file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_7181.txt
ប្រទេសអាល់ហ្សេរី យល់ព្រមឱ្យប៉ាឡេស្ទីន យកទឹកដីខ្លួនរៀបចំការប្រកួតជម្រុះ FIFA World Cup និងប្រកួតអន្តរជាតិនានា ក្រោយប្រទេសប៉ាឡេស្ទីនជួបវិបត្តិសង្គ្រាមជាមួយអ៊ីស្រាអែល។ ការសម្រេចនេះ ក្រោយមានសំណើររបស់សមាគមបាល់ទាត់ប៉ាឡេស្ទីន និងអាល់ហ្សេរី។
ក្រុមប៉ាឡេស្ទីន នឹងត្រូវចាប់ផ្តើមការប្រកួតវគ្គជម្រុះពានរង្វាន់ World Cup 2026 ក្នុងតំបន់អាស៊ីនៅខែវិច្ឆិការខាងមុខ។ ការប្រកួតជម្រុះដំបូងរបស់ប៉ាឡេស្ទីន ដែលជាការប្រកួតក្រៅទឹកដី ត្រូវប៉ះក្រុមលីបង់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ដោយពួកគេត្រូវលេងក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ការប្រកួតក្នុងទឹកដីទល់នឹងក្រុមអូស្ត្រាលី នៅថ្ងៃទី២១ ខែវិច្ឆិកា...
article_7182.txt
ខ្សែបម្រើ Casemiro របស់ក្រុម Manchester United នឹងខកខានបង្ហាញវត្តមានសម្រាប់ជំនួប Premier League ទល់នឹងក្រុម Sheffield United បន្ទាប់ពីរូបគេបានរងរបួស អំឡុងពេលបំពេញបេសកកម្ម ជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីល។ នេះបើតាមក្លិបបិសាចក្រហមប្រកាសនាថ្ងៃទី១៩ ខែតុលា។
Casemiro បានអវត្តមានសម្រាប់ការហ្វឹតហាត់ ក្រោយជួយក្រុមជម្រើសជាតិរួចមក។ ខ្សែបម្រើវ័យ ៣១ឆ្នាំ បានលេងឱ្យក្រុមប្រេស៊ីល នៅក្នុងការប្រកួតជម្រុះពានរង្វាន់ World Cup 2026 តំបន់ទ្វីបអាមេរិកខាងត្បូង ក្នុងការប្រកួតស្មើ​ ១-១ ទល់ នឹងក្រុមវ៉េណេស៊ុយអេឡា ។ ការប្រកួតនោះ រូបគេលេងបានត្រឹមតែ ៧៩នាទីប៉ុណ្ណោះ។ ការប្រកួតទីពីរប្រេស៊ីលចាញ់អ៊ុយរូ...
article_7183.txt
ការប្រកួតដែលត្រូវផ្អាកកណ្តាលទីរវាងក្រុមបែលហ្ស៊ិកទល់នឹងក្រុមស៊ុយអែត ក្រោយពេលមានការបាញ់ប្រហារសម្លាប់អ្នកគាំទ្រស៊ុយអែត ២នាក់ អំឡុងជំនួបវគ្គជម្រុះពានរង្វាន់ UEFA Euro 2024 ក្នុងទីក្រុងប្រ៊ុចសែល នឹងត្រូវចាត់ទុកលទ្ធផលស្មើគ្នា ពោលគឺគ្មានការប្រកួតឡើងវិញឡើយ។
សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ថ្ងៃទី១៩ ខែតុលា អះអាងថាគណៈកម្មាធិការប្រតិបត្តិស្ថាប័នបាល់ទាត់អឺរ៉ុប បានសម្រេចចិត្តបញ្ចប់ការប្រកួតទាំងស្រុងដោយគ្មានការធ្វើឡើងវិញឡើយ រវាងបែលសហ្ស៊ិក និងស៊ុយអែត ដោយគ្រាប់បាល់ស្មើ ១-១ នៅវគ្គទី១ នឹងត្រូវចាត់ទុកជាទ្ធផលស្មើគ្នាតែម្តងនៅក្នុងជំនួបពូល F។ «ដើម្បីអាចឈានដល់ការសម្រេចចិត្តនេះ គណៈកម្មាធិការ...
article_7184.txt
Son Heung-min និង James Maddison ស៊ុតបញ្ចូលទីម្នាក់១គ្រាប់ ដើម្បីជួយ Tottenham Hotspur ឈ្នះ Fulham ២-០ ក្នុងការប្រកួត Premier League សប្តាហ៍ទី៩ នៅរាត្រីថ្ងៃទី២៣ ខែតុលា។ ជ័យជម្នះនេះ បានជួយក្រុមមិនទាន់ស្គាល់ចាញ់ Spurs ឡើងទៅឈរកំពូលតារាងលីគកំពូលអង់គ្លេសវិញ ដោយនាំមុខម្ចាស់ការពារជើងឯក Manchester City ២ពិន្ទុ។
នៅចំពោះមុខអ្នកគាំទ្រជាង៦ម៉ឺននាក់ ក្នុងកីឡដ្ឋាន Tottenham Hotspur ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son បានបំប៉ោងសំណាញ់ទី Fulham នៅនាទី៣៦ តាមរយៈការបញ្ជូនរបស់ Richarlison ដើម្បីជួយ Spurs នាំមុខ១គ្រាប់មុន។ ចូលដល់វគ្គទី២ ស្របពេលការប្រកួតដំណើរការបាន៩នាទី ខ្សែបម្រើឆ្នើមអន្តរជាតិអង់គ្លេស Maddison បន្ថែមគ្រាប់បាល់ទី២ ពីការបញ្ជូនរបស់ S...
article_7185.txt
លោក Lionel Scaloni គ្រូបង្វឹកក្រុមអាហ្សង់ទីន និយាយថាឆាប់រហ័សពេកក្នុងការចាប់ផ្តើមការប្រកួតជម្រុះ FIFA World Cup ដោយគ្មានវត្តមានប្រធានក្រុម Lionel Messi។ Messi ត្រូវបានគេរំពឹងថានឹងខកខានការប្រកួតទល់នឹងក្រុមប៉ារ៉ាហ្កាយ ប៉ុន្តែអាចនឹងបង្ហាញខ្លួនឡើងវិញនៅក្នុងជំនួបទល់ប៉េរូ។
Messi ដែលធ្លាប់បាននិយាយថារូបគេនឹងចូលនិវត្តន៍មុនការប្រកួតពានរង្វាន់ World Cup 2026 ត្រូវបានក្រុមអាហ្សង់ទីនលោក Lionel Scaloni កោះហៅឱ្យចូលរួមក្រុមជម្រើសជាតិ បើទោះជារូបគេមានបញ្ហារបួសសាច់ដុំ នឹងខកខានបង្ហាញខ្លួនក្នុងការប្រកួតរយៈពេលជិត ២ខែ ជាមួយនឹងក្លិប Inter Miami។ ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ នៅតែស្ថិតក្នុងមន្ទិលសង្ស័យសម្រាប់ការ...
article_7186.txt
ការប្រកួតពានរង្វាន់ក្លិបកំពូលតំបន់អឺរ៉ុប UEFA Champions League បានឈានដល់ជុំទីបី ជើងទីមួយនៃវគ្គចែកពូលហើយ នារាត្រីថ្ងៃទី២៤ ខែតុលា។ ជំនួបពូល A ក្រុម Bayern Munich សម្លឹងរកមើលការបន្តជ័យជម្នះក្នុងពូលរបស់ខ្លួន ដោយត្រូវទៅប៉ះជាមួយនឹងក្រុម Galatasaray របស់តួកគី វេលាម៉ោង ១១:៤៥ យប់ មុនពេលជំនួបរវាងក្រុម Manchester United ដែលស្រែកឃ...
Bayern Munich ជាក្រុមដែលស្ថិតនៅចំណាត់ថ្នាក់កំពូលតារាងពូល A ក្រោយពួកគេឆ្លងកាត់ការប្រកួត ២លើកកន្លងមកឈ្នះទាំងអស់ ហើយជំនួបរាត្រីនេះដោយទៅប៉ះក្រុមចំណាត់ថ្នាក់លេខ ២ ក្នុងពូលជាមួយគ្នា Galatasaray ដែលចាំបើកទ្វារកីឡដ្ឋាន Rem Global។ Bayern Munich មាន៦ពិន្ទុពេញ ឯ Galatasaray មាន៤ពិន្ទុនៅលេខ២បណ្តោះអាសន្ន។ ក្រឡែកទៅកាន់ការប្រកួតមួយគ...
article_7187.txt
កីឡាការិនី Jenni Hermoso ត្រូវបានបញ្ចូលឈ្មោះនៅក្នុងក្រុមកីឡាបាល់ទាត់នារីអេស្ប៉ាញជាថ្មី ក្រោមការដឹកនាំរបស់អ្នកស្រី ​Montse Tome ចាប់តាំងពីក្រុមនារីមួយនេះបានឈ្នះពានរង្វាន់ជើងឯកពិភពលោក Women’s World Cup កាលពីខែកញ្ញា។
ការវិលត្រឡប់នេះ គឺក្រោយពេលដែលមានរឿងរ៉ាវអាស្រូវនៃការថើបលើរូបនាងត្រង់បបូរមាត់ ពីសំណាក់អតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF លោក Luis Rubiales។ លោក Rubiales បានប្រកាសលាលែងពីតំណែងកាលពីខែមុន បន្ទាប់ពីរឿងអាស្រូវការថើបលើកីឡាការិនី Hermoso ដោយមិនបានស្នើសុំ ហើយបានបង្កឱ្យមានការខឹងសម្បារ ក្នុងចំណោមកីឡាការិនីក្រុមអេស្ប៉ាញទាំងអស់ ...
article_7188.txt
ខ្សែប្រយុទ្ធ Harry Kane ស៊ុតរ ២គ្រាប់ ខណៈមិត្តរួមក្រុម Marcus Rashford ស៊ុត ១គ្រាប់ ជួយអង់គ្លេសវាយបកយកឈ្នះក្រុមការពារជើងឯកអ៊ីតាលី ដោយលទ្ធផល ៣-១ វគ្គជម្រុះពូល C ក្នុងកីឡដ្ឋាន Wembley នៅថ្ងៃទី១៧ ខែតុលា។ ជ័យជម្នះនេះ ជួយតោកំណាច កក់កៅអីទៅកាន់ជុំផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Euro 2024 នៅអាល្លឺម៉ង់។
ការប្រកួតនេះ ក្រុមអ៊ីតាលី បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ ដោយកីឡាករ Gianluca Scamacca ស៊ុតបាល់បំប៉ោងសំណាញ់ទីបើកការនាំមុខ តាំងពីនាទី១៥។ ក្រុមតោកំណាចក៏បានតាមវាយបកមកវិញ រហូតដល់យកឈ្នះការប្រកួត ដោយខ្សែប្រយុទ្ធ Harry Kane ស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅត្រឹមនាទី ៣២ មុនពេល Marcus Rashford អាចរកគ្រាប់ទី២ នៅនាទ...
article_7189.txt
Sandro Tonali ខ្សែបម្រើចំណូលថ្មីរបស់ក្លិប Newcastle United ស្ថិតក្រោមការស៊ើប​អង្កេត​ជុំវិញការភ្នាល់ខុសច្បាប់។ នេះបើតាមក្លិបស្ថិតនៅ Premier League បានបញ្ជាក់នាថ្ងៃទី១៨ ខែតុលា។ កីឡាករអ៊ីតាលីម្នាក់ទៀត Nicolo Fagioli របស់ក្រុម Juventus ត្រូវបានរងបម្រាមមិនពាក់ព័ន្ធសកម្មភាពបាល់ទាត់រយៈពេល ៧ខែ ក្នុងករណីភ្នាល់នេះ។
ខ្សែបម្រើអន្តរជាតិអ៊ីតាលី Tonali បានចូលរួមជាមួយនឹងក្រុម Newcastle កាលពីដើមរដូវកាល ដោយផ្ទេរមកពីក្រុម AC Milan ក្នុងតម្លៃខ្លួនប្រមាណ ៧៤លានដុល្លារ ដែលជាកំណត់ត្រាសម្រាប់កីឡាករសញ្ជាតិអ៊ីតាលីនៅក្លិបសារិការព្រៃ។ អាជ្ញាធរផ្នែកច្បាប់ និងកីឡាកំពុង​ស៊ើប​អង្កេត​ការប្រើប្រាស់វេទិកាភ្នាល់ខុសច្បាប់របស់កីឡាករបាល់ទាត់នៅក្នុងប្រទេសអ៊ីតា...
article_719.txt
លោកស្រី គីម យ៉ូចុង ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង នៅថ្ងៃទី១៩ ខែសីហា បានច្រានចោលគំនិតផ្តួចផ្តើមរបស់កូរ៉េខាងត្បូងដែលសន្យាជួយសេដ្ឋកិច្ចខ្លួន ក្នុងករណីរដ្ឋាភិបាលក្រុងព្យុងយ៉ាងបោះបង់កម្មវិធីនុយក្លេអ៊ែរចោល។ បើតាមលោកស្រីគីម គម្រោងមួយនេះ គឺមិនសមហេតុផល និងយកគំរូតាមរដ្ឋាភិបាលចាស់ប៉ុណ្ណោះ។
អត្ថបទទាក់ទង ប្រធានាធិបតីកូរ៉េខាងត្បូង សន្យាកែលម្អទំនាក់ទំនងជាមួយជប៉ុនជាថ្មី ក្នុងខួបទី៧៧ឆ្នាំនៃទិវារំដោះជាតិនៅថ្ងៃទី១៥ ខែសីហា លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង បានដាក់ចេញគម្រោងជួយកែលម្អសេដ្ឋកិច្ចកូរ៉េខាងជើង ក្នុងករណីក្រុងព្យុងយ៉ាងរំសាយកម្មវិធីនុយក្លេអ៊ែរ។ មេដឹកនាំកូរ៉េខាងត្បូងនេះ បានសន្យាជួយពង្រីកផលិតផលកសិកម្ម ...
article_7190.txt
ក្របខណ្ឌលីគកំពូលអង់គ្លេស Premier League គឺជាលីគមួយដែលគេមិនអាចប្រកែកបាន អំពីភាពខ្លាំងនៃការប្រកួតប្រជែងរបស់ពួកគេ ក៏ដូចជាកីឡាករមានសមត្ថភាពខ្លាំងៗជាច្រើន បានប្រកបអាជីពនៅទីនោះ។ Premier League គឺលីគនៃវប្បធម៍បាល់ទាត់ដ៏ទាក់ទាញមួយ ទូទាំងពិភពលោក។
លីគកំពូលអង់គ្លេស មិនត្រឹមតែជាលីគដែលមានការទស្សនាច្រើននោះទេនៅលើពិភពលោក ប៉ុន្តែក៏ជាទីកន្លែងដែលបង្កើតនៅកីឡាករយុវជនដ៏ខ្លាំងពូកែមួយផងដែរ សម្រាប់អនាគតបាល់ទាត់តទៅមុខបន្តទៀត។ Premier League ជាផ្ទះដែលបង្កើតនៅតារាបាល់ទាត់ល្បីៗមកពីជុំវិញពិភពលោក ហើយជំរុញឱ្យកីឡាករបាល់ទាត់ទាំងនោះ មានកេរ្តិ៍ឈ្មោះល្បីល្បាញកាន់តែខ្លាំងឡើង នៃអាជីពពួកគេ។ ...
article_7191.txt
ខ្សែប្រយុទ្ធ Lionel Messi បានបង្ហាញថារូបគេបានជាសះស្បើយពេញលេញ ពីបញ្ហារបួសសាច់ដុំ ដោយបានស៊ុតបាល់បញ្ចូលទី ២គ្រាប់ នៅក្នុងជ័យជម្នះរបស់អាហ្សង់ទីន លើក្រុមប៉េរូ លទ្ធផល ២-០ នៅក្នុងជំនួបវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 តំបន់ទ្វីបអាម៉េរិកខាងត្បូង (CONMEBOL) នាថ្ងៃទី១៨ ខែតុលា។
Messi ត្រូវបានកោះហៅដោយក្រុមជម្រើសជាតិអាហ្សង់ទីន បើទោះជារងរបួសសាច់ដុំក៏ដោយ កាលពីប៉ុន្មានសប្តាហ៍មុន។ កាលពីថ្ងៃទី១២ ខែតុលា ប្រធានក្រុមរូបនេះ បានប្តូរចូលលេងសម្រាប់ក្រុមអាហ្សង់ទីន នៅក្នុងវគ្គទីពីរ នៃជ័យជម្នះ ១-០ របស់អាហ្សង់ទីនទៅលើក្រុមប៉ារ៉ាហ្កាយ ខណៈរូបគេមិនទាន់ជាសះស្បើយពីបញ្ហារបួសសាច់ដុំ ពេញលេញកាលនោះ។ យ៉ាងណាសម្រាប់ជំនួបទល់...
article_7192.txt
ក្លិប Juventus បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយនឹងធនាគារក្នុងប្រទេសអ៊ីតាលី លើគម្រោងខ្ចីប្រាក់ប្រមាណ ២០០លានអឺរ៉ូ (២១៣លានដុល្លារ) ក្រោយពេលដែលក្រុមប្រឹក្សាភិបាលរបស់ក្លិបបានយល់ព្រមលើកិច្ចព្រមព្រៀងបង្កើនដើមទុកសម្រាប់ក្លិប នាថ្ងៃទី២៣ ខែតុលា។
«ក្រុមហ៊ុនកំពុងតែពិចារណាលើឱកាសដើម្បីចូលរួមបង្កើតក្រុមមួយ សម្រាប់ការទិញភាគហ៊ុនដែលទើបចេញថ្មីរបស់ក្លិប។ សម្រាប់គោលបំណងនេះយើងបានចាប់ផ្តើមទំនាក់ទំនងជាមួយនឹងស្ថាប័នធនាគារដែលឈានមុខគេក្នុងប្រទេសអ៊ីតាលី។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Juventus។ កាលពីដើម្បីខែតុលា ក្លិប Juventus ក៏ធ្លាប់បានអះអាងថាខ្លួន នឹងស្នើសុំម្ចាស់ភាគហ៊...
article_7193.txt
ប្រទេសនៃចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀរឡង់ បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតពានរង្វាន់ UEFA Euro 2028 នៅក្នុងកិច្ចប្រជុំរបស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ក្នុងប្រទេសស្វ៊ីស។ កីឡដ្ឋានចំនួន ១០ មកពីប្រទេសដែលស្ថិតក្នុងចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀរឡង់ ត្រៀមខ្លួនរៀបចំការប្រកួត ដោយកីឡដ្ឋាន Wembley នឹងត្រូវរៀបចំការប្...
ការដេញថ្លៃរបស់ប្រទេសទាំងប្រាំ ដែលរួមមានអង់គ្លេស, ស្កុតឡែន, វែលស៍, អៀរឡង់ខាងជើង និងសាធារណរដ្ឋអៀរឡង់ ត្រូវបានយលព្រមពីសំណាក់ UEFA បន្ទាប់ពីប្រទេសតួកគីបានដកខ្លួនចេញពីដំណើរដេញថ្លៃកាលពីសប្តាហ៍មុន។ ប្រទេសតួកគី បានបង្វែរចំណាប់អារម្មណ៍សម្រាប់ការដេញថ្លៃ ដោយរួមបញ្ចូលគ្នាក្នុងការដេញថ្លៃសម្រាប់ព្រឹត្តិការណ៍ Euro 2032 របស់ពួកគេ ជាមួ...
article_7194.txt
មហាសេដ្ឋីកាតា Sheikh Jassim bin Hamad Al Thani សម្រេចចិត្តដកខ្លួនចេញពីដំណើរការដេញថ្លៃទិញក្លិប Manchester United ។ មហាសេដ្ឋីអង់គ្លេស Jim Ratcliffe មានភាគរយខ្ពស់ក្នុងទិញយកបានភាពហ៊ុន២៥ភាគរយរបស់ក្លិបយក្សអង់គ្លេសមួយនេះ។ នេះបើតាមការផ្សាយរបស់កាសែត BBC។
គ្រួសារ Glazer ដែលបានកាន់កាប់ក្លិប Man Utd ក្នុងឆ្នាំ ២០០៥ បានបង្ហាញពីចេតនាចង់លក់ក្លិបយក្សអង់គ្លេសនេះវិញ កាលពីខែវិច្ឆិកា ឆ្នាំ ២០២២។ ក្រោយការប្រកាសរបស់គ្រួសារមហាសេដ្ឋីអាម៉េរិក មានអ្នកជំនួញល្បីៗជាច្រើនបង្ហាញការចាប់អារម្មណ៍ចង់បាន។ បំណងចង់លក់ក្លិប របស់គ្រួសារ Glazer កើតឡើងបន្ទាប់ពីក្រុម Man Utd ធ្លាក់ទម្រង់លេងខ្លាំងទាំងក្...
article_7195.txt
ប្រទេសឥណ្ឌូណេស៊ី កំពុងតែពិភាក្សាជាមួយនឹងប្រទេសអូស្ត្រាលីជុំវិញការងារសហការគ្នាក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០៣៤ ដោយរួមមានការចូលរួមពីសំណាក់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។ នេះបើតាមការលើកឡើងពីសំណាក់ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី PSSI នាថ្ងៃទី១១ ខែតុលា។
កាលពីថ្មីៗនេះ សហព័ន្ធបាល់ទាត់ពិភពលោកបានអញ្ជើញសមាជិកសហព័ន្ធដែលមកពីប្រទេសក្នុងតំបន់ទ្វីបអាស៊ី និងអូសេអានី ដើម្បីបង្ហាញការចាប់អារម្មណ៍ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ World Cup នៅក្នុងឆ្នាំ​ ២០៣៤។ បើតាមការដកស្រង់ពាក្យសម្តីរបស់លោក Erick Thohir ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី ពីសំណាក់កាសែត Sydney Morn...
article_7196.txt
កីឡាករ Bruno Fernandes ប្រធានក្រុម Manchester United ជាកីឡាករដែលមាននាទីលេងច្រើនជាងគេនៅក្នុងចំណោមកីឡាករខ្លាំងៗលើពិភពលោក នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមការសិក្សារបស់សមាគមកីឡាករបាល់ទាត់ពិភពលោក FIFPRO នាថ្ងៃទី៤ ខែតុលា។
កីឡាករវ័យ ២៩ឆ្នាំ លេងបានចំនួន ៦,៦៦៦នាទីពីការប្រកួតចំនួន ៧២លើក ចន្លោះពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៣ ដោយសរុបការលេងរបស់រូបគេនៅក្នុងក្រុមព័រទុយហ្កាល់ និង Manchester United។ បើតាម FIFPRO ខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់ជាកីឡាករម្នាក់ដែលលេងបានចំនួន ២៩,៤៨៦នាទី ចាប់តាំងពីរូបគេបង្ហាញខ្លួននៅក្នុងព្រឹត្ត...
article_7197.txt
ក្រុមកីឡាអេឡិចត្រូនិក See You Soon គ្រងជើងឯកពានរង្វាន់ ​Mobile Legends Bang Bang Professional League (MPL Cambodia) រដូវកាលទី៥ និងជាលើកទី២ តាមរយៈការយកឈ្នះ CFU Gaming ដោយលទ្ធផល ៤-៣ វគ្គផ្តាច់ព្រ័ត្រ។ See You Soon នឹងក្លាយជាក្រុមតំណាងឱ្យកម្ពុជា ប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី  MPLI​ នៅឥណ្ឌូណេស៊ី និង M5 World Championsh...
ការប្រកួតកាត់សេចក្តីដែលមាន ៧វគ្គ ដើម្បីស្វែងរកក្រុមជើងឯកសម្រាប់រដូវកាលទី៥ នៃលីគកីឡាអេឡិចត្រូនិកដ៏ធំក្នុងប្រទេសកម្ពុជា ក្រុម See You Soon និង​ CFU Gaming បានផ្តល់ការប្រកួតដ៏ស្វិតស្វាញ និងជក់ចិត្តបំផុតដែលមិនធ្លាប់មានទៅកាន់អ្នកគាំទ្រ។ ឆ្លងកាត់ការប្រកួតរយៈពេលជាង ២ខែ កន្លងមក ចាប់តាំងពីវគ្គ Regular Season ក្រុមទាំងពីបានឆ្លងក...
article_7198.txt
ការប្រកួតរវាងក្រុមអ៊ីស្រាអែលទល់នឹងស្វ៊ីសនៅក្នុងការប្រកួតជម្រុះពានរង្វាន់ Euro 2024 នឹងត្រូវពន្យាពេលរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា បន្ទាប់ពីមានការវាយប្រហារពីសំណាក់ក្រុមសកម្មប្រយុទ្ធហាម៉ាស មកលើប្រទេសអ៊ីស្រាអែល កាលពីពេលថ្មីៗនេះ។
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានសម្រេចចិត្តពន្យាពេលនៃការប្រកួតរបស់ក្រុមជម្រើសជាតិអ៊ីស្រាអែល ក៏ដូចជាការប្រកួតបាល់ទាត់ទាំងអស់ក្នុងប្រទេសអ៊ីស្រាអែល ក្នុងរយៈពេល ២ខែ ព្រោះតែបញ្ហាជម្លោះកំពុងតែបន្ត ហើយបានធ្វើឱ្យមនុស្សពាន់នាក់បានបាត់បង់ជីវិត។ ក្រុមអ៊ីស្រាអែលស្ថិតនៅក្នុងពូល I នៃវគ្គជម្រុះពានរង្វាន់ ​Euro 2024 ដោយពួកគេនឹងត្រូ...
article_7199.txt
កីឡាករ Randal Kolo Muani, Ousmane Dembele, Achraf Hakimi និង Layvin Kurzawa ត្រូវបានព្យួរពីក្រុមចំនួន ១ប្រកួត សម្រាប់ការស្រែកច្រៀងដោយប្រើពាក្យប្រមាថលើការស្រលាញ់ភេទដូចគ្នា ជាមួយក្រុមអ្នកគាំទ្រ អំឡុងការប្រកួតក្នុងក្របខណ្ឌ Ligue 1។ នេះបើតាមសមាគមកីឡាករបាល់ទាត់អាជីពបារាំង (IFL) នាថ្ងៃទី៥ ខែតុលា។
រឿងហេតុកើតឡើងអំឡុងការប្រកួតក្របខណ្ឌ Ligue 1 រវាង PSG ទល់នឹងក្រុម Olympique de Marseille នាកីឡដ្ឋាន Parc des Princes។ អ្នកគាំទ្រត្រូវបានគេឮថា បានស្រែកច្រៀងអបអរជ័យជម្នះ ដោយប្រើពាក្យលាយឡំនឹងការរើសអើងលើការស្រលាញ់ភេទដូចគ្នា ទៅកាន់ក្រុម Marseille ហើយហេតុការណ៍នោះក៏ត្រូវបានគេរាយការណ៍ថា ក៏មានកីឡាករស្ថិតក្នុងនោះផងដែរ។ ស្ថាប័ន IF...
article_72.txt
គណៈកម្មការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានឯកភាពកាត់បន្ថយស្ថាប័នរដ្ឋសម្រាប់អាណត្តិឆ្នាំ ២០២១-២០២៦ ដោយសម្រួលក្រសួងមកនៅត្រឹមចំនួន១៤, ស្ថាប័នមានឋានៈស្មើក្រសួងចំនួន៣ និងទីភ្នាក់ងាររដ្ឋចំនួន៥ ស្ថិតនៅក្រោមរដ្ឋាភិបាល។ នេះបើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី ផាម ធិ ថាញ់ ចា ថ្លែងទៅនៅថ្ងៃទី២៥ ខែមករា មួយថ្ងៃបន្ទាប់ពីសន្និសីទគណៈកម្ម...
មានកត្តាជាច្រើនដែលវៀតណាមសម្រេចកែសម្រួលក្បាលម៉ាស៊ីនរដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់អគ្គលេខាធិការបក្សលោក តូ ឡិម។ ការបង្រួមអំណាចជាផ្នែកមួយដើម្បីជួយឲ្យប្រមុខបក្សកុម្មុយនីស្តរូបនេះ អាចឈរជើងបានកាន់តែយូរនៅក្នុងតំណែងកំពូលរបស់ខ្លួន។ លោក តូ ឡិម បានក្លាយជាប្រមុខបក្សនៅខែសីហា ឆ្នាំមុនបន្ទាប់ពីការស្លាប់របស់លោក ង្វៀន ហ្វ៊ូ ជុង ដែលជាបុ...
article_720.txt
មន្ត្រីការទូតចិនជាន់ខ្ពស់ និងជាប្រធាន​ការិយាល័យ​គណៈកម្មការ​កិច្ចការ​បរទេសចិន យ៉ាង ជាឈី លើកឡើងថា ចិន និងជប៉ុនគួរតែលុបបំបាត់ការជ្រៀតជ្រែករឿងផ្ទៃក្នុង ឬរឿងខាងក្រៅណាមួយ ហើយ​ធ្វើការជាមួយគ្នា និងចុះសម្រុងគ្នាដើម្បីលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរវិញ។​ លោក យ៉ាង អះអាងបែបនេះ ក្នុងជំនួបជាមួយមន្រ្តីសន្តិសុខជប៉ុននៅថ្ងៃទី១៧ ខែសីហា។
លោក យ៉ាង ជាឈី ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសចិន និងលោក Tekeo Akiba អគ្គលេខាធិការនៃលេខាធិការដ្ឋានក្រុមប្រឹក្សាសន្តិសុខជាតិជប៉ុន បានដឹកនាំកិច្ចសន្ទនានយោបាយកម្រិត​ខ្ពស់ចិន-ជប៉ុនលើកទី៩ ដែលរៀបចំនៅទីក្រុងធានជីន។ ក្នុងជំនួបនេះ លោក យ៉ាង និយាយថា ប្រវត្តិសាស្រ្ត​នៃ​ការ​ផ្លាស់ប្ដូរទំនាក់ទំនងរវាងចិននិងជប៉ុន និង​ខួបលើកទី៥០ ...
article_7200.txt
នាយករដ្ឋមន្ត្រីឥណ្ឌា លោក លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បង្ហាញបំណងចង់រៀបចំធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០៣៦។
នៅពិធីបើកសម័យប្រជុំគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លើកទី១៤១ នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា ថ្ងៃទី១៥ ខែតុលា លោក ម៉ូឌី បានលើកឡើងថា ប្រទេសឥណ្ឌា នឹងប្រឹងប្រែងធ្វើយ៉ាងណាដើម្បីបង្ហាញភាពលេចធ្លោក្នុងការចូលរួមដេញថ្លៃធើ្វម្ចាស់ផ្ទះអូឡាំពិកឆ្នាំ២០៣៦។ «ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​អូឡាំពិកជា «ក្តី​សុបិន​ជាយូរមកហើយ» សម្...
article_7201.txt
Newcastle United បានផ្តល់មេរៀនឱ្យ Paris Saint-Germain ជាមួយជ័យជម្នះ ៤-១ ក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុ F។ លោក Luis Enrique អ្នកចាត់ការទូទៅក្រុមយក្សបារាំង លើកឡើងថាបរាជ័យដ៏ធ្ងន់ធ្ងរនេះ មិនគួរកើតឡើងទាល់តែសោះ។ អ្នកចាត់ការក្រុមសិរិកាព្រៃ លោក Eddie Howe មើលឃើញកំហុសតំបន់ការពាររបស់ PSG ដែលអាចឱ្យកូនក្រុមរក...
ក្នុងជំនួបទី២ វគ្គសន្សំពិន្ទុពូល F ក្នុងកីឡដ្ឋាន St. James's Park នៅរាត្រីថ្ងៃទី៤ ខែតុលា ខ្សែបម្រើឆ្នើម Miguel Almiron រួមជាមួយខ្សែការពារ Dan Burn, Sean Longstaff និង Fabian Schär សុទ្ធតែបានទម្លុះសំណាញ់ទីរបស់អ្នកចាំទី Gianluigi Donnarumma។ ខ្សែការពារ Lucas Hernandez រកបាន១គ្រាប់ឱ្យក្រុមភ្ញៀវ PSG។ ចប់ការប្រកួតក្នុងលទ្ធផ...
article_7202.txt
ខ្សែប្រយុទ្ធ Gabriel Martinelli រកបានគ្រាប់បាល់ចុងម៉ោងជួយក្រុម Arsenal យកឈ្នះលើក្រុមការពារជើងឯក Manchester City លទ្ធផល ១-០ នៅក្នុងទឹកដីកីឡដ្ឋាន Emirate។ ១គ្រាប់ជ័យជម្នះពីសំណាក់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល បានជួយឱ្យក្រុមកាំភ្លើងធំបានយកឈ្នះការប្រកួតលើកដំបូងលើក្រុម Man City ចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៥។
ការខកចិត្តដ៏ធំសម្រាប់ក្រុមការពារជើងឯក បានកើតឡើងនៅក្នុង ៤នាទី ចុងក្រោយនៃការប្រកួត ក្រោយពេលដែលក្រុមទាំងពីរបានឆ្លងកាត់ការប្រកួតរយៈពេលជាយូនិងមានភាពប្រុងប្រយ័ត្នរៀងៗខ្លួន ដើម្បីអាចយកពិន្ទុពីការប្រកួត។ Martinelli ដែលប្តូរចូលនៅដើមវគ្គទីពីរនាទី៤៦ បានស៊ុតគ្រាប់បាល់យ៉ាងល្អនៅនាទី៨៦ ។ ក្រុមកាំភ្លើងធំមិនដែលយកឈ្នះលើក្រុម Man City ចា...
article_7203.txt
ក្រុម Manchester United បរាជ័យ២លើកជាប់គ្នានៅ២ប្រកួតដំបូង បន្ទាប់ពីចាញ់ Galatasaray ៣-២ នៅ Old Trafforld ក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុពូល A។ Arsenal បរាជ័យក្រោមថ្វីជើងក្រុមបារាំង Lens ក្នុងលទ្ធផល ២-១ ស្របពេល Bayern Munich និង Real Madrid បន្តឈ្នះរៀងខ្លួន។
ខ្សែប្រយុទ្ធចំណូលថ្មី Rasmus Hojlund រកបាន២គ្រាប់ឱ្យក្រុមម្ចាស់ផ្ទះ ប៉ុន្តែពីរគ្រាប់នេះមិនអាចជួយក្រុម Man Utd ទទួលបាន៣ពិន្ទុ សម្រាប់ជំនួបទី២ពូល A នៅរាត្រីថ្ងៃទី៣ ខែតុលាឡើយ។ Wilfried Zaha ដែលជាអតីតកីឡាករបិសាចក្រហម រួមជាមួយ Kerem Akturkoglu និង Mauro Icardi រកបានម្នាក់១គ្រាប់ ដើម្បីជួយ Galatasaray ឈ្នះ Man Utd ៣-២។ ឆ្លងក...
article_7204.txt
ម្ចាស់ការពារតំណែងជើងឯកកូរ៉េខាងត្បូង ត្រូវប៉ះក្រុមរងជើងឯកជប៉ុន ដើម្បីដណ្តើមមេដាយមាស ព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ វិញ្ញាបាល់ទាត់បុរស។ កូរ៉េខាងត្បូង បានទម្លាក់អ៊ូសបេគីស្ថាន ឯជប៉ុន ទម្លាក់ហុងកុង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ហុងកុង និងអ៊ូសបេគីស្ថាន ត្រូវប្រកួតដណ្តើមមេដាយសំរឹទ្ធ។
នៅជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងកីឡដ្ឋាន Xiaoshan Sports Centre ក្រុងហាងចូវ ប្រទេសចិន នៅល្ងាចថ្ងៃទី៤ ខែតុលា ក្រុមជើងឯករងឆ្នាំ ២០១៨ U23-ជប៉ុន បានយកឈ្នះហុងកុងក្នុងលទ្ធផល ៤-០។ ៤គ្រាប់របស់ជប៉ុន សម្រេចបានដោយកីឡាករ Shun Ayukawa ១គ្រាប់ Shota Hino ២គ្រាប់ និង​ Yota Komi ១គ្រាប់។ កូរ៉េខាងត្បូង ដែលជាក្រុមជើងឯកនៅហ្សាការត...
article_7205.txt
Eden Hazard អតីតខ្សែបម្រើឆ្នើមក្រុមជម្រើសជាតិបែលហ្ស៊ិក Chelsea និង Real Madrid ប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់​ ក្រោយញ៉ាំញីដោយសាររបួសរ៉ាំរ៉ៃ។
Hazard ដែលមានវ័យ៣២ឆ្នាំ បានចាកចេញពី Chelsea ទៅចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ ២០១៩ ក្នុងតម្លៃ ១០៩ លានដុល្លារ ក្រោយរូបគេបង្ហាញភាពលេចធ្លោសម្រាប់ក្រុម​លីគកំពូលអង់គ្លេស។ ប៉ុន្តែក្រោយបង្ហាញខ្លួនបាន ៥៤ ប្រកួតសម្រាប់ក្រុមយក្សអេស្ប៉ាញ អតីតប្រធានក្រុមជម្រើសជាតិបែលហ្ស៊ិករូបនេះ បានចាកចេញពី Santiago Bernabéu នៅចុងរដូវកាលមុន។ បង...
article_7206.txt
លោក Roberto de Zerbi គ្រូបង្វឹកក្រុម Brighton & Hove Albion និយាយថា កូនក្រុមរបស់លោករងសម្ពាធខ្លាំងអំពីបរិយាកាសនៃការប្រកួតនៅវគ្គដំបូង ពេលប្រកួតទល់ក្រុម Olympique Marseille ។ ប៉ុន្តែគ្រូបង្វឹកដដែលបង្ហាញពីមោទកភាពដែលកូនក្រុមអាចស្វែងរកបាន ១ពិន្ទុត្រឡប់មកវិញ និងជាលើកដំបូងនៅក្នុងការប្រកួតពានរង្វាន់ Europa League។
ស្ថិតក្នុងការប្រកួតពានរង្វាន់លំដាប់ទីពីរអឺរ៉ុប ក្រុមម្ចាស់ផ្ទះ Marseille បានបើកការនាំមុខលទ្ធផល ២-០ ទៅលើក្រុមភ្ញៀវមកពីអង់គ្លេស ។ ប៉ុន្តែនៅក្នុងវគ្គទីពីរ Brighton ក៏អាចវាយបកមកវិញ ២គ្រាប់ ដើម្បីរកបាន ១ពិន្ទុលើកដំបូងរបស់ពួកគេ នៅពានអឺរ៉ុប។ ទើបតែបង្ហាញខ្លួនលើកដំបូងក្នុងពានរង្វាន់អឺរ៉ុប និងជាការប្រកួតទីពីរ លោក De Zerbi អះអាងថ...
article_7207.txt
ប្រជាជន ម៉ារ៉ុក បង្ហាញក្តីសប្បាយរីករាយ ចំពោះការទទួលបានសិទ្ធធ្វើជាសហម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០៣០ ដោយរួមជាមួយនឹងប្រទេសអេស្ប៉ាញ និងព័រទុយហ្កាល់ បន្ទាប់ពីការព្យាយាមយ៉ាងខ្លាំងក្លារយៈពេល ១ឆ្នាំ រួចមក។
សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានចេញសេចក្តីប្រកាសយ៉ាងភ្ញាក់ផ្អើលមួយ កាលពីថ្ងៃទី៤ ខែតុលា ដោយបានបញ្ជាក់ថាប្រទេសអេស្ប៉ាញ, ព័រទុយហ្កាល់ និងម៉ារ៉ុក អាចរួមគ្នាធ្វើជាសហម្ចាស់ផ្ទះរៀបចំការប្រកួត បន្ទាប់ពីការដេញថ្លៃដទៃបានដកខ្លួន។ ទោះប្រទេសទាំង៣ ដែលមកពីទ្វីបអឺរ៉ុប និងទ្វីបអាហ្រ្វិក ធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតក្តី តែការប្រកួតបើ...
article_7208.txt
លោក Carlo Ancelotti អ្នកចាត់ការក្រុមអធិរាជស Real Madrid និយាយថាក្រុមរបស់លោកនឹងប្រឈមមុខនឹងការប្រកួតដ៏ស្វិតស្វាញទល់នឹងក្រុមខ្លាំងមកពីអ៊ីតាលី SSC Napoli នៅក្នុងជំនួបវគ្គសន្សំពិន្ទុពូល C ថ្ងៃទី៣ ខែតុលា វេលាម៉ោង ២យប់រំលងអាធ្រាត្រ​(ម៉ោងនៅកម្ពុជា)ក្របខណ្ឌ UEFA Champions League រដូវកាល ២០២៣-២៤។
ក្រុមជើងខ្លាំងរបស់អេស្ប៉ាញ បានចាប់ផ្តើមបេសកកម្មក្នុងការស្វែងរកពានរង្វាន់ក្លិបកំពូលអឺរ៉ុបលើកទី១៥ របស់ខ្លួន ដោយការប្រកួតលើកដំបូងកាលពី ២សប្តាហ៍មុនពួកគេបានឈ្នះលើក្រុម Union Berlin ដោយលទ្ធផល ១-០។ កាលពីការប្រកួតសប្តាហ៍ដំបូង Napoli បានយកឈ្នះការប្រកួតលើក្រុម SC Braga លទ្ធផល ២-១ ហើយបច្ចុប្បន្នពួកគេឈរនៅចំណាត់លេខ ៣ នៃក្របខណ្ឌ Ser...
article_7209.txt
ម្ចាស់ការពារតំណែងជើងឯក ជប៉ុន បានទម្លាក់ក្រុមរងជើងឯក និងជាម្ចាស់ផ្ទះចិន ដើម្បីឡើងទៅជួបកូរ៉េខាងជើង វគ្គផ្តាច់ព្រ័ត្រវិញ្ញាសាកីឡាបាល់ទាត់នារី ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ ក្នុងក្រុងហាងចូវ។
ជប៉ុន បានយកឈ្នះចិន ៤-១ ក្រោយពេលកូរ៉េខាងជើង លត់អ៊ូសបេគីស្តាន ៨-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅល្ងាចថ្ងៃទី៣ ខែតុលា។ ក្រុមបាល់ទាត់នារីជប៉ុន ដែលបានបង្ហាញភាពលេចធ្លោរួចមកហើយនៅ FIFA World Cup 2023 ត្រូវបានចាញ់ទុកជាក្រុមខ្លាំងលើសគេនៅទ្វីបអាស៊ី។ ទម្លាក់ចិន នៅវគ្គពាក់កណ្តលផ្តាច់ព្រ័ត្រ មានន័យថាជប៉ុន បានផ្តល់ការខកចិត...
article_721.txt
បក្សកាន់អំណាចស្រីលង្កាបានស្នើឱ្យលោក Ranil Wickremesinghe ប្រធានាធិបតីស្រីលង្កាថ្មី ជួយផ្តល់ការការពារ និងជំនួយផ្សេងទៀតសម្រាប់ការវិលត្រឡប់របស់អតីតប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ។ អគ្គលេខាធិការបក្សកាន់អំណាចស្រីលង្កា លោក Sagara Kariyawasam ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះនៅថ្ងៃទី១៨ ខែសីហា។
អតីតប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា កាលពីខែកក្កដា បានភៀសខ្លួនចេញពីប្រទេសទៅម៉ាល់ឌីវ អំឡុងពេលបាតុកររាប់ពាន់នាក់បានសម្រុកចូលវិមានប្រធានាធិបតី ជាការទាមទារឱ្យលោកចុះចេញពីតំណែងជុំវិញការធ្វើឱ្យសេដ្ឋកិច្ចប្រទេសធ្លាក់ដុនដាបដូចសព្វថ្ងៃនេះ។ ក្រោយចេញពីម៉ាល់ឌីវ លោកបន្តទៅសិង្ហបុរី ហើយបច្ចុប្បន្នកំពុងតែស្នាក់បណ្តោះអាសន្...
article_7210.txt
ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games លើកទី១៩ ដែល​រៀបចំឡើង​ក្នុង​ក្រុង​ហាងចូវ ប្រទេសចិន ​បានបញ្ចប់​ជា​ស្ថាពរ​នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ដោយ​ក្នុងនោះ​ក្រុម​អត្ត​ព​លិ​ក​ចិន ​ជប៉ុន និងកូរ៉េខាងត្បូង ​​រកបាន​មេដាយ​ច្រើន​បំផុត​ជូន​ជាតិ​របស់​ពួកគេ​ក្នុងចំណោម​ប្រទេសចូលរួម​ទាំង​៤៥​។ កីឡាករ កីឡាការិនី ​ចិន Zhang Yufei និង Qin Hai...
ជាមួយអត្តពលិកចូលរួមជិត ១២,០០០ នាក់មកពី ៤៥ប្រទេស កីឡាអាស៊ីនៅចិន ដែលត្រូវបានពន្យារពេលពីខែកញ្ញា ឆ្នាំ២០២២​ មករៀបចំនៅខែកញ្ញា ឆ្នាំ២០២៣ ដោយសារបញ្ហាជំងឺកូវីដ-១៩ ជាការប្រកួតកីឡាប្រចាំតំបន់ដ៏ធំបំផុតមិនធ្លាប់មាន គិតចាប់ផ្តើមឆ្នាំ១៩៥១មក។ ចំណោមអត្តពលិកជាង១ម៉ឺននាក់នេះ ដណ្តើមបានមេដាយមាសសរុបចំនួន៤៨១ ក្នុង ៦១វិញ្ញាសា ពី៤០ ប្រភេទកីឡា។...
article_7211.txt
សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានសម្រេចចិត្តផ្អាកការប្រកួតទាំងអស់ ដែលគ្រោងធ្វើឡើងនៅក្នុងប្រទេសអ៊ីស្រាអែល នៅ ២សប្តាហ៍ខាងមុខ ដើម្បីការពារសុវត្ថិភាព ក្រោយមានការវាយប្រហារមួយ​ នៅក្នុងតំបន់កាហ្សារវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន។
បើតាមរដ្ឋាភិបាលអ៊ីស្រាអែល គិតតាំងពីថ្ងៃទី៧ ខែតុលាមក ប្រជាជនអ៊ីស្រាអែល ជាង ១០០០នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅតំបន់កាហ្សា។​ ស្ថាប័ន UEFA បាននិយាយថាការប្រកួតជម្រុះ Euro 2024 រវាងអ៊ីស្រាអែល​ ទល់នឹងក្រុមស្វ៊ីស នៅថ្ងៃទី១២ ខែតុលា ក៏ស្ថិតក្នុងចំណោមការប្រកួតដែលត្រូវបានផ្អាក ដោយគិតពីស្ថានភាពសន្តិសុខបច្ចុប្បន្ន។ ពេល...
article_7212.txt
កីឡាការិនី Jenni Hermoso របស់ក្រុមកីឡាបាល់ទាត់អេស្ប៉ាញ កំពុងពិចារណាចាត់វិធានការផ្លូវច្បាប់ បន្ទាប់ពីការផ្តល់សក្ខីកម្មជាវីដេអូរបស់នាងនៅក្នុងការស៊ើប​អង្កេត​លើរឿងរ៉ាវដែលលោក Luis Rubiales អតីតប្រធានសហព័ន្ធអេស្ប៉ាញថើបត្រង់បបូរមាត់នាង ត្រូវបានបែកឆ្លាយលើប្រព័ន្ធផ្សព្វផ្សាយ។
កាលពីថ្ងៃទី៦ ខែកញ្ញា កីឡាការិនី Hermoso បានផ្តល់ភស្តុតាងដល់រដ្ឋអាជ្ញារបស់អេស្ប៉ាញ​ មុនពេលដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ ប្រឆាំងនិងអតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) លោក Rubiales។ លោក Rubiales ត្រូវបានចោទប្រកាន់ពីបទបង្ខិតបង្ខំបន្ទាប់ពីការថើប Hermoso លើបបូរមាត់ ដោយគ្មានការយល់ព្រមពីនាង ក្នុងកម្មវិធីប្រគល់ពានរង្វាន់ដល់ក្រ...
article_7213.txt
ក្តីសង្ឃឹម ​Inter Miami ក្នុងការឈានជើងទៅកាន់វគ្គ Play-off នៃពានរង្វាន់ Major League Soccer កាន់តែខើចឱកាសច្រើនឡើង ក្រោយចាញ់ក្រុម Chicago Fire លទ្ធផល ៤-១។ ចាញ់ក្រុម Chicago គ្មានវត្តមានរបស់ខ្សែប្រយុទ្ធ Lionel Messi ឡើយ ដោយសារបញ្ហារបួស។
អតីតខ្សែបម្រើក្រុម Liverpool កីឡាករ Xherdan Shaqiri រកបានគ្រាប់បាល់ចំនួន ២គ្រាប់សម្រាប់ Chicago Fire ទល់នឹងក្រុម Inter Miami ហើយកីឡាករ Maren Haile-Selassie រកបាន ២គ្រាប់ដូចគ្នា។ ការប្រកួតមានអ្នកគាំទ្រចំនួន ៦២,១២៤នាក់ នៅក្នុងកីឡដ្ឋាន Soldier Field របស់ក្លិប Chicago Fire ក្នុងទីក្រុង Chicago បានរំពឹងថាពួកគេនឹងអាចឃើញវត្តម...
article_7214.txt
Karim Benzema ថាខ្លួនត្រូវអូសទាញដោយគម្រោងដ៏ធំនៃបាល់ទាត់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលនាំឱ្យរូបគេសម្រេចចិត្តបញ្ចប់អាជីពនៅក្រុម Real Madrid ដើម្បីទៅចូលរួមជាមួយនឹងក្រុម Al Ittihad។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងបានក្លាយជាកីឡាករល្បីឈ្មោះមួយរូប ដែលបានផ្លាស់ទៅកាន់លីគកំពូលអារ៉ាប៊ីសាអូឌីត នៅពេលរូបគេបានចូលរួមជាមួយក្រុម Al Ittihad ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន កាលពីខែមិថុនា។ ចុះកិច្ចសន្យាជាមួយនឹងក្រុមជើងឯក Al Ittihad កីឡាករសញ្ជាតិបារាំងទទួលបានថ្លៃពលកម្មប្រមាណ ១០៦លានដុល្លារក្នុងមួយឆ្នាំ។ Benzema ចាកចេញពីក្ល...
article_7215.txt
ក្របខណ្ឌ Premier League ជាលីគកំពូលមួយ ដែលមានកម្រិតនៃការប្រកួតប្រជែងខ្លាំងបំផុតនៅលើពិភពលោក ហើយតែងតែឈរនៅលំដាប់កំពូលនៃលីគកំពូលអឺរ៉ុបទាំង ៥ ជារៀងរាល់ឆ្នាំ។ ក្រុមនីមួយៗស្ថិតក្នុងលីគកំពូលអង់គ្លេសមួយនេះ ​សុទ្ធសឹងតែជាក្រុមដែលមានភាពខ្លាំងក្លា នៅក្នុងការប្រកួតប្រជែង។
ក្រុមដែលមានកម្រិតនៃការប្រកួតប្រជែងខ្ពស់ ដែលកំពុងបង្ហាញទម្រង់លេងល្អដូចជា Newcastle United និង Brighton & Hove Albion បច្ចុប្បន្នក៏កំពុងកសាងកេរ្តិ៍ឈ្មោះក្នុងការប្រកួត មិនថាក្នុងលីគ និងការប្រកួតក្រៅលីគនោះទេ។ ក្រុមខ្លាំងៗដូចជា Manchester City, Tottenham Hotspur, Liverpool និង Arsenal ជាដើម កំពុងតែចាប់ផ្តើមរដូវកាលថ្មីបានយ៉ា...
article_7216.txt
ការប្រកួតពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអាស៊ី Asian Cup 2023 ក្នុងប្រទេសកាតា នឹងធ្វើឡើងនៅក្នុងកីឡដ្ឋានចំនួន ៩ផ្សេងគ្នា ក្នុងនោះកីឡដ្ឋានដែលធ្លាប់បានរៀបចំការប្រកួត World Cup 2022 ចំនួន៧ នឹងមានវត្តមាន ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី ដែលធ្វើឡើងនៅដើមឆ្នាំ ២០២៤។ នេះបើតាមការប្រកាសរបស់អ្នករៀបចំការប្រកួតនៅថ្ងៃទី១០ ខែតុ...
«យើងរំពឹងថានឹងមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងការប្រកួតដែលនឹងឃើញកីឡាករឆ្នើមមកពីទូទាំងទ្វីបអាស៊ីចូលរួមប្រកួតប្រជែងដើម្បីភាពរុងរឿងនៃតំបន់។»។ នេះបើតាមសម្តីរបស់លោក Hassan Al Kuwari នាយកប្រតិបត្តិទីផ្សារ និងទំនាក់ទំនងរបស់គណៈកម្មាធិការរៀបចំការប្រកួត។ ការប្រកួត Asian Cup 2023 នឹងធ្វើឡើងពីថ្ងៃទី១២ ខែមករា រហូតដល់ថ្ងៃទី២០ ខែក...
article_7217.txt
លោក Didier Dechamps អ្នកចាត់ការក្រុមជម្រើសជាតិបារាំង បានរិះគន់គម្រោងការប្រកួត World Cup 2030 របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ដោយលោកបានលើកឡើងថាគ្មានភាពស៊ីចង្វាក់គ្នានៃកីឡា និងសីលធម៍ នៃការប្រកួត។
កាលពីសប្តាហ៍មុន FIFA បានប្រកាសអំពីការប្រកួតព្រឹត្តិការណ៍បាល់ទាត់បុរស World Cup 2030 អាចនឹងធ្វើឡើងនៅប្រទេសចំនួន ៦ មកពីទ្វីបចំនួន ៣ផ្សេងគ្នា ដែលជាគម្រោងនៃការប្រារព្ធខួប ១០០ឆ្នាំ នៃការកើតឡើងឡើងនៃពានរង្វាន់បាល់ទាត់ពិភពលោក។ «ហួសពីការពិតដែលថាវាជានិន្នាការមួយ ការៀបចំការប្រកួតលើប្រទេសជាច្រើន វាក៏មានទិដ្ឋភាពប្លែកនៃការប្រកួតចំនួ...
article_7218.txt
អាជ្ញាធរប្រទេសក្រិក បានបិទកីឡដ្ឋានអូឡាំពិក ដែលជាកីឡដ្ឋានដ៏ធំរបស់ខ្លួន ជុំវិញការបារម្ភអំពីបញ្ហាសុវត្ថិភាពនៃដំបូលដែកក្នុងកីឡដ្ឋាន​។ កីឡដ្ឋានអូឡាំពិករបស់ប្រទេសក្រិកបានសាងសង់ឡើងសម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងទីក្រុង អាថែន កាលពីឆ្នាំ ២០០៤។
កីឡដ្ឋានដ៏ធំដែលអាចផ្ទុកអ្នកទស្សនាប្រមាណ ៧ម៉ឺននាក់មួយនេះ តែងតែងរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាធំៗនៅក្នុងប្រទេសក្រិកពីមួយឆ្នាំ ទៅមួយឆ្នាំ។ កីឡដ្ឋានមួយនេះក៏ធ្លាប់បានរៀបចំការប្រកួតពានរង្វាន់ UEFA Champions League ក៏ដូចជាការប្រគុំតន្ត្រីផងដែរ។ មន្ត្រីកីឡដ្ឋានកាលពីថ្ងៃទី២៩ ខែកញ្ញា បាននិយាយថារាល់សកម្មភាពទាំងអស់ដែលចាប់ពីការប្រ...
article_7219.txt
ក្រុមបិសាចក្រហមឆ្លងកាត់ការប្រកួតយ៉ាងលំបាកលំបិននៅក្នុងរដូវកាលថ្មី ២០២៣-២៤ ។ ឆ្លងកាត់ការប្រកួតចំនួន ៧សប្តាហ៍នៃ Premier Leagea រកបានជ័យជម្នះ ៤លើក និងចាញ់ ៤លើក បានក្លាយជាកំណត់ត្រាអាក្រក់បំផុតរបស់ក្រុមជើងខ្លាំងមួយនេះ បើរាប់ចាប់តាំងពីឆ្នាំ ១៩៨៩-៩០។
ខុសពីរដូវកាល ២០២២-២៣ ក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Erik ten Hag ហាក់ធ្វើមិនបានល្អខ្លាំងឡើយ នៅពេលក្រុមបានយកឈ្នះការប្រកួតណាមួយ ។ ហេតុអ្វីបានជាក្រុម Manchester United ជាប់គាំងចំពោះបញ្ហាដដែលៗ នៅក្នុងក្រុមក្រោយពេលចាប់ផ្តើមការកសាងក្រុមល្អបានត្រឹមតែ ១ឆ្នាំ? អវត្តមានរបស់កីឡាករសំខាន់ៗ ផ្តល់ផលប៉ះពាល់ដល់ទម្រង់លេងក្រុមទាំងមូល កន...
article_722.txt
សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានចោទអង្គភាពសម្ងាត់អ៊ុយក្រែនថា បានសម្លាប់​កូនស្រី​របស់​លោក Alexander Dugin ដែលជាអ្នកជាតិនិយមជ្រុលរុស្ស៊ីម្នាក់ និងជាជំនិតរបស់ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន។ អ៊ុយក្រែន បានច្រានចោលការចោទនេះ ហើយតបទៅវិញថា ការចោទប្រកាន់នេះជា​ការ​ឃោសនារឿងមិនពិតតែប៉ុណ្ណោះ។
កញ្ញា Daria Dugina​ ដែលជាកូនស្រីរបស់អ្នកជាតិ​​និយមជ្រុលរុស្ស៊ី Alexander Dugin បានស្លាប់​នៅ​ថ្ងៃទី២០ ខែសីហាក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកក្នុងឡានដែលនាងកំពុងបើកបរ។ លោក Dugin ជា​បញ្ញាវន្ត និងអ្នកវិភាគនយោបាយ​រុស្ស៊ីដ៏សំខាន់មួយរូប និងជាជំនិតរបស់​ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ហើយលោកក៏គាំទ្រលើទ្រឹស្តីពង្រីកទឹកដីរុស្ស៊ី ន...
article_7220.txt
AC Milan បានចុះឈ្មោះខ្សែប្រយុទ្ធ Olivier Giroud ក្នុងបញ្ជីអ្នកចាំទីក្នុងរដូវកាល ២០២៣-២៤ ក្រោយបង្ហាញទម្រង់ជាអ្នកចាំទីល្អ ក្នុងជ័យជមុ្នះ ១-០ ក្រុម Genoa ដើម្បីជួយក្រុមឈរកំពូលតារាងលីគកំពូលអ៊ីតាលី Serie A។
Giroud ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ក្រុមជម្រើសជាតិបារាំង បានក្លាយជាអ្នកចាំទីជំនួស Mike Maignan ដែលទទួលបានកាតក្រហម ក្នុងការប្រកួតលីគសប្តាហ៍ទី៨រវាង AC Milan ទល់ Genoa នៅថ្ងៃទី៨ ខែតុលា។ ជារឿងគួរឱ្យភ្ញាក់ផ្អើល អតីតខ្សែប្រយុទ្ធឆ្នើម Arsenal និង Chelsea រូបនេះ បានជួយសង្គ្រោះបាល់យ៉ាងល្អ (Clean Sheet) នៅនាទី១០៤ ពីការ...
article_7221.txt
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកបុរស FIFA World Cup 2030 នឹងធ្វើឡើងនៅប្រទេសចំនួន ៦ ដែលមកពីទ្វីបចំនួន ៣ ផ្សេងគ្នាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ហើយក៏ជាព្រឹត្តិការណ៍គម្រប់ខួប ១០០ឆ្នាំ។ ប្រទេស អេស្ប៉ាញ, ព័រទុយហ្កាល់ នៃទ្វីបអឺរ៉ុប និង ម៉ារ៉ុក នៃទ្វីបអាហ្រ្វិក ធ្វើជាសហម្ចាស់ផ្ទះ ចំណែកប្រទេសអ៊ុយរូហ្កាយ​, អាហ្សង់ទីន និងប៉ារ៉ា...
ការបើកឆាកការប្រកួតនៅក្នុងទឹកដីទ្វីបអាម៉េរិកខាងត្បូងសម្រាប់ World Cup 2030 នឹងក្លាយជាការប្រារព្ធខួប ១០០ឆ្នាំ នៃព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក ដោយការប្រកួត World Cup លើកដំបូងបានធ្វើឡើងនៅក្នុងទីក្រុង​ Monte Video ក្នុងប្រទេសអ៊ុយរូហ្កាយកាលពីឆ្នាំ ១៩៣០។ ការសម្រេចចិត្តផ្តល់សិទ្ធិដល់ប្រទេសទាំង ៦ ដើម្បីរៀបចំការប្រកួត ស...
article_7222.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប៉ាឡេស្ទីន បានដកខ្លួនចេញពីការប្រកួតពានរង្វាន់បាល់ទាត់ក្នុងប្រទេសម៉ាឡេស៊ី Malaysia Cup ​ជុំវិញជម្លោះរវាងប្រទេសអ៊ីស្រាអែល ជាមួយនឹងក្រុមហាម៉ាស។ នេះបើតាមសេចក្តីប្រកាសពីសំណាក់សហព័ន្ធបាល់ទាត់ម៉ាឡេស៊ីនាថ្ងៃទី១០ ខែតុលា។
អ៊ីស្រាអែលត្រូវបានរងការវាយប្រហារដោយមិនធ្លាប់មានពីមុនមកពីសំណាក់ក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលវាយទម្លុះរណាំងការពារព្រំដែនតំបន់ហ្គាហ្សា ក្រោយពេលក្រុមសកម្មប្រយុទ្ធមួយនេះ បានបាញ់គ្រាប់រ៉ុក្កែតប្រមាណជាង ៥ពាន់គ្រាប់កាលពីថ្ងៃទី៧​ ខែតុលា។ ការវាយប្រហារគ្នាទៅវិញទៅមកបានធ្វើឱ្យមនុស្សស្លាប់ច្រើនជាង ១២០០នាក់ គិតមកដល់ពេលនេះ។ ជាការឆ្លើយត...
article_7223.txt
មហាសេដ្ឋីអង់គ្លេស លោក Sir Jim Ratcliffe ពិចារណាទិញភាគហ៊ុនមួយភាគនៅក្នុងក្លិប Manchester United ដើម្បីរួមចំណែកសម្រួលដល់ភាពជាប់គាំងរបស់ក្លិប។ ការចង់ទិញភាគហ៊ុនរបស់ម្ចាស់ក្រុមហ៊ុន INEOS Group នេះ ស្របពេលម្ចាស់ភាគហ៊ុនធំសព្វថ្ងៃរបស់ក្រុមគ្រួសារ Glazers កំពុងរងការរិះគន់ពីសំណាក់អ្នកគាំទ្របិសាចក្រហម។
ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន ក្រុមគ្រួសារ Glazer ដែលជាម្ចាស់ក្លិប បានប្រកាសអំពីការដាក់លក់ក្លិបយក្សស្ថិតក្នុងប្រទេសអង់គ្លេស ខណៈដែលពួកគេក៏ចង់ស្វែងរកជម្រើសដើម្បីជាយុទ្ធសាស្រ្តពង្រឹងក្លិប។ នាពេលកន្លងមកក្រុមហ៊ុន INOES ដែលមានលោក Jim Ratcliffe ព្រមទាំងព្រះអង្គម្ចាស់ Sheikh Jassim Hamad Al Thani ដែលជាបុត្ររបស់អតីតនាយករដ្ឋមន្ត...
article_7224.txt
ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសថាខ្លួនឈានដល់ជំហានទីពីរហើយក្នុងការព្យាយាមដេញថ្លៃ ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០៣៤។ ប្រទេសអារ៉ាប់មួយនេះ បានដាក់លិខិតបង្ហាញពីមហិច្ឆតារៀបកីឡាបាល់ទាត់ពិភពលោក ទៅកាន់ស្ថាប័នបាល់ទាត់អន្តរជាតិ (FIFA) រួចរាល់ហើយ។
«កាលពីសប្តាហ៍មុន យើងបានប្រកាសពីមហិច្ឆតារបស់យើងក្នុងការធ្វើជាម្ចាស់ផ្ទះជាផ្លូវការ និងបន្តដំណើរដើម្បីធ្វើឱ្យសុបិនរបស់ប្រជាជនយើងក្លាយជាការពិត។»។ នេះបើតាមសម្តីរបស់លោក Yasser Al Misehal ប្រធានសហព័ន្ធបាល់ទាត់នៃអារ៉ាប៊ីសាអូឌីត SAFF នាថ្ងៃទី៩ ខែតុលា។ ប្រធាន SAFF ដដែលបានបន្ថែមទៀតថា ប្រទេសអារ៉ាប៊ីសាអូឌីតបានប្តេជ្ញាចិត្តយ៉ាងខ្លាំ...
article_7225.txt
ព្រឹត្តិការណ៍ប្រកួតកីឡា ជាពិសេសកីឡាអាស៊ី ជាផ្នែកមួយ នៃការប្រមូលផ្ដុំប្រទេសក្នុងតំបន់អាស៊ី ជួបជុំគ្នា និងបង្កើតចំណងមិត្តភាព ឲ្យកាន់តែរឹងមាំ។ នេះជាការលើកឡើងរបស់លោក Raja Randhir Singh ប្រធានស្ដីទីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) ក្នុងពិធីបិទកីឡា អាស៊ី (Asian Games) លើកទី១៩ នៅទីក្រុងហាងចូវ ប្រទេសចិន នាយប់ថ្ងៃទី៨ ខែតុលា...
នេះ គឺជាលើកទី៣ ហើយដែលចិន បានធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាអាស៊ី ហើយក៏ជាលើកទី១៩ ដែលព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីចាប់ផ្ដើមដំបូងនៅឆ្នាំ១៩៥១ នៅប្រទេសឥណ្ឌា។ ចិន បានធ្វើម្ចាស់ផ្ទះដំបូងនៅទីក្រុងប៉េកាំង ឆ្នាំ១៩៩០, លើកទី២ នៅទីក្រុង គ័ងចូវ ឆ្នាំ២០១០ និងលើកទី៣ នៅទីក្រុងហាងចូវ ឆ្នាំ២០២៣។ លោក Raja Randhir Singh បាន...
article_7226.txt
សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) នឹងចាត់វិធានការដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន នៅក្នុងការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០៣០។
កាលពីសប្តាហ៍មុន FIFA ធ្លាប់បានប្រកាសដោយភាពភ្ញាក់ផ្អើល ដែលប្រទេសអេស្ប៉ាញ ព័រទុយហ្កាល់ និងម៉ារ៉ុក នឹងត្រូវរៀបចំការប្រកួតព្រឹត្តិការណ៍ World Cup 2030 ខណៈដែលប្រទេសអ៊ុយរូហ្កាយ អាហ្សង់ទីន និងប៉ារ៉ាហ្កាយ ត្រូវរៀបចំការប្រកួតបើកឆាកចំនួន ៣ តែប៉ុណ្ណោះ ដើម្បីជាការគម្រប់ខួប ១០០ឆ្នាំ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ ការសម្រេចចិត្តរៀប...
article_7227.txt
ក្រុម Liverpool ដែលដឹកនាំដោយលោក Jurgen Klopp កំពុងតែមានតែបង្ហាញទម្រង់លេងល្អរបស់ខ្លួនឡើងវិញ នៅក្នុងរដូវកាល ២០២៣-២៤ ក្រោយឆ្លងកាត់ការប្រកួតទាំងនៅក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League, EFL Cup ឬក៏ Europa League ជាដើម។
ការឈ្នះចុងក្រោយនៅក្នុងក្របខណ្ឌ Europa League ដោយក្រុម ​Liverpool បំបាក់ក្រុម Union St.Gilloise លទ្ធផល ២-០ និងស្មើជាមួយ Brighton ២-២ នៅក្របខណ្ឌ Premier League ។ ឆ្លងកាត់ ៨ប្រកួតកន្លងមកនៃ​ ​Premier League ក្រុមរហស្សនាមហង្សក្រហមបានយកឈ្នះការប្រកួត ៥លើក ស្មើ ២ និងចាញ់ ១ ហើយនឹងបន្តឈ្នះនៅពានរង្វាន់ក្រៅប្រទេសអង់គ្លេសថែមទៀត។ រដ...
article_7228.txt
ក្រុមជម្រើសជាតិអាហ្សង់ទីនបានកោះហៅប្រធានក្រុម Lionel Messi សម្រាប់ការប្រកួតជម្រុះពានរង្វាន់ World Cup 2026 តំបន់អាម៉េរិកខាងត្បូង បើទោះបីជាខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ កំពុងតែស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាកររបួសក៏ដោយ។
Messi បានខនខានការប្រកួតសម្រាប់ក្រុម Inter Miami ដែលប្រកួតចាញ់ក្រុម Atlanta United ៥-២ ក៏ដូចជាការប្រកួត US Open Cup វគ្គផ្តាច់ព្រ័ត្រចាញ់ក្រុម Houston Dynamo ដោយលទ្ធផល ២-១ របូតពានរង្វាន់ដែលពួកគេត្រូវដណ្តើមទីពីរ។​ ការប្រកួតកាលពីដើមសប្តាហ៍ ដែល Miami ប្រកួតចាញ់ក្រុម Chicago Fire លទ្ធផល ៤-១ ថែមទៀតដែលធ្វើឱ្យក្រុមកាន់តែខើចឱកា...
article_7229.txt
ការប្រកួតកីឡាអាស៊ី Asian Games លើកទី១៩ នៅក្នុងទីក្រុងហាងចូវ ប្រទេសចិន បានប្រើប្រាស់សុនខយន្តដើម្បីសម្រួលការងារជាមួយក្រុមអ្នកស្ម័គ្រចិត្តប្រមាណ៣ម៉ឺននាក់ ក្នុងការប្រកួតទាំងមូល។ ឆ្កែយន្ត ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកចូលទស្សនាការប្រកួតកីឡានានាអំឡុងព្រឹត្តិការណ៍។
សុនខយន្តជើង ៤ បានបម្រើការងារដល់អ្នកដឹកជញ្ជូននៅក្នុងព្រឹត្តិការណ៍ នៃប្រភេទកីឡាអត្តពលកម្ម ដោយសុនខយន្តទាំងនោះបានជួយនាំយកឧបករណ៍ប្រើប្រាស់រួចពេលប្រកួត ត្រឡប់ទៅដល់អត្តពលិក នៅទីតាំងដែលពួកគេបានអង្គុយសម្រាក។ បើតាមកីឡាការិនីលើប្រភេទកីឡាចោលលំពែង Marina Saito សញ្ជាតិជប៉ុន បានបង្ហាញភាពភ្ញាក់ផ្អើលទៅលើសុនខយន្តជើង ៤ ដែលបានយកឧបករណ៍ប្រក...
article_723.txt
ចិននៅថ្ងៃទី២៩ ខែសីហា បានចេញមុខច្រានចោលការត្អូញត្អែររបស់តៃវ៉ាន់ពាក់ព័ន្ធនឹងការបំពានម្ដងហើយម្ដងទៀតពីដ្រូនចិននៅជិតកោះដែលគ្រប់គ្រងដោយតៃវ៉ាន់។ ចិនបានអះអាងថា ការហោះហើររបស់ដ្រូននេះមែនជាជារឿងដែលបង្កភាពច្របូកច្របល់​ និងមិនមែនជារឿងធំដុំឡើយ។
ចាប់តាំងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិក ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់កាលពីដើមខែនេះមក ចិនតែងធ្វើសមយុទ្ធយោធា ក៏ដូចជាបញ្ជូនដ្រូនទៅជិតកោះតៃវ៉ាន់ជាហូរហែរ។ បញ្ហានេះ បានធ្វើឱ្យរដ្ឋាភិបាលនៅទីក្រុងតៃប៉ិបានត្អូញត្អែរ​។ លើសពីនេះ វីដេអូ​យ៉ាង​ហោច​ណាស់​ពីរ ពីសកម្មភាពរបស់ដ្រូនចិនហោះនៅជិតតៃវ៉ាន់បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ល...
article_7230.txt
លោក សុខ ថេង កីឡាករអុកចិនរបស់កម្ពុជា ក្លាយជាអត្តពលិកចំណាស់ជាងគេក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩​ នៅចិន។ ក្នុងវ័យ៨៤ឆ្នាំ លោក សុខ ថេង ដែលបានបង្ហាញក្តីស្រឡាញ់វិស័យកីឡារបស់ខ្លួន នឹងអាចជំរុញទឹកចិត្តកីឡាករវ័យក្មេងឱ្យបន្តដេញតាមក្តីសុបិនរបស់ពួកគេ។
«ខ្ញុំមកទីនេះព្រោះខ្ញុំចូលចិត្ត និងស្រឡាញ់កីឡា!»។​ នេះជាការលើកឡើងរបស់ លោក សុខ ថេង កីឡាករអុកចិន ដែលស្ថិតក្នុងចំណោមអត្តពលិកកម្ពុជាទាំង១១៤រូប ដែលទៅ​ចូលរួមប្រកួតប្រជែងកីឡាប្រចាំទ្វីបអាស៊ី ក្នុងក្រុងហាងចូវ។ ជាអត្តពលិកដែលមានវ័យចំណាស់ជាងគេបង្អស់នៅកីឡាអាស៊ីឆ្នាំ២០២៣នេះ លោកថេង ទទួលបានការចាប់អារម្មណ៍ពីសំណាក់ អ្នកនាំពាក្យក្រសួងកា...
article_7231.txt
លោក Lionel Scaloni ថាប្រធានក្រុមអាហ្សង់ទីន Lionel Messi នៅតែស្ថិតក្នុងបញ្ហាមិនច្បាស់លាស់នៃរបួស សម្រាប់ការប្រកួតជម្រុះពានរង្វាន់ World Cup 2026 ទល់នឹងក្រុមប៉ារ៉ាហ្កាយ។
Messi មានវត្តមាននៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់ប្រកួត World Cup បើទោះជារូបគេស្ថិតក្នុងបញ្ហារបួសសាច់ដុំ រយៈពេលជាង ១ខែកន្លងមក។ បញ្ហារបួសនេះ ក៏បានធ្វើឱ្យMessi អវត្តមានជួយក្រុម Inter Miami រហូតក្រុមរបូតឱកាសប្រកួតប្រជែងទៅកាន់វគ្គ Playoffs នៃពានរង្វាន់ Major League Soccer។ លោក Scaloni ថាកីឡាករខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ ...
article_7232.txt
ទម្រង់នៃការលេងបាល់ឱ្យបានល្អ គឺជារឿងដ៏សំខាន់បំផុត សម្រាប់កីឡាករអាជីព។ ទម្រង់លេងល្អនៃកីឡាករម្នាក់ៗ ជារឿងសំខាន់នៅដើមវគ្គនៃការចាប់ផ្តើមរដូវកាលថ្មី របស់ក្របខណ្ឌ​បាល់ទាត់កំពូលៗនៅលើពិភពលោក ។
មានទម្រង់លេងល្អ មិនត្រឹមតែជួយជំរុញដល់ការផ្តោតអារម្មណ៍របស់កីឡាករនោះទេ ប៉ុន្តែវាក៏នឹងផ្តល់ឱ្យក្រុម មានទម្រង់លេងខ្លាំងផងដែរ ដើម្បីអាចប្រជែងពានរង្វាន់នៅក្នុងលំដាប់ថ្នាក់ណាមួយ។ កីឡាករដែលស្ថិតនៅទម្រង់លេងល្អ គឺតែងតែអាចស្វែងរកគ្រាប់បាល់បានច្រើនសម្រាប់ក្រុម រួមទាំងការបង្កើតឱកាសដល់មិត្តរួមក្រុម។ ខាងក្រោមនេះកីឡាករចំនួន ៥រូប ដែលកំ...
article_7233.txt
លោក Sepp Blatter អតីតប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានរិះគន់ចំពោះការសម្រេចចិត្តពីសំណាក់ស្ថាប័នបាល់ទាត់អន្តរជាតិក្នុងការរៀបចំការប្រកួត World Cup ឆ្នាំ ២០៣០ នៅប្រទេសចំនួន ៦ផ្សេងគ្នា​ដែលមកពីទ្វីបចំនួន៣។
បើតាមការប្រកាសដ៏ភ្ញាក់ផ្អើលពីសំណាក់ FIFA កាលពីថ្ងៃទី៤ ប្រទេសអេស្ប៉ាញ, ព័រទុយហ្កាល់ និងម៉ារ៉ុក ត្រូវបានក្លាយជាប្រទេសដែលត្រូវបានជ្រើសរើសសម្រាប់ការរៀបចំព្រឹត្តិការណ៍ World Cup 2030 ខណៈដែលប្រទេសអ៊ុយរូហ្កាយ, ប៉ារ៉ាហ្កាយ និងអាហ្សង់ទីន នឹងរៀបចំការប្រកួតបើកឆាកចំនួន ៣ប្រកួត ដើម្បីអបអរដល់ការគម្រប់ខួប ១០០ឆ្នាំ នៃព្រឹត្តិការណ៍បាល់...
article_7234.txt
សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានបោះបង់គម្រោងបញ្ចូលក្រុមបាល់ទាត់អាយុក្រោម១៧ឆ្នាំ រុស្ស៊ីទៅក្នុងការប្រកួតពានរង្វាន់អឺរ៉ុប U17 UEFA Euro 2024 ក្រោយពេលមានការប្រឆាំងពីសំណាក់សហព័ន្ធបាល់ទាត់នៃប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប។
កាលពីខែកញ្ញា UEFA បានបង្ហាញគម្រោងក្នុងការបញ្ចូលក្រុម U17 រុស្ស៊ីឱ្យវិលត្រឡប់ចូលក្នុងការប្រកួតប្រជែងពានរង្វាន់អឺរ៉ុបឡើងវិញ ក្រោយពេលដែលមានការហាមឃាត់រយៈពេលជាង ១ឆ្នាំ ៦ខែរួចមក​ ដោយសារតែបញ្ហាសង្រ្គាមអ៊ុយក្រែន និងរុស្ស៊ី ដែលកំពុងតែបន្តយ៉ាងក្តៅគគុក។ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​ ២០២២ រុស្ស៊ីបានបើកការវាយប្រហារចូលក្នុងប្រទេសអ៊ុ...
article_7235.txt
សមាគមបាល់ទាត់ប្រទេសអាល់ហ្សេរីបានដកខ្លួនចេញពីការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍ពានរង្វាន់ Africa Cup of Nations មួយក្នុងចំណោមពីរសម្រាប់ពេលអនាគត មុនពេលការបោះឆ្នោតផ្តល់សិទ្ធិរៀបចំបានមកដល់។
ប្រទេសអាល់ហ្សេរីត្រូវបានគេស្គាល់ថាជាបេក្ខភាពមួយរូបដែលបានចូលរួមដេញថ្លៃដើម្បីរៀបចំការប្រកួតព្រឹត្តិការណ៍ពានរង្វាន់ Africa Cup of Nations នៅឆ្នាំ ២០២៥ និងនៅឆ្នាំ ២០២៧។ ការបោះឆ្នោតជ្រើសរើសប្រទេសស្ថិតក្នុងតំបន់អាហ្រ្វិកដែលសមនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ នឹងធ្វើឡើងដោយគណៈកម្មាធិការសហព័ន្ធបាល់ទាត់ទ្វីបអាហ្រ្វិកនៅក្នុងទី...
article_7236.txt
ក្រុមកីឡាករកីឡាអេឡិចត្រូនិកកូរ៉េខាងត្បូង​ នឹងអាចគេចផុតកាតព្វកិច្ចយោធា ប្រសិនបើពួកគេប្រកួតឈ្នះមេដាយមាសនៅព្រឹត្តិការណ៍កីឡាអាស៊ី Asian Games ក្នុងទីក្រុងហាងចូវ នៅលើវិញ្ញាសារ ​League of Legends។ ការអនុញ្ញាតសម្រាប់ការមិនបំពេញកាតព្វកិច្ចយោធា គឺជាការលើកទឹកចិត្តពីកូរ៉េខាងត្បូងសម្រាប់អត្តពលិកខ្លួន ដើម្បីប្រឹងប្រែងប្រជែងមេដាយមាស...
តារាកីឡាអេឡិចត្រូនិកដ៏ល្បីលើពិភពលោក Faker លើប្រភេទវិញ្ញាសារ League of Legends គឺជាកីឡាករម្នាក់ស្ថិតក្នុងចំណោមអត្តពលិកកូរ៉េខាងត្បូងដែលមានភាពល្បីល្បាញខ្លាំងមិនថាក្នុងប្រទេស និងក្រៅប្រទេស។ ឈ្មោះដើម Lee Sang-hyeok ឬរហស្សនាមក្នុងការប្រកួត ​Faker បច្ចុប្បន្នគឺជាកីឡាករអាជីពលើវិញ្ញាសារកីឡា League of Legends ដោយលេងឱ្យក្រុម T1 ដ...
article_7237.txt
ក្លិបបាល់ទាត់អេស្ប៉ាញ ​Barcelona ស្ថិតក្រោមការស៊ើប​អង្កេតពីសំណាក់មន្ត្រីប៉ូលិសអេស្ប៉ាញ ​ក្រោយមានការសង្ស័យថាបានប្រព្រឹត្តិអំពើពុករលួយ «ស៊ីសំណូកយ៉ាងសកម្ម» រយៈពេលជាង ២ សតវត្សន៍ ជាមួយន្ត្រីអាជ្ញាកណ្តាលម្នាក់។ មន្ត្រីប៉ូលិសអេស្ប៉ាញបានឆ្មក់ចូលការិយាល័យគណៈកម្មាធិការអាជ្ញាកណ្តាល ដើម្បីស៊ើប​អង្កេតរឿងរ៉ាវដែលជាប់ពាក់ព័ន្ធនឹងអំពើព...
បើតាមតុលាការក្នុងទីក្រុង Barcelona មន្ត្រីប៉ូលិសអេស្ប៉ាញ ក៏បានឆែកឆេរការិយាល័យរបស់សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) នៅក្នុងទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃទី២៨ ខែកញ្ញា ដែលការស៊ើប​អង្កេតគឺទៅលើបញ្ហាពាក់ព័ន្ធទៅនឹងអំពើពុករលួយជាប្រព័ន្ធ នៅក្នុងគណៈកម្មាធិការអាជ្ញាកណ្តាលអេស្ប៉ាញ។ ការស៊ើប​អង្កេតរបស់អាជ្ញាកណ្តាលឥឡូវនេះបានពង្រីកសំណុំរឿ...
article_7238.txt
ក្លិប Paris Saint Germain គួរតែចាត់វិធានការផ្លូវច្បាប់ជាផ្លូវការប្រឆាំងទៅនឹងអ្នកគាំទ្រខ្លួន សម្រាប់ការទទួលខុសត្រូវរបស់ពួកគេចំពោះការស្រែងជេរប្រមាថលើអ្នកស្រលាញ់ភេទដូចគ្នា អំឡុងការប្រកួតក្របខណ្ឌ Ligue 1 ទល់នឹងក្រុមភ្ញៀវ Olympique de Marseille កាលពីសប្តាហ៍កន្លងទៅ។ នេះបើតាមសម្តីរបស់រដ្ឋមន្ត្រីក្រសួងកីឡាបារាំងលោកស្រី Amelie ...
អំឡុងការប្រកួតដែលក្រុម PSG យកឈ្នះ Marseille លទ្ធផល ៤-០ ក្នុងកីឡដ្ឋាន Parc des Princes អ្នកគាំទ្រក្រុម PSG បានស្រែកច្រៀងអបអរជ័យជម្នះ ជាមួយនឹងការស្រែកហ៊ោកញ្ជ្រៀវសំដៅទៅកាន់ហ្វូងអ្នកគាំទ្រក្រុម​ Marseille។ ការស្រែកដោយមានលាយឡំជាមួយនឹងការទះដៃ មានអមដោយពាក្យជេប្រមាថសំដៅទៅអ្នកស្រលាញ់ភេទដូចគ្នាផង។ «វាជារឿងនឹកស្មានមិនដល់សម្រាប់កា...
article_7239.txt
ខ្សែបម្រើស្លាប Antony របស់ក្រុម Manchester United បានធ្វើដំណើរវិលត្រលប់ទៅកាន់ប្រទេសអង់គ្លេសវិញក្រោយចាកចេញពីប្រេស៊ីល ហើយរូបគេក៏បានយល់ព្រមជួបជជែកជាមួយនឹងមន្ត្រីប៉ូលិសទីក្រុង Manchester ដើម្បីផ្តល់ចម្លើយទាក់ទងនឹងការចោទប្រកាន់ធ្ងន់ធ្ងរ ជុំវិញបទចោទរំលោភបំពាន និងហិង្សា។
ជុំវិញការចោទប្រកាន់លើ Antony ត្រូវបានគេយល់ថាកីឡាករអន្តរជាតិប្រេស៊ីល វ័យ ២៣ឆ្នាំ បានសុខចិត្តប្រគល់ទូរសព្ទរបស់ខ្លួនទៅកាន់មន្រ្តីប៉ូលិសទីក្រុង Manchester ដើម្បីជួយដល់ការស៊ើប​អង្កេត​របស់ពួកគេ។ អតីតមិត្តស្រីរបស់ Antony នាង Gabriela Cavallin បានចោទប្រកាន់រូបគេ ពីបទរំលោភបំពានតាមរយៈសារព័ត៌មានប្រេស៊ីល UOL ហើយ Antony ផ្ទាល់បានបដ...
article_724.txt
សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី២២ ខែសីហា នៅតែមិនអាចឈានដល់ការសម្រេចចិត្តជុំវិញការបន្តលើកលែងបម្រាមធ្វើដំណើររបស់មន្រ្តីតាលីបង់១៣រូបដែលបានផុតកំណត់តាំងពីសប្តាហ៍មុន។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលស្រង់ពីប្រភពការទូត។
ក្រោមសេចក្តីសម្រេចប្រឆាំងភេរវកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ឆ្នាំ ២០១១ មន្រ្តីតាលីបង់១៣៥រូប ត្រូវរងទណ្ឌកម្មតាមរយៈការរឹតបន្តឹងលើការធ្វើដំណើរ និងបង្អកទ្រព្យសម្បត្តិ។ ប៉ុន្តែមន្រ្តី១៣​នាក់ ត្រូវបានលើកលែងពីការហាមប្រាមធ្វើដំណើរដើម្បីអនុញ្ញាតឱ្យពួកគេអាចជួបពិភាក្សាស្វែងរកសន្តិភាពជាមួយមន្រ្តីក្រៅប្រទេស។...
article_7240.txt
ក្រុមកីឡាបាល់បោះនារីហ្វីលីពីន វិញ្ញាសា ៣ទល់៣ បានដកខ្លួនចេញពីការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី ​Asian Games លើកទី១៩ ក្នុងទីក្រុងហាងចូវ ប្រទេសចិន បន្ទាប់ពីអ្នករៀបចំការប្រកួតបដិសេធការស្នើសុំផ្លាស់ប្តូរសមាសភាពកីឡាការីចំនួន ២រូប នាថ្ងៃទី២៥ ខែកញ្ញា។
បើតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធកីឡាបាល់បោះហ្វីលីពីន ​(SBP) គ្រូបង្វឹកលោក Pat Aquino បានដាក់ឈ្មោះសមាសភាពកីឡាការិនីលើវិញ្ញាសា ៣ទល់៣ ចំនួន១៣នាក់សម្រាប់ការប្រកួតប្រជែងកីឡាអាស៊ី ប៉ុន្តែក្នុងចំណោមនោះមានកីឡាការិនីចំនួន ២នាក់ត្រូវអវត្តមាន។ លោក Aquino បានព្យាយាមនាំយកកីឡាការិនីចំនួន ២រូប ដើម្បីផ្លាស់ប្តូរចូលលេងដោយមានកីឡាការិនី...
article_7241.txt
លោក Carlo Ancelotti បានស្តីបន្ទោសភាពទន់ខ្សោយក្នុងតំបន់ការពាររបស់ Real Madrid ដែលបណ្តាលឱ្យក្រុមប្រកួតចាញ់  Atletico Madrid ក្នុងលទ្ធផល ៣-១ នៃជំនួប Madrid Derby ក្របខណ្ឌ La Liga នៅថ្ងៃទី២៤ ខែកញ្ញា។
អតីតខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Alvaro Morata រកបាន២គ្រាប់ជួយឱ្យ Atletico Madrid នៅនាទីទី៤ នៅក្នុងកីឡដ្ឋាន Metropolitano និងគ្រាប់ទីពីរនៅនាទី៤៦ រួមជាមួយ ខ្សែប្រយុទ្ធ Antoine Griezmann រកបាន១គ្រាប់នៅនាទី១៨។ ១គ្រាប់របស់ក្រុម Real Madrid កើតឡើងនៅនាទី៣៥ ដែលជាការធ្វើបានពីសំណាក់ខ្សែបម្រើ Tony Kroos។ លទ្ធផលចាញ់នេះធ្វើ...
article_7242.txt
ក្រុមកីឡាករកីឡាអេឡិចត្រូនិកកូរ៉េខាងត្បូង រួចផុតពីកាតព្វកិច្ចយោធា ក្រោយបានដណ្តើមមេដាយមាសលើប្រភេទវិញ្ញាសាកីឡា League of Legends ដោយយកឈ្នះលើក្រុមឆាយន្នីសតាយប៉ិ លទ្ធផលការប្រកួត ២-០ នៅព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ នៅក្នុងទីក្រុងហាងចូវ ថ្ងៃទី២៩ ខែកញ្ញា។
ស្ថិតក្នុងទីកន្លែងប្រកួតកីឡាអេឡិចត្រូនិកដ៏ប្រណិតរបស់ចិនដែលជាម្ចាស់ផ្ទះ តារាកីឡាអេឡិចត្រូនិកដ៏ល្បីរបស់កូរ៉េខាងត្បូង និងពិភពលោក Faker ដែលមានឈ្មោះដើម Lee Sang-hyeok បានអបអរជ័យជម្នះ ដោយក្តីសប្បាយរីករាយ។ ការយកឈ្នះលើឆាយន្នីសតាយប៉ិលទ្ធផល ២-០ គឺជាការប្រកួតកាត់សេចក្តីដែលជាការប្រកួតមួយលើកមាន ៣វគ្គ (Games Best of 3)។ បើយោងតាមអ្នក...
article_7243.txt
ក្រុម Tottenham Hotspur បន្តធ្វើបានល្អដោយយកឈ្នះការប្រកួតទី៧ នៃក្របខណ្ឌ Premier League របស់ខ្លួនទៅលើក្រុមខ្លាំង Liverpool ដោយលទ្ធផល ២-១ បន្តកំណត់ត្រាមិនទាន់ចាញ់ការប្រកួត។ ចំណែកក្រុម Manchester United រងបរាជ័យដល់ក្នុងទឹកដីក្រោមថ្វីជើងក្រុម Crystal Palace លទ្ធផល ១-០ ខណៈដែលក្រុម Manchester City ត្រូវបានក្រុម Wolves បំបាក់ដ...
Spurs កំពុងតែដើរលើផ្លូវវិជ្ជមាន ដែលមានទម្រង់លេងល្អប្រសើរខ្លាំងខុសប្លែកពីរដូវកាលមុន ដោយឆ្លងកាត់ ៧ប្រកួតមិនទាន់ស្គាល់បរាជ័យមួយប្រកួត ។ ការប្រកួតសប្តាហ៍ទី៧ នៃ Premier League របស់ពួកគេបានឈ្នះ Liverpool លទ្ធផល ២-១ ក្នុងទឹកដីកីឡដ្ឋាន Tottenham Hotspur។ ប្រធានក្រុម Heung-min Son ស៊ុតមួយគ្រាប់នៅនាទី៣៦ និងកីឡាករ Joel Matip មួយគ...
article_7244.txt
ក្រុមកីឡាបាល់ទាត់នារីកូរ៉េខាងត្បូង និងរខាងជើង នឹងត្រូវប៉ះគ្នាក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ ទីក្រុងហាងចូវ។ នេះជាការជួបគ្នាលើកដំបូងក្នុងរយៈពេល ៩ឆ្នាំ រវាងក្រុមបាល់ទាត់បងប្អូនកូរ៉េទាំងពីរ បន្ទាប់ពីប៉ះគ្នាលើកចុងក្រោយនៅឆ្នាំ២០១៤ ក្នុងដីកូរ៉េខាងត្បូង។ ថៃ និងហ្វីលីពីន សុទ្ធតែឡ...
ការប៉ះគ្នានៅក្នុងវគ្គ ៨ក្រុមចុងក្រោយ រវាងក្រុមនារីមកពីប្រទេសកូរ៉េទាំងពីរ នឹងចាប់ផ្តើមប្រកួតនៅវេលាម៉ោង ៤:៣០រសៀល នាថ្ងៃទី៣០ ខែកញ្ញា ក្នុងកីឡដ្ឋាន Wenzhou Centre ក្នុងក្រុងហាងចូវ។ ក្រុមនារីខាងត្បូង បញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងពូល E ដោយឈ្នះទាំង ៣លើកជាប់គ្នា ដែលមានហ្វីលីពីន​ មីយ៉ាន់ម៉ា និងហុងកុង។ ចំណែកកូរ៉េខាងជើង ក៏ឈរក...
article_7245.txt
ខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុតគ្រាប់បាល់ពិន័យ ១១ម៉ែត្រ ១គ្រាប់ចុងម៉ោងជួយនាំជ័យជម្នះដល់ក្រុម Al Nassr ដែលជាការឈ្នះលើកទី៩ ជាប់គ្នាសម្រាប់រដូវកាលថ្មី នៅក្នុងការប្រកួតឈ្នះលើក្រុម Al Tai លទ្ធផល ២-១ នៃការប្រកួតក្របខណ្ឌ Saudi Pro League នារាត្រីថ្ងៃទី២៩ ខែកញ្ញា។
លទ្ធផល ២-១ កើតចេញពីការស៊ុតគ្រាប់បាល់ពីសំណាក់កីឡាករ Anderson Talisca នៅនាទី៣២ នៃវគ្គទីមួយ មុនពេលដែលតារាឆ្នើមព័រទុយហ្កាល់ និងជាប្រធានក្រុម Ronaldo បានសម្រេចគ្រាប់ជ័យជម្នះដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅនាទី៨៧ ចុងវគ្គទីពីរ។ ១គ្រាប់របស់ក្រុម Al Tai កើតឡើងនៅនាទី៧៩ ដោយកីឡាករ Virgil Misidjan។ ក្រោយជួយក្រុមបន្តយកឈ្នះការប្រកួត ៩ល...
article_7246.txt
Newcastle United បានយកឈ្នះ Manchester City ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតពានរង្វាន់ EFL Cup ជុំទី៣ នៅរាត្រីថ្ងៃទី២៧ ខែកញ្ញា។ តាមរយៈជ័យជម្នះនេះ Newcastle ត្រូវបន្តប៉ះក្រុមម្ចាស់ការពារតំណែងជើងឯក Manchester United នៅវគ្គ១៦ក្រុមចុងក្រោយ។
១គ្រាប់របស់ខ្សែប្រយុទ្ធ Alexander Isak គ្រប់គ្រាន់ដើម្បីជួយ Newcastle ដែលជាក្រុមរងជើងឯក EFL Cup ឆ្នាំចាស់ យកឈ្នះក្រុមខ្លាំង Man City ដែលមិនទាន់ស្គាល់ចាញ់សោះនៅរដូវកាលនេះទាំងក្នុងលីគ និង Champions League។ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Eddie Howe ក្រុមសារិកាព្រៃ បានចាញ់ក្រុមបិសាចក្រហម Man Utd នៅវគ្គផ្តាច់ព្រ័ត្រ EF...
article_7247.txt
ម្ចាស់ផ្ទះចិន ឈ្នះមេដាយមាសកីឡាអេឡិចត្រូនិក (E-sports) លើកដំបូង និងមុនគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ​Asian Games លើកទី១៩ ក្នុងទីក្រុងហាងចូវ តាមរយៈការយកឈ្នះម៉ាឡេស៊ី វិញ្ញាសា Arena of Valor ប្រកួតលើទូរសព្ទ នៅថ្ងៃទី២៦ ខែកញ្ញា។ ជ័យជម្នះ ក៏ជាការបង្ហាញអ្នកគាំទ្រចិនរបស់ខ្លួននៅក្នុងទីផ្សារកីឡាអេឡិចត្រូនិក ដ៏ធំបំផុតរបស់ពិភពលោក។
កីឡាអេឡិចត្រូនិក ត្រូវបានដាក់បញ្ចូលក្នុងការប្រកួតកីឡាប្រចាំតំបន់អាស៊ីនេះលើកដំបូង ក្នុងក្រុងហាងចូវ ប្រទេសចិន ដោយមាន៧វិញ្ញាសា។ វិស័យ Esports កំពុងជំរុញការប្រកួតប្រជែងរបស់ខ្លួនឱ្យបានកាន់តែសុះសាយ ដើម្បីអាចត្រូវបានបញ្ចូលទៅក្នុងការប្រកួតកីឡាអូឡាំពិកថែមទៀត។ ក្រុមម្ចាស់ផ្ទះចិនហាក់បង្ហាញសមត្ថភាពខ្លាំងនៃការប្រកួតប្រជែងលើកីឡាអេឡិ...
article_7248.txt
កីឡាការិនី ខាន់ ចេសា របស់កម្ពុជា របូតខ្សែប្រវ៉ាត់ពិភពលោកនៅក្នុងការប្រកួតក្បាច់គុនចម្រុះនៃសង្វៀន ONE Championship កម្មវិធី ONE Fight Night ក្រោយរងបរាជ័យក្រោមថ្វីដៃរបស់កីឡាការិនី សញ្ជាតិអាម៉េរិក និងជាតារាកីឡាជឺជិតស៊ូប្រេស៊ីល Daneille Kelly ដោយពិន្ទុ។
ការប្រកួតដោយប្រើក្បាច់ America No-gi Grappling (ក្បាច់ក្លេរ ដូចជឺជិតស៊ូ) ដែលមានរយៈពេល ១០នាទី ចៅក្រមការប្រកួតចំនួន ៣រូប បានផ្តល់ពិន្ទុដល់កីឡាការិនី ​Denielle Kelly ឈ្នះលើកីឡាការិនី ខាន់ ជេសា​ របស់កម្ពុជា។ Kelly ក្លាយជាម្ចាស់ខ្សែប្រវ៉ាត់កម្រិត Atomweight Submission Grappling World Cup Championship ដោយការប្រកួតមានប្រៀបខ្ល...
article_7249.txt
កីឡាអេឡិចត្រូនិក (E-Sports) កំពុងតែបង្កើតមេដាយជាប្រវត្តិសាស្ត្រលើកដំបូងនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games ទីក្រុងហាងចូវ។ កីឡាអេឡិចត្រូនិកក៏សម្លឹងឃើញឱកាសបង្ហាញវត្តមានលើកដំបូងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក តាមរយៈការបង្ហាញភាពប្រកួតប្រជែងតាមបែបកីឡានៅក្នុងកីឡាអាស៊ី។ ដោយមើលឃើញសក្តានុពលកីឡានេះកើនឡើង ចិនគ្រោងទាញវិស័យន...
ប្រទេសចិនត្រូវបានគេស្គាល់ថាជាទីកន្លែងដែលប្រជុំដោយកីឡាករ E-Sports ល្បីៗនៅលើពិភពលោក ហើយដោយវិស័យកីឡាអេឡិចត្រូនិកមួយនេះក៏មានភាពរីកចម្រើនខ្លាំងដែរនៅក្នុងប្រទេសដ៏ធំនៃតំបន់អាស៊ី។ ដំណើរលឿនបំផុតនៃ E-Sports របស់ចិន បានពង្រឹងសមត្ថភាពខ្លួនជាអ្នកដឹកនាំក្នុងការអភិវឌ្ឍន៍លើបច្ចេកវិទ្យាហ្គេមក្នុងរយៈពេល ១សតវត្សន៍ចុងក្រោយនេះ។ ប្រទេសដែលមា...
article_725.txt
ភ្នំពេញ៖ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការលក់សាច់ជ្រូក មាន់ ទា រួមទាំងផលិតផលកសិកម្មផ្សេងទៀត លើបណ្ដាញសង្គម ដោយប្រើប្រាស់គណនីក្លែងក្លាយ ដើម្បីឆបោកអតិថិជន។ នេះបើតាមការចេញផ្សាយរបស់នាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលទេសចរណ៍ បានស្រាវជ្រាវរកឃើញជនសង្ស័យ និងឈានដល់ការឃាត់ខ្លួន បុរសម្នាក់ ដែលមានទីលំនៅភូមិខ្នាតខាងជើង ឃុំបឹងត្រាញ់ជើង ស្រុកសំរោង ខេត្តតាកែវ។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី២៣ មីនា។ ជនសង្ស័យប្រើទំព័រហ្វេសប៊ុកជាច្រើន ដែលមានឈ្មោះ សែនជ័យ ដង្ខៅជ្រូកសាច់, សេវាកម្មទិញលក់ កសិផល និងផលិតផលកសិកម្មកម្ពុជា,...
article_7250.txt
ក្រុមកីឡាករកូរ៉េខាងជើង ប៉ះទង្គិចគ្នាជាមួយនឹងមន្ត្រីអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួត ក្រោយចាញ់ក្រុមជប៉ុនដោយលទ្ធផល ២-១ នៃវគ្គ ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ ក្នុងទីក្រុងហានចូវ។ លោក Sin Yong Nam ជាគ្រូបង្វឹកក្រុមបានចូលឃាត់កីឡាករ កុំឱ្យបង្កបញ្ហាជាមួយនឹងមន្ត្រីអាជ្ញាកណ្តាល។
កីឡាករប្រធានក្រុមកូរ៉េខាងជើង Jang Kuk Chol និងមិត្តរួមក្រុម Kim Kyong Sok បានសម្តែងអារម្មណ៍ខឹងសម្បារលើអាជ្ញាកណ្តាលការប្រកួតលោក ​Rustam Lutfullin បន្ទាប់ពីការប្រកួតបានបញ្ចប់ទៅដោយលទ្ធផល ២-១។ កីឡាករកូរ៉េខាងជើង បានរត់តាមចោមរោមលើលោកអាជ្ញាកណ្តាលសញ្ជាតិអ៊ូបេគីស្ថាន ខណៈលោកអាជ្ញាកណ្តាលបានព្យាយាមថយចេញពីការចោមរោម។ អំឡុងពេលប្រឈមមុ...
article_7251.txt
សហព័ន្ធកីឡាបាល់ទាត់អ៊ុយក្រែន (FA) បានដាក់លិខិតស្នើទៅកាន់ក្រុមប្រទេសសមាជិកនៃសមាគមបាល់ទាត់អឺរ៉ុបទាំងអស់កុំឱ្យក្រុមរបស់ពួកគេប្រកួតទល់នឹងក្រុមអាយុក្រោម ១៧ឆ្នាំ រុស្ស៊ី បើទោះបីជាមានការសម្រេចចិត្តអនុញ្ញាតឱ្យមានការប្រកួតឡើងវិញសម្រាប់ប្រទេសរុស្ស៊ីទៅលើកម្រិតយុវជនពីសំណាក់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA)។
ការសម្រេចចិត្តរបស់ UEFA ក៏មិនមានការគាំទ្រជាឯកច្ឆ័ន្ទផងដែរពីសំណាក់សមាជិកនៃសហព័ន្ធ បន្ទាប់ពីស្ថាប័នគ្រប់គ្រងបាល់ទាត់ដ៏ធំមួយនេះបានហាមឃាត់ភាគីរុស្ស៊ី ទាំងអស់បន្ទាប់ពីការលុកលុយចូលក្នុងប្រទេសអ៊ុយក្រែកកាលពីខែកុម្ភៈ ឆ្នាំ ២០២២។ ចំពោះការស្នើរបស់អ៊ុយក្រែន FA អង់គ្លេស បានប្រកាសថានឹងមិនអនុញ្ញាតឱ្យអង់គ្លេសលេងទល់នឹងក្រុមរុស្ស៊ីឡើយ ហ...
article_7252.txt
ជំនួបរវាងក្រុម Al Ittihad​ នៃលីគកំពូលអារ៉ាប៊ីសាអូឌីត ទល់នឹងក្រុមអ៊ីរ៉ង់ Sepahan នៅក្នុងពានរង្វាន់ AFC Champions League ត្រូវបានលុបចោល បន្ទាប់ពីកីឡាកររបស់ក្រុមអារ៉ាប៊ីសាអូឌីត បដិសេធមិនព្រមចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់ ក្រោយពេលពួកគេឃើញមានរូបសំណាករបស់ឧ​ត្តមសេនីយ៍អ៊ីរ៉ង់ ដែលត្រូវបានគេធ្វើឃាតបានដាក់នៅច្រកចូលទីលានប្រកួត។
ជំនួបដែលត្រូវលុបចោល រវាង Al Ittihad និង Sepahan នៅក្នុងកីឡដ្ឋាន Naghsh-e Jahan នៅក្នុងទីក្រុង Isfahan ដែលមានអ្នកគាំទ្រប្រមាណជាង៦ម៉ឺននាក់នៅប្រទេសអ៊ីរ៉ង់ បានទន្ទឹងរង់ចាំមើលវត្តមានរបស់កីឡាករ Karim Benzema, Ngolo Kante និង Fabinho ជាដើម។ «ការលុបចោលគឺជារឿងមិនបានរំពឹងទុក និងមិនបានមើលឃើញទុកជាមុន។ សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AF...
article_7253.txt
លោក Jose Mourinho និយាយថាបញ្ហាផ្តើមរដូវកាលថ្មីមិនបានល្អរបស់កូនក្រុមនៅ AS Roma មិនមែនជាបញ្ហាដែលកើតចេញពីរូបលោកនោះទេ។ លោក Mourinho បានលើកឡើងអំពីបញ្ហានៅក្នុងក្លិបដែលលោកត្រូវបានគេចង់ឱ្យលោកចាកចេញពីតំណែង។
បើទោះជាបានឈ្នះពានរង្វាន់ Europa Conference League នៅក្នុងឆ្នាំ ២០២២ ហើយបានឈានជើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Europa League កាលពីរដូវកាលមុន។ សម្រាប់ Roma នៅដើមរដូវកាលថ្មីនេះ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១៦ នៃក្របខណ្ឌ Serie A ដោយរកបានត្រឹមតែ ៥ពិន្ទុក្នុងដៃប៉ុណ្ណោះ។ កាលពីពេលថ្មីៗនេះលោក Mourinho ក៏បាននិយាយថា លោកបានបដ...
article_7254.txt
កីឡាការិនី Cui Chenxi ដែលមានវ័យ១៣ឆ្នាំ បានក្លាយជាកីឡាការិនីចិនវ័យក្មេងបំផុតដែលឈ្នះមេដាយមាសនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ ក្នុងទីក្រុងហាងចូវ។ Chenxi ឈ្នះលើប្រភេទកីឡាជិះស្គីក្តាកង់៤ វិញ្ញាសារជិះស្គីក្តារកង់៤ ក្បាច់តាមដងផ្លូវ (Street Skateboarding) នាថ្ងៃទី២៧ ខែកញ្ញា។
កីឡាការិនីវ័យក្មេងមានកម្ពស់ត្រឹមតែ ១,៥ម៉ែត្រ ធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតវិញ្ញាសាររបស់នាង ដោយការលូតបង្ហាញអំពីបច្ចេកទេសនៃការប្រើស្នៀតជិះស្គីរបស់នាងចំនួន ២ដងលើកដំបូង នាងរកបានពិន្ទុដ៏ច្រើនដើម្បីនាំមុខការដណ្តើមមេដាយមាសជាមួយនឹងពិន្ទុ ២៤២,៦២ពិន្ទុរួចទៅហើយ។ ទោះជាការបង្ហាញនូវក្បាច់ស្នៀតចុងក្រោយនាងធ្វើមិនបានល្អ ប៉ុន្តែ Chenxi...
article_7255.txt
មានប្រទេសចំនួន៣០ហើយ បានប្រជែងឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ នៅចិន ក្នុងចំណោម៤៥ប្រទេសចូលរួម។ ចំណោម៣០ប្រទេសដែលទទួលបានមេដាយ មាន៧ប្រទេសនៅអាស៊ីអាគ្នេយ៍ ស្របពេល កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត មិនទាន់រកបានមេដាយនៅឡើយ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញានេះ។ ម្ចាស់ផ្ទះចិន នាំមុខដាច់ក្នុងតារាងមេដាយបណ្តោះអាសន្ន ...
ឆ្លងកាត់ការប្រកួតកីឡាលំដាប់កំពូលទ្វីបអាស៊ីក្រុងហាងចុវ ផ្លូវការរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា គេបានរកឃើញអត្តពលិកតំណាងប្រទេសចំនួន៣០ ដណ្តើមបានមេដាយរៀងខ្លួន ដោយក្នុងនោះម្ចាស់ផ្ទះចិនដណ្តើមបានមេដាយច្រើនដាច់គេ តាមពីក្រោយដោយកូរ៉េខាងត្បូង និងជប៉ុន។ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកញ្ញា ក្នុងចំណោម៤៥ប្រទេសចូលរួម មាន៣០ប្រទេស ដណ្តើមបាន...
article_7256.txt
ក្រុមកីឡាបាល់ទាត់អាយុក្រោម២៣ឆ្នាំ ពីតំបន់អាស៊ីអាគ្នេយ៍ ថៃ មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី ធ្លាក់ត្រឹមវគ្គ១៦ក្រុម ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ Asian Games ក្រុងហាងចូវ ប្រទេសចិន។ កូរ៉េទាំងពីរបន្តទៅវគ្គ៨ក្រុម ដោយកូរ៉េខាងត្បូងដែលជាក្រុមការពារតំណែងជើងឯក ត្រូបន្តជួបម្ចាស់ផ្ទះចិន ស្របពេលកូរ៉េខាងជើងជួបក្រុមរងជើងឯក ជប៉ុន។
នាការប្រកួតវគ្គ១៦ក្រុមចុងក្រោយវិញ្ញាសាបាល់ទាត់បុរស U23 ចិនបានទម្លាក់កាតាក្នុងលទ្ធផល ១-០ ស្របពេលកូរ៉ខាងត្បូង ឈ្នះកៀហ្ស៊ីស៊ីស្ថាន ដល់ទៅ ៥-១។ ថៃ បរាជ័យក្រោមថ្វីជើងអ៊ីរ៉ង់ ក្នុងលទ្ធផល ២-០ ឯ ឥណ្ឌូណេស៊ីចាញ់ អ៊ូសបេគីស្ថាន ២-០ ដូចគ្នា ខណៈមីយ៉ាន់ម៉ា រងភាពអាម៉ាសក្រោយចាញ់ក្រុមខ្លាំងជប៉ុនដល់ទៅ ៧-០។ គិតត្រឹមវគ្គ៨ក្រុមចុងក្រោយ មិនមា...
article_7257.txt
ក្រុម Ajax Amsterdam ត្រូវបានលុបចោលការប្រកួតរបស់ខ្លួនសារជាថ្មីម្តងទៀត នៅការប្រកួតក្រៅទឹកដីទល់នឹងក្រុម RKC Waalwijk ក្រោយពេលដែលអ្នកចាំទីក្រុមម្ចាស់ផ្ទះ Etienne Vaessen ត្រូវបានរងរបួសធ្ងន់ធ្ងរ ក្រោយពេលដែលមានការប៉ះទង្គិចគ្នាជាមួយនឹងកីឡាករក្រុម Ajax ។ ការប្រកួតត្រូវបានលុបចោលត្រឹមនាទី៨៤ ហើយ Ajax បាននាំមុនក្រុម RKC ដោយលទ្ធផល...
អ្នកចាំទី Vaessen បានរងរបួសត្រង់ក្បាលធ្ងន់ធ្ងរ ក្រោយមានការប៉ះទង្គិច នៅពេលដែលកីឡាករខ្សែប្រយុទ្ធ Brian Brobbey របស់ក្រុម Ajax បានព្យាយាមស៊ុតបាល់ ស្របពេលអ្នកចាំទីបានលោតមកសង្គ្រោះបាល់នោះ។ កីឡាករក្រុមទាំងសងខាងបានឈរចោមរោម ពេលដែលក្រុមគ្រូពេទ្យបានជួយសង្គ្រោះបន្ទាន់លើអ្នកចាំទី Vaessen។ ការបញ្ចាំងពីការប្រកួតនៅលើបណ្តាញទូរទស្សន៍បា...
article_7258.txt
ប្រទេសម៉ារ៉ុក ត្រូវបានជម្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់កីឡាបាល់ទាត់ទ្វីបអាហ្រ្វិក ​Africa Cup of Nations ឆ្នាំ ២០២៥ ដោយជំនួសហ្គីណេដែលត្រូវបានដកសិទ្ធិធ្វើម្ចាស់ផ្ទះកាលពីឆ្នាំមុន។ សម្រាប់ពានតំបន់អាហ្រ្វិក ឆ្នាំ ២០២៧ បានទៅលើដៃក្រុមប្រទេស កេនយ៉ា, តង់សានី និងអ៊ូហ្កង់ដា ធ្វើជាសហម្ចាស់ផ្ទះ។
ម៉ារ៉ុក ទទួលបានសិទ្ធិរៀបចំវើម្ចាស់ផ្ទះ Afcon ឆ្នាំ ២០២៥ ក្រោយពេលដែលអាល់ហ្សេរី, សាំប៊ី ដែលសហការជាមួយបេនីន និងនីហ្សេរីយ៉ា បានដកខ្លួនចេញពីការដេញថ្លៃមុនពេលមានការបោះឆ្នោតដោយគណៈកម្មាធិការសមាគមកីឡាបាល់ទាត់ប្រទេសទ្វីបអាហ្រ្វិក នៅក្នុងទីក្រុង Cairo ប្រទេសអេហ្ស៊ីប នាថ្ងៃទី២៧ ខែកញ្ញា។ ម៉ារ៉ុក ប្រទេសស្ថិតនៅក្នុងទ្វីបអាហ្រ្វិកខាងជើ...
article_7259.txt
Mazel Paris Alegado មានវ័យត្រឹមតែ ៩ឆ្នាំ បង្ហាញខ្លួនលើកដំបូងនឹងក្លាយជាកីឡាការិនីវ័យ ក្មេងជាងគេនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games ទីក្រុងហាងចូវ នាថ្ងៃទី២៥ ខែកញ្ញា។
កីឡាការិនីវ័យ ៩ឆ្នាំ សញ្ជាតិហ្វីលីពីន បានបង្ហាញខ្លួនប្រកួតប្រជែងក្នុងវិញ្ញាសារជិះស្គីក្តាបន្ទះកង់ ៤​ នៅក្នុងកីឡាអាស៊ីលើកទី១៩។ Alegado ត្រូវបានគេគិតថាជាសិស្សស្ថិតនៅក្នុងសាលាបឋមសិក្សានៅក្នុងប្រទេសហ្វីលីន ហើយក៏ជាអត្តពលិកវ័យក្មេងជាងគេបង្អស់ផងដែរ ក្នុងការប្រកួតកីឡាស្ថិតក្នុងទីក្រុងហាងចូវ។ Alegado ប្រជែងលើវិញ្ញាសាជិះស្គីក្តា...
article_726.txt
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr នៅថ្ងៃទី២២ ខែសីហា បានស្នើឱ្យសភាអនុម័តកញ្ចប់​ថវិកាជាង៩៤ពាន់លានដុល្លារសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២៣ ។ ទំហំទឹកប្រាក់ដ៏ច្រើនមិន​ធ្លាប់មាន​នេះ នឹងប្រើក្នុងវិស័យអាទិភាពសំដៅជំរុញការអភិវឌ្ឍប្រទេស និងជួយប្រជាជនហ្វីលីពីន​ឱ្យ​រួច​ផុត​ពី​ភាពក្រីក្រ។
ថ្លែងក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី២២ ខែសីហា ប្រធានាធិបតីហ្វីលីពីន បានស្នើទៅសភាឱ្យ​ផ្ដល់​លុយ​ជាង៩៤ពាន់លាន​ដុល្លារសម្រាប់ចាត់ចែងកិច្ចការផ្សេងៗរបស់រដ្ឋាភិបាលនៅឆ្នាំ ២០២៣។ ទឹក​ប្រាក់​នេះស្មើនឹង ២២,២ភាគរយនៃផលិតផលក្នុងស្រុកសរុប ហើយវាលើសផែនការ​ចំណាយឆ្នាំ​២០២២ របស់រដ្ឋាភិបាលលោក រ៉ូឌ្រីហ្គោ ឌូទើតេ ជិត៥ភាគ​រយឯណោះ។ លោក Ferdinand M...
article_7260.txt
តារាបាល់ទាត់ប្រេស៊ីល Neymar Jr ភ្ញាក់ផ្អើល និងបង្ហាញការហួសចិត្ត ក្រោយរូបគេបានឃើញការបង្ហោះវីដេអូការរៀបចំដាំស្មៅនៅលើទីលានក្នុងកីឡដ្ឋាន Azadi ប្រទេសអ៊ីរ៉ង់មុនជំនួបរវាងក្រុម Al Hilal ទល់នឹងក្រុម Nassaji Mazandaran នៃជំនួបក្របខណ្ឌ AFC Champions League វគ្គចែកពូល។
ក្រុម Al Hilal កំពុងតែត្រៀមខ្លួនសម្រាប់បន្តការប្រកួតនៅក្នុងពានរង្វាន់ AFC Champions League ដែលធ្វើឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ ទល់នឹងក្រុម Nassaji Mazandaran នាថ្ងៃទី៣ ខែតុលា។ វីដេអូមួយបានចែកចាយនៅលើបណ្តាញសង្គម X អតីត
article_7261.txt
ក្រុមកីឡាបាល់ទាត់អាយុក្រោម២៣ឆ្នាំ (U23) ពីតំបន់អាស៊ាន មីយ៉ាន់ម៉ា ថៃ និងឥណ្ឌូណេស៊ី សុទ្ធតែទទួលបានចំណាត់ថ្នាក់លេខ៣ល្អ ដើម្បីបានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ នៅចិន លើកលែងវៀតណាម ដែលអស់ការប្រកួតត្រឹមវគ្គសន្សំពិន្ទុ។
U23 មីយ៉ាន់ម៉ា បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ក្នុងពូល A ក្រោយប្រកួត៣លើកឈ្នះ១ ចាញ់១ និងស្មើ១មាន៤ពិន្ទុ។ ប្រកួតចុងក្រោយមីយ៉ាន់ម៉ា ស្មើឥណ្ឌា ១-១ បន្ទាប់ពីចាញ់ចិន ៥-១ និងឈ្នះបង់ក្លាដែស ១-០ នៅជំនួបបើកឆាក។ ក្នុងពូល A នេះ ម្ចាស់ផ្ទះចិនដែលឈរកំពូលតារាង លេខ២ឥណ្ឌា និងមីយ៉ាន់ម៉ា បន្តទៅវគ្គ១៦ក្រុមចុងក្រោយ។ ពូល E ថៃ ក៏បញ្ចប់ក្នុងចំណាត់...
article_7262.txt
Cristiano Ronaldo រកបានគ្រាប់បាល់ដំបូងនៅក្នុងការប្រកួតពានរង្វាន់ AFC Champions League នៅក្នុងជ័យជម្នះរបស់ក្រុម ​Al Nassr ដែលបានវាយបកយកឈ្នះក្រុមមកពីតាហ្ស៊ីគីស្ថាន ​FC Istiklol ក្នុងលទ្ធផល ៣-១ នៅក្នុងទីក្រុងរីយ៉ាដ ថ្ងៃទី៣ ខែតុលា។
ក្នុងជំនួបវគ្គសន្សំលើកទី២ ពិន្ទុពូល E ក្រុមភ្ញៀវ​ FC Istiklol បើកការនាំមុខមុននៅក្នុងវគ្គទីមួយ ដោយកីឡាករ ​Senin Sebai ស៊ុតនៅនាទី៤៤ ទម្លុះសំណាញ់ទីរបស់ក្រុម Al Nassr។ ប៉ុន្តែយ៉ាងណានៅក្នុងវគ្គទីពីរម្ចាស់ផ្ទះ ​Al Nassr បានកែប្រែទម្រង់លេងល្អឡើងវិញ ដោយខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុតគ្រាប់តាមស្មើនាទី៦៦ និង ២គ្រាប់របស់ Ande...
article_7263.txt
ក្រុមបាល់ទាត់នារីអេស្ប៉ាញត្រៀមខ្លួនរួចរាល់សម្រាប់ការវិលចូលការប្រកួតឡើងវិញ បន្ទាប់ពីបានបញ្ចប់ការធ្វើពហិការចូលរួមប្រកួតអស់រយៈពេលខ្លី ជុំវិញករណីថើបលើបបូរមាត់កីឡាការិនី Jenni Hermoso ពីសំណាក់ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញលោក Luis Rubiales។ នេះបើតាមការអះអាងរបស់កីឡាការិនីអេស្ប៉ាញ Aitana Bonmati។
Bonmati កីឡាការិនីម្ចាស់ពានរង្វាន់ UEFA Women’s Player of the Year និងជាកីឡាការិនីបង្ហាញខ្លួនល្អបំផុតនៅក្នុងព្រឹត្តិការណ៍ World Cup ថានាងនិងមិត្តរួមក្រុមមានភាពធូរស្រាល ហើយឥឡូវនេះពួកគេបានផ្តោតលើការងារប្រចាំថ្ងៃរបស់ពួកគេ បន្ទាប់ពីមានបញ្ហារយៈពេលជាង ១ខែកន្លងមក។ ការបញ្ចប់បញ្ហា កើតឡើងក្រោយពេលដែលសហព័ន្ធបាល់ទាត់ RFEF យល់ព្រមលើ...
article_7264.txt
ក្លិប Inter Miami នឹងរង់ចាំ Lionel Messi រហូតដល់វិនាទីចុងក្រោយ ដោយសង្ឃឹមថាកីឡាករឆ្នើមរូបនេះ អាចនឹងជាសះស្បើយទាន់ពេលការប្រកួតពានរង្វាន់ US Open Cup វគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុម Houston Dynamo។ នេះបើតាមសម្តីលោក Gerardo Martino ដែលជាអ្នកចាត់ការក្រុម។
Inter Miami នឹងត្រូវប្រជែងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ US Open Cup ទល់នឹងក្រុម Houston Dynamo នាថ្ងៃទី២៨ ខែកញ្ញា វេលាម៉ោង ៧:៣០ព្រឹក(ម៉ោងនៅកម្ពុជា)។ មុនពេលដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Messi បានបង្ហាញខ្លួននៅក្នុងការប្រកួតលីគកំពូលអាម៉េរិកទល់នឹងក្រុម Toronto FC កាលពីសប្តាហ៍មុន ប៉ុន្តែត្រូវបានប្តូរចេញត្រឹមនាទី៣៦ ដោយសារតែបញ្...
article_7265.txt
មន្ត្រីរៀបចំការប្រកួតវិញ្ញាសារចោលដុំដែកលោក Huang Qinhua អាយុ ៦២ឆ្នាំ បានរងរបួសត្រង់ជើងស្តាំ ក្រោយកីឡាករ Ali Mohamed Zankawi បានចោលចម្ងាយ ហើយលោតខ្ទាតទៅចំជើងរបស់លោក អំឡុងការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ ក្នុងទីក្រុងហាងចូវ។ ក្រោយពេលមានការរងរបួសកីឡាករ Zankawi ក៏បានទៅពិនិត្យមើលបញ្ហារបួសរបស់មន្ត្រីការប្រកួ...
ប៉ុន្មាននាទីក្រោយពេលដែលដុំដែកបានលោតខ្ទាតទៅចំជើងរបស់លោក Huang បុគ្គលិកពេទ្យក្នុងការប្រកួតបាននាំយកលោកចេញក្រៅទីលាន​ នឹងបានរៀបចំការសង្គ្រោះបឋមបន្ទាន់ ដើម្បីរុំមុខរបួសដែលបានមុតបណ្តាលមកពីដុំដែក ហើយបានបញ្ជូនលោកទៅកាន់មន្ទីពេទ្យដើម្បីព្យាបាល។ «គាត់បានមកដល់មន្ទីពេទ្យនៅវេលាម៉ោង ៨:១៥នាទីយប់ ដែលគាត់ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានការប...
article_7266.txt
ប្រធានាធិបតីចិនលោក ស៊ី ជិនភីង គឺជាដៃគូដ៏សំខាន់មួយរូបសម្រាប់ចលនាអូឡាំពិកពិភពលោក។ នេះបើតាមការលើកឡើងរបស់លោក Juan Antonio អនុប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក្នុងកិច្ចសម្ភាសជាមួយនឹងទីភ្នាក់ងារសារព័ត៌មានប្រទេសចិន Xinhua ថ្ងៃទី២៥ ខែកញ្ញា។
ប្រទេសចិនបច្ចុប្បន្នកំពុងតែរៀបចំព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ នៅទីក្រុងហាងចូវ ដ៏ធំប្រចាំទ្វីបអាស៊ី ។ ការប្រកួតនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី២៣​ ខែកញ្ញា មកម្ល៉េះ។ លោក Juan Antonio Samaranch Jr បានលើកឡើងអំពីភាពជាដៃគូសហការដ៏សំខាន់របស់លោក ស៊ី ជិនភីង នៅក្នុងកិច្ចសម្ភាសផ្តាច់មុខមួយ ជាមួយនឹងទីភ្នាក់ងារសារព័ត៌មាន Xi...
article_7267.txt
ខ្សែប្រយុទ្ធ Heung-Min Son ស៊ុត ២គ្រាប់ម្នាក់ឯងជួយឱ្យ Tottenham Hotspur តាមស្មើ Arsenal ២-២ នៅក្នុងជំនប London Derby នារាត្រីថ្ងៃទី២៤ ខែកញ្ញា។ ក្រុម Aston Villa យកឈ្នះ Chelsea ដែលមានគ្នា ១០នាក់ លទ្ធផល ១-០ រីឯក្រុម Newcastle United លត់ Sheffield United យ៉ាងចាស់ដៃលទ្ធផល ៨-០ ក្នុងការប្រកួត Premier League សប្តាហ៍ទី៦។
ប្រធានក្រុម Heung-Min Son ស៊ុតគ្រាប់បាល់ ២គ្រាប់នៅនាទី៤២ ដែលជាការតាមស្មើ ១-១ និងគ្រាប់តាមស្មើ ២-២ នៅនាទី៥៥ ក្រោយត្រូវបានក្រុមភ្ញៀវកាំភ្លើងធំ បើកការនាំមុខជាបន្តបន្ទាប់។ ១គ្រាប់នាំមុននៅក្នុងវគ្គទីមួយរបស់ Arsenal កើតឡើងដោយគ្រាប់បាល់នោះគឺជាការធ្វើឱ្យចូលទីខ្លួនឯងពីសំណាក់កីឡាករ Cristian Romero តាំងពីនាទី២៦ ហើយគ្រាប់ទីពីរកើតឡ...
article_7268.txt
ក្រុមការពារតំណែងជើងឯក Manchester United ចាប់ផ្តើមការប្រកួតពានរង្វាន់ EFL Cup រដូវកាល ២០២៣-២៤ ជុំទីបី ដោយយកឈ្នះ Crystal Palace ដែលមកពីក្របខណ្ឌ Premier League ដូចគ្នាលទ្ធផល ៣-០ នាថ្ងៃរាត្រី២៦ ខែកញ្ញា។
ជ័យជម្នះក្នុងពានរង្វាន់ EFL Cup កើតឡើង ក្រោយពេលដែលក្រុមដែលដឹកនាំដោយលោក ​Erik ten Hag បានចាប់ផ្តើមរដូវកាលថ្មីនៃក្របខណ្ឌ Premier League យ៉ាងលំបាក។​ ក្រុមដែលមកពី Premier league ចំនួន ២ផ្សេងទៀតដូចជា Wolverhampton Wanderers និង Luton Town ត្រូវបានធ្លាក់ចេញដោយក្រុមស្ថិតនៅក្របខណ្ឌក្រោមៗ Premier League។ កីឡាករ Alejandro Garnac...
article_7269.txt
កីឡាករបាញ់កាំភ្លើងកូរ៉េខាងជើង៣រូប បានបដិសេធចូលរួមថតរូបជាមួយគូប្រជែងកូរ៉េខាងត្បូងនៅលើវេទិកាបំពាក់មេដាយ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី​ Asian Games លើកទី១៩ នៅចិន។ ក្រុមបុរសកូរ៉េខាងជើង ទទួលបានមេដាយប្រាក់ ក្រោយចាញ់កូរ៉េខាងត្បូងដើម្បីដណ្តើមមេដាយមាស ក្នុងការប្រកួតបាញ់កាំភ្លើងវិញ្ញាសាជាក្រុមបុរស ៣ទល់៣ នៅថ្ងៃទី២៥ ខែកញ្ញា។
បើតាមការផ្សាយរបស់សារព័ត៌មាន Rappler បន្ទាប់ពីទទួលបានមេដាយប្រាក់ក្នុងវិញ្ញាសាបាញ់កាំភ្លើងចម្ងាយ ១០ ម៉ែត្រជាក្រុមបុរស អត្តពលិកកូរ៉េខាងជើងទាំងបីនាក់ បានបង្ហាញឥរិយាបថមិនសមរម ដោយមិនងាកទៅរកទង់ជាតិ ក្នុងអំឡុងគោរពភ្លេងជាតិរបស់អ្នកឈ្នះ កូរ៉េខាងត្បូងឡើយ។ បន្ទាប់មក នៅពេលត្រូវថតរូបជាក្រុម ដែលអ្នកឈ្នះមេដាយទាំងអស់ត្រូវប្រមូលផ្តុំគ្ន...
article_727.txt
សន្និសីទអន្តរជាតិដើម្បីត្រួតពិនិត្យសន្ធិសញ្ញាហាមប្រាមការសាយភាពនុយក្លេអ៊ែរ មិនអាចចេញសេចក្ដីប្រកាសរួមបានឡើយនៅក្រោយកិច្ចប្រជុំថ្ងៃទី២៦ ខែសីហា។ នេះក៏ព្រោះរុស្ស៊ីចេញមុខជំទាស់ចំណុចខ្លះដែលខ្លួនអះអាងថា មានលក្ខណៈនយោបាយ។
កិច្ចប្រជុំរៀបចំដោយអង្គការសហប្រជាជាតិដើម្បីត្រួតពិនិត្យសនិ្ធសញ្ញាមិនសាយភាយនុយក្លេអ៊ែរ (NPT) ធ្វើតាំងពីថ្ងៃទី១ ខែសីហាមក។ យ៉ាងណាមិញ នៅថ្ងៃទី២៦ ខែសីហា ដែលជាកិច្ចប្រជុំចុងក្រោយ សេចក្ដីថ្លែងការណ៍រួម បែរជាមិនអាចចេញបានទៅវិញ ដែលធ្វើឱ្យការចរចា៤សប្ដាហ៍មកនេះ ប្រែទៅជាអសារបង់។ លោក Gustavo Zlauvinen តំណាងរបស់អាហ្សង់ទីន ដែលជាប្រធានសន...
article_7270.txt
ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ Asian Games ទីក្រុងហាងចូវ ប្រទេសចិន ជាការប្រារព្ធខួបលើកទី ១១០ឆ្នាំ នៃការចាប់កំណើតនៃព្រឹត្តិការណ៍កីឡាពហុកីឡាអន្តរជាតិ លើកដំបូងរបស់ទ្វីបអាស៊ី។ កីឡាអាស៊ី រៀបចំលើកដំបូងនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ឆ្នាំ ១៩១៣ ដែលកាលនោះមានឈ្មោះថាការប្រកួតកីឡាជើងឯក Far Eastern។
តាមពិតទៅបើគិតក្រោមឈ្មោះកីឡា Asian Games លើកដំបូងគឺត្រូវបានធ្វើឡើងនៅក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា នៅថ្ងៃទី៨ ដល់ទី១១ ខែមីនា ក្នុងឆ្នាំ ១៩៥៣។ ប៉ុន្តែការចាប់កំណើតនៃកីឡាដ៏ធំប្រចាំតំបន់អាស៊ីលើកដំបូងគឺជាព្រិត្តិការណ៍ The Far Eastern Championship Games ​ដែលបានធ្វើឡើងលើកដំបូងនៅក្នុងទីក្រុងម៉ានីល ឆ្នាំ ១៩១៣ រហូតដល់ឆ្នាំ ១៩៣៤។​...