file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_4809.txt
​បេសកម្ម​របស់​យានអវកាស​ចិន «​ឆាង​អឺ ៥» ទទួលជោគជ័យ ក្រោយ​ដឹកយក​សំណាក​រឹង​ពី​ឋាន​ព្រះ​ចន្ទ​ត្រលប់មក​ផែនដី​វិញ​។  ជោគជ័យ​នេះ ធ្វើជា​ចិន​ក្លាយជា​ប្រទេស​ទី​៣​ហើយ​លើ​ពិភពលោក ដែលមាន​សមត្ថភាព​ប្រមូល​ថ្ម​ពី​ឋាន​ព្រះ​ចន្ទ​មក​សិក្សា​ស្រាវជ្រាវ​ស៊ីជម្រៅ​។ នេះ​ក៏​ជា​សំណាក​ដី​ពី​ឋាន​ព្រះ​ចន្ទ​ថ្មី​បំផុត​ដែរ​។
អត្ថបទទាក់ទង យានអវកាស​ចិន «​ឆាង​អឺ ៥» ចត​លើ​ឋាន​ព្រះ​ចន្ទ​ដើម្បី​ប្រមូល​សំណាក​រឹង​មក​ផែនដី​វិញ ​យានអវកាស​ចិន​ដែល​ដឹក​សំណាក​ពី​ឋាន​ព្រះ​ចន្ទ បាន​ចុះចត​លើទឹក​ចិន​ត្រង់​តំបន់​ស្វយ័ត​ម៉ុង​ហ្គោ​លី​ខាងក្នុង កាលពី​ម៉ោង ១៖៣០ នាទី​ព្រឹក (​ម៉ោង​ក្នុងស្រុក​ចិន​) ថ្ងៃទី​១៧ ខែធ្នូ ។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ។ ស...
article_481.txt
នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ​ប្រើ​ក្នុងន័យ​ផ្សេង​ពីគ្នា។
១. ពាក្យ «សិទ្ធិ» មានន័យថា សេចក្តីសម្រេច, សេចក្តីសម្រេច​ផល​ឬ​ផល​សម្រេច, សេចក្តី​ស័ក្តិសិទ្ធិ, អំណាច, សេចក្តី​អង់អាច, សេចក្តីសម្រេច​តាម​អំណាចច្បាប់។ ២. ពាក្យ «សិទ្ធ» មានន័យថា ដែល​សម្រេច​ហើយ, ដែល​សម្រេច​តាម​មាត្រា​ច្បាប់, ដែល​ស័ក្តិសិទ្ធិ, សម្បូណ៌, ពូកែ, ជំនាញ, មាន​ប្រាជ្ញា​វាងវៃ៕ [ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះស...
article_4810.txt
​អាជ្ញាធរ​ក្រុង មូ​ស្គូ ចង់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដល់​មនុស្ស​រហូតដល់​៧​លាន​នាក់​ក្នុងចំណោម​ប្រជាជន​សរុប​ខ្លួន​ជាង​១២​លាន​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​អភិបាលក្រុង​នេះ នៅ​ថ្ងៃទី ៦ ខែធ្នូ ខណៈ​ករណី​ឆ្លង​នៅ​ទូទាំងប្រទេស​បន្ត​ហក់​ឡើង​ខ្ពស់​។
​រដ្ឋធានី​មូ​ស្គូ​របស់​រុស្ស៊ី បានចាប់ផ្ដើម​ចែកចាយ​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ផលិត​ក្នុងស្រុក «Sputnik V» ទៅ​ឲ្យ​មណ្ឌល​សុខភាព ៧០​ទីតាំង កាលពី​ថ្ងៃទី ៥ ខែធ្នូ​។ គោលដៅ​ចម្បង​គឺ​ដើម្បី​ចាក់​វ៉ាក់សាំង​នេះ​ដល់​ក្រុមមនុស្ស​រងគ្រោះ​ខ្លាំង ដែលជា​ផ្នែក​មួយ​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ដំបូង​របស់​រុស្ស៊...
article_4811.txt
​កាណាដា បានអនុញ្ញាត​លើ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន​អាមេរិក Pfizer និង​អាល្លឺម៉ង់ BioNTech ដោយ​ផ្ដើម​ចាក់​ឲ្យ​ប្រជាជន​នៅ​ទូទាំងប្រទេស ចាប់ពី​សប្ដាហ៍​ក្រោយ​ទៅ​។ ខណៈ​មាន​ប្រជាជន​សរុប​ជាង ៣៧,៥​លាន​នាក់ កាណាដា រំពឹង​បញ្ចប់​យុទ្ធនាការ​នេះ​ត្រឹម​ចុងខែ​កញ្ញា ឆ្នាំ​២០២១​។ កាណាដា​ជា​ប្រទេស​ទី​៣ បន្ទាប់ពី​ចក្រភព​អ...
អត្ថបទទាក់ទង ​វ៉ាក់សាំង​កូ​វីដ​-១៩ អ្វីខ្លះ ដែលមាន​ប្រជាប្រិយភាព​សម្រាប់​ទីផ្សារ​ពិភពលោក​? ​កាណាដា ដែល​បច្ចុប្បន្ន​មាន​ករណី​ឆ្លង​កូ​វីដ​-១៩​សរុប​ជាង​៤៣,៥​ម៉ឺន​ករណី និង​ស្លាប់​១២៩៨៣​នាក់​នោះ កំពុង​ទទួលរង​រល​ក​ឆ្លង​ទី​២​នៃ​ជំងឺ​កូ​វីដ​-១៩ ជាហេតុ​ធ្វើ​ឲ្យ​តំបន់​មួយចំនួន​នៃ​ប្រទេស​នេះ​ដាក់ចេញ​វិធានការ​សុខាភិបាល​ថ្មី​ទប់ស្ក...
article_4812.txt
​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន នឹង​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​ជា​សាធារណៈ នា​ថ្ងៃទី​១៨ ខែធ្នូ ខណៈ​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ឌិន រំពឹង​ចាក់​វ៉ាក់សាំង​ឆាប់ៗ​នា​សប្ដាហ៍​ក្រោយ​។ ចំណែក​លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​រាយការណ៍​ថា នៅ​រង់ចាំ​ការផ្ដល់​អនុសាសន៍​ពី​ក្រុម​វេជ្ជបណ្ឌិត​សេត​វិមាន​ជាមុនសិន​។ ប៉ុន្តែ​នៅ​ថ្ងៃទី​...
​លោក​អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន និង​ភរិយា​របស់លោក អ្នកស្រី ខា​រ៉េ​ន ផេ​ន នៅ​ថ្ងៃទី​១៨ ខែធ្នូ នឹង​ចាក់​វ៉ាក់សាំង​នៅមុខ​កាមេរ៉ា​តែម្ដង​ពី​សេត​វិមាន​។ យោងតាម​សេចក្តីថ្លែងការណ៍​របស់​សេត​វិមាន​អាមេរិក លោក ផេ​ន ដែលជា​ប្រធាន​ក្រុមការងារ​ទប់ស្កាត់​កូ​វីដ​-១៩ របស់​សេត​វិមាន សង្ឃឹមថា ទង្វើ​នេះ​នឹង​កសាង​ទំនុកចិត្ត​ក្នុងចំណោម​ពលរដ្...
article_4813.txt
មូលនិធិ Bill និង Melina Gates បាន​សន្យា​ផ្ដល់ប្រាក់​២៥០​លាន​បន្ថែម​ដើម្បី​គាំទ្រ​កិច្ចប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ដែល​បច្ចុប្បន្ន​សម្លាប់​ម​នុស្ស​ជុំវិញ​ពិភពលោក​អស់​១,៥៧​លាន​នាក់​។ ការរួមវិភាគទាន​ថ្មី​នេះ នឹង​ជួយ​គាំទ្រ​ដល់​ការដឹកជញ្ជូន​សម្ភារ​ស​ម្រា​ប់​ធ្វើតេស្ត និង​ថ្នាំ​វ៉ាក់សាំង​បង្ការ​ក...
​ក្នុង​សេចក្តីថ្លែងការណ៍​នៅ ថ្ងៃទី ១០ ខែធ្នូ អ្នកស្រី Melinda Gates ភរិយា​មហាសេដ្ឋី Bill Gates និង​ជា​សហប្រធាន​មូលនិធិ Bill និង Melinda Gates បាន​បញ្ជាក់ថា ពិភពលោក​អាច​ប្រសើរ​ឡើងវិញ​ទៅបាន គឺ​អាស្រ័យ​លើ​សកម្មភាព​មេដឹកនាំ​ក្នុង​ពិភពលោក និង​ការតាំង​ចិត្ត​ដ៏​មុតមាំ​ពួកគេ​ក្នុង​កិច្ចប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-1...
article_4814.txt
​ក្រុមប្រឆាំង​ដែល​កំពុង​បះបោរ​នៅក្នុង​ប្រទេស​ស៊ី​រី​បាន​យល់ព្រម​ថា​របៀបវារៈ​នៃ​កិច្ចប្រជុំ​បន្ទាប់​របស់​ពួកគេ ដែល​គ្រោង​នឹងធ្វើ​នៅ​ថ្ងៃទី​២៥ ខែមករា​ខាងមុខនេះ​នឹង​ផ្តោតលើ​គោលការណ៍​ជា​មូលដ្ឋាន​ដែល​ត្រូវ​រួមបញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​ថ្មី​។​
​លោក Geir Pedersen បេសកកម្ម​ពិសេស​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ប្រទេស​ស៊ី​រី​បាន​ទទួលស្គាល់ថា វា​មិនមាន​ការវិវត្ត​ច្រើន​នោះទេ ប៉ុន្តែ​វា​អាច​បើកទ្វារ​ឱ្យ​កាន់តែ​ធំ​ជាង​មុន​ដើម្បី​ឈានទៅដល់​កិច្ចព្រមព្រៀង​កាន់តែ​ទូលំទូលាយ​មួយ​។​ ​លោក​ទទួលស្គាល់​រួចហើយ​ថា ការពិភាក្សា​រវាង​គណៈ​ប្រតិភូ​រដ្ឋាភិបាល និង​ក្រុមប្រឆាំង​បានបង្ហ...
article_4815.txt
​អាមេរិក បានចាប់ផ្ដើម​ដឹកជញ្ជូន​វ៉ាក់សាំង​កូ​វីដ​-១៩​លើកដំបូង​របស់ខ្លួន ទៅ​ចែកចាយ​នៅ​មណ្ឌល​សុខភាព​នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី​១៣ ខែធ្នូ ខណៈ​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩​ក្នុងប្រទេស​នេះ​ឡើងដល់ ៣០​ម៉ឺន​នាក់​។ ការចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ទីមួយ រំពឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៤ ខែធ្នូ​តែម្ដង​។
អត្ថបទទាក់ទង អាមេរិក អនុម័តវ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer ឲ្យប្រើប្រាស់បន្ទាន់ ​វ៉ាក់សាំង​កូ​វីដ​-១៩ អ្វីខ្លះ ដែលមាន​ប្រជាប្រិយភាព​សម្រាប់​ទីផ្សារ​ពិភពលោក​? ៤៨​ម៉ោង​ក្រោយ​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer អាមេរិក កំពុង​រៀបចំ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ក្នុង​ប្រវត្តិសាស្ត្រ​...
article_4816.txt
​អាជ្ញាធរ​ក្រុង​បាងកក នៅ​ថ្ងៃទី​១៥ ខែធ្នូ បានដាក់​ចេញ​វិធានការ​ដើម្បី​កាត់បន្ថយ​ផ្សែង​ពុល​នៅក្នុង​ទីក្រុង ដែល​កើតមាន​សារជាថ្មី​។ ផ្សែង ដែល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​ប្រជា​ជននេះ បាន​កើតឡើង​នៅតាម​តំបន់​មួយចំនួន​ក្នុង​ទីក្រុង​បាងកក​។
​កម្រិត​ខ្យល់​នៅក្នុង​ទីក្រុង​បាងកក ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ​១០​លាន​នាក់ បាន​រង​ការគំរាមកំហែង​ជាថ្មី​ក្នុង​រយៈពេល​ថ្មីៗ​នេះ​។ បញ្ហា​ផ្សែង​ពុល​នេះ ធ្វើ​ឲ្យ​ប្រជាជន​មួយចំនួន​ក្អក និង​មិន​អារម្មណ៍មិនល្អ​ជាមួយ​ប្រព័ន្ធ​ដង្ហើម ដែល​ពេលខ្លះ​ប្រជាជន​ខ្លួនឯង​សង្ស័យថា កើត​ជំងឺ​កូ​វីដ​-១៩ ។​ «​វា​ប៉ះពាល់​ជីវិត​ប្រចាំថ្ងៃ នៅពេល...
article_4817.txt
​យោធា​សហរដ្ឋអាមេរិក បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52H ចំនួន​២​គ្រឿង ពី​សហរដ្ឋអាមេរិក​ទៅ​មជ្ឈិមបូព៌ា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ដែល​កំពុង​បន្ត​ដើម្បី​រារាំង​មិន​ឲ្យ​អ៊ីរ៉ង់​វាយប្រហារ ដែល​អាច​កើតមាន​ចំពេល​តំបន់​នេះ មាន​ហានិភ័យ​ច្រើនឡើង​។ នេះ​បើ​យោងតាម​មន្ត្រី​យោធា​ជាន់ខ្ពស់​សហរដ្ឋអា...
​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ មន្ត្រី​យោធា​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​បាន​ប្រាប់​វី​អូ​អេ​ថា​«​ការហោះហើរ​មិនមែនជា​សកម្មភាព​វាយប្រហារ​ទេ គឺ​គ្រាន់តែ​រារាំង​ប្រទេស​អ៊ីរ៉ង់​តែប៉ុណ្ណោះ​»​។ មន្ត្រី​នោះ​បន្ថែមថា យោធា​ស​.​រ​.​អា​. បានឃើញ​សញ្ញា​បង្កបញ្ហា​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​នាពេល​ថ្មីៗ​នេះ​ថា អ៊ីរ៉ង់ ឬ​កងកម្លាំង​គាំទ្រ​ដោយ​អ៊ីរ៉ង...
article_4818.txt
​ការសម្រេច​របស់​រដ្ឋា​ភិ​បាល​ហុងកុង កាត់ទោស​សកម្មជន​លេចធ្លោ​វ័យក្មេង​បី​រូប​ឲ្យ​ជាប់ពន្ធនាគារ ពីបទ​រៀបចំ​ការប្រមូល​ផ្ដុំ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ទទួលបាន​ការរិះគន់​ខ្លាំង​ពី​សមាជិក​រដ្ឋសភា​អាមេរិក​ជាច្រើនរូប​។​
​កាលពី​ថ្ងៃ​ពុធ សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បី​រូប​រួមមាន​លោក Joshua Wong កញ្ញា Agnes Chow និង​លោក Ivan Lam ត្រូវបាន​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ពីបទ​រៀបចំ​បាតុក​កម្ម ដែល​កើតឡើង​នៅ​ខាងក្រៅ​ការិយាល័យ​កណ្ដាល​ប៉ូលិស​ក្រុង​ហុងកុង កាលពី​ខែមិថុនា ឆ្នាំ​២០១៩​។​ ​លោក Wong ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយ​:​ពេល​១...
article_4819.txt
​សហភាព​អឺរ៉ុប បាន​រិះគន់​ចក្រភព​អង់គ្លេស​ថា យល់ព្រម​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន Pfizer នៅក្នុង​ប្រទេស​លឿន​ពេក ខណៈ​ការត្រួតពិនិត្យ​លើ​វ៉ាក់សាំង នៅមាន​នីតិវិធី​ជាច្រើន​ទៀត​។ ជាការ​ឆ្លើយតប អង់គ្លេស​ថា ខ្លួន​មាន​របៀប​ធ្វើការ​របស់ខ្លួន​ដែល​ស្របតាម​បទដ្ឋាន​អន្តរជាតិ​។
​អង់គ្លេស នៅ​ថ្ងៃទី​២ ខែធ្នូ បានអនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន Pfizer មុនដំបូង​គេ​បំផុត​នៅលើ​ពិភពលោក តាម​ការណែនាំ​របស់​និយ័ត​ករ​ផលិតផល​សុខភាព និង​ឱសថ (MHRA) ស្របពេល​ប្រទេស​នៅ​តំបន់​អឺរ៉ុប​មួយ​នេះ កំពុង​អុកឡុក​ដោយ​កូ​រ៉ូ​ណាវី​រុស​។ តាម​ការប្រកាស​របស់​រដ្ឋាភិបាល វ៉ាក់សាំង​នឹងដាក់​ឲ្យ​ប្រើប្រាស់...
article_482.txt
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន រំពឹងថា ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ នៅដើមឆ្នាំ២០២៣ ដើម្បីបង្ហាញជាសាធារណៈអំពីសាមគ្គីភាពជាមួយទីក្រុងប៉េកាំង និងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការយោធា។
ចាប់តាំងពីរុស្ស៊ីបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក ប្រទេសនេះបានបែរខ្នងដាក់មហាអំណាចលោកខាងលិចកាន់តែខ្លាំងឡើង ដោយសារការដាក់ទណ្ឌកម្មរារាំងទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ហើយផ្គត់ផ្គង់ជំនួយប្រដាប់អាវុធដល់អ៊ុយក្រែនយ៉ាងច្រើនសន្ធឹកសន្ធាប់។ រុស្ស៊ីក៏បានងាកមកស្វាគមន៍ចិនដែលជាប្រទេសមហាអំណាចពិភពលោក ដ...
article_4820.txt
តុលាការបែលហ្ស៊ិក នៅថ្ងៃទី២៧ វិច្ឆិកា បើកសវនាការកាត់ទោសអ្នកការទូតអ៊ីរ៉ង់ម្នាក់ និងជនជាតិអ៊ីរ៉ង់៣នាក់ផ្សេងទៀត  ពីបទរៀបចំដាក់គ្រាប់បែកក្នុងពិធីជួបជុំរបស់ក្រុមប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់នៅទីក្រុងប៉ារីស កាលពីឆ្នាំ២០១៨។ សវនាការនេះ ជាលើកទីមួយហើយ សម្រាប់ប្រទេសអឺរ៉ុបក្នុងការកាត់ទោសអ្នកការទូតអ៊ីរ៉ង់ពីអំពើភេរវកម្ម។
រាជអាជ្ញាបែលហ្សិក បានចោទប្រកាន់លោក Assadolah Assadi មន្ត្រីកុងស៊ុលអ៊ីរ៉ង់ប្រចាំទីក្រុងវីយែន និងបុគ្គល៣រូបផ្សេងទៀតពីការរៀបចំផែនការវាយប្រហារក្រុមអ្នកប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស។ មន្ត្រីបារាំងអះអាងថាលោក Assadi ជាមន្ត្រីកុងស៊ុលទទួលបន្ទុកកិច្ចការចារកម្មសម្រាប់ភាគខាងត្បូងអឺរ៉ុប ហើយការរៀបចំផែនការខាងល...
article_4821.txt
​អគ្គលេខាបក្ស​កុម្មុយនីស្ត និង​ប្រមុខរដ្ឋ​វៀតណាម លោក ង្វៀន ភូ​ជុង និង​នាយករដ្ឋមន្ត្រី​វៀតណាម លោក​ង្វៀន ស៊ួ​ន​ហ្វុ​ក នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា បាន​ផ្ញើលិខិត​អបអរសាទរ ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​ថ្មី លោក ចូ បៃ​ឌិន​។ វៀតណាម គឺជា​ប្រទេស​ទី​៦​ហើយ ដែល​បាន​ផ្ញើលិខិត​អបអរសាទរ​នេះ បន្ទាប់ពី​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ សិង្ហ​បុរី និ...
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​វៀត​ណា​ម មេដឹកនាំ​កំពូល​វៀតណាម ពីររូប បាន​ផ្ញើ​សារ​សាទរ លោក ចូ បៃ​ឌិន ប្រធានាធិបតី​ជាប់ឆ្នោត ខណៈ​អនុ​ប្រធានាធិបតី​វៀតណាម លោកស្រី Dang Thi Ngoc Thinh ក៏បាន​ចេញ​សារ​អបអរ​លោកស្រី កា​ម៉ា​ឡា ហារី​ស អនុ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​ផងដែរ​។ ​ក្នុង​លិខិត​លិខិត​អបអរ​រៀងៗ​ខ្លួន...
article_4822.txt
ចិន នៅតែបន្តចាត់ទុកអាស៊ានជាអាទិភាពនៅក្នុងនយោបាយការទូតប្រទេសជិតខាង និងជាដៃគូដ៏សំខាន់នៅក្នុងកិច្ចសហប្រតិបត្តិផ្លូវ និងខ្សែក្រវាត់។ ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានលើកឡើងបែបនេះ នៅថ្ងៃទី២៧ ខែវិច្ឆិកា។
ថ្លែងនៅក្នុងវីដេអូថតទុកទៅកាន់ពិព័រណ៍អាស៊ាន-ចិន និងកិច្ចប្រជុំជំនួញ និងវិនិយោគចិន-អាស៊ាន លើកទី១៧ នៅក្នុងទីក្រុង Nanning នៃតំបន់ស្វយ័ត Guangxi Zhuang លោក ស៊ី ជិនភីង ប្រធានាធិបតីចិន បានលើកឡើងយ៉ាងដូច្នេះថា៖ « ចិន នៅតែបន្តចាត់ទុកអាស៊ាន ជាដៃគូអាទិភាពនៃទំនាក់ទំនងការទូតប្រទេសជិតខាង»។ បើតាមលោកប្រធានាធិបតីចិន អាស៊ាន ក៏ជាដៃគូដ៏សំ...
article_4823.txt
​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា បាន​ព្រមាន​ក្រុម​ប្រទេស Five Eyes ខ្លាំងៗ​ថា កុំ​ចង់​ប៉ះ​អធិបតេយ្យ​របស់​ចិន ប្រយ័ត្ន​ត្រូវគេ​ចាក់​ភ្នែក ឬ​ធ្វើ​ឲ្យ​ខ្វាក់​។ ការឆ្លើយតប​របស់​ទីក្រុង​ប៉េកាំង​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​ប្រទេស Five Eyes បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ រិះគន់​រដ្ឋាភិបាល​ចិន និង​ហុងកុង ជុំវិញ​ការ...
អត្ថបទទាក់ទង ក្រុម​ប្រទេស Five Eyes ចោទ ចិន​ថា​មិន​គោរព​សន្យា​នៅក្នុង​ឆ្នាំ​១៩៨៤ ជាមួយ​អង់គ្លេស​ ​ប្រមុខ​ការទូត​ក្រុម​ប្រទេស Five Eyes ដែលមាន​អាមេរិក កាណាដា អង់គ្លេស នូ​វែ​ល​សេ​ឡង់ អូស្ត្រាលី នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដោយ​ចោទ​ចិន​ថា បាន​បំពាន​ការសន្យារ​របស់ខ្លួន​ជាមួយ​អង់គ្លេស នៅក្នុង​ឆ្នា...
article_4824.txt
​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ឌិន និង​អតីត​ប្រធានាធិបតី​អាមេរិក​បីនាក់​ទៀត​មាន បា​រ៉ា​ក់ អូ​បា​ម៉ា​, លោក ច​ច ដាប់​ប៊​ល​យូ ប៊ូ​ស និង​លោក ប៊ី​ល គ្លី​ន​តុ​ន ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅមុខ​កា​ម៉ា​រ៉ា ដើម្បី​ជួយ​បង្កើន​ទំនុកចិត្ត​ក្នុងចំណោម​សាធារណជន​។
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​អាមេរិក​មួយ​នៅ​ថ្ងៃទី​៣ ខែធ្នូ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បញ្ជាក់ថា លោក​នឹង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ប្រសិនបើ​អ្នកជំនាញ​ជំងឺឆ្លង​ជាន់ខ្ពស់​អាមេរិក វេជ្ជបណ្ឌិត Anthony Fauci អនុញ្ញាត​។ «​ប្រសិនបើ​លោក​វេជ្ជបណ្ឌិត Anthony Fauci ប្រាប់​ខ្ញុំ​ថា វ៉ាក់សាំង​នេះ មាន​សុវត្ថិភាព ហើយ...
article_4825.txt
​រដ្ឋសភា​អូស្ត្រាលី នៅ​ថ្ងៃទី​៣ ធ្នូ អនុម័ត​ច្បាប់​ដែល​ផ្តល់​សិទ្ធិ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​ជំទាស់​កិច្ចព្រមព្រៀង​ទាំងឡាយណា​ដែល​រដ្ឋ និង​ស្ថាប័ន ក៏ដូចជា​សាកលវិទ្យាល័យ​របស់​អូស្ត្រាលី បាន​ចុះហត្ថលេខា​រួចហើយ​ជាមួយ​រដ្ឋាភិបាល​បរទេស​។ ការអនុម័ត​ច្បាប់​នេះ ត្រូវបាន​មើលឃើញថា ជាការ​សំដៅលើ​ចិន​តែម្ដង ខណៈ​ចិន​មាន​កិច្ចព្រមព្រៀង​...
​ច្បាប់​ដែល​អនុម័ត​ដោយ​សភា​អូស្ត្រាលី នឹង​ផ្តល់​សិទ្ធិ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​ជំទាស់ និង​រាំងខ្ទប់​កិច្ចព្រមព្រៀង​ទាំងឡាយណា​ដែល​រដ្ឋ គ្រឹះស្ថាន សាកលវិទ្យាល័យ និង​ក្រុមប្រឹក្សា​នានា​របស់​អូស្ត្រាលី​មាន​ជាមួយ​រដ្ឋាភិបាល​បរទេស​។ អូស្ត្រាលី ជា​រដ្ឋ​សហព័ន្ធ​មាន​រដ្ឋ​ចំណុះ​ចំនួន​៦ ដែលមាន​សិទ្ធិ​សម្រេចចិត្ត​លើ​កិច្ចការ​មួយចំន...
article_4826.txt
​សភា​កូរ៉េខាងត្បូង បានអនុម័ត​ច្បាប់​ដែល​បើកផ្លូវ​ឲ្យ​តារាចម្រៀង K-pop ពន្យារពេល​ចូល​បម្រើ​យោធា ប្រសិនបើ​ពួកគេ​មាន​ស្នាដៃ​ជួយ​លើក​មុខមាត់​ប្រទេសជាតិ​លើ​ឆាក​អន្តរជាតិ​។ ច្បាប់​នេះ នឹង​អនុញ្ញាត​ឲ្យ​ក្រុម​ចម្រៀង​ប្រុស BTS មានលទ្ធភាព​លើក​ពេល​បម្រើ​កាតព្វកិច្ច​យោធា​រហូតដល់​អាយុ ៣០​ឆ្នាំ ។
អត្ថបទទាក់ទង សមាជិក​ក្រុម​ចម្រៀង​កូរ៉េ BTS នឹង​ឡើងជា​សេដ្ឋី ពេល​ហ៊ុន​ក្រុមហ៊ុន​លក់​ជា​សាធារណៈ​ ​តាមច្បាប់​កូរ៉េខាងត្បូង បុរស​កូរ៉េខាងត្បូង​ដែលមាន​អវយវៈ​រឹងមាំ ចន្លោះ​ពី​អាយុ ១៨ ឆ្នាំ ដល់ ២៨​ឆ្នាំ ត្រូវ​ចូល​បម្រើ​យោធា​របស់​ប្រទេស​ខ្លួន​រយៈពេល​២០​ខែ ឬ ១​ឆ្នាំ​៨​ខែ​។ ក៏ប៉ុន្តែ​ក្រោម​ច្បាប់​ថ្មី​ដែល​ទើប​អនុម័ត តារាចម្រៀង K...
article_4827.txt
​អំពើហិង្សា​ពាក់ព័ន្ធ​នឹង​វិស័យ​រ៉ែ​មាស​នៅ​ស៊ីម​បា​វ៉េ​បានសម្លាប់​មនុស្ស​រាប់រ​យ​នាក់​កាលពី​ឆ្នាំ ២០១៩ និង​នៅ​ដើមឆ្នាំ ២០២០​។ នេះ​បើ​យោងទៅតាម​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​ដោះស្រាយ​វិបត្តិ​អន្តរជាតិ (International Crisis Group)​។​
​អំពើហិង្សា​ខាងលើ​កើតចេញពី​ការវាយប្រហារ​គ្នា​ដណ្តើមយក​មាស​ក្នុងចំណោម​កម្មករ​រ៉ែ ឬ​ក្រុម​ជន​អន្ធពាល​យក​កាំភ្លើង​មក​ភ្ជង់​ប្លន់​កម្មករ​រ៉ែ​។​ ​អ្នកស្រី Anouk Rigterink គឺជា​អតីត​អ្នកស្រាវជ្រាវ​នៃ​អង្គការ​ដោះស្រាយ​វិបត្តិ​អន្តរជាតិ ដែល​បានរួម​ចំណែក​ដល់​របា​យ​ការណ៍​នេះ​។ អ្នកស្រី​និយាយថា ការប្រយុទ្ធ​គ្នា​បាន​បង្ក​ជា​បញ្ហា​...
article_4828.txt
​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក Robert O’Brien កំពុងធ្វើដំណើរ​ទៅកាន់​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​ចំនួន​ពីរ គឺ​វៀតណាម និង​ហ្វីលីពីន​។ នេះ​បើតាម​ការប្រកាស​របស់​ក្រុមប្រឹក្សាសន្តិសុខ​សេត​វិមាន​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា​។ ដំណើរ​ទស្សនកិច្ច​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​សន្តិសុខ​នេះ មាន​គោលដៅ​ជជែក​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​...
​បើតាម​សារ​នៅ​បណ្ដាញ​សង្គម
article_4829.txt
​អ្នកនយោបាយ​ជើងចាស់ និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក Zafarullah Khan Jamali បានទទួល​មរណភាព នៅ​ថ្ងៃទី​២ ខែធ្នូ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​Rawalpindi ដោយសារ​ជំងឺ​ប្រចាំកាយ​។
​លោក Zafarullah Khan Jamali គឺជា​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​មួយរូប ដែល​បាន​កាន់តំណែង​ពី​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០០៤ ក្រោម​អាណត្តិ​ប្រធានាធិបតី Pervez Musharraf ដែល​កំពុង​និរទេស​ខ្លួន​នៅ​ទីក្រុង​ឌូ​បៃ អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។ លោក Jamali បានទទួល​មរណភាព​នៅ​វ័យ ៧៦​ឆ្នាំ បន្ទាប់ពី​មាន​ជំងឺ​គាំងបេះដូង​ជាច្រើន​ថ្ងៃ​។​ ​លោក J...
article_483.txt
អាស៊ាន និងកាណាដានឹងបើកកិច្ចប្រជុំកំពូលមួយនៅខែកញ្ញា ដើម្បីពិនិត្យពីឋានៈថ្មីរបស់កាណាដាក្នុងនាមជាដៃគូសន្ទនាយុទ្ធសាស្ត្ររបស់អាស៊ាន។ នេះបើយោងតាមសារព័ត៌មាន Thai PBS World ។
បន្ទាប់ពីពន្យាពេលអស់មួយរយៈ ទីបំផុតកាណាដានឹងក្លាយជាដៃគូយុទ្ធសាស្ត្រចុងក្រោយបង្អស់របស់ប្លុកអាស៊ាន។ បច្ចុប្បន្នអាស៊ានមានដៃគូចំនួន៥ រួមមាន នូវែលសេឡង់ ជប៉ុន សហភាពអឺរ៉ុប កូរ៉េខាងត្បូង និងរុស្ស៊ី។ សម្រាប់ចិន អូស្ត្រាលី អាម៉េរិក និងឥណ្ឌា ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទាំងបួនរបស់អាស៊ាន។ ចំណែកអង់គ្លេសបានក្លាយជាដៃគូសន្ទនារបស់អ...
article_4830.txt
​ក្រុម​អង្គការសិទ្ធិមនុស្ស នៅ​ថ្ងៃទី​៣ ខែធ្នូ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស បញ្ឈប់​ផែនការ​បញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ទៅកាន់​កោះដាច់​ស្រយាល​មួយ​។ ការស្នើ​នេះ ធ្វើឡើង​ខណៈ​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស បានចាប់ផ្តើម​បញ្ជូន​ជនភៀសខ្លួន​ចំនួន​៤០០​នាក់​តាម​នាវា​ទៅកាន់​កោះ​នោះ​។ ជនភាគតិច​រូ​ហ៊ីង​យ៉ា ជាង​១​លាន​នាក់ បាន​ភៀ...
​ចាប់​តាំងតែ​ពី​ចុងឆ្នាំ​២០១៧​មក ជនភៀសខ្លួន​រូ​ហ៊ី​ន​យ៉ា ជាង​១​សែន​នាក់​បានមក​រស់នៅក្នុង​ជំរំ​ជនភៀសខ្លួន Cox’s Bazar ក្នុង​តំបន់ Ukhiya ទឹកដី​បង់​ក្លា​ដែ​ស ក្បែរ​ព្រំដែន​មី​យ៉ាន់​ម៉ា​។ នៅ​ថ្ងៃទី​៣ ធ្នូ​ន​រថយន្ត​ចំនួន​១០​គ្រឿង បាន​ដឹកជញ្ជូន​ពួកគេ​ចេញពី​ជំរំ​ទៅកាន់​កំពង់ផែ Chittagong ដើម្បី​បន្តដំណើរ​តាម​នាវា​សំដៅ​កោះ Ba...
article_4831.txt
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បញ្ជា​ឲ្យ​បើក​ដំណើរការ​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដោយ​ស្ម័គ្រចិត្ត​ទ្រង់ទ្រាយ​ធំ ចាប់ពី​សប្ដាហ៍​ក្រោយ​ទៅ នៅ​ទូទាំងប្រទេស​រុស្ស៊ី ។ បើតាម​មេដឹកនាំ​រូបនេះ គ្រូបង្រៀន និង​វេជ្ជបណ្ឌិត គួរ​ជា​ក្រុមមនុស្ស​អាទិភាព​ដើម្បី​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ...
​ថ្នាំ​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ «Sputnik V» ជា​វ៉ាក់សាំង​មួយ​ក្នុងចំណោម​ដែល​ផលិត​ដោយ​រុស្ស៊ី​ចំនួន​២ ទទួលបាន​ការអនុម័ត​ក្នុងស្រុក ទោះបីជា​ការពិសោធ (Clinical Trails) ពុំទាន់​បញ្ចប់​ជោគជ័យ​នៅឡើយ​ក្តី​។ ចំណែក បេក្ខភាព​វ៉ាក់សាំង​ទី ៣ របស់​រុស្ស៊ី ក៏​កំពុង​ស្ថិតក្នុង​ដំណើរការ​ផងដែរ​ក្នុង​សប្ដាហ៍​នេះ ។ ​យោងតាម​និយមន័យ​ដែល...
article_4832.txt
​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ឌិន នៅ​ថ្ងៃទី ២៤ ខែវិច្ឆិកា បាន​និយាយថា សហរដ្ឋអាមេរិក នឹង​ត្រៀមខ្លួន​ដឹកនាំ​ម្ដងទៀត​លើ​ឆាក​អន្តរជាតិ ដោយ​ទាត់ចោល​គោលនយោបាយ «America First» របស់​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ ដូ​ណា​ល់ ត្រាំ​។
អត្ថបទទាក់ទង អតីតរដ្ឋមន្ត្រី​ការបរទេស ច​ន ឃែ​រី ត្រូវ​លោក ចូ​បៃ​ឌិន ជ្រើស​ជា​ប្រេសិត​ទទួលបន្ទុក​អាកាសធាតុ​ ដំណើរការ​ផ្ទេរអំណាច​លោក​បៃ​ឌិន ចាប់ផ្ដើម​ផ្លូវការ ក្រោយ​ទទួល​ភ្លើង​បៃតង​ពី​លោក ត្រាំ ​បន្ទាប់ពី​ណែនាំ​ក្រុមមន្ត្រី​ផ្នែក​សន្តិសុខ​ជាតិ និង​គោលនយោបាយ​ការបរទេស លោក ចូ បៃ​ឌិន បានបង្ហាញ​ជំហរ​ថា ក្រោយ​ឡើងកាន់​អំណាច លោក...
article_4833.txt
​យានអវកាស​មួយគ្រឿង​របស់​ចិន ឆាង​អឺ ៥ (Chang’e 5) បាន​ចុះចត​លើ​ផ្ទៃ​ឋាន​ព្រះ​ចន្ទ​ហើយ ក្នុង​បេសកកម្ម​ប្រមូល​សំណាក​រឹង​ពី​ផ្ទៃ​ឋាន​ព្រះ​ចន្ទ ត្រលប់​មកកាន់​ផែនដី​វិញ​។ នេះ​ជា​បេសកកម្ម​អវកាស​ដ៏​មហិច្ឆតា​ដំបូង​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៧០​មក​របស់​ប្រទេស​អាស៊ី​មួយ​នេះ​។​
​ធ្វើដំណើរ​ជាង​១​សប្ដាហ៍ យាន​ឈ្មោះ ឆាង​អឺ ៥ នេះ បាន​ចុះចត​ដោយ​ជោគជ័យ​លើ​ភព​ព្រះ​ចន្ទ នៅ​ថ្ងៃទី​១ ខែធ្នូ ត្រង់ចំណុច​ទីតាំង​ដែល​គ្រោងទុក​។ ទីភ្នាក់ងារ​ព័ត៌មាន និង​ទូរទស្សន៍​រដ្ឋ​ចិន បាន​ចុះផ្សាយ​ព្រោងព្រាត​ជុំវិញ​ដំណឹង​នេះ ដោយ​ដកស្រង់​តាម​ការប្រកាស​របស់រ​ដ្ឋ​បាល​អវកាស​ជាតិចិន​។ ​យានអវកាស​ដែលមាន​គោលដៅ​ប្រមូល​សំណាក​នេះ ត្រ...
article_4834.txt
​មុន​ឧប្បទ្ទវហេតុ​បាញ់ប្រហារ​ក្នុង​ទីក្រុង Absard ភាគ​ខាងកើត​រដ្ឋធានី​តេ​ហេ​រ៉ង់ លោក Mohsen Fakhrizadeh អ្នកវិទ្យាសាស្ត្រ និង​ជា​បុគ្គល​ដ៏​សំខាន់​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ មិនមាន​មនុស្ស​ច្រើន​ឡើយ​ស្គាល់​។ គេ​មិនដឹងថា លោក​ជា​នរណា និង​មាន​តួនាទី​អ្វី​នៅក្នុង​ជួរ​រដ្ឋាភិបាល​អ៊ីរ៉ង់​។ ចំណែក​សារព័ត៌មាន​ក្នុងស្រុក​អ...
​តើ​លោក Mohsen Fakhrizadeh គឺជា​នរណា និង​មាន​តួនាទី​អ្វី​នៅក្នុង​រដ្ឋាភិបាល​អ៊ីរ៉ង់​? ហើយ​តើ​បុរស​វ័យ ៦២​ឆ្នាំ​រូបនេះ មាន​តួនាទី​អ្វី​នៅក្នុង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​? អត្ថបទទាក់ទង សភា​អ៊ីរ៉ង់ ទាមទារ​ឲ្យ​បញ្ចប់​ការត្រួតពិនិត្យ​កម្មវិធី​នុយក្លេអ៊ែរ ដើម្បី​ឆ្លើយតប​ឃាតកម្ម​លោក​Fakhrizadeh អ៊ីរ៉ង់ សន្យាសងសឹកឲ្យអ្នកវិទ...
article_4835.txt
​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​អាមេរិក លោក Robert O’Brien បាន​និយាយ​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ថា ទំនាក់ទំនង​រវាង​អាមេរិក និង​វៀតណាម កំពុងតែ​រឹងមាំ ហើយ​កាន់តែ​រឹងមាំ​ថែមទៀត​នៅ​ថ្ងៃ​ខាងមុខ​។ លោក​និយាយ​បែបនេះ​ក្នុងជំនួប​ជាមួយ​និស្សិត​វៀតណាម​អំឡុង​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ ដើម្បី​អបអរ​ខួប​២៥​ឆ្នាំ​នៃ​ការស្ដារ​...
​អំឡុង​ទស្សនកិច្ច​បី​ថ្ងៃ​នៅ​វៀតណាម លោក Robert O’Brien ទីប្រឹក្សា​សន្តិសុខ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ជាច្រើន​រាប់ទាំង​នាយករដ្ឋមន្ត្រី ង្វៀន ស៊ួ​ន​ហ្វុ​ក និង​រដ្ឋមន្ត្រីការបរទេស ផាម ប៊ិ​ញ​មិញ ។ លោក ក៏បាន​ទៅ​ថ្លែង​សុន្ទរកថា​នៅ​បណ្ឌិត្យសភា​ការទូត​វៀតណាម ដោយបាន​លើកឡើង​ពី​ការកសាង​ទំនុកចិ...
article_4836.txt
​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​បាន​ប្រើ​កាណុង​បាញ់​ទឹក​កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា​នៅពេលដែល​កសិករ​រាប់ពាន់នាក់​ពី​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​ហែ​ក្បួន​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ច្បាប់​ថ្មី​នានា​ដែល​រដ្ឋាភិបាល​ថា​នឹងធ្វើ​ឲ្យ​មាន​បដិវត្តន៍​នៅក្នុង​វិស័យ​កសិកម្ម​។ ប៉ុន្តែ​ចំណែកឯ​ក្រុម​កសិករ​វិញ​ខ្លាច​ថា វា​នឹងធ្វើ​ឲ្...
​ការប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង​នៅ​ជាយក្រុង​ញូវដែលី ខណៈដែល​កសិករ​ដែល​ពោរពេញ​ទៅដោយ​កំហឹង​រុញច្រាន​របាំង​បេតុង​ការពារ​ដែល​ដាក់​នៅ​ព្រំដែន​ទីក្រុង​ដើម្បី​រារាំង​អ្នក​ហែ​ក្បួន​។ កសិករ​ខ្លះ​ព្យាយាម​យក​របាំង​ចេញ​នៅពេល​កំពុង​បក់​ទង់ជ័យ​និង​ស្រែក​ពាក្យស្លោក​នានា​។​ ​កសិករ​ជាច្រើន​បានធ្វើ​ដំណើរ​លើ​ត្រាក់ទ័រ​និង​ម៉ូតូ​របស់​ពួកគេ...
article_4837.txt
​មេដឹកនាំ​បាតុកម្ម​ថៃ​ចំនួន ១២​រូប ត្រូវបាន​ប៉ូលិស​ថៃ​កោះហៅ ដើម្បី​សួរចម្លើយ​ជុំវិញ​ការបរិហារកេរ្តិ៍​ព្រះមហាក្សត្រ​។ នេះ គឺជា​លើកទីមួយ​ហើយ ចាប់តាំងពី​ឆ្នាំ​២០១៨ ដែល​ច្បាប់​ការពារ​ព្រះមហាក្សត្រ ត្រូវបាន​យកមកប្រើ​ប្រាស់​ឡើងវិញ បន្ទាប់ពី​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ បានផ្តល់​ភ្លើង​បៃតង​ដល់​អាជ្ញាធរ​អាច​ប្រ...
អត្ថបទទាក់ទង ថៃ ត្រៀម​ប៉ូលិស ៦​ពាន់​នាក់​សម្រាប់​ទប់​នឹង​បាតុកម្ម​នៅមុខ​ការិយាល័យ​ទ្រព្យសម្បត្តិ​មហាក្សត្រ​ លោក ប្រា​យុទ្ធ ព្រមាន​ប្រើ​ច្បាប់​ទាំងអស់​ទល់នឹង​បាតុករ​ ​បាតុកម្ម នៅ​ថៃ​ហាក់ដូចជា​កើនឡើង​កម្តៅ​ជាង​មុន ដោយសារ​ក្រុមបាតុករ​នៅតែ​ទទូច​ឲ្យ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ ចុះ​ចេញពី​តំណែង វិសោធនកម្ម​រដ្...
article_4838.txt
ថ្នាក់ដឹកនាំបក្សជាតិនិយម និងឯករាជ្យនិយមស្កុតឡែន អះអាងថា ប្រជាមតិស្តីពីឯករាជ្យភាពប្រទេសស្កុតឡែននិងត្រូវធ្វើឡើងភា្លមៗ ក្រោយការបោះឆ្នោតសភាតំបន់នៅខែឧសភាឆ្នាំ២០២១។ ការធ្វើប្រជាមតិស្តីពីឯករាជ្យភាពស្កុតឡែន ធ្លាប់បានធ្វើម្តងហើយកាលពីឆ្នាំ២០១៤ ដោយអ្នកបោះឆ្នោត៥៥ភាគរយ សម្រេចបន្តរួមរស់ជាមួយអង់គ្លេស។ ចក្រភពអង់គ្លេស ជាបណ្តុំនៃប្រទេស៤...
បើសិនជាប្រជាជនស្កុតឡែនធ្វើបោះឆ្នោតចាកចេញពីអង់គ្លេសមែននោះ ឯករាជ្យភាពស្កុតឡែនគឺជារឿងរញ្ជួយដល់នយោបាយអង់គ្លេស ក្រោយការចាកចេញពីសហភាពអឺរ៉ុបក្នុងឆ្នាំ២០១៦ ក៏ដូចជាការដែលអៀរឡង់ប្រកាសឯករាជ្យពីអង់គ្លេសកាលពីឆ្នាំ១៩២១ ដូច្នោះដែរ។ លោកស្រី Nicola Sturgeon នាយករដ្ឋមន្ត្រីស្កុតឡែន រំពឹងថា ប្រជាមតិស្តីពីឯករាជ្យស្កុតឡែន នឹងត្រូវធ្វើឡើងក្...
article_4839.txt
​គ្រោះមហន្តរាយធម្មជាតិ ក្នុងពេល​២​ខែ​ចុងក្រោយ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​វៀតណាម​ខាតបង់​អស់​ប្រមាណ​១,៣​ពាន់​លាន​ដុល្លារ ហើយ​ជីវិត​មនុស្ស​១៩២​នាក់​ត្រូវ​បាត់បង់ ខណៈ​៥៧​នាក់​ផ្សេងទៀត​បន្ត​បាត់​ខ្លួន​។ អាជ្ញាធរ​វៀតណាម បានប្រកាស​បែបនេះ នៅ​ថ្ងៃទី ២ ខែធ្នូ​។ បណ្ដា​ខេត្ត​ភាគ​កណ្ដាល​របស់​វៀតណាម រងគ្រោះ​ខ្លាំងជាងគេ​។
​តំបន់​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម បាន​ជួបប្រទះ​ទ្វេ​គ្រោះ​ក្នុង​ឆ្នាំ​២០២០​នេះ​។ គ្រោះ​ទីមួយ​គឺពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ទេសចរណ៍​ខ្លួន ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ចំណែក​គ្រោះ​មួយទៀត គឺជា​ការវាយប្រហារ​រ​បស់​ព្យុះ​ទី​ហ្វុ​ង​៩​លើក ដែល​កម្ទេច​ផលដំណាំ និង​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ពលរដ្ឋ​រាប់ម៉ឺន​នាក់​។ មនុស្ស​ស...
article_484.txt
រដ្ឋសភាឡាវ នៅថ្ងៃទី២០ ខែមីនា បានអនុម័តជាឯកច្ឆន្ទ លើការច្របាច់ក្រសួងចំនួន ៤ ជាមួយនាយកដ្ឋានផ្សេង និងបង្រួមរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាប្រសិទ្ធភាពការងារសាធារណៈ។ ការបង្រួមក្រសួងអាចរួចរាល់ នៅត្រឹមខែឧសភាខាងមុខ។
តាមសំណើរបស់ប្រមុខរដ្ឋាភិបាលឡាវ លោក សុនសៃ ស៊ីផានដន ក្នុងអំឡុងកិច្ចប្រជុំរដ្ឋសភាវិសាមញ្ញលើកទីពីរ សមាជិករដ្ឋសភាប្រមាណ ១៥៦អាសនៈ បានបោះឆ្នោតជាឯកច្ឆន្ទ គាំទ្រលើការកាត់បន្ថយក្រសួង និងរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ដើម្បីប្រសិទ្ធភាពការងារ។ «សមាជិករដ្ឋសភាទាំងអស់ គាំទ្រការបង្រួមរចនាសម្ព័ន្ធរដ្ឋបាល ដោយអះអាងថា វាពិតជាសំខាន់ ដើម្បីរៀបចំ...
article_4840.txt
​ថៃ​នឹងដាក់​ពង្រាយ​ប៉ូលិស​ចំនួន​៦​ពាន់​នាក់ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ដើម្បី​ត្រៀម​ទប់​នឹង​បាតុកម្ម​របស់​និស្សិត និង​យុវជន​ដែល​ទាមទារ​ឲ្យ​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ បោះបង់​ការកាន់កាប់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​មួយចំនួន​។ ចំណែក​បាតុករ​គាំទ្រ​របបរាជានិយម ក៏​ត្រៀម​ធ្វើបាតុកម្ម​ការពារ​មហា​ក្សត្រ​ផងដែរ​។​
​ប៉ូលិស​ថៃ អះអាង​នៅ​ថ្ងៃទី​២៤ វិច្ឆិកា ថា បាតុករ​ទាំង​២​ក្រុម ត្រូវ​រក្សា​គម្លាត​យ៉ាងហោចណាស់​១៥០​ម៉ែត្រ​ពី​ការិយាល័យ​ទ្រព្យសម្បត្តិ​ព្រះមហាក្សត្រ​។ ក្រុមបាតុករ​និស្សិត​ដែល​ទាមទារ​កំណែទម្រង់ និង​អ្នកគាំទ្រ​របបរាជានិយម គ្រោង​ធ្វើបាតុកម្ម​នៅ​ជិតគ្នា ប៉ុន្តែ​ប៉ូលិស​ថៃ​សង្កត់ធ្ងន់ថា បាតុករ​ទាំង​២​ក្រុម​នឹងត្រូវ​ដាក់​ឲ្យ​ធ្វ...
article_4841.txt
​ប្រទេស​បង់​ក្លា​ដែ​ស​បានចាប់ផ្តើម​បញ្ជូន​ជនភៀសខ្លួន Rohingya ជាច្រើន​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទៅកាន់​តំបន់​កោះ​មួយ​ដែល​ធ្វើ​ឲ្យ​អ​.​ស​.​ប​និង​ក្រុម​សិទ្ធិមនុស្ស​មានការ​ព្រួយបារម្ភ​ខ្លាំង ព្រោះ​ទីកោះ​នោះ​ជា​កន្លែង​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្យល់ព្យុះ​ស៊ីក្លូន​និង​ទឹកជំនន់​កើតមានឡើង​។​នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទី...
​ជនភៀសខ្លួន Rohingya ប្រហែល​ជិត​១​លាន​នាក់ ដែល​ភាគច្រើន​បាន​រត់គេចខ្លួន​ពី​ការវាយប្រហារ​របស់​ក​ង​ទ័ព​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ដែល​នៅជាប់​ប្រទេស​បង់​ក្លា​ដែ​ស​ក្នុង​ឆ្នាំ​២០១៧ បានមក​រស់នៅក្នុង​ជំរំ​ជនភៀសខ្លួន​មួយចំនួន​ដែល​គ្មាន​អនាម័យ​ក្នុង​ភាគ​អាគ្នេយ៍​ប្រទេស​បង់​ក្លា​ដែ​ស​។​ ​ដោយមាន​ជនភៀសខ្លួន​ជាច្រើន​បាន​បដិសេធ​មិន​ព...
article_4842.txt
​ចិន នឹង​ឆ្លើយតប​ឲ្យ​សាក​សម​បំផុត និង​ស្របច្បាប់ លើ​ទស្សនកិច្ច​របស់​មន្ត្រី​អាមេរិក​នៅ​តៃវ៉ាន់​។ នេះ​បើតាម​ការបញ្ជាក់​ថា​រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា​។ បើតាម​ប្រភព​ដែល​ស្និទ្ធ​នឹង​ព្រឹត្តិការណ៍​នេះ មន្ត្រី​អាមេរិក​នោះ ជា​ឧ​ត្ត​មនា​វី​ទោ Michael Studeman ដែលជា​មេបញ្ជាការ​កងកម្លាំង​ចារកិច...
​តៃវ៉ាន់ នៅ​ថ្ងៃទី​២២ វិច្ឆិកា បានប្រកាស​ទទួល​ស្វាគមន៍ មន្ត្រី​អាមេរិក​ម្នាក់ ដែល​មិនបាន​បញ្ចេញ​ព័ត៌មាន​លម្អិត​ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះឡើយ ដោយ​ផ្អែកលើ​ទំនុកចិត្ត​ទៅវិញទៅមក​។ មន្ត្រី​តៃវ៉ាន់​ដែល​ស្និទ្ធ​នឹង​ព្រឹត្តិការណ៍​នេះ បាន​បញ្ជាក់ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​របស់​ឧ​ត្ត​មនា​វី​ទោ Michael Studeman ដែលជា​មេបញ្ជាការ​...
article_4843.txt
អង្គការសហប្រជាជាតិ(UN) ក្នុងទិវាអន្តរជាតិស្តីពីការលុបបំបាត់អំពើហិង្សាលើស្ត្រី បញ្ជាក់ថា អំពើហិង្សាគ្រប់ទម្រង់ និងរូបភាពលើស្ត្រី និងកុមារីមានការកើនឡើងខ្លាំង ជាពិសេសអំពើហិង្សាក្នុងគ្រួសារអំឡុងពេលបិទប្រទេសដោយសារជំងឺកូវីដ-១៩។ បើតាម UN  នៅតាមតំបន់ខ្លះ ការរាយការណ៍ពីករណីអំពើហិង្សាកើនឡើងរហូតដល់ទៅ៥ដង។ ជាមធ្យមស្ត្រី១៣៧នាក់ នៅទូទ...
សកម្មជននៅជុំវិញពិភពលោកចាប់ពីថ្ងៃទី២៥ វិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ នាំគ្នាប្រារព្ធយុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី។ យុទ្ធនាការឆ្នាំនេះផ្តោតទៅលើអំពើហិង្សាលើស្ត្រីដែលបណ្តាលមកពីការបិទប្រទេសក្នុងការទប់ទល់ជាមួយជំងឺកូវីដ-១៩។ ការបិទប្រទេស បណ្តាលឲ្យស្ត្រី និងកុមារីមួយចំនួនជាប់នៅក្នុងផ្ទះជាមួយអ្នកដែលបំពាន ឬប្រព្រឹត្...
article_4844.txt
​រដ្ឋបាល​អាមេរិក​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានផ្តល់​មី​ស៊ី​ល​ប្រដេញ និង​អាវុធ​ជាច្រើន​ទៀត​ដល់​ហ្វីលីពីន​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម​។ ស្របពេល​ជាមួយគ្នានេះដែរ អាមេរិក​ប្តេជ្ញា​ជាថ្មី​ថា នឹង​ការពារ​ហ្វីលីពីន​ដែលជា​សម្ព័ន្ធមិត្ត បើសិនជា​រង​ការវាយប្រហារ​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ភាគ...
​ការប្រគល់​ផ្តល់​អាវុធ​ឲ្យ​ហ្វីលីពីន ធ្វើឡើង​នៅ​ថ្ងៃទី​២៣ វិច្ឆិកា​នា​ក្រសួងការបរទេស​ហ្វីលីពីន ដែលមាន​លោក Robert O’Brien ទីប្រឹក្សា​សន្តិសុខ​សេត​វិមាន​ជា​តំណាង​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ក្នុង​ពិធី​ខាងលើ លោក O’Brien ប្រកាស​ពី​ការផ្តល់​ម៉ី​សីល និង​គ្រាប់បែក​ដល់​យោធា​ហ្វីលីពីន​។ អាវុធ​មានតម្លៃ​១៨​លាន​ដុល្លារ ជ...
article_4845.txt
​ក្រុមហ៊ុន​បណ្តាញ​សង្គម Twitter បានដាក់​ចេញ​គោលការណ៍​តឹងរ៉ឹង​ជាង​មុន​ដោយ​បន្ថែម​ការហាម​ប្រាម​ជុំវិញ​ការប្រើប្រាស់​ភាសា​អមនុស្សធម៌​ពាក់ព័ន្ធ​នឹង​អំបូរ​និង​ជាតិ​សាសន៍​របស់​បុគ្គល​ផ្សេងៗ​។​
​ក្រុមហ៊ុន​បណ្តាញ​សង្គម​មួយ​នេះ​បានប្រកាស​ពី​ការចាប់ផ្តើម​អនុវត្ត​គោលការណ៍​ថ្មី​បន្ថែម​របស់ខ្លួន​នេះ​ចាប់ពី​ថ្ងៃ​ពុធ​តទៅ​។​ ​បណ្តាញ​សង្គម
article_4846.txt
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានចេញ​បញ្ជា​ឲ្យ​ដកទ័ព​អាមេរិក​ភាគច្រើន​ចេញពី​សូ​ម៉ាលី ទី​ដែល​ពួកគេ​ប្រយុទ្ធ​ក្រុម​ជ្រុលនិយម Al Shabab ។ នេះ​បើតាម​ការប្រកាស​របស់​មន្ទីរ​បញ្ច​កោណ​នៅ​ថ្ងៃទី​៤ ខែធ្នូ​។ សូ​ម៉ាលី ជា​គោលដៅ​ដកទ័ព​ទី​បី​របស់​អាមេរិក បន្ថែម​ពីលើ​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្កា​នី​ស្ថាន​ទៅតាម​អ្វីដែល​លោក ត្រាំ បកស...
​បន្ថែម​ពីលើ​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្កា​នី​ស្ថាន ប្រធានាធិបតី​ជិត​ចប់​អាណត្តិ ដូ​ណា​ល់ ត្រាំ ក៏​ចេញ​បញ្ជា​ឲ្យ​ដកទ័ព​អាមេរិក​ចេញពី​ប្រតិបត្តិការ​នៅ​សូ​ម៉ាលី​ទៀត ដែល​ជាការ​អនុវត្តតាម​សន្យា​ពេល​លោក​ឃោសនា​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦ ។ ដូច​ប្រទេស​មជ្ឈិមបូព៌ា​ទាំងពីរ​ដែរ អាមេរិក​នឹង​ដកទ័ព​ភាគច្រើន និង​សព្វាវុធ​ចេ...
article_4847.txt
​ក្រសួងការបរទេស​តៃវ៉ាន់ នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា បានប្រកាសថា មន្ត្រី​អាមេរិក​ម្នាក់ បាន​ទៅដល់​កោះ​តៃវ៉ាន់​ហើយ​។ ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិ បាន​បដិសេធ​មិន​បញ្ចេញ​ព័ត៌មាន​លម្អិត នៃ​ដំណើរ​ទស្សនកិច្ច​ឡើយ ដោយ​ផ្អែកលើ​ទំនុកចិត្ត​ទៅវិញទៅមក​។ បើតាម​ប្រភព​មន្ត្រី​តៃវ៉ាន់​ម្នាក់ នេះ​ជា​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់...
​តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ ក្រសួងការបរទេស​តៃវ៉ាន់ បានប្រកាស​ស្វាគមន៍​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​មន្ត្រី​អាមេរិក​។ យ៉ាងណាមិញ តៃវ៉ាន់ មិនបាន​បញ្ចេញ​ព័ត៌មាន​លម្អិត​ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះឡើយ​។ «​ទស្សនកិច្ច​នេះ មិន​ធ្វើ​ឡើងជា​សាធារណៈ​ឡើយ ដោយ​ផ្អែកលើ​ទំនុកចិត្ត​ទៅវិញទៅមក​រវាង​អាមេរិក និង​តៃវ៉ាន់​»​។ តៃវ៉ាន់​បា...
article_4848.txt
​សួនសត្វ​ដ៏​ចំណាស់​បំផុត​មួយ​របស់​ជប៉ុន បានបង្ហាញ​ជា​សាធារណៈ កូនដំរី​ដំបូង​ដែល​កើត​នៅ​ទីនោះ គិត​ចាប់តាំងពី​សួនសត្វ​នេះ ត្រូវបាន​បង្កើតឡើង​កាលពី​ជាង​១​សតវត្សរ៍​កន្លងទៅ​។ បន្ថែម​ពី​បង្ហាញ​រូបរាង​ដ៏​គួរ​ឲ្យ​ស្រលាញ់​របស់​កូនដំរី​នេះ សួនសត្វ​នេះ ក៏បាន​ស្នើសុំ​ឲ្យ​សាធារណជន​ជួយ​ពួកគេ​ដាក់ឈ្មោះ​កូនដំរី​មួយ​នេះ​ថែម​ទៀតផង​។
​កូនដំរី​ឈ្មា​ល​មួយ​ក្បាល​នេះ ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​កាលពី​ថ្ងៃទី ១ ខែធ្នូ ជា​លើកដំបូង ចាប់តាំងពី​ចាប់​ប្រសូត្រ​ពី​ផ្ទៃ​មេ​វា​នៅ​ថ្ងៃទី ៣១ ខែតុលា នៅ​ឯង​សួនសត្វ Ueno ក្នុង​ទីក្រុង​តូ​ក្យូ​។ ​មេ​របស់​កូនដំរី​ឈ្មោល​នេះ ឈ្មោះថា «Authi» និង​បា​រប​ស់វា​ឈ្មោះថា «Artid» ។ ដំរី​ទាំង​២​ក្បាល​នេះ ជា​អំណោយ​របស់​ប្រ​ទស​ថៃ ក្នុង...
article_4849.txt
​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​១៩ វិច្ឆិកា ប្រកាសថា នឹង​ប្រើ​គ្រប់​ច្បាប់ និង​មាត្រា​ដើម្បី​តបត​ទៅនឹង​បាតុករ​ដែល​បំពាន​ច្បាប់​។ ការព្រមាន​នេះ​ធ្វើឡើង​តាម​សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី ក្រោយពេល​បាតុករ និង​ប៉ូលិស​ប៉ះទង្គិច​គ្នា​សាជាថ្មី​នៅ​កាលពី​ថ្ងៃទី​១៨ និង​១៩​វិច្ឆិកា ដែល​ធ្...
​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​ការិយាល័យ​នាយករដ្ឋមន្ត្រី លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​លើកឡើងថា​រដ្ឋាភិបាល បាន​ព្យាយាម​ក្នុងការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​ស្របតាម​ច្បាប់ ប៉ុន្តែ​ស្ថានការណ៍​មិន​ស្រាកស្រាន្ត​ឡើយ​។ លោក​បន្តថា ភ្នាក់ងារ​សន្តិសុខ​បាន​បំពេញការងារ​ក្នុងការ​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់ ក៏ដូចជ...
article_485.txt
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សម្រេចទទួលស្គាល់ គណបក្សសន្តិភាពជាតិ (គ.ស.ជ) កាលថ្ងៃ ទី២១មីនា។ បក្សនេះ មានទីស្នាក់ការកណ្ដាលនៅផ្ទះលេខ៦៩Z ផ្លូវបេតុង ភូមិអូរណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាម ប្រកាសស្ដីពី ការចុះបញ្ជី គណបក្សសន្តិភាពជាតិ ចេញដោយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
គណបក្សសន្តិភាពជាតិ មានលោក រស់ សារ៉ុម ជាប្រធានគណៈកម្មាធិការបណ្ដោះ អាសន្ន ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ ប្រធានរូបនេះ អះអាង ពីគោលជំហរ គណបក្ស ជាបក្សប្រកាន់កណ្ដាលនិងស្ដាំនិយម។ ចំពោះ បាវចនាបក្ស គឺ ការពារសមធម៌ វឌ្ឍនភាព សង្គម។ លោក សារ៉ុម បញ្ជាក់ពីបេសកកម្មរបស់បក្សខ្លួនយ៉ាងដូច្នេះ៖ «ធ្វើយ៉ាងណា ការពារ សន្តិភាពឱ្យបា...
article_4850.txt
​ស្រប​ពេលដែល​សហរដ្ឋ​អាមេរិក​រៀបចំ​គម្រោងកា​រ​ចែកចាយ​វ៉ាក់សាំង​កូ​វីដ​១៩ ក្រុមមន្ត្រី​បាន​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុមចោរ​ព័ត៌មានវិទ្យា ឬ​ហេ​ក​គ័​រ (hackers) កំពុង​ដាក់​គោលដៅ​ទៅលើ​ក្រុមហ៊ុន​ឱសថ​សំខាន់ៗ​ដែល​រៀបនឹង​បញ្ចេញ​វ៉ាក់សាំង​។​
​នៅក្នុង​ អត្ថបទ blog មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុមហ៊ុន IBM បាន​ឲ្យ​ដឹងថា ខ្លួន​បាន​រកឃើញ​គ្រោង​ការលួចបន្លំ​ដែល​សំដៅលើ «​បណ្តា​អង្គ​ការដែល​ជាប់ទាក់ទង​នឹង​ការ​ស្តុក​ទុក​វ៉ាក់សាំង​កូ​វីដ​១៩» ដែល​នេះ​សំដៅលើ​ក្រុមមនុស្ស ឬ​អាជីវកម្ម​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​ស្តុក​ទុក​វ៉ាក់សាំង​ក្នុង​កម្រិត​សីតុណ្ហភាព​ត្រជាក់ ដើ...
article_4851.txt
​កាសែត​រដ្ឋ​ចិន Global Time នៅក្នុង​បទ​វិចារ​ណា​កថា​របស់ខ្លួន​ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​៤ ធ្នូ បាន​ព្រមាន​ថា ផ្នែក​ខ្លះ​នៃ​ទំនាក់ទំនង​ចិន​-​អាមេរិក បាន​ខូចខាត​មិនអាច​ស្តារឡើងវិញ​ឡើយ​។ ការព្រមាន​របស់​កាសែត​រដ្ឋ​ចិន​នេះ ធ្វើឡើង​ក្រោយ​រដ្ឋបាល​អាមេរិក​បន្តឹង​ការផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​ចិន ក៏ដូចជា​ការ​ជម្លោះ​ពាក្យសម្តី​រវា...
​ចាប់តាំងពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កាន់តំណែង​បាន​ពាក់កណ្តាល​អាណត្តិ​មក ទំនាក់ទំនង​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ដោយសារ​បញ្ហា​ពាណិជ្ជកម្ម បច្ចេកវិទ្យា សន្តិសុខ សិទ្ធិមនុស្ស និង​ជំងឺឆ្លង​កូ​វីដ​-១៩​។ ក្នុង​បទ​វិចារណកថា កាសែត​រដ្ឋ​ចិន Global Times បាន​លើកឡើងថា ការ​កំហិត​ការផ្តល់​...
article_4852.txt
​តៃវ៉ាន់ សន្យាថា ការពារ​ទឹកដី និង​ដែន​អធិបតេយ្យ​របស់ខ្លួន ជាមួយ​នាវាមុជទឹក​ថ្មី​របស់ខ្លួន​។ ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen បានលើកឡើង​បែបនេះ នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​។ ការប្រកាស​របស់​ប្រធានាធិបតី​តៃវ៉ាន់ បាន​ធ្វើឡើង​នៅក្នុង​ពិធី​បើកសម្ពោធ​ការសាងសង់​នាវាមុជទឹក​ថ្មី ស្របពេល​ដែន​កោះ​មួយ​នេះ កំពុងមាន​ភាព​តានតឹង​ជា...
អត្ថបទទាក់ទង តៃវ៉ាន់ នឹង​ផ្ដើមកសាង​នាវាមុជទឹក​ក្នុងស្រុក​នៅ​សប្ដាហ៍​ក្រោយ ​តៃវ៉ាន់ បាន​ខិតខំ​យ៉ាងខ្លាំង ក្នុងការ​កែលម្អ​កម្លាំង​នាវាមុជទឹក​របស់ខ្លួន ដែល​នាវាមុជទឹក​ខ្លះ សល់​តាំងពី​សង្គ្រាមលោកលើកទី​ពីរ​មក​ម្លេះ​។ នាវាមុជទឹក​ចាស់ៗ​បែបនេះ មិនអាច​យកទៅ​ធៀប ឬ​ការពារ​ពី​ការវាយប្រហារ​របស់​ចិន ដែលមាន​នាវាមុជទឹក​ទំនើបៗ​បានឡើយ​។ ...
article_4853.txt
​ក្រុមប្រឹក្សា​ការពារ​រដ្ឋធម្មនុញ្ញ​អ៊ីរ៉ង់ នៅ​ថ្ងៃទី​២ ខែធ្នូ បានអនុម័ត​ច្បាប់​ថ្មី​មួយ ដែល​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់ មានលទ្ធភាព​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ក្នុង​បរិមាណ​ជាច្រើន​ឡើងវិញ ប្រសិនបើ​ភាគី​អឺរ៉ុប មិន​ដក​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ក្នុង​រយៈពេល​ពីរ​ខែ​។ យ៉ាងណាក៏ដោយ ចំណាត់ការ ដែល​ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​ករណី​ឃាតកម្...
អត្ថបទទាក់ទង លោក Mohsen Fakhrizadeh អ្នកវិទ្យាសាស្ត្រ​អ៊ីរ៉ង់​ដែល​ត្រូវធ្វើឃាត ជា​នរណា​? សភា​អ៊ីរ៉ង់ ទាមទារ​ឲ្យ​បញ្ចប់​ការត្រួតពិនិត្យ​កម្មវិធី​នុយក្លេអ៊ែរ ដើម្បី​ឆ្លើយតប​ឃាតកម្ម​លោក​Fakhrizadeh អ៊ីរ៉ង់ សន្យាសងសឹកឲ្យអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែររបស់ខ្លួន ដោយចោទថាអ៊ីស្រាអែលនៅពីក្រោយខ្នង ​ឃាតកម្ម​លើ​លោក​Mohsen Fakhrizadeh...
article_4854.txt
​ភាពស្ងប់ស្ងាត់​អស់​រយៈពេល​ប៉ុន្មាន​សប្តាហ៍​មកនេះ​នៅ​ខាងក្នុង និង​នៅ​ជុំវិញ​តំបន់ Green Zone ក្នុង​ទីក្រុង​បា​កដាដ ប្រទេស​អ៊ីរ៉ាក់ ត្រូវបាន​បង្អាក់​កាលពី​ថ្ងៃ​អង្គារ នៅពេលដែល​គ្រាប់​រ៉ុ​ក​កែ​ត​មួយចំនួន ត្រូវបាន​គេ​បាញ់​ទៅលើ​ស្ថានទូត​សហរដ្ឋអាមេរិក ដែល​ស្ថិតនៅក្នុង​តំបន់​ដែលមាន​ការការពារ​រឹងមាំ និង​ជាទី​កន្លែង​ដែលមាន​ការ...
​មន្ត្រី​អ៊ីរ៉ាក់​និយាយថា មាន​គ្រាប់​រ៉ុ​ក​កែ​ត​យ៉ាងតិចណាស់​ក៏​ចំនួន ៣ គ្រាប់​ដែរ​នៃ​គ្រាប់​រ៉ុ​ក​កែ​ត​ទាំងអស់​ចំនួន ៧ គ្រាប់ ដែល​ត្រូវបាន​បាញ់​ស្ទា​ក់ដោយ​ប្រព័ន្ធ​ចាប់​រ៉ុ​ក​កែ​ត (C-Ram) ដែល​ត្រូវបាន​បំពាក់​នៅ​ជិត​ស្ថានទូត​សហរដ្ឋអាមេរិក ក៏ប៉ុន្តែ គ្រាប់​រ៉ុ​ក​កែ​ត​ខ្លះ​បាន​ធ្លាក់​នៅក្បែរ​តំបន់​ដែល​ជន​ស៊ីវិល​រស់នៅ ដោយប...
article_4855.txt
​កងកម្លាំង​សហព័ន្ធ​រដ្ឋាភិបាល​អេ​ត្យូ​ពី​បាន​ដណ្ដើម «​គ្រប់គ្រង​ទាំងស្រុង​» លើ​ទីក្រុង Mekelle នៃ​តំបន់ Tigray​។ នេះ​បើតាម​ការបញ្ជាក់​របស់​នាយករដ្ឋមន្ត្រី និង​នាយអគ្គសេនាធិការ​យោធា​នៃ​ប្រទេស​អេ​ត្យូ​ពី​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ​។​
​គេ​មិនទាន់​ឃើញ​មានការ​បញ្ចេញមតិ​ណាមួយ​ភ្លាមៗ​នៅឡើយ​ទេពី​កងកម្លាំង​នៃ​តំបន់ Tigray ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អេ​ត្យូ​ពី​។ កងកម្លាំង​នេះ​បាន​វាយ​ប្រយុទ្ធ​ជាមួយនឹង​ទាហាន​រដ្ឋាភិបាល​អេ​ត្យូ​ពី​អស់​រយៈពេល ៣ សប្ដាហ៍​កន្លងមក​។​ ​លោកនាយក​រដ្ឋមន្ត្រី Abiy Ahmed បានបញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​មួយ​ដែល​បាន​បង្ហោះ​នៅលើ​ទំ...
article_4856.txt
​សភា​អ៊ីរ៉ង់ នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​ស្នើ​ឲ្យ​អ៊ីរ៉ង់​ផ្អាក​ការត្រួតពិនិត្យ​ពី​សហគមន៍​អន្តរជាតិ​លើ​រោងចក្រ​ផលិត​នុយក្លេអ៊ែរ​របស់​ខ្លួន ដើម្បី​ជាការ​ឆ្លើយតប​នឹង​ករណី​បាញ់សម្លាប់​អ្នកជំនាញ​នុយក្លេអ៊ែរ លោក Mohsen Fakhrizadeh ។
​លោក Mohsen Fakhrizadeh ជា​បុគ្គល​មួយរូប ដែល​អ៊ីស្រាអែល​ចាត់ទុកថា ជា​អ្នក​វិ​ទ្យ​សាស្ត្រ​កំពូល​ទទួលបន្ទុក​កម្ម​វិធី​នុយក្លេអ៊ែរ​ដ៏​ខ្លាំង​របស់​អ៊ីរ៉ង់ ត្រូវបាន​សម្លាប់ នៅក្នុង​ការបាញ់ប្រហារ​មួយ​នៅក្នុង​ទីក្រុង Absard ភាគ​ខាងកើត​រដ្ឋធានី​តេ​ហេ​រ៉ង់​។ មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅ​ថ្ងៃទី​២៨ ខែវិច្ឆ...
article_4857.txt
​ភ្នំពេញ​៖ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ (​ឌី​ប្លូ​ម​) នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា​នេះ ដែលជា​ថ្ងៃ​ដំបូង គឺ​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន ដោយ​ពុំមាន​ហេតុការណ៍​ប្លែក​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ នេះ​បើតាម លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ តាម​តេ​ឡេ​ក្រាម​។
​លោក រស់ សុ​វាចា បាន​បញ្ជាក់ថា ការប្រឡង​ឌី​ប្លូ​ម​នៅ​ថ្ងៃ​ដំបូង​នេះ មាន​បេក្ខជន​ប្រឡង​ជាង​១៥​ម៉ឺន​៨​ពាន់​នាក់ ដោយ​ក្នុងនោះ ស្រី មាន​ជាង​៨​ម៉ឺន​៥​ពាន់​នាក់​។ លោក មិនទាន់​ទទួលបាន​និ​ន្ន​ន័យ​នោះទេ​ថា ថ្ងៃ​ដំបូង​នេះ មាន​សិស្ស​ប៉ុន្មាន​នាក់ ដែល​អវត្តមាន​មិន​ទៅ​ប្រឡង​។ បើតាម​អ្នកនាំពាក្យ​ដដែល មណ្ឌល​ប្រឡង​ឌី​ប្លូ​ម មាន​ជាង​១,...
article_4858.txt
​នៅ​ថ្ងៃទី​៣០ វិច្ឆិកា មេដឹកនាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​៥​នាក់ បាន​ចូលខ្លួន​ទៅ​ស្នងការ​ប៉ូលិស ដើម្បី​ស្តាប់​ពីបទ​ចោទ​លើ​ការប្រមាថ​មហាក្សត្រ​ថៃ ដែល​កើតឡើង​នៅក្នុង​ការជួបជុំ​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ទីលាន Sanam Luang កាលពី​ថ្ងៃទី​១៩ និង​២០ វិច្ឆិកា​។ បើ​រកឃើញថា​មានទោស​ក្នុង​ការប្រមាថ​មហាក្សត្រ​មែន បុគ្គល​រូបនោះ​អាច​ត្...
​លោក Arnon Nampha លោក Parit Chiwarak កញ្ញា​Panusaya Sithijirawattanakul លោក​Panupong Chadnok និង​លោក Patiwat Saraiyaem បាន​ចូលខ្លួន​ទៅ​ស្នងការដ្ឋាន​ប៉ូលិស​ក្នង​ទីក្រុង​បាងកក​ដើម្បី​ស្តាប់​ពីបទ​ចោទ​ប្រឆាំងនឹង​ពួកគេ​។ ពួកគេ ត្រូវបាន​អមដំណើរ​ដោយ​មេធាវី​២​នាក់​ផងដែរ​។​ ​លោក​Arnon ដែលជា​មេដឹកនាំ​បាតុកម្ម និង​ទាមទារ​ឲ្យ​មាន​...
article_4859.txt
​មន្ត្រីជាន់ខ្ពស់​របស់​ក្រុមហ៊ុន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែលមាន​មូលដ្ឋាន​នៅ​ស​.​រ​.​អា​. បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ប្រទេស​វៀតណាម​បាន​គំរាម​បិទ​ហ្វេ​ស​ប៊ុ​កនៅ​ក្នុងប្រទេស ប្រសិនបើ​ក្រុមហ៊ុន​នេះ​មិន​ធ្វើតាម​សម្ពាធ​របស់​រដ្ឋាភិបាល​វៀតណាម ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​នយោបាយ​ក្នុងស្រុក​បន្ថែមទៀត​ដែលមាន​ផ...
​មន្ត្រី​នោះ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​ជា​បញ្ហា​រសើប បាន​និយាយថា ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​អនុវត្តតាម​ការស្នើសុំរ​បស់​រដ្ឋាភិបាល​វៀតណាម កាលពី​ខែមេសា ដើម្បី​បង្កើន​ការត្រួតពិនិត្យ​លើ​ការ​បង្ហោះ​ខ្លឹមសារ ដែល «​ប្រឆាំងនឹង​រដ្ឋ​» ដោយ​អ្នកប្រើប្រាស់​ក្នុងប្រទេស​វៀតណាម ប៉ុន្តែ​នៅ​ខែសីហា អាជ្ញាធរ​វៀតណាម​បាន​ស្នើសុំ​ម្តង...
article_486.txt
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ផាក ជីន (Park Jin) លើកឡើងថា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ (UNSC) នៅតែខ្វះខាតសមត្ថភាពក្នុងការដោះស្រាយការបង្កហេតុ​ខុស​ច្បាប់​ដោយ​កូរ៉េ​ខាងជើង។ លោកបង្ហាញពីចេតនារបស់ទីក្រុងសេអ៊ូលក្នុងការជំរុញឱ្យចិននិង​រុស្ស៊ីដើរ​តួនាទី​ស្ថាបនា​ចំពោះរឿងនេះផងដែរ។
នៅក្នុងបទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មាន Yonhap លោក ផាក ជីន បានកត់សម្គាល់ UNSC ថា ជាស្ថាប័នធ្វើការសម្រេចចិត្តខ្ពស់បំផុតរបស់អង្គការសហប្រជាជាតិ (UN) ប៉ុន្តែ​មុខងារ​របស់​ស្ថាប័ន​នេះ​បែរជា​ខូចខាត​ក្នុង​ការ​ដោះស្រាយ​បញ្ហាបង្កហេតុ​ខុស​ច្បាប់ដោយក្រុងព្យុងយ៉ាងទៅវិញ។ រដ្ឋមន្ត្រីរូបនេះបានសំដៅទៅលើការប្រឆាំងម្តងហើយម្តងទៀតដោយចិន ន...
article_4860.txt
តំណាងរាស្រ្តមកពីបក្សប្រឆាំងដ៏ធំរបស់តៃវ៉ាន់ គួមីនតាង (KMT) បានបោះចោលគ្រឿងក្នុងជ្រូក និងវាយតបជាមួយតំណាងរាស្ត្រតៃវ៉ាន់ផ្សេងទៀតក្នុងសភា នៅថ្ងៃទី ២៧ ខែវិច្ឆិកា ដើម្បីតវ៉ាការអនុញ្ញាតឲ្យនាំចូលសាច់ជ្រូកពីអាមេរិកដែលផ្ទុកថ្នាំ ractopamine ។
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានប្រកាសកាលពីខែសីហាថា ចាប់ពីថ្ងៃទី ១ ខែមករាតទៅ រដ្ឋាភិបាលអ្នកស្រី នឹងអនុញ្ញាតការនាំចូលសាច់ជ្រូកអាមេរិកដែលមានផ្ទុកថ្នាំម្យ៉ាងឈ្មោះថា ractopamine ។ ថ្នាំនេះ ជាថ្នាំជំនួយដល់ការលូតលាស់របស់ជ្រូក ហើយមានសាច់ធ្ងន់ល្អ តែអាចនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកដែលទទួលទានសាច់។ សម្រាប់ជ្រូកដែលចិញ្ចឹមលាយជាមួយ...
article_4861.txt
​អាមេរិក​, អង់គ្លេស​, អូស្ត្រាលី​, កាណាដា និង​នូ​វែ​ល​សេ​ឡង់ ឬ​ក្រុម​ប្រទេស Five Eyes នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដែល​ចោទ​ចិន​ថា បានធ្វើ​ខុស​សន្យា​របស់ខ្លួន​នៅក្នុង​ឆ្នាំ ១៩៨៤​។ ការចោទប្រកាន់​របស់​ក្រុម​ប្រទេស Five Eyes ធ្វើឡើង​បន្ទាប់ពី សមាជិកសភា​ហុងកុង​ចំនួន ៤​នាក់ ដែល​គាំទ្រ​លទ្ធិប្រជាធិប...
អត្ថបទទាក់ទង សមាជិកសភា​ហុងកុង​ដែល​គាំទ្រ​ប្រជាធិបតេយ្យ​ទាំងអស់ នឹង​លាលែង ក្រោយ​គ្នា​៤​នាក់​ត្រូវ​បញ្ចប់​តំណែង​ ​ថ្មីៗ​នេះ រដ្ឋាភិបាល​ហុងកុង បានបញ្ចប់​សមាជិកសភា​ហុងកុង​ចំនួន ៤​នាក់ ដោយ​សំអាងថា អ្នក​ទាំងនោះ បាន​បំពាន​ច្បាប់​មូលដ្ឋាន​ហុងកុង និង​គាំទ្រ​ទណ្ឌកម្ម​អាមេរិក​។ ការដក​សមាជិកសភា​នេះ ធ្វើឡើង​បន្ទាប់ពី គណៈអចិន្ត្រៃយ៍...
article_4862.txt
។ កិច្ចព្រមព្រៀងទ្វេភាគី ត្រូវបាន​ធ្វើឡើង​ស្របពេល​ដែលទំនាក់ទំនងរវាងប្រទេសទាំងពីរជាមួយនឹងចិនកំពុងតានតឹងខ្លាំង​។
​តាមរយៈ​ជំនួប​ផ្លូវរដ្ឋ​នៅ​ថ្ងៃទី​២៧ ខែតុលា រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ម៉ៃ ប៉ុ​ម​ប៉េ​អូ និង​រដ្ឋមន្ត្រី​ការពារជាតិ លោក ម៉ាក អេ​ស្ព័​រ បាន​ជជែក​ពិភាក្សា​ជាមួយ​សម​ភាគី​ឥណ្ឌា លោក ស៊ូប្រាម៉ានីយាំ​ជែសាន់កា (Subrahmanyam Jaishankar) និង លោក​​ រ៉ាចាណាត ស៊ីង (Rajnath Singh)​ ។ ក្នុងជំនួប​ថ្នាក់​រដ្ឋមន្ត្រី ២​បូក​២ នេះ បញ្...
article_4863.txt
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ដក​ពាក្យសម្ដី​ភ្លាម​វិញ​បន្ទាប់ពី​ព្រម​ទទួលស្គាល់​ជា​លើកដំបូង​ថា​លោក ចូ បៃ​ឌិន ឈ្នះឆ្នោត​។ លោក ត្រាំ អះអាងថា លោក​អត់​ព្រម​ចុះចាញ់​អ្វី​ទាំងអស់ ហើយ​បន្ត​ចោទថា ការបោះឆ្នោត​មាន​ការលួចបន្លំ​។
អត្ថបទទាក់ទង ក្រុមអ្នកគាំទ្រលោកត្រាំ ចេញបាតុកម្មផ្ដាច់ព្រ័ត្រនៅរដ្ឋធានីវ៉ាស៊ីនតោន ​ដោយ​មិន​និយាយ​ចំៗ​ឈ្មោះ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ ចូ បៃ​ឌិន ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សរសេរ​សារ​មួយ​លើ
article_4864.txt
​ថ្នាក់ដឹកនាំ​អូស្ត្រាលី ជប៉ុន និង​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា​នេះ បាន​ជជែក​គ្នា​តាម​ទូរ​សព្ទ​ជា​លើកដំបូង​ជាមួយ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ចូ បៃ​ឌិន ។ ក្រៅតែពី​ការ​ថ្លែង​សាទរ​ជ័យជំនះ​របស់លោក​បៃ​ឌិន ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​៣ ក៏បាន​លើកឡើង​ពី​កិច្ចការ​យុទ្ធសាស្ត្រ​អាទិភាព និង​បញ្ហា​ប្រឈម​ដែល​នឹងត្រូវ​ដោះស្រ...
​ក្នុងជំនួប​ទូរ​សព្ទ​ដាច់ដោយឡែក​អនាគត​ប្រធានាធិបតី​អាមេរិក នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក​ស្កុ​ត ម៉ូ​រី​សុន នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​ម៉ូ​ន ចេ​អ៊ី​ន ថ្នាក់ដឹកនាំ​ប្រទេស​ទាំងអស់ បាន​ពិភាក្សា​ពី​បញ្ហា​រួមគ្នា​ដូចជា ការដោះស្រាយ​ជំងឺឆ្លង​សាកល COVID-19 បញ្ហា​បម្រែបម្...
article_4865.txt
២​ថ្ងៃមុន​ការបោះឆ្នោត​ចូលមក​ដល់ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី ១ ខែវិច្ឆិកា បាន​សម្រុក​ធ្វើ​យុទ្ធនា​ការរក​សំឡេងឆ្នោត​នៅ​រដ្ឋ​សំខាន់់ៗ​ចំនួន​៥​ក្នុង​ថ្ងៃ​តែមួយ​។ លោក​ចាប់ផ្ដើម​ក្នុង​រដ្ឋ Michigan ដែលជា​រដ្ឋ​សំខាន់​មួយ​សម្រាប់​ឱកាស​រក្សា​កៅអី​ក្នុង​សេត​វិមាន​លោក ប្រជែង​នឹង​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ ចូ បៃ​...
​លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ចេញ​កាលវិភាគ​ដ៏​តក់ក្រហល់​មួយ​នៅ​ថ្ងៃអាទិត្យ ដោយ​ធ្វើ​ឃោសនាបោះឆ្នោត​៥​រដ្ឋ​តែម្ដង​ក្នុងពេល​ត្រឹមតែ​២៤​ម៉ោង​។ ដោយ​ចាប់ផ្ដើម​ពីរ​ដ្ឋ Michigan លោក ក៏​បន្ត​ធ្វើដំណើរ​ទៅកាន់​រដ្ឋ Iowa , North Carolina, Georgia និង Florida ដែលជា​សុទ្ធសឹងតែ​ជា​រដ្ឋ​សំខាន់ៗ​ក្នុង​សមរភូមិ​បោះឆ្នោត​អាមេរិក​ឆ្នាំ​២០២០ ព...
article_4866.txt
​ពលរដ្ឋ​អាមេរិក​ជាង​៧០​លាន​នាក់​ហើយ បាន​បោះឆ្នោត​រួចរាល់​សម្រាប់​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​អាណត្តិ​ថ្មី ដែល​តួលេខ​នេះ​គឺ​លើស​ពាក់កណ្ដាល​នៃ​ចំនួន​អ្នកចូលរួម​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៦ ខណៈ​នៅសល់​តែមួយ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​ដល់​ថ្ងៃ​បោះឆ្នោត​ធំ ។ នេះ​បើតាម​របាយការណ៍​រប​ស់ US Elections Project នៅ​ថ្ងៃទី ២៨ ខែតុលា ។
​តួលេខ​ដែល​បង្ហាញ​ពី​កំណើន​យ៉ាង​លឿន​រហ័ស​របស់​អ្នក​ចេញទៅ​បោះឆ្នោត​មុន​កំណត់​បែបនេះ គឺជា​សញ្ញា​ចុងក្រោយ​មួយ​នៃ​ការប្រកួតប្រជែង​តានតឹង​រវាង​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ ដូ​ណា​ល់ ត្រាំ និង​គូប្រជែង​បក្ស​ប្រជាធិបតេយ្យ​លោក ចូ បៃ​ឌិន​។ ​ហើយ​វា​ក៏​ស្ដែងចេញ​នូវ​បំណង​របស់​អ្នកបោះឆ្នោត ដែល​ចង់​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​កូ​វីដ...
article_4867.txt
អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក លី ម្យុ​ង​បាក់ បាន​ត្រឡប់​ទៅកាន់​ពន្ធនាគារ​វិញ​ហើយ នៅ​ថ្ងៃទី ២ ខែវិច្ឆិកា ក្រោយ​តុលាការ​កំពូល​កូរ៉េខាងត្បូង សម្រេច​ឲ្យ​លោក​អនុវត្ត​ទោស​ដាក់គុក​១៧​ឆ្នាំ​ក្នុង​រឿងក្តី​ពុករលួយ​។ លោក លី បាន​នៅក្រៅ​ឃុំ​តាំងពី​ខែកុម្ភៈ ដើម្បី​ប្ដឹង​ប្រឆាំង​ការសម្រេចចិត្ត​របស់​តុលាការ​ឧទ្ធរណ៍​ដែល​បដិសេធ​កា...
​លោក លី ម្យុ​ង​បាក់ បាន​ចាក​ចេញពី​លំនៅដ្ឋាន​លោក​ក្នុង​ភាគខាងត្បូង​នៃ​រដ្ឋធានី​សេ​អ៊ូ​ល ដោយ​ជិះ​ក្នុង​រថយន្ត​ពណ៌​ខ្មៅ​មួយគ្រឿង កាត់មុខ​អ្នកកាសែត​យ៉ាងច្រើន ក៏ដូចជា​អតីត​ទីប្រឹក្សា​លោក ដែល​បាន​ឈរ​ចាំ​នៅមុខ​ផ្ទះ​លោក ។ ប៉ុន្តែ​លោក លី អត់​បាន​និយាយ​អ្វី​ឡើយ ហើយ​គេ​ក៏​មិនអាច​មើលឃើញ​លោក​ដែរ ព្រោះតែ​កញ្ចក់​ឡាន​លោក​ខ្មៅ​ងងឹត​ពេក...
article_4868.txt
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​មួយ​នៅ​ថ្ងៃទី ១២ ខែវិច្ឆិកា ដោយ​ហាមឃាត់​វិនិយោគិន​អាមេរិក​បោះទុន​ក្នុង​ក្រុមហ៊ុន​ចិន ដែល​ក្រុង​វ៉ាស៊ីនតោន​អះអាងថា ពាក់ព័ន្ធ​នឹង​យោធា​ចិន​។ នេះ​ជាការ​ដាក់​សម្ពាធ​បន្ថែមទៀត​លើ​ក្រុង​ប៉េកាំង ខណៈ​ទំនាក់ទំនង​មហាអំណាច​ទាំងពីរ កំពុងតែ​តានតឹង​ខ្លាំង​ស្រាប...
​បើ​គ្មានអ្វី​ប្រែប្រួល ចាប់ពី​ថ្ងៃទី ១១ ខែមករា​តទៅ បញ្ជា​ប្រតិបត្តិ នឹង​ហាមឃាត់​វិនិយោគិន​អាមេរិក​ពី​ការបញ្ជាទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ចិន​ចំនួន​៣១​ក្រុមហ៊ុន ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​របស់​ក្រសួង​ការពារ​អាមេរិក​ថា ពាក់ព័ន្ធ​នឹង​យោធា​ចិន នៅ​ដើមឆ្នាំ​២០២០​នេះ​។ ក្រុម​វិនិយោគិន​អាមេរិក មាន​ពេល​រហូតដល់​ថ្ងៃទី ១១ ខែវិច្ឆ...
article_4869.txt
​កូរ៉េខាងជើង នៅ​ថ្ងៃទី​៣០ ខែតុលា បាន​បន្ទោស​កូរ៉េខាងត្បូង​ជុំវិញ​ការគ្រប់គ្រង​មន្ត្រី​ក្រសួង​នេសាទ​របស់ខ្លួន​មិនបាន​ល្អ ដែល​បណ្តាល​ឲ្យ​ទាហាន​កូរ៉េខាងជើង​បាញ់សម្លាប់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA​។​
​នៅ​ខែកញ្ញា​កន្លងទៅ មន្ត្រី​កូរ៉េខាងត្បូង បាន​រាយការណ៍​ថា កូរ៉េខាងជើង​បាន​បាញ់សម្លាប់​មន្ត្រី​ក្រសួង​នេសាទ​នៅ​តំបន់​ព្រំដែន​សមុទ្រ​ប្រទេស​ទាំងពីរ និង​ដុត​សាកសព​ទាំងនោះ​ថែមទៀត​។ ជាការ​ឆ្លើយតប មេដឹកនាំ​កូរ៉េខាងជើង បាន​ផ្ញើ​សារ​សុំទោស​ទៅកាន់​ប្រធានាធិបតី និង​ប្រជាជន​កូរ៉េខាងត្បូង​។ ចំណែក​កូរ៉េខាងត្បូង បានទាមទារ​ឲ្យ​មានការ...
article_487.txt
នៅប៉េរូ មនុស្សវ័យជំទង់ពីរនាក់បាត់បង់ជីវិត ហើយបួននាក់រងរបួសនៅថ្ងៃទី១១ ខែធ្នូ អំឡុងបាតុកម្មទាមទារឱ្យមានការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្រោយលោក លោក ប៉េដ្រូ កាស្ទីយ៉ូ ត្រូវបានទម្លាក់ចេញពីតំណែង។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរប៉េរូ។
​លោកស្រី ឌីណា បូលូយ៉ាត ស្បថចូលជាប្រធានាធិបតីប៉េរូថ្មីកាលពីសប្តាហ៍មុន បន្ទាប់ពី លោក ប៉េដ្រូ កាស្ទីយ៉ូ ត្រូវបានសភាបោះឆ្នោតទម្លាក់ចេញពីតំណែង ហើយត្រូវឃុំខ្លួនពីបទប៉ុនប៉ងរំលាយសភា។ បាតុករដែលភាគច្រើនជាអ្នកគាំទ្រលោក កាស្ទីយ៉ូ នៅថ្ងៃទី១១ ខែធ្នូ ចេញតវ៉ាតាមបណ្តាក្រុងជាច្រើនហើយទាមទារឱ្យរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ជាជា...
article_4870.txt
​មេដឹកនាំ​កូរ៉េខាងជើង គីម ជុន​អ៊ុន បាន​ដាក់ចេញ​បទបញ្ជា​រឹតបន្តឹង​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ក្នុងប្រទេស​លោក ខណៈ​ជំងឺ​នេះ​ហក់​ឡើង​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​។ ទន្ទឹមនេះ លោក​ក៏បាន​ស្ដីបន្ទោស​មន្ត្រី​ក្នុង​ជួរ​បក្ស​លោក​រឿង​ថ្លោះធ្លោយ​មួយ​ដែល​បាន​កើតឡើង​ក្នុង​សាលា​ពេទ្យ​ក្រុង​ព្យុងយ៉ាង​ផងដែរ​។​
​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ពលករ​កូរ៉េខាងជើង នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា លោក គីម បាន​សង្កត់ធ្ងន់​ពី​ភាពចាំបាច់​ក្នុង​ការរក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​រឹតបន្តឹង​កិច្ចការ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ។ ​ជាការ​ចេញ​មុខជា​សាធារណៈ​លើកដំបូង​ក្នុង...
article_4871.txt
​លោក Hashim Thaci បាន​លាលែង​ពី​ប្រធានាធិបតី​កូ​សូ​វ៉ូ​នៅ​ថ្ងៃទី​៥ វិច្ឆិកា ដើម្បី​ឡើង​តុលាការ​ពិសេស​នៅ​ទី​ក្រុងឡាអេ បន្ទាប់ពី​ត្រូវបាន​ការចោទប្រកាន់​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​១៩៩៩ ក្នុង​សង្គ្រាម​ផ្តាច់ខ្លួន​របស់​កូ​សូ​វ៉ូ​ចេញពី​ស៊ែ​ប៊ី​។ លោក​បាន​អះអាង​ពី​ភាព​ស្អាតស្អំ និង​តាំងចិត្ត​តតាំង​ដោយ​មិន​...
លោក Hashim Thaci ដែល​វីរបុរស​សង្គ្រាម​ឯករាជ្យ​របស់​កូ​សូ​វ៉ូ និង​ជា​ប្រធានាធិបតី​តាំងតែ​ពី​ឆ្នាំ​២០១៦​មក បានសម្រេច​ចិត្ត​លាលែង​ពី​តំណែង នៅ​ចំពោះ​មុខការ​ចោទ​របស់​អង្គជំនុំជម្រះ​ពិសេស​ពិសេស​កូ​សូ​វ៉ូ​។ លោក Thaci អះអាងថា ការលាលែង​ពី​តំណែង​របស់លោក ជា​រឿង​ចាំបាច់​ក្នុងការ​ការពារ​សុច្ចរិត​ភាព​របស់​កូ​សូ​វ៉ូ​។ នេះ​បើ​យោងតាម​ទ...
article_4872.txt
​ក្រសួងពាណិជ្ជកម្ម​ថៃ បាន​អះអាងថា ការប្រកាស​ដក​ការអនុគ្រោះ​ពន្ធ​លើ​ទំនិញ​ថៃ​២៣១​មុខ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (Generalized System of Preferences (GSP)) មិន​ប៉ះពាល់​ច្រើន​ឡើយ​លើ​ការនាំចេញទំនេញ​ថៃ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​។ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ អះអាងថា ថៃ​នឹងត្រូវ​បង់ពន្ធ​ថែម​ជាង​១៩​លាន​ដុ...
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៣១ ខែតុលា បានប្រកាសថា ការអនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំចេញ​ពី​ថៃ​ទៅ​អាមេរិក​ប្រមាណ​៨១៧​លាន​ដុល្លារ នឹងត្រូវ​ដកហូត​។ វិធានការ​នេះ នឹង​ចូល​ជា​ធរមាន ចាប់ពី​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ​២០២០​តទៅ ។ ការផ្អាក​នេះ ធ្វើឡើង​ក្រោម​ហេតុផល​ថា ទីផ្សារ​ថៃ​ចង្អៀត​សម្រាប់​ផលិតផល​សាច់ជ្រូក​អាមេរិក​។ ...
article_4873.txt
​លោក ចូ បៃ​ដិ​ន (Joe Biden) ដែល​បាន​ត្រូវ​ព្យាករណ៍​ថា​នឹង​ក្លាយទៅជា​ប្រធានាធិបតី​ទី ៤៦ របស់​សហរដ្ឋអាមេរិក បាន​សន្យាថា នឹង​បញ្ឈប់​ការកសាង​ជញ្ជាំង​ព្រំដែន​នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ ការណ៍​នេះ​នាំឱ្យមាន​សំណួរ​អំពី​អនាគត​សមិទ្ធិ​ដ៏​សំខាន់​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Don...
​លោក Matthew Hudak ជា​ប្រធាន​កង​យាមល្បាត​នៃ​ផ្នែក​ព្រំដែន Laredo​។ លោក​បាន​និយាយថា មាន​កុងត្រា​ដើម្បី​ចាប់​ផ្តើមកសាង​ជញ្ជាំង​ជិត ១១៣ គ​.​ម​. នៅក្នុង​តំបន់ Laredo នៃ​រដ្ឋ Texas ដែល​លាតសន្ធឹង​ជាង ២៧០ គ​.​ម​. នៃ​ព្រំដែន​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​ ​លោក Hudak បាន​ថ្លែងថា ជញ្ជាំង​មួយ​អាចជួយ​ប្រយុទ្ធ​ប្រឆាំង...
article_4874.txt
​មេដឹកនាំ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី រក្សា​តំណែង​សមាជិកសភា​របស់ខ្លួន​ដដែល​ក្នុងការ​បោះឆ្នោត​ទូទៅ​ថ្ងៃទី​៨ ខែវិច្ឆិកា​។ នេះ​បើតាម​លទ្ធផល​ដែល​ចេញ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មី​យ៉ាន់​ម៉ា​។ សន្លឹកឆ្នោត កំពុង​ត្រូវបាន​រាប់​ដោយ​គណៈកម្មការ​រៀបចំ​ការ​ឆ្នោត​សហព័ន្ធ​មី​យ៉ាន់​ម៉ា ហើយ​លទ្ធផល​បឋម​បង្ហាញថា បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប...
Relate ​ការបោះឆ្នោត​ថ្នាក់ជាតិ​មី​យ៉ាន់​ម៉ា ដែល​បាន​រៀបចំឡើង​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា បានបញ្ចប់​ហើយ​។ កិច្ចការ​បន្ទាប់ គឺ​ការរាប់​សន្លឹកឆ្នោត​។ ពេលនេះ បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ កំពុងមាន​សំឡេងឆ្នោត​គាំទ្រ​នាំមុខ​បក្ស​ដទៃ និង​កាន់កាប់​កៅអី​សភា​ជា​បណ្តើរៗ​។ ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Irrawad...
article_4875.txt
​ការបោះឆ្នោត​នៅ​ថ្ងៃទី​០៣ វិច្ឆិកា ឆ្នាំ​២០២០​នេះ​ត្រូវបាន​អ្នកតាមដាន​នយោបាយ​អាមេរិក ក៏ដូចជា​សារព័ត៌មាន​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងសំខាន់​ទៅលើ​បេក្ខជន​ប្រធានាធិបតី​ចូ បៃ​ឌិន និង​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​។ ប៉ុន្តែ​ថ្ងៃ​ដដែល​នោះ ពលរដ្ឋ​អាមេរិក​ក៏​នឹង​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធិ​សភា និង​សមាជិកសភា​តំណាងរាស្ត្...
​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​៤៣៥​រូប​សម្រាប់​នីតិកាល​ថ្មី​ ​នៅ​ថ្ងៃទី​០៣ វិច្ឆិកា ពលរដ្ឋ​អាមេរិក​ក៏​នឹងត្រូវ​បោះឆ្នោត​ជ្រើ​រើស​តំណាងរាស្ត្រ​ចំនួន​៤៣៥​នាក់ ពី​រដ្ឋ​ចំនួន​៥០ សម្រាប់​នីតិកាល​ទី​១១៧​នៃ​សភា​តំណាង​អាមេរិក​។ សភា​តំណាង​អាមេរិក មាន​សមាជិក​ចំនួន​៤៣៥​រូប ក្នុងន័យនេះ​បក្ស​សាធារណៈរដ្ឋ ឬ​ប្រជាធិបតេយ្យ ចាំបាច់​...
article_4876.txt
​ក្រសួងការបរទេស​អា​មេ​រិ​ក នៅ​ថ្ងៃទី​២៦ ខែតុលា បានប្រកាសថា ខ្លួន​បានអនុម័ត​គម្រោង​លក់​ប្រព័ន្ធ​ការពារ​ឆ្នេរ​មួយឈុត​ទៀត​ឲ្យ​តៃវ៉ាន់​ដែលមាន​តម្លៃ​ដល់​ទៅ​២,៤​ពាន់​លាន​ដុល្លារ​។ នេះ​ជាការ​លក់​អាវុធ​ចុងក្រោយ​បំផុត​ពី​សំណាក់​អាមេរិក​ឲ្យ​ដែន​កោះ​តៃវ៉ាន់​ដែល​ប្រឈម​ការគំរាមកំហែង​រប​ស់​ចិន បន្ទាប់ពី​ទើបបាន​យល់ព្រម​លក់​សព្វាវុធ​ប...
​បើតាម​សេចក្ដីប្រកាស​របស់ខ្លួន ក្រសួងការបរទេស​អា​មេ​រិ​ក​បញ្ជាក់ថា សំណើ​របស់​តៃវ៉ាន់​ក្នុង​ការទិញ​ប្រព័ន្ធ​ការពារ​ឆ្នេរ 100 Harpoon (100 Harpoon Coastal Defense Systems) ត្រូវបាន​យល់ព្រម​ហើយ​។ តម្លៃ​សម្រាប់​កិច្ចព្រមព្រៀង​លើក​នេះ គឺ​២,៤​ពាន់​លាន​ដុល្លារ រួមមាន​មី​ស៊ី​ល​ប្រភេទ RGM-84L-4 Harpoon Block II Surface Launched...
article_4877.txt
​រដ្ឋមន្ត្រីការបរទេស​អា​មេ​នី​លោក Zohrab Mnatsakanyan លាលែង​ចេញពី​តំណែង​នៅ​ថ្ងៃទី​១៦ វិច្ឆិកា​។ ការលាលែង​នេះ ត្រូវបាន​មើលឃើញថា ជាការ​បង្ហាញ​ពី​ការមិន​ពេញចិត្ត​នឹង​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​ជាមួយ​រុស្ស៊ី និង​អា​ស៊ែ​បៃ​ហ្ស​ង់​បញ្ចប់​ជម្លោះ​ក្នុង​តំបន់ Nagorno-Karabakh ប៉ុន្តែ​ទឹកដី​ក្នុង​តំបន់​នេះ​មួយចំនួន​ដែល​ធ្លាប...
​លោក Zohrab Mnatsakanyan បាន​ចុះ​ចេញពី​តំណែង​រដ្ឋមន្ត្រីការបរទេស​អា​មេ​នី ប៉ុន្មាន​ថ្ងៃក្រោយ​អា​មេ​នី ចុះហត្ថលេខា​កិច្ចព្រមព្រៀង​ឈប់​បាញ់​ជាមួយ​អា​ស៊ែ​បៃ​ហ្ស​ង់​ក្រោម​ការ​ជ្រោមជ្រែង​របស់​របស់​រុស្ស៊ី​។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​មើលឃើញថា ជា​បរាជ័យ​សម្រាប់​អា​មេ​នី ព្រោះ​ទឹកដី​ខ្លះ​ដែល​ក្រុម​ឧទ្ទាម​ដែល​ខ្លួន​គាំទ្រ​នៅ ...
article_4878.txt
​វ៉ាស៊ីនតោន — ​ការតានតឹង​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដែល​មិនទាន់​ដឹង​លទ្ធផល​ដាច់​ស្រាច់​នៅឡើយ កំពុង​បណ្តាល​ឲ្យ​រដ្ឋ​ខ្លះ​និង​មន្ត្រី​មូលដ្ឋាន បង្កើន​សន្តិសុខ​ការពារ​អ្នក​ដែល​ទទួលបន្ទុក​ក្នុងការ​រាប់​សន្លឹកឆ្នោត ដែល​រាប់​មិនទាន់​អស់​។​
​ក្រុម​អ្នកគាំទ្រ​ប្រធានាធិបតី Donald Trump និង​លោក Joe Biden គូប្រកួត​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់លោក បាន​បង្កើន​ការយកចិត្តទុកដាក់រ​បស់​ខ្លួន​លើ​រដ្ឋ​មួយចំនួន ដូចជា​រដ្ឋ Arizona, Nevada និង​រដ្ឋ Pennsylvania ដែល​ការ​ប្រៀក​ប្រកិត​គ្នា​យ៉ាងខ្លាំង មិនអាច​ប្រកាស​លទ្ធផល​បាន​នៅឡើយ​។​ ​ហើយ​ការតានតឹង បាន​រីក​កាន់តែ​ធំ...
article_4879.txt
២​ខែ​មុន​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចាក​ចេញពី​សេត​វិមាន ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស ព្រឹទ្ធសភា​មកពី​បក្ស​សាធារណរដ្ឋ លោក Jim Risch បានចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ដោយ​ទទូច​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ធ្វើការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​សម្ព័ន្ធមិត្ត​អឺរ៉ុប ក្នុង​គោលដៅ​រាំងខ្ទប់​ឥទ្ធិពល​ចិន​។
«​ខ្ញុំ​ចាត់ទុក​បញ្ហា​គោលនយោបាយ​ការបរទេស​ជា​អាទិភាព​ចម្បង​ដាច់​គេ​ក្នុង​អាណត្តិ​យើង​»​។ លោក Jim Risch អះអាង​បែបនេះ មុននឹង​ចោទ​ចិន​ថា​ព្យាយាម​បំផ្លាញ​វឌ្ឍនភាព សន្តិសុខ និង​អភិបាលកិច្ច​ល្អ​នៅ​គ្រប់​ច្រករហក​ទាំងអស់​នៅ​ជុំវិញ​សកលលោក​។ ​ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​បន្ទុក​កិច្ចការបរទេស​របស់​ព្រឹទ្ធសភា​ដ៏​មាន​ឥទ្ធិពល លោក...
article_488.txt
កម្ពុជា ប្រកាសផ្ដល់ជំនួយជាទឹកប្រាក់១សែនដុល្លារអាម៉េរិក ដល់ប្រទេសតួកគី ដែលរងគ្រោះដោយសារការរញ្ជួយដី កាលពីថ្ងៃទី៦ កុម្ភៈ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៨ កុម្ភៈថា ៖«កម្ពុជា មានក្តីរន្ធត់បន្ទាប់ពីទទួលបានព័ត៌មានសោកនាដកម្ម នៃការបាត់បង់ជីវិតប្រជាជនរាប់ពាន់នាក់ និងរងរបួសរាប់ម៉ឺននាក់ ព្រមទាំងការខូចខាតយ៉ាងដំណំ បង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត៧, ៨ វិចទ័រ ដែលបានកើតឡើងនៅខេត្តភាគអាគ្នេយ៍នៃសាធារណរដ្ឋតួកគី»។ ត...
article_4880.txt
​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​បក្ស​កុម្មុយនីស្ត​ចិន ចាប់ផ្ដើម​កិច្ចប្រជុំ​បិទទ្វារ​ក្នុង​រដ្ឋធានី ប៉េកាំង នៅ​ថ្ងៃទី ២៦ ខែតុលា ដើម្បី​គូសវាស​របៀបវារៈ​សេដ្ឋកិច្ច​និង​នយោបាយ​ពួកគេ​សម្រាប់​រយៈពេល​៥​ឆ្នាំ​ខាងមុខ ខណៈ​បក្ស​កុម្មុយនីស្ត​ចិន សម្លឹង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។​
​កិច្ចប្រជុំពេញអង្គ​លើក​ទី​៥ នៃ​គណៈ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន បានចាប់ផ្ដើម​ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ ហើយ​គ្រោង​បិទ​បញ្ចប់​នៅ​ថ្ងៃទី ២៩ ខែតុលា​។ កិច្ចប្រជុំ​នេះ រំពឹងថា​មាន​អ្នកចូលរួម​ជាង​២០០​នាក់ ដែល​សុទ្ធសឹង​ជា​សមាជិក​នៃ​គណៈ​មជ្ឈិមបក្ស ហើយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដែលជា​អគ្គលេខាធិការ​គណៈ​មជ្ឈិមបក្ស ក៏មាន​វត្តមាន​ក្នុ...
article_4881.txt
​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស Dominic Raab បាន​រិះគន់​បញ្ញត្តិ​ថ្មី​ដែល​សភា​ចិន​ទើប​អនុម័ត ដែល​អនុញ្ញាត​ឲ្យ​ហុងកុង​ដកតំណែង​តំណាងរាស្ត្រ​ហុងកុង​។ លោក Raab ចាត់ទុក​វិធាន​ថ្មី ជាការ​បំពាន​ទៅលើ​សេចក្តីថ្លែងការណ៍​រួម​អង់គ្លេស​-​ចិន ស្តីពី​ការប្រគល់​កោះ​ហុងកុង​ទៅ​ចិន​វិញ ជាមួយ​ការរក្សា​ស្វ័យភាព​កម្រិត​ខ្ពស់​។ អង់គ្លេស អាមេរិ...
​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​១២ ខែវិច្ឆិកា លោក Dominic Raab រដ្ឋមន្ត្រីការបរទេស​អង់គ្លេស អះអាងថា ដំណោះស្រាយ​របស់​សភា​ចិន​ក្នុង​ការកំណត់​លក្ខន្តិកៈ​សមាជិកសភា​ហុងកុង ជាការ​បំពាន​កិច្ចព្រមព្រៀងទ្វេភាគី​ពាក់ព័ន្ធ​ការផ្ទេរ​ហុងកុង​។ លោក​អះអាង ថា អង់គ្លេស និង​សម្ព័ន្ធមិត្ត​នឹងធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ឲ្យ​ចិន​គោរព​តាម​កាតព្...
article_4882.txt
​មន្ត្រី​អាមេរិក និង​រុស្ស៊ី នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា បានប្រកាស​ពី​ជំហរ​របស់​ប្រទេស​រៀងៗ​ខ្លួន​ក្នុងការ​កែទម្រង់​ក្រុមប្រឹក្សាសន្តិសុខ​ដែលជា​ស្ថាប័ន​មានអំណាច​ក្រោម​អង្គការសហប្រជាជាតិ (UN) ។ ការបន្ថែម​សមាជិក​ថ្មី មិនមែនជា​បញ្ហា​រាំងស្ទះ​ឡើយ ប៉ុន្តែ​រុស្ស៊ី និង​អាមេរិក មិន​គាំទ្រ​ការពង្រីក​សិទ្ធិ​វ៉េតូ​ដល់​ប្រទេស​ឯទៀត​ក្រ...
​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៥ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា បាន​បើក​ការជជែក​ដេញដោល​មួយ​លើ​កំណែទម្រង់​ក្រុមប្រឹក្សាសន្តិសុខ​ដ៏​មាន​ឥទ្ធិពល​។ សមាជិក​ទាំង​១៩៣​ប្រទេស បាន​ពិភាក្សា​ពី​សិទ្ធិ​វ៉េតូ និង​អភ័យឯកសិទ្ធិ​របស់​ស​មា​ជិ​ក​អចិន្ត្រៃយ៍​ទាំង​៥ ចិន រុស្ស៊ី អង់គ្លេស បារាំង និង​អាមេរិក ក៏ដូចជា​ការពង្រីក​ស​មា​ជិ​ក​ភាព...
article_4883.txt
ត្បូងពេជ្រពណ៌ស្វាយ-ផ្កាឈូក (Purple-Pink Diamond) ដ៏កម្រ ទំហំ១៤.៨៣ការ៉ាត់ ដែលមានប្រភពពីរុស្ស៊ី ត្រូវបានលក់ដេញថ្លៃ ចំនួន២៦.៦លានដុល្លារអាមេរិក។ នេះបើតាមការផ្សាយរបស់ភ្នាក់ងារដេញថ្លៃ Sotheby’s ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីពេលថ្មីៗកន្លងមក។
ត្បូងពេជ្រនេះ ត្រូវបានប្រសិទ្ធនាមថា «The Spirit of the Rose» (វិញ្ញាណផ្កាឈូក) ដោយលោកលំនាំតាមការបង្កើតរបាំបាឡេដ៏ល្បីល្បាញនៅរុស្ស៊ី ហើយត្រូវបានដាក់ដេញថ្លៃលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រនៃចំណោមត្បូងពេជ្រប្រភេទដូចគ្នានេះ។ យោងតាម AFP ការដាក់លក់ដេញថ្លៃត្បូងពេជ្រនេះ ដោយសារតែតម្រូវការចាំបាច់នាអំឡុងវិបត្តិកូវីដ-១៩ ដោយក្រុមហ៊ុ...
article_4884.txt
លោក ដូ​ណា​ល់ ត្រាំ បេក្ខជន​បក្ស​សាធារណរដ្ឋ បាន​ទទូច​ឲ្យ​ឈប់​រាប់​សន្លឹកឆ្នោត​ផ្ញើមក​យឺត​ក្រោយ​មណ្ឌលបោះឆ្នោត​បិទ ដែល​លោក​ចាត់ទុកថា​ខុសច្បាប់​។ ចំណែក លោក បៃ​ឌិន បេក្ខជន​បក្ស​ប្រជាធិបតេយ្យ ជឿជាក់​ខ្ពស់​ថា នឹង​ផ្ដួល​លោក​ត្រាំ ខណៈ​ទទូច​ឲ្យ​អ្នកបោះឆ្នោត​អាមេរិក​អត់ធ្មត់ រង់ចាំ​រាប់​សន្លឹកឆ្នោត​ឲ្យ​អស់​សិន ។
Relate ​ការរាប់​សន្លឹកឆ្នោត ក្លាយជា​ប្រធានបទ​ចម្រូងចម្រាស​ក្នុងការ​បោះឆ្នោត​អាមេរិក​ឆ្នាំ​២០២០​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក ចូ បៃ​ឌិន ហើយ​នោះ​ក៏​ព្រោះតែ​ជំងឺ​កូ​វីដ​-១៩ ដែល​បង្ខំ​ឲ្យ​ពលរដ្ឋ​អាមេរិក​រាប់លាន​នាក់​បោះឆ្នោត​តាម​ប្រៃសណីយ៍​។ ពលរដ្ឋ​អាមេរិក​ជាង​១០០​លាន​នាក់ បាន​បោះឆ្នោត​មុន​កំណត់ ដែល​ច្រើនជាង​២​ដង​បើ​ធៀប​ន...
article_4885.txt
​បន្ទាប់ពី​ទទួលបាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទី​៤៦ លោក ចូ បៃ​ឌិន ត្រូវបាន​មេដឹកនាំ​ប្រទេស​ជាច្រើន អបអរសាទរ និង​ផ្ញើរ​សារ​រំពឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាមេរិក​។ ប៉ុន្តែ​មេដឹកនាំ​ចិន រុស្ស៊ី និង​បណ្តា​ប្រទេស​មួយចំនួនទៀត មិនទាន់​ចេញ​សេចក្តីថ្លែងការណ៍​អបអរសាទរ​លោក បៃ​ឌិន ដោយ​រង់ចាំ​លទ្ធផល​ផ្...
​ប្រសិន​គ្មាន​ការប្រែប្រួល​ទេ លោក ចូ បៃ​ឌិន នឹង​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ផ្លូវការ នៅ​ចុងខែ​មករា​ឆ្នាំ​២០២១​ខាងមុខ​។ ចិន និង​រុស្ស៊ី ជា​មហាអំណាច​ពីរ​ដែល​មិនទាន់បាន​ផ្ញើ​សារ​អបអរសាទរ​ជ័យជម្នះ​របស់លោក បៃ​ឌិន ខណៈ​អង់គ្លេស បារាំង អាល្លឺម៉ង់ កូរ៉េខាងត្បូង និង​ឥណ្ឌូណេស៊ី បាន​អបអរ​ពេលចេញ​លទ្ធផល​ឈ្នះ​ភា្ល​មៗ​។ ​ប្រ...
article_4886.txt
នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា បាន​លើកឡើងថា លោក​នឹង​រីករាយ ប្រសិនបើ​មាន​មនុស្ស ដែលមាន​សមត្ថភាព និង​លក្ខណៈសម្បត្តិ​ល្អ​ជំនួស​តំណែង​របស់លោក នៅពេល​អនាគត​។ ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​ថៃ​បែបនេះ ធ្វើឡើង​ស្របពេល ប្រជាជន​ថៃ​ជាច្រើន​ពាន់​នាក់ ទាមទារ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​មួយ​នេះ​។
​តាមរយៈ​សុន្ទរកថា​នៅ​មហាវិទ្យាល័យ​ការពារជាតិ​ថៃ​ក្នុង​ក្រុង​បាងកក ប្រមុខ​រដ្ឋាភិបាល​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​លើកឡើងថា ប្រសិនបើ​ក្នុងពេល​ខាងមុខ មាន​មនុស្ស​មាន​សមត្ថភាព និង​កាន់​កិច្ចការ​ច្បាស់លាស់​ជាង​ខ្លួន អ្នក​ទាំងនោះ​គឺ សក្តិសម​ណាស់​ក្នុងការ​កាន់តំណែង​ជំនួស​លោក​។ «​គាត់ ឬ​នាង នឹង​បន្ត​កិច្ចការ​នាយករដ្ឋមន្ត្រី...
article_4887.txt
ស្រីលង្ការ នៅថ្ងៃទី៣១ តុលា បានចាប់ផ្តើមបញ្ជូនសម្រាមដែលមានលក្ខណៈគ្រោះថ្នាក់ចំនួន២៤២កុងទឺន័រ ត្រឡប់ទៅអង់គ្លេសវិញ តាមដីការរបស់តុលាការ។ ការបញ្ជូនសម្រាមត្រឡប់ទៅវិញនេះ ត្រូវឡើងបន្ទាប់ពីមានការប្តឹងប្តល់ក្នុងតុលាការអស់រយៈពេល២ឆ្នាំ ដោយសកម្មជនការពារបរិស្ថានជាអ្នកចេញមុខទាមទារឲ្យបញ្ជូនសម្រាមទៅវិញ។
ស្រីលង្ការ មិនខុសពីបណ្តារប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត បានរួមគ្នាលែងទទួលយកសម្រាមពីបណ្តារប្រទេសអ្នកមាន និងចាប់ផ្តើមបញ្ជូនសម្រាមទាំងនោះទៅវិញ។ ដីការរបស់តុលាការស្រីលង្ការ បានបង្គាប់ឲ្យក្រុមហ៊ុនបញ្ជូនត្រឡប់ទៅវិញ សម្រាមវេជ្ជសាស្ត្រចំនួន២០កុងទឺន័រ និងសម្រាមចំនួន៦៥កុងទឺន័រផ្សេងទៀតនៅសប្តាហ៍ក្រោយ។ នេះយោងតាមលោកSunil Jayaratne មន្ត្រី...
article_4888.txt
ការចូលរួមរបស់កូរ៉េខាងត្បូង ក្នុងវេទិកាសន្ទនាសន្តិសុខចតុភាគី (Quad) នឹងអាចបំផ្លាញសន្តិសុខ និងស្ថិរភាពក្នុងតំបន់។ នេះបើតាមការបញ្ជាក់របស់ទីប្រឹក្សាសន្តិសុខពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃទី២៧ ខែតុលា។
ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូមួយ ដែលសហការរៀបចំឡើងដោយក្រុមប្រឹក្សានៃមូលនិធិអាត្លង់ទិកនិងអាស៊ីបូព៌ា (Atlantic and East Asia Foundation) លោក Moon Chung-in ទីប្រឹក្សាសន្តិសុខពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងយ៉ាងដូច្នេះថា៖ «អាមេរិក គឺជាសម្ព័ន្ធមិត្តតែមួយគត់របស់យើង ខណៈចិនគឺជាដៃគូសហប្រតិបត្តិការយុទ្ធសាស្...
article_4889.txt
​មេបញ្ជាការ​កងទ័ព​ថៃ លោក Narongphan Jittkaewtae នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា បាន​ច្រានចោល​ពី​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា ដើម្បី​ស្ដារ​ស្ថានការណ៍​នយោបាយ​នៅក្នុង​ប្រទេស ដែល​កំពុង​ជួប​បញ្ហា​ជាច្រើន​។
​មកទល់ពេលនេះ បាតុករ​ថៃ នៅតែ​បន្ត​ទាមទារ​ឲ្យ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ​ចុះ​ចេញពី​តំណែង​, ទាមទារ​ធ្វើកំណែទម្រង់​លើ​ស្ថាប័ន​ព្រះមហាក្សត្រ និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។ បើទោះបីជា​មានការ​ទាមទា​រ​ជាច្រើនលើក​ក៏ដោយ ប៉ុន្តែ​លោក ប្រយុទ្ធ នៅតែ​បន្ត​បដិសេធ​មិន​ចុះចេញ​ដដែល ដោយ​សំអាងថា លោក​នឹងមិន​រត់គេច​ទៅណា​ឡើយ​...
article_489.txt
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)​ បង្ហាញថា សារធាតុអ៊ុយរ៉ាញ៉ូមធម្មជាតិចំនួន ២,៥ តោនត្រូវបានបាត់ពីកន្លែងដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលលីប៊ី។ IAEA អាចនឹងចាត់សកម្មភាពបន្តទៀតដើម្បីបញ្ជាក់ពីកាលៈទេសៈនៃការយកចេញនៃសារធាតុមួយនេះដែលជាសារធាតុមួយសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។​
អគ្គនាយកទីភ្នាក់ងារ IAEA លោក Rafael Grossi បានប្រាប់រដ្ឋសមាជិករបស់ទីភ្នាក់ងារនេះថា អ្នកត្រួតពិនិត្យកាលពីថ្ងៃទី១៤ ខែមីនា បានរកឃើញថា ធុងចំនួន ១០ ដែលមានផ្ទុក សារធាតុរ៉ែអ៊ុយរ៉ាញ៉ូម មិនមានវត្តមាននៅកន្លែងដូចដែលបានប្រកាសពីមុនទេ។ IAEA នឹងធ្វើសកម្មភាពបន្ថែមទៀត ដើម្បីបញ្ជាក់អំពីកាលៈទេសៈនៃការដកចេញសម្ភារនុយក្លេអ៊ែរ និងទីតាំងបច្ចុប...
article_4890.txt
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់​ត្រាំ បានចេញ​បញ្ជា​ឲ្យ​កាត់បន្ថយ​កងទ័ព​បន្ថែមទៀត​ពី​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្កា​នី​ស្ថាន​។ ការកាត់បន្ថយ​ទ័ព​នេះ​ត្រូវបាន​ប្រកាស​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី​នៅ​ថ្ងៃទី​១៧ វិច្ឆិកា​។ ដំបូង​ឡើយ លោក​ប្រធានាធិបតី ត្រាំ ចង់​ដកទ័ព​ទាំង​អស់ពី​ប្រទេស​ទាំងពីរ​នេះ ប៉ុន្តែ​រង​ការរិះគន់​គ្រប់​ទិស​ទា...
​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន អាមេរិក​មាន​កងទ័ព​ចំនួន​៤​ពាន់​៥​រយ​នាក់ ចំណែកឯ​នៅ​អ៊ឺ​រ៉ា​ក់​វិញ​អាមេរិក មាន​កងទ័ព​៣​ពាន់​នាក់​។ រដ្ឋបាល​លោក​ត្រាំ បានសម្រេច​កាត់បន្ថយ​កងទ័ព​២​ពាន់​នាក់​ពី​អា​ហ្វ​ហ្កា​នី​ស្ថាន និង​៥​រយ​នាក់​ពី​អ៊ីរ៉ាក់​។​ «​នៅត្រឹម​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ កងកម្លាំង​អាមេរិក​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​មាន​២​ពា...
article_4891.txt
​អាជ្ញាធរ​ស្រីលង្កា បានចាប់ផ្ដើម​ដឹកបញ្ជូន​សំរាម ២៤២ កុង​ទឺ​ន័​រ ត្រលប់​ទៅ​ឲ្យ​ចក្រភព​អង់គ្លេស វិញ ក្រោយ​តតាំង​រឿងក្តី​២​ឆ្នាំ​។ មន្ត្រី​ស្រីលង្កា បញ្ជាក់​បែបនេះ នៅ​ថ្ងៃទី ៣១ ខែតុលា​។
​កាកសំណល់​វេជ្ជសាស្ត្រ ២០ កុង​ទឺ​ន័​រ​ដំបូង ដែល​រួមទាំង បំណែក​ខ្មោច​ពី​បន្ទប់​រក្សា​សាកសព​ក្នុង​មន្ទីរពេទ្យ ត្រូវបាន​ដឹក​តាម​នាវា​ឆ្ពោះទៅកាន់​ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី ៣០ ខែតុលា ហើយ​សំរាម ៦៥​កុង​ទឺ​ន័​រ​ផ្សេងទៀត នឹងត្រូវ​ដឹកបញ្ជូន​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ខាងមុខ​ផងដែរ​។ អ្នកនាំពាក្យ​នាយកដ្ឋាន​គយ​ស្រ​លី​ង្កា Sunil Ja...
article_4892.txt
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា បាន​បណ្ដេញ​លោក Christ Krebs ពី​តំណែង​មន្ត្រីជាន់ខ្ពស់​ផ្នែក​សន្តិសុខ​សាយ​ប័​រដែ​ល​ការពារ​ការបោះឆ្នោត​អាមេរិក​ពី​ការអុកឡុក​របស់​បរ​ទេស​។ លោក ត្រាំ មិន​បញ្ជាក់​ពី​មូលហេតុ​ឲ្យ​ច្បាស់​នៃ​ការបញ្ចប់​តំណែង​នេះ​ទេ ដោយបាន​ត្រឹម​សរសេរ​លើ Twitter ថា លោក Krebs និយាយ​មិន​...
​លោក Chris Krebs នាយក​ទីភ្នាក់ងារ​សន្តិសុខ​សាយ​ប័​រ និង​ហេដ្ឋារចនាសម្ព័ន្ធ​សន្តិសុខ (CISA) របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក ក្លាយជា​មន្ត្រី​ទី​ពីរ​ដែល​ត្រូវ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បណ្ដេញ​ចេញពី​តំណែង បន្ទាប់ពី​បរាជ័យ​ការបោះឆ្នោត​ថ្ងៃទី​៣ ខែវិច្ឆិកា​។ លោក ម៉ាក អេ​ស្ពើ ជា​មនុស្ស​ទីមួយ ក្រោយ​លោក ត្រាំ បញ្...
article_4893.txt
​សភា​ក្រិ​ក កាលពីពេល​ថ្មីៗ​កន្លងមកនេះ បានសម្រេច​ប្រែក្លាយ​ច្បាប់​ពីបទ​ល្មើស​ដ៏​សាមញ្ញ​ទៅ​បទឧក្រិដ្ឋ ជុំវិញ​ការចិញ្ចឹម​សត្វ​ដោយ​មិនបាន​ត្រឹមត្រូវ ហើយ​អ្នកប្រព្រឹត្ត​ខុស​អាច​ប្រឈម​ជាប់ពន្ធនាគារ​រហូតដល់​ទៅ​១០​ឆ្នាំ​ឯណោះ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
​តាមច្បាប់​ក្រិ​ក សកម្មភាព​ដែល​ចាត់ទុក​ជាការ​ធ្វើបាប និង​រំលោភបំពាន​លើ​សត្វ​ចិញ្ចឹម មានដូចជា ការបំពុល ការចង​ព្យួរ ការដុត និង​ទង្វើ​ទារុណកម្ម​ផ្សេងៗ ។ អ្នក​ដែល​ប្រព្រឹត្ត​ខុស ប្រឈម​ពិន័យ​ជា​ប្រាក់​ពី​៥០០០ ទៅ​១៥០០០​អឺរ៉ូ (​ពី​ជិត​៦០០០ ទៅជិត​១៨០០០​ដុល្លារ​អាមេរិក​) ហើយ​ទោស​ពន្ធនាគារ ស្ថិតក្នុង​កម្រិត​អ​ប្បរមា​១​ឆ្នាំ ហើយ​...
article_4894.txt
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​វៀតណាម​ចំនួន​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី ២៩ និង ៣០ ខែតុលា ដើម្បី​ចូលរួម​ប្រា​ព្ធ​ខួប​២៥​ឆ្នាំ​នៃ​ការតភ្ជាប់​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ​។​
​បើ​គ្មាន​ការប្រែប្រួល​ទេ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ​នឹង​ឆ្លៀត​ទៅ​ទស្សនកិច្ច​ប្រទេស​វៀតណាម ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​មកកាន់​តំបន់​អាស៊ី​របស់ខ្លួន​នា​ថ្ងៃ ២៩ ខែតុលា​នេះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​ ​ក្រសួងការបរទេស​វៀ​ត​ណា​ម នៅ​ថ្ងៃទី ២៨ ខែតុលា បានប្រកាស​ពី​ទស...
article_4895.txt
​គិត​ត្រឹម​ម៉ោង ៥ ល្ងាច​នេះ លោក ចូ បៃ​ឌិន បេក្ខជន​បក្ស​ប្រជាធិបតេយ្យ បាន​នាំមុខ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចំនួន​៩១៧​សំឡេងឆ្នោត ខណៈ​ការរាប់​សន្លឹកឆ្នោត​ប៉ាន់​ស្មានថា ៩៩​ភាគរយ​ហើយ​នោះ​។ នេះ​បើតាម​លទ្ធផល​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AP ។
​ខណៈ​មាន​សំឡេង​ប្រតិភូ ២៦៤ ក្នុង​ដៃ លោក បៃ​ឌិន នឹង​អាច​ត្រូវ​ប្រកាស​ជា​អ្នកឈ្នះ​ក្នុងការ​បោះឆ្នោត​អាមេរិក​ឆ្នាំ​២០២០​នេះ ប្រសិនបើ​លោក​ក្ដាប់បាន​រដ្ឋ​ដែលមាន​ប្រតិភូ ១៦ នេះ​។ ​មែនទែន លោក ត្រាំ នាំមុខ​រដ្ឋ Georgia ជាង​២​ថ្ងៃ​ហើយ ចាប់តាំងពី​បិទ​មណ្ឌលបោះឆ្នោត​កាលពី​យប់​ថ្ងៃទី ៣ ខែវិច្ឆិកា​មក​។ ហើយ​ការ​នាំមុខ​នេះ ឲ្យ​លោក​បៃ​...
article_4896.txt
​ជីក​ប្រឡាយទឹក​តែម្នាក់ឯង ដោយ​ប្រើ​ចបកាប់​។ គំនិត​ស្រមើស្រមៃ​របស់លោក Loungi Bhuiya បានធ្វើ​ឲ្យ​អ្នកភូមិ​សើចចំអក​ហើយ​ភរិយា​ក៏​មិន​គាំទ្រ​នោះដែរ​។ ប៉ុន្តែ​៣០​ឆ្នាំ​ក្រោយមក អ្នកភូមិ​មានទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ដោយសារ​ស្នាដៃ​របស់​ឥណ្ឌា​រូបនេះ ហើយ​លោក​ក៏​ត្រូវបាន​ចាត់ទុកជា​វីរបុរស​ក្នុងភូមិ​ផងដែរ​។​
​រស់នៅ​ភូមិ Kothilawa ស្រុក Gaya រដ្ឋ Bihar ភាគ​ខាងកើត​នៃ​ប្រទេស​ឥណ្ឌា Bhuiya មិនបាន​បោះបង់​ការតាំង​ចិត្ត​រប​ស់​ខ្លួន​កន្លងមក​នោះឡើយ បើទោះបីជា​ទទួលរង​នូវ​ការ​សើចចំអក​ក៏ដោយ​។ យោងតាម​ការផ្សាយ​រប​ស់ IndiaTV លោក​បាន​តាំងធ្វើ​ក្តី​សុ​បិ​ន្ត​របស់ខ្លួន ក្លាយជា​ការពិត ដោយ​ប្រឹង​ជីក​ប្រឡាយ​ប្រវែង​៣​គីឡូម៉ែត្រ​ដោយ​ប្រើ​ចបកាប់​ជា...
article_4897.txt
អូស្រ្តាលី នឹងមិនទាន់អនុញ្ញាតឲ្យនិស្សិតបរទេសត្រលប់ទៅរៀនវិញឡើយ ខណៈរដ្ឋាភិបាលទីក្រុង កង់បេរ៉ា ផ្តល់អាទិភាពសម្រាប់ការធ្វើមាតុភូមិនិវត្តន៍របស់និស្សិតអូស្ត្រាលីដែលជាប់គាំងនៅបរទេស។ នាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បញ្ជាក់បែបនេះ នៅថ្ងៃទី១៣ ខែវិច្ឆិកា។
រដ្ឋាភិបាលអូស្ត្រាលី បានបិទព្រំដែនខ្លួនសម្រាប់ជនបរទេស និងនិវេសនកជន (អ្នកកាន់លិខិតរស់នៅអចិន្រ្តៃយ៍) ទាំងអស់ក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចាប់តាំងពីខែមីនាមក។ គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា អូស្រ្តាលីមានករណីឆ្លងកូវីដ-១៩សរុប ២៧៦៩៩ករណី ខណៈអ្នកស្លាប់មាន ៩០៧នាក់។ ក្នុងមួយឆ្នាំៗ និស្សិតបរទេស បានរួមចំណែកប្រមាណ ២៥,៣ព...
article_4898.txt
​ក្រុមបាតុករ​ថៃ នៅ​ថ្ងៃទី​២១ ខែតុលា បានកំណត់​រយៈពេល ៣​ថ្ងៃ​សម្រាប់​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ប្រមុខ​រដ្ឋាភិបាល​ថៃ ចុះ​ចេញពី​តំណែង និង​ទម្លាក់​បទ​ចោទ​លើ​មេដឹកនាំ​បាតុកម្ម​ផ្សេងទៀត​ដែល​ខ្លះ​កំពុង​ស្ថិតក្រោម​ការឃុំខ្លួន និង​ខ្លះ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​។ ការទាមទារ​របស់​ក្រុមបាតុករ​នេះ ធ្វើឡើង​ស្របពេល​លោក ប្រា​យុទ្ធ លើកឡើង...
អត្ថបទទាក់ទង តុលាការ​ថៃ ហាមឃាត់​ការផ្សាយ​របស់​ទូរទស្សន៍​មួយ ក្រោយ​រាយការណ៍​ព័ត៌មាន​មិន​ពិត​ពី​បាតុកម្ម​ ​ថ្លែង​នៅលើ​កញ្ចក់​ទូរទស្សន៍ នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បញ្ជាក់ថា លោក​នឹង​បន្ធូរបន្ថយ​ភាព​តានតឹង​នយោបាយ​នៅក្នុង​ទីក្រុង​បាងកក​។ បើតាម​ការអះអាង​រប​ស់​ប្រមុខ​រដ្ឋាភិបាល​ថៃ លោក​កំពុង​រៀបចំ​លើកចោល​ស្ថាន...
article_4899.txt
​អាជ្ញាធរ​កូរ៉េខាងត្បូង បានបញ្ជាក់​ករណី​ស្លាប់​ក្មេង​បុរស​អាយុ​១៧​ឆ្នាំ​ម្នាក់ ថា គ្មាន​ជាប់ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង​ផ្ដាសាយ ដែល​រូបគេ​បាន​ចាក់​កាលពី​ថ្មីៗ​នេះឡើយ​។ ការបកស្រាយ​នេះ ធ្វើ​ឡើងខណៈ​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញ​សុវត្ថិភាព​របស់​វ៉ាក់សាំង​ផ្ដាសាយ ព្រោះ​មាន​ករណី​ស្លាប់​ជា​បន្តបន្ទាប់​ក្រោយ​ចាក់​វា​។
Relate ​ក្មេងប្រុស​វ័យ​១៧​ឆ្នាំ ដែល​ស្លាប់​នោះ បាន​ចូលរួម​ក្នុង​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ដើម្បី​ផ្ដល់​វ៉ាក់សាំង​ផ្ដាសាយ​ដល់​មនុស្ស​៣០​លាន​នាក់​ក្នុង​គោលដៅ​ចៀសវាង​ការ​ស្មុគស្មាញ​ជាមួយនឹង​ជំងឺ​កូ​វីដ​-១៩​។ ​អ្នកស្លាប់​ក្រោយ​ចាក់​ថ្នាក់​វ៉ាក់សាំង​នេះ បាន​ឡើងដល់​២៥​នាក់ ក្នុងពេល​១​សប្ដាហ៍​ចុងក្រោយ ខណៈ​ទីភ្នាក់ងារ​ព័ត៌មាន...