file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_6164.txt
ខ្សែបម្រើ James Rodriguez អតីតកីឡាករក្រុម Real Madrid នឹងឈានជើងជាន់ទឹកដីលីគកីឡាបាល់ទាត់កំពូលអេស្ប៉ាញ  La Liga សារជាថ្មីម្តងទៀត ដោយយល់ព្រមផ្ទេរទៅកាន់ក្លិប Rayo Vallecano។
កីឡាករសញ្ជាតិកូឡុំប៊ី ធ្លាប់ក្លាយជាកីឡាករលេងឱ្យក្រុមរហស្សនាមអធិរាជស ស្ថិតក្នុងទីក្រុងម៉ាឌ្រីដ និងជាក្រុមដ៏ខ្លាំងបំផុតមួយស្ថិតក្នុងប្រទេសអេស្ប៉ាញ ហើយការចូលរួមជាមួយនឹងក្រុម Rayo Vallecano ក៏ជាការវិលត្រឡប់ទៅកាន់ទីក្រុងម៉ាឌ្រីដជាថ្មីសម្រាប់រូបគេ។ កាលពីពេលថ្មីនេះ បើតាមការចុះផ្សាយរបស់អ្នកកាសែតកីឡាដ៏ល្បីលោក Fabrizio Romano កី...
article_6165.txt
Tamirat Tola អត្តពលិករត់ម៉ារ៉ាតុន នឹងមានភារកិច្ចការពារតំណែងជើងឯករបស់គេ នៅក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុនទីក្រុងញូវយ៉ក បន្ទាប់ពីដណ្តើមបានមេដាយមាសពីព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសរួចមក។ អត្តពលិកសញ្ជាតិអេត្យូពី បង្ហាញក្តីសង្ឃឹមថានឹងអាចក្លាយជាអត្តពលិកទី២ ក្នុងប្រវត្តិសាស្ត្រ ដែលឈ្នះមេដាយមាសអូឡាំពិក និងឈ្នះការប្រកួតចំ...
ស្ថិតក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស Tola បានរត់បំបែកកំណត់ត្រាអូឡាំពិក ដោយប្រើថិរវេលាចំនួន ២ម៉ោង ៦នាទី និង ២៦ វិនាទី ដែលកំណត់ត្រាចាស់ក្នុងអូឡាំពិកឆ្នាំ ២០០៨ កាន់កាប់ដោយអតីតកីឡាកររត់ម៉ារ៉ាតុន សញ្ជាតិកេនយ៉ា Samuel Wanjiru រត់ប្រើថិរវេលា ២ម៉ោង ៦នាទី និង៣២វិនាទី។ កាលពីឆ្នាំ ២០២៣ Tola ធ្វើបានសម្រេច កំណត់ត្រា...
article_6166.txt
សំបុត្រសម្រាប់ទស្សនាការប្រកួតកីឡាជនមានពិការភាព ប៉ារ៉ាឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែសីហា បានលក់អស់ចំនួន ១,៧៥លានសន្លឹកហើយ។ នេះបើតាមការបញ្ជាក់របស់អ្នករៀបចំការប្រកួត Paris 2024។
ភាគច្រើនអ្នកគាំទ្រដែលបានទិញយកសំបុត្រទស្សនាការប្រកួតកីឡាប៉ារ៉ាឡាំពិកលើកទី១៧ ក្នុងទីក្រុងប៉ារីស គឺជាប្រជាពលរដ្ឋក្នុងប្រទេសបារាំង ដែលមានប្រមាណ ៩២ភាគរយ នៃចំនួនសំបុត្រដែលបានលក់អស់។ ការសម្រុកទិញយកសំបុត្រការប្រកួតកីឡាប៉ារ៉ាឡាំពិក ជាព្រឹត្តិការណ៍កីឡាធំទី២ ប្រចាំទីក្រុងប៉ារីស ក្រោយពេលការប្រកួតកីឡាអូឡាំពិកដ៏ធំ បានបញ្ចប់ទៅកាលពីថ្...
article_6167.txt
​Manchester City នៅតែជាក្រុមខ្លាំង និងអាចការពារតំណែងជើងឯក Premier League រដូវកាល ២០២៤-២៥។ បើតាមស្ថិតិរបស់ Opta Analysts បង្ហាញថាក្រុមម្ចាស់ការពារតំណែងជើងឯកមានអាត្រា ៨២,២ភាគរយ ក្នុងការបន្តលើកពានលីគកំពូលអង់គ្លេស ៥លើក ជាប់ៗគ្នា ស្របពេល Manchester United គ្មានឈ្មោះក្នុងក្រុមកំពូលទាំង៤ Top 4 បន្តទៀត។ Arsenal នៅតែរងជើងឯកដដែល...
ការប្រកួតជើងឯកលីគកំពូលអង់គ្លេស នឹងចាប់ផ្តើមរដូវកាលថ្មី ២០២៤-២៥ នៅចុងសប្តាហ៍នេះហើយ ពោលគឺចាប់ពីរាត្រីថ្ងៃទី១៧ ខែសីហា តទៅ។ មិនទាន់បង្ហាញទម្រង់ការប្រកួតម្តងផង កំពូលកុំព្យូទ័រវ័យឆ្លាតរបស់ Opta ដែលជាក្រុមហ៊ុនទិន្នន័យ និងស្ថិតិបាល់ទាត់ឈានមុខគេរបស់ពិភពលោកបានទស្សន៍ទាយចំណាត់ថ្នាក់ក្រុមទាំង២០ដែលនឹងប្រជែង Premier League ទៅហើយ។ តាម...
article_6168.txt
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Sven-Goran Eriksson បានទទួលមរណភាពក្នុងអាយុ៧៦ឆ្នាំ។ នេះបើតាមសេចក្តីថ្លែងការណ៍ពីសំណាក់ក្រុមគ្រួសាររបស់លោកផ្ទាល់។ លោកបានតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកលំពែង អស់រយៈពេលជាច្រើនឆ្នាំ។
អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
article_6169.txt
តារាបាល់ទាត់ចាស់វស្សា Cristiano Ronaldo កំពុងកាន់តែខិតជិតនឹងការបង្កើតកំណត់ត្រាពិសេសថ្មីមួយបន្ថែមទៀតក្នុងអាជីពបាល់ទាត់ ពោលគឺការស្វែងរកគ្រាប់បាល់ទី ៩០០ និងក្នុងនាមជាកីឡាករដែលសុទ្ធបញ្ចូលទីច្រើនជាងកីឡាករណាទាំងអស់។ សព្វថ្ងៃ ប្រធានក្រុមព័រទុយហ្កាល់ រកបានគ្រាប់ទី ៨៩៦ ក្រោយរកបាន១គ្រាប់ ក្នុងការប្រកួត Saudi Super Cup។
នៅការប្រកួតរបស់ក្រុម Al Nassr ធ្វើឡើងកាលពីថ្ងៃទី១៤ ខែសីហា Ronaldo បានរួមចំណែកស៊ុតគ្រាប់បាល់ ១គ្រាប់ ក្នុងជ័យជម្នះដែលរកបានទល់នឹងក្រុម Al Taawoun លទ្ធផល ២-០ ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Saudi Super Cup។ ១គ្រាប់ផ្សេងទៀត ធ្វើបានដោយកីឡាករខ្សែបម្រើ Marcelo Brozovic ក្នុងនារីបន្ថែមបង្គ្រប់ចុងម៉ោង។ គ្រាប់បាល់ ១គ្រាប់ រ...
article_617.txt
ប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៩ ខែកញ្ញាចុះហត្ថលេខាលើក្រឹត្យមួយ ដែលចែងថារុស្សីទទួលស្គាល់តំបន់អ៊ុយក្រែនចំនួន២មាន Kherson និង Zaporizhzhia ជារដ្ឋឯករាជ្យ។
ការធ្វើប្រជាមតិនៅតំបន់រណបរុស្សីក្នុងអ៊ុយក្រែនចំនួន៤មានដូចជាតំបន់ Kherson, Zaporizhzhia, Donetsk និងLuhansk ដើម្បីបញ្ចូលទឹកដីទាំងនោះចូលរុស្សីបានបញ្ចប់នៅថ្ងៃទី២៧ ខែកញ្ញា។ ជាលទ្ធផលសរុប ការធ្វើប្រជាមតិនេះបង្ហាញថាប្រជាជនភាគច្រើនជាង៩៩ភាគរយគាំទ្រចូលរុស្សី។ ទន្ទឹមនេះ លោកពូទីនក៏បានបោះជំហានមួយទៀតក្នុងការក្រសោបយកតំបន់ទាំងនោះដោយស្...
article_6170.txt
កីឡាករកីឡាចោលស្នសញ្ជាតិប៉ាគីស្ថាន Arshad Nadeem ,កីឡាករកីឡាកាយសម្ព័ន្ធហ្វីលីពីន Carlos Yulo កីឡាការិនីតេក្វាន់ដូថៃ Panipak Wongpattanakit សុទ្ធសឹងតែស្ថិតក្នុងចំណោមអត្តពលិក ដែលទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តច្រើនលើសលុប ក្រោយពីបានប្រជែងឈ្នះមេដាយមាស លើប្រភេទកីឡារៀងៗខ្លួន នាការប្រកួតកីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ឆ្នាំ...
Arshad Nadeem ដណ្តើមបានមេដាយមាសលើប្រភេទកីឡាចោលស្ន និងជាមេដាយមាសលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩២ សម្រាប់ប៉ាគីស្ថាន ត្រូវបានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៨៩,៧ម៉ឺនដុល្លារ សម្រាប់ការឈ្នះមេដាយមាសរបស់គេនៅអូឡាំពិកប៉ារីស។ ប្រាក់ឧបត្ថម្ភទាំងនោះ ទទួលបានពីរដ្ឋាភិបាលប៉ាគីស្ថានចំនួន ៥៣,៨ម៉ឺនដុល្លារ និងចំនួន ៣៥,៩ម៉ឺនដុល្លារទៀត ទទួល...
article_6171.txt
អត្តពលិកវាយកូនឃ្លីលើតុកូរ៉េខាងជើង Kim Kum-yong និង Ri Jing-sik ដែលឈ្នះមេដាយប្រាក់វិញ្ញាសាវាយគូចម្រុះក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ក្រុងប៉ារីសឆ្នាំ ២០២៤ អាចប្រឈមនឹងការដាក់​ទណ្ឌកម្មចំពោះការញញឹមអំឡុងថតរូប selfie ជាមួយគូប្រជែងកូរ៉េខាងត្បូង និងម្ចាស់មេដាយមាស​ចិន​ ​នៅ​លើ​វេទិកាបំពាក់មេដាយ។
បើតាមការផ្សាយរបស់កាសែត The Telegraph កីឡាការិនីវាយកូនឃ្លីលើតុកូរ៉េខាងជើង Kim Kum-yong កំពុងស្ថិតក្រោមការស៊ើបអង្កេតចំពោះការញញឹមអំឡុងពេលរូបថតជ័យជម្នះជាមួយអត្តពលិកកូរ៉េខាងត្បូង ដែលកូរ៉េខាងជើងចាត់ទុកថាជាគូសត្រូវនោះ។ រូបថតមួយសន្លឹកដែលកីឡាករកូរ៉េខាងត្បូងកាន់ទូរសព្ទថត selfie ជុំគ្នាជាមួយអត្តពលិកចិន និងកូរ៉ខាងជើងក្រោយបំពាក់មេដ...
article_6172.txt
កីឡាករ Phil Foden ខ្សែបម្រើក្លិប Manchester City ជាប់ជាកីឡាករល្អបំផុតប្រចាំឆ្នាំ ២០២៤ របស់សមាគមកីឡាករបាល់ទាត់អាជីពអង់គ្លេស (PFA) ខណៈដែលកីឡាករ Cole Palmer ខ្សែបម្រើក្រុម Chelsea ជាប់ឈ្មោះជាកីឡាករវ័យក្មេងល្អបំផុត។
ការឈ្នះពានកំពូលៗរបស់ PFA របស់ Foden និង Palmer បានក្លាយជាលើកដំបូងដែលពានរង្វាន់នេះធ្លាក់ក្នុងដៃកីឡាករអង់គ្លេស ២រូបក្នុងឆ្នាំតែមួយ ចាប់តាំងពីឆ្នាំ ២០០៩-១០។ អំឡុងរដូវកាល​ ២០០៩-១០ Wayne Rooney អតីតខ្សែប្រយុទ្ធក្រុម Manchester United ​ជាប់ជាកីឡាករល្អប្រចាំឆ្នាំ ស្របពេល James Milner របស់ Aston Villa ជាប់ជាកីឡាករវ័យក្មេងល្អកា...
article_6173.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិរុស្ស៊ី នឹងមានការប្រកួតមិត្តភាព ជាមួយវៀតណាម និងថៃ នៅលើទឹកដីវៀតណាម។ អ្នកគាំទ្ររុស្ស៊ី ចាត់ទុកជំនួបមិត្តភាពទាំងពីរប្រកួត មិនចំណេញអ្វីសោះដល់ក្រុមរុស្ស៊ី ខណៈដែលរុស្ស៊ីស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងអឺរ៉ុប (UEFA)។
ការប្រកួតមិត្តភាពរបស់រុស្សីជាមួយវៀតណាម និងថៃ ដែលគ្រោងធ្វើឡើងនៅក្នុងខែកញ្ញា ទទួលបានប្រតិកម្មជាច្រើនពីសហគមន៍ និងអ្នកគាំទ្របាល់ទាត់រុស្ស៊ី ដោយសារពួកគេគិតថាចំណាត់ថ្នាក់របស់រុស្ស៊ី (FIFA Ranking) ដែលជាក្រុមខ្លាំងមួយនៅអឺរ៉ុប ខ្ពស់ដាច់ឆ្ងាយពេកបើធៀបនឹងក្រុមអាស៊ីអាគ្នេយ៍ទាំងពីរនេះ។ រុស្ស៊ី ​ឈរ​លេខ​៣៣​ក្នុងតារាងចំណាត់ថ្នាក់ពិភពល...
article_6174.txt
អ្នកចាំទី Manuel Neuer សម្រេចចូលនិវត្តន៍ពីក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់​ នៅថ្ងៃទី២១ ខែសីហា។ អ្នកចាំដៃស្អិត អាយុ៣៨ឆ្នាំ ជាកីឡាករទី៤ហើយ ដែលលាក្រុមរហ្សនាមឥន្ទ្រីដែក ក្រោយបញ្ចប់ព្រឹត្តិការណ៍ជើងឯកអឺរ៉ុប Euro 2024។
Neuer ដែលជួយអាល្លឺម៉ង់ឈ្នះ FIFA World Cup ឆ្នាំ ២០១៤ បង្ហាញខ្លួនឱ្យក្រុមឈុតធំរយៈពេល១៥ឆ្នាំ សរុប១២៤ប្រកួត។​ អ្នកចាំទីដៃទី១របស់ Bayern Munich រូបនេះ បង្ហាញខ្លួនលើកចុងក្រោយនៅខែកក្កដា នៅពេលអាល្លឺម៉ង់ចាញ់អេស្ប៉ាញ វគ្គ៨ក្រុមចុងក្រោយ Euro 2024 នៅទឹកដីខ្លួនឯង។ អ្នកចាំទី វ័យ ៣៨ឆ្នាំរូបនេះ ជាប់ជម្រើសជាតិលើកដំបូងក្នុងឆ្នាំ ២០០៩ ដ...
article_6175.txt
ក្លិបបាល់ទាត់ Leicester City ដែលទើបវិលត្រឡប់ឡើងមកកាន់ការប្រកួតក្របខណ្ឌ Premier League រដូវកាលថ្មីនេះ កំពុងប្រឈមមុខនឹងកាត់ដាក់ទណ្ឌកម្ម ឬក៏ការកាត់ពិន្ទុចំនួន ២ពិន្ទុ ចំពោះការបំពានច្បាប់ចំណាយ (Financial Fair Play) របស់ក្របខណ្ឌ Premier League។
ក្របខណ្ឌ Premier League បានឆ្លងកាត់ការប្រកួតសប្តាហ៍បើកឆាក ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៨ ខែសីហា ហើយក្លិបធំៗរួមមាន Manchester United, Liverpool, Arsenal និង Manchester City សុទ្ធសឹងតែរកបានជ័យជម្នះក្នុងការប្រកួតថ្ងៃបើកឆាករៀងៗខ្លួន។ សម្រាប់ការប្រកួតប្រជែងនៅដើមរដូវកាលថ្មីនេះ ការប្រជែងពិន្ទុគឺពិតជារឿងសំខាន់ ប៉ុន្តែក្លិបមួយចំនួន...
article_6176.txt
ក្លិប Chelsea បានចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Joao Felix ពីក្រុមខ្លាំងរបស់អេស្ប៉ាញ Atletico de Madrid ជាមួយនឹងការផ្តល់កិច្ចសន្យារយៈពេល ៧ឆ្នាំ។ នេះបើតាមការប្រកាសរបស់ក្លិប Chelsea ថ្ងៃទី២១ ខែសីហា។  ខ្សែបម្រើ Raheem Sterling និងខ្សែការពារស្លាប Ben Chilwell មិនស្ថិតក្នុងបញ្ជីរបស់អ្នកចាត់ការទូទៅលោក Enzo Maresca។
តម្លៃជាក់លាក់នៃការផ្ទេរ Felix មិនបានបញ្ជាក់ពីសំណាក់ក្លិបរហស្សនាមតោខៀវឡើយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអង់គ្លេសជាច្រើនបានចុះផ្សាយថា ក្លិបបានចាយប្រាក់ប្រមាណ ៤៦លានផោន(៥៩,៩លានដុល្លារ) ដើម្បីអាចនាំយកកីឡាវ័យ ២៤ឆ្នាំ ឱ្យវិលត្រឡប់មកកាន់ទឺកដីកីឡដ្ឋាន Stamford Bridge វិញ។ អំឡុងពេលរដូវកាល ២០២២-២៣ Joao Felix ធ្លាប់បានបង្ហា...
article_6177.txt
ខ្សែប្រយុទ្ធ Cristiano Ronaldo ជាអត្តពលិកអស្ចារ្យមួយរូបប្រចាំសតវត្សរ៍ និងស្ទើរតែមនុស្សទូទាំងពិភពលោកទៅហើយបានស្គាល់តាមរយៈវិស័យកីឡាបាល់ទាត់។ រឿងដែលពិសេសបំផុត តារាបាល់ទាត់វ័យ ៣៩ឆ្នាំ បានបើកដំណើរការឆានែល YouTube លើកដំបូងដោយផ្ទាល់ ហើយត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ មានអ្នកចុចតាមដានរាប់លាននាក់ ដែលជាចំនួនច្រើន និងលឿនបំផុតជាកំណត់ត្រា...
ឆានែល YouTube ថ្មីបង្កើតឡើងដោយ Ronaldo មានឈ្មោះដ៏សាមញ្ញថា UR-Ronaldo ហើយនៅពេលដែលមានសកម្មភាពដំណើរការដំបូង និងការបង្ហោះវីដេអូផ្សេងៗ ក៏មានចំនួនមនុស្សកគ្រឹកគគ្រេងបានចូលទៅចុចតាមដាន (Subscribe)។ ត្រឹមតែរយៈពេល ៩០នាទីដំបូង Ronaldo បានបំបែកកំណត់ត្រាថ្មីមួយបន្ថែម ក្រៅពីអាជីពបាល់ទាត់ ដោយឆានែល ឬគណនី YouTube របស់គេទទួលបានអ្នកចុចតាម...
article_6178.txt
សហព័ន្ធកីឡាបាល់ទាត់ឡាវ (LFF) បានប្រកាសតែងតាំងលោក Ha Hyeok-ju ជាគ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិឡាវ ដើម្បីដឹកនាំក្រុមប្រជែងជើងឯក ASEAN Mitsubishi Electric Cup ឆ្នាំ ២០២៤ និង វគ្គជម្រុះ AFC Asian Cup​ ឆ្នាំ ២០២៧។
គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង វ័យ៥៤ឆ្នាំ ដែលត្រូវជំនួសតំណែងគ្រូសញ្ចាតិឡាវលោក Kanlaya Sysomvang នឹងមើលការខុសត្រូវក្រុមអាយុក្រោម២៣ឡាវ (U23) ផងដែរនោះ ធ្លាប់ធ្វើការងារក្នុងវិស័យកីឡាបាល់ទាត់ទាំងបុរស និងនារីចាប់ពីឆ្នាំ ២០០៩មក។ លោក Viphet Sihachak ប្រធាន LFF បានបង្ហាញការជឿជាក់លើសមត្ថភាពរបស់ លោក Hyeok-jun ក្នុងការដឹកនាំក្រុម ...
article_6179.txt
ជំនួបបើកឆាកស្វាគមន៍ការប្រកួតពានរង្វាន់ Premier League រដូវកាល ២០២៤-២៥ ក្រុម Manchester United ដណ្តើមបាន ៣ពិន្ទុ ដោយយកឈ្នះលើ Fulham លទ្ធផល ១-០ ប៉ុន្តែលទ្ធផលនេះ ហាក់បីធ្វើឱ្យលោក Erik ten Hag មិនទាន់ពេញចិត្ត ព្រោះកូនក្រុមធ្វើឱ្យរបូតឱកាស រកគ្រាប់បាល់ច្រើនលើក។
ក្តីរំពឹងខ្ពស់របស់អ្នកគាំទ្រ ក្នុងកីឡដ្ឋាន Old Trafford ហាក់បីជាថមថយបន្តិចទៅវិញ ក្រោយពីពួកគេបានទស្សនាការប្រកួតដំបូង ដោយឃើញប្រព័ន្ធលេងក្រុមរហស្សនាមបិសាចក្រហម ធ្វើមិនសូវបានល្អក្នុងការបង្កើតឱកាសស្វែងរកគ្រាប់បាល់។ ជ័យជម្នះរបស់ Man Utd កើតឡើងនៅចុងម៉ោងទៅហើយ ពោលគឺនៅនាទី៨៧ ដែលជាការស៊ុតពីសំណាក់កីឡាករ Joshua Zerkzee ដែលទើបបង្ហាញ...
article_618.txt
កូរ៉េខាងជើង នៅថ្ងៃទី២២ ខែកញ្ញា និយាយការពារខ្លួនថា មិនដែលបានផ្គត់ផ្គង់សព្វាវុធ ឬគ្រាប់រំសេវឱ្យរុស្សីទេ។ ប្រទេសនេះក៏បានព្រមានអាម៉េរិកថាឱ្យបិទមាត់ និងបញ្ឈប់ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមណា ដែលធ្វើឱ្យខូចមុខមាត់ប្រទេសខ្លួនថែមទៀត។
នៅដើមខែកញ្ញា អាម៉េរិក អះអាងថា រុស្ស៊ីទំនងជាកំពុងទិញគ្រាប់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់ពីកូរ៉េខាងជើង ស្របពេលកំពុងជាប់ដៃក្នុងសង្គ្រាមអ៊ុយក្រែន។ ក្រោយរុស្ស៊ីបានច្រានចោលការលើកឡើងបែបនេះរួចហើយ កូរ៉េខាងជើងក៏ចេញមុខបដិសេធដែរ។ ​អគ្គ​នាយក​រងម្នាក់​នៅ​អគ្គ​នាយកដ្ឋា​នសម្ភារៈទូទៅ​នៃ​ក្រសួង​ការពារ​ជាតិកូរ៉េខាងជើងនៅថ្ងៃទី២...
article_6180.txt
Manchester United នៅមិនទាន់រៀបចំក្រុមរួចរាល់នៅឡើយ ស្របពេលការប្រកួតបើក ឆាក Premier League រដូវកាលថ្មី ២០២៤-២៥ នឹងចាប់ផ្តើមនៅរាត្រីថ្ងៃទី១៦ ខែសីហា។​ នេះជាការអះអាងរបស់អ្នកចាត់ការ Erik ten Hag ដែលបង្ហាញក្តីបារម្ភអំពីសមាសភាព កីឡាករ សម្រាប់ជំនួបដំបូងទល់ Fulham។
ក្រុមបិសាចក្រហម នឹងត្រូវបើកទ្វាកីឡដ្ឋាន Old Trafford ទទួលស្វាគមន៍ភ្ញៀវ Fulham នៅវេលាម៉ោង ២ អធ្រាត្រ ថ្ងៃទី១៦ ខែសីហា [ម៉ោងនៅកម្ពុជា]។ លីគកំពូល ចូលមកដល់ ប៉ុន្តែ Man Utdនៅមិនទាន់រៀបចំខ្លួននៅឡើយទេ ទោះបីបានទិញចូលកីឡាករមួយចំនួនរួច ហើយក្តី។ ខ្សែការពារ Matthijs de Ligt និង Noussair Mazraoui ដែលលោក Ten Hag ទិញបានពី Bayern Munic...
article_6181.txt
លោក Pep Guardiola បានប្រៀបធៀបខ្សែប្រយុទ្ធ Erling Haaland ដូចទៅនឹងតារាបាល់ទាត់ឆ្នើមកំពូលលំដាប់ពិភពលោក Lionel Messi និង Cristiano Ronaldo ក្រោយពេលកីឡាករសញ្ជាតិន័រវែសស៊ុតគ្រាប់បាល់ទី៩១ របស់គេជាមួយក្លិប Manchester City ក្នុងជ័យជម្នះ ២​-០ លើ Chelsea ក្នុងចំនួបបើករដូវកាល Premier League។
ឈ្នះ Chelsea ២-០ មានការរួចចំណែករកគ្រាប់បាល់របស់ខ្សែប្រយុទ្ធសញ្ជាតិន័រវែសនាទី១៨​ ក្នុងវគ្គទីមួយ មុនពេល Mateo Kovasic ស៊ុតបញ្ចូលទីគ្រាប់ទី២ នៅចុងម៉ោងនាទី៨៤។ Haaland វ័យ ២៤ឆ្នាំ រកបាន ១គ្រាប់ដំបូងនៅដើមរដូវកាលថ្មី បានក្លាយជាគ្រាប់បាល់ទី៩១ របស់គេជាមួយក្លិប Man City នៅក្នុងក្របខណ្ឌ Premier League។ ក្រោយពេលឃើញតារាខ្សែប្រយុទ្ធ...
article_6182.txt
ខ្សែប្រយុទ្ធ Cristiano Ronaldo រងការខកចិត្តជាថ្មី ក្រោយមិនអាចជួយ Al Nassr ក្នុងជំនួបបើកឆាកការប្រកួតពានរង្វាន់លីគកំពូលប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Pro League) ថ្ងៃទី២៣ ខែសីហា។  Al Nassr បានត្រឹម​ស្មើ Al Raed ១-១ ស្របពេល ១គ្រាប់របស់ប្រធានក្រុមរវ័យ ៣៩ឆ្នាំ ត្រូវបានបដិសេធដោយប្រព័ន្ធ VAR។
តារាបាល់ទាត់សញ្ជាតិព័រទុយហ្កាល់ អំឡុងការប្រកួតដើមវគ្គទីមួយ រូបគេរកបានគ្រាប់បាល់បើកឆាកនាំមុខមុន តាំងតែនាទី៣៤ សម្រាប់ក្រុម Al Nassr ហើយពេលដែលការប្រកួតឈានដល់នាទី៧៥ Ronaldo ក៏មានឱកាសរកបានគ្រាប់បាល់ទី២ ប៉ុន្តែត្រូវបានបដិសេធមិនផ្តល់ឱ្យពីសំណាក់ប្រព័ន្ធ VAR ព្រោះរូបគេស្ថិតក្នុងជំហ Offside។ ក្រុម Al Raed បានផ្តល់ការខកចិត្តជាថ្ម...
article_6183.txt
អត្តពលិកកេនយ៉ា​ Emmanuel Wanyonyi ម្ចាស់មេដាយអូឡាំពិកទីក្រុងប៉ារីសកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ បន្តយកឈ្នះការប្រកួតរត់ចម្ងាយ ៨០០ម៉ែត្រ ស្ថិតក្នុងកម្មវិធី Lausanne Diamond League នៅថ្ងៃទី២២ ខែសីហា។
ស្ថិតក្នុងការប្រកួតនាប្រទេសប៉ូឡូញ Wanyonyi ដែលទើបឈានចូលវ័យ ២០ឆ្នាំ ទទួលបានជើងជើងឯកជាថ្មី ក្នុងកម្មវិធី Lausanne Diamond League ដោយរត់ប្រើថិរវេលា ១នាទី ៤១.១១វិនាទី ដើម្បីសម្រេចដល់ទីព្រ័ត្រ លើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រនេះ។ កីឡាករកេនយ៉ារូបនេះ កៀកនឹងការបំបែកកំណត់ត្រាទៅហើយ ប៉ុន្តែធ្វើមិនបានដោយបញ្ចប់ថិរវេលាយឺតជាងត្រឹម ០០,២០...
article_6184.txt
ខ្សែប្រយុទ្ធ Lionel Messi មិនមានឈ្មោះនៅក្នុងបញ្ជីក្រុមជម្រើសជាតិអាហ្សង់ទីននោះទេ សម្រាប់ការប្រកួតជម្រុះព្រឹត្តិការណ៍ World Cup 2026។ នេះបើតាមបញ្ជីឈ្មោះដែល សហព័ន្ធបាល់ទាត់អាហ្សង់ទីន (AFA) បានប្រកាស​នៅថ្ងៃទី១៩ ខែសីហា។
អាហ្សង់ទីន នឹងត្រូវប្រកួតប្រជែងជម្រុះ World Cup 2026 ទល់នឹងក្រុមស៊ីលី និងកូឡុំប៊ី។ តារាបាល់ទាត់វ័យ ៣៧ឆ្នាំ មិនស្ថិតក្នុងចំណោមកីឡាករចំនួន ២៨រូប របស់អាហ្សង់ទីន ឡើយលើកនេះ ក្រោយពីរូបគេ ​ជួបបញ្ហារបួសដាច់សរសៃពួរកជើង អំឡុងការប្រកួតវគ្គ ផ្តាច់ព្រ័ត្រពានរង្វាន់ Copa America នៅសហរដ្ឋអាម៉េរិក កាលពីខែកក្កដាកន្លងទៅ។ បច្ចុប្បន្នខ្សែ...
article_6185.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិរុស្ស៊ី នឹងមិនអាចជ្រើសរើសរកគូប្រកួតដែលកម្រិតខ្លាំងជាងក្រុមមកពីតំបន់អាស៊ីអាគ្នេយ៍ដូចជា ថៃ ឬ វៀតណាម បាននោះទេ​សម្រាប់ការប្រកួតមិត្តភាពដែលនឹងធ្វើឡើងនៅក្នុងខែកញ្ញាខាងមុខនេះ។ នេះបើតាមសម្តីគ្រូបង្វឹកក្រុមជម្រើសជាតិរុស្ស៊ីលោក Valery Karpin ឆ្លើយតបចំពោះការរិះគន់លើកម្រិតការប្រកួតរបស់ក្រុមទាំងពីរ។
នៅដើមខែកញ្ញា ជាថ្ងៃការប្រកួតអន្តរជាតិទូទាំងពិភពលោក ឬ FIFA Day នឹងវិលត្រឡប់មកវិញ ដោយក្រុមជម្រើសជាតិរុស្ស៊ី នឹងត្រូវប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិវៀតណាម នៅថ្ងៃទី៥ ខែកញ្ញា មុនពេលទៅប៉ះក្រុមថៃ នៅថ្ងៃទី៧ ស្ថិតក្នុងកីឡដ្ឋាន My Dinh National ទីក្រុងហាណូយដូចគ្នា។ ក្រោយពីឃើញកាលវិលភាគប្រកួតរបស់រុស្ស៊ី ទល់នឹងក្រុមកអាស៊ីអាគ្នេ...
article_6186.txt
អាម៉េរិក ចិន និងជប៉ុន ដណ្តើមបានមេដាយច្រើនជាងគេពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវកាលក្តៅក្រុងប៉ារីស ប៉ុន្តែមិនមែនជាប្រទេសដែលផ្តល់ប្រាក់រង្វាន់សម្រាប់អត្តពលិកឈ្នះមេដាយច្រើននោះទេ។ ហុងកុង ជាប់លេខ១ ដែលផ្តល់ប្រាក់លើកទឹកចិត្តខ្ពស់ជាងគេ ស្របពេលអ៊ីតាលី ចំណាយថ្លៃប្រាក់រង្វាន់ច្រើនជាងគេបង្អស់។
អ៊ីតាលី ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៩ក្នុងតារាងមេដាយអូឡាំពិកប៉ារីស ដោយរកបានមេដាយមាស១២ ប្រាក់១៣ និងសំរឹទ្ធ១៥ បានចំណាយលើប្រាក់រង្វាន់លើកទឹកចិត្តដល់អត្តពលិកឈ្នះមេដាយ ច្រើនជាងគេសរុប ១០,៧លានដុល្លារ។ អ៊ីតាលី ជាប់ចំណាត់ថ្នាក់ទី៥ ក្នុងនាមប្រទេសដែលផ្តល់ប្រាក់រង្វាន់មេដាយអូឡាំពិកខ្ពស់បំផុត បន្ទាប់ពីហុងកុង អ៊ីស្រាអែល ស៊ៃប៊ី និងម៉...
article_6187.txt
ក្រុម Manchester City បានបង្កើនប្រាក់ឈ្នួលសម្រាប់ខ្សែប្រយុទ្ធ Erling Haaland ដល់ទៅចំនួន ៣៧,៥ម៉ឺនផោន (៤៨ម៉ឺនដុល្លារ) ក្នុងមួយសប្តាហ៍ ដើម្បីទប់ទល់ឥទ្ធិពលទឹកប្រាក់ពីក្លិបនៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានបង្ហាញចំណាប់អារម្មណ៍លើរូបគេ។ ខ្សែបម្រើម្ចាស់ពាន Euro ឆ្នាំ ២០២៤ Rodri ក៏ត្រូវបានបង្កើនប្រាក់ឈ្នួលច្រើនដូចគ្នា។
យោងតាមការផ្សាយរបស់កាសែត The Mirror ក្លិបរហស្សនាមមេឃខៀវ កំពុងតែជជែកពីគម្រោង បង្កើនប្រាក់ឈ្នួលសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិន័រវែសបន្ថែមទៀត ទោះបីជានៅដើមរដូវកាលប្រាក់ឈ្នួលរបស់គេ បានកើនដល់ ៤៨ម៉ឺនដុល្លារហើយក្តី។ ចំណែកខ្សែបម្រើ Rodri ក៏ត្រូវបានគេរាយការណ៍ថា បានកើនឡើងប្រាក់ឈ្នួល ២ដងផងដែរ ហើយប្រហាក់ប្រហែលទៅនឹង Haaland។ ទាំង Haaland...
article_6188.txt
Lionel Messi មិនទាន់អាចវិលត្រឡប់ចូលជួយ Inter Miami វិញនៅឡើយ ដោយសារបញ្ហារបួសដាច់សរសៃកជើងមិនទាន់សះស្បើយអំឡុងការប្រកួតឱ្យអាហ្សង់ទីន ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa America ឆ្នាំ ២០២៤។ នេះបើតាមការអះអាងរបស់លោក Gerardo Martino អ្នកចាត់ការក្រុម Inter Miami ដោយលោកសង្ឃឹមថាប្រធានក្រុមរូបនេះនឹងចូលជួយក្រុមវិញឆាប់ៗ។
លោក Martino មិនទាន់អាចបញ្ជាក់បានឡើយថា តារាបាល់ទាត់វ័យ ៣៧ឆ្នាំ នឹងអាចវិលចូលរួមប្រកួតឡើងវិញជាមួយការជាសះស្បើយពីរបួសពេញលេញនៅពេលណានោះ។ ប៉ុន្តែអ្នកចាត់ការសញ្ជាតិអាហ្សង់ទីន បាននិយាយថា កីឡាករម្ចាស់ពាន ​Copa America ឆ្នាំ ២០២៤ នឹងជាសះស្បើយពីបញ្ហារបួសក្នុងពេលឆាប់ៗនេះ។ «Messi បានធ្វើទៅតាមអ្វីដែលយើងបានប្រាប់ និងកំពុងតែវិវត្តិទៅតាម...
article_6189.txt
Novak Djokovic ស្គាល់រសជាតិមេដាយមាសអូឡាំពិកលើកដំបូងក្នុងអាជីពកីឡាករវាយកូនបាល់ ក្រោយឈ្នះគូប្រជែង Carlos Alcaraz វគ្គផ្តាច់ព្រ័ត្រនៅអូឡាំពិកប៉ារីស ឆ្នាំ ២០២៤។ កំពូលអ្នកវាយកូនបាល់ស៊ែប៊ីវ័យ៣៧ឆ្នាំរូបនេះ ដាក់គោលដៅប្រជែងមេដាយនៅអូឡាំពិកឆ្នាំ ២០២៨ថែមទៀត។
នៅជំនួបវគ្គផ្តាច់ព្រ័ត្រ នៅទីលាន Roland Garros ថ្ងៃទីទី៤ ខែសីហា កីឡាករវាយកូនបាល់លេខ១ពិភពលោក Djokovic បានយកឈ្នះកីឡាករវ័យក្មេងដ៏មានទេពកោសល្យរបស់អេស្ប៉ាញ Alcaraz ក្នុងលទ្ធផល​ ៧-៦(៣) ៦-៦(២) ដើម្បីក្រសោបមេដាយមាសអូឡាំពិក វិញ្ញសាវាយកូនបាល់ឯកត្តជនបុរស។ នេះជាមេដាយមាសអូឡាំពិកលើកដំបូងរបស់ Djokovic បន្ទាប់ពីរងការខូចចិត្តច្រើនលើកនៅ...
article_619.txt
រដ្ឋមន្ត្រីបរិស្ថានអូស្ត្រាលី លោក Tanya Plibersek នៅថ្ងៃទី៤ ខែតុលា បានលើកឡើងថា អូស្ត្រាលីនឹងកំណត់ផ្ទៃដីយ៉ាងហោចណាស់៣០ភាគរយនៃទំហំផ្ទៃប្រទេសរបស់ខ្លួនសម្រាប់ការអភិរក្សអម្បូររុក្ខជាតិ និងសត្វដែលជិតផុតពូជ និងពពួកអម្បូរពិសេសដែលមានតែនៅទ្វីបមួយនេះ។
អូស្ត្រាលី ជាប្រទេសមួយដែលបាត់បង់ប្រភេទសត្វថនិកសត្វច្រើនជាងទ្វីបដទៃទៀត ជាមួយអត្រាបាត់បង់ក៏លឿនគួរឱ្យកត់សម្គាល់ក្នុងចំណោមប្រទេសអ្នកមានបំផុតរបស់ពិភពលោក។ នេះបើយោងតាមរបាយការណ៍បរិស្ថានប្រាំឆ្នាំ ដែលចេញផ្សាយដោយរដ្ឋាភិបាលអូស្ត្រាលី កាលពីខែកក្កដា។ របាយការណ៍នោះបានបង្ហាញពីចំនួនប្រភេទសត្វដែលត្រូវបានបន្ថែមទៅក្នុងបញ្ជីសត្វរងការគំរាម ...
article_6190.txt
Justin Best កីឡាករទូករ៉ូអ៊ីងរបស់អាម៉េរិក សុំមិត្តស្រីនាង ​Lainey Duncan រៀបការ ចំពោះមុខប៉ម Eiffel អមជាមួយនឹងផ្តាកុលាបពណ៌លឿងជិត ៣ពាន់ទង ក្រោយពេលរូបគេដណ្តើមបានមេដាយមាសកីឡាអូឡាំពិកទីក្រុងប៉ារីស។
ម្ចាស់មេដាយមាសកីឡាទូករ៉ូអ៊ីង បានសុំមិត្តស្រីរៀបការ ហើយក៏មានការចាក់ផ្សាយផ្ទាល់នៅលើគេហទំព័រទស្សនាវដ្តី Today Magazine។ តាមរយៈវីដេអូផ្សាយផ្ទាល់នោះ មិត្តស្រីរបស់កីឡាករ Best ហាក់មានភាពភ្ញាក់ផ្អើល នៅពេលឃើញកីឡាករ Best លុតជង្គង់ សុំនាងរៀបការ ជាមួយនឹងសម្រស់ប៉ម Eiffel ហើយអមមនុស្សច្រើននាក់បានកាន់ភួងផ្កាកុលាបពណ៌លឿងជាច្រើនទង ឈរនៅជុ...
article_6191.txt
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានចេញមុខបញ្ជាក់ថា កីឡាការិនីប្រដាល់​ Imane Khelif និងកីឡាការិនី Lin Yu-ting ដែលមានញ្ហាយេនឌ័រ និងរកឃើញប្រភេទកោសិកាក្រូម៉ូសូមដូចបុរស នឹងនៅតែអាចបន្តការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ប្រសិនបើពួកគេនៅតែបន្តឈ្នះ។
នៅក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ប្រភេទកីឡាប្រដាល់ត្រូវបានដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ IOC និងជាអ្នករៀបចំការប្រកួតដោយផ្ទាល់។ កាលពីឆ្នាំ ២០២៣ ស្ថាប័ន IOC បានដកការទទួលស្គាល់ចេញពីសមាគមកីឡាប្រដាល់អន្តរជាតិ ព្រោះតែមិនអាចអនុវត្តតាមបាននូវកំណែទម្រង់អភិបាលកិច្ច ក៏ដូចជាការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ។ កាលពីព...
article_6192.txt
កីឡាករចំបាប់គុយបា Mijain Lopez បានក្លាយជាអត្តពលិកកីឡាចំបាប់ដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រដែលឈ្នះមេដាយមាសអូឡាំពិក៥សម័យជាប់គ្នា។ Lopez បានយកឈ្នះកីឡាករ Yasmani Acosta វគ្គផ្តាច់ព្រ័ត្រ កីឡាចំបាប់ វិញ្ញាសា Greco-Roman ប្រភេទទម្ងន់ ១៣០គីឡូក្រាម នៅអូឡាំពិកក្រុងប៉ារីស។
អត្តពលិក Lopez ដែលនឹងឈានចូលវ័យ ៤២ឆ្នាំ នៅ ២សប្តាហ៍ខាងមុខ បានបំបាក់កីឡាករមកពីស៊ីលី Yasmani Acosta នៅថ្ងៃទី៦ ខែសីហា ដើម្បីបំបែកកំណត់ត្រា ក្នុងនាមអត្តពលិកដំបូងបំផុតលើលោក ដែលឈ្នះមេដាយមាសអូឡាំពិក ៥ សម័យកាលជាប់គ្នា។ Lopez បានបង្កើតកំណត់ត្រាថ្មីបំផុតលើលោក ដោយបំបែកកំណត់ត្រា ចាស់របស់អត្តពលិកដែលឈ្នះមេដាយមាសអូឡាំពិក ៤ ព្រឹត្តិការ...
article_6193.txt
អ្នកស្រី Vivianne Robinson អ្នកគាំទ្រកីឡាអូឡាំពិកដ៏ងប់ងុលម្នាក់ បានចំណាយប្រាក់ ១០,០០០ដុល្លារ ទិញសំបុត្រចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ និងជាព្រឹត្តិការណ៍អូឡាំពិកលើកទី៧ ដែលអ្នកស្រីបានចូលរួមក្នុងរយៈពេល ៤ សតវត្សរ៍មកនេះ។
កំពូលអ្នកគាំទ្រកីឡាអូឡាំពិ អ្នក Robinson ដែលបច្ចុប្បន្នមានវ័យ ៦៦ឆ្នាំ សន្សំបានប្រាក់ ១០,០០០ដុល្លារ សម្រាប់ទិញសំបុត្រព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ដោយក្នុងនោះមានសំបុត្រកម្មវិធីបើក និងការប្រកួតកីឡាចំនួន ៣ប្រភេទ ផ្សេងទៀត។ ក្រោយពេលដែលកម្មវិធីបើកជាផ្លូវការកីឡាអូឡាំពិកទីក្រុងប៉ារីស បានបញ្ចប់ទៅ អ្នកស្រី Robinson មិនត...
article_6194.txt
កីឡាករ Veddriq Leonardo រកបានមេដាយមាសដំបូងឱ្យឥណ្ឌូណេស៊ីក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីស ក្នុងប្រភេទកីឡាឡើងភ្នំ មុនពេលកីឡាករ Rizki Juniansyah សម្រេចបានមេដាយមាសទី២ ប្រភេទកីឡាលើកទម្ងន់។ ឥណ្ឌូណេស៊ី កើនមេដាយ៣ ក្នុងនោះមាស២ និងសំរឹទ្ធ១ ឈរចំណាត់ថ្នាក់លេខ២ ចំណោមប្រទេសតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីហ្វីលីពីន ដែលរកបានមេដាយមាស២ ន...
Leonardo បានប្រជែងឈ្នះកីឡាករចិន Wu Peng កីឡាឡើងភ្នំបុរសដោយប្រើពេល ៤.៧៥ ទល់នឹង ៤.៧៧ នៅវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅថ្ងៃទី៨ ខែសីហា។ កីឡាករអាម៉េរិក Sam Watson ដណ្តើមបានមេដាយសំរឹទ្ធ។ នៅព្រឹកថ្ងៃទី៩ ខែសីហា មិត្តរួមជាតិឥណ្ឌូណេស៊ី Juniansyah ក៏សម្រេចបានមេដាយមាស១ផងដែរ ក្នុងប្រភេទកីឡាលើកទម្ងន់ វិញ្ញាសាបុរស៧៣គីឡូគ្រាម។ កីឡាករវ័...
article_6195.txt
កីឡាការិនីម្ចាស់ផ្ទះបារាំង Cassandre Beaugrand ក្លាយជាម្ចាស់មេដាយមាសអូឡាំពិកទីក្រុងប៉ារីស លើប្រភេទកីឡាទ្រីយ៉ាត្លុងក្រោយការប្រកួតប្រជែងដ៏ស្វិតស្វាញនៅលើដងទន្លេសែន (Seine) ក្រោយពេលមានការរំខានរហូតផ្អាកការហ្វឹកហាត់ហែលទឹក ព្រោះតែបញ្ហាទន្លេមានកម្រិតគុណភាពទាប និងកខ្វក់ខ្លាំងរយៈពេល ៣ថ្ងៃរួចមក។
កីឡាការិនីបារាំងវ័យ២៧ឆ្នាំទទួលបានជ័យជម្នះមេដាយមាស បន្ទាប់រូបនាងបានរត់បញ្ចប់ទីប្រើថិរវេលា១ ម៉ោង ៥៤នាទី៥៥វិនាទី ពីមានរត់ប្រដេញគ្នាមានគម្លាតគៀកៗគ្នាបំផុត និងប្រផិតប្រផើយបន្ទាប់ពីការហែលទឹក និងការជិះកង់រួចមក។ ចំណាត់ថ្នាក់មេដាយប្រាក់បានទៅលើកីឡាការិនី Julie Derron មកពីប្រទេសស្វ៊ីសធ្វើបានថិរវេលា១ម៉ោង ៥៥នាទី ០១វិនាទី និងមេដាយសំ...
article_6196.txt
Vinicius Jr ខ្សែប្រយុទ្ធឆ្នើម Real Madrid បង្ហាញចេតនាចង់ផ្លាស់ទៅក្លិបនៅលីគកំពូលអារ៉ប៊ីសាអូឌីតដែលហ៊ានឱ្យថ្លៃផ្ទេរដល់ទៅ ១,១ពាន់លានដុល្លារអាម៉េរិក។ ក្លិបយក្សអេស្ប៉ាញ ទំនងមិនអើពើនឹងការផ្តល់ជូននេះឡើយ។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែសីហា ក្រុមមន្ត្រីរបស់មូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF) បានទាក់ទងទៅ Vinicius ដើម្បីសាកសួរអំពីចំណាប់អារម្មណ៍របស់ខ្សែប្រយុទ្ធឆ្នើមក្រុមយក្សអេស្ប៉ាញ ក្នុងការផ្លាស់ទៅលីគកំពូលអារ៉ាប៊ីសាអូឌីត (SPL)។ PIF បានផ្តល់កិច្ចសន្យាឱ្យកីឡាអន្តរជាតិប្រេស៊ីល វ័យ២៤ឆ្នាំ រយៈព...
article_6197.txt
ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំង១១ មានតែហ្វីលីពីន ថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ប៉ុណ្ណោះរកបានមេដាយរៀងខ្លួននៅកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស។ កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា ព្រុយណេ និងទីម័រខាងកើត មិនទាន់រកបានមេដាយណាមួយនៅឡើយ ខណៈជិតដល់ថ្ងៃបិទបញ្ចប់ព្រឹត្តិការណ៍។
គិតត្រឹមថ្ងៃទី៦ ខែសីហា ហ្វីលីពីន កំពុងនាំមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោយរកបានមេដាយមាស២ តាមពីក្រោយដោយថៃ ដែលបានមេដាយប្រាក់១ ម៉ាឡេស៊ី ឈ្នះមេដាយសំរឹទ្ធ២ និងឥណ្ឌូណេស៊ី បានមេដាយសំរឹទ្ធ១។ មេដាយមាសទាំងពីររបស់ហ្វីលីពីនធ្វើបានដោយកីឡាករ Carlos Edriel Yulo តែម្នាក់ប៉ុណ្ណោះ ក្នុងប្រភេទកីឡាកាយសម្ព័ន្ធ វិញ្ញាសា Floor Exercise និងវ...
article_6198.txt
កីឡាការិនីប្រដាល់អាល់ហ្សេរី Imane Khelif ដែលមានបញ្ហា​យេនឌ័រ ក្នុងការប្រកួត​អូឡាំពិកទីក្រុងប៉ារីសបានឡើងដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយ មាស ក្រោយផ្តួលកីឡាការិនីថៃ Janjaem Suwannapheng ​។
កីឡាការិនី Khelif បន្តធ្វើបានល្អ ​ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី៦ ខែសីហា ដោយបានផ្តួលកីឡាការិនីថៃ Janjaem Suwannaphseng ក្នុងលទ្ធផលពិន្ទុ ៥ទល់នឹង សូន្យ លើប្រភេទទម្ងន់៦៦គីឡូក្រាម។ កីឡាការិនី Suwannaphseng ទទួលបានមេដាយសំរឹទ្ធ។ ជ័យជម្នះរបស់ Khelif ​ទទួលបានការសាទរយ៉ាងខ្លាំង ពី​អ្នកគាំទ្រអាល់ហ្សេរីជាច្រើននាក់ ដែលទ...
article_6199.txt
អត្តពលិក Noah Lyles របស់អាម៉េរិក បានធ្វើត្រាប់តាមភាពយន្តគំនូជីវចល ឬក៏ Anime ដ៏ល្បីរបស់ជប៉ុន​រឿង «Dragon Ball» ពីរបៀបវាយប្រហាររបស់តួអង្គមានឈ្មោះថា Goku ក្រោយរូបគេឈ្នះមេដាយមាសអូឡាំពិកទីក្រុងប៉ារីស លើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ។ ការអបអររបស់ Lyles តាមបែបសាច់រឿងគំនូជីវចលជប៉ុន ទទួលបានការសរសើរ និងសាទរពីសំណាក់ប្រព័ន្ធផ្សព...
សាច់រឿងគំនូជីវចល Dragon Ball ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨៤ មកម្ល៉េះ ដោយលោក Akira Toriyama ហើយភាពយន្តគំនូជីវចល ឬ Anime របស់ជប៉ុនមួយនេះ មានភាពល្បីល្បាញសុះសាយទូទាំងពិភពលោក និងតែងទទួលបានការចាប់អារម្មណ៍ពីសំណាក់គ្រប់ស្រទាប់យុវវ័យ។ ស្ថាបិនគំនូជីវចល Dragon Ball លោក Akira Toriyama បានទទួលមរណៈភាព កាលពីខែមីនាឆ្នាំ ២០២៤។ កាលពី...
article_62.txt
«​ឧទានសព្ទ​» គឺជា​ពាក្យ ឬ​ក្រុម​ពាក្យ ដែល​គេ​និយាយ​បន្លឺ​សូរ​របស់​វា​ឡើង​ឮ​ខ្លាំង ខុសប្លែក​ពី​ពាក្យ​ធម្មតា ដើម្បី​បង្ហាញ​អារម្មណ៍ ភ្ញាក់ផ្អើល​, បង្ហាញ​ពី​ភាពសប្បាយ​, ភ័យ​, រំជួលចិត្ត​របស់​មនុស្ស​។  របៀប​បញ្ចេញ​សំលេង​ឧទានសព្ទ​គឺមាន​បី​បែប ហើយ​បែប​នីមួយៗ គឺមាន​សំឡេង​ខុសៗ​គ្នា​ផងដែរ​។
​ឧទានសព្ទ​បែប​ត្រាប់​សូរ បាតុភូតធម្មជាតិ រួមមាន ផ្គរលាន់ គ្រឹម​! គ្រឹម​!, ខ្យល់​បក់ វ៉ូៗ​, រន្ទះបាញ់ ផាំង​!, សមុទ្ទ​រលក គ្រាំៗ​! ចំពោះ​ឧទានសព្ទ​ត្រាប់​សូរ សំរែកសត្វ ឆ្កែ​ព្រុស វ៉ូសៗ​, សត្វ​ត្លុម តុំ​! តុំ​,​ចង្រិត​យំ ច្រេ​តៗ​! ចំណែក​ឧទានសព្ទ​ត្រាប់​សូរ​វត្ថុ ខ្យល់​វាយ​បង្អួច ឮ​ផាំង​, សូរ​ស៊ី​រ៉ែ​ន​ឡានពេទ្យ វ៉ូ​វ៉ៅៗ​!​។...
article_620.txt
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២១ ខែកញ្ញា បានបញ្ជាឱ្យកែនយោធាជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទី២ ដោយប្រើទាហានបម្រុង។ ក្នុងសុន្ទរកថាមួយ លោក ពូទីន ព្រមាន លោកខាងលិចថា ប្រសិនបើនៅតែបន្តសកម្មភាពការគំរាមរុស្ស៊ីដោយអាវុធនុយក្លេអ៊ែរ នោះទីក្រុងមូស្គូនឹងឆ្លើយតបទៅវិញជាមួយអាវុធរបស់ខ្លួន។
សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលរុស្ស៊ីតែងហៅថាជាប្រតិបត្តិការយោធាពិសេស បានអូសបន្លាយជាង ៧ ខែមកហើយ។​ ការប៉ះទង្គិចគ្នានេះបានបង្កឱ្យមានការខូចខាចគិតជាទឹកប្រាក់ ៩៧ ពាន់លានដុល្លារ ខណៈធនាគារពិភាពលោកលើកឡើងថា អ៊ុយក្រែនត្រូវការប្រាក់ប្រមាណ ៣៥០ ពាន់លានដុល្លារដើម្បីកសាងប្រទេសឡើងវិញ។ ឯរុស្សីវិញ ហាក់គ្មានសញ្ញាដកថយឡើយ ដោយប្រធានាធិបត...
article_6200.txt
រូបភាពការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស របស់កីឡាករជិះស្គីក្តាបន្ទះលើទឹករលកប្រេស៊ីល Gabriel Medina កីឡាការិនីកីឡាបាញ់កាំភ្លើង Kim Ye Ji មកពីកូរ៉េខាងត្បូង និងកីឡាករកីឡាបាញ់កាំភ្លើងតួកគី Yusuf Dikec កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញអ៊ីនធឺណិត ក៏ដូចជាអ្នកតាមដានការប្រកួតកីឡាអូឡាំពិកផ្ទាល់។
អំឡុងពេលការប្រកួតកីឡាជិះស្គីក្តាបន្ទះលើទឹករលក ធ្វើឡើងនៅតំបន់ឆ្នេរសមុទ្រ Taehipo’o ស្ថិតក្នុងកោះ Tahiti កីឡាករសញ្ជាតិប្រេស៊ីល Gabriel Medina បានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនតាមដានការប្រកួតកីឡាអូឡាំពិកប៉ារីស ចំពោះរូបភាពមួយដែលបានបង្ហោះដោយអ្នកថតរូបរបស់ទីភ្នាក់ងារសារព័ត៌មាន AFP លោក Jerome Brouillet។ នៅពេល ច...
article_6201.txt
កូរ៉េខាងត្បូង បានបង្កើតប្រវតិ្តសាស្ត្រថ្មីនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ដោយប្រមូលមេដាយមាស កីឡាបាញ់ព្រួញទាំងអស់ ពោលគឺគ្រប់វិញ្ញាសាទាំងបុរស និងស្ត្រី ចំនួន៥មេដាយមាស។
នាការប្រកួតនៅថ្ងៃទី៤ ខែសីហា កីឡាករកូរ៉េខាងត្បូង Kim Woo-Jin សម្រេចបានមេដាយមាសអូឡាំពិកវិញ្ញាសាបាញ់ព្រួញទោលផ្នែកបុរស ក្រោយការប្រកួតប្រជែងដ៏ស្វិតស្វាញជាមួយម្ចាស់មេដាយមាស៥លើករបស់អាម៉េរិក Brady Ellison។ ការឈ្នះមេដាយមាសបន្ថែមពីកីឡាបាញ់ព្រួញរបស់ Woo-Jin ជួយឱ្យកូរ៉េខាងត្បូង ក្លាយជាប្រទេសតែមួយក្នុងប្រវត្តិសាស្ត្រ ដែលដណ្តើមបានមេ...
article_6202.txt
Carlos Edriel Yulo នឹងត្រឡប់ទៅហ្វីលីពីនវិញជាមួយនឹងស្ថានភាពជីវិតថ្មី បន្ទាប់ពីរូបគេដណ្តើមបានមេដាយមាសដល់ទៅ២ ពីកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស។ ប្រាក់រង្វាន់លើកទឹកចិត្តប្រមាណជិតកន្លះលាដុល្លារ, ផ្ទះ, ខុនដូ និងការផ្តល់ជូនការញ៉ាំអាហារប៊ូហ្វេមិនគិតថ្លៃមួយជីវិត កំពុងរង់ចាំ Edriel Yulo នៅប្រទេសកំណើត។
Edriel Yulo ដណ្តើមបានមេដាយមាស២ ក្នុងប្រភេទកីឡាកាយសម្ព័ន្ធ វិញ្ញាសា Floor Exercise និងវិញ្ញាសា individual Vault។ ២មេដាយមាសអូឡាំពិកនេះ បានជួយអត្តពលិកហ្វីលីពីនវ័យ២៤ឆ្នាំ ក្លាយជាអត្តពលិកដំបូងក្នុងប្រវត្តិសាស្ត្រហ្វីលីពីនដែលឈ្នះមេដាយមាសកីឡាកាយសម្ព័ន្ធ និងក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះក៏ជាមេដាយមាសទី៣ផងដែរសម្រាប់ហ្វីលីពីន បន្ទា...
article_6203.txt
ក្រុមអត្តពលិកកីឡាទ្រីយ៉ាត្លុងអាល្លឺម៉ង់ ដណ្តើមបានមេដាយមាសកីឡាអូឡាំពិកទីក្រុងប៉ារីស លើប្រភេទកីឡាទ្រីយ៉ាត្លុង វិញ្ញាសាកីឡាបណ្តាក់ចម្រុះបុរស និងនារី ៤នាក់ ថ្ងៃទី៥ ខែសីហា ទោះបីជាមានបញ្ហាកើតឡើងច្រើនពីស្ថានភាពនៃគុណភាពទឹកទន្លេសែន (Seine) នាពេលកន្លងមក។
ក្រុមអត្តពលិកកីឡាទ្រីយ៉ាងត្លុងអាល្លឺម៉ង់ រួមមានកីឡាការិនី Laura Lindemann, Lisa Tertsch និងកីឡាករ Tim Hellwig និង Lasse Luhrs រួមសហការគ្នា នៅក្នុងការប្រកួតវិញ្ញាសាកីឡាទ្រីយ៉ាត្លុងបណ្តាក់បុរស នារី ៤នាក់ រហូតដណ្តើមបានមេដាយមាស ដោយប្រើថេរវេលាសរុប ១ម៉ោង ២៥នាទី និង ៣៩វិនាទី។ កម្មវិធីប្រកួតរបស់វិញ្ញាសាកីឡាទ្រីយ៉ាងត្លុងបណ្តាក់...
article_6204.txt
កីឡាករបុតស្វាណា Letsile Tebogo ប្រជែងឈ្នះកីឡាករម្ចាស់មេដាយមាសរត់ចម្ងាយ ១០០ម៉ែត្រ Noah Lyles ដែលឆ្លងកូវីដ-១៩ គ្រងមេដាយមាស វិញ្ញាសារត់ចម្ងាយ ២០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីស។ ចំណែកកីឡាការិនី Mclaughlin-Levrone អត្តពលិកអាម៉េរិកការពារតំណែងមេដាយមាស លើវិញ្ញាសាកីឡារត់ចម្ងាយលោតរបា ៤០០ម៉ែត្រ បានសម្រេច និងថែមទាំងបំ...
ស្ថិតក្នុងការប្រកួតរត់ចម្ងាយក្នុងកីឡដ្ឋាន Stade de France នៅថ្ងៃទី៨ ខែសីហា កីឡាករអម៉េរិក Noah Lyles ដែលទទួលបានការគាំទ្រច្រើន និងទទួលស្គាល់ចំពោះល្បឿនរត់ដ៏លឿនរបស់គេ ក្នុងអូឡាំពិកទីក្រុងប៉ារីស ទទួលបានមេដាយសំរឹទ្ធ វិញ្ញាសារត់ចម្ងាយ ២០០ម៉ែត្រដោយសាររូបគេឆ្លងកូវីដ។ កីឡាករ Tebogo របស់បុតស្វាណា បានបង្កភាពភ្ញាក់ផ្អើលដោយបញ្ចប់ទីម...
article_6205.txt
ក្រុមអត្តពលិកចិន បានបង្ហាញសមត្ថភាពប្រកួតប្រជែងដ៏ខ្លាំងក្លាលើប្រភេទវិញ្ញាសាកីឡាហែលទឹកបុរស និងស្រ្តី ដែលមានល្បឿនហែលលឿន និងបានឈ្នះមេដាយកម្រិតល្អៗ ក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស។ ទន្ទឹមនឹងជ័យជម្នះនេះ វាក៏ក្លាយជាចម្ងល់របស់អត្តពលិកដ៏ទៃទៅកាន់ម្ចាស់មេដាយចិនទាក់ទងនឹងបញ្ហាសារធាតុញៀន។
កាលពីថ្ងៃទី៣១ ខែកក្កដា កីឡាករហែលទឹកចិន Pan Zhanle ដណ្តើមបានមេដាយមាសលើ វិញ្ញាសាកីឡាហែលទឹកសេរី ១០០ម៉ែត្របុរស ដោយប្រើថេរវេលាត្រឹមតែ ៤៦​,៤០វិនាទី ខណៈ កំណត់ត្រាពិភពលោកចាស់ដែលរូបគេកាន់កាប់ពីមុន មានថេរវេលា ៤៦,៨០វិនាទី។ មេដាយប្រាក់បានលើកីឡាករអូស្រ្តាលី Kyle Chalmers ម្ចាស់មេដាយមាសអូឡាំពិកទីក្រុងរីអូ កាលឆ្នាំ ២០១៦ និងមេដាយសំរិទ...
article_6206.txt
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅក្រុងប៉ារីស ឆ្នាំ ២០២៤ បានបិទបញ្ចប់ជាស្ថាពរនៅរាត្រីថ្ងៃទី១១ ខែសីហា។ សហរដ្ឋអាម៉េរិក រកបានមេដាយច្រើនជាងគេ បញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាង តាមពីក្រោយដោយចិន និងជប៉ុន អូស្ត្រាលី និងម្ចាស់ផ្ទះបារាំង។ ៩០ប្រទេសប៉ុណ្ណោះ (មិនរាប់អត្តពលិកជនភៀសខ្លួន) ដណ្តើមបានមេដាយអូឡាំពិកត្រឡប់ទៅផ្ទះវិញ ស្របពេលដ...
ឆ្លងកាត់ការប្រកួតផ្លូវការរយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែកក្កដា នៅទឹកដីបារាំង ក្នុងចំណោមអត្តពលិកទាំង ១០ ៧១៤នាក់ មកពី២០៦ប្រទេស ដណ្តើមបានមេដាយសរុបចំនួន ១ ៤៣៦​មេដាយ។ អាម៉េរិក ដណ្តើមបានមេដាយច្រើនជាងគេ សរុប ១២៦មេដាយ ក្នុងនោះមាស៤០ ប្រាក់៤៤ និងសំរឹទ្ធ៤២ តាមពីក្រោយដោយចិន ដែលប្រជែងបានមេដាយមាស៤០ ប្រាក់២៧ និងសំរឹទ្ធ២៤ សរុប៩១មេដាយ។ ...
article_6207.txt
ក្រុមកីឡាករក្លិប Thanh Hoa FC នៃលីគកីឡាបាល់ទាត់កំពូលវៀតណាម (V.League 1) នាំគ្នាធ្វើកូដកម្ម ដោយសារក្លិបមិនបានបើកប្រាក់ខែ និងថ្លៃឧបត្ថម្ភលើកទឹកចិត្តផ្សេងៗ រយៈពេល ២ឆ្នាំ ក្នុងរង្វង់ទឹកប្រាក់សរុបប្រមាណ ៧៩៥,០០០ដុល្លារ។
កីឡាករ ១៨នាក់របស់ក្លិប Thanh Hoa ដែលក្នុងចំណោមនោះរួមទាំងកីឡាករសញ្ជាតិប្រេស៊ីលម្នាក់ឈ្មោះ Gustavo បានដាក់ពាក្យប្តឹងទៅអាជ្ញាធរ និងសហព័ន្ធបាល់ទាត់ប្រទេសវៀតណាម (VFF) ទៅលើករណីក្លិបមិនបានបើកប្រាក់ខែឱ្យពួកគេ។ បើតាមការអះអាងក្នុងពាក្យបណ្តឹងរបស់ក្រុមកីឡាករ អ្នកចាត់ការក្លិបមិនបានបើកប្រាក់ខែ តាមការសន្យា និងបានជំពាក់ប្រាក់ពួកគេ ពីច...
article_6208.txt
គម្រោងដាក់ឱ្យប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬដ្រូន មានឈ្មោះថា «Flying Taxi» ក្រុមហ៊ុន  Volocopter ដើម្បីដឹកអត្តពលិកទៅកីឡដ្ឋានប្រកួត អំឡុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស ត្រូវបានលុបចោល ព្រោះតែវិញ្ញាបនបត្រអនុញ្ញាតសម្រាប់ប្រើប្រាស់ម៉ាស៊ីន មិនទាន់ផ្តល់ជូនទាន់ពេល។
អ្នករៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស បានគិតគូយ៉ាងខ្លាំង ចំពោះផ្នែកបដិសណ្ឋារកិច្ចទៅលើក្រុមអត្តពលិកចូលរួមការប្រកួត រួមទាំងប្រតិភូកីឡាមកពីទាំង ២០៦ប្រទេស ជុំវិញពិភពលោក សម្រាប់ការស្នាក់នៅ ក៏និងដឹកជញ្ជូនផ្សេងៗ។​ ផែនការដឹកជញ្ជូនជាច្រើនត្រូវបានរៀបចំឡើង ទាំងតាមរយៈរថយន្តក្រុងចល័ត ការធ្វើដំណើរតាមរយៈប្រព័ន្ធរថភ្លើងក្រោម ហើយ...
article_6209.txt
គិតមកដល់ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤ នាថ្ងៃទី១ ខែកក្កដា​ ក្រុមអត្តពលិកកូរ៉េខាងជើង ដែលទើបបានវិលត្រឡប់ចូលការប្រកួតកីឡាអូឡាំពិក លើកដំបូង ក្រោយខកខានការប្រកួតរយៈពេល ៨ឆ្នាំ ពួកគេរកបានមេដាយប្រាក់ចំនួន ២ ពីការប្រកួត វិញ្ញាសាវាយកូនឃ្លីលើតុជាគូ និងកីឡាលោតជ្រមុជទឹក។
មេដាយលើកដំបូងដែលក្រុមអត្តពលិកកូរ៉េខាងជើង គឺជាមេដាយប្រាក់តែម្តង ទៅលើវិញ្ញាសាកីឡាវាយកូនឃ្លីលើតុជាគូ រកបានដោយកីឡាករ Ri Jong Sik និងកីឡាការិនី Kim Kum Yong។ មេដាយមាសវិញ្ញាសាវាយកូនឃ្លីលើតុ បានទៅលើក្រុមអត្តពលិកចិន Wang Chuqin និង Sun Yingsha ដោយយកឈ្នះការប្រកួតលទ្ធផល ៤-២ (១១-៦, ៧​-១១, ១១-៨, ១១​-៥, ៧-១១ និង ១១-៨)។ សម្រាប់វិញ្ញ...
article_621.txt
អ៊ុយក្រែននៅថ្ងៃទី២៨ ខែកញ្ញា អំពាវនាវឱ្យសហភាពអឺរ៉ុប សម្ព័ន្ធយោធាណាតូ ក៏ដូចជាសម្ព័ន្ធមិត្តដទៃទៀតដាក់ទណ្ឌកម្មលើក្រុងមូស្គូឱ្យខ្លាំងក្លាបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងការធ្វើប្រជាមតិគាំទ្រដោយរុស្ស៊ីនៅតំបន់៤។ ទីក្រុងកៀវក៏ទទូចឱ្យបណ្តាប្រទេសលោកខាងលិចផ្តល់ជំនួយយោធាបន្ថែមដើម្បីប្រយុទ្ធតតាំងការឈ្លានពានរបស់រុស្ស៊ីដែលឈានចូលដល់ខែទី៧ទៅហ...
លទ្ធផលប្រជាមតិចូលរួមជាមួយរុស្ស៊ីនៅតំបន់អ៊ុយក្រែនចំនួន៤ ត្រូវបានអាជ្ញាធររណបរុស្ស៊ីដែលគ្រប់គ្រងតំបន់ទាំងនោះ ប្រកាសជោគជ័យនៅល្ងាចថ្ងៃទី២៧ ខែកញ្ញា។ រុស្ស៊ីនៅតែបន្តប៉ុនប៉ងលេបទឹកដីអ៊ុយក្រែនតាមរយៈវិធីសាស្រ្តនេះដូចពេលដែលកាត់យកតំបន់គ្រីមៀរបស់អ៊ុយក្រែនក្នុងឆ្នាំ២០១៤ ដែរ បើទោះជាអ៊ុយក្រែន សហភាពអឺរ៉ុប(EU) ក៏ដូចជាអាម៉េរិក និងសម្ព័ន្ធ...
article_6210.txt
អតីតអត្តពលិកវាយកូនឃ្លីលើតុចិន វ័យ៦១ឆ្នាំ Ni Xia lian ដែលបច្ចុប្បន្នប្រកួតតំណាងឱ្យប្រទេសលុចសំបួ ចាត់ទុកការបង្ហាញខ្លួននៅកីឡាអូឡាំពិកទីក្រុងប៉ារីស ជាការសម្រេចក្តីស្រមៃរបស់ខ្លួន ក្នុងនាមជាអត្តពលិកវ័យចំណាស់។ Ni ដែលជាអត្តពលិកវាយកូនឃ្លីចំណាស់ជាងគេនៅប៉ារីស  បានធ្លាក់ត្រឹមវគ្គ ៣២នាក់ ចុងក្រោយ បន្ទាប់ពីប្រកួតចាញ់កីឡាការិនីចិន ​S...
អ្នកស្រី Ni ដែលធ្លាប់បង្ហាញខ្លួននៅអូឡាំពិកតំណាងឱ្យប្រទេសចិនចំនួន២លើក មុនក្លាយជាអត្តពលិកប្រទេសលុចសំបួចាប់ពីអូឡាំពិកប៉េកាំងឆ្នាំ២០០៨។ ទោះខកឱកាសដណ្តើមមេដាយអូឡាំពិក ប៉ុន្តែកីឡាការិនីវ័យចំណាស់ជាងគេក្នុងប្រភេទកីឡាវាយកូនឃ្លីលើតុ បានចាត់ទុកថាការប្រកួតកីឡាអូឡាំពិកប៉ារីស ជាការសម្រេចក្តីស្រមៃដ៏ធំបំផុតក្នុងជីវិត។ អ្នកស្រី Ni Xia l...
article_6211.txt
គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ពោលក្រោយការប្រកួតផ្លូវការរយៈពេល៥ថ្ងៃ ក្រុមអត្តពលិកជប៉ុន នៅតែរក្សាចំណាត់ថ្នាក់កំពូលក្នុងតារាងមេដាយរបស់ខ្លួនក្រោយរកបានមេដាស១បន្ថែមទៀត សរុប៧មេដាយមាស ២មេដាយប្រាក់ និង៤មេដាយសំរឹទ្ធ។ ចិន ឡើងទៅឈរលេខ២បណ្តោះអាសន្នវិញ ក្រោយបន្ថែមមេដាយមាស១ និងប្រាក់១ សរុបមេដាយមាស៦ ប្រាក់៦ និងសំរឹទ្ធ២។
អូស្ត្រាលីឡើងទៅលេខ៣វិញ តាមរៈការរកបានមេដាយមាស១បន្ថែម និងសំរឹទ្ធ១ សរុបមាស៦ ប្រាក់៤ និងសំរឹទ្ធ១។ ម្ចាស់ផ្ទះបារាំង ធ្លាក់ពីលេខ២ ទៅលេខ៤ បន្ទាប់ពីបានមេដាយប្រាក់១ និងសំរឹទ្ធ១ ដោយរក្សាមេដាយមាស៥ដដែល ប្រាក់កើនដល់៩មេដាយ និងសំរឹទ្ធ៤។ ដោយឡែកកូរ៉េខាងត្បូង បានរក្សាចំណាត់ថ្នាក់ទី៥ រយៈពេល៣ថ្ងៃជាប់គ្នា ដោយរកបានមេដាយមាស៥ ប្រាក់៣ និងសំរឹទ...
article_6212.txt
Simone Biles កីឡាការិនីកីឡាកាយសម្ព័ន្ធរបស់អាម៉េរិក រកបានជ័យជម្នះមេដាយមាសទី២ សម្រាប់ក្រុម នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស និងជាមេដាយមាសអូឡាំពិកកំណត់ត្រាលើកទី៦ ក្នុងអាជីព។
ស្ថិតក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ កីឡាការិនីកាយសម្ព័ន្ធដ៏ល្បីល្បាញរបស់អាម៉រិក Biles នៅតែបង្ហាញពីសមត្ថភាពខ្លាំងដដែល ដើម្បីប្រជែងមេដាយមាសជូនប្រទេស និងក្រុម ទោះបីជានាងបានខកខានចូលរួមការប្រកួតកីឡាអូឡាំពិកនៅតូក្យូ។ Simone Biles ធ្លាប់បានខកខានចូលរួមការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ ២០២០ ព្រោះតែបញ្ហ...
article_6213.txt
កីឡាករ Kunlavut Vitidsarn ដែលទើបឈ្នះមេដាយប្រាក់កីឡាអូឡាំពិកទីក្រុងប៉ារីស លើប្រភេទកីឡាវាយសី នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តជាង ១១លានបាត (៣១ម៉ឺនដុល្លារ) ពីទីភ្នាក់ងារកីឡាថៃ ក្រោយរូបគេអាចរកបានមេដាយប្រាក់អូឡាំពិកលើកដំបូងបង្អស់ សម្រាប់ប្រទេសថៃ។
កីឡាករ Kunlavut មានកម្រិតលេខ ៨ ពិភពលោកកីឡាវាយសី កាលពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រូបគេបានយកឈ្នះកីឡាវាយសីម៉ាឡេស៊ី Lee Jii Zia លទ្ធផល ២សិត ២១-១៤ និង ២១-១៥ កាលពីថ្ងៃទី៤ ខែសីហា។ យ៉ាងណាឡើងវគ្គផ្តាច់ព្រ័ត្រ កីឡាករសញ្ជាតិថៃ បានចាញ់ក្រោមថ្វីដៃកីឡាករដាណឺម៉ាក Viktor Axelsen នៅថ្ងៃទី៥ ខែសីហា ដោយលទ្ធផល ២សិត ១១-២១ និង ១១-២...
article_6214.txt
អ្នករៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស (​Paris 2024) នឹងយកឧបករណ៍គ្រឿងបរិក្ខារកីឡា ព្រមទាំងកីឡដ្ឋានប្រកួតកីឡាមួយចំនួន ដូចជាវាយសី បាល់ទះលើឆ្នេរខ្សាច់ជាដើម ទៅកែច្នៃប្រើប្រាស់បន្តទៀត សម្រាប់ការប្រកួតកីឡាដទៃ ឬក៏សម្រាប់ត្រៀមការប្រកួតកីឡាប៉ារ៉ាឡាំពិកប៉ារីសចុងខែសីហានេះ។
ជាច្រើនសតវត្សរ៍មកហើយ ប្រទេសដែលធ្វើជាម្ចាស់ផ្ទះការប្រកួតតែងតែកសាងទីលានផ្សេងៗ ដើម្បីរៀបចំ ហើយការកសាងទីលានទាំងនោះ តម្រូវឱ្យចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ ដែលចាត់ទុកថាជារឿងខ្ជះខ្ជាយថវិកា។ មិនត្រឹមតែប៉ុណ្ណោះនៅពេលការប្រកួតបានបញ្ចប់ទៅ ទីលានប្រកួតទាំងនោះភាគច្រើន ក៏ត្រូវបានបោះបង់ចោល និងពិបាករកការប្រកួតកីឡាដើម្បីបន្តដំណើរការ។ ដោយ...
article_6215.txt
ម្ចាស់ផ្ទះបារាំង បានទម្លាក់អ៊ីតាលីក្នុងលទ្ធផលមិនឱ្យតដៃរួច ៣-០ សិត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឡើងទៅការពារតំណែងមេដាយមាសអូឡាំពិកប៉ារីស កីឡាបាល់ទះផ្នែកបុរស ទល់នឹងប៉ូឡូញ។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាបាល់ទាត់បុរស នៅថ្ងៃទី៧​ ខែសីហា ម្ចាស់ការពារជើងឯកបារាំងបានយកឈ្នះអ៊ីតាលី ក្នុងលទ្ធផល ២៥-២០ ២៥-២១ និង ២៥-២១។ បារាំង ដែលឈ្នះមេដាយមាសកីឡាបាល់ទះអូឡាំពិកតូក្យូឆ្នាំ២០២០ នឹងត្រូវតទល់ប៉ូឡូញនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសអូឡាំពិកប៉ារីសឆ្នាំ២០២៤។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ម្ចាស់មេដាយមាសអូឡា...
article_6216.txt
កីឡាការិនី Panipak Wongpattanakit អត្តពលិកកីឡាតេក្វាន់ដូថៃ ការពារតំណែងជើងឯកមេដាយមាសអូឡាំពិករបស់នាងបានសម្រេច ក្នុងព្រឹត្តិការណ៍កីឡាអូឡាមពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤ លើការប្រកួតប្រភេទទម្ងន់ ៤៩គីឡូក្រាម នៅថ្ងៃទី៧ ខែសីហា។ គិតត្រឹមថ្ងៃទី៨ ខែសីហា ថៃ រកបានមេដាយ៥ ក្នុងនោះមាស១ ប្រាក់២ និងសំរឹទ្ធ២។
នៅក្នុងការប្រកួតតាមវគ្គនីមួយៗ កីឡាការិនី Wongpattanakit បានយកឈ្នះលើកីឡាការិនីម៉ារ៉ុក Oumaima El Bouchti, កីឡាការិនីអារ៉ាប៊ីសាអូឌីត Dunya Ali M Abutaleb និងកីឡាការិនីមកពីក្រូអាស៊ី Lena Stojkovic ដើម្បីឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី២។ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ កីឡាការិនីថៃ វ័យ ២៧ឆ្នាំ បានផ្តួលកីឡាការិនីចិន ...
article_6217.txt
អតីតអ្នកចាត់ការទូទៅ Leicester City លោក Craig Shakespeare បានទទួលមរណភាពក្នុងអាយុ ៦០ឆ្នាំ ដោយសារជំងឺមហារីក។ នេះបើតាមការប្រកាសរបស់ក្រុមគ្រួសារលោក Shakespeare នៅថ្ងៃទី១ ខែសីហា។
លោក Shakespeare ដែលឡើងពីតំណែងជំនួយការទៅ​ជាអ្នកចាត់ការ Leicester ឆ្នាំ២០១៧ ជំនួសលោក Claudio Ranieri បានទទួលការព្យាបាលជំងឺមហារីកកាលពីខែតុលា ឆ្នាំ ២០២៣។ ទទួលការព្យាបាលមិនបាន១ឆ្នាំផង អតីតជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស West Brom, Hull City , Everton, Watford, Aston Villa និង Norwich City ជាដើមរូបនេះ ក៏ទទួលមរណភាព។...
article_6218.txt
ក្រុមកីឡាបាល់ទាត់អាយុក្រោម២៣ឆ្នាំបារាំង ឈានដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសកីឡាអូឡាំពិកលើកដំបូង ក្រោយខកខាន៤០ឆ្នាំ តាមរយៈការយកឈ្នះអេហ្ស៊ីបក្នុងលទ្ធផល ៣-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ម្ចាស់ផ្ទះបារាំង ត្រូវប្រជែងមេដាយមាសជាមួយអេស្ប៉ាញ ដែលឈ្នះម៉ារ៉ុកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី៥ ខែសីហា ក្រុម U23 បារាំង ក្រោមការដឹកនាំរបស់លោក Thierry Henry បានវាយបកតាមស្មើ ១-១ មុនពេលឈានដល់វគ្គថែមម៉ោង១៥នាទី២ដង។ ខ្សែការពារ Mahmoud Saber ជាអ្នកសម្រេចទីនាំមុខឱ្យអេហ្ស៊ីបនៅនាទី៦២ មុនពេល Jean-Philippe Mateta រកបានគ្រាប់តាមស្មើឱ្យម្ចាស់ផ្ទះនៅនាទី៨៣។ នៅវគ្គថែមម៉ោង១៥នាទីលើក...
article_6219.txt
Noah Lyles ដណ្តើមបានមេដាយមាសកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤ លើវិញ្ញាសារត់ល្បឿន ចម្ងាយ ១០០ម៉ែត្រ។ Lyles ក្លាយជាអត្តពលិករត់ល្បឿនដំបូងរបស់អាម៉រិកឈ្នះមេដាយអូឡាំពិក ក្រោយខនខានតាំងពីឆ្នាំ ២០០០មក។
ការប្រកួតកីឡាអត្តពលកម្ម លើប្រភេទវិញ្ញាសាកីឡារត់ល្បឿន ១០០ម៉ែត្រ នៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស កីឡាករ Noah Lyles ដណ្តើមបានមេដាយមាសពីកីឡាករ Kishane Thompson ដោយប្រើថេរវេលាខុសគ្នាតិចបំផុត សឹងតែមិនធ្លាប់មានពីមុនមក។ Lyles រត់ដោយប្រើល្បឿនសរុប ៩,៧៨៤វិនាទី ពោលដល់ទីមុនត្រឹមតែ ០,០០៤ វិនាទី ប៉ុណ្ណោះ ទៅលើកីឡាករមកពីហ្សាម៉...
article_622.txt
ក្នុងរបាយការណ៍ដែលបានដាក់ជូនរដ្ឋសភា យោធាកូរ៉េខាងត្បូងអះអាងថា យន្តហោះចម្បាំងចិន និងរុស្ស៊ីរាប់សិបគ្រឿងបានចូលទៅក្នុងតំបន់ការពារ​ដែន​អាកាស​កូរ៉េ​ខាង​ត្បូង(KADIZ) រាប់សិបដង​កាល​ពី​ឆ្នាំ​មុន។
បើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង យន្តហោះយោធាចិនបានចូលទៅក្នុងតំបន់ការពារ​ដែន​អាកាស​កូរ៉េ​ខាង​ត្បូង(KADIZ) លើសពី៧០ដងកាលពីឆ្នាំ២០២១ ដែលជាចំនួនស្រដៀងនឹងការឈ្លានពានកាលពីឆ្នាំមុនៗ។ ក្រៅតែពីយន្តហោះចម្បាំងចិន យន្តហោះចម្បាំងរុស្ស៊ីក៏បានហោះចូលតំបន់ KADIZ ជាង ១០ ដងចាប់តាំងពីឆ្នាំ២០១៧ ខណៈពេលដែលកើនឡើងដល់ជាង២០ដងក្នុងឆ្នាំ២០១៩។ នេះ...
article_6220.txt
អាម៉េរិក បន្តរក្សាចំណាត់លេខ១បណ្តោះអាសន្នក្នុងតារាងមេដាយអូឡាំពិកប៉ារីស ឆ្នាំ ២០២៤ ដោយនាំមុខគូប្រជែងចិនគ្រប់ប្រភេទមេដាយ។ អូស្ត្រាលី ឡើងទៅឈរលេខ៣ ជំនួសម្ចាស់ផ្ទះបារាំងដែលធ្លាក់ទៅលេខ៤។
គិតត្រឹមព្រឹកថ្ងៃទី៧ ខែសីហា ក្រុមអត្តពលិកអាម៉េរិករកបានមេដាយសរុប៨៦ ក្នុងនោះមេដាយមាស២៤ ប្រាក់៣១ និងសំរឹទ្ធ៣១។ មេដាយមាសដែលអាម៉រិកប្រមូលបានច្រើនគឺកីឡាហែលទឹកចំនួន ៨មេដាយ អត្តពលកម្ម ៥មេដាយ និងកាយសម្ព័ន្ធ ៣មេដាយ។ ចិន នៅតែជាគូប្រជែងដ៏ស្វិតស្វាយរបស់អាម៉េរិក ក្នុងការប្រជែងមេដាយអូឡាំពិក។ ស្ថិតក្នុងលេខរៀងទី២បន្ទាប់ពីអាម៉េរិក អត្តព...
article_6221.txt
ក្រុមអត្តពលិកដែលបានចូលរួមការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស បានត្អូញត្អែរ ចំពោះ​បញ្ហា​កង្វះចំណីអាហារស្ថិតក្នុងភូមិកីឡា បើទោះបីជាអ្នករៀបចំការប្រកួត (Paris 2024) បានរៀបចំអាហារប្រចាំថ្ងៃ តម្រូវសម្រាប់អត្តពលិកគិតជាចំនួនជាង ៤០,០០០នាក់ ជាមួយនឹងប្រភេទមុខម្ហូបជាង ៥០០មុខ ក៏ដោយ។
អត្តពលិកចូលរួមប្រកួតប្រមាណជាង ១០,៥០០នាក់ ព្រមទាំងប្រតិភូកីឡា​មក​ពីប្រទេស​ចំនួន ២០៦ ជុំវិញពិភពលោក ក្នុងព្រឹត្តិការណ៍អូឡាំពិក ភាគច្រើនត្អូញត្អែរថា ម្ហូបអាហារ សម្រាប់ទទួលទាន នៅក្នុងភូមិកីឡាអូឡាំពិកទីក្រុងប៉ារីស មិនគ្រប់គ្រាន់សម្រាប់ពួកគេ។ ស្ថិតក្នុងទីតាំងភូមិកីឡាអូឡាំពិក កន្លែងជួបជុំទទួលទានស្ថិតចំកណ្តាលភូមិកីឡា ភាគខាង​ជើង...
article_6222.txt
អត្តពលិកហែលទឹកចិន​ Pan Zhanle បន្តដណ្តើមបានមេដាយមាសអូឡាំពិកទីក្រុងប៉ារីសលើវិញ្ញាសាហែលទឹកសេរី ១០០ម៉ែត្រ ហើយថែមទាំងបំបែកកំណត់ត្រាពិភពលោកដែលរូបគេធ្លាប់ធ្វើបានពីមុនមកថែមទៀត នាថ្ងៃទី៣១ ខែកក្កដា។
អត្ថបទទាក់ទង អង់ត្វ័ន ខកឱកាសទៅវគ្គបន្ត តែបំបែកកំណត់ត្រាកីឡាករហែលទឹកខ្មែរនៅអូឡាំពិក មេដាយមាស​ ដែលដណ្តើមបានដោយកីឡាករហែលទឹក Pan Zhanle គឺជាមេដាយមាសលើកដំបូងលើផ្នែកហែលទឹកស្ថិតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស។ កីឡាករ Pan បានបញ្ចប់ការហែលដោយប្រើថេរវេលា ៤៦.៤០វិនាទីហើយរូបគេក៏បានបំបែកកំណត់ត្រាពិភពលោក ដែលរូបគេធ្វើបានកាល...
article_6223.txt
ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤ បានបិទបញ្ចប់ហើយនៅថ្ងៃទី១១ ខែសីហា ក្រោយពីឆ្លងកាត់ការប្រកួតប្រជែងដ៏ស្វិតស្ថាញរយៈពេល ១៩ថ្ងៃ។ ចំណែកអត្តពលិកដែលឈ្នះមេដាយមាសច្រើនជាងគេប្រចាំព្រឹត្តិការណ៍ គឺកីឡាហែលទឹករបស់ម្ចាស់ផ្ទះបារាំង Leon Marchand ដែលអាចរកបានមេដាយមាសចំនួន ៤ និងសំរឹទ្ធ១។
Marchand កីឡាករហែលទឹកវ័យ ២២ឆ្នាំ បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលខ្លាំងក្នុងនាមជាអត្តពលិករបស់ម្ចាស់ផ្ទះបារាំង ហើយបានក្លាយខ្លួនគេទៅជាអត្តពលិកកីឡាហែលទឹកទី៣ ដែលអាចទទួលបានសមិទ្ធផលខ្ពស់បែបនេះពីការប្រកួតកីឡាអូឡាំពិក។ Marchand ក្លាយជាកីឡាករទី៣ ក្នុងប្រវត្តិសាស្ត្រ ដែលឈ្នះមេដាយមាសពីកីឡាហែលទឹកច្រើន ក្នុងមួយព្រឹត្តិការណ៍ បន្ទាប់ពីអតី...
article_6224.txt
Manchester City លក់ Julian Alvarez ឱ្យ Atletico Madrid ក្នុងតម្លៃ ៨១លានផោន (១០៤លានដុល្លារ) ក្នុងកិច្ចសន្យារយៈពេល៦ឆ្នាំ។ នេះជាការលក់កីឡាករបានតម្លៃថ្លៃជាកំណត់ត្រាក្លិបមេឃខៀវ។
ដំណើរការទិញយកខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន វ័យ២៤ឆ្នាំ តម្រូវឱ្យក្រុមដែលមានលោក Diego Simeone ជាអ្នកដឹកនាំ បង់ប្រាក់ដំបូងចំនួន ៨២លានដុល្លារ ជាមួយនឹងប្រាក់បន្ថែមចំនួន ២២លានដុល្លារទៀត។ ការចាកចេញរបស់ Alvarez ទៅកាន់ក្លិបនៅអេស្ប៉ាញ ជួយ Man City ទទួលបានតម្លៃលក់ខ្ពស់ជាកំណត់ត្រា ពោលគឺលើស ៦៤លានដុល្លារ នៅពេលក្លិបមេឃខៀវលក់ Raheem...
article_6225.txt
កីឡាការិនីប្រដាល់អាល់ហ្សេរី Imane Khelif ដែលបរាជ័យក្នុងការធ្វើតេស្តសិទ្ធិយេនឌ័រកាលពីឆ្នាំ២០២៣ បានផ្តួលគូប្រកួតអ៊ីតាលីដោយប្រើពេលត្រឹម ៤៦វិនាទីប៉ុណ្ណោះ នៅព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រុងប៉ារី។ មុនបើកការប្រកួតផ្លូវការ៦ថ្ងៃ Khelif ក៏រងការតវ៉ាមិនឱ្យចូលរួមប្រជែងមេដាយផងដែរ បើទោះគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ផ្តល់សិទ្ធិរ...
កីឡាការិនីប្រដាល់ Khelif បានផ្តួលកីឡាការិនីអ៊ីតាលី Angela Carini ឱ្យបោះបង់ការប្រកួតក្រោយរងកណ្តាប់ដៃពីរលើកធ្ងន់ៗនៅលើច្រមុះ ក្នុងការប្រកួតវគ្គ១៦នាក់ចុងក្រោយ លើប្រភេទទម្ងន់៦៦គីឡូក្រាម នៅថ្ងៃទី១ ខែសីហា។ Carini ដែលបង្ហាញពីភាពឈឺចាប់របស់ខ្លួនក្រោយហូរឈាមច្រមុះ បានស្រែកយំចំពោះបរាជ័យរបស់ខ្លួន។ ចប់ការប្រកួត ប៉ុន្តែការជជែកដេញដោលជុ...
article_6226.txt
កីឡាការិនីផ្នែកហែលទឹក Ana Carolina Vieira ត្រូវបាន​បណ្តេញចេញពីការប្រកួតកីឡា​អូឡាំពិកទីក្រុងប៉ារីស និងកីឡាករហែលទឹកក្នុង​ក្រុមតែមួយ Gabriel Santos បានរង​ការ​ព្រមាន បន្ទាប់ពីអ្នកទាំង២​​ លួចចេញពីភូមិកីឡា ទៅដើរលេងខាងក្រៅនៅពេលយប់ ដោយគ្មានការបញ្ជាក់ច្បាស់លាស់ជាមួយ​ក្រុម។
ក្រុមអត្តពលិកអូឡាំពិកប្រេស៊ីល បានរកឃើញថា កីឡាករហែលទឹកទាំង ២ បានលួចចេញទៅដើរលេងនៅខាងក្រៅ ដោយគ្មានការបញ្ជាក់ប្រាប់ជាមុន តាមរយៈការបង្ហោះរូបភាពរបស់ពួកគេនៅលើបណ្តាញសង្គម។ អត្តពលិកទាំង ២ បានចាកចេញពីភូមិកីឡា ដែលជាទីកន្លែងអត្តពលិកជាច្រើនបានប្រមូលផ្តុំគ្នាស្នាក់នៅ សម្រាប់ត្រៀមខ្លួនប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស។ បើត...
article_6227.txt
កីឡាករ Noah Lyles ដែលឈ្នះមេដាយមាសអត្តពលកម្មរត់ចម្ងាយ ១០០ម៉ែត្រ អស់ឱកាសប្រជែងមេដាយមាសបន្តនៅកីឡាអូឡាំពិកទីក្រុងប៉ារីស ដោយសារឆ្លងកូវីដ-១៩។ កីឡាករអាម៉េរិកវ័យ២៧ឆ្នាំ រូបនេះ ចូលរួមវិញ្ញាសារត់ចម្ងាយ ២០០ម៉ែត្រ ទាំងកើតកូវីដ និងទទួលបានមេដាយសំរឹទ្ធ។
Lyles បានធ្វើតេស្តរកឃើញ វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៦ ខែសីហា ពោលរយៈពេល ២ថ្ងៃ ក្រោយពេលរូបគ្រងតំណែងមេដាយមាសអូឡាំពិកទីក្រុងប៉ារីស រត់ចម្ងាយ ១០០ម៉ែត្រ។ ចាប់តាំងពីរកឃើញវិជ្ជមានកូវីដ-១៩ ការបង្ហាញសមត្ថភាពរត់របស់ Lyles ហាក់បីជាថមថយកម្លាំង សម្រាប់ការរត់ចម្ងាយឆ្ងាយ។ បើតាមការបង្ហោះរបស់ Lyles នៅលើបណ្តាញសង្គម Instagram បង្ហាញថារូបគេបា...
article_6228.txt
លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នឹងចុះចេញពីតំណែង បន្ទាប់ពីបញ្ចប់អណត្តិទីពីររបស់ខ្លួន នៅក្នុងឆ្នាំ ២០២៥។
បុរសសញ្ជាតិអាល្លឺម៉ង់ ដែលកាន់តួនាទីជាប្រធាន IOC រូបនេះ បានកាន់កាប់តំណែងរបស់ស្ថាប័នកីឡាដ៏ធំប្រចាំពិភពលោក តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។ នៅក្នុងកិច្ចប្រជុំមួយស្ថិតក្នុងកីឡាអូឡាំពិកទីក្រុងប៉ារីស ​លោក Bach បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលដល់សមាជិកអូឡាំពិក ដោយថាលោកនឹងមិនបន្តតំណែងទៀតឡើយ ទោះមានការគាំទ្រឱ្យបន្តកាន់តំណែងនេះក៏ដោយក្តី។ លោ...
article_6229.txt
កីឡាការិនីប្រដាល់តៃវ៉ាន់ Lin Yu-Ting រកបានកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ​ ដណ្តើមមេដាយ មាសអូឡាំពិកទីក្រុងប៉ារីស លើប្រភេទទម្ងន់ Featherweight ថ្ងៃទី៨ ខែសីហា ទោះបីជា មានរឿងរ៉ាវចម្រូងចម្រាស លើសិទ្ធិចូលរួមប្រកួត ទាក់ទងនឹងបញ្ហាយេនឌ័រក៏ដោយ។
កីឡាការិនី Lin Yu-Ting ស្ថិតក្នុងចំណោមកីឡាការិនី Imane Khelif របស់អាល់ហ្សេរី ដែល​កំពុងប្រកួតប្រជែង នៅក្នុងកីឡាអូឡាំពិកទីក្រុងប៉ារីស ទោះបីជាពួកគេ​ ត្រូវបាន​សមាគម​ប្រដាល់អន្តរជាតិ (IBA) ដក​ឈ្មោះចេញពីការប្រកួតជ្រើសរើស ជើងឯកពិភពលោក កាល​ពីឆ្នាំ២០២៣ ក្តី។ កីឡាការិនីប្រដាល់ទាំងពីរ ធ្លាប់ជួបបញ្ហាចំពោះសិទ្ធិចូលរួមប្រកួតក្រោម​កា...
article_623.txt
រដ្ឋមន្ត្រីការពារជាតិអាម៉េរិក ឡយ អូស្ទីន នៅក្នុងកិច្ចសម្ភាសមួយក្នុងកម្មវិធី GPS ចេញផ្សាយនៅថ្ងៃទី២ ខែតុលា និយាយថា លោកមិនឃើញមានការឈ្លានពានណាមួយពីចិនដែលអាចកើតមានលើតៃវ៉ាន់ក្នុងរយៈពេលខ្លីនោះទេ។ បើតាមលោក អូស្ទីន ចិនគ្រាន់តែកំពុងព្យាយាមបង្កើតស្ថានការណ៍ថ្មីមួយដែលនឹងក្លាយជាស្ថានការណ៍ធម្មតានៅពេលក្រោយ ដោយរួមជាមួយនឹងសកម្មភាពយោធារប...
ភាពតានតឹងនៅតៃវ៉ាន់ ធ្វើឱ្យអាម៉េរិកមានសកម្មភាពជាច្រើនដើម្បីគាំទ្រតៃវ៉ាន់ដូចជា ការបន្តលក់សព្វាវុធ ការអនុម័តសំណើច្បាប់ផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារ ទស្សនកិច្ចពីសំណាក់មន្ត្រីសភា ព្រឹទ្ធសភា និងមន្រ្តីជាន់ខ្ពស់ផ្សេងៗទៀតរបស់អាម៉េរិកជាបន្តបន្ទាប់។ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន ថែមទាំងអះអាងពីការបញ្ជូនកងកម្លាំងទ័ពអាម៉េរិកន...
article_6230.txt
ក្រុមអត្តពលិកកីឡាទ្រីយ៉ាត្លុង ស្ថិតក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស បានត្អូញត្អែរចំពោះគុណភាពទឹកទន្លេសែនមានកម្រិតបាក់តេរីខ្ពស់ខ្លាំង ដែលបង្កឱ្យពួកគេជួបប្រទះបញ្ហាសុខភាព និងបង្កើនភាពតានតឹងក្នុងអារម្មណ៍សម្រាប់ការប្រកួតប្រជែង។
កាលពីថ្ងៃទី៥ ខែសីហា ការប្រកួតវិញ្ញាសាកីឡាទ្រីយ៉ាត្លុងទី៣ ប្រភេទវិញ្ញាសាកីឡាបណ្តាក់ចម្រុះជាក្រុម ៤នាក់ បានរៀបចំទៅរួចរាល់ និងជោគជ័យ ដោយរកឃើញម្ចាស់មេដាយមាស ជាក្រុមអត្តពលិកបុរស នារីទ្រីយ៉ាត្លុងអាល្លឺម៉ង់ បន្ទាប់ពីអ្នករៀបចំសម្រេចឱ្យមានការប្រកួត។ យ៉ាងណា ក្រោយការប្រកួតវិញ្ញាសាកីឡាទ្រីយ៉ាត្លុងទោលបុរស កាលពីសប្តាហ៍មុនបានបញ្ចប់ ក...
article_6231.txt
ខ្សែប្រយុទ្ធ Lionel Messi ទទួលបានការសាទរពីសំណាក់ក្លិប Inter Miami ដែលបានរៀបចំពិធីអបអរធំសម្បើម សម្រាប់ការឈ្នះពានរង្វាន់ Copa America ឆ្នាំ ២០២៤ របស់ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ និងជាការឈ្នះពានលើកទី ៤៥ ក្នុងអាជីពជាកីឡាករបាល់ទាត់។
ក្លិប Inter Miami កាលពីថ្ងៃទី២០ ខែកក្កដា បានវិលត្រឡប់ចូលការប្រកួតពានរង្វាន់លីគកំពូល Major League Soccer រដូវកាល ២០២៤-២៥ ក្នុងជំនួបយកឈ្នះក្រុម Chicago Fire ក្នុងលទ្ធផល២-១។ Messi ម្ចាស់អាវលេខ ១០ប្រចាំក្រុម មិនបានបង្ហាញខ្លួនក្នុងការប្រកួតនោះឡើយ បន្ទាប់ពីរូបគេរងរបួសកជើង អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa Americ...
article_6232.txt
សម្តេចប៉ាបហ្រ្វង់ស៊ីស  មានជំនឿចិត្ត ចំពោះការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ទីក្រុងប៉ារីស នឹងក្លាយជាឱកាសមួយអាចឱ្យមានបទឈប់ចាញ់សម្រាប់ជម្លោះលើពិភពលោក និងសង្គ្រាមដែលកំពុងកើតមាន។ សម្តេចប៉ាប ថែមទាំងទាមទារឱ្យអត្តពលិកនាំគ្នា អំពាវនាវស្វែងរកសន្តិភាព និងធ្វើជាគំរូ សម្រាប់ក្មេងជំនាន់ក្រោយ។
សម្តេចប៉ាបហ្រ្វង់ស៊ីស គឺជាប្រធានព្រះវិហាររូមុាំកាទូលិក នៃសាសនាគ្រិស្ត (Roman Catholic Church) និងជាសម្តេចប៉ាបដំបូងគេបង្អស់ដែលមកពីទ្វីបអាម៉េរិក ហើយជាអធិបតេយ្យភាពនៃរដ្ឋ និងវិមានវ៉ាទីកង់។ អំឡុងពេលដែលលោកបានបង្ហាញវត្តមានចំពោះមុខសាធារណៈជន នៅក្នុងបរិវេណទីលាន St Peter’s ប្រទេសអ៊ីតាលី សម្តេចប៉ាបហ្រ្វង់ស៊ីស បានលើកឡើងដូច្នេះថា៖«ប...
article_6233.txt
ប្រទេសរុស្ស៊ី ចោទម្ចាស់ផ្ទះបារាំង ថាបំពានសិទ្ធិសេរីភាពប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីមិនព្រមផ្តល់សិទ្ធិដល់អ្នកកាសែតសញ្ជាតិរុស្ស៊ីមួយចំនួន ចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤ ក្រោមហេតុផលព្រួយបារម្ភពីផ្នែកសន្តិសុខ។ ​វិមានក្រេមឡាំង ​មិនអាចទទួលយកទង្វើបែបនេះបានឡើយ។
​ បើតាមសេចក្តីថ្លែងការណ៍ក្រសួងមហាផ្ទៃបារាំង ភ្នាក់ងារសន្និសុខជាតិបារាំង បានបដិសេធសំណើ ៤,០០០ករណី របស់អ្នកកាសែត ដែលបានស្នើសុំឱ្យផ្តល់សិទ្ធិដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស។ មូលហេតុនាំឱ្យបដិសេធផ្តល់សិទ្ធិទាំងនេះ ព្រោះតែការបារម្ភពីអំពើចារកម្ម និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។ បើតាមសម្តីបុរសម្នាក់ ចំណោម...
article_6234.txt
អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស បានលុបចោលការហ្វឹកហាត់លើប្រភេទកីឡាទ្រីយ៉ាត្លុង នៅតាមដងទន្លេសែន (Seine) ជាលើកទី២ នៅត្រឹមថ្ងៃទី២៩ ខែកក្កដា ក្រោយពេលបញ្ហាទឹកកខ្វក់ និងការបំពុលកើនឡើង បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃនេះ។
កាលពីថ្ងៃទី២៨ ខែកក្កដា ការហ្វឹកហាត់កីឡាទ្រីយ៉ាត្លុង ត្រូវបានលុបចោល ក្រោយអ្នករៀបចំការប្រកួត បានធ្វើតេស្តកម្រិតគុណភាពទឹកទន្លេសែន (Seine) រកឃើញភាពកខ្វក់ និងមានគុណភាពទាបជាងកម្រិត ដែលត្រូវអនុញ្ញាតឱ្យអត្តពលិកហែលបាន។ សម្រាប់ការហ្វឹកហាត់កីឡាទ្រីយ៉ាត្លុង ការហ្វឹកហាត់ហែលទឹកតែមួយមុខប៉ុណ្ណោះដែលត្រូវបានលុបចោល ប៉ុន្តែការហ្វឹកហាត់រត់...
article_6235.txt
គណៈកម្មាធិការរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ក្រុងប៉ារីស សង្ឃឹមថាផ្នែកសន្តិសុខ នឹងមិនធ្វើឱ្យខូចដល់ព្រឹត្តិការណ៍បើក ដែលធ្វើឡើងនៅតាមដងទន្លេសែន (Seine) នៅថ្ងៃទី២៦ ខែកក្កដា។​ ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅតាមដងទន្លេ ក្រៅកីឡដ្ឋានលើកដំបូងនេះ អាចប្រឈមបញ្ហាអសន្តិសុខ និងជាការប្រកួតប្រជែងដ៏ធំសម្រាប់កងការពារសន្តិសុខ...
Paris 2024 នឹងក្លាយជាព្រឹត្តិការណ៍អូឡាំពិកលើកដំបូង ដែលកម្មវិធីបើកការប្រកួតផ្លូវការ ​ត្រូវរៀបចំឡើងនៅក្រៅកីឡដ្ឋាន។ ពិធីបើក ត្រូវធ្វើឡើងដោយការដង្ហែជាក្បួនក្រុមអត្តពលិក និងមន្ត្រីប្រតិភូកីឡា នៅលើទូកបណ្តែតតាមបណ្តោយដងទន្លេសែន (Seine) ប្រវែងប្រមាណ ៦គីឡូម៉ែត្រ ដើម្បីបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រលើកដំបូងក្នុង...
article_6236.txt
លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United បានផ្លាស់ប្តូរការគិតទៅលើកីឡាករខ្សែប្រយុទ្ធស្លាប Jadon Sancho ដោយបានសរសើរកីឡាករអង់គ្លេសរូបនេះ ថា មានកម្រិតលេងល្អ សម្រាប់ការវិលត្រឡប់មកក្លិបវិញ។
Sancho បានធ្វើដំណើរទៅកាន់ទីក្រុង Edinburgh កាលថ្ងៃទី១៩ ខែកក្កដា ដោយរូបគេក៏បានបង្ហាញខ្លួននៅជម្រើស ១១នាក់ដំបូង ដើម្បីប្រកួតប្រជែងទល់នឹងក្លិប Rangers នាជំនួបមិត្តភាពត្រៀមបើករដូវកាលថ្មី។ Sancho លេងបាន ៤៥នាទី សម្រាប់វគ្គទីមួយនៃការប្រកួត មុនពេលដែលក្រុមបិសាចក្រហម បានយកឈ្នះ Ranger ដោយលទ្ធផល ២-០​ ពីការស៊ុតរបស់កីឡាករ Amad Diallo...
article_6237.txt
ក្លិបកីឡាបាល់ទាត់បារាំង FC Girondins de Bordeaux ដាក់ពាក្យប្រកាសក្ស័យធន ក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្លិបនេះធ្លាក់ទៅក្របខណ្ឌបាល់ទាត់លំដាប់ទី៣ បារាំង។ ការប្រកាសសុំក្ស័យធននេះ ធ្វើឡើងក្រោយម្ចាស់ក្លិបបាល់ទាត់ Liverpool ដកខ្លួនពីការចរចាក្នុងទិញយកអតីតជើងឯក Ligue 1​ បារាំងមួយនេះទៅគ្រប់គ្រង។
កាលពីដើមខែកក្កដានេះ ម្ចាស់ជើងឯកលីគកំពូលបារាំង ៦សម័យ ត្រូវបានទម្លាក់ចេញពី Ligue 2 ទៅ Ligue 3 ដោយសារមិនអាចគ្រប់គ្រងវិបត្តិហិរញ្ញវត្ថុរបស់ក្លិបបាន។ បន្ទាប់ពីនេះ នៅពេលម្ចាស់ក្លិប Liverpool ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនកីឡា Fenway Sports Group របស់អាម៉រិក បានដកខ្លួនចេញពីការចរចារទិញនោះ ក្តីសង្ឃឹមដើម្បីបន្តឈរជើងរបស់ Bordeaux...
article_6238.txt
ក្រុម Barcelona ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចរាល់ក្នុងការបំពេញលក្ខខណ្ឌ នាំយកកីឡាករ Dani Olmo ពីក្រុម RB Leipzig ទោះបីជាខ្លួនកំពុងតែចាប់អារម្មណ៍ និងមានបំណងទៅលើកីឡាករខ្សែប្រយុទ្ធស្លាប Nico Williams ក៏ដោយ។
ខ្សែបម្រើប្រយុទ្ធ Dani Olmo បង្កភាពភ្ញាក់ផ្អើលខ្លាំងចំពោះទម្រង់លេងរបស់គេក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ តាំងពីវគ្គ ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ Euro 2024។ Olmo ស៊ុតបាល់បញ្ចូលទី ៣ គ្រាប់ប្រចាំការប្រកួត ដោយឈរជាកីឡាករស៊ុតបានគ្រាប់បាល់ច្រើនប្រចាំការប្រកួត ជាមួយនឹងកីឡាករ ៦រូប ផ្សេងទៀត។ ក្រោយបង្ហាញទម្រង់លេងល្អខ្លាំង ក្លិប Ba...
article_6239.txt
កីឡាការិនីជិះស្គីចិន Zheng Haohao ជាអត្តពលិកក្មេងជាងគេនៅអូឡាំពិករដូវក្តៅ ក្រុងប៉ារីសឆ្នាំ ២០២៤ ដោយមានអាយុត្រឹម ១១ឆ្នាំ ខណៈកីឡាការិនីជិះសេះកាណាដា Jill Irving ជាអត្តពលិកវ័យចំណាស់ជាងគេ ក្នុងអាយុ ៦១ឆ្នាំ។
Zheng Haohao ដែលមានអាយុត្រឹម ១១ឆ្នាំ និង១១ខែ នឹងប្រារព្ធខួបកំណើតគម្រប់១២ឆ្នាំរបស់នាងនៅថ្ងៃបិទព្រឹត្តិការណកីឡាអូឡាំពិក ក្រុងប៉ារីស នៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២៤។ យោងតាមគេហទំព័រ Paris Olympics កំណត់ត្រាសម្រាប់អត្តពលិកអូឡាំពិកក្មេងជាងគេគឺកីឡាករកាយសម្ព័ន្ធជនជាតិក្រិក Dimitrios Loundras ដែលបានចូលរួមអូឡាំពិករដូវក្តៅសម័យទំនើបដ...
article_624.txt
តៃវ៉ាន់ នៅថ្ងៃទី៣០ ខែកញ្ញា បានប្រគល់នាវាចម្បាំង ដែលផលិតនៅក្នុងស្រុកឱ្យកងទ័ពជើងទឹកខ្លួន ស្របពេលមានការគំរាមកំហែងផ្នែកយោធាពីសំណាក់ចិន។ ក្នុងពិធីប្រគល់នាវានេះ លោកស្រី Tsai Ing-wen បានសង្កត់ធ្ងន់ថា នៅពេលវាមានការគំរាមកំហែងពីក្រុងប៉េកាំង ក្រុងតៃប៉ិ មានតែពង្រឹងសមត្ថភាពការពារខ្លួនប៉ុណ្ណោះ​ ទើបអាចស្វែងរកសន្តិភាពពិតបាន។
មួយរយៈចុងក្រោយ ចិន បានធ្វើសមយុទ្ធយោធាជាច្រើនលើកនៅជុំវិញកោះតៃវ៉ាន់ ក្រោយទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិកនៅតៃវ៉ាន់។ បន្ទាប់ពីសមយុទ្ធយោធានោះ តៃវ៉ាន់ បានប្រគល់នាវាចម្បាំង Yu Shan ដែលផលិតនៅក្នុងស្រុកឱ្យកងទ័ពជើងទឹកខ្លួន។ ឈ្មោះនាវានេះ គឺយកតាមឈ្មោះភ្នំ ដែលខ្ពស់ជាងគេបំផុតនៅតៃវ៉ាន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ...
article_6240.txt
អ្នកគាំទ្រក្លិប Barcelona ជាច្រើននាក់ បាននាំគ្នាបរិច្ចាគប្រាក់ទៅក្លិប ដើម្បីនាំយកកីឡាករ Nico Williams ខ្សែប្រយុទ្ធក្រុម Athletic Bilbao មកចូលរួមក្រុម។
កីឡាករវ័យ ២២ឆ្នាំ លេងឱ្យក្លិប Athletic Bilbao បានក្លាយជាគោលដៅដ៏ធំមួយ សម្រាប់ក្លិបធំៗក្នុងតំបន់អឺរ៉ុបចង់បានរូបគេ ព្រោះតែការបង្ហាញទម្រង់លេងបានយ៉ាងល្អនៅព្រឹត្តិការណ៍ Euro 2024 និងជួយអេស្ប៉ាញឈ្នះពាន។ Nico Williams ជាដៃគូដ៏សំខាន់ជាមួយនឹង Lamine Yamal សម្រាប់ជម្រើសជាតិអេស្ប៉ាញ ចាប់តាំងពីវគ្គចែកពូល ដល់ឈ្នះពាន។ ក្រោយឃើញពីសមត្ថ...
article_6241.txt
លោក Pep Guardiola អ្នកចាត់ការក្រុមការពារជើងឯកលីគកំពូលអង់គ្លេស Manchester City បានឆ្លើយតបទៅពាក្យចចាមអារ៉ាមទាក់ទងនឹង Kevin De Bruyne ទំនងនឹងផ្លាស់ទៅកាន់ក្លិបនៅទឹកដីប្រទេសអារ៉ាប៊ីសាអូឌីត ថាមិនពិត ខណៈដែលកីឡាករសញ្ជាតិបែលហ្ស៊ិក នៅតែជាកម្លាំងសំខាន់របស់ក្រុមនៅរដូវកាលថ្មី។
នាប៉ុន្មានថ្ងៃចុងក្រោយមកនេះ ស្របពេលដែលព្រឹត្តិការណ៍ពានរង្វាន់អន្តរជាតិតាមទ្វីបធំៗចំនួន ២ បានបិទបញ្ចប់ ការត្រៀមខ្លួនសម្រាប់រដូវកាលថ្មី របស់ក្លិបធំៗលើពិភពលោក ក៏កំពុងតែចាប់ផ្តើមមកវិញ។ ​ខ្សែបម្រើ De Bruyne បានជាប់ទាក់ទងនឹងពាក្យចចាមអារ៉ាម ថារូបគេនឹងអាចផ្លាស់ទៅកាន់ក្លិបស្ថិតនៅក្របខណ្ឌ Saudi Pro League ទោះកីឡាករអន្តរជាតិបែលហ្...
article_6242.txt
ម្ចាស់ផ្ទះឥណ្ឌូណេស៊ី និងម្ចាស់ជើងឯក៥សម័យ ថៃ ឡើងទៅជួបគ្នាវគ្គផ្តាច់ព្រ័ត្រពានរង្វាន់យុវជន ASEAN U19 Boys’ Championship ឆ្នាំ ២០២៤។ ឥណ្ឌូណេស៊ី បានទម្លាក់ម្ចាស់ការពារជើងឯកម៉ាឡេស៊ី ស្របពេល ថៃឈ្នះអូស្រ្តាលី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
U19 ឥណ្ឌូណេស៊ី បានយកឈ្នះម៉ាឡេស៊ី ១-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅកីឡដ្ឋាន Gelora Bung Tomo នៅថ្ងៃទី២៧ ខែកក្កដា។ គ្រាប់បាល់ជ័យជម្នះសម្រេចបានដោយកីឡាករ Alfharezzi Buffon នៅនាទី៧៨។ នេះជាការឡើងដល់វគ្គផ្តាច់ព្រ័ត្រជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកដំបូងរបស់ឥណ្ឌូណេស៊ី ក្រោយរយៈពេល១១ឆ្នាំ ចាប់តាំងពីពួកគេគ្រងជើងឯកលើកដំបូងន...
article_6243.txt
កូរ៉េខាងត្បូង បង្ហាញការសោកស្តាយដែលអ្នករៀបចំកីឡាអូឡាំពិកប៉ារីស ប្រកាសថាគណៈប្រតិភូអត្តពលិករបស់ខ្លួនមកពីប្រទេសកូរ៉េខាងជើង នាពិធីបើកព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ លើកទី៣៣។ កូរ៉េខាងត្បូង ទាមទារឱ្យអ្នករៀបចំទទួលស្គាល់កំហុសនេះ និងធានាថានឹងមិនកើតឡើងម្តងទៀត។
ម្ចាស់ផ្ទះបារាំង នៅថ្ងៃទី២៦ ខែកក្កដា បានរៀបពិធីបើកកីឡាអូឡាំពិក នៅក្រៅកីឡដ្ឋានជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ដោយប្រតិភូកីឡាទាំងអស់មកពី២០៦ប្រទេស ត្រូវជិះលើទូកកាន់ទង់ជាតិប្រទេសរៀងខ្លួននៅតាមដងទន្លេសែន (Seine)។ នៅពេលទូកដឹកអត្តពលិកកូរ៉េខាងត្បូងបានឆ្លងកាត់ទស្សនិកជនរាប់ម៉ឺននាក់ អ្នកអត្ថាធិប្បាយ បែជាប្រកាសថាពួកគេមកពី «សាធារណរដ្...
article_6244.txt
សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានដាក់សំណើរកីឡដ្ឋានចំនួន ១១ ក្នុងប្រទេស ជាបេក្ខភាពក្នុងការរៀបចំការប្រកួតព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០៣០ ។ ក្នុងចំណោមកីឡដ្ឋានទាំង ១១ នោះ រួមមានកីឡដ្ឋានរបស់ក្លិប Barcelona, Atletico Madrid និង Real Madrid។
ប្រទេសអេស្ប៉ាញ និងសហការជាមួយព័រទុយហ្កាល់ រួមទាំងម៉ារ៉ុក ដើម្បីរៀបចំព្រឹត្តិការណ៍ World Cup 2030 និងជាពេលដែលព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោកឈានដល់ខួប ១០០ឆ្នាំ នៃការបង្កើតឡើង។ ការប្រកួតបើកឆាកចំនួន ៣ នឹងត្រូវធ្វើឡើងនៅប្រទេសអាហ្សង់ទីន, អ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយ ដើម្បីតំណាងជាការប្រារព្ធខួប នៃការបង្កើតឡើងការប្រកួត Wor...
article_6245.txt
កីឡាការិនីកីឡាកាយសម្ព័ន្ធអាម៉េរិក Jordan Chiles ទទួលបានការគាំទ្រ និងការជូនពរពីសំណាក់តារាល្បីៗប្រចាំប្រទេសអាម៉េរិក ដូចជាវីរបុរសបាល់បោះដ៏ល្បី Michael Jordan និងតារាចម្រៀងស្រី Beyonce សម្រាប់ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស។
កីឡាការិនី Jordan Chiles ធ្លាប់បានបង្ហាញខ្លួនលើកដំបូងនៅព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ កាលពីឆ្នាំ ២០២០ ដោយនាងបានឈ្នះមេដាយប្រាក់ នៅក្នុងវិញ្ញាសា សម្តែងជាគូ។ អំឡុងពេលធ្វើដំណើរទៅកាន់ការប្រកួតកីឡាអូឡាំពិកជាលើកទី ២ ក្នុងអាជីព កីឡាការិនី Chiles ទទួលបានការជូនពរ ពីសំណាក់តារាច្រៀងស្រី Beyonce និងអតីតតារាបាល់បោះ Jordan។ ត...
article_6246.txt
លោក Lionel Elika Fatupaito គ្រូបង្វឹកកីឡាប្រដាល់របស់អត្តពលិកប្រទេសសាម័រ បានស្លាប់នៅក្នុងភូមិអូឡាំពិកទីក្រុងប៉ារីស ដោយសារគាំងបេះដូង។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរៀបចំអូឡាំពិកនៅថ្ងៃទី២៧ ខែកក្កដា។
ក្រោយការប្រកាស់របស់មន្ត្រីអូឡាំពិក សហព័ន្ធកីឡាប្រដាល់អន្តរជាតិ (IBA) បានផ្ញើសារ ការរំលែកទុក្ខទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ ​និងប្រភិភូ របស់លោក Fatupaito ក្រោយគ្រូប្រដាល់សកលរូបនេះស្លាប់នៅចំថ្ងៃនៃពិធីបើកព្រឹត្តិការណ៍អូឡាំពិក លើកទី៣៣។ មុនពេលទទួលមរណភាព គ្រូបង្វឹកកីឡាប្រដាល់សកលវ័យ៦០ឆ្នាំ បានទទួលការព្យាបាលដោយសេវាសង្គ្រោះបន្ទ...
article_6247.txt
អ្នករៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស Paris 2024 នឹងបង្កើនកងកម្លាំងសន្តិសុខ នៅគ្រប់ទីកន្លែងការប្រកួតកីឡាអូឡាំពិក ក្រោយពេលមានការរត់ចូលអុកឡុកទីលានពីសំណាក់អ្នកគាំទ្រ ជាច្រើនករណី ជាពិសេសអំឡុងការប្រកួតរវាងអាហ្សង់ទីន និងម៉ារ៉ុក វិញ្ញាសាបាល់ទាត់បុរស កាលពីថ្ងៃទី២៤ ខែកក្កដា។
បើតាមការអះអាងរបស់អ្នករៀបចំ Paris 2024 កងកម្លាំងការពារសន្តិសុខ ត្រូវបានធានាថានឹងមានធនធានគ្រប់គ្រាន់ ក៏ដូចជាមានការហ្វឹកហាត់សមត្ថភាពច្បាស់លាស់ ដើម្បីយកមកការពារក្នុងកីឡដ្ឋានប្រកួត និងទីកន្លែងប្រកួតផ្សេងៗទៀត។ អ្នករៀបចំការនិយាយទៀតថា ឧប្បត្តិហេតុការរត់ចូលទីលានប្រកួតរបស់ក្រុមអ្នកគាំទ្រ អំឡុងការប្រកួតបើកឆាកបាល់ទាត់បុរសវ័យ ២៣ឆ្ន...
article_6248.txt
Danny Drinkwater ដែលធ្លាប់ជួយ Leicester City ឈ្នះជើងឯកលីគកំពូលអង់គ្លេស Premier League បានបង្ហាញខ្លួនជាអ្នកធ្វើការនៅការដ្ឋានសំណង់ ដ៏គួរភ្ញាក់ផ្អើល បន្ទាប់ពីរូបគេបានបញ្ចប់អាជីពពីកីឡាករបាល់ទាត់កាលពីឆ្នាំ ២០២២។
Drinkwater បានបង្កឱ្យមានភាពភ្ញាក់ផ្អើលទៅកាន់អ្នកគាំទ្រ ដោយរូបគេបានបង្ហាញរូបភាពនៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃទី២២ ខែកក្កដា ស្ថិតក្នុងទីតាំងការដ្ឋានសំណង់មួយកន្លែង។ អតីតកីឡាករក្រុម Leicester City, Manchester United, Chelsea រូបនេះ បានបង្ហោះរូបភាពពាក់សាមញ្ញ ឈរក្បែរបន្ទះឈើ នៅលើរន្ទា ថែមទាំងបានភ្ជាប់ជាមួយនឹងពាក្យដ៏ខ្លីថ...
article_6249.txt
បារាំង នឹងទទួលសិទ្ធិរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារឆ្នាំ ២០៣០ ស្របពេលកំពុងដំណើរការ ​ការប្រកួតកីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ដែលនឹងចាប់ផ្លូវការពីថ្ងៃទី២៦ ខែកក្កដា តទៅ។ នេះបើតាមការប្រកាសរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។
ការដេញថ្លៃរបស់បារាំង ក្នុងការក្លាយជាបេក្ខភាពឈានមុខ រៀបចំកីឡាអូឡាំពិករដូវរងា ឆ្នាំ ២០៣០ បានជ្រើសរើសតាំងពីខែ មិថុនា មកម្ល៉េះ ប៉ុន្តែព្រោះតែការបោះឆ្នោត និងរដ្ឋាភិបាលចាំផ្ទះបច្ចុប្បន្នមិនអាចផ្តល់ការធានាបានផ្នែកហិរញ្ញវត្ថុចាំបាច់របស់រដ្ឋ ទើបមានការព្យាពេលប្រកាសឱ្យទាន់ពេលវេលា។ យ៉ាងណានាកិច្ចប្រជុំថ្ងៃទី២៤ ខែកក្កដា ជាមួយនឹងគណៈក...
article_625.txt
រដ្ឋមន្រ្តីការបរទេសកោះសូឡូម៉ុនលោក Jeremiah Manele នៅថ្ងៃទី៤ ខែតុលា បញ្ជាក់ថា ប្រទេសលោក នឹងមិនផ្អៀងផ្អងទៅរកអាម៉េរិក ឬចិនឡើយ ខណៈមហាអំណាចទាំងពីរត្រូវបានស្វាគមន៍ដូចគ្នានៅតំបន់ប៉ាស៊ីហ្វិក។ បើតាមលោក Manele ដើម្បីគេចពីការប្រឈមមុខដាក់គ្នារវាងមហាអំណាចនៅតំបន់ កោះសូឡូម៉ុនបានជំទាស់អាម៉េរិកក្នុងកិច្ចប្រជុំមួយដែលសំដៅដោយប្រយោលលើចិន។
ក្រោយបញ្ចប់កិច្ចប្រជុំកំពូលរវាងមេដឹកនាំអាម៉េរិក-កោះប៉ាស៊ីហ្វិកទាំង១៤រួមមានកោះសូឡូម៉ុនដែរកាលពីសប្តាហ៍មុន សេចក្តីប្រកាសរួមមួយក៏បានចេញរូបរាងឡើងដែលផ្តោតសំខាន់លើភាពជាដៃគូកោះប៉ាស៊ីហ្វិក-អាម៉េរិក។ ប៉ុន្តែ ដំបូងឡើយ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរាយការណ៍ថាកោះសូឡូម៉ុនប្រឆាំងនឹងសេចក្តីប្រកាសរួមនេះទេ។ ទាក់ទងរឿងនេះ អំឡុងសន្និសីទសារព័ត...
article_6250.txt
មន្ត្រីប៉ូលិសបារាំង បានចាប់ខ្លួនបុរសរុស្ស៊ីម្នាក់ នាថ្ងៃទី២៤ ខែកក្កដា ដោយបានសង្ស័យថា បានរៀបចំគ្រោងការបង្កអស្ថិរភាព នៅក្នុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស។ នេះបើតាមការបញ្ជាក់ពីសំណាក់រដ្ឋអាជ្ញាប្រទេសបារាំង។
តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បុរសជនជាតិរុស្ស៊ី ម្នាក់ វ័យ៤០ឆ្នាំ ត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំង ដើម្បីដាក់ក្រោមការស៊ើបអង្កេតរបស់តុលាការ លើការសង្ស័យថា បុរសនោះ មានចេតនាអុកឡុកអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកចាប់ផ្តើម។ រដ្ឋអាជ្ញាបារាំងបញ្ជាក់បន្ថែម បើការស៊ើបអង្កេតរកឃើញថា ជនជាតិរុស្ស៊ីរូបនោះ ពិតជាមានបំណងបង្កឱ្យមានអស...
article_6251.txt
អតីតខ្សែការពារជម្រើសជាតិអាល្លឺម៉ង Jerome Boateng បានរងការពិន័យ និងការព្រមានពីតុលាការទីក្រុង Munich កាលពីថ្ងៃទី១៩ ខែកក្កដា ក្រោយពេលតុលាការ រកឃើញថា អតីតខ្សែការពារមានពិរុទ្ធពីបទរំលោភបំពានរាងកាយ ដោយគិតទុកជាមុនលើអតីតគូស្នេហ៍របស់គេ។
អតីតខ្សែការពារ Bayern Munich រងការផាកពិន័យជាប្រាក់ចំនួន ២០០,០០០អឺរ៉ូ (២១៧,៧៦០ដុល្លារ) ហើយរូបគេក៏នឹងត្រូវបង់ប្រាក់ ៥,០០០អឺរ៉ូ ក្នុង ១ថ្ងៃសម្រាប់រយៈពេល ៤០ថ្ងៃ បន្ថែមទៀត ប្រសិនបើរកឃើញ Boateng ប្រព្រឹត្តិបទល្មើសផ្សេងៗទៀត។ បើតាមសម្តីអ្នកនាំពាក្យតុលាការទីក្រុង Munich ចៅក្រមបានទាមទារឱ្យអតីតខ្សែការពារអាល្លឺម៉ង់ បង់ប្រាក់សរុបចំ...
article_6252.txt
សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ចាប់ផ្តើមការស៊ើបអង្កេតទៅលើ ការប្តឹងប្រឆាំងរបស់សហព័ន្ធបាល់ទាត់ហ្ស៊ីប្រាល់តា ទៅលើការច្រៀងទាក់ទងនឹងអធិបតេយ្យប្រទេសរបស់ខ្លួន ពីសំណាក់កីឡាករ Alvaro Morata និង Rodri អំឡុងពេលអបអរជ័យជម្នះពានរង្វាន់ Euro 2024 កាលពីសប្តាហ៍មុន។
កីឡាករប្រធានក្រុមអេស្ប៉ាញ Morata និង Rodri បានស្រែកច្រៀងប្រើពាក្យថា «ហ្ស៊ីប្រាល់តា ជារបស់អេស្ប៉ាញ» ពេលពិធីដង្ហែរពានរង្វាន់ Euro 2024 ក្នុងទីក្រុងម៉ាទ្រីដ ក្រោយពេលប្រកួតឈ្នះវគ្គផ្តាច់ព្រ័ត្រទល់ក្រុមអង់គ្លេស លទ្ធផល ២-១ ថ្ងៃទី១៥ ខែកក្កដា។ ហ្ស៊ីប្រាល់តា កាលពីដើមឡើយ ជាទឹកដីស្ថិតក្រោមអាណានិគមប្រទេសអេស្ប៉ាញ ក្រោយមកអេស្ប៉ាញបាន...
article_6253.txt
ការប្រកួតកីឡាបាល់ទាត់ផ្នែកបុរស ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ក្រុងប៉ារីស ឆ្នាំ២០២៤ នឹងចាប់ផ្តើមការប្រកួតប្រជែងមុនពិធីបើក២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៤ ខែកក្កដា តទៅ។ ក្រុមជម្រើសជាតិអាហ្សង់ទីនអាយុក្រោម២៣ឆ្នាំ (U23) ត្រួវតទល់ម៉ារ៉ុកនៅជំនួបបើកឆាកពូល B ស្របពេលអេស្ប៉ាញ ជួបអ៊ូសបេគីស្ថាន ពូល C នៅវេលាម៉ោង៨យប់ មុនពេលម្ចាស់ផ្ទះបា...
ម្ចាស់ផ្ទះបារាំង បានត្រៀមកីឡដ្ឋានចំនួ​ន៨ ដើម្បីទទួលការប្រកួតវិញ្ញាសាកីឡាបាល់ទាត់ទាំងបុរស និងនារី សម្រាប់ការប្រជែងមេដាយកីឡាលំដាប់ពិភពលោក លើកទី៣៣នេះ។​ សម្រាប់ក្រុមបុរស នឹងមានការប្រកួតចំនួន៨គូនៅជំនួបដំបូងតាមពូលពី A ដល់ D ចាប់ពីយប់ថ្ងៃទី២៤ ខែកក្កដា នេះតទៅ។ ជំនួបរវាង ក្រុមអាម៉េរិកឡាទីន អាហ្សង់ទីន ទល់នឹងក្រុមអាហ្វ្រិក ម៉ារ៉ុ...