file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_6344.txt | Lamine Yamal កីឡាករវ័យក្មេងប្រចាំព្រឹត្តិការណ៍ Euro 2024 តាមស្មើកំណត់ត្រាដ៏អស្ចារ្យមួយ ដែលកាន់ដោយ Cristiano Ronaldo នៅក្នុងការប្រកួតដែលអេស្ប៉ាញ បានបំបាក់ក្រុមហ្ស៊កហ្ស៊ី លទ្ធផល ៤-១ តាមរយៈការបញ្ជូនបាល់ Asisst ឱ្យដៃគូសម្រេចទីមួយគ្រាប់នៅការប្រកួតនោះ។ | កីឡាករបាល់ទាត់វ័យក្មេងដ៏ពូកែរូបនេះ ត្រូវបានចាត់ទុកជាកម្លាំងដ៏សំខាន់បំផុតមួយ ក្នុងប្រព័ន្ធលេងនៃការដឹកនាំរបស់លោក Luis de la Fuente ជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងការប្រកួត Euro 2024។ អេស្ប៉ាញប្រចាំការប្រកួត ពួកគេក៏កំពុងតែកាន់កាប់កំណត់ត្រាឈ្នះទាំង ៤លើក ជាមួយស្ថិតិ ១០០ភាគរយ។ ការប្រកួតទល់ហ្ស៊កហ្ស៊ី រាត្រីចូលថ្ងៃទី... |
article_6345.txt | សម្តេច ហ៊ុន សែន លើកសរសើរប្រាប់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់លោក Strfan Messerer ថាអាល្លឺម៉ង់រៀបចំ UEFA Euro 2024 បានល្អ មុនពេលជូនពរក្រុមបារាំងឆ្លងផុតវគ្គ៨ក្រុមចុងក្រោយ និងឆ្លងផុតវគ្គបន្តបន្ទាប់ទៀត ទៅកាន់លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។ | សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៤ ខែកក្កដា បានទទួលជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ផង និងបារាំងផង ដើម្បីពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់លោក Strfan Messerer សម្តេចបានលើកសរសើរថាអាល្លឺម៉ង់រៀបចំ UEFA Euro 2024 បានល្អ ព្រមទាំង អបអរក្រុមឥន្ទ្រីដែក ទទួលជោគជ័យមកដល់វគ្គ៨ក្រុមចុងក្រោយនេះ... |
article_6346.txt | Cristiano Ronaldo និង Pepe មិនទាន់មានការសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិនៅឡើយទេ ក្រោយព័រទុយហ្កាល់ចាញ់បារាំងនៅវគ្គ៨ក្រុមចុងក្រោយ UEFA Euro 2024។ នេះជាការអះអាងរបស់លោក Roberto Martinez គ្រូបង្វឹកព័រទុយហ្កាល់ បើទោះកីឡាការទាំងពីរមានវ័យជ្រេក៏ដោយ។ | ទាំងប្រធានក្រុម Ronaldo និង Pepe ស្ថិតក្រោមជម្រើសរបស់លោក Martinez និងបង្ហាញខ្លួនគ្រប់ការប្រកួតឱ្យព័រទុយហ្គាល់តាំងពីវគ្គចែកពូល រហូតដល់ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយក្រោមថ្វីជើងបារាំងដោយបាល់កាត់ក្តី១១ម៉ែត្រលទ្ធផល ៥-៣។ Pepe បានបង្កើតប្រវត្តិសាស្ត្រក្នុងការប្រកួតជើងឯកអឺរ៉ុបឆ្នាំ២០២៤ ដោយក្លាយជាកីឡាករចំណាស់បំផុត... |
article_6347.txt | ក្រុមកីឡាបាល់ទាត់យុវជនអូស្ត្រាលីអាយុក្រោម១៦ឆ្នាំ ក្លាយជាម្ចាស់ជើងឯក Asean U16 Boy’s Championship ឆ្នាំ ២០២៤ ក្រោយឈ្នះថៃដោយបាល់កាត់ក្តី១១ម៉ែត្រ ៨-៧ ក្នុងវគ្គផ្តាច់ព្រ័ត្រ យប់ថ្ងៃទី៣ ខែកក្កដា។ | ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រដ៏ស្វិតស្វាញនៅទឹកឥណ្ឌូណេស៊ី កីឡាករ Poramet Laoongdi ជួយថៃរកបានគ្រាប់បាល់នាំមុខមុននៅនាទី៣៣ មុនពេល Quinn Macnicol តាមស្មើឱ្យអូស្ត្រាលីវិញនៅនាទី៤៥+៣។ ទោះមានការវាយសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែលទ្ធផល ១-១ បានរក្សារហូតបញ្ចប់ការប្រកួតក្នុងម៉ោង៩០នាទី។ ដោយគ្មានការបន្ថែម១៥នាទីពីរដង ក្រុមទាំងពីរត្រូវសម្រេច... |
article_6348.txt | លោក Lionel Scaloni គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន មិនទាន់ប្រាកដថា Lionel Messi អាចជួយក្រុមទល់អេក្វាទ័រ ក្នុងពានរង្វាន់ Copa America វគ្គ ៨ក្រុម ឬក៏អត់នោះទេ ដ្បិតប្រធានក្រុមរូបនេះនៅជាប់បញ្ហារបួសនៅឡើយ។ | Messi បានជួបបញ្ហារបួសសាច់ដុំខាងស្តាំ អំឡុងការប្រកួតទល់នឹងក្រុមស៊ីលី នៅការប្រកួតវគ្គចែកពូលពានរង្វាន់ Copa America នេះ។ កីឡាករបាល់ទាត់វ័យ ៣៧ឆ្នាំ ក៏ថែមទាំងខកខានលេងការប្រកួតចុងក្រោយវគ្គចែកពូល ដែលយកឈ្នះលើប៉េរូ ស្របពេលដែលលោក Scaloni ក្នុងការប្រកួតនោះក៏មិនបានដឹកនាំដោយផ្ទាល់ ព្រោះជាប់បម្រាម ១ប្រកួត ពីសហព័ន្ធបាល់ទាត់ទ្វីបអាមេរ... |
article_6349.txt | លោក Gareth Southgate នឹងប្តូរយុទ្ធវិធីថ្មីក្នុងជំនួបអង់គ្លេស ទល់ស្វ៊ីសវគ្គ៨ក្រុមចុងក្រោយ UEFA Euro 2024 ដោយដាក់ឱ្យ Bukayo Saka ទៅស្លាបឆ្វេង ហើយរុញ Kieran Trippier ទៅលេងខាងស្តាំវិញ។ ទាំងអង់គ្លេស និងស្វ៊ីស នឹងប្រើប្រព័ន្ធ ៣-៤-២-១ ដូចគ្នា។ | តោកំណាចអង់គ្លេស នឹងស្វ៊ីស ត្រូវប្រជែងកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី៦ ខែកក្កដា វេលាម៉ោង ១១ នាទី [ម៉ោងនៅកម្ពុជា]។ នៅវគ្គ១៦ក្រុមចុងក្រោយក្រុមលោក Southgate ប្រឈមមិអាចឆ្លងទៅវគ្គ៨ក្រុមទៅហើយ ប៉ុន្តែត្រូវបាន Jude Bellingham សម្រេចទីចុងម៉ោងដើម្បីតាមស្មើស្លូវ៉ាគី មុនពេល Harry Kane បន្ថែមគ្រាប់បាល់ជ័យជម្នះ ២-១។ ផ្ទុ... |
article_635.txt | ទីក្រុងប៉េកាំង បានលិខិតតវ៉ាជាផ្លូវការទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្ហាញជំហរមិនសប្បាយចិត្តរបស់ខ្លួនទៅនឹងការអធិប្បាយរបស់ប្រធានាធិបតីចូ បៃដិន ជុំវិញបញ្ហាតៃវ៉ាន់។ | នៅក្នុងកិច្ចសម្ភាសមួយក្នុងកម្មវិធី CBS 60 Minutes ដែលផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា លោកប្រធានាធិបតី ចូ បៃដិន ប្រកាសជំហររបស់អាម៉េរិកថា នឹងបញ្ជូនកងទ័ពអាម៉េរិកទៅការពារតៃវ៉ាន់ក្នុងករណីចិនឈ្លានពាន។ ចិនមិនពេញចិត្តនឹងសម្ដីនេះយ៉ាងខ្លាំង។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង នៅក្នុងសន្និសីទសារពត៌មានប្រចាំថ្ងៃទី១៩ ខែកញ្ញា និយា... |
article_6350.txt | អ្នកចាំទី Emiliano Martinez សង្គ្រោះបាល់ពិន័យ ១១ម៉ែត្រ ២គ្រាប់ ជួយម្ចាស់ការពារតំណែងជើងឯកអាហ្សង់ទីនបន្តឈ្នះ អេក្វាទ័រដោយបាល់កាត់ក្តីប៉េណាល់ទីក្នុងលទ្ធផល ៤-២ បន្តដំណើរទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa America។ ក្រុមទាំងពីរ បញ្ចប់ក្នុងលទ្ធផល ១-១ ក្នុងម៉ោង ៩០នាទី ក្នុងជំនួបវគ្គ៨ក្រុមចុងក្រោយ នៅព្រឹកថ្ងៃទី៥ ខែកក្កដា។ | ការប្រកួតដែលអាហ្សង់ទីនយកឈ្នះទាំងលំបាកលើអេក្វាទ័រ ជាការប្រកួតដែលវិលត្រឡប់មកវិញរបស់វត្តមានខ្សែប្រយុទ្ធប្រធានក្រុម Lionel Messi ក្រោយមានបញ្ហារបួស។ អាហ្សង់ទីនក្រុមការពារតំណែងជើងឯក ហាក់បីជាធ្វើមិនសូវធ្វើបានល្អខ្លាំងប៉ុន្មានឡើយ នៅការប្រកួតលើកនេះ ដោយពួកគេហាក់ជួបបញ្ហាពិបាកបីការប្រជែងត្រឡប់មកវិញរបស់អេក្វាទ័រ។ ស្ថិតិការប្រកួតក... |
article_6351.txt | កីឡាករខ្សែការពារ Ezri Konsa របស់ជម្រើសជាតិអង់គ្លេស និយាយថាក្រុមគ្រួសារ និងមិត្តភក្តិ របស់មិត្តរួមក្រុម ជាមួយគ្នា ត្រូវបានអ្នកគាំទ្រគប់កែវទឹកលើ ក្នុងកីឡដ្ឋាន Cologne ក្រោយពេលក្រុមអង់គ្លេស ប្រកួតស្មើស្លូវេនី ០-០ កាលថ្ងៃទី២៦ ខែមិថុនា។ | កែវទឹកប្លាស្ទីកជាច្រើន ត្រូវបានគប់សំដៅទៅកាន់លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ខណៈ លោក Southgate កំពុងដើរទះដៃ និងអបអរទៅកាន់អ្នកគាំទ្រ ក្រោយពេលដែលការប្រកួតបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ទល់នឹងក្រុមស្លូវេនី។ អង់គ្លេសជាក្រុមឈរកំពូលតារាងពូល C ដោយបញ្ចប់ការប្រកួតទាំង ៣ រកបាន ៥ពិន្ទុ ក្នុងដៃ។ បើតាមការអះអាងរប... |
article_6352.txt | ជ័យជម្នះក្នុងការបោះឆ្នោតសភាជុំទី១របស់គណបក្សស្តាំនិយមជ្រុល (RN) ក្នុងប្រទេសបារាំងនឹងមិនធ្វើឱ្យប៉ះពាល់ដល់ការរៀបចំធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ ក្នុងក្រុងប៉ារីសឡើយ។ នេះជាការអះអាងរបស់អភិបាលក្រុងប៉ារីសអ្នកស្រី Anne Hidalgo នៅថ្ងៃទី២ ខែកក្កដា។ | បក្សស្តាំនិយមជ្រុល RN របស់លោកស្រី ម៉ារីន ឡឺ ប៉ែន បានឈ្នះការបោះឆ្នោតរដ្ឋសភាជុំទីមួយ នៅថ្ងៃទី៣០ ខែមិថុនា ដោយទទួលបានសំឡេងគាំទ្រ ៣៣,១៥ភាគរយ នាំមុខបក្សសម្ព័ន្ធ Ensemble របស់លោក អេម៉ានុយអែល ម៉ាក្រុង ទទួលបានសំឡេងគាំទ្រត្រឹមតែ ២០,៧៦ភាគរយ។ ការបោះឆ្នោតជុំទីពីរនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកក្កដា ពោលគឺត្រឹមតែ១៩ថ្ងៃប៉ុ... |
article_6353.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិហ្សកហ្ស៊ី ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីអតីតនាយករដ្ឋមន្ត្រីហ្ស៊កហ្ស៊ី ចំនួន១០លានដុល្លារ ចំពោះភាពលេចធ្លោនៅ UEFA Euro 2024។ មហាសេដ្ឋីហ្ស៊កហ្ស៊ី ថែមទាំងសន្យាផ្តល់ប្រាក់តរង្វាន់ទ្វេដង ប្រសិនក្រុមបន្តឈ្នះអេស្ប៉ាញនៅវគ្គ១៦ក្រុមចុងក្រោយ។ | លោក Bidzina Ivanishvili អតីតនាយកដ្ឋមន្ត្រី និងជាមហាសេដ្ឋីហ្ស៊កហ្សី បានផ្តល់ប្រាក់ផ្តល់ប្រាក់រង្វាន់ ដល់ក្រុមបាល់ទាត់ជម្រើសជាតិខ្លួន១០លានដុល្លារ បន្ទាប់ពី Khvichka Kvaratkhelia និង Georges ជួយក្រុមយកឈ្នះព័រទុយហ្កាល់ យ៉ាងភ្ញាក់ផ្អើលក្នុងលទ្ធផល ២-០ ក្នុងវគ្គចែកពូលចុងក្រោយ។ លទ្ធផលនេះ ធ្វើឱ្យក្រុមបាល់ទាត់ហ្ស៊កហ្ស៊ី ឈានដល់វ... |
article_6354.txt | ក្រុមជម្រើសជាតិព័រទុយហ្កាល់ នៅតែបន្តដំណើរទៅកាន់វគ្គ ៨ក្រុម ចុងក្រោយ បន្ទាប់ពីខ្លួនបានយកឈ្នះការប្រកួតដ៏តានតឹងលើក្រុមស្លូវេនី ដោយការបាល់កាត់ស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ លទ្ធផល ៣-០ ក្រោយការប្រកួតស្មើលទ្ធផល ០-០ រយៈពេល ១២០នាទី។ ទាំងព័រទុយហ្កាល់ និងស្លូវេនី មានការសម្រុកគ្នាទៅវិញទៅមកដ៏ជក់ចិត្តបំផុត។ | ជំនួបក្នុងវគ្គទីមួយ ព័រទុយហ្កាល់បើកការដាក់សម្ពាធខ្លាំងពីការសម្រុកខ្លាំង លើក្រុមស្លូវេនី តាំងតែពីដើមវគ្គទីមួយ ប៉ុន្តែយ៉ាងណាស្លូវេនី ក៏បង្ហាញទម្រង់លេងមួយដ៏គួរឱ្យភ្ញាក់ផ្អើល មិនភ័យខ្លាចពីទម្រង់លេងខ្លាំងរបស់ព័រទុយហ្កាល់។ យ៉ាងណាការសម្រុកទៅវិញទៅមក គ្រាប់បាល់ស៊ុតបញ្ចូលគ្នាមិនមានកើតឡើងឡើយ សម្រាប់ក្រុមទាំងពីរ ក្នុងវគ្គទីមួយ។ ចូ... |
article_6355.txt | ព្រឹត្តិការណ៍ UEFA Euro 2024 បន្តការប្រកួតនៅក្នុងរាត្រីថ្ងៃទី១ ខែកក្កដានេះ ដោយ ២គូ នឹងត្រូវបន្តប្រកួតប្រជែងគ្នា ស្វែងរកកៅអីឆ្លងទៅកាន់វគ្គ ៨ក្រុម។ ជំនួបគីឡូធ្ងន់ បារាំង និងបែលហ្ស៊ិក ស្ថិតក្នុងកីឡដ្ឋាន Dusseldorf វេលាម៉ោង ១១យប់ មុនពេលដែលជើងខ្លាំងព័រទុយហ្កាល់ ត្រូវប្រជែងជាមួយស្លូវេនី វេលាម៉ោង ២យប់រំលងអាធ្រាត្រ (ម៉ោងនៅកម... | ជំនួបរវាងបារាំង ទល់បែលហ្ស៊ិក អាចចាត់ទុកថាជាគូប្រកួតដ៏ពិសេសមួយ ប្រចាំវគ្គ ១៦ក្រុម នៃព្រឹត្តិការណ៍ Euro 2024។ នោះក៏ព្រោះថាវាជាការប្រកួតនេះ ដ៏ពិបាកស្មានពីលទ្ធផល ខណៈបារាំង ដែលធ្លាប់ត្រូវបានគេរំពឹងថា នឹងបំបាក់ប៉ូឡូញ ឈរកំពូលតារាងពូល D បែរជាបញ្ចប់ត្រឹមស្មើ ១-១។ ចំណែកបែលហ្ស៊ិក ក៏បានត្រឹមស្មើ ០-០ ការប្រកួតចុងក្រោយវគ្... |
article_6356.txt | កីឡាករខ្សែប្រយុទ្ធ Georges Mikautadze របស់ក្រុមហ្ស៊កហ្ស៊ី កំពុងក្លាយជាកីឡាករនាំមុខគេក្នុងនាមជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំព្រឹត្តិការណ៍ Euro 2024 ចំនួន ៣ គ្រាប់។ Mikautadze រកបានគ្រប់ការប្រកួតទល់នឹងក្រុមតួកគី, សាធារណរដ្ឋឆែក និងព័រទុយហ្កាល់។ | ខ្សែប្រយុទ្ធ Mikautadze នៅក្នុងជំនួបទល់ព័រទុយហ្កាល់ យប់ថ្ងៃទី២៧ ខែមិថុនា គេក៏បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបើកលើទល់ព័រទុយហ្កាល់ ក្នុងជំនួបយកឈ្នះលទ្ធផល ២-០។ ទន្ទឹមនឹងការប្រជែងដើម្បីឡើងទៅវគ្គបន្តបន្ទាប់ពីមួយដំណាក់កាលទៅមួយដំណាក់កាល កីឡាករនៅតាមក្រុមនីមួយៗ តែងតែព្យាយាមក្នុងការស្វែងរកគ្រាប់បាល់ស៊ុតបញ្ចូលទី ដើម្បីជួយឱ្យក្រ... |
article_6357.txt | ខ្សែប្រយុទ្ធ Lionel Messi បង្កើតឱកាសគ្រាប់បាល់ទីមួយឱ្យអាហ្សង់ទីន ដែលកីឡាករ Julian Alvarez ស៊ុតបញ្ចូលទីនាទី៤៩ បន្ទាប់មករូបគេក៏បញ្ចូលបាល់បន្ថែមទៅកាន់ Lautaro Martinez ស៊ុតបញ្ចូលទីនាទី៨៨ ជួយក្រុមការពារជើងឯក ឈ្នះកាណាដា ២-០ នៅជំនួបបើកឆាក Copa America ឆ្នាំ២០២៤។ | អាហ្សង់ទីនកំពុងស្ថិតក្នុងដំណើរការប្រជែងស្វែងរកការឈ្នះពានរង្វាន់អន្តរជាតិ ៣លើក ជាប់គ្នា ចាប់តាំងពីពួកគេបានឈ្នះពាន Copa America ឆ្នាំ ២០២១ និង World Cup ឆ្នាំ ២០២២។ អាហ្សង់ទីនយកឈ្នះកាណាដា ជាការចាប់ផ្តើមការប្រកួតវគ្គចែកពូលបានយ៉ាងល្អ ក្នុងកីឡដ្ឋាន Mercedes Benz។ ព្រឹត្តិការណ៍ Copa America របស់ទ្វីបអាមេរិកខាងត្បូង បានលើកទី... |
article_6358.txt | ព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអឺរ៉ុប Euro 2024 វគ្គចែកពូលឈានដល់ការប្រកួតជុំទី៣ ដោយក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ នឹងត្រូវវិលត្រឡប់មកប្រកួតបង្ហើយ ទល់ស្វ៊ីស ទោះខ្លួនកក់កៅអីវគ្គ ១៦ក្រុមរួចហើយ។ ចំណែកក្នុងពូល A ជាមួយគ្នានេះ ស្កុតឡែន ប៉ះហុងគ្រី ត្រូវប្រជែងពិន្ទុដើម្បីឱកាសតំណែងលេខ ៣ ល្អ។ ការប្រកួតទល់ស្វ៊ីសរាត្រីនេះ អាល្លឺម៉ង់ ត្រូវ... | ជុំទី៣ វគ្គចែកពូល ក្រុមតាមពូលនាទីមួយៗ នឹងត្រូវកាត់សេចក្តីគ្នា នាការប្រកួតដំណាលគ្នា នៅវេលាម៉ោង ២យប់ រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។ ស្វ៊ីស តទល់អាល្លឺម៉ង់ វេលាម៉ោង ២យប់ អាល្លឺម៉ង់ បច្ចុប្បន្នជាក្រុមឈរកំពូលតារាងពូល A ស្ថិតនៅក្នុងការប្រកួតពានរង្វាន់ UEFA Euro 2024 ដោយបានកក់កៅអីវគ្គ ១៦ក្រុមរួចស្រេចដំបូងគេ។ កីឡាដ្ឋាន Deutsche... |
article_6359.txt | ក្រុមជម្រើសជាតិហ្ស៊កហ្ស៊ី បានត្រឹមតែចែកគ្នាម្នាក់ ១ពិន្ទុ ពីការប្រកួតទល់នឹងក្រុមសាធារណរដ្ឋឆែក ក្រោយលទ្ធផលស្មើ ១-១ នៅក្នុងជំនួបពូល F ព្រឹត្តិការណ៍ Euro 2024 វគ្គចែកពូលជុំទី២ នារាត្រីថ្ងៃទី២២ ខែមិថុនា។ | ប្រៀបបានជាជំនួបសំខាន់មួយសម្រាប់ក្រុមទាំងពីរនេះ ខណៈរៀងៗខ្លួនសុទ្ធសឹងតែបរាជ័យកាលពីជួបទីមួយវគ្គចែកពូល។ យ៉ាងណាហ្ស៊កហ្ស៊ីជាក្រុម ដែលទើបបង្ហាញខ្លួនលើកដំបូងក្នុង Euro ហាក់ធ្វើបានល្អជាងឆែកនៅក្នុងវគ្គទី១។ ហ្ស៊កចំណេញឱកាសស៊ុតបាល់ពិន័យ ១១ម៉ែត្រ នៅក្នុងវគ្គទី១ នៅពេលដែលខ្សែការពារឆែក បង្កកំហុសបាល់ប៉ះដៃ ក្នុងប្រអប់គ្រោះថ្នាក់ ហើយកីឡាក... |
article_636.txt | បន្ទាប់ពីការិយាល័យប្រធានាធិបតីអ៊ុយក្រែនចេញឯកសារព្រាងមួយពាក់ព័ន្ធនឹងការធានាសន្តិសុខពីលោកខាងលិចសម្រាប់អ៊ុយក្រែនមុនចូលណាតូ វិមានក្រេមឡាំងព្រមានជាថ្មីថា ការបន្តចង់ចូលជាសមាជិកសម្ព័ន្ធយោធាណាតូរបស់អ៊ុយក្រែននៅតែជាការគំរាមសន្តិសុខរុស្ស៊ី ហើយឯកសារធានាសន្តិសុខនេះនឹងកាន់តែបង្ហាញភាពចាំបាច់សម្រាប់រុស្ស៊ីធ្វើប្រតិបត្តិការយោធានៅអ៊ុយក្... | ដើម្បីទប់ទល់ការគំរាមកំហែងផ្នែកសន្តិសុខពីសម្ព័ន្ធយោធាណាតូដែលព្យាយាមពង្រីកឥទ្ធិពលទៅភាគខាងកើតអឺរ៉ុបនៅជាប់របងផ្ទះខ្លួន រុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនតាំងពីថ្ងៃទី២៤ ខែកុម្ភៈមកម្ល៉េះ។ កិច្ចចរចាដើម្បីបញ្ចប់សង្រ្គាមជាច្រើនសារកន្លងមកនេះបានជាប់គាំងដោយគ្មានអ្វីជាផ្លែផ្កាឡើយ។ ស្របពេលប្រតិបត្តិការសឹកឈានដល់ខែទី៧ ការិ... |
article_6360.txt | ក្រុមជម្រើសជាតិបារាំង មិនអាចស្វែងរកគ្រាប់ទល់នឹងហូឡង់ឡើយ ដោយបញ្ចប់ត្រឹមលទ្ធផលស្មើ ០-០ ក្នុងការប្រកួតជំនួបពូល D នៃព្រឹត្តិការណ៍ Euro 2024 ថ្ងៃទី២២ ខែមិថុនា។ បារាំងខកខានឱកាសដណ្តើមតំណែងកំពូលតារាង ខណៈខ្លួនមានពិន្ទុស្មើហូឡង់ក្នុងពូល ។ លោក Didier Deschamps ខកចិត្តចំពោះប្រសិទ្ធិភាពនៃទម្រង់លេងក្រុម ដែលខុសពីការរំពឹងទុក។ | គ្រូបង្វឹកសញ្ជាតិបារាំងដែលជួយក្រុមឈ្នះ World Cup ឆ្នាំ ២០១៨ ក៏បានរំលេចសរសើរកូនក្រុមពីការបង្កើតឱកាសគ្រាប់បាល់ជាច្រើនលើក តែមិនអាចស៊ុតទម្លុះសំណាញ់ទីបាន។ ត្រឹមលទ្ធផលស្មើ ០-០ ទាំងបារាំង និងហូឡង់ កំពុងតែមានភាគរយកាន់តែច្រើនឡើង ទៅកាន់វគ្គ ១៦ក្រុម បន្ទាប់ពីឈ្នះការប្រកួតជុំទី១ រៀងៗខ្លួន។ ក្រោយពីបញ្ចប់ការប្រកួត លោក Deschamps បានអ... |
article_6361.txt | ក្រុមជម្រើសជាតិអាហ្សង់ទីន បានក្លាយជាក្រុមដំបូងគេប្រចាំព្រឹត្តិការណ៍ Copa America កក់កៅអីវគ្គ ៨ក្រុម ចុងក្រោយ បន្ទាប់ពីឈ្នះលើស៊ី ១-០ ដណ្តើមបាន ៣ពិន្ទុបន្ថែម នៅក្នុងការប្រកួតទី២ ក្នុងពូល A។ | អាហ្សង់ទីន នៅជំនួបយកឈ្នះស៊ីលី ពួកគេប្រើពេលដល់ទៅ ៨៨នាទី ដើម្បីអាចរកបានគ្រាប់បាល់នាំមុខ និងជាគ្រាប់បាល់ជ័យជម្នះ ដែលធ្វើបានដោយខ្សែប្រយុទ្ធ Lautaro Martinez ។ មុនពេលរកបានគ្រាប់ជ័យជម្នះកីឡាករ Giovani Lo Celso ស៊ុតសំដៅសំណាញ់ទី ១គ្រាប់ តែត្រូវបានអ្នកចាំទីស៊ីលី ជួយសង្គ្រោះ ហើយការបង្កើតឱកាសទាត់បាល់ជ្រុងពី Lionel Messi ជួយដល់ការ... |
article_6362.txt | ក្រុមបាល់ទាត់ជម្រើសជាតិស្លូវ៉ាគីរំពឹងដណ្តើមបានពិន្ទុក្នុងការប្រកួតទល់អ៊ុយក្រែន ក្នុងជំនួបពូល E សម្រាប់វគ្គចែកពូលជុំទី២ វេលាម៉ោង ៨យប់ មុនការប្រកួតរបស់ប៉ូឡូញ ត្រូវប្រជែងអូទ្រីសដណ្តើមពិន្ទុចាំបាច់ ក្នុងជំនួបពូល D វេលាម៉ោង ១១យប់។ ជំនួបគូខ្លាំងប្រចាំរាត្រីថ្ងៃទី២១ ខែមិថុនា រវាងហូឡង់ ត្រូវប្រជែងជាមួយបារាំងដណ្តើមតំណែងកំពូលត... | ស្លូវ៉ាគី ជួប អ៊ុយក្រែន វេលាម៉ោង ៨យប់ ទាំងស្លូវ៉ាគី និងអ៊ុយក្រែន បានវិលត្រឡប់មកកាន់ការប្រកួតវគ្គចែកពូលព្រឹត្តិការណ៍ Euro 2024 ដោយក្រុមទាំង ២ ត្រូវប្រជែងក្នុងកីឡដ្ឋាន Dusseldorf Arena វេលាម៉ោង ៨យប់ (ម៉ោងនៅកម្ពុជា)។ ស្លូវ៉ាគី ធ្វើបានល្អនៅក្នុងការប្រកួតបើកឆាក យកឈ្នះបែលហ្ស៊ិក លទ្ធផល ១-០ ដោយបែលហ្ស៊ិក ត្រូវបានប្រព័ន្ធ VAR ប... |
article_6363.txt | ខ្សែប្រយុទ្ធក្រុមហុងគ្រី Barnabas Varga បានទទួលការវះកាត់បញ្ហារបួសផ្ទៃមុខជោគជ័យ ថ្ងៃទី២៤ ខែមិថុនា បន្ទាប់ពីរូបគេបានរងរបួសធ្ងន់ធ្ងរ ក្រោយពេលប៉ះទង្គិចគ្នាខ្លាំងជាមួយនឹងអ្នកចាំទីស្កុតឡែន ក្នុងការប្រកួតដែលហុងគ្រីយកឈ្នះលទ្ធផល ១-០ លើស្កុតឡែន នៃព្រឹត្តិការណ៍ Euro 2024។ | កីឡាករវ័យ ២៩ឆ្នាំ បានជួបបញ្ហារបួសធ្ងន់ធ្ងរត្រង់ក្បាល និងផ្ទៃមុខ នៅពេលរូបគេបានប៉ះទង្គិចគ្នាខ្លាំងជាមួយនឹងអ្នកចាំទីស្កុតឡែន Angus Gunn ក្នុងប្រអប់គ្រោះថ្នាក់នាទី៦៨ ហើយធ្វើឱ្យ Varga បានបាត់បង់ស្មារតី និងទទួលបានសង្គ្រោះបន្ទាន់ភ្លាមៗលើទីលានដោយក្រុមគ្រូពេទ្យ រយៈពេល ១០នាទី មុនបញ្ជូនទៅមន្ទីរពេទ្យ។ ខ្សែប្រយុទ្ធ Varga នាថ្ងៃទី២៥... |
article_6364.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី ដែលជាក្រុមតែមួយគត់ពីអាស៊ីអាគ្នេយ៍ឡើងទៅជុំទី៣ វគ្គជម្រុះ FIFA World Cup 2026 តំបន់អាស៊ី ស្ថិតក្នុងពូល C ដោយត្រូវជួបជប៉ុន អូស្ត្រាលី អារ៉ាប៊ីសាអូឌីត បារ៉ែន និងចិន។ | ១៨ក្រុមតំបន់អាស៊ីបានឆ្លងផុតវគ្គជម្រុះជុំទី២ ពានង្វាន់កីឡាបាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ នឹងបន្តទៅជុំទី៣ ដោយចែកចេញជា៣ពូល ក្នុងមួយពូលមាន៦ក្រុម។ ១៨ក្រុម រួមមាន កាតា ជប៉ុន កូរ៉េខាងត្បូង អូម៉ង់ អ៊ីរ៉ង់ អ៊ីរ៉ាក់ ហ្សកដានី អេមីរ៉ាតអារ៉ាប់រួម អូស្ត្រាលី កូវ៉ែត កូរ៉េខាងជើង ចិន កៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន ឥណ្ឌូណេស៊ី អារ៉ាប៊ីសាអូឌីត... |
article_6365.txt | ក្មេងប្រុសដែលរត់ចូលទីលានថតរូប Selfie ជាមួយនឹង Cristiano Ronaldo អំឡុងការប្រកួតដែលព័រទុយហ្កាល់ឈ្នះតួកគី ៣-០ ជំនួបពូល F នៃព្រឹត្តិការណ៍ Euro 2024 បង្ហាញអារម្មណ៍ថារូបគេបានបំពេញក្តីស្រមៃដែលបានប៉ង់ជាយូរ និងបានចែករំលែកបទពិសោធន៍ក្នុងហេតុការណ៍នោះថែមទៀត។ បានបំពេញបំណងខ្លួន តែក្មេងប្រុសរូបនេះ ត្រូវជាប់បម្រាបមិនឱ្យមានវត្តមានក្នុងក... | ជំនួបរវាងព័រទុយហ្កាល់បំបាក់ក្រុមតួកគីលទ្ធផល ៣-០ ដោយកីឡាករ Bernardo Silva ស៊ុតបាល់បញ្ចូល រួមជាមួយនឹង Bruno Fernandes ហើយថែមទាំងខ្សែការពារតួកគីភ្លាត់ស្នៀតទាត់បាល់ចូលទីខ្លួនឯងមួយគ្រាប់ផងនោះ។ ក្រោយការប្រកួតដែលរកបាន ៣គ្រាប់ អ្នកគាំទ្រយ៉ាងហោច ៦នាក់ បានរត់ចូលទីលានប្រកួត ដើម្បីបំណងតែមួយថតរូបជាមួយនឹង Ronaldo។ អ្នកគាំទ្រវ័យក្មេង... |
article_6366.txt | លោក Lionel Scaloni គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន ផ្តាំអ្នកគាំទ្រអាហ្សង់ទីនទាំងអស់ថា គួរតែចំណាយពេលរីករាយចំពោះពេលវេលាដែលនៅសល់របស់ខ្សែប្រយុទ្ធ Lionel Messi និង Angel Di Maria ស្ថិតក្នុងការប្រកួត Copa America។ Copa America ឆ្នាំ ២០២៤ ទំនងជាការប្រកួតលើកចុងក្រោយរបស់តារាបាល់ទាត់អាហ្សង់ទីនទាំង ២រូប។ | ស្ថិតក្នុងសន្និសីទកាសែតមុនការប្រកួតពានរង្វាន់ Copa America សម្រាប់ជំនួបបើកឆាកទល់កាណាដា លោក Scaloni បានប្តេជ្ញាចិត្តថានឹងជួយក្រុមអាហ្សង់ទីនឱ្យឈ្នះពានរង្វាន់អន្តរជាតិជាថ្មីម្តងទៀត បន្ទាប់ពីការឈ្នះពាន Copa កាលពីឆ្នាំ ២០២១ និង World Cup ឆ្នាំ ២០២២ រួចមក។ ប្រសិនបើអាហ្សង់ទីនឈ្នះពានជាថ្មីម្តងទៀត នោះពួកគេក៏ក្លាយជាក្រុមមកពីតំបន... |
article_6367.txt | ក្រុមជម្រើសជាតិបែលហ្សិក បញ្ចប់បេសកកម្មការប្រកួតវគ្គចែកពូលដោយទទួលបានចំណាត់ថ្នាក់លេខ២ពូល E ខណៈខ្សែប្រយុទ្ធ Romelu Lukaku មានស្ថិតិខ្សោយបំផុត ចំពោះការបង្ហាញទម្រង់លេង និងការស្វែងរកគ្រាប់បាល់សម្រាប់នៅ៣ប្រកួត។ | បែលហ្ស៊ិក បានត្រឹមស្មើ ០-០ ទល់អ៊ុយក្រែននៅជំនួបចុងក្រោយពូល E នារាត្រីថ្ងៃទី២៦ ខែមិថុនា និងឈរតំណែងលេខ ២ ក្នុងពូល ។ ការប្រកួតនៅវគ្គ ១៦ក្រុម បែលហ្ស៊ិក បន្តទៅប៉ះបារាំង ដែលជាក្រុមលេខ ២ ក្នុងពូល D។ ឆ្លងកាត់ ៣ប្រកួត ដោយមើលឃើញជាក់ស្តែង ក្រុមរហស្សនាមបិសាចក្រហមពិតជាឆ្លងកាត់ទៅកាន់វគ្គ ១៦ក្រុម យ៉ាងតឹងតែងដោយរកបានត្រឹមតែ ៤ពិន្ទុ ខណៈ... |
article_637.txt | ៤ប្រទេសក្នុងចំណោម៥ប្រទេសនៃសហភាពអឺរ៉ុប (EU) ដែលមានព្រំប្រទល់ជាប់រុស្ស៊ី បានបិទទ្វារមិនទទួលភ្ញៀវទេសចររុស្ស៊ីចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី១៩ ខែកញ្ញា ដោយនិយាយថា ពួកគេមិនគួរធ្វើដំណើរខណៈពេលដែលប្រទេសរបស់ពួកគេកំពុងមានសង្រ្គាមជាមួយអ៊ុយក្រែននោះឡើយ។ យ៉ាងណាមិញ បណ្ដាប្រទេសក្នុង EU មួយចំនួននៅតែមើលឃើញថា ការដាក់សម្ពាធនេះមិនមានប... | ប៉ូឡូញ, អេស្តូនី, ឡេតូនី និងលីទុយអានី បានដាក់ការរឹតបន្តឹងថ្មីសម្រាប់ភ្ញៀវទេសចររុស្ស៊ីដែលមានបំណងធ្វើដំណើរកម្សាន្តនៅប្រទេសខ្លួន។ «ប្រជាជនរុស្ស៊ី សូមអ្នកកុំព្យាយាមឆ្លងកាត់ព្រំដែន។ អ្នកមិនស្វាគមន៍មកទីនេះទេ អ្នកត្រូវបញ្ចប់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ហើយត្រូវចាកចេញពីប្រទេសដ៏ស្រស់ស្អាតនោះ!»។ រដ្ឋម... |
article_638.txt | អ៊ីរ៉ង់ បានចុះហត្ថលេខាលើការប្តេជ្ញាចិត្តក្លាយជាសមាជិកអចិន្រ្តៃយ៍របស់អង្គការសហប្រតិបត្តិការសៀងហៃ (CSO)។ នេះបើតាមការប្រកាសរបស់រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់នៅថ្ងៃទី១៥ ខែកញ្ញា។ | បន្ទាប់ពីមានឋានៈជាអ្នកអង្កេតការក្នុងអង្គការសហប្រតិបត្តិការសៀងហៃ (CSO) អស់រយៈពេល១៥ឆ្នាំ ពាក្យសុំចូលជាសមាជិកប្លុកនេះរបស់អ៊ីរ៉ង់ត្រូវបានអនុម័តកាលពីឆ្នាំមុន។ ទោះនីតិវិធីចូលជាសមាជិកពេញលេញត្រូវការពេលរហូតដល់ទៅ២ឆ្នាំ អ៊ីរ៉ង់នៅថ្ងៃទី១៥ ខែកញ្ញា ឈានមួយជំហានទៀតដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការប្តេជ្ញាចិត្តរបស់ CSO ។ «ជាមួយការចុះហត... |
article_639.txt | រដ្ឋមន្ត្រីថាមពលរុស្សី Alexander Novak នៅថ្ងៃទី១៥ ខែកញ្ញា ប្រកាសថា បំពង់បង្ហូរឧស្ម័ន Nord Stream 2 ទៅកាន់អឺរ៉ុបនឹងត្រូវជំនួសដោយបំពង់បង្ហូរថ្មី Force Siberia 2 ទៅកាន់ចិន។ Nord Stream 2 ដែលសាងសង់រួចរាល់ មិនទាន់ធ្វើប្រតិបត្តិការឡើយដោយសារសង្រ្គាមនៅអ៊ុយក្រែន។ | សង្គ្រាមរុស្សីអ៊ុយក្រែនជះឥទ្ធិពលយ៉ាងខ្លាំងលើនយោបាយ សេដ្ឋកិច្ច និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងពិភពលោក។ ឧស្ម័នធម្មជាតិក៏បានលេចឡើងជាបញ្ហាមួយ ជាពិសេសចំពោះប្រជាជននៅក្នុងសហភាពអឺរ៉ុបដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលពីរុស្សី។ បំពង់បង្ហូរ Nord Stream 2 ដែលផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុបបានសាងសង់រួចរាល់តាំងពីខែកញ្ញា ឆ្នាំ២០២១មក ... |
article_6397.txt | កីឡាករ Khvicha Kvaratskhelia សម្រេចក្តីស្រមៃដែលប៉ងពីវ័យក្មេង ជាមួយនឹងការឈ្នះលើក្រុមព័រទុយហ្កាល់ជួយហ្ស៊កហ្ស៊ី ឡើងវគ្គ ១៦ក្រុម នៅការបង្ហាញខ្លួនលើកដំបូងព្រឹត្តិការណ៍ UEFA Euro និងទទួលបានអាវរបស់ Cristiano Ronaldo ដែលជានិមិត្ត។ | កីឡាករក្រុម SSC Napoli បានស៊ុតគ្រាប់បាល់បើកឆាកសម្រាប់ហ្ស៊កហ្ស៊ី នៅត្រឹម ២នាទីនៃវគ្គទី១ ដើម្បីនាំមុខព័រទុយហ្កាល់។ ក្រោយមករូបគេក៏បានបង្ហាញទម្រង់លេងកាន់តែល្អឡើងខ្លាំង ដោយបានញាក់បាល់ទល់ខ្សែការពារព័រទុយហ្កាល់ជាច្រើនលើក មុនពេលគេត្រូវប្តូរចេញ។ ខ្សែបម្រើវ័យ ២៣ឆ្នាំ ដែលលើស្មាររបស់គេផ្ទុកទៅដោយបន្ទុកក្តីសង្ឃឹមអ្នកគាំទ្រហ្ស៊កហ្ស៊... |
article_6398.txt | ប្រហែលជាមានចម្ងល់ជាច្រើន ទៅលើការផ្តល់កៅលេខ២ ទៅកាន់ដាណឺម៉ាក ខណៈស្លូវេនី ទទួលបានលេខ៣។ ដាណឺម៉ាក់ បញ្ចប់ការប្រកួតត្រឹមលទ្ធផលស្មើ ០-០ ទល់នឹងក្រុមស៊ែប៊ី ដែលជួយឱ្យពួកគេបញ្ចប់ចំណាត់លេខ ២ ពីលើក្រុមស្លូវេនី ដែលមានពិន្ទុដូចគ្នា និងស្ថិតិការប្រកួតដូចគ្នាទាំងស្រុង។ ស្លូវេនី ប្រកួតស្មើក្រុមជម្រើសជាតិអង់គ្លេស ០-០ ដូចគ្នា សម្រាប់ជំនួប... | ពូល E នេះទៀតសោត អង់គ្លេសប្រកួតស្មើ បានន័យថាពួកគេ បានបញ្ចប់ការប្រកួតវគ្គចែកពូលដោយមាន ៥ពិន្ទុ នឹងឡើងវគ្គបន្ត ក្នុងនាមជាក្រុមកំពូលតារាង ជាមួយដាណឺម៉ាក នៅលេខ ២ និងស្លូវេនី លេខ៣ល្អ។ ដាណឺម៉ាក និងស្លូវេនី ទាំងពីរនេះមាន ៣ពិន្ទុ ដូចគ្នា ពីការប្រកួតស្មើទាំង ៣លើក ដូចគ្នា។ ស្ថិតិស្មើរបស់ក្រុមទាំងពីរ បានន័យថា ក្រុមពីរនេះមានចំនួនគ្រ... |
article_6399.txt | ព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ Euro 2024 ឈានចូលដល់ជុំទីពីរវគ្គចែកពូល ដោយ ៣គូ នឹងមានការប្រកួតនារាត្រីថ្ងៃទី១៩ មិថុនា។ ជំនួបពូល B ក្រូអាស៊ី ស្រេកឃ្លានជ័យជម្នះខ្លាំងនៅពេលប៉ះអាល់បានី វេលាម៉ោង ៨យប់ មុនពេលការប្រកួតពូល A រវាងម្ចាស់ផ្ទះអាល្លឺម៉ង់ ត្រូវស្វាគម៍ភ្ញៀវហុងគ្រី ម៉ោង ១១យប់ និងស្កុតឡែន ប៉ះស្វ៊ីស ម៉ោង ២យប់ រំលងអាធា្រត... | កាលពីជុំទី១ វគ្គចែកពូល ដែលការប្រកួតចំនួន ១២ បានបញ្ចប់ផុតទៅដោយមានរឿងរ៉ាវអស្ចារ្យជាច្រើន និងកំណត់ត្រាកើតឡើងជាច្រើន ពេលនេះបន្តចូលការប្រកួតជុំទី២ វគ្គចែកពូល ដោយក្រុមមួយចំនួន ត្រូវបានពិន្ទុចាំបាច់ក្រោយបរាជ័យជុំទី១ ខណៈក្រុមដែលឈ្នះកន្លងមក ក៏រំពឹងបន្តធ្វើបានល្អ។ ជំនួបក្រូអាស៊ី ប៉ះអាល់បានី ក្រូអាស៊ី នឹងប្រជែងដណ្តើមពិន្ទុដ៏សំខាន... |
article_64.txt | ប្រធានាធិបតីម៉ិកស៊ិកគំរាមប្តឹង Google ក្រោយពីក្រុមហ៊ុននេះបានប្តូរឈ្មោះ«ឈូងសមុទ្រម៉ិកស៊ិក»ទៅជា«ឈូងសមុទ្រអាម៉េរិក»នៅលើកម្មវិធីផែនទីរបស់ខ្លួន។ | «យើងកំពុងមានជម្លោះជាមួយ Google ហើយនឹងដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីប្រសិនបើចាំបាច់»។ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានថ្លែងបែបនេះនាថ្ងៃទី១៣ ខែកុម្ភៈ។ លោកស្រី Sheinbaum បានចេញការព្រមាននេះ បន្ទាប់ពី Google បានប្តូរឈ្មោះ«ឈូងសមុទ្រម៉ិកស៊ិក»ទៅជា«ឈូងសមុទ្រអាម៉េរិក» នៅលើកកម្មវិធី Google Maps របស់ខ្លួន។ សេចក្តីប្រក... |
article_640.txt | វិមានក្រេមឡាំងនៅថ្ងៃទី១៣ ខែកញ្ញា ប្រកាសថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នឹងជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី នៅអ៊ូសបេគីស្ថាននៅថ្ងៃទី១៦ ខែកញ្ញាខាងមុខ។ ការពង្រឹងពាណិជ្ជកម្ម ដូចជាការលក់ជីកសិកម្មរបស់រុស្ស៊ី និងការផ្គត់ផ្គង់ស្បៀងអាហារទៅវិញទៅមក ជាប្រធានបទនៃជំនួបនេះ។ | រុស្ស៊ី និងឥណ្ឌា នៅតែបន្តទំនាក់ទំនងពាណិជ្ជកម្មយ៉ាងស្អិតល្មួត បើទោះជារុស្ស៊ីរងប្រតិកម្មជុំទិសដោយសារសង្រ្គាមនៅអ៊ុយក្រែនក្ដី។ ឥណ្ឌា នៅតែបន្តទិញប្រេងពីរុស្ស៊ីដែលលក់ក្នុងតម្លៃថោក ជាមួយការច្រានចោលការរិះគន់របស់លោកខាងលិចថា លុយឥណ្ឌាត្រូវប្រើក្នុងការឈ្លានពានអ៊ុយក្រែន។ បើតាមការប្រកាសវិមានក្រេមឡាំងនៅថ្ងៃទី១៣ ខែកញ្ញា មេដឹកនាំប្រទេស... |
article_6400.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស បានធ្វើដំណើរទៅដល់ទឹកដីប្រទេសអាល្លឺម៉ង់មុនគេ ដើម្បីត្រៀមខ្លួនប្រជែងជើងឯអឺរ៉ុប UEFA Euro 2024។ ទៅដល់ដីអាល្លឺម៉ង់ នៅថ្ងៃទី១០ ខែមិថុនា តោកំណាច បោះជំរំហ្វឹកហាត់ក្នុងទីក្រុង Blankenhain។ | ក្រុមរងជើងឯកអង់គ្លេស ទៅដល់ប្រទេសអាល្លឺម៉ង់ ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួត បន្ទាប់ពីការប្រកួតមិត្តភាពរួចរាល់ កាលពីសប្តាហ៍មុន។ ក្រុមកីឡាករទាំងអស់ មុនធ្វើដំណើរទៅកាន់ការប្រកួតពានអឺរ៉ុប ពួកគេទទួលបានការសម្រាកចុងសប្តាហ៍ ដើម្បីជួបជុំគ្រួសារ មុនពេលក្រុមត្រូវធ្វើដំណើរ។ មុនពេលធ្វើដំណើរទៅប្រជែងពានទ្វីបអឺរ៉ុប ព្រះអង្គម្ចាស់ William ... |
article_6401.txt | ការប្រកួត ៣គូ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអឺរ៉ុប Euro 2024 ថ្ងៃទី១៧ ខែមិថុនានេះ ក្រុមជម្រើសជាតិរូម៉ានី ជួបអ៊ុយក្រែន វេលាម៉ោង ៨យប់ មុនពេលដែល បែលហ្ស៊ិក ត្រូវប៉ះជាមួយស្លូវ៉ាគី វេលាម៉ោង ១១យប់ នៅក្នុងជំនួបពូល E ដូចគ្នា។ ចំណែកអូទ្រីស នឹងត្រូវតទល់ជាមួយបារាំង នៅវេលាម៉ោង ២យប់រំលងអាធា្រត្រ (ម៉ោងនៅកម្ពុជា)នៅក្នុងជំនួបពូល D។ | ជំនួបគូបើកឆាកពូល E ស្ថិតក្នុងកីឡដ្ឋាន Allianz Arena របស់ម្ចាស់ផ្ទះអាល្លឺម៉ង់ វេលាម៉ោង ៨យប់ ក្រុមរូម៉ានី ដែលបានបញ្ចប់កំពូលតារាងកាលពីវគ្គជម្រុះស្ថិតក្នុងពូល I នឹងឈរនៅក្នុងនាមជាក្រុមមិនដែលចាញ់ការប្រកួតជម្រុះ ពេលនេះនឹងត្រូវចាប់ផ្តើមការប្រកួតជុំចុងក្រោយ Euro 2024 ដោយត្រូវតទល់នឹងអ៊ុយក្រែន។ អ៊ុយក្រែនកាលពីវគ្គជម្រុះតំបន់ ពួកគេ... |
article_6402.txt | ឆ្លងកាត់ ៧ប្រកួត ដំបូង នៅក្នុងការប្រកួត Euro 2024 ប៉ុន្តែព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុប នៅប្រទេសអាល្លឺម៉ង់ បានបង្កភាពភ្ញាក់ផ្អើល និងកំណត់ត្រាជាច្រើន។ | ចាប់តាំងពីអាល្លឺម៉ង់ បើកឆាកការប្រកួតព្រឹត្តិការណ៍ក្នុងទឹកដីខ្លួន ដោយលត់ក្រុមស្កុតឡែនចាស់ដៃ នៅជំនួបបើកឆាក កាលពីថ្ងៃទី១៤ ខែមិថុនា កំណត់ត្រាមួយចំនួន ត្រូវបានបំបែករួច ទៅហើយ។ នៅត្រឹមការប្រកួត ៤លើក ដំបូង ដែលអាល្លឺម៉ង់លត់ក្រុមស្កុតឡែន ៥-១ ក្រុមស្វ៊ិសបំបាក់ក្រុមហុងគ្រីលទ្ធផល ៣-១ ចំណែកអេស្ប៉ាញបង្កភ្ញាក់ផ្អើលនៃទម្រង់លេងយកឈ្នះលើក... |
article_6403.txt | Inter Miami នឹងក្លាយជាក្លិបចុងក្រោយបង្អស់សម្រាប់របស់ Lionel Messi ក្នុងអាជីពជាកីឡាករបាល់ទាត់។ នេះជាការអះអាងរបស់ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ស្របពេលខ្សែបម្រើឆ្នើម វ័យ៣៦ឆ្នាំ រអាអំពីការសម្រេចចិត្តចូលនិវត្តន៍របស់ខ្លួន។ | កីឡាករម្ចាស់ពាន World Cup 2022 ជាមួយនឹងក្រុមអាហ្សង់ទីន មានកិច្ចសន្យាជាមួយនឹងក្រុម Inter Miami ស្ថិតក្នុងលីគកំពូលប្រទេសអាមេរិក រហូតដល់ឆ្នាំ ២០២៥។ Messi ចូលរួមជាមួយនឹងក្រុម Inter Mimai កាលពីរដូវកាលមុន បន្ទាប់ពីគេបានចាកចេញពីក្រុមជើងឯកបារាំង Paris Saint Germain។ មានវ័យ ៣៦ឆ្នាំ ក៏ពិតមែន ប៉ុន្តែ Messi នៅតែមានសមត្ថភាពខ្លាំងពូ... |
article_6404.txt | ព្រឹត្តិការណ៍ Euro 2024 បានឆ្លងកាត់ការប្រកួតផុតជុំទីមួយហើយ នៃវគ្គចែកពូល បន្ទាប់ពីការប្រកួតរបស់ព័រទុយហ្កាល់ យកឈ្នះលើក្រុមសាធារណរដ្ឋឆែក លទ្ធផល ២-១ នាថ្ងៃទី១៨ ខែមិថុនា។ ត្រឹមតែរយៈពេល ៥ថ្ងៃ ប៉ុណ្ណោះ នៅព្រឹត្តិការណ៍ទ្វីបអឺរ៉ុបក្នុងប្រទេសអាល្លឺម៉ង់ បង្កើតរឿងរ៉ាវអស្ចារ្យ និងកំណត់ត្រាពិសេសៗជាច្រើន។ | ការប្រកួតគូចុងក្រោយនៃជុំទី១ រវាងព័រទុយហ្កាល់ ឈ្នះឆែក លទ្ធផល ២-១ ខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាកីឡាករដំបូងបំផុតប្រចាំប្រវត្តិសាស្ត្រពានអឺរ៉ុប ដែលបង្ហាញខ្លួនចំនួន ៦លើក លើសកីឡាករណាទាំងអស់។ Ronaldo បង្ហាញខ្លួនដំបូងនៅឆ្នាំ ២០០៤, ២០០៨, ២០១២, ២០១៦, ២០២០ និងឆ្នាំ ២០២៤ នៅក្នុងព្រឹត្តិការណ៍ Euro។ ក្នុងវ័យ ៤១ឆ្នាំ និង ... |
article_6405.txt | ចាប់ផ្តើមជំនួបបើកឆាកដំបូងព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអឺរ៉ុប UEFA Euro 2024 ក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ បង្ហាញទម្រង់លេងល្អប្លែក ដោយលត់ក្រុមភ្ញៀវស្កុតឡែន លទ្ធផល ៥-១ ក្នុងជំនួបពូល A នាកីឡដ្ឋាន Allianz Arena ទឹកដីប្រទេសអាល្លឺម៉ង់ រាត្រីឈានចូលថ្ងៃទី១៥ ខែមិថុនា។ | ការប្រកួតវគ្គទី១ អាល្លឺម៉ង់ពោរពេញដោយកីឡាករវ័យក្មេងពេញសមត្ថភាពតំបន់ប្រយុទ្ធ ធ្វើបានល្អខ្លាំង ដោយបើកការនាំមុខលទ្ធផល ៣-០ ទៅលើក្រុមភ្ញៀវស្កុតឡែន។ គ្រាប់បាល់បើកឆាកពី Florian Wirtz កីឡាករវ័យក្មេងវ័យ ២១ឆ្នាំ នាទី១០ ផ្តល់ទំនក់ចិត្តដល់ក្រុមកាន់តែខ្លាំង រហូតនាទី១៩ ខ្សែប្រយុទ្ធស្លាបវ័យ ២១ឆ្នាំ Jamal Musiala ស៊ុតគ្រាប់ទី២ បន្ថែម។ ... |
article_6406.txt | ក្រុមជម្រើសជាតិស្លូវ៉ាគី មិនចុះញ៉មជាមួយនឹងក្រុមបែលសហ្ស៊ិក ដោយពួកគេដណ្តើមបាន ៣ពិន្ទុ ពីការប្រកួតក្រោយពេលកីឡាករ Ivan Schranz ស៊ុត ១គ្រាប់នាំជ័យជម្នះ នៅក្នុងជំនួបទី២ ពូល E ព្រឹត្តិាករណ៍ Euro 2024 វគ្គចែកពូល។ ស្លូវ៉ាគីសម្រុកមួយៗ មានប្រសិទ្ធិភាព ខណៈដែលបែលហ្ស៊ិក ខកឱកាសព្រោះតែការមិនយល់ចិត្តគ្នា និងគ្មានសំណាងនៅតំបន់ប្រយុទ្ធ។ | នៅការប្រកួតវគ្គទីមួយ ទោះជាបែលហ្ស៊ិកមានការសម្រុក ខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែពួកគេហាក់បីជាគ្មានសំណាង លាយឡំនឹងការមិនយល់ចិត្តនៅត្រង់តំបន់ប្រយុទ្ធ ហើយជាពិសេសខ្សែប្រយុទ្ធ Romelu Lukaku ហាក់មិនមុតស្រួចសម្រាប់ការស៊ុតរកគ្រាប់បាល់។ ស្លូវ៉ាគី វាយបកសម្រុកតែមួយលើកនៅដើមវគ្គ កីឡករខ្សែប្រយុទ្ធស្លាប Ivan Schranz ក៏រកបានគ្រាប់បាល់ ១គ្រាប់... |
article_6407.txt | សហព័ន្ធលក់រាយអាល្លឺម៉ង់ បានប៉ាន់ប្រមាណថា មានការកើនឡើងនៃប្រាក់ចំណូលដល់ ៤ ពាន់លានដុល្លារ និងទទួលភ្ញៀវទេសចរប្រមាណ ៣លាននាក់ទៅកាន់ទីក្រុងចំនួន១០ ក្នុងព្រឹត្តិការណ៍បាល់ទាត់ Euro នាឆ្នាំនេះ។ | អាល្លឺម៉ង់ ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ជើងឯកទ្វីបអឺរ៉ុបលើកទី១៧ (UEFA Euro) ក្នុងឆ្នាំ២០២៤។ លោក Reinhard Meyer ប្រធានសមាគមទេសចរណ៍អាល្លឺម៉ង់ បានលើកឡើងថា Euro 2024 មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់អាល្លឺម៉ង់ក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត... |
article_6408.txt | លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ចង់ឃើញអត្តពលិកកីឡាយូដូរបស់កម្ពុជា ឈ្នះមេដាយមាសអូឡាំពិក យ៉ាងតិច ១ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ ២០២៨ ឬនៅឆ្នាំ ២០៣២។ | លោក វ៉ាត់ ចំរើន បានបង្ហាញបំណងក្តីស្រមៃបែបនេះ នៅក្នុងកម្មវិធីបិទវគ្គសិក្សា សាមគ្គីអូឡាំពិក គ្រូបង្វឹកកីឡាយូដូ ដូច្នេះ ៖«អ៊ីចឹងក្តីស្រមៃរបស់ថ្នាក់ដឹកនាំកីឡា ក៏ដូចជាក្តីស្រមៃរបស់ខ្ញុំ គឺចង់ឃើញកីឡាណាមួយ ទៅយកមេដាយអូឡាំពិក ២០២៨ ឬ ២០៣២ បានមេដាយមួយពីអូឡាំពិកមក។ យើងសាកស្រមៃទៅមើលថាយើងទៅយកមេដាយនៅអូឡាំពិក ហើយយើងចង់ឱ្យកីឡាករយូដូយ... |
article_6409.txt | ក្រុមបិសាចក្រហម Manchester United ពិតជាបានទាក់ទងអ្នកចាត់ការថ្មីទៅដឹកនាំក្រុមកាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែឈានដល់ការសម្រេចចិត្តចុងក្រោយ ពួកគេនៅតែជ្រើសយកលោក Erik ten Hag ដដែល។ នេះបើតាមការលើកឡើងរបស់លោក Erik ten Hag ប្រាប់ទៅកម្មវិធីទូរទស្សន៍ប្រទេសហូឡង់ លើកដំបូងចាប់តាំងពីបានដឹកនាំក្រុមឈ្នះពាន FA Cup កាលពីខែឧសភា។ | លោក Ten Hag បាននិយាយនៅក្នុងកម្មវិធីកីឡារបស់ទូរទស្សន៍ហូឡង់ដូច្នេះថា៖«គ្មានរឿងសម្ងាត់ឡើយ គ្រប់គ្នាបានឮ និងពួកគេនិយាយអំពីបេក្ខភាពថ្មី។ នៅប្រទេសហូឡង់វានឹងក្លាយជារឿងមិនចប់ឡើយ អ្នកនឹងមិនអនុញ្ញាតឱ្យជជែកជាមួយក្លិបដទៃឡើយ ប្រសិនបើទីនោះមានអ្នកកំពុងតែដឹកនាំហ្វឹកហាត់ ប៉ុន្តែក្នុងប្រទេសអង់គ្លេស វិន័យ និងច្បាប់មានភាពខុសប្លែកគ្នា។ ប៉ុ... |
article_641.txt | អាម៉េរិកបានចេញទិដ្ឋាការឱ្យរដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ សម្រាប់ធ្វើដំណើរទៅទីក្រុង New York ចូលរូមប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយ ខណៈទិដ្ឋាការដែលរុស្ស៊ីស្នើសុំសម្រាប់ប្រតិភូជាងពាក់កណ្តាលទៀតមិនទាន់បានផ្តល់ឱ្យនៅឡើយ។ នេះបើតាមការប្រកាសរបស់ប្រភពការទូតរុស្ស៊ីនៅថ្ងៃទី១៣ ខែកញ្ញា។ | បើតាមលិខិតលោក Vassily Nebenzia អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ(UN)ផ្ញើជូនអគ្គលេខាធិការ UN លោក អាន់តូនីញូ ហ្គូតេរ៉េស កាលពីដើមកញ្ញា ក្រុងមូស្គូស្នើសុំទិដ្ឋាការពីក្រុងវ៉ាស៊ីតោនសម្រាប់ប្រតិភូខ្លួនចំនួន ៥៦ ។ ប៉ុន្តែប្រភពការទូតរុស្ស៊ីប្រកាសនៅថ្ងៃទី១៣ ខែកញ្ញាថា អាម៉េរិកទើបតែអនុម័តបានចំនួន ២៤ ទិដ្ឋាការប៉ុណ្ណោះ។ ក្... |
article_6410.txt | ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បង្កភាពភ្ញាក់ផ្អើលខ្លាំងពីសមត្ថភាពកីឡាករវ័យក្មេង ជាមួយនឹងទម្រង់លេងល្អដ៏ភ្ញាក់ផ្អើល បំបាក់ក្រុមក្រូអាស៊ី ក្នុងជំនួបបើកឆាកពូល B នៃព្រឹត្តិការណ៍ UEFA Euro 2024 លទ្ធផល ៣-០ នាថ្ងៃទី១៥ ខែមិថុនា ស្ថិតក្នុងកីឡដ្ឋាន Olympia។ | ជំនួបរវៀងអេស្ប៉ាញ ទល់នឹងក្រូអាស៊ី ត្រូវបានគេរំពឹងថានឹងក្លាយជាការប្រកួតដ៏ជក់ចិត្តបំផុត ពីការប្រកួតវាយសម្រុកទៅវិញទៅមក នៃក្រុមទាំងសងខាង ក៏ដូចជាភាពតានតឹងនៃការស្វែងរកគ្រាប់បាល់។ ប៉ុន្តែនៅការប្រកួតវគ្គទីមួយ អ្វីៗខុសពីការគិត ដោយអេស្ប៉ាញ បង្កភាពភ្ញាក់ផ្អើល សម្រុកខ្លាំងលើក្រូអាស៊ី រហូតរកបានគ្រាប់បាល់ជាបន្តបន្ទាប់ ដល់ទៅ ៣-០។ គ្រ... |
article_6411.txt | ក្រុមជម្រើសជាតិបារាំង ដែលជាក្រុមត្រូវបានគេរំពឹងថាជាក្រុមនឹងអាចឈ្នះពានលើកនេះ ស្ថិតក្នុងការប្រកួតព្រឹត្តិការណ៍ Euro 2024 ជំនួបពូល D បានប្រកួតយកឈ្នះលើក្រុមអូទ្រីសទាំងលំបាក និងប្រផិតប្រផើយ នៅក្នុងលទ្ធផលត្រឹមតែ ១-០ នារាត្រីឈានចូលថ្ងៃទី១៨ ខែមិថុនា។ | ជំនួបរវាងបារាំង និងអូទ្រីស ដែលធ្វើឡើងនៅក្នុងកីឡដ្ឋាន Dusseldorf បានបញ្ចប់ត្រឹមលទ្ធផល ១-០ ប៉ុណ្នោះ ទោះជាក្រុមទាំងសងខាងមានការប្រកួតសម្រុកគ្នាទៅវិញទៅមក យ៉ាងស្វិតស្វាញបែបណាក្តី។ ក្រុមរហស្សនាមមាន់គកបារាំង មានទម្រង់លេងដ៏រឹងមាំមួយក្នុងការប្រកួតនោះ ដោយបច្ចេកទេសគ្រប់គ្រងគ្រាប់បាល់ និងការស្វែងរកឱកាស បង្កើតឱកាសក្នុងការរកគ្រាប់បាល... |
article_6412.txt | កីឡាអូឡាំពិកក្រុងប៉ារីស ឆ្នាំ២០២៤ កាន់តែខិតជិតចូលមកដល់ សារព័ត៌មានឌីជីថលថ្មីៗ សូមបង្ហាញលោកអ្នកអំពីចំនួនប្រទេសនៅអាស៊ីអាគ្នេយ៍ដែលធ្លាប់ទទួលបានមេដាយពីព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកមួយនេះ។ ក្នុងចំណោម១១ប្រទេសនៅអាស៊ីអាគ្នេយ៍ មានតែ៦ប្រទេសប៉ុណ្ណោះធ្លាប់ដណ្តើមបានមេដាយកីឡាអូឡាំពិករដូវកាលក្តៅ ក្នុងនោះមានតែ៥ប្រទេសប៉ុណ្ណោះ ឈ្នះមេដាយ... | ៦ប្រទេស ពីអាស៊ីអាគ្នេយ៍ដែលដណ្តើមបានមេដាយអូឡាំពិកមាន ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី។ ចំណោម៦ប្រទេសនេះ មានតែម៉ាឡេស៊ីប៉ុណ្ណោះដែលមិនធ្លាប់ឈ្នះមេដាយមាស។ ដោយឡែក កម្ពុជា ទីម័រខាងកតើ ឡាវ ព្រុយណេ និងមីយ៉ាន់ម៉ា នៅមិនទាន់ស្គាល់រសជាតិមេដាយអូឡាំពិកកម្រិតមួយណាឡើយ។ ចាប់តាំងពីបង្កើតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ត... |
article_6413.txt | ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) អ្នកស្រី Nualphan Lamsam ឬ Madam Pang មិនអាចទប់អារម្មណ៍សោកសៅរបស់ខ្លួនបាន បន្ទាប់ពីក្រុមជម្រើសជាតិថៃ ខកខានឡើងទៅវគ្គជម្រុះជុំទី៣ FIFA World Cup 2026 តំបន់អាស៊ី។ មហាសេដ្ឋីនីរូបនេះ ស្រក់ទឹកភ្នែក និងលើកដៃសំពះសុំទោសអ្នកគាំទ្រថៃទៀតផង។ | ជ័យជម្នះ ៣-១ លើក្រុមសិង្ហបុរី ក្នុងជំនួបចុងក្រោយពូល C នៅកីឡដ្ឋាន Rajamangala ក្នុងក្រុងបាងកក ថ្ងៃទី១១ ខែមិថុនា នៅតែមិនអាចជួយថៃ ឆ្លងផុតវគ្គជម្រុះជុំទី២ ជើងឯកបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ តំបន់អាស៊ីបានដែរ។ ថៃ បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ មាន៨ពិន្ទុ ស្មើចិន ដែលឈរលេខ២ បើទោះចិនចាញ់កូរ៉េខាងត្បូង ១-០។ ទោះមានសំណល់គ្រាប់បាល់ស្មើគ្នា ... |
article_6414.txt | ក្រោយឆ្លងកាត់ការប្រកួតចុងក្រោយ នៅវគ្គសន្សំពិន្ទុតាមពូលពី A ដល់ I គេរកឃើញ ១៨ក្រុម បានឆ្លងផុតវគ្គជម្រុះ FIFA World Cup 2026 ជុំទី២ តំបន់អាស៊ី។ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ជាក្រុមអាស៊ីអាគ្នេយ៍តែមួយគត់ ដែលទទួលបានកៅអីជុំទី៣ ស្របពេល ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងហ្វីលីពីន អស់ភារកិច្ច។ | ឥណ្ឌូណេស៊ី ឆ្លងទៅជុំទី៣លើកដំបូងក្នុងប្រវត្តិសាស្ត្រវគ្គជម្រុះ World Cup ក្រោយយកឈ្នះ ហ្វីលីពីន ២-០ នៅជំនួបចុងក្រោយពូល F នៅយប់ថ្ងៃទី១១ ខែមិថុនា។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងលោក Shin Tae-yong ឥណ្ឌូណេស៊ី បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ដោយរកបាន១០ពិន្ទុ ខណៈអ៊ីរ៉ាក់ឈរកំពូលតារាងមាន១៨ពិន្ទុពេញ។ អ៊ីរ៉ាក់ បន្តឈ្នះ... |
article_6415.txt | លោក Marco Rossi គ្រូបង្វឹកក្រុមហុងគ្រី រំពឹង Martin Adam នឹងរកបានគ្រាប់ស៊ុតបញ្ចូលទីក្នុងការប្រកួតជើងឯកអឺរ៉ុប UEFA Euro 2024 ដើម្បីឆ្លើយតបទៅកាន់អ្នកចំអកថារូបគេមិនសមជាកីឡាករបាល់ទាត់ ដោយសាររូបរាងធាត់ និងដុះក្បាលពោះ។ | Adam ខ្សែប្រយុទ្ធក្រុមជម្រើសជាតិហុងគ្រី ទទួលបានការចាប់អារម្មណ៍ និងចំអកពីអ្នកគាំទ្រក្នុងព្រឹត្តិការណ៍ជើងឯកអឺរ៉ុបនៅអាល្លឺម៉ង់ នៅពេលរូបគេបង្ហាញខ្លួនក្នុងការប្រកួតទល់ស៊្វីស ជាមួយនឹងរូបរាងធាត់ និងដុះក្បាលពោះធំ។ បង្ហាញខ្លួនលើទីលាន អ្នកគាំទ្រជាច្រើនបានស្រែកចំអកឱ្យ ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ ដែលមានកម្ពស់ ១៩១សង់ទី... |
article_6416.txt | ព្រឹត្តិការណ៍បាល់ទាត់លំដាប់ទ្វីបអឺរ៉ុប UEFA Euro 2024 កំពុងតែខិតជិតមកដល់ ដោយការប្រកួតបើកឆាករវាងម្ចាស់ផ្ទះអាល្លឺម៉ង់ ស្វាគមន៍ក្រុមស្កុតឡែន នឹងចាប់ផ្តើមនៅរាត្រីថ្ងៃទី១៤ ខែមិថុនា វេលាម៉ោង ២យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។ ក្រុមជម្រើសជាតិទាំង ២៤ សុទ្ធតែមានកម្រិតប្រកួតប្រជែងមិនធម្មតា។ | វគ្គចែកពូល EURO 2024 ចាប់ផ្តើមការប្រកួតពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី ២៧ ខែមិថុនា ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងបញ្ចប់នៅថ្ងៃទី២០ ខែកក្កដា។ ការទន្ទឹងរង់ចាំជាយូរសម្រាប់ព្រឹត្តិការណ៍ EURO 2024 ក៏កាន់តែជិតមកដល់ ម្ចាស់ផ្ទះអាល្លឺម៉ង់ នឹងប្រកួតបើកឆាកការប្រកួតដំបូងបង្អស់ ក្នុងកីឡដ្ឋាន Allianz Arena ស្វាគមន៍ក្រុមភ្ញៀវស្កុតឡែន។ សម្... |
article_6417.txt | Faisal Halim សមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ដែលរងគ្រោះដោយសារការជះទឹកអាស៊ីត កាលពីខែឧសភា បានផ្អាកអាជីពបាល់ទាត់ជាមួយប្រាក់ខែ ១ម៉ឺនដុល្លារមួយរយៈ ដើម្បីរក្សាសុវត្ថិភាពគ្រួសារ។ យ៉ាងណាក៏ដោយខ្សែបម្រើ Selangor FC សន្យាវិលត្រឡប់ចូលទីលានវិញឆាប់ៗ។ | កីឡាករខ្សែប្រយុទ្ធស្លាបក្រុម Selangor FC រងរបួសរលាកកម្រិតទីបួន នៅលើ ក ស្មា ដៃ និងទ្រូង ក្នុងការវាយប្រហារដោយទឹកអាស៊ីត នៅមជ្ឍមណ្ឌលផ្សារទំនើបមួយនៅខាងក្រៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី៥ ខែឧសភា។ កីឡាករមានឈ្មោះហៅកាត់ថា Mickey វ័យ ២៦ឆ្នាំ បានចំណាយពេលជាង ៣សប្តាហ៍ ព្យាបាលនៅក្នុងមន្ទីពេទ្យ និងបានទទួលការព្យាបាលការរលាកស្បែកកម្រិតធ្... |
article_6418.txt | ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ UEFA Euro 2024 ដែលជាការបង្ហាញខ្លួនលើកទី៦ និងទំនងជាលើកចុងក្រោយសម្រាប់អាជីពរបស់ខ្សែប្រយុទ្ធវ័យចំណាស់មួយនេះ ខណៈដែលការចូលនិវត្តន៍ពីការប្រកួតអន្តរជាតិឱ្យក្រុមជម្រើសជាតិ ហាក់បីខិតកាន់តែជិត។ Ronaldo សម្លឹងមើលឱកាសឈ្នះពាន Euro សារជាថ្មី បន្ទាប់ពីខកចិត្តកាលពីការប្... | ក្រុមជម្រើសជាតិព័រទុយហ្កាល់ធ្វើដំណើរមកកាន់ការប្រកួតព្រឹត្តិការណ៍ Euro 2024 ក្នុងនាមជាក្រុមខ្លាំងមួយក្នុងតំបន់អឺរ៉ុប ដោយពួកគេឆ្លងកាត់ការប្រកួតជម្រុះនានា រួមទាំងមិត្តភាពអន្តរជាតិផ្សេងៗ មិនដែលចាញ់នៅឡើយសូម្បីមួយប្រកួត ហើយការឡើងមកជុំចុងក្រោយព្រឹត្តិការណ៍ក្នុងទឹកដីអាល្លឺម៉ង់ ក៏ក្នុងនាមជាក្រុមខ្លាំងក្នុងពូលថែមទៀត។ ព័រទុយហ្កាល... |
article_6419.txt | ការរង់ចាំសម្រាប់ការប្រកួតពានរង្វានទ្វីបអឺរ៉ុប បានឈានមកដល់ ដោយក្រុមជម្រើសជាតិអាល្លឺម៉ង់ដែលជាម្ចាស់ផ្ទះ នឹងបើកទ្វារកីឡដ្ឋាន Allianz Arena ស្វាគមន៍ក្រុមភ្ញៀវស្កុតឡែន ក្នុងជំនួបើកឆាកការប្រកួតជាផ្លូវការ ក្នុងពូល A នៅ រាត្រីថ្ងៃទី៤ ខែមិថុនា នាវេលាម៉ោង ២អាធ្រាត្រ (ម៉ោងនៅកម្ពុជា)។ អាល្លឺម៉ង់រំពឹងនាំជ័យជម្នះបង្ហាញអ្នកគាំទ្រ ខណៈ... | កាលពីវគ្គជម្រុះតាមតំបន់ ស្កុតឡែន បានរក្សាចំណាត់ថ្នាក់លេខ ២ ក្នុងពូល ដោយកាលនោះអេស្ប៉ាញជាក្រុមឈរនៅក្នុងកំពូលតារាង ហើយចាប់ដៃគ្នា ដើម្បីឡើងវគ្គចែកពូលព្រឹត្តិការណ៍ Euro 2024 ក្នុងប្រទេសអាល្លឺម៉ង់។ កាលពីសប្តាហ៍មុន នៅក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំ ស្កុតឡែន បានប្រកួតស្មើជាមួយនឹងក្រុមកម្រិតខ្ពស់ជាងខ្លួន ហ្វាងឡង់ លទ្ធផល ២-២។... |
article_642.txt | ការសោយទិវង្គតរបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរធ្វើឱ្យមេដឹកនាំក្នុងពិភពលោកជាច្រើន បង្ហាញការសោកស្តាយផង និងកោតសរសើរផងចំពោះស្នាដែរបស់ទ្រង់។ | ស្តេចដែលសោយរាជ្យយូរជាងគេ និងជាប្រមុខរដ្ឋរបស់ចក្រភពអង់គ្លេសរយៈពេល៧០ឆ្នាំ ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២ សោយទិវង្គតក្នុងព្រះជន្ម៩៦ព្រះវស្សានៅថ្ងៃទី៨ ខែកញ្ញា។ ការសោយទិវង្គតរបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២ ធ្វើឱ្យមេដឹកនាំក្នុងពិភពលោកជាច្រើនសម្តែងភាពសោកស្តាយចំពោះការបាត់បង់ទ្រង់ និងស្ងើចសរសើរចំពោះស្នាដែ និងកេរដំណែលរបស់ទ្រង់ន... |
article_6420.txt | ខ្សែប្រយុទ្ធវ័យចំណាស់ Cristiano Ronaldo បាននិយាយបើកចំហរពីកត្តាអនាគតរបស់គេថា គ្មានពេលច្រើនទៀតឡើយ សម្រាប់អាជីពបាល់ទាត់។ ក្រោយពីព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអឺរ៉ុប Euro 2024 បញ្ចប់ទៅ ការប្រកួតប្រជែងក្នុងវិស័យបាល់ទាត់របស់ Ronaldo អាចនឹងចូលដល់របត់ថ្មី។ | បច្ចុប្បន្នស្ថិតក្នុងវ័យ ៣៩ឆ្នាំ Ronaldo នៅតែបង្ហាញទៅកាន់ពិភពលោកថា គេនៅតែជាកីឡាករតំបន់ប្រយុទ្ធដ៏មានសមត្ថភាពខ្លាំងមួយរូប ដោយការរកបានគ្រាប់បាល់ ៤៤គ្រាប់ ពីការលេង ៤៥ប្រកួត ឱ្យក្លិប Al Nassr រដូវកាល ២០២៣-២៤។ នៅថ្ងៃទី១១ ខែមិថុនា Ronaldo ស៊ុតបាល់បញ្ចូលទី ២គ្រាប់ ឱ្យជម្រើសជាតិព័រទុយហ្កាល់ យកឈ្នះការប្រកួតមិត្តភាពទល់នឹងក្រុមអៀរ... |
article_6421.txt | អ្នកគាំទ្រអាល្លឺម៉ង់ម្នាក់ បានខកខានទស្សនាការប្រកួត រវាងម្ចាស់ផ្ទះអាល្លឺម៉ង់ លត់ស្កុតឡែន កាលពីថ្ងៃបើកឆាក Euro 2024 បន្ទាប់ពីរូបគេបានរងរបួសបាក់ដៃ ពីការស៊ុតបាល់ល្បឿនលឿន របស់ខ្សែប្រយុទ្ធ Niclas Fuellkrug អំឡុងពេលហ្វឹកហាត់កម្តៅសាច់ដុំ មុនប្រកួត។ | អ្នកគាំទ្រឈ្មោះ Kai Flathman បានអង្គុយរង់ចាំទស្សនាការប្រកួតរវាងក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ មុនពេលការប្រកួតដែលបញ្ចប់ទៅលទ្ធផល ៥-១ ទល់ស្កុតឡែន។ អំឡុងពេលហ្វឹកហាត់កម្តៅសាច់ដុំរបស់អាល្លឺម៉ង់ អ្នកគាំទ្រ Flathmann បានរងរបួសបាក់ម្រាមដៃ ពីការស៊ុតសំដៅទីរបស់ Fuellkrug ពេលគ្រាប់បាល់នោះស៊ុតខុសគោលដៅ។ បន្ទាប់ពីខកខានទស្សនាការប្រកួត អ្នកគ... |
article_6422.txt | អ្នកគាំទ្របាល់ទាត់ចិន ជាច្រើនអ្នកបរិច្ចាគប្រាក់ ទៅអ្នកចាំទីក្រុមកីឡាបាល់ទាត់ជម្រើសជាតិសិង្ហបុរី Hassan Sunny ដើម្បីជាការអរគុណ ក្រោយរូបគេជួយសង្គ្រោះការស៊ុតពីក្រុមថៃ ១១លើក ក្នុងបរាជ័យ ៣-១ ក្នុងការប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2026 ជុំទី២ តំបន់អាស៊ី ថ្ងៃទី១២ ខែមិថុនា។ សង្គ្រោះគ្រាប់បាល់១១លើកនេះ បានជួយចិន បន្តទៅវគ្... | ការសង្គ្រោះគ្រាប់បាល់ពីការស៊ុតរបស់ក្រុមថៃ បានសម្រេចរបស់អ្នកចាំទី Sunny ធ្វើឱ្យថៃអស់ឱកាសឡើងទៅកាន់ការប្រកួតជម្រុះ World Cup 2026 ជុំទី៣ បើទោះមានពិន្ទុ និងគ្រាប់បាល់ស្មើនឹងក្រុមចិនក៏ដោយ។ ក្រុមជម្រើសជាតិចិន ឈ្នះកៅអីទៅកាន់ការប្រកួតជុំទី៣ ជម្រុះ World Cup 2026 តំបន់អាស៊ី ទាំងប្រផិតប្រផើយ ខណៈថៃចិញ្ចឹមចិត្តចង់ឈ្នះក្រុមសិង្ហបុរ... |
article_6423.txt | Martin Adam ខ្សែប្រយុទ្ធក្រុមជម្រើសជាតិហុងគ្រី ទទួលបានការចាប់អារម្មណ៍ និងចំអកខ្លាំងពីអ្នកគាំទ្រក្នុងព្រឹត្តិការណ៍ Euro 2024 នៅពេលរូបគេបង្ហាញខ្លួនក្នុងការប្រកួតទល់ស៊្វីស ជាមួយនឹងរូបរាងធាត់ និងដុះក្បាលពោះធំ។ | ក្នុងនាមជាកីឡាករបម្រុង Adam បានប្តូរចូលនៅនាទី៧៩ ជំនួស Milos Kerkez ក្នុងជំនួបបើកឆាកពូល A ដែលហុងគ្រីចាញ់ស្វ៊ីស ៣-១។ ខ្សែប្រយុទ្ធអន្តរជាតិហុងគ្រី វ័យ២៩ឆ្នាំរូបនេះ បានចាប់ភ្នែកអ្នកទស្សនាផ្ទាល់ភ្លាមៗ និងបានក្លាយជាប្រធានបទនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ចំពោះរូបរាងធាត់កម្រមានក្នុងចំណោមកីឡាករបាល់ទាត់អាជីព និងជាពិសេសក្នុងព្រឹត្ត... |
article_6424.txt | លោក សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូអាណត្តិទី៨ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិកីឡាហាប់គីដូ ជារៀងរាល់ឆ្នាំ ដើម្បីជួយជំរុញ និងអភិវឌ្ឍវិស័យកីឡាហាប់គីដូ ឱ្យកាន់តែរីកចម្រើនទាំងក្នុងថ្នាក់ជាតិ និងនៅឆាកអន្តរជាតិ។ | សហព័ន្ធខ្មែរកីឡាហាប់គីដូ កាលពីថ្ងៃទី១៦ ខែមិថុនា បានរៀបចំមហាសន្និបាត បញ្ចប់អាណត្តិទី៧ ឆ្នាំ ២០២០-២៤ និងបន្តអាណត្តិឆ្នាំ ២០២៤-២៨ ធ្វើឡើងក្នុងសាលសន្និបាតគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ ទៅលើសមិទ្ធផលដែលសហព័ន្ធសម្រេចបាននាពេលកន្លងមក លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ នៅក្នុងមហាសន្និបាត បានបញ្ជាក់ថ... |
article_6425.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ីតាលី ដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Luciano Spalletti វ័យ៦៥ឆ្នាំ។ ក្រុមម្ចាស់ការពារតំណែងជើងឯក UEFA Euro 2020 ធ្លាប់ឈ្នះជើងឯកប្រចាំទ្វីអឺរ៉ុបនេះចំនួន ២លើក។ | អ៊ីតាលី ដែលមាន Gianluigi Donnarumma អ្នកចាំទីក្រុម Paris Saint-Germain ជាប្រធានក្រុម នឹងបង្ហាញខ្លួននៅពានអឺរ៉ុបជាលើកទី១០ នៅ Euro 2024 នៅអាល្លឺម៉ង់។ សារព័ត៌មានឌីជីថលថ្មីៗ សូមណែនាំឈ្មោះកីឡាករទាំង២៦នាក់របស់ក្រុមជម្រើសជាតិ អ៊ីតាលី ដែលត្រូវប៉ះក្រូអាស៊ី អាល់បានី និងអេស្ប៉ាញ ដូចខាងក្រោម៖ អ្នកចាំទី៖ Gianluigi D... |
article_6426.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិក្រូអាស៊ី ដឹកនាំដោយគ្រូបង្វឹកសញ្ជាតិក្រូអាស៊ី លោក Zlatko Dalić វ័យ៥៧ឆ្នាំ។ ក្រុមរហស្សនាម Blazers ធ្លាប់បានត្រឹមរងជើងឯកពានរង្វាន់ប្រចាំទ្វីអឺរ៉ុប Euro ១លើក នៅឆ្នាំ ២០១៨។ | ក្រូអាស៊ី ដែលមាន Luka Modrić ខ្សែបម្រើ Real Madrid ជាប្រធានក្រុម ធ្លាប់បង្ហាញខ្លួននៅពានអឺរ៉ុប ៦លើក ដោយលើកដំបូងនៅឆ្នាំ ១៩៩៨។ សារព័ត៌មានឌីជីថលថ្មីៗ សូមណែនាំឈ្មោះកីឡាករទាំង២៦នាក់របស់ក្រុមជម្រើសជាតិ ក្រូអាស៊ី ដែលស្ថិតនៅពូល B ជាមួយ អេស្ប៉ាញ អ៊ីតាលី និងអាល់នបានី ដូចខាងក្រោម៖ អ្នកចាំទី៖ Dominik Livakovic (Fene... |
article_6427.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាល់បានី ដឹកនាំដោយគ្រូបង្វឹកសញ្ជាតិប្រេស៊ីល លោក Sylvinho វ័យ៥០ឆ្នាំ។ ក្រុមរហស្សនាម The Red and Blacks មិនធ្លាប់ឈ្នះជើងឯកប្រចាំទ្វីអឺរ៉ុប Euro ឡើយ។ | អាល់បានី ដែលមាន Etrit Berisha អ្នកចាំទីក្រុម Empoli ជាប្រធានក្រុម ធ្លាប់បង្ហាញខ្លួននៅពានអឺរ៉ុប១លើកប៉ុណ្ណោះ នៅឆ្នាំ ២០១៦។ សារព័ត៌មានឌីជីថលថ្មីៗ សូមណែនាំឈ្មោះកីឡាករទាំង២៦នាក់របស់ក្រុមជម្រើសជាតិ អាល់បានី ដែលត្រូវប៉ះក្រូអាស៊ី អ៊ីតាលី និងអេស្ប៉ាញ ដូចខាងក្រោម៖ អ្នកចាំទី៖ Etrit Barisha (Empoli), Thomas Strako... |
article_6428.txt | គ្រូបង្វឹកក្រុមជម្រើសជាតិហុងគ្រីលោក Marco Rossi រិះគន់អាជ្ញាកណ្តាលដែលផ្តល់គ្រាប់បាល់ឱ្យអាល្លឺម៉ង់នូវគ្រាប់បើកឆាក ក្នុងការប្រកួតដែលហុងគ្រីចាញ់ម្ចាស់ផ្ទះ ២-០ នៅជំនួបពូល A ពានរង្វាន់ UEFA Euro 2024។ តាមរយៈជ័យជម្នះនេះ ក្រុមឥន្ទ្រីដែកកក់កៅអីវគ្គ១៦ក្រុមចុងក្រោយមុនគេ។ | ក្នុងជំនួបវគ្គសន្សំពិន្ទុពូល A ជុំទី២ នៅយប់ថ្ងៃទី១៩ ខែមិថុនា ខ្សែបម្រើវ័យក្មេង Jamal Musiala ជួយអាល្លឺម៉ង់នាំមុខហុងគ្រីនៅនាទី២២ តាមរយៈការបញ្ជូនរបស់ប្រធានក្រុម Ilkay Gundogan។ យ៉ាងណាគ្រាប់បាល់នោះ ធ្វើឱ្យកីឡាករហុងគ្រីខឹងសម្បាយ៉ាងខ្លាំង ចំពោះការប្រជែងរបស់ Gundogan លើខ្សែការពារ Willi Orban មុនបញ្ជូនឱ្យ Musiala... |
article_6429.txt | លោក Erik ten Hag នៅតែបន្តដឹកនាំក្រុម Manchester United នៅរដូវកាលក្រោយ ទោះបីក្រុមបានឆ្លងកាត់ការប្រកួតជាមួយលទ្ធផលមិនល្អក្នុងក្របខណ្ឌ Premier League កាលរដូវកាលមុនក៏ដោយក្តី។ នេះបើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអង់គ្លេស។ | ឱកាសបន្តដឹកនាំក្រុមបិសាចក្រហមរបស់លោក Ten Hag ត្រូវបានគេគិតថាព្រោះតែលោកបានជួយដឹកនាំក្រុមដណ្តើមបានពាន FA Cup រដូវកាល ២០២៣-២៤ ដោយយកឈ្នះលើក្រុមជើងឯករដូវកាលចាស់ Manchester City លទ្ធផល ២-១។ បើតាមការចុះផ្សាយរបស់ទូរទស្សន៍ Sky Sports លោក Ten Hag កំពុងតែចរចាកិច្ចសន្យាថ្មីបន្តទៀតជាមួយនឹងក្រុម។ កិច្ចសន្យាថ្មីទៀតសោត ត្រូវបានគេរំពឹង... |
article_643.txt | ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) អះអាងថា កន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវនុយក្លេអ៊ែរ Yongbyon នៅកូរ៉េខាងជើង មានសញ្ញាកំពុងដំណើរការ ដែលអាចជាការបំពានសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។ | ជារដ្ឋនុយក្លេអ៊ែរ កូរ៉េខាងជើងកាន់តែបន្តពង្រឹងមុខមាត់របស់ខ្លួនដោយកាលពីសប្តាហ៍មុនបានចេញច្បាប់បិទរាល់ផ្លូវចរចារំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ។ ចុងក្រោយនេះ កូរ៉េខាងជើង ត្រូវរកឃើញថាកំពុងអភិវឌ្ឍកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមផងដែរ។ ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi នៅថ្ងៃទី១២ ខែកញ្ញាបានបង្ហាញការ... |
article_6430.txt | Kylian Mbappe ដែលរងរបួសបាក់ខ្ទង់ច្រមុះនៅក្នុងជំនួប បារាំងឈ្នះអូទ្រីស ទាំងត្រដាបត្រដួស លទ្ធផល ១-០ ក្នុងកាប្រកួតបើកឆាកពូល D ព្រឹត្តិការណ៍ Euro 2024 នឹងត្រូវពាក់របាំងការពាររមុខ សម្រាប់ជំួបទី២ទល់នឹងក្រុមហូឡង់ ដោយសាររូបគេបដិសេធមិនទទួលការវះកាត់។ តម្រូវឱ្យពាក់របាំងមុខ ប្រធានក្រុមមាន់គកបារាំង ត្រូវបានគេចំអន់បែបលេងសើចថាពាករបាំ... | កីឡាករវ័យ ២៥ឆ្នាំ នៅក្នុងការប្រកួតទល់អូទ្រីស ត្រូវបានបង្ខំចិត្តប្តូរចេញភ្លាមៗនៅចុងម៉ោងហៀបចប់ការប្រកួត បន្ទាប់ពីគេបានប៉ះទង្គិចគ្នាជាមួយនឹងខ្សែការពារអូទ្រីស រហូតបាក់ខ្ទង់ច្រមុះ និងហូរឈាម។ Mbappe ក៏ជាអ្នកបង្កើតឱកាសរកគ្រាប់បាល់នាំមុខឱ្យបារាំង បន្ទាប់ពីការស៊ុតបាល់កាត់ចូលមុខទីគ្រោះថ្នាក់របស់អូទ្រីស ហើយទៅប៉ះក្បាលកីឡាករការពារ ... |
article_6431.txt | ក្រុមជម្រើសជាតិព័រទុយហ្កាល់ វាយបកយកឈ្នះឆែកនៅចុងម៉ោងដោយលទ្ធផល ២-១ ក្នុងការប្រកួតបើកឆាកពូល F ពានរង្វាន់ UEFA Euro 2024 ស្របពេលតួកគីយកឈ្នះក្រុមក្មេងខ្ចីហ្ស៊កហ្ស៊ី ៣-១។ | Lukáš Provod រកបានគ្រាប់នាំមុខឱ្យឆែកនៅនាទី៦២ បន្ទាប់ពីបញ្ចប់វគ្គទី១ដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា។ នៅ៧នាទីបន្ទាប់ខ្សែការពារឆែក Robin Hranáč ធ្វើឱ្យបាល់ចូលទីខ្លួនឯង ជួយព័រទុយហ្កាល់តាមបានស្មើ ១-១ វិញ។ ព័រទុយហ្កាល់ ដែលមាន Cristiano Ronaldo ជាប្រធានក្រុម បានបន្តការវាយសម្រុកជាបន្តបន្ទាប់ជាមួយឱកាសស៊ុតបញ្ចូលទីជាច្រើនលើក ត... |
article_6432.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិស្វ៊ីស ដឹកនាំដោយគ្រូបង្វឹកសញ្ជាតិស្វ៊ីស លោក Murat Yakin វ័យ៤៩ឆ្នាំ។ ក្រុមរហស្សនាម Red Crosses មិនធ្លាប់ឈ្នះជើងឯក Euro នោះឡើយ។ | ស្វ៊ីស ដែលមាន Granit Xhaka ខ្សែបម្រើក្រុម Bayer Leverkusen ជាប្រធានក្រុម ធ្លាប់បង្ហាញខ្លួននៅពានរង្វាន់ទ្វីបអឺរ៉ុប៦លើក ដោយលើកដំបូងនៅឆ្នាំ ១៩៩៦។ ស្វ៊ីស ទទួលបានលទ្ធផលល្អបំផុតដោយឈានដល់វគ្គ៨ក្រុមចុងក្រោយ នៅឆ្នាំ ២០២០។ សារព័ត៌មានឌីជីថលថ្មីៗ សូមណែនាំឈ្មោះកីឡាករទាំង២៦នាក់របស់ក្រុមជម្រើសជាតិ ស្វ៊ីស ដែលត្រូវប៉ះម... |
article_6433.txt | ក្រុមជម្រើសជាតិហូឡង់ ប្រជែងបាន ៣ពិន្ទុស្មើពីការប្រកួតឈ្នះលទ្ធផល ២-១ លើក្រុមនឹងក្រុមប៉ូឡូញ ក្នុងព្រឹត្តិការណ៍ UEFA Euro 2024 វគ្គចែកពូល ពូល D ក្នុងកីឡដ្ឋាន Volkspark ថ្ងៃទី១៦ ខែមិថុនា។ ទោះបីជាក្រុមទាំងពីរ មានការវាយសម្រុកគ្នាខ្លាំងទៅវិញទៅមកខ្លាំងយ៉ាងណា ក៏ប៉ុន្តែការផ្លាស់ប្តូរកីឡាករ Wout Weghorst របស់ហូឡង់ ពិតជាការសម្រេចច... | ការប្រកួតវគ្គទីមួយ ប៉ូឡូញ ហាក់បីជាបង្ហាញទម្រង់ប្រយុទ្ធរបស់ខ្លួនល្អខ្លាំង ដោយនៅត្រឹមតែដើមវគ្គនាទី១៥ កីឡាករ Adam Buska មានឱកាសតែតបាល់បញ្ចូលទីបើកការនាំមុខ ១គ្រាប់មុន លើក្រុមហូឡង់។ បន្ទាប់ពីត្រូវបានគូប្រជែងនាំមុខមុន ហូឡង់ ក៏បើកការវាយសម្រុកត្រឡប់ខ្លាំងមកវិញ ជារឿយៗ ប៉ុន្តែហាក់បីជាគ្មាសំណាងដើម្បីរកបានគ្រាប់បាល់។ យ៉ាងណាឈានដល់ន... |
article_6434.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Luis de la Fuente វ័យ៦២ឆ្នាំ។ ក្រុមរហស្សនាម The Red One ធ្លាប់ឈ្នះជើងឯកប្រចាំទ្វីអឺរ៉ុប Euro ចំនួន៣លើក ។ | អេស្ប៉ាញ ដែលមាន Álvaro Morata ខ្សែប្រយុទ្ធក្រុម Atlético Madrid ជាប្រធានក្រុម ធ្លាប់បង្ហាញខ្លួននៅពានអឺរ៉ុប ១២លើក ដោយលើកដំបូងនៅឆ្នាំ ១៩៦៤។ សារព័ត៌មានឌីជីថលថ្មីៗ សូមណែនាំឈ្មោះកីឡាករទាំង២៦នាក់របស់ក្រុមជម្រើសជាតិ អេស្ប៉ាញ ដែលស្ថិតនៅពូល B ជាមួយក្រូអាស៊ី អ៊ីតាលី និងអាល់នបានី ដូចខាងក្រោម៖ អ្នកចាំទី៖ Alex Remir... |
article_6435.txt | ត្រឹមតែការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Euro 2024 បានក្លាយជាសមិទ្ធផលដ៏ពិសេសរួចទៅហើយសម្រាប់កីឡាករខ្សែបម្រើ Christian Eriksen។ ប៉ុន្តែស្ថិតក្នុងការប្រកួត Eriksen ថែមទាំងបានស៊ុតបាល់បើកឆាកនាំមុខដល់ក្រុមដាណឺម៉ាក នៅក្នុងជំនួបស្មើលទ្ធផល ១-១ ទល់ស្លូវេនី ដែលជាគ្រាប់បាល់ស៊ុតលើកដំបូង បន្ទាប់ពីគេបានរងគ្រោះដោយសារជំងឺគាំងបេះដូង កាលព... | ដាណឺម៉ាក បានត្រឹមស្មើ មិនមែនជាការវិលត្រឡប់ដ៏ល្អប៉ុន្មានឡើយ សម្រាប់ខ្សែបម្រើ Eriksen បន្ទាប់ពីខកខានរបស់បានជ័យជម្នះក្នុងជំនួបបើកឆាកពូល C ក្រោយកីឡាករ Erik Janza ជួយស្លូវេនី តាមស្មើលទ្ធផល ១-១ មកវិញ។ តែយ៉ាងណាពេលដែល Eriksen ស៊ុតបាល់បញ្ចូលទី ហើយរត់ទៅអបអរគ្រាប់បាល់ចំពោះមុខអ្នកគាំទ្រដាណឺម៉ាកនៅជ្រុងម្ខាង អ្នកទស្សនាស្ថិតក្នុងកីឡដ... |
article_6436.txt | ខ្សែប្រយុទ្ធ Kylian Mbappe វិលត្រឡប់ចូលហ្វឹកហាត់វិញជាមួយជម្រើសជាតិបារាំង ដោយ ការរុំបង់បិទរបួសត្រង់ច្រមុះ បន្ទាប់ពីរូបគេបានជួបបញ្ហារបួសបាក់ខ្ទង់ច្រមុះ កាលពីជំនួបទល់នឹងក្រុមអូទ្រីស ក្នុងព្រឹត្តិការណ៍ Euro 2024 វគ្គចែកពូល D។ | Mbappe ពេលថ្មីៗនេះបានបង្ហោះរូបភាពនៅលើបណ្តាញសង្គម ដោយបានហាក់បីជាការបង្ហាញការតាំងចិត្តរបស់គេ សម្រាប់ការប្រជែងឱ្យក្រុមបារាំងនៅក្នុងព្រឹត្តិការណ៍ Euro 2024 ខណៈដែលពិភពលោកកំពុងតែរង់ចាំមើល ថាតើ Mbappe អាចនឹងមានវត្តមានឡើងវិញឬទេ? ហើយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃ។ ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ សរសេរសារបញ្ចេញមតិដែលបង្ហោះនិងបានអះអាងដូច្នេះ... |
article_6437.txt | ក្រុមជម្រើសជាតិរូម៉ានី បង្កើតប្រវត្តិសាស្ត្រខ្លួនជាថ្មី ដោយការប្រកួតបើកឆាកពូល E ក្នុងព្រឹត្តិការណ៍ UEFA Euro 2024 លើក្រុមអ៊ុយក្រែន លទ្ធផល ៣-០ នាថ្ងៃទី១៧ ខែមិថុនា ក្នុងកីឡដ្ឋាន Allianz Arena ទីក្រុង Munich ប្រទេសអាល្លឺម៉ង់។ រូម៉ានី រកបានជ័យជម្នះជាលើកទី២ ក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍ Euro នៅក្នុងការបង្ហាញខ្លួនលើកទី៦ ... | គ្រាប់បាល់ដំបូងកើតឡើងពីការស៊ុតរបស់កីឡាករ Nicolas Stanciu ប្រធានក្រុមរូម៉ានី នៅនាទី២៩ ក្នុងវគ្គទីមួយ បន្ទាប់មកកីឡាករ Razvan Marin ស៊ុតគ្រាប់ទី២ នៅនាទី៥៣ និងគ្រាប់ជ័យជម្នះទី៣ ធ្វើបានដោយកីឡាករ Denis Dragus នាទី៥៧។ រូម៉ានី បង្កើតប្រវត្តិសាស្ត្រ ដោយការឈ្នះលើអ៊ុយក្រែន គឺជាការឈ្នះជាលើកទី២ ប្រចាំប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងព្... |
article_6438.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស បានយកឈ្នះស៊ែប៊ី ១-០ ក្នុងការប្រកួតបើកឆាកពូល C ពានរង្វាន់ UEFA Euro 2024 នៅរាត្រីថ្ងៃទី១៦ ខែមិថុនា ស្របពេល ដាណឺម៉ាក ភ្លាត់ស្នៀត ឱ្យស្លូវេនីតាមស្មើ ១-១។ | ១គ្រាប់ដោយការតែតបញ្ចូលទីរបស់ខ្សែបម្រើកំពុងលេចធ្លោ Jude Bellingham នៅចំពោះមុខអ្នកគាំទ្រជិត៥ម៉ឺននាក់នៅកីឡដ្ឋាន Arena AufSchalke គ្រប់គ្រាន់ដើម្បីជួយអង់គ្លេសទទួលបាន៣ពិន្ទុ ក្នុងជំនួបដំបូងទល់នឹងស៊ែប៊ី។ ៣ពិន្ទុនេះ ក៏បានជួយតោកំណាច ឈរកំពូលតារាងពូល C ផងដែរ។ ក្រោមការដឹកនាំរបស់ លោក Gareth Southgate អង់គ្លេសដែលបាត់វត្តមានកីឡាករសំ... |
article_6439.txt | ព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអឺរ៉ុប Euro 2024 វគ្គចែកពូលជុំទីមួយសម្រាប់ពូល F ដែលជាពូលចុងក្រោយ នឹងចាប់ផ្តើមការប្រកួតនារាត្រីថ្ងៃទី១៨ ខែមិថុនា នេះ ដោយក្រុមជម្រើសជាតិតួកគី នឹងត្រូវតទល់ក្រុមហ្ស៊កហ្ស៊ី វេលាម៉ោង ១១យប់ មុនក្រុមខ្លាំងព័រទុយហ្កាល់ ត្រូវជួបក្រុមសាធារណរដ្ឋឆែក វេលាម៉ោង ២យប់ រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។ | ជំនួបរវាងតួកគី ទល់នឹងហ្ស៊កហ្ស៊ី ជំនួបពូល F នឹងធ្វើឡើងក្នុងកីឡដ្ឋាន Iduna Park ស្ថិតក្នុងទីក្រុង Dortmund។ ក្រុមហ្ស៊កហ្ស៊ី ដែលត្រៀមបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ Euro 2024 កាលពីវគ្គជម្រុះ ស្ថិតក្នុងពូល A ពួកគេបានត្រឹមតែឈរក្នុងនាមជាក្រុមចំណាត់ថ្នាក់លេខ ៤ ក្នុងពូល។ ប៉ុន្តែពួកគេមានឱកាសទៅលេងវគ្គ Playoffs ព្រោះតែការបង... |
article_644.txt | សម្តេចសង្ឃកាតូលិក Francis នៅថ្ងៃទី១៥ ខៃកញ្ញា មានបន្ទូលថា វាជារឿងស្របច្បាប់ប្រកបដោយសីលធម៌សម្រាប់ប្រទេសនានាចំពោះការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ដើម្បីជួយឱ្យប្រទេសនេះការពារខ្លួនពីការឈ្លានពានរពីរុស្ស៊ី។ ការទទួលជំនួយសព្វាវុធរបស់អ៊ុយក្រែនក៏អាចចាត់ទុកជាសីលធម៌ក្នុងការការពារខ្លួនដែរ។ | សម្តេចប៉ាប Francis បានយាងធ្វើទស្សនកិច្ចនៅកាហ្សាក់ស្ថានរយៈពេល៣ថ្ងៃ ដើម្បីចូលរួមសមាជមេដឹកនាំសាសនាមកពីជុំវិញពិភពលោកទាក់ទិននឹងបញ្ហាសង្គ្រាមអ៊ុយក្រែន។ ក្នុងសន្និសីទសារព័ត៌មានមួយនៅលើយន្តហោះពេលត្រឡប់ពីទស្សនកិច្ចនៅកាហ្សាក់ស្ថានវិញ សម្ដេចប៉ាបអង្គនេះ លើកឡើងជុំវិញបញ្ហាសីលធម៌របស់ប្រទេសដែលបញ្ជូនសព្វាវុធទៅឱ្យអ៊ុយក្រែន។ «នេះគឺជាការសម... |
article_6440.txt | សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) ជឿជាក់ថាអ្នកគាំទ្របាល់ទាត់ថៃនឹងចំណាយប្រាក់ប្រហែល ៦៧ពាន់លានបាត (១៨៣ លានដុល្លារ) លើការភ្នាល់ល្បែងបាល់ អំឡុងការប្រកួតជើងឯកអឺរ៉ុប UEFA Euro 2024។ អ្នកភ្នាល់ បែបកម្សាន្តលើថ្លៃអាហារ ឬ ភេសជ្ជៈ ក៏រាប់បញ្ចូលផងដែរ។ | ព្រឹត្តិការណ៍កីឡាបាល់ទាត់អឺរ៉ុប ឆ្នាំ ២០២៤ នៅអាល្លឺម៉ង់ ដែលមានរយៈពេលមួយខែ ចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា នឹងមានការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍មួយចំនួននៅទទូទាំងពិភពលោក។ លោក Thanawat Polvichai សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ UTCC ជឿថា អ្នកគាំទ្រកីឡាបាល់ទាត់ក្នុងប្រទេសថៃ នឹងចំណាយប្រាក់ ៨៧... |
article_6441.txt | គេហទំព័រផ្លូវការរបស់ក្លិប Real Madrid មិនដំណើរការប្រមាណ ១០នាទី បន្ទាប់ពីការប្រកាសទទួលខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ជាមួយកិច្ចសន្យាដល់ឆ្នាំ២០២៩។ | Real Madrid និង Kylian Mbappe នៅថ្ងៃទី៤ ខែមិថុនា បានឈានដល់កិច្ចព្រមព្រៀងក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ គិតចាប់ពីរដូវកាលក្រោយទៅ។ ព័ត៌មាននេះទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងពិភពបាល់ទាត់ជុំវិញពិភពលោក។ ក្លិបយក្សអេស្ប៉ាញ បានបង្ហោះពីការស្វាគមន៍ខ្សែប្រយុទ្ធបារាំងលើគេហទំព័ររបស់ខ្លួននៅម៉ោង ១២ និង៣០នាទី អាធ្រាត្រថ្ងៃទី៤ ខែមិថុនា [ម... |
article_6442.txt | សមាគមក្លិបបាល់ទះវិសាខា ចាញ់ក្រុមម្ចាស់ផ្ទះ Win Streak ទាំងប្រផិតប្រផើយ ក្នុងលទ្ធផល ៣-២ សិត ក្នុងការប្រកួតវគ្គសន្សំពិន្ទុលើកទី២ ពានរង្វាន់ពានរង្វាន់បាល់ទះ Win+Streak Volleyball Invitational (WSVI) ឆ្នាំ ២០២៤ នៅតៃវ៉ាន់។ វិសាខា ត្រូវបន្តជួបក្រុមជប៉ុន Saitama Azalea សម្រាប់ជំនួបវគ្គសន្សំពិន្ទុចុងក្រោយ នៅរសៀលម៉ោង ២ ថ្ងៃទី៣១... | នៅជំនួបវគ្គសន្សំពិន្ទុលើកទី២ នៅយប់ថ្ងៃទី៣០ ខែឧសភា វិសាខា បានរងបរាជ័យក្រោមថ្វីដៃ Win Streak ដែលជាម្ចាស់ជើងឯកលីគបាល់ទះរបស់តៃវ៉ាន់។ ក្រុមទាំងពីរបានវាយបកគ្នាទៅវិញទៅមកយ៉ាងស្វិតស្វាយ រហូតឈានដល់៥សិត ក្នុងលទ្ធផលពិន្ទុ ២៥-២២, ២២-២៥ ២៥-១៩ ២៥-១៣ និង ១៥-១៣។ ឆ្លងកាត់ការប្រកួត២លើកដូចគ្នា Win Streak ឈរលេខ១រកបាន៥ពិន្ទុ វិសាខា ឈរលេខ២មា... |
article_6443.txt | Jude Bellingham មកដល់បច្ចុប្បន្នបានក្លាយជាតារាបាល់ទាត់លំដាប់ពិភពលោកមួយរូប នៅត្រឹមវ័យ ២០ឆ្នាំ ប៉ុន្តែប្រហែលជាមានមនុស្សជាច្រើនមិនធ្លាប់ដឹងឡើយ ថាតារាបាល់ទាត់សញ្ជាតិអង់គ្លេសរូបនេះ បានដើរតាមគន្លងឪពុករបស់ខ្លួន ដែលធ្លាប់ជាអតីតកីឡាករបាល់ទាត់ដ៏ល្អមួយរូប។ | ខ្សែបម្រើសញ្ជាតិអង់គ្លេស បានចាប់ផ្តើមអាជីពដំបូងក្នុងនាមជាកីឡាករក្រុមយុវជន របស់ក្លិប Birmingham និងចាប់ផ្តើមចូលរួមក្រុមធំក្លិប Birmingham នៅអាយុ ១៦ឆ្នាំ ក្នុងឆ្នាំ ២០១៩។ អំឡុងពេលនៅលេងក្លិប Birmingham កាលនោះកីឡាករវ័យ ២០ឆ្នាំ ត្រូវបានគ្រូបង្វឹកលោក លោក Pep Clotet ដាក់ឱ្យលេងនៅទីតាំងស្លាបឆ្វេង។ បន្ទាប់ពីលេងជាខ្សែបម្រើស្លាប ... |
article_6444.txt | សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានបដិសេធពាក្យចចាមអារ៉ាមថាបានប្រើប្រាស់លុយដើម្បីបញ្ចុះបញ្ចូលកីឡាករបរទេសឱ្យចូលសញ្ជាតិ និងលេងឱ្យក្រុមបាល់ទាត់ជម្រើសជាតិរបស់ពួកគេ។ | ចាប់តាំងពីឆ្នាំ ២០២២ មក ឥណ្ឌូណេស៊ី ទទួលបានកីឡាករបាល់ទាត់ដែលមានគុណភាពចំនួន ១២នាក់ មកពី ហូឡង់ អាម៉េរិក អេស្ប៉ាញ និងអង់គ្លេស ឱ្យចូលសញ្ជាតិខ្លួន ដើម្បីជួយក្រុមជម្រើសជាតិ។ ឆាប់ៗខាងមុននេះ PSSI ក៏នឹងផ្តល់សញ្ជាតិដល់កីឡាករសញ្ជាតិហូឡង់ពីរនាក់ទៀត ដែលរួមមានខ្សែការពារ Calvin Verdonk និងខ្សែប្រយុទ្ធ Jens Raven។ ការប្រ... |
article_6445.txt | ម្ចាស់ផ្ទះអាល្លឺម៉ង់ ដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់លោក Julian Nagelsmann។ ក្រុមរហស្សនាមឥន្ទ្រីដែកមួយនេះ ធ្លាប់ឈ្នះជើងឯក Euro ៣លើក ក្នុងឆ្នាំ១៩៧២ ១៩៨០ និងឆ្នាំ១៩៩៦។ សម្រាប់ជើងឯកប្រចាំទ្វីបអឺរ៉ុប មានតែអាល្លឺម៉ង់ និងអេស្ប៉ាញ ប៉ុណ្ណោះដែលឈ្នះច្រើនជាងគេចំនួន៣លើកដូចគ្នា។ | អាល្លឺម៉ង់ ដែលមាន İlkay Gündoğan សមាជិកក្រុម Barcelona ជាប្រធានក្រុម ធ្លាប់បង្ហាញខ្លួនក្នុងពានរង្វាន់អឺរ៉ុប១៣លើក ក្នុងចំណោម១៦លើក ដោយលើកដំបូងនៅឆ្នាំ១៩៧២។ សារព័ត៌មានឌីជីថលថ្មីៗ សូមណែនាំឈ្មោះកីឡាករទាំង២៦នាក់របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលត្រូវប៉ះស្វាគមន៍ ស្កុតឡែន ហុងគ្រី និងស្វ៊ីស ក្នុងពូល A ដូចខាងក្រោម... |
article_6446.txt | សមាគមក្លិបបាល់ទះ វិសាខា រកបានជ័យជម្នះជាថ្មី នៅក្នុងការប្រកួតទី៣ របស់ខ្លួន ក្នុងពានរង្វាន់បាល់ទះ Win+ Streak Volleyball Invitational 2024 នៅតៃវ៉ាន់ លើក្រុមមកពីជប៉ុន Saitama Azalea ដោយលទ្ធផលសិត ៣-១ នាថ្ងៃទី៣១ ខែឧសភា។ វិសាខាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយឈរក្នុងនាមក្រុមលេខ២ ក្នុងពូល B។ | ការយកឈ្នះទៅលើក្រុមមកពីជប៉ុន លទ្ធផលសិត ៣-១ ជួយរុញច្រានក្រុមបាល់ទះវិសាខា ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីក្លិប Saitama ឆ្លងកាត់ ៣ប្រកួត ឈ្នះ១ និងចាញ់២ ឈរចំណាត់ថ្នាក់លេខ ៣។ វិសាខាឈរនៅចំណាត់ថ្នាក់លេខ ២ ឈរពីក្រោមក្រុមម្ចាស់ផ្ទះ Win Streak។ ការប្រកួតនៅក្នុងសិតទីមួយ ប៉ះជាមួយក្លិបមកពីជប៉ុន ក្រុមវិសាខា យកឈ្នះទាំងត... |
article_6447.txt | Real Madrid ក្លាយជាក្រុមជើងឯកពានរង្វាន់ក្លិបកំពូលអឺរ៉ុប UEFA Champions League រដូវកាល ២០២៣-២៤ និងជាការបន្តកំណត់ត្រាជាក្រុមតែមួយក្នុងប្រវត្តិសាស្ត្រ ដែលលើកពាន ១៥លើក លើសក្រុមណាទាំងអស់។ ប្រធានក្រុម Dani Carvajal និង Vinicius Jr ស៊ុតម្នាក់មួយគ្រាប់នាំជ័យជម្នះដល់ Real Madrid បំបាក់ Dortmund លទ្ធផល ២-០ ឈានចូលថ្ងៃទី២ ខែមិថុនា... | ក្លិបយក្សអេស្ប៉ាញ Real Madrid ជាក្រុមលើកពានរង្វាន់ UEFA Champions League ច្រើនជាងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្ររបស់ UEFA ចំនួន ១៥លើក។ មិនតែប៉ុណ្ណោះ រយៈពេល ១០ឆ្នាំ ចុងក្រោយមកនេះ Real ឈ្នះពានរង្វាន់លំដាប់ក្លិបកំពូលអឺរ៉ុបចំនួន ៦ដង។ កាលពីឆ្នាំ ២០២៣ ស្ថិតក្នុងកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស Dortmund បានខកចិត្តម្តងរួចមកហើយ ដ... |
article_6448.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប៉ាឡេស្ទីន បានបង្កើតប្រវត្តិសាស្ត្រថ្មី តាមរយៈការឈានទៅវគ្គជម្រុះជុំទី៣ FIFA World Cup 2026 ជាលើកដំបូង ក្រោយស្មើលីបង់ ០-០ នៅវគ្គសន្សំពិន្ទុ។ | តាមរយៈលទ្ធផលស្មើលីបង់នៅលើទឹកដីកាតានៅជំនួបវគ្គសន្សំពិន្ទុពូល I ជុំទី២ នៅថ្ងៃទី៦ ខែមិថុនា គ្រប់គ្រាប់ដើម្បីជួយ ប៉ាឡេស្ទីនឆ្លងទៅជុំទី៣ នៃវគ្គជម្រុះកីឡាបាល់ទាត់ពិភពលោក តំបន់អាស៊ី។ ឆ្លងកាត់ការប្រកួត៥លើក ប៉ាឡេស្ទីនស្ថិតនៅចំណាត់ថ្នាក់ទី២ពូល I ដោយរកបាន៨ពិន្ទុ នាំមុខដាច់ក្រុមលីបង់ដែលនៅលេខ៣ ចំនួន៥ពិន្ទុ ស្របពេលនៅសល់១ប្រកួតទៀតប៉ុ... |
article_6449.txt | ការប្រកួតវគ្គជម្រុះព្រឹត្តិការណ៍ FIFA World Cup 2026 តំបន់អាស៊ី រវាងក្រុមជម្រើសជាតិកូរ៉េខាងជើង ទល់នឹងក្រុមស៊ីរី រួមទាំងមីយ៉ាន់ម៉ា ផ្លាស់ប្តូរពីទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ទៅកាន់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវវិញ។ | ដំបូងកាលវិភាគប្រកួត នឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន Kim Il Sung ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី១១ ខែមិថុនា ប៉ុន្តែយ៉ាងណាមិញ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានប្រកាសថា ការប្រកួតទាំងពីរនេះ ត្រូវផ្លាស់ប្តូរមកពហុកីឡដ្ឋានជាតិ Laos ស្ថិតក្នុងប្រទេសឡាវ វិញ។ ចំពោះការផ្លាស់ប្តូរទីទាំងប្រកួត សហព័ន្ធបាល់ទាត់ស៊ីរី (SFA) មិនទាន់មានមូលហេតុច្... |
article_645.txt | គណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភានៅថ្ងៃទី១៤ ខែកញ្ញាអនុម័តសំណើច្បាប់គោលនយោបាយតៃវ៉ាន់ឆ្នាំ២០២២ ។ ក្រោមសេចក្ដីច្បាប់នេះ អាម៉េរិកនឹងផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារដល់តៃវ៉ាន់ ហើយពង្រឹងទំនាក់ទំនងរវាងភាគីទាំងពីរតាមរយៈការកែប្រែគោលនយោបាយមួយចំនួនទៀត។ | ទោះបីចិនបង្ហាញការមិនពេញចិត្តចំពោះឥរិយាបទរបស់អាម៉េរិកមកលើតៃវ៉ាន់កន្លងមកនេះក៏ដោយ អាម៉េរិកនៅតែបន្តសកម្មភាពគាំទ្រតៃវ៉ាន់ដើម្បីទប់ទល់នឹងការគំរាមរបស់ចិន។ ការធ្វើទស្សនកិច្ចពីមន្ត្រីសភា ព្រឹទ្ធសភា និងមន្រ្តីជាន់ខ្ពស់ផ្សេងៗទៀត និងការបន្តលក់សព្វាវុធឱ្យតៃវ៉ាន់ជាដើម សុទ្ធសឹងតែជារឿងធ្វើឱ្យចិនខឹងសម្បារ។ ព្រឹទ្ធសភាអាម៉េរិក នៅថ្ងៃទី១៤... |
article_6450.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស ចាញ់ក្រុមអ៊ីស្លង់ ១-០ ក្នុងការប្រកួតកម្តៅសាច់ដុំចុងក្រោយ មុនទៅ Euro 2024។ បរាជ័យនៅ Wembley លោក Gareth Southgate ទទួលស្គាល់ក្រុមរហស្សនាមតោកំណាចលេងអន់។ | ១គ្រាប់របស់ Jon Dagur Thorsteinsson បានជួយអ៊ីស្លង់ឈ្នះអង់គ្លេស ១-០ ក្នុងជំនួបមិត្តភាព នៅរាត្រីថ្ងៃទី៧ ខែមិថុនា។ លោក Southgate ដែលដឹកនាំក្រុមអង់គ្លេសទី៩៥ប្រកួត ស្មើលោក Sir Bobby Robson យល់ច្បាស់ពីការខកចិត្តរបស់អ្នកគាំទ្រអង់គ្លេស ស្របពេល Euro 2024 កាន់តែខិតចូលមកដល់។ «ខ្ញុំយល់ចំពោះបរាជ័យនេះ។ ក្រុមរបស់យើងធ្វើមិនបានល្អ ដែ... |
article_6451.txt | ការប្រកួតពានរង្វាន់ពិភពលោកកីឡាកាប៉ាឌី (World Cup Kabaddi) ឆ្នាំ ២០២៤ នឹងត្រូវរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា នាខែសីហាខាងមុខ។ កីឡាកាប៉ាឌី មានអាយុកាលជិត ៥០០០ឆ្នាំ តាមជំនឿប្រជាជនឥណ្ឌា និងនៅលើសិលាចរិត ដោយមានភាពស្រដៀងគ្នា ទៅនឹងល្បែងកម្សាន្ត «លេងអ៊ូ» របស់កម្ពុជា ដែលតែងប្រទះឃើញនៅតាមភូមិស្រុកនានា។ | កីឡាកាប៉ាឌី មានដើមកំណើតមកពីប្រទេសឥណ្ឌា អាយុកាលជិត ៥០០០ឆ្នាំហើយ។ ការប្រកួតកីឡាកាប៉ាឌី ពានរង្វាន់ពិភពលោក លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយមានក្រុមអត្តពលិក និងគ្រូបង្វឹក ៤០០នាក់ នាប្រកួតពីថ្ងៃទី២០ ដល់ទី ២៥ ខែសីហា។ ក្រុមការពារជើងឯកឥណ្ឌា ត្រូវបានគេប៉ាន់ស្មានថា នៅតែជាក្រុមដ៏ខ្លាំងសម្រាប់កីឡាប្រភេទនេះ ខណៈប៉ាគីស្ថានជាគូប្រ... |
article_6452.txt | Cristiano Ronaldo បន្តឈ្នះពានរង្វាន់ឯកត្តជនបន្ថែមទៀតក្នុងអាជីព ដោយក្លាយជាម្ចាស់ស្បែកជើងមាស ប្រចាំលីគកំពូលអារ៉ាប៊ីសាអូឌីត រដូវកាល ២០២៣-២៤ ក្រោយបាន៣៥គ្រាប់ឱ្យ Al Nassr។ Ronaldo រកបាន ៥០គ្រាប់ ពីគ្រាប់កម្មវិធីប្រកួតទាំងអស់ប្រចាំរដូវកាលនេះ។ | កីឡាករសញ្ជាតិព័រទុយហ្កាល់ បន្តកត់ត្រាកំណត់ត្រា និងពានរង្វាន់ឯកត្តជនដែលគេបានឈ្នះទៅក្នុងសៀវភៅប្រវត្តិសាស្ត្របាល់ទាត់សម័យទំនើប។ រដូវកាល ២០២៣-២៤ ខ្សែប្រយុទ្ធរបស់ក្រុម Al Nassr រកបាន ៥០គ្រាប់ជាថ្មីទូទាំងរដូវកាល និងរាល់ពានរង្វាន់ដែលបានប្រកួត។ កាលពីរដូវកាលមុន Ronaldo ក៏ជាប់ឈ្មោះជាកីឡាករដែលរកបានគ្រាប់បាល់លើស ៥០គ្រាប់ទូទាំងរដូ... |
article_6453.txt | បន្ទាប់ពីមានការបង្ហាញឯកសារ ដ៏ដូចជាពន្យល់ពីផលប្រយោជន៍ស្តីពីការប្រើប្រាស់ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) នៅក្នុងការប្រកួត Premier League ក្លិបទាំង ២០ បានបោះឆ្នោតសម្រេចឱ្យបន្តប្រើប្រាស់ប្រព័ន្ធនេះនៅរដូវកាលបន្តបន្ទាប់ដដែល។ | រដូវកាល ២០២៣-២៤ ក្លិបមួយចំនួនបានតវ៉ា ស្តីពីការកាត់សេចក្តីខុសពីប្រព័ន្ធ VAR ប៉ុន្តែកំហុសឆ្គងហាក់បីមានតិចជាង ការកាត់សេចក្តីដែលត្រឹមត្រូវ។ ក្លិបដែលបានតវ៉ា ទាក់ទងនឹងការកាត់សេចក្តីខុសរបស់ប្រព័ន្ធ VAR ដែលផ្តល់ទៅកាន់អាជ្ញាកណ្តាលការប្រកួតរួមមាន Liverpool, Wolverhampton Wanderers នឹងក្លិបមួយចំនួនទៀត។ បើតាមរបាយការណ៍របស់ BBC ក្លិ... |
article_6454.txt | ខ្សែបម្រើប្រយុទ្ធ Jude Bellingham ដែលរីកចម្រើនយ៉ាងឆាប់រហ័សនៅក្លិបយក្ស Real Madrid នឹងអាចជួយនាំក្រុមជម្រើសជាតិអង់គ្លេស ឡើងទៅកាន់កម្រិតថ្មីមួយបន្ថែមទៀត សម្រាប់ព្រឹត្តិការណ៍ UEFA Euro 2024។ លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ក៏នឹងអាចដាក់ក្តីរំពឹងលើកីឡាករវ័យ ២០ឆ្នាំ បន្ទាប់ពីរូបគេទទួលបានភាពជោគជ័យនៅក្លិ... | កន្លងមក ក្រុមរហស្សនាមតោកំណាចអង់គ្លេស ហាក់បីមានបញ្ហាជាប់គាំង ក្នុងការស្វែងរកកីឡាករដែលមានឱកាសនាំជ័យជម្នះក្នុងការប្រកួតមកចូលរួមក្រុម សម្រាប់ការប្រជែងពានរង្វាន់ Euro 2024។ ប៉ុន្តែ Jude Bellingham កំពុងតែក្លាយជាកីឡាករមួយរូប ដែលមានការចាប់អារម្មណ៍ខ្លាំងបំផុតមួយ សម្រាប់ជម្រើសជាតិ ក៏ដូចជាការនាំក្រុមឈានដល់ការឈ្នះពានអន្តរជាតិលើកដ... |
article_6455.txt | Bayern Munich តែងតាំងលោក Vincent Kompany ជាអ្នកចាត់ការថ្មីរបស់ខ្លួន ដោយចុះកិច្ចសន្យារយៈពេល៣ឆ្នាំ ពោលដល់ ខែមិថុនា ឆ្នាំ ២០២៧។ Kompany ដែលត្រូវជំនួសលោក Thomas Tuchel ទើបចែកផ្លូវពី Burnley បន្ទាប់ពីដឹកនាំក្រុមធ្លាក់ពី Premier League ទៅ Championship។ | នាយកប្រតិបត្តិក្លិប Bayern Munich លោក Jan-Christian Dreesen បានបង្ហាញការពេញចិត្តពំពោះ Kompany និងចាត់ទុកអ្នកចាត់ការសញ្ជាតិបែលហ្ស៊ិក វ័យ៣៨ឆ្នាំ រូបនេះស័ក្តិសមចំពោះតំណែងមួយនេះ។ «យើងទាំងអស់គ្នានៅក្នុងក្លិបមើលឃើញថា Vincent Kompany ជាគ្រូបង្វឹកដ៏ត្រឹមត្រូវសម្រាប់ FC Bayern ហើយពួកយើងទន្ទឹងរង់ចាំយ៉ាងអន្ទះសារក្នុងការធ្វើការជាម... |
article_6456.txt | លោក Gareth Southgate បានកាត់ឈ្មោះកីឡាករម្នាក់ចេញរួចរាល់ពីការប្រមូលផ្តុំក្រុមជម្រើសជាតិអង់គ្លេស មុន ថ្ងៃទី៧ ខែមិថុនា មកដល់ដែលជាថ្ងៃកំណត់ សម្រាប់ប្រកាសបញ្ជីឈ្មោះកីឡាករផ្លូវការ ២៦នាក់ ចុងក្រោយរបស់ក្រុមនីមួយៗ ទៅកាន់ព្រឹត្តិការណ៍ UEFA Euro 2024។ កីឡាករ James Maddison ជាកីឡាករដែលបានកាត់ចេញដំបូងគេបង្អស់។ | មុនការប្រកួតផ្លូវការមកដល់ អង់គ្លេសបានប្រកាសពីការប្រមូលផ្តុំកីឡាករចំនួន ៣៣រូប ហ្វឹកហាត់ត្រៀមសម្រាប់ព្រឹត្តិការណ៍ Euro 2024 ធ្វើឡើងក្នុងប្រទេសអាល្លឺម៉ង់។ អង់គ្លេស នឹងត្រូវធ្វើដំណើរទៅកាន់អាល្លឺម៉ង់ ដោយមានកីឡាករត្រឹម ២៦នាក់ ក្នុងបញ្ជីប៉ុណ្ណោះ ហើយកីឡាករចំនួន ៧នាក់ នឹងត្រូវកាត់ចេញ។ គម្រោងរបស់លោក Southgate គ្រូបង្វឹកក្រុមអង់គ... |
article_6457.txt | សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) សម្រេចពិន័យ Emilio Nsue មិនឱ្យចូលរួមប្រកួតអន្តរជាតិរយៈពេល៦ខែ ក្រោយរកឃើញថាម្ចាស់ស្បែកជើងមាសពានរង្វាន់អាហ្វ្រិក Africa Cup of Nations រូបនេះ លេងឱ្យក្រុមជម្រើសជាតិគីណេអេក្វាទ័ទាំងខុសច្បាប់ ១១ឆ្នាំ។ សហព័ន្ធកីឡាបាល់ទាត់ហ្គីណេអេក្វាទ័រ ក៏រងពិន័យជាប្រាក់យ៉ាងច្រើនផងដែរ ចំនួន ១៦៤,០០០ ដុល្លារ។ | កាលពីខែធ្នូ ឆ្នាំ ២០១៣ FIFA មិនអនុញ្ញាតឱ្យ Nsue លេងឱ្យក្រុមជម្រើសជាតិ គីណេអេក្វាទ័រ ឡើយ ដោយសាររូបគេបង្ហាញខ្លួនច្រើនដងក្នុងក្រុមយុវជនអេស្ប៉ាញ ពី U-16 រហូតដល់ U-21។ យ៉ាងណាក៏ដោយប្រធានក្រុមហ្គីណេអេក្វាទ័ររូបនេះ នៅតែបន្តតំណាងឱ្យក្រុមដោយមិនគិតពីអ្វីទាំងអស់ រហូតបង្ហាញខ្លួន៤៣ប្រកួត និងរកបាន២២គ្រាប់។ ១១ឆ្នាំក្រោយ ស្ថាប័នគ្រប់គ្... |
article_6458.txt | លោក Joan Laporta ប្រធានក្លិប Barcelona បានចេញមុខបកស្រាយបញ្ហាដែលបានកើតឡើងរវាងក្លិបជាមួយនឹងអតីតគ្រូបង្វឹក Xavi Hernandez ដែលឈានដល់ការសម្រេចចិត្តបណ្តេញចេញពីតំណែង។ លោក Laporta បញ្ជាក់ថា ការសម្រេចចិត្តបញ្ចប់លោក Xavi ព្រោះតែការបាត់បង់ជំនឿចិត្តទៅលើក្រុម និងបញ្ហាផ្សេងៗក្នុងក្រុមនាពេលកន្លងមក។ | Xavi បានដឹកនាំក្រុម Barcelona ជាមួយនឹងកិច្ចសន្យារយៈពេល ៣ឆ្នាំ នៅក្លិបបានចែកផ្លូវជាមួយនឹងលោក Ronald Koeman កាលពីឆ្នាំ ២០២១។ រដូវកាល ២០២៣-២៤ ជារដូវកាលដំបូងរបស់ Xavi បានជួយដឹកនាំក្រុមរហស្សនាមអ្នកមានបុណ្យឈ្នះពានរង្វាន់ La Liga។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ វ័យ ៤៤ឆ្នាំ ត្រូវបានបណ្តេញចេញពីតំណែងកាលពីខែមុន ពោលក្រោយប៉ុន្មានថ្ងៃប៉... |
article_6459.txt | លោក Jose Mourinho ក្លាយជាអ្នកចាត់ការទូទៅ Fenerbahce នៃលីគកំពូលប្រទេសតួកគី។ ជាក្លិបទី១០ ក្រោមការដឹកនាំរបស់ខ្លួនអ្នកចាត់ការរហស្សនាម Special One ទទួលបានការស្វាគមន៍ពីអ្នកគាំទ្រ Fenerbahce រាប់ពាន់នាក់នាពិធីបង្ហាញមុខ នៅថ្ងៃទី២ ខែមិថុនា។ | អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្កាល់ វ័យ ៦១ឆ្នាំ មិនមានក្លិបដឹកនាំ ចាប់តាំងពីខែមករា មកម្ល៉េះ បន្ទាប់ពី AS Roma របស់លីគកំពូលអ៊ីតាលី Serie A បញ្ចប់តំណែង។ ក្លិប Fenerbahce បានរៀបចំពិធីអបអរ ការតែងតាំងអ្នកចាត់ការថ្មី សម្រាប់លោក Mourinho ក្នុងកីឡដ្ឋាន Ulker ស្ថិតក្នុងទីក្រុងអ៊ីស្តង់បូល ប្រទេសតួកគី។ អ្នកគាំទ្ររាប់ពាន់នាក់ បានចូ... |
article_646.txt | អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានទៅដល់ប៉ាគីស្ថាននៅថ្ងៃទី៩ ខែកញ្ញា ដើម្បីជំរុញការផ្តល់ជំនួយបន្ថែមពីបណ្ដាប្រទេសនានាទៅប្រទេសនេះដែលកំពុងរងគ្រោះដោយទឹកជំនន់ដ៏ធំមិនធ្លាប់ជួប។ | ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី៩ ខែកញ្ញា បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប៉ាគីស្ថាន ជាទីរងគ្រោះដោយទឹកជំនន់មិនធ្លាប់មាន។ ដំណើរទស្សនកិច្ចនេះ មានបំណងជំរុញការគាំទ្រជាសកលសម្រាប់វិបត្តិមនុស្សធម៌ដែលកំពុងប៉ះពាល់ដល់មនុស្សរាប់លាននាក់។ ចំពោះដំណើរទស្សនកិច្ចទៅប៉ាគីស្ថាននេះ លោក ហ្គូតេរ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.