file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_7271.txt | ក្លិប Liverpool ចោទប្រកាន់ក្រុមមន្ត្រីអាជ្ញាកណ្តាលប្រព័ន្ធវីដេអូ (VAR) មានភាពខ្វះខាតក្នុងការកាត់សេចក្តី បន្ទាប់ពី VAR បានសម្រេចចិត្តមិនផ្តល់គ្រាប់បាល់ ១គ្រាប់ ដែល Luis Diaz ស៊ុតចូលក្នុងការប្រកួតចាញ់ក្រុម Tottenham Hotspur លទ្ធផល ២-១។ ក្លិបហង្សក្រហមចោទ VAR ថាធ្វើឱ្យខូចខាតដល់សុចរិតភាពកីឡា។ | ក្រុម Liverpool ដែលមានគ្នាត្រឹមតែ ៩នាក់ នៅក្នុងការប្រកួតដែលចាញ់ Spurs បន្ទាប់ពីកីឡាករ Curtis Jones និងកីឡាករ Diogo Jota ទទួលបានកាតក្រហមក្នុងការប្រកួត ហើយនៅនាទី៩០+៦ កីឡាករខ្សែការពារ Joel Matip របស់ក្រុម Liverpool ធ្វើឱ្យរបូតបាល់ចូលទីខ្លួនឯង។ ក្រុម Liverpool ត្រូវបានបើកការនាំមុខទៅលើ Spurs វិញ ដោយការស៊ុតបាល់ ១គ្រាប់របស់... |
article_7272.txt | លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United បារម្ភពីការចាប់ផ្តើមមិនល្អរបស់កូនក្រុម នៅដើមរដូវកាល បន្ទាប់ពីក្រុមបន្តប្រកួតចាញ់ជាបន្តបន្ទាប់។ Man United ចាញ់ក្រុម Crystal Palace លទ្ធផល ១-០ ដល់ក្នុងទឹកដី Old Trafford នាថ្ងៃទី៣០ ខែកញ្ញា។ | ៧ប្រកួតនៅ Premier League ក្រុមបិសាចក្រហមរងបរាជ័យ ៤ប្រកួតរួចទៅហើយ ដែលនេះជាកំណត់ត្រាដ៏អាក្រក់បំផុតសម្រាប់ពួកគេ បើគិតចាប់តាំងពីរដូវកាល ១៩៨៩-៩០ មក។ នេះជាការចាញ់ជាបន្តបន្ទាប់នៅក្នុងទឹកដីសម្រាប់ Man United ដែលរបូត ៣ពិន្ទុទៅកាន់ក្រុម Crystal Palace ដោយកីឡាករ Joachim Andersen បានស៊ុតគ្រាប់ជ័យជម្នះតាំងតែពីវគ្គទីមួយ។ Man United ... |
article_7273.txt | លោក Mauricio Pochettino អ្នកចាត់ការក្រុម Chelsea បង្ហាញក្តីសង្ឃឹមរបស់លោកថាកូនក្រុមនឹងកសាងទម្រង់លេងប្រសើរឡើងវិញ តាមរយៈការទម្លាក់ក្រុម Brighton & Hove Albion នៅពានរង្វាន់ EFL Cup ជុំទី៣ ក្នុងលទ្ធផល ១-០។ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនក៏រំពឹងថាក្រុមនឹងនាំមកនូវលទ្ធផលល្អសម្រាប់ការប្រជែងក្របខណ្ឌ Premier League។ | ជ័យជម្នះលើក្រុម Brighton & Hove Albions ដែលជាក្រុមស្ថិតក្នុងកំពូលទាំង ៤ នៃ EFL Cup រដូវកាលមុន ធ្វើបានដោយការស៊ុតបាល់យ៉ាងល្អពីសំណាក់កីឡាករ Nicolas Jackson នៅនាទី៥០។ Chelsea រកបានកៅអីការប្រកួតជុំទី៤ ដោយត្រូវជួបក្រុម Blackburn Rovers នៅថ្ងៃទី៣០ ខែតុលា។ ចំណែកនៅក្នុង Premier League វិញក្រុមរហស្សនាមតោខៀវ កំពុងតែស្ថិតនៅក្នុងច... |
article_7274.txt | ជំនួបដែលលុបចោលរវាងក្រុម Ajax Amsterdam និង Feyenoord នៃលីគកំពូលហូឡង់ Eredivisie នឹងត្រូវបន្តការប្រកួតឡើងវិញនៅថ្ងៃទី២៧ ខែកញ្ញា តែមិនអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលទស្សនាឡើយ។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់ហូឡង់ (KNVB) នាថ្ងៃទី២៥ ខែកញ្ញា។ | ការប្រកួតរវាងក្រុមទាំងពីរនៃលីគកំពូលហូឡង់ Eredivisie កាលពីថ្ងៃទី២៤ ខែកញ្ញា ត្រូវបានលុបចោល ក្រោយពេលអ្នកគាំទ្របានដុតកាំជ្រូចភ្លើងបោះចូលក្នុងទីលាន ហើយមន្ត្រីប៉ូលិសការពារសុវត្ថិភាពក្នុងកីឡដ្ឋានបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងអ្នកគាំទ្រឱ្យចាកចេញពីកីឡដ្ឋាន។ ការប្រកួតនោះម្ចាស់ផ្ទះ Ajax បានរកគ្រាប់បាល់ចំនួន ៣គ... |
article_7275.txt | ខ្សែប្រយុទ្ធ Lionel Messi អង្គុយមើលក្រុម Inter Miami ពីចម្ងាយ ខណៈក្រុមរងបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ US Open Cup ក្រោមថ្វីជើងក្រុម Houston Dynamo ក្នុងលទ្ធផល ២-១។ Messi គ្មានឈ្មោះនៅក្នុងក្រុមសម្រាប់ការប្រកួតឡើយ ព្រោះតែបញ្ហារបួសក្រោយពីចូលរួមក្រុមជម្រើសជាតិអាហ្សង់ទីនរួចមក។ | លោក Gerardo Martino អ្នកចាត់ការក្រុម Miami នាថ្ងៃទី២៧ ខែកញ្ញា បាននិយាយថាលោកនឹងនៅរង់ចាំតារាបាល់ទាត់កំពូលរបស់ក្រុមរហូតដល់ពេលវេលាចុងក្រោយនៃការសម្រេចចិត្តបញ្ជាក់ពីការរបួស ឬក៏អាចចូលលេងវិញបាន ប៉ុន្តែការបង្ហាញបញ្ជីឈ្មោះសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងកីឡដ្ឋាន DRV PNK ប្រធានក្រុម Messi គ្មានឈ្មោះឡើយ។ «វានឹងមិនមែនជាការប... |
article_7276.txt | ប្រធានសភាតំណាងរាស្រ្តអាម៉េរិក លោក Kevin McCarthy ប្រឈមនឹងការដកតំណែងចេញ ក្រោយរដ្ឋាភិបាលអាម៉េរិក អាចបន្តដំណើរការបានរយៈពេលជាង១ខែទៀត។ សមាជិកបក្សសាធារណរដ្ឋ លោក Matt Gaetz នៅថ្ងៃទី១ ខែតុលា បានអះអាងថា លោកកំពុងស្វះស្វែងរកការដកតំណែងលោក Kevin McCarthy។ | អត្ថបទទាក់ទង ប្រធានសភាតំណាងអាម៉េរិក បញ្ជាឱ្យបើកការស៊ើបអង្កេតដកតំណែងលោក ចូ បៃឌិន រដ្ឋាភិបាលអាម៉េរិក នៅថ្ងៃទី៣០ ខែកញ្ញា បានចៀសផុតការបិទ ដែលអាចបង្កឱ្យបុគ្គលិកសហព័ន្ធជាច្រើនពាន់នាក់គ្មានប្រាក់បើក ក្រោយសភាអាម៉េរិកទាំងពីរថ្នាក់ បានឯកភាពលើកិច្ចព្រមព្រៀងមូលនិធិរយៈពេលខ្លីសម្រាប់រដ្ឋាភិបាលអាម៉េរិក ដោយអាចដំណើរការដល់ថ្ងៃទី១៧ ខែវិច... |
article_7277.txt | លោក Gareth Southgate គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស ចាត់ទុកការរិះគន់ឥតឈប់ឈរពីសំណាក់អ្នកគាំទ្រលើខ្សែការពារ Harry Maguire ជារឿងកំប្លែង ដ៏គួរឱ្យអស់សំណើច។ | Maguire បន្តរងការរិះគន់ ក្រោយពេលរូបគេបានផ្លាស់ប្តូរចូលក្នុងការប្រកួតឱ្យក្រុមជម្រើសជាតិអង់គ្លេស ទល់នឹងក្រុមស្កុតឡែន ក្នុងទីក្រុង Glasgow កាលពីថ្ងៃទី១២ ខែកញ្ញា និងជាការបង្ហាញខ្លួនលើកទី៥៩។ ការប្រកួតនោះតោកំណាចអង់គ្លេសយកឈ្នះលើស្កុតឡែនលទ្ធផល ៣-១ ប៉ុន្តែគ្រាប់ទាំងនោះគឺសុទ្ធសឹងតែជាកីឡាករអង់គ្លេសរកបានទាំងអស់ ដោយ ១គ្រាប់របស់ស្កុ... |
article_7278.txt | ម្ចាស់ការពារតំណែងជើងឯកកូរ៉េខាងត្បូង លត់ក្រុមកូវ៉ែត ៩-០ ក្នុងការប្រកួតកីឡាអាស៊ី Asian Games វិញ្ញាសាបាល់ទាត់បុរសអាយុក្រោម២៣ឆ្នាំ នៅជំនួបបើកឆាកវគ្គសន្សំពិន្ទុពូល E។ កូរ៉េខាងជើង ដែលទើបបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ជាថ្មីក្រោយរងបម្រាម ក៏រកបានជ័យជមុ្នះផងដែរតាមរយៈលទ្ធផលឈ្នះឆាយន្នីសតាយប៉ិ ២-០ ក្នុងជំនួបដំបូងពូល F។ ក្រុមតំបន់អា... | ក្នុងការប្រកួតបើកឆាកពូល E នៅថ្ងៃទី១៩ ខែកញ្ញា ក្រុម U23 កូរ៉េខាងត្បូង ដែលត្រូវការពារមេដាយមាសរបស់ខ្លួនទទួល៣ពិន្ទុដំបូងជាមួយជ័យជម្នះលើសលុបដល់ទៅ ៩-០ លើកូវ៉ែត។ ក្នុងពូលនេះ ថៃ តាមបានស្មើពីបារ៉ែន ក្នុងលទ្ធផល ១-១។ តាមរយៈលទ្ធផលនេះ កូរ៉េខាងត្បូងឈរលេខ១ក្នុងពូលបណ្តោះអាសន្ន តាមពីក្រោយដោយថៃ បារ៉ែន និងកូរ៉ែតនៅបាតតារាង។ កូរ៉េខាងជើង ដែ... |
article_7279.txt | នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានអះអាងនៅចំពោះមុខប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក Gianni Infantino ថា ថៃ និងសមាជិកអាស៊ានផ្សេងទៀតបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាសហម្ចាស់ផ្ទះ FIFA World Cup ២០៣៤ ប្រសិនបើត្រូវបានជ្រើសរើស។ | ប្រទេសសមាជិកអាស៊ានទាំង១០ បានដាក់គោលដៅដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣៤។ មេដឹកនាំខ្លះរបស់អាស៊ាន ក៏តែងបញ្ជាក់ពីបំណងរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនេះដែរ។ អំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន ក៏ឆ្លៀតជួបជាមួយប្រមុខ FIFA Gianni Infantino ។ «ខ្ញុំបានលើកកិច្ចការនេះជាមួយប្រធាន... |
article_728.txt | បណ្ដាប្រទេសជាង៦០នៅទ្វីបអាហ្វ្រិក នៅថ្ងៃទី២៩ ខែសីហា បានអំពាវនាវឱ្យពិភពលោកបញ្ឈប់សកម្មភាពដែលនាំឱ្យមានភាពអយុត្តិធម៌ទាក់ទងបញ្ហាអាកាសធាតុចំពោះតំបន់នេះ។ ក្រុមប្រទេសអាហ្រ្វិកដែលរួមចំណែកបង្កឱ្យមានបម្រែបម្រួលអាកាសធាតុតិចតួច កំពុងរងគ្រោះខ្លាំងជាងគេដោយការឡើងកម្ដៅផែនដីទៅវិញ។ | បម្រែបម្រួលអាកាសធាតុជាបញ្ហាប្រឈមដ៏ធំ ដែលបង្កគ្រោះមហន្តរាយធម្មជាតិជាច្រើនដល់ផែនដីនាពេលបច្ចុប្បន្ន។ វាបានធ្វើឱ្យមានវិសមភាពលើផលប៉ះពាល់ផងដែរ ដោយបណ្ដាប្រទេសអភិវឌ្ឍបានចូលរួមចំណែកយ៉ាងធំបង្កឱ្យមានបម្រែបម្រួលអាកាសធាតុ ខណៈផលវិបាកភាគច្រើនត្រូវធ្លាក់ទៅលើបណ្ដាប្រទេសក្រីក្រ ពិសេសអាហ្វ្រិកទៅវិញ។ មន្ត្រីរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិប... |
article_7280.txt | ការប្រកួតក្របខណ្ឌបាល់ទាត់កំពូលអាស៊ី AFC Champions League រដូវកាល ២០២៣-២៤ កំពុងកើនការចាប់អារម្មណ៍ឡើងវិញ ខណៈដែលការប្រជែងមួយនេះនឹងមានកីឡាករល្បីៗមកពីតំបន់អឺរ៉ុបត្រៀមបង្ហាញខ្លួនលើកដំបូង។ Cristiano Ronaldo ដែលធ្លាប់ឈ្នះ UEFA Champions League ៥សម័យនឹងចាប់ផ្តើមភារកិច្ចរបស់គេសម្រាប់ពានរង្វាន់កំពូលក្នុងទ្វីបអាស៊ី នៅថ្ងៃទី១៩ ខែក... | កាលនៅអឺរ៉ុប Ronaldo ធ្លាប់ឈ្នះពានរង្វាន់ UEFA Champions League ៥សម័យ ដោយជាមួយនឹងក្លិប Manchester United ១លើក និងជាមួយ Real Madrid ៤លើក មុនផ្លាស់ទៅលីគអារ៉ាប៊ីសាអូឌីត។ ក្រៅពីប្រធានក្រុមព័រទុយហ្កាល់រូបនេះ មានកីឡាករល្បីៗមួយចំនួនទៀតដែលបានផ្លាស់ទៅកាន់ក្លិបកំពូលនៅអារ៉ាប៊ីសាអូឌីត នឹងបង្ហាញវត្តមាន ក៏ដូចជាបង្កើនការចាប់អារម្មណ៍ជា... |
article_7281.txt | ក្រុម Manchester United កាន់តែដុនដាប់ ក្រោយចាញ់ Brighton & Hove Albion ក្នុងលទ្ធផល ៣-១ នៅ Old Trafford ក្នុងជំនួប Premier League សប្តាហ៍ទី៥ នៅថ្ងៃទី១៦ ខែកញ្ញា។ នេះជាបរាជ័យទី៣ ហើយក្នុងការប្រកួត៥លើកនៅរដូវកាល ២០២៣-២៤នេះ។ ទោះចាញ់ តែលោក Erik ten Hag ថាក្រុមមិនស្ថិតក្នុងវិបត្តិទេ និងជឿជាក់កូនក្រុមអាចផ្លាស់ប្តូរស្តានការអាក្រក... | ក្រុមរបស់ Erik ten Hag ត្រូវរងភាពអាម៉ាសយ៉ាងធ្ងន់ធ្ងរនៅទឹកដីខ្លួន តាមរយៈការស៊ុតបញ្ចូលទីជាបន្តបន្ទាប់របស់ Danny Welbeck, Pascal Gross និង Joao Pedro ដើម្បីជួយ Brighton នាំមុខ Man Utd ៣-០ មុន។ Hannibal Mejbri ដែលទើបប្តូរចូល និងបង្ហាញខ្លួនដំបូង សម្រេចទីបាន១គ្រាប់ឱ្យបិសាចក្រហម។ ចប់ការប្រកួត Brighton ឈ្នះ Man Utd ៣-១។ នេះជាប... |
article_7282.txt | សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បានបង្ហាញពីការវាយតម្លៃរបស់ខ្លួនថា ការកាន់តំណែងរបស់អ្នកចាត់ការទូទៅក្រុមស្ថិតក្នុងលីគកំពូលៗនៅតំបន់អឺរ៉ុបកាលពីរដូវកាលមុនមានរយៈពេលជាមធ្យមមិនលើសពី ១ឆ្នាំ ៤ខែ។ | រដូវកាល ២០២២-២៣ បានក្លាយជាកំណត់ត្រាមួយដ៏ខ្ពស់បំផុតមួយ ដែលមានការបណ្តេញអ្នកចាត់ការក្រុមចំនួន ៧៣៥លើក នៃក្របខណ្ឌលីគកំពូលទូទាំងតំបន់អឺរ៉ុប។ ក្របខណ្ឌ Premier League តែមួយ ជាកំណត់ត្រាមានការផ្លាស់ប្តូរអ្នកចាត់ការអចិន្ត្រៃយ៍ចំនួន ១៥ដងជាងរៀងរាល់រដូវកាល។ បើតាមរបាយការណ៍របស់ UEFA ការងារអ្នកចាត់ការទូទៅក្រុមចំនួន ១,២០៩ នៅទូទាំងតំបន់ទ... |
article_7283.txt | ពានរង្វាន់ឯកត្តជន UEFA Champions League Player of the Season គឺជាពានរង្វាន់ដ៏មានតម្លៃមួយ ដែលត្រៀមផ្តល់ទៅកាន់កីឡាករមានសមត្ថភាពខ្លាំង និងទម្រង់លេងល្អបំផុត នៅក្នុងការប្រកួតប្រជែងពានរង្វាន់ក្លិបកំពូលតំបន់អឺរ៉ុប។ | ការផ្តល់ពានរង្វាន់មួយនេះ ទៅកាន់កីឡាកររូបណាម្នាក់ គឺពឹងផ្អែកទៅលើសមត្ថភាពបច្ចេកទេសដ៏ខ្លាំងពូកែរបស់កីឡាករម្នាក់នោះ បូករួមទម្រង់លេងមានកម្រិតខ្ពស់ជាងគេបង្អស់ រាល់ការប្រកួត ដែលរូបគេបាននាំជ័យជម្នះដល់ក្រុម។ ពានរង្វាន់នេះក៏អបអរទៅកាន់ភាពអស្ចារ្យនៃបាល់ទាត់ក្នុងតំបន់អឺរ៉ុប ដែលកីឡាករបានឈ្នះពានដ៏ពិសេសមួយនេះ សុទ្ធសឹងតែជាកីឡាករខ្លាំងព... |
article_7284.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិចិន ត្រូវបានក្រុមអ្នកគាំទ្រខ្លួនស្រែកចម្អក និងស្រែកទាមទារប្តូរលុយថ្លៃសំបុត្រចូលទស្សនាវិញ បន្ទាប់ពីក្រុមចិន ប្រកួតចាញ់ស៊ីរី ១-០ ក្នុងការប្រកួតមិត្តភាពក្នុងដី។ | ការប្រកួតនានារយៈ ២ឆ្នាំ កន្លងមកនេះ ជម្រើសជាតិចិនរកបានជ័យជម្នះត្រឹមតែ ៤ប្រកួតប៉ុណ្ណោះ ដោយក្រុមដែលពួកគេឈ្នះមានកម្រិតក្រោមចំណាត់ថ្នាក់ទី ៩០របស់ពិភពលោក។ ការបរាជ័យចុងក្រោយរបស់ពួកគេ គឺក្រុមមានចំណាត់ថ្នាក់ទី ៩៤ លើពិភពលោកស៊ីរី តែម្តង។ ក្រោយចាញ់ការប្រកួតលោក Aleksandar Jankovic ដែលជាគ្រូបង្វឹកក្រុមចិន មានអារម្មណ៍មិនសប្បាយចិត្តចំ... |
article_7285.txt | លោក Juergen Klinsmann គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង បានអំពាវនាវដល់អ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយឱ្យជួយកសាង ស្មារតីវិជ្ជមាន និងផ្សាយព័ត៌មានល្អៗរបស់ក្រុម។ ការស្នើរបស់លោក Klinsmann ធ្វើឡើងដើម្បី ជួយក្រុមកូរ៉េខាងត្បូងបង្កើនការត្រៀមខ្លួនក្នុងការប្រកួត Asian Cup ឆ្នាំ២០២៤ នៅកាតា ចំពេលមានការរិះគន់លើទម្... | បន្ទាប់ពីការប្រកួតស្មើ ៣ដង និងចាញ់ ២ដងចាប់តាំងពីការតែងតាំងលោក Klinsmann ក្នុងខែកុម្ភៈ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់បានដឹកនាំកូរ៉េខាងត្បូងទទួលបានជ័យជម្នះលើកដំបូងលើក្រុមអារ៉ាប៊ីសាអូឌីតក្នុងលទ្ធផល ១-០ ក្នុងជំនួបមិត្តភាពនៅថ្ងៃទី១២ ខែកញ្ញា ក្នុងក្រុង Newcastle។ លោក Klinsmann ដែលត្រូវបានរិះគន់ ចំពោះការមិនចំណាយពេលគ្រប់គ្រាន់នៅក... |
article_7286.txt | ក្រុម Newcastle United រកបាន ១ពិន្ទុក្នុងការបង្ហាញខ្លួនដំបូងនៅ UEFA Champions League ក្រោយស្មើម្ចាស់ផ្ទះ AC Milan ០-០ ក្រោយខកខានរយៈពេល ២០ឆ្នាំ។ រីឯក្រុមខ្លាំងៗដូចជា Barcelona, Manchester City និង Paris Saint Germain សុទ្ធសឹងតែឈ្នះការប្រកួតរៀងខ្លួន សម្រាប់ការប្រកួតប្រជែងសប្តាហ៍ដំបូង។ | ការវិលត្រលប់សារជាថ្មីក្រោយបាត់មុខ ២០ឆ្នាំ ក្រុមសារិកាព្រៃ បានបង្ហាញសមត្ថភាពទប់ទល់ក្រុម AC Milan រហូតរកបាន ១ពិន្ទុ ដើម្បីជាការអបអរការវិលត្រលប់មកវិញនេះ។ AC Milan ជាក្រុមចំណាត់ថ្នាក់លេខ ៤ នៅរដូវកាលមុន ក៏បានវាយសម្រុកខ្លាំងលើក្រុមមកពីអង់គ្លេស ប៉ុន្តែរនាំងដ៏រឹងនាំនៃខ្សែការពាររបស់ក្រុមក៏ដូចជាអ្នកចាំទី Nick Pope ជួយសង្គ្រោះមិន... |
article_7287.txt | កីឡាការិនី Riko Ueki សមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីជប៉ុន បង្ហាញអារម្មណ៍រីករាយក្រោយបានផ្លាស់ទៅកាន់ West Ham United នៃក្របខណ្ឌលីគបាល់ទាត់កំពូលអង់គ្លេស។ Ueki ជាកីឡាការិនីជប៉ុនទីពីរបន្ទាប់ពី Yui Hasegawa ដែលកំពុងប្រកបអាជីបនៅក្នុងក្រុម Manchester City។ | Ueki ដើរតួរជាខ្សែប្រយុទ្ធ មានវ័យ ២៤ឆ្នាំ បានផ្ទេរមកពីក្រុមស្ថិតក្នុងប្រទេសជប៉ុន Tokyo Verdy Beleza ហើយនាងក៏បានរំពឹងថានឹងអាចអភិវឌ្ឍខ្លួនបានយ៉ាងល្អក្នុងនាមជាកីឡាការិនីនៅក្នុងលីគបាល់ទាត់ស្ត្រី Women’S Super League លំដាប់កំពូលក្នុងប្រទេសអង់គ្លេស និងទ្វីបអឺរ៉ុប។ «West ham United គឺជាក្លិបមួយដ៏រឹងមាំនៅក្នុងប្រវត្តិសាស្ត្រ ហើ... |
article_7288.txt | ការប្រកួតពានរង្វាន់ក្លិបកំពូលប្រចាំតំបន់អឺរ៉ុប UEFA Champions League បន្តការប្រជែងបន្តទៀតនាថ្ងៃទី២០ ខែកញ្ញា ដោយក្រុមម្ចាស់ជើងឯក ១៤សម័យកាល Real Madrid នឹងត្រូវស្វាគមន៍ភ្ញៀវដែលទើបលេចមុខថ្មី Union Berlin។ ចំណែកឯ Arsenal ដែលជាក្រុមត្រូវបានគេរំពឹងចង់ឃើញសមត្ថភាពក្រោយខកខានជាង ៦ឆ្នាំ នឹងត្រូវទទួល PSV Eindhoven។ | ម្ចាស់ជើងឯក ១៤សម័យ ច្រើនជាងក្លិបណាទាំងអស់ប្រចាំប្រវត្តិសាស្ត្រ Real Madrid នឹងបើកទ្វារកីឡដ្ឋានដែលទើបកែកុនថ្មីជិតរួចរាល់ ១០០ភាគរយរបស់ខ្លួនទទួលក្រុមភ្ញៀវ Union Berlin ដែលទើបមកប្រជែងក្នុង Champions League វគ្គចែកពូល C ។ កីឡដ្ឋាន Santiago Bernabue ជាកន្លែងដំបូងសម្រាប់ការដកស្រង់យកបទពិសោធន៍ និងបច្ចេកទេសនៃការប្រកួតប្រជែងសម្រា... |
article_7289.txt | Neymar Jr ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល បានបង្ហាញខ្លួនលើកដំបូងនៅក្នុងពានរង្វាន់ក្លិបបាល់ទាត់កំពូលអាស៊ី AFC Champions League ស្របពេល Al Hilal ស្មើក្រុមពីអ៊ូសបេគីស្ថាន Navbahor ១-១ ក្នុងជំនួបបើកឆាកពូល D នាថ្ងៃទី១៨ ខែកញ្ញា នៅក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ | Al Hilal ម្ចាស់ជើងឯក AFC Champions League ៤សម័យ បើទោះជាបង្ហាញភាពខ្លាំងរបស់ខ្លួនគ្របដណ្តប់លើការប្រកួតលើក្រុមភ្ញៀវ Navbahor យ៉ាងណាក្តី ក៏ពួកគេមិនអាចស្វែងរកឱកាសស៊ុតរកគ្រាប់បាល់ជ័យជម្នះបានឡើយ។ ភ្ញៀវ Navbahor មានឱកាសបើកការនាំមុខលើម្ចាស់ផ្ទះមុននៅនាទី៥៨ ដោយកីឡាករខ្សែប្រយុទ្ធ Toma Tabatadze ហើយដាក់សម្ពាធខ្លាំងលើ Al Hilal។ ដណ្ត... |
article_729.txt | ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ចេញមុខព្រមាននៅថ្ងៃទី២១ ខែសីហាថា បើរុស្ស៊ីហ៊ានបើកសវនាការជាសាធារណៈដើម្បីកាត់ក្តីទាហានអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួនទៅ ក្រុងមូស្គូនឹងបំពានលើច្បាប់សកលទាំងអស់។ ការព្រមាននេះធ្វើឡើង ស្របពេលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរាយការណ៍ថា ក្រុងមូស្គូនឹងធ្វើដូច្នោះ ចំថ្ងៃក្រុងកៀវប្រារព្ធទិវាឯករាជ... | នៅថ្ងៃទី២៤ ខែសីហា ជាខួបលើកទី៣១ ដែលអ៊ុយក្រែនប្រកាសឯករាជ្យ ក្រោយសហភាពសូវៀតដួលរលំ ក៏ដូចជាចំគម្រប់ពេល៦ ខែដែលរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសនៅអតីតសាធារណរដ្ឋសហភាពសូវៀតមួយនេះដែរ។ ទាក់ទងថ្ងៃឯករាជ្យនេះ បន្ថែមពីលើការអំពាវនាវឱ្យប្រុងប្រយ័ត្នពីសំណាក់រុស្ស៊ីដែលអាចនឹងបង្កើនការវាយប្រហារ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បា... |
article_7290.txt | កីឡាករយុវជនក្លិប Real Madrid ចំនួន ៤រូប ត្រូវបានមន្ត្រីប៉ូលិសអេស្ប៉ាញចាប់ខ្លួន ជុំវិញការចោទប្រកាន់ថាបានចែកចាយវីដេអូអាសអាភាសដែលមានអនីតិជននៅក្នុងនោះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសអេស្ប៉ាញថ្ងៃទី១៤ ខែកញ្ញា។ | កីឡាករយុវជនទាំង ៤រូបនោះត្រូវបានចាប់យកទៅសាកសួរ ហើយនិងបានដោះលែងវិញបន្ទាប់ពីទិន្នន័យនៅលើទូរស័ព្វរបស់ពួកគេត្រូវបានមន្ត្រីប៉ូលិសប្រមូលទុករួចរាល់។ មន្ត្រីប៉ូលិសបានឱ្យដឹងថា ការចាប់ខ្លួននេះធ្វើឡើងទៅតាមពាក្យបណ្តឹងនៅកោះ Canary ក្នុងប្រទេសអេស្ប៉ាញ ពោលគឺនៅក្នុងទីតាំងហ្វឹកហាត់របស់ក្លិប Real Madrid នាថ្ងៃទី១៤ ខែកញ្ញា។ ក្រោយមានបញ្ហាន... |
article_7291.txt | ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានបង្ខំចិត្តផ្លាស់ប្តូរចេញពីការប្រកួតនៅត្រឹមនាទី៣៧ ខែវគ្គទីមួយក្នុងជំនួបដែលក្រុម Inter Miami បានយកឈ្នះ Toronto FC លទ្ធផល ៤-០ នៃក្របខណ្ឌ Major League Soccer នាថ្ងៃទី២១ ខែកញ្ញា។ Messi និងមិត្តរួមក្រុម Jordi Alba ជួបបញ្ហារបួស មុនពេលការប្រកួតសំខាន់មកដល់ដូចគ្នា។ | ក្រោយការប្រកួតយកឈ្នះលើក្រុម Toronto FC ៤-០ រួចក្រុម Inter Miami នឹងត្រូវប្រជែងពានរង្វាន់ US Open Cup វគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុម Houston Dynamo នៅថ្ងៃទី២៧ ខែកញ្ញា។ គ្រូបង្វឹកក្រុមលោក Gerardo Martino ថានឹងមិនដាក់ Messi និង Alba ក្នុងបញ្ជីក្រុមបើសិតជានៅមានបញ្ហារបួស។ «វាគ្មានជម្រើសទេ ដែលថាពួកគេនឹងអាចមានវត្តមាននៅការប្រកួត... |
article_7292.txt | ហ្វូងអ្នកគាំទ្របាល់ទាត់នៃប្រទេសអ៊ីរ៉ង់ បានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅដល់ខ្សែប្រយុទ្ធ Cristiano Ronaldo នាថ្ងៃទី១៨ ខែកញ្ញា ពេលដែលក្រុម Al Nassr បានធ្វើដំណើរទៅដល់ទីក្រុងតេហេរ៉ង់សម្រាប់ការប្រកួតពានរង្វាន់ AFC Champions League រដូវកាល ២០២៣-២៤។ | Al Nassr នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Persepolis សម្រាប់ការប្រកួត ACL ដែលត្រូវធ្វើឡើងលើកដំបូងសម្រាប់ការប្រកួតក្នុងទឹកដី និងក្រៅទឹកដី ចាប់តាំងពីឆ្នាំ ២០១៦ រវាងប្រទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត។ កាលពីមុនក្រុមដែលមកពីប្រទេសទាំងពីរត្រូវរៀបចំការប្រកួតនៅទឹកដីកណ្តាល ក្នុងប្រទេសទី៣។ អ្នកគាំទ្របានស្រែកច្រៀងឈ្មោះរ Ronaldo ម្ចាស់ពា... |
article_7293.txt | លោក Rui Pinto កំពូលអ្នកហេក (Hacker) យកឯកសារសម្ងាត់ជុំវិញការផ្ទេរកីឡាករបាល់ទាត់ក្នុងតំបន់អឺរ៉ុប ជាពិសេសទាក់ទងនឹងការបំពានច្បាប់ហិរញ្ញវត្ថុ (FFP) របស់ក្លិប Manchester City ទៅបង្ហាញជាសារធារណៈ ត្រូវបានតុលាការព័រទុយហ្កាល់កាត់ទោសព្យួររយៈពេល៤ឆ្នាំ។ | បុរសជនជាតិព័រទុយហ្កាល់ វ័យ៣៤ឆ្នាំរូបនេះ ជាអ្នកនៅពីក្រោយគេហទំព័រមួយដែលមានឈ្មោះថា Football Leak ហើយតាមរយៈគេហទំព័រនេះ បានលាតត្រដាងនូវព័ត៌មានជាច្រើនទាក់ទងទៅនឹងការដោះដូរកីឡាករក្នុងតំបន់អឺរ៉ុប ក៏ដូចជាឯកសារសម្ងាត់ពីកិច្ចសន្យានានារវាងក្លិប និងកីឡាករ។ មិនត្រឹមតែប៉ុណ្ណោះ Hacker រូបនេះ ក៏បានធ្វើឱ្យបែកធ្លាយព័ត៌មានដែលក្លិប Manches... |
article_7294.txt | Heung-Min Son ជឿជាក់ថាក្រុម Arsenal គួរតែមានភាពភ័យខ្លាចចំពោះទម្រង់លេងដ៏ល្អរបស់ក្រុម Tottenham Hotspur ក្នុងការប្រកួតជំនួប London Derby ក្នុងក្របខណ្ឌ Premier League សប្តាហ៍ទី៦ យប់ថ្ងៃទី២៤ ខែកញ្ញា។ | Spurs ចាប់ផ្តើមរដូវកាលថ្មីបានយ៉ាងល្អ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Ange Postecoglou ក្រោយឆ្លងកាត់ ៥ប្រកួតកន្លងមកឈ្នះ ៤លើក និងស្មើ ១លើក ហើយឡើងឈរចំណាត់ថ្នាក់លេខ ២ នៃក្របខណ្ឌ Premier League។ ការឈ្នះចុងក្រោយរបស់ពួកគេលើក្រុម Sheffield United លទ្ធផល ២-១។ ប្រធានក្រុមអន្តរជាតិកូរ៉េខាងត្បូងវ័យ ៣១ឆ្នាំ កំពុងតែមានទម្រង់លេង... |
article_7295.txt | លោក Deniel Levy ប្រធានក្លិប Tottenham Hotspur ថ្ងៃទី២១ ខែកញ្ញា បាននិយាយថាលោកនឹកបើកចំហ ដើម្បីលក់ភាគហ៊ុនលោកដែលមាននៅក្នុងក្លិប ប្រសិបបើមានការចាប់អារម្មណ៍ដ៏ល្អណាមួយដែលជួយដល់ផលប្រយោជន៍របស់ក្លិប។ | លោក Levy បានកាន់កាប់តំណែងជាប្រធានរបស់ក្លិបរហស្សនាមមានខ្នាយមាសតាំងពីឆ្នាំ ២០០១ ដោយលោកនិងក្រុមគ្រួសារបានវិនិយោគលើភាគហ៊ុនក្រុម Spurs ២៩,៨៨ភាគរយ ក្នុងក្លិប Spurs ENIC។ កាលពីរដូវកាលមុន មានអ្នកគាំទ្រមួយចំនួនបានទាមទារឱ្យលោក Levy ចុះចេញពីតំណែង ប្រធានក្លិបនេះ។ «ខ្ញុំគ្មានចំណាប់អារម្មណ៍ក្នុងការចាកចេញពី Tottenham ឡើយ ប៉ុន្តែខ្ញុំ... |
article_7296.txt | ក្រុមកីឡាបាល់ទាត់ម្ចាស់ផ្ទះចិន និងក្រុមការពារតំណែងជើងឯក កូរ៉េខាងត្បូង រួមជាមួយ៥ក្រុមទៀត កក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយ ព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ នៅចិន បន្ទាប់ពីឆ្លងកាត់ការប្រកួត២លើកក្នុងវគ្គចែកពូល។ ចំណោម៧ក្រុមទៅវគ្គបន្ត ហុងកុង និង អ៊ូសបេគីស្ថាន ក្នុងពូល C បានកៅអីទៅវគ្គបន្ទាប់ដោយស្វ័យប្រវត្តិ ដ្បិតក្រុមក្... | ចិន បានបន្តឈ្នះមីយ៉ាន់ម៉ា ក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតវគ្គសន្សំពិន្ទុលើកទី២ ក្នុងពូល A។ មាន៦ពិន្ទុពេញពីការប្រកួត២លើក ម្ចាស់ផ្ទះចិនបានកៅអីទៅវគ្គ១៦ក្រុមដោយស្វ័យប្រវត្តិ ទោះនៅសល់១ប្រកួតទៀត។ ក្នុងពូល A នេះដែរ ឥណ្ឌាបានយកឈ្នះបង់ក្លាដែស ១-០ សម្រាប់ជំនួបទី២របស់ពួកគេ។ ជ័យជម្នះបានជួយឥណ្ឌា មានឱកាសប្រជែងយកលេខ២ក្នុងពូល នៅពេលប៉ះម... |
article_7297.txt | Lionel Messi នាថ្ងៃទី២១ ខែកញ្ញា សារភាពថាក្លិប Paris Saint Germain មិនដែលសារទរចំពោះការឈ្នះជើងឯកកីឡាបាល់ទាត់ពិភពលោក FIFA World Cup 2022 របស់ខ្លួនឡើយ ខណៈដែលមិត្តរួមក្រុមអាហ្សង់ទីនរបស់គេដទៃទៀតត្រូវបានក្លិបពួកគេរៀងៗខ្លួនផ្តល់កិត្តិយសយ៉ាងសមរម្យ។ | នៅការប្រកួតផ្តាច់ព្រ័ត្រដែលអាហ្សង់ទីនបានយកឈ្នះលើបារាំងដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ៤-២ ក្រោយការប្រកួតស្មើលទ្ធផល ៣-៣ ខ្សែប្រយុទ្ធ Lionel Messi ជាអ្នកចូលរួមចំណែកស៊ុត ២គ្រាប់ក្នុងការប្រកួតនោះ។ អាហ្សង់ទីនឈ្នះពានរង្វាន់ World Cup លើកទីបីក្នុងប្រវត្តិសាស្ត្រ។ រំលឹកអំពីការវិលត្រលប់ទៅកាន់ PSG ក្រោយឈ្នះជើងឯករួចមក Messi ប្... |
article_7298.txt | លោក Ole Gunnar Solskjaer អតីតអ្នកចាត់ការទូទៅ Manchester United នៅថ្ងៃទី២០ ខែកញ្ញា បានចោទប្រកាន់ការចុះកិច្ចសន្យាសារជាថ្មីជាមួយខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើឱ្យក្រុមក្រឡាប់ចាក់ និងខុសគម្រោងការ ក្នុងការប្រជែងពានរង្វាន់ផ្សេងៗ។ | លោក Solskjaer ដែលបានកាន់តំណែងគ្រូបង្វឹកក្រុមបិសាចក្រហមរយៈពេលជិត ៣រដូវកាល ដោយនៅរដូវកាលចុងក្រោយរបស់លោកក្នុងឆ្នាំ ២០២១ នៅពេលដែលមានវត្តមានរបស់ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យចូលរួមក្រុម។ ពេលនោះការផ្ទេរទៅលើកីឡាករខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ ត្រូវបានគេមើលឃើញថាបានវាយប្រហារដល់គម្រោងដែលក្រុម Man United បានរៀបចំសម្រាប់ការប្រជែងពានរ... |
article_7299.txt | ខ្សែប្រយុទ្ធជើងចាស់ Thomas Muller ក្លាយជាកីឡាករទី៣ ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពី Cristiano Ronaldo និង Iker Casillas ដែលប្រកួតឈ្នះ ១០០លើក ក្នុងពានរង្វាន់ក្លិបកំពូលអឺរ៉ុប UEFA Champions League។ Muller សម្រេចបានកំណត់ត្រានេះ ក្រោយក្រុម Bayern Munich បានប្រកួតឈ្នះលើ Manchester United លទ្ធផល ៤-៣ នារាត្រីថ្ងៃទី២០ ឈានចូលទី... | Bayern អបអរជ័យជម្នះខ្លួន ក្រោយភាពតានតឹងនៃការប្រកួតឈ្នះលើ Manchester United លទ្ធផល ៤-៣ ក្នុងកីឡដ្ឋាន Allianz Arena។ Muller រួមចំណែកជួយយកបាន ៣ពិន្ទុសម្រាប់ក្រុមជើងខ្លាំងនៃលីគកំពូលអាល្លឺម៉ង់ ហើយដែលជាការប្រកួតដែលឈ្នះបាន ១០០លើករបស់រូបគេនៅ UCL ហើយធ្វើឱ្យរូបគេក្លាយជាកីឡាករស្ថិតក្នុងបញ្ជីកីឡាករធ្វើបានកំណត់ត្រានេះជាមួយនឹង Ronal... |
article_73.txt | សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នាព្រឹកថ្ងៃទី២១ ខែមីនា នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន។ ឥស្សរជនជាន់ខ្ពស់ទាំងពីរ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិដ៏ខ្ពស់នេះ តាមរយៈព្រះរាជក... | ក្នុងពិធីដែលរៀបចំនៅវិមានសន្តិភាព សម្តេច ហ៊ុន សែន បានរំលឹកពីគុណសម្បត្តិផ្សេងក្នុងដំណើរការកសាងប្រទេស ជាមួយនឹងវត្តមានរបស់សម្តេច ទៀ បាញ់ អតីតរដ្ឋមន្ត្រិក្រសួងការពារជាតិ និងសម្តេច ម៉ែន សំអន អតីតរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា។ ហេតុអ្វីគ្មានវត្តមានសម្តេច ស ខេង? សម្តេច ហ៊ុន សែន បានពន្យ... |
article_730.txt | មហាសេដ្ឋីលំដាប់ពិភពលោក Elon Musk នាថ្ងៃទី២៩ ខែសីហា បានអះអាងថា ពិភពលោកត្រូវតែបន្តបូមប្រេង និងទាញយកឧស្ម័នដើម្បីផលិតថាមពលយកមកប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃ។ បើតាមមហាសេដ្ឋីរូបនេះ ការផ្លាស់ប្ដូរភ្លាមៗ ពីការប្រើប្រាស់ថាមពលប្រេង និងឧស្ម័នទៅប្រើថាមពលប្រកបដោយនិរន្តរភាព មិនអាចផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនបានភ្លាមទេ។ | ពីសន្និសីទស្ដីពីប្រេងនិងឧស្ម័ននៅទីក្រុង Stavanger របស់ន័រវែស ស្ថាបនិកក្រុមហ៊ុនរថយន្តអគ្គិសនី Tesla លោក Elon Musk និយាយថា ពិភពលោកត្រូវបន្តទាញយកប្រេង និងឧស្ម័ន ដើម្បីផ្គត់ផ្គង់តម្រូវការប្រជាជន តែទន្ទឹមគ្នានោះក៏ត្រូវផលិតថាមពលប្រកបដោយនិរន្តរភាពផងដែរ។ «តាមពិតខ្ញុំគិតថា យើងត្រូវការប្រើប្រាស់ប្រេង និងឧស្ម័នក្នុងរយៈពេលខ្លីសិន... |
article_7300.txt | ក្រុមជម្រើសជាតិអាល្លឺម៉ង់ រកបានជ័យជម្នះរបស់ខ្លួនឡើងវិញ តាមរយៈការយកឈ្នះបារាំងក្នុងលទ្ធផល ២-១ ក្នុងជំនួបមិត្តភាពអន្តរជាតិនៅក្នុងទីក្រុង Dortmund នាថ្ងៃទី១២ ខែកញ្ញា។ ជ័យជម្នះនេះកើតឡើងក្រោយអាល្លឺម៉ង់បញ្ចប់តំណែងគ្រូបង្វឹកលោក Hansi Flick បាន ២ថ្ងៃ។ | លោក Flick ត្រូវបានបណ្តេញចេញកាលពីថ្ងៃទី១០ ខែកញ្ញា បន្ទាប់ដឹកនាំអាល្លឺម៉ង់ចាញ់ជប៉ុន ៤-១។ លោក Rudi Voeller ឡើងដឹកនាំក្រុមបណ្តោះអាសន្ន និងជាលើកទី២ ចាប់តាំងពីឆ្នាំ ២០០៥ មក។ គ្រូបង្វឹកបណ្តោះអាសន្នបានដាក់ខ្សែបម្រើប្រយុទ្ធ Thomas Muller ចូលជម្រើស ១១នាក់ដំបូងឡើងវិញ ក្នុងជំនួបទល់បារាំង ដែលធ្វើឱ្យក្រុមមានភាពប្រែប្រួលនៃទម្រង់លេង។ ... |
article_7301.txt | Cristiano Ronaldo បង្ហាញក្តីរីករាយចំពោះលទ្ធផលនៃការប្រកួតជំនួបពានរង្វាន់ AFC Champions League (ACL) លើកដំបូងរបស់ខ្លួន ខណៈជួយក្រុម Al Nassr យកឈ្នះ Persepolis លទ្ធផល ២-០ ក្នុងទីក្រុងតេហេរ៉ង់ នាថ្ងៃទី១៩ ខែកញ្ញា។ ក្រោយឈ្នះការប្រកួត ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ ក៏បានអរគុណដល់ការគាំទ្ររអ៊ីរ៉ង់ ដែលស្វាគមន៍ខ្លួនយ៉ាងច្រើនកុះករ។ | តារាបាល់ទាត់ព័រទុយហ្កាល់ ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ ព្រមទាំងជាប្រធានក្រុម Al Nassr នៃលីគកំពូលអារ៉ាប៊ីសាអូឌីត បានដឹកនាំមិត្តរួមក្រុម ប្រកួតទទួលបានជ័យជម្នះដំបូង ក្នុងវគ្គសន្សំពិន្ទុពូល E ពានរង្វាន់ ACL។ ការប្រកួតដែលធ្វើឡើងក្នុងកីឡដ្ឋាន Azadi នាទីក្រុងតេហេរ៉ង់ ត្រូវបានធ្វើឡើងដោយបិទទ្វារ បន្ទាប់ពីសហព័ន្ធបាល់ទា... |
article_7302.txt | ការដោះដូរកីឡាករនៅដើមរដូវកាល ២០២៣-២៤ សម្បូរទៅដោយកីឡាករមានសមត្ថភាពខ្លាំងៗ ជាពិសេសការផ្ទេរលើកីឡាករវ័យក្មេង ដែលកំពុងមានភាពលេចឆ្លោខ្លាំងក្នុងពិភពបាល់ទាត់។ | នាពេលបច្ចុប្បន្នកីឡាករវ័យក្មេងកំពុងពេញសមត្ថភាព បានបង្ហាញនូវទម្រង់លេងដ៏ល្អមិនថាស្ថិតនៅក្នុងទីតាំងប្រយុទ្ធ, បម្រើ, និងការពារឡើយ។ ទម្រង់របស់ពួកគេធ្វើបានល្អពីប្រកួតមួយទៅប្រកួតមួយ ហើយជួយក្រុមយកឈ្នះការប្រកួតជាបន្តបន្ទាប់ ដែលធ្វើឱ្យក្លិបខ្លាំងៗនៅក្នុងតំបន់អឺរ៉ុប ជាពិសេសលីគកំពូលទាំង ៥ ចាប់អារម្មណ៍ចង់បានពួកគេទៅចូលរួមក្រុម។ កីឡា... |
article_7303.txt | Harry Kane បានអះអាងថាខ្លួនបានសម្រេចចិត្តចូលរួមជាមួយនឹងក្រុម Bayern Munich ក្រោយផ្ទេរចេញពីក្រុម Tottenham Hotspur បើទោះជាមានការចាប់អារម្មណ៍ពីសំណាក់ក្លិបស្ថិតក្នុងប្រទេសអង់គ្លេស Manchester United ក៏ដោយក្តី។ Kane អះអាងដូច្នេះ មុនពេលក្រុមយក្សអាល្លឺម៉ង់ ទទួលក្រុមយក្សអង់គ្លេសនៅជំនួបបើកឆាកពូល A ពានរង្វាន់ UEFA Champions Leag... | ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ បានចាប់ផ្តើមអាជីពថ្មីនៅក្រុមយក្សរបស់លីគកំពូលអាល្លឺម៉ង់ ដោយរកបាន ៤គ្រាប់ក្នុងការប្រកួតជាបន្តបន្ទាប់របស់គេក្នុងក្របខណ្ឌ Bundesliga។ Kane រកបានគ្រាប់ដំបូងសម្រាប់បង្ហាញខ្លួនដំបូងនៅក្នុងលីគ ឱ្យ Bayern Munich ខណៈដែលរូបគេកំពុងសម្លឹងមើលការស៊ុតគ្រាប់ដំបូងក្នុងក្របខណ្ឌ Champions League។ ក្រុមស្ថិតក្រោមកា... |
article_7304.txt | ទីផ្សារដោះដូរកីឡាករនៅក្នុងតំបន់អឺរ៉ុបលើកទី១ ប្រចាំរដូវកាល ២០២៣-២៤ បានបិទបញ្ចប់កាលពីថ្ងៃទី១ ខែកញ្ញា។ ទីផ្សារដោះដូរលើកទី១ឆ្នាំ២០២៣ មានសកម្មភាពផ្ទេរកីឡាករច្រើនជាងគេបំផុត និងមានតម្លៃថ្លៃផ្ទេរខ្ពស់បំផុតផងដែរ។ | ក្លិបកំពូលៗនៅតាមលីគលំដាប់កំពូលនៅតំបន់អឺរ៉ុបបានចំណាយប្រាក់យ៉ាងច្រើននាំយកកីឡាករល្អៗដើម្បីពង្រឹងសមត្ថភាពក្រុម ព្រមទាំងការប្រជែងពានរង្វាន់នានា ដោយរំពឹងខ្ពស់លើកីឡាករល្បីដែលពួកគេបាននាំចូល។ ពេលនេះទីផ្សារដោះដូរបានបិទបញ្ចប់ ហើយជាពេលវិលត្រលប់ទៅកាន់ការសង្កេតនៅលើទីលានវិញម្តង។ កីឡាករមួយចំនួនកំពុងបង្ហាញខ្លួនយ៉ាងល្អស្ថិតនៅក្លិបថ្មីដែ... |
article_7305.txt | កីឡាករ Jadon Sancho បានធ្លាក់ចូលក្នុងបញ្ហាបន្ថែមទៀតសម្រាប់អនាគតរបស់គេជាមួយ Manchester United បន្ទាប់ពីអ្នកចាត់ការទូទៅលោក Erik ten Hag នៅថ្ងៃទី១៤ ខែកញ្ញា ដាក់វិន័យក្រុមដោយ ឱ្យខ្សែបម្រើស្លាបរូបនេះហ្វឹកហាត់ដោយខ្លួនឯង។ | Sancho ត្រូវបានដកចេញពីបញ្ជីឈ្មោះក្រុមសម្រាប់ការប្រកួតដែល Man United ចាញ់ក្រុម Arsenal លទ្ធផល ៣-១ កាលពីដើមខែកញ្ញា។ អវត្តមានរបស់ Sancho លោក Erik ten Hag អ្នកចាត់ការក្រុមបានបញ្ជាក់ថាដោយសាររូបគេធ្លាក់ទម្រង់លេងខ្លាំង និងការហ្វឹកហាត់មិនបានល្អពេញលេញ។ បញ្ហាបានកើតឡើងក្រោយពេលដែល Sancho កីឡាករវ័យ ២៣ឆ្នាំ បានបង្ហោះសារនៅលើបណ្តាញសង... |
article_7306.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិតំបន់អាស៊ីអាយុក្រោម២៣ឆ្នាំ ចំនួន២៣ក្រុម ដែលក្នុងនោះមានក្រុមពីតំបន់អាស៊ីអាគ្នេយ៍ចំនួន៤ រួមមាន ឥណ្ឌូណេស៊ី ថៃ វៀតណាម និងមីយ៉ាន់ នឹងត្រូវប្រកួតប្រជែងគ្នាក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ Asian Games នៅប្រទេសចិន។ ២៣ក្រុម ដែលចែកចេញពី៦ពូល នឹងត្រូវចាប់ផ្តើមប្រកួតវគ្គសន្សំពិន្ទុ ចាប់ពីថ្ងៃទី១៩ ខែកញ្... | ព្រឹត្តិាករណ៍កីឡាអាស៊ីលើកទី១៩ ឆ្នាំ២០២៣ ដែលរៀបចំនៅទីក្រុងហានចូវ ប្រទេសចិន នឹងចាប់ផ្តើមការប្រកួតផ្លូវការពីថ្ងៃទី២៣ ខែកញ្ញា និងបិទទៅវិញនៅថ្ងៃទី៨ ខែតុលា។ វិញ្ញសាបាល់ទាត់ បាល់ទះ និងកីឡាមួយចំនួនទៀត ត្រូវចាប់ផ្តើមមុនពីថ្ងៃទី១៩ ខែកញ្ញា។ វិញ្ញាសាបាល់ទាត់បុរស U23 មាន២៣ប្រទេសចូលរួម ដោយចែកជា៦ពូល ពី A ដល់ F និងក្នុងមួយពូលមាន៤ក្រុម... |
article_7307.txt | កីឡាករ Lionel Messi សញ្ជាតិអាហ្សង់ទីន, Kylian Mbappe សញ្ជាតិបារាំង និង Erling Haaland ជាប់ក្នុងបេក្ខភាព១២រូបចុងក្រោយ ប្រជែងពានរង្វាន់កីឡាករល្អប្រចាំឆ្នាំរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ(FIFA) FIFA Best Men’s Player Award។ ផ្នែកនារី កីឡាការិនី Aitana Bonmati និង Jenni Hermoso ស្ថិតក្នុងបញ្ជីបេក្ខភាព Best Women’s Player Awar... | បេក្ខភាពជាងពាក់កណ្តាលដែលស្ថិតក្នុងបញ្ជីប្រកួតប្រជែង ភាគច្រើនគឹស្ថិតនៅក្នុងក្លិប Manchester City ដែលរដូវកាលមុនឈ្នះពានរង្វាន់ចំនួន ៣។ លោក Pep Guardiola របស់ក្រុម Man City ក៏ស្ថិតជាបេក្ខភាពប្រជែងពានគ្រូបង្វឹកបុរសល្អបំផុត FIFA Best Men’s Coach Award។ Cristiano Ronaldo មិនមានឈ្មោះក្នុងការប្រជែងនេះឡើយ។ ម្ចាស់ពានរង្វាន់ Worl... |
article_7308.txt | ព្រឹត្តិការណ៍ពានរង្វាន់ UEFA Champions League បានវិលត្រលប់មកវិញហើយ សម្រាប់វគ្គចែកពូលសប្តាហ៍ដំបូង នាថ្ងៃទី១៩ ខែកញ្ញា។ ជំនួបថ្ងៃបើកឆាកក្រុម AC Milan នឹងត្រូវស្វាគមន៍ក្រុម Newcastle United ដែលជាការជួបគ្នាដំបូងក្នុងប្រវត្តិសាស្ត្រពានរង្វាន់អឺរ៉ុប ក្នុងជំនួបបើកឆាកពូល F ស្របពេល Young Boys ទទួលក្រុម RB Leipzig នៃពូល G វេលាម៉ោ... | ការប្រកួតក្នុងពូល F ក្រុម Newcastle United ដែលស្ថិតក្រោមការដឹកនាំរបស់លោក Eddie Howe បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីសម្រាប់ត្រៀមខ្លួនប្រកួតប្រជែងក្នុងពានរង្វាន់ UCL សារជាថ្មីក្រោយខកខាន រយៈពេល ២០ឆ្នាំ។ AC Milan នឹងបើកទ្វារកីឡដ្ឋាន San Siro ស្វាគមន៍ក្រុមសារិកាព្រៃរបស់អង់គ្លេស។ សម្រាប់ការប្រកួពានរង្វាន់ក្របខណ្ឌកំពូលអឺរ៉ុប ... |
article_7309.txt | លោក Jose Bordalas អ្នកចាត់ការក្រុម Getafe នៃលីគកំពូល La Liga របស់អេស្ប៉ាញ បានអះអាងថា មូលហេតុដែលខ្សែប្រយុទ្ធ Mason Greenwood ទៅចូលរួមក្រុមខ្លួន ក្រោយកីឡាករ Manchester United រូបនេះបានជជែកជាមួយនឹងខ្សែបម្រើ Jude Bellingham ដែលទើបផ្លាស់ទៅ Real Madrid ដើមរដូវកាលនេះ។ | Greenwood បានចូលរួមជាមួយនឹងក្រុម Getafe ក្រោមលក្ខខណ្ឌខ្ចីជើង ពីក្រុម Manchester United នៅថ្ងៃបិទទីផ្សារនៃក្របខណ្ឌ Premier League។ ការផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញ ជាការព្រមព្រៀងគ្នារវាងកីឡាករសញ្ជាតិអង់គ្លេស នឹងក្លិប Getafe និងក្រោយពេលដែលតុលាការទម្លាក់បទចោទលើ Greenwood។ ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ ធ្លាប់បាននិយាយនៅក្នុងកិច្ចសម្ភា... |
article_731.txt | តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី២៤ ខែសីហា បានបោះឆ្នោតក្នុងសំឡេងគាំទ្រ៥ និង៤សំឡេងប្រឆាំង ដោយកំណត់ឱ្យលោកប្រាយុទ្ធ ចន្ទអូចា ព្យួរការកាន់តំណែងជានាយករដ្ឋមន្រ្តី បន្ទាប់ពីតុលាការទទួលពាក្យបណ្តឹងជុំវិញការកំណត់អាណត្តិរបស់លោករយៈពេល ៨ឆ្នាំ។ | តុលាការធម្មនុញ្ញថៃ បានបញ្ជាឱ្យលោកប្រាយុទ្ធព្យួរការកាន់តំណែងជានាយករដ្ឋមន្រ្តី។ សេចក្តីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីតុលាការធម្មនុញ្ញទទួលពាក្យបណ្តឹងរបស់បក្សប្រឆាំងថៃ ដើម្បីកំណត់អាណត្តិរបស់លោកប្រាយុទ្ធ ដែលកាន់តំណែងចាប់តាំងពីឆ្នាំ២០១៤ មក។ រដ្ឋធម្មនុញ្ញថៃ កំណត់ឱ្យអ្នកនយោបាយថៃ កាន់តំណែងបានត្រឹម ៨ឆ្នាំប៉ុណ្ណោះ។ បញ្ហាសំខាន់នៃញត្តិ... |
article_7310.txt | Andre Onana អ្នកចាំទីរបស់ក្រុម Manchester United នៅថ្ងៃទី២១ ខែកញ្ញា បានស្តីបន្ទោសខ្លួនឯងជាដើមហេតុដែលនាំឱ្យក្រុមចាញ់ Bayern Munich លទ្ធផល ៤-៣ ក្នុងជំនួបបើកឆាកពូល A ពានរង្វាន់ UEFA Champions League នាកីឡដ្ឋាន Allianz Arena។ | ការទទួលស្គាល់នូវកំហុស និងបង្ហាញទំនួសខុសត្រូវនេះកើតឡើងបន្ទាប់ពីអ្នកចាំទី Onana ចាប់បាល់មិនបានល្អ ដោយរបូតគ្រាប់បាល់ទីមួយសម្រាប់ Bayern ដែលជាការស៊ុតរបស់ Leroy Sane នៅនាទី២៨។ ក្រោយនាំមុខ១គ្រាប់ ម្ចាស់ផ្ទះ បន្តសម្រុករកបានគ្រាប់បាល់បន្ថែមនៅនាទី៣២ ពីសំណាក់កីឡាករ Serge Gnabry ដើម្បីជួយ Bayern Munich នាំមុខ Man Utd នៅវគ្គទី១។ ឈ... |
article_7311.txt | ក្រុម Liverpool និង West Ham United ដែលជាក្រុមមកពីប្រទេសអង់គ្លេសយកឈ្នះការប្រកួតរៀងៗខ្លួននៅក្នុងជំនួបការប្រកួតពានរង្វាន់លំដាប់ទីពីរទ្វីបអឺរ៉ុប UEFA Europa League នារាត្រីថ្ងៃទី២១ ខែកញ្ញា។ ដោយឡែក Brighton & Hove Albion ក្រុមរបស់អង់គ្លេសមួយទៀតបែរជាភ្លាត់ស្នៀតចាញ់ក្រុម AEK Athens នៅក្នុងដី។ | ក្រុម Liverpool ក្នុងការប្រកួត UEL ទល់នឹងក្រុមម្ចាស់ផ្ទះ LASK ត្រូវបានក្រុមមួយនេះរកបានគ្រាប់បាល់នាំមុខមុន ហើយធ្វើឱ្យក្រុមជើងខ្លាំងមកពីអង់គ្លេសមានកំណត់ត្រាត្រូវបានគេស៊ុតនាំមុខមុន ៤ប្រកួតពីចំណោម ៥ប្រកួតចុងក្រោយនៃរដូវកាលថ្មីនេះ។ តែយ៉ាងណាក្រុមដែលមានលោក Jurgen Klopp ដឹកនាំមួយនេះក៏បានវាយបកលើក្រុមម្ចាស់វិញរហូតអាចឈ្នះការប្រកួត... |
article_7312.txt | ខ្សែបម្រើសញ្ជាតិអ៊ីតាលី Marco Verratti បានចាកចេញពីក្រុម Paris Saint Germain ដោយផ្លាស់ទៅចូលរួមក្លិប Al Arabi របស់ប្រទេសកាតា នៃក្របខណ្ឌ Qatar’s Star League។ នេះបើតាមក្លិបស្ថិតក្នុងក្របខណ្ឌ Ligue 1 បារាំងប្រកាស់នាថ្ងៃទី១៣ ខែកញ្ញា។ | បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីតាលី ក្លិប Al Arabi នៃក្របខណ្ឌ Qatar’s Star League បានចំណាយប្រាក់ប្រមាណ ៤៥លានអឺរ៉ូ (៤៨,៣១លានដុល្លារ) សម្រាប់ខ្សែបម្រើវ័យ ៣០ឆ្នាំ ហើយដោយផ្តល់កិច្ចសន្យារយៈពេល ៣ឆ្នាំ នៅទឹកដីប្រទេសកាតា។ ក្រោយពេលចាកចេញ Verratti បាននិយាយប្រាប់ទៅកាន់គេហទំព័រក្លិប PSG ដោយបានអរគុណសម្រាប់ការស្នាក់នៅរយៈពេលជិត ១១ឆ្... |
article_7313.txt | ប្រទេសកូរ៉េខាងជើងបានចុះឈ្មោះអត្តពលិក ១៩១រូប សម្រាប់ការប្រកួតប្រជែងព្រឹត្តិការណ៍កីឡា Asian Games នៅប្រទេសចិន ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ នេះបើតាមការប្រកាសរបស់អ្នករៀបកម្មវិធីប្រកួត។ កូរ៉េខាងជើងនឹងបញ្ចប់ភាពឯកកោរបស់ខ្លួនរយៈពេលជាង ៣ឆ្នាំ ពីការប្រកួតកីឡាលំដាប់អន្តរជាតិនានា។ | នៅលើគេហទំព័រនៃព្រឹត្តិការណ៍កីឡា Asian Games ទីក្រុងហាងចូវ អត្តពលិកកូរ៉េខាងជើងនឹងប្រកួតប្រជែងក្នុងប្រភេទវិញ្ញាសាកីឡាដូចជា អត្តពលកម្ម, កាយសម្ព័ន្ធ, បាល់បោះ, ប្រដាល់ និងលើកទម្ងន់ជាដើម។ កាលពីខែមិថុនាកន្លងទៅ កូរ៉េខាងជើងបានចុះឈ្មោះទៅប្រកួតកីឡាលើកទម្ងន់នៅប្រទេសគុយបា តែពួកគេមិនបានបង្ហាញខ្លួនឡើយ។ កាលពីឆ្នាំ ២០២២ កូរ៉េខាងជើងត្រូ... |
article_7314.txt | រជ្ជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Mohammed Bin Salman នៅថ្ងៃទី២១ ខែកញ្ញាបានមានប្រសាសន៍ថា ព្រះអង្គមិនខ្វល់នឹងការចោទប្រកាន់ថាបានប្រើប្រាស់វិស័យកីឡាដើម្បីបិទបាំងការប្រព្រឹត្តិខុស និងកែលម្អកេរ្តិ៍ឈ្មោះរបស់ព្រះអង្គឡើយ។ | ព្រះអង្គម្ចាស់ Mohammed bin Salman ត្រូវបានរងការចោទប្រកាន់ថាបានវិនិយោគទៅលើវិស័យកីឡា និងបានប្រើប្រាស់ព្រឹត្តិការណ៍កីឡាល្បីៗ លើពិភពលោកដើម្បីបិទបាំងការប្រព្រឹត្តិខុស និងដើម្បីបង្កើនកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិរបស់ខ្លួន។ ទោះយ៉ាងណា ព្រះអង្គម្ចាស់ មិនខ្វល់នឹងការរិះគន់នេះឡើយ ប្រសិនបើការកែលម្អកេរ្តិ៍ឈ្មោះនេះធ្វើឱ្យ GDP ប្រទេសម... |
article_7315.txt | លោក Daniel Levy ប្រធានក្លិប Tottenham Hotspur និយាយថាក្លិបបានសាងកំហុស ក្នុងការតែងតាំងអ្នកចាត់ការទូទៅដែលធ្លាប់បានឈ្នះពានរង្វាន់រួចកាលពីមុនៗមក ដូចជាលោក Jose Mourinho និងលោក Antonio Conte ធ្វើឱ្យក្រុមធ្លាក់ចូលក្នុងវិបត្តិ។ | អតីតគ្រូបង្វឹក Mourinho និង Conte សុទ្ធសឹងតែធ្លាប់បានដឹកនាំក្លិបដទៃឈ្នះពានរង្វាន់ Premier League ដូចគ្នា ប៉ុន្តែគ្រូបង្វឹកទាំងពីរត្រូវបានក្រុម Spurs បណ្តេញចេញពីតំណែងក្រោយដឹកនាំមិនដល់រយៈពេល ១៨ខែ បន្ទាប់ពីធ្វើមិនសូវបានល្អសម្រាប់លទ្ធផលការប្រកួត។ បច្ចុប្បន្ន Spurs ស្ថិតក្រោមការដឹកនាំរបស់លោក Ange Postecoglou ឈរចំណាត់ថ្នាក់ល... |
article_7316.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប៉ូឡូញបានចែកផ្លូវជាមួយនឹងលោក Fernando Santos អតីតគ្រូព័រទុយហ្កាល់ ក្រោយដឹកក្រុមរងបរាជ័យក្រោមថ្វីជើងអាល់បានី ២-០ ព្រមពេលក្រុមជួបបញ្ហាក្នុងការប្រកួតជម្រុះព្រឹត្តិការណ៍ Euro 2024។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់ប៉ូឡូញ (PZPN) នាថ្ងៃទី១៣ ខែកញ្ញា។ | លោក Santos ដែលធ្លាប់ជួយព័រទុយហ្កាល់ឈ្នះពាន Euro កាលពីឆ្នាំ ២០១៦ បានចូលកាន់តំណែងគ្រូបង្វឹកប៉ូឡូញកាលពីខែមករា ដើមឆ្នាំ ២០២៣ ជំនួសលោក Czeslaw Michniewicz ដែលត្រូវបានបណ្តេញចេញក្រោយក្រុមធ្លាក់ចេញពីការប្រកួត World Cup 2022 ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ។ ក្រោយដឹកនាំបាន៨ខែ និង៦ប្រកួត គ្រូសញ្ជាតិព័រទុយហ្កាល់ ត្រូវប៉ូឡូញបញ្ចប់តំណែងវិ... |
article_7317.txt | លោក Erk ten Hag អ្នកចាត់ការក្រុម Manchester United បានអះអាងថាការស្រែកចម្អក «Boo» ពីសំណាក់អ្នកគាំទ្រនៅពេលដែលមានការផ្លាស់ប្តូរខ្សែប្រយុទ្ធ Rasmus Hojlund ក្នុងការប្រកួតចាញ់ក្រុម Brighton & Hove Albion ៣-១ ជាសញ្ញាវិជ្ជមានសម្រាប់ក្លិប។ | ក្រុមបិសាចក្រហម រងបរាជ័យយ៉ាងអាម៉ាស់ជាថ្មីម្តងទៀត នៅ Old Trafford ក្រោមថ្វីជើងក្រុម Brighton & Hove Albion ក្នុងការប្រកួត Premier League សប្តាហ៍ទី៥ នៅថ្ងៃទី១៦ ខែកញ្ញា។ ចាញ់ក្នុងផ្ទះបែបនេះ បានទម្លាក់សម្ពាធកាន់តែខ្លាំងឡើងសម្រាប់អ្នកចាត់ការសញ្ជាតិហូឡង់ ព្រមទាំងកីឡាករ។ យ៉ាងណាវត្តមានរបស់ខ្សែប្រយុទ្ធចំណូលថ្មី Hojlund បានក្លាយ... |
article_7318.txt | ក្លិប Barcelona នៅថ្ងៃទី១៤ រងការខកចិត្តសារជាថ្មី នៅពេលដែលការចំណាយរបស់ខ្លួនសម្រាប់រដូវកាល ២០២៣-២៤ ត្រូវបាន ក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga កាត់បន្ថយមកនៅត្រឹម ២៧០លានអឺរ៉ូ (២៩០លានដុល្លារ)។ | ក្របខណ្ឌ La Liga ជាលីគបាល់ទាត់មួយបានកំណត់ការគ្រប់គ្រងប្រាក់ចំណាយយ៉ាងតឹងរឹង ដែលរារាំងក្លិបស្ថិតក្នុងក្របខណ្ឌមួយនេះចំណាយលើសកំណត់ លើប្រាក់ឈ្នួលកីឡាករ និងការដោះដូរកីឡាករ។ ការគ្រប់គ្រងលើដែនកំណត់នៃការចំណាយពីសំណាក់ La Liga គឺផ្តោតខ្លាំងទៅប្រាក់ឈ្នួលកីឡាករ និងបុគ្គលិក ការចំណាយលើការផ្ទេរកីឡាករ ថ្លៃភ្នាក់ងារ ប្រាក់រង្វាន់ និងផ្ន... |
article_7319.txt | អ្នករត់ប្រណាំងប្រមាណ ១១,០០០នាក់ នៅក្នុងការប្រកួតរត់ប្រណាំងម៉ារ៉ាតុនទីក្រុងម៉ិកស៊ិក ត្រូវបានដកសិទ្ធិសម្រាប់ការបន្លំ និងបោកប្រាស់។ នេះបើតាមរបាយការណ៍ដែលផ្សាយដោយកាសែត Marca របស់អេស្ប៉ាញ ថ្ងៃទី៦ ខែកញ្ញា។ | តាមរយៈរបាយការណ៍របស់ Marca អ្នករៀបចំការប្រណាំងកាលពីថ្ងៃទី២៧ ខែសីហា បានស៊ើបអង្កេតមួយ បន្ទាប់ពីទទួលបានពាក្យបណ្តឹងថា អ្នកចូលរួមរត់ប្រណាំងបានប្រើប្រាស់រថយន្ត, កង់ និងមធ្យោបាយជញ្ជូនសាធារណៈ ដើម្បីកាត់បន្ថយផ្នែកនៃការរត់។ អ្នករត់ប្រណាំងចំនួន ១១,០០០នាក់ នឹងត្រូវដកសិទ្ធិចេញពីការប្រកួតសម្រាប់ជុំទី៣ ក្នុងចំណោមអ្នកចូលរួមប្រកួតប្រ... |
article_732.txt | សមាជិកសភាកាណាដាមួយក្រុម គ្រោងធ្វើទស្សនកិច្ចកោះតៃវ៉ាន់ក្នុងខែតុលាខាងមុខ ដើម្បីស្វែងរកឱកាសពង្រីកសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ សមាជិកសភាកាបក្សសេរីនិយមដែលធ្វើការលើវិស័យពាណិជ្ជកម្ម លោកស្រី Judy Sgro និយាយបែបនេះនៅថ្ងៃទី១៧ ខែសីហា។ ដំណើរទស្សនកិច្ចនេះ បើកើតមានមែន នឹងបង្កើនភាពតានតឹងរវាងចិន និងលោកខាងលិចបន្ថែ... | ទំនាក់ទំនងចិន និងលោកខាងលិចកាន់តែអាក្រក់ឡើងបន្ទាប់ពីប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់កាលពីដើមខែសីហា។ ដំណើរទស្សនកិច្ចជាបន្តបន្ទាប់របស់មន្រ្តីលោកខាងលិច ធ្វើឱ្យទីក្រុងប៉េកាំងក្ដីស្លឹកត្រចៀកយ៉ាងខ្លាំង។ យ៉ាងណាមិញ កំហឹងរបស់ចិន ទំនងមិនអាចរារាំងលោកខាងលិច មានទំនាក់ទំនងជាមួយដែនកោះមួយនេ... |
article_7320.txt | គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិហុងកុងលោក Jorn Andersen កំពុងធ្វើការលើការបញ្ចូលខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល Everton Camargo និងនីហ្សេរីយ៉ា Michael Udebuluzor ជួយក្រុមហុងកុង ក្នុងការប្រកួតមិត្តភាពអន្តរជាតិទល់កម្ពុជា និងវគ្គជម្រុះ FIFA World Cup តំបន់អាស៊ី ឆ្នាំ២០២៣។ Camargo នៅរង់ចាំតែទទួលលិខិតឆ្លងដែនប៉ុណ្ណោះ ខណៈ Udebu... | សហព័ន្ធកីឡាបាល់ទាត់ហុងកុង (HKFA) រំពឹងថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Everton Camargo របស់ក្លិប Lee Man នៃលីគកំពូលហុងកុង នឹងទទួលបានលិខិតឆ្លងដែនឆាប់ៗ ដើម្បីចូលរួមក្រុមក្នុងការប្រកួតមិត្តភាពជាមួយកម្ពុជា និងព្រុយណេ នៅខែកញ្ញានេះ។ Camargo វ័យ៣២ឆ្នាំ ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេចំនួន ១៧គ្រាប់សម្រាប់ក្រុម Lee Man នៅ Hong Ko... |
article_7321.txt | គណៈកម្មាធិការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍ នាថ្ងៃទី៣១ ខែសីហា បានព្រមានលីគកំពូលអ៊ីតាលី Serie A ចំពោះការរើសអើងលើកីឡាករបាល់ទាត់ដែលមានសញ្ជាតិដើមអាហ្រ្វិក អំឡុងពេលប្រកួត។ | គណៈកម្មាធិការលុបបំបាត់ការរើសអើងពូជសាសន៍ (CERD) ដែលជាផ្នែកមួយរបស់ UN បានលើកឡើងពីកង្វល់អំពីបញ្ហាសេដ្ឋកិច្ច ឬសង្គមក្នុងប្រទេសចំនួន ៦ ដោយរួមមានប្រទេស ក្រូអាស៊ី, ណាមីប៊ី, សេណេហ្កាល់, តួកម៉េនីស្ថាន, អ៊ុយរូហ្កាយ និងអ៊ីតាលី ដែលជាកន្លែងតែងមានការរើសអើងលើកីឡាករបាល់ទាត់ ពិសេសកីឡាករស្បែកខ្មៅ។ ការរំលោភបំពានការរើសអើងជាតិសាសន៍ដែលសំដៅ... |
article_7322.txt | អនាគតរបស់ Jadon Sancho ជាមួយក្រុម Manchester United ស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីខ្សែបម្រើរូបនេះ បានឆ្លើយតបទៅនឹងការសម្រេចរបស់អ្នកចាត់ការទូទៅលោក Erik ten Hag ជុំវិញការដករូបគេចេញពីក្រុម ក្នុងការប្រកួតទល់ Arsenal ក្នុងក្របខណ្ឌ Premier League។ លោក Ten Hag មិនបញ្ចូលឈ្មោះ Sancho ព្រោះហ្វឹកហាត់មិនដល់កម្រិត។ | ខ្សែបម្រើស្លាបវ័យ ២៣ឆ្នាំ បានឆ្លើយតបទៅអ្នកចាត់ការសញ្ជាតិហូឡង់ ថារូបគេត្រូវបានរងការចោទប្រកាន់ បន្ទាប់ពីគ្មានវត្តមានក្នុងបញ្ជីឈ្មោះកីឡាករធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ សម្រាប់ជំនួបលីគសប្តាហ៍ទី៤ ដែល Arsenal យកឈ្នះ Man United ៣-១ កាលពីថ្ងៃទី៣ ខែកញ្ញា។ Sancho ត្រូវបានអ្នកគាំទ្រមានភាពងឿងឆ្ងល់ចំពោះអវត្តមានរបស់គេសម្រាប់ក្រុមបិសា... |
article_7323.txt | Antony ខ្សែប្រយុទ្ធក្រុម Manchester United ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការប្រកួតវគ្គជម្រុះ FIFA World Cup 2026 ទល់នឹងក្រុមបូលីវី និងប៉េរូ បន្ទាប់ពីរូបគេត្រូវបានចោទប្រកាន់ពីបទរំលោភបំពាន។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) នៅថ្ងៃទី៤ ខែសីហា។ | ការសម្រេចចិត្តនេះកើតឡើងក្រោយពេលដែលប្រព័ន្ធផ្សព្ធផ្សាយរបស់ប្រេស៊ីល UOL បានចេញផ្សាយអំពីការចោទប្រកាន់លើរឿងរ៉ាវរំលោភបំពានលើរាងកាយទៅលើអតីតមិត្តស្រីរបស់គេគឺកញ្ញា Gabriela Cavallin។ Antony បានបដិសេធថាមិនបានបង្កកំហុសអ្វីទាំងអស់។ «ដោយសារតែការពិតដែលបានផ្សព្ធផ្សាយជាសារណៈកាលពីថ្ងៃទី៤ ពាក់ព័ន្ធនឹងខ្សែប្រយុទ្ធក្រុម Manchester Unit... |
article_7324.txt | កីឡាករ៣រូប បានសម្រេចគ្រាប់បាល់ Hat-Trick សម្រាប់ជ័យជម្នះរបស់ក្រុមពួកគេ ទៅលើគូប្រកួត នៃក្របខណ្ឌ Premier League នាសប្ដាហ៍៤ ថ្ងៃទី២ កញ្ញា។ កីឡាករទាំង៣រូបនោះ Erling Haaland , Heung-Min Son និង Evan Ferguson ។ | សម្រាប់ការប្រកួតរវាងក្រុមមេឃខៀវ Man City ជាមួយ Fulham បានបញ្ចប់ដោយលទ្ធផល៥ ទល់១ ។ ក្នុងលទ្ធផលទាំង៥គ្រាប់នេះ កីឡាករខ្សែប្រយុទ្ធសញ្ជាតិន័រវេស Haaland រកបាន៣គ្រាប់ម្នាក់ឯង នៅនាទី៥៨ ៧០ និង៩០បូក៥នាទី។ ក្រៅពីរកបានគ្រាប់បាល់ហើយ Haaland ក៏បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុម១គ្រាប់ដែរ ឱ្យខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Julian Alvarez ដែ... |
article_7325.txt | ការរង់ចាំដ៏យូរបស់ក្លិប Luton Town ក្នុងការប្រកួតក្នុងដី នៅក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ក្នុងកីឡដ្ឋាន Kenilworth Road រៀបចំរួចរាល់ហើយថ្ងៃទី១ ខែកញ្ញា ដោយត្រូវទទួលក្រុម West Ham United ដែលជាការប្រកួតក្នុងផ្ទះលើកដំបូង។ | ក្លិប Luton Town បានវិលត្រលប់មកកាន់ការប្រកួតនៅក្នុងក្របខណ្ឌកំពូលវិញ ដោយខកខានចាប់តាំងពីឆ្នាំ ១៩៩២ ក្លិបចំណូលថ្មីនៅក្របខណ្ឌ Premier League មួយនេះបានផ្អាកការប្រកួតក្នុងទឹកដីរបស់ខ្លួនក្នុងជំនួបទល់ Burnley ខណៈដែលការជួសជុលកីឡដ្ឋានមិនទាន់បញ្ចប់រួចរាល់កាលពីប៉ុន្មានសប្តាហ៍មុន។ ការបរាជ័យក្នុងការប្រកួតបើកឆាកដើមរដូវកាលដ៏ធ្ងន់ធ្ងរ... |
article_7326.txt | Lionel Messi ជួយបង្កើតឱកាសពីការបញ្ជូនបាល់ដល់មិត្តរួមក្រុមស៊ុតបញ្ចូលទីចំនួន ២គ្រាប់ ដើម្បីនាំជ័យជម្នះឱ្យ Inter Miami ឈ្នះក្រុមម្ចាស់ការពារតំណែងជើងឯក Los Angeles FC លទ្ធផល ៣-១ ក្នុងជំនួបលីគកំពូលអាម៉េរិក Major League Soccer នៅថ្ងៃទី៣ ខែកញ្ញា ។ | ៣គ្រាប់ជ័យជម្នះរបស់ Inter Miami កើតឡើងដោយការស្វែងរកគ្រាប់បាល់ពីសំណាក់កីឡាករ Facundo Farias រកបាននៅនាទី១៤ មុនពេលខ្សែប្រយុទ្ធ Messi បញ្ជូនបាល់ ២គ្រាប់ដល់មិត្តរួមក្រុម Jordi Alba ស៊ុតនៅនាទី៥១ និង Leonardo Campana នៅនាទី៨៣ ដើម្បីក្រសោប ៣ពិន្ទុប្រជែងឆ្លងផុតតំបន់បាតតារាង។ រីឯ ១គ្រាប់របស់ LAFC ធ្វើបានដោយកីឡាករ Ryan Hollings... |
article_7327.txt | ក្លិបស្ថិតក្នុងក្របខណ្ឌ Premier League នាទីផ្សារដោះដូរកីឡាកររដូវកាល ២០២៣-២៤ បានចំណាយប្រាក់ប្រមាណជាង ២,៣៦ពាន់លានផោន (២,៩៧ពាន់លានដុល្លារ) លើការផ្ទេរកីឡាករ ហើយនេះជាតម្លៃនៃការផ្ទេរកីឡាករបំបែកកំណត់ត្រា និងលើកដំបូងបំផុតដែលលើស ២ពាន់លានផោន។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនហិរញ្ញាវត្ថុ Deloitte នាថ្ងៃទី១ ខែសីហា។ | ការចំណាយប្រាក់លើការផ្ទេរច្រើនជាង ២ពាន់លានផោន(២,៥២ពាន់លានដុល្លារ) បានកើតឡើងនៅក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរហៀបនឹងបិទ។ ការផ្ទេររបស់ក្រុម Manchester City លើកីឡាករ Matheus Nunes ក្នុងតម្លៃ ៥៣លានផោន (៦៦,៧លានដុល្លារ) ធ្វើឱ្យតម្លៃលើស ២ពាន់លានផោន។ លោក Colum Ross ជំនួយការនាយកប្រតិបត្តិនៅក្រុមហ៊ុនពាណិជកម្មកីឡា Deloitte បាននិយា... |
article_7328.txt | សហព័ន្ធបាល់ទាត់ប្រទេសបូលីវី (FBF) នៅថ្ងៃទី៥ ខែកញ្ញា បានសម្រេចចិត្តលុបចោលការប្រកួត ពានរង្វាន់ធំៗចំនួន ២ ក្រោយស៊ើបអង្កេតរកឃើញថាមានអំពើពុករលួយ ពាក់ព័ន្ធការរៀបចំកំណត់លទ្ធផលការប្រកួតទុកជាមុន។ | ការប្រកាសនេះបានកើតឡើង ក្រោយពេលដែល FBF បានកោះប្រជុំវិសាមញ្ញជាមួយនឹងក្លិប និងប្រតិភូចំនួន ១៧ នៃផ្នែកទីមួយ មកពីសមាគមបាល់ទាត់ក្នុងតំបន់ចំនួន ៩ ដើម្បីសម្រេចអនាគតនៃការប្រកួតលីគថ្នាក់ជាតិរបស់ប្រទេសបូលីវី ព្រមទាំងពានរង្វាន់ Simon Bolivar Cup។ សហព័ន្ធ FBF បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌកាលពីថ្ងៃទី៤ ខែកញ្ញា ទៅកាន់ការិយាល័យរដ្ឋអាជ... |
article_7329.txt | Cristiano Ronaldo អបអរជ័យជម្នះគ្រាប់បាល់ទី ៨៥០គ្រាប់ក្នុងអាជីពរបស់គេ ក្នុងជ័យជម្នះរបស់ក្រុម Al Nassr លើក្រុម Al Hazm លទ្ធផល ៥-១ នៅក្នុងក្របខណ្ឌ Saudi Pro League នាថ្ងៃទី២ ខែកញ្ញា។ | ៣ប្រកួតចុងក្រោយ Ronaldo រកបាន ៦គ្រាប់ នឹងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចំនួន ២គ្រាប់ ខណៈជាកំណត់ត្រាសម្រាប់ក្រុម Al Nassr ដែលរកបានជ័យជម្នះក្នុងលីគ ៣លើកជាប់គ្នា។ ការប្រកួតនោះមិត្តរួមក្រុម Sadio Mane ក៏សុទ្ធសឹងតែរកបានគ្រាប់បាល់ជាបន្តបន្ទាប់។ «ជាការបង្ហាញទម្រង់លេងនៃក្រុមដ៏អស្ចារ្យ យើងកំពុងតែបន្តវិវត្តប្រសើរឡើងហើយ តោះ @AlNa... |
article_733.txt | ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅថ្ងៃទី២៣ ខែសីហា បានលើកឡើងថា រដ្ឋាភិបាលក្រុងតៃប៉ិបន្តពង្រឹងស្វ័យភាពរបស់ខ្លួន ខណៈខ្លួនកំពុងឈរនៅជួរមុខនៃការពង្រីកឥទ្ធិពលរបស់របបផ្តាច់ការ។ ត្រង់ចំណុចនេះ មេដឹកនាំតៃវ៉ាន់ បានប្តេជ្ញាធ្វើការជាមួយអាម៉េរិកដើម្បីតទល់ការប្រឈមមុខនោះ។ | ភាពតានតឹងលើច្រកសមុទ្រតៃវ៉ាន់បានកើនឡើងខ្លាំង ក្រោយទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេនឡូ។ បើទោះបញ្ហាកំពុងក្តៅគគុកក៏ដោយ សមាជិកសភាអាម៉េរិក និងអភិបាលរដ្ឋ Indiana បានបន្តទស្សនកិច្ចនៅតៃប៉ិថែមទៀត។ បញ្ហានេះ បានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ធ្វើសមយុទ្ធ និងបញ្ជូនយន្តហោះចម្បាំងចូលក្នុងតំបន់ការពារដែនអាកាសតៃវ៉ា... |
article_7330.txt | បើទោះក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំង ស្ថិតក្នុងចំណាត់ថ្នាក់កំពូលតារាង វគ្គជម្រុះព្រឹត្តិការណ៍ Euro 2024 ក្តី ប៉ុន្តែគ្រូបង្វឹកលោក Didier Deschamps នៅតែចាត់ទុកកូនក្រុមមិនទាន់ធ្វើបានល្អគ្រប់គ្រាប់នៅឡើយ។ | ឆ្លងការចំនួន ៤ប្រកួត ក្នុងវគ្គជម្រុះក្នុងពូលពានរង្វាន់អឺរ៉ុប បារាំងទទួលបាន១២ពិន្ទុពេញ ដោយមិនរបូតគ្រាប់បាល់សូម្បីតែមួយគ្រាប់ សមល្មមក្នុងការឆ្លងទៅកាន់វគ្គបន្ទាប់។ ក្រុមដែលបញ្ចប់ចំណាត់ថ្នាក់ លេខ ១ និងលេខ ២ នឹងត្រូវបន្តដំណើរទៅកាន់វគ្គបន្ត ចំណែកបារាំងស្ថិតនៅកំពូលតារាង តែលោក Deschamps ដែលជាគ្រូបង្វឹកនៅមិនទាន់គ្រប់គ្រាន់ ហើយត... |
article_7331.txt | Gilberto Hernandez កីឡាករបាល់ទាត់ Club Atletico Independiente និងជម្រើសជាតិប៉ាណាម៉ាត្រូវបានបាញ់សម្លាប់នៅក្នុងទីក្រុង Colon នៃប៉ាណាម៉ា។ នេះបើតាមការចុះផ្សាយរបស់កាសែត BBC នាថ្ងៃទី៤ ខែកញ្ញា។ | ការស្លាប់របស់ Hernandez កើតឡើង បន្ទាប់ពីខ្មានកាំភ្លើងបានបើកការបាញ់ប្រហារទៅកាន់ហ្វូងមនុស្សមួយក្រុម ដោយក្នុងចំណោមនោះក៏មានវត្តមានរបស់កីឡាករវ័យ ២៦ឆ្នាំ រូបនេះ ក្នុងអាគារមួយកន្លែងក្នុងទីក្រុង Colon។ Hernandez បានស្លាប់ ហើយមនុស្សចំនួន ៧នាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការបាញ់ប្រហារនេះ។ យ៉ាងណាគេនៅមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយថ... |
article_7332.txt | ក្រុម Manchester City ម្ចាស់ជើងឯកពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champions League នឹងត្រូវជួបប្រកួតតទល់នឹងក្រុម Club Leon មកពីប្រទេសម៉ិកស៊ិក ឬក្រុម Urawa Red Diamonds របស់ជប៉ុន នៅក្នុងព្រឹត្តិការណ៍ FIFA Club World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅខែធ្នូ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីការចាប់ឆ្នោតរួចមកនៅថ្ងៃទ... | សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដទៃទៀត ក្រុមម្ចាស់ជើងឯកទ្វីបអាម៉េរិកខាងត្បូង Copa Libertadores ស្ថិតនៅកៅអីវគ្គ ១/៤ រួចស្រេច ដោយរង់ចាំតែក្រុមមកពីប្រទេសអារ៉ាប៊ីសាអូឌីតក្លិប Al Ittihad ឬក៏ក្រុមមកពីប្រទេសនូវែលសេឡង់ ក្លិប Auckland City ឬ ក៏ក្លិប Al Ahly មកពីប្រទេសអេហ្ស៊ីប។ ក្រុមម្ចាស់ផ្ទះ ក៏ដូចជាជើងឯកនៃទ្វីបអាស៊ី... |
article_7333.txt | ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF លោក Luis Rubiales បានលាលែងពីតំណែង នៅថ្ងៃទី១០ ខែកញ្ញា ពាក់ព័ន្ធរឿងរ៉ាវអាស្រូវនៃការថើបកីឡាការិនីក្រុមជម្រើសជាតិអេស្ប៉ាញ អំឡុងពេលកម្មវិធីអបអរជ័យជម្នះពានរង្វាន់ Women’s World Cup 2023 កាលពីខែមុន។ | ក្នុងសំណេរក្នុងសេចក្តីប្រកាសលាលែង លោក Rubiales សរសេរថាតំណែងប្រធាន RFEF ដែលកំពុងកាន់កាប់ក្នុងដៃមិនអាចបន្តទៀតបានទេ។ មិនអាចបន្តដឹកនាំបាន ដ្បិតចាប់តាំងពីករណីថើបមាត់កីឡាការិនីអេស្ប៉ាញ បានរងការរិះគន់យ៉ាងខ្លាំង។ រឿងអាស្រូវនៃការថើបលើកីឡាការិនី Jenni Hermoso បន្ទាប់ពីជ័យជម្នះនៅព្រឹត្តិការណ៍ World Cup 2023 វគ្គផ្តាច់ព្រ័ត្រ ក្ន... |
article_7334.txt | ទីផ្សារដោះដូរកីឡាករនៅក្របខណ្ឌ Saudi Pro league បានបិទនាថ្ងៃទី៧ ខែកញ្ញា ក្រោយការចំណាយប្រាក់បំបែកកំណត់ត្រាយ៉ាងច្រើនរបស់ពួកគេក្នុងការនាំយកកីឡាករល្បីៗលើពិភពលោកមកប្រកួតប្រជែងគ្នា។ ប៉ុន្តែក្លិប Al Ittihad បានបរាជ័យក្នុងការទាក់ទាញយកខ្សែប្រយុទ្ធ Mohamed Salah ឱ្យចេញឆ្ងាយពីក្រុម Liverpool។ | ក្លិប Al Ittihad ម្ចាស់ជើងឯកពានរង្វាន់ Saudi Pro League បានដាក់សំណើរតម្លៃ ១៥០លានផោន (១៩០លានដុល្លារ) សម្រាប់ការដេញថ្លៃយក Salah ទៅចូលរួមទឹកដីអារ៉ាប៊ីសាអូឌីត តែសំណើរត្រូវបានច្រានចោលពីសំណាក់ក្រុម Liverpool។ ក្លិប Al Ittihad បានបន្ថែមតម្លៃកើនដល់ ២១៥លានផោន (២៧០លានដុល្លារ) នៅពេលជិតបិទទីផ្សារ ហើយក៏ត្រូវក្រុមហង្សក្រហមបដិសេធសារជ... |
article_7335.txt | ក្រុមជម្រើសជាតិបារាំងបន្តកំណត់ត្រាដ៏ល្អរបស់ពួកគេ ក្នុងការឆ្ពោះទៅកាន់ការប្រកួតកាន់ការប្រកួតព្រឹត្តិការណ៍ UEFA Euro 2024 ខណៈការប្រកួតវគ្គជម្រុះជើងទីពីរ នាថ្ងៃទី៧ ខែកញ្ញា យកឈ្នះលើក្រុមអៀរឡង់ ដោយលទ្ធផល ២-០។ | ការប្រកួតធ្វើឡើងនៅក្នុងកីឡដ្ឋាន Parc des Princes ជំនួសឱ្យកីឡដ្ឋានក្រុមជម្រើសជាតិបារាំង Stade de France ដែលរៀបចំព្រឹត្តិការណ៍ពានរង្វាន់ពិភពលោកបាល់ឧប រវាងបារាំងទល់ក្រុមនូវែលសេឡង់។ ២គ្រាប់ជ័យជម្នះនៃក្រុមមាន់គកបារាំងរកបានដោយខ្សែបម្រើ Aurelien Tchouameni នៅនាទី១៩ និង Marcus Thuram នៅនាទី៤៨។ ឈ្នះអៀរឡង់ គឺជាការប្រកួតទី ៥ របស់... |
article_7336.txt | ក្លិប Manchester City ម្ចាស់ការពារតំណែងឯក និង Arsenal នៃក្របខណ្ឌលីគកំពូលអង់គ្លេស Premier League សុទ្ធសឹងជាក្រុមមានតម្លៃខ្លួនកីឡាករសរុបថ្លៃជាងគេបំផុតសម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League រដូវកាល ២០២៣-២៤។ រីឯក្លិប FC Copenhagen និង Red Star Belgrade ជាក្រុមដែលមានតម្លៃខ្លួនកីឡាករសរុបទាបជាងគេ។ | ការចាប់ឆ្នោតវគ្គចែកពូល UCL បានធ្វើឡើងកាលពីថ្ងៃទី៣១ ខែសីហា ដោយជាការប្រកួតដែលមានទម្រង់ជាវគ្គចែកពូលលើកចុងក្រោយនៅត្រឹមរដូវកាល ២០២៣-២៤។ ចាប់ពីរដូវកាល ២០២៤-២៥ Champions League នឹងប្រែក្លាយទៅជាលីគបាល់ទាត់មួយដែលមានក្រុម ៣៦ ប្រកួតប្រជែង។ ក្រោយការចាប់ឆ្នោតរួចមកក្រុមនីមួយៗបានរកឃើញដៃគូរបស់ខ្លួនសម្រាប់ប្រជែងពិន្ទុដណ្តើមកៅអីវគ្គសន្ស... |
article_7337.txt | ខ្សែប្រយុទ្ធ សៀង ចន្ធា កីឡាករជម្រើសជាតិកម្ពុជា រកបានគ្រាប់បាល់ដំបូងរបស់គេនៅក្លិបថ្មីនៃប្រទេសកាតា Al Shahaniya ក្នុងជ័យជម្នះលទ្ធផល ៧-០ លើក្រុម Muaither SC ក្នុងពានរង្វាន់លីគលំដាប់ទីពីរកាតា Qatar FA Cup វគ្គចែកពូលជុំទីមួយ នាថ្ងៃទី៣ ខែកញ្ញា នាកីឡដ្ឋាន Al Sadd។ | ១គ្រាប់ដែល ចន្ធា រកបានកើតឡើងនៅនាទី៨៦ នៃវគ្គទីពីរ ក្រោយពេលផ្លាស់ប្តូរចូលការប្រកួត ដោយលេងបានជាង ៣០នាទីនៃវគ្គទីពីរ។ គ្រាប់បាល់ផ្សេងទៀត កើតឡើងដោយការស៊ុតពីសំណាក់មិត្តរួមក្រុមកីឡាករ Abushanab នាទី៨, គ្រាប់ទីពីរដោយកីឡាករ Alhassan Koroma នាទី១៥ នៃវគ្គទីមួយ ។ ៤គ្រាប់ផ្សេងទៀតក្នុងវគ្គពីរ ធ្វើបានដោយកីឡាករ Abdulaziz Al Yahri នៅនា... |
article_7338.txt | Virgil van Dijk ខ្សែការពារ Liverpool បង្ហាញភាពជឿជាក់ថាក្រុមស្ថិតក្នុងតំបន់ Merseyside មួយនេះកំពុងតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ទម្រង់លេងថ្មី។ ខ្សែការពារ និងជាប្រធានក្រុមជម្រើសជាតិហូឡង់ វ័យ៣២ឆ្នាំ បានប្តេជ្ញានឹងផ្តល់គ្រប់យ៉ាងដែលរូបគេអាចធ្វើបានសម្រាប់ក្លិបនេះ។ | Van Dijk ជាកីឡាករមួយរូបប្រចាំក្រុមដែលអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងបំផុត តែយ៉ាងណាកីឡាករវ័យ ៣២ឆ្នាំ ត្រូវបានរងការរិះគន់ចំពោះទម្រង់លេងរបស់គេកាលរដូវកាលមុន។ «យើងកំពុងតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយយ៉ាងល្អជាមួយ Liverpool។ ពិតណាស់ វាគឺជាអារម្មណ៍មួយដ៏ល្អដែលអ្នកចាត់ការនៅតែចាត់ទុកខ្ញុំជាផ្នែកមួយនៃក្រុមថ្មីរបស់ Liverpool ដំណ... |
article_7339.txt | ខ្សែបម្រើ Declan Rice ជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបង្អស់នៅក្នុងទីផ្សារដោះដូរកីឡាករដើមរដូវកាល ២០២៣-២៤។ Rice ផ្ទេរពីក្រុម West Ham United ទៅកាន់ក្រុមកាំភ្លើងធំ Arsenal ក្នុងតម្លៃប្រមាណ ១១៦,៦លានអឺរ៉ូ (១២៥,៩លានដុល្លារ)។ | ដើមរដូវកាល ២០២៣-២៤ ក្លិបជាច្រើនបានចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីប្រជែងនាំយកកីឡាករល្អៗមកចូលរួមក្រុម ដើម្បីពង្រឹងក្រុមប្រកួតប្រជែងនៅក្នុងលីគរៀងខ្លួន។ ក្លិបខ្លាំងៗមួយចំនួនជាពិសេសក្លិបស្ថិតនៅលីគកំពូលអង់គ្លេស, អេស្ប៉ាញ, អាល្លឺម៉ង់ បានចំណាយប្រាក់ក្នុងការផ្ទេរយ៉ាងច្រើនសម្រាប់កីឡាករល្អៗដែលពួកគេចង់បាន។ រឿងដែលពិសេសបំផុ... |
article_734.txt | នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ បានប្រកាសផ្ដល់ជំនួយ៣០ពាន់លានដុល្លារដល់ទ្វីបអាហ្វ្រិកសម្រាប់ការអភិវឌ្ឍ។ ទីក្រុងតូក្យូ ក៏បង្ហាញការប្ដេជ្ញាចិត្តធ្វើការជាមួយប្រទេសក្នុងតំបន់នេះដោយផ្អែកលើសណ្ដាប់ធ្នាប់អន្តរជាតិផងដែរ។ | ថ្លែងក្នុងពិធីបើកសន្និសីទអន្តរជាតិតូក្យូស្តីពីការអភិវឌ្ឍតំបន់អាហ្វ្រិកដែលរៀបចំនៅទុយនីស៊ី លោក គីស៊ីដា ហ្វូមីអូ និយាយថា ប្រសិនបើបោះបង់សង្គមដែលពឹងផ្អែកលើច្បាប់ ហើយអនុញ្ញាតឱ្យមានការផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្នជាឯកតោភាគីដោយកម្លាំង ផលប៉ះពាល់មិនមែនមានត្រឹមអាហ្វ្រិកឡើយ តែលើពិភពលោកទាំងមូល។ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលប្រម... |
article_7340.txt | អាស៊ាន បានលើកយកពីការដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក World Cup 2034 មកពិភាក្សាក្នុងចំណោមរបៀបវារៈផ្សេងៗទៀត នៅក្នុងកិច្ចប្រជុំឧត្តមមន្រ្តីកីឡា-រដ្ឋមន្រ្តីកីឡាអាស៊ាន នៅទីក្រុងឈៀងមៃ ប្រទេសថៃ ចាប់ពីថ្ងៃទី២៦ សីហា ដល់ដល់ថ្ងៃទី១ កញ្ញា។ | លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលបានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំនេះ បានបញ្ជាក់ថា អាស៊ាន នឹងខិតខំជំរុញ និងសិក្សាស្រាវជ្រាវបន្ថែមទៀត លើការរៀបចំលក្ខណៈសម្បត្តិដេញថ្លៃ FIFA World Cup 2034 ដោយប្រើយន្តការក្រុមការងារបច្ចេកទេសរបស់អាស៊ាន ដែលបានបង្កើតរួចហើយ និងបន្តរៀបចំអនុស្សារណៈរវាងអាស៊ាន និង FIFA ឡើងវ... |
article_7341.txt | Lionel Messi, Erling Haaland , Kylian Mbappe និងកីឡាករអង់គ្លេស៣រូបទៀតដូចជា Harry Kane, Jude Bellingham និង Bukayo Saka បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាព៣០នាក់ចុងក្រោយ ដើម្បីដណ្តើមពានរង្វាន់កីឡាករឆ្នើមលំដាប់ពិភពលោក Ballon d'Or ប្រចាំឆ្នាំ ២០២៣។ Cristiano Ronaldo មិនមានឈ្មោះក្នុងបញ្ជី ប្រជែងពានដែលរៀបចំដ... | ចំណោមបេក្ខភាព ៣០នាក់ចុងក្រោយក្នុងបញ្ជីដើម្បីប្រជែងពានរង្វាន់ Ballon d’Or ផ្នែកបុរសឆ្នាំ២០២៣នេះ មាន១២រូបឯណោះដែលសព្វថ្ងៃប្រកបអាជីពក្នុងក្របខណ្ឌ Premier League ៧រូបពី La Liga របស់អេស្ប៉ាញ ៤រូបពី Serie A របស់អ៊ីតាលី ៣រូបពី Bundesliga របស់អាល្លឺម៉ង់ ពី Ligue 1 បារាំង២រូប រួមជាមួយពីលីគអាម៉េរិក អារ៉ាប៊ីសាអូឌី... |
article_7342.txt | លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បន្ទោសលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF បំផ្លាញកម្មវិធីអបអរជ័យជម្នះរបស់ក្រុមនារីអេស្ប៉ាញ ក្រោយឈ្នះជើងឯក Women’s World Cup 2023 ដោយការថើបត្រង់បបូរមាត់កីឡាការិនី Jenni Hermoso។ | FIFA បានដំណើរការការស៊ើបអង្កេតទៅលើទង្វើររបស់លោក Rubiales ហើយបានព្យួរការងាររបស់បុរសវ័យ ៤៦ឆ្នាំ ពីសកម្មភាពបាល់ទាត់រយៈពេល ៣ខែថែមទៀត ចំពោះការថើបលើកីឡាការិនី Hermoso អំឡុងពិធីបំពាក់មេដាយដល់ក្រុមជើងឯក។ អេស្ប៉ាញយកឈ្នះលើក្រុមនារីអង់គ្លេសលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ World Cup 2023 ក្នុងទីក្រុងសីដនីប្រទេសអូស្ត្រាលី។ ក្រោយពេល... |
article_7343.txt | Novak Djokovic បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ US Open ឆ្នាំ២០២៣ ក្រោយយកឈ្នះគ្រូប្រជែង Daniil Medvedev វគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៦-៣, ៧-៦(៥) និង ៦-៣ នៅថ្ងៃទី១០ ខែកញ្ញា។ តាមរយៈជ័យជម្នះនេះ បានជួយកំពូលកីឡាករវាយកូនបាល់លេខ១ពិភពលោករបស់ស៊ែប៊ីកើនកំណត់ត្រាឈ្នះពានលំដាប់ Grand Slam ដាច់គេដល់ទៅ២៤លើក។ | កីឡាវាយកូនបាល់ វ័យ ៣៦ ឆ្នាំរូបនេះ បានក្លាយជាអ្នកឈ្នះ US Open ផ្នែកបុរសចំណាស់ជាងគេបំផុតនៅក្នុងព្រឹត្តិការណ៍ Open Era និងជាកីឡាករវាយកូនបាល់អាជីពដំបូងគេដែលឈ្នះ Grand Slam ចំនួន៣ ក្នុង១រដូវកាលជាលើកទី៤។ នៅឆ្នាំ២០២៣នេះ Djokovic ដណ្តើមបានពាន Australian Open, French Open និង US Open។ ឈ្នះកីឡាកររុស្ស៊ី Medvedev ដើម្បីលើកពានធំ៣... |
article_7344.txt | លោក Gareth Southgate អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស ថ្ងៃទី២ ខែសីហា និយាយថា ខ្សែប្រយុទ្ធ Harry Kane ផ្លាស់ទីកាន់ក្លិប Bayern Munich អាចនឹងផ្តល់ផលល្អខ្លាំងដល់ក្រុមជម្រើសជាតិ។ ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ បានផ្លាស់ទៅក្រុមយក្សអាល្លឺម៉ង់ នាទីផ្សារដោះដូររដូវក្តៅក្នុងតម្លៃប្រមាណ ១១០ដុល្លារ។ | Kane ជាខ្សែប្រយុទ្ធប្រចាំក្រុមជម្រើសជាតិអង់គ្លេសទីពីរដែលរកបានគ្រាប់បាល់ច្រើនជាងគេ ដោយរកបានគ្រាប់បាល់ចំនួន ៥៨គ្រាប់ ពីការបង្ហាញខ្លួនចំនួន ៨៤លើក។ ការផ្លាស់ទៅក្រុមជើងឯកលីគកំពូលអាល្លឺម៉ង់របស់ Kane បានធ្វើឱ្យលោក Southgate សម្លឹងឃើញអនាគតរបស់ខ្សែប្រយុទ្ធមានភាពល្អប្រសើ សម្រាប់ក្រុមជម្រើសជាតិ។ «ខ្ញុំច្បាស់ជារគិតតាមទស្សនៈរបស់អ... |
article_7345.txt | ក្លិបនៃក្របខណ្ឌ Saudi Pro League នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់សម្រាប់ការប្រកួតក្នុង AFC Champions League បន្ទាប់ពីសហព័ន្ធបាល់អាស៊ី (AFC) នៅថ្ងៃទី៤ ខែសីហា បានអះអាងថាការប្រកួតរវាងក្រុមមកពីប្រទេសរអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ នឹងត្រូវអនុញ្ញាតឡើងវិញលើកដំបូងចាប់តាំងពីជាប់បម្រាមនៅឆ្នាំ ២០១៦ មក។ | ការប្រកាសរបស់ AFC នេះ បានន័យថាខ្សែប្រយុទ្ធ Cristiano Ronaldo ក៏នឹងត្រូវបង្ហាញវត្តមានសម្រាប់ក្រុម Al Nassr ក្នុងការប្រកួត AFC Champions League ទល់នឹងក្រុម Persepolis នៅក្នុងកីឡដ្ឋាន Azadi នាទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី១៩ ខែកញ្ញា។ ចំណែកក្រុម Al Hilal ដែលមាន Neymar និង Al Ittihad ដែលមាន Karim Benzema ក៏ត្រូវធ្វើ... |
article_7346.txt | Paul Pogba ខ្សែបម្រើសញ្ជាតិបារាំង និងក្រុម Juventus ត្រូវបានផ្អាកពីក្រុមបណ្តោះអាសន្ន ក្រោយពីត្រួតពិនិត្យឃើញមានសារធាតុហាមឃាត់ (Doping)។ នេះបើតាមអាជ្ញាធរប្រឆាំងសារធាតុហាមឃាត់ក្នុងកីឡាអ៊ីតាលី (Nado) ប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃទី១១ ខែកញ្ញា។ | បន្ទាប់ពីឆ្លងកាត់រដូវកាលដ៏អាក្រក់បំផុតរបស់គេ ដែលជាពេលរូបគេញាំញីដោយបញ្ហារបួស ព្រមទាំងការគម្រាមកំហែងជំរិតទាប្រាក់ Pogba ត្រូវបានពិនិត្យឃើញមានសារធាតុញៀនថែមទៀត។ ការវិលត្រលប់មកកាន់ការប្រកួតពីសំណាក់ខ្សែបម្រើវ័យ ៣០ឆ្នាំ សម្រាប់ក្រុម Juventus នៅក្នុងរដូវកាលថ្មីក៏ត្រូវបានផ្អាក ដោយសារករណីនេះ។ បើតាមការបញ្ជាក់ពីសំណាក់ Nado ខ្សែបម្... |
article_7347.txt | សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) បញ្ចប់តំណែងលោក Jorge Vilda ពីគ្រូបង្វឹកក្រុមនារីអេស្ប៉ាញ នាថ្ងៃទី៥ ខែកញ្ញា ក្រោយរយៈពេល ១០ថ្ងៃ ក្រោយសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ព្យួរការងាររបស់ប្រធាន RFEF លោក Luis Rubiales ជុំវិញរឿងអាស្រូវការថើបលើបបូរមាត់កីឡាការិនីបន្ទាប់ពីលើកពាន FIFA World Cup។ RFEF ក៏សុំទោសចំពោះទង្វើររបស់ Rubia... | លោកស្រី Montse Tome នឹងត្រូវជំនួសតំណែងលោក Vilda នឹងក្លាយជាគ្រូបង្វឹកស្ត្រីលើកដំបូងសម្រាប់ក្រុមនារីអេស្ប៉ាញ។ អ្នកស្រី Montse Tome បានធ្វើជាជំនួយការរបស់លោក Vilda តាំងពីឆ្នាំ ២០១៨ ហើយចាប់តាំងពីពេលនោះមក អ្នកស្រីបានបង្វឹកកីឡាករសំខាន់ៗជាច្រើននៅក្នុងក្រុមជម្រើសជាតិនារី។ ក្រុមប្រឹក្សាថ្មីមួយត្រូវបានបង្កើតឡើង ក្រោយពីការព្យួរប្រ... |
article_7348.txt | ក្លិប Al Ittihad ស្ថិតក្នុងក្របខណ្ឌ Saudi Pro League បរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Mohamed Salah មកចូលរួមក្រុម ប៉ុន្តែកីឡាករ Fabio Martins ខ្សែប្រយុទ្ធស្លាបរបស់ក្លិប Al Khaleej បង្ហាញជំនឿយ៉ាងមុតមាំថាខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបនឹងមានវត្តមាននៅទឹកដីប្រទេសអារ៉ាប៊ីសាអូឌីតនៅពេលខាងមុខ។ | Al Ittihad ដាក់សំណើរ ១៥០លានផោន(១៩០លានដុល្លារ) សម្រាប់ Salah នៅថ្ងៃបិទទីផ្សារដោះដូរកីឡាកររបស់លីគកំពូលក្នុងប្រទេសអារ៉ាប៊ីសាអូឌីត តែត្រូវ Liverpool ច្រានចោលសំណើរនោះ។ លោក Klopp ធ្លាប់អះអាងថារាល់សំណើរសម្រាប់ Salah នឹងត្រូវបដិសេធទាំងអស់។ ទោះបរាជ័យក្នុងការព្យាយាមច្រើនលើកនៅដើមរដូវកាល ២០២៣-២៤ តែក្លិប Al Ittihad ត្រូវបានគេរំពឹង... |
article_7349.txt | ក្លិប Al Ittihad ជើងឯកលីគកំពូលអារ៉ាប៊ីសាអូឌីត កំពុងនាំមុខការប្រជែងពីក្រុមដទៃផ្សេងទៀត ក្នុងការនាំយកខ្សែការពារសញ្ជាតិអេស្ប៉ាញ Sergio Ramos ទៅចូលរួមក្រុមក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។ នេះបើតាមរយៈអ្នកកាសែតកីឡាករល្បីឈ្មោះមួយរូប Santi Aouna។ | Ramos បានក្លាយជាកីឡាករគ្មានតម្លៃខ្លួនក្នុងទីផ្សារដោះដូរនារដូវកាល ២០២៣-២៤ ចាប់តាំងពីរូបគេបានចាកចេញពីក្រុម Paris Saint Germain ក្រោយផុតកុងត្រាកាលពីថ្ងៃទី៣០ ខែមិថុនា។ អតីតខ្សែការពារដ៏អស្ចារ្យមួយរូបរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ត្រូវបានគេរាយការណ៍ថា ត្រូវបានក្លិបនៅប្រទេសតួកគីចាប់អារម្មណ៍ខ្លាំង នារយៈពេលកន្លងមក គឺក្លិប Galatasa... |
article_735.txt | មន្ត្រីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៣០ ខែសីហា បានអះអាងថា ការលុបបំបាត់ការផ្ទុះឡើងនៃជំងឺស្វានៅទ្វីបអឺរ៉ុបអាចកើតឡើងបាន ខណៈដែលមានព័ស្តុតាងបង្ហាញពីការធ្លាក់ចុះករណីឆ្លងក្នុងប្រទេសមួយចំនួន។ | ជំងឺអុតស្វាដែលបានផ្ទុះឡើងដ៏កម្រនៅទ្វីបអឺរ៉ុបនេះ បច្ចុប្បន្ន កំពុងថមថយពីមួយសប្តាហ៍ទៅមួយសប្តាហ៍នៅបណ្តាប្រទេសអឺរ៉ុបជាច្រើន រួមមានបារាំង អាល្លឺម៉ង់ ព័រទុយហ្គាល់ អេស្បាញ អង់គ្លេស និងនៅទឹកដីអាម៉េរិកជាដើម បើទោះបីជាមានការខ្វះខាតការផ្គត់ផ្គង់វ៉ាក់សាំងក៏ដោយ។ «យើងជឿថា យើងអាចលុបបំបាត់ការចម្លងពីមនុស្សទៅមនុស្សនៃជំងឺអុតស្វាដោយនិរន្តរ... |
article_7350.txt | លោក Hansi Flick ត្រូវបានបញ្ចប់តំណែងជាគ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ក្រោយប្រកួតចាញ់ជប៉ុន ៤-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃទី៩ ខែកញ្ញា។ នេះបើតាមការប្រកាសរបស់សមាគមបាល់ទាត់អាល្លឺម៉ង់ (DFB) ថ្ងៃទី១០ ខែកញ្ញា។ | ការបណ្តេញគ្រូបង្វឹកចេញពីតំណែងពីសំណាក់ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ គឺធ្វើឡើងរយៈពេល ៩ខែ មុនការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ UEFA Euro 2024 របស់អាល្លឺម៉ង់។ នៅសល់រយៈពេលខ្លីដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួត អាល្លឺម៉ង់ត្រូវកែប្រែបញ្ហាទម្រង់លេងឱ្យទាន់ពេលវេលា។ លោក Flick បានក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់លើកដំ... |
article_7351.txt | ក្រុម Manchester United រងបរាជ័យនៅក្នុងជំនួបទឹកដីកីឡដ្ឋាន Emirate ទីក្រុងឡុងដ៍ក្រោមថ្វីជើងម្ចាស់ផ្ទះ Arsenal នៅក្នុងនាទីបន្ថែមបង្គ្រប់ ដោយលទ្ធផល ៣-១ ធ្វើឱ្យលោក Erik ten Hag ចាកចេញដោយផ្ទុះកំហឹង ។ លោកបានចោទប្រកាន់ថា ការប្រកួតនេះ មានបញ្ហាគ្រប់យ៉ាងប្រឆាំងមកលើក្រុមរបស់លោក។ | ការប្រកួតដែលមានរយៈពេល ៩០នាទី ក្រុមទាំងសងខាងបានរក្សាលទ្ធផលស្មើ ១-១ តាំងតែពីវគ្គទីមួយ មកមុនពេលខ្សែបម្រើ Declan Rice រកបានគ្រាប់បាល់នាំមុននៅនាទី៩០+៦ និងខ្សែប្រយុទ្ធ Gabriel Jesus រក្សាជ័យជម្នះគ្រាប់បាល់ទី៣ នៅនាទី៩០+១១ សម្រាប់ក្រុមកាំភ្លើងធំ។ Marcus Rashford ស៊ុតបើកការនាំមុខនៅនាទី២៧ ប៉ុន្តែត្រូវបានខ្សែបម្រើប្រធានក្រុម Mar... |
article_7352.txt | ក្លិប Manchester United អនុញ្ញាតឱ្យខ្សែបម្រើ Antony ឈប់សម្រាករយៈពេលខ្លី ដើម្បីដោះស្រាយការចោទប្រកាន់ពីបទរំលោភបំពានលើអតីតមិត្តស្រី។ នេះបើតាមសេចក្តីប្រកាសរបស់ក្លិបស្ថិតក្នុងក្របខណ្ឌ Premier League នៅថ្ងៃទី១០ ខែកញ្ញា។ | កីឡាករវ័យ ២៣ឆ្នាំ ត្រូវបានក្រុមជម្រើសជាតិប្រេស៊ីលសម្រេចចិត្តដករូបគេចេញពីបញ្ជីក្រុម កាលពីថ្ងៃ៤ ខែកញ្ញា បន្ទាប់ពីរងការចោទប្រកាន់ពីបទរំលោភបំពានលើរាងកាយរបស់អតីតមិត្តស្រីកញ្ញា Gabriela Cavallin។ Antony បដិសេធថាមិនបានបង្កកំហុសអ្វីទាំងអស់។ ក្លិប Man United បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទទួលស្គាល់ការចោទប្រកាន់ដែលបានធ្វើឡើងប្រ... |
article_7353.txt | Barcelona រកបានជ័យជម្នះយ៉ាងលំបាកអំពីការប្រកួតប្រជែងទល់ក្រុម Osasuna ។ គ្រាប់បាល់ចុងម៉ោងរបស់ខ្សែប្រយុទ្ធ Robert Lewandowski ជួយដល់ក្រុមម្ចាស់ការពារតំណែងជើងឯកបន្តឈ្នះជាប់គ្នា បន្ទាប់ពីស្មើ ១-១ ទល់ក្រុម Getafe នៅប្រកួតដំបូង។ | Barca ចាប់ផ្តើមការប្រកួតបានយ៉ាងល្អដោយអាចរកបានគ្រាប់បាល់ដំបូងនៅនាទី៤៥+១ ដោយរកបានពីសំណាក់កីឡាករ Jules Kounde ដែលជាការបញ្ជូនបាល់ពីសំណាក់ Ilkay Gundogan ហើយគ្រាប់បាល់ទីពីរធ្វើបានដោយខ្សែប្រយុទ្ធ Robert Lewandowski នៅនាទី៨៥ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ។ ១គ្រាប់របស់ Osasuna កើតឡើងនៅនាទី៦៧ ដោយកីឡាករ Ezequiel Avila។ ក្រុមការពារ... |
article_7354.txt | Jordan Henderson អតីតខ្សែបម្រើ និងប្រធានក្រុម Liverpool ពិបាកចិត្តក្រោយរងការរិះគន់ ជុំវិញការផ្លាស់ទៅប្រកបអាជីពជាមួយក្លិប Al Ettifaq នៃលីគកីឡាបាល់ទាត់កំពូលអារ៉ាប៊ីសាអូឌីត ( Saudi Pro League)។ | ខ្សែបម្រើអន្តរជាតិអង់គ្លេសរូបនេះ បានផ្លាស់ពី Liverpool ទៅកាន់ក្រុមក្នុងក្របខណ្ឌ Saudi Pro League កាលពីខែកក្កដា។ ចេញពីហង្សក្រហមក្នុងទឹកដីអង់គ្លេស ទៅកាន់ អារ៉ាប៊ីសាអូឌីត Henderson ត្រូវរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា LGBTQ+ ចំពោះអ្វីដែលរូបគេធ្លាប់សន្យា និងប្តេជ្ញាគោរពសិទ្ធិអ្នកទាំងនោះ។ សមាគម LGBTQ... |
article_7355.txt | សណ្ឋាគារឈ្មោះ Marrakesh ស្ថិតក្នុងប្រទេសម៉ារ៉ុក ដែលមាន Cristiano Ronaldo ជាម្ចាស់ មិនផ្តល់កន្លែងជ្រកកោនដល់ជនរងគ្រោះដោយសារគ្រោះរញ្ជួយដីដ៏សាហាវនៅក្នុងប្រទេសម៉ារ៉ុកឡើយ។ នេះបើតាមការផ្សាយរបស់កាសែត Goal ចុះនៅថ្ងៃទី១១ ខែកញ្ញា។ | តំបន់ High Atlas ដែលជាតំបន់សម្បូរដោយជួរភ្នំក្នុងប្រទេសម៉ារ៉ុក ត្រូវបានវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦,៨ រ៉ិចទ័រកាលពីថ្ងៃទី៨ ខែកញ្ញា។ មនុស្សជាង ២,០០០នាក់ បានបាត់បង់ជីវិតក្នុងគ្រោះធម្មជាតិមួយនេះ និងរាប់ពាន់នាក់ផ្សេងទៀតបានបាត់ខ្លួន និងរងរបួសធ្ងន់ស្រាល។ ក្រោយគ្រោះមហន្តរាយនៅក្នុងប្រទេសម៉ារ៉ុក កីឡាករបាល់ទាត់លំដាប់កំពូលៗជាច... |
article_7356.txt | កីឡាការិនី Danelle Tan សញ្ជាតិសិង្ហបុរីរកបានគ្រាប់បាល់ ៣គ្រាប់ (Hat-Trick) នៅការប្រកួតរបស់ក្រុម Borussia Dortmund យកឈ្នះលើក្រុម DJK Spvgg Herten លទ្ធផល ១៣-០ នៃលីគបាល់ទាត់ស្ត្រីទី៥ របស់ប្រទេសអាល្លឺម៉ង់ នាថ្ងៃទី៣ ខែកញ្ញា។ | ក្នុងជ័យជម្នះ ១៣-០ កីឡាការិនីខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំ រកបានគ្រាប់បាល់ទី៤ នៅនាទី៤២ ទី៧ នាទី៥៧ និងទី១០ នៅនាទី៦៤ នៃការប្រកួត។ Danelle ក៏បានបញ្ជូនបាល់ចំនួន ៣គ្រាប់ដល់មិត្តរួមក្រុមដូចគ្នាដែរសម្រាប់មិត្តរួមក្រុមរបស់នាងដូចជា Mandy Reinhardt, Marie Grothe និង Merle Greulich។ កីឡាការិនីសញ្ជាតិសិង្ហបុរីរូបនេះ បានផ្លាស់ទៅកាន់ក្រុម... |
article_7357.txt | ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បាននិយាយថារូបគេនឹង Lionel Messi ដែលបានកែប្រែប្រវត្តិសាស្ត្រក្នុងពិភពបាល់ទាត់ជាង១សតវត្សរ៍ បានបញ្ចប់ភាពជាគូប្រកួតប្រជែងនឹងគ្នាហើយ។ | Ronaldo និង Messi អំឡុងពួកគេទាំងពីរស្ថិតក្នុងក្របខណ្ឌ La Liga នៃប្រទេសអេស្ប៉ាញ តែងតែប្រឈមមុខដាក់គ្នា ពេលដែលម្នាក់លេងឱ្យ Real Madrid ហើយម្នាក់ទៀតនៅ Barcelona។ នាសន្និសីទកាសែតរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់មុនការប្រកួតពានរង្វាន់ UEFA Euro 2024 ខ្សែប្រយុទ្ធដែលមានវ័យ ៣៨ឆ្នាំ បានលើកឡើងថាភាពជាគូប្រជែងរបស់គេជាមួយនឹង Messi ត្... |
article_7358.txt | សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) នៅទីថ្ងៃទី៦ ខែកញ្ញា ប្រកាសផ្តល់ប្រាក់មួយចំនួនដល់ក្លិបនៅអឺរ៉ុប ដែលមិនអាចឆ្លងផុតវគ្គជម្រុះក្នុងពានរង្វាន់អឺរ៉ុបកំពូលទាំង៣។ ការផ្តល់ជូននេះ នឹងធ្វើទៅចាប់ពីរដូវកាល ២០២៤-២៥ ពោលនៅពេលកំណែទម្រង់នៃការប្រកួតពានរង្វាន់ Champions League ថ្មីចាប់ផ្តើមដំណើរការ។ | បើតាមសេចក្តីថ្លែងការណ៍ UEFA និង សមាគមក្លិបបាល់ទាត់អឺរ៉ុប (ECA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការងារថ្មីមួយរហូតដល់ឆ្នាំ ២០៣០ ដោយកិច្ចព្រមព្រៀងនោះ នឹងពង្រឹងស្ថិរភាពរយៈពេលវែង និងកំណើនប្រាក់ចំណូលប្រកបដោយនិរន្តរភាពនៅក្នុងបាល់ទាត់តំបន់អឺរ៉ុប។ ការផ្លាស់ប្តូរនេះនឹងត្រូវចាប់ផ្តើមពីរដូវកាល ២០២៤-២៥ ស្របពេលដែលទម្រង់ការប្រកួតថ្មីនៅ... |
article_7359.txt | Lionel Messi ខ្សែបម្រើក្រុម Inter Miami បានទិញផ្ទះវីឡាដ៏ធំស្គឹមស្គៃក្បែមាត់ទឹកមួយកន្លែងក្នុងទីក្រុង Fort Lauderdale សហរដ្ឋអាម៉េរិកតម្លៃ ១០,៨លានដុល្លារ។ នេះជាទីតាំងស្នាក់នៅរបស់ Messi សម្រាប់រូបគេនឹងក្រុមគ្រួសារ ងាយស្រួលក្នុងការធ្វើដំណើរទៅកាន់កីឡដ្ឋាន DRV PNK របស់ Inter Miami។ | ម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យ កាលពីមុនត្រូវបានគេដឹងថាបានស្វែងរកទីកន្លែងស្នាក់នៅដ៏ស័ក្តិសមបំផុតមួយជាអចិន្ត្រៃយ៍ចាប់តាំងពីចូលរួមក្រុម Inter Miami ក្នុងប្រទេសអាម៉េរិក ខែកក្កដា។ មកទល់ពេលនេះរូបគេរកបានផ្ទះដ៏ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសាររស់នៅក្នុងប្រទេសអាម៉េរិក ដោយផ្ទះវីឡាមួយនោះមាន ១០បន្ទប់គេង មានបន្ទប់ស្ពារមួយ, ផែសម្... |
article_736.txt | កូឡុំប៊ី និងវេណេស៊ុយអេឡា ប្រកាសស្តារទំនាក់ទំនងការទូតពេញលេញឡើងវិញ បន្ទាប់ពីកាត់ផ្តាច់ទំនាក់ទំនងជាមួយគ្នារយៈពេល៣ឆ្នាំ។ ឯកអគ្គរដ្ឋទូតថ្មីរបស់កូឡុំប៊ី Armando Benedetti ទៅដល់រដ្ឋធានីការ៉ាកាសនៅថ្ងៃទី២៨ ខែសីហា។ | «ទំនាក់ទំនងជាមួយវ៉េណេស៊ុយអេឡា មិនគួរត្រូវបានកាត់ផ្តាច់ឡើយ។ យើងជាបងប្អូននឹងគ្នា ហើយបញ្ហាមិនអាចបំបែកពួកយើងបានទេ»។ លោកឯកអគ្គរដ្ឋទូតថ្មីរបស់កូឡុំប៊ី លោក Armando Benedetti ប្រចាំវេណេស៊ុយអេឡាបានសរសេរបែបនេះលើបណ្ដាញសង្គម |
article_7360.txt | ខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham បានជួយសង្គ្រោះក្រុម Real Madrid ជាមួយនឹងគ្រាប់បាល់ចុងម៉ោងយកឈ្នះលើក្រុម Getafe ក្នុងការរក្សាកំណត់ត្រាឈ្នះនាដើមរដូវកាលក្នុងក្របខណ្ឌ La Liga។ | ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ រកបានគ្រាប់បាល់ទី៥ ពីការបង្ហាញខ្លួន ៤ប្រកួត ចាប់តាំងពីការផ្ទេរមកពីក្រុម Borussia Dortmund តម្លៃ ៨៨,៥លានផោន(១១០,៩៦លានដុល្លារ) បូករួមជាមួយនឹងប្រាក់បូកបន្ថែម Add-ons ៣០លានដុល្លារថែមទៀត។ Bellingham ស៊ុតរកគ្រាប់បាល់ចុងម៉ោងនៅក្នុងនាទី៩០+៥ យកឈ្នះលើក្រុម Getafe លទ្ធផល ២-១ នៅក្នុងកីឡដ្ឋាន Santiago Berna... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.