file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_49.txt
ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសើរើឡើងវិញនូវគោលនយោបាយដាក់សម្ពាធខ្លាំងលើអ៊ីរ៉ង់ ហើយលោកបានបញ្ជាឱ្យរៀបចំសម្រាប់ការឆ្លើយតបយ៉ាងធ្ងន់ធ្ងរចំពោះអ៊ីរ៉ង់ ប្រសិនបើគេធ្វើឃាតរូបលោក។
ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី៤ ខែកុម្ភៈ ដោយឆ្លើយសំណួរនៅសេតវិមានអំពីសេណារីយ៉ូនៃការធ្វើឃាតរូបលោក និងមន្ត្រីអ៊ីរ៉ង់ដែលពាក់ព័ន្ធថា ៖« ខ្ញុំបានផ្តល់ការណែនាំរួចហើយ។ ប្រសិនបើអ៊ីរ៉ង់ធ្វើសកម្មភាពនេះ ពួកគេនឹងត្រូវបានគេកម្ទេច​​ នឹងគ្មានអ្វីដែលនៅសេសសល់ទីនោះទេ»។ លោក ត្រាំ បានធ្វើសេចក្តីថ្លែងការណ៍នេះនៅក្ន...
article_490.txt
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Chris Hipkins បាននិយាយថា ចិនអាចដើរតួជាអ្នកស្រោចស្រង់នៅក្នុងជម្លោះអ៊ុយក្រែន នាអំឡុងពេលជួបជាមួយប្រធានាធិបតី ស៊ី ជិនភីង នៅទីក្រុងប៉េកាំងថ្ងៃទី២៧ ខែមិថុនា។
លោក Chris Hipkins កំពុងបំពេញទស្សនកិច្ចផ្លូវនៅចិន ក្នុងគោលបំណងជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។ ស្ទើរតែមួយភាគបួននៃប្រាក់ចំណូលនាំចេញរបស់នូវែលសេឡង់បានមកពីចិនដែលលឱ្យនូវែលសេឡង់ក្លាយជាប្រទេសពឹងផ្អែកខ្លាំងបំផុតជាមួយទីក្រុងប៉េកាំង បើធៀបប្រទេសលោកខាងលិចផ្សេងទៀត។ ឥទ្ធិពលចិនមកលើនូវែលសេឡង់ បានធ្វើឱ្...
article_4900.txt
​រដ្ឋាភិបាល​ជប៉ុន គ្រោង​បញ្ចេញ​ទឹក​ដែលមាន​ផ្ទុក​សារធាតុ​វិទ្យុសកម្ម​ពី​រោងចក្រ​នុយក្លេអ៊ែរ​Fukushima Daiichi ចូលទៅក្នុង​សមុទ្រ​។ គម្រោង​បញ្ចេញ​ទឹក​ពី​រោងចក្រ​នុយក្លេអ៊ែរ​នេះ បាន​បង្ក​ឲ្យ​ក្រុមហ៊ុន​នេសាទ ជំទាស់​យ៉ាងខ្លាំង និង​ទទូច​ឲ្យ​រដ្ឋាភិបាល​ជប៉ុន កុំ​បញ្ចេញ​ទឹក​ទាំងនោះ​ចូល​សមុទ្រ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នា...
​ប្រសិន​គ្មាន​ការប្រែប្រួល​ទេ សេចក្តីសម្រេច​ជុំវិញ​ការបញ្ចេញ​ទឹក​ដែលមាន​សារធាតុ​វិទ្យុសកម្ម​ពី​រោងចក្រ​នុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុង​សមុទ្រ នឹងធ្វើ​ឡើង​ក្នុង​ខែ​នេះ​។ ក្រុមហ៊ុន​ថាមពល Tokyo Electric បាន​ប្រមូល​ស្តុក​ទឹក​ប្រភេទ​នេះ​ច្រើនជាង ១​លាន​តោន តាំងពី​គ្រោះរ​ញ្ជូ​យ​ដី​ដែល​បង្ក​ទៅជា​រលក​ស៊ូណាមិ​នៅ​ឆ្នាំ​២...
article_4901.txt
ប៉ូលិស​ម៉ាឡេស៊ី នោ​ថ្ងៃទី ១៥ ខែតុលា បាន​អះអាង ពួកគេ​បាន​កោះហៅ​មេដឹកនាំ​បក្សប្រឆាំង លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ដើម្បី​ឆ្លើយបំភ្លឺ​ពាក់ព័ន្ធ​បញ្ជី​ឈ្មោះ​សមាជិកសភា​ដែល​បញ្ជាក់ថា​គាំ ទ្រ​លោក​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​។ បញ្ជី​ឈ្មោះ​នេះ បាន​បែកធ្លាយ​លើ​បណ្ដាញ​សង្គម​ម៉ាឡេស៊ី ហើយ​ត្រូវបាន​អ្នកលេង​អ៊ីនធឺណិត​ចែកចាយ​យ៉ាង​សុសសាយ​។ ...
Relate ​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ផ្នែក​ព្រហ្មទណ្ឌ​ម៉ាឡេស៊ី លោក Huzir Mohamed បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ត្រូវបាន​កោះហៅ​ឲ្យ​ផ្ដល់​ចម្លើយ​នៅ​ប៉ុស្តិ៍ប៉ូលីស នា​ថ្ងៃទី ១៦ ខែតុលា ក្រោយ​មាន​ពាក្យបណ្ដឹង​ជុំវិញ​បញ្ជី​ឈ្មោះ​សមាជិកសភា​ទាំង​១២១​នាក់​បែកធ្លាយ​លើ​បណ្ដាញ​សង្គម ដែល​បាន​អះអាងថា ព...
article_4902.txt
ក្រុមហ៊ុន​ផលិត​ថ្នាំ Pfizer កំពុង​ពង្រីក​សមាសភាព​អ្នកចូលរួម​ក្នុងការ​សាកល្បង​វ៉ាក់សាំង COVID-1 19  នៅដំណាក់កាល​ចុងក្រោយ ដោយ​រួមបញ្ចូល​កុមារ​ដែល​អាយុ ១២ ឆ្នាំ​។ ការបញ្ចូល​កុមារ​ក្នុងការ​សាកល្បង​នេះ មាន​គោលបំណង​ដើម្បី​ស្វែងយល់​កាន់តែច្បាស់​អំពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នៅតាម​ក្រុម​អាយុ​កាន់តែច្រើន​។​
​វ៉ាក់សាំង Pfizer-BioNTech ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ Pfizer ជា​បេក្ខជន​ឈានមុខ​គេ​មួយ​ក្នុងចំណោម​បេក្ខភាព​វ៉ាក់សាំង​ទទួល​ភ្លើង​បៃតង​ពី​សហរដ្ឋអាមេរិក និង​អឺរ៉ុប​។ នៅ​ថ្ងៃទី ១២ ខែតុលា ក្រុមហ៊ុន Pfizer បាន​និយាយថា ខ្លួន​ទទួល​ការអនុញ្ញាត​ពី​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក​ដើម្បី​ដាក់បញ្ចូល​ក្មេង​ជំទង់​ចន្លោះ​ពី​១២​ទ...
article_4903.txt
​ក្រសួងការបរទេស​អា​មេ​រិ​ក បានផ្ដល់​ភ្លើង​បៃតង​លើ​គម្រោង​លក់​សព្វាវុធ​បី​ប្រភេទ​ទៅ​ឲ្យ​តៃវ៉ាន់​។ នេះ​បើតាម​ការបញ្ជាក់​មន្ទីរ​បញ្ច​កោណ​អាមេរិក​នៅ​ថ្ងៃទី​២២ ខែតុលា ប៉ុន្មាន​ថ្ងៃក្រោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters រាយការណ៍​ពី​គម្រោង​មួយ​នេះ​។ អាវុធ​ដែល​ត្រូវ​លក់​មាន​ឧបករណ៍​សម្រាប់​ផ្តល់​សញ្ញា (Sensor), មី​ស៊ី​ល និង​រថយន្ត​ប...
​ក្នុង​សេចក្តីជូនដំណឹង​ផ្លូវការ​ទៅ​សភា ក្រសួងការបរទេស​អា​មេ​រិ​ក បាន​ឯកភាព​លក់​អាវុធ​ចំនួន ៣​ប្រភេទ​ឲ្យ​តៃវ៉ាន់​។ សម្ភារ​ទាំងនោះ​មាន​រថយន្ត​បាញ់​គ្រាប់​រ៉ុក្កែត​ប្រភេទ High Mobility Artillery Rocket System ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin ចំនួន​១១​គ្រឿង ក្នុងតម្លៃ​ជាង ៤៣៦​លាន​ដុល្លារ​, មី​ស៊ី​ល​ប្រដេញ​ដែល​បាញ់​ពីលើ​អ...
article_4904.txt
​អូស្ត្រាលី នឹងចូលរួម​ក្នុង​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ជាមួយ​អាមេរិក ជប៉ុន និង​ឥណ្ឌា​។ សមយុទ្ធ​នេះ​នឹងធ្វើ​ឡើង​ក្នុង​ឈូង​សមុទ្រ​បេង​ហ្កា​ល់​។ នេះ​ជា​លើកទីមួយ​រាប់​ចាប់ពី​ឆ្នាំ​២០០៧ ដែល​អូស្ត្រាលី​ធ្វើ​សមយុទ្ធ​ជាមួយ​ប្រទេស​ដទៃ​។ សមយុទ្ធ​នេះ ត្រូវបាន​គេ​មើលឃើញថា​ជាការ​ប្រជែង​នឹង​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​។...
​អូស្ត្រាលី ជប៉ុន អាមេរិក និង​ឥណ្ឌា នឹងធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹក Malabar នៅ​ខែវិច្ឆិកា​។ សមយុទ្ធ​នេះ ទំនង​នឹងត្រូវ​ចិន​តវ៉ា​ខ្លាំង​មិន​ខាន ព្រោះ​ចិន​ដឹងខ្លួន​ថា សមយុទ្ធ​នេះ ដាក់​ភ្នែក​លើ​ខ្លួន​តែម្ដង​។ ​លោកស្រី Linda Reynolds រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី​អះអាង​នៅ​ថ្ងៃទី​១៩ តុលា​ថា សមយុទ្ធ​នេះ បង្ហាញ​ពី​ដំណោះស្រាយ​...
article_4905.txt
​ជប៉ុន​និង​វៀតណាម បាន​យល់ព្រម​ពង្រឹង​ចំណង​សេដ្ឋកិច្ច និង​សន្តិសុខ អំឡុង​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ ទៅកាន់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។ ប្រទេស​ទាំងពីរ ក៏បាន​ឈានដល់​សម្រេច​កិច្ចព្រមព្រៀង​មួយ​ដែល​អនុញ្ញាត​ឲ្យ​ជប៉ុន​នាំចេញ​សម្ភារ​និង​បច្ចេកវិទ្យា​ទៅកាន់​វៀតណាម​ផងដែរ​។
អត្ថបទទាក់ទង HRW ទទូច​ឲ្យ​លោក ស៊ូ​ហ្កា លើក​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ទស្សនកិច្ច​នៅ​វៀតណាម​និង​ឥណ្ឌូណេស៊ី​ «​វា​ជា​ជំហាន​ដ៏​ធំ​មួយ​ក្នុង​វិស័យ​ការពារ​សម្រាប់​ប្រទេស​ទាំងពីរ ដែល​យើង​បាន​ឈានដល់​សម្រេច​កិច្ចព្រមព្រៀង​លើ​ការផ្ទេរ​សម្ភារ​និង​បច្ចេកវិទ្យា​យោធា​»​។ នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ ប្រាប់​អ្នកសារព័ត៌...
article_4906.txt
​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា បានស្នើ​កោះប្រជុំ​វិសាមញ្ញ​រដ្ឋសភា​ថៃ​ពិភាក្សា​ពី​ស្ថានការណ៍​នយោបាយ​។ បច្ចុប្បន្ន លោក ប្រា​យុទ្ធ កំពុង​រួមរឹត​ដោយ​បាតុកម្ម​ស្ទើរ​មិន​លស់​ថ្ងៃ​ទាមទារ​ឲ្យ​លោក​ចេញពី​តំណែង កែ​រដ្ឋធម្មនុញ្ញ និង​កាត់​បន្ថយអំណាច​ស្ដេច​។
«​យើង​គាំទ្រ​ការបើក​កិច្ចប្រជុំ​វិសាមញ្ញ​រដ្ឋសភា​ដើម្បី​ដោះស្រាយ​បាតុកម្ម​។​» នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ប្រាប់​អ្នកសារព័ត៌មាន​បែបនេះ បន្ទាប់ពី​លោក​ស្នើ​កោះប្រជុំ​សភា​បន្ទាន់​។ សព្វថ្ងៃ រដ្ឋសភា​ថៃ​កំពុងស្ថិត​ក្នុង​វិ​សម្ស​កាល​នៅឡើយ​។ ​ប្រឈមមុខ​បាតុកម្ម​របស់​យុវជន​ក្មេងៗ លោក ប្រា​យុទ្ធ ក៏បាន​ស្នើ​ឲ្យ​ពួកគេ​តវ...
article_4907.txt
ជាថ្មី​ម្ដងទៀត ចិន​បាន​បដិសេធ​ចូលរួម​ក្នុង​ការចរចា​ត្រីភាគី​ជាមួយ​អាមេរិក និង​រុស្ស៊ី​លើ​ការគ្រប់គ្រង​នុយក្លេអ៊ែរ​។ បេសកជន​ចិន ប្រាប់​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី​១២ ខែតុលា ថា ចំនួន​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន​មាន​ចំនួន​តិចជាង​នុយក្លេអ៊ែរ​របស់​អាមេរិក និង​រុស្ស៊ី​ឆ្ងាយ​ណាស់ ហើយ​ចិន​ក៏​កំពុង​អនុវត្ត​គោលនយោបាយ...
​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​ទីមួយ​របស់​មហាសន្និបាត​អង្គការ​សហ​ប្រជា​តិ​លើក​ទី​៧៥ លោក Geng Shuang តំណាង​អចិន្ត្រៃយ៍​រង​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ បាន​លើកឡើងថា ក្នុង​រយៈពេល​ថ្មីៗ​នេះ អាមេរិក បានចាត់ទុក​ជា​ចិន ជា​មហាអំណាច​នុយក្លេអ៊ែរ​លំដាប់​ទី​៣​លើ​ពិភពលោក​» បន្ទាប់ពី​អាមេរិក និង​រុស្ស៊ី ហើយ​ស្នើ​ឲ្យ...
article_4908.txt
​ចិន​បាន​គំរាម​ចាត់វិធានការ​សងសឹក​ប្រឆាំងនឹង​ការលក់​អាវុធ​ចុងក្រោយ​របស់​អាមេរិក​ដ​ល់​តៃវ៉ាន់​។ តៃវ៉ាន់​បាន​ស្វាគមន៍​ចំពោះ​កញ្ចប់​អាវុធ​ថ្មី​នេះ ប៉ុន្តែ​អះអាងថា ខ្លួន​មិនមាន​បំណង​ប្រណាំងប្រជែង​អាវុធ​ជាមួយ​ទីក្រុង​ប៉េកាំង​ទេ​។​
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Zhao Lijian បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃទី​២២ ខែតុលា ថា អាមេរិក​គួរតែបញ្ឈប់​ការលក់​អាវុធ​អោយ​តៃវ៉ាន់ ព្រោះ​វា​ជាការ​ជ្រៀតជ្រែក​កិច្ចការ​របស់​ចិន ដោយ​តៃវ៉ាន់​ជា​ទឹកដី​ចិន​។ លោក​បន្តថា ការលក់​នេះ នឹងធ្វើ​ឲ្យ​ខូចខាត​ដល់​អធិបតេយ្យភាព​និង​ផលប្រយោជន៍​សន្តិសុខរ​បស់​ចិន​យ...
article_4909.txt
​មុន​កាន់តំណែង​នៅ​កម្ពុជា លោកស្រី Devyani Uttam Khobragade មាន​តួនាទី​ជា​លេខាធិការ (Joint Secretary) ក្រសួងការបរទេស​ឥណ្ឌា ដោយ​លោកស្រី​បាន​បម្រើការ​នៅ​ការិយាល័យ​ការបរទេស​ឥណ្ឌា​ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក​។​
​តាម​បណ្តាញសារព័ត៌មាន​ឥណ្ឌា លោកស្រី Khobragade ជា​ជា​វេជ្ជបណ្ឌិត​ម្នាក់ ហើយ​កាលពី​ឆ្នាំ​២០១២ គាត់​ធ្លាប់​កាន់តំណែង​ជា​អគ្គ​រង​កុងស៊ុល​របស់​ឥណ្ឌា​ប្រចាំ​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ដោយ​ទទួលបន្ទុក​កិច្ចការនារី នយោបាយ និង​សេដ្ឋកិច្ច​។​ លោកស្រី​ជា​កូនស្រី​បង្កើត​របស់​អ្នកនយោបាយ​ជើងចាស់ លោក Uttam Khobragade ហើយ​លោកស្រី Khobr...
article_491.txt
បើទោះមានមេរៀនពីវិបត្តិមីស៊ីលគុយបាកាលពី៦០ឆ្នាំមុន ចិននៅតែមិនចាប់អារម្មណ៍ចូលរួមចរចាដើម្បីបន្ថយហានិភ័យដែលបង្កដោយអាវុធនុយក្លេអ៊ែរ។ មន្រ្តីអាម៉េរិកផ្នែកគ្រប់គ្រងអាវុធលើកឡើងបែបនេះនៅថ្ងៃទី១ ខែវិច្ឆិកា បន្ទាប់ពីប្រធានាធិបតីចិន ស៊ី ជិនភីង បញ្ជាក់កាលពីខែមុនថា ក្រុងប៉េកាំងនឹងពង្រឹងយុទ្ធសាស្រ្តយោធារបស់ខ្លួនដើម្បីបង្ការការវាយប្រហារ...
កាលពីឆ្នាំមុន ប្រធានាធិបតីអាម៉េរិក ចូ បៃដិន និងសមភាគចិន ស៊ី ជិនភីង ព្រមព្រៀងលើកិច្ចចរចាគ្រប់គ្រងអាវុធរវាងប្រទេសទាំងពីរ។ ប៉ុន្តែ មកទល់ពេលនេះក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា ក្រុងប៉េកាំងនៅតែមិនចាប់អារម្មណ៍ចូលតុពិភាក្សាសោះ ដោយអះអាងថាខ្លួនមានឃ្លាំងអាវុធនុយក្លេអ៊ែរតិចជាងអាម៉េរិកឆ្ងាយណាស់។ បើតាមមន្ទីរបញ្ចកោណ ចិនកំពុងពង្រីកកងកម្លាំងន...
article_4910.txt
​ប្រធានាធិបតី​ហ្វីលីពីន លោក  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​និយាយ​នៅ​ថ្ងៃទី​១៤ ខែតុលា​ថា រដ្ឋាភិបាល​លោក​មាន​លុយ​ដើម្បី​ទិញ​វ៉ាក់សាំង COVID-19 ដើម្បី​ផ្ដល់​ឲ្យ​ក្រុម​ប្រជាជន​ដែលមាន​អាទិភាព​។ សម្រាប់​លោក ប៉ុណ្ណេះ​មិនទាន់​គ្រប់​ឡើយ ព្រោះ​លោក​ចង់បាន​លុយ​កាន់តែច្រើន​ទៀត ដើម្បី​ឲ្យ​ប្រជាជន​ហ្វីលីពីន​ទាំងមូល​ទទួលបាន​ការ​ចាក់​ថ្នា...
​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា រដ្ឋាភិបាល​របស់លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ មានបំណង​ផ្តល់ជូន​ការចាក់​វ៉ាក់សាំង​ប្រឆាំង COVID-19 ដល់​ប្រជាជន​ហ្វីលីពីន​ទាំងអស់​ដែល​បច្ចុប្បន្ន​មាន​ចំនួន​ប្រហែល ១១៣ លាន​នាក់​។ ប៉ុន្តែ​អាទិភាព​នឹងត្រូវ​បានផ្តល់​ដល់​ជនក្រីក្រ ប៉ូលិស និង​បុគ្គលិក​យោធា​។ ​ក្នុង​សុន្ទរកថា​មួយ​តាម​ទូរទស្សន៍ ...
article_4911.txt
ប៉ូលិស​ថៃ នៅ​ព្រឹក​ថៃទី​១៥ តុលា​នេះ បាន​បណ្តេញ​បាតុករ​ចេញពី​ទីតាំង​ជុំវិញ​អាគារ​រដ្ឋាភិបាល ស្រប​ពេលដែល​រដ្ឋាភិបាល​ថៃ​បានចេញ​ក្រឹត្យ​អាសន្ន​ហាម​ការជួបជុំ​ចាប់ពី​៥​នាក់​ឡើងទៅ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងឡាយណា​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​។ ក្រឹត្យ​អាសន្ន​របស់​រដ្ឋាភិបាល​នេះ មានបំណង​ក្នុងការ​បញ្ចប់​បាតុកម្ម...
​នៅ​យប់​ថ្ងៃទី​១៤ ខែតុលា បាតុករ​បាន​ជម្នះ​ការហាម​ប្រាម​របស់​ប៉ូលិស ដោយបាន​ទៅ​ជួបជុំ​ព័ទ្ធ​អាគារ​រដ្ឋាភិបាល​ថៃ និង​ទាមទារ​ឲ្យ​លោក​ប្រា​យុទ្ធ ចន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ​ចុះ​ចេញពី​តំណែង​។ ជាការ​ឆ្លើយតប រដ្ឋាភិបាល​ថៃ​បានចេញ​ក្រឹត្យ​អាសន្ន​ហាម​មិន​ឲ្យ​មានការ​ជួបជុំ​លើសពី​៥​នាក់​តែម្ដង​។ ​ទូរទស្សន៍​ជាតិ​ថៃ បានប្រកាសថា​៖«​...
article_4912.txt
គណបក្សកាន់អំណាច​ថៃ នៅ​ថ្ងៃទី​២២ ខែតុលា បានអនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ​របស់ខ្លួន​រៀបចំ​បាតុកម្ម​គាំទ្រ និង​ការពារ​របបរាជានិយម នៅ​ទូទាំង​ផ្ទៃ​ប្រទេស​។ បាតុកម្ម​ដែល​រៀបចំ​ដោយ​តំណាងរាស្ត្រ​ថៃ នៅតាម​មណ្ឌល​នីមួយៗ​របស់ខ្លួន​នេះ ត្រូវបាន​ចាត់ទុកថា​ជាការ​ឆ្លើយតប​ទៅនឹង​បាតុកម្ម​របស់​យុវជន និង​និស្សិត​ដែល​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​...
​ការអនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ​រៀបចំ​ធ្វើបាតុកម្ម​គាំទ្រ​របបរាជានិយម និង​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ធ្វើឡើង​ក្រោយ​បក្ស​កាន់អំណាច​កម្លាំង​ប្រជារាស្ត្រ បើក​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​នៅ​ថ្ងៃទី​២២ ខែតុលា​។ លោកស្រី​តំណាងរាស្ត្រ Pailin Thiensuwan និង​ជា​អ្នកនាំពាក្យ​រង​រប​ស់ប​ក្ស​បញ្ជាក់ថា កិច្ចប្រជុំ​នេះ សន្យា​...
article_4913.txt
​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បាន​និយាយថា លោក​មិនសូវ​ជឿ​មេដឹកនាំ​បក្សប្រឆាំង អាន់​វ៉ា អ៊ីប្រាហ៊ីម មាន​សំឡេងគាំទ្រ​គ្រប់គ្រាន់​ក្នុង​សភា​ដើម្បី​ឡើង​ធ្វើ​នាយករដ្ឋមន្ត្រី ហើយ​ទោះ​បើ​លោក​ឡើង​ដឹកនាំ​ប្រទេស​មែន​នោះ វិបត្តិ​នយោបាយ​ម៉ាឡេស៊ី​នៅតែ​បន្ត​ជាប់គាំង​ដដែល​។
Relate ​ស្ថានការណ៍​នយោបាយ​នៅ​ម៉ាឡេស៊ី នៅតែ​បន្ត​រង្គោះរង្គើ​ក្រោយ​រដ្ឋាភិបាល Pakatan Harapan ដួលរលំ​ទៅ​។ ក្នុង​ការវិវត្ត​ចុងក្រោយ លោក អាន់​វ៉ា អ៊ីប្រាហ៊ីម បានប្រកាសថា លោក​មានការ​គាំទ្រ​ពី​សមាជិកសភា​ភាគច្រើន ដែល​គ្រប់គ្រាន់​ក្នុង​ការធ្វើជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ​មកទល់ពេលនេះ លោក​នៅតែ​ជា​មេដឹកនាំ​ប្រឆាំង​នៅឡើយ​។ អតីត​នាយ...
article_4914.txt
​ប្រមុខ​ការទូត​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​១៤ ខែតុលា បាន​លើកឡើងថា នយោបាយ​ការទូត​ជាមួយ​កូរ៉េខាងជើង ទទួលបាន​ជោគជ័យ​ក្នុងការ​កាត់បន្ថយ​ការគំរាមកំហែង​នៅក្នុង​អាណត្តិ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រីការទូត​អាមេរិក​បែបនេះ ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង​ទើបតែ​ដាក់​បង្ហាញ​មី​ស៊ី​ល​បាលី​ស...
​តាមរយៈ​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១៤ ខែតុលា លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក ត្រូវបាន​គេ​ចោទ​ជា​សំណួរ​ជុំវិញ​គោលនយោបាយ​ការទូត​របស់​អាមេរិក​ជាមួយ​កូរ៉េខាងជើង​។ ជាការ​ឆ្លើយតប ប្រមុខ​ការទូត​អាមេរិក​រូបនេះ បាន​អះអាងថា លោក​ជឿជាក់​យ៉ាងខ្លាំង​ថា ការទូត​ទីក្រុង​វ៉ាស៊ីនតោន ជាមួយ​ទីក្រុង​ព្យុងយ៉ាង ទទួលបាន​ជោគ...
article_4915.txt
បុគ្គលិក​សុខាភិបាល​បារាំង​រាប់រយ​នាក់ បាន​ដើរ​តវ៉ា​តាម​ដងផ្លូវ​ទីក្រុង ប៉ារីស នៅ​ថ្ងៃទី ១៥ ខែតុលា ដើម្បី​ប្រឆាំង​លក្ខខណ្ឌ​ការងារ​ក្នុង​មន្ទីរពេទ្យ​ដែល​ពួកគេ​ធ្វើការ​។ ការធ្វើ​កូដកម្ម​នេះ ធ្វើឡើង​ខណៈ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ហក់​ឡើង​នៅ​ទូទាំងប្រទេស​។
​វេជ្ជបណ្ឌិត គិលានុបដ្ឋាក និង​បុគ្គលិក​សុខាភិបាល​ផ្សេងទៀត ដែល​សុទ្ធតែ​ពាក់​ម៉ាស់​ពេទ្យ​ការពារ បាន​ប្រមុំ​ផ្ដុំគ្នា​តាម​ដងផ្លូវ ហើយ​លើក​ក្រវី​បដា និង​ទង់ជាតិ ខណៈ​ពួកគេ​បាន​ដើរ​ជា​ក្បួន​ពី​រូបសំណាក Les Invalides របស់​ទីក្រុង​នេះ ឆ្ពោះទៅកាន់​ក្រសួងសុខាភិបាល​។ ក្រៅពី​ទីក្រុង​ប៉ារីស ការតវ៉ា​នេះ ក៏បាន​កើតឡើង​ក្នុង​ទីក្រុង​មួ...
article_4916.txt
​បក្ស​ភឿ​ថៃ ដែលជា​បក្សប្រឆាំង​ដ៏​ធំ​បំផុត បាន​អំពាវនាវ​ឲ្យ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ចុះ​ចេញពី​តំណែង​នៅ​ថ្ងៃទី​២៦ តុលា​នេះ​។ ការទាមទារ​របស់​ប​ក្ស​ប្រឆាំង​ធ្វើឡើង​អំឡុងពេល សភា​ថៃ​ចាប់ផ្តើម​កិច្ចប្រជុំ​វិសាមញ្ញ​រយៈពេល​២​ថ្ងៃ ដើម្បី​ពិភាក្សា​ពី​វិបត្តិ​នយោបាយ​។​
​នៅ​ថ្ងៃទី​២៦ តុលា​នេះ សភា​ថៃ​បើក​កិច្ចប្រជុំ​វិសាមញ្ញ​រយៈពេល​២​ថ្ងៃ ដោយមាន​ការចូលរួម​ពី​សំណាក់​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា ដើម្បី​ជជែក​ស្វែងរក​ដំណោះស្រាយ​បញ្ហានយោបាយ និង​ការទាមទារ​របស់​បាតុករ​។​ «​លោកនាយក​រដ្ឋមន្ត្រី​ត្រូវតែ​ចុះចេញ​ពី​ដំណែង​»​។ នេះ​ជាការ​លើកឡើង​ក្នុង​រដ្ឋសភា​របស់លោក​Sompong Amornvivat មេដឹកនាំ​...
article_4917.txt
ចិន នៅ​ថ្ងៃទី​១៥  តុលា បាន​ចោទ​អាមេរិក​ថា ព្យាយាម​បង្ករ​អស្ថិរភាព​នៅក្នុង​តំបន់​ទី​បេ និង​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន ក្រោយពេល​រដ្ឋបាល​អាមេរិក តែងតាំង​មន្ត្រី​សិទ្ធិមនុស្ស​ជាន់ខ្ពស់ ជា​អ្នកសម្របសម្រួល​កិច្ចការ​ទី​បេ​។​
​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ម៉ៃ ប៉ុ​ម​ប៉េ​អូ នា​ថ្ងៃទី​១៤ តុលា បានតែងតាំង​លោក Robert Destro ឧបការី​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក ទទួលបន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ ឲ្យ​ទទួល​ការងារ​បន្ថែម​លើ​សំណុំរឿង​សិទ្ធិមនុស្ស​នៅ​តំបន់​ទី​បេ​របស់​ចិន​។ តំណែង​ជា​អ្នកសម្របសម្រួល​សំណុំរឿង​ទី​បេ នេះ​ត្រូ...
article_4918.txt
កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) ត្រូវការ​រៃអង្គាស​ថវិកា ៦,៨​ពាន់​លាន​ដុល្លារ​ក្នុងពេល​៦​ខែ​ខាងមុខ ដើម្បី​បញ្ចៀស​ភាពអត់ឃ្លាន​អំឡុង​វិបត្តិ​កូ​វីដ​-១៩​។ ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​មួយ​នេះ​បញ្ជាក់​បែបនេះ​នៅ​ថ្ងៃទី ១៣ ខែតុលា​។
Relate ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ដែល​ឈ្នះ​ពានរង្វាន់​ណូបែល​សន្តិភាព​កាលពី​សប្ដាហ៍​មុន បាន​អះអាងថា មកទល់ពេលនេះ ខ្លួន​រៃអង្គាស​បាន​ប្រាក់​១,៦​ពាន់​លាន​ដុល្លារ​ហើយ​។ លោក David Beasley នាយក​ប្រតិបត្តិ WFP បានបញ្ជាក់​ក្នុង​សន្និសីទ​មួយ​ដែល​រៀបចំឡើង​ដោយ​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម (FAO) ដូច្នេះ​ថា​៖«​យើង​ត្រូវ​រៃអង្គាស...
article_4919.txt
យោធា​ចិន នៅ​ថ្ងៃទី​១៥ ខែតុលា បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស នាវាចម្បាំង​អាមេរិក​មួយគ្រឿង ដែល​បាន​បើក​ឆ្លងកាត់​ច្រក​ស​មុ​ត្រ​តៃវ៉ាន់​។ សកម្មភាព​របស់​អាមេរិក​បែបនេះ ត្រូវបាន​យោធា​ចិន​ចាត់ទុកថា ជា​សកម្មភាព​ញុះញង់ និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​។
​នាវា​ពិឃាត​បំពាក់​មី​ស៊ី​ល​ប្រដេញ USS Barry បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នៅ​ថ្ងៃទី​១៤ ខែតុលា ដោយ​អាមេរិក​ចាត់ទុកថា​ការឆ្លង​ច្រក​សមុទ្រ​តៃវ៉ាន់​តាម​ទម្លាប់​។ អ្នកនាំពាក្យ​កង​នាវា​ទី​៧​របស់​កងទ័ពជើងទឹក​អាមេរិក លោកស្រី Reann Mommsen បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការបើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នេះ ផ្អែកល...
article_492.txt
ធនាគារពិភពលោក នៅថ្ងៃទី២៤ ខែតុលា ប្រកាសថា ខ្លួនផ្ដល់ជំនួយបន្ថែមជាង ៥០០លានដុល្លារដើម្បីឱ្យអ៊ុយក្រែនយកទៅដោះស្រាយការចំណាយបន្ទាន់ផ្សេងៗដែលកើតឡើងដោយសារការឈ្លានពានរបស់រុស្ស៊ីចាប់តាំងពីខែកុម្ភៈរហូតមក។
កន្លងមក ធនាគារពិភពលោគ្រោងផ្ដល់ជំនួយឱ្យអ៊ុយក្រែនសម្រាប់កសាងប្រទេស និងបំពេញតម្រូវការចាំបាច់បន្ទាន់ផ្សេងៗចំនួន១៣ពាន់លានដុល្លារ ដែលបានតាមការប្រមូលពីបណ្ដាប្រទេសនានា។ មកទល់ពេលនេះ លុយជំនួយដែលបានដល់ដៃអ៊ុយក្រែនសរុបមាន១១ពាន់លានរួចទៅហើយ។ គម្រោងប្រមូលជំនួយមនុស្សធម៌ធ្វើឡើងដើម្បីជួយអ៊ុយក្រែនដោះស្រាយការចំណាយសាធារណៈបន្ទាន់ក្នុងសង្គមដូ...
article_4920.txt
​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា តាមរយៈ​បណ្តាញ​សង្គម​របស់ខ្លួន បាន​អំពាវនាវ​ដល់​ពលរដ្ឋ​របស់ខ្លួន ឲ្យ​ចូលរួមចំណែក​ជួយ​បរិច្ចាគ​ដល់​កម្ពុជា​នូវ​ជំនួយ​សង្គ្រោះ​បឋម​មួយចំនួន​សម្រាប់​ពលរ​ដ្ឋ​ខ្មែរ​ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​។
អត្ថបទទាក់ទង គិត​ត្រឹម​ថ្ងៃទី​២២ ខែតុលា ពលរដ្ឋ​ជាង​៤៨​ម៉ឺន​នាក់​រងគ្រោះ​ដោយ​ទឹកជំនន់ ក្នុងនោះ​ស្លាប់​៣៩​នាក់​ សមានចិត្តទូតបរទេសចំពោះកម្ពុជានាគ្រាគ្រោះទឹកជំនន់... «​ជូន​ចំពោះ​ពលរដ្ឋ​ម៉ាឡេស៊ី​ទាំងអស់ យើង​កំពុង​ស្វែងរក​ជំនួយ​ឧបត្ថម្ភ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់​នៅ​កម្ពុជា​។ សូម​ចូលរួម​ជាមួយ​យើ...
article_4921.txt
​អង្គការ​សុខភាព​ពិភពលោក​(WHO) អះអាង​នៅ​ថ្ងៃទី​១៤ តុលា​ថា យុវជន និង​មនុស្ស​ដែលមាន​សុខភាព​ល្អ អាច​នឹងត្រូវ​ចាំ​រហូតដល់​ឆ្នាំ​២០២២ ទើប​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​COVID-19​។ អង្គការ​នេះ​អះអាងថា អាទិភាព​ក្នុងការ​ទទួលបាន​វ៉ាក់សាំង​ត្រូវបាន​ទៅ​មនុស្ស​ងាយ​រងគ្រោះ និង​បុគ្គលិក​សុខាភិបាល​។​
​បើទោះបីជា​ក្រុមហ៊ុន​ផលិត​ឱសថ​កំពុង​ស្វះស្វែង​ធ្វើតេស្ត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 និង​សង្ឃឹមថា​អាច​នឹង​ប្រើប្រាស់​បាន​នៅ​ឆ្នាំ​២០២១​ក្តី អង្គការ​សុខភាព​ពិភពលោក​អះអាងថា ការទទួលបាន​វ៉ាក់សាំង​យ៉ាង​រហ័ស និង​ក្នុង​ទ្រង់ទ្រាយ​ធំ​ទំនងជា​មិនអាច​ធ្វើឡើង​ភ្លាមៗ​ឡើយ​។​ ​លោកស្រី​វេជ្ជបណ្ឌិត Soumya Swaminathan ប្រធាន​ក្រុម​អ្ន...
article_4922.txt
​រុស្ស៊ី និង​អាមេរិក ដែលជា​មហាអំណាច​មាន​អាវុធ​នុយក្លេអ៊ែរ​ច្រើន​បំផុត នៅតែ​បន្ត​ខ្វែងគំនិត​គ្នា ក្នុង​ការបន្ត​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​។ អាមេរិក អះអាងថា​រុស្ស៊ី​យល់ព្រម​ជាគោលការណ៍​លើ​ការបន្ត​សន្ធិសញ្ញា ប៉ុន្តែ​រុស្ស៊ី​ច្រានចោល​ការលើកឡើង​នេះ តែ​ថា នឹង​បន្ត​ការចរចា​ទៀត​។​
​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ (New START) ជា​កិច្ចព្រមព្រៀងទ្វេភាគី​រវាង​អាមេរិក និង​រុស្ស៊ី នឹងត្រូវ​ផុតកំណត់​នៅ​ខែកុម្ភៈ ឆ្នាំ​២០២១​។ សន្ធិសញ្ញា​នេះ មាន​គោលដៅ​ក្នុងការ​កាត់បន្ថយ និង​ការកំណត់​ចំនួន​ក្បាល​គ្រាប់​នុយ​ក្លែ​អ៊ែរ យន្តហោះ​ទម្លាក់​គ្រាប់បែក មី​ស៊ី​ល និង​ប្រព័ន្ធ​បញ្ជូន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​គ្រប...
article_4923.txt
រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី នៅ​ថ្ងៃទី​១៤ តុលា​នេះ​បាន​លើក​ជា​សំណើ​ថា រុស្ស៊ី​ចង់​បញ្ជូន​កង​រក្សា​សន្តិភាព​របស់ខ្លួន​ទៅ​សង្កេតមើល​បទ​ឈប់​បាញ់​រវាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​។ ការលើកឡើង​របស់​ប្រមុខ​ការបរទេស​រុស្ស៊ី​នេះ ធ្វើឡើង​ក្រោយ​មានការ​ប៉ះទង្គិច​គ្នា​ជាថ្មី​រវាង​ប្រទេស​ទាំង​២ ដែលជា​ការបំពាន​បទ​ឈប់​បាញ់​ឯកភាពគ្នា​...
​នា​ថ្ងៃទី​១០ តុលា អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​បាន​យល់ព្រម​លើ​បទ​ឈប់​បាញ់ ដោយមាន​រុស្ស៊ី​ជា​អ្នកសម្របសម្រួល​។ ទោះជា​មាន​បទ​ឈប់​បាញ់​ក្តី ការប៉ះទង្គិច​គ្នា​រវាង​ភាគី​ទាំងសងខាង​នៅ​បន្ត​មាន និង​ចោទ​គ្នា​ទៅវិញទៅមក​ថា​ជា​អ្នករំលោភ​បទ​ឈប់​បាញ់​។ បទ​ឈប់​បាញ់​ខាងលើ មានបំណង​ក្នុងការ​ដោះដូរ​អ្នកទោស​សង្គ្រាម ក៏ដូចជា​យក​សាកសព​ទា...
article_4924.txt
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភិ​ង បាន​ព្រមាន​អាមេរិក​ថា ចិន​មិន​ញញើត​ធ្វើសង្គ្រាម​ឡើយ ហើយ​កងទ័ព​ចិន​ត្រៀមលក្ខណៈ​ប្រយុទ្ធ​ជានិច្ច​។ ការប្រកាស​នេះ ធ្វើឡើង​ក្នុង​សុន្ទរកថា​ដើម្បី​ប្រារព្ធ​ខួប​ទី​៧០​ឆ្នាំ​ដែល​កងទ័ព​ចិន​ចូលរួម​ក្នុង​សង្គ្រាម​កូរ៉េ​ប្រឆាំង​កងទ័ព​អាមេរិក​។ នេះ​ក៏​ជា​សង្គ្រាម​តែមួយគត់​ដែល​កងទ័ព​ចិន​និង​អាមេរិក​ប្...
​ថ្លែង​ពី​វិមាន​ប្រជាជន​ចិន​ក្នុង​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី ២៣ ខែតុលា លោក ស៊ី ជិន​ភីង លើកឡើងថា ជោគជ័យ​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-៥៣ ជាការ​ក្រើន​រំ​ឮ​កមួយ​ថា ប្រជាជាតិ​ចិន​មិន​ញញើត​ធ្វើសង្គ្រាម​ជាមួយ​ប្រទេស​ណា​ដែល​ហ៊ាន​បង្កបញ្ហា​នៅ​មាត់​ទ្វារផ្ទះ​របស់ខ្លួន​ឡើយ​។ «​កាលពី​៧០​ឆ្នាំមុន ពួក​ឈ្លានពាន​ចក្រពត្តិនិយម បាន​បើក​ការវ...
article_4925.txt
​ចិន និង​តៃវ៉ាន់ នៅ​ថ្ងៃទី​១៩ ខែតុលា​នេះ ចេញមក​អះអាង​រៀងៗ​ខ្លួន​ថា អ្នកការទូត​ប្រទេស​ទាំងពីរ សុទ្ធតែ​រងរបួស​ក្នុង​ហេតុការណ៍​ប្រតាយប្រតប់​គ្នា​មួយ​នៅ​កន្លែង​ជួបជុំ​ប្រារព្ធ​ពិធី​បុណ្យជាតិ​តៃវ៉ាន់ កាលពី​ថ្ងៃទី​៨ ខែតុលា នៅឯ​កោះ​ហ្វី​ជី​។​
​បើតាម​ក្រសួងការបរទេស​តៃវ៉ាន់ នៅ​ថ្ងៃទី​១៩ តុលា អ្នកការទូត​របស់ខ្លួន​មួយរូប​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្នុង​បន្ទាប់ពី​ព្យាយាម​រារាំង មិន​ឲ្យ​អ្នកការទូត​ចិន​ពីររូប​ចូលទៅ​ថតរូប និង​ប្រមូល​ព័ត៌មាន​អំពី​អ្នក​ដែល​ចូលរួម​ក្នុង​កម្មវិធី​បុណ្យជាតិ​តៃវ៉ាន់ ដែល​រៀបចំ​ដោយ​ការិយាល័យ​តំណាង​តៃវ៉ាន់ ប្រចាំ​ប្រទេស​ហ្វី​ជី​។ នេះ​បើ...
article_4926.txt
​បុរស​ជនជាតិ​ចិនតៃវ៉ាន់​៤​នាក់ ត្រូវបាន​អាជ្ញាធរ​កម្ពុជា ឃាត់ខ្លួន​ជាមួយនឹង​គ្រឿងញៀន ដែល​ទម្ងន់​ចូល​ខ្ទង់​តោន​។ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច យក​ពួកគេ ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ ដើម្បី​រង់ចាំ​ការកាត់ទោស​។
​លោក​ព្រះរាជអាជ្ញារង គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ថា ជនជាតិ​ចិនតៃវ៉ាន់​ទាំង​៤​នាក់​នោះ ត្រូវបាន​យកទៅ​ឃុំ​នៅ​ម​ណ្ឌ​ម​អប់រំ​កែប្រែ​១ (​ម​១) នៃ​ពន្ធនាគារ​ព្រៃ​ស​។ លោក បន្តថា គ្រឿងញៀន ដែល​អាជ្ញាធរ ចាប់បាន​នៅ​នឹង​ជនជាតិ​ចិនតៃវ៉ាន...
article_4927.txt
ទោះ​វ៉ាក់សាំង​ប្រឆាំង COVID-19 កំពុងស្ថិត​ក្នុង​ដំណាក់​អភិវឌ្ឍ​ក្ដី បណ្ដា​ប្រទេស​អ្នកមាន​ជាច្រើន​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ​ដើម្បី​បញ្ជា​ទិញ​វ៉ាក់សាំង​ទុកជាមុន ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​ក្ដីបារម្ភ​ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​មិនសូវមាន​លុយកាក់​។ រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី Retno Marsudi បាន​ន...
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី Retno Marsudi បាន​និយាយថា វា​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ប្រទេស​អ្នកមាន​និង​អ្នកក្រ​ក្នុងការ​ធ្វើការ​ជាមួយគ្នា​ដើម្បី​អាច​ធានាបាន​ថា គ្រប់​ប្រទេស មាន​សិទ្ធិ​ទទួលបាន​វ៉ាក់សាំង​ស្មើគ្នា​ហើយ​មាន​សុវត្ថិភាព​និង​តម្លៃ​សមរម្យ​។ «​តើ​អ្នក​អាច​ស្រម...
article_4928.txt
មនុស្ស​យ៉ាងតិច​៣០​នាក់ បាត់បង់​ជីវិត ក្នុង​ហេតុការណ៍​ជំនន់​ទឹកភ្លៀង​ក្នុង​រដ្ឋ​ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា នៅ​ថ្ងៃទី​១៤ ខែតុលា ។ ភ្លៀង​ធ្លាក់​ខ្លាំង​ចាប់តាំងពី​ថ្ងៃទី​១៣ ខែតុលា​នៅ​រដ្ឋ Telangana បាន​បណ្ដាល​ឲ្យ​ផ្លូវថ្នល់​ប្រៀប​ដូច​ទឹកទន្លេ យានយន្ត​លិច​កប់​បាត់​ទាំងស្រុង ហើយ​អគារ​ត្រូវ​ជន់​លិច​ស្ទើរ​ទាំងស្រុង​។
​មនុស្ស​១៥​នាក់ ត្រូវបាន​រាយការណ៍​ថា​ស្លាប់​ក្នុង​ទីក្រុង Hyderabad នៃ​រដ្ឋ Telangana ក្នុងចំណោម​នោះ ក៏មាន​ទារក​អាយុ​២​ខែ​ម្នាក់​ផងដែរ ខណៈ​៩​នាក់​ផ្សេងទៀត បាន​បាត់​បង់ជីវិត​ក្រោយ​ជញ្ជាំង​ធំ​ខ្ពស់​មួយ​បាន​បាក់​រលំ ហើយ​ដួល​លើផ្ទះ​ប្រជាជន​ចំនួន​១០​ទីតាំង​អំឡុងពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ពេញ​មួយ​យប់​។ ​តាម​ការចុះផ្សាយ​របស់​ទូរ...
article_4929.txt
បេក្ខជន​ប្រធានាធិបតី​អាមេរិក ចូ បៃ​ឌិន នៅ​ថ្ងៃទី​២២ ខែតុលា បាន​ព្រមាន​កម្លាំង​បរទេស​ដែល​ព្យាយាម​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​អាមេរិក ដោយ​គំរាមថា ពួកគេ​នឹងមិន​រួចខ្លួន​ឡើយ​។ បេក្ខជន​ប​បក្ស​ប្រជាធិបតេយ្យ​រូបនេះ និយាយ​ចំៗ​ថា រុស្ស៊ី​អត់​ចង់​ឲ្យ​លោក​ឈ្នះឆ្នោត​ឡើយ ព្រោះ​ពួកគេ​ដឹងថា​លោក​នឹងមាន​ជំហរ​រឹងត្អឹង​ជាមួយ​ពួកគេ​។
​ពីលើ​ឆាក​ជជែក​ដេញដោល​បេក្ខជន​ប្រធានាធិបតី​លើកចុងក្រោយ​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក មុន​ការបោះឆ្នោត​នា​ថ្ងៃទី ៣ ខែវិច្ឆិកា លោក ចូ បៃ​ឌិន បាន​ព្រមាន​ថា​៖«​ប្រទេស​ណាក៏ដោយ ដែល​កំពុង​លូកដៃ​ក្នុងការ​បោះឆ្នោត​អាមេរិក នឹងត្រូវ​ជួប​ផលវិបាក​នៃ​ទង្វើ​របស់​ពួកគេ​»​។ ​បើតាម​លោក បៃ​ឌិន បច្ចុប្បន្ន ប្រទេស ៣ កំពុង​ព្...
article_493.txt
យោធាកូរ៉េខាងត្បូងនៅថ្ងៃទី៤ ខែវិច្ឆិកា បានបញ្ចេញយន្តហោះចម្បាំងជាងច្រើនគ្រឿងឱ្យធ្វើប្រតិបត្តិការ បន្ទាប់ពីយន្តហោះចម្បាំងកូរ៉េខាងជើងប្រហែល១៨០គ្រឿងបានហោះនៅភាគខាងជើងនៃព្រំដែនយោធាកូរ៉េខាងត្បូងជាង៤ម៉ោង។
បើតាមយោធាកូរ៉េខាងត្បូង យន្តហោះរបស់កូរ៉េខាងជើងជាង១៨០គ្រឿងបានហោះហើរនៅភាគខាងជើងនៃបន្ទាត់ព្រំដែនយុទ្ធសាស្ត្រដែលមានចម្ងាយជាង២០គីឡូម៉ែតពីបន្ទាត់ព្រំដែនយោធា (MDL) ។ ក្នុងសេចក្តីថ្លែងការណ៍មួយ យោធាកូរ៉េខាងត្បូងក៏បានបញ្ជាក់ថា យន្តហោះយោធាកូរ៉េខាងជើងប្រហែល ១៨០ គ្រឿងនេះ បានហោះហើរទាំងពីម៉ោង ១១ ព្រឹករហូតដល់ម៉ោង៤រសៀលមុនកូរ៉េខាងត្បូងសម...
article_4930.txt
​ទឹក​ជាង​១​លាន​គូប  បាន​ធ្លាយ​ចេញពី​អាង​ស្ដុក​ទឹក​ដែល​បាក់​មួយកន្លែង ក្នុងស្រុក Pak Thong Chai ខេត្ត​នគររាជ​សីមា ភាគ​ឦសាន​ថៃ ។ ហេតុការណ៍​នេះ បាន​ពន្លិច​ភូមិ​ក្បែរ​នោះ​យ៉ាងតិច​២ ហើយ​ធ្វើ​ឲ្យ​គ្រោះទឹកជំនន់​កាន់តែ​ធ្ងន់ធ្ងរ​ផងដែរ​។
​អាង​ស្ដុក​ទឹក Hin Ta Ngo ដែល​ស្តុក​ទឹក​សរុប ១,២​លាន​គូប បាន​បែកធ្លាយ​នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៧ ខែតុលា ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ច្រើន​ថ្ងៃ​ជាប់​គ្នា​។ នេះ​បើតាម​បញ្ជាក់​របស់​អគ្គលេខាធិកា​រ​ការិយាល័យ​ធនធានទឹក​ថៃ Somkiat Prachamwongsa ។ ​តាម​ការចុះផ្សាយ​របស់​កាសែត​ថៃ​បាងកក​ប៉ុស្តិ៍ លោក Somkiat បន្តថា ទឹក​នេះ​បាន​ហូរ​តា...
article_4931.txt
​រដ្ឋាភិបាល​កូរ៉េខាងត្បូង ប្រកាស​ផ្ដល់ជំនួយ​មនុស្សធម៌​ទំហំ​ទឹកប្រាក់ ៣០​ម៉ឺន​ដុល្លារ​ឲ្យ​វៀតណាម ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​។ នេះ​បើតាម​ក្រសួងការបរទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃទី ២២ ខែតុលា ។
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ក្រសួងការបរទេស​កូរ៉េខាងត្បូង បញ្ជាក់​ដូច្នេះ​ថា រដ្ឋាភិបាល​សង្ឃឹមថា ជំនួយ​គ្រាអាសន្ន​នេះ នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង និង​រួម​ច​ចំណែក​ជួយ​ស្ដារ​ជីវភាព​ពួកគេ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​ ​គ្រោះទឹកជំនន់​ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ...
article_4932.txt
ក្រុម​ប្រទេស G-20 ដែល​តំណាង​ឲ្យ​សេដ្ឋកិច្ច​ធំ​បំផុត​បស់​ពិភពលោក បាន​យល់ព្រម​ពន្យារពេល​ការសង​បំណុល ៦ ខែ​ទៀត ដើម្បី​គាំទ្រ​បណ្ដា​ប្រទេស​ងាយ​រងគ្រោះ​បំផុត​ក្នុង​កិច្ចប្រឹងប្រែង​ពួកគេ​ប្រឆាំង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ។
​ក្នុង​សេចក្តីថ្លែងការណ៍​រួម នៅ​ថ្ងៃទី​១៤ ខែតុលា ក្រោយ​ជំនួប​តាម​អន​ឡាញ ក្រុម​ប្រទេស G-20 បញ្ជាក់ថា ការអនុគ្រោះ​លើ​ការសង​បំណុល​ជា​សាច់ប្រាក់ ១៤​ពាន់​លាន​ដុល្លារ ដែល​កំណត់​ត្រូវ​បង់​នា​ចុងឆ្នាំ​២០២០​នេះ នឹងត្រូវ​ពន្យារពេល​៦​ខែ​ទៀត​។ ​ការសម្រេចចិត្ត​នេះ​មានន័យថា ប្រទេស​កំពុង​អភិវឌ្ឍ នឹងមាន​ពេល​រហូតដល់​ចុងខែ​មិថុនា ឆ្នាំ​...
article_4933.txt
រដ្ឋាភិបាលអាមេរិក នៅថ្ងៃទី២០ ខែតុលា បានដាក់ពាក្យបណ្តឹងទៅតុលាការ ប្រឆាំងនឹងក្រុមហ៊ុនGoogle។ ក្រសួងយុត្តិធម៌អាមេរិកអះអាងថា ក្រុមហ៊ុនGoogle ប្រើប្រាស់ទីផ្សាររបស់ខ្លួនដើម្បីរារាំងមិនឲ្យមានការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនដទៃ។ បើបណ្តឹងរបស់រដ្ឋាភិបាលអាមេរិកជោគជ័យ នោះក្រុមហ៊ុន Google ទំនងនឹងត្រូវបំបែកជាក្រុមហ៊ុនតូចៗ។
ក្រុមហ៊ុនGoogle ដែលមានតម្លៃសរុបជាង១លានលានដុល្លារ ត្រូវបានរដ្ឋាភិបាលសហព័ន្ធអាមេរិកប្តឹង ដោយក្រោមហេតុផលថា Google ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីធានាការរកស៊ីលើជំនួញអ៊ីធឺណិត។ បណ្តឹងខាងលើនេះក៏ត្រូវបានចូលរួមពីសំណាក់រដ្ឋចំនួន១១ផ្សេងទៀត។ នេះបើយោងតាមសារព័ត៌មាន Reuters។ នៅក្នុងបណ្តឹងដែលដាក់ជូនតុលាការ រដ្ឋាភិបាលអាមេរិកបានអះអាងថា...
article_4934.txt
​ទីក្រុង​តូ​ក្យូ នៅ​ថ្ងៃទី​១៣ ខែតុលា បានដាក់​ការតវ៉ា​ទៅ​ទីក្រុង​ប៉េកាំង ដោយ​អះអាងថា កប៉ាល់​ល្បាត​ចិន បាន​ចូលមកក្នុង​ដែនទឹក​របស់ខ្លួន ក្បែរ​ប្រជុំ​កោះ​ជម្លោះ Senkaku នៅក្នុង​សមុទ្រ​ចិន​ខាងកើត​។ បើតាម​មន្ត្រីជាន់ខ្ពស់​ជប៉ុន កប៉ាល់​យាមល្បាត​ចិន បាន​ចូលមកក្នុង​ក្នុង​ដែនទឹក​នេះ រយៈពេល​៣​ថ្ងៃ​ហើយ​។
​ ​កប៉ាល់​យាម​ត្បា​ត​ចិន ចំនួន​ពីរ​គ្រឿង ត្រូវបាន​មន្ត្រី​យាមល្បាត​សមុទ្រ​ជប៉ុន​អះអាងថា បាន​ចូលមកក្នុង​ដែនទឹក​ជប៉ុន នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា ដោយបាន​បើក​ទៅ​ក្បែរ​ទូក​នេសាទ​ជប៉ុន ដែលមាន​មនុស្ស​ចំនួន ៣​នាក់​។ មកទល់ពេលនេះ កប៉ាល់​ត្បា​តរបស់​ចិន មិនទាន់​ចាកចេញ​នៅឡើយ​ទេ បើទោះបីជា​មានការ​ព្រមាន​ឲ្យ​ចាកចេញ​ក៏ដោយ​។ តំបន់​ដែនទឹក...
article_4935.txt
​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន អះអាងថា លោក​ជា​អ្នកធ្វើ​អន្តរាគមន៍​ដោយផ្ទាល់ ដើម្បី​ធានាថា​មេដឹកនាំ​ប្រឆាំង​រុស្ស៊ី Alexei Navalny អាច​ទទួលបាន​ការព្យាបាល​នៅ​អាល្លឺម៉ង់​។
​លោក Alexei Navalny ធ្លាក់ខ្លួន​ឈឺ និង​មិនដឹង​ខ្លួន​កាលពី​ថ្ងៃទី​២០ ខែសីហា និង​ត្រូវបាន​ដឹកជញ្ជូន​តាម​យន្តហោះ​ទៅ​ទទួល​ការព្យាបាល​នៅ​អាល្លឺម៉ង់​។ សំណាក​ឈាម​របស់លោក Navalny ត្រូវបាន​អង្គការ​ហាមឃាត់​អាវុធ​គីមី (OPCW) អះអាងថា មាន​ផ្ទុក​សារធាតុ​គីមី​ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ប្រភេទ Novichok ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ...
article_4936.txt
​អ្នករៀបចំ​បាតុកម្ម​ថៃ នៅ​ថ្ងៃទី​១៨ ខែតុលា បាន​ប្រាប់​អ្នកចូលរួម​របស់​ពួកគេ​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ Telegram ដើម្បី​ទាក់ទង​គ្នា​វិញ សំដៅ​កាត់បន្ថយ​ហានិភ័យ​ពី​ការប្រើប្រាស់​ប្រព័ន្ធ​ទាក់ទង​សព្វថ្ងៃ​ដែល​ផ្ដោតលើ Facebook ។ ការផ្លាស់ប្ដូរ​នេះ ធ្វើឡើង​ក្រោយ​មាន​ពាក្យ​ចចាមអារ៉ាម​ថា រដ្ឋាភិបាល​ថៃ​នឹង​ចាត់វិធានការ​លើ​គ្រុប Fac...
​បើតាម​កាសែត Bangkok Post ក្រុម Free Youth និង រណសិរ្ស​បង្រួបបង្រួម​ដើម្បី Thammasat និង​បាតុកម្ម (UFTD) ដែលជា​អ្នករៀបចំ​បាតុកម្ម​ប៉ុន្មាន​ថ្ងៃ​មកនេះ បាន​បង្ហោះ​នៅលើ​ទំព័រ
article_4937.txt
​អគ្គរដ្ឋទូត​ចិន​ប្រចាំ​កាណាដា លោក Cong Peiwu បាន​ប្រាប់​រដ្ឋាភិបាល​កាណាដា​ពាក់ព័ន្ធ​ការផ្ដល់​សិទ្ធិ​ជ្រកកោន​នយោបាយ​ឲ្យ​បាតុករ​ទាមទារ​ប្រជាធិបតេយ្យ​ហុងកុង​។  មន្ត្រីការទូត​ចិន អះអាងថា បើ​កាណាដា​ផ្ដល់​សិទ្ធិ​ជ្រកកោន​ឲ្យ​ពលរដ្ឋ​ហុងកុង វា​អាច​ប៉ះពាល់​ដល់​សុខទុក្ខ និង​សុវត្ថិភាព​ពលរដ្ឋ​កាណាដា​ដែល​កំពុង​រស់នៅក្នុង​ក្រុង​ហុង...
​ក្នុង​សន្និសីទ​ព័ត៌មាន​តាម​អន​ឡាញ នៅ​ថ្ងៃទី​១៦ ខែតុលា លោក Cong Peiwu លើកឡើង​ដូច្នេះ​ថា​៖«​យើង​ទទូច​ឲ្យ​ភាគី​កាណាដា កុំ​ផ្ដល់​សិទ្ធិ​ជ្រកកោន​នយោបាយ​ទៅ​ឲ្យ​ឧក្រិដ្ឋជន​ហិង្សា​ទាំងនោះ​ក្នុង​ទីក្រុង​ហុងកុង ព្រោះថា​វា​ជាការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​»​។ លោក បន្តថា ទង្វើ​នេះ ក៏​ជាការ​លើកទឹកចិត្ត​ដល់​ពួក​បា...
article_4938.txt
​អ្នកស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ការបាក់​ដី​ក្នុង​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម បាន​កើន​ដល់​២៩​នាក់​ហើយ គិត​ត្រឹម​ថ្ងៃទី​១៣ ខែតុលា ហើយ​មនុស្ស​រាប់សិប​នាក់​ទៀត​បាន​បាត់​ខ្លួន​។
​ភ្លៀង​ធ្លាក់​មិន​ដាច់ ចាប់តាំងពី​ដើមខែ​តុលា បាន​បង្ក​ទៅជា​ទឹកជំនន់​និង​ការបាក់​ដី​ក្នុង​ខេត្ត​មួយចំនួន​ក្នុង​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម ហើយ​ជំនន់​ទឹកភ្លៀង​នេះ រំពឹង​កាន់តែ​អាក្រក់​ខ្លាំង​ទៀត​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ខណៈ​ព្យុះ​ណា​ង​កា​កំពុង​វាយប្រហារ​លើ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ នៅ​ថ្ងៃទី ១៤ ខែតុលា​។ ​ជំនន់​ទឹ...
article_4939.txt
សហភាព​អឺរ៉ុប (EU) បាន​យល់ព្រម​ដាក់ទណ្ឌកម្ម​លើ​មនុស្ស​៦​នាក់ និង​ស្ថាប័ន​មួយ​ពាក់ព័ន្ធ​ករណី​បំពុល​មេដឹកនាំ​ប្រឆាំង​រុស្ស៊ី Alexey Navalny ដោយ​ប្រើ​ថ្នាំពុល Novichok ។ រុស្ស៊ី ព្រមាន​វាយបក​ប្រឆាំង​វិធានការ EU នេះ​។
​ថ្នាំពុល​ប្រភេទ Novichok ដែលជា​ថ្នាំពុល​កម្រិត​យោធា ហើយ​ត្រូវបាន​អភិវឌ្ឍ​ដោយ​អតីត​សហភាពសូវៀត​ក្នុង​ចន្លោះ​ទសវត្សរ៍​ឆ្នាំ​១៩៧០ និង​ឆ្នាំ​១៩៨០ ហើយ​ថ្នាំពុល​ប្រភេទ​ដូចគ្នា ក៏​ធ្លាប់​ត្រូវបាន​ប្រើ​លើ​អតីត​ចារកម្ម​រុស្ស៊ី​ធ្វើការ​ឲ្យ​អង់គ្លេស Sergei Skripal ផងដែរ​។​ ​នៅ​ថ្ងៃទី​១៣ ខែតុលា សហភាព​អឺរ៉ុប បានអនុម័ត​ទណ្ឌកម្ម ក្រោ...
article_494.txt
មេដឹកនាំអាស៊ាន ជួបជាមួយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី១២ ខែវិច្ឆិកានាជំនួបកំពូលអាស៊ាន-អាម៉េរិកលើកទី១០ ស្របពេលដែលទំនាក់ទំនងរវាងភាគីទាំង២ ឈានដល់ឆ្នាំទី៤៥។ ថ្លែងក្នុងកិច្ចប្រជុំ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ការគាំទ្ររបស់អាម៉េរិកពិតជាសំខាន់សម្រាប់អាស៊ាន ខណៈលោក បៃឌិន ថា អាស៊ានជាបេះដូង។
«ជំនួបប្រវត្តិសាស្រ្តនេះ ឆ្លុះបញ្ចាំងពីការគាំទ្ររបស់រដ្ឋបាលលោក បៃឌិន លើមជ្ឈភាពអាស៊ាន។» ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន ថ្លែងបែបនេះនាកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិកលើកទី១០ នៅថ្ងៃទី១២ ខែវិច្ឆិកា ស្របគ្នានឹងកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាប្រធានកិច្ចប្រជុំផង មេដឹកនាំកម្ពុជា ក៏បង្ហាញការរីករាយចំពោះជំន...
article_4940.txt
យ៉ាងហោចណាស់មនុស្ស២០នាក់ បាត់បង់ជីវិត និងជាង២០នាក់ផ្សេងនាក់ទៀត រងបួស ក្រោយរថភ្លើងបានបោះពួយយ៉ាងលឿនបុករថយន្តក្រុងមួយគ្រឿងនៅក្បែរទីក្រុងបាងកក នៅថ្ងៃទី ១១ ខែតុលា ។ អាជ្ញាធរថៃ បញ្ជាក់បែបនេះ។
គ្រោះថ្នាក់នេះ បានកើតឡើងនៅម៉ោងប្រហែល៨ព្រឹក នៅស្ថានីយ៍ Khlong Khwaeng Klan ក្នុងខេត្ត Chachoengsao ដែលមានចម្ងាយ៥០គីឡូម៉ែត្រភាគខាងកើតនៃរាជធានី បាងកក ។ បើតាមសម្តីប៉ូលិស អ្នកដំណើរប្រមាណ ៦០នាក់ បានជិះលើរថយន្តក្រុងនោះ ដែលធ្វើដំណើរទៅកាន់ព្រះវិហារមួយក្នុងខេត្តនេះសម្រាប់ទៅធ្វើពីធីបុណ្យសាសនាព្រះពុទ្ធ។ រថយន្តក្រុងនេះ បានបើកបរនៅលើ...
article_4941.txt
​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន អះអាង​នៅ​ថ្ងៃទី ១៣ ខែតុលា​ន ថា យោធា​កូរ៉េខាងត្បូង​អាចឆ្លើយតប​និង​ប្រតិកម្ម​ភ្លាមៗ​ទៅនឹង​កាំភ្លើង​ធំ​និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ប្រសិនបើ​ពួកគេ​ត្រូវបាន​ប្រើ​ដើម្បី​វាយប្រហារ​ប្រទេស​កូរ៉េខាងត្បូង​។ ការអះអាង​ដូចនេះ ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង​បានបង្ហាញ​អាវុធ​ថ្មី​ក្នុងអំឡុងពេល​ព្យុ...
​នៅ​ថ្ងៃទី ១០ ខែតុលា​ប្រទេស​កូរ៉េខាងជើង​បានធ្វើ​ព្យុហយាត្រា​យោធា​ដ៏​ធំ​មួយ​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧៥ នៃ​ការបង្កើត​គណបក្ស​ពលករ​កំពុង​កាន់អំណាច​របស់ខ្លួន​។ ក្រៅពី​បង្ហាញ​មី​ស៊ី​ល​អន្តរទ្វីប​ថ្មី (ICBM) និង​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​ដែល​អាច​បាញ់​ចេញពី​នាវាមុជទឹក (SLBM) កូ​រ៉រ​ខាងជើង​ក៏បាន​បង្...
article_4942.txt
​ទីក្រុង​ប៉ារីស បារាំង — ​មនុស្ស​ចំនួន ៤ នាក់ បាន​រងរបួស​ក្នុងការ​វាយប្រហារ​ដោយ​កាំបិត​មួយ កាលពី​ថ្ងៃ​សុក្រ ក្បែរ​អតីត​ស្នាក់ការ​កាសែត Charlie Hebdo ដែលជា​សារព័ត៌មាន​លក្ខណៈ​រិះគន់​បែប​កំប្លែង ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។ ជនសង្ស័យ​ពីរ​នាក់​បាន​រត់គេចខ្លួន នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​ប៉ូលិស​។​
​អ្នកយកព័ត៌មាន​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AP ដែល​បាន​ទៅដល់​កន្លែងកើតហេតុ ឃើញ​វត្តមាន​ប៉ូលិស​ជាច្រើន នៅ​តំបន់​កើតហេតុ ក្នុង​ភាគ​ខាងកើត​ទីក្រុង​ប៉ារីស ក្បែរ​ទីស្នាក់ការ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​Richard Lenoir​។​ ​ក្រុមប៉ូលិស​កំពុង​តាម​ចាប់​ជនល្មើស និង​បាន​បិទ​តំបន់​ជុំវិញ​កន្លែងកើតហេតុ ដែល​រួមមាន​ទីតាំង​អតីត​ស្នាក់ការ​កា...
article_4943.txt
​ជនជាតិ​អាមេរិក​ម្នាក់ ត្រូវបាន​ប្តឹង​ដោយ​កន្លែង​លំហែកាយ​ថៃ​មួយកន្លែង​ពី​ការវាយតម្លៃ​អវិជ្ជមាន​លើ​វេ​ប​សាយ Tripadvisor​។ នេះ​បើតាម​ការបញ្ជាក់​របស់​អាជ្ញាធរ​ថៃ នៅ​ថ្ងៃទី​២៦ ខែកញ្ញា​។ ក្នុង​ច្បាប់​របស់​ថៃ ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​គឺអាច​ជាប់ពន្ធនាគា​រហូត​ដល់​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូតដល់ ៦៣០០​ដុល្លារ​។
​ថៃ​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​នៅក្នុង​ប្រទេស​ចាប់តាំងពី​ខែមិថុនា​មក​ម្លេះ ដើម្បី​ជួយសង្គ្រោះ​សេដ្ឋកិច្ច​របស់ខ្លួន ដែល​រងគ្រោះ​ដោយសារ​COVID-19​។ ទេសចរណ៍​ក្នុងស្រុក ក៏ត្រូវ​បានអនុញ្ញាត​ដែរ​។ ក្នុង​ដំណើរ​កម្សាន្ត​ទៅ​កោះ​Koh Chang លោក​Wesley Barnes ដែលជា​ជនជាតិ​អាមេរិក​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​វាយតម្លៃ​ពាក្យពេចន៍​មិនល្អ...
article_4944.txt
ចិនបានប្រកាសនៅថ្ងៃសុក្រទី ៩ ខែតុលាថា ខ្លួនចូលរួមជាផ្លូវការក្នុងកម្មវិធីចែកវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក (WHO)។ ចិនក្លាយជាមានសេដ្ឋកិច្ចធំជាងគេដែលចូលក្នុងកម្មវិធីដែឡបង្កើតឡើងដើម្បីចែកចាយវ៉ាក់សាំងដោយសមភាព និងមានតម្លៃសមរម្យមួយនេះ។ ចិនក៏ប្រកាសផ្ដល់អាទិភាពដល់ប្រទេសកំពុងអភិវឌ្ឍក្នុងការទទួលវ៉ាក់សាំងផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី៩ ខែតុលាថា ប្រទេសចិនមានសមត្ថភាពផលិតវ៉ាក់សាំង COVID 19 ហើយនឹងផ្តល់អាទិភាពក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍនៅពេលដែលការផលិតវ៉ាក់សាំងបានរួចរាល់។ សេចក្តីថ្លែងការណ៍នេះ មិនបានផ្តល់ព័ត៌មានលម្អិតសពីកម្រិតនៃការគាំទ្រដែលទីក្រុងប...
article_4945.txt
​ប្រទេស​ចិន គ្មាន​បំណង​ប្រកួត​ដណ្ដើម​តំណែង​ជា​មេដឹកនាំ​ពិភពលោក​ឡើយ​។ រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី អះអាង​បែបនេះ ហើយ​បន្ថែមថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង កំពុង​ស្វះ​ស្វែងរក​មាគ៌ា​អភិវឌ្ឍន៍​ដែល​ផ្ទុយ​ពី​ក្រុម​ប្រទេស​លោកខាងលិច​កំពុង​អនុវត្ត​។
​ដោយ​មិន​និយាយ​ចំឈ្មោះ​អាមេរិក ប្រមុខ​ការទូត​ចិន បាន​អះអាងថា ចិន​មិនបាន​ព្យាយាម​យកឈ្នះ​ប្រទេស​ណាមួយ​ឡើយ​។ ពី​ខេត្ត​យូ​ណា អំឡុង​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​នៅ​ទីនោះ លោក វ៉ាង យី និយាយ​ដូច្នេះ​ថា​៖«​យើង​គ្មាន​ឆន្ទៈ​ប្រកួត​ជាមួយ​ប្រទេស​ដទៃ​សម្រាប់​ភាពជា​អ្នកដឹកនាំ [​ពិភពលោក​] តែ [​យើង​] កំពុង​ផ្ដ...
article_4946.txt
​កូរ៉េខាងត្បូង បាន​រកឃើញ​ករណី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ថ្មី​ក្នុង​កសិដ្ឋាន​មួយ​ក្នុង​សប្ដាហ៍​នេះ ដែល​បង្ខំ​ឲ្យ​អាជ្ញាធរ​សម្លាប់​ជ្រូក​យ៉ាងតិច​១៥០០​ក្បាល​។ នេះ​ជា​ករណី​ដំបូង​នៃ​ជំងឺ​នេះ​ក្នុង​ឆ្នាំ​២០២០​នេះ​។
​ជ្រូក​ងាប់​៣​ក្បាល ត្រូវ​រកឃើញថា មាន​លទ្ធផល​តេស្ត​វិជ្ជមាន​សម្រាប់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​កសិដ្ឋាន​មួយ​ក្នុង​ខេត្ត Gangwon ភាគ​ឦសាន​នៃ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី ៨ ខែតុលា​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ក្រសួងកសិកម្ម​កូរ៉េ​ខាង​ត្បូ​អ បាន​អះអាងថា អាជ្ញាធរ​បានសម្លាប់​ជ្រូក​ក្នុង​ដែល​ត្រូវបាន​ចិញ្ចឹ...
article_4947.txt
ការស្លាប់​របស់​នារី​អាយុ ១៩ ឆ្នាំ​ម្នាក់ ដោយសារ​ការចាប់រំលោភ​ដោយ​បុរស​មួយក្រុម ក្នុងប្រទេស​ឥណ្ឌា​នោះ បាន​បណ្តាល​ឲ្យ​មានការ​ធ្វើបាតុកម្ម​ប្រឆាំង​តវ៉ា​ជាច្រើន​នៅក្នុង​រដ្ឋធានី​ញូ​ដេលី​របស់​ប្រទេស​នេះ​។ ស្ត្រី​វ័យ​ជំទង់​ដែលជា​ជនរងគ្រោះ​ដល់​ស្លាប់​នោះ មាន​វង្ស​ត្រកូល​ដែលមាន​វណ្ណៈ​ទាប​បំផុត​ក្នុងប្រទេស​ឥណ្ឌា​។​
​អាជ្ញាធរ​ជឿថា នារី​ជំទង់​រូបនេះ ត្រូវបាន​ចាប់រំលោភ​យ៉ាង​សាហាវឃោរឃៅ​ពី​ក្រុម​បុរស​៤​នាក់ ដែល​ចេញពី​ត្រកូល​គ្រួសារ​វណ្ណៈ​ខ្ពស់ ក្នុង​រដ្ឋ​អ៊ូ​តា​ប្រា​ដេ​ស​(Uttar Pradesh) ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី​១៤ ខែ កញ្ញា​។​ ​អាជ្ញាធរ​ឥណ្ឌា​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ជនរងគ្រោះ​ចុងក្រោយ​នេះ ត្រូវបាន​គេ​នាំ​ចេញពី​មន្ទីរពេទ្យ​ក្ន...
article_4948.txt
​កង​ឆ្មាំ​សមុទ្រ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៩ ខែកញ្ញា បាន​អះអាងថា មន្ត្រី​នេសាទ ដែល​ត្រូវ​បាញ់សម្លាប់ ព្យាយាម​រត់គេច​ទៅ​កូរ៉េខាងជើង បន្ទាប់ពី​បាន​ស៊ើបអង្កេត និង​វិភាគ​ទិន្នន័យ​មួយចំនួន​របស់​បុរស​រូបនេះ​។
​មកទល់ពេលនេះ សាកសព​មន្ត្រី​ក្រសួង​សមុទ្រ និង​នេសាទ​កូរ៉េខាងត្បូង នៅតែ​មិនទាន់​រកឃើញ​នៅឡើយ​ទេ​។ ប៉ុន្តែ​អាជ្ញាធរ​កូរ៉េខាងត្បូង បាន​សន្និដ្ឋានថា បុរស​រូបនេះ មានបំណង​រត់គេច​ទៅ​កូរ៉េខាងជើង​។ បងប្រុស​របស់​មន្ត្រី​រូបនេះ បាន​ច្រានចោល​ការវាយតម្លៃ​តាំងពីដើម​មក​។ កន្លងមក​អាជ្ញាធរ​កូរ៉េខាងត្បូង ក៏​ធ្លាប់​ដាក់​ការសង្ស័យ​លើ​ការរត់...
article_4949.txt
សំណើ​ក្នុង​ការលក់​អាវុធ​ឲ្យ​តៃវ៉ាន់​នេះ ទំនង​នឹងមិន​មានការ​ជំទាស់​ឡើយ ដ្បិតអី​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​អាមេរិក ជាទូទៅ​គាំទ្រ​តៃវ៉ាន់ និង​មើលឃើញ​ដូចគ្នា​ថា ចិន​ជា​អ្នក​គំរាម​ដល់​សន្តិសុខ​តៃវ៉ាន់​។​
​សេត​វិមាន​អាមេរិក នៅ​ថ្ងៃទី​១២ តុលា បានផ្តល់​ដំណឹង​ទៅ​សភា​ស្តីពី​ការលក់​ប្រព័ន្ធ​អាវុធ​៣​ប្រភេទ​ទៅ​តៃវ៉ាន់​។ ការបញ្ជូន​ដំណឹង​នេះ ដែលជា​នីតិវិធី​ក្នុង​ការលក់​អាវុធ​ឲ្យ​បរទេស នឹង​បើកផ្លូវ​ឲ្យ​សភា​អាមេរិក​ទាំង​២ ពិនិត្យ និង​ផ្តល់​ការយល់ព្រម​ចំពោះ​ការលក់​អាវុធ​ឲ្យ​តៃវ៉ាន់​។​ ​កាលពី​ខែកញ្ញា​កន្លងទៅ ក្រសួងការបរទេស​អា​មេ​រិ​...
article_495.txt
អាមេរិក និងសម្ពន្ធមិត្ត នៅថ្ងៃទី២៧ ខែតុលា បានស្ដីបន្ទោសរុស្ស៊ីដែលបង្កការរំខាននាំឱ្យខ្ជះខ្ជាយពេលវេលារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ដោយនិយាយរឿងដដែលព័ត៌មានថាអាម៉េរិកមានកម្មវិធីអាវុធជីវសាស្ត្រនៅក្នុងអ៊ុយក្រែន។
កន្លងមករុស្ស៊ីនិយាយហើយនិយាយទៀតក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) អំពីបញ្ហាកម្មវិធីអាវុធជីវសាស្រ្តរបស់អាម៉េរិកនៅអ៊ុយក្រែន។ អាម៉េរិក និងអ៊ុយក្រែនច្រានចោលការចោទនេះម្ដងជាពីរដងដែរ។ ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN នៅថ្ងៃទី២៧ ខែតុលា អាម៉េរិក និងបណ្ដាប្រទេសសម្ពន្ធមិត្តបានបន្ទោសរុស្ស៊ីថា ...
article_4950.txt
៩០​នាទី​ពេញ លោក ដូ​ណា​ល់ ត្រាំ និង​លោក ចូ បៃ​ឌិន ជជែក​វែកញែក​ប្រធានបទ​សំខាន់​ចំនួន ៦ ដែល​ជ្រើសរើស​ដោយ​អ្នកសម្របសម្រួល លោក Chris Wallace នៃ​ទូរទស្សន៍ Fox News ។ ពីលើ​ឆាក​តស៊ូ​មតិ​នាទី​ក្រុង Cleveland រដ្ឋ Ohio ចាប់ផ្ដើម​នៅ​ម៉ោង​៩​យប់​ថ្ងៃទី ២៩ ខែកញ្ញា (​ម៉ោង​អាមេរិក​) គូប្រជែង​ទាំងពីរ រិះគន់​គ្នា​មិន​សំចៃមាត់​។ ស្ទើរ​គ្...
​ក្នុង​បរិបទ​ជំងឺ​រាតត្បាត​សកល COVID-19 ការតស៊ូ​មតិ​ប្រធានាធិបតី​នេះ រៀបចំឡើង​ដោយ​គោរព​តាម​វិធានការ​សុខាភិបាល ដោយ​គ្មាន​ការចាប់​គ្នា​រវាង​ប្រធានាធិបតី ត្រាំ​និង​អតីត​អនុ​ប្រធានាធិបតី បៃ​ឌិន និង​អនុញ្ញាត​ឲ្យ​មនុស្ស​មួយចំនួន​តូច​ប៉ុណ្ណោះ​ចូល​ទស្សនា​ផ្ទាល់​។ ហើយ​អ្នក​ទាំងពីរ​ក៏​តម្រូវ​ឲ្យ​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន COVID-...
article_4951.txt
​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​អាមេរិក នៅ​ថ្ងៃទី​៦ ខែតុលា​បាន​អះអាងថា ការបង្កើន​ចំណាយ​ការពារជាតិ​របស់​តៃវ៉ាន់​មិនទាន់​គ្រប់គ្រាន ដើម្បី​ការការពារ​ពី​ការ​គំរាម​ដោយ​ចិន​ឡើយ​។ ការចំណាយ​ក្នុង​វិស័យ​ការពារជាតិ​របស់​តៃវ៉ាន់​សម្រាប់​ឆ្នាំ​២០២១ មានការ​កើនឡើង​រហូត​ដល់​ទៅជិត​១​ពាន់​លាន​ដុល្លារ​។​
​កាលពី​ខែសីហា​កន្លងទៅ គណៈរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​តៃវ៉ាន់​បានអនុម័ត​ថវិកា​១៥​ពាន់​លាន​ដុល្លារ​សម្រាប់​វិស័យ​ការពារជាតិ ធៀប​ទៅនឹង​១៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០​។ ការបង្កើន​ចំណាយ​លើ​វិស័យ​យោធា​របស់​តៃវ៉ាន់​នេះ ធ្វើឡើង​បន្ទាប់ពី​ចិន​បាន​បង្កើន​សកម្មភាព​យោធា​ជិត​កោះ​តៃវ៉ាន់ ដែល​នាំ​ឲ្យ​តៃវ៉ាន់​បារម្ភ​ខ្លាច​ចិន​ប្រើប្...
article_4952.txt
រដ្ឋាភិបាល​កោះ​តៃវ៉ាន់ បានចាត់ទុក​ការចោទប្រកាន់ថា​ក្រុង​ត៉ៃ​ប៉ិ​បានធ្វើ​ចារកម្ម​លើ​ចិន​ជា «​ព័ត៌មាន​ក្លែងក្លាយ​» ហើយ​រិះគន់​ចិន​ថា កំពុង​ធ្វើ​នយោបាយ​ដោយ​ព្យាយាម​មួលបង្កាច់​មនុស្ស​ទាំងឡាយ​ជា​ចារកម្ម ។ ការ​ប្រតិកម្ម​ពី​សំណាក់​តៃវ៉ាន់ ធ្វើ​ឡើយ​ក្រោយ​ពលរដ្ឋ​តៃវ៉ាន់​ម្នាក់ទៀត ត្រូវ​ចាប់ខ្លួន​ក្រោម​បទ​ចោទ​សន្តិសុខ​ជាតិ ហើយ​ប...
Relate ២​ថ្ងៃ​ជាប់​គ្នា ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​ចាក់ផ្សាយ​ការសារភាព​ទទួលកំហុស​របស់​ជនជាតិ​ចិនតៃវ៉ាន់​ពី​កំហុស​ធ្វើ​ចារកម្ម​។ នៅ​ថ្ងៃទី​១២ ខែតុលា បុរស​តៃវ៉ាន់​ម្នាក់ទៀត​ឈ្មោះថា Cheng Yu-chin ដែល​ត្រូវបាន​អះអាងថា ធ្លាប់​ធ្វើជា​គ្រូបង្រៀន​នៅ​សាធារណរដ្ឋ​ឆែក ក៏បាន​សារភាព​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ចិន​។ ​មួយ​ថ្ងៃមុន​ករណី...
article_4953.txt
​ចរាចរណ៍​ចេញចូល​ប្រាសាទអង្គរវត្ត តាម​ស្ពាន​ហាល​ខាងលិច អាច​បើក​ឡើងវិញ​នៅ​ខែសីហា ឆ្នាំ​២០២១​។ នេះ​បើតាម​ការផ្សាយ​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​៧ ខែតុលា​ ឆ្នាំ២០២០។ ស្ពាន​ហាល​ខាងលិច បាន​ផ្អាក​មិន​ឲ្យ​ទេសចរ​ធ្វើដំណើរ តាំងពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៦មក​។
​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត មាន​ប្រវែង ១៩០​ម៉ែត្រ ទទឹង ១១,៦០​ម៉ែត្រ និង​កម្ពស់ ៤​ម៉ែត្រ សង់​ពី​ថ្មបាយក្រៀម ក្រាល​ដោយ​កម្រាល​ថ្មភក់ និង​លម្អ​ដោយ​បង្គាន់​ដៃ​នាគ គឺជា​ច្រកចូល​ដ៏​សំខាន់​របស់​ប្រាសាទអង្គរវត្ត​។ ការជួសជុល​នេះ ត្រូវបាន​រក្សា​ភាព​ដើម​ឱ្យបាន​ច្រើន​បំផុត ដោយ​ប្រើ​បច្ចេកទេស និង​សម្ភារ​ទំនើប​ខ្លះ លាយ​នឹង​បច...
article_4954.txt
​ប្រមុខ​ការទូត​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ នឹង​ទស្សនកិច្ច​មក​ជប៉ុន កូរ៉េខាងត្បូង និង​ម៉ុង​ហ្គោ​លី នៅ​សប្តាហ៍​ក្រោយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងការបរទេស​អាមេរិក នៅ​ថ្ងៃទី​២៩ ខែកញ្ញា​។ ចិន និង​កូរ៉េខាងត្បូង អាចជា​របៀបវារៈ​ដ៏​សំខាន់​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​។
​ក្រសួងការបរទេស​អា​មេ​រិ​ក​បញ្ជាក់ថា លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ នឹងធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន​ដំបូង​គេ មុន​បន្តដំណើរ​ទៅ​កូរ៉េខាងត្បូង និង​ម៉ុង​ហ្គោ​លី​។ នេះ​គឺជា​ទស្សនកិច្ច​ដំបូង​គេ​បង្អស់​របស់​មន្ត្រីជាន់ខ្ពស់​អាមេរិក មក​ទីក្រុង​តូ​ក្យូ ចាប់តាំងពី​លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្មី​។ ​នៅ​ជប...
article_4955.txt
​ប្រទេស​ចិន និង​ប្រទេស​២៥​ផ្សេងទៀត នៅ​ថ្ងៃទី​៥ ខែតុលា បានទាមទារ​ឲ្យ​ដកហូត​ទណ្ឌកម្ម​ជាបន្ទាន់ ដែល​ដាក់​ដោយ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​លោកខាងលិច ដើម្បី​ធានា​នូវ​ការឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ប្រឆាំង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​។
​ថ្លែង​ជំនួសមុខ​ឲ្យ​ប្រទេស​ទាំង​២៦​នៅ​កិច្ចប្រជុំ​មួយ​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​(UN) អគ្គរដ្ឋទូត​ចិន​ប្រចាំ UN លោក Zhang Jun បាន​បញ្ជាក់ថា វិធានការ​បង្ខិតបង្ខំ​លក្ខណៈ​ឯកតោភាគី បាន​រំលោភបំពាន​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និន្នាការ​ពហុភាគី​និយម និង​រារាំង​ដល់​ការគោរព​សិទ្ធិមនុស្ស តាម...
article_4956.txt
​របាយការណ៍​របស់​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​១២ ខែតុលា​បាន​បង្ហាញថា បម្រែបម្រួល​អាកាសធាតុ​ជា​កត្តា​ចម្បង​មួយ​ដែល​នាំ​ឲ្យ​មាន​គ្រោះមហន្តរាយធម្មជាតិ​មានការ​កើនឡើង​ជិត​២​ដង ក្នុង​រយៈពេល​២០​ឆ្នាំ​ចុងក្រោយ​។ របាយការណ៍​នេះ​បង្ហាញថា ទ្វីបអាស៊ី​ជាទី​ដែល​រងគ្រោះ​ខ្លាំង​ពី​គ្រោះធម្មជាតិ​ទាំងនោះ​។​
​ក្នុង​របាយការណ៍​រប​ស់​ការិយាល័យ​អង្គការ​សហ​ប្រជា​តិ​សម្រាប់​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​(UNDRR) បាន​បង្ហាញថា ពី​ឆ្នាំ​២០០០ រហូតដល់​ចុងឆ្នាំ​២០១៩ ពិភពលោក​មាន​គ្រោះមហន្តរាយធម្មជាតិ​ធំៗ​ចំនួន​៧,៣៤៨ ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​១,២៣​លាន​នាក់ ប៉ះពាល់​មនុស្ស​៤,២​ពាន់​លាន​នាក់ និង​ខាតបង់​ជា​ថវិកា​ប្រមាណ​២,៩៧​ទ្រី​លាន​...
article_4957.txt
​កំពូល​តារាចម្រៀង​អាមេរិក Taylor Swift នៅ​ថ្ងៃទី ៧ ខែតុលា បានប្រកាសថា នាង​នឹង​បោះឆ្នោត​ឲ្យ​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ ចូ បៃ​ឌិន​និង​អ្នកស្រី ខា​ម៉ា​ឡា ហារី​ស បេក្ខជន​អនុ​ប្រធានាធិបតី ក្នុងការ​បោះឆ្នោត​នា​ថ្ងៃទី ៣ ខែវិច្ឆិកា​។ លោក បៃ​ឌិន បាន​សរសេរ​អរគុណ​ត្រលប់​ទៅកាន់​កញ្ញា Swift វិញ​។
​តារាចម្រៀង​វ័យ​៣០​ឆ្នាំ​រូបនេះ បាន​ចែករំលែក​រូបថត​២​សន្លឹក​លើ​បណ្ដាញ​សង្គម
article_4958.txt
​លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង នៅ​ថ្ងៃទី​២៥ ខែកញ្ញា​នេះ បា​នស​សេរ​លិខិត​ទៅកាន់​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ដោយបាន​សុំទោស​ចំពោះ​ការបាញ់សម្លាប់​មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់​។ លោក គីម អះអាងថា រឿងនេះ​មិនគួរ​កើតឡើង​ឡើយ​។
​ក្នុង​លិខិត​ផ្ញើ​ដោយ​រណសិរ្ស​រួបរួម​កូរ៉េខាងជើង​ដែល​ស្ថាប័ន​ទទួលបន្ទុក​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង​ទៅកាន់​ប្រធានាធិបតី​លោក មូ​ន ចេ​អ៊ី​ន ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន បានបង្ហាញ​ការសោកស្ដាយ​ចំពោះ​ឧបទ្ទវ​ហេតុដែល​កើតឡើង ដែល​ធ្វើ​ឲ្យ​សាធារណៈជន​កូរ៉េខាងត្បូង​អន់ចិត្ត ហើយ​ដែលជា​រឿង​ដែល​មិនគួរ​ឲ្យ​កើតឡើង​។​ «...
article_4959.txt
​កងកម្លាំង​នៃ​ប្រទេស​អា​មេ​នី​និង​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ បាន​បន្ត​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ជុំវិញ​ដែនដី Nagorno-Karabakh ចូលដល់​ថ្ងៃទី​២ កាលពី​ថ្ងៃ​ចន្ទ ដែលជា​ការប្រយុទ្ធ​គ្នា​ខ្លាំង​បំផុត តាំង​ទសវត្ស ១៩៩០ មក បើទោះជា​មានការ​អំពាវនាវ​ពី​សហគមន៍​អន្តរជាតិ​ឲ្យ​បញ្ឈប់​នូវ​សកម្មភាព​អរិភាព​យ៉ាងណាក្តី​។​
​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ផ្សាយ​ថា​យ៉ាងហោចណាស់​មាន​មនុស្ស ២១ នាក់ ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​ចន្ទ រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ដែល​ការប្រយុទ្ធ​គ្នា​នោះ​មានការ​ប្រើប្រាស់​កម្លាំង​អាកាស​គ្រាប់​មី​ស៊ី​ល និង​រថពាសដែក​ធុន​ធ្ងន់​ផងដែរ​។​ ​អា​មេ​នី​និង​អា​ស៊ែ​បៃ​ហ្ស​ង់ បានប្រកាស​ប្រើ​ច្បាប់​អាជ្ញា​សិ​ក និង​បាន​ប្រមូល​...
article_496.txt
ទីក្រុងម៉ូស្គូ និងទីក្រុងកៀវថ្មីៗនេះបានអនុវត្តការផ្លាស់ប្តូរអ្នកទោសដ៏ធំបំផុតចាប់តាំងពីផ្ទុះសង្រ្គាមជិត ៨ ខែមកនេះ ដោយបានផ្លាស់ប្តូរអ្នកជាប់ឃុំសរុបចំនួន២១៨នាក់ដែលរួមមានស្ត្រីជនជាតិអ៊ុយក្រែនជាង ១០៨ នាក់។
ការដោះលែងអ្នកទោសពីរុស្ស៊ីដែលរួមមានស្ត្រីជនជាតិអ៊ុយក្រែនជាង ១០៨ នាក់ បានធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា។ បើតាមលោក Andriy Yermak ប្រធានរដ្ឋបាលរបស់ប្រធានាធិបតីអ៊ុយក្រែន ជនស៊ីវិល១២​នាក់ក្នុងចំណោមស្ត្រីដែលត្រូវបានដោះលែងក៏ត្រូវបានដោះលែងក្នុងថ្ងៃដដែលផងដែរ។​ «ការដោះដូរអ្នកទោសសង្រ្គាមទ្រង់ទ្រាយធំមួយផ្សេងទៀតត្រូវបានធ្វើឡើងនៅថ្ងៃនេះ។ យើ...
article_4960.txt
​​ចៅក្រម​សហព័ន្ធ​អាមេរិក នៅ​ថ្ងៃទី​២៧ ខែកញ្ញា​បានចេញ​ដីកា​ផ្អាក​បណ្តោះអាសន្ន​បម្រាម​ដែល​ហាមឃាត់​មិន​ឲ្យ​ទាញយក​កម្មវិធី​TikTok ពី App store និង Play store​។ ការចេញ​ដីកា​នេះ ធ្វើឡើង​ប៉ុន្មាន​ម៉ោង​មុន​បម្រាម​របស់​ក្រសួងពាណិជ្ជកម្ម​អាមេរិក​ក្រោម​ហេតុផល​សន្តិសុខ​ជាតិ ត្រូវ​ចូល​ជា​ធរមាន​។
​លោក Carl Nichols ចៅក្រម​សហព័ន្ធ​មកពី​រដ្ឋ​វ៉ាស៊ីនតោន ដែល​ចេញ​ដីកា​ផ្អាក​បណ្តោះអាសន្ន នូវ​ការអនុវត្ត​បម្រាម​របស់​ក្រសួងពាណិជ្ជកម្ម ក្រោយ​មានការ​តវ៉ា​ពី​សំណាក់​ក្រុមហ៊ុន TikTok ។ លោក លើកឡើងថា វិធាន​ការដែល​ហាម​មិន​ឲ្យ​ទាញយក​កម្មវិធី​នេះ ជាការ​ដកហូត​សិទ្ធិ​យ៉ាងសំខាន់​របស់​ក្រុមហ៊ុន​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ច្បាស់​ពី​ម...
article_4961.txt
​ការស្ទង់មតិ​នោះ ក៏បាន​រកឃើញ​ផងដែរ​ថា ការចុះ​ខ្សោយ​នៃ​កេរ្តិ៍ឈ្មោះ​អាមេរិក​នៅលើ​ឆាក​អន្តរជាតិ ក្នុងចំណោម​សម្ព័ន្ធមិត្ត​របស់​អាមេរិក​និង​ដៃគូរ​នោះ គឺពាក់ព័ន្ធ​ទៅនឹង​ចំណាត់ការ​របស់ខ្លួន​ទាក់ទង​នឹង​វិបត្តិ​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​សហរដ្ឋអាមេរិក​។​
​កេរ្តិ៍ឈ្មោះ​សហរដ្ឋអាមេរិក​ជា​ប្រទេស​មហាអំណាច​ពិភពលោក ត្រូវបាន​ចុះថយ ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី Donald Trump ចាប់តាំងពី​លោក​ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ក្នុង​ឆ្នាំ​២០១៦​មក នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew ដែល​មិន​ប្រកាន់​គណបក្ស​។​ ​តាម​ការស្ទង់មតិ​មួយ​ដែលមាន​ប្រទេស​ចំនួន​១៣...
article_4962.txt
​ពលរដ្ឋ​អាមេរិកាំង​បាន​រួសរាន់​ចេញទៅ​បោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​នៅ​ខែវិច្ឆិកា​ចូលមក​ដល់ ក្នុង​ចំនួន​មួយ​ខ្ពស់ ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ នេះ​បើតាម​ស្ថិតិ​អំពី​ចំនួន​អ្នកបោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​។​
​នេះ​បង្ហាញថា អាច​នឹងមាន​ចំនួន​អ្នកបោះឆ្នោត​ច្រើន​បំផុត​មិន​ធ្លាប់មាន​ពីមុនមក នៅក្នុង​ការប្រកួតប្រជែង​យក​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្មី រវាង​បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump និង​គូប្រជែង​របស់លោក​គឺ​លោក Joe Biden មកពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នោះ​។​ ​ដោយ​នៅសល់​រយៈពេល​មិន​ដល់ ៤ សប្តាហ៍​ទៀតផង មុនពេល​ថ...
article_4963.txt
​ក្រសួងការបរទេស​អា​មេ​រិ​ក បានអនុម័ត​គម្រោង​លក់​យន្តហោះ​ចម្បាំង និង​ប្រព័ន្ធ​មី​ស៊ី​ល​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​១៦​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​ស្វ៊ី​ស ខណៈ​ប្រទេស​នេះ​ចង់​ធ្វើ​ទំនើបកម្ម​យោធា​។ មន្ទីរ​បញ្ច​កោណ​អាមេរិក បញ្ជាក់​បែបនេះ នៅ​ថ្ងៃទី ៣០ ខែកញ្ញា ប៉ុន្តែ​ពុំ​បញ្ជាក់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការចុះកិច្ចសន្យា​ទិញ ឬ​សម្រេ...
អត្ថបទទាក់ទង ពលរដ្ឋ​ស្វ៊ី​ស គាំទ្រ​គម្រោង​ទិញ​យន្តហោះ​ចម្បាំង​ថ្មី​តម្លៃ​៦,៥​ពាន់​លាន​ដុល្លារ ​ពលរដ្ឋ​ស្វ៊ី​ស នៅ​ថ្ងៃទី​២៧ ខែកញ្ញា បាន​បោះឆ្នោត​គាំទ្រ​គម្រោង​ទិញ​យន្តហោះ​ចម្បាំង​ថ្មី​ក្នុង​ទំហំ​ទឹកប្រាក់ ៦,៥​ពាន់​លាន​ដុល្លារ​របស់​រដ្ឋាភិបាល​។ យន្តហោះ​ចម្បាំង ដែល​ស្វ៊ី​ស​គ្រោង​ទិញ​នេះ នឹង​ជំនួស​យន្តហោះ​ចាស់ៗ ស៊េរី​F/A-1...
article_4964.txt
​បើ​គ្មាន​ការប្រែប្រួល​ទេ ការបោះឆ្នោត​ថ្នាក់ជាតិ​នៅ​មី​យ៉ាន់​ម៉ា នឹងត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា​ខាងមុខ​។ ដំណើរការ​បោះឆ្នោត​នៅក្នុង​ឆ្នាំ​២០២០​នេះ មិនមែនជា​រឿង​ងាយស្រួល​ឡើយ​សម្រាប់​បក្សនយោបាយ ដ្បិតថា​មី​យ៉ាន់​ម៉ា កំពុង​រង​ការ​រាតត្បាត​ដោយ​មេរោគ COVID-19 យ៉ាងធ្ងន់ធ្ងរ​។ ប៉ុន្តែ​ការឈាន​ទៅលើ​ក​ពេល​បោះឆ្នោត ទំ...
​គិត​មក​ត្រឹម​ថ្ងៃទី​១ ខែតុលា មី​យ៉ាន់​ម៉ា​កំពុង​ប្រឈម​ខ្លាំង​ក្នុងករណី​ឆ្លង​ជំងឺ COVID-19 ដោយ​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​សរុប​ចំនួន ១៤៣៨៣ ករណី អ្នកស្លាប់​មាន​ចំនួន ៣២១​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៤១៥៦​នាក់​។ មី​យ៉ាន់​ម៉ា​ឈរ​នៅ​លំដាប់​ទី​៤ នៃ​ប្រទេស​មាន​ករណី​ឆ្លង COVID-19 សរុប​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​ ​តាម​កា...
article_4965.txt
​កងទ័ពជើងទឹក​នៃ​ប្រទេស Ecuador បានបញ្ជាក់​ថា​នាវា​នេសាទ​ត្រី​ចិន​ប្រមាណ​៣០០​គ្រឿង​បាន​ចាក​ចេញពី​ប្រជុំ​កោះ Galapagos ហើយ​កាលពី​ចុងខែ​កញ្ញា ហើយ​ឥឡូវនេះ​កំពុង​នេសាទ​ត្រី​ក្នុង​ដែនទឹក​អន្តរជាតិ​ទល់មុខ​នឹង​ឆ្នេរសមុទ្រ​ប្រទេស Peru​។​
​លោក​ឧ​ត្ត​មនា​វី Daniel Ginez មេបញ្ជាការ​កិច្ចប្រតិបត្តិការ​នៃ​កងទ័ពជើងទឹក Ecuador បាន​និយាយ​កាលពី​ចុងខែ​កញ្ញា​ថា​នៅពេលនេះ​កប៉ាល់​ចិន​ទាំងនេះ​«​ឋិត​នៅក្នុង​ដែនទឹក​ខាងក្រៅ​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ​នៃ​ប្រទេស​Peru»​។​ ​លោក​បាន​និយាយ​បន្ថែមថា​នាវា​នេសាទ​ចិន​នៅ​ឆ្នាំនេះ​មាន​ចំនួន​ច្រើនជាង​ឆ្នាំមុនៗ​។​ ​លោក Ginez បាន​និយាយ...
article_4966.txt
​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen បានបង្ហាញ​ក្តី​រំពឹងថា រដ្ឋាភិបាល​ចិន នឹង​ផ្លាស់ប្តូរ​គោលជំហរ និង​ឥរិយាបថ​តឹងរឹង​ជាមួយនឹង​តៃវ៉ាន់ ដើម្បី​រក្សា​ស្ថិរភាព​នៅក្នុង​តំបន់ ក៏ដូចជា​ដោះស្រាយ​បញ្ហា​ប្រឈម​នៅក្នុង​តំបន់​ផង​។ សម្រាប់​តៃវ៉ាន់ ភាព​តានតឹង​រវាង​ច្រក​ភាគី​ទាំងពីរ ក៏ដូចជា​នៅក្នុង​តំបន់ មិនអាច​ថមថយ​បាន​ដោយ​មិន...
​តាមរយៈ​សុន្ទរកថា​ប្រចាំឆ្នាំ​នាឱកាស​បុណ្យជាតិ នៅ​ថ្ងៃ​១០ តុលា លោកស្រី​ប្រធានាធិបតី Tsai Ing-wen បាន​លើកឡើងថា ស្រប​ពេលដែល​ប្រទេស​នៅក្នុង​តំបន់ និង​ជុំវិញ​ពិភពលោក មានការ​ព្រួយបារម្ភ​ពី​ការពង្រីក​អំណាច​របស់​ចិន តៃវ៉ាន់ សង្ឃឹមថា ចិន នឹង​ផ្លាស់ប្តូរ​ជំហរ​រឹងត្អឹង​មួយ​នេះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Japan T...
article_4967.txt
​ក្រសួង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ថៃ​នៅ​ថ្ងៃទី​២៤ ខែកញ្ញា បានស្នើ​សុំឱ្យ​ប៉ូលិស​បង្ក្រាប​បទឧក្រិដ្ឋ​បច្ចេកវិទ្យា មាន​ចំណាត់ការ​លើ​បណ្ដាញ​សង្គម​ធំៗ​មាន Facebook YouTube និង Twitter ជាដើម បន្ទាប់ពី​ក្រុមហ៊ុន​ទាំងនេះ​ខកខាន​ក្នុងការ​ដកចេញ​រាល់​មាតិកា​ខុសច្បាប់ ទោះ​រង​ការព្រមាន​ក្ដី​។​
​លោក Buddhipongse Punnakanta រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល ជា​អ្នកដាក់ពាក្យ​បណ្តឹង​ទៅកាន់​នាយកដ្ឋាន​បង្ក្រាប​បទឧក្រិដ្ឋ​បច្ចេកវិទ្យា​របស់​ប៉ូលិស​។ លោក​និយាយថា ក្រសួង​របស់លោក បាន​ផ្ញើលិខិត​ព្រមាន​ទៅ​ប្រតិបត្តិ​ករ​មាន
article_4968.txt
​រដ្ឋាភិបាល​អា​មេ​នី នៅ​ថ្ងៃទី​១ ខែតុលា បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​នៅ​អ៊ីស្រាអែល​ឲ្យ​ត្រឡប់​ចូល​ប្រទេស​វិញ ជាការ​តវ៉ា​ទៅនឹង​ការលក់​អាវុធ​ដោយ​អ៊ីស្រាអែល​ទៅ​ឲ្យ​អា​ស៊ែ​បៃ​ហ្ស​ង់​ដែលជា​សត្រូវ​របស់ខ្លួន​កំពុង​ប្រយុទ្ធ​គ្នា​ជិត​មួយ​សប្តាហ៍​មកហើយ​នោះ​។​
​ការប្រយុទ្ធ​គ្នា​រវាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​ដែល​ផ្ទុះឡើង​ជាថ្មី កាលពី​ថ្ងៃទី​២៨ ខែកញ្ញា បាន​រាលដាល​ជំពាក់ជំពិន​ដល់​អ៊ីស្រាអែល បន្ទាប់ពី​អា​ស៊ែ​បៃ​ហ្ស​ង់​ទទួលស្គាល់ថា​ខ្លួន​បាន​ប្រើប្រាស់​អាវុធ​ដែល​ផលិត​ដោយ​អ៊ីស្រាអែល ក្នុងការ​ប្រយុទ្ធ​គ្នា​ក្នុង​តំបន់​Nagorno-Karabakh​។​ ​ជាការ​តវ៉ា​ចំពោះ​ការនាំចេញ​អាវុធ​របស់​...
article_4969.txt
ក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ថា ក្បួននាវាចម្បាំងរបស់ខ្លួន ដែលរួមមាននាវាមុជទឹកផងដែរនោះ បានចូលចតនៅកំពង់មួយរបស់វៀតណាម។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍NHK នៅថ្ងៃទី១០ ខែតុលា។
តាមការបញ្ជាក់របស់ក្រសួងការពារជាតិជប៉ុន ក្បួននាវាចម្បាំងរបស់ខ្លួន បានទៅដល់កំពង់ផែទឹកជ្រៅវៀតណាម Cam Ranh Bay ខេត្ត Khanh Hoa នៅថ្ងៃទី១០ ខែតុលា។ ក្បួននាវាចម្បាំងនេះ រួមមាននាវាចម្បាំងចំនួន២គ្រឿង និងនាវាមុជទឹកមួយគ្រឿង។ ការចូលចតនេះ គឺដើម្បីផ្គត់ផ្គង់ស្បៀងនៅលើនាវា។ នាវាទាំងបី ជាផ្នែកមួយនៃក្បួននាវាចម្បាំងដែលជប៉ុនបញ្ជូនទៅកាន់សម...
article_497.txt
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក លោកស្រី ចាណេត យេលេន នៅថ្ងៃទី១៤ ខែវិច្ឆិកាបានព្រមានថា អាម៉េរិកនឹងដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងក្រុមហ៊ុនអន្តរជាតិនានា ដែលធ្វើការជាមួយរុស្ស៊ីដើម្បីអភិវឌ្ឍបច្ចេកវិទ្យាយោធាសម្រាប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក លោកស្រី ចាណេត យេលេន ប្រាប់ទីភ្នាក់ងារព័ត៌មានថា អាម៉េរិកនឹងដាក់ទណ្ឌកម្មលើបុគ្គល១៤រូប និងអង្គភាពចំនួន២៨ រួមទាំងអ្នកសម្របសម្រួលផ្នែកហិរញ្ញវត្ថុ ដែលជាបណ្តាញផ្គត់ផ្គង់វិស័យយោធារុស្ស៊ី ដើម្បីជំរុញប្រតិបត្តិការសង្គ្រាមនៅអ៊ុយក្រែន។ យ៉ាងណាមិញ លោកស្រី យេលេន បានបដិសេធ មិនផ្តល់ព័ត៌មានលម្អិតអំពីអ្នកទា...
article_4970.txt
មន្ត្រីការទូត​ជាន់ខ្ពស់​អាមេរិក លោក ស្តេ​ហ្វិ​ន ប៊ី​ហ្កា​ន់ នៅ​ថ្ងៃទី​១២ ខែតុលា បាន​លើកឡើងថា ទីក្រុង​វ៉ាស៊ីនតោន នឹង​ជួយ​ពង្រឹងសមត្ថភាព​កងទ័ព​ឥណ្ឌា ដើម្បី​ការពារ​ដែន​អធិបតេយ្យ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​អា​មេ​រិ​ក​-​ឥណ្ឌា ស្រប​ពេលដែល​ឥណ្ឌា​កំពុង​ទាស់​ជាមួយ​ចិន​។ មន្ត្រីជាន់ខ្ពស់​អាមេរិក​រូបនេះ ចាត់ទុក​ចិន​ថា ជា​បញ្...
​លោក ស្តេ​ហ្វិ​ន ប៊ី​ហ្កា​ន់ រដ្ឋលេខាធិការ​ក្រសួងការបរទេស​អាមេរិក ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​ទៅ​ឥណ្ឌា​រយៈពេល​៣​ថ្ងៃ​នៅ​ថ្ងៃទី​១២ ខែតុលា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ មន្ត្រីជាន់ខ្ពស់​អាមេរិក ក៏បាន​ចូលរួម​ក្នុង​វេទិកា​អាមេរិក និង​ឥណ្ឌា​ផងដែរ ដែល​លោក ប៊ី​ហ្កា​ន់ បានលើកឡើង​ពី​បញ្ហា​ជាច្រើន ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​អាមេរិក ...
article_4971.txt
​អ្នកកាសែត​ខ្មែរ​អាមេរិកាំង​ម្នាក់​រៀបរាប់​អំពី​ការវាយប្រហារ​ពី​បុរស​ម្នាក់ ដែល​គេ​សង្ស័យថា ជា​អ្នកគាំទ្រ​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ (Donald Trump) នៅពេល​មាន​បាតុកម្ម​គាំទ្រ​និង​ប្រឆាំង​លោក​ប្រធានាធិបតី ត្រាំ ក្នុង​រដ្ឋ​មី​នី​សូ​តា សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​។ ការណ៍​នេះ បានធ្វើ​ឲ្យ​មានការ​ថ្កោលទោ...
​មកដល់​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ ១៩៩៣ ជាមួយ​ឪពុកម្តាយ​ដែលមាន​ស្រុកកំណើត នៅ​បាត់ដំបង លោក ឌី​ម៉ាញ ឈួន (Dymanh Chhoun) អាយុ ៣៤ ឆ្នាំ គឺជា​អ្នកកាសែត​ផ្នែក​ថតរូប​ម្នាក់ បម្រើ​ការងារ​ឲ្យ​ស្ថានីយ៍ទូរទស្សន៍​ល្បីល្បាញ​មួយ​ឈ្មោះ WCCO-TV ក្នុង​រដ្ឋ​មី​នី​សូ​តា​។​ ​កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ លោក ឌី​ម៉ាញ ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​ថតរូប...
article_4972.txt
ការជជែក​ដេញដោល​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ ចូ បៃ​ឌិន ដែល​គ្រោង​រៀបចំឡើង​នៅ​ថ្ងៃទី ១៥ ខែតុលា នឹងត្រូវ​លុបចោល​វិញ​។ គណៈកម្មាការ​រៀបចំ​កា​រ​ជជែក​ដេញដោល​ប្រធានាធិបតី (CPD) បញ្ជាក់​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី ៩ ខែតុលា ដោយ​បន្ថែមថា ក្រុម​ធ្វើ​យុទ្ធនាការ​បោ...
«​ឥឡូវនេះ គឺ​គ្មាន​ទៀតឡើយ​ការតស៊ូ​មតិ​នា​ថ្ងៃទី ១៥ ខែតុលា​»​។ គណៈកម្មាការ​រៀបចំ​កា​រ​ជជែក​ដេញដោល​ប្រធានាធិបតី (CPD) បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា គណៈកម្មការ នឹង​ផ្តោត​សំខាន់​លើ​ការត្រៀម​រៀបចំ​ការជជែក​ដេញដោល​ប្រធានាធិបតី​លើកចុងក្រោយ ដែល​គ្រោង​រៀបចំឡើង​នា​ថ្ងៃទី​២២ ខែតុលា ។​ ​កាលពី​ថ្ងៃទី ៨ ខែតុលា លោក ដូ​ណា​ល់ ត្រាំ បានប្រ...
article_4973.txt
«​ទិវា​សុខភាព​ផ្លូវចិត្ត​ពិភពលោក​» ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី ១០ ខែតុលា ដើម្បី​លើកកម្ពស់​ការយល់ដឹង​លើ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ជុំវិញ​ពិភពលោក និង​ជំរុញ​កិច្ចប្រឹងប្រែង​គាំទ្រ​សុខភាព​ផ្លូវចិត្ត​។
Relate ​មូលបទ​នៃ​ទិវា​សុខភាព​ផ្លូវចិត្ត​ពិភពលោក​ឆ្នាំ​២០២០​នេះ គឺពាក់ព័ន្ធ​នឹង​ភាពចាំបាច់​សម្រាប់​ការធ្វើ​វិនិយោគ​លើ​សុខភាព​ផ្លូវចិត្ត ។ យោងតាម​សហព័ទ្ធ​ពិភពលោក​សម្រាប់​សុខភាព​ផ្លូវចិត្ត (WFMH) មូលបទ​នៃ​ទិវា​សុខភាព​ផ្លូវចិត្ត​ពិភពលោក​ក្នុង​ឆ្នាំ​២០២០ គឺ «​សុខភាព​ផ្លូវចិត្ត​សម្រាប់​ទាំងអស់គ្នា​៖ ការធ្វើ​វិនិយោគ​កាន់តែច្រ...
article_4974.txt
​នាយករង​សាលារៀន​ម្នាក់​នៅ​ខេត្ត Bac Kan ភាគ​ខាងជើង​ប្រទេស​វៀតណាម ត្រូវបាន​ចាប់ខ្លួន​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​ជាមួយ​មនុស្ស​៣​នាក់​ផ្សេងទៀត​នៅ​ការិយាល័យ​ធ្វើការ​របស់ខ្លួន ក្នុងនោះ​មាន​គ្រូបង្រៀន​ម្នាក់​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Tuoi Tre News​។​
Duong Xuan Kiem អាយុ​៥២​ឆ្នាំ មាន​តួនាទី​ជា​នាយករង​សាលា​បឋម និង​មធ្យមសិក្សា An Thang ក្នុងស្រុក Pac Nam ខេត្ត Bac Kan ស្ថិតនៅក្នុង​ការិយាល័យ​របស់ខ្លួន​ជាមួយ​បុរស​បីនាក់​ទៀត ក្នុងនោះ​មានឈ្មោះ Ly Nguyen Bao អាយុ​៤៧​ឆ្នាំ ដែលជា​គ្រូបង្រៀន ឈ្មោះ Mong Van Duy និង Ma Van Dan​។​ ​អ្នក​ទាំង​បួន ត្រូវបាន​ប៉ូលិស​ខេត្ត Bac Kan ចា...
article_4975.txt
​បារាំង រុស្ស៊ី និង​អាមេរិក កំពុង​ព្យាយាម​រក​ដំណោះស្រាយ​ដើម្បី​ការបញ្ចប់​ជម្លោះ​រវាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់ ដោយ​បារម្ភ​ខ្លាច​ការប្រយុទ្ធ​គ្នា​រវាង​កម្លាំង​ប្រទេស​ទាំងពី​ក្លាយជា​សង្គ្រាម​តំបន់​។ ប្រទេស​មហាអំណាច​ទាំង​៣​នេះ បាន​ជួប​ជជែក​គ្នា​ជាបន្ទាន់​នាទី​ក្រុង​ហ្សឺ​ណែវ​នៅ​ថ្ងៃទី​៨ ខែតុលា និង​បន្ត​ជំនួប​ជាថ្មី​នៅ​...
​រដ្ឋមន្ត្រីការបរទេស​បារាំង តំណាង​រុស្ស៊ី និង​អាមេរិក ដែលជា​សហប្រធាន​ក្រុម​មីន​ស្កិ៍ ដែល​ធ្លាប់​ដោះស្រាយ​ជម្លោះ​រវាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​កាលពី​ជាង​៣០​ឆ្នាំមុន នឹង​ជួបគ្នា​នៅ​ទីក្រុង​មូ​ស្គូ នៅ​ថ្ងៃទី​១២ ខែតុលា ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​ភាគី​សង្គ្រាម​ទាំងសងខាង​ឲ្យ​ច​ចារ​បទ​ឈប់​បាញ់​។ នេះ​បើ​យោងតាម​ទីភ្នាក់ងា...
article_4976.txt
​អ៊ីស្រាអែល នឹង​ជំទាស់​ការលក់​យន្តហោះ​ចម្បាំង​F-35 របស់​អាមេរិក​ទៅ​ឲ្យ​កាតា​។  រដ្ឋមន្ត្រីក្រសួង​ចារកិច្ច​អ៊ីស្រាអែល និយាយ​នៅ​ថ្ងៃទី​១១ ខែតុលា អះអាងថា អ៊ីស្រាអែល​ចាំបាច់​ត្រូវតែ​រក្សា​ឧ​ត្ត​មា​នុ​ភាព​ក្នុង​វិស័យ​ការពារជាតិ​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​។
​លោក Eli Cohen រដ្ឋមន្ត្រីក្រសួង​ចារកិច្ច​អ៊ីស្រាអែល អះអាងថា ប្រទេស​លោក​ជំទាស់​នឹង​ការលក់​យន្តហោះ​ចម្បាំង​អាមេរិក F-35 ទៅ​កាតា បន្ទាប់ពី​ប្រទេស​នេះ​ទោះ​ដាក់សំណើ​ផ្លូវការ​ទៅ​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ទិញ​យន្តហោះ​ចម្បាំង​ប្រណីត​មួយ​នេះ​។ នេះ​បើតាម​ការផ្សាយ​ទី​ភ្នា​ក់​ព័ត៌មាន Reuters ។ អ៊ីស្រាអែល​ទំនងជា​បារម្ភ​ខ្លាំង​ចំពោ...
article_4977.txt
​បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់​ដែល​ត្រូវបាន​ឃុំខ្លួន​នៅ​ចិន​ហើយ​ត្រូវ​ចោទប្រកាន់ថា បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិចិន បាន​លេចមុខ​លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ចិន​នៅ​ថ្ងៃ ទី​១១ ខែតុលា​។ រូបគេ​ដោយ​សារភាពថា បាន​ថត​វីដេអូ​សមយុទ្ធ​យោធា​ដោយ​គ្មាន​ការអនុញ្ញាត​ក្នុង​ទីក្រុង​មួយ​ជាប់​ព្រំដែន​ទីក្រុង​ហុងកុង អំឡុង​បាតុកម្ម​នៅ​ទីនោះ​ក...
​សាច់ញាតិ​បុរស​តៃវ៉ាន់​ឈ្មោះ Lee Meng-chu និយាយថា រូបលោក​បាន​បាត់​ខ្លួន​ក្រោយ​ឆ្លងកាត់​ពី​ទីក្រុង​ហុងកុង​ទៅកាន់​ទីក្រុង Shenzhen កាលពី​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ​២០១៩​។ កាលនោះ ទីក្រុង​ហុងកុង បាន​ស្ថិតក្នុង​ភាពវឹកវរ​ដោយសារ​ការធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​រាប់​ខែ​ប្រឆាំងនឹង​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅកាន់​ប្រ...
article_4978.txt
​ការស៊ើបអង្កេត​រួមគ្នា​រវាង​ប្រទេស​កូរ៉េ​ខាង​ពីរ លើ​ករណី​ស្លាប់​មន្ត្រី​នេសាទ​កូរ៉េខាងត្បូង គួរតែ​ធ្វើ​ឲ្យ​បាន​ឆាប់​បំផុត​។ នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង បានលើកឡើង​បែបនេះ នៅ​ថ្ងៃទី​២៨ ខែកញ្ញា បន្ទាប់ពី​កូរ៉េខាងជើង បានទាមទារ​ឲ្យ​កូរ៉េខាងត្បូង​ផ្អាក​សកម្មភាព​រុករក​សា​ក​សព​មន្ត្រី​នេសាទ​របស់ខ្លួន​នៅ​តំបន់​ព្រំដែន​សមុទ្រ​ន...
អត្ថបទទាក់ទង កូរ៉េខាងជើង ព្រមានកូរ៉េខាងត្បូងជុំវិញការបំពានដែនទឹករបស់ខ្លួន កូរ៉េខាងត្បូង ទាមទារឲ្យកូរ៉េខាងជើងស៊ើបបន្ថែមលើករណីបាញ់សម្លាប់មន្រ្តីខ្លួន លោក គីម សុំទោស​លោក មូ​ន ចំពោះ​ការបាញ់សម្លាប់​មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់​ កូរ៉េខាងជើង បាញ់សម្លាប់​មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់ រួច​ដុត​សាកសព​ចោល​ ​កូរ៉េខាងត្បូង នៅតែ​មិន​ប...
article_4979.txt
​មេដឹកនាំ​គណបក្សប្រឆាំង​រុស្ស៊ី​លោក Alexei Navalny បាន​និយាយប្រាប់​ទស្សនា​វ​ដ្តី​អាល្លឺម៉ង់​មួយ​ថា លោក​ប្រធានាធិបតី Putin នៃ​ប្រទេស​រុស្ស៊ី ជា​អ្នក​នៅ​ពីក្រោយ​ការដាក់​ថ្នាំ​បំពុល​លើ​រូបលោក​។​
​ក្នុងការ​ដកស្រង់​សម្តី​របស់លោក ដែល​ទស្សនា​វ​ដ្តី Der Spiegel ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក Navalny បាន​និយាយថា​៖ «​ខ្ញុំ​មិនដឹង​អំពី​ថា​អាចមាន​រឿង​អ្វី​ផ្សេង​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​កម្មនេះ​ទ‍េ​»​។​ ​រដ្ឋាភិបាល​រុស្ស៊ី បាន​ច្រានចោល​ការពាក់ព័ន្ធ​ណាមួយ​។​ ​លោក Navalny បាន​ធ្លាក់ខ្លួន​ឈឺ​ភ្លាមៗ នៅលើ​យ...
article_498.txt
ភ្នំពេញ៖ អាស៊ានសម្រេចដំឡើង«ដៃគូសន្ទនាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ជាមួយឥណ្ឌា និងអាម៉េរិកថែមទៀត។ នេះបើតាមលោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន ធ្វើសន្និសីទកាសែត នាល្ងាចថ្ងៃទី១២ វិច្ឆិកា នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
បន្ទាប់ពីដំឡើងនេះហើយ វាក៏អាចជួយជំរុញកត្តាបរិយាកាសកិច្ចសហការប្រតិបត្តិការផ្សេងៗទៀត ជាមួយអាម៉េរិក ក៏ដូចជាឥណ្ឌាផងដែរ។ លើសពីនេះ អាស៊ាន ក៏ត្រូវធ្វើការដូចគ្នា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះដែរ។ នេះបើតាមលោក គង់ ភោគ។ អាស៊ាន និងឥណ្ឌា បានបង្កើតទំនាក់ទំនងដៃគូសន្ទនាជាមួយគ្នា នៅក្នុងឆ្នាំ១៩៩៥ ។ ចំណែកអាស៊ាន និងអាម...
article_4980.txt
​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ នៅ​ថ្ងៃទី​៧ ខែតុលា បាន​និយាយថា ព្រះមហាក្សត្រ​ថៃ​មិនអាច​បំពេញ​រាជកិច្ច និង​កិច្ចការ​នយោបាយ​ក្នុង​ទឹកដី​អាល្លឺម៉ង់​ឡើយ​។ អាល្លឺម៉ង់ គឺជា​ប្រទេស​អឺរ៉ុប ដែល​ព្រះមហាក្សត្រ​ថៃ​ចំណាយ​ពេលវេលា​ស្នាក់នៅ​ច្រើន ដោយ​បុត្រា​មួយអង្គ​របស់​ទ្រង់​កំពុង​សិក្សា​នៅទីនេះ​។​
​ខណៈពេលដែល​ស្ថានការណ៍​នយោបាយ​ថៃ​កំពុងតែ​ជួប​បាតុកម្ម​ពី​សំណាក់​និស្សិត និង​ក្រុម​ប្រជាធិបតេយ្យ​និយម​ដែល​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​របបរាជានិយម ព្រះមហាក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ ពុំ​សូវ​មាន​ព្រះរាជ​វត្តមាន​ក្នុងប្រទេស​ឡើយ​។ ជា​ញឹកញយ ទ្រង់​ទៅ​សម្រាក​ព្រះកាយ​នៅ​និវេសនដ្ឋាន​ទឹកដី​អាល្លឺម៉ង់​ជាមួយ​បុត្រា​សំណព្វ​។ ​អ្នកនយ...
article_4981.txt
អាមេនី នៅថ្ងៃទី២៩ ខែកញ្ញា បានអះអាងថា យន្តហោះចម្បាំង Su-25 របស់ខ្លួនត្រូវបានយន្តហោះចម្បាំង F-16 របស់តួកគីបាញ់ទម្លាក់ ដែលបណ្តាលឲ្យអ្នកបើកបរម្នាក់ស្លាប់។ ប៉ុន្តែតួកគី ដែលជួយអាស៊ែបៃហ្សង់ក្នុងជម្លោះទល់នឹងអាមេនី ច្រានចោលការអះអាងនេះដោយចាត់ទុកថាជារឿងមិនពិត។
ស្របពេលអាមេនី និងអាស៊ែបៃហ្សង់ កំពុងតទល់គ្នានៅតំបន់ Nagorno-Karabakh ក្រសួងការពារជាតិអាមេនី ក៏ប្រកាសថា យន្តហោះចម្បាំងតួកគី F-16 បានបាញ់ទម្លាក់យន្តហោះចម្បាំង Su-25 របស់ខ្លួន។ លោក Shushan Stapnya អ្នកនាំពាក្យក្រសួងការពារជាតិអាមេនី បានលើកឡើងថា យន្តហោះចម្បាំងតួកគី បានហោះចូលដែនអាកាសអាមេនីរហូតដល់ទៅ៦០គីឡូម៉ែត្រ និងក្នុងរយៈកម្ព...
article_4982.txt
​មន្ទីរ​បញ្ច​កោណ​អាមេរិក​កាលពី​ដើម​ខែកញ្ញា បានចេញ​របាយការណ៍​មួយ​ដោយបាន​ទទួលស្គាល់​ពីស​ម​ត្ថ​ភាព​របស់​កងទ័ព​រំដោះប្រជាជន​ចិន​ដែល​សព្វថ្ងៃ ស្មើ ឬ​លើស​សមត្ថភាព​យោធា​អាមេរិក​លើ​ផ្នែក​មួយចំនួន​ដូចជា​មី​ស៊ី​ល​ប្រដេញ និង​ការសាងសង់​នាវា​ជាដើម​។ ក្រៅពី​ទទួលស្គាល់​សមត្ថភាពរ​បស់​ចិន អាមេរិក ក៏បាន​បញ្ជាក់​ផងដែរ​ថា ចិន​កំពុង​បង្កើន...
​មកទល់ពេលនេះ អាមេរិក នៅតែ​ជា​ប្រទេស ដែល​ចំណាយ​ខ្លាំងជាងគេ​លើ​យោធា​។ ក្នុង​ឆ្នាំ​២០១៩ មហាអំណាច​មួយ​នេះ បាន​ចំណាយ​លើ​យោធា​រហូតដល់​ជាង ៧០០​ពាន់​លាន​ដុល្លារ ខណៈ​ចិន មាន​ត្រឹមតែ ១៦៧​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ បើទោះបីជា​ចំណាយ​តិចជាង​អាមេរិក​ច្រើន​មែន ប៉ុន្តែ​ចិន​មាន​សមត្ថភាព​ខ្លាំង​ជាង​អាមេរិក​លើ​វិស័យ​យោធា​មួយចំនួន​។ ​តាមរ...
article_4983.txt
​លោក Mark Esper រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក នៅ​ថ្ងៃទី​១៦ ខែកញ្ញា​បានប្រកាស​ពី​ផែនការ​ពង្រីក​កងទ័ព​ជើង​ទឹក ដែល​ក្នុងនោះ​រួមមាន នាវាចម្បាំង​ស្វ័យប្រវត្តិ និង​គ្មាន​មនុស្ស​បើក នាវាមុជទឹក ក៏ដូចជា​នាវា​ផ្ទុក​យន្តហោះ ដើម្បី​ទប់​នឹង​បញ្ហា​ប្រឈម​សន្តិសុខ​បណ្តាលមកពី​កងទ័ពជើងទឹក​ចិន​។ នេះ​យោង តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
​រដ្ឋមន្ត្រី​ការពារជាតិ លោក Mark Esper ក្នុងពេល​ពិនិត្យ​ផែនការ​ពង្រីក​កងទ័ព​ជើង​ទឹក ដែលមាន​ឈ្មោះថា​« Future Forward» បាន​លើកឡើងថា អាមេរិក នឹង​ពង្រីក​ចំនួន​នាវា​របស់ខ្លួន​ពី​ចំនួន ២៩៣ នាពេល​បច្ចុប្បន្ន ឲ្យ​កើន​ដល់​ច្រើនជាង​៣៥៥​នាវា នាពេល​អនាគត​។​ ​ផែនការ​ពង្រីក​កងទ័ព​ជើង​ទឹក​នេះ តម្រូវ​ឲ្យ​អាមេរិក​ចាយលុយ​១០​ពាន់​លាន​ដុល...
article_4984.txt
​ប៉ា​ឡាវ ដែល​ដែន​កោះ​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក បានស្នើ​ឲ្យ​អាមេរិក​ដាក់​មូលដ្ឋាន​យោធា​ក្នុង​ទឹកដី​របស់ខ្លួន ដើម្បី​ពង្រឹង​ទំនាក់ទំនង ស្រោចស្រង់​ផ្នែក​សេដ្ឋកិច្ច និង​ទប់ទល់​ឥទ្ធិពល​របស់​ចិន​។ សំណើ​នេះ​ធ្វើឡើង អំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ម៉ាក អេ​ស្ពើ នៅ​ប្រទេស​ដ៏​តូច​មួយ​នេះ​កាលពី​សប្ដាហ៍...
​ប្រធានាធិបតី​ប៉ា​ឡាវ Tommy Remengesau បានស្នើ​ដោយផ្ទាល់​ទៅកាន់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ម៉ាក អេ​ស្ពើ ឲ្យ​អាមេរិក​ដាក់​មូលដ្ឋានទ័ព​ក្នុងប្រទេស​របស់លោក ដែលមាន​ទីតាំង​ចំ​កន្លែង​ប្រទាញប្រទង់​ឥទ្ធិពល​របស់​អាមេរិក និង​ចិន​។ ប៉ា​ឡាវ និង​ប្រទេស​មួយចំនួន​នៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នេះ ក្លាយជា​គោលដៅ​របស់​ចិន​ក្នុងការ​...
article_4985.txt
​ដំណើរ​ការថត​រឿង​មនុស្ស​ប្រចៀវ Batman នៅ​ចក្រភព​អង់គ្លេស ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន ដោយសារតែ​តួឯក​គឺ​លោក Robert Pattinson មាន​លទ្ធផល​វិជ្ជមាន COVID-19​។ នេះ​បើតាម​ការផ្សាយ​របស់ AFP ដែល​ដកស្រង់​សេចក្តីប្រកាស​ព័ត៌មាន​របស់​ផលិតកម្ម Warner Bros​។​
«​សមាជិក​ម្នាក់​ក្នុង​ក្រុម​ថត​រឿង Batman មាន​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19 ហើយ​ត្រូវ​បានដាក់​នៅ​ដាច់ដោយឡែក​»​។ ដូច្នេះ​ដំណើរ​ការថត​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​»​។ ផលិតកម្ម Warner Bros បានបញ្ជាក់​យ៉ាង​ដូច្នេះ ដោយ​មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​បុគ្គល​ដែល​ឆ្លង​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ទស្សនា​វ​ដ្តី Vanity Fair ទទួលបាន​...
article_4986.txt
គិតត្រឹមឆ្នាំ២០២០នេះ វេបសាយ Global Firepower ដែលតាមដានកម្លាំងយោធាទូទាំងពិភពលោក បានអះអាងថា អាមេរិក នៅតែជាប្រទេសមានយោធាខ្លាំងគេលើពិភពលោក។ រុស្ស៊ី ចិន ឥណ្ឌា និងជប៉ុនឈរនៅតាមក្រោយនៃតារាងប្រទេសមានអំណាចខ្លាំងបំផុតលើពិភពលោក។
ការចាត់ថ្នាក់មហាអំណាចនេះ គឺផ្អែកលើការវាយតម្លៃលើកម្លាំងទ័ព កញ្ចប់ថវិកាការពារជាតិ សមត្ថភាពដឹកជញ្ជូន និងភូមិសាស្រ្តប្រទេស។ ជប៉ុន ក្នុងឆ្នាំ២០២០នេះ ជប៉ុន ត្រូវបានប៉ាន់ស្មានថា ចាយលុយ៤៩ពាន់លានដុល្លារលើវិស័យយោធា។ ប្រទេសក្នុងតំបន់អាស៊ីនេះ មានកងទ័ពសកម្មសរុបប្រមាណ ២៤៧ ១៦០នាក់ ។ នេះបើតាមស្ថិតិរបស់ Global Firepower ។ និយាយដល់សព្វា...
article_4987.txt
​ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី លោកស្រី Retno Marsudi នៅ​ថ្ងៃទី​៨ ខែកញ្ញា បាន​ប្រាប់​មហាអំណាច​ចិន និង​អាមេរិក កុំ​ចង់​ទាញ​ឥណ្ឌូណេស៊ី​ឲ្យ​ចូលទៅ​ពាក់ព័ន្ធ​នឹង​ការប្រកួតប្រជែង​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​តំបន់ ព្រោះ​ឥណ្ឌូណេស៊ី មិន​ចង់​ជាប់អន្ទាក់​ក្នុង​ល្បែង​នយោបាយ​បែបនេះ​ទេ​។ លោកស្រី ថ្លែង​ក្នុងន័យ​ព្រមាន​បែបនេះ ស្របពេល​ដែល​ចិន ...
​ការប្រកួតប្រជែង​រវាង​ចិន និង​អាមេរិក ត្រូវបាន​មើលឃើញថា មាន​សភាព​កាន់តែ​ស្រួចស្រាល​ទៅៗ​ដែល​ធ្វើ​ឲ្យ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​បារម្ភ​ខ្លាំង​។ នៅ​សមុទ្រ​ចិន​ខាងត្បូង ចិន​បានធ្វើ​សមយុទ្ធ​យោធា ឯ​អាមេរិក បាន​ប្រជ្រៀត​ខ្លួន​តាមរយៈ​គោលការណ៍​សេរីភាព​នៃ​នាវាចរណ៍​។ មិន​ត្រឹម​ទាស់ទែង​តែ​ពីរ​នាក់​ឡើយ មហាអំណាច​ទាំងពីរ ក៏បាន​ស្វែងរក​...
article_4988.txt
អង្គការ UNICEF នៅ​ថ្ងៃទី​៤ កញ្ញា បាន​អះអាងថា ក្រុមហ៊ុន​ផលិត​ឱសថ​ចំនួន​២៨ នៅ​ប្រទេស​ចំនួន​១០ មាន​សមត្ថភាព​ក្នុង​ការផលិត​វ៉ាក់សាំង​COVID-19 ក្នុង​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់មាន ក្នុង​រយៈពេល​២​ឆ្នាំ ដើម្បី​ទប់ស្កាត់​នឹង​ការឆ្លង​ជំងឺ​រាតត្បាត​COVID-19​។ UNICEF ក៏បាន​ប្រកាស​ដែរ​ថា​ខ្លួន​នឹង​ជួយ ក្នុង​ការទិញ និង​ចែកចាយ​វ៉ាក់សា...
UNICEF រួមជាមួយ​នឹង​អង្គការ​សុខភាព​ពិភពលោក (WHO)​បានរួម​សហការគ្នា​ក្នុង​គម្រោង COVAX ដែលមាន​បំណង​ទិញ និង​ផ្គត់ផ្គង់​វ៉ាក់សាំង​ដោយ​សមធម៌​។ មកទល់ពេលនេះ ប្រទេស​ដែលមាន​ធនធាន​ចំនួន​៧៦ បាន​បេ្ត​ជ្ញា​ចិត្ត​ក្នុង​គម្រោង​នេះ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​ ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន អង្គការ​នេះ​បាន​និយាយ...
article_4989.txt
​ទោះ​ប្រទេស​ជា​សមាជិក UN សរុប​ទាំង​១៩៣ មាន​ប្រជាជន​និយាយ​ខុសៗ​គ្នា​មែន ភាសាផ្លូវការ​របស់​អង្គការ​មួយ​នេះ​មានតែ​៦​ប៉ុណ្ណោះ​។ យោងតាម​វេ​ប​សាយ​ផ្លូវការ​របស់ UN ភាសា​ទាំងនោះ មានដូចជា អារ៉ាប់ អង់គ្លេស  ចិន​ បារាំង រុស្ស៊ី និង​អេ​ស្ប៉ា​ញ ។
​ភាសា​ផ្លូវ​ទាំង​៦​នេះ គឺ​ត្រូវបាន​ប្រើប្រាស់​ក្នុង​កិច្ចប្រជុំ UN និង​សម្រាប់​ឯកសារ​ផ្លូវការ​។ បើតាម UN ភាសា​ទាំងនេះ គឺជា​ភាសា​ដើម ឬ​ភាសា​ទី​២​របស់​មនុស្ស​ប្រមាណ ២,៨​ពាន់​លាននាក់ ឬ​ជិត​ពាក់កណ្ដាល​នៃ​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​។ ​នៅពេល​តំណាង​នៃ​ប្រទេសមួយ ឡើង​និយាយ​នៅ​អង្គការសហប្រជាជាតិ បុគ្គល​រូបនេះ ត្រូវតែ​និយាយ​ភាសា​ម...