file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_499.txt | មន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Konstantin Vorontsov ព្រមាននៅថ្ងៃទី២៦ ខែតុលាថា ប្រសិនបើផ្កាយរណបពាណិជ្ជកម្មរបស់អាម៉េរិក និងសម្ព័ន្ធមិត្តជាប់ពាក់ព័ន្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន ហេដ្ឋារចនាសម្ព័ន្ធទាំងនោះនឹងក្លាយជាគោលដៅវាយប្រហារស្របច្បាប់របស់រុស្ស៊ី។ | លំហអាកាសដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានទៅឱ្យកងទ័ពអ៊ុយក្រែនប្រយុទ្ធក្នុងសង្រ្គាមជាមួយរុស្ស៊ី។ បើតាមបទសម្ភាសរបស់ ប្រធានកងកម្លាំងអវកាសអាម៉េរិក ឧត្តមសេនីយ៍ Jay Raymond ជាមួយទូរទស្សន៍ BBC កន្លងមក នេះជាសង្រ្គាមដំបូងហើយដែលភាគីទាំងសងខាងពឹងផ្អែកយ៉ាងខ្លាំងលើលំហអាកាស។ ទាក់ទងរឿងនេះ អនុប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធរបស់ក្រសួងការ... |
article_4990.txt | ក្រុម Hacker ដែលជាប់ទាក់ទងនឹងប្រទេសរុស្ស៊ី ចិន និងអ៊ីរ៉ង់ កំពុងព្យាយាមវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែតលើយុទ្ធនាការប្រធានាធិបតីទាំងបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ។ ក្រុមហ៊ុន Microsoft បានព្រមានបែបនេះ។ បើតាមក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ក្រុម Hackers រុស្ស៊ី ដែលបានជ្រៀតជ្រៀកក្នុងការបោះឆ្នោត... | ការបោះឆ្នោតអាមេរិក ជាគោលដៅវាយប្រហាររបស់ក្រុម Hacker មកពីចិន រុស្ស៊ី និងអ៊ីរ៉ង់។ នេះជាការរកឃើញរបស់ Microsoft ។ ពួក Hacker ដែលធ្វើសកម្មភាពប្រឆាំងលោកស្រី ហ៊ីឡារី គ្លីនតុន កាលពីឆ្នាំ២០១៦ ក៏ធ្វើសកម្មភាពភាពម្ដងទៀតនៅឆ្នាំ២០២០ ។ ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី ១០ ខែកញ្ញា លោក Tom Burt អនុប្រ... |
article_4991.txt | ក្រសួងការបរទេសចិន បានស្នើឲ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការធ្វើទុក្ខបុកម្នេញនិស្សិតចិនដែលកំពុងរៀនសូត្រនៅទឹកដីអាមេរិក ព្រោះវាប៉ះពាល់ដល់ការផ្លាស់ប្ដូររវាងប្រជាជនប្រទេសទាំងពីរ។ ការស្នើនេះ ធ្វើឡើងក្រោយអាមេរិកដកហូតទិដ្ឋាការពីនិស្សិត និងអ្នកស្រាវជ្រាវចិនប្រមាណ១០០០នាក់ក្រោមហេតុផលថា លួចស៊ើបក... | នាសន្និសីទសារព័ត៌មានថ្ងៃទី១០ ខែកញ្ញា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ចាត់ទុកការដកហូតទិដ្ឋាការពីនិស្សិត និងអ្នកស្រាវជ្រាវចិនដោយក្រសួងការបរទេសអាមេរិក ជាទង្វើឆ្គាំឆ្គង ដែលផ្ទុយពីការអះអាងរបស់ខ្លួនថា ជាប្រទេសបើកចំហ និងមានសេរីភាព។ សកម្មភាពនេះ ក៏ដើរផ្ទុយពីការយោបល់របស់សាធារណជន... |
article_4992.txt | នាយករដ្ឋមន្ត្រីជប៉ុនថ្មី ស៊ូហ្កា យូស៊ីហ៊ីដេ និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជជែកពិភាក្សាគ្នាលើកដំបូងតាមរយៈទូរសព្ទ នៅថ្ងៃទី ២០ ខែកញ្ញា ចាប់តាំងពីលោកលោក ស៊ូហ្កា ឡើងកាន់អំណាចមក។ ក្នុងកិច្ចសន្ទនានេះ ប្រមុខដឹកនាំទាំងពីរ បានប្តេជ្ញាពង្រឹងសម្ព័ន្ធភាពសន្តិសុខរវាងប្រទេសទាំងពីរកាន់តែខ្ល... | អត្ថបទទាក់ទង លោក ស៊ូហ្កា ប្តេជ្ញាអនុវត្តគម្រោង និងដោះស្រាយបញ្ហាដែលបន្សល់ទុកពីលោកអាបេ លោក ស៊ូហ្កា ជាប់ឆ្នោតក្នុងសភាក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន លោក ស៊ូហ្កា យូស៊ីហ៊ីដេ ត្រូវបានបោះឆ្នោតដោយសភាជប៉ុនឲ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីជំនួសលោក ស៊ិនហ្សូ អាបេ កាលពីសប្ដាហ៍មុន។ កាន់តំណែងនេះអស់ជិត ៨... |
article_4993.txt | អាជីវករលក់គ្រឿងស្រវឹងនៅប្រទេសថៃ នៅថ្ងៃទី ១០ ខែកញ្ញា បានដាក់ញត្តិមួយទៅកាន់សភាថៃដើម្បីតវ៉ាប្រឆាំងបម្រាមលក់គ្រឿងស្រវឹងតាមអនឡាញ។ ពួកគេអះអាងថា ការដាក់បម្រាមបែបនេះ គឺប៉ះពាល់ដល់អាជីវកម្មខ្នាតតូច។ | រដ្ឋាភិបាលថៃ កាលពីដើមសប្តាហ៍នេះ បានប្រកាសពីបម្រាមលក់គ្រឿងស្រវឹងតាមអនឡាញ ក្រោយមើលឃើញពីសន្ទុះនៃការបញ្ជាទិញតាមអនឡាញ ខណៈចំណាត់ការបិទប្រទេសនៅតែបន្ដដាក់។ រដ្ឋាភិបាលថៃអះអាងថា ការផ្សព្វផ្សាយតាមអនឡាញ គឺនាំក្មេងៗមិនទាន់គ្រប់អាយុចេះផឹកស្រា។ «កុំប្រើលេសយុវជនមកដាក់បម្រាមលើការលក់គ្រឿ... |
article_4994.txt | រដ្ឋសភាថៃ នៅថ្ងៃទី២៤ ខែកញ្ញាបានសម្រេចបោះឆ្នោតពន្យារពេលក្នុងការសម្រេចចិត្តធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញថៃ ដែលត្រូវបានតែងឡើង និងអនុម័តក្រោយរដ្ឋប្រហារយោធាក្នុងឆ្នាំ២០១៤ ត្រូវបានបាតុករនិស្សិតថៃទាមទារឲ្យធ្វើវិសោធនកម្មសឹងតែរៀងរាល់ថ្ងៃ ក្នុងរយៈពេល២ខែចុងក្រោយ។ | រដ្ឋសភាថៃ ដែលមានតំណាងរាស្ត្រភាគច្រើនជាអ្នកគាំទ្ររដ្ឋាភិបាល បានពន្យារពេលក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ផ្ទុយទៅវិញ រដ្ឋសភាថៃបែរសម្រេចបង្កើតគណៈកម្មការមួយដើម្បីសិក្សាពីដំនីតិវិធីក្នុងការធ្វើវិសោធនកម្មទៅវិញ។ លោក Chinnaworn Boonyakiat តំណាងរាស្ត្រគាំទ្ររដ្ឋាភិបាលថៃ និយាយថា៖« សំណើក្នុង... |
article_4995.txt | ជប៉ុន និងកូរ៉េខាងត្បូង ត្រូវតែស្ដារទំនាក់ទំនងរបស់ខ្លួនឡើងវិញ និងសហប្រតិបត្តិការជាមួយគ្នា ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។ នាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក ស៊ូហ្កា យូស៊ីហ៊ីដេ បានលើកឡើងបែបនេះ នៅថ្ងៃទី២៤ ខែកញ្ញា ក្រោយការជជែកតាមទូរសព្ទជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ។ | លោក ស៊ូហ្កា យូស៊ីហ៊ីដេ បានសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន នៅថ្ងៃទី២៤ ខែកញ្ញា។ មិនប្លែកឡើយសម្រាប់ការជជែកតាមទូរសព្ទពេលនេះ ព្រោះលោក ស៊ូហ្កា ដែលទើបឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ត្រូវណែនាំខ្លួនដល់មេដឹកនាំក្បែរខាងរបស់ខ្លួន។ ក្រោយជំនួបនេះ លោក ស៊ូហ្ហា ប... |
article_4996.txt | គូស្វាមីភរិយាជប៉ុនដែលរៀបការចាប់ពីខែមេសា ឆ្នាំ២០២១តទៅ នឹងមានលទ្ធភាពទទួលបានប្រាក់ឧបត្ថម្ភរហូតដល់ ៦០ម៉ឺនយេន (ជាង៥៧៥៣ដុល្លារ) ដើម្បីចែតចាត់ការចំណាយផ្សេងៗ ខណៈពួកគេត្រៀមចាប់ផ្ដើមជីវិតគ្រួសារ។ លុយឧបត្ថម្ភនេះ ស្ថិតក្នុងផ្នែកមួយនៃកម្មវិធីគាំទ្រអ្នករៀបការថ្មីរបស់រដ្ឋាភិបាលជប៉ុនក្នុងគោ... | ជប៉ុន កំពុងជួបប្រទះបញ្ហាអត្រាកំណើតទាប ដែលបង្កឡើងមួយផ្នែកធំដោយនិន្នាការប្រជាជនជប៉ុន ដែលរៀបការយឺត ឬសម្រេចមិនរៀបការតែម្ដង។ ដោយមើលឃើញពីបញ្ហាចាក់ឫសជ្រៅក្នុងសង្គមជប៉ុនបែបនេះ រដ្ឋាភិបាលជប៉ុន នឹងព្យាយាមលើកទឹកចិត្តឲ្យពលរដ្ឋខ្លួនរៀបការ ដោយការដាក់ចេញកម្មវិធីឧបត្ថម្ភគាំទ្រដល់អនាគតគូស្វាមីភរ... |
article_4997.txt | រថយន្តយោធាមួយគ្រឿង ដែលមានទំហំធំអាចដឹកគ្រាប់មីស៊ីលបាញ់ឆ្លងទ្វីប (ballistic) ត្រូវបានគេប្រទះឃើញនៅក្នុងទីតាំងនៃការហ្វឹកហាត់ដើរក្បួនក្នុងប្រទេសកូរ៉េខាងជើង។ នេះបើតាមការឲ្យដឹងរបស់អង្គការស្រាវជ្រាវរបស់អាមេរិកមួយ ដែលនេះជាភស្តុតាងថ្មីចុងក្រោយ ដែលបញ្ជាក់ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង អាចប្រ... | គេហទំព័រព័ត៌មានដែលផ្តោតលើប្រទេសកូរ៉េខាងជើងមួយ ដែលមានឈ្មោះថា 38 North បានឲ្យដឹងថា រូបភាពពីផ្កាយរណប ដែលថតបានកាលពីថ្ងៃអង្គារបង្ហាញថា រថយន្តយោធាដែលដឹកគ្រាប់មីស៊ីលនោះ ត្រូវបានគេប្រទះឃើញនៅលើទីតាំងហ្វឹកហាត់ក្បួនព្យុហយាត្រា Mirim នៅជាយក្រុងព្យុងយ៉ាង ដែលនៅទីនោះប្រទេសកូរ៉េខាងជើងកំពុងហាត់សម... |
article_4998.txt | ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃទី២៣ ខែកញ្ញា (ម៉ោងនៅហ្វីលីពីន) បានលើកឡើងជាប្រវត្តិសាស្ត្រ ពីសាលក្រមរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្រុងឡាអេ (PCA) លើជម្លោះសមុទ្រចិនខាងត្បូងឆ្នាំ២០១៦ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើកទី៧៥។ នេះជាសុន្ទរកថាលើកដំបូងរបស់លោ... | អត្ថបទទាក់ទង សមុទ្រចិនខាងត្បូង៖ ជម្លោះដ៏ក្តៅគគុកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តើតុលាការមជ្ឈត្តការអចិន្ត្រៃយ៍មានតួនាទីដូចម្តេច? ហេតុអ្វីសាលក្រមសមុទ្រចិនខាងត្បូងនៅតែសំខាន់សម្រាប់រដ្ឋអាស៊ាន តែគ្មានន័យសម្រាប់ចិន ? តាមរយៈវីដេអូថតទុកមុនដែលបានចាក់នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥ លោក រ... |
article_4999.txt | មេបញ្ជាការយោធាចិន និងឥណ្ឌា បានឯកភាពគ្នាជាថ្មី ក្នុងការបញ្ឈប់បញ្ជូនកងទ័ពបន្ថែមទៅតំបន់ព្រំដែនជម្លោះ ដើម្បីបន្ធូរបន្ថយភាពតាងតឹងជាមួយគ្នា។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់កងទ័ពឥណ្ឌា នៅថ្ងៃទី២២ ខែកញ្ញា។ | អត្ថបទទាក់ទង ចិន និងឥណ្ឌា យល់ព្រមដកទ័ពចេញពីតំបន់ព្រំដែនជម្លោះ ចិន ចោទទ័ពឥណ្ឌា ថាបាញ់កាំភ្លើងច្រើនគ្រាប់នៅតំបន់ព្រំដែន ភាពតានតឹងនៅតំបន់ព្រំដែនចិន និងឥណ្ឌា បានថមថយខ្លាំង បន្ទាប់ពីមានជំនួបប្រមុខការទូតភាគីទាំងពីរ នៅទីក្រុងមូស្គូជុំវិញព្រំដែន នៅថ្ងៃទី១០ ខែកញ្ញាកន្លងទៅ។ ក្នុងជំនួបនេះ ... |
article_50.txt | ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បានប្រកាសក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅថ្ងៃទី២២ ខែមករា ថាឱ្យមានភាពម៉ឺងម៉ាត់ចំពោះលទ្ធភាពដែលរដ្ឋាភិបាលលោក ដូណាល់ ត្រាំ អាចនឹងប្រើទ័ពឈ្លានពានដណ្ដើមយកព្រែកជីកខ្លួន យកទៅកាន់កាប់។ | អត្ថបទទាក់ទង ប៉ាណាម៉ា តបលោកត្រាំថា អធិបតេយ្យលើព្រែកជីក មិនអាចចរចាបាន ក្នុងឱកាសវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុង Davos ស៊្វីស នៅថ្ងៃទៅ២២ ខែមករា មេដឹកនាំប៉ាណាម៉ា លោក Jose Raul Mulino បានប្រកាសជំហរជំទាស់នឹងមហិច្ឆតាដណ្ដើមព្រែកជីក របស់លោក ដូណាល់ ត្រាំ។ លោក Mulino ត្រូវបានសួរសំណួរពាក់ព័ន្ធនឹងក្ដីបារម្ភរបស់រដ្ឋាភិបាល... |
article_500.txt | ប៉ូលិលថៃ នៅថ្ងៃទី១៨ ខែវិច្ឆិកា បានបាញ់គ្រាប់កាំភ្លើងជ័រដាក់ក្រុមអ្នកតវ៉ា ដែលបានធ្វើដំណើរពីផ្លូវ Din So ក្បែរវិមានប្រជាធិបតេយ្យ (Democracy Monument) ក្នុងក្រុងបាងកក ឆ្ពោះទៅកន្លែងរៀបចំកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។ មនុស្សប្រមាណ ៨នាក់ ត្រូវបានចាប់ខ្លួន។ | ស្របពេលថៃរៀបចំកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ក្រុមតវ៉ាមួយក្រុម ដែលបានហៅខ្លួនឯងថា «ប្រជាជនបញ្ឈប់កិច្ចប្រជុំ APEC ២០២២ ឬCitizens Stop APEC 2022» ក្នុងថ្ងៃទី១៨ ខែវិច្ឆិកា បានធ្វើដំណើរពីផ្លូវ Din So ក្នុងក្រុងបាងកក ទៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit។ យ៉ាងណាមិញ ក្រុមអ្នកតវ៉ានេះ ត្រូវបានទប... |
article_5000.txt | លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៩ ខែកញ្ញា ត្រូវបានសមាជិកសភាន័រវេសស្នើឈ្មោះជាបេក្ខជនសម្រាប់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១។ ការស្នើឈ្មោះលោក ត្រាំ សម្រាប់ពានរង្វាន់ខ្ពង់ខ្ពស់នេះ កើតឡើងបន្ទាប់ពីលោកបានជួយផ្សះផ្សាទំនាក់ទំនងការទូតរវាងអ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាបរួម។ | លោក Christian Tybring-Gjedde សមាជិកសភាន័រវេស មកពីគណបក្សដែលមានទំនោរស្តាំនិយម ជាអ្នកស្នើឈ្មោះលោក ដូណាល់ ត្រាំ ទៅគណៈកម្មការណូបែលន័រវេស ដើម្បីពិចារណាផ្តល់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ ដល់លោកប្រធានាធិបតីអាមេរិករូបនេះ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Tybring-Gjedde អះអាងថា ការស្នើឈ្ម... |
article_5001.txt | ក្រសួងការបរទេសចិន នៅថ្ងៃទី១៧ កញ្ញានេះ បានតវ៉ាទៅនឹងដំណើរទស្សនកិច្ចរបស់ លោកKeith Krach អនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ដែលធ្វើដំណើរទៅតៃវ៉ាន់ ដើម្បីចូលរួមពិធីរំលឹកសពអតីតប្រធានាធិបតីតៃវ៉ាន់លោកLee Teng-hui។ លោក Keith Krach គឺជាមន្ត្រីការទូតជាន់ខ្ពស់អាមរិក ដែលមកបំពេញទស្សនកិច្ច នៅតៃវ៉ា... | លោក Keith Krach អនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន នឹងបំពេញដំណើរទស្សនកិច្ចនៅតៃវ៉ាន់ នៅថ្ងៃទី១៩ ខែកញ្ញា ដើម្បីចូលរួមពិធីរំលឹកសពអតីតប្រធានាធិបតីតៃវ៉ាន់លោកLee Teng-hui អតីតប្រធានាធិបតីតៃវ៉ាន់ ដែលឡើងកាន់អំណាចដោយប្រជាធិបតេយ្យពីឆ្នាំ១៩៨៨ ដល់ឆ្នាំ ២... |
article_5002.txt | ក្រុមហ៊ុនអឺរ៉ុប នៅចិនបានបង្ហាញក្តីបារម្ភកាន់តែខ្លាំងឡើង ចំពោះការសកម្មភាពរឹតត្បិតពីសំណាក់ចិន ខណៈពេលដែលទំនាក់ទំនងរវាងចិន និងបណ្តាប្រទេសអឺរ៉ុបនៅបន្តតានតឹង។ បណ្តាក្រុមហ៊ុនអឺរ៉ុប អះអាងថា បរិយាកាសជំនួញនៅចិន ជាប់ពាក់ព័ន្ធកាន់តែខ្លាំងឡើងទៅនឹងរឿងនយោបាយ។ | របាយការណ៍ប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំចិន បានលើកឡើងពីបញ្ហា ក៏ដូចជាសេចក្តីបារម្ភរបស់ក្រុមហ៊ុនអឺរ៉ុបចំនួន១,៧០០។ ក្រុមហ៊ុនអឺរ៉ុបទាំងនោះ បានលើកឡើងពីការរឹតត្បិតក្នុងការធ្វើដំណើរនៅពេលផ្ទុះជំងឺឆ្លង COVID-19 ក៏ដូចជាការហាមឃាត់មិនឲ្យក្រុមហ៊ុនអឺរ៉ុបចូលរកស៊ីក្នុងវិស័យសំខាន់ៗរបស់សេ... |
article_5003.txt | អាជ្ញាធរប្រទេសចិនបានឈប់ផ្ដល់ប័ណ្ណសារព័ត៌មានដល់អ្នកកាសែតបរទេស ដែលធ្វើការឲ្យស្ថាប័នព័ត៌មានអាមេរិក ក្នុងប្រទេសចិន។ នេះគឺជាវិធានការថ្មីចុងក្រោយបំផុត នៃការបន្តសងសឹកគ្នាទៅវិញទៅមក រវាងរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន ទាក់ទិននឹងជម្លោះសេដ្ឋកិច្ចនិងការទូត។ | អ្នកកាសែតដែលបានដាក់ពាក្យ កាលពីពេលថ្មីៗនេះ ស្នើសុំបន្តប័ណ្ណសារព័ត៌មានរបស់ពួកគេដែលមានសុពលភាពពេញមួយឆ្នាំនោះ ពេលនេះបានទទួលបានប័ណ្ណសារព័ត៌មានបណ្តោះអាសន្នជំនួសវិញ និងទិដ្ឋាការថ្មីដែលមានរយៈពេលត្រឹមតែ ២ ខែប៉ុណ្ណោះ។ បណ្តាញព័ត៌មាន CNN របស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា អ្នកឆ្លើយឆ្លងព័ត៌មានម្នាក់... |
article_5004.txt | រូបភាពឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ឆ្លើយសំណួរអ្នកសារព័ត៌មានក្នុងសន្និសីទកាសែតមួយស្តីអំពីជំងឺកូវីដ១៩នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ | លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានដឹងនៅដើមឆ្នាំ២០២០ អំពីគ្រោះថ្នាក់ដ៏មហន្តរាយដែលវីរុសកូរ៉ូណាអាចបង្កឲ្យមាននៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែលោកមានចេតនាបំភ័ន្តសាធារណជនអាមេរិកាំងអំពីភាពធ្ងន់ធ្ងរនៃជំងឺនេះដើម្បីកុំឲ្យប្រជាជនស្លន់ស្លោរ នេះបើយោងតាមសៀវភៅថ្មីមួយរបស់អ្នកសារព័ត៌មាន... |
article_5005.txt | សហភាពអឺរ៉ុប (EU) បានព្រមានដាក់ទណ្ឌកម្មប្រឆាំងប្រទេសរុស្ស៊ី ក្រោយអាល្លឺម៉ង់ រកឃើញថា មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny ត្រូវបំពុលថ្នាំពុលប្រភេទ Novichok ដែលអភិវឌ្ឍក្នុងសម័យសូវៀត។ យ៉ាងណាមិញ ទីក្រុងមូស្គូ បដិសេធការចោទប្រកាន់នេះ។ ជាមួយគ្នានេះ អង្គការណាតូ ក៏បានកោះហៅការប្រជុំបន្ទាន់មួយដើម... | អត្ថបទទាក់ទង អាល្លឺម៉ង់ ថា មេដឹកនាំប្រឆាំងរុស្ស៊ី Navalny ត្រូវថ្នាំពុលប្រភេទ Novichok មេដឹកនាំនៃក្រុមប្រទេសលោកខាងលិច បានទាមទារចម្លើយពីរដ្ឋាភិបាលរុស្ស៊ី ក្រោយទីក្រុងបែរឡាំងបានបញ្ជាក់កាលពីថ្ងៃទី២ ខែសីហាថា ខ្លួនមានភស្តុតាងបញ្ជាក់ច្បាស់ថា លោក Navalny ត្រូវបានបំពុលដោយថ្នាំពុលប្រភេទ Novichok ។ ... |
article_5006.txt | ក្រសួងការបរទេសអាមេរិក បានប្រកាសនៅថ្ងៃទី៩ ខែកញ្ញា ថា ខ្លួនបានលុបចោលទិដ្ឋាការដែលផ្ដល់ឲ្យជនជាតិចិនជាង១០០០នាក់ក្នុងរយៈពេលបីខែដែលក្នុងនោះមានទាំងនិស្សិតកំពុងសិក្សានៅអាមេរិក និងអ្នកស្រាវជ្រាវនៅតាមសាកលវិទ្យាល័យនានាផង។ ការលុបចោលនេះ ជាការអនុវត្តតាមបញ្ជារបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែ... | លោក ដូណាល់ ត្រាំ បានចេញបញ្ជាប្រតិបត្តិមួយនៅថ្ងៃទី២៩ ខែឧសភា ដែលបើផ្លូវដល់ការលុបចោល ឬមិនផ្ដល់ទិដ្ឋាការសម្រាប់ជនជាតិចិនណាដែលអាចជាហានិភ័យដល់អាមេរិក។ បញ្ជារបស់លោក ត្រាំ ដែលចេញចំពេលទំនាក់ទំនងជាមួយចិនមិនសូវល្អ សំដៅលើជនជាតិចិនទាំងនិស្សិត និងប្រជាជនធម្មតាដែលត្រូវបានចាត់ទុកជាគ្រោះថ្នាក... |
article_5007.txt | កាសែតរដ្ឋចិន Global Times នៅថ្ងៃទី២២ កញ្ញាបានចេញផ្សាយវិចារណកថាមួយ ដោយលើកឡើងថា កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Oracle Walmart និង ByteDance ដើម្បីបន្តប្រតិបត្តិការកម្មវិធីវីដេអូកម្សាន្ត TikTok នៅអាមេរិក ទំនងជានឹងមិនទទួលបានការយល់ព្រមពីរដ្ឋាភិបាលចិនឡើយ។ | នៅថ្ងៃទី១៩ កញ្ញាក្រុមហ៊ុន ByteDance ដែលគ្រប់គ្រងកម្មវិធី TikTok បានសម្រេចកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Oracle និង Walmart របស់អាមេរិកដើម្បីបន្តប្រតិបត្តិការនៅអាមេរិក។ កិច្ចព្រមព្រៀងនេះ ក៏ទទួលការយល់ព្រមជាគោលការណ៍ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានគេមើលឃើញថា ស្រប... |
article_5008.txt | ក្នុងឱកាសខួប៧៥ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិ (UN) ប្រធានាធិបតីចិន ស៊ី ជិនភីង បានរិះគន់របៀបវារៈឯកតោភាគីនិយម និងប្រឆាំងដាច់ខាតចំពោះប្រទេសណាមួយដែលតាងខ្លួនជា «ចៅហ្វាយនាយរបស់ពិភពលោក»។ មេដឹកនាំចិនរូបនេះ និយាយបន្តថា ប្រទេសធំគួរធ្វើគំរូសម្រាប់ប្រទេសតូចៗ ដោយការអនុលោមតាមច្បាប់អន្តរជា... | ដោយចង់សំដៅចំៗទៅសហរដ្ឋអាមេរិក ប្រធានាធិបតី ស៊ី នៅថ្ងៃទី ២១ ខែកញ្ញា ក្នុងសេចក្តីថ្លែងការណ៍ដែលផ្ញើទៅកាន់ UN បានអះអាងថា គ្មានប្រទេសណាមួយមានសិទ្ធិគ្រប់គ្រងផ្ដាច់មុខលើកិច្ចការសកល គ្រប់គ្រងលើជោគវាសនារបស់ប្រទេសដទៃ ឬកេងចំណេញក្នុងការអភិវឌ្ឍតែឯកឯងឡើយ។ «[យើង]ពុំគួរអនុញ្ញាតឲ្យប្រទេសណាមួយធ្វើ... |
article_5009.txt | អាជ្ញាធរអាមេរិក បានចោទ ជនជាតិទីបេម្នាក់ដែលជាមន្ត្រីប៉ូលិសនៅក្នុងទីក្រុងញូវយ៉ក ពីបទធ្វើចារកិច្ចឲ្យទីក្រុងប៉េកាំង។ ក្នុងដីកាចេញផ្សាយថ្ងៃទី២១ ខែកញ្ញា រូបគេធ្វើសកម្មភាពចាប់ពីឆ្នាំ ២០១៨ ដល់២០២០។ | ជនជាតិទីបេម្នាក់ ដែលមានអាយុ ៣៣ឆ្នាំ និងជាមន្ត្រីប៉ូលិសនៅក្នុងសង្កាត់ Queens នៃទីក្រុងញូវយ៉ក ត្រូវបានអាជ្ញាធរអាមេរិក ចាប់ខ្លួនពីបទប្រមូលព័ត៌មាននៅក្នុងសហគមន៍ទីបេ និងប្រភពព័ត៌មានសំខាន់ៗមួយចំនួនឲ្យបក្សកុម្មុយនិស្តចិន។ បើតាមដីការចោទប្រកាន់របស់អាជ្ញាធរអាមេរិក បុរសរូបនេះ គឺធ្វើតាមបញ្ជារបស់... |
article_501.txt | សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា បានជួបពិភាក្សាជាមួយអគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ (SCO) លោក Zhang Ming ជុំវិញការដាក់បេក្ខភាពកម្ពុជា ជាអ្នកសង្កេតការណ៍នៃអង្គការ SCO។ ជាការឆ្លើយតប អគ្គលេខាធិការអង្គការ SCO បង្ហាញក្តីសង្ឃឹមថា កម្ពុជានឹងក្លាយជាអ្នកសង្កេតការណ៍ដូចបំណង។ | អង្គការសហប្រតិបត្តិការក្រុងសៀងហៃ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០១ ដោយមានសមាជិកចំនួន ៨ប្រទេស ក្នុងនោះមានដូចជា ចិន រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន និងអ៊ូសប៊េគីស្ថាន។ នៅក្នុងឆ្នាំ២០១៥ កម្ពុជាបានក្លាយជាដៃគូសន្ទនា របស់អង្គការសហប្រតិបត្តិការក្រុងសៀងហៃ ជាមួយរដ្ឋផ្សេងទៀតដូចជា ស្រីលង្កា អ... |
article_5010.txt | តៃវ៉ាន់ ត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់ ក្នុងការធ្វើសង្គ្រាមជាមួយចិន។ លោក Yeh Kuo-hui អនុប្រធាននាយកដ្ឋានគម្រោង និងប្រតិបត្តិការនៃក្រសួងការពារជាតិតៃវ៉ាន់ បានលើកឡើងបែបនេះ នៅថ្ងៃទី១០ ខែកញ្ញា។ លោក Yeh និយាយបែបនេះ បន្ទាប់ពីចិនបានធ្វើសមយុទ្ធកងទ័ពជើងទឹកនៅក្បែរឆ្នេរភាគនិរតី និងបញ្ជូនយន្តហោះចម្បាំង... | អត្ថបទទាក់ទង តៃវ៉ាន់ ថា យន្តចម្បាំងចិនហោះចូលដែនអាកាសរបស់ខ្លួន តៃវ៉ាន់ បានរាយការណ៍ថា ចិនបានធ្វើសមយុទ្ធកងទ័ពជើងទឹក និងអាកាស នៅក្បែរឆ្នេរភាគនិរតីរបស់ខ្លួន ដែលសកម្មភាពនេះ ទីក្រុងតៃប៉ិបានចាត់ទុកថា គឺជាសកម្មភាពគំរាមរបស់ចិន ដើម្បីឲ្យតៃវ៉ាន់ទទួលយកច្បាប់ ឬតាមសំណើរបស់ចិន ក្នុងការបង្រួបបង្រួមប្... |
article_5011.txt | អ្នកកាសែតអូស្ត្រាលី ២ នាក់បានចាកចេញពីប្រទេសចិន កាលពីយប់ថ្ងៃច័ន្ទ ដោយសារខ្លាចត្រូវគេចាប់ខ្លួន។ នេះបើតាមការបញ្ជាក់របស់និយោជករបស់ពួកគេ នៅថ្ងៃអង្គារនេះ។ | លោក Bill Birtles អ្នកឆ្លើយឆ្លងព័ត៌មានឲ្យបណ្តាញទូរទស្សន៍ ABC ប្រចាំនៅទីក្រុងប៉េកាំង និងលោក Michael Smith អ្នកយកព័ត៌មានឲ្យកាសែត Australian Financial Review ប្រចាំនៅទីក្រុងសៀងហៃ បានជ្រកកោនអស់រយៈពេលជាច្រើនថ្ងៃ នៅក្នុងស្ថានទូតអូស្ត្រាលី ក្នុងទីក្រុងប៉េកាំង មុនពេលចាកចេញពីប្រទេសចិន ដោយអមដំណើរដោយ... |
article_5012.txt | មហាសន្និបាតអង្គការសហប្រជាជាតិ (UN) ឆ្នាំ២០២០នេះ នៅតែក្តៅគគុក ទោះជារៀបចំឡើងតាមប្រព័ន្ធអនឡាញក៏ដោយក្តី។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចោទចិនថា ទុកឲ្យជំងឺ COVID-19 រាតត្បាតពេញពិភពលោក ហើយទាមទារឲ្យ UN ចាប់ចិនទទួលខុសត្រូវចំពោះទង្វើខ្លួននេះ។ ចំណែក ប៉េកាំង បានច្រានចោលការទម្លាក់កំហុសលោក ... | អត្ថបទទាក់ទង លោក ស៊ី ជិនភីង៖ មិនគួរឲ្យមានប្រទេសណាមួយធ្វើចៅហ្វាយនាយពិភពលោកឡើយ ក្នុងវីដេអូសុន្ទរកថាថតទុកដែលចាក់បញ្ចាំងនៅថ្ងៃទី២២ ខែកញ្ញា ក្នុងសាលមហាសន្និបាត UN លោក ដូណាល់ ត្រាំ បានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងថា អនុញ្ញាតឲ្យជំងឺ COVID-19 រាតត្បាតពេញពិភពលោក។ មេដឹកនាំរូបនេះសង្កត់ធ្ងន់... |
article_5013.txt | តុលាការអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី៧ ខែកញ្ញាបានសម្រេចមិនកាត់ទោសប្រហារជីវិតលើមនុស្ស៥នាក់ក្នុងករណីឃាតកម្មអ្នកកាសែត Jamal Khashoggi កាលពីឆ្នាំ២០១៨។ ក្នុងសាលក្រមចុងក្រោយ ដែលត្រូវបានថ្កោលទោសដោយគូដណ្ដឹងរបស់លោក Khashoggi តុលាការសម្រេចដាក់គុកជនជាប់ចោទ៨នាក់ជំនួសវិញ។ អ្នកជំនាញរបស់អង្គការសហប្រជ... | ក្នុងសាលក្រមនៅថ្ងៃទី៧ ខែកញ្ញា ជនជាប់ចោទដែលពុំត្រូវបានផ្ដល់អត្តសញ្ញាណចំនួន៨នាក់ ត្រូវបានតុលាការសម្រេចកាត់ទោសឲ្យជាប់គុកចន្លោះពី ៧ឆ្នាំនិង២០ឆ្នាំ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP អ្នកនាំពាក្យព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីតម្នាក់ បានអះអាងដូច្នេះថា៖«ទណ្ឌិត៥នាក់ ត្រូវបានកាត់ទ... |
article_5014.txt | ហុងកុង មិនមានមូលដ្ឋានច្បាប់ឡើយក្នុងការទាមទារសិទ្ធិសម្រាប់ប្រជាជនហុងកុងចំនួន ១២នាក់ ដែលបានឃុំខ្លួននៅចិន ដោយសារតែការឆ្លងដែនខុសច្បាប់ទៅតៃវ៉ាន់។ ប្រមុខទីក្រុងហុងកុង ការី ឡាំ បានបញ្ជាក់បែបនេះនៅថ្ងៃទី២២ ខែកញ្ញា ដោយបន្ថែមថា អ្នកទាំង១២រូប ត្រូវតែប្រឈមមុខច្បាប់នៅចិនដីគោក។ | អាជ្ញាធរចិន បានចាប់ខ្លួនប្រជាជនហុងកុងចំនួន១២រូបកាលពីខែសីហាកន្លងទៅ ពេលពួកគេជិះទូកក្នុងចេតនាភៀសខ្លួនចេញពីហុងកុងទៅតៃវ៉ាន់។ លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិហុងកុងធ្លាប់បានបញ្ជាក់ថា អ្នកទាំងនោះ នឹងត្រូវកាត់ទោសដោយតុលាការចិន មិនមែននៅហុងកុងឡើយ។ អត្ថបទទាក់ទង លោកស្រីការី ឡាំ៖ ប្រជាជនហុងកុងដ... |
article_5015.txt | ប្រមុខការទូតចិន និងឥណ្ឌា បានយល់ព្រមដកទ័ព និងសម្ភារយោធានៅតំបន់ជម្លោះនៃព្រំដែនប្រទេសទាំងពីរ និងបន្ធូរបន្ថយភាពតានតឹងតាមរយៈកិច្ចចរចា។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសទាំងពីរនៅថ្ងៃទី១១ ខែកញ្ញា។ | អត្ថបទទាក់ទង ក្រោយជំនួបរដ្ឋមន្ត្រីការពារជាតិ ចិននិងឥណ្ឌាបន្តរុញកំហុសដាក់គ្នារឿងភាពតានតឹងនៅព្រំដែន រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានជួបជាមួយសមភាគីឥណ្ឌា ស៊ូប្រាម៉ាន់យាំ ចេសាន់កា (Subrahmanyam Jaishankar) នៅថ្ងៃទី១០ ខែកញ្ញា នៅទីក្រុងមូស្គូដើម្បីជជែកពីបញ្ហាព្រំដែនដែលកើនកម្ដៅខ្លាំង... |
article_5016.txt | អាមេរិក នៅថ្ងៃទី២១ ខែកញ្ញា បានប្រកាសដាក់ទណ្ឌកម្មក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ (UN) លើអ៊ឺរ៉ង់ ទោះជាសម្ព័ន្ធមិត្តរបស់ខ្លួន និងប្រទេសជាច្រើនមិនយល់ស្របក្ដី។ អាមេរិកអះអាងថា ទណ្ឌកម្មដែលខ្លួនដាក់នេះស្របតាមសេចក្តីសម្រេចរបស់ UN ។ នៅថ្ងៃដដែល អាមេរិកក៏ប្រកាសទណ្ឌកម្មលើប្រធានាធិបតីវ៉េណេស៊ុយអេ... | រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រេចដាក់ទណ្ឌកម្មលើបុគ្គល និងស្ថាប័នចំនួន២៧របស់អ៊ីរ៉ង់ក្នុងនោះមានក្រសួងការពារជាតិ និងទីភ្នាក់ងារនុយក្លែអ៊ែរផង ដោយអះអាងថាបុគ្គល និងស្ថាប័នទាំងនេះស្ថិតក្រោមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែអង្គការសហប្រជាជាតិ ចេញមកបដិសេធវិញថា ការដាក់ទ... |
article_5017.txt | អាជ្ញាធរផ្សារក្នុងខេត្ត Binh Duong ប្រទេសវៀតណាម កាលពីពេលថ្មីៗកន្លងមកនេះ រឹបអូសបានស្រោមអនាម័យជាង៣២ម៉ឺន ដែលមានទម្ងន់ប្រមាណ៣៦០គីឡូក្រាម នៅទីតាំងមួយកន្លែងក្នុងស្រុក Tan Uyen ។ យោងតាមការផ្សាយរបស់ VN Express ស្រោមអនាម័យទាំងនោះ សុទ្ធតែត្រូវបានប្រើប្រាស់រួចហើយ ដោយឈ្មួញយកទៅសម្អាតដើម្បីលក់ឡើងវិញក... | មុនឈានដល់ការរឹបអូស សមត្ថកិច្ចមូលដ្ឋាន បានបើកការស៊ើបអង្កេត ក្រោយរកឃើញថា ផលិតផលស្រោមអនាម័យនៅផ្សារ Binh Duong នោះ គ្មានម៉ាកយីហោរ និងលិខិតអនុញ្ញាតអាជីវកម្មត្រឹមត្រូវនោះឡើយ។ ទីតាំងដែលសម្អាតស្រោមអនាម័យនោះ មានស្ត្រីឈ្មោះ Pham Thi Thanh Ngoc អាយុ៣៣ឆ្នាំ ជាអ្នកជួល។ ក្នុងចម្លើយសារភាពរបស់ខ្លួន Tha... |
article_5018.txt | សមុទ្រចិនខាងត្បូង គឺស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច។ សមុទ្រនេះ ត្រូវបានទាមទារដោយប្រទេសចំនួន៥ ក្នុងនោះមានដូចជា ចិន ម៉ាឡេស៊ី ហ្វីលីពីន ព្រុយណេ និងវៀតណាម។ ឥណ្ឌូណេស៊ី មិនមែនជាភាគីនៃជម្លោះឡើយ ប៉ុន្តែក៏មានផ្នែកខ្លះនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខស្ថិតក្នុងសមុទ្រនេះដែរ។ តៃវ៉ាន់ ក៏វត្តមានក... | តើជម្លោះសមុទ្រចិនខាងត្បូង មានភាពចម្រូងចម្រាសយ៉ាងដូចម្តេច? ហើយតើកន្លងមក ប្រទេសដែលជាភាគីនៃជម្លោះ បានដោះស្រាយបញ្ហាតាមយន្តការអ្វី? សមុទ្រចិនខាងត្បូង គឺជាតំបន់សមុទ្រមួយ ដែលសម្បូរទៅដោយធនធានធម្មជាតិដូចជារ៉ែ ប្រេង ឧស្ម័នធម្មជាតិ ត្រី និងសម្បត្តិជាច្រើនទៀត។ មិនតែប៉ុណ្ណោះ វាគឺជាផ្លូវសមុទ្រ... |
article_5019.txt | កំពូលភ្នំអេវើរ៉េស (Everest) ត្រូវបានមនុស្សមួយចំនួនដាក់ឈ្មោះថាជា«ដំបូលនៃពិភពលោក»។ កំពូលភ្នំដែលមានវត្តមាននៅជួរភ្នំហិមាល័យមួយនេះ មានកម្ពស់រហូតទៅដល់៨៨៥០ម៉ែត្រ ពោលគឺក្បែរ៩គីឡូម៉ែត្រឯណោះ។ ដោយភ្ជាប់សណ្ឋានដីចន្លោះប្រទេសនេប៉ាល់ និងតំបន់ទីបេនៃប្រទេសចិន តំបន់អេវើរ៉េសគឺជាតំបន់ដែលទាមទារភាពស្វាហាប់ក្នុងការរស់នៅខ្លាំង។ | ក្នុងការឡើងទៅដល់កំពូល គេតម្រូវឲ្យមានការប្រើប្រាស់ឧបករណ៍ជំនួយសុខភាពនានា បើមិនដូចច្នេះនោះទេ ខ្លួនប្រាណរបស់មនុស្សមិនអាចទ្រាំទ្រជាមួយនឹងសីតុណ្ហភាព បរិមាណអុកស៊ីសែន និងសណ្ឋានដីដ៏គ្រោះថ្នាក់សម្បើមនោះឡើយ។ ដោយឡែក បុគ្គលដែលបានឡើងទៅដល់កំពូលភ្នំមួយនេះមុនគេ បានទទួលជោគជ័យកាលពីប៉ុន្មានទសវត្សមុនប៉ុណ្ណោះ។ គេហទំព័រ ThoughtCo បានធ្វើការព... |
article_502.txt | ប្រធានាធិបតីអាម៉េរិក ចូ បៃដិន ប្រកាសនៅថ្ងៃទី៩ ខែវិច្ឆិកាពីបំណងឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីម្តងទៀត ហើយការសម្រេចចិត្តចុងក្រោយអាចនឹងប្រកាសនៅដើមឆ្នាំ២០២៣ បន្ទាប់ពីបក្សប្រជាធិបតេយ្យប្រជែងបានកៅអីសភាច្រើនលើសពីការរំពឹងទុក។ | បន្ទាប់ពីបក្សប្រជាធិបតេយ្យធ្វើបានយ៉ាងល្អក្នុងការប្រជែងកៅអីសភាអាម៉េរិកក្នុងការបោះឆ្នោតថ្ងៃទី៨ ខែវិច្ឆិកា ប្រធានាធិបតីអាម៉េរិក ចូ បៃដិន ប្រកាសថា នេះជាថ្ងៃបោះឆ្នោតដ៏ល្អសម្រាប់លទ្ធិប្រជាធិបតេយ្យ និងអាម៉េរិក។ ថ្លែងទៅកាន់សំណួររបស់អ្នកកាសែតនាសេតវិមានថ្ងៃទី៩ ខែវិច្ឆិកា លោក បៃដិន ឆ្លើយថា លោកនឹងឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីសម្រ... |
article_5020.txt | កូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃទី២៤ ខែកញ្ញាថាកូរ៉េខាងជើង បានបាញ់សម្លាប់ រួចដុតសាកសពមន្ត្រីកូរ៉េខាងត្បូងម្នាក់។ មន្ត្រីកូរ៉េខាងត្បូងរូបនេះ បានបាត់ខ្លួននៅដើមសប្ដាហ៍នេះ។ មិនទាន់មានមូលហេតុជាក់លាក់នៃការបាញ់នេះទេ ដូចគ្នានឹងការបាត់ខ្លួនផងដែរ តែប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងរាយការណ៍ថា មន្ត្... | បើតាមការប្រកាសរបស់យោធាកូរ៉េខាងត្បូង មន្ត្រីកូរ៉េខាងត្បូងរូបនេះ បាត់ខ្លួនពីទូកល្បាតមួយនៅក្បែរកោះ Yeonpyeong នៅក្បែរព្រំដែនទឹកខណ្ឌចែកឧបទ្វីបកូរ៉េ នៅមុនពេលរសៀលថ្ងៃទី២១ ខែកញ្ញា។ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap ផ្សាយថា មន្ត្រីវ័យ៤៧ឆ្នាំរូបនេះ ធ្វើការនៅក្រសួងសមុទ្រ និងនេសាទ។ «កូរ... |
article_5021.txt | ប្រមុខការទូតអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃទី១០ ខែកញ្ញា បានជំរុញបណ្តាប្រទេសអាស៊ានបញ្ឈប់ការរកស៊ីជាមួយក្រុមហ៊ុនចិន ដែលបានចូលរួមជួយចិនធ្វើយោធូបនីយកម្ម និងការកសាងកោះសិប្បនិម្មិតនៅក្នុងសមុទ្រចិនខាងត្បូង។ ក្រុមហ៊ុនទាំងនេះ ត្រូវបានអាមេរិកដាក់ទណ្ឌកម្មផងដែរ។ | អត្ថបទទាក់ទង ចិន ប្រាប់អាស៊ានថា អាមេរិក ជាអ្នកនាំឲ្យមានយោធូបនីយកម្មធំជាងគេនៅសមុទ្រចិនខាងត្បូង ថ្មីៗនេះ អាមេរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនចំនួន២៤ ក្រោមហេតុផលថា ក្រុមហ៊ុនចិនទាំងនោះ គឺបានជួយសម្រួលដល់យោធាចិន ធ្វើយោធូបនីយកម្ម និងសាងសង់កោះសិប្បនិម្មិតនៅក្នុងសមុទ្រចិនខាងត្បូង។ អា... |
article_5022.txt | បារាំង និងអ៊ីតាលី ត្រូវបានអនុម័តឲ្យក្លាយជាដៃគូអភិវឌ្ឍន៍ថ្មីរបស់អាស៊ាននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៣ ដែលមានវៀតណាមជាម្ចាស់ផ្ទះ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាននៅថ្ងៃទី១០ ខែកញ្ញា។ គោលដៅការក្លាយជាដៃគូអភិវឌ្ឍន៍នេះ គឺដើម្បីពង្រឹងទំនាក់ទំនងជាមួយដៃគូអាស៊ានខាង... | «យើងបានស្វាគមន៍បារាំង និងអ៊ីតាលីក្លាយជាដៃគូអភិវឌ្ឃន៍របស់អាស៊ាន»។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការតំបន់ អាស៊ាន ដែលមានសមាជិក១០ប្រទេស រួមមាន ព្រុយណេ កម្ពុជា ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ សិង្ហបុរី ម៉ាឡេស៊ី ឡាវ វៀតណាម និងមីយ៉ាន់ម៉ា។ ក្នុងសេចក្តីថ្លែងការណ៍រួមដដែល រដ្ឋមន្ត្រីការបរទេសអាស៊ានទា... |
article_5023.txt | ឯកសារបែកធ្លាយបានចោទប្រកាន់ថា ធនាគារធំបំផុតមួយចំនួននៅលើពិភពលោកបានអនុញ្ញាតឲ្យមានសកម្មភាពគួរឲ្យសង្ស័យ ឬការបន្លំកើតមានឡើងក្នុងចំនួនទឹកប្រាក់ប្រមាណ ២ លានលានដុល្លារ ដែលក្នុងនោះរួមមានការលាងលុយកខ្វក់សម្រាប់ក្រុមឧក្រិដ្ឋជន និងក្រុមភេរវករផងដែរ។ | ឯកសារដែលមានឈ្មោះថា «FinCEN Files» បានបង្ហាញរបាយការណ៍នៃសកម្មភាពសង្ស័យជាង ២.០០០ ករណី ដែលបានកើតមានឡើង ហើយដែលត្រូវបានផ្ញើតាមធនាគារ មកឲ្យក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក ដោយប្រកាសឲ្យអាជ្ញាធរបានដឹងនិងប្រុងជើងការ ចំពោះសកម្មភាពបទឧក្រិដ្ឋដែលអាចកើតមានឡើង ពីចន្លោះឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០១៧។ ឯកសារនេ... |
article_5024.txt | ពីរដ្ឋហាវ៉ៃ រដ្ឋមន្ត្រីការពារជាតិអាមេរិក ម៉ាក អេស្ពើ នៅថ្ងៃទី២៦ ខែសីហា ប្រកាសថា អាមេរិកមានការទទួលខុសត្រូវក្នុងការដឹកនាំតំបន់ប៉ាស៊ីហ្វិក ហើយនឹងមិនចែកទឹកដីនេះមួយអ៊ីញណាមួយឲ្យប្រទេសដែលគិតថា មានប្រព័ន្ធនយោបាយល្អជាងអាមេរិកដែរ។ ទោះមិននិយាយចំឈ្មោះប្រទេសណា ក៏គេអាចយល់ច្បាស់ថា លោក អេស្... | រដ្ឋមន្ត្រីការពារជាតិអាមេរិក ម៉ាក អេស្ពើ ចាប់ផ្ដើមដំណើរទស្សនកិច្ចមួយទៅកាន់តំបន់ប៉ាស៊ីហ្វិក ទីដែលការប្រកួតប្រជែងរវាងអាមេរិក និងចិនកំពុងពុះកញ្ជ្រោលខ្លាំងឡើងៗ។ កោះហាវ៉ៃ ប៉ាឡាវ និងហ្កាម ស្ថិតក្នុងគោលដៅរបស់ទស្សនកិច្ចលោក អេស្ពើ ។ អំឡុងពេលសំចតនៅកោះហាវ៉ៃនៅថ្ងៃទី២៦ ខែសីហា លោក អេស្ពើ បានន... |
article_5025.txt | រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៧ ខែសីហា បានប្រកាសទណ្ឌកម្មលើមេដឹកនាំកំពូល និងមន្ត្រីសំខាន់ៗរបស់ហុងកុង ក៏ដូចជាមន្ត្រីចិនជាច្រើននាក់ចំពោះតួនាទីរបស់ពួកគេក្នុងការអនុវត្តច្បាប់សន្តិសុខជាតិដ៏ចម្រូងចម្រាស។ ការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់រកស៊ី ជាវិធានការប្រឆាំងមន្ត្រី... | មន្ត្រីហុងកុងដែលត្រូវអាមេរិកដាក់ទណ្ឌកម្មមាន ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេស ការី ឡាំ រដ្ឋមន្ត្រីយុត្តិធម៌ សន្តិសុខ ស្នងការប៉ូលិសបច្ចុប្បន្ន និងអតីតស្នងការមុន។ ចំណែកមន្ត្រីចិនដែលរងទណ្ឌកម្មនេះដែរមាន លោក Luo Huining តំណាងចិនប្រចាំហុងកុង អនុប្រធានពីរនាក់នៃការិយាល័យកិច្ចការហុងកុងនិងម៉ា... |
article_5026.txt | កងទ័ពចិន នៅថ្ងៃទី៣១ ខែសីហា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទាត់ចោលការចោទប្រកាន់របស់ឥណ្ឌាជុំវិញសកម្មភាពនៅព្រំដែន។ យោធាចិននិយាយការពារខ្លួនថា យោធាខ្លួន មិនបានធ្វើសកម្មភាពបង្ករឿង ដូចការចោទប្រកាន់របស់ភាគីឥណ្ឌានោះទេ ផ្ទុយទៅវិញ កងទ័ពឥណ្ឌាទៅវិញទេ ដែលបានឆ្លងខ្សែបន្ទាត់ព្រំដែនគ្រប់គ្រងជាក់ស្តែ... | អត្ថបទទាក់ទង ឥណ្ឌាចោទចិនថា បង្កបញ្ហាថ្មីនៅតាមព្រំដែនជម្លោះបំពាន ក្រសួងការពារជាតិឥណ្ឌា នៅថ្ងៃទី៣១ ខែសីហា អះអាងថា ចិនបានចល័តទ័ពនៅតាមព្រំដែនជាថ្មី ដែលនេះជាសកម្មភាពបង្ករឿង និងចង់ផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន។ ហេតុការណ៍ថ្មីនេះ បានកើតឡើង នៅភាគខាងត្បូងនៃជ្រោយទន្លេ Pangong Tso ស្ថិតក្នុងតំប... |
article_5027.txt | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៤ ខែសីហា បានប្រកាសទុកពេល៦សប្ដាហ៍ឲ្យកម្មវិធីវីដេអូខ្លីដ៏មានប្រជាប្រិយ TikTok ក្នុងការលក់ប្រតិបត្តិការរបស់ខ្លួននៅអាមេរិកទៅឲ្យក្រុមហ៊ុនអាមេរិក។ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ Microsoft ជាអ្នកចាប់អារម្មណ៍លើការទិញប្រតិបត្តិការនេះ។ ផុត៦សប្ដាហ៍ហើយមិនទ... | សម្ពាធកាន់តែខ្លាំងធ្លាក់លើក្រុមហ៊ុន ByteDance ដែលជាម្ចាស់កម្មវិធីទូរសព្ទ TikTok ដ៏មានប្រជាប្រិយនៅទូទាំងពិភពលោក។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមជាថ្មីឲ្យក្រុមហ៊ុនចិនមួយនេះលក់ប្រតិបត្តិការនៅទឹកដីអាមេរិកឲ្យក្រុមហ៊ុនរបស់អាមេរិក ដោយពួកគេមានពេលដល់ពាក់កណ្ដាលខែកញ្ញាដើម្បីបញ្ច... |
article_5028.txt | ក្រសួងការបរទេសវៀតណាម នៅថ្ងៃទី២៦ ខែសីហា បានស្នើឲ្យចិនលុបចោលសមយុទ្ធយោធានៅក្បែរប្រជុំកោះ Paracel ដែលវៀតណាមឲ្យឈ្មោះថា Hoang Sa ។ ចិន បានធ្វើសមយុទ្ធយោធានៅក្បែរប្រជុំកោះនេះចាប់ពីថ្ងៃទី២៤ ខែសីហាមក និងគ្រោងបញ្ចប់នៅថ្ងៃទី២៩ខែសីហា។ | សមយុទ្ធយោធារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង គឺបានប្រព្រឹត្តឡើងហើយនៅក្បែរប្រជុំកោះParacel ប៉ុន្តែវៀតណាម ដែលជាភាគីមួយទាមទារប្រជុំកោះស្ថិតនៅក្នុងសមុទ្រចិនខាងត្បូងនេះ មិនសុខចិត្តឡើយ និងទាមទារឲ្យចិនលុបចោលសមយុទ្ធយោធា។ បើតាមការអះអាងរបស់ទីក្រុងហាណូយ សមយុទ្ធយោធារបស់ចិន បានបំពានដែនអធិ... |
article_5029.txt | អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្ស៉ាក់ បានបន្តអះអាងពីភាពស្អាតស្អំរបស់លោក ក្រោយត្រូវបានតុលាការចេញសាលក្រមរកឃើញថា មានកំហុសក្នុងសំណុំរឿងពុករលួយពាក់ព័ន្ធមូលនិធិអភិវឌ្ឍ 1MDB ។ លោកបកស្រាយថា ភាគច្រើននៃលុយដែលលោកត្រូវបានចោទប្រកាន់ថាកិបកេងនោះ គឺចាយលើសកម្មភាពសុខុមាលភាពប្រជាជន និងផ្គ... | អត្ថបទទាក់ទង បក្សប្រឆាំងម៉ាឡេស៊ី សាទរលទ្ធផលកាត់ទោសលោក ណាជីប ឲ្យជាប់គុក១២ឆ្នាំ តុលាការម៉ាឡេស៊ីរកឃើញលោក ណាជីប មានកំហុស៧ករណីក្នុងសំណុំរឿងលួចលុយរដ្ឋ ក្នុងវីដេអូបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួនលោក នៅថ្ងៃទី ៣ ខែសីហា លោក ណាជីប រ៉ាហ្សាក់ និយាយថា ៩៩ភាគរយនៃលុយដែលលោកត្រូវបានចោទថា កឹបកេងពី... |
article_503.txt | រុស្ស៊ី នៅថ្ងៃទី២ ខែវិច្ឆិកាប្រកាសបន្តចូលរួមកិច្ចព្រមព្រៀងនាំចេញធញ្ញជាតិជាមួយអ៊ុយក្រែនដែលសម្របសម្រួលដោយតួកគី និងអង្គការសហប្រជាជាតិឡើងវិញ បន្ទាប់ពីផ្អាកប្រហែល៥ថ្ងៃដោយចោទថាអ៊ុយក្រែនប្រើច្រករបៀងដឹកផលិតផលកសិកម្មនេះវាយប្រហារកងនាវាចរណ៍សមុទ្រខ្មៅរបស់ខ្លួន។ | បន្ទាប់ព្យួរពីកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញធញ្ញជាតិតាមរយៈសមុទ្រខ្មៅជិត១សប្តាហ៍ រុស្ស៊ីនៅថ្ងៃទី២ ខែវិច្ឆិកាប្រកាសចូលកិច្ចព្រមព្រៀងនេះវិញ។ ប៉ុន្តែ បើទោះគ្មានការចូលរួមពីភាគីរុស្ស៊ីក្តី នាវាដឹកជញ្ជូនធញ្ញជាតិតាមសមុទ្រខ្មៅទៅប្រទេសផ្សេងៗដំណើរការធម្មតា។ «សហព័ន្ធរុស្ស៊ីចាត់ទុកថាការធានាដែលទទួលបាននៅពេលនេះដូចជាគ្រប់... |
article_5030.txt | ក្រុមគ្រួសាររបស់សកម្មជនថៃ លោក Wanchalearm Satsaksit ដែលបានបាត់ខ្លួនក្នុងទឹកដីកម្ពុជា កាលពីជាង២ខែមុន បានអះអាងថាគ្មានដំណឹងអ្វីសោះពីអាជ្ញាធរថៃ និងកម្ពុជាពាក់ព័ន្ធនឹងករណីនេះ។ អំឡុងពេលចូលរួមកម្មវិធីមួយ ពួកគេបានទាមទារឲ្យរដ្ឋាភិបាលថៃពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ដាក់ទោសលើករណីបាត់... | អត្ថបទទាក់ទង គ្រួសារបុរសថៃ ដែលត្រូវបានគេចាប់ខ្លួន ស្នើឱ្យមានការស៊ើបអង្កេត តែអាជ្ញាធរកម្ពុជា ថា មិនដឹងព័ត៌មាន ក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយ ប្រទេស ថៃ ទទួលរងការធ្វើបាតុកម្មតវ៉ាស្ទើររាល់ថ្ងៃពីសំណាក់និស្សិត ដោយទាមទារឲ្យរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា លាលែងតំណែង និងធ្វើកំណែទម្រង់... |
article_5031.txt | អ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃទី១៣ ខែសីហា បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដើម្បីបង្កើតទំនាក់ទំនងការទូតទ្វេភាគី ក្រោយមានការត្រួសត្រាយផ្លូវពីអាមេរិក។ អេមីរ៉ាតអារ៉ាប់រួម នឹងក្លាយជាប្រទេសអារ៉ាប់ទីបីមានចំណងការទូតជាមួយអ៊ីស្រាអែល ដែលមិនត្រូវគ្នាជាមួយពិភពអារ៉ាប់សោះ... | ជាចំណុចរបត់មួយក្នុងភូមិសាស្ត្រនយោបាយមជ្ឈិមបូព៌ា អ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម បានប្រកាសពីកិច្ចព្រមព្រៀងសន្តិភាពមួយ។ កន្លងទៅ ដូចប្រទេសអារ៉ាប់ភាគច្រើន អេមីរ៉ាតអារ៉ាប់រួម មិនមានទំនាក់ទំនងអ្វីសោះជាមួយអ៊ីស្រាអែល ដែលត្រូវបានចាត់ទុកជាសត្រូវ មិនថាទំនាក់ទំនងការទូត ឬទំនាក់ទំនងសេដ្ឋកិច្ច... |
article_5032.txt | នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានប្ដេជ្ញាជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយអះអាងថា រដ្ឋាភិបាលលោក នឹងដាក់បង្ហាញសេចក្តីព្រាងច្បាប់ស្តីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលខ្លួនរៀបរៀងឡើង ក្នុងពេលប្រជុំសភាលើក្រោយ។ ទន្ទឹមនេះរដ្ឋាភិបាលលោក ក៏នឹងបង្កើតវេទិកាសម្រាប់យុវជនបញ្ចេញទស្សនៈលើ... | ថ្លែងក្រោយជំនួបគណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃទី៤ ខែសីហា នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា បញ្ជាក់ថា ជំហរលោកគឺគាំទ្រគណៈកម្មាធិការសភាឲ្យសិក្សាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថៃ។ តាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ លោកបន្តថា នៅពេលបក្សប្រឆាំងសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់កែរដ្ឋធម្មនុញ្ញរបស់ពួកគ... |
article_5033.txt | លោកតា Kenneth Felts អាយុ៩០ឆ្នាំ រស់នៅក្រុង Arvada រដ្ឋ Colorado សហរដ្ឋអាមេរិក បានចាប់ផ្តើមសរសេរកំណត់ត្រារបស់ខ្លួននាអំឡុងពេលនៅផ្ទះដោយសារកូវីដ-១៩។ រឿងសម្ងាត់មួយដែលគាត់ត្រូវទម្លាយ ក្រោយលាក់ទុកស្ទើរពេញមួយជីវិតនោះ គឺគាត់ជាមនុស្សដែលស្រឡាញ់ភេទដូចគ្នា (Gay)។ នេះបើតាមបទសម្ភាសមួយរបស់លោកជា... | «ខ្ញុំជាមនុស្សប្រុសស្រឡាញ់ភេទដូចគ្នា, ខ្ញុំប្រាប់ការពិតហើយ ខ្ញុំក៏មានសេរីភាពដែរ»។ លោកតា Felts បានសរសេរយ៉ាងដូច្នេះនៅលើហ្វេសប៊ុក ដើម្បីប្រាប់ដល់កូនស្រីរបស់ខ្លួន បន្ទាប់មកមិត្តភក្តិ ក៏ដូចជាក្រុមគ្រួសាររបស់លោកទាំងមូល។ លោកតាបានប្រាប់ CNN ថា គាត់ដឹងខ្លួនថាជាមនុស្សស្រឡាញ់ភេទដូចគ្នាត... |
article_5034.txt | កម្មវិធីវីដេអូកម្សាន្តខ្លីៗ TikTok ក្លាយជាក្រុមហ៊ុនចិនចុងក្រោយគេមួយដែលស្ថិតក្នុងរ៉ាដារបស់រដ្ឋាភិបាលអាមេរិក។ អាមេរិក ចង់បិទកម្មវិធីនេះនៅទឹកដីរបស់ខ្លួនដោយបារម្ភថា ទិន្នន័យអ្នកប្រើប្រាស់អាមេរិកអាចបែកធ្លាយដល់ដៃចិន។ នៅថ្ងៃទី២ ខែសីហា រដ្ឋមន្រ្តីរតនាគារអាមេរិក Steven Mnuchin បានផ្ដល់ជម្រើសពីរឲ្យក្រុមហ៊ុនចិនមួយនេះ គឺលក់ប្រតិបត... | រដ្ឋាភិបាលអាមេរិក បានផ្ញើសារព្រមានជាថ្មីទៀតដល់ក្រុមហ៊ុនវីដេអូខ្លី TikTok ដែលត្រូវចោទថា អាចក្លាយជាឧបករណ៍របស់ចិនក្នុងការលួចយកព័ត៌មានពីអ្នកប្រើប្រាស់នៅអាមេរិក ដែលបង្កជាគ្រោះថ្នាល់ដល់សន្តិសុខជាតិ។ ម្ដងជាពីរដង កម្មវិធីកម្សាន្តដ៏មានប្រជាប្រិយភាពមួយនេះ បានទាត់ចោលការចោទប្រកាន់ទាំងឡាយ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថែមទាំងគំ... |
article_5035.txt | ខណៈដែលភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ឡើងកម្ដៅ តៃវ៉ាន់បានផ្ញើសារដាស់តឿនមួយទៅកាន់ចិន ដែលធ្វើសកម្មភាពយោធាកាន់តែញឹកញាប់នៅក្បែរៗតៃវ៉ាន់នោះ។ ក្នុងសារវីដេអូមួយ ក្រសួងការពារជាតិតៃវ៉ាន់អះអាងថា ចិនមិនគួរមើលស្រាលការតាំងចិត្តរបស់តៃវ៉ាន់ក្នុងការការពារទឹកដីរបស់ខ្លួនឡើយ ហើយសកម្មភាពយោធារបស់ចិន... | មួយរយៈពេលចុងក្រោយនេះ ចិនបានបង្កើនសកម្មភាពយោធារបស់ខ្លួននៅក្បែរកោះតៃវ៉ាន់ ដែលចិនចាត់ទុកជាខេត្តមួយត្រូវបង្រួបបង្រួម ទោះត្រូវប្រើកម្លាំងក្ដី។ ថ្មីៗនេះ ចិនបានបញ្ជូនយន្តហោះទម្លាក់គ្រាបបែក និងធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ផងដែរ។ ប៉ុន្តែតៃវ៉ាន់ហាក់មិនញញើតនឹងសកម្មភាពគំរាមបែបនេះឡើយ... |
article_5036.txt | ក្រុមហ៊ុនបណ្តាញសង្គមពិភពលោក Facebook បានបដិសេធសំណើបញ្ចេញឯកសារពាក់ព័ន្ធរបស់មេដឹកនាំយោធាជាន់ខ្ពស់មីយ៉ាន់ម៉ា ដែលរងការចោទប្រកាន់ និងសង្ស័យថាបានប្រព្រឹត្តបទល្មើសប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ ការបដិសេធរបស់ក្រុមហ៊ុន Facebook ដោយឈរលើគោលការណ៍នៃការគោរពឯកជនភាពរបស់អ្នកប្រើប្... | ក្រុមហ៊ុន |
article_5037.txt | ឥណ្ឌា នៅថ្ងៃទី២ ខែកញ្ញា បានសម្រេចហាមឃាត់ប្រើប្រាស់កម្មវិធីចិន (Application ឬApp) លើទូរសព្ទចំនួន១១៨ បន្ថែមទៀត ដោយសារតែបារម្ភពីបញ្ហាសន្តិសុខជាតិ និងលួចផ្ទេរទិន្នន័យអ្នកប្រើប្រាស់ដោយសម្ងាត់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា។ | កន្លងមក ឥណ្ឌាមានហាមកម្មវិធីទូរសព្ទចំនួន៥៩រួចមកហើយ ដែលក្នុងនោះរួមមានកម្មវិធីកម្សាន្ត TikTok ផងដែរ មិនឲ្យប្រើប្រាស់នៅក្នុងទឹកដីឥណ្ឌាឡើយ ដោយផ្អែកលើហេតុផល ប៉ះពាល់ដល់អធិបតេយ្យ វិស័យការពារជាតិ ការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ឥណ្ឌា។ រហូតដល់ថ្ងៃទី២ ខែកញ្ញា ឥណ្ឌាបានប្រកាសហាមប្រើប្រាស់កម្មវិធីទ... |
article_5038.txt | នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានទទូចឲ្យប្រជាជនថៃគ្រប់គ្នាបដិសេធនយោបាយស្អប់ខ្ពើម និងបំបែកបំបាក់ ហើយប្រឹងធ្វើការរួមគ្នាដោះស្រាយបញ្ហាសេដ្ឋកិច្ចអាសន្ន ដែលប៉ះពាល់ជីវភាពពលរដ្ឋនៅទូទាំងប្រទេស។ លោក អះអាងថា នយោបាយបំបែកបំបាក់ជាវប្បធម៌ជំនាន់មុន ដែលពុំគួរយកមកប្រើនៅសម័យបច្ចុប្បន្នឡើយ។ | ក្នុងសុន្ទរកថា ចាក់ផ្សាយតាមទូរទស្សន៍ នៅថ្ងៃទី ១៣ ខែសីហា នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា បញ្ជាក់ដូច្នេះថា៖«យើងមានអាទិភាពដ៏ធំមួយនៅចំពោះមុខយើង ហើយមួយនេះគឺលើសពីសង្គ្រាមប៉ាកកា និងនយោបាយទៅទៀត»។ ត្រង់នេះលោកសង្កត់ធ្ងន់ថា ហើយនេះគឺជាជីវភាពរបស់ប្រជាជនរាប់លាននាក់ ដែលរងគ្រោះដោយសារវិបត្តិ... |
article_5039.txt | អ្នករាជានិយមថៃប្រមាណ១២០០នាក់ នៅថ្ងៃទី៣០ ខែសីហាបានជួបជុំគ្នាដើម្បីបង្ហាញការគាំទ្ររបស់ពួកគេលើស្ថាប័នមហាក្សត្រ ដែលនៅរយៈពេលចុងក្រោយ រងការវាយប្រហារមិនធ្លាប់មាន។ ពួកគេ បានស្នើឲ្យប្រជាជនថៃការពារស្ថាប័នកំពូលមួយនេះដោយអះអាងថា មហាក្សត្រមិនមានតួនាទីក្នុងការគ្រប់គ្រងប្រទេសឡើយ។ ពួកគេ ក៏បានដា... | នៅថៃ បាតុកម្មត្រូវបានរៀបចំស្ទើរមិនលស់ថ្ងៃ។ ភាគច្រើននៃការប្រមូលផ្ដុំ គឺការតវ៉ាប្រឆាំងរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ។ បាតុករភាគច្រើនជាយុវជន និស្សិតសាកលវិទ្យាល័យ និងសិស្សក្រោមឧត្តមសិក្សាជាដើម ដោយពួកគេទាមទារឲ្យរំលាយសភា និងកែរដ្ឋធម្មនុញ្ញជាដើម។ បាតុករវ័យក្មេង ... |
article_504.txt | នាពិធីបើកដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានអាស៊ាន បានរំឮកឱ្យមេដឹកនាំក្នុងកិច្ចប្រជុំខិតខំរក្សាសមិទ្ធផល ដែលអាស៊ានបានកសាង ៥៥ឆ្នាំមកនេះ ព្រោះវាកិច្ចការងារអាទិភាព។ | «យើងត្រូវរក្សា និងដឹងគុណដល់អ្វី ដែលយើងបានកសាង ។ ដូច្នេះការថែរក្សាឯកភាព សាមគ្គីភាព និងមជ្ឈភាពរបស់យើង គឺជាអាទិភាពចម្បងបំផុត ដើម្បីធានាឱ្យតំបន់យើងមានចីរភាព និងភាពធន់ សម្រាប់ព្រឹត្តិការណ៍ដែលអាចកើតមាននាពេលអនាគត»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន។ ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា អាស៊ាន អាចធ្វើដំណើរទៅមុខបាន ក៏ម... |
article_5040.txt | បុគ្គលដែលទទួលខុសត្រូវលើឃ្លាំងស្តុកក្នុងកំពង់ផែទីក្រុងបេរូត នឹងដាក់ក្រោមការឃុំខ្លួនក្នុងផ្ទះឲ្យបានឆាប់បំផុត។ រដ្ឋាភិបាលលីបង់ បានប្រកាសបែបនេះនៅថ្ងៃទី៥ ខែសីហា បន្ទាប់ពីមានករណីស្លាប់ និងរបួសជាច្រើននាក់ ដោយសារការផ្ទុះនៅក្នុងទីក្រុងបេរូត។ | ករណីផ្ទុះនៅក្នុងទីក្រុងបេរូត បានបង្កឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ១៣៥នាក់ និងរបួសប្រមាណ ៥ពាន់នាក់ ខណៈមនុស្សច្រើនជាង ៣០ម៉ឺន បានបាត់បង់ផ្ទះសម្បែង។ បើតាមការអះអាងរបស់អភិបាលក្រុងបេរូត ទ្រព្យសម្បត្តិនៅក្នុងទីក្រុង ត្រូវបានបំផ្លាញអស់ចន្លោះពី ១០ពាន់លានដុល្លារទៅ ១៥ពាន់លានដុល្លារ។ បន្ថែមពី... |
article_5041.txt | នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា បានបញ្ជាឲ្យអាជ្ញាធររក្សាទុកសាកសពសាក្សីសំខាន់ថ្មីម្នាក់ក្នុងសំណុំរឿងប្រឆាំងចៅប្រុសថៅកែ Red Bull ដើម្បីវះកាត់ពិនិត្យស្វែងរកមូលហេតុពិតនៃការស្លាប់។ ការដាក់ចេញបញ្ជានេះ ធ្វើឡើងខណៈពលរដ្ឋថៃនៅមិនអស់ចិត្តពាក់ព័ន្ធនឹងសំណុំរឿងដែលបង្ហាញពីនិទណ្ឌភាព... | អត្ថបទទាក់ទង សាក្សីសំខាន់ម្នាក់ក្នុងសំណុំរឿងចៅប្រុសថៅកែRed Bull ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ នាយករដ្ឋមន្ត្រីថៃ បង្កើតគណៈកម្មាធិការស៊ើបករណីចៅប្រុសថៅកែ Red Bull លោក ប្រាយុទ្ធ បញ្ជាឲ្យស៊ើបរឿងទម្លាក់បទចោទលើចៅប្រុសថៅកែ Red Bull សាក្សីឈ្មោះ Jaruchart Mardthong អាយុ ៤០ឆ្នាំ បានបាត់បង់ជីវិតក្ន... |
article_5042.txt | រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃទី២៤ ខែសីហា បានចាប់ផ្ដើមដំណើរទស្សនកិច្ចមួយជុំទៅកាន់អ៊ីស្រាអែល ស៊ូដង់ អេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន។ ដំណើរទស្សនកិច្ចនេះ នឹងផ្ដោតលើទំនាក់ទំនងថ្មីថ្មោងរវាងអ៊ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួម និងការជំរុញឲ្យប្រទេសក្នុងតំបន់ផ្សេងទៀតរាប់រកអ៊... | លោក ម៉ៃ ប៉ុមប៉េអូ នឹងទៅដល់ទឹកដីអ៊ីស្រាអែលនៅថ្ងៃទី២៤ ខែសីហា ហើយជួបជាមួយនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសអាមេរិកនៅថ្ងៃទី២៣ ខែសីហា។ មុនជំនួបជាមួយប្រមុខការទូតអាមេរិក លោក ណេតាន់យ៉ាហ៊ូ និយាយថា លោក និងលោក ប៉ុមប៉េអូ នឹងជជែកពីការពង្រីករង្វង់សន... |
article_5043.txt | ទីបំផុត សមាជិកគណៈរដ្ឋមន្ត្រីថៃថ្មី៧នាក់ ត្រូវបានបង្ហាញមុខក្នុងរាជកិច្ចរបស់រាជវាំងថៃ នៅថ្ងៃទី៦ ខែសីហា។ ការប្រកាសនេះមានពេលជិត៣សប្តាហ៍ក្រោយតំណែងសំខាន់ៗក្នុងជួររដ្ឋាភិបាលត្រូវបានទុកឲ្យនៅទំនេរក្រោយការលាលែងជាបន្តបន្ទាប់។ | អត្ថបទទាក់ទង លោក ប្រាយុទ្ធ ត្រៀមរុះរើរដ្ឋាភិបាល ក្រោយរដ្ឋមន្ត្រីសំខាន់ៗលាលែងពីតំណែង ក្នុងចំណោមសមាជិកគណៈរដ្ឋមន្ត្រីថៃដែលទើបត្រូវបានតែងតាំងថ្មី មានលោក Supattanapong Punmeechaow អតីតនាយកប្រតិបត្តិនិងប្រធានសហគ្រាសថាមពលរបស់រដ្ឋ PTT Global Chemical ដែលនឹងកាន់តំណែងឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី... |
article_5044.txt | រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Gerald Darmanin បានចេញមុខការពារសិទ្ធិសេរីភាពក្នុងការស្លៀកពាក់របស់ស្ត្រីបារាំង ក្រោយការផ្ទុះការរិះគន់លើបណ្ដាញសង្គមពាក់ព័ន្ធវិធានការរបស់ប៉ូលិសលើស្ត្រីមួយក្រុមដែលដេកអាំងថ្ងៃដោយចំហល្វែងលើនៅឆ្នេរសមុទ្រមួយភាគខាងត្បូងនៃប្រទេស។ លោកចាត់ទុកការស្ដីបន្ទោសលើការស... | «វាគឺជារឿងខុសឆ្គងដែលស្ត្រីត្រូវបានស្ដីបន្ទោសជុំវិញការស្លៀកពាក់របស់ពួកគេ»។ លោករដ្ឋមន្ត្រី Gerald Darmanin សរសេរបែបនេះលើបណ្ដាញសង្គម |
article_5045.txt | រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin បានអះអាងថា រដ្ឋាភិបាលទីក្រុងម៉ានីល នឹងប្រើកិច្ចព្រមព្រៀងការពាររបស់ខ្លួនជាមួយសហរដ្ឋអាមេរិកដើម្បីអូសមហាអំណាចមួយនេះមកជួយខ្លួន ប្រសិនបើចិនវាយប្រហារលើនាវាចម្បាំងហ្វីលីពីនក្នុងសមុទ្រចិនខាងត្បូង។ លោកអះអាងទៀតថា វត្តមានយោធាអាមេរិកក្នុងតំបន់អាស៊... | ក្នុងបទសម្ភាសជាមួយទូរទស្សន៍ក្នុងស្រុកមួយ នៅថ្ងៃទី២៦ ខែសីហា រដ្ឋមន្ត្រីការបរទេសហ្វីលីពីន Teodoro Locsin និយាយថា ទីក្រុង ម៉ានីល នឹងបន្តធ្វើប្រតិបត្តិការហោះល្បាតលើសមុទ្រចិនខាងត្បូង ទោះបីជាទីក្រុងប៉េកាំងស្នើឲ្យបញ្ឈប់ ហើយបានចាត់ទុកទង្វើរបស់ហ្វីលីពីនថា ការបង្ករឿងខុសច្បាប់។ «ពួកគេ [ចិន] អាចហ... |
article_5046.txt | យុវជនវៀតណាមម្នាក់អាយុ២៤ឆ្នាំដែលរស់នៅក្រុងហាណូយ បានបើកយុទ្ធនាការសង្គ្រោះឆ្មាទុរគត ដោយយកឆ្មាទាំងនោះ ដាក់ក្នុងហាងកាហ្វេរបស់ខ្លួន ហើយស្វែងរកអ្នកដែលចង់យកពួកវាទៅចិញ្ចឹម។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ | Ngao’s Home Café ទីកន្លែងរស់នៅរបស់សត្វឆ្មាដ៏គួរឲ្យស្រឡាញ់ចំនួន១៥ក្បាល ដោយភាគច្រើនជាឆ្មាដែលគេបោះបង់ចោល ឆ្មាដែលរងរបួសដោយសារឆ្កែខាំ ឬគ្រោះថ្នាក់ផ្សេងៗ។ «ខ្ញុំព្យាយាមជួយឆ្មាដែលមានប្រវត្តិដ៏ជូរចត់ទាំងនោះ ឲ្យបានជាសះស្បើយទាំងរាងកាយ និងស្មារតី»។ នេះជាការអះអាងរបស់លោក Nguyen Thanh Binh... |
article_5047.txt | មិនត្រឹមបណ្ដាញសង្គមរបស់ចិនឡើយ សូម្បីតែកម្មវិធី (App) របស់ចិនដទៃ ក៏នឹងស្ថិតក្រោមការរឹតត្បិតរបស់អាមេរិកដែរ។ រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ បានប្រកាសនៅថ្ងៃទី៥ ខែសីហាថា អាមេរិកនឹងពង្រីកកម្មវិធី «បណ្ដាញស្អាត» ដែលជាគម្រោងមួយផ្ដោតលើការរឹតត្បិតកម្មវិធីរបស់ចិនក្នុងបណ្ដាញប្រើ... | ប្រមុខការទូតអាមេរិក ម៉ៃ ប៉ុមប៉េអូ អះអាងថា អាមេរិកចង់លុបចោលកម្មវិធីរបស់ចិនទាំងអស់ដែលមិនអាចទុកចិត្តបានពី Store របស់ក្រុមហ៊ុនផ្ដល់សេវាកម្មទូសព្ទ និងក្រុមហ៊ុនផលិតទូរសព្ទ។ លោក ប៉ុមប៉េអូ បានចុចឈ្មោះកម្មវិធីចំៗមាន TikTok និង WeChat ដែលមានក្រុមហ៊ុនធំនៅទឹកដីចិន ហើយដែលលោកចាត់ទុកជាការគំ... |
article_5048.txt | មហាសេដ្ឋី Warren Buffett បានប្រារព្ធខួបកំណើត៩០ឆ្នាំរបស់ខ្លួនកាលពីថ្ងៃទី៣០ ខែសីហា។ នៅថ្ងៃដដែល មហាសេដ្ឋី Bill Gates ម្ចាស់ក្រុមហ៊ុន Microsoft បានបង្ហោះវីដេអូពីសកម្មភាពលោកធ្វើនំ Oreo ដើម្បីជាកាដូខួបកំណើតអគ្គនាយកក្រុមហ៊ុន Berkshire Hathaway ដែលជាមិត្តភក្តិរបស់ខ្លួន។ | អត្ថបទទាក់ទង លោក Warren Buffett មហាសេដ្ឋីលំដាប់ទី៤លើពិភពលោកឈានដល់វ័យ៩០ឆ្នាំ អមដោយបទចម្រៀង «You Got a Friend» របស់លោក Randy Newman លោក Bill Gates បានបង្ហោះវីដេអូដែលមានរយៈពេល៦០វិនាទី ទាក់ទងនឹងសកម្មភាពរបស់ខ្លួនធ្វើនំ Oreo ដោយក្តីរីករាយ។ នំដែលធ្វើពីសូកូឡានោះ មានរូបលោក Buffett នៅចំកណ្តាល ជាមួយនឹងសារ «រីករាយថ្ងៃកំណ... |
article_5049.txt | មន្ត្រីជាន់ខ្ពស់ផ្នែកប្រឆាំងចារកម្មរបស់អាមេរិក William Evanina បានព្រមាននៅថ្ងៃទី៧ ខែសីហា ថា ចិន រុស្ស៊ី និងអ៊ីរ៉ង់ នឹងបង្កបញ្ហាដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិក និងសភាដែលគ្រោងធ្វើនៅខែវិច្ឆិកាខាងមុខ។ លោក Evanina ថែមទាំងបញ្ជាក់ច្បាស់ថា ទីក្រុងមូស្គូ បានធ្វើសកម្មភាពរួចហើយក្នុងការបង្អាក់បេ... | ក្នុងសេចក្ដីថ្លែងការណ៍ជាសាធារណៈដ៏កម្រមួយ លោក William Evanina ដែលជានាយកមជ្ឈមណ្ឌលជាតិប្រឆាំងចារកម្ម និងសន្តិសុខ អះអាងថា ចិន រុស្ស៊ី និងអ៊ីរ៉ង់ បានប្រើប្រាស់ប្រព័ន្ធអនឡាញដើម្បីចែកចាយព័ត៌មានមិនពិត សំដៅបង្កើតជាឥទ្ធិពលដល់ការសម្រេចចិត្តរបស់អ្នកបោះឆ្នោត បញ្ឆេះឲ្យមានអសណ្ដាប់ធ្នាប់ និងធ្វើឲ្យប... |
article_505.txt | «ឧទានសព្ទ» គឺជាពាក្យ ឬក្រុមពាក្យ ដែលគេនិយាយបន្លឺសូររបស់វាឡើងឮខ្លាំង ខុសប្លែកពីពាក្យធម្មតា ដើម្បីបង្ហាញអារម្មណ៍ ភ្ញាក់ផ្អើល, បង្ហាញពីភាពសប្បាយ, ភ័យ, រំជួលចិត្តរបស់មនុស្ស។ របៀបបញ្ចេញសំលេងឧទានសព្ទគឺមានបីបែប ហើយបែបនីមួយៗ គឺមានសំឡេងខុសៗគ្នាផងដែរ។ | ឧទានសព្ទបែបត្រាប់សូរ បាតុភូតធម្មជាតិ រួមមាន ផ្គរលាន់ គ្រឹម! គ្រឹម!, ខ្យល់បក់ វ៉ូៗ, រន្ទះបាញ់ ផាំង!, សមុទ្ទរលក គ្រាំៗ! ចំពោះឧទានសព្ទត្រាប់សូរ សំរែកសត្វ ឆ្កែព្រុស វ៉ូសៗ, សត្វត្លុម តុំ! តុំ,ចង្រិតយំ ច្រេតៗ! ចំណែកឧទានសព្ទត្រាប់សូរវត្ថុ ខ្យល់វាយបង្អួច ឮផាំង, សូរស៊ីរ៉ែនឡានពេទ្យ វ៉ូវ៉ៅៗ!។... |
article_5050.txt | កងទ័ពជើងទឹកថៃ បានចេញមុខការពារផែនការទិញនាវាមុជទឹក២គ្រឿង ដែលគិតជាទឹកប្រាក់ ២២,៥ពាន់លានបាត (ជាង៧១៤លានដុល្លារ) ពីប្រទេសចិន។ យោធាថៃបានលើកយកចំនួននាវាមុជទឹកដែលប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍មាន ឬកំពុងទិញ ដើម្បីគាំទ្រភាពចាំបាច់របស់ថៃក្នុងការទិញនាវាមុជទឹកទាំងនេះ ស្របពេលរងការរិ... | អត្ថបទទាក់ទង នៅអាស៊ាន ប្រទេស៥មាននាវាមុជទឹក ឯថៃជាប្រទេសតែមួយគត់មាននាវាដឹកយន្តហោះ គម្រោងទិញនាវាមុជទឹកពីចិន ធ្វើឲ្យរដ្ឋាភិបាល និងកងទ័ពថៃរងការរិះគន់ខ្លាំងពីប្រជាជន និងអ្នកនយោបាយក្នុងស្រុក។ ប៉ុន្តែទ័ពជើងថៃ ដែលជាម្ចាស់គម្រោង មិនផ្លាស់ប្ដូរជំហររបស់ខ្លួនទេ។ អំឡុងសន្និសីទព័ត៌មាននៅ... |
article_5051.txt | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៦ ខែសីហា បានចេញបញ្ជាប្រតិបត្តិមួយដែលហាមឃាត់ទំនាក់ទំនងទាំងអស់រាប់បញ្ចូលការទិញលក់ណាមួយជាមួយក្រុមហ៊ុន ByteDance ដែលជាម្ចាស់កម្មវិធីវីដេអូកម្សាន្តខ្លីៗ TikTok ក៏ដូចជា WeChat ។ ការហាមឃាត់នេះ នឹងមានប្រសិទ្ធភាព៤៥ថ្ងៃក្រោយការចុះហត្ថលេខាដូចគ្នា។ នៅវិមានកា... | «អាមេរិក ត្រូវតែចាត់វិធានការដាច់ខាតប្រឆាំងម្ចាស់របស់ TikTok ដើម្បីការពារសន្តិសុខជាតិរបស់យើង។» លោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់បែបនេះក្នុងបញ្ជាប្រតិបត្តិចុះថ្ងៃទី៦ ខែសីហា ដែលហាមឃាត់រាល់ការធ្វើប្រតិបត្តិការទាំងអស់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance ដែលជាម្ចាស់បណ្ដាញសង្គមកំពុងល... |
article_5052.txt | បុរសចិនម្នាក់ ត្រូវបានតុលាការប្រកាសថាគ្មានទោសកំហុសក្នុងបទឧក្រិដ្ឋឃាតកម្មវិញ ក្រោយរូបគេបានចំណាយពេលក្នុងគុកអស់២៧ឆ្នាំរួចហើយនោះ។ តុលាការសុំទោស តែបុរសរូបនេះប្រកាសជំហរប្ដឹងទារសំណង។ | លោក Zhang Yuhuan អាយុ ៥២ឆ្នាំ ត្រូវបានជាប់គុកដោយសារសម្លាប់ក្មេងប្រុស២នាក់ ក្នុងឆ្នាំ១៩៩៣។ ក៏ប៉ុន្តែលោកនៅបន្តអះអាងថា លោកត្រូវបានធ្វើទារុណកម្មដោយប៉ូលិស និងត្រូវបានបង្ខំឲ្យសារភាពទោសកំហុស។ បន្ទាប់ពីជាប់គុកអស់ជិត៣០ឆ្នាំ តុលាការជាន់ខ្ពស់ចិន បានប្រកាសនៅថ្ងៃទី ៤ ខែសីហា ថា លោក Zhang គ្មានទោស... |
article_5053.txt | គ្រួសារនៃជនរងគ្រោះជិត៣០០នាក់ ដែលបានស្លាប់នៅក្នុងការធ្លាក់យន្តហោះជើងហោះហើរលេខ MH17 របស់អាកាសចរណ៍ម៉ាឡេស៊ី(កាលពីឆ្នាំ២០១៤) ចង់ទទួលបានសំណងព្រោះវាមានរយៈពេលជាង៦ឆ្នាំហើយ បន្ទាប់ពីយន្តហោះដែលពួកគេជិះនេះ ត្រូវបានគេបាញ់ទម្លាក់ក្នុងដែនអាកាសប្រទេសអ៊ុយក្រែននោះ។ នេះបើតាមការបញ្ជាក់កាលពី... | កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ អ្នកដំណើរចំនួន២៩៨នាក់និងក្រុមអ្នកធ្វើការលើយន្តហោះទាំងអស់បានស្លាប់ក្នុងឧប្បទ្ទវហេតុនៃការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី (Malaysia Airlines) ដែលការធ្លាក់នោះត្រូវបានគេចោទប្រកាន់ថាដោយសារគ្រាប់ម៉ីស៊ីលBuk ដែលត្រូវបានគេបាញ់ក្នុងទឹកដីភាគខាងក... |
article_5054.txt | នៅថ្ងៃទី២៤ ខែសីហា ក្រុមហ៊ុន TikTok និងបុគ្គលិករបស់ខ្លួនម្នាក់បានដាក់បណ្តឹងដោយឡែកពីគ្នា ដោយប្តឹងរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានចេញបញ្ជាប្រតិបត្តិហាមកម្មវិធីកម្សាន្តវីដេអូខ្លីៗនេះ ធ្វើប្រតិបត្តិការក្នុងទឹកដីអាមេរិក។ ក្រុមហ៊ុន TikTok និងបុគ្គលិកខ្លួន បានចាត់ទុកបញ្ជានេះជាលេសរបស់ល... | ក្រុមហ៊ុនTikTok និង ByteDance បានដាក់ពាក្យបណ្តឹងទៅតុលាការសហព័ន្ធក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ឲ្យចេញសេចក្តីបង្គាប់មួយផ្អាកអនុវត្តបញ្ជាប្រតិបត្តិរបស់លោក ដូណាល់ ត្រាំ ដែលចេញនៅកាលពីថ្ងៃទី៦ សីហា។ ក្រុមហ៊ុន TikTok បានអះអាងថា រដ្ឋបាលលោក ត្រាំ បានបំពានសិទ្ធិធម្មនុញ្ញរបស់ខ្លួនក្នុងការចូលរួមក្នុងន... |
article_5055.txt | រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe បានព្រមានអាមេរិកចំពោះការធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី។ ការព្រមាននេះធ្វើឡើង បន្ទាប់ពីអាមេរិក នៅពីថ្ងៃទី៥ កក្កដា បានសម្រេចបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់ និងស្របពេលដែលបញ្ហាសមុទ្រខាងត្បូងកាន់តែក្ដៅដែរនោះ។ គម្រោងទស្សនកិច្ចនៅត... | ក្នុងជំនួបតាមទូរសព្ទរយៈពេល៩០នាទីនៅថ្ងៃទី៧ ខែសីហា លោក Wei Fenghe បានប្រាប់លោក Mark Esper រដ្ឋមន្ត្រីការពារជាតិអាមេរិកឲ្យបញ្ឈប់សកម្មភាព និងពាក្យសម្តីដែលមិនត្រឹមត្រូវ និងជៀសវាងសកម្មភាពគ្រោះថ្នាក់ទាំងឡាយណាដែលធ្វើឲ្យអូសបន្លាយស្ថានការណ៍។ រដ្ឋមន្ត្រីការពារជាតិចិន និយាយបែបនេះដោយសំដៅចំៗទៅលើ... |
article_5056.txt | ក្រសួងការបរទេសចិន នៅថ្ងៃទី២៨ ខែសីហា បានអះអាងថា ប្រជាជនចិន អាចនឹងធ្វើពហិកាប្រើប្រាស់ផលិតផល Apple ប្រសិនបើអាមេរិក ហ៊ានហាមឃាត់បណ្តាញសង្គម WeChat មិនឲ្យប្រើប្រាស់នៅក្នុងទឹកដីអាមេរិក។ ការព្រមានពីការសងសឹកដាក់គ្នាទៅវិញទៅមកបែបនេះ ធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរធ្លាក់ចុះមួយកម្រិតទៀត។ | នៅដើមខែសីហាកន្លងទៅ លោក ដូណាល់ ត្រាំ បានចេញបញ្ជាប្រតិបត្តិមួយ ដែលហាមឃាត់បណ្តាញសង្គមរបស់ចិន WeChat ចាប់ពីពាក់កណ្តាលខែកញ្ញាតទៅ ដោយសំអាងលើហេតុផលសន្តិសុខជាតិ។ ជាឆ្លើយតប ទីក្រុងប៉េកាំង បានអះអាងថា អ្នកប្រើប្រាស់ចិន អាចនឹងឈប់ប្រើផលិតផលApple ដូចគ្នា ប្រសិនបើអាមេរិកហ៊ានបិទWeChat។ សរសេរលើបណ... |
article_5057.txt | រដ្ឋាភិបាលប៉េកាំង តាមរយៈក្រសួងការបរទេស បានប្រកាសដាក់ទណ្ឌកម្មលើជនជាតិអាមេរិក១១នាក់ ក្នុងនោះក៏មាន សមាជិកព្រឹទ្ធសភា លោក Marco Rubio និងលោក Ted Cruz ផងដែរ។ នេះគឺជាវាយបកនឹងចំណាត់ការដូចគ្នាដែលក្រុងវ៉ាស៊ីនតោនបានដាក់ប្រឆាំងមន្ត្រីចិន ពាក់ព័ន្ធរឿងចម្រូងចម្រាសនៅហុងកុង។ | «ចិន បានសម្រេចដាក់ទណ្ឌកម្មលើមនុស្សខ្លះ ដែលបានប្រព្រឹត្តមិនល្អលើបញ្ហាទាក់ទងនៅហុងកុង»។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian និយាយបែបនេះ នៅថ្ងៃទី ១០ ខែសីហា ដែលដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ។ ក្រៅពីមន្ត្រីជាន់ខ្ពស់អាមេរិកទាំងពីរនាក់ខាងលើ អគ្គនាយកនៃអង្គការឃ្លាំមើលស... |
article_5058.txt | ភ្នំពេញ៖ តំណាងសមាគមគ្រូបង្រៀន និស្សិត សហជីព និងពលរដ្ឋ បាននាំគ្នាដាក់ញ្ញត្តិទៅអង្គការសហប្រជាជាតិនៃការរិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៤សីហានេះ ដើម្បីសុំអន្តរាគមន៍ឲ្យមានការដោះលែងលោក រ៉ុង ឈុន ដែលពាក់ព័ន្ធករណីព្រំដែន។ លោក រ៉ុង ឈុន ត្រូវបានចៅក្រមសម្រ... | លោក អែម ប៊ុនណារិទ្ធ ជាសហការីរបស់លោក រ៉ុង ឈុន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា គោលបំណងដែលដាក់ញត្តិនេះ គឺដើម្បីទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន ហើយធ្វើឡើងតាមច្បាប់ក្នុងការដាក់ញត្តិគ្មានពាក់ព័ន្ធរឿងអ្វីផ្សេងឡើយ។ ដូច្នេះក្រុមរបស់លោក ប៊ុនណារិទ្ធ គ្មានអ្វីត្រូវខ្លាចក្រុមអាជ្ញាធរចាប់... |
article_5059.txt | អ្នកស្លាប់ដោយសារការផ្ទុះនៅក្នុងទីក្រុងបេរូត បានកើនឡើងដល់ជាង ១០០នាក់ ខណៈមនុស្សជាច្រើនពាន់នាក់បានរងរបួស។ ទីក្រុងបេរូតទាំងមូល ត្រូវបានប្រកាស ជា «ទីក្រុងមហន្តរាយ» ផងដែរ។ | អត្ថបទទាក់ទង អ្នកស្លាប់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគីមីនៅបេរូតឡើងដល់៧៨នាក់ហើយ រីឯរបួសជាង៤០០០នាក់ បន្ទាប់កិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិជាន់ខ្ពស់លីបង់ ទីក្រុងបេរូត ត្រូវបានប្រកាសដាក់ជា «ទីក្រុងមហន្តរាយ» ខណៈពេលអ្នកស្លាប់ដែលកើតចេញពីឧបទ្ទវហេតុដ៏សាហាវមួយនេះ បានកើនឡើងដល់ជាង ១០០នាក... |
article_506.txt | មេដឹកនាំអាស៊ាន យល់ព្រមគ្នាជាគោលការណ៍សម្រេចឱ្យទីម័រឡេស្តេ ចូលជាសមាជិកទី១១។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំអាស៊ាន ក្រោយកិច្ចប្រជុំពិភាក្សាលើសំណើសុំចូលជាសមាជិកអាស៊ាន របស់ទីម័រឡេស្តេ នៅព្រឹកថ្ងៃទី១១ វិច្ឆិកា នាសណ្ឋាគារសុខា។ | តាមរយៈសេចក្តីថ្លែងការណ៍ដដែលនេះ មេដឹកនាំអាស៊ានសម្រេចផ្តល់ឋានៈទីម័រឡេស្តេ ជាប្រទេសសង្កេតការណ៍ និងអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។ បន្ថែមពីនេះអាស៊ាន ក៏បង្កើតជាផែនទីបង្ហាញផ្លូវ ផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យ សម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស... |
article_5060.txt | ។ | ខាងក្រោមនេះ គឺជាមហាសេដ្ឋី ដែលមានជាងគេបង្អស់ចំនួន ១០រូប ក្នុងសម័យ COVID- 19។ 1. Jeff Bezos លោក Jeff Bezos គឺជាស្ថាបនិក និងជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនលក់អនឡាញ Amazon។ បើទោះបីពិភពលោកស្ថិតក្នុងវិបត្តិCOVID-19 ក៏ដោយ ប៉ុន្តែទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះ មានតែកើនឡើងទៅវិញ។ គិតត្រឹមថ្ងៃ... |
article_5061.txt | ក្នុងពិភពហូលីវូដ និងតារាសិល្បៈល្បីៗលំដាប់ពិភពលោក ស្នេហាស៊ូស្លាប់ប្រហែលជាមានតែក្នុងរឿងនិទាន «រ៉ូមេអូ និងហ្ស៊ុយលីយេ »(Romeo and Juliet) របស់លោក វីល្លាម សេកស្ព្រៀរ ប៉ុណ្ណោះ។ ទំនាក់ទំនងស្នេហាជាច្រើន បានខំសន្សំអស់រយៈពេលដ៏យូរអង្វែង ប៉ុន្តែត្រូវបានបញ្ចប់ភ្លាមៗ ក្រោយចំណងអាពាហ៍ពិពាហ៍។ | សារព័ត៌មាន Marie Claire បានកត់ត្រាពីឈ្មោះតារាហូលីវូដល្បីៗ ដែលមានចំណងអាពាហ៍ពិពាហ៍ដ៏ខ្លីបំផុត ខណៈទំនាក់ទំនងស្នេហារបស់ពួកគេបានសាងឡើងអស់រយៈពេលជាច្រើនឆ្នាំ។ ១. Rudolph Valentino និង Jean Acker រៀបការបាន៦ម៉ោង Valentino ជាតារាភាពយន្តដ៏ល្បីល្បាញរបស់អ៊ីតាលី ដែលមានរហស្សនាមថា «the Latin Lover»។... |
article_5062.txt | នៅថ្ងៃទី២៥ ខែសីហាចិន បានដាក់ការតវ៉ាមួយទៅកាន់អាមេរិក ដោយចោទប្រកាន់ថា អាមេរិក បានបញ្ជូនយន្តហោះស៊ើបការណ៍ U-2 មួយគ្រឿងចូលតំបន់ហាមឃាត់ការហោះហើរខណៈយោធាចិនកំពុងធ្វើសមយុទ្ធយោធា ។ ជាការឆ្លើយតបអាមេរិក អះអាងថា ការហោះហើរនេះ គឺផ្អែកទៅតាមច្បាប់អន្តរជាតិ។ | ស្របពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងមានបញ្ហាជាច្រើនជាមួយគ្នា អាមេរិក បានបញ្ជូនយន្តហោះ U-2 មួយគ្រឿង មកក្នុងតំបន់មួយ ដែលចិនកំណត់ជាតំបន់គ្មានការហោះហើរ។ តំបន់នោះ ក៏ជាទីតាំងយោធាចិនកំពុងធ្វើសមយុទ្ធយោធា។ ក្រសួងការពារជាតិចិន បានថ្កោលទោសអាមេរិកថា បានជ្រៀតជ្រែកធ្ងន់ធ្ងរ មកក្នុងស... |
article_5063.txt | ពាក្យចចាមអារាមពាក់ព័ន្ធដំណឹងបាត់ខ្លួននៃតុក្កតាវិញ្ញាណសណ្ឋិត អាណាប៉ែល (Ananabelle) បានផ្ទុះឡើងកាលពីថ្ងៃទី១៤ ខែសីហា ក្រោយអ្នកប្រើប្រាស់អ៊ីនធឺណែតម្នាក់បានផ្លាស់ប្តូរទំព័រ Wikipedia របស់តុក្កតាខ្មោចនេះ ដោយអះអាងថា នាងបានគេចខ្លួនពីសារមន្ទីរ។ យ៉ាងណា ២ថ្ងៃក្រោយមក ម្ចាស់សារមន្ទីរដែលដាក់ត... | លោក Tony Speara ដែលម្ចាស់សារមន្ទីរ និងជាអ្នកមើលថែតុក្កតា Annabelle បានបង្ហោះវីដេអូបកស្រាយមួយនៅលើបណ្ដេញ YouTube នៅថ្ងៃទី១៥ ខែសីហា ដោយបានបង្ហាញតុក្កតានោះនៅពីក្រោយខ្នងលោក ដែលនាងត្រូវបានដាក់ក្នុងទូកញ្ចក់មួយ។ «ខ្ញុំនៅទីនេះ ក្នុងសារមន្ទីរ ព្រោះតែពាក្យចចាមអារាមថា Annabelle បានគេចខ្លួន»... |
article_5064.txt | លោកប្រធានាធិបតីអាមេរិក Donald Trump និងមន្ត្រីអាមេរិកដទៃផ្សេងៗទៀតលើកឡើងស្រដៀងគ្នាថា សហរដ្ឋអាមេរិកមានគម្រោងនឹងកាត់បន្ថយចំនួនកងទ័ពអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់។ ក្នុងសារមួយដែលបង្ហោះក្នុងបណ្តាញ Twitter កាលពីថ្ងៃសៅរ៍ លោក ត្រាំនិយាយថា សហរដ្ឋអាមេរិកមានគម្រោងនឹងកាត់បន្ថយវត្តមាននៃកងយោធាអាមេ... | នៅក្នុងសារបង្ហោះនោះ លោកត្រាំក៏បានភ្ជាប់នូវអត្ថបទព័ត៌មានមួយ ទាក់ទងការដកកម្លាំងកងទ័ពអាមេរិកនៅក្នុងតំបន់ផងដែរ ដែលក្នុងនោះនឹងមានការកាត់បន្ថយពីចំនួន៥.២០០មកត្រឹម៣.៥០០នាក់ ដែលចំនួននេះក៏ត្រូវបានសារព័ត៌មាន The Wall Street Journal ចុះផ្សាយផងដែរ។ ដោយឡែកមន្ត្រីយោធាអាមេរិក ក៏បានបញ្ជាក់ពីគម... |
article_5065.txt | លោក Jimmy Lai សេដ្ឋីក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយហុងកុង ត្រូវបានចាប់ឃាត់ខ្លួន នៅថ្ងៃទី ១០ ខែសីហា ក្រោមច្បាប់សន្តិសុខជាតិថ្មី ដោយរងការចោទប្រកាន់ថា គប់គិតជាមួយកម្លាំងបរទេស ។ លោក Lai ជាម្ចាស់កាសែត Apple Daily ដែលជាប្រព័ន្ធផ្សព្វផ្សាយហ៊ានរិះគន់ខ្លាំងៗលើរដ្ឋាភិបាលក្រុងប៉េកាំង។ | ទីប្រឹក្សាម្នាក់របស់លោក Jimmy Lai លោក Mark Simon បានអះអាងថា ការចាប់ខ្លួនបានធ្វើឡើងនៅម៉ោងប្រមាណ៧ព្រឹក( ម៉ោងក្នុងស្រុក) នៅផ្ទះលោកតែម្ដង។ តាមការចុះផ្សាយទីភ្នាក់ងារព័ត៌មាន AFP លោក Simon បន្តថា សមាជិកផ្សេងទៀតនៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់លោក Lai ក៏ត្រូវបានចាប់ឃាត់ខ្លួនផងដែរ។ ប៉ុន្មានម៉ោង... |
article_5066.txt | ភាពជាឪពុកម្តាយ មានពេលខ្លះរីករាយ ពេលខ្លះស្មុគស្មាញ ប៉ុន្តែបេសកកម្មដ៏ធំបំផុតគឺការចិញ្ចឹមបីបាច់កូនៗឲ្យសប្បាយរីករាយ មានសុខភាពល្អ និងឆ្លាតវៃ។ កុមារជប៉ុន ទោះមានអាយុប៉ុណ្ណាក៏ដោយ ក៏ឪពុកម្តាយមានទម្លាប់ឲ្យពួកគេក្លាយជាមនុស្សម្ចាស់ការលើខ្លួនឯង ហើយកម្រឃើញពួកគេយំខ្លាំងណាស់នៅទីសារធារណៈ។ | ចំណុច៥យ៉ាងដែលឪពុកម្តាយជប៉ុនចិញ្ចឹមអប់រំកូនៗខុសពីអ្នកដទៃ៖ ១.កុមារជប៉ុនត្រូវបានអប់រំណែនាំឲ្យចេះធ្វើការងារដោយស្មើភាព វីដេអូមួយចំនួនបានបង្ហាញឲ្យឃើញសិស្សសាលាជប៉ុនសម្អាតបន្ទប់រៀន ប៉ុន្តែទាំងនេះមិនមែនជាការសម្តែងនោះឡើយ វាជាវប្បធម៌របស់ជប៉ុនតែម្តង។ ទាំងនោះសាលា និងក្នុងគ្រួសារ ត្រូវ... |
article_5067.txt | ចិន និងឥណ្ឌាបានយល់ព្រម ដកកងទ័ពរៀងៗខ្លួនចេញពីតំបន់ព្រំដែនជម្លោះ ដើម្បីបន្ធូរបន្ថយភាពតានតឹង។ ការព្រមព្រៀងដកកងទ័ពនេះ ធ្វើឡើងបន្ទាប់ពីទីក្រុងញូវដែលី និងទីក្រុងប៉េកាំងមានជំនួបចរចាមួយជាមួយគ្នា។ នេះបើតាមការចុះផ្សាយរបស់កាសែតរដ្ឋចិន People’s Daily នៅថ្ងៃទី២ ខែកក្កដា។ | ស្ថានការណ៍នៅតាមតំបន់ព្រំដែនរវាងចិន-ឥណ្ឌា ហាក់ដូចជាក្តៅដោយសារភាគីជម្លោះទាំងពីរបន្ថែមទ័ព និងមានសមយុទ្ធនៅក្បែរតំបន់ព្រំដែនជម្លោះ។ បើទោះបីជាមានបញ្ហាចម្រូងចម្រាសដាក់គ្នាក៏ពិតមែន ប៉ុន្តែយក្សនុយក្លេអ៊ែរទាំងពីរ បានបញ្ជូនអ្នកចរចារៀងៗជាបន្តបន្ទាប់ ដើម្បីជួបតទល់គ្នា បន្ធូរបន្ថយភាពតានតឹង ដែល... |
article_5068.txt | អគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម លោក Daniel Kritenbrink បានវាយតម្លៃខ្ពស់លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាមេរិក និងវៀតណាម។ អ្នកការទូតជាន់ខ្ពស់អាមេរិករូបនេះ បានមើលឃើញពីការវិវត្តន៍យ៉ាងឆាប់រហ័សរវាងប្រទេសទាំងពីរ ក្នុងការកសាងភាពជាដៃគូ និងមិត្តភាពក្នុងកម្រិតកំពូលមួយ។ | តាមរយៈសេចក្តីថ្លែងការណ៍ក្នុងខួបលើកទី២៥ នៃចំណងមិត្តភាពអាមេរិក-វៀតណាម លោក Daniel Kritenbrink នៅថ្ងៃទី១០ កក្កដា បានលើកឡើងថា បច្ចុប្បន្នប្រទេសទាំងពីរមិនស្ទាក់ស្ទើរក្នុងការហៅគ្នាទៅវិញទៅមកថា ជាមិត្ត និងដៃគូនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មានវៀតណាម Vietnam News។ នាឱកាសដដែល... |
article_5069.txt | ឥណ្ឌា គួរតែផ្តោតលើចង្វាក់ផលិតកម្មក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធទូរគមនាគមន៍ និងការផ្គត់ផ្គង់សម្ភារពេទ្យរបស់ចិន។ ប្រមុខការទូតអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានលើកឡើងបែបនេះ នៅថ្ងៃទី២២ ខែកក្កដា។ ការបញ្ជាក់របស់លោកប្រមុខការទូតអាមេរិករូបនេះ ធ្វើឡើងស្របពេលទំនាក់ទំនងអាមេរិក-ចិន កំពុង... | ថ្លែងនៅក្នុងវេទិកាគំនិតឥណ្ឌា (India Ideas) របស់ក្រុមប្រឹក្សាជំនួញឥណ្ឌា-អាមេរិកតាមប្រព័ន្ធអនឡាញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានអះអាងថា ឥណ្ឌាមានឱកាស ក្នុងការប្តូរចង្វាក់ផលិតកម្មរបស់ខ្លួនចេញពីចិន និងកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុនចិននៅក្នុងវិស័យមួយចំនួនដូចជា ប្រព័ន្ធទំន... |
article_507.txt | រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ នៅថ្ងៃទី៣០ ខែតុលា បានប្រដូចសង្គ្រាមនៅអ៊ុយក្រែនជាមួយនឹងវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ ដោយសាររុស្ស៊ីស្ថិតក្រោមការគំរាមពីសព្វាវុធលោកខាងលិចដូចគ្នា។ ប្រមុខការទូតរុស្ស៊ីសង្ឃឹមថា ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នឹងមានប្រាជ្ញាគ្រប់គ្រាន់ដើម្បីដោះស្រាយការប្រឈមមុខដាក់គ្នាជាសាកលនេះ។ | ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានបង្កឱ្យមានការប្រឈមមុខដាក់គ្នាដ៏ធំបំផុតរវាងទីក្រុងមូស្គូ និងលោកខាងលិច គិតចាប់តាំងពីវិបត្តិគុយបាកើតឡើង ដែលនៅពេលនោះសហភាពសូវៀត និងអាម៉េរិករៀបនឹងផ្ទុះសង្រ្គាមនុយក្លេអ៊ែរទៅហើយ។ នៅក្នុងបទសម្ភាសមួយសម្រាប់ឯកសាររបស់ទូរទស្សន៍ជាតិរុស្ស៊ីស្តីពីវិបត្តិមីស៊ីល រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ... |
article_5070.txt | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១៤ ខែកក្កដា បាននិយាយថា លោកបានចុះហត្ថលេខាបញ្ជាប្រតិបត្តិមួយបញ្ចប់ឋានៈពិសេសហុងកុង និងសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីនិងស្ថាប័នដែលជាប់ពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិសេរីភាពប្រជាជនហុងកុង។ ចិនវិញក៏ប្រកាសសងសឹកដែរ។ | អត្ថបទទាក់ទង អាមេរិកដកហូត «ឋានៈពិសេស» របស់ក្រុងហុងកុង «គ្មានទៀតឡើយឋានៈពិសេស គ្មានទៀតទេការអនុគ្រោះសេដ្ឋកិច្ចពិសេស ហើយក៏គ្មានការនាំចេញបច្ចេកវិទ្យារសើបៗទៀតដែរ»។ លោក ដូណាល់ ត្រាំ និយាយបែបនេះ អំឡុងសន្និសីទព័ត៌មាននៅសេតវិមានអាមេរិក។ លោកបន្តថា៖«ឥឡូវនេះ ហុងកុងនឹងត្រូវចាត់ទុកដូចគ្នានឹង ចិន... |
article_5071.txt | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២២ ខែកក្កដា បានលើកឡើងពីលទ្ធភាពដែលអាមេរិកបន្តបិទកុងស៊ុលចិននៅលើទឹកដីរបស់ខ្លួនថែមទៀត។ លោក ត្រាំ លើកឡើងបែបនេះ ក្រោយរដ្ឋបាលរបស់លោកចេញបញ្ជាឲ្យចិនបិទកុងស៊ុលប្រចាំទីក្រុង Houston នៅរដ្ឋ Texas ជាមួយការចោទប្រកាន់ថា ចិនប្រើប្រាស់ទីតាំងកុងស៊ុលនេះដើម្បីល... | ស្ថានកុងស៊ុលចិនប្រចាំទីក្រុង Houston នៅរដ្ឋ Texas អាចមិនមែនជាកុងស៊ុលចុងក្រោយដែលអាមេរិកបញ្ជាឲ្យបិទទ្វារឡើយ។ ដោយមិនមានផ្ដល់សញ្ញាជាមុន អាមេរិកបានប្រាប់ឲ្យចិនបិទកុងស៊ុលប្រចាំ Houston នៅថ្ងៃទី២១ ខែកក្កដា ដោយទុកពេល៧២ម៉ោង។ ក្រសួងការបរទេសចិន ក៏បានប្រកាសព័ត៌មាននេះនៅថ្ងៃទី២២ ខែកក្កដា ជាមួយ... |
article_5072.txt | ការគាំទ្រក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំង COVID-19 សម្រាប់ប្រទេសក្រីក្រ គឺនៅមានភាពខ្វះខាតច្រើន។ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងសម្របសម្រួលជំនួយអាសន្ន (OCHA) លោក Mark Lowcock បញ្ជាក់បែបនេះ នៅថ្ងៃទី១៦ ខែកក្កដា ដោយបានស្នើសុំឲ្យប្រទេសអ្នកមានៗផ្ដល់លុយជំនួយបន្ថែ... | អង្គការសហប្រជាជាតិ (UN) បានបង្កើនការអំពាវនាវជំនួយមនុស្សធម៌រហូតដល់ ១០,៣ពាន់លានដុល្លារ ដើម្បីជួយរដ្ឋចំនួន ៦៣ ដែលភាគច្រើនក្នុងតំបន់អាហ្វ្រិក និងអាមេរិកឡាទីន ក្នុងគោលដៅទប់ស្កាត់ការរាលដាល COVID-19 និងដោះស្រាយផលប៉ះពាល់បង្កឡើងដោយជំងឺនេះ។ ការស្នើសុំលុយពីសំណាក់ UN ថ្មីនេះ គឺកើនឡើងពីសំណើដំប... |
article_5073.txt | វៀតណាម និងហ្វីលីពីន នៅថ្ងៃទី២ ខែមិថុនា បានរិះគន់ការធ្វើសមយុទ្ធយោធារបស់ចិនក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង ដោយព្រមានថា វាអាចបង្កភាពតានតឹងក្នុងតំបន់ និងប៉ះពាល់ដល់ទំនាក់ទំនងប៉េកាំងជាមួយប្រទេសជិតខាងខ្លួន។ បន្ថែមពីប្រទេសជម្លោះក្នុងសំណុំរឿងដែនទឹកនេះ ក្រុងវ៉ាស៊ីនតោនឯណោះ បានបង្ហាញក... | សមយុទ្ធយោធាចិនដែលគ្រោងធ្វើឡើងរយៈពេល៥ថ្ងៃ បានចាប់ផ្ដើមនៅថ្ងៃទី១ ខែកក្កដា នៅក្បែរប្រជុំកោះប៉ារ៉ាសែល (Paracel) ដែលចិននិងវៀតណាមទាមទារដូចគ្នា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរសមុទ្រចិន កាលពីថ្ងៃទី២៧ ខែមិថុនា។ មួយថ្ងៃក្រោយសមយុទ្ធយោធានេះចាប់ផ្ដើម ក្រសួងការបរទេសវៀតណាម បានហៅ... |
article_5074.txt | មហាអំណាចយោធាពិភពលោក ចិន នៅថ្ងៃទី៦ ខែកក្កដា បានក្លាយជាភាគីនៃសន្ធិសញ្ញាគ្រប់គ្រងពាណិជ្ជកម្មអាវុធអន្តរជាតិ ដែលជាកិច្ចព្រមព្រៀងមួយត្រូវបានទាត់ចោលដោយរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ តំណាងចិនប្រចាំអង្គការសហប្រជាជាតិ Zhang Jun ក៏រិះគន់អាមេរិកដែលមិនអនុវត្តតាមសន្ធិសញ្ញានេះ ទោះជាប្រធានា... | អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ Zhang Jun និយាយថា លោកបានប្រគល់លិខិតូបករណ៍របស់ចិនដើម្បីចូលរួមក្នុងសន្ធិសញ្ញាគ្រប់គ្រងពាណិជ្ជកម្មអាវុធអន្តរជាតិហើយ។ ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី៦ ខែកក្កដា លោក Zhang និយាយថា ការចូលរួមរបស់ចិនពេលនេះ បង្ហាញពីភាពស្មោះត្រង់ និងការតាំងចិត្តរបស់ចិនក្នុងកា... |
article_5075.txt | រដ្ឋមន្ត្រីសុខាភិបាលនូវែលសេឡង់ David Clark បានលាលែងតំណែងនៅថ្ងៃទី២ ខែកក្កដា ក្រោយប្រព្រឹត្តកំហុសក្នុងចំណាត់ការឆ្លើយតបរបស់រដ្ឋាភិបាលប្រឆាំងជំងឺ COVID-19 និងបានបំពានបញ្ជាបិទប្រទេស។ នាយករដ្ឋមន្ត្រីព្រមទទួលការសុំចុះចេញពីតំណែង ក្រោយបដិសេធកាលពី២ខែមុនដើម្បីទុកឲ្យស្ថានការណ៍COVID-19ធូ... | ក្នុងសន្និសីទព័ត៌មាននៅសភា លោក Clark និយាយថា ការបន្តកាន់តួនាទីជារដ្ឋមន្ត្រីសុខាភិបាល គឺជាការរំខានដល់វិធានការឆ្លើយតបជារួមរបស់រដ្ឋាភិបាលប្រឆាំង COVID-19 ។ កាសែត New Zealand Herald បានស្រង់សម្តីលោករដ្ឋមន្ត្រីដូច្នេះថា៖«ខ្ញុំព្រមទទួលខុសត្រូវទាំងស្រុងចំពោះការសម្រេចចិត្តដែលបានធ្វើ អំឡុងអាណត្ត... |
article_5076.txt | កូរ៉េខាងជើង បានបាត់បង់ផ្ទៃដីព្រៃឈើសរុបប្រមាណ ២១០ ០០០ ហិកតា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។ របាយការណ៍របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានបង្ហាញបែបនេះ នៅថ្ងៃទី ២២ ខែកក្កដា ដោយលើកឡើងពីបញ្ហាកាប់បំផ្លាញព្រៃឈើកាន់តែធ្ងន់ធ្ងរក្នុងរដ្ឋកុម្មុយនីស្តមួយនេះ។ | យោងតាមរបាយការណ៍របស់អង្គការកសិកម្មនិងចំណីអាហារ (FAO) ផ្ទៃដីព្រៃរបស់កូរ៉េខាងជើង សល់ត្រឹម ៦,០៣លានហិកតា ក្នុងឆ្នាំ២០២០នេះ ដែលធ្លាក់ចុះពី ៦,២៤លានហិកតា កាលពីឆ្នាំ២០១០។ ការធ្លាក់ចុះនេះ គឺស្របទៅនឹងការថយចុះជាលំដាប់នៃតំបន់ព្រៃឈើក្នុងប្រទេសកូរ៉េខាងជើង ក្នុងរយៈពេលជាង ៣ ទសវត្សរ៍។ នេះបើតាមការចុះ... |
article_5077.txt | ការទាមទារធនធានធម្មជាតិរបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង គឺជាសកម្មភាពខុសច្បាប់។ ប្រមុខការទូតអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានអះអាងបែបនេះនៅថ្ងៃទី១៣ ខែកក្កដា ដោយបន្ថែមថា អាមេរិក នឹងឈរជាមួយសម្ព័ន្ធមិត្តអាស៊ីអាគ្នេយ៍ ដើម្បីការពារសមុទ្រចិនខាងត្បូង និងទប់ស្កាត់សកម្មភាពអុងអាត់របស់ចិន។ ការប... | នៅក្នុងខួប៤ឆ្នាំ ដែលចិនបដិសេធសេចក្តីសម្រេចរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្រុងឡាអេនៃប្រទេសហូឡង់ (Permanent Court of Arbitration) ប្រមុខការទូតអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយ ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ស្របពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងមានភាពតានតឹងជាមួយគ្នាទៅលើបញ្ហា... |
article_5078.txt | នូវែលសេឡង់ បានសម្រេចផ្អាកសន្ធិសញ្ញាជាមួយហុងកុង បន្ទាប់ពីច្បាប់សន្តិសុខជាតិហុងកុង បានចូលជាធរមានជិតមួយខែ។ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters បានលើកឡើងបែបនេះ នៅថ្ងៃទី២៨ ខែកក្កដា ដោយបន្ថែមថានូវែលសេឡង់ អាចពិនិត្យលើកិច្ចព្រមព្រៀងនេះឡើងវិញ ប្រសិនបើចិនគោរពគោលការណ៍ «ប្រទេស... | ច្បាប់សន្តិសុខជាតិហុងកុង បានបង្កឲ្យមានបញ្ហាចម្រូងចម្រាស់យ៉ាងខ្លាំងទាំងនៅទឹកដីហុងកុង និងបរទេស។ អូស្ត្រាលី កាណាដា និងចក្រភពអង់គ្លេស បានផ្អាកកិច្ចព្រមព្រៀងបត្យាប័នជាមួយហុងកុងរួចហើយ ក្រោមហេតុផងថា ច្បាប់នេះ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើបត្យាប័នជនសង្ស័យ និងអ្នកទោស។ ចំណែកអាមេរិកវិញ នាពេលកន្លង... |
article_5079.txt | យុវជនថៃរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅជាយក្រុងបាងកក នៅយប់ថ្ងៃទី២៣ ខែកក្កដា ដោយតវ៉ាទាមទាររដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា លាលែង និងរំលាយសភាចោល។ បាតុកម្មបែបនេះ កើតឡើងមិនត្រឹមតែក្នុងទីក្រុងបាងកកប៉ុណ្ណោះទេ តែខេត្តថៃដទៃទៀត ក៏មើលឃើញការតវ៉ារបស់យុវជនដូចគ្នានេះដែរ។... | បណ្ដាញនិស្សិតថៃមួយក្រុម ហៅខ្លួនឯង «យុវជនសេរី (Free Youth)» បានកៀងគរគ្នា នៅជាយក្រុង បាងកក ទាំងយប់ថ្ងៃទី២៣ ខែកក្កថា។ ទោះជារងការព្រមានពីអាជ្ញាធរថា ការធ្វើបាតុកម្មនេះខុសច្បាប់ព្រោះល្មើសបម្រាម COVID-19 ក្ដី គេមិនឃើញមានវត្តមានប៉ូលិសនៅក្បែរនោះឡើយ។ ក្នុងបាតុកម្មនេះ ក្រុមយុវជនថៃ បានធ្វើសកម្... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.