file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_5713.txt
តារាបាល់ទាត់ឆ្នើម Lionel Messi ចង់បង្ហាញខ្លួនម្តងទៀតនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ដែលធ្វើឡើងនៅទឹកដីអាម៉េរិក កាណាដា និងម៉ិកស៊ិក។ នេះបើតាមការអះអាងរបស់លោក Lionel Scaloni គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន ថ្ងៃទី៣០ មករា ប្រធានក្រុមវ័យ ៣៧ឆ្នាំ មិនទាន់ចង់ប្រកាសឱ្យទូលំទូលាយ ព្រោះគិតថានៅសល់ពេលវេលាយូរទៀត។
លោក Scaloni ដែលបានដឹកនាំ អាហ្សង់ទីន ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 នៅក្នុងប្រទេសកាតាបានចេញមុខបញ្ជាក់ច្បាស់ៗថា ម្ចាស់ Ballon d’Or ៨សម័យ បានសម្រេចចិត្ត ស្ថិតនៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ដោយមិនទាន់សម្លឹងអំពីការចូលនិវត្តន៍នៅឡើយទេ។ គ្រូបង្វឹកវ័យ ៤៦ឆ្នាំ បាននិយាយប្រាប់គេហទំព័រកីឡា DSPORTS ដូច្នេះថា៖«រឿងដំបូ...
article_5714.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប៉ាគីស្ថានសម្រេចដកខ្លួនចេញពីការប្រកួតជម្រុះ AFC Asian Cup ឆ្នាំ ២០២៧ ជាផ្លូវការ។ ការសម្រេចនេះ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ព្យួរសហព័ន្ធបាល់ទាត់ប៉ាគីស្ថាន (PFF) ជាលើកទី៣ ដោយសារបរាជ័យក្នុងការអនុម័តវិសោធនកម្មកែប្រែរដ្ឋធម្មនុញ្ញសហព័ន្ធរបស់ខ្លួនក្នុងការធានាឱ្យមានការបោះឆ្នោតដោយយុត្ត...
បើតាមការចុះផ្សាយរបស់កាសែតប៉ាគីស្ថាន Geo News ស្ថាប័ន PFF បាន​ប្រកាស​ពីការដកខ្លួន​នេះ​នៅថ្ងៃទី១០ ខែកុម្ភៈ ដោយ​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​អសមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ចូលរួម​ក្នុង​ការ​ប្រកួត​ជម្រុះ​។ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ធ្លាប់បានព្រមានថា ប្រសិនបើការព្យួរ PFF របស់ FIFA មិនត្រូវបានលុបចោលត្រឹមថ្ងៃទី៤ ខែមីនាទេនោះ...
article_5715.txt
ក្រុមជើងខ្លាំងអធិរាជស Real Madrid របូត ៣ពិន្ទុ នៅក្នុងការប្រកួតចាញ់ក្រុម Espanyol ជំនួបក្របខណ្ឌ La Liga លទ្ធផល ១-០ ប៉ុន្តែលោក Carlo Ancelotti អ្នកចាត់ការក្រុម នៅតែជឿជាក់ថាក្រុមនៅតែមានឱកាសប្រជែងពានលីគកំពូលអេស្ប៉ាញដដែល ក្នុងរដូវកាល ២០២៤-២៥។
មកដល់បច្ចុប្បន្ននេះ Real Madrid ជាក្រុមដែលនៅឈរកំពូលតារាងដដែល ដោយមានចំនួន ៤៩ពិន្ទុ កាន់ក្នុងដៃ ពោលនាំមុខតែ ១ពិន្ទុ ប៉ុណ្ណោះពីក្រុមលេខ ២ Atletico Madrid ដែលបានប្រកួតយកឈ្នះលើក្រុម Mallorca លទ្ធផល ២-០។ ​ចាញ់ការប្រកួតធ្វើឱ្យក្រុមជួបការខកចិត្ត ខណៈការប្រកួតបន្ទាប់នៅសប្តាហ៍ក្រោយ គឺប្រកួតប្រជែងទល់នឹង Manchester City ជើងខ្លាំងអង...
article_5716.txt
បំណងរបស់ខ្សែប្រយុទ្ធ Marcus Rashford ដែលចង់ចាកចេញពីក្លិប Manchester United បានសម្រេចហើយមកដល់ពេលនេះ បន្ទាប់ពីក្លិប Aston Villa ជោគជ័យក្នុងការផ្ទេរយកកីឡាករអង់គ្លេសទៅចូលរួមក្រុម ក្រោមលក្ខខណ្ឌខ្ចីជើង នៅថ្ងៃចុងក្រោយនៃការបិទទីផ្សារដោះដូរកីឡាករពាក់កណ្តាលរដូវកាល។
ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ បន្ទាប់ពីសម្រេចចំណងចាកចេញពីក្រុមបិសាចក្រហមរួច រូបគេនឹងត្រូវធ្វើតេស្តសុខភាពនៅក្លិបថ្មី ថ្ងៃទី២ កុម្ភៈ តែម្តង ដើម្បីអាចចូលរួមជំរំហ្វឹកហាត់ក្រុម Aston Villa និងជាពិសេសនៅទឹកដី Villa Park ផ្ទាល់តែម្តង។ រឿងរ៉ាវចម្រូវចម្រាសនៅក្នុងក្រុម Man Utd ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Ruben Amorim របស់កីឡាករ...
article_5717.txt
ក្លិប AS Roma របស់អ៊ីតាលី និងក្លិប Eintracht Frankfurt របស់អាល្លឺម៉ង់ បានរងទណ្ឌកម្ម ពីសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ចំពោះអាកប្បកិរិយារបស់អ្នកគាំទ្រមិនសមរម្យ នៅក្នុង ការប្រកួត UEFA Europa League កាលពីមករា។ នេះបើតាមប្រកាសរបស់សហព័ន្ធបាល់ ទាត់អឺរ៉ុប (UEFA)។
ក្រុម Roma ពីលីគកំពូលអ៊ីតាលី ដណ្តើមបានកៅអីវគ្គ Playoffs ពានរង្វាន់ Europa League ក្រោយឈ្នះ Frankfurt លទ្ធផល ២-០។ ទោះចាញ់ ប៉ុន្តែ Frankfurt ឈ្នះកៅអីវគ្គ ១៦ក្រុមស្វ័យប្រវត្តិ ព្រោះតែពួកគេស្ថិតនៅចំណាត់ថ្នាក់កំពូលទាំង ៨។ ការប្រកួតធ្វើឡើងបានពាក់កណ្តាលវគ្គ ហេតុការណ៍កើតឡើងនៅតាមតំបន់អង្គុយរបស់ កីឡដ្ឋាន ដោយអ្នកគាំទ្រ បាននាំគ្នា...
article_5718.txt
ប្រទេសម៉ារ៉ុក បានជ្រើសរើសកីឡដ្ឋានចំនួន ៩ទីតាំង ស្ថិតក្នុងទីក្រុងចំនួន ៦ ដើម្បីត្រៀមរៀបចំការប្រកួតពានរង្វាន់ទ្វីបអាហ្វ្រិក Africa Cup of Nations នៅក្នុងខែធ្នូ ឆ្នាំ ២០២៥។ ការប្រកាសពីទីតាំងប្រកួត ធ្វើឡើងក្រោយការចាប់ឆ្នោតបែងចែកពូលក្រុមនីមួយៗ នៅថ្ងៃទី២៧ មករា។
កីឡដ្ឋានចំនួន ៤ ត្រូវបានជ្រើសរើសស្ថិតក្នុងទីក្រុងរដ្ឋធានី រ៉ាបា ហើយការប្រកួតសម្រាប់វគ្គផ្តាច់ព្រ័ត្ររបស់ AFCON នឹងត្រូវរៀបចំឡើងក្នុងកីឡដ្ឋាន Complexe Sportif Prince Moulay Abdellah ដែលអាចផ្ទុកមនុស្សបានចំនួន ៦៩ ៥០០នាក់។ កីឡដ្ឋានដដែលនេះ ក៏នឹងរៀបចំការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ផងដែរ រួមជាមួយនឹងកីឡដ្ឋានដែលទើបជួសជុលរ...
article_5719.txt
កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានឈានចូលវ័យ ៤០ឆ្នាំ ហើយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈប្រធានក្រុមព័រទុយហ្កាល់ នៅតែបន្តបង្ហាញភាពជឿជាក់លើខ្លួនឯង ក្នុងអាជីពកីឡាករបាល់ទាត់។ កីឡាករក្រុម Al Nassr ថែមទាំងបានចាត់ទុកខ្លួនថាជាកីឡាករដ៏អស្ចារ្យបំផុតជាងគេបង្អស់ផងដែរ។
Ronaldo អតីតខ្សែប្រយុទ្ធ Real Madrid ដែលកំពុងប្រកបអាជីពនៅក្លិបក្នុងប្រទេសអារ៉ាប៊ីសាអូឌីត រូបគេបានឈានចូលវ័យ ៤០ឆ្នាំ ហើយក៏ជាកីឡាករខ្សែប្រយុទ្ធមានវ័យចំណាស់ជាងគេម្នាក់ផងដែរ កំពុងបន្តប្រកបអាជីពបាល់ទាត់ ហើយប្រធានក្រុមព័រទុយហ្កាល់ ហាក់បីមិនរាថយក្នុងអាជីព ខណៈអះអាងថែមទៀតថា ខ្លួនជាកីឡាករបាល់ទាត់ដ៏អស្ចារ្យជាងគេបង្អស់។ ក្នុងកិច្ចស...
article_572.txt
ថ្លែងនៅទិវាជាតិលើកទី១១១ នាថ្ងៃទី១០ ខែតុលា ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បញ្ជាក់ថាសង្រ្គាមរវាងចិន និងតៃវ៉ាន់មិនមែនជាជម្រើសទេ ហើយលោកស្រីក៏បានលើកឡើងជាថ្មីពីឆន្ទៈចង់ចរចាជាមួយក្រុងប៉េកាំងផងដែរ។ ប៉ុន្តែ ក្រសួងការបរទេសចិនក៏បានច្រានចោលបំណងរបស់ក្រុងតៃប៉ិភ្លាមៗ ដោយអះអាងថា តៃវ៉ាន់មិនមែនជាប្រទេសឯករាជ្យ ហើយគ្មានប្រធានាធិបតីដឹកនា...
កោះតៃវ៉ាន់ដែលរងសម្ពាធពីចិនទាំងវិស័យយោធា នយោបាយ និងសេដ្ឋកិច្ចជាច្រើនឆ្នាំមកហើយប្រារព្ធទិវាជាតិលើកទី១១១ នៅថ្ងៃទី១០ ខែតុលា។ ទិវានេះ ជាការរំឭកដល់ការងើបបះបោរប្រឆាំងការដឹកនាំរបស់រាជវង្សឆេង។​ បើទោះត្រូវចិនគំរាមបង្រួបបង្រួម និងបង្កើនការគំរាមមិនឱ្យប្រកាសឯករាជ្យដោយធ្វើសមយុទ្ធមិនធ្លាប់មានកាលពីខែសីហា ក៏ដូចជាបញ្ជូនយន្តហោះចូលដែនអាកា...
article_5720.txt
កំពូលកីឡាបាល់ទាត់ Cristiano Ronaldo បានអបអរជ័យជម្នះការប្រកួតទី ៧០០ ក្នុងក្លិបអាជីពរបស់ខ្លួន បន្ទាប់រកបាន ២គ្រាប់ ជួយ Al Nassr ឈ្នះ Al Wasl លទ្ធផល ៤-០ ក្នុងជំនួបពានរង្វាន់ AFC Champions League នាថ្ងៃទី៣ ខែកុម្ភៈ។ កំណត់ត្រាដ៏អស្ចារ្យរបស់ Ronaldo បានកើតឡើង ២ថ្ងៃ មុនថ្ងៃខួបកំណើតឈានចូលវ័យ ៤០ឆ្នាំ របស់ខ្លួន។
ប្រធានក្រុម Al Nassr បានចាប់ផ្តើមការប្រកួត ដោយការសម្រេចសំណាញ់ទីតាមរយៈការស៊ុតបាល់ពិន័យ ១១ម៉ែត្រ នៅនាទី៤៤ និង១គ្រាប់ទៀត គឺជាការបញ្ជូនមកពីមិត្តរួមក្រុមរបស់គេ នៅនាទី៧៨។ ២គ្រាប់ដទៃ ធ្វើបានដោយ Ali Alhassan នៅនាទី២៥ និង Mohammed Al Fatil នៅនាទី៨៨។ Al Nassr ក៏បានកក់កៅអីឡើងទៅកាន់ការប្រកួតវគ្គជម្រុះនៃពានរង្វាន់ AFC Champions Lea...
article_5721.txt
Neymar Jr បានធ្វើដំណើរវិលត្រឡប់ទៅបង្ហាញខ្លួននៅក្លិបកំណើត ​Santos FC នៅថ្ងៃទី៣១ ខែមករា ចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ និងមិត្តរួមក្រុមថ្មី ស្ថិតក្នុងកីឡដ្ឋាន Urbano Caldeiro ខណៈការស្វាគមន៍ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំ មានលាយឡំនឹងផ្ទាំងបដាអេឡិចត្រូនិកសរសេរថា«ព្រះអង្គម្ចាស់វិលត្រឡប់មកវិញហើយ»។
អំឡុងពេលធ្វើដំណើរដល់កីឡដ្ឋានក្លិប Santos FC តារាបាល់ទាត់ប្រេស៊ីល ក៏បានធ្វើពិធីចុះកិច្ចសន្យាជាមួយនឹងក្លិប ដែលកិច្ចសន្យានោះមានរយៈពេលត្រឹមតែ ៦ខែ ប៉ុណ្ណោះ។ អ្នកគាំទ្រក្លិបដ៏មានវ័យចំណាស់របស់ប្រេស៊ីលប្រមាណ ២០ ០០០នាក់ បាននាំគ្នាចូលពេញកីឡដ្ឋាន ព្រមទាំងស្ថិតនៅខាងក្រៅកីឡដ្ឋាន ក្នុងទីក្រុង Sao Paulo ដើម្បីអបអរការវិលត្រឡប់មកវិញរបស...
article_5722.txt
កីឡាករ ​Jacob Ramsey និង Morgan Rogers បានរួមចំណែកគ្នា ជួយ Aston Villa ឈ្នះ Tottenham Hotspur ក្នុងលទ្ធផល ២-១ នៅជំនួបពានរង្វាន់ FA Cup ជុំទី៤ នៅរាត្រីថ្ងៃទី៩ ខែកុម្ភៈ។ ជ័យជម្នះនេះ ជួយ Aston Villa ឈានជើងឡើងទៅជុំទី៥ លើកដំបូងក្នុងរយៈពេល ១០ឆ្នាំ។
គ្រាប់បាល់ដំបូងលឿនបំផុតក្នុងការប្រកួត ដោយក្រុមដឹកនាំដោយលោក Unai Emery បើកការនាំមុខមុនត្រឹមតែ ពេល ២នាទី កើតចេញពីការស៊ុតដោយកីឡាករ Jacob Ramsey។ កីឡាករ Morgan Rogers សម្រេចបានគ្រាប់បាល់ទី២ នៅក្នុងវគ្គទីពីរ នាទី៦៤ ពោលគឺការរកបានគ្រាប់បាល់នៅមុនពេលផ្លាស់ប្តូរកីឡាករខ្សែប្រយុទ្ធចំណូលថ្មី ​Marcus Rashford ចូលលេង។ ចំណែកគ្រាប់បាល់...
article_5723.txt
Neymar Jr វិលចូលទីលានជាថ្មីឱ្យក្រុមចាស់ Santos FC ក្រោយចាកចេញរយៈពេល ១២ឆ្នាំ ចំថ្ងៃខួបកំណើតចូលវ័យ ៣៣ឆ្នាំ។ បង្ហាញខ្លួនដំបូងខ្សែប្រយុទ្ធប្រេស៊ីល ជួយក្រុម ស្មើ Botafogo ១-១ ក្នុងពានរង្វាន់ Paulista Championship នៅថ្ងៃទី៦ ខែកុម្ភៈ។
វិលត្រឡប់លេងឱ្យក្លិបចាស់វិញ ក្នុងកីឡដ្ឋាន Urbano Caldeira អ្នកគាំទ្រក្លិប Santos FC ជាច្រើនរូបបានបង្ហាញការសាទរ និងខ្លះស្រក់ទឹកភ្នែក ព្រមទាំងការលើកទូរស័ព្ទថតខ្សែប្រយុទ្ធឆ្នើមប្រចាំប្រទេសរបស់ខ្លួន ដែលបានចាកចេញពីក្លិបអស់រយៈពេល ១២ឆ្នាំ។ នៅចំថ្ងៃចូលលេងជាថ្មីឱ្យក្លិបដើមកំណើតដំបូងក្នុងអាជីព ក៏ជាថ្ងៃកំណើតចូលវ័យ ៣៣ឆ្នាំ​ របស់អត...
article_5724.txt
លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City បានអះអាងថាក្រុម Liverpool គឺជាដៃគូប្រកួតប្រជែងដ៏ខ្លាំង និងស្វិតស្វាញបំផុត ដែលលោកបានជួបប្រឈមមុខ នៅក្នុងអាជីពដឹកនាំរយៈពេល ១២-១៣ឆ្នាំ ចុងក្រោយមកនេះ។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ដែលធ្លាប់បានដឹកនាំក្រុម Barcelona នៅទឹកដីអេស្ប៉ាញ, Bayern Munich នៅទឹកដីអាល្លឺម៉ង់ និងចុងក្រោយកំពុងដឹកនាំ Manchester City បានជួយដឹកនាំក្រុមទាំងនោះដណ្តើមពានរង្វាន់តាមលីគនីមួយៗ រហូតដល់ ១២លើក និងពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champions League ២លើក។ មិនត្រឹមតែប៉ុណ្ណោះ បុរសអេស្ប៉ាញ ក៏ប្រឈមមុខនឹងក្រុមខ...
article_5725.txt
បើទោះជា Neymar Jr បានវិលទៅក្លិបចាស់ Santos FC ក្នុងស្រុកកំណើតវិញក៏ហើយក្តី តែតារាបាល់ទាត់ប្រេស៊ីល មិនទាន់រកបានផ្ទះ ដើម្បីស្នាក់នៅក្បែទីតាំងក្លិបដើមកំណើតរបស់គេនៅឡើយ។ Neymar  ត្រូវធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ដើម្បីទៅជំរំហ្វឹកហាត់ ដោយត្រូវចំណាយ ៦០០ដុល្លារក្នុងមួយជើង។
បើតាមការចុះផ្សាយរបស់កាសែត Globo ខ្សែប្រយុទ្ធប្រេស៊ីល កំពុងសម្លឹងមើលរកទិញផ្ទះ ក្នុងតំបន់ Morro de Santa Terezinha ដែលជាទីតាំងពោរពេញដោយអ្នកមាន និងជាទីតាំងដ៏សម្បូរបែប សម្រាប់បុគ្គលល្បីៗនៅប្រេស៊ីល ក្បែទីក្រុង Santos។ យ៉ាងណាក៏ដោយ ក្នុងរយៈពេលនេះ Neymar Jr ត្រូវធ្វើដំណើរចម្ងាយប្រមាណ ៥០០គីឡូម៉ែត្រជាប្រចាំ ពីវិមានរបស់គេរស់នៅ Ma...
article_5726.txt
Ana Maria Markovic កីឡាការិនីបាល់ទាត់សញ្ជាតិក្រូអាស៊ី ដែលត្រូវបានចាត់ទុកថាជាកីឡាការិនីបាល់ទាត់មានសម្រស់ស្អាតដាច់គេលើលោក បានប្រកាសចាកចេញពីក្លិបព័រទុយហ្កាល់ Braga ក្រោយពីលេងបានត្រឹមតែពាក់កណ្តាលរដូវកាល។ ការចាកចេញនោះទំនងក៏ព្រោះតែ សង្សាររបស់នាងបានផ្លាស់ចេញពីលីគកំពូលព័រទុយហ្កាល់ ខណៈហេតុផលផ្សេងទៀត ដោយសារនាងក៏ចង់ស្វែងរកក្លិបថ្...
ការបង្ហោះមួយនៅលើបណ្តាញសង្គម Instagram នៅថ្ងៃទី៣ ខែកុម្ភៈ នាង Markovic បានប្រកាសពីការសម្រេចចិត្តចាកចេញពីក្លិប Braga ដូច្នេះថា៖«ពេលខ្លះរឿងរ៉ាវមិនរលូនដូចទៅតាមគម្រោងបានគ្រោងទុកឡើយ។ បន្ទាប់ពីប្រើពេលពាក់កណ្តាលរដូវកាល ខ្ញុំក៏សម្រេចចិត្តចាកចេញពីក្លិប Braga។ ដំណើរផ្សងព្រេងនឹងបន្តទៅមុខទៀត ហើយខ្ញុំពិតជារីករាយក្នុងការទទួលអ្វីថ្មីក...
article_5727.txt
លោក Carlo Ancelotti បានបដិសេធបញ្ជាក់​ពីអនាគត​ខ្លួន ក្នុងនាម​ជា​អ្នកចាត់ការក្រុម Real Madrid ថាត្រូវបន្តដឹកនាំ ឬក៏នឹងចាកចេញ ខណៈបុរសសញ្ជាតិអ៊ីតាលី ថាខ្លួននៅ​មានភារកិច្ចសំខាន់ជាច្រើន ត្រូវធ្វើនៅក្នុងក្លិបយក្សអេស្ប៉ាញ ទោះ​ជាមិន​ទាន់​មាន​សញ្ញាថ្មី​អំពីការបន្តកិច្ចសន្យា។
អ្នកចាត់ការសញ្ជាតិអីតាលី បាននិយាយដូច្នេះថា៖ «ខ្ញុំមិនទាន់សម្រេចចិត្តនៅឡើយ ចំពោះពេលវេលាជាក់លាក់ អំពីការចាកចេញរបស់ខ្ញុំ ពីក្លិបមួយនេះ។ ទេ! ខ្ញុំនឹង​និយាយឱ្យ​ច្បាស់ថា ខ្ញុំមិនទាន់បានគិតលើរឿងនេះនៅឡើយ។ ខ្ញុំដឹងត្រឹមថា ថ្ងៃនោះ នឹងមកដល់ ប៉ុន្តែ​នៅពេលថ្ងៃនោះមកដល់ ខ្ញុំមិនដឹងទេ។ ខ្ញុំមិនសម្រេចចិត្តឡើយ។ វាអាចថ្ងៃស្អែក នៅ​ការប្រក...
article_5728.txt
អ្នកចាត់ការក្រុម Barcelona លោក Hansi Flick សរសើរការតាំងចិត្តរបស់កូនក្រុម ថាជា​ចំណុចសំខាន់ ដែលអាចធ្វើឱ្យក្រុម អាចវាយបកយកឈ្នះលើក្រុមជើងខ្លាំង ព័រទុយហ្កាល់ SL Benfica លទ្ធផលដ៏ប្រទាញប្រទង់ ៥-៤ នៅក្នុងជំនួបពានរង្វាន់ UEFA Champions League វគ្គសន្សំពិន្ទុ។ Barcelona បានកក់កៅអីរួចស្រេច ទៅវគ្គ ១៦ក្រុមចុងក្រោយ គិត​ត្រឹមការប្រកួ...
បន្ទាប់ពីរងការខកចិត្តនៅក្នុងការប្រកួតស្មើ ១-១ ទល់នឹងក្រុម Getafe ក្នុងក្របខណ្ឌ La Liga រួចមក នៅការប្រកួត UCL ដែលធ្វើឡើងនៅថ្ងៃទី២១ មករា Barca ត្រូវបានក្រុម​ម្ចាស់ផ្ទះ Benfica លត់ដល់ទៅ ៣-១ នៅត្រឹមវគ្គទីមួយនៃការប្រកួត ដោយកីឡាករ Vangelis Pavlidis ស៊ុតបាល់បញ្ចូលទី ៣គ្រាប់ម្នាក់ឯង។ ប៉ុន្តែមិនបណ្តោយឱ្យរបូត ៣ពិន្ទុ ងាយៗឡើយ កូន...
article_5729.txt
ចាប់តាំងពីអស់តំណែងជាគ្រូបង្វឹក នៅក្នុងក្រុមជម្រើសជាតិឥណ្ឌូណេស៊ី លោក Shin Tae Yong ត្រូវបានគេប្រទះឃើញសម្តែង នៅក្នុងភាពយន្តកំប្លែងបែបភ័យរន្ធត់មួយ  ក្នុង ប្រទេសឥណ្ឌណេស៊ី កាលពេលថ្មីៗនេះ។
អតីតគ្រូបង្វឹកសញ្ជាតិកូរ៉េ ត្រូវបានសមាគមបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បញ្ចប់តំណែង បន្ទាប់ពីលោក ដឹកនាំក្រុមប្រកួតប្រជែងមិនបានល្អ នៅពានរង្វាន់ AFF Asian Cup 2024 ដោយក្រុមធ្លាក់ចេញត្រឹមវគ្គចែកពូល។ PSSI ក៏ទើបតែតាំងគ្រូបង្វឹកថ្មី គឺអតីតវីរបុរសក្លិប Barcelona និងក្រុមជម្រើសជាតិហូឡង់ លោក Patrick Kluivert ជាគ្រូបង្វឹកក្រុម​ជម្រើស​...
article_573.txt
របប​យោធា​មី​យ៉ាន់​ម៉ា​បាន​កាត់ទោស​អ្នកផលិត​ភាពយន្តជនជាតិជប៉ុនម្នាក់ជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ​ពី​បទ​លើកទឹកចិត្ត​ឱ្យ​មានការ​ប្រឆាំង​នឹង​យោធា និង​បំពាន​ច្បាប់​គមនាគមន៍​អេ​ឡិច​ត្រូ​និក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី៦ ខែតុលា។
ចាប់តាំងពីរដ្ឋប្រហារផ្ដួលរលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈឆ្នាំមុន មីយ៉ាន់ម៉ា ស្ថិតក្នុងភាពចលាចលជាខ្លាំងខណៈពលរដ្ឋធ្វើការតវ៉ាប្រឆាំងជាហូរហែរ។ ការតវ៉ានេះក៏បានបង្កឱ្យមានការបង្ក្រាបដោយយោធា ដែលបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់។ របបយោធាក៏កាត់ទោសមនុស្សជាច្រើនផងដែរ។ បុរសជនជាតិជប៉ុនឈ្មោះ Toru Kubota ...
article_5730.txt
នាង Sophia Havertz ត្រូវជាភរិយា Kai Havertz បានទម្លាយសារគំរាម ដែលទទួលបានពីគណនីមិនស្គាល់មុខមួយចំនួនលើបណ្តាញសង្គម ក្រោយពីក្រុម Arsenal ធ្លាក់ចេញពីការប្រកួតពានរង្វាន់ FA Cup ក្រោមថ្វីជើង Manchester United។ Havertz ស៊ុតបាល់វគ្គកាត់សេចក្តី ១១ម៉ែត្រ មិនចូល បណ្តាលឱ្យក្រុមធ្លាក់ចេញពីការប្រកួត។
ការប្រកួតរយៈពេល ១២០នាទី រវាងម្ចាស់ផ្ទះ Arsenal ប្រកួតបានត្រឹមលទ្ធផលស្មើ ១-១ ទល់នឹងក្រុម Manchester United ដែលមានកីឡាករក្នុងទីលានត្រឹម ១០នាក់។ Arsenal ចាញ់លទ្ធផល ៥-៣ នៅការស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តី ក្នុងកីឡដ្ឋាន Emirate ហើយគ្រាប់បាល់ដែលត្រូវបានអ្នកចាំទីសង្គ្រោះបាន គឺជាការស៊ុតរបស់ Kai Kavertz។ នៅក្នុងការប្រកួតដដែលនោះ ក...
article_5731.txt
អត្តពលិកអូឡាំពិកជាង ១០០នាក់ បានប្រគល់មេដាយព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ២០២៤ ត្រឡប់ទៅអ្នករៀបចំវិញ ដើម្បីផ្លាស់ប្តូរ បន្ទាប់ពីមេដាយរបស់ពួកគេបានខូចទ្រង់ទ្រាយ និងបាត់បងសោភ័ណភាព ត្រឹមរយៈពេល ៥ខែ ក្រោយការប្រកួត។
អំឡុងព្រឹត្តិការណ៍អូឡាំពិក ក្នុងទីក្រុងប៉ារីស ក្តីបារម្ភទៅលើគុណភាពមេដាយនេះក៏ធ្លាប់បានកើតមានដែរ ពោលគឺនៅពេលដែលកីឡាការិនីជិះស្គីក្តារបន្ទះ Nyjah Huston បានបង្ហាញថាមេដាយសំរឹទ្ធរបស់គេ ខូចសោភ័ណភាពត្រឹមតែរយៈពេល១សប្តាហ៍។ ​ក្រោយៗមកទៀត អត្តពលិកដទៃក៏ជួបប្រទះបញ្ហានេះដូចគ្នា ក្នុងនោះរួមមានកីឡាករគុនដាវ អាម៉េរិក Nick Itkin និងកីឡាករក...
article_5732.txt
កីឡាករខ្សែបម្រើ Paul Pogba ដែលកំពុងគ្មានក្លិបលេង បានអះអាងថា ​រូបគេ​បាន​បដិសេធ​សំណើពីក្លិបមួយ នៅប្រទេសរុស្ស៊ី អំឡុងទីផ្សារដោះដូរកីឡាករ ពាក់កណ្តាល​រដូវកាល ២០២៤-២៥ ព្រោះមិនមែនជា​គោលដៅគេចង់បាន។ អតីតកីឡាករក្លិប ​Manchester United ​បង្ហើបថា គេចង់លេងនៅក្លិបមានកៅអីប្រកួត UEFA Champions League ពានក្លិបកំពូលអឺរ៉ុប។
កីឡាករធ្លាប់ជួយក្រុមជម្រើសជាតិបារាំងឈ្នះពាន FIFA World Cup 2018 ដំបូងឡើង​ត្រូវ​បានជាប់បម្រាម ពីសកម្មភាពបាល់ទាត់ រយៈពេល ៤ឆ្នាំ ព្រោះតែមានការត្រួតពិនិត្យ​រកឃើញមានសារធាតុញៀន អំឡុងឆ្នាំ២០២៣។ ប៉ុន្តែបម្រាមនោះ ត្រូវបានកាត់ឱ្យមកនៅត្រឹមពេល១ឆ្នាំកន្លះវិញ ក្រោយរូបគេឈ្នះ​​បណ្តឹង​ឧទ្ធរណ៍។ ក្លិប Juventus ក៏បានផ្តាច់កុងត្រាជាមួយកីឡា...
article_5733.txt
Arsenal បានវាយបកឈ្នះ Tottenham Hotspur ២-១ ក្នុងជំនួប London Derby ឡើងទៅឈរលេខ២ ក្នុងតារាងចំណាត់ថ្នាក់ Premier League វិញ ដោយតាមពីក្រោយក្រុមកំពូលតារាង Liverpool តែ៤ពិន្ទុប៉ុណ្ណោះ។ Newcastle United ដណ្តើមលេខ៤ ពី Chelsea ក្រោយបន្តឈ្នះ Wolves ៣-០។ Mohamed Salah នាំមុខគេទាំងចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទី និងបញ្ជូន (Assist) តាម...
ឈ្នះ Spurs ២-១ ក្នុងជំនួបលីគសប្តាហ៍ទី២១ នៅកីឡដ្ឋាន Emirates រាត្រីថ្ងៃទី១៥ ខែមករា បានជួយ Arsenal កើន៤៣ពិន្ទុ និងដណ្តើមចំណាត់ថ្នាក់លេខ២ ពី Nottingham Forest វិញ។ កាំភ្លើងធំ នាំមុខ Nottingham ២ពិន្ទុ និងតាមពីក្រោយហង្សក្រហមដែលទើបប្រកួត២០លើក ៤ពិន្ទុ។ Isak រកបាន២គ្រាប់ម្នាក់ឯង ជួយក្រុមសិរិកាព្រៃ Newcastle បន្តយកឈ្នះ Wolves ...
article_5734.txt
វិស័យកីឡាបាល់ទាត់គឺជាកីឡាដ៏មានប្រជាប្រិយភាពលំដាប់ទី២ នៅក្នុងប្រទេសចិន បន្ទាប់ពីកីឡាបាល់បោះ។ លើសពីនេះទៅទៀត ប្រទេសចិនក៏ជាប្រទេសដែលមានដើមកំណើតកីឡាបាល់ទាត់នេះដំបូងគេ និងក្នុងតំបន់អាស៊ីជាង ២០០០ឆ្នាំ មកហើយ។ អំឡុងចន្លោះឆ្នាំ ២០១០-២០ បាល់ទាត់ចិនមានសន្ទុះហក់ឡើងខ្លាំង ដោយសារតែតម្លៃប្រាក់ពលកម្មច្រើនសន្ធឹកសន្ធាប់ បានទាក់ទាញចិត្តកី...
លីគកំពូលបាល់ទាត់ចិន Chinese Super League ចាប់កំណើតឡើងនៅក្នុងឆ្នាំ ២០០៤ ដើម្បីអភិវឌ្ឍបាល់ទាត់ឈានជើងឡើងកាន់តែទំនើប ដើម្បីប្រកួតប្រជែងទៅនឹងកម្រិតបាល់ទាត់ប្រទេសដែលមានបច្ចេកវិទ្យាបាល់ទាត់ជឿនលឿន។ ការផ្តល់ប្រាក់ថ្លៃពលកម្មខ្ពស់លើសពីក្លិបតំបន់អឺរ៉ុប បានទាក់ទាញចិត្តកីឡាករពីអឺរ៉ុប អាម៉េរិកឡាទីន និងអាហ្រ្វិកជាច្រើនទៅប្រកបអាជីពនៅចិ...
article_5735.txt
ខ្សែប្រយុទ្ធ Erling Haaland របស់ក្លិបអ្នកមាន Manchester City ប្រចាំនៅអង់គ្លេស និង តារាបាល់ទាត់លំដាប់ពិភពលោក Cristiano Ronaldo របស់ក្លិប Al Nassr នៅប្រទេស អារ៉ាប៊ីសាអូឌីត បានក្លាយជាកីឡាករ ដែលមានថ្លៃពលកម្មខ្ពស់ជាងគេបំផុត លើពិភព លោក។ តំណែងកីឡាករមានថ្លៃឈ្នួលខ្ពស់ជាងគេបំផុតនេះ កើតឡើងបន្ទាប់ពី​ក្លិប​របស់​ពួកគេ បានផ្តល់កិច្ចស...
កាលពីពេលថ្មីនេះ កីឡាករទាំង២រូប បានបន្តកិច្ចសន្យាថ្មី ជាមួយក្លិបរៀងៗខ្លួន ដែលនេះ​បាន​ធ្វើឱ្យពួកគេ ក្លាយជាកីឡាករទទួលបានថ្លៃនឿយហត់ ខ្ពស់បំផុតប្រចាំពិភពលោក។ មិនតែប៉ុណ្ណោះ ទាំង Erling Haaland និង Cristiano Ronaldo ក៏នឹងក្លាយជា ​កីឡាករ​រក​ចំណូលបានច្រើនសន្ធឹកសន្ធាប់ នៅឆ្នាំបន្ទាប់ផងដែរ។ កីឡាករ Haaland សញ្ជាតិន័រវែស ទើបបន្តកិច...
article_5736.txt
ក្រុម Manchester United បានកក់កៅអីវគ្គ ១៦ក្រុមចុងក្រោយ UEFA Europa League ដោយស្វ័យប្រវត្តិ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុចុងក្រោយ ដោយយកឈ្នះ Steaua Bucharest លទ្ធផល ២-០។ ក្រោយជ័យជម្នះនេះ អ្នកចាត់ក្រុមបិសាចក្រហម លោក Ruben Amorim បានអះអាងថាទោះក្រុមជួបបញ្ហាលំបាកលើទម្រង់លេង ប៉ុន្តែកីឡាករក្នុងក្រុមគួរតែសម្លឹងមើលការប...
ត្រឡប់រកឃើញជ័យជម្នះជាបន្តបន្ទាប់មកវិញ នៅក្នុងជំនួបពានរង្វាន់ Europa League ប៉ុន្តែនៅការប្រកួតកន្លងមក លោក Amorim បានក្លាយជាអ្នកចាត់ការក្រុម Man Utd ដំបូងគេបង្អស់ដែលរងបរាជ័យ ៥ប្រកួត នៅការប្រកួត ១០លើកដំបូង ដែលជាកំណត់ត្រាអាក្រក់ បន្ទាប់ពីលោក Walter Crickmer ក្នុងឆ្នាំ ១៩៣២។ បុរសសញ្ជាតិព័រទុយហ្កាល់ តែងតែទទូចឱ្យកីឡាករក្រុមបិ...
article_5737.txt
Neymar Jr ត្រូវបានគេរាយការណ៍ថាកំពុងតែខិតជិត ក្នុងការវិលត្រឡប់ទៅកាន់អតីតក្លិបចាស់ និងជាក្លិបដើមកំណើតស្ថិតនៅប្រទេសប្រេស៊ីល Santos FC ខណៈតារាបាល់ទាត់វ័យ ៣២ឆ្នាំ គ្មានឈ្មោះលេងឱ្យក្លិប Al Hilal នៃលីគកំពូលអារ៉ាប៊ីសាអូឌីត។
បើទោះបីជាស្ថិតក្នុងនាមជាកីឡាកររបស់ក្លិប Al Hilal ប៉ុន្តែតារាបាល់ទាត់ប្រេស៊ីល មិនត្រូវបានក្លិបចុះឈ្មោះឱ្យលេងក្នុងក្របខណ្ឌ Saudi Pro League ឡើយ បន្ទាប់ពី Neymar ជួបបញ្ហារបួសជាថ្មី។ ក្រុមដឹកនាំដោយអ្នកចាត់ការ Jorge Jesus ធ្លាប់អះអាងថាកីឡាករវ័យ ៣២ឆ្នាំ គ្មានកម្រិតប្រកួតប្រជែងស្របតាមក្លិបត្រូវការ។ ​Neymar Jr អាចលេងឱ្យក្រុម A...
article_5738.txt
Achraf Hakimi ខ្សែការពារជម្រើសជាតិកីឡាបាល់ទាត់ម៉ារ៉ុក និង Paris Saint-Germain ប្រគល់ទ្រព្យសម្បត្តិរបស់ខ្លួនទាំងអស់ឱ្យម្តាយគ្រប់គ្រង។ Hakimi ទុកចិត្ត និងជឿជាក់លើម្តាយ ព្រមទាំងចាត់ទុកម្តាយជាអ្វីគ្រប់យ៉ាងសម្រាប់ជីវិតរបស់គេ។
ខ្សែការពារ PSG បានង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងខ្លួន និងម្តាយ ក្នុងរយៈពេលជិតពីរឆ្នាំ បន្ទាប់ពីប្រគល់ទ្រព្យសម្បត្តិទាំងអស់ទៅឱ្យម្តាយមើលការខុសត្រូវ នៅក្រោយពេលលែងលះពីនាង Hiba Abouk ។ នៅក្នុងបទសម្ភាសន៍មួយនាពេលថ្មីៗនេះ Hakimi បានរៀបរាប់ពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន បន្ទាប់ពីការលែងលះពីតារាសម្តែង Hiba Abouk នៅឆ្នាំ ២០២៣។ ន...
article_5739.txt
​ក្មេងប្រុសវ័យ ១៧ឆ្នាំ ម្នាក់ត្រូវបានមន្ត្រីប៉ូលិសអង់គ្លេស ចាប់ខ្លួនជុំរិញករណីបានផ្ញើសារតាម ប្រព័ន្ធអនឡាញគំរាមកំហែង និងរំលោភបំពានទៅលើប្រពន្ធរបស់កីឡាករ Kai Havertz ខ្សែ ប្រយុទ្ធរបស់ក្រុម Arsena។ នេះបើតាមការបញ្ជាក់របស់មន្ត្រីប៉ូលិសអង់គ្លេស នៅថ្ងៃទី២២ ខែ​មករា។
នាង Sophia Havertz បានរងការ​គំរាម​កំហែង តាមរយៈការផ្ញើសារលើប្រព័ន្ធអនឡាញ​ បន្ទាប់ ពី កីឡាករសញ្ជាតិអាល្លឺម៉ង់ Kai Havertz ដែលជាប្តី ស៊ុតបាល់​កាត់​សេចក្តី ១១ម៉ែត្រមិនចូលទី ហើយ ធ្វើឱ្យក្រុមរហស្សនាមកាំភ្លើងធំ ធ្លាក់ចេញពីការប្រកួតពានរង្វាន់ FA Cup កាលពីថ្ងៃទី១២ មករា។ Arsenal ប្រកួតស្មើ ២-២ ទល់នឹង Manchester United ហើយចាញ់ នៅ...
article_574.txt
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃទី១០ ខែតុលា បានចូលរួមពីធីសម្ពោធកសិដ្ឋានដំណាំផ្ទះកញ្ចក់ដ៏ធំមួយនៅលើដីជាអតីតមូលដ្ឋានទ័ពអាកាសដែលធ្លាប់ប្រើជាកន្លែងសម្រាប់សាកល្បងបាញ់គ្រាប់មីស៊ីល។
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) កសិដ្ឋានផ្ទះកញ្ចក់ Ryonpho មានទីតាំងនៅភាគខាងកើតនៃតំបន់ Hamju លើដីជាអតីតទីលាន សម្រាប់បាញ់មីស៊ីសសាកល្បង។ ការបើកសម្ពោធ ធ្វើចំថ្ងៃទី១០ ខែតុលាដែលជាថ្ងៃខួបនៃការបង្កើតគណបក្សពលករកំពុងកាន់អំណាច និងជាថ្ងៃឈប់សម្រាកដ៏សំខាន់នៅកូរ៉េខាងជើងផង។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចូលរួមពិធី...
article_5740.txt
តារាបាល់ទាត់ Kylian Mbappe អះអាងថា​ រូបគេកំពុងតែជិតឈានដល់ទម្រង់​លេងល្អ​របស់​ខ្លួនហើយ បន្ទាប់ពីរកបានគ្រាប់បាល់២គ្រាប់ នៅក្នុងជ័យជម្នះរបស់ក្រុម Real Madrid ផ្តួល Las Palmas លទ្ធផល៤-១។ តារាបាល់ទាត់បារាំង បញ្ជាក់ទៀតថារូបគេ​សម្របខ្លួន​នៅក្លិបយក្សអេស្ប៉ាញបានហើយនៅពេលនេះ ព្រមទាំងអាចបញ្ចេញ​សមត្ថភាព​ តាម​ដែលចង់បាន។
ក្លិបការពារជើងឯក Real Madrid រកបានគ្រាប់បាល់ទាំង ៤គ្រាប់មកវិញ ក្រោយពេលក្រុម​ភ្ញៀវស៊ុតបាល់ឆាកមុនតាំងតែនាទី១ ចាប់ផ្តើមការប្រកួតបានតែបន្តិច ពីសំណាក់កីឡាករ Brahim Diaz នាទី៣៣, Kylian Mbappe នាទី១៨, ៣៦ និងខ្សែប្រយុទ្ធ Rodrygo នាទី៥៧។ កន្លងមកខ្សែប្រយុទ្ធបារាំងវ័យ ២៥ឆ្នាំ តែងត្រូវបានអ្នកគាំទ្ររិះគន់ ចំពោះទម្រង់លេងមិ​ន​ល្អ ដោយ...
article_5741.txt
ក្រុមអង់គ្លេស៣ អេស្ប៉ាញ២ រួមជាមួយក្រុមពីអាល្លឺម៉ង់ បារាំង និងអ៊ីតាលី ១ក្រុមរៀងខ្លួន ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League។ Manchester City បានកៅអីវគ្គ Play-off ក្រោយឈ្នះ Club Brugge ៣-១ ក្នុងជំនួបវគ្គសន្សំពិន្ទុចុងក្រោយ នៅរាត្រីថ្ងៃទី២៩ ខែមករា។
ក្រោយឆ្លងកាត់ការប្រកួតវគ្គសន្សំពន្ទុទាំង៨លើករៀងខ្លួន ក្នុងចំណោមក្រុមទាំង៣៦ គេបានរកឃើញក្រុមចំនួន៨ បានកៅអីស្វ័យប្រវត្តិទៅកាន់វគ្គ១៦ក្រុមចុងក្រោយ និង ១៦ក្រុមបន្តទៅកាន់វគ្គជម្រុះ play-off ដើម្បីប្រជែងយក ៨ក្រុម ទៅវគ្គខ្វែង។ ក្រៅពីនោះក្រុមចំនួន១២ ត្រូវហាលអាវ។ ៨ក្រុមដែលឡើងទៅវគ្គ១៦ក្រុមចុងក្រោយនិងមានពិន្ទុខ្ពស់តាមលំដាប់ រួមមាន...
article_5742.txt
Barcelona ​វាយ​បក​យក​ឈ្នះ​ Real Madrid ៥-២ គ្រងជើងឯក Super Cup រដូវកាល ២០២៤-២៥ និងជាងលើកទី១៥ ច្រើនដាច់គេ។
ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ Super Cup នៅកីឡដ្ឋាន King Abdullah Sports City ប្រទេសអារ៉ាប៊ីសាអូឌីត នៅរាត្រីថ្ងៃទី១២ ខែមករា ខ្សែប្រយុទ្ធ Kylian Mbappé រកបានគ្រាប់បើកឆាកឱ្យក្រុមម្ចាស់ការពារជើងឯក Real Madrid នៅ៥នាទីដំបូងនៃវគ្គទី១ មុនពេល Lamine Yamal សម្រេចគ្រាប់តាមស្មើឱ្យ Barcelona វិញនៅនាទី២២។ Robert Lewandowsk រកបានគ្រាប់...
article_5743.txt
ម្ចាស់ក្លិបបាល់ទាត់ធំៗលើពិភពលោក ជាជនជាតិអាស៊ី បានក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍មួយនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយម្ចាស់ក្លិបជាជនជាតិអាស៊ី ក៏កំពុងតែបង្ហាញភាពលេចធ្លោរនៅក្នុងការវិនិយោគវិស័យបាល់ទាត់ផងដែរ។
បាល់ទាត់ជាកីឡាដ៏ល្បីល្បាញបំផុតនៅលើពិភពលោក ដែលជាកីឡាបង្ហាញអំពីកម្លាំងកាយ ចិត្ត ប្រាជ្ញា បច្ចេកទេស ហើយជាកីឡាមានប្រវត្តិសាស្រ្តយូរអង្វែងមកហើយ។ បាល់ទាត់ត្រូវបានប្រទេសទាំងអស់លើពិភពលោក បានចូលរួមលេង ដើម្បីបង្ហាញពីការរួបរួមគ្នា និងប្រើប្រាស់ដើម្បីលុបបំបាត់បញ្ហាផ្សេងៗ។ ដោយឡែកនៅក្នុងតំបន់អាស៊ី ការចូលរួមវិនិយោគនៅក្នុងក្លិបបាល់ទាត...
article_5744.txt
សារមន្ទីរបង្ហាញអំពីខ្សែជីវិតរបស់តារាបាល់ទាត់ Cristiano Ronaldo ដែលមានឈ្មោះថាសារមន្ទីរ CR7 Life ត្រៀមបើកបង្ហាញនៅទឹកដីហុងកុង។ គ្រោងបើ់កទ្វារនៅទីតាំងមជ្ឍមណ្ឌលផ្សារទំនើប K11 Musea ក្នុងទីក្រុង Tsim Sha Tsui ខែកក្កដា សារមន្ទីរ CR7 Life នឹងដាក់តម្លៃសំបុត្រចូលទស្សនាចាប់ពី២០ដុល្លារឡើងទៅ។
បើតាមប្រកាសរបស់អ្នករៀបចំ អ្នកគាំទ្រកីឡាបាល់ទាត់ហុងកុង ជាច្រើននឹងអាចទិញសំបុត្រចូលទស្សនាសារមន្ទីរ CR7 Life ចាប់ពីថ្ងៃទី៥ ខែកុម្ភៈ តទៅ ដែលការលក់សំបុត្រមុនពេលកំណត់ ធ្វើឡើងចំថ្ងៃខួបកំណើតឈានចូលវ័យ ៤០ឆ្នាំ របស់ខ្សែប្រយុទ្ធព័រទុយហ្កាល់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះ ចាប់ពីថ្ងៃបើកលក់ដំបូង សំបុត្រនឹងនៅតែបន្តដាក់លក់ជាបន្តបន្ទាប់ទៅតាមព...
article_5745.txt
ជាអ្នកចាំទីជម្រើសទី២ Altay Bayindir បានក្លាយជាវីរបុរសជួយម្ចាស់ការពារជើងឯក Manchester United យកឈ្នះ Arsenal ដោយបាល់កាត់ក្តីប៉េណាល់ទីក្នុងលទ្ធផល ៥-៣ ក្នុងការប្រកួត AF Cup ជុំទី៣។
ក្រុមលោក Ruben Amorim បានឆ្លងផុតជុំទី៣ នៃពានរង្វាន់ AF Cup ទាំងត្រដាបត្រដួសដោយទម្លាក់ Arsenal នៅកីឡដ្ឋាន Emirates នៅយប់ថ្ថៃទី១២ ខែមករា។ ប្រធានក្រុម Bruno Fernandes ជាអ្នករកគ្រាប់នាំមុខឱ្យ Man Utd នៅនាទី៥២ តាមរយៈការបញ្ជូនយ៉ាងល្អពី Garnacho។ នៅនាទី៦១​ Diogo Dalot ទទួលបានកាតលឿងទី២ ស្មើកាតក្រហម ដែលធ្វើឱ្យបិសាចក្រហមសល់គ្នា១...
article_5746.txt
លោក Tony Popovic គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិអូស្ត្រាលី មានបំណងចង់ឱ្យកូនក្រុមខ្លួនចូលរួមប្រជែងជើងឯក ASEAN Cup (Mitsubishi Electric Cup) បើទោះមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។ លោក Popovic ស្នើថាសហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលី (AFF) យ៉ាងហោចណាស់បញ្ចូលក្រុម U21 ឬ U23 ក្នុងព្រឹត្តិការណ៍នេះ។
ចាប់តាំងពីចូលជាសមាជិកសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ឆ្នាំ ២០១៣ អូស្ត្រាលីមិនដែលចូលរួមប្រកួតក្នុងពានរង្វាន់ ASEAN Cup (ពីមុន AFF Cup) នោះទេ។ ក្រុមបាល់ទាត់ប្រទេសនេះ ក៏បានប្តូរទៅជាសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ក្នុងឆ្នាំ ២០០៦ និងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Asian Cup រហូតមក។ យ៉ាងណាក៏ដោយ ឧបសគ្គសំខាន់ចំនួនពីរដែលរា...
article_5747.txt
សហព័ន្ធកីឡាអុកចិន (CXA) បានដាក់ពិន័យកីឡាករ ៤១នាក់ ជុំវិញការកំណត់លទ្ធផលប្រកួត ក្នុងនោះកំពូលកីឡាករអុករបស់ចិន ៣រូប រងបម្រាមមិនឱ្យពាក់ព័ន្ធកីឡាអុកអស់មួយជីវិត។
ក្នុងចំណោមកីឡាកររងពិន័យទាំង​៤១រួប កីឡាករ៣រូបដែលជាប់បម្រាមអស់មួយជីវិត សុទ្ធតែធ្លាប់ឈ្នះជើងឯកកីឡាអុកចិន និងត្រូវបានចាត់ទុកជាកំពូលកីឡាករ (Grandmaster) ក្នុងនោះមានកីឡាករ Zhao Xinxin, Wang Yang និង Zheng Weitong។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍ចិន CCTV និង Global Times នៅថ្ងៃទី១២ ខែមករា។ នេះមានន័យថា កីឡាករទាំង៣ ត្រូវបានហាម...
article_5748.txt
តារាបាល់ទាត់ប្រេស៊ីល Neymar Jr និយាយច្បាស់ៗថា FIFA World Cup 2026 នឹងក្លាយជាព្រឹត្តិការណ៍ ចុងក្រោយរបស់ខ្លួន។ ខ្សែបម្រើ វ័យ ៣២ឆ្នាំ ជឿជាក់ក្រុមជម្រើសជាតិប្រេស៊ីលនឹងអាចឈ្នះកៅអីទៅកាន់ការប្រកួតនៅទឹកដីទ្វីបអាម៉េរិកខាងជើង ឆ្នាំ ២០២៦។
កីឡាករក្រុម Al Hilal បាននិយាយប្រាប់ទូរទស្សន៍ CNN ដូច្នេះថា៖«ខ្ញុំដឹងថានោះជាការប្រកួត World Cup ចុងក្រោយរបស់ខ្ញុំ និងឱកាសតែមួយគត់ចុងក្រោយបង្អស់ ហើយខ្ញុំនឹងផ្តល់គ្រប់យ៉ាងតាមអ្វីដែលខ្ញុំអាចធ្វើទៅបាន។ ខ្ញុំមានជំនឿចិត្តខ្លាំងលើក្រុម ហើយលើកីឡាករដែលសុទ្ធជាក្មេងៗ យើងនឹងមិនឈរនៅចំណាត់ថ្នាក់ដែលយើងមិនចង់បាននោះទេ។ ខ្ញុំគិតថាយើងទាំង...
article_5749.txt
លោក Ruben Amorim អ្នកចាត់ការទូទៅ Manchester United បានព្រមាន Marcus Rashford ជាថ្មីម្តងទៀត ចំពោះអាកប្បកិរិយាពេលហ្វឹកហាត់ និងការរស់នៅមិនល្អ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ ទាមទារឱ្យកីឡាករវ័យ ២៧ឆ្នាំ កែប្រែអត្តចរិត បើសិនរូបគេចង់វិលត្រឡប់ចូលទីលានប្រកួតឡើងវិញ។
មកដល់ពេលនេះមានចំនួន ១១ប្រកួតហើយ ដែលខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស មិនបានបង្ហាញខ្លួនលេងឱ្យ Manchester United រាប់តាំងពីខែធ្នូមក។ ការទម្លាក់ឈ្មោះចេញពីក្រុមនេះកើតឡើង បន្ទាប់ពីកីឡាករវ័យ ២៧ឆ្នាំ បានបង្ហាញអារម្មណ៍ចង់ចាកចេញពីក្លិប Man Utd។ មូលហេតុចម្បងដែលធ្វើឱ្យលោក Ruben Amorim ដកឈ្មោះរបស់ Rashford ដោយលោកមើលឃើញពីអត្តចរិកមិនល្អ...
article_575.txt
នៅក្នុងសម័យប្រជុំលើកទី៥១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) វៀតណាម សន្យានឹងលើកកម្ពស់សិទ្ធិមនុស្សក្នុងប្រទេសខ្លួន។ ការសន្យានេះ ធ្វើឡើងបន្ទាប់ពីវៀតណាមបានដាក់ពាក្យធ្វើជាបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ក្លាយជាសមាជិក UNHRC អាណត្តិឆ្នាំ២០២៣-២០២៥។
ក្រុមប្រឹក្សាសិទ្ធិមនុស្សUN នៅថ្ងៃទី១១ ខែតុលា នឹងបោះឆ្នោតជ្រើសរើសសមាជិកថ្មីសម្រាប់អាណត្តិឆ្នាំ២០២៣-២០២៥។ វៀតណាម បានឈរឈ្មោះសម្រាប់ការបោះឆ្នោតមួយនេះ ក្រោយធ្លាប់ធ្វើជាសមាជិកម្តងរួចទៅហើយពីឆ្នាំ២០១៤ ដល់២០១៦។ អំឡុងសម័យប្រជុំ UNHRC លើកទី៥១ ដែលប្រព្រឹត្តទៅពីថ្ងៃទី ១២ខែកញ្ញា ដល់ថ្ងៃទី៧ ខែតុលា តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំ UN អង្...
article_5750.txt
វីរបុរសប្រដាល់ លោក Mike Tyson ត្រូវបានរាយការណ៍ថា បានចំណាយប្រាក់ ១១លាន អឺរ៉ុប (១៣,៤លានដុល្លារ) ទិញផ្ទះវិមានមួយ នៅក្នុងរដ្ឋហ្លរីដា។ ប្រាក់ទាំងអស់នោះត្រូវបានគេគិតថា ជាប្រាក់រកបានពីការប្រកួត ទល់នឹងតារា YouTube ប្រែក្លាយជា អ្នកប្រដាល់ Jake Paul កាលពីខែវិច្ឆិកា។
អចលនទ្រព្យដ៏មានតម្លៃមួយនោះ មានទីតាំងស្ថិតក្នុងទីតាំងតំបន់ Tierra del Rey Estates។ បើតាមការចុះផ្សាយរបស់កាសែត Palm Beach Post ផ្ទះដ៏ធំស្គឹមស្គៃនោះ ត្រូវសាងសង់ឡើងនៅទំហំផ្ទៃដៃ ២,៧ហិកតា ព្រមទាំងមានបឹងឯកជននៅក្នុងនោះផង។ កីឡាករប្រដាល់វ័យ៥៨ឆ្នាំ ជាអតីតកីឡាករម្ចាស់ខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់ កាលពីខែវិច្ឆិកា បានវិលត្រឡប់ចូលសង្វៀនវិញ ...
article_5751.txt
លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទូចស្នើសុំកីឡាករបាល់ទាត់ ដែលជាមន្ត្រីអនុវត្តច្បាប់ និងកងកម្លាំងនគរបាលជាតិ ឱ្យប្រកួតប្រជែងនៅក្នុងពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃលើកទី២ ឆ្នាំ២០២៥ ដោយសាមគ្គីភាព មិត្តភាព​ និងគ្មានអំពើហិង្សា ចៀសវាងជម្លោះក្នុងការប្រកួត។
ក្រុមចំនួន១៣ ដែលដើមឡើយ មាន១៤ក្រុម ចូលរួមប្រកួតប្រជែង ត្រូវបានចាប់ពូលបែកចែក រួចរាល់ហើយ នាពិធីចាប់ឆ្នោតរើសពូលការប្រកួតកីឡាបាល់ទាត់ក្រសួងមហាផ្ទៃលើកទី២ នាថ្ងៃទី១៣ ខែមករា នៅសាលបាត់ដំបង ទីស្តីការក្រសួងមហាផ្ទៃ ក្រោមវត្តមានរបស់លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅមុនការប្រកួតផ្លូវការចូលមកដ...
article_5752.txt
តារាបាល់ទាត់ប្រេស៊ីល Neymar Jr ឈានដល់ការចែកផ្លូវពី Al Hilal ហើយដោយមានកិច្ចព្រមព្រៀងទៅវិញទៅមក។ នេះបើតាមការប្រកាសរបស់ក្លិបជើងខ្លាំងប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី២៧ ខែមករា បន្ទាប់ពីកីឡាករវ័យ ៣២ឆ្នាំ មិនសូវបានបង្ហាញខ្លួន ដោយសារបញ្ហារបួសញឹកញ៉ាប់ពេក។
ខ្សែប្រយុទ្ធប្រេស៊ីល មកដល់ក្លិបយក្សអារ៉ាប៊ីសាអូឌីតដំបូង រូបគេលេងបានត្រឹមតែ ៤ ទៅ៥ ប្រកួតប៉ុណ្ណោះ ហើយបន្ទាប់មកនៅអំឡុងបំពេញភារកិច្ចជួយជម្រើសជាតិប្រេស៊ីលក្នុងយុទ្ធនាការប្រកួតជម្រុះពានរង្វាន់ FIFA World Cup ឆ្នាំ ២០២៦ ទល់នឹងអ៊ុយរូហ្គាយ កាលពីខែតុលា ឆ្នាំ ២០២៣ រូបគេក៏ជួបបញ្ហារបួសដាច់សរសៃពួរជង្គង់ (ACL) និងខកខានលេងឱ្យ Al Hilal...
article_5753.txt
ម៉ារ៉ុក មានគម្រោងសម្លាប់សុនខ ៣លានក្បាលក្នុងយុទ្ធនាការសម្អាត ឱ្យមានសោភណភាពតាមដង​ផ្លូវ​ ដើម្បីរៀបចំ​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០៣០។ អ្នកស្រី Jane Goodall ដែលជាអ្នកតស៊ូមតិសិទ្ធិសត្វដ៏ល្បីឈ្មោះ មិនពេញចិត្តនឹងទង្វើនេះ និងបានស្នើសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដោះស្រាយសកម្មភាពព្រៃផ្សៃជាបន្ទាន់។ អ្នកស្រី Goodall ...
រៀងរាល់បួនឆ្នាំម្តង ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក បានទាក់ទាញអ្នកគាំទ្ររាប់រយលាននាក់ជុំវិញពិភពលោក។ លើសពីការប្រកួតបាល់ទាត់ World Cup គឺជាព្រឹត្តិការណ៍វប្បធម៌ដែលជួយឱ្យប្រទេសជាម្ចាស់ផ្ទះត្រូវបានគេស្គាល់ និងជាឱកាសបង្ហាញសក្តានុពលរបស់ខ្លួនទៅកាន់ពភពលោកផង។ បានសិទ្ធិរៀបចំ World Cup ប្រទេស​ម្ចាស់​ផ្ទះ​ប្រឈម​មុខ​នឹង​ការ​ទទួល​ខុ...
article_5754.txt
លោក Ruben Amorim អ្នកចាត់ការក្រុម Manchester United សុខចិត្តជ្រើសរើសយកគ្រូបង្វឹកផ្នែកចាំទីលោក Jorge Vital វ័យ ៦៣ឆ្នាំ ឱ្យចូលប្រកួត ជាជាងដាក់ខ្សែប្រយុទ្ធ Marcus Rashford ដែលបាត់ប្រជាប្រិយ និងមិនផ្តល់តម្លៃដល់ការហ្វឹកហាត់។
កីឡាករខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស ត្រូវបានដាក់ឱ្យនៅក្រៅបញ្ជីឈ្មោះកីឡាករក្រុមបិសាចក្រហម ចំនួន ១១ប្រកួតជាប់ៗគ្នា។ Rashford នៅតែមិនមានឈ្មោះ អំឡុងពេលការប្រកួតដែល Man Utd ឈ្នះ Fulham ក្នុងលទ្ធផល ១​-០ ក្នុងជំនួបក្របខណ្ឌ Premier League ថ្ងៃទី២៦ មករា។ ១គ្រាប់ជ័យជម្នះកើតឡើងដោយកីឡាករ Lisandro Martinez ស៊ុតបាល់ពីចម្ងាយ។ រឿងរ៉ាវ...
article_5755.txt
ក្រុមការពារតំណែងជើងឯក Manchester City របូត៣ពិន្ទុ បន្ទាប់ពី Brentford វាយបកតាមស្មើ ២-២ ក្នុងការប្រកួត Premier League សប្តាហ៍ទី២១ នៅរាត្រីថ្ងៃទី១៤ ខែមករា។ ក្រុមកំពូលតារាង​ Liverpool តាមបានស្មើ Nottingham Forest ១-១ ដោយក្រុមទាំងពីរមានគម្លាត៦ពិន្ទុពីគ្នា។ Chelsea ក៏តាមបានស្មើ​ Bournemout FC ២-២។
Phil Foden រកបានពីរគ្រាប់ម្នាក់ឯងជួយក្រុមលោក Pep Guardiola នាំមុខ Brentford ២គ្រាប់មុនទៅហើយនៅនាទី៦៦ និង៧៨ ប៉ុន្តែត្រូវ Yoane Wissa និង Christian Nørgaard តាមបានម្នាក់មួយគ្រាប់វិញនៅនាទី ៨២ និង​៩០+២ ដើម្បីជួយក្រុមលោក Thomas Frank តាមស្មើ ២-២។ ខកខានរកបានជ័យជម្នះ ក្នុងការប្រកួតលីគកំពូលអង់គ្លេសនៅជំនួបទី២១ Man City កាន់តែឃ្ល...
article_5756.txt
លោក Patrick Kluivert អតីតខ្សែប្រយុទ្ធឆ្នើមក្រុមកីឡាបាល់ទាត់ជម្រើសជាតិហូឡង់ និង Barcelona សង្ឃឹមដឹកនាំឥណ្ឌូណេស៊ីបង្ហាញមុខនៅ FIFA World Cup លើកដំបូង គិតចាប់តាំងពីពួកគេទទួលបានឯករាជ្យ។ Kluivert អះអាងដូច្នេះ អំឡុងពេលបង្ហាញជាផ្លូវការជាគ្រូបង្វឹកថ្មីរបស់ក្រុមក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
គ្រូបង្វឹកសញ្ជាតិហូឡង់ វ័យ៤៨ឆ្នាំ បានចុះកិច្ចសន្យាដឹកនាំក្រុមឥណ្ឌូណេស៊ី រយៈពេល២ឆ្នាំ ជាមួយជម្រើសបន្ថែម២ឆ្នាំទៀត។ Kluivert បានបង្ហាញមុខជាផ្លូវការក្នុងនាមជាគ្រូបង្វឹកដោយត្រូវដឹកនាំក្រុមដែលសម្បូរទៅដោយកីឡាករកូនកាត់ហូឡង់ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧។ ក្នុងការបង្ហាញខ្លួននោះ អតីតខ្សែប្រយុទ្ធឆ្នើម Ajax សង្ឃឹមដឹកនាំក្រុមឥណ្ឌូណេស៊ី ...
article_5757.txt
ក្លិបបាល់បោះ និងបាល់ទាត់អាជីព ធំៗប្រចាំប្រទេសអាម៉េរិកចំនួន ១២ក្រុម បានរួមគ្នាបរិច្ចាគប្រាក់ប្រមាណជាង ៨លានដុល្លារ ដើម្បីជួយសង្គ្រោះជនរងគ្រោះ រងផលប៉ះពាល់ដោយភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញា និងក្រុមជួយសង្គ្រោះ។
ក្លិបចំនួន ១២ នោះរួមមានក្លិបបាល់ទាត់ Angel City FC Los Angeles FC, Los Angeles Galaxy ហើយក្លិបបាល់បោះមាន The Angels, Chargers, LA Clippers, LA Dodgers, LA Ducks, LA Kings, LA Lakers, LA Rams និង LA Sparks។ ពួកគេ បានបរិច្ចាគប្រាក់ទៅកាន់កាកបាទក្រហមអាម៉េរិក ព្រមទាំងមូលនិធិរបស់ក្រុមកងកម្លាំងពន្លត់អគ្គិភ័យទីក្រុង Los Angele...
article_5758.txt
នៅក្នុងការប្រកួតកីឡាបាល់ទាត់ ការស៊ុតបាល់បញ្ចូលទីជារឿងសំខាន់បំផុត សម្រាប់ក្រុមនីមួយៗ ហើយវាត្រូវទាមទារឱ្យក្រុមបាល់ទាត់ធ្វើឱ្យបានសម្រេចជាដាច់ខាត។ ព្រោះតែមូលហេតុដើម្បីជ័យជម្នះនេះ បានធ្វើឱ្យក្រុមនីមួយៗបង្កើតពាក្យស្លោករៀងៗខ្លួន ផ្តល់កម្លាំងចិត្តដល់កីឡាករ ឱ្យរួបរួមគ្នា ដើម្បីបង្កើតឱកាសរកគ្រាប់បាល់ តាមប្រព័ន្ធទម្រង់លេងល្អជាក្រ...
ចំពោះការរកគ្រាប់បាល់នេះទៀតសោត កីឡាករមួយចំនួនបានប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួន តាមបែបបច្ចេកទេស បទពិសោធន៍ ដើម្បីរកគ្រាប់បាល់ដោយខ្លួនឯងតែម្តងសម្រាប់ក្រុម ហើយច្រើនសប្តាហ៍នៃការប្រកួតជាប់គ្នាៗថែមទៀត។ នៅក្នុងក្របខណ្ឌ Premier League កាលពីមុន កីឡាករជាច្រើនកើនឈ្មោះល្បីល្បាញ ពីការបង្ហាញកម្រិតសមត្ថភាពរបស់ពួកគេ ក្នុងការរកគ្រាប់បាល់ ...
article_5759.txt
ម្ចាស់ការពារតំណែងជើងឯក Manchester City នាំមុខគេលើការចំណាយថ្លៃទិញកីឡាករក្នុងចំណោមក្លិបទាំង២០ នៅ Premier League អំឡុងទីផ្សារដោះដូរកីឡាករលើកទី២។ ជិតបិទទ្វារដោះដូរ ក្រុមមេឃខៀវចាយអស់ ១៥២លានដុល្លារ លើកីឡាករ៣រូប និងពីររូបទៀតគ្មានតម្លៃខ្លួន។
Man City ដែលមានបញ្ហាធ្លាក់ទម្រង់ប្រកួតគួរឱ្យភ្ញាក់ផ្អើលនៅរដូវកាល ២០២៤-២៥នេះ ចាយលុយតិចបំផុតលើការទិញកីឡាករចូលនៅទីផ្សារដោះដូរកីឡាករលើកទី១ នៅអង់គ្លេស។ ក្រុមដែលមានលោក Pep Guardiola ជាអ្នកចាត់ការទូទៅ ចំណាយអស់តែ ២៨លានដុល្លារប៉ុណ្ណោះលើការទិញកីឡការ ប៉ុន្តែពួកគេលក់កីឡាករបាន១៥៦លានដុល្លារ ពោលគឺចំណេញ ១២៨លានដុល្លារ។ យ៉ាងណាក៏ដោយ ក្រោ...
article_576.txt
រដ្ឋសភាឡាវ នៅថ្ងៃទី២០ ខែមីនា បានអនុម័តជាឯកច្ឆន្ទ លើការច្របាច់ក្រសួងចំនួន ៤ ជាមួយនាយកដ្ឋានផ្សេង និងបង្រួមរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាប្រសិទ្ធភាពការងារសាធារណៈ។ ការបង្រួមក្រសួងអាចរួចរាល់ នៅត្រឹមខែឧសភាខាងមុខ។
តាមសំណើរបស់ប្រមុខរដ្ឋាភិបាលឡាវ លោក សុនសៃ ស៊ីផានដន ក្នុងអំឡុងកិច្ចប្រជុំរដ្ឋសភាវិសាមញ្ញលើកទីពីរ សមាជិករដ្ឋសភាប្រមាណ ១៥៦អាសនៈ បានបោះឆ្នោតជាឯកច្ឆន្ទ គាំទ្រលើការកាត់បន្ថយក្រសួង និងរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ដើម្បីប្រសិទ្ធភាពការងារ។ «សមាជិករដ្ឋសភាទាំងអស់ គាំទ្រការបង្រួមរចនាសម្ព័ន្ធរដ្ឋបាល ដោយអះអាងថា វាពិតជាសំខាន់ ដើម្បីរៀបចំ...
article_5760.txt
អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola និងប្រពន្ធរបស់លោក អ្នកស្រី Cristina Serra បានសម្រេចចិត្តរស់នៅឆ្ងាយគ្នា ជាង៣០ ព្រោះតែអាជីពជាគ្រូបង្វឹកកីឡាបាល់ទាត់ ប៉ុន្តែទំនាក់ទំនងអ្នកទាំងពីរ នៅតែជិតស្និទ្ធដដែល។
គូស្នេហ៍ទាំង ២ បានជួបគ្នាក្នុងឆ្នាំ១៩៩៤ ពេលដែលបុរសវ័យ ៥៣ឆ្នាំ ស្ថិតនៅត្រឹមវ័យ២៣ឆ្នាំ លេងឱ្យក្រុម Barcelona កាលនោះ ខណៈអ្នកស្រី Serra កាលនោះមានអាយុ ២០ឆ្នាំ។ អ្នកទាំង២ បានរៀបការដោយស្ងាត់ៗលក្ខណៈឯកជន ក្នុងទីក្រុង Barcelona កាលពីឆ្នាំ២០១៤ ហើយអ្នកទាំង ២ មានកូន ៣រូប ឈ្មោះ Maria វ័យ ២៤ឆ្នាំ, Marius វ័យ២២ឆ្នាំ និង Valentina វ័យ១...
article_5761.txt
អ្នកស្រី Mahsa Ghorbani អាជ្ញាកណ្តាលកម្រិត FIFA និងលេចធ្លោក្នុងវិស័យកីឡាបាល់ទាត់អ៊ីរ៉ង់ ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីប្រទេសកំណើត ទៅរស់នៅប្រទេសស៊ុយអែត ក្រោយរងការរឹតត្បិត និងគំរាមសម្លាប់។ Ghorbani តែងតែបង្ហាញជំហរប្រឆាំងនឹងការរឹតបន្តឹងសង្គម និងរដ្ឋាភិបាលអ៊ីរ៉ង់។
កាលពីខែធ្នូ ឆ្នាំ ២០២៤ Ghorbani បានបោះជំហានដោយភាពក្លាហានក្នុងការស្វែងរកអាជីពនៅក្នុងប្រទេសស៊ុយអែត។ អាជ្ញាកណ្តាលស្ត្រី វ័យ៣៦ឆ្នាំរូបនេះ បានចាប់អាជីពជាអាជ្ញាកណ្តាលកីឡាបាល់ទាត់ដោយកាត់ក្តីក្នុងការប្រកួតអាយុក្រោម ១៤ឆ្នាំ ក្នុងតំបន់អាស៊ី។ ទេពកោសល្យដ៏អស្ចារ្យរបស់អ្នកស្រី ត្រូវបានទទួលស្គាល់ជាផ្លូវការនៅពេលដែលអ្នកស្រីត្រូវបានចាត់...
article_5762.txt
អ្នកចាត់ការក្រុម Manchester United លោក Ruben Amorim បាននិយាយថា​ក្រុម​រហស្សនាមបិសាចក្រហម ស្ថិតក្រោមការដឹកនាំរបស់ខ្លួន ជាក្រុមអន់បំផុតប្រចាំ ប្រវត្តិសាស្ត្រក្លិប បន្ទាប់ក្រុមស្គាល់បរាជ័យការប្រកួតទី១០ ប្រចាំក្របខណ្ឌ Premier League រដូវកាល ២០២៤-២៥។ បុរសព័រទុយហ្កាល់លើកឡើង ក្រោយពីក្រុមប្រកួតចាញ់​ក្នុងទឹកដីកីឡដ្ឋាន Old Traffo...
Man Utd ជួបប្រទះលទ្ធផលការប្រកួតមិនល្អជាថ្មីចាញ់ ៣-១ ដល់ក្នុងទឹកដី ក្រោមថ្វីជើង​ក្រុម​ភ្ញៀវ Brighton & Hove Albion ហើយបន្តឱ្យក្រុមឈរនៅចំណាត់ថ្នាក់លេខ ១៣ នៅ​លើតារាងលីគកំពូលអង់គ្លេស។ ក្លិប Brighton ដណ្តើមជ័យជម្នះរកបាន ៣ពិន្ទុ បន្ថែម ឈរនៅចំណាត់ថ្នាក់លេខ៩ ជាមួយ ៣៤​ពិន្ទុ។ ចំណែកក្រុម Man Utd បានស្គាល់កំណត់ត្រាអាក្រក់លើកដំបូង...
article_5763.txt
ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាម៉េរិកជាលើកទី២ បុរសវ័យ៧៨ឆ្នាំ បានផ្អាកជំនួយក្រៅប្រទេសសំខាន់ៗភាគច្រើនជុំវិញពិភពលោក។ ស្រពពេលព្រឹត្តិការណ៍កីឡាលំដាប់កំពូលរួមមាន​ FIFA World Cup និងអូឡាំពិករដូវក្តៅ នឹងរៀបចំនៅទឹកដីអាម៉េរិកក្នុងអំឡុងអាណត្តិរបស់លោកត្រាំ ថាតើអាចនឹងមានផល់ប៉ះពាល់ដល់ព្រឹត្តិការណ៍ទាំងពីរនេះ ន...
រើអីវ៉ាន់ចូលកាន់តំណែងប្រធានាធិបតីអាម៉េរិក ទី៤៧ ជាផ្លូវការនៅថ្ងៃទី២០ ខែមករា លោក ត្រាំបានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយចំនួន ជាពិសេសព្យូរជំនួយធំៗទៅកាន់ប្រទេសក្រីក្រ និងបណ្តេញជនអន្តោរប្រវេសន៍ចេញពីទឹកដីអាម៉េរិកជាដើម។ បើទោះក្នុងនោះ មិនមានការលើកឡើងដោយផ្ទាល់អំពីកីឡា ប៉ុន្តែផ្នែកខ្លះប្រាកដជាប៉ះពាល់មិនខាន។ ខាងក្រោមនេះសារព័ត៌មា...
article_5764.txt
រដ្ឋាភិបាលនេប៉ាល់ នឹងដំឡើងថ្លៃឡើងភ្នំអេវើរ៉េស (Mount Everest) ជាង៣៥ភាគរយបន្ថែមទៀត ដែលនាំឱ្យភ្នំខ្ពស់ជាងគេលើពិភពលោកនេះ ជាទីតាំងឡើងដ៏ថ្លៃបំផុតជាលើកដំបូងនារយៈពេលជិតមួយទសវត្សរ៍ចុងក្រោយ។ នេះបើតាមការផ្សាយរបស់ CNN ដោយដកស្រង់សម្តីមន្ត្រីនេប៉ាល់ កាលពីថ្ងៃពុធ ទី២២ ខែមករា។
អត្ថបទទាក់ទង តើបុគ្គលណាជាអ្នកឡើងទៅដល់កំពូលភ្នំអេវើរ៉េសមុនគេ? កំពូលភ្នំអេវើរ៉េស ត្រូវបានមនុស្សមួយចំនួនដាក់ឈ្មោះថាជា«ដំបូលនៃពិភពលោក»។ កំពូលភ្នំដែលមានវត្តមាននៅជួរភ្នំហិមាល័យមួយនេះ មានកម្ពស់រហូតទៅដល់៨៨៤៩ម៉ែត្រ ពោលគឺក្បែរ៩គីឡូម៉ែត្រឯណោះ។ ដោយភ្ជាប់សណ្ឋានដីចន្លោះប្រទេសនេប៉ាល់ និងតំបន់ទីបេនៃប្រទេសចិន តំបន់អេវើរ៉េសគឺជាតំបន់ដែលទ...
article_5765.txt
សៀមរាប៖ លោក ឈុន ប៊ុនថន ម្ចាស់មេដាយមាសកីឡាស៊ីហ្គេមលើកទី៣២ លើ​វិញ្ញា​សារត់​ចម្ងយ ៨០០ម៉ែត្រ ដែលបានចូលរួមរត់ចម្ងាយឆ្លងឧបសគ្គ Angkor Ultra Trail ចង់ឃើញពលរដ្ឋខ្មែរ ច្រើនថែមទៀតចូលរួមរត់ចម្ងាយលើទឹកដីអង្គរ។
ព្រឹត្តិការណ៍ចម្ងាយ Angkor Ultra Trail លើកទី៨ បានធ្វើនៅលើទឹកដីអង្គរ ដ៏អស្ចារ្យ មាន​អ្នកចូលរួមរត់ប្រមាណ ១ ៨០០នាក់ មកពីចំនួន ៥០ប្រទេសផ្សេងគ្នា។ លោក ប៊ុនថន ជា​អ្នករត់ម្នាក់ចំណោមនោះ ដែលបានចូលរួមលើវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ។ ក្រៅពីទទូចចង់ឱ្យមានប្រជាពលរដ្ឋកម្ពុជា ឱ្យចូលរួមកាន់តែច្រើនបន្ថែមទៀតលើកីឡារត់ ក៏ដូ​ចជាការរត់ចម្ងា...
article_5766.txt
កីឡាករប្រដាល់ Somluck Kamsing ដែលជាម្ចាស់មេដាយមាសកីឡាអូឡាំពិកដំបូងគេរបស់ថៃ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគា ៣ឆ្នាំ ១ខែ និង១០ថ្ងៃ ពីបទចាប់ពង្រត់កុមារ និងប៉ុនប៉ងរំលោភក្មេងស្រី វ័យ១៧ឆ្នាំ។ Somluck នឹងប្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោស។ តុលាការខេត្ត Khon Kaen ប្រទេសថៃ យល់ព្រមដោះលែងអតីតអ្នកប្រដាល់ល្បីឈ្មោះរូបនេះឱ្យនៅក្រៅឃុំ ដោយបង...
Kamsing វ័យ ៥២ឆ្នាំ ត្រូវបានពលរដ្ឋថៃ ចាត់ទុកជាវីរបុរសសម្រាប់ប្រទេសពួកគេ តាមរយៈការដណ្តើមបានមេដាយមាសកីឡាប្រដាល់សកលទម្ងន់ស្រាល ក្នុងព្រឹត្តិការណ៍អូឡាំពិកអាតាឡង់តា សហរដ្ឋអាម៉េរិក ឆ្នាំ ១៩៩៦ និងជាមេដាយមាសអូឡាំពិកដំបូងរបស់ថៃ។ បើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៣ ខែមករា តុលាការខេត្ត Khon Kaen បានរកឃើញថា Kamsing មានទ...
article_5767.txt
ក្រុម Olympique Lyonnais ម្ចាស់ពានរង្វាន់ French Cup ៥សម័យ ធ្លាក់ចេញពីការប្រកួតពានរង្វាន់លំដាប់ទី២ ប្រចាំប្រទេសបារាំង ដោយនឹកស្មានមិនដល់នៅត្រឹមវគ្គ ៣២ក្រុម ក្រោមថ្វីជើងក្រុមមកពីលីគកម្រិតទី៥ បារាំង Bourgoin Jallieu ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ នៅថ្ងៃទី១៥ ខែមករា។
ក្រុម Bourgoin Jallieu បានយកឈ្នះការប្រកួតទល់ Lyon ដោយលទ្ធផលស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ៤-២ ក្រោយការប្រកួតរយៈពេល ១២០នាទី បញ្ចប់ក្នុងលទ្ធផលស្មើ ២-២។ Lyon ជាក្រុមខ្លាំងនៅលីគកំពូលបារាំង និងមានកីឡាករល្បីៗដូចជា Alexandre Lacazette, Nemanja Matic, Said Benrahma និង Ainsley Maitland Niles ប៉ុន្តែត្រូវជួបរឿងភ្ញាក់ផ្អើលចេញពីពាន...
article_5768.txt
Neymar Jr តារាបាល់ទាត់ប្រេស៊ីល នឹងវិលត្រឡប់ទៅកាន់ក្លិបចាស់ Santos FC វិញ បន្ទាប់ពីផ្តាច់កិច្ចសន្យាជាមួយក្លិប Al Hilal នៃលីគអារ៉ាប៊ីសាអូឌីត។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល បានបង្ហោះសារមួយនៅលើបណ្តាញសង្គម X អំពីការសម្រេចចិត្តវិលទៅក្លិបកំណើត ព្រមទាំងរំពឹងរកឃើញទម្រង់លេងល្អឡើងវិញ និងបានបង្ហាញមុខនៅ FIFA World Cup ឆ្នាំ ២០២៦។
ជារឿងដ៏ខកចិត្តមួយក្នុងអាជីព Neymar បានចូលរួមជាមួយនឹងក្លិប Al Hilal របស់ក្របខណ្ឌ Saudi Pro League នៅក្នុងឆ្នាំ២០២៣ ដោយកាលនោះ រូបគេផ្លាស់ចេញពីក្លិប Paris Saint Germain នៅក្នុងតម្លៃខ្លួន ៩៣,៨លានដុល្លារ។ ប៉ុន្តែកីឡាករវ័យ ៣២ឆ្នាំបង្ហាញខ្លួនលេងបានត្រឹមតែ ៧ប្រកួតប៉ុណ្ណោះ រួចក៏បាត់មុខពីទីលានព្រោះតែរបួសដាច់សរសៃពួរជង្គង់ (ACL)។ ...
article_5769.txt
ក្លិបបាល់ទាត់ Everton ត្រៀមរៀបចំព្រឹត្តិការណ៍តេស្តសាកល្បងចំនួន៣ នៅក្នុងកីឡដ្ឋាន​ថ្មី Bramley Moore Dock ក្នុងទីក្រុង Liverpool នៅមុនពេលគម្រោងផ្លាស់ប្តូរទឹកដី​ចេញ​ពី​កីឡដ្ឋានចាស់ Goodison Park ទៅទីតាំងថ្មីផ្ទុកមនុស្សបានជាង ៥២ ៨៨៨នាក់។ នេះបើ តាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខណ្ឌ Premier League។
បើតាមសេចក្តីប្រកាសរបស់ក្លិប Everton ព្រឹត្តិការណ៍ចំនួន ៣ តាមគម្រោងរបស់ក្លិប Everton នោះគឺការប្រកួតជំនួបមិត្តភាព របស់ក្រុមយុវជន Everton អាយុក្រោម ១៨ឆ្នាំ ហើយបើកឱ្យមានមនុស្សចូលទស្សនាការប្រកួត ចំនួន ១០ ០០០នាក់ ត្រៀមធ្វើឡើង​នៅ​ថ្ងៃទី១៧ ខែកុម្ភៈ។ ការប្រកួទី២ នៅក្នុងខែមីនា ការប្រកួតរវាងក្រុម Everton អាយុក្រោម ២១ឆ្នាំ និងនៅដើ...
article_577.txt
វៀតណាម នៅថ្ងៃទី១១ ខែតុលា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនពីមហាសន្និបាតអង្គការសហប្រជាជាតិក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនាអាណត្តិឆ្នាំ២០២៣-២០២៥។ នេះជាលើកទី២ហើយដែលវៀតណាមទទួលបន្ទុកជាសមាជិកសម្រាប់កៅអីតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
វៀតណាមជារដ្ឋអាស៊ីអាគ្នេយ៍មួយគត់ដែលឈរឈ្មោះ និងត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UNHRC)សម្រាប់អាណត្តិ ២០២៣-២៥។ នេះជាលើកទី២ហើយដែលវៀតណាមទទួលបានកៅអីនៅក្រុមប្រឹក្សាសិទ្ធិមនុស្សជាមួយសំឡេងគាំទ្រ១៤៥នៃ១៨៩ ខណៈបំពេញអាណត្តិលើកដំបូងនៅឆ្នាំ២០១៤-២០១៦។ ក្រោយលទ្ធផលប្រកាស តំណាងវៀតណាម លោក Dang Hoang Giang...
article_5770.txt
កីឡាករ Nguyen Xuan Son (Rafaelson) ដែលទើបចូលសញ្ជាតិវៀតណាម បន្តបង្ហាញ ភាពភ្ញាក់ផ្អើល ដោយគេស៊ុតបាល់បញ្ចូលទី​ ២គ្រាប់ នៅក្នុងជ័យជម្នះទល់នឹងថៃ លទ្ធផល ២-១ នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទីមួយ AFF Cup 2024។ Xuan Son ពេលនេះ ក្លាយ ជាកីឡាកររកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ច្រើនជាងគេបង្អស់ ក្នុងព្រឹត្តិការណ៍។
កីឡាករមានដើមកំណើនប្រេស៊ីល ពេលនេកំពុងនាំមុខជាកីឡាករនឹងអាចឈ្នះ ស្បែក ជើង​មាសក្នុងការប្រកួត តាមរយៈការឈរកំពូលតារាងស៊ុតបាល់បញ្ចូលទី រកបានចំនួន ៧គ្រាប់ ឈរពីលើកីឡាករវៀតណាមដូចគ្នា Nguyen Tien Linh រកបាន ៤គ្រាប់, កីឡាករថៃ Suphanat Mueanta រកបាន ៤គ្រាប់ និងកីឡាករសិង្ហបុរី Shawal Anuar រកបាន ៤គ្រាប់។ ​Son សម្រេចបានកំណត់ត្រា ជាកីឡ...
article_5771.txt
កាលពីជើងទី១ ម្ចាស់ផ្ទះហ្វីលីពីន បានប្រើប្រាស់កីឡដ្ឋានស្មៅសិប្បនិម្មិត Rizal Memorial ដើម្បីទទួលថៃ ដោយបានយកឈ្នះក្នុងលទ្ធផល ២-១។ ក្រោមការដឹកនាំរបស់គ្រូសញ្ជាតិអេស្ប៉ាញលោក Albert Capellas ហ្វីលីពីន បានបង្ហាញទម្រង់ប្រកួតគួរឱ្យភ្ញាក់ផ្អើល ជាពិសេសនៅតំបន់ការពារ និងការវាយបក។
លោក Masatada Ishii គ្រូបង្វឹកក្រុមរហស្សនាមដំរីសង្គ្រាម មើលឃើញពីកំណើនសមត្ថភាពរបស់ក្រុមហ្វីលីពីនផងដែរ ក្រោយក្រុមខ្លួនចាញ់នៅជើងទី១។ ក្រៅពីនេះគ្រូបង្វឹកសញ្ជាតិជប៉ុន ក៏បានកត់សម្គាល់ភាពលេចធ្លោរបស់ក្រុមលោក Capellas អំឡុងពេលជួបគ្នាក្នុងការប្រកួត King’s Cup កន្លងមក។ ថៃ ជាក្រុមការពារតំណែងជើងឯក និងជាក្រុមគ្រងពានកម្រិតអាស៊ាននេះច្រ...
article_5772.txt
លោក Pep Guardiola លើកឡើងថា Manchester City កំពុងធ្លាក់ក្នុងវិបត្តិប្រឈមអស់កៅអីប្រជែងពានរង្វាន់ UEFA Champions League រដូវកាលក្រោយ ព្រោះតែបញ្ហាធ្លាក់ទម្រង់លេងក្នុងក្រុមដូចពេលបច្ចុប្បន្ន។
Man City រដូវកាល ២០២៤-២៥ ហាក់បីជាបានបោះបង់ចោលនូវគ្រោងការប្រជែងពានរង្វាន់ Premier League របស់ខ្លួនរួចទៅហើយ បន្ទាប់ពីក្រុមបានជួបបញ្ហាធ្លាក់ទម្រង់លេងខ្លាំង ដោយចាញ់ច្រើនប្រកួតជាប់គ្នា។ យ៉ាងណាក្រុមការពារតំណែងជើងឯក មិនបោះបង់ចោលបំណងឈ្នះកៅអីទៅការប្រកួតពានរង្វាន់ UEFA Champions League លើកទី១៥ ជាប់គ្នារបស់ខ្លួននោះឡើយ។ ក្រុមរហស្ស...
article_5773.txt
ចាប់តាំងពីក្រុមបាល់ទាត់ជម្រើសជាតិថៃ រងបរាជ័យក្រោមថ្វីជើងវៀតណាម នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រទាំងជើងទី១ និងទី២ AFF Cup 2024 លទ្ធផលទាំង២ជើង ៥-៣ អ្នកស្រី Nuanphan Lamsam (Madam Pang ) ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) បានប្តេជ្ញានាំចូលកីឡាករចូលសញ្ជាតិដើម្បីពង្រឹងក្រុមរហស្សនាមដំរីសង្គ្រាមឡើងវិញ។
ការប្រកួតពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍ AFF Cup 2024 ក្រុមជម្រើសជាតិស្ទើរទាំងអស់បានដាក់បង្ហាញកីឡាករចូលសញ្ជាតិសឹងតែរៀងៗខ្លួន ហើយដែលជាពិសេសវៀតណាមទទួលបានជោគជ័យក៏ព្រោះតែមានកីឡាករចូលសញ្ជាតិ Nguyen Xuan Son។ លើកត្តាកីឡាករចូលសញ្ជាតិ Madam Pang បានបង្ហាញបំណងនាំយកចូលកីឡាករចូលសញ្ជាតិមកជួយក្រុមជម្រើសជាតិថៃ សម្រាប់ការប្រកួតប្រជែងនៅព...
article_5774.txt
វៀតណាម ឈ្នះម្ចាស់ការពារតំណែងជើងឯកថៃ ២-១ នៅវគ្គផ្តាច់ព្រ័ត្រ ជើងទី១  AFF Cup ឆ្នាំ ២០២៤ ដែលធ្វើឡើងនៅកីឡដ្ឋាន Việt Trì ថ្ងៃទី២ ខែមករា ឆ្នាំ ២០២៥។
កីឡាករចូលសញ្ជាតិវៀតណាម Rafaelson (Nguyen Xuan Son) រកបាន២គ្រាប់ម្នាក់ឯង នៅនាទី៥៩ និង៧៣ មុនពេល Chalermsak Aukkee រកបាន១គ្រាប់ឱ្យក្រុមភ្ញៀវថៃនៅនាទី៨៣។ ក្រោយរកបាន២គ្រាប់បន្ថែម កីឡាករសញ្ជាតិដើមប្រេស៊ីល Rafaelson កើន៧គ្រាប់ដាច់គេបណ្តោះអាសន្ន និងមានភាពរកខ្ពស់ក្លាយជាម្ចាស់ស្បែកជើងមានប្រចាំព្រឹត្តិការណ៍ជើងឯកប្រចាំតំបន់អាស៊ានឆ្...
article_5775.txt
កីឡាករប្រេស៊ីល Nguyen Xuan Son ដែលទើបចូលសញ្ជាតិវៀតណាម ក្លាយជាកីឡាករ ជាប់ឈ្មោះក្នុងបញ្ជីកីឡាករ ១០នាក់ រកបានគ្រាប់បាល់ច្រើនប្រចាំឆ្នាំ នៅក្នុងឆ្នាំ២០២៤ ស្ថិតក្នុងបញ្ជីឈ្មោះ ចំណោមតារាឆ្នើម Cristiano Ronaldo និង Erling Haaland។ បច្ចុប្បន្ន Son កំពុងលេងឱ្យជម្រើសជាតិវៀតណាម ប្រជែងពាន AFF Cup 2024 ទល់ថៃ។
បើតាមការផ្សាយរបស់កាសែត Daily Mail ឆ្នាំ២០២៤ Xuan Son បង្កភាពភ្ញាក់ផ្អើល ក្នុង លីគបាល់ទាត់វៀតណាម ដោយរកបាន ៤០គ្រាប់ សម្រាប់ក្លិប Nam Dinh FC និងជម្រើស ជាតិវៀតណាម ហើយធ្វើឱ្យរូបគេជាប់ឈ្មោះនៅលេខរៀងទី៨ និងឈរពីលើខ្សែប្រយុទ្ធ Kylian Mbappe នៅលេខ ១០។ Son រកបានគ្រាប់បាល់ ៤០គ្រាប់ ឈរស្មើគ្នាចំណោមកីឡាករ Jonathan David មកពីក្លិប Li...
article_5776.txt
ការប្រកួតកីឡាបាល់បោះក្របខណ្ឌ NBA រវាងក្រុម Los Angeles Lakers ទល់នឹងក្រុម Charlotte Hornets និងជំនួបរវាង Los Angeles Kings ជាមួយ Calgary Flames ត្រូវបានផ្អាកបណ្តោះអាសន្ត ក្រោយពីមានគ្រោះមហន្តរាយ ភ្លើងឆេះព្រៃដ៏ធំបានបំផ្លិចបំផ្លាញផ្ទះសំបែង និងហេដ្ឋារចនាសម្ព័ន្ធក្បែទីក្រុង Los Angeles ក្នុងរដ្ឋកាលីហ្វ័រញ៉ា។
ក្រុមម្ចាស់ផ្ទះ Lakers ត្រូវទទួលភ្ញៀវ Charlotte Hornets នៅថ្ងៃទី៩ ខែមករា ចំណែកការប្រកួតរបស់ក្រុម Los Angeles Kings ប្រកួតទល់នឹងក្រុម Calgary Flames ធ្វើឡើងនៅថ្ងៃទី១០ ខែមករា ដែលជំនួបទាំងពីរសុទ្ធតែត្រូវប្រើប្រាស់កីឡដ្ឋាន Crypto.com Arena ដូចគ្នា។ ស្របពេល មានហេតុការណ៍ភ្លើងឆេះព្រៃដ៏ធំ បានកើតឡើងក្នុងតំបន់ទីក្រុង Los Angeles...
article_5777.txt
អ្នកស្រី Agnes Keleti សញ្ជាតិហុងគ្រី ម្ចាស់មេដាយមាសអូឡាំពិក ៥សម័យ កីឡាកាយសម្ព័ន្ធ និងជាម្ចាស់កំណត់ត្រាមេដាយមាសអូឡាំពិក ដែលរស់នៅបានយូជាងគេ ថែមទាំងបានឆ្លងកាត់ព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២ បានទទួលមរណភាពនៅក្នុងវ័យ ១០៣ឆ្នាំ ថ្ងៃទី២ ខែមករា ឆ្នាំ ២០២៥។ នេះបើតាមការប្រកាសរបស់គណៈកម្មាធិការអូឡាំពិកហុងគ្រី (HOC)។
អ្នកស្រី Keleti បានកើតនៅក្នុងទីក្រុង Budapest នៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩២១ ហើយអ្នកស្រីបានចូលរួមជាមួយនឹងក្រុមជម្រើសជាតិសមាគមកីឡាកាយសម្ព័ន្ធ នៅក្នុងឆ្នាំ១៩៣៨ ព្រមទាំងឈ្នះជើងឯកក្នុងប្រទេសហុងគ្រីដំបូងក្នុងឆ្នាំ ១៩៤០។ កាលពីឆ្នាំ ១៩៤០ ទៀតសោត អ្នកស្រី Keleti ក៏ត្រូវបានហាមឃាត់ពីការប្រកួតសកម្មភាពកីឡានានា ព្រោះតែកាលនោះ មានច្បាប់តឹ...
article_5778.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម ឡើងវគ្គផ្តាច់ព្រ័ត្រ AFF Cup ឆ្នាំ ២០២៤ និងជាលើកទី៥។ ក្រុមលោក Kim Sang-sik បានយកឈ្នះសិង្ហបុរី នៅជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-១ សរុបទាំងពីរជើង ៥-១។
ក្នុងជំនួបជើងទី២ ដែលធ្វើឡើងនៅកីឡដ្ឋាន Việt Trì ថ្ងៃទី២៩ ខែធ្នូ ម្ចាស់ផ្ទះវៀតណាម នៅតែរក្សាទម្រង់ប្រកួតរឹងមាំដូចជើងទី១ នៅទឹកដីសិង្ហបុរីដដែល។ កីឡាករចូលសញ្ជាតិ Rafaelson ជាអ្នកសម្រេចទីគ្រាប់នាំមុខនៅនាទី៤៥ ចុងវគ្គទី១ ដោយការទាត់បាល់ពិន័យប៉េណាល់ទី។​ កីឡាករសញ្ជាតិដើមប្រេស៊ីលដដែលនេះ រកបានគ្រាប់ទី២ នៅនាទី៦៣ មុនពេល Kyoga Nakamura...
article_5779.txt
Cristiano Ronaldo នៅតែរក្សាតំណែងអត្តពលិករកប្រាក់ចំណូលខ្ពស់បំផុតលើលោកប្រចាំឆ្នាំ២០២៤ ក្នុងបញ្ជីទស្សនាវដ្តី Forbes ក្នុងចំនួនទឹកប្រាក់សរុប ២៦០លានដុល្លារអាម៉េរិក។ កីឡាករវាយកូនគោល Jon Rahm ឡើងឈរលេខ២ ដោយទម្លាក់ Lionel Messi ទៅលេខ៣។ ចំណោមអត្តពលិករកចំណូលច្រើនជាងគេទាំង១០ មានកីឡាករបាល់ទាត់ច្រើនជាងគេ ៥រូប និងកីឡាករបាល់បោះ៣រូប។
រយៈពេល១២ខែ ដោយគិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ ខ្សែប្រយុទ្ធ Ronaldo ប្រមួលប្រាក់ចំណូលពីអាជីពកីឡាករបាល់ទាត់ និងជំនួញ ២៦០លានដុល្លារ។ ខ្សែប្រយុទ្ធក្រុម Al Nassr រូបនេះ រកបានតាមរយៈប្រាក់ឈ្នួលក្នុងកីឡាបាល់ទាត់ រួមជាមួយថ្លៃផ្សាយពាណិជ្ជកម្ម និងអាជីវកម្មផ្សេងៗរបស់ខ្លួន។ សម្រាប់ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ វ័យ៣៩ឆ្នាំ នេះជាការរក្ស...
article_578.txt
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សម្រេចទទួលស្គាល់ គណបក្សសន្តិភាពជាតិ (គ.ស.ជ) កាលថ្ងៃ ទី២១មីនា។ បក្សនេះ មានទីស្នាក់ការកណ្ដាលនៅផ្ទះលេខ៦៩Z ផ្លូវបេតុង ភូមិអូរណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាម ប្រកាសស្ដីពី ការចុះបញ្ជី គណបក្សសន្តិភាពជាតិ ចេញដោយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
គណបក្សសន្តិភាពជាតិ មានលោក រស់ សារ៉ុម ជាប្រធានគណៈកម្មាធិការបណ្ដោះ អាសន្ន ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ ប្រធានរូបនេះ អះអាង ពីគោលជំហរ គណបក្ស ជាបក្សប្រកាន់កណ្ដាលនិងស្ដាំនិយម។ ចំពោះ បាវចនាបក្ស គឺ ការពារសមធម៌ វឌ្ឍនភាព សង្គម។ លោក សារ៉ុម បញ្ជាក់ពីបេសកកម្មរបស់បក្សខ្លួនយ៉ាងដូច្នេះ៖ «ធ្វើយ៉ាងណា ការពារ សន្តិភាពឱ្យបា...
article_5780.txt
លោក Shin Jae-won កូនប្រុស លោក Shin Tae-yong អតីតគ្រូបង្វឹកក្រុមឥណ្ឌូណេស៊ី បានចោទសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេសស៊ី (PSSI) ធ្វើបាបឪពុក បន្ទាប់ពីពួកគេបញ្ចប់ឪពុកខ្លួន ពីតំណែងគ្រូបង្វឹក។
PSSI និងលោក Shin Tae-Yong បានព្រមព្រៀងចែកផ្លូវគ្នា នៅថ្ងៃទី៦ ខែកមរា ក្រោយដឹកនាំក្រុមកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីបាន ៥ឆ្នាំ។ បើទោះកិច្ចសន្យារបស់គ្រូសញ្ញជាតិកូរ៉េខាងត្បូងមានសុពលភាពដល់ឆ្នាំ ២០២៧ ប៉ុន្តែលោក Erick Thohir ប្រធាន PSSI អះអាងថាការសម្រេចចិត្តនេះមិនទាក់ទងនឹងការធ្លាក់ចេញរបស់ក្រុមឥណ្ឌូណេស៊ីត្រឹមវគ្គចែកពូល AFF C...
article_5781.txt
ស្រ្តីសញ្ជាតិបែលហ្ស៊ិកមានឈ្មោះថា Hilde Dosogne នៅក្នុងឆ្នាំ ២០២៤ បានចំណាយពេលវេលារត់ម៉ារ៉ាតុន សឹងតែរាល់ថ្ងៃ ដើម្បីបង្កើតកំណត់ត្រាពិភពលោក ជាស្ត្រីដំបូងដែលរត់ម៉ារ៉ាតុនរាល់ថ្ងៃពេញមួយឆ្នាំ។ ស្ត្រីវ័យ ៥៥ឆ្នាំ រត់បានចម្ងាយសរុប ១៥ ៤៤៣គីឡូម៉ែត្រ និងរៃអង្គាសប្រាក់បានចំនួន ៦២ ៤៣៨ដុល្លារ ដើម្បីសប្បុរសធម៌ប្រយុទ្ធប្រឆាំងនឹងជំងឺមហារី...
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤ ចាកឆ្ងាយពីភាពនឿយហត់ពីការរត់ម៉ារ៉ាតុនស្ទើររាល់ថ្ងៃ ដោយអ្នកស្រី Dosogne បានរត់ដល់ទីបញ្ចប់ចុងក្រោយ ក្រោមបរិយាកាសត្រជាក់រដូវរងាក្នុងតំបន់អឺរ៉ុប និងក្រោមមេឃស្រទំមិនសូវមានពន្លឺថ្ងៃចាំងជះចំមកលើដី ខណៈមនុស្សជាច្រើនបានរង់ចាំអបអរការសម្រេចសមិទ្ធផលដ៏អស្ចារ្យនោះ។ ស្រ្តីបែលហ្ស៊ិក វ័យ ៥៥ឆ្នាំ បានសម្រេចគ...
article_5782.txt
លោក Pep Guardiola , Carlo Ancelotti និង Arne Slot ត្រូវបានចាត់ទុកជាអ្នកចាត់ការក្រុមល្អបំផុតប្រចាំឆ្នាំ ២០២៤។ បច្ចុប្បន្នគ្រូបង្វឹក អ្នកចាត់ការអស្ចារ្យជាច្រើនបានលេចមុខឡើងក្នុងពិភពបាល់ទាត់ ដោយខ្លះជាជើងចាស់មានអាយុច្រើន អមជាមួយបទពិសោធន៍ក្រាសក្រែល ខណៈខ្លះទៀតមានវ័យក្មេង តែបច្ចេកទេសនិងទេពកោសល្យកំពុងតែអង្រួនក្នុងវិស័យបាល់ទាត់ស...
កាលពីរដូវកាល ២០២៣-២៤ និងនៅការប្រកួតអន្តរជាតិនានា ប្រព័ន្ធគ្រប់គ្រងដ៏ភ្ញាក់ផ្អើលថ្មីមួយចំនួន បានបង្ហាញរូបរាងឡើងពីសំណាក់គ្រូបង្វឹកវ័យក្មេង ហើយប្រព័ន្ធលេងទាំងនោះមានភាពរហ័សរហួន និងទទួលបានជោគជ័យខ្លាំង។ ដោយឡែកប្រព័ន្ធលេងរបស់គ្រូបង្វឹកជើងចាស់មួយចំនួនក៏នៅតែរក្សាកម្រិតប្រកួតប្រជែងបានល្អ ដើម្បីដណ្តើមបានពានរង្វាន់តាមលីគ និងការប្រ...
article_5783.txt
ខ្សែបម្រើ Rodri របស់ក្រុម Manchester City និយាយថា ខ្លួនមិនយល់ និងមិនដឹងពី មូល ហេតុដែលតារាបាល់ទាត់ ​Cristiano Ronaldo ចោទសួរនាំទាក់ទងទៅនឹងការឈ្នះ ពាន រង្វាន់កីឡាករឆ្នើមបំផុត ប្រចាំពិភពលោកឆ្នាំ ២០២៤ Ballon d’Or។
នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Globe Soccer កាលពីចុងខែធ្នូឆ្នាំ ២០២៤ តារាបាល់ទាត់វ័យ ៣៩ឆ្នាំ Ronaldo បានលើកឡើងថាកីឡាករ Vinicius Jr របស់ក្រុម Real Madrid ជាមនុស្សម្នាក់ដែលស័ក្តិសមឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៤ ជាង Rodri ព្រោះតែកីឡាករប្រេស៊ីល បានឈ្នះពានរង្វាន់ UEFA Champions League និងស៊ុតបាល់បញ្ចូលទីវគ្គផ្តាច់ព្...
article_5784.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិហ្វីលីពីន នឹងត្រូវទទួលភ្ញៀវថៃ ក្នុងការប្រកួត AFF Cup 2024 ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៧ ខែធ្នូ វេលាម៉ោង ៨យប់ [ម៉ោងនៅកម្ពុជា]។ គ្រូបង្វឹកថៃ លោក Masatada Ishii មិនយកបញ្ហាស្មៅសិប្បនិម្មិតនៅកីឡដ្ឋាន Rizal Memorial ជាក្តីបារម្ភសម្រាប់កូនក្រុមខ្លួនឡើយ។
ក្រុមដំរីសង្គ្រាម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយឆ្លងកាត់៤ប្រកួតឈ្នះទាំង៤ នៅវគ្គសន្សំពិន្ទុពូល A ស្របពេលហ្វីលីពីន ឆ្លងផុតវគ្គចែកពូលទាំងត្រដាបត្រដួស តាមរយៈការយកឈ្នះឥណ្ឌូណេស៊ីនៅជំនួបចុងក្រោយពូល B។ ហ្វីលីពីន ស្ថិតនៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពីវៀតណាម។ ក្នុងជំនួបវគ្គពាក់កណ្តាលជើងទី១ ម្ចាស់ផ្ទះហ្វីលពីន នឹងប្រើកីឡដ្ឋានស្ម...
article_5785.txt
លោក​ Didier Deschamps នឹងចាកចេញពីតំណែងគ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំង នៅក្រោយបញ្ចប់បេសកកម្មព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦។
បើតាមសហព័ន្ធកីឡាបាល់ទាត់បារាំង (FFF) នៅ​ថ្ងៃទី៧ មករា លោក Deschamps មិនព្រមបន្តកិច្ចសន្យាថ្មីក្នុងការដឹកនាំក្រុមមាន់គកបារាំងឡើយ ខណៈកិច្ចសន្យានឹងផុតនៅឆ្នាំ ២០២៦។ គិតមកដល់ពេលនេះបារាំងនៅមិនទាន់ ដណ្តើមបានកៅអីសម្រាប់ការប្រកួតពានរង្វាន់ FIFA World Cup 2026 ដែលនឹងធ្វើឡើងនៅក្នុងប្រទេសអាម៉េរិក កាណាដា និងម៉ិកស៊ិក នៅឡើយទេ។ លោក Des...
article_5786.txt
កីឡាករ Nguyen Xuan Son (Rafaelson) ដែលភ្លាត់ស្នៀតបាក់ស្មងជើងអំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី២ ពានរង្វាន់ AFF Cup 2024 នឹងអាចវិលចូលទីលានវិញបានក្នុងពេល ៨ខែ ក្រោយពីរូបគេទទួលការវះកាត់ជោគជ័យនៅប្រទេសវៀតណាម។ អំឡុងសង្គ្រោះបន្ទាន់នៅថៃ Madam Pang ប្រធានសមាគមបាល់ទាត់ថៃ (FAT) ក៏បានចេញថ្លៃព្យាបាលដល់កីឡាករប្រេស៊ីល​ចូលសញ្ជាតិវៀតណ...
បើតាមការបញ្ជាក់របស់វេជ្ជបណ្ឌិត Tran Trung Dung ដែលបានវះកាត់លើកីឡាករ Son នៅក្នុងមន្ទីរពេទ្យ Vinmec ក្នុងប្រទេសវៀតណាម កីឡាករវ័យ ២៧ឆ្នាំ ត្រូវការពេលវេលា ២ខែ ដើម្បីអាចឱ្យឆ្អឹងស្មងជើងរបស់គេជាសះស្បើយ និងការហ្វឹកហាត់ជើងរយៈពេល៦ខែ មុនពេលអាចវិលត្រឡប់ចូលការប្រកួតលីគកំពូលវៀតណាមវិញបាន។ កីឡាករដើមកំណើតប្រេស៊ីល​ នឹងត្រូវស្នាក់នៅក្នុងម...
article_5787.txt
ទីផ្សារដោះដូរកីឡាករនៅក្នុងខែមករា ឆ្នាំ ២០២៥ ចាប់ផ្តើមបើក​នៅតាមលីគបាល់ទាត់​ប្រទេសអឹរ៉ុប ជាពិសេសអង់គ្លេស ខណៈទីផ្សារដោះដូរពាក់កណ្តាលរដូវកាល​ជា​ពេលវេលា សម្រាប់ក្រុមផ្លាស់ប្តូរសមាសភាពកីឡាករ និងពង្រឹងក្រុមឡើងវិញ។
ដ្បិតក្រុមត្រូវការកីឡាករថ្មីចាំបាច់ ប៉ុន្តែ លោក Ruben Amorim អ្នកចាត់ការក្រុម Manchester United បែរជានិយាយថា លោកមិនរំពឹងលើការនាំចូលកីឡាករថ្មី ហើយទទូចចង់បន្តប្រើប្រាស់ និងបញ្ជ្រៀបប្រព័ន្ធលេងទម្រង់ ៣-៤-៣ ទៅ​កាន់កីឡាករដែលមានស្រាប់។ រឿងសំខាន់មួយទៀត ដែលបុរសសញ្ជាតិព័រទុយហ្កាល់ ចង់ធ្វើបំផុតនោះ​គឺជួយនាំក្រុម​បិសាចក្រហម គេចចេញព...
article_5788.txt
កីឡាករ Oscar អតីតខ្សែបម្រើក្រុម Chelsea បានវិលត្រឡប់ទៅលេងនៅក្លិបដើមកំណើតរបស់គេក្នុងប្រទេសប្រេស៊ីលវិញ គឺ Sao Paulo ជាមួយកុងត្រាពេល ៣ឆ្នាំ ក្រោយពីរូបគេបានប្រកបអាជីពនៅចិនអស់រយៈពេល ៨ឆ្នាំ រួចមក។
កីឡាករវ័យ ៣៣ឆ្នាំ ដែលធ្លាប់បង្ហាញខ្លួនលេងឱ្យជម្រើសជាតិប្រេស៊ីលចំនួន ៤៨ប្រកួត ពីចន្លោះឆ្នាំ ២០១១-១៦ កន្លងមកពីបានចំណាយពេលលេងឱ្យក្រុម Shanghai Port រយៈពេល៨ឆ្នាំ និងថែមទាំងជួយក្រុមឈ្នះពានរង្វាន់ Chinese Super league ចំនួន៣លើក។ កាលលេងនៅក្រុមតោខៀវ Chelsea កីឡាករអន្តរជាតិប្រេស៊ីល ធ្លាប់រកបានគ្រាប់បាល់ចំនួន ៣៨គ្រាប់ ពីការបង្ហា...
article_5789.txt
អ្នកចាំទី Jordan Pickford បានសង្គ្រោះការស៊ុតបាល់ពិន័យ ១១ម៉ែត្រ របស់ Erling Haaland អំឡុងជំនួបស្មើគ្នាលទ្ធផល​ ១-១ រវាងក្រុម Manchester City ទល់នឹង Everton ក្នុងលីគកំពូលអង់គ្លេស នៅរាត្រីថ្ងៃទី២៦ ខែធ្នូ។ រឿងដែលគួរចាប់អារម្មណ៍បំផុតនោះគឺ ដបទឹករបស់អ្នកចាំទីអង់គ្លេស ពោរពេញដោយកំណត់ហេតុនៃការស៊ុតបាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករក្រុម...
កីឡាករខ្សែប្រយុទ្ធសញ្ជាតិន័រវែស ទទួលបានឱកាសល្អដើម្បីអាចរកបានគ្រាប់បាល់ បើកការនាំមុខដល់ក្រុម Man City ដើម្បីដណ្តើមបានជ័យជម្នះលើកដំបូង បន្ទាប់ពីក្រុមបានចាញ់ការប្រកួតច្រើនលើកជាប់គ្នា។ កីឡាករ Vitaly Mykolenko បានប៉ះទង្គិចទៅខ្សែបម្រើ Savinho នៅក្នុងប្រអប់គ្រោះថ្នាក់ ហើយលោកអាជ្ញាកណ្តាល Simon Hooper បានផ្តល់បាល់ពិន័យ ១១ម៉ែត្រ...
article_579.txt
ឥណ្ឌាកំពុងរង់ចាំព័ស្តុតាងពីអង្គការសុខភាពពិភពលោក (WHO) ជុំវិញការលើកឡើងថា ថ្នាំក្អកប្រភេទទឹកផលិតដោយក្រុមហ៊ុនឱសថឥណ្ឌាចំនួន៤ប្រភេទ មានទំនាក់ទំនងជាមួយការស្លាប់របស់កុមារជាង៦០នាក់នៅហ្គំប៊ី។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលឥណ្ឌានៅថ្ងៃទី៦ ខែតុលា។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) អះអាងថាថ្នាំប្រភេទនេះបណ្តាលឱ្យខូចក្រលៀន។
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៥ ខែតុលា បាន​ចេញ​ការ​ប្រកាស​អាសន្ន​ថា ថ្នាំ​ក្អកប្រភេទទឹក​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឥណ្ឌា​ Maiden Pharmaceuticals ​ទំនងជាជាប់​ទាក់ទង​នឹង​ការ​ស្លាប់​របស់​កុមារ​នៅហ្គំប៊ីយ៉ាងហោចណាស់៦៦នាក់។ បច្ចុប្បន្ននេះ ឥណ្ឌាកំពុងរង់ចាំព័ស្តុតាងពី WHO ដើម្បីបញ្ជាក់។ លោក Tedros Adhanom Ghebreyesus អគ្គនាយក...
article_5790.txt
Liverpool នឹងបើកទ្វារកីឡដ្ឋាន Anfield ទទួល Manchester United ក្នុងការប្រកួត Premier League នៅយប់ថ្ងៃទី៥ ខែមករា។ Ruben Amorim មើលឃើញថាកីឡាករ Man Utd មួយចំនួន ភ័យខ្លាច និងគ្មានជំនឿចិត្តដណ្តើម៣ពិន្ទុពីគូប្រជែងហង្សក្រហមឡើយ។
លោក Amorim ដែលចាកចេញពី Sporting CP ទៅកាន់ Old Trafford ជំនួសលោក Erik ten Hag នៅមិនទាន់ទទួលបានផលវិជ្ជមានណាមួយនៅឡើយទេ។ ក្រុមបិសាសក្រហមចាញ់ ៤ ប្រកួតជាប់គ្នា និងគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងបរាជ័យ៣ប្រកួតជាប់គ្នានៅ Premier League ។ Man Utd ដែលឈរនៅចំណាត់ថ្នាក់ទី១៤ នឹងត្រូវជួបក្រុមកំពូលតារាង Liverpool នៅកីឡដ្ឋាន Anfield ថែ...
article_5791.txt
រដ្ឋមន្រ្តីការបរទេសប៉ាណាម៉ា លោក Javier Martinez-Acha នៅថ្ងៃទី៧ ខែមករា បានតបទៅប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំថា អធិបតេយ្យព្រែកជីកប៉ាណាម៉ា មិនអាចចរចាបាន។ ការលើកឡើងបែបនេះ ធ្វើឡើងស្របពេល លោក ត្រាំ មិនបានច្រានចោលលទ្ធភាពប្រើប្រាស់កម្លាំងយោធា ដើម្បីយកព្រែកជីកប៉ាណាម៉ាទៅគ្រប់គ្រងវិញ។
អត្ថបទទាក់ទង ប៉ាណាម៉ា ជំទាស់ពាក្យគំរាមរបស់លោក ត្រាំ ដែលចង់យកព្រែកជីកទៅវិញ លោក ត្រាំ គំរាមយកព្រែកជីកប៉ាណាម៉ាមកគ្រប់គ្រងវិញ ព្រែកជីកប៉ាណាម៉ា ជាផ្លូវទឹកដ៏សំខាន់មួយ ដ្បិតចរាចរណ៍ផ្លូវសមុទ្រពិភពលោកប្រមាណ ៥ភាគរយ បានឆ្លងកាត់។ ដោយបារម្ភពីឥទ្ធិពលចិននៅក្នុងតំបន់ និងចោទពីការយកតម្លៃនាវាឆ្លងកាត់ព្រែកជីកប៉ាណាម៉ា មិនស្មើគ្នា លោក ដូណាល...
article_5792.txt
Mohamed Salah បង្ហាញអារម្មណ៍រំភើបទាក់ទងនឹងក្រុម ដែលបានប្រកួតប្រជែងហើយបន្តឈរកំពូលតារាង Premier League ដោយមានពិន្ទុនាំមុខដាច់នៅត្រឹមពាក់កណ្តាលរដូវកាល ២០២៤-២៥។ ខ្សែប្រយុទ្ធ​អេហ្ស៊ីប ដាស់តឿនសមាជិកក្រុម ត្រូវបន្ទាបខ្លួនមិនអាចមើលស្រាលក្រុមដទៃឡើយ។
ការលើកឡើងរបស់ Salah កើតចេញពីការស្រែកច្រៀងពីសំណាក់អ្នកគាំទ្រហង្សក្រហម ថា «Liverpool នៅកំពូលតារាង»។ ការស្រែកច្រៀងនោះធ្វើឡើងក្រោយ ពីកីឡាករ ​Curtis Jones រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី នៅការប្រកួតទី១០០ ក្នុងក្របខណ្ឌ Premier League ហើយបានជួយឱ្យ Liverpool បើកការនាំមុខទៅលើក្រុម Leicester City លទ្ធផល ២-១ វិញ។ ក្រោយមក Salah ក៏ស៊ុត...
article_5793.txt
Manchester City បានយកឈ្នះ Leicester City លទ្ធផល ២-០ នៅការប្រកួតចុងបញ្ចប់ឆ្នាំ ២០២៤ ស្ថិតក្នុងក្របខណ្ឌ Premier League នៅថ្ងៃទី២៩ ខែធ្នូ។ ទោះបីជារកបានជ័យជម្នះឡើងវិញក៏ដោយក្តី ប៉ុន្តែ លោក Pep Guardiola អះអាងថាក្រុមគ្មានឱកាសក្នុងការឈ្នះពានលីគកំពូលអង់គ្លេសរដូវកាលនេះឡើយ។
Man City បញ្ចប់កំណត់ត្រា ៥ប្រកួតចុងក្រោយមិនដែលឈ្នះនៅរាល់គ្រប់ពានរង្វាន់ ដោយការយកឈ្នះលទ្ធផល ២-០ ស្ថិតក្នុងកីឡដ្ឋាន King Power។​ យ៉ាងណាការប្រកួតនោះក្រុម Leicester City ជាក្រុមមានស្ថិតិគ្រប់គ្រងបាល់បានល្អច្រើនជាង និងថែមទាំងមានឱកាសស៊ុតសំដៅទីច្រើនជាងក្រុមការពារតំណែងជើងឯកទៅទៀត។ ចំពោះលទ្ធផលការប្រកួតឈ្នះបែបនេះ អ្នកចាត់ការវ័យ ៥...
article_5794.txt
Real Madrid ទម្លាក់ Malloca នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឡើងទៅការពារតំណែងជើងឯក Super Cup ដោយត្រូវជួបគូប្រជែង Barcelona នៅវគ្គផ្តាច់ព្រ័ត្រ។
Jude Bellingham, Rodrygo និងគ្រាប់បាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Martin Valjent បានជួយ Real Madrid ឈ្នះ Malloca ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅកីឡដ្ឋាន King Abdullah Sports City ប្រទេសអារ៉ាប៊ីសាអូឌីត​ រាត្រីថ្ងៃទី៩​ ខែមករា។ ជ័យជម្នះនេះ គ្រប់គ្រាន់នាំក្រុមលោក Carlo Ancelotti ឡើងទៅគូប្រជែង Barcelona នៅវគ្គ...
article_5795.txt
វៀតណាម ក្លាយជាជើងឯក AFF Cup ឆ្នាំ ២០២៤ ក្រោយវាយបកឈ្នះថៃ ៣-២ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី២ នៅកីឡដ្ឋាន Rajamangala នៅថ្ងៃទី៥ ខែមករា។ សរុបលទ្ធផលទាំងពីរជើង វៀតណាម ឈ្នះថៃ ៥-៣។ វៀតណាម កើនចំនួនជ័យលាភីជាលើកទី៣ និងស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ជាក្រុមឈ្នះពានអាស៊ាននេះច្រើនជាងគេ បន្ទាប់ពីសិង្ហបុរិ ៤លើក និងថៃច្រើនដាច់គេ ៧លើក។
អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
article_5796.txt
ឆ្នាំ២០២៤ បានកន្លងផុតទៅហើយ ប៉ុន្តែឆ្នាំ ២០២៤ ក៏ជាពេលវេលាដ៏គួរឱ្យចងចាំបំផុតមួយ​សម្រាប់វិស័យកីឡានៅទូទាំងពិភពលោក ដោយមានទាំងជ័យជម្នះ ដ៏គួរឱ្យភ្ញាក់ផ្អើល ការ ផ្ទុះការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន ព្រមទាំងភាពចម្រូងចម្រាស បានកើតមាន ។ ​ឆ្នាំ២០២៤ដដែល ក៏បានបង្ហាញទៅកាន់សង្គមមនុស្សកាន់តែខ្លាំង អំពីភាពសំខាន់​ចាំបាច់​របស់កីឡា ហើយ...
ខាងក្រោមនេះជារឿងហេតុព្រឹត្តិការណ៍កីឡាចំនួន ៦ មានភាពកក្រើកខ្លាំងក្នុងឆ្នាំ ២០២៤៖ ១. ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ទីក្រុងប៉ារីស ធ្វើឡើងក្នុងឆ្នាំ២០២៤ បានក្លាយជា ព្រឹត្តិការណ៍កីឡាធំបំផុតរបស់ពិភពលោក ដែលមានភាពកក្រើកខ្លាំងបំផុត រួមទាំង ការបង្ហាញពីស្មារតីកីឡា ព្រមទាំងការឈ្នះដ៏អស្ចារ...
article_5797.txt
Mohamed Salah នៅមិនទាន់មានការជជែកលើការបន្តកិច្ចសន្យាថ្មីជាមួយក្លិប Liverpool នៅឡើយ ទោះបីជាបង្ហាញខ្លួនលេងល្អខ្លាំងក្នុងរដូវកាល ២០២៤-២៥ និងជួយក្រុមឡើងឈរកំពូលតារាង Premier League បណ្តោះអាសន្ន។ ខ្សែប្រយុទ្ធអេហ្ស៊ីប ទំនងនឹងអាចជជែកជាមួយក្រុមដទៃនៅទីផ្សារដោះដូរខាងមុខ ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ខណៈកិច្ចសន្យានឹងត្រូវផុតនៅថ្...
កីឡាករវ័យ ៣២ឆ្នាំ នៅក្រោយចប់ការប្រកួតដែលក្រុមរហស្សនាមហង្សក្រហមផ្តួល West Ham United លទ្ធផល ៥-០ ក្នុងការប្រកួតចុងបញ្ចប់ឆ្នាំ ២០២៤ រូបគេបាននិយាយថា មិនទាន់មានសញ្ញាណាមួយទាក់ទងនឹងការបន្តកិច្ចសន្យារវាងខ្លួន និងក្រុមនៅឡើយ។ Liverpool ដឹកនាំដោយលោក Arne Slot ឈរនៅកំពូលតារាង Premier League និងមានគម្លាតពិន្ទុដាច់ពីក្រុមលេខ ២ Nottin...
article_5798.txt
ទោះចាញ់វៀតណាម ២-១ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFF Cup ជើងទី១ ប៉ុន្តែមហាសេដ្ឋីថៃ អ្នកស្រី Nualphan Lamsam និងអ្នកគាំទ្រថៃ នៅតែជឿជាក់លើក្រុមខ្លួន នឹងវាយបកយកឈ្នះវិញនៅជំនួបជើងទី២។
អ្នកស្រី Nualphan Lamsam (Madam Pang) ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) បានបង្ហាញការចាប់អារម្មណ៍ចំពោះខ្សែប្រយុទ្ធចូលសញ្ជាតិ Rafaelson (Nguyen Xuan Son) ដែលរកបាន២គ្រាប់ម្នាក់ឯង ជួយវៀតណាមឈ្នះថៃ ២-១។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ដើមប្រេស៊ីល Son បាន​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យក្នុងជំនួបជើងទី១ នៅ​កីឡដ្ឋាន Viet Tri ខេត្ត Phu Tho​...
article_5799.txt
Lamine Yamal និង Gavi រកបានម្នាក់មួយគ្រាប់ ជួយ Barcelona យកឈ្នះ Athletic Club ២-០ ឈានទៅវគ្គផ្តាច់ព្រ័ត្រ Super Cup។ Barca ត្រូវរង់ចាំម្ចាស់ការពារជើងឯក Real Madrid ឬ Mallorca ដែលត្រូវប្រជែងគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Super Cup ដែលធ្វើឡើងនៅកីឡដ្ឋាន King Abdullah Sports City ប្រទេសអារ៉ាប៊ីសាអូឌីត Gavi ជាអ្នករកបានគ្រាប់ដំបូងឱ្យក្រុមលោក Hansi Flick នៅ១៧នាទីដំបូងនៃវគ្គទី១ មុនពេល ខ្សែបម្រើវ័យក្មេង Yamal បន្ថែមគ្រាប់ទី២ នៅនាទី៥២ ក្នុងវគ្គទី២។ ២គ្រាប់របស់កីឡាករអេស្ប៉ាញទាំងពីរ គ្រប់គ្រាន់ដើម្បីនាំក្រុមរ...
article_58.txt
រដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai នឹងដឹកនាំគណៈប្រតិភូទៅជួបជាមួយកងទ័ពជើងទឹកអាម៉េរិក លើនាវាដឹកយន្តហោះចម្បាំង USS Carl Vinson នៅថ្ងៃទី២៦ ខែមករា ដើម្បីពិភាក្សាក្នុងគោលដៅពង្រឹងសន្តិសុខ និងកិច្ចសហការក្នុងតំបន់អាស៊ីអាគ្នេយ៍។
ខណៈនាវាដឹកយន្តហោះចម្បាំងអាម៉េរិក កំពុងស្ថិតក្នុងឈូងសមុទ្រក្នុងតំបន់ឈុនបូរី ឧបនាយករដ្ឋមន្ត្រី និងជាប្រមុខការពារជាតិថៃ លោក Phumtham Wechayachai នឹងដឹកនាំប្រតិភូទៅទស្សនកិច្ច។ លោកប្រមុខការពារជាតិ Phumtham នឹងដឹកនាំគណប្រតិភូទៅជួបភាគីអាម៉េរិក នៅលើនាវា USS Carl Vinson ផ្ទាល់ក្នុងតំបន់ឈុនបូរី នៃឈូងសមុទ្រថៃ តាមរយៈឧទ្ធម្ភាគចក្រ ...
article_580.txt
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល លើកឡើងនៅថ្ងៃទី១១ ខែតុលាថា កូរ៉េខាងជើងមិនទទួលបានផលប្រយោជន៍អ្វីពីអាវុធនុយក្លេអ៊ែរនោះទេ។ លោក យូន អះអាងបែបនេះ​ ស្របពេលក្រុងព្យុងយ៉ាងកំពុងបង្កើនអភិវឌ្ឍអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រទ្វេដង និងនសេចក្តីរាយការណ៍ថាអាចនឹងសាកល្បងនុយក្លេអ៊ែរលើកទី៧ ក្រោយខកខានតាំងពីឆ្នាំ២០១៧។
ស្ថានភាពនៅឧបទ្វីបកូរ៉េប៉ុន្មានសប្តាហ៍ចុងក្រោយនេះកាន់តែតានតឹងដោយសារកូរ៉េខាងជើងបាញ់មីស៊ីលដល់ទៅ៧លើកក្នុងសមយុទ្ធជាង២សប្តាហ៍ ក្នុងនោះក៏មានមីស៊ីលចម្ងាយមធ្យមហោះរំលងជប៉ុនផងដែរ។ កូរ៉េខាងត្បូង អាម៉េរិក ក៏ដូចជាជប៉ុនឯណេះ ក៏ព្យាយាមជំរុញកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរ តែក៏សម្ងែងអំណាចយោធាតាមរយៈសមយុទ្ធរួមជាសម្ពាធកុំឱ្យក្រុងព្យុងយ៉ាងធ...
article_5800.txt
ខ្សែប្រយុទ្ធវៀតណាម Nguyen Tien Linh ត្រូវបានផ្តល់មេដាយមាស ដែលមានអក្សរខុសបច្ចេកទេសថាជាក្រុមជើងឯករង (Runners-up) ក្រោយពីគេជួយក្រុមជម្រើសជាតិវៀតណាមឈ្នះពានរង្វាន់ AFF Cup 2024 ដោយផ្តួលក្រុមដំរីចម្បាំងថៃលទ្ធផលជើងទី២ ៣-២ និងសរុបទាំង ២ជើង ៥-៣។
អ្នករៀបចំការប្រកួតពានរង្វាន់ AFF Cup ឆ្នាំ ២០២៤ ដើមឡើយបានរៀបចំត្រៀមមេដាយមាសចំនួន ៣៧គ្រឿង សម្រាប់ប្រគល់ជូនដល់កីឡាករក្រុមដែលគ្រងជើងឯក ហើយវៀតណាមបានផ្តួលថៃ នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រទាំង ២ជើង។ ការប្រកួតប្រគល់ពានរង្វាន់ទៀតសោតបានធ្វើឡើងនៅក្នុងកីឡដ្ឋាន Rajamangala កាលពីថ្ងៃទី៥ ខែមករា។ ក្រោយពីពិនិត្យឃើញពាក្យនៅលើមេដាយមាសខ្លួន...
article_5801.txt
សិង្ហបុរី នឹងត្រូវបើកទ្វារកីឡដ្ឋាន Jalan Besar ដើម្បីទទួលភ្ញៀវវៀតណាម ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF Cup ឆ្នាំ ២០២៤ នៅយប់ថ្ងៃទី២៦ ខែធ្នូ វេលាម៉ោង ៨ [ម៉ោងនៅកម្ពុជា]។ ប្រវត្តិប៉ះគ្នា ៦លើកនៅជើងឯកអាស៊ាន សិង្ហបុរី មិនធ្លាប់ឈ្នះវៀតណាមឡើយ ក្នុងនោះស្មើ ៤ដង។
មុនឡើងទៅជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទាំងសិង្ហបុរី និង វៀតណាម សុទ្ធតែមានស្ថិតិប្រកួតលេចធ្លោនៅវគ្គសន្សំពិន្ទុតាមពូលរៀងខ្លួន។ សិង្ហបុរី ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិជប៉ុន Tsutomu Ogura បញ្ចប់ចំណាត់ថ្នាក់លេខ២ ក្នុងពូល A ដោយរកបាន៧ពិន្ទុ ក្រោយឈ្នះ២ ស្មើ១ និងចាញ់១។ ដោយឡែក វៀតណាមដែលមានលោក Kim Sang-sik សញ្ជាតិកូរ...
article_5802.txt
លោក Ruben Amorim មានភាពតានតឹង ពេលក្រុម Manchester United ធ្លាក់ក្នុងស្ថានភាពត្រដាបត្រដួស ក្រោយជួបបរាជ័យលើកទី៤ ក្នុងការប្រកួតក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់ខ្លួន។
ក្រុមរហស្សនាមបិសាចក្រហម បន្តចាញ់ Wolves ២-០ ក្នុងការប្រកួតលីគកំពូលអង់គ្លេសសប្តាហ៍ទី១៨ នៅយប់ថ្ងៃទី២៦ ខែធ្នូ។ ២គ្រាប់ជ័យជម្នះនោះសម្រេចបានដោយកីឡាករ Matheus Cunha និង ​Hwang Hee-Chan។ ចាញ់ការប្រកួតលើកនេះ បានធ្វើឱ្យ Man Utd ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ Amorim រងបរាជ័យ ៤លើក ក្នុងលីគ ព្រមទាំងរបូតគ្រាប់បាល់...