file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_5894.txt | Ruben Diaz ខ្សែការពារក្រុម Manchester City អះអាងមានតែក្រុមរបស់គេទាំងមូល ទើបដឹងអំពីវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហា ដែលក្រុមកំពុងជួបប្រទះ។ ខ្សែការពារព័រទុយហ្កាល់ បានចេញមុខប្រាប់អ្នកកាសែត ក្រោយពីក្រុមបានរងបរាជ័យនៅក្នុងក្របខណ្ឌ Premier League ៤ប្រកួតជាប់គ្នា។ | កាលពីថ្ងៃទី១ ខែធ្នូ Man City បានរងបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Liverpool លទ្ធផល ២-០ ក្នុងជំនួបលីគកំពូលអង់គ្លេសក្នុងកីឡដ្ឋាន Anfield ដែលបណ្តាលឱ្យក្រុមរហស្សនាមមេឃខៀវ បានរងបរាជ័យ៦ប្រកួតជាប់គ្នា និងជាការប្រកួតទី៤ ក្នុងក្របខណ្ឌ Premier League។ Man City ធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ ៥ និងមានគម្លាតពិន្ទុចំនួន ១១ពិន្ទុ ពីក្... |
article_5895.txt | លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City បានចុះកិច្ចសន្យាបន្តដឹកនាំក្រុមជើងខ្លាំងនៃលីគកីឡាបាល់ទាត់អង់គ្លេសបន្ថែម រយៈពេល ពោលគឺរហូតដល់ឆ្នាំ២០២៧។ នេះបើតាមការប្រកាសជាផ្លូវការរបស់ក្លិបរហស្សនាមមេឃខៀវ ថ្ងៃទី២១ ខែវិច្ឆិកា។ | បុរសសញ្ជាតិអេស្ប៉ាញ បានសម្រេចចិត្តបន្តកិច្ចសន្យារយៈពេល២ឆ្នាំ បន្ថែមទៀត ដែលនេះបង្ហាញថា លោកនឹងស្នាក់នៅក្លិប Man City រហូតដល់ទៅ១១ឆ្នាំ ចាប់តាំងពីចូលរួមដំបូងនៅក្នុងឆ្នាំ២០១៦។ រយៈ ពេល៩ឆ្នាំ កន្លងមក លោក Guardiola បានដឹកនាំក្រុម Man City ប្រជែងឈ្នះពានរង្វាន់ចំនួន ១៨ លើក ដោយក្នុងនោះរួមមាន Premier League ចំនួន ៦លើក និង UEFA Cha... |
article_5896.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិជប៉ុន កូរ៉េខាងត្បូង និងអ៊ីរ៉ង់ ស្ថិតនៅកំពូលតារាងរៀងខ្លួន ក្នុងការប្រកួតជម្រុះ FIFA World Cup ឆ្នាំ ២០២៦ ជុំទី៣ តំបន់អាស៊ី ដោយរក្សាបានភាពមិនចាញ់ដូចគ្នា ពីការប្រកួតទាំង ៥លើក។ ទាំង៣ក្រុមនេះ សុទ្ធសឹងជាក្រុមមានភាគរយខ្ពស់ជាងគេក្នុងពូល ក្នុងការទទួលបានកៅអីទៅ អាម៉េរិក ម៉ិកស៊ិក និងកាណាដា ឆ្នាំ ២០២៦។ | ជប៉ុន កូរ៉េខាងត្បូង និងអ៊ីរ៉ង់ សុទ្ធតែរកបានជ័យជម្នះ៤លើក និងស្មើ១លើកដូចគ្នា និងរកបាន១៣ពិន្ទុដូចគ្នា ក្រោយប្រកួត៥លើកតាមពូលរៀងខ្លួន។ ជប៉ុន ដែលស្ថិតក្នុងពូល C ស៊ុតបញ្ចូលទីគូប្រជែងរបស់ខ្លួនចំនួន១៩គ្រាប់ និងរបូតតែ១គ្រាប់ប៉ុណ្ណោះ ក្នុងជំនួបដែលស្មើអូស្ត្រាលី ១-១។ ជ័យជម្នះទាំង៤ប្រកួតរបស់ក្រុមសាំមូរ៉ៃ ក្នុងនោះ ឈ្នះចិន ៧-០, ឈ្នះប... |
article_5897.txt | ក្រុមកីឡាបាល់ទាត់ក្នុងសាលជម្រើសជាតិឥណ្ឌូណេស៊ី គ្រងតំណែងជើងឯក AFF Futsal Championship ឆ្នាំ ២០២៤ តាមរយៈការយកឈ្នះវៀតណាម ២-០ នៅវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើនៅទីលាន Terminal21ប្រទេសថៃ ថ្ងៃទី១០ ខែវិច្ឆិកា។ ម្ចាស់ផ្ទះថៃទទួលបានចំណាត់ថ្នាក់លេខ៣។ | ឈ្នះជើងឯកបាល់ទាត់ហ្វូតសាលអាស៊ីអាគ្នេយ៍ឆ្នាំ២០២៤នេះ បានក្លាយជាលើកទី២ របស់ឥណ្ឌូណេស៊ី ចាប់តាំងពីពួកគេគ្រងជើងឯកលើកដំបូងនៅឆ្នាំ ២០១០ ដោយយកឈ្នះម៉ាឡេស៊ីវគ្គផ្តាច់ព្រ័ត្រ។ ដោយឡែក វៀតណាម ដែលចាញ់ឥណ្ឌូណេស៊ី ២-០ បានក្លាយជាបរាជ័យវគ្គផ្តាច់ព្រ័ត្រលើកទី៣របស់ខ្លួននៅ AFF Futsal Championship ក្រោយខកចិត្តពីរលើករួចមកហើយ នៅឆ្នាំ ២០០៩ និង២០... |
article_5898.txt | លោក Carlo Ancelotti អ្នកចាត់ការក្រុម Real Madrid បានចេញមុខការពារចំពោះខ្សែប្រយុទ្ធ Kylian Mbappe ដែលត្រូវបានគេលើកយកមកនិយាយថា កំពុងតែជួបបញ្ហាផ្លូវចិត្ត ព្រោះតែការធ្លាក់ទម្រង់លេង និងបាត់ឈ្មោះចេញពីក្រុមជម្រើសជាតិបារាំង។ អ្នកចាត់ការសញ្ជាតិអ៊ីតាលី ចាត់ទុកការលើកឡើងទាំងនេះថាជារឿងគួរឱ្យភ្ញាក់ផ្អើល និងជាចោទប្រកាន់ដ៏អាក្រក់បំផុត ... | កាលពេលថ្មីៗនេះ Mbappe ត្រូវបានប្រព័ន្ធផ្សព្វផ្សាយជាច្រើនចុះផ្សាយជារឿយៗ ទាក់ទងនឹងបញ្ហាទម្រង់លេងរបស់គេ ចាប់តាំងពីផ្លាស់ទៅកាន់ក្លិបយក្សអេស្ប៉ាញ Real Madrid ។ កាលសប្តាហ៍មុនរូបគេក៏ត្រូវបានបាត់ឈ្មោះពីក្រុមជម្រើសជាតិបារាំង ក្រោមការដឹកនាំរបស់លោក Didier Deschamps ថែមទៀត។ បើតាមការលើកឡើងរបស់អ្នកចាត់ការក្រុមជម្រើសជាតិបារាំង បាននិយ... |
article_5899.txt | លោក Gerardo Martino រហស្សនាម Tata បានលាលែងពីតំណែងជាគ្រូបង្វឹកនៅក្លិប Inter Miami ក្រោមមូលហេតុផ្ទាល់ខ្លួន ទោះបីជាលោកនៅសល់កុងត្រារយៈពេល ១ឆ្នាំ ដើម្បីដឹកនាំក្រុមក៏ដោយ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ ESPN។ ការលាលែងនេះ ទំនងដោយសារ Miami ដែលមាន Lionel Messi ប្រធានក្រុម ធ្លាក់វគ្គជម្រុះ play-off លីគកំពូលអាម៉េរិក (MLS) រដូវកាល ២... | លោក Martino អតីតអ្នកចាត់ការក្រុម Barcelona និងគ្រូបង្វឹកក្រុមជម្រើសជាតិម៉ិកស៊ិក ត្រូវបានគេរំពឹងថាលោកនឹងធ្វើសន្និសីទកាសែតលើកចុងក្រោយបង្អស់ នៅថ្ងៃទី២២ ខែវិច្ឆិកា រួមជាមួយនឹងសហម្ចាស់ក្លិបលោក Jorge Mas និង Raul Sanllehi ដើម្បីបកស្រាយអំពីមូលហេតុនៃការលាលែងពីតំណែង។ ការលាលែងពីតំណែងពីសំណាក់លោក Martino កើតឡើងត្រឹមតែ ១សប្តាហ៍ ប៉ុ... |
article_59.txt | ប្រមុខការទូតអាម៉េរិកថ្មីលោក Marco Rubio បានស្វាគមន៍ការសម្រេចចិត្តរបស់ប៉ាណាម៉ាសម្រាប់ការដកខ្លួនក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសកលរបស់ចិនដែលលោកហៅការសម្រេចនេះថា«ជាជំហានដ៏អស្ចារ្យក្នុងការឆ្ពោះទៅមុខ»សម្រាប់ទំនាក់ទំនងជាមួយអាម៉េរិក។ | ការចាកចេញរបស់ប៉ាណាម៉ាពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន(BRI)ហាក់បង្ហាញឲ្យឃើញថាអាម៉េរិកមានប្រៀបលើចិន ដែលកន្លងមកទីក្រុងវ៉ាស៊ីនតោងតែងរិះគន់មិនសំចៃមាត់ BRI ជាអន្ទាក់បំណុលរបស់ចិន។ លោក Rubio បានធ្វើទស្សនកិច្ចក្រៅប្រទេសដំបូងក្នុងនាមជាប្រមុខការទូតអាម៉េរិកថ្មីក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ទៅប៉ាណាម៉ា ដែលជាដៃគូអាម៉េរិ... |
article_590.txt | បន្ទាប់ពីចូលកាន់តំណែងវិញ លោក ប្រាយុទ្ធ ចន្ទអូចា ហាក់មមាញឹកក្នុងការងារជានាយករដ្ឋមន្រ្តី។ លោក ប្រាយុទ្ធ គ្រោងទៅទស្សនកិច្ចនៅខេត្តភាគឦសាន និងសួរសុខទុក្ខប្រជាជនដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរនាពេលថ្មីៗនេះ។ | នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចន្ទអូចា ត្រូវបានព្យួរតំណែងតាំងពីថ្ងៃទី២៤ ខែសីហាដើម្បីសម្រេចលើរយៈពេលអាណត្តិនាយករដ្ឋមន្រ្តីរបស់លោកតាមបណ្ដឹងក្រុមប្រឆាំង។ ប៉ុន្តែ តុលាការធម្មនុញ្ញថៃនៅថ្ងៃទី៣០ ខែកញ្ញា បានបោះឆ្នោតដោយសំឡេងភាគច្រើនអនុញ្ញាតឱ្យលោកត្រឡប់មកកាន់តំណែងនាយករដ្ឋមន្រ្តីវិញ។ នៅថ្ងៃទី ៣ ខែតុលា លោក ប្រាយុទ្ធ ក៏ទៅធ្វើការជា... |
article_5900.txt | Premier League លីគកំពូលបាល់ទាត់អង់គ្លេសដ៏ល្បីល្បាញបំផុតលើពិភពលោក បានវិលត្រឡប់មកកាន់ការប្រកួតនៅក្នុងសប្តាហ៍នេះវិញហើយ បន្ទាប់ពីការប្រកួតអន្តរជាតិ (FIFA Day) បានបញ្ចប់ទៅ។ ការប្រកួតចំនួន ៧គូ នឹងកើតឡើងនារាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ដោយជំនួបធំប្រចាំសប្តាហ៍ Arsenal នឹងត្រូវទទួលក្រុមកំពុងតែមានទម្រង់លេងខ្លាំង Nottingham Forest មុន... | ការប្រកួតដំបូងសម្រាប់សប្តាហ៍ថ្មីនៃក្របខណ្ឌ Premier League គឺជាជំនួបរវាងក្រុម Leicester City នឹងត្រូវបើកទ្វារកីឡដ្ឋាន King Power ស្វាគមន៍ក្រុមភ្ញៀវ Chelsea ដែលកំពុងមានសន្ទុះទម្រង់លេងល្អងើបឡើងវិញ ជាមួយនឹងក្រុមកីឡាករវ័យក្មេងមានសមត្ថភាព កាន់តែយល់ចិត្តគ្នាក្នុងក្រុម។ ១១ប្រកួត មកនេះ ក្រុមតោខៀវ ស្ថិតក្រោមការដឹកនាំរបស់លោក Enzo... |
article_5901.txt | ចាប់តាំងពីសមាគមបាល់ទាត់អង់គ្លេស (FA) បានប្រកាសដាក់ពិន័យទៅលើកីឡាករខ្សែបម្រើ Rodrigo Bentancur ចំនួន ៧ប្រកួត និងប្រាក់ ១៣ម៉ឺនដុល្លារ ចំពោះការរើសអើង Heung-Min Son ក្លិប Tottenham Hotspur បានចេញមុខឆ្លើយតបថាខ្លួននឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹងការសម្រេចចិត្តរបស់ FA។ លោក Ange Postecoglou ជាអ្នកចាត់ការក្រុម ក៏បាននិយាយថាក្លិប Sp... | Rodrigo Bentancur កីឡាករខ្សែបម្រើអ៊ុយរូហ្គាយ ត្រូវបានជាប់បម្រាមចំនួន ៧ប្រកួត និងពិន័យជាប្រាក់ចំនួន ១៣ម៉ឺនដុល្លារ ពីសំណាក់ FA នៅថ្ងៃទី២១ វិច្ឆិកា ព្រោះតែរូបគេបាននិយាយរើសអើសទៅកាន់កីឡាករ Heung-Min Son នៅក្នុងកម្មវិធីទូរទស្សន៍មួយស្ថិតនៅប្រទេសអ៊ុយរូហ្គាយ កាលពីខែកញ្ញា កន្លងទៅ។ ទាក់ទងនឹងបញ្ហារបស់ខ្សែបម្រើ Pentancur លោក Postec... |
article_5902.txt | លោក Ruben Amorim ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុម Manchester United កាលពីពេលថ្មីៗនេះ ។ បុរសសញ្ជាតិព័រទុយហ្កាល់ បានក្លាយជាគ្រូបង្វឹកទី៦ ហើយ ចាប់តាំងពីក្រុមបិសាចក្រហម បានឈ្នះពានរង្វាន់ Premier League លើកចុងក្រោយកាលពីឆ្នាំ ២០១៣ មក។ លោក Amorim វ័យ ៣៩ឆ្នាំ និយាយថា លោកនឹងអាចកសាងក្រុមបិសាចក្រហម ទៅរកភាពជោគជ័យឡើងវិញ។ | លោក Amorim បាននិយាយនៅក្នុងសន្និសីទកាសែតមុនការប្រកួតលើកដំបូង ក្នុងនាមជាអ្នកចាត់ការក្រុម Man Utd ដូច្នេះថា៖«ខ្ញុំហាក់បីជាដូចជាមនុស្សម្នាក់ដែលមានក្តីស្រមៃខ្ពស់បន្តិច ខ្ញុំជឿជាក់លើរូបខ្ញុំផ្ទាល់ ហើយខ្ញុំជឿជាក់ទៅលើក្លិប យើងកំពុងតែមានគោលបំណងដូចគ្នា។ ខ្ញុំពិតជាជឿជាក់ទៅលើក្រុមកីឡាករ ។ ខ្ញុំដឹងថាអ្នក (អ្នកកាសែត) មិនជឿជាក់ច្រើនឡ... |
article_5903.txt | Harry Kane គ្មានគម្រោងចូលនិវត្តន៍ពីក្រុមជម្រើសជាតិអង់គ្លេសនោះឡើយ នៅក្រោយបញ្ចប់បេសកកម្មប្រកួតប្រជែងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026។ ខ្សែប្រយុទ្ធ Bayern Munich បន្ថែមថាទោះខ្លួនមានវ័យចំណាស់បន្តិចមែន ប៉ុន្តែកម្រិតនៃការលេងគឺនៅតែខ្ពស់មិនងាយធ្លាក់ចុះ។ | ប្រធានក្រុមជម្រើសជាតិអង់គ្លេស ដែលបានរកគ្រាប់បាល់កំណត់ត្រា អំឡុងការប្រកួតឈ្នះអៀរឡង់ លទ្ធផល ៥-០ កាលពីសប្តាហ៍មុន បានលើកឡើងថាទោះក្រោយពីបញ្ចប់បេសកកម្មប្រកួតប្រជែងពានរង្វាន់ World Cup 2026 រូបគេឈានចូលវ័យ ៣៣ឆ្នាំ តែកម្រិតនៃការលេងមិនធ្លាក់ចុះឡើយ។ ខ្សែប្រយុទ្ធក្រុម Bayern Munich បញ្ជាប់បន្ថែមទៀតថា រូបគេនៅអាចបន្តលេងឱ្យក្លិប និងជ... |
article_5904.txt | ខ្សែប្រយុទ្ធ Kylian Mbappe រួមចំណែកស៊ុតបាល់ ១គ្រាប់បើកឆាក ចំណោមគ្រាប់បាល់ជ័យជម្នះ ៣គ្រាប់ ដែលរកបានដោយមិត្តរួមក្រុម Federico Valverde និង Jude Bellingham នៅក្នុងជំនួបផ្តួលក្រុមម្ចាស់ផ្ទះ Leganes រាត្រីថ្ងៃទី២៤ ខែវិច្ឆិកា នៃជំនួបក្របខណ្ឌ La Liga។ ការស៊ុតបាល់បញ្ចូលទីពីសំណាក់កីឡាករបារាំង ក៏ជាការបង្ហាញពីការរកឃើញទម្រង់លេងល្... | លោក Carlo Ancelotti ជាអ្នកចាត់ការក្រុមរហស្សនាមអធិរាជស ថែមទាំងបង្ហាញទំនុកចិត្តខ្ពស់ថា ការសម្រេចប្តូរតាក់តិចលេងថ្មីសម្រាប់ តួនាទីរបស់ Mbappe នៅតំបន់ប្រយុទ្ធគឺបានបញ្ចេញភាពល្អឥតខ្ចោះត្រឡប់ឡើងវិញ។ ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ ស៊ុត ១គ្រាប់ នៅក្នុងជំនួបយកឈ្នះ Leganes រូបគេរកបានគ្រាប់បាល់ទី៧ ប្រចាំរដូវកាលរបស់គេនៅ Real Madrid ហើយកន្... |
article_5905.txt | ចាប់តាំងពីដឹកនាំក្រុម Manchester City នៅក្នុងទឹកដីអង់គ្លេសជិតរយៈពេល ១០ឆ្នាំ និងបានឈ្នះពានរង្វាន់សរុបដល់ទៅ ១៨លើក ពេលនេះលោក Pep Guardiola បានយល់ព្រមបន្កកិច្ចសន្យាបន្ថែម ១ឆ្នាំ ទៀត ដើម្បីបន្តដឹកនាំក្រុមជើងខ្លាំងក្នុងក្របខណ្ឌ Premier League។ | តាមរយៈប្រភពជាច្រើន របស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអង់គ្លេស បុរសសញ្ជាតិអេស្ប៉ាញ ត្រូវបានក្រុមប្រឹក្សាក្លិបបោះឆ្នោត ដើម្បីសម្រេចចិត្តផ្តល់កិច្ចសន្យារយៈពេល ១ឆ្នាំ បន្ថែមក្នុងការដឹកនាំក្លិប Man City។ កិច្ចសន្យា ១ឆ្នាំ បន្ថែមទៅកាន់លោក Guardiola នឹងធ្វើអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ស្នាក់នៅក្លិបក្នុងប្រទេសអង់គ្លេសរយៈពេល ១០... |
article_5906.txt | Rodrigo Bentancur ខ្សែបម្រើ Tottenham Hotspur រងការពិន័យធ្ងន់ធ្ងរពីសំណាក់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) ចំពោះឥរិយាបថរើសអើស Heung-Min Son ដែលជាប្រធានក្រុមខ្លួន នៅលើកញ្ចក់ទូរទស្សន៍របស់អ៊ុយរូហ្គាយ កាលពីខែមិថុនា។ | រឿងរ៉ាវចម្រូវចម្រាសបានកើតឡើង បន្ទាប់ពីមានកិច្ចសម្ភាសមួយរវាងកីឡាករ Bentancur នៅក្នុងកម្មវិធីទូរទស្សន៍មួយក្នុងប្រទេសអ៊ុយរូហ្គាយ Por La Camiseta។ ទាក់ទងទៅនឹងការសុំអាវក្រោយពីបញ្ចប់ការប្រកួតពីសំណាក់កីឡាករ Heung-Min Son នៅក្នុងកម្មវិធីទូរទស្សន៍នោះ ខ្សែបម្រើវ័យ២៧ឆ្នាំ បាននិយាយដូច្នេះថា៖«Sonny ឬក៏ជាក្មួយរបស់ Sonny? ពួកគេគឺសុទ្... |
article_5907.txt | Neymar Jr សារភាពថាខ្លួនធ្លាប់ចង់ចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ បន្ទាប់ពីជួបបញ្ហារបួសជង្គង់ និងដាច់សរសៃពួរជង្គង់ធ្ងន់ធ្ងរ ដែលបង្កឱ្យមានផលប៉ះពាល់ដល់រាងកាយ និងអារម្មណ៍របស់គេយ៉ាងខ្លាំង។ | អំឡុងពេលបង្ហាញខ្លួនក្នុងបេសកកម្មជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីល ក្នុងខែតុលា ឆ្នាំ ២០២៣ តារាបាល់ទាត់វ័យ ៣២ឆ្នាំ បានជួបបញ្ហារបួសដាច់សរសៃពួរជង្គង់ខាងឆ្វេងធ្ងន់ធ្ងរ និងបានសម្រាកព្យាបាលរបួសអស់ពេលជិត ១ឆ្នាំ មុនពេលបានវិលត្រឡប់ចូលទីលានវិញ។ រយៈពេល ៣៦៩ថ្ងៃ ដែល Neymar Jr បានស្គាល់ទីលានបាល់ទាត់ឡើង ក្នុងជំនួប AFC Champions League ... |
article_5908.txt | វីរបុរសប្រដាល់ជើងចាស់ លោក Mike Tyson ចាយប្រាក់អស់ ៥លានដុល្លារ នៅក្រោយបញ្ចប់ការប្រកួតទល់នឹងតារា YouTuber ប្រែជាកីឡាករប្រដាល់ Jake Paul ត្រឹមតែរយៈពេល ៤ថ្ងៃ។ អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក វ័យ៥៨ឆ្នាំ ថែមទាំងសារភាពថាខ្លួនជាមនុស្សចាយវាយធំ អំឡុងពេលលោកនៅជាកីឡាករប្រដាល់ កាលពីជំនាន់កំពុងពេញល្បីល្បាញខ្លាំងផងដែរ។ | អំឡុងពេលលោក Mike Tyson ស្ថិតនៅក្នុងនាមជាកីឡាករប្រដាល់ដ៏ល្បីល្បាញ ចន្លោះឆ្នាំ ១៩៨០ ដល់ ១៩៩០ លោកគឺជាកីឡាករប្រដាល់ដែលរកបានចំណូលច្រើនជាងគេបង្អស់នៅលើពិភពលោក។ អតីតកីឡាករប្រដាល់សញ្ជាតិអាម៉េរិករូបនេះ អាចរកបានប្រាក់ចំនួន ២៥លានដុល្លារ ពីការប្រកួតមួយលើក ខណៈការកត់ត្រារបស់គេហទំព័រ Forbes បញ្ជាក់ថា លោក Tyson រកបានចំណូលក្នុងអាជីពប្រដ... |
article_5909.txt | Netflix ដែលជាក្រុមហ៊ុនផ្តល់សេវ៉ាកម្មផ្សព្វផ្សាយភាពយន្ត និងកម្មវិធីទូរទស្សន៍ដ៏ល្បី បានប្រកាសថាជំនួបប្រដាល់ពិពណ៌រវាងតារា YouTuber លោក Jake Paul និងអតីតកីឡាករប្រដាល់ដ៏ល្បីឈ្មោះ Mike Tyson មានចំនួនទស្សនាដល់ទៅ ៦០លានគ្រួសារជុំវិញពិភពលោក ខណៈចំនួនអ្នកទស្សនាការផ្សាយផ្ទាល់ព្រឹត្តិការណ៍ទាំងមូលមានចំនួនសរុប ៦៥លាននាក់។ | ជំនួបប្រដាល់ពិពណ៌រវាង Jake Paul ដែលប្រែខ្លួនជាកីឡាករប្រដាល់បន្ទាប់ពីធ្វើជាតារា YouTuber មានវ័យ ២៧ឆ្នាំ តទល់ជាមួយនឹងអតីតអ្នកប្រដាល់ជើងចាស់ប្រភេទទម្ងន់ធ្ងន់ Mike Tyson បានបញ្ចប់ការប្រកួត នៅក្នុងទឹកទី៨ ជាទឹកបង្ហើយ និងការប្រកួត ១ទឹករយៈពេល ២នាទី ហើយដែល Jake Paul យកឈ្នះដោយពិន្ទុ ៨០-៧២, ៩១-៧៣ និង ៧៩-៧៣។ បើតាមការប្រកាសរបស់ Ne... |
article_591.txt | ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងសមភាគីហ្វីលីពីន Ferdinand Marcos Jr បានជួបសន្ទនាគ្នាផ្ទាល់នៅថ្ងៃទី២២ ខែកញ្ញាអំពីបញ្ហាផ្សេងៗ ពិសេសបញ្ហាអូសបន្លាយនៅសមុទ្រចិនខាងត្បូង ដែលនេះបញ្ជាក់ពីការបន្តការសន្យារបស់អាម៉េរិកក្នុងការជ្រោមជ្រែងការពារផលប្រយោជន៍សមភាគីនៅក្នុងតំបន់។ | មេដឹកនាំអាម៉េរិកលោកបៃឌិន និងមេដឹកនាំហ្វីលីពីន បានជួបពិភាក្សាគ្នាផ្ទាល់នៅជំនួបក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។ នេះគឺជាលើកទីមួយហើយដែល មេដឹកនាំទាំងពីរបានជួបមុខទល់មុខផ្ទាល់តាំងពីលោក Ferdinand Marcos Jr បានឡើងកាន់តំណែងប្រធានាធិបតីហ្វីលីពីន។ ក្នុងសន្និសីទកាសែតក្រោយជំនួប លោក បៃឌិន បានលើកឡើងថា ខណៈភាគីទាំងពីរបានចាប់ផ្ដ... |
article_5910.txt | ខ្សែប្រយុទ្ធ Harry Kane ក្លាយជាកីឡាករដែលរកបានគ្រាប់បាល់ចំនួន ៥០គ្រាប់ លឿនជាងគេបង្អស់នៅក្នុងលីគកំពូលអាល្លឺម៉ង់ បន្ទាប់ពីរូបគេស៊ុតបាល់បញ្ចូលទី ៣គ្រាប់ ក្នុងជ័យជម្នះរបស់ Bayern Munich ទល់នឹងក្រុម Augsburg ថ្ងៃទី២២ ខែវិច្ឆិកា។ រកបាន ៥០គ្រាប់ ប្រើពេលជាង ១រដូវកាល បានធ្វើឱ្យខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសបំបែកកំណត់ត្រារបស់ Erling... | Kane កីឡាករសញ្ជាតិអង់គ្លេស ស៊ុតបាល់បញ្ចូលទី ៣គ្រាប់ នៅក្នុងវគ្គទី២ ជួយក្រុម Bayern Munich បំបាក់ក្រុម Augsburg ក្នុងជំនួបពានរង្វាន់ Bundesliga ដោយគ្រាប់បាល់ ២គ្រាប់ចំណោមនោះ កើតឡើងពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រ បានសម្រេច។ Kane រកបានគ្រាប់បាល់ចំនួន ៥០គ្រាប់ នៅលីគកំពូលអាល្លឺម៉ង់ ដោយប្រើពេលវលាត្រឹមតែ ៤៣ប្រកួតប៉ុណ្ណោះ។ អតីតខ្ស... |
article_5911.txt | ប្រធានក្លិប Real Madrid លោក Florentino Perez បានចោទសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) មានឥទ្ធិពលលើប្រព័ន្ធបោះឆ្នោតរើសកីឡាករបាល់ទាត់ឆ្នើម និងចាត់ទុកថា Rodri មិនសមទទួលបាន Ballon d'Or ឆ្នាំ ២០២៤ នោះឡើយ។ | នាកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្លិប Real Madrid សប្តាហ៍មុន លោក Perez បានលើកឡើងថា Rodri ខ្សែបម្រើក្រុមជម្រើសជាតិអេស្ប៉ាញ និង Manchester City សមទទួលបាន Ballon d'Or ប៉ុន្តែមិនមែនឆ្នាំ ២០២៤ នេះទេ។ «ឆ្នាំ ២០២៤ នេះ គួរតែបានទៅលេងកីឡាករ Real Madrid មិនថាជាលក្ខណៈវិនិច្ឆ័យបែបណានោះទេ។ Vinicius ប្រធានក្រុម Dani Carvajal និង Jude Bel... |
article_5912.txt | សហម្ចាស់ក្លិប Inter Miami លោក Jorge Mas បង្ហាញក្តីរំពឹងថាតារាបាល់ទាត់ Lionel Messi នឹងអាចបន្តស្នាក់នៅលេងឱ្យក្លិប ក្នុងក្របខណ្ឌ Major League Soccer ដល់រដូវកាលឆ្នាំ ២០២៦។ | Messi វ័យ ៣៦ឆ្នាំ បានចូលរួមជាមួយក្រុម Inter Miami កាលពីខែកក្កដា ឆ្នាំ ២០២៣ ជាមួយនឹងកិច្ចសន្យារយៈពេល ២ឆ្នាំ ពោលគឺកុងត្រារបស់ Messi ត្រូវបញ្ចប់នៅរដូវកាល ២០២៥ នៃក្របខណ្ឌ MLS។ នៅលើលក្ខខណ្ឌកិច្ចសន្យាលើកដំបូងរបស់ Messi ជាមួយនឹង Inter Miami មិនមានជម្រើសក្នុងការបន្តកិច្ចសន្យាឡើយ។ យ៉ាងណាលោក Jorge Mas បានអះអាងថា ខ្សែប្រយុទ្ធសញ្ជ... |
article_5913.txt | តារាបាល់ទាត់ Cristiano Ronaldo បានលើកឡើងពីពេលវេលាទាក់ទងនឹងអនាគតនៃការចូលនិវត្តន៍ពីអាជីពបាល់ទាត់ បន្ទាប់ពីខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ រកបានកំណត់ត្រាថ្មីសម្រាប់ការបង្ហាញខ្លួន ក្នុងការប្រកួតអន្តរជាតិឱ្យជម្រើសជាតិព័រទុយហ្កាល់។ | ក្រុមជម្រើសជាតិព័រទុយហ្កាល់ បានបំបាក់ក្រុមជម្រើសជាតិបូឡូញ លទ្ធផល ៥-១ ដោយតារាបាល់ទាត់ក្រុម Al Nassr ស៊ុតបាល់បញ្ចូលទី ២គ្រាប់ រួមចំណែកនៅការប្រកួតនោះ។ ជួយដល់ក្រុមព័រទុយហ្កាល់យកឈ្នះការប្រកួត ព័រទុយហ្កាល់ ក៏បានកក់កៅអីវគ្គ ៨ក្រុម ចុងក្រោយ ពានរង្វាន់ UEFA Nations League ដូចគ្នាដែរ។ Ronaldo រកបានជ័យជម្នះនៅការប្រកួតអន្តរជាតិរប... |
article_5914.txt | លោក Mike Tyson វីរៈបុរសកីឡាប្រដាល់ជើងចាស់ បានបង្ហាត់បង្រៀនកូនរបស់លោកឱ្យរៀនរស់ និងស្វែងរកលុយចាយវាយដោយខ្លួនឯង បើទោះខ្លួនមានលុយច្រើន និងមានលទ្ធភាពផ្គត់ផ្គង់ទៅលើពួកគេក៏ដោយ។ | ក្រោយចាញ់ Jake Paul ដោយពិន្ទុ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា នៅក្នុងការប្រកួតប្រដាល់មានចំនួន ៨ទឹក និងមានរយៈពេលក្នុង ១ទឹក ២នាទី អតីតកីឡាករប្រដាល់ជើងចាស់ វ័យ ៥៨ឆ្នាំ រកបានប្រាក់ចំណូល ២០លានដុល្លារ។ មុនពេលឡើងសង្វៀនប្រកួតទល់នឹង Jake Paul ដែលជាតារាយូធូប ក្នុងការប្រកួតតាំងពិពណ៌រៀបចំដោយ ក្រុមហ៊ុនប្រព័ន្ធផ្សាយភាពយន្ត និងទូរទស្សន៍ បែប... |
article_5915.txt | ខ្សែប្រយុទ្ធ Angel Di Maria កំពុងប្រកបអាជីពនៅក្លិប SL Benfica បាននិយាយថារូបគេកំពុងតែសិក្សាពីជំនាញគ្រូបង្វឹកបន្ថែមពីលើអាជីពជាកីឡាករបាល់ទាត់ ខណៈគេក៏មានក្តីរំពឹងថានឹងអាចទទួលបានឱកាសតែងតែជាគ្រូបង្វឹកនៅក្លិបណាមួយ ក្រោយពីគេបញ្ចប់អាជីពជាកីឡាករបាល់ទាត់រយៈពេល ២០ឆ្នាំ។ | កីឡាករវ័យ ៣៦ឆ្នាំ ដែលបានជួយក្រុមជម្រើសជាតិអាហ្សង់ទីន ឈ្នះជើងឯក World Cup 2022 នៅក្នុងប្រទេសកាតា រូបគេបានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ កាលពីខែកក្កដា បន្ទាប់ជួយក្រុមឈ្នះជើងឯក Copa America ឆ្នាំ ២០២៤ នៅក្នុងទឹកដីប្រទេសអាម៉េរិករួចមក។ អតីតខ្សែប្រយុទ្ធ Real Madrid, Manchester United, Paris Saint Germain នៅក្នុងរដូវកាលថ្... |
article_5916.txt | អ្នកចាត់ការ Pep Guardiola សារភាពថា Manchester City មានកីឡាកររបួសច្រើន ទើបរងបរាជ័យក្រោមថ្វីជើង Brighton & Hove Albion F.C. ២-១ ក្នុងការប្រកួត Premier League។ នេះជាបរាជ័យលើកទី៤ជាប់ៗគ្នា និងជាលើកដំបូងក្នុងអាជីពជាអ្នកចាត់ការរបស់លោក Pep។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ សន្យានឹងជួយមេឃខៀវត្រឡប់ទៅរកភាពខ្លាំងវិញ និងគ្រងជើងឯក Premier... | Man City ធ្លាប់ចាញ់ Tottenham Spurs ក្នុងការប្រកួត League Cup ចាញ់ Bournemouth ក្នុងលីគ ហើយបន្ទាប់មកចាញ់ Sporting ក្នុងលទ្ធផល ៤-១ ក្នុងការប្រកួត Champions League មុនបន្តចាញ់ Brighton នៅរាត្រីថ្ងៃទី៩ ខែវិច្ឆិកា។ បរាជ័យ៤ប្រកួតជាប់គ្នា បានក្លាយជាកំណត់ត្រាអាក្រក់បំផុតជាលើកដំបូងក្នុងអាជីពរបស់លោក Pep ក្នុងនាមជាអ្នកចាត់ការទូទ... |
article_5917.txt | តារាកីឡាវាយកូនបាល់ លោក Rafael Nadal បានប្រកាសចូលនិវត្តន៍ពីអាជីព នៅត្រឹមវ័យ ៣៨ឆ្នាំ នៅក្រោយបញ្ចប់ការប្រកួត Davis Cup ឆ្នាំ ២០២៤។ តាមរយៈការគ្រងជើងឯក Grand Slam ចំនួន ២២លើក អ្នកវាយកូនបាល់អេស្ប៉ាញ រកបានប្រាក់រង្វាន់សរុប ១៣៤លានដុល្លារ និងឈរជាកីឡាករលំដាប់ថ្នាក់លេខ ២ ដែលរកបានប្រាក់រង្វាន់ច្រើនជាងគេ។ | Nadal បានចូលនិវត្តន៍ពីវិស័យកីឡាវាយកូនបាល់ ក្នុងនាមជាកីឡាករម្នាក់ដែលឈ្នះពានរង្វាន់កំណត់ត្រា Grand Slam ចំនួន ២២លើក ចំណោមនោះកំណត់ត្រា French Open ចំនួន ១៤លើក ចាប់តាំងពីលោកបានបង្ហាញខ្លួនក្នុងការប្រកួតដំបូងក្នុងឆ្នាំ ២០០១ តាំងពីមានវ័យ ១៤ឆ្នាំ មកម្ល៉េះ។ ចាប់តាំងពីបានបង្ហាញអាជីពនៃការប្រកួតប្រជែងដ៏អស្ចារ្យអស់រយៈពេលជាង ២ទសវត្... |
article_5918.txt | ក្តីរំពឹង និងការចង់ឃើញពីរបៀបដឹកនាំថ្មី របស់លោក Ruben Amorim នៅក្លិប Manchester United ត្រូវបាន បង្ហាញទៅអ្នកគាំទ្ រនៅត្រឹមការប្រកួតដែលយកបានត្រឹមលទ្ធផលស្មើ ១-១ ទល់នឹងក្រុមម្ចាស់ផ្ទះ Ipswich Town ក្នុងក្របខណ្ឌ Premier League។ អ្នកចាត់ការវ័យ ៣៩ឆ្នាំ ក៏បានមើលឃើញពីគុណភាពរបស់កីឡាករបិសាច ក្រហម ប៉ុន្តែត្រូវការពេលវេលាបន្ថែម ដើម្... | ទោះបីជាក្រុម Man Utd អាចរកបានគ្រាប់បាល់ដំបូងយ៉ាងលឿនរហ័ស នៅត្រឹមនាទី២ នៃការប្រកួត ដែលកើតចេញពីការស៊ុតបញ្ចូលទី របស់ខ្សែប្រយុទ្ធ Marcus Rashford និងការបញ្ជូនដ៏ល្អពីការអូសបាល់បង្កើតឱកាសរបស់ Amad Diallo។ តែក្រោយរកបានគ្រាប់បាល់នាំមុខ ក្រុមកីឡាករ Man Utd ហាក់ជួបប្រទះបញ្ហាក្នុងការគ្រប់គ្រងបាល់ឱ្យបានល្អ ពីការបញ្ជូនបាល់លឿន ១ប... |
article_5919.txt | ក្លិប Leicester City បានបញ្ចប់អ្នកចាត់ការក្រុមលោក Steve Cooper ចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់ទម្រង់លេងខ្លាំង និងចាញ់ការប្រកួតចំនួន ៥លើកចុងក្រោយ។ នេះបើតាមការប្រកាសរបស់ក្លិបក្នុងលីគកំពូលអង់គ្លេស បន្ទាប់ពីក្រុមប្រកួតចាញ់ Chelsea លទ្ធផល ២-១ និងមានគម្លាតត្រឹមតែ ២ពិន្ទុ ពីលើតំបន់កាត់ចោល។ | ចាញ់ក្រោមថ្វីជើងក្រុម Chelsea លទ្ធផល ២-១ នៅក្នុងជំនួបក្របខណ្ឌ Premier League សប្តាហ៍នេះ ហើយដែលបច្ចុប្បន្នក្រុមរហស្សនាមតោខៀវ កំពុងស្ថិតក្រោមការដឹកនាំរបស់ លោក Enzo Maresca អតីតអ្នកចាត់ការក្រុម Leicester City មួយរូប បានបណ្តាលឱ្យ Leicester City ធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ ១៦ ដោយរកបាន ១០ពិន្ទុ ពីការប្រកួតចំនួន ១២។ បន្ទាប់ពី... |
article_592.txt | ទ័ពជើងទឹកកូរ៉េខាងត្បូង អាម៉េរិក និងជប៉ុននៅថ្ងៃទី៣០ ខែកញ្ញាបានធ្វើសមយុទ្ធរួមគ្នាប្រឆាំងនាវាមុជទឹកនៅសមុទ្រខាងកើត។ នេះជាលំហាត់យោធាត្រីភាគីលើកដំបូងហើយក្នុងរយៈពេល៥ឆ្នាំក្រោយនេះ ស្របពេលភាពតានតឹងកើនឡើងជុំវិញការបាញ់មីស៊ីលជាច្រើនលើករបស់កូរ៉េខាងជើងបាញ់ និងលទ្ធភាពធ្វើតេស្តនុយក្លេអ៊ែរលើកទី៧ផងដែរ។ | បើគិតចាប់ពីឆ្នាំ២០១៧ នេះជាលើកដំបូងហើយដែលទ័ពជើងទឹកកូរ៉េខាងត្បូង អាម៉េរិក និងជប៉ុនធ្វើសមយុទ្ធត្រីភាគីប្រឆាំងនាវាមុជទឹកនៅក្នុងដែនទឹកអន្តរជាតិនៃសមុទ្រខាងកើត។ «លំហាត់យោធាគឺរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេដើម្បីឆ្លើយតបទៅនឹងការគំរាមពីនាវាមុជទឹកកូរ៉េខាងជើងដែលកំពុងកើនឡើងរួមមានការបាញ់មីស៊ីលបាលីស្ទិកចេញពីនាវាមុជទឹក នៅពេលដែល... |
article_5920.txt | ក្រុម Manchester City ជួបកំណត់ត្រាអាក្រក់លើកដំបូងក្រោមការដឹកនាំរបស់លោក Pep Guardiola ដោយរងបរាជ័យ ៥ប្រកួត រាល់គ្រប់ពានរង្វាន់ ជាប់ៗគ្នា។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ដែលទើបបន្តកិច្ចសន្យាដឹកនាំក្រុម ២រដូវកាលបន្ថែម នឹងទទួលខុសត្រូវធ្វើយ៉ាងណា នាំមេឃខៀវវិលត្រឡប់ទៅរកភាពខ្លាំងឡើងវិញ។ | លោក Guardiola បានបង្ហាញជំនឿចិត្តថានឹងអាចកែប្រែក្រុមកីឡាករដែលមានក្នុងដៃនាពេលបច្ចុប្បន្នឱ្យក្លាយជាក្រុមដែលខ្លាំងមួយឡើងវិញ ទោះដឹងថាក្រុមកំពុងតែជួបបញ្ហាធំនៃទម្រង់លេង ក្រោយកីឡាករសំខាន់អវត្តមានព្រោះតែរបួស។ សប្តាហ៍មុន នៅក្នុងជំនួបពានរង្វាន់ Premier League របស់ប្រទេសអង់គ្លេស ជើងខ្លាំងដែលឈ្នះជើងឯក ៤រដូវកាល ជាប់គ្នា និងគ្មានក្រុ... |
article_5921.txt | អ្នកចាត់ការក្រុម Manchester United ថ្មី លោក Ruben Amorim បានចូលដឹកនាំការហ្វឹកហាត់របស់ក្រុមលើកដំបូងនៅក្នុងទីលានហ្វឹកហាត់ Carrington ថ្ងៃទី១៨ ខែវិច្ឆិកា បន្ទាប់ពីការតែងតាំងកាលពី ២សប្តាហ៍មុន។ នៅថ្ងៃដំបូងជាមួយក្រុមរហស្សនាមបិសាចក្រហម បុរសសញ្ជាតិព័រទុយហ្កាល់ ថែមទាំងបានផ្តល់ឱកាសដល់ខ្សែការពារវ័យ ១៦ឆ្នាំ មួយរូប ឱ្យចូលរួមហ្វឹកហា... | លោក Amorim វ័យ ៣៩ឆ្នាំ បានដឹកនាំការហ្វឹកហាត់ដំបូងរបស់ខ្លួន ក្នុងនាមជាអ្នកចាត់ការថ្មីក្រុម Man Utd ស្ថិតក្នុងទីលានហ្វឹកហាត់ Carrington ខណៈកីឡាករសំខាន់ៗមួយចំនួន គ្មានវត្តមានព្រោះជាប់ភារកិច្ចជួយក្រុមជម្រើសជាតិ។ ការហ្វឹកហាត់ដំបូងក្រោមការដឹកនាំរបស់ Amorim រួមមានកីឡាករខ្សែប្រយុទ្ធ Marcus Rashford និងខ្សែបម្រើ Casemiro។ លើសពី... |
article_5922.txt | ក្រុម Manchester City បន្តចាញ់ការប្រកួតលើកទី៥ ជាប់គ្នា នៅរាល់គ្រប់ពានរង្វាន់ បន្ទាប់ពីការបរាជ័យដ៏អាម៉ាស់ក្នុងទឹកដីកីឡដ្ឋាន Etihad ក្រោមថ្វីជើង Tottenham Hotspur ដោយលទ្ធផល ៤-០ នារាត្រីថ្ងៃទី២៣ ខែវិច្ឆិកា។ លោក Pep Guardiola អ្នកចាត់ការក្រុម បាននិយាយថា Man City អាចអស់ឱកាសប្រជែងពាន បើក្រុមបន្តចាញ់នៅទឹកដី Anfield។ | ក្រោយរងបរាជ័យដ៏គួរឱ្យអាម៉ាស់នេះ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បាននិយាយក្នុងសន្និសីទកាសែត ដោយទាមទារឱ្យក្រុមរួមគ្នា ធ្វើឱ្យល្អប្រសើរឡើងវិញ។ «ខ្ញុំបាននៅទីនេះជាមួយកីឡាករ ប្រហែលជាមិនមែនក្នុងនាមជាអ្នកចាត់ការឡើយ។ គ្មានរឿងណាដែលនឹងអស្ចារ្យទៅរហូតទេក្នុងជីវិត និងកីឡា ពេលខ្លះអ្នកក៏ត្រូវតែឆ្លងកាត់នៅកាលៈទេសៈបែបនេះ អ្នកត្រូវតែទទួលយកវា អ... |
article_5923.txt | នៅរាល់ពេលកីឡាករក្រុម Manchester City បង្ហាញទម្រង់លេងមិនបានល្អម្តងៗ លោក Pep Guardiola តែងតែបង្ហាញអារម្មណ៍ខឹងសម្បារ និងមិនពេញចិត្តចំពោះការតាំងចិត្តរបស់កូនក្រុមទាំងមូល ដើម្បីដណ្តើមយកជ័យជម្នះនៅរាល់ការប្រកួតម្តងៗ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ក៏បានលើកឡើងថា ពេលខ្លះលោកមិនមានមោទកភាព ចំពោះកូនក្រុមឡើយ និងជួនកាលមិនអាចទប់អារម្មណ៍ខឹង... | បុរសសញ្ជាតិអេស្ប៉ាញ ពូកែខាងបច្ចេកទេសរៀបចំប្រព័ន្ធលេងនៅក្នុងក្រុម Man City ក៏ជាមនុស្សសំខាន់មួយរូប ស្ថិតនៅក្នុងវីដេអូឯកសារ រយៈពេលជាង ១ម៉ោង មួយ ដែលមានចំណងជើងថា«Together: 4-In-A-Row» ដែលបង្ហាញអំពីសកម្មភាពប្រកួតប្រជែងរហូតអាចគ្រងជើងឯក Premier League ៤រដូវកាល។ ក្នុងវីដេអូឯកសារនោះលោក Guardiola ត្រង់ចំណុចមួយដែលលោកបាននិយាយដោយភាព... |
article_5924.txt | ក្រុមកីឡាអេឡិចត្រូនិកនារីចម្បាំងអង្គរ (Angkor Warrior) ឬក៏ត្រូវបានអ្នកគាំទ្រវិស័យកីឡាអេឡិចត្រូនិកស្គាល់ថាជាក្រុមនារី CFU Serendipity នឹងត្រូវបន្តភារកិច្ចតំណាងឱ្យកម្ពុជា ទៅប្រកួតប្រជែងពានរង្វាន់កីឡាអេឡិចត្រូនិកអាស៊ី Asian Esports Games ឆ្នាំ ២០២៤ នៅប្រទេសថៃ។ | Asian Esports Games 2024 ជាព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកស្រ្តីដ៏ថ្មីសន្លាងមួយ ទើបនឹងបង្កើតឡើង ដោយសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី (AESF) ជាមួយនឹងវិញ្ញាសាកីឡាអេឡិចត្រូនិក Mobile Legends Bang Bang។ ការប្រកួតនេះ ធ្វើឡើងពីថ្ងៃទី២៥-២៨ វិច្ឆិកា ស្ថិតក្នុងទីតាំងកីឡដ្ឋាន Hua Mak Indoor ប្រទេសថៃ។ ក្រុមកីឡាអេឡិចត្រូនិកនារីចម្បាំងអង្... |
article_5925.txt | សាលាបឋមសិក្សា To Vinh Dien ស្ថិតក្នុងក្រុងហាណូយ នឹងក្លាយជាសាលារដ្ឋដំបូងគេក្នុងប្រទេសវៀតណាម ដែលបង្រៀនកីឡាវាយកូនគោលដល់សិស្សជាង ៨៥០នាក់ ចាប់ពីដើមឆ្នាំក្រោយ ២០២៥ តទៅ។ នាយកសាលា លោក Ha Ngoc Lan យល់ឃើញថា កីឡាវាយកូនគោល នឹងធ្វើឱ្យសិស្ស មានការអត់ធ្មត់ វិន័យ និងមានជំនាញទំនាក់ទំនង។ | លោក Lan អះអាងថា គម្រោងនេះគឺជាកិច្ចសហប្រតិបត្តិការរវាងសាលា និងមជ្ឈមណ្ឌលលើកកម្ពស់ និងអភិវឌ្ឍន៍កីឡាវាយកូនគោលវៀតណាម និងសមាគមកីឡាវាយកូនគោលវៀតណាម។ សិស្សានុសិស្សទាំង ៨៥៧ នាក់នៅសាលា To Vinh Dien នឹងអាចរៀនវាយកូនគោល ដែលជាប្រភេទកីឡាអ្នកមាន ដោយឥតគិតថ្លៃ និងមានផ្តល់ឧបករណ៍វាយកូនគោលទៀតផង។ នេះបើតាមការចុះផ្សាយរបស់កាសែត vnexpress នៅថ្ងៃ... |
article_5926.txt | ក្លិប Manchester United ចាយ ១,៣៧ ពាន់លានដុល្លារលើការផ្ទេរកីឡាករចាប់តាំងពីឆ្នាំ ២០១៥ ដែលធ្វើឱ្យពួកគេក្លាយជាក្លិបមានការចំណាយខ្ពស់បំផុតលើលោកក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។ បើយោងតាមទិន្នន័យរបស់មន្ទីរស្រាវជ្រាវកីឡាបាល់ទាត់ CIES Football Observatory ក្លិប Chelsea ស្ថិតនៅលេខ២ និង Paris Saint-Germain ដែលចាយច្រើនជាងគេ។ | Premier League នៅតែជាលីគបាល់ទាត់ដែលចំណាយលើការផ្ទេកីឡាករច្រើនជាងគេបំផុត ដោយក្លិបនានាចាយ ២៤,១ ពាន់លានដុល្លារ អំឡុងទីផ្សារដោះដូររយៈពេល ១០ ឆ្នាំចុងក្រោយ។ ក្លិបបិសាចក្រហម ចំណាយច្រើនជាងគេគិតត្រឹមឆ្នាំ ចុងឆ្នាំ ២០២៤ នេះ។ ក្នុងទីផ្សារដោះដូរកីឡាករលើកទី១ ប្រចាំរដូវកាល ២០២៤-២៥ Man Utd បានចំណាយ ២៥១ លានដុល្លារដើម្បីនាំយក Manuel Uga... |
article_5927.txt | អតីតគ្រូបង្វឹកបណ្តោះអាសន្តក្រុមជម្រើសជាតិអង់គ្លេស លោក Lee Carsley ជឿជាក់ថាក្រុមតោកំណាចអង់គ្លេសដែលកំពុងមានគ្រប់ធនធានកីឡាករសម្រាប់ប្រើប្រាស់ នឹងមានឱកាសខ្ពស់ក្នុងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោមការដឹកនាំរបស់លោក Thomas Tuchel។ | លោក Carsley ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសតែងតាំងឱ្យធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសបណ្តោះអាសន្ត ហើយលោកដឹកនាំក្រុមប្រកួតប្រជែងបានចំនួន ៦ប្រកួត យកឈ្នះ ៥ប្រកួត និងចាញ់ ១ប្រកួត ថែមទាំងបានជួយក្រុមប្រជែងបានកៅអីវិលត្រឡប់ឡើងទៅកាន់លីគកម្រិតទីមួយក្នុងពានរង្វាន់ UEFA Nations League។ នៅមុនការមកដឹកនាំក្រុមដោយផ្ទាល់របស់... |
article_5928.txt | ឥណ្ឌូណេស៊ី បានបង្ហាញភាពភ្ញាក់ផ្អើលសារជាថ្មី តាមរយៈការយកឈ្នះអារ៉ាប៊ីសាអូឌីត ២-០ ក្នុការប្រកួតជម្រុះ FIFA World Cup 2026 ជុំទី៣ តំបន់អាស៊ី នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា។ ខ្សែប្រយុទ្ធវ័យក្មេង Marselino Ferdinan រកបាន២គ្រាប់ម្នាក់ឯង ដើម្បីជួយក្រុមលោក Shin Tae-yong ឈរចំណាត់ថ្នាក់លេខ៣ក្នុងពូល C។ ឥណ្ឌូណេស៊ី អារ៉ាប៊ីសាអូឌីត បារ៉ែន ... | ជាមួយអ្នកគាំទ្រផ្ទាល់ ៥៥៩៧០នាក់ នៅកីឡដ្ឋាន Gelora Bung Karno Main ក្នុងក្រុងហ្សាការតា ក្រុមឥណ្ឌូណេស៊ី ពិតជាមិនបានធ្វើឱ្យអ្នកគាំទ្រខ្លួនទាស់ចិត្តនោះឡើយ។ មិនតែប៉ុណ្ណោះ ជ័យជម្នះលើកដំបូងរបស់ឥណ្ឌូណេស៊ី ពិតជាមានសារសំខាន់ណាស់ក្នុងការបើកផ្លូវឱ្យក្រុមពីតំប់អាស៊ីអាគ្នេយ៍មួយនេះ មានឱកាសបង្ហាញមុខនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ... |
article_5929.txt | លោក Conor McGregor កីឡាករយុទ្ធគុនចម្រុះ (MMA) ដ៏ល្បីល្បាញ ត្រូវបានតុលាការសាធារណរដ្ឋអៀឡង់សម្រេចចោទប្រកាន់ ពីបទរំលោភបំពានផ្លូវភេទ លើនារីម្នាក់ក្នុងពិធីជប់លៀងមួយនៅផ្ទះរបស់គេ ស្ថិតក្នុងទីក្រុង Dublin ប្រទេសសាធារណរដ្ឋអៀឡង់ កាលពីឆ្នាំ ២០១៨។ សេចក្តីសម្រេចពីសំណាក់តុលាសាធារណរដ្ឋអៀឡង់ ថ្ងៃទី២២ ខែវិច្ឆិកា ក៏បានទាមទារឱ្យ កីឡាករប្រ... | នារីម្នាក់ឈ្មោះថា Nikita Hand ជាដើមបណ្តឹង បានប្តឹងទៅតុលាការ ថា McGregor បានរំលោភបំពានផ្លូវភេទលើរូបនាង កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៨ ស្ថិតក្នុងទីក្រុង Dublin រួមជាមួយនឹងបុរសម្នាក់ទៀត ឈ្មោះថា James Lawrence ។ ប៉ុន្តែករណីរបស់បុរសឈ្មោះថា James Lawrence ត្រូវបានតុលាការសម្រេចថាមិនមានជាប់ពាក់ព័ន្ធទៅនឹងករណីរំលោភបំពានផ្លូវភេទ ... |
article_593.txt | ប្រធានាធិបតីចិន ស៊ី ជិនភីង បញ្ជាក់ពីការចូលរួមក្នុងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២២។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសថៃ ស្របពេលដែលមេដឹកនាំអាម៉េរិកនឹងអវត្តមាននោះ។ | កិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ជាកិច្ចប្រជុំមួយដែលមាន២១ប្រទេស និងតំបន់ជាសមាជិក។ នៅឆ្នាំ២០២២ កិច្ចប្រជុំនេះនឹងធ្វើឡើងនៅថៃពីថ្ងៃទី១៨-១៩ខែវិច្ឆិកាខាងមុខ។ អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Tanee Sangrat និយាយថា មកទល់ពេលនេះ មានមេដឹកនាំប្រទេសសមាជិកចំនួន៤ហើយដែលបានបញ្ជាក់វត្តមានក្នុងកិច្ចប្រជុំដោយផ... |
article_5930.txt | ក្លិប Manchester United បានសាកសួរទៅកាន់លោក Ruben Amorim ជាគ្រូបង្វឹកថ្មីដើម្បីឱ្យលោកស្វែងរកភាពល្អប្រសើរពីក្រុមកីឡាករដែលក្លិបមានបច្ចុប្បន្នក្នុងទឹកដី Old Trafford ជាជាងការនាំចូលកីឡាករចំណូលថ្មី នៅក្នុងទីផ្សារដោះដូរនៅពេលខាងមុខ។ នេះបើតាមប្រភពជិតស្និទ្ធនឹងក្លិបបិសាចក្រហមប្រាក់ទៅកាន់ទូរទស្សន៍ EPSN។ | លោក Amorim ដែលទើបបានតែងតាំងជាគ្រូបង្វឹកប្រចាំក្រុមរហស្សនាមបិសាចក្រហម នឹងត្រូវដឹកនាំការប្រកួតដំបូងបង្អស់នៅក្នុងទឹកដីប្រទេសអង់គ្លេស ទល់នឹងក្រុម Ipswich Town ថ្ងៃទី២៤ ខែវិច្ឆិកា។ កាលពីថ្ងៃទី១៨ វិច្ឆិកា បុរសសញ្ជាតិព័រទុយហ្កាល់ បានដឹកនាំក្រុមឆ្លងកាត់ការហ្វឹកហាត់លើកដំបូង បន្ទាប់ពីលោកជាមួយនឹងក្រុមការងារគ្រូបង្វឹកទទួលបានការអនុ... |
article_5931.txt | Ruud Van Nistelrooy អស់តួនាទីជាអ្នកចាត់ការទូទៅបណ្ដោះអាសន្នរបស់ខ្លួនហើយ នៅក្រោយដឹកនាំ Manchester United ឈ្នះ Leicester City ៣-០ ក្នុងការប្រកួត Premier League នៅថ្ងៃទី១០ ខែវិច្ឆិកា។ ៤ប្រកួតក្រោមការដឹកនាំរបស់គ្រូសញ្ជាតិហូឡង់ បិសាចក្រហមមិនស្គាល់ចាញ់ឡើយ មុនលោក Ruben Amorim ចូលដឹកនាំផ្លូវការ។ | ប្រធានក្រុម Bruno Fernandes រកបាន១គ្រាប់បើកឆាក និងរួមចំណែកក្នុងការសម្រេចទី២គ្រាប់បន្តបន្ទាប់ ដោយក្នុងនោះការធ្វើឱ្យបាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Victor Kristiansen និងបញ្ជូនឱ្យ Alejandro Garnacho សម្រាប់គ្រាប់ទី៣ ដើម្បីជួយបិសាចក្រហមឈ្នះក្រុមកញ្រ្ជោង ៣-០ ក្នុងជំនួបលីគកំពូលអង់គ្លេសសប្តាហ៍ទី១១ នៅ Old Trafford។ ក្នុងតំណែងអ... |
article_5932.txt | ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar Jr ពេលថ្មីៗនេះត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថារូបគេបានបើកភ្លើងខៀវក្នុងការវិលត្រឡប់ទៅកាន់ក្លិបនៅទឹកដីប្រទេសប្រេស៊ីលវិញ បន្ទាប់ពីជួបបញ្ហារបួសជារឿយអំឡុងពេលលេងឱ្យក្លិប Al Hilal របស់ប្រទេសអារ៉ាប៊ីសាអូឌីត។ ក្រោយពីមានលេចឮព័ត៌មាននេះ ក្លិបមួយចំនួននៅប្រេស៊ីល បានបដិសេធ និងច្រានចោលព័ត៌មាននេះ។ | Neymar ទើបតែបានវិលត្រឡប់បង្ហាញខ្លួនលេងឱ្យក្លិប Al Hilal ចំនួន ២ប្រកួត នៅក្នុងពានរង្វាន់ AFC Champions League ក្រោយពីរូបគេបានជាពីបញ្ហារបួសដាច់សរសៃពួរជង្គង់ និងបញ្ហារបួសជង្គង់ធ្ងន់ធ្ងររយៈពេល ១២ខែ។ ប៉ុន្តែបង្ហាញខ្លួនបានពេលខ្លីទើប ២ប្រកួត Neymar ក៏បានបន្តជួបបញ្ហារបួសសាច់ដុំបន្តទៀត ហើយបានបង្កឱ្យអនាគតរបស់គេនៅក្លិប Al Hilal ក... |
article_5933.txt | លោក Lee Carsley គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសបណ្តោះអាសន្ត នឹងផ្ទេរតំណែងទៅកាន់លោក Thomas Tuchel ដែលត្រូវបានសហពីន្ទកីឡាបាល់ទាត់អង់គ្លេសតែងតាំងជាគ្រូថ្មី។ មុនប្រគល់តំណែងទៅគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ លោក Carsley ជួយតោកំណាចឈ្នះអៀរឡង់ ៥-០ ក្នុងពានរង្វាន់ UEFA Nations League។ | តោកំណាចអង់គ្លេសបានវិលត្រឡប់ឈរកំពូលតារាងពូលទី២ នៃ League B វិញ ថែមទាំងបានកក់កៅអីឆ្លងទៅកាន់វគ្គបន្ត ក្រោយពីក្រុមបានផ្តួលក្រុមអៀរឡង់ ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៥-០។ ជ័យជម្នះនោះទៀតសោត គឺជាការយកឈ្នះការប្រកួតចំនួន ៥លើក ចំណោម ៦ប្រកួត ដែលលោក Carsley បានដឹកនាំបណ្តោះអាសន្ត ចាប់តាំងពីចូលកាន់តំណែង។ លោក Lee Carsley កាលពីមុនគឺជាគ្រូបង្វ... |
article_5934.txt | មានតែ៤ប្រទេសប៉ុណ្ណោះធ្លាប់ឈ្នះជើងឯក AFF Cup ដែលពានរង្វាន់កម្រិតអាស៊ីអាសគ្នេយ៍ ក្នុងនោះមានថៃ សិង្ហបុរី វៀតណាម និងម៉ាឡេស៊ី។ ថៃ ជោគជ័យបំផុតក្នុងពានរង្វាន់នេះដោយគ្រងជើងឯកច្រើនជាងគេចំនួន៧លើក ស្របពេលឥណ្ឌូណេស៊ី មិនធ្លាប់ឈ្នះសោះ ហើយរងជើងឯក ៦លើកលើសគេ។ | AFF Cup ដែលឈ្មោះឧបត្តម្ភ Mitsubishi Electric Cup បានឈានដល់ព្រឹត្តិការណ៍ទី១៥ហើយ នៅឆ្នាំ ២០២៤នេះ បើគិតចាប់ពីបង្កើតដំបូងនៅឆ្នាំ ១៩៩៦។ ពានរង្វាន់កីឡាបាល់ទាត់តំបន់អាស៊ានមួយនេះមាន ១១ប្រទេសចូលរួម ដោយថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី បង្ហាញមុខគ្រប់កម្មវិធីទាំង១៤លើក ស្របពេល ព្រុយណេ តិចជាងគេ ត្រឹម២លើកប៉ុណ្ណោះ... |
article_5935.txt | Sir Alex Ferguson បានក្លាយជាវីរបុរសផ្នែកដឹកនាំក្រុមមួយរូបប្រចាំក្លិប Manchester United ដែលមានមនុស្សជាច្រើនចង់យកត្រាប់តាម ដើម្បីភាពជោគជ័យក្នុងអាជីពដឹកនាំ។ លោក Ruben Amorim គ្រូបង្វឹកថ្មីប្រចាំក្រុមបិសាចក្រហម បាននិយាយថា លោកគឺខុសប្លែកពី Sir Alex ហើយក៏មិនយកត្រាប់តាម របៀបដឹកនាំក្រុមឱ្យវិលត្រឡប់ទៅកាន់ភាពជោគជ័យឡើងវិញដែរ។ | «ខ្ញុំមកទីនេះមិនមែនធ្វើត្រាប់តាមនរណាម្នាក់ឡើយ ដូច្នេះខ្ញុំត្រូវធ្វើអ្វីជាខ្លួនខ្ញុំ យើងត្រូវតែទាមទារខ្លាំងលើចំណុចនេះ ហើយនេះគឺជាក្លិបមួយដែលត្រូវការទាមទារឈ្នះជាចាំបាច់។ យើងត្រូវតែបង្ហាញទៅកាន់កីឡាកររបស់យើង។ ប៉ុន្តែវាគឺជាពេលវេលាខុសគ្នាមួយ ខ្ញុំមិនអាចធ្វើត្រាប់ដូចទៅនឹង Sir Alex Ferguson ធ្លាប់បានធ្វើ ព្រោះពេលនេះវាខុសគ្នា ហើ... |
article_5936.txt | លោក Juan Mata អតីតកីឡាករខ្សែបម្រើក្រុម Manchester United និង Chelsea បានក្លាយជាសហម្ចាស់ក្លិប San Diego នៅលីគបាល់ទាត់ប្រទេសអាម៉េរិក Major League Soccer បន្ទាប់ពីបានចំណាយប្រាក់ទិញយកភាគហ៊ុនក្លិបមួយចំនួន។ នេះបើតាមការប្រកាសរបស់ក្លិប San Diego ថ្ងៃទី២០ ខែវិច្ឆិកា។ | «ការចូលរួមជាមួយនឹងក្លិប San Diego FC ក្នុងនាមជាដៃគូ គឺបានផ្តល់ឱកាសដ៏រីករាយមួយសម្រាប់ខ្ញុំ ក្នុងការជួយកសាងក្លិប ស្ថិតក្នុងទីក្រុងដ៏ពិសេសអស្ចារ្យមួយនេះ និងនៅក្នុងលីគបាល់ទាត់ដ៏អស្ចារ្យ រួមជាមួយនឹងចំនួនអ្នកគាំទ្រដ៏ច្រើន។»។ នេះបើតាមសម្តីរបស់ Mata នៅក្នុងកិច្ចសម្ភាសជាមួយនឹងក្លិប San Diego។ ខ្សែបម្រើ Mata វ័យ៣៦ឆ្នាំ ធ្លាប់បាន... |
article_5937.txt | ក្រុម Manchester United បានបញ្ចប់ការប្រកួតនៅក្នុងជំនួបពានរង្វាន់ UEFA Europa League ត្រឹមតែលទ្ធផលស្មើ ១-១ ទល់នឹងក្រុមមកមកពីប្រទេសតួកគី Fenerbahce ថ្ងៃទី២៤ ខែតុលា។ ជួបលទ្ធផលមិនសមប្រកប អ្នកចាំទី Andre Onana បង្ហាញអារម្មណ៍ខកចិត្តខ្លាំង ខណៈអះអាងថាកីឡាករដទៃក្នុងក្រុមក៏មិនរីករាយដូចគ្នា។ | នៅក្នុងការប្រកួតស្ថិតក្នុងកីឡដ្ឋាន Clement Turpin ប្រទេសតួកគី ក្រុមរហស្សនាមបិសាចក្រហម បានបើកការនាំមុខមុន ដោយកើតចេញពីស៊ុតបាល់បញ្ចូលទីពីសំណាក់ខ្សែបម្រើ Christian Eriksen នៅនាទី១៥។ ទោះជាយ៉ាងណា នៅដើមវគ្គទី២ កីឡាករ Youssef En-Nesyri រកបានគ្រាប់បាល់តាមស្មើមកវិញសម្រាប់ Fenerbahce នៅនាទី៤៩។ អ្នកចាំទី Andre Onana ក៏បានដើរតួយ៉ា... |
article_5938.txt | លោក Stefano Pioli គ្រូបង្វឹកថ្មីក្រុម Al Nassr សរសើរ Cristiano Ronaldo មានវ័យចំណាស់ទៅហើយ ប៉ុន្តែសមត្ថភាពនៅក្នុងការប្រកួតប្រជែងក្នុងទីលានបាល់ទាត់ ដូចកាលពេលនៅជាយុវជន។ គ្រូសញ្ជាតិអ៊ីតាលី ចាត់ទុកប្រធានក្រុមវ័យ ៣៩ឆ្នាំ ជាកត្តាសំខាន់ជំរុញខ្លួនទៅដឹកនាំក្រុមក្នុងប្រទេសអារ៉ាប៊ីសាអូឌីតមួយនេះ។ | អតីតអ្នកចាត់ការក្រុម AC Milan បានចូលមកជំនួសតំណែងលោក Luis Castro សញ្ជាតិព័រទុយហ្កាល់ ដែលត្រូវបាន Al Nassr បញ្ចប់តំណែងកាលពីខែសីហា។ លោក Pioli បានដឹកនាំក្រុមឈ្នះការប្រកួតចំនួន ៧លើក ក្នុងក្របខណ្ឌ Saudi Pro League មុនពេលក្រុមបានធ្លាក់ចេញពីពានរង្វាន់ Saudi Cup ពេលកីឡាករវ័យ ៣៩ឆ្នាំ ស៊ុតបាល់ពិន័យ ១១ម៉ែត្រមិនចូលទីនៅចុងម៉ោង។ បន្ទ... |
article_5939.txt | អនាគតរបស់អ្នកចាត់ការបណ្ដោះអាសន្ន Ruud van Nistelrooy នៅ Manchester United នឹងទៅជាយ៉ាងណានោះ នឹងបង្ហាញច្បាស់នៅពេលលោក Ruben Amorim ទៅដល់។ នៅក្រោយពេលដឹកនាំក្រុមបានផ្លែផ្កា កីឡាករបិសាចក្រហមភាគច្រើនចង់ឱ្យអ្នកចាត់ការសញ្ជាតិហូឡង់នៅបន្ត។ | Van Nistelrooy បានឈានជើងចូលដឹកនាំ Man Utd បណ្តោះអាសន្នក្រោយក្លិបបញ្ចប់តំណែងលោក Erik ten Hag។ ៣ប្រកួត បុរសសញ្ជាតិហូឡង់ ជួយក្រុមមិនស្គាល់ចាញ់សោះ ដោយឈ្នះ២ និងស្មើ១ ក្នុងនោះជំនួបចុងក្រោយឈ្នះ PAOK FC ២-០ ក្នុងវគ្គសន្សំពិន្ទុ UEFA Europa League ដែលជាជ័យជម្នះលើកដំបូងក្នុងក្របខណ្ឌអឺរ៉ុប។ អតីតខ្សែប្រយុទ្ធឆ្នើមក្រុមបិសាចក្រហមរូប... |
article_594.txt | ប្រធានាធិបតី អ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២១ ខែកញ្ញាទាមទារឱ្យអង្គការសហប្រជាជាតិ (UN) បង្កើតតុលាការពិសេសមួយដើម្បីកាត់ទោសរុស្ស៊ីជុំវិញទង្វើឈ្លានពានអ៊ុយក្រែនដែលជាសង្រ្គាមធំបំផុតនៅអឺរ៉ុបគិតចាប់ពីសង្រ្គាមលោកលើកទី២មក។ មេដឹកនាំអ៊ុយក្រែនរូបនេះក៏បានទទូចឱ្យដកសិទ្ធិវ៉េតូរបស់រុស្ស៊ីចេញពីក្រុមប្រឹក្សាសន្តិសុខ UN ផងដែរ ដ... | សង្រ្គាមនៅអ៊ុយក្រែនក្លាយជាប្រធានបទសំខាន់មួយដែលត្រូវបានមេដឹកនាំពិភពលោក ពិសេសអាម៉េរិក និងសម្ព័ន្ធមិត្តលើកឡើងអំឡុងសុន្ទរកថានៅសម័យប្រជុំលើកទី៧៧នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ដើម្បីរិះគន់ ថ្កោលទោស ក៏ដូចជាស្វែងរកវិធីបញ្ចប់សង្រ្គាមផងដែរ។ ដោយជាប់កាតព្វកិច្ចការពារប្រទេស ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវបាន... |
article_5940.txt | លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) សាទរលោក Donald Trump ដែលជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាម៉េរិកជាថ្មីម្តងទៀត។ លោក Trump បានប្រកាសពីជ័យជម្នះ នៃលទ្ធផលការបោះឆ្នោត ដោយបានផ្តួលគណៈបក្សប្រជាធិបតីរបស់អ្នកស្រី Kamala Harris។ | សហរដ្ឋអាម៉េរិក នឹងត្រូវរួមសហការរៀបចំព្រឹត្តិការណ៍ World Cup 2026 ជាមួយកាណាដា និងម៉ិកស៊ិក ហើយក៏ជាព្រឹត្តិការណ៍ដែលពានរង្វាន់បាល់ទាត់ពិភពលោក បានវិលត្រឡប់ទៅកាន់ទឹកដីអាម៉េរិកខាងជើង លើកដំបូង បើគិតចាប់តាំងពីឆ្នាំ ១៩៩៤ មក។ រំឮកទៅកាន់ពេលដែល លោក Trump បានធ្វើជាប្រធានាធិបតីអាម៉េរិកកាលពីលើកទី១ លោក Infantino ក៏តែងតែបានជួបពិភាក្សាគ... |
article_5941.txt | Diego Forlan អតីតខ្សែប្រយុទ្ធឆ្នើម Manchester United នឹងបង្ហាញខ្លួនលើកដំបូងជាកីឡាករវាយកូនបាល់អាជីពក្នុងការប្រកួតពានរង្វាន់ ATP Tour ដែលរៀបចំនៅអ៊ុយរូហ្កាយ ខែវិច្ឆិកា ឆ្នាំ២០២៤។ | អតីតសមាជិកក្រុមជម្រើសជាតិអ៊ុយរូហ្កាយ វ័យ ៤៥ឆ្នាំ បានចូលនិវត្តន៍ពីកីឡាករបាល់ទាត់ នៅក្នុងឆ្នាំ ២០១៩ បន្ទាប់ពីប្រកបអាជីពក្នុងក្លិបធំៗដូចជា Man Utd, Villarreal, AT-Madrid និង Inter Milan ជាដើម។ Forlan ក៏ធ្លាប់ជាអ្នកចាត់ការទូទៅក្រុមបាល់ទាត់នៅប្រទេសកំណើតផងដែរ។ ក្រៅពីកីឡាបាល់ទាត់ Forlan ក៏មានចំណូលចិត្តខាងកីឡាវាយកូនបាល់ផងដែរ។ ... |
article_5942.txt | ដឹកនាំក្រុម Manchester United បំបាក់ក្រុម Leicester City ដោយលទ្ធផល ៥-២ ជាមួយទម្រង់លេងខុសប្លែកខ្លាំងនៅក្នុងការប្រកួតពានរង្វាន់ EFL Cup រាត្រីថ្ងៃទី៣០ ខែតុលា លោក Ruud Van Nistelrooy គ្រូបង្វឹកបណ្តោះអាសន្ន បង្ហាញក្តីសង្ឃឹមខ្លួននៅតែទទួលបានការងារនៅ Old Trafford។ | អតីតកីឡាករខ្សែប្រយុទ្ធក្រុម Man Utd អំឡុងឆ្នាំ ២០០២-០៦ បានបង្ហាញសមត្ថភាពកែប្រែក្រុមឱ្យទទួលបានជ័យជម្នះល្អឡើងវិញ ក្នុងតួនាទីអ្នកចាត់ការបណ្តោះអាសន្នជំនួសតំណែងរបស់លោក Ten Hag។ ប្រកួតដំបូង អ្នកចាត់ការហូឡង់ ជួយបិសាចក្រហមឈ្នះ Leicester ៥-២ វគ្គ ១៦ក្រុម ចុងក្រោយ EFL Cup។ នេះក៏ជាជ័យជម្នះលើសពី៣គ្រាប់លើកដំបូងរបស់ Man Utd នៅរដូវក... |
article_5943.txt | លោក Ruud Van Nistelrooy អ្នកចាត់ការក្រុម Manchester United បណ្តោះអាសន្ត នៅ ក្នុងការប្រកួតដែលក្រុមប្រកួតស្មើទល់នឹងក្រុមភ្ញៀវ Chelsea លោកបានមើលឃើញ ពី ភាពវិជ្ជមានរបស់ក្រុម ថានឹងអាចធ្វើបានល្អកាន់តែខ្លាំង នៅក្នុងការប្រកួតបន្ទាប់ ខណៈ ក្រុមកំពុងតែកសាងទំនុកចិត្ត និងចាប់ផ្តើមមានស្មារតីខ្ពស់ឡើងវិញ។ | លោក Van Nistelrooy បានដឹកនាំក្រុមរហស្សនាមបិសាចក្រហមចំនួន ២ប្រកួត ចាប់តាំង ពីក្លិបបានបណ្តេញ លោក Erik ten Hag អតីតអ្នកចាត់ការក្រុម បានត្រឹមតែ ៦ថ្ងៃ។ ការ ប្រកួតទី១ ក្រុម Man Utd បានបំបាក់ក្រុម Leicester City ដោយលទ្ធផល ៥-២ នៅក្នុង ពានរង្វាន់ EFL Cup វគ្គ ១៦ក្រុមចុងក្រោយ និងជំនួបស្មើទល់នឹងក្រុម Chelsea លទ្ធផល ១-១ ក្នុងកីឡដ... |
article_5944.txt | កីឡាករខ្សែប្រយុទ្ធ Rafa Silva របស់ក្លិប Cruzeiro ត្រូវបានបណ្តេញចេញពីការប្រកួតលីគកំពូលប្រេស៊ីល នៅពេលការប្រកួតទើបតែចាប់ផ្តើមបានត្រឹមតែ ៣វិនាទី បន្ទាប់ពីរូបគេបានវាយគូប្រកួតជាមួយនឹងកែងដៃ នៅពេលផ្តើមការប្រកួតនោះ។ | អវត្តមានរបស់ខ្សែប្រយុទ្ធ Rafa Silva បង្កឱ្យក្រុម Cruzeiro មានកីឡាករនៅត្រឹមតែ ១០នាក់ ហើយនៅចុងបញ្ចប់ ក្រុមបានប្រកួតចាញ់ក្រោមថ្វីជើង Athletico Paranaense លទ្ធផល ៣-០។ ខ្សែប្រយុទ្ធ Silva បានបង្កហេតុដោយបានយកកែងដៃទៅបុកចំ ក របស់កីឡាករ Kaique Rocha របស់ក្លិបParanaense នៅពេលអ្នកទាំង ២ កំពុងតែប្រជែងគ្នាដណ្តើមបាល់ បន្ទាប់គ្រាប់បាល... |
article_5945.txt | Erling Haaland ខ្សែប្រយុទ្ធ Manchester City បានបាត់វត្តមានពីកម្មវិធីប្រគល់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៤ តែត្រូវបានគេប្រទះឃើញលេចវត្តមាន នៅការប្រកួតពានរង្វាន់លីគកំពូលប្រទេសស៊ុយអែត ក្នុងជំនួបសំខាន់រវាង Malmo FF និង IFK Gothenburg ។ | Haaland វ័យ ២៤ឆ្នាំ ត្រូវបានគេឃើញស្ថិតនៅក្នុងទីក្រុង Malmo ប្រទេសស៊ុតអែតថ្ងៃទី២៨ ខែតុលា មុនពេលជំនួបរវាងក្រុម Malmo FF ប្រកួតតទល់នឹងគូប្រជែង IFK Gothenburg ដែលការប្រកួតនោះទៀតសោត ជាជំនួបសំខាន់ដែលនឹងកាត់សេចក្តីថាក្រុម Malmo FF នឹងអាចឈ្នះពានរង្វាន់លើកទី២ ជាប់គ្នាក្នុងរដូវកាល ២០២៤។ Haaland លេចមុខទៅមើលការប្រកួតដែលមានមិត្តភក្... |
article_5946.txt | កីឡាករខ្សែប្រយុទ្ធវ័យចំណាស់ ៣៩ឆ្នាំ Cristiano Ronaldo នៅតែមានឥទ្ធិពល និងឈរនៅក្នុងនាមជាកីឡាករដែលមានប្រាក់ចំណូលខ្ពស់ជាងគេបង្អស់ ប្រចាំឆ្នាំ ២០២៤។ កីឡាករ Cristiano Ronaldo ឈរពីលើខ្សែប្រយុទ្ធ Lionel Messi ដល់ទៅ ២ដង ហើយ Neymar Jr ក៏នៅតែជាកីឡាករម្នាក់ដែលរកបានប្រាក់ចំណូលខ្ពស់ដូចគ្នា។ | កាលពីឆ្នាំ ២០២៣ ទីផ្សារដោះដូរកីឡាករមានភាពប្រែប្រួលខ្លាំង បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត បានចំណាយប្រាក់ជិត ១ពាន់លានដុល្លារ នាំយកកីឡាករទៅចូលរួមក្លិបស្ថិតក្នុងក្របខណ្ឌ Saudi Pro League រួមតាំងការផ្តល់ប្រាក់ខែថ្លៃកប់ពពក។ ទោះជាចូលរដូវកាល ២០២៤-២០២៥ លីគបាល់ទាត់អារ៉ាប៊ីសាអូឌីត ហាក់ជាថមថយការចាយវាយប្រាក់នាំយកកីឡាករកម្រិតកំពូលៗ ម... |
article_5947.txt | កម្រិតការប្រកួតប្រជែងបាល់ទាត់នៅក្នុងតំបន់អាស៊ាន នាពេលបច្ចុប្បន្នកំពុងតែកើនឡើងខ្លាំង ព្រោះតែក្រុមនីមួយៗ ចាប់ផ្តើមពង្រឹងសមត្ថភាពក្រុមកាន់តែខ្លាំង ខណៈក្រុមមួយចំនួនក៏បាននាំយកកីឡាករកូនកាត់ ឬក៏ចូលសញ្ជាតិមកជួយក្រុម ដើម្បីសម្រេចគោលដៅរៀងៗខ្លួន។ | តួយ៉ាង ក្រុមជម្រើសជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា សិង្ហបុរី ថៃ កម្ពុជា ជាពិសេសឥណ្ឌូណេស៊ី សុទ្ធសឹងតែបានពង្រឹងសមត្ថភាពក្រុម ដោយមានលាយឡំជាមួយនឹងកីឡាករកូនកាត់ ឬចូលសញ្ជាតិ។ ឥណ្ឌូណេស៊ី បានធ្វើឱ្យអ្នកគាំទ្រវិស័យបាល់ទាត់ផ្ញាក់ផ្អើលខ្លាំង តាមរយៈការប្រើកីឡាករចូលសញ្ជាតិយ៉ាងមានប្រសិទ្ធភាព។ ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានតែឥណ្ឌូណេស៊ី... |
article_5948.txt | ក្រុម Barcelona នៅតែបង្ហាញទម្រង់លេងជាមួយនឹងសមត្ថភាពដ៏ខ្លាំង ដោយបានបំបាក់ក្រុម Espanyol នៅក្នុងជំនួបក្រុមមកពីទីក្រុងតែមួយ Catalan Derby នៅក្នុងលទ្ធផល ៣-១ នៃពានរង្វាន់លីគកំពូលអេស្ប៉ាញ La Liga ថ្ងៃទី៣ ខែវិច្ឆិកា។ គ្រាប់បាល់ចំនួន ៣គ្រាប់ របស់ក្រុមរហស្សនាម អ្នកមានបុណ្យ រកបានដោយខ្សែបម្រើ Dani Olmo ២គ្រាប់ម្នាក់ឯង និង ១គ្រាប... | យកឈ្នះការប្រកួតទល់នឹងក្រុម Espanyol ជាការបន្តកំណត់ត្រាការប្រកួតចំនួន ២៧លើក មិនបរាជ័យសូម្បីតែមួយលើក សម្រាប់ក្រុម Barca។ Barcelona ក៏រកបាន ៣ពិន្ទុបន្ថែម ដើម្បីបន្តឈរនៅលើកំពូលតារាងក្របខណ្ឌ La Liga និងឈរពីលើក្រុមគូប្រជែង Real Madrid រហូតដល់ទៅ ៩ពិន្ទុដាច់ ខណៈដែលក្រុមរហស្សនាមអធិរាជស នៅមិនទាន់ឆ្លងកាត់ការប្រកួតក្នុងសប្តាហ៍នេះ... |
article_5949.txt | Amad Diallo រកបាន២គ្រាប់ម្នាក់ឯង ជួយក្រុម Manchester United ទទួលបាន៣ពិន្ទុដំបូង តាមរយៈការយកឈ្នះ PAOK FC ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតវគ្គសន្សំពិន្ទុ UEFA Europa League។ ៣ប្រកួតក្រោមការដឹកនាំរបស់ Ruud van Nistelrooy ក្រុមបិសាចក្រហមមិនទាន់ស្គាល់ចាញ់ឡើយ។ | ក្នុងការប្រកួតវគ្គសន្សំពិន្ទុ ជុំទី៤ នៅកីឡដ្ឋាន Old Trafford យប់ថ្ងៃទី៧ ខែវិច្ឆិកា ខ្សែបម្រើកូដីវ័រ Diallo សម្រេចទីដល់ទៅ២គ្រាប់ម្នាក់ឯង នៅនាទី៥០ និង៧៧។ លទ្ធផលនេះ បានជួយក្រុមបិសាចក្រហម ស្គាល់ជ័យជម្នះលើកដំបូងក្នុងការប្រកួតជើងឯកលំដាប់ទី២អឺរ៉ុប បន្ទាប់ពីស្មើ៣ប្រកួតដំបូង។ មិនត្រឹមជួយ Man Utd រកបាន៣ពិន្ទុដំបូងឡើយ ខ្សែបម្រើវ... |
article_595.txt | ថ្លែងនៅសម័យប្រជុំលើកទី៧៧នៃមហាសន្និបាតអង្គការសហប្រជាជាតិ(UN) ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ លើកឡើងនៅថ្ងៃទី២០ ខែកញ្ញាថា កិច្ចព្រមព្រៀងនាំធញ្ញជាតិចេញពីអ៊ុយក្រែន ជាសមិទ្ធផលដ៏អស្ចារ្យបំផុតមួយរបស់UN ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ជាភាគីមួយសម្របសម្រួលកិច្ចព្រមព្រៀងនាំធញ្ញជាតិនេះ ប្រធានាធិបតីតួកគីរូបនេះក៏បានជំរុញឱ្យពិ... | តួកគី អង្គការសហប្រជាជាតិ(UN) រុស្ស៊ី និងអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅថ្ងៃទី២២ ខែកក្កដា នាទីក្រុងអ៊ីស្តង់ប៊ុលដើម្បីបើកផ្លូវនាំធញ្ញជាតិចេញពីកំពង់ផែអ៊ុយក្រែនចំនួនបីឡើងវិញ បន្ទាប់ពីត្រូវបានជាប់គាំងដោយសារសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ មជ្ឈមណ្ឌលសម្របសម្រួលរួមដែលមានតំណាងមកពីប្រទេសទាំងបីនៅទីក្រុងអ៊ីស្តង់ប៊ុលសម្រាប់... |
article_5950.txt | ក្រុម Manchester United រងបរាជ័យដ៏ខកចិត្តខ្លាំងបំផុតមួយ ក្រោមថ្វីជើងម្ចាស់ផ្ទះ West Ham United ស្ថិតក្នុងកីឡដ្ឋាន London លទ្ធផល ២-១ នៅពេលកីឡាករខ្សែប្រយុទ្ធ Jarrod Bowen ស៊ុតបាល់ពិន័យ ១១ម៉ែត្រ យកឈ្នះការប្រកួតនៅចុងម៉ោង។ បរាជ័យនេះ បានធ្វើឱ្យកើនសម្ពាធបន្ថែមទៀតចំពោះតំណែង លោក Erik ten Hag អ្នកចាត់ការក្រុមបិសាចក្រហម ស្ត។... | ការប្រកួតនោះ ក្រុមម្ចាស់ផ្ទះ West Ham United បានស៊ុតបើកឆាក នាំមុខលើក្រុមភ្ញៀវមុន នៅនាទី៧៤ ធ្វើបានដោយកីឡាករ Crysencio Summerville បន្ទាប់មកខ្សែបម្រើក្រុមបិសាចក្រហម Casemiro រកបានគ្រាប់បាល់តាមស្មើ លទ្ធផល ១-១ មកវិញ នៅនាទី៨១។ ក្រោយពីក្រុមទាំង២ កំពុងស្ថិតនៅលទ្ធផលស្មើ ១-១ ឈានដល់នាទី៨៩ ទៅហើយ កីឡាករខ្សែការពារ Matthijs de Lig... |
article_5951.txt | ជំនួបការប្រកួតពានរង្វាន់ក្របខណ្ឌ La Liga រវាងក្រុមជើងខ្លាំង Real Madrid ទល់ Valencia ដែលគ្រោងធ្វើនៅថ្ងៃទី២ ខែវិច្ឆិកា ត្រូវបានផ្អាកបណ្តោះអាសន្ត ព្រោះតែបញ្ហាទឹកជំនន់ដ៏សាហាវនៅក្នុងប្រទេសអេស្ប៉ាញ។ ការប្រកួតរវាង Villarreal ទល់នឹងក្រុម Rayo Vallecano និងការប្រកួតរបស់ Levante នៅលីគលំដាប់ទី២អេស្ប៉ាញ ទល់ Malaga ក៏បានត្រូវផ្អាក... | សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) ថ្ងៃទី៣១ ខែតុលា បានចេញសេចក្តីប្រកាសថា រាល់ការប្រកួតទាំងអស់នៅក្នុងទីក្រុង Valencia របស់ប្រទេសអេស្ប៉ាញ សប្តាហ៍នេះ នឹងត្រូវតែផ្អាកការប្រកួតទាំងអស់ ហើយត្រូវផ្លាស់ប្តូរកាលវិភាគការប្រកួតឡើងវិញ តាមសំណើរបស់ក្របខណ្ឌ La Liga។រដ្ឋាភិបាលអេស្ប៉ាញ បានប្រកាសទៀតថា គ្រោះទឹកជំនន់រយៈពេល ៣ថ្ងៃ បានធ្វើឱ្យមនុស... |
article_5952.txt | Rodri ខ្សែបម្រើឆ្នើមអេស្ប៉ាញ និង Manchester City ឈ្នះ Ballon d’Or លើកដំបូងក្នុងអាជីព ។ កីឡាករ Real Madrid ដែលជាប់បេក្ខភាពប្រជែងពាន សុទ្ធតែពហិការមិនចូលរួមពិធីប្រគល់ពានកីឡាករឆ្នើមប្រចាំឆ្នាំ ដែលរៀបចំនៅសាលមហោស្រព Chatelet ក្នុងក្រុងប៉ារីស ថ្ងៃទី២៨ ខែតុលា។ | ទស្សនាវដ្ដី France Football បានសម្រេចផ្តល់ពានកីឡាករឆ្នើបំផុតលើលោកប្រចាំឆ្នាំ ២០២៤ ទៅឱ្យ Rodri ស្របពេលកីឡាករ Real Madrid រួមមាន Vinicius Jr, Jude Bellingham និង Dani Carvajal ស្ថិតនៅចំណាត់ថ្នាក់លេខ២ លេខ៣ និងលេខ៤។ ការផ្តល់ពាន Ballon d’Or ទៅខ្សែបម្រើឆ្មើមរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ វ័យ២៨ឆ្នាំ មិនទទួលបានការពេញចិត្តពីសំណាក់... |
article_5953.txt | ការប្រកួតពានរង្វាន់ Copa Del Rey ចំនួន ៥ប្រកួត នៅក្នុងចំណោម ៧ប្រកួត ត្រូវបានបន្តផ្អាកបណ្តោះអាសន្ន ក្រោយពីប្រទេសអេស្ប៉ាញបានរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ដ៏សាហាវក្នុងប្រវត្តិសាស្ត្រ និងបណ្តាលឱ្យបាត់បង់ជិវិតមនុស្សយ៉ាងហោច ២១៧នាក់ ក្នុងរដ្ឋ Valencia និងច្រើននាក់ផ្សេងទៀតបន្តបាត់ខ្លួន។ នេះបើតាមការសម្រេចរបស់សហព័ន្ធបាល់ទាត់អេស្ប៉... | ក្លិបមួយចំនួនមានទីតាំងស្ថិតក្នុងក្រុង Valencia ប្រទេសអេស្ប៉ាញ បានស្នើសុំទៅកាន់ស្ថាប័ន RFEF ជាលើកទី២ សម្រាប់ជំនួបការប្រកួតពានរង្វាន់ Copa Del Rey។ កាលវិភាគការប្រកួតថ្មីក៏នឹងត្រូវបានផ្លាស់ប្តូរឡើងវិញ ហើយក៏ត្រូវបានប្រកាសនៅថ្ងៃទី៤ ខែវិច្ឆិកា បន្ទាប់ពីសហព័ន្ធ RFEF បានទទួលយកសំណើរ។ កងទ័ពអេស្ប៉ាញប្រមាណចំនួន ៧ ៥០០នាក់ បានបញ្ជូន... |
article_5954.txt | Rodri កីឡាខ្សែបម្រើ Manchester City ទទួលបានកីឡាករល្អជាងគេបង្អស់លើពិភពលោក Ballon d’Or ឆ្នាំ ២០២៤ ស្របពេល Vinicius Jr ដែលបានលេខ២ បង្ហាញការមិនពេញចិត្តចំពោះការផ្តល់នេះ។ Rodri បានចំអកឱ្យ Vinicius Jr អំឡុងពេលអបអរជ័យលាភី ក្នុងវីដេអូមួយដែលក្លិប Man City បានបង្ហោះ។ | បើតាមការសែត El Chiringuito ក្លិប Man City បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃទី២៩ ខែតុលា ក្រោយពី Rodri បានឈ្នះពាន Ballon d’Or លើកដំបូង។ នៅក្នុងឃ្លីបវីដេអូនោះ Rodri ត្រូវបានគេឃើញអបអរជាមួយនឹងមិត្តភក្កិ និងគ្រួសារ ដោយបានច្រៀងជាភាសាអេស្ប៉ាញ ទាក់ទងនឹងឈ្មោះរបស់តារាបាល់ទាត់ Vinicius Jr របស់ក្លិប Real Madrid... |
article_5955.txt | រដ្ឋមន្ត្រីកីឡាប្រទេសបារាំង លោក Gil Averous បានប្រកាសនៅថ្ងៃទី២៤ ខែតុលា ថារាល់ជំនួបពានរង្វាន់លីគកំពូល Ligue 1 និងលីគទី២បារាំង Ligue 2 នឹងអាចត្រូវបានពន្យារពេល ឬក៏បញ្ឈប់ការប្រកួតតែម្តង ប្រសិនបើនៅក្នុងការប្រកួតនោះមានឮការស្រែករើសអើងអ្នកស្រលាញ់ភេទដូចគ្នា ឬក៏មានការបង្កហិង្សាក្នុងការប្រកួត។ | ការសម្រេចចិត្តរបស់ក្រសួងកីឡាបារាំង ធ្វើឡើងបន្ទាប់ពីស្ថាប័នកីឡាមួយនេះ បានមើលឃើញអំពីកំណើនអសន្តិសុខ និងអាកប្បកិរិយាមិនសមរម្យ ពីសំណាក់អ្នកគាំទ្រក្នុងការប្រកួត។ កាលពីពេលថ្មីៗនេះ ស្ថាប័នគ្រប់គ្រងលីគបាល់ទាត់បារាំង (LFP) ធ្លាប់បានថ្កោលទោស ចំពោះការស្រែកច្រៀងដោយប្រើប្រាស់ពាក្យប្រមាថ ទៅនឹងអ្នកស្រលាញ់ភេទដូចគ្នា ដែលត្រូវបានឮពីទីតាំ... |
article_5956.txt | តារាបាល់ទាត់ប្រេស៊ីល Neymar Jr កំពុងតែត្រូវបានគេរំពឹងទុកថានឹងទទួលការព្យាបាលបញ្ហារបួស និងស្តារនិតិស្បទា យ៉ាងហោចណាស់រយៈពេលចន្លោះពី ៤ ទៅ ៦សប្តាហ៍ បន្ទាប់ពីជួបបញ្ហារបួសសាច់ដុំ។ នេះបើតាមការប្រកាសរបស់ក្លិប Al Hilal ថ្ងៃទី៦ ខែវិច្ឆិកា។ | បញ្ហារបួសញឹកញ៉ាប់បានធ្លាក់លើកីឡាករខ្សែប្រយុទ្ធប្រេស៊ីល បានធ្វើឱ្យអនាគតរបស់គេ មានភាពស្រពិចស្រពិល នៅក្លិបជើងឯកប្រទេសអារ៉ាប៊ីសាអូឌីត Al Hilal។ ចាប់តាំងជាពីបញ្ហារបួសដាច់សរសៃពួរជង្គង់ខាងឆ្វេង រយៈពេល ១២ខែ តារាបាល់ទាត់ Neymar Jr បានវិលត្រឡប់មកវិញ និងបានបង្ហាញខ្លួន ២លើក លេងឱ្យក្លិប Al Hilal។ ការបង្ហាញខ្លួន ២ប្រកួតនោះ Neymar J... |
article_5957.txt | ទន្ទឹមនឹងពេលវេលាក្នុងនាមជាអ្នកចាត់ការក្រុមបណ្តោះអាសន្តនៅក្លិប Manchester United ខិតកាន់តែជិតដល់ទីបញ្ចប់ លោក Ruud Van Nistelrooy បាននិយាយថា លោកមានក្តីរំពឹង នឹងអាចបន្តដឹកនាំក្រុមរហូតបញ្ចប់ការប្រកួតក្នុងសប្តាហ៍នេះ ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស ទល់នឹងក្រុម Chelsea ស្ថិតក្នុងកីឡដ្ឋាន Old Trafford ថ្ងៃទី៣ ខែវិច្ឆិកា។ | អតីតកីឡាករខ្សែប្រយុទ្ធក្រុម Man Utd អំឡុងឆ្នាំ ២០០២-២០០៦ បានឈានជើងមកកាន់តំណែងជាអ្នកចាត់ការក្រុមបណ្តោះអាសន្ត ក្រោយពីបំពេញការងារជាជំនួសការគ្រូបង្វឹកអំឡុងពេលការដឹកនាំរបស់លោក Erik ten Hag នៅក្នុងរដូវកាល ២០២៤-២៥។ កាលពីថ្ងៃទី២៨ ខែតុលា ក្លិបរហស្សនាមបិសាចក្រហម បានបណ្តេញលោក Ten Hag សញ្ជាតិហូឡង់ ក្រោយពីដឹកនាំក្រុមធ្វើបានល្អនៅដើម... |
article_5958.txt | ក្រុមកីឡាបាល់ទាត់ក្នុងសាលជម្រើសជាតិវៀតណាម និងឥណ្ឌូណេស៊ី នឹងត្រូវជួបគ្នាវគ្គផ្តាច់ព្រ័ត្រ AFF Futsal Championship ឆ្នាំ ២០២៤ នៅថ្ងៃទី១០ ខែវិច្ឆិកា វេលាម៉ោង ៦ល្ងាច នៅទីលាន Terminal21ប្រទេសថៃ។ វៀតណាម ទម្លាក់អូស្ត្រាលី ស្របពេលឥណ្ឌូណេស៊ី ទម្លាក់ម្ចាស់ផ្ទះថៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ | វៀតណាម បានយកឈ្នះអូស្ត្រាលីទាំងលំបាកក្នុងលទ្ធផល ៥-៤ ក្រោយឈានដល់ម៉ោងបន្ថែម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ឥណ្ឌូណេស៊ី បង្ហាញទម្រង់ប្រកួតដ៏គួរភ្ញាក់ផ្អើល តាមរយៈការយកឈ្នះថៃ ដែលជាម្ចាស់ជើងឯក១៦សម័យ ក្នុងលទ្ធផល ៥-១។ ចាប់តាំងពីករកើតពានរង្វាន់កីឡាបាល់ទាត់ក្នុងសាលអាស៊ីអាគ្នេយ៍ពីឆ្នាំ២០០១មក ថៃ របូតពានតែមួយលើកប៉ុណ្ណោះ ក្នុង... |
article_5959.txt | លោក Erik ten Hag មានវត្តមាននៅក្នុងការប្រកួតបាល់ទាត់ក្នុងលីគកំពូលហូឡង់ Eredivisie ចាប់តាំងពីបាត់បង់តំណែងអ្នកចាត់ការនៅក្នុងក្លិប Manchester United រយៈពេល ៥ថ្ងៃ។ | បុរសសញ្ជាតិហូឡង់ កាលពីថ្ងៃទី២៨ ខែតុលា ត្រូវបានក្លិបរហស្សនាមបិសាចក្រហមបញ្ចប់តំណែង បន្ទាប់ពីក្រុមបានប្រកួតចាញ់ក្រោមថ្វីជើងក្រុម West Ham United លទ្ធផល ២-១ នៅក្នុងក្របខណ្ឌ Premier League។ ការបញ្ចប់តំណែងរបស់លោក Ten Hag ទៀតសោត ក៏ធ្វើឡើងក្រោយពេលមានការកោះហៅកិច្ចប្រជុំភ្លាមៗពីសំណាក់គណៈគ្រប់គ្រងក្លិប រួមជាមួយនឹងសហម្ចាស់ក្លិបថ្ម... |
article_596.txt | ភ្នំពេញ៖ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការលក់សាច់ជ្រូក មាន់ ទា រួមទាំងផលិតផលកសិកម្មផ្សេងទៀត លើបណ្ដាញសង្គម ដោយប្រើប្រាស់គណនីក្លែងក្លាយ ដើម្បីឆបោកអតិថិជន។ នេះបើតាមការចេញផ្សាយរបស់នាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ | សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលទេសចរណ៍ បានស្រាវជ្រាវរកឃើញជនសង្ស័យ និងឈានដល់ការឃាត់ខ្លួន បុរសម្នាក់ ដែលមានទីលំនៅភូមិខ្នាតខាងជើង ឃុំបឹងត្រាញ់ជើង ស្រុកសំរោង ខេត្តតាកែវ។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី២៣ មីនា។ ជនសង្ស័យប្រើទំព័រហ្វេសប៊ុកជាច្រើន ដែលមានឈ្មោះ សែនជ័យ ដង្ខៅជ្រូកសាច់, សេវាកម្មទិញលក់ កសិផល និងផលិតផលកសិកម្មកម្ពុជា,... |
article_5960.txt | លោក Hansi Flick គ្រូបង្វឹកក្រុម Barcelona សរសើរកូនក្រុមពេញៗមាត់ ថាមានការរួបរួមបានយ៉ាងឆាប់រហ័ស និងឆាប់ចាប់បានប្រព័ន្ធលេង នៅមុនការប្រកួត El Clasico ទល់នឹងក្រុម Real Madrid ចូលមកដល់ នៅថ្ងៃទី២៦ ខែតុលា។ | បច្ចុប្បន្នក្រុម Barca កំពុងនាំមុខឈរនៅលើកំពូលតារាងក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ ដោយមានគម្លាតពីក្រុមគូប្រជែង Real Madrid ចំនួន ៣ពិន្ទុ ក្រោយឆ្លងកាត់ ១០ប្រកួត។ Barca នៅការប្រកួត ៤លើក ចុងក្រោយ ពួកគេដណ្តើមបានជ័យជម្នះនៅរាល់គ្រប់ពានរង្វាន់ ខណៈការឈ្នះចុងក្រោយបង្អស់គឺយកឈ្នះលើក្រុម Bayern Munich លទ្ធផល ៤-១ បន្ទាប់ពីប៉ះគ្ន... |
article_5961.txt | លោក Pep Guardiola ក៏ដូចជាគ្រូបង្វឹកក្រុមដទៃនៅក្នុងក្របខណ្ឌ Premier League បាននាំគ្នាលើកឡើងអំពីរឿងរ៉ាវ ដែលក្លិប Manchester United បញ្ចប់តំណែងរបស់លោក Erik ten Hag បន្ទាប់ពីក្រុមចាប់ផ្តើមការប្រកួតមិនបានល្អនៅដើមរដូវកាលថ្មី។ | ក្លិប Man Utd បានបញ្ចប់តំណែងរបស់លោក Erik ten Hag ក្រោយពីក្រុមបានប្រកួតចាញ់ក្រោមថ្វីជើងក្រុម West Ham United លទ្ធផល ២-១ កាលពីថ្ងៃទី២៦ ខែតុលា ដែលជាការប្រកួតចុងក្រោយស្ថិតក្រោមការដឹកនាំរបស់បុរសសញ្ជាតិហូឡង់។ ការសម្រេចចិត្តបញ្ចប់តំណែងរបស់លោក Ten Hag ធ្វើឡើងក្រោយពេលក្រុមជួបបញ្ហាទម្រង់លេង ក៏ដូចជាទទួលបានលទ្ធផលមិនល្អ ដោយក្រុមស្ថ... |
article_5962.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីទំនងមិនអាចកោះហៅកីឡាករប្រកបអាជីពនៅក្រៅប្រទេសឱ្យចូលរួមក្រុមបានទេ ក្នុងការប្រកួត AFF Cup ឆ្នាំ ២០២៤។ បើតាមការអះអាងរបស់គ្រូបង្វឹកលោក Shin Tae-yong ឥណ្ឌូណេស៊ី នៅតែដាក់គោលដៅឈានដល់វគ្គផ្តាច់ព្រ័ត្រ តាមរយៈការប្រើប្រាស់កីឡាករយុវជន។ | លោក Shin បានសារភាពពីបញ្ហាប្រឈមក្នុងការកោះហៅកីឡាករដែលប្រកបអាជីពនៅបរទេស ដោយសារតែ AFF Cup មិនស្ថិតក្នុងកាលវិភាគប្រកួតអន្តរជាតិរបស់ FIFA។ យ៉ាងណាក៏ដោយ គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង នឹងពឹងផ្អែកចម្បងលើកីឡាករក្នុងស្រុក និងក្មេងៗ។ «ខ្ញុំនឹងបញ្ចូលគ្នារវាងកីឡាករជម្រើសជាតិឈុតធំ និងក្រុម U22 ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍»។ ក្រុ... |
article_5963.txt | លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City ចាត់ទុក Lionel Messi ល្អជាង Cristiano Ronaldo ប្រចាំប្រវត្តិសាស្ត្របាល់ទាត់។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ហៅ Ronaldo ថាជាបិសាចបាល់ទាត់ តែ Messi ជាបិតារបស់បិសាច។ | អ្នកចាត់សញ្ជាតិអេស្ប៉ាញ ដែលធ្លាប់បានបង្វឹក Messi អំឡុងពេលដឹកនាំក្លិប Barcelona បានចាត់ទុកថាកីឡាករខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ Cristiano Ronaldo គឺជាបិសាចបាល់ទាត់មួយរូបប្រចាំនៅក្នុងលីគបាល់ទាត់អេស្ប៉ាញ ប៉ុន្តែកីឡាករ Messi ត្រូវបានលោកចាត់ទុកថាគឺជាបិតារបស់បិសាច។ ការលើកឡើងរបស់លោក Pep ចង់បានន័យថានៅក្នុងរជ្ជកាលដែល Ronaldo និង Mess... |
article_5964.txt | ខ្សែប្រយុទ្ធ Vinicius Jr របស់ក្រុមអធិរាជស Real Madrid បានចេញមុខថ្កោលទោសចំពោះទង្វើរើសអើងរបស់អ្នកគាំទ្រ សំដៅកីឡាករក្រុម Barcelona គឺ Lamine Yamal អំឡុងជំនួប El Clasico នៃពានរង្វាន់ La Liga ថ្ងៃទី២៦ ខែតុលា។ កីឡាករប្រេស៊ីល ក៏បានផ្ញើសារលើកទឹកចិត្តដល់ Yamal បន្ទាប់ពីក្របខណ្ឌ La Liga បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនបានផ្ញ... | ក្រោយការប្រកួត ដែលក្រុម Real Madrid ចាញ់ក្រោមថ្វីជើងគូប្រជែងលទ្ធផល ៤-០ ក្នុងកីឡដ្ឋាន Santiago Bernabeu វីដេអូឃ្លីបមួយត្រូវបានចែកចាញពេញលើបណ្តាញសង្គម ដោយបានបង្ហាញអំពីអ្នកគាំទ្រមួយចំនួន បានរើសអើង និងស្រែងជាប្រមាថ សំដៅលើកីឡាករ Yamal អំឡុងពេលអបអរគ្រាប់បាល់ស៊ុតបញ្ចូលទី ទី៣ របស់ Barca។ បន្ទាប់ពីដឹងអំពីរឿងរ៉ាវទាំងនេះ កីឡាករសញ... |
article_5965.txt | លោក Ruben Amorim ផ្តោតអារម្មណ៍លើកការដឹកនាំក្រុម Sporting CP ប្រកួតប្រជែងនៅក្នុងជំនួប UEFA Champions League ទល់នឹងក្រុម Manchester City នៅរាត្រីថ្ងៃទី៥ ខែវិច្ឆិកា មុនពេលផ្លាស់ទៅដឹកនាំក្រុម Manchester United។ | កាលពីថ្ងៃទី១ ខែវិច្ឆិកា លោក Amorim សញ្ជាតិព័រទុយហ្កាល់ ត្រូវបានក្លិប Man Utd តែងតាំងជាគ្រូបង្វឹកប្រចាំក្រុម ជំនួសតំណែងលោក Erik ten Hag ដែលត្រូវបានក្លិបបញ្ចប់តំណែង ក្រោយពីដឹកនាំក្រុមមិនបានល្អនៅ ៩ប្រកួតដំបូងក្នុងក្របខណ្ឌ Premier League។ លោក Ten Hag ត្រូវបានបញ្ចប់តំណែងទោះមានកិច្ចសន្យារហូតដល់ឆ្នាំ ២០២៧ ក៏ដោយ ខណៈក្លិបកំពុង... |
article_5966.txt | ក្រោយពីក្លិប Manchester United បរាជ័យក្នុងការបង្ហាញភាពរីកចម្រើនរបស់ពួកគេឡើងវិញ ក្រោមការដឹកនាំរបស់អ្នកចាត់ការក្រុមលោក Erik ten Hag នៅដើមរដូវកាលថ្មី ក្លិបបានសម្រេចចិត្តបញ្ចប់តំណែងបុរសសញ្ជាតិហូឡង់ នៅថ្ងៃទី២៨ ខែតុលា។ ឆ្លងកាត់ ៩ប្រកួត នៅក្នុងក្របខណ្ឌ Premier League ក្រុមបិសាចក្រហមបច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ ១៤ ក្នុងតារាង... | ចាប់តាំងពីលោក Sir Alex Ferguson ចូលនិវត្តន៍ពីការដឹកនាំក្រុមនៅក្នុងឆ្នាំ ២០១៣ ក្រោយពីបានជួយឱ្យក្រុមយក្សអង់គ្លេសមួយនេះឈ្នះពានរង្វាន់ Premier League ១៣រដូវកាល ក្លិបបិសាចក្រហមជួបបញ្ហាក្នុងការស្វែងរកអ្នកជំនួសតំណែងដ៏ស័ក្តិសម ដើម្បីបន្តកេរតំណែលដ៏ជោគជ័យខ្លាំងមួយនេះ។ ប៉ុន្តែសរុបមកត្រឹមលោក Erik ten Hag ដែលទើបតែបណ្តេញចេញ លោកគឺជាគ... |
article_5967.txt | ខ្សែប្រយុទ្ធ Robert Lewandowski ស៊ុត ២គ្រាប់ម្នាក់ឯង រួមជាមួយនឹងខ្សែប្រយុទ្ធស្លាបវ័យក្មេង Lamine Yamal និង Raphinha ស៊ុតម្នាក់ ១គ្រាប់ ជួយនាំយកជ័យជម្នះក្នុងលទ្ធផល ៤-០ ពីទឹកដីកីឡដ្ឋាន Santiago Bernabeu ថ្ងៃទី២៦ ខែតុលា។ លោក Hansi Flick គ្រូបង្វឹកក្រុម Barcelona បានបង្ហាញមោទកភាពខ្លាំងចំពោះកូនក្រុម ដែលធ្វើបានល្អ ដណ្តើមបាន ... | លោក Flick បាននិយាយថាលោកពិតជារីករាយជាមួយនឹងមោទកភាពខ្លាំង ជាមួយនឹងជ័យជម្នះ ដែលធ្វើឱ្យក្រុម Barcelona ជោគជ័យខ្លាំងឈ្នះរាល់ការប្រកួតនៅក្នុងសប្តាហ៍នេះ បន្ទាប់ពីខ្លួនបានបំបាក់ជើងខ្លាំងប្រចាំអឺរ៉ុបចំនួន ២ រួមមាន Bayern Munich នៅក្នុង UEFA Champions League និងគូប្រជែងក្នុងលីគតែមួយ Real Madrid ពេលនេះថែមទៀត។ «ខ្ញុំពិតជារីករាយខ្ល... |
article_5968.txt | យ៉ាងហោចមានអ្នកគាំទ្របាល់ទាត់ចំនួន ៤នាក់ ត្រូវបានមន្ត្រីប៉ូលិសអេស្ប៉ាញ ចាប់ខ្លួន ដើម្បីឱ្យមកទទួលខុសត្រូវចំពោះការបង្កើតភាពចលាចល និងការស្អប់ខ្ពើមរើសអើង លើកីឡាករខ្សែប្រយុទ្ធ Vinicius Jr នៅក្នុងជំនួបទីក្រុងតែមួយ ឬ Madrid Derby កាលពីថ្ងៃទី២៩ ខែកញ្ញា។ នេះបើតាមការប្រកាសរបស់ក្រុមមន្ត្រីប៉ូលិសអេស្ប៉ាញ ថ្ងៃទី២៤ ខែតុលា។ | ប៉ូលិសអេស្ប៉ាញ បានបើកការស៊ើបអង្កេត ក្រោយពីការប្រកួត Madrid Derby រវាង AT-Madrid-Real Madrid បានបញ្ចប់ទៅត្រឹមលទ្ធផលស្មើ ១-១ កាលពីថ្ងៃទី២៩ កញ្ញា មក ដោយមានករណីបង្កឱ្យមានភាពស្អប់ខ្ពើមលើកីឡាករ ចំនួន ៣ ត្រូវបានប្តឹងពីសំណាក់ក្របខណ្ឌ La Liga។ ហេតុការណ៍បង្កឱ្យមានភាពស្អប់ខ្ពើម និងការរើសអើងលើកីឡាករ Vinicius Jr ត្រូវបានគេឃើញកើតមាន... |
article_5969.txt | កីឡាករខ្សែប្រយុទ្ធ Kylian Mbappe រូបគេដឹងច្បាស់ថានឹងត្រូវធ្វើអ្វីខ្លះនៅក្នុងការប្រកួត El Clasico លើកដំបូងរបស់គេបំផុត ទល់នឹងក្រុម Barcelona។ នេះបើតាមការលើកឡើងរបស់លោក Carlo Ancelotti គ្រូបង្វឹកក្រុម Real Madrid ខណៈលោកក៏រំពឹងថារតារាបាល់ទាត់សញ្ជាតិបារាំងនឹងនាំលទ្ធផលដ៏ល្អសម្រាប់ក្រុម។ | ជំនួប El Clasico រវាងក្រុមម្ចាស់ផ្ទះ Real Madrid និង Barcelona នឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន Santiago Bernabue វេលាម៉ោង ២យប់ រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។ ក្រុម Real Madrid បច្ចុប្បន្នពួកគេមិនសូវជាបង្ហាញទម្រង់លេងបានល្អខ្លាំងប៉ុន្មាននៅឡើយ សម្រាប់ការប្រកួតក្នុងក្របខណ្ឌ La Liga ហើយឆ្លងកាត់ ១០ប្រកួតកន្លងមក ពួកគេក៏មានគម្... |
article_597.txt | រដ្ឋាភិបាលចិន នៅថ្ងៃទី២១ ខែកញ្ញា អំពាវនាវឱ្យភាគីពាក់ព័ន្ធសង្រ្គាមនៅអ៊ុយក្រែនបង្កើតបទឈប់បាញ់តាមរយៈកិច្ចសន្ទនា។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បញ្ជាចល័តទ័ពបម្រុងទៅបន្តប្រយុទ្ធនៅអ៊ុយក្រែន។ | ចិនតែងរងការរិះគន់ពីអាម៉េរិក និងសម្ព័ន្ធពីការមិនដាក់ទណ្ឌកម្ម និងថ្កោលទោសទង្វើឈ្លានពានរុស្ស៊ីតាមការអំពាវនាវរបស់អន្តរជាតិ។ ប៉ុន្តែម្តងហើយម្តងទៀត ទីក្រុងប៉េកាំងអះអាងថា ខ្លួនគាំទ្រអធិបតេយ្យភាពរបស់ប្រទេសទាំងអស់សូម្បីតែអ៊ុយក្រែន។ ពាក់ព័ន្ធនឹងជំហររបស់ក្រុងប៉េកាំងលើជម្លោះនៅអ៊ុយក្រែននេះ រដ្ឋាភិបាលក្រុងប៉េកាំងម្តងជាពីរដងអំពាវនាវឱ... |
article_5970.txt | ការបង្ហាញខ្លួនលើកដំបូងនៅក្នុងជំនួប El Clasico ដ៏ធំប្រចាំលីគកំពូលអេស្ប៉ាញ La Liga របស់ខ្សែប្រយុទ្ធ Kylian Mbappe ជាមួយនឹងបរាជ័យចាស់ដៃ លទ្ធផល ៤-០ ក្រោមថ្វីជើងរបស់ក្រុមគូប្រជែង Barcelona លទ្ធផល ៤-០ ថ្ងៃទី២៦ ខែតុលា។ Barcelona យកឈ្នះការប្រកួត អរគុណទៅដល់កីឡាករ Robert Lewandowski ២គ្រាប់, Lamine Yamal និង Raphinho ម្នាក់មួយគ្... | បរាជ័យក្រោមថ្វីជើងគូប្រជែងដល់ក្នុងផ្ទះបែបនេះ ក៏បានធ្វើឱ្យកំណត់ត្រា ៤២ប្រកួតចុងក្រោយ មិនធ្លាប់ចាញ់នៅក្របខណ្ឌ La Liga របស់ Real Madrid ត្រូវបានបញ្ចប់។ ដំបូងឡើយ Real Madrid មានឱកាសក្នុងរកបានគ្រាប់បាល់បើកឆាកនាំមុខទៅហើយ ពោលគឺនៅនាទី៣០ ដែលជាការស៊ុតបាល់ទម្លោះសំណាញ់ទីពីសំណាក់ Kylian Mbappe និងជាគ្រាប់ជួយបង្កើនទំនុកចិត្តដល់ក្រុម... |
article_5971.txt | អ្នកគាំទ្របាល់ទាត់វ័យក្មេងម្នាក់ ទទួលបានអំណោយជាទូរសព្ទ iPhone 16 Pro Max ពណ៌មាស ពី Cristiano Ronaldo បន្ទាប់ពីតារាបាល់ទាត់ព័រទុយហ្កាល់ទាត់បាល់ពិន័យ ១១ម៉ែត្រ ចំទូរសព្ទរបស់អ្នកគាំទ្រវ័យក្មេងម្នាក់នោះ នៅក្នុងការប្រកួតដែល Al Nassr ធ្លាក់ចេញពីពានរង្វាន់ King Cup។ | ស្ថិតក្នុងម៉ោងបន្ថែមបង្រ្គប់រយៈពេល ៦នាទី នៅចុងម៉ោងហៀបនឹងបញ្ចប់ការប្រកួត Ronaldo ទទួលបានការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ដែលជាឱកាសក្នុងការតាមស្មើរបស់ Al Nassr ទល់នឹងក្រុម Al Taawoun វគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ King Cup។ Ronaldo ទាត់បាល់ពិន័យនោះមិនចូលទីឡើយ ហើយក៏បានចាញ់ការប្រកួតក្នុងលទ្ធផល ១-០។ នៅក្រោយការស៊ុតបាល់ ១១ម៉ែត្រ ... |
article_5972.txt | ព្រឹត្តិការណ៍កីឡារត់ម៉ារ៉ាតុនទីក្រុងញូវយ៉ក ដែលធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា បានបំបែកកំណត់ត្រាក្លាយជាការរត់ម៉ារ៉ាតុនធំជាងគេបង្អស់នៅលើពិភពលោក ដោយមានអ្នកចូលរួមប្រមាណ ៥៥ ៦៤៦នាក់។ នេះបើតាមការបញ្ជាក់របស់អ្នករៀបចំការប្រកួត។ | កំណត់ត្រាថ្មីមួយនេះ បានបំបែកកំណត់ត្រាអ្នកចូលរួមរត់ម៉ារ៉ាតុននៅក្នុងទីក្រុប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីខែកញ្ញា ដែលមានអ្នករត់ចូលរួមប្រមាណ ៥៤ ២៨០ នាក់។ មួយវិញទៀត បើតាមការអះអាងបន្ថែមពីអ្នករៀបចំ ការរត់ប្រណាំងឆ្លងកាត់ ៥ ទីក្រុងតូចៗ ស្ថិតក្នុងទីក្រុងធំញូវយ៉ក សហរដ្ឋអាម៉េរិក ក៏ជាការរត់ដែលមានអ្នករត់ជាស្ត្រីច្រើនបំផុតដល់ទៅចំនួន ... |
article_5973.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីកូរ៉េខាងជើង អាយុក្រោម ១៧ឆ្នាំ (U20) ក្លាយជាម្ចាស់ជើងឯក FIFA U17 Women’s World Cup ឆ្នាំ២០២៤ ក្រោយយកឈ្នះ អេស្ប៉ាញដោយបាល់កាត់ក្តីប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី៤ ខែវិច្ឆិកា។ នេះជាការឈ្នះពានបាល់បាត់ពិភពលោកលើកទី៣ ច្រើនជាងគេក្នុងកំណត់ត្រា របស់ក្រុម U17 នារីកូរ៉េខាងជើង។ | ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោកផ្នែកនារីអាយុក្រោយ ១៧ឆ្នាំ ដែលរៀបចំនៅប្រទេសដូមីនីក កីឡាការិនី Celia Segura Rodriguez ជាអ្នករកបានគ្រាប់បាល់នាំមុខឱ្យក្រុមម្ចាស់ការពារជើងឯកអេស្ប៉ាញនៅនាទី៦១។ ៣នាទីបន្ទាប់ II-Chong Jon សម្រេចគ្រាប់តាមស្មើឱ្យកូរ៉េខាងជើងវិញ ដោយលទ្ធផល ១-១ នេះបន្តរហូតបញ្ចប់ការប្រកួត៩០នាទី។ ក្រុមទាំងពីរ... |
article_5974.txt | រឿងរ៉ាវបញ្ចប់តំណែងរបស់លោក Erik ten Hag នៅក្នុងក្លិប Manchester United កំពុងតែផ្ទុះឡើង និងគ្របដណ្តប់ខ្លាំងលើវិស័យបាល់ទាត់ពិភពលោក។ ក្រុមរហស្សនាមបិសាចក្រហមកាលពីរដូវកាលមុន បានបញ្ចប់នៅក្នុងតំណែងលេខ ៨ ដែលជាកំណត់ត្រាអាក្រក់បំផុត ចាប់តាំងពី Premier League បានបំបែកខ្លួន និងបង្កើតឡើងជាផ្លូវការតាំងពីឆ្នាំ ១៩៩២ មក ហើយក្រុមមានប្រ... | រដូវកាល ២០២៣-២៤ បានក្លាយជាសុបិនអាក្រក់សម្រាប់ Man Utd ដោយការប្រកួតសរុប ៣៨លើក គ្រាប់បាល់ស៊ុតបញ្ចូលទីគូប្រកួត និងគ្រាប់បាល់ត្រូវបានគេស៊ុតបញ្ចូលទីវិញ កាត់កងសងគ្នា គឺក្រុម Man Utd សល់ -១គ្រាប់។ មិនត្រឹមតែប៉ុណ្ណោះក៏ជាពេលដែលក្លិបជួបកំណត់ត្រាអាក្រក់ខ្លាំង ប្រចាំប្រវត្តិសាស្ត្ររបស់ក្របខណ្ឌ Premier League ផងដែរ។ Man Utd ឈរក្នុង... |
article_5975.txt | អនាគតគ្រូបង្វឹកថ្មីនៅក្លិប Manchester United លោក Ruben Amorim បាននិយាយប្រាប់អ្នកកាសែតព័រទុយហ្កាល់ថា លោកចង់ឈ្នះពានរង្វាន់នៅក្នុងក្លិបរហស្សនាមបិសាចក្រហម ដូចពេលដែលលោក Jose Mourinho ជានិមិត្តរូមធ្លាប់ធ្វើបាន។ ក្រុម Man Utd ទើបតែបញ្ចប់តំណែងអ្នកចាត់ការក្រុមលោក Erik ten Hag ខណៈក្លិបកំពុងតែជជែកជាមួយនឹងក្រុម Sporting CP ក្នុងកា... | នាថ្ងៃទី២៩ ខែតុលា ក្រោយពេលក្លិបបានបញ្ចប់តំណែងរបស់លោក Erik ten Hag ក្រោយពេលដឹកនាំក្រុមធ្វើមិនបានល្អនៅរដូវកាលថ្មី ហើយធ្វើឱ្យក្លិបអស់ក្តីរំពឹង ក្លិប Man Utd ទៀតសោតក៏កំពុងតែស្វែងរកគ្រូបង្វឹកថ្វីមកដឹកនាំក្រុមបន្ត។ Man Utd ត្រូវបានប្រព័ន្ធផ្សព្វផ្សាយជាច្រើនរាយការណ៍ថា កំពុងតែជជែកជាមួយនឹងក្លិប Sporting ក្នុងការផ្តាច់កុងត្រានាំ... |
article_5976.txt | មិនរង់ចាំយូរឡើយ នាល្ងាចថ្ងៃទី២៨ ខែតុលា ក្លិប Manchester United បានសម្រេចចិត្តបញ្ចប់តំណែងជាអ្នកចាត់ការក្រុមរបស់លោក Erik ten Hag ក្រោយពីក្រុមចាប់ផ្តើមរដូវកាលថ្មីមិនបានល្អ។ មុនបច្ចប់តំណែង អ្នកចាត់ការហូឡង់ ចាយលុយបិសាចក្រហមអស់ ៧៧៨លានដុល្លារ ក្នុងការរុះរើក្រុម។ | បិសាចក្រហម បញ្ចប់លោក Ten Hag ពីតំណែង ក្រោយចាញ់ West Ham United លទ្ធផល ២-១ ជំនួបក្របខណ្ឌ Premier League កាលពីថ្ងៃទី២៧ ខែតុលា ហើយក្រុមបានបន្តធ្លាក់ឈរនៅចំណាត់ថ្នាក់លេខ ១៤ នៅក្នុងតារាងលីគកំពូលអង់គ្លេស។ លោក Erik ten Hag ក្លាយជាអ្នកចាត់ការក្រុមទី ៦ ហើយ ដែលក្លិបបានបណ្តេញចេញពីតំណែង នៅក្នុងរយៈពេល ១១ឆ្នាំ ចាប់តាំងពីលោក Sir Alex ... |
article_5977.txt | ក្លិប Paris Saint Germain រងពិន័យបិទទីតាំងឈរក្នុងកីឡដ្ឋាន Parc des Princes មួយផ្នែក នៅក្នុងការប្រកួតទល់នឹងក្រុម Toulouse នៅថ្ងៃទី២២ ខែវិច្ឆិកា ពីសំណាក់ស្ថាប័នលីគបាល់ទាត់បារាំង ក្រោយអ្នកគាំទ្រស្រែករើសអើងអ្នកស្រលាញ់ភេទដូចគ្នា អំឡុងការប្រកួតទល់នឹងក្រុម Strasbourg កាលពីដើមខែតុលា។ | គណៈកម្មការវិន័យ របស់ស្ថាប័នគ្រប់គ្រងលីគបាល់ទាត់បារាំង (LFP) នៅថ្ងៃទី៣០ ខែតុលា បានពិន័យ បិទទីតាំងឈររបស់អ្នកគាំទ្រមួយកន្លែងក្នុងកីឡដ្ឋាន Parc des Princes មួយប្រកួត។ កាលពីសប្តាហ៍មុន ស្ថាប័ន LFP បានចេញមុខថ្កោលទោសចំពោះការស្រែកដោយប្រើពាក្យរើសអើងជាតិសាសន៍ រួមទាំងការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា ហើយក៏បានដាក់សំណើរសុំទៅកាន់គណៈកម្ម... |
article_5978.txt | ក្នុងឱកាសដឹននាំចុងក្រោយ លោក Ruben Amorim បានជួយ Sporting ឈ្នះ Manchester City Lisbon ៤-១ ក្នុងប្រកួតវគ្គសន្សំពិន្ទុ UEFA Champions League នៅរាត្រីថ្ងៃទី ៥ ខែវិច្ឆិកា។ អ្នកគាំទ្រ Manchester United រំភើបចិត្តចំពោះលទ្ធផលនេះ ដ្បិតគ្រូសញ្ជាតិព័រទុយហ្កាល់ដែលត្រូវផ្លាស់ទៅ Old Trafford សប្តាហ៍នេះ ឈ្នះក្រុមគូប្រជែងពួកគេយ៉ាងចាស់... | លោក Amorim បានអះអាងនៅមុនការប្រកួតថា ខ្លួនផ្តោតសំខាន់ក្នុងដឹកនាំ Sporting ដណ្តើមយក៣ពិន្ទុពី Man City នៅក្នុងការប្រកួតចុងក្រោយរបស់ខ្លួននៅព័រទុយហ្កាល់។ ក្នុងការប្រកួតវគ្គសន្សំពិន្ទុជុំទី៤ នៅកីឡដ្ឋាន Estadio Jose Alvalade ខ្សែបម្រើ Phil Foden ជាអ្នកគ្រាប់បាល់នាំមុខឱ្យក្រុមភ្ញៀវនាំមុខមុននៅនាទីទី៤។ ទោះរបូតមួយគ្រាប់ ប៉ុន្តែក្... |
article_5979.txt | តារាបាល់ឆ្នើម Lionel Messi រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៣គ្រាប់ (Hat-Trick) និងបានបញ្ជូនបាល់ ២គ្រាប់ ដល់មិត្តរួមក្រុម នៅក្នុងជ័យជម្នះរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន លត់ក្រុមបូលីវី ៦-០ ក្នុងការប្រកួតវគ្គជម្រុះ World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង ព្រឹកថ្ងៃទី១៦ ខែតុលា។ | Messi ទើបតែបង្ហាញខ្លួនលើកទី២ សម្រាប់ការប្រកួតឱ្យក្រុមជម្រើសជាតិ ចាប់តាំងពីគេបានជាពីបញ្ហារបួសកជើង។ គ្រាប់បាល់ដំបូងបើកឆាកសម្រាប់អាហ្សង់ទីន កីឡាករវ័យ ៣៧ឆ្នាំ ហាក់ចាប់បានចំណុចខ្សោយរបស់ខ្សែការពារបូលីវី កីឡាករ Marcelo Suarez ហើយក៏បានរកបានឱកាសស៊ុតបាល់នៅនាទី ១៩។ គ្រាប់បាល់ទី២ ធ្វើបានដោយកីឡាករ Lautaro Martinez នៅនាទី៤៣ ជាការបញ្... |
article_598.txt | លទ្ធផលនៃការធ្វើប្រជាមតិបញ្ចូលតំបន់អ៊ុយក្រែនចំនួន៤ ចូលទឹកដីរុស្ស៊ី បង្ហាញថា អ្នកចូលរួមភាគច្រើនគាំទ្រការចូលរួមជាមួយរុស្ស៊ី។ ក្រុមមន្រ្តីរណបរុស្ស៊ីក្នុងតំបន់ បានប្រកាសជោគជ័យក្នុងការធ្វើប្រជាមតិដែលបញ្ចប់នៅថ្ងៃទី២៧ ខែកញ្ញា។ ប៉ុន្តែផែនការលេបទឹកដីអ៊ុយក្រែនរបស់រុស្ស៊ីតាមរយៈវិធីនេះត្រូវបានក្រុងកៀវ ក៏ដូចជាសម្ព័ន្ធមិត្តថ្កោលទោសជា... | តំបន់ Kherson, Zaporizhzhia, Donetsk និង Luhansk ដែលគ្រប់គ្រងដោយអាជ្ញាធរដែលចាត់តាំងដោយរុស្ស៊ី បានរៀបចំការធ្វើប្រជាមតិចាប់ពីថ្ងៃទី២១ ដល់ទី២៧ ខែកញ្ញា។ លទ្ធផលបង្ហាញថា ប្រជាជនភាគច្រើនគាំទ្រការបោះឆ្នោតចូលទឹកដីរុស្ស៊ី។ ការលេបទឹកដីអ៊ុយក្រែនតាមរយៈការធ្វើប្រជាមតិស្រដៀងទៅនឹងតំបន់គ្រីមេនេះនឹងហុចសិទ្ធិឱ្យប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌ... |
article_5980.txt | រយៈពេល ១ឆ្នាំ មកហើយ កីឡាករបាល់ទាត់ប្រមាណជាង ៤០០នាក់ បានរង់ចាំប្រាក់ជំនួយពីមូលនិធិ របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។ FIFA បានសន្យាជួយផ្គត់ផ្គង់នៅពេលក្លិបដែលពួកគេប្រកបអាជីព ជំពាក់ថ្លៃប្រាក់ឈ្នួល។ | បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ថ្ងៃទី២២ ខែតុលា ប្រាក់សរុបតម្លៃ ៤លានដុល្លារ ត្រូវបានគេរំពឹងថានឹងត្រូវប្រគល់ទៅកាន់កីឡាករបាល់ទាត់ចំនួន ៤២០នាក់ ចាប់តាំងពីថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៣។ យ៉ាងណា រឿងរ៉ាវនៃការបង់ប្រាក់នេះ ក៏ធ្លាប់ត្រូវបានគេរាយការណ៍ថា នៅមិនទាន់បានធ្វើឡើងនៅឡើយ។ របាយការណ៍នេះ ត្រូវបានលើកឡើង បន្ទាប់ពីស្ថាប័... |
article_5981.txt | George Baldock អតីតខ្សែការពារក្រុម Sheffield United និងក្រុមជម្រើសជាតិក្រិក បានស្លាប់នៅអាយុ ៣១ឆ្នាំ។ ប៉ូលីស ព្យាយាមសង្គ្រោះ Baldock ពីក្នុងអាងហែលទឹកនៅផ្ទះរបស់គេ ប៉ុន្តែមិនបានសម្រេច។ | ខ្សែការពារអន្តរជាតិក្រិក ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងអាងហែលទឹកក្នុងផ្ទះរបស់គេនៅ Glyfada ភាគខាងត្បូងទីក្រុង អាថែន នៅថ្ងៃទី៩ ខែតុលា។ ប៉ូលីសក្រិក បានព្យាយាមជួយសង្គ្រោះ Baldock នៅកន្លែងកើតហេតុដែរ ប៉ុន្តែរូបគេផុតដង្ហើមទៅហើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ Baldock ទើបផ្លាស់ពី Sheffield United នៃលីគទី២អង់គ... |
article_5982.txt | បាត់មុខលើទីលានរយៈពេល ៣៤៨ថ្ងៃ ដោយសាររបួសដាច់សរសៃពួរជង្គង់ កីឡាករវ័យក្មេង Gavi អាចវិលត្រឡប់ជួយ Barcelona វិញ ដោយរកបាន១គ្រាប់ឱ្យក្រុមលោក Hansi Flick ក្នុងជ័យជម្នះ ៥-១ លើក្រុម Sevilla ក្នុងជំនួបលីគ La Liga ថ្ងៃទី២១ ខែតុលា។ | Gavi បាត់មុខ ១១ខែ បានជួបបញ្ហារបួសដាច់សរសៃពួរជង្គង់ អំឡុងពេលបង្ហាញខ្លួនលេងឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ នៅការប្រកួតវគ្គជម្រុះ Euro 2024 ទល់នឹងក្រុមហ្សកហ្ស៊ី កាលពីឆ្នាំ ២០២៣ ហើយរូបគេក៏បានសម្រាកពីការប្រកួតសឹងតែមួយរដូវកាលពេញ។ ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ វ័យ២០ឆ្នាំ ក៏ខកខានជួយក្រុមអេស្ប៉ាញ អំឡុងពេលប្រកួតរហូតគ្រងជើងឯកពានរង្វាន់ Eu... |
article_5983.txt | លោក Hansi Flick អ្នកចាត់ការទូទៅ Barcelona បង្ហាញអារម្មណ៍ដ៏ភ្ញាក់ផ្អើល ចំពោះប្រព័ន្ធលេងរបស់កូនក្រុមនៅតំបន់ប្រយុទ្ធ ដែលរួមមាន Robert Lewandowski, Raphinha និង Lamine Yamal ក្រោយហការគ្នាបានល្អ ក្នុងជ័យជម្នះទី៨ ក្នុងលីគ La Liga។ | នៅការប្រកួតដែលបានយកឈ្នះ Deportivo Alaves លទ្ធផល ៣-០ ស្ថិតក្នុងកីឡដ្ឋាន Mendizorroza នៅថ្ងៃទី៦ ខែតុលា ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Lewandowski បានស៊ុតបាល់បញ្ចូលទី ៣គ្រាប់ ម្នាក់ឯង ដោយគ្រាប់បាល់ចំនួន ២លើក ជាការបញ្ជូនពីសំណាក់ Raphinha និង ១គ្រាប់ ពី Yamal។ ៣គ្រាប់ស៊ុតបញ្ចូលទីនោះ បានធ្វើឱ្យកីឡាករខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ មកដល់ព... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.