នេះជាមួយនឹងទឹកប្រាក់ ១,២ ពាន់លានដុល្លារ។ ទំហំនេះ​ កើនឡើង ៤១ភាគរយ បើធៀបគ្រាដូចគ្នាកាលពីឆ្នាំ២០២៣។
នេះ​ជា​ទិន្នន័យ​ចុងក្រោយ​បំផុត​ពី​ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​នៅ​ហ្វីលីពីន។ បើតាមសារព័ត៌មាន VnExpress អង្ករវៀតណាមកំពុងនាំមុខគេក្នុងទីផ្សារហ្វីលីពីន ដែលជាដៃគូនាំចេញអង្ករធំបំផុតរបស់វៀតណាមអស់រយៈពេលជាច្រើនឆ្នាំ។ នៅក្នុងខែមិថុនាឆ្នាំ២០២៤ ហ្វីលីពីនបានកាត់បន្ថយពន្ធនាំចូលអង្ករពី ៣៥ភាគរយ មកនៅត្រឹម១៥ភាគរយ ដោយអាចអនុវត្តបានរហូតដល...
article_3575.txt
ក្រសួងការបរទេសចិន នៅថ្ងៃទី២៦ ខែសីហា បានច្រានចោលការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកដែលថា ចិនជាអ្នកបង្កសង្គ្រាមពាណិជ្ជកម្មពិភពលោកជាថ្មី។ បើតាមក្រសួងការបរទេសចិន អាម៉េរិកទៅវិញទេ ដែលជាដើមហេតុបង្កឲ្យមានសង្រ្គាមពាណិជ្ជកម្មជុំថ្មី។
កាលពីថ្ងៃទី២២ ខែសីហា កាសែតអាម៉េរិក Wall Street Journal បានចុះផ្សាយអត្ថបទមួយ ក្រោមចំណងជើងថា «ហេតុអ្វីចិនកំពុងចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មជាថ្មី?»។ ទាក់ទិននឹងការចុះផ្សាយនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បានឆ្លើយតបថា អាម៉េរិកទៅវិញទេ ដែលជាអ្នកបង្កសង្រ្គាមពាណិជ្ជកម្មជុំថ្មី។ «ការពិតបានបង្ហាញយ៉ាងច្បាស់ថា ការអនុវត...
article_3576.txt
បច្ចុប្បន្នប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន កំពុងអនុវត្តគោលនយោបាយដើម្បីទប់ស្កាត់ការនាំចូលទំនិញរបស់ចិនដែលមានតម្លៃថោកៗ។ ជាពិសេសការទំនិញលក់របស់ចិនតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិក (E- Commerce)។​
ទំនិញថោកៗរបស់ចិនកំពុងហូរចូលទីផ្សារអាស៊ីអាគ្នេយ៍យ៉ាងសន្ធឹកសន្ធាប់។ កាលពីឆ្នាំ ២០២៣ អាស៊ីអាគ្នេយ៍ និងទីផ្សារអាស៊ី ដែលកំពុងរីកចម្រើន បានស្រូបយកការនាំចូលពីចិន ប្រហែល១ភាគ៣។ នេះបើយោងតាមការគណនារបស់អ្នកសេដ្ឋកិច្ចនៅធនាគារ Goldman Sachs ។ បច្ចុប្បន្ន ស្របពេលដែលសេដ្ឋកិច្ចធំទី២ពិភពលោកកំពុងជួបវិបត្តិ ក្រុមហ៊ុនចិនបានបង្ខំចិត្តបញ្ចុះ...
article_3577.txt
ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃទី៥ ខែកញ្ញា បានជំរុញឲ្យអាម៉េរិកដកពន្ធលើទំនិញខ្លួនជាបន្ទាន់។ ការទទូចនេះធ្វើឡើងក្នុងបរិបទរដ្ឋបាលប្រធានាធិបតី លោក ចូ បៃឌិន គ្រោងនឹងអនុម័តច្បាប់ដំឡើងពន្ធលើទំនិញចិន រួមទាំងរថយន្តអគ្គិសនី។
អាម៉េរិកគ្រោងអនុម័តច្បាប់ពន្ធលើទំនិញចិននៅប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីពន្យារពេលការសម្រេចចិត្ត២ដង ខណៈខ្លួនបន្តពិនិត្យមើលកំណែប្រែការស្នើឡើងចំពោះការយកពន្ធលើទំនិញចិន ដែលដាក់ក្រោមរដ្ឋបាលអតីតប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩។ តាមការការគ្រោងទុក អាម៉េរិកនឹងយកពន្ធខ្ពស់ជាង ១០០ភាគរយលើរថយន្តអគ្គិសនីចិន, ៥០ភ...
article_3578.txt
ធនាគារកណ្តាលអឺរ៉ុបបានកាត់បន្ថយអត្រាការប្រាក់ ០,២៥ភាគរយបន្ថែមទៀត ក្នុងគោលបំណងទម្លាក់អតិផរណានៅតំបន់នេះ ឱ្យបាន២ភាគរយ។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១២ ខែកញ្ញា ធនាគារកណ្តាលអឺរ៉ុប (ECB) បានប្រកាសកាត់បន្ថយអត្រាការប្រាក់ចំនួន ០,២៥ភាគរយ។ បច្ចុប្បន្ន អត្រាការប្រាក់ថ្មីត្រូវបានកំណត់នៅ ៣,៦៥ភាគរយ​សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុសំខាន់ៗ អត្រា ៣,៩ភាគរយសម្រាប់ផ្តល់ប្រាក់កម្ចី និង ៣,៥ភាគរយសម្រាប់ប្រាក់បញ្ញើ។ គោលដៅរបស់អឺរ៉ុបគឺនាំយកកម្រិតអតិផរណានៅត្រឡ...
article_3579.txt
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov នៅថ្ងៃទី៣០ ខែសីហា បានព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីក្នុងឆ្នាំ២០២៤ នឹងកើនឡើង ៣,៩ភាគរយ ខ្ពស់ជាងអត្រាកំណើន GDP ក្នុងឆ្នាំ២០២៣ ដែលមាន ៣,៦ភាគរយ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Anton Siluanov បានលើកឡើងថា សេដ្ឋកិច្ចរុស្ស៊ីកំពុងកើនឡើងក្នុងអត្រាលឿនជាងការព្យាករពីមុនដោយសារ កំណើនប្រាក់ចំណូលថវិកាលើសពីផែនការ ហើយប្រាក់ចំណូលរបស់កម្មករកើនឡើងជាង ៨ភាគរយ។ យោងតាមក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី កំណើន GDP របស់រុស្ស៊ីក្នុងខែកក្កដា ឆ្នាំ២០២៤ ឈានដល់ ៣,៤ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នា...
article_358.txt
អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ​ បាននាំមុខគូប្រជែងក្នុងគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងប្រធានាធិបតីនៅរដ្ឋ Iowa កាលពីល្ងាចថ្ងៃទី១៥ ខែមករា ដោយមានសំឡេងគាំទ្រជាង ៥០ភាគរយ។
ការបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងប្រធានាធិបតីអាម៉េរិករបស់បក្សសាធារណរដ្្ឋចាប់ផ្តើមពីរដ្ឋ Iowa។ បេក្ខជនតំណាងមកពីគណបក្សសាធារណរដ្ឋនៅរដ្ឋនេះមានលោក ដូណាល់ ត្រាំ និងគូប្រជែងសំខាន់២ រូបទៀតគឺលោកស្រី Nikki Haley អតីតឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ និងជាអតីតអភិបាលរដ្ឋ South Carolina ព្រមតាំងលោក Ron DeSantis អភិបាលរដ្ឋ...
article_3580.txt
ការប្រកាសចុះចេញពីតំណែងជានាយករដ្ឋមន្រ្តីរបស់លោក ហ្វូមីអូ គីស៊ីដា នៅខែក្រោយ អាចធ្វើឲ្យធនាគារកណ្តាលជប៉ុន (BOJ) បញ្ឈប់ផែនការក្នុងការបង្កើនអត្រាការប្រាក់មួយរយៈ។
លោក គីស៊ីដា បានប្រកាសនៅថ្ងៃទី១៤ ខែសីហា ថា លោក​នឹង​មិន​ឈរ​ឈ្មោះ​ជា​ប្រធាន​គណបក្ស​សេរី​ប្រជាធិបតេយ្យ (LDP) នៅ​ខែ​កញ្ញា​ទេ។ ​មាន​ន័យ​ថា បន្ទាប់​ពី​ពេល​នោះ លោក​នឹង​មិន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ឡើយ។ បក្ស LDP ដែលជាគណបក្សដែលបានដឹកនាំប្រទេសជប៉ុនស្ទើរតែជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ១៩៤៥ នឹងជ្រើសប្រធានបក្សនៅខែក្រោយ។ ប្...
article_3581.txt
រដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយហិរញ្ញវត្ថុដល់ទៅ ៧០០០ដុល្លារដល់ស្ត្រីនៅលីវ ប្រសិនបើពួកគេផ្លាស់ពីទីក្រុងតូក្យូទៅជនបទដើម្បីរៀបការ ដោយចាប់ផ្តើមឆ្នាំ ២០២៥។
ការថយចុះចំនួនប្រជាជននៅតាមជនបទ ជាពិសេសស្រ្តីគឺជាក្តីកង្វល់ដ៏ធំមួយរបស់រដ្ឋាភិបាលជប៉ុន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ត្រីកាន់ច្រើនបានផ្លាស់ទៅរស់នៅ សិក្សា និងធ្វើការនៅទីក្រុងតូក្យូ។ មកដល់ទីក្រុងហើយ ពួកគេមិនចង់ត្រឡប់ទៅរស់នៅស្រុកកំណើតវិញឡើយ។ និន្នការនេះបានធ្វើឲ្យចំនួនស្រ្តីនៅលីវតាមជនបទមានការថយចុះខ្លាំង។ តាមជំរឿនថ្នាក់ជាតិឆ្នាំ...
article_3582.txt
រូបិយប័ណ្ណនៅអាស៊ីអាគ្នេយ៍ប្រឈមការប្រែប្រួលតម្លៃ ក្រោយការរំពឹងទុកធនាគារកណ្តាលអាម៉េរិកគ្រោងកាត់បន្ថយអត្រាការប្រាក់។ មើលឃើញដូច្នេះ ធនាគារកណ្តាលថៃបានត្រៀមធ្វើអន្តរាគមន៍រួចជាស្រេចដើម្បីរក្សាស្ថិរភាពប្រាក់បាត ស្របពេលមាននិន្នាការប្រែប្រួលថ្លៃ។
ធនាគារកណ្តាលរបស់ថៃកំពុងតាមដានការឡើងចុះនៃរូបិយប័ណ្ណក្នុងស្រុក ហើយត្រៀមធ្វើអន្តរាគមន៍យ៉ាងសមស្រប ប្រសិនបើប្រាក់បាតមានការប្រែប្រួលខុសពីធម្មតាធៀបនឹងប្រាក់ដុល្លារ។ នេះជាការលើកឡើងរបស់ទេសាភិបាលធនាគារកណ្តាលថៃលោក Sethaput Suthiwartnaruput នៅថ្ងៃទី២៨ ខែសីហា ក្នុងបរិបទប្រាក់បាតកំពុងឡើងថ្លៃខ្លាំង បើធៀបនឹងប្រាក់ដុល្លារក្នុងរយៈពេលដ៏ខ...
article_3583.txt
រដ្ឋាភិបាលថៃ​ចង់​ដាក់​កម្រិត​ការ​លក់​ទំនិញ​បរទេស​ដែល​មាន​តម្លៃ​ថោកៗ ​នៅ​លើ​ទីផ្សារ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​។
នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី១៣ ខែសីហា បានបញ្ជាឱ្យក្រសួងពាណិជ្ជកម្មថៃពន្លឿនវិធានការដោះស្រាយស្ថានភាពទំនិញបរទេសថោកៗដែលហូរចូលប្រទេស ជាពិសេសលើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ក្រសួងពាណិជ្ជកម្មនឹងសម្របសម្រួលជាមួយក្រសួងហិរញ្ញវត្ថុ សេដ្ឋកិច្ចឌីជីថល និងសង្គម ឧស្សាហកម្ម សុខាភិបាលសាធារណៈ និងប៉ូលិសភូមិន្ទថៃ ដើម្បី...
article_3584.txt
សហព័ន្ធគ្រូបង្រៀនកូរ៉េខាងត្បូងនៅថ្ងៃទី៤ ខែកញ្ញា បានប្រកាសពីលទ្ធផលនៃការស្ទង់មតិមួយបង្ហាញថា គ្រូបង្រៀនជិត ៩០ភាគរយដែលមានអាយុចន្លោះ ២០-៣០ឆ្នាំ នៅក្នុងប្រទេសនេះកំពុងពិចារណាលាឈប់ពីអាជីព និងផ្លាស់ប្តូរការងារ ដោយសារតែប្រាក់ខែមិនគ្រប់គ្រាន់សម្រាប់ការចំណាយ។
ការស្ទង់មតិនេះធ្វើឡើងជាមួយគ្រូចំនួន ៤៦០៣នាក់ ចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យ ដែលក្នុងនោះមានតែ ០,៧ភាគរយប៉ុណ្ណោះដែលពេញចិត្តនឹងប្រាក់ខែបច្ចុប្បន្នរបស់ពួកគេ។ ផ្ទុយទៅវិញ ៩៣ភាគរយបានសម្តែងការមិនពេញចិត្ត ជាពិសេសរហូតដល់ ៦៥ភាគរយបាននិយាយថា ពួកគេមិនពេញចិត្តយ៉ាងខ្លាំងជាមួយប្រាក់ខែបច្ចុប្បន្ន។ ប្រាក់ខែគោលសម្រាប់គ្រូបង្រៀនថ្មីនៅកូរ៉...
article_3585.txt
ប៉ាគីស្ថានចេញទិដ្ឋាការដោយឥតគិតថ្លៃដល់ពាណិជ្ជករ និងអ្នកទេសចរមកពីប្រទេសចំនួន ១២៦ រួមទាំងកម្ពុជា ចាប់ពីថ្ងៃទី១៤ ខែសីហា។
អាជ្ញាធរប៉ាគីស្ថាន បានប្រកាសពីការផ្លាស់ប្តូរគោលនយោបាយទិដ្ឋាការ រួមទាំងការលើកលែងតម្លៃទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ និងពាណិជ្ជករមកពី ១២៦ប្រទេស។ បើតាមនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ការបន្ធូរបន្ថយរបបទិដ្ឋាការនេះនឹងជួយធ្វើឱ្យប៉ាគីស្ថានក្លាយជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគ និងទេសចរណ៍។ ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅ...
article_3586.txt
ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Asakawa Masatsugu បានប្រកាសលាលែងពីតំណែងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក Asakawa Masatsugu បានកាន់តំណែងជាប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចាប់ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បន្តអាណត្តិពីលោក Takehiko Nakao។ យ៉ាងណាមិញ នៅថ្ងៃទី១០ ខែកញ្ញា លោក Asakawa បានប្រកាសចុះចេញពីតំណែង។ ​«ខ្ញុំសូមជម្រាបជូនសមាជិកក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាគ្រប់គ្រង និងបុគ្គលិកអំពីចេតនារបស់ខ្ញុំក្នុងការលាលែងពីតំណែងជាប្រ...
article_3587.txt
នាយកប្រតិបត្តិ (CEO) នៅក្នុងក្រុមហ៊ុនកំពូលៗរបស់អង់គ្លេសទទួលបានប្រាក់ខែជិត ៤,២លានផោន(៥,៤លានដុល្លារ) កាលពីឆ្នាំមុន ដែលច្រើនជាងចំណូលបុគ្គលិកធម្មតាធ្វើការពេញមួយជីវិត។
ក្រុមហ៊ុនស្រាវជ្រាវវិសមភាពសេដ្ឋកិច្ចអង់គ្លេស High Pay Center នៅថ្ងៃទី១២ ខែសីហា បានចេញផ្សាយរបាយការណ៍ស្តីពីប្រាក់ចំណូលរបស់ CEO របស់ក្រុមហ៊ុននៅក្នុងភាគហ៊ុនសន្ទស្សន៍ FTSE 100។ នៅក្នុងសន្ទស្សន៍ភាគហ៊ុននេះ មានអាជីវកម្មចំនួន១០០ ដែលមានមូលធនប័ត្រធំជាងគេនៅផ្សារហ៊ុនទីក្រុងឡុងដ៍។ ក្រុមហ៊ុនបានស្រាវជ្រាវឃើញថា ប្រាក់ចំណូលជាមធ្យមរបស់មេ...
article_3588.txt
តំបន់ត្រីកោណអភិវឌ្ឃន៍ជារួមត្រូវបានបង្កើតឡើងដោយប្រទេសចំនួន៣ ដែលមានព្រំដែនជាប់គ្នាក្នុងគោលបំណងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរពាណិជ្ជកម្ម លើកកម្ពស់ការអប់រំ និងសុខាភិបាលជាដើម។ ខាងក្រោមនេះ សារព័ត៌មានឌីជីថលថ្មីៗ សូមចែករំលែកតំបន់ត្រីកោណអភិវឌ្ឍន៍ចំនួន ៤នៅអាស៊ីអាគ្នេយ៍។
១. តំបន់ត្រីកោណអភិវឌ្ឍន៍ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី-ថៃ (IMT-GT) កិច្ចសហប្រតិបត្តិការត្រីកោណកំណើនឥណ្ឌូណេស៊ី-ម៉ាឡេស៊ី-ថៃ (IMT-GT) ត្រូវបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១ នៅទីក្រុង Langkawi ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៣។ តំបន់ IMT-GT មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព និងកំណើនសេដ្ឋកិច្ចរ...
article_3589.txt
មន្ត្រីពន្ធអាម៉េរិកបានប្រមូលពន្ធចំនួន ១,៣ពាន់លានដុល្លារបន្ថែមពីបុគ្គលដែលមានទ្រព្យសម្បត្តិច្រើននៅទីនេះ ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីការពារការក្លែងបន្លំពន្ធរបស់ក្រុមអ្នកមានក្នុងប្រទេសនេះ។
ទីភ្នាក់ងារសេវាពន្ធអាម៉េរិក (IRS) និងក្រសួងហិរញ្ញវត្ថុ បានប្រកាសនៅថ្ងៃទី៦ ខែកញ្ញាថា ពួកគេបានប្រមូលពន្ធចំនួន ១,៣ពាន់លានដុល្លារពីបុគ្គលដែលមានប្រាក់ចំណូលខ្ពស់ចាប់ពីដើមខែកញ្ញា ឆ្នាំមុន។ ក្រុមអ្នកមានទាំងនេះមិនធ្វើសេចក្តីប្រកាស ឬបង់ពន្ធគ្រប់គ្រាន់ទេ។ នេះជាលទ្ធផលចុងក្រោយបង្អស់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការក្លែងបន...
article_359.txt
អាម៉េរិកបានបញ្ជូនគ្រាប់រំសេវរបស់អ៊ីរ៉ង់ដែលបានរឹបអូសកាលពីឆ្នាំមុនជាង១លានគ្រាប់ ទៅកាន់អ៊ុយក្រែន។ នេះបើតាមទីបញ្ជាការកណ្តាលអាម៉េរិក (CENTCOM) ប្រកាសនៅថ្ងៃទី ៤ ខែតុលា។
អាម៉េរិកបានបញ្ជូនគ្រាប់រំសេវប្រមាណ ១,១លានគ្រាប់ដែលមានទំហំ ៧,៦២មីលីម៉ែត្រទៅឱ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ គ្រាប់រំសេវទាំងនេះត្រូវបានរឹបអូសដោយអាម៉េរិកពីកប៉ាល់មួយដែលរងការចោទប្រកាន់ថាបានដឹកជញ្ជូនអាវុធអ៊ីរ៉ង់ទៅកាន់ក្រុមឧទ្ទាម Houthi នៅយេម៉ែន។ ទីបញ្ជាការយោធាប្រចាំមជ្ឈិមបូព៌ារបស់កងទ័ពអាម៉េរិក បានប្រកាសថា ខ្លួនបានរឹបអូសគ្រ...
article_3590.txt
ការស្ទង់មតិថ្មីមួយ បានបង្ហាញថា ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់ទី៧ លើពិភពលោកដែលជាទីកន្លែងមានការដាក់ថេក (tag) ជាង ១,៧លានដងនៅលើបណ្តាញសង្គម TikTok និង Instagram។
តាមរបាយការណ៍ពីក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ Titan Travel ចុះផ្សាយនៅថ្ងៃទី១ ខែកក្កដា អង្គរវត្តបានក្លាយពាក្យត្រូវបានដាក់ថេកលើ Tik Tok និងInstagram ច្រើនជាងគេទី៧នៅលើពិភពលោក ដោយនាំមុខសួន Garden By The Bay របស់សិង្ហបុរី។ ចំណាត់ថ្នាក់កំពូលបានលើឧទ្យាន Central Park នៃទីក្រុងញូវយ៉ក តាមពីក្រោយដោយប៉ម Tour Eiffel បារាំង និងទឹកធ្លា...
article_3591.txt
នាយកប្រតិបត្តិធនាគារធំជាងគេរបស់អាម៉េរិកបានព្រមានថា ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅទីនេះនៅតែមានកម្រិតខ្ពស់ ដោយសារភាពមិនច្បាស់លាស់ផ្នែកនយោបាយ ថវិកា និងអត្រាការប្រាក់។
នាយកប្រតិបត្តិធនាគារ JPMorgan Chase លោក Jamie Dimon បានយល់ថា សញ្ញាណនៃការថមថយនៃអត្រាធ្លាក់ចុះសេដ្ឋកិច្ចអាម៉េរិកមានកម្រិត ៣៥-៤០ភាគរយប៉ុណ្ណោះ។ នេះមានន័យថាសេណារីយ៉ូនៃវិបត្តិសេដ្ឋកិច្ចមានអត្រា។ កាលពីខែកុម្ភៈ លោក Dimon បានវាយតម្លៃទីផ្សារអំពីហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច។ នាពេលនេះ នៅ​ពេល​សួរ​ថា តើ​លោក​បាន​ផ្លាស់​ប្តូរ​ការ​យ...
article_3592.txt
ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai Motor Company បោះទុនវិនិយោគ ១ពាន់លានបាត (២៨លានដុល្លារ) ដើម្បីបង្កើតរោងចក្រដំឡើងរថយន្តអគ្គិសនី និងអាគុយសាកនៅថៃ។ នេះបើតាមក្រុមប្រឹក្សាវិនិយោគថៃ (BOI) ប្រកាសនាថ្ងៃទី៧ ខែសីហា។
ឧស្សាហកម្មរថយន្តអគ្គិសនីដែលកំពុងរីកចម្រើននៅថៃបច្ចុប្បន្ន កំពុងត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនផលិតរថយន្តល្បីៗដូចជា ក្រុមហ៊ុនចិន BYD និង Great Wall Motors។ ក្រុមហ៊ុនទាំងពីរនេះ បានយកថៃជាទីតាំងមូលដ្ឋានផលិតកម្ម ដើម្បីនាំចេញយានយន្តទូទាំងអាស៊ីអាគ្នេយ៍។ យ៉ាងណាមិញ ក្រុមហ៊ុន Hyundai ក៏កំពុងសម្លឹងឃើញទីផ្សាររថយន្តអគ្គិសនីនៅអាស៊ី អាគ...
article_3593.txt
តំណាងរដ្ឋាភិបាលអង់គ្លេស នៅថ្ងៃទី២៩ ខែសីហា បានប្រកាសពីការចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃដដែល រដ្ឋមន្រ្តីទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម លោក Douglas Alexander បានអះអាងថា នេះជាដំណឹងល្អសម្រាប់ធុរកិច្ចអង់គ្លេស ដែលកំពុងខិតជិតឲ្យដល់គោលដៅក្នុងអាចទាញយកផលប្រយោជន៍ពីឱកាសនៃការចូលរួមជាមួយកិច្ចព្រមព្រៀង CPTPP នេះ។ បើតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលអង់គ្លេស ជាង៩៩ភាគរយនៃការនាំចេញរបស់អង់គ្លេសបច្ចុ...
article_3594.txt
តួកគីដែលជាសមាជិកអង្គការណាតូ បានដាក់ពាក្យជាផ្លូវការចូលរួមជាមួយក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនថ្មី BRICS។ ការបង្ហាញបំណងចូលជាមួយប្លុកនេះ​ ដោយសារទីក្រុងអង់ការ៉ា មានការខកចិត្តក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប ស្របពេលប្រទេសនេះចង់ពង្រីកទំនាក់ទំនងថ្មី។
តួកគីបានដាក់ពាក្យចូលរួមជាមួយ BRICS កាលពីប៉ុន្មានខែមុន ខណៈមានការខកចិត្តក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប (EU) ដែលខិតខំប្រឹងប្រែងអស់ជាច្រើនទសវត្សរ៍ដោយមើលមិនឃើញពីក្តីរំពឹងក្នុងការចូលជាមួយប្លុកនេះ។ រដ្ឋាភិបាលប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានយល់ថា ភូមិសាស្ត្រនយោបាយរបស់ពិភពលោក កំពុងផ្លាស់ប្តូរឆ្ងាយពីប្រទេសដែលមានសេដ...
article_3595.txt
អង្គការ OPEC បានកាត់បន្ថយការព្យាករកំណើនតម្រូវការប្រេងពិភពលោកជាលើកដំបូងក្នុងឆ្នាំនេះ ដោយសារចិនបានបង្ហាញសញ្ញានូវការប្រើប្រាស់ប្រេងឥន្ធនៈទាប។
អង្គការនៃប្រទេសនាំចេញប្រេង (OPEC) នៅថ្ងៃទី១២ ខែសីហា បានចេញផ្សាយរបាយការណ៍ប្រចាំខែស្តីពីទីផ្សារប្រេងដោយបង្ហាញថា ពិភពលោករំពឹងថានឹងប្រើប្រាស់ប្រេង ១០៤,៣លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំនេះ កើនឡើង ២,១១លានបើធៀបនឹងឆ្នាំមុន។ តួលេខនេះ មានអត្រាទាបជាងការព្យាករកាលពីខែមុនដែលមានចំនួន ២,២៥លានបារ៉ែល។ នេះជាលើកដំបូងចាប់តាំងពីខែកក្កដា ឆ្នា...
article_3596.txt
ឧស្សាហកម្មរថយន្តរបស់អាឡឺម៉ង់កំពុងជួបវិបត្តិជាបន្តបន្ទាប់ នៅពេលក្រុមហ៊ុន Muerdter Group និងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត Recaro និង AE group បានដាក់ពាក្យសុំក្ស័យធនកាលពី២សប្តាហ៍មុន។ មូលហេតុចម្បងដោយសារ ការផ្លាស់ប្តូរទៅយានយន្តអគ្គិសនី និងតម្រូវការនៅទ្រឹង។
ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តអាល្លឺម៉ង់ AE group ទើបតែបានដាក់ពាក្យក្ស័យធនបន្ទាប់ពីការរៀបចំរចនាសម្ព័ន្ធអាជីវកម្មជាច្រើនខែ ដែលវាក្លាយជាក្រុមហ៊ុនទីបីនៅក្នុងឧស្សាហកម្មផលិតរថយន្តរបស់អាល្លឺម៉ង់ បានប្រកាសក្ស័យធនជាផ្លូវកា ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។ ក្នុងនាមជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់អាលុយមីញ៉ូមឈានមុខគេមួយនៅអាល្លឺ...
article_3598.txt
រដ្ឋាភិបាលក្រិកអនុញ្ញាតឲ្យអាជីវកម្មនៅក្នុងវិស័យមួយចំនួន អនុវត្តរបបការងារ ៤៨ម៉ោងក្នុងមួយសប្តាហ៍ ក្នុងបរិបទចំនួនប្រជាជនថយចុះ និងខ្វះកម្លាំងពលកម្ម។
ដោយប្រឆាំងនឹងនិន្នាការសកលបច្ចុប្បន្នដែលប្រទេសជាច្រើនកំពុងស្វែងរកការបន្ថយម៉ោងធ្វើការដើម្បីជំរុញផលិតភាពការងារ ក្រិកចាប់ពីថ្ងៃទី១ ខែកក្កដាបានចាប់ផ្តើមអនុវត្តរបបការងារថ្មី​ចំនួន ៤៨ម៉ោងក្នុងមួយសប្តាហ៍លើវិស័យមួយចំនួនដូចជា លក់រាយ កសិកម្ម និងសេវាកម្ម ប្រសិនបើនិយោជកយល់ថាជាការចាំបាច់។ និយោជិតអាចជ្រើសរើសធ្វើការ ៥ថ្ងៃក្នុងមួយសប្តា...
article_3599.txt
រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) បានជួបប្រជុំគ្នានៅប្រេស៊ីល ដើម្បីពិភាក្សាអំពីវិធានការយកពន្ធសកល សម្រាប់អ្នកដែលមានទ្រព្យសកម្មជាងមួយពាន់លានដុល្លារ។ យ៉ាងណាមិញ រដ្ឋមន្រ្តីរតនាគារអាម៉េរិក មិនគាំទ្រលើការយកពន្ធពីអ្នកមានឡើយ។
ប្រេស៊ីល ដែលជាប្រទេសកាន់តំណែងប្រធានផ្លាសវេននៃក្រុមប្រទេសអភិវឌ្ឍន៍ទាំង២០ (G20) នៅក្នុងឆ្នាំ២០២៤ បានលើកឡើងថា នេះជាអាទិភាពមួយក្នុងរបៀបវារៈនៅសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេស G20 ពីថ្ងៃទី ២៥-២៦ ខែកក្កដា នៅទីក្រុង Rio de Janeiro។ បើតាមសំណើដែលបានបង្ហាញមុនសន្និសីទ បុគ្គលដែលមានប្រាក់មួយពាន់លានដុល្លារ ឬច្រើនជាងនេះ នឹងត្រូវ...
article_360.txt
ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើគំរាមទៅកូរ៉េខាងត្បូងជាថ្មី ជាមួយការបញ្ជាក់ដដែលៗថា ទីក្រុងសេអ៊ូលជាសត្រូវលេខ១ របស់ព្យុងយ៉ាង។ លោក គីម ក៏គំរាមកម្ទេចកូរ៉េខាងត្បូង បើហ៊ានរំលោភបំពានសូម្បីតែ ០,០០១មីលីម៉ែត្រ។ ពីសេអ៊ូល ប្រធានាធិបតីកូរ៉េខាងត្បូង ក៏ដាក់បញ្ជាឱ្យកម្ទេចកូរ៉េខាងជើងដែរក្នុងករណីបំពាន។
អំឡុងកិច្ចប្រជុំសភានៅថ្ងៃទី១៥ ខែមករា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រកាសចាត់ទុកកូរ៉េខាងត្បូងជាសត្រូវជួរមុខ ហើយក៏ព្រមានពីលទ្ធភាពនៃបង្កសង្រ្គាមកាន់តែខ្ពស់ ប្រសិនបើទីក្រុងសេអ៊ូលហ៊ានរំលោភអធិយតេយ្យខ្លួន។ «ព្រំដែនភាគខាងត្បូងរបស់កូរ៉េខាងជើងត្រូវបានគូរយ៉ាងច្បាស់ ហើយខ្សែបន្ទាត់ព្រំដែនអន្តរកូរ៉េភាគខាងជើងដែលខុសច្បាប់ និងព្រំដែ...
article_3600.txt
អ្នកជំនាញបារម្ភពីហានិភ័យធំៗចំនួន២ អាចកើតឡើង ប្រសិនបើអតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ជាប់ឆ្នោតឡើងវិញនោះ សង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិនឡើងកម្តៅជាថ្មី ខណៈអតិផរណានឹងកើនខ្ពស់។
នៅក្នុងការប្រជែងកៅអីសេតវិមាន នាខែវិច្ឆិកាខាងមុខនេះ លោកដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ បានទទួលការគាំទ្រពីអាជីវកម្មមួយចំនួន ដោយសារតែលោកបានសន្យានឹងកាត់បន្ថយពន្ធ។ នៅឆ្នាំ២០១៧ ពន្ធសាជីវកម្មអាម៉េរិកមានចំនួន ៣៥ភាគរយ ពេលលោកបានក្លាយជាប្រធានាធិបតី ហើយរហូតមកដល់បច្ចប្បន្ន អត្រាពន្ធនេះធ្លាក់មកត្រឹម ២១ភាគរយ។ អតីតប...
article_3601.txt
ឆ្នាំ២០២៤ ជាឆ្នាំទី៤ ជាប់គ្នាដែលវៀតណាមជាប់ចំណាត់ថ្នាក់ទី១ លើពិភពលោក ដោយមានតម្លៃរស់នៅថោកបំផុតសម្រាប់ជនបរទេសដែលធ្វើការនៅទីនោះ។ នេះបើតាមអង្គការ InterNations។
អង្គការ InterNations ដែលជាសហគមន៍កម្មករធ្វើការនៅបរទេសមានសមាជិកជាង ៥,៣លាននាក់មកពីទីក្រុងចំនួន៤២០ជុំវិញពិភពលោក ទើបតែបានចេញផ្សាយរបាយការណ៍ចំណាត់ថ្នាក់គោលដៅល្អបំផុតសម្រាប់ជនបរទេសធ្វើការ (Expat Insider Ranking)។ ចំណាត់ថ្នាក់នេះ បានស្ទង់មតិអ្នកធ្វើការជាង ១២៥០០នាក់ដែលកំពុងធ្វើការនៅក្នុង ៥៣ប្រទេស និងដែនដី។ លក្ខណៈវិនិច្ឆ័យចំណាត់ថ...
article_3602.txt
ព្រែកជីកដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ដែលកាត់បន្ថយការចំណាយខ្ពស់ កាត់បន្ថយរយៈពេល និងអាចផ្ទុកទំនិញបានរាប់ពាន់តោន។ ខាងក្រោមនេះជាព្រែកជីកធំៗទាំង៥ របស់ពិភពលោក។
១. ព្រែកជីកBeijing-Hangzhou ព្រែកជីក Beijing-Hangzhou របស់ចិន ជាផ្លូវទឹកសិប្បនិម្មិតដែលវែងបំផុតលើពិភពលោក និងជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ព្រែកជីកនេះភ្ជាប់អាងទន្លេសំខាន់ៗចំនួន៥ របស់ចិន។ ព្រែកជីកនេះភ្ជាប់រដ្ឋធានីប៉េកាំងដល់ទៅក្រុងហាំងចូវមានប្រវែង ១៧៧៦គីឡូម៉ែត្រ។ ព្រែកជីកត្រូវបានសាងសង់នៅសតវត្សទី៥ មុនគ.ស ដោយប...
article_3603.txt
ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ប្រាក់យ៉េនបានបន្តធ្លាក់ថ្លៃក្នុងអត្រាប្តូរប្រាក់លើ ១៦០យ៉េនក្នុងមួយដុល្លារ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ១៩៨៦។
នៅព្រឹកថ្ងៃទី២៨ ខែមិថុនា អត្រាប្តូរប្រាក់ ១ដុល្លារប្តូរបាន ១៦១,២យ៉េន។ នេះជាលើកទីមួយហើយដែលអត្រាប្តូរប្រាក់បានលើសពី ១៦១យ៉េនក្នុងមួយដុល្លារចាប់តាំងពីឆ្នាំ១៩៨៦។ នេះក៏ជាលើកទីពីរក្នុងរយៈពេលត្រឹមតែពីរបីថ្ងៃដែលប្រាក់យ៉េនធ្លាក់ថ្លៃដល់បាត ក្នុង ៣៨ឆ្នាំធៀបនឹងប្រាក់ដុល្លារ។ រូបិយប័ណ្ណនេះបានធ្លាក់ចុះ៦ភាគរយនៅក្នុងត្រីមាសទី២ និង ១២ភា...
article_3604.txt
នាយកប្រតិបត្តិក្រុមហ៊ុន Ford Motor លោក Jim Farley បាននិយាយថា គ្រោងផលិតរថយន្តអគ្គិសនី (EV) តម្លៃខ្ទង់ ៣ម៉ឺនដុល្លារ ដើម្បីប្រជែងជាមួយក្រុមហ៊ុនអាម៉េរិក Tesla និង BYD របស់ចិន។
លោក Farley មិនបានបង្ហាញពីព័ត៌មានលម្អិតជាច្រើនអំពីរថយន្តនេះទេ ប៉ុន្តែលោកបាននិយាយថា នឹងប្រជែងជាមួយដៃគូសំខាន់ៗដូចជាក្រុមហ៊ុនផលិតរថយន្តចិន BYD និងក្រុមហ៊ុនអាម៉េរិក Tesla។ លោក Farley បាននិយាយថា ប្រជាជនអាម៉េរិកចូលចិត្តរថយន្តតូចៗ ជំនួសឱ្យរថយន្តធំ។ បើនាយកប្រតិបត្តិ Ford រូបនេះ វាមានសារៈសំខាន់សម្រាប់ក្រុមហ៊ុន ដើម្បីផលិតរថយន្ត E...
article_3605.txt
ក្រុមហ៊ុនបុត្រសម្ព័ន្ធរថយន្តអគ្គិសនីចិន២របស់ក្រុមហ៊ុន Evergrande បានដំណើរការនីតិវិធីក្ស័យធន ដើម្បីចាប់ផ្តើមរៀបចំរចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីមានការស្នើសុំពីម្ចាស់បំណុល។
ក្រុមហ៊ុន China Evergrande NEV ដែលជាផ្នែកមួយនៃក្រុមអចលនទ្រព្យ Evergrande បានប្រកាសនៅថ្ងៃទី៥ ខែសីហា ថាក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនពីររបស់ខ្លួនគឺ Evergrande New Energy Vehicle និង Evergrande Smart Automotive មានស្នាក់ការកណ្តាលនៅក្វាងទុង បានដាក់ពាក្យក្ស័យធនក្រោមបញ្ជារបស់តុលាការក្នុងតំបន់។ តុលាការ កាលពីថ្ងៃទី២​ ខែសីហា បានចេ...
article_3606.txt
ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៤ ថៃបាននាំចេញអង្ករ ៥លានតោ​ន។ ប្រធានសមាគមអ្នកនាំចេញអង្ករថៃ​ បានបញ្ជាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី៣០ ខែមិថុនា។ យ៉ាងណាមិញ នៅត្រីមាសទី៣​ ការនាំចេញបង្ហាញសញ្ញាថមថយ ព្រោះតម្លៃខ្ពស់ជាងដៃគូប្រជែង ការពន្យាពេលបញ្ជាទិញ ស្របពេលអង្ករវៀតណាម ឥណ្ឌា និងប៉ាគីស្ថានកំពុងវាយលុកទីផ្សារ។
ថៃជាប្រទេសមួយ ក្នុងចំណោមបណ្តាប្រទេសផ្សេងទៀត ក្នុងការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ និងប្រទេសក្នុងតំបន់។ ការ​នាំ​ចេញ​អង្ករ​របស់​ថៃ​មាន​សន្ទុះ​ខ្លាំង​នៅ ​៥​ខែ​​ឆ្នាំ​នេះ។ បើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម និងគយថៃ អង្ករចំនួន៤,០៥លានតោនត្រូវបាននាំចេញ កើនឡើងខ្លាំងធៀបគ្រាដូចគ្នាក្នុងឆ្នាំ២០២៣ មានចំនួនត្រឹមតែ ៣,៤៨ លានតោន។ នាយកដ្...
article_3607.txt
រដ្ឋាភិបាលក្រិកអនុញ្ញាតឲ្យអាជីវកម្មនៅក្នុងវិស័យមួយចំនួន អនុវត្តរបបការងារ ៤៨ម៉ោងក្នុងមួយសប្តាហ៍ ក្នុងបរិបទចំនួនប្រជាជនថយចុះ និងខ្វះកម្លាំងពលកម្ម។
ដោយប្រឆាំងនឹងនិន្នាការសកលបច្ចុប្បន្នដែលប្រទេសជាច្រើនកំពុងស្វែងរកការបន្ថយម៉ោងធ្វើការដើម្បីជំរុញផលិតភាពការងារ ក្រិកចាប់ពីថ្ងៃទី១ ខែកក្កដាបានចាប់ផ្តើមអនុវត្តរបបការងារថ្មី​ចំនួន ៤៨ម៉ោងក្នុងមួយសប្តាហ៍លើវិស័យមួយចំនួនដូចជា លក់រាយ កសិកម្ម និងសេវាកម្ម ប្រសិនបើនិយោជកយល់ថាជាការចាំបាច់។ និយោជិតអាចជ្រើសរើសធ្វើការ ៥ថ្ងៃក្នុងមួយសប្តា...
article_3608.txt
អ្នកជំនាញបារម្ភពីហានិភ័យធំៗចំនួន២ អាចកើតឡើង ប្រសិនបើអតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ជាប់ឆ្នោតឡើងវិញនោះ សង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិនឡើងកម្តៅជាថ្មី ខណៈអតិផរណានឹងកើនខ្ពស់។
នៅក្នុងការប្រជែងកៅអីសេតវិមាន នាខែវិច្ឆិកាខាងមុខនេះ លោកដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ បានទទួលការគាំទ្រពីអាជីវកម្មមួយចំនួន ដោយសារតែលោកបានសន្យានឹងកាត់បន្ថយពន្ធ។ នៅឆ្នាំ២០១៧ ពន្ធសាជីវកម្មអាម៉េរិកមានចំនួន ៣៥ភាគរយ ពេលលោកបានក្លាយជាប្រធានាធិបតី ហើយរហូតមកដល់បច្ចប្បន្ន អត្រាពន្ធនេះធ្លាក់មកត្រឹម ២១ភាគរយ។ អតីតប...
article_3609.txt
ក្រុម BRICS នឹងបង្កើតរូបិយប័ណ្ណរួមដែលជាប្រព័ន្ធហិរញ្ញវត្ថុឯករាជ្យ ដើម្បីជំនួសលើការពឹងផ្អែកប្រាក់ដុល្លារ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅចិនបានបញ្ជាក់បែបនេះ។
ប្រទេសក្នុងប្លុកសេដ្ឋកិច្ច BRICS កំពុងព្យាយាមកសាងប្រព័ន្ធហិរញ្ញវត្ថុឯករាជ្យពីការត្រួតត្រារបស់ភាគីទី៣។ នេះបើតាមសារព័ត៌មាន RT ស្រង់សម្តីឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅចិនលោក Igor Morgulov ថ្លែងនៅខាងក្រៅវេទិកាសន្តិភាពពិភពលោកលើកទី១២ នាថ្ងៃទី៧ ខែកក្កដា នៅទីក្រុងប៉េកាំង។ ទំហំប្រតិបត្តិការពាណិជ្ជកម្មរបស់រុស្ស៊ីជាប្រាក់រូប្លិ៍ជាម...
article_361.txt
ទុរេនម៉ាឡេស៊ី បានបង្ហាញវត្តមាននៅលើតុអាហារថ្ងៃត្រង់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជប៉ុនកាលពីសប្តាហ៍មុន ដើម្បីលើកកម្ពស់ផលិតផលផ្លែឈើរបស់ខ្លួនក្នុងទំនាក់ទំនងអន្តរជាតិ។
«នេះជាទុរេនទូត! » ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំម៉ាឡេស៊ី លោក Takahashi Katsuhiko កាលពីថ្ងៃទី៨ ខែវិច្ឆិកា បានបង្ហោះវីដេអូរបស់លោកនាយករដ្ឋមន្ត្រី ហ៊្វូមីអូ គីស៊ីដា បរិភោគទុរេនជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅថ្ងៃទី៥ ខែវិច្ឆិកា ក្នុងដំ ណើរទស្សនកិច្ចរបស់មេដឹកនាំជប៉ុនទៅកាន់ម៉ាឡេស៊ី។ លោក Katsuhiko បានបន្ថែមថា ...
article_3610.txt
រដ្ឋាភិបាលឡាវនឹងចាត់វិធានការបន្ថែម ដើម្បីទប់ស្កាត់អតិផរណាខ្ពស់ដូចជា ពង្រឹងប្រសិទ្ធគណៈកម្មាធិការត្រួតពិនិត្យតម្លៃទំនិញ កែលម្អគោលនោយបាយពាក់ព័ន្ធ ជំរុញអភិវឌ្ឍឧស្សាហកម្មកែច្នៃ ដករបាំងពន្ធ និងទាក់ទាញការវិនិយោគ។
កំណើនអតិផរណានៅឡាវបានកើនដល់ ២៦,២ភាគរយនៅខែមិថុនា ពី ២៥,៨ភាគរយនៅខែឧសភា ឆ្នាំ២០២៤ ដែលជាអត្រាខ្ពស់បំផុតនៅឆ្នាំនេះ។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានកើនពី ២,៣ភាគរយកាលពីខែឧសភា ដល់ ៣,១ភាគរយ នៅខែមិថុនា។ តម្លៃទំនិញឡើងថ្លៃខ្លាំង ភាគច្រើនជាសម្ភារៈថែទាំវេជ្ជសាស្ត្រ ឱសថ សម្លៀកបំពាក់ ស្បែកជើង គ្រឿងស្រវឹង និងថ្នាំជក់។ ដោយមើលឃើញប...
article_3611.txt
នៅឆមាសទី១ ឆ្នាំនេះ ចំនួនភ្ញៀវទេសចរសរុបទៅកាន់វៀតណាមបានកើនឡើងដល់ជាង ៨,៨លាននាក់ ស្មើនឹង ១៥៨ភាគរយបើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន និងកើនឡើងបន្តិចបើធៀបគ្រាដូចគ្នានឹង ៨,៤៥លាននាក់ក្នុងឆ្នាំ ២០១៩។
ទិន្នន័យពីអគ្គនាយកដ្ឋានស្ថិតិវៀតណាមចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា បង្ហាញថា ចំនួនភ្ញៀវអន្តរជាតិដែលមកតាមផ្លូវអាកាសមានជាង ៧,៤លាននាក់ និងតាមច្រកដែនគោកមាន ១,២៦លាននាក់ និងនៅសេសសល់តាមផ្លូវទឹក។ ចំនួនភ្ញៀវទៅវៀតណាមក្នុងរយៈពេលពាក់កណ្តាលឆ្នាំសម្រេចបាន ៥០ភាគរយនៃគោលដៅប្រចាំឆ្នាំចន្លោះពី ១៧-១៨ លាននាក់។ រដូវកាលទេសចរណ៍អន្តរជាតិទៅកម្សាន្តន...
article_3612.txt
ផលិតផលក្នុងស្រុកសរុប (GDP) របស់កូរ៉េខាងជើងអាចកើនឡើង ៣,១ភាគរយក្នុងឆ្នាំ២០២៣ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១២។ នេះបើយោងតាមការប៉ាន់ស្មានដោយធនាគារកណ្តាលកូរ៉េខាងត្បូង (BOK)។
ធនាគារកណ្តាលកូរ៉េខាងត្បូងបានបោះពុម្ពផ្សាយការប៉ាន់ប្រមាណរបស់ខ្លួនអំពីសេដ្ឋកិច្ចកូរ៉េខាងជើងចាប់តាំងពីឆ្នាំ ១៩៩១ ដោយផ្អែកលើព័ត៌មានពីប្រភពផ្សេងៗគ្នារួមទាំងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ពាណិជ្ជកម្មបរទេស និងទិន្នន័យពីក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង។ ការប៉ាន់ប្រមាណ BOK ជាសូចនាករដ៏គួរឱ្យទុកចិត្តបំផុតមួយនៃសកម្មភាពសេដ្ឋកិច្ចនៅ...
article_3613.txt
ក្នុងនាមជាម្ចាស់ជើងឯកនាំចេញរថយន្តនៅឆ្នាំ២០២៣ ចិនបន្តនាំមុខជប៉ុននៅឆមាសទី១ ឆ្នាំ ២០២៤។ ការនាំចេញរថយន្តជប៉ុនធ្លាក់ចុះ ០,៣ភាគរយ បើធៀបនឹងឆ្នាំមុន។
បើផ្អែកតាមទិន្នន័យពីសាជីវកម្មឧស្សាហកម្មរបស់ប្រទេសទាំងពីរ ចិនបន្តនាំមុខជប៉ុនលើការនាំចេញរថយន្ត។ រយៈពេល ៦ខែឆ្នាំនេះ បរិមាណនាំចេញរថយន្តរបស់ជប៉ុនធ្លាក់ចុះ ០,៣ភាគរយ បើធៀបគ្រាដូចគ្នាឆ្នាំមុន មកនៅត្រឹម ​២,០២លានគ្រឿង។ នេះបើតាមសមាគមអ្នកផលិតរថយន្តជប៉ុន។ តួលេខនេះរួមទាំងរថយន្តដឹកអ្នកដំណើរ ១,៨៣លានគ្រឿង និងរថយន្តពាណិជ្ជកម្មចំនួន ១៨៧ព...
article_3614.txt
ចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន Vietnam Airlines នឹងដំណើរការជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងរាជធានីភ្នំពេញ ជាមួយនឹងជើងហោះហើរទៅមកចំនួន ៤ដងក្នុងមួយសប្តាហ៍។
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) នៅថ្ងៃទី១៣ ខែកក្កដា បានប្រកាសជើងហោះហើរត្រង់រវាងទីក្រុងហាណូយ-ភ្នំពេញ។ ទន្ទឹមនេះ ក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយដៃគូនានាជាមួយកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍវិស័យអាកាសចរណ៍ និងទេសចរណ៍នៅក្នុងប្រទេសទាំងពីរ។ បើតាមសេចក្តីប្រកាសរបស់ Vietnam Airlines ក្រុមហ៊ុន...
article_3615.txt
មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានអនុម័តប្រាក់កម្ចីជាង ២,២ពាន់លានដុល្លារដល់អ៊ុយក្រែន សម្រាប់ជាជំនួយពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅក្នុងប្រទេស។
នៅថ្ងៃទី២៨ ខែមិថុនា ក្រុមប្រឹក្សាប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអនុម័តប្រាក់កម្ចីដែលមានតម្លៃ ២,២ពាន់លានដុល្លារដល់អ៊ុយក្រែន ក្រោមកម្មវិធីប្រាក់កម្ចីដែលមានស្រាប់។ សេចក្តីថ្លែងការណ៍របស់ IMF បានបញ្ជាក់យ៉ាងច្បាស់ថា ប្រាក់កម្ចីខាងលើនឹងត្រូវប្រើប្រាស់សម្រាប់ជំនួយជាថវិកាសម្រាប់អ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងប្រា...
article_3616.txt
ដើម្បីមានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ទិញផ្ទះ គូស្នេហ៍វ័យក្មេងនៅសិង្ហបុរីប្រញាប់ប្រញាល់រៀបការ ដើម្បីគ្រប់លក្ខខណ្ឌទទួលបានអត្ថប្រយោជន៍ជាច្រើនពីការឧបត្ថម្ភធនរបស់រដ្ឋាភិបាល។
ក្រោយ​ណាត់​ជួប​គ្នា​២ដង កញ្ញា Serena Wong និង​មិត្ត​ប្រុស​បាន​ពិភាក្សាពីគម្រោង​រៀប​ការ ​ដើម្បី​មាន​សិទ្ធិ​ទិញ​លំនៅឋាន​សង្គម។ ស្ត្រីដែលមានវ័យ ២៨ឆ្នាំមួយរូបជាអ្នកគ្រប់គ្រងក្នុងក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅសិង្ហបុរី​ ជាមួយមិត្តប្រុសបានដាក់ពាក្យទិញផ្ទះសង្គម ក្រោយពួកគេណាត់ជួបជាលើកទី២។ ក្នុងរយៈពេល ១០ខែបន្ទាប់ ពួកគេត្រូវដាក់ប្រា...
article_3617.txt
ត្រឹម ៦ខែឆ្នាំនេះ រុស្ស៊ីបានកើបប្រាក់ជាង ៦៥ពាន់លានដុល្លារពីការលក់ប្រេង និងឧស្ម័ន ដែលជាការកំណើនដ៏ខ្ពស់ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យពីក្រសួងហិរញ្ញវត្ថុរុស្ស៊ីនៅថ្ងៃទី៣ ខែកក្កដាបានបង្ហាញថា នៅក្នុងឆមាសទី១ ឆ្នាំនេះ ចំណូលបានមកពីការលក់ប្រេងនិងឧស្ម័នបានកើនឡើង ៤១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានតម្លៃ ៦៥,១ពាន់លានដុល្លារ។ មូលហេតុចម្បងដោយសារថ្លៃប្រេងកើនឡើង និងប្រាក់រូប្លិ៍ចុះខ្សោយ។ ប្រេង និងឧស្ម័នជាប្រភពចំណូលដ៏សំខាន់សម្រាប់រដ្ឋាភិបាលរុស្ស៊ី ដ...
article_3618.txt
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងនៅថ្ងៃទី១១ ខែកក្កដា ថា ប្លុកសេដ្ឋកិច្ច BRICS អាចនឹងបង្កើតសភារបស់ខ្លួននៅពេលអនាគត។ នេះបើតាមសារព័ត៌មាន RT។
ថ្លែងទៅកាន់អ្នកចូលរួមក្នុងវេទិកាសភា BRICS លើកទី១០ នៅទីក្រុង St. Petersburg លោក ពូទីន បានអះអាងថា កិច្ចប្រជុំទៀងទាត់របស់សមាជិកសភាមកពីបណ្តាប្រទេស BRICS នឹងជួយដល់ដំណើរការនៃការបង្កើតសភាផ្ទាល់ខ្លួន។ លោកសង្គត់ធ្ងន់ថា ៖«BRICS មិនទាន់មានរចនាសម្ព័ន្ធសភាជាស្ថាប័នផ្ទាល់ខ្លួននៅឡើយទេ។ ប៉ុន្តែខ្ញុំជឿថាគំនិតនេះនឹងត្រូវបានសម្រេចនាពេលអន...
article_3619.txt
អនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស ទំនងនឹងក្លាយជាបេក្ខជនបក្សប្រជាធិបតេយ្យជំនួសលោក ចូ បៃឌិន ដែលប្រជែងកៅអីសេតវិមាននៅខែវិច្ឆិកាខាងមុខ។ បញ្ហាអន្តោប្រវេសន៍ សេដ្ឋកិច្ច បរិស្ថាន សង្គ្រាម សុទ្ធសឹងតែជាប្រធានបទក្តៅសម្រាប់ប្រជែងសន្លឹកឆ្នោតជាមួយបក្សសាធារណរដ្ឋ។
ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន នៅថ្ងៃទី២១ ខែកក្កដា បានប្រកាសលើបណ្តាញសង្គម X ថាលោកនឹងឈប់ឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញ។ ពាក់ព័ន្ធនឹងបញ្ហានេះ អនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស ទំនងជានឹងជំនួសរូបលោកដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខនេះ។ ជុំវិញការផ្លាស់ប្តូរបេក្...
article_362.txt
ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយឥណ្ឌូណេស៊ី (KPK) លោក Firli Bahuri បានប្រកាសលាលែង ក្រោយមានជាប់ពាក់ព័ន្ធនិងការចោទប្រកាន់ពីបទជំរិតទារប្រាក់។
ប្រធានគណៈកម្មការលុបបំបាត់អំពើពុករលួយឥណ្ឌូណេស៊ី (KPK) លោក Firli Bahuri បានប្រកាសលាលែងពីតំណែងនៅថ្ងៃទី២១ ខែធ្នូ ដោយដាក់លិខិតទៅប្រធានាធិបតី ចូកូ វីដូដូ ។ លោក Firli Bahuri បានបម្រើការជាប្រមុខដឹកនាំ KPK នេះ អស់រយៈពេល ៤ឆ្នាំចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។ ការលាលែងតំណែងរបស់លោក Firli Bahuri នាពេលនេះ ដើម្បីគេចចេញពីការសង្ស័យដែលត្រូ...
article_3620.txt
បច្ចុប្បន្ន វិនិយោគិនជប៉ុនមានភាគហ៊ុនជាង ១,១ទ្រីលានដុល្លារនៅក្នុងមូលបត្របំណុលរបស់រដ្ឋាភិបាលអាម៉េរិក ដែលនាំមុខចិនមានជិត ៧៧០ពាន់លានដុល្លារ។
ក្រសួង​រតនាគារ​​អាម៉េរិក ​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា បាន​ចេញ​ផ្សាយ​របាយការណ៍​ស្តី​ពី​មូលបត្រ​បំណុល​រដ្ឋាភិបាល​ដោយបង្ហាញថា តម្លៃនៃមូលបត្របំណុលរដ្ឋាភិបាលអាម៉េរិកកាន់កាប់ដោយអង្គភាពបរទេសបានកើនដល់កំណត់ត្រាខ្ពស់កាលពីខែឧសភា ដោយមានចំនួន ៨,១២៩ទ្រីលានដុល្លារ។ តួលេខ​នេះ ​បាន​កើន​ឡើង​ជិត ១០០​ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​ខែ​មេសា ឆ្នាំន...
article_3621.txt
ថៃ​នឹង​បិទ​ហាង​ទំនិញ​រួចពន្ធ​នៅ​តំបន់​អាកាសយានដ្ឋាន​អន្តរជាតិ ​ដើម្បី​លើកទឹកចិត្ត​អ្នកទេសចរ​ឱ្យ​ចំណាយ​ច្រើន​នៅ​ហាង​ក្នុងស្រុក​។
គណៈរដ្ឋមន្ត្រីថៃបានប្រកាសថា នឹងបិទហាងទំនិញរួចពន្ធ (duty-free shop)នៅក្នុងតំបន់អាកាសយានដ្ឋានអន្តរជាតិ ដើម្បីលើកទឹកចិត្តអ្នកទេសចរឱ្យចំណាយកាន់តែច្រើននៅហាងក្នុងស្រុក។ ការបិទហាងរួចពន្ធនេះ ត្រូវបានគេរំពឹងថានឹងជួយឱ្យការលក់រាយក្នុងស្រុកកើនឡើងប្រហែល ៩៦លានដុល្លារជារៀងរាល់ឆ្នាំ។ Duty-free shop ជាហាងលក់រាយដែលទំនិញត្រូវបានលើកលែងពីក...