file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_5803.txt
ក្លិប Barcelona កំពុងមានរឿងរ៉ាវក្តៅកើតឡើងដោយពួកគេកំពុងជួបវិបត្តិមិនអាចចុះឈ្មោះកីឡាករខ្សែបម្រើប្រយុទ្ធ Dani Olmo ទៅក្នុងបញ្ជីក្រុមបាន ព្រោះត្រូវបានក្របខណ្ឌលីគកំពូលអេស្ប៉ាញច្រានចោលការចុះឈ្មោះកីឡាករអេស្ប៉ាញ មុនពេលខែមករាចូលមកដល់។ ក្លិបរហស្សនាមអ្នកមានបុណ្យក៏ប្រឈមខាតបងប្រាក់ជាង ២៧០លានដុល្លារ ព្រោះតែបញ្ហា Olmo។
កាលពីពេលថ្មីៗនេះ ក្លិប Barca ទទួលបានដំណឹងដ៏ខកចិត្តមួយពីសំណាក់ស្ថាប័ន La Liga ចំពោះការព្យាយាមចុះឈ្មោះកីឡាករ Dani Olmo ទៅក្នុងបញ្ជីកីឡាករក្លិប ឱ្យបានមុនខែមករា ឆ្នាំ២០២៥ ជាពេលកំណត់។ ក្លិបយក្សតំបន់ Catalan ជួបបញ្ហាហិរញ្ញវត្ថុ មិនអាចរៀបចំសំណើបែបបទ ចុះឈ្មោះកីឡាករទាន់ពេល ហើយកំពុងជួបវិបត្តិរបូតកីឡាករមានសមត្ថភាពចេញពីក្លិប។ Olmo...
article_5804.txt
ប្រសិនបើវៀតណាមក្លាយជាម្ចាស់ជើងឯក AFF Cup ឆ្នាំ ២០២៤ ពួកគេនឹងទទួលបានប្រាក់រង្វាន់ខ្ទង់កន្លះលានដុល្លារ។ ៣០ម៉ឺនដុល្លារពីសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ១៤ម៉ឺនដុល្លារពីធានាគាកសិកម្មវៀតណាម និងប្រាក់រង្វាន់ផ្សេងៗទៀតពីសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) និងក្រុមហ៊ុនឧបត្ថម្ភ។
មកទល់ពេលនេះ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តសរុបចំនួន ៣,៥ ពាន់លានដុង (ជិត១៤ម៉ឺនដុល្លារ) ហើយក្រោយឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់កម្រិតអាស៊ាន ឆ្នាំ ២០២៤។ ទឹកប្រាក់ជិត ១៤ម៉ឺនដុល្លារនេះ ទទួលបានធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម (Agribank) ជិត ៨ម៉ឺនដុល្លារ ក្រុមហ៊ុន Acecook Vietnam ជិត៤ម...
article_5805.txt
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បាន​តែងតាំងលោក Patrick Kluivert ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្រុមជម្រើសជាតិ ភ្លាមៗបន្ទាប់ពីចែកផ្លូវពីគ្រូកូរ៉េខាងត្បូងលោក Shin Tae-yong។ គោលដៅធំបំផុតក្នុងការជ្រើសយកអតតីខ្សែប្រយុទ្ធឆ្នើម Barcelona និងជម្រើសជាតិហូឡង់ ជាគ្រូបង្វឹក គឺឥណ្ឌូណេស៊ីចង់បង្ហាញមុខនៅ FIFA World Cup លើកដំបូង។
លោក Patrick Kluivert នៅថ្ងៃទី៦ ខែមករា បានយល់ព្រមចុះកិច្ចសន្យារយៈពេល ២ឆ្នាំ ជាមួយជម្រើសលក្ខខណ្ឌបន្ថែម ២ឆ្នាំទៀត ដើម្បីដឹកនាំក្រុមជម្រើសជាតិឥណ្ឌូណេស៊ី។ គ្រូសញ្ជាតិហូឡង់រូបនេះ នឹងបង្ហាញខ្លួនចូលដឹកនាំផ្លូវការពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៥ តទៅ។ PSSI បានសម្រេចបញ្ចប់តំណែងគ្រូបង្វឹកលោក Shin Tae-yong នៅថ្ងៃទី៦ ខែកមរា ក្រោយដឹកនាំឥ...
article_5806.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាវៀតណាម ឈ្នះម្ចាស់ផ្ទះសិង្ហបុរីក្នុងលទ្ធផល ២-០ ក្នុងការប្រកួត AFF Cup 2024 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ នៅថ្ងៃទី២៦ ខែធ្នូ។ លទ្ធផលនេះ ជួយវៀតណាមមានភាគរយខ្ពស់ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកទី៥។
នៅកីឡដ្ឋាន Jalan Besar ដែលមានអ្នកចូលរួមទស្សនាផ្ទាល់ត្រឹម ៣៤០០នាក់ ម្ចាស់ផ្ទះសិង្ហបុរី និងវៀតណាម បានបង្ហាញកម្រិតប្រកួតប្រជែងប្រហាក់ប្រហែលគ្នា។ គ្រាប់បាល់ទាំងពីរគ្រាប់របស់ក្រុមភ្ញៀវ សុទ្ធតែកើតឡើងនៅម៉ោងបន្ថែម ដែលគ្រាប់ទី១សម្រេចបានដោយ Nguyễn Tiến Linh នៅនាទី ៩០+១១ និងកីឡាករចូលសញ្ជាតិ Rafaelson នៅនាទី ៩០+១៤។ វៀតណាម នៅតែមិនប...
article_5807.txt
នៅទីបំផុតសមាគមបាល់ទាត់សង្ហបុរី (FAS) អាចផ្តល់​​កៅអីសម្រាប់អ្នកគាំទ្ររបស់វៀតណាម ត្រឹមតែ ៧០កៅអី នៅការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយ នៃពានរង្វាន់ AFF Cup 2024 ដែលធ្វើឡើងនៅក្នុងកីឡដ្ឋាន Jalan Besar ថ្ងៃទី២៦ ខែធ្នូ។ កីឡដ្ឋានស្មៅសិប្បនិមិត្តក្នុងប្រទេសម៉ាឡេស៊ី ផ្ទុកមនុស្សបានត្រឹមតែ ៦ ០០០នាក់ ខណៈបញ្ហាសំបុត្រទស្សនារ...
ដំបូងឡើយនៅការប្រកួតវគ្គចែកពូល ក្រុមជម្រើសជាតិសិង្ហបុរី បានប្រើប្រាស់កីឡដ្ឋានជាតិរបស់ខ្លួន ដែលផ្ទុកមនុស្សបានចំនួន ៥៥ ០០០នាក់។ កីឡដ្ឋានជាតិសិង្ហបុរីដ៏ធំនោះត្រូវដល់កាលវិភាគរៀបចំការប្រគំតន្ត្រីធ្វើឡើងពីថ្ងៃទី២១ ដល់ ២៩ ធ្នូ ជាហេតុធ្វើឱ្យការប្រកួតត្រូវលើកទៅធ្វើនៅកីឡដ្ឋាន Jalan Besar វិញ។ ជាទូទៅការប្រកួតពានរង្វាន់ ​AFF Cup 20...
article_5808.txt
ម្ចាស់ការពារជើងឯកថៃ ត្រូវទទួលភ្ញៀវវៀតណាម ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFF Cup ជើងទី២ នៅកីឡដ្ឋាន Rajamangala ថ្ងៃទី៥ ខែមករា វេលាម៉ោង ៨យប់។ ទោះនាំមុខ ២-១ នៅជើងទី១ តែគ្រូបង្វឹកវៀតណាមលោក Kim Sang-sik មិនប្រើយុទ្ធសាស្ត្រទប់យកស្មើឡើយ។ លោក Masatada Ishii គ្រូបង្វឹកថៃ សន្យាមិនធ្វើឱ្យអ្នកគាំទ្រខកចិត្ត និងរំពឹងឈានដល់វគ្គកាត់ក...
គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងលោក Kim Sang-sik បានកំណត់គោលដៅរបស់ខ្លួនជួយវៀតណាមលើពានរង្វាន់កម្រិតតំបន់អាស៊ានឆ្នាំ ២០២៤។ លោកអះអាងថា វៀតណាមនឹងមិនលេងទប់យកស្មើនៅជើងទី២ឡើយ ពោលគឺបន្តយកឈ្នះនៅក្រុងបាងកកបន្ថែមទៀត។ នៅជើងទី១​ ដែលធ្វើឡើងនៅ​កីឡដ្ឋាន Viet Tri ខេត្ត Phu Tho ប្រទេសវៀតណាម​ ក្រុមលោក Kim បានយកឈ្នះថៃ ២-១ ដែល២គ្រាប់សម្រេចបា...
article_5809.txt
សព្វថ្ងៃនេះកីឡដ្ឋានកីឡាបាល់ទាត់ បានអភិវឌ្ឍខ្លួនកាន់តែទំនើបខ្លាំងឡើងទៅ ខុសជំនាន់មុនដែលកីឡដ្ឋានបាល់ទាត់មានត្រឹមតែទីលានស្មៅខៀវខ្ចី និងទីតាំងអង្គុយកសាងពីឥដ្ឋថ្ម។ កីឡដ្ឋានបច្ចុប្បន្នដែលបានកសាងឡើងក្នុងសម័យទំនើប ក្លាយជាទីតាំងដ៏ពេញនិយមក្នុងការចូលទស្សនា​ ហើយទីតាំងកីឡដ្ឋានទាំងនោះតែងតែរៀបចំកម្មវិធីកម្សាន្តជាច្រើន ដូចជាការប្រគំតន្...
ជាឧទាហរណ៍កីឡដ្ឋានថ្មីរបស់ក្រុម Tottenham Hotspur ដែលកសាងរួចរាល់ក្នុងឆ្នាំ ២០១៩ ជាកីឡដ្ឋានដែលអាចផ្លាស់ប្តូរសមត្ថភាពរៀបចំការប្រកួតកីឡាបានច្រើនប្រភេទ រួមមានបាល់ទាត់ បាល់ឱប ខណៈខាងក្នុងកីឡដ្ឋានរៀបចំផ្លូវប្រណាំងរថយន្ត Formula 1 និងនៅពីខាងលើដំបូលកីឡដ្ឋានជាកន្លែងកម្សាន្តមើលទេសភាពទីក្រុងឡុងដ៍។ កីឡដ្ឋានផ្ទុកមនុស្សចំនួនជាង ៦ម៉ឺនន...
article_581.txt
ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen នៅក្នុងវេទិកាមួយនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី៥ ខែតុលា និយាយថា តៃវ៉ាន់នឹងមិនពឹងពាក់នរណាមកការពារសន្តិសុខរបស់ខ្លួនឡើយ។ ប៉ុន្តែតៃវ៉ាន់ស្វាគមន៍ការប្តេជ្ញាចិត្តរបស់អាម៉េរិកចំពោះការអះអាងការពារសន្តិសុខកោះមួយនេះពីការឈ្លានពានរបស់ចិន។
ពីវេទិកាមួយនៅអាម៉េរិក ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បង្ហាញការអរគុណចំពោះរដ្ឋបាលលោក ចូ បៃដិន និងសភាអាម៉េរិកសម្រាប់ការបន្តប្តេជ្ញាចិត្តរបស់អាម៉េរិកចំពោះសន្តិសុខតៃវ៉ាន់ និងការព្រមលក់អាវុធឱ្យខ្លួននាពេលថ្មីៗនេះ។ យ៉ាងណាមិញ ក្នុងសុន្ទរកថាដែលបានថតទុកមុននេះលោកស្រីបន្តថា តៃវ៉ាន់នឹងមិនពឹងផ្អែកប្រទេសណាមួយ ដើម្បីមកការពារកោះមួយនេះ...
article_5810.txt
វៀតណាម ក្លាយជាជើងឯក AFF Cup ឆ្នាំ ២០២៤ ក្រោយឈ្នះថៃ ៣-២ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជើងទី២ នៅកីឡដ្ឋាន Rajamangala នៅថ្ងៃទី៥ ខែមករា។ សរុបលទ្ធផលទាំងពីរជើង វៀតណាម ឈ្នះថៃ ៥-៣។ កីឡាករចូលសញ្ជាតិវៀតណាម Nguyen Xuan Son (Rafaelson) ក្លាយជាម្ចាស់ស្បែកជើងមាស ក្រោយរកបាន៧គ្រាប់ច្រើនជាងគេ។ អ្នកគាំទ្រវៀតណាម រាប់លាននាក់នៅទូទាំងប្រទ...
ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជិត៥ម៉ឺននាក់នៅកីឡដ្ឋាន Rajamangala ខ្សែប្រយុទ្ធ​ Phạm Tuan Ha រកបានគ្រាប់នាំមុខឱ្យភ្ញៀវវៀតណាម នៅ៨នាទីដំបូងនៃវគ្គទី១ មុនពេល Benjamin James Davis រកបានគ្រាប់តាមស្មើឱ្យថៃវិញនៅនាទី២៨។ ដំណើរការប្រកួតបាន៣០នាទី Nguyen Xuan Son រងបញ្ហារបួសបាក់ស្មងជើង ដោយការភ្លាតស្នៀតខ្លួនឯង និងត្រូវប្តូរចញ។ ចូលដល...
article_5811.txt
កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវដ៏ក្តៅកគុកមួយកើតឡើងដោយខ្សែប្រយុទ្ធ​ Marcus Rashford បាននិយាយនៅក្នុងកិច្ចសម្ភាសមួយបង្ហាញគោលបំណងចង់ចាកចេញពីក្លិប Manchester United ក្រោយគ្មានឈ្មោះលេងទល់នឹង Manchester City ក្នុងជំនួប Premier League។ លោក Ruben Amorim អ្នកចាត់ការបិសាចក្រហមបានឆ្លើយតបថា កីឡាករគួរតែជជែកជាមួយអ្នកដឹកនាំ ជាជាងនិយាយលើបណ...
នៅការប្រកួតក្រុមបិសាចក្រហមវាយបកឈ្នះលើ Man City លទ្ធផល ២-១ Marcus Rashford និង Alejandro Garnacho ត្រូវបានអ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ដកឈ្មោះពួកគេចេញពីបញ្ជីក្រុម។ ក្រោយមក Rashford បាននិយាយក្នុងកិច្ចសម្ភាសមួយជាមួយនឹងអ្នកកាសែត ​Henry Winter ដោយនិយាយថាគេត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតប្រជែងថ្មី ដែលរឿងនេះបានធ្វើឱ្យអ្នកគ...
article_5812.txt
កីឡាករប្រេស៊ីល Vinicius Jr របស់ក្រុមយក្សអេស្ប៉ាញ Real Madrid ទើបតែឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ប៉ុន្តែនៅក្នុងការបោះឆ្នោតនោះគ្មានវត្តមានរបស់ Cristiano Ronaldo ដែលជានិមិត្តរូបរូបគេឡើយ។ ពានរង្វាន់លំដាប់ FIFA គឺទទួលបានសំឡេងឆ្នោតពីសំណាក់ប្រធានក្រុមជម្រើសជាតិនានា អ្នកសារព័ត៌មាន និងគ...
ដំបូងឡើយមនុស្សជាច្រើនបានរំពឹងថា ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ នឹងមានវត្តមានបោះឆ្នោត ក្នុងនាមជាប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ ប៉ុន្តែលទ្ធផលចុងក្រោយ Ronaldo មិនចូលរួម ហើយផ្តល់ងារជាប្រធានក្រុមដល់ខ្សែបម្រើ Bernardo Silva ដែលជាមិត្តរួមក្រុម។ Bernardo Silva ខ្សែបម្រើក្រុម Manchester City បានបោះឆ្នោតឱ្យកីឡាករមិត្តរួមក្រុម Rodri ...
article_5813.txt
លោក Li Tie អតីតកីឡាករ និងគ្រូបង្វឹកក្រុមជម្រើសជាតិចិន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២០ឆ្នាំ ជុំវិញអំពើពុករលួយក្នុងវិស័យបាល់ទាត់ចិន។ ដំបូងឡើយតុលាការចិន ដាក់ទោសលោក Li ជាប់ពន្ធនាគាមួយជីវិតឯណោះ។
បុរសវ័យ ៤៧ឆ្នាំ ធ្លាប់លេងឱ្យក្រុម Everton របស់ក្របខណ្ឌ Premier League ចន្លោះឆ្នាំ ២០០៣​-០៦ បានរកឃើញថាមានជាប់ពាក់ព័ន្ធទៅនឹងបញ្ហាអំពើពុករលួយនៅក្នុងវិស័យកីឡាបាល់ទាត់ក្នុងប្រទេសចិន បន្ទាប់ពីមានយុទ្ធនាការប្រឆាំងអំពើពុករលួយក្នុងវិស័យកីឡា ដែលបានបង្កើតឡើងដោយរដ្ឋាភិបាលចិននៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ បើតាមការចុះផ្សាយរបស់ទ...
article_5814.txt
ក្រុម Manchester United ស្ថិតក្នុងស្ថានភាពអាក្រក់ក្រោយពីប្រកួតចាញ់ក្រុម AFC Bournemouth លទ្ធផល ៣-០ ក្នុងក្របខណ្ឌ Premier League ក្នុងទឹកដីកាលពីសប្តាហ៍មុន។ ស្របពេលក្រុមត្រូវតម្រៀមខ្លួនបន្តការប្រកួតនៅថ្ងៃ Boxing Day ទល់នឹង Wolverhampton Wanderers អ្នកចាត់ការទូទៅលោក Ruben Amorim នមិនរីករាយចំពោះថ្ងៃបុណ្យណូអែលឆ្នាំនេះឡើយ ដោ...
អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ ថែមទាំងអះអាងថាមានភាពជឿជាក់លើសមត្ថភាពខ្លួនឯង នឹងអាចដោះស្រាយបញ្ហា និងនាំកម្រិតខ្លាំងវិលមកកាន់ក្រុមបិសាចក្រហមវិញបាន។ សម្រាប់ការប្រកួតនៅថ្ងៃ Boxing Day ថ្ងៃទី២៦ ខែធ្នូ ពោលជាការប្រកួតក្រោយមួយថ្ងៃនៃបុណ្យណូអែលស្ថិតនៅតាមប្រទេសតំបន់អឺរ៉ុប ក្រុម Man Utd ត្រូវធ្វើដំណើរទៅប្រកួតតទល់នឹងក្រុម Wolvers។ ក...
article_5815.txt
ក្រោយការប្រកួតពានរង្វាន់ AFF Cup 2024 ក្នុងជំនួបពូល A រវាង ថៃ ឈ្នះ សិង្ហបុរី លទ្ធផល ៤​-២ និងកម្ពុជា យកឈ្នះ ទីម័រខាងកើត ២-១ យ៉ាងលំបាក សុទ្ធសឹងជាការប្រកួតត្រូវបានអាជ្ញាកណ្តាលប្រើពេលច្រើនក្នុងការត្រួតពិនិត្យប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាលនៅពេលគ្រាប់បាល់ស៊ុតបញ្ចូលទីម្តងៗ។ កាសែតថៃ Daily News បានរិះគន់ថាប្រព័ន្ធ VAR ថាបាន...
អត្ថបទមួយផ្សាយដោយកាសែត Daily News របស់ថៃ បានសរសេរលើកសរសើរអំពីទម្រង់លេងរបស់ក្រុមជម្រើសជាតិខ្លួន បន្ទាប់ពីវាយបកយកឈ្នះសិង្ហបុរី ក៏ដូចជាចំណុចមួយចំនួនដែលថៃ ព្យាយាមគេចចេញពីការជួបក្រុមខ្លាំងវៀតណាមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ថៃ និងវៀតណាំ មានភាគរយខ្ពស់បញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងរៀងខ្លួន។ ក្នុងពានរង្វាន់កម្រិតតំបន់អាស៊ី...
article_5816.txt
Mathias Pogba ត្រូវជាបងប្រុសរបស់កី Paul Pogba ត្រូវបានតុលាការទីក្រុងប៉ារីសកាត់ទោលឱ្យជាប់ពន្ធនាគា ៣ឆ្នាំ លើករណីចំនួនពីរ គឺការជំរិតទារប្រាក់ និងការចាប់ជំរិតប្អូនប្រុសរបស់ខ្លួ ដែលជាអតីតកីឡាករ Manchester United។
បងប្រុសរបស់កីឡាករបារាំង កន្លងមកក៏ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការឃុំឃាំងក្នុងផ្ទះ ដើម្បីកែប្រែខ្លួនជាមួយនឹងការដាក់ប្រព័ន្ធឧបករណ៍តាមដានជាប់ជាប្រចាំ។ ការកាត់ទោលទៅលើបងប្រុសអតីតកីឡាករក្រុម Juventus គឺធ្វើតាមសំណើររបស់អយ្យការ ហើយមេធាវីរបស់គេក៏នឹងដាក់ពាក្យប្តឹងឧទ្ធរណ៍ចំពោះការសម្រេចរបស់តុលាការទីក្រុងប៉ារីស។ ការសម្រេចកាត់ទោសរបស់ត...
article_5817.txt
ក្រុមខ្លាំង Barcelona រងបរាជ័យជាប់គ្នា ក្រោយទម្រង់លេងរបស់ក្រុមមានបញ្ហាធ្លាក់ចុះ​ រហូតក្រុមរបូតកៅអីកំពូលតារាង La Liga ក្រោយចាញ់គូប្រជែង Atletico Madrid លទ្ធផល ២-១។ លោក Hansi Flick បានទាមទារឱ្យកូនក្រុមងើបឡើងវិញ ដើម្បីរកជ័យជម្នះ។
មកដល់ពេលនេះ Barca បានឆ្លងកាត់ការប្រកួតក្នុងក្របខណ្ឌលីគកំពូលអេស្ប៉ាញចំនួន ៣ប្រកួត ដោយមិនទាន់ឈ្នះម្តងនៅឡើយ។ កន្លងមកក្រុមរហស្សនាមអ្នកមានបុណ្យ បានចាញ់ក្រោមថ្វីជើងក្រុម Leganes, Las Palmas នឹងចុងក្រោយ AT Madrid ដែលធ្វើឱ្យក្រុមធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ ២ ដោយមាន ៣៨ពិន្ទុក្នុងដៃ ។ ចំណែកក្រុមដឹកនាំដោយលោក Diego Simeone ឡើងទៅកំ...
article_5818.txt
​​Ademola Lookman ខ្សែប្រយុទ្ធ Atalanta និងជម្រើសជាតិនីហ្សេរីយ៉ា ប្រជែងឈ្នះ Serhou Guirassy និង Achraf Hakimi ជាប់ជាកីឡាករអាហ្វ្រិកល្អបំផុតប្រចាំឆ្នាំ ២០២៤ (African Player of the Year) នៅថ្ងៃទី១៦ ខែធ្នូ។ Mohamed Salah តារាឆ្នើមក្រុម Liverpool និងជម្រើសជាតិអេហ្ស៊ីប ដែលជាប់ជាកីឡាករអាហ្រ្វិកល្អប្រចាំឆ្នាំ២លើក គ្មានឈ្មោះជា...
ការប្រគល់ពានរង្វាន់កីឡាករអាហ្រ្វិកល្អប្រចាំឆ្នាំ ២០២៤ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងម៉ារ៉ាកិច ប្រទេសម៉ារ៉ុក ដោយកីឡាកររួមមាន Simon Adingra របស់ក្លិប Brighton & Hove Albion, ខ្សែប្រយុទ្ធ Serhou Guirassy របស់ក្លិប Borussia Dortmund និង Achraf Hakami របស់ក្លិប Paris Saint Germain សុទ្ធសឹងតែមានឈ្មោះប្រកួតប្រជែងជាមួយនឹងកីឡាករ...
article_5819.txt
ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន បានកោះហៅក្រុមកីឡាករវ័យក្មេងមួយចំនួន ឱ្យចូលរួមក្រុមដើម្បី ប្រកួតក្នុងពានរង្វាន់ AFF Cup 2024 ក្នុងពូល B ដោយក្នុងនោះរួមមានអ្នកចាំទីកម្រិតវិទ្យាល័យ វ័យ ១៨ឆ្នាំ ម្នាក់ដែរ។ ហ្វីលីពីនត្រូវបើកទ្វារកីឡដ្ឋាន Rizal Memorial នៅថ្ងៃទី១៨ ខែធ្នូ ដើម្បីទទួលវៀតណាមសម្រាប់ជំនួបទី២ របស់ពួកគេ។
អ្នកចាំទី Nicholas Guimaraes កើតនៅប្រទេសជប៉ុន ក្នុងឆ្នាំ ២០០៦ ដោយគេបានរៀននៅសាលាកម្រិតវិទ្យាល័យមួយមានឈ្មោះថា Funabashi Municipal ស្ថិតក្នុងប្រទេសជប៉ុន ហើយគេក្លាយជាកីឡាករវ័យក្មេងជាងគេនៅក្នុងការប្រកួត AFF Cup 2024។ កីឡាករចាំទីវ័យក្មេងហ្វីលីពីន ក៏ស្ថិតក្នុងនាមជាកីឡាករវ័យក្មេងក្នុងការប្រកួត ចំណោមកីឡាករវ័យ ១៨ឆ្នាំ ដទៃផ្សេងទៀ...
article_582.txt
កូរ៉េខាងជើង នៅថ្ងៃទី៦ ខែតុលា បានបាញ់មីស៊ីលចម្ងាយខ្លី២គ្រាប់ទៀត ចូលសមុទ្រខាងកើត។ នេះបើតាមការប្រកាសរបស់យោធាកូរ៉េខាងត្បូង។
មីស៊ីល២គ្រាប់ ត្រូវបានកូរ៉េខាងជើងបាញ់ចេញពីតំបន់ Samsok ក្នុងទីក្រុងព្យុងយ៉ាង។ មីស៊ីលទាំងពីរដែលជាប្រភេទមីស៊ីលចម្ងាយខ្លី ត្រូវបានបាញ់សំដៅសមុទ្រខាងកើត ទីដែលអាម៉េរិកពង្រាយដឹកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លអ៊ែរ USS Ronald Reagan កាលពីថ្ងៃទី៥ ខែតុលា។ ក្នុងសាររបស់អគ្គសេនាធិការចម្រុះយោធាកូរ៉េខាងត្បូង មីស៊ីលមួយហោះចម្ងាយ៣៥០គីឡូម...
article_5820.txt
ការនាំចូលកីឡាករជារឿងសំខាន់ជាងគេបំផុតនៅក្នុងវិស័យបាល់ទាត់ ហើយក៏ជាវិធីសាស្ត្រដែលធ្វើឱ្យក្រុមអាចប្រកួតប្រជែងទទួលបានជោគជ័យ នៅក្នុងវិស័យបាល់ទាត់សម័យទំនើប។ ក្លិបមួយចំនួន ដូចជា Manchester United និង Chelsea ជាដើម បានចាយប្រាក់រាប់រយលានដុល្លារ ដើម្បីព្យាយាមកសាងក្រុមឱ្យល្អឥតខ្ចោះ ក្នុងការប្រជែងតំណែងកំពូលនៅក្នុងក្របខណ្ឌ Premier L...
មូលហេតុចម្បងបំផុតដែលនាំឱ្យក្រុមជើងខ្លាំងទាំងនោះបរាជ័យ ក៏ព្រោះតែភាគច្រើនកីឡាករ ពួកគេនាំយកចូលមកហើយដាក់ក្តីរំពឹងខ្ពស់ខ្លាំងនោះ បែរជាជួបបញ្ហារបួស ឬមួយធ្លាក់ទម្រង់លេង ដែលតម្រូវឱ្យពួកគេត្រូវស្ថិតនៅត្រឹមនាមជាកីឡាករអង្គុយកៅអីបម្រុង។ ហេតុផលនៃការរបួសនេះទៀតសោត ក៏ក្លាយជាបន្ទុកក្លិប ដោយពួកគេតែងតែត្រូវត្រួតពិនិត្យជាប្រចាំ ទៅលើស្ថានភ...
article_5821.txt
លោក Ruben Amorim អ្នកចាត់ការថ្មីក្រុម Manchester United តាមស្មើកំណត់ត្រាអតីតអ្នកចាត់ការលោក Sir Alex Ferguson និងលោក Matt Busby ក្រោយដឹកនាំក្រុមវាយបកយកឈ្នះ Viktoria Plzen លទ្ធផល ២-១ ក្នុងជំនួបពានរង្វាន់ Europa League។
ជំនួបស្ថិតក្នុងកីឡដ្ឋាន Doosan Arena Plzen អ្នកចាំទី Andre Onana ផ្តល់ការដូមួយគ្រាប់សម្រាប់ក្រុមម្ចាស់ផ្ទះ Plzen ដោយរូបគេបានធ្វើឱ្យភ្លាត់ស្នៀតនៅក្នុងប្រអប់ទី ហើយការវាយបកទាំង ២គ្រាប់ ធ្វើបានត្រឡប់មកវិញដោយខ្សែប្រយុទ្ធ Rasmus Hojlund ដើម្បីដណ្តើមយក ៣ពិន្ទុ ឡើងទៅឈរនៅក្នុងនាមក្រុមស្ថិតក្នុងចំណាត់ថ្នាក់ទាំង ៨។ ចំណាត់ថ្នាក់ពី...
article_5822.txt
លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បង្ហាញការអរគុណអស់ពីចិត្ត និងស្ញប់ស្ញែងចំពោះអាជ្ញាធរអ៊ីរ៉ង់ ដែលអនុញ្ញាតឱ្យស្ត្រីចំនួន ១ម៉ឺននាក់ចូលរួមទស្សនាការប្រកួតជំនួបលីគកំពូលអ៊ីរ៉ង់​រវាងក្រុម Sepahan និង Persepolis កាលពីថ្ងៃទី១៦ ខែធ្នូ។
FIFA ដាក់ការហាមឃាត់ទៅលើប្រទេសអ៊ីរ៉ង់ពីការប្រកួតប្រជែងពានរង្វាន់ World Cup 2022 ព្រោះតែប្រទេសនេះតែងតែរឹតត្បិតទៅលើស្ត្រី និងក្មេងស្រី មិនឱ្យចូលទស្សនាការប្រកួតបាល់ទាត់ក្នុងស្រុក ដោយសារកត្តាសាសនា។ ពេលនេះប្រធាន FIFA បានសាទរចំពោះចំណាត់ការថ្មីរបស់អាជ្ញាធរអ៊ីរ៉ង់។ នៅក្នុងការប្រកួតលីគកំពូលអ៊ីរ៉ង់ Iran Pro League កាលពីថ្ងៃទី១៦ ខ...
article_5823.txt
ក្រុម Tottenham Hotspur ឆ្លងផុតការបំពេញភារកិច្ចធ្ងន់នៅការប្រកួតពានរង្វាន់ EFL Cup វគ្គ ៨ក្រុម ដោយអាចទប់ទល់ការវាយបកដ៏ខ្លាំងក្លា និងយកឈ្នះលើក្រុមភ្ញៀវ Manchester United លទ្ធផលប្រទាញប្រទង់ ៤-៣ រាត្រីឈានចូលថ្ងៃទី២០ ខែធ្នូ។
នៅការប្រកួតវគ្គទីមួយ ក្រុមដឹកនាំដោយលោក Ange Postecoglou ធ្វើការងារបានយ៉ាងល្អក្នុងការផ្តួលទៅលើក្រុមរហស្សនាមបិសាចក្រហម ដោយការស៊ុតបាល់ ២គ្រាប់បញ្ចូលទីពីសំណាក់កីឡាករ Dominic Solanke។ ចូលវគ្គទីពីរ បានត្រឹម ៩នាទី កីឡាករ Dejan Kulusevski ក៏បន្តរកបានគ្រាប់ទី៣ បន្ថែម ក្នុងនាទី៥៤ ដើម្បីបន្តដាក់បន្ទុកលើក្រុម Man Utd។ ទោះនាំមុខក៏ដ...
article_5824.txt
គ្រាប់បាល់ ១គ្រាប់ ដ៏សំខាន់របស់កីឡាករឆ្នើម Nguyen Quang Hai បានជួយក្រុមជម្រើសជាតិវៀតណាម ឈ្នះឥណ្ឌូណេស៊ី ១-០ ក្នុងជំនួបទី២ ពូល B ពានរង្វាន់ AFF Cup 2024 នៅថ្ងៃទី១៥ ខែធ្នូ។ ឈ្នះ ២ប្រកួតជាប់គ្នា នាំវៀតណាមមានភាគរយខ្ពស់ឆ្លងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្របពេលឥណ្ឌូណេស៊ី នៅស្រពេចស្រពិល។
ការឈ្នះលើឥណ្ឌូណេស៊ីនៅការប្រកួតទី២ វគ្គចែកពូលនេះ បានជួយឱ្យវៀតណាមរកបាន ៣ពិន្ទុបន្ថែម ដើម្បីបន្តឈរកំពូលតារាង ជាមួយនឹងឱកាសច្រើនឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ វៀតណាម​មានចំនួន ៦ពិន្ទុ ពីការប្រកួត ២លើក។ នៅការប្រកួតវគ្គទីមួយ វៀតណាមហាក់បីជាគ្របសង្កត់ខ្លាំងលើក្រុមឥណ្ឌូណេស៊ី ដោយមានស្ថិតិ ៧៧ភាគ នៃការគ្រប់គ្រងបាល់រួមទាំងការស...
article_5825.txt
Boxing Day ជា​ថ្ងៃ​សម្រាក​បន្ទាប់ពី​ពិធីបុណ្យ​ណូអែល​មួយថ្ងៃ ពោលគឺ​ថ្ងៃទី ២៦ ខែធ្នូ ដែល​គេ​និយម​ប្រារព្ធ​ឡើង​នៅ​ប្រទេស​លោកខាងលិច​។ នេះ​ក៏​ជា​ថ្ងៃ​ពិសេស សម្រាប់​ប្រជាជន​អង់គ្លេស​ផងដែរ ប៉ុន្តែ​សម្រាប់​ការប្រកួត​កីឡាបាល់ទាត់​វិញ គ្រប់​កម្រិត​លី​គ​ទាំងអស់​នៅ​អង់គ្លេស​ គ្មានការឈប់សម្រាកឡើយ​។​ នៅលីគកំពូលអង់គ្លេស Premier Leagu...
ជំនួប Boxing Day ប្រចាំរដូវកាល ២០២៤-២៥ ក្នុងក្របខណ្ឌ Premier League ម្ចាស់ការពារតំណែងជើងឯក Manchester City ដែលកំពុងមានបញ្ហាចាញ់ច្រើនប្រកួតជាប់គ្នា ត្រូវទទួលស្វាគមន៍ភ្ញៀវ Everton មុនពេលជំនួបធំរវាង Nottingham Forest ទទួលភ្ញៀវ Tottenham Hotspur និង Wolverhampton Wanderers ស្វាគមន៍ភ្ញៀវ Manchester United។ ​កីឡដ្ឋាន Etihad ...
article_5826.txt
Vinícius Jr ក្លាយជា​ម្ចាស់​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ​២០២៤ របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA (Best FIFA Player of the Year) ក្រោយ​ទទួលបាន​សំឡេងគាំទ្រ​លើស​គូប្រជែង Rodri និងមិត្តរួមក្រុម Jude Bellingham។ លោក Carlo Ancelotti ជាប់ជា​គ្រូ​ល្អ​បំផុត (The Best FIFA Men’s Coach) ​ឯអ្នកចាំទីបានទៅ Emiliano Martinez រប...
ពិធី​ប្រគល់​ពាន The Best FIFA Football Awards ឆ្នាំ ២០២៤ ប្រព្រឹត្តិទៅនៅ​រាត្រី​ថ្ងៃទី​១៧ ខែធ្នូ ក្នុង​ក្រុងដូហា ប្រទេស​កាតា ក្រោម​ការរៀបចំ​របស់​ FIFA​។ Vinícius Jr ខ្សែប្រយុទ្ធ​ Real Madrid និងជម្រើសជាតិប្រេស៊ីល ជាប់​ជា Best FIFA Player តាមរយៈ​ការបោះឆ្នោត​ពី​ក្រុម​គ្រូបង្វឹក ប្រធាន​ក្រុម និង​អ្នកសារព័ត៌មាន​ជុំវិញ​ពិភព...
article_5827.txt
ការស្តីបន្ទោស និងរិះគន់ខ្លួនឯង បានជួយដល់កីឡាករ Kylian Mbappe អាចជម្នះរាល់ការ ប្រកួតប្រជែងនៅក្នុងក្រុម Real Madrid នឹងធ្វើឱ្យខ្សែប្រយុទ្ធបារាំង អាចរកឃើញពីវិធី សាស្រ្តធ្វើឱ្យសមត្ថភាព គេកើនឡើងខ្លាំងមកវិញក្នុងក្រុម។ លោក Carlo Ancelotti អ្នក ចាត់ការក្រុម បាននិយាយសរសើរ ទៅកីឡាករវ័យ ២៦ឆ្នាំ ក្រោយពីគេមានទម្រង់លេង ដ៏ភ្ញាក់ផ្អើលក...
កីឡាករបារាំង នៅការប្រកួតនោះ គេបានស៊ុតគ្រាប់បាល់បើកឆាក នៅនាទី១០ ដើម្បី រួមចំណែកឱ្យ Real Madrid ផ្តួលក្រុមខ្លាំងនៅអេស្ប៉ាញ Sevilla នៃជំនួបក្របខណ្ឌ La Liga។ Real Madrid ឡើងទៅឈរចំណាត់ថ្នាក់លេខ​២ ក្នុងតារាងក្រោយដណ្តើមបាន ៣ពិន្ទុ ដ៏សំខាន់ និងមានគម្លាតពិន្ទុពីក្រុមកំពូលតារាង ​Atletico Madrid ត្រឹម ១ពិន្ទុ ប៉ុណ្ណោះ។ កីឡាករ​ Fe...
article_5828.txt
ក្រុមហ៊ុនប្រព័ន្ធបណ្តាញផ្សព្វផ្សាយភាពយន្ត និងទូរទស្សន៍បែបកម្សាន្ត (Netflix) ជាមួយនឹងសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានព្រមព្រៀងសហការគ្នា និងផ្តល់សិទ្ធិ ដើម្បីផ្សព្វផ្សាយពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកសម្រាប់ស្ត្រី Women’s World Cup ចំនួន ២ព្រឹត្តិការណ៍នៅក្នុងឆ្នាំ ២០២៧ និង ២០៣១។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថាប័នគ្...
Women’s World Cup ឆ្នាំ ២០២៧ ត្រូវបានគ្រោងធ្វើឡើងនៅប្រទេសប្រេស៊ីល ។ ចំណែកការប្រកួតនៅឆ្នាំ២០៣១ នៅមិនទាន់រកឃើញម្ចាស់ផ្ទះរៀបចំនៅឡើយ។ ប្រទេសអាម៉េរិក​ត្រូវបានគេរំពឹងថា នឹងអាចដេញថ្លៃ រៀបចំការប្រកួតនេះ។ នេះជាលើកដំបូងហើយដែល ​FIFA បានប្រគល់សិទ្ធិឱ្យក្រុមហ៊ុនNetflix ផ្សព្វផ្សាយពីបាល់ទាត់ស្ត្រីពិភពលោក។ កន្លងមកស្ថាប័នប្រព័ន្ធផ្សព្...
article_5829.txt
Alex Yee ម្ចាស់មេដាយមាសអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ បានបង្ហើបថាគេមានគម្រោងក្នុងការចូលរួមរត់កីឡាម៉ារ៉ាតុនទីក្រុងឡុងដ៍ឆ្នាំ ២០២៥ ដែលនោះនឹងក្លាយជាការបង្ហាញខ្លួនលើកដំបូងរបស់គេក្នុងការរត់ចម្ងាយ ៤២,២គីឡូម៉ែត្ររបស់ព្រឹត្តិការណ៍រត់ម៉ារ៉ាតុនដ៏ល្បីលើពិភពលោក។
កីឡាករអង់គ្លេស វ័យ ២៦ឆ្នាំ បានអះអាងថារូបគេមានបំណងចូលរួមប្រកួតរត់ម៉ារ៉ាតុន ដើម្បីបំពេញតាមចំណូលចិត្តរបស់ខ្លួនក្នុងនាមជាអ្នកលេងកីឡា និងជាកីឡាករ។ «ចលករដែលជំរុញឱ្យចូលរួមការប្រកួតរត់ម៉ារ៉ាតុនទីក្រុងឡុងដ៍ សម្រាប់ខ្ញុំគឺមិនមែនជារឿងបានគ្រោងទុកយូនោះទេ។ វាគឺជាព្រឹត្តិការណ៍ដែលបានផ្តល់ឱ្យខ្ញុំនៅការចងចាំជាច្រើន ហើយថ្ងៃនៃការរត់ម៉ារ៉ត...
article_583.txt
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន អះអាងថា លោកចង់ឱ្យពិភពលោកចូលរួមធ្វើការជាមួយក្រុមតាលីបង់ជាជាងផ្ដាច់ក្រុមនេះឱ្យនៅឯកាលើឆាកអន្តរជាតិ។ លើសពីនេះ លោកក៏បានព្រមានពីផលវិបាកដ៏គ្រោះថ្នាក់ ប្រសិនបើមេដឹកនាំអាហ្វហ្កានីស្ថានបច្ចុប្បន្ននេះត្រូវបានផ្ដាច់ឱ្យនៅឯកោម្តងទៀត។
នៅក្នុងបទសម្ភាសមួយជាមួយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែកញ្ញា ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក Bilawal Bhutto Zardari​ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានព្រមានពីផលវិបាកដែលអាចកើតឡើងបន្ទាប់ពីអាម៉េរិក មិនជឿទុកចិត្តលើក្រុមតាលីបង់ និងបង្កករបស់អាហ្វហ្កានីស្ថាន។​ «យើងបានរៀនពីអតីតកាលថា នៅពេលដែលយើងបែរខ្នងដាក់តាល...
article_5830.txt
នាពេលថ្មីនេះ អតីតអ្នកចាំទី Loris Karius របស់ក្លិប Liverpool បានចេញមុខបកស្រាយជាសាធារណៈលើកដំបូងនៅក្នុងកិច្ចសម្ភាសជាមួយនឹងកាសែតកីឡា​ SportBible បន្ទាប់ពីខកខានបង្ហាញខ្លួននៅក្នុងអាជីពបាល់ទាត់ប៉ុន្មានឆ្នាំចុងក្រោយ ដោយគ្មានក្លិបលេង។ Karius ដែលក្លាយជាឌីជេ និងអ្នកបង្ហាញម៉ូត ថែមទាំងបង្ហាញក្តីរំពឹងថានឹងអាចមានក្លិបផ្តល់ឱកាសដល់រូបគ...
នៅរាត្រីថ្ងៃទី២៦ មិថុនា កាលពីឆ្នាំ ២០១៨ ស្ថិតក្នុងទីក្រុងគាវ នាកីឡដ្ឋាន NSC Olimpiskiy ប្រទេសអ៊ុយក្រែន អ្នកចាំទីអាល្លឺម៉ង់ បានបង្កើតកំហុសផ្ទាល់ខ្លួនយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យរបូតគ្រាប់បាល់ ២គ្រាប់ក្នុងការប្រកួតដែលធ្វើឱ្យ Liverpool របូតពានរង្វាន់ UEFA Champions League ធ្លាក់ទៅក្នុងដៃក្រុម Real Madrid លទ្ធផល ៣-១។ ចាប់តាំងពីពេ...
article_5831.txt
តារាបាល់ទាត់ Cristiano Ronaldo បង្ហាញសាច់ដុំក្បាលពោះ ៨កង់ដ៏ទាក់ទាញ នៅក្នុងអាកាសធាតុត្រជាក់អមជាមួយនឹងទេសភាពព្រិលធ្លាក់ អំឡុងដំណើរកម្សាន្តបុណ្យណូអែល ជាមួយក្រុមគ្រួសារនៅទីក្រុង Lapland ជាទីតាំងដើមកំណើតតាណូអែល (Santa Claus)។
​កីឡាករវ័យ ៣៩ឆ្នាំ បានបង្ហោះរូបភាពលើបណ្តាញសង្គម ឈរដោយលែងខ្លួនមិនពាក់អាវ បង្ហាញរាងកាយដ៏រឹងមាំរបសគេ នៅក្រោមអាកាសធាតុត្រជាក់ និងព្រិលធ្លាក់ ក្នុងដំណើរកម្សាន្តថ្ងៃទី២៤ ខែធ្នូ នៅក្នុងទីក្រុង Lapland ប្រទេសហ្វាំងឡង់។ ទោះមានវ័យ៣៩ឆ្នាំ តែកីឡាករឆ្នើមព័រទុយហ្កាយ បានហ្វឹកហាត់និងរក្សារាងកាយបានរឹងមាំ ជាពិសេសរូបភាពនោះ មនុស្សជាច្រើនច...
article_5832.txt
លោក Erick Thohir ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) នឹងពិនិត្យមើលអំពីកម្រិតការងាររបស់គ្រូបង្វឹកក្រុមជម្រើសជាតិលោក Shin Tae Yong ឡើងវិញ ក្រោយឥណ្ឌូណេស៊ីធ្លាក់ចេញពីការប្រកួតពានរង្វាន់ ​AFF Cup 2024 ត្រឹមវគ្គចែកពូល។ ប្រធាន PSSI លើកឡើងថាក្រុមឥណ្ឌូណេស៊ី ពោរពេញដោយកីឡាករវ័យក្មេងមានសមត្ថភាព សមតែឆ្លងផុតវគ្គសន្សំពិន្ទុ។
លោក Thohir ដែលជាមហាសេដ្ឋីឥណ្ឌូណេស៊ី បាននិយាយទាក់ទងនឹងការធ្លាក់ចេញរបស់ក្រុមជម្រើសជាតិដូច្នេះ៖«នៅមុនការប្រកួត ខ្ញុំបានលើកឡើងថាគោលដៅរបស់ឥណ្ឌូណេស៊ីនៅក្នុងការប្រកួត ASEAN Cup 2024 គឺយើងនឹងផ្តល់គ្រប់យ៉ាងដើម្បីដណ្តើមពានឱ្យបាន។ ជាមួយនឹងការខំប្រឹងរបស់យើងបានដាក់ក្នុងការប្រកួតនោះ ជាមួយនឹងក្រុមការងារគ្រូបង្វឹក និងកីឡាករដែលយើងមាន យ...
article_5833.txt
Kylian Mbappe ខ្សែប្រយុទ្ធបារាំងបង្ហើបថាមានការសោកស្តាយ ដែលគ្មានសំណាងបានរួមក្រុមជាមួយនឹងនិមិត្តរូបខ្លួន គឺតារាបាល់ទាត់ Cristiano Ronaldo។ កីឡាករវ័យ ២៥ឆ្នាំ ដែលធ្លាប់រួមក្រុម Lionel Messi និង Neymar អះអាងថាដល់ពេលនេះជារឿងពិបាកបន្តិចហើយដើម្បីសម្រេចក្តីស្រមៃមួយនេះ។
តារាបាល់ទាត់សញ្ជាតិបារាំង បានអះអាងជាថ្មីថារូបគេបានធំធាត់ឡើង និងស្រលាញ់បាល់ទាត់ព្រោះតែរូបគេបានមើលគំរូ និងការបង្ហាត់បង្ហាញពីការបញ្ចេញសមត្ថភាពរបស់ ​Ronaldo។ រូបគេបានចាត់ទុកកីឡាករវ័យ ៣៩ឆ្នាំ ជានិមិត្តរូបតាំងពីរូបគេមានវ័យក្មេង និងចង់លេងនៅក្នុងក្លិប Real Madrid ប៉ុន្តែក្តីស្រម៉ៃធំបំផុតនោះ គឺរូបគេចង់លេងក្នុងក្រុមតែមួយជាមួយនឹង...
article_5834.txt
លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បាននិយាយថា ការប្រកួតពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី២ ឆ្នាំ ២០២៥ គឺដើម្បីរិតបន្តឹងចំណងសាមគ្គីភាពរបស់មន្ត្រីនគរបាលផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃ និងព្រមទាំងដើម្បីជំរុញឱ្យមានការហាត់ប្រាណពង្រឹងសុខភាព តាមរយៈការចាប់យកកីឡាមកលេង និងប្រកួតប្រជែង។
ស្ថិតនៅក្នុងសាលប្រជុំបាត់ដំបង ថ្ងៃទី១២ ខែធ្នូ នៃអាគារក្រសួងមហាផ្ទៃ គណៈកម្មការរៀបចំការប្រកួត ដឹកនាំដោយលោក សរ សិទ្ធិ ជាប្រធាន បានរៀបចំកម្មវិធីប្រជុំ ស្តីពីការប្រកាសជាផ្លូវការ នៃព្រឹត្តិការណ៍ប្រកួតពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី២ ឆ្នាំ ២០២៥។ ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃនេះ គឺបានផ្តួចផ្តើមឱ្យមានការរៀបចំឡើង...
article_5835.txt
ឡាវ ជាក្រុមទីពីរបន្ទាប់ពីទីម័រខាងកើត ដែលធ្លាក់ត្រឹមវគ្គចែកពូល AFF Cup 2024 ក្រោយចាញ់ មីយ៉ាន់ម៉ា ៣-២ ក្នុងជំនួបចុងក្រោយវគ្គសន្សំពិន្ទុពូល B។ ៤ក្រុម រួមមាន វៀតណាម ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន ត្រូវកាត់សេចក្តីនៅជំនួបចុងក្រោយ ដើម្បីសម្រេចយកពីរក្រុមទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលមានថៃ ចាំរួចស្រេច។
ឡាវ រកបាន២ពិន្ទុប៉ុណ្ណោះពីការប្រកួត៤លើក ក្នុងនោះចាញ់២ និងស្មើ២។ ប្រកួតលើកចុងក្រោយក្រុមលោក Ha Hyeok-jun ចាញ់មីយ៉ាន់ម៉ា ៣-២ ដែលធ្វើឡើងនៅកីឡដ្ឋាន Thuwunna ក្រុងយ៉ុងហ្គូន យប់ថ្ងៃទី១៨ ខែធ្នូ។ បើទោះមិនអាចឆ្លងផុតវគ្គសន្សំពិន្ទុ ប៉ុន្តែឡាវ បានធ្វើឱ្យមានការភ្ញាក់ផ្អើលដោយអាចរកបានលទ្ធផលស្មើក្រុមកំពុងឡើងជើង ឥណ្ឌូណេស៊ី ៣-៣។ ស្របពេល...
article_5836.txt
ក្រុមជម្រើសជាតិសិង្ហបុរីជាក្រុមទី២ ចេញពីពូល A ដែលត្រូវឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF Cup 2024 បន្ទាប់ពីក្រុមថៃ ក្រោយពួកគេបានប្រកួតស្មើនឹងក្រុមម៉ាឡេស៊ី លទ្ធផល ០-០ ។ ចំណែកក្រុមជម្រើសជាតិកម្ពុជា ក៏អស់ឱកាសបន្តឡើងវគ្គបន្ត ក្រោយពីប្រកួតចាញ់ ថៃ លទ្ធផល ៣-២ ដ៏តានតឹង កាលពីថ្ងៃទី២០ ធ្នូ។
ស្ថិតនៅការប្រកួតនាកីឡដ្ឋាន Bukit Jalil នៅទីក្រុងកូឡាឡាំពួ ក្រុមសិង្ហបុរី អាចទប់ទល់ក្រុមម៉ាឡេស៊ី ដោយបញ្ចប់ការប្រកួត គ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Cup 2024។ សិង្ហបុរីបញ្ចប់ចំណាត់ថ្នាក់លេខ ២ មាន ៧ពិន្ទុក្នុងពូល ​A ឈរពីក្រោមក្រុមកំពូលតារាងថៃ ដែលទើបយកឈ្នះកម្ពុជាលទ្ធផល...
article_5837.txt
កីឡាករឥណ្ឌា Gukesh Dommaraju បានក្លាយជាម្ចាស់ជើងឯកកីឡាអុកពិភពលោក រដូវកាល ២០២៤-២៥ តាមរយៈការយកឈ្នះកីឡាករចិន Ding Liren នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅសិង្ហបុរី។ Dommaraju  បានក្លាយជាកីឡាករវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលឈ្នះជើងឯកពិភពលោក ត្រឹមអាយុ១៨ឆ្នាំ។
ជាការប្រកួតមួយដែលមនុស្សគ្រប់គ្នាបានមើលឃើញថាទាំង Gukesh និង Liren នឹងបញ្ចប់ក្នុងលទ្ធផលស្មើគ្នា។ ប៉ុន្តែនៅចុងក្រោយកីឡាករចិន Liren បានចុះហត្ថលេខាបញ្ជាក់ពីការចុះចាញ់ការប្រកួតរបស់ខ្លួន ក្រោយពីរូបគេបានមើលឃើញពីលទ្ធផលចាញ់រួចទៅហើយ បន្ទាបពីដើរគ្រាប់អុកខុសមួយលើកអំឡុងពេលប្រកួត ដែលផ្តល់ឱកាសឈ្នះទៅកាន់ Dommaraju រួចជាស្រេច។ កីឡាករចិន...
article_5838.txt
ខ្សែបម្រើ Bruno Fernandes និង Amad Diallo ស៊ុតម្នាក់មួយគ្រាប់នៅចុងម៉ោងជួយក្រុម Manchester United បានវាយបកយកឈ្នះលើ Manchester City ដោយលទ្ធផល ២-១ ក្នុងជំនួបទីក្រុងតែមួយ នៃក្របខណ្ឌ Premier League រាត្រីថ្ងៃទី១៥ ខែធ្នូ។
ឈ្នះការប្រកួតទល់ Man City ក៏ជាការឈ្នះលើកទី២ របស់លោក Ruben Amorim ដែលបានប៉ះក្រុមដឹកនាំដោយលោក Pep Guardiola ចាប់តាំងពីបុរសវ័យ ៣៩ឆ្នាំ ដឹកនាំ Sporting CP ផ្តួលម្តងរួចមកនៅក្នុងជំនួបពានរង្វាន់ UEFA Champions League កាលពីខែសីហា។ ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Man City កើតឡើងនៅនាទី៣៦ ពីការតែតបាល់បញ្ចូលទីយ៉ាងល្អពីសំណាក់ខ្សែការពារស...
article_5839.txt
ច្រើនឆ្នាំកន្លងមកនេះ ក្លិបក្នុងក្របខណ្ឌ Premier League បានបង្ហាញទៅកាន់ពិភពលោកពីធនធានកីឡាករខ្សែការពារខ្លាំងលំដាប់កំពូល ដែលបានមកប្រមូលផ្តុំគ្នា នឹងប្រកួតប្រជែងគ្នាយ៉ាងស្ថិតស្វាញ នៅក្នុងលីគអង់គ្លេសនេះ។ អតីតខ្សែការពារល្បីៗភាគច្រើន មានឈ្មោះសុសសាយខ្លាំង រួមមានលោក Rio Ferdinand, Tony Adams, John Terry, Vincent Kompany រួមទាំង...
​សិល្បៈនៃការការពារក្នុងវិស័យបាល់ទាត់ កាន់តែទាក់ទាញតាមរយៈការរារាំងបិទបាំងដៃគូ ការប្រជែងបាល់ទល់គូប្រកួត ការតែតបាល់បញ្ចូលទី និងការបញ្ជូនបាល់ពីចម្ងាយបង្កើតឱកាសដល់ខ្សែប្រយុទ្ធស៊ុតបាល់បញ្ចូលទីជាដើម។ គ្មានក្រុមណាមួយឡើយ ដែលអាចប្រកួតប្រជែងខ្លាំង ប្រសិនបើពួកគេគ្មានខ្សែការពារលំដាប់ពិភពលោកស្ថិតក្នុងក្រុមនោះទេ។ នៅក្នុងក្របខណ្ឌ Prem...
article_584.txt
មន្រ្តីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណ លោកស្រី Celeste Wallander លើកឡើងនៅថ្ងៃទី៣ ខែតុលាថា អ៊ុយក្រែនហាក់ដូចជាកំពុងឈានដល់ការសម្រេចគោលដៅក្នុងសមរភូមិសំខាន់ៗមួយចំនួនហើយ ខណៈក្រុងកៀវទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងការរំដោះទឹកដីពីយោធារុស្ស៊ី។
មួយរយៈចុងក្រោយនេះតាំងពីយុទ្ធនាការផ្លេកបន្ទោរវាយបកនៅតំបន់ Kharkiv មក កងទ័ពអ៊ុយក្រែននៅថ្ងៃទី៣ ខែតុលាទទួលបានជ័យជម្នះដ៏ធំមួយដោយដណ្តើមបានភូមិជាច្រើននៅតំបន់ Kherson ។ តំបន់ Kherson នេះជាជ័យជម្នះបន្ទាប់ពីរំដោះបានក្រុង Lyman នៃតំបន់ដូណេត្សដែលជាដែនដី២ក្នុងចំណោមដែនដីទាំង៤ដែលត្រូវបានរុស្ស៊ីបញ្ចូលជាទឹកដីខ្លួនកាលពីសប្តាហ៍មុន។ ស្របព...
article_5840.txt
លោក Ronaldo Nazario វីរបុរសកីឡាបាល់ទាត់ប្រេស៊ីល នឹងចូលរួមឈរឈ្មោះជាបេក្ខភាពប្រជែងតំណែងប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF)។
​បុរសវ័យ ៤៨ឆ្នាំ ដែលធ្លាប់ជួយក្រុមជម្រើសជាតិប្រេស៊ីលប្រជែងឈ្នះពានរង្វាន់ World Cup ឆ្នាំ ១៩៩៤ និង ២០០២ នឹងចូលរួមឈរឈ្មោះជាបេក្ខភាព សម្រាប់តំណែងប្រធាន CBF នៅក្នុងការបោះឆ្នោតពេលខាងមុខ ដើម្បីជំនួសតំណែងប្រធានសហព័ន្ធបច្ចុប្បន្ន លោក Ednaldo Rodrigues នៅឆ្នាំ ២០២៦។ អតីតខ្សែប្រយុទ្ធ Real Madrid និង Inter Milan បាននិយាយប្រាប់កាស...
article_5841.txt
អ្នកស្រី Lakiha Spicer ភរិយា Mike Tyson វីរបុរសប្រដាល់សកលអាម៉េរិក បានចេញមុខអះអាង ថាស្វាមីខ្លួនបានបញ្ចប់អាជីពប្រដាល់ ហើយក៏មិនវិលចូលសង្វៀនវិញទៀតដែរ។
បើតាមការបង្ហើបរបស់កូនប្រុសលោក Mike Tyson មានឈ្មោះថា Amir ប្រពន្ធរបស់អតីតអ្នកប្រដាល់ជើងចាស់ វ័យ ៥៨ឆ្នាំ បានសម្រេចមិនអនុញ្ញាតឱ្យលោកស្វាមីខ្លួន ឡើងសង្វៀនវិញទៀតឡើយ។ «ខ្ញុំគិតថាគាត់គឺសម្រាកត្រឹមនេះហើយ។ ម្តាយចុងរបស់ខ្ញុំនិយាយថាគាត់គឺឈប់ហើយ ហើយពេលនេះពួកគាត់គឺជាក្រុមការងារមួយ ដែលបំពេញការងារជាប្តីនិងប្រពន្ធ។»។ នេះបើតាមសម្តីរបស់...
article_5842.txt
អ្នកគាំទ្រក្រុមកីឡាបាល់ទាត់សិង្ហបុរី ទទួលបានការជិះរថយន្តក្រុងឥតគិតថ្លៃ ធ្វើដំណើរទៅកាន់ទីក្រុងគូឡាឡាំពួ ដើម្បីទស្សនាការប្រកួតលើកចុងក្រោយក្នុងពូល A រវាងក្រុមសិង្ហបុរី ទល់នឹងម្ចាស់ផ្ទះម៉ាឡេស៊ី នៅថ្ងៃទី២០ ខែធ្នូ។ នេះបើតាមសេចក្តីប្រកាសរបស់សហព័ន្ធបាល់ទាត់សិង្ហបុរី (FAS)។
ការប្រកួតរវាងសិង្ហបុរី និងម៉ាឡេស៊ី នៅកីឡដ្ឋាន Bukit Jalil នឹងក្លាយជាជំនួបចុងក្រោយដ៏សំខាន់សម្រាប់កាត់សេចក្តីក្រុមទាំង ២ ក្នុងការដណ្តើមកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ សិង្ហបុរី កំពុងសម្លឹងដណ្តើមជ័យជម្នះ ឬក៏ត្រឹមតែស្មើពីម្ចាស់ផ្ទះម៉ាឡេស៊ី ដែលជាក្តីសង្ឃឹមតែមួយរបស់ពួកគេក្នុងការបន្តទៅវគ្គបន្ទាប់។ សិង្ហបុរី ចាញ់ថៃ ល...
article_5843.txt
Neymar Jr និយាយថាអ្នកគាំទ្រក្លិប Paris Saint Germain ធ្វើហួសព្រំដែន ដោយមិនផ្តល់តម្លៃ និងការគោរពដល់ខ្លួន និង Lionel Messi អំឡុងពេលប្រកបអាជីពនៅក្លិបស្ថិតក្នុងទីក្រុងប៉ារីស។ តារាបាល់ទាត់ប្រេស៊ីល អះអាងទៀតថាខ្លួនទទួលរឿងអយុត្តិធម៌ជាច្រើនលើក នៅទឹកដីបារាំង។
ខ្សែប្រយុទ្ធក្រុម Al Hilal បច្ចុប្បន្ន ធ្លាប់បានផ្លាស់ប្តូរទៅលេងឱ្យក្រុម PSG កាលពីឆ្នាំ ២០១៧ ដោយផ្ទេរចេញពីក្រុម Barcelona ក្នុងតម្លៃខ្លួនកំណត់ត្រា ២២២លានអឺរ៉ូ(២៣៥លានដុល្លារ)។ អាជីពរបស់កីឡាករវ័យ ៣២ឆ្នាំ ហាក់បីជាធ្លាក់ចុះបន្តិចម្តងៗនៅទឹកដីបារាំង មុនចាកចេញទៅលីគកំពូអារ៉ាប៊ីសាអូឌីត នៅឆ្នាំ ២០២៣ ក្នុងតម្លៃខ្លួនជិត ១០០លានដុល្...
article_5844.txt
កីឡាករ Marcus Rashford ធ្វើឱ្យក្រុម Manchester United ជួបរឿងឈឺក្បាល ក្រោយរូបគេបានបង្ហាញបំណងចង់ចាកចេញពីក្រុម នៅពេលអ្នកចាត់ការក្រុមថ្មីលោក Ruben Amorim ដកឈ្មោះចេញពីក្រុម។ ពេលនេះក្រុមបិសាចក្រហម បើកភ្លើងខៀវឱ្យកីឡាករអង់គ្លេសចាកចេញ តែក្នុងលក្ខខណ្ឌខ្ចីជើង និងដើម្បីរកកន្លែងទំនេរសម្រាប់កីឡាករចំណូលថ្មី មកពង្រឹងការប្រកួតប្រជែងរបស...
រយៈពេល ២សប្តាហ៍ចុងក្រោយមកនេះ រឿងរ៉ាវរបស់ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ កំពុងតែផ្ទុះឡើងលើប្រព័ន្ធផ្សព្វផ្សាយល្បីៗ ទាក់ទងនឹងគោលបំណងចង់ចាកចេញពីក្លិបបិសាចក្រហម។ ​ការអះអាងរបស់ Rashford ធ្វើឡើងក្រោយពីរូបគេ រួមទាំងមិត្តរួមក្រុម Alejandro Garnacho ត្រូវបានដកឈ្មោះចេញពីក្រុម អំឡុងការប្រកួតទល់នឹងក្រុម Man City។ ករណីនេះ លោក Ruben Amorim ...
article_5845.txt
ភ្នាក់ងារផ្សព្វផ្សាយ A22 Sports ដែលធ្លាប់មានបំណងបង្កើតពានរង្វាន់ European Super League គ្រោងដាក់សំណើទៅ​សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ដើម្បីបង្កើតពានរង្វាន់ក្នុងទ្វីបអឺរ៉ុបថ្មីមួយ មានឈ្មោះថា Unify League ដែលមានក្រុមរហូតដល់ទៅ ៩៦។
ក្លិបធំៗអឺរ៉ុប នៅតែរក្សាជំហរប្រកួត ក្រោមការគ្រប់គ្រងរបស់ UEFA ខណៈប្រធានលីគ La Liga ថាអ្នកគ្រោងបង្កើតគម្រោងខាងលើ ធ្វើតាម​ចិត្តឯង។ គម្រោងបង្កើតពានរង្វាន់ថ្មី ពីសំណាក់ស្ថាប័នផ្សព្វផ្សាយគម្រោងការពាររង្វាន់ European Super League ដែលធ្លាប់រងការរិះគន់ ពី​មហាជន និងមានការប្តឹងផ្តល់គ្នាយ៉ាងខ្លាំង ជាមួយស្ថាប័នបាល់ទាត់អឺរ៉ុប UEFA ...
article_5846.txt
ត្រឹមតែ ១៥នាទីប៉ុណ្ណោះ សំបុត្រការប្រកួតពានរង្វាន់ AFF Cup 2024 វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នៅក្នុងទឹកដីវៀតណាម ដែលត្រូវប្រកួតទល់នឹងសិង្ហបុរី ត្រូវលក់អស់គ្មានសល់ នៅ​តាមប្រព័ន្ធលក់សំបុត្រអនឡាញ របស់ការប្រកួត។
នៅម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី២២ ខែធ្នូ សហព័ន្ធបាល់ទាត់វៀតណាម (VFF) បាន​បើក​លក់​សំបុត្រ​ផ្លូវការ សម្រាប់​​ជំនួបពានរង្វាន់ AFF Cup វគ្គ ១/២ រវាងក្រុមវៀតណាម និងសិង្ហបុរី ដែលត្រៀមធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ក្នុងកីឡដ្ឋាន Viet Tri ភាគខាងជើងខេត្ត Phu Tho។ តម្លៃសំបុត្រទស្សនាការប្រកួត មានចាប់ពី ៦០ម៉ឺន​ដុង (២៣,៥៧ដុល្លារ), ៥០ម៉ឺនដុង (...
article_5847.txt
អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola នៅតែជឿជាក់លើកូនក្រុមថា ពួកគេនឹងអាចវិលត្រឡប់ទៅកាន់ភាពខ្លាំងឡើងវិញ ។ Man City ឆ្លងកាត់ ១០ប្រកួតចុងក្រោយ រកបានជ័យជម្នះត្រឹមតែ ១លើកប៉ុណ្ណោះ។
កាលពីសប្តាហ៍មុន Man City បានរងបរាជ័យក្រោមថ្វីជើងក្រុមប្រជែងក្នុងទីក្រុងតែមួយ Man Utd ដោយលទ្ធផលវាយបក ២-១ ដែលជាការដាក់បន្ទុកទៅលើក្រុមរបស់លោក​ Pep Guardiola បន្ថែមទៀត។ ក្រុមរហស្សនាមមេឃខៀវ​ បានរងបរាជ័យការប្រកួតសរុបចំនួន ៨លើក ចំណោមការប្រកួត ១១លើក ហើយឈរនៅចំណាត់ថ្នាក់លេខ ៥ ដោយមានគម្លាត ៩ពិន្ទុ ពីក្រុមកំពូលតារាង​ Liverpool។ ក្...
article_5848.txt
ក្រុមជើងខ្លាំងរបស់អេស្ប៉ាញ Real Madrid ដណ្តើមបានរង្វាន់ FIFA Intercontinental Cup ក្រោយពីបានផ្តួលក្រុមមកពីម៉ិកស៊ិក Pachuca លទ្ធផល ៣-០ នៅការប្រកួតវគ្គផ្តាច់ព្រ័ត្ររាត្រីថ្ងៃទី១៨ ខែធ្នូ។ ៣គ្រាប់ជ័យជម្នះធ្វើបានដោយ Kylian Mbappe, Rodrygo, Vinicius Junior។
ការប្រកួតពានរង្វាន់អន្តរជាតិទ្វីប គឺជាការប្រកួតដណ្តើមពានរង្វាន់រវាងក្រុមម្ចាស់ជើងឯកនៃទ្វីបអឹរ៉ុប UEFA Champions League ទល់នឹងក្រុមម្ចាស់ពានទ្វីបអាម៉េរិកខាងត្បូង CONCACAF Champions Cup ហើយពានរង្វាន់ពិភពលោកនេះបង្កើតឡើងដោយសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)។ ការប្រកួតក្នុងកីឡដ្ឋាន Lusail ប្រទេសកាតាលើកនេះ ក្រុម Real Madrid ហាក...
article_5849.txt
អ្នកចាំទី Gianluigi Donnarumma របស់ក្រុម Paris Saint Germain រងរបួសធ្ងន់លើផ្ទៃមុខដេរច្រើនថ្នេរ ក្រោយពីប៉ះទង្គិចគ្នា ទល់ជាមួយនឹងកីឡាករ Wilfried Singo របស់ក្រុម AS Monaco នាជំនួបពានរង្វាន់លីគកំពូលបារាំង Ligue 1។
ការប្រកួតទើបតែដំណើរការបានត្រឹមតែ ១៣នាទី ពេលដែលអ្នកចាំទីអ៊ីតាលី បានរត់ចេញពីប្រអប់គ្រោះថ្នាក់ ដើម្បីសំដៅទៅរារាំងការអូសបាល់ពីសំណាក់កីឡាករ Singo ក៏រងគ្រោះថ្នាក់តែម្តង។ ​ស្របពេល Donnarumma បានព្យាយាមផ្តេកខ្លួនទាត់បាល់ចេញ ខ្សែប្រយុទ្ធកូតឌឺវ័រព្យាយាមលោតរំលង ប៉ុន្តែលោតមិនផុត សល់បាតស្បែកជើងប៉ះចំផ្ទៃមុខ របស់អ្នកចាំទី PSG ពេញទំហឹ...
article_585.txt
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី២២ ខែកញ្ញា ប្រមុខការទូតរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ បន្តនិយាយការពារប្រតិបត្តិការសឹកនៅអ៊ុយក្រែន និងបន្តចោទទីក្រុងកៀវថា មិនខ្វល់ពីក្ដីបារម្ភរបស់ទីក្រុងមូស្គូ។ ប្រមុខការទូតអាម៉េរិកវិញ ប្រើពាក្យខ្លាំងៗរិះគន់រុស្ស៊ី ហើយចង់បានការទទួលខុសត្រូវចំពោះអ្វីដែលកើតឡើយ ខណៈដែល...
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ, រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី និងរដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន នៅថ្ងៃទី២២ ខែកញ្ញា ចូលរួមកិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខលើបញ្ហានៅអ៊ុយក្រែន។ សមាជិកក្រុមប្រឹក្សាសន្តិសុខឯទៀត រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ប្រមុខអង្គការសហប្រជាជាតិ និងអគ្គរដ្ឋអាជ្ញ...
article_5850.txt
Lamine Yamal កីឡាករវ័យក្មេងដ៏មានទេពកោសល្យ ប៉ុន្តែបានដាក់គោលដៅសម្រាប់អាជីពបាល់ទាត់របស់ខ្លួន ដោយជួយ Barcelona ដណ្តើមពានរង្វាន់ UEFA Champions League រដូវកាលនេះ។ ឈ្នះជើងឯកអឺរ៉ុប ជាស្ពានជួយកីឡាករអេស្ប៉ាញ វ័យ១៧ឆ្នាំ មានឱកាសប្រជែ Ballon d’Or។
ពេលថ្មីៗនេះ ខ្សែប្រយុទ្ធស្លាបវ័យ ១៧ឆ្នាំ បានឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមបំផុតប្រចាំឆ្នាំ Golden Boy ប៉ុន្តែរូបគេហាក់បីជាមិនសូវពេញចិត្តចំពោះសមិទ្ធផលនេះឡើយ។ បន្ទាប់ពីជួយក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះពាន Euro 2024 កីឡាករវ័យក្មេង បានបង្ហាញគោលដៅអនាគតធំបំផុតរបស់គេ គឺថាឈ្នះពានរង្វាន់កីឡាករល្អដាច់គេប្រចាំពិភពលោក Ballon d’Or​...
article_5851.txt
Amad Diallo ដែលធ្លាប់តែត្រូវបានក្រុម Manchester United ផ្តល់ឱ្យក្រុមដទៃខ្ចីជើង ពេលនេះបានក្លាយជាកម្លាំងសំខាន់នៅតំបន់ប្រយុទ្ធស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Ruben Amorim។ វ័យ២២ឆ្នាំ Amad កើនភាពលេចធ្លោ ក្រោយពីជួយនាំជ័យជម្នះឱ្យ Man Utd ដោយការឆ្មក់ឱកាសបាល់ដាច់មាត់ចុងម៉ោង ដើម្បីស៊ុតបញ្ចូលទីឈ្នះ Manchester City នៅជំ...
Amad កីឡាករសញ្ជាតិកូតឌឺវ័រ បានចូលរួមជាមួយនឹងក្រុម Man Utd តាំងពីឆ្នាំ ២០២១ មកម្ល៉េះ ហើយកីឡាករមានវ័យទើបតែ ២២ឆ្នាំ មិនសូវទទួលបានឱកាសក្នុងការលេងក្នុងជម្រើស ១១នាក់ ប៉ុន្មានឡើយ អំឡុងពេលក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer។ ក្រោយមកក្រុមបានធ្លាក់ទៅក្រោមដៃលោក Michael Carrick ជាគ្រូបណ្តោះអាសន្ត ហើយនៅក្រោមការដឹកន...
article_5852.txt
Manchester City រងបរាជ័យជាថ្មីបន្ថែមទៀត ក្រោមថ្វីជើងម្ចាស់ផ្ទះ Aston Villa ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Villa Park នាក្របខណ្ឌ Premier League។ ក្រុមការពារជើងឯកចាញ់ការប្រកួតលើកទី៩ របស់ខ្លួន ខណៈអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ មិនបន្ទោសលើកីឡាករ តែបែរជាកាន់ជើងកីឡាករថា ពួកគេនឹងធ្វើបានល្អឡើងវិញ នៅប្រកួតក្រោយ។
Aston Villa ដឹកនាំដោយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញដូចគ្នា លោក Unai Emery សម្រេចបានគ្រាប់បាល់ ២គ្រាប់ ស៊ុតបញ្ចូលទីដោយកីឡាករ Jhon Duran និង ​Morgan Rogers ធ្វើឱ្យក្រុមមេឃខៀវភ្ញាក់ផ្អើល។ Aston ឡើងឈរលេខ ៥ ខណៈ Man City ប្តូរទៅឈរនៅលេខ ៦ បណ្តោះអាសន្ន។ ក្រុមការពារជើងឯក Man City ចាញ់ ៩ប្រកួតហើយ ក្រោយចំណោមការប្រកួតពានរង្វាន់ទាំងអស់...
article_5853.txt
លោក Ruud Van Nistelrooy អតីតអ្នកចាត់ការបណ្តោះអាសន្ន Manchester United ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្រុម Leicester City ជំនួសតំណែងលោក Steve Cooper ដែលទើបបញ្ចប់តួនាទី។
ការតែងតាំងលោក Van Nistelrooy កើតឡើងនៅត្រឹមតែរយៈពេល ២សប្តាហ៍ ប៉ុណ្ណោះ បន្ទាប់ពីបុរសសញ្ជាតិហូឡង់ បានចាកចេញពីតំណែងជាគ្រូបង្វឹកបណ្តោះអាសន្តនៅក្នុងក្លិប Manchester United។ លោក Nistelrooy ចូលកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្ន ក្រោយពីក្រុមបិសាចក្រហមបណ្តេញលោក Erik ten Hag ចេញពីតំណែង ហើយចាកចេញមុនពេល គ្រូបង្វឹកថ្មីលោក Ruben Amori...
article_5854.txt
ក្រុម Manchester United វាយបកតាមពីក្រោយដើម្បីបំបាក់ក្រុមភ្ញៀវ Bodo/Glimt នៅក្នុងលទ្ធផល ៣-២ ស្ថិតក្នុងជំនួបក្របខណ្ឌ UEFA Europa League និងជាការរកបានជ័យជម្នះលើកដំបូងក្រោមការដឹកនាំរបស់លោក Ruben Amorim ជាគ្រូបង្វឹកថ្មី។ ខណៈក្រុមមកពីអង់គ្លេសដូចគ្នា Tottenham Hotspur វិញ បានត្រឹមតែខកចិត្ត ក្រោយក្រុមបានបញ្ចប់ការប្រកួតត្រឹមលទ្...
នៅដើមការប្រកួតត្រឹមតែរយៈពេល ១នាទី ប៉ុណ្ណោះ Man Utd បានបើកឱកាសស៊ុតបាល់នាំមុខបញ្ចូលទី ១គ្រាប់ មុន ដែលជាការសម្រេចបានដោយខ្សែប្រយុទ្ធវ័យក្មេង Alejandro Garnacho នៅពេលដែលខ្សែប្រយុទ្ធ Rasmus Hojlund បានប្រជែងបាល់ឈ្នះទល់នឹងអ្នកចាំទីក្រុម Bodo/Glimt។ យ៉ាងណាមិនឱ្យក្រុមម្ចាស់ផ្ទះនាំមុខដោយងាយស្រួលឡើយ ក្រុមមកពីន័រវែស ក៏បានស៊ុតបាល់ត...
article_5855.txt
Nani អតីតកីឡាករខ្សែប្រយុទ្ធស្លាប នៅក្រុមជម្រើសជាតិព័រទុយហ្កាល់ និងក្រុម​ Manchester United បានប្រកាសចូលនិវត្តន៍ ពីអាជីពកីឡាករបាល់ទាត់ នាថ្ងៃទី៨ ខែធ្នូ ក្នុងវ័យ៣៨ឆ្នាំ។
រំឭកទៅអតីតកាលឆ្នាំ២០០៧ ដែល Nani បានចូលរួមលេងឱ្យក្រុម Man Utd លើកដំបូង ហើយបានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់គេ​ល្បីល្បាញខ្លាំងឡើង។ អំឡុងពេលបង្ហាញខ្លួនលេងឱ្យបិសាចក្រហមចំនួន ២៣០ប្រកួត Nani រកបានគ្រាប់បាល់ចំនួន ៤១គ្រាប់។ ខ្សែបម្រើប្រយុទ្ធវ័យ៣៨ឆ្នាំរូបនេះ បានរួមចំណែកជួយយក្សអង់គ្លេសដណ្តើមបានពានរង្វាន់ UEFA Champion League នៅរដូវកាលដ...
article_5856.txt
Marcus Rashford និង Joshua Zirkzee ស៊ុតម្នាក់ ២គ្រាប់ ដើម្បីនាំជ័យជម្នះដ៏ធំសម្បើមដល់ក្រុម Manchester United លទ្ធផល ៤-០ ទល់នឹងក្រុម Everton និងជាការឈ្នះក្នុងទឹកដី Old Trafford លើកដំបូងរបស់លោក Ruben Amorim ស្ថិតក្នុងការប្រកួតក្របខណ្ឌ Premier League។ ចំណែកក្រុមកំពូលតារាង Liverpool បានផ្តួលក្រុមការពារឯក Manchester City លទ្...
Man Utd រកបានជ័យជម្នះធំលើងដំបូងរបស់ខ្លួននៅក្នុងក្របខណ្ឌ Premier League បើគិតចាប់តាំងពីឆ្នាំ ២០២១ ពួកគេបានបំបាក់ក្រុម Leeds United លទ្ធផល ៥-១។ ផ្តួលដៃគូជាក្រុម Everton បានរុញច្រានក្រុមរហស្សនាមបិសាចក្រហម លោតឡើង ៣ ចំណាត់ថ្នាក់ ពីលេខ ១៣ ទៅដល់លេខ ៩ ក្នុងតារាងលីគកំពូលអង់គ្លេស។ គ្រាប់បាល់ទាំង ៤គ្រាប់ទៀតសោតជាការស៊ុតបាល់បញ្ចូលទ...
article_5857.txt
ភ្នំពេញ៖ សិស្សស្រីចំនួន ១០០នាក់ មកពីវិទ្យល័យចំនួនពីរក្នុងរាជធានីភ្នំពេញ រួមមាន វិទ្យាល័យឬស្សីកែវ និងអនុវិទ្យាល័យវត្តដំបូកខ្ពស់ បានចូលរួមក្រេបយកចំណេះដឹង និងបទពិសោធន៍ផ្នែកកីឡាអូឡាំពិក។ គ្រូជំនាញរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងកីឡាការិនីជម្រើសជាតិកីឡាវាយសីកម្ពុជា ជាអ្នកបង្ហាញបង្ហាញ នៅក្នុងកម្មវិធី អប់រំអូឡា...
គ្រូជំនាញមកពីគណៈកម្មាការ NOCC បានបង្ហាត់បង្រៀនទៅកាន់សិស្សស្រីទាំង ១០០នាក់ អំពីចំណេះដឹងពីប្រភេទកីឡាអូឡាំពិក ដែលជាប្រភេទព្រឹត្តិការណ៍កីឡាដ៏ធំជាងគេបំផុតប្រចាំពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ សិស្សស្រីទាំងអស់ ក៏ទទួលបានការចែករំលែក ការពន្យល់ណែនាំបន្ថែម អំពីសមភាពយ៉េនឌ័រក្នុងវិស័យកីឡា ពោលគឺស្រ្តីបានដើរតួសំខាន់ក្នុងការរួមចំណែកក្នុងវ...
article_5858.txt
ខ្សែការពារក្រុមកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី Asnawi Mangkualam ជឿជាក់ថាកីឡាករកូនកាត់នឹងជួយឥណ្ឌូណេស៊ីយកឈ្នះវៀតណាម ដោយងាយស្រួលក្នុងការប្រកួត AFF Cup ឆ្នាំ ២០២៤។ Asnawi ថែមទាំងមានជំនឿចិត្តថា ឥណ្ឌូណេស៊ី នឹងក្លាយជាក្រុមអាស៊ីអាគ្នេយ៍ដំបូងគេដែលឈានទៅប្រកួត FIFA World Cup វគ្គផ្តាច់ព្រ័ត្រ។
Asnawi វ័យ២៥ឆ្នាំ ដែកជាប់ជម្រើសជាតិឥណ្ឌូណេស៊ីតាំងពីឆ្នាំ ២០១៧ មានបទពិសោធន៍ច្រើនក្នុងការប្រកួតជាមួយក្រុមវៀតណាម។ អំឡុងវៀតណាម ស្ថិតក្រោមការដឹកនាំរបស់លោក Park Hang-seo ឥណ្ឌូណេស៊ីមិនងាយរកបានជ័យជម្នះនោះទេ ។ យ៉ាងណាក៏ដោយ នៅរយៈពេលចុងក្រោយលទ្ធផលប្រកួតរបស់វៀតណាម បានធ្លាក់ចុះបន្ទាប់ពីគ្រូបង្វឹកកូរ៉េខាងត្បូង Park Hang-seo លាលែងតំណែ...
article_5859.txt
ក្រុមការពារជើងឯក Manchester United នឹងធ្វើដំណើរទៅទឹកដី Emirate របស់ក្រុមម្ចាស់ពានកំណត់ត្រា ១៤សម័យ Arsenal នៅក្នុងជំនួបពានរង្វាន់ FA Cup ជុំទី៣ ក្នុងខែមករា ដើមឆ្នាំ ២០២៥។ នេះជាជំនួបដ៏ធំបំផុតប្រចាំពានរង្វាន់លំដាប់ទី២ ​អង់គ្លេស ស្របពេល Manchester City, Liverpool និង Chelsea សុទ្ធសឹងតែតែជួបក្រុមមកពីលីគកម្រិតទី៤ ដូចគ្នា។
នៅក្នុងពានរង្វាន់ FA Cup ក្រុមរហស្សនាមបិសាចក្រហម ​​ជាក្រុមមួយមានកំណត់ត្រាឈ្នះពានរង្វាន់នេះចំនួន ១៣លើក ខណៈការជួបក្រុមម្ចាស់ផ្ទះ Arsenal គឺជាក្រុមដែលឈ្នះចំនួន ១៤លើក។ នៅថ្ងៃទី៤ ខែធ្នូ Arsenal ក៏នៅតែត្រូវបើកទ្វារកីឡដ្ឋានស្វាគមន៍ក្រុម Man Utd ដដែល សម្រាប់ជំនួបពាន ​Premier League ដែលខុសគ្នារយៈពេល ១ខែ មុនការជួបនៅគ្នា FA Cup។ ...
article_586.txt
នៅកិច្ចប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ចិនហាក់រងសម្ពាធជាខ្លាំងពីសំណាក់អ្នកការទូត និងអ្នកតស៊ូមតិសិទ្ធិមនុស្សជាច្រើនជុំវិញសកម្មភាពរបស់ខ្លួននៅតំបន់ស៊ីនជាំង។
មេដឹកនាំពិភពលោក កំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉ក។ ស្របគ្នានេះ បញ្ហាសិទ្ធិមនុស្សស៊ីនជាំង ក៏ក្លាយជារឿងឈឺក្បាលសម្រាប់ចិន ដែលប្រឈមមុខសម្ពាធខ្លាំងលើបញ្ហានេះ បន្ទាប់ពីក្រុមប្រឹក្សាសិទ្ធិមនុស្សចេញរបាយការណ៍ដែលរកឃើញថា ចិនអាចនឹងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមន...
article_5860.txt
ម្ចាស់ការពារតំណែងជើងឯក Real Madrid គេចផុតតំបន់កាត់ចោល ក្រោយរកបាន៣ពិន្ទុរៀងខ្លួន ក្នុងជំនួបទី៦ វគ្គសន្សំពិន្ទុ ពានរង្វាន់ UEFA Champions League។ Liverpool មានភាគរយខ្ពស់បានកៅអីវគ្គ១៦ក្រុមមុនគេ ក្រោយបន្តឈ្នះទាំង៦ប្រកួត នាំមុខដាច់កំពូលតារាង។
Real Madrid បានយកឈ្នះ Atalanta ទាំងប្រផិតប្រផើយក្នុងលទ្ធផល ៣-២ នៅថ្ងៃទី១០ ខែធ្នូ។ ៣គ្រាប់របស់ក្រុមអធិរាជស សម្រេចបានដោយ Kylian Mbappé, Vinicius Junior និង Jude Bellingha ស្របពេល២គ្រាប់របស់ក្រុមអ៊ីតាលី ធ្វើបានដោយ Charles De Ketelaere និង Ademola Lookman។ ជ័យជម្នះនេះ បានជួយក្រុមលោក Carlo Ancelotti គេចផុតតំបន់កាត់ចោល ឡើងទៅ...
article_5861.txt
ម្ចាស់ការពារតំណែងជើងឯកថៃ បានយកឈ្នះទីម័រខាងកើត ១០-០ នៅជំនួបបើកឆាកពូល A ពានរង្វាន់ AFF Cup នៅថ្ងៃទី៨ ខែធ្នូ ក្នុងកីឡដ្ឋាន Hang Day ប្រទេសវៀតណាម។ Madam Pang ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) បានអបអរចំពោះលទ្ធផលឈ្នះលើសលុបនេះ ព្រមទាំងសន្យាផ្តល់ប្រាក់រង្វាន់ ២លានបាត (ជិត ៩ម៉ឺនដុល្លារ) ដល់សមាជិកក្រុម និងគ្រូបង្វឹក ប្រសិនបើក្រុ...
មហាសេដ្ឋីនីថៃអ្នកស្រី Nualphan Lamsam បានបង្ហាញក្តីរីករាយចំពោះក្រុមដំរីសង្គ្រាម ដែលរកបានជ័យជម្នះ ១០-០ សារជាថ្មី ក្រោយសម្រេចបានលទ្ធផលដូចគ្នានេះលើក្រុមព្រុយណេ កាលពីឆ្នាំ ១៩៧១។ ប្រធាន FAT ចាត់ទុកលទ្ធផលនេះជាការគោរពគូប្រកួត និងមិនមើលស្រាលទីម័រខាងកើត ដែលមានចំណាត់ថ្នាក់ទាបជាងខ្លួន។ «លទ្ធផលនេះ គឺថៃបានបង្ហាញការគោរព និងមើលស្រាលគ...
article_5862.txt
ក្រុម Manchester City នៅតែមិនទាន់អាចរកបានជ័យជម្នះពីការប្រកួតទល់នឹងក្រុម Feyenoord នៅក្នុងជំនួបពានរង្វាន់ UEFA Champions League ដោយបញ្ចប់ចុងក្រោយនៅលទ្ធផល ៣​-៣ ក្នុងកីឡដ្ឋាន Etihad រាត្រីថ្ងៃទី២៦ ខែវិច្ឆិកា។ ឆ្លងកាត់ ៦ប្រកួត មិនទាន់រកបានជ័យជម្នះ លោក ​Pep Guardiola ជាអ្នកចាក់ការក្រុមហាក់បីមិនសប្បាយចិត្តចំពោះលទ្ធផល តែលោកបដ...
ក្រុមរហស្សនាមមេឃខៀវ បន្តជួបរឿងរ៉ាវអាក្រក់បន្ថែមទៀត ដោយគិតត្រឹមការប្រកួតស្មើក្រុម Feyenoord នេះបានក្លាយជាការប្រកួតទី៦ ហើយសម្រាប់ក្រុមដឹកនាំដោយលោក Pep Guardiola ដែលមិនទាន់អាចរកបានជ័យជម្នះ​ទាល់តែសោះ។ ក្រុម Man City ចាញ់ការប្រកួតចំនួន ៥លើក រាល់គ្រប់កម្មវិធីប្រកួត មុនពេលបន្តស្មើនៅក្នុងជំនួប UCL ទល់នឹងក្រុមមកពីហូឡង់ Feyenoor...
article_5863.txt
សហព័ន្ធកីឡាបាល់ទាត់ឡាវ (LFF) បានដាក់តម្លៃសំបុត្រសម្រាប់ចូលទស្សនាការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិឡាវ នៅក្នុងការប្រកួតវគ្គចែកពូល AFF Mitsubishi Cup 2024 ទល់ជាមួយនឹងក្រុមជម្រើសជាតិវៀតណាម ក្នុងតម្លៃមិនដល់ ១ដុល្លារ។
កាលពីថ្ងៃទី៣​ ខែធ្នូ សហព័ន្ធ LFF បានប្រកាសអំពីតម្លៃសំបុត្រសម្រាប់ចូលទស្សនាការប្រកួតចំនួន ២ លើកដែលត្រូវធ្វើក្នុងដីរបស់ខ្លួននៅវគ្គចែកពូល AFF Cup ក្នុងពូល B។ ក្រុមជម្រើសជាតិឡាវ ត្រូវប្រកួតតទល់នឹងក្រុមជម្រើសជាតិវៀតណាម នៅថ្ងៃទី៩ ខែធ្នូ និងស្ចាគមន៍ហ្វីលីពីន នៅថ្ងៃទី១៥ ធ្នូ ស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិរបស់ប្រទេសឡាវ។ តម្លៃសំបុត...
article_5864.txt
ក្រុមជើងខ្លាំង Liverpool នៅតែរក្សាតំណែងជាក្រុមឈរកំពូលតារាងពានរង្វាន់ UEFA Champions League និងការយកឈ្នះលើក្រុម Real Madrid លើកដំបូងក្នុងរយៈពេល ១៥ឆ្នាំ នារាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ជាមួយនឹងជ័យជម្នះលទ្ធផល ២-០ ក្នុងទឹកដីកីឡដ្ឋាន Anfield ប្រទេសអង់គ្លេស។
ជ័យជម្នះដ៏ធំសម្រាប់ក្រុមមកពីតំបន់ Merseyside និងការស៊ុត ២គ្រាប់បញ្ចូលទី សម្រេចបានដោយកីឡាករខ្សែបម្រើ Alexis Mac Allister នៅនាទី៥២ និងខ្សែប្រយុទ្ធ Cody Gakpo នៅនាទី៧៦។ រឿងកាន់តែខកចិត្តបន្ថែមទៀតនោះសម្រាប់ Real Madrid ពួកគេទទួលបានឱកាសស៊ុតបាល់ពិន័យ ១១ម៉ែត្រទៅហើយនៅនាទី៦១ ក៏ប៉ុន្តែខ្សែប្រយុទ្ធបារាំង Kylian Mbappe បែរជាស៊ុតមិន...
article_5865.txt
អ្នកចាត់ការថ្មីក្រុម Manchester United លោក Ruben Amorim បារម្ភ និងភ័យព្រួយ ចំពោះកីឡាករដែលព្យាយាមចាប់យកប្រព័ន្ធលេងថ្មី តាមអ្វីដែលខ្លួនចង់បាន ទោះបីជារកបានជ័យជម្នះដំបូងបំផុត ក្រោមការដឹកនាំរបស់ខ្លួន។
លោក Amorim ពេលនេះបានកត់ត្រាជ័យជម្នះលើកដំបូងក្នុងកីឡដ្ឋាន Old Trafford ទៅក្នុងបញ្ជីកំណត់ហេតុ ក្រោយពីក្រុមបានផ្តួលក្រុមភ្ញៀវ Bodo/Glimt មកពីន័រវែលលទ្ធផលវាយបក ៣-២ ក្នុងពានរង្វាន់ Europa League រាត្រីថ្ងៃទី២៨ ខែវិច្ឆិកា។ «ខ្ញុំកាន់តែបារម្ភ ព្រោះតែខ្ញុំមិនទេថានឹងមានរឿងអ្វីកើតឡើង អ្នកមិនទាន់អាចគ្រប់គ្រងស្ថានការអ្វីបានឡើយ នៅព...
article_5866.txt
ជំនួបក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A រវាងក្រុម Fiorentina ទល់នឹងក្រុម Inter Milan រាត្រីថ្ងៃទី២ ខែធ្នូ ត្រូវបានលុបចោលត្រឹមនាទី ១៦ បន្ទាប់ពីខ្សែបម្រើ Edoardo Bove គាំងបេះដូងនៅលើទីលាន។
ហេតុការណ៍ដ៏រន្ធត់លើទីលានបាល់ទាត់ថ្មីមួយបានកើតឡើង ស្ថិតក្នុងកីឡដ្ឋាន Artemio Franchi នៅពេលដែលការប្រកួតប្រព្រឹត្តិទៅដល់នាទី ១៦ ពេលដែលមន្ត្រីអាជ្ញាកណ្តាលការប្រកួតកំពុងតែត្រួតពិនិត្យប្រព័ន្ធ ​VAR ទៅលើការមិនផ្តល់បាល់ស៊ុតបញ្ចូលទីដល់ខ្សែប្រយុទ្ធ Lautaro Martinez។ កីឡាករសញ្ជាតិអ៊ីតាលី Bove របស់ក្រុម Fiorentina ត្រូវបានគេឃើញដួល...
article_5867.txt
កីឡាករ​ Gabriel Magalhaes ខ្សែការពារក្រុម ​Arsenal បានបង្ហាញកាយវិការចំអកឌឺដងទៅកាន់ខ្សែប្រយុទ្ធ Viktor Gyokeres របស់ក្រុម Sporting CP តាមរយៈការអបអរជ័យជម្នះក្រោយស៊ុតបាល់ញ្ចូលទី។ ខ្សែការពារបារាំង បានប្រើប្រាស់ដៃធ្វើជារបាំងមុខ របៀបដូចនឹង Gyokeres តែងតែធ្វើ ក្រោយស៊ុតបាល់បញ្ចូលទី។
ក្រុម Arsenal បង្ហាញសាច់ដុំរបស់ខ្លួននៅក្នុងការប្រកួតក្របខណ្ឌ UEFA Champions League ទល់នឹងក្រុម Sporting CP ដោយនៅត្រឹមតែវគ្គទីមួយប៉ុណ្ណោះ ក្រុមរហស្សនាមកាំភ្លើងធំបានស៊ុតបាល់បញ្ចូលទី ៣គ្រាប់ មុនពេលបន្ថែមគ្រាប់បាល់ចំនួន ២គ្រាប់ទៀត នៅក្នុងវគ្គទីពីរ នៅក្នុងកីឡដ្ឋាន Jose Alvalade។ នៅក្នុងចំណោមគ្រាប់បាល់ចំនួន ៥គ្រាប់នោះ ខ្សែកា...
article_5868.txt
​ក្រុមកីឡាអេឡិចត្រូនិក CFU Gaming តំណាងកម្ពុជា នឹងត្រូវបង្ហាញខ្លួនប្រកួតនៅលើឆាតអន្តរជាតិកម្រិតពិភពលោកលើកដំបូង ក្នុងព្រឹត្តិការណ៍ M6 World Championship លើប្រភេទវិញ្ញាសា MLBB ដែលមានតម្លៃប្រាក់រង្វាន់សរុប ១លានដុល្លារ។ CFU Gaming ត្រូវជួបជើងខ្លាំងរបស់សិង្ហបុរី NIP Flash នៅក្នុងវគ្គជម្រុះ Swiss Stage នាថ្ងៃទី២៨ ខែវិច្ឆិកា ន...
ការប្រកួតរបស់ក្រុម CFU Gaming ទល់នឹងក្រុម NIP Flash នឹងត្រូវធ្វើឡើងនៅវេលាម៉ោង ៣រសៀល (ម៉ោងនៅកម្ពុជា) ដោយការប្រកួតវគ្គជម្រុះ Swiss Stage ដំបូងនេះ ជាការប្រកួត ១លើក ត្រូវការឈ្នះតែមួយវគ្គ (Best of 1) ប៉ុណ្ណោះ ខណៈក្រុម CFU របស់កម្ពុជា ក៏អាចនឹងមានឱកាសទៅប៉ះក្រុមខ្លាំងដទៃផ្សេងទៀត នៅថ្ងៃការប្រកួតបន្តបន្ទាប់។ ការប្រកួតវគ្គជម្រុះ ...
article_5869.txt
លោក Ruben Amorim មិនពេញចិត្តចំពោះអ្នកគាំទ្រក្រុម Manchester United ដែលតែងតែស្រែកច្រៀងឈ្មោះរបស់ខ្លួន។ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ ទទូចឱ្យអ្នកគាំទ្របង្ហាញការលើកទឹកចិត្តកីឡាករវិញ។
នៅការប្រកួតកន្លងមក ក្រុមអ្នកគាំទ្របិសាចក្រហមដែលមានឈ្មោះថា KC and Sunshine Band តែងតែបានស្រែកច្រៀង ដោយភ្ជាប់ឈ្មោះរបស់លោក Ruben Amorim ព្រមទាំងលាយឡំទៅនឹងពាក្យថា Give It Up សំដៅទៅលើអ្នកចាត់ការព័រទុយហ្កាល់ ចាប់តាំងពីរូបលោកបានចូលមកដឹកនាំក្រុមប្រកួតស្មើទល់ Ipswich Town និងរហូតឈ្នះ Everton ៤-០ កាលពីពេលថ្មីៗនេះ។ ខណៈលោក Amorim ...
article_587.txt
មន្ទីរបញ្ចកោណ នៅថ្ងៃទី២៧ខែកញ្ញាបានចេញផ្សាយពីរបាយការណ៍ពីផលប៉ះពាល់របស់ប្រតិបត្តិការយោធាអាម៉េរិកនៅទូទាំងពិភពលោក ដោយក្នុងនោះយោធាអាម៉េរិកសម្លាប់ជនស៊ីវិលចំនួន១២នាក់​ក្នុង​ឆ្នាំ​២០២១។ យ៉ាងណាមិញក្រុមអ្នកឃ្លាំមើលឯកជឿជាក់ថាចំនួន​មនុស្ស​ស្លាប់​មាន​ច្រើន​ជាង​ចំនួនដែលបានរាយការណ៍នេះ។
ក្នុងរបាយការណ៍ប្រចាំឆ្នាំដែលកំណត់ដោយសភា ក្រសួងការពារជាតិអាម៉េរិក បញ្ជាក់ថាអ្នកស្លាប់ក្នុងប្រតិបត្តិការយោធាអាម៉េរិកនៅបរទេសមាន១២នាក់ក្នុងឆ្នាំ២០២១ដោយធ្លាក់ចុះ១១នាក់ធៀបឆ្នាំ២០២០ ដែលមាន២៣នាក់។ ចំនួនអ្នកស្លាប់១២​នាក់ខាងលើនេះរួមមានជនស៊ីវិលអាហ្វហ្កានីស្ថាន១០នាក់ដែលស្លាប់ក្នុង​ការ​វាយ​ប្រហារដោយដ្រូនអាម៉េរិកនៅទីក្រុងកាប៊ុលកាលពី...
article_5870.txt
ក្រុម Manchester City ជើងខ្លាំងមកពី Premier League ត្រូវបានចាប់ចូលពូល G ដែលរួមមានក្រុម Juventus, Wydad AC និង Al Ain ការប្រកួតពានរង្វាន់ FIFA Club World Cup ឆ្នាំ ២០២៥។ ក្រុម Inter Miami របស់តារាបាល់ទាត់ឆ្នើម Lionel Messi ចាប់ចូលពូល A មានក្រុមខ្លាំងៗដូចជា Al Ahly, FC Porto និង Palmeiras។
ដំបូងឡើយពានរង្វាន់ FIFA Club World Cup មានក្រុមចូលរួមប្រកួតត្រឹមតែ ១២ ប៉ុណ្ណោះ ក្នុងនាមជាក្រុមជើងខ្លាំងឈ្នះពានរង្វាន់តាមទ្វីបនីមួយៗ ជុំវិញពិភពលោក។ ការប្រកួតនៅក្នុងឆ្នាំ ២០២៥ ខាងមុខ សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានកែប្រែរូបមន្តប្រកួតថ្មី ដោយបង្កើនចំនួនក្រុមប្រកួតប្រជែងដល់ទៅ ៣២ និងប្រកួតដូចព្រឹត្តិការណ៍ FIFA World Cup...
article_5871.txt
លោក Dan Ashworth បានចុះចេញពីតំណែងក្នុងនាមជាប្រធានផ្នែកកីឡារបស់ក្លិប Manchester United បន្ទាប់ពីកាន់តួនាទីបាន ៥ខែ។ បើតាមការប្រកាសរបស់ក្លិបបិសាចក្រហមនៅ ថ្ងៃទី៩ ខែធ្នូ ការលាលែងនេះ ធ្វើឡើងដោយមានកិច្ចព្រមព្រៀងគ្នាទៅវិញទៅមក។
បើតាមការចុះផ្សាយរបស់កាសែត The Athletic បុរសវ័យ ៥៣ឆ្នាំ ដែលកាន់តួនាទីធំផ្នែកកីឡាក្នុងក្រុមបិសាចក្រហម បន្ទាប់ពីក្លិប Newcastle United តាំងពីខែកក្កដា បានសម្រេចចិត្តលាលែងពីតួនាទី ក្រោយក្រុមប្រកួតចាញ់ Nottingham Forest លទ្ធផល ៣-២ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Ruben Amorim។ ក្លិបបិសាចក្រហមក៏បានចេញសេចក្តីថ្លែងការណ៍ បង្ហ...
article_5872.txt
លីគបាល់ទាត់ និងពានរង្វាន់ថ្នាក់ជាតិនៅក្នុងប្រទេសប្រេស៊ីល មានតម្លៃប្រាក់រង្វាន់ច្រើនដាច់គេបង្អស់ បើធៀបទៅនឹងលីគដទៃក្នុងតំបន់អាម៉េរិកខាងត្បូង។ ជើងឯកលីគកំពូលប្រេស៊ីល Serie A ទទួលបានប្រាក់រង្វាន់ ១០លានដុល្លារ ស្របពេលជើងឯកអាហ្សង់ទីន Primera Division បានត្រឹម៥សែនដុល្លារប៉ុណ្ណោះ។
បើធៀបទៅនឹងការប្រកួតក្នុងលីគបាល់ទាត់នៅតាមប្រទេសដូចជាអាហ្សង់ទីន អ៊ុយរូហ្គាយ កូឡុំប៊ីជាដើម តម្លៃប្រាក់រង្វាន់នៅក្នុងលីគបាល់ទាត់ប្រទេសប្រេស៊ីល Serie A គឺសឹងតែអាចផ្គត់ផ្គង់ក្លិបនៅក្រៅពីប្រទេសប្រេស៊ីល បានយ៉ាងងាយស្រួល ព្រោះតម្លៃប្រាក់រង្វាន់តាមកម្រិតពានរង្វាន់នីមួយខ្ពស់ខ្លាំង។ កាលពីមុនការប្រកួតពានរង្វាន់សម្រាប់ក្លិបស្ថិតក្នុង...
article_5873.txt
លោក Tsutomu Ogura គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិសិង្ហបុរី មិន​ពេញ​ចិត្ត ចំពោះទម្រង់ប្រកួតបែបការពារ និងលេងបាល់វែងរបស់កូនក្រុម បើទោះបានយកឈ្នះកម្ពុជា ២-១ ក្នុងជំនួបដំបូងរបស់ខ្លួនក្នុងវគ្គសន្សំពិន្ទុពូល A ពានរង្វាន់ AFF Cup ឆ្នាំ ២០២៤។ ២គ្រាប់របស់ម្ចាស់ផ្ទះ សុទ្ធតែកើតឡើងដោយសារការភ្លាត់ស្នៀតរបស់អ្នកចាំទីកម្ពុជា វីរៈ ...
នាជំនួបនៅកីឡដ្ឋាន​ជាតិ ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ក្រុមម្ចាស់ផ្ទះ រកបាន២គ្រាប់នាំមុខ ដោយ Faris Ramli នៅនាទីទី៩ និង Shawal Anuar នៅនាទីទី១៦ ដែលសុទ្ធតែកើតចេញពីការទាត់បាល់ភ្លាត់ របស់អ្នកចាំទី វីរៈ ដារ៉ា។ នៅវគ្គទី២ ក្រុមគោព្រៃកម្ពុជា បានបើកការវាយសម្រុកលើម្ចាស់ផ្ទះ រហូតនៅនាទី៥៩ ខ្សែប្រយុទ្ធ សៀង ចន្ធា រកបានមួយគ្រាប់តាមពីក្រោយ ដោយកា...
article_5874.txt
ស្ថាប័នអាជ្ញាកណ្តាលការប្រកួតអាជីពប្រចាំអង់គ្លេស (PGMOL) បានសម្រេចបណ្តេញអាជ្ញាកណ្តាលលោក David Coote ពីការងារ ក្រោយពីមានការស៊ើបអង្កេតរកឃើញថា បានបំពានកិច្ចសន្យាធ្ងន់ធ្ងរ និងបង្ហោះវីដេអូបង្ហាញពីការលំបាករបស់ខ្លួនអំឡុងពេលកាត់ក្តី ដែលផ្ទុយពីវិជ្ជាជីវអាជ្ញាកណ្តាលអាជីព។
អាជ្ញាកណ្តាល Coote ត្រូវបានព្យួរការងារកាលពីវិច្ឆិកា ក្រោយវីដេអូបែកធ្លាយមួយ បង្ហោះនៅលើបណ្តាញសង្គម បង្ហាញពីការនិយាយត្អូញត្អែរទាក់ទងនឹងក្រុម Liverpool ក៏ដូចជាទាក់ទងទៅនឹងអតីតអ្នកចាត់ក្រុមហង្សក្រហម លោក Jurgen Klopp។ អាជ្ញាកណ្តាលសញ្ជាតិអង់គ្លេស វ័យ៤២ឆ្នាំ បច្ចុប្បន្នក៏ស្ថិតក្រោមការស៊ើបអង្កេតពីសំណាក់ សហព័ន្ធបាល់ទាត់អឺរ៉ុប (UE...
article_5875.txt
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់មន្ត្រីក្រុម និងកីឡាការិនីជម្រើសជាតិកម្ពុជាក្នុងម្នាក់ ១០០០ ដុល្លារ ក្រោយក្រុមបាល់ទាត់នារីទទួលបានចំណាត់ថ្នាក់លេខ២ជាកំណត់ត្រា ពានរង្វាន់ AFF Women's Cup 2024។
តាមរយៈការបង្ហោះលើផេកហ្វេសប៊ុកផ្លូវការរបស់ FFC លោក សៅ សុខា ប្រធានសហព័ន្ធ បានជួបក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា ព្រមទាំងមន្ត្រី និងគ្រូបង្វឹក នៅថ្ងៃទី៨ ខែធ្នូ។ ក្រុមគោព្រៃនារីកម្ពុជា បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួន ក្រោយឆ្លងផុតវគ្គចែកពូលលើកដំបូង និងទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួត AFF Women's Cup ឆ្នាំ ...
article_5876.txt
អ្នកចាំទី Manuel Neuer ប្រធានក្រុម Bayern Munich រងពិន័យចំនួន ២ប្រកួត នៅក្នុងពានរង្វាន់ German Cup បន្ទាប់ពីបានប៉ះទង្គិចគ្នាជាមួយនឹងកីឡាករក្រុម Bayer Leverkusen ក្នុងជំនួបចាញ់ក្នុងលទ្ធផល ១​-០ ថ្ងៃទី៥ ខែធ្នូ។ ការដាក់ពិន័យនេះ  ដោយសារហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB) ចាត់ទុកថាជាការបង្ហាញអាកប្បកិរិយារបស់ Neuer មិនត្រឹមត្រូវក្...
អតីតអ្នកចាំទីជម្រើសជាតិអាល្លឺម៉ង់ វ័យ ៣៨ឆ្នាំ បានទទួលកាតក្រហមក្នុងការប្រកួតលើកដំបូងរបស់ខ្លួន នៅក្នុងពេលជិត ២ទសវត្សរ៍ បន្ទាប់ពីរូបគេបានរត់ទៅរារាំងកីឡាករ Jeremie Frimpong ក្រៅតំបន់ប្រអប់គ្រោះថ្នាក់ ពេលដែលកីឡាករក្រុម Bayer Leverkusen កំពុងព្យាយាមអូសបាល់រត់សំដៅទៅស៊ុតសំណាញ់ទី។ ក្រោយពីការប៉ះទង្គិចនោះ Neuer ភ្លាមៗត្រូវបានមន្ត...
article_5877.txt
រដូវកាល ២០២៤-២៥ ទំនងជាខ្សែប្រយុទ្ធ Harry Kane សញ្ជាតិអង់គ្លេសមិនអាចរក្សាតំណែងខ្លួនក្នុងនាមជាកីឡាករឈ្នះស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុប ដូចរដូវកាលមុនបានឡើយ ខណៈការប្រកួតប្រជែងនៅរដូវកាលនេះ គឺមានភាពតានតឹងខ្លាំង។ Robert Lewandowski របស់ក្រុម Barcelona ក៏កំពុងតែមមារញឹកក្នុងការស៊ុតបាល់បញ្ចូលទីនៅទឹកដីអេស្ប៉ាញ ស្របពេលនៅអង់គ្លេស ​​E...
ខ្សែប្រយុទ្ធ Harry Kane កាលពីរដូវកាលមុន ដណ្តើមបានពានរង្វាន់កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំទ្វីបអឺរ៉ុប ដោយគេរកបាន ៣៦គ្រាប់ នៅរាល់គ្រប់ការប្រកួត តាមពីក្រោយដោយកីឡាករ Serhou Guirassy ២៨គ្រាប់ ហើយ Haaland និង Kylian Mbappe រកបាន ២៧គ្រាប់ស្មើគ្នា។ ជារឿងដ៏ភ្ញាក់ផ្អើលមួយសម្រាប់រដូវកាលនេះ ការប្រកួតនីមួយៗមានការចាប់អារម្មណ៍ខ្ល...
article_5878.txt
លោក Masatada Ishii គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ បានកោះហៅកីឡាករប្រកបអាជីពនៅលីគក្រៅប្រទេសមានសមត្ថភាពខ្ពស់ ៤រូប ដើម្បីជួយក្រុមការពារជើងឯក AFF Cup ឆ្នាំ ២០២៤។
គ្រូបង្វឹកជនជាតិជប៉ុន បានប្រកាសសមាសភាពកីឡាករថៃ ទាំង២៦រូបចុងក្រោយហើយនៅថ្ងៃទី២៦ ខែវិច្ឆិកា ដើម្បីហ្វឹកហាត់ត្រៀមប្រកួតបើកឆាកពូល A ទល់នឹងទីម័រខាងកើត នៅថ្ងៃទី៨ ខែធ្នូ។ ក្នុងចំណោមនេះ​ មានកីឡាករ៤រូប ត្រូវចាកចេញពីក្លិបរៀងខ្លួននៅក្រៅប្រទេស ក្នុងបេសកកម្មជួយជម្រើសជាតិ។ កីឡាករទាំង៤ដែលលោក Ishii កោះហៅចូលក្រុមរួមមាន Nicholas Mickelso...
article_5879.txt
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា (VFC) បានបង្ហាញ ក្តីរំពឹងថា ការប្រកួតកីឡាបាល់ទះ ដណ្តើមពានរង្វាន់សម្តេ​ច ស ខេង ឆ្នាំ ២០២៤ នឹងមានកីឡាករយុវជនបន្តវេន ចូលរួមបង្ហាញសមត្ថភាពច្រើន ខុសពីការ​ប្រ​កួតលើកទី១ ធ្វើឡើងកាលពីឆ្នាំកន្លងទៅ។
ក្លិបបាល់ទះបានចូលរួមប្រកួត ក៏ទទួលបានអាជ្ញាប័ណ្ណទទួលស្គាល់ពីសហព័ន្ធ (VFC) ខណៈការប្រកួតបានអនុញ្ញាតឱ្យក្រុមនីមួយៗ មានកីឡាករកម្រិតខ្ពស់អាចចូលរួម លេងជួយក្រុមបានចំនួន ២នាក់។ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖ នាថ្ងៃទី២៨ ខែវិច្ឆិកា​ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (VFC) បានរៀបចំកម្មវិធីចាប់ពូល សម្រាប់ការប្រកួតកីឡាបាល់ទះដណ...
article_588.txt
នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ​ប្រើ​ក្នុងន័យ​ផ្សេង​ពីគ្នា។
១. ពាក្យ «សិទ្ធិ» មានន័យថា សេចក្តីសម្រេច, សេចក្តីសម្រេច​ផល​ឬ​ផល​សម្រេច, សេចក្តី​ស័ក្តិសិទ្ធិ, អំណាច, សេចក្តី​អង់អាច, សេចក្តីសម្រេច​តាម​អំណាចច្បាប់។ ២. ពាក្យ «សិទ្ធ» មានន័យថា ដែល​សម្រេច​ហើយ, ដែល​សម្រេច​តាម​មាត្រា​ច្បាប់, ដែល​ស័ក្តិសិទ្ធិ, សម្បូណ៌, ពូកែ, ជំនាញ, មាន​ប្រាជ្ញា​វាងវៃ៕ [ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះស...
article_5880.txt
អ្នករត់ប្រណាំងជនជាតិចិនម្នាក់ ត្រូវបានហាមប្រាមមិនឱ្យចូលរួមប្រកួតរយៈពេល ៣ ឆ្នាំ ដោយសារសុំឱ្យកូនស្រីអាយុ ៩ឆ្នាំរបស់ខ្លួ នរត់ចម្ងាយ ៤គីឡូម៉ែត្រ ចុងក្រោយនៃព្រឹត្តិការណ៍ Wuyuan Marathon ឆ្នាំ២០២៤ នៅទីក្រុង Jiangxi ប្រទេសចិន កាលពីថ្ងៃទី១ ខែធ្នូ។
បើតាមអ្នករៀបចំការប្រណាំង អ្នករត់ប្រណាំងជនជាតិចិនរូបនេះ បានចុះឈ្មោះសម្រាប់ម៉ារ៉ាតុន ដោយរត់បានចម្ងាយ ៣ភាគ៤ នៃការប្រណាំងចម្ងាយ ៤២,១៩៥គីឡូម៉ែត្រ ជាមួយកូនស្រី របស់ខ្លួន។ ដល់ផ្លូវ ៣៨គីឡូម៉ែត្រ លោកស្រាប់តែអស់កម្លាំង និងមិនអាចបន្តរត់បាន ទើបអត្តពលិករូបនេះសម្រេចដោះលេខសម្គាល់ខ្លួន (ប៊ីប) ឲ្យទៅកូនស្រីអាយុ ៩ឆ្នាំ ដើម្បីរត់ឲ្យដល់ទីប...
article_5881.txt
Jude Bellingham ថាខ្លួនលេងបានល្អសម្រាប់ Real Madrid ត្រង់តំបន់ប្រយុទ្ធ និងក្នុងនាមជាកីឡាករគាំទ្រនៅតំបន់ប្រយុទ្ធ ជាជាងក្នុងតួនាទីជាខ្សែបម្រើរង់ចាំគាំទ្រ និងបញ្ជូនបាល់ទៅមិត្តរួមក្រុម។ កីឡាករអន្តរជាតិអង់គ្លេស ប្តេជ្ញាចិត្តសម្របខ្លួនក្នុងតំបន់លេងថ្មី ដើម្បីជួយនាំក្រុមកាន់តែកើនភាពខ្លាំង។
កាលពីរដូវកាល ២០២៣-២៤ Bellingham បានដើរតួយ៉ាងសំខាន់ក្នុងនាមជាកីឡាករម្នាក់ជួយដល់ក្រុមដណ្តើមបានពានរង្វាន់ UEFA Champions League និង La Liga ហើយថែមទាំងស៊ុតបាល់បញ្ចូលទីច្រើនថែមទៀត នៅរដូវកាលដំបូងរបស់ជាគេជាមួយក្លិប Real Madrid។ តែយ៉ាងណា រដូវកាលថ្មីនេះ Bellingham ហាក់បីជាមិនសូវបានបង្ហាញទម្រង់លេងល្អខ្លាំងដូចពេលមុន ដ្បិតរូបគេមិន...
article_5882.txt
«លោកនឹងត្រូវបណ្តេញចេញនៅព្រឹកស្អែកនេះហើយ» ជាពាក្យដែលអ្នកគាំទ្រ Liverpool បាននាំគ្នាស្រែកចំអកលោក Pep Guardiola នៅពេលដែលក្រុម Manchester City បានរងបរាជ័យក្នុងជំនួបទី៦ជាប់គ្នា និងលើកទី៤ ជាប់គ្នាក្នុងក្របខណ្ឌ Premier League។
មិនចាំយូរឡើយ ក្រោយចប់ការប្រកួតភ្លាម លោកអ្នកចាត់ការសញ្ជាតិអេស្ប៉ាញលើកដៃ បង្ហាញម្រាម ៦ បញ្ជាក់ពីការឈ្នះពាន Premier League ៦លើក ក្នុងពេលលោកដឹកនាំ ឆ្លើយតបទៅការចំអករបស់ អ្នកគាំទ្រ Liverpool និងដើរសំដៅទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ដោយញញឹម។ ជារាត្រីមួយដ៏អស្ចារ្យសម្រាប់ក្រុម Liverpool ហើយក៏ជារាត្រីដ៏អាក្រក់មួយថែមទៀត សម្រាប់ក្រុម M...
article_5883.txt
បន្ទាប់ពីឆ្លងកាត់ការប្រកួតថ្ងៃទី១ នៃការប្រកួតពានរង្វាន់ M6 World Championship បានយ៉ាងល្អ មកដល់ពេលនេះក្រុម CFU Gaming តំណាងកម្ពុជា នឹងត្រូវបន្តភារកិច្ចប្រកួតប្រជែងទល់នឹងក្រុមជើងខ្លាំងមួយមកពីហ្វីលីពីន FNATIC ONIC ក្នុងវគ្គជម្រុះ Swiss Stage ថ្ងៃទី២ នៃការប្រកួត ដែលត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា។ ក្រុមទាំងពីរសុទ្ធតែ មឈ្នះនៅជំ...
នៅការប្រកួតថ្ងៃទី១ CFU Gaming ជាក្រុមម្ចាស់ពានរង្វាន់ MPL KH រដូវកាលទី៧ បានផ្តួលក្រុមម្ចាស់ពាន MPL SG រដូវកាលទី៦ របស់សិង្ហបុរី ដោយលទ្ធផលការប្រកួត ១-០ និងឈរក្នុងនាមជាក្រុមឈ្នះការប្រកួតមួយលើក។ CFU Gaming បានបង្កើតប្រវត្តិសាស្ត្រថ្មីរបស់ខ្លួន ដោយការបង្ហាញខ្លួននៅការប្រកួតពិភពលោកលើកដំបូង រកបានជ័យជម្នះតែម្តង។ ជាក់ស្តែងនៅចុងប...
article_5884.txt
Jake Paul តារា YouTuber ប្រែជាអ្នកប្រដាល់ បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករប្រដាល់ពិពណ៌ ដើម្បីប្រែក្លាយជាអ្នកប្រដាល់អាជីពតែម្តង។
​បើតាមសេចក្តីថ្លែងការរបស់ក្រុមហ៊ុន Most Valuable Promotions (MVP) ដែលជាអ្នកផ្សព្វផ្សាយរបស់ Jake Paul កីឡាករមានវ័យ ២៧ឆ្នាំ ដែលត្រូវបានមនុស្សជាច្រើនស្គាល់រូបគេខ្លាំងនៅលើបណ្តាញសង្គម YouTube ពេលនេះរូបគេបានផ្តោតខ្លាំងទៅលើអាជីពការប្រកួតប្រដាល់អាជីព។ តារាប្រដាល់វ័យក្មេងដែលទើបផ្តួលអតីតកីឡាករប្រដាល់ជើងចាស់ Mike Tyson ក្នុងជំនួប...
article_5885.txt
Kylian Mbappe ចាប់ផ្តើមបង្កើតភាពភ្ញាក់ផ្អើលឡើងវិញ នៅក្នុងជំនួបពានរង្វាន់ UEFA Champions League ដោយបានរួមចំណែកស៊ុតរកគ្រាប់បាល់ នៅក្នុងជ័យជម្នះរបស់ក្រុម Real Madrid លើ Atalanta ក្នុងលទ្ធផល ៣-២។ មួយគ្រាប់នេះ បានជួយខ្សែប្រយុទ្ធបារាំង រកាបានគ្រាប់ទី៥០ នៅក្នុងពានរង្វាន់លំដាប់ទ្វីបអឺរ៉ុប ប៉ុន្តែរូបគេ ក៏ជួបបញ្ហារបួសសារជាថ្មី។
កីឡាករបារាំង វ័យ២៥ឆ្នាំ ត្រូវបានប្តូរចេញពីការប្រកួតបន្ទាប់ពីលេងបានត្រឹមតែ ៣៥នាទី ព្រោះតែជួបបញ្ហារបួស ក្រោយប៉ះទង្គិចគ្នាជាមួយនឹងកីឡាករមកពីក្រុម Atalanta ហើយកីឡាករខ្សែប្រយុទ្ធ Rodrygo ដែលសះស្បើយ ក៏បានប្តូរចូលជំនួសរូបគេ។ ទូរទស្សន៍ ESPN អះអាងថាខ្សែប្រុយុទ្ធវ័យ ២៥ឆ្នាំ ជួបបញ្ហាសាច់ដុំនៅជើងខាងឆ្វេង ដែលបង្កឱ្យរូបគេគ្មានទំនុកច...
article_5886.txt
ក្រុមកីឡាករជម្រើស ១១នាក់ ល្អប្រចាំឆ្នាំ របស់ស្ថាប័នគាំទ្រកីឡាករ កីឡាការិនីបាល់ទាត់អាជីពអន្តរជាតិ (FIFPRO) ត្រូវបានប្រកាស នាថ្ងៃទី៩ ខែធ្នូ ដោយកីឡាករចំនួន ៦នាក់ មកពីក្រុម Real Madrid ម្ចាស់ពានរង្វាន់ UEFA Champions League រដូវកាលមុន ហើយ ៤នាក់ មកពីក្រុម Manchester City និងម្នាក់មកពី Liverpool។ ចំណែក Lionel Messi បាត់ឈ្មោះ...
កីឡាករជម្រើស ១១នាក់ ល្អដាច់គេប្រចាំឆ្នាំ ២០២៤ (FIFPRO World 11) លើកដំបូងហើយដែលគ្មានវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើម Lionel Messi ចាប់តាំងពីពានរង្វាន់នេះបង្កើតឡើងឆ្នាំ ២០០៦ មក។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន ក៏ជាកីឡាករមួយរូបបានកាន់កាប់កំណត់ត្រាក្នុង FIFPRO World 11 ចំនួន ១៧លើក។ បច្ចុប្បន្នកីឡាករដែលស្ថិតនៅក្នុងតំបន់ប្រយុទ្ធទា...
article_5887.txt
រដូវកាលដំបូងនៅក្លិបថ្មី Real Madrid ខ្សែប្រយុទ្ធ Kylian Mbappe បានជួបបញ្ហាជាប់គាំងនៃទម្រង់លេងខ្លាំង រហូតរងការរិះគន់ពីសំណាក់អ្នកគាំទ្រ ស្របពេលក្លិបតែងតែការពាររូបគេ និងបានផ្តល់ពេលវេលាលេងសម្រាប់រូបគេជារឿយៗ។ ក្នុងសន្និសីទកាសែត សារភាពថា មូលហេតុបង្កឱ្យខ្លួនធ្លាក់សមត្ថភាព ព្រោះខ្វះភាពអត់ធ្មត់ និងចង់ជោគជ័យក្នុងក្រុមថ្មីលឿនពេក។
២១ប្រកួតហើយ ដែល Mbappe បានបង្ហាញខ្លួនលេងនៅក្រុម Real Madrid តែរូបគេទើបរកបានត្រឹមតែ ១១គ្រាប់ប៉ុណ្ណោះ។ កាលពីសប្តាហ៍មុនខ្សែប្រយុទ្ធបារាំងបានរួមចំណែកស៊ុតបាល់បញ្ចូលទី ១គ្រាប់ នៅក្នុងជ័យជម្នះ ៣-០ ទល់នឹងក្រុម Girona ប៉ុន្តែកីឡាករវ័យ ២៥ឆ្នាំ បន្តរងការរិះគន់ខ្លាំង ខុសពីកាលរូបគេលេងនៅ Paris Saint Germain។ ស្ថិតក្នុងកិច្ចសម្ភាសជាម...
article_5888.txt
Kylian Mbappe ស៊ុតបាល់ពិន័យ ១១ម៉ែត្រ ទល់នឹងក្រុម Liverpool មិនបានសម្រេចនៅក្នុងការប្រកួតដែលក្រុម Real Madrid ចាញ់ក្នុងលទ្ធផល ២-០ ពានរង្វាន់ UEFA Champions League គឺបង្ហាញពីការខ្វះទំនុកចិត្តរបស់គេ។ លោក​ Carlo Ancelotti អ្នកចាត់ការក្រុម Real Madrid បាននិយាយបែបនេះនៅក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត។
Mbappe មានឱកាសក្នុងការស៊ុតបាល់ពិន័យ ១១ម៉ែត្រ នៅនាទី៦១ ដើម្បីរកបានគ្រាប់បាល់តាមស្មើលទ្ធផល ១-១ មកវិញ នៅក្នុងការប្រកួតក្រោយពីក្រុមម្ចាស់ផ្ទះបានបើកការនាំមុខ ដោយការស៊ុតរបស់ខ្សែបម្រើ Alexis Mac Allister ប៉ុន្តែខ្សែប្រយុទ្ធបារាំងបែរជាស៊ុតទៅ ត្រូវបានអ្នកចាំទី Liverpool ជួយសង្គ្រោះបានសម្រេច។ ត្រង់ចំណុចនេះហើយ លោក Ancelotti បាននិ...
article_5889.txt
ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី លោក Prabowo Subianto នឹងបង្កើតប្រាក់មូលនិធិ ជិត ១៣លានដុល្លារសម្រាប់ចំណាយលើការអភិវឌ្ឍវិស័យបាល់ទាត់នៅក្នុងប្រទេស។ នេះបើតាមការអះអាងរបស់លោក Erick Thohir ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី (PSSI)។
មូលនិធិដើម្បីអភិវឌ្ឍវិស័យបាល់ទាត់របស់ប្រទេសឥណ្ឌូណេស៊ី ដែលបានលើកឡើងពីសំណាក់ប្រធានាធិបតីឥណ្ឌូណេស៊ី គឺគ្រោងការអភិវឌ្ឍរយៈពេលវែង ដោយក្នុងនោះរួមមានពង្រឹងទៅលើការប្រកួតប្រជែងវគ្គជមុ្រះពានរង្វាន់ទ្វីបអាស៊ី និង World Cup ហើយកត្តាធំបំផុតគឺទៅលើការអភិវឌ្ឍវិស័យបាល់ទាត់ក្នុងស្រុក។ បន្ទាប់ពីការលើកឡើង​ ដែលជាសញ្ញាក្នុងការបើកភ្លើងខៀវអភិវ...
article_589.txt
អាម៉េរិក ស្នើក្រុមប្រឹក្សាសន្តិសុខUNឱ្យមានការប្រជុំពិភាក្សាជាសាធារណៈលើប្រធានបទកូរ៉េខាងជើងនៅថ្ងៃទី៥ ខែសីហា ក្រោយទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលបាលីស្ទិកចម្ងាយមធ្យមមួយគ្រាប់ហោះរំលងជប៉ុន។ ប៉ុន្តែចិន និងរុស្សីប្រឆាំងនឹងការពិភាក្សាជាសាធារណៈដែលមានវត្តមានសមាជិកក្នុងក្រុមប្រឹក្សាសន្តិសុខUNទាំង១៥ប្រទេស។
ទោះបីការហាមឃាត់ក្នុងការធ្វើតេស្តនុយក្លេអ៊ែរ និងបាញ់មីស៊ីលបាលីស្ទីក រួមទាំងទណ្ឌកម្មក្ដី កូរ៉េខាងជើងមិនញញើតនឹងបាញ់សាកល្បងមីស៊ីលបាលីស្ទីកម្តងហើយម្តងទៀតដែរ។ កូរ៉េខាងជើងនៅថ្ងៃទី៤ ខែតុលា បាញ់មីស៊ីលបាលីស្ទីកមួយគ្រាប់សំដៅមហាសមុទ្រប៉ាស៊ីហ្វិក និងជាលើកដំបូងដែលមីស៊ីលកូរ៉េខាងជើងនេះហោះពីលើជប៉ុនតាំងពីឆ្នាំ២០១៧ មក។ សកម្មភាពបាញ់មីស៊ីល...
article_5890.txt
Edoardo Bove ខ្សែបម្រើរបស់ក្រុម Fiorentina ដែលបានដួលសន្លប់នៅលើទីលានប្រកួតកាលពីសប្តាហ៍មុនដោយបញ្ហាគាំងបេះដូង តម្រូវឱ្យដកឧបករណ៍ជំនួសចង្វាក់បេះដូងចេញវិញហើយ។​ លីគកំពូលអ៊ីតាលី ​Serie A មិនអនុញ្ញាតកីឡាករដែលប្រើឧបករណ៍ជំនួយបេះដូងប្រកបអាជីពក្នុងលីគឡើយ។
កាលពីថ្ងៃទី១ ខែធ្នូ Bove បានដួលសន្លប់នៅលើទីលានប្រកួត នៅពេលក្រុម Fiorentina ត្រូវស្វាគមន៍ក្រុមភ្ញៀវ Inter Milan ក្នុងជំនួបលីគកំពូលអ៊ីតាលី ខណៈការប្រកួតដំណើរការបាន ១៧នាទី។ កីឡាករអ៊ីតាលីរូបនេះ បានដួលសន្លប់ភ្លាមៗលើទីលាន បន្ទាប់ពីរូបគេបានអោនចងខ្សែស្បែកជើង អំឡុងពេលអាជ្ញាកណ្តាលការប្រកួតកំពុងតែត្រួតពិនិត្យប្រព័ន្ធ VAR។ បើតាមប្រ...
article_5891.txt
កីឡាការិនីយុទ្ធគុនចម្រុះ (Mix Martial Art) ជនជាតិចិន Shi Ming ជាវេជ្ជបណ្ឌិតផ្នែកថែទាំ ឯកទេសរាងកាយមួយរូប បានបង្ហាញខ្លួននៅការប្រកួតយុទ្ធគុនចម្រុះ UFC និងថែមទាំងបានទទួលកិច្ចសន្យាជាមួយស្ថាប័នកីឡាយុទ្ធគុនចម្រុះដ៏ល្បី បន្ទាប់ពីរូបនាងបានផ្តួលដៃគូ ឱ្យសន្លប់ត្រឹម ៤៦វិនាទី។ តាមពិតទៅ Shi Ming បានចូលប្រលូកក្នុងវិស័យកីឡាយុទ្ធគុនចម្...
នៅការប្រកួតមួយធ្វើឡើងកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ស្ថិតក្នុងព្រឹត្តិការណ៍ UFC មួយស្ថិតក្នុងកីឡដ្ឋាន Galaxy នាទីក្រុងម៉ាកាវ ការប្រកួតមួយបានកើតឡើង ជាការតទល់គ្នារវាងស្ត្រី​ដែលទើបចូលប្រលូកក្នុងវិស័យកីឡាគុនចម្រុះលើកដំបូង ដោយ Shi Ming បានប្រកួតទល់នឹងកីឡាការិនីម្នាក់ទៀតឈ្មោះថា Feng’s Chin។ ការប្រកួតនោះ Shi Ming បើពេលត្រឹមតែ ៤៦វិន...
article_5892.txt
លោក Ruud Van Nistelrooy ដែលទើបតែងតាំងជាអ្នកចាត់ទូទៅថ្មី  Leicester City បង្ហាញការខកចិត្តចំពោះការចាកចេញពីតំណែងដឹកនាំ Manchester United។ យ៉ាងណាក៏ដោយ អ្នកចាត់ការសញ្ជាតិហូឡង់ នឹងពង្រឹកការដឹកនាំក្រុម Leicester ដោយគ្រោងផ្លាស់ប្តូរប្រព័ន្ធលេងថ្មីរបស់ក្រុមដោយប្រើប្រាស់កីឡាករដែលមានស្រាប់។
ទាក់ទងទៅនឹងការបញ្ចប់តំណែងនៅក្លិប Man Utd បុរសសញ្ជាតិហូឡង់ ក៏បានបង្ហាញអារម្មណ៍ខកចិត្ត ដែលក្លិបមិនបានផ្តល់ឱកាសបន្តដល់ខ្លួន។ លោក Van Nistelrooy ដឹកនាំក្រុមបិសាចក្រហមបាន ៤ប្រកួត ដោយឈ្នះ ៣ និងស្មើ ១ប្រកួត មុនពេលលោក Ruben Amorim បានចូលមកដឹកនាំដោយផ្ទាល់។ ដំបូងអតីតវីរបុរសក្លិប ​លោក Van Nistelrooy បានរំពឹងថាលោកនឹងអាចបន្តស្នាក់ន...
article_5893.txt
បន្ទាប់ពីបាននាំជ័យជម្នះដ៏ធំលើកដំបូងក្នុងរយៈពេលជាង ៣ឆ្នាំ សម្រាប់ក្រុម Manchester United នៅក្នុងជំនួបយកឈ្នះដោយលទ្ធផល ៤-០ ទល់ Everton នៃក្របខណ្ឌ Premier League លោក Ruben Amorim គ្រូបង្វឹកថ្មី បានបង្ហាញទស្សនៈរបស់ខ្លួនទៅអ្នកគាំទ្រ ថាក្រុមត្រូវការទម្រង់លេងល្អជាមុន ជាជាងសម្លឹងលទ្ធផលក្នុងពេលដ៏ខ្លី។
ការលើកឡើងរបស់បុរសសញ្ជាតិព័រទុយហ្កាល់ គឺបានឆ្លើយតបចំពោះសំណួរ ដែលអ្នកកាសែតបានចោទសួរ ដោយផ្អែកលើក្តីរំពឹងរបស់ក្រុមអ្នកគាំទ្រក្លិប Man Utd កំពុងតែសម្លឹងចំណាត់ថ្នាក់កំពូលតារាងទាំង ៤ មកវិញ ក្នុងរដូវកាល ២០២៤-២៥។ ក្រុម Man Utd ផ្តួលក្រុម Everton ចាស់ដៃនៅក្នុងកីឡដ្ឋានដ៏មានវ័យចំណាស់មួយ Old Trafford គឺជាលទ្ធផលដំបូងរបស់ពួកគេ ដែលអាច...