file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_7361.txt | ខ្សែបម្រើ Bernardo Silva ជឿជាក់ថាក្រុម Manchester City នឹងសម្របខ្លួនបានល្អក្នុងពេលអវត្តមានរបស់លោក Pep Guardiola ដែលកំពុងតែទទួលការវះកាត់ព្យាបាលបញ្ហាឈឺខ្នង។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញអវត្តមានក្នុងជំនួបជ័យជម្នះក្រុមមេឃខៀវ ២-១ លើក្រុម Sheffield United រួចមកហើយ និងត្រូវបាត់មុខ២ប្រកួតបន្តបន្ទាប់ទៀត។ | Guardiola កំពុងតែទទួលការព្យាបាលបន្ទាប់ពីវះកាត់ត្រង់ខ្នងនៅក្នុងទីក្រុង Barcelona ហើយលោក Juanma Lillo ដែលជាជំនួយការបានចូលដឹកនាំការប្រកួតរបស់ក្រុម Man City ជំនួស។ អ្នកចាត់ការវ័យ ៥២ឆ្នាំ អវត្តមាន ក្នុងជ័យជម្នះរបស់ Man Citt លើក្រុម Sheffield United លទ្ធផល ២-១ រួចហើយ។ Silva កីឡាករវ័យ ២៩ឆ្នាំ សញ្ជាតិព័រទុយហ្កាល់ដែលទើបបន្តកិច... |
article_7362.txt | Raphael Varane នឹងខកខនការធ្វើដំណើរជាមួយនឹងក្រុម Manchester United សម្រាប់ជំនួបក្របខណ្ឌ Premier League ទល់ក្រុម Arsenal នាថ្ងៃទី២ ខែកញ្ញា។ នេះជាការអះអាងរបស់លោក Erik ten Hag ថ្ងៃទី៣០ ខែសីហា ស្របពេលខ្សែការពារសញ្ជាតិបារាំងនឹងអវត្តមានច្រើនសប្តាហ៍ ដោយសារបញ្ហារបួស។ | តាមរយៈការបង្ហោះពីសំណាក់ក្លិប Man United កាលពីថ្ងៃទី២៦ ខែសីហា ក្រោយបញ្ចប់ការប្រកួតយកឈ្នះក្រុម Nottingham Forest លទ្ធផល ៣-២ នាកីឡដ្ឋាន Old Trafford ខ្សែការពារសញ្ជាតិបារាំងបានផ្លាស់ប្តូរចេញត្រឹមវគ្គទីមួយនៃការប្រកួត ដោយបញ្ហារបួស និងត្រូវបន្តអវត្តមានបន្តបន្ទាប់ទៀត។ Varane ទំនង ត្រូវការពេលវេលា ៣ ទៅ ៤ សប្តាហ៍ដើម្បីជាសះស្បើយឡើ... |
article_7363.txt | លោក Carlo Nohra ប្រធានផ្នែកប្រតិបត្តិការរបស់លីគកំពូលអារ៉ាប៊ីសាអូឌីត (SPL) ជឿជាក់ថាវត្តមានរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo មានឥទ្ធិពលយ៉ាងខ្លាំងទៅលើលីគ ដោយទាក់ទាញចំនួនអ្នកទស្សនាច្រើន និងកើនឡើងការចាក់ផ្សាយនៅប្រទេសចំនួន ១៤០ ដែលកើនចំណូលជាង៦ដង។ | «ការចុះកិច្ចសន្យារបស់ Cristiano Ronaldo មកលេងនៅទឹកដីប្រទេសអារ៉ាប៊ីសាអូឌីតបានជួយឱ្យការផ្សព្វផ្សាយក្របខណ្ឌលីគកំពូលមួយនេះទៅកាន់ ១៤០ប្រទេស និងបង្កើនប្រាក់ចំណូលប្រមាណ ៦៥០ភាគរយ។»។ នេះជាការអះអាងរបស់លោក Nohra ទៅកាន់កាសែត ACE។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់បានចាកចេញពីក្រុម Manchester United នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ បន្ទា... |
article_7364.txt | លោក Roberto Mancini ថ្ងៃទី២៧ ខែសីហា ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ត្រឹម ២សប្តាហ៍ក្រោយប្រកាសលាលែងពីតំណែងជាគ្រូបង្វឹកនៅក្រុមជម្រើសជាតិអ៊ីតាលី។ បុរសវ័យ ៥៨ឆ្នាំ ធ្លាប់បានដឹកនាំអ៊ីតាលីឈ្នះជើងឯកពានរង្វាន់ UEFA Euro 2020 ដោយបំបាក់អង់គ្លេសនៅវគ្គស៊ុតបាល់ទាត់សេចក្តី ១១ម៉ែត្រ។ | លោក Mancini បានចុះកិច្ចសន្យាជាមួយនឹងក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតរហូតដល់ឆ្នាំ ២០២៧ ដោយការប្រកួតដំបូងរបស់លោកដឹកនាំ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៨ ខែកញ្ញា ដោយត្រូវជួបតទល់ក្រុមកូស្តារីកា នាកីឡដ្ឋាន St James’ Park របស់ក្រុម Newcastle United។ «ខ្ញុំជឿជាក់ថានេះគឺជាឱកាសមួយដ៏ល្អសម្រាប់ខ្ញុំ ដើម្បីអាចស្វែងយល់ពីបាល់ទាត់អាស៊ីនៅក្នុងប... |
article_7365.txt | ខ្សែការពារ Aymeric Laporte ប្រកាសចែកផ្លូវពីក្រុម Manchester City នៅថ្ងៃទី២៣ ខែសីហា តាមរយៈការបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គម។ Laporte នឹងទៅចូលរួមជាមួយ Cristiano Ronaldo និងកីឡាករល្បីៗផ្សេងទៀតនៅ Al Nassr នៃលីគកំពូលអារ៉ាប៊ីសាអូឌីត ។ | កាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍ជាច្រើនបានឱ្យដឹងថា ខ្សែការពារសញ្ជាតិអេស្ប៉ាញបានយល់ព្រមលើសំណើររបស់ក្លិប Al Nassr ក្រោយរូបគេបានប្រកបអាជីពនៅទឹកដីអង់គ្លេសរយៈពេល ៥ឆ្នាំកន្លះរួចមក។ Laporte ជាកីឡាករល្បីឈ្មោះចុងក្រោយដែលបានផ្លាស់ទៅទឹកដីអារ៉ាប៊ីសាអូឌីត មុនអតីតមិត្តរួមក្រុមរបស់គេខ្សែប្រយុទ្ធ Riyad Mahrez ក៏បានផ្លាស់ទៅចូលរួមក្លិ... |
article_7366.txt | ធ្លាយប្រព័ន្ធលូបង្ហូរទឹកទំនងជាបានបង្កឱ្យមានការឆ្លងមេរោគទៅកាន់ទឹកនៅក្នុងដងទន្លេសែន (Siene) ក្នុងក្រុងប៉ារីស ដែលនាំឱ្យការប្រកួតកីឡាករហែលទឹកពិភពលោក ក៏ដូចជាការធ្វើតេស្តកីឡាហែលទឹកត្រៀមព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ត្រូវលុបចោលជាបន្តបន្ទាប់។ ក្រុមប្រឹក្សាក្រុងប៉ារីសបាននិយាយបែបនេះកាលពីថ្ងៃទី២៣ សីហា។ | បើតាមក្រុមប្រឹក្សាទីក្រុងប៉ារីស ក្រោយពីការស៊ើបអង្កេតដោយអាជ្ញាធរសាធារណៈ បានចង្អុលទៅសន្ទះលូមួយកន្លែងបានលេចធ្លាយដែលបានបិទទ្វារទឹកមិនត្រឹមត្រូវនៃប្រព័ន្ធលូបង្ហូរទឹក ជាទីកន្លែងដែលត្រូវរៀបចំកម្មវិធីប្រកួតនានាកាលសប្តាហ៍មុន។ «សន្ទះបិទបើកដែលការពារទឹកភ្លៀងពីការហូចូលទៅក្នុងទឹកទន្លេសែន ហាក់ដូចជាលេចធ្លាយ។»។ លោក Amelie Oudea-Caste... |
article_7367.txt | Manchester United និង Liverpool រកបាន៣ពិន្ទុ ទាំងត្រដាបត្រដូសដោយការវាយបកយកឈ្នះរៀងខ្លួន ក្នុងការប្រកួងលីគកំពូលអង់គ្លេស Premier League សប្តាហ៍ទី៣។ ម្ចាស់ការពារជើងឯក Manchester City ឡើងទៅឈរកំពូលតារាងក្រោយឈ្នះ Sheffield United ទាំងលំបាក។ | ការប្រកួតលីគកំពូលអង់គ្លេសសប្តាហ៍ទី៣ បានបញ្ចប់ទាំង១០គូហើយនៅថ្ងៃទី២៦ និង២៧ ខែសីហា។ Chelsea រកឃើញជ័យជម្នះដំបូងរបស់ខ្លួន ក្រោយយកឈ្នះ Luton Town ក្នុងលទ្ធផល ៣-០។ Raheem Sterling រកបានដល់ទៅ២គ្រាប់ម្នាក់ឯង និង Nicolas Jackson សម្រេចទីបាន១គ្រាប់ ដើម្បីជួយក្រុមលោក Mauricio Pochettino ទទួលបាន៣ពិន្ទុ។ នៅសប្តាហ៍ទី៣នេះ មានតែក្រុមម្... |
article_7368.txt | អ្នកស្រី Angeles Bejar ម្តាយរបស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF ) ដែលកំពុងមានរឿងរ៉ាវអាស្រូវចំពោះការថើបកីឡាការិនីឈ្នះជើងឯក World Cup 2023 ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនាថ្ងៃទី៣១ ខែសីហា។ អ្នកស្រី Bejar បានធ្វើកូដកម្មបង្អត់អាហារយៈពេល ៣ថ្ងៃ ដើម្បីជួយគាំទ្រ និងការពារកូនប្រុស ដែលត្រូវបានមជ្ឈដ្ឋានបាល់... | អ្នកស្រី Angeles Bejar បានចាក់សោរបង្អត់អាហារខ្លួនឯងនៅក្នុងព្រះវិហារសាសនាមួយកន្លែងនៅក្នុងទីក្រុង Motril ភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ តាំងពីថ្ងៃទី២៨ ខែសីហាដើម្បីប្រឆាំង នឹងការតវ៉ា ជុំវិញករណីកូនប្រុសរបស់អ្នកស្រី ថើបលើកីឡាការិនី Jenni Hermoso នៅលើបបូរមាត់ដែលនាំឱ្យមានការព្យួរការងារពីសំណាក់សហព័ន្ធបាល់អន្តរជាតិ FIFA កាលពីសប្តា... |
article_7369.txt | ខ្សែប្រយុទ្ធ Mason Greenwood នឹងចាកចេញពីក្រុម Manchester United បន្ទាប់ពីការស៊ើបអង្កេតលើការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភដែលគាត់ត្រូវបានជម្រះរួចរាល់។ នេះបើតាមក្លិបបិសាចក្រហម បានប្រកាសនាថ្ងៃទី២១ ខែសីហា។ | Greenwood ត្រូវព្យួរពីក្រុមបិសាចក្រហមតាំងពីខែមករា ឆ្នាំ ២០២២ នៅពេលដែលរូបគេត្រូវបានចោទប្រកាន់ថាមានទាក់ទងនឹងការប៉ុនប៉ងរំលោភ ហើយរូបគេត្រូវបានចាប់ខ្លួនលើរឿងរ៉ាវទាំងអស់នោះ។ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះ ក៏ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់អំពើហិង្សា និងគំរាមកំហែង។ ការកាត់ទោសលើកីឡាករវ័យ ២១ឆ្នាំ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧... |
article_737.txt | អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) និងប្រធានាធិបតីតួកគី នៅថ្ងៃទី១៨ ខែសីហា បានបង្ហាញពីក្ដីបារម្ភជុំវិញការវាយប្រហារនៅរោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន។ | ប្រមុខអង្គការសហប្រជាជាតិ (UN) អាន់តូនីញ៉ូ ហ្គូតេរ៉េស បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី និងប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ នៅទីក្រុង Lviv របស់អ៊ុយក្រែន ថ្ងៃទី១៨ ខែសីហា។ ជំនួបនេះ ផ្ដោតលើការធានាសុវត្ថិភាពរោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia នៅអ៊ុយក្រែន ទីដែលយោធាអ៊ុយក្រែន និងរុស្ស៊ីក... |
article_7370.txt | តុលាការកំពូលឥណ្ឌូណេស៊ី នៅថ្ងៃទី២៤ ខែសីហា សម្រេចលុបចោលការដោះលែងមន្ត្រីប៉ូលិស ២រូប ដែលត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសបណ្តាលឱ្យមានមនុស្សស្លាប់ក្នុងគ្រោះមរត់ជាន់គ្នាក្នុងកីឡដ្ឋានដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ការសម្រេចនេះ បន្ទាប់ពីតុលារការ កាត់ទោសប៉ូលិសទាំងពីរឱ្យជាប់គុក ស្របពេលមានការរិះគន់ពីសំណាក់ក្រុមគ្រួសារជ... | ឧប្បត្តិហេតុរត់ជាន់គ្នាបណ្តាលឱ្យមនុស្សប្រមាណ ១៣៥នាក់ ដោយរួមមានក្មេងចំនួន ៤០នាក់ កាលពីខែតុលាឆ្នាំ ២០២២ ក្នុងកីឡដ្ឋាន Kanjuruhan របស់ក្លិប Arema FC នៃលីគកំពូលឥណ្ឌូណេស៊ី បន្ទាប់ពីក្រុមប៉ូលិសការពារសុវត្ថិភាពក្នុងការប្រកួតបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងមនុស្សចូលអុកឡុកក្នុងទីលានប្រកួត។ អ្នកគាំទ្រក្រុមម្ចាស់ផ្ទះសម្រុកចូ... |
article_7371.txt | ក្រុមកូដករ ជាបុគ្គលិកសណ្ឋាគារ Fairmount Miramar ស្ថិតក្នុងទីក្រុង Los Angeles សហរដ្ឋអាម៉េរិកបានអំពាវនាវឱ្យក្លិប Inter Miami និង Lionel Messi ផ្លាស់ប្តូរទីតាំងស្នាក់ ស្របពេលពួកគេកំពុងតវ៉ាទាមទារឱ្យមានការដំឡើងប្រាក់ឈ្នួលដល់បុគ្គលិក។ សមាជិក្រុម Miami បានទៅស្នាក់នៅសណ្ឋាគារ Fairmount Miramar ដើម្បីត្រៀមប្រកួតទល់ក្រុម LAFC ក្... | បុគ្គលិកដែលធ្វើការនៅសណ្ឋាគា Fairmount Miramar ក្នុងទីក្រុង Los Angeles បានចាប់ផ្តើមធ្វើកូដកម្មតាំងពីថ្ងៃទី៣០ ខែសីហាមកម្ល៉េះ ដោយបានចូលរួមជាមួយនឹងបុគ្គលិកសណ្ឋាគាររាប់ពាន់នាក់ផ្សេងទៀតនៅទូទាំងតំបន់ ដើម្បីទាមទារឱ្យមានការផ្តល់ប្រាក់ឈ្នួលកាន់តែប្រសើរ ចំពេលថ្លៃផ្ទះមានការកើតឡើង។ «យើងបានដឹងថាក្រុម Inter Miami និងប្រធានក្រុមដ៏អស្... |
article_7372.txt | កីឡាការិនី Jenni Hermoso សមាជិក្រុមជម្រើសជាតិអេស្ប៉ាញ បានស្នើឱ្យមានវិធានការប្រឆាំងលើនាយកប្រតិបត្តិសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) លោក Luis Rubiales ជុំវិញការថើបរូបនាងនៅលើបបូរមាត់អំឡុងពេលពិធីបំពាក់មេដាយដល់ក្រុមនារីអេស្ប៉ាញ ជើងឯក FIFA Women’s World Cup។ នេះបើតាមសហភាព FUTPRO បាននិយាយនាថ្ងៃទី២៣ ខែសីហា។ | FUTPRO គឺជាសមាគមបានបង្កើតឡើងដោយស្ត្រីបាល់ទាត់ដែលកំពុងប្រកួតប្រជែងនៅក្នុងប្រទេសអេស្ប៉ាញ។ រឿងរ៉ាវកើតឡើង ក្រោយពេលលោក Luis Rubiales បានចូលរួមផ្តល់មេដាយដល់កីឡាការិនីជ័យលាភ័ជើងឯកអេស្ប៉ាញ និងឆ្លៀតថើមកីឡាការិនី Hermoso ក្រោយឈ្នះអង់គ្លេសលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ World Cup នាថ្ងៃទី២០ ខែសីហា។ ការថើបនោះបានបង្កឱ្យមានការខឹងសម្... |
article_7373.txt | ក្រុមចំនួន ៥ មកពីចក្រភពអង់គ្លេស កំពុងទន្ទឹងរង់ចាំមើលដៃគូប្រកួតប្រជែង នៅក្នុងវគ្គចែកពូលនៃការប្រកួតពានរង្វាន់ក្លិបបាល់ទាត់កំពូលតំបន់អឺរ៉ុប UEFA Champions League រដូវកាល ២០២៣-២៤។ ការចាប់ឆ្នោតវគ្គចែកពូល UCL នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា នាទីក្រុងម៉ូណាកូ វេលាម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា)។ | ម្ចាស់ការពារតំណែងជើងឯក Manchester City នឹងស្ថិតនៅក្នុងក្រឡក្រុមជើងជើងឯកមកពីលីគកំពូលនីមួយៗ ក្នុងតំបន់អឺរ៉ុប ខណៈ Manchester United, Arsenal និង Newcastle ជាក្រុមអង់គ្លេសមកពីក្របខណ្ឌ Premier League ដែលត្រូវបង្ហាញខ្លួនប្រកួតប្រជែង។ Newcastle បង្ហាញខ្លួនក្នុងក្របខណ្ឌ Champions League វគ្គចែកពូលចុងក្រោយបង្អស់នៅឆ្នាំ ២០០២-០៣... |
article_7374.txt | អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំងលោក Thierry Henry ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្រុមអាយុក្រោម ២១ឆ្នាំ បារាំង រហូតដល់ឆ្នាំ ២០២៥។ សហព័ន្ធកីឡាបាល់ទាត់បារាំង FFF បានប្រកាសនាថ្ងៃទី២១ ខែសីហា។ | វីរបុរសក្រុមកាំភ្លើងធំ Arsenal ក៏នឹងមានភារកិច្ចដឹកនាំក្រុមយុវជនមាន់គកបារាំងប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ផងដែរ។ លោក Henry បានជំនួសតំណែងលោក Sylvain Ripoll ដែលត្រូវបានក្រុមបារាំងបញ្ចប់តំណែងកាលពីដើមឆ្នាំ បន្ទាប់ពីក្រុមធ្លាក់ចេញពីការប្រកួតក្នុងពានរង្វាន់ UEFA Euro U21។ រួមដំណើរជាមួយនឹងលោក He... |
article_7375.txt | លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City នឹងត្រូវខកខានដឹកនាំក្រុមសម្រាប់ការប្រកួតក្របខណ្ឌ Premier League ទល់ក្រុម Sheffield United និង Fulham បន្ទាប់ពីលោកបានចូលព្យាបាលសុខភាពដោយការវ៉ះកាត់នៅត្រង់ខ្នង។ នេះបើតាមការប្រកាសរបស់ក្លិបមេឃខៀវ នៅថ្ងៃទី២២ ខែសីហា។ | លោក Juanma Lillo ដែលជាជំនួយការលោក Guardiola នឹងទទួលរ៉ាប់រងដឹកនាំ Man City បណ្តោះអាសន្នក្នុងការប្រកួត២លើក ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស។ «អ្នកចាត់ការ Man City បានទទួលរងការឈឺចាប់ខ្នងយ៉ាងធ្ងន់ធ្ងរនាមួយរយៈពេលថ្មីៗនេះ ហើយលោកបានធ្វើដំណើរត្រលប់ទៅកាន់ទីក្រុង Barcelona សម្រាប់ការវះកាត់ជាបន្ទាន់។ ការវះកាត់ទទួលបានជោគជ័យ ហើយលោក P... |
article_7376.txt | Erling Haaland តារាបាល់ទាត់ក្រុម Manchester City បង្ហាញក្តីសប្បាយរីករាយក្រោយឈ្នះពានរង្វាន់កីឡាករល្អប្រចាំឆ្នាំ PFA Players’ Player of The Year របស់សហព័ន្ធកីឡាករបាល់ទាត់អាជីពអង់គ្លេស នាថ្ងៃទី២៩ ខែសីហា។ Haaland បានអះអាងថារដូវកាល ២០២២-២៣ ដែលគេបានជួយក្រុមឈ្នះពានរង្វាន់ ៣ ជារដូវកាលមិនអាចបំភ្លេចបាន។ | Haaland រកបានគ្រាប់បាល់ចំនួន ៥៣គ្រាប់ ពីការបង្ហាញខ្លួនចំនួន ៥២ប្រកួត រាល់ការប្រកួតទាំងអស់កាលរដូវកាលមុន ហើយបានក្លាយជាកីឡាករដែលមានទម្រង់លេងល្អបំផុតប្រចាំក្រុមថែមទៀត។ ខ្សែប្រយុទ្ធសញ្ជាតិន័រវែសបានជួយក្រុមដែលដឹកនាំដោយលោក Pep Guardiola ឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាល ដោយមានដូចជា Premier league, FA Cup និង UEFA Champions Lea... |
article_7377.txt | Newcastle United ជួបសុទ្ធតែក្រុមខ្លាំង Paris St-Germain, Borussia Dortmund និង AC Milan ក្នុងការប្រកួតវគ្គសន្សំពិន្ទុពូល F នៃពានរង្វាន់ UEFA Champions League រដូវកាល ២០២៣-២៤។ ម្ចាស់ការពារជើងឯក Manchester City ជួបក្រុមគីឡូស្រាលក្នុងពូល G។ | នាកម្មវិធីចាប់ឆ្នោតរើសពូល ក្របខណ្ឌអឺរ៉ុបនៅប្រទេសមូណាកូ នៅរាត្រីថ្ងៃទី៣១ ខែសីហា ក្រុមអង់គ្លេស៤ រួមមានជើងឯក Manchester City, Arsenal, Manchester United និង Newcastle បានរកឃើញពូលរៀងខ្លួនហើយ។ អ្វីដែលគួរចាប់អារម្មណ៍ ក្រុមសារិកាព្រៃ ដែលទើបមានវត្តមាននៅ Champions League សារជាថ្មីក្រោនអាក់ខាន២០ឆ្នាំ ពោលតាំងពីឆ្នាំ២០០៣ ស្ថិតក្នុ... |
article_7378.txt | ថ្នាក់ដឹកនាំរបស់សហព័ន្ធបាល់ទាត់ប្រទេសអេស្ប៉ាញ បានអំពាវនាវឱ្យលោក Luis Rubiales ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) ចុះចេញពីតំណែង ក្រោយមានរឿងអាស្រូវថើបកីឡាការិនី អំឡុងពេលកម្មវិធីចែកមេដាយនៅព្រឹត្តិការណ៍ Women’s World Cup 2023 ក្នុងប្រទេសអូស្រ្តាលី។ | តំណែងរបស់លោក Rubiales កំពុងមានកម្តៅខ្លាំង ក្រោយមានបញ្ហាបន្ទាប់ពីលោកបានថើបកីឡាការិនី Jenni Hermoso ត្រង់បបូរមាត់អំឡុងកម្មវិធីប្រគល់មេដាយមាសដល់ក្រុមនារីអេស្ប៉ាញដែលឈ្នះជើងឯក។ ប្រធានសហព័ន្ធរូបនេះ រងការរិះគន់ខ្លាំង រហូតធ្វើឱ្យអ្នកគាំទ្រ ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនក្នុងប្រទេសអេស្ប៉ាញអំពាវនាវឱ្យចុះចេញពីតំណែង។ កាលពីថ្ងៃទី២... |
article_7379.txt | Harry Kane រកបាន ២គ្រាប់នៅក្នុងការបង្ហាញខ្លួនឱ្យ Bayern Munich ក្នុងទឹកដី Allianz Arena លើកដំបូង ក្នុងជ័ជម្នះលើក្រុម Augsburg លទ្ធផល ៣-១ ក្នុងជំនួបលីគអាល្លឺម៉ង់ នាថ្ងៃទី២៧ ខែសីហា។ លោក Thomas Tuchel អ្នកចាត់ការទូទៅ Bayern Munich នៅតែមិនសប្បាយចិត្តចំពោះលទ្ធផលនេះ។ | ផ្លាស់ទៅចូលរួម Bayern Munich ក្នុងតម្លៃបំបែកកំណត់ត្រាប្រមាណ ១០០លានអឺរ៉ូ (១០៨លានដុល្លារ) ពីក្រុម Tottenham Hotspur កាលពីសប្តាហ៍មុន Kane បានគ្រាប់បាល់ជ័យជម្នះសម្រាប់ការបង្ហាញខ្លួននៅក្នុងក្របខណ្ឌ Bundesliga រួចមកហើយ ក្នុងជ័យជម្នះ ៤-០ លើក្រុម Werder Bremen។ នៅសប្តាហ៍ទី២ នៅកីឡដ្ឋាន Allianz Arena ខ្សែប្រយុទ្ធវ័យអន្តរជាតិអង់... |
article_738.txt | អ្នកទោស វ័យ២២ឆ្នាំម្នាក់នៅពន្ធនាគារខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារជំងឺបេះដូង និងខ្វះអុកស៊ីសែន ទៅចិញ្ចឹមខួរក្បាល អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ នេះបើតាមលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ចេញថ្ងៃទី២៣ មីនា។ | ការចេញលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងការស្លាប់ពិរុទ្ធជនខាងលើ ដោយសារ មានអ្នកប្រើប្រាស់មួយចំនួន ចោទជាចម្ងល់ លើមន្ត្រីពន្ធនាគារ មិនព្រមបញ្ជូនអ្នកទោសដែលមានជំងឺទៅមន្ទីរពេទ្យ ទុករហូតដល់ឈឺធ្ងន់ធ្ងរ។ ភាគីពន្ធនាគារខេត្ត អះអាងថា រយៈពេលជាងមួយឆ្នាំ ដែលពិរុទ្ធជន ខាងលើជាបឃុំ ពុំធ្លាប់មានជំងឺឡើយ។ យ៉ាងណាក្ដី នៅថ... |
article_7380.txt | ក្រុម Liverpool ថ្ងៃទី២២ ខែសីហា បាននិយាយថាខ្លួនបានឈ្នះការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តល់កាតក្រហមពីសំណាក់អាជ្ញាកណ្តាលទៅលើកីឡាករខ្សែបម្រើ Alexis Mac Allister។ Mac Allister ត្រូវបានដកបម្រាម៣ប្រកួតវញ។ | ខ្សែបម្រើ Alexis Mac Allister សមាជិកថ្មីរបស់ក្រុម Liverpool ទទួលបានកាតក្រហមអំឡុងការប្រកួតយកឈ្នះលើក្រុម AFC Bournemouth លទ្ធផល ៣-១ ក្នុងក្របខណ្ឌ Premier League កាលពីថ្ងៃទី១៩ ខែសីហា។ មុនបានកាតក្រហម Mac Allister ខ្សែបម្រើអន្តរជាតិអាហ្សង់ទីន បានប៉ះទង្គិចគ្នាពីការប្រជែងបាល់ជាមួយនឹងកីឡាករ Ryan Christie នៅក្នុងនាទី ៥៨ ហើយការព... |
article_7381.txt | Errling Haaland ខ្សែប្រយុទ្ធ Manchester City ប្រជែងឈ្នះមិត្តរួមក្រុម Kevin De Bruyne និង Lionel Messi របស់ក្រុម Inter Maimi ដើម្បីជាប់ឈ្មោះជាកីឡាករឆ្នើមបំផុតប្រចាំឆ្នាំ២០២៣ (UEFA Men's Player of the Year) របស់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA)។ Pep Guardiola ជាប់ជាគ្រូបង្វឹកល្អបំផុត UEFA Men’s Coach of the Year។ | Haaland បានជួយ Man City ដែលមានលោក Pep Guardiola ជាអ្នកចាត់ការ ឈ្នះជើងឯក UEFA Champions League ព្រមទាំង Premier League និង FA Cup ក្នុងរដូវកាលជាមួយគ្នា។ ខ្សែប្រយុទ្ធអន្តរជាតិន័រវែស វ័យ២៣ឆ្នាំ អាចរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីដល់ទៅ៥២គ្រាប់ ក្នុងការបង្ហាញខ្លួនសរុបទាំង៥៣ប្រកួតរដូវកាលមុន។ Haaland ជាកីឡាកររកបានគ្រាប់បាល់ច្រើនជា... |
article_7382.txt | ក្លិប Al Nassr ដែលមានខ្សែប្រយុទ្ធ Cristiano Ronaldo នឹងត្រូវចាប់ផ្តើមការប្រកួតបើកឆាកក្របខណ្ឌកំពូលអាស៊ី AFC Champions League វគ្គចែកពូលតំបន់ខាងលិចទល់នឹងក្រុមមកពីប្រទេសអ៊ីរ៉ង់ Persepolis នៅខែកញ្ញា ។ សម្រាប់តំបន់ខាងកើត ក្រុមការពារតំណែងជើងឯក Urawa Red Diamonds នឹងតតាំងក្រុមមកពីជើងឯកលីគប្រទេសចិន Wuhan Three Towns។ | ជើងខ្លាំងមកពីជប៉ុនក្លិប Urawa ដែលបានបំបាក់ក្រុមមកពីហុងកុង Lee Man នៅវគ្គ Playoff ដើម្បីឈ្នះកៅអីសម្រាប់ព្រឹត្តិការណ៍ AFC Champions League ស្ថិតក្នុងពូល J ដោយរួមមានក្រុមជើងឯករងឆ្នាំ ២០២១ Pohang Steelers មកពីកូរ៉េខាងត្បូង និងជើងខ្លាំងវៀតណាមក្រុម Hanoi FC ក្រោយចាប់ពូលនៅក្នុងទីក្រុងកូឡាឡាំពួនាថ្ងៃទី២៤ ខែសីហា។ Al Nassr ក៏ឆ្... |
article_7383.txt | ការធ្វើតេស្តការប្រកួតកីឡាទី្រយ៉ាត្លុងត្រៀមសម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ត្រូវបានលុបចោលនាថ្ងៃទី២០ ខែសីហា ដោយសារកត្តានៃគុណភាពទឹកក្នុងដងទន្លៃសែន (Seine) មិនអំណោយផល។ នេះជាលើកទី៣ ហើយដែលមានការសម្រេចចិត្តលុបចោលកម្មវិធីប្រកួតកីឡាលើទឹកនានា ដែលគ្រោងធ្វើតាមដងទន្លៃសែន។ | «ការធ្វើតេស្តនៃគុណភាពទឹក […] មិនអំណោយផល និងមិនផ្តល់ការធានាចាំបាច់ដើម្បីរៀបចំការប្រកួតព្រឹត្តិការណ៍ហែលទឹកឱ្យបានត្រឹមត្រូវឡើយ។»។ អ្នករៀបចំកម្មប្រកួតបានប្រកាសក្នុងសេចក្តីថ្លែងការណ៍បែបនេះ។ សម្រាប់កម្មវិធីធ្វើតេស្តការប្រកួតវិញ្ញាសាទ្រីយ៉ាត្លុងចម្រុះជាក្រុម (Mix Relay) ក៏ត្រូវបានផ្លាស់ទៅកាន់ការប្រកួតវិញ្ញាសាឌូអាត្លុងវិញ ដែល... |
article_7384.txt | នាយកប្រតិបត្តិសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) លោក Luis Rubiales នឹងចាកចេញពីតំណែង បន្ទាប់ពីត្រូវបានថ្កោលទោសខ្លាំងពីសំណាក់មជ្ឈដ្ឋានបាល់ទាត់ជុំវិញពិភពលោក ចំពោះការថើបលើកីឡាការិនីត្រង់បបូរមាត់ ក្រោយបញ្ចប់ការប្រកួត FIFA Women’s World Cup 2023។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន នៅថ្ងៃទី២៤ ខែសីហា។ | បើតាមរយៈរបាយការណ៍ដែលបានចុះផ្សាយ លោក Rubiales វ័យ ៤៦ឆ្នាំ នឹងដាក់សំណើរលាលែងពីតំណែងរបស់លោកក្នុងនាមជានាយកប្រតិបត្តិ RFEF នៅថ្ងៃទី២៥ ខែសីហា នៅឯមហាសន្និបាតវិសាមញ្ញនៃបាល់ទាត់អេស្ប៉ាញ។ បន្ទាប់ពីការប្រកួតក្រុមនារីអេស្ប៉ាញបានយកឈ្នះលើក្រុមនារីអង់គ្លេស ១-០ នៃជំនួបវគ្គផ្តាច់ព្រ័ត្រ World Cup 2023 ក្នុងទីក្រុងសីដ៍នីប្រទេសអូស្ត្រាលី... |
article_7385.txt | ខ្សែការពារស្លាប Benjamin Pavard បានចុះកិច្ចសន្យាទៅចូលរួមជាមួយនឹងក្លិប Inter Milan ជាមួយនឹងកិច្ចសន្យារយៈពេលវែង ដោយផ្ទេរពីក្រុម Bayern Munich។ នេះបើតាមក្លិបស្ថិតក្នុងក្របខណ្ឌ Serie A បានប្រកាសនាថ្ងៃទី៣០ ខែសីហា។ | Pavard វ័យ ២៧ឆ្នាំ ជាកីឡាករជើងឯក World Cup ឆ្នាំ ២០១៨ ជាមួយនឹងក្រុមជម្រើសជាតិបារាំង ដោយរូបគេបានរួមរស់ជាមួយក្រុមជើងខ្លាំងលីគកំពូលអាល្លឺម៉ង់ រយៈពេល ៤ឆ្នាំ ហើយបានឈ្នះពានរង្វាន់ Bundesliga ចំនួន ៤ដង និង Champions League ១ដងដូចគ្នា។ Pavard ឈ្នះក្លិប Club World Cup, European Super Cup និង German Cup អំឡុងប្រកបអាជីពនៅ Bayern ... |
article_7386.txt | សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) នឹងដាក់ពិន័យបន្ថែមលើ Virgil Van Dijk ខ្សែការពារក្រុម Liverpool ចំពោះអាកប្បកិរិយាមិនសមរម្យដាក់អាជ្ញាកណ្តាល បន្ទាប់ពីទទួលបានកាត់ក្រហម អំឡុងការប្រកួត Premier League ដែល Liverpool យកឈ្នះ Newcastle United លទ្ធផល ២-១។ | ប្រធានក្រុម Liverpool រូបនេះ ត្រូវបានអាជ្ញាកណ្តាលការប្រកួតលោក John Brooks ផ្តល់កាតក្រហមភ្លាមៗចំពោះបញ្ហា ទាក់ជើងកីឡាករក្រុម Newcastle United នៅលើតំបន់ប្រអប់គ្រោះថ្នាក់ អំឡុងពេលខ្សែប្រយុទ្ធរូបនោះកំពុងមានប្រៀបបណ្តើរបាល់សំដៅទៅកាន់ការស៊ុតបញ្ចូលទី។ ការប៉ះទង្គិចនោះ ត្រូវបានត្រួតពិនិត្យដោយប្រព័ន្ធអាជ្ញាកណ្តាលវីដេអូ VAR ហើយខ្សែ... |
article_7387.txt | ខ្សែប្រយុទ្ធ Lionel Messi រកបានគ្រាប់បាល់ដំបូងក្នុងការបង្ហាញខ្លួនលើកទី១ក្នុងក្របខណ្ឌលីគកំពូលអាម៉េរិក (MLS) សម្រាប់ក្រុម Inter Miami ជាមួយជ័យជម្នះលើក្រុម New York Red Bull លទ្ធផល ២-០ នាថ្ងៃទី២៧ ខែសីហា នាកីឡដ្ឋាន Red Bull Arena។ នេះមិនមែនជាគ្រាប់ទី១របស់ Messi ជាមួយ Miami ឡើយ តែជាគ្រាប់ទី១១ ក្នុងការបង្ហាញខ្លួន៩ប្រកួត។ | អ្នកចាត់ការក្រុម Miami លោក Gerardo Martino មិនបានដាក់ឱ្យ Messi ចូលលេងតាំងតែនាទីដំបូងឡើយសម្រាប់ជំនួបក្នុងក្របខណ្ឌ MLS លើកដំបូង ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ ៣៦ឆ្នាំ ដែលប្តូរចូលនៅវគ្គទីពីរ នៅតែអាចស៊ុតបញ្ចូលទីដំបូងនៅក្នុងលីគកំពូលអាម៉េរិកនេះ។ Messi បានប្តូរចូលនៅក្នុងនាទី៦០ ហើយកីឡាករម្ចាស់ពានរង្វាន់ World Cup 2022... |
article_7388.txt | ការប្រកួតបាល់ទាត់ក្របខណ្ឌក្រុមជើងខ្លាំងតំបន់អឺរ៉ុប នឹងមិនប្រើប្រាស់ច្បាប់បន្ថែមពេលវេលានៃការប្រកួត ដែលបាល់ទាត់នៃប្រទេសអង់គ្លេស ទើបតែតាក់តែងឡើង ដើម្បីជៀសវាងការគេងចំណេញពេលវេលា ក្នុងការប្រកួតនោះឡើយ។ នេះបើតាមសម្តីលោក Zvonimir Boban ដែលជាមន្ត្រីរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ថ្ងៃទី៣០ ខែសីហា។ | តាមរយៈការប្រកួតនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ទាំងបុរស និងស្ត្រី ដែលមានការបន្ថែមពេលវេលានៃការប្រកួតច្រើនលើសលុប ព្រោះតែការខាតបង់ពេលវេលា អំឡុងពេលអបអរការស៊ុតបញ្ចូលទី ការផ្លាស់ប្តូរកីឡាករ និងវេលារងរបួស។ មុនចាប់ផ្តើមរដូវកាលថ្មី ២០២៣-២៤ សមាគមបាល់ទាត់អង់គ្លេស FA ក៏បានអនុវត្តច្បាប់បន្ថែមពេលវេលាក្នុងការប្រកួត។ កា... |
article_7389.txt | ការប្រកួតក្លិបជើងឯកកំពូលក្នុងតំបន់អឺរ៉ុបUEFA Champions Leagues នឹងចាប់ផ្តើមនៅរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះហើយ។ រដូវកាល ២០២៣-២៤ ជាការប្រកួតចុងក្រោយដែលមានវគ្គចែកពូល មុនប្ដូរទៅជាទម្រង់លីគវិញ។ | ការចាប់ក្រុមសម្រាប់វគ្គចែកពូលនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា បន្ទាប់ពីក្រុមត្រូវប្រកួតប្រជែងវគ្គជម្រុះ Playoffs ដណ្តើមកៅអីវគ្គចែកពូលរួចរាល់។ ការចាប់ពូលដែលមាន២៦ក្រុម សុទ្ធសឹងតែជាក្រុមបញ្ចប់ចំណាត់ថ្នាក់កំពូលៗតារាងនៅលីគទាំងកំពូលធំៗតំបន់អឺរ៉ុប ខណៈដែលកៅអីចំនួន ៦ផ្សេងទៀតត្រូវប្រគល់ដល់ក្រុមដែលត្រូវឆ្លងកាត់វគ្គជម្រុះក្នុងតំបន់ជាបន... |
article_739.txt | មិនមែនសរសេរ«កេរ្តិ៍ខ្មាស» ដូចនេះទេ គឺត្រូវសរសេរជា«កេរខ្មាស» បែបនេះ វិញទើបត្រឹមត្រូវ។ ចំណែកពាក្យ«កេរ្តិ៍ឈ្មោះ»សរសេរបែបនេះគឺត្រឹមត្រូវហើយ។ នេះបើយោងតាមសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានបកស្រាយនៅក្នុងវចនានុក្រមខ្មែរ។ | រចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់ថា ពាក្យ «កេរ»និង«កេរ្តិ៍» គឺមានន័យខុសគ្នា ។ «កេរ» សំដៅដោយដំណែល ឬជាមរតករបស់ដូនតា ឬមាតាបិតាដែលបានបន្សល់ទុកឲ្យ។ ឧទាហរណ៍ជាក់ស្តែង៖ ស្រែនេះជាកេររបស់ជីដូនខ្ញុំ,ប្រាសាទនគរវត្ត ជាកេររបស់ព្រះមហាក្សត្រ ជាបុព្វបុរសរបស់ខ្មែរ។ គេច្រើនប្រើពាក្... |
article_7390.txt | ក្លិប Inter Miami នៃលីគកីឡាបាល់ទាត់កំពូលអាម៉េរិក (MLS) បានប្រកាសបញ្ចូលឈ្មោះ Thiago Messi កូនប្រុសច្បងរបស់ខ្សែប្រយុទ្ធ Lionel Messi ទៅក្នុងបញ្ជីឈ្មោះក្រុមឈុតយុវជនអាយុក្រោម ១២ឆ្នាំ សម្រាប់រដូវកាល ២០២៣-២៤។ | ក្រុមយុវជនរបស់ក្លិប Miami ត្រូវប្រកាសនៅថ្ងៃទី២៧ ខែសីហា ដោយមានកីឡាករសរុបប្រមាណ ១៥០នាក់ សម្រាប់ ៧ក្រុមយុវជនផ្សេងគ្នា ទៅតាមកម្រិតនៃអាយុនីមួយៗ។ ក្រុមយុវជនរបស់ក្លិបមានចាប់ពី U12 ដល់ U19 ដែលហ្វឹកហាត់នៅក្នុងមជ្ឈមណ្ឌលបាល់ទាត់ Florida Blue ហើយកីឡាករចំណូលថ្មីចំនួន ៣៥រូប ចំណោម ១៥០រូប ត្រៀមសម្រាប់រដូវកាលថ្មី។ ស្ថិតក្នុងការប្រកាសន... |
article_7391.txt | សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IESF) បានសម្រេចចិត្តអនុញ្ញាតផ្តល់សិទ្ធិដល់កីឡាករសញ្ជាតិរុស្ស៊ី ឱ្យប្រើប្រាស់ភ្លេងជាតិ និងទង់ជាតិរបស់ខ្លួននៅក្នុងការប្រកួតកីឡាអេឡិចត្រនិកអន្តរជាតិ។ | «ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិរុស្ស៊ី នឹងអាចចូលរួមការប្រកួតប្រជែងម្តងទៀតក្រោមរូបភាពទង់ជាតិរុស្ស៊ី និងភ្លេងជាតិរបស់ខ្លួន។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធកីឡាអេឡិចត្រូនិករុស្ស៊ី នាថ្ងៃទី២៨ ខែសីហា។ បច្ចុប្បន្ន IESF ដែលមានលោក Vlad Marinescu ជាប្រធាន កំពុងតែរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអន្តរជាតិពិភពលោ... |
article_7392.txt | ខ្សែប្រយុទ្ធ Cristiano Ronaldo រកបានគ្រាប់បាល់ ២គ្រាប់បន្ថែមទៀតសម្រាប់ក្រុម Al Nassr ដើម្បីយកឈ្នះ Al Shabab នៅក្នុងជំនួបក្របខណ្ឌ Saudi Pro League នាថ្ងៃទី២៩ ខែសីហា។ ២គ្រាប់នេះ ធ្វើឱ្យខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ រកបានគ្រាប់បាល់ចំនួន ៥គ្រាប់ ក្នុងការបង្ហាញខ្លួន២លើក។ | Ronaldo រកបានគ្រាប់បាល់ Hat-Trick នៅក្នុងការប្រកួតជ័យជម្នះលទ្ធផល ៥-០ របស់ Al-Nassr លើក្រុម Al Fateh រួចមកហើយ កាលពីថ្ងៃទី២៥ ខែសីហា។ ក្រោយធ្វើបាន Hat-Trick ខ្សែប្រយុទ្ធព័រទុយហ្កាល់ សម្រេចបាន២គ្រាប់បន្ថែមទៀត ក្នុងជ័យជម្នះរបស់ លើ Al Shabab ក្នុងលទ្ធផល ៤-០ នាថ្ងៃទី២៩ ខែសីហា។ ២គ្រាប់ផ្សេងទៀតរកបានដោយ ខ្សែប្រយុទ្ធ Sadio Mane ... |
article_7393.txt | នាយកប្រតិបត្តិសហព័ន្ធបាល់ទាត់អេស្ប៉ាញ (SFF) លោក Luis Rubiales បានចេញមុខសុំទោសជាសាធារណៈចំពោះការថើបលើកីឡាការិនី Jenni Hermoso របស់ក្រុមនារីអេស្ប៉ាញ អំឡុងពេលអបអរសាទរជ័យជម្នះជើងឯក FIFA World Cup ឆ្នាំ២០២៣។ លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ នៅថ្ងៃទី២២ ខែសីហា ថាការសុំទោសរបស់មេ SFF មិនទាន់គ្រប់គ្រាន់។ | រឿងរ៉ាវកើតឡើង ក្រោយពេលលោក Luis Rubiales បានចូលរួមផ្តល់មេដាយដល់កីឡាការិនីជ័យលាភ័ជើងឯកអេស្ប៉ាញ និងឆ្លៀតថើមកីឡាការិនី Hermoso ក្រោយឈ្នះអង់គ្លេសលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ World Cup នាថ្ងៃទី២០ ខែសីហា។ ការថើបលើកីឡាការិនីពីសំណាក់លោក Rubiales បានបង្កឱ្យមានការខឹងសម្បារក្នុង និងក្រៅប្រទេសអេស្ប៉ាញ ដោយមានមនុស្សជាច្រើន រួមទាំងរ... |
article_7394.txt | កីឡាការិនី Alisha Lehmann បានប្តេជ្ញាសម្រាប់អនាគតរបស់នាងចំពោះក្លិប Aston Villa ដោយនាងបានបន្តកិច្ចសន្យារយៈពេល ៣ឆ្នាំ ជាមួយនឹងក្រុមស្ថិតក្នុងប្រទេសអង់គ្លេសមួយនេះ។ | កីឡាការិនីសញ្ជាតិស្វ៊ីស បានយល់ព្រមបន្តស្នាក់នៅជាមួយនឹងក្រុម ដើម្បីបន្តប្រកួតប្រជែងក្នុងពានរង្វាន់ Women’s Super League នៃប្រទេសអង់គ្លេសរហូតដល់ឆ្នាំ ២០២៦ ជាមួយនឹងជម្រើសបន្តច្រើនឆ្នាំបន្ថែមទៀត។ ក្រោយការចុះកិច្ចសន្យា អ្នកចាត់ការ Aston Villa លោកស្រី Carla Ward អះអាងលើគេហទំព័រក្លិបដូច្នេះថា ៖ «Alisha ត្រូវបានក្លាយជាផ្នែកមួយ... |
article_7395.txt | ចូលកាន់តំណែងភ្លាម លោក Roberto Mancini ដាក់គោកដៅនាំក្រុមកីឡាបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអូឌីត ឈ្នះពានរង្វាន់ Asian Cup ជាលើកដំបូងក្នុងរយៈពេល ២៧ឆ្នាំ។ នេះបើតាមការដកស្រង់សម្តីរបស់សហព័ន្ធអារ៉ាប៊ីសាអូឌីត (SAFF) នាកម្មវិធីបង្ហាញខ្លួនរបស់គ្រូបង្វឹកថ្មី នាថ្ងៃទី២៨ សីហា ក្នុងទីក្រុងរីយ៉ាដ។ | អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីរូបនេះបានរៀបរាប់ពីបំណងប្រាថ្នារបស់គាត់ក្នុងការលើកកម្ពស់ក្រុមនៅអាស៊ី។ Mancini បានរៀបរាប់លម្អិតពីផែនការរយៈពេលវែង និងរយៈពេលខ្លីរបស់ខ្លួន ដោយលោកនឹងវាយតម្លៃជ្រើសរើសកីឡាករ ដើម្បីបំពេញគោលបំណងក្នុងការឈ្នះការប្រកួតប្រជែងនៅក្នុងទ្វីបអាស៊ី។ «គោលដៅរបស់យើងនោះគឺការឈ្នះពានរង្វាន់ Asian Cup បន្ទាប់ព... |
article_7396.txt | លោក Steven Gerrard គ្រូបង្វឹកក្រុម Al-Ettifaq នៃលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro league បានច្រានចោលព័ត៌មានដែលថា ខ្លួនអនុញ្ញាតឱ្យកីឡាករ Mason Greenwood ទៅរួមក្រុម ដើម្បីកសាងទម្រង់លេងឡើងវិញក្រោយចាកចេញពី Manchester United។ Gerrard ចាត់ទុកព័ត៌មាននេះជា ព័ត៌មានក្លែងក្លាយ (Fake News)។ | ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស វ័យ ២១ឆ្នាំ ត្រូវបានផ្សាយថាកំពុងតែស្វែងរកក្រុមថ្មីសម្រាប់ចូលរួមបន្ទាប់ពីរូបគេបានសម្រេចចែកផ្លូវជាមួយនឹងក្រុម Manchester United កាលពីថ្ងៃទី២១ ខែសីហា។ Greenwood សម្រេចចេញពីបិសាចក្រហម ស្របពេលខ្លួនស្ថិតក្រោមការស៊ើបអង្កេតលើការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភ និងប្រើអំពើហិង្សារយៈពេលជាង ១ខែរួចមក។ ទាក... |
article_7397.txt | សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ព្យួរលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) ពីសកម្មភាពបាល់ទាត់បណ្តោះអាសន្ន ជុំវិញការថើបបបូរមាត់កីឡាការិនីអេស្ប៉ាញក្រោយឈ្នះការប្រកួត Women’s World Cup 2023។ សហព័ន្ធ RFEF ក៏បានរៀបចំកិច្ចប្រជុំបន្ទាន់មួយទាក់ទងនឹងរឿងអាស្រូវ របស់លោក Rubiales នៅថ្ងៃទី២៨ ខែសីហា ផងដែរ។ | សម្រាប់លោក Rubiales បានបដិសេធមិនលាលែងពីតំណែងជុំវិញទង្វើរបស់ខ្លួន លើកីឡាការិនី Jenni Hermoso ដោយនាយកប្រតិបត្តិ RFEF និយាយថាការថើបគឺកើតឡើងពីការយល់ព្រម។ សមាជិកក្រុម និងគ្រូបង្វឹកមួយចំនួនក្នុងក្រុមនារីអេស្ប៉ាញទាមទារឱ្យ Rubiales ចុះចេញពីតំណែង មិនតែប៉ុណ្ណោះរដ្ឋាភិបាលអេស្ប៉ាញក៏ចង់ឱ្យចាកចេញដូចគ្នា។ « RFEF បានកោះហៅសហព័ន្ធក្នុង... |
article_7398.txt | បន្ទាប់ពីប្រកបអាជីពនៅអឺរ៉ុបជាច្រើនឆ្នាំ កីឡាករល្បី Cristiano Ronaldo, Sadio Mane, Neymar, Karim Benzema និង N’Golo Kante បានផ្លាស់ទៅប្រកបអាជីព នៅទឹកដីអារ៉ាប៊ីសាអូឌីត។ ទៅកាន់ក្លិបនៅលីគកំពូល អារ៉ាប៊ីសាអូឌីត កីឡាករទាំង៥ ដែលត្រូវបាត់មុខពី UEFA Champions League អាចបង្ហាញខ្លួននៅការប្រកួតពានរង្វាន់ AFC Champions League វិញ។ ... | បច្ចប្បន្ន កីឡាករទាំង ៥រូប បានប្រកបអាជីពនៅលីគកំពូលរបស់ អារ៉ាប៊ីសាអូឌីត ដោយកីឡករ Cristiano Ronaldo និង Sadio Mane នៅ ក្លិប Al-Nassr FC, កីឡាករ Karim Benzema និង N’Golo Kante នៅក្លិប Al Ittihad ចំណែក នៅ Neymar នៅក្លិប Al-Hilal។ ក្លិបទាំង ៣នេះ សុទ្ធតែមានឈ្មោះប្រកួតនៅក្នុងពានរង្វាន់ AFC Champions League រដូវកាល ២០២៣-២៤។ កា... |
article_7399.txt | លីគកីឡាបាល់ទាត់អូស្ត្រាលី (AFL) ថ្ងៃទី២១ ខែសីហា បាននិយាយថា តម្លៃប្រាក់រង្វាន់នៃក្របខណ្ឌលីគកំពូលបាល់ទាត់នារីអូស្ត្រាលី នឹងតម្លើងឱ្យស្មើនឹងការប្រកួតរបស់ក្រុមបុរសជាលើកដំបូង ក្នុងរយៈពេល ៧ រដូវកាលចុងក្រោយ។ | ប្រាក់រង្វាន់តម្លៃ ១,១លានដុល្លារអូស្ត្រាលី (ជាង៧០ម៉ឺនល្លារអាម៉េរិក) នឹងត្រូវបែងចែកសម្រាប់ក្រុមចំណាត់ថ្នាក់កំពូលចំនួន ៨ ដែលមានវត្តមានប្រកួតប្រជែងនៅក្នុងលីគបាល់ទាត់ស្ត្រី (AFLW)។ តម្លៃនេះមានការកើមឡើងជាងពាក់កណ្តាលបើកឆៀបនឹងប្រាក់រង្វាន់ ៦២៣,៩២២ដុល្លារអូស្ត្រាលីដែលធ្លាប់បានចំណាយក្នុងរយៈពេល ៧រដូវកាលរួចមក។ សម្រាប់ការប្រកួតរបស... |
article_74.txt | ក្រសួងការបរទេសចិនបានអះអាងថា ប្រទេសនេះត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកជនដែលត្រូវបាននិរទេសដោយអាម៉េរិកមកវិញ ប្រសិនបើខ្លួនអាចបញ្ជាក់ថាពួកគេជាពលរដ្ឋរបស់ចិន។ | «ចិនកំពុងសហការប្រកបដោយប្រសិទ្ធភាពជាមួយភ្នាក់ងារអន្តោប្រវេសន៍ និងការអនុវត្តច្បាប់របស់អាម៉េរិក និងប្រទេសដទៃទៀត។ ទាក់ទងនឹងការធ្វើមាតុភូមិនិវត្តន៍ យើងត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍ពលរដ្ឋត្រឡប់មកវិញ ប្រសិនបើពួកគេត្រូវបានផ្ទៀងផ្ទាត់ថាជាពលរដ្ឋមកពីប្រទេសចិនដីគោក»។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រ... |
article_740.txt | រដ្ឋមន្ត្រីការពារជាតិស្តីទីរបស់រដ្ឋាភិបាលតាលីបង់នៅថ្ងៃទី២៨ ខែសីហា បានចោទប៉ាគីស្ថានថា បើកផ្លូវឱ្យដ្រូនអាម៉េរិកហោះចូលដែនអាកាសអាហ្វហ្កានីស្ថាន។ យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបដិសេធការលើកឡើងនេះ។ | ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងកាប៊ុល ថ្ងៃទី២៨ ខែសីហា រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទីអាហ្វហ្កានីស្ថាន Mullah Mohammad Yaqoob បានចោទប្រកាន់ប៉ាគីស្ថានថា អនុញ្ញាតឱ្យអាម៉េរិកប្រើប្រាស់ដែនអាកាសដើម្បីបញ្ជាដ្រូនចូលដែនអាកាសអាហ្វហ្គានីស្ថាន។ កាលពីចុងខែកក្កដា មេដឹកនាំក្រុមភេរវករអាល់កៃដា Ayman al-Zawahiri ត្រូវបា... |
article_7400.txt | ខ្សែប្រយុទ្ធ Cristiano Ronaldo បង្ហាញក្តីរីករាយ និងអបអរជ័យជម្នះរបស់ក្រុម Al-Nassr ដែលបានយកឈ្នះ Shabab Al Ahli លទ្ធផល ៤-២ បានកៅអីវគ្គចែកពូលពានរង្វាន់ AFC Champions League រដូវកាល២០២៣-២៤។ Ronaldo ថាការប្រកួតក្លិបអាស៊ីនេះពិតជាលំបាកខ្លាំង ប៉ុន្តែរូបគេ និងក្រុមជឿជាក់ និងមិនចុះចាញ់។ | ទោះជា Ronaldo ខ្លួនឯងផ្ទាល់បរាជ័យក្នុងការស៊ុតស្វែងរកគ្រាប់បាល់ក្នុងការប្រកួតនោះ តែមិត្តរួមក្រុមរបស់ខ្លួនជាអ្នកសម្រេចសំណាញ់ទីដោយ Talisca រកបាន ២គ្រាប់ ខណៈកីឡាករ Sultan Al-Ghannam និង Marcelo Brozovic រកបានម្នាក់មួយគ្រាប់សម្រាប់ក្រុមមកពីប្រទេសអារ៉ាប៊ីសាអូឌីត។ ២គ្រាប់របស់ក្លិប Shabab Al Ahli ធ្វើបានដោយកីឡាករ Yahya Al-Ghas... |
article_7401.txt | Erling Haaland ខ្សែប្រយុទ្ធក្រុម Manchester City ឈ្នះពានកីឡាករឆ្នើមប្រចាំរដូវកាល PFA Player of the Year របស់សហព័ន្ធកីឡាករបាល់ទាត់អាជីពអង់គ្លេស (PFA) ស្របពេល Bukayo Saka ខ្សែបម្រើ Arsenal ជាប់ជាកីឡាករវ័យក្មេងឆ្នើម PFA Young Player ប្រចាំរដូវកាល ២០២២-២៣។ | Haaland ទទួលបានសំឡេងគាំទ្រលើសមិត្តរួមក្រុម Kevin de Bruyne, Harry Kane របស់ Spurs ដែលទើបផ្លាស់ទៅ Bayern Munich និងកីឡាករ៣រូបផ្សេងទៀត ដើម្បីក្លាយជាម្ចាស់ពាន PFA Player of the Year ឆ្នាំ២០២៣ នេះ។ ខ្សែប្រយុទ្ធអន្តរជាតិន័រវែស វ័យ២៣ឆ្នាំរូបនេះ បានជួយ Man City ឈ្នះជើងឯក Premier League, UEFA Champions League និង FA Cup រដូវកា... |
article_7402.txt | ក្លិប Liverpool បានច្រានចោលសំណើពីសំណាក់ក្លិប Al Ittihad មកពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលចង់បានខ្សែប្រយុទ្ធឆ្នើម Mohamed Salah ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ ESPN នាថ្ងៃទី២៤ ខែសីហា។ | Salah វ័យ ៣១ឆ្នាំ បានក្លាយជាគោលដៅរបស់ Al Ittihad ដែលមានខ្សែប្រយុទ្ធម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២២ Karim Benzema កំពុងតែប្រកបអាជីព។ Salah ជាគោលដៅចុងក្រោយដែលក្លិបស្ថិតក្នុងក្របខណ្ឌ Saudi Pro league ចង់នាំយកទៅក្នុងនាមជាកីឡាករល្បីឈ្មោះពីតំបន់អឺរ៉ុបចុងក្រោយគេ ផ្លាស់ទៅកាន់ប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ា។ អតីតមិត្តរ... |
article_7403.txt | ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar Jr បានសម្រេចផ្លាស់ទៅកាន់ក្លិប Al-Hilal ស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយផ្ទេរចេញពី Paris Saint Germain ក្នុងតម្លៃជិត ១០០លានដុល្លារ។ Neymar ទទួលបានប្រាក់ពលកម្មប្រមាណ ១៧៥លានដុល្លារក្នុងមួយឆ្នាំពី Al-Hilal។ | តាមរយៈការផ្សាយរបស់កាសែត L’Equipe ដ៏ល្បីរបស់បារាំង ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ ទទួលបានប្រាក់ថ្លៃពលកម្មក្នុង ១ឆ្នាំ ប្រមាណ ១៦០លានអឺរ៉ូ (១៧៥លានដុល្លារ)។ នេះមានន័យថា Neymar ១ខែរកបាន ១៤,៦លានដុល្លារ ក្នុងមួយសប្តាហ៍តម្លៃ ៣,៣៥លានដុល្លារ មួយថ្ងៃរកបាន ៤,៩សែនដុល្លារ ឬក្នុងមួយនាទីរកបានជិត ១៥,៦ម៉ឺនដុល្លារ។ តម្លៃនៃការផ្ទេរលើខ្សែប្រយុ... |
article_7404.txt | សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត (Saudi FA) ត្រូវបានរាយការណ៍ថាបានជជែកជាមួយនឹងសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ទាក់ទងនឹងលទ្ធភាពឱ្យក្លិបពីក្របខណ្ឌ Saudi Pro league ចូលរួមក្នុងការប្រកួត UEFA Champions League នៅឆ្នាំ ២០២៥។ | បើតាមរយៈរបាយការណ៍ដែលផ្សាយចេញដោយគេហទំព័រកីឡារបស់អ៊ីតាលី Calcio e Finanza ស្ថាប័នគ្រប់គ្រងបាល់ទាត់របស់អារ៉ាប៊ីសាអូឌីត បានរៀបចំកិច្ចពិភាក្សាជាមួយនឹង UEFA ដើម្បីនាំក្របខណ្ឌ Saudi Pro League ទៅកាន់ការប្រកួតប្រជែងក្របខណ្ឌតំបន់អឺរ៉ុប នឹងដើម្បីបង្កើនភាពលេចធ្លោនៃលីគបាល់ទាត់ប្រទេសស្ថិតក្នុងតំបន់មជ្ឈឹមបូពា៍មួយនេះ។ Cristiano Ronal... |
article_7405.txt | លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United បាននិយាយថា Harry Maguire អាចចាកចេញពីក្រុមបានប្រសិនបើគេមិនមានទំនុកចិត្តសម្រាប់ការប្រកួតប្រជែងស្វែងរកតំណែងក្នុងក្រុម។ កាលពីពេលថ្មីៗនេះមានការចុះផ្សាយថា West Ham United បានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរយក Harry Maguire ពីក្រុមបិសាចក្រហម។ | លោក Ten Hag បានទម្លាក់តំណែងប្រធានក្រុមរបស់ខ្សែការពារវ័យ ៣០ឆ្នាំ ដែលបានបង្ហាញខ្លួនលេងត្រឹម ៨ប្រកួតប៉ុណ្ណោះនៅរដូវកាលមុន ក្នុងក្របខណ្ឌ Premier league។ Raphael Varane, Lisandro Martinez និង Victor Lindelof កាន់កាប់តួនាទីខ្សែការពារកណ្តាលរបស់ក្រុម។ កាលសប្តាហ៍មុនប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស បានរាយការណ៍ថា West Ham United បា... |
article_7406.txt | Kevin De Bruyne អាចនឹងខកខានជួយក្រុម Manchester City រយៈពេល ៤ខែ បន្ទាប់ពីរូបគេបានរងរបួសសរសៃពួរនៅក្នុងជំនួបថ្ងៃបើកឆាកក្របខណ្ឌ Premier League រដូវកាល ២០២៣-២៤។ នេះបើតាមសម្តីលោក Pep Guardiola អ្នកចាត់ការទូទៅ Man City ក្នុងសន្និសិទមុនជំនួបទល់ក្រុម Sevilla ពានរង្វាន់ UEFA Super Cup។ | Manchester City ជើងឯក Champions League នឹងត្រូវជួបប្រកួតតទល់ជាមួយនឹងក្រុម Sevilla ជើងឯកក្របខណ្ឌ Europa League សម្រាប់ប្រជែងពានរង្វាន់ UEFA Super Cup នៅរាត្រីថ្ងៃទី១៦ ខែសីហា វេលាម៉ោង២អាធ្រាត្រ។ De Bruyne នឹងគ្មានវត្តមានប្រកួតនៅក្នុងជំនួប UEFA Super Cup ឆ្នាំ២០២៣នេះទេ ដោយសាររបួស។ ខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិកបានរងរបួសសរសៃព... |
article_7407.txt | ការប្រកួតលីគកីឡាបាល់ទាត់កំពូលអង់គ្លេស Premier League រដូវកាល ២០២៣-២៤ បានឆ្លងកាត់ការប្រកួតបើកឆាកចំនួន៩គូរួចហើយនៅសប្តាហ៍ដំបូង ដែលធ្វើឡើងពីថ្ងៃទី១១ ខែសីហា។ ម្ចាស់ការពារជើងឯក Manchester City និងក្រុមជើងឯករង Arsenal រកបានជ័យជម្នះរៀងខ្លួន ស្របពេល Chelsea, Liverpool និង Tottenham Hotspur ជាដើមរកបាន១ពិន្ទុម្នាក់។ | ជំនួបបើកឆាកដំបូងគេនៅរដូវកាលថ្មី Man City បានយកឈ្នះ Burley ៣-០។ ម្ចាស់ស្បែកជើងមាស (Golden Boots) Erling Haaland រកបាន២គ្រាប់ម្នាក់ឯង និង១គ្រាប់ទៀតសម្រេចដោយ Rodri។ តាមរយៈការប្រកួតនេះ បានបង្ហាញភាពខ្លាំងរបស់មេឃខៀវដែលមានលោក Pep Guardiola ក្នុងការរក្សាតំណែងជើងឯករបស់ខ្លួន។ Arsenal ដែកទទួលបានត្រឹមខកចិត្តនៅរដូវកាលមុនក្នុងការក្ល... |
article_7408.txt | ក្រុម Manchester United ប្រកួតចាញ់ Tottenham hotspur ២-០ ក្នុងការប្រកួតលីគ Premier League សប្តាហ៍ទី២ នៅយប់ថ្ងៃទី១៩ ខែសីហា។ Erik ten Hag អ្នកចាត់ការបិសាចក្រហមបន្ទោសខ្សែប្រយុទ្ធដែលខ្ជះខ្ជាយឱកាសសម្រេចទី ចំពោះបរាជ័យនេះ។ ម្ចាស់ការពារជើងឯក Manchester City បន្តរកបាន៣ពិន្ទុ តាមរយៈការយកឈ្នះ Newcastle United ១-០។ | Spurs ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Ange Postecoglou រកបានជ័យជម្នះលើកដំបូងក្រោយឆ្លងកាត់ការប្រកួតពីរលើកនៅលីគកំពូលអង់គ្លេស។ នៅកីឡដ្ឋាន Tottenham hotspur ក្រុមរហស្សនាមមាន់ខ្នាយមាសរកបានពីរគ្រាប់លើក្រុម Man Utd ដែលធ្វើបានដោយ Pape Matar Sarr និងធ្វើឱ្យចូលទីខ្លួនឯងពីសំណាក់ខ្សែការពារ Lisandro Martinez។ លោក Ten Hag ប... |
article_7409.txt | Neymar Jr ដែលទើបផ្លាស់ទៅ Al-Hilal សរសើរអំពីភាពរីកចម្រើននៃលីគកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីត Saudi Pro league។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល ឱ្យស្នាដៃទាំងអស់នេះទៅ Cristiano Ronaldo ដែលធ្វើឱ្យ Saudi Pro league លូតលាស់ដ៏លឿនរហ័ស។ | ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល បានចុះកិច្ចសន្យារយៈពេល ២ឆ្នាំ ជាមួយនឹងក្រុម Al-Hilal កាលពីថ្ងៃទី១៥ ខែសីហា បន្ទាប់ពីចំណាយពេលវេលា ៥ឆ្នាំជាមួយនឹងក្រុម Paris Saint Germain។ តម្លៃនៃការផ្ទេរប្រមាណ ៩០លានអឺរ៉ូ (៩៨លានដុល្លារ) ដោយ Neymar ទទួលបានថ្លៃពលកម្មពីក្លិបជើងខ្លាំងអារ៉ាប៊ីសាអូឌីត ១៦០លានអឺរ៉ូ (១៧៥លានដុល្លារ) ក្នុងមួយឆ្នាំ។ Saud... |
article_741.txt | រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard Marles ត្រូវធ្វើដំណើរទស្សនកិច្ចនៅតំបន់អឺរ៉ុបដែលចាប់ផ្ដើមពីថ្ងៃទី២៩ ខែសីហា។ ប្រមុខការពារជាតិអូស្ត្រាលី នឹងធ្វើដំណើរទៅបារាំង អាល្លឺម៉ង់ អង់គ្លេស ជាមួយបំណងពង្រឹងទំនាក់ទំនងការពារជាតិជាមួយដៃគូនៅប្លុកអឺរ៉ុប ពិសេសបារាំងដែលមើលមុខគ្នាមិនត្រូវដោយសារការលុបចោលកិច្ចព្រមព្រៀងផលិតនាវាមុជទឹកកាលព... | ទស្សនកិច្ចបីប្រទេសពីថ្ងៃទី២៩ ខែសីហា ដល់ ថ្ងៃទី១ ខែកញ្ញា ជាដំណើរលើកដំបូងរបស់រដ្ឋមន្ត្រីការពារជាតិលោក Richard Marles ទៅកាន់អឺរ៉ុប។ បារាំង ជាគោលដៅសំចតមុនគេរបស់លោក Marles ។ ទំនាក់ទំនងរវាងអូស្រ្តាលី និងបារាំងប្រែទៅជាល្អក់កករ បន្ទាប់ពីអូស្ត្រាលីបានលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកតម្លៃរាប់ពាន់លានដុល្លារពីបារាំងកាលពីឆ្នាំ២០២១... |
article_7410.txt | លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ថ្ងៃទី១៨ ខែសីហា និយាយថាការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោកស្ត្រី Women’s World Cup 2023 រកបានប្រាក់ចំណូលប្រមាណជាង ៥៧០លានដុល្លារ ដែលជាតម្លៃបំបែកកំណត់ត្រាថ្មីមួយសម្រាប់ស្ថាប័នបាល់ទាត់ពិភពលោក។ ការប្រកួត World Cup 2023 មានតម្លៃប្រាក់រង្វាន់ ១១០លានដុល្លារច្រើនជាង ... | ថ្លែងក្នុងសុន្ទរកថាក្នុងកម្មវិធីតស៊ូមតិមួយ បុរសសញ្ជាតិស្វ៊ីសបាននិយាយថា ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោកស្ត្រីលើកទី៩ គឺជាការប្រកួតដែលល្អបំផុត អស្ចារ្យបំផុត និងធំបំផុត ដោយការប្រកួតត្រូវបាន FIFA សម្រេចបង្កើនក្រុមប្រកួតពីចំនួន ២៤ ឡើងដល់ ៣២ក្រុម ព្រមទាំងប្រាក់រង្វាន់ថែមទៀត។ អូស្ត្រាលី និងនូវែលសេឡង់ធ្វើជាម្ចាស់ផ្ទះរៀបច... |
article_7411.txt | ខ្សែប្រយុទ្ធ Lionel Messi បាននិយាយថាការនាំក្រុម Inter Miami ឈ្នះពានរង្វាន់លើកដំបូងសម្រាប់ពួកគេនឹងក្លាយជាកំណត់ត្រាដ៏អស្ចារ្យសម្រាប់ក្រុមអាម៉េរិកមួយនេះ។ Messi ដែលធ្លាប់ឈ្នះពានរង្វាន់បាល់ទាត់កំពូលៗលើពិភពលោករួមទាំង World Cup ផង លើកឡើងដូច្នេះ មុនពេលត្រូវដឹកនាំ Inter Miami តទល់ Nashville SC នៅវគ្គផ្តាច់ព្រ័ត្រ។ | Inter Miami ជាក្រុមស្ថិតនៅបាតតារាងនៃក្របខណ្ឌ Major League Soccer (MLS) Eastern Conference ហើយក៏ជារដូវកាលដ៏ពិបាកសម្រាប់ពួកគេក្នុងការប្រជែងដើម្បីអាចបន្តដំណើរទៅកាន់វគ្គបន្ទាប់។ ប៉ុន្តែចាប់តាំងពី Messi បានមកចូលរួមជាមួយក្រុមស្ថិតក្នុងប្រទេសអាម៉េរិក ក្រុមដែលមានម្ចាស់ជាអតីតកីឡាករដ៏ល្បី David Beckham ចាប់ផ្តើមបង្កើតរឿងរ៉ាវអស្ច... |
article_7412.txt | ក្រុមកីឡាបាល់ទាត់នារីអេស្ប៉ាញ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA Women’s World Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយឈ្នះហូឡង់ ២-១ ក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ នាថ្ងៃទី១១ ខែសីហា។ | កីឡាការិនីខ្សែបម្រើវ័យ ១៩ឆ្នាំ Salma Paralluelo ដែលប្រកបអាជីពនៅក្រុម Barcelona បានស៊ុតបាល់បញ្ចូលទីនៅនាទី ១១១ នាំជ័យជម្នះឱ្យអេស្ប៉ាញឡើងវគ្គពាក់កណ្តាលព្រ័ត្រ បន្ទាប់ពីការប្រកួតក្នុងរយៈពេល ៩០នាទី ក្រុមទាំងពីរបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១។ អេស្ប៉ាញរកបានគ្រាប់បាល់នាំមុខបានដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រពីសំណាក់កីឡាការិនី Maria Ca... |
article_7413.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) ត្រូវបន្តជួបមីយ៉ាន់ម៉ា ក្នុងការប្រកួតលើកទី២ពូល A ដែលជាជំនួបសំខាន់របស់ក្រុមទាំងពីរ ពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ AFF U23។ ជំនួបក្រុមទាំងពីរ ធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា វេលាម៉ោង៤រសៀលនេះ នាកីឡដ្ឋាន Rayong ប្រទេសថៃ។ | ជំនួបដំបូងពូល A U23 កម្ពុជា បានយកឈ្នះព្រុយណេ ៥-០ ស្របពេលមីយ៉ាន់ម៉ាចាញ់ម្ចាស់ផ្ទះថៃ ៣-០។ ដោយសារពូល A មាន៤ក្រុមលើសពូល B និង C ដែលមានត្រឹម៣ក្រុម មានការប្រកួតលើសគេ១លើក ដូច្នេះ ពិន្ទុ ឬគ្រាប់បាល់ដែលទទួលបានពីក្រុមបញ្ចប់នៅបាតតារាងពូល A មិនត្រូបានរាប់បញ្ចូលដើម្បីប្រជែងក្រុមលេខ២ល្អឡើយ។ ពូល B មានទីម័រខាងកើត ម៉ាឡេស៊ី និងឥណ្ឌូណេស៊... |
article_7414.txt | Harry Kane បានចាកចេញពី Tottenham Hotspur ដែលរូបគេបានប្រើពេលស្នាក់នៅរយៈពេល ១៩ឆ្នាំ ដើម្បីទៅចូលរួមជាមួយនឹងក្រុម Bayern Munich។ ប្រធានក្រុមអង់គ្លេសរូបនេះ ថាផ្លាស់ទៅក្រុមយក្សអាល្លឺម៉ង់ ដើម្បីស្វែងរកការឈ្នះពានរង្វាន់លើកដំបូងក្នុងអាជីព។ | កីឡាករវ័យ ៣០ឆ្នាំ បានចូលរួមជាមួយនឹងក្រុម Bayern Munich ជាមួយកិច្ចសន្យារយៈពេល ៤ឆ្នាំ ដោយតាមរបាយការណ៍ការផ្ទេរមានតម្លៃ ១០០លានអឺរ៉ុ (១១០លានដុល្លារ) បូករួមជាមួយនឹងប្រាក់បូកបន្ថែមផង។ Kane បានបង្ហាញខ្លួនលេងលើកដំបូងឱ្យក្រុមអំឡុងការប្រកួត Bayern រងបរាជ័យ ៣-០ ក្រោមថ្វីជើង RB Leipzig ក្នុងពានរង្វាន់ German Super Cup។ ទោះជារកបា... |
article_7415.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីអង់គ្លេស និងអេស្បាញ ត្រូវតតាំងគ្នានៅវគ្គផ្តាច់ព្រ័ត្រ FIFA Women’s World Cup ឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី ២០ ខែសីហា វេលាម៉ោង ៥ល្ងាច [ម៉ោងនៅកម្ពុជា]។ ជំនួបទាំងពីរ នឹងបំបែកកំណត់ត្រាមានអ្នកចូលទស្សនាច្រើនទាំងផ្ទាល់ ទូរទស្សន៍ និងបង្កើនក្តីសង្ឃឹមនៃការកើនឡើងការចាប់អារម្មណ៍ការប្រកួតរបស់ស្ត្រី។ | World Cup នារីដែលរៀបចំដោយសហម្ចាស់ផ្ទះអូស្ត្រាលី និងនូវែលសេឡង់ ជាព្រឹត្តិការណ៍បាល់ទាត់ពិភលោកទី៩។ World Cup នារីឆ្នាំ២០២៣ បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយអង់គ្លេស និងអេស្ប៉ាញត្រូវប្រជែងគ្នា ក្រោយស៊ុយអែតដណ្តើមបានចំណាត់ថ្នាក់ទី៣ក្រោយឈ្នះអូស្ត្រាលី ២-០ នៅថ្ងៃទី១៩ ខែសីហា។ ជំនួបរវាងអង់គ្លេស និងអេស្ប៉ាញ ត្រូវបានគេជឿជាក... |
article_7416.txt | នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ និងប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi នឹងជួបប្រជុំគ្នានៅទីក្រុង ញូវយ៉កក្នុងខែកញ្ញាដើម្បីពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបញ្ហាសំខាន់ផ្សេងៗទៀត។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Kyodo នាថ្ងៃទី២០ ខែសីហា។ | បើតាម Kyodo អ៊ីរ៉ង់មានបំណងលើកកម្ពស់ទំនាក់ទំនងជាមួយជប៉ុនដើម្បីជៀសវាងភាពឯកោលើឆាកអន្តរជាតិ ខណៈដែលកិច្ចពិភាក្សាជាមួយអាម៉េរិក និងអឺរ៉ុបជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ខ្លួន នៅតែជាប់គាំង។ ក្នុងជំនួបនៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ មេដឹកនាំប្រទេសទាំងពីរ ក៏រំពឹងនឹងពិភាក្សាអំពីការផ្តល់ដ្រូនពីសំណាក់អ៊ីរ៉ង់ឱ្យរុស្ស៊ីផ... |
article_7417.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ត្រូវការឈ្នះម្ចាស់ផ្ទះថៃ ឬលទ្ធផលឈ្នះរបស់ព្រុយណេលើមីយ៉ាន់ម៉ាជាដាច់ខាត នៅជំនួបចុងក្រោយពូល A ដើម្បីបានកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ AFF Championship U23 ឆ្នាំ២០២៣។ | នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៃព្រឹត្តិការណ៍ AFF U23 ឈានដល់ការប្រកួតចុងក្រោយរបស់ក្រុម U23 កម្ពុជា ក្នុងវគ្គសន្សំពិន្ទុ។ ក្នុងពូល A កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ២ ដោយឈ្នះ ព្រុយណេ និងស្មើជាមួយ មីយ៉ាន់ម៉ា ខណៈថៃឈរ១បណ្តោះអាសន្នមាន៦ពិន្ទុ។ ដើម្បីក្លាយជាក្រុមកំពូលតារាង ឬលេខ ២ល្អជាងគេ ក្នុងចំណោមពូលទាំង៣ កម្ពុជា ដាច់ខាតត្រូវឈ្នះ ម... |
article_7418.txt | អ្នកគាំទ្រក្រុម Newcastle United ដាក់ការចាប់អារម្មណ៍ខ្លាំង និងបានសរសើរដល់ទម្រង់លេងរបស់កីឡាករចំណូលថ្មី Sandro Tonali ដែលទើបផ្ទេរពីក្រុម AC Milan។ Tonali បង្ហាញខ្លួនលេងលើកដំបូងក្នុងថ្ងៃបើកឆាកក្របខណ្ឌ Premier League និងរកបានគ្រាប់បាល់ដំបូងឱ្យសិរិកាព្រៃទៀតផង។ | កីឡាករខ្សែបម្រើសញ្ជាតិអ៊ីតាលី ផ្ទេរពី AC Milan កាលពីខែមុន មានតម្លៃប្រមាណ ៧០លានអឺរ៉ូ(៧៦,៥៥លានដុល្លារ)។ ផ្តើម ៦នាទីដំបូងនៃការប្រកួតដែល Newcastle United បានយកឈ្នះលើក្រុម Aston Villa យ៉ាងចាស់ដៃលទ្ធផល ៥-១ ក្នុងកីឡដ្ឋាន St. James’ Park។ Tonali រកបានគ្រាប់បាល់នៅត្រឹម ៦នាទីនៃការប្រកួត ហើយបានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ... |
article_7419.txt | ក្រុមកីឡាបាល់ទាត់នារីអេស្ប៉ាញ កក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយយកឈ្នះ ស៊ុយអែតលទ្ធផល ២-១ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅល្ងាច ថ្ងៃទី១៥ ខែសីហា។ | ការប្រកួតរវាងក្រុមជើងខ្លាំងស៊ុយអែត ជាមួយនឹងក្រុមនារីដែលកំពុងតែមានទម្រង់លេងល្អបំផុតអេស្ប៉ាញ ក្រុមទាំងពីរហាក់មានភាពប្រយ័ត្នប្រយែងរៀងៗខ្លួន បើទោះជាមានការសម្រុកគ្នាខ្លាំងទៅវិញទៅមកក្តី។ អេស្ប៉ាញហាក់មានប្រៀបខ្លាំងជាងស៊ុយអែតក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ការប្រកួតដ៏ជក់ចិត្តបំផុតនៅត្រឹមរយៈពេល ១០នាទីចុងក្រោយនៃការប្រ... |
article_742.txt | ក្រុងតៃប៉ិចង់ធ្វើឱ្យប្រាកដថាដៃគូរបស់ខ្លួនទទួលបានការផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិក និងបន្ទះឈីបដែលគួរឱ្យទុកចិត្ត។ ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ប្រាប់អភិបាលរដ្ឋ Indiana របស់អាម៉េរិកលោក Eric Holcomb បែបនេះនៅថ្ងៃទី២២ ខែសីហា។ | អភិបាលរដ្ឋអាម៉េរិក Indiana លោក Holcomb ក្លាយជាមន្រ្តីអាម៉េរិកចុងក្រោយគេ ដែលធ្វើទស្សកិច្ចទៅកោះតៃវ៉ាន់បន្ទាប់ ពីដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់ប្រធានសភាតំណាងអាម៉េរិក ណាន់ស៊ី ផេឡូស៊ី និងដំណើរទស្សកិច្ចរបសប្រតិភូសភាអាម៉េរិកដឹកនាំដោយសមាជិកព្រឹទ្ធសភាអាម៉េរិក Ed Markey។ ចិនបានធ្វើសមយុទ្ធយោធាក្បែរដែនអាកាស និងដែនទឹកកោះតៃវ... |
article_7420.txt | ក្រុម Manchester City គ្រងពានរង្វាន់តំបន់អឺរ៉ុបថ្មីមួយបន្ថែមទៀត និងជាលើកដំបូងរបស់ពួកគេ ខណៈយកឈ្នះការប្រកួតលើក្រុម Sevilla របស់អេស្ប៉ាញដើម្បីគ្រងជើងឯក UEFA Super Cup។ Man City ឈ្នះការប្រកួតដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៥-៤ ក្រោយប្រកួតស្មើ ១-១ រយៈពេល ៩០នាទី។ | Man City ដែលដឹកនាំដោយលោក Pep Guardiola ជាក្រុងជើងឯកពានរង្វាន់ក្លិបកំពូលតំបន់អឺរ៉ុប UEFA Champions League ហើយជាការឈ្នះលើកដំបូងសម្រាប់ពួកគេ។ ចំណែក Sevilla ជាម្ចាស់ជើងឯកពានរង្វាន់ UEFA Europa League ហើយក៏ជាកំណត់ត្រាដែលពួកគេឈ្នះពានលំដាប់ទីពីរអឺរ៉ុបដល់ទៅចំនួន ៧លើក។ ដំបូងឡើយក្រុម Sevilla ជាអ្នកបើកការនាំមុខមុនលើ Man City ដោយគ... |
article_7421.txt | Harry Kane រកបាន១គ្រាប់ និងបញ្ជូនបាល់ (Asisst) ឱ្យមិត្តរួមក្រុម១លើក ដើម្បីជួយ Bayern Munich ឈ្នះ Werder Bremen ៤-០ ក្នុងការប្រកួតបើកឆាកលីគកំពូលអាល្លឺម៉ង់ Bundesliga។ | នាជំនួបសប្តាហ៍ទី១ Bundesliga នៅរាត្រីថ្ងៃទី១៨ ខែសីហា Kane ដែលផ្លាស់ចេញពី Tottenham Hotspur បានបង្កើតឱ្យកាសដោយបញ្ចូនបាល់ឱ្យ Leroy Sane សម្រេចទី ក្រោយការប្រកួតទើបដំណើរការបាន៤នាទីនៃវគ្គទី១។ ដល់វគ្គទី២ ខ្សែការពារ Alphonso Davies ជាអ្នកបញ្ជូនបាល់ឱ្យខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសស៊ុតបញ្ចូលទីគ្រាប់ទី២នៅនាទី៧៤ ដែលជាគ្រាប់ដំបូងក្... |
article_7422.txt | ក្រុមបាល់ទាត់នារីអង់គ្លេសជាក្រុមដែលឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីបានប្រកួតយកឈ្នះលើក្រុមម្ចាស់ផ្ទះអូស្ត្រាលីដោយលទ្ធផល ៣-១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាថ្ងៃទី១៦ ខែសីហា ក្នុងកីឡដ្ឋាន Australia។ ក្រុមអង់គ្លេសនឹងត្រូវបន្តដំណើរទៅជួបក្រុមអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រ ចំណែកអូស្ត្រាលីត្រូវដណ្តើមចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងក្រ... | លទ្ធផល ៣-១ លើអូស្ត្រាលីធ្វើបានដោយកីឡាការិនី Ella Toone នៅនាទី៣៦ កីឡាការិនី Lauren Hemp នាទី៧១ និងនៅនាទី ៨៦ ជាគ្រាប់ទីបីរកបានដោយកីឡាការិនី Alessia Russo។ ចំណែក ១គ្រាប់របស់អូស្ត្រាលីធ្វើបានដោយកីឡាការិនីប្រធានក្រុម Sam Kerr នៅនាទី៦៣។ អង់គ្លេសឆ្លងកាត់ការប្រកួតតាំងពីវគ្គចែកពូលដោយបានប្រកួតឈ្នះទាំង ៣ប្រកួតជាប់គ្នាលើក្រុមដាណឺម... |
article_7423.txt | ក្រុមបាល់ទាត់នារីអេស្ប៉ាញទទួលបានប្រាក់រង្វាន់២៧ម៉ឺនដុល្លារម្នាក់ ក្រោយគ្រងជើងឯក Women’s World Cup 2023 តាមរយៈជ័យជម្នះ ១-០ លើអង់គ្លេស នាជំនួបវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២០ ខែសីហា។ អេស្ប៉ាញគ្រងជើងឯកពិភពលោកលើកដំបូងក្នុងប្រវត្តិសាស្ត្រខ្លួន ស្របពេលមានអ្នកទស្សនាយ៉ាងច្រើន ទាំងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយជាកំណត់ត្រា... | ការប្រកួតដែលមានអ្នកទស្សនាច្រើនបំផុតមិនធ្លាប់មានពីមុនមក ធ្វើឡើងក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ដែលធ្វើជាសហម្ចាស់ផ្ទះ ហើយដែលជាការប្រកួត World Cup លើកទី៩ សម្រាប់វិស័យបាល់ទាត់ស្ត្រី។ World Cup 2023 ជាការប្រកួតលើកដំបូង ដែលមានប្រទេស ២ ធ្វើជាម្ចាស់ផ្ទះ។ គិតត្រឹមការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលមានម្ចាស់ផ្ទះអូស្ត្រ... |
article_7424.txt | Chelsea ទិញបានខ្សែបម្រើ Moises Caicedo ពី Brighton & Hove Albion ក្នុងតម្លៃបំបែកកំណត់ត្រានៅអង់គ្លេស ១១៥លានផោន (១៤៥លានដុល្លារ)។ មុនសម្រេចទៅចូលរួមជាមួយតោខៀវ Caicedo បានបដិសេដសំណើពី Liverpool ដែលយល់ព្រមតម្លៃផ្ទេរ ១៤០លានដុល្លារ។ | កាលពីចុងសប្តាហ៍មុន Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ១៤០ លានដុល្លារទៅឱ្យ Brighton សម្រាប់ខ្សែបម្រើអន្តរជាតិអេក្វាទ័រ វ័យ ២១ឆ្នាំ។ ប៉ុន្តែក្លិបដែល Caicedo ពេញចិត្តគឺ Chelsea ហើយទីបំផុតក្រុមតោខៀវ ឈ្នះការដេញថ្លៃរហូតឈានដល់កិច្ចព្រមព្រៀងផ្ទេរដោយជោគជ័យ។ «ខ្ញុំមិនចាំបាច់គិតដល់ទៅពីរដងនោះទេ នៅពេលដែល Chelsea ហៅខ្ញុំទៅ ខ្... |
article_7425.txt | សហព័ន្ធកីឡាបាល់ទាត់អាម៉េរិកខាងត្បូង (CONMEBOL) ពិន័យ Marcelo ខ្សែការពារ Fluminense ៣ប្រកួត បន្ទាប់ពីជ្រុលជើងដោយអចេតនាជាន់កីឡាករ Luciano Sanchez របស់ក្រុម Argentinos Juniors រហូតរបួសជើងធ្ងន់ធ្ងរក្នុងការប្រកួត Copa Libertadores កាលពីសប្តាហ៍មុន។ | ក្រៅពីពិន័យ៣ប្រកួត Marcelo អតីតខ្សែការពារឆ្នើម Real Madrid និងជម្រើសជាតិប្រេស៊ីល ក៏នឹងត្រូវបង់ប្រាក់ពិន័យ ៦ពាន់ដុល្លារផងដែរ។ នេះបើតាមការបញ្ជាក់របស់ CONMEBOL នៅថ្ងៃទី១០ ខែសីហា។ ហេតុការណ៍កើតឡើង ក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុម Copa Libertadores រវាង Fluminense របស់ប្រេស៊ីល ទល់ក្រុមមកពីអាហ្សង់ទីន Argentinos Juniors ក្នុង... |
article_7426.txt | Cristiano Ronaldo រកបានគ្រាប់បាល់ ២គ្រាប់សម្រាប់ជួយក្រុម Al-Nassr របស់គេយកឈ្នះលើក្រុម Al-Hilal លទ្ធផល ២-១ ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Arab Club Champions Cup ឬ King’s Cup ថ្ងៃទី១២ ខែសីហា។ នេះជាការឈ្នះពានរង្វាន់ដ៏ធំលើកដំបូងសម្រាប់ Ronaldo ចាប់តាំងពីបានផ្លាស់ទៅអារ៉ាប៊ីសាអូឌីត។ | ចាប់តាំងពីមកដល់ប្រទេសអារ៉ាប៊ីសាអូឌីតដើមខែមករា សម្រាប់រដូវកាលមុន Ronaldo បរាជ័យក្នុងការជួយក្រុមឈ្នះពានរង្វាន់លីគកំពូល Saudi Pro League។ ពានរង្វាន់ដែល Ronaldo បានឈ្នះកាលពីយប់មិញគឺជាការប្រជែងពានសម្រាប់ក្លិបជើងឯកស្ថិតក្នុងប្រទេសតំបន់មជ្ឈឹមបូពា៍ដូចជាមកពីប្រទេស អារ៉ាប៊ីសាអូឌីត, កាតា, អេម៊ីរ៉ាត់អារ៉ាប់រួម, អ៊ីរ៉ាក់, ម៉ារ៉ុក, ... |
article_7427.txt | ក្របខណ្ឌ Saudi Pro League របស់អារ៉ាប៊ីសាអូឌីត នឹងចាប់ផ្តើមការប្រកួតនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ នេះជាការបើកទំព័រថ្មីនៃវិស័យបាល់ទាត់នៅក្នុងប្រទេសស្ថិតក្នុងតំបន់មជ្ឈឹមបូពា៍មួយនេះ ក្រោយចំណាយប្រាក់ជាងកន្លះពាន់លានដុល្លារ ប្រមូលកីឡាករខ្លាំងៗ និងគ្រូបង្វឹកពីតំបន់អឺរ៉ុប ទៅពង្រឹងក្រុម។ | រដូវកាលមុនក្លិប Al-Ahli និង Al-Hazm ជាក្រុមស្ថិតក្នុងក្របខណ្ឌទីពីរ ក្លិបទាំងពីរដែលបានឡើងមកកាន់លីគកំពូលវិញ នឹងត្រូវចាប់ផ្តើមជំនួបថ្ងៃបើកឆាករដូវកាលថ្មី ស្របពេលដែលអ្នកគាំទ្រវិស័យបាល់ទាត់ជុំវិញពិភពលោកកំពុងទន្ទឹងរង់ចាំមើលការវិវត្តិនៃបាល់ទាត់ប្រទេសអារ៉ាប៊ីសាអូឌីត។ ក្លិប Al-Ahli ក៏ជាក្លិបស្ថិតក្រោមគម្រោងនៃមូលនិធិវិនិយោគសាធារណ... |
article_7428.txt | ក្លិបស្ថិតក្នុងក្របខណ្ឌ Premier league ទីផ្សារដោះដូរមុនបើករដូវកាលថ្មី ២០២៣-២៤ បានចាយលុយប្រមាណជាង ១ពាន់លានផោន (១,៣ពានលានដុល្លារ) ក្នុងការផ្ទេរកីឡាករ ខណៈដែលការប្រកួតប្រជែងរដូវកាលថ្មី កំពុងខិតជិតមកដល់នៅចុងសប្តាហ៍នេះ។ | ក្រុម Arsenal នាំមុខគេក្នុងការចំណាយប្រាក់ជាង ២០០លានផោន(២៥៥លានដុល្លារ) ដោយយកបានខ្សែបម្រើ Delcan Rice, Kai Havertz និង Jurrien Timber ខណៈដែលពួកគេក៏កំពុងសម្លឹងការប្រជែងឱ្យខ្លាំងម្តងទៀត ជាមួយនឹងក្រុម Manchester City ដែលលើកពាន Premier League រដូវកាលមុន។ Manchester United, Newcastle, Liverpool និង Chelsea ក៏ជាក្រុមកំពុងតែមមា... |
article_7429.txt | ខ្សែប្រយុទ្ធ Harry Kane ដែលក្លិប Bayern Munich ទើបចុះកិច្ចសន្យាក្នុងតម្លៃបំបែកកំណត់ត្រា ១១០លានដុល្លារ នឹងអាចទ្រាំទ្រសម្ពាធគ្រប់យ៉ាងជាមួយនឹងការកាន់កាប់តួនាទីជាខ្សែប្រយុទ្ធ។ នេះជាការលើកឡើងរបស់លោក Thomas Tuchel អ្នកចាត់ការទូទៅក្រុមជើងឯកលីគកំពូលអាល្លឺម៉ង់ នៅថ្ងៃទី១៧ ខែសីហា។ | Kane ប្រធានក្រុមជម្រើសជាតិអង់គ្លេស កាលពីសប្តាហ៍មុនរូបគេបានចាកចេញពីក្រុម Tottenham Hotspur ផ្លាស់ទៅចូលរួមក្រុម Bayern Munich ជាមួយតម្លៃនៃការផ្ទេរប្រមាណ ១០០លានអឺរ៉ូ (១១០លានដុល្លារ) បូកជាមួយប្រាក់បន្ថែមផ្សេងទៀត។ ក្រុមយក្សប្រចាំលីគកំពូលអាល្លឺម៉ង់ត្រូវការខ្សែប្រយុទ្ធមុតស្រួចដ៏ចាំបាច់បន្ទាប់ពី ខ្សែប្រយុទ្ធ Robert Lewandowsk... |
article_743.txt | នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ ថា ជប៉ុននឹងជំរុញឱ្យអាហ្រិកទទួលបានកៅអីសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) ដែលជាផ្នែកមួយនៃការធ្វើកំណែទម្រង់ស្ថាប័នដ៏មានឥទ្ធិពលមួយនេះឱ្យមានតំណាងគ្រប់ជ្រុងជ្រោយ។ លោក គីស៊ីដា ក៏បានសន្យាជួយជ្រោមជ្រែងអាហ្រិកក្នុងការស្ដារស្ថានភាពសន្តិសុខស្បៀងអាហារផងដែរ។ | ថ្លែងតាមប្រព័ន្ធវីដេអូពីទីក្រុងតូក្យូក្នុងសន្និសីទអន្តរជាតិតូក្យូស្តីពីការអភិវឌ្ឍអាហ្វ្រិក នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយភាពអយុត្តិធម៌ដែលមានយូរមកហើយចំពោះតំបន់អាហ្វ្រិកដែលមិនមានតំណាងជាសមាជិកអចិន្ត្រៃយ៍ក្នុងក្រុមប្រឹក្សាសន្តិសុខ UN ។ «ដើម្បីឱ្យ UN ធ្វ... |
article_7430.txt | លោក Aleksander Ceferin ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) នៅថ្ងៃទី១៦ ខែសីហា បាននិយាយថា ត្រូតែកម្ចាត់ចោលឱ្យអស់នូវជំងឺមហារីកនៃអំពើទុច្ចរិតទាំងឡាយក្នុងការប្រកួតកីឡាបាល់ទាត់អឺរ៉ុប។ ការអះអាងរបស់លោក Ceferin ធ្វើឡើងក្រោយមានអ្នកគាំទ្រក្រិកម្នាក់ស្លាប់។ | លោក Ceferin បាននិយាយនៅក្នុងទីក្រុង Athens ប្រទេសក្រិក នៅមុនប្រកួត UEFA Super Cup រវាងក្រុម Manchester City និង Sevilla ថាមានហេតុការណ៍ចាក់សម្លាប់អ្នកគាំទ្រម្នាក់កាលពីសប្តាហ៍មុន មុនពេលការប្រកួតជម្រុះព្រឹត្តិការណ៍ Champions League រដូវកាលថ្មីចាប់ផ្តើមក្នុងប្រទេសក្រិក។ «បញហានៃអំពើហិក្សា និងអំពើទុច្ចរិត មិនមែនមានតែនៅក្រិកន... |
article_7431.txt | ខ្សែប្រយុទ្ធ Lionel Messi, Kevin De Bruyne និង Errling Haaland ត្រូវបានប្រកាសជាកីឡាករកំពូលទាំង៣ចុងក្រោយ ដែលត្រូវប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ (UEFA Men’s Player of the Year 2022-23) ពីសំណាក់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) នាថ្ងៃទី១៧ ខែសីហា។ | UEFA ថ្ងៃទី១៧ ខែសីហា បានប្រកាសអំពីឈ្មោះកីឡាករល្អៗចំនួន ៣រូប សម្រាប់ប្រជែងពានរង្វាន់កីឡាករល្អប្រចាំ ២០២២-២៣ របស់ស្ថាប័នបាល់ទាត់អឺរ៉ុបមួយនេះ ដោយផ្អែកលើទម្រង់លេងដែលកីឡាករទាំងនោះបានបង្ហាញនៅក្រុមរបស់ពួកគេព្រមទាំងនៅជម្រើសជាតិដូចគ្នា។ ការប្រកាសអំពីកីឡាករដែលឈ្នះពានរង្វាន់នេះ នឹងធ្វើឡើងនៅក្នុងថ្ងៃចាប់ឆ្នោតចែកពូលសម្រាប់ការប្រកួត... |
article_7432.txt | កីឡាការិនី Olga Carmona ប្រធានក្រុមនារីអេស្ប៉ាញ និងជាម្ចាស់ពានរង្វាន់ World Cup 2023 បានដឹងដំណឹងពីមរណភាពរបស់ឪពុកខ្លួន បន្ទាប់ពីការប្រកួតបានបញ្ចប់។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) ថ្ងៃទី២០ ខែសីហា។ មិនផ្តល់ដំណឹងពីមរណភាពឪពុក ដោយគេមិនចង់ឱ្យ Carmona ខូចអារម្មណ៍ពេលប្រកួតផ្តាច់ព្រ័ត្រ។ | Carmona ជាម្ចាស់គ្រាប់បាល់ជ័យជម្នះសម្រាប់អេស្ប៉ាញ ដោយរកបានគ្រាប់បាល់ ១គ្រាប់ នៅនាទី២៩ យកឈ្នះការប្រកួតលើអង់គ្លេស ១-០ ដើម្បីគ្រងជើងឯក Women’s World Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រខ្លួន។ «សហព័ន្ធ RFEF ពិតជាសោកស្តាយ ចំពោះការប្រកាសអំពីការទទួលមរណភាពនៃឪពុករបស់កីឡាការិនី Olga Carmona។ កីឡាការិនីបានដឹងពីដំណឹងដ៏ក្រៀមក្រំនេះ បន្... |
article_7433.txt | ក្រុមនារីអេស្ប៉ាញយកឈ្នះការប្រកួតលើក្រោមនារីអង់គ្លេសលទ្ធផល ១-០ ក្នុងជំនួបផ្តាច់ព្រ័ត្រនាថ្ងៃទី២០ ខែសីហា។ អេស្ប៉ាញក្លាយជាក្រុមជើងឯកពិភពលោកលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ខណៈដែលការប្រកួតមានចំនួនកើតឡើងដល់ ៣២ក្រុមលើកដំបូង ព្រមទាំងបានបំបែកកំណត់ត្រាអ្នកទស្សនាផ្ទាល់ និងតាមរយៈទូរទស្សន៍។ | ក្រោយរកឃើញក្រុមជើងឯករួចមក ខាងក្រោមនេះគឺជាកីឡាការិនីដែលបានឈ្នះពានរង្វាន់ឯកត្តជន បន្ទាប់ពីពួកគេបានបង្ហាញទម្រង់លេងល្អបំផុតក្នុងព្រឹត្តិការណ៍៖ កីឡាការិនីរកបានគ្រាប់បាល់ច្រើន ស្បែកជើងមាស ឬ Golden Boot បានលើកីឡាការិនីសញ្ជាតិជប៉ុន Hinata Miyazawa រកបាន ៥គ្រាប់ និងបញ្ជូន ១គ្រាប់។ ស្បែកជើងប្រាក់ ឬ Silver Boot បានលើកីឡាការិនីសញ្... |
article_7434.txt | Neymar Jr អាចនឹងចាកចេញពីក្លិប Paris Saint Germain ជាមួយនឹងសំណើរពីសំណាក់ក្លិប Al-Hilal នៃលីគកីឡាបាល់ទាត់កំពូលអារ៉ាប៊ីសាអូឌីត។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃទី១៣ ខែសីហា ស្របពេលព័ត៌មាននៃការផ្ទេរនេះស្ថិតនៅលើតុចរចាគ្នា។ | ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល បានចូលរួមជាមួយនឹងក្រុមយក្សបារាំង PSG ជាមួយនឹងតម្លៃបំបែកកំណត់ត្រាពិភពលោក ២២០អឺរ៉ូ (២៤១លានដុល្លារ) កាលនោះ ដោយផ្ទេរពីក្រុម Barcelona ក្នុងឆ្នាំ ២០១៧។ កីឡាករវ័យ ៣១ឆ្នាំ បានខកខានបង្ហាញខ្លួនលេងជាមួយនឹងក្រុម PSG សម្រាប់ការប្រកួតត្រៀមខ្លួនមុនបើករដូវកាលក្នុងប្រទេសតំបន់អាស៊ី ជាពិសេសជប៉ុន។ ការប្រកួតដ... |
article_7435.txt | ខ្សែប្រយុទ្ធ Kylian Mbappe បានវិលត្រលប់ទៅហ្វឹកហាត់ជាមួយនឹងក្រុមធំរបស់ Paris Saint Germain វិញនៅថ្ងៃទី១៣ ខែសីហា ក្រោយមួយថ្ងៃនៅពេលដែលក្រុមជើងឯក Ligue 1 បារាំងចាប់ផ្តើមការប្រកួតបើករដូវកាលថ្មីស្មើ ០-០ ទល់នឹងក្រុម Lorient។ | ការប្រកួតជំនួបថ្ងៃបើកឆាកក្របខណ្ឌ Ligue 1 របស់បារាំងសម្រាប់ក្រុម PSG កាលពីថ្ងៃទី១២ ខែសីហា កីឡាករ Mbappe, Neymar Jr និង Marco Verratti មិនមានវត្តមាននៅក្នុងក្រុមឡើយ ដែលជាហេតុធ្វើឱ្យក្រុមគ្មានកម្លាំងគ្រប់គ្រាន់ក្នុងការដណ្តើមជ័យជម្នះ។ PSG បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក Luis Enrique។ នាពេលកន្លងមកទំនាក់ទំនងរវាង Mbapp... |
article_7436.txt | ការផ្លាស់ប្តូររបស់ Harry Maguire ទៅកាន់ West Ham United ត្រូវបានបិទបញ្ចប់ ស្របពេលចេតនារបស់ខ្សែការពារអង់គ្លេសរូបនេះ បន្តស្នាក់នៅ Manchester United ដោយដាក់គោលដៅប្រជែងយកតំណែងជម្រើសដំបូងរបស់ខ្លួនមកវិញ។ | ខ្សែការពារអន្តរជាតិអង់គ្លេសវ័យ ៣០ឆ្នាំ ដំបូងឡើយ បានត្រូវរូវគ្នាក្នុងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ West Ham បន្ទាប់ពីតម្លៃ៣៨លានដុល្លារត្រូវបានព្រមព្រៀងគ្នារវាងក្លិប និងក្លិប។ បំណងចង់ចាកចេញពី Old Trafford របស់ Maguire បន្ទាប់ពីរូបគេបានតស៊ូសម្រាប់ឱកាសក្នុងក្រុមដំបូងកាលពីរដូវកាលមុន ប៉ុន្តែនៅតែធ្វើមិនបានល្អ ហើយត្រូវបានដកចេញពីតំណ... |
article_7437.txt | ប្រទេសនូវែលសេឡង់ចង់សហការជាមួយនឹងអូស្ត្រាលីសារជាថ្មីម្តងទៀត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ FIFA World Cup បុរស នៅឆ្នាំបន្តបន្ទាប់ទៀត។ ការលើកឡើងបែបនេះ បន្ទាប់ពីនូវែលសេឡង់ រៀបចំការប្រកួតបាល់ទាត់ពិភពលោកស្ត្រី Women’s World Cup 2023 បានរលូន ជាមួយអូស្ត្រាលី។ | បើតាមនាយកប្រតិបត្តិសហព័ន្ធបាល់ទាត់នូវែលសេឡង់លោក Andrew Pragnell ប្រទេសនូវែលសេឡង់រីករាយចំពោះការទទួលបានបទពិសោធន៍នៃការរៀបចំបាល់ទាត់ស្តី្រ World Cup 2023 ហើយបង្ហាញក្តីសង្ឃឹមថានឹងអាចចាប់ដៃគូជាមួយនឹងប្រទេសអូស្ត្រាលីម្តងទៀតដើម្បីធ្វើជាសហម្ចាស់ផ្ទះការប្រកួតរបស់បុរសម្តង។ World Cup 2023 ក្នុងប្រទេសទាំងពីរស្ថិតក្នុងទ្វីបអូសេអានី... |
article_7438.txt | Inter Miami កក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ Leagues Cup លើកដំបូងក្រោយឈ្នះ Philadephia Union ៤-១ នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី១៦ ខែសីហា។ Lionel Messi រួមចំណែកយ៉ាងសំខាន់ក្នុងជ័យជម្នះនេះ ជាមួយការរកគ្រាប់ទី៩ ក្នុងការបង្ហាញខ្លួន៦លើកឱ្យក្រុមអាម៉េរិក។ | នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Subaru Park ក្រុមភ្ញៀវ Inter Miami បានបង្ហាញភាពលេចធ្លោដោយគ្របសង្កត់លើគូប្រជែង Philadephia Union តាំងពីដើមវគ្គដំបូងរហូតសម្រេចគ្រាប់ទី១ នៅនាទីទី៣ ដោយ Josef Martínez។ Messi បន្ថែមគ្រាប់ទី២ តាមរយៈការស៊ុតពីចម្ងាយយ៉ាងល្អ នៅនាទីទី២០ មុនពេល Jordi Alba រកបានគ្រាប់ទី៣ នៅចុងវគ្គទី១។ ចូ... |
article_7439.txt | ក្រុម Bayern Munich បានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះកិច្ចសន្យាផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane ពីក្រុម Tottenham Hotspur ក្នុងតម្លៃប្រមាណជាង ១០០លានអឺរ៉ូ (១១០លានដុល្លារ)។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសអង់គ្លេសនាថ្ងៃទី១០ ខែសីហា។ | តែទោះជាយ៉ាងណា ប៉ុន្មានម៉ោងក្រោយបន្ទាប់ពីការចុះផ្សាយពីកិច្ចព្រមព្រៀង ក៏មានព័ត៌មានថ្មីមួយបន្ថែមទៀត បានចុះផ្សាយថា កិច្ចព្រមព្រៀងអាចនឹងបរាជ័យ ខណៈពេលដែល Kane កំពុងតែសម្លឹងមើលការបន្តស្នាក់នៅ Spurs។ ការជជែករវាងក្លិបទាំងសងខាងបានធ្វើឡើងរយៈពេលប៉ុន្មានសប្តាហ៍រួចមកហើយ ខណៈដែលប្រធានក្លិប Spurs លោក Daniel Levy បានជំរុញឱ្យតម្លៃនៃការផ្... |
article_744.txt | រដ្ឋមន្ត្រីការបរទេសឥណ្ឌា ស៊ូប្រាម៉ាន់យ៉ាំ ចៃសានកា នៅថ្ងៃទី១៨ ខែសីហា បានចេញមុខការពារទំនាក់ទំនងរវាងឥណ្ឌាជាមួយរបបយោធាមីយ៉ាន់ម៉ា បើទោះបីជាសហគមន៏អន្តរជាតិកំពុងបង្កើនសម្ពាធ និងសម្ដែងការព្រួយបារម្ភកាន់តែខ្លាំងពីការប្រហារជីវិតអ្នកទោសនយោបាយនាពេលថ្មីៗនេះក្តី។ | ស្របពេលដែលយោធាធ្វើរដ្ឋប្រហារ និងឡើងកាន់អំណាច សហគមន៍អន្តរជាតិជាពិសេសប្រទេសលោកខាងលិចមួយចំនួន បានកាត់បន្ថយទំនាក់ទំនងជាមួយរបបយោធា។ យ៉ាងណាមិញផ្ទុយពីប្រទេសផ្សេងៗ ឥណ្ឌា ចិន និងរុស្ស៊ី នៅតែបន្តចូលរួមធ្វើការជាមួយរបបយោធា រួមទាំងមានការធ្វើទស្សនកិច្ចថ្នាក់រដ្ឋមន្ត្រីផងដែរ។ ថ្លែងពីសាកលវិទ្យាល័យ Chulalongkorn ក្នុងទីក្រុងបាងកក... |
article_7440.txt | កម្មករម្នាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុអំឡុងពេលសាងសង់កីឡដ្ឋានថ្មីរបស់ក្លិប Everton ដែលមានទីតាំងក្នុងក្រុង Liverpool ប្រទេសអង់គ្លេស។ នេះបើតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខណ្ឌ Premier league នៅថ្ងៃទី១៥ ខែសីហា។ | តាមការចុះផ្សាយរបស់កាសែត Liverpool Echo បាននិយាយាថា បុរសអាយុ ២៦ឆ្នាំម្នាក់ បានរងរបួសក្បាលក្រោយត្រូវនឹងម៉ាស៊ីនធន់ធ្ងន់មួយអំឡុងពេលបំពេញការងារសាងសង់កីឡដ្ឋាន។ បុរសដែលរងរបួសនោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយក្រោយមកបានប្រកាសថា បុរសនោះបានស្លាប់។ «យើងពិតជាភ្ញាក់ផ្អើល និងសោកស្តាយចំពោះឧបទ្ទវហេតុដ៏សោកស្តាយនៃសោកនាដកម្មថ្ងៃនេះ ហើយ... |
article_7441.txt | ការបង្ហាញខ្លួនលើកដំបូងរបស់ Lionel Messi នៅក្នុងការប្រកួតលីគកំពូលអាម៉េរិក Major League Soccer នឹងត្រូវពន្យាពេល ស្របពេលក្រុម Inter Miami មរមាញឹកប្រជែងក្នុងពានរង្វាន់ League Cup វគ្គ ៨ក្រុមចុងក្រោយ។ នេះបើតាមប្រកាសរបស់ក្របខណ្ឌ Major League Soccer ថ្ងៃទី៩ ខែសីហា។ | ឆ្លងកាត់ការប្រកួតក្នុងពានរង្វាន់ League Cup ដែលជាការប្រជែងរវាងក្រុមមកពីក្របខណ្ឌ Major league Soccer ទល់នឹងក្រុមមកពី Liga MX កាលពីពេលថ្មីៗនេះក្រុម Inter Miami បានយកឈ្នះលើក្រុម FC Dallas ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៥-៣ ក្រោយប្រកួតស្មើ ៤-៤។ មុនពេលជួបក្រុម Dallas ហើយរកបានគ្រាប់បាល់ទី៧ នៅក្រុម Inter Miami ខ្សែប... |
article_7442.txt | វត្តមាន Lionel Messi ពិតជាបានជួយ Inter Miami លើកពាន Leagues Cup ដែលជាពានលើកដំបូងរបស់ក្រុមអាម៉េរិកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយឈ្នះ Nashville ដោយបាល់កាត់ក្តីប៉េណាល់ទី។ | នៅជំនួបវគ្គផ្តាច់ព្រ័ត្រ Leagues Cup នៅព្រឹកថ្ងៃទី២០ ខែសីហា Messi រកគ្រាប់បាល់នាំមុខឱ្យ Miami នៅនាទី ២៣ មុនពេល Fafa Picault រកគ្រាប់បាល់តាមស្មើឱ្យ Nashville នៅនាទី៥៧។ ដោយក្រុមទាំងពីរបញ្ចប់ក្នុងម៉ោងផ្លូវការ៩០នាទី ស្មើគ្នា ១-១ និងមិនតម្រូវឱ្យបន្ថែមម៉ោង ១៥នាទីពីរដង ទើបសម្រេចទាត់បាល់១១ម៉ែត្រតែម្តង។ Miami ឈ្នះក្រុមមកពីអាម៉... |
article_7443.txt | យ៉ាងហោចមានមនុស្ស ៧នាក់បានស្លាប់ និង ២៧នាក់ផ្សេងទៀតរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នាថ្ងៃទី២០ ខែសីហា ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តក្រុងដឹកអ្នកគាំទ្របាល់ទាត់ក្នុងប្រទេសប្រេស៊ីល។ ហេតុការណ៍កើតឡើងលើរថយន្តដឹកនាំអ្នកគាំទ្ររបស់ក្រុម Corinthians FC ក្រោយត្រឡប់ពីការប្រកួត។ | មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើងដោយសារតែអ្នកបើកបរបានបាត់បង់ម្ចាស់ការអំឡុងពេលបើកបរ ហើយហេតុការណ៍កើតឡើងនៅលើបណ្តោយផ្លូវហាយវ៉េក្បែជម្រាលភ្នំឈ្មោះ Belo Horizonte ក្នុងរដ្ឋ Minas Gerais ប្រទេសប្រេស៊ីល។ បើតាមការផ្តល់កិច្ចសម្ភាសមួយពីសំណាក់អ្នកធ្វើដំណើរក្នុងរថយន្តក្រុងនោះជាមួយនឹងសារព័ត៌មាន G1 News អ្នកបើកបរបានស្រែកថាហ្រ្វ... |
article_7444.txt | Cristiano Ronaldo ម្ចាស់ពានរង្វាន់ Ballon D’Or ៥សម័យកាល ជាប់ឈ្មោះជាបុគ្គលល្បីមានឥទ្ធិពលបំផុតលើបណ្តាញសង្គម Instagram ដោយរកបានប្រាក់ចំណូលច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២៣ និង៣ឆ្នាំជាប់គ្នា។ Ronaldo អាចរកបានជាង៣លានដុល្លារ ពីការបង្ហោះនៅលើបណ្តាញសង្គម Instagram មួយលើក។ | Ronaldo កាលពីខែមិថុនា បានជាប់ឈ្មោះជាកីឡាករដែលមានតម្លៃពលកម្មថ្លៃបំផុតនៅលើពិភពលោក តាមរយៈការកត់ត្រារបស់គេហទំព័រ Forbes លើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ ក្រោយពេលរូបគេបានផ្លាស់ទៅក្លិប Al-Nassr នៃប្រទេសអារ៉ាប៊ីសាអូឌីត។ ឆ្នាំ ២០២៣ ដដែល Ronaldo បានក្លាយជាបុគ្គលកំពូលដែលមានបំផុតនៅលើបញ្ជីរបស់បណ្តាញសង្គម Instagram។ បញ្ជីដែលចងក្រងដោយឧប... |
article_7445.txt | គ្រូបង្វឹកកីឡាបាល់ទាត់ជនជាតិចិន លោក Duan Xin ដែលបានទះកំផ្លៀងអាជ្ញាកណ្តាលអំឡុងការប្រកួតក្នុងក្របខណ្ឌលីគទីពីររបស់ប្រទេសចិនកាលពីខែមុន ត្រូវបានរងការដាក់ពិន័យពីការប្រកួតនានារយៈពេល ៨ខែ និងប្រាក់ប្រមាណ ១៥ម៉ឺនយាន់ (២០,៩០៥ដុល្លារ)។ នេះបើតាមការប្រកាសរបស់សមាគមបាល់ទាត់ប្រទេសចិន (CFA) ថ្ងៃទី២ ខែសីហា។ | អំឡុងការប្រកួតមួយកាលពីថ្ងៃទី២៣ ខែមិថុនា ក្នុងទីក្រុងណានជីង បន្ទាប់ពីទទួលបានកាតក្រហមសម្រាប់ការប្រមាថលើអាជ្ញាកណ្តាលការប្រកួត គ្រូបង្វឹកក្រុម Liaoning Shenyang’s លោក Duan Xin ត្រូវបានរងពិន័យពីការប្រព្រឹត្តអំពើហិង្សាដោយទះកំផ្លៀងអាជ្ញាកណ្តាល។ CFA ចាត់ទុកទង្វើនេះបង្កផលប៉ះពាល់ដល់សង្គម និងក្នុងវិស័យកីឡាបាល់ទាត់។ តាមរយៈសេចក្តីថ... |
article_7446.txt | អតីតអ្នកចាំទី Gianluigi Buffon វ័យ ៤៥ឆ្នាំ ថ្ងៃទី៥ ខែសីហា ទទួលការងារជាគ្រូជំនួយមួយរូបនៅក្រុមជម្រើសជាតិអ៊ីតាលី បន្ទាប់ពីរូបគេបានប្រកាសពីការចូលនិវត្តន៍ពីវិស័យបាល់ទាត់អាជីព។ | អតីតអ្នកចាំទីវ័យ ៤៥ឆ្នាំ នឹងក្លាយជាគ្រូជំនួយ ក៏ដូចជាជំនួយការរបស់លោក Roberto Mancini ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ីតាលី ហើយក៏ទទួលតំណែងជាប្រធានគណៈប្រតិភូអ៊ីតាលី។ «អាវពណ៍ខៀវគឺជាផ្នែកមួយនេះជីវិតរបស់ខ្ញុំ ខ្ញុំនឹងដាក់ខ្លួនខ្ញុំទៅជួយសម្រាលបន្ទុកនៃក្រុម Roberto Mancini និងក្រុមឱ្យមានភាពល្អប្រសើរឡើងវិញ ខ្ញុំនឹងផ្តល់អ្វី... |
article_7447.txt | ការប្រកួត FIFA Women’s World Cup 2023 បានបំបែកកំណត់ត្រាចំនួនអ្នកចូលទស្សនាផ្ទាល់ច្រើនបំផុត នៅត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្នុងជំនួបរវាងអាម៉េរិក ទល់ស៊ុយអែត នៅថ្ងៃទី៦ ខែសីហា។ ការប្រកួតនាកីឡដ្ឋាន Melbourne Rectangular រវាងក្រុមទាំងពីរ មានចំនួនអ្នកទស្សនា ២៧,៧០៦នាក់ ដែលធ្វើឱ្យចំនួនអ្នកទស្សនាព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៣... | កំណត់ត្រាមុន បានកាន់កាប់ដោយប្រទេសកាណាដាមានចំនួនអ្នកចូលទស្សនាការប្រកួតសរុបចំនួន ១,៣៥៣,៥០៦នាក់ អំឡុងឆ្នាំ ២០១៥ ដែលកាលនោះ ការប្រកួតមានត្រឹម ២៤ក្រុមប៉ុណ្ណោះ។ ក្រុមនារីអាម៉េរិកគ្រងជើងឯក World Cup លើកទីបី នៅឆ្នាំ២០១៥ ដែលកាណាដាធ្វើជាម្ចាស់ផ្ទះនោះ។ ការប្រកួតពានរង្វាន់ World Cup នារីឆ្នាំ ២០១៩ នៅប្រទេសបារាំង មានចំនួនអ្នកចូលទស្ស... |
article_7448.txt | ក្រុម Arsenal បានយកឈ្នះ Manchester City ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រក្នុងលទ្ធផល ៤-១ ដើម្បីគ្រងជើងឯកពានរង្វាន់បើករដូវកាលថ្មី Community Shield នាថ្ងៃទី៦ ខែសីហា។ លោក Mikel Arteta បានបង្ហាញក្តីរំភើប ដោយក្រុមរបស់ខ្លួនកអាចយកឈ្នះក្រុមខ្លាំងកម្រិតកំពូលពិភពលោក។ | ជំនួបស្ថិតក្នុងកីឡដ្ឋាន Wembley បានបញ្ចប់ទៅត្រឹមរយៈពេល ៩០នាទី ដោយលទ្ធផលស្មើ ១-១ បន្ទាប់ពីកីឡាករ Fabio Vieira រកបានគ្រាប់បាល់តាមស្មើសម្រាប់ក្រុមកាំភ្លើងធំ ហើយបានបញ្ចប់ការខិតខំរបស់ក្រុមមេឃខៀវដែលបានបើកការនាំមុខនៅនាទី៧៧ ដោយការស៊ុតរបស់កីឡាករ Cole Palmer។ ក្រុមកាំភ្លើងធំឈ្នះការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៤-១ ក្រោយបញ្ច... |
article_7449.txt | បញ្ចប់យុទ្ធនាការរបស់ខ្លួនត្រឹមវគ្គចែកពូលនៅព្រឹត្តិការណ៍ FIFA Women’s World Cup ឆ្នាំ២០២៣ ក្រុមកីឡាការិនីវៀតណាមទទួលបានប្រាក់រង្វាន់លើកទឹកចិត្តយ៉ាងច្រើនពីសហព័ន្ធកីឡាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធបាល់ទាត់វៀតណាម (VFF)។ VFF ក៏ទទួលបានប្រាក់ឧបត្តម្ភពី FIFA ជាង១,៥៦លានដុល្លារផងដែរ។ | ៣ប្រកួតក្នុងវគ្គសន្សំពិន្ទុក្នុងពូល A ក្រុមកីឡាបាល់ទាត់នារីវៀតណាម ទទួលបានប្រាក់រង្វាន់ពី VFF ចំនួន ១,៨ពាន់លានដុង (៧៥៨០០ដុល្លារ) ក្នុងនោះជំនួបទល់ហូឡង់ និងព័រទុយហ្កាល់ ទទួលបានក្នុងមួយប្រកួត២១០០០ដុល្លារ និងប៉ះក្រុមអាម៉េរិកទទួលបាន៣៣៨០០ដុល្លារ។ ការផ្តល់ប្រាក់រង្វាន់ពីសំណាក់ VFF នេះ ដោយសារក្រុមនារីវៀតណាម បានបង្ហាញខ្លួនក្នុងព... |
article_745.txt | អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ស្តីពីទាសភាព បានចេញផ្សាយរបាយការណ៍មួយនៅថ្ងៃទី១៦ ខែសីហា ដោយបញ្ជាក់ពីការចាប់បង្ខំឱ្យធ្វើពលកម្មលើក្រុមជនជាតិភាគតិចមូស្លីម។ ប៉ុន្តែចិនបានច្រានចោលរបាយការណ៍នេះភ្លាមៗ ដោយអះអាងថា ជនជាតិទាំងនោះត្រូវបានការពារដោយច្បាប់ស្តីពីការការពារសិទ្ធិកម្មកររបស់ក្រុងប៉េកាំង។ | កន្លងមក ចិនត្រូវបានប្រទេសលោកខាងលិចចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស ក៏ដូចជាកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទៅលើជនជាតិវីហ្គ័រ និងជនជាតិភាគតិចផ្សេងទៀតនៅតំបន់ស៊ីនជាំងតាមរយៈការឃុំខ្លួន ធ្វើទារុណកម្ម ធ្វើទុក្ខបុកម្នេញផ្នែកវប្បធម៌ និងសាសនា បំបែកពីគ្រួសារ និងត្រូវធ្វើពលកម្មដោយបង្ខំជាដើម។ ប៉ុន្តែក្រុងប៉េកាំងតែងប្រឆា... |
article_7450.txt | លោក Gareth Southgate បាននិយាយថា ការសម្រេចចិត្តរបស់កីឡាករ ផ្លាស់ទៅកាន់ក្លិប Al-Ettifaq ស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត មិនប៉ះពាល់ដល់មុខតំណែងជាអ្នកការពារសិទ្ធិតស៊ូមតិ សម្រាប់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា LGBTQ+ឡើយ។ | កីឡាករវ័យ ៣៣ឆ្នាំ Henderson បានចូលរួមជាមួយក្លិប Al-Ettifaq ជាមួយកិច្ចសន្យារយៈពេល ៣ឆ្នាំ ក្រោយរួមរស់រយៈពេល ១២ឆ្នាំ ជាមួយនឹងក្រុម Liverpool កាលពីខែមុន។ ការផ្លាស់ទៅកាន់អារ៉ាប៊ីសាអូឌីត ដែលជាទីកន្លែងប្រកាន់លើការស្រលាញ់ភេទដូចគ្នា ដែលត្រូវបានចាត់ទុកថាខុសច្បាប់ ខណៈ Henderson ជាកីឡាករអង់គ្លេសម្នាក់ ដែលតែងតែគាំទ្រដល់ការស្រលាញ់ភេ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.