file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_8802.txt | ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich ថ្ងៃទី៧ ខែមិថុនា និយាយថា ក្លិបយក្សប្រចាំអាល្លឺម៉ង់គួរតែលក់រូបគេពេលនេះដើម្បីទទួលបានប្រាក់ចំណូលខ្លះ ជាជាងទុករូបគេរហូតដល់ផុតកិច្ចសន្យា។ ទោះជាយ៉ាងណា ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញក៏បានអះអាថា មិនបានបង្ខំក្លិបឱ្យសម្រេចពីអនាគតគេឡើយ។ | ជាមួយដំណឹង Barcelona ចាប់អារម្មណ៍នាំយកទៅចូលរួមរដូវកាលក្រោយនាទឹកដីអេស្ប៉ាញ ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំ Lewandowski ក៏បានប្រកាសចង់ចាកចេញពីក្លិប ជាជាងបន្តកិច្ចសន្យាលើកិច្ចសន្យាចាស់ដែលនៅសល់មួយឆ្នាំដើម្បីទទួលបានបទពិសោធថ្មីក្រៅពីអាល្លឺម៉ង់។ និយាយប្រាប់ទៅកាន់កាសែត Bild កីឡាករវ័យ៣៣ឆ្នាំ បានផ្តាំទៅកាន់ក្លិបយក្សប្រចាំអាល្លឺម៉ង់ថា ក្ល... |
article_8803.txt | ស្ថាប័នគ្រប់គ្រងលីគកីឡាបាល់ទាត់បារាំង (LFP) នៅថ្ងៃទី១៤ ខែមិថុនា បានសម្រេចកាត់ក្រុម Girondins de Bordeaux ទៅក្របខណ្ឌលំដាប់ទី៣ (Championnat de France National) ដោយសារក្លិបជួបបញ្ហាហិរញ្ញវត្ថុ។ ម្ចាស់ក្លិប Bordeaux លោក Gerard Lopez នឹងប្តឹងចំពោះការសម្រេចរបស់ LFP។ | Bordeaux ម្ចាស់ជើងឯកលីគកំពូលបារាំង ៦ សម័យកាល បានធ្លាក់ទៅលីគទីពីរ (Ligue 2) ក្រោយបញ្ចប់នៅបាតតារាង Ligue 1 រដូវកាលមុន។ ដោយសារក្លិបជាប់បំណុល ៤១,៦៦ លានដុល្លារ ទើបតម្រូវឱ្យ Bordeaux ត្រូវកាត់ទៅលេងលីគទី៣នៅរដូវកាលក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត RMC Sport ។ អ្នកឃ្លាំមើលហិរញ្ញវត្ថុរបស់លីគបាល់ទាត់បារាំង DNCG មើលឃើញថា Bord... |
article_8804.txt | Rafael Nadal ក្រសោបយកជើងឯក French Open ជាលើកទី១៤ជាកំណត់ត្រា បើទោះជាមានរបួសជើងឆ្វេងរ៉ាំរ៉ៃ តាមរយៈការយកឈ្នះកីឡាករ Casper Ruud នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី៥ ខែមិថុនា។ | Nadal ដែលត្រូវបានគេប្រសិទ្ធនាមថាជាស្តេចកីឡាវាយកូនបាល់ប្រចាំតារាងដីក្រហម បានយកឈ្នះ Ruud ទាំង៣សិតជាប់គ្នាក្នុងលទ្ធផល ៦-៣, ៦-៣, ៦-០ នាជំនួបផ្តាច់ព្រ័ត្រនៅនៅប៉ារីស។ នេះជាកំណត់ត្រាឈ្នះពាន Roland Garros លើកទី១៤របស់កីឡាករអេស្ប៉ាញវ័យ៣៦ឆ្នាំ និងជា Grand Slam ទី២២ច្រើនជាងគេលើលោកផងដែរ។ Roger Federer និងអ្នកវាយកូនបាល់លេខ១ពិភពលោក N... |
article_8805.txt | ការប្រកួតក្របខណ្ឌ Premier league ចាប់ពីរដូវកាល ២០២២-២៣ ទៅនឹងអាចស្នើសុំផ្អាកការប្រកួតបណ្តោះអាសន្ន ហើយសុំរៀបចំប្រកួតឡើងវិញ ប្រសិនបើមានបញ្ហាខ្វះខាតកីឡាករក្លិបនីមួយៗ បានកើតឡើង។ នេះបើតាម Premier League ថ្ងៃទី១៥ ខែមិថុនា។ | Premier League រដូវកាល ២០២១-២២ ដែលបានរងគ្រោះដោយសារបញ្ហាឆ្លងជំងឺកូវីដ-១៩ លើកីឡាករ បានធ្វើឱ្យការប្រកួតចំនួន២២ ត្រូវបានផ្អាក ក៏ព្រោះហេតុផលខ្វះខាតកីឡាករសម្រាប់ប្រកួត។ ពេលនោះលីគកំពូលអង់គ្លេសមួយនេះ ក៏រងការរិះគន់ពីសំណាក់ក្លិបទាំងអស់ ចំពោះការរៀបចំប្រកួតឡើងវិញ ដោយមិនសមស្របទៅនឹងវិបត្តិរបស់ពួកគេ។ សម្រាប់កំណែងទម្រង់ថ្មីនៃការស្នើស... |
article_8806.txt | លោក Gareth Southgate គ្រូជម្រើសជាតិអង់គ្លេសថ្ងៃទី៣ មិថុនា បាននិយាយថា ជំនួបប៉ះហុងគ្រីនាជំនួប UEFA Nations League ក្នុងកីឡដ្ឋានដោយគ្មានអ្នកទស្សនា នឹងក្លាយជាការអប់រំមួយដល់ល្អទៅកាន់អ្នកគាំទ្រ ដែលតែងរើសអើងជាតិសាសន៍ ជាពិសេសអ្នកគាំទ្រវ័យក្មេង។ | សហព័ន្ធបាល់ទាត់ហុងគ្រីបានរងការពិន័យពីសំណាក់ FIFA និង UEFA ឱ្យប្រកួតក្នុងកីឡដ្ឋានដែលបិទជិតចំនួន៥ប្រកួត ព្រោះតែភាពរញ៉េរញ៉ៃរបស់អ្នកគាំទ្រ និងអាកប្បកិរិយារើសអើង។ តែសហព័ន្ធបាល់ទាត់ហុងគ្រីកាលពីខែឧសភា ប្រកាសថា អ្នកគាំទ្រជាកុមារនិងអាចចូលទស្សនាការប្រកួតនាកីឡដ្ឋាន Puskas Arena បាន។ កុមារអាយុត្រឹម១៤ឆ្នាំ ដែលមកពីសាលារៀន ឬក៏មកពីសាល... |
article_8807.txt | អូស្តា្រលី ឈ្នះកៅអីទៅកាន់ World Cup 2022 នៅប្រទេសកាតា ថ្ងៃទី១៤ ខែមិថុនា ក្រោយបំបាក់ក្រុមប៉េរូមកទៅទ្វីបអាម៉េរិកខាងត្បូងដោយបាល់កាត់សេចក្តី១១ម៉ែត្រក្នុងលទ្ធផល៥-៤ នាជំនួបជម្រុះអន្តរទ្វីប។ នេះជាលើកទី៥ ជាប់គ្នាដែលអូស្ត្រាលីឡើងទៅជុំចុងក្រោយ World Cup ចាប់តាំងឆ្នាំ២០០៦។ | មុនឈានដល់ការស៊ុតបាល់កាត់សេចក្តីរវាងក្រុមទាំងពីរ គ្រូបង្វឹកអូស្ត្រាលីលោក Graham Arnold សម្រេចចិត្តប្តូរអ្នកចាំទី Andrew Redmayne ជំនួសអ្នកចាំទី Mattew Ryan ហើយរូបគេក៏បានជួយសង្រ្គោះបាល់មួយគ្រាប់ចុងក្រោយជួយអូស្ត្រាលីឈ្នះលើបេរ៉ូ លទ្ធផល ៥-៤។ មុនពេលឡើងមកជួបប៉េរូ អូស្ត្រាលីបានយកឈ្នះលើក្រុមអេមីរ៉ាត់អារ៉ាប់រួមដោយលទ្ធផល ២-១ ហើយដ... |
article_8808.txt | ក្របខណ្ឌ La Liga បានដាក់ពាក្យបណ្តឹងទៅកាន់សហព័ន្ធកីឡាបាល់ទាត់អឹរ៉ុប (UEFA) ប្រឆាំងក្លិប Paris Saint Germain និង Manchester City ជុំវិញរឿងបំពានច្បាប់ហិរញ្ញវត្ថុ។ នេះបើតាមការប្រកាសរបស់ La Liga នៅថ្ងៃទី១៥ ខែមិថុនា។ | រឿងរ៉ាវនៃការប្តឹងប្តល់នេះ កើតឡើងក្រោយពេលក្លិប PSG បានបន្តកិច្ចសន្យាជាមួយខ្សែប្រយុទ្ធ វ័យ២៤ឆ្នាំ Kylian Mbappe រហូតដល់ឆ្នាំ ២០២៥ ហើយធ្វើឱ្យគេជាកីឡាករមានតម្លៃថ្លៃជាងគេក្នុងពិភពលោក ខណៈ Man City ចុះកិច្ចសន្យាជាមួយ Errling Haaland ក្នុងតម្លៃជាង៥៣លានដុល្លារ ពី Borussia Dortmund។ ទទួលបានកិច្ចសន្យា៥ឆ្នាំជាមួយ Man City កីឡាករន... |
article_8809.txt | ក្លិប SL Benfica បានយល់ព្រមសំណើរលក់ខ្សែប្រយុទ្ធ Darwin Nunez វ័យ២២ឆ្នាំ ទៅឱ្យក្លិប Liverpool ក្នុងតម្លៃជាង ១០០លានអឹរ៉ូ(១០៥លានដុល្លារ)។ នេះបើតាមគេហទំព័រផ្លូវការក្លិប SL Benfica។ | Liverpool នឹងត្រូវចំណាយប្រាក់ប្រមាណ ៨០លានអឹរ៉ូ (៨៤លានដុល្លារ) សម្រាប់តម្លៃខ្លួនខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយវ័យ២២ឆ្នាំតែម្តង រួមទាំងប្រាក់បូកបន្ថែម (Add-On) ជាង ២០លានអឺរូ (២១លានដុល្លារ) ។ Nunez នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield ឆាប់ៗខាងមុខនេះ ដើម្បីធ្វើតេស្តសុខភាពមុនចូលរួមហ្វឹកហាត់ជាមួយក្រុម។ កីឡាករវ័យ២២ឆ្នាំ បានក្លា... |
article_881.txt | ក្នុងសប្តាហ៍ថ្មីនេះ កោះតៃវ៉ាន់ និងចិន នៅតែជាប្រធានបទដ៏ក្តៅដដែល ដោយប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានប្រកាសការពារដែនកោះមួយនេះ ក្នុងករណីមានការវាយប្រហារពីចិន។ យ៉ាងណាមិញ អ្នកនាំពាក្យសេតវិមានអាម៉េរិក បានអះអាងថា គ្មានការផ្លាស់ប្តូរគោលនយោបាយការបរទេសអាម៉េរិកណាមួយឡើយនៅចំពោះមុខតៃវ៉ាន់។ ទន្ទឹមនេះ កូរ៉េខាងជើង បានសាកល្បងមីស៊ីលបា... | ថ្ងៃទី១៨ ខែតុលា មុនថ្ងៃបោះឆ្នោតជ្រើសរើសសភាជាន់ទាប ប្រធានគណបក្សធំៗនៅជប៉ុនបើកការប្រកួតតស៊ូ មតិជាសាធារណៈ ដើម្បីជជែកដេញដោលពីវិធានការឆ្លើយតបទៅ នឹងជំងឺកូវីដ-១៩ និងវិធានការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយរងផលប៉ះពាល់ពីជំងឺឆ្លងសកល។ ក្រៅពីនេះ ជំហរនៃផែនការការពារប្រទេសក៏ជាប្រធានបទមួយក្នុងការជជែក ដេញដោលនេះដែរ។ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ... |
article_8810.txt | ខ្សែប្រយុទ្ធ Mohamed Salah ថ្ងៃទី២ ខែមិថុនា បាននិយាយថារូ បគេអាចលះបង់ពានរង្វាន់ទាំងអស់ដែលបានឈ្នះក្នុងរដូវកាលនេះ ដើម្បីប្តូរការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ទល់ Real Madrid ឡើងវិញ។ | ខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior ជាអ្នកនាំ Real Madrid ឈ្នះ Liverpool នាវគ្គផ្ដាច់ព្រ័ត្រនៅទឹកដីបារាំង។ Liverpool ស៊ុតចំគោលដៅ៩ ជើងពីការស៊ុត២២លើក ប៉ុន្តែការស៊ុត៩លើកនោះត្រូវបានជួយសង្រ្គោះដោយ Thibaut Courtois អ្នកចាំទីរបស់ Real ទាំងអស់។ ក្រោយមិនអាចសងសឹងលើ Real Madrid ដែលធ្លាប់ឈ្នះវគ្គផ្តាច់ព្រ័ត្រដូចគ្នានេះកាលពីឆ្នាំ ... |
article_8811.txt | ច្បាប់ហិរញ្ញវត្ថុ UEFA Financial Fair Play របស់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) កំពុងតែចាប់ផ្តើមបញ្ចេញឥទ្ធិពលរបស់ខ្លួន និងគំរាមកំហែងក្លិបនានា មិនអាចចុះកិច្ចសន្យាលើកីឡាករតម្លៃថ្លៃណាមួយទៀតឡើយ ព្រោះភ័យខ្លាចហានិភ័យនៃការដាក់ទណ្ឌកម្ម។ នេះបើតាមលោក Todd Boehley ថ្ងៃទី១៦ ខែមិថុនា។ | ក្លិប Chelsea បានធ្លាក់ក្នុងដៃលោក Todd Boehly ជាមហាសេដ្ឋីអាម៉េរិក និងជាអ្នកដឹកនាំសម្ព័ន្ធភាព ក្រុមវិនិយោគ Clearlake Capital ជាមួយមហាសេដ្ឋីស្វីស និងមហាសេដ្ឋីអង់គ្លេសមួយរូបផ្សេងទៀត ក្នុងតម្លៃជាង ៥.៣ពាន់លានដុល្លារ។ កាលពីខែឧសភាម្ចាស់ក្លិបចាស់លោក Roman Abramovich បានប្រកាសលក់ក្លិប Chelsea ក្រោយពេលប្រទេសរុស្ស៊ី ដែលជាប្រទេសកំ... |
article_8812.txt | ម្ចាស់ផ្ទះអ៊ូសបេគីស្ថាន ត្រូវទទួលក្រុមភ្ញៀវ អារ៉ាប៊ីសាអូឌីត ថ្ងៃទី១៩ ខែមិថុនា នាពហុកីឡដ្ឋាន Pakhtakor ដើម្បីប្រជែងដំណែងជើងឯកវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ AFC Asian Cup U23 ។ | អ៊ូសបេគីស្ថាន បានយកឈ្នះ ជប៉ុន ដោយលទ្ធផល ២-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ AFC Asian Cup 2022។ ក្រុមទាំងពីរគ្មានគ្រាប់បាល់បញ្ចូលទីឡើយក្នុងវគ្គទី១។ ឈានចូលដល់វគ្គទី២ នាទី ៦០ ប្រធានក្រុម អ៊ូសបេគីស្ថាន Jaloliddinov បានស៊ុតជើងឆ្វេងពីចម្ងាយកោងចូលទីបានសម្រេច ក្រោយបញ្ជូនបាល់ពីខ្សែប្រយុទ្ធស្លាបស្តាំ khoshimov... |
article_8813.txt | លោក Aliou Cisse គ្រូបង្វឹកសេណេហ្គាល់ ថ្ងៃទី១២ ខែមិថុនា និយាយថាលោកបានប្រាប់ខ្សែប្រយុទ្ធជួរមុខ កីឡាករ Sadio Mane ឱ្យចុះកិច្ចសន្យាជាមួយក្រុម Bayern Munich សម្រាប់រដូវកាលខាងមុខ។ | Mane ក្នុងពេលថ្មីៗ ត្រូវបានកាសែតកីឡាជាច្រើនផ្សាយថា ក្លិប Bayern Munich ដែលជាម្ចាស់ពានរង្វាន់ Bundesliga រដូវកាល ២០២១-២២ ចាប់អារម្មណ៍លើរូបគេ។ ទោះយ៉ាងនេះ Liverpool ក៏ធ្លាប់បាននិយាយថាខ្លួនបានបដិសេធសំណើររបស់ក្លិប Bayern ពីរដងរួចហើយ។ ខ្សែប្រយុទ្ធ Sadio Mane នៅសល់កិច្ចសន្យាជាមួយក្រុមហង្សក្រហម Liverpool រយៈពេល ១២ខែ ខណៈមិនទាន់... |
article_8814.txt | Kylian Mbappe ខ្សែប្រយុទ្ធ Paris Saint-Germain ក្លាយជាកីឡាករបាល់ទាត់មានតម្លៃខ្លួនថ្លៃជាងគេលើលោក ២១៩លានដុល្លារអាម៉េរិក គិតត្រឹមឆ្នាំ២០២២នេះ។ Vinicius Junior ខ្សែបម្រើប្រយុទ្ធ Real Madrid និង Erling Haaland របស់ Borussia Dortmund ដែលត្រៀមចូលរួមជាមួយ Manchester City រដូវកាលថ្មីខាងមុខ ស្ថិតនៅចំណាត់ថ្នាក់ទី២ និង... | យោងតាមការវាយតម្លៃរបស់ក្រុមស្រាវជ្រាវ CIES Football Observatory កីឡាករបាល់ទាត់ចំនួន១០ដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងពិភពបាល់ទាត់លើលោក កីឡាករបារាំង Mbappe កីឡាករប្រេស៊ីល Vinicius Jr និង Haaland របស់ន័រវែសឈរលើគេក្នុងតារាង។ CIES វាយតម្លៃលើតម្លៃផ្ទេរកីឡាករតាមរយៈអាយុ ទម្រង់លេងលើទីលាន តម្លៃសេដ្ឋកិច្ចរបស់ក្លិបពួកគេប្រកបអាជីព និ... |
article_8815.txt | ម្ចាស់ផ្ទះ អ៊ូសបេគីស្ថាន ត្រូវជួបក្រុមភ្ញៀវ សុំាម៉ូរ៉ៃ ជប៉ុន ខណៈ អូស្រ្តាលី ត្រូវប្រជែងគ្នាជាមួយ អារ៉ាប៊ីសាអូឌីត នៃពានរង្វាន់បាល់ទាត់ AFC U-23 ASIAN CUP Uzbekistan វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃទី ១៥ ខែមិថុនា ក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន។ | ក្រុមបាល់ទាត់យុវជនអាយុក្រោម ២៣ឆ្នាំ អូស្ត្រាលី ត្រូវជួប អារ៉ាប៊ីសាអូឌីត ម៉ោង ៦៖០០ នាទីនាពហុកីឡដ្ឋាន Pakhtakor ក្រុងតាស្កិន ប្រទេស អ៊ូសបេគីស្ថាន។ មុននឹងមកដល់វគ្គនេះ អូស្ត្រាលី យកឈ្នះ កូវ៉ែត ២-០, ឈ្នះ ហ៊្សកដានី ១-០, និងស្មើ អ៊ីរ៉ាក់ ១-១ មុននឹងឡើងមកវគ្គ៨ក្រុម យកឈ្នះ តួកមេនីស្ថាន ១-០។ ចំណែក អារ៉ាប៊ីសាអូឌីត ឈ្នះតាហ្ស៊ីគីស្ថ... |
article_8816.txt | ក្លិប Barcelona បានប្រកាសយល់ព្រមលក់ភាគហ៊ុនមួយចំណែក នៃសិទ្ធិអាជ្ញាប័ណ្ណទិញលក់ទំនិញរបស់ក្លិប ឬ Barcelona Licensing and Merchandising (BLM) និង ២៥ភាគរយ នៃការលក់សិទ្ធិទូរទស្សន៍ផ្សាយ La Liga TV កាលពីថ្ងៃទី១៦ ខែមិថុនា ។ | ក្លិប Barcelona ផ្ទាល់ បានអះអាងថា ការលក់ភាគហ៊ុនទាំងនេះ ដើម្បីស្រោចស្រង់វិបត្តិហិរញ្ញវត្ថុក្លិបកំពុងជួបប្រទះ។ ក្រុមប្រឹក្សាភិបាលក្លិបរហ័សនាមអ្នកមានបុណ្យមួយនេះ បានបង្ហាញក្តីសង្ឃឹមថា ក្លិបពួកគេនឹងអាចបញ្ចប់វិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំនេះតែម្តង ដោយមិនមានខាតប្រាក់បន្ថែម ឬក៏កើនឡើងការចំណាយលើសកម្រិតទៀតឡើយ។ បើតាមប្រធានក្លិបលោក J... |
article_8817.txt | ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវែល៍អាចដណ្តើមបានកៅអីឡើងទៅលេង World Cup សារជាថ្មីដែលរៀបចំនៅប្រទេសកាតា ក្រោយឈ្នះអ៊ុយក្រែន ១-០ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ play-off តំបន់អឺរ៉ុបនៅថ្ងៃទី៥ ខែមិថុនា។ | គ្រាប់បាល់ជ័យជម្នះមួយគ្រាប់របស់វែល៍កើតឡើងដោយចូលទីខ្លួនឯង របស់កីឡាករអ៊ុយក្រែន Andriy Yarmolenko នៅនាទី៣២ បន្ទាប់ពីការស៊ុតពិន័យ Free-kick របស់ Gareth Bale។ មួយគ្រាប់នេះ បានសម្រេចបំណងប្រាថ្នារបស់វែល៍ទៅកាន់ការប្រកួតផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២២ ជាលើកដំបូងប្រវត្តិសាស្ត្រ ក្រោយរង់ចាំ៦៤ឆ្នាំ។ វែល៍បង្ហាញខ្លួនលើកដំបូងបង្អស់... |
article_8818.txt | សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) នាថ្ងៃទី១៦ ខែមិថុនា បានប្រកាសថា កីឡដ្ឋានចំនួន១៦ ទូទាំងអាម៉េរិក ម៉ិកស៊ិក និងកាណាដា នឹងត្រូវត្រៀមរៀបចំសម្រាប់ទទួលព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026។ | ព្រឹត្តិការណ៍ World Cup 2026 នៅប្រទេសទាំងបីនាទ្វីបអាម៉េរិកខាងជើងនេះ នឹងក្លាយជាការប្រកួតលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ FIFA ដែលមានការដំឡើងក្រុមប្រកួតរហូតដល់ ៤៨ក្រុម។ ប្រទេសអាម៉េរិក ម៉ិកស៊ិក និងកាណាដា ជាម្ចាស់ផ្ទះ ក៏ទទួលបានកៅអី World Cup 2026 ដោយស្វ័យប្រវត្តិ។ សម្រាប់អាម៉េរិកទីក្រុងចំនួន ១១ ត្រូវបានជ្រើសរើសសម្រាប់... |
article_8819.txt | សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅថ្ងៃទី១៣ ខែមិថុនា ពិន័យអ្នកចាំទីសញ្ជាតិកូដឌីវ័រ Sylvain Gbohouo មិនឱ្យពាក់ព័ន្ធកីឡាបាល់ទាត់រយៈពេល១៨ខែ ក្រោយរកឃើញប្រើប្រាស់សារធាតុហាមឃាត់កាលពីឆ្នាំមុន។ | បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អ្នកចាំទីវ័យ៣៣ឆ្នាំរូបនេះ ទទួលការធ្វើតេស្តក្រោយការប្រកួតជម្រុះ World Cup នៅខែវិច្ឆិកាដោយបង្ហាញលទ្ធផលវិជ្ជមានសារធាតុហាមឃាត់ Trimetazidine។ Trimetazidine ជាថ្នាំបេះដូងដែលទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (WADA) ចាត់ថ្នាក់ថាជាថ្នាំរំញោច និងត្រូវហាមឃាត់សម្រាប់កីឡាករអាជីព។ ការពិ... |
article_882.txt | ចិន កំពុងបញ្ចេញធ្យូងថ្មដែលនាំចូលអូស្រ្តាលីដែលបានហាមឃាត់ដើម្បីបំពេញតម្រូវការ ខណៈការផ្គត់ផ្គង់ថាមពលនៅក្នុងប្រទេសកំពុងខ្វះខាត។ ការផ្គត់ផ្គង់ថាមពលនៅចិនមានការខ្វះខាតយ៉ាងខ្លាំងនៅពេលថ្មីៗនេះដែលបណ្តាលមកពីកង្វះធ្យូងថ្មក្នុងប្រទេស។ | ជាប្រទេសដែលប្រើប្រាស់ថាមពលធ្យូងថ្មច្រើនជាងមុខគេរបស់ពិភពលោក ចិនបច្ចុប្បន្ន កំពុងប្រឈមនឹងកង្វះខាតថាមពល ដ្បិតតម្រូវការថាមពលមានការកើនឡើងខ្លាំងពីសំណាក់រោងចក្រឧស្សាហកម្ម និងប្រជាជនក្នុងប្រទេស។ កង្វះខាតថាមពលនេះ បានជំរុញឱ្យតម្លៃថាមពលឡើងថ្លៃខ្លាំង និងមានការគ្រប់គ្រងការប្រើប្រាស់ថាមពលយ៉ាងតឹងរ៉ឹងក្នុងប្រទេស។ ដើម្បីដោះទាល់ អាជ... |
article_8820.txt | ក្រុមជម្រើសជាតិកូស្តារីកា ឈ្នះកៅអី World Cup 2022 ចុងក្រោយគេបង្អស់ ក្រោយបំបាក់ក្រុមនូវែលសេឡង់ លទ្ធផល ១-០ នៃជំនួបប្រកួតជម្រុះ Play-Off អន្តរទ្វីប នាកីឡដ្ឋាន Ahmad bin Ali ថ្ងៃទី១៥ ខែមិថុនា។ | គ្រាប់បាល់ជ័យជម្នះរបស់កូស្តារីកាលើនូវែលសេឡង់ ធ្វើបានដោយកីឡាករ Joel Campbell នៅដើមវគ្គទីមួយ នាទី៣ ដែលជាអតីតខ្សែបម្រើធ្លាប់លេងនៅក្រុមកាំភ្លើងធំ Arsenal។ ដ្បិតនៅនាទី៦៧ នូវែលសេឡង់បានបាត់បង់កីឡាករមួយរូប ហើយកូស្តារីកាមិនអាចស្វែងរកគ្រាប់បានបន្ថែមលើ នូវែលសេឡង់ត្រឹមគ្នា១០នាក់ឡើយ។ មុនពេលឡើងមកជួបគ្នានៅជំនួប Play-Off អន្តរទ្វីបនេះ... |
article_8821.txt | លោក Cristian Karembeu ថ្ងៃទី១៥ ខែមិថុនា ជាបេសកជនរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដែលដឹកនាំពានរង្វាន់ FIFA World Cup មកកម្ពុជា បាននិយាយថា លោករំពឹងក្រុមជម្រើសជាតិបារាំងអាចឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកនេះជាថ្មីម្តងទៀតនៅកាតា។ | Christian Karembeu ជាអតីតកីឡាករជម្រើសជាតិបារាំងដែលធ្លាប់បានជួយបារាំងឈ្នះ World Cup ឆ្នាំ ១៩៩៨ ហើយក៏ជាការឈ្នះពានលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់មាន់គកបារាំង។ អតីតកីឡាករជម្រើសជាតិបារាំងរូបនេះ ធ្លាប់លេងឱ្យក្លិបធំៗប្រចាំអឹរ៉ុបដូចជា Real Madrid របស់អេស្ប៉ាញ, Nantes បារាំង, Sampdoria អ៊ីតាលី, Middlebrough FC អង់គ្លេស, Olympi... |
article_8822.txt | អូស្ត្រាលី ត្រូវប្រយុទ្ធដើម្បីក្តីសុបិនទៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup លើកទី៥របស់ខ្លួន ដោយតទល់ជាមួយអេមីរ៉ាត់អារ៉ាប់រួម ក្នុងជំនួបដណ្តើមកន្លះកៅអីតំណាងអាស៊ីនាកីឡដ្ឋាន Al Rayyan ថ្ងៃទី៨ ខែមិថុនា វេលាម៉ោង១យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។ | ចាប់តាំងឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១៨ ស្ត្រាលី បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup នេះជាប់ៗគ្នា៤លើក។ ឆ្នាំ ២០១៨ អូស្តា្រលីជាក្រុមដែលឆ្លងផុតវគ្គជម្រុះ Play-Off អន្តរទ្វីប ដោយពេលនោះពួកគេបានទម្លាក់ក្រុមស៊ីរី មុនពេលទម្លាក់ហុងឌូរ៉ាសក្នុងវគ្គជម្រុះអន្តរទ្វីប។ នារាត្រីថ្ងៃទី៧ ឆ្លងចូលទី៨ អូស្ត្រាលី នឹងត្រូវតទល់ក្រុមអេមីរ៉ាត... |
article_8823.txt | កីឡាករខ្សែការពារស្លាប Dani Alves ថ្ងៃទី១៥ ខែមិថុនា បានប្រកាសចាកចេញពីក្លិបអ្នកមានបុណ្យ Barcelona លើកទីពីរក្នុងអាជីពរបស់ខ្លួន។ | កាលពីឆ្នាំ ២០១៦ ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះក៏ធ្លាប់បានប្រកាសចាកចេញពីក្លិប Barcelona ម្តងរួចមកហើយក្រោយរួមរស់រយៈពេល ៨ឆ្នាំ នឹងបានឈ្នះពានជាច្រើនជាមួយក្លិប។ បន្ទាប់ពីចាកចេញពីក្រុមអ្នកមានបុណ្យ Alves បានចូលរួមជាមួយក្រុម Juventus ក្នុងកិច្ចសន្យា១រដូវកាលកាលឆ្នាំ ២០១៦ ចូលរួមជាមួយក្រុម Paris Saint Germain ពីររដូវកាលឆ្នាំ ២០... |
article_8824.txt | UEFA ថ្ងៃទី២ ខែមិថុនា បានចេញសេចក្តីថ្លែងការណ៍សុំទោសអ្នកគាំទ្រ ចំពោះបញ្ហាក្នុងជំនួបផ្តាច់ព្រ័ត្រ Champions League នៅប្រទេសបារាំង កាលពីសប្តាហ៍មុន។ | ការប្រកួតរវាង Real Madrid និង Liverpool វគ្គផ្តាច់ព្រ័ត្រ Champions League ក្នុងទីក្រុងប៉ារីស ត្រូវបានពន្យាពេលជាង១ម៉ោង ដោយសារតែបញ្ហាសុវត្ថិភាព និងកក់ស្ទះនៅក្រៅកីឡដ្ឋាន Stade de France។ អ្នកគាំទ្រ Liverpool រាប់ពាន់នាក់ នាំគ្នាសម្រុកចូលក្នុងទីលានប្រកួត ដោយអ្នកខ្លះគ្មានសំបុត្រ និងអ្នកគាំទ្រខ្លះ ក្លែងបន្លំសំបុត្រទស្សនា។ R... |
article_8825.txt | អូស្តា្រលីនឹងត្រូវទៅជួបប៉េរូនៅសប្តាហ៍ក្រោយដើម្បីដណ្តើមកៅអីទៅកាន់ជុំផ្តាច់ព្រ័ត្រ World Cup 2022 នៅប្រទេសកាតា ក្រោយពេលបំបាក់ក្រុមអេមីរ៉ាត់អារ៉ាប់រួមក្នុងលទ្ធផល ២-១ នាថ្ងៃទី៧ ខែមិថុនា នាជំនួបវគ្គជម្រុះតំបន់ទ្វីបអាស៊ី។ | ២គ្រាប់របស់អូស្ត្រាលី ធ្វើបានដោយកីឡាករ Jackson Irvine នៅនាទី៥៣ និង Ajdin Hrusatic នៅនាទី៨៤ ដែលជាគ្រាប់ដែលស៊ុតទៅប៉ះជើងកីឡាករខ្សែការពារ Ali Salmeen ភ្លាត់ចូលទី ហើយបន្តក្តីសង្ឃឹមប្រកួតជម្រុះ World Cup។ ចំណែក ១គ្រាប់របស់អេមីរ៉ាត់អារ៉ាប់រួមធ្វើបានដោយកីឡាករ Caio។ ក្រោយទទួលជ័យជម្នះបែបនេះ កីឡាករខ្សែប្រយុទ្ធ Martin Boyle របស់... |
article_8826.txt | ប្រធានាធិបតីកូរ៉េខាងត្បូងថ្មីលោក យូន សុកយ៉ល បានផ្តល់ការគាំទ្រពេញទំហឹងដើម្បីឱ្យកូរ៉េខាងត្បូងធ្វើម្ចាស់ផ្ទះ Asian Cup ឆ្នាំ ២០២៣ ជំនួសចិន ដែលបានបោះបង់សិទ្ធិរៀបចំព្រឹត្តិការណ៍នេះដោយសារជំងឺកូវីដ-១៩។ នេះបើតាមការប្រកាសរបស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃទី៣ ខែមិថុនា។ | ការប្រកាសគាំទ្ររបស់លោក Yoon Suk-yeol ធ្វើឡើងក្រោយកិច្ចប្រជុំជាមួយមន្ត្រី និងកីឡាករបាល់ទាត់កូរ៉េខាងត្បូង ពោលគឺនៅមុនពេលការប្រកួតមិត្តភាពរវាងជម្រើសជាតិកូរ៉េខាងត្បូង ជាមួយប្រេស៊ីលដែលក្រុមភ្ញៀវឈ្នះម្ចាស់ផ្ទះ ៥-១ នៅរាត្រីថ្ងៃទី២ ខែមិថុនា។ ដោយមានការស្នើពីលោក Chung Mong-gyu ប្រធានសហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង (KFA) និងលោ... |
article_8827.txt | លោក Mauricio Pochettino នឹងចាកចេញពីតំណែងអ្នកចាត់ការទូទៅក្រុម Paris St-Germain បន្ទាប់ពីមានការពិភាក្សាជាមួយក្លិបយក្សបារាំងនេះរួចនៅសប្តាហ៍មុន។ Zinedine Zidane, Jose Mourinho និងលោក Christophe Galtier អ្នកចាត់ការ Nice ស្ថិតក្នុងបេក្ខភាព ជំនួស Pochettino។ | បើទោះបីក្លិប PSG មិនទាន់ប្រកាសជាផ្លូវការ ប៉ុន្តែគេដឹងច្បាស់ថាលោក Pochettino នឹងត្រូវចាកចេញពី Le Parc des Princes ទាំងនៅសល់កិច្ចសន្យាមួយឆ្នាំទៀត ដោយជំនួសអ្នកថ្មីនៅរដូវកាលថ្មីខាងមុខ។ បើតាមការចុះផ្សាយរបស់កាសែត BBC លោក Zinedine Zidane ដែលកំពុងទំនេរពីការងារ រួមជាមួយលោក Jose Mourinho អ្នកចាត់ការ AS Roma និងគ្រូបង្វឹក Nice លោ... |
article_8828.txt | ចៅក្រមសហព័ន្ធក្នុងទីក្រុងញូវយ៉ក ថ្ងៃទី៦ ខែមិថុនា បានចុះហត្ថលេខាតលើដីការអនុញ្ញា ឱ្យក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិក រឹបអូសយន្តហោះ២គ្រឿងដែលមានតម្លៃជាង ៤០០លានដុល្លារគ្រប់គ្រងដោយមហាសេដ្ឋីរុស្ស៊ីលោក Roman Abramovich។ | បើតាមក្រសួងយុត្តិធម៌អាម៉េរិក យន្តហោះប្រភេទ Boeing 787 Dreamliner តម្លៃ ៣៥០លានដុល្លារ និងប្រភេទឯកជន Gulfstream G650ER តម្លៃ ៦០លានដុល្លារ មានឯកសារជាប់ពាក់ព័ន្ធនឹងមហាសេដ្ឋរុស្ស៊ី Abramovich ហើយពេលនេះមិនទាន់ស្ថិតនៅប្រទេសអាម៉េរិកឡើយ។ ហេតុផលនៃចេញដីកាការរឹបអូសយន្តហោះទាំងពីរ ក៏ព្រោះកាលពីខែមីនា យន្តហោះទាំងពីរបានលើ្មច្បាប់ដែលសហរ... |
article_8829.txt | ខ្សែប្រយុទ្ធ SadioMane ថ្ងៃទី៤ ខែមិថុនា និយាយថារូបគេនឹងធ្វើតាមបំណងរបស់ប្រជាពលរដ្ឋសេណេហ្គាល់ក្នុងការសម្រេចចិត្តលើអនាគតស្នាក់នៅLiverpool ឬក៏ចាកចេញ។ | ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំក្នុងពេលថ្មីៗនេះត្រូវបានគេរាយការណ៍ថាអាចផ្លាស់ទៅក្លិប Bayern Munich ក្រោយពេលហង្សក្រហមប្រកួតចាញ់Real Madrid នា Champions League ផ្តាច់ព្រ័ត្រកាលពីសប្តាហ៍មុន។ Mane នៅសល់កុងត្រារយៈពេល១ឆ្នាំជាមួយLiverpool ហើយកីឡាកររូបនេះក៏ធ្លាប់បាននិយាយថារូបគេនឹងនិយាយថារឿងអនាគតក្រោយការប្រកួតវគ្គផ្តាច់ព័្រត្រចប់។និយាយក... |
article_883.txt | អាម៉េរិក នៅថ្ងៃទី២៧ ខែ វិច្ឆិកា បានសរសើរអាហ្រ្វិកខាងត្បូងចំពោះការរកឃើញវីរុសបង្កកូវីដ-១៩បំប្លែងថ្មីអូមីក្រុងបានយ៉ាងឆាប់រហ័ស និងចែករំលែកព័ត៌មាននេះជាមួយពិភពលោកដើម្បីចូលរួមទល់ស្កាត់។ អាម៉េរិក ហាក់ឌឺដងឱ្យចិនដែលរងការររិះគន់ថា លាក់បាំងការផ្ទុះឡើងជាលើកដំបូងនៃជំងឺកូវីដ-១៩ ។ | បើតាមក្រសួងការបរទេសអាម៉េរិក រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន បានជួបជជែកជាមួយរដ្ឋមន្ត្រីបរទេសអាហ្វ្រិកខាងត្បូងលោកស្រី Naledi Pandor ពីកិច្ចសហប្រតិបត្តិការលើការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទ្វីបអាហ្រ្វិកឱ្យបានឆាប់រហ័សដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្នុងកិច្ចជំនួបនេះដែរ លោក ប្លីងខិន បានសរសើរជាពិសេសដល់អ្នកវិទ្យាសាស្... |
article_8830.txt | Kylian Mbappe សារភាពថារូ បគេធ្លាប់ត្រូវបានលោក Jurgen Klopp ទាក់ទងដើម្បីទៅចូលរួមជាមួយ Liverpool ខណៈដែលខ្លួនកំពុងថ្លឹងថ្លែងជម្រើស មុនពេលសម្រេចចិត្តចុះកិច្ចសន្យាជាមួយ Paris Saint-Germain ជាថ្មីទៀត។ | Mbappe ខ្សែប្រយុទ្ធសញ្ជាតិបារាំងត្រូវបានគេចាត់ទុកថាជាកីឡាករដ៏មានតម្លៃខ្ពស់មួយរូបក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន។ កន្លងមក រូបគេមានទំនាក់ទំនងយ៉ាងខ្លាំងក្នុងការផ្លាស់ទៅចូលរួមជាមួយក្រុម Real Madrid ខណៈកិច្ចសន្យារបស់គេជាមួយ PSG ផុតកំណត់នៅចុងរដូវកាលនេះ។ បើទោះក្លិបយក្សអេស្ប៉ាញប្រឹងប្រែង ដោយបង្ហាញការចង់បាន Mbappe ទៅកាន់ទឹកដី... |
article_8831.txt | ខ្សែបម្រើ Kevin De Bruyne របស់ក្រុម Manchester City ថ្ងៃទី៣០ ខែឧសភា ស្ថិតក្នុងចំណោមកីឡាករប៊ែលហ្ស៊ិកបច្ចុប្បន្ន និងអតីតកីឡាករ ១៨នាក់ផ្សេងទៀត ទទួលបានអាជ្ញាប័ណ្ណគ្រូបង្វឹកកម្រិត A បន្តាប់ពីឆ្លងកាត់ការហ្វឹកហាត់រយៈពេល២ឆ្នាំជាមួយសហព័ន្ធបាល់ទាត់បែលហ្ស៊ិក (RBFA) និងពីសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA)។ | កីឡាករខ្សែប្រយុទ្ធ Dries Mertens របស់ Napoli ខ្សែការពារ Jan Vertonghen របស់ Benfica, Axel Witsel របស់ Borussia Dortmund, Youri Tielemans និង Dennis Praet របស់ Leicester City ក៏ស្ថិតក្នុងចំណោមកីឡាករដែលទទួលបានអាជ្ញាប័ណ្ណពីសហព័ន្ធ RBFA។ ក្រោយទទួលបានអាជ្ញាប័ណ្ណគ្រូបង្វឹកបែបនេះ De Bruyne នឹងអាចធ្វើជាគ្រូបង្វឹកក្រុមយុវជន និង... |
article_8832.txt | ខ្សែប្រយុទ្ធ Sadio Mane ថ្ងៃទី២៧ ខែឧសភា បាននិយាយថា ខ្លួននឹងបកស្រាយចម្លើយដ៏ល្អបំផុតមួយរឿងអនាគតបន្តស្នាក់នៅក្រុម Liverpool ក្រោយជំនួបផ្តាច់ព្រ័ត្រ Champions League ទល់ Real Madrid បញ្ចប់។ | រដូវកាល ២០២១-២២ Premier league ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ បានក្លាយជាកីឡាករដ៏សំខាន់មួយរូប សម្រាប់តំបន់ប្រយុទ្ធរបស់ Liverpool។ Mane រកបានគ្រាប់បាល់ ២៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម២គ្រាប់ ក្នុងចំណោម ៥០ប្រកួតនៅគ្រប់កម្មវិធី។ ទោះជាយ៉ាងនេះក្តីខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ ក៏បានបង្ហាញភាពមិនច្បាស់លាស់អំពីអនាគតនៅទឹកដី Anfiel... |
article_8833.txt | ខ្សែប្រយុទ្ធ Gareth Bale បានចាកចេញពីក្លិប Real Madrid ក្រោយរួមរស់រយៈពេល៩ឆ្នាំ រួមគ្នានឹងខ្សែបម្រើ Isco ។ នៅអង់គ្លេសវិញ ចំណែកឯ Paul Pogba ក៏ដើរចេញពី Manchester United ជាថ្មីម្តងទៀតដោយគ្មានតម្លៃខ្លួន ខណៈ Juan Mata និង Jesse Lingard ក៏ចាកចេញ។ | Bale ចូលរួមជាមួយក្លិបយក្សរបស់អេស្ប៉ាញក្នុងឆ្នាំ ២០១៣ doyផ្ទេរពីក្រុម Tottenham Hotspur ក្នុងតម្លៃ ១០៦លានដុល្លារ។ អតីតខ្សែប្រយុទ្ធ Spurs រូបនេះក៏បានផ្ញើសារអរគុណទៅកាន់ក្លិបក៏ដូចជាមិត្តរួមក្រុមនិងគ្រូបង្វឹក រូបគេផងដែរ។ «ខ្ញុំបានសរសេរសារដោយនិយាយអរគុណទៅកាន់មិត្តរួមក្រុមទាំងអស់ ទាំងពេលមុន និងបច្ចុប្បន្ន គ្រូបង្វឹក ក្រុមការងា... |
article_8834.txt | ក្លិប Inter Milan កំពុងសម្លឹងមើលឱកាសនាំយកខ្សែប្រយុទ្ធ Romelu Lukaku ត្រលប់ទៅទឹកដីអ៊ីតាលីវិញក្នុងពេលខាងមុខ ប៉ុន្តែក្នុងនាមជាកីឡាករខ្ចីជើងពីក្លិប Chelsea ហើយក្លិបតោខៀវនៅតែផ្តល់តម្លៃពលកម្មធម្មតាដល់រូបគេ។ នេះបើតាមការផ្សាយរបស់កាសែត The Guardian ថ្ងៃទី៣០ ខែឧសភា។ | ចាប់តាំងពីផ្ទេរពី Inter Milan ក្នុងតម្លៃ ១២៣លានដុល្លារ ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិកបានព្យាយាមសម្របខ្លួនជាមួយទម្រង់លេងរបស់លោក Thomas Tuchel ទោះរូបគេហាក់មិនសូវបង្ហាញខ្លួនល្អដូចកាលនៅក្លិបអ៊ីតាលីក្តី។ Lukaku រកបានត្រឹមតែ១៥គ្រាប់ប៉ុណ្ណោះឱ្យ Chelsea រដូវកាលនេះក្នុងចំណោមការបង្ហាញខ្លួន ៤៤ប្រកួត។ កាលពីសប្តាហ៍មុន គណៈប្រតិបត្តិ... |
article_8835.txt | លោក Jurgen Klopp ជាប់ជាអ្នកចាត់ការទូទៅល្អបំផុតប្រចាំឆ្នាំរបស់ LMA awards សម្រាប់រដូវកាល ២០២១-២២។ Klopp ក៏ជាប់ជាអ្នកចាត់ការល្អបំផុតនៅ Premier League ដែរ បើទោះមិនបានជួយ Liverpool ឈ្នះពាន Premier League ក្តី។ | ខកខានមិនបានជួយក្រុមលើកពានលីគកំពូលអង់គ្លេសរដូវកាលនេះ ប៉ុន្តែលោក Klopp បានដឹកនាំក្រុមលើកពាន EFL Cup និង FA Cup រួចទៅហើយ និងថែមទាំងឡើងទៅដណ្តើមពាន Champions League នៅវគ្គផ្តាច់ព្រ័ត្រជាមួយ Real Madrid ផង។ តាមរយៈការដឹកនាំដ៏លេចធ្លោនេះ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់វ័យ៥៤ឆ្នាំ ត្រូវបានបោះឆ្នោតឱ្យក្លាយជាអ្នកចាត់ការល្អបំផុត ពីសំណា... |
article_8836.txt | ក្លិប Manchester City ថ្ងៃទី២២ ខែឧសភា បានចេញសេចក្តីថ្លែងការណ៍សុំទោសកីឡាករចាំទី Robin Olsen របស់ក្រុម Aston Villa បន្ទាប់ពីរូបគេរងការវាយប្រហារពីសំណាក់អ្នកគាំទ្រ ក្រោយក្រុមអបអរឈ្នះពាន Premier League។ | អ្នកគាំទ្រក្រុមមេឃខៀវបានរត់ចូលក្នុងទីលានប្រកួត បន្ទាប់ពីក្រុមប្រកួតវាយបកយកឈ្នះលើ Aston Villa លទ្ធផល ៣-២។ អំឡុងអ្នកគាំទ្រអបអរជ័យជម្នះរត់ចូលទីលាន ក្រោយអាជ្ញាកណ្តាលបញ្ចប់ការប្រកួត កីឡាករ Olsen ត្រូវបានគេឃើញថាមានអ្នកគាំទ្រមួយចំនួន បានព្យាយាមច្រាននឹងប៉ុនប៉ង់វាយមកលើរូបគេ។ គ្រូបង្វឹក Aston លោក Steven Gerard ក្នុងសន្និសិទកាសែត... |
article_8837.txt | ម្ចាស់ជើងឯក Euro 2020 អ៊ីតាលីនឹងត្រូវជួបតទល់ជាមួយម្ចាស់ជើងឯក Copa America 2021 អាហ្សង់ទីន នៅក្នុងជំនួបដណ្តើមពានរង្វាន់អន្តរទ្វីប Finalissima នាកីឡដ្ឋាន Wembley ទីក្រុងឡុដ៍ថ្ងៃទី១ ឈានចូលទី២ខែមិថុនា វេលាម៉ោង ១:៤៥នាទីយប់(ម៉ោងនៅកម្ពុជា)។ | ជំនួបពាន Finalissima ជាការងើបឡើងវិញនៃពានរង្វាន់សម្រាប់ក្រុមជាម្ចាស់ពានមកពីទ្វីបអឺរ៉ុប និង អាម៉េរិកខាងត្បូង CONMEBOL-UEFA Cup of Champions។ ពានរង្វាន់អន្តរទ្វីបនេះ ធ្លាប់បានធ្វើឡើងតែ២ដងប៉ុណ្ណោះ ដោយក្នុងឆ្នាំ ១៩៨៥ ជាការប្រកួតរវាងបារាំងម្ចាស់ពាន Euro 1983 តទល់ជាមួយអ៊ុយរូហ្គាយ ម្ចាស់ពាន Copa America 1984 ដោយបារាំងឈ្នះ និង... |
article_8838.txt | សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ថ្ងៃទី៣០ ខែឧសភា បានចេញប្រកាសរបាយការណ៍ឯករាជ្យមួយស្តីពីការស៊ើបអង្កេតចុងក្រោយជុំវិញភាពវឹកវរដែលបានបង្កឡើងអំឡុងការប្រកួតជំនួបផ្តាច់ព្រ័ត្ររវាង Liverpool និង Real Madrid ក្នុងទីក្រុងប៉ារីស។ | ក្រុម Real Madrid បានស្វែងរកជ័យជម្នះជាថ្មីលើ Liverpool ក្នុងលទ្ធផល ១-០ ហើយក្លាយជាក្រុមដែលឈ្នះ UEFA Champions League រហូតដល់ទៅ១៤ សម័យកាល។ តែមុនការប្រកួតនៅកីឡដ្ឋាន Stade de France ត្រូវបានពន្យាពេលជាង១ម៉ោង ដោយសារតែអ្នកគាំទ្ររបស់ក្រុម Liverpool រាប់ពាន់នាក់ បានព្យាយាមសម្រុកចូលក្នុងកីឡដ្ឋាន ហើយអ្នកគាំទ្រខ្លះក្លែងបន្លំសំបុត្... |
article_8839.txt | បន្ទាប់ពី ចាញ់ វៀតណាម ១-០ នៅស៊ីហ្គេមលើកទី៣១ នាប្រទេសវៀតណាមថ្មីៗនេះ គ្រូបង្គោល ជម្រើសជាតិថៃ កោះហៅកីឡាករដែលប្រកបអាជីពនៅក្រៅប្រទេស ៧នាក់ វិលចូលស្រុកដើម្បីជួយក្រុមប្រកួតពានរង្វាន់ AFC ASIAN CUP U-23 Uzbekistan 2022 អ៊ូសបេគីស្ថាន ។ | ក្រុមជម្រើសជាតិថៃ ត្រូវប្រកួតពានរង្វាន់ AFC ASIAN CUP U-23 Uzbekistan 2022 នៅប្រទេស អ៊ូសបេគីស្ថាន ដោយត្រូវប៉ះ វៀតណាម នាថ្ងៃទី២ , ម៉ាឡេស៊ី ថ្ងៃទី ៥ និងកូរ៉េខាងត្បូង ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២ នៅកីឡដ្ឋាន Boonyodkor។ គ្រូបង្គោលក្រុមជម្រើសជាតិថៃ លោក Worrawoot Srimaka Thanawat បានកោះហៅ កីឡាករដែលលេងនៅបរទេសចំនួន ៧នាក់ឲ្យចូលម... |
article_884.txt | កាកបាទក្រហមអន្តរជាតិ ជំរុញឱ្យសហគមន៍អន្តរជាតិទាក់ទងទៅក្រុមតាលីបង់ដែលកំពុងកាន់កាប់នៅអាហ្វហ្គានីស្ថានដើម្បីដោះស្រាយវិបត្តិក្នុងប្រទេសនេះ។ អង្គការមួយនេះអះអាងថា ការពឹងផ្អែកតែលើក្រុមជំនួយគឺមិនអាចទប់ទល់នឹងវិបត្តិមនុស្សធម៌មួយនេះបានទេ។ | បន្ទាប់ពីពួកតាលីបង់វិលត្រឡប់មកកាន់អំណាចនៅអាហ្វហ្គានីស្ថានវិញតាំងពីខែសីហា ប្រទេសមួយនេះបានធ្លាក់ចូលទៅក្នុងវិបត្តិជាច្រើនរួមមានសេដ្ឋកិច្ចនិងមនុស្សធម៌ ដែលកើតឡើងក្រោយការផ្តួលរលំរដ្ឋាភិបាលចាស់និងការបញ្ចប់ភ្លាមៗជំនួយពីបរទេសរាប់ពាន់លានដុល្លា។ ទាក់ទិននឹងជំនួយដល់អាហ្វហ្គានីស្ថាន អគ្គនាយកនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម(ICRC... |
article_8840.txt | លោក Nasser Al-Khelaifi ប្រធានក្លិប Paris Saint Germain ថ្ងៃទី២៣ ខែឧសភា និយាយថា ប្រធានក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga លោក Javier Tebas ភ័យខ្លាចលីគកំពូលបារាំងមានសមត្ថភាពល្អជាង។ | អ្នកមានបារាំង PSG ទើបបន្តកិច្ចព្រមព្រៀងជាមួយកីឡាករវ័យក្មេង Kylian Mbappe បើទោះជាកន្លងមកជួបបញ្ហាហិរញ្ញវត្ថុក្ដី។ ការណ៍នេះ ធ្វើឱ្យប្រធានលីគកំពូលអេស្ប៉ាញ លោក Javier Tebas រិះគន់ខ្លាំង។ តបនឹងពាក្យរិះគន់នេះ ប្រធានក្លិបអ្នកមានបារាំង លោក Al-Khelaifi វាយបកថា លោក Tebas ភ័យខ្លាច Ligue 1 មានភាពល្អប្រសើជាង La Liga។ «ខ្ញុំគិតថាប្រ... |
article_8841.txt | លោក Roberto Mancini គ្រូបង្វឹកអ៊ីតាលី ថ្ងៃទី១ ខែមិថុនា សន្យាកែប្រែក្រុមជម្រើសជាតិអ៊ីតាលីឡើងវិញ ក្រោយពេលចាញ់អាហ្សង់ទីននៅពានអន្តរទ្វីប Finalissima ក្នុងលទ្ធផល ៣-០។ នេះជាការចាញ់លើកទីពីររបស់អ៊ីតាលីបន្ទាប់ពីការជម្រុះ World Cup។ | អាហ្សង់ទីនយកជ័យជម្នះលើអ៊ីតាលីលទ្ធផល ៣-០ ក្នុងកីឡដ្ឋាន Wembley ដើម្បីលើកពាន Finalissima ជាលើកទី២ ។ ប៉ុន្តែនេះជាការចាញ់ដ៏អាម៉ាស់សម្រាប់អ៊ីតាលីដែរ។ កាលពីខែមីនាអ៊ីតាលីបានប្រកួតចាញ់ម៉ាសេដ្វានខាងជើងនៅវគ្គជម្រុះពាក់កណ្តាលផ្តាច់ព័្រត្រ World Cup តំបន់អឺរ៉ុប ហើយខកខានទៅជុំផ្តាច់ព្រ័ត្រ World Cup នៅកាតា។ បើទោះបីអ៊ីតាលីឈ្នះពានរង្វ... |
article_8842.txt | ក្លិប Manchester United ស្ថិតក្រោមការគ្រប់គ្រងពីសំណាក់លោក Erik ten Hag នឹងមានភាពល្អអស្ចារ្យឡើងវិញ។ នេះបើតាមការលើកឡើងរបស់លោក Avram Glazer ថ្ងៃទី២៣ ខែឧសភា។ | លោក Ten Hag ត្រូវបានក្លិបបិសាចក្រហមតែងតាំងជាអ្នកចាត់ការថ្មី ដោយជំនួសគ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick ដែលដឹកនាំបានត្រឹម៦ខែ។ អតីតគ្រូបង្វឹកក្រុម Ajax Amsterdam ក៏បានបង្ហាញខ្លួនក្នុងជំនួប Man United ចាញ់ Crystal Palace លទ្ធផល ១-០ នាជំនួបចុងក្រោយ Premier League។ ក្រុម Man United ចាប់តាំងពីការចាកចេញរបស់លោក Sir Alex... |
article_8843.txt | Tottenham Hotspur ថ្ងៃទី៣១ ខែឧសភា ចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធ Ivan Perisic ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន បន្ទាបផុតកិច្ចសន្យាជាមួយក្រុម Inter Milan ។ | ខ្សែប្រយុទ្ធសញ្ជាតិក្រូអាស៊ី វ័យ៣៣ឆ្នាំ ទទួលបានកិច្ចសន្យាជាមួយក្រុមមាន់ខ្នាយមាសរយៈពេល ២ឆ្នាំ ហើយក៏ជាការជួបជុំគ្នាម្តងទៀតជាមួយលោក Antonio Conte។ លោក Conte និង Perisic ធ្លាប់ធ្វើការជាមួយគ្នានៅក្លិប Inter Milan កាលពីរដូវកាល ២០២០-២១។ នាទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ Tottenham Hotspur បានផ្តល់ប្រាក់ដល់លោក Conte ១៥០លានផោន(១... |
article_8844.txt | Liverpool នឹងមកវគ្គផ្តាច់ព្រ័ត្រ Champions League ម្ដងទៀត នៅឆ្នាំក្រោយ។ នេះជាការលើកឡើងរបស់អ្នកចាត់ការក្រុមហង្សក្រហម Jurgen Klopp ដែលប្រាប់ឱ្យអ្នកគាំទ្រ Liverpool ត្រៀមកក់សណ្ឋាគារ នៅទីក្រុងអ៊ីស្តង់ប៊ុល នាប្រទេសតួកគី សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League នារដូវកាលក្រោយ។ | Real Madrid បានយកឈ្នះ Liverpool ក្នុងលទ្ធផល ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុងប៉ារីស នៅកីឡដ្ឋាន Stade de France ប្រទេសបារាំង នាថ្ងៃទី២៩ ខែឧសភា ។ Real គ្រងជើងឯក Champions league លើកទី១៤ ។ Real បានរារាំងបំណង Liverpool មិនឱ្យលើកបី ក្នុងរដូវកាលនេះ ហើយក៏ជាបំបាក់ក្រុមអង់គ្លេសមួយនេះ ជាលើកទី២ នាជំនួបវគ្គផ្ដាច់ព្រ័ត្រ Champ... |
article_8845.txt | ទីបំផុត ក្រុមហ៊ុនដែលដឹកនាំដោយវិនិយោគិនអាម៉េរិកលោក Todd Boehly និងក្រុមហ៊ុនមូលធនឯកជន Clearlake Capital បានទិញយកក្លិប Chelsea ដោយជោគជ័យក្នុងតម្លៃ ៥,៣៦ពាន់លានដុល្លារអាម៉េរិក។ ប្រាក់ដ៏ច្រើនសន្ធឹកនេះ នឹងមិនត្រូវផ្តល់ឱ្យលោក Roman Abramovich ឡើយ ដោយត្រូវបរិច្ចាគដល់អង្គការសប្បុរសធម៌ ដើម្បីជួយជនរងគ្រោះក្នុងសង្គ្រាមនៅអ៊ុយក្រែន។ | ក្លិបតោខៀវ ត្រូវបានដាក់លក់នៅខែមីនា មុនពេលម្ចាស់មុនលោក Roman Abramovich ត្រូវបានដាក់ទណ្ឌកម្មជុំវិញទំនាក់ទំនងរបស់ខ្លួនជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ដែលបញ្ជាឱ្យរុស្ស៊ីបើកការលុកលុយលើអ៊ុយក្រែន ទាំងខុសច្បាប់អន្តរជាតិ។ សម្ព័ន្ធភាពមហាសេដ្ឋី Todd Boehly បានសម្រេចជោគជ័យរបស់ខ្លួនក្នុងការទិញយកភាគហ៊ុនធំ Chelsea ដោយប្រជែង... |
article_8846.txt | ក្លិប AC Monza ថ្ងៃទី៣០ ខែឧសភា បានឡើងមកកាន់ក្របខណ្ឌ Serie A ក្រោយយកឈ្នះក្រុម Pisa SC លទ្ធផលសរុបទាំងពីរជើង ៦-៤ នៅវគ្គ Play-Off ក្របខណ្ឌ Serie B។ នេះជាការមកកាន់ក្របខណ្ឌកំពូលអ៊ីតាលីលើកដំបូងក្នុងរយៈពេល ១១០ឆ្នាំនៃប្រវត្តិសាស្រ្តក្លិប។ | ជ័យជម្នះរបស់ក្លិប AC Monza កើតឡើងពីការប្រកួតវាយបកបានយ៉ាងល្អអំឡុងការប្រកួតជើងទី២។ ក្លិប Pisa SC បានស៊ុតគ្រាប់នាំមុខ ២គ្រាប់ត្រឹមតែរយៈពេល ៩នាទីដំបូងនៃវគ្គទីមួយដោយកីឡាករ Ernesto Torregrossa និង Hjortur Herrnannsson។ Monza វាយបក២គ្រាប់បង្កើនការនាំមុខវិញដោយកីឡាករ Jose Machin នាទី២០ និងកីឡាករ Chris Gytkjaer នាទី៧៩។ ប៉ុន្តែក... |
article_8847.txt | Vincent Kompany អតីតខ្សែការពារដ៏រឹងមាំរបស់ក្រុម Manchester City ថ្ងៃទី២៥ ខែឧសភា បានប្រកាសចែកផ្លូវគ្នាជាមួយក្លិប RSC Anderlecht បន្ទាប់ពីដឹកនាំរយៈពេល២រដូវកាល។ | Kompany ចូលរួមជាមួយក្លិប Anderlecht ក្នុងនាមជាកីឡាករ និងជាអ្នកចាត់ការក្នុងឆ្នាំ២០១៩ មុនពេលប្រកាសចូលនិវត្តន៍ក្នុងនាមជាកីឡាករក្នុងឆ្នាំ២០២០។ ក្រោយចូលនិវត្តន៍ Kompany បានក្លាយជាអ្នកចាត់ការ Anderlecht ពេញសិទ្ធិ ហើយជួយក្រុមបញ្ចប់ចំណាត់លេខ៣ នៅលីគ First Division A របស់បែលហ្ស៊ិក។ យ៉ាងណាមិញក្នុងពេលថ្មីៗនេះ អតីតខ្សែការពារវ័យ៣៦ឆ្... |
article_8848.txt | Sergio Perez ដណ្តើមបានជ័យជម្នះក្នុងការប្រណាំងរថយន្ត Formula One លើកដំបូងក្នុងរដូវកាល២០២២ នៅទីលានប្រទេសម៉ូណាកូ ក្នុងកម្មវិធី Monaco Grand Prix នៅថ្ងៃទី២៩ ខែឧសភា។ តាមរយៈជ័យជម្នះនេះ Perez បានជួយក្រុម Red Bull ឈ្នះការប្រណាំងជាលើកទី៥ ចំណោមការប្រកួតទាំង៧លើក។ | Perez ដែលបើកបរឱ្យក្រុម Red Bull បានទៅដល់ទីមុនគេ នាការប្រណាំងនៅទីលាន Circuit de Monaco ដោយប្រើថេរវេលា១ម៉ោង ៥៦នាទី និង៣០វិនាទី។ Carlos Sainz របស់ក្រុម Ferrari បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ខណៈលេខ៣បានទៅម្ចាស់ការពារតំណែងជើងឯក Max Verstappen និងជាមិត្តរួមក្រុម Red Bull។ ឆ្លងកាត់ការប្រកួត៧លើកចុងនៅរដូវកាលថ្មីនេះ Perez ទើបរកបានជ័... |
article_8849.txt | សម្ព័ន្ធភាពមហាសេដ្ឋីអាម៉េរិក Todd Boehly ដែលបានស្នើទិញក្លិប Chelsea តម្លៃ ៥,២ពាន់លានដុល្លារ ដើមខែឧសភា ទទួលបានការយល់ព្រមពីសំណាក់ Premier league និងរដ្ឋាភិបាលអង់គ្លេសហើយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអង់គ្លេសថ្ងៃទី២៤ ខែឧសភា។ | ក្លិបតោខៀវទទួលបានសិទ្ធិអាជ្ញាប័ណ្ណពិសេស ក្នុងការទិញលក់ក្លិប ប៉ុន្តែអាជ្ញាប័ណ្ណនោះ និងផុតកំណត់នៅថ្ងៃទី៣១ ខែឧសភា។ ការលក់ក្លិប Chelsea ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយមានភាពរាំងស្ទះ ព្រោះរដ្ឋាភិបាលអង់គ្លេសភ័យខ្លាច Roman Abramovich ទទួលបានចំណែកពីការលក់ ប៉ុន្តែការលក់ក្លិប Chelsea ក៏ត្រូវរំពឹងរួចរាល់ក្នុងសប្តាហ៍នេះដែរ។ ទោះ... |
article_885.txt | ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី ២៦ ខែវិច្ឆិកា បាននិយាយថាប្រទេសផ្សេងៗ ត្រូវតែដើរតាមគន្លងសប្បុរសធម៌របស់អាម៉េរិក ហើយបរិច្ចាគវ៉ាក់សាំងកូវីដ-១៩បន្ថែមដល់ប្រទេសខ្វះខាត។ ការលើកឡើងរបស់ប្រធានាធិបតីអាម៉េរិករូបនេះ ធ្វើឡើងស្របពេលដែលពិភពលោកកំពុងជួបប្រទះនឹងវីរុសបង្កកូវីដ-១៩ បំប្លែងថ្មី។ | «ជំងឺរាលដាលនេះនឹងមិនអាចបញ្ចប់ទេ រហូតដល់ប្រជាជនលើពិភពលោកទទួលបានការចាក់វ៉ាក់សាំង»។ លោក ចូ បៃឌិន បានលើកឡើងនៅថ្ងៃទី ២៦ ខែវិច្ឆិកា ក្នុងសេចក្តីថ្លែងការណ៍មួយពីកោះ Nantucket ដែលជាកន្លែងដែលលោកកំពុងអបអរបុណ្យ Thanksgiving។ មេដឹកនាំអាម៉េរិករូបនេះ ក៏បានអំពាវនាវឱ្យប្រទេសនានាចែករំលែកបច្ចេកវិទ្យាផលិតវ៉ាក់សាំង និងឈប់ខ្វល់ពីរឿងកម្មសិទ្... |
article_8850.txt | រដូវកាល ២០២១-២២ សម្រាប់ Liverpool ជាក្រុមដែលឈ្នះពានរង្វាន់ EFL Cup និង FA Cup ហើយបញ្ចប់ចំណាត់ថ្នាក់លេខ២ មាន៩២ពិន្ទុ នៅ Premier League ពិន្ទុក្រោម Manchester City ត្រឹម១ ពិន្ទុ។ Liverpool បរាជ័យក្នុងការដណ្តើមពានរង្វាន់ Premier League ដែលពួកគេរំពឹងថាជាពានទី៣ ក្នុងឆ្នាំនេះ បានរសាត់ឆ្ងាយ។ | មុនឈានជើងមកកាន់វគ្គផ្តាច់ព្រ័ត្រ Champions League នេះ Liverpool ទម្លាក់ក្រុម Inter Milan លទ្ធផល ២-១ វគ្គ១៦ក្រុម, Benfica លទ្ធផល ៦-៤ វគ្គ៨ក្រុម, Villarreal លទ្ធផល ៥-២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណែក Real Madrid មកកាន់វគ្គផ្តាច់ព្រ័ត្រនេះក្នុងនាមជាក្រុមម្ចាស់ជើងឯក La Liga រដូវកាលនេះ និង ពានរង្វាន់ Spain Super Cup។ Re... |
article_8851.txt | ក្លិប AS Roma ជួបតទល់ក្លិប Feyenoord នាជំនួបវគ្គផ្តាច់ព្រ័ត្រ Europa Conference League វេលាម៉ោង ២យប់ (ម៉ោងនៅកម្ពុជា)រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែឧសភា ។ មុនការប្រកួតមកដល់លោក Jose Mourinho និយាយថាបើឈ្នះពាននេះប្រៀបដូចជាការបញ្ចប់ដំណើរផ្សងព្រេងរបស់ Roma ដែរ។ | Roma មុនឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ បានបំបាក់ក្រុម Leicester City មកពីអង់គ្លេសនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឯ Feyenoord បានបំបាក់ក្រុមខ្លាំង Olympique de Marseille របស់បារាំង។ Roma ក៏បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ នៅ Serie A រដូវកាលនេះ ហើយបានកៅអី Europa League រដូវកាលក្រោយ។ កាលពីមុនលោក Mourinho ក៏បានបញ្ជាក់ម្តងរួចហើយថ... |
article_8852.txt | លោក Ralf Rangnick បោះបង់តួនាទីជាអ្នកប្រឹក្សាយោបល់របស់ក្លិប Manchester United ដោយចង់ផ្ដោតលើតួនាទីថ្មីនៅជម្រើសជាតិអូទ្រីសវិញ។បើ តាមសេចក្តីថ្លែងការណ៍ក្លិបបិសាក្រហមនាថ្ងៃទី២៩ ខែឧសភា។ | លោក Rangnick បានយល់ព្រមទទួលការងារជាអ្នកចាត់ការក្រុមជម្រើសជាតិអូទ្រីសក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ កាលពីចុងខែមេសាកន្លងទៅនេះ។ ទោះទទួលការងារថ្មីលោក Rangnick ក៏បាន អះអាងថាលោកយល់ព្រមទទួលការងារជាអ្នកប្រឹក្សាយោបល់ក្លិប Man United កិច្ចសន្យា២ឆ្នាំ។ ប៉ុន្តែក្នុងសប្តាហ៍នេះ លោកបែរជាប្រកាសបោះបង់ការងារនៅបិសាចក្រហម។ «យើងពិតជាអរគុណទៅកា... |
article_8853.txt | លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ថ្ងៃទី២៥ ខែឧសភា និយាយថា ប្រកួតក្នុងកីឡដ្ឋានដែលគ្មានអ្នកទស្សនាជារឿងអាម៉ាស់បំផុត។ លោក Southgate ក៏ទាមទាឱ្យអ្នកគាំទ្រកែប្រែទម្លាប់អាក្រក់រត់ចូលក្នុងទីលានដែលកើតមានឡើងនាចុងរដូវកាលនេះ។ | ក្រុមអង់គ្លេសត្រូវបានស្នើឱ្យប្រកួតក្នុងទឹកដីរបស់ខ្លួន ២ប្រកួតដោយគ្មានអ្នកគាំទ្រចូលទស្សនា ក្នុងកម្មវិធីប្រកួតរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA។ ការហាមឃាត់នេះកើតឡើង ដោយសារការបង្កហិង្សាពីសំណាក់អ្នកគាំទ្រអង់គ្លេសនៅក្រៅទីលាន នឹងភាពគ្មានសណ្តាប់ធ្នាប់ ចាប់តាំងពីការប្រកួតពានរង្វាន់ Euro 2020 ផ្តាច់ព្រ័ត្រមក។ អង់គ្លេសនឹងស្វាគមន៍អ... |
article_8854.txt | អ្នកគាំទ្រក្លិប Saint Etienne ថ្ងៃទី២៩ ខែឧសភា បានរត់ចូលអុកឡុកក្នុងទីលានប្រកួត បន្ទាប់ពីក្រុមចាញ់ការប្រកួតទល់ក្រុម AJ Auxerre ក្នុងជំនួប Play-off ដើម្បីរក្សាកៅអី Ligue 1។ | ជំនួប Play-off រវាង Saint Etienne ក្រុមមកពី Ligue 1 និងក្រុម AJ Auxerre ក្រុមមកពី Ligue 2 កាលពីជើងទីមួយបញ្ចប់ដោយលទ្ធផលស្មើ ១-១។ មកដល់ជើងទីពីរក្ រុមទាំងពីរក៏បានបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១ ដដែល សរុបទាំងពីរជើងស្មើ ២-២ ។ ក្រុមទាំងពីរឈានជើងដល់ការស៊ុតបាល់ពិន័យ១១ ម៉ែត្រកាត់សេចក្តី។ ក្រុម Auxerre យកជ័យជម្នះដោយបាល់កាត់សេចក្តីលើ S... |
article_8855.txt | លោក Jose Mourinho បានអបអរសមិទ្ធផលជាប្រវត្តិសាស្ត្រខ្លួន ក្រោយក្លាយជាអ្នកចាត់ការដំបូងបំផុត ដែលដឹកនាំក្រុមឈ្នះជើងឯកពានកំពូលទាំង៣នៅអឺរ៉ុប តាមរយៈការជួយការ AS Roma លើកពាន UEFA Europa Conference League។ Mourinho ក៏ជាអ្នកចាត់ការទី២ក្នុងពិភពបាល់ទាត់ ដែលឈ្នះពានរង្វាន់អឺរ៉ុបធំៗចំនួន៥ផងដែរ បន្ទាប់ពីលោក Giovanni Trapattoni។ | Mourinho បានដឹកនាំក្រុម Roma យកឈ្នះ Feyenoord ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានកម្រិតទី៣អឺរ៉ុប Conference League នៅរាត្រីថ្ងៃទី២៥ ខែឧសភា។ Conference League ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (EUFA) បង្កើតឡើងនៅរដូវកាល ២០២១-២២នេះ។ នៅរដូវកាលដំបូង Conference League ត្រូវបានក្រុមអ៊ីតាលី Roma ដណ្តើមបានយកគ្រប់... |
article_8856.txt | Real Madrid, AC Milan និង Paris Saint-Germain សុទ្ធតែឈ្នះជើងឯកលីគកំពូលរៀងខ្លួននៅរដូវកាល ២០២១-២២នេះ។ អ្វីដែលពិសេសក្រុមទាំងបីបញ្ចប់កំណត់ត្រាលីគ ក្នុងចំនួនពិន្ទុ ចំនួនស្មើ ចាញ់ និងឈ្នះដូចគ្នាទាំងអស់។ | Real Madrid បានគ្រងតំណែងជើងឯក La Liga រដូវកាល ២០២១-២២នេះ និងជាការឈ្នះពានលីគកំពូលអេស្ប៉ាញលើក៣៥ច្រើនជាងគេជាកំណត់ត្រា ដោយនាំមុខគូប្រជែង Barcelona ចំនួន៩លើក។ AC Milan លើកពានលីគកំពូលអ៊ីតាលី Serie A សារជាថ្មីក្រោយអាន់ខាន១១រដូវកាល ពោលចាប់តាំងពីរដូវកាល ២០១០១១មក។ AC Milan ត្រូវប្រជែងជាមួយ Inter Milan រហូតដល់ជំនួបចុងក្រោយ ដោយមាន... |
article_8857.txt | Real Madrid បានយកឈ្នះLiverpool ១-០ នាវគ្គផ្តាច់ព្រ័ត្រ UEFA Champions league នៅកីឡដ្ឋាន Stade de France ប្រទេសបារាំង នាថ្ងៃទី២៩ ខែឧសភា ។ Real គ្រងជើងឯក Champions league លើកទី១៤ ។ | ការប្រកួតនៅតង់ទី១ ខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីប Salah បានប្រើបច្ចេកទេសយកជើងប៉ែងបាល់ទៅទី Real នៅនាទី១០ ប៉ុន្តែត្រូវបានអ្នកចាំទីសង្គ្រោះបាន មុននឹង Mane ស៊ុតមួយជើងទៀតទៅបុកបង្គោលទី Real នៅនាទី២១។ឈានដល់នាទី៣៤ Salah មានឱកាសតែតបាល់ម្ដងទៀត ក្រោយពីខ្សែការពារស្លាបស្ដាំ Arnold បញ្ជូនបាល់មក ប៉ុន្តែអ្នកចាំទី Coutios នៅតែជួយសង្គ្រោះបា... |
article_8858.txt | លោក Erik Ten Hag អ្នកចាត់ការទូទៅថ្មីក្លិប Manchester United ថ្ងៃទី២៣ ខែឧសភា រំពឹងថា កីឡាករ Donny Van de Beek មកចូលរួមក្លិបវិញ និងធ្វើការងារជាមួយកីឡាករនានាដូចជា Cristiano Ronaldo និងខ្សែការពារ Harry Maguire ដោយអ្នកទាំងបីស្ថិតក្នុងគម្រោងរបស់លោកសម្រាប់រដូវកាលក្រោយ។ | Van de Beek ក្នុងរដូវកាល ២០២១-២២ បានចំណាយពេលសឹងពាក់កណ្តាលរដូវកាលលេងឱ្យក្លិប Everton ក្នុងនាមកីឡាករខ្ចីជើង។ ថ្ងៃប្រកួតចុងក្រោយ រូបគេបានស៊ុតបំប៉ោងសំណាញ់ទីក្រុម Arsenal ១គ្រាប់។ ខ្សែបម្រើសញ្ជាតិហូឡង់ នឹងត្រលប់មកជំរំហ្វឹកហាត់របស់បិសាចក្រហមវិញក្រោមបញ្ចប់ការខ្ចីជើងពី Everton ហើយរូបគេក្លាយជាកីឡាករស្ថិតក្រោមការគ្រប់គ្រងរបស់លោក... |
article_8859.txt | ម្ចាស់ជើងឯក Copa America អាហ្សង់ទីនដណ្តើមបានជើងឯកអន្តរទ្វីប Finalissima ឆ្នាំ២០២២ បន្ទាប់ពីឈ្នះម្ចាស់ជើងឯក Euro 2020 អ៊ីតាលីក្នុងលទ្ធផល ៣-០។ | ជំនួបរវាងម្ចាស់ជើងឯកអាម៉េរិកឡាទីន និងជើងឯកអឺរ៉ុបនេះ ធ្វើឡើងនៅកីឡដ្ឋាន Wembley នៅរាត្រីថ្ងៃទី១ ខែមិថុនា ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ ៨៧០០០នាក់។ Lautaro Martinez, Angel Di Maria និង Paulo Dybala ធ្វើបានមួយគ្រាប់ម្នាក់សម្រាប់ក្រុមអាហ្សង់ទីន ដើម្បីយកឈ្នះអ៊ីលី។ សម្រាប់អ៊ីតាលី នេះជាការខកចិត្តលើកទី២ បន្ទាប់ពីពួកគេខកខានកៅអ... |
article_886.txt | អ្នកការទូតអាម៉េរិកទទួលបន្ទុកប្រចាំតំបន់អាស៊ីបូព៌ា ទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ានចំនួន ៤ រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងថៃ នៅចុងសប្តាហ៍នេះ។ ដំណើរទស្សនកិច្ចនេះធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានសន្យាពង្រឹងគោលជំហរនៅអាស៊ីអាគ្នេយ៍ ដ្បិតជាសមរភូមិដ៏សំខាន់ក្នុងការប្រកួតប្រជែងឥទ្ធិពលជាមួយចិន។ | លោក Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកតំបន់អាស៊ីបូព៌ា នឹងធ្វើទស្សនកិច្ចនៅ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងថៃ ចាប់ពីថ្ងៃទី ២៧ ខែ វិច្ឆិកា រហូតដល់ថ្ងៃទី ៤ ខែ ធ្នូ។ កម្ពុជាដែលជាប្រធានផ្លាស់វេនថ្មីរបស់អាស៊ានមិនបានស្ថិតក្នុងគោលដៅទស្សនកិច្ចរបស់លោក Kritenbrinkឡើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រ... |
article_8860.txt | ការទិញលក់ក្លិប Chelsea ក្នុងតម្លៃ ៥,២ពាន់លានដុល្លារទៅឱ្យម្ចាស់ថ្មីដែលជាសម្ព័ន្ធគ្រប់គ្រងដោយមហាសេដ្ឋីអាម៉េរិក Todd Boehly រំពឹងទទួលបានការយល់ព្រមពីរដ្ឋាភិបាលអង់គ្លេសក្នុងសប្តាហ៍នេះ។ នេះបើតាមសារព័ត៌មាន The Guardian ថ្ងៃទី២៣ ខែឧសភា។ | គម្រោងទិញក្លិប Chelsea ពីសំណាក់សម្ព័ន្ពគ្រប់គ្រងដោយលោក Todd Boehly ឈានដល់ដំណាក់កាលចុងក្រោយ បន្ទាប់ជួបបញ្ហារាំងស្ទះខ្លះ ពិសេសការបារម្ភថា ម្ចាស់ក្លិបចាស់ Roman Abramovich អាចបានចំណែកខ្លះនោះ។ ទោះជាយ៉ាងនេះក្តី បន្ទាប់ពីមានការពិភាក្សាក្នុងចំណោមជួររដ្ឋាភិបាលអង់គ្លេសរួចមក ជាមួយការផ្ដល់ទំនុកចិត្តថា Abramovich បានយល់ព្រមធ្វើតាម... |
article_8861.txt | លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង ថ្ងៃទី១ ខែមិថុនា បានចាកចេញពីជំរំហ្វឹកហាត់របស់ក្រុមភ្លាមៗ បន្ទាប់ពីទទួលដំណឹងស្លាប់របស់ឪពុកលោក។ នេះបើតាមការប្រកាសរបស់ប្រធានសហព័ន្ធបាល់ទាត់បារាំងលោក Noel Le Graet។ | ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិបារាំង ត្រូវជំនួសដោយគ្រូជំនួយលោក Guy Stephan ខណៈគេហទំព័រផ្លូវការរបស់ក្រុមបានបង្ហោះរូបក្រុមកីឡាករឈរជួបជុំដោយស្ងប់ស្ងាត់លើទីលានហ្វឹកហាត់។ មាន់គកបារាំងកំពុងតែត្រៀមខ្លួន សម្រាប់ការប្រកួតពានរង្វាន់ Nations League ចំនួន៤ប្រកួត ក្នុងខែមិថុនានេះ ដោយត្រូវទទួលដាណឺម៉ាក នៅថ្ងៃទី៣ មិថុនា បន្ទាប់មកប៉ះក... |
article_8862.txt | រដ្ឋាភិបាលព័រទុយហ្គាល់ យល់ព្រមអនុញ្ញាតឱ្យមហាសេដ្ឋីរុស្ស៊ីលោក Roman Abramovich ដែលបានក្លាយជាប្រជាជនព័រទុយហ្គាល់កាលពីឆ្នាំ ២០២១ កន្លងទៅ ហើយកំពុងរងទណ្ឌកម្មពីទ្វីបអឺរ៉ុប អាចលក់ក្លិប Chelsea របស់ខ្លួនបាន។ នេះបើតាមរដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់ ថ្ងៃទី២៦ ខែឧសភា។ | កាលពីពេលថ្មីៗកន្លងទៅ រដ្ឋាភិបាលអង់គ្លេស និងក្របខណ្ឌ Premier league ក៏បានសម្រេចយល់ព្រមអនុញ្ញាតដល់ការលក់ក្លិប Chelsea ទៅកាន់សម្ព័ន្ធភាពមហាសេដ្ឋី Todd Boehly។ អង់គ្លេសបារម្ភលោក Abramovich ទទួលបានចំណែកខ្លះពីការលក់។ យ៉ាងណាមិញភាពរាំងស្ទះនាប៉ុន្មានសប្តាហ៍ចុងក្រោយ ជាប់ទាក់ទងបញ្ហាមហាសេដ្ឋីរុស្ស៊ីកាន់លិខិតឆ្លងដែនជាជនជាតិព័រទុយហ្... |
article_8863.txt | គម្រោងបង្កើតពានរង្វាន់អន្តរទ្វីបរបស់ក្រុមស្រ្តី Finalissima ត្រូវបានប្រកាសយល់ព្រមដោយសហព័ន្ធ UEFA និង CONMEBOL ក្រោយការប្រកួតរបស់ក្រុមអាហ្សង់ទីន និងអ៊ីតាលី ទទួលបានជោគជ័យ។ | អាហ្សង់ទីនបានបំបាក់អ៊ីតាលីលទ្ធផល ៣-០ នៅកីឡដ្ឋាន Wembley កាលពីថ្ងៃទី១ ខែមិថុនា ដែលជាជំនួបរវាងម្ចាស់ Copa America 2021 ទល់និងម្ចាស់ Euro 2020។ ការបង្ហាញទម្រង់លេងរបស់ក្រុមអាហ្សង់ទីនទល់អ៊ីតាលី បានធ្វើឱ្យអ្នកចូលទស្សនាជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសពីសហព័ន្ធទាំងពីរ។ មកដល់ថ្ងៃទី៣ ខែមិថុនានេះ UEFA និង CONMEBOL បានប្រ... |
article_8864.txt | Max Verstappen ម្ចាស់ការពារតំណែងជើងឯកកីឡាប្រណាំងរថយន្ត Formula One បានបង្ហាញភាពខ្លាំងរបស់ខ្លួន ក្រោយបន្តជ័យជម្នះជាលើកទី៤ ក្រោយឈ្នះការប្រណាំងនៅទីលានទី៦ ក្នុងកម្មវិធី PIRELLI GRAN PREMIO DE ESPANA ប្រទេសអេស្ប៉ាញ។ | នាការប្រណាំងទីលានទី៦រដូវកាលឆ្នាំ២០២២ ដែលធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា Verstappen ដែលបើកបរឱ្យក្រុម Red Bull បានប្រជែងឈ្នះមិត្តរួមក្រុមខ្លួន Sergio Perez ដើម្បីបញ្ចប់ទីមុនគេ។ អ្នកប្រណាំងសញ្ជាតិហូឡង់រូបនេះ សម្រេចបានដោយប្រើថេរវេលា ១ម៉ោង ៣៤នាទី និង២៤វិនាទី។ George Russell របស់ក្រុម Mercedes ធ្វើបានក្នុងចំណាត់ថ្នាក់ទី៣ ខណៈ Lewis ... |
article_8865.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ុយក្រែនបន្តឡើងទៅជួបវែល៍នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមកៅអីទៅ FIFA World Cup នៅប្រទេសកាតា ក្រោយយកឈ្នះស្កុតឡែនក្នុងវគ្គជម្រុះ play-off ក្នុងលទ្ធផល ៣-១ នៅយប់ថ្ងៃទី១ ខែមិថុនា។ | Andriy Yarmolenko ជាអ្នកសម្រេចទីគ្រាប់នាំមុខឱ្យអ៊ុយក្រែននៅនាទី៣៣ មុនពេល Roman Yaremchuk បន្ថែមគ្រាប់ទីពីរនៅនាទី៤៩។ ខណៈការប្រកួតដំណើរការដល់នាទី៧៩ Callum McGregor តាមបានមួយគ្រាប់វិញសម្រាប់ស្កុតឡែន។ យ៉ាងណាឈានដល់នាទី៩០+៥ទៅហើយ អ៊ុយក្រែនបន្ថែមបានមួយគ្រាប់ទៀតដែលធ្វើបានពីសំណាក់កីឡាករ Artem Dovbyk។ ជ័យជម្នះនៅវគ្គ play-off នាកីឡ... |
article_8866.txt | ចិន បានដកខ្លួនចេញពីការធ្វើជាម្ចាស់ផ្ទះ AFC Asian Cup 2023 កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (Asian Football Confederation ) ហៅកាត់ថា AFC បានប្រកាសដាក់ដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះការប្រកួតនេះ ជំនួសចិន។ | AFC បានអញ្ជើញប្រទេស ដែលមានបំណងចង់ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត AFC Asian Cup 2023 ចូលរួមក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះជំនួសប្រទេសចិន ដែលសុំដកខ្លួនចេញវិញ ក្រោមហេតុផលថា ទីក្រុង Han Zhou ជាកន្លែងរៀបចំប្រកួតនោះ ផ្ទុះរាលដាលជំងឺកូវីដ-១៩ខ្លាំង។ កិច្ចប្រជុំលើកទី៣២ នៃសហព័ន្ធកីឡាបាល់ទាត់អាស៊ី (32nd AFC Congress 2022) នាថ្ងៃទី១៨ ... |
article_8867.txt | ក្រោយជួយក្រុម AS Roma លើកពាន Europa Conference League ថ្ងៃទី២៥ខែឧសភា លោក Jose Mourinho បង្ហាញអារម្មណ៍រំភើបខ្លាំង។ លោកបាននិយាយថាជារឿងពិសេសបំផុតនិង ជាប្រវត្តិសាស្រ្តក្នុងអាជីពដែលឈ្នះពានរង្វាន់កំពូលរបស់អឺរ៉ុប៥ដង។ | AS Roma យកឈ្នះលើក្រុម Feyenoord លទ្ធផល ១-០ ដោយកីឡាករ Nicolo Zaniolo ជាអ្នកស៊ុតបំប៉ោងសំណាញ់ទី នាទី៣២ ក្នុងកីឡដ្ឋាន Kombetare Arena ប្រទេសអាល់បានី។ នេះជាពានរង្វាន់ទ្វីបអឺរ៉ុបទី៥ របស់លោក Jose Mourinho ។ លោក Mourinho ធ្លាប់ដឹកនាំ FC Porto ឈ្នះពាន UEFA Champions league និង UEFA Cup, ក្រុម Inter Milan ឈ្នះ Champions League។ ... |
article_8868.txt | Rafa Nadal បានបង្កើតកំណត់ត្រាថ្មីមួយ ក្រោយទទួលបានជ័យជម្នះក្នុងការប្រកួតកីឡាវាយកូនបាល់កម្រិត Grand Slam លើកទី៣០០ បន្ទាប់ពីយកឈ្នះ Corentin Moutet ក្នុងលទ្ធផល ៦-៣ ៦-១ និង ៦-៤ ដើម្បីកក់កៅអីទៅជុំទី៣ ពានរង្វាន់ French Open។ | Nadal បានទម្លាក់កីឡាករម្ចាស់ផ្ទះបារាំង Moutet នៅជុំទី២ពានរង្វាន់ French Open នៅថ្ងៃទី២៥ ខែឧសភា។ Nadal គ្រងជើងឯកលើទីលានដីក្រហម Roland Garros នេះច្រើនជាងគេបំផុតចំនួន១៣លើក ក្នុងចំណោមពានដែលរួបគេឈ្នះទាំង២១ក្នុងកម្រិត Grand Slam។ កំពូលអ្នកវាយកូនបាល់សញ្ជាតិអេស្ប៉ា វ័យ៣៥ឆ្នាំរូបនេះ ក្លាយជាកីឡាករអាជីពនៅឆ្នាំ២០០១។ រយៈពេល២១ឆ្នាំ ... |
article_8869.txt | Nottingham Forest បានឡើងមកកាន់ក្របខណ្ឌ Premier League វិញ ក្រោយទទួលជ័យជម្នះ ១-០ លើ Huddersfield Town នាការប្រកួតផ្តាច់ព្រ័ត្រវគ្គ Play-off នៃក្របខណ្ឌ Championship នៅកីឡដ្ឋាន Wembley។ នេះជាការត្រឡប់ចូលក្របខណ្ឌកំពូលវិញក្រោយរង់ចាំអស់២៣ឆ្នាំ។ | ជ័យជម្នះរបស់ Nottingham Forest កើតឡើងដោយសារគ្រាប់បាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Levi Colwill នៅនាទី៤៣ ហើយលទ្ធផល ១-០ ត្រូវបានរក្សារហូតដល់បញ្ចប់ការប្រកួត។ Nottingham Forest ជាអតីតជើងឯកអឺរ៉ុប European Cup ពីរសម័យកាល (ឆ្នាំ១៩៧៩ និងឆ្នាំ១៩៨០) និងជាម្ចាស់ជើងឯកលីគកំពូលអង់គ្លេសឆ្នាំ១៩៧៨។ ការបង្ហាញខ្លួនចុងក្រោយរបស់ពួកគេនៅ Premi... |
article_887.txt | កាលពីថ្ងៃពុធ លោក Amir Khan Muttaqi រដ្ឋមន្ត្រីការបរទេសតាលីបង់ (Taliban) នៃប្រទេសអាហ្វហ្គានីស្ថានបានសរសេរ «លិខិតចំហ» មួយច្បាប់ ទៅកាន់សភាសហរដ្ឋអាមេរិក ដោយបានព្រមានថានឹងមានជនភៀសខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់ពីប្រទេសអាហ្វហ្គានីស្ថាន ប្រសិនបើសហរដ្ឋអាមេរិកមិនបញ្ឈប់ការបង្កកទ្រព្យសម្បត្តិជាង ៩ ពាន់លានដុល្លារអាមេរិកនៅក្នុងធនាគារកណ្ត... | លោក Muttaqi បានសរសេរថា ការដាក់ទណ្ឌកម្ម «មិនត្រឹមតែបានធ្វើឱ្យអន្តរាយ» ដល់ពាណិជ្ជកម្មនិងអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផ្លាញដល់ជំនួយមនុស្សធម៌សម្រាប់ពលរដ្ឋអាហ្វហ្គានីស្ថានរាប់លាននាក់ផងដែរ។ លោក Muttaqi បាននិយាយថា រដ្ឋាភិបាលរបស់លោកបានធ្វើឱ្យប្រទេសអាហ្វហ្គានីស្ថានមានស្ថិរភាពនយោបាយនិងសន្តិសុខ ចាប់តាំងពីក្រុមរបស់លោកបាន... |
article_8870.txt | Rafael Nadal ទម្លាក់គូប្រជែងចាស់ Novak Djokovic ដើម្បីឡើងទៅវក្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open។ Nadal ដែលជាស្តេចតារាងដីក្រហម (Claycourt) នេះ ធ្លាប់ធ្លាក់ក្រោមស្នាដៃ Djokovic នៅវគ្គ១/២ផ្តាច់ព្រ័ត្រកាលពីឆ្នាំមុន។ | នាជំនួបវគ្គ៨នាក់ចុងក្រោយនៅក្រុងប៉ារីស នាថ្ងៃទី៣១ ខែឧសភា Nadal បានយកឈ្នះ Djokovic ក្នុងលទ្ធផល ៦-២ ៤-៦ ៦-២ និង ៧-៦(៤)។ នេះជាការសងសឹកបានសមេ្រចរបស់កីឡាករអេស្ប៉ាញលើកីឡាស៊ែប៊ី។ Djokovic អ្នកវាយកូនបាល់លេខ១ពិភពលោក ធ្លាប់បានទម្លាក់ Nadal ដែលជាម្ចាស់ពាន French Open នេះច្រើនជាងគេ នៅវគ្គកណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំមុន រហូតបន្តឈ្ន... |
article_8871.txt | កីឡាករ Kurt Zouma ខ្សែការពារក្លិប West Ham United ថ្ងៃទី១ ខែមិថុនា ត្រូវបានតុលាការបញ្ជាឱ្យអនុវត្តសេវាសហគមន៍រយៈពេល ១៨០ ម៉ោង ហើយហាមឃាត់មិនឱ្យចិញ្ចឹមសត្វឆ្មារយៈពេល៥ឆ្នាំ ចំពោះការប្រើអំពើហិក្សាលើសត្វឆ្មាចិញ្ចឹមរបស់គេ។ | កាលពីខែកុម្ភៈខ្សែការពារ Kurt Zouma ត្រូវបានរងការចោទប្រកាន់ពីអង្គការសប្បុរសធម៌សុខុមាលភាពសត្វប្រចាំប្រទេសអង់គ្លេស ក្រោយប្អូនប្រុសរបស់គេ Yoan Zouma បានបង្ហោះឃ្លីបវីដេអូដែលបង្ហាញថា Zouma បានប្រើជើងទាត់ និងយកដៃទះឆ្មារបស់គេ។ ខ្សែការពាររបស់ West Ham ក៏ត្រូវបានរងការពិន័យប្រាក់ប្រមាណ ៣១២,០០០ ដុល្លារផងដែរពីបញ្ហាហិង្សានេះ។ បើតាមស... |
article_8872.txt | កីឡាករ Gianmarco Tamberi និង Mutaz Essa Barshim អត្តពលិកដែលឈ្នះមេដាយមាសស្ទួនផ្នែកលោតកម្ពស់បុរសនៅអូឡាំពិកតូក្យូ ថ្ងៃទី១២ ខែឧសភា បាននិយាយថា ពួកគេនឹងមិនមានការចែករំលែកមេដាយគ្នាម្តងទៀតឡើយ បើសិនត្រូវប្រកួតគ្នាទៀត។ | «យើងបាននិយាយគ្នាអំពីរឿងនេះរួចហើយ ហើយរឿងនេះនឹងមិនអាចកើតឡើងម្តងទៀតឡើង។»។ កីឡាករសញ្ជាតិអ៊ីតាលី Tamberi និយាយបែបនេះមុនជំនួបប្រកួតលើកដំបូងទល់កីឡាករ Barshim ជាថ្មីនៅការប្រកួត Doha Diamond League ថ្ងៃទី១២ ខែឧសភា។ អំឡុងការប្រកួតវិញ្ញាសារលោតកម្ពស់នាទីក្រុងតូក្យូ កីឡាករទាំងពីរបានប្រកួតដោយលោតបានកំពស់ ២,៣៧ម៉ែត្រស្មើគ្នា ហើយមិនអាច... |
article_8873.txt | កិច្ចចរចារវាង Manchester City និង Borussia Dortmund លើការផ្ទេរខ្សែប្រយុទ្ធ Erling Haaland ខិតជិតជោគជ័យហើយ។ ៧៨លានដុល្លារ អាចជាតម្លៃខ្លួន Haaland ដើម្បីចាកចេញពីអាល្លឺម៉ង់ទៅកាន់ទឹកដីអង់គ្លេស។ | បើតាមការផ្សាយរបស់កាសែត dailymail ខ្សែប្រយុទ្ធឆ្នើម Haaland បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Man City ហើយ ដោយរង់ចាំតែកិច្ចព្រមព្រៀងជាមួយក្លិប Dortmund ប៉ុណ្ណោះ។ ខ្សែប្រយុទ្ធសញ្ជាតិន័រវែស វ័យ២១ឆ្នាំនេះ បានក្លាយជាគោលដៅជម្រើសដំបូងរបស់លោក Pep Guardiola សម្រាប់ពង្រឹងតំបន់ប្រយុទ្ធរដូវកាលក្រោយ ខណៈ Man City បានត្រៀមខ្លួនរួចស្... |
article_8874.txt | អ្នកចាត់ការទូទៅថ្មីក្លិប Manchester United លោក Erik ten Hag ថ្ងៃទី១២ ខែឧសភា និយាយថា ការជួយនាំក្រុមបិសាចក្រហមឱ្យវិលត្រលប់ទៅរកភាពខ្លាំងដូចកាលពីមុនវិញ ជារឿងមួយដែលត្រូវការប្រកួតប្រជែងខ្លាំង។ លោក Ten Hag ក៏អះអាងថា លោករីករាយក្នុងការដឹកនាំក្រុមអង់គ្លេសមួយនេះ។ | Erik ten Hag នឹងមកកាន់កាប់ការងារនៅ Manchester United នាដើមខែមិថុនា បន្ទាប់ពីជួយក្រុមខ្លាំងប្រចាំហូឡង់ Ajax Amsterdam ឈ្នះពានរង្វាន់លីគកំពូល Eredivisie លើកទី៣៦ និងជាពានទី៣របស់លោក ដែលដឹកនាំ៤រដូវកាលមកនេះ។ ប៉ុន្តែមុនការធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស គ្រូបង្វឹកសញ្ជាតិហូឡង់ បានចាត់ទុកការងារជួយក្រុមបិសាចក្រហម ឆ្ពោះទៅរកការឈ្នះវ... |
article_8875.txt | ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតា នឹងមានអាជ្ញាកណ្តាលការប្រកួតជាស្រ្តីលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ FIFA។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ FIFA។ | FIFA បានប្រកាសបញ្ជីឈ្មោះអាជ្ញាកណ្តាល ៣៦ រូប ជំនួយការអាជ្ញាកណ្តាល ៦៩រូប និងមន្រ្តីអាជ្ញាកណ្តាលវីដេអូចំនួន២៤ រូប នៅថ្ងៃទី១៩ ខែឧសភា ដែលពួកគេត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោកមួយនេះបានជ្រើសរើសសម្រាប់ការប្រកួត ។ ក្នុងចំណោមអាជ្ញាកណ្តាលទាំងអស់ក៏មានអាជ្ញាកណ្តាលជាស្រ្តីក្នុងទីលានចំនួន ៣រូប រួមមានអ្នកស្រី Stephanie Frappart, Salima ... |
article_8876.txt | ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) លោក Aleksander Ceferin ថ្ងៃទី១១ ខែឧសភា បានចាត់ទុកបញ្ហារបស់អ្នកគាំទ្រអំឡុងការប្រកួតព្រឹត្តិការណ៍ Euro 2020 វគ្គផ្តាច់ព្រ័ត្ររវាងអង់គ្លេសនិងអ៊ីតាលី ជារឿងមិនអាចទទួលយកបាន។ លោក Ceferin ក៏បានព្រមានថា ទង្វើទាំងនោះមិនគួរកើតឡើងម្តងទៀតឡើយ។ | អ៊ីតាលីបានក្លាយជាក្រុមឈ្នះជើងឯកពានរង្វាន់ទ្វីបអឺរ៉ុប Euro 2020 លើកដំបូងចាប់តាំងឆ្នាំ ១៩៦៨ បន្ទាប់ពីយកឈ្នះលើក្រុមអង់គ្លេសដោយការស៊ុតបាល់១១ម៉ែត្រ។ ការប្រកួតនេះ បែរជាចោមរោមដោយ បញ្ហាភាពចម្រូងចម្រាស់រវាងអ្នកគាំទ្រអង់គ្លេសនិងអ៊ីតាលីរ។ អ្នកគាំទ្ររាប់ពាន់នាក់ដែលគ្មានសំបុត្រចូលទស្សនា បានព្យាយាមសម្រុកចូលក្នុងទីលានប្រកួតមុនការប្រក... |
article_8877.txt | ការប្រជែងពិន្ទុរវាង Manchester City និង Liverpool សម្រាប់តំណែងជើងឯក, ឱកាសរវាង Tottenham Hotspurs និង Arsenal សម្រាប់ Top 4, ការប្រឹងប្រែងដើម្បីឲ្យបានកៅអី Europa រវាង Manchester United និង West Ham United រួមទាំងវាសនារវាង Burnley និង Leeds United ដើម្បីគេចពីតំបន់កាត់ចោល។ | ជំនួបសប្តាហ៍ទី៣៨ ក្រុមមេឃខៀវ Man City នឹងត្រូវបើកទ្វារកីឡដ្ឋាន Etihad Stadium ស្វាគមន៍ក្រុមភ្ញៀវ Aston Villa ដែលជាក្រុមកំពុងស្ថិតក្រោមការដឹកនាំរបស់អតីតប្រធានក្រុម Liverpool គឺលោក Steven Gerrard។ ឯ Liverpool ស្វាគមន៍ក្រុម Wolverhampton Wanderers ដែលជាជំនួបសំខាន់ចុងក្រោយ។ ក្រុមទាំងពីរជាក្រុមកំពុងស្ថិតនៅកំពូលតារាងនៃ Premi... |
article_8878.txt | David Beckham អតីតកីឡាករក្រុម Manchester United នៅថ្ងៃទី៩ ខែឧសភា បានបង្ហាញក្តីរំពឹងថាខ្សែប្រយុទ្ធ Cristiano Ronaldo នឹងបន្តស្នាក់នៅជាមួយក្រុមមួយរដូវកាលទៀត បន្ទាប់ពីឆ្លងកាត់ការខកចិត្តក្នុងរដូវកាលនេះ។ | ក្រោយចាញ់ក្រោមថ្វីជើងក្រុម Brighton & Hove Albion កាលពីថ្ងៃទី៧ ខែឧសភាចុងសប្តាហ៍មុន បានន័យថា Man Utd ដែលអស់ឱកាសប្រជែងកៅអី Champions League ទៅហើយ ប្រឈមមិនបានលេង Europa League ថែមទៀត ។ សម្រាប់ខ្សែប្រយុទ្ធ Ronaldo ក្នុងរដូវកាលនេះរកបាន២៤គ្រាប់រាល់គ្រប់ការប្រកួត ហើយលោក Beckham ដែលជាអតីតកីឡាករពាក់អាវលេខ៧ នៅបិសាចក្រហមដូចគ្នា ក... |
article_8879.txt | ទោះខ្សែប្រយុទ្ធវ័យក្មេង Erling Haaland មានទេពកោសល្យខ្លាំង ប៉ុន្តែក្រុម Manchester City ដែលស្ថិតក្រោមការដឹកនាំរបស់ Pep Guardiola មិនអាចពឹងផ្អែកលើកីឡាករតែម្នាក់នេះឡើយ។ នេះជាការលើកឡើងរបស់លោក Jurgen Klopp គ្រូបង្វឹក Liverpool នាថ្ងៃទី១១ ខែឧសភា។ | Man City ដែលជាគូរប្រជែងជាមួយ Liverpool សម្រាប់ពានរង្វាន់ Premier league រដូវកាលនេះ បានប្រកាសនាថ្ងៃទី១០ ខែឧសភា ថាបានយល់ព្រមកិច្ចព្រមព្រៀងជាមួយក្លិប Borussia Dortmund ក្នុងការផ្ទេរយក Haaland មកទឹកដីកីឡដ្ឋាន Etihad Stadium នាដើមកក្កដាខាងមុខ។ ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ រកបាន២៨គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ២៩ប្រកួតនៅ Dortmund ... |
article_888.txt | ពលរដ្ឋខ្មែរភាគច្រើនអានបញ្ចេញសំឡេងដូចគ្នារវាងពាក្យ «អាជីវក» និង «អាជីវករ» ។ អ្នកខ្លះទៀត ច្រឡំអត្ថន័យគ្នា និងអ្នកខ្លះទៀតយល់ថា ពាក្យនេះសំដៅលើការប្រកមុខរបររកស៊ី ប៉ុន្តែមិនដឹងថា មានព្យញ្ជនៈ «រ» នៅខាងចុងពាក្យ ឬក៏អត់ទេ។ នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ថាពាក្យ «អាជីវក» និង... | ពាក្យ «អាជីវក» (—វក់) ជានាមសព្ទ មានន័យថា បព្វជិតពួកមួយអ្នកប្រកាន់លទ្ធិផ្សេងពីពុទ្ធសាសនា, រាប់ចូលក្នុងពួកនិគ្រន្ថតិរ្ថិយ; បើអ្នកបួសភេទស្រីហៅ អាជិវិកា ( ក្នុងពុទ្ធកាល មានតែក្នុងប្រទេសឥណ្ឌា ) ។ រីឯពាក្យ «អាជីវករ» (—វៈក) ជានាមសព្ទ មានន័យថា ជនអ្នកប្រកបអាជីវកម្ម, អ្នកប្រកបមុខរបរចិញ្ចឹ... |
article_8880.txt | គិតត្រឹមថ្ងៃទី១៨ ខែឧសភា នេះ ម្ចាស់ផ្ទះវៀតណាម បង្កើនការនាំមុខដាច់ឆ្ងាយលើតារាងមេដាយស៊ីហ្គេមលើកទី៣១។ ថៃ នៅលេខ២ ហើយប្រដេញតាមពីក្រោយដោយហ្វីលីពីន សិង្ហបុរ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ | វៀតណាម មានមេដាយសរុប២៣៤ ក្នុងនោះមាស១០៥ ប្រាក់៦៥ សំរឹទ្ធ៦៤។ ថៃឈរលេខ២ ដោយមានមេដាយសរុប១៥៥ (មាស៤៣ ប្រាក់៤៧ សំរឹទ្ធ៦៥) ហ្វីលីពីន លេខ៣ ដោយមានមេដាយសរុប១២៦ (មាស៣៤ ប្រាក់៤០ សំរឹទ្ធ៥២)។ សិង្ហបុរី មានមេដាយសរុបក្រោម១០០ ប៉ុន្តែឈរលេខ៤ ដោយសារតែមេដាយមាសមាន៤០ ច្រើនជាងឥណ្ឌូណេស៊ី និងសិង្ហបុរី បើទោះបីក្រុមទាំងពីរ មានមេដាយសរុបជាង១០០រៀងៗខ្លួ... |
article_8881.txt | សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ថ្ងៃទី១០ ខែឧសភា បានសម្រេចយល់ព្រមការផ្លាស់ប្តូរទម្រង់នៃការប្រកួត UEFA Champions league ចាប់ពីរដូវកាល ២០២៤-២៥ ទៅ។ ការកែប្រែទម្រង់ការប្រកួតនោះ ក៏មានការបង្កើនការប្រកួតវគ្គចែកពូលដល់ទៅ៨ប្រកួតដែរ។ | កាលពីខែមេសាកន្លងទៅ UEFA ធ្លាប់បានប្រកាសរួចមកហើយថា ការប្រកួតប្រជែងនឹងអាចបន្ថែមចំនួនក្រុមពី៣២ ទៅដល់ ៣៦ក្រុមនៅពីររដូវកាលបន្ទាប់។ គណៈកម្មាធិការប្រតិបត្តិ UEFA បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សានាទីក្រុង Vienna រួចមក ក៏បានសម្រេចបង្កើនការប្រកួតក្នុងវគ្គចែកពូល ពី៦ប្រកួតកើនដល់៨ប្រកួត។ សម្រាប់ថ្ងៃនៃការប្រកួតវគ្គចែកពូល និងវគ្គជម្... |
article_8882.txt | (Asian Football Confederation) នាថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២២។ | ក្នុងការត្រៀមខ្លួននោះ ចិនគ្រោងនឹងយកទីក្រុង១១កន្លែងក្នុងការធ្វើជាទីតាំងប្រកួត នៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២៣ ដោយមាន២៤ប្រទេសចូលរួម។ ក្រោយពីសមាជ (AFC Extraordinary Cogress) នៅទីក្រុងបារីសកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ប្រទេសចិន ត្រូវបានចាត់តាំងជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ AFC Asian Cup 2023។ ដោយឡែក យោងតាមការផ្សាយលើ... |
article_8883.txt | គិតចាប់តាំងពីកកើតព្រឹត្តិការណ៍កីឡាតំបន់អាស៊ាន ស៊ីហ្គេម (Sea Games) នៅឆ្នាំ១៩៥៩មក ថៃបានគ្រងតំណែងជើងឯកមេដាយមាសវិញ្ញាសាបាល់ទាត់បុរសច្រើនដាច់គេរហូតដល់១៦សម័យ។ ដោយឡែកក្រុមបាល់ទាត់ស្រ្តីវៀតណាមឈរកំពូលតារាង ក្នុងនាមប្រទេសឈ្នះមេដាយមាសច្រើនលើសគេចំនួន៦ដង។ | ៣០ព្រឹត្តិការណ៍កន្លងមក គិតចាប់ពីឆ្នាំ១៩៥៩ ដល់២០១៩ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ ផ្នែកបុរស មានលទ្ធភាពប្រមូលមេដាយមាសច្រើនជាងគេ ពីកីឡាតំបន់អាស៊ាននេះចំនួន១៦សម័យកាល។ ក្រៅពីនេះថៃ ទទួលបានមេដាយប្រាក់៤ និងសំរឹទ្ធិ៥ ក្នុងចំណោមប្រទេសចូលរួមចំនួន១១។ ម៉ាឡេស៊ីស្ថិតនៅចំណាត់ថ្នាក់ទី២ ដោយគ្រងជើងឯក៦លើក ខណៈមីយ៉ាន់ម៉ានៅលេខ៣ ធ្លាប់ឈ្នះ៥លើក។... |
article_8884.txt | ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់អាហ្រ្វិកខាងត្បូង (COSAFA) គាំទ្រលោក Gianni Infantino ឱ្យកាន់តំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) សម្រាប់អាណត្តទី៣បន្តទៀត។ FIFA នឹងបោះឆ្នោតជ្រើសរើសប្រធានថ្មីនៅឆ្នាំក្រោយ។ | លោក Artur de Almeida e Silva ដែលទើបជាប់ជាប្រធាន COSAFA ថ្មី ជំនួសលោក Phillip Chiyangwa បានប្រកាសពីការគាំទ្រលោក Infantino នៅថ្ងៃទី១៤ ខែឧសភានៅក្នុងពិធីចូលកាន់តំណែងថ្មីរបស់លោក ដែលមានវត្តមានរបស់ប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក (CAF) លោក Patrice Motsepe ផង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ក្នុងពិធីនោះ ... |
article_8885.txt | លោក Jurgen Klopp ថ្ងៃទី១៨ ខែឧសភា និយាយថាលោកមិនធ្លាប់មានកីឡាករល្អៗក្នុងក្រុម ដូចក្លិប Liverpool ពេលនេះឡើយ ។ លោកថ្លែងបែបនេះ បន្ទាប់ពីកូនក្រុមទទួលជ័យជម្នះលើក្រុម Southampton លទ្ធផល ២-១។ | Liverpool បន្តដាក់សម្ពាធលើក្រុមកំពូលតារាង Manchester City ក្រោយរកបាន៣ពិន្ទុបន្ថែមពីជំនួបសប្តាហ៍ទី៣៧ នៃ Premier League របស់ខ្លួន និងមាន៨៩ពិន្ទុ ក្រោមមេឃខៀវ១ពិន្ទុ។ ២គ្រាប់ឈ្នះលើ Southampton ធ្វើបានដោយកីឡាករ Takumi Minamino និង Joe Matip ខណៈដែល Liverpool បានប្តូរកីឡាករបម្រុងឱ្យចូលប្រកួតរហូតដល់ទៅ៩រូប។ ចំណែកក្រុមម្ចាស់ផ្ទះ... |
article_8886.txt | គិតត្រឹមព្រឹកថ្ងៃទី១២ ខែឧសភា នេះ ម្ចាស់ផ្ទះវៀតណាម ឈ្នះមេដាយសរុប២៨ហើយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នៅទឹកដីរបស់ខ្លួន ដោយនាំមុខទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ។ បើផ្អែកតាមចំនួនមេដាយមាស ម៉ាឡេស៊ី ស្ថិតនៅលេខ២ ឥណ្ឌូណេស៊ី លេខ៣។ | នៅមុនពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ជាផ្លូវការ ម្ចាស់វៀតណាម ឈ្នះមេដាយសរុប២៧ (មាស១០ ប្រាក់ និងសំរឹទ្ធ១០)។ មេដាយមាសដល់ទៅ៦របស់វៀតណាម បានមកពីកីឡាករឃូរ៉ាស្ស (Kurash)។ ម៉ាឡេស៊ី ស្ថិតនៅលំដាប់លេខ២ ដោយឈ្នះមេដាយសរុប១៨ (មាស៩ ប្រាក់៣ និងសំរឹទ្ធ៦) ឥណ្ឌូណេស៊ី ឈ្នះមេដាយ៧ (មាស៣ និងប្រាក់៤)។ ហ្វីលីពីន សិង្ហបុរី ថៃ និងមីយ៉ាន់ម៉ា សុទ... |
article_8887.txt | ម្ចាស់ការពារតំណែងជើងឯក Mark Verstappen ឈ្នះការប្រណាំងរថយន្តលំដាប់ពិភពលោក Formula One ក្នុងកម្មវិធី Miami Grand Prix ដែលធ្វើនៅទីលានប្រណាំងក្នុងទឹកដី សហរដ្ឋអាម៉េរិក ថ្ងៃទី៨ ខែឧសភា។ នេះជាជ័យជម្នះលើកទី៣របស់ Verstappen ក្នុងចំណោមការប្រណាំង៥លើករដូវកាលឆ្នាំ២០២២។ | Verstappen ដែលបើកបរឱ្យក្រុម Red Bull ប្រជែងឈ្នះ Charles Leclerc របស់ Ferrari ដើម្បីទៅដល់ទីមុនគេ ដោយប្រើថេរវេលា១ម៉ោង ៣៤នាទី និង២៤វិនាទី។ Carlos Sainz មិត្តរួមក្រុម Ferrari បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣។ ក្នុងចំណោមការប្រណាំង៥លើកដំបូងនៅរដូវកាលថ្មីនេះ Verstappen ដែលជាម្ចាស់ការពារតំណែងជើងឯក F1 រកបានពិន្ទុពេញ៣លើក ខណៈ Leclerc ឈ្... |
article_8888.txt | លោក Pep Guardiola កាលពីថ្ងៃទី៩ ខែឧសភា បានអះអាងថា ពលរដ្ឋ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសអង់គ្លេសសុទ្ធតែចង់ឱ្យក្រុម Liverpool ឈ្នះពានរង្វាន់ Premier League ជាងក្រុម Manchester City។ | លោក Guardiola ដឹកនាំក្រុមមេឃខៀវឈរកំពូលតារាងលីគកំពូលអង់គ្លេស នារដូវកាល ២០២១-២២ ដោយមាន៨៦ពិន្ទុ ឈរពីលើក្រុមហង្សក្រហម Liverpool ដែលមាន៨៣ពិន្ទុឈរលេខពីរ។ នាការប្រកួតសប្តាហ៍កន្លងទៅ ក្រុមហង្សក្រហម បានប្រកួតត្រឹមលទ្ធផលស្មើ ១-១ ជាមួយក្រុម Tottenham Hotspurs ចំណែក Man City ប្រកួតយកឈ្នះលើក្រុម Newcastle United លទ្ធផល ៥-០។ ក្រុមទា... |
article_8889.txt | លោក Erik ten Hag នឹងមកដឹកនាំក្រុម Manchester United ក្នុងនាមជាម្ចាស់ជើងឯកលីគកំពូល Eredivisie បន្ទាប់ពីលោកបានដឹកនាំក្រុម Ajax Amsterdam ឈ្នះលើ SC Heerenveen លទ្ធផល ៥-០ នាជំនួបសប្តាហ៍ទី៣៣ ថ្ងៃទី១២ ខែឧសភា។ | ក្រុម Ajax គឺជាក្រុមប្រកួតប្រជែងពានរង្វាន់ជាមួយក្រុម PSV Eindhoven ដ៏តឹងតែងបំផុតមួយក្នុងរដូវកាល ២០២១-២២ នេះ។ ជ័យជម្នះលើក្រុម Heerenveen បានជួយឱ្យក្រុម Ajax ដែលដឹកនាំដោយលោក Ten Hag ឈ្នះពានលីគកំពូលជាលើកទី៣ ក្នុងរយៈពេល៤ រដូវកាលចុងក្រោយ។ មិនធ្វើឱ្យលោក Ten Hag អស់សង្ឃឹមមុនពេលចាកចេញទៅក្លិបថ្មីឡើយ ជ័យជម្នះ៥គ្រាប់របស់ Ajax នៅ... |
article_889.txt | ជប៉ុនប្រកាសទម្លាក់ជំនួយកម្ចី ២៥០ពាន់លានដុល្លារ ដល់អាស៊ាន សម្រាប់ដោះស្រាយវិបត្តិកូវីដ-១៩។ នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ ដែលបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នាព្រឹកថ្ងៃទី២៧ តុលា។ | ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានគាំទ្រជំនួយជាកម្ចីពីជប៉ុន ចំនួន ២៥០ពាន់លានដុល្លារ ដែលអាចឆ្លើយតបគ្រោះមហន្តរាយពាក់ព័ន្ធជំងឺកូវីដ-១៩ ។ ជប៉ុន ក៏ប្រកាសពីជំហរគាំទ្រតួនាទីស្នូលរបស់អាស៊ានផងដែរ។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានស្រង់ខ្លឹមសារក្នុងកិច្ចប្រជុំបង្ហោះលើហ្វេសប៊ុក។ បើតាមសម្ដេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលអាស៊ានបានស្នើឱ្យជ... |
article_8890.txt | អ្នកតំណាងប្រទេសរុស្ស៊ីនាថ្ងៃទី១១ ខែឧសភា ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំសមាជធំរបស់សហព័ន្ធបាល់ទាត់កីឡាបាល់ទាត់អឺរ៉ុប (UEFA) ក្នុងទីក្រុងវីយែន ទោះក្រុមជម្រើសជាតិនិងក្លិបរុស្ស៊ីត្រូវបានហាមឃាត់់ចូលរួមប្រកួតអន្តរជាតិនានាក្តី។ | កាលពីខែកុម្ភៈកន្លងទៅស្ថាប័នបាល់ទាត់ដ៏ធំទាំងពីរក្នុងពិភពលោករួមមាន UEFA និងសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានសម្រេចចិត្តហាមឃាត់ប្រទេសរុស្ស៊ី និងក្លិបរុស្ស៊ីពីការប្រកួតអន្តរជាតិនានា។ មិនត្រឹមប៉ុណ្ណោះ UEFA ក៏បានដកសិទ្ធិរបស់រុស្ស៊ីក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះកាលប្រកួតពានរង្វាន់ទិ្វបអឺរ៉ុប Euro 2028 និង Euro 2032 កាលពីដើមខ... |
article_8891.txt | សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) គួរតែផ្តល់សំណងប្រាក់ប្រមាណជាង ៤៤០លានដុល្លារ ទៅឱ្យកម្មករចំណាកស្រុកដែលសាងសង់កីឡដ្ឋាននៅប្រទេសកាតា ដែលរងការរំលោភបំពានសិទ្ធិមនុស្សកន្លងមក។ នេះបើតាមសេចក្តីថ្លែងការណ៍អង្គការលើកលែងទោសអន្តរជាតិ Amnesty International (AI) ថ្ងៃទី១៨ ខែឧសភា។ | អង្គការការលើកលែងទោសអន្តរជាតិ (AI) សហការជាមួយអង្គការឃ្លាំមើលសិទ្ធិមនុស្ស HRW ,ក្រុមអ្នកគាំទ្របាល់ទាត់ទ្វីបអឺរ៉ុប និងសហជីពកម្មករសំណងនិងឈឺអន្តរជាតិ បានអំពាវនាវឱ្យមានការដោះស្រាយការបំពានសិទ្វិរបស់កម្មករសាងសង់កីឡដ្ឋានទាំងអស់នៅកាតា។ កាលពីដើមឆ្នាំ ២០២២ កន្លងទៅ ក្រុមអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសអង់គ្លេសទាំងអស់នេះ ក៏ដូចជាគ្រូប... |
article_8892.txt | លោក Jurgen Klopp គ្រូបង្វឹកក្រុម Liverpool នៅថ្ងៃទី២០ ខែឧសភានេះ បាននិយាយថាក្រុមមិនគួរសោកស្តាយឬអស់សង្ឃឹមឡើយ បើទោះមិនអាចឈ្នះពានរង្វាន់ Premier league រដូវកាល ២០២១-២២។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់បន្ថែមថា Premier league រដូវកាលនេះពិតជាអស្ចារ្យខ្លាំង។ | ហង្សក្រហមបានឈានជើងដល់ការប្រជែងពានរង្វាន់លីគកំពូលអង់គ្លេសសម្រាប់ជំនួបសប្តាហ៍ចុងក្រោយ ដោយមានពិន្ទុពីក្រោយ Manchester City ត្រឹម១ពិន្ទុ។ Man City នឹងជួប Aston Villa នាជំនួបចុងក្រោយថ្ងៃទី២២ ខែឧសភា ដែលដឹកនាំដោយអតីតកីឡាករដ៏ឆ្នើមរបស់ Liverpool លោក Steven Gerrard។ ក្រុមដែលស្ថិតនៅតំបន់ Merseyside និងត្រូវស្វាគមន៍ក្រុម Wolverham... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.