file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_5623.txt
Louis Saha អតីតកីឡាករ Manchester United និងក្រុមជម្រើសជាតិបារាំងបច្ចុប្បន្នជាមហាសេដ្ឋីកាន់កាប់ក្រុមហ៊ុនតម្លៃ ៥,៦ពាន់លានដុល្លារ ពោលមានទ្រព្យសម្បត្តិ លើសអតីតមិត្តរួមក្រុម Cristiano Ronaldo ៧ដង។
ចាប់តាំងពីចូលនិវត្តន៍ពីអាជីពបាល់ទាត់ក្នុងឆ្នាំ ២០១៣ អតីតខ្សែប្រយុទ្ធ Saha បានបង្កើតក្រុមហ៊ុន AxisStars ដែលជាវេទិកាបង្កើតឡើងដើម្បីជាការកម្សាន្ត និងជំនួញសម្រាប់អតីតកីឡាករ ឬអត្តពលិក។ ក្រុមហ៊ុនរបស់ Saha ជាក្រុមហ៊ុនផ្តល់សេវាសម្រាប់អត្តពលិកដើម្បីចែករំលែកបទពិសោធន៍ និងទំនាក់ទំនងជាមួយនឹងអ្នកជំនាញក្នុងជំនួញផ្នែកឧស្សាហកម្មផ្សេងៗ ...
article_5624.txt
ក្លិប Al Nassr ដែលមាន Cristiano Ronaldo ជាប្រធានក្រុម ត្រូវបានចាប់គូជួបក្រុមជើងខ្លាំងមកពីជប៉ុន Yokohama F Marinos នៅជំនួបពានរង្វាន់ AFC Champions League Elite វគ្គ ៨ក្រុមចុងក្រោយ។ រីឯក្រុម Al Hilal មកពីអារ៉ាប៊ីសាអូឌីតដូចគ្នា នឹងត្រូវតទល់នឹងក្រុមដែលទើបបង្ហាញខ្លួនដំបូងក្នុងពានក្លិបកំពូលទ្វីបអាស៊ី Gwangju FC មកពីកូរ៉េខាងត...
ក្លិបពីលីគកំពូលអារ៉ាប៊ីសាអូឌីតផ្សេងទៀត រួមមាន Al Ahli ក៏បានឈានជើងឡើងវគ្ក ៨ក្រុម ដូចគ្នា ដោយពួកគេក៏នឹងជួបតទល់នឹងក្រុមជើងខ្លាំងថៃ Buriram United ខណៈដែលក្លិបមកពីជប៉ុន ​Kawasaki Frontale ជាជើងខ្លាំង ១ថែមទៀត នឹងតទល់ក្រុម Al Sadd មកពីកាតា។ ជំនួបទាំង ៤ គូ ក្នុងវគ្គ ៨ក្រុម​ចុងក្រោយ នឹងត្រូវរៀបចំការប្រកួតនៅក្នុងទីក្រុង Jeddah ដ...
article_5625.txt
ជំនួបការប្រកួតរវាង​ Villarreal ទល់នឹង Espanyol ក្នុងក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga នៅក្នុងកីឡដ្ឋាន La Ceramica ត្រូវបានផ្អាក១ម៉ោងមុនប្រកួត បន្ទាប់ពីទទួលបានសញ្ញាប្រឈមទៅនឹងគ្រោះទឹកជំនន់។
ក្រុមទាំងសងខាងបានប្រកាសពីសមាសភាពកីឡាករ ១១នាក់ ដំបូងរួចរាល់ទៅហើយ និងថែមទាំងកីឡាករបានចេញទៅហ្វឹកហាត់កម្តៅសាច់ដុំ នៅមុនពេលក្លិប Villarreal ប្រកាសថាការប្រកួតត្រូវបានផ្អាក។ បន្ទាប់មកក្លិប ​Villarreal បានបង្ហោះលើបណ្តាញសង្គម X របស់ខ្លួនដូច្នេះថា៖«ដោយយោងទៅតាមការផ្តល់មតិអំពីសុវត្ថិភាព ប្រឈមទៅនឹងទឹកជំនន់ក្នុងទីក្រុង ​Castellon គណ...
article_5626.txt
Enzo Alves ត្រូវជាកូនប្រុស Marcelo អតីតខ្សែការពារ Real Madrid និងជម្រើសជាតិប្រេស៊ីល​ ត្រូវបានក្រុមអេស្ប៉ាញអាយុក្រោម ១៧ឆ្នាំ កោះហៅឱ្យចូលរួមក្រុម នៅថ្ងៃទី១១ ខែមីនា។
នេះជាការកោះហៅលើកដំបូង សម្រាប់កូនប្រុសរបស់ Marcelo ដែលជាខ្សែប្រយុទ្ធ បានកើតនៅក្នុងប្រទេសអេស្ប៉ាញ ទីក្រុងម៉ាឌ្រីដដោយផ្ទាល់។ Enzo Alves ទើបតែមានវ័យ ១៥ឆ្នាំ តែប៉ុណ្ណោះ។ ចាប់ផ្តើមអាជីពបាល់ទាត់ តាមឪពុក Alves បានចុះកិច្ចសន្យាជាមួយនឹងក្លិប Real Madrid លេងនៅក្រុមយុវជន កាលពីឆ្នាំ ២០២២ ហើយរូបគេក៏ត្រូវបានជ្រើសរើសឱ្យចូលលេងតំណាងឱ្យក...
article_5627.txt
កំពូលតារាបាល់ទាត់ Cristiano Ronaldo និងមិត្តស្រីនាង Georgina Rodriguez បានជួលកងការពារបន្ថែម ព្រមទាំងបានផ្លាស់ទៅរស់នៅផ្ទះថ្មី បន្ទាប់ពីជួបការគំរាមបន្តបន្ទាប់។ ករណីនេះ ក៏មានការអន្តរាគមន៍ពីមន្ត្រីប៉ូលិសក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីការពារសុវត្ថិភាពក្រុមគ្រួសារ Ronaldo។
ចាប់តាំងពីផ្លាស់ទៅរស់នៅទឹកដីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត Ronaldo និងមិត្តស្រី បានប្រើប្រាស់ជីវិតរស់នៅតាមបែបធម្មតាដោយមិនបានខ្វាយខ្វល់អំពីបញ្ហាប្រឈមអ្វីនោះឡើយ។ យ៉ាងណាប្រព័ន្ធផ្សព្វផ្សាយរបស់ព័រទុយហ្កាល់ និងអេស្ប៉ាញ ពេលថ្មីនេះបានរាយការណ៍ថា មួយរយៈពេលចុងក្រោយ ក្រុមគ្រួសារកីឡាករវ័យ ៤០ឆ្នាំ ទទួលបានការផ្ញើរសារជូនដំណឹង​ និងគំរាម...
article_5628.txt
លោក ទុំ សារ៉ាយ គ្រូបង្វឹកក្រុមបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ ប្ដេជ្ញានឹងយក ៣ពិន្ទុ ក្នុងជំនួបជាមួយក្រុមឡាយហ្វ ព្រះសីហនុ នាល្ងាចថ្ងៃទី១៥ មីនា នៅកីឡដ្ឋានឡាយហ្វ ក្នុងពានរង្វាន់ Cambodian Premier League 2024-2025។
នេះ គឺជាជំនួបជើងទី៣ រវាងក្រុមអាយ អេស អាយ ដង្កោសែនជ័យ និងក្រុមឡាយហ្វ ព្រះសីហនុ ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល២០២៤-២០២៥។ កាលពីថ្ងៃទី១១ សីហា ឆ្នាំ២០២៤ នៅកីឡដ្ឋានឡាយហ្វ ក្រុម អាយ អេស អាយ ដង្កោសែនជ័យ ឈ្នះក្នុងលទ្ធផល ១-០ នៅជើងទី១ ។ លុះចូលដល់ជើងទី២ នាថ្ងៃទី៩ ខែវិច្ឆិកា ក្រុមឡាយហ្វ ព្រះសីហនុ សងសឹកវិញក្នុងលទ្ធផល ១-០ នៅកី...
article_5629.txt
ក្រុមតោខៀវ Chelsea បានក្លាយជាក្រុមដែលតម្លៃខ្លួនកីឡាករសរុប ថ្លៃជាងគេបំផុតលើពិភពលោក ប្រចាំឆ្នាំ ២០២៤។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំផ្នែកហិរញ្ញវត្ថុ និងការវិនិយោគ (European Club Finance and Investment Landscape) របស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA)។
តាមសិក្សារបស់ ​UEFA រកឃើញថាក្លិបនៅអង់គ្លេស ក្នុងឆ្នាំ ២០២៣ បានចាយប្រាក់ជាង ២,១ពាន់លានអឺរ៉ូ(២,២ពាន់លានដុល្លារ) ទៅលើទីផ្សារដោះដូរកីឡាករ។ នៅចំណោមក្លិបដែលមានក្រុមកីឡាករតម្លៃថ្លៃបំផុតលើពិភពលោកចំនួន ២០ ក្នុងនោះ ក្លិបចំនួន ៩ គឺចេញមកពីក្របខណ្ឌ Premier League។ ក្នុងឆ្នាំ ២០២៤ ​Chelsea ជាក្រុមដែលឈរនៅកំពូលតារាងបច្ចុប្បន្ន ដោយវ៉ាដ...
article_563.txt
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៣ ខែតុលា បានចោទប្រកាន់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ថា អសកម្មចំពោះការជួយការពារសិទ្ធិរបស់អ្នកទោសសង្គ្រាមអ៊ុយក្រែន។ នេះដោយសារកាកបាទក្រហមមិនបានទៅពិនិត្យមើលជំរំភាគខាងកើត ដែលជាកន្លែងអ្នកទោសសង្គ្រាមអ៊ុយក្រែនរាប់សិបនាក់បានស្លាប់។
ក្រោយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ប្រកាសផ្អាកការងារជាបណ្តោះអាសន្ននៅអ៊ុយក្រែន ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្នុងសារជាវីដេអូបានរិះគន់ថា ICRC អសកម្មក្នុងការជួយការពារសិទ្ធិអ្នកទោសសង្គ្រាមរបស់អ៊ុយក្រែន។ អ្នកទោសសង្គ្រាមអ៊ុយក្រែនជាង ៥០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅជំរំ Olenivka ក្នុងខែកក្កដ...
article_5630.txt
សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) នឹងចំណាយថ្លៃប្រាក់រង្វាន់ក្នុងការប្រកួតពានរង្វាន់ក្លិបកំពូល FIFA Club World Cup ឆ្នាំ ២០២៥ សរុប ១ពាន់លានដុល្លារ។ បើតាមការប្រកាសរបស់ FIFA នៅថ្ងៃទី៥ ខែមីនា ទឹកប្រាក់ដ៏ច្រើននេះ នឹងផ្តល់ជូនក្រុមទាំង ៣២ ដែលមានវត្តមាននៅក្នុងទឹកដីអាម៉េរិក។
​ក្លិបបាល់ទាត់ចំនួន ៣២ មកពីជុំវិញពិភពលោក នឹងបង្ហាញខ្លួននៅ FIFA Club World Cup ដែលធ្វើនៅអាម៉េរិក បន្ទាប់ពីពួកគេដណ្តើមបានជើងឯកតាមទ្វីបរៀងខ្លួន និងក្រុមខ្លះទទួលបានអទិភាព ក្រោយប្រជែងឈ្នះពានរង្វាន់ ប្រចាំលីគកំពូលក្នុងស្រុក។ តួយ៉ាងក្លិបមកពីបណ្តាលីគកំពូលរបស់ទ្វីបអឺរ៉ុប មានចំនួនកៅអីច្រើនជាង បណ្តាលីគតាមទ្វីបដទៃ។ ក្រុមទាំង ៣២ នោ...
article_5631.txt
លោក Omar Berrada នាយកប្រតិបត្តិក្លិប Manchester United បានបង្ហាញទស្សនៈខុសពីថ្នាក់ដឹកនាំក្លិបដទៃ​ ដោយលោកអះអាងថាការវិនិយោគរបស់ក្លិបលើការសាងសង់កីឡដ្ឋានថ្មី តម្លៃ ២,៥៨ពាន់លានដុល្លារ អាចនឹងផ្តល់វិបត្តិដល់ការចំណាយលើការអភិវឌ្ឍក្រុម ដើម្បីបង្កើនកម្រិតប្រកួតប្រជែងអំឡុងពេល ៥ឆ្នាំបន្ទាប់។
បច្ចុប្បន្នក្រុម Man Utd កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១៤ នៅក្របខណ្ឌ Premier League ប្រឈមនឹងការបាត់កៅអីពានអឺរ៉ុប គ្រប់កម្រិត។ ក្លិបមកដល់ពេលនេះក៏កំពុងរងការរិះគន់ខ្លាំង ទៅលើទម្រង់លេងធ្លាក់ចុះ គ្មានស្ថិរភាព ខណៈកីឡដ្ឋានគ្មានការអភិវឌ្ឍជឿនលឿន។ យ៉ាងណាមិញ ខុសពីថ្នាក់ដឹកនាំក្លិបដទៃផ្សេងទៀតដែលសរសើរពីគម្រោងកីឡដ្ឋានថ្មី ប៉ុន្តែលោក B...
article_5632.txt
Newcastle United ក្លាយជាម្ចាស់ជើងឯក EFL Cup តាមរយៈការយកឈ្នះ Liverpool ២-១ នៅវគ្គផ្តាច់ព្រ័ត្រ។ EFL Cup ជាពានរង្វាន់ក្នុងស្រុកលើកដំបូងដែលក្រុមរហស្សនាមសិរាកាព្រៃ ទទួលបានលើកដំបូង ក្រោយខកខានរយៈពេល ៧០ឆ្នាំ។
នាជំនួបវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley ថ្ងៃទី១៦ ខែមីនា ខ្សែការពារ Dan Burn បានផ្តល់ភាពរីករាយឱ្យអ្នកគាំទ្រ Newcastle បន្ទាប់ពីរូបគេតែតបញ្ជូលទីក្រុម Liverpool នៅនាទី៤៥។ ចូលដល់វគ្គទី២ នៅពេលដំណើរការប្រកួត៧នាទី ខ្សែប្រយុទ្ធឆ្នើម Alexander Isak សម្រេចគ្រាប់ទី២ឱ្យក្រុមលោក Eddie Howe។ យ៉ាងណាក៏ដោយ នៅនាទី ៩០+៤ Federico Chies...
article_5633.txt
កំពូលកីឡាករប្រដាល់ Floyd Mayweather ដែលធ្លាប់ជាប់ជាអត្តពលិករកបានចំណូលខ្ពស់ជាងគេក្នុងប្រវត្តិសាស្ត្រ ​បានបង្ហាញអគារដែលគេបានទិញចំនួន ៦២ខ្នង ក្នុងតំបន់ Manhattan ក្បែទីក្រុងញូវយ៉ក តម្លៃ ៤០២លានដុល្លារ។
តាមរយៈការបង្ហោះវីដេអូមួយនៅលើគណនី Instagram របស់តារាប្រដាល់ Floyd Mayweather ដែលមានចំនួនអ្នកតាមដាន ៣០លាននាក់ ដោយគេបាននិយាយបញ្ជាក់ថា បានទិញអចលនទ្រព្យ ដោយប្រើប្រាស់ប្រាក់ផ្ទាល់ខ្លួន គ្មានដៃគូជំនួញណាម្នាក់ចូលរួមចំណែកឡើយ។ ទីតាំងអគារជាផ្ទះល្វែង ស្ថិតក្នុងសង្កាត់ Morningside Heights នៃតំបន់ Manhattan ក្បែទីក្រុងញូវយ៉ក ក៏នឹងផ្...
article_5634.txt
ព្រះខ័នរាជស្វាយរៀង ត្រូវជួប Madura United FC របស់ឥណ្ឌូណេស៊ី វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Challenge League។ ស្វាយរៀង ឈ្នះ Shan United ក្នុងលទ្ធផលទាំងពីរជើង ៧-៤ ស្របពេល Madura United ឈ្នះ Tainan City ទាំងពីរជើង ៣-០ នៅវគ្គ៨ក្រុមចុងក្រោយ។ Madura United មិនទាន់ស្គាល់ចាញ់ឡើយនៅ ACGL ហើយថែមទាំងធ្លាប់ឈ្នះស្វាយរៀងនៅវគ្គសន្សំព...
ព្រះខ័នរាជស្វាយរៀង បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកក្លិបកម្រិតទី៣អាស៊ី បើទោះចាញ់ Shan United ២-១ នៅជើងទី២ វគ្គ៨ក្រុមចុងក្រោយ ដែលធ្វើឡើងនៅពហុកីឡដ្ឋាន Thuwunna ថ្ងៃទី១៣ ខែមីនា។ ដោយជើងទី១ ស្វាយរៀង ឈ្នះក្រុមមីយ៉ាន់ម៉ា ៦-២ ដូច្នេះសរុបទាំងពីរជើងក្រុមពីលីគកំពូលកម្ពុជា ឈ្នះ ៧-៤។ ដោយឡែកក្រុមឥណ្ឌូណេស៊ី Madura United ...
article_5635.txt
ក្លិប Manchester United បានបង្ហាញគម្រោង និងគំរូសាងសង់កីឡដ្ឋានថ្មី Wembley of the north តម្លៃ ២ពាន់លានផោន(២,៥៩ពាន់លានដុល្លារ) ដែលអាចផ្ទុកទស្សនិកជន ១០០ ០០០នាក់។ បើតាមការប្រកាសរបស់ក្លិបបិសាចក្រហមនៅថ្ងៃទី១១ ខែមីនា កីឡដ្ឋានថ្មី ដែលនឹងក្លាយជាកីឡដ្ឋានដ៏ធំបំផុតប្រចាំអង់គ្លេស នឹងត្រូវសាងសង់ជាប់កីឡដ្ឋានចាស់ Old Trafford។
នៅក្នុងសេចក្តីប្រកាស ក្លិបម្ចាស់ជើងឯកលីគកំពូលអង់គ្លេស ២០សម័យ មានក្តីរំពឹងថាគម្រោងកីឡដ្ឋានថ្មីនឹងប្រើពេល ៥ឆ្នាំ។ កាលពីខែសីហា ឆ្នាំ ២០២៤ ក្លិបរហស្សនាមបិសាចក្រហមបានតែងតាំងក្រុមហ៊ុនសាងសង់ដ៏ល្បីល្បាញមួយលើពិភពលោក Foster + Partners ដើម្បីកាន់កាប់គម្រោងនេះ។ ក្លិបថែមទាំងបានបង្ហាញគំរូកីឡដ្ឋានថ្មីរបស់ពួកគេ ដែលកីឡដ្ឋានថ្មីនោះនឹងបង...
article_5636.txt
Arsenal, Aston Villa និង Real Madrid សុទ្ធតែរកបានជ័យជម្នះរៀងខ្លួន ក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុក្រោយ UEFA Champions League។ Arsenal លត់ PSV Eindhoven ៧-១ ស្របពេល Aston Villa ឈ្នះ Club Brugge ៣-១ និង Real Madrid ឈ្នះ Atlético Madrid ២-១។
ក្នុងជំនួបជើងទី១ នៅរាត្រីថ្ងៃទី៤ ខែមីនា ក្រុមអង់គ្លេស Arsenal បានយកឈ្នះក្រុមម្ចាស់ផ្ទះហូឡង់ PSV ៧-១។ ៧គ្រាប់របស់កាំភ្លើងធំ ធ្វើបានដោយកីឡាករ៦រូប រួមមាន Timber, Nwaneri, Merino, Ødegaard (២គ្រាប់), Trossard និង Calafiori។ ១គ្រាប់របស់ PSV សម្រេចបានដោយ Noa Noëll Lang។ Aston Villa បានបន្តបង្ហាញភាពភ្ញាក់ផ្អើល ដោយអាចរកបានជ័យជ...
article_5637.txt
អ្នករត់ម៉ារ៉ាតុងរាប់ពាន់នាក់ មានវត្តមាននៅព្រឹត្តិការណ៍ Suzhou Marathon ឆ្នាំ ២០២៥ ក្នុង ប្រទេសចិន ស្ថិតនៅក្រោមការស៊ើបអង្កេតចំពោះការបត់ជើងតូច នៅទីសាធារណៈ ទាំងនៅលើផ្លាកសញ្ញាសាលារៀន ផើងផ្កា និងសួនច្បារនៅតាមដងផ្លូវ។
រូបភាពដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo បង្ហាញអ្នករត់មួយក្រុមឈរនោមជុំគ្នានៅលើផ្លាកសញ្ញាសាលា ដែលស្ថិតនៅជិតទីចាប់ផ្តើមព្រឹត្តិការណ៍ម៉ារ៉ាតុង។ បុគ្គលិក​សាលា​បាន​​រាយការណ៍ពីករណីនេះ​ទៅកាន់​អាជ្ញាធរ។ រូបភាពមួយសន្លឹកទៀត ថតបានអត្តពលិកបីនាក់នោមដាក់ដើមផ្កាជិតបន្ទប់ទឹកចល័ត។ គណៈកម្មការ​រៀបចំ​បាន​បំពាក់បន្ទប់ទឹក​ចល័ត​រ...
article_5638.txt
អ្នកស្រី Paula Radcliffe វ័យ ៥១ឆ្នាំ អតីតម្ចាស់កំណត់ត្រាម៉ារ៉ាតុងពិភពលោក ពីឆ្នាំ ២០០៣-២០១៩ បានវិលត្រឡប់ចូលរួមម៉ារ៉ាតុងជាថ្មី ក្រោយបោះបង់ ១០ឆ្នាំ។ អ្នកស្រី Radcliffe បានបញ្ចប់ការរត់ព្រឹត្តិការណ៍តូក្យូម៉ារ៉ាតុង ឆ្នាំ ២០២៥ ដោយប្រើថិរវេលា ២ម៉ោង ៥៧នាទី និង ២៦វិនាទី។
ការរត់ម៉ារ៉ាតុងចុងក្រោយរបស់អ្នកស្រីវ័យ ៥១ឆ្នាំ នៅព្រឹត្តិការណ៍ម៉ារ៉ាតុងទីក្រុងឡុងដ៍ឆ្នាំ ២០១៥ និងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១៩។ ស្រ្តីសញ្ជាតិអង់គ្លេស ដែលជាអ្នកនិយមកីឡាកររត់ចម្ងាយ ធ្លាប់បានកាន់កាប់កំណត់ត្រាពិភពលោកកីឡាម៉ារ៉ាតុងផ្នែកនារី ចាប់តាំងពីឆ្នាំ ២០០៣ រហូតដល់ឆ្នាំ ២០១៩ ជាមួយនឹងថិរវេលា ២:១៥:២៥។ កំណត់ត្រារបស់អ្នកស្រី...
article_5639.txt
​ក្រោយ Real Madrid យកឈ្នះ Rayo Vallecano ទាំងលំបាកក្នុងលទ្ធផល ២-១ ក្នុងការប្រកួត La Liga។ លោក Carlo Ancelotti បានចេញមុខការពារទម្រង់លេងរបស់កូនក្រុមអធិរាជសថាដោយសារក្រុមផ្តោតលើការប្រជែង UEFA Champions League ខ្លាំងពេកទើបបង្កឱ្យក្រុមជួបបញ្ហាប្រព័ន្ធលេង និងគ្មានស្ថិរភាព។
នៅក្នុងការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Santiago Bernabeu កីឡាករខ្សែប្រយុទ្ធ Kylian Mbappe និង Vinicius Jr បានរួមចំណែកគ្នាស៊ុតបាល់បញ្ចូលទី ម្នាក់១គ្រាប់ ជួយ Real Madrid បើកការនាំមុខក្រុមភ្ញៀវនៅវគ្គទី១។ កីឡាករ Pedro Diaz រកគ្រាប់បាល់តាមមកវិញ ១គ្រាប់ ឱ្យ Rayo Vallecano នៅវគ្គទី២។ ទោះឈ្នះ តែក្រុម Real Madrid ហាក់បីមិនសប្បាយចិត្...
article_564.txt
រដ្ឋធានីកៀវ រងការវាយប្រហារដ៏កក្រើកបន្តបន្ទាប់គ្នានៅព្រឹកថ្ងៃទី១០ ខែតុលានេះ។ សំឡេងផ្ទុះដែលរញ្ជួយកណ្ដាលរដ្ឋធានីអ៊ុយក្រែន កើតឡើងមួយថ្ងៃក្រោយប្រធានាធិបតីរុស្ស៊ីចោទប្រទេសនេះថា នៅពីក្រោយការវាយប្រហារស្ពាន Kerch ភ្ជាប់តំបន់គ្រីមេ និងទឹកដីរុស្ស៊ី។
សំឡេងផ្ទុះក្នុងទីក្រុងកៀវ ចាប់ផ្ដើមលាន់រន្ថើននៅម៉ោងប្រមាណ៨ព្រឹកថ្ងៃទី១០ ខែតុលា។ បើតាមអ្នករាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន​ AFP ឡានពេទ្យជាច្រើន បានធ្វើដំណើរទៅកាន់ចំណុចផ្ទុះដែលមានផ្សែងហុយទ្រលោម។ អភិបាលទីក្រុងកៀវ Vitali Klitschko អះអាងថា ចំណុចកើតហេតុ ស្ថិតក្នុងខណ្ឌ Shevchenkivskyi កណ្ដាលទីក្រុងនេះដែរ។ មិនទាន់មានការបញ្ជាក់ណា...
article_5640.txt
ខ្សែបម្រើ Bruno Fernandes ស៊ុតបាល់បញ្ចូលទី ៣គ្រាប់ hat-trick ជួយ Manchester United ឈ្នះ Real Sociedad ៤-១ នៅជើងទីពីរ វគ្គ ១៦ក្រុម ដណ្តើមបានកៅអីវគ្គ ៨ ក្រុម ចុងក្រោយ UEFA Europa League។ Tottenham Hotspur ឈ្នះជំនួបជើងទីពីរដូចគ្នា លទ្ធ ផល ៣-១ លើក្រុម AZ Alkmaar ដើម្បីឡើងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។
ចាប់តាំងពីការប្រកួតស្មើ ១-១ ទៅលើទឹកដីអេស្ប៉ាញ ក្រុមរហស្សនាមបិសាចក្រហម នៅ ការប្រកួតជើងទី២ ក្នុងកីឡដ្ឋាន Old Trafford ពួកគេក៏បានរបូតឱកាស ទៅក្រុមភ្ញៀវទទួល បានការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ បើកការនាំមុខមុនតាំងនាទី១០។ ក្រោយៗមក ៤ គ្រាប់សងត្រឡប់ទៅវិញ ត្រូវបានស៊ុតបញ្ចូលទីជាបន្តបន្ទាប់ ដោយ Bruno Fernandes រក​បាន ៣គ្រាប់ នាទី១៦...
article_5641.txt
អត្តពលិក Eliud Kipchoge ម្ចាស់មេដាយមាសអូឡាំពិកម៉ារ៉ាតុង ២សម័យកាលជាប់គ្នា នឹងវិលត្រឡប់ចូលរត់ព្រឹត្តិការណ៍ម៉ារ៉ាតុង នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលរៀបចំក្នុងខែសីហា ឆ្នាំ២០២៥។
កីឡាករវ័យ៤០ឆ្នាំ សញ្ជាតិកេនយ៉ា ដែលធ្លាប់ឈ្នះមេដាយមាសអូឡាំពិកលើកីឡារត់ម៉ារ៉ាតុង ចំនួន២លើកជាប់គ្នា នៅទីក្រុងរីយ៉ូ ឆ្នាំ២០១៦ និងទីក្រុងតូក្យូ ឆ្នាំ២០២០ បានបង្ហាញចំ ណាប់អារម្មណ៍ចូលរួមការរត់ចម្ងាយម៉ារ៉ាតុងជាថ្មី បន្ទាប់ពីរូបលោក បានបាត់មុខនៅប៉ុន្មានរយៈកាលចុងក្រោយ។ កាលពីឆ្នាំ២០១៩ Kipchoge ក្លាយជាបុរសដំបូង ដែលរត់ម៉ារ៉ាតុង​ដល់ទ...
article_5642.txt
មហាសេដ្ឋីសិង្ហបុរី លោក Peter Lim ​បានប្រកាសដាក់លក់ក្លិបបាល់ទាត់ Valencia FC ស្ថិតក្នុងក្របខណ្ឌ La Liga  បន្ទាប់ពីជួបវិបត្តិបញ្ហាហិរញ្ញវត្ថុ។ បើតាមការចុះផ្សាយរបស់កាសែត COPE លោក Lim ចង់បានតម្លៃ ៤០០លានអឺរ៉ូ (៤១៥លានដុល្លារ) សម្រាប់ក្លិបនៅលីគកំពូលអេស្ប៉ាញមួយនេះ។
ក្រោយការប្រកាសរបស់លោក Lim មកដល់ពេលនេះ លោក ​Nasser Al Khelaifi ប្រធានក្លិបយក្សក្នុងប្រទេសបារាំង Paris Saint Germain ចាប់អារម្មណ៍ក្នុងការទិញក្លិបនោះ។ យ៉ាងណាមិញអ្នកជំនួញសញ្ជាតិកាតា មិនទាន់បានបង្ហាញបំណងជាផ្លូវការណាមួយនៅឡើយទេ។ កាលពីខែតុលា ឆ្នាំ ២០២៤ ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានចុះផ្សាយដំបូង ថា មហាសេដ្ឋី Peter Lim ចង់លក់ក្...
article_5643.txt
FIFA World Cup ជាព្រឹត្តិការណ៍បាល់ទាត់ដ៏ធំ ហើយ មនុស្សភាគច្រើន​បានចងចាំ​​រឿងរ៉ាវ​ដ៏​​អស្ចារ្យជាច្រើន នៅរាល់សកម្មភាព នៅក្នុងការប្រកួត។ អ្នកស្នេហាវិស័យកីឡាខ្លះ ​ថែម​ទាំងចងចាំកីឡាករបាល់ទាត់ ដែលបានបង្ហាញសមត្ថភាពខ្លាំងក្លា ក្នុងការប្រកួត រហូតក្លាយជាវីរបុរស និងនិមិត្តរូបបាល់ទាត់ ក្នុងចិត្ត​ពួកគេថែមទៀតផង។
ការចង់ចាំរឿងរ៉ាវដ៏អស្ចារ្យទាំងនោះ ចាប់ផ្តើមតាំងពីកីឡាករចាំទី ដែលបង្ហាញ​សមត្ថភាព​សង្រ្គោះ​បាល់យ៉ាងល្អ និងជាពិសេសការសង្គ្រោះបាល់ ក្នុងកាលៈទេសៈសំខាន់ៗ តួយ៉ាង​ការសង្គ្រោះបាល់ពិន័យ ១១ម៉ែត្រជាដើម ជាចំណុចសំខាន់ ឬការសង្គ្រោះគ្រាប់បាល់​នៅ​ចុងម៉ោង ហៀបបញ្ចប់ការប្រកួត។ ជួនកាលរឿងដ៏អស្ចារ្យទាំងនោះបានធ្លាក់លើកីឡាករខ្សែការពារ ដែលបានបង...
article_5644.txt
យន្តហោះឯកជនតម្លៃរាប់លានដុល្លាររបស់ខ្សែប្រយុទ្ធ Cristiano Ronaldo បច្ចុប្បន្នត្រូវបានគេប្រទះឃើញចត ក្នុងអាកាសយានដ្ឋានក្នុងទីក្រុង Manchester ព្រោះតែមានស្នាមប្រេះស្រាំកញ្ចក់យន្តហោះ។ ឃើញយន្តហោះតម្លៃ ៦១លានផោន(៧៦លានដុល្លារ) ធ្វើឱ្យមានលេចឮដំណឹងដ៏ភ្ញាក់ផ្អើលផ្សេងទៀតកើតឡើងថា Ronaldo ទំនងនឹងអាចវិលមកក្រុម Man Utd ជាថ្មីម្តងទៀត។
យន្តហោះរបស់ខ្សែប្រយុទ្ធព័រទុយហ្កាល់ មានតម្លៃ ៧៦លានដុល្លារ ឈ្មោះ Bombardier Global Express 6500 ត្រូវបានគេប្រទះឃើញចុះចត នៅក្នុងទីក្រុង Manchester កាលពីសប្តាហ៍មុន។ យ៉ាងណាគេមិនដឹងច្បាស់ឡើយថា មានវត្តមានរបស់កីឡាករវ័យ ៤០ឆ្នាំ ស្ថិតនៅលើនោះឬ ក៏អត់នោះទេ។ បើតាមកាសែត ​The Sun យន្តហោះតម្លៃរាប់លានដុល្លារ មកដល់ពេលនេះ ក៏បន្តស្ថិតនៅក្...
article_5645.txt
តារាបាល់ទាត់ប្រេស៊ីល Neymar Jr រកបានគ្រាប់បាល់លើកដំបូង ក្រោយអវត្តមាន ១ឆ្នាំ ៤​ខែ​ពីទីលាន ដោយសារ​របួសដាច់សរសៃពួរជង្គង់។ កីឡាករ Neymar Jr ​​ទទួលបាន​ឱកាស​ស៊ុត​បាល់ពិន័យ១១ម៉ែត្រ ដើម្បីរកគ្រាប់បាល់ឱ្យក្រុម Santos FC នៅ​ក្នុង​ជ័យជម្នះលទ្ធ​ផល ៣-១ ទល់​នឹងក្រុម Agua Santa នាពានរង្វាន់ Paulista Championship។ កីឡាករ​ប្រេស៊ីល​ថា ខ...
អំឡុងការប្រកួតយកឈ្នះ ​Agua Santa កីឡាករវ័យ ៣៣ឆ្នាំ បានបង្ហាញមុខទាត់​បាល់ពិន័យ ១១ម៉ែត្រ នៅនាទី១៤ នៅមុនពេលកីឡាករមិត្តរួមក្រុម Thaciano និង Guilherme ស៊ុតបាល់ ២គ្រាប់បញ្ចូលទីតាមក្រោយ។ ​​គ្រាប់បាល់ស៊ុតបញ្ចូលទីចុងក្រោយបង្អស់ របស់ Neymar គឺនៅក្នុងខែតុលា ឆ្នាំ ២០២៣ ជាមួយ​ក្លិប Al Hilal មុន​រូបគេ ជួបបញ្ហារបួសដាច់សរសៃពួរជង្គង់។...
article_5646.txt
កីឡាករ Jude Bellingham ខ្សែបម្រើ Real Madrid ត្រូវបានរងពិន័យហាមមិនឱ្យចូលរួមការប្រកួតក្នុងក្របខណ្ឌ La Liga ចំនួន ២ប្រកួត ក្រោយពីរូបគេទទួលបានកាតក្រហម ព្រោះតែការប្រើពាក្យមិនសមរម្យដាក់មន្ត្រីអាជ្ញាកណ្តាល នៅក្នុងការប្រកួតស្មើ ១-១ ទល់នឹងក្រុម Osasuna កាលពីសប្តាហ៍មុន។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) ថ្ងៃទី...
ខ្សែបម្រើវ័យ ២១ឆ្នាំ ក្នុងជំនួបទល់នឹងក្រុម Osasuna ត្រូវបានអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួត លោក Jose Munuera Montero គិតថាកីឡាករសញ្ជាតិអង់គ្លេស បាននិយាយប្រើប្រាស់ពាក្យពេច មិនសមរម្យទៅកាន់រូបលោក។ Bellingham និងលោក Carlo Ancelotti ជាអ្នកចាត់ការក្រុម Real Madrid បាននិយាយសំដៅទៅកាន់មន្ត្រីអាជ្ញាកណ្តាលការប្រកួត ដោយចោទប្រកាន់ថ...
article_5647.txt
លោក Ole Gunnar Solskjaer អតីតគ្រូបង្វឹកក្រុម Manchester United បានអះអាងថា លោកធ្លាប់ចង់បានកីឡាករកំពូលៗ ៥រូប ដូចជា Erling Haaland, Jude Bellingham និង Harry Kane ជាដើម ដើម្បីកសាងក្រុមឱ្យខ្លាំងក្លាឡើងវិញ ប៉ុន្តែត្រូវបានក្លិបក្នុងប្រទេសអង់គ្លេសមួយនេះបដិសេធ។
Solskjaer គ្រូបង្វឹកក្រុម Besiktas នៃលីគកំពូលតួកគីបច្ចុប្បន្ន និងជាអតីតគ្រូបង្វឹកក្រុមរហស្សនាមបិសាចក្រហម កាលពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១ ពេលថ្មីៗនេះបានចេញមុខបកស្រាយថា កាលនៅទឹកដីអង់គ្លេសលោកធ្លាប់ចង់បានកីឡាករខ្លាំងៗច្រើនរូបទៅ ប៉ុន្តែត្រូវក្លិបបដិសេធ។ កាលនោះ បុរសសញ្ជាតិន័រវែស ចូលដឹកនាំក្រុមក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ត ម...
article_5648.txt
Casemiro ខ្សែបម្រើ Manchester United នៅតែបង្ហាញភាពរីករាយចំពោះជីវិតរស់នៅជាមួយក្លិបអង់គ្លេស បើទោះបីជាមិនសូវបានបង្ហាញខ្លួនក្រោមការដឹកនាំ របស់អ្នកចាត់ការលោក Ruben Amorim នៅប៉ុន្មានប្រកួតចុងក្រោយ។ ខ្សែបម្រើប្រេស៊ីល ដែលសល់កិច្ចសន្យា ១ឆ្នាំ កន្លះ ក៏ចិញ្ចឹមចិត្តចង់បានពេលវេលាលេងច្រើនឡើងវិញ នៅក្នុងក្រុមរហស្សនាមបិសាចក្រហម។
ខ្សែបម្រើប្រេស៊ីល បានចូលរួមក្រុម Man Utd ឆ្នាំ ២០២២ បានចូលលេងឡើងវិញនៅក្នុងជំនួបចាញ់ក្រុម Tottenham Hotspur លទ្ធផល ១​-០​ ក្នុងក្របខណ្ឌ Premier League កាលពីថ្ងៃទី១៦ ខែកុម្ភៈ។ នៅមុនពេលបង្ហាញខ្លួនជាថ្មី ខ្សែបម្រើវ័យ ៣២ឆ្នាំ ត្រូវបានដាក់ឱ្យអង្គុយនៅកៅអីបម្រុងចំនួន ១០ប្រកួត ចំណោម ១១ប្រកួតចុងក្រោយ ក្រោមការដឹកនាំរបស់អ្នកចាត់ការ...
article_5649.txt
ក្លិប Manchester United បានប្រកាសថាខ្លួននឹងការងារបុគ្គលិកដែលមិនចាប់បាច់បន្ថែមទៀត ចន្លោះពីចំនួន ១៥០-២០០នាក់ ដែលជាផ្នែកនៃគម្រោងកាត់បន្ថយការចំណាយផ្នែកហិរញ្ញវត្ថុរបស់ក្លិប បន្ទាប់ពីក្លិបបានបញ្ឈប់បុគ្គលិកចំនួន ២៥០នាក់ កាលពីឆ្នាំ ២០២៤ កន្លងរួចមក។
បើតាមការលើកឡើងរបស់នាយកប្រតិបត្តិរបស់ក្លិបរហស្សនាមបិសាចក្រហម លោក Omar Berrada គម្រោងបញ្ឈប់ការងារបុគ្គលិក គឺធ្វើឡើងស្របតាមផែនការដែលក្លិបបានដាក់ចេញ ដូចទៅនឹងផែនការបញ្ចប់ការងារបុគ្គលិកដែលមិនចាំបាច់ ធ្លាប់បានធ្វើឡើងកាលពីឆ្នាំ ២០២៤ អ៊ីចឹងដែរ។ នាយកប្រតិបត្តិក្លិបដដែល ថែមទាំងអះអាងថា ក្លិបបានចំណាយប្រាក់ច្រើនខ្លាំង នៅរយៈពេល ៥ឆ្នា...
article_565.txt
ចិនរួចខ្លួនពីការដេញដោលជុំវិញការរំលោភសិទ្ធិជនជាតិវីហ្គ័រ និងជនមូស្លីមដទៃទៀតនៅតំបន់ស៊ីនជាំង បន្ទាប់ពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅថ្ងៃទី៦ ខែតុលាបោះឆ្នោតបដិសេធការស្នើរបស់លោកខាងលិច។ នេះជាជ័យជម្នះមួយសម្រាប់ក្រុងប៉េកាំងដែលតែងតែមិនទទួលស្គាល់រាល់ការចោទប្រកាន់ពីទង្វើខ្លួននៅតំបន់ស៊ីនជាំង ក៏ដូចជាកំពុងស្វះស្វែងគេច...
ជាមួយការបោះឆ្នោតសំឡេងប្រឆាំង១៩ សំឡេងគាំទ្រ១៧ និងសំឡេងអនុបវាទ១១ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) ច្រានចោលការជជែកដេញដោលជុំវិញចិនបំពានសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង។ ប៉ាគីស្ថាន ចិន និងឥណ្ឌូណេស៊ី បានបោះឆ្នោតប្រឆាំង។ «នេះជាជោគជ័យមួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ក៏ដូចជាជ័យជម្នះសម្រាប់ការពិត និងភាពយុត្តិធម៌»។ អ្នកនាំ...
article_5650.txt
តារាបាល់ទាត់ Cristiano Ronaldo បានចេញមុខសុំទោសអ្នកគាំទ្រ បន្ទាប់ពីជំនួបរវាងក្រុម Al Nassr ទល់នឹងក្រុម Al Wehda បានពន្យារពេល ព្រោះសមាជិកក្រុមទៅមិនទាន់ ដោយ សារស្ទះចរាចរណ៍។ ខ្សែប្រយុទ្ធវ័យ ៤០ឆ្នាំ បន្តរកបានគ្រាប់បាល់ នៅក្នុងការប្រកួត ក្នុងជ័​យជម្នះលទ្ធផល ២-០ ពានរង្វាន់ Saudi Pro League។
Ronaldo ស៊ុតបាល់បញ្ជូលទី ១គ្រាប់ និងបានផ្តល់បាល់ពិន័យ ១១ម៉ែត្រ ១គ្រាប់ ទៅកាន់​មិត្តរួមក្រុម Sadio Mane ហើយខ្សែប្រយុទ្ធទាំង២ បានជួយនាំយកជ័យជម្នះ ៣ពិន្ទុ បន្ទាប់ពី​រថយន្តក្រុងដឹកក្រុមកីឡាកររបស់ Al Nassr បានធ្វើដំណើរទៅកាន់កីឡដ្ឋានប្រកួតយឺត ពេល ចំនួន៩នាទី ហើយធ្វើឱ្យការប្រកួត ត្រូវពន្យារពេលជាង ១ម៉ោង។ ​ជុំវិញការពន្យារប្រកួតន...
article_5651.txt
ម្ចាស់មេដាយមាសអូឡាំពិកទីក្រុងប៉ារីស Imane Khelif ត្រូវបានសមាគមកីឡា​ប្រដាល់​អន្តរជាតិ (IBA) ដកសិទ្ធិចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់ជើងឯកពិភពលោកនារីឆ្នាំ ២០២៥ ក្នុងខែមីនា។ ការដកសិទ្ធិនេះ ដោយសារ IBA មិនជឿថា Khelif ជាភេទស្រី។ Khelif ចាត់ទុកការសម្រេចរបស់ IBA ជាការប្រមាថខ្លួន។
នេះជាលើកទី២ហើយ ដែល IBA​ ដកសិទ្ធិកីឡាការិនីប្រដាល់សកលអាល់ហ្សេរី ពីការប្រកួតលំដាប់ពិភពលោក។ កាលពីឆ្នាំ ២០២៤ ស្ថាប័នគ្រប់គ្រងកីឡាប្រដាល់សកលអន្តរជាតិបានហាម Khelif បន្ទាប់ពីធ្វើតេស្តភេទនៅឆ្នាំ ២០២៣ ឃើញលទ្ធផលមិនប្រក្រតី ហើយការដកសិទ្ធិ ត្រូវបន្តសម្រេចនៅឆ្នាំ ២០២៥នេះទៀត។ នៅឆ្នាំ ២០២៣ IBA បានធ្វើតេស្ត DNA ដោយបង្ហាញថា Khelif មានក...
article_5652.txt
អតីតតារាបាល់ទាត់ឆ្នើមប្រេស៊ីល Ronaldo Nazario អះអាងថា ខ្លួនមានសមត្ថភាពប្រសើរ​ ជាង Cristiano Ronaldo ប៉ុន្តែទទួលស្គាល់នៅក្រោម Lionel Messi។
​ក្នុងកិច្ចសម្ភាសមួយជាមួយទូរទស្សន៍ Romario TV អ្នកសម្ភាសន៍ បានឱ្យអតីតវិរបុរសក្រុមជម្រើសជាតិប្រេស៊ីល ប្រៀបធៀបខ្លួននឹងកីឡាករល្បីៗជាច្រើន រួមមាន Thierry Henry, Erling Haaland, Robert Lewandowski, Adriano និង Cristiano Ronaldo។ Ronaldo ឆ្លើយដោយ​គ្មាន​​ស្ទាក់​ស្ទើរអ្វីទាំងអស់ ថាខ្លួន​ល្អ​ជាង​ខ្សែប្រយុទ្ធទាំង៥នេះ។ ​ស្របពេលគ្...
article_5653.txt
កីឡាករ Rodri ម្ចាស់ពាន Ballon d’Or ឆ្នាំ ២០២៤ បានវិលត្រឡប់ចូលទីលានហ្វឹកហាត់ដោយខ្លួនគេឡើងវិញ ជាមួយនឹងក្រុម Manchester City ដើម្បីពន្លឿនឱកាសអាចចូលលេងឡើងវិញក្នុងរដូវកាល ២០២៤-២០២៥ បន្ទាប់ពីរូបគេបានរងរបួសដាច់សរសៃពួរជង្គង់ ACL តាំងពីខែសីហាឆ្នាំ ២០២៤ មក។
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ ដំបូងឡើយត្រូវបានរំពឹងថានឹងអាចខកខានចូលលេងការប្រកួតពេញមួយរដូវកាលតែម្តង បន្ទាប់ពីរូបគេបានរងរបួសជង្គង់ និងដាច់សរសៃពួរ ACL អំឡុងការប្រកួតស្មើ ២-២ ទល់នឹង Arsenal កាលពីខែសីហា ឆ្នាំ ២០២៤។ យ៉ាងណា កីឡាករអេស្ប៉ាញ​ត្រូវបានប្រទះឃើញវិលត្រឡប់ចូលទីលានហ្វឹកហាត់ក្រុម Man City វិញ និងត្រូវបានដាក់ឱ្យធ្វើលំហាត់ផ្ទា...
article_5654.txt
កីឡាករ Nguyen Xuan Son (Rafaelson ) កីឡាករដើមកំណើតប្រេស៊ីល ចូលសញ្ជាតិវៀតណាម បានឈ្នះពានរង្វាន់ឯកត្តជនជាកីឡាករបរទេសលេងល្អបំផុតប្រចាំឆ្នាំ ២០២៤ ក្នុងប្រទេសវៀតណាម នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Vietnamese Golden Ball រាត្រីថ្ងៃទី២៦ ខែកុម្ភៈ។ កីឡាករវ័យ ២៧ឆ្នាំ ចូលរួមកម្មវិធីដោយប្រើឈើច្រត ជាមួយភរិយា បន្ទាប់ពីរូបគេវះកាត់បាក់...
ខ្សែប្រយុទ្ធ ដើមកំណើតប្រេស៊ីល បានបាក់ឆ្អងស្មងជើងខាងស្តាំ អំឡុងការប្រកួតយកឈ្នះលើថៃ លទ្ធផល ៣-២ ជើងទីពីរ​ នៅពានរង្វាន់ AFF Cup 2024 វគ្គផ្តាច់ព្រ័ត្រ ដោយការភ្លាត់ស្នៀតខ្លួនឯង កាលពីថ្ងៃទី៥ ខែមករា។ Rafaelson ដើរដោយប្រើឈើច្រតជំនួយ ក្នុងកម្មវិធីប្រគល់ពានរង្វាន់បាល់មាស ប្រចាំប្រទេសវៀតណាម។ ស្ថិតក្នុងកម្មវិធីនោះ Xuan Son ដែលជាកី...
article_5655.txt
វីរបុរសកីឡាប្រដាល់លោក Mike Tyson បានចេញមុខបកស្រាយ និងបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះព័ត៌មានផ្សព្វផ្សាយថា លោកកំពុងមានបញ្ហាជំងឺញាក់ញ័រ ។ ព័ត៌មាននេះ ចេញពីមាត់តារា YouTube ប្រែក្លាយជាអ្នកប្រដាល់ ​Jake Paul ដែលបាននិយាយសំដៅលើលោក Mike Tyson​។
អតីតអ្នកប្រដាល់ជើងចាស់វ័យ ៥៨ឆ្នាំ កំពុងតែស្ថិតក្រោមការត្រួតពិនិត្យផ្នែកសុខភាព បន្ទាប់ពីបានឆ្លងកាត់ការប្រកួតទល់នឹងកីឡាករ ​Jake Paul កាលពីឆ្នាំ ២០២៤ រួចមក។ កាលនោះនៅមុនការប្រកួតទល់ Jake Paul លោក Mike Tyson ក៏ធ្លាប់បានផ្អាកការប្រកួតម្តងរួចមកហើយ ព្រោះខ្លួន ត្រូវសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រទាក់ទងនឹងបញ្ហាដំបៅ។ នៅក្នុងកិច្...
article_5656.txt
ការប្រកួតរវាង ក្រុម Real Madrid និង ក្រុម Real Sociedad វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ជើង​ទីមួយ នៃពានរង្វាន់ Copa Del Rey កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ត្រូវបានផ្អាក​នៅ​ចុង​វគ្គ​ទី១ បន្ទាប់ពីអ្នកគាំទ្រ ស្រែកច្រៀងរើសអើង សំដៅទៅកីឡាករខ្សែការពារ Raul Asencio។
​ការផ្អាកការប្រកួត ដែល​ធ្វើឡើងនៅកីឡដ្ឋាន Reale Arena គឺនៅពេលដែល​ អាជ្ញា​កណ្តាល លោក Jose Maria Sanchez ទទួលបានសញ្ញាពី ​​ខ្សែប្រយុទ្ធ​​ប្រេស៊ីល Vinicius Junior។ ​​ប្រធានក្រុម Real Madrid រូបនេះបានឮការស្រែកច្រៀងរើសអើង ពីអ្នកគាំទ្រ ដោយប្រើ​ពាក្យ​មិនសមរម្យសំដៅ កីឡាករ Asencio ខ្សែការពារអធិរាជស ដូច្នេះថា «Asencio បាន​ស្លាប់ (...
article_5657.txt
​Mark Tolstikhin អតីតអត្តពលិកម្ចាស់ជើងឯក ផ្នែករត់ចម្ងាយបណ្តាក់ ១០០០ម៉ែត្របបុរស របស់រុស្ស៊ី ត្រូវបានកាត់ទោសឱ្យជាប់គុកពេល ៣ឆ្នាំកន្លះ ក្រោយរងការចោទប្រកាន់ថាបានប្រព្រឹត្តិអំពើឆក់ទូរសព្ទ និងប្លន់។
អតីតអត្តពលិកវ័យ ៣៥ឆ្នាំ ត្រូវបានមន្ត្រីប៉ូលិសរុស្ស៊ីតាមចាប់ខ្លួន អស់រយៈពេលជាយូររួចមកហើយ។ ការចាប់ខ្លួនអតីតអត្តពលិករត់ចម្ងាយខាងលើ ធ្វើឡើងនៅថ្ងៃទី៤ ខែកុម្ភៈ បន្ទាប់ពីប៉ូលិសសង្កេតឃើញរូបគេស្ថិតក្នុងទីក្រុងម៉ូស្គូ នៅទីតាំងស្ថានីយរថភ្លើងមួយកន្លែង តាមរយៈកាម៉េរាសុវត្តិភាព។ រយៈពេល ៩ថ្ងៃ ក្រោយមក តុលាការ Meshansky District បានកាត់...
article_5658.txt
Liverpool បន្តរកបានជ័យជម្នះលើក្រុម Newcastle United ក្នុងលទ្ធផល ២-០ ដើម្បីបង្កើនគម្លាតនាំមុខដាច់ ១៣ពិន្ទុ ក្នុងតារាង Premier League។ គិតត្រឹមសប្តាហ៍ទី២៨នេះ ខ្សែប្រយុទ្ធឆ្នើម Mohamed Salah កើនចំនួនបញ្ជូនបាល់ឱ្យដៃគូសម្រេចទី (Assists) និងរកគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនដាច់គេនៅលីគកំពូលអង់គ្លេស។
Salah រួមចំណែកបញ្ជូនបាល់ឱ្យ Alexis Mac Allister សម្រេចទី២គ្រាប់ទី២ នៅនាទី៦៣ បន្ទាប់ពី Dominik Szoboszlai រកបានគ្រាប់ទី១ នៅនាទី១១ ក្នុងជ័យជម្នះរបស់ Liverpool លើ Newcastle ក្នុងជំនួបលីគសប្តាហ៍ទី២៧ នៅរាត្រីថ្ងៃទី២៦ ខែកុម្ភៈ។ ៣ពិន្ទុបន្ថែម ជួយហង្សក្រហមកើនគម្លាតពិន្ទុនាំមុខដាច់ក្នុងតារាងលីគកំពូលអង់គ្លេសដល់ទៅ ១៣ពិន្ទុ ពីលើក្...
article_5659.txt
កីឡាករ Jude Bellingham បង្ហាញវត្តមានជាមួយនឹងមិត្តស្រីថ្មីរបស់ខ្លួន នាង Ashlyn Castro នៅក្នុងជំនួបរវាង Real Madrid ទល់នឹងក្រុម Girona កាលពីពេលថ្មីៗ ក្នុងកីឡដ្ឋាន Santiago Bernabeu។ នាង Ashlyn តែងត្រូវបានគេឃើញបង្ហាញការគាំទ្រទៅកីឡាករក្រុមជម្រើសជាតិអង់គ្លេស និងតារាបាល់ទាត់ក្លិប ​Real Madrid នារយៈពេលចុងក្រោយ ហើយបានទាក់ទាញភ្...
កាលពីការប្រកួតរវាងក្រុម Real Madrid ទល់នឹង Girona ថ្ងៃទី២៣ កុម្ភៈ នៅក្នុងកីឡដ្ឋានដ៏ធំ Bernabeu នាង Ashlyn Castro ត្រូវបានគេប្រទះឃើញអង្គុយជិតនឹងខ្សែបម្រើ Bellingham ខណៈនាងបានទស្សនាការប្រកួតជាមួយនឹងកីឡាករអង់គ្លេស បន្ទាប់ពីរូបគេជាប់ពិន័យ ២ប្រកួត នៅ La Liga ព្រោះទទួលបានកាតក្រហមកាលជំនួបទល់នឹងក្រុម Osasuna។ កាម៉េរាថតបាល់ទាត់...
article_566.txt
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៩ ខែតុលាចោទអ៊ុយក្រែនជាភេរវករនៅពីក្រោយការបំផ្ទុះនៅលើស្ពានឆ្លងច្រកសមុទ្រ Kerch ដែលភ្ជាប់តំបន់គ្រីមេទៅរុស្ស៊ី។ ផ្នែកខ្លះនៃស្ពាននេះដែលជាផ្លូវដឹកជញ្ជូនដ៏សម្រាប់កងកម្លាំងក្រុងមូស្គូនៅភាគខាងត្បូងអ៊ុយក្រែនបាក់កាលពីថ្ងៃទី៨ ខែតុលា បន្ទាប់ពីមានការបំផ្ទុះចេញពីរថយន្តដឹកទំនិញមួយ។
ក្រោយស៊ើបអង្កេត ប្រធានគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី លោក Alexander Bastrykin បង្ហាញការរកឃើញទៅប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៩ ខែតុលា។ លទ្ធផលស៊ើបអង្កេតនោះរកឃើញថា មានការបំផ្ទុះរថយន្ត ហើយបន្ទាប់មកក៏បង្កជាភ្លើងឆាបឆេះលើស្ពាន។ «គ្មានការសង្ស័យអ្វីទេ។ នេះជាភេរវកម្មដែលមានបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់»។ ប្រធ...
article_5660.txt
អ្នកចាត់ការក្រុម Manchester United លោក Ruben Amorim បង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងពេញចិត្តចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមកីឡាករបិសាចក្រហម ដែលមានគ្នាត្រឹម ១០នាក់ អាចព្យាយាមទប់ទល់ និងយកឈ្នះ Ipswich Town លទ្ធផល ៣-២ ក្នុងជំនួបក្របខណ្ឌ Premier League។
ការប្រកួតស្ថិតក្នុងកីឡដ្ឋាន Old Trafford ក្រុមភ្ញៀវ Ipswich បើកការនាំមុខមុន បន្ទាប់មកក្រុមម្ចាស់ផ្ទះ Man Utd ក៏បានវាយបកតាមពីក្រោយត្រឡប់មកវិញ នៅមុនពេលដែលកីឡាករវ័យក្មេង Patrick Dorgu ត្រូវបានបណ្តេញចេញ បន្ទាប់ពីទទួលបានកាតក្រហម។ ចាប់តាំងពីក្រុមបិសាចក្រហម បាត់បង់សមាជិកម្នាក់ មកនៅត្រឹមតែកីឡាករ ១០នាក់ ក្រុម Ipswich Town ក៏រកប...
article_5661.txt
ក្នុងជំនួបលីគសប្តាហ៍ទី២៦ នៅកីឡដ្ឋាន Etihad ខ្សែប្រយុទ្ធឆ្នើម Mohamed Salah រកបាន១គ្រាប់នៅនាទី១៤ មុនពេល Dominik Szoboszlai សម្រេចគ្រាប់ទី២ ដើម្បីជួយក្រុមភ្ញៀវ Liverpool រកបាន៣ពិន្ទុបន្ថែមពីក្រុមម្ចាស់ផ្ទះ Man City។
បរាជ័យក្នុងផ្ទះខ្លួនឯងលើកនេះ បានធ្វើឱ្យក្រុមលោក Pep Guardiola ស្ទើរតែអស់ឱកាសការពារតំណែងជើងឯករបស់ខ្លួនទៅហើយ ដោយមានគម្លាតពិន្ទុពីក្រុមកំពូលតារាង Liverpool ដល់ទៅ២០ពិន្ទុ។ ក្រុមមេឃខៀវ ស្ថិតនៅចំណាត់ថ្នាក់លេខ៤បណ្តោះអាសន្ន ដោយរកបាន៤៤ពិន្ទុប៉ុណ្ណោះពីការប្រកួត២៦លើក។ សម្រាប់ Liverpool វិញ កំពុងតែរំកិលខ្លួនឆ្ពោះទៅរកតំណែងជើងឯកលីគក...
article_5662.txt
នៅវ័យ ៤០ឆ្នាំ Cristiano Ronaldo នៅតែបន្តឈរជាអត្តពលិកលំដាប់ពិភពលោក រកបានចំណូលខ្ពស់ជាងគេបង្អស់ ចំនួន ២៦០លានដុល្លារ ក្នុងឆ្នាំ ២០២៤។ នេះបើតាមការផ្តល់ចំណាត់ថ្នាក់ដោយទស្សនាវដ្តីកីឡាករអាម៉េរិក Sportico។
នៅពេញមួយឆ្នាំ ២០២៤ តារាបាល់ទាត់ព័រទុយហ្កាល់ រកបានចំណូល ២១៥លានដុល្លារ ពីប្រាក់កម្រៃទទួលបានពីក្លិបអារ៉ាប៊ីសាអូឌីត Al Nassr ជាមួយនឹងទឹកប្រាក់ប្រមាណ ៤៥លានដុល្លារផ្សេងទៀត ទទួលបានការផ្សព្វផ្សាយផ្សេងៗ។ ចំនួនប្រាក់ចំណូលសរុបរបស់ Ronaldo ធ្វើឱ្យរូបគេបានវ៉ាដាច់ តារាបាល់បោះ Stephen Curry ដែលស្ថិតនៅលេខ ២ រកបានចំណូល ១៥៤លានដុល្លារ។ ក...
article_5663.txt
តារាភាពយន្តដ៏ល្បីល្បាញរបស់ហុងកុង Chow Yun-fat ដែលពលរដ្ឋខ្មែរ​ស្គាល់ថា ​«អា​ចែ» បានដាក់គោលដៅ​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុន​ ដោយប្រើថិរវេលា ២ម៉ោង មុន​ឈាន​ដល់​វ័យ ៨០ឆ្នាំ។ តួឯកស្តេច ល្បែង វ័យ៦៩ឆ្នាំរូបនេះ បានជ្រើសរើសយកកីឡាម៉ារ៉ាតុន តាំង​ពីអាយុ៦០ឆ្នាំ ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ខ្នង ​ដែល​បណ្តាល​មក​ពី​ការ​សម្ដែង​ដ៏​ខ្លាំង​...
Chow Yun-fat ដែលពលរដ្ឋខ្មែរមួយចំនួន ពេញនិយមទស្សនាភាពហុងកុងស្គាល់ថា «អា​ចែ» បានចួលរួមរត់ពាក់កណ្តាលម៉ារ៉ាតុន ក្នុងកម្មវិធី Standard Chartered Hong Kong Marathon នៅថ្ងៃទី៩ ខែកុម្ភៈ ដោយបញ្ចប់ក្នុងថិរវេលា ២ម៉ោង ២៤នាទី និង៣៣វិនាទី។ ដោយសារវត្តមានតារារូបនេះ បានទាក់ទាញបុគ្គលល្បី​ជាច្រើន ឱ្យចូលរួមក្នុងព្រឹត្តិការណ៍​ម៉ារ៉ាតុននោះដ...
article_5664.txt
កំពូលកីឡាករបាល់ទាត់ Lionel Messi បាននិយាយថាការសម្រេចចិត្តផ្លាស់ទៅកាន់ក្លិប Inter Miami ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ស្ថិតនៅក្របខណ្ឌ Major League Soccer ក៏ព្រោះតែខ្លួនជាប់គាំងទម្រង់លេង និងគ្មានភាពរីករាយ ពេលលេងនៅក្លិបជើងខ្លាំងបារាំង Paris Saint Germain។
តារាបាល់ទាត់អាហ្សង់ទីន វ័យ ៣៧ឆ្នាំ អំឡុងចូលរួមជាមួយនឹង PSG គេបានរួមចំណែកឈ្នះពានរង្វាន់ Ligue 1 និង French Super Cup នៅក្នុងឆ្នាំ ២០២២ ហើយគេបានចំណាយពេលលេងនៅក្លិបបារាំងរហូតដល់ឆ្នាំ ២០២៣ ប្រើពេល ២ឆ្នាំ មុនពេលចាកចេញពីក្លិបលីគកំពូលបារាំង។ ស្ថិតក្នុងកិច្ចសម្ភាសជាមួយនឹងកម្មវិធី Apple Music ថ្ងៃទី២៨ ខែកុម្ភៈ កីឡាករម្ចាស់ពាន Ba...
article_5665.txt
បេក្ខភាពគ្រូបង្វឹកកម្រិតពិភពលោកចំនួន ២ ត្រូវបានគេរាយការណ៍ថាក្លិប Manchester United បានបង្វែរចំណាប់អារម្មណ៍ចង់បានមកជំនួសតំណែង លោក Ruben Amorim។ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ មិនសូវទទួលបានលទ្ធផលល្អ ស្របពេលបិសាចក្រហមធ្លាក់ទៅលេខ ១៥ ក្នុងតារាងលីគកំពូលអង់គ្លេស។
មកដល់ពេលនេះ ចំណោមការដឹកនាំប្រកួត ២១លើក រាល់ពានរង្វាន់ទាំងអស់ ក្រោមការដឹកនាំរបស់លោក Amorim បានរងបរាជ័យ ៩ប្រកួត ចាប់តាំងពីចូលដឹកនាំក្រុមតាំងពីខែវិច្ឆិកា ឆ្នាំ ២០២៤។ ចាប់តាំងពីចូលមកដឹកនាំ អតីតគ្រូ Sporting រូបនេះ បានយកឈ្នះការប្រកួតធំៗ​ដូចជាឈ្នះលើក្រុម Manchester City ក្នុងក្របខណ្ឌ Premier League និងទម្លាក់ក្រុម Arsenal ចេ...
article_5666.txt
លោក Jose Mourinho អ្នកចាត់ការក្រុម Fenerbahce រងពិន័យចំនួន ៤ប្រកួត និងពិន័យជាប្រាក់ ៤៤ ០០០ដុល្លារ ពីសហព័ន្ធបាល់ទាត់តួកគី (TFF) ចំពោះការរិះគន់អាជ្ញាកណ្តាលក្រោយជំនួបទល់នឹងក្រុម Galatasaray។
ស្ថាប័ន TFF ដាក់ពិន័យបុរសវ័យ ៦២ឆ្នាំ សញ្ជាតិព័រទុយហ្កាល់ ជាទឹកប្រាក់ចំនួន ១​ ៦១៧ ០០០លីរ៉ាតួកគី(៤៤ ០០០ដុល្លារ) បន្ទាប់លោកបានរិះគន់ ទៅលើអាជ្ញាកណ្តាលការប្រកួត នៅក្នុងសន្និសីទកាសែត ក្រោយជំនួបលីគស្មើ ០-០ ទល់នឹងក្រុម Galatasaray កាលពីថ្ងៃទី២៤ កុម្ភៈ។ TFF បានបញ្ជាក់លើសេចក្តីថ្លែងការណ៍របស់ខ្លួនដូច្នេះថា៖«ការពិន័យគឺសំដៅទៅលើការរ...
article_5667.txt
Antony ខ្សែបម្រើស្លាបផ្លាស់ពីក្រុម Manchester United ទៅកាន់ក្លិប Real Betis ទឹកដីអេស្ប៉ាញ បានបង្ហាញពីការវិវត្តខ្លួនដ៏ឆាប់រហ័ស និងទម្រង់លេងយ៉ាងល្អ ក្នុងក្របខណ្ឌ La Liga។ កីឡាករប្រេស៊ីល មិនទទួលបានឱកាសលេងច្រើននោះឡើយ កាលអំឡុងនៅទឹកដីអង់គ្លេស។
ខ្សែបម្រើសញ្ជាតិប្រេស៊ីល រកឃើញភាពភ្លឺស្វាងរបស់ខ្លួនឡើងវិញ នៅក្នុងទឹកដីអេស្ប៉ាញ បន្ទាប់ពីបានផ្ទេរក្រោមលក្ខខណ្ឌខ្ចីជើងទៅក្លិប Real Betis អំឡុងទីផ្សារដោះដូរពាក់កណ្តាលរដូវកាល។ ពេលនេះ Antony រកបាន ៣គ្រាប់ អំឡុងបង្ហាញខ្លួនទើបតែបាន ៤លើកប៉ុណ្ណោះ។ កីឡាករប្រេស៊ីលរូបនេះ បានបាត់ប្រជាប្រិយនៅក្នុងក្លិប Manchester United បើទោះបីជារូប...
article_5668.txt
Chelsea ដណ្តើមបានចំណាត់ថ្នាក់លេខ៤ ក្នុងតារាង Premier League ជំនួស Manchester City វិញ ក្រោយឈ្នះក្រុមបាតតារាង Southampton ៤-០។ តំណែង Top 4 កាន់តែមានការប្រកួតប្រជែងខ្លាំង ដោយមានក្រុមចំនួន៧ ប្រដេញពិន្ទុគ្នាប្រកៀកប្រកិត។
ក្នុងជំនួបលីគកំពូលអង់គ្លេស សប្តាហ៍ទី២៧ នៅរាត្រីថ្ងៃទី២៥ ខែកុម្ភៈ ក្រុម Chelsea រកបានជ័យជម្នះជាថ្មីលើក្រុម Southampton ក្រោយបរាជ័យ២ប្រកួតជាប់គ្នា។ ៤គ្រាប់របស់ក្រុមរហស្សនាមតោខៀវ សម្រេចបានដោយ Chrustopher Nkunku, Pedro Neto, Levi Colwill និង Marc Cucurella។ តាមរយៈ៣ពិន្ទុនេះ បានជួយក្រុមដែលមានលោក Enzo Maresca ជាអ្នកចាត់ការទូ...
article_5669.txt
លោក Ruben Amorim អ្នកចាត់ការក្រុម​ Manchester United បានបង្ហើបថាខ្សែបម្រើ Alejandro Garnacho នឹងត្រូវចេញថ្លៃអាហារពេលល្ងាចមួយពេលទៅកាន់មិត្តរួមក្រុម ចំពោះកំហុសការសម្រេចចិត្តដើរចូលបន្ទប់ផ្លាស់សម្លៀកបំពាក់មុនគេ ដើម្បីឆ្លើយតបទៅនឹងការប្តូរចេញអំឡុងវគ្គទីមួយជំនួបទល់នឹងក្រុម Ipswich Town។
លោក Amorim ក្រោយចប់ការប្រកួត លោកក៏បានលើកឡើងថានឹងជួបជជែកជាមួយនឹងកីឡាករអាហ្សង់ទីន បន្ទាប់ពីហេតុការណ៍កើតឡើងក្នុងកីឡដ្ឋាន Old Trafford កាលពីថ្ងៃទី២៦ កុម្ភៈ។ អ្នកចាត់ការព័រទុយហ្កាល់ បាននិយាយថាកីឡាករវ័យ ២០ឆ្នាំ បានជួបគ្នាជាមួយលោកនៅទីលានហ្វឹកហាត់របស់ក្រុមក្នុងទីក្រុង Carrington កាលពីថ្ងៃទី២៧ កុម្ភៈ ក្រោយការប្រកួតបញ្ចប់ទៅ ហើយរ...
article_567.txt
នាទីក្រុងព័រម៉ូរេសប៊ី រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles លើកឡើងថា អូស្ត្រាលីចង់ចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសជិតខាងខ្លួនដូចជាប៉ាពូអាស៊ីនូវែលហ្គីណេ ដែលក្នុងកិច្ចព្រមព្រៀងនោះនឹងមានកងទ័ពជើងគោក កងទ័ពជើងទឹក និងទ័ពអាកាសប្រទេសទាំងពីរធ្វើការជាមួយគ្នាញឹកញាប់ជាងមុន។
ដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles នៅប៉ាពូអាស៊ី នូវែល បានធ្វើឡើងបន្ទាប់ពីអាម៉េរិកអះអាងថាខ្លួននឹងចាប់ផ្តើមកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិជាមួយរដ្ឋាភិបាលប្រទេសកោះប៉ាពូអាស៊ី នូវែលហ្គីណេ។ ក្នុងដំណើរទស្សនកិច្ចក្រុងព័រម៉ូរេសប៊ី ថ្ងៃទី១៣ ខែតុលា រដ្ឋមន្ត្រីក...
article_5670.txt
អាជ្ញាកណ្តាលម៉ិកស៊ិកលោក Marco Antonio Ortiz Nava រងពិន័យដោយសារសុំអាវ Lionel Messi ក្រោយបញ្ចប់ជំនួបរវាង Inter Miami និង Kansas City ក្នុងការប្រកួត ពានរង្វាន់ CONCACAF Champions Cup នៅថ្ងៃទី២០ ខែកុម្ភៈ។
ក្រោយរកបាន១គ្រាប់ជួយ Miami ឈ្នះ Kansas City ១-០ នៅកីឡដ្ឋាន Sporting Park ក្នុងរដ្ឋ​ Kansas សហរដ្ឋអាម៉េរិក Messi បានស្វាគមន៍ទាំងកីឡាករគូប្រជែង និងក្រុមអាជ្ញាកណ្តាល បន្ទាប់ប្រកួតចប់។ ភ្លាមនោះលោកអាជ្ញាកណ្តាល Marco Antonio Ortiz Nava បានដើរចូលទៅជិតហើយចាប់ដៃ Messi និងបានស្នើសុំអាវតែម្តង។ ប្រធានក្រុមអាហ្សង់ទីន ងក់ក្បាល​ជាការ...
article_5671.txt
លោក Carlo Ancelotti អ្នកចាត់ការក្រុម Real Madrid លើកសរសើរមិនដាច់ពីមាត់ទៅលើខ្សែប្រយុទ្ធ Kylian Mbappe ក្រោយពីរូបគេស៊ុតបាល់បញ្ចូលទី ៣គ្រាប់ ក្នុងជំនួបវគ្គជម្រុះពានរង្វាន់ UEFA Champions League យកឈ្នះលើក្រុមភ្ញៀវ Manchester City លទ្ធផល ៣-១ រាត្រីថ្ងៃទី១៩ កុម្ភៈ។ Real Madrid ក្រុមការពារតំណែងជើងឯកឡើងទៅកាន់វគ្គ ១៦ក្រុម ចុងក្...
អ្នកចាត់ការសញ្ជាតិអ៊ីតាលី និយាយថា ខ្សែប្រយុទ្ធសញ្ជាតិបារាំង មានឱកាសឈានដល់កម្រិត Cristiano Ronaldo ដែលជាវីរបុរសរបស់គេធ្លាប់បង្ហាញខ្លួនលេងនៅក្លិប Real Madrid។ Ronaldo វីរបុរសក្លិប Real Madrid មួយរូប គឺជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេប្រចាំប្រវត្តិសាស្ត្រក្លិប ចំនួន ៤៥១គ្រាប់ ពីការបង្ហាញខ្លួន ៤៣៨ប្រកួត ជាមួយក្លិបម្ចាស...
article_5672.txt
​ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់ ចង់ឱ្យការប្រកួតវគ្គជម្រុះ FIFA World Cup 2026 ទ្វីបអាស៊ី ទល់នឹងក្រុមប៉ាឡេស្ទីន នៅខែមីនា ប្តូរពីទីក្រុង Amman របស់ហ្ស៊កដានី និងបដិសេធសំណើរបស់ក្រុមប៉ាឡេស្ទីន ដែលចង់រៀបចំការប្រកួតនៅក្រៅទីក្រុង Jerusalem ទឹកដីអ៊ីស្រាអែលផងដែរ។
ការប្រកួតព្រឹត្តិការណ៍បាល់ទាត់កម្រិតអន្តរជាតិ ដែលធ្លាប់ធ្វើឡើងក្នុងទឹកដីប៉ាឡេស្ទីន ចុងក្រោយបំផុតគឺនៅក្នុងខែតុលា ឆ្នាំ ២០១៩ ហើយចាប់តាំងពីពេលនោះមកក្រុមជម្រើសជាតិប៉ាឡេស្ទីន តែងតែលេងការប្រកួតក្នុងនាមជាក្រុមម្ចាស់ផ្ទះ នៅទឹកដីកណ្តាល រួមមាននៅប្រទេសកាតា, ហ្ស៊កដានី កូវ៉ែត និងនៅម៉ាឡេស៊ី ជាដើម។ យ៉ាងណាមិញ ​នៅការប្រកួតជម្រុះពានរង្វ...
article_5673.txt
Jannik Sinner កីឡាករវាយកូនបាល់លេខ១ពិភពលោក និងកីឡាការិនីជិះស្គីលើទឹកកក Laura Barquero សុទ្ធតែរងបម្រាម ក្រោយមានជាប់ពាក់ព័ន្ធសារធាតុហាមឃាត់ «ដូប៉ា»។ កំពូលកីឡាការិនីហែលទឹកចិន Tang Qianting ស្ថិតក្នុងការតាមដាន។ កំពូលកីឡាករវាយកូនបាល់ Novak Djokovic លើកឡើងថា ការធ្វើតេស្តសារធាតុហាមឃាត់ ពេលខ្លះធ្វើឱ្យអត្តពលិកគិតថាពួកគេរងភាពអយុត...
ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (WADA) នៅថ្ងៃទី១៥ ខែកុម្ភៈ បានប្រកាសពីការដាក់បម្រាមកីឡាករវាយកូនបាល់សញ្ជាតិអ៊ីតាលី រយៈពេល ៣ខែ ស្របពេលកីឡាការិនីជិះស្គីលើទឹកកកសញ្ជាតិអេស្ប៉ាញ Laura Barquero ជាប់បម្រាម ៦ឆ្នាំ ក្រោយធ្វើតេស្តរកឃើញមានវិជ្ជមានសារធាតុហាមឃាត់។ អ្នកទាំងពីរ សុទ្ធតែតេស្តរកឃើញសារធាតុ Clostebol ដូចគ្នា ប៉ុន្តែការ...
article_5674.txt
លោក Jose Munuera Montero ដែលជាអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួត រវាងក្រុម Real Madrid ស្មើ ១-១ ទល់នឹងក្រុម Osasuna  មិនបានប្រព្រឹត្តិកំហុសឆ្គងណាមួយឡើយ ក្នុង​ការប្រកួត រួមទាំងពេលផ្តល់កាតក្រហម ទៅខ្សែបម្រើ Jude Bellingham ផង។ នេះបើ​តាមការអះអាងរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) ក្រោយ​ការបើកការស៊ើបអង្កេត លើ​ករណីជម្លោះផលប្រយោ...
ស្ថាប័ន RFEF នៅថ្ងៃទី២០ ខែកុម្ភៈ បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ថា ​ខ្លួននឹង​មិន​ចាត់វិធានការណាមួយឡើយ ដើម្បីដាក់ពិន័យ​ លើអាជ្ញាកណ្តាលវ័យ ៤១ឆ្នាំ ដែលត្រូវបាន​ អ្នកគាំទ្រក្លិប Real Madrid ​រិះគន់ ​ក្រោយបណ្តេញខ្សែបម្រើ Jude Bellingham ពីការប្រកួត ដោយគិតថាកីឡាករវ័យ ២១ឆ្នាំ បានប្រើប្រាស់ពាក្យសម្បីមិនសមរម្យលើខ្លួន។ លោក Monte...
article_5675.txt
តារាចម្រៀងរ៉េបបារាំង Riles Kacimi ជ្រើសយកវិធីសាស្ត្ររត់លើម៉ាស៊ីនហាត់ប្រាណរយៈពេល ២៤ម៉ោងដោយមិនឈប់សម្រាក ដើម្បីផ្សព្វផ្សាយអាល់ប៊ុមចម្រៀងថ្មីរបស់ខ្លួន។ រយៈពេល១ថ្ងៃពេញ Kacimi រត់បានជាង ២០០ គីឡូម៉ែត្រ។
នៅលើម៉ាស៊ីរត់ហាត់ប្រាណដ៏ទំនើបមួយ តារារ៉េបវ័យ២៩ឆ្នាំ ចាប់ផ្តើមរត់​ពី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី៨ ខែ​កុម្ភៈ រហូតដល់​ថ្ងៃ​ត្រង់​ថ្ងៃ​បន្ទាប់។ Kacimi។ ក្នុងវីដេអូដែលបង្ហាញពីការរត់របស់ខ្លួន ក្នុងចម្ងាយ ២០៥,២១ គីឡូម៉ែត្រ រយៈពេល ២៤ម៉ោង នៅលើម៉ាស៊ីនហាត់ប្រាណ មានអ្នកចូលមើលជាង ១ម៉ឺននាក់លើអ៊ីនធឺណិត។ Kacimi មានអ្នកចុចតាមដានលើបណ្តាញសង្គមយូធ...
article_5676.txt
ច្បាប់ស្តីពីប្រាក់ចំណេញ និងនិរន្តរភាព (PSR) របស់ក្របខណ្ឌ Premier League នឹងនៅតែអនុវត្តន៍នៅរដូវកាលក្រោយ ដើម្បីបង្កាមិនឱ្យក្លិបចំណាយលើសចំណូល។ PSR អនុញ្ញាតឱ្យក្លិបនៅលីគកំពូលអង់គ្លេសទាំង២០ ខាតមិនលើសពី ១៣១លានដុល្លារ ក្នុងរយៈពេល ៣ឆ្នាំជាប់គ្នា។ ក្លិប Manchester City, Newcastle United និង Aston Villa សុទ្ធតែមិនពេញចិត្ត។
យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្លិបទាំង២០ក្នុងលីគកំពូលអង់គ្លេសបានជួបជុំគ្នាក្នុងក្រុងឡុងដ៏ថ្ងៃទី១៣ ខែកុម្ភៈ ដើម្បីពិភាក្សាគ្នាជុំវិញការផ្លាស់ប្តូរបទប្បញ្ញត្តិហិរញ្ញវត្ថុថ្មី (SCR)។ ដោយមិនមានការបោះឆ្នោតណាមួយត្រូវបានធ្វើឡើង ក្នុងកិច្ចពិភាក្សាជុំវិញបទប្បញ្ញត្តិថ្មីនេះ PSR នៅតែសម្រេចឱ្យអនុវត្តន៍ច្បាប់ SCR ដដ...
article_5677.txt
លោក Luis Rubiales អតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) នឹងដាក់បណ្តឹងឧទ្ធរណ៍ប្រឆាំងទៅនឹងការសម្រេចរបស់តុលាការ ដែលបានកាត់ទោសដកតំណែង និងឈានដល់ជាប់ឃុំ លើករណីថើបកីឡាការិនីបាល់ទាត់ក្រុមជម្រើសជាតិអេស្ប៉ាញ Jenni Hermoso​។
លោក Rubiales ត្រូវបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ ចំពោះការថើបទៅលើតារាបាល់ទាត់ស្រី Jenni Hermoso ដោយមិនបានសុំការអនុញ្ញាត អំឡុងពិធីប្រគល់ពានរង្វាន់បាល់ទាត់ពិភពលោកនារី World Cup ​2023។ ជុំវិញករណីនេះ បុរសសញ្ជាតិអេស្ប៉ាញ ក៏បានរងពិន័យជាប្រាក់ប្រមាណ ១១ ៣០០ដុល្លារ ពីសំណាក់តុលាការអេស្ប៉ាញ។ យ៉ាងណាមិញ លោក Rubiales ពេលថ្មីនេះត្រូ...
article_5678.txt
ចាញ់ការប្រកួតក្នុងលីគលើកទី៨ ចំណោម ១៤ប្រកួត នៅលីគកំពូលអង់គ្លេស Premier League ក្រោមថ្វីជើងរបស់ក្រុម Tottenham Hotspur លទ្ធផល ១-០ ថ្ងៃទី១៦ កុម្ភៈ លោក ​Ruben Amorim អ្នកចាត់ការក្រុម Manchester United និយាយថាខ្លួនមិនអាចរត់គេចចេញ ដោយមិនទទួលខុសត្រូវឡើយ។​ បិសាចក្រហមឆ្លងកាត់ ២៥ប្រកួត នៅលីគកំពូលអង់គ្លេសរដូវកាល ២០២៤-២៥ ចាញ់ចំនួន...
ចាប់តាំងពីចូលដឹកនាំក្រុម Man Utd កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ បុរសសញ្ជាតិព័រទុយហ្កាល់ បានដឹកនាំក្រុមប្រកួតក្នុង Premier League ចំនួន ១៤ប្រកួត រងបរាជ័យ ៨ប្រកួត ខណៈក្រុមធ្លាក់ទៅឈរនៅលេខ ១៥ ក្នុងតារាង។ កំណត់ត្រាដ៏អាក្រក់ ដែលក្រុមបិសាចក្រហមធ្លាប់ជួបប្រទះ គឺកាលពីឆ្នាំ ១៩៧៣-៧៤ ក្រុមរងបរាជ័យចំនួន ១២ប្រកួត នៅក្នុងចំណោមការប្រកួត ២៥...
article_5679.txt
Jacob Kiplimo កីឡាកររត់ចម្ងាយ អ៊ូហ្កង់ដា ប្រើពេល ៥៦នាទី និង ៤២វិនាទី ដើម្បីបង្កើត កំណត់ត្រាពិភពលោកថ្មី លើការរត់ពាក់កណ្តាលម៉ារ៉ាតុន ដោយបំបែកកំណត់ត្រាចាស់ ដែលប្រើពេល ៥៧នាទី និង៣០វិនាទី។
នាកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុនពិភពលោក ដែលរៀបចំនៅក្រុង Barcelona ប្រទេសអេស្ប៉ាញ ថ្ងៃទី១៦ ខែកុម្ផៈ Jacob Kiplimo សម្រេចក្នុងថិរវេលា ៥៦នាទី និង ៤២វិនាទី បានបំបែកកំណត់ត្រាចាស់ដោយលឿនជាង ៤៨វិនាទី ដែលកាន់កាប់ដោយកីឡាករអេត្យូពី Yomif Kejelcha។ Kejelcha ធ្វើបាន៥៧នាទី ៣០វិនាទី នៅក្រុង Valencia កាលពីខែតុលា ឆ្នាំ ២០២៤។ Kiplimo ម្...
article_568.txt
អាម៉េរិកកំណត់ដាក់ទណ្ឌកម្មពាណិជ្ជករមីយ៉ាន់ម៉ាបីនាក់ និងក្រុមហ៊ុនមួយទៀត ជុំវិញការទិញអាវុធរុស្ស៊ីដែលនាំចូលពីបេឡារុសសម្រាប់ផ្គត់ផ្គង់ឱ្យរបបសឹកមីយ៉ាន់ម៉ា។ នេះបើតាមការប្រកាសរដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន នៅថ្ងៃទី៦ ខែតុលា។
ក្រោយរដ្ឋប្រហារនៅខែកុម្ភះ ឆ្នាំ២០២១ នយោបាយមីយ៉ាន់ម៉ាបន្តជាប់គាំង ដោយបង្កឱ្យមានការតវ៉ាប្រឆាំងទ្រង់ទ្រាយធំប្រឆាំងរបបយោធា និងការអនុវត្តទោសប្រហារជីវិតសកម្មជនចំនួន៤នាក់ ការបន្តឃុំខ្លួន និងកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ។ ជាការដាក់សម្ពាធលើរបបយោធា អាម៉េរិកក៏ដាក់ទណ្ឌកម្មលើពាណិជ្ជករដែលត្រូវរកឃើញថាទិញអាវុធផលិតដោយរុស្សីដើម្បីផ្គត់ផ...
article_5680.txt
គណៈកម្មការវិន័យរបស់លីគអាម៉េរិក Major League Soccer ដាក់ពិន័យកំពូលកីឡាករ Lionel Messi និងមិត្តរួមក្រុម Luis Suarez ក្រោយកីឡាករទាំងពីរចាប់កញ្ជឹងករបស់គ្រូជំនួយក្រុម New York City FC អំឡុងក្នុងការប្រកួតបើករដូវកាល សប្តាហ៍មុន។
ក្រោយបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ២-២ រវាងក្រុម Inter Miami និង New York City កាលពីថ្ងៃទី២២ កុម្ភៈ សប្តាហ៍មុន ឃ្លីបវីដេអូមួយត្រូវបានថតជាប់ ដោយតារាបាល់ទាត់អាហ្សង់ទីន បានដើរសំដៅទៅគ្រូជំនួយរបស់ក្រុម New York City FC លោក Mehdi Ballouchy នឹងបានចាប់កញ្ចឹងកពីខាងក្រោយ ដើម្បីទាញរូបគេចេញពីផ្លូវដើរ។ គ្រូជំនួយរបស់ក្រុម New York ...
article_5681.txt
លោក Jose Mourinho អ្នកចាត់ការក្រុម Fenerbahce បានដាក់ពាក្យបណ្តឹងផ្លូវច្បាប់ ប្តឹងក្លិប Galatasaray ដែលបានចោទប្រកាន់លោកថាបានធ្វើសេចក្តីថ្លែងការណ៍ប្រកាន់ជាតិសាសន៍។ អ្នកចាត់ការក្រុម Fenerbahce បានអះអាងដូច្នេះថ្ងៃទី២៨ កុម្ភៈ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិប Fenerbahce ទៀតសោត ក៏បានបញ្ជាក់ដែរថា អ្នកចាត់ការព័រទុយហ្កាល់ បានប្តឹងក្លិប Galatasaray ក្នុងលីគកំពូលប្រទេសតួកគីជាមួយគ្នា សម្រាប់តម្លៃទឹកប្រាក់ ១ ៩០៧ ០០០លានលីរ៉ាតួកគី (៥២ ២២៣ដុល្លារ) លើករណីវាយប្រហារទៅលើសិទ្ធិបុគ្គល។ ខណៈក្លិប Fenerbahce មិនបានបញ្ជាក់អំពីមូលហេតុច្បាស់លាស់លើសពីនេះទេ ប៉ុន្តែ...
article_5682.txt
កីឡដ្ឋានបាល់ទាត់ថ្មីរបស់ក្លិប Everton ស្ថិតនៅតំបន់មាត់ទឹក Bramley Moore Dock ត្រៀមបើកស្វាគមន៍អ្នកគាំទ្រចំនួន​ ១០ ០០០នាក់ សម្រាប់ចូលរួមព្រឹត្តិការណ៍បាល់ទាត់ក្រុមយុវជន ដើម្បីធ្វើតេស្តសាកល្បង នៅមុនពេលក្លិបស្ថិតក្នុងលីគកំពូលអង់គ្លេស រើចេញពីកីឡដ្ឋានចាស់ Goodison Park នៅចុងបញ្ចប់រដូវកាល ២០២៤-២៥។
ទីតាំងទឹកដីថ្មីរបស់ក្លិប Everton ដែលមានឈ្មោះ Bramley Moore Dock នឹងអាចផ្ទុកមនុស្សបានចំនួន ៥២ ៨៨៨នាក់ ហើយកីឡដ្ឋាននេះទៀតសោត បានកសាងអស់រយៈពេល ៤ឆ្នាំ និងចាយប្រាក់ប្រមាណ ៨០០លានផោន(១​,០១ពាន់លានដុល្លារ) លើសពីការគ្រោងទុកទៅទៀត។ បើតាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស ផ្ទះថ្មីរបស់ក្លិប Everton ក៏នឹងត្រូវប្រើសម្រាប់រៀបចំការប្រកួតព្រឹត្ត...
article_5683.txt
យុវជន Sun Liang អ្នកឡើងភ្នំជនជាតិចិន អាយុ ១៨ឆ្នាំ បានរួចផុតជីវិតនៅលើភ្នំដ៏ត្រជាក់ រយៈពេល១០ថ្ងៃ តាមរយៈការញ៉ាំថ្នាំដុសធ្មេញ។
មិនមែនជារឿងសាមញ្ញនោះឡើយ ដែលអ្នកឡើងភ្នំបានចំណាយពេល ១០ ថ្ងៃឆ្លងកាត់លក្ខខណ្ឌអាកាសធាតុត្រជាក់ខ្លាំងនៅតំបន់ភ្នំភាគពាយព្យប្រទេសចិន ហើយអាចមានជីវិតរស់មកវិញ។ យោងតាមកាសែត South China Morning Post យុវជន Sun Liang ខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែអាចរស់បានដោយការផឹកទឹក ព្រិលទឹកកក និងញ៉ាំថ្នាំដុសធ្មេញ។ Sun ដែលមានវ័យ១៨ឆ្នាំ បានច...
article_5684.txt
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានបញ្ចប់តំណែងគ្រូបង្វឹកក្រុមយុវជនលោក Indra Sjafri ដែលធ្លាប់ដឹកនាំក្រុមលើកពាន U19 AFF Cup និងឈ្នះមេដាយមាសកីឡាស៊ីហ្គេម (SEA Games) លើកទី៣២ ឆ្នាំ ២០២៣ នៅកម្ពុជា។
ការដកលោក Sjafri ចេញពីតំណែងគ្រូបង្វឹកក្រុមយុវជនឥណ្ឌូណេស៊ី ធ្វើឡើងបន្ទាប់ពីក្រុម U-20 ឥណ្ឌូណេស៊ី បញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាងក្នុងព្រឹត្តិការណ៍ U-20 Asian Cup ឆ្នាំ ២០២៥ ដោយរកបានត្រឹម១ពិន្ទុប៉ុណ្ណោះពីការប្រកួត៣លើក។ នៅពេលត្រឡប់ពីការប្រកួត គ្រូវ័យ៦២ឆ្នាំ បានទទួលការជូនដំណឹងពីការបញ្ចប់តំណែងនេះ។ PSSI បានផ្សាយលើគេហទំព័រផ្លូ...
article_5685.txt
កីឡាករចូលសញ្ជាតិ Rafaelson ឬឈ្មោះវៀតណាម Nguyen Xuan Son ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តច្រើនសន្ធឹកសន្ធាប់ ប្រមាណ ១,២ លានដុល្លារ ចំពោះការបញ្ចេញសមត្ថភាពជួយក្រុមជម្រើសជាតិវៀតណាម ដណ្តើមបានពានរង្វាន់ ​AFF ASEAN Cup 2024។
ខ្សែប្រយុទ្ធសញ្ជាតិដើមប្រេស៊ីល វ័យ ២៧ឆ្នាំ ទទួលបានប្រាក់លើកទឹកចិត្តបន្ថែម ប្រមាណ ៣០ពាន់លានដុង (១,២លានដុល្លារ) បន្ទាប់ពីរូបគេបានបង្ហាញខ្លួនលេងជាមួយជម្រើសជាតិវៀតណាម រួមចំណែកដល់ក្រុមយកបានជ័យជម្នះនៅវគ្គផ្តាច់ព្រ័ត្រ ព្រមទាំងជាប់ឈ្មោះជាកីឡាករដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេប្រចាំការប្រកួត AFF ASEAN Cup 2024។ Rafaelson ស៊ុតបាល់...
article_5686.txt
ក្លិប Nam Dinh FC នៃលីគកីឡាបាល់ទាត់កំពូលវៀតណាម (V-League1) បានច្រានចោលសំណើរបស់ក្លិបមួយនៅអារ៉ាប៊ីសាអូឌីត ដែលចង់ទិញកីឡាករចូលសញ្ជាតិវៀតណាម Nguyen Xuan Son (Rafaelson) ក្នុងតម្លៃ ៣លានដុល្លារ។
លោក Nguyen Quoc Phong នាយកប្រតិបត្តិក្លិប Nam Dinh FC បាននិយាយប្រាប់អ្នកកាសែតដូច្នេះថា៖«មានក្លិបមួយក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានដាក់សំណើជាប្រាក់ជាង ៣លានដុល្លារ ដើម្បីទិញផ្តាច់យក Rafaelson ប៉ុន្តែត្រូវបានលោក Nguyen Van Thien ជាប្រធានក្លិបច្រានចោលសំណើនោះ។ លោកចង់ឱ្យកីឡាករដើមកំណើតប្រេស៊ីលបន្តលេង និងបង្ហាញសមត្ថភាពដ៏អស្ចារ្...
article_5687.txt
បេក្ខជន ៧រូប នឹងត្រូវប្រជែងតំណែងប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ពីលោក Thomas Bach។ ក្នុងសន្និសីទសារព័ត៌មានមួយនៅចំពោះមុខសមាជិក IOC ដែលធ្វើឡើងក្នុងក្រុង Lausanne ប្រទេសស្វីស សប្តាហ៍មមុន បេក្ខជនទាំង៧ បានលើកយកបញ្ហាប្រឈមសំខាន់ៗដូចជាការបញ្ចូលអត្តពលិករុស្ស៊ី និងបេឡារុស ចូលអូឡាំពិក មកជជែកដេញដោលយ៉ាក្តៅគគុក។ ជម្លោះអ៊ី...
លោក Thomas Bach នឹងបញ្ចប់អណត្តិទីពីររយៈពេល១២ឆ្នាំ របស់ខ្លួន (៨ឆ្នាំ + ៤ឆ្នាំ) នៅក្នុងឆ្នាំ២០២៥។ កាលពីខែសីហា បុរសសញ្ជាតិអាល្លឺម៉ង់ វ័យ៧១ឆ្នាំ ដែលកាន់តួនាទីជាប្រធាន IOC តាំងពីឆ្នាំ ២០១៣ បានប្រកាសក្នុងកិច្ចប្រជុំមួយស្ថិតក្នុងកីឡាអូឡាំពិកទីក្រុងប៉ារីស ដ៏គួរភ្ញាក់ផ្អើល ថាលោកនឹងមិនបន្តតំណែងទៀតឡើយ ទោះមានការគាំទ្រឱ្យបន្តក៏ដោយ។...
article_5688.txt
ក្របខណ្ឌលីគកំពូលអង់គ្លេស Premier League នឹងអាចដាក់ដំណើរប្រព័ន្ធចាប់កំណត់បាល់ Offside ពាក់កណ្តាលស្វ័យប្រវត្តិ ក្នុងការប្រកួត នៅមុនពេលបញ្ចប់រដូវកាល ២០២៤-២៥ បន្ទាប់ពីបញ្ចប់ការធ្វើតេស្តដោយជោគជ័យ។ នេះបើតាមការបញ្ជាក់របស់នាយកផ្នែកកីឡាបាល់ទាត់លីគកំពូលអង់គ្លេសលោក Tony Scholes។
កាលពីឆ្នាំ ២០២៤ ក្លិបជាច្រើនក្នុងក្របខណ្ឌ Premier League ធ្លាប់បានបង្ហាញការមិនពេញចិត្ត ចំពោះការប្រើប្រាស់បច្ចេកវិទ្យាចាប់ Offside ពាក់កណ្តាលស្វ័យប្រវត្តិនេះ អំឡុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនបាល់ទាត់ដ៏ធំប្រចាំពិភពលោក។ ដំបូងឡើយប្រព័ន្ធដ៏ពេញនិយមកំពុងប្រើប្រាស់នៅលីគកំពូលបាល់ទាត់អេស្ប៉ាញ La Liga ហៀបនឹងដាក់ប្រើនៅក្នុងទឹកដីអង់គ្ល...
article_5689.txt
ក្លិប​នៅ Premier League បានចំណាយ ៤៥០លានដុល្លារ ក្នុងទីផ្សារដោះដូរកីឡាករលើកទី២ ប្រចាំរដូវកាល ២០២៤-២៥ ដែលកើនឡើង ១២៤លានដុល្លារ បើធៀបនឹងរដូវកាលមុន។ Manchester City ចាយលុយច្រើនជាងគេលើការផ្ទេរកីឡាករ ដោយស្ទើតែលើស ១៩ក្រុមទៀតរួមបញ្ចូលគ្នា។ Serie A ចំណាយច្រើនជាងគេបន្ទាប់ពី អង់គ្លេស ស្របពេល Ligue 1, Bundesliga និង La Liga នៅបន្តប...
Man City មានបញ្ហាធ្លាក់ទម្រង់ប្រកួតគួរឱ្យភ្ញាក់ផ្អើលនៅរដូវកាល ២០២៤-២៥ ដោយរងបរាជ័យច្រើនប្រកួត ក្រោយមានបញ្ហាកីឡាកររបួស។ យ៉ាងណាក៏ដោយ អំឡុងពេលទីផ្សារដោះដូរលើកទី២ អ្នកចាត់ការទូទៅលោក Pep Guardiola បាននាំយកកីឡាករ ៦រូប ដោយចាយអស់ ២២៤ លានដុល្លារ។ ក្នុងចំណោមកីឡាករទាំង ៦រូប មានតែ ៤រូបប៉ុណ្ណោះដែលត្រូវចំណាយប្រាក់ ក្នុងនោះ ខ្សែប្រយុទ...
article_569.txt
នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ​ប្រើ​ក្នុងន័យ​ផ្សេង​ពីគ្នា។
១. ពាក្យ «សិទ្ធិ» មានន័យថា សេចក្តីសម្រេច, សេចក្តីសម្រេច​ផល​ឬ​ផល​សម្រេច, សេចក្តី​ស័ក្តិសិទ្ធិ, អំណាច, សេចក្តី​អង់អាច, សេចក្តីសម្រេច​តាម​អំណាចច្បាប់។ ២. ពាក្យ «សិទ្ធ» មានន័យថា ដែល​សម្រេច​ហើយ, ដែល​សម្រេច​តាម​មាត្រា​ច្បាប់, ដែល​ស័ក្តិសិទ្ធិ, សម្បូណ៌, ពូកែ, ជំនាញ, មាន​ប្រាជ្ញា​វាងវៃ៕ [ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះស...
article_5690.txt
លោក Ruben Amorim អ្នកចាត់ការក្រុម Manchester United អះអាងថា លោកមិនមានក្តីបារម្ភ ស្លន់ស្លោអ្វីនោះឡើយ ទៅលើការស្វែងរកកីឡាករថ្មីមកចូលរួមក្រុម ខណៈទីផ្សារដោះដូរកីឡាករ នៅសល់ពេលត្រឹម ១ថ្ងៃទៀត បើទោះបីជាក្រុមបានរងបរាជ័យក្នុងទឹកដីជាថ្មី ក្នុងក្របខណ្ឌ Premier League។
Manchester United បានប្រកួតចាញ់ក្នុងកីឡដ្ឋាន Old Trafford ក្រោមថ្វីជើងក្រុម Crystal Palace លទ្ធផល ២-០ ជាថ្មីម្តងទៀត ក្នុងក្របខណ្ឌ ​Premier League ។ សម្រាប់រដូវកាលនេះ ក្រុមរហស្សនាមបិសាចក្រហម បានបើកទ្វារផ្ទះទទួលភ្ញៀវ ១៣លើក ហើយរងបរាជ័យ៧លើក ដែលជាកំណត់ត្រាអាក្រក់បំផុត បើគិតចាប់តាំងពីឆ្នាំ ១៨៩៣-៩៤មក។ ប៉ុន្មានប្រកួតចុងក្រោយនេ...
article_5691.txt
​ខ្សែប្រយុទ្ធ Cristiano Ronaldo អាចនឹងត្រូវបានចាត់ទុកជាកីឡាករដ៏អស្ចារ្យជាងគេបំផុត សម្រាប់អ្នកគាំទ្រជាច្រើននៅទូទាំងពិភពបាល់ទាត់ ប៉ុន្តែមិនមែនសុទ្ធសឹងតែមនុស្សគ្រប់គ្នាទាំងអស់នោះទេ។ តារាបាល់ទាត់ព័រទុយហ្កាល់ វ័យ ៣៩ឆ្នាំ បានអះអាងថាកូនប្រុសខ្លួន ជ្រើសយកខ្សែប្រយុទ្ធបារាំង Kylian Mbappe ជាកីឡាករល្អអស្ចារ្យបំផុតជាងខ្លួន។
Ronaldo ពេលថ្មីៗនេះ បានបង្ហាញខ្លួនលេងយ៉ាងល្អជាមួយក្លិប Al Nassr ដោយគេរកបានគ្រាប់បាល់បញ្ចូលទី ២គ្រាប់ ក្នុងជំនួបក្របខណ្ឌ Saudi Pro League សប្តាហ៍នេះ ហើយក៏ក្លាយជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេបំផុតប្រចាំលីគកំពូលអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែការបង្ហាញទម្រង់លេងល្អខ្លាំងយ៉ាងណាក្តី ក៏មិនអាចទាក់ទាញចំណាប់អារម្មណ៍របស់កូនប្រុសទីពីររ...
article_5692.txt
ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី៥ ខែកុម្ភៈ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ ដែលហាមអត្តពលិកប្តូរភេទ មិនឱ្យចូលរួមប្រកួតក្នុងកីឡាស្ត្រី។ ប្រធានាធិបតីអាម៉េរិកទី៤៧ ធ្វើបែបនេះដើម្បីការពារអត្តពលិកស្ត្រីឱ្យមានការប្រកួតដោយតម្លាភាព និងជំរុញគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) អនុវត្តន៍ច្បាប់នេះនៅអូឡាំពិករដូវក្តៅ ក...
បន្ទាប់ពីលោក ត្រាំ ចុះហត្ថលេខានៅសេតវិមានលើបញ្ជាប្រតិបត្តិ ប្រសិនបើនៅតាមបណ្តាសាលារៀនទាំងឡាយណានៅទឹកដីអាម៉េរិកមិនអនុវត្តន៍តាម នឹងត្រូវដកហូតមូលនិធិសហព័ន្ធលើការទ្រទ្រង់អត្តពលិក និងលុបចោលមូលនិធិទាំងអស់ពីកម្មវិធីអប់រំ។ ច្បាប់ ហាម​កីឡាករ​កែភេទ​​ប្រកួត​ក្នុង​កីឡា​ស្ត្រីនេះ ទទួលបានការសាទរពីអ្នកគាំទ្ររួមទាំងអ្នកសាធារណរដ្ឋសំខាន់ៗផ...
article_5693.txt
លោក Robin Van Persie អ្នកចាត់ការក្រុម Heerenveen ក្នុងលីគកំពូលបាល់ទាត់ហូឡង់ បង្ហាញក្តីហួសចិត្ត និងខឹងសម្បាចំពោះអាជ្ញាកណ្តាល ដែលបណ្តោយឱ្យមានកីឡាករក្រុម Fortuna Sittard រហូតចំនួន ១២នាក់ចូលលេងលើទីលាន ទល់ក្រុមរបស់ខ្លួន ក្នុងជំនួបលីគនៅថ្ងៃទី១ ខែកុម្ភៈ។
ហេតុការណ៍បានកើតឡើងអំឡុងនាទី ៨៨ នៃការប្រកួត ដោយពេលនោះក្រុមរបស់លោក Van Persie កំពុងនាំមុខលទ្ធផល ២-១ ហើយភ្លាមនោះក្រុម Fortuna បានសុំផ្លាស់ប្តូរកីឡាករ ២រូប រួមមានកីឡាករ Ryan Fosso និង Jasper Dahlhaus ជំនួសកីឡាករ Darijo Grujcic និង Owen Johnson។ យ៉ាងណាក៏ដោយ កីឡាករ Dahlhaus មិនបានចាកចេញពីទីលាននោះឡើយ ហើយបន្តលេងបានរហូតជាង ១នាទ...
article_5694.txt
សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ត្រូវបង្ខំចិត្តហាមឃាត់ និងដកចេញការទាត់បាល់ពិន័យ ១១ម៉ែត្រ តាមរបៀបបច្ចេកទេសរបស់ តារាបាល់ទាត់ប្រេស៊ីល Neymar Jr ដែលមានប្រសិទ្ធភាពខ្ពស់ពេក ក្នុងការបញ្ចប់ទី។
តារាបាល់ទាត់វ័យ ៣៣ឆ្នាំ Neymar Jr ត្រូវបានស្គាល់ថាជាកីឡាករល្អខ្លាំងមួយរូបនៅលើពិភពលោក នាសម័យបច្ចុប្បន្ន ដោយរូបគេបានកសាងឈ្មោះល្បីល្បាញ នៅក្នុងប្រទេសប្រេស៊ីល ជាមួយក្លិប Santos ដោយរកបានគ្រាប់បាល់រហូតដល់ទៅ ១៣៦គ្រាប់ អំឡុងពេលប្រកបអាជីពដំបូង។ កាលប្រកបអាជីពជាមួយ Santos FC ពីឆ្នាំ ២០០៩ ដល់ ២០១៣ Neymar Jr បង្ហាញទម្រង់លេងដ៏គួរឱ្យ...
article_5695.txt
ក្លិប Aston Villa ជាបេក្ខភាពទីមួយដែលបង្ហាញចំណាប់អារម្មណ៍ចង់នាំយកខ្សែប្រយុទ្ធ Marcus Rashford ដែលបាត់ប្រជាប្រិយភាពក្រោមក្រសែភ្នែកអ្នកចាត់ការក្រុម Manchester United ទៅចូលរួមក្រុម ក្រោមលក្ខខណ្ឌខ្ចីជើង។
កីឡាករវ័យ ២៧ឆ្នាំ សញ្ជាតិអង់គ្លេស បាត់ទំនុកចិត្តពីសំណាក់គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់លោក Ruben Amorim ស្ថិតក្នុងក្លិប Manchester United ចាប់តាំងពីថ្ងៃទី១២ ខែធ្នូ មកម្ល៉េះ ពេលដែលក្រុមបានយកឈ្នះលើគូប្រជែងក្នុងទីក្រុងតែមួយ Manchester City លទ្ធផល​ ២​-១។ រយៈពេល ១១ប្រកួតហើយ ដែល Rashford បាត់មុខពីក្រុម។ កាលពីថ្ងៃទី៣០ មករា អ្នក...
article_5696.txt
អ្នកចាំទីវ័យចំណាស់ Manuel Neuer និងជាប្រធានក្រុម Bayern Munich បានចុះកិច្ចសន្យាបន្តស្នាក់នៅកីឡដ្ឋាន Allianz Arena ១ឆ្នាំថែមទៀត ពោលរហូតដល់ខែមិថុនា ឆ្នាំ ២០២៦។ នេះបើតាមក្លិបយក្សស្ថិតក្នុងក្របខណ្ឌ Bundesliga ប្រកាសនៅថ្ងៃទី៤ ខែកុម្ភៈ។
Neuer ដែលនឹងឈានចូលវ័យ ៣៩ឆ្នាំ នៅខែមីនា បានចូលរួមជាមួយក្រុមយក្សអាល្លឺម៉ង់ នៅក្នុងឆ្នាំ ២០១១ ដោយផ្លាស់ចេញពីក្លិប Schalke។ ចាប់តាំងពីពេលនោះមក រូបគេបានបង្ហាញខ្លួនឱ្យ Bayern Munich ចំនួន ៥៤៧លើក ក្នុងនោះរក្សាសំណាញ់ទី ២៥៨លើក។ កាលពីខែសីហា ឆ្នាំ ២០២៤ អ្នកចាំទីអាល្លឺម៉ង់ បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ពោលគឺក្រោយពេលដែលរូបគ...
article_5697.txt
អ្នកចាត់ការក្រុម ​Manchester City លោក Pep Guardiola ខកចិត្តចំពោះខ្សែការពារស្លាបស្តាំ Kyle Walker ដែលចង់ចាកចេញពីក្រុម ដោយមិនប្រាប់ខ្លួនឱ្យដឹងជាមុន។ ខ្សែការពារអង់គ្លេស ត្រូវបានក្រុម AC Milan ខ្ចីជើង អំឡុងទីផ្សារដោះដូរកីឡាករលើកទី២ ខែមករា។
កាលពេលថ្មីនេះកីឡាករសញ្ជាតិអង់គ្លេស Walker សម្រេចការផ្ទេរទៅកាន់ក្លិប AC Milan របស់ក្របខណ្ឌ Serie A ក្រោមខក្ខខណ្ឌខ្ចីជើង បន្ទាប់ពីរូបគេជួបបញ្ហាទម្រង់លេង ចាប់តាំងពីដើមរដូវកាល ២០២៤-២៥ មក។ បើតាមកាសែត The Athletic អ្នកចាត់សញ្ជាតិអេស្ប៉ាញ លោក Guardiola ខកចិត្តចំពោះ Walker ដែលទាក់ទងផ្ទាល់ទៅប្រធានផ្នែកកីឡាករ Txiki Begiristain ជ...
article_5698.txt
ការប្រកបអាជីពកីឡាបាល់ទាត់ បានផ្តល់ផលប្រយោជន៍ខ្លាំងទៅលើផ្នែកហិរញ្ញវត្ថុ ហើយតម្លៃប្រាក់ឈ្នួលនៅតាមក្លិបអាជីពកាន់តែធំ ក៏ទទួលបានកាន់ច្រើនដូចគ្នា ដែលជួនកាលអាចធ្វើឱ្យកីឡាកររូបនោះ ក្លាយជាកីឡាករទទួលប្រាក់ថ្លៃពលកម្មខ្ពស់លើពិភពលោកផងដែរ។
មែនទែនទៅ Cristiano Ronaldo គឺជាកីឡាករម្នាក់ដែលវិវត្តន៍ខ្លួនចាប់តាំងពីកុមារភាព រហូតក្លាយជាកំពូលកីឡាករដ៏អស្ចារ្យបំផុតមួយរូបនៅលើពិភពលោកពេលបច្ចុប្បន្ន។ ​មិនតែប៉ុណ្ណោះ អតីតកីឡាករ Man Utd និង Real Madrid ក៏បានក្លាយជាកីឡាករទទួលបានប្រាក់ថ្លៃពលកម្មខ្ពស់ជាងគេបំផុតលើពិភពលោក លើសកីឡាករណាទាំងអស់។ កន្លងមកគេគ្រាន់តែដឹងថា ការលេងនៅក្លិប...
article_5699.txt
កីឡាករប្រដាល់សញ្ជាតិអៀរឡង់ John Cooney បានស្លាប់នៅក្នុងវ័យ ២៨ឆ្នាំ បន្ទាប់ពីជួបបញ្ហារបួសក្បាលធ្ងន់ធ្ងរ អំឡុងការប្រកួតកាលពីថ្ងៃទី១ ខែកុម្ភៈ។ នេះបើតាមការប្រកាសរបស់ភ្នាក់ងាររបស់ Cooney នាថ្ងៃទី៩ ខែកុម្ភៈ។
អ្នកប្រដាល់អៀរឡង់ ចាប់តាំងពីជួបបញ្ហារបួសធ្ងន់ធ្ងរ អំឡុងការប្រកួតការពារខ្សែក្រវាត់ទម្ងន់ Super Featherweight ដោយចាញ់កីឡាករ Welshman Nathan Howells រួចមក Cooney ក៏ទទួលបានការមើលថែទាំងដិតដល់ខ្លាំង បន្ទាប់ពិនិត្យឃើញមានហូរឈាមក្នុងខួរក្បាល។ ការប្រកួតរវាង Cooney ទល់នឹងកីឡាករ Nathan Howells ធ្វើឡើងនៅក្នុងទីក្រុង Belfast ភាគខាងជ...
article_57.txt
​ពាក្យ​«​លប់​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ជា​ប្រដាប់​ចាប​សត្វ​មួយ​ប្រភេទ មាន​សណ្ឋាន​ជា​ទ្រុង រុំ​ស្លឹកឈើ​ស្រស់​មាន​ប៉ែក​ដាក់​បក្សី​ធ្លាក់ មាន​ប៉ែក​សំណាញ់ មាន​គន្លឹះ​ថ្លោះ​បាន សម្រាប់​ឲ្យ​ជាប់​បក្សី​ព្រៃ​ដែល​ដេញធ្នាក់​។ ឧទាហរណ៍ លប់លលក​, លប់ទទា​, លលក​ព្រៃ​ជាប់​លប់ ជាដើម​។
​ចំណែក​ពាក្យ​«​លុប​» មាន​ថ្នាក់​ពាក្យ​ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​បាត់​ស្នាម​, ឲ្យ​បាត់​គំនូស​, ឲ្យ​បាត់​លំ​អាន​, ឲ្យ​បាត់​រូប​, ឲ្យ​បាត់ឈ្មោះ​, ធ្វើ​ឲ្យ​វិនាស​, ធ្វើ​ឲ្យ​សូន្យ​។ ឧទាហរណ៍ លុបអក្សរ​, លុបដាន​, លុបឈ្មោះ​,...​ជាដើម​។ ប្រើ​ក្នុងន័យ​បំពេញ​, ជម្រៅ​, រណ្ដៅ​ឲ្យ​បាត់ៈ លុបរណ្ដៅ​, បំពេញ​ក្រហូង​, លុបអណ្ដូង​...​។...
article_570.txt
គេហទំព័រប្រព័ន្ធផ្សព្វផ្សាយដែលដំណើរការនៅសិង្ហបុរីជាច្រើនអាចត្រូវបិទ ឬពិន័យជាប្រាក់ប្រសិនបើគេហទំព័រទាំងនោះមិនបញ្ឈប់អ្នកប្រើប្រាស់ពីការបង្ហោះមាតិកាបង្កគ្រោះថ្នាក់ដល់សង្គមបាននោះ។ ការអនុវត្តនេះស្ថិតក្រោមច្បាប់ដែលទើបស្នើឡើងនៅសភាសិង្ហបុរីនាថ្ងៃទី៣ ខែតុលា។
រដ្ឋាភិបាលសិង្ហបុរីនឹងបិទ ឬពិន័យជាប្រាក់ចំពោះគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយ ដែលមិនបញ្ឈប់អ្នកប្រើប្រាស់ពីការបង្ហោះមាតិកាបង្កគ្រោះថ្នាក់ដល់សង្គម។ ការអនុវត្តនេះស្របតាមច្បាប់ដែលបានស្នើឡើងនៅសភាសិង្ហបុរីក្នុងថ្ងៃទី៣ ខែតុលា។ នេះបើតាមការលើកឡើងរបស់ក្រសួងគមនាគមន៍ និងព័ត៌មានសិង្ហបុរីនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ «សេវាកម្មអន...
article_5700.txt
អាវលេខ ៩ នៅក្នុងវិស័យកីឡាបាល់ទាត់ ត្រូវបានគេចាត់ទុកថាជាលេខដ៏ល្អ សម្រាប់កីឡាករជាខ្សែប្រយុទ្ធទោល ដែលមានសមត្ថភាព និងគុណភាព ក្នុងការសម្រេចទី។ មិនអាចមើលរំលងបាន កីឡាករបាល់ទាត់កំពូលៗដែលពាក់អាវលេខ ៩ សុទ្ធសឹងតែបានក្លាយជាវីរបុរសក្នុងប្រវត្តិសាស្ត្របាល់ទាត់ ហើយសុទ្ធសឹងតែកើតឈ្មោះល្បីល្បាញ។
ម្ចាស់អាវលេខ ៩ នេះទៀតសោត គឺពោរពេញទៅដោយកីឡាករកំពូលៗ ដែលធ្លាប់ឈ្នះពានរង្វាន់ Ballon d’Or, ពានរង្វាន់ប្រចាំលីគ និងថែមទាំងជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេទាំងក្នុងក្រុម នៅប្រចាំលីគ។ អាវលេខ ៩ នេះ ត្រូវនិយមប្រើប្រាស់សម្រាប់ខ្សែប្រយុទ្ធដ៏ខ្លាំងពូកែ អស់រយៈពេលជាង ៣ទសវត្សរ៍ចុងក្រោយនេះ។ ជាពិសេសលីគបាល់ទាត់អង់គ្លេស នៅតែរក្សាទម្លា...
article_5701.txt
កីឡាករ Rodrygo បានបដិសេធសំណើពីសំណាក់ក្លិប Al Hilal ដើម្បីផ្ទេរចេញពីក្លិប Real Madrid ក្នុងតម្លៃកំណត់ត្រា ៣០០លានដុល្លារ ដើម្បីជំនួសតារាបាល់ទាត់ Neymar Jr ដែលទើបចាកចេញ។ Rodrygo បោះបង់ចោលឱកាសក្លាយជាកីឡាករមានតម្លៃខ្លួនថ្លៃបំផុតលើពិភពលោក។
បើតាមការចុះផ្សាយរបស់កាសែត El Chiringuito ខ្សែប្រយុទ្ធប្រេស៊ីល Rodrygo បាននិយាយថាទេ ចំពោះការផ្លាស់ទៅចូលរួមក្លិប Al Hilal បន្ទាប់ពីមានការដេញថ្លៃ ៣០០លានដុល្លារ ពីសំណាក់ក្លិប Al Hilal ជើងខ្លាំងរបស់អារ៉ាប៊ីសាអូឌីត។ មិនត្រឹមតែប៉ុណ្ណោះ ក្លិប Al Hilal ក៏បានផ្តល់កិច្ចសន្យាមានតម្លៃ ១៤៥លានដុល្លារ ក្នុងពេល ១ឆ្នាំ ទៅកាន់កីឡាករវ័យ ២...
article_5702.txt
វីរបុរសកីឡាវាយកូនបាល់ Rafael Nadal រកបានជាង ១០០លានដុល្លារ ពីការលក់ភាគហ៊ុនជិត ៤៥ភាគរយ ក្នុងសាលាបង្វឹកវាយកូនបាល់ដ៏ល្បីល្បាញមួយក្នុងទីក្រុង Mallorca ប្រទេសអេស្ប៉ាញ ទៅឱ្យក្រុមហ៊ុនវិនិយោគឯកជនមួយ។
បើតាមប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ កិច្ចព្រមព្រៀងលក់ភាគហ៊ុនចំនួន ៤៤,៩ភាគរយ នៅក្នុងសាលាបង្វឹកកីឡាវាយកូនបាល់នោះ ត្រូវបានប្រកាសពីសំណាក់ Rafael Nadal ដោយផ្ទាល់ នៅដើមសប្តាហ៍នេះ ដោយអ្នកទិញយកបន្ត គឺជាក្រុមហ៊ុនវិនិយោគឯកជនឈ្មោះ GPF។ សាលាបង្វឹកកីឡាវាយកូនបាល់នេះអេស្ប៉ាញ បង្កើតឡើងដោយកីឡាករម្ចាស់ពានរង្វាន់ Grand Slam ២២សម័យ នៅឆ្នាំ ២...
article_5703.txt
អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola បាននិយាយថា ក្រុមរបស់លោកនៅតែញញើត និងមិនចង់ឱ្យមានភាពធ្វេសប្រហែសឡើយ ក្នុងការប្រកួតទល់នឹងក្រុម Real Madrid បើទោះជាក្រុមខ្លាំងមកពីអេស្ប៉ាញ កំពុងតែចុះទន់ខ្សោយ ព្រោះតែកីឡាករសំខាន់ៗជួបបញ្ហារបួស។
Real Madrid នឹង Man City ត្រូវតទល់គ្នាជំនួបវគ្គ Playoffs ពានរង្វាន់ UEFA Champions League នៅកីឡដ្ឋាន Etihad សម្រាប់ជើងទីមួយ នៅរាត្រីថ្ងៃទី១១ ខែកុម្ភៈ វេលាម៉ោង ៣អាធ្រាត្រ [ម៉ោងនៅកម្ពុជា]។ ទាំង Real Madrid និង ​Man City សុទ្ធសឹងតែបរាជ័យ ក្នុងការដណ្តើមកៅអីវគ្គ ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ដែលជាក្រុមឈរតំណែងពីលេខ ១ ដល់លេ...
article_5704.txt
ប្រទេសថៃ ដែលនឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣៣ (SEA Games) បានបង្ហាញនិមិត្តសញ្ញាតំណាងការប្រកួតផ្លូវការ ព្រមទាំងរូបតុក្កតា (mascots ) នៅមុនពេលព្រឹត្តិការណ៍ដែលនឹងធ្វើឡើង ចុងឆ្នាំ ២០២៥។
រូបតុក្កតាតំណាងការប្រកួត សម្រាប់ស៊ីហ្គេមលើកទី៣៣ ម្ចាស់ផ្ទះថៃ បង្ហាញឡើងមានចំនួន ៥រូប តំណាងផ្សេងគ្នា ហើយដែលឱ្យឈ្មោះតុក្កតាតំណាងទាំង ៥ នោះថា The Sans។ រូបភាពតុក្កតាទាំង ៥ នោះធ្វើចេញជារូបរាងធរណីមាត្រ មានប្រភពចេញពីគំនូប្រពៃណីថៃ។ រូបតុក្កតាតំណាងទាំង ៥ មានពណ៌ ៥ ផ្សេងគ្នា បៃតង, ខៀវ​, លឿង, ផ្កាឈូក និងក្រហម ហើយដែលពណ៌តំណាងទាំងនេះ...
article_5705.txt
ឪពុករបស់ខ្សែប្រយុទ្ធ Erling Haaland លោក Alf-Inge Haaland បានបង្ហោះសារឌឺដងត្រឡប់ទៅកាន់ក្រុមកីឡាករ Arsenal បន្ទាប់ពីពួកគេបានផ្តួលក្រុម Manchester City ចាស់ដៃលទ្ធផល ៥-១ ក្នុងជំនួបក្របខណ្ឌ Premier League រាត្រីថ្ងៃទី២ ខែកុម្ភៈ រួចមក។
ការបង្ហោះសារឆ្លើយតប ដោយមានភ្ជាប់ទៅនឹងរូបគេនៃការបង្ហោះពីការអបអរជ័យជម្នះលើគេហទំព័រផ្លូវការក្រុមរហស្សនាមកាំភ្លើងធំ លើបណ្តាញសង្គម X អតីត​ Twiiter លោក Inge Haaland បានសរសេរសារដូច្នេះថា៖«ក្រុមមួយនេះមែនទេ ដែលឈ្នះគ្រប់បែបយ៉ាង។ ទេដូចជាមិនមែននោះទេ។»។ ការបង្ហោះឆ្លើយតបនេះ ហាក់បង្ហាញអំពីការឌឺដងត្រឡប់ទៅក្រុមកីឡាករ Arsenal ដែលបានប្រើ...
article_5706.txt
ក្រុម Plymouth Argyle ដែលទើបទម្លាក់ជើងខ្លាំង Liverpool របស់លីគកំពូលអង់គ្លេស បានបន្តចាប់ឆ្នោតប៉ះចំក្រុមខ្លាំង Manchester City សម្រាប់ការប្រកួតជុំទី៥ ពានរង្វាន់ ​FA Cup រដូវកាល ២០២៤-២៥។
ក្រុមការពារតំណែងជើងឯក ​Manchester United នឹងត្រូវបន្តស្វាគមន៍ក្រុម Fulham នៅទឹកដី Old Trafford ដែលជាចំណោមការប្រកួតមួយ​ដែលក្រុមមកពី Premier League ចំនួន ៣គូ ត្រូវជួបតទល់គ្នា។ Newcastle United ក្រុមរងជើងឯក League Cup រដូវកាលមុន ត្រូវទទួលក្រុម Brighton & Hove Albion មកពីលីគកំពូលដូចគ្នា។ AFC Bournemouth នឹងស្វាគមន៍ភ្ញៀវ ​W...
article_5707.txt
លោក Ruben Amorim អ្នកចាត់ការក្រុម Manchester United សរសើរមិនដាច់ពីមាត់ទៅកាន់ទម្រង់លេងដ៏ល្អរបស់ខ្សែប្រយុទ្ធវ័យក្មេង Alejandro Garnacho ថារូបគេបានកែប្រែខ្លួន និងវិវឌ្ឍន៍បានល្អស័ក្កិសមជាកីឡាករប្រយុទ្ធស្លាបក្នុងក្រុម ព្រមទាំងធ្វើឱ្យខ្លួនគេទទួលបានការទុកចិត្តមកវិញ។
រយៈពេល ៧សប្តាហ៍ ដែលកីឡាករវ័យក្មេងអាហ្សង់ទីន បានទម្លាក់ឱ្យចូលហ្វឹកហាត់ជាមួយនឹងក្រុមយុវជន រួមជាមួយនឹងខ្សែប្រយុទ្ធ Marcus Rashford ដែលបានបាត់ប្រជាប្រិយភាពពីសំណាក់អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់។ សម្រាប់កីឡាករខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស បាត់មុខពីបញ្ជីក្រុមចាប់តាំងពីការប្រកួតដែល Man Utd ផ្តួល Manchester City លទ្ធផល ២-១ កាលពី...
article_5708.txt
កីឡាករ Mohamed Salah កើនចំណាត់ថ្នាក់លេខ ៦ នៅក្នុងតារាងកីឡាករដែលរកបានគ្រាប់បាល់ច្រើនក្នុងក្របខណ្ឌ Premier League បន្ទាប់ពីគេស៊ុតបាល់បញ្ចូលទី ២គ្រាប់ នៅក្នុងជំនួបយកឈ្នះលើក្រុម AFC Bournemouth រាត្រីថ្ងៃ១ ខែកុម្ភៈ។ Salah បានវ៉ាកំណត់ត្រាកាន់កាប់ដោយ Frank Lampard ដោយរកបានគ្រាប់បាល់ចំនួន ១៧៨គ្រាប់​គិតមកដល់ពេលនេះ។
តារាបាល់ទាត់អេហ្ស៊ីប បានបន្តជួយដល់ក្រុមដឹកនាំដោយលោក Arne Slot ឈ្នះកំពូលតារាងក្របខណ្ឌ Premier League ដោយការស៊ុតបាល់បើកឆាកនៅនាទី៣០ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រ នៅមុនពេលគ្រាប់បាល់ទី២ កើតឡើងនាទី៧៥ វគ្គទីពីរ ស្ថិតក្នុងកីឡដ្ឋាន Vitality យកឈ្នះលើម្ចាស់ផ្ទះ Bournemouth។ គ្រាប់បាល់ទី ១៧៧ និង ១៧៨ របស់តារាបាល់ទាត់វ័យ ៣២ឆ្នាំ នៅក្...
article_5709.txt
តារាបាល់ទាត់ឆ្នើមលំដាប់ពិភពលោក Cristiano Ronaldo ថាខ្លួនមិនដែលមានទំនាស់ ឬទំនាក់ទំនងមិនល្អណាមួយជាមួយនឹងខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi នោះឡើយក្នុងពេលប្រកបអាជីពនៅអឺរ៉ុប។
កីឡាករហៀបនឹងឈានចូលវ័យ ៤០ឆ្នាំ ដែលបច្ចុប្បន្នកំពុងលេងនៅក្លិប Al Nassr របស់ក្របខណ្ឌ Saudi Pro League ធ្លាប់បានអង្រួនដួងចិត្តអ្នកស្នេហា៍វិស័យបាល់ទាត់ នៅលើទីលានវាលស្មៅប្រទេសអេស្ប៉ាញ ជាមួយនឹងអតីតគូប្រជែងកីឡាករ Lionel Messi។ មិនត្រឹមតែប្រជែងគ្នាលើទីលានដើម្បីជួយក្រុមឈ្នះពានរង្វាន់នោះទេ តែកីឡាករទាំង ២ ក៏ប្រជែងគ្នាទៅលើការប្រជែង...
article_571.txt
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Ismail Sabri Yaakob នៅថ្ងៃទី១០ ខែតុលា ប្រកាសរំលាយសភា​ ដែលជាការបើកផ្លូវសម្រាប់ការបោះឆ្នោតជាសកលនៅមុនដំណាច់ឆ្នាំនេះ។
ក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិនៅម៉ោង ៣ រសៀល នៅថ្ងៃទី១០ ខែតុលា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob លើកឡើងថា លោកបានស្វែងរកការយល់ព្រមពីព្រះមហាក្សត្រនៅថ្ងៃទី៩ ខែតុលា ដើម្បីរំលាយសភា ហើយសំណើនេះក៏ត្រូវបានអនុម័តហើយផងដែរ។ «ខ្ញុំលើកទឹកចិត្តឱ្យរដ្ឋាភិបាលរដ្ឋទាំងអស់ លើកលែងតែរដ្ឋាភិបាលនៃរដ្ឋ Sabah, Sarawak, Johor និង Me...
article_5710.txt
ក្រុមបាល់ទាត់ស្ថិតក្នុងក្របខណ្ឌ Premier League សុទ្ធសឹងតែជួបប្រទះប្រឈមមុខនឹងកាលវិភាគការប្រកួតដ៏មមារញឹក ជាជាងក្រុមក្នុងតំបន់អឺរ៉ុបដទៃ សម្រាប់ការប្រកួតអំឡុងរដូវកាល។ លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City រអ៊ូរទាំងបែបនេះ នៅមុនពេលជំនួបទល់នឹងក្រុម Arsenal ជាការប្រកួតដ៏សំខាន់ក្នុងក្របខណ្ឌ Premier League បន្ទាប់ពី...
Manchester City ទើបតែបញ្ចប់ការប្រកួតយកឈ្នះលើក្រុម Club Brugge លទ្ធផល ៣-១ និងឈានជើងឆ្លងទៅកាន់វគ្គជម្រុះ Playoffs ពានរង្វាន់ UEFA Champions League។ រំលងគ្នាទើបតែ ២ថ្ងៃ ប៉ុណ្ណោះ ក្រុមរហស្សនាមមេឃខៀង នឹងត្រូវមានភារកិច្ចត្រៀមខ្លួន សម្រាប់ការប្រកួតសំខាន់ទល់នឹង Arsenal ក្រុមខ្លាំងប្រចាំ Premier League។ ទាក់ទងនឹងការប្រកួតពានរង្...
article_5711.txt
លោក Ruben Amorim អ្នកចាត់ការក្រុម Manchester United បានលើកឡើងទាក់ទងការចាកចេញរបស់ខ្សែប្រយុទ្ធ Marcus Rashford ដោយអះអាងថាព្រោះតែរូបគេមិនអាចសម្របខ្លួនទៅនឹងប្រព័ន្ធទម្រង់លេងថ្មី ក្រោមការដឹកនាំរបស់ខ្លួន។
កាលពីចុងខែមករា ខ្សែប្រយុទ្ធ Rashford បានចាកចេញពីក្រុមរហស្សនាមបិសាចក្រហម ទៅចូលរួមក្រុម Aston Villa ក្រោមលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាល ក្រោយពីបាត់ប្រជាប្រិយក្រោមការដឹកនាំរបស់លោក Amorim អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់។ អ្នកចាត់ការវ័យ ៤០ឆ្នាំ បានស្រាយបំភ្លឺចម្ងល់ ដែលអនុញ្ញាតឱ្យកីឡាករសញ្ជាតិអង់គ្លេសចេញទៅលេងនៅក្លិបថ្មី ...
article_5712.txt
កីឡាការនីបាល់ទាត់ យ៉ុន យ៉ើន និង ហុក សៅឌី ក្លាយជាកីឡាការិនីកម្ពុជាដំបូងក្នុងប្រវត្តិសាស្ត្រ ដែលបានទៅប្រកបអាជីពនៅលីគកីឡាបាល់ទាត់នារីកំពូលថៃ។ លោក ម៉ី សុជាតិ គ្រូបង្វឹកក្រុមនារីណាហ្គាវើលដ៍ មានមោទកភាពចំពោះវត្តមានកីឡាការិនីទាំងពីរនៅទឹកដីថៃ និងអះអាងថាអ្វីទាំងអស់នេះកើតចេញពីទេពកោសល្យ និងការខិតខំប្រឹងប្រែង។
យ៉ុន យ៉ើន និង ហុក សៅឌី ដែលជាកីឡាការនីឆ្នើមរបស់ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានទៅចូលរួមក្រុម Bangkok Women's FC ក្រោមលក្ខខណ្ឌខ្ចីជើងពីណាហ្គាវើលដ៍រយៈពេល៦ខែ។ តាមរយៈការបង្ហោះរបស់ក្លិបណាហ្គាវើលដ៍ នៅថ្ងៃទី៤ ខែមករា កីឡាការិនីទាំងពីរបានចូលជំរំហ្វឹកហាត់លើកដំបូងជាមួយមិត្តក្រុមនៅកីឡដ្ឋាន 72nd Anniversary ស្ថិតក្នុងក្រុងបាងក...