file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_6254.txt
ប្រទេសបារាំងរំពឹងនឹងធ្វើឱ្យពិភពលោកភ្លឺភ្នែក អំពីការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីកក្រុងប៉ារីស ដែលមានកម្មវិធីបើកព្រឹត្តិការណ៍ផ្លូវការ ធ្វើឡើងនៅតាមដងទន្លេសែន (Seine) នៅថ្ងៃទី២៦ ខែកក្កដានេះ។ ម្ចាស់ផ្ទះបង្កើនការរឹតត្បិត ក្នុងកម្មវិធីបើកការប្រកួតផ្លូវការ ខណៈប្រឈមហានិភ័យនៃបញ្ហាសុវត្ថិភាព និងសន្តិសុខ ចំពេលមានភាពតានត...
ពិធីបើកផ្លូវកីឡាអូឡាំពិកទីក្រុងប៉ារីស ដែលជាពិធីដង្ហែក្រុមអត្តពលិក និងប្រតិភូកីឡាជិះលើទូក នៅលើបណ្តោយដងទន្លេសែន (​Seine) ក្នុងប្រទេសបារាំង នឹងចាប់ផ្តើមនៅវេលាម៉ោង ១០​:៣០នាទី យប់ (ម៉ោងនៅកម្ពុជា) ដែលជាពិធីបើកធ្វើឡើងនៅក្រៅកីឡដ្ឋានលើកដំបូងក្នុងប្រវត្តិសាស្ត្រកីឡាអូឡាំពិក។ ពិធីដង្ហែនោះនឹងមានរូបភាពទូកបណ្តែតទឹកសន្សឹមៗ ឆ្លងកាត់តា...
article_6255.txt
កីឡាការិនីគុនដាវអេហ្ស៊ីប Nada Hafez បានសារភាពថានាងមានផ្ទៃពោះ៧ខែ អំឡុងការប្រកួតទី២របស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រុងប៉ារីស នៅថ្ងៃទី២៩ ខែកក្កដា។ Hafez លាតត្រដាងព័ត៌មាននេះ​ ក្នុងបំណងប្រាប់ពិភពលោកថានេះ «ជាការតស៊ូរបស់ស្ត្រីអេហ្ស៊ីប»។
Hafez វ័យ២៦ឆ្នាំ បានបង្ហាញខ្លួននៅអូឡាពិកជាលើកទី៣ នៅប៉ារីសឆ្នាំ២០២៤ បន្ទាប់ពីចូលរួមនៅ រីយ៉ូឆ្នាំ ២០១៦ និងឆ្នាំ ២០២១ នៅតូក្យូ។ កីឡាការិនីគុនដាវដ៏ស្រស់ស្អាតរបស់អេហ្ស៊ីបរូបនេះ ប្រកួត២លើករួចមកហើយ នៅប៉ារីស ដោយទទួលបានជ័យជម្នះនៅជំនួបដំបូងលើកីឡាការិនីចំណាត់ថ្នាក់លេខ១០ ពិភពលោក Elizabeth Tartakovsky របស់អាម៉េរិក មុនចាញ់កីឡារិនីកូ...
article_6256.txt
មានតែប្រធានក្រុមម្នាក់ប៉ុណ្ណោះ មានសិទ្ធិជជែក តវ៉ា ជាមួយអាជ្ញាកណ្តាលកាត់ក្តីលើទីលាន ក្នុងប្រភេទកីឡាបាល់ទាត់ នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស។ សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) កំណត់បែបនេះ ដែលច្បាប់នេះត្រូវបានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) អនុវត្តក្នុងការប្រកួត UEFA Euro 2024។
លោក Gianni Infantino ប្រធាន FIFA បាននិយាយដូច្នេះថា៖«បើសិនគ្មានអាជ្ញាកណ្តាលការប្រកួត នោះក៏គ្មានបាល់ទាត់។ ការការពារទៅលើមន្ត្រីអាជ្ញាកណ្តាល និងធានាចំពោះការងាររបស់ពួកគេ នឹងប្រព្រឹត្តទៅដោយការគោរពពីសំណាក់ក្រុមនីមួយៗ គឺជាមូលដ្ឋានគ្រឹះសម្រាប់អនាគតនៃការប្រកួតបាល់ទាត់។ ការអនុវត្តវិធានការ មានតែប្រធានក្រុមទើបអាចជជែកតវ៉ាបាន មានសារៈ...
article_6257.txt
តារាបាល់ទាត់ Lionel Messi បានប្រើប្រាស់ស្បែកជើងការពារកជើង នៅលើកជើងស្តាំ ដែលបានរងរបួសធ្ងន់ធ្ងរ កាលពីប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America អំឡុងពេលធ្វើដំណើរកម្សាន្តលំហែកាយជាមួយភរិយា រួមទាំងមិត្តរួមក្លិប Inter Maimi កីឡាករ Luis Suarez។
ដំណើរកម្សាន្តរបស់ Messi ជាមួយនឹងប្រពន្ធរបស់គេ Antonela Roccuzzo រួមទាំងមិត្តរួមក្រុមដ៏ជិតស្និទ្ធិបំផុត Luis Suarez គឺក្រោយពេលដែលតារាបាល់ទាត់វ័យ ៣៧ឆ្នាំ បានរួមចំណែកជួយអាហ្សង់ទីន ការពារតំណែងជើងឯក Copa America 2024 បានសម្រេច។ ប៉ុន្តែនៅក្នុងដំណើរកម្សាន្តនោះ Messi ​បានប្រើប្រាស់ស្បែកជើងការពារ ត្រង់កជើងដែលបានរងរបួស។ ការប្រើប...
article_6258.txt
អត្តពលិកវៀតណាមរូបណា ដណ្តើមបានមេដាយមាស ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស នឹងទទួលបានប្រាក់រង្វាន់ ១លានដុល្លារអាម៉េរិក បូករួមទាំងប្រាក់ឧបត្ថម្ភរាប់ម៉ឺន ដុល្លារផ្សេងទៀត។
រដ្ឋាភិបាលវៀតណាមបានប្រកាសថា អត្តពលិកដែលឈ្នះមេដាយមាសអូឡាំពិក នឹងទទួល បានប្រាក់រង្វាន់លើកទឹកចិត្ត ៣៥០ លានដុង (១៣ ៨០០ដុល្លារ) , ៨ ៦០០ ដុល្លារ សម្រាប់អ្នកឈ្នះមេដាយប្រាក់ និងមេដាយសំរឹទ្ធ ទទួលបាន៥៥ ០០ដុល្លារ។ លើសពីនេះ ប្រសិនបើអត្តពលិកវៀតណាមរូបណា បំបែកកំណត់ត្រាណាមួយទៀតនោះ នឹងទទួលបាន ប្រាក់បន្ថែម ៥ ៥០០ដុល្លារទៀត។ អ្វីដែលពិសេសជ...
article_6259.txt
គ្រូជំនួយក្រុមបាល់ទាត់នារីកាណាដា និងគ្រូជំនួយផ្នែកស្ថិតិ ត្រូវបានបណ្តេញចេញពីក្រុម ក្រោយមានការប្តឹងផ្តល់ពីសំណាក់ក្រុមនារីនូវែលសេឡង់ ជុំវិញការបង្ហោះយន្តហោះគ្មានមនុស្សបើក (ដ្រូន) នៅទីតាំងហ្វឹកហាត់របស់ពួកគេ។ កាណាដា ដែលត្រៀមការពារមេដាយមាសកីឡាអូឡំាពិកទីក្រុងប៉ារីសរបស់ខ្លួន រងការចោទ បំពាន និងរំខាន​ ទៅគូភាគី ដែលត្រូវជួបគ្នានៅជ...
បើតាមការប្រកាសរបស់គណៈកម្មាធិការអូឡាំពិក កាណាដា (COC) ក្រុមបាល់ទាត់នារីកាណាដា ដែលមានគ្រូបង្វឹក លោកស្រី Bev Priestman បានបណ្តេញគ្រូបង្វឹកចំនួន ២នាក់ ចេញពីក្រុមក្នុងបេសកកម្មអូឡាំពិក។ លោកស្រី Priestman ក៏បានប្រកាសដកខ្លួនចេញពីក្រុមនារីកាណាដា ដូចគ្នាដែរ និងបានសុំទោសចំពោះកំហុសដែលបានបង្កឡើង។ កាលពីថ្ងៃទី២២ ខែកក្កដា គណៈកម្មាធិកា...
article_626.txt
មេដឹកនាំប្រទេសនៅជុំវិញពិភពលោក កំពុងធ្វើដំណើរ ហើយខ្លះទៅដល់ទីក្រុងញូវយ៉ក់ហើយដើម្បីចូលរួមសម័យប្រជុំលើកទី​៧៧នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលចាប់ផ្ដើមនៅ​ថ្ងៃទី២០ ខែកញ្ញា​។ សង្គ្រាមនៅអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុជាដើម អាច​ជា​ប្រធាន​បទ​ដែល​នឹងត្រូវលើកយកទៅពិភាក្សា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ UNGA ។
ប្រធានបទរួមក្នុងកិច្ចប្រជុំមហាសន្និបាតឆ្នាំ២០២២ គឺ «ចំណុចរបត់៖ ការផ្លាស់ប្តូរដំណោះស្រាយ​ចំពោះបញ្ហាដែលប្រទាក់គ្នា»។ UN ចង់សង្កត់ធ្ងន់ទៅលើពេលបច្ចុប្បន្នដែលពិភពលោកទាំងមូល​ កំពុង​ស្ថិតនៅគ្រាដ៏ពិបាកមួយ ដោយសារតែវិបត្តិស្មុគស្មាញដែលទាក់ទងគ្នាទៅវិញទៅមក។ អគ្គលេខាធិការ UN អាន់តូនីញ៉ូ ហ្គូតេរ៉េស បញ្ជាក់ថា កិច្ចប្រជុំមេដឹកនាំក្នុង...
article_6260.txt
ក្រុមអត្តពលិកកូរ៉េខាងជើង បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស កាលពីថ្ងៃទី២០ ខែកក្កដា ដែលជាការបង្ហាញខ្លួនលើកដំបូង សម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ក្រោយខកខានរយៈពេល ៨ឆ្នាំ។
ក្រុមអត្តពលិកកូរ៉េខាងជើង បានបង្ហោះរូបភាពស្ថិតក្នុងព្រលានយន្តហោះទីក្រុងព្យុងយ៉ាង ដោយបានបង្ហាញឯកសណ្ឋាន អាវពណ៌ស ជាមួយខោ និងសំពត់ពណ៌ខៀវ អមដោយទង់ជាតិកូរ៉េខាងជើងនៅលើអាវ រួមទាំងផ្លាកសញ្ញាដែលមានអតីតមេដឹកនាំរបស់ពួកគេ។ អត្តពលិកកូរ៉េខាងជើង ចំនួន ១៦នាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមប្រកួតប្រជែងលើប្រភេទកីឡាចំនួន ៧ប្រភេទ នៅការប្រកួត P...
article_6261.txt
គណៈកម្មាធិការអូឡាំពិកនូវែលសេឡង់ (NZOC) បានប្តឹងទៅកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ជុំវិញបញ្ហាការបង្ហោះយន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់កាណាដា នៅលើទីលានហ្វឹកហាត់របស់ក្រុមបាល់ទាត់នារីនូវែលសេឡង់។ នូវែលសេឡង់ និងកាដាណា​ ស្ថិតនៅក្នុងពូល A ជាមួយគ្នា ក្នុងវិញ្ញាសាកីឡាបាល់ទាត់នារី។
បើតាមការលើកឡើងរបស់ NZOC កាលពីថ្ងៃទី២២ ខែកក្កដា យន្តហោះគ្មានមនុស្សបើក ១គ្រឿង បានហោះកាត់ទីលានហ្វឹកហាត់របស់ក្រុមបាល់ទាត់នារីនូវែលសេឡង់ ក្នុងទីក្រុង St Etienne។ «ក្រុមការងាររបស់យើងបានរាយការណ៍ហេតុការណ៍នេះទៅកាន់មន្ត្រីប៉ូលិស ដើម្បីឈានដល់ការស្វែងរកម្ចាស់ប្រតិបត្តិការលើយន្តហោះគ្មានមនុស្សបើកនោះ ដែលជាក្រុមការងាររបស់ក្រុមបាល់ទាត់...
article_6262.txt
ការប្រកួតព្រឹត្តិការណ៍ពានរង្វាន់នៅតាមទ្វីបធំៗ ដូចជាពាន ​UEFA Euro 2024 និង ​Copa America 2024 ទើបតែបានបញ្ចប់ទៅកាលពីសប្តាហ៍មុន ដោយរកឃើញជើងឯកតាមតំបន់រួមមាន អេស្ប៉ាញជើងឯកទ្វីបអឺរ៉ុប និង អាហ្សង់ទីនជើងឯកទ្វីបអាម៉េរិក។ ក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រចាំទ្វីបទាំងពីរ មានកីឡាករល្បីៗមួយចំនួនបានសម្រេចចូលនិវត្តន៍ពីជម្រើសជាតិផងដែរ។
ការប្រកួត ប្រចាំទ្វីបអឺរ៉ុប និងទ្វីបអាម៉េរិក ឆ្នាំ ២០២៤ បានបញ្ចប់ទៅដោយការចងចាំជាច្រើន ពីភាពអស្ចារ្យនៃការប្រកួតប្រជែង និងរឿងរ៉ាវ ក៏ដូចជាកំណត់ត្រាជាច្រើនបានកើតឡើងទន្ទឹមគ្នា។ ប៉ុន្តែនៅរាល់ការផ្លុំកញ្ជែបញ្ចប់ការប្រកួតនីមួយៗ ក៏តែងតែមានការសោកស្តាយ សម្រាប់អាជីពចុងក្រោយរបស់កីឡាករមួយចំនួន ដែលត្រូវបញ្ចប់អាជីពក្រោយពេលក្រុមអស់បេសក...
article_6263.txt
ព្រឹត្តិការណ៍ Euro 2024 ត្រូវបានបិទបញ្ចប់ តាំងពីថ្ងៃទី១៤ ខែកក្កដា ដោយអេស្ប៉ាញ ក្លាយជាក្រុមជើងឯក ជាមួយការឈ្នះ ១០០ភាគរយ ប្រចាំការប្រកួត។ តារាបាល់ទាត់ល្បីៗទ្វីបអឺរ៉ុបជាច្រើន រួមមាន Cristiano Ronaldo បានចំណាយពេលវេលាដែលនៅសល់តិចតួច មុនចូលរដូវកាលថ្មី ​ដើរលេងកម្សាន្តជាមួយគ្រួសារ ឬមិត្តស្រីរបស់ពួកគេ ក្រោយឆ្លងកាត់បេសកកម្មការប្រក...
Cristiano Ronaldo ជាតារាបាល់ទាត់កំពូលមួយរូប បានធ្វើដំណើរកម្សាន្តលំហែកាយ ក្រោយពេលក្រុមព័រទុយហ្កាល់ បានធ្លាក់ចេញពីការប្រកួត Euro 2024 នៅត្រឹមវគ្គ ៨ក្រុម ចុងក្រោយ។ Alvaro Morata ប្រធានក្រុមអេស្ប៉ាញ ទើបឈ្នះជើងឯក Euro 2024 ក៏ដូចជា Antoine Griezmann, Nico Williams ព្រមទាំងកីឡាករផ្សេងទៀត បានធ្វើដំណើរទៅកាន់ទីកន្លែងកម្សាន្តរៀងៗ...
article_6264.txt
កីឡាការិនី Ban Hyo Jin រកបានមេដាយមាសបន្ថែមទី៤ សម្រាប់កូរ៉េខាងត្បូង នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ពីប្រភេទកីឡាបាញ់កាំភ្លើង (Shooting) វិញ្ញាសា 10-Meter air rifle ផ្នែកនារី នៅថ្ងៃទី២៩ ខែកក្កដា។ ចំណោមមេដាយទាំង៧ កូរ៉េខាងត្បូងរកបានមេដាយមាស២ និងប្រាក់២ ពីប្រភេទកីឡាបាញ់កាំភ្លើងនេះ។
កីឡាការិនី Ban Hyo Jin ក្រោយរកបានមេដាយមាសបន្ថែមទី៤ សម្រាប់ក្រុមកូរ៉េខាងត្បូង នាងក៏បានក្លាយជាកីឡាការិនីកូរ៉េខាងត្បូង វ័យក្មេងបំផុតដែលឈ្នះមេដាយមាស វិញ្ញាសាបាញ់កាំភ្លើងនៅត្រឹមវ័យ​ ១៦ឆ្នាំ ថែមទៀតផង។ កីឡាការិនីវ័យ ១៦ឆ្នាំ បានផ្តួលកីឡាការិនីមកពីប្រទេសចិន Huang Yuting​ នៅការប្រកួតស្វែងរកលទ្ធផលសម្រេចចុងក្រោយ ដោយពិន្ទុ ១០,៤ពិន្...
article_6265.txt
យ៉ាងហោចណាស់ មនុស្ស៤៥នាក់ បានបាត់បង់ជីវិត និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស នៅក្នុងព្រឹត្តិការណ៍បាក់ដី នៅក្នុងរដ្ឋភាគខាងត្បូង Kerala របស់ឥណ្ឌា។ យោធា និងអាជ្ញាធរប្រទេសអាស៊ីខាងត្បូងមួយនេះ នៅថ្ងៃទី៣០ ខែកក្កដា កំពុងបើកប្រតិបត្តិការជួយសង្រ្គោះមនុស្សជាច្រើន ដែលរងគ្រោះ។
រដ្ឋភាគខាងត្បូងឥណ្ឌា Kerala មានភ្លៀងធ្លាក់ខ្លាំង ដែលធ្វើឱ្យដីតំបន់ភ្នំ ក្នុងស្រុក Wayanad បានបាក់នៅក្នុងថ្ងៃទី៣០ ខែកក្កដា។ ឧបទ្ទវហេតុនេះ បានបង្កឱ្យមនុស្សយ៉ាងហោចណាស់ ៤៥នាក់ បាត់បង់ជីវិត និងលើសពី ៧០នាក់រងរបួស។ ចំណែកមនុស្សចំនួន ១០១នាក់ ត្រូវបានជួយសង្រ្គោះ។ «ស្ថានភាពគឺធ្ងន់ធ្ងរ។ រដ្ឋាភិបាលបានបញ្ជាឱ្យទីភ្នាក់ងារទាំងអស់ ខិតខ...
article_6266.txt
ម្ចាស់ផ្ទះបារាំង ឡើងពីចំណាត់ថ្នាក់លេខ៤ ទៅលេខ២ ក្នុងតារាងមេដាយអូឡាំពិក ក្រុងប៉ារីស ឆ្នាំ ២០២៤ ស្របពេលជប៉ុន នៅរក្សាកំពូលតារាងដដែល គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដានេះ។ ចិន ឡើងទៅឈរលេខ៣ ខណៈអូស្ត្រាលីធ្លាក់ទៅលេខ៤ និងអាម៉េរិកធ្លាក់ទៅលេខ៦ បណ្តោះអាសន្ន។
ជប៉ុន នៅតែរក្សាចំណាត់ថ្នាក់កំពូលតារាងរបស់ខ្លួនក្រោយការប្រកួតផ្លូវការ៤ថ្ងៃ ដោយកើនមេដាយដល់១២ ក្នុងនោះមេដាយមាស៦ ប្រាក់២ និងសំរឹទ្ធ៤។ ទាំង១២មេដាយរបស់ជប៉ុន សម្រេចបានក្នុងប្រភេទកីឡាគុនដាវ មេដាយមាស១, ជូដូ មេដាយមាស២ និងសំរឹទ្ធ៣, ស្គីលើក្តាបន្ទះ មេដាយមាស២ និងប្រាក់១, កាយសម្ព័ន មេដាយមាស១, កីឡាហែលទឹក បានមេដាយប្រាក់១ និងកីឡាជិះសេះ...
article_6267.txt
កីឡាករខ្សែប្រយុទ្ធ Lionel Messi ឈរនៅចំណាត់ថ្នាក់លេខ ៣ ខណៈ Cristiano Ronaldo ដែលធ្លាប់ជាគូប្រជែងគ្នាកាលពីមុនក្នុងវិស័យបាល់ទាត់ ស្ថិតនៅចំណាត់ថ្នាក់លេខ ១៣ នៅក្នុងការចាត់ថ្នាក់ អត្តពលិកឆ្នើមបំផុតប្រចាំសតវត្សរ៍ទី២១។ Michael Phelps អតីតកំពូលកីឡាហែលទឹកអាម៉េរិកឈរលេខ១ និងមិត្តរួមជាតិកីឡាការិនីវាយកូនបាល់  Serena Williams នៅលេខ២។
ការផ្តល់ចំណាត់ថ្នាក់ចំពោះអត្តពលិកល្អបំផុតប្រចាំសតវត្សរ៍ទី២១ របស់ទូរទស្សន៍ EPSN ផ្អែកលើភាពជោគជ័យ និងភាពល្បីល្បាញទៅតាមប្រភេទកីឡានីមួយៗរបស់ក្រុមអត្តពលិកទាំងនោះ គិតចាប់ពីដើមសតវត្សរ៍ទី ២១មក។ តារាបាល់ទាត់ Cristiano Ronaldo ដែលមានវ័យ ៣៩ឆ្នាំ ត្រូវបានចាត់ថ្នាក់នៅចំណាត់ថ្នាក់លេខ ១៣ និងជាកីឡាករបាល់ទាត់ទី២ ស្ថិតក្នុងចំណោមតារាងអត្...
article_6268.txt
ក្លិប FC Santos នៃលីគកំពូលប្រេស៊ីល បានផ្ញើលិខិតអញ្ជើញតារាបាល់ទាត់ Lamine Yamal ទៅធ្វើទស្សនកិច្ចនៅកីឡដ្ឋាន Vila Belmiro ខ្លួន ក្រោយឃើញកីឡាកវ័យក្មេងអេស្ប៉ាញ ពាក់អាវលេខ ១១ របស់ Neymar Jr ដែលពាកអំឡុងប្រកបអាជីពឱ្យក្លិបស្ថិតក្នុងប្រទេសកំណើត មុនពេលផ្លាស់ទៅ Barcelona។
ក្រោយពីជួយជម្រើសជាតិអេស្ប៉ាញ ឈ្នះពាន Euro 2024 នៅការបង្ហាញខ្លួនលើកដំបូង Lamine Yamal កីឡាករវ័យក្មេងលេងល្អជាងគេប្រចាំព្រឹត្តិការណ៍ បានសម្រាកលំហែក្រោយចប់រដូវកាល​ជាមួយនឹងក្រុមគ្រួសារ ស្ថិតក្នុងទីក្រុងកំណើតក្នុងតំបន់ Catalan ប្រទេសអេស្ប៉ាញ។ កាលពីពេលថ្មីនេះ Yamal បានបង្ហោះរូបដោយបានពាក់អាវលេខ ១១ របស់ក្លិប Santos និងមានឈ្មោះរ...
article_6269.txt
កងកម្លាំងការពារសន្តិសុខបារាំង ដែលឈរជើងនៅក្បែរទីតាំងការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ឆ្នាំ ២០២៤ តែងតែបាញ់យន្តហោះគ្មានមនុស្សបើក (ដ្រូន) យ៉ាងហោចណាស់ចំនួន ៦គ្រឿង ក្នុងមួយថ្ងៃ។ នេះបើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីបារាំងលោក Gabriel Attal។
តាមការអះអាងបន្ថែមរបស់លោក Attal ភាគច្រើនការបង្ហោះដ្រូន ទាំងនោះគឺអ្នកទេសចរណ៍ ឬអ្នកមកទស្សនាកីឡាអូឡាំពិក បានប្រើប្រាស់ក្នុងគោលបំណងដើម្បីថតរូបភាពផ្សេងៗ​។ ឆ្លៀតឱកាសបញ្ជាក់ប្រាប់អ្នកកាសែតទាក់ទងនឹងការបាញ់ទម្លាក់ដ្រូន ក្បែ ឬក្នុងតំបន់ប្រកួតកីឡាអូឡាំពិក នាយករដ្ឋមន្ត្រីបារាំង ក៏បានដាស់តឿនទៅ​អ្នកដែលមានបំណង​កម្សាន្តក្នុងទីក្រុងប៉ារ...
article_627.txt
ថ្លែងទៅកាន់សមាជិកសភាអឺរ៉ុបនៅថ្ងៃទី៣ ខែតុលា រដ្ឋមន្រ្តីបរិស្ថានអ៊ុយក្រែនបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីបង្កឱ្យបរិស្ថាននៅអ៊ុយក្រែនរងការខូចខាតគិតជាទឹកប្រាក់ប្រមាណ៣៦ពាន់លានអឺរ៉ូ ខណៈតំបន់ការពារធម្មជាតិរាប់លានហិចតាស្ថិតក្នុងការគំរាមកំហែង។
ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនដែលឈានដល់ខែទី៨ហើយមិនត្រឹមតែបង្កឱ្យជនស៊ីវិលអ៊ុយក្រែនរាប់ពាន់នាក់បានបាត់បង់ជីវិតនោះទេ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសរងការខូចខាតជាដំណំ។ បើតាមការបង្ហាញរបស់រដ្ឋមន្រ្តីបរិស្ថានអ៊ុយក្រែន លោក Ruslan Strilets ទៅកាន់សមាជិកសភាអឺរ៉ុបអំឡុងសវនាការមួយនៅសភាអឺរ៉ុបនាទីក្រុង Strasbourg ១ភាគ៥នៃតំបន់ក...
article_6270.txt
៤ប្រភេទកីឡា បានជួយជប៉ុនឡើងឈរកំពូលតារាងមេដាយកីឡាអូឡាំពិកក្រុងប៉ារីស បណ្តោះអាសន្ន តាមពីក្រោយដោយអូស្ត្រាលី សហរដ្ឋអាម៉េរិក និងលេខ៤ម្ចាស់ផ្ទះបារាំង។ ប្រទេសពីតំបន់អាស៊ីអាគ្នេយ៍ទាំង១១ នៅមិនទាន់មានអត្តពលិករូបណា ដណ្តើមបានមេដាយនៅឡើយ ក្រោយឆ្លងកាត់ការប្រកួតផ្លូវការ៣ថ្ងៃ។
គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកក្កដា ជប៉ុន ដណ្តើមបានមេដាយមាស៤ ប្រាក់២ និងសំរឹទ្ធ១ សរុប៧ ឈរកំពូលតារាងមេដាយបណ្តោះអាសន្ន។ ទាំង៧មេដាយរបស់ជប៉ុន សម្រេចបានក្នុងប្រភេទកីឡាគុនដាវ មេដាយមាស១, ជូដូ មេដាយមាស២ និងសំរឹទ្ធ១, ស្គីលើក្តាបន្ទះ មេដាយមាស១ និងប្រាក់១ រួមជាមួយកីឡាហែលទឹក បានមេដាយប្រាក់១។ អូស្ត្រាលី ដែលឈរលេខ២ ទទួលបានមេដាយសរុប៦ ក្នុង...
article_6271.txt
ព្រោះតែបញ្ហាភាពកខ្វក់ទឹកទន្លេសែន (Seine) បន្តស្ថិតនៅកម្រិតដែលប៉ះពាល់ដល់សុខភាព អ្នករៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ពន្យារពេលការប្រកួតកីឡាទ្រីយ៉ាត្លុងផ្នែកបុរស ប៉ុន្មានម៉ោងប៉ុណ្ណោះមុនការប្រកួតនៅថ្ងៃទី៣០ ខែកក្កដា។
ខណៈដែលអ្នករៀបចំការប្រកួត នៅតែទទួចទាមទារឱ្យស្ថានភាពទឹកទន្លេសែនវិលត្រឡប់ដល់កម្រិតល្អប្រសើរ ប្រភេទកីឡាទ្រីយ៉ាត្លុង ត្រូវសម្រេចពន្យារពេល ២៤ម៉ោង ពោលនឹងត្រូវធ្វើនៅថ្ងៃទី៣១ ខែកក្កដាវិញ។ បើតាមសេចក្តីថ្លែងការណ៍រួមមួយរវាងអ្នករៀបចំ ​Paris 2024 និងស្ថាប័នទ្រីយ៉ាត្លុងពិភពលោក បញ្ហាបំពុលទឹក និងភាពកខ្វក់កើនឡើងដោយសារតែបញ្ហាភ្លៀងធ្លាក់ខ...
article_6272.txt
Richard Kovacs កីឡាករប្រដាល់ហុងគ្រី និងជាគ្រូបង្រៀនក្រៅម៉ោងផង សង្ឃឹមដណ្តើមមេដាយអូឡាំពិកប៉ារីស ដើម្បីនាំភាពរីករាយទៅកាន់កូនសិស្សតូចៗ ដែលខ្លួនបង្រៀន។
Richard Kovacs មិនត្រឹមតែជាកីឡាករអាជីពម្នាក់ឡើយ រូបគេក៏ជាគ្រូបង្រៀនក្រៅម៉ោងម្នាក់ ដែលបង្រៀនកូនសិស្សក្មេងៗ ស្ថិតក្នុងសាលាមួយកន្លែងក្នុងទីក្រុង Nyiregyhaza ប្រទេសហុងគ្រី។ ភាគច្រើនកូនសិស្សដែល កីឡាករ Kovacs បង្រៀនជាក្មេងក្រីក្រនៅតំបន់ដែលខ្លួនរស់នៅ។ នាថ្ងៃទី២៩ ខែកក្កដា ស្ថិតក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស​ លើប្រភេទក...
article_6273.txt
សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ចាប់ផ្តើមចាត់វិធានការវិន័យ ទៅលើក្រុមកីឡាករអេស្ប៉ាញ រួមមានប្រធានក្រុម Alvaro Morata និងកីឡាករ Rodri ដែលបានច្រៀងចម្រៀងទាក់ទងនឹងអធិបតេយ្យភាពរបស់ប្រទេសហ្ស៊ីប្រាល់តា អំឡុងពិធីដង្ហែពានរង្វាន់ Euro 2024។
ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប បានលើកឡើងកាលពីថ្ងៃទី១៩ ខែកក្កដា ថា UEFA បានតែងតាំងអ្នកត្រួតពិនិត្យក្រមសីលធម៌ និងវិន័យ ឱ្យពិនិត្យមើលលើការច្រៀងរបស់ក្រុមកីឡាករ និងវាយតម្លៃ ថាតើពួកគេបានច្រៀងបំពានលើបទប្បញ្ញត្តិវិន័យដែរឬទេ? ក្រុមជម្រើសជាតិអេស្ប៉ាញ បានធ្វើពិធីអបអរជ័យជម្នះពានរង្វាន់ Euro 2024 ស្ថិតក្នុងទីក្រុងម៉ាឌ្រីត កាលពីថ្ងៃ...
article_6274.txt
ការប្រកួតព្រឹត្តិការណ៍ Euro 2024 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខ្លាំងប៉ះខ្លាំង រវាងក្រុមជម្រើសជាតិអេស្ប៉ាញ ទល់នឹងក្រុមបារាំង នឹងធ្វើឡើងនៅក្នុងកីឡដ្ឋាន Allianz Arena ទីក្រុង Munich រាត្រីថ្ងៃទី៩ ខែកក្កដា វេលាម៉ោង ២យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។
ក្រុមរហស្សនាមគោក្រហមអេស្ប៉ាញដែលប្រឈមញ្ហាអវត្តមានកីឡាករសំខាន់ក្នុងតំបន់ការពារនៅជំនួបវគ្គ៤ក្រុមចុងក្រោយ ឆ្លងកាត់ការប្រកួតចំនួន ៥លើកមកនេះ បានរក្សាកំណត់ត្រាលទ្ធផលឈ្នះការប្រកួត ១០០ភាគរយតែម្តង។ កាលពីវគ្គ ៨ក្រុម អេស្ប៉ាញ បានទម្លាក់ម្ចាស់ផ្ទះអាល្លឺម៉ង់ក្នុងលទ្ធផល ២-១ ក្នុងរយៈពេល ១២០នាទី ហើយការប្រកួតនោះហើយ ដែលធ្វើឱ្យក្រុមជើងឯក ...
article_6275.txt
អ្នកគាំទ្រ Barcelona ចាប់ផ្តើមយុទ្ធនាការបរិច្ចាគប្រាក់នៅលើបណ្តាញសង្គម TikTok ផ្លូវការរបស់ក្លិប ដើម្បីគាំទ្រដល់ក្រុមរបស់ពួកគេទិញយកខ្សែប្រយុទ្ធ Nico Williams ពី Athletic Bilbao។
Williams សមាជិកក្រុម Athletic Bilbao បានក្លាយជាគោលដៅសម្រាប់ក្លិបកំពូលៗនៅអឺរ៉ុប បន្ទាប់ពីរូបគេបង្ហាញទម្រង់លេចធ្លោ ដោយជួយក្រុមជម្រើសជាតិអេស្ប៉ាញក្លាយជាជើងឯក UEFA Euro 2024 ជាមួយជ័យជម្នះទាំង៧ប្រកួត។ ខ្សែប្រយុទ្ធ វ័យ២២ឆ្នាំ ក៏បានរួមចំណែករកបានគ្រាប់បាល់ស៊ុតបញ្ចូលទី១គ្រាប់ផងដែរ ក្នុងជ័យជម្នះ ២-១ របស់អេស្ប៉ាញ លើអង់គ្លេស នៅវគ្...
article_6276.txt
ប្រធានសហព័ន្ធបាល់ទាត់កូឡុំប៊ី លោក Ramon Jesurun និងកូនប្រុសរបស់លោកឈ្មោះ Roman Jamil ត្រូវបានចាប់ខ្លួន ក្រោយពេលដែលមានហេតុការណ៍ប៉ះទង្គិចគ្នារវាងអ្នកគាំទ្រ​ ហើយបានវាយទៅលើមន្ត្រីការពារសន្តិសុខក្នុងកីឡដ្ឋាន ក្នុងទីក្រុង Miami អំឡុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa America 2024 កាលថ្ងៃទី១៥ ខែកក្កដា។
បើតាមសេចក្តីថ្លែងការណ៍របស់នាយកដ្ឋានប៉ូលិសទីក្រុង Miami លោក Jesurun វ័យ ៧១ឆ្នាំ និងកូនប្រុស វ័យ ៤៣ឆ្នាំ ត្រូវបានឃុំខ្លួន ដោយរងការចោទប្រកាន់ពីពាក់ព័ន្ធនឹងមន្ត្រី ឬបុគ្គលិកម្នាក់របស់ក្រុមជម្រើសជាតិ។ ការចោទប្រកាន់នោះ គឺទៅលើបញ្ហាដែលជាប់ពាក់ព័ន្ធទៅនឹងហេតុការណ៍ប៉ះទង្គិចគ្នារវាងអ្នកគាំទ្រ និងមន្ត្រីប៉ូលិសការពារក្បែកីឡដ្ឋាន ព្រ...
article_6277.txt
លោក Gareth Southgate បានសម្រេចចិត្តលាលែងពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ក្រោយពីដឹកនាំក្រុមបរាជ័យវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Euro 2024 ក្រោមថ្វីជើងអេស្ប៉ាញ និងជាលើកទីពីរ ចាប់តាំងពីឆ្នាំ ២០២១។ នេះបើតាមការបង្ហោះរបស់អ្នកកាសែតកីឡាដ៏ល្បីលោក Fabrizio Romano បានបង្ហោះលើបណ្តាញសង្គម X។
បើតាមការបង្ហោះរបស់លោក Fabrizio Romano ដូច្នេះថា៖«លោក Gareth Southgate បានលាលែងពីតំណែងជាអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស។ វាដល់ទីបញ្ចប់ហើយ។»។ ការសម្រេចចិត្តចាកចេញរបស់លោក Southgate ទំនងកើតចេញពីការបរាជ័យរបស់ក្រុមអង់គ្លេស នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Euro 2024 លទ្ធផល ២​-១ កាលថ្ងៃទី១៤ ខែកក្កដា។ អង់គ្លេស ឆ្លងកាត់ការប្រកួត...
article_6278.txt
ឡើងមកដល់វគ្គជម្រុះ ៨ក្រុម របស់ក្រុមកីឡាអេឡិចត្រូនិក See You Soon ធ្វើឱ្យក្រុមតំណាងប្រទេសកម្ពុជាមួយនេះធានាបានប្រាក់រង្វាន់ ១០ម៉ឺនដុល្លារ ក្នុងដៃរួចស្រេច​ ក្រោយពីឆ្លងតកាត់ការប្រកួតវគ្គចែកពូល ទាំងតានតឹង និងពោរពេញដោយបញ្ហា។ ចូលវគ្គជម្រុះ See You Soon ក៏ត្រូវចាប់ឆ្នោតប៉ះជើងខ្លាំងហ្វីលីពីនក្រុម Falcons AP Bren ដែលម្ចាស់ជើងឯក ...
ក្រោយពេលការប្រកួត Esports World Cup សហការជាមួយនឹងពាន Mid Season Cup (MSC) 2024 បានបញ្ចប់វគ្គចែកពូល នៅរាត្រីថ្ងៃទី៧ ខែកក្កដា គេបានរកឃើញ៨ក្រុម ឡើងទៅវគ្គជម្រុះ (Knockout Stage) ដោយក្នុងនោះក៏មានក្រុម See You Soon ផងដែរ។ ឡើងមកដល់វគ្គជម្រុះដែលមាន៨ក្រុមនេះ ក្រុមចំនួន ៤ ដែលនឹងបញ្ចប់ចំណាត់ថ្នាក់ពីលេខ ៥ ដល់លេខ ៨ នឹងទទួលបានប្រាក់...
article_6279.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិហូឡង់ ឡើងទៅជួបអង់គ្លេសវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Euro 2024 ក្រោយទម្លាក់តួកគីនៅវគ្គ៨ក្រុមចុងក្រោយដោយការវាយបកយកឈ្នះក្នុងលទ្ធផល ២-១។
នៅជំនួបគូចុងក្រោយវគ្គ១/៤ផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃទី៦ ខែកក្កដា Samet Akaydin ជាអ្នករកគ្រាប់បាល់នាំមុខឱ្យតួកគីនៅនាទី៣៥ មុនពេល Stefan de Vrij រកបានគ្រាប់តាមស្មើឱ្យហូឡង់វិញនៅនាទី៧៥។ ៦នាទីបន្ទាប់រកបានគ្រាប់តាមស្មើ ខ្សែការពាររបស់តួកគី Mert Müldür បានធ្វើឱ្យបាល់ចូលទីខ្លួនឯង ដែលធ្វើឱ្យក្រុមរហស្សនាមទឹកក្រូចទទួលបានជ័យជម្នះក្នុងល...
article_628.txt
អាម៉េរិក ព្រួយបារម្ភពីការពង្រឹងទំនាក់ទំនងរវាងចិន និងរុស្ស៊ី បន្ទាប់ពីមេដឹកនាំប្រទេសពីរនេះបានជួបគ្នាដោយផ្ទាល់នៅអ៊ូសបេគីស្ថាន។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price នៅថ្ងៃទី១៥ ខែកញ្ញា។
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងសមភាគីចិន ស៊ី ជិនភីង នៅថ្ងៃទី១៥ ខែកញ្ញាបានជជែកគ្នាទល់មុខដំបូងនាក្រៅកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃនាអ៊ូសបេគីស្ថាន។ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែមាំទាំថែមទៀតតាមរយៈជំនួបនេះ ពីព្រោះភាគីទាំងពីរតែងគាំទ្រជំហរគ្នាទៅមកជុំវិញបញ្ហាអ៊ុយក្រែន និងតៃវ៉ាន់ ក៏ដូចជារួមគ្នាប្រឆាំ...
article_6280.txt
ក្រុមជម្រើសជាតិអេស្ប៉ាញឡើងវគ្គផ្តាច់ព្រ័ត្រលើកទី៥ ប្រចាំប្រវត្តិសាស្រ្ត ក្រោយពេលបានប្រកួតវាយបកយកឈ្នះលើបារាំងដោយលទ្ធផល ២-១ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Euro 2024 រាត្រីឈានចូលថ្ងៃទី១០ ខែកក្កដា។ អេស្ប៉ាញបន្តរក្សាកំណត់ត្រាឈ្នះការប្រកួត ១០០ភាគ ក្នុងការប្រកួត Euro 2024 ក្នុងប្រទេសអាល្លឺម៉ង់ ស្រប...
ការប៉ះគ្នារវាងគីឡូធ្ងន់ប្រចាំទ្វីបអឺរ៉ុប អេស្ប៉ាញ និងបារាំង ស្ថិតក្នុងកីឡដ្ឋាន Allianz Arena បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលជាច្រើនកើតឡើងនៅត្រឹមការប្រកួតវគ្គទីមួយ។ នៅដើមវគ្គក្រុមអេស្ប៉ាញបង្ហាញទម្រង់លេងល្អដូចកាលពីវគ្គមុនៗ ទោះអវត្តមានកីឡាករខ្សែការពារសំខាន់មួយចំនួន ចំណែកបារាំងក៏មិនបន្ធូរបន្ថយដៃសម្រាប់គូប្រកួតដូចគ្នាដែរ។ អេស្ប...
article_6281.txt
ក្រុមជម្រើសជាតិអង់គ្លេស ជាក្រុមដែលត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ Euro 2024 ក្រោយយកឈ្នះលើក្រុមហូឡង់លទ្ធផល ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រាត្រីឈានចូលថ្ងៃទី១១ ខែកក្កដា។ កីឡាករប្តូរចូលវគ្គទីពីរ Ollie Watkins នាំសំណាងស៊ុត ១គ្រាប់ចុងម៉ោង ជួយអង់គ្លេសឡើងវគ្គផ្តាច់ព្រ័ត្រ ជាលើកទី២ ជាប់គ្នា ហើយនឹងត្រូវបន្តទ...
ជាការប្រកួតដែលមានការស៊ុតបាល់បញ្ចូលទីគ្នានៅដើមវគ្គទីមួយស្រដៀងទៅនឹងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រដែលអេស្ប៉ាញយកឈ្នះបារាំង មានគ្រាប់បាល់កើតឡើង ៣គ្រាប់ក្នុងវគ្គទីមួយ។ ត្រឹមដើមវគ្គទីមួយបានតែ ៧នាទី ប៉ុណ្ណោះ ហូឡង់ក៏រកបានឱកាសបើកការនាំមុខ ១គ្រាប់ ពីការសម្រុកនិងការស៊ុតបាល់ដ៏ល្អពីសំណាក់កីឡាករ Xavi Simons។ ការស៊ុតបាល់បញ្ចូលទៅនាំម...
article_6282.txt
លោក John Cena កីឡាករកីឡាកាសបែបកម្សាន្ត និងជាតារាសម្តែងហូលីវូដ នៅថ្ងៃទី៦ ខែកក្កដា បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាកាសរបស់ស្ថាប័ន WWE នៅក្នុងឆ្នាំ ២០២៥ ក្រោយព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ WrestleMania លើកទី៤១។
ស្ថិតក្នុងពិធីបើកការប្រកួត Money in the Bank របស់ស្ថាប័នកីឡាកាសបែបកម្សាន្តពិភពលោក (WWE) លោក John Cena បានសន្យាចំពោះមុខអ្នកគាំទ្រថា លោកនឹងបន្តបង្ហាញខ្លួននៅរាល់ការប្រកួតរាល់សប្តាហ៍របស់ WWE ហើយថែមទាំងថាលោកបន្តបង្កើតរឿងរ៉ាវជាច្រើនសម្រាប់អ្នកគាំទ្រ អំឡុងពេលដែលលោកនៅសល់ ការងារក្នុងវិស័យកីឡាកម្សាន្តនេះ។ John Cena ចំណាយពេលជាង ២...
article_6283.txt
លោក Francois Letexier អាជ្ញាកណ្តាលសញ្ជាតិបារាំង នឹងត្រូវចូលខ្លួនកាត់ក្តីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Euro 2024 រវាងអេស្ប៉ាញ និងអង់គ្លេស នៅកីឡដ្ឋាន Olympia ស្ថិតក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នៅរាត្រីថ្ងៃទី១៤ ខែកក្កដា វេលាម៉ោង ២អាធ្រាត្រ [ម៉ោងនៅកម្ពុជា]។
លោក Letexier មានវ័យទើបតែ ៣៥ឆ្នាំ ប៉ុណ្ណ៉ោះ ដោយលោកបានកាត់សេចក្តីការប្រកួតចំនួន ៦៥លើករួចមកហើយ ដែលសុទ្ធសឹងជាការប្រកួតរបស់ស្ថាប័ន UEFA ចាប់តាំងពីឆ្នាំ ២០១៧ មក។ ក្នុងព្រឹត្តិការណ៍ជើងឯកអឺរ៉ុបនៅអាល្លឺម៉ង់នេះ អាជ្ញាកណ្តាលសញ្ជាតិបារាំងរូបនេះ ក៏បានកាត់សេចក្តីការប្រកួតវគ្គចែកពូល ចំនួន២ដង ក្នុងជំនួប ដាណឺម៉ាក ស្មើស៊ែប៊ី, ក្រូអាស៊ី ...
article_6284.txt
ក្រុមជម្រើសជាតិអេស្ប៉ាញ ក្លាយជាក្រុមជើងឯកព្រឹត្តិការណ៍ Euro 2024 ក្រោយប្រកួតយកឈ្នះលើក្រុមអង់គ្លេស ក្នុងលទ្ធផល ២-១ ត្រឹមរយៈពេល ៩០នាទី ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ អេស្ប៉ាញ លើកពាន Euro ជាលើកទី៤ ក្នុងប្រវត្តិសាស្ត្រ ច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ និងការឈ្នះ ១០០ភាគរយក្នុងការប្រកួត។
ដំណើរផ្លូវពាក់កណ្តាលការប្រកួតនៃវគ្គទីមួយ សម្រាប់ជំនួបវគ្គផ្តាច់ព្រ័ត្រកាត់សេចក្តីស្វែងរកម្ចាស់ពាន Euro 2024 រវាងអេស្ប៉ាញ ទល់និងអង់គ្លេស មានការសម្រុកគ្នាជក់ចិត្តជាខ្លាំងដោយក្រុមទាំងពីរបានផ្តល់គ្រប់យ៉ាងដែលខ្លួនមានសម្រាប់ជំនួបចុងក្រោយនេះ។ នៅដើមវគ្គអេស្ប៉ាញ មានឱកាសគ្រប់គ្រងការប្រកួតច្រើនជាង និងតែងបើកការសម្រុកសំដៅសំណាញ់ទីអង...
article_6285.txt
ខ្សែប្រយុទ្ធ Lionel Messi ប្រឈមនឹងអវត្តមានរយៈពេលយូរ បន្ទាប់ពីការធ្វើតេស្តពិនិត្យទៅលើរបួសកជើង រកឃើញថាមានបញ្ហាដាច់សរសៃពួរកជើង (Ligament Injury) ធ្ងន់ធ្ងរ។ ប្រធានក្រុមអាហ្សង់ទីនបានរងរបួសនៅក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa America ទល់នឹងក្រុមកូឡុំប៊ី។
ក្លិប Inter Miami នៅថ្ងៃទី១៦ ខែកក្កដា បានចេញសេចក្តីប្រកាសដូច្នេះថា៖«ក្រោយពីការវាយតម្លៃផ្នែកវេជ្ជសាស្រ្ត គេបានកំណត់ថា Leo Messi បានជួបបញ្ហារងរបួសសរសៃពួរក៏ជើងខាងស្តាំ។ កីឡាករប្រធានក្រុមនឹងត្រូវបន្តការតាមដាន ក៏ដូចជាការកំណត់វាយតម្លៃតាមដំណាក់កាល ទៅលើវឌ្ឈនភាពនៃការជាសះស្បើយរបស់គាត់។»។ កីឡាករវ័យ ៣៧ឆ្នាំ អំឡុងពេលជួបបញ្ហារបួសភ្ល...
article_6286.txt
សហព័ន្ធបាល់ទាត់បារាំង (FFF) កំពុងតែចាក់វិធានការផ្លូវច្បាប់ទៅលើ ក្រុមកីឡាករជម្រើសជាតិអាហ្សង់ទីន ជុំវិញ ការច្រៀងដោយប្រើពាក្យចម្អក និងប្រើពាក្យរើសអើងជាតិសាសន៍ពី នៅក្រោយបញ្ចប់ការប្រកួត Copa America ដែលអាហ្សង់ទីនឈ្នះជើងឯក។
តាមរយៈការបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គម Instagram របស់កីឡាករខ្សែបម្រើ Enzo Fernandez និងត្រូវបានគេយកទៅចែកចាយបន្តនៅលើបណ្តាញសង្គម X អតីត​
article_6287.txt
កំពូលកីឡាករវាយកូនបាល់ Novak Djokovic បានចាញ់កីឡាករវ័យក្មេង Carlos Alcaraz ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងឯក Wimbledon ឆ្នាំ២០២៤។ ក្រោយបរាជ័យ Djokovic ទទួលស្គួលថាខ្លួនមានកម្រិតទាបជាង Alcaraz។
«កម្រិតរបស់ខ្ញុំមិនដល់ Alcaraz នោះទេ»។ នេះជាការអះអាងរបស់អ្នកវាយកូនបាល់លេខ១ពិភពលោក Djokovic ក្រោយចាញ់កីឡាករអេស្ប៉ាញ វ័២១ឆ្នាំយ៉ាងចាស់ដៃ ក្នុងវិញ្ញាសាឯកត្តជនបុរសវគ្គផ្តាច់ព្រ័ត្រ Wimbledon ដល់ទៅ៣សិត ក្នុងលទ្ធផល ៦-២, ៦-២ និង ៧-៦ (៧-៤) ដែលធ្វើឡើងនៅទីលាន Center Court ថ្ងៃទី១៤ ខែកក្កដា។ Djokovic សញ្ជាតិស៊ែប៊ីដែលជាម្ចាស់ជើងឯក...
article_6288.txt
ក្រោយបញ្ចប់ការប្រកួតព្រឹត្តិការណ៍ UEFA Euro 2024 ក្រុមជម្រើសជាតិអង់គ្លេស បានវិលត្រឡប់ទៅកាន់ទឹកដីកំណើតវិញ ជាមួយនឹងការខកចិត្តជាលើកទី២។ បរាជ័យវគ្គផ្តាច់ព្រ័ត្រ២លើកជាប់ៗគ្នា ប្រធានក្រុម Harry Kane បង្ហាញអារម្មណ៍ខូចចិត្តខ្លាំងបំផុត។
ជារឿងដ៏សោកស្តាយដ៏ធំជាថ្មីសម្រាប់ក្រុមអង់គ្លេស​ ដែលចាញ់ក្រោមថ្វីជើងអេស្ប៉ាញ លទ្ធផល ២-១ ជំនួបផ្តាច់ព្រ័ត្រ Euro 2024។ ប្រធានក្រុម Harry Kane បង្ហាញអារម្មណ៍សោកស្តាយ និងថារូបគេខូចចិត្តបំផុតដែលមិនអាចសម្រេចលទ្ធផល​ដែលបានទន្ទឹងរង់ចាំអស់ពេលជាយូរ។ Kane បានសរសេរបង្ហោះនៅលើបណ្តាញសង្គម X​ ដូច្នេះថា៖«ជារឿងខូចចិត្តខ្លាំងបំផុតដែលយើងមិន...
article_6289.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងត្រូវតតាំងហូឡង់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីប្រជែងកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Euro 2024 ដែលអេស្ប៉ាញ រង់ចាំរួចស្រេច។
មុនជួបគ្នាវគ្គ១/២ផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន ក្រុង Dortmund នៅរាត្រីថ្ងៃទី១០ ខែកក្កដា វេលោម៉ោង ២អាធ្រាត្រ តោកំណាចអង់គ្លេសបានទម្លាក់ស្វ៊ីសនៅវគ្គ៨ក្រុមចុងក្រោយ ដោយបាល់កាត់ក្តី១១ម៉ែត្រ ស្របពេលហូឡង់ឈ្នះតួកគី ២-១។ ជំនួបទល់ស្វីស អាចថាជាការប្រកួតដ៏លំបានសម្រាប់អង់គ្លេស ដោយសារកីឡាករត្រូវធ្វើការងារធ្ងន់រហូត១២០នាទី មុនទាត់បាល់១១ម៉ែត្...
article_629.txt
លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Nikolai Patrushev ប្រកាសអំឡុងទស្សនកិច្ចនៅចិនថា វិមានក្រេមឡាំងចាត់ទុកការពង្រឹងទំនាក់ទំនងជាមួយក្រុងប៉េកាំងជាគោលដៅចម្បងក្នុងគោលនយោបាយការបរទេសរុស្ស៊ី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យលោក Patrushev នៅថ្ងៃទី១៩ ខែកញ្ញា។ ទន្ទឹមនេះ រុស្ស៊ី និងចិនក៏បានព្រមព្រៀងគ្នាពង្រីកទំនាក់ទំនងផ...
លោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ទៅបំពេញទស្សនកិច្ចនៅចិននៅថ្ងៃទី១៨-១៩ ខែកញ្ញាដើម្បីចូលរួមកិច្ចប្រជុំប្រតិបត្តិច្បាប់ចិន-រុស្ស៊ីលើកទី៧ និងកិច្ចពិភាក្សាសន្តិសុខយុទ្ធសាស្រ្តចិន-រុស្ស៊ីលើកទី១៧ នៅខេត្ត Fujian។ ស្របពេលលោកខាងលិចកាន់តែដាក់សម្ពាធ ទំនាក់ទំនងរវាងប្រទេសពីរនេះហាក់ដូចជាកាន់តែខិតទៅរកគ្នាដើម្...
article_6290.txt
ខ្សែការពារ Luke Shaw ដែលញាំញីដោយសាររបួស អះអាងថាខ្លួនបានសះស្បើយឡើងវិញហើយ និងត្រៀមខ្លួនរួចស្រេចក្នុងការបង្ហាញខ្លួនពេញ ៩០នាទី ដើម្បីជួយអង់គ្លេសដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រ Euro 2024 ទល់នឹងហូឡង់។
Shaw ដែលជាខ្សែការពារស្លាបឆ្វេងតែម្នាក់គត់ ដែលលោក Gareth Southgate កោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសទាំងរបួស ក្នុងព្រឹត្តិការណ៍ជើងឯកអឺរ៉ុបនៅអាល្លឺម៉ង់ មិនបានបង្ហាញខ្លួនពេញម៉ោងឡើយ ដោយសាររបួសសរសៃពួរ។ យ៉ាងណាក៏ដោយ ខ្សែការពារ Manchester United រូបនេះ បានចូលលេងលើកដំបូង ដោយចូលជំនួស Kieran Trippier នៅនាទី៧៨ អំឡុងអង់គ្លេសឈ្នះស្វ៊ី...
article_6291.txt
កីឡាករខ្សែបម្រើ Thiago Alcantara បានសម្រេចចិត្តចូលនិវត្តន៍ពីវិស័យបាល់ទាត់អាជីព ក្រោយពេលចាកចេញពីក្រុម Liverpool។ នេះបើតាមការបញ្ជាក់របស់អតីតជម្រើសជាតិអេស្ប៉ាញ ទៅកាន់កាសែត The Athletic។
កីឡាករសញ្ជាតិអេស្ប៉ាញ សម្រេចចូលនិវត្តន៍ បន្ទាប់ពីបានរួមរស់ជាមួយនឹងក្រុមរហស្សនាមហង្សក្រហមរយៈពេល ៤ឆ្នាំ មុនពេលរូបគេត្រូវចាកចេញ ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ពេលដែលកិច្ចសន្យាត្រូវផុតកំណត់កាលថ្ងៃទី៣០ ខែមិថុនា។ កីឡាករវ័យ ៣៣ឆ្នាំ មានឪពុកជាអតីតកីឡាករក្រុមជម្រើសជាតិប្រេស៊ីល លោក Mazinho និងជាបងប្អូនបង្កើតរបស់កីឡាករ Rafinha Al...
article_6292.txt
លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស នឹងជជែកពីអនាគតដឹកនាំក្រុមជម្រើសជាតិបន្ត ឬក៏អត់ ក្រោយពេលក្រុមបរាជ័យនៅក្នុងវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ ​Euro 2024 ក្រោមថ្វីជើងអេស្ប៉ាញលទ្ធផល ២-១។ លោក Southgate ដឹកនាំតោកំណាច រងជើងឯកពានទ្វីបអឺរ៉ុបពីរលើកជាប់គ្នា ដោយលើកដំបូងនៅ Euro 2020 ដែលធ្វើនៅឆ្នាំ ២០២១។
​ក្រុមរហស្សនាមតោកំណាចអង់គ្លេស បន្តរងបរាជ័យក្នុងពានរង្វាន់លំដាប់តំបន់ទ្វីបអឺរ៉ុប ជាពានរង្វាន់ដ៏ល្បីបំផុតមួយលើពិភពលោក ជាលើកទី២ ជាប់គ្នាតែម្តង ក្រោមការដឹកនាំរបស់លោក Southgate។ អេស្ប៉ាញយកឈ្នះអង់គ្លេស ប្រើវេលា ៩០នាទី នៃការប្រកួត ដោយកីឡាករ Nico Williams ស៊ុតនាំមុខនៅនាទី ៤៧ មុនពេលកីឡាករប្តូរចូលនាំសំណាង Mikel Oyarzabal ស៊ុតគ្រ...
article_6293.txt
Juan Stenner ដែលធ្លាប់ប្រកួតឱ្យក្រុមអត្តពលិកជម្រើសជាតិម៉ិកស៊ិក ក្នុងវិញ្ញាសា ៤០០ ម៉ែត្រ និងបណ្តាក់ ៤x៤០០ ម៉ែត្រ បានរងរបួសដាច់សរសៃឈាមខួរក្បាល រហូតឈានដល់ស្លាប់ នៅអំឡុងពេលរត់ពាក់កណ្តាលម៉ារ៉ាតុន ក្នុងកម្មវិធី Mexico City នៅថ្ងៃទី១៥ ខែកក្កដា។
បើតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Running លោក Stenner វ័យ៣២ឆ្នាំ មានអាការមិនស្រួល នៅក្រោយពេលរត់ឆ្លងផុតបន្ទាត់បញ្ចប់ទីក្នុងកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុននៅប្រទេសម៉ិកស៊ិក។ បើទោះ Stenner បានទទួលការសង្គ្រោះបឋមភ្លាមៗ ប៉ុន្តែរូបគេបានផុតដង្ហើមទៅហើយ នៅពេលបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់។ នៅក្នុងកម្មវិធី Mexico City នោះ Stenner ...
article_6294.txt
សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បើកការស៊ើបអង្កេតទៅលើករណីវីដេអូបង្ហោះដោយកីឡាករ Anzo Fernandez របស់ក្រុមអាហ្សង់ទីន បង្ហាញពីមិត្តរួមក្រុមស្រែកច្រៀងចម្អក និងប្រើពាក្យរើសអើងលើកីឡាករបារាំង ក្រោយពេលពួកគេបានឈ្នះពានរង្វាន់ Copa America ឆ្នាំ ២០២៤។ សហព័ន្ធបាល់ទាត់បារាំង (FFF) បានចោទប្រកាន់ និងប្តឹងទៅកាន់ FIFA ថាជារឿងរើសអើង និងប្...
កាលថ្ងៃទី១៥ ខែកក្កដា ស្ថាប័ន FFF បានបញ្ជាក់ថាខ្លួននឹងដាក់ពាក្យប្តឹងទៅកាន់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក ជុំវិញករណីវីដេអូដែលបានបង្ហោះនោះ ដែលរួមមានក្រុមកីឡាករអាហ្សង់ទីនកំពុងអបអរសាទរ ការឈ្នះពានរង្វាន់ Copa America ជាមួយគ្នានោះ។ បើតាមសម្តីអ្នកនាំពាក្យរបស់ FIFA ៖«FIFA ដឹងពីវីដេអូមួយដែលបានផ្សព្វផ្សាយលើបណ្តាញសង្គម និងកំពុងពិ...
article_6295.txt
ក្រុមអ្នកគាំទ្រអេស្ប៉ាញ រាប់ម៉ឺននាក់បាននាំគ្នាប្រមូលផ្តុំអបអរជ័យជម្នះពានរង្វាន់ Euro 2024 លើកទី៤ ប្រចាំប្រវត្តិសាស្ត្ររបស់ខ្លួន ក្រោយក្រុមជម្រើសជាតិដណ្តើមពីអង់គ្លេស ក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផលឈ្នះ ២-១ នៅទឹកដីអាល្លឺម៉ង់។ មុនអបអរជាមួយអ្នកគាំទ្រ ក្រុមកីឡាករ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់សែរាជវង្សនៃប្រទេសអេស្ប៉...
នៅការប្រកួតពានរង្វាន់ Euro 2024 វគ្គផ្តាច់ព្រ័ត្រ ក្រុមរហស្សនាមគោក្រហមអេស្ប៉ាញ បានយកឈ្នះការប្រកួតទល់នឹងក្រុមអង់គ្លេស លទ្ធផល ២-១ ត្រឹមយៈពេល ៩០នាទី ដើម្បីលើកពានទ្វីបអឺរ៉ុបជាលើកទី៤ ក្នុងប្រវត្តិសស្ត្ររបស់ខ្លួន និងជាក្រុមដែលឈ្នះច្រើនជាងគេបង្អស់។ ក្រោយឈ្នះ ក្រុមកីឡាករអេស្ប៉ាញ ក៏បានធ្វើដំណើរវិលត្រឡប់ពីទឹកដីអាល្លឺម៉ង់ត្រឡប់ទៅ...
article_6296.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ុយរូហ្កាយ បានទម្លាក់ម្ចាស់ជើងឯក៥សម័យប្រេស៊ីល នៅវគ្គ៨ក្រុមចុងក្រោយ Copa America ដោយបាល់កាត់ក្តីប៉េណាល់ទីក្នុងលទ្ធផល ៤-២។ អ៊ុយរូហ្កាយ ត្រូវបន្តទៅប៉ះកូឡំប៊ីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
គ្មានការស៊ុតបញ្ចូលទីគ្នាឡើយរវាងអ៊ុយរូហ្កាយ និងប្រេស៊ីល ក្នុងជំនូបវគ្គ៨ក្រុមចុងក្រោយ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែកក្កដា។ ដោយគ្មានការបន្ថែមម៉ោង ១៥នាទីពីរដង ក្រុមទាំងពីរត្រូវឆ្លងកាត់ការទាត់បាល់១១ម៉ែត្រតែម្តង ដើម្បីកាត់ក្តីឈ្នះចាញ់។ ទីបំផុតអ៊ុយរូហ្កាយ ម្ចាស់ជើងឯក៤លើក ឈ្នះម្ចាស់ពាន៤សម័យដូចគ្នាប្រេស៊ីល ដោយលទ្ធផល ៤-២។ តាមរយៈជ័...
article_6297.txt
Lamine Yamal ខ្សែប្រយុទ្ធអេស្ប៉ាញ បានបង្កើតនូវរឿងរ៉ាវដ៏អស្ចារ្យជាច្រើនក្នុងព្រឹត្តិការណ៍ Euro 2024 ក្នុងនាម ជាកីឡាករដែលមានវ័យក្មេងជាងគេបំផុត ប្រចាំការប្រកួត។ មិនត្រឹមតែប៉ុណ្ណោះ កំណត់ត្រាពិភពលោកជាច្រើន ដែលកីឡាករវ័យ១៧ឆ្នាំរូបនេះ បានបង្កើតជាបន្តបន្ទាប់អំឡុងបេសកកម្មជួយក្រុមឈ្នះពាន Euro 2024។
មកដល់ពេលនេះ ​តើ Yamal កីឡាករដែលមានវ័យទើបតែ ១៧ឆ្នាំ និង២ថ្ងៃ ធ្វើបានកំណត់ត្រាអ្វីខ្លះ តាំងតែ ពីវគ្គចែកពូល រហូតដល់ការប្រកួតផ្តាច់ព្រ័ត្រ? តារាបាល់ទាត់វ័យក្មេង កើតចេញពីក្រុម Barcelona ក៏បានក្លាយជាកីឡាករវ័យក្មេងលេងល្អបំផុត ប្រចាំព្រឹត្តិការណ៍ថែមទៀត។ មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រមកដល់ ១ថ្ងៃ Yamal បានអបអរខួបកំណើតរបស់គេឈាន...
article_6298.txt
សម្តេច ហ៊ុន ម៉ាណែត ជូនពរក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំងឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Euro 2024 និងជឿជាក់ថាក្រុមមាន់គកនឹងឈ្នះជើងឯកទ្វីបអឺរ៉ុបនេះជាលើកទី២ នៅទឹកដីអាល្លឺម៉ង់។
ក្នុងកម្មវីធីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី២ នៅព្រឹកថ្ងៃទី៨ ខែកក្កដា សម្តេច​ នាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយជាភាសារបារាំងទៅកាន់មន្ត្រីអ្នកចូលរួមទាំងអស់ ដោយបង្ហាញថាសម្តេចពិតជាចូលចិត្តកីឡាបាល់ទាត់។ «ខ្ញុំចូលចិត្តកីឡាបាល់ទាត់ ហើយខ្ញុំសូមជូនពរបារាំងឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro 2024 និងជឿជាក់បារាំងនឹងលើកពា...
article_6299.txt
កូឡុំប៊ី ឡើងទៅជួបក្រុមការពារតំណែងជើងឯក អាហ្សង់ទីន វគ្គផ្តាច់ព្រ័ត្រ Copa America ឆ្នាំ២០២៤ ក្រោយទម្លាក់អ៊ុយរូហ្កាយ ដោយលទ្ធផល​ ១-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​។
នៅជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកទ្វីបអាម៉េរិក នៅព្រឹកថ្ងៃទី១១ ខែកក្កដា Jefferson Lerma បានសម្រេចគ្រាប់បាល់ ឱ្យកូឡុំប៊ីនៅនាទី៣៩ តាមរយៈការបញ្ជូនរបស់ប្រធានក្រុម James Rodríguez។ បើទោះជាវគ្គទី២ កូឡុំប៊ីសល់គ្នា១០នាក់ ប៉ុន្តែអ៊ុយរូហ្កាយ នៅតែមិនអាចទម្លុះសំណាញ់ទីរបស់អ្នកចាំទី Camilo Vargas ដោយលទ្ធផល ១-០ រក្សារហូតដល់ចប់ក...
article_63.txt
ប្រធានាធិបតីអាម៉េរិកបានប្រកាសថា លោកចង់បិទក្រសួងអប់រំចោលជាបន្ទាន់ ក្រោយពីការទទូចម្តងហើយម្តងទៀតអំពីលទ្ធភាពនៃការរំលាយទីភ្នាក់ងារនេះតាមរយៈបញ្ជាប្រតិបត្តិ។ យ៉ាងណាមិញ ការបិទក្រសួងអប់រំ ទំនងមិនអាចទៅរួចឡើយ ដ្បិតត្រូវការសេចក្តីសម្រេចពីសភា។
«ខ្ញុំចង់ឱ្យវាបិទជាបន្ទាន់។ ក្រសួងអប់រំ ជាការបោកប្រាស់ដ៏ធំមួយ»។ លោកប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងក្នុងសន្និសីទកាសែត នៅសេតវិមាននាថ្ងៃទី១២ ខែកុម្ភៈ ដោយបញ្ជាក់ថា លោកបានប្រគល់ភារកិច្ចនេះ ទៅឱ្យលោកស្រី Linda McMahon ដែលជាបេក្ខជនរដ្ឋមន្រ្តីក្រសួងអប់រំអាម៉េរិករួចរាល់ហើយ។ ការបិទក្រសួងអប់រំអាម៉េរិកភ្លាមៗ អាចរំខាន...
article_630.txt
នាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស៊ីនដា អាឌើន នៅថ្ងៃទី១២ ខែកញ្ញាបានលើកឡើងថា នូវែលសេឡង់​នឹងមិនចាត់វិធានការណាមួយក្នុងការក្លាយជាសាធារណរដ្ឋក្នុងរយៈពេលខ្លី បន្ទាប់ពីការ​សោយទិវង្គត​របស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរ (Elizabeth II) នោះឡើយ។ លោកស្រីបានលើក​ឡើង​ពី​តម្រូវ​ការផ្លាស់ប្តូរជាច្រើន មុននឹងឈានទៅដល់ដំណាក់កាលផ្លាស់ប្តូររបបនយោប...
នូវែលសេឡង់ ជាប្រទេសមួយក្នុងចំណោមអាណាចក្រទាំង១៥ដែលមានស្ដេចចក្រភពអង់គ្លេសជា​ប្រមុខរដ្ឋ។ ​ទោះបីជាតួនាទីនេះត្រឹមជាការតំណាងនៅពិធីបុណ្យផ្សេងៗក៏ដោយ ប្រទេស​មួយចំនួន​ដូចជាអូស្ត្រាលីនិងនូវែលសេឡង់ជាដើម នៅតែមានការជជែកគ្នាអំពីការក្លាយខ្លួនជាសាធារណរដ្ឋ។ សម្រាប់នូវែលសេឡង់ នាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស៊ីនដា អាឌើន លើកឡើងក្នុង​សន្និសីទ​...
article_6300.txt
ខ្សែការពារ Marc Cucurella កំពុងតែបង្ហាញខ្លួនយ៉ាងល្អ និងក្លាយជាកីឡាករសំខាន់មួយក្នុងតំបន់ការពាររបស់ក្រុមជម្រើសជាតិអេស្ប៉ាញប្រចាំការប្រកួត Euro 2024។ ក្រោយអេស្ប៉ាញផ្តល់ជម្រើសដំបូងរហូតឈានដល់វគ្គ៤ក្រុមចុងក្រោយ ខ្សែការពារវ័យ ២៥ឆ្នាំ ចាត់ទុកដូចជាការផ្តល់រង្វាន់ពិសេសមួយ និងរំពឹងដណ្តើមកៅអី ១១នាក់ នៅក្នុងក្លិប ​Chelsea រដូវកាលក្...
ខណៈពេលក្រុមអេស្ប៉ាញ កំពុងត្រៀមខ្លួនសម្រាប់ការប្រកួតទល់នឹងក្រុមជម្រើសជាតិបារាំង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី៩ ខែកក្កដា កីឡាករវ័យ ២៥ឆ្នាំ បាននិយាយថារូបគេមានមោទកភាពចំពោះការទទួលបានផលប្រយោជន៍សំខាន់ដែលក្រុមជម្រើសជាតិផ្តល់ឱ្យ។ កីឡាករ Cucurella បាននិយាយដូច្នេះថា៖«វាមិនសំខាន់ទេ ប្រសិនបើវាស្ថិតក្នុងពេលដ៏ឆាប់ ឬយូរជាងនេះ ប្...
article_6301.txt
Manchester United ទិញបានខ្សែការពារសញ្ជាតិបារាំង Leny Yoro ពី Lille ក្នុងតម្លៃ៥៧លានដុល្លារ ជាមួយលក្ខខណ្ឌបន្ថែមជិត៩លានដុល្លារទៀត។ ក្លិបបិសាចក្រហម បានសម្រេចចិត្តលក់កីឡាករយុវជនរបស់ខ្លួន Mason Greenwood ទៅឱ្យ Marseille ក្នុងតម្លៃ ៣៤លានដុល្លារ។
ក្នុងវ័យ១៨ឆ្នាំ Yoro បានចុះកិច្ចសន្យាស្នាក់នៅ Old Trafford ដល់ឆ្នាំ ២០២៩ ជាមួយនឹងជម្រើសបន្ថែមមួយឆ្នាំទៀត។ ខ្សែការពារសញ្ជាតិបារាំងរូបនេះ Yoro ដែលបានបង្ហាញខ្លួនជាលើកដំបូងឱ្យ Lille នៅអាយុ ១៦ឆ្នាំ ក៏ស្ថិតក្រោមការចង់បានរបស់ Real Madrid, Paris St-Germain និង Liverpool ផងដែរ។ ឡើងទៅឈុតធំរបស់ Lille រយៈពេល២រដូវកាល Yoro បង្ហាញខ្ល...
article_6302.txt
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងត្បូង (CONMEBOL) បានបើកការស៊ើបអង្កេតលើករណីជម្លោះរវាងក្រុមអ្នកគាំទ្រកូឡុំប៊ី និងក្រុមអ្នកគាំទ្រ និងកីឡាករអ៊ុយរូហ្កាយ ហើយក្នុងនោះក៏មានខ្សែប្រយុទ្ធ Darwin Nunez។ ជម្លោះបានកើតឡើង ក្រោយពេលអ៊ុយរូហ្កាយ ត្រូវបាន កូឡុំប៊ីទម្លាក់ចេញពីការប្រកួតពានរង្វាន់ Copa America ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័...
វីដេអូឃ្លីបមួយបានបង្ហោះពេញនៅលើបណ្តាញសង្គម ដោយបង្ហាញថាក្រុមកីឡាករអ៊ុយរូហ្កាយ បានឡើងទៅកាន់ទីតាំងឈរក្នុងកីឡដ្ឋាន ប្រតាយប្រតប់គ្នាជាមួយនឹងក្រុមអ្នកគាំទ្រកូឡុំប៊ី ស្របពេលអ្នកគាំទ្រអ៊ុយរូហ្កាយ ក៏បានប្រើហិង្សាដូចគ្នាក្នុងជម្លោះនោះ។ ស្ថិតក្នុងហេតុការណ៍នោះ កីឡាករខ្សែប្រយុទ្ធ Darwin Nunez និងកីឡាករ Ronald Araujo ស្ថិតចំណោមការប៉ះ...
article_6303.txt
កីឡាករជម្រើសជាតិអង់គ្លេស Declan Rice នាំមុខគេក្នុងនាមកីឡាករដែលបម្លាស់ទីច្រើនជាងគេប្រមាណ ៦៣,៩គីឡូម៉ែត្រ ក្នុងការប្រកួត UEFA Euro 2024 ចាប់ពីវគ្គចែកពូល ដល់វគ្គ៨ក្រុមចុងក្រោយ តាមពីក្រោយដោយ Granit Xhaka ខ្សែបម្រើស្វ៊ីស និងខ្សែការពារអាល្លឺម៉ង់ Joshua Kimmich។
ក្រុមតោកំណាចអង់គ្លេស ក្រោមការដឹកនាំរបស់លោក Gareth Southgate ​ឈ្នះតាមរយៈគ្រាប់បាល់​តែ​ពីរ​លើក​ប៉ុណ្ណោះ​ មុន​ឡើង​ទៅជួបហូឡង់នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ក្រៅពីនោះស្មើក្នុងពូល២លើក និងឈ្នះស្វ៊ីសដោយបាល់កាត់ក្តីប៉េណាល់ទីនៅវគ្គ៨ក្រុមចុងក្រោយ។ គិតត្រឹមបញ្ចប់វគ្គ៨ក្រុម កីឡាករអង់គ្លេសភាគច្រើនធ្វើការធ្ងន់នៅព្រឹត្តិការណ៍ជើងឯកអ...
article_6304.txt
តារាបាល់ទាត់ Cristiano Ronaldo បានវិលត្រឡប់ទៅសម្រាកលំហែកាយនៅផ្ទះរបស់គេស្ថិតក្នុងប្រទេសព័រទុយហ្កាល់ ក្រោយខកចិត្តធ្លាក់ចេញពី UEFA Euro 2024ត្រឹមវគ្គ ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងបារាំង។ ធ្លាក់ទាំងមិនអស់ចិត្ត ប្រធានក្រុមវ័យ ៣៩ឆ្នាំ យល់ថាព័រទុយហ្កាល់គួរទទួលបានសមិទ្ធផលច្រើនជាងនេះ។
នៅលើការបង្ហោះវីដេអូក្នុងបណ្តាញសង្គម Instagram មិត្តស្រីរបស់ Ronaldo បានសរសេរ សារភ្ជាប់ទៅនឹងវីដេអូនោះ ដូច្នេះថា៖«ស្វាគមន៍មកកាន់ផ្ទះវិញ មនុស្សជាទីស្រលាញ់របស់ខ្ញុំ។»។ ដោយឡែក ក្រោយពេលក្រុមព័រទុយហ្កាល់ធ្លាក់ចេញពីការប្រកួត Euro 2024 មិនបានរយៈពេល ២៤ម៉ោងផងនោះ តារាបាល់ទាត់វ័យ ៣៩ឆ្នាំ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួន បង្ហាញព...
article_6305.txt
ក្រុមជម្រើសជាតិអេស្ប៉ាញ ទទួលបានប្រាក់រង្វាន់ ៣០,៤លានដុល្លារ តាមរយៈការគ្រងជើងឯកពានរង្វាន់ Euro 2024 ក្រោយបំបាក់ក្រុមអង់គ្លេស ២-១ ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី១៤ ខែកក្កដា។ អេស្ប៉ាញឈ្នះពានជាលើកទី៤ ស្របពេលកីឡាករក្នុងក្រុមជាច្រើនរួមមានខ្សែបម្រើ Rodri ជាប់ជាកីឡាករល្អបំផុត, Dani Olmo ស៊ុតបញ្ចូលទីច្រើន និង Lamine Yamal កី...
អេស្ប៉ាញ បន្តផ្តល់មេរៀនដ៏ឈឺចាប់ដល់អង់គ្លេស ដោយមិនអនុញ្ញាតឱ្យក្រុមរហស្សនាមតោកំណាច អាចរកបានពានរង្វាន់ទ្វីបអឺរ៉ុបលើកដំបូង ដោយប្រើពេលរង់ចាំ ៦៤ឆ្នាំ។ អេស្ប៉ាញ ឈ្នះការប្រកួតលទ្ធផល ២-១ កើតចេញពីសមត្ថភាពកីឡាករវ័យក្មេងជាច្រើន លាយឡំនឹងក្រុមកីឡាករជើងចាស់មានបទពិសោធន៍លេងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ប្រចាំក្លិបមួយចំនួនថែម...
article_6306.txt
ក្រុមម្ចាស់ជើងឯក Euro 2024 អេស្ប៉ាញ មានកីឡាករដល់ទៅ ៦រូប ស្ថិតក្នុងការជ្រើសរើសជាកីឡាករ ១១នាក់ ល្អបំផុតប្រចាំព្រឹត្តិការណ៍ ក្នុងចំណោមកីឡាករទាំង ៦ មានវត្តមានរបស់ Lamine Yamal ជាកីឡាករក្មេងជាងគេក្នុងការប្រកួតទាំងមូល។ នេះបើតាមការបង្ហាញជម្រើស ១១នាក់ ល្អបំផុតប្រចាំព្រឹត្តិការណ៍ពីសំណាក់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ថ្ងៃទី១៦ ខែក...
កីឡាករទាំង ៦នាក់ របស់អេស្ប៉ាញ រួមមាន ខ្សែប្រយុទ្ធស្លាប Nico Williams ជាកីឡាករដែលជិតស្និទ្ធិបំផុតជាមួយនឹង​ Lamine Yamal ស្ថិតនៅក្នុងតំបន់ខ្សែប្រយុទ្ធស្លាបទាំងសងខាង។ តំបន់ខ្សែបម្រើគឺកីឡាករអេស្ប៉ាញទាំង ៣រូប រួមមាន Fabian Ruiz, Dani Olmo, Rodri និងខ្សែការពារស្លាបឆ្វេង Marc Cucurella ស្ថិតនៅតំបន់ការពារ​។ ចំណែកកីឡាករ ៥រូប ដទ...
article_6307.txt
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America រវាងអាហ្សង់ទីន និងកូឡុំប៊ី បានពន្យារពេលជាងមួយម៉ោងឯណោះ ដោយសារហ្វូងអ្នកគាំទ្រសម្រុកចូល និងផ្លោះចូលកីឡដ្ឋានយ៉ាងអនាធិបតេយ្យ។
ប៉ុន្មានម៉ោងមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងឯកទ្វីបអាម៉េរិកនៅកីឡដ្ឋាន Hard Rock ក្នុងក្រុង Miami សហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃទី១៥ ខែកក្កដា អ្នកគាំទ្រភាគច្រើនរបស់កូឡុំប៊ីបានបង្កចលាចល ដោយសម្រុកចូលកីឡាដ្ឋានយ៉ាងរញ៉េរញ៉ៃ ទាំងគ្មានសំបុត្រ។ តាមរយៈវីដេអូឃ្លីបដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកគាំទ្រពាក់ពណ៌លឿង និងក្រហមរ...
article_6308.txt
អាហ្សង់ទីនក្លាយជាម្ចាស់ជើងឯក Copa America ឆ្នាំ ២០២៤ តាមរយៈការឈ្នះកូឡុំប៊ីក្នុងម៉ោងបន្ថែម១៥នាទីពីរដងក្នុងលទ្ធផល ១-០ នៅជំនួបវគ្គផ្តាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា។
ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងឯកទ្វីបអាម៉េរិកនៅកីឡដ្ឋាន Hard Rock ក្នុងក្រុង Miami សហរដ្ឋអាម៉េរិក ដែលត្រូវបានពន្យារពេលជាងមួយម៉ោង ដោយសារហ្វូងអ្នកគាំទ្រសម្រុកចូល និងផ្លោះចូលកីឡដ្ឋានយ៉ាងអនាធិបតេយ្យនោះ មិនមានការស៊ុតបញ្ចូលទីគ្នាឡើយនៅម៉ោង៩០នាទី រវាងម្ចាស់ការពារជើងឯកអាហ្សង់ទីន និងកូឡុំប៊ី។ ក្រុមទាំងពីរត្រូវបន្ថែមម៉ោង១៥នាទ...
article_6309.txt
Cavan Sullivan ខ្សែបម្រើក្រុម Philadelphia Union ដែលមានវ័យទើបតែ ១៤ឆ្នាំ បានក្លាយជាកីឡាករវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រលីគកីឡាបាល់ទាត់កំពូលអាម៉េរិក (MLS)។ Sullivan បានបំបែកកំណត់ត្រារបស់ Freddy Adu ក្រោយកាន់កាប់រយៈពេល២០ឆ្នាំ។
Sullivan បានបង្ហាញខ្លួនលើកដំបូងឱ្យក្រុម Philadelphia ក្នុងនាមជាកីឡាករបម្រុង ក្រោយប្តូរចូលនៅនាទីទី ៨៥ ក្នុងជ័យជម្នះលើក្រុម New England Revolution ក្នុងលទ្ធផល ៥-១ នៅជំនួបលីគកំពូលអាម៉េរិក សប្តាហ៍ទី២៤ នៅព្រឹកថ្ងៃទី១៨ ខែកក្កដានេះ។ បង្ហាញខ្លួនដំបូងនៅវ័យ ១៤ឆ្នាំ និង ២៩៣ថ្ងៃ Sullivan បានបំបែកកំណត់ត្រាកំណត់ត្រាចាស់របស់មិត្តរួមជ...
article_631.txt
នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ​ប្រើ​ក្នុងន័យ​ផ្សេង​ពីគ្នា។
១. ពាក្យ «សិទ្ធិ» មានន័យថា សេចក្តីសម្រេច, សេចក្តីសម្រេច​ផល​ឬ​ផល​សម្រេច, សេចក្តី​ស័ក្តិសិទ្ធិ, អំណាច, សេចក្តី​អង់អាច, សេចក្តីសម្រេច​តាម​អំណាចច្បាប់។ ២. ពាក្យ «សិទ្ធ» មានន័យថា ដែល​សម្រេច​ហើយ, ដែល​សម្រេច​តាម​មាត្រា​ច្បាប់, ដែល​ស័ក្តិសិទ្ធិ, សម្បូណ៌, ពូកែ, ជំនាញ, មាន​ប្រាជ្ញា​វាងវៃ៕ [ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះស...
article_6310.txt
ក្រុមអត្តពលិកកម្ពុជា ដណ្តើមបានមេដាយសរុបចំនួន៩ ក្នុងនោះមាស១ ប្រាក់៥ និងសំរឹទ្ធ៣ ពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១ Asean University Games 2024 នៅប្រទេសឥណ្ឌូណេស៊ី។ ក្នុងចំណោម១១ប្រទេសតំបន់អាស៊ីចូលរួម កម្ពុជា បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៩ ស្របពេលម្ចាស់ផ្ទះឈរកំពូលតារាង តាមពីក្រោយដោយថៃ និងម៉ាឡេស៊ី។
ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ នៅក្រុង Surabaya និង Malang ប្រទេសឥណ្ឌូណេស៊ី បានបិទបញ្ចប់ហើយនៅថ្ងៃទី៦ ខែកក្កដា បន្ទាប់ពីដំណើរការប្រកួតតាំងពីថ្ងៃទី២៥ ខែមិថុនាមក។ ក្រោយដំណើរការប្រកួតរយៈពេល១២ថ្ងៃ ដែលមាន១១ប្រទេសតំបន់អាស៊ីអាគ្នេយ៍ចូលរួម ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ដណ្តើមបានមេដាយច្រើនជាងគេសរុប២៩៦មេដាយ ក្នុងនោះមាស១២៦ ប្រាក់៩...
article_6311.txt
ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal បានទិញផ្ទះចំនួន ៣ខ្នង សម្រាប់ឪពុក ម្តាយ និងជីដូនរបស់គេ នៅក្នុងទីក្រុងកំណើតក្នុងតំបន់ Catalonia ក្រោយពេលកីឡាករវ័យ ១៧ឆ្នាំ បានឈ្នះពានរង្វាន់ Euro 2024 ជាមួយនឹងក្រុមជម្រើសអេស្ប៉ាញ។
បើតាមការចុះផ្សាយរបស់កាសែត The Sun តារាបាល់ទាត់វ័យក្មេងរបស់ក្រុមជម្រើជាតិអេស្ប៉ាញ បានទិញផ្ទះសម្រាប់លោកយាយរបស់គេ នៅក្បែផ្ទះរបស់គេរស់នៅស្ថិតក្នុងទីក្រុង Rocafonda តំបន់ Catalonia ប្រហែល ៣៥គីឡូម៉ែត្រពីក្លិប Barcelona។ បច្ចុប្បន្ន Yamal កំពុងទទួលបានពេលវេលាសម្រាកវិសមកាល ក្រោយបេសកកម្មបាល់ទាត់ជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ ដោ...
article_6312.txt
ប្រទេសអាហ្សង់ទីន បានសុំទោសទៅកាន់បារាំង ជុំវិញការស្រែកច្រៀង ដោយប្រើពាក្យប្រមាថទៅលើកីឡាករបារាំង អំឡុងពេលអបអរជ័យជម្នះពាន Copa America 2024។
បើតាមការអះអាងរបស់ការិយាល័យ ប្រធានាធិបតីអាហ្សង់ទីនលោក Javier Milei ថ្ងៃទី១៩ ខែកក្កដា ខ្លួនបានបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់ស្ថានទូតបារាំង ដើម្បីពន្យល់ពីករណីនេះ។ កន្លងមកសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានប្រកាសថានឹងស៊ើបអង្កេត ចំពោះការស្រែកច្រៀង លាយឡំពាក្យប្រមាថរើសអើងជាតិសាសន៍ ពីសំណាក់ក្រុមកីឡាករជម្រើសជាតិអាហ្សង់ទីន ពេលអបអរជ័...
article_6313.txt
កីឡាករខ្សែបម្រើ Luka Modric បានចុះកិច្ចសន្យាលេងឱ្យក្លិប Real Madrid មួយឆ្នាំទៀត។ កីឡាករសញ្ជាតិក្រូអាស៊ីប ផុតកិច្ចសន្យារបស់ខ្លួនក្រោយបញ្ចប់រដូវកាលមុន ខណៈកិច្ចសន្យាថ្មីមានសុពលភាព ក្រោយបញ្ចប់ដូវកាល ២០២៤-២៥។
កីឡាករវ័យ ៣៨ឆ្នាំ និងជាម្ចាស់ពាន Ballon D’Or ក្នុងឆ្នាំ ២០១៨ បានជួយឱ្យ Real Madrid ឈ្នះពានរង្វាន់ UEFA Champions League ៦លើក រួមជាមួយនឹងពានរង្វាន់ La Liga ជាលើកទី៤ កាលពីរដូវកាលមុន។ កិច្ចសន្យារបស់ Modric កាលពីមុនត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាល ២០២៣-២៤ ប៉ុន្តែខ្សែបម្រើសញ្ជាតិក្រូអាស៊ី បាននិយាយប្រាប់អ្នកគាំទ្រថា រូបគេចង់ប...
article_6314.txt
ក្រុមការពារតំណែងជើងឯក អាហ្សង់ទីនឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Copa America ឆ្នាំ ២០២៤ តាមរយៈការយកឈ្នះកាណាដា ២-០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី១០ ខែកក្កដា។
Julián Álvarez និង ប្រធានក្រុម Lionel Messi សម្រេចបាន១គ្រាប់ម្នាក់ដើម្បីជួយអាហ្សង់ទីនឡើងទៅការពារជើងឯកពានរង្វាន់ទ្វីបអាម៉េរិក ឆ្នាំ២០២៤ ដែលរៀបចំនៅទឹកដីអាម៉េរិក។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Lionel Scaloni អាហ្សង់ទីន បានគ្រង់តំណែងជើងឯក Copa America នៅឆ្នាំ ២០២១​ និងជាលើកទី២ ក្រោយខកខាន ២៨ឆ្នាំ។ អាហ្សង់ទីន ឈ្នះជើងឯកទ្វី...
article_6315.txt
ក្រុមគោក្រហមអេស្ប៉ាញ បង្ហាញទម្រង់លេងកាន់តែល្អខ្លាំងក្នុងជំនួបយកឈ្នះ លើក្រុមជម្រើសជាតិហ្ស៊កហ្ស៊ី ជំនួបវគ្គ ១៦ក្រុម ព្រឹត្តិការណ៍ Euro 2024 ដោយលទ្ធផល ៤-១ រាត្រីឈានចូលថ្ងៃទី១ ខែកក្កដា។ ការស៊ុតបញ្ចូលទីក្នុងការប្រកួតធ្វើឡើងដោយកីឡាករអេស្ប៉ាញទាំងអស់ ខណៈអេស្ប៉ាញដែលគ្របដណ្តប់ការប្រកួតខ្លាំង ឈ្នះកៅអីវគ្គ ៨ក្រុម ជាលើកទី៨ ក្រុមប្រ...
ជាការប្រកួតដែលក្រុមម្ចាស់ពាន ៣សម័យ អេស្ប៉ាញ គ្របដណ្តបគ្រប់គ្រងការប្រកួតខ្លាំងលើក្រុមចំណូលថ្មីហ្ស៊កហ្ស៊ី នៅការប្រកួតវគ្គទីមួយ គ្រាប់បាល់ ២គ្រាប់ ត្រូវបានស៊ុតបំប៉ោងសំណាញ់ទី។ ទោះជាតាំងពីដើមវគ្គអេស្ប៉ាញព្យាយាមសម្រុកសន្ធាប់ ប៉ុន្តែការវាយបកដ៏លឿន និងជាឱកាស ១លើក ដែលហ្ស៊កហ្ស៊ីបង្កើតបាននៅនាទី១៨ ដើម្បីនាំមុខលើអេស្ប៉ាញមុន ដោយការបញ...
article_6316.txt
ម្ចាស់ផ្ទះឥណ្ឌូណេស៊ី បានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asean U16 Boy’s Championship មុនគេ តាមរយៈការវាយបកយកឈ្នះឡាវ ក្នុងលទ្ធផល ៦-១ ក្នុងវគ្គសន្សំពិន្ទុជុំទី៣ ពូល A នៅយប់ថ្ងៃទី២៧ ខែមិថុនា។ ឡាវ សល់ឱកាសតិចតួចប៉ុណ្ណោះ ក្នុងការប្រជែងលេខ២ល្អ ដែលជាការផ្តល់ឱកាសឱ្យកម្ពុជា ប្រជែងយកចំណាត់ថ្នាក់លេខ១ ក្នុងពូល B ផង និងលេខ២ល្អផង។ U16...
U16 ឡាវ ស្ទើរតែអស់ឱកាសប្រជែងលេខ២ល្អទៅហើយ បន្ទាប់ពីចាញ់ឥណ្ឌូនេស៊ី នៅជំនួបចុងក្រោយពូល A។ ឥណ្ឌូនេស៊ី បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ ក្នុងពូលដោយមាន៩ពិន្ទុពេញ ស្របពេល ឡាវ បានចំណាត់ថ្នាក់លេខ២ មាន៦ពិន្ទុ និងមានសំណល់គ្រាប់បាល់ -១។ សិង្ហបុរី និងហ្វីលីពីន ហាលអាវ។ បរាជ័យរបស់ឡាវ បានជួយកម្ពុជា មានឱកាសប្រជែងលេខ២ល្អ ប្រសិនបើ​មិនអាចដណ្តើ...
article_6317.txt
តោកំណាចអង់គ្លេសបង្កើតភាពភ្ញាក់ផ្អើល ពីក្រុមហៀបធ្លាក់ចេញពីការប្រកួត បានការជួយសង្គ្រោះពីការស៊ុតរបស់ Jude Bellingham ចុងម៉ោងតាមស្មើ រហូតវាយបកឈ្នះការប្រកួតទម្លាក់ស្លូវ៉ាគី ក្នុងការប្រកួត Euro 2024 វគ្គ ១៦ក្រុម លទ្ធផលបញ្ចប់ ១២០នាទី ២-១។ អង់គ្លេស រួមដំណើរទៅវគ្គ ១/៤ ជាមួយនឹងម្ចាស់ផ្ទះអាល្លឺម៉ង់ និងទៅប៉ះស្វ៊ីស ជាដៃគូវគ្គបន្ទាប...
ជំនួបមានគ្រាប់បាល់កើតឡើងត្រឹមតែ ១គ្រាប់ រវាងអង់គ្លេស និងស្លូវ៉ាគី នៅវគ្គទី១ អង់គ្លេសហាក់បីជាមានទម្រង់លេងគ្រប់ដណ្តប់ខ្លាំងទៅលើស្លូវ៉ាគី តែយ៉ាងណាស្លូវ៉ាគីដើមវគ្គក៏មានឱកាសសម្រុកវាយបកវិញមួយចំនួនលើអង់គ្លេស។ អង់គ្លេសមានឱកាស ១លើក ជា ២លើក តែមិនចំគោលដៅ និងគ្មានសំណាងសម្រុកតំបន់គ្រោះថ្នាក់ស្លូវ៉ាគីដោយងាយ ស្លូវ៉ាគី ប្រើឱកាសសម្រុកន...
article_6318.txt
ខ្សែប្រយុទ្ធ Lionel Messi ទំនងអាចនឹងខកខានជួយអាហ្សង់ទីន ក្នុងការប្រកួតចុងក្រោយវគ្គចែកពូលទល់ក្រុមជម្រើសជាតិប៉េរូ ក្នុងព្រឹត្តិការណ៍ Copa America ដោយសារបញ្ហារបួស និងថែមទាំងបាត់មុខពីជំរំហ្វឹកហាត់។
តារាបាល់ទាត់វ័យ ៣៧ឆ្នាំ បានរងរបួសម្តងរួចមកហើយ នៅក្នុងការប្រកួតកាលជំនួបយកឈ្នះស៊ីលីកាលថ្ងៃទី២៥ ខែមិថុនា ជាមួយលទ្ធផល ១-០ ហើយរូបគេក៏ទទួលបានការព្យាបាលភ្លាមៗ ពេលបញ្ចប់វគ្គទីមួយនៅការប្រកួតនោះ។ ពេលនោះ Messi បានអះអាងថារូបគេមិនមានទំនុកចិត្តពេញលេញក្នុងការលេងឡើយ ព្រោះតែបញ្ហារបួសសាច់ដុំនៅជើងខាងស្តាំ ប៉ុន្តែគេនៅតែបន្តចូលលេងការប្រកួត...
article_6319.txt
ខ្សែប្រយុទ្ធ Lionel Messi បានវិលត្រឡប់ចូលហ្វឹកហាត់ជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីន​ឡើងវិញ​ ខណៈក្រុមការពារតំណែងជើងឯក កំពុងត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គ ៨ក្រុម ចុងក្រោយ ប៉ះក្រុមអេក្វាទ័រ ក្នុងពានរង្វាន់ Copa America ដែលធ្វើឡើងក្នុងទីក្រុង Houston។
កីឡាករវ័យ ៣៧ឆ្នាំ បានខកខានការប្រកួតក្នុងជំនួបដែលអាហ្សង់ទីនយកឈ្នះលទ្ធផល ២-០ លើក្រុមប៉េរូ វគ្គចែកពូល A ចុងក្រោយ កាលពីថ្ងៃទី២៩ ខែមិថុនា។ មុនការប្រកួតនោះ Messi មិនបានទៅហ្វឹកហាត់ជាមួយក្រុមនោះទេ ព្រោះរូបគេជួបបញ្ហារបួសសាច់ដុំ អំឡុងពេលប្រកួតទល់នឹងក្រុមស៊ីលី។ យ៉ាងណាក្រោយការសម្រាករយៈពេលប៉ុន្មានថ្ងៃ របស់តារាបាល់ទាត់លំដាប់ពិភពលោក ...
article_632.txt
កងទ័ពចិន និងឥណ្ឌា បានចាប់ផ្ដើមរំសាយចេញពីតំបន់ព្រំដែនត្រង់ចំណុច Gogra-Hotsprings នៅ​ភាគខាងលិចតំបន់ហិម៉ាល័យ។ នេះបើតាមការប្រកាសរបស់ភាគីទាំង២ នៅថ្ងៃទី៩ ខែកញ្ញា។ យោធាមហាអំណាចទាំង២ បានប៉ះទង្កិចមួយប្រាវកាលពីឆ្នាំ២០២០ នៅតាមព្រំដែន ដែលបានធ្វើឱ្យ​ទំនាក់​ទំនងការទូតកាន់តែយ៉ាប់យ៉ឺន។
ក្នុងសេចក្ដីប្រកាសរៀងៗខ្លួន ឥណ្ឌា និងចិនអះអាងថា ការរំសាយទ័ពនៅតំបន់ព្រំដែន Gogra-Hotsprings នៅភាគខាងលិចតំបន់ហិម៉ាល័យកំពុងប្រព្រឹត្តទៅក្នុងរបៀបសម្របសម្រួល និងតាមគ្រោងទុកជាមុនដែលនឹងជួយរក្សាសន្តិភាពនៅតាមព្រំដែន។ យ៉ាងណាមិញ ប្រទេសទាំងពីរនៅតែពង្រាយទាហានរាប់ពាន់នាក់នៅតាមព្រំដែនគ្រប់គ្រងជាក់ស្ដែងដដែល។ ក្រសួងការពារជាតិចិននៅថ្ងៃទ...
article_6320.txt
ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ពានរង្វាន់ Asean U16 Boy’s Championship បន្ទាប់ពីឈ្នះវៀតណាម ៥-០ នៅរសៀលថ្ងៃទី៣ ខែកក្កដា។
ទោះដណ្តើមចំណាត់ថ្នាក់លេខ៣ក៏ដោយ ប៉ុន្តែ U16 ឥណ្ឌូណេស៊ីមិនទុកមុខឱ្យវៀតណាម ដែលខកឱកាសឡើងវគ្គផ្តាច់ព្រ័ត្រជើងឯកអាយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៤ ដូចគ្នា។ Zahaby Gholy និង Daniel Alfrido រកបាន២គ្រាប់ម្នាក់ និងមួយគ្រាប់ដោយ Dafa Zaidan។ ក្រោយបញ្ចប់ជំនួបដណ្តើមចំណាត់ថ្នាក់លេខ៣នេះ ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងថៃ និងអូស្រាលី នឹងធ្វ...
article_6321.txt
កីឡាករ Bukayo Saka ស៊ុត ១គ្រាប់តាមស្មើ ចំណែក Jordan Pickford សង្គ្រោះបាល់ ១គ្រាប់វគ្គទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ ជួយតោកំណាចអង់គ្លេស បន្តដំណើររបស់ខ្លួនទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Euro 2024។ អង់គ្លេសឈ្នះការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ លទ្ធផល ៥-៣ ទល់ស្វ៊ីស ក្រោយលទ្ធផលស្មើ ១-១ រយៈពេល ១២០ នាទី រាត្រីថ្ងៃទី៦...
រវាងអង់គ្លេស និងស្វ៊ីសក្នុងការប្រកួតវគ្គទីមួយ ក្រុមទាំងពីរហាក់មិនមានការប្រកួតដែលវាយសម្រុកគ្នាខ្លាំងប៉ុន្មានឡើយ ដោយក្រុមទាំងពីរនេះមានទម្រង់លេងប្រុងប្រយ័ត្នរៀងៗខ្លួន។ ដើមវគ្គស្វ៊ីសមានការគ្រប់គ្រងបានល្អច្រើនជាងអង់គ្លេស ប៉ុន្តែអង់គ្លេសក៏ដេញតាមដាក់សម្ពាធ និងដណ្តើមបាល់ដើម្បីស្វែងរកឱកាសបណ្តើរទៅកាន់តំបន់ប្រអប់ទីរបស់ស្វ៊ីសវិញដូ...
article_6322.txt
កីឡាករវាយសីចិន Zhang Zhijie អាយុ ១៧ឆ្នាំ បានស្លាប់បន្ទាប់ពីដួលនៅលើទីលានក្នុងអំឡុងការប្រកួតអន្តរជាតិ ព្រឹត្តិការណ៍ Badminton Asia Junior Championships អាយុក្រោយ១៩ឆ្នាំ នៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការបញ្ជាក់របស់មន្ត្រីកីឡាវាយសី នៅថ្ងៃទី១ ខែកក្កដានេះ។
ក្នុងជំនួបដំបូងទល់នឹងកីឡាករជប៉ុន Kazuma Kawano នៅថ្ងៃទី៣០ ស្របពេលពិន្ទុប្រដេញគ្នា ១១-១១ Zhang បានលើឥដ្ឋក្នុងទីលាន។ ភ្លាមៗ ក្រុមគ្រូពេទ្យបានចូលទៅពិនិត្យអាការ មុនសម្រេចដាក់រថយន្តសង្គ្រោះទៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសល យុវជនរូបនេះបានបាត់បង់ជីវិត។ កីឡាវាយសីអាស៊ី និងសហព័ន្ធកីឡាវាយសីឥណ្ឌូណេស៊ី (PBSI) បានចេញសេចក្តីប្រកាសពីការស្ល...
article_6323.txt
ក្លិប Manchester United នឹងកាត់បន្ថយការងារដែលគិតថាមិនសំខាន់ចោលចំនួន ២៥០កន្លែង និងលុបចោលសកម្មភាពដែលមិនសំខាន់មួយចំនួនផ្សេងទៀត ដើម្បីបន្ថយលើការចំណាយរបស់ក្លិប។
ជុំវិញការកាត់បន្ថយការងាររបស់ក្លិបរហស្សនាមបិសាចក្រហម លោក Sir Dave Brailsford ដែលជានាយកក្លិប បានសហការជាមួយនឹងក្រុមហ៊ុនសហម្ចាស់ក្លិប INEOS ដើម្បីត្រួតពិនិត្យលើប្រតិបត្តិការរបស់ក្លិប តាំងតែពីខែធ្នូ ឆ្នាំ ២០២៣ មកម្ល៉េះ។ នៅពេលដែលលោក Jim Ratcliffe ដែលជាម្ចាស់ក្លិបថ្មីចូលមកដល់ លោក Brailsford ក៏បានប្រាប់ក្រុមការងារក្លិប ពីការសម...
article_6324.txt
ក្រុមជម្រើសជាតិហូឡង់ មកដល់ការប្រកួតវគ្គ ១៦ក្រុម បង្ហាញទម្រង់លេងក៏ល្អខ្លាំងរបស់ខ្លួន ដើម្បីដណ្តើមបានកៅអីវគ្គ ៨ក្រុម ចុងក្រោយ ទម្លាក់ក្រុមរូម៉ានី នៅក្នុងការប្រកួតយកឈ្នះដោយលទ្ធផល ៣-០ រាត្រីថ្ងៃទី២ ខែកក្កដា ក្នុងកីឡដ្ឋាន Allianz Arena។
ការប្រកួតនៅវគ្គទីមួយ ហូឡង់ហាក់បីជាបង្ហាញទម្រង់លេងល្អប្លែកខ្លាំង ខុសពីវគ្គចែកពូល ដោយតំបន់ប្រយុទ្ធក្នុងការប្រកួតទល់រូម៉ានី មានភាពល្អប្រសើរឡើងវិញ។ ហូឡង់ជាក្រុមដែលបានបើកការសម្រុកខ្លាំងទៅលើរូម៉ានី ប៉ុន្តែក្រុមរូម៉ានីក៏ មានទម្រង់លេងមួយដែលមិនភ័យខ្លាចពីកម្រិតសមត្ថភាពរបស់ហូឡង់ឡើយ។ យ៉ាងណាមិញ នៅពាក់កណ្តាលវគ្គទីមួយ ហូឡង់បន្តដាក់សម...
article_6325.txt
ក្រោយការប្រកួតដែលក្រុមជម្រើសជាតិព័រទុយហ្កាល់ ចាញ់ក្រោមថ្វីជើងហ្ស៊កហ្ស៊ី លទ្ធផល ២-០ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេមើលឃើញថា បន្តរងការរំខានពីសំណាក់អ្នកគាំទ្រ ដែលចង់ជួប និងថតរូប ជាមួយ។ អំឡុងពេលដើរត្រឡប់ចូលបន្ទប់ផ្លាស់សម្លៀកបំពាក់ ប្រធានក្រុមព័រទុយហ្កាល់ ត្រូវបានកងការពារសន្តិសុខការពារ និងរារាំងបំណងរបស់អ្នកគាំទ្រម...
​ តាមរយៈឃ្លីបវីដេអូបានបង្ហោះនៅលើបណ្តាញសង្គម អ្នកគាំទ្រក្រុមព័រទុយហ្កាល់ម្នាក់ បានព្យាយាមលោតចុះទៅក្រោមត្រង់ច្រកចេញចូលបន្ទប់ផ្លាស់សម្លៀកបំពាក់ក្នុងកីឡដ្ឋាន Gelsenkirchen នៅពេលឃើញ Ronaldo បានដើរទៅដល់។ កងការពារសន្តិសុខ ក៏ដូចជាក្រុមអង្គរក្សក្នុងកីឡដ្ឋាន បានរារាំងដំណើរ Ronaldo នៅពេលឃើញអ្នកគាំទ្ររូបនោះ បានលោតចុះមកសំដៅកីឡាករឆ្...
article_6326.txt
ក្រុមជម្រើសជាតិបារាំង ជាក្រុមដែលត្រូវបន្តដំណើរទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះការប្រកួតលើព័រទុយហ្កាល់ក្នុងវគ្គទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ លទ្ធផល ៥-៣ ក្រោយលទ្ធផលការប្រកួតស្មើ ០-០ រយៈពេល ១២០នាទី ក្នុងព្រឹត្តិការណ៍ Euro 2024 ថ្ងៃទី៦ ខែកក្កដា។
ការប្រកួតស្ថិតក្នុងវគ្គទីមួយ ទាំងព័រទុយហ្កាល់ និងបារាំង ហាក់បីមិនសូវបង្ហាញការសម្រុកគ្នាឡើងប៉ុន្មានឡើយ ដោយទាំងពីរក្រុមហាក់បីមានការប្រុងប្រយ័ត្នដូចគ្នា។ ដើមវគ្គបារាំងមានការដាក់សម្ពាធមួយចំនួន បន្ទាប់មកព័រទុយហ្កាល់ទៅវិញទេដែលគ្រប់គ្រងការប្រកួតខ្លាំងជាង។ ជំនួបវគ្គទីមួយខ្សត់គ្រាប់បាល់ មិនមានការស៊ុតបញ្ចូលទី ដោយទាំងពីរហាក់មិនទា...
article_6327.txt
លោក Ralf Rangnick គ្រូបង្វឹកក្រុមជម្រើសជាតិអូទ្រីស បង្ហាញភាពភ្ញាក់ផ្អើលខ្លាំង ចំពោះការធ្លាក់ចេញពីការប្រកួតព្រឹត្តិការណ៍ Euro 2024 ត្រឹមវគ្គ១៦ក្រុមចុងក្រោយ តាមរយៈបរាជ័យ ២-១ ក្រោមថ្វីជើងតួកគី។ អូទ្រីសបានត្រឹមសោកស្តាយទោះធ្វើបានល្អនៅវគ្គចែកពូល ក្នុងនាមជាក្រុមលេខ ១ ក្នុងពូល​។
បន្ទាប់ពីធ្លាក់ចេញពីប្រកួត លោក Rangnick សញ្ជាតិអាល្លឺម៉ង់បានលើកឡើងថា ការប្រកួតចំនួន ៤លើក កន្លងមក ក្រុមរបស់លោកបានផ្តល់នូវភាពទាក់ទាញយ៉ាងខ្លាំង ហើយថែមទាំងជាក្រុមស័ក្តិសមឡើងវគ្គ ៨ក្រុម ផងដែរ។ ប៉ុន្តែយ៉ាងណាក្នុងការប្រកួតជម្រុះវគ្គ ១៦ក្រុម អូទ្រីស បែជាភ្លាត់ស្នៀតចាញ់តួកគីទៅវិញ។ ត្រឹមតែដើមការប្រកួត ពោលប្រើពេលត្រឹម ៥៧វិនាទី តួ...
article_6328.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិតួកគី ជាក្រុមចុងក្រោយគេ ដែលទទួលបាន​កៅអីវគ្គ៨ក្រុម ចុងក្រោយ UEFA Euro 2024 បន្ទាប់ពីបានយកឈ្នះអូទ្រីស ២-១ នៅវគ្គ១/៨ ផ្តាច់ព្រ័ត្រ នៅរាត្រីថ្ងៃទី២ ខែកក្កដា។ ក្រុមផ្សេងទៀត ដែលបានកៅអីវគ្គ៨ក្រុម ចុងក្រោយ UEFA Euro 2024 អាល្លឺម៉ង់ អេស្ប៉ាញ ព័រទុយហ្កាល់ បារាំង អង់គ្លេស ស្វ៊ីស និងហូឡង់។​ នៅក្នុងចំណោម៤...
តួកគី ត្រូវបន្តជួបហូឡង់ ដែលទម្លាក់រូម៉ានី នៅវគ្គ១៦ក្រុមចុងក្រោយ ក្នុងលទ្ធផល ៣-០ នៅ វគ្គ១/៤ផ្តាច់ព្រ័ត្រ។ តួកគី និងហូឡង់ ត្រូវដណ្តើមគ្នាយកមួយក្រុម ទៅវគ្គពាក់កណ្តាល ផ្តាច់ ព្រ័ត្រ ដោយត្រូវជួប អង់គ្លេស ឬស្វ៊ីស។ ៨ប្រកួតនៅវគ្គ១៦ក្រុម មានតែជំនួបព័រទុយហ្កាល់ ទល់ស្លូវាគីប៉ុណ្ណោះ ដែលគ្មានគ្រាប់បាល់ ស៊ុតបញ្ចូលទីគ្នា និងឈានដល់វគ្...
article_6329.txt
កីឡាករខ្សែបម្រើ Pedri Gonzalez ស្នើឱ្យក្លិប Barcelona ចុះកិច្ចសន្យាយកកីឡាករ Nico Williams ពីក្រុម Athletic Bilbao បន្ទាប់ពីកីឡាករខ្សែប្រយុទ្ធវ័យក្មេងបង្ហាញទម្រង់លេងដ៏ភ្ញាក់ផ្អើលសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ នៅក្នុងព្រឹត្តិការណ៍ Euro 2024។
ការលើកឡើងរបស់កីឡាករខ្សែបម្រើសញ្ជាតិអេស្ប៉ាញធ្វើឡើង ក្រោយពេលមានដំណឹងថាក្លិប Barca មានបំណងចង់បានខ្សែប្រយុទ្ធដ៏លេចធ្លោររូបនេះមកចូលរួមក្រុមនៅរដូវកាលក្រោយ។ កីឡាករ Nico Williams មានវ័យ ២១ឆ្នាំ បានឆ្លងកាត់ការប្រកួតដ៏ល្អមួយក្នុងរដូវកាល ២០២៣-២៤ ជាមួយ Athletic Bilbao ដោយគេរកបានគ្រាប់បាល់ ១៦គ្រាប់ ប្រចាំការប្រកួត La Liga និងពាន C...
article_633.txt
កងកម្លាំងអាស៊ែបៃហ្សង់ និងអាមេនី បានប៉ះទង្គិចគ្នាជាថ្មីនៅដែនដីជម្លោះ Nagorno-Karabakh នៅយប់ថ្ងៃទី១២ ខែកញ្ញា។ ភាគីទាំងពីរបានចោទគ្នាទៅវិញទៅមកចំពោះការប៉ះទង្គិចនេះ ដែលអាមេនីអះអាងថា ទាហានខ្លួន៤៩នាក់បានស្លាប់។
ជម្លោះរវាងអាស៊ែបៃហ្សង់ និងអាមេនីនៅតំបន់ Nagorno-Karabakh ដែលស្ងាត់ជាងពីរឆ្នាំមកហើយ បានផ្ទុះជាថ្មីនៅយប់ថ្ងៃទី១២​​ ខែកញ្ញា។ នេះជាជម្លោះចុងក្រោយលើតំបន់ Nagorno-Karabakh ចាប់តាំងពីឆ្នាំ២០២០មក។ ភាគីទាំងពីរ រុញការទទួលខុសត្រូវដាក់គ្នាទៅវិញទៅមក។ «ទីតាំងជាច្រើន ទីជម្រកស្នាក់នៅ និងចំណុចពង្រឹងកងម្លាំងប្រដាប់អាវុធរបស់អាស៊ែបៃហ្សង់ ...
article_6330.txt
កីឡាករខ្សែប្រយុទ្ធ Kolo Muani ស៊ុត ១គ្រាប់ចុងវគ្គទីពីរ ប៉ះជើងខ្សែការពារ Jan Vertonghen ចូលទីខ្លួនឯង ជួយក្រុមជម្រើសជាតិបារាំង ទម្លាក់បែលហ្ស៊ិកនៅត្រឹមវគ្គ ១៦ក្រុម ចុងក្រោយនៃព្រឹត្តិការណ៍ UEFA Euro 2024 ជាមួយលទ្ធផល ១-០ ទាំងលំបាក ដើម្បីឈ្នះកៅអីឡើងវគ្គ ៨ក្រុម។
នៅក្នុងការប្រកួតវគ្គទីមួយ បារាំង និងបែលហ្ស៊ិក ហាក់បីជាមានទម្រង់លេងសន្សឹមៗរៀងៗខ្លួន រួមទាំងការប្រុងប្រយ័ត្នដូចគ្នា ដើម្បីស្វែងរកឱកាសដ៏មានតម្លៃមួយក្នុងការរកគ្រាប់បាល់ស៊ុតបញ្ចូលទី។ តែយ៉ាងណាការវាយសម្រុកគ្នាម្តងកាល ក៏បានកើតឡើងសម្រាប់ក្រុមទាំង ២ ប៉ុន្តែមិនមានឱកាសទាត់បាល់ស៊ុតសំដៅចំគោលដៅឡើយ។ ចុងវគ្គហៀបបញ្ចប់ការប្រកួតបារាំង ហាក...
article_6331.txt
ក្រុមជម្រើសជាតិអេស្ប៉ាញ នៅតែបង្ហាញគុណភាពខ្ពស់នៃទម្រង់លេងរបស់ខ្លួន រក្សាកំណត់ត្រាឈ្នះ ១០០ភាគរយត្រឹមការប្រកួតវគ្គ ៨ក្រុម ដោយទម្លាក់ម្ចាស់ផ្ទះអាល្លឺម៉ង់ ក្រោយពេលដែលការប្រកួតបញ្ចប់លទ្ធផលស្មើ ២-១ រយៈពេល ១២០នាទី រាត្រីថ្ងៃទី៥ ខែកក្កដា។ អេស្ប៉ាញជាក្រុមខ្លាំងកាន់តែកើតភាគរយខ្ពស់ជាក្រុមនឹងឈ្នះពាន ចំណែកអាល្លឺម៉ង់ក្រុមខ្លាំងដូចគ្ន...
ជំនួបការប្រកួតវគ្គទីមួយ ការប្រកួតមានការសម្រុកដាក់សម្ពាធគ្នាទៅវិញទៅមក អាល្លឺម៉ង់ម្ចាស់ផ្ទះគ្រប់គ្រងបាល់ច្រើនជាងក្រុមភ្ញៀវ ដើម្បីដាក់សម្ពាធនៅដើមវគ្គ ប៉ុន្តែអេស្ប៉ាញទោះមិនសូវមានបាល់លេងច្រើន ប៉ុន្តែឱកាសស៊ុតបាល់ចំគោលដៅរបស់ពួកគេច្រើនជាងម្ចាស់ផ្ទះ។ ចាប់ពីពាក់កណ្តាលវគ្គ អេស្ប៉ាញកាន់តែដាក់សម្ពាធសម្រុកកាន់តែខ្លាំងលើម្ចាស់ផ្ទះ ខណ...
article_6332.txt
ក្លិប Manchester United និងលោក Erik ten Hag បានព្រមព្រៀងគ្នា បន្តកិច្ចសន្យាក្នុងតំណែងអ្នកចាត់ការទូទៅ រហូតដល់ឆ្នាំ ២០២៦ ក្រោយពេលជួយដឹកនាំក្រុមឈ្នះពានរង្វាន់ FA Cup រដូវកាលមុន។ នេះបើតាមក្លិបរហស្សនាមបិសាចក្រហមបានបញ្ជាក់ ថ្ងៃទី៤ ខែកក្កដា។
ការបន្តកិច្ចសន្យាបន្ថែមនេះ មានរយៈពេលត្រឹមតែ ១ឆ្នាំ ប៉ុណ្ណោះ បន្ថែមពីលើកិច្ចសន្យាចាស់របស់បុរសសញ្ជាតិហូឡង់ ដែលត្រូវផុតកំណត់ក្រោយបញ្ចប់រដូវកាលឆ្នាំ ២០២៥។ លោក Ten Hag នឹងបន្តរក្សាតំណែងជាអ្នកចាត់ការក្រុមធំ បន្ទាប់ពីក្លិបបិសាចក្រហមផ្តល់ឱកាសជម្រើស ១ឆ្នាំ ដល់គ្រូបង្វឹកវ័យ ៥៤ឆ្នាំ។ បើតាមប្រភពមួយប្រាប់ទៅកាន់ទូរទស្សន៍ ESPN លោក Te...
article_6333.txt
តារាបាល់ទាត់ Cristiano Ronaldo បង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តលេងនៅក្នុងការប្រកួតព្រឹត្តិការណ៍ FIFA World Cup 2026 ដែលធ្វើឡើងនៅក្នុងប្រទេសអាម៉េរិក ម៉ិកស៊ិក និងកាណាដា ខណៈកីឡាករវ័យ ៣៩ឆ្នាំ មិនទាន់រកគ្រាប់បាល់បាន នៅការប្រកួត Euro 2024 នៅឡើយ។ ការប្តេជ្ញាចិត្តរបស់ Ronaldo បង្ហាញថារូបគេចង់បន្តបង្កើតកំណត់ត្រាជាច្រើនប...
ព្រឹត្តិការណ៍ Euro 2024 ត្រឹមវគ្គចែកពូល រហូតដល់វគ្គ ១៦ក្រុម បានក្លាយជាការប្រកួតលើកដំបូងសម្រាប់ Ronaldo ដែលមិនទាន់រកបានគ្រាប់បាល់។ Euro 2024 ជាការបង្ហាញខ្លួនលើកទី ៦ សម្រាប់ Ronaldo នឹងជាកីឡាករដំបូងគេបង្អស់ប្រចាំប្រវត្តិសាស្ត្រ ខណៈតារាបាល់ទាត់វ័យចាស់ ក៏ចិញ្ចឹមចិត្តចង់បំបែកកំណត់ត្រាជាកីឡាករដែលរកបានគ្រាប់បាល់នៅរាល់ការបង្ហា...
article_6334.txt
ការប្រកួតវគ្គចែកពូលទាំង៦ នៅជើងឯក UEFA Euro 2024 ទាំង៣៦ប្រកួត បានបញ្ចប់ហើយ ដោយរកឃើញ១៦ក្រុមឡើងទៅវគ្គខ្វែង។ ៣៦ប្រកួត បង្កើតឱ្យមានគ្រាប់បាល់៨១គ្រាប់ ក្នុងនោះម្ចាស់ផ្ទះអាល្លឺម៉ង់ស៊ុតបញ្ចូលទីច្រើនជាងគេ ចំនួន៨គ្រាប់។
ក្រោយការប្រកួតទាំង៣៦លើកនៅវគ្គចែកពូលគេបានរកឃើញ១៦ក្រុមបន្តទៅវគ្គខ្វែងដែលរួមមាន ម្ចាស់ផ្ទះអាល្លឺម៉ង់ អេស្ប៉ាញ ហ្ស៊កហ្ស៊ី ដាណឺម៉ាក ព័រទុយហ្កាល់ ស្លូវេនី បារាំង បែលហ្ស៊ិក ហូឡង់ រូម៉ានី អូទ្រីស តួកគី អង់គ្លេស​​ ស្លូវាគី ស្វ៊ីស និងអ៊ីតាលី។ ៨១គ្រាប់ បានកើតឡើងក្នុងការប្រកួតសរុបទាំង៣៦លើកនៅវគ្គចែកពូល ដោយគិតជាមធ្យមស្មើនឹង ២,២៥ គ្រ...
article_6335.txt
ខ្សែបម្រើឆ្នើម Jude Bellingham ប្រឈមរងការពិន័យមួយប្រកួតក្នុងជំនួបអង់គ្លេស ទល់ស្វ៊ីស វគ្គ៨ក្រុមចុងក្រោយ UEFA Euro 2024 ស្របពេលសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បើកការស៊ើបអង្កេតលើកាយវិការមិនសមរម្យរបស់គេអំឡុងប្រកួតទល់ស្លូវ៉ាគីវគ្គ១៦ក្រុម។
Bellingham បានស៊ុតបាល់ដ៏ល្អជួយអង់គ្លេសតាមស្មើស្លូវ៉ាគី ១-១ នៅចុងម៉ោង។ ភ្លាមនោះខ្សែ​បម្រើ​វ័យ ២១ឆ្នាំ​បាន​រត់​ទៅ​កន្លែង​បច្ចេកទេស​ហើយ​ស្រែក​ថា «តើ​អ្នក​ណា​ទៀត?» មុនពេលអបអរគ្រាប់បាល់នោះជាមួយមិត្តរួមក្រុម។ បន្ទាប់មក ខ្សែបម្រើ Real Madrid រូបនេះបានងាកទៅរកតំបន់បច្ចេកទេសរបស់ក្រុមស្លូវ៉ាគី ដោយប្រើកាយវិការមួយចំនួន។ ទោះ Belling...
article_6336.txt
ក្រោយពេលក្រុមជម្រើសជាតិព័រទុយហ្កាល់បន្តដំណើរទៅវគ្គ ៨ក្រុម លោកគ្រូបង្វឹក Roberto Martinez បានសរសើរដល់ការខិតខំប្រឹងប្រែងរបស់ Cristiano Ronaldo និងក្តីបារម្ភរបស់ប្រធានក្រុមរូបនេះ ចំពោះក្រុម។ Ronaldo បានបង្ហូរទឹកភ្នែកពេលដែលស៊ុតបាល់ពិន័យ ១១ម៉ែត្រមិនបានសម្រច ក្នុងជំនួបព័រទុយហ្កាល់ ទល់លូវេនី វគ្គ១៦ក្រុមចុងក្រោយ UEFA Euro 2024...
ព័រទុយហ្កាល់ នៅតែត្រូវបន្តដំណើរទៅវគ្គ ៨ក្រុម ក្រោយពេលយកឈ្នះការប្រកួតលើក្រុមស្លូវេនី ក្នុងវគ្គស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ដោយលទ្ធផល ៣-០ បន្ទាប់ពីការប្រកួតរយៈពេល ១២០នាទី ក្រុមទាំងពីរស្មើ ០-០។ Ronaldo មានឱកាសមាសមួយ ដោយគេជាអ្នករាប់រងការស៊ុតបាល់ពិន័យ ១១ម៉ែត្រ បន្ទាប់ពីខ្សែការពារស្លូវេនី បង្កការប៉ះទង្គិចលើកីឡាករ Diego Jota ...
article_6337.txt
ក្លិប Real Madrid គ្រោងរៀបចំកម្មវិធីបង្ហាញវត្តមានរបស់ខ្សែប្រយុទ្ធ Kylian Mbappe ក្នុងនាមជាកីឡាកររបស់ក្លិបលើកដំបូង នៅក្នុងកម្មវិធីស្វាគមន៍ដ៏ធំមួយ ដែលធ្វើឡើងនៅថ្ងៃទី១៦ ខែកក្កដា ក្នុងកីឡដ្ឋាន Santiago Bernabeu។ កម្មវិធីបង្ហាញសមាជិកក្រុមថ្មីដែលជាប្រធានក្រុមបារាំង ក៏ត្រូវបានគេរំពឹងថានឹងមានអ្នកគាំទ្រចូលរួម ៨ម៉ឺននាក់ផងដែរ។
បើតាមការផ្សាយរបស់កាសែត Laliga EA Sports ក្លិបរហស្សនាមអធិរាជស គ្រោងរៀបចំកម្មវិធីធំនេះឡើងគឺដើម្បីជាការស្វាគមន៍សម្រាប់ការចុះកិច្ចសន្យាដ៏ធំប្រចាំឆ្នាំលើកដំបូង ចាប់តាំងពីពេលការមកដល់របស់ Cristiano Ronaldo កាលឆ្នំ ២០០៩ នៅថ្ងៃទី១៦ ខែកក្កដា ក្នុងកីឡដ្ឋាន Bernarbeu។ កាលពីខែមិថុនាកន្លងទៅក្រុមជើងឯកលីគកំពូលអេស្ប៉ាញ និងម្ចាស់ពាន Cha...
article_6338.txt
លោក Luis de la Fuente ​គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ និយាយថាសមត្ថភាពខ្លាំងរបស់កូនក្រុម ស័ក្តិសមនឹងទទួលបានជ័យជម្នះលើក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ នៅក្នុងវគ្គ ៨ក្រុមចុងក្រោយ UEFA Euro 2024។
លោក Fuente លើកសរសើរកូនក្រុម បន្ទាប់ពីក្រុមរហស្សនាមគោក្រហម បានគ្រប់គ្រងការប្រកួតយ៉ាងល្អ ដើម្បីយកឈ្នះលើក្រុមហ្ស៊កហ្ស៊ី លទ្ធផល ៤-១ វគ្គ១៦ក្រុមចុងក្រោយ នៅរាត្រីឈានចូលថ្ងៃទី១ ខែកក្កដា។ អេស្ប៉ាញ បន្តបង្ហាញកម្រិតសមត្ថភាពកាន់តែខ្លាំងឡើង ដោយ-គ្របដណ្តប់លើក្រុមហ្ស៊កហ្ស៊ី នាការប្រកួតស្ថិតក្នុងកីឡដ្ឋាន Duesseldorf Arena។ លោក De La ...
article_6339.txt
ក្រុមកីឡាបាល់ទាត់អាយុក្រោម១៦ឆ្នាំ ថៃ ចាប់ដូអូស្ត្រាលី ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Asean U16 Boy’s Championship បន្ទាប់ពីក្រុមទាំងពីរទម្លាក់វៀតណាម និងម្ចាស់ផ្ទះឥណ្ឌនេស៊ីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
U16 ថៃ បានវាយបកយកឈ្នះវៀតណាមទាំងប្រផិតប្រផើយ ២-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី១ ខែកក្កដា។ Dau Hong Phong ជាអ្នករកគ្រាប់បាល់នាំមុខឱ្យវៀតណាមនៅនាទី៥២ ដោយបាល់ពិន័យប៉េណាល់ទី មុនពេល Phuriphan Phothong រកបានគ្រាប់តាមស្មើឱ្យថៃនៅ៨នាទីបន្ទាប់។ ឈានដល់នាទី៩០+៣ ទៅហើយ Chaiwat Ngoenma សម្រេចគ្រាប់ជ័យជម្នះ ២-១ ឱ្យក្រុមដំរីសង្គ...
article_634.txt
ភ្នំពេញ៖ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការលក់សាច់ជ្រូក មាន់ ទា រួមទាំងផលិតផលកសិកម្មផ្សេងទៀត លើបណ្ដាញសង្គម ដោយប្រើប្រាស់គណនីក្លែងក្លាយ ដើម្បីឆបោកអតិថិជន។ នេះបើតាមការចេញផ្សាយរបស់នាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលទេសចរណ៍ បានស្រាវជ្រាវរកឃើញជនសង្ស័យ និងឈានដល់ការឃាត់ខ្លួន បុរសម្នាក់ ដែលមានទីលំនៅភូមិខ្នាតខាងជើង ឃុំបឹងត្រាញ់ជើង ស្រុកសំរោង ខេត្តតាកែវ។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី២៣ មីនា។ ជនសង្ស័យប្រើទំព័រហ្វេសប៊ុកជាច្រើន ដែលមានឈ្មោះ សែនជ័យ ដង្ខៅជ្រូកសាច់, សេវាកម្មទិញលក់ កសិផល និងផលិតផលកសិកម្មកម្ពុជា,...
article_6340.txt
ការប្រកួតវគ្គជម្រុះ ៨ក្រុម ចុងក្រោយនៃពានរង្វាន់ UEFA Euro 2024 នៅរាត្រីថ្ងៃទី៥ ខែកក្កដានេះ សុទ្ធសឹងតែជាជំនួបពិសេសដោយក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ នឹងត្រូវស្វាគមន៍ក្រុមអេស្ប៉ាញ នាវេលាម៉ោង ១១យប់ មុនពេលគូប្រជែងដ៏ខ្លាំងមួយគូទៀត បារាំង តទល់ព័រទុយហ្កាល់ វេលាម៉ោង ២យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។
អេស្ប៉ាញ ជាក្រុមតែមួយគត់ដែលឆ្លងកាត់ការប្រកួត តាំងពីវគ្គចែកពូល រហូតដល់វគ្គ ១៦ក្រុម មានស្ថិតិឈ្នះ ១០០ភាគរយ ពីការប្រកួតទាំង ៤លើក។ ជ័យជម្នះចុងក្រោយរបស់អេស្ប៉ាញ ក្នុងវគ្គ ១៦ក្រុម បានបំបាក់ហ្ស៊កហ្ស៊ី លទ្ធផល ៤-១ ឡើងមកជួបអាល្លឺម៉ង់។ ចំណែកអាល្លឺម៉ង់វិញ ក៏ធ្វើបានល្អដោយឆ្លងកាត់ការប្រកួត ៤លើក មកនេះ ពួកគេរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី...
article_6341.txt
ជំនួប ២គូ ចុងក្រោយនៃព្រឹត្តិការណ៍ UEFA Euro 2024 វគ្គ១៦ក្រុមចុងក្រោយ នឹងធ្វើនៅយប់ថ្ងៃទី២ ខែកក្កដា ដើម្បីស្វែងរក២ក្រុមចុងក្រោយ ឡើងទៅកាន់វគ្គ ៨ក្រុម។ ហូឡង់ដែលចង់បន្តដំណើរទៅកាន់វគ្គបន្ត ត្រូវឆ្លងកាត់ក្រុមរូម៉ានីជាមុនសិន ដោយការប្រកួតនឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន Allianz Arena វេលាម៉ោង ១១យប់​ មុនពេលជំនួបចុងក្រោយអូទ្រីស ប្រ...
មុនពេលមកជួបគ្នានៅវគ្គ ១៦ក្រុមនេះ រូម៉ានី ជាក្រុមមួយដែលបង្ហាញទម្រង់លេងល្អប្រសើរមួយ ដោយពួកគេជាក្រុមឈរតំណែងកំពូលតារាងមាន ៤ពិន្ទុ មុនពេលឡើងមកប៉ះហូឡង់។ ចំណែកហូឡង់វិញកាលពីវគ្គចែកពូល ក៏រកបាន ៤ពិន្ទុ ដូចគ្នា ប៉ុន្តែហូឡង់ឡើងមកវគ្គ ១៦ក្រុម ក្នុងនាមជាក្រុមមានតំណែងលេខ ៣ល្អ តែប៉ុណ្ណោះ។ កីឡដ្ឋាន Allianz Arena នឹងជាទីកន្លែងកាត់សេចក្ត...
article_6342.txt
Phil Foden ខ្សែបម្រើឆ្នើមក្រុមជម្រើសជាតិអង់គ្លេស វិលត្រឡប់ទៅកាន់ជំរំហ្វឹកហាត់របស់ក្រុម ក្នុងប្រទេសអាល្លឺម៉ង់វិញហើយ បន្ទាប់ពីបានធ្វើដំណើរទៅមើលប្រពន្ធផ្តល់កំណើតកូនទី៣ រួចមក។ តោកំណាច ត្រូវបន្តជួបស្លូវ៉ាគី​នៅវគ្គ១៦ក្រុមចុងក្រោយ EUFA Euro 2024។
កីឡាករវ័យ ២៤ឆ្នាំ បានវិលត្រឡប់ទៅកាន់ផ្ទះរបស់គេ បន្ទាប់ពីក្រុមតោកំណាចបានបញ្ចប់ការប្រកួតត្រឹមលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមស្លូវេនីភ្លាមៗ ដើម្បីទៅមើលប្រពន្ធ Rebecca Cooke ផ្តល់កំណើតកូនទី៣ កាលថ្ងៃទី២៥ ខែមិថុនា។ នៅពេលសមាជិកក្រុម Manchester City ធ្វើដំណើរទៅអង់គ្លេស សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសក៏បានចេញសេចក្តីប្រកាស ថា Foden មាន...
article_6343.txt
កីឡាករខ្សែប្រយុទ្ធ Kylian Mbappe បានសរសើរដល់វីរបុរសរបស់គេ គឺកីឡាករ Cristiano Ronaldo ថាជាកីឡាករដ៏ពិសេសបំផុតមួយរូប មុនពេលជំនួបរវាងក្រុមជម្រើសជាតិបារាំង ត្រូវតទល់នឹងក្រុមព័រទុយហ្កាល់ ក្នុងការប្រកួតពានរង្វាន់ Euro 2024  វគ្គ ៨ក្រុម ចុងក្រោយ ធ្វើឡើងនៅថ្ងៃទី៥ ខែកក្កដា។
Mbappe ត្រូវបានគេស្គាល់ច្បាស់ថាជាកីឡាករម្នាក់ ដែលតែងចាត់ទុក Ronaldo ជានិមិត្តរូបរបស់គេខ្លាំងបំផុត ដោយប្រធានក្រុមបារាំងរូបនេះ ធ្លាប់បានបង្ហោះរូបភាពដែលរូបគេបានថតជាមួយតារាបាល់ទាត់វ័យ ៣៩ឆ្នាំ កាលនៅវ័យកុមារ ស្ថិតក្នុងទីតាំងហ្វឹកហាត់របស់ក្លិប Real Madrid កាលឆ្នាំ ២០១២។ កីឡាករវ័យ ២៥ឆ្នាំ សញ្ជាតិបារាំង កាលពីពេលថ្មីៗនេះ បានផ្ទេ...